text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ដីការរបស់តុលាការនេះ ធ្វើឡើងតាមបណ្ដឹងរបស់បុរសម្នាក់ ដែលអះអាងថា ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ បាននាំគ្នាព្រួតវាយលើរូបគេ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងមក នៅគ្រាដែលរូបគេ បានបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ សារព័ត៌មានថ្មីៗមិនទាន់អាចសុំការបកស្រាយពីលោក ម៉ន ផល្លា ប្រធានប្រតិបត្តិការគណបក្សសង្... | ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានចេញដីកាបង្គាប់ឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិការគណបក្សសង្គ្រោះជាតិ ចូលខ្លួនទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាកសួរលើករណី «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ នេះបើតាមដីការត... |
ម្ចាស់មេដាយមាស Asian Gams ឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឆុននៃសាធារណៈរដ្ឋកូរ៉េ ស៊ន សៀវម៉ី និងជាម្ចាស់ជើងឯកវគ្គជម្រុះអូឡាំពិកនៅហ្វីលីពីនឆ្នាំ២០១៦ ត្រូវប្រជែងជាមួយកីឡាការិនីអេហ្ស៊ីប Farouk Maisoun ក្នុងព្រឹត្តិការណ៍ World Taekwondo Championship 2017 នាវេលាម៉ោង១:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី២៨ មិថុនា នៅសាធារណៈរដ្ឋកូរ៉េ។ កីឡាការ... | ភ្នំពេញ៖ វីរការនី ស៊ន សៀវម៉ី ត្រូវជួបប្រកួតជាកីឡាការិនីអេហ្ស៊ីប Farouk Maisoun នាការប្រកួតជើងឯកពិភពលោក World Taekwondo Championship 2017 នៅរសៀលថ្ងៃនេះ។ កីឡាការិនី Farouk Maisoun ជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍ African Championship 2016 និងជាម្ចាស់ជើងឯករង Egypt Open កាលពីពេលថ្មីៗកន្លងទៅនេះ។ |
ក្រុម U22 កម្ពុជា ដែលដឹកនាំដោយលោក Leonardo Vitorino នាវេលាម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃពុធ នេះត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងបើកឆាកពានរង្វាន់ក្រៅផ្លូវការ KBZ Bank Cup 2017។ ពានរង្វាន់នេះ ជាការប្រកួតដែលម្ចាស់ផ្ទះមីយ៉ាន់ម៉ារៀបចំឡើងសម្រាប់ត្រៀមមុនការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី។ បើតា... | ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាត្រូវជួបប្រកួតក្រុមម្ចាស់ផ្ទះ U22 មីយ៉ាន់ម៉ា នាការប្រកួតដណ្តើមពានរង្វាន់ KBZ Bank Cup 2017 នាវេលាម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី២៨ មិថុនា នេះ នៅកីឡដ្ឋានជាតិ Thuwunan Stadium។ |
ជាច្រើនឆ្នាំមកហើយ ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ កម្របានស្គាល់សមាសភាព និងកម្រិតវប្បធម៌ ឬជំនាញរបស់ថ្នាក់ដឹកនាំក្នុងរាជធានីរបស់ពួកគេណាស់។ សារព័ត៌មានថ្មីៗ សូមបង្ហាញសមាសភាព ប្រវត្តិការសិក្សា និងប្រវត្តិការងាររបស់មេដឹកនាំរាជធានីភ្នំពេញទាំង៧រូប ដូចខាងក្រោមនេះ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យោងតាមកាសែតរស្មីកម្ពុជា ... | នៅរសៀលថ្ងៃទី២៨ ខែមិថុនា សាលារាជធានីភ្នំពេញបានរៀបចំពិធីផ្ទេរតំណែងអភិបាលរាជធានីពីលោក ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្តន៍ ទៅលោក ឃួង ស្រេង។ ទន្ទឹមគ្នានេះ ក៏មានការប្រកាសតែងតាំងសមាសភាពអភិបាលរងរាជធានី២រូបទៀតដែរ។ បើសិនជាគេមើលសមាសភាពថ្នាក់ដឹកនាំរាជធានីភ្នំពេញក្នុងពេលនេះ គេអាចសង្កេតឃើញថា ពួកគេភាគច្រើនមានវ័យក្មេង។ ក្រៅពីលោកអភិបាលរ... |
អ្នកកំពុងរកវិធីសាស្ត្រព្យាបាលស្នាមអុជខ្មៅ ស្នាមជាំ អាចម៍រុយ វិធីមួយដែលមានប្រសិទ្ធភាពតែមិនប៉ះពាល់ដល់ស្បែកមុខ។ ស្បែកមុខរបស់អ្នកប៉ះពាល់ជាមួយនឹងកម្ដៅថ្ងៃច្រើន ធ្វើឲ្យស្បែកជាំស្រអាប់ខ្មៅ។ ការបាត់បង់តុល្យភាពអ័រម៉ូន ជះឥទ្ធិពលដល់ហ្សែនបន្ត ក៏ជាមូលហេតុបង្កគ្រោះថ្នាក់ដល់ស្បែកធ្វើឲ្យស្បែកត្រូវស្ងួត បង្កើតស្នាមអុជខ្មៅ ស្នាមជាំ ជាពិ... | បច្ចុប្បន្ននេះ ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3 កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះតែប្រសិទ្ធភាពកំចាត់ស្នាមអុជខ្មៅស្នាមជាំនិងអាចម៍រុយរបស់ផលិតផល។ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ខ្លះមានជម្ងល់ បារម្ភមិនដឹងថា Kami Skin K3 មានប្រសិទ្ធភាពពិតមែនឬទេ? |
កីឡាការិនី ស៊ន សៀវម៉ី ក្រោយយកឈ្នះកីឡាការិនីអេហ្ស៊ីប ៩-៦ ក្នុងវគ្គ៣២នាក់ចុងក្រោយបានឡើងទៅជួបជាមួយកីឡាការិនីម្ចាស់ផ្ទះ OH Hyeri ដែលបានយកឈ្នះ ១៣-១០ លើកីឡាការិនីឆាយនីសតៃប៉ិ CHEN Yann Yeu ក្នុងវគ្គ១៦នាក់ចុងក្រោយ។ ក្រោយឆ្លងកាត់ការប្រកួត៣ទឹកកីឡាការិនី ស៊ន សៀវម៉ី បានបញ្ចប់ក្នុងលទ្ធផលចាញ់កីឡាការិនី OH Hyeri ក្នុងលទ្ធផល ១៨-៩។ ល... | កីឡាការិនី ស៊ន សៀវម៉ី បានធ្លាក់ចេញពីការប្រកួតដណ្តើមជើងឯកពិភពលោក World Taekwondo Championship 2017 បន្ទាប់ពីប្រកួតចាញ់កីឡាការិនីកូរ៉េខាងត្បូង OH Hyeri ម្ចាស់ជើងឯក 2016 World Taekwondo Grand-Prix Final ក្នុងលទ្ធផល ១៨-៩ ត្រឹមវគ្គ១៦នាក់ចុងក្រោយ។ |
ខាងក្រោមនេះគឺជាអាការៈព្រមាននៃជំងឺមហារីកមួយចំនួនដែលអ្នកគួរតែខ្វល់ខ្វាយចាប់ពីពេលនេះទៅ៖ លាមកចាប់ផ្តើមមានការប្រែប្រួលលក្ខណៈ ទំហំ ក្លិន ឬចំណងដងនៃការបន្ទោបង់ ទឹកនោមមានការប្រែប្រួលចាប់តាំងពីនោមឈឺ រហូតដល់នោមចេញតិចៗ មានការឈឺចាប់នៅលើស្បែកខុសធម្មតា ការមើលឃើញឈាមនៅក្នុងទឹកនោម ឬលាមក មានដុំសាច់ក្នុងស្បែក ក្រពះ... | រាងកាយរបស់មនុស្សយើងគឺមានមធ្យោបាយរបស់ខ្លួនក្នុងការប្រាប់ឲ្យយើងដឹងថាមានអ្វីមួយមិនធម្មតាឬអត់កើតឡើង ប៉ុន្តែមនុស្សយើងច្រើនទែមិនសូវខ្វល់អំពីវាដោយសារតែវាជាអ្វីដែលអាចជាទៅវិញដោយខ្លួនឯង។ ប៉ុន្តែករណីខ្លះ វាអាចជាអ្វីដែលទាក់ទងនឹងជំងឺមហារីកកំពុងតែលូតលាស់ ហើយមិនអាចព្យាបាលបានបើសិនជាទុកយូរ។ |
អ្នកមិនគួរបរិភោគត្រីឆៅច្រើននោះទេ ព្រោះនៅខណៈពេលដែលអ្នកពិសារចូល វានឹងនាំយកដង្កូវ និងព្រូនចូលទៅជាមួយ។ ដូចនេះ វានឹងធ្វើឲ្យថ្លើមអ្នកឈឺ ហើមពោះ ឬមានអាការៈជាច្រើនទៀត ដែលអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។ ខ្យង និងខ្ចៅ ក៏អ្នកមិនគួរញ៉ាំច្រើនដែរ។ វានឹងអាចធ្វើឲ្យព្រូន និងដង្កូវ រត់ពេញខួរក្បាលអ្នក ដោយធ្វើឲ្យងាយកើតមានជំងឺ។ ម្... | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារទាំងពីរប្រភេទដែលអាចធ្វើឲ្យខ្លួនអ្នកកើតមានព្រូនជាច្រើន។ ដូចនេះ អ្នកគួរតែកុំញ៉ាំច្រើនឲ្យសោះ ព្រោះវាអាចបំផ្លាយសុខភាពអ្នកបាន។ តើមានអ្វីខ្លះទៅ? |
ប្រសិនជានៅពេលដែលដាំបាយ អ្នកអាចដាក់សណ្តែកក្រហមបន្តិចចូលទៅដាំជាមួយ រួចពិសារ នោះអ្នកនឹងអាចទទួលបានរាងស្អាត។ នៅក្នុងនោះមានសារធាតុជាច្រើន ដែលអាចជួយអ្នកឲ្យមានសុខភាពល្អ ដោយវាអាចជួយបណ្តេញជាតិពុលទាំងអស់ចេញពីរាងកាយអ្នក និងមានរាងដែលគេកោតសរសើរគ្រប់គ្នាទៀតផង៕ ត្រួតពិនិត្យដោយ www.health.com.kh | តាមពិតទៅ បើអ្នកចង់ទទួលបានរាងស្អាត ក្រៅពីការហាត់ប្រាណ និងមានទម្លាប់រស់នៅល្អ នៅមានចំណុចសំខាន់មួយទៀត។ ចំណុចសំខាន់មួយនេះ គឺការបរិភោគប្រចាំថ្ងៃ។ តើមានអ្វីខ្លះទៅ? |
ខ្សែប្រយុទ្ធរបស់ Real Madrid វ័យ៣២ឆ្នាំ រកបាន២គ្រាប់ពីការប្រកួត៤ដង ក្នុងវគ្គសន្សុំពិន្ទុពូល A ដើម្បីជួយក្រុមព័រទុយហ្គាល់ឈានមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup លើកទី១០នេះ។ «យើងទាំងអស់គ្នាដឹងថាគាត់ [Ronaldo] គឺជាកីឡាករដ៏អស្ចារ្យម្នាក់ គាត់ពិតជាគ្រោះថ្នាក់ណាស់ពេលនៅលើទីលាន ហើយពូកែសម្រចទីថែមទ... | ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នឹងជួបស៊ីលីក្នុងវគ្គ៤ក្រុមចុងក្រោយពាន Confederations Cup ក្នុងកីឡដ្ឋាន Kazan Arena ក្រុង Kazan ប្រទេសរុស្ស៊ី ម៉ោង ១:០០ រាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ។ ជំនួបនេះខ្សែបម្រើ Marcelo Diaz របស់ស៊ីលីនិយាយថាក្រុមរបស់គេនឹងបិទ Cristiano Ronaldo ឲ្យជាប់មិនឲ្យមានបាល់លេងនោះទេ។ |
សារនយោបាយមួយឃ្លារបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada ដែលយកកងស្វ័យការពារទៅឡូកឡំក្នុងរឿងនយោបាយ កំពុងធ្វើឲ្យលោកស្រីរងការរិះគន់រហូតដល់មានសំណើឲ្យលោកស្រីលាលែងពីតំណែងទៀត។ អំឡុងពេលចេញឃោសនាឲ្យបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) នៅសង្កាត់ Itabashi លោកស្រី Inada បានប្រាប់ឲ្យប្រជាជនជ្រើសរើសបេក្ខជនបក្សលោកស្រី ព្រោះជ... | រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកស្រីបានយកកងទ័ពទៅភ្ជាប់ជាមួយសារនយោបាយ។ ក្នុងពេលឃោសនាឲ្យបក្សកាន់អំណាចប្រជាធិបតេយ្យសេរីភាព (LDP) សម្រាប់ការបោះឆ្នោតសភាក្រុងតូក្យូ នៅថ្ងៃទី២៧ ខែមិថុនា លោកស្រី Inada បានប្រាប់ឲ្យអ្នកបោះឆ្នោតគាំទ្របេក្ខជនបក្សលោកស្រី ព្រោះវាជាសំណើរបស់កងទ័ព និ... |
សម្តេច ហ៊ុន សែន បានយកវេទិកានៃការប្រារព្ធខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដើម្បីថ្លែងសារនយោបាយធ្ងន់ទៅគណបក្សសង្គ្រោះជាតិ ពិសេសគឺទៅលោក សម រង្ស៊ី។ ឈរពីលើវេទិកា នៅចំពោះមុខអ្នកគាំទ្រ សកម្មជន និងសមាជិកជាន់ខ្ពស់ជាច្រើនពាន់នាក់ សម្តេច ហ៊ុន សែន ចង់ឲ្យរដ្ឋសភាបន្ថែមនៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គឺការមិនអនុញ្ញាតឲ្យអ្នកទោស ឬទណ្ឌ... | សម្តេច ហ៊ុន សែន បានស្នើឲ្យរដ្ឋសភា ធ្វើវិសោធកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត។ គំនិត ក្នុងការធ្វើវិសោធនកម្មលើកនេះ គឺដើម្បីទប់ស្កាត់អ្នកទោសមិនឲ្យធ្វើសកម្មភាពជាមួយគណបក្សនយោបាយ។ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មិនគាំទ្រការផ្តួចផ្តើមនេះឡើយ។ |
ថ្ងៃពុធទី ២៨ មិថុនានេះ ទស្សនាវដ្តីរូបត្លុកបារាំង Canard Enchaîné បានផ្សព្វផ្សាយថាលោក Richard Reboul ដែលជាមេបញ្ជាការរងកងទ័ពជើងអាកាសបារាំងនោះបានប្រើប្រាស់យន្តហោះចម្បាំង Dornier Alpha ដែលជាយន្តហោះសម្រាប់ហ្វឹកហ្វឺនសម្រាប់ធ្វើជិះទៅផ្ទះរបស់ខ្លួនចុងសប្តាហ៍។ សារព័ត៌មាននោះបានចោទថា លោក Richard Reboul ជួលយន្តហោះចម្បាំងរបស់កងទ័ព... | រដ្ឋមន្ត្រីការពារជាតិបារាំងបានបញ្ជាឲ្យគេស៊ើបអង្កេតករណីមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានឋានន្តរស័ក្តិជាមេបញ្ជាការរងកងទ័ពអាកាស លួចប្រើប្រាស់យន្តហោះចម្បាំងសម្រាប់ជិះទៅផ្ទះពេលចុងសប្តាហ៍។ បើសិនព័ត៌មាននេះជាការពិត មន្ត្រីរូបនេះនឹងត្រូវរងពិន័យកងទ័ពធ្ងន់ធ្ងរផងដែរ។ |
សេចក្ដីប្រកាសព័ត៌មានរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមអភិរក្សរបស់រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ហើយនិងប្រជាសហគមន៍បានប្រទះឃើញពងសត្វក្រពើត្រីជិតផុតពូជ១៩គ្រាប់មួយសំបុក។ អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បន្តឲ្យដឹងទៀតថា សត្វក្រពើត្រី ឬក្រពើព្រៃ ប្រឈមទៅនឹងក... | ពងក្រពើត្រី(ក្រពើព្រៃ) ១៩គ្រាប់ដែលជាសត្វជិតផុតពូជលើសកលលោកត្រូវបានប្រទះឃើញមួយសំបុកនៅត្រពាំងកៀនតុ ដែលស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល នៃខេត្តកុង។ រយៈពេល៦ឆ្នាំចុងនេះក្រុមអភិរក្សរកឃើញសំបុកពងក្រពើត្រីជាលើកទី០១ ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្ដោយដងព្រែកស្រែអំបិល និងស្វែងរកសំបុកពងកូន និងលាមក៍សត្វក្រពើត្រីរស... |
បន្ទាប់ពីបាត់មុខអស់រយៈពេលជិតមួយសប្តាហ៍ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញមុខជាថ្មីចូលរួមក្នុងកម្មវិធីបរិភោគអាហារល្ងាចនៅវិមានប្រធានាធិបតីដើម្បីអបអរនៃការបញ្ចប់បុណ្យបួស Ramadan។ ក្នុងពិធីនោះលោកបានបង្ហើបថា បងប្អូនជាដូនមួយរបស់លោកក៏ជាសមាជិកក្រុមភេរវជន Maute នៅក្រុង Marawi ដែរ។ ក្នុងពិធីដែលមានវត្តមានសមាជិកគណៈរដ្ឋមន្ត្រី និងមេដឹកនា... | លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានសារភាពថា បងប្អូនជីដូនមួយខ្លួនក៏ស្ថិតក្នុងចំណោមក្រុមសកម្មប្រយុទ្ធ Maute ដែលកំពុងច្បាំងប្រឆាំងរដ្ឋាភិបាលនៅក្រុង Marawi ដែរ ហើយក្នុងចំណោមពួកគេមានម្នាក់បានស្លាប់បាត់ទៅហើយ។ ប្រធានាធិបតីរូបនេះថាលោកឈឺចាប់ខ្លាំងពេលឃើញស្ថានភាពបែបនេះតែលោកសន្យាកសាងទីក្រុងដែលខ្ទេចខ្ទាំឡើងវិញ។ |
ក្នុងចំណោមគណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ មានតែគណបក្ស៧ប៉ុណ្ណោះ ដែលទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣.៥៤០.០៥៦ ហើ... | ភ្នំពេញ៖ ឈ្មោះបេក្ខជននៅទូទាំង ២៥រាជធានី-ខេត្ត ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២0១៧។ លោកអ្នក អាចចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីស្វែងរកសមាសភាពនៃក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយ ដែលលោកអ្នកចង់ដឹង។ |
វីដេអូខ្លីមួយ ត្រូវបានចែកចាយពេញបណ្តាញសង្គម និងសារព័ត៌មាននៅក្នុងប្រទេសទុយនីស៊ី។ នៅក្នុងវីដេអូនោះ អ្នកដំណើរម្នាក់បានថតចេញពីក្នុងរថភ្លើង ស្តីពីសកម្មភាពរបស់អ្នកបើកបរ ដែលបានបញ្ឈប់រថភ្លើងដើម្បីទិញផ្លែឈើនៅតាមផ្លូវ ក្នុងតំបន់ Sahel ប្រទេសទុយនេស៊ី។ «មើលនោះ! គេបញ្ឈប់រថភ្លើងទាំងមូលដើម្បីទិញផ្លែប៉ែស»។ អ្នកដំណើរដែលបានថត បានស្រែក ខណ... | ស្ថាប័នអយស្ម័យយានទុយនីស៊ី កាលពីសប្តាហ៍មុន បានបើកការស៊ើបអង្កេតលើករណីរបស់អ្នកបើករថភ្លើងម្នាក់ ដែលបានបញ្ឈប់រថភ្លើងដើម្បីទិញផ្លែឈើនៅតាមផ្លូវ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ |
ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ លើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលមាននិន្នាការកណ្តាល ជាគោលដៅសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពីព្រោះគណបក្សលោកមាននិន្នាការកណ្តាលនិយម។ ក្នុងបទសម្ភាសន៍ជាមួយលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុ... | លោក យ៉ង សាំងកុមារ បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ អំពីជំហរ និងការត្រៀមខ្លួនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ខាងមុខ។ លោក កុមារ បានថ្លែងថា គណបក្សរបស់លោកមាននិន្នាការកណ្តាលនិយម។ |
លោក ប៉ា សុជាតិវង្ស ដែលបានគ្រប់គ្រងរាជធានីភ្នំពេញ តាំងពីខែឧសភា ឆ្នាំ២០១៣ ត្រូវបានជំនួសដោយលោក ឃួន ស្រេង ដែលជាអភិបាលរង តាមរយៈព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៧ ខែមិថុនា។ ដោយកាលណោះ លោក និងអតីតអភិបាលខេត្ត៣រូបទៀត ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី។ ១០ថ្ងៃក្រោយមក អ្នកនយោបាយកូតាគណបក្សប្រជាជនកម្ពុជា ដែលនឹងឈាន... | ភ្នំពេញ៖ អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ |
សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និង លោក ហេង ម៉េងហូ ខាងក្រោមនេះ៖ | ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុនសន្តិសុខ លីប្រា លោក ហេង ម៉េងហូ មានប្រសាសន៍ថា ប្រភពទុនសម្រាប់ធ្វើអាជីវកម្ម ឬពង្រីកអាជីវកម្ម ជារឿងបន្ទាប់បន្សំ កាលណាគេកសាងសក្ដានុពលរបស់ខ្លួនបាននោះ។ សហគ្រិនវ័យក្មេងរូបនេះបញ្ជាក់ថា ការកសាងសមត្ថភាព និងភាពធ្វើឲ្យអ្នកដទៃទុកចិត្ត (Credit) គឺជារឿងចម្បង ដើម្បីកៀងគរដើមទុន ឬទុនបន្ថែម ពីប្រភពនានាដូចជា ធនាគ... |
ដើមសប្តាហ៍នេះ សេតវិមានអាមេរិកបានចោទប្រកាន់ជាថ្មីថា របបដឹកនាំលោក បាសា អាល់អាសាដ កំពុងសម្ងំរៀបចំប្រើប្រាស់អាវុធគីមីជាថ្មីទៀតដែលវាអាចបង្កឲ្យមានមនុស្សស្លាប់ច្រើនសន្ធឹកសន្ធាប់ទៀតរួមទាំងកុមារតូចៗផង។ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍ អ្នកនាំពាក្យលោក Sean Spicer បានបដិសេធបកស្រាយ ថាតើអ្វីទៅជាសកម្មភាពត្រៀមរៀបចំប្រើប្រាស់អាវុធគីមីរប... | ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជជែកគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារទី ២៧ មិថុនា ហើយយភាគីទាំងពីរប្តេជ្ញាសហការគ្នាឆ្លើយតបនឹងរបបដឹកនាំស៊ីរី បើសិនជាមានការប្រើប្រាស់អាវុធគីមីជាថ្មីទៀតនៅពេលណាមួយខាងមុខនោះ។ ការជជែកគ្នាតាមទូរសព្ទនេះរវាងមេដឹកនាំទាំងពីរកើតឡើងក្រោយពេលសេតវិមានអាមេរ... |
មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Hary Tanoesoedibjo ដែលរកស៊ីជំនួញជាមួយលោក ដូណាល់ ត្រាំ ត្រូវបានអាជ្ញាធរដាក់បម្រាមចាកចេញពីប្រទេសរយៈ២០ថ្ងៃ ក្រោយមានសំណើពីអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប៉ូលិសឥណ្ឌូណេស៊ី។ បើតាមការប្រកាសរបស់អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ីនៅថ្ងៃទី២៨ ខែមិថុនា លោក Tanoesoedibjo បានបំពានច្បាប់ស្ដីពីព័ត៌មាន... | ដៃគូជំនួញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅឥណ្ឌូណេស៊ី ត្រូវបានអាជ្ញាធរហាមឃាត់ចាកចេញពីប្រទេស បន្ទាប់ពីរងការចោទប្រកាន់ថាបានគំរាមមន្ត្រីរដ្ឋអាជ្ញាម្នាក់តាមរយៈសារទូរសព្ទ។ លោក Hary Tanoesoedibjo បានចាប់ដៃគូជាមួយក្រុមហ៊ុនលោក ត្រាំ ដើម្បីសាងសង់កន្លែងកំសាន្តប្រណីតនៅកោះបាលី។ យ៉ាងណាក្ដី មេធាវីលោក Hary Tanoesoedibjo អះអាងថា សេដ្ឋីរ... |
កំលាំងជំនាញពិសេសរបស់ក្រុមតម្រួតថៃ បានចេញប្រតិបត្តិការគ្រប់ទីកន្លែង ត្រួតពិនិត្យយានយន្ដតាមដងផ្លូវ ហើយនិងបានលបឆ្មក់ចូលទៅតាមទីតាំងផ្ទះជួល ដើម្បីពិនិត្យមើលទៅលើពលករគ្រប់រូបដូចជាជនជាតិខ្មែរ ជនជាតិភូមា និងឡាវ ពិនិត្យរកឯកសារពាក់ព័ន្ធដែលធ្វើការស្នាក់នៅក្នុងប្រទេសថៃដើម្បីបម្រើការងារផ្សេងៗ។ យោងតាមការផ្សាយរបស់គេហទំព័ររបស់ អគ្គស្នង... | ព្រះមហាក្សត្រថៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យថ្មីមួយសំដៅលើ ការពង្រឹងនិងរឹតបន្តឹងទៅលើពលករ និងជនអន្តោប្រវេសន៍ណាដែលឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត ហើយនិងនិយោជកណាដែលទទួលយកធ្វើការនឹងត្រូវទទួលទោសទណ្ឌ ព្រមទាំងត្រូវពិន័យជាប្រាក់ផងដែរ។ |
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Tharman Shanmugaratnamn បានជូនលិខិតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ទៅកាន់នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ដោយអញ្ជើញលោកឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី។ លោករដ្ឋមន្ត្រី លី ខឺឈាំង ឆ្លើយតបយល់ព្រម និងពេញចិត្តចំពោះការអញ្ជើញជាផ្លូវការពីសំណាក់រដ្ឋាភិបាលសិង្ហបុរីនេះ។ ប៉ុន្តែ គេមិនឃើញមា... | លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង យល់ព្រមទទួលការអញ្ជើញពីសំណាក់នាយករដ្ឋមន្ត្រី លី សៀនឡុង ដើម្បីមកបំពេទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនៅពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមិនសូវល្អប្រសើរនោះ។ |
ក្នុងចំណោមគោលការណ៍៦ចំណុច ដែលត្រៀមដាក់បញ្ចូលក្នុងកិច្ចការដឹកនាំរាជធានីភ្នំពេញនេះ លោក ឃួង ស្រេង បានផ្ដោតទៅលើការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន ដើម្បីអនុវត្តឲ្យបានតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។ ក្រៅពីនេះលោក ឃួង ស្រេង ក៏បានលើកពីការការពារសន្តិសុខ , ការគៀងគរអ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីការអភិវឌ្ឍក្នុងស្រុក, ការ... | ភ្នំពេញ៖ ក្នុងពិធីចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ មិថុនានេះ លោក ឃួង ស្រេង បានបង្ហាញការប្ដេជ្ញាចិត្តចំនួន៦ចំណុច ដើម្បីអបអរការឡើងតំណែងថ្មីរបស់ខ្លួន។ |
U22 មីយ៉ាន់ម៉ា មានប្រៀបនៅវគ្គទីពីរ ជាមួយនឹងការនាំមុខ ២-០ ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Aung Thu ទាំងពីរគ្រាប់។ នៅ៤នាទីដំបូងនៃវគ្គទីពីរ ច្រឹង ពលរដ្ឋ រកបាន១គ្រាប់តាមពីក្រោយវិញសម្រាប់ U22 កម្ពុជា។ ខណៈការប្រកួតដំណើរការបានជាង១ម៉ោង ក្រុមម្ចាស់ផ្ទះ បានវាយលុក ហើយរកបាន២គ្រាប់បន្ថែមទៀត ដែលស៊ុតបាល់បញ្ចូលទីដោយ Maung Maung Lwin នៅនាទ... | ក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំជម្រើសជាតិកម្ពុជា បានរងការខកចិត្តនាការប្រកួតបើកឆាកដណ្តើមពាន KBZ ដោយបានចាញ់ម្ចាស់ផ្ទះ U22 មីយ៉ាន់ម៉ា ៤-១ នាជំនួបនៅកីឡដ្ឋាន Thuwunna ក្រុងយ៉ាំងហ្គោន ល្ងាចថ្ងៃពុធនេះ។ |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់បន្ទប់ស្ថានការណ៍ បានឲ្យដឹងថា បន្ទប់ស្ថានការណ៍ គឺជាវេទិកាអព្យាក្រឹត្យឥតលំអៀង ដែលរៀបចំ និងចាត់ចែងដោយ គណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល និងគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិច ដែលមាន... | ភ្នំពេញ៖ បន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការសង្គមស៊ីវិលជាង៤០ បានចេញមុខពន្យល់សាធារណជនអំពីគោលបំណង និងសកម្មភាពរបស់ខ្លួន បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់ឲ្យក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់លើសកម្មភាពរបស់ពួកគេ។ |
អភិបាលរាជធានីភ្នំពេញ/ក្រុងភ្នំពេញ ១០រូបមុនរួមមាន៖ ១ លោក ខាង សារិន ២ លោក ចាន់ វ៉ែន ៣ លោក កែវ ចិន្តា ៤ លោក ថោង ខុន ៥ លោក ហុក ឡងឌី ៦ លោក ស៊ីម កា ៧ លោក ឈឹម សៀកឡេង ៨ លោក ជា សុផារ៉ា ៩ លោក កែប ជុតិម៉ា ១០ លោក ប៉ា សុជាតិវង្ស ប៉ុន្តែបើយោងតាមគេហទំព័រសាលារាជធានីភ្នំពេញ ដែលនិយាយអំពីប្រវត្តិអភិបាលរាជធានីភ្នំពេញនោះ គេឃើញមានឈ្មោះអភ... | បើគិតត្រឹមដំណាក់កាលក្រោយរបបប៉ុលពត(ចាប់ពី១៩៧៩) លោក ឃួង ស្រេង គឺជាអភិបាលរាជធានីភ្នំពេញទី១១។ |
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ក្រោយបានទាក់ទងជាមួយអាជ្ញាធរថៃ ហើយទទួលបានព័ត៌មានថា ក្នុងចំណោមពលករខ្មែរចំនួន ២២៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន នៅក្នុងកន្លែងស្នាក់នៅរបស់ពលករសំណង់ ប្រទេសថៃ មានពលករចំនួន ៤០នាក់ មានបណ្ណពណ៌ស៊ីជម្ពូតែធ្វើការខុសកន្លែង និងពលករ១៨៣នាក់ ពុំមានឯកសារអ្វីទាំងអស់ រួមទាំងពលករ២... | ភ្នំពេញ៖ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ២២៥ នាក់ នៅក្នុងកន្លែងស្នាក់នៅរបស់ពលករសំណង់ ក្នុងស្រុកបាងឡាមុង ខេត្តឈុនបុរី កាលពីថ្ងៃទី២២ មិថុនាកន្លងមក។ ក្នុងចំណោមពលករខ្មែរទាំង ២២៥នាក់នេះ មានពលករ៤២នាក់ ដែលត្រូវភាគីថៃបញ្ជូនទៅតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលទើបចេញផ្សាយកាលពីថ្ងៃទី២៨មិថុនា... |
១. គេងឱ្យបានត្រឹមត្រូវដើម្បីបង្កើនកម្ពស់ធម្មជាតិ វាជាការពិតផងដែរ ដែលគេដឹងថារាងកាយរបស់យើងកើនឡើងនូវ ជាលិកាខណៈពេលដែលអ្នកធ្វើការសម្រាក ។ នោះជាមូលហេតុដែលការគេងឲ្យបានត្រឹមត្រូវ និងនៅសល់គឺពិតជាមានសារៈសំខាន់ សម្រាប់រាងកាយដែលកំពុងលូតលាស់ ។ វាត្រូវបានគេទទួលស្គាល់ថា ជាអ័រម៉ូនកំណើតរបស់មនុស្ស (លូតលាស់អ័រម៉ូន) ត្រូវបានបង្កើតឡើងតា... | រាជធានីភ្នំពេញ៖ ប្រហែល២០% ឬចំនួនច្រើនជាងនេះ នៃកម្ពស់យើងទាំងស្រុង ដែលពឹងផ្អែកលើរាងកាយ ពឹងផ្អែកលើសកម្មភាពប្រចាំថ្ងៃ និងរបបអាហារផងដែរ ។ ដូច្នេះយើងអាចបង្កើនកម្ពស់នៅក្នុងវិធីសាស្ត្រទូទៅ ដោយគ្រាន់តែធ្វើតាមច្បាប់ជាមូលដ្ឋានមួយចំនួន នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកគួរធ្វើដូចម្តេច? ដើម្បីទទួលបានកម្ពស់តាមធ្មជាតិ ។ |
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានប្រាប់សារព័ត៌មានថ្មីៗថា បន្ទាប់ពីទទួលស្គាល់ហើយ លោកស្រី គុណ លំអង ក៏បានផឹកទឹកសម្បថចូលបំពេញការងារក្នុងព្រឹទ្ធសភា។ បើតាមលោក ម៉ម ប៊ុននាង ការជ្រើសរើសលោកស្រី គុណ លំអង ជាបេក្ខជនសមាជិកព្រឹទ្ធសភា គឺធ្វើឡើងតាមសំណើររបស់គណបក្ស សម រង្ស៊ី ដែលមានសិទ្ធិជ្រើសរើសបេក្ខភាពជំនួសលោក ហុង សុខហួរ។ ភរិយា... | ភ្នំពេញ៖ លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ត្រូវបានព្រឹទ្ធសភាសម្រេចទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាជាផ្លូវការ ជំនួសប្ដីដែលកំពុងឃុំខ្លួននៅពន្ធនាគារ។ ការប្រកាសទទួលស្គាល់លោកស្រី គុណ លំអង ធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនានេះ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ |
ក្រុមហ៊ុន Ford មានកម្មវិធីបង់រំលោះរថយន្តជាមួយនឹងរថយន្ត Ford ម៉ូដែលខាងក្រោម រួមមាន Ford Explorer, Ford F-150 និង Ford Mustang។ ប្រញាប់រួសរាន់ឡើង ព្រោះការផ្ដល់ជូននេះមានត្រឹមតែ ៨ គ្រឿងប៉ុណ្ណោះ។ សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទាំងបីរបស់ Fordដែលរួមមាន៖ ទីតាំងទី១: អគារលេខ ៤៤៤ មហាវិថីព្រះមុ... | រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា បានផ្ដល់នូវកម្មវិធីពិសេសដល់អតិថិជន Ford គ្រប់រូបជាមួយនឹងឱកាសបង់រំលោះរថយន្ត Ford ជាមួយនឹងអត្រាការប្រាក់ ០% រហូតដល់រយៈពេល ២ ឆ្នាំ។ |
Ford Mustang បានដាក់បង្ហាញដំបូងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៦៤ ក្នុងកម្មវិធី Worlds Fair ក្នុងទីក្រុង New York។ រថយន្តនេះទទួលបានការកក់ភា្លមៗរហូតដល់ ២២,០០០ គ្រឿងបន្ទាប់ពីការដាក់បង្ហាញបាន១ថ្ងៃដំបូង។ ចំនួនលក់សរុបកើនឡើងរហូតដល់១លានគ្រឿងក្នុងកំឡុងពេល២ឆ្នាំដំបូង។បន្ទាប់មកទៀត Ford Mustang ជំនាន់ទី៦ បានចាប់ផ្ដើមទទួលការពេញនិយមជាខ្លាំង... | រាជធានីភ្នំពេញ៖ រថយន្ត Ford Mustang ជារថយន្តលក់ដាច់បំផុតនៅប្រទេសអូស្ត្រាលី ប្រទេសណូវែលហ្សេឡង់ ប្រទេសហ្វីលីពីន ប្រទេសកូរ៉េ និងប្រទេសចិន។ Ford Mustang រថយន្តដែលពេញនិយមនៅតំបន់អាស៊ីប៉ាស៊ីហ្វិច បានប្រារព្ធខួបលើកទី ៥៣ របស់ខ្លួននៅក្នុងឆ្នាំនេះ។ |
បីគ្រាប់ដែលជួយបានដោយអ្នកចាំទីវ័យ៣៤ឆ្នាំរបស់ក្រុម Manchester City នេះ រួមមានការស៊ុតប៉េណាល់ទីកាត់សេចក្តីគ្រាប់ទី១ដោយ Ricardo Quaresma, Joao Moutinho និង Luis Nani ខណៈ Arturo Vidal, Charles Aranguiz និង Alexis Sanchez សុទ្ធតែធ្វើបានសម្រេច ជួយស៊ីលីឈ្នះ ៣-០ តែម្តង។ សម្រាប់ការប្រកួតវិញ ស៊ីលីគ្រប់គ្រងបាល់បានច្រើនជាងព័រទុ... | អ្នកចាំទី Claudio Bravo ក្លាយជាវីរបុរសក្រោយទះបាល់បាល់ប៉េណាល់ទី៣គ្រាប់ពីភាគីព័រទុយហ្គាល់ ដើម្បីជួយស៊ីលីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Confederations Cup។ |
លោក សម សុគង់ មេធាវីរបស់លោក ហុង សុខហួរ ដែលបានចូលរួមសវនាការនាព្រឹកនេះដែរនោះ បានប្រាប់សារព័ត៌មានថ្មីៗថា ខណៈពេលនេះ សវនាការ បានបញ្ចប់ហើយ ហើយសាលាឧទ្ធរណ៍ កំពុងតែត្រៀមប្រកាសសេចក្តីសម្រេច។ នៅព្រឹកនេះផងដែរ លោកស្រី គុណ លំអង ត្រូវបានព្រឹទ្ធសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យធ្វើជាសមាជិកព្រឹទ្ធសភា ជំនួសលោក ហុង សុខហួរ ដែលជាស្វាមីរប... | ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានបើកសវនាការលើសំណុំរឿងរបស់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា ពីគណបក្ស សម រង្សី នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២0១៧នេះ។ ការបើកសវនាការនេះ គឺធ្វើឡើងតាមសំណើររបស់មេធាវី ដែលសុំប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឲ្យលោក ហុង សុខហួរ ជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា... |
នៅថ្ងៃទី២៩ ខែមិថុនា នេះ កីឡាករ ឈុន សុខឡុង បានប្រកួតលើវិញ្ញាសាទម្ងន់ក្រោម៦៣គីឡូក្រាម ដោយបានយកកីឡាករចំណាត់ថ្នាក់៦៧៥ពិភពលោក Tan Jason មកពីសិង្ហបុរី ក្នុងលទ្ធផល ២០ ទល់នឹង១១នៅវគ្គ១២៨ក្រុម មុននឹងចាញ់កីឡាករក្រូអាស៊ី Brecic Lovre ក្នុងលទ្ធផល ៦ ទល់នឹង២៧ ។ Brecic ជាកីឡាករលំដាប់លេខ២លើពិភពលោកក្នុងប្រភេទទម្ងន់នេះ ហើយទើបបានចំណាត់ថ្ន... | កីឡាករ-កីឡាការិនីទាំង៥រូបរបស់កម្ពុជា សុទ្ធតែបានធ្លាក់ចេញព្រឹត្តិការណ៍តេក្វាន់ដូពិភពលោក World Taekwondo Championships នៅទីក្រុង Muju ប្រទេសកូរ៉េខាងត្បូងហើយ ដោយពួកគេសុទ្ធតែបានចាញ់គូប្រកួតដែលមានសមត្ថភាពខ្ពស់។ |
លោក មូន ចេអ៊ីន ចេញពីកូរ៉េនៅថ្ងៃពុធទី ២៨ មិថុនាដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃនៅអាមេរិក និងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ វាជាជំនួបលើកដំបូងបំផុតដែរចាប់ពីពេលដែលលោកឡើងកាន់តំណែងខែមុន។ កន្លងមកលោក ត្រាំ ក៏បានចូលរួមអបអរលោក មូន ចេអ៊ីន តាមទូរសព្ទដែរមុនពេលលោកឡើងកាន់តំណែងជាផ្លូវការ។ ដំណើរទស្សនកិច្ចលោកទៅកាន... | ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ទៅក្រុងវ៉ាស៊ីនតោនថ្ងៃ ២៨ ខែមិថុនាដើម្បីជួបជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ជំនួបរវាងប្រធានាធិបតីទាំងពីរ នឹងផ្ដោតសំខាន់លើការស្វែងរកវិធានការដែលអាចទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរផងដែរ។ |
កាលពីថ្ងៃទី ២៨ ខែមិថុនា មានពលករខ្មែរប្រមាណ ៥ ពាន់នាក់ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ចំនួននេះ ខុសគ្នាឆ្ងាយពីរាល់ដង ដោយកន្លងមក ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាតែជាង ១០០ នាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ នេះជាការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ។ គេហទំព័រប៉ូលិសមួ... | គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែររាប់ពាន់នាក់ក្នុងមួយថ្ងៃ ក្រោយពីរដ្ឋាភិបាលប្រទេសនេះ បានអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី។ តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅមិនទាន់ទទួលបានព័ត៌មាននេះទេ។ |
មូលហេតុធ្វើឲ្យថ្លើមខូចខ្លាមងបំផុតមានច្រើនណាស់ដូចជា ជំងឺដំណរពូជ ជំងឺក្រិនថ្លើម និងការប៉ះពាល់នឹងសារធាតុពុលរយៈពេលយូរជាដើម។ ដូច្នេះកាលណាថ្លើមដែលកំពុងតែជួបវិបត្តិហើយ វានឹងស្តែងចេញជាអាការៈដូចខាងក្រោមនេះ៖ 1. អស់កម្លាំង 2. ស្បែកស្ងួត ឬរលាក 3. ឈឺក្នុងពោះ 4. ក្អួត ឬចង្អោ 5. មានស្នាមជាំលើស្បែក 6. ហើមក្នុងពោះ 7. ... | ពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺថ្លើមកំពុងតែកើនឡើងយ៉ាងខ្លាំង។ យោងទៅតាមស្ថិតិជាតិរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ជំងឺថ្លើមត្រូវបានជាប់ចំណាត់ថា្នក់ធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី៥។ យ៉ាងណាមិញ ថ្លើមរបស់មនុស្សយើងមានមុខងារសំខាន់ៗច្រើនណាស់ដូចជា លាងសម្អាតឈាម ផលិតប្រូតេអ៊ីនសំខាន់ៗដែលរាងកាយត្រូវការ ផលិតកូឡេស្តេរ៉ុល សម្រួលដល់ការផ្គ... |
កុំឲ្យនរណាថើបទារកដែលទើបនឹងកើតឲ្យសោះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃជីវិតរបស់ទារកអាចងាយនឹងឆ្លងជំងឺដោយសារបាក់តេរី និងមេរោគខ្លាំងណាស់ ជាពិសេសអាចបណ្តាលឲ្យបង្កជំងឺធ្ងន់ធ្ងរទែម្តង។ ការថើបរបស់អ្នកដទៃអាចគ្រប់គ្រាន់នឹងបង្កជាជំងឺដល់ពួកគេបាន ព្រោះតែទារិការតូចៗទាំងនេះនៅមានប្រព័ន្ធភាពស៊ាំខ្សោយនៅឡើយទេ។ កុំផ្លាស់ប្តូរបរិយាកាសក្នុងផ... | ការមកដល់របស់សមាជិកថ្មីគឺជារឿងមួយអស្ចារ្យណាស់ ប៉ុន្តែតើមានដឹងទេថា គួរធ្វើដូចម្តេចខ្លះដើម្បីកុំឲ្យខុសឆ្គង? ការទទួលខុសត្រូវលើការថែទាំទារកទើបនឹងកើតអាចជារឿងមួយធំដុំខ្លាំងសម្រាប់ឪពុកម្តាយគ្រប់រូបដោយមិនខ្វល់ថាគេជាកូនដំបូង ឬទីប៉ុន្មាននោះទេ។ មានរឿងមួយចំនួនដែលឪពុកម្តាយគ្រប់រូបមិនគួរណាធ្វើចំពោះទារកដែលទើបនឹងកើតឡើយដូចជា៖ |
ប្រសិនជាអ្នក មានអាការៈទល់លាមក ពោះអ្នកនឹងអាចធំ មិនងាយស្រកឡើយ។ ដូចនេះ អ្នកអាចញ៉ាំចេកមួយថ្ងៃពីមួយផ្លែ ទៅពីរផ្លែបាន នោះវានឹងជួយធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ។ ជាហេតុដែលធ្វើឲ្យអ្នកអាចបត់ជើងយ៉ាងស្រួល។ ដូចនេះ ពោះអ្នកនឹងមិនធំទៀតទេ។ អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះវាមានសារធាតុដែលអាចជួយធ្វើឲ្យក្បាលពោះអ្នកប្រែជាតូចផងដ... | ក្បាលពោះដែលធំជាទុក្ខកង្វល់របស់នារីគ្រប់រូប ព្រោះវាបំផ្លាញសម្រស់អ្នកទាំងនោះយ៉ាងងាយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកសម្រកក្បាលពោះបាន។ តើមានអ្វីខ្លះទៅ? |
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួល ប្រសើរជាងឆ្នាំមុននោះទេ។ របាយការណ៍នោះបានឲ្យដឹងថា កម្ពុជាបានបន្តស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរ ដោយសារត... | ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រឆាំងសកម្មភាពជួញដូរ កាលថ្ងៃពុធនេះ បានទទួលស្គាល់ការរកឃើញរបស់សហរដ្ឋអាមេរិកអំពីស្ថានភាពប្រឆាំងការជួញដូរមនុស្សរបស់កម្ពុជាដែលនៅខ្វះខាត តែទោះជាយ៉ាងណាក្រុមមន្ត្រីបានថ្លែងការពារថា រដ្ឋាភិបាលកម្ពុជាធ្វើការប្រឹងប្រែងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ដែលជាមុខជំនួញរកចំណូលបានច្រើនស... |
ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក ច័ន្ទ សារុន បានចូលកាន់តំណែងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាជាផ្លូវការ បន្ទាប់ពីអង្គមហាសន្និបាតរបស់សហព័ន្ធបោះឆ្នោតដោយការលើកដៃគាំទ្រ លោក កាលពីព្រឹកថ្ងៃទី២៩ មិថុនា នៅទីស្នាក់ការ NOCC។ ការតែងតាំងលោក ច័ន្ទ សារុន ជាប្រធាននេះ ដើម្បីជំនួស លោក វ៉ាត់ ចំរ... | លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាជំនួស លោក វ៉ាត់ ចំរើន ដែលបានដកខ្លួនមកកាន់តួនាទីជាអនុប្រធាន។ លោក ច័ន្ទ សារុន ប្តេជ្ញាថា នឹងខិតខំប្រឺងប្រែងអភិវឌ្ឍន៍កីឡាវប្បធម៌នេះឲ្យកាន់តែរីកចម្រើនទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ជាមួយគ្... |
គ្រូបង្វឹករបស់ស្តេចប្រដាល់អាស៊ីលោក Freddie Roach មិនបានបោះបង់ការប្រកួតជាមួយ អ្នកប្រដាល់មិនស្គាល់ចាញ់ Mayweather ឡើយហើយបានប្រាប់អ្នកយកព័ត៌មានថាការប្រកួតរវាងកំពូលអ្នកប្រដាល់ទាំងពីរនឹងកើតឡើងជាលើកទី២។ លោក Freddie Roach (ឆ្វេង) គ្រូបង្វឹក Manny Pacquiao សារព័ត៌មានកីឡាប្រដាល់ពិភពលោក World Boxing News បានបង្ហាញ... | ការប្រកួតរវាង Floyd Mayweather និង Manny Pacquiao អាចនឹងកើតឡើងម្តងទៀតប្រសិនបើអ្នកប្រដាល់ហ្វីលីពីនដ៏ល្បីល្បាញរូបនេះ ឈ្នះការប្រកួតជាមួយនឹងកីឡាករអូស្ត្រាលី Jeff Horn នៅចុងសប្តាហ៍នេះ។ នេះជាសម្តីលោកគ្រូបង្វឹករបស់ Pacquiao ដែលបានប្រាប់ក្រុមអ្នកការសែតក្នុងទីក្រុង Brisbane នៅថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។ |
PreWedding ដ៏ល្បីល្បាញទាំង៩កន្លែងនៅកម្ពុជាដូចជា ភ្នំបូកគោខេត្តកំពត ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ តំបន់ពាមក្រសោបខេត្តកោះកុង ទឹកជ្រោះឬបឹងយក្សឡោមខេត្តរតនគីរី ទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញនៃខេត្តមណ្ឌលគីរី ចម្ការទំពាំងបាយជូរខេត្តបាត់ដំបង សួនស្នេហ៍ជនបទនៃខេត្តបន្ទាយមានជ័យ ប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងតំបន់ប្រាង្... | ភ្នំពេញ៖ជីវិតអាពាហ៍ពិពាហ៍ជាមរតកជីវិតដ៏មានអត្ថន័យបំផុតសម្រាប់មនុស្សជាតិទូទាំងពិភពលោក។ ការរៀបអាពាហ៍ពិពាហ៍ ត្រូវបានបង្ហាញឡើងតាមគ្រប់រូបភាព ទៅតាមការនិយម របស់ប្រទេសនីមួយៗជនជាតិនីមួយៗ។ជាមួយគ្នានេះរូបថតអនុស្សាវរីយ៍សម្រាប់តាំងបង្ហាញមុខរោង នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ក៏ជារឿងសំខាន់ កិត្តិយសបំផុត សម្រាប់ក្រុមគ្រួសារ ក៏ដូចជា សាមីខ្លួនផង... |
សេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ទូរសព្ទចល័តរអ៊ូរទាំ និងខឹងសម្បាយ៉ាងខ្លាំងចំពោះការកាត់ទឹកប្រាក់ខុសពីធម្មតា ដោយពុំមានសារ SMS ជូនដំណឹងជាមុន ឬ មិនមានផ្ដល់កូដ ឬព័ត៌មានក្នុងការផ្ដាច់គម្រោងសេវានៅពេលអ្នកប្រើប្រាស់មិនពេញចិត្ត។ ដើម្បីចៀសវ... | ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានណែនាំឲ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តត្រួតពិនិត្យឡើងវិញនូវសេវាដែលពាក់ព័ន្ធនឹងការកាត់ទឹកប្រាក់ខុសពីធម្មតា ដែលនាំឲ្យមានការខឹងសម្បាពីអ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីណែនាំរបស់និយ័តករ ដែលចុះថ្ងៃទី ២៧ខែមិថុនា។ |
អាមេរិក និងកូរ៉េខាងត្បូង បានឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងបញ្ចប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការបង្កើនសម្ពាធឲ្យខ្លាំងដើម្បីបង្ខំឲ្យរដ្ឋកុម្មុយនីស្តមួយនេះបោះបង់មហិច្ឆតារបស់ខ្លួន។ នៅមុននេះ បើទោះជាមានគោលដៅដូចគ្នាមែន អាមេរិកហាក់មានការប្រញាប់ប្រញាល់ខ្លាំងក្នុងការបញ្ចប់វិបត្តិនេះឲ្យចប់ក្នុងរយៈពេលខ្លី តែខុសពីកូរ៉េ... | រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន បានជួបជាមួយសមភាគីកូរ៉េខាងត្បូង Kang Kyung-wha នៅថ្ងៃទី២៨ ខែមិថុនា មុនជំនួបកំពូលរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី មូន ចេអ៊ីន ។ បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនៅតែជាប្រធានសំខាន់រវាងមេដឹកនាំសម្ព័ន្ធមិត្តទាំងពីរ។ បើតាមការលើកឡើងរបស់លោក ធីល័រសិន អាមេរិកនិងកូរ៉េខាងត្បូងស្ថិតលើផ្... |
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញបញ្ជាឲ្យកងទ័ពហ្វីលីពីនកម្ទេចពួកជ្រុលនិយមឲ្យអស់ ដោយមិនចាំបាច់ខ្វល់ពីជីវិតប្រជាជនឡើយ។ លោក ឌូទើតេ ក៏ធានាការពារពួកគេ ប្រសិនបើពួកគេសម្លាប់ជីវិតជនស្លូតត្រង់ អំឡុងពេលបំពេញការងាររបស់ខ្លួន។ នៅពេលនេះ ទាហានហ្វីលីពីនកំពុងបើកយុទ្ធនាការបោសសម្អាតក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅទីក្រុងម៉ារ៉ាវី ... | បន្ទាប់ពីបាត់មុខជាសាធារណៈអស់ពេលជិតមួយសប្ដាហ៍ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញមកចូលរួមកម្មវិធីផ្សេងវិញហើយ។ នៅថ្ងៃទី២៨ ខែមិថុនា លោក ឌូទើតេ បានចូលរួមក្នុងខួបទី១២០ ថ្ងៃបង្កើតកងការពារប្រធានាធិបតី ហើយលោកក៏បានប្រាប់ឲ្យទាហានទាំងអស់សម្លាប់ពួកភេរវករ ដោយមិនចាំបាច់រើសមុខឡើយ ទោះជាត្រូវលះបង់ជីវិតប្រជាជនក្ដី។ លោកនិយាយដ... |
ក្នុងពិធីសំណេះសំណាលនេះ សម្ដេច ស ខេង បានលើកឡើងយកបញ្ហាសន្តិសុខ ,គ្រឿងញៀន, និងការបម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋ ណែនាំទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងនេះឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ គ្រប់គ្... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះការសាងសង់សំណង់អគារនៅក្នុងទីក្រុង។ ការណែនាំរបស់សម្ដេច ស ខេង នេះ ធ្វើឡើងនៅក្នុងពិធីចូលកាន់អភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង កាលពីថ្ងៃទី២៨ មិថុនា។ |
ក្នុងសន្និសីសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel នៅថ្ងៃពុធទី ២៨ ខែមិថុនានៅក្រុង Krasnodar ប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov បង្ហើបពីឱកាសនៃការជួបសំណេះសំណាលគ្នារវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអាមេរិកនៅសប្តាហ៍ក្រោយ។ លោក Lavrov បានលើកឡើងថា វាជារឿងដែលអាចកើតឡើងព្រោះលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទ... | រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានបញ្ជាក់ថាលោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ អាចនឹងជួបពិភាក្សាគ្នាពីបញ្ហាទំនាក់ទំនងទ្វេភាគីនិងបញ្ហាសំខាន់ផ្សេងទៀតនៅក្រៅកិច្ចប្រជុំប្រទេស ២០នៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់សប្តាហ៍ក្រោយ។ |
ក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំបណ្តុះបណ្តាលដល់ភ្នាក់ងារសន្តិសុខរបស់ក្រុមហ៊ុនឯកជននានា ដើម្បីពង្រឹងការងារការពារសន្តិសុខជូនពលរដ្ឋ។ សេចក្តីណែនាំស្តីពី៖«ការពង្រឹងវិធានគ្រប់គ្រងសន្តិសុខឯកជន»ចុះហត្ថលេខាដោយ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែឧសភា ដែលចេញផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋានន... | ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្គាប់ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំបណ្តុះបណ្តាលភ្នាក់ងារសន្តិសុខរបស់ក្រុមហ៊ុនឯកជន ឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយក្នុងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៨ ខែមិថុនា។ |
ក្រសួងការពារជាតិរុស្ស៊ី បានចេញមកឆ្លើយតបការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Michael Fallon ដែលនិយាយបង្អាប់នាវាចម្បាំងរុស្ស៊ី បន្ទាប់ពីអង់គ្លេសទើបផលិតបាននាវាដឹកយន្តហោះថ្មី HMS Queen Elizabeth ដែលមានទម្ងន់ដល់ទៅ៦៥០០០តោនឯណោះ និងជានាវាធំជាងគេរបស់កងទ័ពជើងទឹកអង់គ្លេស។ លោក Fallon និយាយថា រុស្ស៊ីនឹងច្រណែនអង់គ្លេសមិនខានពេល... | អង់គ្លេស និងរុស្ស៊ី បានរិះគន់គ្នាទៅវិញទៅមករឿងសមត្ថភាពរបស់នាវាដឹកយន្តហោះរបស់ប្រទេសនីមួយៗ។ ការឆ្លើយឆ្លងនេះ ធ្វើឡើងក្រោយអង់គ្លេសបញ្ចេញនាវាដឹកយន្តហោះធំជាងគេក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីដើមសប្ដាហ៍នេះ។ ប្រមុខការពារជាតិអង់គ្លេសនិយាយថា រុស្ស៊ីច្រណែនអង់គ្លេសដែលមាននាវាដឹកយន្តហោះដ៏ធំអស្ចារ្យ ព្រោះរុស្ស៊ីមានតែនាវាដឹកយន្តហោះកញ... |
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកផ្ទះវិញទោះនៅសល់មួយប្រកួតក្នុងកម្មវិធី FIFA Confederations Cup ក៏ដោយ ព្រោះមានភារកិច្ចត្រូវទៅមើលកូនដែលឲ្យគេពជំនួសដែលបានបង្កើតកូនប្រុស២នាក់ទៀតឲ្យគេ។ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាញ់ក្រុមស៊ីលីដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៣... | Cristiano Ronaldo បានបញ្ជាក់ថារូបគេបានក្លាយជាឪពុកកូនប្រុសភ្លោះពីនាក់ទៀតហើយជាមួយមិត្តស្រីចុងក្រោយរបស់គេ។ |
រូបថតមួយសន្លឹក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយក្នុងរូបនោះ គេឃើញមន្ត្រីអាកាសយានដ្ឋាន Logan កាន់បង្កងរស់មួយក្បាលដែលមានទម្ងន់៩គីឡូក្រាម បន្ទាប់ពីមានការឆែកឆេរអ៊ីវ៉ាន់របស់អ្នកដំណើរ។ ក្រោយការបង្ហោះ អ្នកដំណើរដែលជាម្ចាស់បង្កង បានចោទប្រកាន់ថ្នាក់ដឹកនាំអាកាសយានដ្ឋាន Logan ក្រុងបូស្តុន រដ្ឋ Massachusetts ថា បា... | ភ្នាក់ងារសន្តិសុខនៅអាកាសយានដ្ឋាន Logan ក្រុងបូស្តុន សហរដ្ឋអាមេរិក រងការចោទប្រកាន់ពីអ្នកដំណើរម្នាក់ ដែលរិះគន់ថា មន្ត្រីទាំងនោះ បានថតបង្ហោះបង្កងរបស់ខ្លួនជាសាធារណៈ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Sputnik។ |
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមចំណែកជម្រុញការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាច្រើននៃប្រទេសជប៉ុន។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សារណៈយោគយល់ជាមួយនិងស... | ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៩ ខែមិថុនា ស្តីការចេញលិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជូនចំពោះមន្ត្រីអប់រំកម្ពុជា២នាក់ គឺលោក ជេត ជាលី និងលោក ហោ ប៉េង ដែលត្រូវបានចាត់ទុកថា ជាបុគ្គលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ក្នុងឆ្នាំនេះ។ |
ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមឧទ្ទាម Maute ដែលមានភក្តីភាពចំពោះក្រុមភេរវជនដែស្ហឬរដ្ឋឥស្លាមនៅតែបន្តមកដល់ឥឡូវនេះ។ រដ្ឋាភិបាលប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងចូលទីក្រុងផងដែរដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធ។ ការប៉ះទង្គិចគ្នានេះបានបង្កឲ្យមនុស្សប្រហែលជិត ៤០០ នាក់ស្លាប់ ក្នុងនោះមានទាហាន ៧០ នាក់ ន... | ជំនួយកងទ័ពរំដោះប្រជាជនចិនមានកាំភ្លើង និងគ្រាប់ដែលមានតម្លៃប្រហែលជាង៧លានដុល្លារអាមេរិកត្រូវបានបញ្ជូនមកដល់ហ្វីលីពីនហើយនៅថ្ងៃពុធទី ២៨ ខែមិថុនានេះ។ ចិនអះអាងថា ជំនួយនេះផ្តល់ឲ្យហ្វីលីពីនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជួយកងទ័ពហ្វីលីពីនក្នុងគ្រាមានអាសន្នពោលគឺកំពុងប្រយុទ្ធតទល់ជាមួយក្រុមភេរវជននៅក្រុង Marawi។ ក្រៅពីផ្តល់ជំនួយជា... |
លោក សំ សុខគង់ មេធាវីការពារក្តីមន្ត្រីទាំង៥រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានចេញសេចក្តីសម្រេចដោះលែងកូនក្តីលោកវិញនៅថ្ងៃនេះ។ ប៉ុន្តែលោក មិនទាន់ដឹងថា ការសម្រេចដោះលែងនេះ គឺជាការដោះលែងឲ្យកូនក្តីលោកនៅក្រៅឃុំបណ្ដោះអាសន្ន ឫជាការសម្រេចទម្លាក់ចោលបទចោទប្រកាន់កូនក្តីខ្លួនទាំងស្រុង... | ភ្នំពេញ៖ មន្ត្រីអាដហុក និងគជប ទាំង៥រូប ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ ដោយសាររឿងស្រីមុំតាំងពីឆ្នាំ២០១៦មកនោះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី២៩ មិថុនានេះ។ |
លោក បន្ថែមថា ចំពោះមន្ត្រីគ.ជ.ប គឺលោក នី ចរិយា នៅមិនទាន់ចាកចេញពីពន្ធនាគារ នោះទេ។ លោកមេធាវី បន្តថា ពេលនេះ លោក កំពុងតែនៅជាមួយនឹងលោក នី ចរិយា នៅឯពន្ធនាគារ ដើម្បីរង់ចាំដីកាដោះលែង។ លោក និយាយដូច្នេះថា៖«មន្ត្រីអាដហុកទាំងបួន ត្រឡប់ទៅផ្ទះហើយ។ តែលោក នី ចរិយា នៅមិនទាន់បានទៅទេ។ យើងកំពុងតែរង់ចាំដីកាដោះលែង។ ឲ្យតែដីកាដោះលែងមកដល់ គឺគាត... | ភ្នំពេញ៖ មន្ត្រីអាដហុកទាំងបួនរួប ដែលបានជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំ ដោយសារតែរឿងស្រីមុំនោះ បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីពួកគាត់ ត្រូវបានដោះលែងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២0១៧នេះ។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវីមួយរូប ដែលការពារក្តីឲ្យមន្ត្រីអាដហុកទាំងបួននិងមន្ត្រីគ.ជ.ប។ |
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ត្រេកអរយ៉ាងខ្លាំងដែលសមាជិកអាដហុកទាំង៤រូប រួមទាំងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីអាដហុកលោក នី ចរិយា ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។ លោក ស៊ឹង សែនករុណា ចាត់ទុកការដោះលែងសមាជិកខ្លួនទាំងនេះ គឺជាពន្លឺយុត្តិធម៌សម្រាប់ស្ថាប័នអាដហុក ហើយក៏ជាការលើកទឹកច... | ភ្នំពេញ៖ មន្ត្រីអាដហុក និង គ.ជ.ប ទាំង៥រូប ត្រូវបានតុលាការសម្រេចដោះលែងវិញ នៅយប់ថ្ងៃទី២៩ មិថុនា ។ គណបក្សនយោបាយ និងសង្គមស៊ីវិល សាទរចំពោះការសម្រេចរបស់តុលាការ ដោយចាត់ទុកថា ការដោះលែងពួកគេនេះ គឺជាសញ្ញាល្អមួយនៃការគោរពសិទ្ធមនុស្ស សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។ |
មូលហេតុដែលត្រូវដាក់សញ្ញាឧទាន (!) នៅខាងចុងនៃពាក្យ «កណ្តឹមឆែម» នេះ ពីព្រោះពាក្យនេះ ជា មានសូរបន្លឺឡើងដោយការភ្ញាក់ ដែលត្រូវនឹងលក្ខខណ្ឌនៃការប្រើឧទានសញ្ញា។ ឧទានសញ្ញា ( ! ) នេះ គឺប្រើនៅពេលបញ្ចេញសំឡេងឮខ្លាំង, បន្លឺឬកម្ទរសំឡេងឮខ្លាំងៗដោយមានអំណរ ឬទុក្ខព្រួយ, ដោយមានសេចក្ដីអស្ចារ្យ, ដោយមានកំហឹងជាដើម៕ | ពាក្យ «កណ្តឹមឆែម» មានន័យថា សូរដែលបន្លឺឡើង ដោយការភ្ញាក់ ឬ ដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វី ៗ។ ឧទាហារណ៍ យាយគាត់ភ្លាត់មាត់ថា កណ្ដឹមឆែប! ។ ការប្រើពាក្យនេះនៅក្នុងការសរសេរភាសាខ្មែរ គឺត្រូវតែដាក់សញ្ញាឧទាន (!) នៅខាងចុងនៃពាក្យ «កណ្តឹមឆែម» ។ នេះជាការបញ្ជាក់នៅក្នុងវចននានុក្រមខ្មែរសម្តេច ជួន ណាត។ |
ក្រោយបរាជ័យ ៤-១ ក្រោមថ្វីជើងម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងជំនួបលើកទី១ ក្រុម U22 កម្ពុជាត្រូវជួបប្រកួតលើកទី២ជាមួយក្រុមនិស្សិតជប៉ុន Universiade នាការប្រកួតដណើ្តមពានរង្វាន់ KBZ Bank Cup 2017 នាវេលាម៉ោង៣រសៀលថ្ងៃទី៣០ មិថុនា នៅកីឡដ្ឋាន Thuwunna Stadium។ ក្រុមជម្រើសនិស្សិតរបស់ជប៉ុនអាយុក្រោម២២ឆ្នាំបានយកឈ្នះក្រុម U22 ហុងកុង ២-០ ក្នុ... | នៅថ្ងៃទី៣០ ខែមិថុនា នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា(U22)ប៉ះជាមួយក្រុមនិស្សិតរបស់ជប៉ុនក្នុងពានរង្វាន់ KBZ Bank Cup 2017 នាវេលាម៉ោង៣រសៀល មុនក្រុមម្ចាស់ផ្ទះមីយ៉ាន់ស្វាគមន៍ U22 ហុងកុងនៅម៉ោង៦:៣០នាទី។ ការប្រកួតទាំងពីរនេះរៀបចំនៅកីឡដ្ឋាន Thuwunna Stadium នៅប្រទេសមីយ៉ាន់ម៉ា។ |
Leon Goretzka ខ្សែបម្រើរបស់ក្រុម Schalke រកបានពីរគ្រាប់ជួយអាល្លឺម៉ង់នាំមុខម៉ិកស៊ិកមុនក្នុងតង់ទី១ និងពីរគ្រាប់ទៀតរកបានដោយ Timo Werner សមាជិកក្រុម RB Leipzig និង Jonas Hector របស់ក្រុម FC Köln។ ចំណែកមួយគ្រាប់របស់ម៉ិកស៊ីកសម្រេចទីបានដោយ Marco Fabian ដែលជាគ្រាប់បាល់ដ៏អស្ចារ្យប្រចាំព្រឹត្តិការណ៍ Confederations Cup នេះ។ អ... | ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមម៉ិកស៊ីក ៤-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឈានទៅប្រកួតជាមួយស៊ីលីដណ្តើមពាន FIFA Confederations Cup លើកទី១០ផ្តាច់ព្រ័ត្រ។ |
ប្រធានក្លិបអ្នកសារព័ត៌មានកម្ពុជា លោក ប៉ែន បូណា លើកឡើងថា បច្ចប្បន្ននេះនៅកម្ពុជាខ្វះខាតធនធានមនុស្សពូកែ និងមានទេពកោសល្យក្នុងវិស័យសារព័ត៌មាន ទោះបីជាមានអ្នកសារព័ត៌មាន មានច្រើនហើយក្ដី។ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន កាលពីថ្ងៃទី ២៩ ខែមិថុនា លោក ប៉ែន បូណា បន្ថែមថា អ្នកសារព័ត៌មានដែលល្អ មិនត្រឹមតែសរសេរល្អទេ តែជា... | ប្រធានក្លិបអ្នកកាសែតកម្ពុជា ទទួលស្គាល់ថា ធនធានមនុស្សពូកែៗ និងមានទេពកោសល្យផ្នែកសារព័ត៌មាននៅកម្ពុជា នៅខ្វះខាត។ សម្រាប់លោក ប៉ែន បូណា អ្នកសារព័ត៌មាន ដែលមានទេពកោសល្យ គឺត្រូវចេះសរសេរអត្ថបទខ្លីខ្លឹម ទាក់ទាញ រហ័ស និងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ |
តាមរយៈហ្វេសប៊ុកផ្លូវការ ស្ថានទូតអាមេរិក បានសរសេរយ៉ាងដូច្នេះថា៖«ការសំរេចចិត្តតាមផ្លូវច្បាប់នេះនឹងកាត់បន្ថយបន្ទុកដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលគេប្រឈមដោះស្រាយចំពោះបណ្តឹងចោទប្រកាន់ចំពោះរូបពួកគេ»។ អង្គការអាដហុក ចាត់ទុកការដោះលែងសមាជិកខ្លួនទាំងនេះ គឺជាពន្លឺយុត្តិធម៌សម្រាប់ស្ថាប័នអាដហុក ហើយក៏ជាការលើកទឹកចិត្តឲ្យ... | ភ្នំពេញ៖ ស្ថានទូតអាមេរិក ចេញសេចក្តីថ្លែងការណ៍សាទរមុនដំបូងគេ ចំពោះមន្ត្រីអាដហុក និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ណោះអាសន្នកាលពីថ្ងៃទី២៩ មិថុនា។ |
ក្រុមមេធាវី បានបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបើកសវនាការកាត់ទោសមន្ត្រីបក្សប្រឆាំងទាំង១១រូប ឲ្យជាប់ពន្ធនាគារពី៧ទៅ២0ឆ្នាំ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោសមន្ត្រីបក្សប្រឆាំងទាំង១១នាក់ ដោយគ្មានវត្តមានរបស់មេធាវី។ ត្រង់ចំណុចនេះហើយ ដែលក្រុមមេធាវីទាំងនោះ អះ... | ភ្នំពេញ៖ សមត្ថកិច្ច បាននាំមន្ត្រីបក្សប្រឆាំង១១រូប ដែលកំពុងជាប់ពន្ធនាគារ ទៅកាន់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២0១៧នេះ ដើម្បីចូលរួមសវនាការ។ ការបើកសវនាការរបស់សាលាឧទ្ធរណ៍នាព្រឹកនេះ គឺធ្វើឡើងតាមសំណើររបស់ក្រុមមេធាវី ដែលការពារក្តីឲ្យមន្ត្រីបក្សប្រឆាំងទាំង១១រូប។ |
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ វ័យ៣២ឆ្នាំរូបនេះ បានបង្ហោះ រូបថតកូនភ្លោះដ៏ស្រស់ស្អាតរបស់គេនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ជាមួយសារខ្លីថា «សប្បាយចិត្តដែលអាចត្រកងបីជាមួយក្ដីស្រឡាញ់ដល់កូនទាំងពីរក្នុងជីវិតខ្ញុំ»។ បន្ទាប់ពីព័រទុយហ្គាល់ចាញ់ស៊ីលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Conf... | Mateo និង Eva គឺជាកូនភ្លោះប្រុសស្រីរបស់តារាបាល់ទាត់ល្បីឈ្មោះ Cristiano Ronaldo ដែលទើបតែចាប់កំណើតថ្មីៗនេះ។ ទារកទាំងពីរត្រូវបាន CR7 ជួលគេឲ្យពពោះជំនួស។ |
កូនភ្លោះភាគច្រើនគឺ កូនភ្លោះភេទផ្ទុយគ្នា ដោយសារតែក្នុងពេលជ្រុះអូវ៉ុល មានការបញ្ចេញមេជីវិតញីរហូតដល់ពីរគ្រាប់ ខណៈពេលដែលកូនភ្លោះភេទដូចគ្នា គឺជារឿងកម្រ ហើយក៏កើតឡើងដោយសារតែមេជីវិតញីមួយគ្រាប់បំបែកខ្លួនជាពីរក្នុងពេលមានផ្ទៃពោះភ្លាមៗ។ យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលកើតឡើងតាមបែបធម្មជាតិ ហើយកត្តាផ្សេងៗទៀតមួយចំនួនក៏អាចគ្រប់គ្រងបានដើម... | ការមានផ្ទៃពោះក្រោយពីរៀបការរួចគឺជារឿងមួយអស្ចារ្យខ្លាំងណាស់ ហើយវាក៏ជាបំណងប្រាថ្នារបស់ស្ត្រីគ្រប់រូបផងដែរ ជាពិសេសនៅពេលបានកូនភ្លោះតែម្តង ព្រោះវាប្រៀបដូចជាធ្លាក់ដុំពេជ្រមកពីលើមេឃអញ្ចឹង។ ការមានផ្ទៃពោះជាកូនភ្លោះដោយធម្មជាតិ គឺជារឿងដែលមិនអាចទាយទុកមុនបានឡើយ ប៉ុន្តែខណៈពេលដែលការព្យាបាលដើម្បីឲ្យមានផ្ទៃពោះ ឬការធ្វើឲ្យមានផ្ទៃពោះដោយវិ... |
ការគេងផ្ងា ទារកគួរតែដាក់ឲ្យគេគេងផ្ងាទាំងការគេងថ្ងៃ ឬគេងពេលយប់រយៈពេលយូរ។ ទារកដែលគេងផ្ងាត្រូវបានគេរកឃើញថាមិនងាយមានបញ្ហា SIDS ទេព្រោះជំហរបែបនេះធ្វើឲ្យផ្លូវដង្ហើមគេបើកធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកឲ្យកូនគេងក្នុងជំហរតែមួយរហូតរយៈពេលយូរពេក វាអាចធ្វើឲ្យក្បាលគេខូចទ្រង់ទ្រាយបាន។ ដូច្នេះ ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលកើតឡើងនៅ... | របៀបនៃការគេងរបស់ទារកគឺសំខាន់បំផុត ហើយក៏អាចបណ្តាលឲ្យពួកគេមានស្លាប់ភ្លាមៗ (Sudden Infant Death Syndrome, SIDS) ដែរបើសិនជាមានការធ្វេសប្រហែស។ មធ្យោបាយដ៏មានប្រសិទ្ធភាព និងល្អបំផុតដើម្បីចៀសវាង SIDS គឺធ្វើយ៉ាងណាដាក់ឲ្យទារកគេងផ្ងា។ |
តាមរយៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា រដ្ឋាភិបាលអាមេរិក បានបង្ហាញជំហរល្អ ក្នុងការពិភាក្សាជាមួយកម្ពុជា។«អាមេរិក ពេញចិត្តនឹងការសន្ទនាគ្នាដោយក្តីស្មោះត្រង់ជាមួយកម្ពុជា លើបញ្ហាជាច្រើន»។ នេះជាប្រសាសន៍សំខាន់ខ្លីរបស់លោក William A. Heidt ដែលថ្លែងទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីអបអរបុណ្យឯករាជ្យជាតិអាមេរិកលើកទី ២៤១ នៅ... | ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលអាមេរិក ក្នុងការចរចាជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានានា។ ជំហរបែបនេះ ត្រូវបានលោក Heidt ថ្លែងនៅក្នុងពិធីបុណ្យរាជ្យជាតិអាមេរិកខួបលើកទី ២៤១ នៅសណ្ឋាគារ Intercontinental កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា។ |
ថ្មីៗនេះ ក្រសួងសន្តិសុខមាតុភូមិក្រោមរដ្ឋបាលលោក ត្រាំ បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការចៅក្រមអន្តោប្រវេសន៍ ដែលបានអនុញ្ញាតឲ្យលោក ផាន ចំរើន (Chamroeun Phan) ដែលជាប្អូនប្រុសរបស់អ្នកនាង ជុំ ម៉ុនថា រួចផុតពីការឃុំឃាំង។ ជាលទ្ធផល លោក ផាន ចំរើន នៅតែបន្តជាប់ឃុំតាំងពីខែសីហា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ថ្ល... | វ៉ាស៊ីនតោន ៖ នេះគឺជាលើកដំបូងហើយ ដែលអ្នកនាង ជុំ ម៉ុនថា (Montha Chum) បានថ្លែងជាសាធារណៈនៅមុខសេតវិមាន ដែលជាការិយាល័យរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ |
នេះជាលើកទីមួយហើយដែលកំពូលតារាសម្តែងដ៏ល្បីនៃប្រទេសថៃរូបនេះ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីមកជួបផ្ទាល់ជាមួយអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា ព្រមទាំងនាំយកនូវបទចម្រៀងពិរោះៗ និងលេងល្បែងកម្សាន្តផ្សេងៗ។ ដំណើរមកដល់ទឹកដីនៃប្រទេសកម្ពុជានេះ ក៏ជាឱកាសដ៏ល្អសម្រាប់ប្រិយមិត្តដែលជាសមាជិករបស់ PNN Privilege Club Card អាចចូលជួបផ្ទាល់ជាមួយក... | កំពូលតារាសម្តែងលំដាប់ជួរមុខដ៏ល្បីនៃប្រទេសថៃកញ្ញា Taew Natapohn Tameeruks នឹងធ្វើដំណើរមកកាន់ទឹកដីនៃប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី «ជំនួបតារាថៃរបស់PNN» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។ |
លោក Michael Vickery ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រវតិសាស្ត្រពីសាកលវិទ្យាល័យ Yale កាលពីឆ្នាំ១៩៧៧ ជាមួយនឹងស្នាដៃស្រាវជ្រាវស្តីពីកម្ពុជា Cambodia after Angkor: the chronicular evidence for the fourteenth to sixteenth centuries ។ យោងតាមការផ្សាយរបស់ព្រឹត្តិបត្រ Asian Studies កាលពីឆ្នាំ២០១៥ លោក Vickery បានក្លាយជាគ្រូនៅតាមបណ្... | ប្រវត្តិវិទូអាមេរិក បណ្ឌិត Michael Vickery បានទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តបាត់ដំបង។ លោក Vickery គឺជាអ្នកស្រាវជ្រាវ និងអ្នកនិពន្ធសៀវភៅជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជា និងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍។ |
លោក នី ចរិយា និយាយថា ថ្វីដ្បិតជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំក៏ពិតមែន តែលោក នៅតែមានស្មារតីរឹងប៉ឹង ដើម្បីបំពេញការងារ។ យ៉ាងណា នៅថ្ងៃស្អែក លោក នឹងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលសុខភាព។ លោក បញ្ជាក់បែបនេះថា៖«បើពិនិត្យទៅ មិនមានបញ្ហាអ្វីទេ ខ្ញុំនឹងចូលធ្វើការងារវិញ នៅថ្ងៃចន្ទ។ តែបើពេទ្យ ពិនិត្យទៅ ឃើញមានបញ្ហាសុខភាពផ្នែកណាមួយ ន... | ភ្នំពេញ៖ លោក នី ចរិយា ដែលទើបតែរួចផុតពីការឃុំឃាំង ដោយសារតែរឿងស្រីមុំ នឹងត្រឡប់ទៅបំពេញការងារជាអគ្គលេខាធិការរង ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២0១៧។ លោក នី ចរិយា បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ។ |
មុនជំនួបប្រទេស G-20 នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកក្កដា មេដឹកនាំរដ្ឋាភិបាលសមាជិកអឺរ៉ុបចំនួន៦ បានជួបគ្នាជាមួយអធិការបតីអាល្លឺម៉ង់ ដើម្បីត្រៀមជំនួបសំខាន់នេះ។ នាយករដ្ឋមន្ត្រីអង់គ្លេស ហូឡង់ អ៊ីតាលី អេស្ប៉ាញ ន័រវ៉េស និងប្រធានាធិបតីបារាំង សុទ្ធតែមានវត្តមានក្នុងជំនួបនៅរដ្ឋធានីបែរឡាំង។ អធិការបតីអាល្លឺម៉ង់ Angela Merkel ដែលជាម្ចាស់ផ្ទ... | មេដឹកនាំសមាជិកអឺរ៉ុបសំខាន់ៗមានបារាំង អេស្ប៉ាញ ហូឡង់ អង់គ្លេស ន័រវ៉េស និងអ៊ីតាលី បានជួបប្រជុំគ្នានៅរដ្ឋធានីបែរឡាំងនៅថ្ងៃទី២៩ ខែមិថុនា ដែលគេមើលឃើញថាជាការប្រុងប្រៀបរបស់អឺរ៉ុបសម្រាប់ជំនួបកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G-20) នៅសប្ដាហ៍ក្រោយ។ មេដឹកនាំរដ្ឋសមាជិកអឺរ៉ុបទាំង៦ បានពិភាក្សារកជំហរការពារផលប្រយោជន៍រួមគ្នាលើផ្... |
អាវុធដែលមានតម្លៃច្រើនជាង ១,៣ពាន់លានដុល្លារអាមេរិកនឹងត្រូវលក់ឲ្យរដ្ឋាភិបាលក្រុងតៃប៉ិក។ នេះជាការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ ក្រោយពេលមានការអនុញ្ញាតឲ្យលក់អាវុធនេះជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី ២៩ ខែមិថុនា ហើយការសម្រេចលក់អាវុធឲ្យតៃវ៉ាន់នេះក៏អាចនឹងធ្វើឲ្យចិនក្តៅក្រហាយជាថ្មីផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អា... | រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចលក់អាវុធទំហំច្រើនជាង ១,៣ពាន់លានដុល្លារឲ្យតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ដែលទង្វើនេះអាចធ្វើឲ្យចិនមហាយក្សចិនក្តៅស្លឹកត្រចៀកជាថ្មីទៀតផង។ ប៉ុន្តែអាមេរិកបានប្រកាសឡើងវិញថា ខ្លួននៅតែប្រកាន់ជំហរគោរពគោលនយោបាយចិនតែមួយជានិច្ច ហើយការលក់អាវុធឲ្យតៃវ៉ាន់នេះមិនប៉ះពាល់អ្វីឡើយ។ |
រាល់ការជាវម៉ាស៊ីន សម្អាត ម៉ាក KARCHER គ្រប់ម៉ូដែលទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៣០ ភាគរយ។ សូមប្រញាប់រួសរាន់ឡើងព្រោះចំនូនស្តុកមានកំណត់។ គួរបញ្ចាក់ផងដែលថា KARCHER ជាផលិតផលលេខ ១ ពីប្រទេសអាឡឺម៉ង់ ខាងលាងសម្អាតដែលសាកសមបំផុតសម្រាប់ការរស់នៅតាមបែបសម័យទំនើប។ ម៉ាស៊ីននេះ អាចសម្អាតយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ចំណេញពេលវេលា កា... | ក្នុងឱកាសគម្រប់ខួប៣ឆ្នាំរបស់ផ្សារទំនើប អ៊ី អន ម៉ល (Aeon Mall) ម៉ាស៊ីនលាងសម្អាតម៉ាក KARCHER មានការផ្ដល់ជួនកម្មវិធីពិសេសសម្រាប់អតិថិជន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ២៣ខែកក្កដា ឆ្នាំ២០១៧ នេះ នៅផ្សារទំនើប អ៊ី អន ម៉ល (AEON Mall)។ |
នៅព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ច បាននាំខ្លួន លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីនិងសកម្មជននាក់១0នាក់ទៀត ទៅកាន់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ។ ការបើកសវនាការរបស់សាលាឧទ្ធរណ៍ គឺធ្វើឡើងតាមសំណើររបស់ក្រុមមេធាវី ដែលសុំប្រឆាំងនឹងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសមន្ត្រីនិងសកម្មជ... | ភ្នំពេញ៖ នៅក្នុងសវនាការ ដែលប្រព្រឹត្តទៅអស់រយៈពេលជាច្រើនម៉ោង នាថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២0១៧នេះ សាលាឧទ្ធរណ៍ រកមិនឃើញកំហុសឆ្គងរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការកាត់ទោសមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ ឲ្យជាប់ពន្ធនាគារពី៧ ទៅ២0ឆ្នាំ ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យចាល់ កាលពីឆ្នាំ២0១៤ នោះទេ។ ដូច្នេះ ... |
Socialyse បង្កើតឡើងដើម្បីធ្វើឲ្យមានភាពខុសគ្នាលើវិធីសាស្ត្រម៉ាកផលិតផល និងមនុស្សធ្វើអន្តរកម្មនៅក្នុងផ្នែកនេះនៃពិភពលោក។ យោងតាមលោក Anthony Keck អគ្គនាយក ក្រហ៊ុន Havas Riverorchid Group ប្រចាំកម្ពុជាបានឲ្យដឹងថា៖ ជាមួយការចាប់ផ្តើមដំណើរការនៃ Socialyse ដែលជាផ្នែកជំនួញផ្តល់ជូនលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងសង្គម ក្រុមហ៊ុន Havas... | ក្រុមហ៊ុន Havas Riverorchid ដែលជាបណ្តាញភ្នាក់ងារដ៏ធំនៅតំបន់ឥណ្ឌូចិនបានបើកសម្ភោធជាផ្លូវការនូវឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាកលកាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ។គោលដៅនៃ Socialyse គឺដើម្បីក្លាយជាក្រុមហ៊ុនដ៏ឆ្នើមលើពិភពលោកក្នុងការតភ្ជាប់ម៉ាកផលិតផលជាមួយមនុស្សដោយប្រើគំនិតច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិជ្ជ... |
ខ្សែការពារសញ្ជាតិហូឡង់ វ័យ២២ឆ្នាំនេះ គឺធ្លាប់ជាសមាជិករបស់ Bournemouth ដែរកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើង និងស៊ុតបញ្ចូលទី៣គ្រាប់ ក្នុងការបង្ហាញខ្លួន១២ប្រកួត។ ក្រោយខ្ចីមួយឆ្នាំជាមួយនឹងការបង្ហាញខ្លួនយ៉ាងល្អនោះ អ្នកចាត់ការទូទៅ Bournemouth លោក Eddie Howe ក៏សម្រចទិញរូបគេក្នុងតម្លៃជាកំណត់ត្រាក្លិប និងបំបែកកំណត់ត្រាចាស់រប... | Bournemouth បានចុះហត្ថលេខានាំយកខ្សែការ Nathan Ake ពី Chelsea ជាផ្លូវការក្នុងតម្លៃជាកំណត់ត្រាក្លិប ២០លានផោន ប្រមាណ ២៦លានដុល្លារអាមេរិក។ នេះបើតាមការប្រកាសរបស់ក្លិប AFC Bournemouth ។ |
ក្រៅពីគណបក្សសង្គ្រោះជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ក៏បានសាទរនិងសម្តែងក្តីសប្បាយរីករាយផងដែរ ចំពោះការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះ។ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២0១៧ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដំណោះស្រាយ ដើម្បីឲ្យមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប រស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន... | ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២0១៧នេះ ដើម្បីសាទរការដោះលែមន្ត្រីអាដហុកបួនរូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលបានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំកន្លងមក ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ។ តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ មើលឃើញថា... |
លោក ធន់ សារ៉ាយ ដែលកំពុងស្នាក់នៅប្រទេសកាណាដា យល់ឃើញថា ការដោះលែងឲ្យមន្ត្រីខ្លួន នៅក្រៅឃុំបណ្ដោះអាសន្ននេះ វាមិនទាន់មានលក្ខណៈគ្រប់គ្រាន់ ដែលអាចធានាសុវត្ថិភាពពួកគេ ក្នុងការអនុវត្តការងារដោះស្រាយបញ្ហាប្រជាពលរដ្ឋបាននៅឡើយទេ។ ថ្លែងតាមរយៈវីដេអូឃ្លីបជាង២នាទី ប្រធានអង្គការអាដហុករូបនេះ បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំសូមអំពាវនាវឲ្យស្ថាប័ន... | ភ្នំពេញ៖ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក អំពាវនាវឲ្យតុលាការទម្លាក់បទចោទប្រកាន់លើមន្ត្រីអាដហុក និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំងស្រុង ដើម្បីឲ្យពួកគេអាចបំពេញការងារឲ្យបានពេញលេញ។ តុលាការសម្រេចដោះលែងមន្ត្រីទាំង៥រូបនេះ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតនៅក្រោមការតាមដានរបស់តុលាការ កាលពីថ្ងៃទី២៩ មិថុនា។ |
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ហ្វីលីពីន ហើយក៏ជាប្រធានាធិបតីចាស់ជាងគេដែរ។ ក្នុងពេល១២ខែមកនេះ លោក ឌូទើតេ បានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលសម្លាប់មនុស្សជាច្រើន បោសសម្អាតមន្ត្រីពុករលួយ និងប្រយុទ្ធប្រឆាំងក្រុមភេរវករជ្រុលនិយមនៅភាគខាងត្បូងជាដើម។ ប្រជាប្រិយភាពរបស់លោកនៅតែម... | លោក រ៉ូឌ្រីហ្គោ ឌូទើតេ កាន់តំណែងប្រធានាធិបតីហ្វីលីពីនបានមួយឆ្នាំគត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។ រយៈពេលមួយឆ្នាំមកនេះ លោក ឌូទើតេ បានលេចមុខលើទំព័រមុខសារព័ត៌មានមិនសូវដាច់ឡើយ ដោយសារតែអាកប្បកិរិយាខុសប្លែកពីមេដឹកនាំដទៃទៀត។ សង្គ្រាមសម្អាតគ្រឿងញៀន និងការលុបបំបាត់អំពើពុករលួយ ជាបញ្ហាដែលធ្វើឲ្យលោកលេចមុខលេចមាត់ផង និងរងការរិះគន់... |
អគ្គនាយកដ្ឋានពន្ធដារបានបកស្រាយលើការប្រមូលចំណូលពីការលើកផ្លាកយីហោ។ អគ្គនាយកដ្ឋានមានសមត្ថកិច្ចប្រមូលចំណូលពន្ធតែមប្រឹ៍ចំពោះផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្ម ឬការលើកផ្លាកយីហោ ឬបណ្ណប្រកាសផ្សាយដំណឹងផ្សេងៗ ដែលជាចំណូលសារពើពន្ធ។ ដោយឡែកអាជ្ញាធររាជធានីភ្នំពេញមានសិទ្ធិប្រមូលកម្រៃសេវាអនុញ្ញាត និងការលើកផ្លាកយីហោ ឬបណ្ណប្រកាសផ្សាយដំណឹងផ្សេ... | ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយដែលថា អគ្គនាយកដ្ឋានពន្ធដារលែងអនុញ្ញាតឲ្យអាជ្ញាធររាជធានីភ្នំពេញប្រមូលពន្ធលើផ្លាកយីហោ ទៀតហើយ។ នេះបើតាមសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋាន នៅថ្ងៃទី២៩ខែមិថុនា។ |
បណ្ដាក្រុមហ៊ុន និងសហគ្រាសនៅថៃ បានប្រតិកម្មយ៉ាងខ្លាំងនឹងការអនុវត្តក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការគ្រប់គ្រងពលករបរទេស ដែលមានគោលដៅរឹតបន្តឹងការជួលពលករបរទេសឲ្យបំពេញការងារផ្សេងៗ ហើយពួកគេព្រួយបារម្ភថាបញ្ហាកង្វះពលករនឹងកើតឡើងមិនខាន។ ទំនងដោយសារហេតុនេះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានបង្គាប់ឲ្យក្រសួងការងារចាត់វិធានការបន្ទាន់ដ... | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឲ្យក្រសួងការងារពិនិត្យក្រឹត្យរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងពលករបរទេសឡើងវិញ បន្ទាប់ពីលោករកឃើញថាបញ្ញត្តិថ្មីនេះមានលក្ខណៈតឹងតែងពេក ដែលបង្កការលំបាកដល់ក្រុមហ៊ុនក្នុងស្រុក។ ក្រឹត្យថ្មីនេះ ដែលចូលធរមានតាំងពីថ្ងៃទី ២៣ ខែមិថុនា បានចែងពីការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទាំងពលករបរទេសខុសច្បាប់ និង... |
ដោយបានប្រារព្ធឡើងក្នុងភូមិទូកមាសខាងលិច ពិធីសម្ពោធនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន បុគ្គលិកក្រុមហ៊ុនស៊ីម៉ងត៍កំពត និង អេស ស៊ី ជី ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជាច្រើនរយនាក់ផ... | រាជធានីភ្នំពេញ៖ ដោយស្វែងយល់ពីតម្រូវការ និងសារៈសំខាន់នៃការផ្គត់ផ្គង់ទឹកស្អាតក្នុងចំណោមសហគមន៍មូលដ្ឋាន នៅថ្ងៃទី៣០ មិថុនា នេះក្រុមហ៊ុនស៊ីម៉ងត៍កំពត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ អេស ស៊ី ជី និងជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា បានរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់អណ្តូងទឹកទី៥០ ដែលអណ្តូងទឹកទាំងអស់នេះបម្រើជាប្រយោជន៍ដល់... |
បន្ទាប់ពីរងសម្ពាធពីរដ្ឋបាលលោក ដូណាល់ ត្រាំ មហាសន្និបាតអង្គការសហប្រជាជាតិបានឯកភាពកាត់បន្ថយថវិកាសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ថវិកានេះនឹងត្រូវកាត់បន្ថយរហូតដល់ជិត ៦០០ លានដុល្លារអាមេរិកឯណោះចាប់ពីឆ្នាំក្រោយៗទៅ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីទូតដែលមិនបង្ហាញអត្តសញ្ញាណម្នាក់បានបញ្ជាក់ថា ក្រោមការចរចាគ្នា គណ... | ចុងក្រោយអង្គការសហប្រជាជាតិព្រមកាត់បន្ថយថវិកាសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក តាមការទាមទាររបស់ក្រុងវ៉ាស៊ីនតោនហើយ។ ថវិកាសម្រាប់គាំទ្រប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំក្រោយៗទៀត ថយចុះរហូតដល់ជិត ៦០០លានដុល្លារអាមេរិកឯណោះ។ |
រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន ២៧៩,០៣៨ ដុល្លារ ដល់អង្គការសមាគមន៍សម្រាប់ជំនួយសង្គ្រោះនៃប្រទេសជប៉ុន (AAR ជប៉ុន) ដើម្បីជួយលើកកម្ពស់ការអប់រំបញ្ចូលគ្នានៅកម្ពុជា។ ពិធីចុះហត្ថលេខា ធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា នៅស្ថានទូតជប៉ុន ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុន និងលោកស្រី ណូដា តូម៉ូក... | ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន ២៧៩,០៣៨ ដុល្លារអាមេរិក ដល់អង្គការសមាគមន៍សម្រាប់ជំនួយសង្គ្រោះនៃប្រទេសជប៉ុន (AAR ជប៉ុន)។ ជំនួយនេះ នឹងជួយលើកកម្ពស់ការអប់រំបញ្ចូលគ្នា សម្រាប់កុមារពិការ នៅសាលាបឋមសិក្សាចំនួន៤ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជំនួយនេះ ក៏នឹងផ្តល់ចំណេះពីពិការភាព ដល់ពលរដ្ឋជាង២,៣០០នាក់ នៅក្នុង... |
គ្រាន់តែ១២នាទីដំបូងក្នុងដើមវគ្គទី១ក្រុម U22 កម្ពុជាមានឱកាសមាសពីរដងលើក្រុមជម្រើសនិស្សិតរបស់ជប៉ុន ដោយកីឡាករ សារី ម៉ាត់ណូរ៉ូទីន បានអូសបាល់ដាច់ម្នាក់ឯកជាមួយអ្នកចាំទី តែស៊ុតខុសគោលដៅ។ នៅនាទី១២ឱកាសមាសបានកើតឡើងម្តងទៀតសម្រាប់ U22 កម្ពុជាដោយកីឡាករ ម៉ាត់ ណូរ៉ូទីន បានបញ្ជូនបាល់យ៉ាងល្អនៅប្រអប់គ្រោះថ្នាក់របស់ជប៉ុនដល់កីឡាករ ស៊ុន វ៉ាន... | ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាបានបន្តប្រកួតចាញ់ក្រុមនិស្សិតជប៉ុន ៥-១ នាជំនួបលើកទី២នៃពានរង្វាន់ KBZ Cup 2017 នៅរសៀលថ្ងៃទី៣០ ខែមិថុនា នៅកីឡដ្ឋានThuwunna Stadium។ ការបរាជ័យនេះ អាចធ្វើឲ្យក្រុម U22 កម្ពុជាបាត់បង់ឱកាសប្រជែងនៅវគ្គបន្ត។ |
ក្នុងពិធីចុះកិច្ចព្រមព្រងនៅក្នុងសន្និសីទសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តជីលីន ប្រទេសចិន កាលពីថ្ងៃទី២៩ខែមិថុនា នៅរាជធានីភ្នំពេញ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ថស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនសោម៉ាគ្រុប បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឲ្យមានដំណោះស្រាយថ្មីបន្ថែមទៀតដល់វិស័យស្រូវអង្កររបស់កម្ពុជ... | ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនចំនួន៣ បានព្រមព្រៀងសហការវិនិយោគលើគម្រោងសាកល្បងឃ្លាំងស្តុកស្រូវ និងឡសម្ងួត។ នេះបើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សហព័ន្ធ។ |
អ្វីដែលមិនគួរឲ្យជឿនោះគឺថា គ្រាន់តែញ៉ាំបង្គាក៏អាចជួយមនុស្សយើងគ្រប់គ្រងទម្ងន់បានដែរ។ តាមរយៈ Heal with Food បានឲ្យដឹងថា បង្គាមានជាតិប្រូតេអ៊ីន ស័ង្គសី វីតាមីន D និង B។ ជាតិស័ង្គសីរបស់បង្គាជួយបង្កើនកម្រិតអ័រម៉ូន Leptin ដែលជាអ្នកជំរុញដល់ការបង្កើនថាមពលដល់រាងកាយ ចំណង់អាហារ និងរក្សាជាតិខ្លាញ់។ ដោយសារតែវាមិនមានជាតិកាបូអ៊ីដ្រាត ... | បង្គាត្រូវបានគេស្គាល់ថាជាអាហារសមុទ្រដែលមនុស្សភាគច្រើនតែងតែនិយមចូលចិត្តទទួលទាន។ យ៉ាងណាមិញ បើយោងទៅតាម Worlds Healthiest Foods បានឲ្យដឹងថា បង្គាមានវីតាមីន A, B, និង E។ ចំពោះជាតិរ៉ែវិញមានដូចជា សេឡេញ៉ូម ផូស្វ័រ ទងដែង អ៊ីយ៉ូត និងស័ង្គ។ |
ពាក្យ «រាជ» ជានាម បើដាក់រៀងពីខាងដើមសព្ទដទៃ ដូចជា៖ រាជទូត, រាជធានី, រាជបុត្រ, រាជបម្រើ, រាជប្រកាស ជាដើម។ បើរៀងពីខាងចុងសព្ទដទៃ ដូចជា៖ នាគរាជ, ប្រទេសរាជ, មហារាជ, អធិរាជ, ឯករាជ ជាដើម។ រីឯពាក្យ «រាជ្យ» ជានាម មានន័យថា ភាវៈជាព្រះរាជា; សម្បត្តិសម្រាប់ផែនដី, ស្រុកទេសដែលជាសម្បត្តិរបស់ព្រះរាជា; ការគ្រប់គ្រងផែនដី។ ឧទាហរណ៍៖ សោយរាជ្... | សធារណជនភាគច្រើនសរសេរពាក្យ «រាជ» និង «រាជ្យ» ច្រឡំអត្ថន័យគ្នា ដែលពួកគេមិនច្បាស់ថា ពាក្យមួយណាត្រូវប្រើក្នុងន័យណាមួយឡើយ។ វចនានុក្រមខ្មែរសម្តេច ជួនណាត បានពន្យល់សព្ទទាំងពីរនេះយ៉ាងដូច្នេះថា៖ |
ហេតុអ្វីបានជាយើងមានការពិបាករកស្ត្រីបម្រើការងារតាមផ្ទះ? ពិតណាស់ ការសម្របខ្លួនទៅធ្វើការនៅក្រុមគ្រួសារមួយមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែស្ត្រីប្រកបកិច្ចការបម្រើការតាមផ្ទះ ចង់បានការទទួលស្គាល់ និងផ្តល់តម្លៃពីសង្គមខ្លាំងណាស់។ ស្ត្រីបម្រើការតាមផ្ទះជាច្រើនត្អូញត្អែរថា ក្រៅពីកម្រិតប្រាក់ខែទាប និងមិនមានគោលការណ៍តម្លើងច្បាស់លាស់... | គ្រួសារមួយចំនួននៅរាជធានីភ្នំពេញ និងតាមតំបន់ប្រជុំជននានា មិនមានពេលរៀបចំកិច្ចការផ្ទះរបស់ខ្លួនបានត្រឹមត្រូវនោះឡើយ។ ការងារស្ត្រីបម្រើតាមផ្ទះ ជាការងារដែលគេត្រូវការបំផុត ប៉ុន្តែវាក៏ជាការងារដែលគេពិបាករកមនុស្សផងដែរ។ |
ក្រសួងទេសចរណ៍ នឹងរៀបចំការប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» ដើម្បីចូលរួមប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។ ការប្រឡងប្រណាំងនេះ ធ្វើឡើងតាមរយៈការវាយតម្លៃរបស់ភ្ញៀវជាតិ និងអន្តរជាតិ លើសេវាបដិសណ្ឋារកិច្ច ដែលផ្ដល់ដោយប្រតិបត្តិករទេសចរណ៍ សំដៅជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ... | ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំការប្រឡងប្រណាំង «បដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍» លើកទី១ នៅឆ្នាំ២០១៧ ។ ការប្រឡងនេះ សំដៅជំរុញ និងលើកទឹកចិត្ត ដល់ប្រតិបត្តិករទេសចរណ៍ ឲ្យខិតខំប្រឹងប្រែង អភិវឌ្ឍសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យមានស្តង់ដា។ |
ពេលមកដល់ព្រលានយន្តហោះហុងកុង និងស្ថិតនៅចំពោះមុខហ្វូងមនុស្សគ្រវីទង់ជាតិជាសញ្ញាស្វាគមន៍នោះ ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់ប្រជាជនហុងកុងថា រដ្ឋាភិបាលលោកស្វែងរកអនាគតល្អប្រសើរពោរពេញដោយការអភិវឌ្ឍសម្រាប់ទឹកដីពាក់កណ្តាលស្វយ័តហុងកុង។ យោងតាមទីភ្នាក់ងារ Reuters លោក ស៊ី ជិនភីង បាននិយាយដូច្នេះ៖ «ការមកដល់ហុងកុងពិតជាធ្វើឲ្យខ្ញុ... | ប្រធានាធិបតីចិន ស៊ី ជិនភីង បានសន្យាធានាវិបុលភាពនិងការរីកចម្រើននៃតំបន់រដ្ឋបាលពិសេសហុងកុង ពេលលោកអញ្ជើញមកចូលរួមខួបលើកទី ២០នៃការផ្ទេរទឹកដីហុងកុងមកឲ្យចិនវិញនោះ។ មុនលោកអញ្ជើញមកដល់ គេឃើញចលនាបាតុកម្មរបស់បណ្តាអ្នកគាំទ្រប្រជាធិបតេយ្យកើតឡើងផុសផុលផងដែរដើម្បីទាមទារឲ្យមានការកែទម្រង់ប្រជាធិបតេយ្យក្នុងទឹកដីហុងកុង។ |
ឈុតសម្លៀកបំពាក់ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ពិតជាសំខាន់មិនគួរមើលរំលងឡើយ ព្រោះនៅពេលដែលយើងជ្រើសរើសឈុតសម្លៀកបំពាក់ ដែលមើលទៅសក្តិសមឥតខ្ចោះ ធ្វើឱ្យយើងមានអារម្មណ៍ថា មានទំនុកចិត្ត។ ពិសេសនោះ គឺយើងនឹងបានផ្តិតយករូបថតស្អាតៗ ដែលអាចទុកជាអនុស្សាវរីយ៍សម្រាប់កូនចៅបានមើលផងដែរ។ ថ្ងៃនេះ មិត្តនារីៗនឹងអស់បារម្ភពីបញ្ហាទាំងអស់នេះហើយ ដោយគេហទំព័រ... | ភ្នំពេញ៖ ការរៀបអាពាហ៍ពិពាហ៍មិនមែនជារឿងធម្មតានោះទេ តែជារឿងដែលមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នៅក្នុងថ្ងៃដ៏ពិសេសនោះ គឺ នារីៗភាគច្រើនប្រាកដជាខ្វល់ខ្វាយយ៉ាងខ្លាំង ក្នុងការគិតគូរទៅលើសម្រស់ ជាពិសេសមិនដឹងថា តើគួរជ្រើសរើសម៉ូតសម្លៀកបំពាក់ណាដែលសក្ដិសម ហើយស្រស់ស្អាត ដើម្បីប្រែពួកគេឱ្យក្លាយជាម្ចា... |
សូមស្តាប់ប្រសាសន៍ លោក នាក់ យុទ្ធា នៅក្នុងក្នុងកិច្ចសន្ទនាស្តីពី យុទ្ធនាការគាំទ្របញ្ឈប់ទណ្ឌកម្ម កាលពីថ្ងៃទី២៩ ខែមិថុនា ដូចតទៅ៖ | ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ អាជ្ញាធរ បានរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ជាង២ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំលើកទី១ ចាប់តាំងពីដើមឆ្នាំ២០១៧មក ។ នេះបើតាមលោក នាក់ យុទ្ធា អគ្គលេខាធិការរងនៃលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបន្តប្រាប់អ្នកសារព័ត៌មានថា នៅកម្ព... |
លើសពីនេះទៅទៀត កើតជាមនុស្សមិនត្រូវបង្កបញ្ហាដល់សង្គម និងរស់នៅដោយពឹងផ្អែកតែជំនួយពីសង្គមរហូតនោះទេ។ តែផ្ទុយមកវិញ ត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគុណធម៌ ហើយត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានមនុស្សដ៏មានចំណេះដឹង, ជំនាញ និងសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមវិញ៕ | «កាយត្រូវឈឺ ជីវិតត្រូវស្លាប់» នេះជារឿងដែលមនុស្សមិនអាចគេចផុតឡើយ ប៉ុន្តែ ក៏មិនមែនរស់នៅ ដើម្បីរង់ចាំតែថ្ងៃស្លាប់ ឬគ្រាន់តែកំដរជីវិតនោះទេ។ អ្វីដែលអ្នកគួរធ្វើនៅពេលនេះ គឺត្រូវរស់នៅដោយមានក្តីសង្ឃឹមជាមួយនឹងគោលដៅច្បាស់លាស់ ហើយចាប់ផ្តើមលើកទឹកចិត្តខ្លួនឯង ជឿជាក់លើខ្លួនឯង និងស្វែងរកជំនួយជាគំនិតពីអ្នកដទៃមកត្រិះរិះ បន្ទាប់មកអនុវត្តន... |
ការបង្ករោគដោយសារវីរុសរលាកថ្លើមប្រភេទ C រយៈពេលយូរ វានឹងធ្វើឲ្យមានជំងឺរលាកថ្លើមប្រភេទ C លក្ខណៈរ៉ាំរ៉ៃ។ ជំងឺនេះច្រើនតែមានលក្ខណៈស្ងៀមស្ងាត់រយៈពេលច្រើនឆ្នាំ រហូតដល់ថ្លើមខូចគ្រប់គ្រាន់ ទើបបង្កជារោគសញ្ញាតែម្តងទៅ។ រោគសញ្ញាទាំងនោះមានដូចជា៖ ងាយនឹងហូរឈាម ងាយនឹងជាំស្បែក អស់កម្លាំង មិនឃ្លានអាហារ ស្បែក និងភ្នែកទៅ... | ជំងឺរលាកថ្លើមប្រភេទ C គឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលធ្វើឲ្យថ្លើមរលាក ហើយពេលខ្លះអាចវិវត្តទៅជាការខូចថ្លើមធ្ងន់ធ្ងរទៀតក៏មានដែរ។ ជំងឺនេះឆ្លងតាមរយៈឈាម។ |
នៅពេលថ្ងៃ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីមួយឈ្មោះថា Noradrenaline ដែលជាអ័រម៉ូនការពារកុំឲ្យលិង្គឡើងរឹង។ ប៉ុន្តែ ដល់ពេលគេង ខួរក្បាលនឹងបញ្ចេញសារធាតុនេះតិច ទើបធ្វើឲ្យពេលយប់លិង្គឡើងរឹងបែបនេះទៅ។ យ៉ាងណាមិញ រឿងនេះកើតឡើងមិនទៀងទាត់ឡើយនៅពេលយប់ ដូច្នេះមិនខ្វល់ថាអ្នកភ្ញាក់ពីគេងមកដឹងលិង្គរឹងឬអត់ទេ សុទ្ធតែជារឿងចៃដន្យប៉ុណ្ណោះ៕ ផ្តល់សិទ្ធ... | រឿងនេះចង់មានន័យថា ការគោរពទង់ជាតិ គឺការឡើងរឹងរបស់លិង្គនៅពេលភ្ញាក់ពីគេងព្រឹកឡើង ដែលវាច្រើនតែកើតមានជាញឹកញាប់លើបុរសពេញវ័យ។ តាមពិតទៅ បុរសដែលមានសុខភាពល្អគួរតែលិង្គរបស់គេឡើងរឹង ៣ ទៅ៥ដងឯណោះក្នុងមួយយប់។ |
ប៉ុន្តែវាតែងតែមានការបារម្ភមួយចំនួនដែលនិយាយថា តើមនុស្សយើងរួមភេទច្រើនប៉ុណ្ណាទៅទើបហៅថាជ្រុលខ្លាំងទៅ? តើវាប៉ះពាល់ដល់សុខភាពដែរទេ? តើរួមភេទច្រើនប៉ុណ្ណាទៅទើបហៅថាច្រើនជ្រុល? បើសិនជាការរួមភេទចាប់ផ្តើមពេញមួយថ្ងៃ ហើយចាប់ផ្តើមរំខានដល់ទំនាក់ទំនងស្នេហា ការងារ ឬលក្ខណៈផ្ទាល់ខ្លួនច្រើន នោះហើយទើបហៅថាជ្រុល។ យ៉ាងណាមិញ អ្នកស្រាវជ្រាវបានណែន... | វាគឺជាជំនឿមួយដែលពេញនិយមណាស់ដែលការរួមភេទញឹកញាប់អាចមានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពមនុស្សយើង។ វាអាចជួយបង្កើនលទ្ធភាពនៃការមានកូន ជួយឲ្យស្ត្រីមករដូវទៀង ព្យាបាលជំងឺផ្តាសាយ និងសម្រកទម្ងន់។ យ៉ាងណាមិញ ការរួមភេទក៏ជាវិធីសាស្ត្រដ៏ល្អមួយដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញ និងជំរុញឲ្យមើលទៅកាន់តែក្មេងជាងវ័យផងដែរ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.