file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_9796.txt
ប្រទេសនូវែលសេឡង់ ផ្តល់ជំនួយ៣,១លានដុល្លារអាម៉េរិកបន្ថែមដល់កម្ពុជា ដើម្បីអនុវត្តគម្រោងបោសសម្អាតមីនក្នុងដំណាក់កាលទី៤។ ជំនួយនេះ ត្រូវបានចុះហត្ថលេខា រវាងលោកស្រី Alissar Chaker ប្រធានUNDP ជាមួយលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមវត្តមាន លោកលី ធុជ ប្រធានអាជ្ញាធរមីន នាថ្ងៃទី៦ធ្នូ។
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤នេះ ទទួលបានការសម្របសម្រួលពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ លោក លី ធុជ បានបន្តរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បច្ចុប្បន្ន អាជ្ញាធរមីន កំពុងរៀបចំផែនការបោសសម្អាតមីននេះ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ សកម្មភាពបោសសម្អាតមីនរបស់កម្ពុជា ទទួលបានកោតសរសើរ...
article_9797.txt
វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងរួមចំណែកខ្លាំងដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ប្រសិនបើប្រជាពលរដ្ឋខ្ចីលុយពីស្ថាប័នទាំងនោះ ដើម្បីផលិត និងវិនិយោគឱ្យបានត្រឹមត្រូវ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ គឺជាប្រភពទុនសម្រាប់ធ្វើអាជីវកម្ម និងការវិនិយោគនានារបស់ប្រជាពល...
ដើម្បីជ្រាប់កាន់តែលម្អិត សូមលោកអ្នកទស្សនាកិច្ចសម្ភាស ដែលលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ពីសារៈប្រយោជន៍របស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ពលរដ្ឋ និងប្រទេសជាតិ ដូចតទៅ៖ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលណាពលរដ្ឋខ្ចីលុយធនាគារ ឬមីក្រូហិរញ្ញវត្ថុសម្រ...
article_9798.txt
សៀមរាប៖ គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងចំណូលពីការលក់បណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានរាយការណ៍ថា រយៈពេល១២ខែ ឆ្នាំ២០២៣ ស្ថាប័នរកចំណូលបានសរុបជិត៣៨លាន ដុល្លារអាមេរិក។
របាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើនឡើង១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២។ ចំនួននេះគិតជាថវិកា ស្មើនឹង ៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង២០០ភាគរយធៀបនឹងឆ្នាំ២០២២។ គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពី...
article_9799.txt
គិតត្រឹមដំណាច់ឆ្នាំ២០២៣ គឺមានរយៈពេល៣ឆ្នាំហើយ ដែលវិស័យអចលនទ្រព្យនៅកម្ពុជា បានជាប់គាំងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ រួមទាំងវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមពិភពលោក។ ត្បិតយ៉ាងនេះក្តី សម្រាប់លោក សន សៀប អ្នកជំនាញអចលនទ្រព្យ និង ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  យល់ឃើញថា ឆ្នាំ២០២៤ ជាឆ្នាំដែលវិស័យអចលនទ្រ...
បើតាមលោក សន សៀប ការរើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់កម្ពុជានេះ​ នឹងបន្តដល់ឆ្នាំ២០២៥​ និង២០២៦ ទៅតាមផ្នែកសំខាន់ៗមួយចំនួន ដូចជា ផ្នែកទិញលក់ផ្ទះ ខុនដូ ការជួលឃ្លាំង និងជួលរោងចក្រជាដើម។ អ្វីដែលអ្នកជំនាញអចលនទ្រព្យលើកឡើងនេះ គឺផ្អែកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងភាពរីកចម្រើនជាងឆ្នាំ២០២៣ ​​តាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(...
article_98.txt
បើតាមលោក Tawee Sodsong សេចក្តីព្រាងច្បាប់ទាំងនេះជាចំណុចរបត់គួរឱ្យកត់សម្គាល់ថ្មីដែលនឹងចេញដោយក្រសួងយុត្តិធម៌ថៃនៅដើមឆ្នាំ ២០២៥។ បទប្បញ្ញត្តិនេះនឹងជួយកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគាររបស់ថៃ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃរូបនេះបានសង្កត់ធ្ងន់ថា ស្ថានភាពសុខភាពរបស់អ្នកទោសគឺជាកត្តាចម្បងដែលត្រូវយកមកពិចារណា ជាពិសេសអ្នកទោសដែលមានជំងឺតម្រងនោម ឬមហារីក។ បន្ថែមពីនេះ កត្តានៃរយៈពេលនៃទោសជាប់ពន្ធនាគារក៏នឹងត្រូវបានពិចារណាផងដែរ។ យ៉ាងណាមិញ សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគេចោទជាសំណួរអំពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ...
article_980.txt
ចិន និងកូរ៉េខាងត្បូង នឹងស្វែងរកនីតិវិធីមួយសម្រាប់សេចក្តីសម្រេចនយោបាយលើបញ្ហាឧបទ្វីបកូរ៉េ។ នេះបើតាមការលើកឡើងរបស់ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៣ ខែមេសា។ ជំនួបរវាងប្រមុខការទូតទាំងពីរ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលចម្ងាយខ្លី ដែលទើបអភិវឌ្ឍថ្មីទៅក្នុងសមុទ្រជប៉ុន។
Relate ជាលើកដំបូងក្នុងដំណើរទស្សនកិច្ចទៅចិនចាប់ពីកាន់តំណែងក្នុងខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong និងសមភាគីចិន លោកវ៉ាង យី បានជជែកលើបញ្ហាជាច្រើន ក្នុងនោះមានដូចជា ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម ជាពិសេសបញ្ហាឧបទ្វីបកូរ៉េ។ មួយរយៈចុងក្រោយនេះ បញ្ហាកូរ៉េខាងជើង បានក្លាយជាប្រធានបទមួយដ៏ក្តៅ បន្ទាប់ពីក្រុង...
article_9800.txt
តាមការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងងើបឡើងវិញក្នុងកំណើន៦,៦ភាគរយ។​ ការណ៍នេះ ធ្វើឱ្យប្រាក់​ចំណូល​ជាមធ្យម​របស់​ពលរដ្ឋខ្មែរ​ម្នាក់​ៗ​រំពឹងឡើងដល់ ២​ ០៧១​​ដុល្លារ កើន​​ជាង៨​ភាគ​រយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២៣ មាន១ ៩១៧ដុល្លារ។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។
ឯកសារ​ថវិកា​សង្ខេប​ប្រចាំ​ឆ្នាំ​​២០​២៤​ចេញផ្សាយដោយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់៦,៦​ភាគ​រយ ​ដែល​នឹង​ធ្វើ​ឱ្យ​ផលិត​ផល​ក្នុងស្រុក​សរុប​ (ផ.ស.ស) ​​បច្ចុប្បន្ន ​​ស្ថិត​នៅក្នុង​រង្វង់ ១៤២ ៩៥៧​ពាន់​លាន​រៀល​ (ប្រមាណ ​៣៥ ១៦៨​លាន​ដុល្លារ​អាម៉...
article_9801.txt
ប្រទេសអ្នកមានកំពុងប្រមូលពន្ធច្រើន បើធៀបទសវត្សរ៍មុន ដើម្បីមានថវិកាគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការចំណាយសាធារណៈ ដែលកំពុងកើនឡើងក្នុងបរិបទនៃអត្រាការប្រាក់ខ្ពស់ ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែពិបាក។
យោងតាមទិន្នន័យពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) សមាមាត្រនៃប្រាក់ចំណូលពន្ធចំពោះផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនរួមមាន បារាំង ជប៉ុន និងកូរ៉េខាងត្បូង។ ចំណូលពន្ធកើនបានរួមចំណែកដល់រដ្ឋាភិបាល ដែលប្រឈមមុខនឹងតម្រូវការចំណាយថ្មីៗ រាប់ចាប់ពីគោលនយោប...
article_9802.txt
ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្រុង​កំពតនៃគម្រោង​អភិវឌ្ឍ​ទីក្រុង​របៀង២ ដែលមានតម្លៃ២០លានដុល្លារ ត្រូវបាន​សម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ ពីថ្ងៃទី១៥ធ្នូ នេះតទៅ។ ស្ថានីយនេះមានចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន៣ ៣៦០ម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រព័ន្ធលូ និង ស្ថានីយប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្រុង​កំពតនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣៩៥,៧២ហិកតា ស្ថិតក្នុងសង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ក្នុងក្រុងកំពត។​ ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤...
article_9803.txt
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងសិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តសៀមរាប។  ការសិក្សានេះ នឹងបញ្ចប់នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត​ នាថ្ងៃទី១៣ធ្នូ បន្ទាប់ពី ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុន​ចិន CRBC បានរយៈពេលជាង៥ខែមក។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើ...
article_9804.txt
កម្ពុជាមានអង្គភាពសេដ្ឋកិច្ចមានជាង៧៥ម៉ឺនអង្គភាព ដែលគ្រប់គ្រងដោយជនជាតិខ្មែរស្ទើរតែទាំងស្រុង។ នេះបើតាមរបាយការណ៍អំពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ដែលផ្សព្វផ្សាយផ្លូវការដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កាលពីថ្ងៃទី២៦ ខែធ្នូ។
របាយការណ៍ដែលកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទយោង បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់អចិន្ត្រៃយ៍ទាំងអស់នៅកម្ពុជា មាន ៧៥៣ ៦៧០អង្គភាព ដោយចំនួនអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចមានចំនួន ២.៩៨០.៥៦៩នាក់ ក្នុងនោះ បុរសមាន ១.១៣៩.២០៧ នាក់ ស្មើនឹង ៣៨,២% និងស្ត្រីមាន ១.៨៤១.៣៦២នាក់ ស្មើនឹង ៦១,៨% ។ ប្រ...
article_9805.txt
រដ្ឋាភិបាល មានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរដោយខុសច្បាប់ ព្រមទាំងការពារសិទ្ធិពលករដែលធ្វើការនៅបរទេស។  លោក ហេង សួរ បានអះអាងបែបនេះ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ នាថ្ងៃទី២២ធ្នូ។
បើតាមលោក ហេង សួរ ​​ការតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ គឺធ្វើឡើងតាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោ...
article_9806.txt
លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបាននិយាយថា ទីក្រុងមូស្គូមានបំណងរៀបចំការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។
រុស្ស៊ីប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ចជាមួយការថ្នាក់ដឹកនាំអណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់លោក អាណាតូលី បូរ៉ូវីក នៅសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែធ្នូ មុនបន្តថា រុស្ស៊ីមានបំណងរៀបការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងខ្ពស់បំផុតជាមួយកម្ពុជា។ លោក បូរ៉ូវីក និយាយ...
article_9807.txt
CDC បានបញ្ជាក់ថា គម្រោងវិនិយោគទាំង២៦៨គម្រោង ដែលមានទុនជិត៥០០០លានដុល្លារនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានរហូតដល់ ៣០៧ ០០០កន្លែង។​ បើតាមCDC គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មរួមចំណែកដល់ទៅ៩២ភាគរយ ​នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ភាគរយបានមកពីវិស័យនេះ។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមាន ២,៦ភាគរយនៃចំនួនគម្រោងវ...
« ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់២២ភាគរយ ធៀបនឹងឆ្នាំ២០២២»។ នេះបើតាមCDC ដោយបានបង្ហាញថា វិស័យកសិកម្ម និងកសិឧស្សាហកម្ម ទទួលបានទុនវិនិយោគ១០៩លានដុល្លារ, វិស័យឧស្សាហកម្ម ទទួលបានទុនវិនិយោគ ១៦៦,៨លានដុល្លារ។ រីឯ វិស័យទេសចរណ៍ គឺកម្ពុជាទទួលបានគម្រោងវិនិយោគលើការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍...
article_9808.txt
រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ នៅថ្ងៃទី៨ ខែធ្នូ បានព្រមានកសិករកុំឱ្យលួចនាំយកពូជស្រូវ ឬដាំស្រូវ មានប្រភពពីវៀតណាម ដោយសារមិនទាន់ទទួលបានការអនុញ្ញាត ឬអាចរងបណ្តឹងពីវៀតណាម។
ពូជស្រូវមកពីវៀតណាម អាចបង្កើនទិន្នផលបានច្រើន ជាងពូជស្រូវរបស់ថៃក្នុងមួយរ៉ៃ ហើយថែមទាំងបង្កើនចំណូលបានច្រើនថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Thamanat Prompow រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ។ ដោយទទួលស្គាល់ពូជស្រូវមកពីវៀតណាមអាចបង្កើនទិន្នផលច្រើនជាង រដ្ឋមន្រ្តីកសិកម្ម បានព្រមានកសិករកុំឱ្យលួចនាំចូល ឬដាំស្រូវមានប្រភពមកពីប្រទេសជិត...
article_9809.txt
ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) ដែលជា​សមាជិក​របស់​ធនាគារពិភពលោក​ ដើម្បី​ជំរុញ​ហិរញ្ញប្បទាន​បៃតង សម្រាប់​គាំទ្រដល់ការវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថាន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​នៅកម្ពុជា​។​ កិច្ចសហការត្រូវបាន​ចុះហត្ថលេខាដោយលោក ​យឹម លាត ទេសាភិបាលរងនៃធនាគារជាតិ ជាមួយលោក ASA...
កិច្ចសហការនេះ​ នឹង​បង្កើតបរិយាកាសអំណោយផល​សម្រាប់ទាក់ទាញហិរញ្ញប្បទានបៃតង ដែលជួយ​គាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច​កម្ពុជា​ទៅជាសេដ្ឋកិច្ចបៃតង​។ លើសពីនេះ កិច្ច​សហប្រតិបត្តិការ​នេះ​ ក៏នឹងជួយបង្កើន​សមត្ថភាពស្ថាប័នហិរញ្ញវត្ថុ ព្រមទាំង​រៀបចំគោលការណ៍ណែនាំពាក់ព័ន្ធ។ ដូចជា៖ ការរាយការណ៍​និង​ស្តង់ដារនៃការបង្ហាញព័ត៌មាន​ទាក់ទងនឹង​ការផ្...
article_981.txt
បាតុកម្មនៅថៃដែលស្ងប់ស្ងាត់មួយរយៈពេលធំ បានត្រឡប់មកជាថ្មី។ បាតុកររាប់ពាន់នាក់នៅថ្ងៃទី១០ កុម្ភៈ បានជួបជុំគ្នា ដោយបន្តទាមទារឱ្យលុបចោលច្បាប់ការពារមហាក្សត្រ ខណៈសកម្មជនបួននាក់កំពុងជាប់ឃុំបណ្ដោះអាសន្នដើម្បីរង់ចាំការកាត់ទោសចំពោះការបំពានច្បាប់នេះ។ ជាមួយគ្នានោះ បាតុករថៃដែលជាយុវជន ក៏បង្ហាញសាមគ្គីភាពជាមួយបាតុករមីយ៉ាន់ម៉ាដែលកំពុងតស៊...
ដំបូងឡើយ បាតុកម្មនៅទីក្រុងបាងកក រៀបចំឡើងដើម្បីបង្ហាញសាមគ្គីភាពជាមួយបាតុកនៅមីយ៉ាន់ម៉ា ហើយក៏បានរាលដាលទាមទារឱ្យផ្លាស់ប្តូរ ឬលុបច្បាប់ការពារព្រះមហាក្សត្រ បន្ទាប់ពីសកម្មជនបួននាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែកុម្ភៈ។ បុគ្គលរូបណាដែលត្រូវបានរកឃើញថាមានទោសប្រមាថព្រះមហាក្សត្រថៃ អាចនឹងត្រូវជាប់ទោសពន្ធនាគាររហូតដល់១៥ឆ្នាំ។ អត្ថបទទាក់...
article_9810.txt
«ប្រាក់រៀល» ត្រូវបានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាលខេត្តប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា៖ ការចំណាយលើថ្លៃម្ហូបអាហារ ភេសជ្ជៈ​ សម្លៀកបំពាក់ និងការធ្វើដំណើរ។ សកម្មភាពនៃការចាយប្រាក់រៀលរបស់ពលរដ្ឋលើថ្លៃទំនិញ និងសេវាកម្មទាំងនេះ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់  ជាពិសេ...
« អាចនិយាយបានថា ៩០ទៅ៩៥ភាគរយនៃការចំណាយប្រចាំថ្ងៃរបស់ខ្ញុំ គឺជាប្រាក់រៀល។ រាប់តាំងពីការទិញកាហ្វេ ទិញបាយញាំ ទិញម្ហូបអាហារ និងសម្លៀកបំពាក់ ភាគច្រើនខ្ញុំប្រើជាលុយរៀល»។ នេះជាការលើកឡើងរបស់​ លោក​ សូ ភត្រា អ្នកគ្រប់គ្រងICT នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដែលឱ្យតម្លៃ និងលើកស្ទួយប្រាក់រៀល។ សូមទស្សនាវីដេអូបទយកការណ៍ពីការ...
article_9811.txt
ក្នុងរយៈពេល២សប្តាហ៍នៃខែធ្នូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១៥ ដែលមានទំហំទុនជាង ២៤៧លានដុល្លារអាម៉េរិក។ បើតាមCDC គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋកម្ពុជាបានប្រមាណ១៦,០០០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នាថ្ងៃទី២០ធ្នូ ថា គម្រោងដែលមានអនុម័តនោះ គឺមាន៤គម្រោងនៅខេត្តស្វាយរៀង ដោយមានគម្រោងបង្កើតរោងចក្រផលិសម្ភារតុបតែងគេហដ្ឋាន សម្ភារតុបតែងដើមណូអែល, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារប្រើប្រាស់ក្នុងផ្ទះ ក្នុងបន្ទាប់ទឹក អំពូលលំអរ​ និងគម្រោងបង្កើតរោ...
article_9812.txt
កម្ពុជា-វៀតណាម ឯកភាពឱ្យមានការហោះហើរត្រង់ពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាប។ ជើងហោះត្រង់រវាងរដ្ឋធានីហាណូយ និងខេត្តសៀមរាបនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមពៀង ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត និង លោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុជា​-វៀត​ណាម ឆ្នាំ២០២៣ នាថ្ងៃទី១១ធ្នូ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបើកឱ្យមានជើងហោះហើរត្រង់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា តាមរយៈការទាក់​ទាញ​ភ្ញៀវទេសចរ ពីប្រទេសវៀតណាម លំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយ​ធ្វើ​ដំណើរ និងការដឹកជញ្ជូន ជាដើម។ ជនជាតិវៀតណាម ជាទេសចរធំលំដាប់ទី២បន្ទាប់ថៃ ដែលបានមកលេងកម្សាន្ត នៅទឹកដីកម្ពុជាច្រើនជាងគេ ក្នុងរយៈព...
article_9813.txt
ភ្នំពេញ៖ ស្ករត្នោតកំពង់ស្ពឺ មានតែមួយរដូវប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលគិតចាប់ពីខែធ្នូ ដល់ឧសភា។ អំឡុង៦ខែទាំងនេះ ជាពេលដ៏មមាញឹកសម្រាប់កសិករឡើងត្នោត និងកែច្នៃស្ករត្នោត បន្ទាប់ពីពួកគេបញ្ចប់រដូវច្រូតកាត់។ ក្នុងរដូវកាលនេះ ក៏ជាពេលដែលត្នោតចេញផ្កាច្រើន រីឯភ្លៀងវិញ មិនសូវធ្លាក់រំខានដល់ដំណើរឡើងត្នោត និងគុណភាពទឹកត្នោត។
លោក វី វាសនា ជំនួយការសហគមន៍ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ជាទូទៅការប្រមូលផលស្ករត្នោតកំពង់ស្ពឺ គឺចាប់ផ្ដើមពីខែធ្នូ ដល់ដំណាច់ខែឧសភា។ ការកំណត់ដូច្នេះ ដោយសារតែរដូវកាលនេះ ជាពេលដែលកសិករសម្រាកពីការងារធ្វើស្រែចម្ការ ហើយត្រឡប់មកឡើងត្នោតវិញ។ ក្នុងពេលជាមួយគ្នានេះ ត្នោតចេញផ្កាច្រើន រីឯភ្លៀងក៏មិនសូវធ្លាក់រំខានដល់អ្នកឡើងត្នោត និងគុណ...
article_9814.txt
ក្រៅពីចិន អាម៉េរិក សាធារណរដ្ឋឆែក និងកាណាដាបានចំណាយប្រាក់ចន្លោះពី២ទៅ ២៨ដងដើម្បីទិញទុរេនវៀតណាមនៅរយៈពេល ១១ខែឆ្នាំនេះ។
បើតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ១១ខែឆ្នាំនេះ ការនាំចេញទុរេន វៀតណាមទៅកាន់ទីផ្សារអន្តរជាតិបានដល់ជិត ២,២ ពាន់លានដុល្លារ ដែលកើនឡើងជិត ៥ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​នោះ​ទុរេន​ស្រស់​សម្រេច​បាន ​២​ពាន់​លាន​ដុល្លារ ដែលកើន​ឡើង​ជិត​៨​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២។ ក្នុងនោះ ប្រទេសដែលនាំម...
article_9815.txt
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត ប្រាប់ក្រសួងពាណិជ្ជកម្មឱ្យត្រៀមខ្លួនចរចាសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះពន្ធបន្ថែម Generalized Scheme of Preferences Plus  (GSP Plus)។ ការចរចាសុំប្រព័ន្ធអនុគ្រោះនេះ គឺដើម្បីរក្សាលំនឹងទីផ្សារ​ ផលិតកម្មក្នុងស្រុក និងដើម្បីទាក់ទាញវិនិយោគិន ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិច...
ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ធ្នូ សម្តេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម នម្មិល ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសនៅក្រោ...
article_9816.txt
សម្រាប់ឆ្នាំ២០២៤រដ្ឋាភិបាលបានត្រៀមកញ្ចប់ចំណាយចំនួន ៣៧ ១១០ ៤០៤លានរៀល( ប្រមាណ៩០០០លានដុល្លារ)​ ដែលទំហំចំណាយនេះលើសពីចំណូលដល់ជាង១០០០លានដុល្លារ។ ថវិកាសង្ខេប ឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ​ រដ្ឋរំពឹងរកចំណូលបានជិត៨០០០លានដុល្លារប៉ុណ្ណោះ។
ចំណាយប្រចាំឆ្នាំ២០២៤ ចំនួន៩០០០លានដុល្លារនេះ គឺស្មើនឹង២៥,៩៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ។ ក្នុងនោះមានប្រមាណ ៦៣០០លានដុល្លារ ជាចំណាយចរន្តថវិការដ្ឋ ស្មើនឹង១៨,១១ភាគរយនៃ ផ.ស.ស។ រីឯ ប្រមាណ២៧០០លានដុល្លារទៀត ជាចំណាយមូលធន ស្មើនឹង៧,៨៥ភាគរយនៃ ផ.ស.ស។ សម្រាប់ឆ្នាំ២០២៤ រដ្ឋមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្...
article_9817.txt
រកទីផ្សារ​នាំចេញទំនិញបានហើយ​បាត់ទៅវិញ! ជាពិសេសបាត់ដោយសារអ្នកលក់ នោះ គឺមានផលបច្ច័យអាក្រក់ណាស់ដល់ប្រទេសជាតិ។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ដោយទាមទារឱ្យអ្នកផ្គត់ផ្គង់ទាំងអស់ត្រូវចេះថែរក្សាទីផ្សារដែលមានហើយ កុំឱ្យបាត់ទៅវិញ។
«បាត់[ទីផ្សារ]ដោយសារកត្តាអ្នកទិញ ជារឿងមួយ តែកុំឱ្យបាត់ដោយសារកត្តាអ្នកលក់​»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នារសៀលថ្ងៃទី២២ធ្នូ។ ​ សម្តេចនាយករដ្ឋមន្ត្រី បានរំឭកថា ការបាត់ទីផ្សារនាំចេញរបស់កម្ពុជានៅតំបន់អឺរ៉ុបកន្លងមក ...
article_9818.txt
រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ១ ៣៩០ ១១៧ដុល្លារ ដល់អង្គការដៃគូ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ ។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក ការឹបិ ម៉ាសាកាហ៊្សូ ប្រធានតំណា...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា ក្នុងចំណោមកញ្ចប់ជំនួយទាំងជិត១,៤​លានដុល្លារនេះ គឺមាន ៦៩៦ ៣៩៧ដុល្លារ សម្រាប់គម្រោងគាំទ្រដល់ការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង។ រីឯ ថវិកា ៦៩៣ ៧២០ដុល្លារទៀត សម្រាប់ការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ។ ទាំងនេះ ជាគម្រោងដែលត្រូវអនុវត្តនៅក្នុងឆ្ន...
article_9819.txt
សម្រាប់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា(NBC) បានធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្តូរប្រាក់​ ដោយបញ្ចេញប្រាក់ដុល្លារអាម៉េរិកអស់១៤០លានដុល្លារ  ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលក្នុងទីផ្សារ។​ ​ប្រាក់ដុល្លារទាំងនេះ ត្រូវបានធនាគារជាតិបញ្ចេញជាដំណាក់កាលតាមរយៈការដាក់ឱ្យដេញថ្លៃជាមួយ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្...
ប្រាក់ដុល្លារអាម៉េរិក ដែលធនាគារជាតិនៃកម្ពុជាដាក់ឱ្យដេញថ្លៃ​ប្រចាំឆ្នាំ២០២៣ គឺមានចំនួន១២លើក។ ក្នុងនោះមាន៖ ១. នៅថ្ងៃទី៦កញ្ញា​ ធនាគារជាតិបានបញ្ចេញប្រាក់១០លានដុល្លារ ដោយមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៦ ចូលរួមដេញថ្លៃ។ អត្រាទាបដែលដេញថ្លៃឈ្នះ ៤ ១៥០រៀលក្នុងមួយដុល្លារ។ ២. ថ្ងៃទី៨កញ្ញា ធនាគារជាតិបញ្ចេញប្រាក់៤,១លានដុល្ល...
article_982.txt
ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នៅទីក្រុងយ៉ាំងហ្គោន បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហាររបស់ក្រុមយោធា និងទាមទារឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ពលរដ្ឋមីយ៉ាន់ម៉ាចាប់ផ្តើមប្រឆាំងទៅនឹងការគ្រប់គ្រងប្រទេសដោយយោធា ដោយមន្ត្រីមួយចំនួនមិនទៅធ្វើការ ខណៈក្រុមយោធាតម្រូវឲ្យក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតបិទមិនឱ្យប្រើប្...
ពីការតវ៉ាប្រឆាំងលើបណ្តាញសង្គម រហូតដល់ពហិការមិនទៅធ្វើការ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងការដណ្តើមអំណាចគ្រប់គ្រងប្រទេសដោយក្រុមយោធា។ អ្នករស់នៅទីក្រុងរ៉ង់ហ្គូនបាននាំគ្នាដើរជាហ្វូង ដោយពាក់អាវបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ពណ៌ក្រហម និងដង្ហែរទង់បក្សនេះផងដែរ។ «យោធាផ្តាច់ការបរាជ័យ ប្រជាធិបតេយ្យឈ...
article_9820.txt
សម្រាប់ឆ្នាំ២០២៤ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​​លើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៣១៦ ៣៥៣លានរៀល(ប្រមាណ៧៧លានដុល្លារអាម៉េរិក)។ នេះជាចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal ...
របាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្មវិធីគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងកសិកម្មដែលមានទំហំចំណាយដល់ជាង៥៥លានដុល្លារនោះ គឺសម្រាប់កសាងផែនការ គោលនយោបាយ និងប្រព័ន្ធស្ថិតិកសិកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព, ពង្រឹងការគ្រប់គ្រងស្ថាប័ន និងអភិ...
article_9821.txt
ចាប់ពីឆ្នាំ២០២០មក គយមិនអាចរកចំណូលឱ្យគ្រប់តាមផែនការប្រចាំឆ្នាំបានឡើយ ព្រោះតែរងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសាកល។ សម្រាប់ការកចំណូលឱ្យជាតិក្នុងឆ្នាំ២០២៣ គឺគយសម្រេចបានទាបជាងផែនការដល់ជិត២០ភាគរយ។ នេះជាការលើកឡើងរបស់លោក គុណ ញឹម ដោយបានអះអាងថា ការធ្លាក់ចុះនៃចំណូលនេះ ដោយសារការធ្វើកំណែទម្រង់បន្ធូរបន្ថយកម្រិតអត្រាប...
ក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនស​មត្ថកិច្ចគយ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ។ ការបាត់ចំណូលនេះ ក៏ព្រោះតែកម្ពុជាបានលើកលែង និងបន្ថយអត្រាពន្ធលើប្រភេ...
article_9822.txt
រយៈពេល១១ខែមកនេះ អគ្គនាយកពន្ធដារប្រមូលចំណូលឱ្យបាន ១៣ ៥៥៦,០៦ ពាន់លានរៀល (ប្រមាណ​៣ ៣៤៧លានដុល្លារអាម៉េរិក)។ ចំណូលដែលសម្រេចបាននេះ គឺស្មើនឹង៩៣,៧១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ២០២៣។
ចំណូលជាតិនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣ ក្រោមវត្តមានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ធ្នូ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងចំណោមចំណូលទាំងជាង ៣ ៣០០លានដុល្លារនេះ គឺមាន​៦៨,២៨លានដុល្លារ ជាចំណូលដែលបា...
article_9823.txt
កំពង់ធំ៖ ក្រោយវៀតណាមបន្ទាបតម្លៃ អ្នកស្រី ឡៃហួត ខិតខំប្រឹងប្រែងកែច្នៃចន្ទីខ្មែរនាំចេញទៅជប៉ុនវិញ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី ឡៃហួត ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជប៉ុន។
អ្នកស្រី អ៊ិន ឡៃហួត ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីស្វាយជ័យសំបូរដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សិប្បកម្មរបស់សហគ្រិនស្រ្តី អ៊ិន ឡៃហួត បានបង្កើតនៅឆ្នាំ២០១៩ ដែលបុគ្គលិកភាគច្រើនជាស្រ្តី។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ ដោយសារតម្រូវការទីផ្សារក្នុង និងទីផ្សារជប៉ុនច្រើន សហគ្រិនស្រ្តីវ័យ...
article_9824.txt
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ishibashi Rintaro អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ នេះ អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿងស្ថិតនៅកំពង់ផែស្វយ័តក...
ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់១៤,៥ម៉ែត្រ។ តាមការបញ្ជាក់របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អ...
article_9825.txt
មួយថ្ងៃៗ មជ្ឈមណ្ឌលជាតិផ្តល់ឈាម  ត្រូវការឈាមប្រមាណ៣៥០ប្លោក  ដើម្បី​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺនៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់អ្នកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម​។ លោកស្រីបានបញ្ជាក់ថា  ​ក្នុងនោះ គ្រាន់តែនៅភ្នំពេញ គឺត្រូវការឈាមរហូត​១៥០ប្លោកហើយ​ ខណៈបច្ចុប្បន្ន ប្រភពពី​អ្នកស្ម...
​«យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់»។ ​លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បាននិយាយប្រាប់ក្រុមសារព័ត៌មានយ៉ាងដូច្នេះ ដោយបន្តអំពាវ​នាវដល់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជនឱ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។​ នាឱកាស ដែលបុគ្គលិកធនាគារអេស៊ីលីដា ភីអិលស៊ី​ គ្រប...
article_9826.txt
អគ្គនាយកពន្ធដារលោក គង់ វិបុល ប្រាប់អ្នកជាប់ពន្ធឱ្យរួសរាន់ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)។ បើតាមសេចក្តីណែនាំរបស់លោក គង់ វិបុល នាថ្ងៃទី៣មករា ដើម្បីទទួលបានអត្ថប្រយោជន៍ពីDTA អ្នកជាប់ពន្ធត្រូវអនុវត្តតាមច្បាប់និង បទប្បញ្ញត្តិនានា ស្តីពីពន្ធដារជ...
ការសម្រេចរបស់មេពន្ធដារនៅពេលនេះ គឺដើម្បីផ្តល់ការលើកទឹកចិត្តនិងភាពងាយស្រួលបន្ថែមទៀត ដល់អ្នកជាប់ពន្ធ ក្នុងការអនុវត្តនិងទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងDTA។ ការផ្តល់នេះធ្វើឡើងបន្ទាប់ពីសង្កេតឃើញ និវាសនជន នៃយុត្តាធិការដៃគូកិច្ចព្រមព្រៀង DTA របស់កម្ពុជា លោក-លោកស្រីអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស ពាក់ព័ន្ធ (អ្នកជា...
article_9827.txt
ខេត្តព្រះសីហនុ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) និង Khmer Organic បានសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីអភិវឌ្ឍន៍ការនាំចេញ ឆ្នាំ២០២៣​( EDP 2023) ដើម្បីជំរុញការនាំចេញផលិតផលម្រេចកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី១៨ធ្នូ។
EDP 2023 ជាកម្មវិធីដ៏ទូលំទូលាយមួយសម្រាប់គាំទ្រដល់សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក៏ដូចជាសហគ្រិន​ និងដៃគូ ដើម្បីឱ្យទទួលបាននូវចំណេះដឹង និងជំនាញនានា​ រួមទាំងដំណើរការនាំចេញ និងកម្មវិធីហិរញ្ញប្បទានសម្រាប់នាំចេញ​ ជាដើម។ នេះជាការលើកឡើងរបស់ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា​​ ដោយបន្តនិយាយដូច្នេះ៖ «បច្ចុប...
article_9828.txt
កម្ពុជាមានអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសសរុប ៧៥៣ ៦៧០សហគ្រាស ដែលមានអ្នកចូលរួមការងារជិត៣លាននាក់។ នៅក្នុងនោះ អាជីវកម្មតាមចិញ្ចើមផ្លូវមាន ៧៧ ០៧៣ សហគ្រាស ស្មើនឹង១០,២ភាគរយនៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប។ នេះជាលទ្ធចុងក្រោយនៃជំនឿសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ដែលត្រូវបានប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យប្រើប្រាស់នាថ្ងៃទី២៦ធ្ន...
អង្គភាពសេដ្ឋកិច្ចដែលធ្វើសកម្មភាពអាជីវកម្មតាមចិញ្ចើមផ្លូវ គឺជាអង្គភាពអាជីវកម្មដែលមានលក្ខណៈដូចជា តូប ឬស្តង់ ជាដើម ដោយមានទីតាំងអាជីវកម្មជាក់លាក់នៅលើចិញ្ចើមផ្លូវ។ របាយការណ៍ពីក្រសួងផែនការ បានបញ្ជាក់ថា ក្នុងចំណោមអង្គភាពអាជីវកម្មតាមចិញ្ចើមផ្លូវទាំង ៧៧ ០៧៣ សហគ្រាសនោះ គឺមាន៧៥ភាគរយ កាន់កាប់ដោយស្ត្រី។ រីឯ អ្នកចូលរួមការងារមានទំហំ១...
article_9829.txt
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​នឹងបន្តកៀរគររកកម្ចីក្នុងស្រុកចំនួន ៤៤ម៉ឺនលានរៀល  (ប្រមាណ១០០លានដុល្លារអាម៉េរិក) ពីការបោះលក់មូលបត្ររដ្ឋ(បណ្ណបំណុល) ក្នុងឆ្នាំ២០២៤។​ នេះ ជាឆ្នាំទី៣ហើយ ដែលរដ្ឋាភិបាលសម្រេចបោះលក់មូលបត្ររដ្ឋ ក្នុងគោលដៅ​ប្រមូល​មូលនិធិ​កម្ចីបន្ថែម ​ពី​ទីផ្សារ​មូលធន​សម្រាប់​ការវិនិយោគ​សាធារណៈ​។​ ការបោះលក់មូលបត...
ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០២៤ ដែលព្រះមហាក្សត្របានឡាយព្រះហត្ថអនុម័តលើព្រះរាជក្រម កាលពីថ្ងៃទី៧ ធ្នូ បានបញ្ជាក់ថា ការអនុញ្ញាតឱ្យរដ្ឋាភិបាលបោះលក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់៤៤ម៉ឺនលានរៀលនេះ គឺដើម្បីសងប្រាក់ដើម និងការប្រាក់នៃមូលបត្ររដ្ឋ ដែលបានបោះផ្សាយលក់​តាំងពីឆ្នាំ២០២២មក។ ជាពិសេស រដ្ឋបោះលក់មូលបត្រនេះ ក្នុងគ...
article_983.txt
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ មករានេះ អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក ជាង៩០នាក់ហើយ ខណៈអាមេរិកឈរនៅលេខរៀងទី១ ដោយមានអ្នកជំងឺជាង២២លាននាក់។ ចំណែកចិន ដែលផ្ទុះកូវីដ-១៩ មុនគេ ស្ថិតនៅលេខរៀងទី៨២ ដែលមានអ្នកជំងឺជាង៨ម៉ឺននាក់។
កូវីដ-១៩ ត្រូវបានគេរកឃើញនៅចិន និងប្រកាសជាផ្លូវនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។ អំឡុងពេលផ្ទុះឡើងភ្លាមៗដំបូងប្រទេសចិន មានអ្នកជំងឺរាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ នៅក្នុងមួយថ្ងៃៗ ។ មិនតែប៉ុណ្ណោះជំងឺកូវីដ-១៩នេះ ក៏បានឆ្លងរីករាលទូទាំងពិភពលោកទៀតផង។ តែយ៉ាងណាចិន ដែលផ្ទុះកូវីដ-១៩ មុនគេនេះ បានគ្រប់គ្រង និងទប់ស្កាត់ជំងឺកាចសាហាវនេះ ទាន់ព...
article_9830.txt
រយៈពេល​១១ខែ ឆ្នាំ​២០២៣នេះ កម្ពុជានាំអង្ករទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណ៦០ម៉ឺនតោន ទៅ​កាន់​៦០​គោល​ដៅតាមរយៈ​៦០​ក្រុមហ៊ុន​នាំចេញ។ តាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា​ចេញនៅថ្ងៃទី៥ធ្នូ កម្ពុជា​សម្រេចបាន​គោលដៅ​នាំចេញ៨៥ភាគរយនៃ​ផែន​ការ​៧០ម៉ឺន​តោនដែលគិតជាទឹក​ប្រាក់​មាន​ជិត​៤២១លាន​ដុល្លារអាម៉េរិក។
តាម​ទិន្នន័យ ដែលបានពីអគ្គនាយកដ្ឋាន​កសិកម្មនៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាការ​កម្ពុជា​នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រួម​ទាំង​អគ្គនាយកដ្ឋាន​សេវាពាណិជ្ជកម្ម​នៃក្រសួង​ពាណិជ្ជ សហព័ន្ធស្រូវអង្ករកម្ពុជា បូក​សរុប​ឃើញថា​ ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករបាន ៥៩៥ ៦៣...
article_9831.txt
ដ្បិតថាចំណេះដឹងហិរញ្ញវត្ថុ មិនមែនជាចំណេះដឹងទូទៅក៏ពិតមែន។ ប៉ុន្តែ វាជាបំនិនជីវិតដ៏ល្អមួយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំ លោក-អ្នក សម្រេចនូវគោលដៅហិរញ្ញវត្ថុសម្រាប់ខ្លួនឯង គ្រួសារ និងអាជីវកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ខ្ញុំសូមណែនាំនូវគន្លឹះសំខាន់ចំនួន៤ នៃចំណេះដឹងហិរញ្ញវត្ថុដែលធ្វើឱ្យលោក-អ្នក មានស្ថិរភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនោះមាន៖ ១. ត្រូវរៀបចំគម្រោងចំណូល-ចំណាយ ត្រង់ចំណុចនេះ ខ្ញុំសុំលើកឧទាហរណ៍មកពន្យល់ថា បើអ្នកមានចំណូល ១លានរៀល ក្នុងខែ តើត្រូវចាត់ចែងចំណូលឱ្យបានត្រឹមត្រូវយ៉ាងដូចម្តេច? ដើម្បីកុំ...
article_9832.txt
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ​សម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ជាមួយប្រទេសចិន ឡាវ វៀតណាម និងថៃ តាមរយៈប្រព័ន្ធស្កេន QR Code។  លើសពីនេះ ធនាគារជាតិ ក៏បានសហការជាមួយក្រុមហ៊ុន AliPay ដែលមានអាជីវករប្រើប្រាស់រហូតដល់៨៣លាននាក់ នៅទូទាំងពិភពលោក ផងដែរ។ ធនាគារជាតិធ្វើបែបនេះ ក្នុងគោលដៅជំរុញនូ...
ក្នុងអត្ថបទនេះយើងខ្ញុំសូមសង្ខេបនូវប្រវត្តិនៃកិច្ចសហប្រតិបត្តិការនីមួយៗ រវាងធនាគារជាតិនៃកម្ពុជា ជាមួយបណ្តាប្រទេស​និងក្រុមហ៊ុននានា ក្នុងការអនុវត្តប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល៖​ ១. ប្រតិបត្តិការជាមួយប្រទេសថៃ ថៃ ដៃគូដំបូងរបស់កម្ពុជា​ក្នុងការអនុវត្តនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន។ កម្ពុជា​ និងថៃ បានដាក់ឱ្យ...
article_9833.txt
ពីដើមឆ្នាំ២០២៤តទៅ ពលរដ្ឋកម្ពុជាអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តនានា ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកដែលមានបណ្តាញទូទាត់ UnionPay។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា ក៏ប៉ុន្តែ ការទូទាត់លើថ្លៃទំនិញ ឬសេវាកម្មនេះ អាចធ្វើបានលុះ...
ធនាគារជាតិនៃកម្ពុជា​ និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បើតាម​លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុ...
article_9834.txt
១១ខែមកនេះ កម្ពុជា ទទួលបានចំណូលប្រមាណ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសកម្ម​រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ធ្នូ។​
ក្នុងចំណោមចំណូលខាងលើនេះ គឺមានចំនួន៤៤៥លានដុល្លារ បានពីការនាំចេញជ័រកៅស៊ូ ខណៈ១,៥លានដុល្លារទៀត បានពីការនាំចេញឈើកៅស៊ូ។ របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣៣៣ដុល្លារ ក្នុងមួយតោន។ តម្លៃថយចុះចំនួន ១១១ដុល្លារក្នុងមួយតោន ស្មើនឹង៧,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ...
article_9835.txt
បច្ចុប្បន្ន រដ្ឋាភិបាលមិនទាន់មានលទ្ធភាពក្នុងការបញ្ចុះអត្រាពន្ធ និងអាករ លើការនាំចូលរថយន្តដឹកជញ្ជូនឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបដិសេដបែបនេះទៅកាន់សំណើររបស់លោក សូ ងួន ដែលជាប្រធានក្រុមការងារ«ច» លើផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ របស់វិស័យឯកជន។ សម្តេច​ បានបញ្ជាក់ថា ចំណូលពន្ធ និងអាករលើរថយន្តនេះ គឺជាប្រភពចំណូ...
កន្លងមក រដ្ឋាភិបាលបានបញ្ចុះអាករពិសេសម្តងរួចហើយ លើការនាំចូលរថយន្តដឹកជញ្ជូន។ ក្នុងកម្មវិធីពេញអង្គនៃ « វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ » នៅវិមានសន្តិភាព នាព្រឹកថ្ងៃ១៣ វិច្ឆិកា​នេះ សម្តេច ហ៊ុន ម៉ាណែត បានរំឭកថា​ ចាប់តាំងពីឆ្នាំ២០២១មក រដ្ឋាភិបាល បានកាត់បន្ថយអត្រាពន្ធពី៤០ភាគរយ មកនៅត្រឹម២៥ភាគរយ លើការនាំចូលរថយន្តសន្តោង ន...
article_9837.txt
សិង្ហបុរី​បាន​រក្សា​តំណែង​ជា​ទីក្រុង​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ជា​លើក​ទី​៩ ​ក្នុង​រយៈ​ពេល១១ឆ្នាំ​ចុងក្រោយ​នេះ ដោយនាំមុខ​ទីក្រុងហ្សូរីចរបស់ស្វីស  និងញូវយ៉ករបស់អាម៉េរិក។
យោងតាមចំណាត់ថ្នាក់ដែលបានចេញផ្សាយដោយទស្សនាវដ្តី The Economist នៅថ្ងៃទី៣០ ខែវិច្ឆិកា សិង្ហបុរី និងហ្សូរីចជាទីក្រុងថ្លៃបំផុតពីរនៅលើពិភពលោកក្នុងបរិបទការចំណាយថ្លៃរស់នៅប្រចាំថ្ងៃខ្ពស់។ ទន្ទឹមនេះ ទីក្រុងញូវយ៉ករបស់អាម៉េរិកបានធ្លាក់មកលេខ៣វិញនៅឆ្នាំនេះ។ ឈរលេខរៀងបន្ទាប់នៃបញ្ជីទីក្រុងដែលថ្លៃជាងគេបំផុតនៅលើពិភពលោករួមមានទីក្រុងហ្សឺណែ...
article_9838.txt
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលប្រមាណ១.២ពាន់លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៨ វិច្ឆិកា។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់តុលា កម្ពុជា​បាននាំចេញស្រូវប្រមាណ ៣.៣​ លានតោន ទៅកាន់ប្រទេសជិតខាង គិតជាទឹកប្រាក់សរុបជាង៨០០លានដុល្លារ។ ចំណែក អង្ករវិញ ត្រូវបាននាំទៅកាន់ ៤៩គោលដៅ ក្នុងបរិមាណ៥៣០ពាន់តោន ដែលគិតជាទឹកប្រាក់ ៣៧៧លានដុល្លារ។ បរិមាណ នៃការនាំចេញអង្ករចេញនៅពេលនេះគឺស្មើនឹង៧៦ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន។...
article_9839.txt
មកទល់សព្វថ្ងៃ ចិនបានផ្តល់កម្ចី​ និងជំនួយឥតសំណងដល់កម្ពុជា​អស់ ៣​ ៣៤០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន។ ក្នុងនោះ មានផ្លូវធ្វើរួច៣១ខ្សែ ប្រវែង៣០៧៧គីឡូម៉ែត្រ ប្រើថវិកាអស់២១៨០លានដុល្លារ ​ខណៈផ្លូវ៦ខ្សែទៀត កំពុងសាងសង់ឡើង មានតម្លៃ​៦៧៥លាន និងស្ពានធំៗចំនួន១១ រួមទាំងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មាន...
បើតាមលោក ស៊ុន ចាន់ថុល​ ក្រៅពីផ្លូវថ្នល់​ និងស្ពាននេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបានពីរដ្ឋាភិបាលចិន តាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ(BRI) នៃគំនិតផ្តួចផ្តើមលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧វិច្ឆិកា លោកអនុប្រធានទី...
article_984.txt
​នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃទី​២២ ខែមីនា ត្រូវបាន​សភា​ឡាវ​បោះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ថ្មី​។ លោក ថង​លួ​ន ជំនួស​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ដែល​ចូលនិវត្តន៍​។
​នា​កិច្ចប្រជុំ​លើកដំបូង សភា​ឡាវ​អាណត្តិ​ទី​៩ បាន​បោះឆ្នោត​ដោយ​សំឡេង​លើសលប់​គាំទ្រ​លោក ថង​លួ​ន ស៊ី​សូលី​ត ឱ្យធ្វើជា​ប្រធានាធិបតី​ថ្មី ជំនួស​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ។ នេះ​ជា​រឿង​ដែល​ត្រូវបាន​រំពឹងទុក ខណៈ​លោក ថង​លួ​ន វ័យ​៧៥​ឆ្នាំ កំពុងកាន់​តំណែង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ ដែលជា​ទម្លាប់ ក៏ត្រូវ​អង្គុយ​កៅអី​ប្រធាន...
article_9840.txt
ធនាគារកណ្តាលចិន (PBoC) នឹងបោះទុនប្រមាណ១៣៧ពាន់លានដុល្លារ ជាមួយអត្រាការប្រាក់ទាប ដើម្បីឱ្យប្រជាជនចិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញផ្ទះឡើងវិញ ។
បើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១៤ ខែវិច្ឆិកា ចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបប្រមាណ១ទ្រីលានយ័ន (ជាង ១៣៧ពាន់លានដុល្លារ) សម្រាប់ការជួសជុលផ្ទះនៅក្នុងទីក្រុង និងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរស់ឡើងវិញ។ ផែនការខាងលើនេះ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីរបស់ឧបនាយករដ្ឋមន្ត្រី He Lifeng ដែ...
article_9841.txt
សៀមរាប៖ ការចាប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗរបស់ភ្ញៀវទេសចរនៅខេត្តសៀមរាប ធ្វើឱ្យលេចឡើងនូវសញ្ញាកាន់តែល្អប្រសើរ។ គ្រឹះស្ថានអង្គរដែលជាស្ថាប័នលក់សំបុត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ បានប៉ាន់ប្រមាណថា ប្រសិនបើសន្ទុះនៃការចាប់ផ្តើមងើបឡើងវិញនៅតែល្អនោះ ខេត្តសៀមរាបនឹងទទួលបានទេសចរប្រមាណ៨០ម៉ឺននាក់ ក្នុងដំណាច់ឆ្នាំ២០២៣នេះ។
អគ្គនាយកគ្រឹះស្ថានអង្គរ លោក លី សែ បានបញ្ជាក់ថា ក្នុងរដូវសម្បូរភ្ញៀវដែលចាប់ផ្ដើមពីខែតុលា មកនេះ សន្ទុះភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបន្ថែម បរិមាណភ្ញៀវបានងើបឡើងវិញប្រមាណ៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនមានវិបត្តិជំងឺកូវីដ១៩។ ជាមួយគ្នានេះលោក លី សែ បានបញ្ជាក់ថា ក្នុងខែតុលា ជាមធ្យមមានទេសចរចូលទិញសំបុត្រទស្សនា រមណីយដ្...
article_9842.txt
១០ខែមកនេះ​ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមជាង៦១ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ៨៣០លានដុល្លារ។ ទំហំនេះ​ បានធា្លក់ចុះដល់១៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣ ខណៈការនាំចេញគ្រាប់ចន្ទីកែច្នៃ មានការកើនឡើងឱ្យកត់សម្គាល់ទៅវិញ។
​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ បានបញ្ជាក់សារព័ត៌មានថ្មីៗ(ThmeyThmey) ការធ្លាក់ចុះនៃការនាំចេញគ្រាប់ចន្ទីឆៅនេះ ក៏ព្រោះកសិករមួយចំនួន បានកាប់ដើមចន្ទីចោលកាលពីឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារជួបប្រទះនូវការប្រែប្រួលអាកាសធាតុ។ ជាពិសេស សហគ្រាសក្នុងស្រុកបានប្រមូលទិញចន្ទីឆៅ ពីកសិករច្រើនជាងសព្វដង ដើម្បីកែច្នៃសម្រាប់នា...
article_9843.txt
ពលរដ្ឋជាង៦,៥លាននាក់​ បានដើរលេងកម្សន្តនៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យទូកអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារយៈពេល៣ថ្ងៃមកនេះ។ ក្នុងនោះ រាជធានីភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្រមាណ៥,៤២លាននាក់។​​ លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍​ បានប្រាប់សារព័ត៌មានថ្មីៗ​យ៉ាងដូច្នេះ នាល្ងាចថ្ងៃ...
លោក តុប សុភ័ក្រ បានបញ្ជាក់ថា បន្ទាប់ពីភ្នំពេញ គឺខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ជាង៣០ម៉ឺននាក់ ដោយក្នុងនោះមានទេសចរបរទេស ១៤ ២៦១នាក់។ គោលដៅទេសចរណ៍លំដាប់ទី៣ គឺខេត្តព្រះសីហនុ ដែលមានទេសចរចំនួន២៦៧ ១៧៨នាក់ (បរទេសមាន៧ ១៧៨នាក់)។​ គោលដៅទេសចរណ៍ទី៤ នៅខេត្តបាត់ដំបង ទទួលបានទេសចរជាង១០ម៉ឺននាក់ ក្នុងនោះមានទេសបរទេស ចំនួន៦១៧នាក់ ខណៈខេត្តកែប...
article_9844.txt
ភ្នំពេញ៖ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងច្បាប់ហាមឃាត់ការនាំសាច់បង្កក ខូចគុណភាព ចូលមកកម្ពុជា។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ទទួលបានសំណើមួយចំនួនពីវិស័យឯកជន ដែលពួកគេទាមទារឱ្យពិនិត្យឡើងវិញ លើការគ្រប...
សម្ដេច លើកឡើងថា ការបើកទូលាយសម្រាប់ចំណីអាហារគ្មានច្បាប់ទាំងនេះ បានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក ពិបាកប្រកួតប្រជែងទាំងផ្នែកទីផ្សារ និងតម្លៃ ព្រោះថាសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ទាំងអស់ ដែលនាំចូលពីបរទេស សុទ្ធសឹងមានតម្លៃថោក និងគុណភាពទាប។ ក្រៅពីប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក វាក៏ផ្ដល់ប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ដែល...
article_9845.txt
ថ្ងៃទី១៥វិច្ឆិកា។​
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចទូទាត់ប្រាក់លើថ្លៃទំនិញឬសេវា ជាមួយអាជីវករដែលមានប្រព័ន្ធ AliPay ចំនួន៨៣លានអាជីវករនៅទូទាំងពិភពលោក។ បើតាមលោកស្រីទេសាភិបាលធនាគារជាតិ កិច្ចសហប្រតិបត្តិការនេះ ក៏អនុញ្ញាតឱ្យភ្ញៀវទេសចរអ...
article_9846.txt
បច្ចុប្បន្ន ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញប្រវែង២០គីឡូម៉ែត្រ កំពុងខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ខណៈលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន កំពុងរងការរិះគន់ពីពលរដ្ឋលើបញ្ហាផ្លូវនេះ។ ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើទៅកាន់ពលរដ្ឋកុំឱ្...
«រាល់ការទិតៀនលើបញ្ហាផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ខ្ញុំសុំទទួលជំនួសលោក ប៉េង ពោធិ៍នា ដោយសារខ្ញុំធ្វើមិនបាននៅក្នុងអាណត្តិទី៦​ ព្រោះតែអត់ទាន់មានថវិកា»។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី៧វិច្ឆិកា។​ បើតាមលោក ស៊ុន ចាន់ថុល ការសិក្...
article_9847.txt
រដ្ឋាភិបាល សម្រេចតែងតាំង លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកស្តីទីគណៈរដ្ឋមន្ត្រី ធ្វើជាប្រធាន​គណៈកម្មការអន្តរក្រសួងពិនិត្យ និង វាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នាថ្ងៃទី៧វិច្ឆិកា។
ក្នុងគណៈកម្មការនេះ មានអនុប្រធាននិងសមាជិកចំនួន៨រូប ដោយមានអគ្គនាយកដ្ឋានឥស្សិយយស ​និងគោរមងារ ជា​លេខាធិការ។ ​ក្នុងនោះ ក៏មានលោក លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោក ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ជាសមាជិក ផងដែរ។ បើតាមលោក ហ៊ុន ឡាក់ គណៈកម្មការអន្តរក្រសួងពិនិត្យ និង វាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា ...
article_9848.txt
ត្រូវរួសរាន់បង់​ពន្ធលើមធ្យាបាយដឹកជញ្ជូន ឱ្យបានមុនដំណាច់ខែនេះ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៦វិច្ឆិកា បានបញ្ជាក់ថា​ ចំពោះម្ចាស់យានយន្ត ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យាបាយដឹកជញ្ជូន សូមមកដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលា ​ត្រឹមថ្ងៃទី៣០វិច្ឆិកា ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចេញ ដោយក្រសួងសាធា...
article_9849.txt
ម្ចាស់អាជីវកម្ម និងវិនិយោគិនជនជាតិជប៉ុនប្រមាណ៣០ក្រុមហ៊ុន បានជួបតំណាងក្រុមហ៊ុននានារបស់កម្ពុជា​ ដើម្បីពិភាក្សាគ្នា និងស្វែងរកឱកាសវិនិយោគលើវិស័យសក្កានុពលនៅទឹកដីកម្ពុជា។ ជំនួបធុរកិច្ចនេះ​ ត្រូវបានរៀបចំដោយធនាគារអេស៊ីលីដា និងសមាគមជប៉ុន-កម្ពុជា​ នាល្ងាចថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២៣។​
ធុរជនដែលបានចូលរួមក្នុងជំនួបនេះភាគច្រើនជាធ្វើជំនួញក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម។ ក្នុងនោះមានផ្នែកជួសជុល និងថែទាំយានយន្ដ សាលារៀន បច្ចេកវិទ្យាព័ត៌មាន ក្រុមហ៊ុនទីផ្សារ និងសេវាផ្សព្វផ្សាយ រួមទាំងក្រុមហ៊ុនក្នុងវិស័យកសិកម្ម អចលនទ្រព្យ ហិរញ្ញវត្ថុ សុខាភិបាល និងទេសចរណ៍ ជាដើម។ បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ...
article_985.txt
ចារកម្មអាមេរិក នៅថ្ងៃទី២៦ ខែកុម្ភៈ បានចេញរបាយការណ៍ដែលត្រូវបានទន្ទឹងចាំមើលជាយូរទាក់ទងការស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែត Jamal Kashoggi ក្នុងឆ្នាំ២០១៨ ។ របាយការណ៍នេះ បានចង្អុលចំៗរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាអ្នកបើកផ្លូវដល់ប្រតិបត្តិការតាមចាប់ ឬសម្លាប់លោក Kashoggi ដែលរិះគន់ការដឹកនាំរបស់ទ្រង់ជារឿយៗ។ ទីក្រុ...
លោក Jamal Kashoggi អ្នកកាសែតរបស់ Washington Post តែងរិះគន់គោលនយោបាយរបស់រជ្ជទាយាទ Mohammed bin Salman ដែលត្រូវគេជឿថា ក្ដាប់អំណាចពេញដៃក្នុងប្រទេសនាំចេញប្រេងដ៏ធំរបស់ពិភពលោក។ លោក ត្រូវបានស្លាប់ និងបំបែកសាកសពនៅឯកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ទឹកដីតួកគីនៅឆ្នាំ២០១៨ ដោយមនុស្សមួយក្រុមដែលមានទំនាក់ទំនងជាមួយរជ្ជទា...
article_9850.txt
វិស័យឯកជនសុំឱ្យប្រព័ន្ធពន្ធដារមានភាពច្បាស់លាស់ និងមានការព្យាករជាក់លាក់។ លោក គិត ម៉េង​ ប្រធានក្រុមសម្របសម្រួលវិស័យឯកជនទាំង១៤ ថ្លែងបែបនេះនៅចំពោះមុខនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីពេញអង្គនៃ « វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ » នៅវិមានសន្តិភាព នាព្រឹកថ្ងៃ១៣វិច្ឆិកា​នេះ។
លោក គិត ម៉េង បានបញ្ជាក់ថា​ ​ប្រព័ន្ធពន្ធដារដែលមានការបកស្រាយច្បាស់លាស់ វានឹងផ្តល់អត្ថប្រយោជន៍ជាអនេកដល់វិនិយោគិនទាំងក្នុង និងក្រៅបរទេស​។ ក្រៅពីសំណើរនេះ លោកប្រធានក្រុមសម្របសម្រួលវិស័យឯកជនទាំង១៤ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា​ ក៏បានស្នើ​រដ្ឋាភិបាលឱ្យ​ផ្តោតលើបរិយាប័ន្នហិរញ្ញវត្ថុ បរិយាប័ន្នប្រព័ន្ធអេកូធុរកិច្ច និងសមាហរណកម...
article_9851.txt
ក្រោយខកខានអស់រយៈពេល៤ឆ្នាំ វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានដំណើរការផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នេះ នៅវិមានសន្តិភាព។ ដឹកនាំជាលើកដំបូងក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលអាណត្តិទី៧ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកវេទិកានេះ ដូចជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា រាល់សេចក្តីសម្រេចក្នុងវេទិកានេះ ការដាក់ចេញគោលនយោបាយនានា មានអានុភាពដូចសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ សម្តេចអះអាងថា៖ «វេទិកានាថ្ងៃនេះ ក៏ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរ...
article_9852.txt
ចំពោះការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅលោក សូ ងួន ថា រដ្ឋាភិបាលមិនមានលទ្ធភាពឡើយ ដោយសារអត្រាការប្រាក់ គឺអាស្រ័យលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាអ្នកកំណត់។
ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកឯកជន «ក្រុម ច» លោក សូ ងួន បានស្នើសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាល ឱ្យជួយជំរុញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ឥណទានដែលមានអត្រាការប្រាក់ឬទាបសម្រាប់លើកទឹកចិត្តក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់ឱ្យមានលទ្ធភាពអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ សម...
article_9853.txt
សៀមរាប៖ យន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង (Boeing) ហោះហើរត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នឹងដឹកនាំអ្នកដំណើរជាង២០០នាក់ ចុះចតនៅព្រលាយន្តហោះអន្ដរជាតិ​សៀមរាបអង្គរនៅចុងសប្ដាហ៍នេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា តាមប្រភពពីមន្រ្តីអាកាសចរណ៍ស៊ីវិលប្រចាំព្រលានយន្តហោះ បានរាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៦និង៤០នាទីល្ងាច យន្តហោះ Boeing 777 នឹងដឹកអ្នកដំណើរចំនួន ២៣០នាក់ ចុះចតនៅព្រលានថ្មីខេត្តសៀមរាប។ លោកបញ្ជាក់ថា នេះជាប្រភេទ Chartered flight គឺដឹកអ្នកដំណើរ...
article_9854.txt
ថ្នាល«កម្ពុជាមាតុភូមិខ្ញុំ ឬ cmhl.gov.kh» ជាផែនទីជាតិឌីជីថល ត្រូវបានលោក សាយ សំអាល់ រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យដំណើរការជាផ្លូវការ ពីថ្ងៃទី១ធ្នូនេះតទៅ។ ថ្នាលនេះ នឹងអនុញ្ញាតឱ្យគ្រប់ក្រសួង-ស្ថាប័ន អាចយកទៅប្រើប្រាស់ និងដាក់បញ្ចូលព័ត៌មានសំខាន់ៗដែលពាក់ព័ន្ធនឹងភូមិសាស្ត្រ និងព័ត៌មាននានាទៅតាមវិស័យន...
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងរៀបចំដែនដី និងក្រសួងប្រៃសណីយ៍ស្តីពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដាក់ឱ្យដំណើរការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh បានបញ្ជាក់ថា ព័ត៌មានទាំងអស់ដែលមាននៅក្នុង«កម្ពុជាមាតុភូមិខ្ញុំ» នឹងអាចយកមកប្រើប្រាស់ក្នុងការវិភាគ និងសិក្សារៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-...
article_9855.txt
ភ្នំពេញ៖ សហភាពអឺរ៉ុបប្តេជ្ញាចិត្តជួយកម្ពុជា បង្កើនតម្លៃលើផលិតផលរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈចំពោះការប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ (EBA)ទាំងស្រុងនៅពេលសម្រចគ្រប់លក្ខខណ្ឌចាកចេញ ពីតារាងប្រទេសមានការ​អភិវឌ្ឍតិចតួច។
ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Cambodianess ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans មើលឃើញថា កម្ពុជា​អាច​បង្កើន​ភាព​ជា​ដៃគូ​ជាមួយអឺរ៉ុបមួយកម្រិតទៀត ដើម្បីទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោក ណែនាំឱ្យកម្ពុជាត្រូវពង្រឹងផលិតផលរបស់ខ្លួន ដើម្បីបន្ថែមតម្លៃក្នុងទីផ្សារអឺរ៉ុប។ «នៅពេលដែលកម្ពុជា...
article_9856.txt
ធនាគារកណ្តាលរបស់ចិន បានឯកភាពជាមួយធនាគាជាតិនៃកម្ពុជា​ លើកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។ លើសពីនេះ ចិនក៏សម្រេចបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់​ និងផាត់ទាត់(បូកបោះទូទាត់ឲ្យឃើញដោយឡែក ឬឱ្យលែងមានទាក់ទិនតទៅទៀត ) នៅកម្ពុជាផងដែរ។ កិច្ចសហប្រតិបត្តិការទាំងពីរនេះ ត្រូវបានចុះហត្ថលេខាលើអនុស្ស...
កិច្ចសហប្រតិបត្តិការទាំងពីរខាងលើនេះ មានគោលដៅជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា​ ដោយបានបន្តរៀបរាប់យ៉ាងដូច្នេះ ៖ « ជាពិសេស គឺដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា...
article_9857.txt
សៀមរាប៖ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជៀបចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជនឱ្យបានទូលំទូលាយ មុននឹងផ្តល់ប្រាក់កម្ចីដល់ពួកគេ ដើម្បីឱ្យពួកគេក្លាយជាអតិថិជន ដែលមានទំនួលខុសត្រូវក្នុងការសងត្រឡប់។
ថ្លែងក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែវិច្ឆិកា លោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីភាពល្អប្រសើរនៃ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដូចជាកំណើនឥណទាន និងទំហំឥណទានជាប្រចាំឆ្នាំជាដើម។ ក្រៅពីនេះ លោកក៏បានលើកពីបញ្ហាប្រឈមមួយចំនួនតូច ដែលគ្រឹះស្ថានមីក្រូហិ...
article_9858.txt
អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ រួមនឹង​ក្រសួង​ស្ថាប័នរដ្ឋ គ្រោងចេញ​វិធានការចាំបាច់​នានា ​ជាមូលដ្ឋាន​សម្រាប់តួអង្គ​ពាក់ព័ន្ធយក​ទៅអនុវត្ត ដើម្បីបន្ត​កែលម្អ​នីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើង​បន្ថែមទៀត​នូវមុខងារស្ថាប័ន។  ការត្រៀមចេញវិធាននេះ គឺដើម្បីជំរុញ​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ថែមទៀត​ក្នុងកិច្ចសម្រួល​ពាណិជ្ជកម្ម និងការលើកកម...
បើតាមលោក សែ សុឃន អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា ការអនុវត្តតាមវិធានការ​កំណែទម្រង់​ស៊ីជម្រៅ ​និងមុតស្រួច​ពាក់ព័ន្ធនឹងកិច្ច​សម្រួលពាណិជ្ជកម្មនេះ គឺដើម្បីលើកកម្ពស់​ភាពប្រកួតប្រជែង​កម្ពុជា ដែលក្រសួង​-ស្ថាប័នពាក់ព័ន្ធ​បន្ត​កែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវ​នីតិវិធី​បំពេញបែបបទ​ដែលមានលក្ខណៈ​សាមញ្ញ តាមរយៈការប្រើប...
article_9859.txt
តាមរយៈការព្យាករជាលើកទី២ មុនបំណាច់ឆ្នាំនេះ ធនាគារពិភពលោក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ច នៅកម្ពុជា នឹងស្ថិតនៅក្នុងរង្វង់៥,៤ភាគរយវិញ នៅឆ្នាំ២០២៣នេះ។ ធនាគារពិភពលោក បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាបន្តិច។
របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយធនាគារពិភពលោក នៅថ្ងៃទី២២ វិច្ឆិកានេះ បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ពី៥,៥ ភាគរយ មកត្រឹម៥,៤ ភាគរយវិញ។ តាមរយៈការព្យាករនេះ ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម...
article_986.txt
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោកBudi Karya អះអាងថាយន្តហោះដឹកអ្នកដំណើរខាងលើធ្លាក់ក្បែរកោះLaki ចម្ងាយ២០គីឡូម៉ែត្រពីអាកាសយានដ្ឋាន។ នាវាឥណ្ឌូណេស៊ីចំនួន១០គ្រឿង ផ្ទុកទៅដោយឧបករណ៍ស្វែងរកយន្តហោះ និងអ្នកមុជទឹកក្រោមបាតសមុទ្របានចាប់ផ្តើមប្រតិបត្តិការស្វែងរកយន្តហោះដឹកអ្នកដំណើរដែលបាត់ខ្លួន ក្រោយពេលហោះចេញត្រឹមតែប៉ុន្មាននាទីប៉...
យន្តហោះBoeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍Sriwijaya ជើងហោះហើរ SJ 182 ដែលផ្ទុកមនុស្សចំនួន៦២នាក់ ដែលក្នុងនោះមានក្រុមការងារ១២នាក់ និងកុមារចំនួន១០នាក់ បាត់ខ្លួនពីរាដា ក្រោយពេលហោះចេញពីអាកាសយានដ្ឋានហ្សាការតារយៈពេល៤នាទី។ នៅថ្ងៃទី៩ មករា យន្តហោះនេះចេញដំណើរពីក្រុងហ្សាការតាទៅតំបន់Pontianak ភាគខាងលិចកោះកាលីម៉ាន់តាន់។ យន្តហោះនេះហ...
article_9860.txt
រយៈពេល១០ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ១២ ៤២១ពាន់លានរៀល (ប្រមាណ ៣ ០៦៧លានដុល្លារ)។ ចំនួននេះស្មើនឹង ៨៥,៨៧ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ នាថ្ងៃទី១៥វិច្ឆិកា បានបញ្ជាក់ថា ក្នុងចំណោមចំណូលពន្ធដារទាំងជាង៣០០០លានដុល្លារនេះ គឺមាន៦២,៨២លានដុល្លារ ជាចំណូលដែលបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) របស់សហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជន(សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា) ចំនួ...
article_9861.txt
សៀមរាប៖ ជាខេត្តទេសចរណ៍ សៀមរាបមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈច្រើន។ ប្លាស្ទិកជាបញ្ហាកំពុងបង្កភាពស្មុគស្មាញលើការគ្រប់គ្រងកាកសំណង់ និងអនាម័យដែលទាមទារឱ្យមានការគ្រប់គ្រង និងដោះស្រាយជាបន្ទាន់។
ការកើនឡើងនៃចំនួនប្រជាជន និងកំណើនសកម្មភាពទេសចរណ៍នៅក្រុងសៀមរាប ដែលតម្រូវឱ្យការគ្រប់គ្រងសំណល់ប្លាស្ទិក ក្លាយជាកត្តាសំខាន់ក្នុងការថែរក្សាអនាម័យទីក្រុង ការការពារបរិស្ថាន និងធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងទេសចរ។ វិស័យម្ហូបអាហារ និងភេសជ្ជៈបានដើរតួសំខាន់ ក្នុងឧស្សាហកម្មទេសចរណ៍សៀមរាប ក្នុងនោះបរិមាណការប្រើប្រាស់ប្លាស្ទិក ក...
article_9862.txt
មិន​មាន​ការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ(វ៉ៃថ្មភ្នំ)ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ។ លោក កែវ រតនៈ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បាន​អះអាង​យ៉ាង​ដូច្នេះ នាពេល​ដែល​លោក​ឆ្លើយ​តបទៅ​នឹង​ក្តីកង្វល់​របស់​តំណាងឯកជន​មួយ​រូប នា​កិច្ច​ប្រជុំ​ក្រុម​ការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម «ញ») នៃវេទិការាជរដ្ឋា...
លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែក​ថ្មសំណង់ ចង់បាន​អន្តរាគមន៍​ ក៏ដូចជាមតិយោបល់​ពីរដ្ឋមន្ត្រី​រ៉ែ ពាក់ព័ន្ធ​នឹង​​ការកំណត់​តម្លៃអប្បបរមានៃ​ការលក់ចេញ។ ​លោកបាន​លើកឡើងថា តម្លៃ​វាទាបពេក រួម​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ខុស​រឿង បានធ្វើ​ឱ្យ​ក្រុមហ៊ុន ឬសហគ្រាស បិទទ្វារជាបន្ត​បន្ទាប់។ លោក កែវ រតនៈ បានបញ្ជាក់ថា ក្រសួងមិនមាន​ការ​ចេញអា...
article_9863.txt
ទីភ្នាក់ងារផែនការរដ្ឋថៃនៅថ្ងៃទី ២៧ ខែវិច្ឆិកា​ បានប្រកាសថា អត្រាការងារថៃនៅក្នុងត្រីមាសទី៣ បានកើនឡើងត្រឹម ១,៣ភាគរយធៀបនឹងឆ្នាំមុន ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល ៥ត្រីមាសកន្លងមកនេះ។
សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍បានកើនឡើងត្រឹមតែ ១,៥ភាគរយក្នុងត្រីមាសទី៣ដែលជាកំណើនយឺតបំផុតនៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃការនាំចេញ និងការចំណាយច្រើនរបស់រដ្ឋាភិបាល។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនការងារនៅត្រីមាសទី៣ ភាគច្រើននៅក្នុងវិស័យទេសចរណ៍ មានការកើនឡើ...
article_9864.txt
សាច់បង្កក គ្មានច្បាប់នាំចូលប្រមាណ៣៧ម៉ឺនគីឡូក្រាម ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រកឃើញនៅក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សាច់បង្កកខុសច្បាប់ទាំងនោះ មានគ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងសាច់ក្របី ជាដើម។
ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ ចុះត្រួតពិនិត្យ និងរឹបអូសសាច់បង្កកខុសច្បាប់ទាំងនេះបាន នាថ្ងៃទី៤ធ្នូ ឆ្នាំ២០២៣។ បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យ...
article_9865.txt
ប្រទេសផលិតប្រេងសំខាន់ៗរបស់ពិភពលោក នឹងកាត់បន្ថយការផលិតប្រេងចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីឆ្នាំ ២០២៤ ។
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ដែលបញ្ចប់ការពិភាក្សាអំពីការផលិតប្រេងនៅឆ្នាំ២០២៤ សម្រេចកាត់បន្ថយការផលិតប្រេងចំនួន២,២លានបារ៉ែលជារៀងរាល់ថ្ងៃនៅឆ្នាំក្រោយ។ តួលេខនេះរួមបញ្ចូលទាំងការកាត់បន្ថយការផ្គត់ផ្គង់ដោយស្ម័គ្រចិត្តចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃដោយរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបន្តរហូតដល់ត្រីមា...
article_9866.txt
ចាប់ពីដើមឆ្នាំ២០២៥ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ដោយសម្រេចក៏បានលើកឡើងផងដែរពីលក្ខខណ្ឌមួយចំនួនសម្រាប់ដីមិនប្រើប្រាស់លើសពី៥ហិចតា។
បើតាមសម្តេច ហ៊ុន ម៉ាណែត ទីមួយ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។ ទីពីរ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិចតាក្នុងមួយកន្លែង។ សម្តេចគូសបញ្ជាក់ថា៖ «ពីដើមធ្លាប់កាត់១២០០ការ៉េ គិតថា ជាលំនៅដ្ឋាន ក្រោយមកលុប១២០០ការ៉េ យើងគិតដូច១០០លាន ...
article_9867.txt
យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នៅឆមាសទី១ ឆ្នាំ២០២៣ ទីផ្សារការងារនៅតែបន្តជួបការលំបាកជាច្រើន ដែលប៉ះពាល់ដល់កម្មករជាងកន្លះលាននាក់។ បើទោះបីជាអត្រាកំណើននៃបាត់បង់ការងារធ្វើ ក៏រោងចក្រជាច្រើននៅតែត្អូញត្អែរជុំវិញការជ្រើសកម្មករមកធ្វើការ ជាពិសេសយុជន បន្ទាប់ពីរោងចក្រផ្តល់ប្រាក់កម្រៃគួរឱ្យទាក់ទាញក៏ដោយ។
តើវៀតណាមមានសក្តានុពល និងឧបសគ្គអ្វីខ្លះនៅក្នុងខ្សែច្រវាក់ផលិតកម្មពិភពលោក ? ប្រទេសជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចលោកខាងលិច ដើម្បីផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ចេញពីចិន មិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកផងដែរ ដូចជាម៉ិកស៊ិក និងបណ្តាប្រទេសនៅអាម៉ែរិកឡាទីនជាដើម។ ប៉...
article_9868.txt
កប៉ាល់កុងតឺន័រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយទំនិញជុំវិញពិភពលោក។ ទំហំ និង​តម្លៃ​នៃ​កប៉ាល់​ធំ​បំផុត​របស់​ពិភពលោក ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។
កប៉ាល់ខាងក្រោមនេះត្រូវបានប្រៀបធៀបទៅនឹងទំហំ និងសមត្ថភាពនៃការផ្ទុកចំណុះរបស់វាគិតជាខ្នាតទូកុងតឺន័រ (TEU) ៖ ១. Ever A Lot (២៤ ០០០TEU) វា​ជា​កប៉ាល់​កុងតឺន័រ​ចុង​ក្រោយ​បង្អស់​ដែល​បង្កើតឡើង ជាមួយ​សមត្ថភាព​ផ្ទុក​​ចំណុះបាន ២៤ ០០០កុងតឺន័រ។ Ever Alot មានប្រវែងជិត ៤០០ម៉ែត្រ ទទឹង ៦១,៥ម៉ែត្រ ផ្ទៃក្រលា ២៤ ០០០ម៉ែត្រការ៉េ ដែលមានទំហំប្រ...
article_9869.txt
សៀមរាប៖ មួយខែបន្ទាប់ពីទទួលជើងហោះហើរផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១ ១០០លានដុល្លារអាម៉េរិក ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា នេះ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក វ៉ាង យូបូ (Wang Yubo) អភិបាលខេត្តយូណានរបស់ចិន។
ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង អាកាសយានអន្តរជាតិសៀមរាបអង្គរមានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។ នេះជាសមិទ្ធផលមួយកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម...
article_987.txt
ក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន១០ ក្រុម នៅថ្ងៃទី៣ ខែមេសា បានរិះគន់លើការបង្រ្កាបយ៉ាងឃោរឃៅ​លើក្រុមបាតុករពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា។ បើតាមក្រុមឧទ្ទាម ខ្លួននឹងឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា ដែលទាមទារឱ្យរបបសឹក បញ្ចប់ការដឹកនាំរបស់ខ្លួន។ ការប្រកាសរបស់ក្រុមឧទ្ទាមមីយ៉ាន់ម៉ាបែបនេះ អាចនឹងធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល...
Relate ជិតពីរខែមកនេះ បាតុកម្មប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងឥតដាច់ ដើម្បីទាមទារឱ្យបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកជាប់ឃុំទាំងអស់។ ការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលិសបានកើតឡើងជាញឹកញាប់នៅក្នុងទីក្រុងធំៗ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ មកទល់ពេលនេះ អ្នកស្លាប់ក្នុងអំឡុងពេលបាតុកម្ម ប...
article_9870.txt
ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច សម្រចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ដើម្បីបង្កើនល្បឿនប្រសិទ្ធភាពការងារ​ ដែលមានសុវត្ថិភាពខ្ពស់ និងលុបបំបាត់នូវការក្លែងបន្លំឯកសារសាធារណៈនានា។ ក្រសួងដែលសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ នឹងត្រូវបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល​​ ដោយក្រសួងប្រៃសណីយ៍ និងទូ...
ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដ​ល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២៣វិច្ឆិកា។ កិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួយគាំទ្រដល់...
article_9871.txt
វៀតណាមនឹងយកពន្ធអប្បបរមាសកលចំនួន ១៥ភាគរយលើក្រុមហ៊ុនធំៗដែលមានប្រាក់ចំណូលចាប់ពី៨០០លានដុល្លារឡើង។
តំណាងរាស្រ្តចំនួន ៤៦២រូប (៩៣.៥២ភាគរយ) នៃរដ្ឋសភាវៀតណាម កាលពីចុងខែវិច្ឆិកា បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចមួយស្តីពីការអនុវត្តពន្ធលើប្រាក់ចំណូលសាជីវកម្មបន្ថែមតាមបទប្បញ្ញត្តិស្តីពីការយកពន្ធអប្បបរមាសកល ។ ពន្ធអប្បបរមាសកល ជាកិច្ចព្រមព្រៀងដែលប្រទេសអភិវឌ្ឍទាំង៧ (G7) សម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់សាជីវកម្មចម្រ...
article_9872.txt
បន្ថែមពីការផលិតសម្ភារៈប្រើប្រាស់ វៀតណាមបានចាប់យកក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Apple ដែលធ្វើឲ្យប្រទេសនេះ មានកំណើននៃការនាំចេញផលិតផលអេឡិចត្រូនិកទៅកាន់ពិភពលោក  ជាពិសេសបាននាំមុខកូរ៉េខាងត្បូងក្នុងការនាំចេញទៅអាម៉េរិក ។
យោងតាមសារព័ត៌មាន Asia Times នាថ្ងៃទី៣១ ខែតុលា ការបោះជំហានដ៏គួរឲ្យកត់សម្គាល់ចំពោះសេដ្ឋកិច្ចវៀតណាម គឺការនាំទំនិញដ៏ច្រើនលើសលប់ទៅកាន់អាម៉េរិកដែលមិនមែនវាយនភណ្ឌទៀតទេ ប៉ុន្តែវាជាផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់។ អំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ និងកម្តៅនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន វៀតណាមបាននាំមុខកូរ៉េខាងត្បូងដើម្បីក្លា...
article_9873.txt
«សុខចិត្តយកលេខ១០ក្នុងក្រុមលេខ១ ជាមួយយកលេខ១ក្នុងក្រុមលេខ១០»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦» របស់រដ្ឋាភិបាលអណត្តិទី៧ ដែលផ្តោតលើវិស័យកសិកម្ម។
នាពិធីដែលរៀបចំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា នេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងបរិការភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ហើយសេដ្ឋកិច្ចពិភពលោកកាន់តែពិបាកព្យាករ កម្ពុជាកាន់តែមិនអាចបោះបង់ ឬព្រងើយកន្តើយចំពោះការអភិវឌ្ឍន៍កសិកម្ម បើទោះបីជាមិនអាចពឹងផ្អែងទាំងស្រុងតែលើវិស័យនេះក៏ដោយ។ ប្រម...
article_9874.txt
នៅខែវិច្ឆិកា ប្រាក់ដុល្លារបានបាត់បង់តម្លៃ ៣,៧ភាគរយបើធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗ ។​ ប្រាក់ដុល្លារទន់ខ្សោយនឹងធ្វើឲ្យប្រទេសនាំចូលទំនិញដោយទូទាត់ជាលុយដុល្លារ ទទួលបានផលចំណេញច្រើន។ ផ្ទុយទៅវិញវានឹងដាក់សម្ពាធដល់ប្រជាជនអាម៉េរិក ជាពិសេសនឹងនាំអតិផរណាកើនឡើងសារជាថ្មី។
ប្រាក់ដុល្លារធ្លាក់ថ្លៃជាដំណឹងល្អសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចូលទំនិញតាមរយៈការទទូតដោយប្រើលុយនេះ ព្រោះភាគច្រើនទំនិញទាំងនោះត្រូវបានចុះបញ្ជីជាប្រាក់ដុល្លារ ក៏ដូចជាប្រទេសដែលត្រូវសងបំណុលជារូបិយប័ណ្ណនេះផងដែរ។ ប៉ុន្តែសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅអាម៉េរិកនឹងត្រូវចំណាយកាន់តែច្រើនក្នុងការទិញទំនិញនានា។ តាមពិតទៅ សន្ទស្ស...
article_9875.txt
បន្ទាប់ពីភ្នំពេញ  ខេត្តតាកែវ ជាគោលដៅបន្ទាប់របស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ិនធឺណែត ​និងសង់បង្គោលអង់តែនទូរសព្ទ​ ដើម្បីឱ្យមានសេវាគ្របដណ្តប់ពេញលេញនៅក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍​ កំពុងសង់បង្គោលអង់តែន ១៧៩កន្លែង​​ នៅក្នុងខេត្តតាកែវ ដោយមួយបង្គោលអង់តែនមានតម្លៃយ៉ាងតិច២...
ក្រសួងប្រៃសណីយ៍​ ចាប់ផ្តើមពីខេត្តតាកែវមុន​​គេ ក្នុងការរៀបចំប្រព័ន្ធសេវាទូរសព្ទ និងអ៊ិនធឺណែត តាមរយៈការសាងសង់បង្គោលអង់តែនរហូតដល់ ១៧៣កន្លែង។ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា​៖ «៤ ឬ៥​ខែទៀត ការសាងសង់បង្គោលអង់តែន​ នឹងត្រូវបញ្ចប់ទាំងអស់»។ សំឡេង លោក ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ចេញពីខេត្តតាកែ...
article_9876.txt
សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ហើយ តែគ្មានលទ្ធភាពបង់ថ្លៃសិក្សា គឺអាចស្នើសុំហិរញ្ញប្បទានគ្មានការប្រាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញបត្រ លើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាធំៗចំនួន៦ នៅរាជធានីភ្នំពេញ។ សិស្សដែលចាប់អារម្មណ៍អាចស្នើសុំកម្ចីនេះ ពីកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល(Digital Skill Development...
បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ មិនត្រឹមផ្តល់កម្ចីលើការសិក្សាគ្មានការប្រាក់ប៉ុណ្ណោះទេ តែថែមទាំងជួយប្រឹក្សាយោបល់ដល់សិស្សនិស្សិត ជួយសម្របសម្រួលការសិក្សា និងផ្តល់ការស្នាក់នៅឥតគិតថ្លៃសម្រាប់សិស្សមកពីខេត្តទៀត។ សំឡេងលោក ជា វ៉ាន់ ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ «ខ្ញុំគិតទៅក្នុងម...
article_9877.txt
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលស្ម័គ្រចិត្តទៅចុះបញ្ជី នឹងទទួលបានការលើកលែងការផាកពិន័យ បំណុល រួមទាំងការលើកលែងពន្ធនានាសម្រាប់រយៈពេល៥ឆ្នាំ។ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានអះអាងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នាព្រឹកថ្...
រដ្ឋាភិបាលសម្រេចដាក់ចេញនូវការអនុគ្រោះមួយចំនួនដល់សហគ្រាសធុនតូច-មធ្យម ដើម្បីធានា និងលើកទឹកចិត្តពលរដ្ឋ ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបានយ៉ាងប្រសើរ ។ ក្នុងនោះ រដ្ឋលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។​ សម្តេ...
article_9878.txt
ប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក (de-dollarization) ក្នុងពាណិជ្ជកម្មរុស្ស៊ី-ចិនស្ទើរតែគ្មានទៀតឡើយ ដោយការទូទាត់ជារូបិយប័ណ្ណរបស់ប្រទេសទាំងពីរបច្ចុប្បន្នមានរហូតដល់ ៩៥ភាគរយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី Maksim Reshetnikov ។
ព័ត៌មាននេះត្រូវបានផ្តល់ឱ្យដោយលោក Maksim Reshetnikov នៅក្រៅវេទិកាធុរកិច្ចរុស្ស៊ី-ចិននាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ៦៨ភាគរយនៃតម្លៃប្រតិបត្តិការពាណិជ្ជកម្មសរុបរវាងរុស្ស៊ីជាមួយបរទេសត្រូវបានអនុវត្តជារូប្លិ៍ និងប្រាក់យ័ន។ ជាពិសេសនៅក្នុងពាណិជ្ជកម្មជាមួយចិន ការទូទាត់ជារូបិយប័ណ្ណរបស់ប្រទេសទាំងពីរមានរ...
article_9879.txt
ការនាំចេញកង់របស់កម្ពុជា​ ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ៤២៤លានដុល្លារអាម៉េរិក នារយៈពេល៩ខែមកនេះ។ ប៉ុន្តែ ការនាំចេញនេះបានធ្លាក់ចុះដល់ ៤២,៨៥ភាគរយ បើធៀបនឹង គ្រាដូចគ្នាកាលឆ្នាំ២០២២។​ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ​ ទទួល​បានពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា​ ការនាំចេញកង់របស់កម្ពុជា​ធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញពីបណ្តាប្រទេសនានា បានរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ច​ និងសង្រ្គាមរវាងរុស្សី-អ៊ុនក្រែន។ រដ្ឋលេខាធិការ​ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ​បន្តនិយាយដូច្នេះ៖ «សព្វថ្ងៃ ប្រទេសដែលជាគោលដៅទីផ្សារកង់របស់យើង គឺពួកគេបានសម្រុកទិញស្ប...
article_988.txt
អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ​បាន​សារភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ សម្ព័ន្ធមិត្ត​មាន​ទំនាក់​ទំនង​ដ៏លំបាក​ជាមួយ​រដ្ឋបាល​របស់​លោក Trump ហើយ​ថា ​លោក​មាន​ការសន្ទនា​ដ៏​លំបាក​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។
ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​រួម​គ្នា​មួយ ​ជាមួយ​លោក Alexander De Croo​ នាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក​ នៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់ ​ក្នុង​ទីក្រុង Brussels​ លោក Stoltenberg​ ត្រូវ​បាន​គេ​សួរ​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​រដ្ឋបាល​របស់​លោក Trump និង​ថាតើ​លោក​គិត​ថា​សម្ព័ន្ធ​មិត្ត​នេះ​នឹង​នៅ​រស់រាន​មាន​ជីវិត​...
article_9880.txt
រដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ប៊ីលានរៀល នៅឆ្នាំ២០២៤។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានដកស្រង់ខ្លឹមសារសង្ខេបដើម្បីផ្សព្វផ្សាយជាសាធារណៈ។
សេចក្តីព្រាងច្បាប់ដែលមាន៥ជំពូក និង១៤មាត្រា ស្ថិតក្នុងចំណោមរបៀបវារៈ៤ ដែលត្រូវបានពិភាក្សា និងអនុម័ត ដោយសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែតុលា នៅវិមានសន្តិភាព។ ក្នុងចំណោមគម្រោងថវិកា ៣៨ ៨២៩ប៊ីលានរៀល (ជាង៩ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ ថវិកាចំណាយនៅថ្នាក់ជាតិ មាន...
article_9881.txt
​​ស្ថា​ន​ភា​ព​សេ​ដ្ឋកិ​ច្ច​ក​ម្ពុ​ជាក្នុងឆ្នាំ២០២៣ ត្រូវបានមូ​ល​​និ​ធិ​រូ​បិ​យ​វ​ត្ថុ​​អ​ន្តរជាតិ(IMF​)ព្យាករថា នឹង​សម្រេចបានក្នុង​កំ​ណើន​៥,​៣​ភា​​គរ​យ។ កំណើននេះ បានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា។
​លោក ​​ដេវី​ដ​ ហ្វឺ​​សឺ (Davide Furcer) ប្រធានក្រុម​បេ​សក​កម្ម Article IV ​នៃមូ​ល​និធិ​រូ​បិ​យវ​ត្ថុ​អ​ន្ត​រ​ជាតិ​ ​​​បានបញ្ជាក់ថា បើ​ទោះ​កា​រ​នាំ​ចេញ​ផ​លិ​តផ​ល​កា​ត់ដេ​រ​ និង​វិ​ស័យ​សំ​ណង់​-អ​ច​ល​ន​ទ្រព្យ​ មានភាពថមថយ ក៏ប៉ុន្តែ​កម្ពុជា​នៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា៥,៣ភាគរយ ដែលបានពីការងើបឡើងនៃវិស័យទេសចរណ...
article_9882.txt
ភ្នំពេញ៖ កម្ពុជា កំពុងសិក្សាលើការបញ្ចូលសារធាតុស៊ុលហ្វី ក្នុងទឹកត្នោត និងស្ករត្នោត ដើម្បីជំរុញការប្រើប្រាស់ស្របតាមស្តង់ដារកូដិច (Codex) ប្រកបដោយសុវត្ថិភាព។ ស៊ុល​ហ្វីត សារធាតុគីមីម្យ៉ាង ដែលគេពេញនិយមបន្ថែមលើម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ ក្នុង​គោលបំណងធ្វើឱ្យមានភាពស្រស់ និងរក្សាទុកបានយូរ។
លោក ផាន ​អូន ប្រតិភូ​រាជរ​ដ្ឋាភិ​បាល​កម្ពុជាទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយ​កដ្ឋាន ក​.​ប​.​ប​ បានលើកឡើងថា ការបញ្ចូលសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ពិតជា​មានសារៈសំខាន់ ព្រោះថាវាអាចជួយពង្រឹងស្ដង់ដារ ប្រកបដោយសុវត្ថិភាពនូវ​ផលិត​ដែលជាម៉ាក់សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) មួយនេះឱ្យមានភាពប្រសើរឡើង។ នាពេលបច្ចុប្ប...
article_9883.txt
ក្រសួងពាណិជ្ជកម្ម សម្រេចសហការជាមួយក្រុមហ៊ុនអនឡាញដ៏ធំប្រទេសចិន Alibaba ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)។​ ការសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU)រវាងលោកស្រី ចម នម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្...
កិច្ចសហការនេះ មិនត្រឹមជួយលក់ផលិតផល​ខ្មែរក្នុងទីផ្សារចិនប៉ុណ្ណោះទេ តែ​វា​នឹងជួយជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុន Alibaba មានអតិថិជនប្រមាណ ១ ៣០០ លាននាក់នៅទូទាំងសកលលោក។ លោកស្រី WEN Jia បាននិយាយបែបនេះ​នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនៅរដ្ឋធានីប៉េកាំង។ ក...
article_9884.txt
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧ ៨៨២ ៤៣៥ ដុល្លារ​​ពី​ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនប្រមាណ ១០៩ភាគ​រយ ធៀប​នឹងគ្រាដូចគ្នា​ធៀប​នឹងឆ្នាំ២០២២។ ​​ចំណែក​ទេសចរបរទេស​ដែលបាន​ទិញសំ​បុត្រ​មានចំនួន​ ៦០២ ៥៧០នាក់។​ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ នៅថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ។
តាមសេចក្តីប្រកាសដដែល ​ ចំណូលពីការលក់សំបុត្រចូលទស្សនា​តំបន់អង្គរ ​តែនៅក្នុង​ខែ​តុលា​​កន្លង​ទៅ គឺមានចំនួន ២ ៩២៧ ០៣៨ដុល្លារ ទៅឱ្យភ្ញៀវទេសចរចំនន ៦៣ ០០៩​នាក់​។ ក្រៅពីតំបន់អង្គរ កម្ពុជាក៏បានលក់សំបុត្រទស្សនាតំបន់ប្រាសាទកោះកែរ បានចំនួន ១៤៩ ០១០​ដុល្លារដែរ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ។ រីឯចំណូលពីការលក់​សំបុត្រ​ទូក​នៅកំពង់ផែចុង...
article_9885.txt
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់បើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា។ ស្របជាមួយគ្នានេះ ព្រលានថ្មីនេះ ក៏មានសេវាកម្មតាក់ស៊ី និងឡានក្រុង ដឹកភ្ញៀវផងដែរ ប៉ុន្តែតម្លៃបានក្លាយជាប្រធានបទនៃការពិភាក្សា។
តាមសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសនម៉ិន (AIAI) តម្លៃសេវាតាក់ស៊ីរថយន្តធុនតូចតិចជាង៧កៅអី មានតម្លៃ៣៥ដុល្លារ និងតម្លៃ៤០ដុល្លារសម្រាប់ឡានក្រុងតូចពី៨កៅអីដល់១៥កៅអី ក្នុងមួយជើងៗ។ ចំណែកតម្លៃឡានក្រុងវិញ មានតម្លៃ៨ដុល្លារក្នុងមួយជើង និងតម្លៃ១៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិងមក។ ចំពោសេវាតាក់ស៊ីនេះ ស្...
article_9886.txt
ក្រសួងពាណិជ្ជកម្មតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែតុលា បានជម្រាបដល់ផលិតករ និងអ្នកនាំចេញទោចក្រយានទាំងអស់ អំពីការសម្រេចរបស់សហភាពអឺរ៉ុបដែលអនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតនៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។
«យោងតាមការស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការប្រើប្រាស់វិធានការបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប បានសម្រេចឱ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប»។ នេះបើតាមសេចក្តីជូនដំណឹង។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា...