file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_9887.txt
៤៣ឆ្នាំមកនេះ វត្តមានប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូ...
​ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ការចរាចរប្រាក់រៀលបានកើនឡើងជាមធ្យម ១៤ភាគរយក្នុងមួយឆ្នាំៗក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំង ពីកំណើនតម្រូវការប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងជំនឿទុកចិត្តរបស់សាធារណជន មកលើប្រាក់រៀ​ល បើទោះបីជាដុល្លារូបនីយកម្មបន្តស្ថិតក្នុងកម្រិតខ្ពស់ក៏ដោយ។ ការប្រើប្រាស់ប្រាក់រៀលទូល...
article_9888.txt
អាជ្ញាធរតាមបណ្តាខេត្តនានានៅឡាវកំពុងរៀបចំខ្លួនដើម្បីស្វាគមន៍លំហូរភ្ញៀវបរទេសអំឡុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ រដ្ឋាភិបាលឡាវរំពឹងទទួលបានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៤,៦លាននាក់ និងបង្កើនប្រាក់ចំណូលបានចំនួន៧១២លានដុល្លារនៅឆ្នាំ ២០២៤។
យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ Visit Laos Year 2024 នឹងចាប់ផ្តើមជាផ្លូវការនៅខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះនឹងនាំភ្ញៀវទេសចរទៅលេងប្រទេសឡាវ ដែលជំរុញដល់ការបង្កើតផលិតផលថ្មីៗ ជាមួយការលើកកម្ពស់គុណភាពសេវាកម្មស្របតាមតម្រូវការនៃក្រុមទីផ្សារគោលដៅ។ នេះ​បើ​តាម​លោក Kikeo Khaykhamphithoune ឧបនាយក​រដ្ឋមន្ត្រី​ឡាវនៅ​កិច្ច​ប្រជុំរៀបចំយុទ្ធន...
article_9889.txt
កម្ពុជាមិនបាត់បង់អធិបតេយ្យភាព ឬ ជំពាក់បំណុលគេវ័ណ្ឌក ពីការខ្ចីលុយបរទេសមកអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង១,៨ម៉ឺននាក់នៅស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២វិច្ឆិកា។ សម្តេច បានបញ្ជាក់ថា កម្ពុជាខ្ចីបរទេស គឺយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនា...
គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាជំពាក់បំណុលបរទេសចំនួន ១០,៦៧ពាន់លានដុល្លារ។ រហូតដល់ដំណាច់ឆ្នាំនេះ បំណុលក្រៅបរទេសកម្ពុជាកើនដល់ ១១,១៩ពាន់លានដុល្លារ។ នេះយោងតាមសន្និធិបំណុលសាធារណៈដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្និន័យដដែលបានបង្ហាញថា ប្រទេសដែលកម្ពុជា​ជាប់បំណុលច្រើនជាង គឺចិន។ ជុំវិញនៃស្ថានភាពបំណុលក្រៅបរទេសនេះ សម្ត...
article_989.txt
ក្រសួងការបរទេសរុស្ស៊ី បានបណ្តេញមន្ត្រីការទូតអឺរ៉ុបបីរូបមកពីអាល្លឺម៉ង់ ប៉ូឡូញ និងស៊ុយអែត ក្រោមហេតុផលថាមន្ត្រីទាំងនោះចូលរួមក្នុងបាតុកម្មខុសច្បាប់ដែលរៀបចំដោយអ្នកប្រឆាំងរដ្ឋាភិបាលរុស្ស៊ី និងជាអ្នកគាំទ្រមេដឹកនាំប្រឆាំងលោកAlexei Navalny។ ការបណ្តេញមន្ត្រីការទូតនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រមុខការទូតសហភាពអឺរ៉ុប អំពា...
ការបណ្តេញអ្នកការទូតនេះ ត្រូវបានមើលឃើញថានឹងប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការព្យាយាមស្តារទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ។ លោក Josep Borrell ប្រមុខគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុបបានជួបសមភាគីរុស្ស៊ីនៅថ្ងៃទី៥ កុម្ភៈដើម្បីជជែកពីការដោះលែងលោកNavalny។ ចំពោះការបណ្តេញអ្នកការទូតនេះ លោកស្រីអធិការបតីអាល្លឺម៉ង់អេនជឺឡ...
article_9890.txt
ចិន នឹងរៀបចំពិព័រណ៌អប់រំ ចិន-អាស៊ានលើកដំបូងនៅមុខផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ពីថ្ងៃទី១-២ ខែធ្នូ។ ពិព័រណ៍នេះ ត្រូវបានរៀបចំដោយសមាគមកម្ពុជា-ចិន ក្នុងដៅជំរុញសិស្ស-និស្សិតកម្ពុជា ឱ្យបន្តសិក្សារបស់ខ្លួន នៅប្រទេសចិន។  លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន បានបញ្ជាក់ថា ក្នុងពិព័រណ៍នេះ មានការផ្តល់អាហារូបករណ៍៥០០កន្លែងដល់សិស្ស...
២០ឆ្នាំមកនេះ ភាពខ្លាំងក្លានៃសេដ្ឋកិច្ចប្រទេសចិន បានធ្វើឡើងវិស័យអប់រំរបស់ខ្លួន មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែ និស្សិតកម្ពុជា ហាក់មិនទាន់ដឹងបានទូលំទូលាយ ពីវិស័យអប់រំរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះនៅឡើយ។ លោក កាវ ជាន ថ្លែងបែបនេះ ក្នុងសន្និសីទកាសែត នាថ្ងៃទី២៨តុលា។ លោកបន្តរៀបរាប់ថា បច្ចុប្បន្នមានប្រទេសចំន...
article_9891.txt
មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យដ៏ធំជាងគេនៅកម្ពុជា ស្ថិតនៅសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៤តុលា។ មន្ទីរពេទ្យនេះ​ មានគ្រែសម្រាប់អ្នកជំងឺចូលសម្រាកព្យាបាលសរុបរហូតដល់ ៩ ៤៩៦គ្រែ។ ក្នុងនោះ មាន៩ ២៤៤គ...
មន្ទីរពេទ្យ«តេជោសន្តិភាព» ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី (CJEC) ​នៅលើផ្ទៃជាង៧,៥ហិកតា ស្ថិតនៅបណ្តោយវិថី ឈ្នះ ឈ្នះ ដែលប្រើពេលត្រឹម១ឆ្នាំប៉ុណ្ណោះ ក្រោមថវិការបស់រដ្ឋាភិបាល។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យនេះ មានអគារចំនួន១១ ដោយក្នុងនោះ មានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) ទំហំ៧ ៤៨០ម៉ែត្រក...
article_9892.txt
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចូលជាតិ បានប្រមាណ ៣ ០០០លានដុល្លារ នារយៈពេល១០ខែមកនេះ។ ចំណូលនេះ ស្មើនឹង៨៥,៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ ចំណូលជាតិនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រ...
ក្រៅពីការប្រមូលចំណូលខាងលើ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ក៏សម្រេចបាននូវលទ្ធផលមួយចំនួន ផងដែរ។ ពោលចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៣ អគ្គដ្ឋានពន្ធដារ បានចុះបញ្ជីសហគ្រាសដោយជោគជ័យចំនួន១០ ១១៦សហគ្រាស។ ក្នុងនោះមាន៩ ១៨៩សហគ្រាស តាមថ្នាល CamDx។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ។ លោក អូន ព័ន្ធមុនីរ័ត្ន ប...
article_9893.txt
រដ្ឋាភិបាលអាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៦៣លានអឺរ៉ូ (ប្រមាណ៦៦លានដុល្លារ)ដល់កម្ពុជា ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសឡើងដោយលោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និ...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC ជំនួយ៦៦លានដុល្លារដែលអាល្លឺម៉ង់សន្យាឱ្យកម្ពុជានេះ គឺរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សម្រាប់ឆ្នាំ២០២៣-២០២៤។ ក្រៅពីជំនួយនេះ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ ក៏បានបន្តនូវកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗមួយចំនួនទ...
article_9894.txt
កាលពីថ្ងៃទី​២៤ ដល់ថ្ងៃទី​២៦ ខែ​តុលា​ កន្លងមក លោក Chris Humphrey បានអមដំណើរ​ជាមួយ​លោក Jens Ruebbert ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ចអឺរ៉ុប-អាស៊ាន រួមទាំងក្រុម​ធុរជន​បរទេស​ជាង​៧០នាក់ ពីជាង​២០​ក្រុមហ៊ុន​ធំៗ បាន​មកកាន់​កម្ពុជា និង​មានជំនួប​ជា​បន្ទាប់​ជាមួយ​ថ្នាក់​ដឹកនាំ ​នៃបណ្តា​ក្រសួង​ចំនួន១៣ រួមទាំង​ជំនួបជាមួយសម្តេចនាយករដ្...
article_9895.txt
ក្រោយខក​ខាន​រយៈពេល​៤​ឆ្នាំ​ដោយសារវិបត្តិ​កូវីដ-១៩ វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន  (G-PSF) លើកទី១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ខាងមុខ។ នេះនឹង​ក្លាយ​ជាជំនួប​លើក​ដំបូង​ផងដែរ​ ក្រោម​ការ​ដឹកនាំ​របស់​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ កិច្ចប្រជុំផ្ទៃក្នុង​នៃក្រុម​ការងារនីមួយៗ ត...
សម្តេច ហ៊ុន ម៉ាណែត តែងតែ​លើកឡើង​សារសំខាន់របស់​វិស័យ​ឯកជន​ដែល​ជាកម្លាំង​ចលករនៃកំណើន​សេដ្ឋកិច្ចជាតិ​។ តាមរយៈវេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន (G-PSF) លើក​ទី​១៩ សម្តេច​អះអាងថា រដ្ឋាភិបាល​រង់ចាំ​ស្តាប់នូវមតិយោបល់ និង​សំណូមពរនានា ពីវិស័យឯកជននៃកំណើន​សេដ្ឋកិច្ច ជាមួយនឹង​​ការ​ត្រៀម​ដាក់​ចេញ​វិធានការ និង​ការអនុវត្តជាក់ស្តែង​ក្នុ...
article_9896.txt
ភ្នំពេញ៖ អង្ករសកម្ពុជា​ប្រមាណ ៣,៥តោន ត្រូវបានដឹកទៅដល់កំពង់ផែឥណ្ឌូណេស៊ីហើយ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ។ នេះជាការនាំចេញជើងដំបូងរបស់កម្ពុជា បន្ទាប់ពីជោគជ័យលើការចរចាបើកទីផ្សារកាលពីខែសីហា។
ផ្លែផ្កានៅពេលនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ​ព្រមទាំងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ រដ្ឋាករកម្ពុជា ក៏ដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា។ កញ្ញា អ៊ឹម រចនា​ អ្នកនាំពាក្យក្រសួងកសិកម្ម ក៏បង្...
article_9897.txt
បច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំជាង៥០០០ផ្ទះ។ ផ្ទះទាំងនេះ​ ផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត១២០តោន ក្នុងមួយឆ្នាំៗ។ នេះជាការលើកឡើងរបស់លោកស្រី ចម និម្មល​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយសង្ឃឹមថា ការនាំចេញផលិតផលនេះ​ទៅកាន់ប្រទសដៃគូ នឹងមានកំណើនជាបន្តបន្ទាប់ ជាពិសេសទីផ្សារនៅហុងកុង និងសហរដ្ឋអាម៉េរិក។
ក្នុងពិធីបិទ«វេទិកាធុរកិច្ចសំបុតត្រចៀកកាំកម្ពុជា»​ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២៤តុលា លោកស្រី ចម និម្មល បានបញ្ជាក់ថា សំបុតត្រចៀកកាំ គឺជាផលិតផលមួយរបស់កម្ពុជា ដែលមានសក្តានុពលក្នុងការនាំចេញ។ បើតាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ ផលិតសំបុកត្រចៀកកាំកម្ពុជា ក៏អាចដាក់លក់នៅលើទីផ្សារចិន និងប្រទេសក្នុងតំបន់អាស៊ាន...
article_9898.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណត់ភាពទន់ខ្សោយសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលថាជាមូលហេតុដែលអាចកើតមាននៃការដាក់សម្ពាធអតិផរណាឲ្យកើនឡើង។
លោកស្រី Petya Koeva Brooks អនុប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF បាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានកម្រិតទាប និងមិនស្មើគ្នា ហើយមានហានិភ័យជាច្រើនចំពោះទស្សនវិស័យកំណើន។ នៅក្នុងរបាយការណ៍ស្តីពីទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី១០ខែតុលា IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣ភាគរយនៅឆ្នាំនេះ ។...
article_9899.txt
ពីពេលនេះទៅ ធុរជន រួមទាំងភ្ញៀវ​ទេ​សចរ​កម្ពុជា និង​សិង្ហ​បុរី អាច​ប្តូរ​រូបិយ​បណ្ណ​ក្នុងស្រុក ទៅជា​ប្រាក់រៀល​ខ្មែរបាន នៅ​អាកាសយាន្តដ្ឋានអន្តរជាតិ Changi ប្រទេស​សិង្ហ​បុរី។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជា​ក្រុមហ៊ុន​ប្តូរប្រាក់​បរទេស​ឈាន​មុខ​គេ ចាប់ផ្តើម​ជួញដូរ​ប្រាក់រៀល​របស់កម្ពុជា​នៅ​ស្ថានីយ​អ្ន...
បើតាមសេចក្តីប្រកាសរ​បស់​ក្រុមហ៊ុន Travelex នាថ្ងៃទី១៦តុលា អតិថិជន ​​អាច​ទិញ និង​លក់​ប្រាក់រៀល​កម្ពុជា ​នៅ​ព្រលានយន្តហោះ Changi ជា​ថ្នូរ​នឹង​រូបិយបណ្ណប្រទស​ផ្សេងៗ ដូចជា លុយដុល្លារ​សិង្ហ​បុរី ដុល្លារ​អាម៉េរិក ដុល្លារ​អូស្ត្រាលី ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជប៉ុន​។​ ក្រុមហ៊ុនTravelex បាន​បញ្ជាក់ថា​៖ «​ការវិនិយោគ​លើ​ប្រាក់...
article_99.txt
ប្រព័ន្ធផ្សព្វផ្សាយកាណាដាបានរាយការណ៍នៅថ្ងៃទី៥ ខែមករា ថា នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ អាចនឹងប្រកាសលាលែងពីដំណែងបក្សសេរីនិយមឆាប់បំផុតនៅថ្ងៃទី៦ ខែមករា។
ព័ត៌មានខាងលើត្រូវបានសរសេរដោយទីភ្នាក់ងារព័ត៌មានThe Globe and Mail ដោយដកស្រង់ប្រភពចំនួនបី។ យោងតាមទីភ្នាក់ងារព័ត៌មាននេះ វាមិនច្បាស់ទេថានៅពេលណាដែលនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ នឹងលាលែងពីតំណែង ប៉ុន្តែគេរំពឹងថានឹងប្រព្រឹត្តទៅមុនពេលកិច្ចប្រជុំបក្សសេរីនិយម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ព័ត៌មាននេះត្រូវបានចេញផ្សាយ ខណៈដែលកេរ្តិ៍ឈ្...
article_990.txt
ដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យទាំងលំបាកលំបិននៅមីយ៉ាន់ម៉ាត្រូវកាត់ផ្តាច់ម្តងទៀត ដោយសារក្រុមយោធាសម្រេចដណ្តើមអំណាចមកគ្រប់គ្រងជាថ្មី ក្រោយមានភាពប្រទាំងប្រទើសរឿងលទ្ធផលបោះឆ្នោតកាលពីចុងឆ្នាំ ២០២០។ ការត្រឡប់មកក្តោបក្តាប់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋជាថ្មីរបស់ក្រុមយោធា បង្ហាញឲ្យឃើញពីភាពស្មុគស្មាញពាក់ព័ន្ធភាពចម្រុះនៃក្រុមជាតិពន្ធុ សាសនា ន...
ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ជាពេលដែលប្រជាជនមីយ៉ាន់ម៉ាភាគច្រើនរំពឹងថា​នឹងឃើញសភាថ្មីចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួនសម្រាប់នីតិកាលថ្មីជាផ្លូវការនៅរដ្ឋធានីណៃពិដោ បន្ទាប់ពីការបោះឆ្នោតថ្ងៃ ៨ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលបង្ហាញថា​បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោតដណ្តើមអាសនៈលើស ៨០ភាគរយនៃអាសនៈដែលទំនេរសម្រាប់ប្រ...
article_9900.txt
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សម្រេចប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh តាមរយៈQR Code ​ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ការប្រើប្រាស់ថ្នាលឌីជីថលរបស់ក្រសួងទាំងពីរនេះ ទទួលបានការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី៣១តុលា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ កិច្ចសហប្រតិបត្តិក...
article_9901.txt
ភ្នំពេញ៖ ៩ខែនេះ​ កម្ពុជា​ផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៦៣.៩ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម៦១.៣ម៉ឺនតោន ដោយទទួលបានចំណូល៨២៩លានដុល្លា។ នេះបើយោងតាមទិន្ន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្ថែមថា​ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅបានថយចុះ១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ការធ្លាក់ចុះនេះ បណ្ដាលមកពីវិបត្តិអាកាសធាតុបានយាយីទិន្នផលស្វាយចន្ទី ខណៈកសិករមួយចំនួនមិនអាចថែទាំបាន ក៏សម្រេចបោះបង់ ឬកាប់ដើមចោលតែម្ដង។ ទន្ទឹមនេះ លោកមើលឃើញថា សហគ្រាសក្នុងស្រុកក...
article_9902.txt
រយៈពេល៣ថ្ងៃ ​នៃ​ពិធីបុណ្យភ្ជុំបិណ្ឌ​ មានពលរដ្ឋប្រមាណ១,៩២លាននាក់ បានដើរលេង​កម្សាន្ត​នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ចំនួននេះ​ កើន៥២,២ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។  ក្នុងនោះ មានទេសចរអន្តរជាតិជាង ២,៧ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។​
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនទេសចរផ្ទៃក្នុងទាំង១,៩២លាននាក់ គឺរដ្ឋបាល​រាជធានី-ខេត្តបានរាប់បញ្ចូលនូវចំនួនទេសចរជាតិ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរ​កម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រួមទាំងពលរដ្ឋធ្វើ​ដំណើរ​កម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានាផងដែរ។​ ស្ថិតិពីក្រសួង​ទេសចរណ៍បានបង្ហាញថា ចាប់ព...
article_9903.txt
«ខ្ញុំអស់លទ្ធភាពហើយ[បង់រំលស់] ខ្ញុំខ្ចីលុយគេ និងលក់ឡានអស់មួយ ដើម្បីបង់ថ្លៃផ្ទះ និងចំណាយប្រចាំថ្ងៃសព្វគ្រប់នានា»។ អ្នកស្រី ស្រ៊ុង ណៃហួយ បានថ្លែងបែបនេះប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាអំឡុងពេលមកតវ៉ាទាមទារឱ្យក្រុមហ៊ុនគោរពគោលការណ៍ ​និង ដោះស្រាយចំពោះ​ផ្ទះដែលត្រូវបានរឹបអូសពីអតិថិជន នៅមុខការិយាល័យបុរីពិភពថ្មី នាព្រឹកថ្ងៃទី...
អ្វីដែល អ្នកស្រី ណៃហួយ ក៏ដូចអតិថិជនមួយចំនួនទៀត តវ៉ាទាមទារពីក្រុមហ៊ុនបុរីពិភពថ្មី គឺការទូទាត់ប្រាក់៥០ភាគរយឱ្យម្ចាស់ផ្ទះដែលត្រូវរឹបអូស និងត្រូវចេញលិខិតធានាក្នុងទិញផ្ទះចូលវិញក្នុងតម្លៃ៥០ភាគរយចំពោះអតិថិជនដែលអស់លទ្ធភាពបន្តបង់ថ្លៃផ្ទះ​ រួមទាំងក្រុមហ៊ុន​ត្រូវគោរពតាមកិច្ចសន្យានានា។ យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនបុរីពិភពថ្មី ពុំទាន...
article_9904.txt
គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធសំដៅលើឧបករណ៍ដែលរដ្ឋាភិបាលប្រទេសមួយប្រើដើម្បីមានឥទ្ធិពលលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយរូបិយវត្ថុផ្តោតសំខាន់ការគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់សរុបដែលកំពុងចរាចរ ហើយជាទូទៅត្រូវបានអនុវត្តដោយធនាគារកណ្តាល។ គោលនយោបាយសារពើពន្ធ សំដៅលើការប្រមូលពន្ធ និងការចំណាយរបស់រដ្ឋាភិបាល។
គោលនយោបាយសារពើពន្ធ (Fiscal Policy) សំដៅលើការប្រើប្រាស់ការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយពន្ធដារដើម្បីមានឥទ្ធិពលលើលក្ខខណ្ឌសេដ្ឋកិច្ច ជាពិសេស លក្ខខណ្ឌ ម៉ាក្រូសេដ្ឋកិច្ច ។ ទាំងនេះរួមមានតម្រូវការសរុបសម្រាប់ទំនិញ និងសេវាកម្ម ការងារ អតិផរណា និងកំណើនសេដ្ឋកិច្ច។ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលអាចបន្ថយអត្រាពន្ធ ឬប...
article_9905.txt
បច្ចុប្បន្ន ​ក្រុមហ៊ុនរបស់ចិន BYD បានចូលរួមដំឡើងស្ថានីយសាករថយន្តអគ្គសនីនៅកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ ដោយឃើញពីសក្កានុពលរបស់ក្រុមហ៊ុននេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញក្រុមហ៊ុនឱ្យសិក្សាលទ្ធភាពបង្កើតរោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត ន...
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៅកាន់លោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd ក្នុងជំនួបការងារនៅប្រទេសចិន នាថ្ងៃទី២០តុលា ថា ៖ «៦៥ភាគនៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ»។ លើសពីនេះ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្...
article_9906.txt
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា កំពុងបញ្ជ្រាបការផ្សព្វផ្សាយអំពី សក្ដានុពលស្វាយ ចន្ទីកម្ពុជា ទៅកាន់អន្តរជាតិ តាមរយៈការចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ចនានា។ ការធ្វើបែបនេះ មានគោលបំណងស្វែងរកទីផ្សារថ្មីៗ ក្រៅពីវៀតណាម ដើម្បីបង្កើត រោងចក្រកែច្នៃនៅកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កន្លងទៅប្រទេស ជាច្រើន មិនបានដឹងថា កម្ពុជាជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីដ៏សំខាន់មួយ នៅលើ ពិភពលោកនោះទេ ដោយសារតែគ្មានទិន្ន័យគ្រប់គ្រាន់ ក្នុងការបញ្ជាក់ទៅអន្តរជាតិ។ ដោយឡែក នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា​ អ្នកធ្វើធុរកិច្ច ស្វាយចន្ទីមួយចំនួនបានផ្លាស់ប្ដូរឥរិយ...
article_9907.txt
អារ៉ាប៊ីសាអូឌីត សម្លឹងឃើញទិសដៅប្រកបដោយសក្កានុពល​ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាមួយកម្ពុជា ដែលសំដៅដល់ការបង្កើនកិច្ចសហប្រតិបត្តិការ​លើវិស័យសំខាន់ៗមួយចំនួន។ កិច្ចសហប្រតិបត្តិការ ផ្តោតលើវិស័យពាណិជ្ជកម្ម, វិស័យថាមពល និងការវិនិយោគ​ ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពី លទ្ធផលជំនួបទ្វេភាគីរវា...
ប្រមុខនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត បានសាទរចំពោះទិសដៅរបស់អារ៉ាប៊ីសាអូឌីត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការមួយកម្ពុជា​ ដោយពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង២ តាមរយៈរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត​ សម្រេច​បង្កើត​ស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ សម្តេច បានឯកភាពជាមួយព្រះអង្គម្ចាស់ អាប់...
article_9908.txt
គម្រោង«ព្រែកជីកហ្វូណន​តេជោ» ប្រវែង១៨០គីឡូម៉ែត្រ​ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិត មុនឈានដល់ការចរចា​លើកិច្ច​ព្រម​ព្រៀងសាងសង់។
ការសម្រេចនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ(Framework Agreement)រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា។​ បើតាមលោក ស៊ុន ចាន់ថុល កិច្ចព្រមព្រៀងនេះ គឺជាការបើកផ្ល...
article_9909.txt
បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) ជួយកម្ពុជា​ទាញយកប្រយោជន៍បានយ៉ាងច្រើន ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។ លើសពីនេះ ​វានឹងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឱ្យកាន់តែរស់រវើក។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ...
បច្ចុប្បន្ន បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងកែប្រែរបៀបក្នុងការធ្វើធុរកិច្ច ​ផ្លាស់ប្តូរទម្លាប់រស់នៅ ឬជីវិតប្រចាំ ក្នុងការប្រាស្រ័យទាក់ទង និងការបំពេញការងារ រួមទាំងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងារ។ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ទោះមានការអភិវឌ្ឍក្នុងកម្រិតណាក្តី ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូត...
article_991.txt
​ជប៉ុន កំពុងបើក​ការស៊ើបអង្កេត​លើ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទូរគមនាគមន៍​យ៉ាងហោចណាស់ ៤​រូប បន្ទាប់ពី​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា មន្ត្រី​ទាំង ៤​រូបនេះ បាន​បរិ​ភាគ​អាហារ​ពេល​ល្ងាច​ជាមួយ​កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ដែលជា​អ្នកធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សា​ព្...
​ទស្សនា​វ​ដ្តី​ជប៉ុន Shukan Bunshun នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បាន​ចុះផ្សាយ​ថា មន្ត្រី​ក្រសួង​ទូរគមនាគមន៍ ត្រូវបាន​នាំទៅ​បរិភោគ​អាហារ​ពេល​ល្ងាច​នៅក្នុង​ភោជនីយដ្ឋាន​ជាច្រើន នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ត្រូវ​បានផ្តល់​អំណោយ​ដោយ​កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ដែលជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ផ...
article_9910.txt
វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន  (G-PSF) លើកទី១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ខាងមុខ។ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា វេទិកានេះ ជាមធ្យោបាយមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាល និងក្រុមការងារទាំងអស់  ឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហ...
លោក ចាស្ទីន វ៉ាយអេត ​ប្រកាសគាំទ្រចំពោះវេទិកា​រាជរដ្ឋាភិបាល-ផ្នែក​​ឯកជន ដែលមានតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមទាំងសភាពាណិជ្ជកម្មកម្ពុជា (CCC) មានតួនាទីជា លេខាធិការដ្ឋាន នៃវេទិកានេះ។ លោក បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសន្ទនាដោយបើកចំហរ រវាងវិស័យសាធារណៈ និងវិស័យឯកជន ដ...
article_9911.txt
យុវជនចំនួន៤ក្រុម ទទួលបានជ័យលាភី ពីការប្រកួតគំរូអាជីវកម្មថ្មីបែបឌីជីថល(Digital Startup)ពីកម្មវិធីបណ្តុះធុរកិច្ចថ្មី លើកទី៤ ឆ្នាំ២០២៣។ ក្រុមនីមួយៗ ទទួលបានថវិកា១ម៉ឺនដុល្លារ ពីមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC)  ដើម្បីបង្កើត និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
បណ្តុះធុរកិច្ចថ្មី (Bandos Digital Startup) ជាកម្មវិធីប្រកួតប្រជែងមួយ ដែលNICC រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ព្រមទាំងផ្តោតលើអ្នកដែលមានទេពកោសល្យចូលរួមបង្កើតដោះស្រាយលើបញ្ហានានាតាមបែបឌីជីថល ជាមួយភាពច្នៃប្រឌិតដើម្បីឈានទៅរកការបង្កើតធុរកិច្ចថ្មី។ បើតាមលោក ស៊ុ្រន សុវិឡា នាយក NIC...
article_9912.txt
ភាគហ៊ុន និងសញ្ញាបណ្ណ គឺជាប្រភេទនៃការវិនិយោគដែលគេត្រូវចំណាយដើមទុនមួយចំនួនដើម្បីធ្វើជាម្ចាស់។ វិនិយោគិន​អាច​លក់​ដើម្បី​យក​ដើម​ទុន​មក​វិញ ឬ​ផ្លាស់​ប្តូរ​ទម្រង់​វិនិយោគ​របស់​ខ្លួន​បាន​គ្រប់​ពេល។ យ៉ាងណាមិញ វិនិយោគិនប្រឈមនឹងហានិភ័យក្នុងករណីដែលអាជីវកម្ម ឬស្ថាប័នមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬមានហានិភ័យនៃការក្ស័យធន។
ភាគហ៊ុន(Stock) គឺជាប្រភេទមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។ ឧទាហរណ៍៖ លោកសុខមានភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្...
article_9913.txt
រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៥,៨១ពាន់លានដុល្លារ ទៅ​កាន់ប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផ្សេង​ទៀត។ ទំហំនេះកើនឡើង ២៣,៦ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។
រយៈពេល៩ ខែឆ្នាំនេះ ទីផ្សារនៃការនាំចេញសំខាន់ៗ​ទាំង​បី​របស់​កម្ពុជា ​ក្រោម​កិច្ច​ព្រម​ព្រៀង RCEP មាន​វៀតណាម ចិន និង​ជប៉ុន។ កម្ពុជាបាននាំចេញផលិតផលដែលមាន តម្លៃ ២,០៣ ពាន់លានដុល្លារ ទៅកាន់វៀតណាម កើនឡើង ៣០,៦ ភាគរយ និង ១,០៦ ពាន់លានដុល្លារ ទៅកាន់ចិន ដែលកើន ១៨,២ភាគ​រយ​​។ ទន្ទឹមនេះ ការនាំចេញទៅជប៉ុន មានត្រឹមតែ ៨៨៥,៧ លានដុល្លារ ធ្ល...
article_9914.txt
ថ្លែងប្រាប់ទូរទស្សន៍ចិន CCTV សម្តេច ហ៊ុន​ ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងជាមួយចិន ដែលនាំមកនូវលំហូរវិនិយោគលើវិស័យបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ កម្ពុជាតួយ៉ាងដូចជាក្រុមហ៊ុន Huawei , Alibaba និងក្រុមហ៊ុនវារីអគ្គិសនីជាដើម។
បន្ថែមពីការអភិវឌ្ឍន៍លើវិស័យថ្លូវ ថ្នល់ អគារ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃវិស័យបច្ចេកវិទ្យា ដើម្បីជំរុញឲ្យយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ អនុវត្តប្រកបដោយប្រសិទ្ធភាព​។ នេះបើតាមការផ្តល់បទសម្ភាសរបស់សម្តេចជាមួយទូរទស្សន៍រដ្ឋចិន CCTV ក្នុងឱកាសចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុង...
article_9915.txt
ខេត្តកំពត  ជាគោលដៅទេសចរណ៍ដែលមានរហូតដល់៣៦កន្លែង រាប់ទាំងរមណីយដ្ឋានកែច្នៃ វប្បធម៌ វប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសរមណីយដ្ឋានធម្មជាតិ និងកសិ-ទេសចរណ៍។ លើសពីផលិតផលទេសចរណ៍ទាំងនេះ ខេត្តកំពត មានកំណើនខ្លាំងគួរកត់សម្គាល់នូវសេវាកម្មស្នាក់នៅសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មុនវិបត្តិកូវីដ-១៩ សេវាកម្មស្នាក់នៅក្នុងខេត្តកំពតមានត្រឹម២០០០បន្ទប់ ប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្ន សេវាកម្មស្នាក់នៅនេះបានកើនរហូតដល់ជាង៥០០០បន្ទប់។ ក្នុងដំណើរទេស្សនាកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់ខេត្តកំពត នាថ្ងៃទី២៨តុលា ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះបាននិយាយយ៉ាងដូច្ន...
article_9916.txt
ក្រុមហ៊ុន CMEC គ្រោងបោះទុនវិនិយោគលើវិស័យថាមពលហ្គាសថែមទៀត ក្រោយទទួលបានផ្លែផ្កាលើគម្រោងជាច្រើននៅកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លោក វ័ង ប៉ូ (Wang Bo) បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣”...
ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខទៀត។ នេះបើតាមលោក វ័ង ប៉ូ ដែលជឿជាក់ថា កម្ពុជានឹងរីកលូតលាស់ថែមទៀត ក្នុងការទាក់ទាញការវិនិយោគ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ។ ចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់...
article_9917.txt
គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ សំដៅលើឧបករណ៍ដែលរដ្ឋាភិបាលប្រទេសមួយប្រើដើម្បីមានឥទ្ធិពលលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយរូបិយវត្ថុផ្តោតសំខាន់ការគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់សរុបដែលកំពុងចរាចរ ហើយជាទូទៅត្រូវបានអនុវត្តដោយធនាគារកណ្តាល។ គោលនយោបាយសារពើពន្ធ សំដៅលើការប្រមូលពន្ធ និងការចំណាយរបស់រដ្ឋាភិបាល។
គោលនយោបាយរូបិយវត្ថុ(Monetary Policy) គឺជាសំណុំនៃឧបករណ៍ដែលប្រើប្រាស់ដោយធនាគារកណ្តាលរបស់ប្រទេសមួយ ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់ទាំងមូល និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់យុទ្ធសាស្រ្តដូចជា កែសម្រួលអត្រាការប្រាក់ និងការផ្លាស់ប្តូរតម្រូវការទុនបម្រុងធនាគារជាដើម។ គោលនយោបាយរូបិយវត្ថុ គឺជាការគ្រប់គ្រងបរិមាណសាច់...
article_9918.txt
ដែលបានចូលរួមក្នុងបណ្តាញ UCCN។
«នេះជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុងបាត់ដំបងក្នុងភ្ជាប់ខ្លួនទៅនឹងវប្បធម៌ រួមទាំងភាពច្នៃប្រតិដ្ឋសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព»។ អង្គការយូណេស្កូប្រចាំកម្ពុជា បានផ្ញើសារអបអរសាទរភ្លាមៗ ក្រោយការប្រកាសបញ្ចូលក្នុងបាត់ដំបងក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ។...
article_9919.txt
៨ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយ​ប្រទេស​ដៃគូ​អន្តរជាតិ​បានប្រមាណ៣២ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានជាង១៥,៦៩ពាន់លានដុល្លារ កើន០,៣ភាគរយ ខណៈការនាំចូលធ្លាក់ចុះ២៥,២​ភាគរយ​។ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។​ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា។
​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជារបស់​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា​​ នារយៈពេល៨ខែមកនេះ មានប្រទេសចិន​ ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា​ បានជាង៨ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជា ពីប្រទេសនេះ​មានដល់៧,១ពាន់ដុល្លារ។ បន្ទាប់មក គឺសហរដ្ឋអាម៉េរ...
article_992.txt
លោក ហេង ស្វីគៀត ដែលជាបេក្ខជនត្រូវស្នងតំណែងនាយករដ្ឋមន្រ្តីសិង្ហបុរីពីលោក លី សៀនឡុង បានប្រកាសដកខ្លួនវិញ ដោយលើកហេតុផលអាយុ និងតម្រូវការពេលវេលាក្នុងការត្រៀមខ្លួនកាន់តំណែងនេះ។ វិបត្តិកូវីដ-១៩ ក៏ជារឿងមួយដែលនាំឱ្យការផ្ទេរតំណែងនៅសិង្ហបុរីត្រូវរាំងស្ទះដែរ។ ការប្រកាសដ៏ភ្ញាក់ផ្អើលនេះ ធ្វើឱ្យរង្គោះរង្គើផែនការបក្សកាន់អំណាចសិង្ហបុរីដ...
ផែនការផ្ទេរតំណែងនាយករដ្ឋមន្ត្រីនៅសិង្ហបុរី ត្រូវជួបការរាំងស្ទះ ក្រោយបេក្ខជនដែលត្រូវកំណត់រួចទៅហើយនោះ បែរជាប្រកាសដកខ្លួនគួរឱ្យភ្ញាក់ផ្អើល។ លោក ហេង ស្វីគៀត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានសរសេរលិខិតមួយផ្ញើនាយករដ្ឋមន្រ្តី លី សៀនឡុង នៅថ្ងៃទី៨ ខែមេសា ដោយប្រាប់ពីការដកខ្លួន និងការមូលហេតុ។ ទុកឱកាសអ្នកមានវ័...
article_9920.txt
តើកម្ពុជាមានតួនាទីដូចម៉េ្តចក្នុងបរិបទអាស៊ាន និងសេដ្ឋកិច្ចពិភពលោក ក្រោយពីកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះអាស៊ានលើកទី៤៣ និងទទួលបានជោគជ័យក្នុងការរៀបចំ​កីឡាអាស៊ី​អាគ្នេយ៍​លើក​ទី​៣២? ចម្លើយ នឹងមាននៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារ​សូហ្វី​តែល រាជធានីភ្នំពេញ នាថ្ងៃទី២៨-២៩កញ្ញា ឆ្នាំ២០២៣។​
សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា (Eurocham Cambodia) នឹងរៀបចំកិច្ចប្រជុំកំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​​ឡើង ដើម្បីស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនៃសមាហរណកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត។ ​ក្នុងកិច្ចប្រជុំនេះ ក៏មានការចេញផ្សាយពីសៀវភៅ«ស»ឆ្នាំ២០២៤ ដែល​ជាបញ្ជី​នៃគោលនយោបាយរបស់រដ្ឋាភិបាល ​គ្របដណ្តប់លើវិស័យចំនួន១២​ ដែរ​។ បើតាមសេចក្តីប្រកាសព័...
article_9921.txt
កម្ពុជា កំពុងអនុវត្តនូវប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មី DCTS ដែលទទួលបានពីរដ្ឋាភិបាលប្រទេសអង់គ្លេស ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មីនេះ មានលក្ខណៈនិងអត្ថប្រយោជន៍ស្រដៀងទៅនឹងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP។
កម្ពុជា-អង់គ្លេស ចាប់ផ្តើមអនុវត្តនូវគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme - DCTS) ប្រកបដោយជោគជ័យ។ លោក Dominic Williams ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា បានថ្លែងបែបនេះនៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ក្នុងជំនួបការងារ នាព្រឹកថ្ងៃទី៤តុលានេះ។ លោកបានបញ្ជាក់ថា ប្រព័ន្ធអ...
article_9922.txt
«នេះជាលើកដំបូងដែលកម្ពុជានាំផលិតផលជលផលទៅកាន់ប្រទេសចិនដោយផ្ទាល់ ពីកំពង់ផែព្រះសីហនុ ឆ្ពោះទៅកាន់ផែសៀងហៃ»។ លោក ហេង ម៉េងទី អ្នកគ្រប់ការនាំចេញរបស់ក្រុមហ៊ុន Kim Chou បានអះអាងយ៉ាងដូច្នេះ។ លោកបានបន្ថែមថា ផលិតផលនាំចេញដំបូងនេះ មាន២ប្រភេទ គឺអន្ទង់ក្លាសេ និងកំពឹសទឹកសាប ដែលមានបរិមាណសរុប១០តោន ហើយរំពឹងទៅដល់សៀងហៃ នាថ្ងៃទី១៥ ឬទី១៦ ខែតុលា...
article_9923.txt
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល​របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ នៅរាជធានីភ្នំពេញ​ នាថ្ងៃទី២តុលានេះ។ ការដាក់ឱ្យដំណើរការនូវកម្មវិធីនេះ គឺជាការចូលរួមកសាងធនធានមនុស្សឌីជីថល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល រួមទាំងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។
បច្ចុប្បន្ន កម្ពុជាបានផ្តោតចម្បងលើការជំរុញឌីជីថលភាវូបនីយកម្ម និងបដិវត្តកម្មឌីជីថល ដោយផ្តល់អាទិភាពទៅលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល ដើម្បីបង្កើតលទ្ធភាព និងកសាងភាពធន់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ដើម្បីចូលរួមកសាងធនធានមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍​ បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (Digital Skil...
article_9924.txt
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យក្រុមហ៊ុនចំនួន១០ទៀតបង្កើតរោងចក្រនានា នៅខេត្ត និងរាជធានីភ្នំពេញ ជាមួយនឹងទុនវិនិយោគសរុប៥៤,៧លានដុល្លារ។ បើតាម CDC រោងចក្ររបស់ក្រុមហ៊ុនទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានរហូតដល់ជាង ១ម៉ឺនកន្លែង។
ក្រុមហ៊ុនដែលត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រនោះមាន ក្រុមហ៊ុន LAMUES TECHNOLOGY សម្រេចបោះទុន៨,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារបរិក្ខាអគ្គិសនី នៅខេត្តកំពង់ស្ពឺ។ ការវិនិយោគរបស់ក្រុមហ៊ុននេះ អាចបង្កើតការងារបានចំនួន ៦៧៦កន្លែង ខណៈក្រុមហ៊ុន​ WOQILI POWER TECHNOLOGY (CAMBODIA) ...
article_9925.txt
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំនេះ ពី ៥,៥ភាគរយ មកត្រឹម ៥,៣ភាគរយវិញ។ ​ ការទម្លាក់នូវកំណើនសេដ្ឋកិច្ចនេះ គឺដោយសារតែ​វិស័យ​ឧស្សាហកម្ម និង​កសិកម្មកម្ពុជា ​មាន​កំណើន​តិចជាង​ការរំពឹងទុក​នៅ​ឆមាស​ទី​១ ដែលបណ្តាលមកពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស...
​របាយការណ៍របស់ADB បានបង្ហាញថា ការ​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើររបស់កម្ពុជា​បាន​ធ្លាក់ចុះ ១៨,៦​ភាគរយ ធៀប​នឹង​​ឆមាស​ទី​១ កាលឆ្នាំ២០២២​។ ការធ្លាក់ចុះ​នេះ ​ត្រូវបាន​ប៉ះប៉ូវមួយផ្នែក​ដោយ​ការ​កើន​ឡើង២២,៩​ភាគរយ ​នៃ​ការនាំចេញ​ផលិតផល​ផ្សេងទៀត​ ក្រៅពី​សម្លៀក​បំពាក់។ ជាពិសេស​គ្រឿងបន្លាស់​រថយន្ត សូ​ឡា និង​គ្រឿងសង...
article_9926.txt
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) បានសាទរចំពោះរដ្ឋាភិបាលប្រទេសបារាំង ​ តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ដែលបានរួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​​កម្ពុជា ។ ជាពិសេស​វិស័យ​មីក្រូហិរញ្ញវត្ថុឱ្យ​ការ​រីកចម្រើនជាលំដាប់។​ លោកស្រី លើកឡើងបែបនេះ នៅចំពោះមុខ ​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​ប...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា​ ជំនួបការងារនេះ បានផ្តោតសំខាន់លើសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ AFD នៅកម្ពុជានាពេលកន្លងមក។ ជាពិសេស គឺការប្តេជ្ញាចិត្តរបស់ AFD ក្នុងការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស សំដៅដល់ការពង្រីកលទ្ធភាពក្នុងការផ្តល់សេវាហិរញ...
article_9927.txt
ជំនួយ១៨លានដុល្លារ ដែលសហរដ្ឋអាម៉េរិក បានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧កន្លងមក នឹងត្រូវផ្តល់ឱ្យកម្ពុជាឡើងវិញ តាមរយៈទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពី លទ្ធផលនៃជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ជាមួយ លោកស្រី វ៉ិចតូរ...
នៅចំពោះមុខសម្តេច​ ហ៊ុន ម៉ាណែត, លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសាទរចំពោះការជ្រើសតាំង សម្តេច ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នីតិកាលទី៧ នៃរដ្ឋសភា។ លោកស្រីបានបញ្ជាក់ថា៖ «សហរដ្ឋអាម៉េរិកស្វាគមន៍ឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធ ជាមួយសម្តេច[ហ៊ុន ម៉ាណែត] និងចង់ឃើញសម្តេច...
article_9928.txt
អ្នកវិភាគអះអាងថា បញ្ហាសេដ្ឋកិច្ចរបស់ចិនមិនបង្កការព្រួយបារម្ភដូចផលវិបាកនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក (Fed) នៅពេលនេះទេ។ ការកើនឡើងអត្រាការប្រាក់នៅអាម៉េរិកធ្វើឱ្យទ្រព្យសកម្មដែលបានចុះបញ្ជីជាប្រាក់ដុល្លារកាន់តែមានភាពទាក់ទាញប្រាក់ពីទីផ្សារដទៃ និងធ្វើឱ្យរូបិយប័ណ្ណនានាធ្លាក់ចុះដែលនាំឲ្យមានការបង្កើនអតិផរណា។
ទីផ្សារហិរញ្ញវត្ថុកំពុងឃ្លាំមើលអត្រាការប្រាក់សកលដែលធ្លាក់ចុះនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ យ៉ាងណាមិញ ហានិភ័យគឺថាអត្រាការប្រាក់នៅអាម៉េរិកអាចបន្តនៅខ្ពស់ក្នុងរយៈពេលយូរ។ ដោយបារម្ភពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចបានធ្លាក់ចុះ អតិផរណារបស់អាម៉េរិកមិនបានថមថយខ្លាំងនោះទេ។ វិនិយោគិនជាច្រើនជឿជាក់ថា អត្រាការប្រាក់៥ភាគរយរបស់ធនាគារកណ្តាលអាម៉...
article_9929.txt
ធនាគារជាតិនៃកម្ពុជា នឹងបន្តបញ្ចេញសាច់ប្រាក់ដុល្លារអាម៉េរិកក្នុងទីផ្សារ រាល់ថ្ងៃពុធ និងថ្ងៃសុក្រ  រហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជា​​ មានលំនឹងឡើងវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ដោយបានបញ្ជាក់ថា ការបន្តធ្វើបែបនេះ ដើម្បីជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិ...
ការសម្រេចបន្តធ្វើអន្តរាគមន៍ក្នុងទីផ្សារអត្រាប្តូរប្រាក់នេះ បានកើតឡើង បន្ទាប់ពីធនាគារដាក់បានឱ្យដេញថ្លៃលក់ប្រាក់អស់ចំនួន៥០លានដុល្លារអាម៉េរិក ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា នារយៈពេល២សប្តាហ៍ចុងក្រោយនេះ ។ ក្នុងនោះ ធនាគារជាតិបញ្ចេញប្រាក់អស់១០...
article_993.txt
ក្មេងៗច្រើនជាង ២០នាក់បានបាត់បង់ជីវិត ដោយសារតែការបង្រ្កាបពីសំណាក់ក្រុមប៉ូលិសមីយ៉ាន់ម៉ា ខណៈក្មេង ១៧នាក់ផ្សេងទៀត នៅតែបន្តជាប់ឃុំ បើគិតចាប់តាំងពីរដ្ឋប្រហារយោធាមក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការជួយសង្គ្រោះកុមារ នៅថ្ងៃទី២៣ ខែមីនា។
ការបង្ក្រាបក្រុមបាតុករមីយ៉ាន់ម៉ា ពីសំណាក់កម្លាំងប៉ូលិសនាពេលកន្លងមក មិនត្រឹមតែធ្វើឱ្យមានករណីស្លាប់លើមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កគ្រោះថ្នាក់ដល់កុមារផងដែរ។ គ្រាន់តែនៅក្នុងថ្ងៃទី២២ និង២៣ ខែមីនា យ៉ាងហោចណាស់ ក្មេងចំនួន ៣នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបរបស់ក្រុមប៉ូលិស ដោយក្នុងនោះមានក្មេងអាយុ ៧ឆ្នាំ ដល់១៥ឆ្នាំ...
article_9930.txt
ភ្នំពេញ៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានជួបជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជជែកពីបំណងទិញអង្ករស និងអង្ករ​ក្រអូបពីកម្ពុជា។ លោក ឌិត ទីណា ស្វាគមន៍ចំពោះឱកាស​នៃការ​បើក​ច្រកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារម៉ាឡេស៊ី។
ជំនួបភាគីទាំងពីរ កាលពីថ្ងៃទី២ តុលា ក៏បានព្រមព្រៀងឱ្យមានការ​បើក​ផ្លូវ​ដល់​វិនិយោគិន​ម៉ាឡេស៊ី ដែល​មាន​បំណង​ចង់​មក​វិនិយោគ​លើ​ដំណាំស្វាយ ម្នាស់ និង​អំពៅ នៅ​កម្ពុជា ផងដែរ។ ឱកាសនោះ លោក ឌិត ទីណា ណែនាំឱ្យ​អ្នកវិនិយោគ​ម៉ាឡេស៊ី ផ្ដោត​ទៅ​លើខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​នាំ​ចេញ តែម្ដង។ ចំណែក ​កសិផល​សម្រាប់​នាំ​ចេញវិញ អ្នក​វិនិយោគ...
article_9931.txt
៣សប្តាហ៍ចុងក្រោយ ធនាគារជាតិនៃកម្ពុជា​(NBC) បានបញ្ចេញប្រាក់ក្នុងទីផ្សារអស់៨០លានដុល្លារអាម៉េរិក ​ ដើម្បីគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់។ ការបញ្ចេញសាច់ប្រាក់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈការដាក់ឱ្យដេញថ្លៃជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់នៅកម្ពុជាទាំងអស់។
ធនាគារជាតិធ្វើអន្តាគមន៍ក្នុងទីផ្សារអត្រាប្តូរប្រាក់បែបនេះ គឺដើម្បីជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ ខណៈកម្ពុជារងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិកក្នុងទីផ្សារអន្តរជាតិ។ បើតាមធនាគារជាតិ ប្រាក់ចំនួន៨០លានដុល្លារនោះ ត្រូវបានបញ្ចេញក្នុងទីផ្សារតាមដំណាក់កាល...
article_9932.txt
៨ខែមកនេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺសម្រេចបានជាង៤០ម៉ឺនតោន។ បរិមាណនេះ ស្មើនឹង៥៨ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣​ ខណៈប្រទេស​ឥណ្ឌូណេស៊ី មានបំណង ទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺន​តោន​ក្នុងមួយឆ្នាំ។ ការណ៍នេះ ធ្វើឱ្យកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការសម្រេចនូវគោលដៅនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។
កាលពីថ្ងៃទី៤កញ្ញា លោក​ប្រ​ធានា​ធិបតីប្រទេសឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បានបង្ហាញបំណងរបស់ខ្លួននៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាមលោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បាន​ឯកភាព​ឱ្យមាន​ការរៀបចំ​ឡើងនូវការចុះអនុស្សារណៈយោគយល់គ្នា...
article_9933.txt
មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC) ក្រោមគម្រោងជិត៨លានដុល្លារ ​របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ(KOICA) កំពុងជួយយុវជនកម្ពុជាឱ្យក្លាយជាសហគ្រិន។  NICC ដែលស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងជំរុញផ្នែកបច្ចេកវិទ្យាដល់យុវជន ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតធុរកិច្ចថ្មី។
​NICC ជា​កន្លែង​បណ្តុះបណ្តាល និង​ផ្តល់​ប្រឹក្សា ដល់​សិស្សានុសិស្ស និង​យុវជន​កម្ពុជា ឱ្យបញ្ចេញ​សក្កា​នុព​ល​របស់ខ្លួន ឆ្ពោះទៅ​យុគសម័យ​ឌីជីថលយោគិន ដើម្បីក្លាយជា​សហគ្រិន​ថ្មី។ ក្នុងកម្មវិធីការភ្ជាប់បណ្តាញទំនាក់ទំនងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា ដែលNICC រៀបចំឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh នាល្ងាចថ្ងៃទី...
article_9934.txt
ក្រសួងរ៉ែ និងថាមពល​ សម្រេចបញ្ចុះថ្លៃអគ្គិសនី ពី១០ទៅ២០ភាគរយ ដល់ការប្រើប្រាស់នៅក្នុងឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការសម្រេចបញ្ចុះថ្លៃអគ្គិសនីនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានការបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩កញ្ញា។​
ការ​បញ្ចុះថ្លៃអគ្គិសនីនេះ គឺមានគោលដៅ ជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០កញ្ញានេះ ដោយបញ្ជាក់ថា អ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម , អ្នកប្រើប្រាស់តាមពេលវេលានិងអានុភាព ...
article_9935.txt
ភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខា​ រវាងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ចូហ្សេ ម៉ា អេ ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីពីលីន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៥កញ្ញា។
បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា​ ភាពជាដៃគូជាមួយប្រទេសហ្វីលីពីន​នេះ គឺផ្តោតជាសំខាន់ទៅលើការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិ-ពាណិជ្ជកម្ម ប្រកបដោយចីរភាព។ សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ភាគីនៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ជា​ខ្លាំង លើការ​ពិនិត្យលទ្ធភាព​រួម​គ្នាចំនួន៤ចំណុច។ ក្នុងនោះមាន ចំណុចទីម...
article_9936.txt
«យុទ្ធសាស្ត្រមួយ ផែនការសកម្មភាពមួយ និងសំឡេងមួយ»។ នេះជាពាក្យស្លោកដែលសម្តេច ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ក្រសួងពាក់ព័ន្ធ និងបណ្តាវិស័យឯកជនឱ្យសហការគ្នាជាធ្លុងមួយសម្រាប់ការនាំចេញផលិតផលទៅក្រៅប្រទេស។
នាជំនួបជាមួយកម្មករ និយោជិតជាង១៨០០០នាក់នៅខេត្តតាកែវ ព្រឹកថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តជាពិសេសដល់វិស័យឯកជនឱ្យមានការរួមសហការគ្នា ជាជាងការប្រកួតប្រជែងគ្នាឯង។ សម្តេចលើកឡើងថា៖ «បើយើងប្រកួតប្រជែងតែគ្នាឯងនៅក្នុងប្រទេសតូចមួយ ប្រទេសជិតខាងគេធំណាស់។ យើងគួរតែឯកភាពគ្នា រួមគ្នា បង្កើតជាកម្លាំងសរុប ដើម្បីយើងធានាតម្លៃ ធានា...
article_9937.txt
រាជរដ្ឋាភិបាល សម្រេចចាត់តាំង លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។​ នេះបើយោងតាមលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤តុលា​ ឆ្នាំ២០២៣។
ក្នុងលិខិតខាងលើបានបញ្ជាក់ថា លោក ថោង ខុន ត្រូវរៀបចំសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឡើងវិញ ដើម្បីឱ្យសម្តេច​ ហ៊ុន ម៉ាណែត សម្រេច ស្របតាមសមាសភាពនៃរាជរដ្ឋាភិបាល នីតិកាលទី៧។ លើសពីនេះ លោក ថោង ខុន ត្រូវធ្វើបច្ចុប្បន្នភាពយន្តការការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យបានសមស្...
article_9938.txt
កម្ពុជាបានកំណត់គោលដៅ ប្រែក្លាយខ្លួនឱ្យទៅជារដ្ឋាភិបាល​ឌីជីថល នៅឆ្នាំ២០៣៥។  ចំណុចចាប់ផ្តើម ជាមូលដ្ឋានដែលមិនអាចខ្វះបាន ក្នុងការកសាងរដ្ឋាភិបាលឌីជីថលនេះ ក្នុងការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័នជាតិ។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បើតាម​លោក ជា វ៉ាន់ដេត បច្ចុប្បន្នក្រសួងប្រៃសណីយ៍ កំពុងពិភាក្សាជាមួយក្រសួងមួយចំនួន ក្នុងការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័ននេះ។ លោកបញ្ជាក់ថា គោលការណ៍នៃការបង្កើតអង្គភាពបដិវត្តកម្មឌីជីថលនេះ នឹងចេញជារូបរាងនៅដើមឆ្នាំ២០២៤។ «ឥឡូវ! យើងកំពុងតែរៀបចំអនុក្រឹត្យសុំគោលការណ៍សម្រេច ពីរដ្ឋាភិបាលទាំងមូល ដើម្បីឱ្យក្រសួ...
article_9939.txt
ភ្នំពេញ៖ បង្កង​កណ្ដូប​ ដែល​ពលរដ្ឋភាគច្រើន​ស្គាល់​ថា​បង្កង​ប៉ាក​ ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន​ ៤៥គីឡូក្រាម​។ កញ្ញា​ អ៊ឹម​ រចនា​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ បញ្ជាក់នៅព្រឹកថ្ងៃទី១៧​ កញ្ញានេះថា​ នេះជា​ការ​នាំចេញវារីរស់លើកដំបូង​ទៅ​ប្រទេសចិន​ តាម​រយៈ​ជើងហោះហើរ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖ ជំនួបរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យក្រសួងកសិកម្ម ត្រូវបានធ្វើឡើងមុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជល ផលក្រោមគម្រោង CAPFish នៅរាជធានី ខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ធំ និងសៀមរាប។ កញ្ញា អ៊ឹម រចនា បានរៀបរាប់ថា បរិមាណបង្កបកណ្តូ...
article_994.txt
ប៉ូលិសហុងកុង បានប្រកាសថា សារធាតុកូកាអ៊ីន ចំនួន ៧០០គីឡូក្រាមត្រូវបានរឹបអូស នៅថ្ងៃទី៤ ខែមេសា។ នេះគឺជាចំនួនច្រើនបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។
ក្នុងវិបត្តិកូវីដ-១៩ ក្រុមឈ្មួញរកស៊ីផ្លូវងងឹតមួយចំនួន បាននាំចូលគ្រឿងញៀន និងសារធាតុញៀនផ្សេងទៀតចូលមកហុងកុងដោយខុសច្បាប់ តាមរយៈការដឹកជញ្ជូនផ្លូវទឹក ជាជាងតាមផ្លូវអាកាស។ បើប៉ូលិសហុងកុង សារធាតុកូកាអ៊ីន ដែលចាប់បានចំនួន ៧០០គីឡូក្រាមនេះ មានតម្លៃប្រមាណជិត ១២០លានដុល្លារឯណោះ។ ដំបូងឡើយអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ នៅក្នុងសង្កាត់Fo...
article_9940.txt
​ចំនួន​អ្នកទេសចរបរទេសដែល​ចូលមកកម្សាន្តនៅ​កម្ពុជាបាន​កើន​ជា​លំដាប់ ក្រោយ​​វិបត្តិ​ ​ជំងឺ​កូ​វីដ​-១៩។ ជាក់ស្តែង​រយៈពេល៨ខែមកនេះ មាន​ភ្ញៀវ​ជិត៥០ម៉ឺន​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ដោយទទួលបាន​ថវិកា​ប្រមាណ២៣លាន​ដុ​​ល្លារ​។ នេះ​បើតាមសេចក្តីប្រកាសរបស់​គ្រឹះស្ថាន​អង្គរ​។​
​គ្រឹះ​ស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា​ ដល់​ខែសីហា​ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៤៩៨ ៥១៣ ​នាក់។ ចំនួននេះ កើន ដល់ ៣៥០,៨៦​ ភាគរយ​ ធៀប​នឹងគ្រាដូចគ្នាកាល​​ឆ្នាំ​ ២០២២​។ ចំណែក​ថវិកា​ដែល បាន​ពី​ការលក់​សំបុត្រឱ្យភ្ញៀវទេសចរបរទេស​វិញ គឺបាន ២៣,០៩​ លាន​ដុល្លារ កើន ៤១៩,៥៨​ ភាគរ...
article_9941.txt
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ កម្ពុជា-ថៃ គ្រោងដាក់ឱ្យដំណើរការនូវប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលរដ្ឋចំណាកស្រុក នៅឆ្នាំ២០២៤។ ការត្រៀមអនុវត្តនូវប្រព័ន្ធផ្ញើនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ បានជោគជ័យលើការធ្វើសមាហរណកម្មនៃប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ឆ្លងព្រំដែន នាពេលកន្លងមក។
នៅចំពោះមុខ លោកCherdkiat Atthakor ឯកអគ្គរាជទូត​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា នាថ្ងៃទី៤តុលា លោកស្រី ជា សិរី បានលើកឡើងអំពីការអនុវត្តប្រព័ន្ធផ្ញើប្រាក់សម្រាប់ពលករចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃ និងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មានឥណទានអ្នកប្រើប្រាស់។ ក្នុងនោះ ធនាគារកណ្តាលរវាងប្រទេសទាំងពីរ សម្រេចដាក់ឱ្យដំណើរការប្រព័ន្...
article_9942.txt
វិស័យឯកជនរបស់អ៊ីតាលី កំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា ​លើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។ ការស្វែងរកកិច្ចសហការនេះ គឺសំដៅដល់ការបង្កើនទំហំពាណិជ្ជកម្ម រួមទាំងការវិនិយោគទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
គណៈប្រតិភូអ៊ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។ លោក​ VALENTINO VALENTINI ដែលជាអនុរដ្ឋមន្ត្រីក្រសួងសហគ្រាស​ និង ការផលិតនៅអ៊ីតាលី ​បានថ្លែងបែបនេះ​នៅចំពោះមុខលោកស្រី តឹករ៉េត កំរង...
article_9943.txt
ដើម្បីពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានប្រសិទ្ធភាព​ និង ត្រឹមត្រូវស្របច្បាប់ និងលិខិតបទដ្ឋានគិតយុត្តស្តីពីពន្ធដារ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ដល់អ្នកប្រកបអាជីវកម្មទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវចេញវិក្កយបត្រធម្មតាឱ្យអតិថិជន រាល់សកម្មភាពទិញ-លក់ទំនិញ។ លោកប...
ការតម្រូវឱ្យអនុវត្តបែបនេះ ក៏ព្រោះតែកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មើលឃើញសហគ្រាសមួយចំនួន ដែលមានសកម្មភាពអាជីវកម្មផ្គត់ផ្គង់ទំនិញ មានលក្ខណៈលក់រាយច្រើនមុខនូវទំនិញមានតម្លៃទាប និងមានប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេសសហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស មិនទាន់អនុវត្តការចេញវិក្កយបត្រធម្មតាទៅឱ្យអ្ន...
article_9944.txt
កម្ពុ​ជា​ គឺមា​ន​សក្តា​នុ​ព​ល ​និ​ង​មានសេដ្ឋកិច្ចកំពុ​​​ង​​រី​កលូ​​តលា​ស់​ទៅ​មុ​ខ​យ៉ាងល្អ​​ប្រសើ​រ​។ ​​​ នេះជាការកត់សម្គាល់របស់លោក ​ក្លូស ស្វប់ (K​l​au​s Schwab) ស្ថាប​និ​ក ​និ​ង​ជា​ប្រធា​ន​​ប្រ​តិ​​បត្តិ​វេ​ទិ​កា​សេដ្ឋ​កិ​ច្ច​ពិ​ភ​ពលោ​ក ​(​Wo​r​l​d​ ​E​conomic Forum)។
ស្ថា​បនិក​ WEF បានលើកឡើងបែប​នេះនៅចំពោះមុខសម្តេ​ច​នាយ​ក​រ​ដ្ឋម​ន្ត្រីហ៊ុ​ន​ ​ម៉ា​ណែត​ ​​ក្នុ​ង​អំ​ឡុ​ង​កិ​ច្ច​ប្រ​ជុំកំ​ពូ​លអា​ស៊ា​នលើ​កទី​៤​៣​​ និ​ងកិច្ចប្រ​ជុំ​កំពូ​​ល​ពាក់​ព័​ន្ធ​​​ នៅ​រ​ដ្ឋធា​នី​ហ្សា​ការ​តា​ ប្រទេស​ឥ​ណ្ឌូ​ណេស៊ី​ នា​ថ្ងៃទី​​​៦​ក​ញ្ញា​។​ ​ យោ​ង​តាម​ល​ទ្ធ​ផ​លនៃ​​​ជំ​នួ​បនេះ ​​លោកក្លូ​ស​ ស្វ​ប់ ​បា​នថ្ល...
article_9945.txt
ក្រុមហ៊ុន Cambodian Transmission II Co., Ltd (CTL II) បោះទុន៩២,២លានដុល្លារ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅ ខេត្តក្រចេះ។ គម្រោងនេះ​ត្រូវបាន​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុន នាថ្ងៃទី៧កញ្ញា ឆ្ន...
CDC បានបញ្ជាក់ថា ក្រុមហ៊ុន​ CTL II នឹងអភិវឌ្ឍថាមពលអគ្គិសនីលើកម្រិតតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។​ ការសម្រេចអភិវឌ្ឍថាមពលអគ្គិសនីរបស់ក្រុមហ៊ុននេះ បានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការសាកល្បងទទួលបានជោគជ័យកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ CTL II ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយLeader Energy។ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព...
article_9946.txt
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលលើកទី៣ ភាគីតំណាងកម្មករនិយោជិត បានដាក់តួលេខ ២១៥ដុល្លារ ខណៈភាគីនិយោជក ដាក់ត្រឹមតែ២០១ដុល្លារប៉ុណ្ណោះ សម្រាប់ប្រាក់ខែគោលកម្មកររោងចក្រកាត់ដេរ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កិច្ចប្រជុំលើកទី៣នេះ ប្រើពេលអស់រយៈពេល៤ម៉ោង ដើម្បីចរចា ដោយមានបីភាគីចូលរួម គឺតំណាងរដ្ឋាភិបាល តំណាងកម្មករនិយោជិត និងតំណាងភាគីនិយោជក។ ភាគីតំណាងនិយោជក និងកម្មករនិយោជិត បានលើកហេតុផល និងបង្ហាញគោលជំហរដោយវិជ្ជាជីវៈ និងមានភាពចាស់ទុំជុំវិញសំណើររបស់ពួកគេ។ ជាលទ្ធផល ភាគីតំណាងកម្មករ បានស្នើសុំដំឡើង១៥ដុល្លារ ហើយភាគីនិយោជកសុំដំឡើង១ដុល្...
article_9947.txt
ចាប់ពីពេលទៅ ពលរដ្ឋដែលចង់ប្រកបអាជីវកម្មនានា នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពុំចាំបាច់ស្នើសុំច្បាប់អនុញ្ញាតនៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៀតនោះទេ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣កញ្ញា ឆ្នាំ២០២៣។​
បើតាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ការប្រកបអាជីវកម្មរបស់ពលរដ្ឋដែលពុំចាំបាច់សុំការអនុញ្ញាត ឬបន្តសុពលភាពពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ​ទៀតនោះ មានប្រភេទអាជីវកម្មសិល្បៈសូនរូប ការលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរ។ សម្រាប់អ្នកប្រកបរបរកាត់សក់បុរស អ៊ុតសក់ លម្អក្រចក និងសម្អាងការតម្លៃក្រោម១០០០ដុល្លារ ​​ក៏ពុំចាំបាច់សុំការអនុញ្ញា...
article_9948.txt
ធនាគារជាតិនៃកម្ពុជា ត្រៀមបញ្ចេញលុយ ៣០លានដុល្លារទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល តាមរយៈការដាក់ដេញថ្លៃជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់នៅកម្ពុជាទាំងអស់។ លុយ៣០លានដុល្លារនេះ នឹងត្រូវដាក់ដេញថ្លៃជាដំណាក់កាល។ ពោល គឺថ្ងៃទី២៧កញ្ញា ធនាគារជាតិ​ នឹងបញ្ចេញ១៥លានដុល្លារ រីឯ១៥លានទៀត ត្រូវបញ្ចេញ នៅថ្ងៃទី២៩កញ្ញា...
ការត្រៀមបញ្ចេញលុយ៣០លានដុល្លារទៀតនេះ គឺធ្វើឡើងបន្ទាប់ពីធនាគារជាតិបានបញ្ចេញលុយអស់៨០លានដុល្លារហើយ ក្នុងការអន្តាគមន៍លើទីផ្សារអត្រាប្តូរប្រាក់​ ដើម្បីរក្សាតម្លៃប្រាក់រៀល ចាប់ថ្ងៃពីទី៦កញ្ញា ឆ្នាំ២០២៣ មក។ ធនាគារជាតិ ប្រើយន្តការស្រូបយកប្រាក់រៀលពីទីផ្សារ បែបនេះ ក្នុងគោលដៅជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញន...
article_9949.txt
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ណែនាំឱ្យកសិករចាប់យកឱកាសលក់ចេញស្រូវដោយភាពប្រុងប្រយ័ត្ន ក្នុងបរិបទតម្លៃអង្ករលើទីផ្សារអន្តរជាតិកើនឡើង។ ដ្បិតបច្ចុប្បន្ន ​ស្រូវបានតម្លៃខ្ពស់ តែ លោក មិនលើកទឹកចិត្តឱ្យនាំគ្នាបង្កើនផលិតកម្ម រហូតដល់លើសតម្រូវការនោះទេ។
លោក ឃឹម ហ្វីណង់ បានសរសេរតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី៧ ខែកញ្ញាថា មួយរយៈនេះ តម្លៃស្រូវបានកើនឡើងគួរឱ្យគត់សម្គាល់ បណ្ដាលមកពីបម្រែបម្រួលនៃតម្រូវការទីផ្សារស្រូវអង្ករ ក្នុងតំបន់។ នាពេលនេះ កសិករគួរចាប់យកឱកាស ដោយប្រុងប្រយ័ត្ន និងឱ្យទាន់ពេលវេលា តែមិនគួរនាំគ្នាបង្កើតផលិតកម្ម រហូតនាំឱ្យលើសតម្រូវការទីផ្សារនោះទេ ព្រោ...
article_995.txt
លោក ចូ បៃឌិន (Jo Biden) បានចូលកាន់តំណែងផ្លូវការជាប្រធានាធិបតីអាមេរិកទី៤៦របស់សហរដ្ឋអាមេរិក បន្តពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ តាមកំណត់ត្រាកន្លងមក លោកគឺជាប្រធានាធិបតីទី១៥ដែលមានប្រវត្តិជាអនុប្រធានាធិបតី។
លោក ចូ បៃឌិន ក៏ដូចជា លោក George H.W. Bush ជាដើម បានកាន់ឡើងកាន់តំណែងតាមរយៈការបោះឆ្នោត តែក្រៅពីនោះ មានដូចជា លោក John Tyler, Millard Fillmore, Andrew Johnson, Chester A. Arthur, Theodore Roosevelt, Calvin Coolidge, Harry S. Truman និង Lyndon B. Johnson បានកាន់តំណែងបន្តពីប្រធានាធិបតីដែលបានទទួលមរណភាព រីឯលោក Gerald Ford កាន់...
article_9950.txt
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់យកខេត្តតាកែវទាំងមូល ធ្វើជាគំរូនៃការអនុវត្តគម្រោង​អភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន។ លោក បានអះអាងថា ការអនុវត្តគម្រោងនេះ ​គឺជាទិសដៅមួយនៃការកសាងពលរដ្ឋឌីជីថល​ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។​
«នៅសប្តាហ៍ក្រោយ ខ្ញុំនឹងទៅសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅស្រុកបាទី ហើយចេញពីស្រុកបាទី ខ្ញុំនឹងយកខេត្តតាកែវទាំងមូល ធ្វើជាគំរូ[នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល]។ ធ្វើបានល្អហើយ បានយើងរុញចេញខេត្តផ្សេងៗទៀត»។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះក្នុងពិធីដាក់ឱ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលរបស់ក្រសួងប្រៃសណីយ៍ ជាមួយសាកលវ...
article_9951.txt
សម្ដេច ហ៊ុន ម៉ាណែត មើលឃើញការងាររបស់មន្ត្រីប្រមូលពន្ធខ្លះ មានភាពជាន់គ្នា ។ ដូច្នេះប្រមុខរដ្ឋាភិបាល បញ្ជាឱ្យលោក គង់ វិបុល អគ្គនាយកពន្ធដារ រៀបចំយន្តការប្រមូលពន្ធឱ្យប្រសិទ្ធភាពឡើងវិញ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី៣ តុលា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារប្រមូលពន្ធ មានលក្ខណៈសាំញាំច្រើន ដូច្នេះត្រូវសម្រួលនីតិវិធីខ្លះ ដើម្បីងាយស្រួលដល់វិស័យឯកជន។ «សូមពិនិត្យរៀបចំយន្តការឱ្យមានប្រសិទ្ធិភាព កុំឱ្យជាន់គ្នា កុំឱ...
article_9952.txt
ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានកសិករមួយចំនួនបានបង្ហោះសារត្អូញត្អែរពីតម្លៃស្រូវ ដែលបានធ្លាក់ចុះវិញ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្រូវពិតជាបានធ្លាក់ថ្លៃបន្តិចមែន ប៉ុន្តែ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល។
តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញា អ៊ឹម រចនា នៅថ្ងៃទី៧ ខែកញ្ញា បានបញ្ជាក់ថា នៅសប្ដាហ៍នេះ តម្លៃស្រូវធ្លាក់ចុះមកត្រឹម ១ ១០០រៀលទៅ ១ ២០០រៀលក្នុងគីឡូក្រាម ធៀបនឹងប៉ុន្មានសប្ដាហ៍មុនស្រូវអាចលក់បានជាង១ ៣០០រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា ក្នុងតម្លៃនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល ដ្បិតមិនបានច្រើនដូចប៉ុន្មានសប្ដាហ៍មុន។ ជា...
article_9953.txt
ក្រុមហ៊ុន China Huaneng Group បានសម្រេចនូវសមិទ្ធផលជាច្រើននៅកម្ពុជា តាមរយៈគម្រោងវិនិយោគលើគម្រោងវារីអគ្គិសនី។ ជាពិសេស គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ ធានាបាននូវបរិស្ថានល្អ។ សម្តេច ហ៊ុន ម៉ាណែត បានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន​​កន្លងមកនេះ ហើយក៏ ស្វាគមន៍ចំពោះការ...
សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមហ៊ុនមួយនេះ ជួយសិក្សាបន្ថែមអំពីការពង្រីកការតបណ្តាញអគ្គិសនីឱ្យកាន់តែទូលំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង​និងជួយអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយ​ ជាដើម។ ជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើ...
article_9954.txt
សល់ជាង៣ខែទៀតប៉ុណ្ណោះ  អគ្គនាយកដ្ឋានពន្ធដារ នឹង​អនុវត្ត​ពន្ធលើចំណេញ​មូលធន ចំនួន២០ភាគរយ។​ ការប្រមូលពន្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី១មករា ឆ្នាំ២០២៤ទៅ បន្ទាប់ពីរដ្ឋាភិបាលពន្យារពេល អស់៣ឆ្នាំ ក្នុងការអនុវត្តពន្ធប្រភេទនេះ ព្រោះតែការឆ្លងរីករាលនៃជំងឺកូវីដ-១៩។
«យើងខ្ញុំបានត្រៀមខ្លួនរួចហើយ ក្នុងការដាក់ឱ្យអនុវត្តនូវពន្ធនេះ[ពន្ធចំណេញមូលធន]»។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ ថ្លែងបែបនេះក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី ការយល់ដឹងអំពីពន្ធដារ នាព្រឹកថ្ងៃទី១៥កញ្ញានេះ ដោយបញ្ជាក់ថា ការអនុវត្តពន្ធនេះ គឺមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា​ ដែលកំពុងជាប់គាំងឡើយ។ ​​​ បើតាមល...
article_9955.txt
«ខ្ញុំជឿជាក់ថា ប្រទេសជាសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារសំខាន់ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន ដែលអះអាងថា អាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ច ដើម្បីបង្ហាញពិភពលោកថា...
ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ នៅទីក្រុងណាននីង ប្រទេសចិន សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា អាសិប (RCEP) នៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក មានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និ...
article_9956.txt
ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ២០២៣ ​ឱ្យបានមុនថ្ងៃទី១ ខែតុលា ដើម្បីចៀសវាងនូវទណ្ឌកម្មរដ្ឋបាល។ នេះការក្រើនរំលឹកជាលើកទីបីហើយ របស់អគ្គនាយកដ្ឋានពន្ធ បន្ទាប់ពីសង្កេតឃើញម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទនេះនៅឡើយ។
សល់ពេលត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ! ការប្រកាសពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ ខណៈមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ នេះបើយោងតាមសេចក្តីជូនដំនណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩កញ្ញា។ ដើម្បីជំរុញការប្រមូលពន្ធប្រភេទនេះឱ្...
article_9957.txt
រដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារទី១០ ខែតុលា នេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២៨។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកម្លាំងចលករដ៏ធំរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់សេដ្ឋកិច្ចជាតិ ហើយការចុះបញ្ជីអ្នកទាំងនោះ នឹងនាំឱ្យរដ្ឋជួយកាន់តែចំគ...
របាយការណ៍បង្ហាញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធរួមចំណែកបង្កើតការងារប្រមាណ៧០ភាគរយនៅលើពិភពលោក។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលគិតគូយ៉ាងខ្លាំងចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបរតូចតាច និងអ្នកក្រុមងាយរងគ្រោះ ដោយសារការប៉ះពាល់សេដ្ឋកិច្ច អតិផរណា និងវិបត្តិផ្សេងៗ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងអណត្តិទី៧នេះ រដ្...
article_9958.txt
ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។
តាមគម្រោងរបស់ NBC ការដេញថ្លៃប្រាក់ ២៥លានដុល្លារទៀត នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ គឺប្រាក់ ១០លានដុល្លារនឹងត្រូវដាក់ដេញថ្លៃ នៅថ្ងៃទី១០ កញ្ញា និងប្រាក់ ១៥លានដុល្លារ នឹងដាក់ឱ្យដេញថ្លៃ នៅថ្ងៃទី១៥ កញ្ញា។ ប្រាក់រៀល កំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ ចំណែកប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភ...
article_9959.txt
ភ្នំពេញ៖ បច្ចុប្បន្ន​​ មានពលរដ្ឋជាង១០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ និងបញ្ចាំ​។ នេះជាការលើកឡើងរបស់លោក ជូ វណ្ណៈ ​អគ្គនាយក នៃនិយ័តករអចលនវត្ថុ និងបញ្ចាំ ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុង ធ្វើការជាមួយម្ចាស់បុរី ដើម្បីរកដោះស្រាយជូនពលរដ្ឋ ដែលផ្ទះត្រូវបានម្ចាស់បុរីរឹបអូសយកទៅវិញ។​
«ពលរដ្ឋជាង១០០០នាក់ ដែលដាក់បណ្តឹងមកយើង ពេលនេះក្រុមការងារ​កំពុងពិនិត្យ​ និង ធ្វើការជាមួយម្ចាស់បុរីដែលរឹបអូសផ្ទះ ពីពលរដ្ឋទាំងនោះ»។ លោក ជូ វណ្ណៈ ថ្លែង យ៉ាងខ្លីបែបនេះ ​ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) នាព្រឹកថ្ងៃទី៨កញ្ញា ដោយពុំទាន់កំណត់រយៈពេលណាមួយ ដើម្បីសម្រេចនូវដំណោះស្រាយ សម្រាប់ភាគីម្ចាស់បុរី និងម្ចាស់ផ្ទះ ឡើយ។ អត្ថបទទា...
article_996.txt
យ៉ាងហោចណាស់​មនុស្ស​១២​នាក់​ទៀត បាន​បាត់​បង់ជីវិត​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៣ ខែមីនា​។ ខណៈ​បាតុកម្ម​នៅតែ​ធ្វើឡើង​ទោះ​មានការ​បង្ក្រាប​ចាស់ដៃ​ពី​សំណាក់​កម្លាំង​សន្តិសុខ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ស្រមោល​ដែល​កំពុង​ភៀសខ្លួន ក៏​ប្រកាស​ការតស៊ូ​មួយ​ដើម្បី​បញ្ចប់​របប​យោធា និង​ទៅ​បង្កើត​រដ្...
​បាតុកម្ម​ប្រឆាំង​របប​សឹក​មី​យ៉ាន់​ម៉ា នៅតែ​សន្ទុះ​ខ្លាំង​នៅ​ទូទាំងប្រទេស បើទោះជា​កម្លាំង​សន្តិសុខ​ប្រើ​វិធីសាស្ត្រ​កាន់តែ​ហិង្សា​ក្នុងការ​បោសសម្អាត​ក្ដី​។ បាតុករ​យ៉ាងតិចណាស់​១២​នាក់ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​នៅ​ទីក្រុង​នានា​របស់​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៣ ខែមីនា​។ សាក្សី​ជា...
article_9960.txt
រដ្ឋាភិបាលសម្ដេច ហ៊ុន ម៉ាណែត បានសន្សំថវិកាជាតិ២០០លានដុល្លារ ពីការព្យួរចំណាយលើគម្រោងផ្សេងៗ ដែលមិនទាន់ជាតម្រូវការចំបាច់។ សម្ដេច អះអាងបែបនេះ នៅក្នុងពិធីប្រារព្ធគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព»  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
«គម្រោងខ្លះ មិនចាំបាច់លុបវាទៅ យកលុយហ្នឹងបង្វែរ ទៅអ្វីដែលសំខាន់ ហើយប្រើឲ្យអស់លទ្ធភាព នូវអ្វីដែលយើងមាន »។ នេះជាការលើកឡើងរប​ស់សម្ដេច ហ៊ុន ម៉ាណែត ដែលដឹកនាំរដ្ឋាភិបាលបានជាង១ខែ បើគិតចាប់ពេលស្បថចូលកាន់តំណែង កាលពីថ្ងៃទី២២ សីហា។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គម្រោងមួយចំនួន ដែលស្ថិតនៅក្នុងការសិក្សា ហើយមិនទាន់ជាតម្រូវការចាំបា...
article_9961.txt
កម្ពុជាកំពុងធ្វើដំណើរចាកចេញពីដុល្លារូបនីយកម្មដោយសន្សឹមៗដើម្បី​ឱ្យការចាកចេញនេះ​ មានប្រសិទ្ធភាព និងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច។​ បណ្ឌិត ស្រ៊ុន សុភ័ក្ត្រ ដែលជាសាស្រ្តាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មើលឃើញថា បើមាន​​ការបើកបៀវត្សជា«ប្រាក់រៀល»កាន់តែច្រើននោះវាក៏ជំរុញការចរាចរប្រាក...
«ដូច្នេះយើងអាចជំរុញឱ្យមានការបើកបៀវត្សជាប្រាក់រៀលដល់បុគ្គលិកនៃសហគ្រាសធុនតូច និងមធ្យម។ កាលណាបុគ្គលិកទទួលបានចំណូលជាប្រាក់រៀល នោះគាត់នឹងចាយវាយជាប្រាក់រៀល! កាលណាគាត់ចាយជាប្រាក់រៀល នោះគាត់នឹងសន្សំជាប្រាក់។​ ហេតុដូចនេះហើយធ្វើឱ្យទំហំនៃការប្រើប្រាស់ប្រាក់រៀល នឹងកាន់តែធំនៅក្នុងសេដ្ឋកិច្ចរបស់យើង។ ការធ្វើបែបនេះ គឺមានប្រសិទ្ធភាព ជា...
article_9962.txt
ធនាគារជាតិនៃកម្ពុជា​ ប្រកាសត្រៀមចាត់វិធានការដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់លើផ្សារ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រាក់ដុល្លារអាម៉េរិក ឡើងថ្លៃគួរឱ្យកត់សម្គាល់​ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
បើតាមធនាគារជាតិ ហេតុផលចម្បងដែលធ្វើឱ្យលុយរៀលចុះថោក នាពេលបច្ចុប្បន្ន ដោយសារតែកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារនាថ្ងៃទី២៩សីហានេះ​បានបញ្ជាក់ថា កត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្...
article_9963.txt
ការបញ្ចេញសន្ទនីយភាពជារៀលរបស់ធនាគារជាតិនៃកម្ពុជា ដល់​ប្រព័ន្ធធនាគារ​និងមីក្រូហិរញ្ញវត្ថុ​​ ​ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា(LPCO) បានកើនដល់៨៣,៨ភាគរយ ក្នុងឆមាសទី១។ ធនាគារជាតិធ្វើបែបនេះ គឺដើម្បីបំពេញប្រាក់រៀលនៅលើទីផ្សារ​។​
ការចេញផ្សាយមូលបត្រអាចជួញដូរបាន(NCD)ទាំងជារៀល និងជាដុល្លារ​ មានការធ្លាក់ចុះ ខណៈការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា(LPCO) មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ទៅវិញ។ របាយការណ៍របស់ធនាគារជាតិបានបង្ហាញថា ក្នុងឆមាសី១ ឆ្នាំ២០២៣ ការចេញផ្សាយ NCD ជារៀល បានថយចុះ១៥,២ភាគរយ ដោយមកនៅត្រឹមទឹកប្រាក់៥,៩ទ្រីលា...
article_9964.txt
NIO ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិនត្រូវបានគេស្គាល់ជាជាគូប្រជែងជាមួយក្រុមហ៊ុន​Tesla បានកត់ត្រាការខាតបង់ជាង ៨៣០លានដុល្លារនៅត្រីមាសទីពីរ។ ទំហំនៃការខាតបង់នេះ ស្មើនឹងពីរដងធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការចែកចាយរថយន្តបានថយចុះ។
នៅថ្ងៃទី២៩ ខែសីហា ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ចិន NIO បានកត់ត្រាការខាតបង់សុទ្ធនៅត្រីមាសទីពីរចំនួន ៦,០៦ពាន់លានយ័ន (៨៣១លានដុល្លារ)។ តួលេខនេះមានទំហំធំជាងការព្យាកររបស់អ្នកវិភាគដែលមានចំនួន ៤,៧៣ពាន់លានយ័ន ហើយស្មើនឹងទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលបានធ្លាក់ចុះ ១៤,៨ភាគរយមកនៅត្រឹម ៨,៧៧ពាន់លានយ័ន (១,២ពាន់លានដុ...
article_9965.txt
សៀមរាប៖ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញរួចមក ការប្រកួតពានរង្វាន់សហគ្រិនស្រ្តី​ឆ្នើម​ឆ្នាំ២០២៣ បានរកឃើញម្ចាស់ជ័យលាភីហើយ នោះគឺកញ្ញា សឿន សុខភត្រា មកពីអាជីវកម្ម សិប្បកម្មតម្បាញសួស្ដី បានឈ្នះពានរង្វាន់នេះ។
«អារម្មណ៍រំភើប ពេលដឹងលទ្ធផលនោះមិនដឹងថារត់អោបអ្នកណា ចង់ទឹកភ្នែកអីផង ព្រោះអត់នឹកស្មានថាយើងអាចធ្វើបាន»។ នេះជាការលើកឡើងរបស់កញ្ញា សឿន សុខភត្រា ជាម្ចាស់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣។ ការប្រកួតនេះ សុភត្រា មានពេលមួយខែប៉ុណ្ណោះ ដើម្បីរៀបចំ និងត្រៀមខ្លួនឡើងប្រកួត។ ការហ្វឹកហាត់បានត្រឹមត្រូវ និងរៀនពីចំណុចកែលម្អរបស់គ្រូបង្វឹ...
article_9966.txt
«មានការអ្វីត្រូវរត់រកគ្នាដើម្បីសួរនាំ កុំអាងស្អីបង្ហោះហ្វេសប៊ុក»។ លោក ថោ​ង ខុន​  ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានផ្តាំ​បែបនេះ នៅចំពោះមុខរដ្ឋមន្ត្រី និងមន្ត្រីទេសចរណ៍ប្រមាណ៤០០នាក់ ក្នុងពិធីសំណេះសំណាលមួយដែលធ្វើឡើងនៅទីស្តីការក្រសួង​ នាព្រឹកថ្ងៃទី២៥សីហា។
បើតាមអតីតរដ្ឋមន្ត្រីក្រសួងទេសរចណ៍រូបនេះ ការយកបញ្ហាណាមួយទៅបង្ហោះលើហ្វេសប៊ុក​ គឺគ្មានផលចំណេញ ឬ រកបានដំណោះស្រាយណាល្អ ជាងការជជែកគ្នា​ ឬសួរនាំគ្នាដោយ​ផ្ទាល់នោះទេ។ «បង្ហោះរឿងបែកហើយ[នៅលើហ្វេសប៊ុក] បាននាំគ្នាបកស្រាយ រឿងហ្នឹងគឺអត់ល្អទេ»។ លោក​ ថោង​ ខុន បាននិយាយយ៉ាងដូច្នេះ ហើយស្នើសុំឱ្យមន្ត្រី​ទេសចរណ៍គ្រប់លំដាប់ថ្នាក់ កុំធ្វើរឿងប...
article_9967.txt
«ខ្ញុំសន្យាបន្តដឹកនាំថែរក្សា ក្រុមគ្រួសារពាណិជ្ជកម្មជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ មានសំឡេងតែមួយ នៅលើគ្រប់សមរភូមិពាណិជ្ជកម្ម ទោះត្រជាក់ ទោះក្តៅ ទោះសមរភូមិធំឬតូច»។ រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី លោកស្រី ចម និម្មល បានអះអាងបែបនេះចំពោះ លោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥សីហា។​
ក្នុងពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល​ បាន​ថ្លែងអំណរគុណ និង​អបអរសាទរ​​ចំពោះ លោក ប៉ាន សូរ​ស័ក្តិ សមាជិក​រដ្ឋសភា និង​ទទួលយក​គំរូ​វីរភាព តាមរយៈ​ស្នាដៃ និង​សមិទ្ធផល ដែល​សម្រេចបាន​ក្នុង​អាណត្តិ​កន្លងមក។ លោកស្រី បញ្ជាក់ថា ​សមិទ្ធផល​ទាំងនេះ​ បាន​ក្លាយជា​មូលដ្ឋានគ្រឹះ និង...
article_9968.txt
កម្ពុជា​ បន្តឱ្យមានការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ខណៈរដ្ឋាភិបាលប្រទេសមួយនេះ​ បានបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលផ្ទៃសមុទ្រប៉ាស៊ីហ្វិក​ តាំងពីថ្ងៃទី២៤សីហា មក។​  បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មូលហេតុដែលកម្ពុជា​មិនបិទការនាំចូលគ្រឿងសមុទ្រនេះ ក៏ព្រោះតែជប៉ុន...
ជាងមួយសប្តាហ៍ហើយ ដែលជប៉ុនបានបង្ហូរទឹកសំណល់វិទ្យុសកម្មនៅFukushima ចូលសមុទ្រ។ ដ្បិត​មានប្រតិបត្តិភ្លាមៗពីរដ្ឋាភិបាលប្រទេសចិន ដោយហាមនាំចូលគ្រឿងសមុទ្រពីជប៉ុនក្តី ប៉ុន្តែមកទល់ពេលនេះ​ មិនមានស្ថាប័នអន្តរជាតិណាមួយ ជាពិសេសអង្គការពាណិជ្ជកម្មពិភពលោក(WTO) ក៏ដូចជាអង្គការសុខាភិបាលពិភពលោក (​WHO) ចេញសេចក្តីប្រកាសអ្វីអំពីហានិភ័យ ឬផលប៉ះ...
article_9969.txt
ការប្រមូលចំណូលជាតិរបស់រដ្ឋាភិបាល​ក្នុងឆមាសទី១ សម្រេចបាន១៤ ២០២ ០៦៧ លានរៀល(ប្រមាណ ​៣ ៥០០លានដុល្លារ)។ ចំណូលនេះ ស្មើនឹង៥០,៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ដែលមានសន្ទុះយឺតជាង ៧,៥ពិន្ទុ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងជួបបញ្ហាប្រឈម និង ហានិភ័យច្រើន លើការប្រមូលចំណូល ជាពិសេសការប្រមូលចំណូលមូលធនថវិការដ្ឋ ន...
ផ្អែកតាមលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ចចេញផ្សាយជាសាធារណៈនាថ្ងៃទី៤សីហា ការអនុវត្តប្រមូលចំណូលរបស់អគ្គនាយកពន្ធដារ ដែលជាប្រភពចំណូលដ៏ធំរបស់ជាតិនោះ មិនមានជាបញ្ហាចោទឡើយ។ ក្រសួងសេដ្ឋកិច្ច វាយតម្លៃថា ការប្រមូលរបស់អគ្គនាយកដ្ឋានពន្ធដារន...
article_997.txt
លោក John Magufuli ប្រធានាធិបតីតង់ហ្សានី បានទទួលមរណភាពក្នុងអាយុ៦១ឆ្នាំ កាលពីថ្ងៃពុធ ទី១៧ ខែមីនា។ នេះបើតាមការប្រកាសលោកស្រីអនុប្រធានាធិបតី Samia Suluhu Hassan តាមទូរទស្សន៍រដ្ឋ។
លោក Magufuli មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាង២សប្តាហ៍ ដោយមានពាក្យចចាមអារ៉ាមថា លោកផ្ទុកកូវីដ-១៩ ប៉ុន្តែមិនមានការអះអាងផ្លូវការឡើយ។ លោកស្រី Hassan បានបញ្ជាក់ថា ប្រធានាធិបតីខ្លួនស្លាប់ដោយសារបញ្ហាជំងឺបេះដូងលែងដើរ ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្រុង Dar es Salaam។ លោក Magufuli កើតនៅឆ្នាំ១៩៥៩ ហើយបានជាប់ឆ្នោតជាប្រធានាធិ...
article_9970.txt
សៀមរាប៖ ប្រតិបត្តិករទេសចរណ៍ភាគច្រើនបានដាក់ក្តីរំពឹងខ្ពស់លើវត្តមានព្រលានយន្តហោះអន្តរជាតិថ្មី សៀមរាប-អង្គរ ដែលនឹងអាចដឹកជញ្ជូនទេសចរគ្រប់ច្រកល្ហកមកកាន់ខេត្តសៀមរាប ដើម្បីស្ដារវិស័យ ទេសចរណ៍ខេត្តនេះឡើងវិញ។ ចំណុចនេះ ប្រធានក្រុមហ៊ុនភិវឌ្ឍន៍ព្រលាន​យន្តហោះអន្ដរជាតិ សៀមរាប-អង្គរ លើកឡើងថា ក្រុមហ៊ុននឹងខិតខំលើកិច្ចការងារនេះ តែថាចង់បា...
ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាកាស​យានដ្ឋាន​អន្ដរជាតិសៀមរាបអង្គរ​ (AIAI) លោក Lu Wei បានឱ្យដឹងថា ព្រលានថ្មីខេត្តសៀមរាប គ្រោងនឹងបើកដំណើរការនៅថ្ងៃទី១៦ តុលា។ ឆ្លើយតបនឹងសំណួរ​អ្នកសារព័ត៌មាន ថាតើក្រុមហ៊ុនមានយុទ្ធសាស្រ្តបែបណាដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ មកកាន់ព្រលានថ្មីខណៈដែលប្រតិបត្តិករទេសចណ៍បានដាក់ក្ដីរំពឹងខ្ពស់ជាមួយវត្តមានព...
article_9971.txt
លោក​ សៀ ឬទ្ធី​ ​អគ្គនាយកក្រុមហ៊ុន ​World Bridge Group បានជំរុញឱ្យវិនិយោ​គិន​ក្នុង​ស្រុក បង្វែរពីការរកស៊ីពីវិស័យដីធ្លី​ ទៅលើវិស័យដឹកជញ្ជូនវិញ ស្របពេលដែលស្ថានភាព​ជាប់​ក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចអូសបន្លាយក្នុងរយៈពេលវែង​។ បើតាមអ្នកជំនួញ​ក្នុង​វិស័យសំណង់ អចលនទ្រព្យ ដឹកជញ្ជូន និងឡូជីស្ទិករូបនេះ សព្វថ្ងៃវិស័យដឹកជញ្ជូន​កម្...
ដ្បិតតែវិស័យដឹកជញ្ជូនកំពុងមានសក្តានុពល​ ប៉ុន្តែក៏ទាមទារឱ្យមានការចូលរួមអភិវឌ្ឍ បន្ថែមពីវិនិយោគក្នុងស្រុក ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានប្រកួតប្រជែង និងទាក់ទាញ​លំហូរទុនវិនិយោគពីបរទេស។ «អ្នកផលិតសម្លឹងឃើញកម្ពុជា​ ប៉ុន្តែការផលិតផលដែល​មានភាពប្រកួតប្រជែងលើតម្លៃដើម វាអាស្រ័យទៅលើដឹកជញ្ជូន ពីព្រោះវិស័យដឹកជញ្ជូន​ពាក់ព័ន្ធ​​ទៅនឹងក...
article_9972.txt
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម អាម៉េរិកទើបតែបានប្រកាសបើកទីផ្សារជាផ្លូវការសម្រាប់ដូងវៀតណាម។ ក្រុមហ៊ុននាំចេញដូងរបស់វៀតណាមអាចនាំចេញភ្លាមៗ។
នាយកដ្ឋានការពាររុក្ខជាតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នៅថ្ងៃទី៧ ខែសីហា បានបញ្ជាក់ថា ខ្លួនទើបតែទទួលបានសេចក្តីជូនដំណឹងមួយពី US Plant Quarantine Service (APHIS) ជុំវិញការនាំចូលដូងរបស់វៀតណាម។ បើតាមលទ្ធផលនៃការវាយតម្លៃ APHIS បង្ហាញថា ដូងរបស់វៀតណាមបំពេញតាមតម្រូវការរបស់អាម៉េរិក សម្រាប់ផលិតផលកែច្នៃ និងមានហានិភ័យតិចតួ...
article_9973.txt
ក្រោមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ថ្មី ដោយតម្រូវឱ្យក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យទាំងអស់ ត្រូវតែរាយការណ៍ពីអត្តសញ្ញាណរបស់អតិថិជនដែលប្រើសាច់ប្រាក់ផ្ទាល់ ទៅកាន់និយតករឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ក្រសួងរតនាគារអាម៉េរិក។
ក្រសួងរតនាគារអាម៉េរិកនឹងប្រកាសនាពេលឆាប់ៗនេះ នូវសំណើសម្រាប់បទប្បញ្ញត្តិថ្មីមួយ ក្នុងគោលបំណងទប់ស្កាត់ការទិញផ្ទះប្រណីតដោយជនអនាមិក ដែលត្រូវបានគេលើកឡើងថា បណ្តាញលាងលុយកង្វក់ដ៏មានឥទ្ធិពល ដោយពួកប្រព្រឹត្តអំពើពុករលួយ និងភេរវកម្ម ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗទៀត។ ច្បាប់នេះនឹងតម្រូវឱ្យអ្នកជំនាញផ្នែកអចលនទ្រព្យក៏ដូចជា ក្រុមហ៊ុនធានារ៉ាប...
article_9974.txt
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី លោក សុខ សូកេន បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រមួយចំនួន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់។ សសរស្តម្ភយុទ្ធសាស្ត្រទាំងនោះមាន «បង្កើន៥ -BUILD» ជាមួយនឹងសមាសធាតុគាំទ្រដោយការងារអាទិភា...
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍​ នាថ្ងៃទី២៥សីហា លោក សុខ​ សូកេន បានរៀបរាប់ថា «បង្កើន៥-BUILD»ទាំងនោះ មានសសរស្តម្ភយុទ្ធសាស្ត្រទីមួយ៖ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិតិ្តនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជា ជាគោលដៅទេសចរ...
article_9975.txt
គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងអនុវត្តស្តង់ដារួមលើ​កិច្ចសន្យាឥណទាន និងខចែងនៃកិច្ចសន្យាឥណទានចំពោះអតិថិជនដែលមានកម្ចីក្រោម៥ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី១វិច្ឆិកា តទៅ។ ការអនុវត្តនូវស្តង់ដារួមនេះ គឺជាការផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានខ្លឹមសារដូចគ្នា​ សំដៅដល់ការធានាបាននូវកិច្ចការពារអតិថិជន តម្លាភាព និងការប្រកួតប្រជែងដោយស...
ស្ថាប័នដែលនឹងអនុវត្តស្តង់ដារួមលើ​កិច្ចសន្យាឥណទាន និងខចែងនៃកិច្ចសន្យាឥណទានចំពោះអតិថិជននេះ គឺធនាគារពាណិជ្ជ ធនាគារឯកទេស ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់​ស្តង់ដា​កិច្ចសន្យាឥណទាន ...
article_9976.txt
ធនា​គារ​ជាតិ​នៃ​កម្ពុជាបានប្រកាសដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការនូវ​ប្រព័ន្ធ​ទូទាត់​តាម QR Code ជាមួយប្រទេសឡាវ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ និង​ប្រាក់គីប ​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេសទាំងពីរ។ ការប្រកាស​នេះ ជាការអនុញ្ញាតឱ្យពលរដ្ឋដែលមានគណនីធនាគារជាប្រាក់រៀល អាចទូទាត់ថ្លៃទំនិញនិងសេវាកម្មនានា​...
បើតាមការឡើងលើករបស់​លោកស្រី ជា​ សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ក្នុងពិធីប្រកាសឱ្យដំណើរការនូវប្រព័ន្ធទូទាត់ឆ្លងដែនជាមួយឡាវ តាមQR Code នាថ្ងៃទី១៨សីហា ការដំណើរនូវប្រព័ន្ធនេះ គឺស្ថិតក្នុងដំណាក់កាលទីមួយ ​​ (KHQR scan LAOQR) ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ការទូទាត់លើថ្លៃទំនិញនិងសេវាកម្ម។ លោកស្រី ជា សិរី បានប...