text stringlengths 33 22.2k | summary stringlengths 61 956 |
|---|---|
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា ក៏មានបេក្ខជនដាក់ពាក្យ និងចាប់អារម្មណ៍ច្រើន ដូចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋម កាលពីពេលថ្មីៗនេះដែរ។ ក្នុងដំណើរការប្រឡងនេះ មានបេក្ខជនមានសិទ្ធិប្រឡងចំនួន ១០៥១១នាក់ ក្នុងនោះស្រី ៩០៥៤នាក់។ ការប្រឡងនេះ នឹងសម្រាំងយកបេក្ខជនត្រឹម ៦០០នាក់ ទៅបន្តប្រឡងដំណាក់កាលទី២ ដោយលទ្ធផលស... | ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្ដេយ្យសិក្សា ក្នុងដំណាក់កាលទី១នេះ នឹងសម្រាំងបេក្ខជនត្រឹម ៦០០នាក់ប៉ុណ្ណោះ ដើម្បីបន្តប្រឡងដំណាក់កាលទី២។ ការប្រឡងទាំង២ដំណាក់កាល នឹងជ្រើសរើសគ្រូបង្រៀនចំនួន ២ ០០នាក់។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | ភ្នំពេញ៖ ជំងឺទឹកនោមផ្អែមប្រភេទទី៣ ឬជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ ជាជំងឺដែលបង្កផលប៉ះពាល់ជាច្រើនដល់ម្ដាយ និងកូន។ អ្នកស្រីវេជ្ជបណ្ឌិត កែវ ច័ន្ទមុន្នី ឯកទេសខាងសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យសម្ភពសោភាមានជ័យ បានឱ្យដឹងថា កត្តាប្រឈមដែលធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតជំងឺទឹកនោមផ្អែម មានដូចជា ស្រ្តីដែលមានអាយុ ៣៥ឆ្នាំឡើង , អ្នកធា... |
ថ្មីៗនេះ អង្គការ ADF បានសង់រោងជាងមួយនៅផ្ទះលោក ប្រាក់ ហៃ និងប្រមូលយុវជនក្នុងមូលដ្ឋាន មករៀនជំនាញវិជ្ជាជីវៈនេះ។ លោក ប្រាក់ ហៃ ប្រាប់ថា លោកនឹងខិតខំបង្រៀនជំនាញនេះទៅកាន់យុវជន ស្របពេលលោកកាន់តែចាស់ហើយ។ បំណងបុរសរូបនេះ ចង់ឱ្យក្មេងៗស្រករក្រោយ ចេះផលិតសម្ភារផ្សេងៗដើម្បីបម្រើសេចក្ដីត្រូវការរបស់ពលរដ្ឋបន្តទៀត។ គ្រឿងសព្វាវុធដែលផលិតពីដែ... | សៀមរាប៖ លោក ប្រាក់ ហៃ ជាសិប្បករផលិតសម្ភារជាច្រើនពីដែក ដូចជាកាំបិត ដាវ ពូថៅ ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀតនៅលើភ្នំគូលែន។ ការផលិតនៅរក្សារបៀបបុរាណនៅឡើយដូចជា សប់ខ្យល់ លត់ដែក គឺនៅប្រើកម្លាំងមនុស្សដដែល។ ដោយសារចង់អភិរក្សសិប្បកម្មដំដែកនៅលើភ្នំគូលែននេះ អង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) បានជួយលោក ប្រាក់ ហៃ តាមរយៈ... |
«ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លាឌីមៀ ហ្សេលេនស្គី ជារឿយៗតែងនិយាយជ្រុលថា ពួកគេបានវាយប្រហារខេត្ត Kursk សម្រាប់ការដោះដូរនាពេលអនាគត។ នោះជាហេតុផល លោកចាប់អ្នកទោស និងកាន់កាប់ទឹកដី»។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានរៀបរាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើខេត្តជាប់ព្រំដែន Kursk របស់រុស្ស៊ីក្នុងបទសម្ភាសន៍ជាមួយស្ថានីយទ... | រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov អះអាងថា ទីក្រុងមូស្គូមិនពិចារណាដោះដូរទឹកដីជាមួយក្រុងកៀវឡើយ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនវាយប្រហារខេត្ត Kursk ។ |
បើតាម លោក យ៉ង សាំងកុមារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយរោងម៉ាស៊ីនក្នុងស្រុក ដើម្បីប្រមូលទិញស្រូវទាន់ពេលតាមតម្រូវការទីផ្សារ និងតម្លៃសមរម្យ។ លោក យ៉ង សាំងកុមារ បានលើកឡើងដូច្នេះ៖ «ការប្រើប្រាស់គ្រាប់ពូជស្រូវ មានប្រភពច្បាស់លាស់អាចជួយដល់ផលិតកម្មឱ្យមានភាពល្អប្រសើរ»។ សូមជម្រាប... | ភ្នំពេញ៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានជំរុញឱ្យកសិករជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប ដើម្បីបានទិន្នផលខ្ពស់តាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ការប្រើប្រាស់គ្រាប់ពូជស្រូវ មានប្រភពច្បាស់លាស់អាចជួយដល់ផលិតកម្មឱ្យមានភាពល្អប្រសើរ។ |
យោងតាមសេចក្តីប្រកាសរបស់ UNICEF នេះជាកម្មវិធីដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធវ៉ាក់សាំង Gavi មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (CDC Africa) និងអង្គការសុខភាពពិភពលោក (WHO)។ សេចក្តីប្រកាសដដែលបន្ថែមថា អាស្រ័យលើសមត្ថភាពផលិតរបស់អ្នកផលិត កិច្ចព្រមព្រៀងទិញថ្នាំបង្ការដល់ ១២លានដូសរហូតដល់ឆ្នាំ២០២៥ នឹងត្រូវធ្វ... | មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃទី៣១ ខែសីហា បានប្រកាសថា ខ្លួនបានចេញកញ្ចប់ដេញថ្លៃបន្ទាន់មួយ ដើម្បីធានាបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា សម្រាប់ប្រទេសដែលមានវិបត្តិ។ |
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Anton Siluanov បានលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ីកំពុងកើនឡើងក្នុងអត្រាលឿនជាងការព្យាករពីមុនដោយសារ កំណើនប្រាក់ចំណូលថវិកាលើសពីផែនការ ហើយប្រាក់ចំណូលរបស់កម្មករកើនឡើងជាង ៨ភាគរយ។ យោងតាមក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី កំណើន GDP របស់រុស្ស៊ីក្នុងខែកក្កដា ឆ្នាំ២០២៤ ឈានដល់ ៣,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុង... | រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov នៅថ្ងៃទី៣០ ខែសីហា បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ នឹងកើនឡើង ៣,៩ភាគរយ ខ្ពស់ជាងអត្រាកំណើន GDP ក្នុងឆ្នាំ២០២៣ ដែលមាន ៣,៦ភាគរយ។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ បើតាមលោកយាយវ័យ៧៥ឆ្នាំរូបនេះ ល្ខោនខោលជាទម្រង់សិល្បៈបុរាណខ្មែរ មានអ្នកសម្តែងជាប្រុសទាំងអស់ និងអ្នកពោលជាពាក្យកម្រងកែវ ទៅតាមដំណើររឿងរាមកេរ្តិ៍។ នៅក្នុងដំណើររឿងមានភាពអស្ចារ្យ អច្ឆរិយៈ ជាប្រភេទអក្សរសិល្ប៍ព្រាហ្មណ៍និយម ដែលខ្មែរទទួលឥតពលពីឥណ្ឌា។ នេះជាលើកទី១ របស់លោកយាយ អុំ គិត ... | ភ្នំពេញ៖ ការសម្តែងល្ខោនខោលនៅផ្សារទំនើប ជាការរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ភៀវជាតិ និងអន្តរជាតិ កុំឱ្យបាត់បង់នូវទម្រង់សិល្បៈបុរាណខ្មែរ។ នេះជាការលើកឡើងរបស់លោកយាយ អុំ គិត ពលរដ្ឋមកពីសង្កាត់អូដឹម ខណ្ឌកំបូល ក្រោយបានមើលការសម្តែងល្ខោនខោលត្រង់ឈុត «នាងសុបនខា» នៅផ្សារទំនើប អ៊ីអន៣ នាថ្ងៃទី៣១សីហា។ |
លោករដ្ឋមន្ត្រីការពារជាតិត្រូវគេរំពឹងនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញាខាងមុខនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង២។ នេះបើតាមមន្ត្រីក្រសួងការពារជាតិវៀតណាមម្នាក់និងមន្ត្រីសហរដ្ឋអាមេរិកដែលបានថ្លែងក្នុងលក្ខណមិនបញ្ចេញឈ្មោះ ពីព្រោះដំណើរទស្សនកិច្ចនេះមិនត្រូវបានប្រកាសជាផ្ល... | រដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Phan Van Giangមានគម្រោងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោននៅខែក្រោយដើម្បីជួបកម្រិតខ្ពស់មួយជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin។ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកនិងវៀតណាមប្រាប់វីអូអេ។ |
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់លើកដំបូងតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃទី៣១ ខែសីហាថា ប្រទេសនេះត្រូវការរហូតដល់ ២៥០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) អត្រា ៨ភាគរយពីតូលេខ ៤ភាគរយនាពេលបច្ចុប្បន្ន។ បើតាមលោក Pezeshkian អ៊ីរ៉ង់អាចប្រមូលបានច្រើនជាងពាក់កណ្ត... | ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់ថា ប្រទេសរបស់លោកត្រូវការការវិនិយោគបរទេសប្រហែល ១០០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅនៃកំណើនសេដ្ឋកិច្ច កាត់បន្ថយអតិផរណា និងភាពអត់ការងារធ្វើ។ |
ទីផ្សារដូរដោះកីឡាករលើកទី១ នៅអង់គ្លេស ប្រចាំរដូវកាល ២០២៤-២៥ បានបិទបញ្ចប់ហើយនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយក្លិបនៅ Premier League ចាយអស់ ២,៣៦ពាន់លានដុល្លារ ដែលថយ ៧៤០លានដុល្លារបើធៀបនឹងឆ្នាំមុន ដែលចាយអស់រហូតដល់ ៣,១០ ពាន់លានដុល្លារ។ ចាយអស់ ២,៣៦ពាន់លានដុល្លារ តែលក់បាន ១,៦ ពាន់លានដុល្លារ មានន័យថា ក្លិបទាំង២០នៅលីគកំពូលអង់... | ខ្សែប្រយុទ្ធ Dominic Solanke ក្លាយជាកីឡាករមានតម្លៃផ្ទេរថ្លៃជាងគេនៅ Premier League ក្នុងទីផ្សារដោះដូរកីឡាករលើកទី១ រដូវកាល ២០២៤-២៥។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ផ្ទេរចេញពី AFC Bournemouth ទៅ Tottenham Hotspur ក្នុងតម្លៃ ៧២លានដុល្លារ។ Leny Yoro ថ្លៃជាងគេលេខ២ ក្រោយផ្ទេរពី Lille ទៅ Manchester United តម្លៃ ៦៨,៣ លានុដល... |
ខ្ជាយខ្មៅជារុក្ខជាតិមើមមួយបែប ដែលមានសណ្ឋានដូចមើមខ្ជាយទូទៅដែរ ប៉ុន្តែស្លឹកវាខ្លីៗជាងបន្ដិច។ រុក្ខជាតិមួយនេះ អាចដាំដុះបានដោយមិនរើសដីទេ តែគុណភាពខុសគ្នា។ ប្រសិនបើដាំដុះនៅតំបន់ភ្នំ រុក្ខជាតិឱសថមួយនេះ នឹងផ្តល់គុណប្រយោជន៍ ឬផលិតសមាភាពគោលសំខាន់ៗរបស់វាបានគ្រប់គ្រាន់។ សហគមន៍រស់នៅភ្នំគូលែន ដែលស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ប្... | សៀមរាប៖ កសិករនៅលើភ្នំគូលែនដែលដាំខ្ជាយខ្មៅ បានបង្កើនការដាំដុះជាបន្តបន្ទាប់ ស្របពេលដែលទីផ្សារដំណាំមើមមួយនេះ កាន់តែល្អ។ អ្នកប្រើប្រាស់កាន់តែច្រើនយល់ពីគុណប្រយោជន៍នៃរុក្ខជាតិមួយនេះ ដែលប្រើជាឱសថផង និងភេសជ្ជៈផង។ |
កម្មវិធីទិដ្ឋាការមាសរបស់ឥណ្ឌូណេស៊ី បានទាក់ទាញប្រាក់រហូតដល់ ៤ទ្រីលានរូពៀ ស្មើនឹងប្រហែល ២៦០លានដុល្លារ ជាមួយនឹងចំនួនអ្នកដាក់ពាក្យរហូតដល់ ៥០ម៉ឺននាក់ គិតចាប់ពីថ្ងៃដាក់ឲ្យដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា។ នេះបើតាមសារព័ត៌មាន Tempo។ ភាគច្រើននៃអ្នកដាក់ពាក្យសុំទិដ្ឋាការមាស កំពុងដាក់ប្រាក់វិនិយោគរបស់ពួកគេនៅក្នុងវិស័យធនាគារ។ កា... | ក្នុងរយៈពេលជាងមួយខែ កម្មវិធីទិដ្ឋាការមាស (Golden Visa) របស់ឥណ្ឌូណេស៊ីបានទាក់ទាញទឹកប្រាក់ជាង ២៦០លានដុល្លារ ដែលបើកឱកាសក្នុងការរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ បើតាមម្ចាស់អាជីកម្ម មកពីខេត្តសៀមរាបរូបនេះ ត្រីដែលយកមកកែច្នៃ ជាត្រីចិញ្ចឹមបែបធម្មជាតិនៅទន្លេសាប។ ត្រីប្រឡាក់របស់អ្នកស្រី មានតម្លៃចាបពី ២ម៉ឺន ដល់១៨ម៉ឺនរៀល អាស្រ័យទៅតាមបរិមាណ និងប្រភេទត្រី។ ជាមួយគ្នានេះអ្នកស្រី សុខ ឃីម ក៏ទទូចឱ្យសាធារណជន គាំទ្រផលិតផលក្នុងស្រុក ដើម្បីឱ្យពល... | ភ្នំពេញ៖ ផ្តើមចេញពីការកែច្នៃប្រហិតសាច់គោ ដោយសារវិបត្តិកូវីត-១៩ អ្នកស្រី សុខ ឃីម បានផ្លាស់ប្តូរមកកែច្នៃត្រីប្រឡាក់វិញដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ដោយមានការគាំទ្រពីអតិថិជន និងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ស្តង់ដា អនាម័យ ពីអង្គការមួយ នៅឆ្នាំ ២០២២ ត្រីប្រឡាក់របស់អ្នកស្រី សុខ ឃីម អាចនាំចេញទៅក្រៅប្រទេស ដូចជា អូស្តា្រល... |
«ខ្ញុំត្រូវតែតស៊ូនាំកូនខ្ញុំមកប្រឡងមួយដងទៀត។ ជាប់មិនជាប់ ក៏ខ្ញុំនៅតែជូនមក»។ នេះជាសម្ដីរបស់លោក ពិន ជន ដែលនិយាយអួលដើមក និងស្រក់ទឹកភ្នែក ពេលនិយាយពីការចូលរួមប្រឡងគ្រូរបស់កូនស្រី។ លោក ពិន ជន មានវ័យ៥២ឆ្នាំ ជាកសិករមកពីខេត្តព្រៃវែង បានមករាជធានីភ្នំពេញ ដើម្បីជូនកូនស្រីទី៣ មកប្រឡងគ្រូមត្តេយ្យ ដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រក... | ភ្នំពេញ៖ ចេញដំណើរពីស្រុកពាមរ ខេត្តព្រៃវែង ដើម្បីមកបំពេញក្ដីស្រមៃកូនស្រី ដែលមានបំណងក្លាយជាគ្រូបង្រៀន។ នេះជាលើកទី២ហើយ ដែលលោក ពិន ជន បានជូនកូនស្រីមកប្រឡងគ្រូ ដោយលើកដំបូង ប្រឡងគ្រូបឋម និងលើកនេះ ប្រឡងគ្រូមត្តេយ្យ។ បើទោះបីមិនជាប់គ្រូបឋម តែលោក ពិន ជន នៅតែបន្តនាំកូនមកប្រឡងគ្រូមត្តេយ្យ នៅថ្ងៃទី១ កញ្ញានេះ។ |
ការណែនាំជាថ្មីនេះ គឺបន្ទាប់ពីក្រសួងការពារជាតិសង្កេតឃើញថា ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ ហាក់មានបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ បើតាមក្រសួងការពារជាតិ កន្លងមក បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសមជាមន្ត្រីយោធា ធ្វើឱ្យមា... | យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ គឺមានតែនាយទាហានដែលមានសិទ្ធិពេញ លេញប៉ុណ្ណោះ អាចប្រើប្រាស់បាន។ ជនស៊ីវិល ឬជនបរទេស មិនអនុញ្ញាតឱ្យប្រើនោះឡើយ។ ក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះនៅក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី៣០ ខែសីហា ថា៖ «អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បា... |
1.ផឹកទឹកក្តៅមួយកែវភ្លាមៗ នៅពេលអ្នកភ្ញាក់ឡើង ការផឹកទឹកក្តៅមួយកែវភ្លាមៗ អាចជួយជំរុញប្រព័ន្ធរំលាយអាហារ ជួយដល់ការរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ ជាពិសេសថ្លើម។ នៅពេលដែលអ្នកផឹកទឹកនៅពេលព្រឹក រាងកាយរបស់អ្នកនឹងត្រូវបានផ្តល់សំណើមគ្រប់គ្រាន់បន្ទាប់ពីយប់ដ៏យូរ និងជួយឱ្យថ្លើមធ្វើការកាន់តែមានប្រសិទ្ធភាពក្នុងការច្រោះសារធ... | យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ មាន៤យ៉ាងដែលមនុស្សឧស្សាហ៍ធ្វើនៅពេលព្រឹក ដើម្បីជួយឱ្យថ្លើមបញ្ចេញជាតិពុលយ៉ាងមានប្រសិទ្ធភាព ដោយហេតុនេះរក្សាមុខងារសំខាន់ៗរបស់ថ្លើម។ |
ទោះបីជាមានរឿងអ្វីក៏ដោយ ក៏អ្នកម្តាយដែលទើបតែសម្រាលកូនរួច មិនអាចយំដែរ ព្រោះពេលដែលអ្នកយំច្រើន នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែករបស់អ្នក ថែមទាំងអាចធ្វើឲ្យទឹកដៅអ្នកបញ្ចេញមកមិនប្រក្រតី។ ជាហេតុដែលធ្វើឲ្យកូនមិនអាចបៅទឹកដោះអ្នកបានឆ្អែតឡើយ។ ជាពិសេស អ្នកម្តាយគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយមិនអាចញ៉ាំហិរពេកទេ ថែមទាំងមិនអាចពិសា... | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយមិនអាចធ្វើបានឡើយក្នុងកំឡុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ? |
សម្តេច គង់ សំអុល មានគោរមងារពេញថា សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក៏ជាសមាជិករដ្ឋសភា, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ បើតាមក្រសួងព្រះបរមរាជវាំង សពសម្តេច ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ | សម្តេចឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ ដោយជរាពាធ នាព្រឹកថ្ងៃទី២ ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង។ |
ការប្រកាសផ្តល់អាហារូបករណ៍របស់សាលាទាំង២នេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស ដែលមានគុណភាព និងក្រោមការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។ ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់ខ្លួន ការផ្តល់អាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងក្រោមប្រធានបទ «យុវជនដើម្បីការអប់រំ»។ នេះបើតាមការប្រកាសរ... | មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) នឹងផ្តល់អាហារូបករណ៍ចំនួន ២,០០០ កន្លែងដល់សិស្សថ្នាក់ទី១២ ដើម្បីរៀនវគ្គសិក្សាត្រៀមចូលប្រឡងបាក់ឌុប។ |
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្បូនរថយន្តទំនើបនៃព្រឹត្តិការណ៍ «Gumball 3000» នឹងមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ហើយចាកចេញពីកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប២៥ឆ្នាំនៃដំណើរកម្សាន្តរបស់ក្ប... | ព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia» ដែលក្រសួងទេសចរណ៍សហការជាមួយវិស័យឯកជន នឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ពីថ្ងៃទី១៥-១៧ ខែកញ្ញ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះមានការចូលរួមពីរថយន្តប្រណិតៗប្រមាណ១៥០គ្រឿងបើកបរដោយបុគ្គលដ៏មានប្រជាប្រិយភាព មហាសេដ្ឋី និង តារាល្បីៗប្រមាណ២៥០នាក់មកពីជុំវិ... |
គណនីចរន្តពិសេស «Current Account Prestige» ឬ «Current Prestige» ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់ៗរូប ដូចជាផ្នែកសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ រួមមានផ្នែក ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។ ដើម្បីជួយបំពេញតម្រូវការរបស់អតិថិជន ផ... | ធនាគារ ឈីហ្វ បានប្រកាសដាក់ឱ្យដំណើរការគណនីចរន្តពិសេស «Current Account Prestige» ដែលត្រូវបានគេស្គាល់ជាទូទៅថា «Current Prestige»។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាគណនីចរន្តពិសេស ដែលផ្តល់ជូនអតិថិជន នូវអត្រាការប្រាក់ទៅតាមកម្រិតនីមួយៗ ហើយអត្រាការប្រាក់ នឹងត្រូវបានគិតគូរ តាមតុល្យភាពប្រចាំថ្ងៃ។ |
ព្រះរាជទ្រព្យ៣ម៉ឺនដុល្លាររបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជទ្រព្យ៣ម៉ឺនដុល្លាររបស់សម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ប... | ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (TVK) នាថ្ងៃទី២ ខែកញ្ញា។ |
តាមពិតទៅក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានកក់កៅអីទៅកាន់ការប្រកួតពានរង្វាន់ Sea V League កម្រិតក្រុមខ្លាំងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីដណ្តើមបាន ៣ពិន្ទុបន្ថែម ពីការប្រកួតទល់នឹងក្រុមសិង្ហបុរី ក្នុងលទ្ធផលសិត ៣-១ (២០-២៥, ១០-២៥, ២៥,២៣, ១៨-២៥) នៅថ្ងៃទី១ ខែកញ្ញា ស្ថិតក្នុងសាលបាល់ទះវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ មុនពេល... | ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវបន្តដំណើរទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមប្រាក់រង្វាន់សម្តេចបវរធិបតី Sea V League Challenge ឆ្នាំ២០២៤ ក្រោយបានប្រកួតយកឈ្នះក្រុមឡាវលទ្ធផលសិត ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹកនារសៀលថ្ងៃទី២ ខែកញ្ញា។ ក្រុមបាល់ទះកម្ពុជា ក៏បានកក់កៅអី ឡើងទៅកាន់ការប្រកួតពានរង្វាន់ Sea V Leag... |
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ សង្កេតឃើញពីភាពរញ៉េរញ៉ៃនៅជុំវិញផ្សារកំពង់ស្ពឺ ដោយសារការចតគ្មានសណ្ដាប់ធ្នាប់ និងការធ្វើចរាចរណ៍បញ្ជ្រាសទិសជាដើម។ ក្រៅពីនេះ លោក ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងពីបញ្ហានៃការលក់ដូររបស់អាជីវករនៅក្នុងផ្សារ ដែលមិនទាន់មានរបៀបរៀបរយ។ តាមរយៈវីដេអូខ្លីផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់... | «ផ្សារកំពង់ស្ពឺ ផ្សារធំយើងនេះ ជុំវិញផ្សារដូចជាមិនមានផ្លូវដើរទេ ជិះម៉ូតូមិនចង់បានផង»។ នេះជាការលើកឡើងរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោយមើលឃើញពីភាពគ្មានសណ្ដាប់ធ្នាប់នៅផ្សារកំពង់ស្ពឺ ដែលស្ថិតនៅកណ្ដាលក្រុងច្បារមន។ |
កម្មវិធីប្រកួតវីដេអូដ៏ធំនេះ ដំណើរការទៅបានក្រោមការឧបត្ថម្ភថវិកាដោយភាគីជាច្រើន។ គណៈកម្មការប្រកួត សូមអរគុណដល់ សណ្ឋគារ Memoire Palace, ភោជនីយដ្ឋានម៉ែឌី, សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ, សណ្ឋាគារ Peak Elite Boutique, សួនកម្សាន្ត Angkor Wildlife Aquarium, សុខៈស្ប៉ា រីវើសាយ, ភោជនីយដ្ឋាន Felini Italy, Angkor Market និង ULS។ គ... | ការប្រកួតវីដេអូ «រតនសម្បត្តិនៃខេត្តសៀមរាប» ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ បេក្ខជន និងបេក្ខនារីជាង៤០ក្រុម បានដាក់ពាក្យចូលរួមប្រកួតប្រជែងការប្រកួតដ៏ធំនេះ ដែលសហការរៀបចំឡើងដោយ ក្លឹបទេសចរណ៍ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប, សារព័ត៌មានឌីជីថលថ្មីៗ, សារព័ត៌មាន Cambodianess និងសណ្ឋគារ Memoire Palace។ |
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល ប្រជាជនប្រមាណ ៥០ម៉ឺននាក់ បានចេញមកតាមដងវិថី ដើម្បីតវ៉ានៅនៅពីមុខនិវេសនដ្ឋាននាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងទាមទារឱ្យឈានដល់បទឈប់បាញ់ជាមួយក្រុមហាម៉ាស រួមទាំងនាំចំណាប់ខ្មាំងត្រលប់ទៅផ្ទះ។ នេះជាការតវ៉ាក្នុងទំហំដ៏ធំបំផុត ចាប់តាំងពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស កើ... | ប្រជាជនអុីស្រាអែលរាប់ម៉ឺននាក់ នៅថ្ងៃទី១ ខែកញ្ញា បានផ្ទុះការតវ៉ានៅពីមុខនិវេសនដ្ឋាននាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទាមទារឱ្យមានបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីនាំយកចំណាប់ខ្មាំងត្រលប់ទៅផ្ទះវិញ។ ការទាមទារនេះ ធ្វើឡើងក្រោយចំណាប់ខ្មាំងចំនួន ៦នាក់បន្ថែម បានបាត់បង់ជីវិត ដោយអុីស្រាអែលចោទថា ជាស្នាដៃរបស់ក្រុមហាម៉ាស។ |
គ្រាប់បាល់ជ័យជម្នះ ២គ្រាប់ របស់ក្រុម Real Madrid ទល់នឹងក្រុម Real Betis កើតឡើងនៅក្នុងនាទី៦៧ វគ្គទីពីរ ពីការស៊ុតយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ពីការបញ្ជូនដ៏ល្អពីខ្សែបម្រើ Federico Valverde។ បើកការនាំមុខមិនយូប៉ុន្មានក្រុមអធិរាជស ចំណេញឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយ កីឡាករសញ្ជាតិបារាំង Mbappe ដែលទើបរកបានគ្រាប់បាល់ដំបូង... | ក្រុមការពារតំណែងជើងឯក Real Madrid វិលត្រឡប់យកឈ្នះការប្រកួតឡើងវិញ ទល់នឹងក្រុម Real Betis លទ្ធផល ២-០ អរគុណទៅដល់ការរកគ្រាប់បាល់ទាត់ របស់ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe។ ខ្សែប្រយុទ្ធ Mbappe ក៏បាននិយាយថា ទើបរកបានគ្រាប់បាល់លើកដំបូងក្នុងក្របខណ្ឌ La Liga បានធ្វើឱ្យរូបគេធូរស្បើយអារម្មណ៍ពីការប្រកួតមុនៗដែលគ្មានគ្រាប់បាល់កើតឡើ... |
កញ្ចប់ថវិការបស់ADBនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ។ ជាពិសេសកម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ ធ្វើឱ្យប្រសើរឡើងនូវលទ្... | ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តកម្ចីរួមទាំងជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៩៣,៦ លានដុល្លារដល់កម្ពុជា ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព-អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ដោយបញ្ជាក់ថា កញ្ចប់ថវិកានេះ គឺជួយពលរដ្ឋចំនួន៨,៨ម៉ឺ... |
កីឡាករ៣រូប មានឡៅ ស៊ីណាត, ឡៅ កក្កដា និង ឡៅ សម្បត្តិ ដែលពួកគេមកពីក្លិបប្រាក់រិទ្ធីគុនខ្មែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នា អំឡុងពេលធ្វើដំណើរទៅប្រកួតគុនខ្មែរក្នុងខេត្តបាត់ដំបង កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បាននាំយកថវិកាជូន កីឡាករថ្នាលទាំង៣រូប នាថ្ងៃទី១ ខែកញ្ញា សម្រាប់ការព្... | សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឧបត្ថម្ភប្រាក់ចំនួន២០លានរៀល (៥ ០០០ដុល្លារ) ដល់កីឡាករថ្នាលចំនួន៣រូប ដែលបានគ្រោះថ្នាក់ចរាចរណ៍។ |
អត្ថបទទាក់ទង សម្តេចចៅហ្វាវាំង គង់ សំអុល ទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ លោក គុយ សុផល ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងាជា «ឧកញ៉ាមហាមន្ត្រី» ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជាសម្តេច និងតែងតាំងសម្តេច គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គឺក្រោយមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្... | ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរមងារឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល» ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែកញ្ញា ហើយនៅថ្ងៃដដែល តាមព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំង សម្តេច គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រស... |
តាមព្រះរាជក្រឹត្យដោយឡែកមួយទៀត នៅថ្ងៃទី២ ខែកញ្ញា ដដែល ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ផ្តល់ងារជាលោកអ្នកឧកញ៉ា ដល់លោកស្រី គង់ បញ្ញាផងដែរ។ លោកស្រី គង់ បញ្ញា នឹងត្រូវជំនួសតំណែង មហាមន្ត្រី គុយ សុផល ដែលឡើងជាសម្តេច និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បន្ទាប់ពីមរណភាពរបស់ សម្តេចចៅហ្វាវាំង គង់ សំអុល។ សម្... | ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានតែងតាំង លោកស្រី គង់ បញ្ញា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា។ |
«កីឡាករ-កីឡាការិនី ថា្នលជាច្រើន គឺមានសមត្ថភាព ប៉ុន្តែមិនសូវមានឱកាសចូលរួមប្រកួត។ ជាហេតុធ្វើឱ្យពួកគាត់ រួមទាំងក្លិបមួយចំនួន នៅតំបន់ដាច់ស្រយាលប្រឈមមុខក្នុងការបាក់ទឹកចិត្ត និងបោះបង់ចោល»។ លោក ខូវ ឆាយ បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ដែលសហព័ន្ធគុនខ្មែរ គ្រោងបង្កើតសង្វៀនប្រដាល់ប្រចាំសប្តាហ៍នៅខេត្តបាត់ដំ... | សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំឱ្យមានការប្រកួតរៀងរាល់សប្ដាហ៍ នៅក្នុងខេត្តបាត់ដំបង ដើម្បីឱ្យក្លិបប្រដាលនានានៅជុំវិញតំបន់បឹងទន្លេសាបបានចូលរួម។ នេះជាការលើកឡើងរបស់ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបានបញ្ជាក់ថា ការរៀបចំបែបនេះ គឺដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនីរស់នៅក្នុងតំបន់ដាច់ស្រយាល និងខេត្តជុំវិញបឹងទ... |
តុលាការកំពូល បានបើកសវនាការលើសំណុំរឿង លោក វន់ ពៅ និងជនជាប់ចោទចំនួន៣នាក់ផ្សេងទៀត នៅថ្ងៃទី២ ខែកញ្ញា ពាក់ព័ន្ធនឹងបទចោទ ញុះញង់ និងអ្នកផ្ដើមគំនិត ឱ្យប្រព្រឹត្ដិអំពើហិង្សាដោយចេតនា។ លោក វន់ ពៅ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងតុលាការកំពូល ភាគីដើមបណ្ដឹង រដ្ឋាភិ បាល ហាក់ដាក់បន្ទុកលើរូបលោកទាំងស្រុក ដោយចាត់ទុកលោកជាអ្នកផ្ដួច ... | តុលាការកំពូល នឹងប្រកាសសាលដីកា សំណុំរឿង លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ឈ្នួល អំឡុងឆ្នាំ២០១៤ នៅថ្ងៃទី៩កញ្ញា ឆ្នាំ២០២៤។ លោក វន់ ពៅ ប្រាប់ក្រុមអ្នកសារព័ត៌មាន បែបនេះ បន្ទាប់ពីបានចូលសវនា នៅតុលាការកំពូលនៅព្រឹកថ្ងៃទី២ខែកញ្ញា។ |
បន្ទាប់ពីមានវិធានការខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងការបំពានច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្ត ដូចជារថយន្ត ម៉ូតូ គ្រប់ប្រភេទ ស្ថាប័នអនុវត្តច្បាប់របស់ជប៉ុនក៏នឹងបង្កើនការផាកពិន័យទៅលើអ្នកជិះកង់ផងដែរ។ ច្បាប់ចរាចរណ៍ផ្លូវគោករបស់ជប៉ុន ដែលទើបកែសម្រួលដោយរដ្ឋសភានៅថ្ងៃទី៣០ ខែសីហា ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិ... | ជប៉ុននឹងដាក់ទោសដល់អ្នកជិះកង់ដែលស្រវឹង ប្រើប្រាស់ទូរស័ព្ទរហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ដល់ ៣៤០០ដុល្លារ។ ច្បាប់នេះ នឹងដាក់ឲ្យអនុវត្តចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២៤។ |
កីឡាករ ឈឹម ពិសិដ្ឋ ដែលចូលប្រណាំងម៉ូតូតាំងពីឆ្នាំ២០១៩ លើប្រភេទ Supper Sport Riki គឺមិនធ្លាប់មានបទពិសោធន៍ប្រកួតលើទីលានធំ និងកម្រិតស្ដង់ដារខ្ពស់ដូចប្រកួត Class Supper Sports នៅប្រទេសម៉ាឡេស៊ីឡើយ។ ពោលកន្លងមក កីឡាករកម្ពុជារូបនេះ ធ្លាប់ប្រកួតម៉ូតូ GP នៅប្រទេសថៃ៤លើក ដែលមានលក្ខណៈតូចជាងនេះការប្រកួតនេះ ដោយធ្លាប់ដណ្ដើមបានលេខ៥។ ... | ឈឹម ពិសិដ្ឋ កីឡាករប្រណាំងម៉ូតូស្ព័រ GP បានចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ អ្វីដែលមិននឹងស្មានដល់នោះ គឺកីឡាកររូបគេ អាចឡើងដល់ប្រកួត Class Supper Sports ក្រោយជិះម៉ូតូ GP ប្រើថេរវេលាតិចជាង ២នាទី និង២៨វិនាទី។... |
Mohamed Salah ក្នុងនាមជាកីឡាករក្រុមភ្ញៀវ រូបគេក៏ជាកីឡាករម្នាក់ ប្រចាំប្រវត្តិសាស្ត្រក្របខណ្ឌ Premier League ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ស្ថិតក្នុងការប្រកួតកីឡដ្ឋាន Old Trafford ចំនួន ៧គ្រាប់។ សម្រាប់ការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះរហស្សនាមបិសាចក្រហម Salah បានបង្កើតឱកាសបញ្ជូនបាល់ ២គ្រាប់ ទៅឱ្យមិត្តរួមក្រុម កីឡាករ Luis... | ជ័យជម្នះរបស់ក្រុម Liverpool ទល់នឹងក្រុម Manchester United លទ្ធផល ៣-០ ក្នុង កីឡដ្ឋាន Old Trafford ជំនួបក្របខណ្ឌ Premier League ថ្ងៃទី១ ខែកញ្ញា ខ្សែប្រយុទ្ធ Mohamed Salah បង្ហាញទម្រង់លេងល្អដ៏ភ្ញាក់ផ្អើល បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ២គ្រាប់ និងរកបានគ្រាប់បាល់ផ្ទាល់ខ្លួន ១គ្រាប់។ បន្ទាប់ពីជួយក្រុមទទួលបានជោគជ័យ កីឡាករសញ្ជ... |
មិនខុសពីឆ្នាំមុនៗឡើយ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងបន្តរៀបចំការប្រណាំងទូក នៅថ្ងៃទី២-៣ ខែវិច្ឆិកា ដើម្បីបើកឱកាសឱ្យពលរដ្ឋ បានចូលរួមទស្សនាការប្រណាំងទូក និងការកម្សាន្តនានា ដោយមានការសម្តែងសិល្បៈ ទស្សនីយភាពផ្សេងៗ និងការអុជកាំជ្រួច។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ តាមរយៈកម្មវិធីប្រណាំងទូកនេះ រដ្ឋបាលខេត្តកំពង... | រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំការប្រណាំងទូកនៅខេត្តកំពង់ស្ពឺ តាមបណ្តោយដងស្ទឹងព្រែកត្នោត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ |
គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ជប៉ុនបានកត់ត្រាអត្រាកំណើតត្រឹមតែ ៣៥ម៉ឺននាក់ប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៩។ ទិន្នន័យត្រូវបានប្រកាសដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុននៅថ្ងៃទី៣០ ខែសីហា។ អត្រាកំណើតបានធ្លាក់ចុះខ្លាំងនៅឆមាសទី១ ឆ្នាំនេះ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ប្រសិនបើការមានកូននៅតែបន្តធ... | ចំនួនទារកដែលកើតនៅប្រទេសជប៉ុនបានថយចុះ ៥,៧ភាគរយ នៅចន្លោះខែមករា និងខែមិថុនា ដែលជាកម្រិតទាបបំផុត។ |
បើតាមលោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការបង្កើតការងារថ្មី, និងជះឥទ្ធិពលជាវិជ្ជមានដល់ផលិតផលក្នុងស្រុក GDP នៅពេលដែលគំនិតនវានុវត្តន៍ បច្ចេកវិទ្យា និងអាជីវកម្ម Model។ ទាំងនោះ បានវិវត្តទៅជាអាជីវកម្ម ដែលបានបង្កើតឡើងដោយជោគជ័យ។ ជាមួយគ្នានេះ ... | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់យុវជន និងសហគ្រិនកម្ពុជាឱ្យចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើអាជីវកម្ម។ លោកស្រី បានលើកឡើងបែបនេះក្នុងពិធីបើកកម្មវិធី «One ASEAN Startup Award Pre-Event » នៅរាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា។ |
ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្រោមមូលបទ «បង្កើនទំនុកចិត្តសម្រាប់អនាគតប្រកបដោយចីរភាព» ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ក្រោមអធិបតីភាពរបស់ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ អ្នកច... | ភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖ ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាពឆ្នាំ ២០២៣ របស់ខ្លួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាយូរអង្វែងរបស់ខ្លួនលើចីរភាព។ គំនិតផ្តួចផ្តើមនេះ ជាសក្ខីភាពនៃតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកដឹកនាំក្នុងការលើកកម... |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង លោក គឹម មករា នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ពក សំអេង គ្រូបង្វឹកគុនល្បុក្កតោនៅក្លិបស្រីជ័យ ដំរីសាមពាន់ដូចតទៅ៖ | លោក ពក សំអេង គ្រូបង្វឹកគុនល្បុក្កតោនៅក្លិបស្រីជ័យដំរីសាមពាន់ និយាយថាគ្រូគុនល្បុក្កតោ ពីជំនាន់ដើម បង្រៀនសិស្សច្រើនលាក់ស្នៀតក្បាច់ ព្រោះទុកបង្ក្រាបសិស្សរបស់ខ្លួននៅថ្ងៃក្រោយ ប្រសិនជាគេធ្វើរឿងមិនល្អដល់សង្គម។ គ្រូបង្វឹករូបនេះ បន្ថែមថា នេះអាចជាហេតុផលមួយ ដែលធ្វើឲ្យស្នៀត និងក្បាច់មួយចំនួន ត្រូវបានបាត់បង់ ម្ដងបន្ដិចៗ។ |
ករណីភាគច្រើន ការរលាកក្រពះនឹងជាវិញដោយខ្លួនឯង ហើយគោលបំណងនៃការព្យាបាល គឺធ្វើយ៉ាងណាឲ្យការរលាករបស់ក្រពះស្រាកស្រាន្តទៅវិញបែបធម្មជាតិ ឬពេលខ្លះត្រូវការប្រើថ្នាំជួយបន្ថែមដូចជា ថ្នាំផ្សះ និងថ្នាំបន្ថយការផលិតអាស៊ីតក្រពះ។ ករណីខ្លះទៀត វាទាល់តែមានការតាមដានរបបអាហារយ៉ាងប្រុងប្រយ័ត្នដែរបើសិនជាអ្នកកំពុងតែមានជំងឺរលាកក្រពះ ជាពិសេសបើសិនជ... | ការរលាកក្រពះអាចបង្កជាអាការៈមិនស្រួលជាច្រើនដូចជា ចង្អោ ក្អួត ក្រហាយទ្រូង និងឈឺពោះ។ អ្វីដែលអ្នកញ៉ាំក្នុងពេលមានបញ្ហានេះ អាចនឹងធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរបានបើសិនជាមិនបានដឹងអំពីអាហារត្រូវចៀសវាងទេ។ ជាធម្មតា ការរលាកក្រពះត្រូវបានបែកចែកជាពីរប្រភេទគឺ ស្រួចស្រាវ (កើតឡើងភ្លាមៗ និងយូរបំផុត ១ ទៅ ៣ថ្ងៃប៉ុណ្ណោះ) ឬរ៉ាំរ៉ៃ (យូរបំផុតដល... |
តំបន់ទេសចរណ៍ទាំង៣ ភូកេត ក្រៈប៊ី និងផាំងង៉ា ស្ថិតនៅក្នុងតំបន់សមុទ្រអង់ដាម៉ាន ដែលមានឈ្មោះល្បីល្បាញ ទឹកសមុទ្រថ្លា ខ្សាច់ឆ្នេរសម៉ត់ និងត្រូវបានគេកោតសរសើរដោយភ្ញៀវទេសចរជាច្រើនថាជាឋានសួគ៌សម្រាប់អ្នកស្រលាញ់សមុទ្រ។ តំបន់ទេសចរណ៍ ភូកេត ភូកេត ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញប្រចាំប្រទេសថៃ ហើយមានតំបន់សមុទ្រដ៏ស្រស់ស្អាត ខ្សាច់សម៉ត់ ជាច្... | នាឱកាសពិសេស និងថ្ងៃឈប់សម្រាប់ខាងមុខ តើលោកអ្នកមាន គម្រោងដើរលេងនៅទីណាដែរឬទេ? ឬមួយលោកអ្នកមានកន្លែងក្នុងចិត្តហើយឬនៅ? បើមិនទាន់មានគម្រោងទេ យើងសូមណែនាំមកសាកល្បងធ្វើដំណើរកម្សាន្ដតំបន់ទេសចរណ៍បីខេត្តនៅភាគខាងត្បូង ប្រទេសថៃ៖ ភូកេត, ក្រៈប៊ី និង ផាំងង៉ា ដែលធានាថានឹងផ្តល់ជូនលោកអ្នក និងមនុស្សជាទីស្រលាញ់មានពេលវេលាដ៏ល្អជាមួយគ្នា ទទួលប... |
យន្តហោះដែលអាម៉េរិករឹបអូសជាប្រភេទ Dassault Falcon 900EX ដែលប្រើប្រាស់ដោយប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌុយរ៉ូ និងសមាជិករដ្ឋាភិបាលរបស់លោក។ ក្រសួងយុត្តិធម៌អាម៉េរិកបានប្រកាសថា យន្តហោះនេះត្រូវបានវ៉េណេស៊ុយអេឡាទិញដោយខុសច្បាប់។ អគ្គរដ្ឋអាជ្ញាលោក Merrick Garland បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖« ក្រសួងយុត្ត... | អាម៉េរិកបានរឹបអូសយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ នៅសាធារណរដ្ឋដូមីនីក នៅថ្ងៃទី២ ខែកញ្ញា ដោយសារបំពានទណ្ឌកម្ម និងការនាំចេញខុសច្បាប់។ |
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត សៀមរាប ឆ្នាំ២០២៥-២០២៨» នាថ្ងៃទី២ ខែកញ្ញា នា សណ្ឋាគារ រីជិនស៊ីអង្គរ លោក ថោង ខុន គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានលើកឡើងថា រាជរដ្ឋាភិបាល មានភារកិច្ចដាក់ចេញគោលនយោបាយនានា ដើម្បីជួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រីឯវិស័យ... | លោក ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានជំរុញឱ្យភ្នាក់ងារឯកជន បន្តខិតខំប្រឹងប្រែង ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការងារស្ដារវិស័យទេសចរណ៍។ |
Ronaldo នឹងត្រូវបង្ហាញខ្លួនជាថ្មីជាមួយនឹងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League តទល់នឹងក្រុមក្រូអាស៊ី នៅថ្ងៃទី៥ ខែកញ្ញា មុនពេលទៅប៉ះក្រុមស្កុតឡែន នៅ ៣ថ្ងៃ បន្ទាប់។ ព័រទុយហ្កាល់ ស្កុតឡែន ក្រូអាស៊ី និងប៉ូឡូញ សុទ្ធសឹងតែជាក្រុមស្ថិតក្នុងពូលទី១ កម្រិតលីគលំដាប់ A របស់ពានរង្វាន់ UEFA Nations League។ ... | តារាបាល់ទាត់ Cristiano Ronaldo បានច្រានចោលព័ត៌មានដែលថារូបគេ នឹងពិចារណារឿងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិព័រទុយហ្កាល់។ ប្រធានក្រុម វ័យ៣៩ឆ្នាំ និយាយថា រូបគេមិនធ្លាប់បានគិតពីការចាកចេញពីក្រុមជម្រើសជាតិព័រទុយហ្កាល់ ឬក៏ការចូលនិវត្តន៍ពីក្រុមនោះឡើយ។ |
មើមពីរប្រភេទដែលបានលើកឡើងនេះគឺ ខ្ញី និងរមៀត។ ជារឿយៗវាត្រូវបានគេប្រើជាគ្រឿងទេសសម្រាប់អាហារប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃមើមទាំងពីរប្រភេទនេះចំពោះសុខភាពនោះទេ។ ១.មើមខ្ញី នៅក្នុងឱសថបុរាណ មើមខ្ញី មានក្លិនឈ្ងុយ ប្រហើរជក្តៅ និងមានរសជាតិខ្លាំង។ ទាំងឱសថបុរាណ និងសម័យទំនើប មើម... | មើមទាំងពីរប្រភេទនេះមានលក់ច្រើននៅទីផ្សារ ងាយស្រួលរកទិញ និងតម្លៃថោកសមរម្យ វាល្អសម្រាប់សុខភាព និងការពារជំងឺបានយ៉ាងមានប្រសិទ្ធភាព។ |
បើតាម លោក គន់ គីម ផែនការសកម្មភាពជាតិនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ផែនការនេះ មានចក្ខុវិស័យកសាងសហគមន៍ប្រកបដោយ សុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្... | រដ្ឋាភិបាល បានដាក់ចេញផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ក្នុងទិសដៅកសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ផែនការនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែកញ្ញា ដោយលោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ |
មកទល់ពេលនេះ ក្រុមហ៊ុន ស៊ីប៊ី រៀល អ៊ីស្ទេត ឯ.ក ដែលមានទីតាំងនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងក្រុមហ៊ុន ជេខេ ប្រផឹធី ឯ.ក មានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមិនទាន់ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មពី ន.អ.ប ឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប ដែលផ្សព្វផ្សាយនាថ្ងៃទី២ ខែកញ្ញានេះ។ ... | និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ទុកពេល១៥ថ្ងៃដល់ក្រុមហ៊ុន ក្រុមហ៊ុន ស៊ីប៊ី រៀល អ៊ីស្ទេត ឯ.ក និងក្រុមហ៊ុន ជេខេ ប្រផឹធី ឯ.ក ឱ្យមកពាក្យសុំអាជ្ញាបណ្ណ។ ការកំណត់នេះ គឺគិតចាប់ពីថ្ងៃទី២៨ ខែសីហា តទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប ក្នុងករណីក្រុមហ៊ុនទាំង២នេះ នៅតែគេចវេះតាមការណែនាំនេះ នឹងរងការអនុវត្តតាមច្បាប់។ |
ប្រជាជនអុីស្រាអែលរាប់ម៉ឺននាក់ នៅថ្ងៃទី១ និងថ្ងៃទី២ ខែកញ្ញា រាប់ម៉ឺននាក់ បានចេញតវ៉ានៅទីក្រុង Tel Aviv និងក្រុងផ្សេងទៀត ដ្បិតមិនពេញចិត្តរដ្ឋាភិបាលជុំវិញចំណាត់ការជាមួយក្រុមហាម៉ាស។ បាតុករ បានទាមទារឱ្យមានបទឈប់បាញ់ ដើម្បីនាំចំណាប់ខ្មាំងដែលនៅសល់ត្រលប់ទៅផ្ទះវិញ។ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅតែមានទ... | ទោះរងសម្ពាធពីប្រជាជនជាច្រើនម៉ឺននាក់ដែលបានចេញតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំង នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅតែប្តេជ្ញាបន្តតាមប្រមាញ់ក្រុមហាម៉ាសឱ្យអស់ចេញពីតំបន់កាហ្សា។ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ប្រសិនបើក្រុមហាម៉ាស បន្តមានវត្តមាននៅតំបន់ក្បែរខាង ព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា នឹងកើតឡើងម្តងហើយម... |
មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអំណរគុណ ចំពោះក្រុមការងារ ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមកហើយ ។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា បណ្ណកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនេះ គឺជាទ្រព្យដ៏ថ្លៃថ្លាសម្រាប់អតិថិជន របស់អតីត បុរី វី អាយ ភី ខេត្តព្រះសីហនុ និងជាការចូលរួមផ្តល់នូវសុវត្ថិភាពផ... | កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីត បុរី វី អាយ ភី ខេត្តព្រះសីហនុ។ អតីតបុរី វី អាយ ភី ដែលមានទីតាំងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល កាត់ចូលក្នុងក្រុងក... |
ថ្មីៗនេះ កីឡាការិនី ស្រួង ភាវី បានចួលរួមការប្រកួតកីឡាប៊ីយ៉ាការ៉ុប ៣បាំងលំដាប់ពិភពលោក នៅប្រទេសវៀតណាម ដោយធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខកឱកាសទៅវគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឆ្លៀងមកទឹកដីកម្ពុជា ដើម្បីបន្តការងារសប្បុរសធម៌របស់ខ្លួន។ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ភាវី ដែលប្រើប្រាស់ថវិកាផ្ទាល់ដើ... | «ឃើញភាពក្រលំបាករបស់ពលរដ្ឋខ្មែរ ធ្វើឱ្យខ្ញុំឈឺចាប់ និងពិបាកភ្នែកមើល»។ នេះជាការអះអាងរបស់អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុម ដែលអ្វីទាំងអស់នេះបានជំរុញចិត្តម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជារូបនេះ ធ្វើសប្បុរសធម៌ ដើម្បីជួយដល់ពលរដ្ឋក្រខ្សត់មួយចំនួន ជាពិសេសការអប់រំ នៅទីជនបទដាច់ស្រយ៉ាល។ |
រឿងរ៉ាវអក្សរសិល្ប៍ និងប្រវត្តិសាស្ដ្រមួយចំនួន បានបង្ហាញថាពីជំនាន់មុន ដូចជាសម័យអង្គរ សម័យអាណានិគមបារាំងជាដើម អ្នកហាត់ក្បាច់គុន ឬ អ្នកគុននិយមខ្មែរជាដើម សុទ្ធតែចេះមន្ដអាគមន៍គួបផ្សំគ្នា។ ជាឧទាហរណ៍ រឿងព្រះបាទជ័យវរ្ម័នទី៧ រឿងក្រលាហោមគង់ អាចារ្យស្វា អាចារ្យយី និង ពោធ៍កំបោ ជាដើម។ លោក ពក សំអេង ក៏បានអះអាងថា តាមការដំណាលប្រាប់ពី... | ជំនឿលើរឿងមន្ដអាគមន៍ និងលើអរូបិយ៍ក្នុងសង្គមខ្មែរ មានតាំងពីសម័យបុរាណ ហើយបន្ដដល់បច្ចុប្បន្ន។ លោក ពក សំអេង គ្រូបង្វឹកនៃសាលាក្បាច់គុនល្បុក្កតោស្រីជ័យដំរីសាមពាន់ អះអាងថាអ្នកគុននិយមពីជំនាន់មុនភាគច្រើន ចេះទាំងក្បាច់គុន និងមន្ដអាគមន៍គួបផ្សំគ្នា។ |
តួកគីបានដាក់ពាក្យចូលរួមជាមួយ BRICS កាលពីប៉ុន្មានខែមុន ខណៈមានការខកចិត្តក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ដែលខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ដោយមើលមិនឃើញពីក្តីរំពឹងក្នុងការចូលជាមួយប្លុកនេះ។ រដ្ឋាភិបាលប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានយល់ថា ភូមិសាស្ត្រនយោបាយរបស់ពិភពលោក កំពុងផ្លាស់ប្តូរឆ្ងាយពីប្រទេសដែលមា... | តួកគីដែលជាសមាជិកអង្គការណាតូ បានដាក់ពាក្យជាផ្លូវការចូលរួមជាមួយក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនថ្មី BRICS។ ការបង្ហាញបំណងចូលជាមួយប្លុកនេះ ដោយសារទីក្រុងអង់ការ៉ា មានការខកចិត្តក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ស្របពេលប្រទេសនេះចង់ពង្រីកទំនាក់ទំនងថ្មី។ |
អនុក្រឹត្យដែលចេញដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី២៩ ខែសីហា បានអះអាងពីការបង្កើ គ.ធ.ខ គឺសម្រាប់ធានាប្រសិទ្ធភាព និរន្តភាព និងបរិយាបន្ន ពាក់ព័ន្ធនឹងអាជីវកម្មខ្សាច់។ ចំពោះតួនាទីរបស់ គ.ធ.ខ វិញ ក្នុងអនុក្រឹត្យបានចែងយ៉ាងច្បាស់ថា៖ «គ.ធ.ខ ត្រួតពិនិត្យនិងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក និងបច្ចក... | រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ (គ.ធ.ខ) ដើម្បីត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់។ គណៈកម្មការធិការនេះ គឺមាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន។ |
តាមរយៈវីដេអូឯកសារស្ដីពី «ការងារអភិរក្សធនធានជលផលបាតសមុទ្រនៅតំបន់កោះអាចម៍សេះ» ដែលចេញផ្សាយដោយក្រសួងកសិកម្ម នៅថ្ងៃទី២ ខែកញ្ញា កញ្ញា ថាប់ រចនា នាយកប្រតិបត្តិ នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានលើកឡើងថា សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាកន្លែងលាក់ខ្លួន និងការពារសុវត្ថិភាពដ៏មានសារៈសំខាន់សម្រាប់មច្ឆា និងធនធានជលផលផ្សេងទៀត។ លើសពីនោះ ... | រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MMC) ពង្រាយសំណង់ជម្រកសិប្បនិម្មិតជាង២០០ដុំ ទៅក្នុងបាតសមុទ្រ ស្ថិតក្នុងភូមិសាស្រ្តកោះអាចម៍សេះ ខេត្តកែប។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលដៅស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់នេះ សម្រាប់ផ្ដល់ជម្រកដ៏សុខសាន្តដល់ត្រី និងសត្វដទៃទៀ... |
កីឡាករវ័យ ៣៧ឆ្នាំ បានបង្ហាញខ្លួនជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយចំនួន ១៤២លើក ចាប់តាំងពីឆ្នាំ ២០០៧។ Suarez ក៏បានក្លាយកីឡាករដ៏សំខាន់នៅក្នុងក្រុមអ៊ុយរូហ្គាយ អំឡុងការប្រកួត FIFA World Cup ឆ្នាំ ២០១០ ដោយកាលនោះ ក្រុមបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅក្នុងឆ្នាំ ២០១១ ក្រុមអ៊ុយរូហ្គាយដណ្តើមពានរង្វាន់ Copa America។ ខ... | កីឡាករខ្សែប្រយុទ្ធ Luis Suarez បានប្រកាសចូលនិវត្តន៍ពីការប្រកួតអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នាថ្ងៃទី២ ខែកញ្ញា ក្រោយពេលរួមរស់អស់រយៈពេល ១៧ឆ្នាំ និងក្នុងនាមជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបង្អស់ក្នុងក្រុមជម្រើសជាតិចំនួន ៦៩គ្រាប់។ |
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប បាននិយាយថា រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជាបានសហការគ្នាយ៉ាងស្អិតល្មួតក្នុងទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល, វប្បធម៌, ទឹកស្អាត។ ក្រៅពីលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន... | សៀមរាប៖ តើកុងស៊ុលជប៉ុនផ្តល់សេវាអ្វីខ្លះដល់ជនជាតិជប៉ុន និងខ្មែរនៅក្នុងខេត្តសៀមរាប បន្ទាប់មានជ័យ ឧត្តមានជ័យ ព្រះវិហារ និងកំពង់ធំ? តើមានប្រជាជនជប៉ុនចំនួនប៉ុន្មាននាក់ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តនៅជុំវិញខេត្តសៀមរាប។ |
CHRC ថ្កោលទោសយ៉ាងខ្លាំង លើការចោទប្រកាន់របស់ APHR ហើយទុកសេចក្តីថ្លែងការណ៍របស់អង្គការនេះ មានចេតនាគាំទ្រអំពើឧក្រិដ្ឋ ហើយសរសេរចំណងជើងលើសេចក្តីបំភ្លឺរបស់ខ្លួនថា «ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ»។ តាមសេចក្តីបំភ្លឺចុះថ្ងៃទី២ ខែកញ្ញា ស្ថាប័នសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា APHR មិនមែនជ... | ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បដិសេធនឹងសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលរិះគន់កម្ពុជាលើការឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងផែនការតវ៉ា លើគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ។ CHRC ចាត់ទុកការរិះគន់ទាំងនេះ គ្មានព័ត៌មានមូលដ្ឋាន និងមា... |
ការលើកឡើងរបស់អគ្គលេខាធិការសហព័ន្ធ VFC បានធ្វើឡើង ក្រោយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្លាយជាជើងឯក ការប្រកួតដណ្តើមប្រាក់រង្វាន់ សម្តេចបវរធិបតី Sea V League Challenge 2024 ស្ថិតក្នុងសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២ ខែកញ្ញា។ ក្រុមបាល់ទះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ឈ្នះប្រាក់រង្វាន់ពីការប្រកួត ១០០លានរៀល និងកៅអី... | លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) បានចាត់ទុកថាការឈ្នះកៅអីសម្រាប់ការប្រកួតពានរង្វាន់ Sea V League នៅឆ្នាំ ២០២៥ មានសារសំខាន់សម្រាប់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតប្រជែងមេដាយមាសកីឡាស៊ីហ្គេមលើកទី៣៣ ក្នុងប្រទេសថៃ។ |
លោក សាល់ ស៊ីថារិទ្ធី ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ធំ។ លោក ឡាយ សុមេធី ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រចេះ។ លោក អ៊ូ ឆៃ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ពោធិ៍សាត់។ លោក លី មុនីនាថ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រៃវែង។ លោក អ៊ុក ភារុណ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ... | សម្តេច ហ៊ុន ម៉ាណែត បានតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ចំនួន២២រូប។ យោងតាមអនុក្រឹតចុះថ្ងៃទី ២៩ ខែសីហា ខេត្តដែលមានការតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រួមមាន៖ |
បើតាមគេហទំព័រ The unusual trip អាគារនេះត្រូវបានរចនាដោយស្ថាបត្យករអ៊ីតាលីពីររូបគឺ លោក Annibale Rigotti និងលោក Ercole Manfredi និងត្រូវបានកសាងឡើងក្នុងឆ្នាំ១៩២៣ ដោយស្ដេច Rama ទី៦ សម្រាប់ឧត្ដមសេនីយ៍ Chao Phraya Ram Rakhop។ បើតាមផ្ទាំងព័ត៌មាន នៅជាប់នឹងរបងអាគារ ឈ្មោះដើមនៃអាគារនេះគឺ «Ban Norasing»។ ក្រោយមកនៅអំឡុងឆ្នាំ១៩៤១ ទ... | បាងកក,ថៃ៖ «Government House» ជាសំណង់ស្ថាបត្យកម្មអឺរ៉ុបមួយ មានអាយុកាលប្រមាណ១០០ឆ្នាំ ស្ថិតក្នុងរាជធានីបាងកក។ បច្ចុប្បន្នកន្លែងនេះ ត្រូវបានប្រើប្រាស់ជាកន្លែងការងាររបស់នាយករដ្ឋមន្ត្រីថៃ និងកន្លែងរៀបចំពិធីការទូតជាដើម។ |
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ ៣៦ប្រភេទកីឡាលើ ២៨៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា។ ៣៦ប្រភេទកីឡានោះ មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្ដពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្... | លោកស្រី ហង្ស ស៊ីមន អគ្គលេខាធិការហសព័ន្ធកីឡារាំកម្ពុជា សង្ឃឹមថាអត្ដពលិក នឹងបង្ហាញបច្ចេកទេស និងសមត្ថភាព លេចធ្លោ ក្នុងការប្រកួតកីឡាជាតិ លើកទី៤ ពោលគឺប្រសើរជាង លើកទី៣ ដែលធ្វើនៅ ឆ្នាំ២០២២។ សហព័ន្ធកីឡារាំកម្ពុជា នឹងដាក់ ៨វិញ្ញាសាក្នុងការប្រកួតព្រឹត្តិការណ៍ជាតិលើកទី៤ ឆ្នាំ ២០២៤។ |
អ្នកស្រី សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ដែលផ្តោតលើការអប់រំសុខភាពផ្លូវភេទ និងសិទ្ធិបានឱ្យដឹងថា នេះជាគម្រោងលើកទី១ ដែលអង្គការរ៉ាក់ បានរៀបចំវគ្គបំប៉នសម្រាប់គ្រូបង្រៀនតាមសាលាគរុកោសល្យទូទាំងប្រទេស ដើម្បីឱ្យគ្រូបង្រៀនទាំងអស់ ទទួលបានចំណេះដឹងទូទៅទាក់ទងនឹងការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ។ អ្នកស្រីនាយិការងបន្... | សៀមរាប៖ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់)-RHAC បានផ្តល់ការបណ្តុះបណ្តាល គរុសិស្សដែលជាគ្រូបង្រៀននៅតាមសាលាគរុកោសល្យ និងវិក្រឹតការទាំង១៦ទូទាំងប្រទេសដែលមានអ្នកចូលរួមជិត១០០នាក់ លើចំណេះដឹងទាក់ទងនឹងសុខភាពទូទៅ សុខភាពភេទ និងបញ្ហាគ្រឿងញៀន។ល។ នេះជាផ្នែកមួយនៃកិច្ចសហការរវាងអង្គការរ៉ាក់ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្ដ... |
ក្នុងឱកាសនោះ សម្តេច បានលើកឡើងបន្ថែមថា៖«ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបាន មែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថា ជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។»។ ក្រៅពីស្នើបែបនេះ សម្តេចប្រធានរដ្ឋ ក៏បានអរគុណដល់កីឡាករប្រដាល់ថៃ ដែលបានមកចូលរួមប្រកួតកីឡា ជាបន្តបន្ទាប់នៅកម្ព... | សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឱ្យភាគីកម្ពុជា និងថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ដូចពិធីបុណ្យសង្ក្រាន្ត។ សំណើរបស់ សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងពេលលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ បានចូលជួបសម្ដែងការគួរសម ... |
មណ្ឌលសុខភាពគោកចក ខេត្តសៀមរាប បានជាប់ជ័យលាភីលេខ២ នៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យសុខាភិបាល ដែលប្រកាសទទួលស្គាល់ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ មណ្ឌលសុខភាពនេះ ត្រូវបានអញ្ជើញមកចូលរួមការតាំងពិព័រណ៍ ក្នុងចំណោមជ័យលាភីទាំង១០ នៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យសុខាភិបាល នៅខេត្តពោធិ... | ពោធិ៍សាត់៖ លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប ដែលជាម្ចាស់ជ័យលាភីលេខ២ នៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ បានលើកទឹកចិត្តដល់សហការី និងអ្នកបម្រើសេវាសុខាភិបាល ខំប្រឹងប្រែងធ្វើការដោយយកចិត្តទុកដាក់ និងយកបេះដូងមកធ្វើការ។ បើតាមប្រធានមណ្ឌលសុខភាពរូបនេះ ការសហការល្អ នឹងធ្វើឱ្យមណ្ឌលសុខភាពអាចដំណើរការបានល្អ និ... |
បន្ថែមពីលើកត្តាហានិភ័យដែលទាក់ទងនឹងរបៀបរស់នៅបែបនេះ ដូចជាការជក់បារី កង្វះលំហាត់ប្រាណ និងការធាត់នោះ អ្នកជំនាញខាងជំងឺបេះដូងបានកំណត់នូវកត្តាហានិភ័យថ្មីៗជាបន្តបន្ទាប់។ កត្តាទាំងនេះរួមមានការបំពុលបរិស្ថាន និងភាពតានតឹង។ មូលហេតុនៃជំងឺនេះ ភាគច្រើនគឺមកពីទម្លាប់នៃការទទួលទានអាហារមិនល្អ ការទទួលទានអាហាររហ័សជាប្រចាំ និងជាតិខ្លាញ់ច្រើ... | តើអ្នកដឹងទេថា របៀបរស់នៅបែបទំនើបដែលមានសម្ពាធការងារ ការសិក្សា និងទម្លាប់គេងយប់ជ្រៅ កំពុងធ្វើឱ្យយុវវ័យប្រឈមនឹងជំងឺគាំងបេះដូង? អានឥឡូវនេះ ដើម្បីទទួលស្គាល់ និងការពារជំងឺដ៏គ្រោះថ្នាក់នេះ! |
វិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រ នៅប៉ារ៉ាឡាំពិកប៉ារីស (Paralympic Games Paris 2024) មានអត្តពលិក១៤រូប មកពី១២ប្រទេស ចូលរួមប្រកួតប្រជែងដណ្តើមមេដាយដោយចែកជាពីរ Heat ក្នុងមួយ Heat មានកីឡាករ៧រូប។ កីឡាករកម្ពុជា វ៉ាន វ៉ុន ស្ថិតក្នុង Heat 1 ជាមួយកីឡាករម៉ិកស៊ិក Juan Pablo Cervantes Garcia កីឡាករចិន Hu Yang កីឡាករអូស្ត្រា... | វ៉ាន វ៉ុន ដែលជាអត្តពលិកកម្ពុជាតែម្នាក់គត់ ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងប៉ារីស ឆ្នាំ ២០២៤ នឹងត្រូវប្រកួតលើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រ នៅរសៀលថ្ងៃទី៤ ខែកញ្ញានេះ នៅវេលាម៉ោង ៤ និង ៥០នាទី [ម៉ោងនៅកម្ពុជា]។ |
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស បានបើកការវាយប្រហារនៅតំបន់ព្រំដែនភាគខាងត្បូង ដែលធ្វើឱ្យប្រជាជនអុីស្រាអែល និងជនបរទេសយ៉ាងហោចណាស់ ១២០០នាក់ បានបាត់បង់ជីវិត។ ជនជាតិអាម៉េរិកចំនួន ៤០នាក់ ក៏បានស្លាប់ក្នុងព្រឹត្តិការណ៍នេះដែរ។ ក្រោយការវាយប្រហារកើតឡើងជិតរយៈពេល ១ឆ្នាំ ក្រសួងយុត្តិធម៌អាម៉េរិក បានបង្ហាញដីកាចោទប្រកាន់ពា... | ក្រសួងយុត្តិធម៌អាម៉េរិក នៅថ្ងៃទី៣ ខែកញ្ញា បានប្រកាសចោទប្រកាន់ «ភេរវកម្ម» លើមេដឹកនាំក្រុមហាម៉ាសចំនួន ៦នាក់ ក្នុងនោះក៏មានលោក Yahya Sinwar មេដឹកនាំការិយាល័យនយោបាយថ្មីរបស់ក្រុមហាម៉ាសផងដែរ។ ក្នុងចំណោមមេដឹកនាំក្រុមហាម៉ាសទាំង៦នាក់នោះ មនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ |
បើតាមក្រសួងការបរទេសកម្ពុជា ហិរញ្ញប្បទានដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារនេះ សម្រាប់គម្រោងចំនួន៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹង ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការ... | កម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស ដែលមានទឹកប្រាក់ប្រមាណ២លានដុល្លារ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែកញ្ញា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ពិធីចុះហត្ថលេខានឹងធ្វើឡើងរវាង ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិក... |
សំណើសុំអន្តរាគមន៍ ធ្វើឡើងបន្ទាប់ពី មូលនិធិជនពិការសង្កេតឃើញថាមានបុគ្គល មួយចំនួន បានធ្វើសកម្មភាពរៃអង្គាសថវិកាតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែង សាធារណៈនានា ដោយប្រើឈ្មោះ«មូលនិធិជនពិការ» ដាក់បិទលើហិបអង្គាសថវិការបស់ពួកគេ។ មូលនិធិជនពិការ ចាត់ទុកថា សកម្មភាពទាំងនេះ បានធ្វើឱ្យមានការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរ... | មូលនិធិជនពិការ ស្នើឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើបុគ្គល និងក្រុមខិលខូចមួយចំនួន ដែលបានប្រើឈ្មោះ «មូលនិធិជនពិការ» ដើររៃអង្គាសថវិកាតាមស្តុប ឬកន្លែងសាធារណៈ។ |
ក្រសួងមហាផ្ទៃ បានអះអាងថា នៅមានក្រុមជនជ្រុលនិយមមួយចំនួនតូច នៅតែបន្តអនុវត្តតាមផែនការតវ៉ាឆាំងល្មើសច្បាប់ ដើម្បីចូលមកកាន់រាជធានីភ្នំពេញ។ តបទៅនឹងករណី នេះ អាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការទប់ស្កាត់ និងឃាត់ដំណើរ ជនសង្ស័យដែលអាចជា មុខសញ្ញា ចូលមករាជធានីភ្នំពេញ បានសរុប ២៤៥នាក់។ ក្នុងចំណោមនោះ មាន ១៨៨នាក់ សមត្ថកិច្ចឃាត់ ដើម្បីតែពន... | ជនសង្ស័យ២៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ពាក់ព័ន្ធនឹងគម្រោងតវ៉ាប្រឆាំងរដ្ឋាភិបាល ថ្ងៃទី១៨ ខែសីហា។ ក្រៅពីនេះ ក៏មានជនសង្ស័យមួយចំនួន ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី៣ ខែកញ្ញា។ |
ក្រុមអាហ្សង់ទីនបានបង្ហោះសារនៅលើបណ្តាញសង្គមដូច្នេះថា៖« FIFA និងអនុវត្តការដាក់ទណ្ឌកម្មដោយកាត់បន្ថយចំនួនអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាននៅក្នុងការប្រកួតបន្ទាប់ដែលអាហ្សង់ទីនធ្វើម្ចាស់ផ្ទះ ប្រសិនបើមានការស្រែកដោយការប្រើពាក្យជេរប្រមាថ ឬការរើសអើងផ្សេងៗ។»។ មែនទែនទៅ បើសិនជាមានករណីស្រែកច្រៀងរើសអើងផ្សេងៗ ដូចជាការប្រឆាំងការស្រលាញ... | ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន អង្វរអ្នកគាំទ្រខ្លួន កុំឱ្យស្រែកច្រៀងដោយប្រើពាក្យជេរប្រមាថទៅលើក្រុមគូប្រកួត នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វិបអាម៉េរិកខាងត្បូង ទល់នឹងក្រុមស៊ីលី ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ |
ការតវ៉ាមួយ បានផ្ទុះឡើងនៅក្នុងរដ្ឋ West Bengal កាលពីខែមុន ដើម្បីទាមទារយុត្តិធម៌ដល់វេជ្ជបណ្ឌិតស្រីម្នាក់ដែលត្រូវបានរំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃនៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Kolkata ព្រមទាំងអំពាវនាវឱ្យបញ្ចប់អំពើហិង្សាលើស្ត្រីនៅឥណ្ឌា។ សាកសពរបស់វេជ្ជបណ្ឌិត មានអាយុ៣១ឆ្នាំ ត្រូវបានគេរកឃើញដោយមានស្នាមរបួសជាច្រើននៅថ្ងៃទី៩ ខែ... | ទីក្រុង Kolkata របស់ឥណ្ឌានៃរដ្ឋ West Bengal មានការតវ៉ាជាច្រើនសប្តាហ៍ដើម្បីទាមទារយុត្តិធម៌ បន្ទាប់ពីមានការរំលោភ និងសម្លាប់វេជ្ជបណ្ឌិតមួយរូប។ ហេតុការណ៍នេះ បានជំរុញឲ្យសភារដ្ឋ West Bengal នៅថ្ងៃទី៣ ខែកញ្ញា បានអនុម័តច្បាប់ប្រហារជីវិតសម្រាប់អ្នករំលោភផ្លូវភេទ។ |
តាមរយៈរបាយការណ៍របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ក្លិបបាល់ទាត់បានចំណាយប្រាក់លើស ៦,៤០ពាន់លានដុល្លារ អំឡុងរយៈពេលទីផ្សារដោះដូរបានបើកលើកទី១រដូវកាលថ្មី។ កំណត់ត្រាចំណាយលើកនេះ បានត្រឹមតែឈរនៅកម្រិតទី២ប៉ុណ្ណោះ បើធៀបទៅនឹងការចំណាយកាលរដូវកាលមុន មានចំនួនទាបជាង ១៣,០៦ភាគរយ។ រដូវកាល ២០២៣-២៤ ទៀតសោត ការចំណាយរបស់ក្លិបទាំងអស់ទូទាំងពិភ... | សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញរបាយការណ៍ទាក់ទងទៅនឹងការផ្ទេរកីឡាករក្នុងទីផ្សារដោះដូរអន្តរជាតិ ឆ្នាំ២០២៤ មានការកើនឡើងចំនួនកំណត់ត្រាថ្មីចំនួន ១១,០០០នាក់ អំឡុងទីផ្សារដោះដូរនាដើមរដូវកាលថ្មីនេះ។ កំណត់ត្រាថ្មី នៃការដោះដូរកីឡាករឆ្នាំ២០២៤ កើនឡើង ៤,៨ភាគរយ បើធៀបទៅនឹងរដូវកាល ២០២៣-២៤។ |
ដោយតំបន់ហ្កាហ្សា កំពុងរងការបំផ្លិចបំផ្លាញ ហើយពលរដ្ឋភាគច្រើននៃពលរដ្ឋ២ លាន៤សែននាក់ ដែលត្រូវបានគេបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល ជារឿយៗ ជ្រកពួននៅក្នុងស្ថានភាពគ្មានអនាម័យ។ ជំងឺបានរាលដាល។ បន្ទាប់ពីករណីជំងឺស្វិតដៃជើងប៉ូលីយ៉ូ បានបញ្ជាក់ជាលើកដំបូង ក្នុងរយៈពេល២៥ឆ្នាំមក កិច្ចខំប្រឹងប្... | អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីថ្ងៃអង្គារថា យុទ្ធនាការនៃការ ចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងប៉ូលីយ៉ូគ្រាអាសន្នរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា បានធ្វើឱ្យសម្រេចច្រើនជាងការរំពឹងទុក ដោយមានកុមារ១ សែន៦ម៉ឺន ១ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយ នៅក្នុងរយៈពេល២ថ្ងៃដំបូង។ អង្គការ WHO បានបន្ថែមទៀតថា យុទ្ធនាការចាក់វ... |
ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញផលិតផលកសិកម្មសរីរាង្គរវាងក្រុមហ៊ុនអេមរុរ៉ាយស៍, ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ៣៧ ក្នុងខេត្តព្រះវិហារនេះ ធ្វើឡើង កាលពីថ្ងៃទី២ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលនៅក្នុងនោះ មានសហគមន៍ផ្គត់ផ្គង់ស្រូវសរីរាង្គឱ្យក្រុមហ៊ុនអេមរុរ៉ាយស៍ចំ... | ក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) ដែលជាក្រុមហ៊ុននាំចេញផលិតកសិកម្មទៅទីផ្សារពិភពលោក បានចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គ និងដំឡូងមី ពីកសិករនៅខេត្តព្រះវិហារ ចំនួន ៥ម៉ឺនតោន។ ក្នុងនោះ ក្រុមហ៊ុនអេមរុរ៉ាយស៍ សន្យាទិញស្រូវសរីរាង្គពីសហគមន៍ចំនួន២,៥ម៉ឺនតោន ខណៈ CACC ទិញដំឡូងមី ចំនួន២,៥ម៉ឺនតោន ផង... |
លោកស្រី ថាន់ វណ្ណេត ពិតជាចូលចិត្តការរត់ណាស់។ ស្ដ្រីរូបនេះ តែងតែចូលរួមរត់កម្មវិធីតូចធំ ពោលគឺដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួន។ លោកស្រី វណ្ណេត មានគោលដៅមួយ គឺចង់រត់ចម្ងាយ ២២០គីឡូម៉ែត្រ នៅពេល២ឆ្នាំបន្ទាប់។ គោលដៅនេះ ហាក់បីដូចជាឆ្ងាយខ្លាំង ប៉ុន្ដែលោកស្រី ចាប់ផ្ដើមរត់ម្ដងបន្ដិចៗ ដោយចាប់ផ្ដើមពីការរត់ចម្ងាយ ១០គីឡូម៉ែត្រ, ២១គីឡូ... | លោកស្រី ថាន់ វណ្ណេត តែងចូលរួមគ្រប់កម្មវិធីពាក់កណ្ដាលម៉ារ៉ាតុន ទាំងនៅកម្ពុជា និង នៅក្រៅប្រទេស។ ស្ដ្រីវ័យ ៣៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ការរត់គ្រប់កម្មវិធីនេះ គឺព្រោះតែចង់បំបែកកំណត់ត្រាផ្ទាល់ខ្លួន។ ត្រឹមរយៈពេលជិត ២ឆ្នាំ ក្នុងការចាប់ផ្ដើមចូលរួមរត់ ពោលគឺចាប់ពីចុងឆ្នាំ២០២២ មកទល់ពេលនេះ លោកស្រី វណ្ណេត រត់បាន២... |
FA បានបញ្ជាក់បន្ថែមថា ក្រោយការវាយតម្លៃពីគ្រូបង្វឹកក្រុមកីឡាករ Palmer និង Watkins បានវិលត្រឡប់ទៅក្លិបរបស់ពួកគេវិញ ដើម្បីបន្តពង្រឹងរាងកាយ ឱ្យបានល្អពេញលេញ ឡើងវិញ។ ចំណែកកីឡាករវ័យ ២៤ឆ្នាំ Phil Foden ដែលត្រូវបានកោះហៅ ដោយគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្រុមជម្រើសជាតិអង់គ្លេស លោក Lee Carsley មិនបានឆ្លើយតប ឬរាយការណ៍អ្វីមកកាន់ក្រុ... | ខ្សែប្រយុទ្ធ Cole Palmer, Ollie Watkins និង Phil Foden គ្មានឈ្មោះក្នុងបញ្ជីកីឡាករក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League។ នេះបើតាមការប្រកាសសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី៣ ខែកញ្ញា។ |
ក្នុងលិខិតរបស់ខ្លួន លោក វង្សី វិស្សុត បញ្ជាក់អំពីគោលការណ៍ដែលរដ្ឋាភិបាលបានសម្រេចចំពោះការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារដែលមានដាក់បញ្ចូលនូវ ឃ្យូ.អ.កូដ. (QR Code) ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ការក្លែងឯកសារសាធារណៈ បង្កើនជំនឿទុកចិត្តនិងផ្តល់ភាពង... | លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកញ្ញា បានសរសេរលិខិតទៅកាន់ថ្នាក់ដឹកនាំជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន និងបណ្តាអភិបាលរាជធានី-ខេត្ត លើករណីដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធ... |
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និង លោក លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ខេត្តសៀមរាបដូចតទៅ៖ | សៀមរាប៖ ក្នុងនាមរាជរដ្ឋាភិបាលជប៉ុន លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប បាននិយាយថា រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជាបានសហការគ្នាយ៉ាងស្អិតល្មួត ក្នុងទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល, វប្បធម៌, ទឹកស្អាត។ ក្រៅពីលើកឡើងពីកិច្ចសហប្រតិបត្តិការល្... |
លោកស្រី ម៉ាលី សុជាតា បន្ថែមថា៖ «នាវាដែលចិន ផ្តល់មកឱ្យកម្ពុជាមិនមែនជានាវា ដែលមកចូលចតនាពេលនេះទេ ប៉ុន្តែជានាវាធ្វើថ្មីពិសេសសម្រាប់កម្ពុជាចំនួន ២គ្រឿង ប្រភេទ០៥៦០ ដែលគ្រោងនឹងរួចរាល់ និងប្រគល់មកឱ្យកម្ពុជានៅឆ្នាំ២០២៥ ឬយូរជាងហ្នឹង។»។ កម្ពុជាធ្លាប់រងការរិះគនលើមូលដ្ឋានកងទ័ពជើងទឹករាម ដែលគេចោទថាជាមូលដ្ឋានរបស់កងទ័ពចិន។ ទាក់ទិនន... | ចិន នឹងផ្ដល់នាវាចម្បាំង ២គ្រឿងដល់កម្ពុជា នៅឆ្នាំ២០២៥។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៤ ខែកញ្ញានេះថា ការផ្ដល់ឱ្យពីសំណាក់រដ្ឋាភិបាលចិននេះ គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការការពារ និងរក្សាសន្តិភាព ស្ថិរភាព និ... |
លោក ទេព អស្នារិទ្ធ ប្រាប់អ្នកសារព័ត៌មានក្នុងបណ្ដាញសង្គមតេឡេក្រាម ពីការសាយភាយព័ត៌មានក្លែងក្លាយ សន្ទុះខ្លាំងក្លាឡើង ខណៈបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម។ ហេតុនេះ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ ចេញនូវយន្តការ និងរិះរកមធ្យោបាយនានា ដើម្បីឆ្លើយតបឱ្យបានគ្រប់រូបភាព ទាំងយុទ្ធនាការអប់រំ ក... | នៅចុងឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន នឹងរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News!» ក្នុងគោលបំណងកាត់បន្ថយ កម្រិតអប្បបរមាព័ត៌មានក្លែងក្លាយ។ នេះបើតាម លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ |
ក្រុមហ៊ុនផលិតរថយន្ត Volkswagen គ្រោងបិទរោងចក្រនៅអាល្លឺម៉ង់ដែលដំណើការអស់រយៈពេល ៨៧ឆ្នាំ ចាប់តាំងពីការបង្កើត និងការអភិវឌ្ឍម៉ាកយីហោរបស់ខ្លួន។ បើតាមទូរទស្សន៍ CNN នៅនៅទី២ ខែកញ្ញា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ដែលជាក្រុមហ៊ុនរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក មិនបានច្រានចោលនូវលទ្ធភាពនៃការបិទរោងចក្រនៅអាល្លឺម៉ង់នោះទេ។ ... | ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាល្លឺម៉ង់ Volkswagen កំពុងពិចារណាថាតើត្រូវបិទរោងចក្រក្នុងប្រទេសឬអត់ ខណៈក្រុមហ៊ុននេះបានកាត់បន្ថយការចំណាយច្រើន។ ទន្ទឹមនេះ ក្រុមហ៊ុន បានរងសម្ពាធការប្រកួតប្រជែងកើនឡើងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។ |
ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធល្អៗ ទាក់ទងនឹងការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣ សម្រាប់កម្រិតមណ្ឌលសុខភាព។ សិក្ខាសាលានេះ ចូលរួមបើកលោ... | ពោធិ៍សាត់៖ ប្រធានមណ្ឌលសុខភាព តំណាងមន្ទីរសុខាភិបាល និងតំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មកពីទូទាំងប្រទេស បានចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣។ សិក្ខាសាលានេះ មានបំណងជំរុញឱ្យមណ្ឌលសុខភាពនៅទូទាំងប្រទេស ចូលរួមក្នុ... |
បញ្ជីសមាសភាពគណរដ្ឋមន្រ្តីថៃ មាននាយករដ្ឋមន្ត្រី ផែថងថាន ឧបនាយករដ្ឋមន្រ្តី៦រូប មានសមាជិកចំនួន ២៩រូបផ្សេងទៀត។ ក្នុងចំណោមឧបនាយករដ្ឋមន្រ្តីទាំង ៦រូប មាន៤រូបមកពីបក្សភឿថៃ, ១រូបមកពីបក្សភូមិចៃថៃ និង១រូបទៀតមកពីបក្សរួបរួមជាតិ។ ឧបនាយករដ្ឋមន្ត្រី៦រូប មានដូចជាលោក Phumtham Wechayachai ជារដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក Suriya J... | មហាក្សត្រថៃនៅថ្ងៃទី៤ ខែកញ្ញា បានអនុម័តគណៈរដ្ឋមន្ត្រីដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីថ្មី ផែថងថាន ស៊ីណាវ៉ាត់។ សមាជិកគណៈរដ្ឋមន្រ្តីថ្មីថៃមាន ៣៦រូប ក្នុងនោះបក្សភឿថៃមាន ១៧រូប និងបក្សផ្សេងៗទៀតមានចំនួន ១៩រូប។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ | កីឡាករបាល់ទះក្រុមជម្រើសជាតិកម្ពុជា ផុល រតនៈ បានចាត់ទុកការឈ្នះកៅអី Sea V League ឆ្នាំ២០២៥ របស់ក្រុមកម្ពុជា គឺជាឱកាសសម្រាប់ក្រុម បានប្រកួតប្រជែង វាស់ ស្ទង់ពីកម្រិតសមត្ថភាពក្រុមគូប្រជែងក្នុងតំបន់រួមមានថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាដើម។ ការលើកឡើងរបស់ រតនៈ ធ្វើឡើងក្នុងកិច្ចសម្ភាស ក្រោយបញ្ចប់ការប្រកួតដណ្តើមប្រាក់រង្វាន់ សម្តេ... |
លោក Stephen Nagy ជាអ្នកជំនាញខាងសន្តិសុខក្នុងតំបន់ នៅឯសាកលវិទ្យាល័យ International Christian ក្នុងប្រទេសជប៉ុន បាននិយាយថា«ចិនមើលឃើញឱកាសដើម្បីសាកល្បងការតាំងចិត្តរបស់សហរដ្ឋអាមេរិក ដល់តំបន់ដ៏ធំនេះ។ ដូច្នេះ ការណ៍នេះកំពុងបញ្ជូនសញ្ញាមួយ ដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាតើពួកគេព្យាយាមដើម្បីវិនិយោគច្រើនថែមទៀត ក្នុងប្រទេសហ្វីលីពីន... | កិច្ចប្រតិបត្តិការនាវាចរ និងតាមអាកាសកើនឡើងកាលពីពេលថ្មីៗនេះរបស់ចិន នៅជិតប្រទេសហ្វីលីពីន ជប៉ុន និងកោះតៃវ៉ាន់ ជាផ្នែកមួយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីស្ទង់ស្ទាបការតាំងចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមពួកអ្នកវិភាគ។ ពួកគេបានកត់សម្គាល់ថា សកម្មភាពដែលបានកើនឡើង... |
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក អែម អាន រៀបរាប់ថា គេអាចប្រមូលផលមនបានតែនៅពេលព្រឹក មុនម៉ោង៨ព្រឹក និងពេលល្ងាច ពោលគឺពេលដែលមិនមានពន្លឺថ្ងៃក្ដៅខ្លាំង។ លោកបន្តថា បើកាលណាគេបេះស្លឹកមន នៅពេលក្ដៅខ្លាំង វានឹងធ្វើឱ្យប៉ះពាល់ដល់ស្លឹកមន។ ស្លឹកមន នឹង ស្រពោន ដង្កូវទាំងនោះនឹងមិនស៊ីឡើយ។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សន... | សៀមរាប៖ ចំណីរបស់ដង្កូវនាង គឺស្លឹកមន។ នៅកម្ពុជាគេពិបាកដាំមន នៅខែប្រាំង ព្រោះវាតម្រូវការទឹកគ្រប់គ្រាន់ស្រោចស្រព ទើបអាចផលិតស្លឹកមន មានគុណភាពល្អសម្រាប់ចិញ្ចឹមដង្កូវនាង។ ក្រៅពីការយកចិត្តទុកដាក់ទៅលើការដាំដុះ និងថែទាំ កុំឱ្យសត្វដទៃយាយី ការប្រមូលផលស្លឹកមន ជាចំណីដង្កូវនាង ក៏គេមានរបៀបរបបក្នុងការបេះ និងបែងចែកជាដំណាក់កាលៗផងដែរ។ |
មូលហេតុដែលនាំឱ្យក្លិប Leicester City ឈ្នះរឿងក្តី ព្រោះតែក្រុមប្រឹក្សាឯករាជ្យមួយបានរកឃើញថា ក្របខណ្ឌ Premier League មិនមានយុត្តាធិការគ្រប់គ្រាន់ និងច្បាស់លាស់ ក្នុងការដាក់ទណ្ឌកម្មក្លិប ដែលទើបវិលត្រឡប់ទៅលីគកំពូល នារដូវកាល ២០២៤-២៥។ ករណីនេះ Premier League បានបង្ហាញការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តពីសំណាក... | ក្លិប Leicester City បានឈ្នះការប្តឹងឧទ្ធរណ៍ ទល់នឹងការសម្រេចចិត្តដាក់ទណ្ឌកម្មពីសំណាក់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលអាចឈានដល់ការកាត់ពិន្ទុចំនួន ២ពិន្ទុ ចំពោះរឿងក្តីការចំណាយប្រាក់ បំពានច្បាប់ចំណូលចំណាយហិរញ្ញវត្ថុ និងនិរន្តរភាពរបស់ Premier League (PSR)។ |
វ៉ាន វ៉ុន បានបញ្ចប់ទីលេខ៥ ក្នុងចំណោមកីឡាករ៧នាក់ ដោយប្រើក្នុងថិរវេលា ១៤.៥៨ ខណៈកីឡាករថៃ Athiwat Paeng-Nuea បញ្ចប់លេខ១ ដែលធ្វើបានក្នុងថិរវេលា ១៣.៧១។ លេខ២ កីឡាករម៉ិកស៊ិក Juan Pablo Cervantes Garcia (១៣.៨៤) កីឡាករចិន Hu Yang លេខ៣ (១៤.២៤) និងលេខ៤ កីឡាករអូស្ត្រាលី Luke Bailey (១៤.៣៩)។ តាមរយៈលទ្ធផលនេះ វ៉ាន វ៉ុន និងកីឡាករ២រូប... | វ៉ាន វ៉ុន កីឡាករប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្ររបស់កម្ពុជា អស់ឱកាសទៅវគ្គបន្ត ក្រោយទទួលបានចំណាត់ថ្នាក់លេខ5 នៅក្នុង Heat 1 នៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកប៉ារីស ឆ្នាំ ២០២៤។ |
បើតាមលោក ហុង សុហួរ នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីក្រោមកិច្ចសហការរវាងផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅពេលវិស័យមូលបត្ររីកចម្រើនខ្លាំង នឹងធ្វើឱ្យក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មទាំងអស់អាចមកកៀរគរប្រភពទុនវិនិយោគបានច្រើន ពីទីផ្សារមូលបត្រ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬ យកទៅបង្កើតអាជីវកម្មថ... | ភ្នំពេញ៖ សេដ្ឋកិច្ចជាតិ មិនអាចរីកចម្រើនអស់សក្តានុពលបានឡើយ បើសិនវិស័យមូលបត្រមិនរីកចម្រើន។ នេះជាការអះអាងរបស់លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(CSX) ដែលទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវចូលរួមក្នុងវិស័យនេះដើម្បីផលប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងមូល។ |
ក្រោយដើរទស្សនការតាំងបង្ហាញមណ្ឌលសុខភាពគំរូ ដែលជាម្ចាស់ជ័យលាភីក្នុងឆ្នាំ២០២៣ លោក អ៊ិត ណារិទ្ធ ប្រធានមណ្ឌលសុខភាពអង្គរមាស ស្ថិតនៅខេត្តកំពត បានមើលឃើញពីការរីកចម្រើន និងការដឹកនាំក្នុងមណ្ឌលសុខភាពឱ្យមានភាពល្អប្រសើរ។ ប្រធានមណ្ឌលសុខភាពរូបនេះ ទទួលស្គាល់ថា មណ្ឌលសុខភាពរបស់ខ្លួន នៅមានភាពខ្វះចន្លោះនៅឡើយ ដែលទាមទារឱ្យលោករៀនសូត្រពីការគ្រ... | ពោធិ៍សាត់៖ តាមរយៈការតាំងបង្ហាញស្នាដៃ និងសកម្មភាពរបស់មណ្ឌលសុខភាពជ័យលាភីនៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ បានក្លាយជាគំរូ និងជាមេរៀនសម្រាប់ការដឹកនាំរបស់មណ្ឌលសុខភាពដទៃ។ នាពិព័រណ៍មណ្ឌលសុខភាពជ័យលាភីក្នុងខេត្តពោធិ៍សាត់ ប្រធានមណ្ឌលសុខភាព ដែលមកពីតាមបណ្ដារាជធានី-ខេត្ត មានក្ដីសង្ឃឹម និងរំពឹងថា នឹងអាចរៀនសូត្រ និងដកពិសោធន៍ពីក... |
កីឡាករប៉ារ៉ាឡាំពិក ដែលមានឈ្មោះហៅខ្លីថា Mehrzad ត្រូវបានគេដឹងថាបានដេកសម្រាក់ផ្ទាល់ទៅនឹងឥដ្ឋការ៉ូ ស្ថិតក្នុងទីតាំងស្នាក់នៅរបស់ក្រុមអត្តពលិក នាទីក្រុងប៉ារីស ព្រោះតែកម្ពស់របស់គេខ្ពស់ដល់ទៅ ២,៤៧ម៉ែត្រ ហើយមិនមានគ្រែដេកសមរម្យ តម្រូវសម្រាប់រូបគេ។ បើតាមសម្តីរបស់គ្រូបង្វឹក លោក Hadi Rezaeigarkani កីឡាករ Mehrzad បានប្រើពេលវេលា ... | Morteza Mehrzadselakjani អត្តពលិកប៉ារ៉ាឡាំពិកអ៊ីរ៉ង់ និងជាបុរសមានកម្ពស់ខ្ពស់ទី២ លើពិភពលោក ទទួលបានគ្រែដេកដ៏សមរម្យថ្មីមួយពីអ្នករៀបចំការប្រកួត ក្រោយពេលរូបគេបានសម្រាក់នៅឥដ្ឋការ៉ូ ប៉ុន្មានថ្ងៃចុងក្រោយមកនេះ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ |
សេវាដែលមន្ទីរពេទ្យផ្តល់នៅក្នុងជំហានដំបូងនេះ គឺការ លើការពិនិត្យ និងពិគ្រោះជំងឺក្រៅ ដែលមានដូចជា ពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening)។ ចាក់ វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV)។ ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទង នឹងរោគស្ត្រី (មាត់ស្បូន, សុដន់, ក្រពេញអូវែរ, ស្បូន) ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយ អាហា... | «មន្ទីរពេទ្យ ហ្លួងម៉ែ» ដែលបានកែប្រែទៅជាកន្លែងព្យាបាលជំងឺមហារីកថ្នាក់ជាតិដំបូងគេ នឹងបើកដំណើរការដំណាក់កាលដំបូង ចាប់ពីថ្ងៃទី១៦ ខែកញ្ញា។ ការបើកដំណើរការ ពេញ លេញក្នុងការផ្ដល់សេវាព្យាបាលជំងឺមហារីកដែលមានលក្ខណៈស្ដង់ដារកម្រិតខ្ពស់នៅដើមឆ្នាំ២០២៥ |
«វាចំណេញអ្វីដល់ពលរដ្ឋ?»។ សម្តេច ហ៊ុន ម៉ាណែត បានចោទជាសំណួរយ៉ាងដូច្នេះ ទៅកាន់ក្រុមដែលបានរៀបគម្រោងប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA កាលពីថ្ងៃទី១៨ ខែសីហា ដោយគម្រោងនោះ មិនមែនជាបាតុកម្មអហិង្សាឡើយ តែជាសកម្មភាពដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បើតាមប្រមុខរដ្ឋាភិបាល គម្រោងបាតុកម្មដែលផ្តួចផ្តើមដោយក្រុមនៅក្រៅប្រទេស មិនមែនជាបាតុកម្... | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ច្បាប់បានកំណត់ព្រំដែនរបស់ក្រុមអ្នកដែលបំពានសិទ្ធិអ្នកដទៃ និងសង្គមជាតិ ដែលជ្រកក្រោមសិទ្ធិនៃការបញ្ចេញមតិ តែឆ្លៀតសកម្មភាពធ្វើអ្វីផ្សេង។ នាពិធីប្រគល់វិញ្ញាបនបត្រសិស្ស និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបញ្ជាក់ថា ផែនការបាតុកម្ម កាលពីថ្ងៃទី១៨ សីហា គឺធ្វើខុសពីគំ... |
១.ស្លឹកត្របែក ស្លឹកត្របែកមានភាពល្បីល្បាញដោយសារឥទ្ធិពលគ្រប់គ្រងជាតិស្ករក្នុងឈាម ដោយសារសមាសធាតុដែលជួយពន្យឺតការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាម ដោយរារាំងអង់ស៊ីមផ្សេងៗគ្នាមួយចំនួនដែលបំប្លែងកាបូអ៊ីដ្រាតក្នុងបំពង់រំលាយអាហារទៅជាគ្លុយកូស។ នៅប្រទេសជប៉ុន តែស្លឹកត្របែកគឺជាអាហារមួយក្នុងចំណោមអាហារដែលត្រូវបានអនុម័ត ប្រើសម្រាប់គោ... | ស្លឹក៣ប្រភេទខាងក្រោមនេះ ងាយរកបានក្នុងគ្រួសារណាក៏ដោយ នាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើន ល្អសម្រាប់ការគ្រប់គ្រងបេះដូង ខ្លាញ់ក្នុងឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម។ |
បើតាមប្រមុខរាជរដ្ឋាភិបាល ក្នុងមួយថ្ងៃមានពលរដ្ឋពី១,៣ម៉ឺននាក់ ទៅ១,៧ម៉ឺននាក់ បានចូលរួមជាបន្តបន្ទាប់។ សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកថាសកម្មភាពចូលរួមនេះ បង្ហាញទឹកចិត្តស្រលាញ់ និងស្មារតីរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «រឿងទឹកចិត្តធំណាស់ ហើយរឿងនៃការភ្ជាប់សមាន... | គិតមកទល់ពេលនេះ មានពលរដ្ឋជិត៤០ម៉ឺននាក់ បានចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសិស្ស និងសិក្ខាកាមមេធាវីនៃគណៈមេធាវីកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញានេះ។ |
មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ លើកកកម... | ធនាគារ ABA មានមោទនភាពចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០ លានរៀល (ប្រមាណ ១០០ ០០០ ដុល្លារ) ជូនដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាពនៅតាមបណ្ដាយព្រំដែនកម្ពុជា។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.