text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ក្នុងចំណោមក្រុមទាំង១២ដែលបានចូលរួមប្រកួតប្រជែង អាល្លឺម៉ង់ជាក្រុមតែមួយគត់ដែលជាប់ចំណាត់ថ្នាក់លេខ២ក្នុងពូល ហើយបានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ U21 អាល្លឺម៉ង់ជាប់លេខ២ពូល C ដោយមាន៦ពិន្ទុស្មើ U21 អ៊ីតាលី ប៉ុន្តែចាញ់ប្រៀបដោយក្នុងជំនួប Head to Head អ៊ីតាលីឈ្នះ១-0 ។ ដោយមានសំណល់គ្រាប់បាល់ប្រសើរជាងស្លូវ៉ាគី លេខពីរពូល A និង...
ក្រុមកីឡាបាល់ទាត់អាយុក្រោម២១ឆ្នាំជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA U21 Championship ឆ្នាំ២០១៧ បន្ទាប់ពី Mitchell Weiser បានតែតបាល់បញ្ចូលទីនៅជិតបញ្ចប់វគ្គទី១ ដើម្បីយកឈ្នះជើងឯក៤ជំនាន់អេស្ប៉ាញ ១-០ នៅវគ្គផ្តាច់ព្រ័ត្រលើកីឡដ្ឋាន Cracovia ក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៣០ ខែមិថុនា។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយត្រង់ៗចំពោះមុខប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ជុំវិញការមិនសប្បាយចិត្តរបស់លោកចំពោះឱនភាពពាណិជ្ជកម្មរបស់អាមេរិក។ លោក ត្រាំ និយាយថា អាមេរិកកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកូរ៉េខាងត្បូងឡើងវិញ ក្នុងគោលដៅកាត់បន្ថយគម្លាតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាប...
និយាយពីប្រធានបទ កូរ៉េខាងជើង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន បានបង្ហាញជំហរស្របគ្នាក្នុងការបង្កើនសម្ពាធបន្ថែមទៀតលើកូរ៉េខាងជើងឲ្យបោះបង់មហិច្ឆតានុយក្លេអ៊ែរ។ ប៉ុន្តែនិយាយពីរឿងពាណិជ្ជកម្មទ្វេភាគីវិញ លោក ត្រាំ មិនសប្បាយចិត្តឡើយពេលឃើញឱនភាពពាណិជ្ជកម្មធ្លាក់មកលើអាមេរិកនោះ។ លោក ត្រាំ បានបង្ហាញកា...
ដោយសារតែជាតិស្ករនៅក្នុងព្រះកាយឡើងខ្ពស់ និងធ្វើទុក្ខខ្លាំង សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ។ លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្ស បានប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានជំងឺទឹកនោមផ្អែម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានគណ...
កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងទៅត្រឡប់ទៅព្រះដំណាក់វិញ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាង១សប្តាហ៍។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណបក្សហ្វ៊ុនស៊ិនប៉ិច។
ចាក់ស៊ីម៉ងត៍អាម៉េ (ហៅថា បេតុង ឬ បេតុងអាម៉េ ក៏បាន; បារ. Béton ឬ Béton armé ។ ឧទាហរណ៍៖ ផ្ទះចាក់បេតុង ឬ ផ្ទះបេតុងអារម៉េ )៕
នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត «ស៊ីម៉ងត៍» ជាពាក្យកម្ចីពីភាសាបារាំង (Ciment) ។ ពាក្យនេះជានាមសព្ទ មានន័យថា កំបោរវិសេស កាលណាសើមឬទទឹកឆាប់រឹង មានអាការជាថ្មសាច់រឹង ។ ស៊ីម៉ងអារម៉េ ( បារ. Ciment armé ) បាយអលាយផ្សំដោយស៊ីម៉ងត៍, ខ្សាច់, ក្រួស, ដែក ។
ដោយចង់បន្សល់ស្នាដៃក្រៅពីការចូលរួមប្រកួតដោយផ្ទាល់ពេលខ្លួនចូលនិវត្ត កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោកពីបែលហ្ស៊ិកនៅឆ្នាំ២០១៧ បាននិងកំពុងខិតខំបង្វឹកក្រុមយុវជននៅសមាគមកីឡាក្រសួងការពារជាតិ ដើម្បីជាធនធានសម្រាប់ស្នងត្រកូល។ ម្ចាស់មេដាយមាសពិភពលោករូបនេះ ចង់ឃើញក្មេងៗជំនាន់ក្រោយមានសមត្ថភាពអាចដណ្តើមមេដាយកម្រិតពិភពលោកដើម្ប...
កីឡាការិនីប៉េតង់ជម្រើសជាតិ និងជាម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ ចង់ឃើញក្មេងៗជំនាន់ក្រោយមានសមត្ថភាពដូចខ្លួន និងកីឡាការិនី កែ ឡេង មកស្នងត្រកូលពេលខ្លួនចូលនិវត្ត។ តែយ៉ាងណា ម្ចាស់មេដាយមាសពិភពលោករូបនេះ មិនទាន់កំណត់ពីពេលវេលាចូលនិវត្តនោះទេ ដោយគ្រាន់តែអះអាងថា នឹងបន្តលេងរហូតធ្វើលែងបាន។ កីឡាការិនី អ៊ុក ស្រីមុំ នឹងចាប់ដៃគ្នាជាម...
អ្នកស្រី ផុន សារេត តំណាងសហគមន៍ក្រីក្រ បានឡើងថ្លែងលើវេទិកាដែលមានមនុស្សរាប់រយនាក់ អង្គុយចាំស្តាប់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយបានអះអាងថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ និងទីប្រជុំជនតាមបណ្តាខេត្ត សហគមន៍ក្រីក្រជាច្រើនមិនទាន់មាន ដីសម្រាប់រស់នៅឡើយ ដែលជំរុញឲ្យពួកគេសង់ផ្ទះ នៅលើគំនរសំរាម ប្រឡាយ ផ្នូរខ្មោច និងលើដីឯកជនរ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុមហ៊ុនឯកជន មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍  ចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់លំនៅដ្ឋាន ដែលមានតម្លៃក្រោម ៣ម៉ឺនដុល្លារ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋដែលមានចំណូលមធ្យម និងទាប។ លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានលើកមកជជែកពិភាក្សានៅក្នុ...
ចំនួនសន្លឹកឆ្នោតមិនបានការ និងខូច នៅតែមាននៅតាមការិយាល័យនានា ដែលកត្តានេះ បានបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតមួយចំនួន នៅតែមិនទាន់យល់ច្បាស់ពីការគូសសន្លឹកឆ្នោត បូកផ្សំនឹងការធ្វេសប្រហែស។ ដើម្បីមើលលទ្ធផលលំអិតនៅតាមការិយាល័យនីមួយៗ សូមចូលទៅកាន់៖ https://www.necelect.org.kh/khmer/content/2196
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការនៅតាមការិយាល័យនីមួយៗ នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤កន្លងមក។ លទ្ធផលបានបង្ហាញពីសន្លឹកឆ្នោតដែលគណបក្សនីមួយៗទទួលបាន សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងសន្លឹកឆ្នោតខូចផងដែរ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកក្កដា លោក នឹងរៀបចំទិវាបំផុសចលនាកីឡាហែលទឹក FINA World Aquatics ជាលើកដំបូងនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។ ទិវានេះ នឹងផ្សព្វផ្សាយពីសារៈសំខាន់នៃការហែលទឹកដល់ប្រជាពលរដ្ឋ។ លើសពីនេះ ទិវានេះ ធ្វើឡើងដើម្បីបង្ហាត់ជំនាញហែលទឹកដល់អ្នកដែលមិនទាន់ច...
សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំទិវា FINA World Aquatics 2017 នាដើមកក្កដា នៅអាងហែលទឹកការ៉ាកុល និងមជ្ឈមណ្ឌលហែលទឺកតេជោ សែន ខេត្តកំពង់ចាម។ ទិវានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់ និងចលនាកីឡាហែលដល់ប្រជាពលរដ្ឋកម្ពុជា។ សម្រាប់អ្នកចេះហែលទឹក ឬមិនចេះអាចចូលរួមហែលសេរីដោយគិតថ្លៃ សម្រាប់អ្នកអត់ចេះមានគ្រូរង់ចាំបង្វឹកដោយផ្ទាល់នៅទ...
សន្និសីទនិស្សិត ជាការរៀបចំវេទិកាមួយ សម្រាប់និស្សិតនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា និងនិស្សិតក្នុងតំបន់ ឲ្យមានការចូលរួមស្រាវជ្រាវ និងធ្វើបទបង្ហាញ ដើម្បីទទួលមតិកែលម្អឲ្យមានភាពល្អប្រសើរ។ ជាពិសេសវេទិកានេះ មានអ្នកជំនាញ ផ្ដល់ជាមតិដល់និស្សិត  ផ្ដោតទៅលើប្រធានបទនីមួយៗ ដែលពួកគេបានសិក្សាស្រាវជ្រាវ។ សន្និសីទនេះ រៀបចំនៅសាក...
ភ្នំពេញ៖ សន្និសីទនិស្សិតប្រចាំឆ្នាំ២០១៧ ជាវេទិកាមួយដែលរៀបចំដោយ សាកលវិទ្យាល័យ ហ្សាម៉ាន់ ក្នុងការជំរុញឲ្យនិស្សិតចូលរួមស្រាវជ្រាវលើបញ្ហា និងប្រធានបទផ្សេងៗ នៅកម្ពុជា និងក្នុងតំបន់។ សន្និសីទនិស្សិតឆ្នាំនេះ ផ្ដោតទៅលើបញ្ហាសមាហរណកម្ម ក្នុងសម័យសកលភាវូបនីយកម្ម។ 
បើតាម លោក ប៉ិច បូឡែន សហគ្រិនត្រូវយល់ដឹងច្រើនពីវិស័យ ឬមុខរបរដែលខ្លួនកំពុងធ្វើ ក្នុងករណីដែលអាជីវកម្មនោះចូលទីផ្សារដែលមានស្រាប់ទៀតនោះ សហគ្រិនគួរស្វែករកភាពខ្វះចន្លោះនៃទីផ្សារ ឬកិច្ចសហការ ចៀសវាងការប្រកួតប្រជែងដែលខ្លួនចាញ់ប្រៀប។  ចំណុចសំខាន់មួយទៀត លោក បូឡែន លើកឡើងពីសមត្ថភាពកៀងគរធនធានមនុស្ស ដែលមានសក្ដានុពល ឲ្យមកធ្វើការក្នុងក្រ...
ភ្នំពេញ៖ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group ដែលជាក្រុមហ៊ុនផ្នែកអប់រំឈានមុខមួយនៅកម្ពុជា បានចែករំលែកពីគន្លឹះ ដើម្បីឲ្យអាជីវកម្មមួយទទួលជោគជ័យ ។ លោកប្រាប់ថា សហគ្រិន គួរបើកអាជីវកម្ម ដែលខ្លួនស្រលាញ់ ដើម្បីមានកម្លាំងចិត្តជំរុញមុខរបរនោះឲ្យទៅមុខ និងមិនងាយបោះបង់។ ប៉ុន្តែបើមានត្រឹមឆន្ទៈ នៅមិនទាន់គ្រប់គ្រាន់...
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (Rex Tillerson) បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សទៅកាន់សភាអាមេរិកដើមសប្តាហ៍។ ក្នុងចំណោមប្រទេសសរុប១៨០ មហាយក្សចិនត្រូវគេកំណត់ចូលក្នុងចំណាត់ថ្នាក់ទាបបំផុត ឬចំណាត់ថ្នាក់ទី៣ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យោងតាមសារព័ត៌មាន Huffington Post នេះជាលើកទីមួយហើយដែល ...
សប្តាហ៍នេះ អាមេរិកបានកំណត់ឈ្មោះចិនក្នុងចំណាត់ថ្នាក់អន់បំផុតក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១៧។ ការទម្លាក់ចំណាត់ថ្នាក់ ចិនចូលក្នុងលេខរៀងទី៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតក្នុងរបាយការណ៍នេះអាចចាត់ទុកថាជាការប្រមាថចិន ហើយវាអាចបង្កឲ្យភាពតានតឹងរវាងមហាអំណាចទាំងពីរផងដែរ។
«ពួកគាត់មានអារម្មណ៍ក្តុកក្តួល នៅពេលដែលបានឃើញប្រាសាទអង្គរវត្ត ដោយផ្ទាល់នឹងភ្នែករបស់ខ្លួន» នេះជាការលើកឡើងរបស់លោក ឈន អ៊ាន ម្ចាស់ហាងនំប៉័ង និងភោជនីយដ្ឋានបាយ៉ង់ មានជ័យដែលបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ២ម៉ឺនដុល្លារអាមេរិក សម្រាប់ដំណើរកម្សាន្តរបស់ចាស់ៗនៅស្រុកគិរីវង់ ខេត្តតាកែវ ទីកន្លែងកំណើតរបស់លោក។ ក្នុងចំណោមចាស់ៗ ប្រមាណ១០០នាក...
មនុស្សចាស់អាយុចន្លោះពី៦០ទៅ៨០ឆ្នាំជាង១០០នាក់ ពីស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអញ្ជើញឲ្យទៅទស្សនាតំបន់អង្គរ ខេត្តសៀមរាប ក្នុងដំណើរកម្សាន្តរយៈពេល៤ថ្ងៃ កាលពីចុងខែមិថុនា កន្លងមក។ ដំណើរកម្សាន្តនេះរៀបចំដោយអាជីវករម្នាក់ដើម្បីសម្រេចបំណងរបស់មនុស្សចាស់នៅស្រុកកំណើតខ្លួន ដែលកម្រ និងស្ទើរតែគ្មានឱកាសស្គាល់តំបន់អង្គរ ជាពិសេសប្រាសាទអង្...
«ពួកគាត់មានអារម្មណ៍ក្តុកក្តួល នៅពេលដែលបានឃើញប្រាសាទអង្គរវត្ត ដោយផ្ទាល់នឹងភ្នែករបស់ខ្លួន» នេះជាការលើកឡើងរបស់លោក ឈន អ៊ាន ម្ចាស់ហាងនំប៉័ង និងភោជនីយដ្ឋានបាយ៉ង់ មានជ័យដែលបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ២ម៉ឺនដុល្លារអាមេរិក សម្រាប់ដំណើរកម្សាន្តរបស់ចាស់ៗនៅស្រុកគិរីវង់ ខេត្តតាកែវ ទីកន្លែងកំណើតរបស់លោក។ ក្នុងចំណោមចាស់ៗ ប្រមាណ១០០នាក...
មនុស្សចាស់អាយុចន្លោះពី៦០ទៅ៨០ឆ្នាំជាង១០០នាក់ ពីស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអញ្ជើញឲ្យទៅទស្សនាតំបន់អង្គរ ខេត្តសៀមរាប ក្នុងដំណើរកម្សាន្តរយៈពេល៤ថ្ងៃ កាលពីចុងខែមិថុនា កន្លងមក។ ដំណើរកម្សាន្តនេះរៀបចំដោយអាជីវករម្នាក់ដើម្បីសម្រេចបំណងរបស់មនុស្សចាស់នៅស្រុកកំណើតខ្លួន ដែលកម្រ និងស្ទើរតែគ្មានឱកាសស្គាល់តំបន់អង្គរ ជាពិសេសប្រាសាទអង្...
Jared បានរៀបរាប់ប្រាប់ Express-News ថា៖ «ដោយសារតែខ្ញុំ និងមិត្តភក្តិ មិនទទួលបានការឆ្លើយតបចំពោះការថតរូបជាមួយ Mia Khalifa ខ្ញុំក៏សម្រេចចិត្តធ្វើតាមអ្នកដទៃនាពេលនោះ។ ខ្ញុំបានដើរទៅមុខនាង ហើយថតរូប ប៉ុន្តែវាជាការថតពីចម្ងាយ»។ អ្នកគាំទ្ររូបនោះ បានបញ្ជាក់ផងដែរថា ក្រោយថតរូបរួច នាង Khalifa បានស្រែកស្តីឲ្យខ្លួន មុននឹង នា ងដាល់គេមួយ...
បុរសម្នាក់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានចោទប្រកាន់អតីតតារាសិច នាង Mia Khalifa ដែលបានដាល់មុខរបស់ខ្លួននាអំឡុងនៃព្រឹត្តិការណ៍ Future Show នៅក្រុង Austin កាលពីសប្តាហ៍មុន។ យោងតាមការផ្សាយរបស់ Express-News បុរសដែលមានឈ្មោះនៅលើបណ្តាញសង្គមថា Jared បានថតរូបនាង Mia Khalifa ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួន។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ហង់ ជួន ណារ៉ុន ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានគោរមងារជា «បណ្ឌិតសភាចារ្យ»។ លោក ហង់ជួន ណារ៉ុន បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ត្រូវបានព្រះមហាក្សត្រ តែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានគោរមងារជា «បណ្ឌិតសភាចារ្យ»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
ទំនាក់ទំនងរវាងមហាអំណាចសំខាន់បីរបស់ពិភពលោក គឺរុស្ស៊ី ចិន និងអាមេរិក បានទាក់ទាញការយកចិត្តទុកដាក់ខ្លាំងពីប្រទេសជុំវិញពិភពលោក ព្រោះការប្រែប្រួលក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងបី ក៏នាំឲ្យមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ក្នុងសកលលោកដែរ។ ការប្រជែងគ្នារវាងមហាអំណាច ក្លាយជាការព្រួយបារម្ភសម្រាប់ពិភពលោក ជាពិសេសទំនាក់ទំនងរវាងអាមេរិក...
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នៅថ្ងៃទី៣០ ខែមិថុនា បាននិយាយថា វាជារឿងមិនអាចទៅរួចដែលមហាអំណាចពិភពលោកបី គឺរុស្ស៊ី ចិន និងអាមេរិក ត្រូវតទល់គ្នាឡើយ។ សម្រាប់លោក Lavrov ផ្ទាល់ បិរបទដែលអាចទៅរួច គឺរុស្ស៊ី ចិន និងអាមេរិក រួបរួមគ្នាដោះស្រាយបញ្ហាអន្តរជាតិ ដោយប្រើប្រាស់ឥទ្ធិពលដែលប្រទេសទាំងបីមាន ជាជាងការប្រជែងគ្នាទៅវិញទៅមក...
លោក លី រំរិទ្ធ អភិបាលរងខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៣០ ខែមិថុនា បានដឹកនាំកិច្ចប្រជុំមានការអញ្ជើញចូលរួមពីស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលស្រុកទាំង៥ដែលជាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការជួបពិភាក្សាគ្នានេះគឺសំដៅលើការបង្កើតគណៈកម្មការចម្រុះដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្...
អាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាបជួបពិភាក្សាគ្នាក្នុងការបង្កើតគណៈកម្មការចម្រុះដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
Lionel Messi អាយុ៣០ឆ្នាំ និង Antonela Roccuzzo អាយុ២៩ឆ្នាំ បានស្គាល់គ្នា តាំងពីកីឡាករលំដាប់ពិភពលោករូបនេះ អាយុត្រឹម៥ឆ្នាំមកម្ល៉េះ។ Roccuzzo ជាប្អូនជីដូនមួយរបស់កីឡាករ Lucas Scaglia ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធិរបស់ Messi។ Messi បានចេញពីស្រុកកំណើតនៅអាយុ១៣ឆ្នាំ ទៅកាន់ប្រទេសអេស្ប៉ាញ និងហ្វឹកហាត់នៅក្លិប Barcelona។ ចាប់តាំងពីឆ...
Lionel Messi ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន និងក្លិប Barcelona បានរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីពីកុមារភាពរបស់ខ្លួន និងម្តាយរបស់កូនប្រុសទាំងពីរនាក់របស់គេ។ យោងតាម BBC ពិធីដែលរៀបចំនៅសណ្ឋាគារប្រណីតក្នុងក្រុង Rosario ដែលជាទីកំណើតរបស់អ្នកទាំងពីរ ត្រូវបានចាត់ទុកជាពិធីអាពាហ៍ពិពាហ៍ដ៏ធំប្រចាំសតវត្សរ៍នៅអាហ្សង់ទីន។
ក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ពាក់កណ្ដាល ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះរកឃើញយានយន្ដល្មើសចំនួន១៦៩,៧៣១គ្រឿង ធ្វើការអប់រំចំនួន៤៨,៦៣៤គ្រឿង និងធ្វើការពិន័យចំនួន១២១,០៩៧គ្រឿង ហើយនិងទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០,០០០រៀល។ របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរា...
គ្រោះថ្នាក់ចរណ៍ដែលបានកើតឡើងនា៦ខែដើមឆ្នាំ២០១៧នេះ មាន១៨៨៣លើក ដែលបណ្តាលឲ្យមនុស្សស្លាប់៩១៩នាក់ របួស២៩៨២នាក់។ នេះបើតាមការបូកសរុបលទ្ធផលស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅក្រសួងមហាផ្ទៃ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា  រដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្ដីពី ការគ្រប់គ្រងការធ្វើការរបស់ពលករបរទេស។ ការកែសម្រួលព្រះរាជក្រឹត្យនេះ ក្នុងគោលបំណងបន្ថែមទម្ងន់ទោសដល់និយោជក ដែលប្រើពលករបរទេស ដែលពុំទាន់មានឯកសារស្របច្បាប់ និងក្រុមហ៊ុននាំពលករបរទេសមកធ្វើការនៅប្រទេសថៃដោយខុសច្បាប់ប៉ុណ្ណោះ។ បើតាមសេចក...
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងឲ្យពលករខ្មែរទាំងអស់ រក្សាភាពស្ញៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារកម្ពុជា កំពុងពិភាក្សាជាមួយអាជ្ញាធរថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករខ្មែរ ដែលមិនមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌ម...
ថ្លែងនៅក្នុងកិច្ចសន្ទនាស្តីពី «យុទ្ធនាការគាំទ្របញ្ឈប់ទណ្ឌកម្ម»  កាលពីថ្ងៃទី២៩ ខែមិថុនា លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANA បានបញ្ជាក់ដូច្នេះ៖«លើសពី៥០ភាគរយនៃយុវជន គឺបានប្រើប្រាស់គ្រឿងញៀន។ នេះជាការបារម្ភរបស់ពួកយើង ពីព្រោះ ពួកគេ សុទ្ធជាក្រុមមនុស្សដែលពេញកម្លាំងក្នុងការផលិត»។ លោក ជួប សុខចំរើន បន្តពន្យល់ថា អ្នកប្រើប...
ភ្នំពេញ៖ យោងតាមការស្រាវជ្រាវនៅឆ្នាំ២០១២ របស់ក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន រួមនឹងអង្គការ KHANAដែលជាដៃគូ យុវជនកម្ពុជាអាយុចន្លោះ១០ឆ្នាំ ទៅ៣៥ឆ្នាំ ភាគច្រើន គឺជាជនរងគ្រោះដោយសារសារធាតុញៀន។   តួលេខនេះ បានធ្វើឲ្យអង្គការដែលធ្វើការលើបញ្ហានេះបារម្ភ។
ដើម្បីពង្រឹងដល់សុខភាពភ្នែក និងភ្នែកកាន់តែមើលឃើញច្បាស់ យកល្អគួរតែបញ្ចូលអាហារទាំងអស់ខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃផងទៅ៖ 1.    ការ៉ុត 2.    ដំឡូងជ្វា 3.    ស្ពៃស្ពីណាច 4.    ក្រូច 5.    ទន្លាប់ 6.    គ្រាប់សណ្តែក 7.    ត្រីសាលម៉ុង 8.    ស៊ុត 9.    ផលិតផលទឹកដោះគោ ផ្តល់សិទ្ធិដោយ www.health.com.kh
ចាប់ពីការប្រើទូរស័ព្ទដៃរហូតដល់កុំព្យូទ័រ ពិភពលោកយើងទាំងមូលស្ទើរតែពោរពេញទៅដោយការប៉ះពាល់ ឬសម្លឹងមើលកញ្ចក់ ឬ Screen ទាំងអស់ហើយ។ ដូច្នេះអ្នកប្រហែលជាបារម្ភច្រើនអំពីសុខភាពភ្នែកហើយ។ មួយវិញទៀត បញ្ហាភ្នែកតែងកើតមានជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៅពេលអាយុកាន់តែច្រើន។
យោងតាមការផ្សាយរបស់ Goal.com អតីតកីឡាករទាំង៥រូប ដែលចាប់ផ្តើមអាជីពដ៏រុងរឿងជាមួយ Manchester United ក្នុងអំឡុងឆ្នាំ១៩៩២ (Five of Manchester Uniteds Class of 92)  ដែលក្នុងដំណើរទៅកាន់ប្រទេសចំនួន១៦នៅលើពិភពលោកក្នុងនោះមាន ហុងកុង ថៃ កម្ពុជា និងចិន ផងដែរ។ ដំណើរកម្សាន្តរបស់ Ryan Giggs, Paul Scholes, Nicky Butt, Gary Neville និង Ph...
អតីតកីឡាករឆ្នើមរបស់ក្លិប Manchester United ប្រាំនាក់ គឺ Ryan Giggs, Paul Scholes, Nicky Butt, Gary Neville និង Phil Neville បានមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១ ខែកក្កដា។ នេះបើតាមការបង្ហោះរូបតាមហ្វេសប៊ុករបស់ម្ចាស់គណនីម្នាក់ឈ្មោះ Alex Jang Happy Man ដែលបានថត Selfie ជាមួយអតីតកីឡាករទាំងនោះ។
   ១. មានអាការៈឈឺក្បាលស្ទើរតែចង់លើកពាន់រង្វាន់ជើងឯកទៅហើយ    ២. ងាយនឹងមិនស្រួលខ្លួនណាស់ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ    ៣. ក្នុងមាត់ស្ងួតខ្លាំងជាងនៅវាលខ្សាច់សាហារ៉ាទៅទៀត    ៤. សម្រាប់មនុស្សស្រី នៅពេលមករដូវម្តងៗ គឺឈឺចាប់បែបរមួលខ្លាំងដូចគេយកទៅកាប់អញ្ចឹង    ៥. តែងសុបិន្តឃើញរឿងចម្លែកៗ    ៦. ចេះតែឃ្លានញ៉ាំរបស់ផ្អែមៗខុសធម្ម...
តើអ្នកអាចចងចាំនូវពេលវេលាចុងក្រោយដែលអ្នកមិនមានភាពតានតឹងសោះក្នុងខ្លួនដែរទេ? អ្វីដែលសំខាន់នោះគឺថា អ្នកពិតជាមិនអាចទាញយកអារម្មណ៍មួយនោះមកវិញម្តងទៀតនោះទេ។ ចូរចាំថា គ្រប់ពេលដែលអ្នកស្ត្រេស រាងកាយនឹងបញ្ចេញជាអាការៈមួយចំនួនដែលអាចបញ្ជាក់អំពីអ្វីៗដែលមានក្នុងចិត្តគំនិតអ្នកបាន។ ខាងក្រោមនេះគឺជាអាការៈរាងកាយមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុង...
យោងតាមលទ្ធផលសម្រេចជាឯកច្ឆ័ន្ទ Jeff Horn ឈ្នះ Manny Pacquiao ក្នុងពិន្ទុ ១១៧-១១១, ១១៥-១១៣, ១១៥-១១៣។ 'And new...!' Jeff Horn upsets Manny Pacquiao to win the WBO welterweight title pic.twitter.com/OyHKiKXOk8 Sports Illustrated (@SInow) July 2, 2017 មុនជួប Pacquio, Horn អាយុ២៩ឆ្នាំ ឈ្នះ១៣ប្រកួតជាប់គ្នា ដោយចុងក្រោយគេបានក...
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានខកចិត្តដោយរងបរាជ័យក្រោមដៃកីឡាករអូស្ត្រាលី Jeff Horn នៅសង្វៀននៃកីឡដ្ឋាន Suncorp ក្រុង Brisbane ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា នេះ។ ជ័យជម្នះក្រោយការប្រកួត១២ទឹកពេញ នាំឲ្យ Horn ក្លាយជាម្ចាស់ខ្សែក្រវាត់ WBO Welterweight ។
បន្ទាប់ពីតាមដាន និងព្យាករលើស្ថានភាពអាកាសធាតុរួមមក ក្រសួងបញ្ជាក់ថា នាដើមរដូវ  និងពាក់កណ្ដាលរដូវវស្សាឆ្នាំនេះ កម្ពុជា នឹងទទួលរងនូវបាតុភូត ENSO Neutral Condition ជាបាតុភូតស្ថិតនៅចន្លោះបាតុភូតអែលនីណូ និងឡានីណា។ ដោយឡែកចុងរដូវវស្សា កម្ពុជា នឹងទទួលបាតុភូតដែលមានទំនោរទៅរក ឡានីណា។  បើតាមការព្យាករអាកាសធាតុ សម្រាប់រដូវវស្សារបស់ក្...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករពីស្ថានភាពអាកាសធាតុនៅរដូវវស្សា ឆ្នាំ២០១៧ លើកទី៣។ ការព្យាករ បញ្ជាក់ថា នាដើមរដូវ  និងពាក់កណ្ដាលរដូវវស្សាឆ្នាំនេះ កម្ពុជា នឹងទទួលរងនូវបាតុភូត ENSO Neutral Condition ជាបាតុភូតស្ថិតនៅចន្លោះបាតុភូតអែលនីណូ និងឡានីណា។ លក្ខណៈបែបនេះ អាចធ្វើឲ្យរដូវវស្សាឆ្នាំ២០១៧នេះ កម្រិតបរិមាណទឹកភ្លៀង អ...
ថ្វីបើលោកស្រីនាយករដ្ឋមន្ត្រី Theresa May ទទួលបានការផ្តល់សេចក្តីទុកចិត្តពីសភាដើម្បីបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ប្រជាជនអង់គ្លេសជាច្រើនមិនយល់ស្របឡើយ។ ពួកគេបានប្រមូលផ្តុំគ្នាបាតុកម្មទាមទារឲ្យលោកស្រីចុះចេញពីតំណែងនៅថ្ងៃសៅរ៍ទី ១ កក្កដាកន្លងទៅនេះ។ ក្រៅពីប្រឆាំងនាយករដ្ឋមន្ត្រី ប្រជាជនអង់គ្លេសក៏ប្រឆាំងគោលនយោបាយត្បិតត្បៀតរ...
ប្រជាជនអង់គ្លេសរាប់ពាន់នាក់នៅចុងសប្តាហ៍នេះដើរក្បួនទាមទារឲ្យលោកស្រី Theresa May ចុះចេញពីតំណែង និងប្រឆាំងគោលនយោបាយត្បិតត្បៀតបន្ថយការចំណាយសាធារណៈដែលបង្កផលប៉ះពាល់ខ្លាំងដល់ប្រជាជនក្រីក្រ។ មេដឹកនាំបក្សប្រឆាំងដែលកើនប្រជាប្រិយភាពខ្លាំងនោះក៏វត្តមានក្នុងចលនានេះដែរ។
ការប្រកួត FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ដោយមាន៣២ក្រុមចូលរួម។ បច្ចុប្បន្ន ក្រុមចំនួន៣បានរងចាំរួចជាស្រេចក្នុងនោះមានម្ចាស់ផ្ទះរុស្ស៊ី ប្រេស៊ីល និងអ៊ីរ៉ង់។ ការប្រកួតបើកឆាកគ្រោងរៀបចំនៅថ្ងៃទី១៤ ខែមិថុនា នៅកីឡដ្ឋាន Luzhniki ក្នុងក្រុងមូស្គូ រវាងម្ចាស់ផ្ទះ និងក្រុម១ទ...
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) តាមរយៈទំព័រហ្វេសប៊ុក FIFA World Cup បានអំពាវនាវដល់អ្នកគាំទ្របាល់ទាត់កម្ពុជា ចូលរួមឆ្លើយសំណួរសាមញ្ញដើម្បីទទួលបានឱកាសឈ្នះសំបុត្រ២សន្លឹកទៅទស្សនាការប្រកួតបើកឆាក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។
ប្រជាពលរដ្ឋ បានជីកស្រះ ដោយប្រទះឃើញគ្រាប់បែក និងក្បាលគ្រាប់ ៨២ មីលីម៉ែត ចំនួន ២៨កេស។ គ្រាប់បែកមិនទាន់ផ្ទុះទាំងអស់នោះ បានប្រទះឃើញនៅចំណុចអូរខ្ចៅ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១ កក្កដា។ តាមការរផ្សាយរបស់គេហទំព័រនគរបាលជាតិ បញ្ជាក់ថា បន្ទាប់ពីពលរដ្ឋ ប្រទះឃើញគ្រាប់ទាំងនោះ ក៏បានរាយ...
ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បានជួលគ្រឿងចក្រដើម្បីជីកស្រះ ក៏ប្រទះឃើញគីបគ្រាប់បែក និងក្បាលគ្រាប់ ៨២ មីលីម៉ែត ចំនួន ២៨កេស នៅចំណុចអូរខ្ចៅ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង។
វចនានុក្រមខ្មែរសម្តេច ជួន ណាត ក៏បានពន្យល់ពីប្រវតិ្តនៃឈ្មោះនំចិនមួយបែបនេះយ៉ាងដូច្នេះថា ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុ...
យ៉ាវឆាខ្វៃ ជានាមសព្ទ ដែលជាពាក្យផ្សំរបស់ភាសាចិន (យ៉ាវ "ខ្លាញ់" + ឆា "ចម្រាញ់" + ខ្វៃ "មនុស្សក្បត់ឈ្មោះខ្វៃ" > យ៉ាវឆាខ្វៃ) ។ ប្រជាជនចិន នៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វ...
 អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី១ កក្កដាថា ការសាងសង់មជ្ឈមណ្ឌលនេះ គឺដើម្បីបង្កើតជាទីកន្លែងមួយរវាងភាគីកម្ពុជា-ចិន ធ្វើការជាមួយគ្នា លើកិច្ចគាំពារបរិស្ថាន ប្រកបដោយចីរភាព រួមមានការផ្លាស់ប្ដូរបច្ចេកទេស ចំណេះដឹង បទពិសោធន៍ រវាងកម្ពុជា-ចិន។ ទន្ទឹមនឹងនេះ ភាគីកម្ពុជា ត្រូវការបច្ច...
ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងសាងសង់មជ្ឈមណ្ឌលសហប្រតិបត្តិការលើវិស័យបរិស្ថានកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរបច្ចេកទេស ចំណេះដឹង រវាងកម្ពុជា-ចិន។ គម្រោងនេះ ត្រូវបានពិភាក្សា និងពិនិត្យ ដោយភាគីទាំងពីរ លើការជំរុញការកែសម្រួល និងការអនុម័តលើឯកសារគម្រោង ដើម្បីឈានទៅដល់ការចាប់ផ្ដើមដំណើរការសាងសង់ឲ្យបានឆាប់រហ័ស។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសស្ដីពីការដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦-២០១៧ខាងមុខ។ ACU បានអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល បុគ្គលឯកជន សិស្សនិស្សិត ដែលមានបំណងស្ម័គ្រចិត្តចូលរួមធ្វើជាអ្នកសង្កេតការណ៍ការប្រឡងបាក់ឌុបនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ ACU លក្ខខណ្ឌនៃការជ្...
ភ្នំពេញ៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ សីហាខាងមុខ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសស្ដីពីការដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ដោយស្ម័គ្រចិត្ត ដើម្បីឃ្លាំមើលពីដំណើរការប្រឡង និងរាយការណ៍ ទប់ស្កាត់អំពើពុករលួយក្នុងពេលប្រឡង។ ការដាក់ពាក្យចូលរួមសង្កេតការណ៍នេះ នឹ...
នាពេលកន្លងមក លោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលគេឲ្យរហស្សនាមថាប្រធានាធិបតីមាត់អត់គម្រប តែងប្រើប្រាស់ពាក្យពេជន៍មិនសមរម្យដាក់មនុស្សម្នាទាំងឡាយណាដែលនិយាយប៉ះពាល់ ឬរិះគន់រដ្ឋាភិបាលរបស់លោក។ ប៉ុន្តែចុងក្រោយនេះ បន្ថែមពីលើការប្រើប្រាស់ពាក្យសម្ដីគំរាម លោក ឌូទើតេ បានបញ្ចេញសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមួយ គឺបានបង្ហាញកាំភ្លើងខ្លី ជាសារគំរាមអ្ន...
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ចេញកាំភ្លើងដែលសៀតនៅត្រង់ចង្កេះរបស់លោកជាសាធារណៈ ក្នុងន័យគំរាមអ្នកដែលលោកអះអាងថាមានបំណងបំផ្លាញសេចក្ដីរបស់ហ្វីលីពីន។ លោក ឌូទើតេ គំរាមដូចនេះ បន្ទាប់ពីរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សនៅតំបន់ភាគខាងត្បូង ជាទីដែលទាហានកងកម្លាំងរដ្ឋាភិបាលរបស់លោក កំពុងប្រយុទ្ធជាមួយក្រុមជ្រុលនិយមមាន...
ខ្សែបម្រើ Lam Jordan Lok Kan គឺជាអ្នកនាំជ័យជម្នះដល់ U22 ហុងកុង តាមរយៈការស៊ុតបាល់បញ្ចូលទីនៅនាទី២១ ។ លទ្ធផលនេះ បង្ហាញ U22 កម្ពុជា ចាញ់ការប្រកួតទាំង៣លើកក្នុងការប្រកួតដណ្តើមពានរង្វាន់ KBZ ដោយបើកឆាកចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១ ហើយបន្តចាញ់ក្រុម Universiade ជប៉ុន ៥-១ ។ ជម្រើស១១នាក់ដំបូង U22 កម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ន...
U22 កម្ពុជា បានបន្តចាញ់ U22 ហុងកុង ១-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ KBZ នៅកីឡដ្ឋាន Thuwunna ក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នារសៀលថ្ងៃអាទិត្យ ទី២ ខែកក្កដា នេះ។
បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្នែកទន្តវទនសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នឹងផ្ដល់ជូននូវការពិគ្រោះពិនិត្យ ដក និងប៉ះធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧។ ប្រជាពលរដ្ឋ ដែលមានបញ្ហាមាត់ធ្មេញ អាចមកទទួលការពិគ្រោះ និងពិនិត្យ ជាមួយ...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នឹងមានការពិគ្រោះពិនិត្យ ដក និងប៉ះធ្មេញ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ (មន្ទីរពេទ្យជ័យវរ្ម័នទី៧) ក្នុងខេត្តសៀមរាប-អង្គរ មានកុមារឈឺ ចំនួន ១៤០,២៨៧នាក់ ត្រូវបាននាំមកពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ចំនួននេះកើនឡើង៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។ ក្នុងចំណោមកុមារទាំងនោះ កុមារមានជំងឺធ្ងន់ៗ ចំនួន២៨,៩៧១...
ប្រាំមួយខែដំបូងដើមឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារប្រមាណជាង៤សែននាក់ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀម គឺគន្ធបុប្ផាទី៣(មន្ទីរពេទ្យជ័យវរ្ម័នទី៧) និងផ្នែកសម្ភពពិនិត្យស្ត្រីមានផ្ទៃពោះ ប្រមាណ៧ម៉ឺននាក់ជាង។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យ។
អាមេរិកធ្លាប់ប្រកាសប្រាប់ពិភពលោកថា អាមេរិកមិនបន្ធូរដៃឡើយចំពោះរាល់ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលណាដែលគាំទ្រ ឬឧបត្ថម្ភដល់ការបន្តផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ថ្ងៃព្រហស្បតិ៍ទី ២៩ មិថុនា រតនាគារអាមេរិកបានសម្រេចប្រកាសដាក់ទណ្ឌកម្មធនាគារចិន Dandong ។ ការសម្រេចដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា ស្ថាប័ននេះថា...
អាមេរិកបានរិះរកមធ្យោបាយដើម្បីទប់ទល់នឹងការគំរាមកំហែងនិងដាក់គំនាបកូរ៉េខាងជើងឲ្យលះបង់អាវុធនុយក្លេអ៊ែរផង។ សប្តាហ៍នេះអាមេរិកបានរកឃើញថា ធនាគារចិនមានជាប់ទាក់ទងនឹងការលាងលុយកខ្វក់របស់កូរ៉េខាងជើង ហើយអាមេរិកក៏សម្រេចដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុចិនដើម្បីធានាការទប់ស្កាត់លំហូរហិរញ្ញវត្ថុចូលទៅកូរ៉េខាងជើងផង។
ប្រជាជនហ្វីលីពីនក្មេងចាស់ប្រុសស្រី បានប្រមូលផ្ដុំគ្នាក្នុងសាលប្រជុំក្នុងទីក្រុង Marawi ដើម្បីទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតរវាង Manny Pacquiao និង Jeff Horn នៅអូស្ត្រាលី។ នៅខាងក្រៅអាគារវិញ កងកម្លាំងហ្វីលីពីន បានការពារសន្តិសុខយ៉ាងតឹងរ៉ឹង ដើម្បីការពារសុវត្ថិភាពប្រជជន។ ប៉ុន្តែប្រជាជននៅ Marawi មិនបានខ្វល់ខ្វាយការទម្លាក់...
ស្ថានភាពនៅទីក្រុង Marawi ជាទីប្រយុទ្ធគ្នារវាងកងកម្លាំងទាហានរដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាម Maute បានស្ងប់ស្ងាត់បន្តិចនៅថ្ងៃទី២ ខែកក្កដា ។ នេះក៏ដោយសារតែការប្រកួតរវាងកីឡាករប្រដាល់ Manny Pacquiao ជាមួយកីឡាករអូស្ត្រាលី Jeff Horn នៅឯទីក្រុង Brisbane ។ ប្រជាជនហ្វីលីពីននៅទីក្រុង Marawi ដែលរស់នៅដោយការភ័យខ្លាចនៅ ប្រែទឹកមុខរី...
ពាក្យ «វិសមរូបធម្មជាតិ» (Natural variability) ការប្រែប្រួលជុំវិញសភាពមធ្យមនិងស្ថិតិផ្សេងៗ(ដូចជា គម្លាតស្តង់ដាឬស្ថិតិនៃព្រឹត្តិការណ៍មិនប្រក្រតី)នៃអាកាសធាតុស្តីពីគ្រប់មាត្រដ្ឋាននៃលំហនិងពេល ហួសពីព្រឹត្តិការណ៍ធាតុអាកាសនីមួយៗ។ វិសមរូបធម្មជាតិក្នុងអាកាសធាតុនៅពេលណាមួយ បង្កឡើងដោយដំណើរការខាងក្នុងប្រព័ន្ធអាកាសធាតុ ដូចជា អែលនីញ៉ូ ...
ភ្នំពេញ៖ ពាក្យ «វិសមរូបធម្មជាតិ» និង «វិសមរូបអាកាសធាតុ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
វ័យ២៧ឆ្នាំ យុវជនម្នាក់គិតថា ខ្លួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីចំណាស់ដែលមានអាយុជាង៧០ឆ្នាំទៅហើយ។ នៅមុនពិធីបុណ្យណូអែលឆ្នាំ២០១៣ យុវជនរូបនោះ និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាឆក់កាបូបស្ត្រីម្នាក់ដែលវ័យជាង៧០ឆ្នាំ។ នាពេលនោះ ជនរងគ្រោះមិនមានរបួសស្នាមអ្វីឡើយ ប៉ុន្តែគាត់មានបញ្ហាផ្លូវចិត្ត។ កាលពីខែមិនា កន្លងមក ស្ត្រីរងគ...
បុរសម្នាក់ដែលរស់នៅទីក្រុង Marseille ប្រទេសបារាំង មានវិប្បដិសារីយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួនកាលពីមុនពិធីបុណ្យណូអែលឆ្នាំ២០១៣ ។ បីឆ្នាំក្រោយមក គេសម្រេចចិត្តយកលុយ២ម៉ឺនអឺរ៉ូ (ជិត២៣០០០ដុល្លារអាមេរិក) ដែលឆក់សងត្រឡប់ទៅជនរងគ្រោះវិញ។ នេះបើតាមការផ្សាយរបស់កាសែត La Provence។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងដល់គ្រប់ហាងលក់យានយន្ត និងពលរដ្ឋម្ចាស់យានយន្ត ពីការសម្រេចពន្យារពេលអនុញ្ញាតឲ្យគ្រប់ហាងលក់យានយន្តទាំងអស់ ចុះបញ្ជីយានយន្តជូនប្រជាពលរដ្ឋដូចដែលបានកំណត់នៅថ្ងៃទី ១ កក្កដា។ ក្រសួង បញ្ជាក់ថា សម្រាប់កាលបរិច្ឆេទថ្មី នៃការកំណត់ថ្ងៃដាក់ពាក្យស្នើសុំនេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ ប...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបន្តទទួលពាក្យស្នើសុំសិទ្ធិក្នុងការចុះបញ្ជីយានយន្តពីសំណាក់ហាងលក់យានយន្តនានា ដែលដំបូងឡើយកំណត់ត្រឹមថ្ងៃទី១ ខែកក្កដា។ ការពន្យារពេលនេះ ដោយសារចំនួនហាងលក់យានយន្ត ដែលដាក់ពាក្យស្នើសុំសិទ្ធិក្នុងការចុះបញ្ជីយានយន្តនៅមានចំនួនតិចនៅឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ កាលពីថ្...
ចុងក្រោយ កាតានៅតែមិនចុះញ៉មនឹងការទាមទារទាំង ១៣ចំណុចរបស់អារ៉ាប៊ីសាអូឌីត បារ៉ែន អារ៉ាប់រួមអេមីរ៉ាត និងអេហ្ស៊ីបដដែល។ ជាមួយការចាត់ទុកជារឿងមិនអាចទទួលយកបានទេ រដ្ឋមន្ត្រីការបរទេសកាតា បានប្រកាសទាត់ចោលការទាមទាររបស់រដ្ឋអារ៉ាប់ទាំងបួនដែលស្នើឲ្យកាតាបិទទូរទស្សន៍ Al Jazeera បន្ថយទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងបញ្ឈប់ការពង្រាយកងទ័ពតួកគីនៅលើ...
កាតា បានទាត់ចោលការទាមទាររបស់រដ្ឋអារ៉ាប់ចំនួន៤ ដែលចង់ឲ្យខ្លួនបំពេញលក្ខខណ្ឌចំនួន១៣ចំណុចនៅរយៈពេលត្រឹម ១០ថ្ងៃ។ កាតាចាត់ទុកការទាមទាររបស់អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអារ៉ាប់រួមអេមីរ៉ាត ជាការបំពានអធិបតេយ្យរបស់ខ្លួន ហើយកាតាក៏មិនខ្លាចការគំរាមកំហែងរបស់រដ្ឋអារ៉ាប់ទាំង៤ ដោយសារតែខ្លួនមិនព្រមធ្វើតាមសំណើរបស់ពួកគេ។ យ៉ាងណាក្ដី កា...
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក្នុងពិធីបើកវេទិការសាធារណៈ សន្យាថានឹងឲ្យក្រុមការងាគណៈកម្មការដោះស្រាយបញ្ហាដីធ្លីរខិតខំជួយដោះស្រាយ ដល់ប្រជាពលរដ្ឋណាដែលមានឈ្មោះពិតប្រាកដ ក្នុងបញ្ជីដីសម្បទាន។ លោកបន្តទៀតថា បើសិនជាមានចន្លោះប្រហោងក្នុងការវាស់វែងនិងផ្ដល់ដីនោះ សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ គឺការងាមួយចំនួនត្រូវឆ្លងការងារបច្ចេកទ...
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ បានបើកវេទិកាសាធារណ ដើម្បីស្តាប់ការរៀបរាប់បញ្ហារបស់ពលរដ្ឋដែលរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ដីធ្លីជាបញ្ហាចម្បងរបស់ពលរដ្ឋទាំងនោះ ដែលបានរៀបរាប់ប្រាប់ថ្នាក់ដឹកនាំខេត្ត។ នាវេទិកានោះ លោក យន្ត មីន បានកត់ត្រា ហើយសន្យាដោះស្រាយតាមការស្នើសុំមួយចំនួន។
«ចំហាក» (Scenario) សេចក្តីអធិប្បាយដ៏សាមញ្ញនិងដែលគួរឱ្យជឿជាក់បាន ថាតើ នាពេលអនាគតប្រហែលវាអាចនឹងកើតឡើងយ៉ាងដូចម្តេច ដោយផ្អែកលើភាពប្រទាក់គ្នានិងសង្គតិភាពផ្ទៃក្នុងនៃការសន្មតពីកម្លាំងជំរុញនិងទំនាក់ទំនងសំខាន់ៗ។ ចំហាក(Scenario) អាចកើតចេញពីការព្យាករ ប៉ុន្តែជាញឹកញាប់ច្រើនតែផ្អែកលើព័ត៌មានបន្ថែមពីប្រភពដទៃទៀត ហើយជួនកាលរួមផ្សំនឹងការព...
ភ្នំពេញ៖ ពាក្យ  «ចំហាក» និង «ចំហាកកម្លាំងរំភាយរស្មី» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
គេគួរតែនិយាយថា ព្រឹត្តិការណ៍បុណ្យភូមិបានចាប់កំណើតពីសារណាបញ្ចប់ឆ្នាំរបស់និស្សិត នៃមហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ គឺកញ្ញា រិទ្ធី លំអរពេជ្រ។ កាលណោះ ក្នុងឆ្នាំ២០០៤ លំអរពេជ្រ ដែលត្រូវជ្រើសរើសយកការផលិតឯកសាវីដេអូក្រោមប្រធានបទ ល្ខោនស្រមោលស្បែកធំ ត្រូវការការសំដែងជាក់ស្តែងមួយ ហើយក្នុងទម្រង់បែបបុរាណទៀត។ ពោលគឺ វាជា...
រយៈពេល ៤ឆ្នាំជាប់ៗគ្នា ពោលគឺពីឆ្នាំ២០១៤មក យុវជនជាច្រើន ពិសេសអ្នករស់នៅភ្នំពេញ បានរីករាយជាមួយបុណ្យភូមិ។ នៅពីក្រោយកម្មវិធីវប្បធម៌ដ៏ពេញនិយមមួយនេះ គឺ កញ្ញា រីទ្ធី លំអរពេជ្រ។ តើបុណ្យភូមិបានចាប់កំណើតឡើងយ៉ាងដូចម្តេច ហើយតើកម្មវិធីបុណ្យនេះ មានសារប្រយោជន៍អ្វីខ្លះ?
Pre Wedding ត្រូវ បានដាក់តាំងបង្ហាញនៅមុខរោង និងស្លាយត្រូវបានបញ្ចាំងដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៅក្នុងរោង នៃការប្រារព្ធពិធីរៀបមង្គលការនីមួយៗ ដើម្បីឲ្យភ្ញៀវកិត្តិយស ដែលអអញ្ជើញមក ចូលរួមក្នុងពិធីមង្គលការ បានទស្សនាកម្សាន្ត។ អាពាហ៍ពិពាហ៍ ជាពិធីប្រពៃណី ដ៏មានតម្លៃ ទាំងសម្រាប់សាមីគូស្រករ សាមីគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នា...
ភ្នំពេញ៖ជាទូទៅការថតរូបតុបតែងបម្រុងទុកមុនពេលថ្ងៃរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Weddingគឺជាចរន្តថ្មដ៏ពេញនិយមបំផុតមួយសម្រាប់គូស្រករអាពាហ៍ពិពាហ៍ទាំងនៅលើពិភពលោក និងនៅកម្ពុជាបច្ចុប្បន្ន ទាំងនៅទីប្រជុំជន ទីក្រុង និងរហូតដល់ទីជនបទ។
លោកអ្នក នឹងទទួលបាននូវការបញ្ចុះតំម្លៃយ៉ាងពិសេសចំពោះរថយន្ត ៧ គ្រឿងរបស់រថយន្ដម៉ាក Jaguar និង Land Rover ដែលពុំធ្លាប់មានពីមុខមក។ មួយវិញទៀត យករថយន្ត Jaguar ឬ Land Rover របស់លោកអ្នក មកត្រួតពិនិត្យជាមួយកញ្ចប់វិភាគវិនិច្ឆ័យសុខភាពរថយន្ត (Diagnostic) ត្រឹមតែ $77 រួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធ eVHC (បច្ចេកវិទ្យាអេឡិចត្រូនិច ពិនិត...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខ ក្នុងការចែកចាយរថយន្ត Jaguar នឹង Land Rover បានផ្តល់នូវកម្មវិធីដល់អស្ចារ្យ (Super 7) ពុំធ្លាប់មាននាពាក់កណ្តាលឆ្នាំ២០១៧ នេះ។
ខ្សែប្រយុទ្ធ Lars Stindl  នៃក្លិប Borussia Mönchengladbach ជាអ្នកនាំជ័យជម្នះសម្រាប់ក្រុម តាមរយៈការស៊ុតបាល់បញ្ចូលទីនៅនាទី ទី២០ នាកីឡដ្ឋាន Krestovsky ក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ នេះជាកំណត់ត្រាថ្មីរបស់អាល្លឺម៉ង់ ខណៈការបង្ហាញខ្លួនកាលពីឆ្នាំ២០០៥ ពួកគេបានចំណាត់ថ្នាក់លេខ៣ ។ សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ព័រ...
អាល្លឺម៉ង់ ម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០១៤ បានយកឈ្នះស៊ីលី ម្ចាស់ពាន Copa America ឆ្នាំ២០១៥ ១-០ ដើម្បីលើកពាន FIFA Confederation Cup ឆ្នាំ២០១៧ និងជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា។
ប្រធានគណៈកម្មការជំនាញនានា មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងកិច្ចប្រជុំនេះ៕
ភ្នំពេញ៖ គណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២0១៧នេះ។ កិច្ចប្រជុំ ដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកយករបៀបវារៈពីរទៅពិភាក្សា គឺទីមួយ «ការពិនិត្យលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុវម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្ម...
អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន និងអារ៉ាប់រួមអេមីរ៉ាត បានឯកភាពតាមសំណើរបស់គុយវ៉ែត ក្នុងការពន្យារពេល៤៨ម៉ោងទៀតដើម្បីទុកឱកាសឲ្យកាតាបំពេញតាមការទាមទាររបស់ពួកគេ។ ការបន្ថែមពេល៤៨ម៉ោងនេះ ធ្វើឡើងខណៈដែលឱសានវាតចាស់ដែលបានទុកពេលឲ្យកាតា១០ថ្ងៃ ប៉ុន្តែកាតាបែរជាទាត់ចោលការទាមទារទាំង១៣ចំណុចទៅវិញ ហើយថែមទាំងប្រកាសថាមិនខ្លាចការគំរាមកំហែងទៅទៀត...
សម្ព័ន្ធមិត្តអារ៉ាប់បួនប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានផ្ដល់ពេល៤៨ម៉ោងទៀតឲ្យកាតាដើម្បីធ្វើតាមលក្ខខណ្ឌចំនួន១៣ចំណុចរបស់ខ្លួន មុននឹងស្ដារទំនាក់ទំនងឡើងវិញ។ ការពន្យារពេលឱសានវាតលើកនេះ ធ្វើឡើងដោយមានការស្នើសុំពីសំណាក់គុយវ៉ែត ដែលកំពុងដើរតួសម្រុះសម្រួលជម្លោះរវាងរដ្ឋឈូងសមុទ្រ។ ឱសានវាតចាស់ដែល់កំណត់កាលពី១០ថ្ងៃមុន បានផុតកំណត់នៅថ្ងៃ...
ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)គឺជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និងបែបជប៉ុន។ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ផ្តល់ជូនអាហារដែលមានឱជារសជាប់ចិត្តគ្រប់មុខ ដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនយ៉ាង។ ពួកយើងធ្វើការចែករំលែកសុភមង្គលជាមួយអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក ដោយបង្កើតនូវ ភាពស្និទ្...
រាជធានីភ្នំពេញ៖ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ចាប់បើកសម្ភោធសាខាទី ១  នៅផ្សារទំនើប អ៊ីអន ម៉ល ជាន់ទី ២  កាលពីខែមិថុនាកន្លងទៅនេះ។  ក្នុងឱកាសពិធីសម្ពោធនៅផ្សារទំនើប អ៊ីអន ម៉ល ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)បានផ្ដល់ជូនឈុតស្វាគមន៍សម្រាប់អតិថិជន២-៣នាក់ ដែលមានតម្លៃពិសេសត្រឹមតែ ១៤.៩៩ ដុល្លារ ប៉ុណ្ណ...
  គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានបង្ហាញតាមរយៈសេចក្តីប្រកាសព័ត៌មានខ្លួនថា ក្នុងរយៈពេល៦ខែ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រទាំងអស់ មានចំនួន ១,២៣៣,១៣៧នាក់។ ចំនួននេះ កើនឡើង ១២.៩២% ធៀបនឹងឆ្នាំ២០១៦។   តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ការលក់សំ...
សៀមរាប៖ រយៈពេល៦ខែដើមឆ្នាំ២០១៧ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២,១៦៧,៩៧២ដុល្លារ ដែលកើនឡើងចំនួន ៦៦.៨២% បើធៀបនឹងឆ្នាំចាស់។ នេះបើតាមការកត់ត្រារបស់គ្រឹះស្ថានអង្គរ ។
ដេប៉ូ អេស ស៊ី ជី ហូមសឹលូសិន (SCG Home Solution) នៅឯប្រទេសថៃ អតិថិជនមិនត្រឹមតែអាចស្វែងរកនូវផលិតផលសម្ភារៈសំណង់ ដែលចាំបាច់សម្រាប់ការសាងសង់គេហដ្ឋានរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសេវាកម្ម និងសេវាពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ អេស ស៊ី ជី ផងដែរ ។ ផលិតផល និងសេវាកម្ម ត្រូវបានប្របាច់បញ្ចូលគ្នា និងផ្តល់ជូនអតិថិជននូវដំ...
រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង ក៏ដូចជាដើម្បីផ្ទេរចំណេះជំនាញពីក្រុមហ៊ុន អេស ស៊ី ជី ទៅឱ្យដេប៉ូចែកចាយគ្រឿងសំណង់ក្នុងប្រទេសកម្ពុជា តំណាងដេប៉ូចែកចាយផលិតផល អេស ស៊ី ជី សរុប ១៧០ នាក់ ដែលសម្រេចការលក់បានខ្ពស់ក្នុងឆ្នាំ២០១៦ ទទួលបានការចូលរួមក្នុងដំណើរកំសាន្តពិសេសរៀបចំដោយក្រុមហ៊ុន អេស ស៊ី ជី ទៅកាន់ទីក្រុងភូកេត ប្រទ...
កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ MoneyTree ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងកម្មវិធីអប់រំរបស់សាលាចំណេះទូទៅកុលសម្ព័ន្ធ និង សាលាភាសាបរទេសកុលសម្ព័ន្ធ សម្រាប់សិស្សានុសិស្សដែលមានអាយុចន្លោះពី៦ ទៅ១៧ឆ្នាំ។ លោក ជុំ សន្យា បានអះអាងក្នុងសន្និសីទសារព័ត៌មានថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលសាលារបស់យើងអាចផ្សព្វផ្សាយឲ្យបានទូលំទូលាយអំព...
ភ្នំពេញ៖ សាលាចំណេះទូទៅកុលសម្ព័ន្ធ និង សាលាភាសាបរទេសកុលសម្ព័ន្ធ បានរៀបចំធ្វើកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី «ការអប់រំផ្នែកហិរញ្ញវត្ថុ» តាមកម្មវិធី MoneyTree នៅក្នុងសាលប្រជុំ ជុំ សន្យា ។ សន្និសីទនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជុំ សន្យា ស្ថានិក ប្រធាននាយកប្រតិបត្តិ និងអគ្គនាយកនៃកុលសម្ព័ន្ធអប់រំគ្រុប (Tribal Educatio...
ឆា-ឈីង គឺជាកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារដ៏ពិសេស និងឈ្នះពានរង្វាន់ អភិវឌ្ឍឡើងដោយ មូលនិធិព្រូដិនសល ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន សាជីវកម្មព្រូដិនសលអាស៊ី ។ ដោយបានរចនាឡើងសម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ កម្រងវីដេអូ ឆា-ឈីង គឺជាវីដេអូគំនូរជីវចលអមដោយបទចម្រៀងខ្លីៗ ដែលមានតួអង្គដ៏រស់រវើក ដែលពន្យល់អប់រំកុមារអំពីគោល...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយនៅកម្ពុជា បន្តពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពរបស់ខ្លួន ឲ្យបានទៅដល់ប្រជាជនខ្មែរកាន់តែច្រើននៅទូទាំងប្រទេស ។ ក្រុមហ៊ុនក៏ប្តេជ្ញាចិត្តតបស្នងត្រឡប់ទៅឲ្យសហគមដែលខ្លួនធ្វើប្រតិបត្តិការវិញ ហើយកម្មវិធីសំខាន់មួយដែលក្រុមហ៊ុនបានអនុវត្តក...
តាមរយៈប្រព័ន្ធទូរសព្ទ លោក សំ ច័ន្ទគា បាននិយាយថា មូលហេតុតែមួយគត់ ដែលអ្នកទាំងបួន នៅមិនទាន់អាចចូលបំពេញការងារ គឺបញ្ហាសុខភាព។ លោក និយាយយ៉ាងដូច្នេះថា៖«ពួកគាត់ សុទ្ធតែមានបញ្ហាសុខភាព។ ដូច្នេះ ពួកគាត់ មិនទាន់អាចចូលធ្វើការជាធម្មតាទេ។ សមាគមអាដហុក ឲ្យពួកគាត់ទៅពិនិត្យសុខភាពសិន។ បើពេទ្យ ឲ្យពួកគាត់ ត្រូវសម្រាករយៈពេលប៉ុន្មានថ្ងៃ ហើយចូ...
ភ្នំពេញ៖ មន្ត្រីសមាគមអាដហុកទាំងបួនរូប ដែលទើបរួចផុតពីការឃុំឃាំងអស់រយៈពេលជាងមួយឆ្នាំ ដោយសារតែរឿងអាស្រូវស្រីមុំ មិនទាន់អាចចូលបំពេញការងារក្នុងស្ថាប័នខ្លួនវិញនោះទេ។ នេះជាការអះអាងរបស់លោក សំ ច័ន្ទគា អ្នកនាំពាក្យសមាគមអាដហុក។
អ្នកគួរតែចូលគេងឲ្យមុនម៉ោង១១ ព្រោះចន្លោះម៉ោង១១ ដល់ម៉ោង១ ជាពេលវេលាដែលថ្លើមកំពុងតែបញ្ចេញជាតិពុល។ ដូចនេះ វាត្រូវការគេងលក់ស្ងប់ ដើម្បីបញ្ចេញជាតិពុលទាំងនោះ។     អ្នកមិនគួរញ៉ាំថ្នាំច្រើនទេ មិនថាថ្នាំចិន ឬថ្នាំបារាំងទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ថ្លើមអ្នកទាំងអស់។     អ្នកគួរតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានច្រើន។ ការហាត់ប្រាណទាំង...
ប្រសិនជាអ្នកចង់ឲ្យថ្លើមអ្នក មានសុខភាពល្អ អ្នកអាចអនុវត្តតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ?
ក្នុងករណីដែលរឿងនេះកើតឡើងជាញឹកញាប់ វាពិតជាងាយធ្វើឲ្យមហារីករាលដាលចូលក្នុងខ្លួនដែរ។ ជាពិសេសជំរុញដល់ការលូតលាស់កោសិកាច្រើនទៅៗជាមួយគ្នានឹងការកើតសរសៃឈាមថ្មីៗជាមួយគ្នា។ យ៉ាងណាមិញ សម្រាប់អាហារខាងក្រោមនេះត្រូវបានគេរកឃើញថា មានសារធាតុប្រឆាំងនឹងការកើតជាសរសៃឈាមចិញ្ចឹមកោសិកាមហារីក។ 1.    ផ្លែបឺរីពណ៌ខៀវ និងរ៉ាសបឺរី 2.    កាហ្វេ និងតែប...
នៅពេលរាងកាយមនុស្សយើងត្រូវបានបង្កើតឡើង សរសៃឈាមក៏កើតមានតាមដែរ។ ប៉ុន្តែសកម្មភាពបង្កើតសរសៃឈាមនេះមិនបានឈប់ឡើយទោះបីជាយើងកើតចេញពីពោះម្តាយហើយក៏ដោយ។ ជាមួយគ្នានេះដែរ ការកើតជាសរសៃឈាមនឹងកើតឡើងម្តងទៀតនៅពេលដែលស្បែគមានរបួស សរសៃឈាមដាច់ដោច ដូច្នេះសរសៃឈាមនឹងកើតឡើងថែមទៀតដើម្បីជួសជុលនូវអ្វីដែលខូចខាត។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានប្រាប់ឲ្យកូរ៉េខាងជើងក្ដោបក្ដាប់ឱកាសចុងក្រោយរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ លោក មូន ចេអ៊ីន ដែលទើបត្រឡប់ពីទស្សនកិច្ចនៅអាមេរិកកាលពីថ្ងៃទី២ ខែកក្កដា បានទទូចឲ្យកូរ៉េខាងជើងដើរចូលតុពិភាក្សាឡើងវិញ ដោយលោកចាត់ទុកជាពេលវេលចុងក្រោយសម្រាប់កូរ៉េខាងជើងទៀតផង។ លោកនិយាយបែបនេ...
បន្ទាប់ពីត្រលប់មកពីជួបប្រធានាធិបតី ដូណាល់ ត្រាំ វិញ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានស្នើឲ្យកូរ៉េខាងជើងត្រឡប់ចូលតុចរចាវិញ។ លោក មូន ចេអ៊ីន បាននិយាយបែបព្រមានថា នេះអាចជាឱកាសចុងក្រោយសម្រាប់កូរ៉េខាងជើងដើម្បីចរចាជាមួយអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការលើកឡើងរបស់លោក មូន ចេអ៊ីន ធ្វើឡើងស្របពេលដែលអាមេរិកបានអស...
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគលោក មាស នី យល់ឃើញថា បញ្ញត្តិរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់រដ្ឋាភិបាលថៃ គឺរឿងត្រឹមត្រូវ។ ប៉ុន្តែវាក៏មានផលអវិជ្ជមានសម្រាប់ប្រទេសថៃ និងប្រទេសដែលមានពលករធ្វើការនៅទីនោះផងដែរ។ ផលអវិជ្ជមានដែលលោក មាស នី មើលឃើញនោះ គឺបញ្ហាសេដ្ឋកិច្ច។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គ...
ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានចេញបញ្ញត្តិថ្មី ដែលមានលក្ខណៈរឹតបន្ដឹងដោយការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទាំងពលករបរទេសខុសច្បាប់ និងម្ចាស់ក្រុមហ៊ុនថៃ ពេលប្រព្រឹត្តផ្ទុយពីខ្លឹមសារ។ អ្នកវិភាគកម្ពុជា យល់ឃើញថា ការរឹតបន្ដឹងរបស់ថៃនេះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ជាដើម ។ ប៉ុន្តែសេដ្ឋកិច្ចថៃ នឹងរងផលប៉ះពាល់ធ្ងន់...
ក្រោយបញ្ចប់ការប្រកួតទាំង១២ទឹកចៅក្រមទាំងបីរូបបានឲ្យអ្នកប្រដាល់អូស្ត្រាលី Jeff Horn ឈ្នះ Manny Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ ១១៧-១១១, ១១៥-១១៣ និង ១១៥-១១៣។ ការសម្រេចខាងលើបានធ្វើឲ្យអ្នកកីឡាមួយចំនួនរិះគន់ដោយបង្ហោះសារមិនពេញចិត្តចំពោះលទ្ធផលនេះនៅក្នុងបណ្តាញសង្គមរបស់ពួកគេរៀងៗខ្លួន។ អតីតស្តេចប្រដាល់ទម្ងន់ធ្ងន់របស់អង់គ្លេស Lennox L...
មានការរិះគន់ជាច្រើនតាមរយៈអ្នកកីឡាល្បីៗនៅជុំវិញពិភពលោកអំពីការវិនិច្ឆ័យដោយកាត់សេចក្តីឲ្យ Manny Pacquiao ចាញ់ Jeff Horn នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO ដែលធ្វើឡើងនៅសង្វៀនក្នុងកីឡដ្ឋាន Suncorp ទីក្រុង Brisbane ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា។
នៅសប្ដាហ៍នេះ តុលការកំពូលហ្វីលីពីន នឹងសម្រេចចិត្តលើភាពស្របច្បាប់នៃច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅតំបន់ភាគខាងត្បូង។ ចៅក្រមខ្លះនៃតុលាការកំពូល មិនយល់ស្របនឹងការប្រកាសច្បាប់នេះឡើយ ហើយបើក្នុងករណីតុលាការកំពូលសម្រេចថាការប្រកាសនេះមិនស្របច្បាប់ លោក ឌូទើតេ ត្រូវមានកាត្វកិច្ចបញ្ចប់ការអនុវត្តច្បាប់នេះវិញ និងត្រ...
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានគំរាមចាប់ដាក់ពន្ធនាគារអ្នករិះគន់ការអនុវត្តច្បាប់អាជ្ញាសឹកនៅតំបន់ភាគត្បូង ជាទីដែលកងកម្លាំងរដ្ឋាភិបាល កំពុងវាយបណ្ដេញក្រុមជ្រុលនិយម Maute ចេញពីទីក្រុង Marawi ។ លោក ឌូទើតេ ប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ភាគខាងត្បូងនេះ ដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ និងបានផ្ដល់សិទ្ធិធំធេងទៅឲ្យកម្ល...
លោក អ៊ិត សំហេង បានអំពាវនាវឲ្យពលករដែលកំពុងធ្វើការនៅប្រទេសថៃស្ងប់ស្ងាត់សិន ហើយកុំទាន់អាលមានការព្រួយបារម្ភលើបញ្ហានេះ ព្រោះក្រសួងមានវិធានការណ៍ច្រើន សម្រាប់ជួយដល់ពលករកម្ពុជា ។ បើតាមលោក អ៊ិត សំហេង ពលករខ្មែរកំពុងធ្វើការនៅទឹកដី មានចំនួនជាង១លាននាក់ ទាំងពលករស្របច្បាប់ និងខុសច្បាប់។ ថ្លែងក្រោយវេទិកាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នឹងទៅជួបភាគីថៃ ដើម្បីដោះស្រាយបញ្ហាបញ្ញត្តិថ្មី ដែលមានលក្ខណៈដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទាំងពលករបរទេសខុសច្បាប់ និងម្ចាស់ក្រុមហ៊ុនថៃ ពេលប្រព្រឹត្តខុសពីខ្លឹមសារក្រឹត្យ ស្ដីពីការគ្រប់គ្រងពលករបរទេសឡើងវិញ។
ប្រាសាទអង្គវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក (Worlds Number 1 Landmark) សម្រាប់ឆ្នាំ២០១៧ ពីការបោះឆ្នោតរបស់ភ្ញៀវទេសចរបរទេសរាប់លាននាក់នៅជុំវិញពិភពលោក តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនប្រឹក្សាយោបល់អំពីការធ្វើដំណើរ (TripAdvisor Co. Inc.)។ គេហទំព័រនេះ  បានចេញតារាងចំណាត់ថ្នាក់ទី...
ឆ្នាំ២០១៧នេះ ប្រាសាទអង្គវត្ត បានជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើលោក (Worlds Number 1 Landmark)  តាមរយៈការបោះឆ្នោតពីភ្ញៀវទេសចរបរទេសរាប់លាននាក់នៅជុំវិញពិភពលោក លើគេហទំព័រ TripAdvisor ។ ចំណាត់ថ្នាក់ថ្មីនេះ ធ្វើឲ្យប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ជាគោលដៅទេសចរណ៍ល្អបំផុតលើលោក ៤ឆ្នាំជាប់គ្នា។ សូមបញ្ជ...
នាវាពិឃាត USS Stethem បើកបរស្ថិតនៅចម្ងាយតិចជាង ២២ គីឡូម៉ែត្រពីប្រជុំកោះជម្លោះ ប៉ារ៉ាសែលនៅសមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា។ នេះជាសកម្មភាពធ្វើដំណើរតាមផ្លូវទឹកដើម្បីអនុវត្តសេរីភាពនាវាចរណ៍របស់ក្រុងវ៉ាស៊ីនតោនជាលើកទីពីរហើយរាប់ចាប់ពីពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចុងខែមករានោះ។ លើកទីមួ...
នាវាចម្បាំងអាមេរិកមួយគ្រឿងធ្វើដំណើរទៅក្បែរកោះជម្លោះដែលចិនកាន់កាប់នៅសមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា ដោយប្រតិបត្តិការនេះបញ្ជាក់ជាថ្មីពីជំហរអាមេរិកក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍សមុទ្រ។ វត្តមាននាវាចម្បាំងអាមេរិកនៅក្បែរតំបន់ជម្លោះនោះអាចនឹងបង្កឲ្យទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែល្អក់កករខ្លាំងមួយកម្រិតទៀត...
  កន្លងមកគេសង្កេតឃើញថា  គ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើង ដោយសារតែភាពធ្វេសប្រហែលរបស់អ្នកបើកបរ។ ក្នុងនោះរួមមានយានយន្តរបូតកង់ បែកកង់ ដាច់ហ្វ្រាំង និងភាពរអាក់រអួលរបស់យានយន្តជាដើម។ លើសពីនេះអ្នកបើកបរមួយចំនួន បានបាត់បង់ស្មារតីក្នុងការបើកបរ បើកបរដោយងងុយគេង និងភាពធ្វេសប្រហែលជាច្រើនទៀត បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសម្លា...
ភ្នំពេញ៖ មុនចេញដំណើរផ្លូវឆ្ងាយ ម្ចាស់យានយន្ត គួរតែពិនិត្យយានយន្តរបស់ខ្លួន ដើម្បីធានាថា យានជំនិះរបស់ខ្លួន មិនខូច ឬបង្កគ្រោះថ្នាក់នៅលើដងផ្លូវ។  អ្នកជំនាញផ្នែកចិត្តសាស្ត្រ បានណែនាំថា អ្នកបើកបរផ្លូវឆ្ងាយ គួរតែគេងឲ្យបានគ្រប់គ្រាន់មុនថ្ងៃចេញដំណើរ ញ៉ាំអាហារឲ្យមានកម្លាំង សម្រាកនៅតាមផ្លូវ ដោយញ៉ាំកាហ្វេ ឬចូលបន្ទប់ទឹក មុនបន្តដំណើ...
បើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ Liverpool ខ្សែការពារក្រុម Oldham Athletic វ័យ ២២ឆ្នាំរូបនេះ បានបង្ហោះសារខ្លីមួយលើ Twitter របស់ខ្លួនថា៖« សូមថ្លែងអំណរគុណចំពោះសាររបស់អ្នកទាំងអស់គ្នា សម្រាប់ការចាប់ផ្តើមជាមួយក្លឹបធំមួយដូចជា Barcelonaនេះ។ វាជាកិត្តិយសណាស់»។ តាមពីវាជាសារបោកប្រាស់ និងកំប្លែងតែប៉ុណ្ណោះ។ New chapter. Th...
ក្លិបយក្យរបស់អេស្ប៉ាញ FC Barcelona បានទិញខ្សែការពារម្នាក់ពីក្រុម Oldham Athletic នៃក្របខណ្ឌទី៣ របស់អង់គ្លេស។ នេះជាព័ត៌មានបោកប្រាស់ក្នុងន័យលេងសើចរបស់អតីតសមាជិកក្រុម Liverpool កីឡាករ Ryan McLaughlin ប៉ុណ្ណោះ ដែលបានបង្ហោះក្នុងបណ្តាញសង្គម Twitter របស់ខ្លួន។
អ្នកស្រី ប្រាក់ សុភ័ណ្ឌ អាជីវករម្នាក់ក្នុងចំណោមអាជីវករដទៃទៀត ដែលបានដាក់លក់ទំនិញនៅលើចិញ្ចើមផ្លូវ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ប្រសិនបើគាត់ដាក់ទំនិញលក់តែនៅក្នុងផ្ទះ គាត់ច្បាស់ជាលក់មិនដាច់ឡើយ ពីព្រោះអ្នកលក់ទំនិញលើចិញ្ចើមផ្លូវមានច្រើនពេក។ អាជីវករវ័យ៣២ឆ្នាំរូបនេះ ពន្យល់ដូច្នេះ៖ «យើងលក់នៅក្នុងខាងក្នុង លក់អត់ដាច់ទេ ទាល់តែយក...
ការប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឬបម្រើប្រយោជន៍ផ្ទាល់ខ្លួន បានបង្កផលលំបាកយ៉ាងច្រើនដល់ការធ្វើចរាចរណ៍។ ជនពិការដែលជិះរទេះ ច្បាស់ជាពិបាកដំណើរ ហើយអ្នកថ្មើរជើងត្រូវបង្ខំចិត្តដើរនៅលើថ្នល់ ដើម្បីគេចពីទំនិញដែលក់លើកចិញ្ចើមផ្លូវ។ អាជីវកម្មលើចិញ្ចើមផ្លូវនេះ ក៏បង្កឲ្យស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរន៍ ខាតពេលវេលា ប្រាក់កាស ហើយថែមទ...
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ពលករចំនួន២០នាក់ បានធ្វើដំណើរតាមរថយន្តមកស្រុកកំណើតវិញ ក្នុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនបោះពួយមកបុករថយន្តដែលដឹកពលករខ្មែរ បណ្ដាលឲ្យធ្លាក់ផ្លូវ រងរបួសចំនួន១៣នាក់តែម្ដង។ ពលរដ្ឋរងរបួសធ្ងន់ ស្រាលចំនួន ១៣ នាក់ បានបញ្ជូនទៅកាន់មន្ទី...
ភ្នំពេញ៖ ពលករខ្មែរចំនួន១៣នាក់ បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងខេត្តស្រះកែវ ប្រទេសថៃ នៅពេលដែលពួកគេនាំគ្នាធ្វើដំណើរមកស្រុកកំណើតវិញ ក្រោយពីរដ្ឋាភិបាលចេញក្រឹត្យរឹតបន្តឹងច្បាប់គ្រប់គ្រងពលករបរទេស។
សារព័ត៌មានយានយន្តដ៏ល្បីរបស់អង់គ្លេស Auto Express បានចេញបញ្ជីឈ្មោះរថយន្តខ្នាតតូច១០ម៉ូដែល ដែលមានការពេញនិយមបំផុតនៅក្នុងចក្រភពអង់គ្លេស។ រថយន្តទាំងនោះរួមមាន៖ ១. SEAT Ibiza ២. MINI- ៣. Citroen C4 Cactus ៤. Skoda Citigo 5. Suzuki Baleno 6. Skoda Fabia 7. Mazda 2 8. Ford Fiesta 9. Citroen C3 10. Mazda CX-3
ពិតណាស់ រថយន្តប្រភេទទំនើបៗ ធំៗ គឺជាជម្រើសដ៏ពេញនិយម ប៉ុន្តែមនុស្សមួយចំនួនក៏មានចំណង់ចំណូលប្រើប្រាស់រថយន្តធុនតូចផងដែរ។ ការប្រើប្រាស់រថយន្តធុនតូច ថ្វីត្បិតតែវាមិនឆ្លើយតបតាមតម្រូវការ១០០ភាគរយរបស់អ្នកប្រើប្រាស់ក៏ដោយ ប៉ុន្តែវាក៏ផ្តល់ផលវិជ្ជមានមួយចំនួនផងដែរ ជាពិសេសអ្នកដែលចូលចិត្តដំណើរកម្សាន្តចម្ងាយខ្លី ។
មាត្រា២០ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីចែងថា អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាប្រកាន់ស្ដាំដៃរៀងៗខ្លួន។ ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬនៅលើផ្លូវដែលមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន ហើយក្នុងករណីចាំបាច់ យានទាំងពីរត្រូវឈប់។ បើយានយន្តប្រភេទដូចគ្នា យានមួយណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវ ដោយលើកដៃ ឬស៊ីផ...
នៅលើផ្លូវតូចចង្អៀត  អ្នកបញ្ជាយានយន្ដគ្រប់ប្រភេទត្រូវចៀសគ្នាដោយប្រកាន់ស្ដាំរៀងៗខ្លួន។ នៅលើផ្លូវតូចដែលមានតែយានមួយអាចបើកបរបាន និងមានកន្លែងចៀសគ្នាតែមួយ យានណាដែលមកដល់កន្លែងចៀសនោះមុន ត្រូវឈប់ចាំនៅកន្លែងចៀសនោះ ទុកឲ្យយានផ្សេងទៀតទៅមុន។ ចំពោះយានប្រភេទខុសគ្នា យានយន្តតូច ត្រូវថយក្រោយ ទុកឲ្យយានយន្តធំទៅមុន។ ក្នុងករណីចៀសគ្នានៅផ្លូវតូ...
រថយន្តរ៉ូបូតល្បាតដំបូង ត្រូវប្រើប្រាស់ដើម្បីរាយការណ៍ទាក់ទងនឹងបេសកកម្មនានា ដែលវាផ្នែកមួយនៃគោលបំណងរបស់ប៉ូលិសឌូបៃ ក្នុងការដាក់កម្លាំងគ្រឿងយន្ត ឬមនុស្សយន្តឲ្យបាន១/៤នៃកម្លាំងសមត្ថកិច្ច ឲ្យបានមុនឆ្នាំ២០៣០ ។ រថយន្តរ៉ូបូតប៉ូលិសដែលបើកបរដោយស្វ័យប្រវត្តិនេះ បំពាក់ដោយបច្ចេកវិទ្យាឃ្លាំមើល៣៦០ដឺក្រេ និងអាចកំណត់កម្មវិធីចុះទៅតំបន់គោលដៅ...
ប៉ូលិសនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉េត បានដាក់ដំណើរថយន្តបើកបរស្វ័យប្រវត្តិតូចមួយដែលអាចល្បាតតាមដងផ្លូវនានានៅក្នុងក្រុងឈូងសមុទ្រពែក្សមួយនេះ។ រថយន្តខ្នាតតូចនេះ ដំណើរប្រមាណជាពីរបីសប្តាហ៍បន្ទាប់ពីអាជ្ញាធរក្រុងបានប្រើប្រាស់មន្ត្រីជាមនុស្សយន្ត។
ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពរបស់អភិបាលរាជធានីភ្នំពេញថ្មី ចុះទៅតាមមូលដ្ឋានខណ្ឌមួយចំនួន ដើម្បីពិនិត្យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋ លើបញ្ហា និងកង្វល់ដែលបានជួបប្រទះ។ ការចុះពិនិត្យនេះ មានការអមដំណើរដោយអភិបាលរងរាជធានី អភិបាលខណ្ឌ  និងអាជ្ញាធរជាច្រើននាក់  ដោយបានធ្វើដំណើរដោយថ្មើរជើងពីកន្លែងមួ...
ភ្នំពេញ៖ ក្រោយឡើងតំណែងជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យការងារ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងទីដីខណ្ឌមួយចំនួននារាជធានីភ្នំពេញ។ ក្នុងរយៈ ពេល២ថ្ងៃជាប់គ្នា នាដើមខែកក្កដានេះ គេសង្កេតឃើញថា លោក ឃួង ស្រេង និងមន្ត្រីសាលារាជធានី បានចុះពិនិត្យការងារ និងចុះសួរសុខទុក្ខពលរដ្ឋ នៅក្នុងទឹកដីខណ្ឌមានជ័យ ...
រយៈពេលជាយូរមកហើយវិស័យសុខាភិបាលទូទាំងតំបន់អាហ្វ្រិកប្រឈមបញ្ហាធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋភាគច្រើនក៏ប្រឈមខ្លាំងដូចគ្នាព្រោះមិនអាចទទួលបានសេវាសុខាភិបាលត្រឹមត្រូវ។ ថ្វីបើដូច្នេះក្តី បណ្តាអភិជននយោបាយទាំងបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងបណ្តាអ្នកមានទ្រព្យសម្បត្តិហូរហៀរមិនខ្វាយខ្វល់ពីការចូលរួមចំណែកលើកស្ទួយគុណភាពនិងប្រសិទ្ធភាពវិ...
ការចាកចេញទៅស្វែងរកសេវាសុខាភិបាលនៅបរទេសក្លាយជាទម្លាប់ទៅហើយសម្រាប់បណ្តាមេដឹកនាំនិងអភិជននយោបាយប្រទេសអាហ្វ្រិក។ គេឃើញ ទាំងមេដឹកនាំប្រទេសសេដ្ឋកិច្ចក្រីក្រដែលស្ទើរក្ស័យធនដូចជាស៊ីមបាវ៉េ ដល់ប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេដូចជានីហ្សេរីយ៉ា សុទ្ធតែនាំគ្នាចំណាយលុយសន្ធឹកសន្ធាប់ដើម្បីចេញទៅព្យាបាលជំងឺនៅបរទេស ហើយមិនព្រមខ្វល់ខ្វាយចាត់ចែ...
នេះជាតម្លៃប្រេងឥន្ធនៈអតិបរមា ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា៕
តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ខែកក្កដា បានចុះថ្លៃបន្តិច តែលើកលែងប្រេងសាំងធម្មតា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរថ្លៃ ៣៥៥០ រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតានៅរក្សាថ្លៃដដែល គឺ ៣៥០០ រៀលក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតមានតម្លៃ ៣២០០ រៀលក្នុង១លីត្រ។
លោក សុខ ឥសាន អះអាងថា ការពិភាក្សាត្រូវបានបញ្ចប់សព្វគ្រប់ហើយ ហើយសំណើសុំឲ្យបន្ថែមខ្លឹមសារថ្មី ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ នឹងត្រូវបញ្ចូនទៅកាន់រដ្ឋសភា។ ប៉ុន្តែ លោកមិនទាន់អាចបញ្ជាក់បាននោះទេ ថាសំណើនេះ នឹងត្រូវដាក់ទៅកាន់រដ្ឋសភានៅពេលណា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ និយាយដូច្នេះថា៖«ឲ្យតែពិភាក្សាគ្នាចប់ គឺយើងបញ្...
ភ្នំពេញ៖ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កំពុងពិភាក្សាលើសំណើរបស់សម្តេច ហ៊ុន សែន ដែលសុំឲ្យបន្ថែមខ្លឹមសារថ្មី ចូលទៅក្នុងច្បាប់ស្តីពី គណបក្សនយោបាយ  ។ លោក សុខ ឥសាន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ តាមប្រព័ន្ធទូរសព្ទ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២0១៧នេះ។
តាមពិតទៅ ការតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន ជាមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ ធ្វើឡើងដំណាលគ្នានឹងការតែងតាំងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា យ៉ាងដូច្នោះដែរ។ ព្រះរាជក្រឹត្យដែលឡាយព្រះហត្ថលេខាកាលពីថ្ងៃទី២៩ ខែមិថុនា លើការតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន និងលោក ហង់ ជួន ...
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្លាយជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ។ នេះបើតាមព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ។
បើផ្នែកលើប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង អភិបាលរាជធានី-ខេត្តនីមួយៗ មានសិទ្ធិអំណាច ក្នុងការបើកកិច្ចប្រជុំ ដើម្បីប្រកាសសុពលភាពនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មី នៅក្នុងរង្វង់ដែនដីរបស់ខ្លួន។ ប្រកាសរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា អភិបាលរាជធានី-ខេត្ត អាចចាត់តាំងតំណាង ដូចជា អភិបាលរងនៃគណៈអភិបាលរាជធានី-...
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី ដែលទើបនឹងជាប់ឆ្នោតក្នុងអាណត្តិទី៤នេះ អាចប្រកាសសុពលភាពចូលកាន់តំណែងបាន ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២0១៧ តទៅ។ រហូតមកដល់ពេលនេះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន ដូចជាសង្កាត់និរោធ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់ចាក់អង្រែលើ ជាដើម ដែលស្ថិតក្នុងរាជធានីភ្នំពេញ បានប្រកាសសុពលភាពចូលក...
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana បានបញ្ជាក់នៅថ្ងៃចន្ទនេះថា មេដឹកនាំក្រុមភេរវជនដែលមានភក្តីភាពចំពោះក្រុមដែស្ហ Isnilon Hapilon នៅបន្តលាក់ខ្លួននៅក្នុងវិហារឥស្លាមមួយនៅក្រុង Marawi នៅឡើយ។ ការបញ្ជាក់បែបនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមានព័ត៌មានថា ជនជាមេខ្លោងនេះបានរត់ភៀសខ្លួនចេញពីក្រុងMarawi រួចហើយនោះ។ យោងតាមទ...
ព្រឹកថ្ងៃទី៣ ខែកក្កដា ហ្វីលីពីនបានអះអាងថា មេខ្លោងក្រុមភេរវជនដែលកំពុងប្រយុទ្ធនៅក្រុង Marawi និងជាបណ្តាញក្រុមភេរវជនរដ្ឋឥស្លាម (IS) ឬក្រុមដែស្ហ (Daesh) នៅលាក់ខ្លួននៅវិហារ  ឥស្លាមបាក់បែកមួយកន្លែងក្នុងទីក្រុងនេះនៅឡើយ។
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺ «សុចរិត» ជានាមសព្ទ មានន័យថា ការប្រព្រឹត្តល្អ គឺកាន់សុចរិត, មានសុចរិត ឬសុចរិតធម៌។ សុចរិតយុត្តិធម៌ គឺសុចរិតនិងយុត្តិធម៌, យុត្តិធម៌មានសុចរិតជាប្រមុខ ឬជាប្រធាន។ ពាក្យ«សុច្ចរិត»នេះ គឺផ្ទុយនឹងពាក្យ «ទុច្ចរិត» ៕
សាធារណជនភាគច្រើន នៅតែយល់ច្រឡំពាក្យ «សុច្ចរិត, សុចរិត, សុច្ចរឹត, សុចរឹត» ដោយមិនដឹងថា ពាក្យមួយណាខុសឬត្រូវឡើយ។ ខាងក្រោមនេះជាពន្យល់បញ្ជាក់អំពីពាក្យដែលត្រូវតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ៖
១- តាមរយៈ Colowi លោកអ្នកអាចកំណត់ឱ្យអ្នកប្រើប្រាស់ WiFi របស់ខ្លួន នៅពេលភ្ជាប់ទៅកាន់អ៊ិនធើណេត ពួកគេមិនចាំបាច់វាយបញ្ចូលលេខសម្ងាត់អ្វីទេ គឺគ្រាន់តែចុចភ្ជាប់ ឬចុះឈ្មោះតាមគណនីបណ្តាញសង្គម ដូចជា Facebook ឬលេខទូរសព្ទប៉ុណ្ណោះ។ ២- លោកអ្នកនឹងអាចរក្សាទំនាក់ទំនង ជាមួយអតិថិជនតាមរយៈការស្គាល់គណនី Facebook ឬលេខទូរសព្ទរបស់ពួកគេ។ ដូចជាអា...
រាជធានីភ្នំពេញ៖ WiFi គឺជាអ្វីមួយដែលមនុស្សសម័យអ៊ិនធើណេតមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាក៏ជាឧបករណ៍ដ៏មានថាមពលសម្រាប់ម្ចាស់អាជីវកម្មផងដែរ ប្រសិនបើពួកគេប្រើវាចំគោលដៅ និងចេះទាញប្រយោជន៍ពីវា។ Colowi គឺជាបច្ចេកវិទ្យា WiFi Hotspot ជំនាន់ថ្មី ដែលអាចធ្វើរឿងនេះឱ្យកើតឡើងបានជាមួយការផ្តល់សេវាអ៊ិនធើណេតតាមប្រព័ន្ធ WiFi ឥតគិតថ្លៃដល់អ្នក...
ខាងក្រោមនេះ ជាវីដេអូមួយដែលបង្ហាញពីជីវិតនៃការរស់នៅរបស់គ្រួសារមួយ ដែលគាត់មានការលំបាកដោយសារខ្វះខាតទឹកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើអោយគ្រួសារគាត់មានជម្ងឺឥតស្រាកស្រាន។ បញ្ហានេះវាបានរំខាន និងប៉ះពាល់ដល់ការសិក្សាកូនប្រុសរបស់គាត់ថែមទៀតផង។ ប៉ុន្តែពេលដែលគ្រួសារគាត់ទទួលបានកម្ចីទឹកស្អាត និងអនាម័យពី អេ អឹម ខេ មកធ្វើអោយគ្រួសារ...
រាជធានីភ្នំពេញ៖ ទឹក គឺមានសារៈសំខាន់ណាស់ចំពោះរាងកាយរបស់មនុស្ស។ រាងកាយមិនអាចធ្វើការដោយគ្មានវាបានទេ ដូចជារថយន្តមិនអាចរត់បានដោយគ្មានឧស្ម័ននិងប្រេងដែរ។
គម្រោងដំណើរទស្សនកិច្ចស្ថាបត្យកម្មបែបសប្បុរសធម៌ «Amazing Cambodia» នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ដែលរៀបចំដោយយុវជនស្ម័គ្រចិត្តមួយក្រុមដែលមានអាយុក្រោម២៥ឆ្នាំ។ វាដំណើរកម្សាន្តឆ្ពោះទៅកាន់តំបន់វត្ត «ទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ» ដែលស្ថិតនៅលើទីទួលបុរាណនៃប្រាសាទកំពង់ព្រះប្របនឹងមាត់បឹងទន្លេស...
ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំង វត្ត «ទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ» រង់ចាំការសង្គ្រោះ។ ជាការឆ្លើយតប យុវជនស្ម័គ្រចិត្តមួយក្រុមពីរាជធានីភ្នំពេញ កំពុងរៀបចំមូលនិធិសប្បុរសធម៌ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់សំណង់បុរាណដែលមានអាយុរាប់រយឆ្នាំ និងកំពុងទ្រុឌទ្រោ...
ខ្សែការពារដែលទើបជាប់ជម្រើសជាតិអង់គ្លេស វ័យ២៤ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ នៅទឹកដី Goodison Park។ អតីតយុវជនរបស់ក្រុមបិសាចក្រហមនេះ ជាសមាជិកទី៥ហើយដែល Everton នាំយកមកដើម្បីពង្រឹងក្រុមក្នុងរដូវកាលថ្មីខាងមុខ ជាមួយនឹងការចំណាយទឹកប្រាក់សរុបអស់ជាង៩០លានផោន ប្រមាណ១១៦លានដុល្លារ។ Michael Keane បានចាកចេញពី Man Utd ទ...
Everton បានចុះហត្ថលេខានាំយកខ្សែការពារ Michael Keane ពីក្រុម  Burnley ក្នុងតម្លៃ ៣០លានផោន ប្រហែល ៣៨លានដុល្លារ។ ការផ្ទេនេះ Manchester United អាចទទួលបាន២៥ភាគរយនៅពេល Burnely លក់អតីតកូនក្រុម Keane ទៅឲ្យក្រុមណាមួយ ព្រោះបានចែងលក្ខខណ្ឌក្នុងកិច្ចសន្យា កាលពីឆ្នាំ២០១៥។ នេះបើតាមការចុះផ្សាយរបស់ BBC។
ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៣ គឺសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ សហគមន៍តំបន់ការពារធម្មជាតិស្ករក្រូច និង សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ក្នុងខេត្តកំពង់ធំ និងព្រះវិហារ ត្រូវបានជ្រើសរើសជាទីតាំង ដើម្បីដាំស្ដារព្រៃឡើងវិញ។ ការដាក់ដាំកូនឈើក្នុងព្រៃសហគមន៍ទាំងនោះ មានចំនួន  ៧ម៉ឺនដើម ដែលជាប្រភេទឈើប្រណិត និងឈើហូបផ្ល...
កូនឈើចំនួន ៧ម៉ឺនដើម ប្រភេទឈើប្រណិត និងប្រភេទឈើហូបផ្លែ ត្រូវបានដាក់ដាំស្ដារឡើងវិញក្នុងព្រៃសហគមន៍ និងចែកជូនប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ ចំនួន ៣ ស្ថិតក្នុងខេត្តកំពង់ធំ និងព្រះវិហារ។ ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ដែលបានដាក់ដាំកូនឈើទាំង ៧ម៉ឺនដើមនោះ រួមមាន សហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ សហគមន៍តំបន់ការពារធម្មជាតិស្ករក...
អធិករណ៍រវាងចិន និងឥណ្ឌាលើបញ្ហាព្រំដែនបានចាប់ផ្ដើមឡើងកម្ដៅជាថ្មី បន្ទាប់ពីឥណ្ឌាពង្រាយទ័ពចូលទឹកដីដែលចិនអះអាងថាជារបស់ខ្លួននៅតំបន់ Sikkim ។ ចិន បានបង្ហាញការតវ៉ាយ៉ាងខ្លាំងនឹងទង្វើរបស់ឥណ្ឌា ដែលឆ្លងចូលទឹកដីរបស់ខ្លួនដោយខុសច្បាប់ និងបានប្រាប់ឲ្យឥណ្ឌាដកទ័ពចេញឲ្យបានឆាប់ទៀតផង។ ចិន បានប្រាប់ឥណ្ឌាថា ទីតាំងដែលទ័ពឥណ្ឌឈរជើង គឺជាទឹកដីរប...
ចិន និងឥណ្ឌា បានបន្តឆ្លើយឆ្លងពាក្យសម្ដីទៅវិញទៅមកជុំវិញការបែងចែកព្រំដែនរវាងតំបន់ Xi Zang របស់តំបន់ស្វយ័តទីបេ និងរដ្ឋ Sikkim របស់ឥណ្ឌា ខណៈឥណ្ឌាបានបញ្ជូនកងទ័ពរបស់ខ្លួនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរនៅតំបន់ Sikkim ។ ចិនបានជំទាស់ដាច់ខាតចំពោះវត្តមានកងទ័ពឥណ្ឌានៅតំបន់នោះ និងបានប្រាប់ឲ្យឥណ្ឌាដកកងទ័ពចេញពីទឹកដីខ្លួនជាបន្ទាន់។ ចុ...
បើតាមសេចក្តីជូនដំណឹងពីក្រសួងការបរទេសកម្ពុជា ជំនួយប្រហែងជា ៥.៧៧ នេះ ត្រូវបានបែងចែកជាពីរ គឺទីមួយ ទឹកប្រាក់ប្រហែល ២.៥ លានដុល្លារ ដើម្បីអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា ២០១៧ ហើយទីពីរ ទឹកប្រាក់ប្រហែល ៣.២៧ លានដុល្លារ ដើម្បីអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា ២០១៨។ សេចក្ត...
ភ្នំពេញ៖ ប្រទេសជប៉ុន បានផ្តល់ជំនួយឥតសំណង ប្រហែល ៥.៧៧ លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស។ ពិធីនៃការផ្តល់ជំនួយនេះ គឺធ្វើឡើងតាមរយៈជំនួបរវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
សូមស្តាប់បទសម្ភាស៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
បច្ចេកវិទ្យាអ៊ីនធឺណិតបាននាំឲ្យបរិមាណទិន្នន័យមានកាន់តែច្រើនឡើងនិងសម្បូរបែបក្នុងពិភពលោក។ ប៉ុន្តែការចេះវិភាគទិន្នន័យដ៏ច្រើនបែបនេះឲ្យមានប្រយោជន៍មិនមែនជាការងាយស្រួលទេ។ កាលពីដើមខែមិថុនាកន្លងទៅនេះ មានសិក្ខាសាលាមួយស្តីអំពីការវិភាគទិន្នន័យទំហំធំឬ Big Data នៅសាកលវិទ្យាល័យ Brigham Young នៅរដ្ឋ Utah សហរដ្ឋអាមេរិក ដោយមានសិក្ខាកាមមួ...
ក្រឹត្យរបស់រដ្ឋាភិបាលថៃស្ដីពីការគ្រប់គ្រងពលករបរទេស ដែលចូលជាធរមាននៅថ្ងៃទី២៣ ខែមិថុនា បានបង្ខំឲ្យពលករបរទេសរាប់ម៉ឺននាក់ដែលធ្វើការខុសច្បាប់ត្រូវត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដើម្បីចៀសវាងពីការចាប់ខ្លួន និងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាស្វែងរកឯកសារស្របច្បាប់ មុននឹងត្រឡប់ទៅធ្វើការវិញ។ អាជ្ញាធរថៃ បានទុកពេលឲ្យពលករបរទេសទាំងអស់១២០ថ្...
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រាប់មូលហេតុដែលរដ្ឋាភិបាលរបស់លោកពង្រឹងការគ្រប់គ្រងពលករបរទេសដែលកំពុងធ្វើការនៅទឹកដីថៃ។ លោក ប្រាយុទ្ធ និយាយថា ថៃត្រូវការច្បាប់គ្រប់គ្រងពលករខុសច្បាប់ដ៏តឹងរ៉ឺង ព្រោះខ្លួនបានប្ដេជ្ញាចិត្តចំពោះមុខអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស។ យ៉ាងណាក្ដី បញ្ញត្តិថ្មីនេះ ត្រូវបានផ្អាក...
នៅក្នុងកម្មវិធីឈ្នះរង្វាន់ក្រោមគម្របដបភេសជ្ជៈក្រុមហ៊ុន ហុនលី   ដែលចាប់ផ្តើមនៅថ្ងៃទី ១៨ មិថុនា ២០១៧ អតិថិជនជាច្រើនមានសំណាងឈ្នះរង្វាន់ក្រោមគម្របដប។ អតិថិជនដែលមានសំណាងដោយឃើញរូបភាព រង្វាន់ដែលត្រូវឈ្នះនៅក្រោមគម្របដប បានជួបជុំគ្នានៅស្ថានីយ៍ទូរទស្សន៍ MyTV នៅក្នុង កម្មវិធី A1 Twist ដើម្បីឈ្នះរង្វាន់។  កញ្ញា ឡៅ ពេជ្រវល័ក្ខ ដែល...
ភ្នំពេញ៖ ក្រុមហ៊ុន ហុន លី ហ្វូត & បេវឺរីច ដែលជាក្រុមហ៊ុនតៃវ៉ាន់ មានរោងចក្រផលិតក្នុងស្រុក ផលិតភេសជ្ជៈ Pobo Mini, Pobo Yogurt, Bon Tea និង Bon Juice បានប្រកាសអ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីរង្វាន់ក្រោមគម្របដបនៅកម្ពុជា។
    ប្រសិនជាមុខអ្នកតែងតែឡើងមុន អ្នកអាចពិសារទឹកដោះគោជូរបាន នោះស្បែកអ្នកនឹងប្រែជាស្អាតជាមិនខាន។     បើមុខអ្នកមានរន្ធញើសធំ អ្នកអាចពឹងផ្អែកទៅលើត្រសក់បាន។ វានឹងអាចជួយផ្ចិតរន្ធញើសអ្នកបាន។     ប្រសិនជាស្បែកអ្នកស្ងួត អ្នកអាចញ៉ាំគីវីបាន វានឹងជួយធ្វើឲ្យស្បែកអ្នកមានសំណើម។     ប៉េងប៉ោះ នឹងជួយធ្វើឲ្យស្នាមអ៊ុចខ្មៅ អ្នកប្រែពណ៌បាន។ វា...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារមួយចំនួនដែលអាចជួយការពារស្បែកអ្នកឲ្យស្អាត។ តើមានអ្វីខ្លះទៅ?
    ការមករដូវ     ការសម្រាលកូន     ជំងឺក្រពះពោះវៀន ជាពិសេសដំបៅ ឬរលាកក្រពះពោះវៀនតែម្តង     ជំងឺឬសដូងបាត     ជំងឺមហារីក៕ ត្រួតពិនិត្យដោយ www.health.com.kh
មុននឹងអ្នកព្យាបាលបញ្ហាខ្វះគ្រាប់ឈាម យកល្អគួរតែដឹងអំពីមូលហេតុរបស់វាផង។ ការកង្វះគ្រាប់ឈាមមានច្រើនប្រភេទណាស់ ហើយខុសៗគ្នាថែមទៀត។ យ៉ាងណាមិញ មានជំងឺមួយចំនួនដែលកើតមានជាញឹកញាប់ ហើយអាចធ្វើឲ្យអ្នកប្រឈមនឹងការបាត់បង់ឈាមធ្ងន់ធ្ងរ និងកង្វះគ្រាប់ឈាមបាន។
Fr.        privilège សិទ្ធិ ដែលទទួលបាននូវការសងពីទ្រព្យ ដែលជាកម្មវត្ថុនៃឯកសិទ្ធិ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។ http://salatraju.com/lexique/
Eng.     privilege
ការដុសសម្អាតធ្មេញខ្លាំងៗមានតែបង្កទុក្ខទោសច្រើនជាងផលល្អ។ តើមានអ្វីកើតឡើងទៅបើសិនជាដុសធ្មេញខ្លាំងៗពេក? តាមពិតទៅ ការដុសធ្មេញខ្លាំងៗពេក វាអាចធ្វើឲ្យខូចខាតដល់ស្រទាប់ការពារធ្មេញ និងឈឺអញ្ចាញធ្មេញទៅវិញទៅ ជាពិសេសបើសិនជាអ្នកប្រើច្រាស់ដុសធ្មេញដែលរឹង។ តើគួរដុសធ្មេញយូរប៉ុណ្ណាទៅ? ចូរមិនត្រូវដុសសម្អាតធ្មេញយូរជាងពីរទៅបីនាទីឡើង ហើយក៏ម...
ធម្មតាការដុសសម្អាតធ្មេញគឺត្រូវធ្វើឡើងចំនួនពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែបើសិនជាអ្នកគិតថា បើសិនជាដុសធ្មេញខ្លាំង វាជាវិធីធ្វើឲ្យអស់កំទិចកំទីអាហារក្នុងមាត់បានស្អាតល្អនោះ អ្នកកំពុងតែគិតខុសហើយ។
មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវជម្រុះ សហការជាមួយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលែងសត្វត្រដក់តូចមួយក្បាល ឲ្យទៅរស់នៅក្នុងធម្មជាតិវិញ នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ នេះបើតាម អង្គការ WCS ដែលបានឲ្យដឹងទៀតថា សត្វត្រដក់តូចនេះ ត្រូវបានអ្នកភូមិត្មាតប៉ើយ ប្រទះឃើញកាលពីឆ្នាំ២០១៦ ន...
សត្វត្រដក់តូចមួយក្បាល ត្រូវលែងនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដើម្បីឱ្យវារស់នៅក្នុងធម្មជាតិវិញ ក្រោយពីសះស្បើយពីជំងឺ។ កាលពីឆ្នាំ២០១៦កន្លងទៅ អ្នកភូមិត្មាតប៉ើយ បានប្រទះសត្វត្រដក់តូចនេះ នៅក្នុងព្រៃក្បែរភូមិ ក្នុងសភាពមានជំងឺ និងមិនអាចហើរបាន ។ វាត្រូវក្រុមព្យាបាល និងថែទាំ ជាងមួយឆ្នាំមកហើយ មុននឹងលែងវាឲ្យរស់នៅក្នុងធម្មជ...
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដែលមានមូលដ្ឋាននៅសិង្ហបុរី បានចេញផ្សាយរបាយការណ៍វាយតម្លៃបឋមស្ដីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ប្រតិភូ AMRO បញ្ចប់ទស្សនកិច្ចនៅកម្ពុជាកាលពីដំណាច់ខែមិថុនា។ ប្រតិភូ AMRO បានជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា និងមន្ត្រីជាន់ខ្ពស់ធនាគារជាតិ ដើម្បីពិភាក្សាអំពីកំណើនសេ...
«កំណើនសេដ្ឋកិច្ចកម្ពុជា» នឹងរក្សាលំនឹងរបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ នៅកម្រិត៦,៩ភាគរយ ទោះជាអត្រាអតិផរណានឹងកើនឡើងដោយសារតែការកើនឡើងតម្លៃចំណីអាហារ និងប្រេងសាំង។
កសិករថ្នាំជក់នៅស្រុកក្រូចឆ្មារ ហាក់យំមិនចេញ ត្បិតតម្លៃថ្នាំធ្លាក់ចុះខ្លាំង គួបផ្សំផលមិនសូវល្អ ដូចរាល់ឆ្នាំ។ ឈ្មួញបានទម្លាក់តម្លៃថ្នាំជក់ថោកជាងឆ្នាំទៅ ពី២០០០រៀល ទៅ៣០០០រៀលក្នុងមួយគីឡូ។ នៅឆ្នាំនេះ ថ្នាំជក់ក្នុងមួយគីឡូ លក់បានក្នុងតម្លៃពី៥៥០០រៀល (គុណភាពមិនសូវល្អ) ទៅ៧០០០រៀល(គុណភាពល្អជាងគេ)  ដែលឆ្នាំទៅ មួយគីឡូតម្លៃចន្លោះពី ៧០...
ត្បូងឃ្មុំ៖ ខុសពីឆ្នាំទៅ ដែលផលថ្នាំជក់ប្រមូលដល់ផ្ទះសឹងមិនទាន់ ត្បិតឈ្មួញដណ្តើមគ្នាចាំទទួលទិញ។ ឆ្នាំនេះ ក្រោយប្រមូលផលជាង២ខែមកហើយ គំនរថ្នាំជក់នៅសល់ស្ទើរគ្រប់ផ្ទះរបស់ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ដែលជាតំបន់លេខមួយ ក្នុងការផលិតថ្នាំជក់។
បើតាម DailyMail ក្រោយរងបរាជ័យក្រោមថ្វីដៃអ្នកប្រដាល់មិនដែលចាញ់ Jeff Horn នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO កាលពីថ្ងៃអាទិត្យកន្លងទៅ ពេលនេះ Pacquiao បានត្រឡប់មកដល់ទីក្រុង General Santos ប្រទេសហ្វីលីពីនវិញហើយកាលពីថ្ងៃចន្ទ។ ប៉ុន្តែលោក Freddie Roach ដែលជាគ្រូបង្វឹកម្ចាស់ខ្សែក្រវាត់៨ស្ថាប័នជាង១០ឆ្នាំមកហើយនេះ  យល់ឃើញថារូបគេដល់ព...
Manny Pacquiao បានត្រឡប់មកដល់ស្រុកកំណើតវិញហើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមយោធានៅឯប្រលានយន្តហោះ ក្រោយចាញ់អ្នកប្រដាល់អូស្ត្រាលី Jeff Horn។ ស្របពេលនឹងការមកដល់នេះ គ្រូបង្វឹករបស់ស្តេចប្រដាល់ហ្វីលីពីនលោក Freddie Roach និយាយថា រូបគេគួរដល់ពេលចូលនិវត្តន៍ហើយ។
តាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២និង៣០នាទី សាលាឃុំឃុំរាធរស្ថិតនៅក្នុងស្រុកព្រះស្តេច  ត្រូវភ្លើងឆេះ។ អគ្គស្នងការនគរបាលជាតិបានបន្តបញ្ជាក់ទៀតថា សាលាឃុំរាធរមានទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ត្រូវឆេះខូចខាតទាំងស្រុង ក្នុងនោះសម្ភារមានដូចជា បន្ទះសូឡា១០ផ្ទាំ...
សាលាឃុំមួយដែលសាងសង់ឡើងពីឈើស្ថិតនៅក្នុងស្រុកស្រុកព្រះស្តេច ខេត្តព្រៃវែងត្រូវបានអគ្គីភ័យឆាបឆេះទាំងយប់ ដោយសារទូសេខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។
ថ្វីដ្បិតបានរស់នៅក្រៅពន្ធនាគារក៏ពិតមែន តែតុលាការ នៅមិនទាន់ទម្លាក់ការចោទប្រកាន់លើមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) មួយរូប ដែលពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំអស់រយៈពេលជាងមួយឆ្នាំនោះទេ។ រហូតមកដល់ពេលនេះ សំណុំរឿងរបស់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប បានទៅដល់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរ...
ភ្នំពេញ៖ ក្រុមមេធាវី ចង់ឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ក្នុងរឿងអាស្រូវរបស់ស្រីមុំ តែម្តង ក្រោយពីពួកគាត់ បានរស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ ក្រុមមេធាវី នឹងពិភាក្សាគ្នា អំពីការដាក់សំណើនេះ ទៅកាន់ចៅក្រមជំនុំជម្រះ។