text
stringlengths
31
26.1k
summary
stringlengths
11
1.19k
លោក Pete Frates អតីតកីឡាករបេស្បលនៃក្រុម Boston College សហរដ្ឋអាមេរិក ត្រូវបានរកឃើញថា មាន ជំងឺប្រព័ន្ធប្រសាទ ALS (Amyotrophic Lateral Sclerosis) កាលពីឆ្នាំ២០១២ ហើយពីរឆ្នាំក្រោយមក លោកបានផ្តួចផ្តើមគំនិតបើកយុទ្ធនាការ តាមរយៈការលេងល្បែងចាក់ស្រោចទឹកកលើក្បាល (Ice Bucket Challenge) ក្នុងគោលបំណងរកមូលនិធិជួយដល់ការស្រាវជ្រាវវិទ្យា...
លោក Pete Frates អាយុ៣២ឆ្នាំ ដែលជាអ្នកផ្តួចផ្តើមចលនាសប្បុរសធម៌ Ice Bucket Challenge (ល្បែងចាក់ ស្រោចទឹកកកលើក្បាល) កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសារជាថ្មី។ នេះបើយោងតាមការផ្សាយរបស់ សារព័ត៌មានចិនស៊ីនហួរ នាថ្ងៃទី៤ ខែកក្កដា។
សូមទស្សនាព្រះរាជសកម្មភាពរបស់ទ្រង់ខាងក្រោម៖ ប្រភព៖AKP
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយដល់ប្រជារាស្ត្រក្រីក្រ ចំនួន ៤៩០គ្រួសារ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ប្រធានាធិបតីបារាំងវ័យ ៣៩ លោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងសុន្ទរកថាជាលើកដំបូងទៅកាន់សមាជិកសភាទាំងពីរជាន់នៅថ្ងៃចន្ទទី ៣ កក្កដា បន្ទាប់ពីបក្សលោក La République En Marche ឈ្នះឆ្នោតបានអាសនៈភាគច្រើន។ សុន្ទរកថាលើកដំបូងនេះមានរយៈពេលរហូតដល់ ១ ម៉ោង ៣០នាទីឯណោះ ហើយវាក៏ពេលវេលាដែលប្រមុខរដ្ឋបារាំងប្រកាសពីគោលនយោបាយសំខាន់ៗសម្រាប់កែទម្រង់បារ...
ពេលថ្លែងសុន្ទរកថាចំពោះមុខអង្គសភាជាលើកដំបូងនៅវិមានវែសៃ (Versailles) ក្រោយជាប់ឆ្នោត និងឈ្នះអាសនៈភាគច្រើនក្នុងសភា  អេម៉ានុយអែល ម៉ាក្រុង ចំណាយពេលជាងមួយម៉ោងដើម្បីថ្លែងសារនយោបាយសម្តៅកែទម្រង់ស្ថាប័នក្បាលម៉ាស៊ីនដឹកនាំដើម្បីបង្កើនប្រសិទ្ធភាពកិច្ចការសាធារណៈ។ អ្វីដែលគួរឲ្យកត់សម្គាល់លោក ម៉ាក្រុង បានស្នើបង្រួមក្បាលម៉ាស៊ីនស្ថាប័ននីត...
លោក ថោង ខុន និង លោក សាយ សំអាល់ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីជំរុញ តាមដាន និងត្រួតពិនិត្យការងារអេកូទេសចរណ៍ ដោយបញ្ចូលសមាសភាពវិស័យឯកជន ក្នុងគោលបំណងធានាការរៀបចំអភិវឌ្ឍតំបន់អេកូទេសចរណ៍។ ការបង្កើតក្រុមការងារអន្តរក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានការអនុម័តសេចក្ដីព្រៀងគោលនយោបាលជាតិអេកូទេសចរណ៍ នៅថ្ងែទី ៤ កក្កដានេះ។ រដ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឯកភាពគ្នាបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីជំរុញ តាមដាន និងត្រួតពិនិត្យការងារអេកូទេសចរណ៍នៅកម្ពុជា។ ក្រុមការងារអន្តរក្រសួងនេះ នឹងបញ្ចូលសមាសភាពវិស័យឯកជន ក្នុងគោលបំណងធានារៀបចំអភិវឌ្ឍតំបន់អេកូទេសចរណ៍។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល J នៃពានរង្វាន់ 2018 AFC U23 Championship ដោយត្រូវទទួលស្វាគមន៍ ចិន ជប៉ុន និងហ្វីលីន។ ក្នុងនោះ U23 កម្ពុជាត្រូវជួបប្រកួតបើកឆាកជាមួយចិន នៅថ្ងៃទី១៩ កក្កដា មុនប៉ះ ជប៉ុន នៅថ្ងៃទី២១ កក្កដា មុនបន្តស្វាគមន៍ហ្វីលីនក្នុងជំនួបចុងក្រោយនៅថ្ងៃទី២៣ កក្កដា។ ដើ...
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា(U23)នឹងចូលជំរុំហ្វឹកហាត់នៅថ្ងៃពុធ ទី៥ ខែកក្កដា ដើម្បីត្រៀមស្វាគមន៍ក្រុមចិន ជប៉ុន និងហ្វីលីពីន ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 ខាងមុខនេះ។
ក្រុងព្យុងយ៉ាង ហាក់លែងញញើតទណ្ឌកម្មនិងសម្ពាធសហគមន៍អន្តរជាតិ ដោយបន្តបាញ់សាកល្បងមីស៊ីលជាថ្មីទៀតចូលក្នុងដែនសមុទ្រជប៉ុនថ្ងៃ ៤ កក្កដានេះ។ ក្រោយបាញ់សាកល្បងអាវុធហើយ របបដឹកនាំនេះបានអួតអាងឥតលាក់លៀមប្រាប់គេឯងថា ខ្លួនសម្រេចជោគជ័យក្នុងការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប។ ការបាញ់មីស៊ីលនេះក៏កើតឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំសាទរបុណ...
កូរ៉េខាងជើងបាន«ប្រកាសថា ខ្លួនបានសម្រេចជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកឆ្លងទ្វីប នៅថ្ងៃអង្គារទី៤ ខែ កក្កដានេះចំថ្ងៃប្រជាជនអាមេរិករៀបចំបុណ្យឯករាជ្យលើកទី ២៤១ របស់ខ្លួនផង។ ប្រធានាធិបតីអាមេរិកចេញមុខថ្កោលទោសកូរ៉េខាងជើងភ្លាមៗដែរ ប៉ុន្តែចិនបានអំពាវនាវឲ្យភាគីអត់ធ្មត់តាមដែលអាចធ្វើបានដើម្បីបញ្ចៀសបញ្ហា។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប ដូចតទៅ៖ លោក រំដួល ចិត្រា៖ លោកឧកញ៉ា ទើបតែត្រឡប់មកពីទស្សនកិច្ចនៅប្រទេសបារាំងវិញ ក្រោយពីបានជួបជាមួយអ្នកបញ្ជាទិញផ្លែស្វាយពីកម្ពុជា យកទៅចែកចាយនៅក្នុងសហគមន៍អឺរ៉ុប ។ ដូច្នេះខ្ញុំចង់...
ភ្នំពេញ៖ ក្រោយពីផ្លែស្វាយខ្មែរ បានទទួលគាំទ្រច្រើនក្នុងទីផ្សារអឺរ៉ុបនោះ ក្រុមហ៊ុន ម៉ុង ឫទ្ធី ក៏ត្រៀមបង្កើនបរិមាណផ្លែស្វាយបន្ថែមទៀត សម្រាប់ទិសដៅឆ្នាំ២០១៨ខាងមុខ ។ ក្រៅពីនាំយកផលិតផលស្វាយខ្មែរនេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី ក៏គ្រោងនាំយកផលិតផលផ្លែទុរេន និងផ្លែសាវម៉ាវខ្មែរ ចូលទីអឺរ៉ុបផងដែរ។
ដើម្បីអភិរក្សក្បាច់គុនដែលជាកេរតំណែលបុព្វបុរសខ្មែរលោក សាន គីមស៊ាន ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោបានលះបង់គ្រប់បែបយ៉ាង ផ្តោតលើការនិពន្ធសៀវល្បុក្កតោថ្នាក់ក្រមា«ស»ដែលបានសម្ពោធដាក់លក់ជាផ្លូវការកាលពីសប្តាហ៍មុន។ សម្រាប់ស្នាដៃនិពន្ធលើកដំបូងលោក សាន គីមស៊ាន បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីរៀបរៀងចងក្រងសៀវភៅល្បុក្កតោនេះ។ ក្នុងថ្ងៃសម...
ព្រឹទ្ធាចារ្យក្រមាមាស សាន គីមស៊ាន បានសម្ពោធសៀវភៅ គុនល្បុក្កតោថ្នាក់ក្រមា«ស»ជាស្នាដៃនិពន្ធលើកដំបូងរបស់លោកកាលពីសប្តាហ៍មុន។ សៀវភៅនេះ នឹងចូលរួមចំណែកអភិរក្សក្បាច់គុនល្បុក្កតោដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរបន្ថែមលើផ្ទាំងសិលាចារឹកនៅតាមប្រាសាទបុរាណ។ លើសពីនេះ វាជាគម្ពីរក្បាច់គុនសម្រាប់កីឡាករកីឡាការិនីគុនល្បុក្កតោ ព្រោះក្នុងចំណោ...
ពេលអ្នកសារព័ត៌មានសាកសួរថា «តើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីនអាចចាត់ទុកជាគំរូសម្រាប់រដ្ឋអាស៊ានឬ» សមាជិកសភាហ្វីលីពីនលោក Robert Ace Barbers បានយល់ស្របថាអាស៊ានអាចយកវាធ្វើជាគំរូបានដើម្បីប្រឆាំងគ្រឿងញៀនក្នុងស្រុក។ សារព័ត៌មានហ្វីលីពីន Rappler ផ្សាយថា សមាជិកសភារូបនេះលើកឡើងបែបនេះត្រឹម២ថ្ងៃប៉ុណ្ណោះមុនពេលដែលកិច្ចប្រជុំគណៈកម...
សមាជិកសភាហ្វីលីពីនម្នាក់បានអះអាងនៅថ្ងៃ ទី៣ ខែកក្កដា ថា សង្គ្រាមបង្ហូរឈាមបង្ក្រាបគ្រឿងញៀនដ៏ចម្រូងចម្រាសដែលឆក់យកជីវិតមនុស្សប្រហែល៧ពាន់នាក់នៅហ្វីលីពីនអាចជាគំរូមួយ សម្រាប់សមាជិកអាស៊ានយកទៅអនុវត្ត។ ការផ្តល់យោបល់ឲ្យរដ្ឋអាស៊ានរៀនតាមហ្វីលីពីនរឿងប្រឆាំងគ្រឿងញៀននេះ កើតឡើងមុនមានកិច្ចប្រជុំគណៈកម្មាធិការប្រឆាំងគ្រឿងញៀននៃអន្តរសភាអាស៊...
  កាលពីពេលកន្លងទៅ តុលាការកំពូល បានបើកសវនាការលើបណ្តឹងសារទុក្ខចំនួន២ របស់លោក គឹម សុខ អ្នកវិភា គនយោបាយ ដែលកំពុងជាប់ឃុំ ដោយសារតែបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។   តាមការកំណត់ នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដានេះ តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសារទុក្ខទាំង២ របស់លោក គឹម សុខ។ លោក ជូង...
ភ្នំពេញ៖ តុលាការកំពូល នឹងប្រកាសសាលដីកា២ផ្សេងគ្នា លើសំណុំរឿង លោក គឹម សុខ នៅព្រឹកថ្ងៃពុធ ទី ៥ ខែកក្កដានេះ។ សាលដីកាទាំង២ គឺការសុំឲ្យលោក គឹម សុខ រស់នៅក្រៅពន្ធនាគារបណ្តោះអាសន្ន និងការសុំឲ្យកោះហៅដើមបណ្តឹង ចូលតទល់ជាមួយចុងចោទ នៅក្នុងតុលាការ។
  ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា បានផ្ញើលិខិត២ដោយឡែកពីគ្នា ទៅកាន់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា (ខុមហ្វ្រែល) និងគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC) អំពីករណីបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ។    លិខិតនោះមានខ្លឹមសារដូចគ្នា ដោយបានបញ្ជាក់ប្រាប់ ខុមហ្...
ក្រសួងមហាផ្ទៃ បានប្រាប់ឲ្យ ខុមហ្វ្រែល និង NICFEC បញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ និងត្រូវអនុវត្តសកម្មភាពរបស់ខ្លួន ឲ្យត្រឹមត្រូវតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្រសួងមហាផ្ទៃចាត់ទុកសកម្មភាពរបស់បន្ទប់ស្ថានការណ៍ ជាសកម្មភាពខុសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង...
នាមសព្ទទាំងពីររបៀបនោះ គឺសរសេរជា «លំអ» ឬ «លម្អ» ក៏បានដែរ។ ពាក្យនេះមានន័យថា សេចក្តីល្អ, ភាវៈល្អ គឺបែបភាព, បែបបទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយាដែលល្អ។ លម្អរូប, ខន្តីជាលំអរបស់អ្នកប្រាជ្ញ៕
សាធារណជនមួយចំនួន នៅតែបន្តសរសេរពាក្យ «លំអ, លម្អ, លំអរ, លម្អរ» ដោយមិនដឹងថា មួយណាខុស ឬត្រូវនៅឡើយទេ។ នៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យដែលត្រឹមត្រូវ គឺអាចសរសេរបានពីររបៀប។
សំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន៧គ្រាប់ ត្រូវបានអ្នកភូមិ៣នាក់ ប្រទះឃើញ និងរាយការណ៍ទៅអង្គការអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ សំបុកទាព្រៃស្លាបសនេះ ស្ថិតនៅក្នុងប្រហោងដើមគគីរ កម្ពស់ ប្រមាណ១២ម៉ែត្រពីដី ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ នេះបើតាមសេចក្ដីប្រកាសព...
សំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន៧គ្រាប់ ត្រូវបានអ្នកភូមិប្រទះឃើញ នៅតំបន់ខ្ពង់រាប ភាគខាងជើងប្រទេសកម្ពុជា ក្នុងខេត្តព្រះវិហារ។ នេះជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សម្រាប់ការរកឃើញសំបុករបស់វា។ ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជ នៅលើលោក។ វាមានចំនួនចន្លោះពី២៥០ ទៅ១ពាន់ក្បាល ន...
សាលដីកាទាំងពីរ ដែលតុលាការច្រានចោលនោះ គឺទី១ ការសុំឲ្យលោក គឹម សុខ រស់នៅក្រៅពន្ធនាគារបណ្តោះអាសន្ន និងរឿងទី២ ការសុំឲ្យកោះហៅដើមបណ្តឹង (សម្តេច ហ៊ុន សែន) ចូលតទល់ជាមួយចុងចោទ (លោក គឹម សុខ) នៅក្នុងតុលាការ។ នៅក្នុងបន្ទប់សវនាការព្រឹកនេះ គេសង្កេតឃើញថា មិនមានវត្តមានមេធាវីការពារក្តីឲ្យលោក គឹម សុខ នោះទេ គឺមានតែមេធាវីការពារក្តីសម្ដេច ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ កក្កដានេះ តុលាការកំពូល បានសម្រេចច្រានចោលបណ្ដឹងសារទុក្ខចំនួន២ ផ្សេងគ្នា របស់លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលមានរឿងក្តីក្ដាំជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមលោក គី តិច មេធាវីការពារក្តីសម្ដេច ហ៊ុន សែន ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការ។
បន្ទាប់ពីទម្លាក់អាវុធ ក្រោយចប់បេសកកម្មជាមន្ត្រីប៉ូលិសអស់រយៈពេលពាក់កណ្តាលជីវិត លោក Masao Gunji អាយុ៦៧ឆ្នាំ បានផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់លើតុក្កតា Hello Kitty របស់លោក។ កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមការងារ Guinness World Records បានចុះឈ្មោះលោកក្នុងបញ្ជីជាអ្នកដែលរក្សាទុក Hello Kitty បានច្រើនជាងគេលើពិភពលោក «Largest Coll...
ប៉ូលិសជប៉ុនដែលចូលនិវត្តន៍ម្នាក់ បានធ្វើឲ្យកុមារីនៅលើពិភពលោកច្រណែនយ៉ាងខ្លាំង ពីព្រោះលោកមានតុក្កតា Hello Kitty ជាង៥០០០ ដែលលោកបានប្រមូលទុកអស់រយៈពេលជាង៣០ឆ្នាំ ហើយឈ្មោះរបស់លោកត្រូវបានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records កាលពីពេលថ្មីៗកន្លងមកនេះ។
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិបានសម្រេចផ្តល់ពានរង្វាន់មានស្នាដៃ និងការដឹកនាំល្អជាងគេលើពិភពលោក Le Prix Marchel Pagnol ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ នេះជាលើកទី៧ហើយ ដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិប្រគល់ពានរង្វាន់ប្រចាំឆ្នាំមួយនេះ ដល់សហព័ន្ធដែលជាសមាជិករបស់ខ្លួន។   លោក ព្រហ្ម ឌិន អនុ...
សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានក្លាយជាសហព័ន្ធមានស្នាដៃ និងការដឹកនាំល្អជាងគេលើពិភពលោកក្រោមការវាយតម្លៃរបស់សហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិ។ លោក ព្រហ្ម ឌិន អនុប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបាននាំពានលេខ១លើពិភពលោកមកដល់កម្ពុជាកាលពីថ្ងៃពុធ ម្សិលមិញ។
ក្រោយផ្លាស់ពីមន្ទីរពេទ្យឯកជនទៅសម្រាកព្យាបាលនៅមន្ទីកាល់ម៉ែត្រ លោក ឆន សុផៃ ប្រធានសន្តិសុខមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទីបានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ក្នុងជន្មាយុ៥៧ឆ្នាំ បន្ទាប់ពីស្ថានភាពជំងឺរលាកទងសួត និងស្រោមខួរឈានដល់កម្រិតធ្ងន់។ បើយោងតាម លោក កែវ សារ៉េត នាយកមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី ក្រៅ...
ប្រធានសន្តិសុខមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី លោក ឆន សុផៃ បានទទួលមរណភាពក្នុងអាយុ៥៧ឆ្នាំ ដោយជំងឺរលាកទងសួត និងស្រោមខួរកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សពរបស់លោក ឆន សុផៃ កំពុងតម្កល់ធ្វើបុណ្យនៅក្នុងភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អ្វីដែលអស្ចារ្យនោះគឺ ការរចនាលោហៈ បច្ចេកវិទ្យាស្កេនម្រាមដៃ និងកម្មវិធី Android 7.0 Nougat ។ សាមសុង Galaxy J5 pro និង Galaxy J7 pro នឹងមានវត្តមានក្នុងពណ៌ខ្មៅ ពណ៌ខៀវទឹកប្រាក់ និងពណ៌មាស។ ផ្នែកខាងក្រោយមានការរចនារាងកោងថ្មី និងបំពាក់នូវកាមេរ៉ាបញ្ឈរនៅខាងលើ។ ចំណែកឯផ្នែកខាងមុខវិញ បំពាក់នូវបច្ចេកវិទ្យាស្កេនម្រាមដៃបង្កប់ក្រោមប៊ូតុ...
រាជធានីភ្នំពេញ៖ ថ្ងៃទី 05 កក្កដា ២០១៧ បន្ទាប់ពីការបែកធ្លាយ និងការពិភាក្សាជាច្រើនក្នុងចំណោមអ្នកគាំទ្រទូទាំងពិភពលោក ក្រុមហ៊ុនសាមសុងបានបង្ហាញព័តមានលម្អិតរបស់ទូរស័ព្ទ Galaxy J5 pro និង Galaxy J7 pro ដែលផ្តល់ជូននូវគុណភាពខ្ពស់ក្នុងរូបរាងរចនាពីលោហៈជាមួយបច្ចេកវិទ្យាថតរូបទាន់សម័យ នឹងអាចរកជាវបានចាប់ពីខែកក្កដានេះ។
«និស្ស័យផ្នែកសិល្បៈមាននៅក្នុងហ្សែន (Gène) នៃសន្តតិវង្ស»។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ ដែលជាអ្នកនិពន្ធទំនុកច្រៀងនៃបទ«អានី» បានអះអាងយ៉ាងម៉ឺងម៉ា់ត់យ៉ាងនេះ។ បន្ទូលរបស់ព្រះអង្គម្ចាស់ក៏ជាចម្លើយឆ្លើយទៅសាធារណជនណាដែលពិភាល់ក្នុងចិត្ត នៅពេលដែលពួកគេឃើញសមាជិករាជវង្សសំដែងសិល្បៈ។ ពលរដ្ឋខ្មែរទូទៅបានដឹងថាព្រះបរមរតនកោដ្ឋ...
សាធារណជនទូទៅបានឃើញ សមាជិករាជវង្សច្រើនមាននិស្ស័យនឹងសិល្បៈ និងតន្ត្រី។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌(២០០៣-២០០៧) បានមានបន្ទូលថា និស្ស័យសិល្បៈហាក់ស្ថិតនៅក្នុងឈាមរបស់សែរាជវង្ស ដែលបានធ្វើឲ្យសមាជិករាជវង្សមានអារម្មណ៍ស្រឡាញ់ និងហាត់រៀនសិល្បៈទាំងនោះ។
ខ្សែការពារអន្តរជាតិព័រទុយហ្គាល់អាយុ ៣៤ឆ្នាំនេះ បានចាកចេញពីក្រុម Porto ទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០០៧ ជាមួយនឹងការបង្ហាញខ្លួន ៣៥០ប្រកួត និងជួយឲ្យក្រុមមានមូលដ្ឋានក្នុងប្រទេសអេស្ប៉ាញនេះឈ្នះ ពាន La Liga ៣សម័យកាល និង UEFA Champion League ៣ដងផងដែរ។ បើតាមសេចក្តីរាយការណ៍របស់ BBC បេក្ខភាពដែលជួយក្រុមជម្រើសជាតិព័រទុយហ្គា...
Pepe បានសម្រចទៅចូលរួមជាមួយ Besiktas ក្រុមជើងឯកនៃក្របខណ្ឌកំពូលតួកគី ដោយគ្មានតម្លៃខ្លួន ក្រោយផុតកិច្ចសន្យាជាមួយ Real Madrid។
ចិន និងរុស្ស៊ី បានបង្ហាញជំហររួមគ្នាក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ មហាអំណាចទាំងពីរ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង បានស្នើឲ្យភាគីទាំងសងខាងបញ្ឈប់ទង្វើដែលធ្វើឲ្យកម្ដៅនៃភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើង ក៏ដូចជាធ្វើឲ្យភាគីម្ខាងទៀតមិនសប្បាយចិត្ត។ ចិន និងរុស្ស៊ី ក៏បង្ហាញជំហរជំទាស់ការប្រើប្រាស់កម្លាំ...
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន ស៊ី ជីនភីង បានឯកភាពគ្នាលើកជាសំណើឲ្យអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាកូរ៉េខាងជើង បញ្ឈប់ការបង្កបញ្ហានៅឧបទ្វីបកូរ៉េ ដែលជាហេតុនាំឲ្យភាគីម្ខាងៗយកធ្វើជាលេសឆ្លើយតបបាន។ រុស្ស៊ី និងចិន បានប្រាប់ឲ្យកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយអាមេរិក និងកូរ៉េខាងត្បូង ក៏ត្រ...
Fr. individualisation de peine ការប្រកាសទោសដោយផ្អែកទៅលើស្ថានទម្ងន់ និងកាលៈទេសៈនៃបទល្មើសទៅលើបុគ្គលិកលក្ខណៈនៃជនជាប់ចោទ ទៅលើសភាពផ្លូវចិត្តទៅលើធនធាន និងបន្ទុកទៅលើមូលហេតុ ព្រមទាំងទៅលើកិរិយាមារយាទរបស់ជនជាប់ចោទ ក្រោយពេលប្រព្រឹត្តបទល្មើសជាអាទិ៍ចំពោះជនរងគ្រោះ។ http://salatraju.com/lexique/
Eng. individualization of penalty
១តោននៃការបញ្ចេញឧស្ម័នកាបូនិចដែលបានកាត់បន្ថយ ឬស្រូបយកតាមរយៈ គម្រោងអនុវត្តន៍រួមគ្នា(ដូចមានចែងក្នុងមាត្រា៦នៃពិធីសារក្យូតូ) ដែលគណនាដោយ ប្រើប្រាស់សក្តានុពលកម្តៅសកល។ នៅក្នុង មណ្ឌលអាកាសស្ងប់អូសូនមានតួនាទីចម្បង ក្នុងការធ្វើឱ្យមានតុល្យ ភាពរំភាយកាំរស្មីក្នុងមណ្ឌលអាកាសស្ងប់។ អូសូនមានកំហាប់ខ្ពស់បំផុតនៅក្នុង អូសូន'>ស្រទាប់អូសូន។ ht...
Emission ReductionUnit (ERU)
បើទោះជាអាជ្ញាធរកម្ពុជា-ថៃ បានយកចិត្តទុកដាក់លើបញ្ហាចាប់បញ្ជូនពលករខ្មែរមកស្រុកកំណើតវិញក្តី ប៉ុន្តែក្រសួងមហាផ្ទៃ នៅតែកត់សម្គាល់ឃើញថា ការសហការគ្នារវាងភាគីទាំងពីរ នៅតែមានបញ្ហាប្រឈមមួយចំនួនទៀត ដែលតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំដោះស្រាយបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍ពលករខ្មែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យចៅហ្វាយខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នៅតំបន់ជាប់ព្រំប្រទល់កម្ពុជា-ថៃ បង្កើនការយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរថៃ ដោះស្រាយបញ្ហាពលករខ្មែរ ដែលបានបញ្ជូនមកវិញជាបន្តបន្ទាប់នេះ។ ភាគីថៃ បានពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងពលករបរទេស ដោយការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទាំងពលករខុសច្បាប់ និងម្ចាស់ក្...
បរិមាណស្មើនឹង១តោននៃឧស្ម័នកាបូនិក'>សមមូលឧស្ម័នកាបូនិកដែលកាត់បន្ថយ ឬស្រូបទុក តាមរយៈគម្រោងយន្តការអភិវឌ្ឍន៍ស្អាតដែលគណនាដោយការប្រើប្រាស់មេគុណ សក្តានុពលកម្តៅសកល។ http://salatraju.com/lexique/
Certified Emission Reduction (CER) Unit
ឈ្មោះឥណទានទូទាត់កាបូន (carbon offset credits)ដែលត្រូវបាន ផ្ទៀង ផ្ទាត់ជាពិសេសដោយផ្អែកលើស្តង់ដាកាបូនស្ម័គ្រចិត្តដែលជាស្តង់ដាមួយក្នុងចំណោម ស្តង់ដាឯករាជ្យឈានមុខគេដើម្បីបង្ហាញពីការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័ន របស់គម្រោងក្នុងទីផ្សារកាបូនស្ម័គ្រចិត្តដោយគ្មានការគ្រប់គ្រងដោយច្បាប់។ http://salatraju.com/lexique/
Voluntary Carbon Unit (VCU)
ឈ្មោះឥណទានទូទាត់កាបូន (carbon offset credits)ដែលត្រូវបាន ផ្ទៀង ផ្ទាត់ជាពិសេសដោយផ្អែកលើស្តង់ដាកាបូនស្ម័គ្រចិត្តដែលជាស្តង់ដាមួយក្នុងចំណោម ស្តង់ដាឯករាជ្យឈានមុខគេដើម្បីបង្ហាញពីការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័ន របស់គម្រោងក្នុងទីផ្សារកាបូនស្ម័គ្រចិត្តដោយគ្មានការគ្រប់គ្រងដោយច្បាប់។ http://salatraju.com/lexique/
Assigned Amount Unit (AAU)
ឯកសារដែលបានរៀបចំដោយអ្នកចូលរួមក្នុងគម្រោងយន្តការអភិវឌ្ឍន៍ស្អាតដែល បានកំណត់សកម្មភាពលម្អិត អនុលោមតាមវិធាននិងលក្ខខណ្ឌតម្រូវនៃយន្តការ អភិវឌ្ឍន៍ស្អាត។ សំណុំបែបបទឯកសារគម្រោងលម្អិតនិងគោរពគោលការណ៍ណែនាំក្នុងការរៀបចំ ឯកសារគម្រោងកសារលម្អិតមានក្នុងគេហទំព័រយន្តការអភិវឌ្ឍន៍ស្អាតនៃអនុសញ្ញា ក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាត...
Project Design Document (PDD)
ព្រឹកថ្ងៃពុធទី ៥ ខែកក្កដា ទាហានហ្វីលីពីនបានប្រទះឃើញសាកសពគ្មានក្បាលចំនួនពីរនៅកោះ Basilan ដែលជាមូលដ្ឋានសំខាន់របស់ក្រុមភេរវជនអាប៊ូសាយ៉ាវ ដែលមានភក្តីភាពចំពោះក្រុមភេរវជនដែស្ហ។ ហ្វីលីពីនអះអាងថា អ្នកស្លាប់តាំងពីរនេះជាចំណាប់ខ្មាំងជនជាតិវៀតណាមដែលត្រូវបានក្រុមអាប៊ូសាយ៉ាវចាប់ជម្រិតអស់៨ខែមកហើយ។ អ្នកនាំពាក្យយោធាហ្វីលីពីនលោក Jo-Ann ...
ជនជាតិវៀតណាមពីរនាក់ជាចំណាប់ខ្មាំងត្រូវបានក្រុមភេរវជន អាប៊ូសាយ៉ាវដែលមានភក្តីភាពក្រុមរដ្ឋឥស្លាម (IS) ឬក្រុមដែស្ហ( Daesh) កាត់កសម្លាប់ចោលនាព្រឹកថ្ងៃពុធទី ៥ កក្កដានេះ។ ជនជាតិវៀតណាមទាំងពីរត្រូវក្រុមនេះចាប់ជម្រិតអស់ប្រហែល៨ ខែហើយពួកគេជាអ្នកធ្វើដំណើរតាមកប៉ាល់ផង។
ការបំបៅដោះកូនគឺជារបៀបដែលបញ្ជាក់ថា ធ្វើឲ្យទារកមានអារម្មណ៍ថាមានសុវត្ថិភាព ផាសុកភាព និងសេចក្តីស្រឡាញ់។ ប៉ុន្តែហេតុអ្វីបានជាទារកចេះតែយំក្រោយពីបៅដោះរួច? រឿងនេះមានន័យថា គេមិនបានបៅដោះគ្រប់គ្រាន់ ឬក៏ទឹកដោះធ្វើឲ្យគេមិនស្រួលខ្លួន? មនុស្សជាច្រើនប្រហែលជាគិតថា នេះអាចដោយសារតែអ្នកមិនមានទឹកដោះគ្រប់គ្រាន់ ឬប្រហែលជាអ្នកត្រូវការប្រើដបទឹក...
ការបំបៅដោះកូនមិនគ្រាន់តែជាវិធីផ្តល់ជីវជាតិដល់ទារកទេ តែវាក៏ជាមធ្យោបាយមួយដើម្បីបង្កើតជាចំណងទំនាក់ទំនងខាងផ្លូវចិត្តរវាងម្តាយ និងកូនដែរ។ នៅពេលទារកបៅដោះ គេអាចនឹងបៅតាមពីររបៀប នោះគឺបៅបានទឹកដោះ ឬបៅមិនបានទឹកដោះ។ ប៉ុន្តែនៅពេលកូនបៅដោយប្រើដបទឹកដោះគោ គេពិតជាអាចបៅបានទឹកដោះហើយ។ ប៉ុន្តែបើសិនជាកូនបៅដោះម្តាយ ទឹកដោះនឹងបន្តចេញរហូតទោះបីជាគ...
និយាយជាមួយកូន តើអ្នកធ្លាប់ឆ្ងល់ទេថា គួរនិយាយអ្វីជាមួយទារកអាយុទើបតែពីរខែទៅ? វាអាចជារឿងមួយខុសគ្នាខ្លាំង។ ចូរនិយាយជាមួយគេតាមរយៈការប្រើទឹកមុខឲ្យបានច្រើន។ ពេលនោះទារកនឹងចាប់ផ្តើមបង្កើតជាសម្លេងដើម្បីឆ្លើយតបនឹងអ្វីដែលអ្នកនិយាយ។ នៅពេលអ្នកនិយាយកាន់តែច្រើនគេនឹងបង្កើតជំនាញនៃការនិយាយកាន់តែលឿន។ នៅពេលអ្នកលើករបស់លេងពីកន្លែងមួយទៅកន្លែង...
តើអ្នកមានឆ្ងល់ទេថាតើគួរចំណាយពេលវេលាជាមួយទារកអាយុទើបតែ ២ខែដូចម្តេចទៅ? ឥឡូវនេះអ្នកសម្រាលកូនរួចហើយ ហើយក៏ត្រូវតែចំណាយពេលវេលានៅជាមួយទារកឲ្យបានច្រើនផងដែរ។ ពិតណាស់ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានក្រៅពីការប្តូរខោទឹកនោមកូន និងបំបៅកូន។ តើរឿងផ្សេងទៀតនោះមានអ្វីខ្លះទៅ?
លោក Sajid Bashirអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Copperstones International Properties ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍បាននិយាយថា «ខ្ញុំគិតថា បញ្ហាសំខាន់គឺភាពមិនប្រាកដប្រជា។ ដូច្នេះ តំបន់មជ្ឈឹមបូព៌ាទាំងមូលមានភាពចលាចល។ បន្ទាប់មកភាពចលាចលនេះបង្កើតឲ្យមានការភ័យស្លន់ស្លោ បន្ទាប់មកការភ័យស្លន់ស្លោធ្វើឲ្យមានបញ្ហាផ្សេងៗជាច្រើនពីព្រោះត...
ប៉េកាំង ៖ ពលរដ្ឋកាតាកំពុងស្វះស្វែងយ៉ាងអន្ទះសារដើម្បីរកការបណ្តាក់ទុនផ្សេងទៀតនៅពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានកាត់ផ្តាច់ទំនាក់ទំនងកាលពីពេលថ្មីៗនេះជាមួយប្រទេសរបស់ខ្លួន ហើយបានចេញបញ្ជាដែលធ្វើឲ្យមានការលំបាកដល់ពួកគេដើម្បីកាន់កាប់អចលនទ្រព្យនៅក្នុងប្រទេសអារ៉ាប់ផ្សេងៗទៀត នេះតាមការបញ្ជាក់របស់អ្នកលក់អចលន...
ការជជែកដេញដោលក្នុងសភាជុំវិញជម្លោះបងប្អូនត្រកូលលីនៃសិង្ហបុរី បានឈានដល់ថ្ងៃទី២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ។ សមាជិកសភាមកពីបក្សកាន់អំណាច និងបក្សប្រឆាំង បានផ្ដល់មតិផ្សេងៗគ្នាលើជម្លោះមរតកឪពុក លី ក្វាន់យូ រវាងនាយករដ្ឋមន្ត្រី លី សៀនឡុង ជាបង និងប្អូនៗរបស់លោក គឺលោក លី សៀនយ៉ាង និងលោកស្រី លី វៃលីង ។ ប្អូនទាំងពីររបស់លោក លី សៀនឡុង...
មេបក្សប្រឆាំងសិង្ហបុរី លោក Low Thia Khiang បាននិយាយបែបរិះគន់នាយករដ្ឋមន្ត្រី លោក លី សៀនឡុង ដែលមិនបានប្ដឹងប្ដល់ប្អូនៗរបស់លោកជុំវិញការចោទប្រកាន់លើរូបលោកដូចជាការបំពានអំណាច និងការកេងចំណេញទ្រព្យសម្បត្តិឪពុកជាដើម។ លោក Low  បានស្នើឲ្យនាយករដ្ឋមន្ត្រី លី បញ្ចប់បញ្ហាក្នុងគ្រួសារនៅតុលាការ ដូចដែលធ្លាប់ធ្វើចំពោះអ្នកប្រឆាំង ព្រោះការព...
        សូមរម្លឹកថា កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ការវាយប្រហារគ្នាដោយអាវុធ បានកើតឡើងរវាងកងកម្លាំងនៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងនៃគណបក្សហ្វ៊ុនស៊ិនប៉ិច៕
 នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពិធីនេះ នឹងត្រូវរៀបចំឡើងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២0១៧។
បើតាមខ្លឹមសារនៃសេចក្តីជូនដំណឹង សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្តល់របាយការណ៍អំពីគណនីក្នុងធនាគារ ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការ ដល់ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច ឲ្យបានមុនបំណាច់ខែកញ្ញា ឆ្នាំ២0១៧។ តាមរយៈសេចក្តីជូនដំណឹងខាងលើ  ក្រសួងមហាផ្ទៃ ថែមទាំងទាមទារឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ព័ត៌មានជាលាយលក្ខ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីរម្លឹកដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់។ ការរម្លឹកនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃ សង្កេតឃើញថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ហាក់មិនទាន់អនុវត្តឲ្យបានត្រឹមត្រូវទៅតាម...
របាយការណ៍ស្ដីពីការផ្ដល់ហិរញ្ញវត្ថុពីបរទេសដល់ក្រុមជ្រុលនិយមនៅអង់គ្លេស ត្រូវបានផ្អឹបទុកនៅត្រឹមការិយាល័យ 10 Downing Street របស់នាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ បើទោះជាមានសំណើឲ្យបញ្ចេញរបាយការណ៍នេះជាសាធារណៈក៏ដោយ។ របាយការណ៍នេះមាននិយាយពីការគាំទ្រភេរវកម្មនិយមរបស់អារ៉ាប៊ីសាអូឌីត ហើយគេជឿថានេះអាចជាមូលហេតុដែលនាំឲ្យមានការពន្យារពេលបញ្ច...
នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ (Theresa May) បានពន្យារពេលចេញផ្សាយរបាយការណ៍ស្ដីពីការគាំទ្រភេរវកម្ម ដែលគេជឿថារបាយការណ៍នេះមានជាប់ពាក់ព័ន្ធជាមួយអារ៉ាប៊ីសាអូឌីត។ លោកស្រី ម៉េយ៍ កំពុងពិចារណាពីព័ត៌មានលម្អិតដែលអាចចេញផ្សាយជាសាធារណៈ ហើយនឹងបញ្ជូនទៅកាន់សភាតាមសំណើរបស់មេបក្សតៃបង។ ក្រុមបក្សប្រឆាំងរិះគន់ការពន្យារពេលនេះ និងចោទលោក...
ការធ្វើលិខិតឆ្លងដែនធម្មតាដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ ដុល្លារអាមេរិក ខណៈសេវារយៈពេល១០ថ្ងៃមានតម្លៃ ១៥០ ដុល្លារ។ ដោយឡែកសេវារយៈពេល១ថ្ងៃ គេត្រូវបង់ថ្លៃ ២០០ ដុល្លារ។ តម្លៃសេវាលិខិតឆ្លងដែនធម្មតានេះ ត្រូវបានកំណត់ក្នុងប្រកាសអន្តរក្រសួង ដែលចេញឆ្នាំ២០១៦ មកម្លេះ។ នេះបើតាមប្រកាសព័ត៌មានខាងលើ។ ដើម្បីចៀសវាងការឆ្លៀតឱកាសយ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ខែកក្កដា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលបញ្ជាក់ពីតម្លៃសេវាលិខិតឆ្លងដែនធម្មតា និងការធ្វើលិខតធ្វើដំណើររបស់ពលករ ដើម្បីចៀសវាងការយកកម្រៃសេវាលើសការកំណត់របស់រដ្ឋាភិបាល។
FC Barcelona រំពឹងថានឹងប្រកាសពីការបន្តកិច្ចសន្យាជាមួយ Messi នៅថ្ងៃពុធនេះ ដែលអាចកើនតម្លៃខ្លួនរហូតដល់ ២៦៤លានផោន ប្រមាណ៣៤១លានដុល្លារអាមេរិក ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំជាង៣៣លានដុល្លារ។ ម្ចាស់ស្បែកជើងមាសនៃក្របខណ្ឌ La Liga របស់អេស្ប៉ាញរដូវកាលមុន នឹងត្រូផុតកិច្ចសន្យាជាមួយក្រុមអ្នកមានបុណ្យនៅខែមិថុនា ឆ្នាំក្រោយនេះហើយ។ ប៉ុន្ត...
Lionel Messi នឹងទទួលបានប្រាក់ឈ្នួល៥០ម៉ឺនផោន ជាង៦៤ម៉ឺនដុល្លារក្នុងមួយអាទិត្យ ប្រសិនបើយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Barcelona រយៈពេល៤ឆ្នាំទៀត។
ក្រសួងការបរទេសអាមេរិកទទួលស្គាល់ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យថ្ងៃអង្គារម្សិលមិញនេះជាប្រភេទមីស៊ីលបាលីស្ទិកបាញ់ឆ្លងទ្វីបពិតមែន។  ប៉ុន្តែអាមេរិកបានថ្កោលទោសការបាញ់សាកល្បងមីស៊ីល និងបានបញ្ជាក់ស្រេចហើយថា ខ្លួនមិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត ព្រោះកូរ៉េខាងជើងបំពានច្បាប់អន្តរជាតិនិងផលិតអាវុធដោយ...
ក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលបាលីស្ទិកឆ្លងទ្វីបថ្ងៃអង្ការទី ៤ កក្កដា ហើយអ្នកជំនាញបានទទួលស្គាល់ថា វាជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីបពិតមែន។  មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចម្អកថា ការសម្រេចជោគជ័យក្នុងការផលិតមីស៊ីលបាញ់ឆ្លងទ្វីបនេះជាអំណោយមួយសម្រាប់អាមេរិកក្នុងថ្ងៃបុណ្យឯករាជ្យលើកទី ២៤១។ ការសម្រេចជោគជ័យក្នុងការសាកល...
គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានរៀបចំកិច្ចប្រជុំលើកទី៣ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៣ ខែកក្កដា។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក គ្រីស្តូហ្វីរ ម៉ុនតេរ៉ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា តំណាងពីប្រទេសសមាជិអាស៊ាន និងនាយកប្រតិ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាទាំងស្រុង សម្រាប់ការដំណើរការរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងរយៈពេល២ឆ្នាំដំបូង គឺឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ការសម្រេចផ្ដល់ថវិកានេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលARMAC កាលពីថ្ងៃទី ៣ ខែកក្កដា។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៍ថា ខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពលមកលើកម្ពុជា និងជ្រលងសម្ពាធទាបបាន និងកំពុងអូសបន្ទាយកាត់លើកម្ពុជា។ បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា កម្ពុជា អាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន នៅក្នុងតំបន់វាលទំនាប តំបន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា កម្ពុជា អាចមានភ្លៀងធ្លាក់ ពីបង្គួរ ស្ទើរគ្រប់តំបន់។ បើតាមការព្យាករអាកាសធាតុ ខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពលមកលើកម្ពុជា និងជ្រលងសម្ពាធទាបបាន និងកំពុងអូសបន្ទាយកាត់លើកម្ពុជា។  
លោកឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗថា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២0១៧ គណៈអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំលើសំណើរសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពី គណបក្សនយោបាយ។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា លោក បានទទួលសំណើរសុំធ្វើវិសោធកម្មនេះ ពីតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា  នៅម៉ោង ៩ព្រឹក...
ភ្នំពេញ៖ តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នារួចហើយ អំពីសំណើសុំឲ្យបន្ថែមខ្លឹមសារថ្មី ចូលទៅក្នុងច្បាប់ ស្តីពីគណបក្សនយោបាយ។ សំណើរនេះ បានទៅដល់រដ្ឋសភាហើយ។
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) បានជួបពិភាក្សាការងារជាមួយមន្ត្រីសមាជិករដ្ឋាភិបាលពាក់ព័ន្ធការផ្លាស់ប្ដូររដ្ឋធានីថ្មី។ រដ្ឋមន្ត្រីផែនការអភិវឌ្ឍជាតិ លោក Bambang Brodjonegoro បាននិយាយនៅថ្ងៃទី៣ ខែកក្កដាថា ជំនួបជាមួយលោក វីដូដូ បានផ្ដោតការសិក្សាជុំវិញលទ្ធភាពនៃការផ្លាស់ប្ដូររដ្ឋធានីទៅកាន់ទីក្រុងរដ្ឋបាលថ្មី និង...
រដ្ឋាភិបាលឥណ្ឌូណេស៊ីនិយាយថា ខ្លួនកំពុងពិនិត្យមើលលទ្ធភាពនៃការផ្លាស់ប្ដូររដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងផ្សេងវិញ ហើយដំណើរការផ្លាស់ប្ដូរនេះអាចចាប់ផ្ដើមនៅឆ្នាំ២០១៨ ខាងមុខ។ ប៉ុន្តែការផ្លាស់ប្ដូរនេះ នឹងធ្វើឡើងសម្រាប់តែវិស័យរដ្ឋបាលប៉ុណ្ណោះ ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តរក្សាទីក្រុងហ្សាការតាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថ...
នៅតុលាការកំពូលហ្វីលីពីនថ្ងៃអង្គារទី ៤ កក្កដា ក្នុងចំណោមចៅក្រម១៤នាក់ ចៅក្រម ១១នាក់បោះឆ្នោតទាត់ចោលញត្តិដែលប្រឆាំងអនុវត្តច្បាប់សឹកនៅមិនដាណាវ ខណៈចៅក្រមបីនាក់លើកដៃគាំទ្រមិនពេញលេញ និងម្នាក់ទៀតគាំទ្រញត្តិនោះពេញលេញ។ នេះបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកនៅមិនដាណាវរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ មានភាពស្របច្បាប់ស្របតាមរដ្ឋធម្មនុញ្ញ។ ...
ថ្ងៃអង្គារទី៤ ខែ កក្កដា តុលាការកំពូលហ្វីលីពីនបានចេញសាលក្រមប្រកាសទទួលស្គាល់ភាពត្រឹមត្រូវស្របច្បាប់នៃការប្រកាសច្បាប់អាជ្ញាសឹកក្នុងកោះ មិនណាដាវ របស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ។ ការសម្រេចបែបនេះកើតឡើងក្រោយពេលដែលលោក ឌូទើតេ គំរាមចាប់រាល់អ្នករិះគន់ច្បាប់អាជ្ញាសឹកដាក់គុក។
ប្រធានការិយាល័យទីផ្សារកសិកម្មនៃក្រសួងកសិកម្ម លោក មៀច យ៉ាឌី យល់ឃើញថា ការចងជាបណ្ដាញសមាគម ឬសហគមន៍កន្លងមកនេះ កសិករអាចទទួលបានជំនួយបច្ចេកទេសបែបថ្មី លើការដាំដុះកសិផលពួកគាត់។ ជាពិសេសនោះកសិករក៏មានលទ្ធភាពរឹងមាំ សម្រាប់ចរចាតម្លៃកសិផល ជាមួយឈ្មួញផងដែរ។ លោកបានបញ្ជាក់ដូច្នេះថា៖«ការចងក្រងជាសមាគមកសិករនេះ បានជួយសហគមន៍មានកម្លាំងធំដែលងាយស...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជំរុញឲ្យប្រជាកសិករទូទាំងប្រទេស បង្កើតសមាគមកសិករបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍ខ្លួន។
  លោក ងួន កន មេឃុំឆែប២ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ក្នុងអំឡុងពេលរូបគាត់ បានបើកបរនៅក្នុងខេត្តស្ទឹងត្រែង ។ ហើយលោកបានបាត់បង់ជីវិត ខណៈដែលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនគាត់ទៅមន្ទីពេទ្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានFresh News ដែលបានស្រង់សម្តីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ។   លោក ងួន កន ទើបប្រកាសឲ្យចូលក...
ភ្នំពេញ៖ មេឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ កូតាគណបក្សប្រជាជនកម្ពុជា លោក ងួន កន អាយុ៦៦ឆ្នាំ ដែលទើបឡើងកាន់តំណែងជាផ្លូវការ បានមរណភាពនៅព្រឹកថ្ងៃទី៥ កក្កដានេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ២៦ឆ្នាំរូបនេះ បានទៅធ្វើតេស្តិ៍សុខភាពនៅឯទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។ ជាមួយគ្នានេះ សារព័ត៌មានបានផ្សាយមុនថា Lacazette អាចចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅទឹកដី Emirate ជាមួយនឹងតម្លៃផ្ទេថ្លៃបំផុតជាកំណត់ត្រាក្លិប ពោល ក្នុងតម្លៃ ៤៦លានផោន ប្រមាណ៥៩លានដុល្លារអាមេរិក បន្ទាប់ពីកាំភ្លើងធំទិញ Me...
Alexandre Lacazette ខ្សែប្រយុទ្ធរបស់ក្រុម Olympique Lyon បានផ្ទេទៅកាន់ Arsenal ក្នុងកិច្ចសន្យារយៈពេលវែង និងតម្លៃបិទជិតមួយ។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការក្លិបកាំភ្លើងធំ នារាត្រីថ្ងៃទី៥ ខែកក្កដា។
ទី១. ពាក្យ «ដែល» ជាអាយតនិបាត មានន័យថា ជាពាក្យប្រាប់ដំណើរនៃអំពើអ្វីមួយ សម្រាប់និយាយភ្ជាប់នាំមុខ«នាមសព្ទ» ដូចពាក្យថា៖ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ, ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឱ្យសង់។ ល។ ប្រសិនបើជា «នាម» វិញ មានន័យថា សំណល់, របស់ដែលសល់ ឬដែលគេប្រើប្រាស់ហើយ។ ឧទាហរណ៍៖ ស៊ីបាយដែលគេ, ស្លៀកសំពត់ដែលគេ។ ទី២. ព...
សាធារណជនភាគច្រើនមិនបានចាប់អារម្មណ៍នឹងការប្រើប្រាស់ពាក្យ «ដែល» និង «ដោយ» ឱ្យបានត្រឹមត្រូវតាមវេយ្យករណ៍ខ្មែរឡើយ។ ពាក្យ «ដែល» និង «ដោយ» ជាអាយតនិបាត សម្រាប់និយាយភ្ជាប់នៅពីមុខ«នាមសព្ទ» និង «នាម» ដើម្បីប្រាប់ដំណើរនៃអំពើអ្វីមួយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចជូនណាតបានបកស្រាយពាក្យទាំងពីរនេះយ៉ាងដូច្នេះ៖
លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា លោកទទួលបានដំណឹងអំពីពុទ្ធបដិមានេះ នៅល្ងាចថ្ងៃទី៣ កក្កដា ហើយព្រលប់ថ្ងៃទី៤ រូបបដិមាព្រះប្រក់នាគនេះ  បាននាំយកមករក្សាទុកក្នុងសារមន្ទីរ។ លោកបន្ថែមថា ពលរដ្ឋដែលប្រគល់រូបបដិមាដល់អាជ្ញាធរនេះ មានឈ្មោះអ្នកស្រី ព្រឹម រ៉ន រស់នៅភូមិកន្ទួត ឃុំកន...
សៀមរាប៖ ពុទ្ធបដិមាប្រក់នាគមួយអង្គ ដែលពលរដ្ឋនៅស្រុកស្វាយលើប្រទះឃើញ ត្រូវបាននាំមករក្សាទុកនៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ កសិករមួយរូប រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ បានប្រទះឃើញរូបបដិមាមួយអង្គនេះ ក្នុងដីចម្ការរបស់ខ្លួន និងបានប្រគល់ឲ្យស្ថាប័នជំនាញ ដើម្បីរក្សាទុកនៅកន្លែងមានសុវត្ថិភាព។
លោក Joko Driyono អនុប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី PSSI បាននិយាយថាប្រទេសនេះបានស្នើដឹកនាំក្រុមប្រទេសអាស៊ានដើម្បីធ្វើម្ចាស់ផ្ទះ World Cup ២០៣៤ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFF) នៅវៀតណាមកាលពីដើមខែនេះ។           លោក Joko Driyono អនុប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី លោក Driyono បានប្រាប់ទីភ្នា...
ឥណ្ឌូណេស៊ីគ្រោងនឹងដឹកនាំក្រុមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងបំណងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។
ខ្លឹមសារថ្មី ដែលខាងគណបក្សប្រជាជនកម្ពុជា ស្នើសុំវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ មានបន្ថែម៣ចំណុចទៀត ត្រង់មាត្រា៦ ដែលមានចំណុច៥ហើយនោះ រួមមាន៖ ទី១ គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរប...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ កក្កដានេះ គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចទទួលយកសំណើរបន្ថែមខ្លឹមសារថ្មីចូលទៅក្នុងច្បាប់ ស្តីពីគណបក្សនយោបាយ របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញ ដើម្បីត្រួតពិនិត្យ និងអនុម័តលើខ្លឹមសារច្បាប់នេះ នៅថ្ងៃទី១០ កក្កដា។
សូមលោកអ្នកស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងអ្នកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិកម្ពុជា៖ កម្ពុជាត្រូវបានស្តីបន្ទោសដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចខ្លះអំពីសេរីភាពនៃការប្រើប្រាស់រូបិយបណ្ណបរទេសនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។ តាំងពីសម័យអន្តរកាលក្នុងដើមទសវត្សរ៍១៩៩០ ដែលពេលនោះកម្ពុជាត្រូវទទួលសហគមន៍អង្គការសហប្រជាជាតិ (អ៊ុន...
អ្នកចាយនិយាយថា អ្នកលក់ដាក់តម្លៃជាដុល្លារ។ អ្នកលក់និយាយថា អ្នកចាយតែងចាយជាដុល្លារ។ ចម្លើយដែលបង្ហាញពីការបន្ទោសគ្នាបានកើតឡើងភ្លាមនៅពេលដែលគេសួរថា ហេតុអ្វីមិនរូបិយវត្ថុជាតិ «លុយរៀល»? រដ្ឋាភិបាលឯណោះវិញបានពន្យល់ថា ខ្លួនបានដាក់វិធានការជាច្រើន រាប់ទាំងការឃោសនាជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ និងការបើប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជកា...
  គណបក្សសង្គ្រោះជាតិ តែងតែរៀបចំពិធីរំឮកវិញ្ញាណក្ខន្ធនេះ ជារៀងរាល់ឆ្នាំ។ ហើយនៅក្នុងពិធីរំឮកវិញ្ញាណក្ខន្ធ ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិនេះ គេសង្កេតឃើញមានវត្តមានអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺលោក លឺ ឡាយស្រេង ក៏បានចូលរួមរំឮកវិញ្ញាណក្ខន្ធអ្នកស្លាប់នោះ ក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិដែរ។    ការប៉ះទង្គិចគ្នានៅក...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីរំឮកវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ១៩៩៧នៅទីស្នាក់ការគណបក្សនៅព្រឹកនេះ។ ព្រឹត្តិការណ៍នោះ គឺជាការបាញ់ប្រហារគ្នានៅកណ្ដាលទីក្រុងភ្នំពេញ រវាងកងកម្លាំងគណបក្សហ្វ៊ុនស៊ិនប៉ិច និងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអ៊ាង លើកឡើងថា ខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ ដែលសរសេរដោយតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យគណបក្សសង្គ្រោះជាតិ ត្រូវដករូបរបស់លោក សម រង្ស៊ី ចេញ។ លោក សង្កត់ធ្ងន់ថា ប្រសិនបើមិនដករូបរបស់លោក សម រង្ស៊ី ចេញទេ គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមនឹងការរំលាយចោលតែម្តង។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និយ...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងមិនមានសិទ្ធិ ក្នុងការប្រើរូបរបស់លោក សម រង្ស៊ី ដែលឈរកាន់ដៃជាមួយឯកឧត្តម កឹម សុខា ទៀតនោះទេ នៅពេលរដ្ឋសភា អនុម័តខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ នាពេលខាងមុខ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ដូច្នេះ ក្រោយចាកចេញពីកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ...
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំនៅថ្ងៃទី៥ ខែកក្កដា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលចេះតែសាកល្បងមីស៊ីលផ្គើនអន្តរជាតិរហូតមក។ កិច្ចប្រជុំមិនអាចទាន់រកដំណោះស្រាយអ្វីបានឡើយ ខណៈដែលរុស្ស៊ី និងអាមេរិក មិនមានជំហរដូចគ្នាឡើយ។ អាមេរិកចង់ប្រើធម៌ក្ដៅដាក់កូរ៉េខាងជើងដូចជាការដាក់ទណ្ឌកម្មបន្ថែម និងបានគំរាម...
តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាតិ បានជំទាស់គំនិតរបស់អាមេរិកដែលចង់ដាក់ទណ្ឌកម្មថ្មីទៀតលើកូរ៉េខាងជើង ក្រោយការបាញ់មីស៊ីលអន្តរទ្វីបនៅថ្ងៃទី៤ ខែកក្កដា។ រុស្ស៊ីចាត់ទុកសំណើរបស់អាមេរិក ជារឿងមិនត្រឹមត្រូវ និងបានរិះគន់ការលើកឡើងថាអាមេរិកអាចប្រើទ័ពដោះស្រាយបញ្ហាទៅទៀត។ ជំនួសមកវិញ រុស្ស៊ីបានស្នើឲ្យអន្តរជាតិពិចារណាគំនិតផ្ដួចផ្ដើមរបស់ខ...
    អាហារមានជាតិស្ករ ខ្លាញ់ ជាពិសេស Trans Fat ខ្ពស់     ផលិតផលទឹកដោះគោ     ផ្លែឈើជូរៗ     សាច់ក្រហម     គ្រឿងស្រវឹង៕ ត្រួតពិនិត្យដោយ www.health.com.kh
បើសិនជាអ្នកកំពុងតែមានជំងឺស្រែង និងហាក់បីដូចជាប្រើថ្នាំអ្វីមិនមានប្រសិទ្ធភាពនោះ អ្នកប្រហែលជាដល់ពេលយកចិត្តទុកដាក់ទៅលើរបបអាហារម្តងហើយ។ យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែមានជំងឺនេះមែន ចូរចៀសវាងការញ៉ាំអាហារដូចខាងក្រោមនេះបើសិនជាមិនចង់ឲ្យវាធ្វើទុក្ខកាន់តែខ្លាំង។
ភាកច្រើន ការរលាកដែលនាំឱ្យក្រហមភ្នែកនោះកើតឡើងនៅលើភ្នាសគម្របភ្នែកពណ៌ស និងកម្រាលរបស់ត្របកភ្នែកខាងក្នុង។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួននៃការក្រហមភ្នែក៖     អាឡែហ្ស៊ីភ្នែក     ការបង្ករោគដោយបាក់តេរីនៅភ្នែក     រលាកត្របកភ្នែក     ដាច់ដោចស្រទាប់ភ្នែកខាងក្រៅគេបង្អោះ     ដំបៅនៅស្រទាប់ភ្នែកក្រៅគេបង្អោះ     ភ្នែកស្ងួត     ជំងឺត្...
ភ្នែកក្រហមគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយ និងអាចកើតឡើងតែភ្នែកម្ខាង ឬទាំងសងខាង។ ភាពក្រហមនេះមានជាប់ទាក់ទងនឹងការរីករបស់សរសៃឈាមលើផ្ទៃរបស់ភ្នែក ដោយសារតែការរលាក ការកកិត ឬការបង្ករោគ។
ក្នុងប្រទាលកន្ទុយក្រពើនេះ មានសារធាតុចិញ្ចឹម និងវីតាមីន ដែលល្អចំពោះស្បែកជាខ្លាំង។ វាអាចជួយធ្វើឲ្យស្បែកម៉ត់ និងស។ ម្យ៉ាងទៀត វាក៏អាចជួយធ្វើឲ្យសក់អ្នកទន់ និងរលោងទៀតផង។ ជាពិសេស វាក៏អាចជួយកំចាត់អង្គែរផងដែរ។ ក្រៅពីជួយរក្សាសម្រស់ វាក៏អាចជួយសម្លាប់មេរោគផ្សេងៗបាន។ វាក៏អាចជួយធ្វើឲ្យក្រពះអ្នកមានសុខភាពល្អ ដំណើរការល្អផងដែរ៕ ត្រួតពិន...
ស្បែក និយាយចំពោះមនុស្សស្រីពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់សម្រស់របស់នារីបាន។ នៅពេលដែលស្បែកស្រអាប់ វានឹងអាចបំផ្លាញសម្រស់របស់មនុស្សស្រីម្នាក់នោះយ៉ាងងាយ។ ដូចនេះ ប្រសិនជាអ្នកចង់រក្សាសម្រស់អ្នកឲ្យបានគង់វង្ស អ្នកអាចប្រើប្រទាលកន្ទុយក្រពើនេះបាន។ វាជារបស់ដែលមានតម្លៃថោក ថែមទាំងអាចជួយធ្វើឲ្យអ្នកស្អាតទៀតផង។ តើមានអ្វីខ្លះទៅ?
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតនៅម្តុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ខាងក្រោមនេះគឺជាបទសម្ភាសខ្លីរបស់លោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក សាម អ៊ីន អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖ លោក រំដួល ចិត្រា ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំពិធីរំ...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំពិធីរំឮកខួប១ឆ្នាំ ជូនលោក កែម ឡី នៅថ្ងៃទី៩ កក្កដា ។ ក្នុងពិធីរំឮកខួប១ឆ្នាំនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងផ្សព្វផ្សាយអំពីឧត្តមគតិ កែម ឡី និយម និងដាក់តាំងបង្ហាញរូបថតអំពីសកម្មភាពរបស់លោក កែម ឡី ដែលបានចូលរួមផ្ដល់កំណើតឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីលោកនៅមានជីវិតនោះ។ គណបក្ស...
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាមានគោលជំហរមុតមាំក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសមាជិកអាស៊ានលើវិស័យពាណិជ្ជកម្ម និងលើកស្ទួយការផ្សាភ្ជាប់វប្បធម៌ ហើយពង្រឹងទំនាក់ទំនងជាមួយអាស៊ាននេះជាបេះដូងនៃគោលនយោបាយការបរទេស «ធ្វើសកម្មភាពនៅទិសខាងកើត»របស់ឥណ្ឌាដែរ។ ថ្លែងក្នុងវេទិកា...
ឥណ្ឌាប្រកាសជាថ្មីថាខ្លួនចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងប្តេជ្ញាគាំទ្រសេរីភាពនាវាចរណ៍សមុទ្រដែលវាអាចធានាបាននូវសន្តិសុខ សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដោយលើកពីសេរីភាពនាវាចរណ៍សមុទ្រ ឥណ្ឌាចង់សំដៅលើជម្លោះសមុទ្រចិនខាងត្បូងដែលចិនកំពុងបន្តសង់កោះសិប្បនិម្មិត និងពង្រឹងអំណាចយោធាក្នុងតំបន់ជម្លោះផងនោះ។
អង្គការស៊ីប៉ា និងក្រុមហ៊ុនតូតាល់កម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា បានបើកសម្ពោធយុទ្ធនាការលើកទី២ ស្តីពីវិថីឆ្ពោះទៅកាន់សុវត្ថិភាព ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអាន ក្នុងភូមិខ្សុំ ឃុំសំរោងធំ ស្រុកគៀនស្វាយ។ យុទ្ធនាការនេះ ធ្វើឡើងតាមរយៈបណ្ណាល័យចល័តអង្គការស៊ីប៉ា ដែលមានសិស្សានុសិស្សចូលរួមប្រមាណ៨០០នាក់ មកពីសាលាបឋមសិ...
កណ្តាល៖ អង្គការស៊ីប៉ា សហការជាមួយក្រុមហ៊ុនតូតាល់ បើកយុទ្ធនាការលើកទី២ ស្តីពីវិថីឆ្ពោះទៅកាន់សុវត្ថិភាព ដែលរួមមានការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអាន។ យុទ្ធនាការលើកទី២នេះ ធ្វើឡើងតាមរយៈបណ្តាល័យចល័តរបស់ស៊ីប៉ា ដោយអនុវត្តន៍នៅក្នុងសាលារៀនចំនួន២៤ និងភូមិចំនួន២០ នៃស្រុកគៀនស្វាយ។  បណ្ណាល័យនេះ មានបំណងផ្សព្វផ្សាយការអានន...
លោក ប៊ុន មុនី ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុវិថី បានឲ្យដឹងថា CMA កំពុងកៀងគរអ្នកវិនិយោគិន ដែលជាសមាជិក CMA ជាអាទិភាព ដើម្បីបង្កើតវិទ្យាស្ថានបំពាក់បំប៉នសមត្ថភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលគ្រោងចាប់ផ្ដើមវិនិយោគនៅមុនបំណាច់ឆ្នាំ២០១៧នេះ។ លោក ប៊ុន មុនី បញ្ជាក់ថា វិទ្យាស្ថាននេះនឹង...
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅចុងឆ្នាំនេះ។ នេះបើតាមការថ្លែងរបស់ថ្នាក់ដឹកនាំ CMA នៅក្នុងសន្និសីទកាសែតជុំវិញស្ថានភាពវិស័យហិរញ្ញវត្ថុ នៅថ្ងៃទី៥ខែកក្កដា។
តារាចម្រៀងហ៊ីបហបអាមេរិកឈ្មោះ Aaquil Brown មានអនុស្សាវរីយ៍ដ៏មិនអាចបំភ្លេចបាននាការប្រគំតន្ត្រីនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃចន្ទ។ តារាចម្រៀងដែលមានរហស្សនាមថា «Slim Jxmmi» រូបនេះ បានលោតពីលើឆាកឆ្ពោះទៅហ្វូងអ្នកគាំទ្រនៅពេលកំពុងសម្តែង។ ស្របពេលជាមួយគ្នានោះ អ្នកគាំទ្រម្នាក់បានបូតយកខ្សែកមាសរបស់លោក។ Europe 1 បានទទួលព័...
សមាជិកម្នាក់នៃក្រុមចម្រៀងហ៊ីបហប Rae Sremmunrd ត្រូវបានអ្នកគាំទ្រទាញយកខ្សែកមាស បន្ទាប់ពីគេលោតទៅលើហ្វូងអ្នកគាំទ្រ នាការប្រគំតន្ត្រីមួយនៅទីក្រុងប៉ារីស កាលពីដើមសប្តាហ៍កន្លងមក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Europe 1 ។
ក្រោយពីបរាជ័យដើម្បីនាំយក Antoine Griezmann ពីក្រុម Atletico Madrid នោះ ឥឡូវនេះអ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Jose Mourinho បានឈានខិតជិតដើម្បីនាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Everton មកជំនួសកន្លែង Zlatan Ibrahimovic។ ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្ស៊ិក វ័យ២៤ឆ្នាំនេះ ក៏ស្ថិតក្នុងបញ្ជីរបស់ Mourinho សម្រាប់ស្នើទៅកាន់អនុ...
Manchester United ព្រមទិញ Romelu Lukaku ក្នុងតម្លៃ ៧៥លានផោន ប្រមាណ៩៧លានដុល្លារ ពី Everton ខណៈពេលដែលអ្នកចាត់ការទូទៅលោក Jose Mourinho កំពុងរង់ចាំចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។ នេះបើតាម BBC ចុះផ្សាយនៅថ្ងៃទី៦ ខែកក្ដដា។
កម្មវិធីផ្ទេរ និងទទួលសម្ភារបច្ចេកទេសបោសសម្អាតមីន ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានរៀបចំឡើងនៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅស្នាក់ការអង្គការស៊ីម៉ាក់។ ជំនួយរបស់ជប៉ុនមកដល់អង្គការស៊ីម៉ាក់នៅពេលនេះ ជាជំនួយក្នុងដំណាក់កាលទី៧  ដែលសរុបជាទឹកប្រាក់ជាង១១លានដុល្លារនោះ រួមមាន គ្រឿងចក្រកម្ទេចមីនធុនធ្ងន...
សៀមរាប៖ កម្មវិធីផ្ទេរ និងប្រគល់សម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ កក្កដា។ តាមរបាយការណ៍របស់ស៊ីម៉ាក់ ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលធ្វើការប្រគល់នៅពេលនេះ សរុបជាទឹកប្រាក់មានចំនួនជាង ១១លានដុល្លារ។
តាមការសិក្សាមួយរបស់ Instagram schedulers Hopper ដែលជាឧបករណ៍វាយតម្លៃពីការបង្ហោះរបស់អ្នកប្រើប្រាស់បណ្តាញសង្គមដោយស្វ័យប្រវត្តិ បានបង្ហាញថាខ្សែប្រយុទ្ធរបស់ Real Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងនាមជាអ្នករកចំណូលច្រើនជាងគេពី Instagram ក្នុងចំណោម១០រូបក្នុងបញ្ជី តាមពីក្រោយអ្នកចម្រៀង Selena Gomez និងតារាសម្តែង Kim Kardashia...
រាល់ការបង្ហោះនៅក្នុងបណ្តាញសង្គម Instagram របស់តារាបាល់ទាត់ Cristiano Ronaldo ម្តង អាចទួលបានប្រាក់រហូតដល់ ៣១០០០០ផោន ប្រហែលជាង ៤០ម៉ឺនដុល្លារអាមេរិក។ នេះចំណូលលំដាប់ទី៣ បន្ទាប់ពីតារាចម្រៀង Selena Gomez និងតារាសម្តែង Kim Kardashian។
ក្រុមបឹងកេតក្រោយយកឈ្នះក្រុម Warriors FC របស់សិង្ហបុរី ៤-១ រួចមកត្រូវវិលមកជួបក្រុម Global FC របស់ហ្វីលីពីន ដែលជាដៃគូចាស់ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ RHB Singapore Cup 2017 នាខែសីហា ខាងមុខនេះ។ នាការប្រកួតវគ្គជម្រុះពូល F ពានរង្វាន់ AFC Cup 2017 បឹងកេត បានចាញ់ក្រុម Global FC ២-០ នៅលើទឹកដីខ្លួនឯងក្នុងជើងទី១ និងចាញ់ ៣...
តាមការចាប់ឆ្នោតនៅព្រឹកថ្ងៃទី៦ ខែកក្កដា ក្រុមបឹងកេតត្រូវជួបប្រកួតជាមួយក្រុម Global FC របស់ហ្វីលីពីន ខណៈក្រុមណាហ្គាវើលប៉ះក្រុម Hougang United របស់សិង្ហបុរី នាវគ្គជម្រុះដំណាក់កាលផ្តាច់ព្រ័ត្រពានរង្វាន់ RHB Singapore Cup 2017។ បឹងកេត បានចាញ់ Global FC ទាំងពីរជើងនាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2017 កាលពីពេលថ្មីៗ។
បន្ទាប់ពីការចរចាអស់ពេលជាច្រើនខែមក អាមេរិកបានយល់ព្រមសំណើរបស់ប៉ូឡូញក្នុងការលក់ប្រព័ន្ធការពារមីស៊ីល Patriot ហើយ ដោយភាគីទាំងពីរថែមទាំងចុះកិច្ចអនុស្សារណៈទិញ-លក់ទៀតផង។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Antoni Macierewicz នៅថ្ងៃទី៦ ខែកក្កដា ។ ប្រព័ន្ធការពារនេះ នឹងជួយពង្រឹងសមត្ថភាពការពារខ្លួនរបស់ប៉ូឡូញ ប្រឈមមុខន...
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Antoni Macierewicz បានប្រកាសថា អាមេរិកបានយល់ព្រមលក់ប្រព័ន្ធការពារមីស៊ីល Patriot ហើយ តាមរយៈការចុះអនុស្សារណៈនៅយប់ថ្ងៃទី៥ ខែកក្កដា។ ការប្រកាសនេះធ្វើឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅដល់រដ្ឋធានីវ៉ាសូវី ដើម្បីជួបជាមួយប្រធានាធិបតីប៉ូឡូញ និងចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំរដ្ឋអឺរ៉...
ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ដែលស្ថិតនៅក្នុងពូល B ត្រូវជួបប្រកួតជាមួយ U15 វៀតណាមក្នុងថ្ងៃបើកឆាកពូល B នៃវគ្គជម្រុះពានរង្វាន់ AFF U15 Championship 2017 នាថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Chonburi Campus Stadium។ នៅថ្ងៃទី១២ កក្កដា U15 កម្ពុជាជួប U15 ហ្វីលីពីន មុនប៉ះ ទីម័រខាងកើត, ព្រុយណេ និងម៉ាឡេស៊ី ជាបន្តបន្ទាប...
ក្រុមកីឡាករយុវជនជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា(U15)នឹងចាកចេញពីកម្ពុជាទៅចូលរួមការប្រកួតដណ្តើមពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៥ឆ្នាំប្រចាំឆ្នាំ២០១៧ AFF U15 Championship 2017 នៅព្រឹកថ្ងៃទី៧ ខែកក្កដា ស្អែកនេះ។ ការប្រកួតរៀបចំនៅប្រទេសថៃ នឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២២ កក្កដា ដោយមាន១២ប្រទេសចូលរួម។
ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G-20) នៅទីក្រុង Hamburg របស់អាល្លឺម៉ង់ ប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លៀតចូលជួបមេដឹកនាំណាតូមួយចំនួន នៅទីក្រុងវ៉ាសូវី។ មេដឹកនាំប្រទេសដែលប្រឈមមុខខ្លាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅអឺរ៉ុបខាងកើត កណ្ដាល បាល់កង់ និងបាល់ទិក បានជួបជុំគ្នាអស់ហើយនៅក្នុងកិច្ចប្រជុំដ...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់រដ្ឋធានីវ៉ាសូវីនៃប្រទេសប៉ូឡូញ នៅថ្ងៃទី៥ ខែកក្កដា ដើម្បីជួបជាមួយមេដឹកនាំអឺរ៉ុបខាងកើត អឺរ៉ុបកណ្ដាល បាល់កង់ និងបាល់ទិក។ សេតវិមានអាមេរិកនិយាយថា លោក ត្រាំ នឹងប្រើជំនួបនេះបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តជួយសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី ជាពិសេស...
ក្នុងជំនួបជាលើកដំបូងជាមួយប្រមុខអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាមូត អាបាស នៅវិមានអេលីហ្សេ (Elysee) នៅថ្ងៃពុធ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងថា លោកគាំទ្រពេញទំហឹងចំពោះដំណោះស្រាយរដ្ឋពីរ។ លោកក៏ថ្កោលទោសសំណង់ខុសច្បាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនដែរ។     យោងតាមទីភ្នាក់ងារព័ត៌មាន AFP បញ្ចេញយោបល់ជាសាធារណៈលើបញ្ហាជម្...
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានថ្កោលទោសអ៊ីស្រាអែលដែលបន្តសាងសង់លំនៅដ្ឋានលើទឹកដីប៉ាឡេស្ទីន និងប្រកាសជំហរគាំទ្រដំណោះស្រាយរដ្ឋពីរដែលអាចជួបញ្ចប់ជម្លោះមជ្ឈិមបូព៌ាផង។ ម៉ាក្រុង បានលើកឡើងបែបនេះក្នុងជំនួបមួយជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក  ម៉ាមូត អាបាស (Mahmoud Abbas) នាថ្ងៃពុធទី ៥ ខែកក្កដា។
ពេលណាខ្លឹមសារថ្មី ដែលសរសេរដោយគណបក្សប្រជាជនកម្ពុជា ក្លាយជាមាត្រាក្នុងច្បាប់ស្តីពី គណបក្សនយោបាយ តាមរយៈការអនុម័តរបស់រដ្ឋសភា ពេលនោះលោក សម រង្ស៊ី ដែលហ៊ុមព័ន្ធទៅដោយបណ្តឹង ហើយត្រូវបានតុលាការ កាត់ទោសឲ្យមានឈ្មោះជាទណ្ឌិត នឹងមិនអាចយកខ្លួន ទៅភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិ ទៀតឡើយ។ ប្រសិនបើនៅតែមានទំនាក់ទំនងជាមួយគ្នាតាមរូបភាពណាមួយ គណប...
ភ្នំពេញ៖ មិនយូរទេ ទំនាក់ទំនងរវាងលោក សម រង្ស៊ី ជាមួយគណបក្សសង្គ្រោះជាតិ នឹងត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុង។ ការកាត់ផ្តាច់ទំនាក់ទំនងរវាងលោក សម រង្ស៊ី ជាមួយគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងតាមរយៈការបន្ថែមខ្លឹមសារថ្មី ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី កំពុងស្ថិតនៅដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលរយៈពេលបីថ្ងៃ ដោយដំណើរទស្សនកិច្ចនេះមានគោលដៅចម្បងពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ការទូត និង វិស័យការពារជាតិផង។ ឥណ្ឌានិងអ៊ីស្រាអែលយកដំណើរទស្សនកិច្ចនេះជាពេលរៀបចំខួបលើកទី ២៥ នៃការភ្ជាប់ចំណងការទូតជាផ្លូវការផងដែរ។ ១. ...
លោក នារិន្ទ្រា ម៉ូឌី (Narendra Modi) ក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងបំផុតដែលបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងរយៈពេល ៧០ឆ្នាំមកនេះ។ គោលដៅនៃទស្សនកិច្ចលើកដំបូងគឺ រម្លឹកខួបលើកទី ២៥នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខនិងយោធាផងដែរ។ អ៊ីស្រាអែលក្លាយជាដៃគូសេដ្ឋកិច្ច និងស...
  មានករណីវិវាទដីធ្លីកើនឡើងដល់ទៅ ៥៦ ករណីនៅក្នុងឆ្នាំ ២០១៦ កន្លងទៅ បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ដែលវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានកត់ត្រាទុក។ ហើយបើសរុបករណីជម្លោះដីធ្លីទាំងអស់នៅកម្ពុជាដែលអង្គការនះរកឃើញមានចំនួន ៣៨២ ករណី។ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយករណីវិវាទដីធ្លី ដែលរៀចំធ្វើនៅភោជនីដ្ឋានទន្លេបាសាក់ ២ នៅថ្ងៃ ទី ៦ ...
វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា(NGO Forum) បានបង្ហាញរបាយការណ៍នៃករណីវិវាទដីធ្លីនៅកម្ពុជាឆ្នាំ ២០១៦ ។ ឆ្នាំ ២០១៦ កន្លងទៅអង្គការនេះ បានរកឃើញករណីវិវាទដីធ្លីទូទាំងប្រទេសមានចំនួន ៣៨២ ករណី ដែលចំនួននេះ កើនឡើងជាងរាល់ឆ្នាំ។
ក្រោយចុះពីលើយន្តហោះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសថៃ លោក អ៊ិត សំហេង បាននិយាយថា មានកម្មករខ្មែរប្រមាណ ១៦ ម៉ឺននាក់ គ្មានលិខិតឆ្លងដែន ដែលកំពុងធ្វើការនៅប្រទេសថៃ។ លោករដ្ឋមន្រ្តីក្រសួងការងារ បញ្ជាក់ថា ក្នុងចំណោមកម្មករទាំងនោះ មានកម្មករផ្នែកនេសាទប្រមាណ ៤ ម៉ឺននាក់ គ្មានលិខិតឆ្លងដែន ដែលក្រុមការងាររបស់លោក នឹងត្រូវធ្វើលិខិតឆ្លងដែន...
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រកាសថា រដ្ឋាភិបាលកម្ពុជា នឹងបើកយុទ្ធនាការ ១០០ ថ្ងៃ ដើម្បីធ្វើលិខិតឆ្លងដែនដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ។
សម្ពន្ធជាតិ ជាតិផ្សេងគ្នាដែលរួមរសជាស្វាមីភរិយា, ប្រពន្ធសម្ពន្ធជាតិ។ សម្ពន្ធមិត្ត ឬ មិត្រ គឺមិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញា ឬ សន្យាគ្នាយ៉ាងមាំមួន។ សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្ដេជ្ញា ឬសន្យាដ៏មាំមួន។ សម្ពន្ធពង្ស ឬ វង្ស គឺវង្សដែលភ្ជាប់ជាញាតិគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា។ ល ៕
ពាក្យ «សម្ព័ន្ធ» ឬ «សម្ពន្ធ» ជានាមសព្ទ មានន័យថា ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា, ដំណើរទាក់ទងរកគ្នា។ល។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ខ្មែរប្រើសំដៅសេចក្ដីថា «ការចងពន្ធ គឺជាការចងមេត្រីជាដន្លងនឹងគ្នា ឬការដណ្ដឹងកូនស្រីឲ្យកូនប្រុស» , ចង់ធ្វើសម្ពន្ធនឹងគ្នា។
ជាមួយនឹងប្រវត្តិនៃការរីកចម្រើន និងការអភិវឌ្ឍន៍ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ប្រជាជនកម្ពុជាទូទៅក៏មានការ ចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការកសាងសំណង់សម្រាប់ខ្លួនឯងផ្ទាល់ ឲ្យមានភាពយូរអង្វែង។ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជួយឲ្យម្ចាស់ផ្ទះ ក៏ដូចជាអ្នកសាងសង់នានា អាចកសាងសំណង់ប្រកប ដោយទំនុកចិត្ត សុវត្ថិភាព និងភាពជឿជាក់ល...
ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កំពុងបោះជំហានដ៏ធំមួយដើម្បីក្លាយជាអ្នកដើរតួនាទីធំបំផុត ក្នុងវិស័យឧស្សាហកម្មស៊ីម៉ងត៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួល ស្គាល់ថាជាប្រទេសដែលមានការអភិវឌ្ឍន៍លឿនបំផុតមួយក្នុងតំបន់អាស៊ាន តាមរយៈការកើនឡើង យ៉ាងឆាប់រហ័សនូវសំណង់អគារដ៏ធំស្កឹមស្កៃនៅតាមបណ្តាទីក្រ...
ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ តាមពិតទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើចុះបញ្ជីប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១០ ខ...
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាខួប១៥ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ...
មេដឹកនាំប្រទេសមានសេដ្ឋកិច្ចលូតលាស់ជាងគេទាំង២០ (G-20) បានមកជួបជុំអស់ហើយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ សម្រាប់ជំនួបប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងកិច្ចប្រជុំថ្ងៃទី៧ និងទី៨ ខែកក្កដា មេដឹកនាំទាំងអស់ ពិភាក្សាលើបញ្ហាប្រឈមមុខរបស់ពិភពលោក ជាពិសេសការសម្របសម្រួលជាមួយនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលផ្ទុយពីសមាជិក G-20...
អំពើហិង្សាបានផ្ទុះឡើងនៅឯទីក្រុង Hamburg រវាងក្រុមបាតុករច្រើនរយនាក់ និងប៉ូលិស ជាទីកន្លែងមេដឹកនាំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G-20) ជួបគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនរយៈពេលពីរថ្ងៃ។ ជំនួបដ៏សោះកក្រោះនេះ មានប្រធានបទសំខាន់ដូចជាបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏...
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាននៃគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា អាគារថ្មីនេះ មានកម្ពស់១៥ជាន់ ដោយចំណាយទឹកប្រាក់ជាង១២លានដុល្លារ ក្នុងការសាងសង់។ លោក និយាយដូច្នេះថា៖«អគារថ្មីហ្នឹង មានបន្ទប់សម្រាប់ធ្វើការ ធ្វើសន្និសីទ ឬប្រជុំផ្សេងៗ ធំជាងមុន។ វា ងាយស្រួលសម្រាប់យើង បំពេញការងារ»។ បើតាមលោក ខន កែវមនោ នៅរសៀលថ្ងៃទី៧ ខែកក្ក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបច្ចុប្បន្នស្ថិតក្នុងបរិវេណនៃក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៨មក នឹងត្រូវផ្លាស់ប្តូរទៅកន្លែងថ្មី។ អគារថ្មីរបស់គ.ជ.ប ស្ថិតនៅពីមុខវិមានរដ្ឋសភានិងពុទ្ធសាសនបណ្ឌិត្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
សូមស្តាប់បទសម្ភាសរវាង នាយ យ៉ាន និង លោក Blaise Kilian ជាភាសាបារាំង ដែលរៀបរាប់អំពីប្រវត្តិនៃការសិក្សាភាសារបស់លោក Blaise ដូចតទៅ៖ តាំងពីមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ លោក Blaise Kilian មានតួនាទី និងការងារសំខាន់នៅក្នុងស្ថាប័នធំៗទាំងក្នុងវិស័យរដ្ឋ និងឯកជននៅកម្ពុជា។ លោកធ្លាប់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យច្បាប់ និងសេដ្ឋកិច...
បច្ចុប្បន្ន លោក Blaise Kilian គឺជាអ្នកគ្រប់គ្រងនៅស្ថាប័ន EuroCham ដែលគេស្គាល់ថាជាសភាពាណិជ្ជកម្មសភាពអឺរ៉ុប។ លោក Blaise ជាជនជាតិបារាំងដែលនិយាយ អាន និងសរសេរភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។
តាមសេចក្តីណែនាំ ស្តីពី«ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតំបន់ផាប់ស្ទ្រីត» រដ្ឋបាលខេត្តសៀមរាបបានដាក់វិធានការសំខាន់ៗមួយចំនួន ដែលរួមមាន ទី១ ការចតយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសសញ្ញាចរាចរណ៍លើផ្លូវផ្លាកសញ្ញាចរាចរណ៍ និងការចង្អុលបង្ហាញរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានកំណត់។ ទី២ ម្ចាស...
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានចេញនូវវិធានការថ្មីច្រើនចំណុច ដើម្បីរំដោះចិញ្ចើមផ្លូវ និងរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់ផ្លូវផាប់ស្ទ្រីត។ តំបន់ផាប់ស្ទ្រីត ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនាពេលរាត្រី និងតែងមានចរាចរណ៍ចង្អៀត ពិសេសពេលមានបុណ្យទានធំៗ ដូចជាចូលឆ្នាំ អុំទូក និងឆ្លងឆ្នាំសកលជាដើម។
ដើម្បីជំរុញឲ្យអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍ទាំងអស់ ទទួលបាននូវចំណេះដឹងពីការជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារៈមង្គលការក្រុមហ៊ុនរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ បានពាំនាំមកនូវក្រុមហ៊ុនដែលពាក់ព័ន្ធប្រមាណ ៥០ក្រុមហ៊ុនមកចូលរួមដូចជា៖ -ស្រាបៀរ និងស្រាក្រហម៖ ក្រុមហ៊ុនផលិតស្រាបៀរ CBL និង Aus Khmer -ភេសជ្ជៈ Pepsi -សេវាកម្មថតរូប វីដេអូ មុនថ្ងៃអា...
រាជធានីភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់។ ពិព័រណ៍ដ៏ធំប្រចាំឆ្នាំទាំងពីរថ្ងៃនេះ នឹងមានការដើរបង្ហាញម៉ូតសម្លៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណ របស់កូនកំលោះ កូនក្រមុំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ច...
ដើមសប្តាហ៍នេះ ក្រុមប្រឹក្សាក្រុងហាណូយបានចេញវិធានការមួយដែលសំដៅដល់ការហាមឃាត់ការធ្វើដំណើរតាមទោចក្រយានយន្តទាំងស្រុងនៅត្រឹមឆ្នាំ២០៣០ ខាងមុខ។  សេចក្តីសម្រេចនេះមានគោលបំណងសំខាន់ដោះស្រាយបញ្ហាបំពុលខ្យល់នៅក្នុងក្រុង និងការស្ទះចរាចរណ៍។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុងហាណូយបច្ចុប្បន្នមាន ម៉ូតូចំនួនប្រហែលប្រាំលានគ្រឿង និងរថយន្តចំនួ...
អាជ្ញាធររដ្ឋធានីហាណូយនឹងសម្រេចឲ្យបាននូវការហាមឃាត់ការប្រើប្រាស់ទោចក្រយានយន្តនៅក្នុងទីក្រុងត្រឹមឆ្នាំ២០៣០ ហើយជំរុញឲ្យប្រជាជនប្ដូរមកប្រើសេវាដឹកជញ្ជូនសាធារណៈវិញ។ មូលហេតុដែលក្រុងហាណូយសម្រេចបែបនេះក៏ដោយសារក្រុងហាណូយរងគ្រោះដោយសារការបំពុលខ្សល់ និងមានការកកស្ទះចរាចរណ៍ខ្លាំងផង។
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក សេង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ ANUSSA និងលោក ចំណារ អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ។ សារព័ត៌មានថ្មីៗ៖ ហេតុអ្វីលោកសម្រេចចិត្តបង្កើតពិព័រណ៍អាពាហ៍ពិពាហ៍? អ្វីនៅពីក្រោយគំនិតនេះ? លោក សេង ពិសិដ្ឋ៖ ជារួម ការបង្កើតកម្មវិធីនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អនាគតគូស្វាមី ភរិយាដែលត្រ...
ភ្នំពេញ៖ បើនិយាយពីការរៀបអាពាហ៍ពិពាហ៍ អ្នកខ្លះ គិតថា វាជារឿងលំបាកណាស់ ពីព្រោះ ពួកគេត្រូវរៀបចំពិធី និងអញ្ជើញអ្នកចូលរួម។ តែអ្នកខ្លះទៀតថា ការរៀបចំពិធីការនាពេលបច្ចុប្បន្ននេះ មិនសូវប្រឈមប៉ុន្មានឡើយ ព្រោះ ក្រុមហ៊ុនសេវាកម្មទាក់ទងនឹងការរៀបចំអាពាហ៍ពិពាហ៍មានច្រើនណាស់។ ម្យ៉ាងទៀត ការអញ្ជើញភ្ញៀវឲ្យចូលរួមអាពាហ៍ពិពាហ៍អាចធ្វើឡើងតាមផ្ទា...
ដោយពាក់អាវក្រោះការពារគ្រាប់កាំភ្លើងនិងមួកដែក លោក Kaung Htet អាយុ ៣៤ឆ្នាំជានាយកថតរូបឲ្យកាសែត Myanmar Times បានមកដល់កន្លែងរាំងផ្លូវជាមួយសហការីហើយត្រូវបានគេប្រាប់ឲ្យវិលត្រឡប់ទៅវិញដោយមូលហេតុខាងសន្តិសុខ។ លោកបាននិយាយថា៖ «បញ្ហាគឺថា អស់លោកអ្នកមិនអាចរំពឹងថានឹងបានទទួលការអនុញ្ញាតពីពួកអាជ្ញាធរ ពីរដ្ឋាភិបាល ពីប៉ូលិសឬទាហានទេ។ ការណ៍ន...
រ៉ង់ហ្គូន ៖ បន្ទាប់ពីជនសកម្មប្រយុទ្ធមកពីក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាម Rohingya ដែលរងការធ្វើទុកបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមវាយប្រហារដ៏ប្រល័យទៅលើប៉ុស្តិយាមល្បាតនៅតាមព្រំដែនកាលពីខែតុលាឆ្នាំទៅមក អ្នកកាសែតជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់តំបន់ Maungdaw ក្នុងរដ្ឋ Rakhine ភាគខាងជើងដើម្បីរាយការណ៍ពីកិច្ចប្រតិបត្ត...
ខណៈពេលដែល ការកង្វះជាតិដែកជាអ្នកជំរុញឲ្យខ្វះគ្រាប់ឈាម ហើយស្ត្រីមានផ្ទៃពោះគឺជាមូលហេតុធំបំផុតនៃការកង្វះគ្រាប់ឈាមតិចតួច និងមធ្យម ហើយករណីខ្លះដែលជាករណីធ្ងន់ធ្ងរនោះ ទាល់តែមានជំងឺណាមួយក្នុងខ្លួនដែរដូចជា ជំងឺ Beta Thalassemia, Macrocytic Anemia និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត៕អ្នកដែលប្រឈមខ្ពស់នឹងការកើតជំងឺកង្វះគ្រាប់ឈាមភាគច្រើនជាមនុស្ស...
អ្នកដែលប្រឈមខ្ពស់នឹងការកើតជំងឺកង្វះគ្រាប់ឈាមភាគច្រើនជាមនុស្សស្រីក្នុងវ័យបន្តពូជ ឬស្ត្រីមានផ្ទៃពោះ។ យ៉ាងណាមិញ ស្ត្រីមិនត្រឹមតែប្រឈមមុខខ្ពស់ទេ តាមពិតទៅ របបអាហារមិនគ្រប់គ្រាន់ ជាពិសេសរបបអាហារមិនសូវមានជាតិដែកក៏នាំឲ្យមនុស្សយើងប្រឈមនឹងការកង្វះគ្រាប់ឈាមដែរ។ បើសិនជាអ្នកបរិច្ចាគឈាមញឹកញាប់ នោះក៏ធ្វើឲ្យកង្វះគ្រាប់ឈាមបានដែរ។ ការប្...
សម្រាប់ថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះថា Nonsteroidal Anti-inflammatory Drugs (NSAIDS) ដូចជាពពួក Ibuprofen ប្រហែលជាអាចបណ្តាលឲ្យឈឺពោះ ហូរឈាម ដំបៅក្រពះ និងផលវិបាកផ្សេងៗទៀត ជាពិសេសនៅពេលប្រើក្នុងកម្រិតខ្ពស់ ឬរយៈពេលយូរ។ សម្រាប់ថ្នាំគ្មានវេជ្ជបញ្ជាវិញ ដែលអាចព្យាបាលការឈឺក្បាលបាននោះ មិនគួរណាស់ប្រើច្រើនជាង ១០ថ្ងៃក្នុងមួយខែរយ...
អ្វីដែលខ្ញុំអាចឆ្លើយដំបូងគេនោះគឺថា វាតែងតែជារឿងមួយល្អជានិច្ចក្នុងការពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសម្រេចចិត្តប្រើថ្នាំព្យាបាលអាការៈនេះដោយខ្លួនឯង។ អ្វីដែលសំខាន់ទៀតនោះគឺថា ការប្រើវិធីផ្សំថ្នាំលេបដោយខ្លួនឯង ឬប្រើថ្នាំច្រើនជ្រុលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរយៈពេលយូរបាន។ ដូច្នេះមុននឹងវាយឺតពេល យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជ...
និយ័តករបញ្ជាក់ថា លេខទូរសព្ទស៊ីញ៉ូហៅចូលមកទូរសព្ទដៃក្នុងប្រទេសកម្ពុជា គឺមានលេខទូរសព្ទចល័តអន្តរជាតិរបស់ប្រទេស Vanuatu មានលេខ +៦៧៨ ៥៥៩ ៤៥២៣/ +៦៧៨ ៥៥៩ ៤៥៨៩ និងលេខទូរសព្ទហៅដែលមានលេខកូដប្រទេស ពីប្រទេសអាហ្វហ្គានីស្តង់ (+៣៧៥), ប្រទេសឡាទីវ៉ា (+៣៧១) ប្រទេសស៊ែប៊ី (+៣៨១) ប្រទេស Valparaiso (+៥៦៣) ប្រទេស Vilnius (+៣៧០) ប្រទេសតង់ហ្សាន...
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានស្នើឲ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទទាំងអស់បកស្រាយលើករណីមានការហៅចូល (Miss Call) ពីប្រព័ន្ធទូរសព្ទរបស់បណ្ដាប្រទេសមួយចំនួន មកអ្នកប្រើប្រាស់ទូសព្ទនៅកម្ពុជាយ៉ាងចំឡែក ដែលធ្វើឲ្យអ្នកនៅក្នុងស្រុកខាតបង់ថវិកាក្នុងការហៅចេញទៅវិញ។ នេះបើតាមសេចក្ដីប្រកាសរបស់ TRC នៅថ្ងៃទី៦ខែកក្កដា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯប្រទេសអូទ្រីសមុនការប្រកួតទីលានទី៩ Austrian Grand Prix ចុងសប្តាហិ៍នេះ អ្នកប្រណាំង F1 សញ្ជាតិអង់គ្លេស បានឡើកឡើងពីជម្លោះរវាងរូបគេ នឹង Vettel កាលពីប្រណាំងនៅទីលាន Azerbaijan Grand Prix កាលពីថ្ងៃទី២៥ ខែមិថុនា ទីក្រុង បាគូ ប្រទេសអាស៊ែបៃហ្សង់។ កាលនោះ Vettel បានបើកប៉ះឡាន Hamilton ពីក្រោយ និងបង្ហាញ...
Lewis Hamilton អ្នកប្រណាំងរថយន្ត Formular One បាននិយាយថារូបគេនៅតែមាន "ការគោរពយ៉ាងជ្រាលជ្រៅ" ចំពោះគូប្រជែង Sebastian Vettel បន្ទាប់ពីទទួលយកការសុំទោសជាសាធារណៈពីអ្នកបើកបរសញ្ជាតិអាល្លឺម៉ង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានធ្វើការចរិច្ចាគថវិកាពីយុទ្ធនាការសម្បុរសធម៌ 3L សម្រាប់កុមារកម្ពុជារដូវកាលទី២ ទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផាចំនួន៤០លានរៀល ដើម្បីរួមចំណែកសម្រាប់សេវាកម្មថែរក្សាសុខភាព និងព្យាបាលជម្ងឺដល់កុមារកម្ពុជាទាំងអស់ដោយឥតគិតថ្លៃ។ ហើយក្នុងឆ្នាំនេះការបរិច្ចាគថវិកាទាំងអស់ ត្រូវធ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនLion Corporation(Thailand) LTD បានបន្តយុទ្ធនាការសប្បុរសធម៌ 3L សម្រាប់កុមារកម្ពុជា ជាថ្មីម្តងទៀតរបស់ខ្លួនដែលយុទ្ធនាការនេះ បានធ្វើអោយមានការផ្លាស់ប្តូរដ៏គួរអោយភ្ញាក់ផ្អើលបើធៀបទៅនឹងឆ្នាំមុន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចាត់ទុកខ្លឹមសារថ្មីនៃច្បាប់ ដែលស្នើសុំវិសោធនកម្មពីខាងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានេះ មានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលស្ថិតនៅក្នុងគោលបំណងរិតត្បិតសិទ្ធិសេរីភាពអ្នកនយោបាយ។ លោកថា តំណាងរាស្ត្រគណបក្សលោកនឹងមិនចូលរួមប្រជុំសភាពេញអង្គ ដែលនាំឲ្យជាប់ឈ្មោះបង្កើតច្បាប់នេះឡើយ។ ថ្លែងប្រា...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលរួមប្រជុំសភាពេញអង្គ នៅថ្ងៃទី១០ កក្កដា ទាក់ទងនឹងខ្លឹមសារថ្មីនៃច្បាប់គណបក្សនយោបាយ ដែលមានបំណងហាមអ្នកទោសធ្វើសកម្មភាពជាមួយគណបក្សនយោបាយឡើយ។
«ប្រទេសណាក៏ដោយមិនគួរធ្វើអ្វីហួសហេតុដើម្បីសាកល្បងការអត់ធ្មត់របស់អាមេរិកឡើយ»។ នេះជាពាក្យសម្ដីព្រមានរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអូស្ត្រាលី Barnaby Joyce សម្រាប់កូរ៉េខាងជើង ដែលទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅថ្ងៃទី៤ ខែកក្កដា ដែលនេះក៏មានន័យថាកូរ៉េខាងជើងមានសមត្ថភាពបាញ់គោលដៅទាំងឡាយនៅលើទឹកអាមេរិកបាន។ លោក J...
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Barnaby Joyce បានព្រមានកូរ៉េខាងជើងថា ក្រុងកង់បេរ៉ានឹងចាត់វិធានការយោធាប្រឆាំងកូរ៉េខាងជើង បើហ៊ានបាញ់មីស៊ីលដាក់អាមេរិកនោះ។ ការព្រមាននេះធ្វើឡើង ក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីលអន្តរទ្វីបដែលអាចបាញ់ដល់អាមេរិក។ អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក បានប្រាប់ឲ្យកូរ៉េខ...
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Guardian ថ្ងៃព្រហស្បតិ៍ ទី ៦ ខែកក្កដា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធា មហាម៉ាត់ បានបញ្ជាក់ច្បាស់ថា លោកចង់ឲ្យមានការដោះលែងអតីតសត្រូវចាស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងគាំទ្រអ្នកនយោបាយប្រឆាំងរូបនេះជានាយករដ្ឋមន្ត្រីផងដែរ។ លោក មហាធា បានពន្យល់ថា លោក អាន់វ៉ា អ៊ីប្រ៉ាហ៊ីម គួរតែត្រូវគេដោះលែងន...
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធា មហាម៉ាត់ (Mahathir Mohamad) ប្រកាសគាំទ្រអតីតសត្រូវចាស់ខ្លួន និងជាមេបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជានាយករដ្ឋមន្ត្រី។ លោក មហាធា ស្វះស្វែងរកការដោះលែងលោក អាន់វ៉ា ដែលកំពុងជាប់ពន្ធនាគារពាក់ព័ន្ធការរួមភេទជាមួយមនុស្សប្រុសដូចគ្នានោះដើម្បីឲ្យលោកអាចចូលប្រកួតប្រជែងក្នុងការប...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការតម្លាភាពកម្ពុជា ការិយាល័យសិទ្ធិមនុស្សប្រចាំតំបន់អាសីអាគ្នេយ៍ ស្ថានទូតអាមេរិក និងស្ថានទូតរុង្ស៊ី ជាដើម សុទ្ធតែបានសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយបានវាយតម្លៃក្នុងន័យវិជ្ជាមាន លើការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤នេះ។ យ៉ាងណា គ.ជ.ប បា...
ភ្នំពេញ៖ គណបក្សនយោបាយ អង្គការជាតិ-អន្តរជាតិ និងស្ថាតទូតបរទេសនានា ដែលប្រចាំនៅកម្ពុជា បានគាំទ្រការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤ ដែលប្រព្រឹត្តទៅដោយរលូន សន្តិភាព និងមានភាពល្អប្រសើជាងអាណត្តិមុនៗ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងដូច្នេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ...
បារាំងបានចូលរួមក្នុងយុទ្ធនាការហាមឃាត់ការប្រើប្រាស់យានយន្តប្រើប្រេង និងម៉ាស៊ូត ដោយបញ្ចប់ការលក់យានយន្តប្រើថាមពលឥន្ធនៈទាំងនេះនៅត្រឹមឆ្នាំ២០៤០ ។ នេះជាមហិច្ឆតារបស់បារាំងក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ ទោះជាគ្មានវត្តមានអាមេរិកក៏ដោយ។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្រកាសហើយថា ប...
បារាំង នឹងហាមឃាត់ការលក់យានយន្តប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូតនៅឆ្នាំ២០៤០ ដែលជាផ្នែកនៃការប្រយុទ្ធប្រឆាំងបម្រែបម្រួលបរិស្ថានពិភពលោក។ មិនត្រឹមតែហាមឃាត់ការលក់ឡានឡើយ សូម្បីតែគម្រោងផលិតឡានប្រើប្រាស់ប្រេងសាំង ធ្យូងថ្ម ឬហ្គាស ក៏ត្រូវហាមឃាត់ផងដែរ។ រដ្ឋមន្ត្រីបរិស្ថានថ្មី Nicolas Hulot ជាអ្នកប្រកាសគម្រោងហាមឃាត់នេះ ដោយអនុលោមតាមការ...
តាមសេចក្ដីជូនដំណឹងចុះផ្សាយនៅថ្ងៃទី ៧ កក្កដានេះ បញ្ជាក់ថា  បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានថា «ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មីដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព ហើយមិនអាចពន្យារតទៅទៀតបាន» ក្រសួងការបរទេស បានចាត់វិធានការមួយចំនួន ស្ដីពីការជំរុញការកាត់បន្ថយច...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្ដីជូនដំណឹងស្ដីពីការជំរុញការកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី។ ការជំរុញកាត់បន្ថយចំណាយនេះ ដោយសារពលករខ្មែរ ត្រូវចំណាយច្រើន នៅពេលធ្វើលិខិតឆ្លងដែនថ្មី ជាពិសេស ការចំណាយទៅលើអ្នករត់ការកណ្ដាល។
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ទុកតួនាទី ភារកិច្ចរបស់ប្រធានសាលាដំបូង ថាជាកត្តាដ៏សំខាន់ ដែលនាំឲ្យសាលាដំបូង ទទួលបានការជឿទុកចិត្ត និងការគោរពពីសាធារណជន។ លើសពីនេះ លោក ថែមទាំងយល់ថា ការបំពេញតួនាទី ឲ្យបានពេញលេញ ក្នុងនាមជាប្រធានសាលាដំបូង ក៏អាចការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នតុលាការផងដែរ។   ...
ភ្នំពេញ៖ ភារកិច្ចរបស់ប្រធានសាលាដំបូង គឺជាកត្តាដ៏សំខាន់ ដែលអាចការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នតុលាការ។ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «តួនាទី ភារកិច្ចរបស់ប្រធានសាលាដំបូង» ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមានការសហការពីការិយាល័យឧត្តមស្នងកា...
ក្រុងវ៉ាស៊ីនតោនបន្តធ្វើឲ្យក្រុងប៉េកាំងក្តៅស្លឹកត្រចៀកជាថ្មីទៀតនៅសប្តាហ៍នេះដោយបញ្ជូនយន្តហោះចម្បាំងខ្លួនពីរគ្រឿងឲ្យហោះហើរឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូង។ កងទ័ពអាកាសអាមេរិកបានប្រកាសទទួលស្គាល់ការហោះហើរនេះថែមមទាំងបានរម្លឹកជាថ្មីផងដែរថា អាមេរិកនៅតែហោះហើរឆ្លងកាត់ដោយសារវាជាដែនអន្តរជាតិ ថ្វីបើចិនទាមទារក៏ដោយ។ យោងតាមទីភ្នាក់...
យន្តហោះចម្បាំងអាមេរិកពីរគ្រឿងហោះហើរឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រ ទី ៧កក្កដានេះ ហើយអាមេរិកអះអាងថាខ្លួនបន្តចាត់ទុកតំបន់ជម្លោះជាដែនអន្តរជាតិដែលគ្រប់គ្នាប្រើប្រាស់បាន។ វត្តមានយន្តហោះអាមេរិកហោះឆ្លងកាត់តំបន់ជម្លោះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយនាវាពិឃាតអាមេរិកបើកក្បែរតំបន់ជម្លោះដែលបានបង្កឲ្យចិនក្តៅក្រហាយខ...
រដ្ឋាភិបាលចិន បានផ្តល់ជំនួយ ជិត៤លានដុល្លារអាមេរិក ដល់កម្ពុជា សាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វ។ គម្រោងនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៥ ខែកក្កដារ រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី អាន តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា...
កម្ពុជា និងចិន កាលពីថ្ងៃទី៥ ខែកក្កដា បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីលទ្ធផលនៃការសិក្សា រៀបចំគម្រោងសាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វ។ គម្រោងនេះ មានទឹកប្រាក់ប្រមាណ២៥លានRMB ឬជិត៤លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិនសម្រាប់អាស៊ាន។