text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
នៅក្នុងបទសម្ភាសជាមួយ BBC Sport ប្រធានក្រុមអង់ដូរ៉ា ដែលបច្ចប្បន្នមានវ័យ ៣៧ឆ្នាំ បានបង្ហាញពីការប្រមូលផ្តុំអាវរបស់កីឡាករល្បីៗដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលគេបានសន្សំអស់រយៈពេល ២០ឆ្នាំមកពីការប្រកួតបាល់ទាត់អន្តរជាតិ ដោយអាវទាំងនោះ សុទ្ធតែមិនទាន់បោក។ IIdeofons Lima បច្ចុប្បន្នលេងឲ្យក្លិប FC Santa Coloma នៃក្របខណ្ឌកំពូលអង់ដូរ៉ា។... | ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ អង់ដូរ៉ា Ildefons Lima ព្យាយាមសន្សំអាវរបស់កីឡាករបាល់ទាត់ល្បីៗនៅជុំវិញពិភពលោកបានរហូតដល់ទៅ៦០០អាវ។ អាវទាំងនេះ បានមកពីការដោះដូរគ្នារវាងរូបគេជាមួយនឹងកីឡាករដ៏ទៃទៀតបន្ទាប់ពីការប្រកួតចប់។ |
ខាងក្រោមនេះ គឺជាទង្វើ៨ចំណុចដែលបុគ្គលិកក្រុមហ៊ុនមិនត្រូវប្រព្រឹត្ត៖ ១. ត្អូញត្អែរច្រើននាំបញ្ហាឲ្យខ្លួនឯង វាជារឿងមួយដែលបុគ្គលិកក្នុងក្រុមហ៊ុនមិនសប្បាយចិត្តនឹងរបៀបរបបការងារ ឬក៏បរិយាកាសនៅកន្លែង។ ប៉ុន្តែបើការត្អូញត្អែរកា្លយជាទម្លាប់នោះ អ្នកគួរតែផ្លាស់ប្ដូរចេញទៅ។ មូលហេតុទីមួយ គឺគ្មាននរណាចូលចិត្តអ្នកត្អូញត្អែរច្រើនទេ។ បើអ្នកត... | ជារឿងកើតឡើងសព្វថ្ងៃ បុគ្គលិកក្នុងក្រុមហ៊ុននីមួយៗ ត្រូវបង្ហាញខ្លួននៅកន្លែងធ្វើការឲ្យទាន់ម៉ោង ការគោរពថ្នាក់លើ និងបំពេញការងារឲ្យចប់តាមពេលកំណត់ជាដើម។ ការងារទាំងនេះ គឺជាកាត្វកិច្ចដែលបុគ្គលិកទាំងអស់ត្រូវជួបប្រទះនៅកន្លែងធ្វើការ។ យ៉ាងណាមិញ នៅមានរឿងមួយចំនួនទៀតដែលបុគ្គលិកក្រុមហ៊ុន មិនត្រូវធ្វើ បើចង់ជោគជ័យក្នុងអាជីព។ |
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ដូច្នេះថា៖ សូមស្ដាប់សំឡេង៖ សម្រាប់ទិសដៅគោលនយោបាយលើប្រព័ន្ធអប់រំ ឆ្នាំ២០១៨-២០១៩ ក៏ដូចជាចក្ខុវិស័យរយៈពេលវែងនោះ ក្រសួងអប់រំ យុវជន និងកីឡា បាន... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បាននិយាយថា ការវិនិយោគបង្កើតសាកលវិទ្យាល័យនៅតាមខេត្ត មិនសូវផ្ដល់ប្រសិទ្ធភាពក្នុងការអប់រំឡើយ។ លោកថា មូលហេតុដែលមិនសូវមានប្រសិទ្ធភាពនេះ ព្រោះគ្រូបង្រៀនល្អៗ មានសមត្ថភាពខ្ពស់ ភាគច្រើនមិនចង់ទៅបង្រៀនតាមខេត្តនោះទេ។ ចំណែកសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ ក៏មិនចង់... |
វត្តមាន វត្តអារាមនៅក្នុងបរិវេណអង្គរតូច ឬអង្គរវត្ត (វត្តឥន្ទបត្តបុរីខាងត្បូង ឬហៅវត្តអង្គរខាងត្បូង និងវត្តឥន្ទបត្តបុរីខាងជើង ឬហៅវត្តអង្គរខាងជើង) ប្រហែលជាមានតាំងពីក្រោយពេល ដែលអង្គរត្រូវគេបោះបង់ចោលក្នុងនាមជារាជធានីរបស់ប្រទេសនាស.វទី១៥មកម្លេះ។ បើ យោងតាមភស្តុតាងនៅតាមសិលាចារឹកចាប់តាំងពីស.វ.ទី១៦ បង្ហាញថាមានវត្តមាននៃព្រះមាតារបស់... | សៀមរាប៖ មានភស្តុតាងជាច្រើនដែលបញ្ជាក់ថា ប្រាសាទអង្គរវត្តគឺជាមជ្ឈមណ្ឌលសាសនា ដ៏ធំនាសម័យបុរាណ និងតមិនដាច់រហូតដល់បច្ចុប្បន្ន។ ទោះបីជារាជធានីអង្គរ ត្រូវបានផ្លាស់ប្តូរចេញពីតំបន់អង្គរក៏ពិតមែន តែភស្តុងតាងជាច្រើនបានបញ្ជាក់ថា អង្គរនៅតែមានមនុស្សរស់នៅមិនដាច់ ហើយបានក្លាយជាមណ្ឌលសាសនាដ៏ធំ និងទាក់ទាញមនុស្សជាច្រើន ធ្វើធម្មយាត្រាចូលមកគោរ... |
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគីរី លោក មាស ប្រុស បានប្រាប់សារព័ត៌មានថ្មីៗថា តុលាការបានបញ្ជូនដីការសម្រេចផ្តន្ទាទោសជនជាប់ចោទ ង្វៀន ថាញ់ឌុង ទៅភាគីវៀតណាមរួចហើយ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ និងពិន័យប្រាក់៨០លានរៀល ដើម្បីសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ។ ជាមួយគ្នានេះតុលាការក៏បានកាត់ទោសជនជាតិហូឡង់ម្នាក់ទៀតឈ្មោះ Stafa... | ភ្នំពេញ៖ ជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) ដែលបានធ្វើទារុណកម្មលើក្មេងប្រុសអាយុ២ឆ្នាំ នៅខេត្តមណ្ឌលគីរី កាលខែធ្នូ ឆ្នាំ២០១៦កន្លងមក ត្រូវបានតុលាការខ្មែរកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ ពីបទធ្វើទារុណកម្ម និងប្រើសកម្មភាពឃោរឃៅមានស្ថានទម្ងន់ទោស។ |
កៅអី និងប៉េងប៉ោងដាក់ទឹក បានក្លាយជាអាវុធរបស់សមាជិកសភាតៃវ៉ាន់ ដែលខ្វែងគំនិតគ្នាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលលើកឡើងដោយរដ្ឋាភិបាលប្រធានាធិបតី Tsai Ing-wen ។ ការពិភាក្សាលើគម្រោងនេះ ធ្វើឡើងដោយតានតឹងបំផុត ហើយក៏ឈានដល់ការប្រើប្រាស់អំពើហិង្សាចំនួនពីរថ្ងៃជាប់គ្នា រវាងសមាជិកសភាបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន និងប... | សមាជិកសភាតៃវ៉ាន់ នៅថ្ងៃទី១៤ ខែកក្កដា បានប្រតាយប្រតប់គ្នាក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ សមាជិកសភាមកពីបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) បានប៉ះទង្គិចជាមួយបក្សប្រឆាំងគួមីងតាំង (KMT) និងបក្សប្រជាជនទីមួយ (PFP) ម្ដងរួចហើយនៅថ្ងៃទី១៣ ខែកក្កដា។ យ៉ាងណា នេះក៏មិនមែនជាលើកទីមួយឡើយ ដែលសភាតៃវ... |
សេចក្តីជូនណឹង បានឲ្យដឹងថា ពលករ-ពលការិនីទាំង៤៦៤នាក់នោះ ដែលទទួលបានការជួយជ្រោមជ្រែងឲ្យមកកម្ពុជាវិញនោះ ត្រូវបានក្រសួង និងស្ថានទូតខ្មែរ ធ្វើអន្តរាគមន៍ពីប្រទេសចំនួន៩ ដោយក្នុងនោះរួមមាន ថៃ១៧៨នាក់ វៀតណាម៦៨នាក់ ឡាវ២៤នាក់ មីយ៉ាន់ម៉ា៣នាក់ ម៉ាឡេស៊ី១៣៤នាក់ ឥណ្ឌូនេស៊ី២១នាក់ សិង្ហបូរី២នាក់ ចិន២២នាក់ និងជប៉ុន១២នាក់។ បើផ្នែកលើសេចក្តីប្រ... | ភ្នំពេញ៖ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០១៧នេះ ពលករ-ពលការិនីខ្មែរ ចំនួន៤៦៤នាក់ ដែលរងគ្រោះនៅតាមបណ្តាប្រទេសផ្សេងៗ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះនិងរៀបចំបញ្ជូនមកកម្ពុជាវិញ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។ |
នៅពេលសញ្ញាកើតមាន អ្នកទំនងជាមានអាការៈដូចខាងក្រោមនេះ៖ អាការៈក្តៅខ្លួនចាប់ផ្តើមពីទាប ហើយកើនឡើងរាល់ថ្ងៃ រហូតដល់ ៤០.៥អង្សារ ឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ បែកញើស ក្អកស្ងួត មិនឃ្លានអាហារ និងស្រកទម្ងន់ ឈឺពោះ រាក ឬទល់លាមក កន្ទួលរមាស់ ហើមពោះខ្លាំង បើសិនជាអ្នកមិនទទួលយកការព្យាបាលទេនោះ អ្ន... | រោគសញ្ញារបស់ជំងឺគ្រុនពោះវៀនទំនងជាកើតឡើងបន្តិចម្តងៗ ហើយច្រើនតែឃើញមានក្នុងរយៈពេល ១ ទៅ៣សប្តាហ៍ក្រោយប៉ះពាល់នឹងជំងឺនេះរួច។ |
ដោយសារតែទំនាក់ទំនងការទូតល្អ ជនជាតិ រស្ស៊ី ក៏មានវត្តមានច្រើនគួរសមនៅក្នុងទីក្រុងភ្នំពេញ ទាំងអ្នកទេសចរ និងអ្នកការទូតរុស្ស៊ី។ ក្នុងអំឡុងពេលនោះ ជនជាតិ រុស្ស៊ី បាននាំគ្នាមកទិញអ៊ីវ៉ាន់ភាគច្រើននៅក្នុងផ្សារ ទួលទំពូង។ វត្តមានច្រើននៃជនជាតិ រស្ស៊ី មកផ្សារទួលទំពូងនេះហើយទើបទាំងជនជាតិខ្មែរខ្លះ ជនជាតិរុស្ស៊ី និងបរទេសដទៃទៀតនាំគ្នាហៅផ្ស... | ពលរដ្ឋខ្មែរជាទូទៅស្គាល់តែឈ្មោះផ្សារ ទួលទំពូង។ បើហៅថា ផ្សាររុស្ស៊ី ឬផ្សារសូវៀត គ្មាននរណាស្គាល់ទេ។ តែសម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការជាមួយបរទេស ឬចេះភាសាបរទេស ពួកគេអាចស្គាល់ឈ្មោះផ្សារ ទួលទំពូងផង និងផ្សារ រស្ស៊ី ផង។ ប្រវត្តិនៃពាក្យ ផ្សារ រុស្ស៊ី គឺបានកើតឡើងនៅទសវត្សរ៍ឆ្នាំ៨០ដែលកាលនោះ នយោបាយការទូត រុស្ស៊ី មានទំនាក់ទំនងល្អជ... |
ចេតិយនេះមានបាតប្រវែង១៦ម៉ែត្របួនជ្រុង កម្ពស់ប្រមាណ២៧ម៉ែត្រ និងកំពូលតូចៗចំនួន៤ មានកម្ពស់៤,៥ម៉ែត្រ ទទឹង១,៥ម៉ែត្រ។ នៅជាប់នឹងផ្នែកខាងក្រោម នៃចេតិយតូចៗ គេឃើញមានសរសេរជាភាសាភូមា ដែលអក្សរនេះ គេអះអាងថា ជាឈ្មោះ អ្នកជួយឧបត្ថម្ភកសាងចេតិយនេះ។ ចេតិយតូចៗនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា គឺសាងសង់ឡើងអំឡុងឆ្នាំ១៩២៥។ មានការលើកឡើងខុសៗគ្នាថា ច... | ភ្នំពេញ៖ ចេតិយភ្នំលោកយាយយ៉ាត ឬចូឡាមណីចេតិយ ត្រូវបានសាងសង់ឡើងដោយជនជាតិកូឡា នៃប្រទេសភូមា ឬមីយ៉ាន់ម៉ា នៅអំឡុងសតវត្សរ៍ទី១៩ នៅលើកំពូលភ្នំយ៉ាត ដែលគេជឿថា ជាទីសក្ការៈដ៏ស័ក្តិសិទ្ធ នៃខេត្តប៉ៃលិន។ |
សូមអញ្ជើញស្តាប់សំឡេងរបស់លោកដូចតទៅ៖ | ភ្នំពេញ៖ ជាធម្មតា គេច្រើនគិតថា បទល្មើសលួចមានទោសធ្ងន់ជាងគេ ព្រោះ ពាក្យលួចវាអាក្រក់ណាស់។ តាមពិត សកម្មភាពលួចមានទោសតិចជាងសកម្មភាពឆបោក និងរំលោភសេចក្តីទុកចិត្ត។ ខាងក្រោមនេះ គឺជាសំឡេងពន្យល់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតកម្ពុជាស្តីពីរបៀបសរសេរអត្ថបទស្រាវជ្រាវប្រឆាំងអំពើព... |
ការសាកល្បងមីស៊ីលរំលងទ្វីប (ICBM) ធុន Hwasong-14 កំពុងធ្វើឲ្យកូរ៉េខាងជើងប្រឈមមុខទណ្ឌកម្មថ្មីទៀត ព្រោះវាបានបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កូរ៉េខាងជើងសប្បាយចិត្តខ្លាំងនឹងជោគជ័យនេះ ប៉ុន្តែសហគមន៍អន្តរជាតិ ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី ខ្វល់ខ្វាយក្នុងចិត្តយ៉ាងខ្លាំង ព្រោះកូរ៉... | កូរ៉េខាងជើង បានគំរាមឆ្លើយតបឲ្យបានសក្តិសម បើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមទៀតលើខ្លួន។ កូរ៉េខាងជើង កំពុងត្រូវបានរុំជុំជិតដោយទណ្ឌកម្មរបស់អន្តរជាតិ ព្រោះតែការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលយ៉ាងញឹកញាប់។ យ៉ាងណាមិញ កូរ៉េខាងជើង មិនបានចុះញ៉មនឹងទណ្ឌកម្មរបស់អន្តរជាតិឡើយ និងនៅតែបន្តកម្មវិធីនុយក្លេអ៊ែ... |
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា NOCC នឹងធ្វើការកែទម្រង់គេហទំព័ររបស់ខ្លួនឲ្យក្លាយជាគេហទំព័រមានបច្ចេកវិទ្យាទំនើប និងស្របតាមស្តង់ដាអន្តរជាតិ ដែលអាចផ្តល់ព័ត៌មានភ្លាមៗពីការប្រកួតផ្សេងៗទាំងព្រីត្តិការណ៍ជាតិ និងអន្តរជាតិ។ សម្រាប់ការកែទម្រង់វេបសាយថ្មីនេះ ដោយមានការសហការពីអ្នកជំនាញមកព... | គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បាននិងកំពុងធ្វើការកែទម្រង់គេហទំព័រផ្លូវការ www.nocc.org.kh របស់ខ្លួនឲ្យមានតាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីព្រឹត្តិការណ៍ក្នុងស្រុក និងក្រៅស្រុក។ លើសពីនេះ NOCC នឹងបង្កើត APP ដែលអាចប្រើតាមរយៈទូរសព្ទស្មាតហ្វូនទៀតផង។ ទម្រង់ថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសប្... |
របាយការណ៍រួមគ្នា ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក និងអង្គការ UNICEF នេះ បានរកឃើញថា មនុស្សដែលរស់នៅតាមតំបន់ជនបទនៅក្នុងតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក និងនៅក្នុងទ្វីបអាស៊ី ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការកើតជំងឺ និងការស្លាប់ ដោយសារគ្មានទឹកស្អាតប្រើប្រាស់ និងដោយសារបញ្ហាពាក់ព័ន្ធនឹងអនាម័យផ្សេងៗទៀត។ លោក... | ហ្សឺណែវ ៖ ក្នុងចំណោមនោះ មានកុមារអាយុក្រោម ៥ ឆ្នាំ ជាង ៣ សែន ៦ ម៉ឺននាក់ បានស្លាប់ដោយសាររោគរាករូស និងមនុស្សជាច្រើនអ្នកផ្សេងទៀតបានស្លាប់ដោយសារជំងឺនានា ដូចជាជំងឺអាសន្នរោគ ជំងឺរាគមួល ជំងឺថ្លើមប្រភេទ A និងជំងឺគ្រុនពោះវៀន ជាដើម។ |
ខារាអូខេ ឬការ៉ាអុកិ គឺជាពាក្យពីរម៉ាត់នៃភាសាជប៉ុន ផ្សំចូលគ្នា គឺការ៉ា និងអុកិ។ ភាសាជប៉ុន ពាក្យថា ការ៉ា មានន័យថា ទទេ ឬគ្មាន។ ចំណែកពាក្យថា អុកិ មកពីភាសាបារាំង ថា អ័គកេះ ដែលខ្មែរយើងហៅថា តន្ត្រី ឬភ្លេង។ ដូច្នេះ ពាក្យថា ខារាអូខេ ឬការ៉ាអុកិ មានន័យ ថា កម្មវិធី ដែលមានតែតន្ត្រី ឬភ្លេងទទេ។ ប្រសិនបើយើងទៅការ៉ាអុកិ មានន័យថា យើងទៅ ច្... | ខារាអូខេ តាមសំនៀងភាសាខ្មែរ ឬការ៉ាអុកិ (Karaoke) តាមភាសាជប៉ុន កំពុងពេញនិយមទាំងនៅកម្ពុជា និងនៅសកលលោក ប៉ុន្តែសម្រាប់នៅកម្ពុជា មនុស្សភាគច្រើន ពុំបានដឹង ឬយល់អត្ថន័យ នៃពាក្យខារាអូខេ ការ៉ាអុកិនេះទេ។ |
មានរឿងតំណាលថា កាលពីសម័យសង្គ្រាមលោកលើកទី២ ក្រោយពីជប៉ុនចាញ់សង្គ្រាមលោកនៅឆ្នាំ១៩៤៥មក ទាហានជប៉ុន ដែលចូលមកធ្វើអាណាព្យាបាលនៅកម្ពុជា-ថៃជំនួសបារាំង មួយរយៈពេលខ្លីនោះ បានបាក់ទ័ព ហើយរត់កាត់ចម្ការរបស់អ្នកស្រុក។ ដោយសារការហេវហត់ខ្លាំង ទាហានជប៉ុនទាំងនេះ បានបេះផ្លែល្ពៅក្តិបៗ និងទុំខ្លះៗ យកមកពុះហូបជាអាហារ។ ចំណែកពលរដ្ឋខ្មែរ ជាម្ចាស់ច... | មានរឿងដ៏ចម្លែក និងកម្រមួយនៅប្រទេសជប៉ុន គឺនៅគ្រប់សណ្ឋាគារធំៗ នៃប្រទេសនេះ មិនថានៅតូក្យូ ឬអាសាកាទេ ភាគច្រើន គឺគេតែងតែយកផ្លែល្ពៅមកតាំងពីខាងមុខច្រកទ្វារចូល ដោយសណ្ឋាគារខ្លះតាំងល្ពៅមែនទែន សណ្ឋាគារខ្លះ តាំងផ្លែល្ពៅជ័រ ហើយនៅជាប់នឹងផ្លែល្ពៅ គេ សរសេរអក្សរ ដោយហៅផ្លែល្ពៅទុំទាំងនេះថា ផ្លែកម្ពុជា (Camboja)។ |
តាមការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Cardiovascular Drugs and Therapy កាលពីឆ្នាំ២០០៩ បានឲ្យដឹងថា ការបញ្ចូលសារធាតុចម្រាញចេញពីផ្លែប៉េងប៉ោះទៅក្នុងរបបអាហាររបស់អ្នកជំងឺលើសសម្ពាធឈាម ជាមួយគ្នានឹងការប្រើថ្នាំបញ្ចុះសម្ពាធឈាម ACEI, Calcium Channel Blockers និងថ្នាំបញ្ចុះទឹកនោមក្នុងកម្រិតទាបទៀតនោះ ឃើញថា លទ្ធផលសម្ពាធឈាមមា... | ជំងឺលើសសម្ពាធឈាមត្រូវបានគេស្គាល់ថា ជាកត្តាប្រឈមមុខមួយនៃការស្លាប់ដោយសារជំងឺបេះដូងសរសៃឈាម ហើយការបញ្ចូលប៉េងប៉ោះក្នុងរបបអាហារប្រហែលជាជួយកាត់បន្ថយការប្រឈមមុខនេះបានច្រើនដែរ។ |
ការក្រញ៉ាំអាហារពេលយប់ ជាពិសេសញ៉ាំច្រើនៗទៀត។ ការធ្វើបែបនេះអាចបណ្តាលឲ្យក្រហាយដើមទ្រូង ដែលវានឹងរំខានដល់ការគេងបាន។ មើលទូរទស្សន៍ពេលគេង ព្រោះពន្លឺពណ៌ខៀវចេញពីទូរទស្សន៍នឹងរំខានដល់ការផលិតអ័រម៉ូនងងុយគេងរបស់រាងកាយ។ គេងបណ្តើរចុចទូរស័ព្ទឆ្លាតវ៉ៃបណ្តើរ។ ការមើលអ៊ីម៉ែល ឬបណ្តាញសង្គមអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ត្រេសនៅពេលព្យាយ... | ទម្លាប់ពេលល្ងាចអាចនឹងកំពុងតែប៉ះពាល់ដល់ភាពងាយស្រួលគេងលក់របស់អ្នកបាន។ យ៉ាងណាមិញ មានរឿងច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សម្នាក់គេងមិនបាន ឬគេងមិនលក់។ ទាក់ទងនឹងទម្លាប់មិនល្អ ក៏ដូចជារបៀបរស់នៅមួយចំនួនរបស់មនុស្សពេលបច្ចុប្បន្ននេះ មានការរំខានដល់ការគេងច្រើនណាស់។ តើទម្លាប់របៀបរស់នៅទាំងនោះមានអ្វីខ្លះទៅ? |
នេះដោយសារតែអ្នកកំពុងតែស្ថិតក្នុងតារាងមនុស្សដែលងាយកើតបញ្ហានេះ។ តើមនុស្សបែបណាដែលងាយរមួលក្រពើទៅ? មិនចូលចិត្តពុតពែនសាច់ដុំសិនមុនពេលហាត់ប្រាណ សាច់ដុំដែលហាត់ប្រាណនោះអស់កម្លាំងខ្លាំងពេក ហាត់ប្រាណក្នុងអាកាសធាតុក្តៅ ហាត់ប្រាណនៅពេលរាងកាយខ្សោះជាតិទឹក ឬកង្វះអេឡិចត្រូលីត្រ ហាត់លំហាត់ប្រាណដែលត្រូវការប្រើកម្លាំងថា... | ភាពតឹង ឬការឈឺចាប់ដូចគេហែកសាច់ដុំនៃការរមួលក្រពើគឺជារឿងមួយដែលបុគ្គលដែលធ្លាប់ជួបប្រទះមិនងាយភ្លេចឡើយ ហើយក៏មិនចង់ឲ្យវាកើតឡើងទៀតដែរ។ ប៉ុន្តែតើអ្នកមានដឹងថាហេតុអ្វីបានជាសាច់ដុំអ្នកចេះតែរមួលបែបនេះដែរទេ? |
ក្រសួងទេសចរណ៍ និងរដ្ឋបាលទេសចរណ៍ចិន(CNTA) បានសហការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន«Beautiful China beyond your imagination» កាលពីថ្ងៃទី១២ ខែកក្កដា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ បើតាមការផ្សាយក្នុងហ្វេសប៊ុកក្រសួងទេសចរណ៍ កម្មវិធីនេះរៀបចំឡើង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យទេសចរណ៍អាស៊ាន។ ឈរលើស្មារតីនេះ កិច្... | លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ស្វាគមន៍ និងផ្តល់ភាពកក់ក្តៅ ដល់ទេសចរ និងវិនិយោគិនចិន។ លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុង កម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន «Beautiful China beyond your imagination» ដែលរៀបចំកាលពីថ្ងៃទី១២ ខែកក្កដា។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាចំនួន ៤៤ម៉ឺន នាក់ កើ... |
ក្រោយពីព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក បានឲ្យដឹងថា កូនព្យុះទី៨ ប្រចាំឆ្នាំនេះ ដែលមានឈ្មោះថា តាឡាស កំពុងស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូង នឹងរំកិលខ្លួនចូលឈូងសមុទ្រ កុងតឹង ហើយបង្កជាប្រព័ន្ធសម្ពាធទាបមួយ ចូលក្នុងតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គថៃ និងមេគង្គឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ កក្កដា។ បើតាមក្រសួងធនធានទឹ... | ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជានឹងរងប្រព័ន្ធសម្ពាធទាបមួយ ដែលបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស។ កម្រិតទឹកភ្លៀងនឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គលើ ហក់ឡើងជាគំហុក និងបណ្ដាលឲ្យតំបន់មួយចំនួន នៅអមសងខាងទន្លេរងគ្រោះទឹកជំនន់ផងដែរ។ នេះបើតាមក្រសួងធនធានទឹក និងឧត្តុនិយម។ |
ក្រោយយកឈ្នះជាបន្តបន្ទាប់លើក្រុមហ្វីលីពីន ៤-០ និងទីម័រខាងកើត ១-0 រួចមក U15 កម្ពុជាត្រូវបន្តបេសកកម្មស្វែងរកជ័យជម្នះក្នុងពេល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយប៉ះជាមួយ ក្រុមព្រុយណេ នាវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅកីឡដ្ឋាន Chonburi Campus Stadium 1 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ បើតាមការប្រកួតបីលើកដូចគ្នាក្នុងពូល B ... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមព្រុយណេនាជំនួបលើកទី៤ក្នុងពូល B នៃពានរង្វាន់ AFF U15 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៦ កក្កដា នេះ នៅកីឡដ្ឋាន Chonburi Campus Stadium 1 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ |
នៅក្នុងប្រទេសជឿនលឿនមួយចំនួន ដល់ម៉ោងធ្វើការ មិនថា ការងាររដ្ឋ ឬការងារឯកជនឡើយ បុគ្គលិក ឬមន្ត្រីគ្មានសិទ្ធិ ឬមិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពអ្វីផ្សេងក្រៅពីការងារឡើយ។ មិនមែនជារឿងតឹងរ៉ឹងពេកទេ តែវាជាគោលការណ៍ដែលបុគ្គលិក ឬមន្ត្រីត្រូវតែគោរពតាម។ រដ្ឋជួលមន្ត្រី ឲ្យមកធ្វើការងារ មិនមែនជួលមន្ត្រីឲ្យមកលេងហ្គេម ឬលេងហ្វេសប៊ុកឡើយ។ ក្... | ភ្នំពេញ៖ នៅក្នុងសម័យកាលបច្ចេកវិទ្យាព័ត៌មាននេះ ពេលខ្លះ ម្ចាស់ក្រុមហ៊ុនពិបាកត្រួតពិនិត្យការងាររបស់កម្មករ បុគ្គលិក និយោជិតណាស់ ព្រោះ ពួកគេធ្វើការងារភាគច្រើនដោយប្រើប្រាស់កុំព្យូទ័រ។ បុគ្គលិកខ្លះ មានសតិសម្បជញ្ញៈ ពួកគេមិនលេងហ្វេសប៊ុក មិនលេងហ្គេម មិនមើលវីដេអូអត់ប្រយោជន៍ឡើយ។ តែបុគ្គលិកខ្លះទៀតដែលខ្ជិល មិនដឹងពីតួនាទីរបស់ខ្លួន តែ... |
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Fresh News សម្ដេច ហ៊ុន សែន បាននិយាយថា គំនិតរបស់លោក លឺ ឡាយស្រេង នេះ គឺដូចជាបំណងរបស់គណបក្សសង្គ្រោះជាតិកន្លងមក ដែលស្នើសុំបង្កើតច្បាប់នេះឡើង ក្នុងទិសដៅវាយប្រហារមកលើគណបក្សប្រជាជនប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាល បានប្រាប់សារព័ត៌មាន Fresh News ដូច្នេះថា៖«ការស្នើចង់បង្កើតច្បាប់នេះជាឧបាយកលទុច្ចរិតឲ្យប... | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ច្រានចោលគំនិតរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែលស្នើឲ្យគណបក្សនយោបាយមានអសនក្នុងរដ្ឋសភា បង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការស្នើរបស់លោក លឺ ឡាយស្រេង ជាការប្រមាថ ដល់គណបក្សប្រជាជនកម្ពុជា។ |
ក្នុងពេលបច្ចុប្បន្ននេះ មានពលរដ្ឋទីក្រុងម្នាក់ក្នុងចំណោមបីនាក់រស់នៅក្នុងទីលំនៅដែលមិនសមរម្យ គ្មានសុវត្ថិភាព និងមិនមានតម្លៃសមស្រប ដែលធ្វើឱ្យពួកគេមិនអាចទទួលបានសេវាជាមូលដ្ឋាន ដូចជាអគ្គិសនី ទឹកម៉ាស៊ីន និងអនាម័យ។ នេះបើតាមការស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ។ លោកស្រី រ៉ូប៊ីន ឃីង (Robin King) អ្នកសរសេររបាយការណ៍ស្រាវជ្រា... | វ៉ាស៊ីនតោន ៖ ស្ថានភាពពលរដ្ឋរស់នៅក្នុងទីក្រុងកាន់តែមានគម្លាតគ្នាធំឡើងៗរវាងអ្នកដែលមានកម្មសិទ្ធិផ្ទះសម្បែង និងអ្នកដែលរស់នៅក្នុងលំនៅដ្ឋានមិនសមរម្យ ហើយនិន្នាការនេះនឹងបន្តរីកកាន់តែធំឡើង នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។ |
តាមរយៈហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានបង្ហាញថា ពលរដ្ឋរស់នៅអគារប៊ូឌីញ ដែលសល់ជិត១០បន្ទប់នោះ បានយល់ព្រមលក់បន្ទប់អគារដល់ក្រុមហ៊ុនជប៉ុន Arakawa ហើយ កាលពីថ្ងៃទី ១៥ កក្កដានេះ ។ លោក ជា សុផារ៉ា បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«គិតត្រឹមម៉ោងនេះ ពលរដ្ឋរស់នៅអគារប៊ូឌីញស ៤៩២ ចំណែកឯកជន ស្មើនឹង ១០០ភាគរយ បាន... | ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបំណងអភិវឌ្ឍតំបន់ប៊ូឌីញហើយ ក្រោយពីចំណាយពេលអស់ជាច្រើនខែ ដើម្បីពិគ្រោះយោបល់ និងផ្ដល់កិច្ចព្រមព្រៀងទិញ-លក់ បន្ទប់អគារប៊ូឌីញជាមួយពលរដ្ឋកន្លងមកនេះ ។ |
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វបន្តពីអង្គការស៊ីប៉ា។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។ | សៀវភៅរបស់អង្គការស៊ីប៉ាដែលមានចំណងជើងថា ខ្ញុំចង់ដឹង (ខ្លួនមនុស្ស និងសុខភាព) បានផ្តល់ចម្លើយថា កណ្តុរអាចរស់នៅជាមធ្យមបាន២ឆ្នាំ ដំរីអាចរស់នៅជាមធ្យមបាន៧០ឆ្នាំ ឆ្កែ១៨ឆ្នាំ និងអណ្តើកអាចរស់នៅជាមធ្យមបាន១៥០ឆ្នាំ។ |
គ្រូបង្វឹកក្រុម Cambodia All Star លោក Leonardo Vitorino បានអះអាងថា ក្រុម Cambodia All Star បានហ្វឹកហាត់ពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមខ្លួនយ៉ាងល្អសម្រាប់ការស្វាគមន៍ក្រុមភ្ញៀវថៃ Muangthong United នាជំនួបមិត្តភាពអន្តរជាតិនាវេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ។ លើសពីនេះ លោក នឹងចម្រាញ់យកកីឡាករល្អៗ ដើម្បីស្វែងរកជ័យលាភីលើម្ចាស់... | ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Star ជាមួយក្រុម Muangthong United នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦ល្ងាចនេះ នឹងក្លាយជាជំនួបដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ ព្រោះគ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែបានអះអាងថា នឹងដាក់កីឡាករជើងខ្លាំងល្បីៗឲ្យចូលរួមដូចគ្នា។ |
អង្គុយលើកៅអីពាក់អាវយឺតខ្មៅមានអក្សរធំៗថា៖«គាំទ្រ!បញ្ឈប់ទណ្ឌកម្ម»នាសណ្ឋាគារដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ លោក សឿង សារី មិនមែនមកសណ្ឋាគារដើម្បីសម្រាកឡើយ តែលោកបានចូលរួមក្នុងកិច្ចសន្ទនាមួយ ស្តីពី៖ការគាំទ្រឲ្យបញ្ឈប់ទណ្ឌកម្មលើអ្នកប្រើប្រាស់គ្រឿងញៀន ដែលរៀបចំដោយអង្គការKHANA។ លោក សឿង សារី បានបាត់បង់ដៃទាំងពីរក្នុងឆ្នាំ២០១០ ដោយសា... | ភ្នំពេញ៖ លោក សឿង សារី បានក្លាយជាជនរងគ្រោះនៃអ្នកប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ គ្រឿងញៀនបានបំផ្លាញគ្រួសារ សារី ឲ្យទទួលទុក្ខវេទនា និងព្រាត់ប្រាស់គ្នារហូតមកដល់បច្ចុប្បន្ន។ ប្រពន្ធត្រូវជាប់គុក ខណៈលោកធ្លាក់ខ្លួនរើសអេតចាយ និងសុំទានគេនៅក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យបុរសពិការដៃទាំងសងខាងរូបនេះ សោកស្តាយជាខ្លាំង និងផ្ត... |
ចុងសប្តាហ៍នេះប្រមុខការទូតបារាំងលោក Jean-Yves Le Drian ប្រញាប់ប្រញាល់ស្កាត់ទៅជួបបណ្តាមេដឹកនាំរដ្ឋអារ៉ាប់ ក្រោយឡើងកាន់តំណែងមិនបានប៉ុន្មានខែផង។ លោកបានប្រាប់រដ្ឋអារ៉ាប់ថា បារាំងត្រៀមខ្លួនរួចហើយដើម្បីជួយគាំទ្រគុយវ៉ែតក្នុងការសម្រុះសម្រួលជម្លោះរវាងកាតានិង រដ្ឋអារ៉ាប់ឯទៀត។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Le Drian ចំណាយពេលចុងស... | បារាំងបានប្រកាសថា ខ្លួនចង់ចូលជួយគុយវ៉ែត ដើម្បីដឹកនាំការចរចាបញ្ចប់ជម្លោះរដ្ឋឈូងសមុទ្រនៅចុងសប្តាហ៍នេះ។ បារាំងបារម្ភពីស្ថានការណ៍ជម្លោះនិងការប្រឈមមុខដាក់គ្នាខ្លាំងរវាងរដ្ឋឈូងសមុទ្រកន្លងមក ព្រោះវាគ្មានសញ្ញាដែលបញ្ជាក់ថា ភាពតានតឹងនេះនឹងចប់ឆាប់ៗដែរ។ |
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សិក្ខាសាលានេះធ្វើឡើងនៅថ្ងៃទី២០ កក្កដា វេលាម៉ោង ៨និង៣០នាទីព្រឹក នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ជិតវត្តភ្នំ ឬទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា សិក្ខាសាលានេះ នឹងជជែកជុំវិញកម្រិតស្តង់ដាហាឡាល ដែលរួមមាន «យុទ្ធសាស្ត្រជំរុញការអភិវឌ្ឍផលិតផលហាឡាលកម្ពុជាឱ្យមានភាពជឿនលឿ... | ក្រសួងពាណិជ្ជកម្ម តាមរយៈសេចក្តីជូនដំណឹងបានឲ្យដឹងថា ខ្លួននឹងរៀបចំសិក្ខាសាលាមួយ ដោយនិយាយពីស្តង់ដាហាឡាលកម្ពុជា។ កម្មវិធីនេះសហការរៀបចំឡើងដោយស្ថានទូតថៃប្រចាំកម្ពុជា ក្រោមប្រធានបទ «បទដ្ឋានបច្ចេកទេសស្តង់ដាហាឡាល៖ ការចែករំលែកបទពិសោធន៍រវាងកម្ពុជា និងថៃឡង់ដ៍»។ |
កាលពីថ្ងៃទី១៥ កក្កដា សម្ដេច ហ៊ុន សែន ក៏បានចេញឃ្លីបវីដេអូ បង្ហាញពីការធ្វើដំណើពិនិត្យមើលតាមផ្លូវសាធារណៈនៅក្នុងទីក្រុងផងដែរ។ សម្រាប់វីដេអូនេះ នាយករដ្ឋមន្ត្រី ចង់ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលលើកឡើងថា សម្ដេចមានជំងឺធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យម៉ាឡេស៊ី ឬបារាំង ហើយត្រៀមបញ្ជូនទៅមន្ទីពេទ្យទីក្រុងហុងកុង។ ... | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ធ្វើជាតៃកុងឡានដឹកពលរដ្ឋ ស្រូបយកខ្យល់អាកាស នៅលើវិថី«សម្តេចតេជោ » ហៅផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៦ កក្កដានេះ។ តាមរយៈសកម្មភាពនៅក្នុងវីដេអូ និងរូបភាពដ៏កម្រជាច្រើនសន្លឹករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បានបង្ហោះនៅលើហ្វេសប៊ុកឈ្មោះ ឡុង ដា (Long Da) ដែលគេស្គាល... |
ទ្រង់ព្រះបាទជ័យវរ្ម័នទី៧ គឺជាមហាក្សត្រកាន់ពុទ្ធសាសនាទី១នៃប្រវត្តិសាស្ត្រខ្មែរ។ ទ្រង់គ្រប់គ្រងព្រះនគរមួយដ៏ធំធេង៖ កម្ពុជាសព្វថ្ងៃ មួយភាគធំនៃប្រទេសថៃ ភាគកណ្តាល និងខាងត្បូងនៃប្រទេសវៀតណាម និងភាគខាងត្បូងនៃប្រទេសឡាវបច្ចុប្បន្ន។ ក្នុងការដឹកនាំប្រទេស ព្រះអង្គគោរពគោលការណ៍ព្រះពុទ្ធសាសនាមហាយាន ហើយជាអ្នកការពារប្រជារាស្ត្រដោយទឹកចិត... | ភ្នំពេញ៖ ព្រះបាទជ័យវរ្ម័នទី៧ បានប្រសូតនៅនគរកម្ពុជានៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរាជ្យនៃព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)។ បន្ទាប់ពីបានកម្ចាត់ពួកចាមដែលបានរាតត្បាតព្រះនគរ និងចូលកាន់កាប់ក្រុងនគរនាឆ្នាំ១១៧៧ ព្រះអង្គបានទទួលរាជាភិសេកឡើងគ្រងរាជសម្បត្តិនៅឆ្នាំ១១៨២។ |
ប្រធានក្រុមអ្នកជិះកង់ខេត្តបន្ទាយមានជ័យ លោក ប្រុស ពៅ បានប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីជិះកង់រៃអង្គាសថវិកាជួយពេទ្យកុមារអង្គរ គ្រោងរៀបចំនៅថ្ងៃទី២៩ កក្កដា នៅទីរួមក្រុងស្វាយស៊ីសុផុន។ លោកបន្ថែមថា រហូតមកដល់ថ្ងៃនេះ អ្នកចុះឈ្មោះចូលរួមបានប្រមាណ ៤០០នាក់ហើយ។ លក្ខខណ្ឌនៃការចូលរួមជិះកង់រៃអង្គាសថវិកាជួយពេទ្យកុមារអង្គរ ឬហៅថា ពេទ្យបេះ... | ក្រុមអ្នកជិះកង់ខេត្តបន្ទាយមានជ័យ គឺបង្កើតឡើងដោយអ្នកចូលចិត្តជិះកង់ និងក្នុងបំណងស្វែងរកថវិកាមនុស្សធម៌ ដើម្បីរួមចំណែកជួយសង្គម។ ក្រុមអ្នកជិះកង់មួយនេះ នឹងរៀបចំកម្មវិធីជិះកង់មួយនៅចុងខែកក្កដានេះ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបាននិងកំពុងព្យាបាលកុមារកម្ពុជា ដោយមិនយកកំរៃ។ |
ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរនោះ ក្រសួង ក៏បានបញ្ជាឲ្យគ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវដាក់តាំងព្រះឆាយលក្ខណ៍ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះមរបរតនកោដ្ឋ និងសម្តេចព្រះវរាជមាតាជាតិខ្មែរ នរោត... | ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាឲ្យ ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ដាក់តាំងព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររាជមាតា នៅគ្រប់កន្លែងអាជីវកម្មខ្លួន។ ក្រៅពី ម្ចាស់អាជីវកម្ម ក៏ត្រូវសរសេរអក្សរខ្មែរ ឲ្យមានទំហំធំជាងអក្សរបរទេស លើស្លាកឈ្មោះអាជីវកម្មផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ |
រថយន្តក្រុងក៏កាន់តែមានចំនួនច្រើនគ្រឿងនៅក្នុងទីក្រុងភ្នំពេញ អ្នកប្រើប្រាស់កង់ ក៏មានចំនួនកាន់តែច្រើនឡើង។ ការសង្កេតជាក់ស្តែងបានបង្ហាញថា ពលរដ្ឋកាន់តែច្រើនឡើងនាំគ្នាជិះកង់ ពលរដ្ឋកាន់តែច្រើនឡើងធុញទ្រាញ់ក្នុងការរកកន្លែងចំណត។ ប្រសិនបើពលរដ្ឋអ្នកភ្នំពេញខ្លួនឯង និងសាលារាជធានីភ្នំពេញជំរុញឲ្យមាននយោបាយជិះកង់ និងការប្រើប្រាស់មធ្យោបាយ... | មិនមែនមានន័យថា ហាមឃាត់ដាច់ខាតមិនឲ្យជិះរថយន្តទេ។ តែថា ជំនួសឲ្យការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ តើអ្នកភ្នំពេញអាចប្រើប្រាស់រថយន្តក្រុងរួមគ្នា ឬអាចប្រើប្រាស់កង់មួយថ្ងៃនៅថ្ងៃអាទិត្យទាំងអស់គ្នាបានដែរឬទេ? |
លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់កំហិតមន្ត្រីរដ្ឋាភិបាលរបស់លោកក្នុងការប្រើប្រាស់ឡានស៊ីរ៉ែនពេលធ្វើដំណើរលើផ្លូវសាធារណៈ ដោយលោកបានរំឭកមន្ត្រីទាំងអស់ថា ពួកគេមិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ។ លោកប្រធានាធិបតី ឌូទើតេ ក៏បានទទូចឲ្យមន្ត្រីទាំងអស់ចៀសវាងពីការពាក់ព័ន្ធអំពើពុករលួយ ព្រោះលោកនឹងមិនលើកលែងឲ្យអ្នកណាឡើយ។ ថ្លែងក្នុងកម្មវិធីមួយក... | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ កាលពីថ្ងៃទី១៤ ខែកក្កដា បានប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាលរបស់លោកបញ្ឈប់ការប្រើប្រាស់ឡានស៊ីរ៉ែនក្នុងពេលធ្វើដំណើរ និងត្រូវកាត់បន្ថយចំនួនកងអង្គរក្សការពារ។ លោក ឌូទើតេ ក៏បានប្រាប់ឲ្យមន្ត្រីរបស់លោកទាំងអស់ ចាត់ទុកខ្លួនឯងជាអ្នកបម្រើរាស្ត្រ និងមិនត្រូវប្រព្រឹត្តរឿងខុសច្បាប់ដូចជាអំពើពុករលួយដែលប... |
ដោយសារតែការបញ្ចេញសំឡេងមិនច្បាស់ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមហៅថា បារាំងសេះ ហើយពាក្យចុងក្រោយនេះត្រូវបានអ្នកខ្លះបកស្រាយដោយភ្ជាប់ទំនាក់ទំនងទៅនឹងជនជាតិបារាំង និងសត្វសេះ។ ហេតុផលដែលហៅថា បារាំងសេះ ព្រោះ ពលរដ្ឋខ្មែរមួយចំនួនគិតថា ជនជាតិបារាំងចូលចិត្តប្រើប្រាស់សត្វសេះជាយាន្ត(ជិះសេះ)ដើម្បីទារពន្ធដារពីខ្មែរនាសម័យអាណានិគមនិយមបារាំង... | បើផ្អែកលើវចនានុក្រមសម្តេចសង្ឃ ជួន ណាត, ពាក្យបារាំងសេះគ្មានទេ ពោល គឺមានតែពាក្យ បារាំងសែស។ ពាក្យ បារាំងសែស គឺជាពាក្យសម្រាប់ហៅ ជនជាតិបារាំង ធម្មតាទេ ហើយវាអាចក្លាយមកពីពាក្យបារាំងថា Français ឬFrançaise ។ |
កីឡាករជម្រើសជាតិវ៉ូវីណាម សែន រ៉ាឌី បានចេញទៅហ្វឹកហាត់បង្កើនបច្ចេកទេស និងសមត្ថភាពនៅប្រទេសវៀតណាមម្ចាស់ក្បាច់គុនកីឡាវ៉ូវីណាម ដើម្បីត្រៀមការពារតំណែងជើងឯកពិភពលោក ដែលរូបគេឈ្នះពីប្រទេសអាល់ហ្សេរីកាលពីឆ្នាំ២០១៥។ ក្រៅពីម្ចាស់ជើងឯកពិភពលោករូបនេះ កីឡាករកីឡាការិនី១២នាក់ផ្សេងទៀតក៏កំពង់ហ្វឹកហាត់នៅទីនោះផងដែរ។ កីឡាករកីឡាការិនីវ៉ូវីណាមជម... | ម្ចាស់មេដាយមាសពិភពលោកពីអាល់ហ្សេរី សែន រ៉ាឌី និងមិត្តរួមក្រុមជម្រើសជាតិកីឡាវ៉ូវីណាមចំនួន១២នាក់ផ្សេងទៀតបានចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅវៀតណាម ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកពិភពលោកនៅប្រទេសឥណ្ឌា នាដើមខែសីហា ខាងមុខ។ ក្រុមកីឡាករកម្ពុជាទាំងនេះ ធ្វើការហ្វឹកហាត់នៅវៀតណាមរហូតដល់ថ្ងៃប្រកួតតែម្តង។ |
សូមស្ដាប់កិច្ចសម្ភាសរវាង លោក ញ៉ុង ហេង អ្នកយកព័ត៌មានសេដ្ឋកិច្ចនៃសារព័ត៌មានថ្មីៗ និង លោកស្រី លឹម សុផា ដូចតទៅនេះ៖ | ភ្នំពេញ៖ លោកស្រី លឹម សុផា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៃគ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹត បានចែករំលែកចំណេះដឹងថា ថ្នាក់គ្រប់គ្រងខ្លះបានបង្កើតកំហុសឆ្គង ដែលជាមូលហេតុនាំឲ្យបុគ្គលិកដើរចេញពីក្រុមហ៊ុន។ លោកស្រីថា ថ្នាក់ដឹកនាំដែលចាំតែទទួលលទ្ធផល តែខ្វះការណែនាំពីរបៀបធ្វើឲ្យសម្រេចការងារ បានបង្កើតកំហុសធំមួយ។ កង្វះភាពស្និទស្នាល កក់ក្ដ... |
នៅតង់វគ្គទីមួយ ក្រុមទាំងពីរបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី ប៉ុន្តែកម្ពុជាមានឱកាសមាសរហូតដល់ទៅ៣លើក ជាពិសេសនៅនាទី៣០ ដែល សៀង ចន្ធា សម្រេចចិត្តអូសញាក់អ្នកចាំទី បន្ទាប់មកស៊ុតខុសគោលដៅ។ នៅដើមវគ្គទីពីរ ព្រុយណេ បាននាំមុខ ១-០ ដោយការទាត់បាល់ចេញពីជ្រុង បន្ទាប់មកព្រុយណេ ធ្វើបានសម្រេចគ្រាប់ទី២ ដោយការទាត់បាល់ពិន័យពីចម្ងាយ។ ... | ក្រុមកីឡាបាល់ទាត់ជម្រើសអាយុក្រោម១៥ឆ្នាំកម្ពុជា បានរងនូវការខកចិត្តដោយចាញ់ព្រុយណេ ២-០ សម្រាប់ការប្រកួតលើកទី៤នៅពូល B នៃព្រឹត្តិការណ៍ AFF U15 Championship នៅខេត្តឈុនបុរី ប្រទេសថៃ នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកក្កដា នេះ។ |
មហាវិទ្យាល័យអង់គ្លេស Imperial College of London និងភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានធ្វើការសិក្សាលើមនុស្ស៥២១ ៣៣០នាក់ នៅ១០ប្រទេសក្នុងតំបន់អឺរ៉ុប (ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ អ៊ីតាលី ក្រិក ហូឡង់ ស៊ុយអែត ន័រវេស) ។ ក្រោយការតាមដានអស់រយៈពេល១៦ឆ្នាំ ក្រុមអ្នកស្រាវជ្រាវ ... | ការសិក្សាធំៗចំនួន២ មួយដោយក្រុមអ្នកជំនាញអាមេរិក និងមួយទៀតដោយក្រុមអ្នកជំនាញអឺរ៉ុប បានរកឃើញពីផលប្រយោជន៍កាហ្វេសម្រាប់សុខភាព ជាពិសេសការកាត់បន្ថយហានិភ័យនៃជំងឺថ្លើម ឈាមរត់ និងជំងឺដែលទាក់ទងនឹងបំពង់រំលាយអាហារ។ នេះបើតាមការផ្សាយរបស់កាសែត Huffington Post។ |
ក្រោយពីការបម្រើសេវាកម្ម ជូនដល់អតិថិជន ចាប់តាំងពីឆ្នាំ ២០០៨ រួចមក ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ( BBQ Chicken Cambodia) ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាខ្លាំងលើ ឱជារសនៃមុខម្ហូប មានម្ហូបច្រើនមុខ និងមានប្រយោជន៍ដល់... | ថ្មីៗនេះ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា (BBQ Chicken Cambodia) មានកិត្តិយសក្នុងការណែនាំ មុខម្ហូបថ្មី មីជូរហិរ Bro & Sis ដែលមានរសជាតិហិរ សរសៃមីកូរ៉េញ៉ាំជក់មាត់ ជាមួយនិងទឹកស៊ុបគីមឈីក្តៅៗហិរទៀតនោះ ធានាថាលោកអ្នកនឹងទទួលនូវរសជាតិដ៏ប្លែកថ្មី ដែលទើបមកដល់ថ្មីៗនេះ។ មីជូរហិរ Bro & Sis នេះមាន ២ រសជាតិ គឺ គ្រឿងសមុទ្រ និងសាច់គោ ដែលផ្តល់ជ... |
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ ពុំបានរៀបចំពិធី ដើម្បីរម្លឹកខួប នោះទេ។ ប៉ុន្តែ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះលើទំព័រហ្វេសបុក នូវសារ រួមទាំងរូបព្រះអាទិត្យ ដែលជាសញ្ញាសម្គាល់គណបក្ស និងកិច្ចព្រមព្រៀង ដែលឯកឧត្តម និងលោក សម រង្ស៊ី សម្រេចជាមួយគ្នា ដើម្បីជាការរម្លឹកដល់ថ្ងៃដែលអ្នកទាំងពីរ រួបរួមគ្នា ... | ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២0១៣ គណបក្សសង្គ្រោះជាតិ បានកើតឡើងពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ រហូតមកពេលនេះ ការបន្តជីវិតនយោបាយរបស់គណបក្សសង្គ្រោះជាតិ មានរយៈពេល៥ឆ្នាំហើយ។ |
កីឡាករវាយកូនបាល់លំដាប់ទី៣ពិភពលោក Federer បានយកឈ្នះកីឡាករសញ្ជាតិក្រូអាស៊ី Marin Cilic ក្នុងលទ្ធផល ៦-៣ ៦-១ និង ៦-៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Wimbledon ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដានេះ។ នេះគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Wimbledon ជាលើកទី១១សម្រាប់ Federer និងជាការឈ្នះពាន Grand Slam ជាលើកទី១៩ ក្នុងប្រវត្តិស... | Roger Federer បានក្លាយជាកីឡាករវាយកូនបាល់ដំបូងគេបង្អស់ដែលអាចឈ្នះពាន Wimbledon ៨ដង ក្រោយផ្តួលគូប្រកួត Marin Cilic ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹលាននៃប្រទេសអង់គ្លេស។ |
ទោះជាយ៉ាងនេះក្តី ក្រោមស្មារតីសប្បុរស កីឡាករទាំងអស់ក្នុងក្រុម SCG Muangthong United បានចែករំលែកពេលវេលាចូលរួមក្នុងវគ្គហ្វឹកហ្វឺនបាល់ទាត់ ដែលពួកគេបានជួយបង្ហាត់បង្រៀនដោយផ្ទាល់ដល់កុមារ និងយុវជនកម្ពុជា ដែលមានឆន្ទៈ និងស្រឡាញ់កីឡាបាល់ទាត់ ហើយក្រុមកីឡាករបានលើកទឹកចិត្តឲ្យកុមារ និងយុវវ័យចំណាយពេលវេលា ចូលរួមក្នុងសកម្មភាពអត្ថប្រយោជន... | ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ កំពុងជាប្រធានបទក្តៅនាពេលបច្ចុប្បន្ននេះ ។ ការជួបប្រកួតគ្នារវាងក្រុម K-Cement Cambodia All Stars និងក្រុមបាល់ទាត់ថៃ SCG Muangthong United គឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំបំផុតមួយ ប្រចាំឆ្នាំ ២០១៧ និងបានធ្វើឲ្យអ្នកគាំទ្រកីឡាបាល់ទាត់រំជើបរំជួលនៅទូទាំងប្រទេស ។ |
បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលច្រើនលើកមក កូរ៉េខាងត្បូងបានបន្តប្រកាន់ជំហរត្រជាក់ និងបានបោះដៃទៅរកកូរ៉េខាងជើងមុន ដោយបានស្នើឲ្យមានការចរចារវាងយោធាមកពីកូរ៉េទាំងពីរនៅថ្ងៃទី២១ ខែកក្កដាខាងមុខ។ កូរ៉េខាងត្បូង ចង់ឲ្យជំនួបនេះរៀបចំនៅឯអាគារ Tongilgak របស់កូរ៉េខាងជើង ដែលមានទីតាំងក្នុងភូមិ Panmunjom ស្ថិតតាមបណ្ដោយព្រំដែនកូរ៉េទាំ... | កូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែកក្កដា បានស្នើឲ្យភាគីកូរ៉េខាងជើងឲ្យបើកការចរចាផ្នែកយោធាអន្តរកូរ៉េឡើងវិញ ដើម្បីបន្ថយកម្ដៅតានតឹងរវាងបងប្អូនជាសត្រូវទាំងពីរ។ កូរ៉េខាងត្បូង ក៏ស្នើឲ្យមានការបញ្ឈប់សកម្មភាពបង្ករឿងតាមព្រំដែននៃខ្សែស្របទី៣៨ ដែលខណ្ឌចែកកូរ៉េទាំងពីរ។ ជាមួយគ្នានេះ កូរ៉េខាងត្បូង ក៏ចង់ឲ្យមានការរៀបចំការជួបជុំគ្រួសារកូរ៉េដែលបែក... |
លោក Leonardo Vitorino គ្រូបង្វឹកក្រុម Cambodia All Star បានសម្រេចផ្លាស់ប្តូរកីឡាករទ្រង់ទ្រាយធំម្តង១០នាក់ក្នុងពេលតែមួយ ក្រោយការប្រកួតដំណើរបានប្រមាណជាជាង៣០នាទីក្នុងវគ្គទី១។ ការដោះដូរកីឡាករព្រមៗគ្នានេះ បន្ទាប់ពីក្រុម Cambodia All Star បាត់បង់៣គ្រាប់ឲ្យក្រុម Muangthong United ត្រឹមរយៈពេល២៥នាទីដំបូង។ ជុំវិញការដោះដូរកីឡា... | គ្រូបង្វឹកក្រុម Cambodia All Star លោក Leonardo Vitorino បានបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិពាក់ព័ន្ធការដោះដូរកីឡាករ១០នាក់ត្រឹមវគ្គទី១ នាជំនួបជាមួយក្រុម Muangthong United កាលពីយប់មិញ។ ការផ្លាស់ប្តូរដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ គឺដើម្បីកែប្រែស្ថានការណ៍អាក្រក់ដែលកីឡា... |
សូមលោកអ្នកស្តាប់បទសម្ភាសជាភាសាបារាំងរវាង នាយ យ៉ាន និងលោក Sylvain VOGEL៖ Sylvain VOGEL parlait déjà le Français et le dialecte germanique de sa région alors quil était encore enfant. Passionné de langues étrangères il na cessé tout au long de sa vie de les étudier. Même si pour les besoins de son métier il écrit et est ... | តាំងពីឆ្នាំ១៩៩៣ លោក ស៊ីលវ៉ាំង វ៉ូហ្សែល (Sylvain VOGEL ) បានទៅដល់ខេត្តមណ្ឌលគីរី ដើម្បីស្នាក់នៅ និងសិក្សាភាសាព្នង ឬ (Bunong) រួចទៅហើយ។ មានកំណើតជាអ្នកស្រឡាញ់ភាសាវិទ្យា លោក Sylvain មិនចង់សិក្សា និងស្រាវជ្រាវតាមតែសៀវភៅនោះឡើយ តែលោកចង់ស្តាប់ឮការនិយាយ ជជែកសួរដេញដោលដោយផ្ទាល់របស់មនុស្សតែម្តង។ កាលពីពេលថ្មីៗនេះ លោកបានបោះពុម្ពផ្សាយ... |
លោក គន គារី ប្រធានផ្នែកទីផ្សារភេសជ្ជៈប៉ូវកម្លាំង G Park ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដោយសារតែ G Park ជាភេសជ្ជៈប៉ូវកម្លាំងសម្រាប់យុវ័យសម័យថ្មី និងមានសំបកវិចខ្ចប់ឌីស្សាញបែប DJ អ្នកចាក់ភ្លេង ហើយតារារ៉េប (Music DJ and Rapper) ខណៈពេលលោក G-Devith ដែលជាតារារ៉េប និងនិពន្ធបទចម្រៀងមានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវ័យសម័យថ្មី ប... | លោក G-Devith ត្រូវបានក្រុមហ៊ុននាំចូលភេសជ្ជៈប៉ូវកម្លាំងពិសេសពីប្រទេសកូរ៉េ ចុះកុងត្រាដើម្បីធ្វើជា ទូតសុឆន្ទៈ(Brand Ambassador) តំណាងឲ្យភេសជ្ជៈប៉ូវកម្លាំងម៉ាក G Park Energy Drink កាលពីយប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ នេះ។ |
ក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី PT PAL ដែលផលិតនាវាយោធាទទួលបានការបញ្ជាទិញជាច្រើនពីសំណាក់បណ្តាប្រទេសអាស៊ាននិងប្រទេសតំបន់អាហ្វ្រិកមួយចំនួនផង។ នេះបញ្ជាក់ឲ្យឃើញថា ឥណ្ឌូណេស៊ី កំពុងរីកមុខរីកមាត់កាន់តែខ្លាំង និងកំពុងដើរឆ្ពោះទៅក្លាយជាប្រទេសផលិតនិងនាំចេញអាវុធដ៏សំខាន់មួយក្នុងតំបន់ផងដែរ។ មានទីស្នាក់ការនៅក្រុង Surabaya ខេត្តជា្វខាងកើត កំព... | បន្ទាប់ពីលក់នាវាយោធាផលិតក្នុងស្រុកចំនួនពីរគ្រឿងឲ្យហ្វីលីពីន ឥណ្ឌូណេស៊ីកាន់តែមានមុខមាត់ ហើយប្រទេសជាច្រើនបញ្ជាទិញនាវាពីបងធំអាស៊ានមួយនេះ។ អតិថិជនថ្មីរបស់ឥណ្ឌូណេស៊ីមានទាំងរដ្ឋជិតខាងក្នុងតំបន់អាស៊ានផង និងបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិកថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ីដែលផលិតនាវាចម្បាំងនេះកំពុងស្នើសុំឲ្យរដ្ឋាភិបាលជួយគ... |
ភាពជាដៃគូនេះនឹងធ្វើឲ្យMSAពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញរបស់ខ្លួនក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយ និងទីផ្សារស្របពេលដែលខ្លួនបានឈរជើងដោយជោគជ័យរយៈពេល១៦ឆ្នាំមកហើយ។ MSA បានកសាងទំនុកចិត្ត និងសម្ព័ន្ធភាពជាយូរមកហើយក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើនដូចជា៖ Yeos, AIA, EVA Air, Rohto-Mentholatum, Wrigley's, Sa... | រាជធានីភ្នំពេញ៖នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយឌីជីថល ដែលឈ្នះពានរង្វាន់ជាច្រើននៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយពេញលេញផ្នែកទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោក្នុងស្រុក និង អន្តរជាតិ សំដៅចូលរួមជម្រុញការអភិវឌ្ឍនៅកម្ពុជា។ |
តំណាងម៉ាក្រូ លោក ណុបផាឆៃ មីតាម អគ្គនាយកក្រុមហ៊ុន ម៉ាក្រូ (កម្ពុជា) បានមានប្រសាសន៏ថា សន្និសីទនេះ គឺជាឱកាសមួយដែលអាចឲ្យយើងបានចែករំលែកគោលបំណងរបស់យើងជាមួយនឹងអ្នកផ្គត់ផ្គង់របស់យើង និងជាឱកាសបង្កើនការយល់ដឹងពីតម្រូវការរបស់យើងឲ្យកាន់តែច្បាស់ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងកាន់តែខ្លាំង ស្របតាមគោលបំណងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយ... | ម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកមកពីប្រទេសថៃ ដែលផ្តល់ជូនផលិតផលជាច្រើនប្រភេទ និងច្រើនជម្រើសពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិ បានរៀបចំកិច្ចជំនួបប្រជុំជាមួយអ្នកផ្គត់ផ្គង់ជាលើកដំបូងក្នុងសាលប្រជុំធំរបស់សណ្ឋាគារភ្នំពេញ ដែលជាឱកាសបង្ហាញពីម៉ាក្រូដល់អ្នកផ្គត់ផ្គង់ទាំងក្នុងស្រុកនិងក្រៅស្រុក ក៏... |
លោកស្រី Aireen Omar ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Air Asia មានប្រសាសន៍ថា Air Asia នឹងបើកជើងហោះហើររបស់ខ្លួននៅអាកាសយានដ្ឋានខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនៃការធ្វើដំណើរតាមផ្លូវអាកាស។ លោកស្រី Aireen Omar បានថ្លែងដូចនេះប្រាប់ក្រុមអ្នកការសែត និងអ្នកបង្កើតប្លុក ដែលបានធ្វើទស្សនកិច្ចនៅស្នាក់ការកណ្ដាលក្រុមហ៊ុននៅ... | ម៉ាឡេស៊ី៖ បន្ទាប់ពីមានប្រតិបត្តិការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមហ៊ុនអាកាសចរ Air Asia នឹងបើកជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ខែសីហាឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុននេះ។ |
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ស្វែងយល់ពីបរិស្ថានយើង។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។ | ខ្យល់ជាល្បាយផ្សំឡើងដោយឧស្ន័នច្រើនមុខ។ ខ្យល់ដែលមានគុណភាពល្អ មានអាសូត៧៨% អុកស៊ីសែន២១% និងឧស្ម័នផ្សេងៗទៀត១% ដូចជាឧស្ម័នកាបូនិក និងអេលីយ៉ូម(ឧស្ម័ននេះត្រូវបានគេប្រើសម្រាប់ផ្លុំបំប៉ោងប៉េងប៉ោងហោះ)។ |
ដើម្បីអបអរ និងជាការលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតកម្មវីធីពិសេសទិញសំបុត្រពីរថែម១សម្រាប់អ្នកគាំទ្រ។ រាល់ការទិញសំបុត្រចូលរួមទស្សនាការប្រកួតវគ្គជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship ពីរប្រកួតព្រមគ្នារវាង U23 កម្ពុជា ជាមួយ ចិន នៅថ្ងៃទី១៩ កក្កដា ន... | ឱកាសពិសេសសម្រាប់អ្នកគាំទ្រ និងស្នេហាវិស័យកីឡាបាល់ទាត់ ដោយចំណាយថវិកាត្រឹមតែពីរសំបុត្រប៉ុណ្ណោះ អាចទស្សនាបានរហូតបីប្រកួតនាវគ្គជម្រុះពូល J នៃព្រឹត្តិការណ៍ AFC U23 Championship 2018 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ U23 កម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុម ចិន ជប៉ុន និងហ្វីលីពីន ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៩ កក្កដា នេះត... |
នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល (Malcolm Turbull) នៅថ្ងៃទី១៧ ខែកក្កដា បានប្រកាសពីសេចក្ដីព្រាងច្បាប់ថ្មី ដែលនឹងផ្ដល់អំណាចឲ្យកងទ័ពកាន់តែទូលាយក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពភេរវកម្មក្នុងស្រុក។ សំណើច្បាប់ស្ដីពីវិសោធនកម្មច្បាប់សន្តិសុខជាតិនេះ ត្រូវបានគណៈរដ្ឋមន្ត្រី និងគណៈកម្មាធិការសន្តិសុខជាតិ អនុម័តរួចរ... | រដ្ឋាភិបាលអូស្ត្រាលីបានអនុម័តសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យកងទ័ពមានតួនាទីច្រើនជាងមុនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ តាមសំណើច្បាប់ថ្មីនេះ កងទ័ពអូស្ត្រាលី អាចត្រូវបានពង្រាយលឿនជាងមុន ដោយមិនចាំបាច់ត្រូវការមានសំណើសុំជំនួយពីប៉ូលិសឡើយ។ យ៉ាងណាក្ដី សំណើច្បាប់ថ្មីនេះ នៅតែរក្សាតួនាទីរបស់ប៉ូលិសក្នុងការឆ្លើយតបភ្លាមៗរា... |
ឯកឧត្តម កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី១៧ ខែកក្កដា នេះថា៖«ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានកើតនៅលើទឹកដីមាតុភូមិកម្ពុជា ជាទឹកដីសំបូរទៅដោយសម្បត្ដិវប្បធម៌ដ៏ល្បីល្បាញ ដូចជា ប្រាសាទសំបូរព្រៃគុក ជាដើម។ខ្ញុំសូមគាំទ្រទាំងស្រុង នូវការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពល... | ភ្នំពេញ៖ ៩ថ្ងៃ ក្រោយពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានបង្ហោះសារលើទំព័រហ្វេសបុករបស់ខ្លួន ដើម្បីចូលរួមសាទរ។ |
សម្បូរជាតិសរសៃ ត្រឹមផ្លែទទឹមមួយពែងមានជាតិសរសៃ ៥ក្រាមទៅហើយ។ ពេលខ្លះ ស្ត្រីមានផ្ទៃពោះអាចមានបញ្ហាទល់លាមក ឬបញ្ហាពោះវៀនផ្សេងៗទៀត ដូច្នេះអាហារសម្បូរជាតិសរសៃអាចជួយដោះស្រាយរឿងនេះបានហើយ។ ជាតិសរសៃដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទានគឺតិចបំផុតពី ២៥ ទៅ៣០ក្រាមជារៀងរាល់ថ្ងៃ។ សម្បូរជាតិដែក នៅពេលអ្នកមិនមានជាតិដែកក្នុងខ្លួនគ្រប់គ្រាន់ វាអាច... | ផ្លែទទឹមសម្បូរទៅដោយជាតិដែក ហើយអាចជួយបង្កើនចំនួនអេម៉ូគ្លូប៊ីនបានទៀតផង។ ដូច្នេះគ្រូពេទ្យភាគច្រើនបានណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំផ្លែទទឹមឲ្យបានច្រើនដោយសារតែវាមានប្រយោជន៍ចំពោះសុខភាពខ្លាំង។ ផ្លែទទឹមសម្បូរទៅដោយជីវជាតិ និងជួយដល់ទារកក្នុងផ្ទៃមានសុខភាពល្អថែមទៀត។ |
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍទេសចរណ៍សមុទ្រដែលស្ថិតនៅខេត្តកំពត មានគោលបំណង ពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែមទៀត អំពីសក្តានុពល និងការអភិវឌ្ឍទេសចរណ៍សមុទ្រដែល កំពុងមានសកម្មភាពយ៉ាងសកម្ម។ សិក្ខាសាលានោះមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំទីក្រុងភ្នំពេញ មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរ និងផ្ន... | លោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ និង លោក ចាន់ ចេស្តារ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត កាលពីសប្តាហ៍មុន បានរៀបចំកិច្ចពិភាក្សាលើគម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរនៅខេត្តជាប់សមុទ្រមួយនេះ។ |
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធ... | ដើម្បីអបអរសាទរខួប ៩ ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាសៀមរាប សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ១៧ ដល់ ២៣ ខែកក្កដា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម្តែងក្បាច់រ... |
ដើមសប្តាហ៍មុន នាវាចម្បាំងពីរគ្រឿងរបស់ចិនបានចាកចេញពីខេត្ត Guangdong ដើម្បីឆ្ពោះទៅកាន់មូលដ្ឋានទ័ពទីមួយរបស់ខ្លួនដែលទើបសាងសង់រួចរាល់នៅរដ្ឋអាហ្វ្រិកជីប៊ូទី។ នាវាចម្បាំងទាំងពីរមានដឹកកងទ័ពមួយចំនួនផងដែរ ប៉ុន្តែការបើកមូលដ្ឋានទ័ពនេះធ្វើឲ្យប្រទេសជិតខាងចិនយល់ថាចិនកំពុងស្វះស្វែងពង្រឹងអំណាចរបស់ខ្លួននៅបរទេសហើយ។ ទីភ្នាក់ងារព័ត៌មានរ... | សប្តាហ៍មុន មហាយក្សចិនបើកដំណើរការមូលដ្ឋានយោធាទីមួយរបស់ខ្លួនជាផ្លូវការនៅប្រទេសជីប៊ូទី។ គេមើលឃើញថា ចិនកំពុងស្វះស្វែងពង្រីកឥទ្ធិពលនិងអំណាចយោធារបស់ខ្លួនដោយចាប់ផ្តើមមូលដ្ឋានយោធានៅក្រៅប្រទេសនេះ ប៉ុន្តែចិនបានបដិសេធដាច់អហង្ការថា ខ្លួនគ្មានបំណងបែបនេះទេ។ មូលដ្ឋានទ័ពនៅជីប៊ូទីនឹងជួយសម្រួលដល់ការដឹកជញ្ជូនសមុទ្រនិង ប្រឆាំងចោរសមុទ្រផង។ |
កម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei លើកនេះ គឺជាលើកទីប្រាំមួយហើយ ដែលបង្រៀនដោយ លោក Miller Snap ដែលជា ជាងថតរូបអាជីព និងជាល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ចំនួនអ្នកចូលរួមសិក្សាតាំងពីវគ្គ ១ ដល់ វគ្គ៦ សរុបជាង ១០០ នាក់ ទូទាំង៤ ខេត្តក្រុង ភ្នំពេញ សីហនុ សៀមរាប និង បាត់ដំបង ជាមួយនឹងវត្... | ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានលំដាប់ពិភពលោក Huawei បានបើកកម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei នៅហាងលក់នំបុ័ង Tous les Jours កាលពីរសៀលថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៧។ |
ការប្រើប្រាស់សម្ដីគំរាមសម្លាប់ និងការអនុវត្តចំណាត់ការខ្លាំងក្នុងការបោសសម្អាតឧក្រិដ្ឋជន ធ្វើឲ្យប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រងការរិះគន់ខ្លាំងមិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ។ នៅថ្ងៃទី១៧ ខែកក្កដា លោក ឌូទើតេ បានព្រលះប្រធានអង្គភាពស៊ើបអង្កេតរដ្ឋ លោកស្រី Conchita Carpio Morales ដែលបង្ហាញការមិនពេញចិត្តរបស់ខ្លួនចំពោះការប្រើប្រ... | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយវាយប្រហារមន្ត្រីជាន់ខ្ពស់ម្នាក់មានតួនាទីជាប្រធានអង្គភាពស៊ើបអង្កេត ដែលបានរិះគន់លោកជុំវិញការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងគំរាមសម្លាប់ឧក្រិដ្ឋជន។ លោក ឌូទើតេ បានហៅការរិះគន់របស់លោកស្រី Conchita Carpio Morales ប្រធានស្ថាប័នស៊ើបអង្កេត ជាទង្វើដូចអតីតប្រធានាធិបតីអាមេរិក បារ៉ា... |
ភាពស្រណោះស្តាយ«ប៊ូឌីង» «Good bye» ឬ «Bye bye» ដែលមានន័យថា«លាហើយ» ដែលសរសេរនៅតាមជញ្ជាំងអគារ។ ក្រៅពីនេះ «ប៊ូឌីង» ដែលធ្លាប់តែអ៊ូអរ ប្រែជាស្ងប់ស្ងាត់ បាត់មនុស្សអស់ នៅសល់តែបំនែកបែកបាក់នៃជញ្ជាំងឥដ្ឋ គំនរឥដ្ឋ អីវ៉ាន់ និងរបស់របរមួយចំនួនដែលគេបោះចោល។ សូមលោកអ្នកនាង ទស្សនាទិដ្ឋភាពចុងក្រោយ នៅ«ប៊ូឌីងស» មុនបាត់រូបរាងខាងក្រោមនេះ៖ | នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងក្រុមហ៊ុន Arakawa បានរៀបចំពិធីក្រុងពាលី សុំវាយកម្ទេច អគារប៊ូឌីង ដើម្បីសង់អគារពាណិជ្ជកម្ម។ ពិធីនេះ រៀបចំឡើងនៅលើដំបូលអគារចំណាស់ជាង៥០ឆ្នាំនេះតែម្តង។ |
ក្រោយស្ដុកអង្កររបស់ស្រីលង្កា និងបង់ក្លាដែសធ្លាក់ចុះខ្លាំង រដ្ឋាភិបាលប្រទេសទាំងពីរបានបញ្ជាទិញអង្ករពីថៃដែលមិនមែនជាអ្នកផ្គត់ផ្គង់ជាប្រចាំសរុបចំនួន ៤០០ ពាន់តោន។ ប្រទេសទាំងពីរស្នើឲ្យថៃបញ្ជូនអង្ករមកដល់ក្នុងរយៈពេល៦០ថ្ងៃក្រោយចុះកិច្ចសន្យា។ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Keerati Rushchano បានពោលថា ក្នុងរយៈពេលពីរបីឆ្នាំកន... | ស្រីលង្កា និងបង់ក្លាដែស ពិភាក្សាទិញអង្ករពីថៃចំនួនសរុប ៤០០ ពាន់តោនក្រោយពេលដំណាំកសិកម្មប្រទេសទាំងពីរខូចខាតយ៉ាងខ្លាំងដោយគ្រោះធម្មជាតិក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។បង់ក្លាដែសនិងស្រីលង្កាអាចនឹងទិញអង្ករតាមរយៈរដ្ឋាភិបាល ឬសហគ្រាសផលិតអង្ករឯកជនប្រសិនបើភាគីណាមួយអាចផ្តល់តម្លៃលក់ទាបជាង។ |
-ភ្លើងកូត៖ ត្រូវប្រើនៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ។ ភ្លើងកូតនេះ ក៏ត្រូវប្រើដែរ នៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីតាមផ្លូវ នៅពេលរៀបនឹងចៀសយានមួយផ្សេងទៀត និងពេលបើកបរពីក្រោយយានជំនិះមួយទៀត។ ការប្រើភ្លើងកូតនៅពេលថ្ងៃ ក្នុងករណីភ្លៀងខ្លាំង ឬចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង។ ភ្លើងកូតអ... | ភ្លើងហ្វា ប្រើនៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ។ នេះបើតាមមាត្រា២៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ ដែលបន្តទៀតជាទូទៅ ភ្លើងហ្វា ប្រើដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្ន កុំឲ្យរំខានដល់អ្នកធ្វើចរាចរណ៍ទិសផ្ទុយគ្នា។ ហាមប្រើបើកភ្លើងហ្វា នៅក្នុងទីក្រុង ឬទីប្រជុំជន ដែលមានភ្លើងអគ្គិសនីគ្រប់គ្រាន់ លើកល... |
ក្រុមហ៊ុន Celtic Renewables ដែលកើតចេញពីការផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Edinburgh Napier University ក្រោមកិច្ចសហការជាមួយសហគ្រាសស្រាវីស្គី Tullibardine Distillery បានទទួលជោគជ័យលើការសាកល្បងរថយន្តដំណើរការស្រាវីស្គី ជំនួសប្រេងសាំង និងម៉ាស៊ូត។ សាស្ត្រាចារ្យ Martin Tangney ស្ថាបនិកក្រុមហ៊ុន Celtic Renewables បានអះអាងថា ក្រៅពីប... | ការបង្កើតថ្មីមិនមានទីកំណត់ឡើយ។ សហគ្រាសមួយនៅស្កុតឡែន បានបង្ហាញភាពជោគជ័យរបស់ខ្លួនក្នុងការដំណើរការរថយន្តចាក់ស្រាវីស្គី ជំនួសប្រេងសាំង និងម៉ាស៊ូត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC Scotland។ |
យុវជនខ្មែរងាយរងគ្រោះចំនួន ១១០នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញជួសជុល និងថែទាំរថយន្ត ដែលជាគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ ជំនាញជួសជុល និងថែទាំរថយន្ត បានបង្កើតឱកាសដល់ពួកគេ ទទួលបានការងារធ្វើដែលមានប្រាក់ខែសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេផងដែរ។ លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជ... | សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា បណ្តុះបណ្តាលជំនាញជុសជុល និងថែទាំរថយន្ត ដល់យុវជនចំនួន១១០នាក់ ដែលមកពីខេត្តចំនួន៤ រួមមានត្បូងឃ្មុំ សៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង។ នេះបើតាម លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ |
រថយន្តជាង៤០០គ្រឿង ដែលមានម៉ូដែលផ្សេងៗគ្នា បានចូលរួមបង្អួតខ្លួននៅក្នុងពិព័ណ៌រថយន្តប្រចាំឆ្នាំនៅលើទីលាន Raleigh County Memorial Airport ក្រុង Beckley នៃរដ្ឋ West Virginia ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Register Herald។ ព្រឹត្តិការណ៍ Friends of Coal Auto Fair បានឈានចូលឆ្នាំទី១៣របស់ខ្លួនកាលពីចុងសប្តាហ៍កន្លងមក ដោយព្រឹ... | Friends of Coal Auto Fair បានក្លាយជាព្រឹត្តិការណ៍ពិព័ណ៌រថយន្តប្រចាំឆ្នាំរបស់ពលរដ្ឋដែលរស់រដ្ឋ West Virginia សហរដ្ឋអាមេរិក។ កាលពីចុងសប្តាហ៍កន្លងមក ព្រឹត្តិការណ៍ដែលធ្វើឡើងក្នុងគោលដៅសប្បុរសធម៌នេះ ឈានដល់ខួបលើកទី១៣ឆ្នាំរបស់ខ្លួន ដែលរៀបចំនៅទីលាន Raleigh County Memorial Airport ក្រុង Beckley។ |
ពិធីអបអរសាទរ ត្រូវបានរៀបចំឡើងនារយៈពេល៩ថ្ងៃក្រោយពេលដែលតំបន់ប្រាសាទ សំបូរព្រៃគុកត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូត្រូវចុះបញ្ជីកាលពីថ្ងៃទី៨ ខែកក្កដា នាកិច្ចកិច្ចប្រជុំលើកទី៤១របស់គណៈកម្មាធិការបេតិកភណ្ឌនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីភាពនាពិធីអបអរការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កម្មវិធីប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ ដោយមានការចូលរួមពីមនុស្សប្រមាណជាង១ម៉ឺននាក់។ |
ដ្បិតតែទទួលបានសំណង និងព្រមចាកចេញពីប៊ូឌីងមែន ប៉ុន្តែក្តីអាល័យអាឡោះ ស្រណោះស្តាយនៅតែមាន។ អ្នកស្រី គឹម ស្រីពៅ ដែលរស់នៅប៊ូឌីង ជាង២០ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា ប៊ូឌីង បានផ្តល់ក្តីសុខដល់គ្រួសារអ្នកស្រី។ អ្នកស្រី ពៅ រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា៖«កន្លែងយើងធ្លាប់រស់នៅ និយាយមិនស្តាយយ៉ាងម៉េច? យើងរស់នៅកន្លែងនេះមានសេចក្តីសុខណាស់... | អគារប៊ូឌីញ«ស» ដែលមានចំណាស់ជាង៥០ឆ្នាំ នឹងត្រូវវាយកម្ទេចចោលក្នុងពេលឆាប់ៗ ដើម្បីសង់ជាអគារពាណិជ្ជកម្ម ក្រោមគម្រោងចំណាយពី៧០លានដុល្លារ ទៅ៨០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនជប៉ុន Arakawa ។ ពលរដ្ឋចំនួន៤៩២គ្រួសារ ដែលរស់នៅអគារនេះ បានទទួលសំណងពីក្រុមហ៊ុនរួចរាល់ហើយ។ |
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពិនិត្យនិងឲ្យយោបល់លើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយពិនិត្យនិងផ្តល់យោបល់រួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចយកសេចក្តីស្នើច្បាប់នេះ ដាក់ចូលជារបៀបវារៈក្នុងកិច្ចអង្គប្រជុំពេញអង្គ នៅថ្ងៃទី១៨ ខែកក្កដា ដើម្បីអនុម័តជាផ... | ភ្នំពេញ៖ ព្រឹទ្ធសភា បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៨ ខែកក្កដា នេះដើម្បីពិនិត្យនិងអនុម័តសេចក្តីស្នើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។ |
លោក ឡុង សុភ័ក្រ បញ្ជាក់ទៀតថាការច្នៃម៉ាស៊ីនរថយន្តដែលប្រើប្រេងសាំង មកប្រើហ្គាស់វិញ នឹងកាត់បន្ថយការចំណាយបានច្រើន ព្រោះហ្គាស់មានតម្លៃថោកជាង ប្រេងសាំងជិតពាក់កណ្តាល។ និងបំពុលបរិយាកាសតិចជាងប្រេងសាំង។ ម្យ៉ាងទៀតម៉ាស៊ីនដែលប្រើហ្គាស វាបំពុលបរិយាកាសតិចជាង ម៉ាស៊ីនរថយន្តដែលប្រើប្រេងសាំង។ សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង នាយយ៉ាន និងលោក... | បច្ចុប្បន្នម៉ាស៊ីនរថយន្ដប្រើប្រេងឥន្ធនៈ អគ្គិសនី ឬឧស្ម័ន (GPL = Gaz de Pétrol Liquéfié)។ ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានរថយន្តប្រើអគ្គិសនី ឬហ្គាសតិចជាងគេ។ លោក ឡុង សុភ័ក្ត្រ ប្រធានផ្នែកជួសជុលរថយន្តរបស់ក្រុមហ៊ុន AC AUTOGAZ CAMBODIA អះអាងថា ពលរដ្ឋខ្មែរនៅភ័យខ្លាចថា ហ្គាស អាចផ្ទុះ។ ប៉ុន្តែការពិតទៅប្រេងសាំង ក៏អ... |
បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Chevrolet រយៈពេល៧ឆ្នាំ គិតចាប់ពីឆ្នាំ២០១៥មក Man Utd បានក្លាយជាក្រុមដែលទទួបានថ្លៃឈ្នួលផ្សាយ ពាណិជ្ជកម្មលើអាវយឺតថ្លៃជាងគេ ខណៈក្រុម Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្រោយចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន Rakuten រយៈពេល៤ឆ្នាំក្នុងតម្លៃសរុប ២២៨លា... | Manchester United ជាក្លិបបាល់ទាត់ដែលទទួលបានថ្លៃឈ្នួលពីការផ្សាយពាណិជ្ជកម្មលើឯកសណ្ឋានថ្លៃជាងគេបំផុតក្នុងចំណោមក្លិបយក្សទាំង១០លើលោកនាពេលបច្ចុប្បន្ន រហូតដល់ ជាង៦៩លានដុល្លារក្នុងមួយឆ្នាំ តាមពីក្រោយដោយ FC Barcelona ដែលទទួលបានថ្លៃឈ្នួលជាង៦១លានដុល្លារ ខណៈ Real Madrid នៅលេខរៀងទី៦ ដោយទទួលបានជាង២៦លាដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ នេ... |
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ចូលបញ្ជីកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ខណៈប្រាសាទព្រះវិហារ ត្រូវបានដាក់ចូលបញ្ជីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលសម្រេចកំណត់ថ្ងៃទី១០ ខែកក្កដា ជាទិវាប្រចាំឆ្នាំនៃការចងចាំការដាក់តំបន់ប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ |
សម្តេចនាយករដ្ឋមន្ត្រី មិនបានមានប្រសាសន៍លំអិតឡើយទាក់ទងនឹងករណីនេះ ប៉ុន្តែសម្តេចទំនងជាចង់ជម្រះមន្ទិលពលរដ្ឋខ្មែរទាក់ទងនឹងការប្រើប្រាស់ពាក្យ «សំបូរព្រៃគុក» ខណៈមានការលើកឡើងមួយចំនួនថា ពាក្យ «សំបូរព្រៃគុហ៍» ជាពាក្យត្រឹមត្រូវជាង ដោយសំអាងថា ពាក្យនេះ ចេញពីពាក្យ «គុហារ»។ កន្លងមក សារព័ត៌មានថ្មីៗ ក៏ទទួលបានការបកស្រាយផងដែរពីបណ្ឌិតអក្ស... | នាពិធីអបអរសាទរការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិ នាល្ងាចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ការបកស្រាយពាក្យពេចន៍ «សំបូរព្រៃគុក» ត្រូវតែធ្វើបន្ត ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយនានា។ |
សម្តេច ហ៊ុន សែន បានលើកឡើងថា សម្តេចមិនចង់ឃើញការបង្កើតយន្តការច្រើននោះឡើយ ដោយសម្តេចចង់ឃើញអាយស៊ីស៊ី (ICC) ដែលមានជប៉ុន និងបារាំង ជាសហប្រធាន ពង្រីកការងារខ្លួនលើការងារអភិរក្សតំបន់ប្រាសាទសំបូរព្រៃគុក។ អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Histo... | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីអបអរសាទរការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី១៧ ខែកក្កដា នេះ បានបង្ហើបពីគោលបំណងពង្រីកវិសាលភាពគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC) ទៅដល់តំបន់ប្រាសាទសំបូរព្រៃគុក។ |
ទី១) ពាក្យ «ត្បិត» មានន័យថា ជាពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យរឹតទៅជា«រឹតត្បិត» គឺប្រិតខ្លាំង, ក្បិតក្បៀតពេក។ ឧទាហរណ៍៖ កុំបណ្តែតបណ្តោយពេក, ត្រូវរឹតត្បិតបន្តិចទៅ, ត្រូវចាយប្រាក់រឹត្បិតបន្តិចកុំកញ្ជះកញ្ជាយពេក។ ទី២) ពាក្យ «ដ្បិត» មានន័យថា ដ្បិតថា គឺព្រោះថា, ដ្បិតតែ គឺព្រោះតែ, ដ្បិតអ្វី? គឺព្រោះអ្វី?.... ពាក្យ «ដ្បិត» ... | មនុស្សភាគច្រើនបើប្រាស់ពា្យ «ត្បិត» និង «ដ្បិត» នេះ ដោយមិនបានដឹងពីអត្ថន័យ នៃពាក្យពីរនេះថា ពាក្យណាមួយប្រើក្នុងន័យមួយណាឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យខុសគ្នានៃពាក្យទាំងពីរនេះយ៉ាងដូច្នេះថា៖ |
D'Furnitureគឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹមដែលជាជំរើសទីមួយទាំង ម៉ូត តម្លៃ គុណភាព សេវាកម្ម និងការឆ្នៃប្រឌិតឈានមុខគេ តាមរចនាបទបែបបុរាណ និងសម័យទៅតាមចំនង់ចំណូលចិត្តរបស់អតិថិជន ដើម្បីឆ្លើយតបនូវតំរូវការនៃការរស់នៅប្រកបដោយផាសុកភាព។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបាននាំចូលផ្តាច់មុខ សាឡុងម៉ាក Carl Carl និង ប្រភេទពូកម៉ាក DeRUCCI មក... | រាជធានីភ្នំពេញ៖ គ្រឿងសង្ហារឹមដ៏ប្រណិតជាច្រើនម៉ូត ជាពិសេសឈុតលក្ខណៈគូស្នេហ៍ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍នៅថ្ងៃទី២២,២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ នៅសាលកោះពេជ្រ។ |
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមអេមីរ៉ាត់បានលើកឡើងថា លោកមើលឃើញពីប្រសិទ្ធភាពនៃការដាក់សម្ពាធរបស់ប្រទេសក្នុងតំបន់លើកាតា ហើយលោកក៏បានស្នើឲ្យអន្តរជាតិឃ្លាំមើលកាតា ក្នុងជម្លោះជាមួយរដ្ឋអារ៉ាប់ទាំងបួនមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអេមីរ៉ាត់ បារ៉ែន និងអេហ្ស៊ីបផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមអេមីរ៉... | អារ៉ាប់រួមអេមីរ៉ាត់ព្រមទាំងរដ្ឋអារ៉ាប់បីទៀតនឹងបន្តដាក់សំពាធលើកាតា រហូតដល់កាតាព្រមអនុវត្តតាមលក្ខខណ្ឌដែលខ្លួនទាមទារ ទោះកាតាចុះកិច្ចព្រមព្រៀងប្រឆាំងភេរវកម្មជាមួយអាមេរិកកន្លងមកក៏ដោយ។ អារ៉ាប់រួមអេមីរ៉ាត់ចង់ឲ្យសហគមន៍អន្តរជាតិជួយឃ្លាំមើលកាតា ពេលកំពុងប្រឈមមុខគ្នាជាមួយរដ្ឋអារ៉ាប់បួនផងដែរ។ |
តាមគម្រោង សាលាដំបូង នឹងបើកសវនាការកាត់ទោសលោក គឹម សុខ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២0១៧។ មុននឹងសាលាដំបូង កាត់ទោស មេធាវី ក៏ឆ្លៀតដាក់សំណើសុំឲ្យលោក គឹម សុខ រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ ដោយធ្វើតាមសំណើរបស់មេធាវី សាលាដំបូង ក៏សម្រេចបើកសវនាការនៅថ្ងៃនេះ ពាក់ព័ន្ធនឹងសំណើសុំនៅឃុំខាងលើ។ កន្លងមកមេធាវីរបស់លោក គឹម សុខ ក៏ធ្លាប់ដាក់សំណើសុំន... | ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនៅព្រឹថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២0១៧នេះ ជុំវិញសំណើសុំឲ្យលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាឃុំ ដោយសារបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ |
ជានីតិវិធី ក្រោយពិនិត្យនិងអនុម័តរួច ព្រឹទ្ធសភា ត្រូវបញ្ចូនសេចក្តីស្នើច្បាប់ខាងលើ ទៅឲ្យរដ្ឋសភាវិញ។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ដែលធ្លាប់ពន្យល់ កន្លងមក។ លោក ឡេង ប៉េងឡុង ធ្លាប់និយាយថា ក្រោយមកទៀត រដ្ឋសភា នឹងបញ្ចូនសេចក្តីស្នើច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យបន្ត។ លោក បន្... | ភ្នំពេញ៖ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២0១៧នេះ ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយបញ្ចប់កិច្ចប្រជុំ ព្រឹទ្ធសភា ក៏សម្រេចអនុម័តលើសេចក្តីស្នើខាងលើទាំងស្រុង ដោយមិនកែប្រែឬជំទាស់អ្វីឡើយ។ |
ក្នុងកិច្ចពិភាក្សាត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសដាក់ចេញផែនការអាទិភាពចំនួន ៨ចំណុចដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ២០១៧នេះ។ កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក កែន សត្ថា អភិបាលខេត្តកែប រដ្ឋលេខាធិការ អនុរដ្ឋលេខ... | ពិធីបុណ្យសមុទ្រលើកទី៦នឹងប្រារព្ធធ្វើឡើងនៅខេត្តកែប ដែលជាខេត្តមានឆ្នេរសមុទ្រនៅជាប់ជាមួយនឹងខេត្តព្រះសីហនុ ខេត្តកំពត ហើយនិងកោះកុង។ ខេត្តទាំងអស់នេះក្នុងមួយឆ្នាំៗបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនតិចជាង១លាននាក់ឡើយ។ កាលពីឆ្នាំ២០១៦ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ ត្រូវបានរៀបចំនៅខេត្តព្រះសីហនុ ហើយបានទទួលភ្ញៀវទេសចរ... |
ក្រោយបរាជ័យក្រោមថ្វីជើងក្រុមព្រុយណេ ២-០ កាលពីថ្ងៃអាទិត្យសបា្តហ៍មុន បានជំរុញឲ្យ U15 កម្ពុជាត្រូវធ្វើការធ្ងន់ជាងរៀងរាល់ដង សម្រាប់ការប៉ះជាមួយក្រុមអតីតម្ចាស់ជើងឯកឆ្នាំ២០១៣ ម៉ាឡេស៊ី នាជំនួបចុងក្រោយក្នុងពូល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋាន Chonburi Campus Stadium 1។ ពោលគឺទា... | ក្រុមកីឡាជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបប្រកួតចុងក្រោយជាមួយក្រុមម៉ាឡេស៊ី នាវគ្គជម្រុះពូល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃអង្គារ នេះ នៅកីឡដ្ឋាន Chonburi Campus Stadium 1 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ U15 កម្ពុជាទាមទារយកឈ្នះម៉ាឡេស៊ីដាច់ខាតលើសពី២គ្រាប់ ដើម្បីទៅវគ្គបន្ត។ |
Veuillez écouter linterview recueillis par Yann Defond | Chea Serey, directirce générale de la banque nationale, nous explique pourquoi le dollar états-unien (et même le bath ou le dông) est utilisé au Cambodge. La banque centrale cherche à promouvoir le riel très progressivement pour petit à petit imposer son usage. La loi prévoit laffichage des prix, et laffichage en riel,... |
តុក្កតា Winnie the Pooh ក្លាយជាជនរងគ្រោះថ្មីមួយនៃការរឹតបន្តឹងប្រព័ន្ធអ៊ីនធឺណិតនៅចិន។ អាជ្ញាធរចិន បានចេញការហាមឃាត់ការប្រើប្រាស់រូបតុក្កតាក៏មានប្រជាប្រិយនេះ និងបានប្លុករូបតុក្កតានេះនៅលើបណ្ដាញសង្គមទាំងអស់នៅចិនទៀតផង។ បណ្ដាញសង្គម Weibo និង WeChat គឺជាគោលដៅនៃការបង្ក្រាបការប្រើប្រាស់រូប Pooh ព្រោះតែវាបានប៉ះពាល់ថ្នាក់ដឹកនាំកំព... | ការរឹតត្បិតសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅគ្រប់បណ្ដាញសង្គម ឬវេទិកាជជែកពិភាក្សាទាំងអស់។ រដ្ឋាភិបាលបក្សកុម្មុយនីស្តចិនដាក់កំហិតខ្លាំងលើអត្ថបទព័ត៌មាន ឬរូបភាពដែលមានខ្លឹមសារផ្ទុយពីមនោគមន៍កុម្មុយនីស្ត ឬប៉ះពាល់កិត្តយសថ្នាក់ដឹកនាំប្រទេស។ ចុងក្រោយ ក្រុងប៉េកាំង បានសម្រេចចិត្តប្លុក (Block) ការប្រើប្រាស់... |
ការបើកសវនាការ ធ្វើឡើងតាមសំណើរបស់លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោកលោក គឹម សុខ។ លោកមេធាវី ជូង ជូងី បានស្នើឲ្យសាលាដំបូង ដោះលែងលោក គឹម សុខ រស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ លោកមេធាវីរូបនេះ ធ្លាប់លើកហេតុផលថា លោក គឹម សុខ មិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ កន្លងមកទេ។ លោកមេធាវី ធ្លាប់និយាយទៀតថា លោក គឹម សុខ ក៏មិនគ... | ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសារបណ្តឹងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការច្រានចោលសំណើខាងលើ គឺធ្វើឡើងនៅក្នុងបន្ទប់សវនាការ ដែលដំណើរទៅនៅពេលព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២0១៧នេះ។ |
ខាងក្រោមនេះគឺជាភេសជ្ជៈ និងអាហារមួយចំនួនដែលអ្នកគួរតែទទួលទានឲ្យបានច្រើនដើម្បីធានាថា សរសៃឈាមស្អាតល្អ និងមិនមានការស្ទះ នាំឲ្យកើតជំងឺបេះដូង ឬគាំងបេះដូងទេ៖ ត្រីសាលម៉ុន ទឹកផ្លែក្រូចច្របាច់ កាហ្វេ គ្រាប់ធញ្ញជាតិ រមៀត តែបៃតង ហ្វ្រូម៉ាត៕ ត្រួតពិនិត្យដោយ www.health.com.kh | ក្នុងខ្លួនយើងមានសមាសធាតុជាច្រើនដែលអាចកើតមាន ដែលវាអាចជាអ្វីនាំឲ្យកើតជាជំងឺគាំងបេះដូងបាន ដែលវាដូចគ្នានឹងរបៀបរស់នៅដែលមិនសូវមានចលនារាងកាយ ស្ត្រេស និងញ៉ាំអាហារមិនផ្តល់សុខភាពដែរ។ ប៉ុន្តែ ការផ្លាស់ប្តូររឿងសាមញ្ញៗមួយចំនួនតូចដើម្បីសម្រកទម្ងន់ក៏នឹងជួយការពារសុខភាពអ្នកបាន ព្រមទាំងបន្ថយភាពគ្រោះថ្នាក់នៃជំងឺបេះដូងថែមទៀត។ |
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន អាហារកៃឆ្នៃ អាហារឆា ឬចៀន អាហារត្រជាក់ដូចជា ការ៉េម ឬភេសជ្ជៈត្រជាក់ គ្រឿងស្រវឹង ទឹកដោះគោ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខណៈពេលដែឡមានអាហារជាច្រើនដែលអាចជួយបំបាត់ការក្អកបាន តែអ្នកក៏ត្រូវតែដឹងអំពីអាហារដែលគួរចៀសវាងផងដែរ។ ខាងក្រោមនេះគឺជាងាការៈមួយចំនួនដែលត្រូវបានគេរកឃើញថា ជាមូលហេតុនាំឲ្យការក្អកកាន់តែធ្ងន់ធ្ងរថែមទៀត៖ |
ស្លេកស្លាំង បើសិនជាទឹកមុខអ្នកទៅជាស្លេកស្លាំង នោះអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែខ្វះវីតាមីន B12 ហើយ។ សក់ខូចខាត បើសិនជាអ្នកមើលឃើញថា មានការជ្រុះអង្គែរស្បែកក្បាល ស្បែកស្ងួត និងសក់ផុតៗរាល់ថ្ងៃ នោះវាអាចជាសញ្ញាកង្វះវីតាមីន B7 ឬ Biotin។ រឿងនេះកើតឡើងនៅពេលអ្នកប្រើថ្នាំផ្សះច្រើនពេក។ ភ្នែកទៅជាហើម បើសិនជាអ្នកមើលឃើញថា ភ្នែកទៅជាហើម ហ... | បើសិនជាអ្នកមានអារម្មណ៍អស់កម្លាំង និងសង្ស័យថារាងកាយខ្វះវីតាមីនមែននោះ គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នកធ្វើតេស្តឈាមដើម្បីរកមើលថាតើជីវជាតិណាមួយដែលអ្នកមានតិចក្នុងខ្លួន។ ពេលខ្លះ ការធ្វើតេស្តឈាមទាំងនេះអាចនឹងមានតម្លៃថ្លើម។ ប៉ុន្តែមានមធ្យោបាយផ្សេងទៀតជាច្រើនអាចរកឃើញថា អ្នកកង្វះវីតាមីនណាមួយបានដែរ នោះគឺចាការមើលផ្ទៃមុខតែម្តង។ |
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងប្រាប់អ្នកកាសែតនៅក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលបង្វែរកញ្ចប់ថវិកាសង្គ្រោះវិស័យស្រូវអង្ករចំនួន ២៧លានដុល្លា ទៅជាថវិកាសម្រាប់វិស័យពោតវិញ។ លោកបញ្ជាក់ថា នេះជាថវិកាជាក់ស្ដែងដែលអាចប្រើជាបណ្ដោះអាសន្ន រីឯថវិកាសរុបសម្រាប់វិស័យនេះអាចឈានដល់ ៥០លានដុល្លារឯណោះ តែត្រូវរង់ចាំការសម្រេចព... | ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងទម្លាក់កញ្ចប់ថវិកាពិសេសដែលអាចមានទំហំដល់ ៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទានដល់វិស័យឯកជន ដើម្បីប្រមូលទិញពោត និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ នេះបើតាមការឲ្យដឹងរបស់ប្រធានធនាគារអភិវឌ្ឍន៍ជនបទ នៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាទីផ្សារផលិតផលពោត នៅថ្ងៃទី១៧ខែកក្កដា។ |
Samsung Galaxy S8 & S8+ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលសម្ពោធជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ។ ជាមួយនឹងអេក្រង់បញ្ឆិតដែលស្ទើរតែគ្មានគេមនៅផ្នែកខាងមុខ S8 & S8+ ត្រូវបានផលិតឡើងជាមួយនឹងជម្រើសពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រផេះបែកស្វាយ ដែលបានបង្កើតភាពជឿទុកចិត្ត ដល់អ្នកប្រើប្រាស់ចំនួន 9.8 លាននាក់ ជុំវិញពិភពលោកក្... | រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការ នូវទូរស័ព្ទដៃ Samsung Galaxy S8 & S8+ រយៈពេល១០សប្តាហ៍កន្លងមក ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចបានដាក់ចេញទូរស័ព្ទដៃ Samsung Galaxy S8 & S8+ ពណ៌ថ្មីមួយបន្ថែមទៀតគឺពណ៌ទឹកសមុទ្រ ជាពណ៌ទីបួន ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឲ្យអន្ទះសារចង់បា... |
បើតាម DailyMail ខ្សែបម្រើស្លាប Perisic វ័យ២៨ឆ្នាំ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេមកកាន់ទឹកដី Old Trafford ជាមួយនឹងតម្លៃ ៤៤លានផោន ជាង៥៧លានដុល្លារ។ តំណាងរបស់ក្រុមបិសាចក្រហម Man Utd បានទៅកាន់ទីក្រុង Milan ដើម្បីចរចាលើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះ និងរំពឹងថានឹងអាចយករូបគេមកចូលរួមជាមួយ Man Utd ទ... | Manchester United សង្ឃឹមខ្ពស់ ក្នុងការនាំយកកីឡាករ Ivan Perisic មករួមក្រុម បន្ទាប់ពី ខ្សែបម្រើសញ្ជាតិក្រូអាស៊ីរូបនេះអវត្តមានចូលរួមជាមួយ Inter Milan ក្នុងការប្រកួតទេសចរណ៍កំដៅសាច់ដុំទៅកាន់ប្រទេសចិននៅថ្ងៃអង្គារ ទី១៨ ខែកក្កដានេះ។ |
ហេង មានលាភ ដែលជាសម្អាងការមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងការរៀបចំសម្លៀកបំពាក់ និងផាត់មុខដល់កូនកំលោះ កូនក្រមុំក្នុងពិធីមង្គល រួមជាមួយនឹងការតុបតែងផងដែរនោះ នឹងបង្ហាញវត្តមាននាពិព័រណ៌អាពាហ៍ពិពាហ៍លើកទី២ ដែលរៀបចំដោយក្រុមហ៊ុនអនុស្សា។ សម្អាងការ ហេង មានលាប មានគ្រប់ម៉ូតសម្លៀកបំពាក់សម្រាប់ពិធីមង្គលការទាំងអស់ដែលសុទ្ធសឹងតែនាំចូលពីប... | រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមហ៊ុនអនុស្សា នឹងមានការរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ (Anussa Wedding Fair) ជាលើកទី២នៅកោះពេជ្រ ពីម៉ោង ៨ព្រឹក ដល់៩យប់ ដោយមានការចូលរួមតាំងបង្ហាញពីសម្អាងការល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ |
បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៦ កក្កដា ព្រះមហាក្សត្របានសម្រេចផ្ដល់មុខតំណែងដល់មន្ត្រីខុទ្ទកាល័យចំនួន ៥រូប ដោយក្នុងនោះ មាន លោក តាំង រតនា ជានាយកខុទ្ទកាល័យ។ ក្រៅពីលោក តាំង រតនា មានមន្ត្រីខុទ្ទកាល័យចំនួន ៤រូបទៀតរួមមាន លោក ជិន សុភាព , លោក ឈី សំណាង និងលោក មាន សារឹម ជានាយករងខុទ្ទកាល័យ រួមទាំង លោក ម៉ៃ សុផាត ជាអនុពន្ធសភា។ ការត... | ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានឡាយព្រះហស្តលេខាតែងតាំងមន្ត្រីខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញចំនួន ៥រូប។ ក្នុងព្រះរាជក្រឹត្យ បានតែងតាំង លោក តាំង រតនា សាស្ត្រាចារ្យច្បាប់ ជានាយកខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ការតែងតាំងនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្... |
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ស្វែងយល់ពីបរិស្ថានយើង ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។ | ពន្លឺនៃព្រះអាទិត្យគឺជាល្បាយនៃពណ៌ដែលគេឃើញមាននៅក្នុងឥន្ទធនូ នៅពេលវាចុះ។ ពេលពន្លឺព្រះអាទិត្យជះមកលើផែនដី កាំពន្លឺនោះបានឆ្លងកាត់បរិយាកាសដែលចាប់យកពណ៌ក្រហម លឿង ហើយឳ្យតែពណ៌ខៀវ បៃតងនិងស្វាយឆ្លងកាត់ប៉ុណ្ណោះ។ ពណ៌ទាំងបីនេះរលាយចូលគ្នា ហើយបង្កើតបានជាខៀវរបស់មេឃដែលយើងមើលឃើញ។ |
ទារកទាំងនោះមិនបានទទួលវ៉ាក់សាំងការពារដំបូងមួយក្នុងចំណោមវ៉ាក់សាំងចំនួនបីដែលការពារទារកពីជំងឺខាន់ស្លាក់ ជំងឺតេតាណុស និងជំងឺក្អកមាន់ ដែលគេស្គាល់ថា វ៉ាក់សាំង DTP3។ ហើយក្នុងចំណោមទារកចំនួន៦លាន៦សែននាក់ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺទីមួយក្នុងចំណោមវ៉ាក់សាំងដំបូងទាំងបី មិនបានទទួលវ៉ាក់សាំងពីរបន្ទាប់ទៀតនោះទេ នៅពេលក្រោយមកក្នុងឆ្នាំតែម... | ទារកម្នាក់ក្នុងចំណោមទារក១០នាក់ ឬទារកចំនួន១២លាន៩សែននាក់នៅទូទាំងពិភពលោកមិនទទួលបានវ៉ាក់សាំងទេកាលពីឆ្នាំ២០១៦។ នេះបើយោងតាមអង្គការសុខភាពពិភពលោកដែលហៅកាត់ថា (WHO) ដែលបានឲ្យដឹងកាលពីថ្ងៃចន្ទ។ |
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងតំបន់កោះមិនដាណាវភាគខាងត្បូងនៅថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីក្រុមឧទ្ទាម Maute ចូលលុកលុយទីក្រុង Marawi ។ ច្បាប់អាជ្ញាសឹកដែលមានរយៈពេល ៦០ថ្ងៃនេះ ត្រូវផុតកំណត់ត្រឹមថ្ងៃទី២៣ ខែកក្កដាខាងមុខ ប៉ុន្តែស្ថានភាពនៅទីនោះ មិនទាន់ដូចដើមនៅឡើយ ខណៈកងទ័ពរដ្ឋាភិបាលនៅតែពើបប្រយុទ្ធជាម... | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានស្នើទៅកាន់សភាឲ្យពន្យារពេលច្បាប់អាជ្ញាសឹកនៅតំបន់ភាគខាងត្បូងរយៈពេល៥ខែទៀត ខណៈច្បាប់អាជ្ញាសឹកដែលប្រកាសនៅថ្ងៃទី២៣ ខែឧសភា ត្រូវផុតនៅពេល៥ថ្ងៃទៀត។ អ្នកនាំពាក្យប្រធានាធិបតីនិយាយថា លោក ឌូទើតេ បានប្រាប់សភាពីស្ថានការណ៍នៅតំបន់ខាងត្បូងជាពិសេសនៅទីក្រុង Marawi ដែលការប្រយុទ្ធរវាងកម្លាំងរដ្ឋាភ... |
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា វាជារឿងដ៏សំខាន់ ដែលគេត្រូវជ្រើសរើសយកជម្រើសណាមួយ ដែលមហាជនគាំទ្រ និងងាយស្រួលក្នុងការទស្សនា។ ត្រង់ចំណុចនេះ លោកចង់សំដៅដល់ការបង្កើតទូរទស្សន៍អនឡាញតាមបណ្តាមន្ទីរព័ត៌មាន និងការចាក់ផ្សាយនៅតាមទូរទស្សន៍ខ្សែកាប ដែលជាជម្រើសដ៏ល្អសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង។ តាមលោករដ្ឋមន្ត្រី កា... | សៀមរាប៖ រដ្ឋមន្ត្រីក្រសួងព័តមាន មានសុទិដ្ឋិនិយមខ្ពស់ ចំពោះគម្រោងរៀបចំឲ្យមានទូរទស្សន៍អនឡាញ នៅតាមបណ្តាមន្ទីរព័ត៌មានខេត្ត-ក្រុង។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃគម្រោងទូរទស្សន៍អនឡាញនេះ គឺដើម្បីជាការប្រកួតប្រជែងផ្នែកព័តមានផង និងជាការបង្កើតចំណូលបន្ថែមដល់បណ្តាមន្ទីរព័ត៌មានទាំងនោះផង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.