text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ក្រុមអ្នកការពារបរិស្ថានសាទរ ចំពោះវិធានការយ៉ាងតក់ក្រហល់របស់រដ្ឋាភិបាលមួយនេះ តែពួកគេនៅតែទទូចស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់របាយការណ៍លម្អិត ពាក់ព័ន្ធនឹងអាជីវកម្មបូមខ្សាច់ ដែលតែងតែរងការរិះគន់ពីប្រជាពលរដ្ឋនៅតាមភូមិឃុំជាច្រើននៅខេត្តកោះកុង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលចុះហត្ថលេខាដោយរដ្ឋមន្ត្រីរ៉ែ និងថាមពល លោកស៊ុយ...
ភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបញ្ឈប់ការនាំខ្សាច់សំណង់គ្រប់ប្រភេទ និងខ្សាច់ល្បាយភក់ ពីខេត្តកោះកុងចេញទៅក្រៅប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
អាការៈផ្សេងទៀតដែលគួរកត់សម្គាល់ដែរនោះមានដូចជា៖     ឈឺចាប់នៅហ្នឹងកន្លែង និងមានអារម្មណ៍ថាតឹងៗ     ឈឺកាន់តែខ្លាំងនៅពេលអង្គុយ     ឈឺខ្លាំងនៅពេលធ្វើចលនានានា     ឈឺចាប់ក្នុងពេលបន្ទោបង់     ឈឺក្នុងពេលរួមភេទ ក្រៅពីអាការៈដែលបានបញ្ហាខាងលើនេះ អ្នកខ្លះក៏ធ្លាប់មានអាការៈឈឺចាប់នៅខ្នង ឈឺតាមជើង និងក្នុងសន្លាក់ត្រគាកផងដែរ៕ ត្រួតពិនិត្យដោ...
ការឈឺនៅកញ្ចូញគូថភាគច្រើនបង្កឡើងដោយសារការសម្រាលកូន របួសនៅកញ្ចូញគូថ ការប្រឹងនៅតំបន់នេះជ្រាំដែលៗ ជំហរមិនល្អ ធាត់ពេក អាយុច្រើន និងការបង្ករោគ ឬមហារីក (កម្រ)។ អាការៈសំខាន់បំផុតនៃការឈឺចាប់នេះ គឺឈឺ និងតឹងនៅតំបន់កំប៉េះគូថតែម្តង។
អ្វីដែលជាដំណឹងល្អនោះគឺថា យើអាចរស់នៅបានយ៉ាងល្អប្រកបដោយភាពចងចាំបានទោះបីជាអាយុច្រើនក៏ដោយ ដរ៉ាបណាចេះធ្វើរឿងដូចខាងក្រោមនេះ៖ ញ៉ាំអាហារដែលផ្តល់សុខភាព យកល្អគួរតែជ្រើសរើសបន្លែ និងផ្លែឈើស្រស់ៗទទួលទានឲ្យបានច្រើន ព្រោះវានឹងផ្តល់ជាអង់ទីអុកស៊ីដង់ដើម្បីការពាររាងកាយ ព្រមទាំងជាតិសរសៃសម្រាប់ស្អាតសរសៃឈាមក្នុងខួរក្បាល។ ចៀសវាងរបស់ផ្អែម ជាត...
វាគឺជារឿងមួយធម្មតាទៅហើយដែលថានៅពេលអាយុកាន់តែច្រើន យើងនឹងចាប់ផ្តើមមានបញ្ហានៃការចងចាំ។ ដូចគេនិយាយថា ដំបូងឡើយអ្នកភ្លេចឈ្មោះគេ បន្ទាប់មកភ្លេចមុខ បន្ទាប់មកទៀតភ្លេចរ៉ូតខោ បន្ទាប់មកទៀតក៏ភ្លេចរ៉ូតខោចេញដើម្បីនោមដែរ។
1.    ផ្លែស្រការនាគ ជាផ្លែឈើដែលអាចជួយការពារមិនឲ្យកោសិការមហារីកកើតឡើងលើខ្លួនអ្នកឡើយ។ ដូចនេះ អ្នកគួរតែពិសារឲ្យបានច្រើនដើម្បីសុខភាពរបស់អ្នក។ 2.    អ្នកគួរតែញ៉ាំផ្លែស្ត្រប៊ឺរី ព្រោះវាអាចជួយទប់មិនឲ្យកោសិការមហារីកណាមួយអាចកើតឡើងលើសារពាង្គកាយអ្នកឡើយ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺមហារីកឡើយ។ 3.    ចេកក៏ជាផ្លែឈើដែលអ្នកគួរតែ...
ផ្លែឈើទាំងប៉ុន្មានប្រភេទខាងក្រោមនេះ អ្នកគួរតែពិសារឲ្យបានច្រើន ព្រោះវាអាចជួយការពារមិនឲ្យអ្នកកើតជំងឺមហារីកឡើយ។ តើមានផ្លែឈើអ្វីខ្លះទៅ?
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសហការជាមួយមន្ត្រីផ្នែកប្រឆាំងអំពើពុករលួយនៃក្រសួងមហាផ្ទៃផងដែរ សម្រាប់ការរៀបចំកម្មវិធីនៃការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដដែល។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតក្នុងអាណត្តិទី៤នេះ មានចំនួន ១១...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹង អំពីការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង២៥ រាជធានី-ខេត្ត ដែលទើបនឹងជាប់ឆ្នោត ក្នុងអាណត្តិទី៤នេះ។ សេចក្តីជូនដំណឹង បានឲ្យដឹងថា កម្មវិធីនៃការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី នឹងធ្វើឡើងក្នុងរយៈពេ...
ក្ដីស្រមៃរបស់តួកគីក្នុងការក្លាយជាសមាជិកថ្មីរបស់សហភាពអឺរ៉ុបទំនងជាមិនអាចកើតឡើងបានទេ។ បន្ថែមពីលើបញ្ហាជនភៀសខ្លួនដែលបានស្ងប់ស្ងាត់មួយរយៈមកនោះ ការបង្ក្រាបចលនារដ្ឋប្រហារនៅតួកគីកាលពីឆ្នាំមុន បានធ្វើឲ្យក្ដីសង្ឃឹមរបស់ក្រុងអង់ការ៉ាកាន់តែរសាត់ឆ្ងាយ។ ការចាប់ឃុំមនុស្សជាច្រើន និងការចាប់ខ្លួនអ្នកកាសែតនៅចុងក្រោយនេះ បានបង្កការព្រួយបារម្...
ការចរចារវាងតួកគី និងសហភាពអឺរ៉ុបដើម្បីបើកផ្លូវឲ្យតួកគីក្លាយជាសមាជិកទី២៩ បានជាប់គាំង និងមិនមានដំណើរការទៅមុខអ្វីឡើយ។ ដោយមិនឃើញមានសញ្ញាវិជ្ជមានអ្វីសោះនោះ ប្រធានាធិបតីតួកគី លោក រៃស៊ីប តៃយីប អ៊ែរដូហ្កាន់ (Recep Tayyip Erdogan) និយាយថា តួកគីលែងចង់ក្លាយជាសមាជិកអឺរ៉ុបទៀតហើយ ព្រោះតួកគីអាចរស់ដោយខ្លួនបាន ដោយមិនចាំបាច់ពឹងអឺរ៉ុបអ្វី...
ចិនធ្លាប់បានប្រកាសថា ពួកគេនឹងប្រើប្រាស់បរិយាកាសចន្លោះភពផែនដី និងភពព្រះចន្ទដើម្បីបង្កើតឋាមពល ហើយនៅឆ្នាំ២០៣៦ខាងមុខ ពួកគេនឹងបញ្ជូនមនុស្សឲ្យទៅដល់ឋានព្រះចន្ទជាលើកដំបូងផងដែរ។ មុនឈានដល់គោលដៅខ្លួន កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា និស្សិតចិន៤នាក់នៃសាកលវិទ្យាល័យ Beihang ក្រុងប៉េកាំង បានស្ម័គ្រចិត្តចូលក្នុងបន្ទប់ពិសោធន៍ដែលមានឈ្មោះថា...
យុវជនចិន៤នាក់ បានស្ម័គ្រចិត្តរស់ក្នុងបន្ទប់ពិសោធន៍មួយដោយកាត់ផ្តាច់ទំនាក់ទំនងខាងក្រៅជាបណ្តោះអាសន្នរយៈពេល២០០ថ្ងៃ។ នេះជាផ្នែកមួយនៃគម្រោងវិទ្យាសាស្ត្រដែលមានឈ្មោះថា Yuengong-1 ឬ Lunar Palace 365 (វិមានចន្ទ)ដែលចង់ពិសោធន៍ការរស់នៅរបស់មនុស្សនៅឋានព្រះចន្ទ។
ទាំងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងអភិបាលរងខេត្តសៀមរាប បានបង្ហាញជំហរដ៏ច្បាស់លាស់មួយ ក្នុងការទប់ស្កាត់ និងរុះរើរាល់សំណង់ខុសច្បាប់ទាំងជាង ៥០០កន្លែង តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។ ក្នុងនោះ ការត្រៀមបង្ក្រាបរាល់បាតុកម្ម ប្រឆាំងនឹងការអនុវត្តចុះរុះរើសំណង់ ក៏បានត្រៀមរួចរាល់ហើយដែរ គឺកម្លាំងទាំងអស់ នឹងបង្ក្រាបរាល់សកម្មភាពណា ...
សៀមរាប៖ គណៈកម្មការចម្រុះចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ត្រូវបានបង្កើតឡើងដោយមានសមាសភាពចូលរួមពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប។ ក្នុងសន្និសីទរួមគ្នា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ កក្កដា នៅអាជ្ញាធរជាតិអប្សរា គណៈកម្មការចូលរួម បានបង្ហាញគោលជំហរច្បាស់លាស់ ក្នុងការអនុវត្តចុះរុះរើសំណង់ខុសច្បាប់ទាំងឡាយណា ដែលត្រូវបានស...
ក្នុងជំនួបគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារទី១១ខែកក្កដា ក្រោមអធិបតីលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចន្ទ អូចា  គណៈរដ្ឋមន្ត្រីថៃបានយល់ព្រមឲ្យបញ្ជាទិញយន្តហោះយោធាចម្បាំង៨ គ្រឿងក្នុងដំណាក់កាលទី២ទៀត។ កន្លងមករបបសឹករបស់លោក ប្រាយុទ្ធ ចន្ទអូចា យល់ព្រមឲ្យមានការនាំចូលយន្តហោះយោធាសម្រាប់ហ្វឹកហ្វឺនពីកូរ៉េខាងត្បូងម៉ាក់ T-50TH ចំនួន១៦គ្រឿងដែលមានត...
 កងទ័ពអាកាសថៃមានបំណងនាំចូលយន្តហោះយោធាពីកូរ៉េខាងត្បូងដើម្បីយកមកជំនួសយន្តហោះយោធាសម្រាប់ហ្វឹកហ្វឺនចាស់ៗរបស់ខ្លួនដែលទិញមកពីឆេកប្រហែល ពីរទសវត្សរ៍មកហើយនោះ។ ដូច្នេះហើយរដ្ឋាភិបាលថៃយល់ព្រមទិញយន្តហោះយោធា T-50TH ចំនួនសរុប១៦ គ្រឿងពីកូរ៉េខាងត្បូងនៅពេលខាងមុខ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាងក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិចិន ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរថភ្លើង ថាមពល ការដឹកជញ្ជូន ប្រព័ន្ធទំនាក់ទំនង ម៉ាស៊ីននិងឧបករណ៍សម្ភារអគា...
ពិព័រណ៍សេដ្ឋកិច្ច និងបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាំង ឆ្នាំ២០១៧នេះ មានរយៈពេល៤ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៣ ខែកក្កដានេះ រហូតដល់ថ្ងៃទី១៦ ខែកក្កដា នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ។
បទល្មើសជួញដូរសរីរាង្គ ការពរពោះជំនួសដើម្បីនាំទារកចេញទៅក្រៅប្រទេស ជាសញ្ញាណថ្មីនៃបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន។ នេះបើយោងតាមរបាយការណ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលចុះផ្សាយក្នុងគេហទំព័រក្រសួងមហាផ្ទៃ។ របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលសកម្មភាពការងារទប់ស្កាត់ បង្ក្...
ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ ការបង្ក្រាបករណីជួញដូរមនុស្ស មានចំនួន ៦៦ករណី កើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦  ដែលមានតែ២៩ករណី។  នេះបើយោងតាមរបាយការណ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ បើតាមរបាយការណ៍នេះ ជួញដូរសរីរាង្គ ការពរពោះជំនួសដើម្បីនាំទារកចេញទៅក្រៅប្រទេស ជាសញ្ញាណថ្មីនៃបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ...
បើយោងតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ចំនួនអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរបានកើនឡើងជាង៣ពាន់នាក់ហើយគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នេះ។ ក្នុងនោះអត្តពលិកកម្ពុជាមានចំនួន១,៧៥៥នាក់ និងអត្តពលិកបរទេសមានចំនួន១,៥០០នាក់។ ក្នុងចំណោមអត្តពលិកបរទេសទាំងនេះ ចិន ឈរលំដា...
អត្តពលិកមកពីប្រទេសចិនបានឈរលំដាប់ទី១ក្នុងចំណោមអត្តពលិកបរទេសទាំង៥១ប្រទេស ដែលបានចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរនាខែសីហា នៅលើទឹកដីអង្គរខេត្តសៀមរាប។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ព្រឹត្តិការណ៍នេះទទួលបានអ្នកចុះឈ្មោះចូលរួមប្រមាណជាជាង៣ពាន់នាក់ ក្នុងនោះអត្តពលិកបរទេសមានប្រមាណជា១,៥០០នាក់ ដែលមកពី៥១ប្រទេសទូទាំងពិភពលោក។...
ក្រសួងកសិកម្ម បានពន្យល់ថា ក្រុមហ៊ុន ដួង ស្រួច ពិតជាបានមកស្នើសុំការអនុញាតប្រមូលផល អនុផលព្រៃឈើនៅតំបន់សម្បទានសង្គមកិច្ចក្នុងខេត្តរតនគិរីកន្លងមកមែន ប៉ុន្តែក្រសួងបានតម្រូវឲ្យក្រុមហ៊ុនទាក់ទងជាមួយអភិបាលខេត្តរតនគិរី និងសហការជាមួយរដ្ឋបាលព្រៃឈើ ឲ្យបានសមស្របតាមនីតិវិធីជាមុនសិន។ ក្រសួងកសិកម្ម អះអាងថា មកដល់ពេលនេះមិនទាន់មានការអនុញ្ញ...
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានបដិសេធថា ក្រសួងមិនមានការអនុញ្ញាតឲ្យក្រុមហ៊ុន ដួង ស្រួច កាប់បំផ្លាញព្រៃឈើ នៅខេត្តរតនគិរីឡើយ។ ការបដិសេធរបស់ក្រសួងកសិកម្មនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយថា ក្រុមហ៊ុន ដួង ស្រួច កំពុងកាប់បំផ្លាញព្រៃឈើយ៉ាងសកម្ម ដោយមានការអនុញ្ញាតពីក្រសួង។
Horn បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ទស្សនិកជននៅជុំវិញពិភពលោក ដោយអាចយកឈ្នះម្ចាស់ខ្សែក្រវាត់៨ស្ថាប័ន ក្នុងលទ្ធផលពិន្ទុឯកច្ឆ័ន ១១៧-១១១ ១១៥-១១៣ និង១១៥-១១៣ នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO Welterweight ដែលធ្វើឡើងនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ។ បន្ទាប់ពីរងបរាជ័យក្រោមកណ្តាប់ដៃអ្នកប្រដាល់មិនដែល...
Manny Pacquiao បាននិយាយថានឹងបន្តអាជីពប្រដាល់របស់គេ ទោះបីចាញ់អ្នកប្រដាល់អូស្ត្រាលី Jeff Horn កាលពីដើមខែនេះក៏ដោយ។ អ្នកប្រដាល់ហ្វីលីពីនរូបនេះ នឹងឡើងសង្វៀនដើម្បី គ្រួសារ អ្នកគាំទ្រ និងប្រទេសរបស់គេ។
ក្នុងពិធីបរិភោគអាហារល្ងាចនៅសភាពាណិជ្ជកម្មអាមេរិកម៉ាឡេស៊ីដើម្បីរម្លឹកខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានស្នើឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មរវាងអាមេរិកនិង ម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា ការចាប់ដៃគ្នាប្រឆាំងភេរវកម្មជារឿងសំខាន...
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានអំពាវនាវឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងភេរវកម្មអន្តរជាតិ។ លោកជឿជាក់ថា ម៉ាឡេស៊ីមានបទពិសោធន៍ច្រើនក្នុងការដោះស្រាយបញ្ហាភេរវកម្ម ហើយការចាប់ដៃគ្នានេះនឹងបង្កើនប្រសិទ្ធភាពការប្រឆាំងភេរវកម្ម និងរួមចំណែករក្សាសន្តិភាព និងសន្តិសុខតំបន់ផងដែរ។
លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ បានប្រាប់សារព័ត៌មានថ្មីៗថា លោក បានទទួលដីការបស់សាលាដំបូងរាជធានីភ្នំពេញហើយ ទាក់ទងនឹងការបើកសវនាការជំនុំជម្រះលើសំណុំរឿងខាងលើ។ បើតាមលោកមេធាវី ជូង ជូងី ការបើកសវនាការនេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២0១៧។ លោកមេធាវី និយាយដូច្នេះថា៖«ខ្ញុំ នឹងចូលរួមសវនាការ ដើម្បីការពារក្តីឲ្យគាត...
ភ្នំពេញ៖ ការស៊ើបសួរលើសំណុំរឿងលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ឃុំដោយសារតែបណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបិទបញ្ចប់ហើយ។ ក្រោយបញ្ចប់ការស៊ើបសួរ សំណុំរឿងនេះ ក៏ត្រូវបានបញ្ជូនទៅជំនុំជម្រះ។
អនុស្សារណៈយោគយល់គ្នាមួយត្រូវបានរដ្ឋមន្ត្រីការបរទេសកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani  និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន ចុះរួមគ្នានៅថ្ងៃអង្គារទី ១១ កក្កដា។ វាឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈរបស់កាតាក្នុងការចូលរួមប្រយុទ្ធប្រឆាំងលំហូរហិរញ្ញវត្ថុរបស់ក្រុមភេរវជនអន្តរជាតិនោះ។ ការសម្រេចចុះកិច្ច...
កាតា និងសហរដ្ឋអាមេរិកបានសម្រេចចុះកិច្ចព្រមព្រៀងរួមគ្នានៅសប្តាហ៍នេះដើម្បីកាត់ផ្តាច់បណ្តាញហិរញ្ញវត្ថុសម្រាប់ក្រុមភេរវជនអន្តរជាតិ ស្របពេលដែលរដ្ឋអារ៉ាប់ចង្អុលដាក់ កាតាថាជារដ្ឋគាំទ្រភេរវកម្មនោះ។  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន (Rex Tillerson ដែលតំណាងឲ្យរដ្ឋបាល ដូណាល់ ត្រាំ ដែលមានវត្តមានក្នុងពេលចុះហត្ថលេខានោះបានក...
  ក្រសួងការបរទេស ដែលបានចេញសេចក្តីថ្លែងការណ៍ ជុំវិញដំណើទស្សនកិច្ចលោក ប្រាក់ សុខុន នៅមីយ៉ានម៉ា បានបញ្ជាក់ដូច្នេះថា៖«ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញលោកជំទាវ អ៊ុងសាន ស៊ូជី មកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របរបស់លោកជំទាវ ហើយលោកជំទាវ ក៏ទទួលយកការអញ្ជើញនេះដោយរីករាយ»។   កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក ប្រធា...
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាលោក ប្រាក់ សុខុន។ ប៉ុន្តែមិនទាន់មានការកំណត់ពេលវេលានៅឡើយទេ។
បើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា កិច្ចព្រមព្រៀងខាងលើនេះ គឺជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការលើកទឹកចិត្តដល់ការវិនិយោគសហគ្រាសធុនតូច និងមធ្យម និងការផ្លាស់ប្ដូរផលិតផលកសិកម្មជាដើម។   បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន៣០ ដែលកំពុងវិនិយោគនៅមីយ៉ាន់ម៉ា ភាគច្រើនលើវិស័យសេវាកម្ម និងធនាគារ។ ចំណែកមីយ៉ាន់...
ភ្នំពេញ៖ កម្ពុជា ស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ រវាងប្រទេសទាំងពីរ។ ការស្នើនេះធ្វើឡើងស្របពេលដែលកម្ពុជា និងមីយ៉ាន់ម៉ា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
   បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមានកាលពីឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ តែងតែសេចក្តីជូនដំណឹង ដើម្បីដាស់តឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យប្រញាប់យករបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុរបស់ខ្លួន ជូនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យតាមច្បាប់ខាងលើ។    ការដាស់តឿនរ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវផ្ញើរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦ មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០១៧។ ក្រសួងមហាផ្ទៃ បានព្រមានថា ករណីដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកណាមិនធ្វើតាម នឹងចាត់វិធានការត...
ខ្សែប្រយុទ្ធ សៀង ចន្ធា បានស៊ុតបាល់បញ្ចូលទីតែម្នាក់ឯង ៣គ្រាប់ ដោយពីរគ្រាប់គេធ្វើបានសម្រេចនៅវគ្គទី១ ហើយ១គ្រាប់ទៀតរកបាននៅវគ្គទី២ ។ ជាមួយគ្នានេះ ខ្សែបម្រើ រស់ ដារ៉ាពេជ្រ ក៏បានរួមចំណែក១គ្រាប់ផងដែរនៅវគ្គទី១ ។ ការប្រកួតនេះរៀបចំផ្សាយដោយលោក ង៉ែត វុទ្ធី អ្នកយកព័ត៌មានកីឡារបស់ទូរទស្សន៍ BTV ហើយត្រូវបានយកទៅផ្សាយបន្តផ្ទាល់នៅលើទំព័រហ្...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាក្នុងព្រឹត្តិការណ៍ AFF U15 CHAMPIONSHIP 2017 បានយកឈ្នះ U15 ហ្វីលីពីន ៤-០ នាការប្រកួតក្នុងពូល B នៅកីឡដ្ឋានក្នុងខេត្តឈុនបុរី ប្រទេសថៃ ល្ងាចថ្ងៃពុធនេះ។ ជ័យជម្នះនេះ បានស្តារការខកចិត្តក្រោយចាញ់ U15 វៀតណាម ២-១ នាការប្រកួតបើកឆាក។
ឯកឧកញ៉ា ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយប៉ុណ្ណោះ។ គេនិយាយកាត់ខ្លីថា លោកឯកឧក។ ប៉ុន្តែ សម័យបច្ចុប្បន្ននេះ គេប្រើពាក្យ «ឯកឧត្តម» ។ ទាំងពីរពាក្យប្រើអក្សរសង្ខេបថា ឯ. ឧ. ដូចគ្នា ( បារ. Exellence, Son, S.E. ) ។ នាមសព្ទ «ឯកឧត្តម» ដែលគេប្រើជំនួសពាក្យ «ឯកឧកញ៉ា» គឺជាពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្ត្រីមានស័ក្ដិខ្ពស់។ ឧទ...
នៅក្នុងរជ្ជកាលសម័យបុរាណគេប្រើពាក្យ «ឯកឧកញ្ញ៉ា» សំដៅលើការហៅមន្ត្រីដែលមានស័ក្តិខ្ពស់។ ប៉ុន្តែ សម័យបច្ចុប្បន្ននេះគេប្រើពាក្យ «ឯកឧត្តម» ជំនួសឱ្យពាក្យ «ឯកឧកញ្ញ៉ា» វិញ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ពីការប្រើពាក្យខាងលើនេះយ៉ាងដូច្នេះថា ៖
      លោកបណ្ឌិត ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្ត្រី  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កូនប្រុសរបស់លោក ទទួលបានអាហារូបករណ៍អនុបណ្ឌិតច្បាប់១០០ភាគរយពីសាកលវិទ្យាល័យអារីសូណានៃសហរដ្ឋអាមេរិក។   លោកបញ្ជាក់ថា៖ «មាននិស្សិតកម្ពុជា២នាក់ បានជាប់អាហារូប...
ភ្នំពេញ៖ លោក ច័ន្ទ យុត្តរាជ កូនប្រុសរបស់លោកបណ្ឌិត ច័ន្ទ សំណព្វ ទើបតែឡើងយន្តហោះទៅបន្តការសិក្សានៅទឹកដីអាមេរិក ដោយទទួលអាហារូបករណ៍ផ្នែកច្បាប់១០០ភាគរយពីសាកលវិទ្យាល័យអារីសូណា។
ក្នុងពេលប្រកាសអនុវត្តផែនការសកម្មភាពដែលមានគោលដៅកែទម្រង់រដ្ឋមានរយៈពេលបួនឆ្នាំនៅថ្ងៃចន្ទទី ១០ កក្កដា លោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា  អ៊ុងសាន ស៊ូជី បានប្រកាសពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកសាងនិងលើកស្ទួយសមត្ថភាពមន្ត្រីរដ្ឋការសាធារណៈក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ទីប្រឹក្សារដ្ឋដែ...
ដើមសប្តាហ៍នេះ លោកស្រី អ៊ុងសាន ស៊ូជី បានសន្យាពង្រឹងសមត្ថភាពមន្ត្រីរដ្ឋការស៊ីវិល ដោយកសាងសមត្ថភាព និងបំពាក់បំប៉ន់ចំណេះជំនាញដល់ពួកគេដើម្បីពន្លឿនការអភិវឌ្ឍសង្គម។ លោកស្រីក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ចប់ឲ្យបាននូវផ្នត់គំនិតតែងតាំង ឬដំឡើងតំណែងមន្ត្រីដោយសារការយោគយល់ឬ មានបក្សពួកក្រុមគ្រួសារឡើយ។
សូមស្តាប់បទសម្ភាសរវាង នាយ យ៉ាន និងអ្នកស្រី Suzana Ernie ដូចតទៅ៖
អ្នកស្រី Suzana គឺជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន DKSH។ អ្នកស្រី Suzana ដែលជាជនជាតិសិង្ហបុរី បានរស់នៅក្នុងប្រទសកម្ពុជាជាង១០ឆ្នាំ ហើយបានរៀបការជាមួយស្វាមីជាជនជាតិបារាំង និងមានកូនពីរនាក់នៅក្នុងប្រទេសនេះទៀតផង។ និយាយជាភាសាខ្មែរជាមួយ នាយ យ៉ាន អ្នកស្រី Suzana បានរៀបរាប់អំពីការងាររបស់ក្រុមហ៊ុនខ្លះ និងបាននិយាយប្រៀបធៀបរវាងការរស់...
Americas Got Talent (AGT) គឺជាក្តីសុបិនរបស់អ្នកមានសមត្ថភាពនានានៅលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។ ទោះបីជាប្រកបអាជីពជាវេជ្ជបណ្ឌិត (Family Medicine Doctor) ក៏ដោយ ប៉ុន្តែយុវជន Brandon Rogers Brandon ដែលរស់នៅក្រុង West Virginia មានសមត្ថភាពច្រៀងដ៏គួរឲ្យកោតសរសើរ។ សម្រាប់ការប្រឡង AGT នារដូវកាលនេះ Brandon បានលើកយកបទចម្រៀង Ribbon...
លោក Brandon Rogers វេជ្ជបណ្ឌិតវ័យ២៩ឆ្នាំ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនក្នុងកម្មវិធី Americas Got Talent តាមរយៈការបកស្រាយបទចម្រៀង «Ribbon in the Sky» របស់ Stevie Wonder។ សំនៀងរបស់ Brandon ទទួលបានចម្លើយ «Yes» ពីចៅក្រម (Judges) ទាំង៤ ។ ប៉ុន្តែចៃដន្យអាក្រក់ បេក្ខជនរូបនេះ បានទទួលមរណភាពទៅហើយដោយគ្រោះថ្នាក់រថយន្ត ពោលគឺម...
តើកំពូលស្មាតហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះសូមទស្សនាវិដេអូខាងក្រោម៖
ដូចអ្វីដែលយើងបានសន្យាអញ្ចឹង សម្រាប់វីដេអូទី២ នេះយើងសូមលើកយកចំណុចពិសេស៥ ផ្សេងទៀតមកជម្រាបជូនលោកអ្នកទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S8 និង S8+ ដដែល។ អូខេ! សម្រាប់វីដេអូ នេះយើងសូមផ្ដោតទៅលើចំណុចទាំង៥ ដែលមានដូចជា Always On, Game, Bixby, Multitask, Navigation Bar ។
លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋឆ្លងដែន នៃក្រសួងមហាផ្ទៃ    ប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ច បានបញ្ជូនបុរសនោះ ដល់នាយកដ្ឋានរបស់លោកហើយ។ លោក បន្ថែមទៀតថា សមត្ថកិច្ចកំពុងមានចំណាត់ការលើបញ្ហានេះ ។ យ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មរូបនេះ មិនទាន់អាចបញ្ជាក់បានទេ ថាបុរសនោះ ពិតជាបានបង្ហោះសារព្រមាន...
ភ្នំពេញ៖ បុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pich Roth Tha ត្រូវបានសមត្ថកិច្ចក្នុងខេត្តព្រះសីហនុ  ឃាត់ខ្លួន ក្រោយពីបង្ហោះសារព្រមានសម្លាប់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ បន្ទាប់ពីឃាត់ខ្លួនហើយ សមត្ថកិច្ច ក៏បញ្ជូនបុរសនោះ ទៅកាន់នាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋឆ្លងដែន នៃក្រសួងមហាផ្ទៃ ដើមសាកសួរ។
មើលពីខាងក្រៅ ទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ល្អូកល្អឺនណាស់ ប៉ុន្តែមើលឲ្យកាន់តែច្បាស់លាស់វិញ ទំនាក់ទំនងនេះមិនល្អដូចខាងក្រៅ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបថា សមភាគីរុស្ស៊ីរបស់លោកមិនសូវសប្បាយចិត្តនឹងជ័យជម្នះរបស់លោកលើលោកស្រី ហ៊ីឡារី គ្លីនតុន ឡើយ។ ការលើកឡើងបែបនេះ ហាក់ផ្ទុយពីការចោទប្រកាន់ទាំងឡាយដ...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយក្នុងកិច្ចសម្ភាសមួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចរីករាយជាងពេលសព្វថ្ងៃ បើប្រធានាធិបតីអាមេរិកមិនមែនជាលោក តែជាលោកស្រី ហ៊ីឡារី គ្លីនតុន វិញនោះ។ លោក ត្រាំ អះអាងថា គោលនយោបាយរបស់លោកបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់រុស្ស៊ី តែនយោបាយរបស់លោកស្រី គ្លីនតុន គឺទន់ភ្លន់ដាក់រុស្...
អត្តពលិក៥ប្រភេទកីឡារួមមាន ហែលទឹក អត្តពលកម្ម វាយកូនបាល់ វាយកូនឃ្លីលើតុ និងវាយសីបានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ដើម្បីចូលរួមប្រជែងដណ្តើមជើងឯកកីឡាសិស្សមធ្យមសិក្សាកម្រិតអាស៊ានប្រចាំឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកក្កដា។ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូ...
កីឡាករកីឡាការិនីកម្ពុជា៥ប្រភេទកីឡាបានចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជើងឯកកីឡាសិស្សមធ្យមសិក្សាអាស៊ាននៅប្រទេសសិង្ហបុរី ដែលចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកក្កដា។
សូមស្តាប់សំឡេង៖ លោក ឱម យ៉ិនទៀង ក៏បានលើកឡើងផងដែរថា កន្លងមកមានការពិភាក្សាអំពីការបន្ត ឬបញ្ឈប់ការពង្រាយអ្នកសង្កេតការណ៍ក្នុងសម័យប្រឡងបាក់ឌុប។ បើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី វានៅមិនទាន់មានការសំរេចយ៉ាងណានៅឡើយទេចំពោះបញ្ហានេះ។ ប៉ុន្តែប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហើបហើយថា បើទោះជាគ្មានអ្នកសង្កេតការណ៍ ក៏អង្គភាពរបស់លោ...
កាន់តែល្អប្រសើរជាងឆ្នាំមុនៗ អង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួនចូលក្នុងវគ្គបណ្តុះបណ្តាលសិន មុននឹងពួកគេត្រូវអនុវត្តការងារនៅក្នុងសម័យប្រឡងបាក់ឌុបឆ្នាំនេះ។ នេះជាការបញ្ជាក់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ខែកក្កដានេះ។ លោកទេសរដ្ឋមន្ត្រីបានចូលរួមក...
    ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង ជាពិសេសប្រឆាំងនឹងការបង្ករោគតែម្តង     ពង្រឹងដល់មុខងារប្រព័ន្ធរំលាយអាហារ     ព្យាបាលជំងឺឈឺបំពង់ករ     ជំនួយដល់ការសម្រកទម្ងន់     ច្រោះជាតិពុលក្នុងខ្លួន ទឹកលាយទឹកឃ្មុំគឺជារបៀបថែរក្សាសុខភាពយា់ងល្អមួយ ហើយមិនចំណាយច្រើន ព្រមទាំងមិនប៉ះពាល់ដល់សុខភាពទៀត។ អ្នកគ្រាន់តែលាយវាញ៉ាំមួយកែវ...
ទឹកឃ្មុំត្រូវបានគេរកឃើញថាមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ហើយក៏ប្រើប្រាស់សម្រាប់ព្យាបាលជំងឺជាច្រើនផងដែរ។ យ៉ាងណាមិញ សម្រាប់ការញ៉ាំទឹកលាយទឹកឃ្មុំត្រូវបានគេតាមដានថា មានប្រយោជន៍ល្អៗដូចខាងក្រោមនេះ៖
ទោះបីជាការឈឺកែងជើងជារោគសញ្ញាដ៏កម្រនៃជំងឺធ្ងន់ធ្ងរក៏ដោយក៏វាអាចរំខានដល់សកម្មភាពធម្មតាៗរបស់អ្នក ជាពិសេសការហាត់ប្រាណបានដែរ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖     ឈឺចាប់ធ្ងន់ធ្ងរ និងហើមនៅក្បែកែងជើង     មិនអាចបតប្រអប់ជើងចុះក្រោមបាន ឬលើកម្រាមជើងដើម្បីដើរធម្មតាបាន     ឈឺកែងជើងផ្សំគ្នានឹងក្តៅខ...
បើសិនជាការឈឺកែងជើងអ្នកកើតឡើងនៅខាងក្រោមបាតកែងជើងតែម្តង នោះវាទំនងជាបណ្តាលមកពីការរលាកសរសៃនៅបាតជើង (Plantar Fasciitis) នោះតែម្តង។ បើសិនជាការឈឺចាប់នៅខាងក្រោយកែងជើងវិញ នោះអាចជាការរលាកសរសៃខាងកែងជើង (Achilles Tendinitis) វិញ។
1.    មានអារម្មណ៍ថាណែនៗ ឬតឹងៗក្នុងទ្រូងយូរបំផុតពីរបីនាទី ទៅច្រើនម៉ោង 2.    មិនស្រួល ឬឈឺចាប់នៅដៃម្ខាង ឬទាំងសងខាង ខ្នង ក ថ្គាម ឬពោះ 3.    ពិបាកដកដង្ហើមដោយមានឬគ្មានការមិនស្រួលក្នុងទ្រូង 4.    បែកញើសត្រជាក់ 5.    ចង្អោ 6.    ធីងធោង ស្ត្រីគឺងាយនឹងពិបាកដកដង្ហើម ឈឺចាប់នៅថ្គាម ចង្អោ និងវិលមុខណាស់ខណៈពេលដែលពួកគេមានជំងឺគាំងបេះដូង...
ជំងឺបេះដូងសរសៃឈាមត្រូវបានចាត់ទុកថាជាមូលហេតុនាំឲ្យស្លាប់ច្រើនជាងគេនៅលើពិភពលោក។យ៉ាងណាមិញ មានស្ត្រីម្នាក់ហើយក្នុងចំណោមបួននាក់ដែលបានស្លាប់ដោយសារជំងឺបេះដូង។ ការស្លាប់ដោយសារតែជំងឺទាក់ទងនឹងបេះដូងសរសៃឈាមភាគច្រើនគឺមិនដឹងទាន់ពេលវេលា។ ដើម្បីការពារខ្លួនពីជំងឺនេះបាន យកល្អអ្នកគួរតែដឹងអំពីសញ្ញាព្រមានរបស់វាដែលមានដូចជា៖
យោងតាមដីការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នារីនោះ ត្រូវបានចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ សមត្ថកិច្ច បានឃាត់ខ្លួននាង បន្ទាប់ពីបង្ហោះវីដេអូ ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២0១៧ ក្នុងអំឡុងពេលនាង កំពុងស្ថិតក្នុងពិធីបុណ្យរម្លឹកខួបមួយឆ្នាំ នៃការបាញ់...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួននារីម្នាក់ឈ្មោះ ហេង លក្ខិណា ដែលចោទសម្តេច ហ៊ុន សែន រួមទាំងក្រុមគ្រួសារ តាមបណ្តាញសង្គមហ្វេសប៊ុក ថាសុទ្ធតែជាឃាតក ទៅឃុំក្នុងពន្ធនាគារជាបណ្តោះសន្ន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២0១៧នេះ។ ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពីសាកសួរនារីនោះរួច ជំវិញការ...
យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះចតនៅព្រលានយន្តហោះ Orly នៅព្រឹកថ្ងៃទី១៣ ខែកក្កដា។ លោក ត្រាំ ត្រូវទស្សនកិច្ចពីរថ្ងៃនៅបារាំងតាមការអញ្ជើញរបស់សមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើម្បីចូលរួមបុណ្យឯករាជ្យជាតិបារាំង (Bastille Day) និងការរំឭកខួបទី១០០ឆ្នាំនៃការលូកដៃរបស់អាមេរិកចូលសង្គ្រាមលោកលើកទីមួយ។ លោក ត...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់រដ្ឋធានីប៉ារីស ដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិបារាំងថ្ងៃទី១៤ ខែកក្កដា។ លោក ត្រាំ ក៏នឹងជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដែលមិនសូវល្អប៉ុន្មានឡើយចាប់ពីលោក ម៉ាក្រុង ឡើងកាន់តំណែងមកនោះ។ ក្រៅពីបញ្ហាទ្វេភាគី មេដឹកនាំទាំងពីរក៏ជជែកគ្នាលើបញ្ហាន...
សូមស្តាប់បទសម្ភាសរវាងលោក លាង ដឺលុច និងលោក លឹម ប៊ុនហុក ដូចតទៅ៖ ដោយសារតែឯកសារទាំងឡាយដែលរួមមាន ចម្លើយសារភាព ប្រវត្តិរូបអ្នកទោស រូបថត កំណត់ហេតុ ជាដើមដែលសរុបទាំងអស់មានជាង៤០ម៉ឺនទំព័រ ត្រូវបានទទួលស្គាល់ថាជា ការចងចាំរបស់ពិភពលោក (memory of the world) នៃអង្គការយូណេស្កូ ទើបការផលិតឯកសារទាំងនេះទៅជាទម្រង់អេឡិចត្រូនិកជាការងារចាំបាច់ខ...
ស្ថិតក្នុងគម្រោង៣ឆ្នាំរបស់អង្គការយូណេស្កូ និងត្រូវឧបត្ថម្ភដោយភ្នាក់ងារ Koica របស់រដ្ឋាភិបាលកូរ៉េ ឯកសារជាច្រើនប្រភេទនៅបណ្ណាសារនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនឹងត្រូវផលិតទៅជាឯកសារអេឡិចត្រូនិក ឬឌីជីថល។ មន្ត្រីរបស់អង្គការយូណេស្កូ លោក លឹម ប៊ុនហុក ដែលគ្រប់គ្រងគម្រោងដ៏សំខាន់មួយនេះ បានប្រាប់ឲ្យដឹងថា ឯកសារជាង៤០ម៉ឺនសន្លឹកដែលស្...
ថ្ងៃអង្គារទី១១ខែមិថុនា ប្រធាននគរបាលអន្តោប្រវេសន៍ថៃលោកNatthathorn Prohsunthorn បានមកដល់ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ក្រោយមានព័ត៌មានអាស្រូវពាក់ព័ន្ធមន្ត្រីលោកយកលុយទឹកតែពីអ្នកឆ្លងដែន។ លោកបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមឈប់ទទួលលុយទឹកតែ បើមិនដូច្នោះទេពួកគេនឹងរងពិន័យជាមិនខាន។ នគរបាល ៦ នាក់ត្រូវបានផ្លាស់ប្ដូរពីប៉ុស្ដិ...
ជាងម្ភៃឆ្នាំមកហើយដែលប្រជាជនម៉ាឡេស៊ី និងថៃទម្លាប់ឲ្យលុយទឹកតែទៅមន្ត្រីប៉ូលិសនៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ពេលជាពួកគេចង់ឆ្លងដែនពីម៉ាឡេស៊ីមកថៃ។ ថ្ងៃអង្គារទី១១ខែមិថុនា ប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ថៃបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមបញ្ឈប់យកថ្លៃទឹកតែ ហើយអ្នកល្មើបញ្ជានឹងត្រូវពិន័យធ្ងន់ធ្ងរ។
ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពចំនួន ២៨រូប ដឹកនាំដោយលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធានចំនួន ៩រូប ក្នុងនោះ មានរដ្ឋមន្ត្រីចំនួន ៤ រួមមាន លោ...
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈកម្មការដែលបង្កើតដោយរដ្ឋាភិបាលនេះ មានសមាសភាពចំនួន ២៨រូប ដែលដឹកនាំដោយលោក ប៊ិន ឈិន ជាប្រធាន និងមានអនុប្រធានចំនួន ៩រូប   រួមទាំងមន្ត្រីកងកម្លាំងប្រដាប់អា...
បច្ចុប្បន្ននេះ មានសហគ្រាស ក៏ដូចជាក្រុមហ៊ុនជាច្រើនមានកំណើនរីកដុះដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុជួយជំរុញអោយមានការងារជាច្រើនដល់ប្រជាជនកម្ពុជាយើង។ ទន្ទឹមគ្នានេះផងដែរ ផ្នែកសន្តិសុខក៏ជាផ្នែកមួយដែលគ្រប់សហគ្រាសមិនអាចមើលរំលងបានដែរ។ ដូច្នេះហើយ វាជាការព្រួយបារម្ភសម្រាប់ម្ចាស់សហគ្រាសធំតូចទាំងអស់ ដែលគាត់ត្រូវគិតគូលើសន្តិសុខសុវ...
រាជធានីភ្នំពេញ៖ គ្រប់ស្ថាប័នក្រុមហ៊ុន និងអង្គភាពនានាតែងគិតគូទៅលើសន្តិសុខជាសំខាន់ តែហាក់មានភាពលំបាក និងខ្វះការជឿទុកចិត្ត។ ដូច្នេះតើគ្រប់ស្ថាប័នទាំងអស់នោះ គួរសម្លឹងមើលក្រុមហ៊ុនសន្តិសុខឯកជនឫយ៉ាងណា?
បើតាមសំណេររបស់លោក មាន ចាន់យ៉ាដា ដែលបង្ហោះលើគណនីហ្វេសប៊ុក សាលារាជធានីភ្នំពេញ ទទួលបន្ទុកក្នុងការរៀបចំពិធីនេះ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២0១៧។ លោក បានសរសេរដូច្នេះថា៖«ដើម្បីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក [..] រដ្ឋបាលរាជធានីភ្នំពេញ មានភារ...
ភ្នំពេញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីអបអរសាទរនៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO)  កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២0១៧។ នេះបើតាមលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក។
មានការរិះគន់ជាច្រើនតាមរយៈអ្នកកីឡាល្បីៗ និងអ្នកចូលចិត្តទស្សនាវិស័យកីឡាប្រដាល់នៅជុំវិញពិភពលោកអំពីការវិនិច្ឆ័យដោយកាត់សេចក្តីឲ្យ Manny Pacquiao ចាញ់ Jeff Horn នាការប្រកួតដណ្តើមខ្សែក្រវាត់ WBO ដែលធ្វើឡើងនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២ ខែកក្កដាកន្លងងទៅ។ លើសពីនេះ ក៏មានការស្នើសុំឲ្យពិនិត្យការប្រកួត និងដាក់ពិន្...
អ្នកប្រដាល់អូស្ត្រាលី Jeff Horn មិនមានមន្ទិលលើជ័យជម្នះរបស់គេលើកីឡាករ Manny Pacquiao នោះទេ។ ប៉ុន្តែអ្នកប្រដាល់វ័យ ២៩ឆ្នាំនេះជឿជាក់ថាមានតែការប្រកួតជាមួយ ស្តេចប្រដាល់ហ្វីលីពីនម្តងទៀតប៉ុណ្ណោះ ដែលអាចដោះស្រាយភាពចម្រូងចម្រាសនេះបាន។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បាននិយាយថា ចាប់តាំងពីរដ្ឋាភិបាលដាក់ចេញគោលនយោបាយឧស្សាហកម្មមក មិនទាន់មានគ្រឹះស្ថានឧត្តមសិក្សាឯកជនណាមួយ ដែលអាចអនុវត្តតាមគោលនយោបាយនេះឡើយ ពោលគឺមានតែគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋប៉ុណ្ណោះ។ លោក ជួនណារ៉ុន បានបន្ថែមថា មូលហេតុដែលគ្រឹះស្ថានអប់រំឯកជនទាំងនោះ មិនទាន់អាចសំយោគជាមួយគោលនយោបាយរដ្ឋ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា គុណភាពគ្រឹះស្ថានឧត្តមសិក្សាឯកជន មិនទាន់ឆ្លើយតបតាមគោលនយោបាយរដ្ឋាភិបាល លើវិស័យអប់រំផ្នែកឧស្សាហកម្មឡើយ។ រដ្ឋាភិបាលដាក់ចេញគោលនយោបាយអប់រំមុខវិជ្ជា STEM ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មរបស់កម្ពុជា។
តាំងពីយូរមកហើយ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងចង់ទប់ស្កាត់រាល់សកម្មភាពជ្រុលនិយមរបស់អង្គការឥស្លាមក្នុងស្រុកមួយចំនួនដែលផ្អែកលើមនោគមន៍វិជ្ជាសាសនា។ ដើមសប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានដាក់ចេញក្រឹត្យមួយដែលផ្តល់អំណាចដល់អាជ្ញាធរបិទរាល់អង្គការណាដែលមិនគោរពតាមមនោគមន៍វិជ្ជារបស់រដ្ឋ ដោយមិនចាំបាច់សុំការសម្រេចពីតុលាកា...
រដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តល់អំណាចបន្ថែមឲ្យអាជ្ញាធរដើម្បីរំលាយរាល់អង្គការណាដែលធ្វើសកម្មភាពគាំទ្រមនោគមន៍វិជ្ជាជ្រុលនិយម និងរំលោភគោលការណ៍ស្នូលរបស់រដ្ឋ «បញ្ចសីលា»។ រដ្ឋាភិបាលអះអាងថា វិធានការថ្មីនេះនឹងប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយមនោគមន៍ជ្រុលនិយម និងបង្កការបែកបាក់ក្នុងសង្គមពហុនិយមឥណ្ឌូណេស៊ីដែលប្រជាជនភាគតិចនិងភាគច្រើនរស់ជុំគ្នា...
ជឿន ស្រីមុំ ជនជាតិព្នង និងតំណាងសហគមន៍ក្បាលរមាស ដែលស្ថិតនៅតាមបណ្តោយទន្លេសេសាន សំណូមឲ្យប្រមុខរដ្ឋាភិបាលឲ្យផ្អាកការបិទតួប៊ីនទី១នៃទំនប់សេសាន ដើម្បីឲ្យសហគមន៍របស់ខ្លួនមានពេលវេលាគ្រប់គ្រាន់ រើទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាពដែលនៅចម្ងាយប្រហែល៥គីឡូម៉ែត្រពីភូមិចាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដាក្នុងរាជធានី...
ភ្នំពេញ៖ សហគមន៍ក្បាលរមាស និងស្រែគរ ស្ថិតស្រុកសេសាន ខេត្តស្ទឹងត្រែង បានសំណូមពរ ដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្អាកការបិទតួប៊ីនទី១នៃទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលគ្រោងបិទទឹកទន្លេ ដើម្បីដំណើរការតួប៊ីនទី១នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។  
សម្តេច ស ខេង បញ្ជាក់ថា ថវិកាទាំងនេះ គឺបានមកពីការបូកបញ្ចូលគ្នារវាងក្រសួងមហាផ្ទៃនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេច លើកឡើងទៀតថា ការផ្តល់ថវិកា គឺជាការលើកទឹកចិត្ត ដល់ក្រុមមន្ត្រីនិងកម្លាំងសមត្ថកិច្ច ដែលមានស្នាដៃក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្រាប់សម្តេច ស ខេង ការលើកទឹកចិត្តបែបនេះ នឹងជំរុញឲ្យមន្ត្រី ក៏ដូចជាក...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ត្រៀមថវិការប្រមាណ ១លានដុល្លារ  ដើម្បីទុកផ្តល់ដល់ក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ច ដែលបានទទួលជោគជ័យក្នុងការបង្ក្រាបគ្រឿងញៀន។ នេះបើតាម សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២0១៧។
ក្រុម U15 កម្ពុជារបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon ត្រូវបើកយុទ្ធនាការរក្សាកំណត់ត្រាឈ្នះលើក្រុមទីម័រខាងកើត ដែលខ្លួនធ្លាប់លត់ ៣-0 នៅហពុកីឡដ្ឋានជាតិកាលពីឆ្នាំ២០១៦។ កាលណោះក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន លោកInoue Kazunori ជ័យជម្នះនេះសម្រេចដោយប្រធានក្រុម យី សាហ្វី មួយគ្រាប់ក្នុងវគ្គទី១ មុនកីឡាករ ម៉ៅ ពិសិដ្ឋ ថែមពី...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវបន្តបេសកកម្មក្នុងពូល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយប៉ះជាមួយ U15 ទីម័រខាងកើតនាវេលាម៉ោង៤រសៀលថ្ងៃសុក្រ នេះ នៅកីឡដ្ឋាន Chonburi Campus Stadium 2 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ កាលពីឆ្នាំ២០១៦ កម្ពុជា បានយកឈ្នះទីម័រខាងកើត ៣-០ នៅពហុកីឡដ្ឋានជាតិ។ តើកម្ពុជាអាច...
«ហើយអ្វីដែលខ្ញុំបានលើកមុននេះ ថាសំណង់មួយចំនួន វាមានលក្ខណៈពាក់ព័ន្ធនឹងនយោបាយ វាមាន ហើយក៏មិនមែនមាននៅអាណត្តិនេះដែរ គឺមានតាំងពីមុន។ អស់លោក លោកស្រី ធ្លាប់ឮគេឃោសនាទេ «បើខ្ញុំឈ្នះ (បោះឆ្នោត) ខ្ញុំលុបអាជ្ញាធរជាតិអប្សរាចោល» អាហ្នឹងខ្ញុំឮផ្ទាល់នឹងត្រចៀក។ ហើយថ្មីៗនេះសោត  អ្នកខ្លះនិយាយថា សង់ទៅ បើគេឈ្នះ គេជួយការពារ»។ នេះជាការលើកឡើងរ...
សៀមរាប៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានហៅសំណង់ខុសច្បាប់នៅតំបន់អង្គរ ថាមានលក្ខណៈនយោបាយ។ ការមើលឃើញបែបនេះរបស់លោក ស៊ុំ ម៉ាប់ ព្រោះកន្លងមក មានសារនយោបាយពីអ្នកនយោបាយខ្លះ ដែលមានបំណងមិនល្អមកលើស្ថាប័នអភរិរក្ស សម្បតិ្តបេតិកភណ្ឌ ហើយអ្នកទាំងនោះ ជាអ្នកគាំទ្រឲ្យមានសំណង់ខុសច្បាប់ក្នុងតំបន់ការពាផងដែរ។
ថ្ងៃអង្គារទី១១ខែកក្កដា របបសឹកថៃសម្រេចអនុញ្ញាតឲ្យមានការស្ថាបនាផ្លូវរថភ្លើងលឿនដែលភ្ជាប់ពីថៃទៅកាន់ក្រុង Kunming ប្រទេសចិននោះ ហើយវាជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំរបស់ចិន។ កន្លងមកគម្រោងនេះត្រូវបានគេព្យួរមួយរយៈដោយសារលក្ខខណ្ឌប្រាក់កម្ចី និងច្បាប់ពលកម្ម។ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ផ្លូវរថភ្លើងល្បឿនលឿននេះមានតម្ល...
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា សម្រេចអនុញ្ញាតឲ្យមានការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនពីភ្ជាប់ថៃទៅភាគខាងត្បូងប្រទេសចិនដែលគម្រោងនេះមានតម្លៃ៥.២ពាន់លានដុល្លារ។ កន្លងមកគម្រោងសាងសង់ផ្លូវរថភ្លើងភ្ជាប់ពីថៃទៅចិននេះត្រូវបានផ្អាកកន្លងមកដោយសារតែបញ្ហាហិរញ្ញវត្ថុ។
ករណីបាត់ក្មេង ដែលត្រូវបានមាតាបិតា ឬ អាណាព្យាបាល បានបង្ហោះចែករំលែកតាមបណ្ដាញហ្វេសប៊ុកនោះ ភាគច្រើនកើតឡើងនៅតាមសាលារៀន ឫតាមទីធ្លាសារណៈ ដោយជនមិនស្គាល់មុខនាំយកទៅ។ ហើយករណីខ្លះក៏បានរកឃើញភ្លាមៗវិញដែរ។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ ការបង្ក្រាបករណីជួញដូរមនុស្ស មានចំនួន ៦៦ករណី កើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦  ដែលមានតែ២៩ករ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរសព្ទចំនួន២ខ្សែ សម្រាប់ឲ្យពលរដ្ឋ ឬអាណាព្យាបាល ដែលជួបរឿងរ៉ាវនៃករណីបាត់កូនក្មេង ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់។ ការប្រកាសលេខទូរសព្ទក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីមានការបង្ហោះករណីបាត់ក្មេងតូច តាមបណ្ដាញសង្គមជាបន្តបន្ទាប់។
   នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ពាក្យ «បាល់» នេះថា ជាពាក្យកម្ចីពីភាសាបារាំង ( បារ. Balle ) ។ នាមសព្ទមួយនេះ គឺជាប្រដាប់សម្រាប់កីឡាធ្វើពីកៅស៊ូជាដើមមានសណ្ឋានជាដុំមូល បាល់បោះ, បាល់ទាត់; កីឡាបាល់ ជាកាយបរិហារពិសេសមួយក្នុងសកលលោក, ក្នុងសម័យសង្គមរាស្ត្រនិយមប្រទេសកម្ពុជា មានពួកអ្នកកីឡាគ្រប់ប្រភេទកាន់តែសម្បូរឡើ...
ពលរដ្ឋខ្មែរស្គាល់យ៉ាងច្បាស់អំពីពាក្យ «បាល់» ។ ជាពិសេសប្រភេទកីឡាបាល់ទាត់បច្ចុប្បន្នកំពុងពេញនិយម និងមានការគំទ្រយ៉ាងច្រើនសន្ធឹកពីស្រទាប់យុវជន។ ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងថាពាក្យ «បាល់» នេះ ជាពាក្យកម្ចីពីបរទេសឡើយ។ ខាងក្រោមនេះជាសេចក្តីពន្យល់នៃពាក្យកម្ចីពីបរទេសមួយនេះ៖
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០១៧ ខេត្តតំបន់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរជាង១លាននាក់ មានការកើនឡើង១៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរបាយការណ៍ដដែល  រយៈពេល ៦ខែ មាននាវាទេសចរណ៍ចូលចតចំនួន ២៩លើក មានភ្ញៀវទេសចរបរទេសសរុបចំនួន៣៤,៦៦៧នាក់។ ភ្ញៀវទេសចរចូលតាមច្រកព្រលានយន្តហោះ អ...
ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរអន្តរជាតិជាង១០ប្រទេសមកកម្សាន្ត ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេ។ នេះបើតាមរបាយការណ៍៦ខែដើមឆ្នាំ២០១៧។
ខណៈតុលាការកំពុងតែបើកសវនាការ ប្រជាពលរដ្ឋមួយចំនួនពីតំបន់បឹងកក់និងតំបន់ផ្សេងទៀត បាននាំគ្នាស្រែឲ្យដោះលែងលោកស្រី ទេព វន្នី សកម្មជនបឹងកក់មួយរូប ដែលកំពុងជាប់ឃុំអស់ជាច្រើនខែមកហើយ។ សម្រាប់ប្រជាពលរដ្ឋទាំងនោះ ការឃុំខ្លួនលោកស្រី ទេព វន្នី គឺជារឿងអយុត្តិធម៌។ ចំណែកឯស្រី្តបឹងកក់ប្រាំនាក់ទៀត រួមមានលោកស្រី ង៉ែត ឃុន លោកស្រី ហេង មុំ លោកស...
ភ្នំពេញ៖ ស្ត្រីជាសកម្មជនបឹងកក់ប្រាំមួយរួប បានឡើងសវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២0១៧នេះ។ ការបើកសវនាការនាព្រឹកនេះ គឺដើម្បីកាន់ទោសស្ត្រីទាំងប្រាំមួយរូបខាងលើ ដែលត្រូវបានចោទប្រកាន់ពីបទជេរប្រមាថរាជការសាធារណៈ កាលពីកន្លងទៅ។
  ក្រៅពីសេវាកម្មទាំងអស់នេះក្រុមហ៊ុន NSR Cambodia  ក៏មានផ្តល់សេវាកម្ម ផ្គត់ផ្គង់សម្ភារៈភ្លើង ភ្លេង សំឡេង និងឆាក ទំនើបៗ ជុំវិញព្រឹត្តការណ៍នានាក៏ដូចជាការរៀបចំអាពាហ៍ពិពាហ៍។ គួរបញ្ជាក់ថា ក្រុមហ៊ុន NSR Cambodia ជាក្រុមហ៊ុនក្នុងស្រុក ដែលត្រូវបានបង្កើតឡើង អស់រយៈពេល៥ឆ្នាំមកហើយ និងត្រូវបានទទួលការគាំទ្រពីសំណាក់អតិថិជនជាមួយនឹងទំនុ...
ភ្នំពេញ៖ ក្រុមហ៊ុន NSR Cambodia ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលទទួលបានការគ្រាំទ្រយ៉ាងសំបើម ពីសំណាក់អតិថិជនក្នុង និងក្រៅស្រុកសម្រាប់ការផ្តល់សេវាកម្ម ការតុបតែង ភ្លើង ភ្លេង សំឡេង និងឆាក នៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជាឆាកតន្ត្រី និងព្រឹត្តិការណ៍ពិព័រណ៍ជាដើម។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា គម្រោងបង្កើតពានរង្វាន់នេះ គឺក្រសួងអប់រំ នឹងយកទៅពិភាក្សាគ្នារកចំណុចរួមមួយ ដើម្បីដាក់បញ្ជូននៅក្នុងគោលនយោបាយរបស់ក្រសួង សម្រាប់ទិសដៅលើកកម្ពស់ការអប់រំឆ្នាំ២០១៨-២០១៩ ខាងមុខ។ លោកថា ពានរង្វាន់នេះ គឺនឹងផ្ដល់ជូនសាលារៀនណា ដែលបានពង្រឹងគុណភាពអប់រំខ្ពស់ ហើយមានសមត្ថភាពបង្កើតធនធានស...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបង្កើតពានរង្វាន់ សម្រាប់សាលារៀន ដែលមានសិស្សប្រឡងសញ្ញាបត្រទុតិយសភូមិ ជាប់និទ្ទេស A ច្រើនជាងគេ។ គោលនយោបាយរបស់ក្រសួងអប់រំនេះ គឺជាទិសដៅលើកទឹកចិត្តដល់គ្រូបង្រៀន និងនាយកសាលារៀន ដើម្បីជួយលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងស្ត្រីទីមួយ បានរៀបចំពិធីទទួលអធិកអធមមួយសម្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា នៅថ្ងៃទី១៣ ខែកក្កដា នៅឯ Hotel des Invalides ជាទីបញ្ចុះសពស្ដេចណាប៉ូឡេអុង។ បន្ទាប់មក លោក ម៉ាក្រុង និងសមភាគីអាមេរិក បានបន្តជំនួបទ្វេភាគីលើប្រធានបទជាច្រើនវិមាន Élysée ។ នៅល្ងាចថ្ងៃដដែល លោក ម៉ាក្...
បន្ទាប់ពីទៅដល់រដ្ឋធានីប៉ារីសនៅថ្ងៃទី១៣ ខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នេះជាជំនួបទល់មុខលើកទីពីររវាងលោក ត្រាំ និងលោក ម៉ាក្រុង បន្ទាប់ពីជំនួបលើកទីមួយនៅអ៊ីតាលី។ មន្ទិលសង្ស័យជាច្រើនដែលមាននាពេលកន្លងមករវាងភាគីទាំងពីរ ទំនងត្រូវបានដោះស្រាយហើយដែរ ខណៈបរិយាកាសជជែកគ...
ឆ្លើយតបនឹងការចោទប្រកាន់របស់មហាជន ដែលថា រដ្ឋបាលខេត្តសៀមរាប ជាអ្នកផ្តួចផ្តើម សុំទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដូរឈ្មោះសាលានោះ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យ លោក លី សំរិទ្ធិ ថា សំណើនេះផ្តើមឡើងពីគណៈកម្មការទ្រទ្រង់វិទ្យាល័យអង្គរ។ លោកបញ្ជាក់ប្រាប់សារព័តមានថ្មីៗនៅព្រឹកថ្ងៃទី១៤ កក្កដា នេះថា គណៈកម្មការទ្រទ្រង់សាលា ចង...
សៀមរាប៖ សំណើសុំដូរឈ្មោះ ឬបន្ថែមឈ្មោះវិទ្យាល័យអង្គរ ទៅជាវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ របស់រដ្ឋបាលខេត្តសៀមរាប ធ្វើឲ្យមានការជជែកច្រើននៅតាមបណ្តាញសង្គម ក្នុងរយៈពេលចុងក្រោយនេះ។ គ្រូបង្រៀន និងសិស្សានុសិស្ស នៃវិទ្យាល័យអង្គរមួយចំនួន បានបង្ហាញពីសារមិនពេញចិត្តនៅតាមបណ្តាញសង្គម ចំពោះសំណើសុំដូរឈ្មោះនេះ ដោយពួកគេលើកឡើងថា ធ្វើឲ្យបាត់បង...
សូមស្តាប់សំឡេង៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
គំនិតផ្តួចផ្តើមរបស់ចិនក្នុងការកសាងផ្លូវនិងក្រវ៉ាត់ហៅថា BRI ត្រូវអ្នកវិភាគអះអាងថា នឹងមានផលប្រយោជន៍ច្រើនក្នុងតំបន់ ជាពិសេសផលប្រយោជន៍សេដ្ឋកិច្ច។ លោក សុខ ខេមរានៃ VOAបានសម្ភាសលោកឈាង វណ្ណារិទ្ធ អ្នកវិភាគ និងជាអ្នកស្រាវជ្រាវកិច្ចការតំបន់នៃវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបូរី។ លោកបានថ្លែងថា គំនិតផ្តួចផ្តើមកសាងផ្ល...
នៅពេលដែលអ្នកហាលអាវក្នុង អ្នកគួរតែកុំត្រឡប់ខាងក្នុងចេញក្រៅ ព្រោះវាអាចស្រូបយកមេរោគចូលជាច្រើន។ ជាហេតុដែលធ្វើឲ្យមេរោគទាំងនោះអាចប៉ះនឹងស្បែកអ្នកនៅពេលដែលអ្នកពាក់។ ម្យ៉ាងទៀត អ្នកមិនគួរហាលអាវស នៅក្រោមកម្តៅថ្ងៃខ្លាំងនោះទេ ព្រោះវាអាចធ្វើឲ្យអាវអ្នកលឿងបាន។ ដូចនេះ អ្នកគួរតែហាលនៅកន្លែងដែលមានខ្យល់ចេញចូលបានហើយ។ ចំណែកអាវពណ៌ អ្នកគួរតែត្រ...
អ្នកខ្លះមានទម្លាប់ហាលអាវមិនត្រឡប់ទេ។ អ្នកខ្លះទៀតមានទម្លាប់ហាលអាវត្រឡប់។ ដូចនេះ តើរបៀបហាលអាវបែបណាដែលត្រឹមត្រូវទៅ?
ដោយបានអញ្ជើញវាគ្មិន ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Putra Malaysia គឺ លោកសាស្ត្រាចារ្យបណ្ឌិត Kenny Teoh Guan Cheng ។ លោក សាស្ត្រាចារ្យបណ្ឌិត KENNY មានបទពិសោធន៏ជាង ២០ឆ្នាំ ផ្នែកទីផ្សារនៅស្ទើរគ្រប់វិស័យមានដូចជា ធនាគារ កុំព្យូទ័រ សំលៀកបំពាក់ គ្រឿងសំអាង...។ល។ នៅឆ្នាំ ២០០៥ លោកទទួលបាន Certified Business Coach (UMCEED) និង C...
ភ្នំពេញ៖សមាគមអ្នកទីផ្សារកម្ពុជា(MAC) នឹងរៀបចំសិក្ខាសាលាលំដាប់អន្តរជាតិ THE NEXT CAMBODIAN MARKETERS(CPM-ASIA) ក្រោមប្រធានបទ TRANSFORMING FROM MARKETING COMPETITION INTO JOIN BRAND COLLABORATION
នារីក្មេងៗ ស្ត្រី រួមទាំងអ្នកបង្ហាញម៉ូតមួយចំនួន បាននាំគ្នាកាត់ផ្លែឪឡឹក ជាចំណិត ដោយច្នៃធ្វើជាសម្លៀកបំពាក់ ជាពិសេសរ៉ូប ហើយកាន់ថតពីមុខមនុស្ស។ មិនមានប្រភពច្បាស់លាស់ទាក់ទងនឹងនិន្នាការថ្មីនេះឡើយ ប៉ុន្តែមានការលើកឡើងថា វាគ្រាន់តែជាច្នៃលេងសម្រាប់អ្នកចង់ផ្លាស់ប្តូរបរិយាកាសនារដូវក្តៅប៉ុណ្ណោះ។ សូមទស្សនារូបភាពនៅលើគណនី Instagram មួយ...
សម្លៀកបំពាក់ឪឡឹក (Watermelon Dresses) កំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Instagram ជាពិសេសអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក នារយៈពេលចុងក្រោយនេះ។
ទឹកដើរតួនាទីសំខាន់ណាស់ចំពោះសុខភាព។ របបអាហារមានជីវជាតិនឹងមិនគ្រប់គ្រាន់ទេបើសិនជាអ្នកមិនបានបញ្ចូលការញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវជារៀងរាល់ថ្ងៃ។ ការញ៉ាំទឹកគួរតែជាទម្លាប់ប្រចាំថ្ងៃរបស់មនុស្សយើង ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា នឹងមានអ្វីកើតឡើងទៅបើសិនជាអ្នកញ៉ាំទឹកក្តៅឧណ្ហៗបែបនេះ?     ជួយជំរុញដល់ការសម្រកទម្ងន់     ច្រោះជាតិពុលក្នុងខ្ល...
ការញ៉ាំទឹកបានគ្រប់គ្រាន់គឺជាកត្តាដ៏សំខាន់បំផុតក្នុងការថែរក្សាសុខភាពឲ្យបានល្អ និងស្រកទម្ងន់ទៀត។ ទឹកក្តៅឧណ្ហៗគឺល្អសម្រាប់អ្នកណាស់ ជាពិសេសផ្លូវរំលាយអាហារតែម្តង។ ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកជំនួសកាហ្វេ នឹងពង្រឹងដល់របត់ឈាមរត់ ជួយឲ្យរបួសនានាឆាប់ជា និងបន្ថយការរក្សាទុកកាកសំណល់ក្នុងខ្លួន។
ដោយសារតែការបង្ករោគច្រើនតែជាវិញដោយខ្លួនឯង ការព្យាបាលប្រហែលជាចាប់ផ្តើមជាមួយនឹងការគ្រប់គ្រងការឈឺចាប់ និងតាមដានលើបញ្ហារបស់វា។ ការបង្ករោគលើទារកទើបកើត និងករណីធ្ងន់ធ្ងរច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ។ ចំពោះបញ្ហារយៈពេលយូរវិញអាចនឹងប៉ះពាល់ដល់ការលឺសម្លេង និងផលវិបាកធ្ងន់ធ្ងរផ្សេងៗទៀត។ រោគសញ្ញាដំបូងនៃការបង្ករោគនៅត្រចៀកច្រើនតែកើត...
ការបង្ករោគនៅត្រចៀកផ្នែកកណ្តាល ឬអំបៅអំបែកនោះភាគច្រើនបណ្តាលមកពីបាក់តេរី ឬវីរុស។ ក្មេងច្រើនតែប្រឈមមុខខ្លាំងជាងមនុស្សធំ។ ជំងឺនេះច្រើនតែមានការឈឺចាប់ខ្លាំងព្រោះតែការរលាក និងកើនឡើងជាតិទឹកក្នុងត្រចៀកកណ្តាល។
របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៦នាក់ រងរបួសស្រាល៥នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្ត ម៉ូតូ និងរថយន្តធុនតូច ។ ...
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កើតឡើង ចំនួន១១២លើក បណ្តាលឲ្យមនុស្សស្លាប់៥០នាក់ រងរបួសសរុប១៧១នាក់ ក្នុងនោះរបួសធ្ងន់១១២នាក់ និងរងរបួសស្រាល៥៩នាក់។ យោងតាមការផ្សាយគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។
បើតាម BBC ការប្រកួតកំដៅសាច់ដុំដើម្បីត្រៀមបើករដូវកាលថ្មីរវាង Man Utd និង Man City ដែលជាជំនួប Manchester derby លើកដំបូងនៅក្រៅទឹកដីអង់គ្លេសនេះ ក៏ជាការប្រកួតសប្បុរសធម៌ផងដែរដើម្បីប្រមូលថវិការសម្រាប់ជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នាការប្រគុំតន្ត្រី Ariana Grande កាលពីថ្ងៃទី២២ ខែឧសភា កន្លែងទៅ ដែលសម្លាប់មនុស្ស២២នាក់ ន...
ក្រុមកីឡាកររបស់ Manchester United និង Manchester City នឹងត្រូវផ្តល់កិត្តិយសពាក់ឯកសណ្ឋានដែលមានសញ្ញាសត្វឃ្មុំនៅពេលជួបគ្នានៅលើទឹកដីអាមេរិក ដើម្បីរំលឹកដល់អ្នកបាត់បង់ជីវិត និងជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនាការប្រគុំតន្ត្រីក្នុងកីឡដ្ឋាន Manchester Arena។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៧នេះ សមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន១,៥២៣ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ៧.២៨៤.៦៧៥ ម៉ែត្រការ៉េ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ប្រភពដដែល បញ្ជាក់ថាតម្លៃប៉ាន់ស្មាននៃសំណង់នោះ មានប្រមាណ ៤.៩ពាន់លានដុល្លារអាមេរិក  ...
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ទំហំទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានប្រមាណ៤.៩៤៣ ពាន់លានដុល្លារអាមេរិក។ ទំហំនេះកើនឡើងជាង២៧ភាគរយ ធៀបនឹងយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ដែលមានជាង ៣.៨ពាន់លានដុល្លារ។
យោងតាមប្រកាសចុះថ្ងៃទី៣ ខែកក្កដា ដែលចុះហត្ថលេខាដោយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាស្នងការខេត្តមណ្ឌលគិរីវិញ។ លោកត្រូវជំនួសតំណែងលោក តូច យ៉ុន ដែលត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋាននគរបាល បច្ចេកទេសព្រំដែននៃក្រសួងមហាផ្ទៃ។ ដោយ...
លោក អ៊ុក សំណាង អតីតស្នងការនគរបាលខេត្តតាកែវ បានឡើងកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី ជាផ្លូវការនាព្រឹកថ្ងៃទី១៤ ខែកក្កដា តាមរយៈកម្មវិធីផ្លូវការមួយ ក្រោមអធិបតីភាពលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកអភិបាលខេត្ត ស្វាយ សំអ៊ាង។
ការកាត់បន្ថយថវិកាយោធា បានក្លាយជារឿងរកាំរកូសរវាងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រមុខកងទ័ពឧត្តមសេនីយ៍ Pierre de Villiers ។ លោកប្រធានាធិបតី ម៉ាក្រុង បានរិះគន់ការអធិប្បាយរបស់ឧត្តមសេនីយ៍ de Villiers អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភា ដែលប្រមុខកងទ័ពបារាំងប្រើពាក្យមិនសូវសមរម្យដើម្បីបង្ហាញការមិនសប្បាយចិត្តរបស់លោក...
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៣ ខែកក្កដា បានប្រតិកម្មតបប្រមុខកងទ័ព ដែលហ៊ាននិយាយរិះគន់ការកាត់បន្ថយថវិកាសម្រាប់វិស័យយោធាប្រចាំឆ្នាំ២០១៧ ។ លោក ម៉ាក្រុង បានព្រមានមិនឲ្យរឿងបែបនេះកើតឡើងម្ដងទៀត និងបានប្រាប់ឲ្យកងទ័ពត្រូវគោរពកាត្វកិច្ចរបស់ខ្លួន។ ប៉ុន្តែលោកក៏សន្យាដែរថា នៅឆ្នាំ២០១៨ ថវិកាយោធា នឹងត្រូវបង្កើនឡើងវិ...
ក្រសួងការពារជាតិជប៉ុន បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅយប់ថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ចិនចំនួន៦គ្រឿង ធ្វើដំណើរកាត់ច្រកសមុទ្រ Miyako ដែលនៅចន្លោះកោះភាគខាងត្បូងពីររបស់ជប៉ុន។ ក្រសួងការពារជាតិជប៉ុន ហៅវត្តមានយន្តហោះទម្លាក់គ្រាប់បែក Xian H-6 ជាទង្វើមិនធម្មតា ប៉ុន្តែក៏បានបញ្ជាក់ដែរថា យន្តហោះ...
វត្តមានជាញឹកញាប់់របស់យន្តហោះចម្បាំង និងនាវារបស់ចិននៅក្បែរច្រកសមុទ្រ Miyako ធ្វើឲ្យជប៉ុនជ្រួលច្របល់យ៉ាងខ្លាំង និងបានចាត់ទុកជាសកម្មភាពមិនធម្មតាទៀត។ យ៉ាងណាមិញ ចិន បានប្រាប់ឲ្យជប៉ុនកុំបារម្ភ និងមិនចាំបាច់ភ័យអ្វីឡើយ ព្រោះវាជាសកម្មភាពធម្មតាប៉ុណ្ណោះ។ ចិនក៏បានប្រាប់ជប៉ុនទុកមុនដែរថា យន្តហោះចម្បាំងជាច្រើនទៀតនឹងហោះហើរកាត់តំបន់នេះ...
បើតាមការផ្សាយរបស់ BBC ខ្សែការពារស្លាបស្តាំ វ័យ២៧ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងចូលមកធ្វើតេសសុខភាពនៅថ្ងៃសុក្រ ទី១៤ ខែកក្កដានេះ ដែលមានតម្លៃផ្ទេ ៥០លានផោន ប្រហែល៦៥លានដុល្លារ។ Walker ដែលមកចូលរួមជាមួយ Spurs ពីក្រុម Sheffield United កាលពីឆ្នាំ២០០៩ នេះ មិនមានក្នុងបញ្ចីឈ្មោះក្នុងការប្រកួតកំដៅសាច់ដុំនៅមុនបើករដូវកាលថ្មីជាមួយក្រុ...
Manchester City ជិតបញ្ចប់ការចុះហត្ថលេខាដើម្បីនាំយកខ្សែការពារ Kyle Walker របស់ Tottenham HotSpur មកកាន់ទឹកដី Etihad Stadium ជាផ្លួវការហើយ។
សកម្មជនប្រជាធិបតេយ្យនិងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោក Lui Xiaobo បានស្លាប់បាត់បង់ជីវិតទៅហើយនៅថ្ងៃព្រហស្បតិ៍ទី ១៣ កក្កដាដោយសារជំងឺមហារីកធ្ងន់ធ្ងរ។ ការស្លាប់របស់លោកកំពុងធ្វើឲ្យចិនដែលបង្ខាំងលោកទុកមិនឲ្យចេញទៅរងការទិតៀនខ្លាំងពីសហគមន៍អន្តរជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Lui Xiaobo ដែលមានឈ្មោះល្បាញល្បីដោយសារការប្រឹ...
ការស្លាប់របស់សកម្មជនសិទ្ធិមនុស្សនិងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព Liu Xiaobo ពេលកំពុងជាប់ឃុំឃាំងនោះ ធ្វើឲ្យសំណាក់សហគមន៍អន្តរជាតិទិតៀនចិនជាខ្លាំង។ ព្រោះរងភាពអាម៉ាសខ្លាំងនោះ ចិនព្យាយាមបកស្រាយថា មន្ទីរពេទ្យចិនប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយដើម្បីជួយសង្គ្រោះសកម្មជនសិទ្ធិមនុស្សរូបនេះ ប៉ុន្តែជំងឺធ្ងន់ធ្ងរពេកមិនអាចជួយបាន។ ចិនក៏...
បច្ចុប្បន្ន កំពូលស្មាតហ្វូន Huawei P10 តម្លៃ ៦១០ ដុល្លារ និង Huawei P10 Plus មានតម្លៃ ៦៩០ ដុល្លារ ដោយមានបន្ថែមនូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ លើទីផ្សារកម្ពុជា។ Huawei P10 & Huawei P10 Plus គឺជាកំពូលស្មាតហ្វូនដែលពេញនិយមបំផុតសម្រាប់ អ្នកនិយម ស្មាតហ្វូន កាមេរ៉ាភ្លោះ Leica និងចង់បានរូបថតស្រស់ស្អាត បែបសិល្បៈស៊ីវិល័យ អេឡេហ្គេ...
គ្រប់គ្នាប្រហែលជាធ្លាប់បានលឺ និងល្បីល្បាញពីកិត្តនាម និងសមត្ថភាពដ៏អស្ចារ្យ របស់កំពូលអធិរាជស្មាតហ្វូន ស៊េរីមុន របស់ក្រុមហ៊ុន Huawei គឺ Huawei P9 & P9 Plus  ថាពិតជាកំពូលស្មាតហ្វូនដែលអាចផ្តិតយក រូបភាពបានយ៉ាងស្រស់ស្អាត ដូចជាកាមេរ៉ាអាជីពបេះបិទ រហូតធ្វើឲ្យស្មាតហ្វូនស៊េរីនេះ ទទួលបានពាន់រង្វាន់ European  Consumer Smartphnone ២០...
សួនកម្សាន្តនេះមានផ្ទៃដី ២១ហិកតា ដែលគ្រប់គ្រងដោយក្រុមហ៊ុន Animation Them Park Sdn Bhd ។ សួននេះត្រូវបានបែងចែកសកម្មភាពកម្សាន្តជាច្រើន ដែលរួមមាន ការបង្ហាញរបស់រថយន្តប្រណាំង និងម៉ូតូហោះ, ការជិះឧបករណ៍លើអាកាស, ការទស្សនាភាពយន្ត ៤D និងសកម្មភាពជាច្រើនផ្សេងទៀត។ សួននេះមានទីតាំងនៅក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី។ តំបន់កម្សាន្តម...
Perak, ម៉ាឡេស៊ី៖ ក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី បានបោះទុនជាង ១២០លានដុល្លារបង្កើតសួនកម្សាន្តបែបទំនើប ដែលមានឈ្មោះថា Movies Animation Park Studios (MAPS) នៅប្រទេសម៉ាឡេស៊ី។
ដោយទទួលបានការគាំទ្រពី ក្រុមហ៊ុនSabay Digital Corporation កម្មវិធីSOYO គឺជាប្រព័ន្ធវីដេអូអនឡាយប្រើប្រាស់តាមប្រព័ន្ធ អ៊ីនធឺណែតដែលជាតម្រូវការ អ្នកទស្សនា ក្នុងប្រទេសកម្ពុជា ហើយផ្តល់ជូននូវខ្សែ ភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធីទូរទស្សន៍ និងរឿងភាគជាច្រើន ដែលកែសម្រួលជាភាសាខ្មែរ (សម្លេង និង អក្សរខ្មែរ) សម្រាប់ទស្សនិកជនកម្ពុ...
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី14 ខែកក្កដាឆ្នាំ 2017 ទស្សនិកជនកម្ពុជាដែលនិយម ចូលចិត្តទស្សនាខ្សែភាពយន្តទាំងឡាយអាចរីករាយជាមួយនឹងការទស្សនាភាពយន្ត និង រឿងភាគល្បីៗ រាប់ពាន់ម៉ោង ដែលផលិតនៅប្រទេសកម្ពុជា ថៃ កូរ៉េខាងត្បូង និងប្រទេសល្បីៗដទៃទៀត បាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និង លើគ្រប់ឧបករណ៍នានា។
សម្រាប់ការប្រកួតវគ្គទី១ U15 កម្ពុជា បានធ្វើការវាយសម្រុក នឹងបង្កើតឱកាសជាច្រើនទៅលើក្រុមទីម័រខាងកើតតែធ្វើមិនបានសម្រេច។ ក្នុងវគ្គទី១នេះ U15 កម្ពុជាហាក់គ្រប់គ្រងបាល់បានច្រើនជាងក្រុមទីម័រខាងកើត។ តែយ៉ាងណា ក្នុងជំនួបដ៏ស្វិតស្វាញក្នុងវគ្គនេះ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ០-០ រហូតចប់វគ្គទី១។ ការប្រកួតដំណើរការមិនបានប៉ុន្មានផងកី...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានយកឈ្នះក្រុមទីម័រខាងកើត ក្នុងលទ្ធផល ១-០  នាជំនួបលើកទីបីក្នុងពូល B នៃព្រឹត្តិការណ៍ AFF U15 Championship នៅខេត្តឈុនបុរី ប្រទេសថៃ រសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា នេះ។ កីឡាករ សៀង ចន្ធា ក្លាយជាកីឡាករដែលអាចរកគ្រាប់បាល់គ្រប់ការប្រកួតសម្រាប់ U15 កម្ពុជា។
  ក្នុងនោះក៏ការចូលរួមឧបត្តម្ភធំផ្តាច់មុខពីក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា រឺហៅយ៉ាងខ្លីជាភាសាអង់គ្លេសថា CBL ដែលមានផលិតនិងចែកចាយ ស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិ ដូចជា ស្រាបៀរ Heineken ស្រាបៀរ Tiger ស្រាបៀរ Tiger Crystal ស្រាបៀរ ABC Extra Stout ស្រាបៀរ Anchor ស្រាបៀរ Gold Crown និង ស្រាបៀរ Gold Crown Stout។ នៅក្នុងពិព័រណ៍...
រាជធានីភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់ នឹងមានការចូលរួមដាក់តាំងបង្ហាញនូវសម្ភារៈ និងសេវាកម្មសម្រាប់មង្គលការ ដោយមានផ្តល់នូវការសាកល្បងសេវាកម្មក៏ដូចជាផលិតផល និងការលក់បញ្ចុះតម្លៃជូនយ៉ាងពិសេស ពីក្រុមហ៊ុនប្រមាណជាង ៥០ដូចជា៖ ភេស...
កម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧ រដូវកាលថ្មីនេះដែលរៀបចំការចាប់ឆ្នោតដែលមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ កញ្ញា ទេព បូព្រឹក្ស លោក G-Devith កញ្ញា អ៊ីវ៉ា និង ក្រុម Various Girls (K-POP)។  កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអ...
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី ៣ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង ៨:០០-១០:០០យប់ ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
ការវិលមកជួបគ្នារវាងក្រុម K Cement Cambodia All Star ជាមួយក្រុម SCG Muangthang United ត្រូវបានខ្សែបម្រើកូនកាត់ស្វីស Charyl Chappuis របស់ថៃចាត់ទុកជាពេលវេលាដែលរូបគេបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីមិត្តរួមក្រុមបានប្រាប់ពីបរាជ័យរបស់ Muangthang ក្រោមថ្វីជើង Cambodia All Star កាលពីកន្លងទៅដល់រូបគេ។ អតី...
ខ្សែបម្រើក្រុម SCG Muangthang United របស់ថៃកីឡាករ Charyl Chappuis បានទាត់ទុកការប៉ះជាមួយក្រុម K Cement Cambodia All Star ក្នុងជំនួបមិត្តភាពនាល្ងាចថ្ងៃទី១៦ កក្កដា នៅពហុកីឡដ្ឋានជាតិជាឱកាសដែលខ្លួនទន្ទឹងរង់ចាំ។ លើសពីនេះ រូបគេបានចាត់ទុកការបង្ហាញខ្លួនលើកដំបូងនៅកម្ពុជាជាបទពិសោធមួយដ៏ល្អសម្រាប់គេផងដែរ។
ភ្ញៀវទេសចរកម្ពុជាទាំងអស់ដែលធ្វើការកក់សំបុត្រយន្តហោះ ក្នុងការហោះហើរទៅមក ពីរាជធានីភ្នំពេញ ទៅទីក្រុងឌូបៃ (round trip) ចាប់ពីថ្ងៃនេះរហូត ដល់ថ្ងៃទី ១៤ ខែសីហា ហើយ សម្រាប់ការធ្វើដំណើរពីថ្ងៃនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០១៧ នឹង អាចទទួល បានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ទទួលបានទិដ្ឋាការឥតគិតថ្លៃដែលមាន តម្លៃ ៩០ ដុល្លារ។ តម្លៃសំបុត្...
ភ្នំពេញ៖ថ្ងៃសុក្រ ទី១៤ កក្កដាឆ្នាំ ភ្ញៀវទេសចរកម្ពុជាដែលធ្វើ ដំណើរទៅកាន់ទីក្រុងឌូបៃជាមួយក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត នឹងមានសិទ្ធិទទួលបាន ទិដ្ឋាការ ដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់មួយ ដែលផ្តល់ដោយក្រុមហ៊ុនអេមីរ៉ាត។ការទទួលបាន ទិដ្ឋិការដោយឥតគិតថ្លៃនេះ នឹងធ្វើឱ្យអ្នកដំណើរកាន់តែមានភាពងាយស្រួល ក្នុងការស្វែង យល់ពីទីក្រុងដ៏អស្ចារ្យរបស...
នៅក្នុងលិខិតនោះ លោកមេធាវី ជូង ជូងី បានលើកហេតុផលថា ការស៊ើបសួរសំណុំរឿងខាងលើ បានចប់សព្វគ្រប់ហើយ ដូច្នេះគ្មានភាពចាំបាច់ ដែលត្រូវបន្តឃុំលោក គឹម សុខ ទៀតនោះទេ។ លោកមេធាវីរូបនេះ បន្តថា ម្យ៉ាងទៀត លោក គឹម សុខ ក៏មិនបានប្រព្រឹត្តបទលើ្មស ដូចការចោទប្រកាន់កន្លងមកដែរ។ ក្នុងនាមជាមេធាវី លោក ហ៊ានអះអាងថា លោក គឹម សុខ នឹងមិនគេចវេះពីតុលាការឡើ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ  បានកំណត់ការបរិច្ឆេទរួចហើយ ថានឹងបើកសវនាការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះលើសំណុំរឿងលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ឃុំ ដោយសារបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ មុននឹងការបើកសវនាការ ឈានមកដល់ លោកមេធាវី ជូង ជូងី ក៏ឆ្លៀតដាក់លិខិតទ...
ក្រោយចរចាគ្នាតាំងពីចុងឆ្នាំ ២០១៦ តួកគី និងរុស្ស៊ីឯកភាពគ្នាហើយចំពោះតម្លៃនៃប្រព័ន្ធការពារដែនអាកាស S-400នៅសប្តាហ៍នេះ។ សារព័ត៌មាន Bloomberg បានផ្សាយដោយស្រងា់សម្តីមន្ត្រីតួកគីម្នាក់ដែលមិនបង្ហាញអត្តសញ្ញាថា កិច្ចព្រមប្រព័ន្ធការពារដែនអាកាសនេះមានតម្លៃ ២,៥ពាន់លានដុល្លារ ប៉ុន្តែការចុះកិច្ចព្រមព្រៀងជាផ្លូវការមិនទាន់ធ្វើឡើងនៅឡើយទេ។...
រុស្ស៊ីនិងតួកគីឯកភាពគ្នារឿងតម្លៃប្រព័ន្ធការពារដែនអាកាស S-400 ហើយនៅសប្តាហ៍នេះ ប៉ុន្តែកាលបរិច្ឆេទជាក់ច្បាស់នៃការចុះកិច្ចកិច្ចព្រមព្រៀងមិនទាន់ត្រូវបានកំណត់ឡើយ។ បើសិនកិច្ចព្រមព្រៀងនេះត្រូវបង្កើតជាផ្លូវការ តួកគីនឹងមានសិទ្ធិនាំចូលប្រព័ន្ធការពារអាកាសនេះមកដំឡើងក្នុងស្រុកដោយខ្លួនឯង។
ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំអមជាមួយផងដែរនូវព្រឹត្តិការណ៍សំខាន់ៗ ដូចជា វេទិកាស្ដីពីវិនិយោគ និងធុរកិច្ច សិក្ខាសាលាស្ដីពីការជំរុញសកម្មភាពពាណិជ្ជកម្ម ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម និងវិនិយោគជាដើម។ លើសពីនេះទៀត ក្រសួងពាជ្ជកម្មក៏នឹងដាក់តាំងបង្ហាញផលិតផលស្រូវ អង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ...
ក្រសួងពាណិជ្ជកម្មនឹង រៀបចំពិព័រណ៍ផលិតផលនាំចេញ-ចូល ខេត្ត១ផលិត១លើកទី១២(The 12th Cambodia Import-Export & One Province One Product Exhibition) កម្រិតអន្តរជាតិចាប់ពីថ្ងៃទី១៥ដល់១៨ ខែធ្នូ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ប្រវែងប្រមាណ១៩០គីឡូម៉ែត្រ បានសិក្សាចប់រួចរាល់ហើយ និងគ្រោងចាប់ផ្តើមសាងសង់ នៅអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០១៧នេះ។ នេះបើតាមទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) ចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ដែលបានស្រង់សម្តីលោក លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។   តាម...
ភ្នំពេញ៖ ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គ្រោងផ្តើមសង់នៅអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០១៧នេះ បន្ទាប់ពីផ្តល់សំណងរួចរាល់ដល់ពលរដ្ឋដែលប៉ះពាល់។ បើតាម លោក វ៉ា ស៊ឹមសុរិយា ផ្លូវល្បឿនលឿននេះ ជាផ្លូវបង់ប្រាក់ ដែលនឹងស្ថាបនាឡើងស្របតាមស្តង់ដារខ្ពស់ ដោយមានរបងព័ទ្ធជុំវិញផង។
ចាប់ពីថ្ងៃទី១ ខែកក្កដា មកពលករខុសច្បាប់ជាង៣ពាន់នាក់ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី ហើយវាបង្កឲ្យឲ្យមានការរិះគន់ម៉ាឡេស៊ីយ៉ាងខ្លាំងផងដែរ។ ក្រុមសិទ្ធិមនុស្សជាច្រើននាក់រួមទាំងអតីត និងសមាជិកសភានៃប្រទេសជិតខាងម៉ាឡេស៊ីផងនោះ បារម្ភថាប្រតិបត្តិការទ្រង់ទ្រាយធំនេះនឹងធ្វើឲ្យពលករទាំងនេះរងគ្រោះកាន់តែខ្លាំង។ យោងតាមនាយកដ្ឋានអអន្តោប្រវេសន៍ម៉ា...
ប្រតិបត្តិការបង្ក្រាបពលករខុសច្បាប់នៅម៉ាឡេស៊ីចាប់ ពីថ្ងៃទី១ មកដល់ថ្ងៃទី១២ ខែកក្កដាទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្ដាសមាជិកសភានិងសកម្មជនសិទ្ធិមនុស្សក្នុងតំបន់។បណ្ដាសមាជិកសភានៅក្នុងតំបន់យល់ថាការបង្ក្រាបពលករខុសច្បាប់របស់ម៉ាឡេស៊ីនឹងកាន់តែធ្វើឲ្យពលករទាំងនេះរងគ្រោះបន្ថែមទៀត។
សូមស្តាប់ប្រសាសន៍របស់លោក ឱម យ៉ិនទៀង ដែលឆ្លើយនឹងសំណួររបស់លោក គី សុខលីម៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានពន្យល់ថា ការតាក់តែងសេចក្តីព្រាងច្បាប់បន្ថែមនេះត្រូវធ្វើឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការថ្មី ហើយម្យ៉ាងទៀតវាក៏ជាគំនិតរបស់ដៃគូរអន្តរជាតិដែរ។ ប៉ុន្តែ បើយោងតាមការបញ្ជាក់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដដែល ទោះកម្ពុជាមិនទា...
សេចក្តីព្រាងច្បាប់ចំនួនពីរបន្ថែមទៀតដែលទាក់ទងនឹងការកំចាត់អំពើពុករលួយ គឺសេចក្តីព្រាងច្បាប់ស្តីពីការពារប្រភព និងសេចក្តីព្រាងច្បាប់ស្តីពីការពារសាក្សី នឹងអាចបញ្ជូលដល់រដ្ឋសភានៅក្នុងចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់សារព័ត៌ថ្មីៗ បន្ទាប់ពីលោកធ្វើអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ...
រដ្ឋាភិបាលចិនបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា នូវរថយន្ដក្រុង១រយគ្រឿងតាមរយៈសាលារាជធានីភ្នំពេញ ដែលមានអភិបាលរាជធានីភ្នំពេញ លោក ឃួស ស្រេង ជាអ្នកទទួល ហើយនិងលោក TAN QIN    GSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជាប្រគល់ជូន នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃនេះ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងពិធីប្រគល់និងទទួលរថយន្ដក្រុងបានលើកឡើង...
កម្ពុជាបានទទួលជំនួយរថយន្ដក្រុង១០០គ្រឿងពីរដ្ឋាភិបាលចិន ដែលជាជំនួយឥតសំណងផ្តល់ជូនតាមរយៈសាលារាជធានីភ្នំពេញ។ ត្រូវបានប្រគល់និងទទួលជាផ្លូវការនៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ជាមួយនេះ គណៈកម្មការក៏បានដកទីតាំងចំនួនចេញពីបញ្ជីដោយសារតែការមិនគោរពលក្ខន្តិកៈគ្រប់គ្រាន់។ បច្ចុប្បន្ន ទីតាំងសរុប១០៧៣ហើយដែលត្រូវបានចុះបញ្ជី World Heritage List របស់អង្គការយូនេស្កូ ខណៈអង់ហ្គោឡា និងអេរីត្រេ មានបញ្ជីបេតិកភណ្ឌលើកដំបូងរបស់ខ្លួន។ បេតិកភណ្ឌថ្មីដែលត្រូវបានចុះបញ្ជីនាកិច្ចប្រជុំនៅ Krakow រួមមាន៖ បេតិកភណ្ឌធម្មជាតិចំ...
នាអំឡុងនៃកិច្ចប្រជុំលើកទី៤១នៅទីក្រុង Krakow ប្រទេសប៉ូឡូញ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចុះទីតាំងវប្បធម៌ និងធម្មជាតិសរុប២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលក្នុងនោះ មានតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជាផងដែរ។
រដ្ឋាភិបាលថៃសម្រេចអនុញ្ញាតឲ្យប្រជាជនកម្ពុជា វៀតណាម ទ្បាវ ភូមា និងចិន សម្រាកព្យាបាលនៅមន្ទីរពេទ្យថៃបានរយៈពេល ៩០ថ្ងៃ។ កាលពីមុនពួកគេអាចស្នាក់នៅថៃបានយ៉ាងយូរបំផុតត្រឹម ៣០ថ្ងៃប៉ុណ្ណោះ។ ក្រៅពីនេះ អ្នកកំដរអ្នកជំងឺរហូតដល់ ៤នាក់ផងនោះអាចទទួលបានសិទ្ធិស្នាក់នៅក្នុងរយៈពេល ៩០ថ្ងៃដូចគ្នា។ យោងតាមសារព័ត៌មានថៃ Bangkok Post លោកឧបនាយករដ្ឋមន...
កាលពីថ្ងៃទី ១២ ខែកក្កដា រដ្ឋាភិបាលថៃបានសម្រេចបង្កើនពេលវេលាស្នាក់នៅសម្រាប់អ្នកជំងឺមកពីប្រទេសប្រាំក្នុងតំបន់នៅថៃដើម្បីព្យាបាលជំងឺពី ៣០ថ្ងៃដល់ ៩០ថ្ងៃ។ រដ្ឋាភិបាលថៃសម្រេចបែបនេះក្នុងបំណងលើកស្ទួយវិស័យទេសចរណ៍សុខាភិបាល និងធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សុខាភិបាលលំដាប់ពិភពលោក។
លោក ម៉ុង ឫទ្ធី បាននិយាយថា ក្រុមហ៊ុនលោកនឹងបង្កើនទិញកសិផលពីពលរដ្ឋ ចាប់ពី១៦០តោន ទៅ២០០តោនក្នុងមួយថ្ងៃ ដើម្បីដោះស្រាយបញ្ហាពួកគាត់ រហូតដល់តម្លៃទីផ្សារអាចវិលមករកភាពប្រក្រតីវិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ម៉ុង ឫទ្ធី បានបញ្ជាក់ដូច្នេះថា៖«ពីមុនមកយើងទិញប្រហាក់ប្រហែល១០០តោនក្នុងមួយថ្ងៃទេ ប៉ុន្តែពេលឃើញកសិករជួបការលំបាកអ៊ីចឹង ខ្ញុ...
ភ្នំពេញ៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សម្រេចបង្កើនទិញផលិតផលកសិកម្ម ចំនួន២០០តោនក្នុងមួយថ្ងៃ ដើម្បីជួយដោះស្រាយបញ្ហាប្រជាកសិករ ដែលកំពុងពិបាករកទីផ្សារកសិកម្ម។
1.    អ្នកគួរតែពិសារបន្លែឲ្យច្រើនជាងសាច់។ 2.    ប្រសិនជាអ្នកធាត់ អ្នកគួរតែបញ្ចុះទម្ងន់ ព្រោះបើធាត់ពេក ងាយប្រឈមនឹងជំងឺទឹកនោមផ្អែមណាស់។ 3.    អ្នកគួរតែដើររាល់ថ្ងៃឲ្យបាន៣៥នាទី ព្រោះវាអាចបញ្ចុះអត្រានៃការកើតជំងឺទឹកនោមផ្អែមចំនួន៨០%។ 4.    អ្នកគួរតែបន្ថយញ៉ាំអាហារបំពង ព្រោះអាហារទាំងនេះ អាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ 5.    អា...
ប្រសិនជាអ្នកមិនចង់ប្រទះនឹងជំងឺទឹកនោមផ្អែម អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
ខាងក្រោមនេះគឺជាអាការៈដែលអ្នកគួរតែស្វែងយល់អំពីរឿងខាងលើហើយដើម្បីកុំឲ្យយឺតពេលទាន់៖     គេធ្វើល្អតែនៅពេលមានអារម្មណ៍ល្អចំពោះខ្លួនឯងប៉ុណ្ណោះ     គេអាចនឹងធ្វើជាចិត្តល្អ និងយកចិត្តទុកដាក់តែពេលដំបូងៗទេ     អ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គេរាល់ថ្ងៃឡើយ     មនុស្សប្រភេទនេះតែងតែអាត្មានិយមបំផុត     អ្នកមើលឃើញតែចំណុចល្អរបស់គេ ប៉ុន្តែ...
អ្នកបានជួបបុរស ឬស្ត្រីម្នាក់ដែលគិតថាអស្ចារ្យ និងល្អឥតខ្ចោះហើយ។ អ្នកប្រហែលជាគិតថាខ្លួនឯងមានសំណាងដែលអាចរកបានមនុស្សប្រភេទនេះ។ ប៉ុន្តែអ្វីដែលពិតប្រាកដនោះគឺថា តើរូបរាងខាងក្រៅល្អដូចចិត្តគំនិតគេឬអត់? មនុស្សដែលមើលទៅអស្ចារ្យច្រើនតែលាកបាំងដោយស្រោមមុខស្រស់ស្អាត ហើយក៏ជំនាញក្នុងការបង្ហាញភាពអស្ចារ្យដែរ ប៉ុន្តែពួកគេទំនងជាអាចចេញកន្ទុយ...
រដ្ឋាភិបាលមីយ៉ាន់ម៉ានបានប្រកាសកាលពីថ្ងៃ ៣០មិថុនាថា ខ្លួនមិនស្វាគមន៍សមាជិកក្រុមស៊ើបអង្កេតសិទិ្ធមនុស្សអង្គការសហប្រជាជាតិពាក់ព័ន្ធបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលមានគ្នាចំនួនបីរូបរួមមានលោក Indira Jaising លោក Radhika Coomaraswamy និងលោក Christopher Dominic Sidoti ឡើយ។ ការបដិសេធផ្តល់ទិដ្ឋាការដល់ក្រុមស៊ើបអង្កេតសិទ្ធិមនុស្សនេះ...
សកម្មជនសិទ្ធិមនុស្សយល់ថា មីយ៉ាន់ម៉ាប្រឈមនឹងក្លាយជារដ្ឋឯកោស្ថិតនៅក្រៅសហគមន៍អន្តរជាតិ ដូចកូរ៉េខាងជើង និងស៊ីរី។ នេះក៏ព្រោះថា ប្រទេសនេះបដិសេដផ្តល់ទិដ្ឋាការដល់ក្រុមស៊ើបអង្កេតសិទិ្ធមនុស្សអង្គការសហប្រជាជាតិពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា (Rohingya)ក្នុងរដ្ឋ Rakhine។
ជំងឺកូនកើតមកមិនគ្រប់ទឹកកើតឡើងបាននៅពេលដែលមានការបំបែកកោសិកាមិនធម្មតាដែលមានក្រូម៉ូសូមតែ ២១គូរ។ ការបំបែកកោសិការមិនធម្មតានេះបណ្តាលឲ្យហ្សែនដែលទទួលបានក៏មិនធម្មតាដែរ ជាពិសេសការឆ្លុះបញ្ជាក់អំពីលក្ខណៈទូទៅ និងបញ្ហានៃការលូតលាស់បែបមិនគ្រប់ទឹកតែម្តង។ រាល់ការប្រែប្រួលមួយក្នុងចំណោមការប្រែប្រួលនៃហ្សែនខាងក្រោមនេះសុទ្ធតែអាចនាំឲ្យកូនកើតមក...
ធម្មតាកោសិការបស់មនុស្សយើងម្នាក់ៗសុទ្ធតែមានក្រូម៉ូសូមចំនួន ២៣គូ។ ក្រូម៉ូសូមមួយចេញពីម្តាយ និងមួយទៀតចេញឪពុក។
តាមរយៈវីដេអូឃ្លីបជាង១នាទី ដែលបង្ហោះលើហ្វេសប៊ុកផ្លូវការនោះ លោកនាយករដ្ឋមន្ត្រី បាននិយាយថា សម្ដេចកំពុងធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យពីស្ថានភាពទីក្រុង។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល បកស្រាយឆ្លើយតបទៅនឹងការលើកឡើងរបស់មតិមហាជន និងបំផុសបំផុលតាមបណ្ដាញសង្គមដូច្នេះថា៖«ពាក្យចចាមអារ៉ាមដ៏អាក្រក់នេះ គួរតែត្រូវបានបំបាត...
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធពាក្យចចាមអារ៉ាម ដែលថាសម្ដេច កំពុងឈឺធ្ងន់ ហើយសម្រាកព្យាបាលនៅក្រៅប្រទេស។ សម្ដេច ហ៊ុន សែន ចាត់ទុកពាក្យចចាមអារ៉ាមកន្លងមកនេះ គឺស្ថិតនៅក្នុងចេតនាអ្វីមួយ ដែលជាបំណងមិនល្អ។ ការបកស្រាយរបស់សម្ដេចនេះ ធ្វើឡើងក្រោយពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះរូបភាព និងសរសេរថា...
មូលហេតុ នៃការជួបជុំនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា គឺដើម្បីរួមគ្នារិះរកវិធី និងរកដំណោះស្រាយ ធ្វើយ៉ាងណា លើកស្ទួយវិស័យសិល្បៈភាពយន្តនៅកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ ព្រោះកន្លងមក វិស័យភាពយន្តនៅកម្ពុជា ដែលផលិតដោយផលិតករខ្មែរ តែងទទួលរងនូវការរិះគន់ និងមិនទាន់ទទួលបានការគាំទ្រ ពីសម្នាក់ទស្សនិកជនរបស់ខ្លួននៅឡើយទេ។ ការរិះគន់ បានលើកឡើ...
យោងសេចក្តីជូនដំណឹង ដែលត្រូវបង្ហោះលើហ្វេសប៊ុកលោកឆាយ បូរ៉ា អតីតប្រធានសមាគម អ្នកផលិតភាពយន្ត និងជាផលិតករភាពយន្តដ៏ល្បីនៅកម្ពុជា បានឲ្យដឹងថា នៅរសៀលម៉ោង ថ្ងៃទី១៥ ខែកក្កដានេះ នឹងមានជំនួប ដ៏ចាំបាច់មួយរវាង អ្នកនិពន្ធ និងផលិតករ អ្នកដឹកនាំរឿងភាពយន្តខ្មែរ នៅនាយកដ្ឋានសិល្បៈភាពយន្ត ក្នុងសង្កាត់ជ្រោយចង្វារ។  ការជួបជុំនេះ នឹងធ្វើបទបង្ហ...
  តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញថា វត្តមានមន្ត្រីជានខ្ពស់នៃគណបក្ស ដែលបានធ្វើដំណើទៅទីក្រុងហុងកុង នេះមាន លោក ប៉ុល ហំម , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូ វ៉ាន់ ,លោក គង់ សភា ,លោក ជា ប៉ូច, លោកស្រី មូ សុខហួរ, លោក ឡុង រី និងលោក អេង ឆៃអ៊ាង ជាដើម។...
ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូប បាននាំគ្នាទៅជួបលោក សម រង្ស៊ី អតីតប្រធានគណបក្ស នៅទីក្រុងហុងកុង។
លោក ស៊ុំ ម៉ាប់ បានលើកឡើងថា ការស្អប់កើតចេញពីមជ្ឈដ្ឋានខ្លះ ដែលពួកគេខិតខំបំពុល ស្ថានការណ៍ បំណងលាបពណ៌ឲ្យពលរដ្ឋកើតចិត្តស្អប់អាជ្ញាធរអប្សរា ដើម្បីបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន។ លោកបន្តថា៖«...ដែលខ្ញុំមើល ទំហំនៃការស្អប់មួយចំនួន ពីមជ្ឈដ្ឋាន មួយចំនួនតែប៉ុណ្ណោះ ដែលមជ្ឈដ្ឋានទាំងនោះ ខិតខំបំពុលបរិយាកាស លាបពណ៌ ធ្វើម៉េចឲ្យ គេស្អប់ស្ថាប័...
សៀមរាប៖ កន្លងមក មានពលរដ្ឋមិនតិចទេ ដែលរស់នៅតំបន់អង្គរ និយាយមិនល្អពីអប្សរា ឬនិយាយឲ្យស្រួលស្តាប់ ស្អប់ស្ថាប័នមួយនេះ។ ទំនងមកពី ការរិតបន្តឹងច្បាប់សាងសង់ផ្ទះ សម្បែងក្នុងតំបន់ត្រូវការពារ ទើបធ្វើឲ្យពលរដ្ឋខ្លះ ដែលអាជ្ញាធរហាមមិនឲ្យសាងសង់សំណង់ ផ្សេងៗ មិនពេញចិត្ត កើតចិត្តស្អប់ស្ថាប័នអភិរក្សបេតិកភណ្ឌមួយនេះ។ អគ្គនាយកអាជ្ញាធរ ជាតិអប្...
កំណើនសីតុណ្ហភាពដោយសារការកើនឡើងកម្ដៅផែនដីធ្វើឲ្យយន្តហោះកាន់តែពិបាកហោះឡើងក្នុងរយៈពេលច្រើនទស្សវត្សខាងមុខនេះ។ នេះជាការបញ្ជាកក្នុងរបាយការណ៍សិក្សាមួយរបស់អាមេរិក បន្ទាប់ពីយន្តហោះត្រូវចុះចតជាបន្ទាន់ដោយសារបញ្ហាអាកាសធាតុក្នុងរដ្ឋ Arizona។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP យន្តហោះក្រុមហ៊ុនអាកាសចរណ៍អាមេរិក៤៣គ្រឿងដែលហោះទាំងទៅទាំងមកពីព្រ...
របាយការណ៍ស្រាវជ្រាវថ្មីមួយបង្ហាញថា ការកើនឡើងកម្ដៅផែនដីនឹងធ្វើឲ្យការហោះហើរនិង ដឹកជញ្ជូនតាមយន្តហោះកាន់តែលំបាកក្នុងពេលប៉ុន្មានទស្សវត្សរ៍ខាងមុខ។ ពេលដែលអាកាសធាតុក្ដៅខ្លាំង ចំណុះសាំង ទំនិញដឹកជញ្ជូន និងអ្នកដំណើរនឹងត្រូវកាត់បន្ថយ ហើយជើងហោះហើរក៏ត្រូវផ្អាកដូចគ្នាដែរ។
ជាច្រើនសតវត្សរ៍ប្រទេសកម្ពុជា ធ្លាប់ល្បីឈ្មោះចំពោះកុលាលភាជន៍របស់ខ្លួន ដែលគេដុតនៅក្នុងឡអុស។ ជំនាញសូនឆ្នាំងថូទឹកចាន និងវត្ថុតាំងលម្អដ៏ស្អាតទាំងនេះ ស្ទើរតែបាត់បង់ទាំងស្រុងដោយសាររបបខ្មែរក្រហម។  នៅពេលរបបនេះ បានដួលរលំទៅ អ្នកដែលចេះជំនាញនេះច្បាស់លាស់ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  នៅសល់តែបីនាក់ប៉ុណ្ណោះ។ លោកយ៉ារី លីវ៉ាន់ ជា...
 វ៉ាស៊ីនតោន ៖ កុលាលភាជន៍ខ្មែរដុតនៅក្នុងឡអុស ដែលល្បីឈ្មោះតាំងពីសម័យអង្គរមកនោះ បានល្បីឈ្មោះម្តងទៀតនៅសារមន្ទីរដ៏ល្បីល្បាញនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ស្ថានីយផលិតទឹកស្អាតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានសាងសង់ឡើងអស់ទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងទីធ្លានៃមណ្ឌលសុខភាពត្បែង ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ដែលស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីក្រុងសៀមរាប។ ស្ថានីយទឹកស្អាតត្រូវបានពលរដ្ឋអបអរសាទរ និងគាំទ្រយ៉ាងច្រើន។ ឧបករណ៍ចម្រោះទឹកស្អាតដ៏ទំនើប ត្...
ភ្នំពេញ៖ ពលរដ្ឋនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញអារម្មណ៍រីករាយចំពោះស្ថានីយ៍ចម្រោះទឹកស្អាតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានធ្វើឲ្យពួកគេ ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃទាប និងគុណភាពល្អ។ គម្រោងនេះ ក៏បានជួយយុវជន៣នាក់នៅក្នុងឃុំដាច់ស្រយាលមួយនេះ ឲ្យមានការងារធ្វើផងដែរ។