file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_8622.txt | PSM Makasaar កក់កៅអីវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះKedah Darul Aman ២-១ កាលពីរាត្រីថ្ងៃទី៩ ខែសីហា នាកីឡដ្ឋាន Kapten I Wayan Dipta ក្នុងក្រុង Bali ប្រទេសឥណ្ឌូណេស៊ី នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ Asian Football Confederation Cup 2022(AFC Cup 2022)។ | ការប្រកួតគ្នារវាងPSM និង Kedah ពិតជាគួរឲ្យជក់ចិត្តដោយនៅក្នុងវគ្គទី១ ខ្សែបម្រើស្លាបស្តាំ PSM កីឡាករ Yance Sayuri ទាត់ទម្លាយដៃអ្នកចាំទី Kedah កីឡាករ Mohd Akaml បានសម្រេច១គ្រាប់នៅនាទី៣១ ក្រោយបញ្ចូនបាល់ពីខ្សែបម្រើស្លាបឆ្វេង M.R.E Pratama។ ចូលដល់វគ្គទី២ នៅនាទី៥៤ ខ្សែការពារកណ្តាល Yuran Lopes តែបញ្ចូលទីបាន១គ្រាប់ក្រោយពីការបញ្... |
article_8623.txt | ខ្សែការពារស្លាបឆ្វេង Alex Telles របស់ក្រុម Manchester United ចូលរួមជាមួយក្រុម Seviila ក្នុងនាមកីឡាករខ្ចីជើងរយៈពេល ១រដូវកាល នាថ្ងៃទី៥ ខែសីហា។ | កីឡាករវ័យ ២៩ឆ្នាំ បានចូលរួមជាមួយក្រុមបិសាចក្រហម កាលខែតុលា ឆ្នាំ ២០២០ ប៉ុន្តែរូបគេមិនសូវទទួលបានពេលវេលាលេងប៉ុន្មានឡើយ សម្រាប់ជម្រើស ១១នាក់ដំបូងមកដល់ពេលនេះ ខណៈ Man United ក៏ជួបបញ្ហាធ្លាក់ទម្រង់លេងខ្លាំង នា៥រដូវកាលចុងក្រោយ។ តួនាទី Telles លេងឱ្យបិសាចក្រហមភាគច្រើន គឺត្រូវបានគ្រូបង្វឹកដាក់ចូលជំនួសខ្សែការពារស្លាបឆ្វេងដូចគ្នាគឺ... |
article_8624.txt | Erling Haaland ខ្សែប្រយុទ្ធវ័យក្មេង Manchester City ថ្ងៃទី៨ ខែសីហា បាននិយាយថា រូបគេមានអារម្មណ៍ស្តាយឱកាសហៀបនឹងអាចរកបានគ្រាប់បាល់ Hat-Trick ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ការប្រកួត Premier League រដូវកាលថ្មី។ | ខ្សែប្រយុទ្ធសញ្ជាតិន័រវែសជ័យជម្នះ Man City លើ West Ham United លទ្ធផល ២-០ ជាការធ្វើបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធចំណូលថ្មី Haaland រកបាននៅនាទី ៣៦ ដោយស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង នាទី៦៥ ជាការបញ្ជូនពី Kevin De Bruyne។ Haaland ក្លាយជាកីឡាករខ្សែប្រយុទ្ធទី២ នៅ Man City ដែលអាចរកគ្រាប់បាល់បាននាការបង្ហាញខ្លួនលើកដំបូងនៅក្នុងការប... |
article_8625.txt | សហព័ន្ធបាល់ទាត់ស៊ីលី (ANFP) កំពុងតែប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលបានច្រានចោលពាក្យបណ្តឹងពួកគេ លើក្រុមអេក្វាឌ័រ ដែលបានក្លែងបន្លំកីឡាករគ្មានសិទ្ធិអំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup។ | នេះជាការដាក់សម្ពាធថ្មីម្តងទៀតទៅលើអេក្វាឌ័រ ពីសំណាក់ស៊ីលី ក្រោយពេល FIFA កាលពីខែមិថុនា បានចេញសេចក្តីសម្រេចថា ក្រុមជម្រើសជាតិអេក្វាឌ័រគឺមានសិទ្ធិបន្តប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។ កាលពីខែមិថុនា ANFP បាននិយាយថា ខ្លួនមានភស្ដុតាងគ្រប់គ្រាន់បង្ហាញពីកីឡាករ Byron Castillo ដែលលេងឱ្យក្រុមជម្រើសជាតិអេក្វាឌ័... |
article_8626.txt | សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ថ្ងៃទី៣១ ខែកក្កដា បានបើកការស៊ើបអង្កេត លើបញ្ហាដែលមានអ្នកទស្សនាគប់កាំជ្រូចភ្លើង ឬ Flares ចូលទីលានអំឡុងការប្រកួតពានរង្វាន់ Community Shield រវាង Liverpool និង Manchester City។ | Liverpool ក្លាយជាម្ចាស់ពាន FA Community Shield ដែលជាពានមុនបើករដូវកាលថ្មីនៃ Premier League ២០២២-២២ ក្រោយឈ្នះក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Man City ៣-១ ថ្ងៃទី៣១ ខែកក្កដា។ ជ័យជម្នះ ៣គ្រាប់របស់ក្រុមរហ័សនាមហង្សក្រហមធ្វើបានដោយកីឡាករ Trent Alexander-Arnold, Mohamed Salah និង Darwin Nunez ។ចំណែក១គ្រាប់របស់ Man City ធ្វើបានដ... |
article_8627.txt | Manchester United និង Juventus បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរខ្សែបម្រើការពារ Adrien Rabiot ហើយក្នុងតម្លៃខ្លួនជាង ១៥លានផោន(១៨លានដុល្លារ)។ នេះបើតាមការផ្សាយរបស់កាសែត The Guardian ថ្ងៃទី៨ ខែសីហា។ | បច្ចុប្បន្នភ្នាក់ងារក្លិបបិសាចក្រហមកំពុងតែជជែកលើកិច្ចព្រមព្រៀងដំណាក់កាលដំបូងជាមួយកីឡាករផ្ទាល់អំពីលក្ខខណ្ឌផ្សេងៗទៀត ខណៈដែលក្លិប Juventus រីករាយក្នុងការលក់កីឡាករវ័យ ២៧ឆ្នាំ ឱ្យបិសាចក្រហម។ Man United ក៏ត្រូវការយល់ព្រមបន្ថែមទៀតពីសំណាក់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Rabiot និងម្តាយរបស់គេ មុនពេលកិច្ចព្រមព្រៀងអាចដំណើរការបានបន្តទៀត... |
article_8628.txt | កីឡាការការិនី សន សាស ដណ្តើមបានមេដាយមាសមួយបន្ថែមទៀតជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជាទទួលបាន មេដាយសរុប៩ ។ | ក្នុងវគ្គជម្រុះសន្សំពិន្ទុវិលជុំដំបូងកីឡាការិនីកម្ពុជា សន សាស បានយកជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Gischa Zayana ដោយលទ្ធផល ៣-១ (១-0, ១-០, ០-១, ១-០) និងបន្តយកឈ្នះកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីមួយទៀត Febriyanti Vani Rahmadhani ដោយលទ្ធផល ៤-៣ (១-០, ៣-០, ១-០, ២-០)។ បញ្ចប់ការប្រកួតកីឡាការិនីកម្ពុជា សន សាស ទទួលមេដាយម... |
article_8629.txt | ជំនួបដណ្តើមពានរង្វាន់បើករដូវកាលថ្មី FA Community Shield 2022 ត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា រវាងក្រុមហង្សក្រហម Liverpool ប្រជែងជាមួយក្រុមមេឃខៀវ Manchester City នាកីឡដ្ឋាន King Power វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។ | ពានរង្វាន់ Community Shield ជាព្រឹត្តិការណ៍ប្រកួតរវាងក្រុមម្ចាស់ជើងឯក Premier League រដូវកាលចាស់ ហើយត្រូវតទល់ជាមួយក្រុមដែលឈ្នះពានរង្វាន់ FA Cup រដូវកាលចាស់ដូចគ្នា ជារៀងរាល់ពេលមុនការចាប់ផ្តើមរដូវកាលថ្មី។ Man City ជាម្ចាស់ Premier League រដូវកាល ២០២១-២២ ឯ Liverpool ឈ្នះ FA Cup។ មុនឈានដល់ការប្រកួតដែលធ្វើឡើងក្នុងទឹកដីរបស់ក... |
article_863.txt | រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុនថាមពលរដ្ឋធានាការផ្គត់ផ្គង់ឥន្ធនៈឱ្យបានគ្រប់គ្រាន់សម្រាប់រដូវរងាដែលកំពុងខិតជិតមកដល់។ នេះបើតាមរបាយការណ៍មួយនៅថ្ងៃទី១ ខែតុលា។ ការដាក់បញ្ជាធ្វើឡើងស្របពេលចិន កំពុងទប់ទល់វិបត្តិថាមពលដែលអាចគំរាមកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ | ចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារការដាច់ចរន្តអគ្គិសនីដែលបណ្តាលឱ្យរោងចក្រ សហគ្រាសមួយចំនួនបានបិទទ្វារ ព្រមទាំងរាំងស្ទះដល់ដំណើរការផលិត និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិមានក្រុមហ៊ុនផលិតទូរស័ព្ទ Apple និងក្រុមហ៊ុនផលិតឡាន Tesla ស្ថិតក្នុងចំណោមរោងចក្រដែលប... |
article_8630.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតផ្នែកវិន័យលើក្រុម Fenerbahce បន្ទាប់ពីអ្នកគាំទ្រក្រុមនៃលីគកំពូលតួកគីនេះ ស្រែកហៅឈ្មោះលោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី អំឡុងការប្រកួតជម្រុះ Champions League ជើងទី២ជាមួយក្រុម Dynamo Kyiv នៅថ្ងៃទី២៧ ខែកក្កដា។ នេះបើតាមការផ្សាយរបស់កាសែត Theguardian។ | បន្ទាប់ពីការប្រកួតជើងទី១បញ្ចប់ដោយគ្មានគ្រាប់បាល់ដែលធ្វើឡើងនៅទឹកដីកណ្តាលប្រទេសប៉ូឡូញ ក្រុមអ៊ុយក្រែន Dynamo Kyiv បានទម្លាក់ក្រុម Fenerbahce ដោយការយកឈ្នះ ២-១ នៅជើងទី២ដែលធ្វើឡើងនៅក្រុង Istanbul ប្រទេសតួកគី។ ភ្លាមៗក្រោយពេលកីឡាករ Vitaliy Buyalskyi សម្រេចគ្រាប់បាល់ទី១ឱ្យ Dynamo Kyiv នៅនាទី៥៧ អ្នកគាំទ្រ Fenerbahce មួយចំនួនបានន... |
article_8631.txt | មិនត្រឹមជាក្លិបបាល់ទាត់ជោគជ័យជាងគេនៅអឺរ៉ុប Real Madrid ក៏នាំមុខគេក្នុងនាមក្លិបមានអ្នកតាមដាន (Follow) តាមបណ្តាញសង្គមច្រើនជាងគេលើលោកផងដែរ។ Real Madrid មានអ្នកតាមដានលើ Twitter, Facebook, Instagram និង TikTok សរុប ៣០៧,៤លាននាក់ តាមពីក្រោយដោយ Barcelona និង Manchester United។ | ២ចំនុចសំខាន់ៗដែលធ្វើឱ្យក្លិបល្បីៗដូចជា Real Madrid, Barca, Man Utd ក៏ដូចជាក្រុមផ្សេងៗទៀតកើនការ Follow ច្រើនរហូតរាប់រយលាននាក់នោះ ដោយសារ ទី១ ក្លិបមានកីឡាករសំខាន់ដ៏ទាក់ទាញ ដូចជាពេលដែល Juventus ទទួលបាន Cristiano Ronaldo និង PSG ដែលយកបាន Leonel Messi ដែលធ្វើឱ្យចំនួន Follow លើប្រព័ន្ទបណ្តាញសង្គមពួកគេកើនឡើងយ៉ាងគំហ៊ុក។ ទី២ ភាព... |
article_8632.txt | Barcelona នៅតែមិនទាន់អាចចុះឈ្មោះកីឡាករចំណូលថ្មី ៥រូបដែលទើបនាំមក ក្នុងក្របខណ្ឌ La Liga បានឡើយសម្រាប់រដូវកាលថ្មី ដ្បិត La Liga បដិសេធ ព្រោះក្លិបមួយនេះបាន ប្រើលុយផ្ទាល់ខ្លួនដើម្បីបង្គ្រប់តម្លៃ ដោយលក់ភាគហ៊ុននិងសិទ្ធិផ្សព្វផ្សាយកន្លងមក។ នេះបើតាមកាសែត The Guardian ថ្ងៃទី៩ ខែសីហា។ | រដូវកាលថ្មីនេះ Barca បានលក់សិទ្ធិទូរទស្សន៍ La Liga របស់ខ្លួនទៅឱ្យក្រុមហ៊ុន Sixth Street រហូតដល់ទៅ ២៥ភាគរយ សម្រាប់រយៈពេល ២៥ឆ្នាំ ហើយទទួលបានប្រាក់ចំណូល ៦៨១លានដុល្លារពីការលក់នេះ។ កាលពីចុងខែកក្កដា Barcelona ក៏បានប្រកាសលក់សិទ្ធិផ្សព្វផ្សាយស្តូឌីយោ ឬ Barca Studio ២៥ភាគរយបន្ថែមទៅឱ្យក្រុមហ៊ុនវិនិយោគ GDA Luma និងទទួលបានប្រាក់ជា... |
article_8633.txt | អ្នកចាត់ការ Manchester United លោក Erik ten Hag ថ្ងៃទី៧ ខែសីហា បានអះអាងថា ប្រកួតចាញ់ក្រុម Brighton & Hove Albion នាថ្ងៃជំនួបបើកឆាកនៅ Old Trafford មិនអាចបន្ទោសតំបន់ខ្សែការពារបានឡើយ។ | ក្រុមរហ័សនាមបិសាចក្រហម ខកខានឱកាសក្រសោបយក ៣ពិន្ទុដំបូងនៃថ្ងៃប្រកួតបើកឆាក Premier League ក្នុងទឹកដី Old Trafford ខ្លួនឯង ក្រោយចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវ Brighton លទ្ធផល ២-១។ ២គ្រាប់ Brighton ធ្វើបានដោយកីឡាករ Pascal Gross នៅនាទី ៣០ និង ៣៩ ចំណែក ១គ្រាប់របស់បិសាចក្រហមជាការស៊ុតចូលទីខ្លួនឯងពីកីឡាករ Brighton គឺ Alexis MacAlli... |
article_8634.txt | លោក Diego Simeone អ្នកចាត់ការទូទៅ Atletico Madrid ទទួលបានប្រាក់ឈ្នួល ៣,៣៣ លានដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលដ៏ច្រើននេះ បានធ្វើឱ្យលោក Simeone ក្លាយជាអ្នកចាត់ការមានប្រាក់ខែខ្ពស់ដាច់គេ នៅក្នុងលីគកំពូលទាំងប្រាំនៅអឺរ៉ុប ដែលតាមពីក្រោយដោយ Pep Guardiola និង Jurgen Klopp។ | ជារឿងគួរភ្ញាក់ផ្អើលបំផុតនៅពេលបានដឹងពីចំនួនថ្លៃពលកម្មរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ដែលទទួលបានពីក្លិប AT-Madrid។ តើអ្វីទៅដែលធ្វើឱ្យលោក Simone អាចទទួលបានប្រាក់ឈ្នួលរហូតដល់៤០លានដុល្លារក្នុងមួយឆ្នាំបែបនេះ? Simone បានប្រែក្លាយក្រុមអេស្ប៉ាញ AT-Madrid លេចធ្លោនៅអឺរ៉ុប ក្រោមរជ្ជកាលរបស់ខ្លួន ចាប់តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ២០១... |
article_8635.txt | បន្ទាប់ពីទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះវៀតណាម Viettel FC ដោយបាល់កាត់សេចក្តីទាត់១១ម៉ែត្រ ក្រុមKuala Lumpur City ឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបក្រុមឥណ្ឌូណេស៊ី PSM Makasaar ក្នុងព្រឹត្តិការណ៍បាល់ទាត់ AFC CUP 2022 តំបន់អាស៊ាន។ | ក្នុងវគ្គទី១ ម្ចាស់ផ្ទះ Viettel FC វាយសម្រុកជាខ្លាំងប៉ុនប៉ងទម្លុះសំណាញ់ទីក្រុមភ្ញៀវ Kuala Lumpur City តែអ្វីៗមិនអាចផ្លាស់ប្តូរស្ថានការនៃការវាយសម្រុកនេះបានឡើយ។ នៅចុងម៉ោងវគ្គទី១ នាទី៣៨ ក្រុមភ្ញៀវបានផ្លាស់ប្តូរខ្សែការពារស្លាបឆ្វេង Ryan Lambert ចូលជំនួសខ្សែការពារ Kenny Davaragi ដោយសារមានបញ្ហារបួស ក្រោយប៉ះទង្គិចជាមួយខ្សែការ... |
article_8636.txt | Christian Eriksen ថ្ងៃទី១ ខែសីហា និយាយថារូបគេបានជជែកជាមួយគ្រូរបស់ក្រុម Manchester United មុនៗ អំឡុងពេលស្ថិតនៅក្រុម Tottenham Hotspur មុនពេលសម្រេចចិត្តចូលរួមជាមួយក្រុមរហ័សនាមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Erik ten Hag។ | ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Eriksen ចំណាយពេលរយៈពេលជាង ៧រដូវកាល រួមរស់ជាមួយក្រុម Spurs តាំងពីឆ្នាំ ២០១៣ ដល់ ២០២០ ។ រូបគេបានបង្ហាញខ្លួន ៣០០ប្រកួតឱ្យក្រុមមាន់ខ្នាយមាស។ អំឡុងពេល Eriksen នៅ Spurs ក្រុមបិសាចក្រហម Man United កាលនោះស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកដល់ទៅ៤ រូប រួមមានលោក David Moyes, Louis Van Gaal, Jose Mourin... |
article_8637.txt | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនសុខចិត្តចំពោះការកាត់ទោសរបស់រុស្ស៊ីលើកីឡាការិនីបាល់បោះអាម៉េរិក Brittney Griner ឱ្យជាប់ពន្ធនាគារ៩ឆ្នាំ ក្នុងបទចោទរត់ពន្ធគ្រឿងញៀនចូលប្រទេសរុស្ស៊ី។ អាម៉េរិក និងរុស្ស៊ី អាចនឹងមានការដោះដូរអ្នកទោសគ្នា ដើម្បីជួយ Griner ត្រឡប់ទៅផ្ទះវិញ។ | បង្ហាញខ្លួនសាជាថ្មីនៅក្នុងតុលាការរុស្ស៊ីនាថ្ងៃទី៤ ខែសីហា Griner ត្រូវបានរកឃើញថាមានពិរុទ្ធពីបទកាន់កាប់ និងរត់ពន្ធគ្រឿងញៀន។ Griner កីឡាការិនីបាល់បោះដ៏ល្បីឈ្មោះក្នុងក្របខណ្ឌ NBA អាម៉េរិក ត្រូវបានរុស្ស៊ីកាត់ទោសឱ្យជាប់គុក ៩ ឆ្នាំ និងពិន័យជាប្រាក់១៦៥០០ដុល្លារថែមទៀតជុំវិញបទចោទនេះ។ ក្រោយការកាត់ទោសរបស់រុស្ស៊ីលើពលរដ្ឋខ្លួន លោកបៃ... |
article_8638.txt | នាថ្ងៃទី១ ខែសីហា កម្ពុជា ឈ្នះបានមេដាយចំនួន៥ នៃព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដោយបានប្រកួតលើ១០ប្រភេទ។ កីឡា ដែលទទួលបានមេដាយនោះ មានកីឡាអត្ដពលកម្ម មាស១ និងប្រាក់២, កីឡាហែលទឹកប្រាក់១ និងសំរិទ្ធ១។ | មេដាយមាសទី២ របស់កម្ពុជា រកបានដោយកីឡាការិនី វ៉ិត ចាន់ថា តាមរយៈប្រកួតលើកីឡាអត្ដពលកម្ម វិញ្ញាសាលោតចម្ងាយ។ កីឡាករ ហៀក ហុក ឈ្នះមេដាយប្រាក់១ លើកវិញ្ញាសាប្រណាំងរទេះពិការ ចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 និងកីឡាករ វ៉ាន់ វ៉ុន ឈ្នះមេដាយប្រាក់ លើវិញ្ញាសាប្រណាំងរទេះពិការ ចម្ងាយ១០០ម៉ែត្រ ប្រភេទ T54។ នៅថ្ងៃជាមួយគ្នានេះ អត្ដពលិកជនពិការកីឡា... |
article_8639.txt | អ្នកគាំទ្របាល់ទាត់ត្រូវបានអនុញ្ញាតឱ្យឈរទស្សនាឡើងវិញជាលើកដំបូងក្នុងព្រឹត្តិការណ៍បាល់ទាត់UEFA ចាប់តាំងពីឆ្នាំ ១៩៨៨ សម្រាប់ការប្រកួតរដូវកាលថ្មីទៅ។ បើតាមការប្រកាសសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២៧ ខែកក្កដា។ | UEFA នឹងប្រើប្រាស់កម្មវិធីតាមដានសុវត្ថិភាពនៃការឈរទស្សនាការប្រកួតរបស់អ្នកគាំទ្រ ដោយការប្រើប្រាស់បង្កាន់ដៃសុវត្ថិភាព នៃព្រឹត្តិការណ៍ពានរង្វាន់ Champions League, Europa League និង Europa Conference League នៅតាមប្រទេសលីគកំពូលទាំងប្រាំប្រចាំអឺរ៉ុប នារដូវកាល ២០២២-២៣។ សហព័ន្ធបាល់ទាត់អឺរ៉ុបមួយនេះបានហាមឃាត់មិនឱ្យអ្នកគាំទ្រឈរទស្... |
article_864.txt | ភ្នំពេញ៖ មនុស្ស៤រូប ដែលជះឥទ្ធិពលល្អ ឬមិនល្អ ដល់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាកន្លងមក។ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែង ជាផ្លូវការ នៅថ្ងៃទី៤ តុលានេះ។ | មនុស្សទាំង៤នាក់ ដែលសម្ដេច ស ខេង លើកឡើងនេះ គឺសំដៅទៅលើមេឃុំ ស្មៀន មេប៉ុស្តិ៍ និងមេភូមិ នៅតាមមូលដ្ឋានទាំងអស់ ដែលបម្រើប្រជាពលរដ្ឋមិនល្អ នាំឱ្យពួកគេឃ្នើសចិត្ត រហូតលែងចង់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ ថ្លែងចំពោះមុខថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«នៅទីនេះ ខ្ញុំចង់និយាយអំពីតួអង្គ៤នាក់ ដ... |
article_8640.txt | ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា អាចចាប់ផ្តើមមុនពេលកំណត់មួយថ្ងៃ ប្រសិនបើសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) យល់ព្រមលើសំណើរពិធីបើកការប្រកួត និងការប្រកួតដំបូងរបស់ម្ចាស់ផ្ទះនៅថ្ងៃទី ២០ ខែវិច្ឆិកា។ នេះបើតាមប្រភពជិតស្និទ្ធ ប្រាប់ទីភ្នាក់ងារ Reuters ថ្ងៃទី១០ ខែសីហា។ | គម្រោងផ្លូវការនៃព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតានាចុងឆ្នាំ ២០២២ នឹងជាថ្ងៃបើកឆាកនៃកម្មវិធីប្រកួត ត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ដែលជាជំនួបរវាងម្ចាស់ផ្ទះកាតា ស្វាគមន៍ក្រុមអេក្វាឌ័រ។ សំណើរដែលបានស្នើក្នុងកិច្ចពិភាក្សានេះ នឹងធ្វើឱ្យការប្រកួតក្នុងប្រវត្តិសាស្ត្រនៃ World Cup នឹងមានការប្រកួតពីរកើតឡើង មុនពេលពិធីបើកព្... |
article_8641.txt | Robert Lewandowski ជឿជាក់ថាធ្លាប់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola នៅក្លិប Bayern Munich ធ្វើឱ្យគេត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការផ្ទេរមកក្រុម Barcelona ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Xavi Hernandez។ | លោក Guardiola ធ្លាប់ជាអ្នកចាត់ការក្រុម Bayern Munich បីរដូវកាលដោយចាប់ផ្តើមក្នុងឆ្នាំ ២០១៣ និងបញ្ចប់ក្នុងឆ្នាំ ២០១៦ ។ ចំណែក Lewandowski ចូលរួមជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញក្នុងឆ្នាំ ២០១៤ ដោយផ្ទេរពី Borussia Dortmund ជាក្រុមប្រកួតប្រជែងគ្នាខ្លាំងកាលនោះ។ លេងបានត្រឹម ១០០ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ Pep ខ្សែប្រយុទ្ធ... |
article_8642.txt | ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula One ៤សម័យកាល Sebastian Vettel ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រណាំងនៅចុងបញ្ចប់នៃរដូវកាល ២០២២ នេះ។ | «នេះជាការសម្រេចចិត្តដ៏ពិបាក។ ខ្ញុំបានចំណាយពេលច្រើនណាស់ ក្នុងការសម្រេចចិត្តចូលនិវត្តន៍នេះ»។ នេះជាការបញ្ជាក់របស់ Vettel ដែលសព្វថ្ងៃបើកឱ្យក្រុម Aston Martin ដោយបន្ថែមថា រូបគេនឹងចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន ក្រោយពេលចូលនិវត្តន៍។ អ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ វ័យ៣៥ឆ្នាំ នឹងចាកចេញពីអាជីពកីឡានេះ ក្នុងនាមជាអ្នកបើកបរ... |
article_8643.txt | Emma Raducanu កីឡាការិនីវាយកូនបាល់ (Tennis) និងជាម្ចាស់ការពារតំណែងជើងឯក US Open ថ្ងៃទី៨ ខែសីហា បាននិយាយថា នាងគ្មានសម្ពាធឡើយក្នុងការការពារតំណែងជើងឯករបស់ខ្លួន ខណៈការប្រកួតកម្មវិធី US Open ប្រព្រឹត្តិនាចុងខែសសីហា។ | កាលឆ្នាំ ២០២១ កីឡាការិនីវ័យ ១៩ឆ្នាំរូបនេះ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកាលនោះនាងមានចំណាត់ទី ១៥០ ប៉ុណ្ណោះ តែបានប្រកួតឈ្នះកីឡាការិនីដែលមានបទពិសោធន៍ខ្ពស់ជាងរូបនាងជាច្រើន ហើយអាចឈ្នះពានរង្វាន់ Grand Slam លើកដំបូងក្នុងអាជីព គឺពានរង្វាន់នាកម្មវិធី US Open នេះ។ ភាពល្បីល្បាញរបស់នាងបានកើនឡើងខ្លាំងនៅអង់គ្លេស ក្រោយឈ្នះ... |
article_8644.txt | Lewis Hamilton ទទួលបានចំណាត់ថ្នាក់ទី២ជាលើកទីពីរ ក្នុងការប្រណាំងរថយន្ត Formula One នៅទីលានប្រទេសហុងគ្រី Hungarian Grand Prix នៅថ្ងៃទី៣១ ខែកក្កដា។ ម្ចាស់ជើងឯក ៧សម័យនៅតែមានសង្ឃឹមក្នុងការប្រជែងជើងឯក F1 រដូវកាល២០២២នេះ បើទោះម្ចាស់ការពារជើងឯក Max Verstappen បន្តឈ្នះជាលើកទី៨ នៅទីលានទី១៣នេះ។ | មិនខុសពីសប្តាហ៍មុននាការប្រណាំងនៅ French Grand Prix ប្រទេសបារាំងឡើយ Verstappen របស់ក្រុម Red Bull នៅតែបញ្ចប់ទីមុនគេនៅ Hungarian Grand Prix និងតាមពីក្រោយដោយ Hamilton របស់ក្រុម Mercedes និងមិត្តរួមក្រុម George Russell ដែលធ្វើបានចំណាត់ថ្នាក់ទី៣ដដែល។ មិនទាន់ស្គាល់ជ័យជម្នះនៅឡើយ ប៉ុន្តែការទទួលបានចំណាត់ថ្នាក់ទី២ចំនួនពីរលើកចុង... |
article_8645.txt | គ្រូបង្វឹកក្រុម Bologna របស់លីគកំពូលអ៊ីតាលីលោក Sinisa Mihajlovic ថ្ងៃទី៨ ខែសីហា បានស្នើឱ្យខ្សែប្រយុទ្ធ Marko Arnautovic បន្តស្នាក់នៅជាមួយក្រុម ខណៈក្រុម Manchester United ដាក់គោលដៅចង់បាន។ | ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានចូលរួម Bologna រដូវកាល ២០២១-២២ ក្រោយពេលលេងបាន ៣រដូវកាលជាមួយក្រុមនៅប្រទេសចិន Shanghai Port ។ រូបគេគ៏ធ្លាប់ជាកីឡាកររបស់ក្លិប West Ham United ដែរ។ លេងមួយរដូវកាលនៅអ៊ីតាលី Arnautovic រកបាន ១៥គ្រាប់ពីការបង្ហាញខ្លួន ៣៤ប្រកួត ហើយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងកីឡាករផ្សេងក្នុងក្រុម។ ក្នុងសន្និសីទកាសែ... |
article_8646.txt | អាហ្សង់ទីន ស៊ីលី អ៊ុយរូហ្គាយ និង ប៉ារ៉ាហ្គាយ រួមដៃគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2030។ នេះបើតាម CONMEBOL ថ្ងៃទី២ ខែសីហា។ | ប្រសិនបើកិច្ចរួមសហការរបស់ប្រទេសទាំង ៤នៃទ្វីបអាម៉េរិកខាងត្បូង ជោគជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup នោះ ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ នឹងបានវិលត្រលប់ទៅប្រទេសអ៊ុយរូហ្គាយ ក្រោយខកខានជាងមួយសតវត្ស។ អ៊ុយរូហ្គាយធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ដំបូងគេបង្អស់ក្នុងឆ្នាំ ១៩៣០ ចំណែកឯអាហ្សង់ទីនក៏ធ្លាប់... |
article_8647.txt | អ្នកគាំទ្រប្រមាណ ៨៧,១៩២នាក់ ចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Women Euro 2022 រវាងក្រុមអង់គ្លេស និងអាល្លឺម៉ង់ នាកីឡដ្ឋាន Wembley ថ្ងៃទី៣១ ខែកក្កដា។ នេះជាកំណត់ត្រាថ្មីមួយដែលបំបែកតំណត់ត្រាការប្រកួតចាស់ៗទាំងក្រុមបុរស និងក្រុមនារីនៅក្នុងកីឡដ្ឋាន ដែលជាទឹកដីក្រុមតោកំណាចអង់គ្លេស។ | ក្រុមនារីអង់គ្លេសក្លាយជាម្ចាស់ជើងឯក Women Euro 2022 លើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយបំបាក់ក្រុមនារីអាល្លឺម៉ង់ជាម្ចាស់ជើងឯក៨សម័យ ដោយលទ្ធផល ២-១។ កាលពីថ្ងៃទី១៦ ខែកក្កដា ជាថ្ងៃប្រកួតបើកឆាករបស់ក្រុមម្ចាស់ផ្ទះនារីអង់គ្លេស ស្វាគមន៍នារីអូទ្រីស នាកីឡដ្ឋាន Old Trafford មានអ្នកចូលទស្សនាប្រមាណ ៦៨,៨៧១នាក់ ដែលជាកំណត់ត្រាចាស់។ ចំណែក... |
article_8648.txt | ខ្សែប្រយុទ្ធ Karim Benzema ថ្ងៃទី១១ ខែសីហា ក្លាយជាកីឡាករប្រចាំក្លិប Real Madrid ដែលរកបានគ្រាប់បាល់បានច្រើនលំដាប់ទីពីរ ក្រោយស៊ុតមួយគ្រាប់ជួយក្រុមឈ្នះពានរង្វាន់ UEFA Super Cup។ Benzema បំបែកកំណត់ត្រារបស់ Raul អតីតខ្សែប្រយុទ្ធក្រុមអធិរាជស។ | កាលពីខែឧសភា Real Madrid ឈ្នះ Levante លទ្ធផល ៦-០។ ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema រកបាន១គ្រាប់ ដែលជួយឱ្យរូបគេតាមទាន់កំណត់ត្រាអតីតខ្សែប្រយុទ្ធReal សញ្ជាតិអេស្ប៉ាញ Raul ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនលំដាប់ទីពីរប្រចាំក្លិប។ ការនៅប្រកបអាជីព Raul បានស៊ុតបញ្ចូលទី ៣២៣ សម្រាប់ Real Madrid ។ ដោយឡែកនាជំនួប Eintrac... |
article_8649.txt | ជំនួបក្រុមឥណ្ឌូណេស៊ី PSM Makasaar ត្រូវស្វាគមន៍ក្រុមមកពីម៉ាឡេស៊ី Kedah Derul Aman នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ Asian Football Confederation Cup 2022(AFC Cup 2022) នាកីឡដ្ឋាន Kapten I Wayan Dipta ម៉ោង ៦៖០០ នាទីល្ងាចថ្ងៃទី៩ ខែសីហា ក្នុងក្រុង Bali ប្រទេសឥណ្ឌូណេស៊ី។ | PSM Makasaar ស្ថិតក្នុងពូលH ជាមួយTampines Rovers FC និង Kuala lumpur city ។ ពីរប្រកួតចុងក្រោយរបស់គេក្នុងពានរង្វាន់ AFC CUP ស្មើ Kuala lumpur city ០-០ និងឈ្នះTampines Rovers FC ៣-១។ ចំណែក Kedah Derul Aman ស្ថិតក្នុងពូលG មាន Visakha, Bali United និងKaya FC ។ បីប្រកួតចុងក្រោយរបស់គេ ចាញ់ Bali United ២-០, ឈ្នះ ៤-១ និងឈ្នះវិ... |
article_865.txt | កូរ៉េខាងត្បូង នឹងចាប់ផ្តើមទទួលការកក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីស្ត្រីមានផ្ទៃពោះនៅសប្តាហ៍នេះ ស្របពេលប្រទេសនេះកំពុងបង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បីឈានដល់គោលដៅចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យឱ្យបាន៨០ភាគរយនៅចុងខែនេះ។ | អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង មើលឃើញថាស្ត្រីមានផ្ទៃពោះ ជាចំណុចគន្លឹះនៃយុទ្ធនាការចាក់វ៉ាក់សាំង៨០ភាគរយនៃប្រជាជនពេញវ័យ។ ក្រុមអាជ្ញាធរ បានអំពាវនាវតាមរយៈការជូនដំណឹងជាសាធារណៈ និងសន្និសីទសារព័ត៌មាននានាឱ្យស្ត្រីមានផ្ទៃពោះត្រៀមចាក់វ៉ាក់សាំង ដោយភ្ជាប់សារព្រមានថា ស្រ្តីមានផ្ទៃពោះមានលទ្ធភាពខ្ពស់ដែលជំងឺនេះអាចវិវត្តទៅសភាពធ្ងន់ធ្ងរន... |
article_8650.txt | អ្នកស្រី Yoshimi Yamashita ថ្ងៃទី១ ខែសីហា បានក្លាយជាអាជ្ញាកណ្តាលស្ត្រីកាត់សេចក្តីបាល់ទាត់អាជីពកម្រិតខ្ពស់ដំបូងគេរបស់ជប៉ុន។ អ្នកស្រី Yamashita ក៏បានបង្ហាញអារម្មណ៍រីករាយ ហើយកំពុងត្រៀមខ្លួនសម្រាប់កាត់សេចក្តីនៅព្រឹត្តិការណ៍ World Cup 2022 នៅកាតា។ | អ្នកស្រី Yamashita វ័យ ៣៦ឆ្នាំ ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជ្រើសរើសឱ្យធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីនៅព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ នេះ ជាមួយអ្នកស្រី Stephanie Frappart សញ្ជាតិបារាំង និងអ្នកស្រី Salima Mukansanga សញ្ជាតិរវ៉ានដា។ World Cup 2022 នៅកាតា នឹងមានស្រ្តីជាអាជ្ញាកណ្តាលកាត់សេចក្តី ... |
article_8651.txt | នេះ ជាលើកទី២ហើយ ដែលតំបន់អាស៊ីធ្វើម្ចាស់ផ្ទះប្រកួត FIFA World Cup បើគិតចាប់ពីការប្រកួតដំបូងនាឆ្នាំ១៩៣០។ លើកដំបូងនៅឆ្នាំ២០០២ ដោយជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាសហម្ចាស់ផ្ទះ ។ តំបន់អាស៊ី បានរង់ចាំអស់២ទសវត្សរ៍ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ នៅប្រទេសកាតា។ | ៦ប្រទេសក្នុងតំបន់អាស៊ី ដែលមានកៅអីប្រកួត FIFA World Cup នៅប្រទេសកាតា រួមមាន ម្ចាស់ផ្ទះ កាតា, កូរ៉េខាងត្បូង, អ៊ឺរ៉ង, អារ៉ាប៊ីសាអូឌីត, ជប៉ុន និង អូស្ដ្រាលី។ ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកពិភពលោកលើកទី២២នេះ នឹងត្រូវចាប់ប្រកួតជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ ការប្រកួត ចែកចេញជា៨ពូល និងមាន៤ក្រុមក្នុងពូលនីម... |
article_8652.txt | Luka Modric ខ្សែបម្រើក្រុម Real Madrid ថ្ងៃទី៩ ខែសីហា បាននិយាយថា អាយុមិនសំខាន់នោះទេ សម្រាប់ការបន្តលេងនៅក្នុងប្រកួតធំៗរបស់គេ ។ កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះ ជឿថា ខ្លួននៅតែអាចលេងឱ្យ Real Madrid ក្រោមការដឹកនាំលោក Carlo Ancelotti។ | ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា និងលើកដំបូងនៅទឹកដីមជ្ឈឹមបូពា៍ ខិតជិតមកដល់ហើយ ដោយនៅសល់ត្រឹមតែរយៈពេល ១០២ ថ្ងៃទៀតប៉ុណ្ណោះ។ Modric ឈានដល់វ័យ ៣៧ឆ្នាំហើយ នឹងចូលរួមជាមួយក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក ដោយស្ថិតនៅក្នុងពូល F ជាមួយក្រុម ប៊ែលហ្ស៊ិក កាណាដា និងម៉ារ៉ុក។ ខ្សែបម្រើវ័យ... |
article_8653.txt | ប្រេស៊ីលបង្ហាញអារម្មណ៍មិនចង់លេងការប្រកួតបង្រ្គប់កិច្ចចុងក្រោយ ជាមួយអាហ្សង់ទីនឡើយ ដែលជាជំនួបវគ្គជម្រុះ World Cup ទ្វីបអាម៉េរិកខាងត្បូង ដោយលើកហេតុផលខ្លួនកំពុងត្រៀមខ្លួនសម្រាប់ World Cup នៅកាតា។ | ប្រេស៊ីល និងអាហ្សង់ទីនជាក្រុម លេខ១ និងលេខ២ ដែលបានឈ្នះកៅអីស្វ័យប្រវត្តិពីការប្រកួតជម្រុះទ្វីបអាម៉េរិកខាងត្បូង ទៅកាន់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលនឹងធ្វើឡើងនៅប្រទេសកាតានាចុងឆ្នាំ ២០២២។ ជំនួបរបស់ក្រុមទាំងពីរដែលធ្លាប់បានធ្វើឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២១ ត្រូវបានផ្អាកក្រោយការប្រកួតចាប់ផ្តើមបាន ៦នាទី ដោយស... |
article_8654.txt | អង់គ្លេសបានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ទាប់ពីក្រុមកីឡាបាល់ទាត់ស្ត្រីឈ្នះជើងឯក Euro ឆ្នាំ២០២២ ជាលើកដំបូង តាមរយៈការយកឈ្នះគូប្រជែងចាស់អាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅ Wembley។ | ក្រោមក្រសែភ្នែកអ្នកទស្សនាដ៏ច្រើនចំនួន ៨៧១៩២នាក់ ជាកំណត់ត្រាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ស្ត្រីពានរង្វាន់ទ្វីបអឺរ៉ុបនៅយប់ថ្ងៃទី៣១ ខែកក្កដា កីឡាការិនី Ella Toone ដែលទើបប្តូរចូលនៅនាទី៥៥ បានសម្រេចគ្រាប់បាល់នាំមុខឱ្យអង់គ្លេសនៅនាទី៦២។ ១៧នាទីក្រោយ អាល្លឺម៉ង់រកបានគ្រាប់តាមស្មើវិញ តាមរយៈការស៊ុតបញ្ចូលទីរបស់ Lina Magull... |
article_8655.txt | បញ្ជីផាកពិន័យដ៏ព្រៃផ្សៃរបស់ Aston Villa សម្រាប់រដូវកាល ២០២២-២៣ ត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Steven Gerrard តារាងបញ្ជីពិន័យកីឡាករមានចំនួន១៨ករណីឯណោះ ដែលរួមមានទាំងការពិន័យចំពោះការភ្លេចនំខួបកំណើត និងភ្លេចពាក់ស្បែកជើងផ្ទាត់ចូលងូតទឹកជាដើម។ | ការផាកពិន័យក្នុងបាល់ទាត់អាជីពបានកើតឡើងយូមកហើយ មិនមែនជារឿងថ្មីនោះទេ។ ប៉ុន្តែ បញ្ជីផាកពិន័យកីឡាកររបស់ក្រុម Aston Villa ដែលបានបែកធ្លាយលើអ៊ីនធឺណិត ពិតជាធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ភ្ញាក់ផ្អើល។ តើអ្នកចាត់ការទូទៅ Aston Villa លោក Steven Gerrard ពិតជាឃោឃៅមែនឬទេ? នៅក្នុងក្រដាសមួយសន្លឹកដែលកាសែត The Sun ចុះផ្សាយ បានបង្ហាញលក្ខខណ... |
article_8656.txt | ក្លិប Bordeaux គេចផុតពីការកាត់ទៅលេងលីគទីបីរបស់បារាំង ដោយសារតែបញ្ហាវិបត្តិហិរញ្ញវត្ថុ មុនពេលបើករដូវកាលថ្មី រយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ។ បើតាមការប្រកួតរបស់សហព័ន្ធបាល់ទាត់បារាំង (FFF) ថ្ងៃទី២៧ ខែកក្កដា។ | Bordeaux ដែលជាម្ចាស់ជើងឯកលីគកំពូលបារាំង ៦សម័យបានធ្លាក់ទៅកាន់លីគលំដាប់ទីពីររបស់បារាំង Ligue 2 កាលពីរដូវកាលមុន ក្រោយពេលបញ្ចប់ចំណាត់ថ្នាក់បាតតារាងក្របខណ្ឌ Ligue 1។ កាលពីដើមខែកក្កដា ក្លិបល្បីឈ្មោះបារាំងមួយនេះត្រូវបាន ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុរបស់លីគបាល់ទាត់បារាំង DNCG មើលឃើញថា Bordeaux មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវិត្ថុ ក... |
article_8657.txt | លោក Patrick Vieira គ្រូបង្វឹកក្រុម Crystal Palace ថ្ងៃទី៤ ខែសីហា និយាយថាក្រុមនៅ Premier League មិនគួរបញ្ចប់ការលុតជង្គង់មុនការប្រកួតចាប់ផ្តើម ក្នុងការអំពាវនាវឱ្យបញ្ឈប់ការរើសអើងឡើយ។ | កាលថ្ងៃទី៣ ខែសីហា Premier League បានបញ្ជាក់ថា កីឡាករនឹងមិនចាំបាច់លុតជង្គង់ដើម្បីបង្ហាញពីការប្រឆាំងការរើសអើងពូជសាសន៍ទៀតឡើយ រាល់គ្រប់ការប្រកួតសម្រាប់រដូវកាលថ្មី។ ការលុតជង្គង់នេះនឹងអាចស្ថិតនៅពេលវេលាកើតឡើងជាក់លាក់ណាមួយ។ កាលឆ្នាំ ២០២០ ពាក្យ «Black Lives Matter» ត្រូវបានក្លិបនៅក្របខណ្ឌ Premier League ប្រើនៅលើអាវក្នុងការអំពាវ... |
article_8658.txt | Cristiano Ronaldo ថ្ងៃទី២៩ ខែកក្កដា បានសរសេរសារឆ្លើយតបលើការបង្ហោះមួយនៅក្នុងបណ្តាញសង្គម Instagram ដែលនិយាយថារូបគេនិងភ្នាក់ងារបានស្នើសុំចាកចេញពីក្លិប Manchester United អំឡុងពេលជួបអ្នកចាត់ការលោក Erik ten Hag កាលពីថ្ងៃទី២៦ កក្កដា ។ Ronaldo អះអាងថា ការផ្សព្វផ្សាយទាំងនោះសុទ្ធសឹងតែជារឿងកុហក។ | ចាប់តាំងពីក្រុមបិសាចក្រហមចាប់ផ្តើមយុទ្ធនាការហ្វឹកហាត់ត្រៀមការប្រកួតរដូវកាលថ្មី រយៈពេលជាង ១ខែមកនេះ ព័ត៌មានអំពីកីឡាករសញ្ជាតិព័រទុយហ្គាល់បានក្លាយជារឿងដ៏ក្តៅបំផុតមួយ ក្រោយពេលលេចឮថារូបបានស្នើសុំក្លិបចាកចេញ។ Ronaldo មិនបានវិលត្រលប់ចូលរួមហ្វឹកហាត់ នឹងរួមដំណើរជាមួយក្រុម សម្រាប់ការប្រកួតមិត្តភាពទេសចរណ៍ឡើយ ដោយលើកហេតុផល បញ្ហាគ្រួ... |
article_8659.txt | សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១១ ខែសីហា សម្រេចផ្លាស់ប្តូរថ្ងៃប្រកួតបើកឆាកដំបូងរបស់ព្រឹត្តិការណ៍ World Cup 2022 មុនការកំណត់ផ្លូវការមួយថ្ងៃ។ ក្រុមម្ចាស់ផ្ទះកាតា នឹងប្តូរមកប្រកួតដំបូងគេវិញទល់ក្រុម អេក្វាឌ័រ ថ្ងៃទី២០ ខែវិច្ឆិកា រួមជាមួយកម្មវិធីបើកព្រឹត្តិការណ៍ដែរ។ | ថ្ងៃកំណត់ការប្រកួតផ្លូវការ World Cup នៅកាតាត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្រុមក្នុងពូល A ត្រូវប្រកួតបើកឆាកដំបូងរវាង សេណេហ្គាល់ ជួប ហូឡង់ មុនការប្រកួតម្ចាស់ផ្ទះកាតា ស្វាគមន៍ អេក្វាឌ័រ និងកម្មវិធីបើក។ «ថ្ងៃប្រកួតបើកឆាកដំបូង FIFA World Cup 2022 នឹងត្រូវធ្វើឡើងជាមួយការប្រារព្ធកម្មវិធីដ៏អស្ចារ្យសម្រាប់ប្រជ... |
article_866.txt | យន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង និងយន្តហោះចម្បាំងចិន២គ្រឿង បានហោះចូលក្នុងរយៈពេលខ្លីទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យកូរ៉េខាងត្បូងដាក់ពង្រាយយន្តហោះចម្បាំងនៅថ្ងៃទី ១៩ វិច្ឆិកា ។ នេះបើតាមប្រមុខយោធានៅទីក្រុងសេអ៊ូល។ | ជាថ្មីម្តងទៀត យន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង និងយន្តហោះចម្បាំងចិន២គ្រឿង នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូងដែលត្រូវបានប៉ាន់ស្មានដោយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ថាជាផ្នែកនៃមួយនៃការហ្វឹកហ្វឺនរួមមួយរបស់រុស្ស៊ី និងចិន។ លើសពីនេះ យន្តហោះនីមួយៗបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កូរ៉េខ... |
article_8660.txt | កីឡាករក្រុម Manchester United ពីររូបរួមមាន Cristiano Ronaldo និង Harry Maguire ក្លាយជាកីឡាករដែលរងការរំលោភបំពានលើបណ្តាញសង្គម Twitter ច្រើនជាងគេកាលពីរដូវកាលមុន។ នេះបើតាមការសិក្សាពីស្ថាប័នគ្រប់គ្រងលើបណ្តាញទូរគមនាគមន៍អង់គ្លេស (Ofcom) ថ្ងៃទី២ ខែសីហា។ | យ៉ាងហោចណាស់ចំណោម ៣ភាគ៤ នៃកីឡាករបាល់ទាត់នៅ Premier League ទទួលបានការផ្ញើសាររំលោកបំពាន ឬការរើសអើងជាប្រចាំ។ បើតាមរបាយការណ៍ពីវិទ្យាស្ថាន The Alan Turing និង Ofcom ដោយបានប្រើប្រាស់ម៉ាស៊ីនសិក្សាពីបច្ចេកវិទ្យាថ្មីមួយ បានវិភាគឱ្យដឹងថា បានរកឃើញមានសារប្រមាណ ២,៣លាន បានផ្ញើសំដៅលើកីឡាកររបស់ Premier League ដោយផ្ទាល់ក្នុងអំឡុងប្រា... |
article_8661.txt | លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool ថ្ងៃទី២៨ ខែកក្កដា បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ស្រ្តី Women Euro 2022 ធ្វើឱ្យលោកភ្ញាក់ផ្អើលអំពីគុណភាពនៃការប្រកួតរបស់ក្រុមនារីទាំងអស់។ លោកថែមទាំងសរសើរថា ពួកគេពិតជាមានភាពខ្លាំង និងទម្រង់លេងល្អៗ។ | ព្រឹត្តិការណ៍ Women Euro 2022 ចាប់ផ្តើមពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកក្កដា។ ឆ្លងកាត់ការប្រកួតរយៈពេលជាង ១០ថ្ងៃមកតាំងពីវគ្គចែកពូល រហូតរកឃើញ២ក្រុមចុងក្រោយសម្រាប់វគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ប្រចាំប្រទេសអង់គ្លេសមួយនេះ រកបានគ្រាប់បាល់រហូតដល់ទៅ ៩២ ពី ៣០ប្រកួត។ ក្រុមម្ចាស់ផ្ទះតោកំណាចនារីអង់គ្លេស ត្រូវជួបតទល់ជាមួយក... |
article_8662.txt | Mesut Ozil ថ្ងៃទី១៤ ខែកក្កដា បានចុះកិច្ចសន្យាលេងឱ្យក្រុម Istanbul Basaksehir ក្រោយពេលត្រូវបានក្លិប Fenerbahce នៃលីគកំពូលតួកគីបញ្ចប់កិច្ចសន្យារបស់គេមុនពេលកំណត់។ | អតីតខ្សែបម្រើសញញជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយក្រុម Basaksehir និងមានជម្រើសលេងបន្ថែម១រដូវកាលទៀត នៅទឹកដីកីឡដ្ឋាន Fatih Terim របស់ក្លិបនេះ។ អំឡុងមានកិច្ចសន្យានៅជាកីឡាកររបស់ Fenerbahce ខ្សែបម្រើវ័យ ៣៣ឆ្នាំនៅសល់កិច្ចសន្យា២រដូវកាលទៀត ដោយត្រូវផុតកំណត់នៅពេលបញ្ចប់រដូវកាល ២០២៣-២៤។ តែ Ozil ត្រូវបានក្លិ... |
article_8663.txt | ក្រុមជម្រើសជាតិអង់គ្លេសនារី ថ្ងៃទី២៧ ខែកក្កដា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Women Euro 2022 ក្រោយទម្លាក់ស៊ុយអែតដោយលទ្ធផល ៤-០ នាកីឡដ្ឋាន Bramall Lane របស់ក្រុម Sheffield United។ | ក្រុមរហ័សនាមតោកំណាច ដែលមានគ្រូបង្វឹកជាអ្នកស្រី Sarina Wiegman ក្នុងចំណោម ១៩ប្រកួតចុងក្រោយ មិនទាន់ស្គាល់ពាក្យចាញ់ប្រកួតណាមួយឡើយ រួមទាំងព្រឹត្តិការណ៍ Women Euro 2022 នេះ។ នាព្រឹត្តិការណ៍ Women Euro 2022 ក្រុមអង់គ្លេសបានប្រកួតឈ្នះចំនួន ១១ប្រកួតជាប់ៗគ្នា។ លទ្ធផល ៤-០ លើក្រុមនារីស៊ុយអែត ធ្វើបានដោយកីឡាការិនីអង់គ្លេសរួមមាន Bet... |
article_8664.txt | ឮManchester United នៅថ្ងៃទី១៧ ខែកក្កដា ទិញខ្សែរការពារម្នាក់បន្ថែមទៀតពី Ajax Amsterdam គឺកីឡាករ Lisandro Martinez ក្នុងតម្លៃ ៥៧,៨៧ លានដុល្លារ ជាមួយលក្ខខណ្ឌបូកបន្ថែម១០លានដុល្លារទៀត។ Martinez ជាខ្សែរការពារថ្លៃជាងគេលំដាប់ទី២ របស់ Man Utd បន្ទាប់ពី Harry Maguire។ Robert Lewandowski យល់ព្រមចាកចេញពី Bayern Munich ទៅចូលរួមជាមួ... | តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ខ្សែការពារសញ្ជាតិអាហ្សង់ទីន Martinez យល់ព្រមចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លិបរហស្សនាមបិសាចក្រហម និងជម្រើសបន្រែមរយៈពេល ១២ ខែទៀត។ មកកាន់ទឹកដី Old Trafford តាមអតីតអ្នកចាត់ការការខ្លួនលោក Erik ten Hag នៅរដូវកាលថ្មីនេះ Martinez បានក្លាយជាខ្សែរការពារដែលមានតម្លៃថ្លៃលំដាប់ទី២របស់... |
article_8665.txt | ម្ចាស់ជើងឯក ៣សម័យ ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំ ថៃ ត្រូវជួបវៀតណាមដណ្តើមយកលេខ៣ មុនពេលម៉ាឡេស៊ី ត្រូវជួបឡាវ នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFF U-19 CHAMPIONSHIP 2022 នាកីឡដ្ឋាន Patriot Chandrabhaga ថ្ងៃទី១៥ ខែកក្កដា ក្រុងបេកាស៊ី ប្រទេសឥណ្ឌូណេស៊ី។ | មុនឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមម៉ាឡេស៊ី និងឡាវ ធ្លាប់បានជួបគ្នានៅក្នុងវគ្គជម្រុះពូលB ហើយ ដោយឡាវយកឈ្នះ ១-០ កាលពីថ្ងៃទី១១ កក្កដា ២០២២។ ក្នុងពូល B នេះ ឡាវធ្វើបានយ៉ាងល្អជាងគេ ដោយឈ្នះទាំង៤ប្រកួតជាប់គ្នា មាន១២ពិន្ទុ ហើយឡើងមកទម្លាក់ថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២-០ ទៀតផង។ ចំណែកម៉ាឡេស៊ី ដែលធ្លាប់ប្រកួតចាញ់ឡាវនេ... |
article_8666.txt | ក្រុម Manchester United នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកចាត់ការថ្មីលោក Erik ten Hag ខណៈ ដែលលោកបានប្រើពាក្យរិះគន់និងប្រើពាក្យមិនសមរម្យដែលកីឡាករមិនចង់ឮ ។ ប៉ុន្តែវានឹងធ្វើឱ្យក្រុមរីកចម្រើន។ នេះបើតាមខ្សែការពារ Diogo Dalot ថ្ងៃទី ២៤ ខែកក្កដា។ | អំឡុងការប្រកួតមិត្តភាពរវាងក្រុមបិសាចក្រហមក្រហម ទល់ក្រុម Aston Villa នៅប្រទេសអូស្ត្រាលី លោក Ten Hag បានបង្ហាញអារម្មណ៍ខឹងសម្បារ ក្រោយពេលក្រុមបញ្ចប់ការប្រកួតក្នុងលទ្ធផល ២-២។ Aston Villa តាមស្មើដោយការវាយបក ២គ្រាប់នៅវគ្គទីពីរ គ្រូបង្វឹកសញ្ជាតិហូឡង់ថា ការបាត់បង់ការផ្តោតអារម្មណ៍របស់កីឡាករ ជារឿងដែលមិនអាចទទួលយកបាន។ ស្មើ Aston... |
article_8667.txt | យ៉ាងហោចណាស់ ៣ភាគ៤ នៃក្រុមទៅប្រកួត World Cup 2022 ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា នឹងមានមូលដ្ឋានហ្វឹកហាត់ក្បែគ្នាក្នុងរង្វង់ត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី២៦ ខែកក្កដា។ | FIFA បានប្រកាសទីកន្លែងស្នាក់នៅ និងទីកន្លែងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិទាំង ៣២ នៃការប្រកួតនៅប្រទេសកាតានាចុងឆ្នាំ ២០២២។ ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ហើយនឹងលេងនៅតាមកីឡដ្ឋាន ៨ផ្សេងៗគ្នា។ មិនដូចការប្រកួតព្រឹត្តិការណ៍កាលពីមុនៗមកឡើយ ក្រុមទាំងអស់ដែលត្រូ... |
article_8668.txt | អត្តពលិកជប៉ុន៤ រូបនៅក្នុងព្រឹត្តិការណ៍កីឡាករអត្តពលកម្មពិភពលោក ឬ World Athletics Championship (WAC) ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគកូវីដ-១៩។ នេះបើតាមសហព័ន្ធអត្តពលិកជប៉ុន JAAF ថ្ងៃទី១៩ ខែកក្កដា។ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងការប្រកួតកើនឡើងដល់ចំនួន ១៥នាក់។ | ព្រឹត្តិការណ៍ WAC នៅរដ្ឋ Oregon ប្រទេសអាម៉េរិក បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែកក្កដាមក ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា។ ការផ្ទុះឡើងជំងឺកូវីដ-១៩ កើតឡើងបន្តបន្ទាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍។ មនុស្សចំនួន៧រូប កាលពីថ្ងៃទី១៦ ខែកក្កដា មានដូចជាអត្តពលិកផ្នែករត់ម៉ារ៉ាតុន២រូប បុគ្គលិកជំនួយការរៀបចំកម្មវិធីប្រ... |
article_8669.txt | Raphinha ខ្សែប្រយុទ្ធ Leeds United នឹងទៅចូលរួមជាមួយ Barcelona បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ៥៨លានដុល្លារអាម៉េរិក។ ឯ Chelsea ក៏ខិតជិតទទួលបានខ្សែការពារ Kalidou Koulibaly ពី Napoli ក្រោយទិញយកខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City ក្នុងតម្លៃ៥៨លានដុល្លារ។ | ខ្សែបម្រើសញ្ជាតិប្រេស៊ីល Raphinha ត្រូវបានរាយការណ៍ថាបានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំឱ្យក្រុមយក្សអេស្ប៉ាញ Barcelona។ ក្លិប Leeds និង Barca បានប្រកាសរួមគ្នាថា ខ្សែបម្រើស្លាបវ័យ២៥ឆ្នាំរូបនេះមានការទិញដូររួចរាល់ហើយក្នុងតម្លៃ៥៨លានដុល្លារ និងត្រូវរង់ចាំតែការពិនិត្យសុខភាពប៉ុណ្ណោះ។ តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ក្... |
article_867.txt | ពលរដ្ឋរង់ចាំទទួលការចាក់វ៉ាក់សាំងនៅផ្សារទំនើបមួយកន្លែងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ | ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសរឹតត្បិតជើងយន្តហោះពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាង៧ទៀត ដែលបម្រាមនេះនឹងចូលជាធរមាននៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ លោក Biden បានប្រកាសកាលពីថ្ងៃសុក្រយ៉ាងដូច្នេះក្រោយពីលោកបានពិគ្រោះជាមួយលោកវេជ្ជបណ្ឌិត Anthony Fauciជានាយកទីប្រឹក្សាខាងសុខាភិបាលរបស់លោក។ លោក Biden បានចាត់វិធានក... |
article_8670.txt | វិទ្យាស្ថានបាល់ទាត់ជាតិរបស់អែលសាល់វ៉ាឌ័រ (INDES) ថ្ងៃទី២៣ ខែកក្កដា បានផ្អាកការតែងតាំងគណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មី ដែលទំនងជាការបញ្ចៀសទំនាស់ជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលព្រមានដាក់ទណ្ឌកម្ម។ | កាលពីសប្តាហ៍មុន តុលាការក្នុងស្រុកមួយដែលមានទំនាក់ទំនងជាមួយ INDES បានសម្រេចព្យួរតួនាទីរបស់មន្ត្រីសហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) ៧រូប ដោយរួមមានប្រធានសហព័ន្ធមួយរូប ដោយចោទប្រកាន់ថាមិនព្រមកែប្រែច្បាប់តាមលក្ខន្តិកៈថ្មីដែលរដ្ឋាភិបាលអែលសាល់វ៉ាឌ័រតម្រូវ។ INDES ទទួលបានសិទ្ធិអនុញ្ញាតពីតុលាការនោះ ឱ្យតែងតាំងគណៈកម្មាធិការ និងប... |
article_8671.txt | Manchester United បាននាំយកកីឡាករខ្សែការពារ Lisandro Martinez ពីក្រុម Ajax Amsterdam ក្នុងតម្លៃ៦៦លានដុល្លារ កាលពីថ្ងៃទី១៨ ខែកក្កដា។ ខ្សែការពារសញ្ជាតិអាហ្សង់ទីនបានក្លាយជាខ្សែការពារកណ្តាលថ្មីនៅ Premier League ដែលមានកម្ពស់ទាបជាងគេបង្អស់។ | Lisandro Martinez នឹងឈានជើងចូលទៅក្នុងការប្រកួតប្រជែងនៃលីគកំពូលអង់គ្លេស Premier League ក្នុងនាមជាខ្សែការពារមានកម្ពស់ទាបបំផុត ក្រោយពេលការផ្ទេរទៅកាន់ក្រុមបិសាចក្រហមដែលមានតម្លៃខ្លួន ៦៦លានដុល្លារពី Ajax សម្រេចរួចរាល់ ១០០ ភាគរយ។ កីឡាករវ័យ ២៤ឆ្នាំ នឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយក្លិប។ កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះមានកម្... |
article_8672.txt | ប្រធានស្ថាប័នការកំសាន្តកីឡាចំបាប់ពិភពលោក (WWE) លោក Vince McMahon ថ្ងៃទី២២ ខែកក្កដា បានប្រកាសចូលនិវត្តន៍ពីតួនាទី ប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិ ក្រោយរងការចោទថា បានប្រព្រឹត្តអំពើខុសច្បាប់។ | បើតាមរបាយការណ៍កាសែត Wall Street Journal លោក McMahon វ័យ ៧៦ឆ្នាំ ត្រូវបានក្រុមប្រឹក្សាស្ថាប័ន WWE ស៊ើបអង្កេតលើរឿង បានចំណាយប្រាក់ប្រមាណជាង ១២លានដុល្លារក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដើម្បីបិទបាំងការប្រព្រឹត្តខុសច្បាប់លើរឿងផ្លូវភេទ និងភាពមិនស្មោះត្រង់ជាមួយក្រុមហ៊ុន។ លោក Vince McMahon កាន់កាប់តំណែងនៅពីក្រោយស្ថាប័នកំសាន្តដ៏ធំ... |
article_8673.txt | Sadio Mane ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០២២ ប្រចាំតំបន់អាហ្វ្រិក (African Footballer of Year) និងជាលើកទី២ក្នុងអាជីពកីឡាករបាល់ទាត់។ | Mane ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ ទៅទទួលពាននេះនៅថ្ងៃទី២១ ខែកក្កដា ដែលធ្វើឡើងនៅសណ្ឋាគាសូហ្វីតេល ក្នុងក្រុងរ៉ាបាតប្រទេសម៉ារ៉ុក។ កីឡាករវ័យ៣០ឆ្នាំ ដែលទើបផ្លាស់ទៅចូលរួមជាមួយ Bayern Munich នៅរដូវកាលថ្មីនេះ បានប្រជែងឈ្នះអតីតមិត្តរួមក្រុម Liverpool កីឡាករ Mohamed Salah និងមិត្តរួមជាតិ Edouard Mendy អ្នកចាំទី Chelsea ក្នុងការប... |
article_8674.txt | សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ចេញសេចក្តីព្រមានដាក់ទណ្ឌកម្ម និងព្យួរសហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ ហ៊ានដកប្រធានសហព័ន្ធពេលបច្ចុប្បន្នចេញ និងតែងតាំងមន្ត្រីថ្មីដែលរើសដោយដៃខ្លួនឯង។ នេះបើតាមការផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២១ ខែកក្កដា។ | រឿងហេតុនាំឱ្យ FIFA ព្រមានដាក់ទណ្ឌកម្មលើស្ថាប័នកីឡាប្រទេសអែលសាល់វ៉ាឌ័របែបនេះ ដោយសារ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីនៃ FESFUT ចំនួន៧នាក់ ត្រូវបានព្យួរភារកិច្ចការងារពីសំណាក់តុលាការក្នុងស្រុក។ ក្រុមមន្រី្តទាំង ៧នាក់ ដែលត្រូវបានព្យួរការងារនោះរួមមានប្រធាន FESFUT លោក Hugo Carrillo។ ក្រុមមន្ត្រីទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពី... |
article_8675.txt | Cristiano Ronaldo និងភ្នាក់ងារដែលជាលោក Jorge Mendez បានទៅជួបលោក Erik ten Hag ជាអ្នកចាត់ការថ្មីដើម្បីពិភាក្សារឿងអនាគតរបស់ខ្លួន ជាមួយក្លិបបិសាចក្រហម Manchester United។ នេះបើតាមការផ្សាយទូរទស្សន៍ Sky Sports ថ្ងៃទី២៦ ខែកក្កដា។ | ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានស្នើសុំក្លិបចាកចេញ ហើយរូបគេមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុម សម្រាប់ត្រៀមបើកររដូវកាលថ្មី នៅប្រទេសថៃនិងអូស្ត្រាលីឡើយ ព្រោះហេតុផលគ្រួសារ។ ចំណែកហេតុផលដ៏ចម្បងនៃការសុំចាកចេញផ្សេងទៀត គឺក្រុមបិសាចក្រហមគ្មានកៅអី UEFA Champions League ខណៈប្រាក់ពលកម្មរបស់ Ronaldo ក៏ត្រូវកាត់ ២៥ភាគរយ។ និយាយក្នុងសន្និសីទក... |
article_8676.txt | Novak Djokovic នឹងមិនអាចចូលរួមប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ US Open ឆ្នាំ២០២២ បានទេ ដោយសាររូបគេមិនបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ | កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានខកខានការប្រកួត Australian Open រួចមកហើយនៅដើមឆ្នាំនេះ ដោយសារតែបញ្ហាមិនបានចាក់វ៉ាក់សាំងនេះ។ យ៉ាងណាក៏ដោយ Djokovic ត្រូវបានអនុញ្ញាតឱ្យលេងក្នុងកម្មវិធី French Open និង Wimbledon ដោយឈ្នះ Wimbledon ជាលើកទី៧ក្នុងអាជីព បើទោះមិនបានចាក់វ៉ាក់សាំងក្តី។ ផ្ទុយទៅវិញ បើទោះមានឈ្មោះក្នុងបញ្ជីប្រកួតពានរង្វាន់... |
article_8677.txt | Luis Suarez អតីតខ្សែប្រយុទ្ធឆ្នើម Liverpool និង Barcelona ព្រមព្រៀងត្រឡប់ទៅចូលរួមជាមួយក្រុមចាស់ដំបូងបំផុត Nacional ក្នុងប្រទេសកំណើតអ៊ុយរ៉ូហ្គាយវិញ ក្រោយចប់កិច្ចសន្យាជាមួយ Atletico Madrid។ | ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំសញ្ចាតិអ៊ុយរ៉ូហ្គាយ បានក្លាយជាកីឡាករទំនេរគ្មានតម្លៃផ្ទេរ បន្ទាប់ពីចាកចេញពី Atletico Madrid ដោយកិច្ចសន្យាផុតកំណត់នៅរដូវកាលថ្មីនេះ។ បើតាមការផ្សាយរបស់កាសែត BBC កីឡាករ Suarez នឹងវិលត្រឡប់ទៅក្លិបចាស់ក្នុងអាជីពរបស់ខ្លួន Nacional នៃលីគកំពូលអ៊ុយរ៉ូហ្គាយ Primera División ដែលស្ថិតក្នុងប្រទេសកំណើត។ តាមរយៈវីដ... |
article_8678.txt | ស្ថាប័នអត្តពលកម្មពិភពលោក World Athletics (WA) នឹងដាក់ឱ្យប្រើប្រាស់សិទ្ធិប្រកួតឡើងវិញ ឬ Repechage លើវិញ្ញាសាររត់ចម្ងាយឯកត្តជនចម្ងាយចាប់ពី ២០០ម៉ែត្ររហូតដល់ ១៥០០ម៉ែត្រ នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ នេះបើតាម WA ថ្ងៃទី២៥ ខែកក្កដា។ | ការប្រើសិទ្ធិប្រកួតឡើងវិញ ឬ «Repechage»នេះ នឹងឱ្យអត្តពលិកប្រើប្រាស់ ក្រោយពេលការប្រកួតជម្រុះបឋមជុំដំបូងរួចរាល់ ដើម្បីផ្តល់សិទ្ធិដល់អត្តពលិកដែលបានធ្លាក់ពីការប្រកួតជម្រុះនោះ សម្រាប់ឱកាសទីពីរ ដើម្បីអាចឆ្លងទៅវគ្គជម្រុះជុំបន្ទាប់។ សិទ្ធិប្រកួតឡើងវិញនេះ ធ្លាប់បានប្រើប្រាស់កន្លងមកហើយ នៅកីឡាអូឡាំពិកលើវិញ្ញាសារដូចជា កីឡាចំបាប់ ន... |
article_8679.txt | ទីក្រុងតូក្យូ បានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អត្តពលកម្មពិភពលោក ឬ World Athletics (WA) 2025 ពីប្រទេសសិង្ហបុរី, ទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងតំបន់ស៊ីលីសៀរបស់សាធារណរដ្ឋឆែក។ នេះបើតាមលោក Sebastian Coe ប្រធានសហព័ន្ធអត្តពលកម្មពិភពលោក World Athletics នៅថ្ងៃទី១៤ ខែកក្កដា។ | ទីក្រុងតូក្យូ នឹងវិលត្រលប់រៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសារជាថ្មីម្តងទៀត ក្រោយពេលទីក្រុងស្ថិតដ៏ធំបំផុតក្នុងប្រទេសជប៉ុនមួយនេះ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្នុងឆ្នាំ ២០២០។ ព្រឹត្តិការណ៍អូឡាំពិកតូក្យូត្រូវបានសហព័ន្ធអត្តពលិកជប៉ុន (JAAF) រៀបចំដោយមានការបិទខ្ទប់ ដោយសារបញ្ហាជំងឺកូវីដ-១៩។ «ទី... |
article_868.txt | កងទ័ពជើងទឹកអាម៉េរិក នៅថ្ងៃទី ៧ ខែតុលា អះអាងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង បានរងការខូចខាតបន្ទាប់ពីប៉ះទង្គិចជាមួយវត្ថុមិនស្គាល់អត្តសញ្ញាណ ខណៈប្រតិបត្តិការនៅក្រោមទឹកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នាវិកអាម៉េរិក១៥នាក់បានរងរបួសស្រាល ឯនាវាមុជទឹកនៅដំណើរការជាធម្មតា។ | បើតាមសេចក្ដីថ្លែងការណ៍កងទ័ពជើងទឹកអាម៉េរិក នាវាមុជទឹកដោយដើរដោយថាមពលនុយក្លេអ៊ែរ USS Connecticut បានជួបឧប្បត្តិហេតុនៅពីថ្ងៃទី២ ខែតុលា ខណៈកំពុងប្រតិបត្តិការនៅដែនទឹកអន្តរជាតិក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ នាវាមុជទឹកនេះ មិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។ «នាវាមុជទឹក នៅតែស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងស្ថិរភាព។ ម៉ាស៊ីនកម្... |
article_8680.txt | ក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ ថ្ងៃទី២៨ ខែកក្កដា ឈ្នះកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Women Euro 2022 ក្រោយយកឈ្នះលើក្រុមនារីបារាំង លទ្ធផល ២-១។ អាល្លឺម៉ង់ ជួបម្ចាស់ផ្ទះអង់គ្លេស វគ្គផ្តាច់ព្រ័ត្រ។ | ៣គ្រាប់បំប៉ោងសំណាញ់ទីគ្នានេះ ស៊ុតសឹងតែរកបានដោយកីឡាការិនីរបស់ក្រុមអាល្លឺម៉ង់ទាំងអស់ ដោយកីឡាការិនី Alexander Popp ស៊ុត២គ្រាប់នៅនាទី ៤០ និង ៧៦។ ចំណែក១គ្រាប់របស់បារាំងជា ក៏ការភ្លាត់ស្នៀតចូលទីខ្លួនឯង ពីសំណាក់កីឡាការិនីចាំទី Merle Frohms អាល្លឺម៉ង់ នាទី៤៤។ លេងក្នុងព្រឹត្តិការណ៍ Euro លើកដំបូងក្នុងវ័យ ៣១ឆ្នាំ កីឡាការិនី Popp ដ... |
article_8681.txt | ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង រៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែកក្កដា ដើម្បីដោះស្រាយបញ្ហាដែលកំពុងគ្របដណ្តប់លើការត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៥ ខែកក្កដា។ | ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦ ខែកក្កដា រហូតដល់ថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២៤។ កីឡាអូឡាំពិកបានក្លាយជាបញ្ហាចំណុចរួមមួយ សម្រាប់រដ្ឋាភិបាលបារាំង ដែលចង់ឱ្យព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយនេះ មានភាពទំនើប ផាសុខភាព សុវត្ថិភាព ព្រមទាំងបើកចំហចំពោះពិភពលោក។ រយៈពេលត្រឹមតែ២ឆ្នាំទៀតប៉... |
article_8682.txt | លីគកីឡាបាល់ទាត់កំពូលអង់គ្លេស Premier League និងលីគអង់គ្លេ Football League នៅថ្ងៃទី២៥ ខែកក្កដាប្រកាសដាក់ទណ្ឌកម្មតឹងរ៉ឹង លើអ្នកគាំទ្រណាចូលអ៊ុកឡុកក្នុងទីលានអំឡុងពេលប្រកួត និងការប្រើគ្រាប់បែកផ្សែងក្នុងកីឡដ្ឋានជាដើម។ អ្នកល្មើសអាចឈានដល់ជាប់គុក និងហាមចូលទស្សនាប្រកួតមួយជីវិត។ | ភាពអាណាធិបតេយ្យរបស់អ្នកគាំទ្របានកើតឡើងគួរកត់សម្គាល់នៅលីគអង់គ្លេសរដូវកាលមុន តាមរយៈការអបអរការឈ្នះពានរបស់ក្រុមពួកគេ អបអរការគេចផុតពីការកាត់ចោល និងអបអរការឡើងទៅកាន់លីគកំពូលជាដើម។ អ្នកគាំទ្រទាំងនោះបានចូលលុកលុយពេញទីលានតែម្តង។ អំពើហិង្សាជាច្រើនករណីក៏បានកើតឡើងនៅលើទីលាន រួមទាំងបញ្ហាពាក់ព័ន្ធនឹងអ្នកចាត់ការ Crystal Palace លោក Patri... |
article_8683.txt | ក្លិប Barcelona បានលក់សិទ្ធិទូរទស្សន៍ផ្សាយ La Liga របស់ខ្លួនចំនួន១៥ភាគរយសម្រាប់រយៈពេល ២៥ឆ្នាំបន្ថែមទៀតទៅឱ្យក្រុមហ៊ុនវិនិយោគអាម៉េរិក Sixth Street។ នេះបើតាមការប្រកាសរបស់ក្លិបនៅថ្ងៃទី ២២ ខែកក្កដា។ | បើតាមរបាយការណ៍កាសែត Financial Times សិទ្ធិទូរទស្សន៍១៥ភាគរយនោះមានតម្លៃប្រមាណ ៣០០លានអឺរ៉ូ (៣០៥លានដុល្លារ) ។ ក្រុមហ៊ុន Sixth Street បានទិញសិទ្ធិទូរទស្សន៍ពី Barca រហូតដល់ទៅ២៥ភាគរយសម្រាប់រយៈពេល ២៥ឆ្នាំ ដោយការទិញលើកទីមួយចំនួន ១០ភាគរយដែលមានតម្លៃ ២០៧,៥លានអឺរ៉ូ (២០៩លានដុល្លារ) កាលពីថ្ងៃទី ៣០ ខែមិថុនា។ ក្រុមហ៊ុនវិនិយោគអាម៉េរិក ... |
article_8684.txt | Cristiano Ronaldo មិនយល់ព្រមទទួលសំណើរផ្ទេរពីសំណាក់ក្លិបមួយ នៅអារ៉ាប៊ីសាអូឌីត ដែលហ៊ានផ្តល់ប្រាក់ឈ្នួល ២៥០លានដុល្លារ សម្រាប់រយៈពេល២រដូវកាល។ | កាលពីដើមខែកក្កដានេះ Ronaldo បានបង្ហាញបំណងចង់ចាកចេញពី Man Utd នៅរដូវកាលថ្មីនេះ ប្រសិនបើខ្លួន និងបិសាចក្រហមទទួលបានការផ្តល់ជូនសមរម្យមួយ។ ក្រោយការប្រកាសនេះ មានក្លិបជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ដូចជា Bayern Munich និង Chelsea ជាដើម។ យ៉ាងណាក៏ដោយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះ ហាក់ជួបការលំបាកក្នុងការស្វែងរកក្លិ... |
article_8685.txt | កម្មវិធីបើកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុង Los Angeles ឆ្នាំ ២០២៨ ត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ហើយកម្មវិធីបិទបញ្ចប់ព្រឹត្តិការណ៍អូឡាំពិកនេះនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា។ បើតាមការប្រកាសរបស់អ្នករៀបចំកម្មវិធី (LA28) ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២។ | ក្រោយព្រឹត្តិការណ៍អូឡាំពិករដូវកាលក្តៅក្នុងទីក្រុង Los Angeles ឆ្នាំ ២០២៨ បានបញ្ចប់រយៈពេលមួយខែ ទីក្រុងស្ថិតនៅប្រទេសអាម៉េរិកមួយនេះនឹងបន្តរៀបចំព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកមួយទៀត។ ប៉ារ៉ាឡាំពិកឆ្នាំ ២០២៨ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែសីហា និងបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែឆ្នាំដដែល។ «ថ្ងៃនេះជាថ្ងៃដែលរាប់ថយក្រោយជាផ្លូវការនៃដំណើរទៅកា... |
article_8686.txt | កាតានឹងប្រើយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន (Drone) ដើម្បីជួយការពារសុវត្ថិភាពនៅតាមកីឡដ្ឋានប្រកួតនីមួយៗក្នុងព្រឹត្តិការណ៍ World Cup នាចុងឆ្នាំ ២០២២ ។ នេះបើតាមការផ្សាយរបស់កាសែត BBC Sports ថ្ងៃទី២៣ ខែកក្កដា។ | តាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែកក្កដា ក្រុមហ៊ុនបច្ចេកវិទ្យា Fortem Technologiesបញ្ជាក់ថា ខ្លួនចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកាតា ក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដើម្បីការពារនិងប្រឆាំង ការវាយប្រហារដែលអាចកើតមានពីសំណាក់ការប្រើដ្រូននៅតាមកីឡដ្ឋានរៀបចំការប្រកួត។ ដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយនេះ មានលទ្ធភា... |
article_8687.txt | អតីតអ្នកចាំទីក្រុមជម្រើសជាតិនារីអាម៉េរិក Hope Solo ត្រូវបានកាត់ទោសឱ្យជាប់ព័ន្ធនាគារយៈពេល២ឆ្នាំ បន្ទាប់ពីរងការចោទប្រកាន់ពីតុលាការ ថាបើកបរដោយមានសារធាតុស្រវឹង។ | កាលពីខែមីនា អតីតអ្នកចាំទីរូបនេះ ត្រូវបានឃាត់ខ្លួន ក្រោយពេលមន្ត្រីប៉ូលីសបានឃើញនាងសន្លប់ក្រោយរថយន្តផ្ទាល់ខ្លួន នៅចំណតរថយន្តហាងលក់ទំនិញមួយកន្លែង ក្នុងភាគខាងជើងរដ្ឋ Carolina ខណៈដែលទុកឱ្យកូនភ្លោះ មានអាយុ២ឆ្នាំចោលក្នុងរថយន្ត។ Solo ត្រូវបានមន្រី្តប៉ូលីសធ្វើតេស្តឈាមរកឃើញមានកម្រិតអាល់កុលលើស៣ដង នៃច្បាប់ដែលបានកំណត់ និងបានប្រើប្រ... |
article_8688.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២០ ខែកក្កដា ប្រកាសពីការរកឃើញករណីរើសអើង និងបំពានលើកីឡាការិនីលើបណ្តាញសង្គមអ៊ិនធឺណិតជាង ២៩០ករណីអំឡុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ UEFA Women Euro 2022។ | ព្រឹត្តិការណ៍ UEFA Women Euro 2022 នៅប្រទេសអង់គ្លេសចាប់ផ្តើមការប្រកួតនៅថ្ងៃទី៧ ខែកក្កដា ដែលជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ហើយការប្រកួតវគ្គនេះបានបញ្ចប់កាលពីថ្ងៃទី១៩ ខែកក្កដា។ ក្រុមអង់គ្លេស បារាំង ប៊ែលហ្ស៊ិក អាល្លឺម៉ង់ អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហូឡង់ ជាក្រុមឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ កាលពីដើមខែកក្កដា UEFA ធ្លាប់បាន... |
article_8689.txt | ម្ចាស់ផ្ទះហ្វីលីពីន ឈ្នះពានលើកដំបូងក្រោយយកបំបាក់ម្ចាស់ជើងឯក៤សម័យកាលថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFF WOMEN’S CHAMPIONSHIP 2022 កាលពីល្ងាចថ្ងៃទី១៧ កក្កដា នាកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល។ មីយ៉ាន់ម៉ា ប្រជែងបានលេខ៣ ពីវៀតណាម។ | ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា បង្កើតកំណត់ត្រាថ្មីសម្រាប់ប្រវត្តិសាស្ត្រខ្លួន ក្រោយយកឈ្នះវៀតណាម ៤-៣ នាជំនួបលើកទី១២ ប្រទេសហ្វីលីពីន។ ការជួបគ្នា១១លើកកន្លងមក មីយ៉ាន់ម៉ា ពុំដែលឈ្នះវៀតណាមឡើយ ។ នាកីឡដ្ឋានដដែលនេះដែរម្ចាស់ផ្ទះហ្វីលីពីន បើកទំព័រថ្មីក្នុងទឹកដីខ្លួន ដោយបំបាក់ម្ចាស់ជើងឯក៤សម័យថៃក្នុងលទ្ធផល ៣-០ នាជំនួបលើកទី៨រវាងក្រុម... |
article_869.txt | រដ្ឋាភិបាលចិន នៅថ្ងៃទី៨ ខែតុលា បង្ហាញអារម្មណ៍ខឹងសម្បារ និងទិតៀនដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាបារាំងមួយក្រុម ទៅកាន់កោះតៃវ៉ាន់ និងហ៊ានហៅកោះនេះថា ជាប្រទេសថែមទៀត។ ដោយចាត់ទុកថា ទស្សនកិច្ចនេះនឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគីរវាងចិន និងបារាំង ក្រុងប៉េកាំងក៏បានស្នើឱ្យបារាំង គោរពអធិបតេយ្យ និងបូរណភាពដែនដីខ្លួនឱ្យបានខ្... | សមាជិកព្រឹទ្ធសភាបារាំងមួយក្រុម ដែលដឹកនាំដោយលោក Alain Richard អតីតរដ្ឋមន្រ្តីការពារជាតិបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំងផង បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់រយៈពេល ៥ថ្ងៃ ដោយមកដល់ដែនកោះមួយនេះ តាំងពីថ្ងៃទី៦ ខែតុលា។ ក្នុងសុន្ទរកថាមួយ បន្ទាប់ពីជំនួបជាមួយអ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ លោក Richard បានហៅកោះតៃវ៉ាន់ ជាប្រទេស... |
article_8690.txt | ខែកក្កដា នេះ បន្ទាប់ពីជំនួបដណ្តើមលេខ៣រវាងមីយ៉ាន់ម៉ា និងវៀតណាម។ | មីយ៉ាន់ម៉ា បរាជ័យក្រោមថ្វីជើងថៃ ២-០ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខណៈវៀតណាម ចាញ់ហ្វីលីពីន ០-៤។ ក្រុមទាំងពីរវិលមកជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយមីយ៉ាន់ម៉ា ចាញ់វៀតណាម ០-៤ ក្នុងវគ្គជម្រុះក្នុងពូល។ មុននឹងឡើងមកដល់វគ្គនេះ មីយ៉ាន់ម៉ា បានយកឈ្នះលើទីម័រខាងកើត ៧-០ ឈ្នះកម្ពុជា ៣-០ ឈ្នះឡាវ ៣-១ ចាញ់វៀតណាម ០-៤ និងចាញ់ថៃ០-២ ខណៈ... |
article_8691.txt | ក្របខណ្ឌ Premier League នឹងត្រូវគ្រប់គ្រងដោយមានប្រធានជាស្ត្រីលើកដំបូង ក្នុងប្រវត្តិសាស្រ្តគឺលោកស្រី Alison Brittain ដែលចូលកាន់កាប់តំណែងកំពូលនេះចាប់ពីឆ្នាំ ២០២៣ តទៅ ក្រោយពេលក្លិបទាំងអស់ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ។ នេះបើតាមលីគកំពូលអង់គ្លេស ថ្ងៃទី២៦ ខែកក្កដា។ | លោកស្រី Brittain គឺជាប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំជាងគេបង្អស់ប្រចាំអង់គ្លេស Whitbread ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏ជាប្រធានក្រុមហ៊ុនលក់គ្រឿងសង្ហារីមដ៏ធំ ប្រចាំអង់គ្លេស Dunelm។ អនាគតប្រធានថ្មី Premier League រូបនេះនឹងលាលែងពីតំណែងនៅក្រុមហ៊ុន Whitbread នាដើមឆ្នាំ ២០២៣។ លោកស្រីចូលកាន់តំណែងជាប្រ... |
article_8692.txt | ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ថ្ងៃទី២០ ខែកក្កដា បាននិយាយថា រូបគេគាំទ្រយ៉ាងខ្លាំងចំពោះការដាក់វិន័យលើការមិនគោរពពេលវេលារបស់កីឡាករ ពីសំណាក់អ្នកចាត់ការថ្មីលោក Erik ten Hag។ Bruno អះអាងថា កាលពីមុនក្រុមមានការខ្វះខាត និងគ្មានវិន័យត្រឹមត្រូវឡើយ។ | Manchester United ពីមួយរដូវកាលទៅមួយរដូវកាល មានទម្រង់លេងមិនល្អយ៉ាងខ្លាំង បើគិតចាប់ពីការចាកចេញរបស់ Sir Alex Ferguson រយៈពេល១០ឆ្នាំរួចមក។ ក្រុមបិសាចក្រហមបានខកខានការឈ្នះពានរង្វាន់ Premier League រយៈពេល ១០រដូវកាលមកហើយ ។ ដោយឡែកចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមយក្សអង់គ្លេសមួយនេះ មិនដែលស្គាល់រស់ជាតិលើកពានរង្វាន់ណាមួយម្តងឡើយប្រចាំអ... |
article_8693.txt | ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic នឹងបន្តលេងនៅក្លិបម្ចាស់ជើងឯក Serie A រដូវកាល ២០២១-២២ មួយរដូវកាលបន្ថែមទៀត រហូតដល់វ័យ ៤១ឆ្នាំ ក្រោយពេលយល់ព្រមលើសំណើបន្តកិច្ចសន្យា១ឆ្នាំទៀត។ បើតាមក្លិប AC Milan ថ្ងៃទី១៨ ខែកក្កដា។ | កីឡាករដែលមានវ័យ ៤០ឆ្នាំរូបនេះ បានវិលត្រលប់ទៅកាន់ទឹកដី San Siro Stadium កាលពីខែធ្នូ ឆ្នាំ ២០១៩ ក្រោយពេលចាកចេញពីក្លិប LA Galaxy នៅលីគកំពូលអាម៉េរិក Major League Soccer។ Zlatan បានរួមចំណែកជួយក្រុមមួយនេះ លើកពានរង្វាន់លីគកំពូលអ៊ីតាលី លើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ១១ឆ្នាំ ។ AC Milan ឈ្នះពានរង្វាន់ Serie A រដូវកាល ២០២១-២២។ ដោ... |
article_8694.txt | ខ្សែប្រយុទ្ធ Romelu Lukaku ថ្ងៃទី១៤ ខែកក្កដា បានអះអាងនៅពេលបង្ហាញខ្លួនឡើងវិញឱ្យក្លិប Inter Milan ដោយលើកឡើងថា ការចាកចេញពីក្រុមយក្សអ៊ីតាលីវិលត្រលប់ទៅកាន់ Chelsea រដូវកាលមុន គឺជាកំហុសដ៏ធំ។ | «ក្លិបមួយនៅពេលនេះ តើអ្នកដឹងទេខ្ញុំបានចាកចេញ ហើយវាបានក្លាយជាកំហុសដ៏ធំ។ អ្វីដែលយើងបានធ្វើនៅទីនេះ ទាំងក្នុងបន្ទប់ផ្លាស់សម្លៀកបំបាក់ នៅលើទីលាន ទីនេះពិតជាមានទំនាក់ទំនងល្អខ្លាំងណាស់ ហើយពិតជាសំខាន់ដល់ខ្ញុំ ។ ទីនេះគឺសុទ្ធសឹងតែជាមនុស្សដ៏ត្រឹមត្រូវដល់រូបខ្ញុំ យើងលេងនៅទីនេះជាក្រុមតែមួយចិត្តតែមួយ។»។ Lukaku បាននិយាយបែបនេះអំឡុងពេលបង... |
article_8695.txt | លេងបានមួយប្រកួតឱ្យ Juventus ខ្សែបម្រើ Paul Pogba ត្រូវបានក្លិបនៅថ្ងៃទី២៥ ខែកក្កដា ប្រកាសថា នឹងអវត្តមាន នាជំនួបមិត្តភាពទល់ក្រុម Barcelona នាទីក្រុងដាឡាស ក្នុងរដ្ឋតិចសាស់ ដោយសារតែរងរបួសជង្គង់អំឡុងហ្វឹកហាត់។ | ក្លិបយក្សអ៊ីតាលីមួយនេះ មិនបានបញ្ជាក់អំពីពេលវេលានៃការជាពីរបួសរបស់ Pogba បានឡើយ ប៉ុន្តែក្លិបបានអះអាងបន្ថែមថា ខ្សែបម្រើវ័យ ២៩ឆ្នាំ នឹងជួបក្រុមគ្រូពេទ្យបច្ចេកទេស ដើម្បីតាមដានលើបញ្ហារបួសក្នុងពេលឆាប់ និងទទួលការព្យាបាល។ «ក្រោយពេលទទួលបានការពន្យល់ចំពោះការឈឺចុកចាប់លើជង្គង់ខាងស្តាំ Paul Pogba បានទទួលការពិនិត្យដោយឆ្លុះកាំរស្មី ដោយ... |
article_8696.txt | ចិននឹងរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2022 នៅឆ្នាំ ២០២៣ នៅទីក្រុងហាងចូវ បន្ទាប់ពីពន្យារពេលគ្មានកំណត់ ដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការអះអាងរបស់អ្នករៀបចំនៅថ្ងៃទី១៩ ខែកក្កដា។ | បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ប្រកាសថា Asian Games នឹងដំណើរការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ដើមឡើយ ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលធ្វើឡើងនៅក្រុងហាងចូវ ត្រូវធ្វើនៅថ្ងៃទី១០ រហូតដល់ ២៥ ខែកញ្ញាឆ្នាំ២០២២ ប៉ុន្តែត្រូវផ្អាកទៅវិញ ដ្បិតជំងឺឆ្លងកូវីដ-១៩ នៅរាលដាលខ... |
article_8697.txt | លោក Erik ten Hag ថ្ងៃទី១៨ ខែកក្កដា បាននិយាយថា Harry Maguire គួរតែបង្ហាញថារូបគេជាកីឡាករម្នាក់ដែលមានសមត្ថភាពខ្ពស់ និងទម្រង់លេងល្អ ដើម្បីប្រជែងកៅអីជម្រើស ១១នាក់ដំបូងក្នុងក្រុម និងជាបេះដូងនៃតំបន់ការពាររបស់ Manchester United។ | កាលពីរដូវកាលឆ្នាំ ២០២១-២២ Maguire ក្លាយជាកីឡាករមួយរូប ដែលរងការរិះគន់យ៉ាងខ្លាំង ទាំងក្នុងទីលាន និងក្រៅទីលាន ព្រោះមានទម្រង់លេងមិនល្អ។ ក្នុងនោះក៏មានមតិផ្សេងៗគ្នាពីសំណាក់អ្នកគាំទ្រ Man United បានលើកឡើងស្នើក្លិបឱ្យផ្លាស់ប្តូរតំណែងប្រធានក្រុមរបស់គេ ឱ្យទៅអ្នកចាំទី David de Gea ឬក៏ Cristiano Ronaldo។ ទោះបែបនេះក្តី លោក Ten Hag ... |
article_8698.txt | អ្នកចាត់ការ Liverpool លោក Jurgen Klopp ថ្ងៃទី២១ ខែកក្កដា និយាយថា ជំនួបទល់ក្រុម RB Leipzig ជារាត្រីដ៏អស្ចារ្យបំផុតមួយសម្រាប់ខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez និងជាការឆ្លើយតបដ៏សក្ដិសមចំពោះពាក្យរិះគន់។ Nunez ស៊ុតបាន ៤គ្រាប់ ជួយក្រុមហង្សក្រហមឈ្នះការប្រកួតមិត្តភាពដោយលទ្ធផល ៥-០ នៅទឹកដីអាល្លឺម៉ង់។ | ៥គ្រាប់របស់ Liverpool ធ្វើបានដោយខ្សែប្រយុទ្ធ Mohamed Salah នៅនាទី៨ និងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez ដែលប្តូរចូលក្នុងវគ្គទីពីរនៅនាទី៤៨, ៥១, ៦៨ និងនាទី៩០។ នេះជាប្រកួតមិត្តភាពលើកទីបីរបស់ហង្សក្រហម។ ចាប់តាំងចូលរួមក្រុមហង្សក្រហមក្នុងតម្លៃខ្លួន១០៥លានដុល្លារ នេះក៏ជាការស៊ុតចូលដល់ទៅ៤គ្រាប់លើកដំបូងរបស់ Darwin Nunez ... |
article_8699.txt | រដូវកាលថ្មីនៃ Premier League និង រដូវកាលបើកការប្រកួតឡើងវិញ នៃលីគកំពូលនានារបស់អង់គ្លេស កំពុងតែខិតជិតមកដល់ ។ ជាទម្លាប់និងជាវប្បធម៍អ្នកគាំទ្រនៅអង់គ្លេស ពួកគេតែងតែស្វែងរកទិញអាវថ្មីរបស់ក្រុមនីមួយៗដែលគេពេញចិត្ត។ ប៉ុន្តែតាមហាងលក់សម្ភារៈរបស់ក្លិបជាច្រើនមិនមានអាវថ្មីលក់ឡើយ។ | ដើមរដូវកាល ២០២២-២៣ Premier League បានផ្ដល់ការខកចិត្តមួយសម្រាប់អ្នកគាំទ្រ ព្រោះតែសម្ភារៈដែលជាតម្រូវការដូចជាអាវក្រុមថ្មីទាំងអស់ កំពុងតែជាបញ្ហាចោទ ដោយនៅតាមក្លិបភាគច្រើនទូទាំងលីគទាំង៤ របស់អង់គ្លេស មិនទាន់មានផលិតផលថ្មីសម្រាប់លក់នៅឡើយ។ បើតាមរបាយការណ៍កាសែត BBC Sports ឱ្យដឹងថា មានក្លិបចំនួន៤៤ ប៉ុណ្ណោះក្នុងចំណោម ៩២ក្លិបនៅលីគក... |
article_87.txt | អ្នកសារព័ត៌មាន AP ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយសារតែកាសែតមួយនេះនៅតែប្រើ «ឈូងសមុទ្រម៉ិកស៊ិក» ជំនួសឱ្យ «ឈូងសមុទ្រអាម៉េរិក»។ | អត្ថបទទាក់ទង Google ប្តូរឈ្មោះ«ឈូងសមុទ្រម៉ិកស៊ិក»ទៅជា«ឈូងសមុទ្រអាម៉េរិក»នៅលើផែនទី ទីភ្នាក់ងារសារព័ត៌មានអាម៉េរិក AP បានលើកឡើងនៅថ្ងៃទី១១ ខែកុម្ភៈថា ខ្លួនបានទទួលការជូនដំណឹងពីសេតវិមានថា នឹងហាមឃាត់មិនឱ្យចូលក្នុងការិយាល័យ Oval ប្រសិនបើមិនកែសម្រួលខ្លឹមសារអត្ថបទ ដោយផ្អែកលើបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីប... |
article_870.txt | អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin នៅថ្ងៃទី២២ ខែតុលា បានហៅទំនាក់ទំនងចិន និងរុស្ស៊ីមានលើសពីសម្ព័ន្ធមិត្ត។ បើតាមលោក Wang ចិន និងរុស្ស៊ី បានចាប់ដៃគ្នាជាច្រើនឆ្នាំក្នុងនាមជាអ្នកជិតខាងល្អ និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាពជាដៃគូរវាងមហាអំណាចទាំងពីរ ក៏មិនមែនដើម្បីប្រឆាំងប្រទេសទីបីដែរ។ | នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២២ ខែតុលា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានចោទសួរដោយអ្នកកាសែតនៃទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass ពីការអធិប្បាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើទំនាក់ទំនងចិន និងរុស្ស៊ី។ ពីវេទិកាជជែកនៅថ្ងៃទី២១ ខែតុលា លោក ពូទីន និយាយថា ខុសពីណាតូ រុស្ស៊ី និងចិន មិនបានបង្កើតសម្ព័ន្ធភាពយោធ... |
article_8700.txt | Shakhtar Donetsk ក្លិបកីឡាបាល់ទាត់នៃលីគកំពូលអ៊ុយក្រែន (UPL) ទារសំណង ៥០ លានដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្រោយមិនអាចទិញលក់កីឡាករបានដោយសារសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។ | ការទាមទារសំណងរបស់ Shakhtar កើតឡើងដោយសារ កាលពីខែមិថុនា FIFA បានសម្រេចឱ្យកីឡាករបរទេសដែលប្រកបអាជីពនៅលីគអ៊ុយក្រែនអាចផ្អាកកិច្ចសន្យារបស់ពួកគេជាមួយក្លិបបាន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការសម្រេចរបស់ FIFA នៅកាលនោះ ក៏ត្រូវបានក្លិបនៅ UPL ប្តឹងទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ផងដែរ។ លោក... |
article_8701.txt | ក្លិប Barcelona ថ្ងៃទី១៩ ខែកក្កដា បានសម្រេចយល់ព្រមកិច្ចសន្យាចុងក្រោយខ្លួនជាមួយ Bayern Munich ហើយលើការផ្ទេរយកខ្សែប្រយុទ្ធ Robert Lewandowski ក្នុងតម្លៃ ៥០លានអឺរ៉ូ (៥១លានដុល្លារ) រួមទាំងប្រាក់បូកបន្ថែម Add-ons។ Lewandowski ទទួលបានកិច្ចសន្យា៤ឆ្នាំជាមួយ Barca។ | កីឡាករសញ្ជាតិប៉ូឡូញ បានធ្វើដំណើរទៅកាន់រដ្ឋ Miami ប្រទេសអាម៉េរិកដើម្បីចូលរួមជាមួយក្រុមថ្មីលើកដំបូង កាលពីថ្ងៃទី១៧ ខែកក្កដា។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ បានជាប់ការធ្វើតេស្តសុខភាពរួចរាល់ជាមួយក្រុមថ្មីរហ័សនាមអ្នកមានបុណ្យ ខណៈពេល Bayern Munich បានប្រកាសពីការចាកចេញរបស់រូបគេកាលពីថ្ងៃទី១៨ ខែកក្កដា។ ក្នុងពេលដ៏ឆាប់ខាងមុខក្លិបស្ថ... |
article_8702.txt | អតីតខ្សែប្រយុទ្ធ Manchester United លោក Wayne Rooney ថ្ងៃទី១២ ត្រូវបានក្លិប DC United ប្រកាសតែងតាំងជាគ្រូបង្វឹកផ្លូវការហើយ។ Rooney បានបដិសេធការរិះគន់ដែលថា ការវិលត្រលប់ដឹកនាំក្លិបអាម៉េរិកនេះ ជាការបរាជ័យក្នុងអាជីពជាគ្រូបង្វឹក ក្រោយពេលដឹកនាំក្លិប Derby County ធ្លាក់ទីលីគទី៣ អង់គ្លេស។ | មុនពេលសម្រេចទទួលការងាររបស់ក្លិប DC United គ្រូបង្វឹកវ័យ៣៦ឆ្នាំ រូបនេះបានបង្ហើបថា ក្រោយពេលប្រកាសលាលែងពីក្រម Derby ក៏មានក្រុមមួយចំនួននៅអង់គ្លេស និងក្នុងតំបន់អឺរ៉ុបបានទាក់ទងឱ្យទៅដឹកនាំដែរ។ Rooney បានឆ្លើយតបទៅក្លិបទាំងនោះថា រូបគេចង់សម្រាកមួយរយៈពេល។ ចាប់តាំងពីមានព័ត៌មានថា Rooney វិលត្រលប់ទៅដឹកនាំក្លិបចាស់នៅអាម៉េរិកនោះ ស្រាប... |
article_8703.txt | Lewis Hamilton ដណ្តើមបានចំណាត់ថ្នាក់ទី២ក្នុងការប្រណាំងរថយន្ត Formula One រដូវកាល ២០២២ជាលើកដំបូងនៅទីលានទី១២ នៅ French Grand Prix ប្រទេសបារាំង។ ម្ចាស់ការពារតំណែងជើងឯក Max Verstappen បន្តរកបានជ័យជម្នះជាលើកទី៧របស់ខ្លួន។ | Hamilton ម្ចាស់ជើងឯក F1 ពិភពលោក៧សម័យដែលបើកបរឱ្យក្រុម Mercedes ធ្លាក់ទឹកដៃប្រណាំងយ៉ាងខ្លាំងនៅរដូវកាលនេះ។ រូបគេមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេចំណោមការប្រណាំង១២លើកកន្លងមក។ យ៉ាងណាដ៏ដោយ នៅប៉ុន្មានប្រកួតចុងក្រោយអ្នកប្រណាំងអង់គ្លេសរូបនេះដណ្តើមបានលេខ៣ និងលេខ២ជាបន្តបន្ទាប់។ នាការប្រណាំងនៅប្រទេសបារាំងក្នុងកម្មវិធី French Grand Prix... |
article_8704.txt | សហព័ន្ធកីឡាបាល់ទាត់សៀរ៉ាឡេអូន (SLFA) បើកការស៊ើបអង្កេតការប្រកួតមិនប្រក្រតីនៃជំនួបពីរគូ ដែលបញ្ចប់ដោយលទ្ធផល ៩៥-0 និង ៩១-១។ ការស៊ុតបាល់បញ្ចូលទីគួរឱ្យកត់សម្គាល់ទាក់ភ្នែកអាជ្ញាធរ និងបង្កក្តីបារម្ភជុំវិញការកំណត់លទ្ធផលទុកមុន។ | ការស៊ុតបាល់បញ្ចូលទីដ៏ភ្ញាក់ផ្អើលសរុប១៨៧គ្រាប់ ក្នុងជំនួបពីរគូត្រូវបានកត់ត្រា នៅក្នុងការប្រកួតក្របខណ្ឌទីពីរនៃលីគបាល់ទាត់សៀរ៉ាឡេអូន (Sierra Leone National First Division)។ វាកើតឡើងក្នុងជំនួបរវាងក្រុម Kahunla Rangers ជាមួយ Lumbebu United និង Gulf FC ទល់នឹង Koquima Lebanon នៅថ្ងៃទី៣ ខែកក្កដា។ Kahunla Rangers និង Gulf FC បា... |
article_8705.txt | Barcelona យល់ព្រមលក់ភាគហ៊ុនសិទ្ធិទូរទស្សន៍ La Liga TV ១០ភាគរយរបស់ខ្លួន សម្រាប់រយៈពេល ២៥ឆ្នាំ ទៅក្រុមហ៊ុនវិនិយោគអាម៉េរិក Sixth Street Partners ក្នុងតម្លៃ ២១៦លានដុល្លារ។ បើតាម Barcelona ថ្ងៃទី៣០ ខែមិថុនា។ | កាលពីពាក់កណ្តាលខែមិថុនា ក្លិបរហ័សនាមអ្នកមានបុណ្យ ធ្លាប់បានប្រកាសលក់សិទ្ធិអាជ្ញាប័ណ្ណទិញលក់ទំនិញរបស់ក្លិប ឬ Barcelona Licensing and Merchandising (BLM) ដែលមានតម្លៃចន្លោះ ២១០-៣១៥លានដុល្លារ និងប្រកាសលក់សិទ្ធិទូរទស្សន៍ La Liga TV ភាគហ៊ុនដល់ទៅ ២៥ភាគរយ។ សិទ្ធិទូរទស្សន៍ La Liga TV តម្លៃក្នុង១០ភាគរយ មានទំហំទឹកប្រាក់ ២១៦លានដុល្... |
article_8706.txt | ការប្រកួតវគ្គ Play-off ព្រឹត្តិការណ៍ Women’s World Cup 2023 លើកដំបូងនឹងត្រូវធ្វើឡើងនៅទីក្នុង Hamilton និងទីក្រុង Auckland ប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី ១៧ដល់២៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៤ ខែកក្កដា។ | ការប្រកួត Play-off នេះនឹងមានក្រុមចំនួន១០ ចូលរួមប្រកួតប្រជែង សម្រាប់ដណ្តើមកៅអី ចំនួន៣ ចុងក្រោយ នាព្រឹត្តិការណ៍នៅឆ្នាំ ២០២៣ ដែលមានអូស្ត្រាលីនិងនូវែលសេឡង់ ជាសហម្ចាស់ផ្ទះ។ ក្រុមជម្រើសជាតិនារីថៃ និងតៃវ៉ាន់ ក៏ត្រូវបាន FIFA ប្រកាសថា នឹងចូលរួមប្រកួតវគ្គ Play-Off ក្នុងនាមជាក្រុមមកពីទ្វីបអាស៊ី ដោយវៀតណាមបានឈ្នះកៅអីស្វ័យប្រវត្តិ។ ... |
article_8707.txt | ខ្សែការពារ Andreas Christensen ថ្ងៃទី៧ ខែកក្កដា បានបង្ហាញក្តីសង្ឃឹមថា រូបគេនឹងមិនមែនជាខ្សែការពារតែម្នាក់ឡើយដែលចាកចេញពី Chelsea សម្រាប់ Barcelona ក្នុងរដូវកាលថ្មីដ៏ឆាប់រហ័សមួយនេះ។ | Christensen ត្រូវបានបង្ហាញខ្លួនក្នុងនាមជាកីឡាករក្លិប Barca ក្រោយពេលចាកចេញពីទឹកដី Stamford Bridge ដោយសារតែផុតកំណត់កិច្ចសន្យា។ កីឡាករខ្សែការពារប្រចាំក្រុមជម្រើសជាតិអេស្ប៉ាញ Azpilicueta និង Marcos Alonso សុទ្ធសឹងតែជាគោលដៅចាប់អារម្មណ៍របស់ក្រុម Barca ក្នុងរដូវកាលនេះដូចគ្នា។ អំឡុងពេលធ្វើបទបង្ហាញជាមួយក្លិប Barca ខ្សែការពារសញ្... |
article_8708.txt | លោក Joan Laporta ថ្ងៃទី៦ ខែកក្កដា បានបញ្ជាក់ពីជំហរបស់ Barcelona ថាក្លិបគ្មានបំណងលក់កីឡាករខ្សែបម្រើសញ្ជាតិហូឡង់ Frankie De Jong ទៅឱ្យ Manchester United ឡើយ។ ប៉ុន្តែLaporta អះអាងថាបើក្លិបនៅតែជួបបញ្ហាហិរញ្ញវត្ថុ ជម្រើសលក់រូបគេអាចកើតឡើង។ | Frankie De Jongបានផ្ទេរមកកាន់ Barca ក្នុងឆ្នាំ ២០១៩ និងក្លាយជាកីឡាករម្នាក់ដ៏សំខាន់របស់ក្លិបអ្នកមានបុណ្យ។ ក្រោយពេលផ្លាស់មកកាន់ការងារជាអ្នកដឹកនាំនៅ Manchester United លោក Erik Ten Hag បានដាក់គោលដៅលើ De Jong ជាកីឡាករដែលត្រូវនាំមកដំបូងគេសម្រាប់ទីផ្សារដោះដូរ។ សែបម្រើបានបញ្ជាក់ពីជំហខ្លួនថាក្លិបអ្នកមានបុណ្យជាក្លិបក្នុងក្តីស្រម... |
article_8709.txt | ប្រទេសអូស្ត្រាលីគួរតែសម្លឹងរកមើលលទ្ធភាពក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ក្រោយពេលប្រទេសនេះទទួលបានសិទ្ធិធ្វើជាសហម្ចាស់ផ្ទះ Women’s World Cup 2023 ជាមួយនូវែលសេឡង់។ ប្រធានសហព័ន្ធបាល់ទាត់អូស្ត្រាលីលោក James Johnson និយាយបែបនេះ ថ្ងៃទី៤ ខែកក្កដា។ | លោក Johnson លើកឡើងថា អូស្ត្រាលី នឹងចូលរួមជាមួយ នូវែលសេឡង់ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នាម្តងទៀត ខណៈពេលដែលអូស្ត្រាលីក៏សម្លឹងរកដៃគូសហការផ្សេងទៀតជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ «កាណាដា បានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ស្ត្រីក្នុងឆ្នាំ ២០១៥ ហើយពេលនេះពួកគេបានក្លាយជា សហម្ចាស់ផ្ទះ World Cup បុ... |
article_871.txt | មុនថ្ងៃបោះឆ្នោតជ្រើសរើសសភាជាន់ទាប ប្រធានគណបក្សធំៗនៅជប៉ុនបើកការប្រកួតតស៊ូ មតិជាសាធារណៈនៅថ្ងៃទី១៨ ខែតុលា ដើម្បីជជែកដេញដោលពីវិធានការឆ្លើយតបទៅ នឹងរលកជំងឺកូវីដ-១៩ និងវិធានការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយរងផលប៉ះពាល់ពីជំងឺ រាតត្បាត។ ក្រៅពីនេះ ជំហរនៃផែនការការពារប្រទេសក៏ជាប្រធានបទមួយក្នុងការជជែក ដេញដោលនេះដែរ។ | នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ដែលជាប្រធានគណបក្សកាន់អំណាចប្រជាធិបតេយ្យ សេរីនិយម(LDP)បានប្រកាសរៀបចំការបោះឆ្នោតសកល សម្រាប់សមាជិកសភាជាន់ទាបនៅថ្ងៃទី ៣១ ខែតុលា។ ក្នុងការតស៊ូមតិជាសាធារណៈ ថ្ងៃទី១៨ ខែតុលា មេដឹកនាំមកពីបក្សធំៗចំនួន ៩ នឹងជជែក ដេញដោលពីវិធានការឆ្លើយតបល្អបំផុតទៅនឹងរលកជំងឺកូវីដ-១៩ ដែលអាចកើតឡើងនៅពេលខាងមុខ និងវ... |
article_8710.txt | សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសដាក់ប្រើប្រាស់កម្មវិធីប្រយុទ្ធប្រឆាំងការរើសអើងជាតិសាសន៍ លើកីឡាករបាល់ទាត់តាមប្រព័ន្ធអ៊ីនធឺណិត ដែលសហការជាមួយក្រុមហ៊ុនបណ្តាញសង្គម ដើម្បីលុបមាតិការដែលបង្កការរងគ្រោះចេញ និងជួយបង្កើនការយល់ដឹងដល់អ្នកគាំទ្រ។ នេះបើតាម UEFA ថ្ងៃទី៣ ខែកក្កដា។ | UEFA បានអះអាងបន្ថែមថា កម្មវិធីប្រយុទ្ធប្រឆាំងនេះ នឹងចាប់ផ្តើមប្រើប្រាស់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Women’s Euro 2022។ កម្មវិធីនេះ និងធ្វើការងារតាមដានសកម្មភាព ទទួលការរាយការណ៍ និងដោះស្រាយ លើករណីរើសអើងជាតិសាសន៍តាមបណ្តាញអ៊ីនធឺណិត។ ការកើតឡើងនូវបញ្ហារើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្រ លើកីឡា... |
article_8711.txt | កីឡាការិនីបាល់បោះ Brittney Griner នៃក្របខណ្ឌ WNBA របស់អាម៉េរិក កំពុងជាប់ឃុំខ្លួនក្នុងប្រទេសរុស្ស៊ីពីបទជាប់ពាក់ព័ន្ធគ្រឿងញៀន។ នៅថ្ងៃទី៤ ខែកក្កដា Griner សរសេរសំបុត្រមួយច្បាប់ផ្ញើរទៅសេតវិមាន ដើម្បីសុំប្រធានាធិបតី ចូ បៃឌិន ឱ្យជួយអន្តរាគមន៍។ | យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters តារាបាល់បោះដ៏ល្បីឈ្មោះអាម៉េរិក Griner ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានក្រុងមូស្គូកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលិសឆែកវ៉ាលីរបស់នាងឃើញដបប្រេងបារីអឡិចត្រូនិក (Vape cartridges) ជាច្រើនដប។ នៅថ្ងៃទី១ ខែកក្កដា កីឡាការិនីក្រុម Phoenix Mercury រូបនេះ ចូលខ្លួនក្នុងសវនាការ ហើ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.