text stringlengths 33 22.2k | summary stringlengths 61 956 |
|---|---|
នេះជាលើកទី ២ ដែល G-Devith និង ទេព បូព្រឹក្ស ត្រូវបានអញ្ចើញចូលរួមផ្ទាល់ពី Tommy Hilfiger សម្រាប់កម្មវិធី Fashion Week នៅទីក្រុង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងកម្មវិធីលើកនេះ យើងឃើញមានវត្តមានតារាកំពូលជាច្រើនរូបទៀត ដូចជា Felix | តារាចម្រៀងរ៉េប G-Devith និង ទេព បូព្រឹក ចេញមុខក្នុងកម្មវិធី New York Fashion Week របស់ Tommy Hilfiger ជាមួយកំពូលតារា K-pop Jisoo ពីក្រុម Blackpink នៅលើសាឡាង staten island ferry តែមួយរួមគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ |
ឆ្នាំនេះ បានប្រាកដឡើងជាលើកដំបូងសម្រាប់ផ្លេតហ្វមពេញលេញ ABA Business ដែលត្រូវបានទទួលស្គាល់ជា សេវាធនាគារអនឡាញសម្រាប់សាជីវកម្មឆ្នើមបំផុតនៅកម្ពុជា។ ចំណែកឯពានមួយទៀតសម្រាប់ ABA គឺកិត្តិនាមជា ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ និងសមត្ថភាពល... | ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ ពីទស្សនាវដ្តី International Finance។ |
តាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ខេត្តនៅតំបន់វាលទំនាប ដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥ភាគរយ។ ចំពោះខេត្តនៅតំបន់ខ្ពង់រាប ដែលមានដូចជា កំ... | ព្យុះទី១១ ឈ្មោះយ៉ាកជី(Yagi) បានថយឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andama ខណៈសម្ពាធទាប នៅគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា។ ស្ថានភាពនេះ នឹងធ្វើឱ្យកម្ពុជា មានភ្លៀងលាយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ ពីថ្ងៃទី៩-១១ ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន ទឹក និងឧតុនិ... |
រូបភាពរបស់កីឡាការិនី Cheptegei បានបង្ហាញនៅលើផ្ទាំងអេក្រង់ នៅបរិវេណទីលាន Esplanade des Invalides។ អ្នកគាំទ្រដែលបានឈរទស្សនាការប្រកួតនៅទីនោះ បាននាំគ្នាទះដៃសាទរ និងបានស្រែកហ៊ោ ដើម្បីបង្ហាញជាក្តីនឹករលឹក ការគោរព និងជាក្តីសោកស្តាយចំពោះការស្លាប់របស់ Cheptegei។ កីឡាការិនីវ័យ ៣៣ឆ្នាំ ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉... | អ្នករៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ឆ្នាំ ២០២៤ (Paris 2024) បានចាក់បញ្ជាំងផ្ទាំងរូបភាពរបស់កីឡាការិនី Rebecca Cheptegei នៅលើផ្ទាំងអេក្រង់ (LED) ដ៏ធំក្នុងទីក្រុងប៉ារីស អំឡុងពិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក នាថ្ងៃទី៨ ខែកញ្ញា ដើម្បីបង្ហាញការគោរព និងសោកស្តាយចំពោះការបាត់បង់ជីវិតកីឡារិនីម៉ារ៉... |
លោក សរ សុពុត្រា បានថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា បដា និងរូបភាព តំបន់ទេសចរណ៍នានា ក្នុងខេត្តស្ទឹងត្រែង ត្រូវបានដាក់លើផ្ទាំងប៉ាណូនៅថ្ងៃទី៩ ខែកញ្ញានេះ ដើម្បីចូលរួមបង្ហាញពីសក្តានុពលទេសចរណ៍របស់ខេត្ត។ លោក សរ សុពុត្រា បានលើកឡើងថា៖ «គំនិតនេះ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ វប្បធម៌ និងធម្មជាតិរបស់ខេត្ត។ មួយទៀត គឺចង់បង្ហាញព... | អភិបាលខេត្តស្ទឹងត្រែង បានចាប់ផ្ដើមលើកស្លាកផ្សព្វផ្សាយតំបន់ទេសចរណ៍ សារអប់រំ ពុទ្ធឱវាទ និងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នៅលើផ្ទាំងប៉ាណូធំៗ នៅតាមផ្លូវចេញ-ចូលខេត្ត និងក្រុងស្ទឹងត្រែង។-- |
បើតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភាកម្ពុជា ក្នុងគោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បី ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំង២ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្... | សម្តេចប្រធានរដ្ឋសភា កម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសចិន ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា តបតាមការអញ្ជើញ របស់ លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ |
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់ឱ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា បន្តជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា ដូចជាជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តនានារបស់ចិនឱ្យកាន់តែ ស៊ីជម្រៅបន្ថែម និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន។ ក្រៅពីនេះ លោក សុខ សូកេន ក៏ស្នើឱ្យ... | សៀមរាប៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឱ្យអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តនានារបស់ចិន លើវិស័យទេសចរណ៍ ពិសេសជំរុញទេសចរមកកម្សាន្តខេត្តសៀមរាប។ |
រដ្ឋធានីតេហេរ៉ង់កំពុងប្រឈមនឹងបញ្ហាដែលមិនមានដំណោះស្រាយ ក្រៅពីការផ្លាស់ប្តូររដ្ឋធានី។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នៅថ្ងៃទី៧ ខែកញ្ញា។ បើតាមលោក Pezeshkian ទីតាំងរបស់ទីក្រុងតេហេរ៉ង់ភាគខាងជើងនៃប្រទេសនេះ ធ្វើឱ្យទីក្រុងមិនអាចរក្សាបាននូវឋានៈជារដ្ឋធានី និងបន្តអភិវឌ្ឍលើវិស័យជាច្រើន ជាពិសេសសេ... | ប្រធានាធិបតីលោក Masoud Pezeshkian បានអះអាងថា មជ្ឍមណ្ឌលសេដ្ឋកិច្ច និងនយោបាយរបស់អ៊ីរ៉ង់ គួរតែត្រូវបានផ្លាស់ប្តូរទៅគែមឈូងសមុទ្រពែក្ស នៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗ។ |
សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ សំបុត្រចំនួនជាង ៩,៥លានសន្លឹក ត្រូវបានលក់អស់ សម្រាប់អ្នកគាំទ្រមកពីជុំវិញពិភពលោក ដែលបានចូលរួមទស្សនាការប្រកួត ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។ ចំណែកសំបុត្រចំនួនជាង ២,៥លានសន្លឹក ត្រូវបានលក់អស់សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក ដែលបានចាប់ផ្តើមការប្រកួត ពីថ្... | ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស និងកីឡាប៉ារ៉ាឡាំពិកប៉ារីស ឆ្នាំ ២០២៤ បានបំបែកកំណត់ត្រានៃការលក់សំបុត្របានច្រើនលើសលុប ក្នុងចំនួនជាង ១២លានសន្លឹក។ នេះបើតាមការប្រកាសរបស់អ្នករៀបចំ នៅថ្ងៃទី៨ ខែកញ្ញា។ |
ការចាត់វិធានការរបស់និយ័តករទាំងពីរនេះ គឺស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានការអភិវឌ្ឍបណ្តាជនខិលខួចមួយចំនួនបង្កើតក្រុមតាមបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ឬនិមិ្មត្តសញ្ញាស្ថាប័ននានា ដើម្បីបញ្ចុះបញ្ចូលពលរដ្ឋឱ្យដាក់ទុនវិនិយោគដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់និងឆាប់រហ័ស។ សេចក្តីថ្លែងការណ៍រួមរបស់ SERC... | និយ័តករមូលបត្រកម្ពុជា(SERC) និង និយ័តករទូរគមនាគមន៍កម្ពុជា (TRC) រួមគ្នាចាត់វិធានការបិទខ្ទប់គេហទំព័រមាតិកាលើបណ្តាញសង្គម និងមាតិកាផ្សព្វផ្សាយលើមធ្យាបាយទូរគមនាគមន៍ផ្សេងៗលើគម្រោងវិនិយោគណាគ្មានអាជ្ញាបណ្ណ។ ជាពិសេស គឺការផ្សព្វផ្សាយលើគម្រោងវិនិយោគពាក់ព័ន្ធវិស័យមូលបត្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ SERC និង TRC។ |
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា លោក Abdullah Almutairi បាននិយាយថា ក្រុមស្រីលង្កា បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីត្រៀមជួបកម្ពុជា ដែលជាក្រុមពិបាកទប់ទល់មួយ បន្ទាប់ពីស្មើលទ្ធផល ០-០ ក្នុងជើងទី១ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទឹកដីខ្លួន។ ចំពោះការត្រៀមខ្លួនប្រកួតជើងទី២នេះ គ្រូបង្វឹករូបនេះ គ្រាន់តែប្រាប់ថានឹងប្ដូរសមាស... | លោក Abdullah Almutairi គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្រីលង្កា នឹងបញ្ចូលសមាសភាពកីឡាករប្រកបអាជីពនៅអឺរ៉ុប ៣រូបទៀត ក្នុងការប្រកួតទល់នឹងកម្ពុជា នៃវគ្គជម្រុះជើងទី២ ពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០យប់។ លោក Felix G. Dalmas ចាត់ទុកការប្រកួតនឹងស្រីលង្កា... |
ទីភ្នាក់ងារសេវាពន្ធអាម៉េរិក (IRS) និងក្រសួងហិរញ្ញវត្ថុ បានប្រកាសនៅថ្ងៃទី៦ ខែកញ្ញាថា ពួកគេបានប្រមូលពន្ធចំនួន ១,៣ពាន់លានដុល្លារពីបុគ្គលដែលមានប្រាក់ចំណូលខ្ពស់ចាប់ពីដើមខែកញ្ញា ឆ្នាំមុន។ ក្រុមអ្នកមានទាំងនេះមិនធ្វើសេចក្តីប្រកាស ឬបង់ពន្ធគ្រប់គ្រាន់ទេ។ នេះជាលទ្ធផលចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការក្លែង... | មន្ត្រីពន្ធអាម៉េរិកបានប្រមូលពន្ធចំនួន ១,៣ពាន់លានដុល្លារបន្ថែមពីបុគ្គលដែលមានទ្រព្យសម្បត្តិច្រើននៅទីនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការក្លែងបន្លំពន្ធរបស់ក្រុមអ្នកមានក្នុងប្រទេសនេះ។ |
ការប្រឡងប្រជែងជ្រើសរើសគ្រូមត្ដេយ្យសិក្សា ក្នុងដំណាក់កាលទី១ សម្រាំងបានបេក្ខជនជាប់ចំនួន៦៣២នាក់។ បេក្ខជនទាំងនេះ នឹងត្រូវចូលរួមប្រឡងក្នុងដំណាក់កាលទី២ ដើម្បីជ្រើសយកត្រឹម ២០០នាក់ប៉ុណ្ណោះ។ វិញ្ញាសាសរសេរលើកទី២ នឹងប្រឡងលើមុខវិជ្ជាគណិតវិទ្យា និងអក្សរសាស្រ្តខ្មែរ ដែលក្នុងមួយមុខវិជ្ជាមានរយៈពេល ២ម៉ោង។ នេះបើតាមក្រសួងមុខងារសាធារណៈ។... | បន្ទាប់ពីរកឃើញបេក្ខជនជាង ៦០០នាក់ ដែលមានសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យ ក្នុងដំណាក់កាលទី២ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងវិញ្ញាសាសរសេរលើកទី២ នៅ ថ្ងៃទី១៥ ខែកញ្ញា នាសាលាភូមិន្ទរដ្ឋបាល។ |
បើតាមការបង្ហោះរបស់ សមាគមបាល់ទាត់ថៃ (FA Thailand) នៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី៧ ខែកញ្ញា ជំនួបមិត្តភាពរវាងរុស្ស៊ី និងថៃ ត្រូវបានប្រកាសលុបពីសំណាក់សហព័ន្ធបាល់ទាត់ទាំងសងខាង ដោយលើកហេតុផលព្រួយបារម្ភ ព្យុះទីហ្វុង Yagi។ ជើងយន្តហោះដឹកកីឡាករក្រុមរុស្ស៊ី ទៅវៀតណាម ក៏ត្រូវបានពន្យាពេលធ្វើដំណើរផងដែរ។ អ្នករៀបចំការប្រកួតមិត្តភ... | ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ទល់នឹងក្រុមជម្រើសជាតិថៃ ដែលគ្រោងធ្វើនៅក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកញ្ញា ត្រូវបានលុបចោល ដោយសារព្យុះសង្ឃរា Yagi នៅភាគខាងជើងប្រទេសវៀតណាម។ អ្នកចាំទី Matvey Safonov របស់រុស្ស៊ី និង Paris Saint Germain បង្ហាញអារម្មណ៍សោកស្តាយ ចំពោះការលុបចោលនេះ។ |
ឥណ្ឌូណេស៊ី បានក្លាយជាក្រុមដ៏គ្រោះថ្នាក់មួយ ហើយក៏នឹងក្លាយជាក្រុមដ៏មានសមត្ថភាពខ្លាំងក្លាមួយ សម្រាប់អូស្ត្រាលី ព្រោះតែកាលពីសប្តាហ៍មុន ពួកគេបានប្រកួតស្មើក្រុមខ្លាំងកម្រិតទ្វីបអាស៊ី អារ៉ាប៊ីសាអូឌីត ជាមួយនឹងលទ្ធផល ១-១ ក្នុងការប្រកួតជម្រុះជុំទី៣ World Cup 2026 តំបន់អាស៊ី ក្នុងពូល C។ អូស្ត្រាលីភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើងបារែន ... | អ្នកចាំទី Maty Ryan ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី បានដាស់តឿនមិត្តរួមក្រុមកុំឱ្យធ្វេសប្រហែសចំពោះសមត្ថភាពក្រុមឥណ្ឌូណេស៊ី ក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាស៊ី។ អ្នកចាំទីក្រុម AS Roma ចាត់ទុកក្រុមអាស៊ីអាគ្នេយ៍នេះ ជាក្រុមដ៏គ្រោះថ្នាក់មួយក្នុងពូល។ |
សេចក្តីសម្រេចទទួលស្គាល់ លោក ហ៊ឺ វីរៈ ជាតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវបានចុះហត្ថលេខាដោយ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប. នាថ្ងៃទី៩ ខែកញ្ញា។ មុនកាន់តួនាទីផ្លូវការជាអ្នកតំណាងរាស្ត្រ លោក ហ៊ឺ វីរៈ អាយុ៤៦ឆ្នាំ ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ហើ... | លោក ហ៊ឺ វីរៈ ត្រូវបានទទួលស្គាល់ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បន្ទាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រេចលុបឈ្មោះ សម្តេច គង់ សំអុល ដែលបានទទួលមរណភាព ក្នុងអាយុ៩៤ឆ្នាំ កាលពីថ្ងៃទី២ ខែកញ្ញា។ |
តាមការប្រកាសរបស់ក្រសួងការពារជាតិចិន ខ្លួន និងរុស្ស៊ី នឹងធ្វើសមយុទ្ធរួមគ្នា នៅក្នុងខែកញ្ញា។ សមយុទ្ធបែបនេះ ធ្វើឡើងស្របពេលប្រទេសលោកខាងលិច ចោទចិនពីការផ្តល់ជំនួយយោធាទៅរុស្ស៊ី ដើម្បីបន្តសង្រ្គាមនៅអ៊ុយក្រែន។ «សមយុទ្ធនេះ ធ្វើឡើងដើម្បីបង្កើនភាពស៊ីជម្រៅលើទំនាក់ទំនងយុទ្ធសាស្រ្តរវាងយោធាចិននិងរុស្សី និងហ្វឹកហ្វឺនសមត្ថភាពទ័ពដោះ... | ចិននឹងធ្វើសមយុទ្ធយោធារួមគ្នា «North-Joint 2024» ជាមួយរុស្សីក្នុងខែកញ្ញា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន ក្នុងថ្ងៃទី៩ ខែកញ្ញា។ សមយុទ្ធរួមគ្នានេះ ត្រូវធ្វើឡើងនៅសមុទ្រជប៉ុន និងសមុទ្រ Okhotsk។ |
បើតាមសេចក្តីប្រកាសព័ត៌មានCDC ដែលចេញផ្សាយនាថ្ងៃទី៩ ខែកញ្ញា គម្រោងវិនិយោគទាំង៥៣នេះ គឺអាចបង្កើតការងារឱ្យពលរដ្ឋបានដល់៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រាងទាំងនេះ គឺមាន៣១ទីតាំងស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ២២ទីតាំងទៀតស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ CDC បានបង្ហាញថា គម្រោងវិនិយោគដែលលេចធ្លាជាងគេប្រចាំខែសីហា ក្នុងឆ្នាំ២០២៤ គឺម... | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៥៣កន្លែងទៀត ដែលមានទុនប្រមាណ១២០០លានដុល្លារអាម៉េរិក។ ក្នុងនោះ មាន៤៦កន្លែង គឺជាគម្រោងវិនិយោគថ្មី ខណៈ៧កន្លែងទៀត ជាគម្រោងពង្រីកផលិតកម្ម។ គម្រោងវិនិយោកទាំងនេះ គឺស្ថិតនៅខែសីហា ដែលកម្ពុជាទទួលបាន។ |
១០ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Felix ក្រុមជម្រើសជាតិកម្ពុជា ឈ្នះ២ ស្មើ៣ និងចាញ់៧ដង។ លទ្ធផលនេះ មិនល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជាឡើយ។ ដោយឡែក អ្នកគាំទ្របាល់ទាត់របស់គោព្រៃមួយចំនួនធំ ហាក់បីដូចជាដាក់សម្ពាធខ្លាំងមកលើគ្រូបង្វឹករូបនេះ។ លោក Felix មានមោទកភាពចំពោះការកាន់ដំណែងនេះ បើទោះជាដឹងរួចទៅហើយ ថានឹងមានសម្ពាធខ្លា... | លោក Felix G. Dalmas គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ហាក់បីដូចជាមានសម្ពាធខ្លាំងក្នុងការដឹកនាំប្រកួតអន្ដរជាតិនានា ជាពិសេសការប្រកួតជាមួយស្រីលង្កា ក្នុងវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027។ នេះ ក៏ដោយសារចាប់តាំងពាក់កណ្ដាលឆ្នាំ២០២៣ ដែលគ្រូបង្វឹករូបនេះ ចូលមកកាន់ដំណែកជំនួសក្រុមការងាររបស់លោក Kaisuke Honda ក្រ... |
នៅការប្រកួតបើកឆាកថ្ងៃទី១ ក្នុងសប្តាហ៍ទី២ ពោលនៅថ្ងៃទី៧ ខែកញ្ញា CFU Gaming នៅតែធ្វើបានល្អខ្លាំងដូចកាលពីរដូវកាលចាស់ ដោយពួកគេបានផ្តួលក្រុម Team MAX ក្នុងលទ្ធផលដោយងាយស្រួល ២-០។ ចូលថ្ងៃទី២ នៃការប្រកួត ដែលជាការប្រកួតដ៏សំខាន់មួយ CFU Gaming បន្តយកជ័យជម្នះលើក្រុម Flash KH ដែលជាក្រុមម្ចាស់ពាន MPL KH ២សម័យ នៅក្នុងលទ្ធផល ២-០ ដូចគ្ន... | ការប្រកួតកីឡាអេឡិចត្រូនិកលីគអាជីព MPL Cambodia រដូវកាលទី៧ ក្នុងសប្តាហ៍ទី២ ក្រុម CFU Gaming បន្តបង្ហាញសមត្ថភាពដ៏ខ្លាំង យកឈ្នះរាល់ការប្រកួតលើដៃគូក្នុងសប្តាហ៍ទី២ វគ្គសន្សំពិន្ទុ Regular Season ដើម្បីឈរកំពូលតារាង។ PRO Esports ក៏បន្តយកជ័យជម្នះរបស់ខ្លួន នៅក្នុងការប្រកួតសប្តាហ៍នេះ និងឈរតំណែងលេខ ២ ក្នុងតារាងពិន្ទុ ខណៈក្រុមការព... |
ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។ លោក ហែម វណ្ណឌី បានលើកឡើងថា៖ «សហគ្រិនខ្មែរ ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈពង្រឹងទំ... | នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានរៀបចំ «ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី» លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ |
ឈឺពោះញឹកញាប់ សញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃបញ្ហាក្រពះគឺឈឺពោះម្តងហើយម្តងទៀត ជាពិសេសបន្ទាប់ពីញ៉ាំអាហារ ឬពេលពោះទទេ។ ការឈឺចាប់អាចលេចឡើងនៅតំបន់ epigastric និងមានរយៈពេលជាច្រើនម៉ោង។ មានអារម្មណ៍ឆ្អែត និងពិបាករំលាយអាហារ អារម្មណ៍ឆ្អែត និងមិនរំលាយអាហារ គឺជាសញ្ញាបង្ហាញថា ក្រពះមិនរំលាយអាហារបានប្រសិទ្ធភាព។ រោគសញ្ញានេះច្រើនតែអមដោ... | យោងតាមអ្នកជំនាញផ្នែកសុខភាព ការដឹងជាមុននៃភាពមិនប្រក្រតីនៃក្រពះគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារសុខភាពដ៏ទូលំទូលាយ។ ក្នុងចំណោមនោះ សញ្ញាទាំង៦ដែលកើតមានញឹកញាប់បំផុតគឺ៖ |
ទម្លាប់ពេលព្រឹកគួរចៀសវាងដើម្បីការពារថ្លើម រំលងអាហារពេលព្រឹក ឬញ៉ាំខ្លាញ់ច្រើនពេក នៅក្នុងជីវិតដ៏មមាញឹកក្នុងសម័យទំនើប មនុស្សជាច្រើនតែងតែរំលងអាហារពេលព្រឹកនៅថ្ងៃធ្វើការ ហើយបន្តទម្លាប់នេះនៅចុងសប្តាហ៍។ កង្វះអាហារពេលព្រឹកមិនត្រឹមតែប៉ះពាល់ដល់ក្រពះប៉ុណ្ណោះទេ ថែមទាំងបំផ្លាញថ្លើមទៀតផង។ នៅពេលអ្នករំលងអាហារពេលព្រឹក រាងកាយរបស់អ្... | ប្រសិនបើអ្នកមានទម្លាប់ពេលព្រឹកទាំងនេះ វារឹតតែមានគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នកជាងការផឹកស្រា។ |
អត្ថបទទាក់ទង លោកស្រី ផែថងថាន ប្តេជ្ញាធ្វើនាយករដ្ឋមន្រ្តីមិនឱ្យជាន់ដានឪពុក និងមីង មហាក្សត្រថៃ តែងតាំងលោកស្រី Paetongtarn ជានាយករដ្ឋមន្រ្តី រឿងដកតំណែង លោកសេដ្ឋា ថាវីស៊ីន ជាប្រមុខរដ្ឋាភិបាលទើបតែចប់ ពេលនេះ បក្សភឿថៃដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងបក្សនយោបាយចំនួន ៥ផ្សេង រងបណ្តឹងរំលាយបក្សចោល។ បើសិនបើបក្សទាំង៦ ត្រូវ... | គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) នៅថ្ងៃទី៩ ខែកញ្ញា បានទទួលពាក្យបណ្តឹងមួយ ដែលទាមទារឱ្យរំលាយបក្សភឿថៃ ដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងបក្សចំនួន៥ទៀត ក្រោមហេតុផលរងឥទ្ធិពលពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ បណ្តឹងថ្មីនេះ អាចនាំឱ្យរំលាយរដ្ឋាភិបាលថ្មី ដែលទើបតែស្បថចូលកាន់តំណែង។ |
ភាគីទាំងសងខាងបានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់ លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា និង លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA រួមទាំងតំណាងរបស់គ្រឹះស្ថានទាំងពីរ។ កិច្ចព្រមព្រៀងនេះបានបង្ហាញពី... | ធនាគារ ABA បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៦០ ០០០ ដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ការគាំទ្រនេះ មានគោលបំណងជួយទ្រទ្រង់ការអប់រំប្រកបដោយគុណភាពប្រសើរសម្រាប់កុមារក្រីក្រកម្ពុជា។ |
អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេលប្រាំឆ្នាំ (២០២៤-២០២៩) និងមានគោលបំណងដើម្បីបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឆ្នាំ ២០២៤-២០២៨ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល អ អិម អេ (RMA... | រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកម្មវិធីហ្វឹកហ្វឺនកូនជាង ការបណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និង សេវាការងារសាធារណៈ» ។ កម្មពិធីនេះ ធ្វើឡើងក្រោមអ... |
ក្រៅតែពីការឃុំខ្លួន អន្តរក្រសួងពាក់ព័ន្ធនឹងបទល្មើសជលផល ក៏ចាប់បានឧបករណ៍អួន អូសទឹកសាប៧៤វង់, ម៉ាញ់១៥វង់, ឆក់ត្រជាក់ និងក្តៅ១៨៤០គ្រឿង, ឈិបយន្ត២៨គ្រឿង, អួនហ៊ុម៣៩វង់, របាំងស្បៃមុង និងសាច់អួន២២៣៦០៨១ម៉ែត្រ, លូ និងលប ៣២ ២២០មាត់, បង្គោលចម្រឹង ៩៧៨ ៦២៩ដើម ឈ្នក់រួមផ្សំភ្លើង១៣៥វង់, កាណូត២៣៤គ្រឿង និង ម៉ាស៊ីន១៤៥គ្រឿង ផងដែរ។ កញ្ញា អ... | រាប់ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ មានមនុស្សចំនួន ៣៦នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសនេសាទ។ ជនដែលបានជាប់ឃុំ គឺជាជនល្មើសដែលស្ថិតក្នុងចំណោមសំណុំរឿង ៩០ករណី ដែលអាជ្ញាធរបញ្ជូនទៅតុលាការ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មី... |
លោក Asakawa Masatsugu បានកាន់តំណែងជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បន្តអាណត្តិពីលោក Takehiko Nakao។ យ៉ាងណាមិញ នៅថ្ងៃទី១០ ខែកញ្ញា លោក Asakawa បានប្រកាសចុះចេញពីតំណែង។ «ខ្ញុំសូមជម្រាបជូនសមាជិកក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាគ្រប់គ្រង និងបុគ្គលិកអំពីចេតនារបស់ខ្ញុំក្នុងការលាលែងពីតំណែងជ... | ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Asakawa Masatsugu បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ |
លោក Turk បាននិយាយថា ពលរដ្ឋ «ជាប់ក្នុងវដ្តនៃភាពភ័យខ្លាច តាមរយៈការវាយប្រហារជាបន្តរបស់រុស្ស៊ី លើអគារស៊ីវិលដូចជាមន្ទីរពេទ្យ សាលារៀន និងផ្សារធំៗជាដើម និងតាមរយៈរលកវាយប្រហារម្តងហើយម្តងទៀត លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស [អ៊ុយក្រែន]»។ លោក Turk ថ្លែងក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិម... | ទីក្រុងហ្វឺណែវ ប្រទេសស្វីស កាលពីថ្ងៃចន្ទ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក Volker Turk បានថ្កោលទោសការវាយប្រហារម្តងហើយម្តងទៀតរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងបាននិយាយថា លោកបារម្ភចំពោះពលរដ្ឋនៅអ៊ុយក្រែនក្នុងរដូវរងានេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន... |
ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត បានចុះផ្សាយថា នៅក្នុងជំនួបនេះ នាយសេនាធិការកងទ័ពហ្វីលីពីន លោក Romeo បានប្តេជ្ញាថា កិច្ចការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំង២ នឹងត្រូវធ្វើឡើង តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការថ្មីៗបន្ថែមទៀត។ ជុំវិញការពង្រឹង... | កិច្ចសហប្រតិបត្តិការវាងកងទ័ព រវាងកម្ពុជា-ហ្វីលីពីន នឹងត្រូវបន្តពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះគឺជាការប្តេជ្ញាចិត្តរបស់ លោក Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន នាឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ លើសពីកម្មវិធីប្រកួតកីឡា ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ និងការដាំដើមឈើក្នុងសហគមន៍ការពារធម្មជាតិក្នុងខេត្តកំពង់ឆ្នាំង។ លោក យា ប៊ែនយ៉ានមីន ប្រធានក្រុមអ្នកដើរព្រៃកម្ពុជា ចាត់ទុកព្រឹត្តិការណ៍នេះ ជាផ្នែកមួយជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តកំព... | ក្រុមអ្នកដើរព្រៃកម្ពុជា CAT បានរៀបចំព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នៅក្នុងតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧-៨ ខែកញ្ញា ។ ព្រឹត្តិការណ៍ទេសចរណ៍លើកដំបូងនេះ បានទាក់ទាញយុរជន និងអ្នកដើរព្រៃជាង១០០នាក់ ក្នុងនោះកីឡាករដែលចូលរួមប្រកួតរត់ឡើងភ្នំ មានជាង៨០នាក់។... |
ការបញ្ចេញកំហឹង និងបង្ហាញពីការខកចិត្តខ្លាំង ពីសំណាក់ De Bruyne ចំពោះទម្រង់លេងរបស់ក្រុមបែលហ្ស៊ិក មិនមែនជាលើកទីមួយឡើយ អំឡុងការប្រកួតពានរង្វាន់ Nations League ស្ថិតក្នុងលីគកម្រិត A ពូលទី២។ ខ្សែបម្រើក្រុម Manchester City បានបង្ហាញអារម្មណ៍មួម៉ៅ ក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍ VTM ថាមិត្តរួមក្រុមបានបង្កកំហុសច្រើនក្នុងការប្រ... | Kevin de Bruyne ប្រធានក្រុមក្រុមជម្រើសជាតិបែលហ្ស៊ិក បានបញ្ចេញកំហឹងដាក់មិត្តរួមក្រុមក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិបារាំង ក្នុងលទ្ធផល ២-០ នាជំនួបពានរង្វាន់ UEFA Nations League នៅយប់ថ្ងៃទី៩ ខែកញ្ញា។ |
វ័យ២៣ឆ្នាំ Sinner បានយកឈ្នះកីឡាករអាម៉េរិក Alex Michelsen នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៨ ខែកញ្ញា ក្នុងលទ្ធផល ៦-១, ៦-៤ និង ៦-២ ដើម្បីគ្រងជើងឯក US Open ជាលើកដំបូងក្នុងអាជីព។ US Open ជា Grand Slam ទី២ របស់កីឡាករសញ្ជាតិអ៊ីតាលី ក្រោយរូបគេឈ្នះ Australian Open កាលពីដើមឆ្នាំ ២០២៤។ ក្រសោបបាន Grand Slam ទី២ បានធ្វើឱ្យកីឡាករវាយកូ... | កីឡាករវាយកូនបាល់ Jannik Sinner ក្លាយជាម្ចាស់ជើងឯក US Open លើកដំបូងនៅឆ្នាំ ២០២៤។ ជា Grand Slam ទី២ បន្ទាប់ Australian Open នឹងធ្វើឱ្យកីឡាករអ៊ីតាលី Sinner ក្លាយជាគូប្រជែងដ៏លេចធ្លោជាមួយ Carlos Alcaraz ក្នុងកីឡាវាយកូនបាល់ ក្រោយយុគសម័យរបស់កំពូលកីឡាករទាំងបី Roger Federer, Rafael Nadal និង Novak Djokovic បានបញ្ចប់។ |
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ ដែលរកគ្រាប់បាល់ជ័យជម្នះជួយឱ្យក្រុមប្រេស៊ីល យកឈ្នះលើអេក្វាទ័រ ក្នុងលទ្ធផល ១-០ នៃការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង កាលពីសប្តាហ៍មុន បានលើកឡើងពីរៀមច្បងរបស់គេ Neymar Jr ថាជាកីឡាករសំខាន់ក្នុងការនាំប្រេស៊ីលទៅរកភាពជោគជ័យ។ ស៊ុត ១គ្រាប់ យកឈ្នះការប្រកួតទល់អេក្វាទ័រ សប្... | កីឡាករ Rodrygo របស់ក្រុម Real Madrid បានិយាយថាក្រុមជម្រើសជាតិប្រេស៊ីល ត្រូវការតារាឆ្នើម Neymar Jr ប្រសិនបើក្រុមចង់ឈ្នះពាន FIFA World Cup នៅឆ្នាំ ២០២៦ ដែលធ្វើឡើងនៅក្នុងទ្វីបអាម៉េរិកខាងជើង។ |
អត្ថបទទាក់ទង ចិន និងរុស្សី ប្ដេជ្ញារឹតចំណងទំនាក់ទំនងជាមួយកូរ៉េខាងជើង ថ្លែងក្នុងខួប៧៦ឆ្នាំនៃការបង្កើត «សារធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ» នៅទីក្រុងព្យុងយ៉ាង លោកគីម ជុងអ៊ុន បានប្រកាសពីគោលដៅរបស់ប្រទេសក្នុងការការពារ និងរក្សាសន្តិសុខជាតិ ដោយផ្ដោតលើការផលិតអាវុធនុយក្លេអ៊ែរបន្ថែម។ កូរ៉េខាងជើង នៅតែបន្តផ្តោតលើអាវុធ បើទ... | មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី៩ ខែកញ្ញា បានប្តេជ្ញាបង្កើនការផលិតអាវុធនុយក្លេអ៊ែរឲ្យកាន់តែច្រើន និងរហ័ស ដើម្បីការពារសន្តិសុខប្រទេស និងទប់ការគំរាមពីអាម៉េរិក និងសម្ព័ន្ធមិត្ត។ |
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ហ៊ុន សែន បានចូលរួមថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន ក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» ដែលធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ថ្ងៃទី១០ ខែកញ្ញា។ ឱកាសនេះ សម្តេច បានជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្... | កម្ពុជា និងកូរ៉េខាងត្បូង ជាប្រទេសអន្លងនឹងគ្នាដែលមានប្រជាពលរដ្ឋកម្ពុជា ពិសេសគឺមានស្ត្រីខ្មែរ ប្រមាណ ៨ ០០០នាក់ បានរៀបការជាមួយសា្វម៉ីជាជនជាតិកូរ៉េ។ សម្តេច ហ៊ុន សែន បានលើកឡើងបែបនេះ នៅចំពោះមុខលោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ដោយបានបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន ជីវិតកូនចៅដែលកាត់គ្នា រវាងកម្ពុជា-កូរ៉េខាងត្បូង គឺមាន... |
នាវគ្គបណ្តុះបណ្តាលតម្រង់ទិស នៅព្រឹកថ្ងៃទី១០ កញ្ញា លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងចំណុចពិសេស ៣ចំណុចរបស់ក្រសួងមុខងារសាធារណៈ។ ចំណុចទាំងនោះ ផ្ដោតលើសុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់, ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ និងការសម្លឹងមើលថា ការក... | លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចាត់ទុកការកែទម្រង់រដ្ឋបាលសាធារណៈ ជាឱកាស មិនមែនជាចំណុចអវិជ្ជមាន ឬជាបញ្ហាប្រឈមនោះទេ។ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈរូបនេះ បានប្រាប់ឱ្យមន្រ្តីសម្លឹងមើលថាការកែទម្រង់រដ្ឋបាលសាធារណៈ ជាឱកាសចូលរួមយ៉ាងស្វាហាប់ ដើម្បីចូលរួមការកសាង និងប្រែក្លាយរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់។ |
ក្នុងសន្និសីទសារព័ត៌មានមុនកម្ពុជា ស្វាគមន៍ស្រីលង្កា នាថ្ងៃទី១០ ខែកញ្ញា Nick Taylor យល់ថាគុណភាពកីឡាករកម្ពុជាគឺល្អ បើធៀបជាមួយកីឡាករ ដែលមានដើមកំណើតចេញពីតំបន់អាស៊ាន។ ដោយឡែក សមាជិកក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ យល់ថា អ្វីដែលពិបាកបៀបធៀបនោះគឺរវាងកីឡាករកម្ពុជា និងកីឡាករអាស៊ាន ដែលកើតនៅទ្វីបផ្សេងទៀត។ Nick Taylor ពន្យល់ថា ក្រុមជ... | ការវិវត្តវិស័យកីឡាបាល់ទាត់តំបន់អាស៊ាន កើនឡើងខ្លាំងទាំងកម្រិត និងបច្ចេកទេស ដោយអាចប្រកួតប្រជែងបានជាមួយតំបន់ផ្សេងទៀតក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី វៀតណាម និងថៃ ក្លាយជាប្រទេសដែលមានក្រុមជម្រើសជាតិអាចប្រជែងជាមួយក្រុមនៅតំបន់ផ្សេងទៀតក្នុងទ្វីបអាស៊ី។ Nick Taylor ខ្សែបម្រើស្លាបក្រុមជម្រើសជាតិកម្ពុជា និយាយ... |
មាតិកាក្លែងបន្លំ ដែលបង្កើតចេញពីបញ្ញាសិប្បនិម្មិត បានរីកសាយយ៉ាងខ្លាំង នៅជុំវិញពិភពលោក។ ការរីកសាយយ៉ាងរហ័សបែបនេះ បានបង្កជាក្តីបារម្ភសម្រាប់សិង្ហបុរី ដែលនឹងរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុន។ ដើម្បីទប់ស្កាត់មាតិកាមិនពិត និងក្លែងបន្លំសម្តីអ្នកនយោបាយ ក្រសួងព័ត៌មាន និងអភិវឌ្ឍឌីជីថល (MDDI) បានស្នើធ្វើច្បាប់ទប់ស្កា... | សិង្ហបុរី នៅថ្ងៃទី៩ ខែកញ្ញា បានស្នើធ្វើច្បាប់សម្រាប់ក្រុមហ៊ុនបណ្តាញសង្គម ក្នុងការទប់ស្កាត់មាតិកាផលិតចេញពីបញ្ញាសិប្បនិម្មិត ដើម្បីក្លែងបន្លំនៅក្នុងការបោះឆ្នោត។ បណ្តាញសង្គម ដែលបរាជ័យក្នុងការទប់ស្កាត់ ប្រឈមនឹងការពិន័យជាប្រាក់ជាង ៧៦ម៉ឺនដុល្លារ ខណៈបុគ្គល អាចជាប់ពន្ធនាគារដល់ ១ឆ្នាំ និងពិន័យជាប្រាក់ ៧៦៥ដុល្លារ។ |
ជុំវិញសញ្ញាណវិជ្ជមានៅក្នុងវិស័យកសិកម្មនេះ សម្តេចនាយករដ្ឋមន្ត្រី បានសរសើរក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អ និងរៀបចំឱ្យមានអ្នកដឹកនាំ ឬអ្នកបោះមេ ដើម្បីជំរុញវិស័យកសិកម្មនេះ ពិសេសនៅក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងជាមួយនឹងកាយវិការដៃចង្អុលឆ្វេងស្តាំផង ញញឹមផងថា៖ «ចង់ជំរុញកសិកម្មនៅកន្លែងនេះ... | វិស័យកសិកម្មកម្ពុជា បោះជំហានជាវិជ្ជមានទាំងក្នុងផ្នែកផលិតកម្ម និងការនាំចេញ នៅក្នុងរយៈពេលចុងក្រោយនេះ។ នេះជាការគូសបញ្ជាក់របស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីបិទវេទិកាស្រូវអង្ករលើកទី៧ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា។ |
នាជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រុមការងារធនាគារពិភពលោក (World Bank) បានចាប់អារម្មណ៍លើវិស័យជលផល ដោយមានបំណងចង់លើកកម្ពស់ការងារវារីវប្បកម្មកម្ពុជា។ តាមរយៈបំណងរបស់ធនាគារពិភពលោក លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យក្រុមការងារគម្រោង សិក្សាផ្តោតលើការអភិវឌ្ឍវារីវប្បកម្មឱ្យមាន... | លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យក្រុមការងារធនាគារពិភពលោកពិចារណា ក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ដើម្បីពង្រឹងអាជីវកម្ម។ រដ្ឋមន្រ្តីកសិកម្ម ស្នើបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី៩ កញ្ញ... |
ក្រុមការងារជួសជុល នៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើត ប្រាសាទតាព្រហ្ម។ រូបភាពអាជ្ញាធរជាតិអប្សរា៕ ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ។ ដោយសារកត្តាអាយុកាល អាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិ ខ្លោងទ្វារនេះ រងការខូចខាតធ្ងន់ធ្ងរ និងដួលរលំស្ទើរទាំងស្រុង។ ក្រោមកិច្ចសហការរវាងអ្នកជំនាញនៃ... | សៀមរាប៖ ការជួសជុលរចនាសម្ព័ន្ធខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នាសម្ព័ន្ធខ្លោងទ្វារខាងកើត ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ បានទទួលការជួសជុល ពីអ្នកជំនាញការខ្មែរ និងបរទេស តាំងពីឆ្នាំ២០២២មក។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិ។ |
ក្រសួងសន្តិសុខសាធារណៈប្រទេសចិន បានដាក់បម្រាមទៅលើមនុស្សចំនួន ៤៣នាក់ ក្នុងចំណោមមនុស្សចំនួន ១២៨ ដែលជាប់ពាក់ព័ន្ធសរុប ស្ថិតក្រោមការស៊ើបអង្កេតរយៈពេល ២ឆ្នាំ លើការលេងល្បែងស៊ីសងខុសច្បាប់ និងរៀបចំលទ្ធផលការប្រកួតបាល់ទាត់ក្នុងប្រទេសចិន។ រយៈពេលចុងក្រោយមកនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញច្បាប់ពង្រឹងការបង្រ្កាបអំពើពុករលួយ ក្នុងវិស... | សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) នៅថ្ងៃទី១០ ខែកញ្ញា បានដាក់បម្រាមអ្នកពាក់ព័ន្ធករណីល្បែងភ្នាល់បាល់ និងរៀបចំលទ្ធផលការប្រកួតទុកមុនចំនួន ៤៣នាក់ ពីសកម្មភាពបាល់ទាត់ក្នុងប្រទេសខ្លួនមួយជីវិត។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ក្នុងចំណោមនោះ មានអតីតកីឡាករក្រុមជម្រើសជាតិចិន ៣រូប និងអតីតកីឡាករកូរ៉េខាងត្បូង Son Jun-Ho។ |
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជនពិការ លើកទី២ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកីឡា បានរើសយកទីតាំង ខេត្តក្រុងចំនួន ៥ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ទៅតាមប្រភេទកីឡា ហើយទីតាំងទាំងនោះ ក៏ជាកន្លែងដែលនឹងដង្ហែភ្លើងគប់កីឡាឆ្លងកាត់ផងដែរ។ ទីតាំង ៥កន្លែងនោះមានដូចជា៖ រាជធានីភ្នំពេញ... | ទន្លេវៃគោ ក្នុងក្រុងស្វាយរៀង ត្រូវជ្រើសរើសជាកន្លែងប្រកួតកីឡាទូកប្រពៃណី និងដង្ហែភ្លើងគប់កីឡា ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤។ នេះ បើយោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោយមានកិច្ចពិភាក្សាគ្នារវាង លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋា... |
ការលើកឡើងរបស់លោក Rangnick អតីតគ្រូបង្វឹកបណ្តោះអាសន្នក្រុមបិសាចក្រហម Manchester United ធ្វើឡើងក្រោយអូទ្រីស ចាញ់ន័រវែស ពានរង្វាន់ Nations League នាថ្ងៃទី៩ ខែកញ្ញា។ នៅក្នុងការប្រកួតនោះ ន័រវែសបានបើកការនាំមុខ ១គ្រាប់មុន ធ្វើបានដោយកីឡាករ Horn Myhre នាទី២៩ មុនពេល Haaland រកបានគ្រាប់ជ័យជម្នះនៅនាទី៨០ ចំណែក ១គ្រាប់របស់អូទ្រីសធ្វ... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូទ្រីស ចាញ់ក្រុមន័រវែសក្នុងទល្ធផល ២-១ នៅការប្រកួតពានរង្វាន់ UEFA Nations League។ លោក Ralf Rangnick គ្រូបង្វឹអូទ្រីស សរសើរ Erling Haaland ជាខ្សែប្រយុទ្ធល្អជាង Kylian Mbappe និងជាខ្សែប្រយុទ្ធល្អដាច់គេលើលោក នាពេលបច្ចុប្បន្ន។ |
ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ លោក Samuel Paparo មេបញ្ជាការប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានស្នើកងទ័ពចិនឲ្យពិចារណាឡើងវិញនូវយុទ្ធសាស្រ្តដែលមានលក្ខណៈគ្រោះថ្នាក់ បង្ខិតបង្ខំ និងបង្កជម្លោះ ដែលបានប្រើប្រាស់កន្លងមកនៅសមុទ្រចិនខាងត្បូង ក្នុងបច្ចុប្បន្ន និងពេលខាងមុខ។ «ការសន្ទនារវាងមន្ត្រីជាន់ខ្ពស់នេះ ធ្វើឡើងដើម្បីបញ... | មន្រ្តីយោធាជាន់ខ្ពស់ចិន លោក Wu Yanan និងមន្ត្រីយោធាជាន់ខ្ពស់អាមេរិក លោក Samuel Paparo នៅថ្ងៃទី១០ ខែកញ្ញា បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើប្រធានបទជាច្រើន តាមប្រព័ន្ធវីដេអូ។ កិច្ចសន្ទនានេះ ធ្វើឡើងស្របពេលប្រទេសទាំងពីរ កំពុងប្រឈមមុខគ្នាលើបញ្ហាសេដ្ឋកិច្ច កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ |
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ កាលពីថ្ងៃទី៩ ខែកញ្ញា លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៦មក ចំនួននៃអ្នកអត្តឃាតនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសអំឡុងពេលមានវិបត្តិកូវីដ-១៩។ យោងតាមរបាយការណ៍ដែលលោកទទួលបានពីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៦ មានមនុស្សអត្តឃាតប្រហែល៥០០ករណី, ២០១៧ ឡ... | ចំនួនមនុស្សធ្វើអត្តឃាតនៅកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ។ អត្តឃាត ឬបញ្ចប់ជីវិតខ្លួនឯងនេះ ភាគច្រើនកើតចេញពីក្រុមមនុស្សមានជំងឺផ្លូវចិត្ត ដែលនាំឱ្យកម្ពុជាខាតបង់ធនធានមនុស្សខ្ទង់១ពាន់នាក់ក្នុងមួយឆ្នាំ ព្រមទាំងប៉ះពាល់ដល់ទំហំសេដ្ឋកិច្ចជាតិថែមទៀត។ |
ដើម្បីចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រាប់ឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ណែនាំដល់ភូមិឃុំ ដែលមាន ទូកង ទូកមួង ទូកអុំ និងទូកចែវ ត្រូវចាប់ផ្ដើមហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកចំណុះពី១៨ខ្ទង់ឡើងទៅ។ នេះបើតាមផែនការណែនា... | ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានប្រាប់ឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមទូកចូលរួមប្រណាំងនៅខែវិច្ឆិកាខាងមុខ។ |
ចាប់ផ្តើមរដូវកាលថ្មី ក្នុងក្របខណ្ឌ Premier League ក្លិបរហស្សនាមបិសាចក្រហម ឆ្លងកាត់ការប្រកួតចំនួន ៣លើក ធ្វើមិនសូវបានល្អឡើយ ដោយយកឈ្នះបានត្រឹម១ប្រកួត ហើយចាញ់ចំនួន ២ប្រកួតជាប់ៗគ្នា ក្រោមថ្វីជើង Brighton & Hove Albion និង Liverpool។ បរាជ័យកាន់តែធ្វើឱ្យកៅអីរបស់លោក Ten Hag ក្នុងនាមជាអ្នកចាត់ការកើនកំដៅជាថ្មី ខណៈក្លិបជួបផលលំបាក... | ក្លិប Manchester United ធ្លាប់បានទាក់ទងលោក Thomas Tuchel ទៅដឹកនាំក្រុមជំនួសលោក Erik ten Ha ហើយថែមទាំងបញ្ចុះបញ្ចូលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ថា ជាបុរសតែម្នាក់ដែលអាចកែប្រែស្ថានការណ៍ក្រុមឱ្យប្រសើរឡើងវិញ។ នេះបើតាមការអះអាងរបស់លោក William Gallas អតីតតារាខ្សែការពារក្រុម Chelsea និង Arsenal។ |
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអ្នកឆ្លងជំងឺ វីរុស ឬបាក់តេរីនឹងវាយលុកទៅលើជាលិការាងកាយ បង្កើតកូនចៅ និងបញ្ចេញជាតិពុលរបស់វាទៅក្នុងខ្លួន។ អ្វីដែលជាបញ្ហានោះគឺថា ការបង្ករោគទាំងនេះអាចនឹងផ្តល់ផលវិបាកច្រើនក្នុងពេលមានផ្ទៃពោះ ហើយទំនងជានឹងបង្ករោគដល់ទារកនៅក្នុងផ្ទៃថែមទៀត។ សម្រាប់ស្ត្រីមានផ្ទៃពោះពិតជាងាយនឹងឆ្លងជំងឺណាស់ នេះដោយសារតែភាពទន់... | វាទំនងជារឿងពិបាកមួយសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែមានការបង្ករោគខ្លះអាចប៉ះពាល់តែស្ត្រីជាម្តាយ ខណៈពេលដែលការបង្ករោគផ្សេងៗទៀតសម្តៅវាយប្រហារទាំងម្តាយ និងកូនក្នុងផ្ទះតែម្តង។ |
ចូលគេងយឺត ពេលវេលាសំខាន់ក្នុងការបន្សាបជាតិពុលនៅក្នុងតម្រងនោម គឺនៅពេលដែលអ្នកសម្រាកនៅពេលយប់ ការស្នាក់នៅយឺតយូរនឹងរារាំងដល់ការបន្សាបជាតិពុល និងការរំលាយអាហាររបស់តម្រងនោម ដែលមិនមានប្រយោជន៍សម្រាប់ការកម្ចាត់ចោលនូវកាកសំណល់ និងជាតិពុល ហើយនឹងបណ្តាលឱ្យមានបញ្ហាតម្រងនោម។ ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ និងមុខងារតម្រងនោមចុះខ្សោយ។ ផឹក... | សព្វថ្ងៃនេះ យុវវ័យជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺខ្សោយតម្រងនោម ដោយសារតែទម្លាប់ពុលតម្រងនោមទាំងនេះ។ |
ជំងឺគ្រុនឈាម នៅតែបន្តគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងរដូវវស្សា។ តាមរយៈការកើតឡើងនូវជំងឺគ្រុនឈាមនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមន្រ្តីជំនាញ បង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងន... | លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមន្រ្តីជំនាញ បង្កើនការយកចិត្តទុកដាក់ចំពោះករណីជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ជាពិសេសបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពដល់ពលរដ្ឋនៅតាមសហគមន៍។ រដ្ឋមន្រ្តីសុខាភិបាល សង្កត់ធ្ងន់លើបញ្ហានេះ នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ១ នៃខែកញ្ញា កាលពីថ្ងៃទី៩ ខែកញ្ញា។ |
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ABC លោក អាន់តូនី អាល់បានីស នាយករដ្ឋមន្ត្រីអូស្រ្តាលី បានលើកឡើងថា រដ្ឋាភិបាល គ្រោងដាក់ច្បាប់កំណត់នៅអាយុ១៤ឆ្នាំទៅ១៦ឆ្នាំ ចុះក្រោម ដោយហាមឃាត់មិនឲ្យប្រើប្រាស់បណ្តាសង្គមដូចជា Facebook និង Instagram។ «ពួកយើងចង់ឲ្យមានការឆ្លើយតបថ្នាក់ជាតិរួមមួយ ជាជាងមតិដោយរដ្ឋផ្សេងៗគ្នា ទៅលើបញ្ហានេះ»។ លោកអ... | នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់តូនី អាល់បានីស នៅថ្ងៃទី៩ ខែកញ្ញា បានលើកឡើងថា អូស្រ្តាលី កំពុងធ្វើច្បាប់ហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គមទៅលើក្មេងៗក្រោមអាយុកំណត់។ រដ្ឋាភិបាលអូស្រ្តាលី ត្រូវរង់ចាំការសាកល្បងលើការកំណត់អាយុក្មេងសម្រាប់បច្ចេកវិទ្យាជាមុខសិន ទើបអាចប្រាកដថា អាចហាមឃាត់ក្មេងនៅអាយុប៉ុន្មាន។ |
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចាំង យូសៀរ អនុប្រធានទី១ នៃគណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំង២ផងដែរ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន។ ទន្ទឹមនឹងនេះ លោក ទៀ សីហា ក៏នឹងជួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារ... | លោក ទៀ សីហា បានដឹកនាំប្រតិភូ ទៅក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១១ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២-១៤ ខែកញ្ញា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៩ ខែកញ្ញា នៅក្នុងវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី«ពហុប៉ូល និងការវិវត្... |
ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង ១៤ ០០០នាក់ ក្នុងការប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១០ ខែកញ្ញា ខ្សែប្រយុទ្ធ Oliver James ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវស្រីលង្កានៅនាទី៣៨។ លទ្ធផល ១-០ បន្តរហូតបញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការបាន៦នាទី ខ្សែបម្រើឆ្នើម ញាន សុស៊ីដាន បញ្ចប់ទីយ៉ាងល្អ ... | លោក Felix Dalmas សោកស្តាយដែលក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2027 ក្រោយចាញ់ស្រីលង្កា ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-២។ គ្រូបង្វឹកអាហ្សង់ទីន ថាគោព្រៃសមនឹងឈ្នះស្រីលង្កា និងសុំចិត្តអ្នកគាំទ្រ កុំរិះគន់ និងដាក់សម្ពាធឱ្យកីឡាករ ស្របពេលពួកគេប្រឹងប្រែងអស់លទ្ធភាពទៅហើយ។ |
ជំនួបពិភាក្សារវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម ជាមួយគណៈប្រតិភូ ក្រុង Zhengzhou នៃខេត្តហឺណាន ប្រទេសចិន កាលពីថ្ងៃទី៩ ខែកញ្ញា មានគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការឧស្សាហកម្មដំណាំស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ ការផ្លាស់ប្តូរបច្ចេកវិទ្យា។ ជំនួបនេះ ក៏ពិភាក្សាពីការអនុវត្... | ក្រុមគណៈប្រតិភូក្រុង Zhengzhou នៃខេត្តហឺណាន ប្រទេសចិន បានចាប់អារម្មណ៍លើផលិតផលសក្តានុពលរបស់កម្ពុជាដូចជាស្រូវអង្ករ ដែលមានគុណភាពខ្ពស់ រស ជាតិ ឆ្ងាញ់។ នាជំនួបនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីចិន បានបង្ហាញបំណងកែច្នៃ ស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។ |
ថ្លែងក្នុងការជជែកដេញដោយផ្ទាល់នៅស្ថានីយទូរទស្សន៍ ABC លោកស្រី ហារីស បានចោទលោក ត្រាំ ថាបានបន្សល់ភាពគ្មានសណ្តាប់ធ្នាប់សម្រាប់អ្នកកាន់តំណែងបន្ទាប់។ អនុប្រធានាធិបតីរូបនេះបញ្ជាក់ថា លោក ត្រាំ បានចាកចេញពីអាម៉េរិកជាមួយនឹងអត្រាគ្មានការងារធ្វើដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចធំ ហើយរដ្ឋបាលលោក ត្រាំ បានវាយប្រហារលើលទ្ធិប្រជ... | ក្នុងការជជែកដេញដោលផ្ទាល់លើកដំបូងរវាងបេក្ខភាពប្រធានាធិបតីអាម៉េរិកពីររូប នាល្ងាចថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងតំបន់) អនុប្រធានាធិបតី កាម៉ាឡា ហារីស បានចោទអតីតប្រធានាធិបតី ត្រាំ ថាបានបន្សល់ទុកភាពរញ៉ែរញ៉ៃសម្រាប់រដ្ឋបាលប្រធានាធិបតីបច្ចុប្បន្នរបស់លោក ចូ បៃឌិន។ |
ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួននៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបានបន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន... | សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ |
ការកែទម្រង់ក្នុងដំណាក់កាលទី១ គ្រឹះស្ថានអង្គរ នឹងលុបចោលព័ត៌មានតម្រូវពីទេសចរអន្តរជាតិ ដូចជារូបថត សញ្ជាតិ ក្រុមអាយុ និងភេទ ចំពោះបណ្ណទស្សនារមណីយដ្ឋានអង្គររយៈពេល១ថ្ងៃ។ សម្រាប់បណ្ណចូលអង្គររយៈពេល៣ថ្ងៃ និង៧ថ្ងៃ គឺរក្សានូវរូបថត តែលុបចោលព័ត៌មានអំពីសញ្ជាតិ ក្រុមអាយុ និងភេទ។ គ្រឹះស្ថានអង្គរបញ្ជាក់បន្ថែមថា ការកែទម្រង់ដំណាក់ទី១នេះ ន... | សៀមរាប៖ គ្រឹះស្ថានអង្គរ នឹងផ្លាស់ប្តូរ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី៩ ខែតុលា។ គ្រឹះស្ថានអង្គរ បញ្ជាក់ថាការផ្លាស់ប្តូរនេះ គឺដើម្បីផ្តល់ពិសោធន៍ទស្សនារមណីយដ្ឋានអង្គរ កាន់តែប្រសើរដល់ភ្ញៀវទេសចរ។ |
ការដណ្តើមបាន ១ពិន្ទុ ពីការប្រកួតស្មើ ទល់នឹងក្រុមខ្លាំងអូស្ត្រាលី គឺជាលទ្ធផលស្មើទី២ ក្នុងពូល C របស់ក្រុមឥណ្ឌូណេស៊ី បន្ទាប់ពីពួកគេស្មើក្រុមខ្លាំងកម្រិតទ្វីបអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន។ ការដណ្តើមយកពិន្ទុ បង្ហាញពីភាពចាំបាច់ ដែលក្រុមឥណ្ឌូណេស៊ីត្រូវការក្នុងដំណើរឆ្ពោះទៅបង្ហាញខ្លួនក្នុងការប្រកួត World Cup 2026 និងជាការបង្ហា... | ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅតែបន្តភាពលេចធ្លោរបស់ខ្លួន ដោយរកបាន១ពិន្ទុបន្ថែម ពីការប្រកួតវគ្គជម្រុះជុំទី៣ FIFA World Cup 2026 តំបន់ទ្វីបអាស៊ី ក្រោយទប់ទល់ក្រុមខ្លាំងអូស្ត្រាលីស្មើ ០-០ នៅកីឡដ្ឋាន Gelora Bang Karno ថ្ងៃទី១០ ខែកញ្ញា។ ចំណែកចិន ដែលកំពុងជួបបញ្ហាអំពើពុករលួយក្នុងវិស័យបាល់ទាត់ បន្តចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ... |
ហេតុការណ៍ឃាត់ក្បួនរថយន្ត UN នៅកាហ្សាកើតឡើងក្នុងថ្ងៃទី១០ ខែកញ្ញា នៅកន្លែងត្រួតពិនិត្យរបស់ទាហានអ៊ីស្រាអែលដើម្បីចូលក្នុងតំបន់ខាងជើងកាហ្សា។ រថយន្តទាំងនេះ កំពុងដឹកជញ្ជូនវ៉ាក់សាំងស្វិតដៃជើងសម្រាប់កុមារប៉ាឡេស្ទីន។ បើតាម UN ក្បួននេះត្រូវបានឃាត់ ហើយសំឡេងកាំភ្លើងពីទាហានអ៊ីស្រាអែលក៏ឮឡើងដែរ។ «ក្បួនរថយន្តត្រូវចោមព័ទ្ធដោយរថក្រោះ... | ក្បួនរថយន្តវ៉ាក់សាំងរបស់អង្គការសហប្រជាជាតិ ត្រូវបានឃាត់ដោយយោធាអ៊ីស្រាអែល ដែលសង្ស័យថា បានដឹកជនសង្ស័យប៉ាឡេស្ទីននៅតំបន់កាហ្សា។ ជាង៧ម៉ោងក្រោយ ក្បួនរថយន្តត្រូវបានអនុញ្ញាតឲ្យត្រឡប់ក្រោយ។ |
ការជជែកដេញដោយផ្ទាល់រវាងបេក្ខជនបក្សប្រជាធិបតេយ្យគឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ បេក្ខជនមកពីបក្សសាធារណរដ្ឋបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១១ ខែកញ្ញា (ម៉ោងនៅកម្ពុជា)។ ព្រឹត្តិការណ៍រៀបចំឡើងដោយសា្ថនីយទូរទស្សន៍ ABC News។ នេះជាលើកទី២ សម្រាប់បេក្ខជនបក្សប្រជាធិបតេយ្យ តែជាលើកទី១ សម្រាប់លោកស្រី ហារីស ដែលបានជជែកដេញដោលផ្ទា... | ជាលើកទី២ បេក្ខជនប្រធានាធិបតីអាម៉េរិក២ រូបបានជជែកដេញដោលផ្ទាល់មុនការបោះឆ្នោតនាដើមខែវិច្ឆិកាឆ្នាំនេះ។ ប្រធានបទជជែកផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច អន្តោប្រវេសន៍ សិទ្ធិរំលូតកូន សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល។ |
កញ្ញា អ៊ឹម រចនា បានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាម នៅថ្ងៃទី១០ ខែកញ្ញានេះថា មួយរយៈចុងក្រោយនេះ កសិករខ្មែរបានជ្រើសរើសការដាំដុះពូជស្រូវនាំចូលពីបរទេស ដែលនេះគឺជាហានិភ័យមួយនៅពេលប្រមូលផល ព្រោះថាតម្លៃស្រូវប្រភេទនេះ គឺស្ថិតលើមាត់ឈ្មួញ។ ដើម្បីដោះស្រាយបញ្ហាធ្លាក់ថ្លៃកុំឱ្យកើតឡើងច្រំដែល អ្នកនាំពាក្យរូបនេះ ទទូចឱ្យងាកមកដាំដុះពូជស... | ស្រូវដែលមានតម្លៃថោកនៅពេលប្រមូលផល ភាគច្រើនគឺជាពូជនាំចូលពីបរទេស ព្រោះថាតម្លៃស្រូវប្រភេទនេះ គឺស្ថិតលើមាត់ឈ្មួញ។ នេះជាការបកស្រាយរបស់ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបនឹងការត្អូញត្អែររបស់ប្រជាកសិករពាក់ព័ន្ធនឹងរឿងស្រូវធ្លាក់ថ្លៃនាប៉ុន្មានថ្ងៃមកនេះ។ ដើម្បីដោះស្រាយបញ្ហានេះ មន្រ្តីជាន់ខ្ពស... |
លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) បានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ក្នុងឱកាសចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក នៅទីក្រុងអ៊ីនឆន់ សាធារណៈកូរ៉េ នាថ្ងៃទី១០ ខែកញ្ញា។ ក្នុងជំនួបនោះ លោក Samuel Chung បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-សាធារណរដ... | ភ្នំពេញ៖ សមាគមវប្បធម៌កូរ៉េ គ្រោងរៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ជាមួយកម្ពុជា នៅខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ បានបង្ហាញគម្រោងនេះនៅចំពោះមុខសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធកម្ពុជា ខណៈបច្ចុប្បន្ន សមាគមកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា... |
សេចក្ដីព្រាងច្បាប់ស្ដីពីការបង្ការជម្លោះតៃវ៉ាន់ ត្រូវបានស្នើដោយសមាជិកសភាអាម៉េរិក លោក French Hill កាលពីឆ្នាំ២០២៣។ សេចក្ដីព្រាងច្បាប់ថ្មីនេះ ចែងសកម្មភាពចំនួន២ គឺការប្រមូលទិន្នន័យសកម្មភាពហិរញ្ញវត្ថុក្នុងនិងក្រៅប្រទេសរបស់មន្រ្តីរដ្ឋាភិបាលចិន និងការបិទការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ បើតាមការប្រកាសរបស់រដ្ឋសភាអាម៉េរិក ក្... | រដ្ឋសភាអាម៉េរិកបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការបង្ការជម្លោះតៃវ៉ាន់ (Taiwan Conflict Deterrence Act) នៅថ្ងៃទី១១ ខែកញ្ញា ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលអាម៉េរិកបញ្ចេញទិន្នន័យចំណូលថវិកាពុករលួយផ្ទាល់ខ្លួន របស់មន្ត្រីរដ្ឋាភិបាលចិន និងបិទផ្លូវឈប់រកស៊ីជាមួយក្រុមហ៊ុនចិនថែមទៀត។ |
អ្នកគាំទ្រចិន បានរិះគន់មិនសំចៃថា ទោះបីជាអារ៉ាប៊ីសាអូឌីត មានត្រឹមតែអ្នកចាំទីម្នាក់លើទីលាន ក៏កីឡាករជម្រើសជាតិចិន មិនអាចរកគ្រាប់បាល់បានឡើយ។ សម្តីដៀមដាមទាំងនេះ ហាក់ចង់សំដៅឆ្ពោះទៅគុណភាពក្រុមចិន មិនមានសោះ សូម្បី ការររកគ្រាប់បាល់ស៊ុតបញ្ចូលទីដោយខ្លួនឯង។ អារ៉ាប៊ីសាអូឌីត មានកីឡាករត្រឹម ១០នាក់ លើទីលានប្រកួត បន្ទាប់ពីកីឡាករ Mo... | អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន ភាគច្រើនទាមទារឱ្យគ្រូបង្វឹក លោក Branko Ivankovic ចុះចេញពីតំណែង ក្រោយដឹកនាំក្រុមចាញ់អារ៉ាប៊ីសាអូឌី ដែលសល់កីឡាករត្រឹម ១០នាក់ ក្នុងលទ្ធផល ២-១ ក្នុងជំនួបវគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាស៊ី នាថ្ងៃទី១០ ខែកញ្ញា។ អ្នកគាំទ្រមួយចំនួនទៀត ដាក់បន្ទុកលើបញ្ហាអាកាសធាតុដែល... |
តាមការបញ្ជាក់របស់ កញ្ញា ឡៃ សាហ្វារ៉ស់ សមាជិកសហគមន៍នេសាទភូមិថ្មី ផ្សោតឈ្មោលវ័យចំណាស់មួយក្បាលនេះមានទម្ងន់ប្រហែង១០០គីឡូក្រាម និងមានប្រវែង២,១ម៉ែត្រ ។ វាទំនងងាប់ប្រហែល៥ថ្ងៃ ទៅ១សប្ដាហ៍ហើយ។ មកទល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋានថា វាងាប់ដោយសារអ្វីនោះទេ ប៉ុន្តែសាកសពរបស់វាមានស្នាម ដែលទំនងជាប់នឹងមងអ្នកនេសាទ។ ក្នុងនាមសមាជិកសហគមន៍ យ... | ផ្សោតក្បាលត្រឡោកមួយក្បាល ត្រូវបានប្រជានេសាទប្រទះឃើញងាប់ នៅក្នុងដែនសហគមន៍នេសាទភូមិថ្មី ស្ថិតសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១១ ខែកញ្ញានេះ។ |
វណ្ណកម្មថ្មីសន្លាងនេះ រៀបរាប់ពីដំណើរអញ្ជើញចូលគាល់សម្តេចប៉ាប ពីសំណាក់លោក គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣កន្លងទៅ និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ ក្នុងដំណើរដ៏មានន័យ ខ្លឹមសារនោះ មានសារសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភា... | ភ្នំពេញ៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច និងដៃគូចែកផ្សាយ បណ្ណាគារ អន្តរទ្វីប នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធសៀវភៅ«ធម្មជាតិក្នុងចិត្ត» នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ដោយមានភ្ញៀវកិត្តិយស សាធារណជន សមណនិស្សិត និស្សិត និងអ្នកសារព័ត៌មាន និ... |
ក្រៅពីបំណងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា លោក Patrick Murphy តំណាងគណៈប្រតិភូធុរកិច្ចអាម៉េរិក ក៏គូសបញ្ជាក់ប្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៀតថា ប្រតិភូធុរជន អាម៉េរិក ក៏មានបំណងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៅកម្ពុជាដែរ ខណៈមានក្រុមហ៊ុនអាម៉េរិកមួយ បានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ដើម្បីផ្តល់ការស... | ក្រុមហ៊ុនអាម៉េរិកចំនួន៥ កំពុងសម្លឹងរកឱកាសវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា រួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀមជាដើមទៅទីផ្សារអាម៉េរិក។ បំណងនេះ ត្រូវបានបញ្ជាក់ឡើងនាជំនួបរវាងគណៈប្រតិភូធុរកិច្ចអាម៉េរិក ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន៥ ជាមួយសម្តេច ហ៊ុន ម៉ាណែត កាលព... |
ការចូលកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអាម៉េរិក បុរសសញ្ជាតិអាហ្សង់ទីន បានលើកឡើងថាបានមើលឃើញពីឆន្ទៈរបស់ក្រុម និងគុណភាពរបស់កីឡាករ សម្រាប់ការប្រកួតប្រជែងពានរង្វាន់ World Cup 2026 ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ។ លោក Pochettino ជាគ្រូបង្វឹកម្នាក់គ្មានក្លិបដឹកនាំ ចាប់តាំងពីលោកបានចែកផ្លូវជាមួយនឹងក្រុម Chelsea កាលពីខែឧសភា ក្រ... | លោក Mauricio Pochettino អតីតអ្នកចាត់ក្រុម Chelsea នៅថ្ងៃទី១១ ខែកញ្ញា ត្រូវបានសហព័ន្ធបាល់ទាត់អាម៉េរិក (USMNT) តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។ អាម៉េរិក នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ជាមួយ ម៉ិកស៊ិក និងកាណាដា។ |
អត្ថបទទាក់ទង មហាព្យុះកំណាច YAGI បោកសង្គ្រុបលើភាគខាងជើងវៀតណាម និងភាគខាងត្បូងចិន ចិន និងវៀតណាមបិទសាលារៀន លុបជើងហោះហើរ ដើម្បីទប់ទល់ព្យុះ Yagi ព្យុះ Yagi ដែលបក់បោកទៅដល់ភាគខាងជើងវៀតណាមតាំងពីព្រឹកថ្ងៃទី៧ ខែកញ្ញា ធ្វើឱ្យវៀតណាមរងផលប៉ះពាល់យ៉ាងខ្លាំង។ បើតាមអាជ្ញាធរវៀតណាម អ្នកស្លាប់២៩នាក់ត្រូវបានរាយការណ៍នៅខេត្ត Cao Bang, ៤៥នា... | ព្យុះ Yagi ដែលនាំទឹកភ្លៀងបង្កជាទឹកជំនន់និងការបាក់ដី បានសម្លាប់ប្រជាជនវៀតណាមលើស១៥០នាក់ហើយ និងបាត់ខ្លួន៥៩នាក់ទៀត។ ឥទ្ធិពលទឹកភ្លៀង ធ្វើឱ្យទឹកជំនន់ហក់កាន់តែខ្ពស់ ខណៈប្រជាជននៅតំបន់ភាគខាងជើងប្រឈមហានិភ័យខ្ពស់ដែរ។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម ៖ ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃ ដែលបណ្ដាលឱ្យមានពិការភាព បាត់បង់ពលកម្ម និងបានសម្លាប់ជីវិតពលរដ្ឋជាច្រើន។ ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណៈខ្ពស់ជាងគេគឺ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម , សរសៃឈាមបេះដូង ជំងឺសួត និងជំងឺមហារីកជាដើម។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានសង្... | ភ្នំពេញ៖ ជំងឺទឹកនោមផ្អែម និងជំងលើសសម្ពាធឈាម ជាជំងឺដែលមានអត្រាស្លាប់ខ្ពស់ជាងគេក្នុងចំណោមជំងឺមិនឆ្លង។ នេះបើតាមលោកឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងក្នុងវេទិកាសារព័ត៌មាន ស្ដីពី «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស» នាថ្ងៃទី១១ ខែ កញ្ញា នៅមន្ទីរពេទ្យកាល់ម៉ែត។ |
បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្ម នៅក្នុងពិពិរណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅប្រទេសជប៉ុននេះ កម្ពុជាបានត្រៀមលក្ខណៈសម្បតិ្តរួចរាល់ហើយក្នុងការចូលរួម។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី១១ ខែកញ្ញា ថា កម្ពុជាទទួលបានពន្លាជាតិប្រភេទB ក្នុងទំហំ ៣០០ម៉ែត្រការ៉េដែលមានតំបន់ពាណិជ្... | ពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងអូសាកាកាន់សៃ ប្រទេសជប៉ុន នឹងធ្វើពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ពិព័រណ៍ពិភពលោកដែលមានរយៈពេល៦ខែនេះ គឺមាន១៦១ប្រទេសចូលរួម។ ក្នុងឱកាសនេះ កម្ពុជា នឹងនាំផលិតផលសំខាន់ៗរបស់ខ្លួនទាំងវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍...ជាដើម តាំងបង្ហាញនៅក្នុ... |
សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន ឌីជីថលថ្មីៗ និងលោក សាំង វន កសិករដាំម្រេចនៅលើភ្នំគូលែន ដូចតទៅ៖ លោក សាំង វន ជាកសិករដាំម្រេចនៅលើភ្នំគូលែន ក្នុងភូមិថ្មជ្រួញ ស្រុកស្វាយលើ។ ដំណាំម្រេចរបស់លោក សាំង វន កំពុងមានទីផ្សារល្អ ដោយសាររសជាតិ និងក្លិនឈ្ងុយប្រហើរ ប្លែកពីម្រេចនៅតំបន់ដទៃ។ មានពិសោធន៍ដ... | ភ្នំគូលែន,សៀមរាប៖ មានចម្ងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ភ្នំគូលែន ជាទីតាំងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏មានសក្ដានុពល និងអំណោយផលលើផ្នែកកសិកម្មផងដែរ។ ជាក់ស្ដែងដំណាំម្រេចនៅលើភ្នំគូលែន ដែលកំពុងមានទីផ្សារល្អ ក៏ព្រោះវាមានក្លិនឈ្ងុយប្រហើរ ប្លែកពីម្រេចនៅតំបន់ដទៃ។ |
«ខ្ញុំនឹងបោះឆ្នោតឱ្យលោកស្រី កាម៉ាឡា ហារីស និងលោក Tim Walz នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤»។ តារាចម្រៀង Taylor Swift បានប្រកាសនៅថ្ងៃទី១០ ខែកញ្ញានៅលើគណនី Instagram ខ្លួនដែលមានអ្នកតាមដាន ២៨៣លាននាក់ភ្លាមៗបន្ទាប់ពីការជជែកដេញដោលរវាងលោកស្រី ហារីស និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចប់។ ការគាំទ្ររបស់ Taylor Sw... | តារាចម្រៀងអាម៉េរិកដ៏ល្បី Taylor Swift បានប្រកាសគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស សម្រាប់ការប្រជែងតំណែងសេតវិមាននៅចុងឆ្នាំនេះ។ |
ការលើកឡើងរបស់ Son ធ្វើឡើងក្រោយពេលកូរ៉េខាងត្បូងយកឈ្នះការប្រកួតទល់នឹងក្រុមអូម៉ង់ ដោយលទ្ធផល ៣-១ នាថ្ងៃទី១០ ខែកញ្ញា វគ្គជម្រុះជុំទី៣ World Cup 2026 ទ្វីបអាស៊ី។ គ្រាប់បាល់ជ័យជម្នះរបស់កូរ៉េខាងត្បូង ៣គ្រាប់ ធ្វើបានដោយកីឡាករ Hwang Hee-chan នាទី១០ Son Heung-min នាទី៨២ និង Joo Min-Kyu នាទី៩០+១១ ចំណែក ១គ្រាប់ របស់អូម៉ង់ ជាការភ្លា... | Son Heung-Min ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជឿជាក់ថាក្រុមនឹងអាចឈ្នះកៅអីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 និងជាលើកទី១១ ជាប់គ្នា ក្រោយយកឈ្នះអូម៉ង់នៅវគ្គជម្រុះតាមពូល។ |
សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖ លោក មាស រីម គឺជាម្ចាស់ទូកណាហ្កា ដែលបានចាប់ផ្តើមប្រកបរបរជាអ្នកបើកទូកទេសចរតាមដងព្រែកកំពត។ ចាប់ផ្តើមនៅឆ្នាំ២០០៦ លោក រីម មានតែទូកដឹកភ្ញៀវតូចល្មម ដែលផ្ទុកមនុស្សក្រោម១០នាក់ប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន អាជីវកម្មរបស់លោក ក៏បានពង្រីកទូកបន្ថែមទៀត ដោយមានទាំងទូកស្ទូចត្រី ... | កំពត៖ ព្រែកកំពត ជាកន្លែងលំហែដ៏ពេញនិយមទាំងទេសចរជាតិ និងងអន្តរជាតិ សម្រាប់គយគន់ទេសភាពតាមព្រែក និងមើលឃើញជួរភ្នំបូកគោអមដោយថ្ងៃលិច។ ក្រៅពីអង្គុយក្បែរច្រាំងព្រែក ទេសចរក៏អាចជិះកម្សាន្តតាមព្រែកទស្សនាទេសភាព សងខាងព្រែក។ សេវាកម្មទូកទេសចរណ៍នេះ បានទាក់ទាញអ្នកចូលចិត្តលំហែកាយតាម ទូក បរិភោគអាហារលើទូក ដែលមានរសនិយមប្លែកមួយផ្នែកទៀត។ បើតា... |
ក្រោមសេចក្ដីព្រាងច្បាប់ថ្មី បុរសចិនចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។ រីឯស្រ្តីវិញត្រូវចូលនិវត្តន៍អាយុ៥៥ឆ្នាំសម្រាប់អ្នកធ្វើការក្រុមហ៊ុន និង៥០ឆ្នាំសម្រាប់អ្នកធ្វើការរោងចក្រ។ «វាជាជម្រើសជៀសមិនផុតសម្រាប់ចិន ក្នុងការដាក់ចេញនូវការអភិវឌ្ឍមនុស្សថ្មី»។ នាយកសភាចិននៃពលកម្មនិងវិទ្យាសាស្រ្តសង្គម លោក Mo Rong ប្រាប់កាសែតចិន People's Da... | សភាចិន បើកកិច្ចពិភាក្សាមួយលើសេចក្ដីព្រាងច្បាប់ដំឡើងអាយុចូលនិវត្តន៍ប្រជាជន ដែលជាដំណោះស្រាយសម្រាលបន្ទុកប្រព័ន្ធសោធននិវត្តន៍ និងការថយចុះកំណើនប្រជាជន។ |
កីឡាករ Jun-ho ដែលបង្ហាញខ្លួនលេងឱ្យជម្រើសជាតិកូរ៉េខាងត្បូង អំឡុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា និងក្រុម Shandong Taishan ក្នុងលីគកំពូលបាល់ទាត់ប្រទេសចិន China Super League ត្រូវបានរងការដាក់ទណ្ឌកម្ម មិនឱ្យចូលរួមវិស័យបាល់ទាត់ចិនអស់មួយជីវិត ក្រោយរកឃើញប្រព្រឹត្តិខុស។ កីឡាករកូរ៉េខាងត្បូង រូបនេះ ស្ថិតក្នុងចំណោមនុស... | កីឡាករបាល់ទាត់ Son Jun-ho របស់កូរ៉េខាងត្បូង ចេញមុខបដិសេធចំពោះកាន់ដាក់ទណ្ឌកម្មពីសំណាក់សមាគមបាល់ទាត់ចិន (CFA) ពីសកម្មភាពបាល់ទាត់អស់មួយជីវិតក្នុងទឹកដីចិន លើករណីទទួលសំណូក និងរៀបចំលទ្ធផលការប្រកួតទុកមុន។ Jun-ho រៀបរាប់ទាំងទឹកភ្នែកថា អាជ្ញាធរចិន យកប្រពន្ធ និងកូន គំរាមខ្លួនឱ្យសារភាពកំហុស។ |
បើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ចំណតផែកុងតឺន័រប្រវែង២៥៣ម៉ែត្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១២ ខែកញ្ញា នេះ។ ឯកអគ្គរាជទូត អ៊ូអិណុ រំលឹកពីដំណាក់កាលនៃកិច្ចសហប្រតិបត្តិ ដែលផ្តើមចេញពីជំនួបរវាងសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីជប៉ុន Fumio Kishida បន្តដល់ទស្សនកិច្ចរបស់ស... | លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ផែស្វយ័តក្រុងព្រះសីហនុ គឺជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការជប៉ុន និងកម្ពុជា។ នាពិធីសម្ពោធចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រលោក អ៊ូអិណុ អះអាងនៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលជប៉ុន សន្យាបន្តប្រឹងប្រែងដើម្បីជួយកម្ពុជាដើម្បីឱ្យផែស្វ... |
១. តាមីនAនិងបេតាការ៉ូទីន វីតាមីនA គឺជាបណ្ដុំនៃសារធាតុកម្ចាត់ជាតិពុលជួយការពារភ្នែក និងរក្សារបកគំហើញឲ្យនៅល្អ។ វីតាមីននេះជួយសាច់ដុំភ្នែកនិងស្រទាប់កញ្ចក់ភ្នែក ( cornea) ប្រឆាំងនឹងការចម្លងរោគបង្កដោយបាក់តេរី ឬវីរុស។ វីតាមីនAមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើជាច្រើនដែលមានពណ៌ខុសៗគ្នាមានឈ្មោះថាព្រីវីតាមីនA និងសារធាតុការ៉ូទីន។ នៅព... | អ្នកជំនាញផ្នែកចំណីអាហារ វីតាមីន គឺមានសារៈសំខាន់ខ្លាំងដើម្បីជួយដល់សុខភាពភ្នែក ។ ដូចនេះគ្នាយើងគួរចេះរៀបចំ និងដាក់បន្លែ ផ្លែឈើ ដែលមានវីតាមីនសំខាន់ៗនេះទៅក្នុងរបបអាហារដើម្បីជួយដល់សុខភាពភ្នែក ។ ទាំងនេះជាការពន្យល់លម្អិតជួយគ្នាយើងបានដឹងពីអត្ថប្រយោជន៍នៃវីតាមីនទាំងនោះ។ |
ដើម្បីការពារសុខភាពថ្លើម អ្នកគួរតែយកចិត្តទុកដាក់កំណត់ ឬលុបបំបាត់បន្លែ ៤ ប្រភេទខាងក្រោម ដែលចាត់ទុកថាជា សត្រូវ របស់ថ្លើម៖ ប៉េងប៉ោះខ្ចី ប៉េងប៉ោះទុំមានភាពល្បីល្បាញដោយសារសារធាតុចិញ្ចឹមដ៏សម្បូរបែប ប៉ុន្តែប៉េងប៉ោះខ្ចី បង្កហានិភ័យជាច្រើនដល់សុខភាព ជាពិសេសថ្លើម។ ប៉េងប៉ោះប្រភេទនេះមានផ្ទុកសារធាតុដ៏ច្រើនដែលគេហៅថា អាល់កាឡូអ៊ីត ... | នៅពេលនិយាយអំពីទម្លាប់ដែលបង្កគ្រោះថ្នាក់ដល់ថ្លើម មនុស្សជាច្រើនតែងតែគិតអំពីការផឹកស្រា បំពានគ្រឿងញៀន ឬទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើនពេក។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា សូម្បីតែក្រុមអាហារដែលចាត់ទុកថាមានសុខភាពល្អ ដូចជាបន្លែអាចប៉ះពាល់ដល់ថ្លើម ប្រសិនបើទទួលទានមិនបានត្រឹមត្រូវ។ |
ក្នុងកម្មវិធីជុំគ្នាដ៏កម្ររវាង បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ នៅតែបានចាប់ដៃគ្នា ហើយក៏និយាយរកគ្នាជាធម្មតាដែរ។ ប្រធានាធិបតី ចូ បៃដិន និងបេក្ខជនអនុប្រធានាធិបតីបក្សសាធារណរដ្ឋ លោក JD Vance ក៏មានវត្តមានផងដែរ។ កម្មវិធីនេះ សំដៅកាន់ទុក្ខទៅដល់មនុស្សជិត៣០០០នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍យន្តហោ... | បន្ទាប់ពីចូលរួមការជជែកដេញដោលគ្នាមុនការបោះឆ្នោតប្រធានាធិបតីថ្មីអាម៉េរិក លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស បានចូលរួមខួប២៣ឆ្នាំថ្ងៃនៃការវាយប្រហាររបស់ក្រុមភេវរករអាល់កៃដាថ្ងៃទី១១ ខែកញ្ញា នៅទីតាំង«Ground zero» ទីក្រុងញូវយ៉ក។ ទោះទើបតតាំងសម្ដីគ្នាក្ដី អ្នកនយោបាយទាំង២ នៅអាចនិយាយរកគ្នាបាន។ |
ក្នុងជំនួបនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា លោកប្រធានាធិបតី យូន សុកយ៉ល បានពិភាក្សាពីការកែលម្អទំនាក់ទំនងទ្វេភាគី ជាពិសេសឧក្រិដ្ឋកម្មផ្តោតលើជនជាតិកូរ៉េខាងត្បូង នៅកម្ពុជា។ «លោក យូន បានស្នើទៅកាន់សម្តេច ហ៊ុន សែន ឱ្យផ្តោតលើការឆ្លើយតប និងទប់ស្កាត់ការកើនឡើងឧក្រ... | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១១ ខែកញ្ញា បានប្រាប់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យដាក់ចេញវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មផ្តោតលើជនជាតិកូរ៉េខាងត្បូងនៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី។ |
តាមរយៈកិច្ចព្រមព្រៀងនេះ ក្របខណ្ឌដ៏រឹងមាំមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នទាំងអស់ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញការអភិវឌ្ឍអាជីវកម្ម និងកំណើនសេដ្ឋកិច្ចតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ។ ស្ថាប័នទាំង៤នេះ ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត។ ... | ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៖ នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារ ហត្ថា ធនាគារ MUFG មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលកិច្ចព្រមព្រៀងដ៏សំខាន់នេះមានគោល... |
ការសម្រេចបែបនេះរបស់រដ្ឋាភិបាល ក៏ព្រោះតែមើលឃើញពីបច្ចុប្បន្នផលិតកម្មជ្រូកកម្ពុជា នៅតែបន្តរងការគំរាមកំហែងក្នុងការប្រកួតប្រជែងទីផ្សារ។ ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបរាប់យ៉ាងលម្អិត ថា ៖ «ក្រោយអនុវត្តវិធានការហាមការនាំចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច... | រដ្ឋាភិបាល សម្រេចហាមការនាំចូលថ្លើមជ្រូកបង្កក រួមទាំងបំណែកសាច់និងគ្រឿងជ្រូកបង្កក(Offal) ផ្សេងទៀតដែលអាចបរិភោគបានក្នុងរយៈពេល៦ខែទៀត។ វិធានការនេះ ត្រូវអនុវពីថ្ងៃទី១២ ខែកញ្ញា ដល់ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១១ ខែកញ្ញា។ |
«វិស័យកីឡាបាល់ទាត់របស់យើងមានការបោះជំហានទៅមុខ យើងគួរមានមោទនភាពចំពោះអ្វីដែលក្រុមជម្រើសជាតិបានវិវឌ្ឍខ្លួនក្នុងរយៈពេលចុងក្រោយនេះ»។ នេះជាការវាយតម្លៃរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចំពោះសមត្ថភាពរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាដែលលោកបានតាមដានការប្រកួត បើទោះពួកគេមិនអាចឆ្លងផុតវគ្គជម្រុ... | កម្ពុជា បានអស់ឱកាសក្នុងដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ បន្ទាប់ពីបានរងបរាជ័យដោយសារស្រីលង្កានាការប្រកួតជម្រុះជុំទី១ ជើងទី២នៅលើទឹកដីខ្លួនឯង។ ទោះគោព្រៃជាក្រុមតែមួយគត់ក្រោមឆត្រសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានខកដំណើរទៅកាន់វគ្គបន្ត តែលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី... |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ លោក ឈាង រ៉ា ចាត់ទុកការទៅព្យាបាលនៅក្រៅប្រទេស វាជាជម្រើសរបស់ពលរដ្ឋ ដោយនៅតាមបណ្ដាប្រទេសផ្សេងៗក៏មានពលរដ្ឋចេញទៅរកសេវាព្យាបាលក្រៅប្រទេសដូចគ្នាដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា សេវាព្យាបាលនៅក្នុងស្រុក ក៏មានភាពប្រដំត្រសងគ្នាជាមួយបរទេសដែរ ដែលសេវាព្យាបាលខ្លះ ក៏មានពលរដ្ឋនៅបរទេស មកព្យាបា... | ក្នុងឆ្នាំ២០២៣ ពលរដ្ឋប្រមាណ២០ម៉ឺននាក់ បានទៅព្យាបាលជំងឺនៅក្រៅប្រទេស ខណៈការពិនិត្យ-ព្យាបាលក្នុងប្រទេស មានរហូតដល់ជិត១៤លាននាក់។ ក្នុងវេទិកាពិភាក្សា ស្ដីពីស្ថានភាពសុខាភិបាលកម្ពុជា លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា តួលេខពលរដ្ឋទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិច គឺត្រឹមតែប្រមាណ១.៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបការព្យា... |
ក្នុងរដូវកាល២០២៣-២៤ ក្លិប Manchester United ខាតបង់ប្រាក់ចំនួន ១៤៧,៦លានដុល្លារ ខណៈរដូវកាលមុន ២០២២-២៣ក្លិបនេះ ខាតបង់ប្រាក់ប្រមាណចំនួន ២៨,៧លានផោន ឬប្រមាណ ៣៧,៤លានដុល្លារ។ សរុបទៅ ៥ រដូវកាលចុងក្រោយ ក្លិប Man Utd ខាតបង់ប្រាក់ប្រមាណ ៣៧០លានផោន ឬប្រមាណ ៤៨២,៥លានដុល្លារ។ ការខាតបង់ប្រាក់ប្រមាណចំនួន ១៤៧,៦លានដុល្លារ ក្នុងរដូវកាលទី... | ក្លិប Manchester United បានខាតបង់ប្រាក់ចំនួន ១១៣,២លានផោន ឬប្រមាណ ១៤៧,៦លានដុល្លារ ក្នុងរដូវកាល ២០២៣-២៤ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា។ នេះបើតាមប្រកាសថាគណនីហិរញ្ញវត្ថុ ដែលManchester United ផ្សព្វផ្សាយជាសាធារណៈ។ |
«ប្រាសាទតាព្រហ្មកិល» ជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរ៤ ជុំវិញក្រុងអង្គរធំ ដែលបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ។ ឆ្លងកាត់ពេលវេលាជាច្រើនសតវត្សរ៍ ប្រាសាទបុរាណមួយនេះ ទ្រេត បាក់ធ្លាក់ និងត្រូវទល់ទ្រជាញឹកញាប់ និងមិនអនុញ្ញាតឱ្យទេសចរចូលជិត។ ចម្លាក់នៅលើប្រាង្គកណ្ដាល ដែលជា«ហោបន់ស្រន់» ប្... | សៀមរាប៖ ក្រោយបញ្ចប់ការជួសជុលប្រាង្គកណ្ដាលឱ្យឈរបង្ហាញរូបរាងម្ដងទៀត អ្នកជំនាញការនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការរៀបចំខ្លោងទ្វារចូលនៃប្រាសាទតាព្រហ្មកិល ដែលរងការខូចខាត អស់ជាច្រើនឆ្នាំ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។ |
អត្ថបទទាក់ទង មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាបង្កើនការផលិតអាវុធនុយក្លេអ៊ែរ តាមការបញ្ជាក់របស់នាយសេនាធិការចម្រុះកូរ៉េខាងត្បូង មីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីក្រុងព្យុងយ៉ាង នៅម៉ោង ៧ និង១០នាទីព្រឹក ក្នុងថ្ងៃទី១២ ខែកញ្ញា (ម៉ោងក្នុងស្រុក)។ មីស៊ីលទាំងនោះ ហោះបានចម្ងាយប្រមាណ ៣៦០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រ។ ក... | កូរ៉េខាងជើង នៅថ្ងៃទី១២ ខែកញ្ញា បានបាញ់មីស៊ីលប៉ាលីស្ទីកចម្ងាយខ្លីជាច្រើនគ្រាប់ទៅក្នុងសមុទ្រខាងកើត ក្រោយស្ងៀមស្ងាត់ជាង ២ខែ។ ការបាញ់មីស៊ីលជាថ្មីនេះ ធ្វើឡើងក្រោយលោក គីម ជុងអ៊ុន បានប្តេជ្ញាបង្កើនចំនួនអាវុធនុយក្លេអ៊ែរ ដើម្បីការពារសន្តិសុខរបស់ប្រទេស។ |
«កុំសួរកូរ៉េអី សួរអាម៉េរិក ហេតុអ្វីអាម៉េរិកឱ្យសញ្ញាបត្របណ្ឌិតកិត្តិយសដល់ ហ៊ុន សែន?»។ សម្តេច ហ៊ុន សែន បានស្នើបែបនេះទៅកាន់អ្នកដែលមន្ទិលចំពោះសមត្ថភាពរបស់សម្តេចក្នុងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីកូរ៉េខាងត្បូង។ សម្តេចបានបញ្ជាក់ថា នេះជាសញ្ញាបត្របណ្ឌិតកិត្តិយសមួយក្នុងចំណោមជាង១០ដែលសម្តេចទទួលបាន ដោយចាប់ផ្តើមពីសញ្ញាបត្រដំបូ... | សម្តេច ហ៊ុន សែន ប្រធានរដ្ឋសភា នាថ្ងៃទី១២ ខែកញ្ញា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជុងហ្គូកវ៉ាយស៍ (Dongguk University WISE) ខេត្តឃុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង។ នេះជាសញ្ញាបត្របណ្ឌិតកិត្តិយសមួយក្នុងចំណោមជាង១០ដែលសម្តេចទទួលបាន។ តបទៅនឹងការមន្ទិលអំពីសមត្ថភាព អតីតប្រមុខរដ្ឋាភិបាលឱ្យអ្នករិះគន់ទៅសួរអាម៉េរិកដែលបា... |
Ronaldo ធ្លាប់បានស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag រយៈពេលពាក់កណ្តាលរដូវកាល មុនពេលរូបគេផ្តាច់កុងត្រា និងផ្លាស់ទៅក្លិប Al Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ព្រោះឈ្លោះជាមួយនឹងអ្នកចាត់ការ។ កាលពីរដូវកាលមុន បុរសសញ្ជាតិហូឡង់ បានដឹកនាំក្រុមប្រកួតប្រជែងមិនសូវបានល្អខ្លាំងប៉ុន្មានឡើយ ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ទោះជាឈ្នះពាន... | តារាបាល់ទាត់ឆ្នើម Cristiano Ronaldo បានរិះគន់ខ្លាំងទៅលើលោក Erik Ten Hag ដែលហ៊ានអះអាងថា Manchester United នឹងមិនអាចប្រជែង Premier League ឬ UEFA Champions League វិញឡើយ។ កីឡាករវ័យ៣៩ឆ្នាំ បានអះអាងទៀតថាក្លិប បិសាចក្រហម ត្រូវតែកសាងក្រុមឡើងវិញស្ទើរទាំងស្រុង បើចង់ប្រជែងពានរង្វាន់ កម្រិតខ្ពស់។ |
យោងតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន SK Securities លោក Jung Jun-Ho បានបញ្ជាក់ក្នុងជំនួបនេះថា ក្រុមហ៊ុនរបស់ខ្លួន មិនទាន់បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជានៅឡើយ។ បើតាមលោក Jung Jun-Ho វិស័យដែលក្រុមហ៊ុន SK Securities ចង់វិនិយោគនៅកម្ពុជា មានដូចជាវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគ... | សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities របស់កូរ៉េ សិក្សាអំពីលទ្ធភាពវិនិយោគនៅក្នុងវិស័យមូលបត្រនៅ និងនៅក្នុងឧស្សាហកម្មកែច្នៃផលិតផលស្បៀង នៅក្នុងប្រទេសកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា ជំរុញបែបនេះក្នុងពេលដែលប្រធានក្រុមហ៊ុន SK Securities បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅកម្ពុជា ក្នុងឱកាសជួបសម... |
អគ្គនាយកក្រុមហ៊ុន Camko Motor របស់ប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ដែលរៀបចំដោយលោក Kim Jin-pyo អតីតប្រធានសភាកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន។ នៅក្នុងជំនួបនោះ លោក Park Joo-bong បានលើកឡើងពីបំណងរបស់ក្រុមហ៊ុនក្នុង... | ភ្នំពេញ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈរថយន្តប្រភេទនេះកំពុងទទួលបានការពេញនិយមពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ បំណងនេះត្រូវបានលើកឡើងដោយលោក Park Joo-bong អគ្គនាយកក្រុមហ៊ុន Camko Motor នៅចំពោះមុខប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ដែលបានអះអាងថា ឡានអគ្គិសនីដែលប្... |
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក និងសមភាគីអង់គ្លេស លោក ដេវីដ ឡាមមី (David Lammy) បានទៅដល់ទីក្រុងកៀវ នៅថ្ងៃទី១១ ខែកញ្ញា ដើម្បីជួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ នេះជាដំណើររួមគ្នារបស់មហអំណាចទាំង២ ជាមួយឆន្ទៈបន្តជួយអ៊ុយក្រែន។ ជាដំណើរទស្សនកិច្ចទៅអ៊ុយក្រែនលើកទី៥ ចាប់ពីសង្រ្គាមផ្ទុះឡ... | អាម៉េរិក និងអង់គ្លេស នៅថ្ងៃទី១១ ខែកញ្ញា បានប្តេជ្ញាផ្តល់ជំនួយទំហំជិត ១,៥ពាន់លានដុល្លារបន្ថែមទៅអ៊ុយក្រែន ដែលនៅតែបន្តទប់ការវាយប្រហាររបស់រុស្ស៊ី។ ជំនួយដ៏ច្រើនបែបនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាម៉េរិក និងអង់គ្លេសនៅទីក្រុងកៀវ។ |
យោងទៅលើការផ្សាយរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងព្រឹត្តិការណ៍កីឡាជាតិជនពិការ លើកទី២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា។ រីឯពិធីបើកជាផ្លូវការ នឹងត្រូវធ្វើនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាច ដោយមានការចូលរួមជាអធិ... | ពិធីបើកកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងមានការចូលរួមសម្ដែងពីតារាចម្រៀងរ៉េបល្បីៗ ដូចជា ម៉ាន់ វណ្ណដា, វណ្ណថាន់, ស៊ូហ្សានា,យូហៃ មកពីផលិតកម្មបារមី និងលោក ជី ឌេវីត និងអ្នកនាង ទេព បូព្រឹក្ស រួមជាមួយទស្សនីយភាពសម្ដែងអស្ចារ្យផ្សេងៗទៀត ពីសិល្បករ និងសិល្បការិនីកម្ពុជា ជាច្រើនរូបទៀត។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង... |
ព្រឹត្តិការណ៍មហោស្រព បុរាណខ្មែរ ប្រព្រឹត្តនៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងនាំយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ នឹងជាព្រឹត្តិការណ៍សិល្បៈក្បាច់បុរាណដ៏ធំមួយដោយមានសិល្បការិនីចូលរួមសម្ដែងប្រមាណ ២០០នាក់ ដែលដឹកនាំសម្ដែងដោយ សាលាសិល្បៈវប្បធម៌ យុវណ្ឌី។ ការហាត់សមលើកដំបូង គ... | ព្រឹត្តិការណ៍មហោស្រព បុរាណខ្មែរ នឹងយកនូវទស្សនីភាពរឿងព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរៈក្សត្រទាំង ៣អង្គ បានចាប់ផ្ដើមធ្វើការហាត់សមជាលើកដំបូង ដែលមាន សិល្បការិនីចូលរួមប្រមាណ ២០០នាក់។ |
ក្លិប Paris Saint Germain បានយល់ព្រមទទួលយកការផ្តល់សំណើរពីសំណាក់ស្ថាប័ន LFP ដែលដើរតួរជាអ្នកសម្របសម្រួល និងបានកោះហៅតំណាងកីឡាករឱ្យមកដោះស្រាយ លើបញ្ហាដែលបានកើតឡើងកន្លងទៅ។ នេះបើតាមការអះអាងរបស់ក្លិបយក្សបារាំង។ ទោះយ៉ាងណា តាមការលើកឡើងរបស់ក្រុមការងារទទួលបន្ទុកលើបញ្ហាបំណុលខាងលើ កីឡាករចំណូលថ្មីរបស់ Real Madrid បានបដិសេធ ចំពោះកា... | Kylian Mbappe ថ្ងៃទី១១ ខែកញ្ញា បានបន្តទាមទារប្រាក់ថ្លៃឈ្នួល ២ខែ និងប្រាក់ថ្លៃឧបត្ថម្ភលើកទឹកចិត្ត សរុបចំនួន ៦០,៦លានដុល្លារ ពីក្លិប Paris Saint Germain ដែលបានជំពាក់ខ្លួន មុនពេលផ្លាស់ទៅក្លិប Real Madrid។ ខ្សែប្រយុទ្ធ វ័យ ២៥ឆ្នាំ បដិសេធចំពោះស្ថាប័នគ្រប់គ្រងលីគបារាំង (LFP) បានផ្តល់សំណើរធ្វើជាអ្នកសម្របសម្រួល ដល់ភាគីកីឡាករនិង... |
លោក Arturo Planell ដែលជាអនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa បានជួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ធនាគារនៅលើបណ្តាញសង្គម។ ក្នុងជំនួបនេះ លោក Arturo បានសាទរចំ... | ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa Worldwide PTE. Limited បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការគាំទ្រនូវដំណើរការប្រព័ន្ធបាគងសម្រាប់ទេសចរ (Bakong Tourists App) ដើម្បីរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល។ ការគាំទ្ររបស់ក្រុមហ៊ុនទូទាត់អន្តរជាតិនេះ ត្រូវបានលើកឡើងដោយលោក Arturo Planell អនុប្រ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.