text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
បើតាមលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ចេញថ្ងៃទី៩ ធ្នូ ក្រុមការងារដែលស៊ើបអង្កេតរឿងមិនប្រក្រតីនៅមន្ទីរអប់រំខេត្តត្បូងឃ្មុំ មាន៦រូប។ ក្រុមការងារនេះ ចេញដំណើរទៅខេត្តត្បូងឃ្មុំនៅថ្ងៃទី៩ធ្នូ ហើយជួបភាគីពាក់ព័ន្ធនៅថ្ងៃទី១០ ធ្នូនេះ។ ជុំវិញករណីខាងលើ មកដល់រសៀលថ្ងៃទី១០ធ្នូនេះ ក្រុមការងារខាងលើកំពុងបន្តស្រាវជ្រាវ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ នេះបើតាមការអះអាងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មានថ្មីៗ។ មុននឹងឈានដល់ការស៊ើបអង្កេតលើភាពមិនប្រក្រតីនៅមន្ទីរអប់រំខេត្តត្បូងឃ្មុំ គឺនាយកសាលារៀនក្នុងខេត្តនាពេលថ្មីៗនេះ បាននាំគ្នាសរសេរលិខិតរាយការណ៍ទៅអភិបាលខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ ពីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ។ ពួកគេ រាយការណ៍ថា ប្រធានមន្ទីរអប់រំខេត្ត បានកិបកេងប្រាក់ខែគ្រូបង្រៀន ប្រាក់សាងសង់អគារ និងប្រេងសាំងខុសគោលការណ៍ជាដើម។ ទាក់ទិននឹងករណីនេះដែរ ភាគីមន្ទីរអប់រំខេត្ត ក៏បានបង្ហោះលិខិតបំភ្លឺលើទំព័រហ្វេសប៊ុកមន្ទីរអប់រំខេត្តត្បូងឃ្មុំវិញថា ចំនួនទឹកប្រាក់ជាង២០០លានរៀន ដែលលេចចេញព័ត៌មានចចាមអារ៉ាមថាមានការកិបកេងថវិកា សម្រាប់ពង្រីកសាលា បណ្ណាល័យ គឺមិនមែនជារឿងពិតឡើយ។ ថវិកានេះ គឺមន្ទីរអប់រំខេត្តត្បូងឃ្មុំបានបង្វែរចូលទៅក្នុងថវិការដ្ឋហើយ ដោយពុំបានយកទៅប្រើប្រាស់តម្រូវការផ្ទាល់ខ្លួនឡើយ។ ចំណែក ករណីថវិកាជាង៩៦លានរៀល ទៀត ដែលលើកឡើងថា បានកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យាជាង៩០នាក់ ក៏មន្ទីរបានបង្វែរចូលថវិការដ្ឋវិញដែរ។ នេះបើតាមលិខិតបំភ្លឺរបស់មន្ទីរអប់រំខេត្តត្បូងឃ្មុំចេញថ្ងៃទី៨ធ្នូ៕ | ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងក្រុមការងារ៦រូប ឲ្យតាមដាន និងជួបជជែកជាមួយបុគ្គលិកនៃមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដើម្បីស្រាវជ្រាវ ករណីមិនប្រក្រតីនៅមន្ទីរអប់រំខេត្តត្បូងឃ្មុំ។ |
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គ្មានអ្នកណាមានចេតនារារាំងមិនឱ្យសម្តេច មានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ «គ្មានអ្នកណាមានបំណង ដើម្បីឱ្យខ្ញុំមិនមានវត្តមាន នៅក្នុងការប្រជុំ ទាំងការប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងការប្រជុំ APEC នៅឯប្រទេសថៃនោះឡើយ។ ខ្ញុំសូមឱ្យបំបាត់ចោលនូវការភ័នច្រឡំ ឬការវិភាគណាដែលនាំទៅដល់ផ្លូវនេះតែម្តង»។ ទន្ទឹមនឹងការស្នើនេះ សម្តេច ហ៊ុន សែន ក៏ លើកឡើងពីក្តីបារម្ភរបស់ខ្លួន ដែលខ្លាចថា អាចមានមេដឹកនាំប្រទេស ដែលបានចាកចេញពីកម្ពុជា ទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20 មានឆ្លងជំងឺកូវីដ-១៩ ។ សូមជម្រាបថា ក្រៅពីខកខានចូលរួមកិច្ចប្រជុំ G20 ក្នុងឋានៈជាប្រធានអាស៊ាន ដែលរៀបចំនៅប្រទេសឥណ្ឌូណេស៊ី ប្រមុរដ្ឋាភិបាលកម្ពុជា ក៏ត្រូវខកខានជំនួបជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង នាទីក្រុងបាងកក ប្រទេសថៃ នាកិច្ចប្រជុំ APEC ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៨-១៩ វិច្ឆិកានេះដែរ៕ អត្ថបទទាក់ទង ប្រតិភូកម្ពុជាត្រូវវិលពីឥណ្ឌូណេស៊ី ដោយសារសម្តេច ហ៊ុន សែន តេស្តវិជ្ជមានកូវីដ-១៩ | សម្តេច ហ៊ុន សែន ស្នើកុំឱ្យមានការវិភាគណាមួយ ជុំវិញករណីដែលសម្តេច មានវិជ្ជមានកូវីដ-១៩ នៅពេលសម្តេច បានទៅដល់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20។ ការស្នើនេះ ធ្វើឡើងតាមរយៈសារសំឡេងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេច និងប្រតិភូ បានវិលត្រឡប់ពីប្រទេស ឥណ្ឌូណេស៊ី មកដល់កម្ពុជាវិញ។ |
លោក គុយ វ៉ាត មានប្រសាសន៍ថា ថ្នាក់ដឹកនាំ ត្រូវចេះបណ្ដុះទស្សនវិស័យដល់បុគ្គលិក ដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួន។ លោកបន្ថែមថា អ្នកដឹកនាំក្រុម ត្រូវរកឲ្យឃើញចំណុចខ្វះខាតរបស់សមាជិក និងជួយបំពេញបន្ថែមចំណុចខ្សោយទាំងនោះ។ ក្រៅពីនេះ លោក គុយ វ៉ាត បានសង្កត់ធ្ងន់លើការផ្ទេរអំណាចពីថ្នាក់លើទៅថ្នាក់ក្រោម ដែលអ្នកជំនួញត្រូវដឹងពីកម្រិតធំតូច នៃក្រុមហ៊ុនរបស់ខ្លួន និងរៀបចំរចនាសម្ព័ន្ធ រួមទាំងការបែកចែកអំណាចឲ្យបានត្រឹមត្រូវ។ សូមស្តាប់ប្រសាសន៍បន្ថែមរបស់លោក គុយ វ៉ាត៖ រីឯលោក សុខ ពុទ្ធីវុធ ថ្លែងថា ក្រុមការងារខ្លាំង ជួបឧបសគ្គកាន់តែធំ នាំឲ្យក្រុមកាន់តែខ្លាំង ខណៈដែលក្រុមការងារខ្សោយ នឹងបរាជ័យនៅមុខបញ្ហា។ ប៉ុន្តែលោកជំរុញឲ្យអ្នកជំនួញចេះដកបទពិសោធពីការបរាជ័យនៃការរៀបចំក្រុមការងារ។ លោកបន្ថែមថា បញ្ហាក្នុងក្រុមតែងកើតមាន ប៉ុន្តែគេត្រូវរកឲ្យឃើញនូវបញ្ហាទាំងនោះ និងរួមគ្នាដោះស្រាយ ជាជាងលាក់កំបាំងបញ្ហាដែលអាចនាំទៅដល់ការបែកបាក់ក្រុម។ លោកបន្តថា រចនាសម្ព័ន្ធនៃផ្នែកនីមួយៗ ទៅជួយផ្នែកមួយទៀតនៃក្រុមហ៊ុន គឺជាការល្អ តែអ្នកដែលទៅជួយគេ ត្រូវគ្រប់គ្រងការងាររបស់ខ្លួនឲ្យបានជាមុនសិន។ លោក សុខ ពុទ្ធីវុធ ប្រាប់ទៀតថា ការដឹកនាំត្រូវមានការទុកចិត្តលើមនុស្ស តែទន្ទឹមនឹងនេះគេត្រូវមានប្រព័ន្ធដឹកនាំច្បាស់លាស់ ទើបអាចស្វែងយល់ និងដោះស្រាយបញ្ហាបានល្អ។ ប្រសាសន៍លោក សុខ ពុទ្ធីវុធ ៖ ជាមួយគ្នានេះសហគ្រិនមួយរូបទៀត គឺលោក សោម សម្បត្តិ ក៏ចាត់ទុកក្រុមការងារខ្លាំងជាចំណុចស្នូលរបស់អាជីវកម្មផងដែរ។ លោកប្រាប់ថា រូបលោកផ្ទាល់បានចំណាយពេលជាច្រើនឆ្នាំដើម្បីអភិវឌ្ឍន៍ខ្លួន ព្រោះការកៀងគរមនុស្សមានសមត្ថភាព ឲ្យមកធ្វើការជាមួយខ្លួន ចាំបាច់អ្នកកៀងគរនោះត្រូវតែជាមានសមត្ថភាពផងដែរ។ ប្រសាសន៍លោក សោម សម្បត្តិ ៖ | ភ្នំពេញ៖ សហគ្រិនបីរូប មកពីក្រុមហ៊ុនផ្សេងគ្នា ដែលមានបទពិសោធច្រើនឆ្នាំក្នុងវិស័យមុខជំនួញ បានទាញការចាប់អារម្មណ៍ ដល់អ្នកចង់ឈានជើងចូលក្នុងអាជីវកម្ម ឲ្យយកចិត្តទុកដាក់ខ្លាំង លើការកសាងក្រុមការងារ ដែលគន្លឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុនមួយ។ សហគ្រិនទាំងបីរូបនេះ រួមមាន លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Vtrust Group, លោក សុខ ពុទ្ធីវុធ អគ្គនាយក្រុមហ៊ុនសោម៉ាគ្រុប និង លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនខេមផេន ដែលបានថ្លែងនៅក្នុងកម្មវិធីភាក្សាមួយស្ដីពីគន្លឹះក្នុងការគ្រប់គ្រងពហុអាជីវកម្ម នៅថ្ងៃទី១៨ខែធ្នូ។ |
មូលហេតុដែល ហុល គឹមហ៊ុយ ហ៊ានអះអាងបែបនេះ ដោយសារឃើញគ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុមបឹងកេត បានធ្វើកំណែទម្រង់ និងរៀបចំក្រុមបានប្រសើរជាងមុន។ ជាពិសេស បានយកចិត្តទុកដាក់ លើការហ្វឹកហាត់របស់កីឡាករ ខណៈកីឡាករទាំងអស់ មានឆន្ទៈប្រកួតប្រជែងខ្លាំង ក្នុងពាន CPLនេះ។ អ្នកចាំទីដៃទី១ របស់ក្លិបបឹងកេតរូបនេះ បាននិយាយដូច្នេះថា៖ «ក្រុមរបស់យើង នឹងធ្វើបានល្អជាងគេ ក្នុងការប្រកួត Cambodian Premier League» ។ ក្នុងការប្រកួតពានមិត្តភាពមុនបើករដូវកាលនេះ បឹងកេតមិនបានទទួលជ័យលាភីអ្វីឡើយ ទាំង Prince Beer Pre season និង Cambodian Airway Pre season ។ តែយ៉ាងណា គីមហុយ អះអាងថា ការប្រកួតមុនបើករដូវកាល មិនសំខាន់លើជ័យជម្នះទេ តែវាជាការផ្លាស់ប្ដូរបច្ចេកទេស ជាពិសេសការដកស្រង់បទពិសោធន៍ ពីគ្នាទៅវិញទៅមក។ គួរបញ្ជាក់ដែរថា នៅក្នុងរដូវកាល២០២១ ក្លិបបឹងកេត ធ្វើមិនបានល្អទេ ដោយបានចំណាត់ថ្នាក់លេង៥ ក្នុងលីគកំពូលកម្ពុជា និងជ័យលាភីលេខ៣ ក្នុងការប្រកួតពានសម្ដេចហ៊ុន សែន៕ | បឹងកេត នឹងធ្វើបានល្អជាងគេ នៃការប្រកួតពានរង្វាន់ Cambodian Premier league 2022 ។ អ្នកចាំទីបឹងកេត កីឡាករ ហ៊ុល គីមហុយ ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកាបើករដូវកាលថ្មី និងការបង្ហាញឈុតប្រចាំក្លិបទាំង៨ នៅស្ថានីយ៍ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី២ មីនា។ |
ចិនជាប្រទេសដែលមានបរិយាកាសព័ត៌មានដ៏អាក្រក់ក្នុងពិភពលោកដោយបានធ្វើការគាបសង្កត់លើការថ្លែងសារខាងនយោបាយទាំងក្នុងនិងក្រៅប្រទេស។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីសម្រេចនោះដែលបានស្រង់ខ្លឹមសារនៃការរកឃើញរបស់គណៈកម្មាធិការការ ពារអ្នកកាសែតឆ្នាំពី២០២១។ ពលរដ្ឋអាមេរិកាំងមួយរូបដែលមានដើមកំណើតជាជនជាតិអ៊ុយហ្គ័រលោក Bahram Sintash បាននិយាយថា ឪពុករបស់លោកជាអ្នកកាសែតមួយរូបក្នុងចំណោមអ្នកកាសែតជាច្រើននាក់ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសចិន។ លោក Sintash ដែលកំពុងរស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកបានថ្លែងប្រាប់វីអូអេថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវការពារក្រុមអ្នកកាសែតជនជាតិអ៊ុយហ្គ័រជាច្រើននាក់ដូចជាឪពុកខ្ញុំជាដើមដែលកំពុងត្រូវបានឃុំខ្លួននិងចាប់ដាក់ពន្ធនាគារតាមទំនើងចិត្តដោយអាជ្ញាធរចិន។ លោក Sintash មិនអាចទាក់ទងជាមួយឪពុករបស់លោកបានទេ។ ឪពុករបស់លោកឈ្មោះ Qurban Mamut ដែលធ្លាប់ធ្វើជានិពន្ធនាយកអស់រយៈពេលជាង៤ឆ្នាំនៃព្រឹត្តិប័ត្រព័ត៌មាន Xinjiang Civilization ដែលគ្រប់គ្រងដោយចិន។ បើយោងទៅលើរបាយការណ៍របស់គណៈកម្មាធិការការពារអ្នកកាសែត CPJ ក្នុងឆ្នាំ២០២១ ដែលបានចេញផ្សាយកាលពីខែធ្នូកន្លងទៅ បានឲ្យដឹងថា មានអ្នកកាសែតប្រមាណ៥០នាក់ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសចិនហើយអ្នកកាសែតចំនួន២២នាក់ក្នុងចំណោម៥០នាក់នេះជាជនជាតិអ៊ុយហ្គ័រមកពីតំបន់ Xinjiang របស់ចិនឬស្មើនឹង៤៤ភាគរយ។ នៅជុំវិញពិភព លោកមានអ្នកកាសែតប្រមាណ២៩៣នាក់ បានជាប់ពន្ធនាគារក្នុងឆ្នាំ២០២១ដែលក្នុងនោះ៧,៥ភាគរយជាជនជាតិអ៊ុយហ្គ័រ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកសកម្មភាពរបស់ចិនលើជនជាតិអ៊ុយហ្គ័រថាជាអំពើប្រល័យពូជសាសន៍កាលពីខែមករា ឆ្នាំ២០២១។ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងបានហៅការចោទប្រកាន់របស់អាមេរិកនោះថាជាការភូតកុហកហើយបាននិយាយថាប្រជាពលរដ្ឋមូលដ្ឋានកំពុងរស់នៅដោយសុវត្ថិភាពនិងសុខដុមរមនានៅក្នុងតំបន់ Xinjiang នៃប្រទេសចិន៕ | សមាជិករដ្ឋសភាអាមេរិកមួយក្រុមកាលពីថ្ងៃអង្គារ បានដាក់ចេញសេចក្តីសម្រេច ចិត្តមួយចំថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោកដោយបានដាក់ឈ្មោះប្រទេសមួយចំនួន ដែលក្នុងនោះ ក៏មានប្រទេសចិន រុស្ស៊ី និងប្រទេសបេឡារុសផងដែរថាជាប្រទេសដែលបានគាបសង្គត់និងធ្វើបាបអ្នកសារព័ត៌មានដ៏ខ្លាំងនោះ។ |
តាមរយៈសេចក្តីអំពាវនាវចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានស្នើដល់ម្ចាស់ផ្ទះជួលនិងបន្ទប់នៅរាជធានីភ្នំពេញទាំងអស់ ជួយគិតគូរនិងទ្រទ្រង់ជីវភាពរបស់ពលរដ្ឋដែលកំពុងខ្វះខាត។ លោក ស្នើសុំឲ្យម្ចាស់ផ្ទះ មានការយោគយល់ ក្នុងករណីអ្នកជួល បង់ថ្លៃឈ្នួលយឺតយ៉ាវ និងអនុញ្ញាតឲ្យពួកគេ ស្នាក់នៅបន្ត។ អភិបាលរាជធានីភ្នំពេញ អំពាវនាវទៅម្ចាស់ផ្ទះជួលនិងបន្ទប់ជួលដូច្នេះថា៖«ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រហូតដល់ស្ថានភាពនៃការរីករាលដាលកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។ យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះឬបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយ ដោយលើកលែងការពិន័យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្ដេញពួកគាត់ចេញឡើ់យ»។ តាមពិតទៅ មុនលោក ឃួង ស្រេង ចេញមកអំពាវនាវ គឺមានម្ចាស់ផ្ទះជួលនិងម្ចាស់បន្ទប់ជួលមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមទាំងនៅតាមបណ្តាខេត្តនានា បានស្ម័គ្រចិត្តបញ្ចុះតម្លៃ ឲ្យអ្នកជួលរួចទៅហើយ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសារលើទំព័រហ្វេសប៊ុក ចាត់ទុកការយោគយល់ពីសំណាក់ម្ចាស់ផ្ទះជួលនិងម្ចាស់បន្ទប់ជួល ថាបានជួយសង្គមជាតិពិសេសជួយដល់កម្មករ-កម្មការនីដែលកំពុងប្រឈមនឹងការលំបាក ដោយសារជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល សង្ឃឹមថា នឹងមានម្ចាស់ផ្ទះជួលផ្សេងទៀត ចូលរួមជួយដល់អ្នកជួល ទៅតាមលទ្ធភាព៕ អត្ថបទទាក់ទង នាយករដ្ឋមន្ត្រី សរសើរម្ចាស់ផ្ទះជួល ដែលអនុគ្រោះការបង់ថ្លៃ | ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់ក្នុងរាជធានីភ្នំពេញ បញ្ចុះតម្លៃនិងយោគយល់ដល់អ្នកជួល ក្នុងអំឡុងពេលរីករាលដាល់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះ ធូរស្រាលឡើងវិញ។ លោក យល់ថា បញ្ចុះតម្លៃជួលឬការយោគយល់អ្នកជួល គឺជាការចូលរួមចំណែកជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ |
លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានលើកឡើងថា៖ «យើងមានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន Frost និង Sullivan សម្រាប់៣ឆ្នាំជាប់ៗគ្នា។ ពានរង្វាន់នេះ គឺជាភស្តុតាង នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធានានូវហេដ្ឋារចនាសម្ព័ន្ធរួមបានត្រឹមត្រូវ ដែលត្រូវបានកសាង និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព»។ សម្រាប់លោក Suresh Sidhu ពានរង្វាន់នេះ ក៏ជាការទទួល ស្គាល់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អ៊ីដតខូ គ្រុប ដែលលើសពីប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍ ព្រោះគេទទួលស្គាល់នូវកិច្ច ខិតខំប្រឹងប្រែងប្រកបដោយគំនិតផ្តួចផ្តើម ក្នុងការកសាងប្រទេស នៅតាមបណ្តាប្រទេស ដែលអ៊ីដតខូ មានវត្តមាន។ គួររំលឹកថា ពានរង្វាន់នេះ ទទួលស្គាល់ចំពោះក្រុមហ៊ុនដែលឆ្នើម ពូកែទាំងផ្នែកអាជីវកម្ម និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងឆ្នាំ២០១៧។ លោក Ajay Sunder អនុប្រធានវិទ្យាស្ថាន ICT ប្រចាំនៅស្ថាប័ន Frost & Sullivan បានមានប្រសាសន៍ថា ក្រុមហ៊ុនអ៊ីដតខូ បានបង្ហាញពីភាពជាអ្នកដឹកនាំ មិនត្រឹមតែទាក់ទងនឹងការផ្តល់សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងផ្នែកនៃនិរន្តរភាព និងការច្នៃប្រឌិតផងដែរ។ លោក Ajay Sunderបញ្ជាក់ទៀតថា៖ «រយៈពេលមួយឆ្នាំគត់ ពួកគេបានធ្វើអាជីវកម្មដោយជោគជ័យ អំពីបង្គោលអង់តែនធ្វើពីដើមឫស្សីដំបូងគេ ដែលត្រូវបានរៀបចំធ្វើនៅឆ្នាំ២០១៧ ដើម្បីបន្ត និងដាក់ពង្រាយបង្គោលអង់តែនប្រាំបីបន្ថែមទៀត។ នេះជាការឆ្លុះបញ្ចាំងពីសមិទ្ធផលដ៏អស្ចារ្យពេញមួយឆ្នាំ របស់ពួកគេហើយយើងសង្ឃឹមថា ពានរង្វាន់នេះ នឹងកាន់តែជំរុញពួកគេឱ្យប្រឹងប្រែងបន្តទៀត»។ នៅឆ្នាំ២០១៧ អ៊ីដតខូ បានបង្កើនកម្មសិទ្ធិកាន់កាប់ចំនួន១៨% និងឈានដល់អត្រាដែលក្រុមហ៊ុនចង់បាន គឺ១.៥៧x នៃចំនួនអតិថិជនលើបង្គោលអង់តែនដែលមាន។ ការទិញយកបង្គោលអង់តែន Tanzanite Towers នៅប៉ាគីស្ថាន ក៏ជាជំហានសំខាន់មួយផងដែរសម្រាប់ក្រុមហ៊ុន។ នេះជាការបញ្ជាក់របស់លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប។ លោកបន្តថា៖« នេះជារឿងប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្តល់នូវលទ្ធផលលំដាប់ពិភពលោក ដែលយើងអាចពង្រឹងវត្តមានរបស់យើង នៅទូទាំងតំបន់ជាអ្នកបង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតយ៉ាងជោគជ័យ និងបន្តកំណត់ស្តង់ដារ សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗទៀតនៅជុំវិញពិភពលោក។ ខ្ញុំរំភើបណាស់ សម្រាប់រយៈពេលពីរបីខែខាងមុខនេះ ដែលយើងនឹងបន្តជំរុញដំណើរការឱ្យកាន់តែល្អប្រសើរ ស្វែងយល់ពីបច្ចេកវិទ្យា ចែករំលែកបច្ចេកវិទ្យាជំនាន់ក្រោយ និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យអាជីវកម្មកាន់តែទូលំទូលាយ ក្នុងគោលបំណងនាំមកនូវគុណតម្លៃបន្ថែមដល់អតិថិជនរបស់យើង»។ ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្ត្រយ៉ាងហ្មត់ចត់ ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករ ស្តីពីការអនុវត្តទីផ្សារពិតប្រាកដ ដែលរួមមានកំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផល យុទ្ធសាស្ត្រទីផ្សារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្ម។ គួរបញ្ជាក់ថា ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ ជាង២៧.០០០ ប្រចាំទីផ្សារចម្បងៗក្នុងប្រទេសម៉ាឡេស៊ី ភូមា បង់ក្លាដែស កម្ពុជា ស្រីលង្កា និងប៉ាគីស្ថាន។ ក្នុងនោះ បង្គោលអង់តែន ជាង១៦.៤៦១ ដំណើរការផ្ទាល់ដោយក្រុមហ៊ុន អ៊ីដតខូ និងជាង ១០.១០០ទៀតគ្រប់គ្រងដោយក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន។ ព័ត៌មានបន្ថែមនានាសូមទាក់ទង៖ +603 2268 6014 ។ អ៊ីមែល: [email protected] ។ ក្រុមហ៊ុន អ៊ីដតខូ សូមចូលមើលគេហទំព័រ www.edotcogroup.com ៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco Group) ដែលជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ទទួលបានពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ពីស្ថាប័ន Frost & Sullivan នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៦រួចម្តងមកហើយ ជាក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំរបស់អាស៊ីអាគ្នេយ៍។ |
អត្ថបទទាក់ទង គ្រោះថ្នាក់! បារី ក្លាយជាខ្ទង់ចំណាយរបស់សិស្សសាលាមួយចំនួន លោក ម៉ក់ ជីតូ បញ្ជាឲ្យនគរបាលជាតិចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការប្រើប្រាស់និងការជួញដូរ Sisha និងE-Cigarette ឬVape។ លើសពីនេះ លោកសង្កត់ធ្ងន់ឲ្យមានការរឹបអូសផលិតផលទាំងនោះ រក្សាទុក បើពិនិត្យឬបង្ក្រាបបាន។ ចំពោះ SISHA និង E-Cigarette កម្ពុជាពុំទាន់មានច្បាប់ចែកដាក់ទោសទណ្ឌនៅឡើយទេ ប៉ុន្តែ អាជ្ញាធររកឃើញថា ផលិតផលទាំងនេះ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរជាងបារី ដោយសារផលិតទាំងនេះ មានការលាយសារធាតុញៀនចូលនៅពេលប្រើប្រាស់។ នេះជាការលើកឡើងរបស់លោក ម៉ក់ ជីតូ។ លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ WhatsApp ថា៖ «គ្រប់ស្ថាប័នទាំងអស់ដែលមានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងសមត្ថកិច្ចដទៃទៀត ត្រូវរួមគ្នាបង្ក្រាប! ចាប់យកទៅ! យកឧបករណ៍និងសម្ភារៈ(ពាក់ព័ន្ធនឹង SISHA និង E-Cigarette)ប្រមូលទុកហើយកម្ទេចចោល»។ យុវជនជក់ SISHA។ រូបតំណាងយុវជននៅក្រៅប្រទេស ដោយ ឡាយ សុភាវតី ដោយឡែក អ្នកលក់ដូរ SISHA និងE-Cigarette ត្រូវអប់រំឲ្យបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផលនេះ។ ប៉ុន្តែ បើករណីរកឃើញថា អាជីវករទាំងនោះ លក់ SISHA និងE-Cigarette លាយឬបន្លំជាមួយសារធាតុញៀន គឺត្រូវអនុវត្តតាមច្បាប់គ្រឿងញៀន។ ទន្ទឹមនឹងនេះ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនបានសង្កត់ធ្ងន់ថា៖ «ការងារទាំងនេះ ត្រូវប្រឹងប្រែងទាំងអស់គ្នា ដោយសារកាលមុនយើងបង្ក្រាបបានពីរបីលើកហើយករណីធំៗ។ ហើយឥឡូវចាប់ផ្ដើមមានឡើងវិញ ពិសេសក្រុមយុវជន ជក់ធ្វើសង្ហារតាមគ្នា ដោយមិនបានគិតពីផលលំបាក»៕ | ភ្នំពេញ៖ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនឲ្យអាជ្ញាធររួមគ្នាចាត់វិធានការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ស៊ីហ្សា (Shisha) និងបារីអេឡិចត្រូនិក (E-Cigarette)។ លោកអះអាងថាផលិតផលទាំងនេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ទើបត្រូវចាត់វិធានការតឹងរឹង។ |
មួយរយៈចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅថៃ បានហក់ឡើងយ៉ាងខ្លាំង ស្របពេលវិធានការរឹតត្បិត ត្រូវបានរដ្ឋាភិបាលថៃ ដាក់ចេញជាបន្តបន្ទាប់។ នៅថ្ងៃទី៤ ខែមករា ថៃមានករណីឆ្លង ៧៤៥ករណី និងអ្នកស្លាប់មានចំនួន ១នាក់។ ក្នុងចំណោមនោះ ៧០៩ករណី គឺជាឆ្លងនៅក្នុងស្រុក ដោយ ៥៥៧ករណីជាពលករចំណាកស្រុក និង ១៥២ករណី ជាប្រជាជនថៃ។ ចំនួននេះ មានអត្រាឆ្លងខ្ពស់បំផុត បើគិតចាប់តាំងពីផ្ទុះកូវីដ-១៩ នៅក្នុងផ្សារលក់បង្គា ក្នុងខេត្តសមុទ្រសាគរ នាពេលកន្លងមក។ តួលេខសរុប ថៃមានករណីឆ្លងចំនួន ៨៤៣៩ករណី និងអ្នកស្លាប់មានចំនួន ៦៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៣៥២នាក់។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ថៃនឹងទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២លានដូស ពីក្រុមហ៊ុនចិន Sinovac នៅក្នុងខែកុម្ភៈ ខាងមុខ ដែលជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតរបស់កូវីដ-១៩ នៅក្នុងប្រទេស។ ការដឹកជញ្ជូននេះ នឹងធ្វើឡើងចំនួន ៣ដំណាក់កាល។ ក្នុងដំណាក់កាលមួយ ចិននឹងដឹកវ៉ាក់សាំង ២០ម៉ឺនដូស នៅក្នុងខែកុម្ភៈ ហើយនៅដំណាក់កាលទីពីរ ចិន នឹងដឹកចំនួន ៨០ម៉ឺនដូសឲ្យថៃ នៅក្នុងមីនា។ ដំណាក់កាលចុងក្រោយគឺ ១លានដូស នៅក្នុងខែមេសាខាងមុខ។ ជាមួយគ្នានេះ ថៃ ត្រូវបានរំពឹងថា អាចចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងស្រុកផងដែរ ដែលវ៉ាក់សាំងផលិតនៅថៃនោះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនAstraZeneca ដោយមានភ្ជាប់ជាមួយកិច្ចព្រមព្រៀងរួមគ្នាលើការផ្ទេរបច្ចេកវិទ្យា ក្នុងការផលិតវ៉ាក់សាំង។ កន្លងមករដ្ឋាភិបាលថៃ បានដាក់គោលដៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លើប្រជាជនខ្លួនឲ្យបាន ៣៣លាននាក់ ឬ ៥០ភាគរយនៃប្រជាជនសរុប នៅត្រឹមដំណាច់ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣ ខែមករា ខេត្តថៃ ដែលស្ថិតក្នុងតំបន់ក្រហម បានកើនដល់ ២៨ខេត្តក្រុងហើយ។ ជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ថៃបានដាក់ចេញវិធានការថ្មីបន្ថែមទៀត នៅក្នុងខេត្តក្រុងទាំង ២៨ នេះ។ នៅក្នុងបទបញ្ជាដែលបោះពុម្ភក្នុងព្រះរាជកិច្ច ថៃបានហាមឃាត់មិនឲ្យចូលទៅក្នុងអាគារ ឬតំបន់ដែលមានករណីឆ្លងខ្ពស់។ សាលារៀន ឬវិទ្យាស្ថាន ហាមគ្រប់សកម្មភាពទាំងអស់។ សកម្មភាព សម្រាប់ជាប្រយោជន៍សាធារណៈ ត្រូវមានការអនុញ្ញាតពី អភិបាលខេត្ត និងហាមឃាត់សកម្មភាពផ្សេងទៀត។ សូមបញ្ជាក់ថា ថៃ ក៏កំពុងពិចារណាលើការហាមឃាត់អ្នកដំណើរជនជាតិអង់គ្លេស ចូលមកក្នុងប្រទេសថៃផងដែរ បន្ទាប់ពីអាជ្ញាធរសុខាភិបាល បានរកឃើញកូរ៉ូណាវីរុស ដែលវិវដ្ដជាទម្រង់ថ្មី VUI202012/01 លើជនជាតិអង់គ្លេសចំនួន ៤នាក់។ អ្នកទាំងនោះ បានចូលមកថៃនៅថ្ងៃទី២១ ខែធ្នូ កន្លងទៅ៕ | រដ្ឋាភិបាលថៃ នៅថ្ងៃទី៤ ខែមករា បានបញ្ជាក់ថា ថៃមានករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃចំនួន ៧៤៥ករណី និងអ្នកស្លាប់ចំនួន ១នាក់។ ភាគច្រើននៃករណីឆ្លង គឺជាករណីឆ្លងនៅក្នុងស្រុក។ ស្របពេលករណីឆ្លងកំពុងហក់ឡើង ថៃក៏ត្រៀមទទួលវ៉ាក់សាំងពីក្រុមហ៊ុនចិន និងក្រុមហ៊ុនAstraZeneca ផងដែរ។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ សាស្ត្រាចារ្យបារាំង DUFOUR Alexandre បានបង្កើតបច្ចេកទេសកាតូឌីកឆ្នាំ១៩១៤។ ឆ្នាំ១៩២៥ លោក BAIRD John បានបង្កើតអេក្រង់កាតូឌីក នៅប្រទេសអង់គ្លេស។ ក្នុងទសវត្សរ៌១៩៥០ គេចាប់ផ្ដើមផលិតអេក្រង់កុំកុំព្យូទ័រសខ្មៅ។ ក្នុងទសវត្សរ៌១៩៧០ គេបង្កើតអេក្រង់ពណ៌។ ឆ្នាំ២០០៩ ត្រូវបានផលិតអេក្រង់កាតូឌីកចុងក្រោយ។ ជាទូទៅ អាចប្រើវាជាប្រចាំ ពី១០ ទៅ១៥ឆ្នាំ។ អេក្រង់កុំព្យូទ័រសម័យបច្ចុប្បន្នប្រើបច្ចេកទេសឌីជីថលវិញ ហើយមានខ្នាតរូប ១៦/៩ ច្រើនជាង ៤/៣។ អត្ថបទទាក់ទង ហាងកាហ្វេមួយ ដាក់តាំងសៀវភៅចាស់ៗប្រមាណ៤០០ក្បាល ការកែច្នៃ បង្កើនតម្លៃទ្វារ និងបង្អួចចាស់ៗ ហាងកាហ្វេ TEMPLE ចាន ឆ្នាំង ថូ ក្អម និងផ្តិលបុរាណជាង២០គ្រឿង ហាងកាហ្វេមួយកន្លែង យកម៉ាស៊ីនឈូសទឹកកកបុរាណ៦គ្រឿង មកតាំងលម្អ «TEMPLE» ត្រូវបានលម្អដោយទោចក្រយានយន្តបុរាណ ឲ្យសមនឹងឈ្មោះអាហារដ្ឋានដែលមានលក្ខណៈបុរាណ: | ភ្នំពេញ៖ អេក្រង់កុំព្យូទ័រប្រភេទបច្ចេកទេសកាតូឌីក ១៨គ្រឿង ត្រូវបានគេដាក់តាងលម្អ នៅក្នុងសាខាហាងកាហ្វេ TEMPLE នៃមហាវិថីម៉ៅសេទុង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អេក្រង់ចាស់ៗទាំងអស់នេះ ត្រូវបានផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ក្នុងនោះ មានអេក្រង់ពណ៌ពងមាន់ ១៤គ្រឿង និងពណ៌ប្រផេះចាស់ ៤គ្រឿង។ ទាំងអស់ជាអេក្រង់កាតូឌីកខ្នាតរូប ៤/៣ តាមស្តង់ដារតែមួយគត់ដែលមានប្រើសម័យមុន។ មានម៉ាកផ្សេងៗដូចជា VIEWSONIC PHILIPS COMPACT ACER និង NEC។ វាមិនជាប់កុំព្យូទ័រណាមួយទេ ហើយប្រហែលមានខ្លះ ដែលនៅអាចប្រើបានផង។ |
លក្ខណៈពិសេស ទំហំប្រាក់កម្ចីរហូតដល់ ៨០ ភាគរយ នៃតម្លៃទ្រព្យធានា អាចខ្ចីបានរហូតដល់២៥ឆ្នាំ មិនគិតកម្រៃសេវាវាយតម្លៃអចលនទ្រព្យ លក្ខខណ្ឌ មានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់ ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ(សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ) ត្រូវមានទ្រព្យធានា មានប្រភពចំណូលច្បាស់លាស់ ដើម្បីធ្វើឲ្យការផ្តល់សេវាកម្ម និងព័ត៌មានអំពីកម្មវិធីនេះកាន់តែច្បាស់ចំពោះអតិថិជនដែលកំពុងមានតម្រូវការហិរញ្ញវត្ថុសម្រាប់ទិញផ្ទះ ធនាគារកាណាឌីយ៉ាបានរៀបចំការដាក់ស្តង់នៅតាមផ្សារធំៗមួយចំនួននៅទីក្រុងភ្នំពេញដូចជា៖ ថ្ងៃទី១ខែកញ្ញានៅ ផ្សារធំថ្មីថ្ងៃទី២ ខែកញ្ញា នៅផ្សារទំនើបសុវណ្ណា ថ្ងៃទី៦ខែកញ្ញាផ្សារអូឡាំពិក ថ្ងៃទី៧ខែកញ្ញានៅផ្សារទំនើបរតនា ផ្លាស្សា ថ្ងៃទី៨ខែកញ្ញា នៅផ្សារទំនើបឡាក់គី(ផ្លូវសីហនុ) ថ្ងៃទី៩ ខែកញ្ញា នៅផ្សារទំនើបសូរិយា និងថ្ងៃទី១៦ខែ កញ្ញាឆ្នាំ២០១៧នៅផ្សារទំនើបTKចាប់ពី ម៉ោង៨:៣០នាទីព្រឹករហូតដល់៥:០០រសៀល។ ជួបគ្នាទាំងអស់គ្នាណា៎! ដើម្បីដាក់ពាក្យស្នើសុំឥណទានផ្ទះនិងដើម្បីទទួលបានការប្រឹក្សាយោបល់ពីបុគ្គលិកដ៏មានជំនាញ និង វិជ្ជាជីវៈបំផុត របស់ ធនាគារ កាណាឌីយ៉ា និង ព័ត៌មានបន្ថែមសូមទូរសព្ទមកលេខ ០៩៧ ៩៩ ៨៨៨ ៤០។ ( អត្ថបទពាណិជ្ជកម្ម ) | ជាមួយកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ និងការរក្សាបាននូវស្ថិរភាពនយោបាយ ព្រមទាំង បរិយាកាស ពាណិជ្ជកម្ម មាននិន្នាការកាន់តែប្រសើរឡើង ដែលសូចនាករទាំងនេះ វាបានឆ្លុះបញ្ចាំងពីភាពជាវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅគ្រប់រាជធានីខេត្តក្នុងប្រទេសកម្ពុជា។ សន្ទុះជាវិជ្ជមាននេះ បានធ្វើឲ្យធនាគារ កាណាឌីយ៉ា សម្រេច បង្កើតកម្មវិធីពិសេសសម្រាប់ ឥណទានផ្ទះ ដែលផ្តល់ជូន អតិថិជន និងសាធារណៈជនដូចខាងក្រោម៖ |
ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយយោធាមីយ៉ាន់ម៉ានៅខែកុម្ភៈ ឆ្នាំ២០២០ មក ប្រជាជនមីយ៉ាន់ម៉ាស៊ីវិលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាង២ពាន់នាក់ត្រូវបានសម្លាប់។ បើតាមអង្គការសហប្រជាជាតិ (UN) ប្រជាជននៅមីយ៉ាន់ម៉ាប្រមាណ១,៤លាននាក់ក៏ត្រូវផ្លាស់ទីលំនៅក្នុងស្រុកផងដែរ ខណៈប្រជាជនមីយ៉ាន់ម៉ា៥៤លាននាក់នៅតែជួបបញ្ហា ដ្បិតវិបត្តិនយោបាយនៅតែមិនទាន់អាចដោះស្រាយចេញ។ តាំងពីមុនមុនរដ្ឋប្រហារមកម្ល៉េះ មីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថាជាប្រទេសក្រីក្រមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយរដ្ឋប្រហារបានធ្វើឱ្យស្ថានភាពក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ។ ជាមួយនឹងក្រុមជនជាតិភាគតិចជាង ១០០ នៅក្នុងប្រទេសដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា រដ្ឋាភិបាលនៅតែមិនទាន់ចុះសម្រុងអស់ជាមួយក្រុមជនជាតិភាគតិចមួយចំនួនទៀត។ ក្រុមមនុស្សធម៌ជាច្រើនដូចជានៅឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក ក៏បានចូលរួមផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ាដែរ។ ក្នុងចំណោមនោះ អង្គការ Dompet Dhuafa មានមូលដ្ឋាននៅទីក្រុងហ្សាកាតា ដែលជាអង្គការក្រៅរដ្ឋាភិបាល (NGO) ធ្លាប់បញ្ជូនជំនួយមនុស្សធម៌យ៉ាងទៀងទាត់ទៅមីយ៉ាន់ម៉ា។ យ៉ាងណាមិញ អ្នកគ្រប់គ្រងទូទៅរបស់អង្គការ Dompet Dhuafa លោក Arif Rahmadi Haryono បានបញ្ជាក់ថា ការងារមនុស្សធម៌ដែលអង្គការនេះបានធ្វើកន្លងមកបានឈប់ដំណើរការទាំងស្រុងទៅហើយ។ លោកក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNA ថា ចាប់តាំងពីការឡើងកាន់អំណាចរបស់យោធា ដៃគូរបស់ Dompet Dhuafa បានដកបុគ្គលិកជាច្រើននាក់ចេញពីមីយ៉ាន់ម៉ាព្រោះរងសម្ពាធពីក្រុមយោធា។ «តាមការដឹងរបស់យើង វាគឺដោយសារបញ្ហាសុវត្ថិភាព និងសន្តិសុខទាក់ទងនឹងស្ថានភាពសង្គម និងនយោបាយ»។ លោក Arif Rahmadi Haryono បានបញ្ជាក់បែបនេះទាក់ទងនឹងការដកបុគ្គលិករបស់អង្គការនានាពីមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា មុនពេលរដ្ឋប្រហារអង្គការ Dompet Dhuafa បានធ្វើការជាមួយអង្គការមនុស្សធម៌ផ្សេងទៀត ក៏ដូចជារដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីផ្ដល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ា។ របបយោធាមីយ៉ាន់ម៉ា បានឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីផ្សេងទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ក្រោមហេតុផលថា បន្លំការបោះឆ្នោត។ មេដឹកនាំរបបសឹកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងបានសន្យានឹងរៀបចំការបោះឆ្នោតក្នុងរយៈពេលមួយឆ្នាំនៃការឡើងកាន់អំណាចនេះ។ យោងតាមធនាគារពិភពលោកកាលពីឆ្នាំមុន ប្រជាជនមីយ៉ាន់ម៉ាប្រមាណ៤០ភាគរយបានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ លើសពីនេះ ចំនួនជនភៀសខ្លួនចេញពីមីយ៉ាន់ម៉ា បានបន្តកើនឡើងចាប់តាំងពីរដ្ឋប្រហារមក ដោយស្ថានភាពនៅតែមានការប្រែប្រួលនៅក្នុងតំបន់ដូចជារដ្ឋ Chin និង Sagaing ដែលជាកន្លែងមានការប៉ះទង្គិចប្រដាប់អាវុធយ៉ាងសកម្ម៕ | គិតមកត្រឹមថ្ងៃទី១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី គ្រប់២ឆ្នាំហើយ។ រដ្ឋប្រហារនេះបានទាក់ទាញទណ្ឌកម្មជាច្រើនពីសហគមន៍អន្តរជាតិ និងបានធ្វើឱ្យពលរដ្ឋជួបប្រទះផលពិបាកជាច្រើន។ ក្រោយរដ្ឋប្រហារជាង២ឆ្នាំមកនេះ អង្គការនានាដែលព្យាយាមផ្ដល់ជំនួយដល់ពលរដ្ឋបានអះអាងថា ខ្លួននៅតែពិបាកធ្វើការ។ |
បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ភ្ញៀវដែលមកសង្ក្រាន្តខេត្តកំពង់ចាមទាំងនោះ ក៏បានទៅមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានាផងដែរ។ ក្នុងនោះ នៅរមណីយដ្ឋានទឹកឆា ទទួលបានភ្ញៀវទេសចរជាតិចំនួន ១៨ ៦៩០នាក់ ក្នុងរយៈពេល២ដំបូងនៃបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ទទួលបានភ្ញៀវទេសចរ១៣ ៥៦២នាក់។ រីឯរមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ទទួលបានភ្ញៀវទេសចរ៤១៣នាក់។ សម្រាប់ រមណីយដ្ឋានបែមប៊ូរីសត ទទួលបានភ្ញៀវទេសចរ១៤៣នាក់ ខណៈរមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិ មានចំនួន ៦១៦នាក់។ រមណីយដ្ឋាននគរបាជ័យ ទទួលបានភ្ញៀវទេសចរ៩០៨នាក់ និងរមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ទទួលបានភ្ញៀវទេសចរជាតិ១៧៥នាក់ ។ លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគន្ធ បន្តរៀបរាប់ថា សម្រាប់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទទួលបានភ្ញៀវទេសចរជាតិ ប្រមាណ៥០០០នាក និងអាហារដ្ឋានស្មៅទន្លេ ទទួលបានភ្ញៀវទេសចរ ១៦៥នាក់។ ចំពោះក្រុងកំពង់ចាម ដែលជាទីកន្លែងរៀបរាប់ពិធីសង្រា្កន្តដ៏ធំ ដើម្បីអបអរឆ្នាំថ្មីនោះ គឺទទួលបានភ្ញៀវទេសចរជាតិ មានចំនួន៥៧៨ ១១០នាក់ និងភ្ញៀវបរទេស ៣៦នាក់។ នេះជាការបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។ ចំពោះភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី មាន ១៨ ៥៣៥នាក់ និង ភ្ញៀវមកលេងកម្សាន្តមុខទីលានសាលាខេត្តកំពង់ចាម មាន៨៧៤ ៩២០នាក់។ សម្រាប់ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិ មាន ៤៧៧៨នាក់។ ក្រៅពីការរាំលេងកម្សាន្ត រដ្ឋបាលខេត្ត ក៏រៀបចំការលេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការធ្វើសង្រ្កាន្តនៅតាមវត្តអារាមជាដើម ដើម្បីបង្កបរិយាសសប្បាយរីករាយ រយៈពេល៤ថ្ងៃផងដែរ៕ | ២ថ្ងៃដំបូងនៃសង្រ្កាន្តនៅខេត្តកំពង់ចាម មានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ១,៥លាននាក់បានមកលេងកម្សាន្តនៅតាមទីកន្លែងកម្សាន្តសង្រ្កាន្តនានា ជាពិសេសសង្រា្កន្តនៅវេណសាលាខេត្ត។ ក្នុងនោះ មានភ្ញៀវជាតិ ១ ៥១៤ ០២៧នាក់ និងភ្ញៀវបរទេស ចំនួន១០៣នាក់។ រដ្ឋបាលខេត្ត ធ្វើសង្រ្កាន្តនៅមុខសាលាខេត្តដល់ថ្ងៃទី១៦មេសា។- |
ភ្នំពេញ៖ លោក អ៊ាម វន្នី តារាចម្រៀងសំនៀងផ្អែម និងជាអ្នកនិពន្ធម្នាក់ បាននិពន្ធចម្រៀងមួយបទ រៀបរាប់ពីតំបន់សក្តានុពលទេសចរណ៍ដ៏ល្អអស្ចារ្យក្នុងខេត្តពោធិ៍សាត់។ ចម្រៀងមានចំណងជើងថា «សម្រស់បុប្ផាពោធិ៍សាត់» ដោយលោកបានរៀបរាប់ថា៖«ខ្ញុំពិតជារំភើបដែលបាននិពន្ធ និងច្រៀងចម្រៀងមួយបទនេះ ពីព្រោះវាបានរៀបរាប់ពីតំបន់ទេសចរណ៍ជាច្រើនកន្លែងក្នុងខេត្តពោធិ៍សាត់។ នេះជាបទចម្រៀងទីមួយ ដែលខ្ញុំដាក់អារម្មណ៍ច្រៀង ហើយនឹកស្រមៃដល់សម្រស់ធម្មជាតិ រួមទាំងច្រៀងតែមួយដង»។ បទសម្រស់បុប្ផាពោធិ៍សាត់ មានរយៈពេលជាង៥នាទី ដោយលោក អ៊ាម វន្នី ផ្តើមរៀបរាប់សម្រស់ធម្មជាតិ ដ៏អាថ៌កំបាំងនៅទឹកដីពោធិ៍សាត់ បន្តទៅតំបន់កំពង់លួង ដែលមានពលរដ្ឋរាប់ពាន់នាក់កំពុងអាស្រ័យផលពីផ្នែកមួយនៃបឹងទន្លេសាប។ ចេញពីកំពង់លួង អ្នកនិពន្ធ អ៊ាម វន្នី បានរៀបរាប់ពីវត្តបាកាន ដែលជាទីកំណើតនៃខេត្តពោធិ៍សាត់ ហើយបន្តទៅរាយរ៉ាប់សម្រស់នៅជំរំសត្វស្លាបបឹងព្រះពន្លៃដែលស្ថិតនៅស្រុកតាលោសែនជ័យ ដោយហួសទៅតំបន់អូរសោម។ អ្នកចម្រៀងរូបនេះ ក៏មិនភ្លេចផ្លូវថ្មីដែលល្បីល្បាញនៅខេត្តពោធិ៍សាត់នេះដែរ នោះគឺផ្លូវជាតិលេខ៥៥កម្ពស់១៥០០ម៉ែត្រ ត្រង់ចំណុចអន្លង់អាំង ដែលស្ថិតក្នុងស្រុកវាលវែងដដែលនោះ។ សម្រាប់លោក អ៊ាម វន្នី នៅមានទីទេសចរណ៍ដ៏ល្អអស្ចារ្យជាច្រើនកន្លែង ដែលអ្នកនិពន្ធរូបនេះ មិនអាចរៀបរាប់អស់នៅក្នុងចម្រៀងមួយបទនេះ៕ | ដោយ៖ ហុង ស្រីណា |
ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២០ ដែលជាឆ្នាំក្រសួងអប់រំកំណត់ឱ្យជាប់ដោយស្វ័យប្រវត្តិ កញ្ញា ឱ ច័ន្ទស្រីពៅ បានស្វះស្វែងដាក់អាហារូបករណ៍សិក្សានៅក្រៅប្រទេស។ ស្រីពៅ មានបំណងសិក្សានៅបរទេស ដោយសារនាងអាចប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិន បានយ៉ាងល្អ។ មុនជាប់អាហារូបករណ៍ទៅសិក្សានៅរុស្ស៊ី ស្រីពៅ បានប្រឡងជាប់អាហារូបករណ៍សិក្សានៅវៀតណាមផងដែរ។ ទោះជាយ៉ាងណា នាងបានបោះបង់អាហារូបករណ៍នោះ ដោយសារឃើញឱកាសអាហារូបករណ៍សិក្សានៅរុស្ស៊ី។ បច្ចុប្បន្ន កញ្ញា ឱ ច័ន្ទស្រីពៅ ជានិស្សិតឆ្នាំទី១ ជំនាញជីវបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Far Eastern Federal University ក្នុងទីក្រុង Vladivostok នៃរដ្ឋ Pimorsky Krai សហព័ន្ធរុស្ស៊ី។ យុវតីវ័យ ២១ឆ្នាំរូបនេះ បានប្រឡងជាប់អាហារូបករណ៍រយៈពេល ៤ឆ្នាំ សិក្សានៅសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២២ អំឡុងពេលកើតសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។ ប្រព័ន្ធអប់រំនៅរុស្ស៊ីខុសប្លែកពីកម្ពុជា ជំរុញឱ្យស្រីពៅ ដាក់អាហារូបករណ៍សិក្សានៅទីនោះ ចង់ស្វែងយល់ពីប្រព័ន្ធអប់រំរុស្ស៊ី បានធ្វើឱ្យយុវតី ឱ ច័ន្ទស្រីពៅ សង្វាតដាក់អាហារូបករណ៍ទៅសិក្សានៅរុស្ស៊ី។ យុវតីសម្បុរស្រអែមរូបនេះ រៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖ «ខ្ញុំឃើញថា រុស្ស៊ីជាប្រទេសមួយខ្លាំងខាងវិស្វកម្ម, វេជ្ជសាស្រ្ត, វិទ្យាសាស្រ្ត និងមុខជំនាញផ្សេងៗទៀត។ ជំនាញទាំងអស់នេះ មានការរីកចម្រើនច្រើន ដូច្នេះខ្ញុំក៏សម្រេចចិត្តដាក់អាហារូបករណ៍មកសិក្សានៅទីនេះ ដើម្បីបានបទពិសោធន៍ យកទៅអនុវត្តនៅប្រទេសយើង»។ ក្ដីស្រមៃរបស់ស្រីពៅ គឺក្លាយជាគ្រូពេទ្យ ប៉ុន្តែដោយមើលថាជំនាញមួយនេះ មានសិស្សរៀនច្រើន នាងក៏ប្ដូរមុខជំនាញវិញ។ «ខ្ញុំចង់រកអ្វីមួយដែលប្លែក ដើម្បីអភិវឌ្ឍន៍ប្រទេសខ្ញុំ ហើយខ្ញុំក៏ឃើញមុខជំនាញ ជីវបច្ចេកវិទ្យា ដែលមិនសូវមានស្គាល់ទេ សូម្បីតែប៉ាម៉ាក់ខ្ញុំ។ ប៉ាម៉ាក់ខ្ញុំ សួរថា មុខជំនាញនេះ ពេលមកស្រុកខ្មែរ ធ្វើការខាងអ្វី»។ នេះជាការលើកឡើងរបស់យុវតី ឱ ច័ន្ទស្រីពៅ ដែលបន្ថែមថា ជីវបច្ចេកវិទ្យា មានការពាក់ព័ន្ធនឹងឧស្សាហកម្មចំណីអាហារ ជីវបច្ចេកវិទ្យាចំណីអាហារ បច្ចេកទេសវេជ្ជសាស្រ្ត។ តាមរយៈមុខជំនាញដែល ស្រីពៅ កំពុងសិក្សានាងមានជំនឿចិត្តថា អាចចូលរួមដោះស្រាយបញ្ហាក្នុងឧស្សាហកម្មចំណីអាហារ ជាពិសេសបង្កើនបរិមាណនៃអាហារូបត្ថម្ភក្នុងចំណីអាហារ។ ស្រីពៅ បន្តថា៖«ខ្ញុំចង់ឱ្យស្រុកខ្មែរយើង មានអ្វីជាខ្លួនឯង និងចង់ឱ្យមានអភិវឌ្ឍន៍ខ្លាំងមិនថាខាងឱសថទេ ខាងចំណីអាហារក៏រីកចម្រើន ខ្លាំងគ្រប់វិស័យ»។ យកអាហារូបករណ៍នៅបរទេសពិបាក តែបើជាប់បានបទពិសោធន៍ថ្មី! រុស្ស៊ី ជាប្រទេសមួយមានប្រព័ន្ធអប់រំល្អ។ ក្នុងឆ្នាំ២០២៣កន្លងទៅ ប្រទេសរុស្ស៊ី បានជាប់ចំណាត់ថ្នាក់ទី៦ នៃការវាយតម្លៃពីកម្រិតប្រជាជនទទួលបានការអប់រំច្រើនជាងគេប្រចាំឆ្នាំ ដែលទទួលបានពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។ ប្រទេសនេះ មានប្រវតិ្តសាស្រ្តយូរអង្វែងនៃសមិទ្ធិផលសិក្សាដ៏រឹងមាំ។ ដើម្បីទទួលបានអាហារូបករណ៍នៅប្រទេសនេះ ស្រីពៅ ត្រូវដាក់ពាក្យតាមវេបសាយ និងឆ្លងកាត់ការសម្ភាសផ្ទាល់ ដោយសម្រិតសម្រាំងយកនិស្សិតពូកែទៅសិក្សាប្រមាណ១៥ទៅ២០នាក់ប៉ុណ្ណោះទៅសិក្សា។ ដំបូងឡើយ ស្រីពៅ មិនរំពឹងថាអាចប្រឡងជាប់អាហារូបករណ៍ដ៏ពិបាកមួយនេះនោះទេ។ ប៉ុន្តែមានការជ្រោមជ្រែងពីសិស្សច្បង ទើបនាងអាចជម្នះផលលំបាកនេះបាន។ ស្រីពៅ បានចំណាយពេលអស់១ឆ្នាំ ដើម្បីដាក់អាហារូបករណ៍នេះ។ ស្រីពៅ រៀបរាប់ពីផលលំបាកក្នុងការដាក់អាហារូបករណ៍ដូច្នេះ៖«ពេលសម្ភាសផ្ទាល់រៀងពិបាកបន្តិច ព្រោះគេចង់ឱ្យសិស្សមានឆន្ទៈក្នុងការសិក្សា។ គេសួរពីវប្បធម៌ទូទៅ, មូលហេតុដែលមកសិក្សានៅទីនេះ និងពីមុខវិជ្ជាដែលជ្រើសរើសបានជួយអ្វីខ្លះដល់ប្រទេសយើង»។ ក្រោយជាប់អាហារូបករណ៍ និស្សិតអាស៊ីរូបនេះ ត្រូវរៀនភាសារុស្ស៊ី១ឆ្នាំសិន ទើបអាចចូលរៀននៅសាកលវិទ្យាល័យបាន។ ភាសារុស្ស៊ី ជាភាសាដ៏ពិបាកមួយសម្រាប់ស្រីពៅ តែនាងនៅតែឱហាតសិក្សា រហូតអាចទំនាក់ទំនងជាមួយពលរដ្ឋ និងមិត្តរួមថ្នាក់បាន។ ជាប់អាហារូបករណ៍អំឡុងពេលផ្ទុះសង្រ្គាម តែស្រីពៅ នៅតែក្ដោបឱកាស និងចាកចេញទៅរៀននៅរុស្ស៊ី នៅឆ្នាំ២០២២ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង។ អំឡុងពេលសម្ភាសអាហារូបករណ៍ ស្រីពៅ ទទួលបានសំណួរមួយពីក្រុមការងារអាហារូបករណ៍ថា៖«ពេលនេះ ប្រទេសរុស្ស៊ីកំពុងមានសង្រ្គាម តើប្អូនសម្រេចមកសិក្សាឬអត់? ហេតុអ្វី?»។ យុវតី ឱ ច័ន្ទស្រីពៅ ឆ្លើយទាំងមានទំនុកចិត្តថា៖ «បើសង្រ្គាមកើតឡើងខ្លាំង ក៏គេមិនបើកអាហារូបករណ៍ និងមិនទទួលកូនសិស្សឱ្យមករៀនដែរ។ ខ្ញុំជឿជាក់ខ្លាំងលើរដ្ឋាភិបាលយើង បើនៅទីនោះមានបញ្ហាខ្លាំង ក៏រដ្ឋាភិបាលកម្ពុជា មិនបញ្ជូនកូនសិស្សទៅរៀនដែរ»។ មកដល់បច្ចុប្បន្ននេះ ស្រីពៅ កំពុងសប្បាយនឹងការសិក្សានៅទីនោះ។ ស្រីពៅ បានឱ្យដឹងថា ការរស់នៅប្រទេសរុស្ស៊ី មិនមានជាបញ្ហាចោទសម្រាប់នាងនោះទេ ប្រទេសនេះស្ងប់ស្ងាត់ល្អ ដោយនាងអាចទៅរៀន និងដើរលេងបានធម្មតា។ ទៅដល់រុស្ស៊ី ស្រីពៅ រៀនសូត្របានច្រើន និងមិនដូចអ្វីដែលនាងបានគិត បច្ចុប្បន្ននេះ ស្រីពៅ សិក្សានៅប្រទេសរុស្ស៊ី បាន២ឆ្នាំហើយ។ ជាមួយគ្នានេះ រដ្ឋដែលស្រីពៅ រស់នៅគឺមានតែនាងម្នាក់ប៉ុណ្ណោះជាជនជាតិខ្មែរ ខណៈដែលនិស្សិតផ្សេង រស់នៅរដ្ឋដទៃ។ «ពេលខ្ញុំមកដល់រុស្ស៊ីនេះ គឺខុសពីអ្វីដែលខ្ញុំបានគិត។ ខ្ញុំបានរៀនសូត្រពីអរិយធម៌រុស្ស៊ីបានច្រើន។ ប្រជាជនរុស្ស៊ីបានជួយខ្ញុំច្រើនមែនទែន។ ព្រោះរដ្ឋដែលខ្ញុំនៅ មានតែខ្ញុំម្នាក់ទេ ជាខ្មែរ»។ ស្រីពៅ និយាយទាំងរីករាយបែបនេះ។ ជាកូនទី៣ នៅក្នុងគ្រួសារមួយរស់នៅរាជធានីភ្នំពេញ ស្រីពៅ មិនដែលចាកឆ្ងាយពីគ្រួសារនោះទេ។ ប៉ុន្តែដោយសារការសិក្សា នាងបានជម្នះឧបសគ្គ មកនៅរុស្ស៊ីតែម្នាក់ឯង។ ការរស់នៅទីនេះ បានជំរុញឱ្យយុវតីវ័យក្មេងរូបនេះ ត្រូវចេះសម្របខ្លួនជាមួយបរិយាកាស ជាពិសេសអាកាសធាតុត្រជាក់។ កញ្ញា ឱ ច័ន្ទស្រីពៅ លើកទឹកចិត្តដល់សិស្សនិស្សិតដែលមានបំណងមកសិក្សានៅក្រៅប្រទេស អាចដាក់អាហារូបករណ៍មកសិក្សានៅប្រទេសរុស្ស៊ី និងអាចសួរយោបល់ពីនាងបាន។ លើសពីនេះ ត្រូវជឿជាក់លើខ្លួនឯង និងធ្វើអ្វីដែលខ្លួនឯងចូលចិត្ត៕ | ភ្នំពេញ៖ «ពេទ្យ»ជាជំនាញក្នុងក្ដីស្រមៃរបស់យុវតី ឱ ច័ន្ទស្រីពៅ ប៉ុន្តែដោយសារជំនាញនេះ មាននិស្សិតនិយមរៀនច្រើន នាងបានងាកមកសិក្សាជំនាញ«ជីវបច្ចេកវិទ្យា»វិញ។ យុវតីដែលប្រឡងជាប់អាហារូបករណ៍រយៈពេល៤ឆ្នាំ នៅសហព័ន្ធរុស្ស៊ីរូបនេះ យល់ថា «ជីវបច្ចេកវិទ្យា» ជាជំនាញមួយដែលប្លែក និងអាចជួយដល់ការអភិវឌ្ឍរបស់សង្គមកម្ពុជានាពេលអនាគត។ |
អូស្ត្រាលី ជាប្រទេសនាំចេញសាច់គោបង្កកធំជាងគេទៅទីផ្សារចិនមុនពេលមានបញ្ហាផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប៉ុន្តែចាប់តាំងពីការមើលមុខគ្នាជាង១ឆ្នាំកន្លះមកនេះ និងគិតពីមេសាមក ការនាំចេញរបស់អូស្ត្រាលីធ្លាក់ចុះ ស្របការចូលរបស់អាម៉េរិកកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី២៦ ខែសីហា។ យោងតាមរបាយការណ៍រដ្ឋបាលគយចិន ក្នុងខែមេសា អាម៉េរិកបាននាំចេញសាច់គោបង្កកតិចជាង ៦៨លានដុល្លារទៅចិន ហើយអូស្រ្តាលីនាំចេញប្រហែល៨០លានដុល្លារ។ ក្នុងខែឧសភាវិញ ការនាំ ចេញសាច់គោរបស់អាម៉េរិកកើនដល់ចំនួនទឹកប្រាក់៩០លានដុល្លារ រឺឯការនាំចេញរបស់អូស្ត្រាលីធ្លាក់ ចុះមកត្រឹម៤៧លានដុល្លារ។ ការនាំចេញអាម៉េរិក បានបន្តកើនឡើងដល់ខែកក្កដា ដោយមានទំហំ ១០៧លានដុល្លារ ហើយការនាំចេញរបស់អូស្រ្តាលីវិញធ្លាក់មកត្រឹម៣៥លានដុល្លារតែប៉ុណ្ណោះ ។ ជុំវិញរឿងខាងលើ អាម៉េរិក ហាក់យកចិត្តទុកដាក់លើទំនិញរបស់ខ្លួនជាជាងការទំនាក់ទំនងជាងមួយអូស្ត្រាលី។ អ្នកសង្កេតការណ៍ទំនាក់ទំនងចិន-អូស្រ្តាលីបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ផ្តល់ អាទិភាពដល់ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ជាជាងរក្សាការសហការជាមួយសម្ព័ន្ធមិត្តដូចជា អូស្ដ្រាលី។ កាលពីខែឧសភា ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន អះអាងចំពោះមុខរដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី ម៉ារីស ផេន ថា អាម៉េរិក នឹងមិនទុកឱ្យអូស្ត្រាលីប្រឈមមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ច របស់ទីក្រុងប៉េកាំងម្នាក់ឯងនោះទេ។ គួរបញ្ជាក់ថា ទំនាក់ទំនងចិននិងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានឆ្នាំមកនេះ។ ក្នុងឆ្នាំ២០១៨ អូស្ត្រាលីបានហាមមិនឱ្យក្រុមហ៊ុន Huawei ចូលរួមក្នុងការសាងសង់បណ្តាញអ៊ីនធឺណិត 5G ហើយក្នុងឆ្នាំ២០២០ អូស្ត្រាលីបានទទូចឱ្យមានការស្រាវជ្រាវប្រភពដើមនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ ជាការឆ្លើយតប ចិនបានយកពន្ធលើទំនិញអូស្ត្រាលីរួមមានស្រា និងដាក់ បម្រាមការនាំចូលសាច់គោ ធ្យូងថ្ម និងផ្លែទំពាំងបាយជូរអូស្ត្រាលី៕ | អាម៉េរិក បាននាំមុខអូស្ត្រាលីក្នុងការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិន។ នេះបើតាមទិន្នន័យនាំចូលរបស់គយចិន។ ការនាំចេញសាច់គោរបស់អូស្ត្រាលីធ្លាក់ចុះ បន្ទាប់ពីមានភាពតានតឹងផ្នែក នយោបាយ និងពាណិជ្ជកម្មជាមួយចិន។ ចំពោះរឿងនេះ អាម៉េរិក ត្រូវមើលឃើញថា កំពុងកេងយកប្រយោជន៍ពីជម្លោះផ្នែកពាណិជ្ជកម្មចិន និងអូស្ត្រាលីជាជាងការសហការជាមួយសម្ព័ន្ធមិត្ត ខណៈកន្លងមកខ្លួនប្រកាសក្ដែងៗថា ឈរនៅខាងអូស្ត្រាលីនោះ។ |
ស្រា សាន់មុន សូជូ ត្រូវបានបើកសម្ពោធលក់ជាផ្លូវការ នៅកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រៀបចំឡើងនៅ DOS Phnom Penh ដោយមានការចូលរួម ពីលោកអគ្គនាយក Siamwinery និងក្រុមហ៊ុននាំចូលផ្តាច់មុខ Da Houg Heng Enterprise។ លោក សុខ ជីវន្ដ អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Da Houg Heng Enterprise បានថ្លែងថា៖ «ថ្ងៃនេះក្រុមហ៊ុន Da Houg Heng Enterprise បានសម្ពោធគ្រឿងផ្សំជាសម្រេច ផ្លូវការស្រា សាន់មុន សូជូ ជាមួយការរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជន ដោយសារតែស្រា សាន់មុន សូជូ មាន៣រសជាតិ មានតម្លៃសមរម្យ តាមការពិសោធន៍ មុនសម្ពោធជាផ្លូវការ ក្រុមហ៊ុនបានបញ្ចេញស្រាលើទីផ្សារម្ដងហើយ ឃើញថា មានការគាំទ្រពីអតិថិជនយ៉ាងកុះករ»។ លោកបានបន្ដថា ចំណុចពិសេសស្រា សាន់មុន សូជូ ធ្វើឲ្យអតិថិជនគាំទ្រ ដោយសារតែស្រា មានការលាយបញ្ចូល២រសជាតិ ក្នុងដបតែមួយ អតិថិជនទទួលទានមួយដបប៉ុណ្ណោះ ប៉ុន្ដែទទួលបាន២រសជាតិ។ លោកបានបញ្ជាក់ថា ៖«សក្ដានុពលក្នុងការពង្រីកទីផ្សារ នៅកម្ពុជា របស់ក្រុមហ៊ុន Da Houg Heng Enterprise លើស្រា សាន់មុន សូជូ គឺផ្តោតលើគុណភាពជាចម្បង, តម្លៃអាចទទួលយកបាន ជាមួយនឹងការធ្វើទីផ្សារចែកចាយ គ្រប់២៥ខេត្តក្រុងនៅកម្ពុជា ងាយស្រួលចំពោះអតិថិជនក្នុងការជាវទទួលទាន»។ ស្រា សាន់មុន សូជូ ជាប្រភេទ Cocktail-style soju មុនគេបង្អស់ ដោយមានការរួមបញ្ចូល ស្រាសូជូ កូរ៉េ រួមជាមួយក្លិនក្រអូបឈ្ងុយឈ្ងុបនៃផ្លៃឈើ បូករួមជាមួយរសជាតិដ៏ឆ្ងាញ់ពិសានិងភាពស្រស់ស្រាយ តម្រូវគ្រប់មុខម្ហូប ងាយស្រួលញុំា ល្អទាំងក្លិនឈ្ងុយឆ្ងាញ់ទាំងរសជាតិ។ ស្រា សាន់មុន សូជូ មាន៣រសជាតិ និង៣ជម្រើស សម្រាប់អតិថិជនរួមមាន៖ ១ ៖ សាន់មុន រសជាតិ ផ្លែប៉ោម និងផ្លៃប៉េស៖ ជាការរួមបញ្ចូលរសជាតិផ្អែមស្រស់ស្រាយរវាងផ្លែប៉េស និងផ្លែប៉ោមខៀវ បង្កើតបានជារសជាតិដ៏ស្រទន់ cocktail-style soju រសជាតិឆ្ងាញ់ក្លិនក្រអូបឈ្ងុយឈ្ងុប ២ ៖ សាន់មុនរសជាតិទឹកដោះគោជូរ និងផ្លែប្លូប៊ឺរី៖ រួមបញ្ចូលដ៏ល្អឥតខ្ចោះ រវាងទឹកដោះគោជូរ និងប្លូប៊ឺរី បង្កើតបានជារសជាតិ cocktail-style soju ជារសជាតិជូរផ្អែម ឆ្ងាញ់។ ៣៖ សាន់មុន ហ្វ្រេស៖ រសជាតិស្រស់ស្រាយរវាង អាល់កុហល(ស្រា) និងទឹករ៉ែធម្មជាតិដែលបានបញ្ជាក់យ៉ាងច្បាស់ នៃអត្ថន័យស្រស់ស្រាយដូចឈ្មោះ ទឹករ៉ែធម្មជាតិបានធ្វើឲ្យរសជាតិស្រាសស្រទន់ ល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលចូលចិត្តភាពស្រស់ស្រាយ៕ (អត្ថបទពាណិជ្ជកម្ម) | (ភ្នំពេញ)៖ ក្រុមហ៊ុន Da Houg Heng Enterprise ជាក្រុមហ៊ុននាំចូលផ្តាច់មុខស្រា សាន់មុន សូជូ បង្ហាញពីសក្ដានុពលក្នុងការពង្រីកទីផ្សារ ឲ្យបានគ្រប់២៥ខេត្ត ក្រុង នៅកម្ពុជា។ បំណងនេះ ត្រូវបានបង្ហាញ ស្របពេលដែលស្រា សាន់មុន សូជូ កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា។ |
គ្មានការស៊ុតបញ្ចូលទីគ្នាឡើយរវាងអ៊ុយរូហ្កាយ និងប្រេស៊ីល ក្នុងជំនូបវគ្គ៨ក្រុមចុងក្រោយ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា។ ដោយគ្មានការបន្ថែមម៉ោង ១៥នាទីពីរដង ក្រុមទាំងពីរត្រូវឆ្លងកាត់ការទាត់បាល់១១ម៉ែត្រតែម្តង ដើម្បីកាត់ក្តីឈ្នះចាញ់។ ទីបំផុតអ៊ុយរូហ្កាយ ម្ចាស់ជើងឯក៤លើក ឈ្នះម្ចាស់ពាន៤សម័យដូចគ្នាប្រេស៊ីល ដោយលទ្ធផល ៤-២។ តាមរយៈជ័យជម្នះនេះ បានជួយអ៊ុយរូហ្កាយ បន្តទៅជួបកូឡុំប៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិក ឆ្នាំ២០២៤។ កូឡុំប៊ី បានយកឈ្នះប៉ាណាម៉ា នៅវគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ៥-០។ ក្រុមដែលមាន James Rodríguez ជាប្រធានក្រុម ជាក្រុមលេចញធ្លោជាងគេ នៅព្រឹត្តិការណ៍ដែលរៀបចំនៅអាម៉េរិក គិតត្រឹមវគ្គ៨ក្រុមនេះ។ ក្រុមម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន ត្រូវតតាំងកាណាដា ដើម្បីប្រជែងកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទីទី១០ ខែកក្កដា វេលាម៉ោង ៧ព្រឹក [ម៉ោងនៅកម្ពុជា] មុនជំនួបរវាងអ៊ុយរូហ្កាយ និងកូឡុំប៊ី មួយថ្ងៃ៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្កាយ បានទម្លាក់ម្ចាស់ជើងឯក៥សម័យប្រេស៊ីល នៅវគ្គ៨ក្រុមចុងក្រោយ Copa America ដោយបាល់កាត់ក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-២។ អ៊ុយរូហ្កាយ ត្រូវបន្តទៅប៉ះកូឡំប៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ |
អគ្គស្នងការនគរបាលជាតិ សរសេរក្នុងលិខិតរំលែកទុក្ខដូច្នេះថា៖«មរណភាពរបស់អ្នកស្រី សួង សុភាក់ គឺជាការបាត់បង់កូន ភរិយា និងម្តាយជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់មន្រ្តីនគរបាលជាតិដ៏អង់អាចក្លាហាន ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិត ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលពលិកម្មនេះ គឺជាគំរូដ៏ឧត្តុង្គឧត្តម ទទួលបានការគោរពកោតសរសើរ ស្ងប់ស្ងែងពីថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ»។ អ្នកស្រី សួង សុខភាក់ ដែលមានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី (ស័ក្តិ១) បានបាត់បង់ជីវិតក្នុងវ័យ២៨ឆ្នាំ ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តចូលក្នុងប្រឡាយ នៅភូមិពពេល ឃុំក្របៅ កាលម៉ោងជាង១២កន្លះ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ ប្អូនប្រុសបង្កើតរបស់អ្នកស្រី ដែលជាអ្នកបើកបរ ក៏បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះដែរ។ ប្អូនប្រុសរបស់អ្នកស្រី បានបើករថយន្តជូនអ្នកស្រី ទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីចូលរួមរក្សាសន្តិសុខ៕ | លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ឲ្យធ្វើជាតំណាងរបស់ខ្លួន ទៅចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្រី សួង សុភាក់ មន្រ្តីនគរបាលប៉ុស្តិ៍ក្របៅ នៃឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ លោក នេត សាវៀន ថែមទាំងផ្ញើលិខិតចូលរួមរំលែកទុក្ខជូនទៅក្រុមគ្រួសាររបស់អ្នកស្រី សួង សុភាក់ ផងដែរ។ |
ទី១) ពាក្យ «គុម្ព» ជានាមមានន័យថា ពួក, ប្រជុំ, បន...។ ឧទាហរណ៍៖ ពួក, ប្រជុំដើមឈើ ឬ ដំណាំផ្សេងៗ (គុម្ពឈើ, ចេក ១គុម្ព..)។ ទី២) ពាក្យ «គំ» ជាកិរិយាសព្ទមានន័យថា ចាក់ទឹកត្រាំឲ្យរបើកបាយក្តាំងដែលជាប់នៅនឹងបាតឆ្នាំង។ បាយក្តាំងដែលរបើកមកនោះ ហៅថា បាយគំ ឬ បាយគំទឹក។ ទី៣) ពាក្យ «គុំ» ជាកិរិយាសព្ទមានន័យថា ប៉ងដោយអាក្រក់, ប៉ុងធ្វើការបៀតបៀនគេ, ចងចិត្តព្យាបាទគេ, ចងគំនុំ។ ឧទាហរណ៍៖ គុំវាយ, គុំបម្រុងនឹងសងសឹកវិញ, គុំកួន គឺគុំយ៉ាងខ្ជាប់ខ្ជួនមិនបណ្តាលឲ្យភ្លេច។ ល៕ | សាធារណជនភាគច្រើនតែងតែសរសេរពាក្យ «គុម្ព» , «គំ» , «គុំ» ច្រឡំន័យគ្នា និងខ្លះទៀត មិនដឹងថា ពាក្យនីមួយៗមានអត្ថន័យខុសគ្នាដូចម្តេចឡើយ។ នៅវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃការប្រើពាក្យទាំងបីនេះ ខុសគ្នាយ៉ាងដូច្នេះថា៖ |
ប្រធានាធិបតីណាមីប៊ី លោក Hage Geingob ដែលមានវ័យ ៨២ឆ្នាំ មានជំងឺមហារីក ដោយព័ត៌មាននេះ ត្រូវបានបញ្ចេញជាសាធារណៈ នៅខែមុន។ ពេលនេះ ប្រធានាធិបតីណាមីប៊ី បានទទួលមរណភាពហើយ។ ណាមីប៊ី ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង។ «សូមចូលរួមរំលែកទុក្ខជាមួយភរិយារបស់គាត់ Madame Monica Geingos និងកូនៗរបស់គាត់»។ អនុប្រធានាធិបតីណាមីប៊ី បានប្រកាសបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៤ ខែកុម្ភៈ។ លោក Geingob បានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៥ ហើយកាន់តំណែងនៅអាណត្តិទីពីរដែលជាអាណត្តិចុងក្រោយក្នុងពេលបច្ចុប្បន្ន។ កន្លងមក មេដឹកនាំរូបនេះ ក៏ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីផងដែរ។ គួររម្លឹកថា នៅក្នុងឆ្នាំ២០២៣ មេដឹកនាំរូបនេះ ធ្លាប់វះកាត់ពាក់ព័ន្ធនឹងសរសៃឈាម ហើយនៅក្នុងឆ្នាំ២០១៤ លោកបានប្រកាសថា លោកត្រូវបានជួយសង្រ្គោះពីជំងឺមហារីកប្រូស្តាត៕ | ប្រធានាធិបតីណាមីប៊ី លោក Hage Geingob ទទួលមរណភាព នៅក្នុងវ័យ ៨២ ដោយសារជំងឺមហារីក នៅថ្ងៃទី៤ ខែកុម្ភៈ។ នេះបើតាមការប្រកាសរបស់អនុប្រធានាធិបតីណាមីប៊ី។ |
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្រៅពីនៅតាមបុរី នៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក៏បានសាងសង់«បង្គោលអង់តែនរួម»ចំនួន ២៩៨បង្គោលបន្ថែមដែរ ក្នុងនោះមាន ស្ថានីយអង់តែនចំនួន ៣២០ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីធានានគុណភាពទូរគមនាគមន៍។ បង្គោលអង់តែនរួម ដែលត្រូវបានសាងសង់កន្លងមក នៅក្នុងបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ និងទូរគមនាគមន៍ នៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារ លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី កាលពីថ្ងៃទី៧ ខែឧសភា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានណែនាំក្រុមការងារ ឱ្យបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏ជំរុញឱ្យក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗ បន្តសិក្សាពីស្ថានភាព និងបញ្ហាប្រឈមជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិតរបសើពលរដ្ឋ ដើម្បីផ្តល់ដំណោះស្រាយឱ្យទាន់ពេលវេលា។ សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវា ទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិ ចំនួន ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ក្រុមការងារនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្តល់ សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត៕ | ភ្នំពេញ៖ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាងសង់ «បង្គោលអង់តែនរួម» ចំនួន៧៤បង្គោល គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ បង្គោលនីមួយៗ អាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ នេះបើតាមរបាយការណ៍របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ |
កីឡាករប្រដាល់សកលកម្ពុជា ពីររូប នឹងត្រូវជួបគូប្រកួត នៅសង្វៀន Bac Ninh Gymnasium នាវេលាម៉ោង ១៦ និង ០០នាទីល្ងាចថ្ងៃទី១៦ ឧសភា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្នុងវគ្គជម្រុះ លើវិញ្ញាសាកីឡាប្រដាល់សកល។ ក្នុងនោះ សៅ រង្សី ជួប Sheikh Rahma Tullah មកពីម៉ាឡេស៊ី និង ហ៊ុន គឹមហ៊ាង ជួបកីឡាករ មីយ៉ានម៉ា Ye Win Naing។ ការប្រកួតកីឡាប្រដាល់សកល នៅសង្វៀន Bac Ninh Gymnasiumមានការប្រកួត ៧គូ ក្នុងនោះ ក៏មានកីឡាករកម្ពុជា ២រូបផងដែរ។ កីឡាករ សៅ រង្សី ត្រូវជួប កីឡាករម៉ាឡេស៊ី Sheikh Rahma Tullah ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ស្ថិតក្នុងគូទី ៣។ រង្សី ជាកីឡាករដែលមកពី ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក រូបគេមានទំនុកចិត្តខ្ពស់ក្នុងការប្រកួត ពិសេសកណ្តាប់ដៃដ៏មានទម្ងន់របស់គេ។ រូបគេបានបោះជំរុំហ្វឹកហាត់នៅប្រទេស ថៃ អស់រយៈពេល ១ខែ ទទួលបានបទពិសោធន៍ច្រើន ដើម្បីត្រៀមខ្លួនក្នុងការប្រកួត។ ឈានចូលដល់គូទី ៧ កីឡាករ ហ៊ុន គឹមហ៊ាង ត្រូវជួប កីឡាករមីយ៉ានម៉ា Ye Win Naing ក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម។ គឹមហ៊ាង ជាកីឡាករដែលមកពី ក្លិបទន្លេសាបវិបុលគុនខ្មែរ ដែលមានលោក លុយ វិបុល ជាគ្រូបង្វឹក។ កីឡាករ រូបនេះមានបច្ចេកទេសល្អ ក្នុងការវាយចេញទៅគូប្រកួត ពិសេសការម៉ាត់របស់គេមួយៗធ្ងន់ និងមានភាពរហ័សក្នុងការគេចចេញពីការចូលក្បែររបស់គូសត្រូវ ។ ការប្រកួត លើសង្វៀន Bac Ninh Gymnasium ក្នុងខេត្ត Bac Ninh ប្រទេសវៀតណាម មាន ៧គូ ដែលមានប្រភេទគីឡូខុសៗគ្នា ក្នុងគូនីមួយៗ៕ | ដោយ៖ ហៀក ឆក |
បើតាមលោក សន សៀប ការរើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់កម្ពុជានេះ នឹងបន្តដល់ឆ្នាំ២០២៥ និង២០២៦ ទៅតាមផ្នែកសំខាន់ៗមួយចំនួន ដូចជា ផ្នែកទិញលក់ផ្ទះ ខុនដូ ការជួលឃ្លាំង និងជួលរោងចក្រជាដើម។ អ្វីដែលអ្នកជំនាញអចលនទ្រព្យលើកឡើងនេះ គឺផ្អែកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងភាពរីកចម្រើនជាងឆ្នាំ២០២៣ តាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។ ដើម្បីជ្រាបកាន់លម្អិតសូមស្តាប់សំឡេងលោក លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ៖ **audio1** លោក សន សៀប និយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ «នៅពេលដែលសេដ្ឋកិច្ចរីកចម្រើននោះ ប្រជាជននឹងមានចំណូលកើនឡើងដែរ។ ការណ៍នេះ ធ្វើឱ្យដំណើរការនៃការទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យ នឹងមានជាហូរហែមកវិញដែរ។ ក៏ប៉ុន្តែឱ្យមានចរន្តខ្លាំងដូចមុនវិបត្តិ[កូវីដ-១៩] គឺមិនទាន់នៅឡើយទេ»។ ទន្ទឹមនឹងការរើបឡើងវិញនៃវិស័យអចលនទ្រព្យ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រូបនេះ ក៏សម្លឹងឃើញឱកាសសម្រាប់អ្នកវិនិយោគក្នុងការទិញអចលនទ្រព្យនានា ស្ថិតនៅទីតាំងល្អ ក្នុងតម្លៃទាបដែរ។ សម្រាប់ លោក សន សៀប វិស័យអចលនទ្រព្យរបស់កម្ពុជា នៅមានសក្កានុពលធំទៀត ក្រោយឆ្លងផុតពីវិបត្តិសាកល។ «បើយើងមើលពីការអភិវឌ្ឍទីក្រុងរបស់យើង គឺនៅសល់ឱកាសធំ!។ ព្រោះយើងជាទីក្រុងមួយដែលតូចមានប្រជាជនត្រឹមជាង២លាននាក់ ធៀបនឹងទីក្រុងប្រទេសជិតខាងយើង គឺគេមានប្រជាជនឡើងដល់៦-៧លាននាក់អស់ហើយ។ ដូច្នេះ! ខ្ញុំគិតថា ពី២លានឡើងទៅដល់៤លាននាក់ វានៅសល់ការអភិវឌ្ឍច្រើនឆ្នាំទៀត»។ លោក សន សៀម បានបញ្ជាក់ថា កម្ពុជានៅសល់ឱកាសយ៉ាងតិចក៏២០ ទៅ៣០ឆ្នាំទៀត ក្នុងការវិនិយោគលើការអភិវឌ្ឍវិស័យអចលនទ្រព្យ៕ | គិតត្រឹមដំណាច់ឆ្នាំ២០២៣ គឺមានរយៈពេល៣ឆ្នាំហើយ ដែលវិស័យអចលនទ្រព្យនៅកម្ពុជា បានជាប់គាំងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ រួមទាំងវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមពិភពលោក។ ត្បិតយ៉ាងនេះក្តី សម្រាប់លោក សន សៀប អ្នកជំនាញអចលនទ្រព្យ និង ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) យល់ឃើញថា ឆ្នាំ២០២៤ ជាឆ្នាំដែលវិស័យអចលនទ្រព្យរបស់កម្ពុជា ចាប់ផ្តើមរើបឡើងវិញដោយមានស្ថិរភាព។ |
យោងតាមបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag ខ្សែជីវិតរបស់អតីតសមាជិកក្រុម Inter Milan, Galatasaray, Blackburn Rovers វ័យ៤៨ឆ្នាំរូបនេះ បានផ្លាស់ប្តូរខុសពីធម្មតា និងមានបញ្ហាចាប់តាំងពីចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងឆ្នាំ ២០០៨មក។ Sukur រៀបរាប់ថា ក្រោយមានទំនាស់រវាងលោកជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើឲ្យលោករងការគំរាមសម្លាប់ ការចោទប្រកាន់ផ្សេងៗដែលមិនមែនជាការពិត និងថែមទាំងមិនអាចប្រើប្រាស់លុយដែលខ្លួនមាននៅក្នុងប្រទេសនេះទៀតផង។ «ខ្ញុំគ្មានអ្វីនៅសេសសល់ទៀតទេ។ លោក Erdogan បានយកអ្វីៗទាំងអស់ពីខ្ញុំ ដែលរួមមានទាំងសិទ្ធិសេរីភាព សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើការងារក្នុងប្រទេសកំណើត»។ Sukur បន្ថែមប្រាប់កាសែតខាងលើដូច្នេះ។ Sukur ជាកីឡាករមួយរូបប៉ុណ្ណោះដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១១២ប្រកួតសម្រាប់តួកគីចន្លោះឆ្នាំ ១៩៩២ និង ២០០៧។ រូបគេក៏ជាសមាជិកសំខាន់មួយរូបរបស់ក្រុមតួកគីក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន។ ក្រោយការចូលនិវត្តន៍ពីអាជីពបាល់ទាត់ Sukur បានចូលប្រឡូកក្នុងឆាកនយោបាយ។ នៅឆ្នាំ ២០១១ Sukur បានឈ្នះអាសនៈមួយក្នុងសភាតួកគី ក្នុងនាមជាសមាជិកម្នាក់នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោក Erdogan។ ប៉ុន្តែក្រោយមក Sukur ក៏មានទំនាក់ទំនងជាមួយលោក Fethullah Gulen ដែលជាគូប្រជែងរបស់លោក Erdogan។ លោក Erdogan ប្រធានាធិបតីតួកគីបច្ចុប្បន្ន បានចោទប្រកាន់លោក Gulen ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ ២០១៦។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលគ្រប់គ្រងដោយទួកគីផ្សាយថា Sukur បានរត់គេចខ្លួនជាមួយសមាជិកក្រុមរបស់លោក Gulen ទៅកាន់ទឹកដីអាមេរិកនៅឆ្នាំ២០១៧ ក្រោយមានការចោទប្រកាន់ខាងលើ។ ប្រព័ន្ធផ្សព្វផ្សាយតួកគីនេះបន្ថែមទៀតថាលោក Sukur រស់នៅក្នុងផ្ទះតម្លៃ ៣ លានដុល្លារ និងបើកហាងកាហ្វេមួយនៅ Palo Alto ដែលជាតំបន់មានជាងគេបំផុតនៅ San Francisco។ Sukur បានបដិសេធព័ត៌មាននេះទាំងស្រុង ហើយបកស្រាយប្រាប់ Welt am Sonntag ថាខ្លួនបានផ្លាស់ទៅសហរដ្ឋអាមេរិកដំបូងដោយបើកហាងកាហ្វេមួយនៅរដ្ឋ California ប៉ុន្តែនៅតែមានមនុស្សចំលែកបន្តចូលហាងរបស់លោក រហូតធ្វើឲ្យលោកបារម្មណ៍និងសម្រេចបិទហាងវិញតែម្តង។ «ឥឡូវខ្ញុំបើកឡានតាក់ស៊ីឲ្យក្រុមហ៊ុន Uber ហើយនឹងលក់សៀវភៅ។ ផ្ទះ ព្រមទាំងជំនួញតូចធំ និងគណនីធនាគាររបស់ខ្ញុំនៅទួកគីត្រូវបានរដ្ឋាភិបាលលោក Erdogan រឹបអូសយកអស់ហើយ»៕ | Hakan Sukur អតីតខ្សែប្រយុទ្ធឆ្នើមមួយរូបនៅអឺរ៉ុប និងជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិតួកគី សព្វថ្ងៃជាអ្នករត់តាក់ស៊ីដើម្បីចិញ្ចឹមជីវិតនៅទឹកដីអាមេរិក។ តើមូលហេតុអ្វីទៅដែលធ្វើឲ្យវីរបុរសក្នុងវិស័យកីឡាបាល់ទាត់ម្នាក់នេះបញ្ចប់អាជីពទៅបើកបរតាក់ស៊ី និងលក់សៀវភៅ ក្រោយនិរទេសខ្លួនពីប្រទេសកំណើតយ៉ាងដូច្នេះ? |
ទិដ្ឋភាពនៅមុខអង្គរវត្តនាព្រឹកនេះ មានការសូត្រមន្តនិងការរាប់បាត្រព្រះសង្ឃ ៥ពាន់អង្គ ជាមួយមហាជន នៅក្នុងពិធីបួងសួង។ រហូតដល់រសៀល ចាប់ពីម៉ោង ៣កន្លះទៅ នឹងមានការសម្តែងសិល្បៈចម្រុះ។ អ្នកកាសែតជាតិនិងអន្តរជាតិជាច្រើន បានចូលយកព័ត៌មាន និងផ្តិតយករូបភាពក្នុងកម្មវិធីនេះ។ រីឯស្ថានីយ៍ទូរទស្សន៍មួយចំនួន កំពុងផ្សាយផ្ទាល់ ពីពិធីនេះ ហើយចាប់ពីម៉ោង៥តទៅ នឹងមានការសម្តែងសិល្បៈជូនមហាជនទស្សនានៅខាងមុខប្រាសាទអង្គរវត្ត៕ | សៀមរាប៖ ពិធីបួងសួងចម្រើនសេចក្តីសុខ ដែលរៀបចំឡើងនៅមុខអង្គរវត្ត កំពុងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២0១៧នេះ។ ពិធីបួងសួងចម្រើនសេចក្តីសុខនេះ មានការចូលរួម ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រី រួមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជាច្រើនរូបទៀត។ |
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមួយគ្រឿង មកឈប់ចំណុចទូដកប្រាក់របស់ធនាគារអេស៊ីលីដា នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយបានយកដែកគាស់ទូ និងវាយលើកញ្ចក់ទូ ហើយត្រូវបានសន្តិសុខ មើលឃើញតាមកាមេរ៉ាសុវត្ថិភាព ក៏ប្ដឹងមកសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងចាត់វិធានការតាមផ្លូវច្បាប់៕ | ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលបម្រុងគាស់ទូ ATM ធនាគារអេស៊ីលីដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈរូបគេ បានកាន់វត្ថុរឹងចូលទៅក្នុងទូដកប្រាក់ កាលពីថ្ងៃទី១១ មិថុនា។ |
អត្ថបទទាក់ទង សភាគាំទ្រឱ្យលោក ប្រាជ្ញ ចន្ទ ជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក លោក ប្រាជ្ញ ចន្ទ ត្រូវបានសភាប្រជុំពេញអង្គ កាលពីថ្ងៃទី២៤ មិថុនា បានបោះឆ្នោតគាំទ្រឱ្យក្លាយជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែង ក្រោមហេតុផល មានបញ្ហាសុខភាព និងវ័យកាន់តែចាស់។ ក្រោយពេលសភាបោះឆ្នោតគាំទ្រនេះ លោក ប្រាជ្ញ ចន្ទ ក៏ទទួលបានការតែងតាំងជាប្រធានគ.ជ.ប ជាផ្លូវការពីព្រះមហាក្សត្រដែរ។ លោក ប្រាជ្ញា ចន្ទ ក៏បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកនឹងបំពេញតួនាទីឱ្យបានល្អ ដោយអនុវត្តតាមច្បាប់បោះឆ្នោត និងបទដ្ឋានគតិយុត្តិនានា របស់កម្ពុជា។ មុនកាន់តំណែងប្រធានគ.ជ.បនេះ លោក ប្រាជ្ញ ចន្ទ គឺជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០១៧ មក។ ក្រៅពីនេះ លោក ប្រាជ្ញ ចន្ទ ក៏ធ្លាប់កាន់ការងារជាច្រើនដែរ ក្នុងនោះលោក ធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រយៈពេល១០ឆ្នាំ ពោលគឺពីឆ្នាំ១៩៩១ ដល់២០០១ មុនកាន់តំណែងអភិបាលខេត្តបាត់ដំបង ៣អាណត្តិជាប់គ្នា ពីឆ្នាំ២០០១ ដល់២០១៣។ ក្រោយមកលោក ប្រាជ្ញ ចន្ទ បានផ្លាស់ប្ដូរទៅកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ ១អាណត្តិ ពីឆ្នាំ២០១៤ ដល់២០១៧។ កាលពីខែមេសា ឆ្នាំ២០១៥ លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្តពីលោក អ៊ឹម សួស្តី ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០០២ មក៕ | ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ មិថុនា ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ |
ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ កម្ពុជាអាចដណ្តើមបានមេដាយមាស១ និងប្រាក់១ ពីការប្រកួតកីឡាស៊ីហ្គេមដែលបានរង់ចាំជាង៤០ឆ្នាំ។ លោក ហ៊ុន ប៊ុនធឿន គ្រូជំនួយក្រុមបាល់បោះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា នេះជាលើកទីមួយដែលខ្លួនបានរួមចំណែកជាមួយក្រុមដណ្តើមបានមេដាយមាស និងប្រាក់ជូនជាតិ។ លោក ហ៊ុន ប៊ុនធឿន (រាប់ពីឆ្វេងទី២) ជាមួយក្រុមបាល់បោះជម្រើសជាតិកម្ពុជា។ លោក ហ៊ុន ប៊ុនធឿន និយាយថា៖«បាទ! តាំងពីឆ្នាំ១៩៧៩ រហូតមកដល់២០២២ យើងពុំធ្លាប់ឈ្នះមេដាយមាសទេ ទើបតែស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងនេះទើបបានឈ្នះមេដាយមាស និងប្រាក់»។ ការឈ្នះមេដាយនេះដែរលោក ប៊ុនធឿន ថាជាមោទកភាពខ្លាំងសម្រាប់នាមជាពលរដ្ឋកម្ពុជា មួយរូប។ អ្វីដែលអស្ចារ្យសម្រាប់នាមជាមន្រ្តីគ្រូជំនួយនៃក្រុមបាល់បោះជម្រើសជាតិ លោក ហ៊ុន ប៊ុនធឿន ស្ញើចសរសើរពីកម្លាំងចិត្តនៃអ្នកគាំទ្រដែលទៅគាំទ្រការប្រកួតរបស់ក្រុមជម្រើសជាតិទាំងបុរស និងនារី គឺច្រើន ដែលជាអ្វីធ្វើឱ្យលោកសប្បាយចិត្តជាខ្លាំង។ លោក ប៊ុនធឿន និយាយទាំងក្តីរំភើបថា៖«សម្រាប់ស៊ីហ្គេមនៅកម្ពុជា ខ្ញុំសប្បាយរីករាយនូវពេលដែលឃើញអ្នកគាំទ្រច្រើន ខ្ញុំមិនដែលគិតថាមានអ្នកគាំទ្រច្រើនបែបនេះទេពីមុនមក»។ គួបញ្ជាក់ថា បាល់បោះកម្ពុជា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាបុរស ៣ទល់៣ និងមេដាយប្រាក់១ លើវិញ្ញាសាបុរស ៥ទល់៥ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕ | លោក ហ៊ុន ប៊ុនធឿន គ្រូជំនួយក្រុមបាល់បោះជម្រើសជាតិកម្ពុជា សប្បាយរីករាយជាខ្លាំងក្រោយកម្ពុជាអាចឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៩មក។ ស្របពេលគ្នានេះ លោក ប៊ុនធឿន រំភើបចិត្តដែលសន្ទុះអ្នកគាំទ្របាល់បោះកម្ពុជា ច្រើនលើសការរំពឹងទុក។ |
ជប៉ុនមិនដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែលោក Moriyasu មានជំនឿមុតមាំ ក្នុងការនាំជប៉ុនឡើងឱ្យបានយ៉ាងហោចណាស់ដល់វគ្គ ៨ ក្រុមចុងក្រោយនៅកាតា។ «គោលបំណងធំយើងយ៉ាងហោចណាស់អាចសម្រេចបានត្រឹមវគ្គ ៨ក្រុមចុងក្រោយ តែវាមិនមែនជារឿងងាយស្រួលឡើយ។»។ លោក Moriyasu និយាយបែបនេះក្នុងសន្និសីទកាសែត។ ជប៉ុនត្រូវជួបជាមួយអាល្លឺម៉ង់ អេស្ប៉ាញ និង កូស្តារីកា ក្នុងពូល E។ មូលហេតុដែលលោក Moryasu ដកឈ្មោះខ្សែប្រយុទ្ធក្រុម Celtic កីឡាករ Furuhashi ចេញក៏ព្រោះតែកីឡារូបនេះហាក់ធ្លាក់ទម្រង់លេងខ្លាំង ខណៈកីឡាករ Osako មានបញ្ហារបួសក្រោយរូបគេបានវិលត្រលប់បង្ហាញខ្លួនជាថ្មីនៅក្របខណ្ឌ J League 1។ បើទោះបីកីឡាករជើងចាស់មួយចំនួនធ្លាប់បង្ហាញខ្លួនឱ្យជប៉ុននៅ World Cup កាលពី ២០១៨ ត្រូវបានដកឈ្មោះចេញ ជប៉ុនបានជំនួសមកវិញដោយកីឡាករ័យក្មេងដែលកំពុងមានសមត្ថភាពខ្លាំងនិងទម្រង់លេងល្អមកជួយក្រុម។ កីឡាករ Maya Yoshida នឹងនៅតែជាប្រធានក្រុមជប៉ុន ដែលស្តិតនៅតំបន់ការពារជាមួយកីឡាករ Takehiro Tomiyasu របស់ Arsenal និង Takefusa Kubo របស់ Real Sociedad។ ជប៉ុននឹងចាប់ផ្តើមការប្រកួត World Cup ដោយត្រូវប៉ះអាល្លឺម៉ង់នៅថ្ងៃទី២៣ វិច្ឆិកា មុនត្រូវជួបក្រុមផ្សេងៗទៀតក្នុងពូល។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់របស់ជប៉ុន៖ អ្នកចាំទី៖ Shuichi Gonda (Shimizu S-Pulse), Daniel Schmidt (Sint Truiden), Eiji Kawashima (Strasbourg) ខ្សែការពារ៖ Hiroki Sakai (Urawa Red Diamonds), Miki Yamane (Kawasaki Frontale), Ko Itakura (Borussia Monchengladbach), Takehiro Tomiyasu (Arsenal), Maya Yoshida (Schalke 04), Shogo Taniguchi (Kawasaki Frontale), Hiroki Ito (VfB Stuttgart), Yuto Nagatomo (FC Tokyo), Yuta Nakayama (Huddersfield Town) ខ្សែបម្រើ៖ Junya Ito (Stade de Reims), Ritsu Doan (SC Freiburg), Wataru Endo (VfB Stuttgart), Hidemasa Morita (Sporting), Ao Tanaka (Fortuna Dusseldorf), Daichi Kamada (Eintracht Frankfurt), Takefusa Kubo (Real Sociedad), Takumi Minamino (AS Monaco), Kaoru Mitoma (Brighton & Hove Albion), Gaku Shibasaki (Leganes), Yuki Soma (Nagoya Grampus) ខ្សែប្រយុទ្ធ៖ Daizen Maeda (Celtic), Ayase Ueda (Cercle Brugge), Takuma Asano (Vfl Bochum)៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន នៅថ្ងៃទី១ ខែវិច្ឆិកា បង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការទាំង ២៦នាក់ត្រៀមសម្រាប់ World Cup 2022 នៅប្រទេសកាតា ខណៈកីឡាករឆ្នើម ដូចជា Kyogo Furuhashi របស់ Celtic FC និង Yuya Osaka របស់ Vissel Kobe គ្មានឈ្មោះក្នុងបញ្ជី។ គ្រូជប៉ុនលោក Hajime Moriyasu ដាក់គោលដៅនាំក្រុមជម្រើសជាតិជប៉ុនឈានឱ្យដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រឱ្យខាងតែបាន។ |
គណបក្សសហភាពរួបរួម និងការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា (USDP) នៅថ្ងៃ២៧ ខែវិច្ឆិកា ចោទប្រកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ខ្លួន ថា មានចេតនា មិនដោះស្រាយ និងឆ្លើយតបតាមបណ្តឹងរបស់បក្សប្រឆាំងដែលបានដាក់ស្នើពាក់ព័ន្ធនឹងការរំលោភអំណាចរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times បក្សប្រឆាំង USDP បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីជំហរមិនចិត្តទៅកាន់អង្គភាពរៀបចំការបោះឆ្នោត ដោយបានចោទជាសំណួរថាតើហេតុអ្វីអង្គភាពមួយនេះ បានពន្យារការស៊ើបអង្កេតលើបណ្តឹងប្រឆាំងនឹងបក្សកាន់អំណាចដែលបានដាក់តាំងពីយូរ។ ឥរិយាបថបែបនេះ ត្រូវបានបក្សប្រឆាំង ចាត់ទុកថាគឺជារឿងលម្អៀងមួយគួរឲ្យភ្ងាក់ផ្អើល។ បក្សប្រឆាំង USDP បានអះអាងថា មិនមែនមានតែបក្សរបស់ខ្លួនប៉ុណ្ណោះនោះទេ ដែលមិនពេញចិត្ត ពោលគឺ សម្ព័ន្ធរបស់ខ្លួន២៧បក្សផ្សេងទៀត ក៏សម្តែងការខកចិត្ត និងអស់ទំនុកលើគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាដូចគ្នាផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។ ការណ៍ដែលធ្វើឲ្យសម្ព័ន្ធបក្សប្រឆាំងដឹកនាំដោយ បក្ស USDP ដែលអាណត្តិមុនគឺជាបក្សកាន់អំណាច ប្រតិកម្មខ្លាំងបែបនេះ ពីព្រោះពួកគេ បានដាក់បណ្តឹងតាំងពីខែកញ្ញា ក្នុងគោលបំណងឲ្យដើម្បីឲ្យបក្សកាន់អំណាចមានវិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងធ្វើឲ្យសន្តិសុខសាធារណៈមានភាពល្អប្រសើរឡើងវិញ។ ក៏ប៉ុន្តែតាមការអះអាងរបស់អ្នកនាំពាក្យបក្សប្រឆាំង គណៈកម្មាធិការ បានទុកបណ្តឹងរបស់ពួកគេរយៈពេលយូរ ពោលគឺក្រោយមួយខែនៃការដាក់បណ្តឹងនេះ ទើបមានការឆ្លើយតប ហើយការឆ្លើយតបនឹងនោះ បែបជាទទូចឲ្យសម្ព័ន្ធបក្សប្រឆាំង បញ្ជាក់ពីប្រភេទលិខិត និងមានតំណាងបក្សឲ្យបានត្រឹមត្រូវទៅវិញ៕ | គណបក្សប្រឆាំងធំជាងគេរបស់មីយ៉ាន់ម៉ា សហភាពរួបរួម និងការអភិវឌ្ឍ ( USDP) បានសម្តែងការអស់ជំនឿទុកចិត្តទៅលើគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស ដោយចោទអង្គភាពនេះថា មិនអព្យាក្រឹតភាព និងគ្មានគណនេយ្យភាព។ |
ប្រសាសន៍សម្ដេច ហ៊ុន សែន ៖ ប្រមុខរដ្ឋាភិបាលបានលើកឡើងដូច្នេះថា៖«យើងយល់ហើយពីក្រឹត្យក្រមសេដ្ឋកិច្ច មានតម្រូវការច្រើនការផ្គត់ផ្គង់តិចអាហ្នឹងឡើងថ្លៃ មានតម្រូវការតិចតែមានការផ្គត់ផ្គង់ច្រើនគឺចុះថ្លៃ ប៉ុន្តែខ្ញុំសូមអំពាវនាវដល់ម៉ាស៊ីនកិនស្រូវ កន្លែងស្តុកស្រូវដែលទទួលទិញពីកសិករ សុំកុំបង្អាប់ថ្លៃស្រូវរបស់ប្រជាជន»។ អត្ថបទទាក់ទង ធនាគារអភិវឌ្ឍន៍ជនបទ ប្រកាសទុន ៥០លានដុល្លារ សម្រាប់ការទិញស្រូវពីកសិករ វិស័យស្រូវអង្ករ ត្រូវការថវិកាខ្ទង់រយលានដុល្លារបន្ថែម ដើម្បីប្រមូលទិញពីកសិករ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានបញ្ចេញថវិកា៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីប្រមូលទិញ និងរក្សាស្ថិរភាពថ្លៃស្រូវកសិករ។ ក្នុងពិធីខាងលើនេះដែរ សម្ដេចនាយករដ្ឋមន្ត្រីបានហាមមិនឲ្យយកកម្ចីពីកញ្ចប់ថវិកា៥០លានដុល្លារនេះ ទៅបន្ទាបថ្លៃស្រូវកសិករ។ សម្ដេចគូសបញ្ជាក់ដូច្នេះថា៖«រដ្ឋាភិបាលបានបញ្ចេញ ៥០លានដុល្លារ ដើម្បីជួយឲ្យម៉ាស៊ីនស្រូវ ប៉ុន្តែសូមអស់លោកយល់ មិនមែនយក៥០លានដុល្លារទៅច្របាច់កប្រជាជនសម្រាប់ទម្លាក់ថ្លៃនោះទេ»។ ពេលនេះជារដូវដែលកសិករកំពុងប្រមូលផលស្រូវ ហើយបានហូរចូលទីផ្សារច្រើន តែស្រូវបានធ្លាក់ថ្លៃ។ នេះបើតាមសម្ដេច ហ៊ុន សែន ។ ក្នុងរយៈពេល១១ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ៥១ម៉ឺនតោន កើន ៣,៤ភាគរយ។ អង្ករទាំងនេះត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិជិត៦០ប្រទេស ដែលចិនឈរនៅលំដាប់ទី១ គឺទំហំ ២០,៥ម៉ឺនតោន នាំមុខសហគមន៍អឺរ៉ុបដែលមានត្រឹម ១៧,៤ម៉ឺនតោន។ ក្នុងឆ្នាំ២០១៩នេះ កម្ពុជាកំពុងអនុវត្តកូតានាំចេញ ៣០ម៉ឺនតោនដែលប្រទេសចិនផ្ដល់ឲ្យ ហើយថ្មីៗនេះប្រទេសចិនបានអនុវត្តឲ្យក្រុមហ៊ុន១៨ទៀតដែលសរុប៤៤ក្រុមហ៊ុនហើយ ក្នុងបញ្ជីនាំចេញអង្ករទៅចិន។ ក្រៅពីអង្ករ កម្ពុជាបាននាំចេញស្រូវក្រៅផ្លូវការ ១,៩លានតោនទៅប្រទេសជិតខាង ក្នុងរយៈពេល១១ខែ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ | ភ្នំពេញ៖ ខណៈដែលការប្រមូលផលស្រូវកំពុងមមាញឹកក្នុងរដូវនេះ ប្រមុខរដ្ឋាភិបាលបានអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវ និងឈ្មួញ កុំបន្ទាបតម្លៃស្រូវរបស់កសិករ។ ការអំពាវនាវរបស់សម្ដេចបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅថ្ងៃទី១១ខែធ្នូនេះ។ |
ក្មេងអនាថាភាគច្រើនជាកូនរបស់ជនរងគ្រោះនៃការប្រើប្រាស់គ្រឿងញៀន និងគ្រួសារក្រីក្រ។ ក្មេងទាំងនេះអាចដើរតាមគន្លងឪពុកម្តាយរបស់ខ្លួន បើគ្មានអង្គការជួយក្មេងអនាថា ដូចជាអង្គការមិត្តសំឡាញ់ ជួយសង្គ្រោះទេនោះ។ ដូចអង្គការជាច្រើនទៀតដែរ អង្គការមិត្តសំឡាញ់ធ្លាប់ពឹងផ្អែកស្នើរតែទាំងស្រុងលើជំនួយពីសប្បុរសជនដើម្បីសង្គ្រោះក្មេងក្រីក្រដែលឪពុកម្តាយបោះបង់ចោលនិងគ្រួសារអនាថាដែលមានកូនតូចៗ។ ប៉ុន្តែលោកពិន សុខុម អ្នកសម្របសម្រួលកម្មវិធីសង្គ្រោះជីវិតនៃអង្គការមិត្តសំឡាញ់បានឲ្យដឹងថា ក្រោយពីប្រឈមនឹងជំនួយថយចុះកាលពីឆ្នាំ១៩៩៦ អង្គការមិត្តសំឡាញ់បានចាប់ផ្តើមយុទ្ធសាស្ត្ររក្សានិរន្តរភាពការងាររបស់ខ្លួនដោយបណ្តុះបណ្តាលជំនាញដល់ក្មេងៗក្រោមបន្ទុករបស់ខ្លួនដើម្បីបើកហាងរកចំណូលជួយទ្រទ្រង់ការចំណាយរបស់អង្គការ។ «នៅពេលកុមារ យុវវ័យមកទទួលសេវាបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយបានផ្តល់វិជ្ជាជីវហើយ យើងបានបង្កើតភោជនីយដ្ឋាន និងហាងផ្សេងៗ ដើម្បីឲ្យមានប្រាក់ចំណូលដើម្បីជួយគម្រោង ក៏ដូចជាកាត់បន្ថយហានិភ័យដែលម្ចាស់ជំនួយកំពុងកាត់បន្ថយជំនួយជាបណ្តើរៗ»។ បច្ចុប្បន្នអង្គការមិត្តសំឡាញ់រកចំណូលបាន៥០%នៃចំណាយសរុបប្រមាណជាង២លាន៥សែនដុល្លារ។ នេះបើតាមតួលេខនៃការចំណាយរបស់អង្គការមិត្តសំឡាញ់ឆ្នាំ២០១៦។ លោកសុខុមបន្តថា ជំនាញដែលអង្គការមិត្តសំឡាញ់បណ្តុះបណ្តាលរួមមានជំនាញខាងបដិសណ្ឋារកិច្ច ដែលរួមមានរបៀបទទួលភ្ញៀវ ធ្វើម្ហូប និងរៀនភាសា ជំនាញខាងជួសជុលម៉ូតូ ជំនាញខាងកាត់ដេរសម្លៀកបំពាក់ធម្មតា និងប្រពៃណី ជំនាញខាងសម្អាងកាយ ដូចជាកាត់សក់ ធ្វើក្រចក ជំនាញខាងផ្សារដែក និងជំនាញខាងអគ្គិសនី។ ជំនាញទាំងនេះបានធ្វើឲ្យអតីតក្មេងអនាថានិងអង្គការមិត្តសំឡាញ់បើកអាជីវកម្មរកចំណូលជួយក្មេងនិងគ្រួសារអនាថាដែលទើបទៅនៅអង្គការមិត្តសំឡាញ់។ អង្គការមិត្តសំឡាញ់បានជួយក្មេងស្នាក់នៅនិងរៀនសូត្រចំនួន៥១៣៩នាក់ និងធ្វើការជាមួយក្មេងនិងយុវជន៩៣៣៩នាក់។ នេះបើតាមរបាយការណ៍ឆ្នាំ២០១៦របស់អង្គការជួយក្មេងអនាថានេះ។ ក្មេងទាំងនោះភាគច្រើនចេញពីគ្រួសារក្រីក្រ ហើយខ្លះជាអ្នករងគ្រោះនៃថ្នាំញៀន។ បច្ចុប្បន្នមានអ្នកមកទទួលការបណ្តុះបណ្តាលជំនាញនៅអង្គការមិត្តសំឡាញ់រវាង២៥០នាក់ទៅជាង៣០០នាក់។ ជាង៦០ទៅ៧០%នៃអ្នកបានទទួលការបណ្តុះបណ្តាលចុងចប់ដើមត្រូវបានអង្គការមិត្តសំឡាញ់បញ្ជូនទៅធ្វើការក្នុងទីផ្សារការងារក្នុងស្រុក។នេះបើតាមវុទ្ធី សុកញ្ញា មន្ត្រីទំនាក់ទំនងនៃអង្គការហ្វ្រ៊ិន្សអ៊ីនធឺណាសិនណល។ «យើងចង់ឲ្យគាត់រៀនអីដែលថ្មីនៅជុំវិញខ្លួនគាត់ អីចឹងយើងព្យាយាមបោះគាត់ទៅខាងក្រៅ ទៅធ្វើការនៅស្ថាប័នខាងក្រៅ ជាជាងឲ្យគាត់រៀនតែនៅក្នុងហ្នឹងដដែល ធ្វើការនៅកន្លែងហ្នឹងដដែល។ យើងចង់ឲ្យគាត់រៀនអីដែលថ្មី។ អីចឹងក្រុមការងារយើង ពេលដែលសិស្សរៀនចប់ភ្លាមគឺយើងព្យាយាមរកការងារខាងក្រៅឲ្យពួកគាត់»។ ជាក់ស្តែង ម្ចាស់ហាងមួយចំនួននៅភ្នំពេញក៏បានគាំទ្រកម្មវិធីអង្គការមិត្តសំឡាញ់ ដោយទទួលយកសិស្សពីអង្គការមិត្តធ្វើការនៅហាងរបស់ពួកគេ ដោយផ្តល់ប្រាក់ខែនិងការបង្ហាត់បង្រៀនបន្ថែម។ អ្នកស្រីប៊ី រតន៍វត្តី អាយុ៣០ឆ្នាំជា ម្ចាស់ហាងកាត់ដេររចនាវត្តី បានទទួលសិស្សជាងកាត់ដេរពីអង្គការមិត្តសំឡាញ់និងអង្គការផ្សេងទៀតធ្វើជាកូនជាង ហើយផ្តល់ប្រាក់ខែផង និងបណ្តុះបណ្តាលបន្ថែមផង។ អ្នកស្រីនិយាយថា ម្ចាស់ហាងជួសជុលម៉ូតូ រថយន្តដែលជាអតិថិជនរបស់អ្នកស្រីក៏បានទទួលសិស្សពីអង្គការមិត្តសំឡាញ់ដែរ។ សិស្សទាំងនោះមានចរិតល្អ គោរពម៉ោងពេល។ ពីមុនអ្នកស្រីមិនបានដឹងអំពីកិច្ចការអង្គការមិត្តសំឡាញ់សង្គ្រោះក្មេងអនាថាទេ។ «ប៉ុន្តែនៅពេលដែលខ្ញុំបានទទួលសិស្សមក គឺខ្ញុំបានឮព័ត៌មានតាមរយៈកូនសិស្សទាំងអស់ហ្នឹងថា អង្គការផ្តល់អីខ្លះ ជួយអីខ្លះដល់ខ្មែរ។ អីចឹង ខ្ញុំកូនខ្មែរដែរ ខ្ញុំចង់រួមចំណែក។ ទោះបីជាអត់បានច្រើនក៏ដោយ ប៉ុណ្ណាក៏ដោយតាមសមត្ថភាពរបស់ខ្ញុំ ខ្ញុំចង់ជួយកូនខ្មែរយើងឲ្យមានចំណេះដឹងពិតប្រាកដ»។ នាងយ៉ិន ស្រីលក្ខណ៍ អាយុ២២ឆ្នាំកូនជាងកាត់ដេរមកពីអង្គការមិត្តសំឡាញ់និយាយថា នាងធ្វើការផង រៀនបន្ថែមផងជាងមួយឆ្នាំហើយនៅហាងកាត់ដេររចនាវត្តីនេះ ហើយនាងក៏ចង់ជួយក្មេងជំនាន់ក្រោយដូចមេជាងរបស់នាងដែរ។ «ខ្ញុំមកធ្វើការទីហ្នឹង ខ្ញុំសប្បាយចិត្ត ព្រោះកន្លែងគាត់ដេរស្អាត មានវិន័យ មានសណ្តាប់ធ្នាប់ល្អអីចឹង។ ខ្ញុំចូលចិត្តអីចឹង។ទៅអនាគត ខ្ញុំចង់បើកហាងដូចគាត់ដែរ»។ ក្រៅពីបញ្ជូនសិស្សរបស់ខ្លួនទៅធ្វើការនៅតាមហាងនានា និងបើកហាងរកចំណូល អង្គការមិត្តសំឡាញ់ក៏បានបណ្តុះបណ្តាលស្ត្រីអនាថាដែលមានកូនក្នុងបន្ទុក ឲ្យមានមុខរបរផងដែរ។ អ្នកស្រីសុផា វី អាយុ៥៧ឆ្នាំ បានទៅរៀនអាជីវកម្មខ្នាតតូចនៅអង្គការមិត្តសំឡាញ់ មុនមកបើកលក់ភេសជ្ជៈនៅចំហៀងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ។ អង្គការមិត្តសំឡាញ់បានជួយជាសម្ភារៈមានតម្លៃសរុប៣៥០ដុល្លារក្នុងការបើកមុខរបរនេះ។ «រៀនលក់ ព្រោះពីដើមខ្ញុំអត់ដែលចេះលក់ទេ ពីដើមខ្ញុំធ្វើការ។ ខ្ញុំធ្វើការក្នុងស្ថាបនរដ្ឋជាង២០ឆ្នាំមកនេះ។ ដល់លើកទីមួយសម្រាប់ជីវិតគឺទៅរៀនពីអង្គការហ្នឹងមកវិញ តែហ្មង ចា៎»។ អ្នកស្រីឲ្យដឹងថា អ្នកស្រីបានបង្រៀនឲ្យកូនស្រីរបស់អ្នកស្រីមានមុខរបរនេះដែរ។ ទោះជាយ៉ាងណាក្តី សុកញ្ញាឲ្យដឹងថា ការទាក់ទាញក្មេងអានាថា និងយុវជនមកទទួលការបណ្តុះបណ្តាលជំនាញមានការលំបាក ពីព្រោះពួកគេភាគច្រើនក្រីក្រត្រូវការលុយភ្លាមៗ ខ្វះចំណេះដឹង ហើយពួកគេសុខចិត្តធ្វើចំណាកស្រុកទៅធ្វើការពលកម្មនៅក្រៅប្រទេស ដែលពួកគេមិនអាចធ្វើបាននៅពេលចាស់ទៅ។ «លុយមានសារៈសំខាន់ តែគាត់ចំណាយពេលត្រឹម៦ខែទៅ១ឆ្នាំដើម្បីទទួលបានជំនាញគឺខ្ញុំគិតថា វាធ្វើឲ្យជីវិតរបស់គាត់មាននិរន្តរភាពទីកាន់អនាគតវែងឆ្ងាយទៀត»។ ក្រៅពីនេះ យុវជននិងគ្រួសារអានាថាមួយចំនួនមិនអាចស្នាក់នៅជាមួយអង្គការបាន ដោយសារពួកគេនៅញៀនថ្នាំ ញៀនស្រា បារី ហើយនឹងត្រូវការសេរីភាពផ្សេងទៀត។ អង្គការមិត្តសំឡាញ់គោរពសេរីភាពអ្នកមករកជំនួយ ហើយមិនមែនជាមន្ទីរឃុំឃាំងពួកគេដើម្បីបន្សាបថ្នាំញៀននោះទេ។ យុវជនញៀនថ្នាំម្នាក់ដែលមិនបញ្ចេញឈ្មោះ និងមិនបង្ហាញមុខនិយាយថា៖ «ធ្លាប់ទៅនៅដែរ តែនៅអត់បានយូរ។ ជួនកាលទៅនៅទៅមានគំនិតមួយគិតថា នៅក្រៅសប្បាយជាង មានគ្រឿនញៀនប្រើ មានស្រាផឹក ហើយមានមិត្តភក្តិច្រើន អីចឹងបានជានៅមណ្ឌលអត់បានយូរទេ។ ដូចថា យើងទម្លាប់ដើរលេងខូចខិល អត់កែកើតណា៎»។ ក្មេង និងជនអនាថាស្នាក់នៅអង្គការមិត្តសំឡាញ់មានអាយុពីទារករហូតដល់២៤ឆ្នាំ លើកលែងឪពុកម្តាយកុមារតូចៗ។ ទោះជាអង្គការមិត្តសំឡាញ់ត្រូវចំណាយច្រើនសម្រាប់កុមារកំព្រា និងក្មេងអនាថាក្តី ប៉ុន្តែអង្គការមិត្តសំឡាញ់មិនមានគោលការណ៍អនុញ្ញាតការសុំកូនចិញ្ចឹមនៅក្រៅប្រទេសទេ ដោយសារអ្នកគ្រប់គ្រងអង្គការយល់ថា ការធ្វើបែបនេះជាការប្រថុយប្រថានខ្ពស់ ព្រោះពិបាកតាមដានអំពីជីវិតកុមារ។ ប៉ុន្តែលោកពិន សុខុមបន្ថែមថា ឪពុកម្តាយធម៌ក្នុងស្រុកដែលមានជីវភាពធូរធារអាចសុំកូនចិញ្ចឹមពីអង្គការមិត្តសំឡាញ់បាន។ លោកបន្តថា ការសង្គ្រោះនិងការជួយបណ្តុះកុមារក្នុងស្រុកគួរជាអាទិភាព ព្រោះកុមារអាចនៅមានទំនាក់ទំនងជិតស្និទ្ធជាមួយសាច់ផ្សេងៗ៕ សូមទស្សនាវីដេអូ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ក្រោយពីមានការកាត់បន្ថយជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាលនៅប្រទេសកម្ពុជារយៈពេល២០ឆ្នាំមកនេះ អង្គការខ្លះបានរិះរកយុទ្ធសាស្ត្រថ្មីដើម្បីរក្សានិរន្តរភាពរបស់ខ្លួន។ យុទ្ធសាស្ត្ររបស់អង្គការមិត្តសំឡាញ់គឺរកចំណូលសម្រាប់ខ្លួនឯងជាជាងពឹងផ្អែកទាំងស្រុងលើប្រាក់ជំនួយសម្រាប់ជួយក្មេងកំព្រា និងគ្រួសារអនាថា។ |
លោកជិរ៉ាវុធ សុវ៉ាន់ណាអាត ភារធារីស្ថានទូតថៃទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ការិយាល័យកិច្ចការពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានធ្វើការបង្ហាញអំពី គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃដែលគាំទ្រដល់ឧស្សាហកម្មដឹកជញ្ជូនរវាង ថៃ - កម្ពុជា។ លោកបានលើកឡើងអំពី ពិពរណ៌ TILOG-LOGISTIX 2017 ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃតាមរយៈនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ដោយរួមសហការរៀបចំជាមួយក្រុមហ៊ុន Reed Tradex ដើម្បីជំរុញការអភិវឌ្ឍការដឹកជញ្ជូនសម្រាប់ពង្រឹងពាណិជ្ជកម្មរវាង ថៃ - កម្ពុជា និងសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្តាប្រទេសជិតខាង។ លោកបានមានប្រសាសន៍ថា កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្មសេរី ជាមួយនឹងបរិយាកាសនយោបាយដ៏ល្អនិងការបន្តលូតលាស់នៃសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងនាមជាដៃគូរពាណិជ្ជកម្មដ៏យូរអង្វែងជាមួយនឹងការជឿទុកចិត្តខ្ពស់លើផលិតផលថៃ បានធ្វើឲ្យប្រទេសថៃក្លាយជាដៃគូរពាណិជ្ជកម្មធំទី ២ របស់កម្ពុជាកាលពី ៥ ឆ្នាំកន្លងទៅ។ នៅក្នុងឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ ៥.៦ ពាន់លានដុល្លារ មានទំហំប្រហាក់ប្រហែលនឹងឆ្នាំ ២០១៥ ដែរ ហើយសម្រាប់ឆ្នាំនេះ លោករំពឹងទុកថា នឹងកើនឡើងដល់ ៥.៨ ពាន់លានដុល្លារ ឬកើនឡើងប្រហែល ៥ ភាគរយ។ ជាមួយនឹងទំហំពាណិជ្ជកម្មដ៏ខ្ពស់នេះ ការជំរុញការអភិវឌ្ឍការដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងជួយពង្រឹងការដោះដូរពាណិជ្ជកម្មគ្នាអោយបន្តរីកចម្រើនតទៅមុខ។ ការធ្វើពាណិជ្ជកម្មសម័យទំនើប ទាមទារឲ្យមានហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនងាយស្រួល ដែលភ្ជាប់ការដឹកជញ្ជូនទំនិញទៅកាន់ឃ្លាំងស្តុកទំនិញបានឆាប់រហ័ស។ ប្រទេសថៃ មានប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនដែលមានការអភិវឌ្ឍដ៏ប្រណីត ដែលអាចភ្ជាប់ប្រទេសកម្ពុជាជាមួយប្រព័ន្ធការដឹកជញ្ជូនដ៏រលូនទៅកាន់បណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលថៃ សម្លឹងឃើញនូវសារៈសំខាន់នៃការជំរុញការដឹកជញ្ជូន ជាពិសេសពាណិជ្ជកម្មទ្វេរភាគី និងមានគោលនយោបាយជំរុញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូនទំនិញនិង សេវាកម្មឲ្យមានកម្រិតស្តង់ដារអន្តរជាតិ ដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍធុរកិច្ចរវាងប្រទេសទាំងពីរ។ លោកក៏បានធ្វើការពន្យល់បន្ថែមទៀតថា៖ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះនឹងឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់បានយ៉ាងឆាប់ រហ័ស។ លោកស៊ិន ចន្ធី ប្រធានសហព័ន្ធអ្នកឈានមុខក្នុងវិស័យដឹកជញ្ជូនកម្ពុជា - Cambodia Freight Forwarders Association (CAMFFA) បានលើកបង្ហាញអំពី ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា - ថៃ ដែលជាគន្លឹះឈានទៅរកជោគជ័យក្នុងវិស័យដឹកជញ្ជូន។ លោកបានចង្អុលបង្ហាញថា ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា - ថៃ បានកើតឡើង និងត្រូវបានពង្រឹងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការដោះដូរលិខិតអនុញ្ញាតឲ្យចេញចូលរថយន្តនិងតារាងតម្លៃពន្ធគយឆ្លងដែនរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកាន់ការបង្កើតអោយមាននូវទំហំការដឹកជញ្ជូនកាន់តែច្រើនឡើង និងការបើកច្រកព្រំដែនថ្មីៗរវាងប្រទេសទាំងពីរ។ ការអនុវត្តបែបនេះ ជួយឲ្យការដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជនបានកាន់តែឆាប់រហ័ស កាត់បន្ថយថ្លៃដើមក្នុងការផ្ទេរឆ្លងកាត់តាមច្រកព្រំដែននៃប្រទេសវៀតណាម និងជួយផ្ទេរទំនិញទៅកាន់ប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដើម្បីដឹកទៅកាន់គោលដៅនីមួយៗក្នុងប្រទេសកម្ពុជាបានឆាប់រហ័ស។ លោកស៊ិន ចន្ធី បានសម្លឹងឃើញឱកាសក្នុងការពង្រឹងពាណិជ្ជកម្មនិងការប្រកួតប្រជែងទ្វេរភាគីរវាងប្រទេសទាំងពីរ និងការតភ្ជាប់គ្នាដើម្បីបំរើដល់ គោលដៅផ្សេងទៀតក្នុងអាស៊ាន តាមរយៈដំណើរការដ៏ងាយស្រួល អត្រាចំណាយដែលមានភាពប្រកួតប្រជែង កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងការបើកច្រកថ្មីៗ។ ដើម្បីឲ្យអ្វីៗដែលបានលើកឡើងនេះអាចកើតឡើងបាន លោកស៊ិន ចន្ធី យល់ឃើញថា ពិពរណ៌ TILOG-LOGISTIX 2017 គឺជាទម្រង់ពង្រឹងការតភ្ជាប់ពាណិជ្ជកម្មទ្វេរភាគី តាមរយៈការរៀបចំឲ្យមានការជួបគ្នារវាងសហគ្រិននៃប្រទេសទាំងពីរ និងចែករំលែកការដឹកជញ្ជូននិងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយនឹងប្រធានបទដូចគ្នានេះដែរ លោកថងយូ ឃុងខាន់ អគ្គនាយកសហភាពការដឹកជញ្ជូនផ្លូវគោកនៃព្រះរាជាណាចក្រថៃ ក៏បានបង្ហាញទស្សនៈគាំទ្រនូវសារសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ ដោយធ្វើការចង្អុលបង្ហាញថា វាមានសារៈសំខាន់បំផុតសម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ចនិងការដោះដូរពាណិជ្ជកម្មតាមព្រំដែននៃបណ្តាប្រទេស CLMV ដែលជាទីផ្សារដ៏មានសក្តានុពលបំផុតក្នុងតំបន់ដែលនឹងរីកលូតលាស់បានខ្ពស់ផងដែរ។ កម្ពុជាផ្តោតសំខាន់ទៅលើការដឹកជញ្ជូនផ្លូវគោក ដែលមានការចំណាយពេលតិចក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់រវាងប្រទេសទាំងពីរ។ កំណែទម្រង់នូវការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរមានសារសំខាន់បំផុត និងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្តរីកលូតលាស់បានជាដរាប។ វានឹងឈានទៅរកកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងសហគ្រិនក្នុងតំបន់ និងចុងបញ្ចប់នឹងបង្កើតឡើងនូវបណ្តាញការដឹកជញ្ជូនដ៏ទាន់សម័យសម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ឃ្លាំងទំនិញ។ ពិពរណ៌ TILOG-LOGISTIX 2017 នឹងជួយអោយសហគ្រិន កម្ពុជាស្វែងរកឃើញដៃគូរធុរកិច្ចការដឹកជញ្ជូនក្នុងប្រទេសថៃនិងបណ្តាប្រទេសដទៃទៀត រួមទាំងផ្នែករដ្ឋនៃរាជរដ្ឋាភិបាលថៃផងដែរ។ លោកថងយូ ឃុងខាន់ បានធ្វើការពន្យល់បន្ថែមទៀតថា៖ លោកអ្នកអាចទៅទស្សនាមើលដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនថៃដែលបំរើដល់ការដឹកជញ្ជូនក្នុងបណ្តាប្រទេស CLMV និងដើម្បីឃើញឱកាសរីកចម្រើនក្នុងធុរកិច្ចការដឹកជញ្ជូន សម្រាប់ការតភ្ជាប់តំរូវការនិងការផ្គត់ផ្គង់ក្នុងតំបន់។ អ្នកនាង ដួងរ៉ាត់ ឧត្តមស៊ុមផន ប្រធានគ្រប់គ្រង់ផ្នែកវិនិយោគជាន់ខ្ពស់ នៃក្រុមហ៊ុន Reed Tradex បានធ្វើបទបង្ហាញថា ពិពរណ៌ TILOG-LOGISTIX 2017 ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៦ - ១៨ សីហា ឆ្នាំ ២០១៧ នៅមជ្ឍមណ្ឌលពិពរណ៌ BITEC ទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនដើម្បីការរីក ចម្រើនប្រកបដោយចេរភាព អាស៊ានបូក ៦ ជាពិពរណ៌ដ៏ល្អឥតខ្ចោះដែលបង្ហាញអំពីសេវាកម្មការដឹកជញ្ជូនពាណិជ្ជកម្មក្នុងតំបន់។ ពិពរណ៌នេះក៏នឹងបង្ហាញផងដែរនូវបច្ចេកវិទ្យា ការធ្វើឲ្យប្រសើរឡើង ម៉ាស៊ីន ឧបករណ៍ អ្នកផ្តល់សេវាកម្មដឹកជញ្ជូន អ្នកផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយផ្សេងៗ ដែលមកពីបណ្តាក្រុមហ៊ុនឈានមុខចំនួន ៤១៥ ពី ២៥ ប្រទេសទូទាំង ពិភពលោក។ ពិពរណ៌នេះក៏បាននាំមកនូវក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ក្នុងឧស្សាហកម្មធំៗជាច្រើនក្នុងតំបន់អាស៊ាន ដើម្បីផ្តល់ឱកាសការជួបគ្នានិងបង្កើតទំនាក់ទំនងគ្នាសម្រាប់បើកច្រកទ្វារពាណិជ្ជកម្មក្នុងតំបន់។ ប្រធានបទនេះ ផ្តោតសំខាន់ដើម្បីធ្វើអោយ ពិពរណ៌ TILOG-LOGISTIX 2017 អាចផ្តល់ជូននូវគុណប្រយោជន៍ល្អៗជូនសហគ្រិនកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគទ្វេរភាគី ក្នុងផ្នែកបច្ចេកវិទ្យា ឬពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាន តាមរយៈការចូលរួមក្នុងការជួបជុំគ្នាមួយដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងសមត្ថភាពការប្រកួតប្រជែង ផ្លាស់ប្តូរទស្សនៈការគ្រប់គ្រងការដឹកជញ្ជូន ចូលរួមសិក្ខាសាលាអប់រំអន្តរជាតិផ្សេងៗ ដូចជា វេទិការពិភាក្សាការដឹកជញ្ជូន ពាណិជ្ជកម្ម (Trade Logistics Symposium) និងវេទិការភស្តុភារនិងការដឹកជញ្ជូនពិភពលោក (World Transport & Logistics Forum-WTLF) ជាដើម។ អ្នកនាង ដួងរ៉ាត់ ឧត្តមស៊ុមផន ក៏បានពន្យល់ផងដែរថា៖ ទាំងនេះនឹងផ្តល់ឱកាសជូនលោកអ្នកបានចូលរួមភ្ជាប់ទំនាក់ទំនងអាជីវកម្មផ្នែកដឹកជញ្ជូន ស្វែងរកដៃគូរពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដែលបានចូលរួមផ្សេងៗទៀតក្នុងរយៈពេលវែងក្នុងអាជីវកម្មប្រភេទនេះ។ ពិពរណ៌មួយនេះ និងបង្កើតឱកាសសម្រាប់សហគ្រិន កម្ពុជា - ថៃ អាចពង្រីកទំនាក់ទំនងអាជីវកម្មរបស់ខ្លួន រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលបានមកពីការអភិវឌ្ឍការដឹកជញ្ជូននៅថ្ងៃ អនាគត។ មានផលប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកចូលរួមដែលជាពាណិជ្ជករកម្ពុជាក្នុងពិពរណ៌ TILOG-LOGISTIX 2017 សូមអញ្ជើញចុះឈ្មោះអោយបានត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពិសេសៗ (សម្រាប់អ្នកចុះឈ្មោះមុន ទទួលបានមុន) ជាមួយនឹងការផ្តល់ជូនការស្នាក់នៅដោយឥតគិតថ្លៃចំនួន ២ យប់ ៣ ថ្ងៃ សម្រាប់បន្ទប់គ្រែ ២ សេវាកម្មរៀបចំការជួបពិភាក្សាអាជីវកម្ម និងសិទ្ធិចូលរួមសិន្និសីតនិងសិក្ខាសាលាផ្សេងៗ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះតាមរយៈអ៊ីម៉ែល [email protected] (ការផ្តល់ជូនខាងលើអាចធ្វើការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងជាមុន អាស្រ័យលើគោលនយោបាយនិងតម្រូវការចាំបាច់របស់ក្រុមហ៊ុន។) សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.tilog-logistix.com ( អត្ថបទពាណិជ្ជកម្ម ) | ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ សន្និសីតកាសែតស្តីអំពី ការជំរុញការភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា - ថៃ ដើម្បីការរីកចម្រើនប្រកបដោយ ចេរភាព ដោយជំរុញការអភិវឌ្ឍន៍ប្រព័ន្ធការដឹកជញ្ជូនប្រកបដោយស្តង់ដារអន្តរជាតិ សម្រាប់ការដឹកជញ្ជូននិងការទំនាក់ទំនង។ ក្នុងនោះក៏មានការអញ្ជើញសហគ្រិនកម្ពុជាទៅចូលរួម ពិពរណ៌ការដឹកជញ្ជូនដ៏ចាំបាច់បំផុត អាស៊ាន ស្តីអំពី បច្ចេកវិទ្យាដឹកជញ្ជូន ដំណោះស្រាយនិងឧបករណ៍ក្នុងការដឹកជញ្ជូន - TILOG-LOGISTIX 2017 ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៦ - ១៨ សីហា ឆ្នាំ ២០១៧ នៅមជ្ឍមណ្ឌលពិពរណ៌ BITEC ទីក្រុងបាងកក ប្រទេសថៃ។ |
កិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៦តុលា ក្រសួងទេសចរណ៍ បានបន្ថយរយៈពេលពី៧ឆ្នាំ មកត្រឹមរយៈ៣ឆ្នាំ ឬយ៉ាងយូរបំផុត៥ឆ្នាំប៉ុណ្ណោះ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែ ជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការប្រើរយៈពេលត្រឹម៣ឆ្នាំ នៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ដែលកម្ពុជាអាចទទួលទេសចអន្តរជាតិបាន៦.៦លាននាក់នៅក្នុងឆ្នាំ២០២៣ គឺស្ថិតនៅក្នុងសេណារីយ៉ូទី១ ប្រសិនបើប្រទេសមហាអំណាច ពិសេសប្រទេសចិនមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២០។ ក្នុងករណី បើវ៉ាក់សាំងកូវីដ-១៩ មាននៅពាក់កណ្តាលឆ្នាំ២០២១ នោះការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ត្រូវទាមទាររយៈពេលយូរបំផុត៥ឆ្នាំ ដែលស្ថិតនៅក្នុងសេណារីយ៉ូទីរបស់ក្រសួងទេសចរណ៍។ ពោលនៅឆ្នាំ២០២៥ ទើបកម្ពុជាអាចទទួលទេសចរអន្តរជាតិបាន៦,៦លាននាក់វិញ។ ទោះជានេះយ៉ាងក៏ដោយ សម្រាប់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមខ្ពស់ថា កម្ពុជាទាមទារតែរយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ ក្នុងស្តារឡើងវិញនៃវិស័យទេសចរណ៍ ដែលរងគ្រោះពីវិបត្តិសកលនៃជំងឺកូវីដ-១៩ ប្រសិនបើអង្គការសុខភាពពិភពលោក(WHO)ទទួលស្គាល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ប្រទេសចិន នៅចុងឆ្នាំ២០២០នេះ។ «យើងឃើញការផលិតវ៉ាក់សាំង[ការពារជំងឺកូវីដ-១៩របស់ប្រទេសចិន] គឺចាប់ផ្តើមមានហើយ។ ហើយនៅពេលដែលចិនមានរ៉ាក់សាំងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នៅថ្ងៃខាងមុខនេះ គឺខ្ញុំគិតថាវ៉ាក់សាំង នឹងអាចមានដល់យើង»។ នេះជាការលើកឡើងរបស់ លោក ថោង ខុន ដោយបន្តរៀបរាប់ថា៖« នៅពេលមានវ៉ាក់សាំង មកដល់យើង គឺប្រជាជនយើង អាចទទួលបានរ៉ាក់សាំង ឬក៏ប្រជាជនចិនចាក់វ៉ាក់សាំងនៅប្រទេសចិន [នោះ] កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍មួយមានសុវត្ថិភាព ហើយទេសចរជនជាតិចិនដែលមកកម្ពុជា ក៏ជាទេសចរមួយមានសុវត្ថិភាពផងដែរ»។ បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ នៅក្នុងឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងសេណារីយ៉ូទី១នោះ កម្ពុជាអាចមានលទ្ធភាពខ្ពស់ច្រើន ក្នុងការទទួលបានមកវិញនូវចំនួនទេសចរអន្តរជាតិ៦,៦លាននាក់ ស្មើនឹងចំនួនភ្ញៀវទេសចរអន្តរជាតិ កាលពីឆ្នាំ២០១៩។ លោក ថោង ខុន មានប្រសាសន៍ដូច្នេះ៖«អ្វីជាសង្ឃឹមរបស់យើង[វិស័យទេសចរណ៍កម្ពុជា] គឺប្រហែលថយក្រោយត្រឹម៣ឆ្នាំ»។ គិតត្រឹម៩ខែដើមឆ្នាំ២០២០មកនេះ មូលដ្ឋានអាជីវកម្មក្នុងទេសចរណ៍ទូទាំងប្រទេសកម្ពុជាមានសរុប ២,៨៣៨ទីតាំងបានបិទទ្វារ និងផ្អាកដំណើរការ។ បុគ្គលិកដែលបាត់បង់ការងារក្នុងវិស័យទេសចរណ៍ ដោយរាប់បញ្ជូលទាំងអ្នកបម្រើការងារក្រៅប្រព័ន្ធ មានប្រមាណ១០ម៉ឺន ស្មើនឹង១៥-២០ភាគរយនៃកម្លាំងពលកម្មសរុប។ លើសពីនេះទៅទៀត ក្នុងឆ្នាំ២០២០នេះ កម្ពុជាខាតចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ៣,០០០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ កាលឆ្នាំ២០១៩ កម្ពុជាទទួលចំណូលចំនួន៤,៩១៩លានដុល្លារ ពីទេសចរអន្តរជាតិ៦,៦១លាននាក់។ ចំនួននេះ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (ផសស ឬ GDP) ជាង១២ភាគរយ៕ | ភ្នំពេញ៖ កម្ពុជា នឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិបាន៦,៦លាននាក់វិញនៅក្នុងឆ្នាំ២០២៣ ប្រសិនបើប្រទេសមហាអំណាច ពិសេសប្រទេសចិនមានវ៉ាក់សាំងកូវីដ-១៩(COVID-19)នៅចុងឆ្នាំ២០២០។ នេះជាការព្យាករណ៍យ៉ាងខ្ពស់របស់ក្រសួងទេសចរណ៍ ខណៈក្នុងឆ្នាំ២០២០នេះ កម្ពុជារំពឹងទទួលទេសចរអន្តរជាតិបានត្រឹម១,៣២លាននាក់ប៉ុណ្ណោះ។ |
ចុងសប្តាហ៍កន្លងទៅរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាទីស បានបញ្ជាក់ជាថ្មីក្នុងអត្ថបទមួយចុះផ្សាយក្នុងសារព័ត៌មាន Wall Street Journal ថា អាមេរិកគ្មានចំណាប់អារម្មណ៍ក្នុងការប្តូររបបដឹកនាំកូរ៉េខាងជើង និងចង់ពន្លឿនការបង្រួបបង្រួមកូរ៉េទាំងពីរឡើយ។ ការបញ្ជាក់ជាថ្មីនេះកើតឡើងស្របពេលដែលកូរ៉េខាងជើងនិងអាមេរិកប្រឈមមុខគ្នាកាន់តែខ្លាំង ក្រោយកូរ៉េខាងជើងគំរាមបាញ់មីស៊ីលសំដៅតំបន់ក្បែរកោះហ្គាមនៅត្រឹមពាក់កណ្តាលខែសីហានេះ។ ប្រមុខការពារជាតិអាមេរិករូបនេះបានបញ្ជាក់ថា អាមេរិកនៅតែចង់ប្រើប្រាស់នយោបាយការទូតដើម្បីបន្ធូរបន្ថយកម្តៅនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែទាំងលោក ម៉ាទីស និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន បានសង្កត់ធ្ងន់ថាការទូតមានទម្ងន់ក៏ចាំបាច់ត្រូវមាន ចំណាត់ការយោធាដូចគ្នា។ លោក ម៉ាទីស អះអាងដូច្នេះ៖« អាមេរិកគ្មានចំណាប់អារម្មណ៍ចង់ប្តូររបបដឹកនាំឬ ពន្លឿការរួបរួមគ្នារវាងកូរ៉េទាំងពីរឡើយ។ យើងមិនស្វែងរកលេសដើម្បីដាក់ទ័ពអាមេរិកនៅភាគខាងជើងតំបន់គ្មានយោធាឡើយ ហើយយើងក៏គ្មានបំណងចង់ធ្វើបាបប្រជាជនកូរ៉េខាងជើងដែលរងទុក្ខវេទនាអស់ពេលជាយូរឆ្នាំទាំងនោះដែរ។ ប្រមុខការពារជាតិអាមេរិកក៏បានបន្តអំពាវនាវឲ្យចិនចូលរួមឲ្យកាន់តែសកម្មក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងផងដែរ ព្រោះចិនមានទឹកមាត់ប្រៃ និងមានឥទ្ធិពលខ្លាំងលើរបបដឹកនាំក្រុងព្យុង។ ចិនអាចប្រើប្រាស់ទម្ងន់ការទូតនិងសេដ្ឋកិច្ចដាក់សម្ពាធកូរ៉េខាងជើងដើម្បីធានាបាននូវស្ថិរភាពនិងសន្តិភាពក្នុងតំបន់ផងដែរ។ គួរទាញការចាប់អារម្មណ៍បន្តិចដែរថា ចិនបានសម្រេចផ្អាកការនាំចូលអាហារសមុទ្រ រ៉ែដែក និងដែកពីកូរ៉េខាងជើង ដោយព្យាយាមអនុវត្តតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍នេះដែរ។ ដោយឡែកលោក ម៉ាទីស ក៏បានរម្លឹកជាថ្មីថា អាមេរិកនៅតែមានឆន្ទៈក្នុងការចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងជើងត្រូវតែបង្ហាញឲ្យឃើញពីចេតនារបស់ខ្លួនក្នុងការផ្អាកការផលិតអាវុធ និងសាកល្បងអាវុធនុយក្លេអ៊ែរជាមុនសិន។ ម៉ាទីសព្រមាន៖ «បើមីស៊ីលកូរ៉េខាងជើងធ្លាក់លើដីអាមេរិក មានន័យថាសង្គ្រាមផ្ទុះឡើង» ដោយឡែក ស្ថានការណ៍ឧបទ្វីបកូរ៉េនៅតែក្តៅ និងតានតឹងខ្លាំងក្រោយភាគីទាំងសងខាងអាមេរិកនិងកូរ៉េខាងជើងផ្ទុះសង្គ្រាមពាក្យសម្តីនិងចង់ប្រើកម្លាំងរៀងខ្លួន។ បច្ចុប្បន្នគេកំពុងរង់ចាំមើលថា តើកូរ៉េខាងជើងនឹងសម្រេចបាញ់មីស៊ីលផ្លោងសំដៅកោះហ្គាមដែលមានមូលដ្ឋានទ័ពអាមេរិកស្ថិតនៅឬអត់នៅសប្តាហ៍នេះ ព្រោះកូរ៉េខាងជើងបានអះអាងថា ខ្លួនសម្រេចផែនការបាញ់មីស៊ីលនេះរួចស្រេចហើយ។ បើសិនជាមានការវាយប្រហារដោយមីស៊ីលចូលកោះហ្គាមមែននេះ គេប្រហែលជាអាចនឹងឃើញសង្គ្រាមផ្ទុះឡើងផងក៏មិនដឹង ព្រោះអាមេរិកបានព្រមានជាមុនហើយថា ការវាយប្រហារលើកោះហ្គាមមានន័យស្មើប្រកាសនឹងសង្គ្រាមប្រឆាំងអាមេរិក»។ ពាក់ព័ន្ធបញ្ហានេះលោក ជេម ម៉ាទីស បានព្រមានកូរ៉េខាងជើងនៅដើមសប្តាហ៍នេះថា បើសិនជាកូរ៉េខាងហ៊ានបាញ់មីស៊ីលលើទឹកដីកោះហ្គាម សង្គ្រាមនឹងកើតឡើងភ្លាមៗ។ យោងតាមសារព័ត៌មាន South China Morning Post លោកបានបញ្ជាក់ដូច្នេះ៖« វាអាចនឹងរាលដាលទៅជាសង្គ្រាមយ៉ាងឆាប់រហ័ស។ ពិតហើយវាប្រាកដជាសង្គ្រាម។ ប្រសិនបើក្រុងព្យុងយ៉ាងវាយប្រហារអាមេរិក ខ្ញុំសន្និដ្ឋានថា គេនឹងក្លាយជាសញ្ញានៃការចាប់ផ្តើមសង្គ្រាម»។ មកដល់បច្ចុប្បន្នទាហានអាមេរិក ៧ពាន់នាក់ រួមទាំងក្រុមគ្រួសារកំពុងស្ថិតនៅកោះហ្គាម ហើយប្រជាជនសរុបដែលរស់នៅក្នុងទឹកដីនេះមានរហូតដល់ ១៧ម៉ឺននាក់ឯណោះ។ ដូច្នេះហើយអាមេរិកក៏បារម្ភផងដែរក្រែងមានការវាយប្រហារណាមួយកើតឡើងនៅពេលខាងមុខពីសំណាក់កូរ៉េខាងជើងនោះ។ យ៉ាងណាមិញ ប្រមុខការពារជាតិអាមេរិកហាក់បីដូចជាមិនទាន់កំណត់ឲ្យបានច្បាស់លាស់នៅឡើយទេថា តើអាមេរិកត្រូវធ្វើដូចម្តេចឬ ឆ្លើយតបយ៉ាងដូចម្តេចបើសិនជាមានការវាយប្រហារមែននោះ។ លោកគ្រាន់តែសង្កត់ធ្ងន់ថា ការប្រកាសសង្គ្រាមជាអំណាចប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរួមបញ្ចូលទាំងសាផងដែរ៕ | ប្រមុខការពារជាតិអាមេរិកលោក ជេម ម៉ាទីស បានលើកឡើងថា អាមេរិកមិនមានចំណាប់អារម្មណ៍ក្នុងការផ្តួលរំលំ ឬប្តូររបបដឹកនាំកូរ៉េខាងជើងឡើយ ហើយក៏រឹតែមិនមានបំណងពន្លឿនការរួបរួមគ្នារវាងកូរ៉េទាំងពីរដែរ។ លោកក៏ឆ្លៀតព្រមានជាថ្មីថាឲ្យតែមីស៊ីលកូរ៉េខាងជើងធ្លាក់លើដីអាមេរិក រួមទាំងកោះហ្គាម គឺមានន័យថា សង្គ្រាមកើតឡើងហើយ។ ប៉ុន្តែប្រមុខការពារជាតិរូបនេះមិនបានបញ្ជាក់ឲ្យច្បាស់លាស់ឡើយថា អាមេរិកនឹងធ្វើអ្វីឲ្យប្រាកដក្នុងករណីដែលមានការវាយប្រហារបែបនេះទេ ដោយលោកគ្រាន់តែបង្ហើបថា ការសម្រេចចិត្តគ្រប់យ៉ាងស្ថិតលើដីប្រធានាធិបតី រួមទាំងសភាផងដែរ។ |
សេចក្តីណែនាំរបស់ក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងបញ្ឈប់ការចុះបញ្ជីទោចក្រយានយន្ត ដើម្បីផ្ដល់ប័ណ្ណសម្គាល់ និងផ្លាក់លេខ , ការផ្ទេរកម្មសិទ្ធិទុតិយកា តតិយកាប័ណ្ណសម្គាល់ និងផ្លាកលេខទោចក្រយានយន្ត នៅតាមបណ្ដាមន្ទីសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តទាំងស្រុង។ ត្រង់ចំណុចនេះក្រសួងសាធារណការ បានសម្រេចប្រគល់កិច្ចការងារនេះ ទៅការិយាល័យច្រកចេញតែមួយ របស់រដ្ឋបាលខណ្ឌរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ដែលត្រូវអនុវត្តការងារទាំងនេះ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងជំនួសវិញ ជូនពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចខ្លួន។ ប៉ុន្តែក្នុងករណីដែលការិយាល័យច្រកចេញចូលតែមួយនៅតាមរាជធានី-ខេត្តណាមួយ ដែលមិនទាន់បានត្រៀមលក្ខណៈរួចរាល់ និងមិនទាន់ដំណើរការនោះ មន្ទីសាធារណការ និងដឹកជញ្ជូន ត្រូវបន្តផ្ដល់សេវាការចុះបញ្ជីទោចក្រយាន្តយន្ត ជូនពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចខ្លួនសិន។ ជាមួយគ្នានេះក្រសួងសាធារណការ ក៏បានណែនាំឲ្យមន្ទីសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ត្រួតពិនិត្យតាមដាន និងគ្រប់គ្រងការអនុវត្តផ្ដល់សេវា ក្នុងការចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ។ ជាពិសេសការបណ្ដុះបណ្ដាលបច្ចេកទេសការិយាល័យច្រកចេញចូលតែមួយ៕ | ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្គាប់មិនឲ្យមានការចុះបញ្ជីទោចក្រយានយន្ត នៅតាមបណ្ដាមន្ទីសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តទៀតឡើយ ដោយបង្វែរកិច្ចការងារទាំងនេះ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិវិញ។ |
លោក ឈាង វ៉ាន់តាក់ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស បានមានប្រសាសន៌ថា៖ "យើងផ្តល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល"។ លោកបានបន្តទៀតថា នេះគឺជា ឱកាសដ៏កម្រសម្រាប់សិស្សានុសិស្ស និងអាណាព្យាបាល មកជួបអ្នកតំណាងសាលាមកពីប្រទេសណូវែលហ្សេឡង់ដោយឥតគិតថ្លៃ ។ លោក ស្រេង ម៉ៅ នាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា នេះគឺជាឱកាសតែមួយគត់សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានគម្រោងសិក្សានៅបរទេស លោកបានបន្ថែមទៀតផងដែរថា ដោយយោងតាមសមាហរណកម្មសេដ្ឋកិច្ចអាស៊ានការទទួលបានការអប់រំអន្តរជាតិអាចជាទ្រព្យសម្បត្តិមួយដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដូចនេះប្រជាពលរដ្ឋកម្ពុជាដែលមានចំនួនកាន់តែច្រើនឡើង កំពុងជ្រើសរើសយកការសិក្សានៅក្រៅប្រទេសក្នុងផែនការអប់រំរបស់ពួកគេដោយជឿជាក់ថានេះនឹងធានាលើការប្រកួតប្រជែងសម្រាប់អាជីពរបស់ពួកគេនាពេលអនាគត។ ប្រទេសណូវែលហ្សេឡង់កំពុងក្លាយជាជម្រើសដ៏មានប្រជាប្រិយភាពមួយ ដោយសារមានសិស្សនិស្សិតកម្ពុជារាប់រយនាក់ ជ្រើសរើសទៅសិក្សានៅទីនោះ ជារៀងរាល់ឆ្នាំ។ លោកស្រី Nguyen Thi Lam Giang អ្នកតំណាងមកពី សាកលវិទ្យាល័យ Waikato មានប្រសាសន៍ថា ៖ នេះមិនមែនជាលើកទីមួយទេដែលពួកយើងមកចូលរួមកម្មវិធីនេះ។ ពួកយើងធ្លាប់មកចូលរួមប៉ុន្មានឆ្នាំជាប់គ្នាមកហើយ ហើយថ្ងៃនេះខ្ញុំមកទីនេះដើម្បីផ្តល់ពត៌មានទាក់ទងនឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យរបស់ពួកយើងដូចជា ផ្នែកគ្រប់គ្រង ផ្នែកជំនួញ ផ្នែកវិស្វកម្ម ផ្នែកអប់រំ ផ្នែកបដិ សណ្ឋារកិច្ចនិងទេសចរណ៍។ ពួកយើងក៏ផ្តល់ដំបូន្មានទៅលើមូលហេតុដែល សិស្ស និស្សិតកម្ពុជា គួរតែជ្រើសរើសទៅសិក្សានៅប្រទេសណូវេលហ្សេឡង់ និង អត្ថប្រយោជន៍ដែលសិស្ស និស្សិតទទួលបានក្រោយបញ្ចប់ការសិក្សានៅទីនោះ ។ កញ្ញា រស់ ស្រីម៉ុំ និស្សិតឆ្នាំទី៤ ផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួន ផងដែរថា កញ្ញាចង់សិក្សានៅប្រទេសណូវែលហ្សេឡង់ ពីព្រោះប្រទេសនេះគឺជាប្រទេសមួយដ៏ស្រស់ស្អាតក្នុងចំណោមប្រទេសដទៃទៀតនៅលើពិភពលោក ហើយវិស័យអប់រំនៅទីនោះ មានភាពរីកចម្រើនយ៉ាងខ្លាំងក្លា។ ស្ថាប័នដែលចូលរួមសហការក្នុងពិព័រណ៍ពីការសិក្សានៅណូវែលហ្សេឡង់រួមមាន៖ (អត្ថបទពាណិជ្ជកម្ម) | អ្នកតំណាងមកពីស្ថាប័នណូវែលហ្សេឡង់ជាង ១៤ស្ថាប័ន សិស្សនិស្សិតនិងមាតាបិតាសរុបជាង ៣៨៥ នាក់ និង អ្នកតំណាងមកពីមជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ IELTS កម្ពុជា បានចូលរួមពិព័រណ៍ពីការសិក្សានៅណូវែលហ្សេឡង់ ដែលរៀបចំឡើងដោយ IDP Education នៅសណ្ឋាគារសូហ្វីតែលភ្នំពេញកាលពីពេលកន្លងទៅនេះ។កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី៦ ដោយ IDP Education ហើយកម្មវិធីនេះនៅតែបន្តជាវេទិកាដ៏ល្អបំផុតសម្រាប់សិស្សនិស្សិតកម្ពុជានិងឪពុកម្តាយរបស់ពួកគេដើម្បីជួបផ្ទាល់ជាមួយ សាលារៀន សាកលវិទ្យាល័យ និងអ្នកផ្តល់ការអប់រំ នៅទូទាំងប្រទេសណូវែលហ្សេឡង់។- |
មួយឆ្នាំក្រោយជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅក្រុងវូហាន រដ្ឋាភិបាលចិន យល់ព្រមឲ្យអ្នកជំនាញអន្តរជាតិចូលទៅកាន់ប្រទេសខ្លួនដើម្បីស៊ើបអង្កេតពីប្រភពនៃជំងឺរាតត្បាតនេះ។ ក្រុមការងារដែលមានអ្នកជំនាញចំនួន១០រូប ត្រូវបានរំពឹងថានឹងទៅដល់ចិន នាដើមខែមករាឆ្នាំ២០២១នេះ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមស្រាវជ្រាវអន្តរជាតិ មិនទាន់ជាន់ទឹកដីចិននៅឡើយទេ។ អត្ថបទទាក់ទង បេសកកម្ម WHO នៅចិននឹងផ្តោតលើប្រភពកូវីដ-១៩ មិនមែនទៅរកកំហុសអ្នកណាឡើយ ក្រុមការងារស្រាវជ្រាវ WHO នឹងទៅចិនខែក្រោយដើម្បីរកប្រភពជំងឺកូវីដ-១៩ «ថ្ងៃនេះ យើងដឹងថា មន្ត្រីចិន មិនទាន់សម្រេចការអនុញ្ញាតចាំបាច់ដើម្បីឲ្យក្រុមអ្នកជំនាញចូលប្រទេសចិនឡើយ»។ នេះជាការលើកឡើងរបស់លោក Tedros Adhanom Ghebreyesus ប្រមុខWHO ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី៥ ខែមករា។ លោកTedros រំឭកអាជ្ញាធរចិនថា បេសកកម្មស្រាវជ្រាវរបស់អ្នកជំនាញ ជាអាទិភាពរបស់ WHO ។ តាមគម្រោងបេសកកម្មស្រាវជ្រាវរកប្រភពជំងឺកូវីដ-១៩ នឹងដឹកនាំដោយលោក Peter Ben Embarek អ្នកជំនាញផ្នែកជំងឺឆ្លងពីសត្វរបស់ WHO ។ លោក Ben Embarek ធ្លាប់បានទៅទស្សនកិច្ចនៅចិនក្នុងខែកក្កដា ឆ្នាំ២០២០ ដើម្បីស្រាវជ្រាវដំណាក់កាលដំបូងពីជំងឺនេះ។ លោក Mike Ryan ប្រធានផ្នែកកិច្ចការអាសន្នរបស់ WHO និយាយថា អ្នកជំនាញចំនួន២រូប បានធ្វើដំណើរទៅកាន់ប្រទេសចិនហើយប៉ុន្តែមិនទាន់ទៅដល់នៅឡើយ។ លោកបន្តថា មន្ត្រីមួយរូប បានត្រឡប់មកវិញ និងមួយរូបទៀតកំពុងជាប់នៅប្រទេសទីបី។ លោក Ryan សង្ឃឹមថា បញ្ហាដែលកើតឡើងគ្រាន់តែជារឿងភ័ស្តុភារ និងការិយាធិបតេយ្យដែលអាចនឹងដោះស្រាយបានយ៉ាងរហ័ស។ ស្របពេលបេសកកម្មស្ថិតក្រោមការរង់ចាំ ចិន ត្រូវបានមើលឃើញថា ព្យាយាមកែប្រែដំណើររឿងជំងឺកូវីដ-១៩ ។ នៅថ្ងៃទី២ ខែមករា លោក វ៉ាង យី ប្រមុខការទូតចិន អះអាងថា ការសិក្សាជាច្រើនបង្ហាញថា កូវីដ-១៩ ផ្ទុះឡើងនៅតំបន់ជាច្រើននៅជុំវិញពិភពលោក។ ឯសារព័ត៌មានរដ្ឋចិនធ្លាប់លើកឡើងថា ជំងឺកូវីដ-១៩ មានប្រភពក្រៅទឹកដីចិន ហើយចូលមកទឹកដីខ្លួនតាមរយៈអាហារដែលនាំចូល ឬអត្តពលិកបរទេសដែលចូលរួមកីឡាយោធានៅក្រុងវូហានក្នុងខែតុលា ឆ្នាំ២០១៩ ក៏ថាបាន។ អាជ្ញាធរចិន បានជូនដំណឹងទៅ WHO ស្តីពីជំងឺផ្លូវដង្ហើមប្រភេទថ្មី នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ ក្រោយមានករណីផ្ទុះជំងឺមិនធ្លាប់មាននេះក្នុងក្រុងវូហាន។ តាំងពីពេលនោះមក អាមេរិកបានចោទប្រកាន់ចិនថា លាក់បាំងពីការផ្ទុះជំងឺឆ្លងនេះ និងក៏បានទាមទារផងដែរឲ្យ WHO ស៊ើបអង្កេតដោយមានតម្លាភាពចំពោះការផ្ទុះឡើងនេះ។ ចំពោះការស្រាវជ្រាវនេះ អាមេរិកក៏រិះគន់ WHO ដែរ ចំពោះការអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រចិនចូលរួមក្នុងការស្រាវជ្រាវដំណាក់កាលដំបូង៕ | អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៥ មករា បង្ហាញការខកចិត្តខ្លាំង ក្រោយចិនមិនទាន់អនុញ្ញាតឲ្យក្រុមការងារអន្តរជាតិរបស់អង្គការនេះ ចូលទៅសិក្សាពីប្រភពនៃជំងឺឆ្លងកូវីដ-១៩។ មកទល់ពេលនេះ ចិនពុំទាន់កំណត់ថ្ងៃជាក់លាក់ឲ្យក្រុមការងារWHO ចូលប្រទេសខ្លួននៅឡើយទេ ខណៈអ្នកជំនាញកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលប៉េកាំង។ |
ការសម្រេចបន្តធ្វើអន្តរាគមន៍ក្នុងទីផ្សារអត្រាប្តូរប្រាក់នេះ បានកើតឡើង បន្ទាប់ពីធនាគារដាក់បានឱ្យដេញថ្លៃលក់ប្រាក់អស់ចំនួន៥០លានដុល្លារអាម៉េរិក ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា នារយៈពេល២សប្តាហ៍ចុងក្រោយនេះ ។ ក្នុងនោះ ធនាគារជាតិបញ្ចេញប្រាក់អស់១០លានដុល្លារថ្ងៃទី៦កញ្ញា, ទឹកប្រាក់១៥លានដុល្លារ ថ្ងៃទី៨កញ្ញា , ទឹកប្រាក់១០លានដុល្លារ ថ្ងៃទី១៣ កញ្ញា និងទឹកប្រាក់១៥លានដុល្លារទៀត ថ្ងៃទី ១៥ កញ្ញា ។ ក្រោយការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារទាំងនេះបានចំនួន៤លើកមក ធនាគារជាតិកត់សម្គាល់ឃើញថា អត្រាប្តូររៀល ធៀបនឹងដុល្លារអាម៉េរិក គឺបានធ្លាក់ដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ប៉ុន្តែ ដោយសារឃើញការប្រែប្រួលតម្លៃប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងអនាគត ទើបធនាគារជាតិ សម្រេចបន្តគ្រប់គ្រងសម្ពាធលើទីផ្សារប្រាក់បន្ថែមទៀត។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិដែលចេញនៅថ្ងៃទី១៨កញ្ញា បានរៀបរាប់យ៉ាងដូច្នេះ៖ «ការធ្វើអន្តរាគមន៍គ្រោង នឹងធ្វើឡើងចំនួន២ដងក្នុងមួយសប្តាហ៍( គឺថ្ងៃពុធ និងថ្ងៃសុក្រ) សម្រាប់រយៈពេល៤សប្តាហ៍តទៅមុខទៀត»។ ប្រាក់រៀលកំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ ហេតុផលចម្បងដែលធ្វើឱ្យលុយរៀលចុះថោកនេះ ព្រោះតែកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារ កាលពីថ្ងៃទី២៩សីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា កត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាពទេសចរណ៍មិនមានភាពមមាញឹក(Low Season) ។ រីឯ ប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។ ការណ៍ដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ៕ | ធនាគារជាតិនៃកម្ពុជា នឹងបន្តបញ្ចេញសាច់ប្រាក់ដុល្លារអាម៉េរិកក្នុងទីផ្សារ រាល់ថ្ងៃពុធ និងថ្ងៃសុក្រ រហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជា មានលំនឹងឡើងវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ដោយបានបញ្ជាក់ថា ការបន្តធ្វើបែបនេះ ដើម្បីជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ |
ទោះរុស្ស៊ី និងសម្ព័ន្ធយោធាណាតូជាគូប្រជែងយូរមកហើយក្ដី ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានម្ដងនោះបានប្រាប់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន ពីបំណងរបស់រុស្ស៊ីក្នុងការក្លាយជាសមាជិកមួយរបស់សម្ព័ន្ធយោធាមានគោលដៅការពារអឺរ៉ុបមួយនេះ។ បំណងរបស់លោក ពូទីន មិនត្រូវបានលោក គ្លីនតុន បដិសេធឡើយ ប៉ុន្តែបំណងនេះក៏មិនបានក្លាយជាការពិតដែរ ព្រោះអាមេរិកទំនងជាមិនចង់ចែកអំណាចជាមួយរុស្ស៊ីឡើយ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកដឹកនាំរឿងអាមេរិក Oliver Stone ដែលត្រូវចេញផ្សាយជាបន្តបន្ទាប់ ប្រធានាធិបតី ពូទីន បានប្រាប់អ្នកដឹកនាំរឿងរូបនេះថា លោកបានសួរនាំលោក គ្លីនតុន ជុំវិញបំណងរបស់រុស្ស៊ីក្នុងការចូលរួមជាមួយណាតូ អំឡុងពេលទស្សនកិច្ចនៅមូស្គូក្នុងឆ្នាំ២០០០ ។ បើតាមលោក ពូទីន អតីតប្រធានាធិបតីអាមេរិក គ្លីនតុន ឆ្លើយថា ហេតុអ្វីមិនបាន ប៉ុន្តែខណៈនោះ មន្ត្រីអាមេរិកផ្សេងទៀតប្រែប្រួលទឹកមុខទៅវិញ។ បើតាមទីភ្នាក់ងារព័តមាន Xinhua ប្រធានាធិបតីរុស្ស៊ីរូបនេះយល់ថា ប្រតិភូអមដំណើរលោក គ្លីន តុន ជ្រួលច្របល់ ព្រោះបើរុស្ស៊ីក្លាយជាសមាជិកណាតូមែននោះ រុស្ស៊ីនឹងមានសំឡេងមួយក្នងសម្ព័ន្ធយោធានេះ ហើយអាមេរិកក៏មិនអាចធ្វើអ្វីតែបានដែរ។ លោកបន្តថា៖ «ដោយសាររឿងនេះ ទើបមន្ត្រីអាមេរិកជាមិត្តភក្តិរបស់យើង មិនអនុញ្ញាតឲ្យរុស្ស៊ីចូលរួមជាមួយសម្ព័ន្ធណាតូ ហើយសូម្បីតែគិតក៏មិនបានផង»។ បើទោះជាធ្លាប់មានបំណងចង់ក្លាយជាសមាជិកណាតូក្ដី លោក ពូទីន ក៏មិនភ្លេចរិះគន់ណាតូ ដែលចេះតែពង្រីកឥទ្ធិពលកាន់តែខ្លាំងមកកាន់តំបន់អឺរ៉ុបខាងកើតដែលជាប់ព្រំដែនជាមួយរុស្ស៊ី។ លោក ប្រាប់លោក Stone ថា រុស្ស៊ីនឹងឆ្លើយតបសកម្មភាពរបស់ណាតូវិញទៅតាមទិដ្ឋភាពជាក់ស្ដែងដើម្បីរក្សាតុល្យភាពជាយុទ្ធសាស្ត្រ ព្រោះណាតូជាអ្នកបង្ខំឲ្យរុស្ស៊ីចាត់វិធានការបែបនេះសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះ។ ទាំងអាមេរិក ទាំងរុស្ស៊ី សុទ្ធតែបានបន្ថែមកម្លាំងរៀងៗខ្លួននៅចាប់តាំងពីតំបន់អឺរ៉ុបប៉ែកខាងកើត ដល់ តំបន់បាល់ទិក។ ក្រៅពីកម្លាំងទ័ព អាមេរិក បានពង្រាយប្រព័ន្ធមីស៊ីលសឹងមួយជុំរុស្ស៊ីទៅហើយ មិនថាអឺរ៉ុប ឬរដ្ឋអាឡាស្កាឡើយ។ ចំពោះលោក ពូទីន ការពង្រឹងកម្លាំងរបៀបនេះគ្មានន័យឡើយ ហើយក៏មិនដឹងពង្រាយដើម្បីប្រឆាំងអ្នកណាដែរ ដ្បិតសហភាពសូវៀតបានដួលរលំ ឯអ៊ីរ៉ង់វិញក៏សុខចិត្តបោះបង់កម្មវិធីនុយក្លេអ៊ែរអស់ដែរ៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានរំឭកឡើងវិញពីជំនួបរវាងលោក និងអតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន ដោយពេលនោះលោក ពូទីន លើកឡើងពីលទ្ធភាពដែលរុស្ស៊ីអាចចូលរួមជាមួយបក្សសម្ព័ន្ធយោធាណាតូ។ លោក ពូទីន ក៏បានរំឭកចម្លើយយល់ព្រមរបស់អតីតប្រធានាធិបតី គ្លីនតុន ប៉ុន្តែពេលដំណាលគ្នានេះ គណៈប្រតិភូរបស់អាមេរិកបែរជានាំគ្នាភ័យទៅវិញ ពេលឮលោក ពូទីន បង្ហាញបំណងចង់ធ្វើជាសមាជិកណាតូនោះ។ |
លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey25 ថា ភ្ញៀវទេសចរត្រូវផ្លាស់ប្តូរគម្រោងរបស់ពួកគេ ដែលសំដៅឡើងឱ្យដល់កំពូលភ្នំឱរ៉ាល់នោះ ទៅជាការបោះតង់ និងដើរកម្សាន្តតាមជើងភ្នំ ដែលមានទេសភាពបៃតង និងទឹកធ្លាក់ជំនួសវិញ។ លោក ឈឺន ឈីម បញ្ជាក់ដូច្នេះថា៖ «ភ្ញៀវទេសចរមិនអាចឡើងភ្នំបានទេ។ ប៉ុន្តែទេសចរប្រមាណ ៣០០នាក់ ដើរលេងនៅក្បែរជើងភ្នំ។ ពួកគាត់បោះតង់តាមវាល ជាលក្ខណៈគ្រួសារ ហើយកន្លែងដែលមានទឹកធ្លាក់គឺមានទេសចរទៅលេងច្រើន» ។ ដ្បិតក្នុងឱកាសសម្រាកពិធីបុណ្យភ្ជុំបិណ្ឌគ្មានទេសចរឡើងភ្នំ តែទេសចរប្រមាណ ៥០នាក់ហើយ បានកក់មគ្គុទ្ទេសក៍ទេសចរណ៍ សម្រាប់នាំឡើងភ្នំឱរ៉ាល់នៅសប្តាហ៍ក្រោយ។ លោកឈឺន ឈីម សង្ឃឹមថា អ្នកទេសចរ នឹងមិនខកខានដំណើរកម្សាន្តផ្សងព្រេងឡើងភ្នំខ្ពស់ជាងគេនេះ ដូចពេលបុណ្យភ្ជុំបិណ្ឌឡើយ។ សូមជម្រាបដែរថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២១ ទេសចរឡើងភ្នំឱរ៉ាល់សរុបជិត ៣ពាន់នាក់៕ | ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ មិនមានភ្ញៀវទេសចរ ឡើងភ្នំឱរ៉ាល់នោះទេ។ គ្មានអ្នកទេសចរឡើងភ្នំដែលខ្ពស់ជាងគេនៅកម្ពុជានេះ ព្រោះប្រមាណ១សប្តាហ៍ហើយ ដែលភ្លៀងបានបន្តធ្លាក់នៅភ្នំឱរ៉ាល់ ហើយដែលវាបានរារាំងភ្ញៀវទេសចរប្រមាណ៣០០នាក់ មិនអាចឡើងភ្នំនេះបាន។ |
ក្រុមរហស្សនាមបិសាចក្រហមរងបរាជ័យ លទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Etihad ក្រោមថ្វីជើងក្រុមការពារជើងឯក Manchester City ក្នុងជំនួបក្រុមក្នុងទីក្រុងតែមួយ Manchester Derby។ Man Utd ចាញ់ការប្រកួត Derby លើកដំបូងចាប់តាំងពីលោក Sir Jim Ratcliffe បានទិញភាគហ៊ុនក្លិប ២៧,៧ភាគរយ នឹងជាការបញ្ជាក់ពីកម្រិតសមត្ថភាពរវាងក្រុមទាំងពីរថែមទៀត។ ទោះបីជាក្រុមកំពុងត្រូវបានគេមើលឃើញថា នឹងមានភាពវិជ្ជមានខ្លាំងចំពោះការចុះកិច្ចសន្យានាំយកកីឡាករមកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ប៉ុន្តែកីឡាករ Casemiro បាននិយាយថាក្រុមបិសាចក្រហមត្រូវការពេលវែងឆ្ងាយថែមទៀតដើម្បីធ្វើឱ្យបានកម្រិត Man City ហើយក្រុមគួរយកគំរូពី Man City ចំពោះការងាររបស់ពួកគេ។ «នេះជាបំណងដ៏ធំ យើងត្រូវតែបន្ទាបខ្លួនដើម្បីទទួលយកថាពួកគេនៅពេលនេះ មិនមែននៅក្នុងប្រវត្តិសាស្ត្ររបស់ Manchester United ដូចមុននោះទេ ប៉ុន្តែពួកគេគឺជាក្រុមដែលត្រូវយកឈ្នះនៅថ្ងៃនេះ គ្រប់គ្នាចង់យកឈ្នះ Man City។ យើងមានគំរូរួចជាស្រេចនៅទីនេះ អ្វីដែល Man City បានធ្វើពួកគេពិតជាកំពុងធ្វើការងារបានយ៉ាងល្អ។»។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលបាននិយាយប្រាប់ទូរទស្សន៍ ESPN បែបនេះ។ លោក Ratcliffe មហាសេដ្ឋីអង់គ្លេស ក៏ធ្លាប់បានប្តេជ្ញាចិត្តថានឹងបំបាក់ភាពខ្លាំងរបស់ក្រុម Man City ដែលមានក្នុងរយៈពេលជាង ៣រដូវកាលចុងក្រោយមកនេះ។ ប៉ុន្តែបំណងនេះ មិនទាន់អាចទៅរួចឡើយ។ ត្រង់ចំណុចនេះ Casemiro ក៏បង្ហាញក្តីរីករាយ ដោយបានពោលដូច្នេះថា៖«ពិតណាស់ នៅពេលមានអ្នកចង់អភិវឌ្ឍកម្រិតក្លិប វាតែងតែមានសារៈសំខាន់។ ច្បាស់ណាស់ថាក្រុមហ៊ុន និងម្ចាស់ថ្មីចង់ធ្វើរឿងនេះ ខ្ញុំគិតថាពួកគេមកដល់ នឹងធ្វើឱ្យមានភាពរីកចម្រើន។»៕ | Casemiro ខ្សែបម្រើក្រុម Manchester United ស្នើម្ចាស់គ្រប់គ្រងក្លិបថ្មីគួរតែប្រើប្រាស់ផែនការដែលក្រុម Manchester City បានប្រើក្នុងការអភិវឌ្ឍក្រុម ដើម្បីករសាងក្រុមបិសាចក្រហមឱ្យខ្លាំងដូចពីមុនឡើងវិញ។ |
ប៉ុន្តែជាអកុសល ក្រោយពីលោក ឧត្តម ប្រាប់ក្រុមគ្រួសារនៅពេលព្រឹករួច ស្រាប់តែយប់ឡើង នាថ្ងៃទី៦ ខែតុលា ឪពុកម្តាយរបស់លោកបានទទួលដំណឹងអំពីការស្លាប់របស់ឧត្តមទៅវិញ តាមរយៈបណ្តាញសង្គម អ្នកស្គាល់គ្នា និងតាមរយៈការហៅទូរសព្ទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កំពុងធ្វើពិធីបុណ្យសពកូនប្រុសពៅ ដែលជាកូនទី ៣ នៅក្នុងគ្រួសារ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល អ្នកស្រី ណង ណារ៉ុន មានទឹកមុខក្រៀមក្រំ និងរលីងរលោងទឹកភ្នែក នៅពេលនិយាយជាមួយអ្នកសារព័ត៌មានវីអូអេ។ អ្នកស្រីបង្ហាញអារម្មណ៍តក់ស្លុក នៅពេលដែលទទួលបានដំណឹងដ៏រន្ធត់មួយនេះ។ អ្នកស្រីប្រាប់វីអូអេថា៖ «ទៅដល់អ៊ីចឹង ចេះតែឧស្សាហ៍ខលមកផ្ទះដែរពេលសម្រាកពីការងារ ថតឱ្យមើលកន្លែងកសិដ្ឋានចិញ្ចឹមគោទឹកដោះហ្នឹង ហើយពេលទំនេរក៏សួរសុខទុក្ខ។ ដល់ប្រហែលជាម៉ោង ៨ ខ្ញុំឃើញវា[ឧត្តម] នៅលេងហ្វេសប៊ុកហ្នឹង។ ហើយដែលអាចស្លាប់ហ្នឹងចូលម៉ោង ៩ [យប់]»។ បើតាមការរៀបរាប់របស់ម្តាយ លោក ឧត្តម មានអាយុ ២៤ ឆ្នាំ ទើបចាកចេញទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រមាណពីរសបា្តហ៍តែប៉ុណ្ណោះ។ អ្នកស្រីរៀបរាប់បន្តទៀតថា នាយប់ថ្ងៃទី ៦ ខែតុលា កូនប្រុសរបស់អ្នកស្រីនៅតែបន្តទាក់ទងមកក្រុមគ្រួសារជាធម្មតា ដោយផ្តល់ដំណឹងអំពីការវាយប្រហារនៅអ៊ីស្រាអែល តាមរយៈ Facebook Messenger ដើម្បីប្រាប់គ្រួសារកុំឱ្យបារម្ភ។ បើតាមម្តាយ ឧត្តមជាមនុស្សស្លូតបូត ចូលចិត្តរៀនសូត្រ ស្រឡាញ់សត្វតាំងពីក្មេងនិងចូលចិត្តព្យាបាលសត្វឱ្យតែឃើញសត្វឈឺ មិនថាសត្វទាំងនោះរស់នៅដោយគ្មានម្ចាស់មើលថែក្តី។ អ្នកស្រីរំឭកថា ពេលដែលឧត្តមមកលេងផ្ទះម្តាយនៅស្រុកកោះធំម្តងៗ គឺកូនប្រុសពៅរបស់អ្នកស្រី តែងតែសប្បាយចិត្ត និងរំភើបរីករាយជាមួយសត្វឆ្មា ឆ្កែ និងមាន់ ដែលឪពុកម្តាយចិញ្ចឹម។ លោក ចាន់ ឧត្តម ជានិស្សិតឆ្នាំទី ៣ រៀនមុខជំនាញវេជ្ជសាស្ត្រសត្វនៅសាកលវិទ្យាល័យភូមន្ទិកសិកម្ម។ លោកមានបងប្អូន ៣ នាក់ នៅក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម ដែលមានទីលំនៅក្នុងភូមិកំពង់ស្វាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ការសិក្សានានារបស់ឧត្តម ទាំងនៅវិទ្យាល័យ មហាវិទ្យាល័យ និងនៅសាលាភាសាអង់គ្លេស ACE ត្រូវបានបងប្រុស បងស្រី និងឪពុកធម៌ម្នាក់ ដែលជាជនជាតិអូស្ត្រាលី ជាអ្នកជួយទំនុកបម្រុង។ ក្រុមគ្រួសាររបស់និស្សិត ចាន់ ឧត្តម។ ខាងឆ្វេងគឺឪពុកម្តាយរបស់លោក ហើយខាងស្តាំគឺបងប្រុសស្រីនៅក្នុងពិធីបុណ្យសព ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា។ រូបថត ស៊ឹម ចាន់សំណាង វីអូអេ អំឡុងពេលសិក្សាផ្នែកវេជ្ជសាស្ត្រសត្វ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ចាន់ ឧត្តម បានរស់នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាមួយមិត្តភក្តិរបស់លោក។ កាលពីរៀនឆ្នាំទី ២ ឧត្តមបានរៀនបណ្តើរ និងហាត់ការបណ្តើរនៅកន្លែងព្យាបាលសត្វឯកជនមួយក្នុងរាជធានីភ្នំពេញ។ ឧត្តម គឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត ២២០ នាក់នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលត្រូវបានការិយាល័យផែនការ និងសហប្រតិបត្តិការអន្តរជាតិប្រចាំសាកលវិទ្យាល័យ ឬហៅកាត់ថា PICO ជ្រើសរើសឱ្យទៅហាត់ការរយៈពេល ១១ ខែ នៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ ២០២៣-២០២៤។ ជាមួយគ្នានេះ រដ្ឋាភិបាលបានឱ្យដឹងថាបច្ចុប្បន្ន និស្សិតកម្ពុជាប្រមាណ ៤៥០ នាក់ កំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល។ PICO តែងតែបញ្ជូននិស្សិតកសិកម្ម ទៅហាត់ការនៅប្រទេសអ៊ីស្រាអែលជារៀងរាល់ឆ្នាំ។ ងាកមកគោលបំណងរបស់ឧត្តមវិញ គឺឧត្តមចង់បើកពេទ្យសត្វ ដើម្បីកន្លែងព្យាបាលសត្វ ជាពិសេសសត្វឆ្កែ សត្វឆ្មាដែលអនាថា។ នេះបើតាមបងស្រីទី ១ របស់ឧត្តម ដែលឧត្តមតែងតែស្នាក់នៅជាមួយ។ បងស្រីទី ១ របស់ឧត្តម អ្នកស្រី ចាន់ កញ្ញា អាយុ៣៨ឆ្នាំ រៀបរាប់ថា៖ «គោលបំណងគាត់ គាត់ថា គាត់មកពីអ៊ីស្រាអែលវិញ គាត់ចប់ការសិក្សាហ្នឹង គឺគាត់ចង់បើកពេទ្យសត្វ មានលក់ចំណី[សត្វ] មានអីអ៊ីចឹង។ ហើយគាត់ក៏ទាក់ទងធ្វើការ ដូចថាចុះស្ម័គ្រចិត្ត ដូចថាឥឡូវយើងមានពេលវេលាយើងធ្វើការរបស់យើង ហើយយើងនឹងបង្រៀននូវការមើលថែសត្វ និងចុះចាក់វ៉ាក់សាំង ដូចថាសត្វណាដែលអនាថា អត់មាននេះ[ម្ចាស់] យើងចុះទៅមើល វាឈឺអី យើងចុះទៅមើលអីចឹងទៅ។ អាហ្នឹងដូចថាគេបើក[រកស៊ី] ក៏គេបើក គេជួយក៏គេជួយ អាហ្នឹងគាត់ចង់ធ្វើអ៊ីចឹងណាស់។ គាត់ថា គាត់ធ្វើអ៊ីចឹងជួយដល់ឆ្កែ ដល់ឆ្មាអីខ្លះ ក៏គេអត់មានម្ចាស់ ខ្លះអីក៏នៅវត្តអ៊ីចឹង»។ ជាមួយគ្នានេះ ឪពុកធម៌របស់ឧត្តម ដែលជាជនជាតិអូស្រាលី លោក Evan Penn បានបង្ហោះសារ និងរូបថតមួយដែលថតជាមួយឧត្តម នៅលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី ៨ ខែតុលា ដោយរៀបរាប់អំពីការជួយទំនុកបម្រុងឧត្តមយ៉ាងដូច្នេះថា៖ «យើងបានជួយឧបត្ថម្ភ និងផ្គត់ផ្គង់ការសិក្សារបស់និស្សិត ចាន់ ឧត្តម អស់រយៈពេលប្រមាណ ៨ ឆ្នាំ ដោយឧត្តមតែងតែទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការសិក្សារបស់គេ។ ក្រោយមក ការបញ្ជូនឧត្តមឱ្យទៅសិក្សានៅអ៊ីស្រាអែល គឺដើម្បីឱ្យឧត្តមបានទទួលឱកាសសិក្សាផ្នែកវេជ្ជសាស្ត្រសត្វ ហើយយកចំណេះដឹងនោះមកជួយដល់កម្ពុជាដែលជាក្តីស្រមៃដ៏ធំមួយរបស់ឧត្តម»។ ងាកមកអ្នកស្រី ណង ណារ៉ុន អាយុ៦២ឆ្នាំ ដែលជាម្តាយរបស់ឧត្តមវិញ អ្នកស្រីនៅតែអាឡោះអាល័យកូន និងនៅតែចងចាំអនុស្សាវរីយ៍ល្អៗជាមួយកូនប្រុសពៅ។ អ្នកស្រីអរគុណរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ចំពោះការបាត់បង់ជីវិតរបស់កូនប្រុស ប៉ុន្តែអ្នកស្រីចង់ទទួលបានសពឧត្តម ដើម្បីមកធ្វើបុណ្យតាមប្រពៃណី និងទំនៀមទម្លាប់នៅប្រទេសកម្ពុជា។ អ្នកស្រីរៀបរាប់ថា៖ «គាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត] ជួយរំលែកទុក្ខផង។ ឧត្តមហ្នឹងដឹងតែស្លាប់ហើយ ក៏យើងធ្វើរោង ធ្វើអីចាំចេះតាមដំណើរអ៊ីចឹងទៅ»៕ រាយការណ៍ដោយ ស៊ឹម ចាន់សំណាង និងលាស់ លីបលីប/VOA Khmer | មុនពេលបាត់បង់ជីវិត និស្សិតឆ្នាំទី ៣ ដែលទើបទៅហាត់ការនៅប្រទេសអ៊ីស្រាអែលផ្នែកពេទ្យសត្វ លោក ចាន់ ឧត្តម បានថតវីដេអូខ្លីអំពីការបាញ់គ្រាប់ផ្លោងរបស់ក្រុមហាម៉ាស់ចូលទឹកដីអ៊ីស្រាអែល ដែលបានរំលងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលលោកកំពុងហាត់ការ ដើម្បីឱ្យក្រុមគ្រួសារដឹង និងកុំឱ្យព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក។ |
«ស្ថានភាពជំងឺរបស់លោកឪពុក (លោកគ្រូតា) កំពុងដង្ហក់ និងខ្សោយទៅៗ ឈានឆ្ពោះទៅរកសភាពធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យតម្រូវឲ្យមានការលាងឈាមជាបន្ទាន់។ បច្ចុប្បន្នកំពុងត្រូវការជំនួយឈាមសង្គ្រោះ និងថវិកាព្យាបាល ក្រុមគ្រួសារកំពុងមានការព្រួយបារម្ភជាខ្លាំង កូនចៅបាននឹងកំពុងបរិច្ចាគឈាម ប៉ុន្តែមិនគ្រប់គ្រាន់ សូមអំពាវនាវស្វែងរកជំនួយឈាមសង្គ្រោះ និងជំនួយថវិកាបន្ថែម»។ នេះជាការអំពាវរបស់ លោក ជូ ចន្ទតារារិទ្ធ កូនប្រុសបង្កើតរបស់លោកគ្រូ ភុល ជឹម តាមរយៈសារព័ត៌មានថ្មីៗ ។ បើតាមលោក ជូ ចន្ទតារារិទ្ធ គិតត្រឹមល្ងាចថ្ងៃទី១១ ខែកញ្ញា លោកគ្រូតា ភុល ជឹម កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ លោកបញ្ជាក់ថា៖«ឥឡូវហ្នឹង គាត់កំពុងដាក់អ៊ុកស៊ីសែន ព្រោះគាត់ពិបាកដកដង្ហើម ស្ថានគាត់កំពុងភាពធ្ងន់ធ្ងរ»។ លោកបន្តថា ជំងឺឪពុករបស់ខ្លួន គឺមានស្ថានភាពធ្ងន់ធ្ងរប្រមាណ៣សប្តាហ៍មកហើយ។ គ្រូតា ភុល ជឹម ដែលមានវ័យ ៧៣ឆ្នាំ គឺជាគ្រូបង្រៀនដែលសិស្សានុសិស្សស្គាល់ថាជា «លោកគ្រូតា» ផ្នែកអក្សរសាស្ត្រខ្មែរ ដ៏ល្បីម្នាក់នៅសាលាបង្រៀនគួរជ័យថាវី។ បើតាមការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ លោកគ្រូ ភុល ជឹម ចាប់អាជីពជាគ្រូបង្រៀននៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩៨០ នៅវិទ្យាល័យបាក់ទូក។ អំឡុងពេលបង្រៀននៅវិទ្យាល័យបាក់ទូក លោកគ្រូត្រូវបានគេផ្តល់ឱកាសឲ្យសិក្សាបំប៉នរយៈពេលខ្លី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅអំឡុងពេលវិសមកាលម្តងៗផងដែរ។ នៅឆ្នាំ ១៩៨៣ លោក ភុល ជឹម ត្រូវបានគេផ្ទេរឲ្យមករៀនបំប៉នវគ្គវែងនៅសាលាគរុកោសល្យជាន់ខ្ពស់ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ នៅឆ្នាំ ១៩៨៦ លោក បានប្តូរទៅបង្រៀននៅមជ្ឈមណ្ឌលភូមិភាគគរុកោសល្យនៅអូរបែកក្អម រហូតដល់ចូលនិវត្តន៍ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៧។ លោកអ្នកអាចទំនាក់ទំនងដោយផ្ទាល់ នៅមន្ទីរពេទ្យឡាសង់តេ (ក្រោយក្រុមហ៊ុន០១២ ម៉ូប៊ីតែល) ឬទូរស័ព្ទទៅលេខសាច់ញាតិផ្ទាល់ តាមរយៈលេខ៖ 077 585 158,010 932 667 ៕ | គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត! សាស្ត្រាចារ្យ ភុល ជឹម អាយុ៧៣ឆ្នាំ ធ្លាប់មានឈ្មោះល្បីល្បាញលើការបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យបាក់ទូក និងសាលារៀនឯកជន ជ័យ ថាវី ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន សាស្ត្រាចារ្យដែលមានរហស្សនាមថា «គ្រូតា» រូបនេះ ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឡាសង់តេ ខណៈសមាជិកគ្រួសារអំពាវនាវរកជំនួយឈាម និងថវិកាពីសប្បុរសជន។ |
អ្នកស្រី ហន ឃន អាយុ ៥៥ឆ្នាំ ជាអ្នកដាំម្នាស់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បាននិយាយថា អ្នកស្រីបានប្រកបរបរដាំដំណាំម្នាស់នេះ អស់រយៈពេល១០មកឆ្នាំមកហើយ លើផ្ទៃដីជិត ៣ពាន់ម៉ែត្រការ៉េ ដោយអាចរកប្រាក់ចំណេញបាន៣លានរៀលក្នុងការប្រមូលផលម្ដង។ អ្នកស្រី បានបន្តទៀតថា នៅក្នុងការដាំដុះម្ដង គាត់ចំណាយដើមទុនអស់ ៣លានរៀល ប៉ុន្កែអាចរកប្រាក់ចំណូលពីការលក់ផ្លែរបស់វាបាន៤លានរៀល និងផលប្រាក់ចំណូល២លានទៀតបានមកពីការលក់កូនរបស់កូនម្នាស់។ កសិកររូបនេះ បញ្ជាក់ថា ទិន្នផលម្នាស់របស់អ្នកស្រី បានផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងនាំចេញទៅនៅរាជធានីភ្នំពេញ។ បើតាមមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅក្នុងស្រុកមោងឬស្សីនេះ ក្រៅពីការងារស្រែចម្ការ ប្រជាពលរដ្ឋនៅក្នុងស្រុកនេះ ច្រើនប្រកបរបរដាំដំណាំ និងចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម៕ | បាត់ដំបង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបង និយមប្រកបរបរដាំម្នាស់ ជាដំណាំបន្ទាប់បន្សំពីការងារស្រែចម្ការ ដោយអាចទទួលបានប្រាក់ចំណេញសុទ្ធ៣លានរៀលនៅក្នុងការប្រមូលផលម្ដង។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ |
ក្នុងឱកាសខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា រដ្ឋាភិបាលកម្ពុជា បានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវិត្តកម្មឌីជីថល»។ តាមរយៈការរៀបចំទិវាកុមារអន្តរជាតិនេះ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកថា ជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ។ ក្នុងសារលិខិតរបស់សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្នការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលបាននាំមកនូវកាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជាឧក្រិដ្ឋកម្ម ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ។ ក្នុងន័យនេះ រដ្ឋាភិបាល មានការព្រួយបារម្ភពីសុវត្ថិភាពរបស់កុមារក្នុងសម័យឌីជីថល។ «កុមារនិងយុវជន បានក្លាយជាគោលដៅរបស់ជនខិលខូចក្នុងការអូសទាញឱ្យប្រព្រឹត្ត ឬទទួលរងការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។ នេះជាការលើកឡើងនៅក្នុងសារលិខតិខាងលើ។ ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងបានរៀបចំផែនការអនុវត្តជាពីរដំណាក់កាល។ បន្ថែមលើនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរ មាតាបិតា អាណាព្យាបាល និងសហគមន៍ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព ទាំងអហ្វឡាញនិងអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។ លើសពីនេះ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព ជាពិសេសបណ្តុះបណ្តាលដល់អនក្ខរជនឌីជីថល និងជំរុញលើកកម្ពស់ពលរដ្ឋកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយសុវត្ថិភាព និងឧត្តមប្រយោជន៍។ នេះបើតាមសារលិខិតខាងលើ៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព។ នេះបើតាមសារលិខិតអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤នេះ។ |
ដើម្បីស្រាយចម្ងល់លើបញ្ហាការបិទមិនឱ្យហែទីងមោង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង កាលពីថ្ងៃទី១៤ កក្កដា។ បើតាមលោក គួច ចំរើន កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែទានព្រះវស្សា អមដោយការហែទីងមោង ដោយសំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ។ ក្នុងកិច្ចប្រជុំខាងលើ អភិបាលខេត្តកណ្ដាល ដែលទើបចូលកាន់តំណែងបាន២សប្ដាហ៍នេះ បានអះអាងដូច្នេះ៖«មិនមានការបិទហែទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ»។ កិច្ចប្រជុំរវាងលោក គួច ចំរើន ជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង កាលពីថ្ងៃទី១៤ កក្កដា។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល ក្រៅពីចង់ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ លោក គួច ចំរើន ក៏ចង់ឱ្យមានការប្រកួតប្រជែងទីងមោង នាពេលអនាគតទៀតផង។ លើសពីនេះ លោក គួច ចំរើន ក៏បានណែនាំដល់ក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាឱ្យបានច្បាស់ពីប្រវត្តិ និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ នាពេលហែទីងមោង កាលពីថ្ងៃទី១៣ កក្កដា លោក អ៊ីង អឺ អាចារ្យវត្តកេតុបទុម(វត្តតាលន់) ក្នុងស្រុកស្អាង បានលើកឡើងថា ការដង្ហែទីងមោងចូលព្រះវស្សា មានតាំងពីជំនាន់ជីជូនជីតារបស់លោកមក។ លោកអាចារ្យវ័យ ៦៩ឆ្នាំរូបនេះ បន្តថា ការដង្ហែទីងមោងជំនាន់មុន មិនមានភាពអធិកអធម ដូចបច្ចុប្បន្ននោះទេ ពោលគឺមានតែចាស់ៗ ពី៤ទៅ ១០នាក់ប៉ុណ្ណោះ ដោយដាក់ទៀនវស្សាលើរទេះហែពីភូមិមួយ ទៅភូមិមួយ។ ការហែទីងមោង នៅស្រុកស្អាង កាលពីថ្ងៃទី១៣ កក្កដា។ រូបភាព៖ សយ រតណ្ណៈវិសាល ដើម្បីចូលរួមថែរក្សាវប្បធម៌ និងការហែទីងមោងនៅក្នុងស្រុកស្អាង លោក អ៊ីង អឺ សំណូមពរឱ្យយុវជនជំនាន់ក្រោយបន្តថែរក្សាប្រពៃណីចំណាស់មួយនេះ ឱ្យនៅតែមានវត្តមានជារៀងរាល់ឆ្នាំ។ លើសពីនេះរក្សាឱ្យបាននូវទម្រង់ដើម ជៀសវាងការបាត់បង់អត្តសញ្ញាណក្នុងសហគមន៍។ អត្ថបទទាក់ទង ដើម្បីអភិរក្សប្រពៃណី លោក ភិន ឧត្តម ក្លាយជាអ្នកបន្តវេនធ្វើ«ទីងមោង» នៅវត្តតាលន់ ហែទីងមោងចូលព្រះវស្សា! ជាគំរូវីរភាពរបស់ក្មេងជំនាន់ក្រោយក្នុងការរក្សាប្រពៃណីខ្មែរ ទិដ្ឋភាពដង្ហែទីងមោងរបស់វត្តតាលន់ នៅស្រុកស្អាង សូមបញ្ជាក់ថា ស្ទើរតែគ្រប់វត្តនៅស្រុកស្អាង ខេត្តកណ្តាល ពីថ្ងៃ១កើត-១៥កើតខែអាសាឍ ជារៀងរាល់ឆ្នាំ តែងតែមានការដង្ហែទីងមោងចូលព្រះវស្សាពីភូមិមួយ ទៅភូមិមួយមិនដែលខាន។ ការហែនេះ ដើម្បីរៃអង្គាសបច្ច័យកសាងវត្ត និងសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ នៅក្នុងរយៈពេល៣ខែនៃការចូលព្រះវស្សា៕ ការហែទីងមោង នៅស្រុកស្អាង កាលពីថ្ងៃទី១៣ កក្កដា។ រូបភាព៖ សយ រតណ្ណៈវិសាល ការហែទីងមោង នៅស្រុកស្អាង កាលពីថ្ងៃទី១៣ កក្កដា។ រូបភាព៖ សយ រតណ្ណៈវិសាល | ភ្នំពេញ៖ កាលពីពេលថ្មីៗ មានការជជែកវែកញែកលើបញ្ហាបិទមិនឱ្យដង្ហែក្បួនទីងមោង នៅតាមទីសាធារណៈ ជាពិសេសក្នុងមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល។ ជុំវិញបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អះអាងថា មិនមានការបិទហែទីងមោងឡើយ ។ លោក លើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងឱ្យបានស្អាត។ |
Ibrahimovic ខ្សែប្រយុទ្ធក្រុម AC Milan បានបង្ហើបប្រាប់កាលពីដើមសប្តាហ៍នេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការត្រឡប់ពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិដែលមានរយៈពេលជាង៤ឆ្នាំកន្លងមកនេះ។ មួយថ្ងៃបន្ទាប់ពីរកគ្រាប់បាល់ទី៨ ដោយជួយ AC Milan ឈ្នះ Udinese ២-១ ក្នុងក្របខណ្ឌ Serie A ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះ ក៏បានបង្ហោះរូបដែលរូបគេពាក់អាវរបស់ក្រុមជម្រើសជាតិស៊ុយអែតនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួន។ Ibrahimovic បានដាក់ចំណងជើងរូបភាពនោះថា «ខានឃើញយូរហើយ»។ ការបង្ហោះរូបភាពដោយភ្ជាប់ពាក្យបែបនេះ ហាក់ដូចជាបង្ហាញថា អតីតកីឡាករ Manchester United, Barcelona, PSG រូបនេះនឹកនា និងចង់ត្រឡប់ទៅកាន់ក្រុមជម្រើសជាតិវិញ។ https://www.facebook.com/ZlatanIbrahimovic/posts/3726444414041599 យ៉ាងណាក៏ដោយ នៅក្នុងការប្រកាសសមាសភាពសមាជិកក្រុមស៊ុយអែតនៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតពាន National League គ្រូបង្វឹកលោក Andersson បានបញ្ជាក់ច្បាស់ថា ទ្វារត្រូវបានបិទហើយសម្រាប់ការវិលត្រឡប់របស់អតីតប្រធានក្រុមរូបនេះ។ លោក Andersson បានប្រាប់កាសែតស៊ុយអែត Aftonbladet ថា៖ «មានអ្នកខ្លះ បាននិយាយថាមានអ្វីនៅពីក្រោយការបង្ហោះរូបថតនោះ។ ប៉ុន្តែខ្ញុំមិនយល់ពីអត្ថន័យរបស់វាទេ។ ខ្ញុំមិនចង់បន្ថែមកម្លាំងច្រើនពេកទេ។ រយៈពេល៤ឆ្នាំកន្លះចាប់តាំងពីគាត់បាននិយាយថាគាត់បញ្ចប់អាជីពឲ្យក្រុមជម្រើសជាតិ ហើយខ្ញុំគោរពគាត់បំផុតដូចជាកីឡាករដទៃទៀតដែលបានសម្រេចចិត្តដូចគ្នា»។ ស៊ុយអែត នឹងត្រូវទទួលក្រុមក្រូអាស៊ីក្នុងការប្រកួត National League នៅថ្ងៃទី១៥ ខែវិច្ឆិកា មុនធ្វើដំណើរទៅប៉ះបារាំងនៅ៣ថ្ងៃបន្ទាប់៕ | ពាក្យចចាមអារ៉ាមក្នុងការវិលត្រឡប់របស់ Zlatan Ibrahimovic ទៅកាន់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ុយអែតវិញត្រូវបានគ្រូបង្វឹកលោក Janne Andersson បដិសេធ។ |
លោក David Shulkin ក្លាយជារដ្ឋមន្ត្រីចុងក្រោយគេដែលត្រូវចាកចេញពីរដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅថ្ងៃទី២៨ ខែមីនា លោក ត្រាំ បានដកតំណែងលោក Shulkin ពីរដ្ឋមន្ត្រីកិច្ចការអតីតយុទ្ធជន និងដាក់ជំនួសដោយគ្រូពេទ្យផ្ទាល់ខ្លួន គឺលោកឧត្តមនាវីទោ Ronny Jackson ។ ការបញ្ចប់តំណែងលោក Shulkin ជាការរុះរើសមាជិករដ្ឋាភិបាលដ៏ធំរបស់លោក ត្រាំ ដែលក្នុងនោះមន្ត្រីសំខាន់ៗជាច្រើនត្រូវបានបណ្ដេញចេញ ឬលាលែងពីតំណែងខ្លួនឯង។ ដើមហេតុនៃការអស់តំណែងរបស់លោក Shulkin គឺបណ្ដាលមកពីការប្រើប្រាស់ថវិកាក្រសួងខុសគោលដៅ។ ការស៊ើបអង្កេតផ្ទៃក្នុងក្រសួងរកឃើញថា ក្នុងទស្សនកិច្ចទៅកាន់អង់គ្លេស និងដាណឺម៉ាក លោក Shulkin បានទទួលសំបុត្រចូលទស្សនាការប្រកួតកីឡាវាយកូនបាល់ដោយមិនត្រឹមត្រូវ។ លើសពីនោះ មន្ត្រីរបស់លោកបានផ្ដល់ព័ត៌មានមិនពិតដើម្បីឲ្យប្រពន្ធលោកប្រើប្រាស់លុយរដ្ឋដើម្បីចំណាយក្នុងការធ្វើដំណើរទៀតផង។ លោក ត្រាំ បានប្រកាសពីការជ្រើសរើសលោក Jackson តាមបណ្ដាញសង្គម Twitter របស់លោក ហើយលោកក៏បានលើកសរសើរសមត្ថភាពរបស់អនាគតរដ្ឋមន្ត្រីថ្មីរូបនេះដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Jackson ជាគ្រូពេទ្យនៅសេតវិមានក្រោមការដឹកនាំរបស់ប្រធានាធិបតីជាច្រើននាក់។ ក្រោយការជ្រើសរើសរបស់លោក ត្រាំ បេក្ខភាពជារដ្ឋមន្ត្រីអតីតយុទ្ធជនរបស់លោក Jackson ត្រូវព្រឹទ្ធសភាយល់ព្រមសិន ទើបអាចបំពេញការងារបាន។ លោក Jackson បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈកាលពីដើមឆ្នាំ ពេលលោកបង្ហាញមុខជម្រះមន្ទិលជុំវិញសុខភាពលោក ត្រាំ ។ វេជ្ជបណ្ឌិតរូបនេះហើយ ដែលចេញមកអះអាងថា លោក ត្រាំ មានសុខភាពផ្លូវចិត្តល្អប្រសើរ ខណៈរងការសង្ស័យថា មានបញ្ហាសតិអារម្មណ៍នោះ។ លោក Jackson បញ្ជាក់ថា លោក ត្រាំ ដែលមានអាយុ៧១ឆ្នាំនោះ មានហ្សែនអស្ចារ្យ ដែលអនុញ្ញាតឲ្យលោកមានសុខភាពល្អ។ រយៈពេលពីរខែចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់សេតវិមាន និងគណៈរដ្ឋមន្ត្រីលោក ត្រាំ ត្រូវបានបណ្ដេញចេញ ឬលាលែងពីតំណែងមុនត្រូវបញ្ចប់តំណែង។ ការបញ្ចប់តំណែងដ៏ភ្ញាក់ផ្អើលបំផុត គឺការដកលោក រិច ធីល័រសិន ពីតំណែងរដ្ឋមន្ត្រីការបរទេស និងជំនួសដោយប្រមុខ CIA លោក Mike Pompeo ។ មិនបានប៉ុន្មានផង លោក ត្រាំ ដកតំណែទីប្រឹក្សាសន្តិសុខរបស់លោក HR McMaster ទៀត និងជំនួសដោយលោក John Bolton ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៨ ខែមីនា បានបណ្ដេញលោក David Shulkin ចេញពីតំណែងរដ្ឋមន្ត្រីកិច្ចការអតីតយុទ្ធជន ក្រោយពីលោក Shulkin ជួបរឿងអាស្រូវប្រើប្រាស់ថវិកាក្រសួងខុសគោលដៅ។ លោក Shulkin គឺជាសមាជិកគណៈរដ្ឋមន្ត្រីទីពីររបស់លោក ត្រាំ ដែលត្រូវអស់តំណែងក្នុងខែមីនានេះ បន្ទាប់ពីលោក រិច ធីល័រសិន អស់តំណែងរដ្ឋមន្ត្រីការបរទេសរួចមក។ គ្រូពេទ្យប្រចាំសេតវិមានលោក Ronny Jackson គឺជាបេក្ខភាពជំនួសតំណែងលោក Shulkin ។ |
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីទម្លាប់ថែរក្សាមាត់ធ្មេញល្អៗដែលអ្នកគួរតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន៖ ចូរដុសសម្អាតធ្មេញជាមួយថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ ចូរកំចាត់ចោលឲ្យអស់នូវកំណកជាប់ចន្លោះធ្មេញជាមួយនឹងការប្រើអំបោះ ចូរទៅជួបពេទ្យធ្មេញពិនិត្យជាទៀងទាត់ មិនត្រូវជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង៕ ត្រួតពិនិត្យដោយ www.health.com.kh | មនុស្សពេញជ័យគួរតែថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ ដើម្បីរក្សាភាពរឹងមាំរបស់ធ្មេញ និងសុខភាពរបស់វាឲ្យបានពេញមួយជីវិត។ |
កើតនៅក្នុងគ្រួសារត្រកូលអភិជន បានធ្វើឲ្យនាងក្លាយជាមនុស្សស្រីកាចឆ្នាស់ និងធ្វើអ្វីៗតាមតែចិត្តខ្លួនឯងបែបនេះនោះ តើអ្នកណាអាចទ្រាំបាន សូម្បីពាក្យសម្តីដែលគួរអោយគោរព នាងក៏គ្មានដែរ នាងបានបាត់បង់មិត្តភាព។ តើមូលហេតុអ្វីបានផ្លាស់ប្តូរមនុស្ស កាចឆ្នាស់ម្នាក់នេះទៅជាមនុស្សស្រីម្នាក់គួរស្រលាញ់? និស្ស័យ និងឱកាសបានបង្កើតទៅជា ស្នេហារវាងនីត និងរិទ្ធ ដោយថ្ងៃមួយអ្នកទាំងពីបានជួបគ្នាដោយចៃដន្យ ពេលវេលាត្រឹមមួយ ប៉ព្រិចភ្នែកបានធ្វើឲ្យពួកគេមានចិត្តចំពោះគ្នាដោយមិនដឹងខ្លួន។ ចង់ដឹងពីសាច់រឿងកាន់តែច្បាស់ទៅទស្សនារឿង «ចង្វាក់បេះដូង»ដែលចាក់បញ្ចាំគ្រប់រោងភាពយន្តទាំងអស់ដូចជា Major, Legend, Prime, Ekphnom។ | បន្ទាប់ពីបញ្ចាំងជាផ្លូវការ រឿង«ចង្វាក់បេះដូង» កាលពីថ្ងៃទី០៣ ខែឧសភា កន្លងទៅនេះ គេសង្កេតឃើញថា មានការចាប់អារម្មណ៍ខ្លាំង ជាពិសេសតួស្រីនៅក្នុងសាច់រឿង ពីអ្នកនាងនីត ជាកូនស្រីរស់នៅក្នុងត្រកូលគ្រួសារអភិជនមួយ។ តើអត្តចរិតរបស់នាងមានលក្ខណៈបែបណានៅក្នុងរឿងមួយនេះ? |
Cold៖ បកស្រាយអំពីអាកាសធាតុ ឬសីតុណ្ណភាពត្រជាក់ខ្លាំងជាពិសេសនៅតាមតំបន់ដែលធ្លាក់ទឹកកកនៅរដូវរងា។ ភាគច្រើន គេប្រើប្រាស់ពាក្យមួយនេះនៅពេលដែលសីតុណ្ហភាពធ្លាក់ក្នុងរង្វង់សូន្យអង្សារសេ។ Cool៖ ចំណែកឯពាក្យនេះវិញត្រូវបានគេប្រើប្រាស់នៅពេលដែលអាកាសធាតុឬសីតុណ្ហភាពមានលក្ខណៈត្រជាក់ធម្មតា ឬមិនសូវជាត្រជាក់ខ្លាំង។ ពាក្យ Cool គឺជាពាក្យដែលបង្ហាញពីលក្ខណៈត្រជាក់ស្រាលជាងពាក្យ Cold ។ តែពាក្យ Cool ក៏ត្រូវបានគេប្រើប្រាស់សំដៅទីលើអាកប្បកិរិយាឡូយ ទាន់សម័យ ឬឆើតឆាយដែរ៕ | ពាក្យ «Cool» និងពាក្យ «Cold» នៅក្នុងភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់ដើម្បីបកស្រាយអំពីសីតុណ្ហភាព។ ប៉ុន្តែពេលខ្លះ អត្ថន័យរបស់វាត្រូវបានអ្នកនិយាយភាសាអង់គ្លេសមួយចំនួនយល់ច្រឡំដែរ។ ខាងក្រោមនេះគឺជាការពន្យល់បកស្រាយដោយគេហទំព័រ differencebetween.net៖ |
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពិធីចុះហត្ថលេខាខាងលើ នឹងធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ វេលាម៉ោង ៩និង៣០នាទី នៅសារមន្ទីរទួលស្លែង។ ការផ្តល់ជំនួយនេះ គឺទៅលើគម្រោងឆ្នាំ២០១៧ នៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ស្តីពី «ការអភិរក្សវត្ថុតាងវាយនភណ្ឌ សតវត្សទី២០»។ គម្រោងអភិរក្សវត្ថុតាងវាយនភណ្ឌ ផ្តោតទៅលើដំណាក់កាលដំបូងនៃការការពារ ការខូចខាតនៃសំលៀកបំពាក់របស់ជនរងគ្រោះ ដែលជារបស់ងាយខូចជាងគេ ក្នុងចំណោម របស់ដែលត្រូវបានប្រមូលទុក។ តាមខ្លឹមសារក្នុងសេចក្តីប្រកាសព័តមានរបស់ស្ថានទូតអាមេរិកដដែល គម្រោងនេះនិយាយពី តម្រូវការអភិរក្ស ចាំបាច់បំផុត ដោយមានរបស់បុរាណពី ៣ពាន់ ទៅ៥ពាន់ ដែលត្រូវបានគេធ្វើការអភិរក្សពីមុនមក ដោយអ្នកជំនាញ។ គម្រោងនេះ នឹងប្រើវិធីសាស្ត្រដែលត្រូវបានគិតគូរ និងត្រូវបានសាកពិសោធន៍មកសម្រាប់ការ សម្អាតពិសេស និងការអភិរក្សយូរអង្វែង នៃរបស់សរីរាង្គមានតម្លៃ។ តាមស្ថានទូតអាមេរិក ក្រោយពីសិក្សារួចហើយ វត្ថុតាងដែលជាវាយនភណ្ឌទាំងឡាយ អាច ត្រូវបានសិក្សា វិភាគបន្ថែម ហើយត្រូវបានយកទៅដាក់តាំង និងបញ្ចូលក្នុងការសិក្សា។ គម្រោងនេះដែរ មានសារសំខាន់ ជួយក្នុងការប្រកាន់ជំហរជាអចិន្ត្រៃយ៍ ប្រឆាំងនឹងអំពើ ប្រល័យពូជសាសន៍នៅកម្ពុជា និងនៅក្នុងសាកលលោក។ គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាផ្តល់ជំនួយទៅលើការអភិរក្សវត្ថុតាងវាយនភណ្ឌ មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ជុច ភឿន៕ | ភ្នំពេញ៖ សហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយ ស្តីពីការអភិរក្សវត្ថុតាងវាយនភណ្ឌ នៅសារមន្ទីរទួលស្លែង ដែលនឹងត្រូវធ្វើឡើង ក្រោមតំណាងរដ្ឋាភិបាលអាមេរិក និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ |
លោក ហ៊ុន សាមុត និងលោក ប៉ុន សុខ ដែលជាសមាជិកប្រតិបត្តិផុតអាណត្តិ បន្តជាប់ឆ្នោតធ្វើជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់អាណត្តិឆ្នាំ២០២០-២០២៤។ នាការបោះឆ្នោត ដែលធ្វើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ លោក ហ៊ុន សាមុត ទទួលបានការគាំទ្រចំនួន៣០សំឡេង រីឯលោក ប៉ុន សុខ ទទួលបានការគាំទ្រចំនួន២៨សំឡេង។ សម្រាប់ការបោះឆ្នោតខាងលើ មានសមាជិកសមាជិកាមកពីបណ្តារាជធានីខេត្ត និងក្លិបសមាគមចូលរួមបោះឆ្នោតចំនួន៣៧រូប ក្នុងនោះសន្លឹកឆ្នោតបានការមានចំនួន៣៤សន្លឹក និងមិនបានការចំនួន៣សន្លឹក។ បេក្ខជន៥រូប ដែលបានឈរឈ្មោះឲ្យគេបោះឆ្នោតរួមមានលោក ហ៊ុន សាមុត ទទួលបានការគាំទ្រ៣០សំឡេង, លោក ប៉ុន សុខ ២៨សំឡេង, លោក ហុក សុចិត្រា ៨សំឡេង, លោក ចាប សុខម៉េង ២សំឡេង និងលោក ខៀវ ចិន្តាវ័ន្ត អវត្តមាន៕ | លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាត្រូវបានបោះឆ្នោតគាំទ្រឲ្យធ្វើជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៥រូប តែអវត្តមាន១រូប។ |
ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៦ ខែមីនា តំណាងមកពីអូស្ត្រាលី, កាណាដា, គណៈកម្មការអឺរ៉ុប, អាល្លឺម៉ង់, អ៊ីតាលី, បារាំង, ជប៉ុន និងអង់គ្លេស បានជួបជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen និងអគ្គរដ្ឋអាជ្ញាអាម៉េរិក លោក Merrick Garland។ ភាគីទាំងអស់បានឯកភាពប្រមូល និងចែករំលែក ព័ត៌មានអភិជន និងអ្នកនយោបាយរុស្ស៊ី ក្នុងគោលដៅដាក់ទណ្ឌកម្ម បង្កកទ្រព្យធន រឹបអូសទ្រព្យសម្បត្តិ និងកាត់ទោសផងដែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក។ «យើងនឹងបន្តធ្វើការរួមគ្នា ដើម្បីចាត់វិធានការឱ្យបានសមស្រប ប្រឆាំងនឹងជនណា ដែលប្រព្រឹត្តឧក្រិដ្ឋកម្ម និងជួយរដ្ឋាភិបាលរុស្ស៊ីបន្តសង្រ្គាមដោយអយុត្តិធម៌ប្រឆាំងអ៊ុយក្រែន»។ អគ្គរដ្ឋអាជ្ញាអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍។ បើតាមក្រសួងហិរញ្ញវត្ថុអាម៉េរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់បញ្ជីឈ្មោះបុគ្គលចំនួន៥០ ដែលជាគោលដៅដ៏សំខាន់ ក្នុងការដាក់ទណ្ឌកម្ម។ ក្នុងបញ្ជីនោះ អាម៉េរិក បានបញ្ចេញឈ្មោះអភិជន និងមេដឹកនាំរុស្ស៊ីចំនួន ២៨រូប ជាសាធារណៈ ដោយក្នុងនោះរួមមាន ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ជាដើម។ សេចក្ដីថ្លែងការណ៍ដដែល បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងអាម៉េរិក និងដៃគូ របស់ខ្លួនទទួលបានជោគជ័យរួចហើយ នាពេលកន្លងមក ក្នុងការផ្តល់ព័ត៌មាន ដើម្បីរឹតបន្តឹងនាវាជាច្រើន ដែលគ្រប់គ្រងដោយបុគ្គល និងក្រុមហ៊ុនស្ថិតក្នុងបញ្ជីខ្មៅ។ នាវាទាំង នោះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃរាប់រយលានដុល្លារឯណោះ។ គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៊ីប្រកាសទទួលស្គាល់តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន និងបញ្ជូនកម្លាំងយោធាទៅអ៊ុយក្រែន អាម៉េរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មលើរុស្ស៊ីជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធឱ្យក្រុងមូស្គូផ្អាកប្រតិបត្តិការយោធានោះ។ ជាការឆ្លើយតប រុស្ស៊ី បានដាក់ទណ្ឌកម្មលើមេដឹកនាំអាម៉េរិក និងកាណាដាវិញ។ មិនតែប៉ុណ្ណោះ លោកពូទីន ថែមទាំងព្រមានរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនបរទេស ដែលឈប់រកស៊ីនៅរុស្ស៊ីថែមទៀត៕ | អាម៉េរិក និងសម្ព័ន្ធមិត្ត នៅថ្ងៃទី១៦ ខែមីនា បានចាប់ផ្ដើមក្រុមការងារពហុភាគីមួយ ដើម្បីបង្កើនកិច្ចសហប្រតិការដាក់សម្ពាធ និងទណ្ឌកម្មលើអភិជន រួមទាំងមេដឹកនាំរុស្ស៊ី។ កិច្ចសហការនេះ ធ្វើឡើង ក្នុងគោលបំណងជំរុញឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធាពិសេសអ៊ុយក្រែន។ |
សួនផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងដែលស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ខេត្តថ្មីនេះ។ ជារៀងរាល់ថ្ងៃ សួនផ្កាដែលត្រូបានដាំដុះលើផ្ទៃដីប្រមាណ៥ហិកតានេះ បានទាក់ទាញទេសចរពីទីជិត ទីឆ្ងាយ និងតាមបណ្តាខេត្តនានាផង ឲ្យចូលទស្សនា និងថតរូប ឥតដែលដាច់ឡើយ។ សួនផ្កាឈូករ័ត្ន មិនត្រឹមតែជាកន្លែងកម្សាន្តសម្រាប់ទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតនូវមុខរបរលក់ដូរបន្ថែម ដល់ប្រជាពលរដ្ឋនៅក្នុងភូមិដែរ។ រយៈពេលប្រមាណ២ឆ្នាំហើយ ដែលប្រជាពលរដ្ឋនៅក្នុងភូមិ ពិសេសអ្នកដែលមានផ្ទះនៅតាមបណ្តោយផ្លូវ ទៅកាន់សួនឈូករ័ត្នតែម្តង បាននាំគ្នាធ្វើត្រសក់ចាវ, ជ្រក់មមាញ, ខ្ទឹមត្រាំ, ម្ទេសត្រាំ និងពោតស្ងោរជាដើម ដើម្បីលក់ឲ្យទេសចរ។ ចំនួនអ្នកលក់ ក៏កើនឡើងព្រោងព្រាតផងដែរ។ កញ្ញា មួយទាង ជាអ្នកលក់មួយរូប បានប្រាប់ThmeyThmey25 ថា កញ្ញា អាចលក់ដាច់បានច្រើន នៅថ្ងៃចុងសប្តាហ៍ និងបុណ្យទានម្តងម្កាល។ ជាមធ្យម មួយទាង អាចលក់ ត្រសក់ចាវ, ម្ទេសត្រាំ,ខ្ទឹមត្រាំ និងមមាញជ្រក់ បានចន្លោះពី ៥ ទៅ៧ក្រឡ អាស្រ័យទៅលើចំនួនភ្ញៀវ។ បើតាមអ្នកលក់ដដែល ត្រសក់ត្រាំ,ខ្ទឹមត្រាំ មួយក្រឡតូចតម្លៃ៦ពាន់រៀល,មមាញជ្រក់ក្រឡធំ តម្លៃ៧ពាន់ ទៅ៨ពាន់រៀល។ អ្នកស្រី ឡាយ សុខ យ៉េង ដែលទើបតែប្រកបរបរនេះថ្មីថ្មោងនោះ មានសម្តែងក្តីសប្បាយ ដោយសារតែអ្នកស្រី អាចទទួលបានចំណូលបន្ថែម ដើម្បីដោះស្រាយជីវភាព។ ក្រៅតែពីធ្វើ ធ្វើត្រសក់ត្រាំ,ជ្រក់ខ្ទឹម អ្នកស្រីក៏បានប្រមូលទិញដំណាំហូបផ្លែមួយចំនួនទៀតដែលមាននៅក្នុងភូមិ មកលក់ដែរ។ អ្នកភូមិម្នាក់ទៀតនេះ ក៏ទទួលបានចំណូលបន្ថែមពីការលក់ត្រសក់ចាវត្រាំដែរ។ ទើបតែលក់បានប្រហែល១ខែ អ្នកស្រី ទឺម វ៉ា បានប្រាប់ThmeyThmey25 ថា ពីដំបូងអ្នកស្រីធ្វើត្រឹមតែ ១០គីឡូត្រសក់តែប៉ុំណ្ណោះក្នុងមួយថ្ងៃ តែសព្វថ្ងៃអ្នកស្រីបង្កើនដល់១០០គីឡូក្រាម ដោយសារមានកំណើនភ្ញៀវទេសចរ និងមានមកទិញច្រើនជាងមុន។ លោក ប៉ត សុផល ដែលជាម្ចាស់ចម្ការផ្កាឈូករ័ត្ន ថ្លែងប្រាប់ ThmeyThmey25 លោកពិតរីករាយខ្លាំងណាស់ នៅពេលដែលចំនួនភ្ញៀវទេសចរចូលមកទស្សនាសួនផ្កាយ៉ាងច្រើនកុះករ។ កំណើនទេសចរ ក៏បានរួមចំណែកចែកភាគលាភដល់អ្នកភូមិដែរ។ នេះជាការបន្ថែមរបស់លោក សុផល ដោយលោកបានបន្តថា នៅដើមខែមេសាកន្លងទៅ មានរថយន្តជាង៣០០គ្រឿង និងម៉ូតូជាង៤០០គ្រឿង បានចូលទៅទស្សនាចម្ការផ្ការបស់ខ្លួន ក្នុងមួយថ្ងៃៗ៕ | ត្បូងឃ្មុំ៖ សួនផ្កាឈូករ័ត្ន នៅក្នុងខេត្តត្បូងឃ្មុំ បានទាក់ទាញទេសចរទីជិតឆ្ងាយ ទៅកម្សាន្តជា ហូរហែ។ មិនត្រឹមតែជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ប៉ុណ្ណោះទេ សួនផ្កាឈូករ័ត្ន បានជំរុញឲ្យអ្នកភូមិនាំគ្នាធ្វើ ត្រសក់ចាវ, ជ្រក់មមាញ, ខ្ទឹមត្រាំ, ម្ទេសត្រាំ និងពោតស្ងោរជាដើម លក់ឲ្យ ទេសចរ ដែលទៅលេងកម្សាន្តនៅសួនផ្កាឈូករ័ត្ននេះ។ |
មេធាវីប្រចាំសេតវិមានលោក Richard Sauber បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឯកសារសម្ងាត់ដែលសរុបមានចំនួន ៦ ទំព័រត្រូវបានរកឃើញក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការស្វែងរកនៅបណ្ណាល័យឯកជនរបស់លោក Biden។ សេតវិមានបានឱ្យដឹងកាលពីពេលមុនថា មានឯកសារតែមួយទំព័រតែប៉ុណ្ណោះដែលត្រូវបានរកឃើញនៅទីនោះ។ ការរកឃើញចុងក្រោយបំផុតនេះគឺជាការរកឃើញបន្ថែមទៀតពីលើឯកសារដែលត្រូវបានរកឃើញកាលពីខែធ្នូនៅកន្លែងដាក់រថយន្តរបស់លោក Biden និងកាលពីខែវិច្ឆិកានៅការិយាល័យពីមុនរបស់លោកក្នុងមជ្ឈមណ្ឌល Penn Biden ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ការទុកដាក់មិនបានត្រឹមត្រូវនូវឯកសារសម្ងាត់និងឯកសារផ្លូវការដែលបានមកពីរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អតីតរដ្ឋអាជ្ញាសហរដ្ឋអាមេរិកលោក Robert Hur ដែលត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេសកាលពីថ្ងៃព្រហស្បតិ៍ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland។ លោក Sauber បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមមេធាវីផ្ទាល់ខ្លួនរបស់លោក Biden ដែលមិនបានឆ្លងកាត់ការស៊ើបអង្កេតប្រវត្តិរូប បានឈប់ធ្វើការស្វែងរកឯកសារសម្ងាត់បន្តទៀតបន្ទាប់ពីបានរកឃើញឯកសារសម្ងាត់មួយទំព័រដំបូងកាលពីល្ងាចថ្ងៃពុធ។ លោក Sauber បានរកឃើញឯកសារសម្ងាត់ដែលនៅសេសសល់បន្ថែមទៀតកាលពីថ្ងៃទី១២ មករា ក្នុងអំឡុងពេលដែលលោកសម្របសម្រួលការស្វែងរកឯកសារទាំងនេះដែលធ្វើឡើងដោយក្រសួងយុត្តិធម៌។ លោក Sauber ថ្លែងថា៖ «ខណៈពេលដែលខ្ញុំកំពុងផ្ទេរវាទៅឱ្យក្រុមមន្ត្រីក្រសួងយុត្ដិធម៌ដែលអមដំណើរជាមួយនឹងខ្ញុំ ឯកសារចំនួន ៥ ទំព័របន្ថែមទៀតដែលដាក់ស្លាកថាជាឯកសារសម្ងាត់ត្រូវបានរកឃើញក្នុងចំណោមនោះ ដែលធ្វើឱ្យឯកសារសម្ងាត់សរុបដែលយើងបានរកឃើញមានចំនួន ៦ ទំព័រ»។ លោកបានបន្ថែមថា៖ «ក្រុមមន្ត្រីក្រសួងយុត្តិធម៌ដែលមកជាមួយខ្ញុំបានយកឯកសារទាំងនោះភ្លាមៗ»។ លោក Sauber បាននិយាយកាលពីពេលមុនថា សេតវិមានមាន «ទំនុកចិត្តថា ការត្រួតពិនិត្យយ៉ាងហ្មត់ចត់នឹងបង្ហាញថាឯកសារទាំងនេះត្រូវបានទុកដាក់មិនបានត្រឹមត្រូវដោយអចេតនា ហើយលោកប្រធានាធិបតីនិងក្រុមមេធាវីរបស់លោកបានចាត់វិធានការភ្លាមៗបន្ទាប់ពីបានរកឃើញកំហុសនេះ»។ ការលើកឡើងរបស់លោក Sauber នេះមិនបានពន្យល់នោះទេអំពីមូលហេតុដែលសេតវិមានបានរង់ចាំអស់រយៈពេល ២ ថ្ងៃមុននឹងផ្ដល់តួលេខចុងក្រោយអំពីចំនួននៃឯកសារសម្ងាត់ដែលបានរកឃើញ។ សេតវិមានបានប្រឈមនឹងការស៊ើបអង្កេតរួចទៅហើយចំពោះការរង់ចាំអស់រយៈពេលជាង ២ ខែមុននឹងទទួលស្គាល់ថាបានរកឃើញឯកសារសម្ងាត់ដំបូងនៅការិយាល័យរបស់លោក Biden។ លោក Sauber បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសៅរ៍ថា សេតវិមាននឹងសហការជាមួយនឹងក្រុមការងារស៊ើបអង្កេតរបស់លោក Hur៕ | សេតវិមានបានបញ្ជាក់កាលពីថ្ងៃទី១៤ មករាថា ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរកឃើញឯកសារសម្ងាត់បន្ថែមទៀតនៅផ្ទះរបស់លោកក្នុងទីក្រុង Wilmington រដ្ឋ Delaware។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ |
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់តំណាងរាស្ត្រក្នុងសហភាពអឺរ៉ុបទាំងនោះថា ពួកគេ ត្រូវតែសុំវីសាសិន មុននឹងចូលមកកម្ពុជា។ សម្តេច ព្រមានដូច្នេះថា៖«បើខ្ញុំមិនឲ្យ អ្នកឯង ចូលសាកលមើល៍...។ តំណាងរាស្ត្រថៃ ចូលកម្ពុជា កម្ពុជាកាត់ទោសតំណាងរាស្ត្រថៃ។ សុំចាំឲ្យច្បាស់»។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រាប់ពួកគេថា សមត្ថកិច្ច នឹងមិនធ្វើអ្វីចំពោះពួកគេឡើយ បើពួកគេចូលមកកម្ពុជា ដោយមានវីសាត្រឹមត្រូវ។ យ៉ាងណា ពួកគេ ប្រហែលជាគ្មានឱកាសទទួលបានវីសានោះទេ ព្រោះប្រមុខរដ្ឋាភិបាល បានបញ្ជាស្ថានទូតកម្ពុជានៅតាមប្រទេសនានារួចហើយ ថាកុំផ្តល់វីសាដល់ពួកគេ។ ប្រមុខរដ្ឋាភិបាល បង្គាប់បែបនេះថា៖«បញ្ជូនឈ្មោះមក....ស្រួលហើយ ឃើញឈ្មោះហ្នឹង កុំឲ្យវីសា...ចប់»។ សម្តេចនាយករដ្ឋមន្រ្តិ ស្ថិតក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្របជាមួយគ្នានេះ មេដឹកនាំកម្ពុជា បានព្រមានជាថ្មីថា នឹងវាយខ្នោះលោក សម រង្ស៊ី និងអ្នកប្រឆាំងមួយចំនួនទៀត ដែលមានដីកាចាប់ខ្លួន នៅពេលណាពួកគេ ចូលមកដល់កម្ពុជា។ មេដឹកនាំរូបនេះ ថ្លែងដូច្នេះថា៖«អ្នកឯង កំពុងរត់ចេញពីគុក ឥឡូវ បើទៅវិញ ខ្ញុំសប្បាយចិត្តណាស់ ដើម្បីយកអ្នកឯងចូលគុក។ ទៅព្រៃស ឬត្រពាំងផ្លុង»។ ប្រធានគណបក្សកាន់អំណាច ក៏អស់សំណើចផងដែរ ដែលមេដឹកនាំក្រុមប្រឆាំង ព្រមានថា នឹងចូលមកចាប់ខ្លួន យកទៅផ្តន្ទាទោស។ ប្រធានគណបក្សកាន់អំណាច និយាយបែបហួសចិត្តថា៖«ហេតុអីនៅសុខៗ ទៅចាប់ហ៊ុន សែន ងាយម្ល៉េះ»។ អ្នកស្រី មូរ សុខហួរ ប្រកាសនាពេលថ្មីៗនេះថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំខាងប្រឆាំង នឹងធ្វើមាតុភូមិនិវត្តនៅខែសីហា ឬឈានចូលខែកញ្ញា ឆ្នាំ២០១៩។ ក្រោយមក អ្នកស្រី ក៏បានសរសេរលើបណ្តាញសង្គមថា មានតំណាងរាស្ត្រក្នុងសហភាពអឺរ៉ុប៦នាក់ហើយ ដែលបានបញ្ជាក់ពីការរួមដំណើរជាមួយថ្នាក់ដឹកនាំប្រឆាំង៕ អត្ថបទទាក់ទង អ្នកស្រី មូរ សុខហួរ៖ សមាជិកសភាអឺរ៉ុប៦រូបហើយ ដែលសម្រេចមកខ្មែរជាមួយលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ៖ មិនហួសពីខែ៩ទេ យើង នឹងទៅដល់កម្ពុជា | ក្រោយឮថាមានតំណាងរាស្ត្រពីបណ្តាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប នឹងអមដំណើរ លោក សម រង្ស៊ី និង ក្រុមអ្នកប្រឆាំង មកកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរម្លឹកពីរឿងកម្ពុជា ធ្លាប់អនុវត្តច្បាប់ចំពោះតំណាងរាស្ត្រថៃ។ |
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងក្រោម ដូចខាងតទៅ៖ «យើងដាក់ស្រឡាងឱ្យប្រើប្រាស់ ក្នុងរយៈពេល២ឆ្នាំហ្នឹងទេ ដើម្បីដោះស្រោយបញ្ហាកកស្ទះចរាចរណ៍ចំពោះមុខ នាពេលបច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ដោយរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នារសៀលថ្ងៃទី១៧កុម្ភៈ ថា នៅពេលដែលស្ពានឆ្លងពីកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ ទៅកោះពេជ្រ នៅក្នុងខណ្ឌចំការមន របស់ក្រុមហ៊ុនOCIC ធ្វើរួចហើយ នឹងដាក់ឱ្យដំណើរជាផ្លូវការនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដកស្រឡាង លែងឱ្យប្រើប្រាស់វិញ។ ចំពោះស្រឡាងដែលនឹងដំណើរការតំបន់ច្បារអំពៅខាងមុខនេះ គឺមាន២ទៅ៤គ្រឿង ឬលើសពីនេះ ដោយអាស្រ័យទៅលើចំនួនអ្នកប្រើប្រាស់សេវាកម្មនេះ។ បើតាមលោក ឃួង ស្រេង ស្រឡាងទាំងនេះ គឺយកចេញពីស្រឡាងអរិយក្សត្រ ដោយតម្រូវឱ្យពលរដ្ឋត្រូវបង់ថ្លៃទាបណាមួយ ក្នុងការធ្វើដំណើរ។ អភិបាលរាជធានីភ្នំពេញរូបនេះ មានប្រសាសន៍ដូច្នេះថា៖« ស្រឡាងនេះ គឺយើង Share (ចែករំលែក) ជាមួយវិស័យឯកជន...ឱ្យគាត់[ឯកជន]យកថ្លៃចុះ! មិនមែនឆ្លងស្រឡាងឥតគិតថ្លៃទេ! គេយកថ្លៃអាចថោកជាង ស្រឡាងនៅអរិយក្សត្រ»។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ដោយឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍លើផ្លូវជាតិលេខ១ នៅក្នុងតំបន់អភិវឌ្ឍនេះ ឱ្យកាន់តែល្អប្រសើរ៕ | ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់«ស្រឡាង»សម្រាប់ចម្លងពលរដ្ឋពីតំបន់ច្បារអំពៅទៅកាន់កោះពេជ្រនាពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍សព្វថ្ងៃ នៅត្រង់ចំណុចស្ពានព្រះមុនីវង្ស ពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ១។ បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គម្រោងដាក់ឱ្យដំណើរការស្រឡាងនេះ មានរយៈពេល២ឆ្នាំ។ |
ដោយមិនចាំបាច់យកកាតដើម ឬពិតប្រាកដ ទៅតាមខ្លួននោះទេ ព្រោះវានាំបាត់បង់។ តាមរយៈសារសំឡេងពិសេសជាង៦នាទី សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា កុមារមិនអាចថែរក្សាកាតចាក់វ៉ាក់សាំងបាន ដូចមនុស្សធំពេញវ័យ និងមនុស្សចាស់ឡើយ ដូច្នេះគួរតែអនុគ្រោះឱ្យពួកគេយកកាតថតចម្លងដាក់តាមខ្លួនបានហើយ ដើម្បីបញ្ចៀសការបាត់បង់ ឬខូចខាត។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យក្រសួងអប់រំ ពិនិត្យមើលករណីកាតវ៉ាក់សាំងរបស់កុមារនេះ។ សម្ដេច ហ៊ុន សែន បានសម្រេចបែបនេះ ក្រោយពីបង្ហោះរូបភាពក្មេងប្រុសតូចម្នាក់ដែលអត់ពាក់ស្បែក ដាក់កញ្ចប់នំ [ឬមី] ក្នុងហោប៉ៅ និងមានចងថង់ដាក់ប័ណ្ណវ៉ាក់សាំងពាក់នៅនឹងកអាវ ។ រូបភាពកុមារនេះ កំពុងអង្រួនអារម្មណ៍ដល់មហាជន ។ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អនុគ្រោះឱ្យកុមារា-កុមារី អាចប្រើកាតចាក់វ៉ាក់សាំងថតចម្លង ចូលរៀនបាន |
នៅខែកក្កដាខាងមុខ ស៊ីមបាវ៉េនឹងរៀបចំការបោះឆ្នោតសាកលមួយដើម្បីជ្រើសរើសតំណាងរាស្ត្រ។ វានឹងក្លាយជាការបោះឆ្នោតលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំ ដែលមានការចូលរួមដោយក្រុមអង្កេតការណ៍សហភាពអឺរ៉ុបនោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP សហភាពអឺរ៉ុប បានសម្រេចចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃចន្ទ ទី ២៨ ខែឧសភា ដើម្បីកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកអង្កេតការណ៍បោះឆ្នោតសហភាពអឺរ៉ុប។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលស៊ីមបាវ៉េអញ្ជើញអ្នកអង្កេតការណ៍សហភាពអឺរ៉ុបជាផ្លូវការកាលពីខែមីនានោះ។ ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំស៊ីមបារ៉េលោក Philippe Van Damme បានប្រកាសស្វាគមន៍ការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងហារ៉ារេ។ លោកបានថ្លែងក្រោយចុះកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីការបរទេសស៊ីមបាវ៉េលោក Sibusiso Moyo ដូច្នេះ៖«សហភាពអឺរ៉ុបស្វាគមន៍ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស៊ីមបាវ៉េក្នុងការធានាឲ្យមានការបោះឆ្នោតប្រកបដោយសន្តិភាព យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព និងពេញលេញផង»។ ការបោះឆ្នោតសភានៅខែកក្កដានេះនឹងក្លាយជាការបោះឆ្នោតលើកដំបូងបំផុតចាប់ពីមេដឹកនាំផ្តាច់ការ រ៉ូបឺត មូហ្កាបេ អស់អំណាចកាលពីខែវិច្ឆិកាឆ្នាំមុន ក្រោយក្រុមយោធាដណ្តើមអំណាចនោះ។ លោក Emmerson Mnangagwa ដែលជាអនុប្រធានាធិបតី ហើយត្រូវលោក មូហ្កាបេ បណ្តេញចេញនោះ បានជំនួសតំណែងលោកជាប្រធានាធិបតី ហើយនឹងត្រូវប្រជែងយកកៅប្រធានាធិបតីក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខដូចគ្នា។ ការបោះឆ្នោតដែលត្រូវបានរៀបចំឡើងក្រោមអាណត្តិរបស់លោក មូហ្កាបេ ហ៊ុមព័ទ្ធដោយរឿងអាស្រូវ ជាពិសេសហិង្សា ភាពមិនប្រក្រតី និងការទិញសន្លឹកឆ្នោត។ ដូច្នេះហើយបានជាប្រធានាធិបតីថ្មីបានសន្យាធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ហើយធានាថាការបោះឆ្នោតនៅស៊ីមបាវ៉េ នឹងត្រឹមត្រូវ និងយុត្តិធម៌។ តាមពិតទៅ ស៊ីមបាវ៉េបានបណ្តេញអ្នកអង្កេតការណ៍បោះឆ្នោតអឺរ៉ុបម្តងនៅឆ្នាំ ២០០២ ចំពេលដែលប្រទេសនេះរៀបចំការបោះឆ្នោតប្រធានាធិបតី ហើយការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសពេញទំហឹង។ ចាប់ពីពេលនោះមក សហភាពអឺរ៉ុបមិនដែលបញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួនទៅចូលរួមបោះឆ្នោតនៅស៊ីបាវ៉េទៀតឡើយ រហូតដល់មានការអញ្ជើញនៅឆ្នាំនេះ។ ក្រៅពីខាងសហភាពអឺរ៉ុប ស្ថាប័នគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកាលពីថ្ងៃចន្ទទី ២៨ ឧសភា ក៏បានប្រកាសផងដែរថា ខ្លួននឹងបញ្ជូនអ្នកអង្កេតការណ៍ជាលើកដំបូងទៅចូលរួមឃ្លាំមើលការបោះឆ្នោតនៅស៊ីមបាវ៉េ។ ស្ថាប័នទាំងពីរនោះមាន វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង វិទ្យាសា្ថន សាធារណរដ្ឋអន្តរជាតិ (IRI)៕ | សហភាពអឺរ៉ុបនឹងបញ្ជូនក្រុមអ្នកអង្កេតការណ៍របស់ខ្លួនទៅត្រួតពិនិត្យការបោះឆ្នោតសាកលនៅស៊ីមបាវ៉ាជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយ ហើយវាក៏ជាលើកដំបូងក្រោយលោក រ៉ូបឺត មូហ្កាបេ អស់អំណាច។ ក្រៅពីសហភាពអឺរ៉ុប អង្គការធំៗរបស់អាមេរិកចំនួនពីរក៏នឹងចូលរួមអង្កេតការដូចគ្នា។ |
នៅថ្ងៃនេះ ឥណ្ឌូណេស៊ី មានអ្នកឆ្លង១៦៥៥ករណី និងស្លាប់៨១នាក់ ដែលធ្វើឲ្យអ្នកឆ្លងសរុបមាន ៨៩ ៨៦៩ករណី និងស្លាប់៤៣២០នាក់ រីឯអ្នកជាសះស្បើយ មាន៤៨ ៤៦៦នាក់។ ហ្វីលីពីន មាន៦៨ ៨៩៨ករណី (ស្លាប់១៨៣៥ និងសះស្បើយ ២៣ ០៧២), សិង្ហបុរី មាន៤៨ ៤៣៤ករណី (ស្លាប់២៧ និងសះស្បើយ ៤៤ ៣៧១), ម៉ាឡេស៊ី មាន ៨ ៨០០ករណី (ស្លាប់១២៣ និងសះស្បើយ៨ ៥៥៥)។ ថៃ មាន ៣២៥៥ករណី (ស្លាប់៥៨ សះស្បើយ ៣១០៥), វៀតណាម មាន៣៩៦ករណី (សះស្បើយ៣៦០ករណី), មីយ៉ាន់ម៉ា មាន៣៤២ករណី (ស្លាប់៦ សះស្បើយ២៧៨)។ កម្ពុជានៅថ្ងៃនេះ បានប្រកាសពីករណីឆ្លងចំនួន២៦ទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៩៧ករណី ក្នុងនោះជាសះស្បើយ១៤០ករណី។ ព្រុយណេ មាន១៤១ករណី (ស្លាប់៣ និងសះស្បើយ១៣៨), ទីម័រខាងកើត សះស្បើយទាំង២៤ករណី និងឡាវ សះស្បើយទាំង១៩ករណី៕ | គិតត្រឹមថ្ងៃអង្គារ ទី២១ ខែកក្កដា នេះ អាស៊ីអាគេ្នយ៍ទាំងមូលមានអ្នកឆ្លង COVID-19 ឡើងដល់ជាង២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៦០០០នាក់ និងសះស្បើយជិត១៣ម៉ឺននាក់។ ឥណ្ឌូណេស៊ី បន្តនាំមុខគេ ហើយតាមពីក្រោយដោយហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងថៃ។ |
លោក អ៊ិន វិសាល ពន្យល់ប្រាប់លោក សឹង សុផាត នៃ VOA ក្នុងបទសម្ភាសន៍មួយក្នុងអំឡុងទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងឆ្នាំ២០១៧ថា ការសេរកូដជាជំនាញមួយដែលកាន់តែសំខាន់ទៅក្នុងអនាគតសម្រាប់ឱកាសការងារ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក អ៊ិន វិសាល បានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ គឺនៅពីឆ្នាំ២០០១ នៅពេលដែលតម្រូវការនៃជំនាញនេះមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក អ៊ិន វិសាល ជាសហស្ថាបនិកនិងជានាយកខាងបច្ចេកវិទ្យានៃក្រុមហ៊ុន «ខ្មែរឡូត» (Khmerload) និងហាង Little Fasion ហើយលោកថ្លែងថា ជំនាញនៃការសរសេរកូដកុំព្យូទ័របច្ចុប្បន្នមានការកើនឡើងទាំងសមត្ថភាពនិងចំណាប់អារម្មណ៍ក្នុងចំណោមយុវជនខ្មែរ។ ប៉ុន្តែអ្នកជំនាញសរសេរកូដអាយុ២៨ឆ្នាំរូបនេះថា កំណើននេះមិនទាន់សមមាត្រនឹងតម្រូវការនិងកម្រិតតំបន់នៅឡើយ ហើយលោកបានបង្កើតក្រុមអ្នកសរសេរកូដមួយក្រុមឈ្មោះ Khmer Coders ដើម្បីជួយបង្កើនទំនាក់ទំនងនិងសមត្ថភាពអ្នកសរសេរកូដខ្មែរ។ |
ជប៉ុន បានយកឈ្នះចិន ៤-១ ក្រោយពេលកូរ៉េខាងជើង លត់អ៊ូសបេគីស្តាន ៨-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែតុលា។ ក្រុមបាល់ទាត់នារីជប៉ុន ដែលបានបង្ហាញភាពលេចធ្លោរួចមកហើយនៅ FIFA World Cup 2023 ត្រូវបានចាញ់ទុកជាក្រុមខ្លាំងលើសគេនៅទ្វីបអាស៊ី។ ទម្លាក់ចិន នៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ មានន័យថាជប៉ុន បានផ្តល់ការខកចិត្តឱ្យម្ចាស់ចិនពីរលើកជាប់គ្នា ដ្បិតកាលពីវគ្គផ្តាច់ព្រ័ត្រកីឡាអាស៊ីនៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨ ក្រុមរហស្សនាមសាម៉ួរៃ បានយកឈ្នះយក្សចិនក្នុងលទ្ធផល ១-០។ សម្រាប់ក្រុមនារីកូរ៉េខាងជើង ដែលជាម្ចាស់ជើងឯកកីឡាបាល់ទាត់ កីឡាអាស៊ីឆ្នាំ២០១៤ នៅកូរ៉េខាងត្បូងផងនោះ ក៏បានបញ្ចេញបច្ចេកទេសអស្ចារ្យលើវាលស្មៅផងដែរ នៅឆ្នាំ២០២៣នេះ បើទោះពួកគេទើបបង្ហាញខ្លួនលើកដំបូងតាំងពីឆ្នាំ២០១៨ ក្រោយរួចបម្រាមរបស់គណកម្មាការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការដកខ្លួនពីអូឡាំពិកក្រុងតូក្យូឆ្នាំ២០២២។ ជប៉ុន និងកូរ៉េខាងជើង ធ្លាប់ជួបគ្នាលើកចុងក្រោយនៅឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក្នុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយកាលនោះ ជប៉ុនបាន ទម្លាក់កូរ៉េខាងជើងនៅវគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ២-១។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស កីឡាលំដាប់កំពូលប្រចាំតំបន់អាស៊ីលើកទី១៩ វិញ្ញាសាបាល់ទាត់នារី រវាងជប៉ុន និងកូរ៉េខាងជើង នឹងធ្វើឡើនៅថ្ងៃទី៦ ខែតុលា វេលាម៉ោង៧យប់ ក្រោយជំនួបដណ្តើមមេដាយសំរឹទ្ធរវាងម្ចាស់ផ្ទះចិន និងអ៊ូសបេគីស្ថាន នៅម៉ោង៣រសៀល [ម៉ោងនៅកម្ពុជា]៕ | ម្ចាស់ការពារតំណែងជើងឯក ជប៉ុន បានទម្លាក់ក្រុមរងជើងឯក និងជាម្ចាស់ផ្ទះចិន ដើម្បីឡើងទៅជួបកូរ៉េខាងជើង វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាកីឡាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងក្រុងហាងចូវ។ |
WHO និងចិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីការស្រាវជ្រាវប្រភពជំងឺឆ្លងកូវីដ-១៩ កាលពីខែតុលា ឆ្នាំ២០២០។ ចិន ក៏បានអញ្ជើញអ្នកជំនាញរបស់WHOមកទស្សនកិច្ចនៅចិនចំនួន២ដងដើម្បីសហការក្នុងការស្វែងរកប្រភពជំងឺ និងបានជួបប្រជុំពីចម្ងាយចំនួន៤ដងផងដែរ មុននឹងអនុញ្ញាតឲ្យអ្នកជំនាញចូលមកស៊ើបអង្កេតដោយផ្ទាល់។ អត្ថបទទាក់ទង ក្រោយពន្យារពេល ប៉េកាំងថា ក្រុមអ្នកជំនាញ WHO នឹងទៅដល់ចិននៅថ្ងៃទី១៤ ខែមករា ក្រុមអ្នកជំនាញត្រូវបានរំពឹងថា នឹងទៅពិនិត្យផ្សារ Huanan នៅក្រុងវូហាន ទីដែលសង្ស័យថា ជាប្រភពផ្ទុះជំងឺកូវីដ-១៩ដំបូងបង្អស់។ ដូចគ្នានេះដែរ ក្រុងអ្នកជំនាញក៏អាចនឹងទៅទស្សនកិច្ចវិទ្យាស្ថានវីរុសសាស្ត្រវូហានផងដែរ។ អ្នកជំនាញទាំង១៣រូបនេះ នឹងព្យាយាមស្វែងយល់ថា តើវីរុសពិតជាមកពីសត្វប្រចៀវ ដូចជំងឺ SARS ដែលមានប្រភពក្នុងរូងប្រចៀវនៅខេត្តយូណាន ឬយ៉ាងណា? ចំពោះការស៊ើបអង្កេតនេះ អង្គការសុខភាពពិភពលោក(WHO) សង្កត់ធ្ងន់ថា ការស្រាវជ្រាវនេះ មិនមែនស្វែងរកអ្នកដែលត្រូវបន្ទោសឡើយ ប៉ុន្តែដើម្បីយល់ដឹងពីរបៀបដែលវីរ៉ុសឆ្លងពីសត្វទៅមនុស្ស ក៏ដូចជាស្វែងរកវិធីសាស្ត្រក្នុងការបង្ការមេរោគប្រភេទនេះនាពេលអនាគត។ «ខណៈដែលជំងឺរាតត្បាតបន្តកើតមាន ការយល់ដឹងពីការចាប់ផ្តើមផ្ទុះនៃជំងឺនេះមានសារសំខាន់ក្នុងការបង្ការវីរុស SARS-CoV-2 ក្នុងឆ្លងបន្ត ក៏ដូចជាបង្ការការឆ្លងរបស់វីរុសថ្មីនាពេលអនាគត»។ នេះជាការលើកឡើងក្នុងលក្ខខណ្ឌការងាររបស់ក្រុមអ្នកជំនាញWHO។ ផ្សារ Huanan ដែលជាកន្លែងផ្ទុះជំងឺ និងត្រូវបានបិទដោយអាជ្ញាធារចិន ជាចំណុចស្នូលនៃការត្រួតពិនិត្យរបស់អ្នកជំនាញ។ ករណីជំងឺកូវីដ-១៩ ដំបូងៗជាប់ពាក់ព័ន្ធទៅនឹងផ្សារនេះ ដែលលក់គ្រឿងសមុទ្រ ក៏ដូចជាសត្វព្រៃផងដែរ។ ក្នុងរយៈពេលធ្វើចត្តាឡីស័ក២សប្តាហ៍ក្នុងសណ្ឋាគារ ក្រុមការងារបានពិភាក្សាគ្នាតាមទូរសព្ទពីតួនាទីរបស់ផ្សារនេះក្នុងការបណ្តាលឲ្យមានជំងឺឆ្លង។ គ្រួសាររបស់អ្នកដែលស្លាប់ដោយជំងឺកូវីដ-១៩វិញ ទទូចចង់ជួបពិភាក្សាជាមួយក្រុមអ្នកជំនាញុំ ប៉ុន្តែពុំទាន់មានប្រភពដែលបញ្ជាក់ថា ក្រុមការងារអាចនឹងជួបក្រុមគ្រួសារនោះឬយ៉ាងណាឡើយ។ លោកPeter Daszak សមាជិកមួយរូបនៃក្រុមនេះបញ្ជាក់ថា ក្រុមការងារទទួលបានទិន្ន័យបន្ថែមពីអាជ្ញាធរចិន។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ។ មុនពេលក្រុមការងារមកដល់ ចិនត្រូវបានមើលឃើញថា ព្យាយាមកែប្រែដំណើរសាច់រឿងជំងឺកូវីដ-១៩ ។ លោក វ៉ាង យី ប្រមុខការទូតចិន អះអាងថា ការសិក្សាជាច្រើនបង្ហាញថា កូវីដ-១៩ ផ្ទុះឡើងនៅតំបន់ជាច្រើននៅជុំវិញពិភពលោក។ ឯសារព័ត៌មានរដ្ឋចិនធ្លាប់លើកឡើងថា ជំងឺកូវីដ-១៩ មានប្រភពក្រៅទឹកដីចិន ហើយចូលមកទឹកដីខ្លួនតាមរយៈអាហារដែលនាំចូល ឬអត្តពលិកបរទេសដែលចូលរួមកីឡាយោធានៅក្រុងវូហានក្នុងខែតុលា ឆ្នាំ២០១៩៕ | ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក(WHO) បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ហើយនៅថ្ងៃទី២៨ ខែមករា និងចាប់ផ្តើមបំពេញការងារស្វែងរកជំងឺកូវីដ-១៩ នៅទីក្រុងវូហាន។ ក្រុមអ្នកជំនាញចំនួន១៣រូប ទៅដល់ចិននៅថ្ងៃទី១៤ និងទី១៥ ខែមករា។ ក្រុមកាងារ WHO និងអ្នកជំនាញចិន នឹងរួមគ្នាវិភាគទិន្ន័យ និងសំណាកដែលយកមកពីផ្សារលក់សត្វព្រៃក្នុងក្រុងវូហាន ទីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងដំបូង។ |
ក្រៅពីថ្វាយព្រះពរ លោក ស៊ី ជិនពីង បានឆ្លៀតលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន។ លោក ទូលថ្វាយព្រះមហាក្សត្រកម្ពុជា ក្នុងសារលិខិតដូច្នេះថា៖«ចាប់តាំងពីកម្ពុជា-ចិន បង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៦០ឆ្នាំមកនេះ ប្រជាជននៃប្រទេសទាំងពីរ បានឈរជាមួយគ្នា ប្រៀបដូចជា អ្នកធ្វើដំណើរនៅលើទូកតែមួយ ហើយជួយគ្នាទៅវិញទៅមក ក្នុងការកសាងមិត្តភាពដ៏ជ្រាលជ្រៅ»។ លោក ស៊ី ជិនពីង បន្ថែមថា លោក មានឆន្ទៈធ្វើកិច្ចការជាមួយសម្តេចព្រះបាទ នរោត្តម សីហមុនី ជានិច្ច ដើម្បីទទួលបានមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន និង ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានលទ្ធផលថ្មី ដែលជាប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នៅថ្ងៃនេះ ទាំងស្ថាប័នរដ្ឋនិងឯកជន រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅ បាននាំគ្នាថ្វាយព្រះពរដល់ព្រះមហាក្សត្រ។ កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤៕ | លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្វាយសារលិខិតអបអរសាទរនិងថ្វាយព្រះពរដល់ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសរម្លឹកខួប១៥ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ទ្រង់។ |
លោករដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងចាកចេញពីទីនេះដោយមានទំនុកចិត្តថា សហការីរបស់ខ្ញុំហើយនិងខ្ញុំអាចធ្វើការក្នុងភាពជាដៃគូដើម្បីធ្វើឲ្យសេដ្ឋកិច្ចសាកលលោកមានការរីកចម្រើន ហើយនិងមានស្ថិរភាពខាងហិរញ្ញវត្ថុ»។ ដោយនិយាយយោងដល់ការតាំងចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចំពោះក្រុមហ៊ុននិងពួកកម្មករអាមេរិកាំង លោក Mnuchin បានលប់ចោលកិច្ចការពារទំនិញក្នុងប្រទេសចេញពីសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅពេលបញ្ចប់សន្និសីទកំពូល។ ទោះយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីរតនាគារអាមេរិកាំង បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែជឿជាក់ពាណិជ្ជកម្មសេរី។ លោក Mnuchin មានប្រសាសន៍ថា៖ «យើងជឿជាក់ពាណិជ្ជកម្មសេរី យើងជាទីផ្សារដ៏ធំបង្អស់មួយរបស់ពិភពលោក។ យើងចង់និយាយថា យើងចង់ពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងមួយចំនួន»។ លោកបាននិយាយបន្តទៀតដោយសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម NAFT។ មហាអំណាចពិភពលោកផ្សេងទៀតដែលមានវត្តមានបាននិយាយសម្រាលពីការខ្វែងគំនិតរវាងប្រទេសនានា។ លោក Wolfgang Schaeuble រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «វាមិនមែនជាការពិតទេថា យើងមិនបានព្រមព្រៀងគ្នានោះ។ វាជាការច្បាស់លាស់បំផុតថា យើងមិនមែនគាំពារទំនិញនៅក្នុងប្រទេសនោះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកមានប្រសាសន៍ថា ជំនួបរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G-20 បានទទួលជោគជ័យកាលពីថ្ងៃសៅរ៍ម្សិលមិញ ថ្វីបើអស់លោករដ្ឋមន្ត្រី មិនបានឈោងដល់កិច្ចព្រមព្រៀងដើម្បីជំទាស់ប្រឆាំងនឹងកិច្ចគាំពាទំនិញក្នុងប្រទេសក៏ដោយ។ |
សមាជបក្សកុម្មុយនីស្តចិនរយៈពេលប្រាំឆ្នាំម្តងនឹងត្រូវរៀបចំឡើងនៅចាប់ពីថ្ងៃ ១៨ ខែតុលា សប្តាហ៍ក្រោយនេះ។ ក្នុងសមាជនេះ គេរំពឹងថា រដ្ឋធម្មនុញ្ញបក្សនឹងត្រូវធ្វើវិសោធនកម្មដោយមានការបញ្ចូលគំនិតនយោយរបស់ប្រធានាធិបតី ស៊ី ជិនភីង ផងដែរ។ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា គណបក្សកម្មុយនីស្តចិនបានទទួលស្គាល់រួចហើយថា ការកែប្រែរដ្ឋធម្មនុញ្ញនេះនឹងត្រូវធ្វើឡើងក្នុងសមាជខាងមុខ និងសម្រេចទទួលស្គាល់ដោយអង្គសមាជទាំងមូល។ ថ្ងៃសៅរ៍ទី ១៤ តុលា ម្សិលមិញ គណៈកម្មការមជ្ឈិមបក្សកុម្មនីស្តបានសម្រេចអនុម័តសំណើសុំវិសោធនកម្មរួចហើយ ហើយសំណើនេះនឹងត្រូវដាក់ឆ្លងសមាជិកជាផ្លូវការនៅសប្តាហ៍ក្រោយដើម្បីអនុម័តជាផ្លូវការ។ បើតាមសំណើររបស់បក្សកុម្មុយនីស្តដែលទើបចេញនេះ វាមានការកោតសរសើរស្នាដៃនិងការដឹកនាំរបស់លោក ស៊ី ជិនភីង ប្រាំឆ្នាំកន្លងមកជាពិសេសជោគជ័យធំធេងក្នុងការបោសសម្អាតអំពើពុករលួយយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែវាមិនមានការបញ្ជាក់ពីការឈានទៅបញ្ជូលឈ្មោះ ឬគំនិតនយោបាយរបស់លោល ស៊ី ជិនភីងក្នុងរដ្ឋធម្មនុញ្ញបក្សឡើយ។ យ៉ាងណាមិញ គេដឹងច្បាស់ថា យុទ្ធសាស្ត្រសំខាន់របស់លោក ស៊ី ជីនភីង ក្នុងការពង្រឹងអំណាចគឺលទ្ធភាពក្នុងការបញ្ចូលឈ្មោះខ្លួនក្នុងរដ្ឋធម្មនុញ្ញបក្សនេះឯង។ វានឹងធ្វើឲ្យលោកស្ថិតក្នុងឋានៈដែលស្មើមុខស្មើមាត់ស្ថាបនិក និងជាអ្នកកសាងប្រទេសចិនកន្លងមកដូចជាលោក ម៉ៅ សេទុង និងលោក តេង ស៊ាវភីងផងដែរ។ ទាំងម៉ៅ សេទុង និង តេង ស៊ាវភីងសុទ្ធតែមានទ្រឹស្តីនយោបាយនិងឈ្មោះរបស់ខ្លួនក្នុងរដ្ឋធម្មនុញ្ញបក្ស។ ចំណែកមេដឹកចិនពីរនាក់ផ្សេងទៀតដូចជាលោក ហ៊ូ ជិនតាវ និងលោក ជៀង ស៊ីមិន (Jiang Zemin) មានត្រឹមទ្រឹស្តីនិងគំនិតនយោបាយនៅក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ តែមិនមានឈ្មោះនោះឡើយ។ បច្ចុប្បន្ននេះបក្សកុម្មុនីស្តចិនកំពុងត្រៀមបញ្ចូល«គោលនយោបាយគ្រប់ជ្រុងជ្រោយបួន»ដែលសំដៅដល់ការព្យាយាមរបស់ចិនក្នុងកសាងសង្គមដែលមានវិបុលភាព ពង្រឹងការកែទម្រង់ នីតិរដ្ឋ និងវិន័យរបស់បក្សផង។ មួយទៀតគឺ ភាពអស្ចារ្យទាំងបួន ដែលសម្តៅដល់ការកសាងបក្សកុម្មុយនីស្ត និង ផ្លាស់ប្តូរសង្គមជាតិឲ្យកាន់តែប្រសើរឡើង។ | គណបក្សកម្មុយនីស្តចិនបានប្រកាសថា ខ្លួនឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបក្ស ក្នុងសមាជបក្សលើកទី ១៩ ដែលមានរយៈពេលប្រាំឆ្នាំម្តងនៅសប្តាហ៍ក្រោយនេះ។ គេរំពឹងថា ក្នុងការកែប្រែរដ្ឋធម្មនុញ្ញនេះវានឹងមានបញ្ចូល«គំនិតនយោបាយ»របស់ប្រធានាធិបតី ស៊ី ជិនភីង ផងដែរ។ |
ក្រុមបាល់ទាត់ស៊ីម៉ាក់ទទួលបានពានក្រុមលេង Fair Play នៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៧។ តែក្រុមនេះត្រូវបានធ្លាក់ពីក្របខណ្ឌលីគកំពូលមកលេងនៅក្របខណ្ឌលីគលំដាប់ទី២នៅឆ្នាំនេះ ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី១១ ដែលជាតំបន់ត្រូវកាត់ចេញ។ មិនមែនមានតែស៊ីម៉ាក់នោះទេ ក្រុមឈរបាតតារាងគីរីវង់សុខសែនជ័យក៏ធ្លាក់ពីក្រមខណ្ឌនេះមកលេងនៅក្របខណ្ឌលីគទី២នៅឆ្នាំនេះផងដែរ។ ក្រៅពីពាន Fair Play ខាងលើ ក៏មានពានលក្ខណៈបុគ្គលនៃក្របខណ្ឌលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន ចំនួន១១ផ្សេងទៀតដែរ។ ពានរង្វាន់ទាំង១២នេះត្រូវបានប្រកាសនិងប្រគល់ជូនម្ចាស់ជ័យលាភីក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់កម្ពុជា(Cambodia Football Award)កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ មករា នៅមជ្ឈមណ្ឌលកោះពេជ្រ។ នេះជាលើកទី១ហើយដែលកម្ពុជារៀបចំព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់កម្ពុជានេះ។ ពានរង្វាន់ទាំង១២ខាងលើរួមមាន៖ ក្របខណ្ឌលីគកំពូល ក្រុម Fair Play(ស៊ីម៉ាក់), អាជ្ញាកណ្តាលល្អ( ឃួន វីរៈ, លឹម ប៊ុនធឿន, ស៊ុន ចាន់ភារិទ្ធិ, ហេង សុខលី), អ្នកចាំទីល្អ(ស៊ូ យ៉ាទី មកពីបឹងកេត), កីឡាករល្អ(ច្រឹង ពលរដ្ឋ មកពីទ័ព), អ្នករកគ្រាប់បាល់បានច្រើនជាងគេ(Kipson មកពីណាហ្គាវើល), គ្រូបង្វឹកល្អ(លោក ហៅ សុជាតិ មកពីបឹងកេត)។ ពានរង្វាន់សម្តេច ហ៊ុន សែន៖ ក្រុម Fair Play(បឹងកេត), អ្នកចាំទីល្អ(អោម ឧត្តម មកពីព្រះខ័នរាជស្វាយរៀង), កីឡាករល្អ(ប្រាក់ មុន្នីឧត្តម មកពីព្រះខ័នរាជស្វាយរៀង), អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ(ឃួន ឡាបូរ៉ាវី មកពីបឹងកេត), គ្រូបង្វឹកល្អ(សំ វ៉ាន់ដេត មកពីព្រះខ័នរាជស្វាយរៀង) និងអាជ្ញាកណ្តាលល្អ(ជី សាមឌី, ស៊ុន ដារ៉ាវុធ, ជី សុភាព, សៀង សុភក្រ)។ ក្រៅពីពានរង្វាន់ផ្លូវការទាំងនេះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាក៏បានផ្តល់ពានរង្វាន់ក្រៅផ្លូវការចំនួន៤ទៀតផងដែរ។ ក្នុងនោះពានរង្វាន់គ្រូបង្វឹកមានប្រជាប្រិយបានទៅលោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល, កីឡាករប្រជាប្រិយបានទៅកីឡាករបឹងកេត លី វ៉ាហេទ, អ្នកគ្រាំល្អបានទៅលោក ប៊ីវ តុលា និងអ្នកថតរូបល្អបានទៅលោក សឿន សាយ័ន្តសន្យា៕ | ទោះបីក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានធ្លាក់ពីក្របខណ្ឌលីគកំពូលមកលេងនៅក្របខណ្ឌលីគលំដាប់ទី២នៅឆ្នាំនេះក៏ដោយ តែក្រុមនេះបានជាប់ជាក្រុមលេងល្អជាងគេ(Fair Play)សម្រាប់រដូវកាលឆ្នាំ២០១៧។ ក្រៅពីពាន Fair Play នេះពានចំនួន១១ផ្សេងទៀតត្រូវបានប្រគល់ជូនម្ចាស់ជ័យលាភីរួចរាល់ក្នុងកម្មវិធី Award Night ដែលរៀបចំលើកដំបូងនៅកម្ពុជាកាលពីយប់ថ្ងៃទី២៥ មករា នៅមជ្ឈមណ្ឌលកោះពេជ្រ។ |
-រដ្ឋថ្កើងខ្លាំង ខ្លាំងក្រៃណា ថារដ្ឋថ្កើង ព្រោះរាស្ត្រឡើង ឡើងលែងក្រ ល្អព្រោះរាស្ត្រ ឆ្លាតឈ្លាសវៃ វៃរហ័ស ច្បាស់ឆ្លាតឈ្លាស រដ្ឋពឹងរាស្ត្រ រាស្ត្ររួមខ្លាំង តាំងរដ្ឋពឹង។ -រាស្ត្ររៀនរស់ រស់រៀនរក ខ្លាំងរាស្ត្ររៀន មិននឹងឈាន ឈានឈោងយក រកមិននឹង រួមរឹងមាំ មាំមានបាន យើងរួមរឹង ស្ងៀមឈប់ទ្រឹង ទ្រឹងនឹងទ្រោម ពេលស្ងៀមឈប់។ -សិក្សាថែម ថែមចំណេះ ចេះសិក្សា ថ្ងៃយប់ណា ណាមិត្តអើយ ប្រឹងថ្ងៃយប់ កុំឈប់រៀន រៀនរហូត រៀនកុំឈប់ តោះៗខ្ទប់ ខ្ទប់ចិត្តខ្ទាស់ រៀនតោះៗ! -សៀវភៅអាន អានឲ្យយល់ ន័យសៀវភៅ ដំណោះនៅ នៅនិត្យប្រាណ បានដំណោះ ងាយដោះទាល់ ទាល់តុញតុះ ជាក់ងាយដោះ ខ្លាំងឡើងតោះ ៗរាស្ត្រខ្លាំង រៀនខ្លាំងឡើង៕ ចិត្តនឹងឈាន ឈានទៅមុខ លុកចិត្តនឹង | បទ ព្រះចន្ទ្របាំងឆ័ត្រ |
យោងតាមតារាងលទ្ធផលផ្លូវការទូទាំងប្រទេសដែលសារព័តមានថ្មីៗទទួលបាន៖ គណបក្សប្រជាជនកម្ពុជាទទួលបានតំណែង មេឃុំ-ចៅសង្កាត់៖ ១១៥៦ ជំទប់ទី១៖ ១១៣៩ ជំទប់ទី២៖ ៥១០ គណបក្សសង្គ្រោះជាតិទទួលបានតំណែង៖ មេឃុំ-ចៅសង្កាត់៖ ៤៨៩ ជំទប់ទី១៖ ៥០៣ ជំទប់ទី២៖ ១០៨៧ គណបក្ស ហ៊ុនស៊ិនប៉ិច ទទួលបានតំណែង៖ ជំទប់ទី១៖ ១ ជំទប់ទី២៖ ២៦ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានតំណែង៖ ជំទប់ទី២៖ ៤ គណបក្សខ្មែររូបរួមជាតិ ទទួលបានតំណែង៖ មេឃុំ៖ ១ ជំទប់ទី១៖ ២ ជំទប់ទី២៖ ១៦ គណបក្ស សំបុកឃ្មុំ ទទួលបានតំណែង៖ ជំទប់ទី២៖ ១ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានតំណែង៖ ជំទប់ទី១៖ ១ ជំទប់ទី២៖ ២ | មានគណបក្សនយោបាយចំនួន៧ដែលឈ្នះទទួលបានអាសនៈមេឃុំ ជំទប់ទី១ និងទី២ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនាកន្លងទៅនេះ។ យោងតាមលទ្ធផលផ្លូវការទូទាំងប្រទេសដែលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាឈ្នះតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១១៥៦ ហើយគណបក្សសង្គ្រោះជាតិទទួលតំណែងមេឃុំ-ចៅសង្កាត់ចំនួន៤៨៩ និងតំណែងមេឃុំ១ បានទៅលើគណបក្សខ្មែររួបរួមជាតិ។ |
មន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ លោក ញ៉ែម រស្មី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាមានគម្រោងដាំដើមត្នោតបន្ថែម ២,៤០០ដើមទៀត នៅតំបន់អង្គរ ដើម្បីបង្កើនរុក្ខជាតិជាអត្តសញ្ញាណនេះកាន់តែច្រើននៅតំបន់បេតិកភណ្ឌ។ លោក រស្មី បន្ថែមថា ដើមត្នោតទាំងនោះ កំពុងបណ្ដុះនៅតាមស្ថានីយក្នុងតំបន់អង្គរ និងអាចយកទៅដាំបាន កំឡុងរដូវភ្លៀងឆាប់ៗនេះ។ តាមការបញ្ជាក់ពីលោក រស្មី កន្លងទៅអាជ្ញាធរជាតិអប្សរាបានដាំដើមត្នោតនេះ៥ពាន់ដើមរួចហើយ ដែលដាំនៅតាមខ្នងទំនប់ មាត់បារាយណ៍ជាដើម។ ក្រៅពីដើម្បីអភិរក្ស ការដាំដើមត្នោតនេះ ក៏ក្នុងន័យដើម្បីទុកឱ្យពលរដ្ឋប្រមូលផល និងប្រើប្រាស់នាពេលអនាគតដែរ។ បច្ចុប្បន្ននេះ ដោយមិនមានការដាំឡើងវិញ អាជ្ញាធរជាតិអប្សរាបារម្ភថា ប្រសិនបើការប្រមូលផល និងការដកហូតដើមត្នោតកាន់តែច្រើន នោះវាអាចនឹងប្រឈមនឹងការបាត់បង់នាពេលឆាប់រហ័ស ដ្បិតគេត្រូវការដាំដើមត្នោតច្រើនឆ្នាំទម្រាំអាចប្រមូលផលបាន។ ការបណ្ដុះ និងថែទាំកូនត្នោតនៅស្ថនីយក្រាំងក្រូច ចំណុចនេះលោក រស្មី ពន្យល់ថា៖« ជាគំនិតថ្នាក់ដឹកនាំ ប្រជាជនអាចអាស្រ័យផលដើមត្នោតបាន ទឹក និងដើម ដើម្បីទ្រង់ទ្រង់ជាជីវភាពប្រចាំថ្ងៃ តែមិនអនុញ្ញាតឱ្យកាប់ទេ ព្រោះដើមវាត្រូវចំណាយពេលយូរទម្រាំធំ។ ដើមត្នោតចំណាយពេលយូរលើស២០ឆ្នាំអី ទើបអាចទទួលផលបាន ព្រោះកន្លងមកដើមត្នោត១០ឆ្នាំ ដែលយើងបានដាំ គឺវាទើបលូតផុតពីដីបានកម្ពស់ល្មមទេ»។ ដើមត្នោតមានអត្ថប្រយោជន៍លើសលុប រាប់ចាប់ពីស្លឹក រហូតដល់ដើម។ ស្លឹកអាចយកធ្វើដំបូល ទឹកសម្រាប់ពិសារ និងធ្វើស្ករ រីឯដើមវិញ អាចច្នៃធ្វើសម្ភារប្រើប្រាស់ផ្សេងៗតាមតម្រូវការជាក់ស្ដែង។ កូនត្នោតដែលបណ្ដុះនៅស្ថានីយក្រាំងក្រូច មែនទែនទៅ ការបណ្ដុះដើមត្នោតមិនមែនរឿងងាយស្រួលប៉ុន្មានទេ។ លោក រស្មី ពន្យល់ថា ដំបូងគេត្រូវរើសគ្រាប់ត្នោតមករក្សាទុកនៅស្ថានីយ បន្ទាប់មកគេត្រូវបំបែកគ្រាប់វាមួយៗដើម្បីងាយស្រួលបណ្ដុះ ហើយការបណ្ដុះទៀតសោតត្រូវផ្អាប់ទុកទម្រាំវាចេញជាពន្លកបន្តិតទើបរៀបដាក់វាក្នុងថង់បណ្ដុះ។ លុះកូនត្នោតធំបន្ដិច គេត្រូវដូរថង់ថ្មីរៀងធំបន្ដិច ការណ៍នេះដើម្បីឱ្យត្នោតលូតលាស់ល្អ ហើយត្រូវថែវាឱ្យដិតដល់ទម្រាំដល់អាយុអាចយកទៅដាំបាន។ លោក រស្មី បន្ថែមថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាមានស្ថានីយបណ្ដុះរុក្ខជាតិចម្រុះសរុប១០ទីតាំង ក្នុងនោះដើមត្នោតមានបណ្ដុះនៅស្ថានីយក្រាំងក្រូច ស្ថានីយព្រះខ័ន និងស្ថានីយអូរខ្លូត។ ក្រៅពីដើមត្នោត កន្លងមកអាជ្ញាធរជាតិអប្សរាក៏បានដាំរុក្ខជាតិមួយចំនួនទៀត ដែលជាប្រភេទជិតផុតពូជ ក្នុងនោះរួមមាន សុក្រំ នាងនួន បេង ធ្នង់ជាដើម ពិសេសរុក្ខជាតិព្រៃដែលសឹងជិតផុតពូជស្ទើរទាំងអស់ ដោយសារសកម្មភាពកាប់ទន្រ្ទានព្រៃ។ រុក្ខជាតិទាំងនោះត្រូវបានដាក់ស្លាកឈ្មោះដើម្បីឱ្យពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានស្គាល់ពេលមកកម្សាន្តតំបន់អង្គរ។ មន្រ្តីអាជ្ញាធរជាតិអប្សរា លោក ញ៉ែម រស្មី ដាក់ក្ដីរំពឹងថា ទៅអនាគតប្រសិនសាធារណជនចង់ស្គាល់រុក្ខជាតិដែលជិតបាត់បង់ ឬមានតិច នោះពួកគេអាចមកមើលនៅតំបន់អង្គរបាន។ ដើមត្នោតដែលដាំនៅជើងទំនប់សំណង់ទ្វារទឹកតាសោម ទន្ទឹមនឹងនេះដែរ មន្រ្តីអាជ្ញាធរជាតិអប្សរា ក៏ចង់ឱ្យពលរដ្ឋចូលរួមថែរក្សានៅតំបន់អង្គរ ដែលបានដាំរួច ហើយចូលរួមដាំដើមឈើឡើងវិញឱ្យបានច្រើន។ ចំពោះការចូលរួមដាំ ប្រជាពលរដ្ឋអាចមកស្នើសុំកូនឈើនានានៅតំបន់អង្គរយកទៅដាំនៅតាមដីឯកជនពួកគេបាន ហើយការស្នើសុំនោះគឺដោយឥតគិតថ្លៃ។ ការងារនេះដើម្បីបង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាក្តីកង្វល់ដ៏ធំសម្រាប់ពិភពលោកសព្វថ្ងៃនេះ ដែលកម្ដៅថ្ងៃមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕ | សៀមរាប៖ ដើម្បីអភិរក្សដើមត្នោតនៅតំបន់អង្គរ អាជ្ញាធរជាតិអប្សរាមានគម្រោងដាំរុក្ខជាតិ ជាអត្តញ្ញាណជាតិនេះជាង២ពាន់ដើមទៀតនៅឆ្នាំនេះ។ |
ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប ដែលជាម្ចាស់ផលិតផល និងសេវាកម្មផ្សេងៗ ដើម្បីជម្រាបជូនព័ត៌មានអំពីការទទួលបានសិទ្ធិចាក់ផ្សាយនេះ ទៅកាន់ពួកគាត់ ដែលនឹងក្លាយជាដៃគូសហការយ៉ាងល្អ ជាមួយស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិនផងដែរនោះ។ តំណាងស្ថានីយទូរទស្សន៍ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបញ្ជាក់ថា រឿងភាគមួយនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតទទួលបានចំណាត់ថ្នាក់លេខ ១ លើបណ្ដាញសង្គម twitter ហើយក៏ទទួលបាន ចំនួនអ្នកទស្សនារហូតដល់ជាង ១០ លាននាក់។ ដូច្នេះហើយ បានជាស្ថានីយ៍ទូរទស្សន៍ភីអិនអិន នាំយករឿងនេះមកចាក់ផ្សាយ ខណៈដែលភាពយន្តភាគថៃដ៏ល្បីកក្រើកមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍យកទៅចាក់ផ្សាយ ទៅកាន់ប្រទេសក្នុងតំបន់ និងប្រទេសផ្សេងៗទៀតជាច្រើនដែរ។ ដោយសារតែរឿង «បុព្វេសន្តិវាស» នេះ ទទួលបានភាពល្បីៗបែបនេះហើយ ទើបប្រធានផ្នែកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន បានសម្រេចចាក់ផ្សាយរឿងនេះ ២លើក នៅពេលម៉ោងពិសេស គឺនៅម៉ោង ៦-៧យប់ និងម៉ោង ១០-១១យប់។ ភីអ៊ិនអ៊ិន ក៏មានការលក់ជូនអតិថិជនក្នុងតម្លៃពិសេសផងដែរ នៅក្នុងម៉ោងចាក់ផ្សាយទាំងពីរលើកនេះផងដែរ។ ស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន ជឿជាក់យ៉ាងមុតមាំថា នៅពេលដែលរឿង បុព្វេសន្តិវាស ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ដូច្នេះកុំភ្លេច រង់ចាំតាមដានទស្សនា ភាពយន្តភាគថៃ ដ៏ល្បីល្បាញ «បុព្វេសន្និវាស» ដែលនឹងត្រូវចាក់បញ្ចាំងចាប់ពីថ្ងៃ ១២ ខែមិថុនា ឆ្នាំ ២០១៨ នេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ទាំងអអស់គ្នា៕ (អត្ថបទពាណិជ្ជកម្ម) | ខ្សែភាពយន្តភាគថៃដ៏ល្បីល្បាញ «បុព្វេសន្និវាស» នឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន(PNN)តែមួយគត់ ចាប់ពីថ្ងៃ ១២ ខែមិថុនា ឆ្នាំ ២០១៨ នេះតទៅ។ ព័ត៌មានពីការចាក់បញ្ចាំងភាពយន្តភាគថៃដ៏ល្បីកក្រើកនេះ ត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការទទួលសិទ្ធិក្នុងការចាក់ផ្សាយរឿង «បុព្វេសន្និវាស» ជាផ្លូវការជូនទស្សនិកជននៅកម្ពុជានេះ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ។ |
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កម្មករនិយោជិត ដែលព្យួរការងាររយៈពេល ៧ថ្ងៃ ដល់១០ថ្ងៃ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,៧៥០រៀល។ សម្រាប់និយោជិត ព្យួរការងាររយៈពេល ១១ទៅ ២០ថ្ងៃ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១២១,៥០០រៀល ចំណែកអ្នកព្យួរការងារ រយៈពេល២១ថ្ងៃ ដល់ ១ខែ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៦២ ០០០រៀល។ កម្មករ និយោជិត អាចបើកប្រាក់ឧបត្ថម្ភ តាមរយៈ ធនាគារឯកទេសវីងដោយ ធនាគារ នឹងផ្ញើសារពីការបើកប្រាក់ឧបត្ថម្ភដល់និយោជិត តាមលេខទូរស័ព្ទរបស់បុគ្គលរៀងៗខ្លួន។ សម្រាប់អ្នកមិនបានទៅដកប្រាក់រយៈពេល ១០ថ្ងៃ ត្រូវយកអត្តសញ្ញាណប័ណ្ណ និងសារដែលទទួលបានពីធនាគារឯកទេសវីង ទៅកាន់ភ្នាក់ងារដែលនៅជិតបំផុត។ ចំពោះបុគ្គលិក ដែលមិនបានទទួលសារបើកប្រាក់ខែ ត្រូវទៅធ្វើបច្ចុប្បន្នភាព លេខទូរស័ព្ទជាមួយរដ្ឋបាល រោងចក្រ សហគ្រាសរបស់ខ្លួន៕ | ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិក ក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ ដែលព្យួរកិច្ចសន្យាការងារ។ កម្មករនិយោជិត ចំនួន ២៨១២ នាក់ក្នុងរោងចក្រ និងក្រុមហ៊ុនចំនួន២០ នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ អាស្រ័យលើរយៈពេលនៃការព្យួរការងារ។ |
THMEYTHMEY.COM: Can everyone become entrepreneurs? HAY LY EANG: No, not everyone. You need to have entrepreneurial passion to set up a business. Theres a thousand ways to make a living putting your skills to work for someone else, engaging in speculation or investing in other peoples projects. Forming a business that creates products, jobs and value is quite different as it requires qualities that not all people possess. For an entrepreneur, indispensable qualities include an independent spirit, a sense of innovation, knowing how to motivate teams, and listening to customers and markets. You cant go far without a passion for your products or a passion for adventure which is what a business is about. THMEYTHMEY.COM: You chose business as the way to help the countrys reconstruction in the early 1990s? Why? HAY LY EANG: I thought that developing a solid network of businesses and being among the first would be most useful for the country. For two reasons that only businesses created value and therefore jobs, and that this was the only way that Cambodia would not suffer from globalization. If Cambodians didnt believe in themselves, foreign investors would become the masters in our own country and we could kiss national independence goodbye. So for these two reasons, I set up PPM and Confirel. THMEYTHMEY.COM: Did you have any experience in forming companies before PPM and Confirel? HAY LY EANG: I was already an entrepreneur before setting up these two companies. In France, where I obtained my pharmacy degree, I invented and commercialized drugstore products. That was when I first started getting a passion for business. Listening to customers, inventing products that met or exceeded their expectations, succeeding in commercializing those products and developing markets for them was a game of passion for me. Biology, chemistry and health As far as Im concerned, developing a business is not something you achieve sitting down. PPM and Confirel are very different in terms of their products, goals and customers. But they nevertheless have things in common as producing medicines and food products requires knowledge of biology, chemistry and health. Without such knowledge and the taste for research that I acquired during my studies in these fields I would never have been able to create or develop these businesses. My success in the business world is linked to the fact that I developed these enterprises in the fields in which I had expertise. THMEYTHMEY.COM: To succeed in business, you say that passion is also necessary. Why? HAY LY EANG: You often see young businessmen here in Cambodia with multiple calling cards who switch businesses from one day to the next. As soon as returns on investment are delayed, they change and throw themselves into whatevers fashionable at the time. These people are entrepreneurs but Im not sure if they really are because a true entrepreneur wouldnt stop at the first obstacle. Image, customer base not developed overnight It took several years for PPM and Confirel to become solid businesses in their markets, building a strong image and a loyal customer base. From the outset, you have to have a strong vision of your corporate mission and always move in that direction. You have to be stubborn and be able to adapt to obstacles, changes in the environment like competition and regulations and market movements. THMEYTHMEY.COM: Apart from passion and patience, what else is needed for success? HAY LY EANG: Without hesitating, Id say innovation. And the experience of Confirel and PPM should encourage young entrepreneurs to take the path of innovation. The strength of a business is its endless capacity to develop new products. If youre happy to imitate others, youll always be an unfashionable loser, regardless of whether youre early or late. You can be inspired by others. But it should always be with the idea of doing better to know how to listen to your customers and your market, to foresee that evolution requires knowing how to surround yourself with innovative colleagues, how to conceive of projects and products, and how to accomplish them. Research and development spending PPM and Confirel are companies that invest a lot on research and development. Competition is alive in all areas. Whoever wins is always the one who innovates, not the one whos content with copying others. Here in Cambodia, theres still room for a lot of new businesses. But if you want to create something you have to create something new to stand out. THMEYTHMEY.COM: Okay, so you want to invest in tourism. How do you come up with new and original services rather than contenting yourself with being local representatives of international tour operators? HAY LY EANG: Ive said that being jealous of the success of others is never a factor in your own success and that copying is not enough to succeed. But if youre a victim of such jealousy in being copied, its not enough to defend your rights if this is provided for under the law. At Confirel and PPM, we overcame such jealousy in response to imitations by always investing more in research and development. THMEYTHMEY.COM: For you, an entrepreneur should always be concerned about retaining the independence of the business. Why? HAY LY EANG: Over the course of my life as an entrepreneur, Ive learned that you cannot succeed alone against the rest. You need to know how to surround yourself with competent colleagues who share your business vision, colleagues who listen to you because you listen to them. You also need to build relationships with external partners to address competition. But you need to do so while retaining the independence of the business thats always been my line at PPM and Confirel. This has allowed us to export while remaining a Cambodian company. To stay Cambodian is vital for me as Im also concerned about my independence as a man, as an entrepreneur, and concerned about the national independence of our country. Its because my businesses contribute to this that they remain a passion for me. | Thmeythmey.com interviews Dr. Hay Ly Eang, founder of local pharmaceutical company PPM Co Ltd and diversified palm sugar manufacturer Confirel Co Ltd. |
បើតាមច្បាប់ស្តីពីផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រភេទផ្លូវថ្នល់បានបែងចែងជា៦ប្រភេទ ទី១ ផ្លូវល្បឿនលឿន, ទី២ ផ្លូវជាតិ, ទី៣ ផ្លូវខេត្ត, ទី៤ ផ្លូវជនបទ, ទី៥ ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជន, ចំណែកផ្លូវទី៦គឺប្រភេទផ្លូវផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។ បើតាមច្បាប់ផ្លូវគោក មាត្រា៤ ឆ្នាំ២០១៥ បានឱ្យនិយមន័យក្នុងចំណោមផ្លូវទាំងនេះថា៖ ផ្លូវជាតិ សំដៅដល់ផ្លូវដែលចរាចរណ៍ច្រើន ពោលគឺផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តនីមួយៗនៅទូទាំងប្រទេស។ ផ្លូវខេត្ត សំដៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម ដូចជា ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកព្រំដែនទ្វេភាគី តំបន់មានសក្ដានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត។ ចំពោះផ្លូវជនបទ គឺសំដៅដល់ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងភូមិ ។ ឬជាផ្លូវដែលភ្ជាប់ ពីភូមិ ទៅភូមិ -ផ្លូវក្នុងភូមិ៕ | ប្រភេទផ្លូវថ្នល់របស់ប្រទេសកម្ពុជាមាន៦ប្រភេទ នេះបើតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន។ |
ការសម្រេចឱ្យមានអ្នកគាំទ្រមួយចំនួនចូលកីឡដ្ឋាននេះ ធើ្វឡើងតែប៉ុន្មានសប្តាហ៍មុនពិធីបើកកម្មវិធីកីឡាលំដាប់ពិភពលោកដែលពន្យារមួយឆ្នាំដោយសារកូវីដ-១៩។ អ្នកគាំទ្រពីក្រៅប្រទេសនៅតែត្រូវបានហាមឃាត់ដដែល។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នករៀបចំកម្មវិធីអូឡាំពិកអ្នកស្រី Seiko Hashimoto បានអះអាងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «ដោយមើលឃើញពីការរឹតត្បិតរបស់រដ្ឋាភិបាលជប៉ុន អ្នកគាំទ្រការប្រកួតកីឡាអូឡាំពិកនឹងត្រូវបានកំណត់ត្រឹម ៥០ ភាគរយនៃសមត្ថភាពផ្ទុសរុបក្នុងកីឡដ្ឋាន ក្នុងចំនួនអតិបរមា ១០០០០ នាក់នៅគ្រប់ទីកន្លែង»។ យ៉ាងណាក៏ដោយ អភិបាលក្រុងតូក្យូលោក Yuriko Koike ព្រមានវិញថា ប្រសិនបើជំងឺកូវីដ-១៩ អុកឡុងកាន់តែខ្លាំងអំឡុងការប្រកួត នោះព្រឹត្តិការណ៍នឹងដំណើរដោយបិទទ្វារកីឡដ្ឋានទាំងអស់វិញ។ ដោយឡែក ជុំវិញការសម្រេចឱ្យមានអ្នកគាំទ្រក្នុងការប្រកួតប៉ារ៉ាឡាំពិក ឬក៏អត់នោះ នឹងត្រូវពន្យារពេលប្រកាសលើកចុងក្រោយរហូតដល់ថ្ងៃទី១៦ ខែកក្កដា ពោលគឺមួយសប្តាហ៍មុនបើកព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០៕ | អ្នកគាំទ្រ ១០០០០ នាក់នឹងត្រូវបានអនុញ្ញាតិឱ្យចូលរួមទស្សនាផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០។ នេះជាការបញ្ជាក់របស់អ្នករៀបចំកម្មវិធីនៅថ្ងៃទី២១ ខែមិថុនា ដោយព្រមានថា នឹងបិទទ្វារកីឡដ្ឋានវិញប្រសិនបើជំងឺកូវីដ-១៩ រីករាលដាលខ្លាំងអំឡុងពេលប្រកួត។ |
នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ គណបក្សប្រជាជនកម្ពុជា បាន៣អាសនៈ គណបក្សភ្លើងទៀន បាន២អាសនៈ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន២អាសនៈ។ សម្រាប់គណបក្សប្រជាជនកម្ពុជា លោក ចាន់ សុផល ជាប់ជាមេឃុំ លោក ឃឹម ខុម និងអ្នកស្រី គាន គឹមស៊ាន ជាសមាជិក។ ពីគណបក្សភ្លើងទៀន លោក ទុន ស៊ី ជាជំទប់ទី១ លោក ឌូ ឌា ជាសមាជិក។ ជាមួយគ្នានេះ លោក ជឿន ណាស៊ី ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រក្សាតំណែងជាជំទប់ទី២ និងលោក វឿន វៃ ជាសមាជិក។ ក្នុងការជួបជុំនោះ អ្នកជាប់ឆ្នោត និងមន្ត្រីមូលដ្ឋានរបស់គណបក្សទាំងពីរ ទទួលបានការលើកទឹកចិត្ត និងណែនាំដោយផ្ទាល់ពីលោក យ៉េង វីរ: ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបណ្ឌិតយ៉ង សាំង កុមារ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រួមទាំងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ៕ | ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សភ្លើងទៀន នាថ្ងៃទី១៧ ខែកក្កដា នេះ បានធ្វើដំណើររួមគ្នាទៅជួបជុំ និងលើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួន ដែលបានជាប់ឆ្នោតនៅឃុំសាគ្រាម ខេត្តកំពង់ធំ។ បើតាមការសរសេរនៅលើហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ ប្រធានគណកម្មាធិការនាយកបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះជាការសហការគ្នាដើម្បីបម្រើប្រជាពលរដ្ឋ។ |
នាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសអនុវត្តសម្រាប់ឆ្នាំ២០២០ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានប្រកាសយកតំណែងជាប្រធានរបស់ខ្លួន ដោះដូរជាមួយមេដាយស៊ីហ្គេមនៅឆ្នាំ២០២៣។ លោកអះអាងថា លោកនឹងលាលែងពីតំណែង បើសហព័ន្ធកីឡាបាញ់កាំភ្លើងមិនទទួលបានមេដាយណាមួយក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅចំពោះមុខសមាជិកប្រតិបត្តិ គ្រូបង្វឹក និងកីឡាករកីឡាការិនី លោក មៀច សុផាន់ណា បានបញ្ចាក់ដូច្នេះថា៖«នៅស៊ីហ្គេមឆ្នាំ២០២៣ ខ្ញុំអត់និយាយទេ គឺប្រកាសជាផ្លូវការ បើអត់បានមេដាយ ខ្ញុំសុំឈប់ហើយ(goodbye my love baby)។ សម្រាប់គ្នាយើងស្តាប់ឲ្យហើយ ខ្ញុំទុកឲ្យលោកឯងធ្វើ អ្នកណាធ្វើប្រធានថ្មីទៀតទៅ កុំឲ្យខ្ញុំនៅទៅ វាអត់បានការ ចោលម្សៀតដដែល»។ តែយ៉ាងណា ប្រធានសហព័ន្ធរូបនេះ ជឿជាក់ថា លើសមត្ថភាពរបស់មន្ត្រី គ្រូបង្វឹក និងកីឡាកររបស់ខ្លួនអាចធ្វើបានលទ្ធផលល្អក្នុងការប្រកួតកីឡាស៊ីហ្គេម បើពួកគេរួបរួម និងសាមគ្គីគ្នាបានល្អ។ ទន្ទឹមនឹងនេះ លោក ជំរុញឲ្យពួកគេខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ សម្រាប់ត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ប្រាកដថា វិញ្ញាសាបាញ់កាំភ្លើងអាចមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឡើយទេ ខណៈបច្ចុប្បន្នកីឡានេះកំពុងស្ថិតក្នុងប្រភេទកីឡាត្រៀមបម្រុង។ នៅក្នុងសន្និបាតវិសាមញ្ញកាលពីថ្ងៃទី២១ ខែកញ្ញា នោះដែរ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំនួនបីរួមមានក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាថ្នាក់ជាតិ, ក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងអន្តរជាតិ និងក្រុមគ្រូបង្វឹកដែលមានលោក Thomas Bovet និងលោក Sylvain Vogel។ ក្រុមការងារទាំងបីមានតួនាទីរៀបចំវគ្គបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់សម្រាប់កីឡាករកីឡាការិនី ជ្រើសរើសនិងអភិវឌ្ឍន៍ក្រុមដែលមានស្នាដៃខ្ពស់សម្រាប់វិញ្ញាសាបាញ់កាំភ្លើង សម្របសម្រួល និងរៀបចំក្នុងការបញ្ជូនកីឡាករទៅចូលរួមការប្រកួតនៅក្រៅប្រទេស និងក្នុងស្រុក។ លើសពីនេះ សិក្សា និងរៀបចំឯកសារពីផែនការយុត្តិសាស្ត្រក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម គ្រប់គ្រងធនធានសម្រាប់បណ្តុះបណ្តាល និងអភិវឌ្ឍន៍ក្រុមជម្រើសជាតិ និងទទួលភារកិច្ចដែលប្រធានសហព័ន្ធផ្តល់ឲ្យ៕ | លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានប្រកាសថា លោកនឹងលាលែងពីតំណែងបើសហព័ន្ធខ្លួនមិនដណ្តើមបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នសហព័ន្ធនេះ កំពុងស្ថិតនៅក្នុងតំណែងជាប្រភេទកីឡាត្រៀមបម្រុងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា។ |
កម្ពុជា បានចល័តកម្លាំងនារីដល់ទៅ១៥,២% លើសពីការរំពឹងទុករបស់ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ផ្អែកតាមយុទ្ធសាស្រ្តសមភាពយែនឌ័ររបស់ អ.ស.ប. ប្រទេសបរិច្ចាគកងកម្លាំងទាំងអស់កំណត់ឱ្យចល័តកម្លាំងនារីជានាយទាហានសេនាធិការដល់ទៅ២៥% និងក្នុងកងឱ្យបានដល់ទៅ១៥% នាឆ្នាំ២០២៨។ ដោយឡែក កម្ពុជាបានសម្រេចនូវគោលការណ៍នេះត្រឹមឆ្នាំ២០២២។ | ភ្នំពេញ៖ ស្រ្តីក្នុងវិស័យរក្សាសន្តិភាព កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រឱ្យកាន់តែខ្លាំងក្លា។ ការបំពេញបេសកកម្មរបស់កងកម្លាំងនារី មិនខុសពីបុរសឡើយ ដោយដើរតួនាទីជាមេបញ្ជាការរង នាយប្រតិបត្តិការនាយទាហានសម្របសម្រួល ប្រតិបត្តិការដោះមីន ពេទ្យ វិស្វកម្ម កងរាជអាវធហត្ថ និងនាយទាហានភស្តុភារ។ |
ភ្នំពេញ៖ក្រសួងសង្គមកិច្ច បានចេញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្តម្ភជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ជុំទី៣ លើកទី៣ ដែលក្នុងនោះមានពលរដ្ឋក្រីក្រជា៦៥ម៉ឺនគ្រួសារ បានទទួលប្រាស់ឧបត្តម្ភជាង១១៧លានរៀល នៅក្នុងអំឡុងកូវីដ-១៩។ នៅថ្ងែទី២៦ ខែធ្នូ ឆ្នាំ២០២០ គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ដែលមានគ្រួសារចំនួនជាង៨១ម៉ឺនគ្រួសារ បានទៅផ្ទៀងផ្ទាត់ និងទទួលបានថវិការជាង៧៤លានរៀល។ ចំណែក គ្រួសារដែលទទួលបានបា្រក់ឧបត្តម្ភជុំទី៣ ក្នុងខែធ្នូ មានចំនួនជាង៧៤លានរៀល។ ពលរដ្ឋសរុបជាង៦៥ម៉ឺនគ្រួសារទទួលបានការឧបត្តម្ភសរុបជុំទី៣ លើកទី៣ ដោយមានការចំណាយថវិកា ជាង ៧៩៥លានរៀល។ ក្រៅពីគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ ក៏មានប្រាក់ឧបត្តម្ភជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំណាយថវិការសរុបជាង ៣២ម៉ឺនរៀល ដោយមានអ្នកចុះឈ្មោះសរុបទាំងស្រ្តីនិងកុមារ ៤២នាក់ និងអ្នកអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពចំនួន៣៤៨នាក់ រួមទាំងអ្នកសម្រាលប្រចាំថ្ងៃចំនួន១០៦នាក់។ គួរបញ្ជាក់ផងដែរថា ក្រសួងផែនការងារ បានដកសមធម៌ពីពលរដ្ឋក្រីក្រជាង១.៥ម៉ឺនគ្រួសារ ក្រោយរកឃើញថា ពួកគេមានជីវភាពប្រសើរឡើងវិញ។ នេះបើការបញ្ជាក់របស់លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការងារ៕ | ដោយ៖ ហុង ស្រីណា |
«យើងបានកត់សម្គាល់ពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា។ ដូចលោកអ្នកដឹងស្រាប់ហើយ ប្រទេសបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ដែលដិតដាមដោយអំពើហិង្សា និងអស្ថិរភាព»។ ឯកអគ្គរដ្ឋទូតបារាំង បានអះអាងយ៉ាងដូច្នេះ នាអំឡុងពិធីស្វាគមន៍និស្សិតពេទ្យកម្ពុជា ដែលបានបញ្ចប់កម្មសិក្សានៅបារាំង។ លោក ហ្សាក់ ប៉ឺឡេ មានជំនឿថា វិបត្តិនៅមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយតាមរយៈការចរចារនយោបាយដោយបើកចំហ និងប្រកបដោយបរិយាប័ន្នជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមជាមួយការបញ្ជូនជំនួយមនុស្សធម៌។ លោកបានបង្ហាញជំហរថា៖ «យើងនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបេសកជនពិសេសកម្ពុជា គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចំពោះការខិតខំប្រឹងប្រែងទាំងឡាយនៅក្នុងទិសដៅនេះ ដោយឈរនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកុងសង់ស៊ីសប្រាំចំណុច ដែលត្រូវតែជាផែនការសកម្មភាពរបស់សហគមអន្តរជាតិ និងប្រទេសមីយ៉ាន់ម៉ា។ វានឹងគ្មានដំណោះស្រាយអ្វីក្រៅពីការអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំនេះទេ»។ ចំណុចឯកច្ឆន្ទទាំង៥ (Consensus) របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន ១. អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់បំផុត។ ២. ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន។ ៣. បេសកជនពិសេសប្រធានធាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយអគ្គលេខាធិការអាស៊ាន។ ៤. អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន។ ៥. បេសកកម្មជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ាដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា នៅក្នុងពិធីស្វាគមន៍និស្សិតពេទ្យកម្ពុជាដែលបានបញ្ចប់កម្មសិក្សានៅប្រទេសបារាំង លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញគោលជំហររបស់ប្រទេសបារាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសមីយ៉ាន់ម៉ា។ | លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែមករា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញគោលជំហររបស់ប្រទេសបារាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសមីយ៉ាន់ម៉ា។ |
កម្មវិធីនេះមាន ការទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បងដោយសេរី ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពីរបៀបសិក្សាភាសាឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏ទទួលព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។កម្មវិធី ACE Open Day កាលពីវគ្គសិក្សាទី៤ បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យដោយមានអ្នកចូលរួមប្រមាណជាង ២០០០នាក់។ គួរបញ្ជាក់ដែរថា សាលា ACE ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដែលមានកម្មវិធីសិក្សាជាច្រើន រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Childrens Program & Young Learners Program) ភាសាអង់គ្លេសទូទៅ (General English Program) និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ (Diploma Program) និងវគ្គត្រៀមប្រលងតេស្ត IELTS សម្រាប់ទៅសិក្សានៅបរទេស។ បន្ថែមពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវខ្ពស់សម្រាប់ជំនាញ ភាសាអង់គ្លេសរបស់សិស្ស និស្សិតខ្មែរ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា សាលា ACE នឹងបើកដំណើរការទីតាំងថ្មីបន្ថែមរបស់ខ្លូននៅទួលគោក ដោយចាប់ផ្ដើមទទួលសិស្សឲ្យចូលរៀន ពីវគ្គសិក្សាថ្មីក្នុងខែមករា ឆ្នាំ ២០១៨ នេះតទៅ។ កម្មវិធី ACE Open Day នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំងបួនរបស់សាលា ACE នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ចុះឈ្មោះចូលរួមតាមរយៈ ៖ http://openday.acecambodia.org/ សូមស្វាគមន៍ សិស្សានុសិស្ស និងមាតាបិតាចូលរួមដោយសេរី៕ ( អត្ថបទពាណិជ្ជកម្ម ) | សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day ដែលមានរយៈពេលបីថ្ងៃពេញចាប់ពីថ្ងៃទី១០ ដល់ ១២ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីនេះធ្វើទ្បើងសម្រាប់សិស្សានុសិស្ស និងមាតាបិតា ដែលមានបំណងស្វែងយល់អំពីកម្មវិធីសិក្សានៅសាលា ACE និងអត្ថប្រយោជន៍ពិសេសផ្សេងៗមុននឹងសម្រេចចិត្តចូលចុះឈ្មោះចូលរៀន។ |
ឧត្តមសេនីយ៍ Joseph Votel មេបញ្ជាការកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា (USCENTCOM) បានរាយការណ៍ទៅគណៈកម្មាធិការយោធា នៃរដ្ឋសភាអាមេរិក ពីប្រតិបត្តិការបោសសម្អាតក្រុមរដ្ឋឥស្លាម និងសង្គ្រាមនៅស៊ីរី អាហ្វហ្គានីស្ថាន និងយេម៉ែន ដែលស្ថិតក្រោមដែនអំណាចរបស់ខ្លួន។ សម្រាប់ជម្លោះនៅស៊ីរី មេទ័ពអាមេរិករូបនេះ បានទម្លាក់កំហុសលើរុស្ស៊ី ចំពោះវិបត្តិបង្ហូរឈាមដែលឈានដល់ឆ្នាំទី៧ ហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ចំពោះមុខសមាជិកសភា លោកឧត្តមសេនីយ៍ Votel និយាយថា ទាំងផ្លូវការទូត ទាំងផ្លូវយោធា រុស្ស៊ីដើរតួជាអ្នកបង្កាត់ភ្លើងផង និងអ្នកពន្លត់ភ្លើងផង។ ពោល គឺរុស្ស៊ីបញ្ឆេះកម្ដៅជម្លោះ រវាងភាគីស៊ីរីទាំងអស់ រួចក៏ចេញមុខធ្វើជាអ្នកជួយដោះស្រាយបញ្ហាវិញ ដោយប៉ុនប៉ងធ្វើឲ្យភាគីផ្សេងទៀតទន់ខ្សោយ និងគ្មានឥទ្ធិពលតថ្លៃអ្វីបានឡើយអំឡុងពេលចរចា។ លោកបន្តថា រុស្ស៊ីព្យាយាមទប់ស្កាត់ឥទ្ធិពលអាមេរិកក្នុងតំបន់ដែរ។ រុស្ស៊ីបានលូកដៃចូលជម្លោះស៊ីរីនៅចុងឆ្នាំ២០១៥ និងបានបញ្ជូនយោធារបស់ខ្លួនទៅកាន់ស៊ីរី ដោយអះអាងថា ទទួលបានការអញ្ជើញពីសំណាក់ប្រធានាធិបតីស៊ីរី Bashar al-Assad ។ ក្រោមជំនួយរបស់យោធារុស្ស៊ី ជាពិសេសកម្លាំងអាកាសតែម្ដង របបក្រុងដាម៉ាស់បានដណ្ដើមទឹកដីត្រឡប់មកវិញជាច្រើន ខណៈដែលកម្លាំងឧទ្ទាមប្រឆាំងគាំទ្រដោយអាមេរិក បានបាត់បង់តំបន់គ្រប់គ្រងរបស់ខ្លួនជាបន្តបន្ទាប់។ មេទ័ពអាមេរិកលោក Votel ក៏ចោទក្រុងមូស្គូបានថា ប្រើប្រាស់យន្តការខ្លួនដោះស្រាយវិបត្តិស៊ីរី និងបោះបង់យន្តការអង្គការសហប្រជាជាតិវិញ។ ក្រុងមូស្គូ បានបន្តជំរុញគំនិតផ្ដួចផ្ដើមថ្មីដើម្បីជំនួសការចរចានយោបាយដែលដឹកនាំដោយលោកខាងលិច មិនថានៅស៊ីរី ឬអាហ្វហ្គានីស្ថាន សំដៅកាត់បន្ថយឥទ្ធិពលរបស់ក្រុងវ៉ាស៊ីនតោន។ នេះជាការបញ្ជាក់របស់លោក Votel លើកឡើងថា តួនាទីរបស់រុស្ស៊ីបង្កជាអស្ថិរភាពទៅវិញទេ។ អ្វីគួរឲ្យចាប់អារម្មណ៍ ប្រមុខកងទ័ពអាមេរិកប្រចាំមជ្ឈិមបូព៌ារូបនេះក៏ចោទរុស្ស៊ីថា បានប្រើប្រាស់ជម្លោះប្រដាប់នៅស៊ីរី ធ្វើជាកន្លែងសាកសព្វាវុធរបស់ខ្លួនទៀត។ លោក Votel និយាយថា រុស្ស៊ីបានសាកល្បងអាវុធ និងក្បួនយោធានៅស៊ីរី ដែលបង្កការខូចខាត និងសម្លាប់មនុស្សជាច្រើន។ ការកើនឡើងវត្តមានប្រព័ន្ធបាញ់មីស៊ីលពីផ្ទៃដី ទៅផ្ទៃអាកាសនៅតំបន់មជ្ឈិមបូព៌ា បានគំរាមកំហែងកម្លាំងយោធាអាមេរិកយ៉ាងខ្លាំង៕ | មេទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាឧត្តមសេនីយ៍ Joseph Votel បានចោទរុស្ស៊ីចំៗថា ជាអ្នកដុតបញ្ឆេះបញ្ហានៅស៊ីរី ហើយបន្ទាប់មកដើរតួជាអ្នកជួយដោះស្រាយបញ្ហាទៅវិញ។ លោក Votel និយាយបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីសន្តិសុខនៅមជ្ឈិមបូព៌ា ជាមួយគណៈកម្មាធិការយោធា នៃរដ្ឋសភាអាមេរិកនៅថ្ងៃទី២៧ ខែកុម្ភៈ។ លោក Votel ចាត់ទុករុស្ស៊ី ជាគូប្រជែងប្រវត្តិសាស្ត្រ ដែលគ្មានផលប្រយោជន៍រួមគ្នាឡើយ។ |
ខាងក្រោមនេះគឺជាអាហារសម្រន់មួយចំនួនដែលមានជីវជាតិគ្រប់គ្រាន់ក្នុងការបង្ការ និងប្រឆាំងជំងឺបេះដូងហើយ៖ ផ្លែប៉ោម ផ្លែប៉ោមផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដូចជា Quercetin ដែលអាចបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម និងបញ្ហាបេះដូងដោយសារតែរ៉ាឌីកាលសេរីបាន។ សារធាតុ Pectin ក្នុងផ្លែប៉ោមគឺជាជាតិសរសៃដ៏ពិសេស ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់បាន។ ក្រោពីណេះ ផ្លែប៉ោមមានសារធាតុប្រឆាំងនឹងការរលាកដ៏ខ្លាំងដែលអាចជួយឲ្យសុខភាពបេះដូងទាំងមូលកាន់តែល្អ។ សូកូឡាខ្មៅ សូកូឡាខ្មៅផ្ទុកទៅដោយសារធាតុ Cocoa ដែលជាប្រភព Flavonoids ដ៏អស្ចារ្យ។ សារធាតុនេះគឺជា Phytochemicals និងត្រូវបានគេរកឃើញថាអាចជួយបង្ការកុំឲ្យមានកំណកក្នុងសរសៃឈាមអាក់ទែ និងបន្ថយសម្ពាធឈាមបានទៀត។ បឺរីពណ៌ខៀវ ការរលាកក្នុងជញ្ជាំងសរសៃឈាមអាក់ទែអាចបង្កើនការប្រឈមនឹងជំងឺគាំងបេះដូអកាន់តែខ្ពស់។ ប៉ុន្តែអ្នកអាចទប់ស្កាត់រឿងនេះបានតាមរយៈការញ៉ាំផ្លែបឺរីពណ៌ខៀវមួយកូនចានចង្កឹះក្នុងមួយថ្ងៃ។ នេះដោយសារតែវាមានសារធាតុអង់ទីអូកស៊ីដង់ប្រឆាំងការរលាក៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំហ៊ានដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានដើម្បីសុខភាពបេះដូងនោះគឺចាប់ផ្តើមជាមួយរបស់ដែលត្រូវការដាក់ចូលមាត់។ ហ្សែនដើរតួនាទីដ៏ធំមួយចំពោះសុខភាពបេះដូងដែរ ប៉ុន្តែសម្រាប់របៀបរស់នៅដូចជា របបអាហារ និងការហាត់ប្រាណក៏ដើរតួនាទីកាន់តែធំទៀតក្នុងការបង្ការជំងឺបេះដូងទៅវិញ។ |
ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ទេសចរណ៍ វប្បធម៌ និងកីឡា ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ នាព្រឹត្តិការណ៍នេះ នឹងមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំប្រពៃណីដូចជា របាំឆៃយ៉ាំ និងរបាំត្រុដិ និងមានការប្រឡងបវកញ្ញាមជ្ឈិមសម័យ ព្រមទាំងមានការរាំលេងកម្សាន្តផងដែរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ពិព័រណ៍នេះនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី សម្រាប់ជាការកម្សាន្តរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន។ លើសពីនេះ ព្រឹត្តិការណ៍ក៏នឹងចូលរួមបង្ហាញ ពីវប្បធម៌ និងផលិតផលទេសចរណ៍ផ្សេងៗទៀត ។ សូមជម្រាបថា ក្រៅពីពិព័រណ៍ទេសចរណ៍ វប្បធម៌ និងកីឡា នៅថ្ងៃទី ៦ដល់ ១០ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំសង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំនៅថ្ងៃទី ១៤ដល់១៦ខែមេសា។ ចំណែករដ្ឋបាលខេត្តកំពង់ស្ពឺ សៀមរាប កំពង់ឆ្នាំង និងស្វាយរៀង ក៏ប្រកាសពីការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តផងដែរ៕ | ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងកីឡា នឹងត្រូវធ្វើឡើងរយៈពេល៥ថ្ងៃពេញ ចាប់ពីថ្ងៃ៦ ដល់ថ្ងៃទី១០ខែមេសា ឆ្នា២០២២នេះ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ខ្មែរ ផលិតផលទេសចរណ៍ និងបង្ហាញពីសមិទ្ធផល ថ្មីនៅរាជធានីភ្នំពេញ គឺពហុកីឡដ្ឋានមរតកតេជោ។ |
នៅថ្ងៃសុក្រ ទី៩ សីហា ស្នងការរងប៉ូលិសក្រុងបាងកក លោក Sukhun Prommayon បញ្ជាក់ឲ្យដឹងថា មន្ត្រីប៉ូលិស ត្រូវរកពិន្ទុយ៉ាងហោចណាស់ ៨០ភាគរយ ទើបជាប់ការប្រឡង ឬពួកគេ ត្រូវទម្លាក់មកធ្វើការរដ្ឋបាល និងការងារទំនាក់ទំនងសាធារណៈ (PR) ឬគ្រាន់តែជួយមិត្តរួមក្រុមពួកគេហៅយានយន្តឲ្យឈប់ប៉ុណ្ណោះ។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Sukhun គូសបញ្ជាក់ថា មន្ត្រីទាំងអស់ គួរតែយល់ដឹងជ្រៅជ្រះពីច្បាប់ ដែលពួកគេអនុវត្ត។ ដូច្នេះ ពួកគេ អាចកំណត់អត្តសញ្ញាណ និងពន្យល់ដោយត្រឹមត្រូវពីកំហុសឆ្គងដែលអ្នកបើកបរបានប្រព្រឹត្ត។ វា មានការលើកឡើងជាច្រើនរវាងប៉ូលិសចរាចរណ៍ និងអ្នកបើកបរយានយន្ត ដែលចោទប្រកាន់មន្ត្រីខ្លះអនុវត្តច្បាប់ចរាចរណ៍ដោយមិនត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់លោក Sukhun ដោយអះអាងថា ដើម្បីបញ្ចៀសរឿងខុសឆ្គងបែបនេះ ចាប់ពីពេលនេះតទៅ មានតែប៉ូលិសដែលមានចំណេះដឹងជ្រៅជ្រះពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ប៉ុណ្ណោះ ទើបអាចចេញបណ្ណផាកពិន័យបាន។ សំណួរជ្រើសជ្រើស (MCQ) រហូតដល់ទៅ ១ពាន់សំណួរ ត្រូវបានរៀបចំរួចរាល់។ មន្ត្រី ១០០នាក់ នឹងត្រូវជ្រើសរើស និងដាក់ការងារឲ្យធ្វើនៅតាមប៉ុស្តិ៍ប៉ូលិសក្រុងចំនួន ៩ និងស្ថានីយ៍ប៉ូលិសចំនួន ៨៨ ផ្សេងទៀត នៅទូទាំងក្រុង បាងកក។ លោក Sukhun បញ្ជាក់បែបនេះ ។ មន្ត្រីប៉ូលិសរហូតដល់ ៣០០០នាក់ នឹងចូលរួមធ្វើការប្រឡង នាដើមខែកញ្ញាខាងមុខ។ ប្រសិនបើពួកគេ ធ្លាក់ការប្រឡង ពួកគេនឹងមានឱកាសប្រឡងជាថ្មី។ ប្រសិនបើពួកគេ នៅតែពុំអាចរកពិន្ទុច្រើនទៀត ពួកគេប្រហែលត្រូវផ្លាស់ប្តូរតួនាទី ឬទីតាំងឈរជើង។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ប៉ូលិសប្រមាណ ៥ពាន់នាក់ ធ្លាប់ត្រូវបានដាក់បញ្ជាឲ្យធ្វើការប្រឡងដូចគ្នាបែបនេះ។ កាលនោះ មន្ត្រីប៉ូលិស ត្រឹមតែ ២៦នាក់ប៉ុណ្ណោះ បានប្រឡងធ្លាក់ ហើយពួកគេ លែងត្រូវបានអនុញ្ញាតឲ្យចេញបណ្ណផាកពិន័យបន្តទៀត៕ | ការិយាល័យប៉ូលិសក្រុងបាងកក នឹងបញ្ឈប់ប៉ូលិសពីការចេញបណ្ណផាកពិន័យចរាចរណ៍ ប្រសិនបើពួកគេបរាជ័យក្នុងការប្រឡងថ្មីមួយ ដែលមានគោលដៅវាស់ស្ទង់ចំណេះដឹងពួកគេពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍។ |
កម្មវិធីសម្ពោធនេះ ត្រូវបានធ្វើឡើយតាមប្រព័ន្ធ ឌីជីថល និងប្រារព្ធឡើងនៅទីតាំង ៤ ផ្សេងគ្នា ស្របពេលតែមួយ ដោយទីតាំងប្រារព្ធកម្មវិធីធំ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ព្រម ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពី ប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមធានារ៉ាប់រងនៃប្រទេសកម្ពុជា ដៃគូអាជីវកម្ម និងនាយកប្រតិបត្តិជាន់ខ្ពស់របស់អេ អាយ អេ។ ឯកឧត្តម ម៉ី វ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ អេ អាយ អេ(ខេមបូឌា) នៅទូទាំងប្រទេស ហើយបន្តមានប្រសាសន៍ថា តាមរយៈការសម្ពោធសាខា អេ អាយ អេ ទាំង ៣ នេះ ខ្ញុំជឿជាក់ថានេះជាឯកសិទ្ធិផលថ្មីមួយសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ដើម្បីអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ជូនសុវត្ថិភាពហរិញ្ញវត្ថុ។ ជាមួយគ្នានោះដែរ លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់របស់ អេ អាយ អេ ដែលបានចូលរួមកម្មវិធីតាមអនឡាញពីប្រទេសសិង្ហបុរី បានមានប្រសាសន៍ ថា ជាង ១០០ ឆ្នាំមកហើយដែល អេ អាយ អេ បានផ្តល់សេវាកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយមោទនភាព ការយកចិត្តទុកដាក់ ភាពឧស្សាហ៍ព្យាយាម និងការ ផ្តល់ជូនសេវាកម្មពិសេស។ តាមរយៈការទទួលបាន IPO ក្នុងឆ្នាំ ២០១០ អេ អាយ អេ បានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងដែលធំជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងណាក្តី អេ អាយ អេ នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេសកម្ពុជា និងវត្តមានរបស់ អេ អាយ អេ នៅទីនេះ។ ហេតុផលនេះហើយ ដែលនាំឲ្យ អេ អាយ អេ ថ្ងៃនេះមានមោទនភាពធ្វើការសម្ពោធសាខារហូតដល់ ៣ដើម្បីបម្រើជូនប្រជាជនកម្ពុជា នៅកំពង់ចាម បាត់ដំបង និងកំពត ដោយមានគោលដៅដ៏មុតមាំក្នុងការផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនក្នុងតំបន់ទាំងនេះ។ យើងសង្កេតឃើញថា អេ អាយ អេ (ខេមបូឌា) មានសន្ទុះរីកលូតលាស់នៅក្នុងទីផ្សារកម្ពុជាតាមរយៈការផ្តល់ជូនផលិតផលឈានមុខ និងសមត្ថភាពក្នុងការផ្តល់ជូនការការពារសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំរបស់លោកស្រី ធៀវ ផលីន អគ្គនាយិកាប្រតិបត្តិរបស់ អេ អាយ អេ(ខេមបូឌា)។ ថ្លែងក្នុងពិធីសម្ពោធនោះដែរ លោកស្រីអគ្គនាយិកា បានមានប្រសាសន៍ថា យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការបើកសម្ពោធសាខាថ្មីចំនួន ៣ បន្ថែមនៅកម្ពុជា ដែលព្រឹត្តិការណ៍ដ៏សំខាន់មួយ នេះ បានបង្ហាញពី ដំណើរនៃភាពរីកលូតលាស់យ៉ាងឆាប់រហ័សរបស់យើង។ បន្ទាប់ពីមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន ក្នុងឆ្នាំ ២០២០ ពីជំងឺកូវីដ-១៩ យើងប្រកាន់ជំហរយ៉ាងមុតមាំក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញដើម្បីបន្តផ្តល់ជូននូវដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេលើទីផ្សារដល់ប្រជាជននៅខេត្តកំពង់ចាម បាត់ដំបង និងកំពត។ សម្រាប់ពិធីសម្ពោធនេះដែរបានបន្ថែមឲ្យ អេ អាយ អេ (ខេមបូឌា) មានសាខាសរុបចំនួន ៤ បន្ទាប់ពីបានបើកដំណើរការសាខាក្នុងខេត្តសៀមរាបកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០២០ នេះ អេ អាយ អេ(ខេមបូឌា) បានបង្កើន និង ពង្រីកសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ អេ អាយ អេ (ខេមបូឌា) មានមោទនភាពក្នុងការការពារប្រជាជនកម្ពុជាទូទាំងប្រទេសច្រើនជាងមុន៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែតុលា ២០២០ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) មានមោទនភាព តាមរយៈការសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ។ ការពង្រីកសាខាថ្មីទាំង ៣ នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស។ |
នៅកូរ៉េខាងត្បូង ករណីឆ្លង COVID-19 ទាំងអស់មានចំនួន៥៧៦៦ ដែលភាគច្រើនមាននៅទីក្រុង Daegu និងខេត្ត North Gyeongsang ។ នៅថ្ងៃទី៥ ខែមីនានេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសពីករណីឆ្លងចំនួន៤៣៨នាក់ ដែលជាតួលេខទាបជាងគេនៅប៉ុន្មានថ្ងៃមកនេះ។ ដោយសារមានការរាយកាណ៍ពីករណីស្លាប់បីនាក់ទៀត តួលេខអ្នកស្លាប់ទាំងអស់នៅកូរ៉េខាងត្បូងមានចំនួន៣៥នាក់ហើយ។ បើតាមសារព័ត៌មាន BNO News គិតត្រឹមថ្ងៃទី៥ ខែមីនា ករណីឆ្លងនៅអ៊ីតាលី មានចំនួន៣០៨៩ និងស្លាប់១០៧នាក់។ អ៊ីតាលី ត្រូវបានចាត់ទុកជាប្រភពចម្លងធំជាងគេនៅអឺរ៉ុប ព្រោះករណីឆ្លងថ្មីៗនៅប្រទេសជាច្រើននៃតំបន់អឺរ៉ុប សុទ្ធតែមានប្រភពពីអ៊ីតាលីទាំងអស់។ អំឡុងពេលដូចគ្នានេះ នៅអ៊ីរ៉ង់វិញ ករណីឆ្លងសរុបមាន២៩២២នាក់ និងស្លាប់៩២នាក់។ វត្តមាន COVID-19 បានរាលដាលដល់ប្រទេសក្បែរមួយចំនួនទៀតដូចជាអ៊ីរ៉ាក់ ប៉ាគីស្ថាន និងអាមេនីជាដើម។ តួលេខសរុបនៃការឆ្លងក្នុងប្រទេសទាំងបីមានចំនួន១១៧៧៧ករណី។ ចំនួនអ្នកស្លាប់មាន២៣៤នាក់។ សម្រាប់ចិនវិញ ករណីឆ្លងមានជាង៨ម៉ឺន ឯអ្នកស្លាប់មានចំនួន៣០១២នាក់ដែលភាគច្រើននៅខេត្តហ៊ូប៉ី។ អេស្ប៉ាញ និងអ៊ីរ៉ាក់ ជាប្រទេសមានករណីថ្មីៗ គឺមួយករណីម្នាក់ថែមទៀត ហើយសរុបមានពីរករណី ដូចគ្នានឹងអូស្ត្រាលីដែរ។ បើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនានេះ ចំនួនប្រទេសដែលឆ្លង COVID-19 ឡើងដល់ជាង៨០ហើយ (ក្នុងករណីរួមបញ្ចូលទាំងតំបន់ស្វយ័តនានា)។ ហុងគ្រី ស្លូវេនី និងកោះហ្វារ៉ូ ទើបតេស្តឃើញករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនៅទឹកដីរៀងៗខ្លួន៕ | កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ សុទ្ធតែបានរាយការណ៍ពីកើនឡើងករណីឆ្លងជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19) បន្ថែមទៀត។ តួលេខសរុបករណីឆ្លង COVID-19 នៅប្រទេសទាំងបីនេះ បានឡើងលើសមួយម៉ឺនករណីហើយ ខណៈអ្នកស្លាប់មានចំនួន២៣៤នាក់។ កូរ៉េខាងត្បូង នៅតែជាប្រទេសមានករណីឆ្លងច្រើនជាងគេបន្ទាប់ពីចិន ឯអ៊ីតាលីវិញនៅបន្តស្ថិតនៅលេខពីរលើចំនួនអ្នកស្លាប់ច្រើនដដែល។ |
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ បន្ទាប់ពីកូនទទួលបាននិទ្ទេសA ដូចបំណង ក្នុងនាមជាអាណាព្យាបាលសិស្សពិតជាសប្បាយចិត្តនឹងលទ្ធផលនេះ។ បើទោះជាយ៉ាងណា ឪពុកម្តាយ រួមទាំងសិស្សានុសិស្ស ក៏មិនភ្លេចគុណលោកគ្រូអ្នកគ្រូ ដែលតែងបង្ហាត់បង្រៀនសិស្សនោះឡើយ។ ដោយឡែកគោលបំណងរបស់គ្រូ ក៏ចង់ឱ្យសិស្សជោគជ័យ រៀនពូកែដូចគ្នា។ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA នៅមជ្ឈមណ្ឌលOCIC ឪពុកម្តាយរបស់សិស្សនិទ្ទេស A បានពោលឡើងស្រដៀងគ្នាថា៖ «ជោគជ័យរបស់កូន នាំមកកិត្តិយសសម្រាប់គ្រួសារ ប៉ុន្តែទាំងអស់នេះ គឺជាការលះបង់របស់គ្រូ។ ទាំងការបង្រៀន ការអប់រំទូន្មានសុទ្ធដល់កូនៗ គឺតែងទទួលបានពីគ្រូ គួបផ្សំនឹងការប្រៀនប្រដៅពីឪពុកម្តាយ»។ លទ្ធផលនេះ ជាទីមោទកយ៉ាងពេកពន់ ក្នុងនាមជាឪពុកម្តាយ ព្រោះកូនប្រឡងបាននិទ្ទេសA៕ | ភ្នំពេញ៖ កូនៗធំធាត់ដោយសារឪពុកម្តាយបីបាច់ ប៉ុន្តែក្នុងការសិក្សាគឺលោកគ្រូអ្នកគ្រូនេះហើយ ដែលជាអ្នកតម្រង់ទិស ឱ្យសិស្សមានចំណេះវិជ្ជា និងជោគជ័យក្នុងការសិក្សា។ ក្នុងថ្ងៃទទួលរង្វាន់សិស្សនិទ្ទេសA ឪពុកម្តាយសិស្សមួយចំនួន បានអរគុណលោកគ្រូអ្នកគ្រូ និងរម្លឹកដល់ការបង្ហាត់បង្រៀនកូនខ្លួនរហូតបាននិទ្ទេសល្អ។ |
នៅពេលអ្នកស្រាវជ្រាវអ៊ីស្រាអែលបានកំណត់ផែនទីទាំងស្រុងនៃផ្នែកខាងជើងប្រវែង ៧៤០គីឡូម៉ែត្ររបស់មហាកំពែងចិនជាលើកដំបូង ការរកឃើញពួកគេ គឺផ្ទុយនឹងការសន្មតរបស់ការសិក្សាមុនៗ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ «នៅមុនពេលការស្រាវជ្រាវយើង មនុស្សភាគច្រើនបានគិតថា គោលបំណងនៃការកសាងមហាកំពែងគឺដើម្បីបញ្ឈប់កងទ័ពរបស់សង់ស៊ីខាន់ (Genghis Khan)»។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Gideon Shelach-Lavi មកពីសាកលវិទ្យាល័យ Hebrew ប្រចាំទីក្រុងហ្ស៊េរុយសាឡិម ដែលដឹកនាំការសិក្សារយៈពេល២ឆ្នាំនេះ។ ក៏ប៉ុន្តែ កំណាត់ភាគខាងជើងដែលលាតសន្ធឹងភាគច្រើនក្នុងប្រទេសម៉ុងហ្គោលី គឺមានកម្ពស់ទាប និងជិតផ្លូវដើរ ដែលបង្ហាញថា វាពុំអាចបម្រើគោលដៅយោធាបានឡើយ។ ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យសង្កត់ធ្ងន់ថា៖«សេចក្តីសន្និដ្ឋានយើង គឺថា វាមានគោលដៅតាមដាន ឬរារាំងចលនាប្រជាជន និងការដឹកជញ្ជូនទំនិញ ហើយនោះគឺទំនងជាទារពន្ធដារពួកគេ»។ ការសាងសង់មហាកំពែងចិន ដែលត្រូវបែងចែកជាច្រើនផ្នែក ហើយលាតសន្ធឹងសរុបរាប់ពាន់គីឡូម៉ែត្រ បានចាប់ផ្ដើមដំបូងកាលពី៣សតវត្សរ៍ដំបូងមុនគ្រឹស្តសករាជ (BC) ហើយបានបន្តរាប់សតវត្សរ៍។ នេះបើតាម AFP ។ ផ្នែកភាគខាងជើងនៃកំពែងចិន (Northern Line) ដែលក៏ស្គាល់ថា «ជញ្ជាំងរបស់សង់ស៊ីខាន» ដោយយកតាមឈ្មោះមេដឹកនាំម៉ុងហ្គោល ត្រូវបានសាងសង់ចន្លោះសតវត្សរ៍ទី១១ និងទី១៣។ សូមបញ្ជាក់ថា លោក Shelach-Lavi និងក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលលោក, អ្នកស្រាវជ្រាវអាមេរិក និងម៉ុងហ្គោលី បានប្រើដ្រូន រូបភាពថតពីផ្កាយរណបកម្រិតខ្ពស់ (High-resolution) និងឧបករណ៍បុរាណវិទ្យាបែបប្រពៃណី ដើម្បីកំណត់ផែនទីជញ្ជាំង និងស្វែងរកត្ថុសល់ពីសម័យបុរាណដែលជួយពួកគេកំណត់កាលបរិច្ឆេទសាងសង់៕ | កំណាត់ភាគខាងជើងនៃមហាកំពែងចិន ពុំត្រូវសាងសង់ឡើងក្នុងគោលដៅរារាំងកងទ័ពឈ្លានពានឡើយ ប៉ុន្តែដើម្បីតាមដានសកម្មភាពប្រជាជន។ បុរាណវត្ថុវិទូអ៊ីស្រាអែល បញ្ជាក់បែបនេះ នៅថ្ងៃទី ៩ ខែមិថុនា។ |
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិយាយថា ដ្បិតចិនគឺជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា កម្ពុជាក៏ត្រូវការអ្នកវិនិយោគបរទេសដទៃដែរ។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជាមិនបានបិទទ្វាអ្នកវិនិយោគបរទេសដ៏ទៃ ហើយរង់ចាំតែទទួលអ្នកវិនិយោគចិននោះទេ ព្រោះកម្ពុជាកំពុងត្រូវការទុនពីដៃគូរអភិវឌ្ឍនានា ក្នុងការកសាងប្រទេស។ កម្ពុជាស្វាគមន៍គ្រប់វិនិយោគិន ដែលមានបំណងមកវិនិយោគដោយស្របច្បាប់នៅកម្ពុជា ដោយមិនមានការរើសអើងនោះទេ។ សូមស្ដាប់ប្រសាសន៍ប្រមុខរដ្ឋាភិបាល៖ ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនានេះ សម្តេច ហ៊ុនសែន មានប្រសាសន៍ថា៖« ខ្ញុំមិនបានបដិសេធចោលដៃគូរវិនិយោគបរទេសណាទាំងអស់ សូមអញ្ជើញមកវិនិយោគ ព្រោះយើងត្រូវការដៃគូរទាំងអស់»។ បច្ចុប្បន្នកម្ពុជាមានវិនិយោគិនស្ទើតែគ្រប់ប្រទេស ដូចជាប្រទេសវៀតណាម, ថៃ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, ជប៉ុន, អាមេរិក, អឺរ៉ុប និងច្រើនប្រទេសទៀត។នេះជាការឆ្លើយតបរបស់សម្ដេច ទៅនឹងមតិមួយចំនួនដែលបានចោទរដ្ឋាភិបាលកម្ពុជា ថាបើកឱកាសឲ្យតែអ្នកវិនិយយោគចិនច្រើនជាបែកអឺរ៉ុប។ សម្តេចចោទសួរទៅវិញថា៖« តើអ្នកបានមករកស៊ីលើបញ្ហាអ្វី? អ្នកមិនដែលបានស្នើសុំការវិនិយោគពីខ្ញុំផង ហើយទទួលការទាត់ចោលពីខ្ញុំឯណា? អត់មានផង បែរជានិយាយថាស្អីឡើងក្រុមហ៊ុនចិន ស្អីឡើងក្រុមហ៊ុនចិន ចុះបើចិនមកសុំវិនិយោគឲ្យយើងបដិសេធឬយ៉ាងម៉េច? យើងមិនដែលទាត់ចោកក្រុមហ៊ុនណាមួយទេ»៕ | ការវិនិយោគពីសំណាក់វិនិយោគិនបរទេស និងក្នុងស្រុកបានជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលបានស្នើឲ្យអ្នកវិនិយោគិនក្នុងពិភពលោក មកវិនិយោគនៅកម្ពុជាមន្ថែមទៀត ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំខាងមុខនេះ។ |
យោងតាមគេហទំព័រ bebusinessed.com នៅអំឡុងឆ្នាំ១៨០០ ទូរទស្សន៍មេកានិចដំបូងត្រូវបានគេបង្កើតឡើង។ វាគ្រាន់តែអាចបង្ហាញរូបភាពនឹងថ្កល់ប៉ុណ្ណោះ និងមានលក្ខណៈបុរាណមែនទែន។ ដល់ឆ្នាំ១៩២០ អ្នកជំនាញពីរនាក់ គឺលោក John Logie Baird ជនជាតិស្កុតឡែន និងលោក Charles Francis Jekins ជនជាតិអាមេរិកបានបង្កើតទូរទស្សន៍មេកានិច ដោយប្រើប្រាស់ដុំដែករង្វិល មានប្រហោងចោះជារាងរង្វង់។ ទោះបីជាបច្ចេកវិទ្យានេះមិនទាន់មានភាពល្អប្រសើរក៏ដោយមែន ប៉ុន្តែវាជាជំហានសំខាន់សម្រាប់ការច្នៃប្រឌិតទូរទស្សន៍ថ្ងៃអនាគត។ នៅឆ្នាំ១៩២៧ លោក Philo Taylor មានវ័យ ២១ឆ្នាំ កាលនោះបានបង្កើតទូរទស្សន៍អេឡិចត្រូនិចដំបូងគេ។ លំនាំនោះក៏ត្រូវបានទូរទស្សន៍ខ្លះបន្តប្រើប្រាស់ដល់បច្ចុប្បន្នផងដែរ។ លោក Philo បានប្រើប្រាស់ឧបករណ៍ពិសេសមួយដែលបាញ់ផង់អគ្គីសនីហៅថា«អេឡិចត្រុង»ដើម្បីផលិតជារូបភាពលើផ្ទៃកញ្ចក់ទូរទស្សន៍។ នៅឆ្នាំ១៩៣៤ ទូរទស្សន៍ទាំងអស់ដែលបានផលិតឡើងតែងប្រើប្រាស់លំនាំអេឡិចត្រូនិចនេះទាំងអស់។ ក្នុងឆ្នាំ១៩៥៥ ឧបករណ៍បញ្ជាទូរទស្សន៍ (តេលេ) ត្រូវបានគេផលិតឡើង។ នៅដើមសតវត្សន៍ទី២១ គេឃើញការរីកលូតលាស់នៃទូរទស្សន៍ LCD, LED ឬ OLED Display ជាដើម។ ទាំងនេះសុទ្ធសឹងតែជាភាពខុសគ្នាក្នុងការបញ្ចេញពន្លឺតែប៉ុណ្ណោះ។ ទូរទស្សន៍ដែលមនុស្សរាល់គ្នាប្រើពាក្យធម្មតាថា«គូទប៉ោង»ត្រូវបានគេបំពាក់ប្រព័ន្ធ CRT ។ ប្រព័ន្ធនេះជាលំនាំបុរាណ ហើយមិនសូវមានការផលិតបន្តទៀតគេក្នុងពេលសព្វថ្ងៃ។ សរុបមក បច្ចេកវិទ្យាមួយនេះទើបតែឃើញមានវត្តមានក្នុងរយៈពេលប្រហែលជា១០០ឆ្នាំមុននោះទេ។ ប៉ុន្តែបើពិចារណាឲ្យបានច្បាស់ វាបានផ្លាស់ប្តូររបៀបនៃការរស់នៅរបស់មនុស្សច្រើនណាស់៕ | ព័ត៌មាន កម្មវិធីកម្សាន្ត ពាណិជ្ជកម្ម និងពិធីប្រារព្ធគ្រប់បែបយ៉ាងត្រូវបានប្រជាជនយ៉ាងងាយស្រួលតាមរយៈទូរទស្សន៍ក្នុងផ្ទះ ក្នុងភោជនីយដ្ឋាន និងកន្លែងធ្វើការ។ល។ ប៉ុន្តែឧបករណ៍ដ៏សាមញ្ញមួយនេះ មានប្រវត្តិយ៉ាងអស្ចារ្យនៃការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា។ |
តាមរយៈសារលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ប្រាប់ប្រជាជនថា៖«ក្នុងករណីប្រសិនបើមានការបញ្ឈប់ឲ្យចរាចរចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន»។ ប្រមុខរដ្ឋាភិបាល បន្ថែមចុងក្រោយថា ការចាយវាយក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទនេះ នឹងមិនមានការកាត់ទឹកអ្វីឡើយ។ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់បន្ថែមពីលើធនាគារជាតិថា កម្ពុជា នៅតែចាយក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ជាធម្មតា ដោយគ្មានការហាមប្រាម ដូចពាក្យចចាមអារ៉ាមនោះទេ។ |
បុរសដែលពាក់អាវដៃវែង និងពាក់មួករូបនេះ បានប្រើប្រាស់ទូក សម្រាប់ជិះទៅកាយសម្បកដបប្លាស្ទិក និងកំប៉ុង។ សំរាមនៅលើប្រឡាយបឹងត្របែក ត្រូវបានអាជ្ញាធររាជធានីភ្នំពេញកាយជាច្រើនលើកច្រើនសារ តែយ៉ាងសំរាមទាំងនេះ នៅតែអណ្ដែតលើប្រឡាយនេះដដែល។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ សូមបញ្ជាក់ថា សំរាមនៅកម្ពុជា បានកើនឡើងប្រមាណ១០ភាគរយ ក្នុងមួយឆ្នាំ ហើយនៅក្នុងឆ្នាំ២០១៩នេះ សំរាមនៅកម្ពុជាមានទំហំ៤លានតោន ដែល២០ភាគរយគឺជាសំណល់ប្លាស្ទិក។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា៕ | ក្រោមកម្ដៅថ្ងៃ នៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី១ មករានេះ បុរសម្នាក់ កំពុងឈរកាយសម្បកដបប្លាស្ទិក និងកំប៉ុង នៅលើគំនរសំរាមប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋមួយចំនួនបានបោះចោលទៅក្នុងទឹក។ ដៃកាន់ឈើ ដែលមានកន្ត្រង បុរសម្នាក់កំពុងមមាញឹកកាយសម្បកដប និងកំប៉ុងយ៉ាងច្រើននៅលើប្រឡាយមួយនេះ។ |
១ គ្រាប់ របស់កីឡាករ សុវណ្ណ ដូណា ខ្សែប្រយុទ្ធស្លាបកម្ពុជា បានស៊ុតបញ្ចូលទី នៅនាទី៧ ។ ការប្រកួតនេះ កម្ពុជា មានឱកាសជាច្រើន ទៅលើក្រុមសិង្ហបុរី ខណៈជម្រើសជាតិនេះ មិនមានសូម្បីឱកាសស៊ុតបាល់ នៅតំបន់គ្រោះថ្នាក់របស់កម្ពុជា។ ការប្រកួតចូលមកដល់តង់ទី២ ក្រុមទាំងពីរ មិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ ដោយកម្ពុជារក្សាគ្រាប់បាល់១-០ ដល់ចប់ការប្រកួត។ នៅកីឡដ្ឋានដដែលនេះ ឡាវ ក៏បានយកឈ្នះ ទីម័រខាង ២-០។ គ្រាប់ទី១ រកបានដោយ Damoth Thongkhamsavath នៅនាទី៣៩ និងគ្រាប់ទី២ រកបាននៅ Peter Phanthavong នាទី៤៤។ ឡាវ ឈរនៅលេង១ បណ្ដោះអាសន្ន មាន២គ្រាប់ ខណៈ កម្ពុជា នៅលេខ២ មាន១គ្រាប់។ ដោយឡែកនៅក្នុងពូល A ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានប្រកួតស្មើជាមួយ វៀតណាម កាលពីថ្ងៃទី២ ខែកក្កដា នៅកីឡដ្ឋាន Patriot Candrabhga បន្ទាប់ពីថៃ យកឈ្នះ ហ្វីលីពីន ១-០ និងមីយ៉ាន់ម៉ា លុត ព្រុយណេ ៧-០ នៅកីឡដ្ឋាន Madya Senayan។ គួរបញ្ជាក់ផងដែរថា កម្ពុជា ត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែកក្កដា នៅកីឡដ្ឋាន Madya Senayan, ថ្ងៃទី៧ ត្រូវប្រកួតជាមួយ ឡាវ និងថ្ងៃទី១១ ខែកក្កដា ប៉ះជាមួយ ទីម័រខាងកើត នៅកីឡដ្ឋានដដែល៕ | កាលពីថ្ងៃទី៣ ខែកក្កដា ក្នុងពូល B កម្ពុជា បានឈ្នះ សិង្ហបុរី ១-០ នៅកីឡដ្ឋាន Madya Senayan បន្ទាប់ពី ឡាវ ជោគជ័យលើការប្រកួតជាមួយ ទីម័រ ២-០ ក្នុងព្រឹត្តិការណ៍ AFF Under-19 Boys Championship 2022។ |
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងសោកស្តាយចំពោះមតិរិះគន់របស់សាធារណជនខ្លះដែលបានយល់ច្រឡំអំពីខ្លឹមសារនៃប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់នៅក្នុងសន្និសីទកាសែតថា រដ្ឋមន្ត្រីរបស់លោកបាននិយាយផ្តោតទៅលើការជួយសម្រួលជីវភាពពលរដ្ឋដែលមានចំណូលទាបតែប៉ុណ្ណោះ។ លោក ស៊ាង ថៃ បានថ្លែងដូច្នេះថា៖«ខ្ញុំមានការសោកស្ដាយចំពោះការបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គម ហើយអ្នកចែករំលែកបន្ត មានទាំងអ្នកបញ្ចេញយោងបល់(Comment) ផ្ដល់យុត្តិធម៌ដល់លោករដ្ឋមន្ត្រី តែក៏មានអ្នកបន្ថែមបន្ថយរបោយ ដែលធ្វើឲ្យរឿងកាន់តែធំ»។ មានសារព័ត៌មានមួយចំនួនបានដាក់ចំណងជើងច្បាស់ៗដែលធ្វើឲ្យសាធារណជនជឿថា លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា «ប្រភេទប្រេងសាំងធម្មតា សម្រាប់អ្នកក្រ ហើយប្រភេទសាំងស៊ុពែរ សម្រាប់អ្នកមាន»។ អ្នកទទួលព័ត៌មានយ៉ាងនេះនៅលើបណ្តាញសង្គម ក៏បានកាត់តរូបភាពផ្សេងៗ ដើម្បីចំអកនិងរិះគន់លោករដ្ឋមន្ត្រីយ៉ាងខ្លាំង។ តាមពិតក្នុងពេលកន្លងមក នៅពេលផ្តល់បទសម្ភាសដល់អ្នកកាសែតដែលសួរអំពីអន្តរគមន៍របស់រដ្ឋាភិបាលទៅលើការកើនឡើងតម្លៃប្រេងនៅលើទីផ្សារ លោករដ្ឋមន្ត្រីបានពន្យល់យ៉ាងដូច្នេះ៖«បងប្អូនប្រជាជនភាគច្រើន ប្រើម៉ូតូ ឬយានយន្តតូច ពួកគាត់ប្រើសាំងធម្មតា។ សាំងធម្មតានេះ យើងកុងត្រូល តែយើងមើលតាមទីផ្សារ។ សាំងស៊ុពែរ គេសម្រាប់រថយន្តឡង់គ្រីស័រសម្រាប់អ្នកមាន ដូច្នេះយើងជួយអ្នកមានធ្វើអ្វី? យើងជួយអ្នកក្រ ដើម្បីលើកតម្កើងជីវភាព»។ សូមស្តាប់ប្រសាសន៍របស់លោក ប៉ាន សូរស័ក្តិ ក្នុងបទសម្ភាសជាមួយអ្នកកាសែទក្នុងពេលកន្លងមក៖ គោលបំណងនៃការរៀបចំសន្និសីទកាសែត ក៏ដើម្បីពន្យល់ប្រាប់សាធារណជនអំពីការឡើងថ្លៃតម្លៃប្រេងផងដែរ។ តម្លៃប្រេងនៅកម្ពុជា ត្រូវបានកំណត់ក្នុងរូបមន្តប្រកាសអន្តរក្រសួង ដែលតម្លៃប្រេងត្រូវបានចេញផ្សាយរៀងរាល់ ១០ថ្ងៃម្ដង។ នេះជាការរៀបរាប់របស់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបន្តទៀតថា៖«ដោយសារថ្លៃ ប្រេងនៅទីផ្សារអន្តរជាតិក្នុងរយៈពេលចុងក្រោយនេះបានឡើងថ្លៃ ថ្លៃប្រេងនៅកម្ពុជា ដែលជាប្រទេសនាំចូលប្រេងពីក្រៅ ក៏ត្រូវឡើងថ្លៃទៅតាមទំនោរនោះដែរ»។ ទោះយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មដដែល រាល់ស្ថានីយប្រេងមិនអាចលក់ប្រេងលើសតម្លៃ ដែលត្រូវបានគណនា និងចេញផ្សាយដោយក្រសួងនោះទេ ដែលនេះជាការអន្តរាគមន៍មួយរបស់រដ្ឋាភិបាលក្នុងរបបទីផ្សារសេរី។ លោក ស៊ាង ថៃ បន្ថែមយ៉ាងដូច្នេះ៖«ក្រសួងបានចាត់ទុកការអន្តរាគមន៍នេះថាជាការជួយជីវភាពប្រជាជន ពីការលក់ប្រេងក្នុងតម្លៃតាមអំពើចិត្តរបស់ពួកឈ្មួញ»។ ពេលមុន ការកំណត់តម្លៃប្រេងត្រូវធ្វើឡើងសម្រាប់ប្រេងទាំង៣ប្រភេទ គឺប្រេងសាំងស៊ុបពែរ សាំងធម្មតា និងប្រេងម៉ាស៊ូត។ តែក្រោយមកប្រេងសាំងស៊ុបពែរ ត្រូវបានដកចេញវិញពីការកំណត់នោះ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា រដ្ឋាភិបាលចង់បន្ធូរបន្ថយដល់ផ្នែកឯកជន ដោយទុកប្រេងស៊ុបពែរឲ្យឯកជនលក់ដេញថ្លៃនៅលើទីផ្សារ។ ប្រេងសាំងស៊ុបពែរមានបរិមាណប្រើប្រាស់ប្រមាណ ១៥ភាគរយនៃការប្រើប្រាស់សាំងសរុបនៅកម្ពុជា។ នេះជាតួលេខលើកឡើងក្នុងសន្និសីតដោយមន្ត្រីក្រសួងពាណិជ្ជកម្ម៕ | ភ្នំពេញ៖ ការចំអក រិះគន់ចំពោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មជុំវិញពាក្យ «ប្រេងសាំងអ្នកមាន និងសាំងអ្នកក្រ»នៅលើបណ្តាញសង្គមហ្វេសប៊ុក បានតម្រូវឲ្យក្រសួងពាណិជ្ជកម្មរៀបចំសន្និសីទកាសែតដើម្បីស្រាយបំភ្លឺ។ សន្និសីទកាសែតដែលប្រព្រឹត្តិទៅនៅក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី១១ខែឧសភានេះ ត្រូវបានដឹកនាំដោយលោក ស៊ាង ថៃ ជាអ្នកនាំពាក្យនៃក្រសួងនេះ។ |
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់សារព័ត៌មានថ្មីៗ(ThmeyThmey) ការធ្លាក់ចុះនៃការនាំចេញគ្រាប់ចន្ទីឆៅនេះ ក៏ព្រោះកសិករមួយចំនួន បានកាប់ដើមចន្ទីចោលកាលពីឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារជួបប្រទះនូវការប្រែប្រួលអាកាសធាតុ។ ជាពិសេស សហគ្រាសក្នុងស្រុកបានប្រមូលទិញចន្ទីឆៅ ពីកសិករច្រើនជាងសព្វដង ដើម្បីកែច្នៃសម្រាប់នាំចេញ។ «សហគ្រាសក្នុងស្រុកបានប្រជែងទិញចន្ទីពីកសិករ ដែលធ្វើការឱ្យនាំគ្រាប់ស្វាយចន្ទីឆៅមានការថយចុះ។ នេះជាសញ្ញាមួយវិជ្ជមាន ដែលបង្ហាញពីសកម្មភាពកែច្នៃគ្រាប់ចន្ទីក្នុងស្រុកកំពុងតែងើបឡើង»។ នេះជាអះអាងរបស់លោក អួន ស៊ីឡុត ដោយបន្តរៀបរាប់ថា ចាប់ពីខែមករាដល់តុលា ឆ្នាំ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានប្រមាណ៨០០តោន ដោយទទួលបានចំណូល ៧លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានត្រឹម៥០០តោនប៉ុណ្ណោះ។ គ្រាប់ស្វាយចន្ទី លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាមើលឃើញពីលទ្ធភាពនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងកំណើនជាបន្តបន្ទាប់ ស្របពេលមានក្រុមហ៊ុនបរទេសមួយចំនួនបានសម្រេចវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម មួយនេះ។ បើតាមលោក អួន ស៊ីឡុត នៅដើមខែធ្នូ មានក្រុមហ៊ុនមួយរបស់សិង្ហបុរី នឹងបើកដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ចន្ទីនៅខេត្តកំពង់ធំ និងក្រុមហ៊ុនចំនួន២ទៀតរបស់ឥណ្ឌា ក៏ត្រៀមបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ២០២៤ ផងដែរ។ លោកបានសង្ឃឹមយ៉ាងដូច្នេះ៖ « តាមរយៈក្រុមហ៊ុនទាំងនេះ នឹងជួយជំរុញកំណើននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត»។ ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញ ជាពិសេសការនាំចេញនូវផលិតផលចន្ទីកែច្នៃឱ្យបានច្រើន ទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលផ្តោតលើលើយុទ្ធសាស្ត្រធំៗចំនួន៣។ ក្នុងនោះ គឺសំដៅលើការផលិត ការកែច្នៃ និង ការនាំចេញ ប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ។ តាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដាំដុះស្វាយចន្ទីនាបច្ចុប្បន្ន មានប្រមាណ៧០ម៉ឺនហិកតា ដោយក្នុងចន្ទីដែលផ្តល់ទិន្នផលមាន៦៥ហិកតា។ ដោយឡែក ខេត្តដែលមានផ្ទៃដាំដុះចន្ទីច្រើនជាង គឺមាន កំពង់ធំ ខេត្តរតនគីរី ខេត្តកំពង់ចាម មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ឆ្នាំង និងខេត្តព្រះវិហារ៕ | ១០ខែមកនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមជាង៦១ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ៨៣០លានដុល្លារ។ ទំហំនេះ បានធា្លក់ចុះដល់១៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣ ខណៈការនាំចេញគ្រាប់ចន្ទីកែច្នៃ មានការកើនឡើងឱ្យកត់សម្គាល់ទៅវិញ។ |
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទកាសែតនៅក្រសួងការពារជាតិថា ការបណ្ដុះបណ្ដាលនៅមូលដ្ឋានយោធា Fort Sill នេះអាចចាប់ផ្ដើម «លឿនបំផុតនៅសប្ដាហ៍ក្រោយ» សម្រាប់ទាហានអ៊ុយក្រនប្រហែលពី ៩០ ទៅ ១០០ នាក់។ លោក Ryder បាននិយាយថា សហរដ្ឋអាមេរិកអាចស្វែងរកវិធីដើម្បី «ពន្លឿនពេលវេលានៃការបណ្ដុះបណ្ដាល» នេះបាន ដើម្បីឱ្យកងទ័ពអ៊ុយក្រែនអាចត្រឡប់ទៅសមរភូមិវិញឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ៥០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃជំនួយយោធាជុំថ្មីសម្រាប់អ៊ុយក្រែនដើម្បីជួយកងទ័ពអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ ស្របពេលនោះដែរ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីនិងក្រុម Wagner Group ដែលជាកងទាហានបារ៉ាស៊ីឈ្នួលរបស់រុស្ស៊ី «ឥឡូវនេះប្រហែលជាត្រួតត្រា» ផ្នែកភាគច្រើននៃក្រុង Soledar ដែលជាក្រុងរោងចក្រអំបិលដ៏តូចមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្នុងតំបន់មួយដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត»។ ការប្រយុទ្ធគ្នាដណ្តើមក្រុង Soledar នេះបានធ្វើឱ្យភាគីទាំងសងខាងបាត់បង់យ៉ាងធ្ងន់ធ្ងរ។ នៅក្នុងសុន្ទរកថាពេលរាត្រីរបស់លោកកាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅការបំផ្លិចបំផ្លាញនៅក្នុងក្រុង Soledar នេះថា «[មានលក្ខណៈខ្ទេចខ្ទីដោយ] ស្ទើរតែគ្មានជញ្ជាំងទាំងមូលណាមួយនៅសេសសល់»៕ | ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែនអំពីការប្រើប្រព័ន្ធមីស៊ីលPatriot នៅមូលដ្ឋានយោធា Fort Sill ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក នៅពេលក្រោយនៅក្នុងខែនេះ។ ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពី VOA និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងទៀតបានរាយការណ៍អំពីព័ត៌មាននេះកាលពីថ្ងៃអង្គារ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.