file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_8712.txt | Christian Eriksen ឆ្លើយយល់ព្រមហើយ ជាមួយសំណើរកិច្ចសន្យារយៈពេល៣ឆ្នាំ ជាមួយ Manchester United ក្រោយពេលពិភាក្សជាមួយលោក Erik ten Hag ដែលជាអ្នកចាត់ការរួច។ បើតាមការផ្សាយកាសែត The Guardian ថ្ងៃទី៥ ខែកក្កដា។ | ខ្សែបម្រើសញ្ជាតិដាណឺម៉ាក ដែលបានចំណាយពេលជាង៤ខែ ជាមួយកិច្ចសន្យាលេងឱ្យក្រុម Brendford កាលពីរដូវកាល ២០២១-២២ ។ ពេលនេះរូបគេបានយល់ព្រមចូលរួមជាមួយក្រុមបិសាចក្រហម ហើយនឹងខិតជិតការធ្វើតេស្តសុខភាពឆាប់ៗ។ Eriksen បានវិលត្រលប់មកកាន់ទីលានប្រកួតវិញ កាលពីខែកុម្ភៈ ក្រោយពេលរូបគេត្រូវបានទទួលការជួយសង្រ្គោះ អំឡុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអ... |
article_8713.txt | ខ្សែបម្រើ Bruno Fernandes នឹងពាក់អាវលេខ៨ ដែលខ្លួនពេញចិត្តបំផុតនៅក្លិប Manchester United សម្រាប់រដូវកាលក្រោយ ខណៈពេលកីឡាករចំណូលថ្មី Tyrell Malacia ទទួលបានអាវលេខ១២ នៅ Old Trafford។ | ចាប់តាំងចូលរួមជាមួយក្រុម Manchester United ដោយផ្ទេរពីរក្រុម Sporting CP របស់ព័រទុយហ្គាល់កាលពីខែមករា ឆ្នាំ ២០២០ មក Bruno ទទួលបានអាវលេខ១៨។ លេងបាន២រដូវកាល Bruno ជួយរកគ្រាប់បាល់ឱ្យបិសាចក្រហមបានចំនួន ៥០គ្រាប់ នៅទូទាំងការបង្ហាញខ្លួនចំនួន១២៦ប្រកួតនៅគ្រប់កម្មវិធី។ សម្រាប់រដូវកាល ២០២២-២៣ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ទទួលបានជម្រើ... |
article_8714.txt | លោក Mohammed Hasan Jaluod ប្រធានសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាខែកក្កដា។ នេះបើតាមលោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ។ | លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថា ប្រធានសហព័ន្ធលើកទម្ងន់ពិភពលោក នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចង្អុលបង្ហាញបន្ថែមអំពីការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ លោកបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«លោក Mohammed Hasan Jaluod ប្រធានទើបជាប់ថ្មីហ្ន... |
article_8715.txt | អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានស្នើឱ្យព្យួរសហព័ន្ធគ្រប់គ្រងកីឡារបស់រុស្ស៊ី និងបេឡារុស ចេញពីសហព័ន្ធកីឡាអន្តរជាតិ ដើម្បីជាការឆ្លើយតបនៃការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ | អាម៉េរិក និងសម្ព័ន្ធមិត្តក៏ជំរុញឱ្យសហព័ន្ធកីឡាពិភពលោក ផ្អាកការផ្សាយកីឡាទៅក្នុងប្រទេសរុស្ស៊ីនិងបេឡារុស។ ក្រោយមានការប្រកាសបែបនេះ ពីសំណាក់ក្រសួងការបរទេសអាម៉េរិក ដែលមានការចូលរួមដោយសម្ព័ន្ធមិត្តនោះ ស្ថានទូតរុស្ស៊ីប្រចាំអាម៉េរិក ក៏បានឆ្លើយតបត្រឹមតែរយៈពេលប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ដោយបានលើកឡើងថា កីឡាគួរតែស្ថិតនៅក្រៅរឿងនយោបាយ។ ... |
article_8716.txt | លោក Erik ten Hag នាថ្ងៃទី១១ ខែកក្កដា បានបញ្ជាក់ច្បាស់ៗថា ខ្សែការពារ Harry Maguire នៅតែបន្តតួនាទីជាប្រធានក្រុមរបស់ Manchester United ដដែល។ | Harry Maguire គឺជាខ្សែការពារដ៏មានបទពិសោធន៍មួយរូប ហើយរូបគេត្រូវបានក្លិបបិសាចក្រហម ប្រគល់ស្លាកប្រធានក្រុមឱ្យ ក្រោយពេលផ្ទេរមកពីក្រុម Leicester City ក្នុងឆ្នាំ ២០១៩។ មុនពេលលោក Ten Hag ចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅក្រុម Man United ខ្សែការពារសញ្ជាតិអង់គ្លេសត្រូវបានកាសែតជាច្រើនរាយការណ៍ថា តំណែងប្រធានក្រុមរបស់គេនឹងអាចត្រូវបាត... |
article_8717.txt | ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ថ្ងៃទី១២ ខែកក្កដា បង្ហាញការមិនពេញចិត្តចំពោះការប្ដូរគ្រូបបន្តបន្ទាប់នៅអង់គ្លេស។ Pogba ដែលត្រឡប់ទៅចូលរួមជាមួយ Juventus វិញ អះអាងថា ការប្ដូរគ្រូញឹកញាប់នៅក្រុម Manchester United បានធ្វើឱ្យរូបគេបាត់សមត្ថភាព និងភាពជោគជ័យនៅអង់គ្លេស។ | Pogba វិលទៅទ្រនំចាស់ Juventus ក្រោយពេលប្រកាសចាកចេញពីក្រុមបិសាចក្រហម។ កាលពីឆ្នាំ ២០១៦ ខែ្សបម្រើវ័យ ២៩ឆ្នាំរូបនេះ បានផ្លាស់ទៅ Man United ពីក្រុមសេះបង្កង់របស់អ៊ីតាលី ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេប្រចាំនៅ Premier League ហើយបំបែកកំណត់ត្រាពិភពលោកទៀត។ និយាយក្នុងសន្និសីទកាសែតលើកដំបូងនាថ្ងៃទី១២ នៅក្លិបថ្មី Juventus ខ... |
article_8718.txt | អតីតម្ចាស់មេដាយមាសអូឡាំពិក Sir Mo Farah នៅថ្ងៃទី១១ ខែកក្កដា សារភាពថា ខ្លួនត្រូវបានគេនាំទៅចក្រភពអង់គ្លេស ដោយខុសច្បាប់កាលពីវ័យកុមារ និងត្រូវបង្ខំឲ្យធ្វើការជាអ្នកបម្រើតាមផ្ទះ។ | Farah បានប្រាប់កាសែត BBC ថា មានស្ត្រីម្នាក់នាំរូបគេទៅអង់គ្លេសដោយខុសច្បាប់ ក្រោមឈ្មោះថ្មីថា Mohamed Farah ក្នុងនាមជាកូនចញ្ចឹម។ កាលនោះ Farah បានចាកចេញពីប្រទេសអាហ្វ្រិកខាងកើត ជីប៊ូទី នៅត្រឹមអាយុ ៩ ឆ្នាំ។ ម្ចាស់មេដាយមាសអូឡាំពិកចំនួន៤ លើប្រភេទកីឡារត់ចម្ងាយ (តំណាងឱ្យអង់គ្លេស) ដែលមានឈ្មោះពិត Hussein Abdi Kahin មានឪពុកម្តាយជាជ... |
article_8719.txt | អ្នកចាត់ការ Manchester United លោក Erik ten Hag ថ្ងៃទី១១ ខែកក្កដា បន្តអះអាងថា ខ្សែប្រយុទ្ធ Cristiano Ronaldo មិនមែនសម្រាប់លក់ឡើយ បើទោះជារូបនេះមិនចូលរួមធ្វើដំណើរប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅថៃ និងអូស្ត្រាលីក្ដី។ | ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ មិនបានវិលត្រលប់ចូលរួមហ្វឹកហាត់ជាមួយក្រុមនៅជំរុំហ្វឹកហាត់ក្នុងទីក្រុង Carrington ជាងពីរសប្តាហ៍ ដោយសារមូលហេតុបញ្ហាគ្រួសារ។ តែ Ronaldo បន្តហ្វឹកហាត់ផ្ទាល់ខ្លួនជាប្រចាំ។ កីឡាសញ្ជាតិព័រទុយហ្គាល់ ក៏មិនបានធ្វើដំណើរទៅកាន់ថៃជាមួយក្រុមបិសាចក្រហមឡើយ សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីឡើយ។ កាសែតកីឡាជ... |
article_872.txt | ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ | សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,... |
article_8720.txt | ដោយសារបញ្ហារបួស Rafa Nadal នៅថ្ងៃទី៧ ខែកក្កដា សម្រេចចិត្តដកខ្លួនចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ទល់នឹងកីឡាករអូស្ត្រាលី Nick Kyrgios។ Kyrgios ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិត Grand Slam នៅប្រទេសអង់គ្លេសនេះដោយស្វ័យប្រវត្តិ។ | «ខ្ញុំត្រូវតែដកខ្លួនចេញពីការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយសារខ្ញុំឈឺចុកចាប់ក្នុងពោះ»។ នេះជាការអះអាងរបស់ Nadal កីឡាករវាយកូនបាល់ដ៏ល្បីល្បាញ ដែលគ្រងជើងឯក Grand Slam ច្រើនជាងគេ ២២លើក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ កីឡាករអេស្ប៉ាញ វ័យ៣៦ឆ្នាំ បន្ថែមថារូបគេមិននឹកស្មានថាខ្លួនអាចឈ្នះពីរប្រកួតទាំងមានបញ្ហារបួសនេះ... |
article_8721.txt | Gareth Bale ថ្ងៃទី១១ ខែកក្កដា បានអះអាងថាលីគកំពូលអាម៉េរិក Major League Soccer មិនមែនជាលីគសម្រាប់កីឡាករចូលនិវត្តន៍ឡើយ។ ខ្សែប្រយុទ្ធសញ្ជាតិវែលស៍ ក៏សង្ឃឹមថាការចូលរួមជាមួយក្លិប Los Angeles FC នឹងជួយគេឱ្យមានទម្រង់លេងល្អឡើងវិញ។ | ខ្សែប្រយុទ្ធវែលស៍ រូបនេះបានចុះកិច្ចសន្យាជាមួយក្លិប Los Angeles FC ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ហើយអាចបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤។ ក្រោយពេលបានចុះកិច្ចសន្យាជាមួយក្រុម LAFC រួច Bale បានបង្ហាញក្តីសង្ឃឹមរបស់គេថា នឹងអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២៤ បាន។ Bale ចាកចេញពីក្លិប Real Madrid ពេលបញ... |
article_8722.txt | ក្លិប Everton ថ្ងៃទី១១ ខែកក្កដា រងការចោទប្រកាន់ពីសំណាក់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) លើរឿងអ្នកគាំទ្រចូលអុកឡុកក្នុងទីលានប្រកួត អំឡុងការប្រកួតទល់ក្រុម Crystal Palace កាលពីខែមីនា។ | ក្រុម Everton ដែលដឹកនាំដោយលោក Frank Lampard បានការពារកៅអីលេងនៅក្នុង Premier League ក្រោយពេលប្រកួតយកឈ្នះដោយការវាយបកលើក្រុម Crystal Palace ក្នុងលទ្ធផល ៣-២ នាទឹកដី Goodison Park។ គ្រាប់បាល់ទី៣ ដែលជាការស៊ុតបាននៅចុងម៉ោងដោយកីឡាករ Dominic Calvert-Lewin កាលនោះ បានធ្វើឱ្យអ្នកគាំទ្រ Everton ច្រើនរយនាក់បានរត់ចូលក្នុងទីលានប្រកួត ... |
article_8723.txt | Cristiano Ronaldo ចូលរួមជាមួយក្រុម Manchester United ក្នុងពេលវេលាដ៏សំខាន់មួយកាលពីរដូវកាលមុន ។ តែពេលនេះរូបគេចង់ចាកចេញវិញ ព្រោះគេគិតថាបិសាចក្រហមដូចជាទូកកំពុងតែលិច។ នេះបើតាមការវិភាគលោក Jamie O’Hara ក្នុងកម្មវិធី TalkSPORT ថ្ងៃទី៦ ខែកក្កដា។ | ខ្សែប្រយុទ្ធវ័យ៣៧ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលនិងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរឿងអនាគតជាមួយក្រុម Man United។ កាលពីសប្តាហ៍មុនខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ត្រូវបានសារព័ត៌មានច្រើនផ្សាយថា បានស្នើសុំក្លិបចាកចេញ ប្រសិនបើមានក្រុមណាផ្សេងដាក់សំណើទិញរូបគេ។ រដូវកាល ២០២១-២២ ជារដូវកាលដ៏អាម៉ាស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបិសាច... |
article_8724.txt | លោក Mauricio Pochettino នាថ្ងៃទី៥ កក្កដា បានបង្ហាញអារម្មណ៍មានមោទកភាពដែលបានដឹកនាំការងារនៅក្រុម Paris Saint Germain ហើយបានចាកចេញក្នុងនាមជាម្ចាស់ជើងឯក Ligue 1 ក្រោយ ត្រូវក្លិបបញ្ចប់តំណែង។ | ក្លិប PSG បានប្រកាសចែកផ្លូវជាមួយលោក Pochettino ហើយ កាលពីថ្ងៃទី៥ កក្កដា។ ក្រោយពេលប្រកាសមិនដល់១ម៉ោងផងនោះ ការតែងតាំងលោក Christophe Galtier បានកើតឡើង។ លោក Galtier អតីតគ្រូរបស់ក្រុម OGC Nice ទទួលបានកិច្ចសន្យា២រដូវកាល ជាមួយក្រុម PSG។ ទោះបីជួយ PSG ឈ្នះពានរង្វាន់លីគកំពូលបារាំងលើកទី១០ ប្រចាំប្រវត្តិសាស្ត្ររបស់ក្លិបក្តី តែក្រុមន... |
article_8725.txt | លោក Joan Laporta ប្រធានក្លិប Barcelona ថ្ងៃទី៣ ខែកក្កដា អះអាងថា ក្លិបគ្មានចេតនាឡើយក្នុងការលក់ Frankie De Jong ដែលជាគោលដៅរបស់ក្លិប Manchester United ឡើយ។ Laporta បាននិយាយបន្ថែមថា De Jong គួរទទួលយកសំណើប្រាក់ឈ្នួលពីក្លិបរៀបចំ ដើម្បីស្នាក់នៅបន្ត។ | De Jong ក្លាយជាខ្សែបម្រើលំដាប់ពិភពលោកប្រចាំតំបន់អឺរ៉ុប អំឡុងនៅជាកូនក្រុមរបស់លោក Erik ten Hag កាលនៅក្លិប Ajax Amsterdam មុនចូលរួម Barca ក្នុងឆ្នាំ ២០១៩។ ក្រោយពេលត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមបិសាចក្រហម លោក Ten Hag បានដាក់គោលដៅក្នុងការផ្ទេរកីឡាករ មកទឹកដី Old Trafford ដំបូងគេបំផុត គឺជា Frankie De Jong នេះតែម្តង។ ក្នុងព... |
article_8726.txt | ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាហ្វ្រិក Africa Cup of Nations ដែលប្រទេសកូដឌីវ័រធ្វើម្ចាស់ផ្ទះ ត្រូវសម្រេចលើកពេលធ្វើនៅឆ្នាំ ២០២៤ វិញ ដោយសារបញ្ហាអាកាសធាតុ។ | លោក Patrice Motsepe ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (Caf) នៅថ្ងៃទី៣ ខែកក្កដាប្រកាសថា ការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំក្រោយ នឹងត្រូវលេងនៅ ឆ្នាំ ២០២៤ ។ ដើមឡើយកូដឌីវ័រត្រូវរៀបចំការប្រកួតពានរង្វាន់អាហ្វ្រិកអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២៣។ ប៉ុន្តែដោយសារខែនេះ ជារដូវវស្សានៅប្រទេសកូដឌីវ័រ និងមានភ្លៀងធ្លា... |
article_8727.txt | អត្តពលិករុស្ស៊ីនិងបេឡារុស អាចប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ព្រោះតែការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ លោក Craig Reedie សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកឡើងបែបនេះថ្ងៃទី១១ ខែកក្កដា។ | «ខ្ញុំខ្លាចថាការសម្រេចចិត្តនឹងត្រូវធ្វើឡើងទៅតាមទង្វើរបស់ប្រទេសទាំងពីរនោះបានប្រព្រឹត្ត ហើយបើតាមការប៉ានស្មានរបស់ខ្ញុំ ពួកគេមិនគួរមានលក្ខណៈគ្រប់គ្រាន់នោះទេសម្រាប់ការប្រកួត។»។ លោក Craig Reedie ប្រាប់កាសែតមួយនៅអង់គ្លេស។ លោក Craig Reedie ក៏បានចេញការព្រមានដល់ប្រទេសរុស្ស៊ី និងបេឡារុស ដែលអាចព្រឈមការហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡា... |
article_8728.txt | មូលហេតុនៃការសុំចាកចេញពីក្រុម Manchester United ពីសំណាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ព្រោះភ័យខ្លាចបាត់បង់កំណត់ត្រា ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League ទៅក្នុងដៃ Lionel Messi។ បើតាមលោក Tony Cascarino អ្នកវិភាគក្នុងកម្មវិធី TalkSPORT ថ្ងៃទី៣ ខែកក្កដា។ | ក្រុម Manchester United គ្មានកៅអីលេង UEFA Champions League រដូវកាលក្រោយឡើយ ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៦ នៅ Premier League ត្រឹមតែ ៥៨ពិន្ទុប៉ុណ្ណោះ។ គ្មានកៅអីលេងពានរង្វាន់កំពូលអឺរ៉ុបបែបនេះ កំពុងតែក្លាយជាបញ្ហាចោទដ៏ធំចំពោះក្រុមបិសាចក្រហម Man United ក្នុងការទាក់ទាញចិត្តកីឡាករល្បីៗឱ្យមកចូលរួមក្រុម ទោះស្ថិតក្រោមការដឹក... |
article_8729.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងទទួលបានសំណងចំនួន ៩២ លានដុល្លារបន្ថែមទៀត ជុំវិញការទ្រទ្រង់គម្រោងអំពើពុករលួយក្នុងវិស័យបាល់ទាត់។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាម៉េរិក (USJD) នៅថ្ងៃទី៣០ ខែមិថុនា។ | កាលពីខែសីហាឆ្នាំមុន USJD និយាយថា FIFA នឹងទទួលប្រាក់សំណងចំនួន ២០១ លានដុល្លារ សម្រាប់ការខាតបង់ក្នុងវិស័យបាល់ទាត់ ដោយប្រាក់ទាំងនោះ ត្រូវបានស្ថាប័នខ្លួនរឹបអូសពីគណនីធនាគាររបស់អតីតមន្ត្រី FIFA ដែលជាប់ពាក់ព័ន្ធអំពើពុករលួយ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយកដ្ឋាន USJD នឹងបន្ថែមទឹកប្រាក់ប្រមាណ ៩២ លានដុល្លារទៀតដ... |
article_873.txt | ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានបញ្ជាក់នៅថ្ងៃទី ២០ ខែតុលា ពីការសាកល្បងមីស៊ីលបាលីស្ទិកប្រភេទចេញពីនាវាមុជទឹក ហើយមានទំហំតូចជាងប្រភេទមីស៊ីលដូចគ្នាដែលបាញ់កន្លងមក។ សកម្មភាពនេះត្រូវមើលឃើញថា ជាគោលបំណងអភិវឌ្ឍមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹកឱ្យដំណើរការបានលឿនជាងមុន។ | បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី មានទំហំតូចជាងមីស៊ីលកន្លងមក ហើយត្រូវបានបាញ់ចេញពីនាវាមុជទឹកដែលត្រូវបានប្រើក្នុងការសាកល្បងមីស៊ីលបាលីស្ទិកក្នុងឆ្នាំ ២០១៦។ អត្ថបទទាក់ទង កូរ៉េខាងត្បូង ថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹកជាថ្មីម្តងទៀត «មីស៊ីលបាលីស្ទិ... |
article_8730.txt | Erling Haaland ថ្ងៃទី១០ ខែកក្កដា បានប្តេជ្ញាចិត្តជួយក្រុម Manchester City ឱ្យឈ្នះតំណែងជើងឯកពានរង្វាន់ក្លិបកំពូលប្រចាំអឺរ៉ុប UEFA Champions League ដែលជាពានរង្វាន់ដែលរូបគេចង់ប្រកួតប្រជែងបំផុតសម្រាប់រដូវកាលថ្មី។ | ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ សញ្ជាតិន័រវែស ត្រូវបានក្លិប Man City ធ្វើកម្មវិធីបង្ហាញជាផ្លូវការនៅចំពោះមុខអ្នកគាំទ្រជាង៥០០០នាក់ ក្រៅកីឡដ្ឋាន Etihad ។ Haaland ផ្ទេរមកក្រុមរហ័សនាមមេឃខៀវ ពីក្រុមចាស់នៅអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ (៦៣លានដុល្លារ)។ និយាយចំពោះមុខអ្នកគាំទ្រជាង ៥០០០នាក់ ខ្សែប្រយុទ្ធសញ្ជាតិន័រវ... |
article_8731.txt | កីឡាករ Maya Yoshida ប្រធានក្រុមជម្រើសជាតិជប៉ុនបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្រុម Schalke 04 ក្រោយចាកចេញក្រុមអ៊ីតាលី Sampdoria។ ក្លិបអាល្លឹម៉ង់ប្រកាសបែបនេះថ្ងៃទី៥ ខែមិថុនា។ | Yoshida ជាកីឡាករមួយរូបដែលបានជួយក្រុមជប៉ុនឈ្នះកៅអី World Cup 2022 នៅកាតា។ កីឡាករវ័យ ៣៣ឆ្នាំក៏បានចុះកិច្ចសន្យារួចហើយជាមួយ Schalke ដែលជាក្រុមទើបឡើងមកកាន់ក្របខណ្ឌ Bundesliga វិញ។ មុនពេលផ្ទេរមកអាល្លឺម៉ង់ដោយគ្មានតម្លៃខ្លួន Yoshida បានរួមរស់ជាមួយក្លិប Sampdoria នៅលីគកំពូលអ៊ីតាលី Serie A រយៈពេល ២រដូវកាលកន្លះ។ «ពិតជាល្អណាស់ដែលប... |
article_8732.txt | លោក Jurgen Klopp ថ្ងៃទី១០ ខែកក្កដា និយាយថាជំនួបប្រកួតមិត្តភាពទល់ក្រុម Manchester United គឺជាការធ្វើតេស្តមួយដល់ល្អបំផុត សម្រាប់ត្រៀមបើករដូវកាលថ្មី Premier League។ លោក Klopp អះអាងថា លោកគោរព Man United ប៉ុន្តែក្រុមលោកត្រូវយកឈ្នះឱ្យខានតែបាន។ | ក្រុមហង្សក្រហម Liverpool បានធ្វើដំណើរមកដល់ប្រទេសថៃ នាថ្ងៃទី១០ ខែកក្កដា សម្រាប់ត្រៀមខ្លួនប្រកួតក្នុងជំនួបមិត្តភាពទល់ក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី១២ កក្កដា ។ បិសាចក្រហមបានធ្វើដំណើរមកដល់ប្រទេសថៃ កាលពីថ្ងៃទី៩ ខែកក្កដា ហើយក្រុមបានត្រៀមខ្លួន និងហ្វឹកហាត់រយៈពេល ២ថ្ងៃរួចមកហើយ មុនក្រុមហង្សក្រហមមកដល់។ ជាមួយដំណើរប... |
article_8733.txt | ការប្រកួតលីគកីឡាបាល់ទាត់កំពូលអ៊ុយក្រែន (UPL) នឹងចាប់ផ្តើមជាថ្មីនៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកគាំទ្រ។ កីឡដ្ឋាននីមួយៗត្រូវបានបំពាក់«លេណដ្ឋាន» និងស៊ីរ៉ែនផ្តល់សញ្ញា ដើម្បីការពារការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន នៅថ្ងៃទី១២ ខែកក្កដា។ | អ៊ុយក្រែនបានផ្អាកការប្រកួតលីគរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទឹកដីនៅក្នុងខែកុម្ភៈម្ល៉េះ។ ការប្រកួតជុំចុងក្រោយត្រូវបានលេងនៅក្នុងខែធ្នូ មុនពេលលីគសម្រាករយៈពេល៣ខែ។ Shakhtar Donetsk ឈរនៅលើកំពូលតារាង UPL បណ្តោះអាសន្នមាន៤៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១៨លើក នាំមុខគូប្រជែង Dynamo Kyiv ចំនួន២ពិន្ទុ និងក... |
article_8734.txt | Carlos Sainz ដែលបើកឱ្យក្រុម Ferrari ដណ្តើមបានជ័យជម្នះក្នុងការប្រណាំងរថយន្ត Formula One ជាលើកដំបូង ក្នុងកម្មវិធី British Grand Prix នាប្រទេសអង់គ្លេស។ កីឡាករចិន Zhou Guanyu របស់ក្រុម Alfa Romeo ជួបឧប្បត្តិហេតុក្រឡាប់រថយន្តធ្ងន់ធ្ងរ។ | កីឡាករអេស្ប៉ាញ Sainz ប្រើពេល២ម៉ោង ១៧នាទី និង៥០ទី ដើម្បីឈ្នះការប្រណាំងនៅទីលាន១០ រដូវកាល២០២២នេះ ដែលធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា។ Sergio Perez របស់ក្រុម Red Bull បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lewis Hamilton ដែលបើកឱ្យ Mercedes ដណ្តើមបានលេខ៣ សម្រាប់ការប្រណាំងនៅទឹកដីកំណើត។ នេះជាការទទួលបានជ័យជម្នះលើកដំបូងរបស់ Sainz វ័យ២៧ឆ្នាំ ក... |
article_8735.txt | ខ្សែប្រយុទ្ធបិសាចក្រហម Manchester United Marcus Rashford អះអាងថា ការចូលរួមការហ្វឹកហាត់ត្រៀមបើករដូវកាលថ្មីស្ថិតក្រោមការគ្រប់គ្រងលោក Erik ten Hag នឹងជួយគេវិលត្រលប់ទៅភាពខ្លាំងដូចកាលពីមុនវិញ។ Rashford ក៏អះអាងថា បានត្រៀមខ្លួនរួចរាល់ និងផ្តោតអារម្មណ៍សម្រាប់ Premier league។ | Rashford បង្ហាញទម្រង់លេងមិនសូវបានល្អឡើយ នារដូវកាល ២០២១-២២ កន្លងទៅ ដោយរូបគេរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៥លើក។ មានពេលវេលាលេងត្រឹមតែរយៈពេល ១,២៣២នាទី នៅ Premier league ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស អំឡុងការប្រកួតព្រឹត្តិការណ៍ UEFA Nations league កាលពីខែមិថុនាថែមទៀត... |
article_8736.txt | លោក Erik ten Hag ថ្ងៃទី១២ ខែកក្កដា បានផ្ដាំកីឡាករឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីកែប្រែកំហុស ទោះបីឈ្នះក្រុម Liverpool លទ្ធផល ៤-០ នៃការប្រកួតមិត្តភាពនៅក្នុងប្រទេសថៃ។ | Manchester United នៅវគ្គទីមួយអាចមានឱកាសបើកការនាំមុខរហូតដល់ទៅ ៣គ្រាប់លើក្រុម Liverpool ក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលនៅទីក្រុងបាងកក ប្រទេសថៃ។ ៣គ្រាប់របស់បិសាចក្រហមធ្វើបានដោយកីឡាករ Jadon Sancho នាទី១២ Fred នាទី៣០ និង Anthony Martial នាទី៣៣ លើសពីការរំពឹងទុករបស់លោក Ten Hag។ វគ្គទីពីរកីឡាករវ័យក្មេងក្រុមបិសាចក្រហម Fa... |
article_8737.txt | ក្រុម Manchester United យកឈ្នះលើ Liverpool ក្នុងជំនួបមិត្តភាពត្រៀមបើករដូវកាលថ្មីដោយលទ្ធផល ៤-០ នៃពានរង្វាន់ Bangkok Century Cup 2022 នាកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ។ | បិសាចក្រហម នៅវគ្គទីមួយបានបើកការនាំមុខរហូតដល់ទៅ ៣គ្រាប់ ដោយការវាយសម្រុកសន្ធាប់លើ Liverpool កីឡាករ Jadon Sancho រកបាននៅនាទី១២ ជាការបញ្ជូនពីខ្សែបម្រើ Bruno Fernandes, Fred នៅនាទី៣០ និង Antonia Martial នៅនាទី៣៣។ ការប្រកួតនេះទៀតសោតនៅដើមវគ្គទីមួយ ក្រុមហង្សក្រហមបានបើកការវាយសម្រុកខ្លាំងលើ Man United ប៉ុន្តែមិនមានឱកាសរកគ្រាប់បា... |
article_8738.txt | កីឡាករ Charles Leclerc របស់ក្រុមប្រណាំង Ferrari ប្រជែងឈ្នះម្ចាស់ការពារតំណែងជើងឯក Max Verstappen ក្នុងកម្មវិធី Austrian Grand Prix។ | នាកាប្រណាំងនៅទីលានទី១១ នៃព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅអូទ្រីស ថ្ងៃទី១០ ខែកក្កដា អ្នកប្រណាំង Leclerc បានរកឃើញជ័យជម្នះលើកទី៣របស់គេ ដោយប្រើថេរវេលា ១ម៉ោង ២៤នាទី និង២៤វិនាទី។ ម្ចាស់ការពារតំណែងជើងឯក Verstappen របស់ Red Bull បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lewis Hamilton ដែលបើកបរឱ្យក្រុម Mercedes ទទួល... |
article_8739.txt | Raheem Sterling ខ្សែប្រយុទ្ធ Manchester City យល់ព្រមទៅចូលរួមជាមួយ Chelsea ក្នុងតម្លៃផ្ទេរ ៥៣លានដុល្លារ។ យកបាន Sterling ហើយតែក្រុមរហ្សនាមតោខៀវកំពុងចរចានាំយក Cristiano Ronaldo ដែលចង់ចាកចេញពី Manchester United ថែមទៀត។ | បើតាមសារព័ត៌មាន The Athlantic Sterling ដែលនៅសល់កិច្ចសន្យារយៈពេលមួយឆ្នាំនៅ Man City យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea រួលរាល់ហើយ ដោយរង់ចាំតែកិច្ចព្រមព្រៀងរវាងក្លិប និងក្លិបប៉ុណ្ណោះ។ Thomas Tuchel អ្នកចាត់ការទូទៅ Chelsea ចង់បានខ្សែបម្រើអង់គ្លេសរូបនេះ ទៅបំពេញចន្លោះតំបន់ប្រយុទ្ធ ស្របពេល Sterling មិនសប្បាយចិត្តនៅ Etih... |
article_874.txt | អាស៊ាន និងអូស្រ្តាលី នៅថ្ងៃទី២៧ ខែតុលា បានឯកភាពបង្កើត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុយជ្រោយ» ពីភាពជាដៃគូយុទ្ធសាស្រ្ត ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៤។ មិនតែប៉ុណ្ណោះ អូស្រ្តាលី ក៏បានប្រកាសផ្តល់ជំនួយ ក្នុងទំហំទឹកប្រាក់ជាង ៩៣លានដុល្លារ ឬ១២៤លានដុល្លារអូស្រ្តាលី សម្រាប់គាំទ្រវិស័យសន្តិសុខរបស់អាស៊ានផងដែរ។ | ក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់អាស៊ាន បានបង្ហាញពីស្ថិរភាពក្នុងតំបន់ និងវិបុលភាពរបស់អូស្រ្តាលី។ ក្នុងជំនួបកំពូលដដែលនោះ អូស្រ្តាលី និងអាស៊ាន បានសម្រេចដំឡើងកម្រិតទំនាក់ទំនងភាគីទាំងពីរ ទៅមួយកម្រិតទៀត។ ការអភិវឌ្ឍទំនាក់ទំនងបែបនេះ នឹងធ្វើឱ្យអូស្រ្តា... |
article_8740.txt | ខ្សែបម្រើ Franck Kessie ថ្ងៃទី៦ ខែកក្កដា បាននិយយថា Zlatan Ibrahimovic ដែលជាអតីតមិត្តរួមក្រុមនៅ AC Milan បានផ្តល់ដំបូន្មានល្អដល់រូបគេ មុនពេលផ្ទេរមកកាន់យក្សអេស្ប៉ាញ Barcelona។ | កីឡាករសញ្ជាតិកូតឌីវ័រ ផ្ទេរមកកាន់ក្លិបយក្សរបស់លីគកំពូល La Liga ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនពីក្រុមម្ចាស់ជើងឯក Serie A រដូវកាល ២០២១-២២ ។ ក្រោយពេលផ្ទេរមកដល់ Barca ខ្សែបម្រើ Kessie បាននិយាយថាវីរបុរសក្រុម AC Milan ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានផ្តល់ដំបូន្មាន ក៏ដូចជាយោបល់ល្អៗដល់រូបគេមុនពេលសម្រេចផ្លាស់មកកាន់ក្លិប Bar... |
article_8741.txt | អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Wayne Rooney បានយល់ព្រមទៅធ្វើជាអ្នកចាត់ការទូទៅនៅក្លិប DC United របស់លីគកំពូលអាម៉េរិក Major League Soccer។ បើតាមទូរទស្សន៍ ESPN ថ្ងៃទី១០ ខែកក្កដា។ | Rooney ធ្លាប់ក្លាយជាកីឡាកររបស់ក្រុម DC United ចាប់ពីរដូវកាលឆ្នាំ ២០១៨ ដល់ ២០១៩ ក្រោយពេលចាកចេញពីក្លិប Everton ពេលបញ្ចប់រដូវកាល ២០១៧-១៨ រួច។ កាលពីដើមខែមិថុនា Rooney បានប្រកាសលាលែងពីតំណែងជាអ្នកចាត់ការក្រុម Derby County ក្រោយគ្រប់គ្រងរយៈពេល ១៧ខែ ហើយក្លិប Derby County បានជួបបញ្ហាហិរញ្ញវត្ថុត្រូវបានកាត់ឱ្យទៅលេងនៅក្របខណ្ឌលំដា... |
article_8742.txt | Cristiano Ronaldo នឹងមិនធ្វើដំណើរជាមួយក្រុម Manchester United ទៅកាន់ប្រទេសថៃ និងអូស្ត្រាលីឡើយ សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៃ Premier League។ | ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ កាលពីសប្តាហ៍មុន មានកាសែតកីឡាជាច្រើនរាយការណ៍ ថា រូបគេបានស្នើក្លិបសុំចាកចេញ ប្រសិនបើមានក្លិបណាផ្សេងដាក់សំណើទិញរូបគេ។ តាមពិតទៅ Ronaldo ត្រូវបានរំពឹងថា នឹងវិលត្រលប់មកជំរុំហ្វឹកហាត់កាលពីថ្ងៃ៤ ខែកក្កដា ប៉ុន្តែរូបគេមិនវិលត្រលប់មកជំរុំហ្វឹកហាត់ Carrington វិញ ឡើយដោយលើកហេតុផលបញ្ហាគ្រូសារ។ អ្នកវិភ... |
article_8743.txt | ក្លិប Paris Saint Germain ថ្ងៃទី៥ ខែកក្កដា ប្រកាសចែកផ្លូវជាមួយលោក Mourincio Pochettino ហើយខ្លួនក៏ត្រៀមប្រកាសពីការតែងតាំងអតីតគ្រូបង្វឹកក្រុម OGC Nice លោក Christophe Galtier ជាអ្នកចាត់ការថ្មី។ | PSG បញ្ចប់តំណែងលោក Pochettino ក្រោយពេលគ្រូបង្វឹករូបនេះ បានធ្លាក់ប្រជាប្រិយភាពក្នុងការកាន់តំណែងជាអ្នកចាត់ការ បន្ទាប់ពីក្រុមធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្មីជើងក្រុម Real Madrid នៅវគ្គ១៦ក្រុម។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដឹកនាំការងារនៅ PSG រយៈពេល ១៩ខែ ហើយជួយ PSG ឈ្នះពាន Ligue 1 ១លើក និងពាន French Cup ១... |
article_8744.txt | Novak Djokovic ដណ្តើមបានពាន Wimbledon ជាលើកទី៧ តាមរយៈការយកឈ្នះ Nick Kyrgios នៅវគ្គផ្តាច់ព្រ័ត្រ។ Wimbledon ជា Grand Slam លើកទី២១ ដែល Djokovic ទទួលបានក្នុងអាជីពកីឡាវាយកូនបាល់ផងដែរ។ | នាជំនួបវគ្គផ្តាច់ព្រ័ត្រការប្រកួតវាយកូនបាល់នៅប្រទេសអង់គ្លេស ក្នុងទីលាន Center Courtនាថ្ងៃទី១០ ខែកក្កដា Djokovic ទទួលជ័យជម្នះលើកីឡាករអូស្ត្រាលី Kyrgios ក្នុងលទ្ធផល ៣សិតទល់១សិត ៤-៦, ៦-៣, ៦-៤ និង ៧-៦ (៧/៣)។ ជ័យជម្នះនេះ បានជួយកីឡាករស៊ែប៊ីតាមស្មើកំណត់ត្រារបស់ Pete Sampras ដែលឈ្នះ Wimbledon ៧លើក និងកំពុងតាមពីក្រោយកំណត់ត្រាឈ្... |
article_8745.txt | ប្រព័ន្ធបច្ចេកវិទ្យា Offside ពាក់កណ្តាលស្វ័យប្រវត្តិនឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍ World Cup នាប្រទេសកាតាឆ្នាំនេះតែម្តង។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១ ខែកក្កដា។ | តាមការប៉ាន់ស្មានរបស់ FIFA បច្ចេកវិទ្យានេះ នឹងជួយសម្រួលដល់ការសម្រេចចិត្តពីសំណាក់អាជ្ញាកណ្តាលលើទីលាន អំឡុងពេលសម្រេចចិត្តពិន័យលើបាល់ក្នុងជំហ Offside ហើយវាក៏ជួយឱ្យចំណេញពេលវេលាដល់ការប្រកួត។ បច្ចេកវិទ្យានេះទៀតសោត នឹងជួយកាត់បន្ថយពេលវេលានៃការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន ដោយពិនិត្យវីដេអូ ពីរយៈពេល៧០វិនាទី ឱ្យនៅសល់ត្រឹមតែរយ... |
article_8746.txt | ក្លិបតោខៀវ Chelsea ថ្ងៃទី២៦ ខែមិថុនា បានប្រកាសថាអតីតអ្នកចាំទីដ៏ខ្លាំងរបស់ខ្លួន Petr Cech នឹងចាកចេញពីតួនាទីជាទីប្រឹក្សាយោបល់ផ្នែកបច្ចេកទេសក្រុម Chelsea នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។ | Petr Cech បានក្លាយជាមនុស្សដ៏លេចធ្លោចុងក្រោយគេមួយ ដែលបានសម្រេចចិត្តចាកចេញពីក្លិប ខណៈពេលម្ចាស់ក្លិបថ្មីលោក Todd Boehly បានប្រកាសអំពីការកែប្រែទម្រង់ដឹកនាំក្លិបអង់គ្លេសមួយនេះ ។ កាលពីសប្តាហ៍មុនលោក Bruce Buck ដែលជាប្រធានក្លិប និងអ្នកស្រី Marina Granovskaia នាយកផ្នែកទិញលក់កីឡាកររបស់ក្លិប បានប្រកាសលាលែងពីតំណែងរបស់ក្លិប។ អតីតអ... |
article_8747.txt | ខ្សែបម្រើ Angel Di Maria ថ្ងៃទី២៦ ខែមិថុនា បាននិយាយថា រូបគេព្រួយបារម្ភថា អាចគ្មានឈ្មោះលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួត World Cup 2022 នៅកាតា ស្របពេលមិនទាន់អាចរកក្លិបថ្មីបាន។ | កីឡាករវ័យ៣៤ឆ្នាំ នៅមិនទាន់អាចរកក្លិបថ្មីបាននៅឡើយ ក្រោយចាកចេញពី Paris Saint Germain បន្ទាប់ពីផុតកិច្ចសន្យា។ Di Maria បច្ចុប្បន្នជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់ជាមួយក្លិបយក្សរបស់បារាំង នាទីក្រុងប៉ារីស រយៈពេល៧រដូវកាលរួចមក។ ក្នុងពេលថ្មីៗនេះ Di Maria ត្រូវបានកាសែតកីឡាជាច្រើនបានរាយការណ៍ថារូបគេត្រូវបានក្លិបសេះបង្កង់ Juven... |
article_8748.txt | លោកស្រី Nadine Dorries រដ្ឋលេខាធិការវប្បធម៌ និងជារដ្ឋមន្ត្រីកីឡាអង់គ្លេស ថ្ងៃទី២៨ ខែមិថុនា បានរំពឹងថា ស្ថាប័នកីឡានឹងត្រួតពិនិត្យគោលការណ៍ ការប្រកួតប្រជែងកីឡារបស់ស្ត្រី សម្រាប់តែមនុស្សកើតមកជាភេទស្រី ពោលគឺមិនចង់ឱ្យអត្តពលិកបុរសកែភេទ ឬភេទទី៣ ចូលរួមប្រជែងលើប្រភេទកីឡា សម្រាប់វិញ្ញាសារនារីឡើយ។ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានលើកឡើ... | ការលើកឡើងរបស់លោកស្រី Dorries ធ្វើឡើងប៉ុន្មានថ្ងៃបណ្ណោះ ក្រោយពេលសហព័ន្ធកីឡាហែលទឹក (FINA)បានបោះឆ្នោតដាក់កំហិតហាមមិនឱ្យកីឡាករកែភេទ ចូលរួមប្រកួតកីឡាហែលទឹកវិញ្ញាសាររបស់ស្រ្តី។ FINA ក៏បានលើកឡើងថា ការហាមឃាត់គឺដើម្បីរក្សាសិទ្ធិស្មើគ្នានៃការប្រកួតផ្នែកបុរស និងផ្នែកស្រ្តី។ ការសម្រេចរបស់ FINA បែបនេះ បានធ្វើឱ្យសហព័ន្ធកីឡាធំៗលើពិភព... |
article_8749.txt | ក្លិប Paris Saint Germain ខិតជិតក្នុងការតែងតាំងលោក Christophe Galtier ជាគ្រូបង្វឹក ក្រោយលោកចាកចេញពីក្រុម OGC Nice ។ ក្លិប OGC Nice ក៏នឹងតែងតាំងលោក Lucien Favre អតីតអ្នកចាត់ការ Borussia Dortmund មកដឹកនាំក្រុមជាលើកទីពីរដែរ។ | លោក Galtier ក្លាយជាគោលដៅទីមួយសម្រាប់គ្រប់គ្រងការងារនៅ PSG ក្រោយពេលដឹកនាំក្រុម OGC Nice បញ្ចប់ចំណាត់ថ្នាក់លេខ៥ នៅ Ligue 1 និងជួយ Nice ឡើងដល់ការប្រកួត Coupe de France វគ្គផ្តាច់ព្រ័ត្ររដូវកាលមុន។ Galtier ក៏ធ្លាក់បំបាក់ PSG កាលពីរដូវកាល ២០២០-២១ ដោយកាលនោះលោកបានដឹកនាំក្រុម LOSC Lille ឈ្នះពាន Ligue 1។ និយាយប្រាប់កាសែត Le Par... |
article_875.txt | នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងពីគ្នា។ | ១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេចផលឬផលសម្រេច, សេចក្តីស័ក្តិសិទ្ធិ, អំណាច, សេចក្តីអង់អាច, សេចក្តីសម្រេចតាមអំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែលសម្រេចហើយ, ដែលសម្រេចតាមមាត្រាច្បាប់, ដែលស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មានប្រាជ្ញាវាងវៃ៕ [ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះស... |
article_8750.txt | Wayne Rooney លាលែងពីតំណែងអ្នកចាត់ការទូទៅក្រុម Derby County ក្រោយក្រុមនេះធ្លាក់ទៅលីគទី៣ League One ដោយសារការពិន័យកាត់២១ពិន្ទុ ជុំវិញបញ្ហាហិរញ្ញវត្ថុ។ | Derby ត្រូវបានកាត់ចេញពីលីគទី២ Championship ទៅកាន់លីគកម្រិតទី៣អង់គ្លេស ដោយសារការពិន័យ២១ពិន្ទុកាលពីរដូវកាលមុន ក្រោយរកថាបានបំពានច្បាប់ហិរញ្ញវត្ថុ។ តាមពិតទៅ Derby ក្រោមការដឹកនាំរបស់ Rooney រកបាន៥២ពិន្ទុ ប៉ុន្តែដោយសារត្រូវរងពិន័យកាត់ពិន្ទុ ទើបក្រុមនៅសល់តែ៣១ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី២៣ ក្នុងចំណោម២៤ក្រុម។ ក្រោយដឹកនាំក្រុ... |
article_8751.txt | អេស្ប៉ាញនឹងមិនបង្ហាញខ្លួនក្នុងការដេញថ្លៃ ធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០ ឡើយដោយសារតែបញ្ហាជម្លោះផ្នែកនយោបាយ រវាងរដ្ឋាភិបាលនៃតំបន់ Catalonia និងតំបន់ Aragon។ នេះបើតាមប្រធានអូឡាំពិកអេស្ប៉ាញលោក Alejandro Blanco ថ្ងៃទី២១ ខែមិថុនា។ | គំនិតផ្តួចផ្តើមក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ត្រូវបានរាំងស្ទះ ដោយសារតែមានការខ្វែងគំនិតគ្នា រវាងប្រជាជននៅតាមតំបន់ផ្សេងគ្នាក្នុងអេស្ប៉ាញ។ ជាពិសេសចាប់តាំងពីរដ្ឋាភិបាលគាំទ្រតំបន់ Catalonia មិនចង់ឱ្យតំបន់ Aragon ដាក់បញ្ចូលជាទៅទីតាំងរួមក្នុងការដេញថ្លៃមួយនេះ ព្រោះជម្លោះនយោបាយ។ ទោះជាយ៉ាងនេះក្តី សកម្មជននៅក្នុងតំបន... |
article_8752.txt | កីឡាការិនីវាយកូនបាល់បារាំង Harmony Tan នឹងត្រូវប៉ះជើងខ្លាំងរបស់អាម៉េរិក Serena Williams ក្នុងការប្រកួត Wimbledon ឆ្នាំ២០២២ ជុំទីមួយ។ យោងតាមកំណត់ត្រា WTA កីឡាការិនីរូបនេះ មានឪពុកជាវិស្វករដើមកំណើតខ្មែរ និងម្តាយជាអ្នកកាសែតសេដ្ឋកិច្ច ដើមកំណើតវៀតណាម ហើយសារព័ត៌មានមួយចំនួនបានបញ្ជាក់ថា នាងមានឈាមជ័រកាត់ចិនផងដែរ។ | វ័យ២៤ឆ្នាំ Harmony ត្រូវចាប់ឆ្នោតប៉ះម្ចាស់ជើងឯក Grand Slam ២៣សម័យ Williams នៅជុំទីមួយតែម្តង។ លោក Sam Sumyk គ្រូបង្វឹក Harmony សោកស្តាយដែលកូនសិស្សខ្លួនបង្ហាញខ្លួនលើកដំបូងនៅ Wimbledon តែបែរជាត្រូវជួបជើងខ្លាំដូច្នេះសោះ។ មុនពេលឈានជើងចូលការប្រកួតពានរង្វាន់លំដាប់ Grand Slam នេះជាលើកដំបូង កីឡាការិនីបារាំង Harmony ដែលមានកំណើតច... |
article_8753.txt | អ្នកគាំទ្រដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ការស្អប់ខ្ពើម និងការរើសអើងតាមបណ្តាញអ៊ីនធឺណិត ត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតក្នុងកីឡាដ្ឋាន។ នេះបើតាមអង្គការកាត់ក្តីឯករាជ្យ អង់គ្លេសនិងវែលស៍ Crown Prosecution Service ថ្ងៃទី២៩ ខែមិថុនា។ | កន្លងមកតុលាការអង់គ្លេស បានចេញបម្រាមហាមឃាត់លើអ្នកគាំទ្របាល់ទាត់បាន ដែលបង្កបទល្មើសជាក់ស្តែងតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ CPS អះអាងថា ស្ថាប័នខ្លួនអាចស្នើឱ្យតុលាអង់គ្លេសដាក់ទណ្ឌកម្មកាន់តែតឹង រឹងសម្រាប់អ្នកគាំទ្រណាដែល បានប្រព្រឹត្តិអំពើដ៏គួរឱ្យស្អប់ខ្ពើម រួមទាំងមានការរើសអើង។ «បទប្បញ្ញាតិ្តថ្មីនេះ នឹងអនុញ្ញាតឱ្យមានការហាមឃាត់រា... |
article_8754.txt | អូស្ត្រាលីចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2023 ក្រោយពេលប្រទេសចិនប្រកាសបោះបង់សិទ្ធិជាម្ចាស់ផ្ទះ ព្រោះបញ្ហារីករាលដាលកូវីដ-១៩។ នេះបើតាមសហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) ថ្ងៃទី២១ ខែមិថុនា។ | «សហព័ន្ធបាល់ទាត់កីឡាកូរ៉េខាងត្បូង (KFA) កំពុងតែជំរុញការដេញថ្លៃសម្រាប់ធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធ KFA ថ្ងៃទី២០ ខែមិថុនា។ ក្រោយការប្រកាសរបស់កូរ៉េខាងត្បូងមួយថ្ងៃ អូស្ត្រាលីជាប្រទេសទីពីរ ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2023 នេះដែរ។ ប្រទេសចិនបានបោះប... |
article_8755.txt | ក្លិប Watford ថ្ងៃទី២៧ ខែមិថុនា បានប្រកាសលុបចោលជំនួបមិត្តភាពទល់ក្រុមជម្រើសជាតិកាតា ក្រោយពេលមានការត្អូញត្អែរពីសំណាក់អ្នកគាំទ្រពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកាតា។ | ក្លិប Watford បានចុះកិច្ចសន្យាប្រកួតមិត្តភាពទល់ក្រុមជម្រើសជាតិកាតា សម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាល ។ ការប្រកួតនេះ នឹងធ្វើឡើងនៅប្រទេសអូទ្រីសសប្តាហ៍ក្រោយ។ Watford ជាក្រុមធ្លាក់ចេញពីក្របខណ្ឌ Premier league រដូវកាល ២០២១-២២ ហើយត្រូវលេងនៅក្របខណ្ឌ Championship ប្រទេសអង់គ្លេស។ ទោះជាបែបនេះក្តី ព័ត៌មាននៃការប្រកួតនេះ ត្រូ... |
article_8756.txt | ក្លិបបាល់ទាត់ Saint-Etienne នឹងចាប់ផ្តើមការប្រកួតពានរង្វាន់ Ligue 2 របស់បារាំង ដោយត្រូវកាត់៣ពិន្ទុ និងហាមមិនឱ្យមានអ្នកចូលទស្សនាក្នុងកីឡដ្ឋានចំនួន៤ប្រកួតដំបូង។ នេះជាការពិន័យលើក្រុមនេះ ព្រោះបញ្ហាអ្នកគាំទ្រចូលអុកឡុកក្នុងចូលទីលាន ក្រោយពេលក្រុមធ្លាក់ចេញពី Ligue 1 កាលពីដើមខែមិថុនា។ | Saint-Etienne ធ្លាក់ចេញពីលីគកំពូលបារាំងក្រោយពេលប្រកួតចាញ់ក្រុម AJ Auxerre ក្នុងលទ្ធផលទាំងពីរជើង ២-២ និងក្រុម AJ Auxerre ឈ្នះដោយលទ្ធផលស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រដោយលទ្ធផល៥-៤ នៅវគ្គជម្រុះ Play-Off។ Saint-Etienne ជាក្រុមឈរលេខ១៨ នៅលីគកំពូលបារាំង ហើយក្រុម AJ Auxerre ជាក្រុមដែលឈរលេខ៣ នៅលីគទីពីរ ក្នុងជំនួប Play-Off នោះ។ ក្រោយ... |
article_8757.txt | Barcelona ថ្ងៃទី២៧ ខែមិថុនា និយាយថា ខ្លួនកំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើក្រុម AS Roma ក្រោយពេលក្រុមអ៊ីតាលីមួយនេះប្រកាសមិនចូលរួមប្រកួតក្នុងពានរង្វាន់ Joan Gamper Trophy ដែលជាពានត្រៀមមុខបើករដូវកាល។ | ក្លិបទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាសម្រាប់ជំនួបពាន Joan Gamper Trophy នៅកីឡដ្ឋាន Camp Nou នាថ្ងៃទី៦ ខែសីហា។ ប៉ុន្តែក្លិប Roma ដែលដឹកនាំដោយលោក Jose Mourinho ថ្ងៃទី២៧ ខែមិថុនា បានប្រកាសដកខ្លួនមិនចូលរួមប្រកួត។ បើតាមសេចក្តីថ្លែងការណ៍របស់ Roma ក្លិបបានសម្រេចចិត្តកែប្រែផែនការ នៃការប្រកួតត្រៀមបើករដូវកាលថ្មី ហើយក្លិបនឹងរៀបចំ... |
article_8758.txt | ក្រុមហ៊ុនបដិសណ្ឋារកិច្ចសណ្ឋាគារ Accor ប្រកាសរើសបុគ្គលិកបណ្តោះអាសន្នជាង១២ម៉ឺននាក់ ពីក្រៅប្រទេសដើម្បីជួយរៀបចំបន្ទប់ជាង៦៥ម៉ឺន របស់សណ្ឋាគានៅកាតា ត្រៀមទទួលអ្នកគាំទ្ររបស់ព្រឹត្តិការណ៍ World Cup 2022។ ប្រធានក្រុមហ៊ុន Accor លោក Sebastien Bazin លើកឡើងបែបនេះថ្ងៃទី២៨ ខែមិថុនា។ | កាតា កំពុងពង្រឹងបន្ថែមការងារដើម្បីចៀសវាងការខ្វះខាតកន្លែងស្នាក់នៅសម្រាប់អ្នកគាំទ្រ មុនពេលការប្រកួត World Cup មកដល់នាចុងឆ្នាំ ២០២២។ កាតាបានជួលក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor ដែលជាក្រុមហ៊ុនប្រតិបត្តិការសណ្ឋាគាធំបំផុតរបស់អឹរ៉ុប ដើម្បីជួយរៀបចំកន្លែងស្នាក់នៅ។ «យើងប្តេជ្ញានឹងជួលមនុស្សច្រើននាក់ ដើម្បីជួយសម្រួលដល់ការរៀបចំបន្ទប់ជា... |
article_8759.txt | កីឡដ្ឋាន Mercedes-Benz Stadium ជាកីឡដ្ឋានមួយស្ថិតក្នុងចំណោមកីឡដ្ឋានចំនួន១៥ ផ្សេងទៀត សម្រាប់ត្រៀមទទួលព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានអាម៉េរិក ម៉ិកស៊ិក និងកាណាដា រួមគ្នាជាម្ចាស់ផ្ទះ។ | កាលពីថ្ងៃទី១៦ ខែមិថុនា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសទីតាំងកីឡដ្ឋានចំនួន១៦ ទូទាំងប្រទេស អាម៉េរិក ម៉ិកស៊ិក និងកាណាដា ដែលត្រៀមសម្រាប់ទទួលការប្រកួត World Cup 2026។ World Cup 2026 នៅប្រទេសទាំងបីស្ថិតនៅទ្វីបអាម៉េរិកខាងជើងនេះ គឺជាប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ដែលមានក្រុមចំនួន៤៨ក្រុមចូលរួម ចំណែកប្រទេសជាម្ចា... |
article_876.txt | អ្នកជំនាញជំងឺឆ្លងកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានជំរុញឲ្យប្រជាពលរដ្ឋអាមេរិកាំងរាប់លាននាក់ដែលបានចាក់វ៉ាក់សាំង២ដូសប្រឆាំងនឹងជំងឺកូវីដ១៩រួចហើយ ចាក់ដូសជំរុញដើម្បី«ធ្វើឲ្យស្ថានភាពប្រព័ន្ធស៊ាំរបស់ពួកគេខ្ពស់បំផុត»។ | រហូតមកទល់ពេលនេះ មនុស្ស៣៤,៥លាននាក់នៃអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចចំនួន១៩៦លាននាក់នៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់ដូសជំរុញ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិក បើទោះបីមនុស្សប្រហែល៦០លាននាក់នៅតែមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណាក៏ដោយ។ លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យា... |
article_8760.txt | បាល់ទាត់៖ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ ជប៉ុនទទួលបានលេខ៣ ក្រោយឈ្នះ អូស្តា្រលី ៣-០ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC U-23 Asian Cup នាល្ងាចថ្ងៃទី១៨ ខែមិថុនា នៅពហុកីឡដ្ឋានPakhtakor ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។ | ត្រឹមវគ្គទី១ យុវជនសុំាម៉ូរ៉ៃ ជប៉ុន ទម្លាយសំណាញ់ទី អូស្ត្រាលី ២-០ ពោលនៅនាទី៧ ខ្សែបម្រើ Kein Sato ស៊ុត១គ្រាប់ និងនាទី៣៩ បង្ករកំហុសឲ្យបាល់ចូលទីខ្លួនឯងដោយខ្សែការពារអូស្ត្រាលី Trewin។ ឈានចូលដល់នាទី៦៣ វគ្គទី២ ជប៉ុន បន្ថែមបានគ្រាប់ទី៣ ដោយខ្សែប្រយុទ្ធ Fujio ក្រោយបញ្ជូនបាល់ពី ខ្សែប្រយុទ្ធលើ Matsuki។ បញ្ចប់ការប្រកួតទាំងពីរវគ្គ ... |
article_8761.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៣ ខែមិថុនា អនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិនីមួយៗអាចជ្រើសរើសកីឡាករបន្ថែម៣នាក់ទៀតសម្រាប់ការប្រកួត FIFIA World Cup ឆ្នាំ២០២២ នៅកាតា។ ចំនួនកីឡាករសរុបឡើងដល់២៦នាក់។ | ការសម្រេចបន្ថែមកីឡាករពី២៣ ទៅ២៦នាក់នេះ ដោយសារ FIFA យល់ឃើញថាពេលវេលាប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំនេះខុសសព្វដង រួមទាំងផលប៉ះពាល់ដែលបង្កដោយជំងឺកូវីដ-១៩ផង។ World Cup ជាធម្មតា តែងប្រារព្វធ្វើអំឡុងខែមិថុនា និងខែកក្កដា។ ដោយឡែកនៅឆ្នាំ២០២២នេះ ត្រូវធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងែទី១៨ ខែធ្នូវិញ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ... |
article_8762.txt | Manchester United កំពុងឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែបម្រើ Frankie De Jong សញ្ជាតិហូឡង់ពីក្លិប Barcelona ក្នុងតម្លៃ៦៥លានអឺរ៉ូ (៦៨.៤លានដុល្លារ) ជាមួយប្រាក់បូកបន្ថែម Add-Ons ប្រមាណ ២០លានអឺរ៉ូ (២១លានដុល្លារ) ។ សារព័ត៌មាន BBC Sports រាយការណ៍បែបនេះថ្ងៃទី២៨ ខែមិថុនា។ | ខ្សែបម្រើ Frankie De Jong បានក្លាយជាគោលដៅទីមួយក្នុងទីផ្សារដោះដូរសម្រាប់លោក Erik ten Hag ដែលជាអ្នកចាត់ការថ្មី។ ទោះមានព័ត៌មានវិជ្ជមានពីការតាមទិញក្ដី កិច្ចព្រមព្រៀងនៅមិនទាន់រួចនៅឡើយទេ ហើយក៏នៅមានបញ្ហាមួយចំនួនត្រូវដំណោះស្រាយ។ បើតាមអ្នកកាសែតដ៏ល្បីឈ្មោះ Fabrizio Romano ក្លិបបិសាចក្រហម Man United រំពឹងថានឹងអាចយកបាន De Jong ខណៈ... |
article_8763.txt | សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ប្រកាសពន្យារពេលកំណត់ទទួលការស្នើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ Asian Cup 2023 ជំនួសចិន។ នេះបើតាមការប្រកាសរបស់ AFC ថ្ងៃទី២៨ ខែមិថុនា។ | ចិន ត្រូវបង្ខំចិត្តបោះបង់សិទ្ធិជាម្ចាស់ផ្ទះរបស់ខ្លួន ខណៈស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស មិនទាន់ធូរស្រាល។ AFC ក៏ប្រកាសឱ្យប្រទេសដែលចង់ធ្វើម្ចាស់ផ្ទះ ដាក់ពាក្យបង្ហាញការចាប់អារម្មណ៍របស់ខ្លួន ត្រឹមថ្ងៃទី៣០ ខែមិថុនា។ ប៉ុន្តែនៅថ្ងៃទី២៨ ខែមិថុនា AFC ក៏ប្រកាសពន្យារពេល១៥ថ្ងៃទៀត។ «សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានពន្យារពេលកំណត... |
article_8764.txt | ខ្សែការពារ Antonio Rudiger ថ្ងៃទី២០ ខែមិថុនា បាននិយាយបង្ហើបថារូបគេបានសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Real Madrid កាលពីខែមេសា ដោយបានបដិសេធសំណើរពី Barcelona។ Rudiger ក៏អះអាងថាការបដិសេធនោះជារឿងពិតប្រាកដ។ | ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្រុមជើងឯក UEFA Champions league រដូវកាល ២០២១-២២ ក្រោយពេលរូបគេបានផុតកុងត្រាជាមួយក្លិបចាស់ Chelsea ដែលមានរយៈពេល៥ឆ្នាំរួចមក។ Rudiger ក៏បានពន្យល់ដែរថា ក្លិបអធិរាជសបានទាក់ទងមកកាន់ភ្នាក់ងារផ្ទាល់របស់គេ មុនកាលពីខែសីហាឆ្នាំ ២០២១ មកម្ល៉េះ មុនពេលជួបពិភាក្សាគ្នាម... |
article_8765.txt | Romelu Lukaku ថ្ងៃទី២៩ ខែមិថុនា បានវិលត្រលប់ចូលរួមជាមួយ Inter Milan ក្នុងនាមកីឡាករខ្ចីជើងពីក្រុម Chelsea ដោយជោគជ័យ។ | កាលពីរដូវកាល ២០២១-២២ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកបានវិលត្រលប់ទៅទឹកដី Stamford Bridge ក្នុងតម្លៃផ្ទេរប្រមាណជាង ១០៨លានដុល្លារពីក្រុម Inter Milan។ ប៉ុន្តែ Lukaku បង្ហាញខ្លួនមិនបានល្អឡើយឱ្យក្រុមតោខៀវ ដោយលេងបានត្រឹមតែ៤៤ប្រកួត ហើយរកបានត្រឹមតែ១៥គ្រាប់ប៉ុណ្ណោះ។ Romelu Lukaku បានចូលរួមជាមួយក្លិប Inter Milan កាលពីឆ្នាំ ២០១៩ ក្នុ... |
article_8766.txt | ខ្សែប្រយុទ្ធ Kylian Mbappe ធ្លាប់ចង់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងកាលឆ្នាំ២០២០ ព្រោះការរើសអើងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយធ្វើមិនបានល្អអំឡុង Euro 2020។ ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង Noel Le Graet និយាយបែបនេះថ្ងៃទី១៩ ខែមិថុនា។ | អំឡុងព្រឹត្តិការណ៍ Euro 2020 Mbappe ខកខានស៊ុតបាល់បញ្ចូលទីលើគូប្រកួតរហូតដល់ទៅ៤ ប្រកួតជាប់គ្នា។ បារាំងធ្លាក់ចេញត្រឹមវគ្គ១៦ក្រុម ក្រោយត្រូវក្រុមស្វីសទម្លាក់ដោយការទាតក់បាល់កាត់សេចក្តីដោយលទ្ធផល៥-៤ ក្រោយស្មើគគ្នានៅម៉ោងធម្មតា។ គ្រានោះ Mbappe ជាកីឡាករមួយរូបដែលបរាជ័យក្នុងការស៊ុតបាល់ពិន័យ១១ ម៉ែត្រទល់ស្វីស។ ពាក់ព័ន្ធនឹងរឿងរ៉... |
article_8767.txt | Samuel Eto'o ប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរូន (CFF) នៅថ្ងៃទី២០ ខែមិថុនាត្រូវបានតុលាការអេស្ប៉ាញកាត់ទោសជាប់ពន្ធនាគាររយៈពេល២២ខែ ជុំវិញការក្លែងបន្លំពន្ធ៤លានដុល្លារ អំឡុងពេលរូបគេប្រកអាជីពនៅ Barcelona។ ប៉ុន្តែក្រោយសារភាពកំហុស Eto'o រួចខ្លួនវិញ។ | យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតខ្សែប្រយុទ្ធ Barcelona និង Inter Milan រូបនេះ បានសារភាពពីកំហុស ប៉ុន្តែអះអាងថាខ្លួនជាជនរងគ្រោះដោយសារតែចាញ់បោកអតីតភ្នាក់ងាររបស់ខ្លួនលោក Jose Maria Mesalles។ ក្រោយសារភាព Eto'o បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ១,៨៩ លានដុល្លារ និង៤លានដុល្លារថ្លៃពន្ធដែលរូបគេជំពាក់លើសិទ្ធិផ្បព្វផ្... |
article_8768.txt | ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ អារ៉ាប៊ីសាអូឌីត ឈ្នះម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC U-23 Asian Cup 2022 នៅពហុកីឡដ្ឋាន Milliy ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ | ទោះបីជាមានការវាយសម្រុកគ្នាទៅវិញទៅមករវាងក្រុមម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន និងក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត នៅក្នុងវគ្គទី១ ក្តី ក៏ពុំមានគ្រាប់បាល់កើតឡើងឡើយ។ ឈានចូលវគ្គទី២ លេងបានតែ៣នាទីប៉ុណ្ណោះ ក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន ដោយខ្សែបម្រើស្លាបឆ្វេង Ahmed Al- Ghamdi នៅនាទី៤៨ បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែ... |
article_8769.txt | កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka សហការគ្នាជាមួយកីឡាករបាល់បោះ LeBron James បើកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថ្មីមួយ។ កំពូលអត្តពលិកទាំងពីរបង្កើតប្រព័ន្ធផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងនិយាយរឿងវប្បធម៌ជាតិសាស្រ្ត និងការលើកទឹកចិត្តមនុស្សក្នុងសង្គមជាដើម។ | Hana Kuma ដែលបកប្រែថា «ខ្លាឃ្មុំផ្កា» ជាក្រុមហ៊ុនផ្សព្វផ្សាយរបស់ Osaka និង James ទើបបើកសម្ភោធនៅថ្ងៃទី២១ ខែមិថុនា។ Hana Kuma ដែលមានភាពជាដៃគូជាមួយ SpringHill នឹងផលិតរឿងដែលមានលក្ខណៈវប្បធម៌ជាក់លាក់ជាសកលសម្រាប់ទស្សនិកជនទាំងអស់ដើម្បីជាប្រយោជន៍ប្រើប្រាស់ក្នុងសង្គម។ ម្ចាស់ជើងឯក Grand Slam ៤សម័យ Osaka ប្រាប់កាសែត New York Time... |
article_877.txt | ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី២៣ ខែតុលា ប្រាប់រដ្ឋមន្ត្រីការបរទេសឱ្យបណ្តេញឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន១០រួមមានអាម៉េរិក និងអាល្លឺម៉ង់ចេញពីប្រទេស ក្រោយប្រសិតទាំងនេះបានអំពាវនាវឱ្យដោះលែងមេដឹកនាំសង្គមស៊ីវិលដែលជាប់ពន្ធនាគារ។ | «ខ្ញុំបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសយើងប្រកាសឯកអគ្គរដ្ឋទូតទាំង១០រូបនេះ ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍នៅតួកគីតទៅទៀតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោក តៃយីប អ៊ែរដូហ្កាន់ លើកឡើងបែបនេះដោយសំដៅដល់ដំណាក់កាលដំបូងនៃការបណ្ដេញអ្នកការទូតចេញពីប្រទេស។ ការប្រកាសរបស់លោកប្រធានាធិបតីតួកគី ធ្វើឡើងក្រោយប្រេសិតអាម៉េរិក អាល្លឺម៉ង់ កាណាដា ដាណឺម៉... |
article_8770.txt | លោក Ryan Giggs ថ្ងៃទី២០ ខែមិថុនា បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍ ខណៈរឿងក្តីអំពើហិង្សា និងប៉ុនប៉ងរំលោភលើអតីតមិត្តស្រីមិនទាន់បញ្ចប់។ | អតីតខ្សែបម្រើក្រុម Manchester United រូបនេះ បច្ចុប្បន្នកំពុងរងការកាត់ទោស បន្ទាប់ពីត្រូវបានចោទប្រកាន់ជុំវិញរឿងរ៉ាវប្រើប្រាស់អំពើហិង្សា និងប៉ុនប៉ងរំលោភលើអតីតមិត្តស្រី ជាមួយបងប្អូនស្រីរបស់នាងមួយរូបទៀត ដោយបង្ខិតបង្ខំ។ ទោះជាយ៉ាងនេះក្តីអតីតកីឡាករក្រុមបិសាចក្រហមរូបនេះ បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយត្រូវបានតុលាការផ្តល់សិ... |
article_8771.txt | Kylian Mbappe ជ្រើសរើសបន្តនៅ Paris Saint Germain ដោយសារតែក្លិបបានបង្ហាញគម្រោងដ៏ល្អសម្រាប់រដូវកាលក្រោយ ហើយរូបគេផ្ទាល់ជាអ្នកបដិសេធសំណើររបស់ Real Madrid។Real បានផ្តល់ប្រាក់ដល់រូបគេច្រើនជាង PSG ទៅទៀត។ នេះបើតាមលោក Nasser Al-Khelaifi ថ្ងៃទី២១ ខែមិថុនា។ | Mbappe វ័យ២៣ឆ្នាំ ត្រូវបានកាសែតកីឡាជាច្រើនរាយការណ៍ ថាអាចនឹងចូលរួមជាក្លិបម្ចាស់ជើងឯក Champions league រដូវកាល ២០២១-២២ Real Madrid ពេលផុតកិច្ចសន្យាជាមួយ PSG ក្រោយចប់រដូវកាល។ ទោះជាបែបនេះ ខ្សែប្រយុទ្ធជួរមុខ PSG រូបនេះក៏បានបន្តកិច្ចសន្យាជាមួយក្លិបបន្តទៀតរហូតដល់ឆ្នាំ ២០២៥ ដែលធ្វើឱ្យ Real ក៏ដូចជាក្របខណ្ឌ La Liga បានខកចិត្... |
article_8772.txt | Lewis Hamilton ទទួលបានចំណាត់ថ្នាក់ទី៣ ជាលើកទីពីរនាការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Canadian Grand Prix ប្រទេសកាណាដា។ ទោះមិនទាន់ស្គាល់ជ័យជម្នះនៅរដូវកាល២០២២នេះក្តី តែម្ចាស់ជើងឯក៧សម័យរីករាយដែលបាននាំ Mercedes ឡើងវេទិកាកិត្តិយសជាថ្មី ចាប់តាំងពីជំនួបបើកឆាកនៅបារ៉ែនមក។ | នាការប្រណាំងរថយន្ត F1 នៅថ្ងៃទី១៩ ខែមិថុនា ម្ចាស់ការពារតំណែងជើងឯក Max Verstappen ដែលបើកបរឱ្យក្រុម Red Bull បានបន្តជ័យជម្នះរបស់ខ្លួនដោយប្រើពេល១ម៉ោង ៣៦នាទី និង២១វិនាទី។ នេះជាការឈ្នះលើកទី៦របស់អ្នកប្រណាំងសញ្ជាតិហូឡង់ក្នុងចំណោមការប្រណាំងទាំង៩លើកនៅរដូវកាលថ្មីនេះ។ Carlos Sainz របស់ក្រុម Ferrari ទទួលបានចំណាត់ថ្នាក់ទី២ ខណៈ Hamil... |
article_8773.txt | នាយកប្រតិបត្តិក្លិបដែលកាន់តំណែងជំនួសលោក Ed Woodward បានសន្យាចំពោះមុខអ្នកគាំទ្រថា លោក Erik ten Hag អ្នកចាត់ការថ្មីបិសាចក្រហមជំនួសលោក Ralf Rangnick នឹងទទួលបានប្រាក់សម្រាប់ទិញកីឡាករថ្មីៗមកក្លិប។ នេះបើតាមការបង្ហោះឃ្លីបវីដេអូពីសំណាក់អ្នកគាំទ្រម្នាក់ ដែលស្ថិតនៅទីតាំងនោះ។ | នៅក្នុងវីដេអូឃ្លីបមួយនោះទៀតសោត លោក Arnold បានចេញប្រាក់ផ្ទាល់ខ្លួនទិញស្រាបៀរឱ្យអ្នកគាំទ្រ ដែលមានបំណងធ្វើបាតុកម្មនៅជុំវិញផ្ទះរបស់លោក ហើយលោកក៏បានរៀបរាប់អំពីបញ្ហាហិរញ្ញវត្ថុ ដែលក្លិបបានជួបប្រទះនាពេលបច្ចុប្បន្ន ក៏ដូចជារឿងក្លិបកំពុងចរចាននាំយកខ្សែបម្រើ Frenkie De Jong របស់ក្រុម Barcelona ផងដែរ។ លោក Arnold បាននិយាយថា ក្លិបបាន... |
article_8774.txt | Gareth Bale បានសម្រេចចិត្តទៅចូលរួមជាមួយក្រុម Los Angeles FC នៃលីគកីឡាបាល់ទាត់កំពូលអាម៉េរិក (MLS) ដោយចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។ ឯPaul Pogba ត្រៀមខ្លួនរួចស្រេចដើម្បីវិលត្រឡប់ទៅកាន់ក្រុម Juventus វិញ។ | នៅលើផេកហ្វេសប៊ុកផ្លូការរបស់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា Bale ដែលបានចាកចេញពី Real Madrid ក្រោយអស់កិច្ចសន្យានឹងគ្នានៅចុងបញ្ចប់រដូវកាលមុន បានបង្ហោះវីដេអូអំពីការទៅចូលរួមជាមួយ Los Angeles។ នៅក្នុងវីដូខ្លីនោះ ខ្សែប្រយុទ្ធដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិវេល៍បង្ហាញខ្លួននៅ World Cup លើកដំបូងក្រោយរយៈពេល៦៤ឆ្នាំ បានព... |
article_8775.txt | សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) តម្រូវឲ្យសហព័ន្ធបាល់ទាត់ឥណ្ឌា(AIFF) មានការបោះឆ្នោតជាបន្ទាន់ដោយផ្អែកលើធម្មនុញ្ញណាមួយដែលបានកំណត់ជាក់លាក់។ ការបោះឆ្នោតគឺដើម្បីជ្រើសរកអ្នកដឹកនាំសហព័ន្ធ បន្ទាប់ពីលោក Praful Patel ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌាត្រូវបានដកចេញពីតំណែង ដោយតុលាការកំពូល។ ការដកចេញនេះ ... | យោងលើការផ្សាយរបស់គេហទំព័រThe Times of India កាលពីថ្ងៃទី២៣ ខែមិថុនា FIFA បានកំណត់ពេលវេលាជាក់លាក់ ដោយគិតត្រឹមថ្ងៃទី៣១ ខែកក្កដា សម្រាប់ AIFFអនុម័តធម្មនុញ្ញ ទៅលើការបោះឆ្នោតរកអ្នកដឹកនាំសហព័ន្ធបាល់ទាត់ឥណ្ឌានាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២២។ ប្រសិនជាការ ការបោះឆ្នោតនោះ មិនបានសម្រេចទេ FIFA ឈានដល់ការហាមឃាត់ ភាគីឥណ្ឌា មិនឲ្យប្រកួតអន្ដរជ... |
article_8776.txt | ម្ចាស់ផ្ទះកាតាដាក់បំរាមលើកីឡាករ និងអ្នកគាំទ្រដែលមិនទាន់រៀបការរួមភេទអំឡុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២។ នេះជាការហាមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈអ្នកល្មើសបំរាមនេះត្រូវដាក់ទោសជាប់ពន្ធនាគា៧ឆ្នាំ។ | ការប្រកួតកីបាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងធ្វើឡើងជាលើកដំបូងនៅទឹកដីអារ៉ាប់ ក្នុងប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ អ្វីដែលមិនគួរឱ្យជឿ ប្រទេសអភិរក្សនិយមមួយនេះ បានដាក់បំរាមដ៏តឹងរ៉ឹងលើកីឡាករ និងអ្នកគាំទ្រអំឡុងពេលការប្រកួត។ អ្នកគាំទ្រនៅលីវ ឬអ្នកស្រឡាញ់ភេទដូចគ្នារូបណាដែលចង់ទៅទស្សនាការប្រកួត World Cup នៅកាត... |
article_8777.txt | កូរ៉េខាងត្បូង នឹងចាប់ផ្តើមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2023 ក្រោយចិន ប្រកាសបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយសារការរឹតត្បិតការរីករាលដាលកូវីដ-១៩។ នេះបើតាមការប្រកាសសហព័ន្ធកីឡាបាល់ទាត់កូរ៉េ (KFA) ថ្ងៃទី២០ ខែមិថុនា។ | ចិន បានប្រកាសបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះរបស់ខ្លួន ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស មិនទាន់ធូរស្រាល។ កាលពីខែឧសភា សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានអញ្ជើញប្រទេសដែលធ្លាប់បានដាក់ការចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះ Asian Cup 2023 ឱ្យចូលរួមដេញថ្លៃជាថ្មីម្តងទៀត។ AFC បានអះអាងថា ភាគីចាប់អារម្មណ៍ត្រូវបញ្ជាក់ការដេញថ្លៃរបស់ពួកគេ... |
article_8778.txt | មនុស្ស៨នាក់ដែលជាក្រុមគ្រូពេទ្យមើលថែវីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona ត្រូវបានតុលាការអាហ្សង់ទីនកាត់ទោសពីបទមនុស្សឃាត ក្រោយពេលការស៊ើបអង្កេតពីការស្លាប់ តាំងពីឆ្នាំ ២០២០ បានបញ្ចប់។ នេះបើតាមទីភ្នាក់ងារ Reuters ថ្ងៃទី២២ ខែមិថុនា។ | ឯកសារចំនួន ២៣៦ទំព័រ ដែលទីភ្នាក់ងារ Reuters បានពិនិត្យមើលឃើញថា ចៅក្រមទទួលបន្ទុកលើសំណុំរឿងនេះ បានចោទសួរជនជាប់ចោទអំពី«អាកប្បកិរិយា និងសកម្មភាពនៃការធ្វេសប្រហែសនៃជនជាប់ចោទម្នាក់ៗ ដែលរួមចំណែកនាំឱ្យមានការបង្កគ្រោះថ្នាក់។»។ បើតាមការស៊ើបអង្កេតពីការស្លាប់របស់លោក Maradona ក្នុងឆ្នាំ២០២១ ពីសំណាក់ក្រុមប្រឹក្សាវេជ្ជសាស្ត្រប្រចាំនៅប្... |
article_8779.txt | កីឡាការិនីហែលទឹក Anita Alvarez សញ្ជាតិអាម៉េរិក ត្រូវបានគ្រូបង្វឹកជួយសង្គ្រោះពីខាងក្នុងអាងទឹក ក្រោយពេលអស់ដង្ហើមហើយសន្លប់ អំឡុងការប្រកួត World Aquatics Championships ថ្ងៃទី២២ ខែមិថុនា នាទីក្រុង Budapest ប្រទេសហុងគ្រី។ | អ្នកស្រី Andrea Fuentes ដែលជាគ្រូបង្វឹកហែលទឹក បានមុជទឹកចូលទៅជួយសង្រ្គោះកីឡាការិនី Alvarez ដែលបានលិចចូលទៅក្នុងបាតអាងទឹកដោយការអស់ដង្ហើមហើយសន្លប់ ក្រោយពេលនាងបានបញ្ចប់ការប្រកួតសម្តែងហែលទឹកក្បាច់សេរី(Solo Freestyle) វគ្គផ្តាច់ព្រ័ត្រ។ អំឡុងហេតុការណ៍នោះ អ្នកស្រី Fuentes មិនបានស្លៀកពាក់ឯកសណ្ឋានហែលទឹកឡើយ ដោយបានពាក់អាវយឺតនិងខោខ... |
article_878.txt | ប្រទេស/តំបន់១១០ ស្ថិតក្នុងបញ្ជីដែលរដ្ឋបាលលោក ចូ បៃឌិន អញ្ជើញចូលរួមសម្រាប់ជំនួបកំពូលដើម្បីប្រជាធិបតេយ្យតាមប្រព័ន្ធវីដេអូ នៅខែក្រោយ។ រុស្ស៊ីដែលស្ថិតនៅក្រៅបញ្ជី បានរិះគន់សហរដ្ឋអាម៉េរិកថា កំពុងបែងចែកប្រទេស រីឯចិនឯណោះវិញ បានខឹងសម្បារយ៉ាងខ្លាំង ដោយសារតែលោក បៃឌិន ហៅតៃវ៉ាន់ឲ្យចូលរួមក្នុងជំនួបនេះ។ | «សហរដ្ឋអាម៉េរិក ចង់បង្កើតប្លុកថ្មី ហើយបែងចែកបណ្តាប្រទេសនានាទៅតាមគំនិតរបស់ខ្លួន ថាក្រុមណាល្អ ក្រុមណាអាក្រក់»។ នេះជាប្រតិកម្មរបស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង ក្រោយរុស្ស៊ី ស្ថិតក្នុងចំណោមប្រទេសដែលរដ្ឋបាលលោក បៃឌិន បានផាត់ចេញ។ យោងតាមការផ្សាយរបស់ AFP លោក Peskov បានកត់សម្គាល់ថា ប្រទេសកាន់តែច្រើនចង់សម្រេចចិត្តព... |
article_8780.txt | Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Feyenoord ក្នុងការនាំយកខ្សែការពារស្លាបឆ្វេងវ័យ ២២ឆ្នាំ Tyrell Malacia ទៅកាន់ទឹកដី Old Trafford។ នេះបើតាមលោក Frank Arneson នាយកក្លិប Feyenoord ថ្ងៃទី២៩ ខែមិថុនា។ | មុនយល់ព្រមកិច្ចព្រមព្រៀងជាមួយក្រុមបិសាចក្រហម ខ្សែការពារសញ្ជាតិហូឡង់រូបនេះ ត្រូវបានក្លិបរបស់បារាំង Olympique Lyonnais បានដាក់ការដេញថ្លៃមុនក្រុមអង់គ្លេសមួយនេះ។ Man United យកបាន Malacia ក្នុងតម្លៃផ្ទេរ ១៥,៨លានដុល្លារពីក្លិបរបស់ប្រទេសហូឡង់។ Tyrell Malacia ជាកីឡាករដែលឡើងមកពីក្រុមយុវជន ហើយមកលេងក្រុមឈុតធំ Feyenoord បាន ១៣៦ប្រ... |
article_8781.txt | ប្រទេសកាតាគ្រោងរៀបចំការដាក់តង់បែបប្រពៃណី ឬ (Bedouin Style tents) នៅតាមវាលខ្សាច់ជាយទីក្រុងឌូហា សម្រាប់ទទួលអ្នកគាំទ្រ ព្រឹត្តិការណ៍ FIFA World Cup ស្នាក់នៅ។ នេះបើតាមអ្នករៀបចំកម្មវិធី ថ្ងៃទី១៤ ខែមិថុនា។ | ប្រទេសកាតាដែលស្ថិតនៅតំបន់មជ្ឈឹមបូពា៍មួយនេះ ធ្លាប់បានប្រកាសរួចហើយ កាលពីចុងឆ្នាំ ២០២១ ថា ការរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកដ៏ធំមួយនេះ នឹងមានអ្នកគាំទ្រទៅទស្សនា World Cup នេះប្រមាណ ១,២លាននាក់។ តង់ជាង ១០០០ នឹងត្រូវបោះនៅតាមវាលខ្សាច់ដ៏អស្ចារ្យតាមជាយទីក្រុងឌូហា ដែលស្ថិតក្នុងគម្រោងរបស់អ្នករៀបចំព្រឹត្តិការណ៍ World Cup ប្រចាំកាតា។ ... |
article_8782.txt | ទីបំផុតកីឡាការិនីបារាំងដែលជាកូនខ្មែរ-វៀតណាម Harmony Tan បានទម្លាក់កីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Serena Williams នៅជុំទី១នៃពានរង្វាន់ Wimbledon ឆ្នាំ២០២២។ | Harmony ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Wimbledon លើកដំបូងក្នុងអាជីពបានយកឈ្នះម្ចាស់ជើងឯក៧សម័យ Williams ក្នុងលទ្ធផល ៧-៥ ១-៦ និង ៧-៦ (១០-៧) នៅទីលាន Center Court នាយប់ថ្ងៃទី២៨ ខែមិថុនា។ កីឡាការិនីបារាំង Harmony ដែលមានកំណើតចេញពីសែស្រឡាយខ្មែរ វៀតណាមថានេះជាជ័យជម្នះដ៏មិនគួរឱ្យជឿក្នុងអាជីពកីឡាវាយកូនបាល់របស់ខ្លួន។ «វាជាស... |
article_8783.txt | តំណាងជាន់ខ្ពស់មួយរូបរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២១ ខែមិថុនា និយាយថា ខ្លួនជឿសម្តីលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលនិយាយពីតួលេខដ៏ច្រើនអំពីការក្លែងបន្លំសំបុត្រចូលទស្សនាព្រឹត្តិការណ៍ជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២១-២២។ | ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League រដូវកាល ២០២១-២២ រវាង Liverpool និង Real Madrid បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។ បើតាមលោក Gerald Darmanin រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានអះអាងក្រោយពេលចប់ការប្រកួតថា សំបុត្រស្ថិតក្នុងដៃអ្នកគាំទ្រចន្លោះពី ៣ម៉ឺនទៅ៤ម៉ឺនសំបុត្រ គឺជាសំបុត្រក្លែងក្លាយ។ នេះជាមូលហ... |
article_8784.txt | កីឡាករនិងកីឡាការិនីកែភេទ ឬជាភេទមិនស្ថិតក្នុងប្រព័ន្ធគោលនៃភេទទាំងពីរ (ភេទប្រុស និងភេទស្រី) អាចសម្រេចចិត្តដោយខ្លួនឯង ក្នុងការជ្រើសរើសលេងឱ្យក្រុមបាល់ទាត់បុរស ឬក៏ស្រ្តីបាន។ នេះបើតាមសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) ថ្ងៃទី២៣ ខែមិថុនា។ | សហព័ន្ធ DFB បានសម្រេចអនុម័តបទបញ្ញតិ្តថ្មី សម្រាប់កីឡាករដែលមិនអនុលោមតាមយែនឌ័រគោលទាំងពីរ ដែលកីឡាករកែភេទទាំងនោះ ត្រូវបានចាត់ទុកថា ជាភេទចម្រុះ ឬមិនមានការបញ្ជាក់ច្បាស់លាស់មួយ។ ច្បាប់ថ្មីនេះ នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ចាប់ពីរដូវកាលថ្មី២០២២-២៣ របស់ប្រទេសអាល្លឺម៉ង់នេះទៅ។ «សម្រាប់សេចក្តីសម្រេចនេះ បានអនុលោមថាកីឡាករដែលមានស្... |
article_8785.txt | ខ្សែប្រយុទ្ធ Sadio Mane ថ្ងៃទី២២ ខែមិថុនា និយាយថា ការផ្ទេរមកកាន់ក្លិប Bayern Munich ពីក្រុម Liverpool គឺជាពេលវេលានិងការសម្រេចចិត្តដ៏ត្រឹមត្រូវ។ Mane អះអាងថា ក្លិបជើងឯកអាល្លឺម៉ង់បានផ្តល់គម្រោងដ៏ល្អដល់រូបគេ។ | Bayern Munich ជាក្រុមដែលមានកំណត់ត្រាឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ១០លើកជាប់ៗគ្នា ចាប់ពីរដូវកាល ២០១២ ដល់២០២២។ ក្លិបយក្សអាល្លឹម៉ង់នាថ្ងៃទី២២ ខែមិថុនា បានព្រមព្រៀងជាមួយក្រុម Liverpool ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់វ័យ៣០ឆ្នាំ ក្នុងតម្លៃផ្ទេរ ៤០លានអឺរ៉ូ (៤២.៥លានដុល្លារ) រួមជាមួយប្រាក់បូកបន្ថែម ឬ (A... |
article_8786.txt | អ្នករៀបចំកម្មវិធី World Cup បានលក់សំបុត្រជាង ១.៨លានសំបុត្រហើយសម្រាប់ការការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតា។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបែបនេះថ្ងៃទី២៩ ខែមិថុនា មុនពេលការលក់សំបុត្រជុំបន្ទាប់នៅថ្ងៃទី៥ ខែកក្កដា។ | បើតាម FIFA សំបុត្រប្រភេទពិសេសជាច្រើន ត្រូវបានលក់សម្រាប់តែអ្នករស់នៅប្រទេសកាតា និងអ្នកគាំទ្រដែលរស់នៅបណ្តារដ្ឋតាមតំបន់ឈូងសមុត្រអារ៉ាប់។ ក្រៅពីកាតា អ្នកគាំទ្រមកពីជុំវិញពិភពលោកដែលទិញសំបុត្រច្រើនដែររួមមានកាណាដា, អង់គ្លេស, បារាំង, អាល្លឺម៉ង់, អារ៉ាប៊ីសាអូឌីត,អេស្ប៉ាញ, អេមីរ៉ាត់អារ៉ាប់រួម និងអាម៉េរិក។ FIFA ប្រកាសបែបនេះ។ បើតាមអ... |
article_8787.txt | ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ម្ចាស់ផ្ទះកាតា បានចំណាយប្រាក់រហូតដល់២២០ពាន់លានដុល្លារអាម៉េរិក ដែលជាការចំណាយច្រើនបំផុតជាកំណត់ត្រា។ ការចំណាយដ៏ច្រើននេះ ភាគច្រើនលើការសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ | នៅពេលប្រទេសមួយឈ្នះការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសំខាន់ដូចជាអូឡាំពិក ឬ World Cup ការចំណាយគឺស្ទើរតែជាបញ្ហា។ បញ្ហាអាចមានតិច ឬច្រើនដោយមើលលើស្ថានភាពជាក់ស្តែង ដូចជាហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់តាមតម្រូវការ និងការសាងសង់ថ្មីជាច្រើន។ ដើម្បីត្រៀមដឹកនាំធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ខែ... |
article_8788.txt | អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Sepp Blatter បដិសេធផ្តល់លុយពុករលួយទៅឱ្យលោក Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នៅជំពោះមុខតុលាការស្វ៊ីសនៅថ្ងៃទី៩ ខែមិថុនា។ Blatter ថាលុយដែលបានផ្ទេរទៅលោក Platini អនុវត្តតាមកិច្ចព្រមព្រៀងត្រឹមត្រូវដែលហៅថា«កិច្ចព្រមព្រៀងរបស់សុភាពបុរស»។ | រដ្ឋអាជ្ញាប្រទេសស្វីសបានចោទលោក Blatter ថា បានរៀបចំការបង់ប្រាក់ដោយខុសច្បាប់ចំនួន២,៤លានដុល្លារ ទៅឱ្យលោក Platini នៅឆ្នាំ២០១១ សម្រាប់ការងារពិគ្រោះយោបល់ ដែលលោកជាប្រធានក្រុមជម្រើសជាតិបារាំងឱ្យទទួលជ័យជម្នះជើងឯកអឺរ៉ុប Euro ឆ្នាំ ១៩៨៤។ យ៉ាងណាក៏ដោយ Blatter និង Platini ដែលធ្លាប់ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតក្នុងកីឡាបាល់ទាត់បដិសេធការ... |
article_8789.txt | ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool និងកីឡាការិនី Sam Kerr របស់ Chelsea ថ្ងៃទី៩ ខែមិថុនា បានឈ្នះពានរង្វាន់ឯកត្តជនរបស់កម្មវិធី Professional Footballers Association (PFA) ជា កីឡាករល្អប្រចាំឆ្នាំ (Player of the Year)។ ចំណែកឯ Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករជម្រើស១១នាក់ល្អប្រចាំឆ្នាំ (PFA Team of the Year)។ | ការជាប់ជាកីឡាករល្អប្រចាំឆ្នាំរបស់ PFA ក្នុងឆ្នាំនេះ ជាលើកទីពីររបស់ Mohamed Salah ចាប់តាំងពីរដូវកាល ២០១៧-១៨។ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរបស់ Liverpool ក៏ឈ្នះស្បែកជើងមាន Premier league ក្រោយរកបាន២៣គ្រាប់។ រដូវកាលនេះខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ រកបានគ្រាប់បាល់ ៣១គ្រាប់រាល់គ្រប់កម្មវិធីប្រកួតរបស់ Liverpool ហើយជួយក្រុមឈ្នះពានរង... |
article_879.txt | ក្រសួងការបរទេសអាម៉េរិកនៅថ្ងៃទី ១៨ ខែតុលាបានអះអាងថាប្រេសិតពិសេសអាម៉េរិក ប្រចាំអាហ្វហ្កានីស្ថានលោក Zalmay Khalilzad នឹងចុះចេញពីតំណែង។ យ៉ាងណាមិញ ក្រសួងការបរទេសអាម៉េរិកមិនបានបញ្ជាក់ពីមូលហេតុដែលលោក Zalmay សម្រេចចិត្ត បែបនេះឡើយ។ | យោងតាមសេចក្ដីប្រកាសព័ត៌មាននៃក្រសួងការបរទេសអាម៉េរិក តួនាទីរបស់លោក Khalilzad នឹងត្រូវជំនួសដោយលោក Tom West ដែលជាអនុប្រធាន។ លោក West នឹងធ្វើការបន្តពីលោក Khalilzad ដោយដឹកនាំកិច្ចខិតខំផ្នែកការទូត ណែនាំដល់លេខាធិការ និងជំនួយការលេខាធិការការិយាល័យកិច្ចការអាស៊ីខាងត្បូង និងអាស៊ី កណ្តាល។ លោកក៏នឹងជួយសម្របសម្រួល និងធ្វើការយ៉ាងជិតស្ន... |
article_8790.txt | លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេសថ្ងៃទី៥ ខែមិថុនា បាននិយាយថា លោកមានភាពងឿងឆ្ងល់ចំពោះអ្នកគាំទ្រហុងគ្រីដែលជាកុមារ បានស្រែកចំអកលើក្រុមអង់គ្លេសអំឡុងការលុតជង្គង់មុនការប្រកួតទល់ក្រុមហុងគ្រី។ | ជំនួបហុងគ្រី-អង់គ្លេស ជាការប្រកួតដែលត្រូវធ្វើឡើងក្នុងកីឡដ្ឋានដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ ហុងគ្រីបានបើកការនាំមុខលើអង់គ្លេស១គ្រាប់មុន ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Dominik Szoboszlai ហើយរហូតដល់ចប់រយៈពេល៩០នាទី លទ្ធផលបញ្ចប់ទៅត្រឹម១-០។ តាមពិតទៅ ហុងគ្រីរងការពិន័យពី UEFA ... |
article_8791.txt | Rafael Nadal ឡើងទៅវគ្គផ្តាច់ព្រ័ត្រ French Open ជាលើកទី១៤ បន្ទាប់ពី Alexander Zverev បង្ខំចិត្តបោះបង់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាក់កណ្តាលទី ដោយសាររបួសកជើងខាងស្តាំ។ | Zverev បានចាកចេញពីទីលានដោយមានរទេះរុញផង បន្ទាប់ពីបត់កជើង ខណៈការប្រកួតបានដំណើរការត្រឹមលទ្ធផល ៧-៦ (១០/៨) និង ៦-៦ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ខែមិថុនា។ Nadal ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ លើកឡើងថា នេះជាការខកចិត្តដ៏ធំសម្រាប់គូប្រជែងរបស់ខ្លួន។ «គាត់កំពុងបង្ហាញការប្រកួតដ៏អស្ចារ្យ ប៉ុ... |
article_8792.txt | ខ្សែប្រយុទ្ធ Eden Hazard ថ្ងៃទី៨ ខែមិថុនា បាននិយាយថា រូបគេវិលត្រលប់ទៅកាន់ភាពខ្លាំងដូចកាលពីមុនវិញ ក្រោយពេលជួយក្រុមជម្រើសជាតិបែលហ្ស៊ិកឈ្នះលើប៉ូឡូញលទ្ធផល ៦-១ ក្នុងជំនួប UEFA Nations League។ | ជ័យជម្នះរបស់បែលហ្ស៊ិកទាំង៦គ្រាប់ ធ្វើបានដោយកីឡាករ Axel Witsel, Kevin De Bruyne, Leandro Trossard, Leander Dendoncker និង Lois Openda។ ចំណែក Eden Hazard ក៏បានចូលរួមចំណែកបញ្ជូនបាល់ឱ្យ De Bruyne មួយគ្រាប់។ រីឯ ១គ្រាប់របស់ប៉ូឡូញជាការស៊ុតបើកឆាកដោយ Robert Lewandowski នៅនាទី២៨ វគ្គទីមួយ។ និយាយប្រាប់ទៅកាន់ទូរទស្សន៍ RTL Sport ក... |
article_8793.txt | ការប្រកាសរបស់ក្លិប Everton លើកិច្ចសន្យាឧបត្ថម្ភជាមួយក្រុមហ៊ុនល្បែងភ្នាល់បាល់ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ការប្រកាសនេះធ្វើឡើងត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីនាយកប្រតិបត្តិ Everton អះអាងថា ពួកគេមិនទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនភ្នាល់។ អ្នករិះគន់យល់ថា កិច្ចព្រមព្រៀងនេះដូចជំរុញអ្នកគាំទ្រជាយុវជនប្រព្រ... | ក្រុមហ៊ុន Stake.com ក្លាយជាអ្នកឧបត្ថម្ភធំរបស់ក្លិប Everton ក្នុងកិច្ចសន្យារយៈពេលច្រើនឆ្នាំ ដោយទទួលបាន ១២,៥០លានដុល្លារក្នុងមួយរដូវកាល។ ឈ្មោះក្រុមហ៊ុនល្បែងភ្នាល់នេះនឹងត្រូវជំនួសទីតាំងរបស់ក្រុមហ៊ុនលក់រថយន្ត Cazoo ដោយបង្ហាញទាំងនៅលើអាវក្រុមបុរស និងនារី។ ក្រោយកិច្ចព្រមព្រៀងនេះ Everton បានទទួលការរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំ... |
article_8794.txt | ម្ចាស់ក្លិប Everton លោក Farhad Moshiri ថ្ងៃទី៨ ខែមិថុនា បានប្រកាសសុំទោសអ្នកគាំទ្រក្លិប ក្រោយពេលក្លិបហៀបនឹងធ្លាក់ចេញពីក្របខណ្ឌកំពូលអង់គ្លេសលើកដំបូងក្នុងពេល ៦៨ឆ្នាំ។ | Everton បានបញ្ចប់ចំណាត់ថ្នាក់លេងរៀងទី១៦ នៅលើតារាង Premier League រដូវកាល២០២១-២០២២។ ម្ចាស់ក្លិបសញ្ជាតិអង់គ្លេស និងអុីរ៉ង់វ័យ ៦៧ឆ្នាំ បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្របន្ទាប់ពីលោកបានតែងតាំងលោក Rafa Benitez ធ្វើជាគ្រូបង្វឹក ដែលគ្មានប្រជាប្រិយភាព។ Everton បានសម្រេចបណ្តេញលោក Benitez ចេញក្រោយកាន់ការងារបាន ៦ខែ ហើយតែងតាំងលោ... |
article_8795.txt | ខ្សែបម្រើក្រូអាស៊ី Luka Modric នៅថ្ងៃទី៨ ខែមិថុនា បានចុះកិច្ចសន្យាបន្ថែមមួយឆ្នាំទៀតជាមួយក្លិប Real Madrid។ រូបគេក៏នឹងស្នាក់នៅជាមួយក្រុមម្ចាស់ជើងឯក Champions League ១៤សម័យ រហូតដល់ខែមិថុនា ឆ្នាំ ២០២៣។ | ការប្រកាសបន្តកិច្ចសន្យាជាមួយ Real Madrid ធ្វើឡើងក្រោយពេលកីឡាករវ័យ៣៦ឆ្នាំរូបនេះ ជួយក្លិបអេស្ប៉ាញ ឈ្នះពានរង្វាន់ Champions League លើកទី១៤ និងជាលើកទី៥ សម្រាប់រូបគេ ក្នុងអាជីពជាមួយក្លិបអធិរាជសចាប់តាំងពីចូលរួមក្នុងឆ្នាំ២០១២ មក។ ក្នុងរដូវកាល២០២១-២២ Modric ក៏បានរួមចំណែកជួយ Real ឈ្នះជើងឯក La Liga។ នេះជាការបន្តកិច្ចសន្យាលើកទី២ ... |
article_8796.txt | Vinicius Junior យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៦ ដោយទទួលបានប្រាក់ឈ្នួលលើស៣ដងបើធៀបនឹងកិច្ចសន្យាចាស់។ មិនត្រឹមដំឡើងថ្លៃនឿយហត់ ក្លិបយក្សអេស្ប៉ាញដាក់តម្លៃទិញផ្តាច់កិច្ចសន្យា (buy-out clause) របស់ Vinicius Jr ដល់១ពាន់លានដុល្លារ។ | បើតាមការផ្សាយរបស់កាសែត Marca កិច្ចសន្យាចាស់របស់ Vinicius នឹងត្រូវដល់ពេលកំណត់នៅខែកក្កដាខាងមុខនេះ ហើយការប្រកាសកិច្ចសន្យាថ្មីនឹងធ្វើនៅថ្ងៃផុតកំណត់នោះ។ កិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំបន្ថែមទៀត ក្លិប Real Madrid នឹងត្រូវចំណាយថ្លៃនឿយហត់ដល់ Vinicius ចំនួន១០,៤២លានដុល្លារក្នុងមួយរដូវកាល ខណៈកិច្ចសន្យាមានតម្លៃជាង៣លានដុល្លារប៉ុណ្ណោះ។ ម... |
article_8797.txt | អតីតវីរបុរស Real Madrid និងប្រេស៊ីល Ronaldo Nazario ដែលសព្វថ្ងៃជាម្ចាស់ក្លិប Real Valladolid បានសន្យាថានឹងជិះកង់ក្នុងរយៈចម្ងាយ៤៥០គីឡូម៉ែត្រ ប្រសិនបើក្រុម Valladolid អាចឡើងទៅលេង LaLiga។ Valladolid ឡើងទៅក្របខណ្ឌកំពូលអេស្ប៉ាញវិញ ឯ Ronaldo ព្រមធ្វើតាមសន្យារបស់ខ្លួន។ | Ronaldo ត្រូវជិះកង់ពី Valladolid ទៅកាន់ទីក្រុង Santiago de Compostela ទឹកដីអេស្ប៉ាញ ដែលមានចម្ងាយផ្លូវ៤៥០គីឡូម៉ែត្រ តាមតាមការសន្យារបស់ខ្លួន។ អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល វ័យ៤៥ឆ្នាំ បានក្លាយជាម្ចាស់ក្លិប Valladolid ក្រោយទិញយកភាគហ៊ុន៥១ភាគរយ ក្នុងតម្លៃ៣២លានដុល្លារនៅឆ្នាំ ២០១៨។ ក្រោមការគ្រប់គ្រង់របស់ Ronaldo... |
article_8798.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo ថ្ងៃទី៦ ខែមិថុនា បានផ្ញើសារអរគុណអ្នកគាំទ្រដែលបានបោះឆ្នោតជូនរូបគេឱ្យឈ្នះពានរង្វាន់ឯកត្តជចំនួពីរ គឺកីឡាករល្អបំផុតនរបស់លោក Sir Matt Busby និងគ្រាប់បាល់ល្អប្រចាំឆ្នាំសម្រាប់រដូវកាល ២០២១-២២។ | ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានបង្ហាញទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍ ក្រោយវិលត្រលប់ចូលរួមជាមួយបិសាចក្រហមវិញក្នុងរដូវកាល ២០២១-២២។ Ronaldo ក្លាយជាកីឡាករលេខ៣ ក្នុងការប្រជែងសម្រាប់ស្បែកជើងមាស Premier league ដោយស៊ុតបាន១៨គ្រាប់ តាមពីក្រោយ Heung Min Son និង Mohamed Salah មាន២៣គ្រាប់។ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ក៏រកបានគ្រាប់បាល់ចំនួ... |
article_8799.txt | លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម Manchester United នឹងដឹកនាំការប្រកួតក្នុងទឹកដីកីឡដ្ឋាន Old Trafford លើកដំបូងទល់ក្រុម Rayo Vallecano របស់អេស្ប៉ាញនាចុងខែកក្កដា។ Manchester United ប្រកាសបែបនេះថ្ងៃទី១៣ ខែមិថុនា។ | ការប្រកួតរបស់លោក Ten Hag នៅកីឡដ្ឋាន Old Trafford នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ដែលជាការប្រកួតមិត្តភាពត្រៀមមុនការបើករដូវកាលថ្មីរបស់ Premier League។ លីគកំពូលអង់គ្លេសចាប់ផ្តើមរដូវកាលថ្មីនៅថ្ងៃទី៦ ខែសីហា។ បិសាចក្រហមដែលដឹកនាំដោយលោក Ten Hag នៅខែកក្កដាខាងមុខ ក៏ត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីប្រកួតជំនួបមិត្តភាពទល់ក្រុម Live... |
article_88.txt | ប្រធានាធិបតីប៉ាណាម៉ាបានប្រកាសថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួនបានផ្ញើកំណត់ទូតលុបចោលកិច្ចព្រមព្រៀងចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន (BRI) រួចរាល់ហើយ។ | លោកប្រធានាធិបតី Jose Raul Mulino បានប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈថា ៖«ឯកអគ្គរដ្ឋទូតប៉ាណាម៉ាប្រចាំនៅប៉េកាំងបានដាក់លិខិតមួយអំពីការដកខ្លួនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)»។ លោកបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងមុនពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio ធ្វើទស្សនកិច្ចនៅប៉ាណាម៉ាកាលពីដើមសប្តាហ៍នេះ។ ប... |
article_880.txt | ជារឿងគួរឱ្យភ្ញាក់ផ្អើល ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២ ខែតុលា បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ។ ការប្រកាសនេះ ក៏មានន័យថា លោកនឹងបោះបង់ការឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីរបស់បក្សកាន់អំណាចផងដែរ។ ជាមួយគ្នានេះ ការសម្រេចចិត្តនេះ ក៏ត្រូវមើលឃើញថា ជាការបើកផ្លូវឱ្យកូនស្រីរបស់លោកឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី... | «ថ្ងៃនេះ ខ្ញុំប្រកាសការចូលនិវត្តន៍របស់ខ្ញុំពីនយោបាយ។» លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសបែបនេះពីស្ថានីយ៍ចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ។ លោក ឌូទើតេ ត្រូវរំពឹងថា នឹងឈរជាបេក្ខជនអនុប្រធានាធិបតីតំណាងបក្ស PDP-Laban កំពុងកាន់អំណាច ខណៈលោកមិនអាចឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរឡើយ។ ការប្រកាសរបស់លោក ឌូទើតេ ជារឿងមិ... |
article_8800.txt | លោក Erik ten Hag មានគុណភាពនិងគុណសម្បត្តិក្នុងការបង្វឹកច្រើនដើម្បីជោគជ័យក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Manchester United។ នេះបើតាមខ្សែការពារ Matthijs de Ligtអតីតកូនក្រុមលោក Ten Hag ផ្ទាល់។ | អតីតគ្រូបង្វឹកក្រុម Ajax Amsterdam រូបនេះបានយល់ព្រមចុះកិច្ចសន្យាមកដឹកនាំក្រុមបិសាចក្រហម កាលពីខែមេសា។ Man United បានបញ្ចប់រដូវកាល ២០២១-២២ នៃ Premier League ជាមួយកំណត់ត្រាដ៏ទាបបំផុត ដោយមានត្រឹម៥៨ពិន្ទុ ឈរលេខ៦ ក្រោមក្រុមកំពូលតារាង Manchester City រហូត ៣៥ពិន្ទុ។ ខណៈពេលដែលការកសាងក្លិបបិសាចក្រហមជារឿងដ៏ធំមួយ ខ្សែការពារក្លិប J... |
article_8801.txt | ក្លិប Real Madrid នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ សម្រាប់អរគុណដល់ការចាកចេញរបស់ខ្សែការពារស្លាប Marcelo និងការបន្តកុងត្រាថ្មីរបស់ Luka Modric មួយឆ្នាំជាមួយក្លិបបន្ថែមទៀត។ នេះបើតាមកាសែត Marca ថ្ងៃទី៧ ខែមិថុនា។ | ក្រុមអធិរាជសរបស់អេស្ប៉ាញ ទើបតែប្រកាសចុះកិច្ចសន្យានាំយកខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Antonio Rudiger ពី Chelsea កាលពីសប្តាហ៍មុន និងនាំយកកីឡាករ Aurelien Tchoumeni ពីក្លិប AC Monaco នាថ្ងៃទី៦ ខែមិថុនា។ ក្លិប Real Madrid កំពុងតែត្រៀមខ្លួនយ៉ាងល្អសម្រាប់រដូវកាលថ្មី សម្រាប់ការនាំចូលកីឡាករថ្មីជាច្រើន។ បើតាមកាសែត Marca កាលពីថ្ងៃទ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.