text
stringlengths
31
26.1k
summary
stringlengths
11
1.19k
នៅថ្ងៃទីផ្សារដោះដូរកីឡាករចុងក្រោយនៅយប់ថ្ងៃទី៣១ ខែមករា ឈានចូលថ្ងៃទី១ ខែកុម្ភៈនេះ លីកកំពូលអង់គ្លេសបានចំណាយ ១៥០លានផោន (ប្រហែល២១២លានដុល្លារ) លើការផ្ទេរកីឡាករ។ ការដោះដូរថ្លៃបំផុតនៅថ្ងៃចុងក្រោយ កើតឡើងក្រោយពេលកាំភ្លើងធំ Arsenal បានជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang ពី Borussia Dortmund ក្នុងតម្លៃខ្លួន៥៦លានផោន (ជិត៨០លានដុល្លារអាមេរិក) ប៉ុន្តែពួកគេបានលក់ខ្សែប្រយុទ្ធបារាំង Olivier Giroud ទៅតោខៀវ Chelsea ក្នុងតម្លៃ១៨លានផោន (ជាង២៥លានដុល្លារអាមេរិក)។ ដោយឡែក Tottenham Hotspur យកបាន Lucas Moura ពី PSG ក្នុងតម្លៃ ២៣លានផោន (ប្រហែល៣២លានដុល្លារ) Andre Ayew ចេញពី West Ham ត្រឡប់ទៅ Swansea វិញតម្លៃ ១៨លានផោន (ប្រែល ២៥លានដុល្លារ) Badou Ndiaye ពី Galatasaray ទៅ Stoke City តម្លៃ ១៤លានផោន (ប្រហែលជិត ២០លានដុល្លារ) និង Jordan Hugill ចេញពី Preston ទៅ West Ham តម្លៃ ១០លានផោន (ប្រមាណ ១៤លានដុល្លារ)។ ក្រៅពីនេះ កីឡាករមួយចំនួនទៀតដូចជា Michy Batshuayi, Eliaquim Mangala, Islam Slimani, Andy King, Isaac Success ជាដើម ជាកីឡាករខ្ចីជើង។ ការទិញដូរកីឡាករសរុបពេញមួយខែមករានេះ បានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០១១ ដែលចំណាយអស់ ២០៥ផោន (ជាង ២៩០លានដុល្លារ) និងគិតទាំងការចំណាយក្នុងថ្ងៃចុងក្រោយចំនួន ១៣៥លានដុល្លារ (ជាង១៩០លានដុល្លារ)។ អត្ថបទទាក់ទង   Arsenal បាន Aubameyang, Giroud ទៅ Chelsea, Batshuayi និង Slimani ត្រូវបានខ្ចីជើង ៣១ ខែមករា/១ ខែកុម្ភៈ -Eliaquim Mangala [Manchester City - Everton] ខ្ចីជើង -Alexander Sorloth [FC Midtjylland - Crystal Palace] បិទជិត -Jordan Hugill [Preston - West Ham] បិទជិត -Islam Slimani [Leicester - Newcastle] ខ្ចីជើង -Andy King [Leicester - Swansea] ខ្ចីជើង -Badou Ndiaye [Galatasaray - Stoke City] ១៤លានផោន -Andre Ayew [West Ham - Swansea] ១៨លានផោន -Jack Withers [Boston United - Swansea] បិទជិត -Lucas Moura [Paris St-Germain - Tottenham] ២៣លានផោន -Didier Ndong [Sunderland - Watford] ខ្ចីជើង -Olivier Giroud [Arsenal - Chelsea] ១៨លានផោន -Pierre-Emerick Aubameyang [Borussia Dortmund - Arsenal] ៥៦លានផោន - Freddie Woodman [Newcastle - Aberdeen] ខ្ចីជើង -Matty Willock [Manchester United - St Johnstone] ខ្ចីជើង -Charlie Scott [Manchester United - Hamilton] ខ្ចីជើង -Lazar Markovic [Liverpool - Anderlecht] ខ្ចីជើង - Ademola Lookman [Everton - RB Leipzig] ខ្ចីជើង -Mathieu Debuchy [Arsenal - Saint Etienne] Free -Isaac Success [Watford - Malaga] ខ្ចីជើង -Reece Oxford [West Ham - Borussia Monchengladbach] ខ្ចីជើង -Michy Batshuayi [Chelsea - Borussia Dortmund] ខ្ចីជើង ៣០ ខែមករា -Jack Harrison [New York City - Manchester City] បិទជិត -Aymeric Laporte [Athletic Bilbao - Manchester City] £57m -Dodi Lukebakio [Anderlecht - Watford] បិទជិត -Emerson Palmieri [Roma - Chelsea] £17.6m -Sandro Ramirez [Everton - Sevilla] ខ្ចីជើង -Marcus McGuane [Arsenal - Barcelona] បិទជិត -Roque Mesa [Swansea - Sevilla] ខ្ចីជើង -Ahmed Musa [Leicester - CSKA Moscow] ខ្ចីជើង ២៩ ខែមករា -Gerard Deulofeu [Barcelona - Watford] ខ្ចីជើង -Ali Gabr [Zamalek - West Brom] ខ្ចីជើង -Daniel Sturridge [Liverpool - West Brom] ខ្ចីជើង -Leonardo Ulloa [Leicester - Brighton] ខ្ចីជើង -Tim Cahill [មិនជាប់ពាក់ព័ន្ធក្រុម - Millwall] -Charly Musonda [Chelsea - Celtic] ខ្ចីជើង -Diafra Sakho [West Ham - Rennes] បិទជិត ២៨ ខែមករា -Loic Remy [Las Palmas - Getafe] ខ្ចីជើង ២៧ ខែមករា -Pietro Pellegri [Genoa - Monaco] បិទជិត ២៦ ខែមករា -Darren Bent [Derby - Burton] ខ្ចីជើង ២៥ ខែមករា -Guido Carrillo [Monaco - Southampton] បិទជិត -Joao Mario [Inter Milan - West Ham] ខ្ចីជើង -Tony Gallagher [Falkirk - Liverpool] ២០០,០០០ផោន ២៣ ខែមករា -Aaron Lennon [Everton - Burnley] បិទជិត -Jaroslaw Jach [Zagłebie Lubin - Crystal Palace] បិទជិត -Kenedy [Chelsea - Newcastle] ខ្ចីជើង -Lassana Diarra [មិនជាប់ពាក់ព័ន្ធក្រុម - Paris St-Germain] មិនគិតថ្លៃ ២២ ខែមករា -Henrikh Mkhitaryan [Man Utd - Arsenal] ប្តូរបញ្ច្រាសជាមួយ Alexis Sanchez -Erdal Rakip [Benfica - Crystal Palace] ខ្ចីជើង -Alexis Sanchez [Arsenal - Man Utd] ប្តូរបញ្ច្រាសជាមួយ Henrikh Mkhitaryan ១៩ ខែមករា -Jurgen Locadia [PSV Eindhoven - Brighton] ១៤លានផោន -Leon Goretzka [Schalke - Bayern Munich] មិនគិតថ្លៃ -Robin van Persie [Fenerbahce - Feyenoord] មិនគិតថ្លៃ ១៨ ខែមករា -Kostas Stafylidis [Augsburg - Stoke] ខ្ចីជើង -Ragnar Sigurdsson [Fulham - FC Rostov] បិទជិត ១៧ ខែមករា -Theo Walcott [Arsenal - Everton] ជាង២០លានផោន ១៣ ខែមករា -Fousseni Diabate [Gazelec Ajaccio - Leicester] បិទជិត -Arda Turan [Barcelona - Istanbul Basaksehir] ខ្ចីជើង ១២ ខែមករា -Alex Pritchard [Norwich - Huddersfield] បិទជិត ១១ ខែមករា -Francis Coquelin [Arsenal - Valencia] ១២លានផោន ១០ ខែមករា -Chidi Nwakali [Manchester City - Aberdeen] ខ្ចីជើង ៩ ខែមករា -Moritz Bauer [Rubin Kazan - Stoke] បិទជិត -Georges-Kevin Nkoudou [Tottenham - Burnley] ខ្ចីជើង ៨ ខែមករា -Philippe Coutinho [Liverpool - Barcelona] ១៤២លានផោន ៧ ខែមករា -Kevin Mirallas [Everton - Olympiakos] ខ្ចីជើង ៥ ខែមករា -Ross Barkley [Everton - Chelsea] ១៥លានផោន -Cenk Tosun [Besiktas - Everton] ២៧លានផោន ៤ ខែមករា -Konstantinos Mavropanos [PAS Giannina - Arsenal] បិទជិត ២ ខែមករា -Terence Kongolo [Monaco - Huddersfield] ខ្ចីជើង
ក្លិបកីឡាបាល់ទាត់ក្នុងក្របខណ្ឌ Premier League បាន ចំណាយលើការផ្ទេរកីឡាករសម្រាប់ខែមករាឆ្នាំ២០១៨នេះក្នុងចំនួនទឹកប្រាក់ច្រើនបំផុត ៤៣០លានផោន (ប្រមាណ៦១០លានដុល្លារ) ដែលបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០១១។ នេះបើយោងតាមការវិភាគលើការចំណាយរបស់ក្រុមហ៊ុនពាណិជ្ជកម្មកីឡា Deloitte។
  សុធីរ៖ អា សំណាង! តើគេជួយសង្គ្រោះជំនួញដង្ហើមចង្រិតយ៉ាងដូចម្តេចទៅ?      សំណាង៖ មុននឹងអញឆ្លើយ អញប្រាប់ឯងឲ្យហើយថា អញអត់មានចំណេះដឹងផ្នែកជំនួញទេ។ អញអត់មានចំណេះ(ចំណេះធ្វើ)(The know-how)ផ្នែកជំនួញទេ តែអញគ្រាន់តែដឹង(To know) ថា គេធ្វើជំនួញយ៉ាងម៉េច! អ៊ីចឹង អ្ហែងត្រូវយល់ឲ្យច្បាស់ថា អញអត់មានចំណេះធ្វើទេ អញគ្រាន់តែ«ដឹង»ទេ។     សុធីរ៖ អើបើគ្រាន់តែដឹងក៏ល្អដែរ និយាយមកលោកព្រះ កុំនៅនិយាយរ៉ាយរ៉ាប់ច្រើនពេក! តើគេជួយសង្គ្រោះជំនួញយ៉ាងដូចម្តេចទៅ?      សំណាង៖ នៅក្នុងបរិបទកូវីដ១៩នេះ ក្រុមហ៊ុនជាច្រើនប្រើប្រាស់មធ្យោបាយខុសៗគ្នាដើម្បីសង្គ្រោះជីវិតក្រុមហ៊ុនកុំឲ្យក្ស័យធនភ្លាមៗ។ ក្រុមហ៊ុនខ្លះ ព្យួរសកម្មភាពស្ទើរ៩០%ដោយសរក្សាសកម្មភាពក្រុមហ៊ុនតែ១០% ហើយស្របពេលជាមួយគ្នា ក្រុមហ៊ុនកាត់បន្ថយចំនួនបុគ្គលិកស្ទើរទាំងអស់ដើម្បីកាត់បន្ថយចំណាយស្ទើរទាំងស្រុង។ ក្រុមហ៊ុនខ្លះទៀត រក្សាសកម្មភាពនៅដដែលដោយក្រុមហ៊ុនជជែកគ្នាជាមួយបុគ្គលិកឲ្យទទួលយកប្រាក់ខែតិចបំផុតក្នុងកម្រិតអប្បបរមាណាមួយ ហើយក្នុងពេលនេះ បើក្រុមហ៊ុនទទួលបានប្រាក់ចំណូលច្រើន ឬតិច ក្រុមហ៊ុននឹងបន្ថែមប្រាក់ខែជូនបុគ្គលិកទៅតាមប្រាក់ចំណូល និងចំណេញ។ ហើយ មធ្យោបាយទី៣   សុធីរ៖ អើមធ្យោបាយទី៣ យ៉ាងម៉េចទៅ?    សំណាង៖ ក្នុងមធ្យោបាយទី៣នេះ ក្រុមហ៊ុនខ្លះទៀត ជជែកគ្នាជុំវិញការកាត់បន្ថយចំណាយលើប្រាក់ខែបុគ្គលិកទាំងអស់ក្នុងកម្រិតណាមួយសមរម្យ។ បន្ទាប់មក ក្រុមហ៊ុនកាត់បន្ថយបុគ្គលិកមិនចាំបាច់ចោល។ បុគ្គលិកមិនចាំបាច់ គឺជាបុគ្គលិកខ្វះផលិតភាព បុគ្គលិកបង្កបញ្ហាក្នុងក្រុមហ៊ុននាពេលកន្លងមក។ល។ ហើយចំណុចទី៣ដែលក្រុមហ៊ុនធ្វើដែរនោះ គឺចចារជាមួយម្ចាស់ទីតាំងអាជីវកម្មឲ្យបញ្ចុះតម្លៃខ្លះ។ ដំណោះស្រាយនៃរូបមន្តទាំងបីខាងលើនេះ បើគ្រប់ភាគីតព្រមព្រៀង វាអាចអនុញ្ញាតឲ្យជំនួញបន្តសកម្មភាពបានខ្លះទៀត តែសួរថា តើជីវិតជំនួញនឹងទៅជាយ៉ាងណានាពេលអនាគតនោះ គ្មាននរណាអាចឆ្លើយបានក្រៅពីមេរោគកូវីដ១៩ឡើយ៕   
ចាប់តាំងពីការវាយលុករបស់មេរោគកូវីដ១៩មក ជំនួញ(ក្រុមខ្នាតហ៊ុនធំ មធ្យម និងតូច)មួយចំនួនបានប្រកាសបិទទ្វារភ្លាម ជំនួញខ្លះទៀត នៅបន្តដង្ហើមចង្រិតតិចៗ រីឯជំនួញខ្លះទៀត ទោះចំណេញ ឬមិនចំណេញ ត្រូវតែបន្តដំណើរទៅមុខទៀត។ សំណួរដែល សុធីរ និងសំណាង លើកឡើងនៅពេលនេះ គឺថា តើមធ្យោបាយអ្វីខ្លះដែលអាចជួយសង្គ្រោះជំនួញកុំឲ្យដាច់ខ្យល់បាន?
បន្ទាប់ពីពិនិត្យឃើញថា លក្ខខណ្ឌការងាររបស់ហុងកុង មានលក្ខណៈគាំពារដល់ពលករបរទេសនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជ្រើសរើសពលរដ្ឋខ្មែរ១០០០នាក់ជាលើកដំបូង បញ្ជូនទៅធ្វើការនៅហុងកុង តាមរយៈកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បាននិយាយថា ពលករខ្មែរ ដែលបញ្ជូនទៅធ្វើការងារនៅហុងកុង នឹងអាចទទួលបានប្រាក់ខែពី៥៥០ដុល្លារឡើងទៅ ហើយពួកគេក៏ទទួលបានការធានាដល់សុវត្ថិភាពក្នុងពេលបំពេញការងារ ,ការថែទាំសុខភាព, ការឈប់សម្រាកត្រឹមត្រូវ និងការគាំពារអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបរដ្ឋមន្ត្រីការងារហុងកុង នៅព្រឹកថ្ងៃទី១០ សីហា នេះ លោក អ៊ិត សំហេង បានបញ្ជាក់ដូច្នេះថា៖«ធ្វើយ៉ាងណាឲ្យក្រុមពលករ ដែលយើងបញ្ជូនទៅហុងកុងជាលើកដំបូងនេះ អាចនឹងក្លាយទៅជាក្រុមមួយ ដែលផ្ដល់ជាសារដ៏ល្អមួយសម្រាប់និយោជក ក៏ដូចជាពលករដទៃទៀត សម្រាប់ទីផ្សារការងាររបស់យើងនៅហុងកុង។ ហើយក្រៅពីនេះយើងក៏ពិភាក្សាគ្នាពីយន្តការ នៃការសហការរវាងអាជ្ញាធរហុងកុង និងអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងហុងកុង ក្នុងការដោះស្រាយបញ្ហាផ្សេងៗ នៅពេលដែលមានបញ្ហាណាមួយកើតឡើង»។ សូមស្ដាប់សំឡេងរដ្ឋមន្រ្តីក្រសួងការងារ៖ បើតាមរដ្ឋមន្ត្រីក្រសួងការងារ ពលករខ្មែរដែលត្រូវបញ្ជូនទៅធ្វើការនៅហុងកុង មានអាណត្តិត្រឹម២ឆ្នាំសម្រាប់បំពេញការងារ ។ បន្ថែមពីនេះលោក អ៊ិត សំហេង បាននិយាយថា ការបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅហុងកុងនេះ មិនមែនមានន័យថា កម្ពុជាខ្វះការងារឲ្យពលករខ្មែរធ្វើការនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលករខ្មែរទៅវិញ ដែលអាចមានការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ដល់គ្រួសារ។ «ខាងភាគីហុងកុងក៏ត្រូវការកម្លាំងពលកម្ម ហើយខាងកម្ពុជាយើងក៏ត្រូវការមានឱកាសការងារល្អៗសម្រាប់ប្រជាពលរដ្ឋយើង។ ជាការពិតទៅខ្ញុំចង់ជម្រាបដែរថា ការងារក្នុងប្រទេសយើងក៏មិនខ្វះកន្លែងធ្វើទេ ឱកាសការងារនៅក្នុងប្រទេសពិតជាមានច្រើន ប៉ុន្តែឱកាសនៅខាងក្រៅប្រទេសក៏មិនត្រូវរំលងដែរ ដើម្បីបើកជូនប្រជាពលរដ្ឋយើង ដែលមានបំណងទៅធ្វើការនៅខាងក្រៅ។ នេះជានយោបាយរបស់រដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការងារ។ រដ្ឋមន្ត្រីក្រសួងការងារតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសហុងកុងលោក ឡោ ឈីខ្វុង បាននិយាយថា ហុងកុងត្រូវការកម្លាំងពលកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ដូច្នេះការទទួលយកកម្លាំងពលករខ្មែរ ១០០០នាក់នេះ វាពិតជាមានសារៈសំខាន់សម្រាប់ដំណើការសេដ្ឋកិច្ចរបស់ហុងកុង។ លោក ឡោ ឈីខ្វុង ក៏ធានាពីលក្ខខណ្ឌការងារហុងកុង សម្រាប់ពលករកម្ពុជាដែរ។ «ពលករខ្មែរ ដែលទៅធ្វើការងារនៅហុងកុង ក៏ទទួលបានប្រាក់ខែ ៥៥០ដុល្លារឡើងទៅដូចពលករបរទេសដទៃទៀតដែរ។ ហើយមានពេលឈប់សម្រាកប្រចាំសប្ដាហ៍ ឈប់សម្រាកប្រចាំឆ្នាំ និងពេលមាតុភាព។ ហើយហុងកុងនឹងការពារពលករខ្មែរតាមផ្លូវច្បាប់ដូចគ្នានឹងពលករដទៃទៀត ជាពិសេសហុងកុង និងសហការយ៉ាងជិតស្និតជាមួយអគ្គកុងស៊ុលកម្ពុជានៅទីនោះ ដោះស្រាយបញ្ហាពលករខ្មែរផងដែរ»។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការងារហុងកុង។ ពលករបរទេសដែលកំពុងបម្រើការតាមផ្ទះនៅប្រទេសហុងកុង មានប្រមាណ ៣៥៧,០០០ នាក់ ភាគច្រើនមកពីប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលទទួលបានសិទ្ធិ និងលក្ខណ្ឌការងារដូចទៅនឹងប្រជាជនហុងកុងដែរ។ បច្ចុប្បន្នពលករខ្មែរ ដែលទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន១លាន ៥ម៉ឺននាក់ និងអាចរកចំណូលសរុបប្រមាណ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងការងារ ដែលបានបន្ថែមថា ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសនោះមានដូចជា៖ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបូរីផងដែរ៕
ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងបញ្ជូនពលករខ្មែរ១០០០នាក់ ទៅបម្រើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅចុងឆ្នាំ២០១៧នេះ។ ពលករខ្មែរ ដែលត្រូវបម្រើការងារនៅទីនោះ នឹងទទួលបានប្រាក់ខែជាង៥០០ដុល្លារ។
  ថ្ងៃទី១៧ ខែមីនា ជាកាលបរិច្ឆេទដែលហ្វីលីពីនដកខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិផ្លូវការ។ ហ្វីលីពីន ជាប្រទេសទីពីរដែលដើរចេញពីតុលាការព្រហ្មទណ្ឌអចិន្ត្រយ៍មួយនេះ។ រដ្ឋាភិបាលក្រុងម៉ានីលប្រាប់អង្គការសហប្រជាជាតិពីបំណងដកខ្លួនកាលពីឆ្នាំ២០១៨ បន្ទាប់ពីតុលាការនេះបើកការស៊ើបអង្កេតលើករណីសម្លាប់មនុស្សក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនទូទាំងប្រទេស។   លោក Eri Kaneko អ្នកនាំពាក្យអង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជូនដំណឹងទៅកាន់រដ្ឋភាគីពាក់ព័ន្ធពីការដកខ្លួនរបស់ហ្វីលីពីនដែលចូលធរមាននៅថ្ងៃទី១៧ ខែមីនានេះ។    សង្គ្រាមគ្រឿងញៀន ជានយោបាយដ៏សំខាន់របស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ហើយលោកបាននិយាយការពារសង្គ្រាមមួយយ៉ាងខ្លាំង ទោះរងការរិះគន់ពីប្រទេសជុំវិញពិភពលោក និងអង្គការសិទ្ធិមនុស្សជាច្រើនក្ដី។ លោកបានរិះគន់វិញថា ប្រទេសទាំងនោះ មិនខ្វល់ពីបញ្ហាគ្រឿងញៀនដែលជាបញ្ហារ៉ាំរ៉ៃនៅហ្វីលីពីន និងគិតគូរតែសិទ្ធិមនុស្សខ្លាំងពេក។ មេដឹកនាំហ្វីលីពីនរូបនេះក៏ថែមទាំងធ្លាប់ជេរប្រមាថមេដឹកនាំបរទេសដោយសាររឿងនេះផង។   ទោះហ្វីលីពីនដកខ្លួនក្ដី មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិនិយាថា ការស៊ើបអង្កេតបឋមដែលដឹកនាំដោយរដ្ឋអាជ្ញាលោកស្រី Fatou Bensouda នឹងបន្តធ្វើដោយមិនរអាក់រអួលឡើយ។ នេះបើតាមច្បាប់របស់តុលាការនេះដែរចែងថា ទង្វើណាមួយដែលកើតឡើងមុនពេលរដ្ឋមួយចាកចេញ គឺនៅតែស្ថិតក្រោមយុត្តាធិការរបស់តុលាការដដែល។     លោក ឌូទើតេ ដែលដកហ្វីលីពីនចេញពីតុលាការអន្តរជាតិនេះ ក៏ប្រកាសដែរថា ប្រទេសលោកគ្មានបំណងសហការជាមួយស្ថាប័នយុត្តិធម៌មួយនេះឡើយ ទោះក្នុងរូបភាពអ្វីក៏ដោយ។ ការស៊ើបអង្កេតបឋម ជានីតិវិធីដំបូងមុនការស៊ើបអង្កេតពេញលេញ ហើយសម្រាប់ហ្វីលីពីន រដ្ឋអាជ្ញាអន្តរជាតិនឹងស្វែងរកការពិតទាក់ទងនឹងសកម្មភាពរបស់រដ្ឋាភិបាលលោក ឌូទើតេ ជុំវិញការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងយុទ្ធនាការដែលចាប់ផ្ដើមតាំងពីពាក់កណ្ដាលឆ្នាំ២០១៦ មក៕    
សមាជិកអាស៊ានហ្វីលីពីន នឹងចាកចេញជាផ្លូវការពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី១៧ ខែមីនា។ ហ្វីលីពីនប្រកាសចាកចេញពីតុលាការអន្តរជាតិមួយនេះកាលពីឆ្នាំ២០១៨ ព្រោះតែរដ្ឋអាជ្ញាអន្តរជាតិបើកការស៊ើបអង្កេតបឋមពីសកម្មភាពរបស់រដ្ឋាភិបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងសង្គ្រាមបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាម។ អ្វីត្រូវស៊ើបអង្កេតនោះ គឺលទ្ធភាពដែលកម្លាំងសន្តិសុខហ្វីលីពីនប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សមនុស្សជាតិ។
  ក្នុងជំនួបជាមួយសមភាគីកម្ពុជាលោក សុខ ចិន្តាសោភា លោកវ៉ាង យី ប្រមុខការទូតចិន បានជំរុញឱ្យភាគីទាំងពីរ រួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ដូចជា ល្បែងតាមអនឡាញ, ការឆបោកតាមប្រព័ន្ធទំនាក់ទំនង, ការជួញដូរមនុស្ស និងលុបបំបាត់ក្រុមបងធំ។ ពាក់ព័ន្ធនឹងការរួមគ្នាដោះស្រាយសកម្មភាពខុសច្បាប់ទាំងនេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ជំរុញឱ្យដោះស្រាយរឿងអវិជ្ជមានខាងលើ ដើម្បីសន្តិភាព ស្ថិរភាព និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។    «កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ជារឿងមួយល្អ ដោយសារយើងត្រូវការសុខសន្តិភាព និងស្ថិរភាព»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី២៣ ខែមេសា ដោយបន្តថា បទល្មើសផ្សេងៗ ចាំបាច់ត្រូវលុបបំបាត់ ដើម្បីទាក់ទាញការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបរទេស។    ការពិភាក្សារវាងប្រមុខការទូតចិន និងកម្ពុជា ធ្វើឡើងស្របពេលប៉ូលិសចិន បានបញ្ចប់ការនាំជនសង្ស័យចំនួន ៦៨០នាក់ ពាក់ព័ន្ធការបោកបញ្ឆោត និងល្បែងតាមអនឡាញទៅចិនវិញ។ ភាពជោគជ័យនេះ ធ្វើឡើងក្រោយប្រតិបត្តិការរួមគ្នារវាងប៉ូលិសចិន និងកម្ពុជា ក្នុងការបង្រ្កាបបទល្មើសព្រហ្នទណ្ឌ ពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឆបោក។    បើតាមលោក គិន ភា កិច្ចសហប្រតិបត្តិការមួយចំនួន ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ពោលគឺប្រសិនបើគ្មានភាគីប្រទេសផ្សេងចូលរួមជាមួយកម្ពុជាទេ កិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសរបស់កម្ពុជាទាំងនោះ មិនអាចសម្រេចទៅរួចទេ។ ដោយចាត់ទុកជាបញ្ហាក្តៅ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ថា កិច្ចសហប្រតិបត្តិការពីអាជ្ញាធរចិន ពិតជាបានចូលរួមដ៏សំខាន់ ក្នុងការកាត់បន្ថយសកម្មភាពខុសច្បាប់ទាំងនោះនៅកម្ពុជា។   ស្របពេលកម្ពុជា និងចិនបារព្ធឆ្នាំនៃផ្លាស់ប្តូរប្រជាជន និងប្រជាជន លោក គិន ភា បានរំពឹងថា ភ្ញៀវទេសចរចិនមកកម្ពុជា នឹងមានចំនួនច្រើនជាងមុន តាមរយៈការជំរុញជើងហោះហើរទៅវិញទៅមករវាងក្រុងផ្សេងៗរបស់ចិន មកកាន់កម្ពុជា។   សូមបញ្ជាក់ថា លោកវ៉ាង យី បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា។ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកវ៉ាង បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ការទប់ស្កាត់បទឧក្រិដ្ឋរួមគ្នា ទេសចរណ៍ ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាដើម៕ 
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការដោះស្រាយសកម្មភាពខុសច្បាប់ដូចជាល្បែងតាមអនឡាញ, ការឆបោកតាមប្រព័ន្ធទំនាក់ទំនង, ការជួញដូរមនុស្ស និងលុបបំបាត់ក្រុមបងធំជាដើម គឺជារឿងល្អ ព្រោះកម្ពុជាត្រូវការសន្តិភាព និងស្ថិរភាព រួមទាំងទាក់ទាញភ្ញៀវទេសចរ។ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ឃើញបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធទូរសព្ទនៅថ្ងៃទី២៣ ខែមេសា។
ឯប្រធាន និងអនុប្រធានទាំង២រូបនៃព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ក៏នឹងត្រូវជ្រើសរើសក្នុងកិច្ចប្រជុំនេះដែរ។ បន្ទាប់មក សមាជិកព្រឹទ្ធសភាទាំង៦២រូប នឹងចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់ ៥៨រូប កើតចេញពីការបោះឆ្នោតអសកល ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ សមាជិកព្រឹទ្ធសភាទាំង៥៨រូប ដែលកើតចេញពីការបោះឆ្នោតអសកល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ចំណែក គណបក្សផ្សេងទៀត ពុំបានទទួលអាសនៈព្រឹទ្ធសភាឡើយ៕
ព្រឹទ្ធសភា នីតិកាលទី៤ ដែលជានីតិកាលថ្មី បានបើកកិច្ចប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២0១៨នេះ ក្រោមព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ។ សមាជិកថ្មីទាំង៦២រូប នៃព្រឹទ្ធសភា នឹងត្រូវប្រកាសសុពលភាពក្នុងកិច្ចប្រជុំនេះ។
ភ្នំពេញ៖ កម្ពុជាបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។   លោក ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវនៃប្រទេសស្វីស ត្រូវបានទទួលការគាំទ្រជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦។   ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំនេះ លោក កែវវិចិត្រ ត្រូវដើរតួជាអ្នកសម្របសម្រួលក្នុងវគ្គពិភាក្សាចំនួនពីរ គឺ វគ្គពិភាក្សាស្ដីពី «តម្រូវការជាមុនសម្រាប់ការចែកចាយផលចំណេញពីសេដ្ឋកិច្ចឌីជីថលប្រកបដោយសមធម៌» និង«ការសម្រួចកិច្ចពិភាក្សាស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃទិន្នន័យសម្រាប់ការអភិវឌ្ឍ»។   នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦ កម្ពុជាលើកឡើងពីចក្ខុវិស័យក្នុងការប្រែក្លាយជាសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ ជាពិសេសបង្កើតវិធានស្ដីពីអភិបាលកិច្ចទិន្នន័យ តាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានា ដែលកម្ពុជា ជាសមាជិក។    សូមបញ្ជាក់ថា ស្ថានបេសកកម្មកម្ពុជា បានរំលឹកដល់សមាជិកទាំងអស់ អំពីបញ្ហាប្រឈមរបស់កម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច ដោយស្នើសុំឲ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចទាញយកផលប្រយោជន៍ពេញលេញ ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕
ដោយ៖ ទូច សូរិយា
«បើខ្ញុំគ្មានជំនឿចិត្តលើខ្លួនឯងទេ ខ្ញុំមិនទទួលការងារជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជានោះទេ»។ នេះជាការតាំងចិត្តរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ចំពោះការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជា។ តែយ៉ាងណាសមាជិកក្លិបបាល់ទាត់ក្របខណ្ឌកំពូលអូស្ត្រាលី  Melbourne Victory រូបនេះទទួលស្គាល់ថា ការដឹកនាំក្រុមជម្រើសជាតិកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺមានបញ្ហាប្រឈបជាច្រើនដែលត្រូវដោះស្រាយ។ ទោះបីយ៉ាងនេះក្តី អ្នកចាត់ការទូទៅរូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាក្នុងអាណត្តិពីរឆ្នាំ២របស់ខ្លួន។ ទន្ទឹមនឹងនេះ លោកស្ទើឲ្យអ្នកគាំទ្រ ក៏ដូចជាប្រជាជនកម្ពុជា កុំគិតលើលទ្ធផលរយៈពេលខ្លី ត្រូវមើលពីការអភិវឌ្ឍរយៈពេលវែង។ «ក្នុងរយៈពេល២ឆ្នាំខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ហើយសូមកុំមើលលើលទ្ធផលភ្លាមៗ ព្រោះបាល់ទាត់អាចរីកចម្រើនបាន គឺកើតពីការសន្សំបន្តិចម្តងៗ ទើបទទួលបានផ្លែផ្កា។ ពោលគឺយើងមិនមែនចំណាយត្រឹម១ទៅ២ខែ ឬ១ឆ្នាំទទួលបានលទ្ធផលល្អនោះទេ»។ ការលើកឡើងបែបនេះរបល់ Keisuke Honda ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា នៅសណ្ឋាគារភ្នំពេញ។ យ៉ាងណាមិញ លោកសង្កត់ធ្ងន់ឲ្យកីឡាករកុំបាក់ទឹកចិត្ត និងបោះបង់ការខិតខំពេលជួបនូវបរាជ័យ។ លោកជំរុញយ៉ាងដូច្នេះ៖«ចំពោះកីឡាករនៅពេលយើងជួបលទ្ធផលមិនសូវល្អ យើងប្រឹងប្រែងបន្ថែមទៀត។ ឧទាហរណ៍ថ្ងៃនេះយើងប្រឹងត្រឹម១០តែបានលទ្ធផលមិនល្អ យើងត្រូវប្រឹង១០ ឬ២០នៅថ្ងៃបន្តបន្ទាប់។ មួយវិញទៀត កីឡាករត្រូវចេះធ្វើការជាក្រុម និងយល់ចិត្តគ្នា»។ គួច សុគម្ភៈ ដែលខកខានបង្ហាញវត្តមានកន្លងមកនៅក្នុងក្រុមជម្រើសជាតិដោយសារតែបញ្ហារបួសនោះ ត្រូវបានលោក Keisuke Honda ជ្រើសរើសឲ្យធ្វើប្រធានក្រុម។ កាលពីពីរឆ្នាំកន្លងមក Honda ក៏ធ្លាប់បានសរសើរសុគម្ភៈផងដែរ ខណៈជប៉ុន និងកម្ពុជា ប៉ះគ្នានាវគ្គជម្រុះ World Cup។ ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់ជំនួបមិត្តភាពអន្តរជាតិនាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕  
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ហាក់មានជំនឿចិត្តខ្ពស់ក្នុងការដឹកក្រុមជម្រើសជាតិកម្ពុជាឲ្យឈានទៅរកភាពរីកចម្រើនទៅថ្ងៃអនាគត។ ទោះបីដឹងថាការដឹកនាំមិនមែនជារឿងងាយស្រួល តែសមាជិករបស់ក្លិបបាល់ទាត់អូស្ត្រាលី Melbourne Victory រូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ។ សម្រាប់ជំនួបមិត្តភាពជាមួយម៉ាឡេស៊ីនាថ្ងៃស្អែក លោកបានជ្រើសរើសកីឡាករ គួច សុគម្ភៈ ជាប្រធានក្រុម។
  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ផែនការឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលឆ្នាំ២០២២ ឱ្យបាន ២ ៨២០លានដុល្លារ។ តែគិតត្រឹម៤ខែដើមឆ្នាំនេះ ការប្រមូលពន្ធចូលថវិកាជាតិរបស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចចបានរហូតដល់៥៣ភាគរយ។    «សម្រាប់រយៈពេល១២ខែឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថាអាចនឹងសម្រេចបានគ្រប់ និងលើសផែនការដែលកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារដែលស្រង់សម្តី លោក គង់ វិបុល ក្នុងជំនួបពិភាក្សាជាមួយក្រុមការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី១៣ឧសភា។   ក្តីរំពឹងរបស់លោក គង់ វិបុល បានបង្ហាញឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបានពង្រឹងប្រសិទ្ធភាព ក្នុងការប្រមូលពន្ធពីក្រុមហ៊ុន-សហគ្រាសផលិតស្រាបៀ, អនុវត្តការប្រមូលអាករលើតម្លៃបន្ថែម(VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) និងការដាក់ឱ្យប្រើប្រាស់នូវកម្មវីធីវិក្កយបត្រនាំសំណាង(GDP Lucky Draw App) រួមទាំងការអនុវត្តនូវវិធានការផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធឱ្យអស់លទ្ធភាពសម្រាប់ចូលជាតិ។   អត្ថបទទាក់ទង   លោក គង់ វិបុល៖ Lucky Draw នឹងបង្កើនប្រសិទ្ធភាពប្រមូលពន្ធជាតិ   កម្ពុជា ប្រមូលអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីថ្ងៃ១មេសាតទៅ   សម្តេច ហ៊ុន សែន សរសើរលោក គង់ វិបុល ដែលសម្រេចបានចំណូលពន្ធដារជាប្រវត្តិសាស្ត្រ   អគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើនលទ្ធភាពប្រមូលពន្ធពីក្រុមហ៊ុនផលិតស្រាបៀរ   សូមជម្រាបថា កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធចូលជាតិបាន ២ ៧៨១,៩២លានដុល្លារ។ ថវិកាដែលប្រមូលពន្ធដារប្រមូលបាននេះ គឺលើសផែនការរហូត២៤,០២ភាគរយ។  ការសម្រេចបាននូវសមិទ្ធផលនេះ ត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងថា ជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ៕   
ភ្នំពេញ៖ ត្រឹម៤ខែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិ ជាង ១ ៥០០លានដុល្លារ។ ទំហំនេះ ស្មើនឹង៥៣,២៧ភាគរយនៃផែនការ ខណៈលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការប្រមូលពន្ធក្នុងឆ្នាំ២០២២ នឹងបន្តលើសផែនការ។
ដូចរៀងរាល់ឆ្នាំដែរ ថ្ងៃទី២៩ខែឧសភា គឺជាទិវាដឹងគុណកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រធានបទឆ្នាំ២០១៨នេះគឺ «៧០ឆ្នាំនៃបេសកកម្ម និងការលះបង់»។ ក្នុងចំណោមប្រទេសទាំង១២៤ ដែលបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោក ក៏មានប្រទេសកម្ពុជាដែរ។ មានកងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិពីប្រទេសកម្ពុជាដែលបានពលីជីវិតក្នុងបេសកកម្មមនុស្សធម៌នោះដែរ។ ដើម្បីរំឮកគុណ កងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិ និងកងទ័ពមួកខៀវពីកម្ពុជាផងនោះ លោកស្រី ផូលីន ថាម៉េស៊ីស (Pauline TAMESIS) ដែលជាប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ផ្ញើជូនពួកគេ។ សូមទស្សនាសេចក្តីថ្លែងការណ៍របស់លោកស្រី Pauline TAMESIS  
ឆ្នាំ១៩៤៨ ដល់ ឆ្នាំ២០១៨ ក្នុងរយៈពេល៧០ឆ្នាំនេះ មានកងទ័ពស្ម័គ្រចិត្តដែលជាយោធា នគរបាល ជនស៊ីវិល ទាំងប្រុសទាំងស្ត្រី សរុបជាង១លាននាក់ហើយដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។ ក្នុងរយៈពេល៧០ឆ្នាំមកនេះ កងរក្សាសន្តិភាពជាង ៣៧០០នាក់បានបាត់បង់ជីវិតដើម្បីបុព្វហេតុសន្តិសុខ និងសន្តិភាពពិភពលោក ក្នុងចំណោមនោះមានកងទ័ពមួកខៀវ ១២៩នាក់បានបាត់បង់ជីវិតកាលពីឆ្នាំ២០១៧កន្លងទៅ។
  ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះកេសូរក្នុងពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ស្ថិតលើដីកោះមួយ ដែលមានស្រះជុំវិញចំនួន៤ និងបារាយណ៍យ៉ាងធំមួយនៅខាងក្រៅ។ កាលពីមុនប្រជាជនធ្វើដំណើរដោយទូក ទើបអាចទៅដល់ប្រាសាទនាគព័ន្ធនេះ។    នាពេលបច្ចុប្បន្នប្រាសាទនាគព័ន្ធ បានក្លាយជាទីតាំងទេសចរណ៍វប្បធម៌ ជំនឿ និងសាសនាមួយ ក្រៅពីប្រាសាទផ្សេងទៀតក្នុងខេត្តសៀមរាប។ ប្រាសាទមួយនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យទៅទស្សនាកម្សាន្ត និងអ្នកមានជំនឿមួយចំនួន ក៏បានចូលបន់ស្រន់សុំសេចក្ដីសុខ នៅប្រាសាទនាគព័ន្ធផងដែរ។ ការណ៍នេះអាជ្ញាធរជាតិអប្សរា បានសម្រេចសាងសង់ស្ពានឈើមួយ ដើម្បីធ្វើដំណើរទៅដល់ប្រាសាទនាគព័ន្ធតែម្ដង ដែលមានប្រវែង ៤៥០ម៉ែត្រ កាលពីខែមិថុនា ឆ្នាំ២០២១។   លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានThmeyThmey25ថា ការធ្វើស្ពានឆ្លងទៅកាន់ប្រាសាទនាគព័ន្ធ ដើម្បីឱ្យអ្នកដំណើរ និងភ្ញៀវទេសចរអាចឆ្លងទៅប្រាសាទនៅកណ្ដាលបារា យណ៍មួយនេះងាយស្រួល។ លើសពីនេះស្ពានឈើមួយនេះ នឹងអាចឱ្យភ្ញៀវទេសចរគយគនទេសភាពព្រៃលិចទឹក និងសត្វមួយចំនួនមុនទៅដល់ប្រាសាទនាគព័ន្ធ។ លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរ_នៃអាជ្ញាធរជាតិអប្សរា    លោក ង៉ោ ពេជ្រ បន្ថែមដូច្នេះ៖«សម្រាប់អត្ថប្រយោជន៍មួយទៀត គឺផ្ដោតទៅលើទេសភាព ធម្មជាតិ និងបែបបុរាណ ដែលយើងលាបពណ៌ស្ពានឱ្យដូចស្ពានបុរាណ។ ចំពោះការដើរទស្សនា មានរយៈពេលវែង គាត់ផ្ដោតអារម្មណ៍លើផ្ទៃទឹក និងទេសភាពព្រៃឈើ»។ ប្រាសាទនាគព័ន្ធ    អាជ្ញាធរជាតិអប្សរា ដាក់ឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ស្ពានឈើនេះ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ ទេសចរអាច ដើរឆ្លងទៅកាន់ប្រាសាទនាគព័ន្ធ និងអាចថតរូបលើស្ពានដែលមានទេសភាពបារាយណ៍យ៉ាងធំ ព្រមទាំងប្រាសាទនាគព័ន្ធនៅចំកណ្ដាល មានព្រៃព័ទ្ធជុំវិញផងដែរ៕  
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានធ្វើស្ពានឈើប្រវែង ៤៥០ម៉ែត្រ ដើម្បីឆ្លងទៅប្រាសាទនាគព័ន្ធ។ ស្ពានឈើនេះ ជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ទទួលភ្ញៀវទេសចរក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។ លើសពីសម្រួលដល់ការធ្វើដំណើរ ស្ពានឈើមួយនេះក៏ផ្ដល់សម្រស់ដ៏ត្រកាលលើផ្ទៃទឹក មុនទៅដល់ប្រាសាទនាគព័ន្ធ។
  ប្រជាពលរដ្ឋខ្មែរបានបាននាំគ្នាយក ចង្ហាន់ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម ដើម្បីឧទ្ធិសកុសលផលបុណ្យ ជូនបុព្វការីជនក្នុងឱកាសបុណ្យភ្ជុំនេះ ។ ការបបួលគ្នាទៅវត្តរបស់មនុស្សចាស់ និងមនុស្សសម័យថ្មី មានភាពទំនើបគួរឲ្យកត់សម្គាល់។ ចាស់ពីមុនបបួលគ្នាតាមការជួបផ្ទាល់ ឬតាមកាហៅទូរស័ព្ទ។ ក្មេងសម័យថ្មីបានប្រើបណ្ដាញសង្គមក្នុងការទំនាក់ទំនងគ្នាវិញម្ដង។   យុវជន ប៉ឹង វាសនា ដែលបានបបួលមិត្តភក្តិដាក់បិណ្ឌ នៅវត្តចំបក់បិទមាសនិង វត្តស្វាយ តាមរយៈការសន្ទនាជាក្រុមក្នុងហ្វេសប៊ុក។ វាសនា បានបង្កើតក្រុមសន្ទនា នៅក្នុងបណ្ដាញសង្គមមួយនេះ សម្រាប់ទំនាក់ទំនងជាមួយមិត្តភក្តិដទៃ ក្នុងការរៀបចំកម្មវិធីជួបជុំម្ដងៗ ដែលវាជាមធ្យោបាយងាយស្រួលមួយផ្នែកសម្រាប់វាសនា និងមិត្តភក្តិ។   លោក វាសនា បានបញ្ជាក់ដូច្នេះថា៖ « ខ្ញុំបានបង្កើត group chat មួយ ហើយខ្ញុំបាន add មិត្តរបស់ខ្ញុំចូល វាមានភាពងាយស្រួល និងចំណាយពេលតិច មិនចាំបាចសរសេរសារច្រើនដង ឬហៅទូរស័ព្ទទៅគ្រប់គ្នាទេ ខ្ញុំគ្រាន់តែសរសេសារតែមួយដាក់ក្នុងក្រុមទៅ អ្នកគ្រប់គ្នាអាចមើលឃើញហើយ»។    លោក វង្ស ភារម្យ ដែលជាប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ដែរ ក៏បានទទួលសារពីមិត្តភក្តិតាមរយៈក្រុមសន្ទនា(Group Chat) ដែលបបួលលោក ទៅវត្តដាក់បិណ្ឌដែរ។ វាជាទម្លាប់ថ្មីមួយរបស់ ភារម្យ និងមិត្តភក្តិទៅហើយ ដែលតែងតែណាត់ជួបគ្នាតាមបណ្ដាញសង្គមមួយនេះ ។ មូលហេតុដែលនាំឲ្យភារម្យ និងមិត្តភក្តិ ប្រើប្រាស់បណ្ដាញសង្គមទាក់ទងគ្នានេះ ដោយសារតែភារម្យយល់ឃើញថា វាជួយផ្ដល់ផលចំណេញដល់ពេលវេលា សម្រាប់បង្កើតកម្មវិធីជួបជុំមិត្តភក្តិ ពោលគឺរាល់ពេលសរសេរចូលក្នុងក្រុម (Group Chat ) អាចទទួលបានការឆ្លើយតបពីមិត្តភក្តិវិញ លឿនជាងការទំនាក់ទំនងតាមទូរសព្ទ។ លោកបានឲ្យដឹងថា៖ « នៅចុងសប្តាហ៍ខ្ញុំនឹងមិត្តរបស់ខ្ញុំ នឹងទៅវត្តទន្លេអ៊ុំ ដែលស្ថិតនៅខេត្តកណ្ដាល។ កាលពីថ្ងៃសៅរ៍-អាទិត្យមុន បានបបួលគ្នាដែរ តែមិនបានទៅវិញ ដោយសារមានមិត្តខ្លះរវល់»។   ក្រៅពីផ្តល់ភាពងាយស្រួល ក្នុងការទាក់ទងគ្នាហើយ បណ្ដាញសង្គមមួយនេះ ក៏បានជួយឲ្យបែកមិត្តភក្តិ និងសាច់ញាតិ ដែលបានបែកគ្នាយូរ ជាប់ទំនាក់ទំនងគ្នាវិញដែរ។ នេះជាបទពិសោធន៍មួយរបស់លោក ភារម្យ ដែលទើបបានជួបមិត្តភក្តិចាស់ៗ កាលនៅរៀនវិទ្យាល័យ តាមរយៈបណ្ដាញហ្វេសប៊ុកវិញ ក្រោយបែកគ្នា៣ឆ្នាំ។    «ពេលពួកខ្ញុំចប់ទី១២ ចប់វិទ្យាល័យគួកខ្ញុំឡើងមករៀនទៅភ្នំពេញ អ្នកខ្លះគេធ្វើកា អ្នកខ្លះអត់ទៀនតទៀតទេ គេនៅធ្វើកានៅស្រុក ពេលនឹងទៅមិត្តភាពរបស់យើងបានដាច់ឆ្ងាយ យើងអត់មានអីទាក់ទងគ្នា យើងមានតែលេខទូរស័ព្ទ ហើយអ្នកខ្លះប្ដូរលេខ ទាក់ទង់គ្នាលែងបាន  ពេលនឹងយើងចាប់ផ្ដើមដាច់ទំនាក់ទំនងម្ដងតិចៗឆ្ងាយទៅៗ តែពេលគេចាប់ឆ្ដើមមានហ្វេសប៊ុកមក ខ្ញុំក៏មានគេក៏មាន លេងយូទៅយើងក៏ឃើញហ្វេសប៊ុកគ្នា»។  នេះជាការបញ្ជាក់របស់លោក វង្ស ភារម្យ។   បច្ចុប្បន្ននេះ ពលរដ្ឋដែលនិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយចំនួន តែងតែបង្កើតក្រុមសន្ទនា (Group Chat) មិនថាទាំងមិត្តរួមថ្នាក់ ឬអ្នកធ្វើការងារ តាមក្រសួងនិងស្ថាប័ននោះទេ គឺបានប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទំនាក់ទំនងការងារ ដំណឹង ចែករំលែកព័ត៌មាន និងសកម្មភាពជាច្រើនទៀត។    របាយការណ៍និយ័តករទូរគមនាគមន៍កម្ពុជាឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតមានចំនួន១០,៩៧៥,២៧០លាននាក់ បើគិតត្រឹមខែមេសាឆ្នាំ២០១៨នេះ បណ្ដាញសង្គមមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស Facebook ,Twitter,  Line , WhatsApp , Instagram  ជាដើម ដែលមានការរីកចម្រើនខ្លាំង ។ មនុស្សជាច្រើនបានទទួលផលប្រយោជន៍ច្រើនពីវាផងដែរ៕   
ភ្នំពេញ៖ បណ្ដាញសង្គម បានកំពុងធ្វើឲ្យទំនាក់ទំនងជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដែលរស់នៅឆ្ងាយពីគ្នាកាន់តែជិតស្និត។ មិត្តភក្តិដែលបែកគ្នាយូរឆ្នាំបានជួប និងអាចនិយាយគ្នាបានយ៉ាងងាយផងដែរ។
  Quinn អាយុ២៥ឆ្នាំ មានឈ្មោះពីកំណើតថា Rebecca Quinn។ គេធ្លាប់បានជួយកាណាដាឈ្នះ មេដាយសំរឹទ្ធ អូឡាំពិករួចម្តងហើយកាលពីឆ្នាំ២០១៦នៅក្រុង Rio ប៉ុន្តែពេលនោះ  គេមិនបានប្រកាសដោយបើកចំហរក្នុងនាមជាអត្តពលិកប្តូរយេនឌ័រ និងមិនមានអត្តសញ្ញាណភេទនោះឡើយ។   កាលពីឆ្នាំ២០២០ គេបានប្រកាសដោយបើកចំហរថាខ្លួនជា អត្តពលិក Transgender និង Nonbinary ហើយនៅតែបន្តទទួលបានសិទ្ធិលេងនៅក្នុងក្រុមបាល់ទាត់នារី។ ការទទួលបានមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក្រុងតូក្យូនេះ ក៏ជាលើកដំបូងសម្រាប់អត្តពលិក Transgender និង Nonbinary ផងដែរ ដោយគិតទាំងមេដាយទូទៅ និងមេដាយមាស។   ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាណាដា និងស៊ុយអែតបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅម៉ោងធម្មតា ហើយកាណាដា ឈ្នះ ៣-២ ដោយការទាត់បាល់ប៉េណាល់ទីកំណត់ឈ្នះចាញ់។ រីឯជំនួបដណ្តើមមេដាយសំរឹទ្ធ សហរដ្ឋអាមេរិកឈ្នះអូស្ត្រាលី ៤-៣។   សារព័ត៌មានថ្មីៗ សូមលើកយកពាក្យមកពន្យល់បន្ថែមក្នុងអត្ថបទនេះ។ តាមការពន្យល់របស់អង្គការរ៉ាក់ Transgender (ក្រុមប្តូរយេនឌ័រ) គឺជាបុគ្គលនីមួយៗគ្រប់វ័យទាំងអស់ដែលអត្តសញ្ញាណយេនឌ័រ និងបញ្ចេញអត្តសញ្ញាណយេនឌ័ររបស់គេមិនដូចក្រមសង្គម ឬការរំពឹងទុករបស់សង្គមទៅលើភេទពីកំណើតរបស់ពួកគេ។ ប៉ុន្តែអ្វីដែលគួរធ្វើការកត់សម្គាល់នោះគឺ មិនមែនគ្រប់គ្នាដែលជាអ្នកប្តូរយេនឌ័រនឹងធ្វើការវះកាត់ប្តូរភេទនោះទេ ឬត្រូវការអរម៉ូននោះទេ។    រីឯពាក្យ Non-Binary វិញ អង្គការសហប្រជាជាតិនៅកម្ពុជា បកប្រែថា «អ្នកដែលមិនមានអត្តសញ្ញាណភេទ»។ ពាក្យនេះត្រូវបានក្រុមការងារ APTBY (កន្លែងដែលអាចជាខ្លួនឯង- A Place To Be Youself) ពន្យល់បញ្ជាក់ថា ណុនបែណារី ជាក្រុមមនុស្សដែលបដិសេធគំនិតយេនឌ័រត្រូវតែជាស្ត្រី ឬក៏បុរស។ ពួកគេមានអារម្មណ៍ថាយេនឌ័ររបស់គេមិនមែនជាស្ត្រីផង មិនមែនជាបុរសផង។ គេអាចមានយេនឌ័រផ្សេងៗ  ឬក៏អត់មានយេនឌ័រតែម្តង។   សម្រាប់ Non-Binary ភាសាអង់គ្លេស បានប្រើសព្វនាម They/Them រីឯបារាំងប្រើ iel ដើម្បីជំនួសការហៅថា នាង ឬលោក។ រីឯភាសាខ្មែរ យើងអាចប្រើពាក្យ សង្សាជំនួសមិត្តប្រុស ឬមិត្តស្រី បង អូន គាត់ គេ ជាដើម៕    
ក្រុមកីឡាការិនីបាល់ទាត់កាណាដា បានក្លាយជាម្ចាស់មេដាយមាសអូឡាំពិកក្រុងតូក្យូ កាលពីថ្ងៃសុក្រ ក្រោយឈ្នះស៊ុយអែត ដោយការទាត់ប៉េណាល់ទី។ ជោគជ័យនេះ ក៏បាននាំឲខ្សែបម្រើ Quinn ក្លាយជាអត្តពលិកប្តូរយេនឌ័រ (Transgender) និងមិនមានអត្តសញ្ញាណភេទ (Non-binary) ដំបូងដែលបានឈ្នះមេដាយមាសអូឡាំពិក។
  វ៉ាក់សាំងឈ្មោះថា CoronaVac ត្រូវបានផលិតដោយក្រុមហ៊ុនឱសថឯកជនចិនឈ្មោះ Sinovac។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំងមួយក្នុងចំណោមបីដែលបានអនុញ្ញាតឲ្យធ្វើការសាកល្បងក្នុងដំណាក់កាលពី៣ ដែលជាការធ្វើតេស្តលើមនុស្សជាទ្រង់ទ្រាយធំ មុននឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ។   វ៉ាក់សាំង នេះមានឈ្មោះថា CoronaVac ដែលត្រូវដាក់ឲ្យធ្វើតេស្តលើគ្រូពេទ្យប្រស៊ីលចំនួន ៩ពាន់រូប មកពីរដ្ឋផ្សេងៗគ្នាចំនួន៦។ មនុស្សម្នាក់ៗនឹងទទួលបានវ៉ាក់សាំងចំនួន២ដូស ក្នុងរយៈពេល៣ខែ ហើយត្រូវស្ថិតក្រោមការសិក្សាយ៉ាងហ្មត់ចត់។ លោក Joao Doria អភិបាលក្រុង Sao Paulo បានអះអាង គេអាចនឹងទទួលបានលទ្ធផលបឋមនៅក្នុងរយៈពេល៩០ថ្ងៃខាងមុខទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។ ការតេស្តវ៉ាក់សាំងនៅប្រទេសប្រេស៊ីលរបស់ក្រុមហ៊ុនចិនមានការសហការជាមួយវិទ្យាស្ថាន Butantan របស់ប្រេស៊ីល ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាធារណៈ។ បើសិនជាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព វិទ្យាស្ថាន Butantan នឹងមានសិទ្ធិផលិតវ៉ាក់សាំងនេះចំនួន១២០លានដូស។   ក្រៅតែពីវ៉ាក់សាំង Coronavac ដែលផលិតដោយក្រុមហ៊ុន Sinovac ឈានដល់ការធ្វើតេស្តចុងក្រោយ គេមានវ៉ាក់សាំងចំនួន២ទៀតដែលស្ថិតក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយដូចគ្នា។ ក្នុងនោះមានវ៉ាក់សាំងដែលអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ដែលកំពុងធ្វើតេស្តនៅប្រទេសអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។ ចំណែកឯមួយទៀតគឺវ៉ាក់សាំងផលិតដោយក្រុមឱសថ Sinopharm ដែលបានចាប់ផ្តើមធ្វើតេស្តនៅអេមីរ៉ាតអារ៉ាប់រួម៕      
វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 មួយប្រភេទដែលផលិតដោយក្រុមហ៊ុនចិន បានឈានមកដល់ការធ្វើតេស្តដំណាក់កាលទី៣ ដែលជាការពិសោធចុងក្រោយហើយនៅថ្ងៃទី២១ ខែកក្កដា។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅប្រេស៊ីល។
  កូរ៉េខាងជើង បានកាត់ផ្ដាច់រាល់បណ្ដាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូងក្នុងខែមិថុនា ឆ្នាំ២០២០ បន្ទាប់ជំនួបចរចាជាមួយអាមេរិកលើការរំសាយនុយក្លេអ៊ែរមិនទទួលបានលទ្ធផល។ ចាប់ពីពេលនោះ ទំនាក់ទំនងអន្តរកូរ៉េដែលធ្លាប់តែល្អប្រសើរ ក៏ប្រែទៅជាល្អក់កករខ្លាំង ដោយកូរ៉េខាងជើងបញ្ចេញឥរិយាបថមិនពេញចិត្តជាច្រើនដាក់កូរ៉េខាងត្បូង។   យ៉ាងណាមិញ ជារឿងគួរឱ្យភ្ញាក់ផ្គើល កូរ៉េទាំងពីរ ស្រាប់តែប្រកាសពីការភ្ជាប់ប្រព័ន្ធទំនាក់ទំនងវិញនៅថ្ងៃទី២៧ ខែកក្កដា។ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ជាខួបទី៦៨ឆ្នាំនៃការចុះហត្ថលេខាលើបទឈប់បាញ់មួយដើម្បីផ្អាកសង្រ្គាមនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែជាលក្ខខណ្ឌបច្ចេកទេស កូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ព្រោះមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាព។   «យោងតាមការព្រមព្រៀងមេដឹកនាំទាំងពីរ កូរ៉េខាងជើង និងកូរ៉េខាងត្បូងសម្រេចដំណើរការរាល់បណ្ដាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ចាប់ពីម៉ោង១០ ។» ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយបែបនេះនៅថ្ងៃទី២៧ ខែកក្កដា រួចបន្តថា ការភ្ជាប់បណ្ដាញទំនាក់ទំនងនេះ នឹងផ្ដល់សញ្ញាវិជ្ជមានដល់ការជំរុញ និងអភិវឌ្ឍទំនាក់ទំនងខាងជើង-ខាងត្បូង។   ចំណែកវិមានប្រធានាធិបតីកូរ៉េខាងត្បូងវិញ បញ្ជាក់ថា លោកប្រធានាធិបតី មូន ចេអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារឱ្យគ្នាទៅវិញទៅមកចាប់តាំងពីខែមេសាមកដើម្បីស្ដារទំនាក់ទំនងឡើងវិញ។ លើសពីនោះ មេដឹកនាំទាំងពីរ ក៏ឯកភាពគ្នាស្ដារការទុកចិត្តគ្នាសារជាថ្មីឱ្យបានលឿនបំផុតផងដែរ។    បណ្ដាញទំនាក់ទំនងអន្តរកូរ៉េនាពេលកន្លងមករួមមាន ប្រព័ន្ធទាក់ទងផ្ទាល់រវាងវិមាន Cheong Wa Dae របស់លោក មូន ការិយាល័យលោក គីម នៅឯទីស្នាក់ការបក្សពលករកូរ៉េ, បណ្ដាញទាក់ទងយោធា និងបណ្ដាញទាក់ទងនៅតំបន់គ្មានកងទ័ពជាដើម៕   
កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកក្កដា ប្រកាសភ្ជាប់បណ្ដាញទំនាក់ទំនងទាំងអស់ឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ជាឯកតោភាគីដោយទីក្រុងព្យុងយ៉ាងអស់ពេលជាង១ឆ្នាំមកហើយ។ បើតាមកូរ៉េខាងត្បូង ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញនេះ ជាជំហានដំបូងក្នុងការស្ដារទំនាក់ទំនងអន្តរកូរ៉េដែលជាប់គាំងនាពេលកន្លងមក។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការនគរបាលជាតិ បញ្ជាក់ថា សមត្ថកិច្ចបានឃាត់នាវាមួយគ្រឿង ដែលមានមនុស្ស៣៨នាក់ កាលពីថ្ងៃទី២៤ កក្កដានេះ ។ ក្នុងនោះមាន ជនជាតិចិន៣៦នាក់ និងជនជាតិខ្មែរ២នាក់។ លោកអះអាងថា នាវានេះ គឺឆ្លងដែនខុសច្បាប់ពីចិន កាលពីថ្ងៃទី១៨ កក្កដា។    «សមត្ថកិច្ចបានឃាត់នាវានេះហើយ(នាវាដែលឆ្លងខុសច្បាប់ពីចិនកម្ពុជា) យើងកំពុងតែអនុវត្តនីតិវិធី ដោយបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដលដើម្បីធ្វើការងារបន្ត»។ នេះបើតាមលោក ឆាយ គឹមខឿន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាម WhatsApp។    ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកមិនទាន់ទទួលបានរបាយការណ៍ជុំវិញករណីឆ្លងដែនខុសច្បាប់ទាំងនោះទេ។ រីឯ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ សុំមិនបកស្រាយរឿងនេះ ដោយរុញឲ្យសាកសួរទៅអគ្គនាយកដ្ឋាននគរបាលជាតិ៕   
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់នាវាមួយគ្រឿង ដែលមានមនុស្ស៣៨នាក់ ឆ្លងដែនចូលសមុទ្រកម្ពុជាខុសច្បាប់ នៅភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
កញ្ញា រិទ្ធី លំអរកេសរ បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនៅក្នុងឆ្នាំ២០១២ តាមរយៈការបង្កើតក្រុម Small World Small Band(SWSB) ជាមួយយុវជន៣នាក់ទៀត។ ពេលនោះហើយ ដែលឈ្មោះរបស់យុវតីវ័យ២៣រូបនេះ ត្រូវបានគេចាប់ផ្តើមស្គាល់។ គេស្គាល់ តាមការច្រៀងបទមិនចម្លង(Original Song) ដែលផលិតដោយ ក្រុម Small World Small Bandផ្ទាល់។ ជាកូនអ្នកភ្នំពេញ កញ្ញា រិទ្ធី លំអរកេសរ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បទចម្រៀងដែលលេចធ្លោមានដូចជា បទបុណ្យភូមិចាប់ពីឆ្នាំ២០១៥មក បទទង់ជាតិខ្មែរ បទទឹកចិត្ត បទស្មារតីកីឡា បទស្នេហ៍៩ និង Album2x5 ក្រុមSWSB ។ ក្រៅតែពីសមាជិកក្រុម SWSB យុវជន លំអរកេសរ ក៏ជាស្ថាបនិកបុណ្យភូមិ ដែលបង្កើតឡើងក្នុងឆ្នាំ២០១៤  ជាមួយបងស្រី និងមិត្តភក្តិ២រូបទៀតដែរ។ កម្មវិធី បុណ្យភូមិ ដែលកញ្ញា រិទ្ធី លំអរកេសរ បានអះអាងថា បានក្លាយជាទីតាំងនៃការផ្សព្វផ្សាយល្ខោនបុរាណខ្មែរ ទីតាំងទស្សនាទស្សនីយភាពសិល្បៈនានារបស់ខ្មែរ គាំទ្រ និងផ្តល់វេទិកាដល់សិល្បករ វិចិត្រករ ដែលបានបង្កើតស្នាដៃជាដើម។ ក្រៅពីនេះ យុវតីរូបនេះ ក៏ជាអ្នករចនាក្រាហ្វិក(Graphic Designer)ឯករាជ្យម្នាក់ផងដែរ។ កញ្ញាធ្លាប់បានរចនា logo របស់កម្មវិធីបុណ្យភូមិ កម្មវិធី១០០ឆ្នាំនៃរបាំបុរាណ Srolanh House និងJFF Cambodia  ក៏ដូចជាគម្រោងដទៃទៀត។  ផ្តើមចេញពីការស្រលាញ់ និងស្គាល់ខ្លួនឯង បានជំរុញឲ្យ លំអរកេសរ ចាប់យកជំនាញទាំង៣នេះ។ កញ្ញា លំអរកេសរ ថ្លែងដូច្នេះថា៖«ខ្ញុំកើតមក ខ្ញុំចូលចិត្តពហុជំនាញ ដូច្នេះជីវិតខ្ញុំវាមានសេរីភាពបន្តិច ដែលខ្ញុំអាចជ្រើសរើសថាតើខ្ញុំគួរធ្វើមួយណាមុន? កាលដែលខ្ញុំអាចធ្វើការទាំង៣ជំនាញនេះបាន ដោយសារខ្ញុំច្បាស់ខ្លួនឯងថាខ្ញុំចង់បានអ្វី? ហើយការចេះបែងចែកពេលវេលា»។  យុវតី ដែលមានសក្តានុពលរូបនេះ បានប្រើប្រាស់ទេពកោសល្យរបស់ខ្លួន តាមរយៈចម្រៀង Graphic Design និងរៀបចំកម្មវិធីបុណ្យភូមិជាដើម គឺសុទ្ធតែផ្សារភ្ជាប់ជាមួយនឹងសិល្បៈ និងវប្បធម៌ខ្មែរ។ កញ្ញា  លំអរកេសរ បានថ្លែងដូច្នេះថា៖«គ្រួសារខ្ញុំមិនមានអ្នកជាប់ខ្សែស្រឡាយជាអ្នកសិល្បៈទេ។ កាលដែលខ្ញុំស្រលាញ់សិល្បៈ ពីព្រោះខ្ញុំគិតថាគ្មានអ្វីក្រៅតែសិល្បៈ និងវប្បធម៌ទេ គឺជាដួងព្រលឹងរបស់មនុស្សម្នាក់ៗ ជាពិសេសកូនខ្មែរតែម្តង កុំឲ្យគាត់មានពាក្យតែលើបបូរមាត់ ពួកគាត់និយាយថាស្រលាញ់ខ្មែរ ប៉ុន្តែក្នុងខ្លួនពួកគាត់មិនមានអ្វីសោះ ដូច្នេះខ្ញុំគិតថាអ៊ីចឹងអ្វីដែលជំរុញឲ្យខ្ញុំប្រឹងលើការងារសិល្បៈរាល់ថ្ងៃ ដើម្បីឲ្យកូនខ្មែរ ស្គាល់ខ្លួនឯងថាជានរណាគេ? មកពីណា? មួយវិញទៀតពួកខ្ញុំនៅតែឈរលើជំហរមួយថា មានតែសិល្បៈ និងវប្បធម៌ ដែលអាចឲ្យមនុស្សនៅជុំគ្នា ជាមួយនឹងក្តីស្រលាញ់ធំមែនទែន។ អ៊ីចឹងហើយបានជាខ្ញុំបញ្ជ្រាបពីសិល្បៈ និងវប្បធម៌ទៅតាមជំនាញធំទាំង៣របស់ខ្ញុំនេះ»។  បើទោះបីជាក្នុងគ្រួសារគ្មានសែស្រឡាយជាអ្នកសិល្បៈចម្រៀងក្តី កញ្ញា លំអរកេសរ មានទឹកចិត្តស្រលាញ់សិល្បៈពីម៉ាកយាយរបស់ខ្លួនដែលធ្លាប់រស់ក្នុងនៅខេត្តកំពង់ឆ្នាំង។ កញ្ញា រិទ្ធី លំអរកេសរ ក្រៅតែពីមានទេពកោសល្យផ្នែកចម្រៀង ស្ថាបនិកបុណ្យភូមិរូបនេះ ក៏មានបំណង បន្តការសិក្សាជំនាញគំរូសារគមនាគមន៍ (Graphic Design) នៅក្រៅប្រទេសផងដែរ។ កញ្ញា រិទ្ធី លំអរកេសរ ថ្លែងដូច្នេះថា ៖«សម្រាប់គម្រោងការទៅថ្ងៃអនាគត បើនិយាយវិស័យចម្រៀង គឺពួកយើងនៅតែបន្តការធ្វើចម្រៀង។ តាមរយៈបទចម្រៀង Album2x5នេះ សុទ្ធតែជារឿងពិត ហើយខ្ញុំសង្ឃឹមពួកគាត់នឹងចាប់ផ្តើមធ្វើអ្វីដែលគាត់ស្រលាញ់ដែរ។ សម្រាប់កម្មវិធីបុណ្យភូមិពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែធំទៅៗ ហើយខ្ញុំនៅតែមិនបោះបង់បុណ្យភូមិអ៊ីចឹង។ បើនិយាយទាក់ទងនឹងជំនាញ Graphic Design ខ្ញុំក៏មិនបោះបង់ចោលដែរ ពីព្រោះខ្ញុំគ្រោងរកអាហារូបករណ៍ទៅបន្តការសិក្សានៅស្រុកគេ។ ខ្ញុំចង់ពង្រឹងជំនាញ Graphic Design នេះឲ្យមានគុណភាពជាងនេះទៀត ពីព្រោះអ្វីដែលខ្ញុំ Design ឥឡូវវាមិនទាន់ដល់ចំណុចមួយ ដែលខ្ញុំចង់បានទេ ដោយសារស្រុកយើងនេះ វាខ្វះខាតជំនាញ Graphic Design បែបបច្ចេកវិទ្យានេះ»៕
កញ្ញា រិទ្ធី លំអរកេសរ គឺជាតារាចម្រៀងម្នាក់ នៃក្រុម Small World Small Band  ដែលបង្កើតនៅឆ្នាំ២០១២ និងជាស្ថាបនិកម្នាក់នៃកម្មវិធីបុណ្យភូមិដែលល្បីល្បាញ។ លំអរកេសរ ក៏ជាអ្នករចនាក្រាហ្វិក(Graphic Designer) ឯករាជ្យម្នាក់ដែរ។ ចាប់ផ្តើមចូលសិល្បៈនៅឆ្នាំ២០១២ ដោយចាប់ផ្តើមបង្កើត និងច្រៀងតែបទចម្រៀងមិនចម្លង ដែលផលិតដោយក្រុម Small World Small Bandផ្ទាល់។ ស្នាដៃដែលមានភាពលេចធ្លោចាប់តាំងពីឆ្នាំ២០១២មក រួមមាន បទបុណ្យភូមិចាប់ពីឆ្នាំ២០១៥មក បទទង់ជាតិខ្មែរ  ទឹកចិត្ត ស្មារតីកីឡា ស្នេហ៍៩ និង Album2x5 ក្រុមSWSB។ ដ្បិតសាច់ញាតិគ្មានសែស្រឡាយជាអ្នកសិល្បៈ ប៉ុន្តែ កញ្ញា  លំអរកេសរ បានស្រឡាញ់សិល្បៈចម្រៀងនេះ និងបន្តជំហ៊ានលើវិថីសិល្បៈនេះ ដោយនាងបានអះអាងថា ចង់ឲ្យកូនខ្មែរស្គាល់ខ្លួនឯង ស្គាល់ពីសិល្បៈ វប្បធម៌ខ្លួន។
  ដើម្បីជ្រាបច្បាស់ថាតើផលិត Toybies ជួយបង្កើនភាពឆ្លាតវៃបុត្រ ធីតាលោកអ្នកដូចម្តេចនោះ សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖    
ផលិតផល Toybies ដែលជាម៉ាកផលិតផលដ៏ល្បីមួយ ទើបតែនាំចូលមកដល់ប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធី Fun Day នៅហាង Baby Care សាខាទួលគោក កាលពីថ្ងៃទី ១៦ និងទី១៧ ខែសីហាកន្លងទៅ។ ម៉ាកផលិតផលថ្មីមួយនេះ មានគុណប្រយោជន៍យ៉ាងច្រើនសម្រាប់ បុត្រធីតារបស់លោក អ្នកដូចជាជួយអភិវឌ្ឍខួរក្បាល ជួយបង្កើនការចងចាំ និងធ្វើឲ្យកុមារកាន់តែមានភាពឆ្លាតវៃ។ ជាពិសេសនោះ គឺវាជួយបង្កើនភាពស្និទ្ធស្នាលរវាងឪពុកម្តាយ និងកូនតូចៗ ព្រមទាំងជួយឲ្យកូនលោកអ្នកកាត់បន្ថយការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងៗបានផងដែរ។
  មានវិធីជាច្រើនដើម្បីវាស់ស្ទង់សកម្មភាពសេដ្ឋកិច្ច និងទ្រព្យសម្បត្តិសរុបរបស់ប្រទេសនីមួយៗ។ ក្រាហ្វិកព័ត៌មានខាងក្រោមនេះ បង្ហាញពីប្រទេសក្រីក្របំផុតទាំង ២៥ នៅលើពិភពលោកដោយផ្អែកលើផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ក្នុងឆ្នាំ ២០២៣ តាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។   ទិន្ន័យទទួលបានពីមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ប្រចាំខែកុម្ភៈឆ្នាំ ២០២៣។   បើតាមការព្យាករនេះ ប្រទេសក្រីក្របំផុតភាគច្រើនស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ដែលមានតំណាងឱ្យ ២២ប្រទេសក្នុងចំណោម ២៥ប្រទេស ។ ប្រទេសចំនួនបីដែលនៅសេសសល់គឺ យេម៉ែន តាជីគីស្ថាន និងមីយ៉ាន់ម៉ានៅទ្វីបអាស៊ី។   ប៊ូរុនឌី (Burundi) ដែលមានប្រជាជនជិត ១៣លាននាក់គឺជាប្រទេសតូចបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក។ ប្រទេសនេះមាន GDP ទាបបំផុតសម្រាប់មនុស្សម្នាក់ក្នុងពិភពលោកត្រឹមតែ ៣០៨ ដុល្លារប៉ុណ្ណោះ។ ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦២ បន្ទាប់ពីឆ្នាំនៃការធ្វើជាអាណានិគមរបស់អាល្លឺម៉ង់ និងបែលហ្ស៊ិកនោះ ប៊ូរុនឌី បានតស៊ូនឹងជម្លោះស៊ីវិល ប្រឆាំងអំពើពុករលួយអស់រយៈពេលប្រាំទសវត្សរ៍។    ទោះជាយ៉ាងណាក៏ដោយ IMF ព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដំណើរការក្នុងទិសដៅវិជ្ជមាន ដោយសារកំណែទម្រង់សេដ្ឋកិច្ចនាពេលថ្មីៗនេះ។ ភាពខុសគ្នានៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់រវាងប្រទេសប៊ូរុនឌី និងប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកលុចសំបួ គឺមានអត្រាខុសគ្នារហូតដល់ ៤១៥ ដង។   ប្រទេសក្រីក្របំផុតទី២ និងទី៣របស់ពិភពលោកគឺ សៀរ៉ាឡេអូន (Sierra Leone)  និងម៉ាឡាវី (Malawi) ដែលមានទីតាំងនៅទ្វីបអាហ្រ្វិក ដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ជាង ៤៧១ដុល្លារនិង ៤៨២ដុល្លាររៀងគ្នា។   បន្ថែមពីនេះ ប្រទេសមិនមែនទ្វីបអាហ្វ្រិកចំនួនបីដែលស្ថិតក្នុងបញ្ជីប្រទេសក្រីក្របំផុតទាំង២៥ផងដែរនោះរបស់ពិភពលោកគឺ យេម៉ែន តាហ្ស៊ីគីស្ថាន និងមីយ៉ាន់ម៉ា ដែលមាន GDP សម្រាប់មនុស្សម្នាក់ជាង ៨៧១ ដុល្លារ, ១ ១០០ ដុល្លារ និង ១ ២០០ ដុល្លាររៀងគ្នា៕  
ប្រទេសចំនួន ២២ ក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ២៥របស់ពិភពលោកស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ប្រទេសចំនួន ៣ ដែលនៅសេសសល់គឺ តាជីគីស្ថាន យេម៉ែន និងមីយ៉ាន់ម៉ា គឺស្ថិតក្នុងទ្វីបអាស៊ី។
  ដើម្បីជ្រាបកាន់ច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាស រវាងសារព័ត៌មានឌីជីថលថ្មី និង លោក កើត ម៉ាត់ត្រហេត ប្រធានថ្នាក់តំបន់របស់អង្គការ អេដ អេ អាកស្យុង ខាងក្រោម៖    
កំពត៖ «ស្មៅសមុទ្រ»គឺជាជម្រក និងប្រភពអាហារដ៏សំខាន់សម្រាប់ ជីវចម្រុះក្រោម ទឹក របស់ជីវចម្រុះក្នុងសមុទ្រ ដូចជា បង្គា ក្ដាម ត្រី និងពពួកសត្វកម្រដូចជាសេះសមុទ្រ ជ្រូកទឹក អណ្តើកជាដើម។ ក្រោពីនោះ វាមានតួនាទីស្រូបឧស្ម័នកាបូនិក បង្កើតអុកស៊ីសែន និងមុខងារសំខាន់ៗជាច្រើនទៀតដល់ជីវិតសត្វសមុទ្រ និងផែនដី។ សត្វសមុទ្រ ដែលរស់ នៅក្នុងស្មៅសមុទ្រមានរសជាតិឆ្ងាញ់ ជាងប្រភេទសត្វដែលរស់ដោយគ្មានស្មៅសមុទ្រ។ នៅកម្ពុជា ខេត្តជាប់សមុទ្រទាំងអស់សុទ្ធតែមានស្មៅសមុទ្រ ក្នុងនោះខេត្តកំពត និងកែប សម្បូររុក្ខជាតិនេះជាងគេ។
  នាប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំង និងម៉ានីលបានចោទគ្នាទៅវិញទៅមក ជុំវិញបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្ររបស់ចិនថា មានចេតនាបុកកប៉ាល់របស់ខ្លួន និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីប្រឆាំងនឹងពួកគេ ខណៈដែលចិនបានចោទហ្វីលីពីនវិញថា បានរំលោភបំពានលើទឹករបស់ខ្លួន។   ទាក់ទិននឹងបញ្ហារកាំរកូសក្នុងទំនាក់ទំនងទ្វេភាគីរវាងចិន និងហ្វីលីពីននៅឆ្នាំប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងម៉ានីល បានងាកទៅជំរុញទំនាក់ទំនងយោធាជាមួយជប៉ុន និងអាម៉េរិកឡើងវិញ ដែលជាអតីតមហាអំណាចអាណានិគម និងសម្ព័ន្ធមិត្តការពារជាតិដែលមានរយៈពេល៧ ទសវត្សរ៍។   «ទំនាក់ទំនងចិន-ហ្វីលីពីន ស្ថិតលើការសម្រេចចិត្តដ៏សំខាន់» ។ លោក វ៉ាង បានប្រាប់សមភាគីហ្វីលីពីនលោក Enrique Manalo បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃទី២០ ខែធ្នូ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។   លោក វ៉ាង បានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាងទាំងចិន និងហ្វីលីពីនចាំបាច់ត្រូវពិភាក្សាអំពីជម្លោះណាមួយដែលជាកិច្ចការបន្ទាន់បំផុត ដើម្បីដោះស្រាយ និងគ្រប់គ្រងស្ថានភាពដែនសមុទ្រនាពេលបច្ចុប្បន្ន។   ប្រមុខការទូតចិនរូបនេះបន្ថែមថា ភាពលំបាកនៅក្នុងទំនាក់ទំនងទ្វេភាគីបច្ចុប្បន្ន ដោយសារតែហ្វីលីពីនផ្លាស់ប្តូរគោលជំហរគោលនយោបាយ និងបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួន។ លោកបានប្រាប់ឲ្យភាគីហ្វីលីពីន វិលមករកផ្លូវត្រឹមត្រូវវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។   ជុំវិញបញ្ហាចម្រូងចម្រាសពាក្យសម្តីនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងទាំងពីរទទួលស្គាល់ពីសារៈសំខាន់នៃការសន្ទនាដើម្បីដោះស្រាយបញ្ហាទាំងនេះ។     ទំនាក់ទំនងរវាងហ្វីលីពីន និងចិននាពេលថ្មីៗនេះកាន់តែយ៉ាប់យ៉ឺន ដោយសារតែការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាម៉េរិក រួមទាំងការអនុញ្ញាតឱ្យអាម៉េរិកចូលទៅកាន់មូលដ្ឋានយោធាបន្ថែមទៀត។   នៅថ្ងៃទី២៣ ខែវិច្ឆិកា យោធាចិននិយាយថា ហ្វីលីពីនបានចូលរួមជាមួយកងកម្លាំងខាងក្រៅដើម្បីល្បាតនៅសមុទ្រចិនខាងត្បូង ដែលបង្កបញ្ហាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បើតាមសារព័ត៌មាន Reuters កម្លាំងខាងក្រៅដែលយោធាចិនលើកឡើងនោះ គឺជាអាម៉េរិក ពីព្រោះសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាដែលយោធាហ្វីលីពីន និងអាម៉េរិក បានធ្វើការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង៕ 
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់ហ្វីលីពីនឱ្យដោះស្រាយបញ្ហាធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនងទ្វេភាគី  ជុំវិញសមុទ្រចិនខាងត្បូង។ ប្រមុខការទូតចិន បានព្រមានថា ការគិតខុសលើរឿងណាមួយរបស់ហ្វីលីពីន អាចនឹងជំរុញឱ្យទីក្រុងប៉េកាំងចាត់វិធានការការពារខ្លួន និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់។
  កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលតាលីបង់បានបញ្ជាឱ្យស្ថាប័នផ្ដល់ជំនួយក្នុងស្រុក និងបរទេស បញ្ឈប់ការអនុញ្ញាតឱ្យបុគ្គលិកស្ត្រីធ្វើការរហូតដល់មានសេចក្ដីជូនដំណឹងបន្ថែម។ តាលីបង់ អះអាងថា ចំណាត់ការរបស់ខ្លួន ជារឿងត្រឹមត្រូវព្រោះស្ត្រីមួយចំនួនមិនបានប្រកាន់ខ្ជាប់នឹងបទបញ្ញាត្តិស្លៀកពាក់របស់ឥស្លាមឡើយ។ ចំណាត់ការនេះ រងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ។   ក្រោយរងការរិះគន់ ក្រុមតាលីបង់ហាក់បន្ទន់ជំហរបន្តិចវិញ។ នៅថ្ងៃទី១៧ ខែមករា គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) អង្គការជួយសង្គ្រោះកុមារ (Save the Children) និង អង្គការ CARE លើកឡើងថា ក្នុងសប្ដាហ៍នេះ ពួកគេបន្តប្រតិបត្តិការលើគម្រោងមួយចំនួនជាពិសេសលើផ្នែកសុខភាព និង អាហារូបត្ថម្ភ។   «កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលបានផ្ដល់ការធានាថា បុគ្គលិកសុខាភិបាលជាស្ត្រី និងអ្នកដែលធ្វើការក្នុងតួនាទីជំនួយអាចបន្តការងារឡើងវិញ»។ អ្នកនាំពាក្យ IRC លោកស្រី Nancy Dent បានលើកឡើងបែបនេះរួចបន្តថា អាស្រ័យហេតុនេះ IRC បានចាប់ផ្ដើមការផ្ដល់សេវាកម្មសុខភាព និងអាហារូបត្ថម្ភតាមរយៈក្រុមសុខភាព និងក្រុមចល័តរបស់ពួកគេក្នុង ខេត្តចំនួន៤នៅអាហ្វហ្កានីស្ថាន។   ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្កានីស្ថានបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា  ពួកគេមិនបានបញ្ឈប់សកម្មភាពពាក់ព័ន្ធនឹងសុខភាពអ្វីឡើយ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា អង្គការផ្ដល់ជំនួយទាំងនោះមានការយល់ច្រឡំហើយបានបញ្ឈប់សកម្មភាពដោយខ្លួនឯង ហើយឥឡូវក៏ចាប់ផ្ដើមសេវាកម្មឡើងវិញ។   ចំណែកអង្គការជួយសង្គ្រោះកុមារក៏បានចាប់ផ្ដើមប្រតិបត្តិការឡើងវិញក្នុងកម្រិតតូចមួយក្នុងផ្នែកសុខភាព  អាហារូបត្ថម្ភ និងរួមទាំងកម្មវិធីអប់រំ ក្រោយអង្គការមួយនេះបានទទួល ការណែនាំច្បាស់លាស់ពីអាជ្ញាធរដែលអនុញ្ញាតឱ្យបុគ្គលិកស្ត្រីអាចធ្វើការដោយសុវត្ថិភាព។ អាជ្ញាធរតាលីបង់ក៏បានព្រមានថា ពួកគេក៏ត្រូវមានកម្រិតក្នុងការធ្វើការដែរ។   អ្នកនាំពាក្យរបស់អង្គការជួយសង្គ្រោះកុមារលោកស្រី Samantha Halyk និយាយថា សកម្មភាពដែលពួកគេកំពុងចាប់ផ្តើមឡើងវិញ នឹងផ្តល់ជំនួយដ៏សំខាន់ ប៉ុន្តែសកម្មភាពទាំងនេះគ្រាន់តែជាផ្នែកមួយតូចនៃកិច្ចការអ្វីដែលចាំបាច់ប៉ុណ្ណោះ៕    
ក្រុមអង្គការផ្ដល់ជំនួយមួយចំនួន បានចាប់ផ្ដើមប្រតិបត្តិការឡើងវិញនៅអាហ្វាហ្កានីស្ថានក្រោយទទួល បានការធានាពីអាជ្ញាធរតាលីបង់ក្នុងការអនុញ្ញាតឱ្យស្ត្រីធ្វើការក្នុងផ្នែកខ្លះមានសុខាភិបាលជាដើម បន្ទាប់ពីរងការថ្កោលទោសខ្លាំងចំពោះការហាមឃាត់។
ជំនួបវគ្គ Playoff ដណ្តើមកៅអីព្រឹត្តិការណ៍ Euro 2024 ក្នុងកីឡដ្ឋាន Boris Paichadze Dinamo របស់ម្ចាស់ផ្ទះហ៊្សកហ្ស៊ី បានបញ្ចប់ទៅដោយភាពតឹងតែងពីការស្វែងរកគ្រាប់បាល់ ។ រយៈពេល ៩០នាទីនៃការប្រកួត ក្រុមទាំងសងខាងបញ្ចប់នៅត្រឹមលទ្ធផល ០-០ ហើយចូលវគ្គបន្ថែមម៉ោង ១៥នាទី ២ដង លទ្ធផលរក្សានៅដដែល។    ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះ កើតឡើងដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ ហ៊្សកហ្ស៊ី ស៊ុតបាល់បញ្ចូលទី៤ គ្រាប់ ចំណែកក្រុមភ្ញៀវក្រិកខកខានឱកាសលេងនៅ Euro 2024 ដោយស៊ុតបាល់ចូលទីត្រឹម ២គ្រាប់។   អ្នកគាំទ្រហ៊្សកហ្ស៊ីរំភើបទប់ចិត្តមិនរួច នាំគ្នារត់ចូលទីលាន ក្រោយការផ្លុំកញ្ចែរបញ្ចប់ការប្រកួតពីសំណាក់អាជ្ញាកណ្តាល ដើម្បីអបអរដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ នៃវិស័យបាល់ទាត់របស់ខ្លួន។ ហ៊្សកហ្ស៊ី បង្ហាញខ្លួនលេងក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប លើកដំបូងក្នុងឆ្នាំ ១៩៩០ ដោយកាលនោះប្រទេសនេះ ជាផ្នែកមួយនៃសហភាពសូវៀត។   ហ៊្សកហ្ស៊ី នឹងត្រូវចូលទៅក្នុងពូល F ដែលមានវត្តមានរបស់ក្រុមខ្លាំងព័រទុយហ្កាល់ តួកគី និងសាធារណៈរដ្ឋឆែក សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងខែមិថុនា។ ព្រឹត្តិការណ៍ UEFA Euro 2024 នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា  រហូតដល់ថ្ងៃទី១៤ ខែកក្កដា។   ដោយឡែក អ៊ុយក្រែន បានយកឈ្នះលើក្រុមអ៊ីស្លង់ ដើម្បីកៅអីជុំផ្តាច់ព្រ័ត្រ Euro 2024 ក្នុងលទ្ធផល ២-១ ដែលជាការស៊ុតដោយកីឡាករ Viktor Tsygankov នាទី៥៤ មុនពេល Mykhailo Mudryk ស៊ុតបន្ថែមគ្រាប់ទី២ នៅនាទី៨៤។ ១គ្រាប់ស៊ុតបើកការនាំមុខរបស់កីឡាករ Albert Gudmundsson មិនសមល្មមជួយអ៊ីស្លង់ឡើងវគ្គបន្ត។   វែលស៍ខកខានឱកាសលេងក្នុងព្រឹត្តិការណ៍ Euro 2024 ក្រោយចាញ់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោមថ្វីជើងក្រុមប៉ូឡូញ លទ្ធផល ៥-៤ ក្រោយលទ្ធផលការប្រកួតស្មើ ០-០ រយៈពេល ១២០នាទី៕  
ប្រវត្តិសាស្ត្រថ្មីលើកដំបូង សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហ៊្សកហ្ស៊ី ដែលទទួលបានកៅអីប្រកួតព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ។ ហ៊្សកហ្ស៊ី បានប្រកួតឈ្នះលើក្រុមក្រិក ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល៤-២ នៃវគ្គជម្រុះ Play Off។ 
លោក Kim Yong-chol អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករ នឹងដឹកនាំប្រតិភូមួយក្រុមមានសមាជិក៨នាក់ដើម្បីទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេលបីថ្ងៃ និងចូលរួមកម្មវិធីបិទព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងព្យុងឆាង។ មន្ត្រីកូរ៉េខាងត្បូងនិយាយនៅថ្ងៃទី២២ ខែកុម្ភៈ ថា ប្រតិភូកូរ៉េខាងជើង នឹងទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី២៥ ខែកុម្ភៈ ដោយធ្វើដំណើរតាមផ្លូវគោក ឆ្លងកាត់ព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Xinhua ។ ក្រៅពីតំណែងអនុប្រធានគណៈកម្មាធិការមជ្ឈិម លោក Kim Yong-chol ដែលជាឧត្តមសេនីយ៍ដែរនោះ ជាប្រធានរណសិរ្សរួបរួមទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េ និងជាអតីតប្រធានការិយាល័យឈ្លបការណ៍ផង។ លោកត្រូវបានសង្ស័យថា នៅពីក្រោយការប្រហារចំនួនពីរលើកនៅឆ្នាំ២០១០ គឺការវាយប្រហារកប៉ាល់ទ័ពជើងទឹកកូរ៉េខាងត្បូងដែលសម្លាប់ទាហាន៤៦នាក់ និងការវាយប្រហារកាំភ្លើងធំដាក់កោះមួយរបស់កូរ៉េខាងត្បូងដែលសម្លាប់មនុស្សបួននាក់។           ដោយសារររឿងនេះ មន្ត្រីកូរ៉េខាងជើងរូបនេះក៏ត្រូវបានក្រុងសេអ៊ូលបញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅក្នុងឆ្នាំ២០១០ និងបញ្ជីខ្មៅរបស់អាមេរិកក្នុងឆ្នាំ២០១៦ ។ មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ការយល់ព្រមទទួលលោក Kim Yong-chol គឺដើម្បីឲ្យព្រឹត្តិការណ៍អូឡាំពិកធ្វើឡើងដោយរលូន។ ឯលោក Ri Son Gwon ដែលអមដំណើរលោក គីម យ៉ុងណាម ពេលបើកកម្មវិធីនេះ ក៏ចូលរួមពិធីបិទនៅទីក្រុងព្យុងឆាងដែរ។ ក្រុងសេអ៊ូលត្រូវបានផ្អាកទណ្ឌកម្មឯកតោភាគីរបស់ខ្លួនសិន ទើបលោក Kim Yong-chol អាចជាន់ទឹកដីកូរ៉េខាងត្បូង។ គម្រោងទស្សនកិច្ចរបស់មន្ត្រីកូរ៉េខាងជើងរូបនេះ ធ្វើឲ្យបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងជំទាស់ជាខ្លាំង។ អ្នកនាំពាក្យបក្សកូរ៉េសេរីលោក Kim Yong-chol បានដាក់លក្ខខណ្ឌឲ្យលោក មូន ចេអ៊ីន ទាមទារឲ្យលោក Kim Yong-chol លុតជង្គង់ចំពោះមុខប្រជាជន ឬក៏មិនអាចដាក់ជើងលើដីកូរ៉េខាងត្បូងបានជាដាច់ខាត។ ដោយឡែក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញក៏បានបញ្ជូនកូនស្រី អ៊ីវ៉ាន់កា ត្រាំ ឲ្យចូលរួមកម្មវិធីបិទព្រឹត្តិការណ៍ដ៏ធំនេះ។ លោកស្រី ត្រាំ នឹងទស្សនកិច្ចបួនថ្ងៃនៅកូរ៉េខាងត្បូង ដោយចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកុម្ភៈ។ ប្រតិភូអាមេរិក នឹងចូលរួមពិធីអាហារពេលល្ងាចរៀបចំដោយលោក មូន តែមិនទាន់គម្រោងជួបប្រតិភូកូរ៉េខាងជើងឡើយ។ កាលពីអំឡុងកម្មវិធីបើក ប្រតិភូអាមេរិក និងកូរ៉េខាងជើងមានគម្រោងជួបគ្នាសម្ងាត់ តែក៏លុបចោលវិញ៕
កូរ៉េខាងជើង នឹងបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៀតចូលរួមកម្មវិធីបិទព្រឹត្តិការណ៍អូឡាំពិកនៅថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមការប្រកាសនៃក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែកុម្ភៈ។ ប្រតិភូកូរ៉េខាងជើងនឹងដឹកនាំដោយលោក Kim Yong-chol មន្ត្រីជាន់ខ្ពស់នៃបក្សពលករកូរ៉េ ដែលជាប់សង្ស័យនឹងករណីវាយប្រហារលើកប៉ាល់កូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ ។ មន្ត្រីកូរ៉េខាងជើងក៏នឹងជួបប្រធានាធិបតី មូន ចេអ៊ីន ដែរ។
  លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុនដែលកាន់តំណែងយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តជប៉ុន ត្រូវបានអតីតស្វ័យការពារជើងទឹកម្នា្កក់បាញ់សម្លាប់នៅថ្ងៃទី៨ ខែកក្កដា អំឡុងពេលលោកឃោសនារកសំឡេងឆ្នោតសម្រាប់សភាជាន់ខ្ពស់។ បន្ថែមពីលើពិធីបុណ្យសពដែលបានរៀបចំកន្លងមក ជប៉ុននឹងរៀបចំពិធីបុណ្យថ្នាក់ជាតិថែមទៀតឱ្យលោក អាបេ នាថ្ងៃទី២៧ ខែកញ្ញានៅសាល Nippon Budokan ក្នុងក្រុងតូក្យូ ។   បើតាមរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៦ ខែសីហា ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ត្រូវប្រើប្រាស់ថវិការដ្ឋ ហើយខ្ទង់ចំណាយអាចប្រហែល១,៨៣លានដុល្លារ។    ប្រជាពលរដ្ឋជប៉ុនជាច្រើននៅតែមិនពេញចិត្តនឹងពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនឡើយ បើទោះជាកន្លងមកលោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលើកឡើងថា  ពិធីបុណ្យនេះនឹងមិនប្រព្រឹត្តតាមគោលការណ៍សាសនាជាក់លាក់ណាមួយក៏ដោយ។ ក្នុងការស្ទង់មតិចុងក្រោយដែលចេញផ្សាយនៅថ្ងៃទី២១ ខែសីហាបង្ហាញថា ៥៣ភាគរយនៃអ្នកចូលរួមប្រឆាំងនឹងពិធីនេះ។    បញ្ហានេះកើតឡើងដោយសារទំនាក់ទំនងរបស់បក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ជាមួយអង្គការសាសនា Unification Church ដែលធ្វើឱ្យប្រជាពលរដ្ឋជប៉ុនព្រួយបារម្ភថាអង្គការសាសនានេះអាចមានឥទ្ធិពលលើស្ថាប័នរដ្ឋជប៉ុន។    Unification Church ដែលមានឈ្មោះជាផ្លូវការថា Family Federation for World Peace and Unification ត្រូវបានបង្កើតឡើងនៅក្រុងសេអ៊ូលក្នុងឆ្នាំ១៩៥៤។ អង្គការសាសនានេះក៏ត្រូវបានឃាតករសម្លាប់លោក អាបេ អះអាងថា ជាហេតុផលសម្រាប់ការសងសឹកឱ្យម្តាយខ្លួនដែលត្រូវបានបង្ខំឱ្យបរិច្ចាគលុយជាច្រើន ហើយធ្លាក់ខ្លួនក្ស័យធនផងដែរ។    ទាក់ទិននឹងពិធីបុណ្យសពវិញ អតីត និងមេដឹកនាំពិភពលោកបច្ចុប្បន្នជាច្រើននាក់រួមមានអតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា នឹងបង្ហាញវត្តមានក្នុងពិធី។ ប៉ុន្តែបើតាមការប្រកាសរបស់វិមានក្រេមឡាំង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងមិនចូលរួមនោះទេ។   គួររំឭកថា នេះជាលើកទីពីរហើយ ដែលជប៉ុនរៀបចំពិធីបុណ្យថ្នាក់ជាតិ។ កន្លងមកជប៉ុន បានធ្វើពិធីបុណ្យសពថ្នាក់ជាតិដំបូងក្នុងឆ្នាំ ១៩៦៧ សម្រាប់លោក Shigeru Yoshida ដែលជានាយករដ្ឋមន្រ្តីជប៉ុននៅចន្លោះឆ្នាំ១៩៤៦ ដល់១៩៤៧ និងពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៤៕  
ជប៉ុននឹងចាយប្រាក់រដ្ឋប្រមាណ១,៨៣លានដុល្លារសម្រាប់រៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ិនហ្សូ បើទោះជាមានការប្រឆាំងពីសាធារណជនជុំវិញទំនាក់ទំនងរវាងបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ជាមួយអង្គការសាសនា Unification Church ដែលជាដើមហេតុនាំឱ្យមានការធ្វើឃាតលោក អាបេ ក៏ដោយ។
  នៅក្នុងកម្មវិធីរាត្រីសប្បុរធម៌ រដ្ឋមន្ត្រីទាំងពីរ រួមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើននាក់ទៀត បានបង្ហាញចំណាប់អារម្មណ៍និងឆន្ទៈ រួមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីចូលរួមចំណែកជួយទ្រទ្រង់និងការពារសត្វដំរីខ្មែរចំនួន៤ក្បាលនៅខេត្តរតនគិរី ដែលសមាគមអភិរក្សដំរីអៃរាវត្តា កំពុងយកចិត្តទុកដាក់អភិរក្សដំរីទាំងនោះកុំឲ្យផុតពូជ។ រាត្រីសប្បុរសធម៌ដើម្បីបន្តសកម្មភាពអភិរក្ស«បុកវ៉ា, បាក់ម៉ៃ, ខាំសែននិងអ៊ីកែវ» ដែលជាសត្វដំរីទាំង៤ក្បាលនៅរតនគិរី ប្រារព្ធនៅសណ្ឋាគារ Le Royal Raffles រាជធានីភ្នំពេញ។ សូមអញ្ជើញទស្សនាទិដ្ឋភាពរាត្រីសប្បុរសធម៌កាលពីយប់ថ្ងៃទី៣១ មីនាម្សិលមិញ ដូចតទៅ៖
ភ្នំពេញ៖ ដើម្បីជួយទ្រទ្រង់និងការពារសត្វដំរីខ្មែរ សមាគមអភិរក្សដំរីអៃរាវត្តា បានរៀបចំកម្មវិធីរាត្រីសប្បុរសធម៌ កាលពីថ្ងៃទី៣១ មីនាម្សិលមិញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា រួមទាំងភ្ញៀវជាតិនិងអន្តរជាតិរាប់រយនាក់ចូលរួមផងដែរ។ ព្រឹត្តិការណ៍រាត្រីសប្បុរសធម៌នេះ បានបញ្ចាំងវីដេអូខ្លីស្តីពីការអភិរក្សសត្វដំរីអៃរាវត្តា, ការបង្ហាញក្បាច់គុណល្បុក្កតោ, ការដេញថ្លៃគំនូររបស់វិចិត្រករ៖ លោក ឯម រាម, លោក ឈឹម សុធី, លោក នូ សារី និងក្រុមយក្សា រួមទាំងការបង្ហាញម៉ូដសម្លៀកបំពាក់ដែលច្នៃពីក្រណាត់ជនជាតិដើមភាគតិចផងដែរ។
  ម្ចាស់មេដាយយូដូអូឡាំពិក Flavio Canto ក៏ស្ថិតក្នុងចំណោមអត្តពលិកដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវ ក្នុងប្រទេសដ៏ធំបំផុតនៅអាមេរិកឡាទីនមួយនេះដែរ។ ប្រេស៊ីលមានតួលេខអ្នកឆ្លងជាង១៤០០០នាក់ និងជិត៧០០០នាក់បានស្លាប់ដោយសារ COVID-19 គិតត្រឹមថ្ងៃទី៨ ខែមេសា។   ម្ចាស់មេដាយសំរឹទ្ធក្នុងវិញ្ញាសាយូដូបុរសក្នុងប្រភេទទម្ងន់៨១គីឡូក្រាម នៃកីឡាអូឡាំពិកក្រុងអាថែនឆ្នាំ២០០៤ រូបនេះ ជាអត្តពលិកល្បីល្បាញម្នាក់នៅប្រេស៊ីលដោយសារស្នាដៃរបស់រូបគេជាមួយអង្គការសប្បុរសធម៌ដែលប្រើក្បាច់គុនដើម្បីជួយផ្លាស់ប្តូរជីវិតយុវវ័យក្នុងប្រទេសនេះ។   Canto បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖« នៅពេលវិបត្តិទាំងអស់នេះរលាយអស់ អ្នកដែលមានអ្វីៗច្រើននឹងប្រែជាមានតិចវិញ ប៉ុន្តែពួកគេនឹងមានច្រើនជាងនេះទៅទៀត ដោយពួកគេមានកាតព្វកិច្ចជួយអ្នកដែលគ្មានអ្វីសោះនោះ»។   អ្នកកីឡាយូដូវ័យ៤៥ឆ្នាំរូបនេះ សព្វថ្ងៃកំពុងរៃអង្គាសប្រាក់សម្រាប់គម្រោងមួយដែលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសាររាប់ពាន់គ្រួសារនៅក្រុង Rio និងក្រុង Cuiaba ដែលស្ថិតនៅដាច់ពីគេ ឬមានវិបត្តិផ្នែកហិរញ្ញវត្ថុដោយសារតែភាពអត់ការងារធ្វើដែលបង្កដោយជំងឺ COVID-19។   ក្នុងប្រទេសមួយដែលមានអំពើពុករលួយរាលដាល និងស្របពេលយុទ្ធសាស្ត្រការពារការចម្លង COVID-19 របស់រដ្ឋាភិបាលប្រេស៊ីលកំពុងស្ថិតក្នុងការត្រួតពិនិត្យនោះ លោក Canto បានផ្តល់ជាយោបល់ថាអត្តពលិកគឺជាក្រុមដ៏ល្អបំផុតក្នុងការចូលរួមប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ពីព្រោះពួកគេទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនយ៉ាងច្រើន។   ក្រៅពី Canto ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល Neymar, Roberto Firmino និង Paulinho ជាដើមក៏បានចូលរួមចំណែកជួយប្រជាជនក្នុងប្រទេសកំណើតរបស់ពួកគេផងដែរ៕
ដោយសារជំងឺឆ្លង COVID-19 រាតត្បាតជាលំដាប់ក្នុងប្រទេសប្រេស៊ីល និងគំរាមឲ្យមានភាពវឹកវរក្នុងតំបន់ដែលមានប្រជាជនច្រើន អត្តពលិកល្បីឈ្មោះមួយចំនួនក្នុងប្រទេសនេះ ចាប់ផ្តើមបង្កើនការជួយជ្រោមជ្រែងដល់សហគមន៍ដែលងាយរងគ្រោះបំផុត។
  លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននាថ្ងៃទី២៦ ខែសីហា ថាការបញ្ចូលកីឡាករបរទេសក្នុងក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា ព្រោះពួកគេមានសមត្ថភាព ដែលអាចជាផ្នែកមួយជួយក្រុមកម្ពុជាកាន់តែខ្លាំង។   «បន្ទាប់ពីចប់ស៊ីហ្គេមនៅវៀតណាមអត្តពលិកយើងត្រូវបានជម្រុះជាង១០នាក់។ ថ្មីៗនេះកីឡាករបរទេស បានចូលសញ្ជាតិ៣នាក់ មូលហេតុតែមួយគត់គឺដើម្បីជំរុញលើកទឹកចិត្តឱ្យអត្តពលិកកម្ពុជាយើងដែលនៅស្ទើរឆន្ទៈប្រឹងបន្ថែមទៀត»។ នេះជាការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ។  អគ្គលេខាធិការរូបនេះបន្ថែមថា ការជម្រុះអ្នកចាស់ និងផ្លាស់បញ្ចូលអ្នកថ្មីមួយចំនួន និងសមាសភាពកីឡាករគុយបាបីរូបផង ដើម្បីឱ្យបាល់ទះកម្ពុជាកាន់តែលូតលាស់ទៅមុខ។   អនុប្រធានសហព័ន្ធកីឡាបាល់ទះបន្តថាសម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺរីករាយស្វាគមន៍ទទួលអ្នកមានសមត្ថភាព និងបេះដូងជាអ្នកកីឡាចូលរួមក្នុងក្រុមជម្រើសជាតិឱ្យតែអ្នកមានះសិកាស្នេហាជាតិកម្ពុជា។ «ប្រសិនយើងខ្លាំងនៅក្នុងចំណោមអ្នកខ្លាំង នោះកៅអីជម្រើសជាតិនឹងមានសម្រាប់យើង ហើយត្រូវតែប្រឹងបន្ថែមទៀតចំពោះអ្នកមិនទាន់ជាប់ជម្រើសជាតិ»។   កីឡាករបរទេសជនជាតិគុយបាបីរូបដែលបានចូលជាសញ្ជាតិខ្មែរ និងជាប់ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជារួមមាន កីឡាករ Henry Pelayo Bernal មានវ័យ២២ឆ្នាំ និងមានកំពស់ ២០៩សង់ទីម៉ែត្រ តួប្រយុទ្ធវាយបាល់ឆ្ងាយ(ត្រាវ៊ែរ) កីឡាករ Lester Armando Sanchez Cabrera វ័យ៣៣ឆ្នាំ មានកំពស់ ១៨៤សង់ទីម៉ែត្រ តួនាទីទទួលបាល់ទី២ ឬលើកបាល់(ប៉ះហ្ស៊ឺ) និងកីឡាករ Raciel Herrera វ័យ២៥ឆ្នាំ មានកំពស់ ១៩៧សង់ទីម៉ែត្រ តួប្រយុទ្ធវាយបាល់ខ្លី(បីម៉ែត្រ)៕  
កីឡាករបាល់ទះជនជាតិគុយបា៣រូបដែលកំពុងប្រកបអាជីពនៅក្លិបបាល់ទះវិសាខា ទទួលបានសញ្ជាតិខ្មែរ និងជាប់ក្នុងក្រុមជម្រើសជាតិកីឡាបាល់ទះបុរសក្នុងសាលកម្ពុជា។ កីឡាករចូលសញ្ជាតិទាំងបី ជាប់ឈ្មោះទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅចិន។ កីឡាករគុយបាទាំងបីររូប មាន Henry Pelayo Bernal, Lester Armando Sanchez និង Raciel Herrera។
ក្រសួងការបរទេសតៃវ៉ាន់ប្រកាសថា ចិនបានដាក់គំនាបខ្លាំងលើអារ៉ាប់រួមអេមីរ៉ាត បារ៉ែន អេក្វាឌ័រ ហ្ស៊កដានី និងនីហ្សេរីយ៉ា ឲ្យទម្លាក់កម្រិតការទូតជាមួយតៃវ៉ាន់។ ការដាក់គំនាបនេះធ្វើឡើង ក្រោយប៉ាណាម៉ាសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយងាកទៅចងសម្ព័ន្ធភាពជាមួយចិនវិញនៅថ្ងៃទី១៤ ខែមិថុនា។ មិនត្រឹមតែភ្ជាប់ចំណងការទូតឡើយ ប៉ាណាម៉ា ក៏ទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិនផងដែរ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសតៃវ៉ាន់ ចិនបានស្នើឲ្យប្រទេសទាំង៥ ប្ដូរឈ្មោះការិយាល័យតំណាងតៃវ៉ាន់នៅតាមប្រទេសទាំងនោះ ហើយប្រើប្រាស់ឈ្មោះផ្សេងវិញដូចជា «ការិយាល័យពាណិជ្ជកម្មតៃវ៉ាន់» ជំនួសឲ្យពាក្យ «ការិយាល័យពាណិជ្ជកម្មសាធារណរដ្ឋចិន»។ នេះក៏ព្រោះតែសាធារណរដ្ឋចិនជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ ចាប់តាំងពីក្រុមជាតិនិយមកាន់អំណាចនៅដីគោករហូតដល់ពេលរត់ភៀសខ្លួនទៅកោះតៃវ៉ាន់។ ការផ្លាស់ប្ដូរឈ្មោះដោយមិនមានពាក្យសាធារណរដ្ឋចិន គឺជាការទម្លាក់ទំនាក់ទំនងការទូត ហើយក៏មានន័យស្មើនឹងការមិនទទួលស្គាល់អធិបតេយ្យរបស់តៃវ៉ាន់ដែរ។ ចិន ដែលតាំងពីដើមមកមិនដែលរអានឹងការប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ ហាក់បង្កើនយុទ្ធនាការការទូតយ៉ាងខ្លាំងសំដៅបិទដង្ហើមរបស់តៃវ៉ាន់ តាមរយៈការអូសទាញប្រទេសណាដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ឲ្យមកធ្វើមិត្តជាមួយខ្លួនវិញ។ ទាំងចិន ទាំងតៃវ៉ាន់ សុទ្ធតែបានចំណាយលុយរៀងៗខ្លួនក្នុងសង្គ្រាមការទូតនេះ បើទោះជាតៃវ៉ាន់ធ្លាប់ប្រកាសថាខ្លួននឹងមិនលេងល្បែងទឹកប្រាក់ជាមួយចិនក្ដី។ ប៉ុន្តែចិនដែលជាមហាអំណាចសម្បូរលុយ ពិតជាអាចទាក់ទាញប្រទេសនានាមកធ្វើមិត្តជាមួយខ្លួនបានយ៉ាងងាយ។ សូមបញ្ជាក់ថា ក្រោម អាណត្តិប្រធានាធិបតី ថៃ អ៊ីងវិន (Tsai Ing-wen) ប៉ាណាម៉ា ជាប្រទេសទីពីរ ដែលផ្ដាច់ ចំណងការ ទូតជាមួយតៃវ៉ាន់ បន្ទាប់ពីសៅតូម៉េ និងប្រាំងស៊ីប។ មកទល់ពេលនេះ មិនមានប្រទេសច្រើនឡើយដែលស្ម័គ្រស្មោះជាមួយតៃវ៉ាន់។ ប្រទេសទាំងនោះភាគច្រើនប្រទេសក្រីក្រីមកពីតំបន់អាមេរិកឡាទីន អាហ្វ្រិក និងបណ្ដាកោះតូចៗខ្លះទៀត។ ទាំងតូច ទាំងមិនសូវមានលុយចាយដូចចិនដីគោក កោះតៃវ៉ាន់ប្រឈមមុខនឹងការបាត់បង់ប្រទេសជាមិត្តកាន់តែខ្លាំង ដ្បិតចិនមិនខ្លាចជះលុយដើម្បីធ្វើឲ្យតៃវ៉ាន់កាន់តែឯកោ ហើយទទួលស្គាល់ថាខ្លួនជាផ្នែកមួយរបស់ដីគោកឡើយ៕  
ចិនដីគោក ទើបតែទទួលជោគជ័យថ្មីមួយក្នុងសង្គ្រាមការទូតជាមួយកោះតៃវ៉ាន់ ដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប៉ាណាម៉ាដែលជាមិត្តភក្តិយូរឆ្នាំរបស់តៃវ៉ាន់។ បន្ទាប់ពីទទួលបានប៉ាណាម៉ា ចិនកំពុងដាក់សម្ពាធលើមិត្តភក្តិរបស់តៃវ៉ាន់ចំនួនប្រាំប្រទេសទៀតឲ្យបន្ថយទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសតៃវ៉ាន់នៅថ្ងៃទី១៥ ខែមិថុនា ដោយបានហៅសកម្មភាពរបស់ចិនជាទង្វើព្រហើនទៀតផង។
  អតីតខ្សែបម្រើឆ្នើមបិសាចក្រហម និងជម្រើសជាតិអង់គ្លេសវ័យ ៤៤ ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល១៨ខែជាមួយ Oldham បើទោះខ្លួនមានភាគហ៊ុន១០ភាគរយក្នុងក្លិប Salford City ដែលស្ថិតក្នុងលីគលំដាប់ទី៥ក៏ដោយ។ Paul Scholes កំពុងហ្វឹកហាត់កូនក្រុម Oldham ក្រោយប្រកាសជាអ្នកចាត់ការរួចរាល់។ រូបភាពពីវេបសាយក្លិប Oldham   «ខ្ញុំមិនមកកាន់ទីនេះទេប្រសិនបើខ្ញុំមិនមានអារម្មណ៍រំភើបនោះ។ ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អសម្រាប់តំណែងនេះ ហើយខ្ញុំបានមើលការលេងរបស់ក្រុមរួចហើយ ខ្ញុំគិតថាពួកគេមានសមត្ថភាពក្នុងការឈ្នះការប្រកួតជាច្រើន តែបើពួកគេធ្វើមិនបាន វាជាកំហុសរបស់ខ្ញុំ»។ Scholes និយាយដូច្នេះ។   Scholes ដែលនឹងត្រូវដឹកនាំក្រុមលើកដំបូង នឹងយកអតីតគ្រូបង្វឹករបស់ក្រុម Latics លោក Mike Priest ជាជំនួយការ។ Oldham Athletic បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង មាន៤២ពិន្ទុក្រោយឆ្លងកាត់ការប្រកួត៣០លើក ដោយមានគម្លាត ៩ ពិន្ទុពីតំបន់ត្រូវលេង Play-off ដើម្បីឈានទៅ League One ខណៈការប្រកួតសល់១៦លើកទៀត៕
Paul Scholes វីរបុរស Manchester United ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុម Oldham Athletic ដែលស្ថិតក្នុងក្របខណ្ឌ League Two នៃលីគបាល់ទាត់លំដាប់ទី៤អង់គ្លេស។ Scholes ថានេះជាពេលវេលាដ៏ស័ក្កសមសម្រាប់ជំហានដំបូងរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំក្រុមបាល់ទាត់អាជីព។
The 6.8 percent expansion, which tied it with China and was only eclipsed by Vietnam, was boosted by a surge in government spending under President Rodrigo Duterte. Philippine growth, which was four percentage points higher than same period last year, has now come in at 6.5 percent or better for 10 successive quarters. "The Philippines remains one of the best performing economies in the region," Economic Planning Secretary Ernesto Pernia told reporters. "If not for the... increase in inflation, real GDP (gross domestic) growth could have been closer to the high end of our growth target of 7.8 percent," he added. As part of his "Build, Build, Build" initiative, Duterte has pushed spending to a record high. He is taking aim at bridges and public transit in a drive to unclog Manila's notorious traffic, while also building another international airport north of the capital. However, inflation is at a five-year high of 4.5 percent and the central bank is expected to step in to bring it under control, with eyes on a policy board meeting later Thursday. Its benchmark interest rate is at a record low of three percent. Capital Economics analysts warned rising prices, along with weak export growth and sluggish investment pose a risk to the high-growth trajectory. "Looking ahead, while we expect the Philippines to remain one of the fastest growing economies in the region, growth in 2018 is unlikely to match the 6.7 percent expansion seen last year," it said. Rising inflation was "likely" to draw a response from the Philippine central bank, it said, but analysts warned a lift could hurt consumer spending. Pernia said last week that higher inflation was due mainly to the "transitory" impact of a major tax reform law passed last year that jacked up fuel, alcohol and beverage products. However, he said this should "taper off over the coming months".
Manila, Philippines | The Philippine economy was one of Asia's best performers in the first quarter of 2018, data showed Thursday, but the strong growth has fuelled speculation the central bank will be forced to lift interest rates.
បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រទី១៣ ខែមេសានេះ  អាជ្ញាធរជាតិអប្សរា បានពង្វាងការចូលបរិវេណអង្គរធំ ដើម្បីរៀបចំកម្មវិធីបើកអង្គរសង្ក្រាន្ត។       រីឯនៅថ្ងៃសៅរ៍ ទី១៤ ខែមេសា ចាប់ពីម៉ោង៧ ដល់ម៉ោង១០ព្រឹក ការឆ្លងកាត់ទៅវិញទៅមកតាមច្រកអង្គរធំ ត្រូវបង្វែរឲ្យឆ្លងកាត់តាមច្រកផ្លូវខាងឆ្វេងប្រាសាទបាយ័នតែមួយផ្លូវ។ នេះបើតាមអាជ្ញាធរអប្សរា ដែលបញ្ជាក់ថា ផ្អាកការធ្វើដំណើរទៅខាងស្តាំប្រាសាទបាយ័ន និងការចូលទស្សនាប្រាសាទបាយ័ន ដើម្បីរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី។ ដោយឡែកចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច ថ្ងៃសៅរ៍ ផ្អាកការឆ្លងកាត់ស្ពានហាល ដោយប្រើប្រាស់ស្ពានបណ្តែតទឹក ទាំងទៅទាំងមក ដើម្បីរៀបចំកម្មវិធីទាញព្រ័ត្រ និងបណ្តែតប្រទីប។   សម្រាប់ថ្ងៃអាទិត្យ នឹងផ្អាកការឆ្លងកាត់តាមច្រកក្ខោងទ្វារដៃឆ្នាំង ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៤រសៀល ដើម្បីរៀបចំកម្មវិធីហែក្បួន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨៕    សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។    
 សៀមរាប៖ អាជ្ញាធរអប្សរា នឹងបង្វែរការធ្វើដំណើរចូលប្រាសាទមួយចំនួន ដើម្បីរៀបចំកម្មវិធីសាសនា សិល្បៈ និងវប្បធម៌ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យបានរលូន។
  របាយការណ៍ADB បានបញ្ជាក់ថា ថវិកាក្នុងរូបភាពជាកម្ចី និងជំនួយនេះ គឺផ្ដោតលើគម្រោងឧទ្យានជាតិថាមពលព្រះអាទិត្យតម្លៃ ៧,៦ លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគជាមួយវិស័យឯកជនលើថាមពលកកើតឡើងវិញ ដែលគេរំពឹងថា រោងចក្រថាមពលទាំងនោះ នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូនឌីអុកស៊ីតយ៉ាងហោចណាស់  ១៤៨. ៦៥០ តោនក្នុងមួយឆ្នាំ។    ក្រៅពីនេះ ក៏មានកម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (កម្មវិធីរង ទី២) ដែលមានទឹកប្រាក់៤០លានដុល្លារ ដើម្បីបង្កើនការទទួលបានហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូច និង មធ្យម។ កម្មវិធីនេះគាំទ្រការអនុម័តយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ ទន្ទឹមនឹងនេះ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលមានតម្លៃ ៦០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុងវិស័យអាទិភាពចំនួនបួន រួមមាន៖ ផ្នែកផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ នេះបើតាមADB។   ADB ក៏បានផ្ដល់ទឹកប្រាក់៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ) សម្រាប់កម្មវិធីទីបី នៃការអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទ ដើម្បីលើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។ កម្មវិធីនេះ អនុវត្តនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និងខេត្ដសៀមរាប និងអនុវត្តន៍ក្នុងភូមិចំនួន ៦០០។ ADB ក៏ផ្ដល់ថវិកាអនុវត្តគម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល ២,២ លានដុល្លារជាប្រាក់ជំនួយ) ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ ផលិតភាព និងពិពិធកម្មកសិកម្ម។   គម្រោង និងកម្មវិធីធំៗ ដែល ADB បានផ្ដល់កម្ចី និងជំនួយដល់កម្ពុជានេះ គឺបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៩ ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ។   ADB បានផ្ដល់ប្រាក់កម្ចី និងជំនួយឥតសំណងដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៦៦ មកម្ល៉េះ ។ ប៉ុន្តែADB បានផ្អាកផ្ដល់ជំនួយវិញ នៅគ្រាដែលកម្ពុជា ជួបបញ្ហាសង្គ្រាមជាងពីរទសវត្សរ៍កន្លងមក មុននឹងចាប់ផ្ដើមផ្ដល់ជំនួយដល់កម្ពុជាវិញ នៅឆ្នាំ ១៩៩២ ។ គិតមកដល់បច្ចុប្បន្ននេះ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបជាង ៣,២ ពាន់លានដុល្លារហើយ ។ ក្នុងចំណោមទឹកប្រាក់ទាំងនោះ គឺមានឥណទានសម្បទានជាង ២,៧ ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងជាង ៥០០លានដុល្លារ ៕    
ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្ដល់ទឹកប្រាក់២៧៥,៨លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលទើបចេញផ្សាយ។
  ចាប់ផ្តើមការប្រកួតវគ្គទីមួយ អាចនិយាយបានថាជាការប្រកួតដ៏អាក្រក់មួយសម្រាប់កូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ដោយហ្កាណាបានព្យាយាមសម្រុកខ្លាំងពួកគេរហូតអាចស៊ុតគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី២៤ ដោយកីឡាករ Mohammed Salisu។    ក្រោយនាំមុខលើកូរ៉េខាងត្បូង ១-០ បានត្រឹមតែ ១០នាទី ឱកាសគ្រាប់បាល់ទីពីរសម្រាប់ហ្កាណាបានកើតឡើងជាថ្មីត្រឹមនាទី៣៤ ដោយកីឡាករ Mohammed Kudus ស៊ុតបំប៉ោងសំណាញ់ទី។ លទ្ធផល ២-០ ដែលហ្កាណាបាននាំមុខបានបន្តអូសបន្លាយរហូតដល់បញ្ចប់វគ្គទីមួយ។   កាន់តែជក់ចិត្តខ្លាំងក្នុងការទស្សនានៅវគ្គទីពីរគ្រាប់បាល់ជាច្រើន ត្រូវបានក្រុមទាំងពីរស៊ុតលើគ្នាទោវិញមក ដោយកូរ៉េខាងត្បូងបានរកគ្រាប់តាមស្មើនៅនាទី ៥៩ ដោយការស៊ុតពីសំណាក់កីឡាករ Jo Sue-sung មិនបង្អង់យូឡើយត្រឹមតែ ២នាទីប៉ុណ្ណោះរកបានឱកាសសម្រុកជាថ្មី កីឡាករ Jo Sue-sung ដដែលរកបានគ្រាប់បាល់តាមស្មើលើហ្កាណានៅនាទី ៦២ ពីការតែតដ៏ល្អ។    មិនអាចបណ្តែតបណ្តោយឱ្យឱកាសក្រសោប ៣ពិន្ទុរបូតពីដៃបានឡើយហ្កាណាក្រោយត្រូវកូរ៉េតាមស្មើ ២-២ បានតែ ៦នាទី ហ្កាណារកបានឱកាសវាយបក ហើយកីឡាករ Kudus ដែលស៊ុតរកបានគ្រាប់បាល់ទីពីរនៅវគ្គទីមួយស៊ុតបន្ថែមគ្រាប់ទី៣ ឱ្យហ្កាណានាំមុខជាថ្មីលើកូរ៉េខាងត្បូង។ លទ្ធផល ៣-២ ដែលហ្កាណាបានយកឈ្នះលើកូរ៉េខាងត្បូងបានអូសបន្លាយរហូតដល់ចប់ការប្រកួតនៅវគ្គទីពីរ។    ក្រោយបរាជ័យក្រោមថ្វីជើងហ្កាណា កូរ៉េខាងត្បូងប្រឈមអស់ឱកាសប្រជែងទៅកាន់វគ្គបន្តខណៈពួកគេមានត្រឹមតែ ១ពិន្ទុក្នុងដៃ ហើយត្រូវជួបព័រទុយហ្កាល់នៅប្រកួតចុងក្រោយវគ្គចែកពូល៕  
ជំនួបដ៏ជក់ចិត្តរវាងកូរ៉េខាងត្បូងនិងហ្កាណា បញ្ចប់ដោយលទ្ធផល ៣-២ នាការប្រកួតពូល H ក្នុងកីឡដ្ឋាន Education City រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា។ ហ្កាណាដណ្តើមបាន ៣ពិន្ទុពីដៃកូរ៉េខាងត្បូង ខណៈក្រុមមកពីទ្វីបអាស៊ីប្រឈមខ្លាំងធ្លាក់ចេញត្រឹមវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup 2022។
  តាមតួលេខរបស់ ក្រសួងសុខាភិបាល ក្នុងចំណោមពលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង២ប្រភេទ គឺSinopharm និងAstra Zeneca មានចំនួន ១៤៧ ៥៩១នាក់ ក្នុងចំណោមដែលមកចាក់វ៉ាក់សាំងស្ម័គ្រចិត្តសរុប ១៦៥ ១៣៣នាក់។   ដោយឡែករបាយការណ៍របស់ក្រសួងការពារជាតិ បានបង្ហាញពីតួលេខដែលកងកម្លាំងយោធាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ១០៨ ០៥០នាក់ ក្នុងនោះអ្នកចាក់លើកទី២ មានចំនួន ៤៤ ៦៣៧នាក់។    ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានការកើនឡើង ស្របពេលការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងការសហគមន៍កាន់តែខ្លាំងដែរ។ រហូតមកដល់ពេលនេះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងយ៉ាងគំហុក ដល់ចំនួន ៧៥១នាក់ ក្នុងនោះករណីកូវីដ-១៩ បំប្លែងថ្មីចំនួន ១៩ករណី។ កាលពីថ្ងៃទី១១ មីនា កម្ពុជា ក៏បានប្រកាសពីករណីស្លាប់ដំបូង ដោយសារជំងឺកូវីដ-១៩នេះដែរ។   កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីទី១០ខែកុម្ភៈ ខណៈការចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤មីនាមក។ វ៉ាក់សាំងស៊ីណូហ្វាម អាចចាក់លើមនុស្សចាប់ពីអាយុ ១៨ឆ្នាំ រហូត ៥៩ឆ្នាំ។ រីឯវ៉ាក់សាំង AstraZeneca អាចចាក់លើមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ដោយសារបរិមាណវាក់សាំងមានកំណត់ ហើយមានតម្រូវការចាក់ថ្នាំបង្ការច្រើននោះ ទីតាំងមួយចំនួន ក៏បានផ្អាកបណ្តោះអាសន្នការចាក់វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់អ្នកដែលមកចាក់លើកទី១ (ដូសទី១) ហើយនឹងផ្អាកជាបន្តបន្ទាប់នៅតាមទីតាំងនីមួយ ដោយសារតែអស់វាក់សាំង។      គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៣៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល រីឯម្នាក់ បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕  
ភ្នំពេញ៖ ក្រុមពលរដ្ឋអាទិភាព និងកងកម្លាំងយោធា ចំនួន ២៥៥ ៦៤១នាក់ហើយ បានថ្នាំបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១២ ខែមីនា។ នេះបើតាមរបាយការណ៍ពីរផ្សេងគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី១២ មីនា។ 
  បេសកកម្មនេះក្រសួងបរិស្ថាន ទទួលបានការសហការពីសាលារាជធានីភ្នំពេញ ក្រុមហ៊ុន Leader Energy Holding Berhad និងអង្គការសំអាតទន្លេ-សមុទ្រ (ROC)។ បើតាលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បេសកកម្មនេះ គឺដើរស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព។    ក្នុងពិធីសម្ពោធ «កម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល៥ឆ្នាំ» កាលពីថ្ងៃទី២០ ខែមីនា លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ការចូលរួមពីវិស័យឯកជន និងអ្នកពាក់ព័ន្ធនេះ គឺជាចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកសាងសង្គមស្អាត និងឱ្យកម្ពុជាស្អាតស្រស់បំព្រង គ្មានការបំពុល ជាពិសេសការបំពុលដោយប្លាស្ទិកទៅក្នុងទន្លេ»។  គម្រោងសម្អាតទន្លេ នឹងអនុវត្តចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ ដែលមានប្រតិបត្តិការសម្អាតនៅតាមទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងមានម្មវិធីអប់រំ អំពីការទុកដាក់សំរាមដល់ពលរដ្ឋសហគមន៍ក្នុងភូមិសាស្រ្តចំបងនៃរាជធានីភ្នំពេញ និងខេត្តជាប់ដងទន្លេ។      សម្រាប់ លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ-សមុទ្រ ការចូលរួមប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។   ជាមួយគ្នានេះ តំណាងក្រុមហ៊ុន Leader Energy លោក Dato បានលើកឡើងថា  បេសកកម្មនេះ នឹងក្លាយជាផ្នែកសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជា។ ចំពោះកាកសំណល់ដែលប្រមូលចេញទន្លេទាំងអស់ ត្រូវបានបម្លែ ងជាថាមពលប្រើប្រាស់ឡើងវិញ ដើម្បីរក្សាបរិស្ថានល្អ។    កាលពីថ្ងៃទី១ ខែមីនា  ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃទឹក ដោយផ្តើមចេញពីការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់សំណល់សំរាម ប្លាស្ទិក ហូរចូលក្នុងប្រភពទឹក។ លើសពីនេះ ក្រសួងនឹងពង្រឹងការត្រួតពិនិត្យ លើទឹកកខ្វក់ហូរចេញពីរោងចក្រ ឧស្សាហកម្ម នានាចូលទៅអូរ ប្រឡាយ បឹង និងទន្លេ ដែលជាប្រភពទឹកសំខាន់របស់ពលរដ្ឋ។    ជាមួយគ្នានេះ ក្រសួង ក៏ទទួលបានជោគជ័យ លើយុទ្ធនាការកាត់បន្ថយការបើ ប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» ដែលអនុវត្តតាំងពី១ ខែកញ្ញា ឆ្នាំ ២០២៣។ បច្ចុប្បន្ន យុទ្ធនាការនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ព្រះសង្ឃ ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដែលមាន ចំនួនសរុបជិត ៧លានអង្គ/នាក់៕ 
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសចាប់ផ្ដើមបេសកកម្មសម្អាតទន្លេរយៈពេល៥ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តជាប់ដងទន្លេ។ បេសសកម្មរយៈពេលវែងនេះ មានគោលដៅដោះស្រាយបញ្ហាសំរាម ជាពិសេសសំរាមប្លាស្ទីកនិងផលប៉ះពាល់នានា ដែលនាំឱ្យបំពុលទឹកទន្លេ។
  ១. តើអ្នកទាំងពីរមានគម្រោងច្បាស់លាស់ឬទេ?   មានផ្ទៃពោះពិតជាធ្វើឲ្យអ្នកទាំងពីររីករាយញញឹមបិទមាត់មិនជិត ប៉ុន្តែត្រូវគិតពីអនាគតឲ្យបានច្បាស់លាស់ផង។ អ្នកមានចំណេះដឹងជាម្ដាយឪពុកប៉ុណ្ណា ហើយត្រៀមខ្លួនធ្វើជាឪពុកម្ដាយរួចរាល់ឬនៅ? នេះជាអ្វីដែលត្រូវគិត មុនពេលសម្រេចចិត្តយកកូន។   ២. ដឹងច្បាស់ថាខ្លួនឯងជាឪពុកម្ដាយបែបណាហើយឬនៅ?   តើអ្នកចូលចិត្តឪពុកម្ដាយដែលតឹងតែងដើម្បីអប់រំកូនឲ្យខ្លាចហើយធ្វើតាម ឬចូលចិត្តឪពុកម្ដាយដែលស្លូតបូតឲ្យកូនគោរពហើយស្ដាប់បង្គាប់? ប្រសិនបើចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរដូចគ្នា នោះជារឿងល្អបំផុត ប៉ុន្តែបើផ្ទុយវាអាចបង្កឲ្យកើតជាជម្លោះ។ គួរពិភាក្សាគ្នា រកដំណោះស្រាយជាមុន។   ៣. អាចបញ្ឈប់ការឈ្លោះទាស់ទែងគ្នាបានឬទេ?   នៅក្មេងចិត្តខ្លាំង តែងបង្កជាជម្លោះញឹកញាប់ បើទោះបីស្រលាញ់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែបើសម្រេចចិត្តថាយកកូនហើយ គួរបញ្ឈប់ការឈ្លោះទាស់ទែងគ្នា ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍កូន។   ៤. អាចទទួលយកបានឬអត់?   ត្រូវជម្រុះទម្លាប់អាក្រក់ចោល ដើម្បីថែរក្សាគភ៌ក្នុងផ្ទៃរហូតដល់ពេលប្រសូត ត្រូវជម្នះការឈឺចាប់នៅពេលផ្ដល់កំណើត ត្រូវត្រៀមខ្លួននឿយហត់គ្រប់បែបយ៉ាង ត្រូវស្ដាប់សំឡេងកូនយំរាល់ថ្ងៃ។ អ្វីទាំងអស់នេះ តើអ្នកអាចធ្វើបានឬទេ?ប្រសិនបើធ្វើបាន ចាំសម្រេចចិត្តថាគួរយកកូន ឬអត់។   ៥. មានលុយកាក់គ្រប់គ្រាន់ឬនៅ?   គូស្នេហ៍ពីរនាក់ដែលរៀបការរួច សុទ្ធតែជាកម្លាំងស្នូលរកទ្រព្យចូលគ្រួសារ ប៉ុន្តែនៅពេលមានកូន ចំណូលត្រូវធ្លាក់ចុះឯចំណាយមានកាន់តែច្រើន។ ពេលខ្លះភាគីខាងស្រី ត្រូវលាឈប់ពីការការងារ ដើម្បីចំណាយពេលចិញ្ចឹមកូន ទុកឲ្យប្ដីរកចំណូលម្នាក់ឯង។ ដូចនេះត្រូវគិតជាមុនថា អ្នកមានកញ្ចប់ថវិកាគ្រប់គ្រាន់ទេ ហើយបុរសជាមេគ្រួសារអាចរកចំណូលម្នាក់ឯងគ្រប់គ្រាន់ឬអត់?   ៦. តើគំនិតចង់បានកូនស្របគ្នាឬទេ?   ពេលខ្លះភាគីម្ខាងចង់បានកូនឆាប់ ឯភាគីម្ខាងទៀតហាក់ស្ទាក់ស្ទើរ មិនទាន់ចង់បាននៅឡើយ។ ប្រសិនបើភាគីម្ខាងជំទាស់ គួរពិភាក្សាគ្នារង់ចាំរហូតដល់គំនិតនោះស្របគ្នា ចាំសម្រេចចិត្តយកកូន។ ប្រសិនបើមិនដូច្នោះទេ សុភមង្គលដែលធ្លាប់រំពឹងទុក មិនអាចកើតឡើងបានឡើយ។   ៧. អាចផ្លាស់ប្ដូរទម្លាប់លើគ្រែបានឬទេ?   ជាដំណឹងល្អពេលគូស្នេហ៍គ្រប់រូបដឹងថាខ្លួននឹងក្លាយជាឪពុកម្ដាយ ប៉ុន្តែក៏អាចជាបញ្ហាមួយដែរសម្រាប់ជីវិតលើគ្រែរបស់ពួកគេ។ ពេលពពោះជីវិតផ្លូវភេទនឹងត្រូវកាត់បន្ថយ ឯក្រោយពេលបង្កើតនឹងត្រូវកាត់ផ្ដាច់មួយរយៈ។ នេះអាចជារឿងតូចសម្រាប់គូស្នេហ៍មួយចំនួនដែលអាចទទួលយកបាន ប៉ុន្តែបុរសខ្លះឆ្លៀតពេលនេះផិតក្បត់ព្រោះទ្រាំមិនបាន។ ដូចនេះបើគិតថា មិនទាន់ផ្លាស់ប្ដូរទម្លាប់នេះបាន ១០០ភាគរយទេ គួរកុំទាន់គិតរឿងយកកូន៕   ត្រួតពិនិត្យដោយ www.health.com.kh
រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ រួចបង្កើតកូនជាចំណងដៃស្នេហាដើម្បីកសាងសុភមង្គល ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ ទោះយ៉ាងណា វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះបង្កើតកូនហើយ ត្រូវចំណាយពេលមើលថែ និងគិតពីអនាគតរបស់ពួកគេ។ ដូចនេះដើម្បីកុំឲ្យមានការស្ទាក់ស្ទើរស្ដាយក្រោយ គួរសាកល្បងគិតពីសំនួរទាំង៧ នេះជាមុនសិន៖
  វៀតណាមដែលស្ងប់ស្ងាត់ជាង២០ថ្ងៃ ស្រាប់តែរកឃើញ១៧ករណីថ្មី ដែលនាំឲ្យប្រទេសជិតខាងរបស់កម្ពុជាមួយនេះ មានអ្នកឆ្លង COVID-19 ដល់២៨៨នាក់ និងសះស្បើយ២៣៣នាក់។ ថៃ មានករណីឆ្លងឡើងដល់៣០០០ករណី ខណៈឡាវនៅទ្រឹងចំនួន១៩ករណី។
កម្ពុជាមិនមានករណីឆ្លង COVID-19 អស់រយៈពេលជាង៣សប្តាហ៍ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយដល់ទៅ១២០នាក់ក្នុងចំណោម១២២នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តំបន់អាស៊ីអាគ្នេយ៍ទាំងមូល មានកំណើនអ្នកឆ្លងឡើងដល់ជាង៥៥០០០នាក់ ស្លាប់ជាង១៨០០នាក់ និងសះស្បើយជាតិ១៤០០០នាក់។
បុណ្យចូលឆ្នាំចិនថ្ងៃទី១១ដល់១៤ខាងមុខនេះ តាមកន្លែងកម្សាន្តនានា ត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាននិងអគ្គិសនីដើម ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យជាយថាហេតុ។ នេះបើតាមការណែនាំរបស់ លោក ឃួង ស្រេង ដោយសង្កត់ធ្ងន់ថា ហាមដាច់ខាតមិនឲ្យដុតក្រដាសសែនលើចិញ្ចើមផ្លូវឬទ្រូងផ្លូវ។ លោកបន្ថែមបញ្ជាក់ថា សម្រាប់ការដុតក្រដាសសែនត្រូវប្រើធុងដែកឬឆ្នាំង។    លោក ឃួង ស្រេង បានប្រាប់ឲ្យអាជ្ញាធរគ្រប់ថ្នាក់ ចុះពិនិត្យធ្វើយ៉ាងណាកុំឲ្យមានការនាំចូលផាវ កាំជ្រួច ចូលភ្នំពេញ រួមដកហូតគ្រឿងទាំងអស់នេះ ប្រសិនបើឃើញមានការដាក់លក់នៅភ្នំពេញ។ ក្រៅនេះ អាជ្ញាធរត្រូវផ្សព្វផ្សាយ ការណែនាំនេះដក់ពលរដ្ឋតាមមូលដ្ឋាន។ សាធារណជនដែលមិនគោរពតាមការណែនាំឬបង្កចលាចលក្នុងសង្គម នឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕       
ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាត ការដុតផាវ និងលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ឯ ការហែក្បួនសាសនាផ្សេងៗ ក៏ត្រូវហាមឃាត់ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣កុម្ភៈ។
លោក ឡាយ វណ្ណៈ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករៀបរាប់ថា លោកពិតជាស្រលាញ់គ្នា ជាមួយលោកស្រី ចែវ វឌ្ឍនា អស់រយៈពេលមួយឆ្នាំ មុននឹងកើតមានករណីលោកស្រី វឌ្ឍនា ចង«ក»នៅក្បែរបង្អួតក្នុងផ្ទះ នាខេត្តតាកែវនេះ។    អតីតអភិបាលខេត្តរូបនេះ បានសរសេរដូច្នេះថា៖«រូបខ្ញុំនិងប្អូនស្រី ចែវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ក្រោយមកខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាតខ្លួនឯង។ នេះជារឿងពិត។ អ្វីដែលខ្ញុំធ្វើខុសឆ្គង ខ្ញុំហ៊ានទទួល»។    លោក ឡាយ វណ្ណៈ បានសរសេរបន្ថែមថា៖«ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចែវ សុវឌ្ឍនា។ ខ្ញុំនិងបងប្រុសខ្ញុំពុំមានចិត្តបាប សាហាវព្រៃផ្សៃសម្លាប់គាត់ទេ»។   អតីតអភិបាលខេត្តតាកែវ ចេញមកបកស្រាយតាមហ្វេសប៊ុកនេះ ស្របពេលដែលតុលាការកំពុងបន្តនីតិវិធីស៊ើបសួរជនសង្ស័យ៥នាក់ ដែលក្នុងនោះមានលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ ដែលត្រូវជាបងប្រុសលោក ឡាយ វណ្ណៈ ផងដែរ។ ជនសង្ស័យទាំង៥នាក់ បានសារភាពចំពោះសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃហើយ ជុំវិញការស្លាប់របស់លោកស្រី ចែវ សុវឌ្ឍនា ។ ប៉ុន្តែមិនទាន់មានចម្លើយបញ្ជាក់ថា តើអ្នកណានៅពីក្រោយខ្នងករណីនេះ។   សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីសុំការអធិប្បាយជុំវិញសំណុំរឿងនេះនៅឡើយទេ។ ប៉ុន្តែតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានស្រង់សម្ដីលោក ខៀវ សុភ័គ បានសរសេរដូច្នេះថា៖« «តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច និងចម្លើយសារភាព ករណីឃាតកម្មនៅតាកែវ ទំនងអាចជាប់ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈ ប៉ុន្តែយ៉ាងណានោះសូមរង់ចាំលទ្ធផលពីស្ថាប័នតុលាការសិន»។   គួររម្លឹកថា ស្ត្រីឈ្មោះ ចែវ សុវឌ្ឍនា មានវ័យ៣៦ឆ្នាំ បានស្លាប់ដោយចង«ក»នៅក្នុងផ្ទះ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ។ ប៉ុន្តែមរណភាពរបស់ស្ត្រីខាងលើ នៅបន្តការសង្ស័យថាជាទង្វើរមនុស្សឃាត ទើបនាំឲ្យសមត្ថកិច្ច បន្តបើកការស៊ើបអង្កេត ហើយឈានទៅឃាត់ខ្លួនជនសង្ស័យ៥នាក់ខាងលើ ក្នុងចំណោមជនសង្ស័យ៨នាក់៕    
ភ្នំពេញ៖ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោកស្រី ចែវ សុវឌ្ឍនា ដែលបានស្លាប់ដោយសារការចង«ក» កាលពីចុងខែមករា ពិតប្រាកដមែន។ ប៉ុន្តែលោក បដិសេធការចោទប្រកាន់ជុំវិញករណីលោកស្រី ចែវ សុវឌ្ឍនា ។ សម្រាប់ក្រសួងមហាផ្ទៃវិញ អតីតអភិបាលខេត្តតាកែវ ទំនងអាចជាប់ពាក់ព័ន្ធករណីស្លាប់នេះដែរ។
  ១. ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស   ការបែកញើសច្រើនអាចបណ្ដាលមកពីអ្នកតានតឹងក្នុងអារម្មណ៍ខ្លាំង។ ស្ត្រេស និងការថប់បារម្ភមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានចំពោះរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការបែកញើសហួសប្រមាណផងដែរ។ ញើសប្រភេទនេះក៏មានក្លិនមិនល្អផងដែរ ក៏ព្រោះវាមានផ្ទុកជាតិខ្លាញ់ និងប្រូតេអ៊ីនលាយជាមួយបាក់តេរីនៃស្បែកទៀត។   ២. បញ្ហាក្រពេញទីរ៉ូអ៊ីត (hyperthyroidism)   Hyperthyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ នៅពេលស្ថានភាពបែបនេះកើតឡើង អ្នកអាចនឹងជួបប្រទះអាការៈមួយចំនួនដូចជា ភ័យព្រួយ ឬថប់បារម្ភ, ស្រកទម្ងន់ និងបែកញើសហួសប្រមាណ។ វាក៏អាចជារោគសញ្ញាមួយដែលអ្នកគួរប្រញាប់ទៅពិនិត្យក្រពេញ ទីរ៉ូអ៊ីតជាមួយគ្រូពេទ្យជំនាញ។   ៣. ជាតិស្ករក្នុងឈាមចុះទាប   ទោះបីអាការៈបែកញើសហួសប្រមាណអាចបណ្ដាលមកពីមូលហេតុផ្សេងៗក៏ដោយ ប៉ុន្តែពេលខ្លះវាក៏អាចកើតមានដោយសារជំងឺខ្វះជាតិស្ករក្នុងឈាមផងដែរ។ ការបែកញើសបែបនេះ គឺកើតឡើងដោយមិនទាក់ទងជាមួយសីតុណ្ហភាពក្នុង ឬក្រៅបន្ទប់ឡើយ។ ជាញឹកញយ អ្នកជំងឺខ្វះជាតិស្ករក្នុងឈាមច្រើនជួបប្រទះអាការៈមួយចំនួនទៀតដូចជា វិលមុខ, ថប់បារម្ភ, ឃ្លានខ្លាំង, ឈឺក្បាលធីងធោង និងមើលមិនសូវច្បាស់។   ៤. ជំងឺ Hyperhidrosis   ការបែកញើសហួសប្រមាណត្រង់ផ្នែកតែមួយនៃរាងកាយដូចជា ក, ក្លៀក, បាតដៃ ឬបាតជើង ហៅថាជំងឺ Hyperhidrosis។ វាមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែអាចបណ្ដាលឱ្យអ្នកខ្មាសគេ។ជំងឺ Hyperhidrosis ពេលខ្លះអមមកជាមួយនឹងការរលាក, ឈឺចាប់, បញ្ហាស្បែកផ្សេងៗ និងថប់បារម្ភ។ ដើម្បីជាការប្រសើរ ប្រសិនបើអ្នកតែងជួបប្រទះបញ្ហាបែកញើសក្លៀក ឬដៃ ឬផ្នែកណាមួយដូចរៀបរាប់ខាងលើមិនបាត់សោះនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។   ៥. ផលប៉ះពាល់នៃថ្នាំមួយចំនួន   ការបែកញើសហួសប្រមាណក៏អាចបណ្ដាលមកពីថ្នាំណាមួយដែលអ្នកបានទទួលទានផងដែរ។ គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ ការបែកញើស គឺជាផលប៉ះពាល់ធម្មតានៃការប្រើប្រាស់ថ្នាំមួយចំនួន រួមទាំងថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំសម្ពាធឈាមជាដើម៕   ត្រួតពិនិត្យដោយ www.health.com.kh
ការបែកញើស គឺជាប្រតិកម្មធម្មតាមួយរបស់រាងកាយចំពោះកម្ដៅ។ទោះជាយ៉ាងណា ការបែកញើសច្រើនហួស និងមានក្លិនមិនល្អអាចជាសញ្ញានៃភាពមិនប្រក្រតីណាមួយហើយ។ ការស្វែកយល់ពីមូលហេតុពីក្រោយបញ្ហានេះ គឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរកុំឱ្យកើតមាននៅពេលខាងមុខ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីស្ថានភាពសុខភាពមួយចំនួនដែលបង្កបញ្ហាបែកញើសច្រើនហួស ៖
នៅពេលដែលកូនអាចស្តាប់លឺតែម្ខាង គឺជាឧបសគ្គដែលធ្វើឲ្យកូនពិបាកចេះនិយាយ ព្រោះគេមិនអាចស្តាប់លឺទាំងសងខាង។ ដូចនេះ អ្នកម្តាយគ្រប់រូបគួរតែចាប់អារម្មណ៍ ហើយពិនិត្យមើលឲ្យបានច្បាស់ ទើបមិនធ្វើឲ្យហួសពេលក្នុងការព្យាបាល។ នៅពែលដែលអ្នកទាំងពីរមានការមមារញឹក ដោយមិនសូវមានពេលនិយាយជាមួយកូន ក៏អាចធ្វើឲ្យកូនក្រនិយាយដែរ ព្រោះកូនមិនសូវលឺពាក្យសម្តីចេញពីមាត់អ្នក។ ជាហេតុដែលធ្វើឲ្យគេមិនសូវចេះនិយាយឡើយ។ មានពេលខ្លះ កូនមានអាការៈម្យ៉ាងដែលចូលចិត្តនៅតែម្នាក់ឯង មិនចូលចិត្តនៅជាមួយក្មេងដទៃ ឬលេងជាមួយនរណាម្នាក់ ក៏ជាមូលហេតុធ្វើឲ្យកូនមិនចេះនិយាយដែរ ព្រោះគេខ្លាចមនុស្សដែលនៅជុំវិញខ្លួន ហើយរស់នៅក្នុងតែប្រភពរបស់ខ្លួន។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ហើយរកវិធីក្នុងការព្យាបាលឲ្យទាន់ពេលវេលា ទើបអាការៈមិនកាន់តែធ្ងន់ធ្ងរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុពីការក្រនិយាយរបស់កូន។ ហេតុអ្វីបានជាបែបនឹងទៅ?
  យ៉ាងណាមិញ Vivo បានបង្ហាញនូវកម្រិតបច្ចេកវិទ្យាយ៉ាងអស្ចារ្យ ដែលសាកសមជាមួយគុណភាពនឹងតម្លៃរបស់ S1 Pro នោះ តែឥឡូវនេះក្រុមហ៊ុន Vivo កាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនរង្គោះរង្គើចិត្ត ដោយបង្ហាញពីតម្លៃជាផ្លូវការនៃស្មាតហ្វូនម៉ូឌែល S1 Proគឺតម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។ វាពិតជាសាកសមខ្លាំងទៅនឹងស្មាតហ្វូនដែរមានតម្លៃចំនួនប៉ុណ្ណឹង។    មិនតែប៉ុណ្ណោះក្រុមហ៊ុន Vivo ក៏បានបង្ហាញនូវរូបរាងរបស់ម៉ូឌែល S1 Pro នេះដែរ ទាំងរចនាបទនិងរូបរាងគឺទាន់សម័យ ស៊ីវិល័យ សម្រាប់យុវវ័យសម័យថ្មីនេះ។ ស្មាតហ្វូនស៊េរីថ្មី Vivo S1 Pro មានលក្ខណៈពិសេសជាច្រើនដូចជា៖ ប្រព័ន្ធស្កេនម្រាមដៃក្រោមអេក្រង់ កាមេរ៉ាមុខមានទំហំ 32MP ដែលអាច Selfie បានយ៉ាងស្រស់ស្អាតនិងបំពាក់ដោយ AI BEAUTY ដែលធ្វើឲ្យអ្នកមានភាពជឿជាក់បំផុតក្នុងការថតរូប។    ជាពិសេសកាមេរ៉ាក្រោយ៤គ្រាប់ ដែលគ្រាប់ទីមួយមានកាមេរ៉ាគោលទំហំធំដល់ទៅ 48MP ដោយយើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។ គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគម្លាតពីវត្ថុ ដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។ ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ ដែលជម្រើសទីមួយវាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូដែលយើងហៅថា (Fancy Sky)  ដែលជាជម្រើសមួយដែលមានភាពសាកសមសម្រាប់មិត្តៗនារី។    ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង វាមានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ដែលជួយបង្កើនភាពទាក់ទាញនឹងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា (Knight Black) ដែលជាជម្រើសដែរសាកសមសម្រាប់មនុស្សគ្រាប់វ័យ។ផ្នែកខាងមុខអេក្រង់របស់ស្មាតហ្វូន vivo S1Pro ត្រូវបានបំពាក់មកជាមួយទំហំអេក្រង់ 6.38inch បែប Halo FullviewTH Display ជាប្រភេទ Super AMOLED ដែលអាចធ្វើការបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 HFD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ។   ស្មាតហ្វូន vivo S1Pro បំពាក់ដោយបន្ទះឈីប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។ បូករួមជាមួយរេមទំហំធំ 8GB នឹងអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។ ហើយវាក៏ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2ផងដែរ។ រីឯផ្នែកកម្លាំងថ្មរបស់ស្មាតហ្វូន vivo S1Pro វាមានទំហំ4500mAh ដូចទៅនឹង S1 ដែរ។ ប៉ុន្តែអ្វីដែលពិសេសនោះវាត្រូវបានធ្វើការកំណែទម្រង់ថ្មីពីរន្ធសាកថ្ម Micro USB Update មកជារន្ធសាកថ្មបែប Type C វិញ នេះជាកំណែទម្រង់មួយដែលលោកអ្នកទាំងអស់គ្នាតែងតែទន្ទឹងរង់ចាំ។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast Charging របស់ក្រុមហ៊ុន vivo ផងដែរ។ សម្រាប់អតិថិជនដែរមិនទាន់បាន Pre-order ទៅលើស្មាតហ្វូនដែរមានលក្ខណៈពិសេស vivo S1Pro នេះប្រញាប់រួសរាន់ឡើងណា!!! (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន Vivo ទើបតែប្រកាស Pre-order ស្មាតហ្វូន Vivo S1 Pro ដែលមានចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយអតិថិជន ដែលបាន Pre-order ស្មាតហ្វូន S1 Pro និងទទួលបានកាដូ ដោយពុំទាន់ដឹងនូវតម្លៃយ៉ាងច្បាស់នៅឡើយ។
  បើតាមការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត «លុយសេន» ជាភាសាដើមរបស់បារាំងសរសេរជា Cent ដែលបារាំងចាត់ទុកថា លុយសេន ជាលុយតូច ដែលគិតបន្ទាប់ពីលុយដុល្លារមក។ ឧទាហរណ៍៖ ១ដុល្លារ១០សេន។  បើប្រៀបធៀបលុយសេន និងលុយរៀលរបស់ខ្មែរ គឺ១០សេន ស្មើនឹង៤រយរៀលរបស់លុយខ្មែរ។    ចំណែក«លុយដុល្លារ» ជាឈ្មោះរូបិយប័ណ្ណ របស់ប្រទេសសហរដ្ឋអាមេរិក ដែលគេនិយមហៅថា លុយដុល្លារសហរដ្ឋអាមេរិក។ មិនមែនមានតែប្រទេសសហរដ្ឋអាមេរិកដែលចាយលុយដុល្លារនោះទេ សូម្បីប្រទេសមួយចំនួននៅជុំវិញពិភពលោកក៏គេប្រើរូបិយប័ណ្ណរបស់អាមេរិកផងដែរ ជាពិសេសប្រទេសកម្ពុជា។ នៅតាមហាងលក់ទំនិញនីមួយៗ ដូចជាហាងលក់សំលៀកបំពាក់ ស្បែកជើង ភោជនីយដ្ឋាន គ្រឿងសង្ហារិម ជាដើម គឺសុទ្ធសឹងតែកំណត់តម្លៃជាលុយសេន និងលុយដុល្លារស្ទើរតែទាំងអស់ទៅហើយ។ ភាគតិចណាស់ដែលកំណត់តម្លៃជាប្រាក់រៀល ប៉ុន្តែអ្នកដែលរកស៊ីមុខរបរតូចតាច គេនិយមកំណត់តម្លៃជាប្រាក់រៀលសម្រាប់ទំនិញតូចៗ។    សរុបមកវិញ «លុយសេន»,«លុយដុល្លារ» គឺសុទ្ធតែជាលុយសម្រាប់ប្តូរយកទំនិញដែលខ្លួនចង់បាន ដោយដូរជាលុយទៅទិញ ទើបបានរបស់ដែលខ្លួនពេញចិត្ត៕     អត្ថបទទាក់ទង   ពាក្យ«លុយ» ជាពាក្យបារាំង ចំណែក ពាក្យ«ប្រាក់» ទើបជាពាក្យខ្មែរ    
ប្រជាជនដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនគេចាយលុយសេន និងលុយដុល្លារ ជាពិសេសប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្រា្តលី បារាំង ជាដើម។ «លុយសេន» មិនមែនជាលុយដែលខ្មែរយើងកំណត់ឲ្យចាយដូចប្រទេសដទៃក្តី ប៉ុន្តែគេសង្កេតឃើញថា ខ្មែរយើងក៏និយមចាយសេន និងលុយដុល្លារផងដែរ។ តើលុយប្រភេទពីរនេះមានប្រភពដើមរបស់វាដូចម្តេច?
ពេលមកដល់ព្រលានយន្តហោះហុងកុង និងស្ថិតនៅចំពោះមុខហ្វូងមនុស្សគ្រវីទង់ជាតិជាសញ្ញាស្វាគមន៍នោះ ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់ប្រជាជនហុងកុងថា រដ្ឋាភិបាលលោកស្វែងរកអនាគតល្អប្រសើរពោរពេញដោយការអភិវឌ្ឍសម្រាប់ទឹកដីពាក់កណ្តាលស្វយ័តហុងកុង។  យោងតាមទីភ្នាក់ងារ Reuters លោក ស៊ី ជិនភីង បាននិយាយដូច្នេះ៖ «ការមកដល់ហុងកុងពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។ រួមគ្នាជាមួយបណ្តាភាគីនានាក្នុងសង្គមហុងកុង ពួកយើងមានឆន្ទៈក្នុងការត្រឡប់មើលពីអ្វីដែលហុងកុងបានឆ្លងកាត់មក២០ឆ្នាំនេះ ជាពិសេសបទពិសោធន៍អតីតកាល និងប្រមើលមើលពីអនាគតដើម្បីធានាឲ្យបាននូវស្ថិរភាពនៃការអនុវត្ត«ការគ្រប់គ្រងប្រទេសមួយប្រព័ន្ធពីរ» និងអនាគតល្អប្រសើរនៃទឹកដីហុងកុងផង »។ សារនយោបាយរបស់ប្រធានាធិបតីរូបនេះ មិនខុសគ្នាពីសាររបស់បណ្តាមេដឹកនាំចិនជាន់ខ្ពស់មុនៗដែលមកទស្សនកិច្ចនៅហុងកុងឡើយ ពោលគឺរដ្ឋាភិបាលចិនធានារក្សាឲ្យបាននូវការអភិវឌ្ឍ និងវិបុលភាពនៃតំបន់រដ្ឋបាលពិសេសនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ លោក ស៊ី ជិនភិង បានបដិសេធឆ្លើយសំណួររបស់អ្នកកាសែតឡើយ ក្នុងនោះមានសំនួរពាក់ព័ន្ធថា តើចិននឹងដោះលែងសកម្មជនប្រជាធិបតេយ្យនិងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោក Liu Xiaobo ដើម្បីឲ្យសកម្មជនរូបនេះទៅបរទេសព្យាបាលជំងឺមហារីកឬអត់នោះ។ ក្រៅពីនេះ មេដឹកនាំកំពូលចិន ក៏បានឆ្លៀតឱកាសកោតសរសើរអតីតមេដឹកនាំហុងកុងលោក Leung Chun-ying ដែរ។ លោក Leung Chun-ying មានឈ្មោះបោះសំឡេងខ្លាំងដោយលោកជាអ្នកបញ្ជាឲ្យបង្ក្រាបក្រុមបាតុករទាមទារការកែទម្រង់ប្រជាធិបតេយ្យនៅឆ្នាំ២០១៤ ក្រោមលេសរក្សាស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខជាតិ។ លោក ស៊ី បានលើកឡើងថា វាមិនមែនងាយស្រួលនោះទេដែលលោក Leung Chun-ying អាចគ្រប់គ្រងហុងកុងបានដល់ទៅប្រាំឆ្នាំ ហើយស្របពេលជាមួយគ្នានោះលោកស្នើឲ្យមន្ត្រីទាំងទ្បាយគាំទ្រមេដឹកនាំថ្មីប្រចាំទឹកដីហុងកុង គឺលោកស្រី Carrie Lam ដែរ។ ក្នុងពេលដែលការអបអរសាទរខួបលើកទី ២០នៃការទទួលបានទឹកដីហុងកុងវិញថ្ងៃ ទី ១ កក្កដានោះ គេនឹងអាចឃើញចលនាហែរជាក្បួនតវ៉ាមួយដែលគេរៀបចំឡើងដើម្បីទាមទារឲ្យមានដោះស្រាយបញ្ហាសង្គមរួមទាំងការកែទ្រង់ប្រជាធិបតេយ្យផង នឹងកើតឡើងបន្ទាប់ពីលោក ស៊ី បញ្ចប់ដំណើរទស្សនកិច្ចរបស់លោកផងដែរ។ សូមជម្រាបផងដែរថា ចលនាបាតុកម្មតវ៉ាទាមទារឲ្យមានការកែទម្រង់ប្រជាធិបតេយ្យកើតឡើងរៀងរាល់ឆ្នាំក្នុងខែកក្កដានៅហុងកុងចាប់ពីឆ្នាំ២០០៣ មកនោះ។ ការបាតុកម្មនេះគឺដើម្បីប្រឆាំងការអនុម័តច្បាប់សន្តិសុខជាតិដែលហាមឃាត់តំបន់រដ្ឋបាលពិសេសនេះប្រឆាំងការគ្រប់គ្រងរបស់ចិន ទាមទារឯករាជ្យ និងធ្វើចលនាបះបោរជាដើម ៕
ប្រធានាធិបតីចិន ស៊ី ជិនភីង បានសន្យាធានាវិបុលភាពនិងការរីកចម្រើននៃតំបន់រដ្ឋបាលពិសេសហុងកុង  ពេលលោកអញ្ជើញមកចូលរួមខួបលើកទី ២០នៃការផ្ទេរទឹកដីហុងកុងមកឲ្យចិនវិញនោះ។ មុនលោកអញ្ជើញមកដល់ គេឃើញចលនាបាតុកម្មរបស់បណ្តាអ្នកគាំទ្រប្រជាធិបតេយ្យកើតឡើងផុសផុលផងដែរដើម្បីទាមទារឲ្យមានការកែទម្រង់ប្រជាធិបតេយ្យក្នុងទឹកដីហុងកុង។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់ការបកស្រាយរបស់លោក ជុំ បូរី ដូចតទៅនេះ៖     លោក ជុំ បូរី គឺជាអគ្គនាយកក្រុមហ៊ុន Luma System និងជាអ្នកមានបទពិសោធន៍ច្រើនក្នុងវិថី Startup ។ Luma System ពីមុនគឺជាអាជីវកម្ម Startup មួយ តែឥឡូវនេះបានក្លាយជាក្រុមហ៊ុន។ ទាំងនេះ គឺជាព្យាយាមហែលឆ្លងឧបសគ្គរបស់លោក ជុំ បុរី ។ មុនមាន Luma System ដូចសព្វថ្ងៃ លោក បូរី បានបរាជ័យលើការបង្កើត Startup ពីរបីរួចមកហើយ។ ហើយសព្វថ្ងៃនេះ លោក បូរី ក៏មានអាជីវកម្ម Startup ផ្សេងៗផងដែរ។   សូមលោកអ្នកនាង រង់ចាំស្ដាប់កិច្ចសម្ភាសរវាងអ្នកកាសែតនៃសារព័ត៌មាន thmeythmey.com និងលោក ជុំ បូរី ជុំវិញការបង្កើត Startup ក្នុងពេលឆាប់ៗខាងមុខនេះ ៕
ភ្នំពេញ៖ ជាអាជីវកម្មដែរ ប៉ុន្តែ Startup មិនដូចការបោះទុនរកស៊ីផ្សេងៗនោះទេ។   គេមានទុនច្រើន គេអាចសង់សណ្ឋាគារ ទិញដីលក់ដី លក់គ្រឿងសំណង់ ជាដើម ដែលនេះជាការបោះទុនរកស៊ីធម្មតា មិនមែនធ្វើ Startup  នោះទេ។ ការធ្វើ Startup គឺជាការនាំគំនិតថ្មី ដែលជាដំណោះស្រាយអ្វីមួយក្នុងសង្គម។ មិនត្រឹមតែជាគំនិត តែគេត្រូវរកវិធីសាស្ត្រប្រែក្លាយគំនិតនោះឲ្យទៅជាផលិតផលជាក់ស្ដែង។ ជោគជ័យរបស់ Startup មិនស្ថិតនៅលើលុយជាចម្បងនោះទេ តែស្ថិតនៅលើភាពជឿជាក់ និងការប្ដេជ្ញាចិត្តចំពោះគំនិតថ្មីនោះ។
  គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកចំនួន៤៥នាក់លើ៦ប្រភេទកីឡា ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៣ ដែលរៀបចំនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី ចន្លោះពីថ្ងៃទី១-១៤ ខែតុលា ឆ្នាំ២០១៨។ នេះជាលើកទី១ ដែលកម្ពុជាបញ្ជូនអត្តពលិកពិការទ្រង់ទ្រាយធំចូលរួមព្រឹត្តិការណ៍នេះ ។ កាលពីឆ្នាំ២០១៤ នៅទីក្រុងអ៊ិនឆនប្រទេសកូរ៉េខាងត្បូង កម្ពុជាបញ្ជូនកីឡាករតែ៣រូបប៉ុណ្ណោះ។    នាពិធីជួបសំណេះសំណាលជាប្រតិភូអត្តពលិកពិការ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់កីឡាករទាំងអស់ឲ្យប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ពិសេសគោរពគោលការណ៍និងច្បាប់នៃការប្រកួតឲ្យខ្ជាប់ខ្ជួន។ បន្ថែមលើនេះ លោក ណែនាំកីឡាករ ឲ្យចៀសវាងប្រើប្រាស់សារធាតុហាមឃាត់ និងល្បិចកលក្នុងការយកឈ្នះគូប្រកួត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងខ្លួនឯងផ្ទាល់។    «ត្រូវគិតពីមុខមាត់និងផលប្រយោជន៍ប្រទេសជាតិជាធំ ជាជាងគិតពីលទ្ធផល»។ នេះជាការជំរុញ របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ព្រោះលោកយល់ថា ការប្រកួតលទ្ធផលចាញ់ឬឈ្នះវារឿងធម្មតា។ ជាមួយគ្នានេះ លោកជំរុញកីឡាករឲ្យបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត ដើម្បីការប្រកួតមួយនេះ។ បន្ថែមលើនេះលោក វង សូត បានឧបត្ថម្ភថវិកាចំនួន១០លានរៀល ដើម្បីជួយសម្រួលដល់ការចំណាយផ្សេងៗផងដែរ។    ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីមួយនេះ អត្តពលិកលើ៦ប្រភេទកីឡាខាងលើ រួមមានអត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះនារី បាញ់ធ្នូ វាយកូនឃ្លី និងធែនពីនប៊ូលីង ទទួលបានការប្រមូលផ្តុំហ្វឹកហាត់លក្ខណៈពិសេសពីក្រសួងអប់រំ យុវជន និងកីឡាចំនួន១ខែ។   តាមរយៈបទពិសោធហ្វឹកហាត់ និងចូលរួមប្រកួតលើឆាកអន្តរជាតិកន្លងមក លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានប្រតិភូរំពឹងថា កម្ពុជានឹងទទួលបានលទ្ធផលល្អ ពិសេសលើកីឡាបាល់បោះជិះរទេះនារី អត្តពលកម្ម និងហែលទឹក។ ការរំពឹងបែបនេះ ដោយសារកីឡាទាំង៣ខាងលើធ្លាប់ដណ្តើមបានមេដាយពីការប្រកួតកម្រិតអាស៊ីនាពេលកន្លងមក។    ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗ ក្រុមកីឡាបាល់បោះជិះរទេះនារីទទួលបានមេដាយសំរឹទ្ធ ពីការប្រកួតមិត្តភាពអន្តរជាតិនៅថៃ ដែលមានប្រទេសជាច្រើននៅតំបន់អាស៊ីចូលរួម។ យ៉ាងណាមិញកីឡាហែលទឹក ធ្លាប់ទទួលបានមេដាយប្រាក់ពីការប្រកួតកម្រិតអាស៊ីនៅកូរ៉េផងដែរ៕     
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានណែនាំកីឡាករ ឲ្យចៀសវាងប្រើប្រាស់សារធាតុហាមឃាត់ ដែលនាំឲ្យប៉ះពាល់កិត្តិយសខ្លួន និងប្រទេសជាតិ អំឡុងពេលចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម(Asian Para Games) លើកទី៣នៅប្រទេសឥណ្ឌូណេស៊ីនាខែតុលា ខាងមុខ។ បន្ថែមលើនេះ លោកជំរុញឲ្យកីឡាករបង្កើនការហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍នេះ។
  តាមរយៈសារជាសំឡេងដែលបានបែកធ្លាយមួយ លោក នេត សាវឿន បានហាមស្នងការទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តដែលកំពុងធ្វើចរាចរណ៍ធម្មតា ដោយពុំមានខុសនឹងបទល្មើសច្បាប់នោះទេ។ បម្រាមរបស់លោក នេត សាវឿន នេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះ ថ្នាំងថ្នាក់ចំពោះនគរបាលចរាចរណ៍មួយចំនួន ដែលបានដាក់បារ៉ាស់ឃាត់រថយន្តធ្វើដំណើរតាមផ្លូវ ក្រោមហេតុផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បើទោះបីជាម្ចាស់រថយន្តនោះ បើកបរធម្មតា ដោយអនុវត្តតាមច្បាប់ត្រឹមត្រូវក៏ដោយ។   អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ស្នងការរាជធានី-ខេត្ត និយាយគ្នាឡើងវិញចុងក្រោយ ទី១ ឈប់ដាក់ប៉ារ៉ាស់តាមផ្លូវ ចេះការពារខ្លួនឯងយ៉ាងម៉េច ហៅឡានយ៉ាងម៉េចការពារខ្លួនឯងទៅ។ ទី២ បាននិយាយច្បាស់ជាមួយគ្នាហើយ ថាទាល់តែ(អ្នកបើកបរ)ល្មើសចាំហៅគេ(ពិនិត្យ) មិនមែនហៅគេពិនិត្យទេ ទាល់តែល្មើសបានយើងហៅគេ»។   អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន បានបញ្ជាក់ថា អគ្គស្នងការ ពិតជាបានក្រើនរំឭកបែបនេះ ទៅកាន់ស្នងការ និងមន្ត្រីនគរបាលរាជធានី-ខេត្ត ពិតមែន។ ត្រង់ចំណុចនេះលោក គឹមឃឿន បានពន្យល់ថា មន្ត្រីនគរបាលចរាចរណ៍ដាក់ប៉ារាស់ពិនិត្យយានយន្តតាមគោលដៅនីមួយៗនោះ គឺមិនខុសច្បាប់នោះទេ ព្រោះវាជាតួនាទីរបស់ពួកគេ ក្នុងការពិនិត្យនិងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ។ប៉ុន្តែគ្រាន់តែការអនុវត្តរបស់មន្ត្រីខ្លះ វាលើសពីគោលការណ៍កំណត់បន្តិច ដោយពួកគេឃាត់រថយន្តទាំងអស់សាកសួរ អំឡុងពេលបើកបរតាមផ្លូវ ទើបធ្វើឱ្យអគ្គស្នងការនគរបាល ក្រើនរំឭកជាថ្មីនេះ។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានពន្យល់ដូច្នេះថា៖«គាត់(មន្ត្រីនគរបាលចរាចរណ៍)ធ្លាប់ធ្វើលើស(គោលការណ៍)បានជាយើងណែនាំ។ បើគិតពីច្បាប់គឺពួកគាត់អត់ខុសទេ ប៉ុន្តែគាត់ខុសពីគោលការណ៍ណែនាំ»។   កន្លងមកនគរបាលចរាចរណ៍ បានកំណត់យកបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ ដើម្បីមកអនុវត្តក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩។ បទល្មើសម៉ូតូចំនួន៧ ដែលនឹងអនុវត្តលើទោចក្រយានយន្តនោះរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព, ទី២៖ ស្រវឹង, ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា, ទី៤៖ ល្មើសការបត់ និងវ៉ាជែង, ទី៥៖ ដឹកលើចំណុះ, ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។    ដោយឡែកបទល្មើសរថយន្តទាំង៩ រួមមាន៖ ទី១៖ ល្បឿន, ទី២៖ ស្រវឹង, ទី៣៖ គ្មានបណ្ណបើកបរ, ទី៤៖ មិនគោរពភ្លើងសញ្ញា, ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង, ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់, ទី៧៖ ដឹកលើសចំណុះ, ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។   ដូច្នេះមន្ត្រីនគរបាល មិនត្រូវអនុវត្តវិធានការចរាចរណ៍ តាមរយៈការឃាត់ និងហៅម្ចាស់យានយន្ត ទៅសាកសួរនៅក្នុងអំឡុងពួកគេបើកបរត្រឹមត្រូវតាមច្បាប់ ដែលមិនបានប្រព្រឹត្តខុស ដូចអ្វីដែលច្បាប់បានកំណត់បទល្មើសអាទិភាពខាងលើនេះទេ។ នេះបើតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យស្នងការនគរបាលជាតិ។    ដោយសារតែនៅមានចំណុចខ្វះខាតនេះហើយ ទើបអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បញ្ជាឱ្យមានការកែតម្រូវឡើងវិញ។ ចំពោះករណីកងកម្លាំងនគរបាលចរាចរណ៍រូបណា ដែលបន្តប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន អគ្គស្នងការនគរបាលជាតិ នឹងដាក់ពិន័យទៅតាមច្បាប់កងកម្លាំង ឬចាត់វិធានការតាមផ្លូវច្បាប់។   អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង សុទ្ធតែអះអាងពីការអនុវត្តច្បាប់ចរាចរណ៍ ដោយមិនដកថយ   ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ ត្រូវផ្ដល់ជារង្វាន់ដល់ប៉ូលិស៧០ភាគរយ    លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ ធ្លាប់បានអះអាងថា ប្រាក់ដែលបានពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងផ្ដល់៧០ភាគរយ ទៅនគរបាលចរាចរណ៍ ដែលចុះអនុវត្តផ្ទាល់ ហើយ២៥ភាគរយ ប្រគល់ទៅអង្គភាព ចំណែក៥ភាគរយទៀត ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក បញ្ជាក់ថា គោលបំណងនៃផាកពិន័យ និងដំឡើងប្រាក់ពិន័យពី៣ទៅ៥ដងនេះ មិនមែនចង់បានប្រាក់ឡើយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕  
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិលោក នេត សាវឿន បានបញ្ជាឱ្យស្នងការរាជធានី-ខេត្តទាំងអស់អនុវត្តច្បាប់ចរាចរណ៍ តាមគោលការណ៍កំណត់។ លោក នេត សាវឿន ក៏បានព្រមានការដាក់ពិន័យដល់ស្នងការណា ដែលអនុវត្តមិនត្រឹមត្រូវដែរ។
អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនក្នុងកោសិកាសួតគឺមិនសូវមានភាពសកម្មទេ ជាពិសេសអ្នកដែលជក់បារីនិងមានជំងឺស្ទះសួតរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) តែម្តង ហើយការបង្កើនសកម្មភាពរបស់ហ្សែននេះប្រហែលជាមានប្រយោជន៍ដល់ការព្យាបាលផង។ តាមការសិក្សាក្នុងមន្ទីរពិសោធន៍បានរកឃើញពន្លឺមួយចំនួនទៅលើផ្លូវដ៏សំខាន់របស់កោសិកាក្នុងការចូលរួមធ្វើឲ្យកើតជំងឺលើសួតមនុស្ស។ ថ្វីបើការសិក្សាថ្មីនេះផ្តោតសំខាន់តែទៅលើសារធាតុ Sulforaphane និងជាការសិក្សាដ៏តូចទៀតនោះ ដូច្នេះវាពិបាកនឹងទុកចិត្តថានឹងផ្តល់លទ្ធផលបានល្អណាស់។ វាពិតជាអស្ចារ្យណាស់ដែលយើងអាចសន្និដ្ឋានបានថា ការញ៉ាំប្រូខូលីនឹងជួយការពារសួត។ ការជក់បារីគឺជាមូលហេតុដ៏ចំបងមួយនៃជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយការមិនបានជក់បារីក៏ល្អជាងការញ៉ាំប្រូខូលីដែរ ក្នុងការបង្កើតជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារសុខភាពសួត៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា ប្រូខូលីប្រហែលជាអាចជួយការពារសុខភាពថ្លើមបាន។ តាមការស្រាវជ្រាវបានឲ្យដឹងថា សារធាតុដែលបានរកឃើញក្នុងប្រូខូលីដែលមានឈ្មោះថា Sulforaphane ជួយបង្កើនសកម្មភាពរបស់ហ្សែនដែលមានក្នុងកោសិកាសួតដើម្បីការពារសរីរាង្គមួយនេះពីការខូចខាតដោយសារជាតិពុល។
តាមប្រភពព័ត៌មានពីក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន នឹងបើកសម្ពោធជាផ្លូវការនៃវត្តមានរបស់រថយន្ដប្រភេទ SUV ទំនើបដាច់គេ ម៉ាក Land Rover All-NEW DISCOVERY 2017 ជំនាន់ទី៥ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ដែលស្ថិតនៅអគារតាំងលក់រថយន្ដ Jaguar Land Rover តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី។  រថយន្ដ ALL-NEW DISCOVERY 2017 គឺជាជំនាន់ទី៥ នៃត្រកូល DISCOVERY របស់ Land Rover ដែលវាបានធ្វើការផ្លាស់ប្ដូរទាំងស្រុងនៅរូបរាងរបស់ខ្លូន ឲ្យកាន់តែមានភាពទាក់ទាញ និងបន្ថែមបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត រឹតតែធ្វើឲ្យរថយន្ដមួយនេះ កាន់តែទំនើបដាច់គេ ក្នុងចំណោមរថយន្ដ SUV ផ្សេងៗទៀត។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទងមកលេខ ០២៣ ៨៨៨ ៨៨១ សម្រាប់អ្នកដែលចង់មកទស្សនារថយន្តផ្ទាល់ ឬរងចាំទស្សនាការផ្សាយផ្ទាល់ពីពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ម៉ោង ៦:០០ល្ងាច តាមរយៈហ្វេសប៊ុកផេក RMA Cambodia និង Land Rover Cambodia។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo ( អត្ថបទពាណិជ្ជកម្ម ) 
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលអ្នកនាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ដទំនើបម៉ាក Jaguar និង Land Rover នឹងប្រកាសជាផ្លូវការនៃការមកដល់របស់រថយន្ដទំនើបម៉ាក Land Rover ម៉ូដែល ALL NEW DISCOVERY សេរ៊ីឆ្នាំ២០១៧ ទៅកាន់ទីផ្សារកម្ពុជា។
  លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានពន្យល់ប្រាប់ពីអត្ថន័យនៃប្រធានបទនេះថា សន្ដិភាព គឺកត្ដាសំខាន់ ដែលជំរុញឲ្យគ្រប់វិស័យទាំងអស់ អភិវឌ្ឍទៅមុខបាន។ «កម្ពុជា អាចលូតលាស់គ្រប់វិស័យដូចបច្ចុប្បន្ន ក៏ដោយសារសុខសន្ដិភាព មិនមានអ្វីធំជាងសន្ដិភាពទេ។ សន្ដិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍគ្រប់វិស័យ។ កាលណាមានសន្ដិភាព គឺមានឱកាស សព្វគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍ ប្រទេសយើង។»។ អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ។    ក្រុងព្រះសីហនុ នាពេលរាត្រី។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ   បើតាមលោក សុភ័ក ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ និងអេកូទេសចរណ៍ នៅតំបន់ឆ្នេរនៃកម្ពុជា តាមរយៈការសម្ដែងសិល្បៈកម្សាន្ដ ប្រកួតកីឡា និងការបង្ហាញនូវផលិតផលផ្សេង នៃវិស័យពាណិជ្ជកម្ម។   ពិធីបុណ្យនេះ បានយកការប្រកួតកីឡា ជាការផ្សាភ្ជាប់ដល់អ្នកចូលរួម ហើយក៏ជាគុណតម្លៃអប់រំឲ្យប្រជាជនយល់ដឹងពីអត្ថប្រយោជន៍ នៃការលេងកីឡាឬលំហាត់ប្រាណផងដែរ។ ព្រឹត្តិការណ៍លើកទី៩នេះ បានដាក់ ៤ប្រភេទវិញ្ញាសាកីឡាចូលរួម មានដូចជា៖ រត់កម្សាន្ដ ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ, ជិះកង់កម្សាន្ដ ១៥គីឡូម៉ែត្រ និងប្រណាំងកង់ ២០គីឡូម៉ែត្រ និង៤០ គីឡូម៉ែត្រ, ប្រដាល់គុនខ្មែរ Pre-Sea Games និងបទបង្ហាញពីកីឡាទូកក្ដោង។   គួរបញ្ជាក់ផងដែរថា សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងពិធីបុណ្យសមុទ្រ ដែលធ្វើនៅថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសីហនុ ក្រោមប្រធានបទ«ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម»  និងជាមហាសន្និបាតឆ្នេសមុទ្រក្លិប ដែលស្អាតជាងគេបំផុតលើពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា៕  
ពិធីបុណ្យសមុទ្រលើកទី៩ នឹងធ្វើឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នៅក្នុងខេត្តព្រះសីហនុ ក្រោយអាក់ខានយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩។
  ម៉ូតូកង់បី Rickshaw មានការប្រកួតប្រជែងយ៉ាងខ្លាំងលើការផ្តល់សេវាដឹកជញ្ជូនដែលហៅតាម App នៅក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ដែលនាំមុខដោយក្រុមហ៊ុន Ola និង Uber។ បើប្រៀបធៀប កាលពីឆ្នាំ២០១៨ អាជ្ញាធរជំនាញនៅក្រុងម៉ុមបៃ បានបង្ហាញផងដែរថា មានតែ៣០ភាគរយក្នុងចំណោម Rickshaw សរុបជិត១៥០០០គ្រឿងដែលបានទៅចុះបញ្ជី។   បច្ចុប្បន្ន ក្រុមហ៊ុន BEST បានចូលរួមប្រកួតប្រជែងតាមរយៈការផ្តល់សេវាកម្មដឹកជញ្ជូនតាមរថយន្តក្នុងតម្លៃថោក ដែលធ្វើឲ្យអ្នកប្រកបអាជីពរត់ម៉ូតូ Rickshaw ជួបបញ្ហា និងត្រូវបង្ខំចិត្តរកការងារផ្សេងចិញ្ចឹមជីវិត។   មន្ត្រីទទួលបន្ទុកដឹកជញ្ជូនម្នាក់នៅក្រុងម៉ុមបៃ បានបញ្ជាក់ឲ្យដឹងថា៖ «កន្លងមក យើងទទួលបានការស្នើសុំចុះបញ្ជីប្រមាណ១០០គ្រឿងក្នុង១ថ្ងៃ ប៉ុន្តែបច្ចុប្បន្ន មានតែ៥ទៅ១០គ្រឿងប៉ុណ្ណោះ ក្នុង១ថ្ងៃ»។   កន្លងមក ក្រុមហ៊ុន Ola និង Uber បានគ្របដណ្តប់លើសេវាកម្មដឹកជញ្ជូននៅក្រុងម៉ុមបៃ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ អ្នកធ្វើដំណើរ បានជ្រើសរើសសេវាកម្ម BEST ដែលផ្តល់សេវាកម្មដឹកជញ្ជូនរថយន្តលើចម្ងាយឆ្ងាយជាមួយនឹងតម្លៃថោក។   ថ្នាក់ដឹកនាំសហភាពផ្នែកដឹកជញ្ជូននៅឥណ្ឌា បានទាមទារទៅរដ្ឋាភិបាលសហព័ន្ធ កំណត់គោលការណ៍តម្លៃឲ្យបានច្បាស់ ជាជាងការលើកទឹកចិត្តឲ្យមានការបញ្ចុះតម្លៃសេវាកម្ម សម្រាប់ការប្រកួតប្រជែងពាណិជ្ជកម្ម៕  
ការិយាល័យដឹកជញ្ជូននៅ៤តំបន់ក្នុងក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បង្ហាញពីតួលេខធ្លាក់ចុះយ៉ាងខ្លាំងទាក់ទងនឹងការចុះបញ្ជីម៉ូតូកង់បី Rickshaw ដោយមានត្រឹមតែប្រមាណជាង៤០០គ្រឿងប៉ុណ្ណោះ ចន្លោះពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Mumbai Mirror។
  នេះបើតាមសេចក្តីណែនាំពីការអនុវត្តវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី៦មេសា។អាជីវកម្មពេលរាត្រី ទីតាំងសាធារណៈ ដែលមានជួបជុំមនុស្សច្រើន ក៏ត្រូវបិទចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ ភ្លឺ រយៈពេល ២សប្តាហ៍ដូចគ្នាដែរ។  ខេត្តកំពង់ចាម មានតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ និងប្រវត្តិសាស្ត្រ សរុប១១កន្លែង។ សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន សរុបក្នុងខេត្តមានជាង ១០០កន្លែង។ បន្ទាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈទីតាំងទាំងអស់នោះប្រែស្ងាត់ បាត់អស់ភ្ញៀវទេសចរ ស្នាក់នៅ និងដើរកម្សាន្ត។ ទន្ទឹមនឹងមិនសូវមានភ្ញៀវទេសចររដ្ឋបាលខេត្ត ក៏សម្រេចឱ្យផ្អាករមណីយដ្ឋាន ទាំង១១កន្លែង រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។ លោក ស៊ាន សុគុនប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖« យើងផ្អាករមណីយដ្ឋានទាំងអស់ហ្នឹងបណ្ណោះអាសន្នដោយសារកូវីដ-១៩ នៅពេលសភាពការណ៍ល្អយើង នឹងបើកដំណើរការឡើងវិញ។ ឥឡូវកូវីដកំពុងវាយលុក សូម្បីការជួបជុំតិចតួចក៏យើងផ្អាកដែរ»។    ប្រាសាទនគរបាជ័យ រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកំពង់ចាម សម្រាប់អាជីវកម្មពេលរាត្រីវិញ លោកស៊ាន សុគុន លើកឡើងថា ម្ចាស់អាជីវកម្មភាគច្រើនគឺ បានផ្អាកដោយខ្លួនឯងរួចមកហើយបន្ទាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈ ដោយសារ ក្នុងខេត្តកំពង់ចាម ស្ទើរតែគ្មានទេសចរដើរកម្សាន្តតែម្ដង។    យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈដែលមានសភាពអ៊ូអរ និងមានការជួបជុំមនុស្សច្រើនជាដើម។   ស្ថានភាពទេសចរណ៍ក្នុងខេត្តកំពង់ចាម មានសភាពស្ងាត់ជ្រងំ ដែលបណ្ដាលឱ្យភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បានផ្អាកដំណើរការជាច្រើនកន្លែង ព្រោះមិនអាចទប់ទល់ការចំណាយលើបុគ្គលិក និងតម្រូវការផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។   ក្រៅពីផ្អាកការកម្សាន្តនានាក្នុងខេត្ត រដ្ឋបាលខេត្តកំពង់ចាម ក៏តម្រូវឱ្យអ្នកចំណូលខេត្ត មកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃជាកំហិត។ ក្នុងសេចក្ដីណែនាំដដែល ក៏បានណែនាំឱ្យគ្រប់ទីវត្តអារាមទាំងអស់ត្រូវអនុវត្តវិធានសុវត្ថិភាពជាចាំបាច់ ជាពិសេសមិនអនុញ្ញាតឱ្យ ពុទ្ធបរិស័ទដែលមិនពាក់ម៉ាស់ ចូលទៅទីវត្តអារាម ជាដាច់ខាត។ គ្រប់វត្តអារាមទាំងអស់ ក៏ត្រូវផ្អាកពិធីស្រង់ព្រះ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគមុនពេល និងក្រោយពេលជួបជុំពុទ្ធបរិស័ទ។ សូមជម្រាបផងដែរថាគិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨២៤នាក់ ក្នុងនោះ២,២៩៣នាក់ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៧៩៤បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់២២នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩៕       
រដ្ឋបាលខេត្តកំពង់ចាមសម្រេចផ្អាកការកម្សាន្តនៅរមណីយទេសចរណ៍ទាំងអស់ នៅទូទាំងខេត្ត រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី ៨ ដល់២១មេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។
សូមអញ្ជើញទស្សនាវីដេអូដែលសម្ភាសដោយលោកប៉ាន់ បូនី ដូចតទៅ៖     កវីនិពន្ធបទចម្រៀងដ៏ល្បី ដែលចាត់ទុកការនិពន្ធជាចំណីផ្លូវចិត្តដ៏ឆ្ងាញ់ និងជាអាយុជីវិតរបស់ខ្លួន រូបនេះ បានចែករំលែកពីវិធីសាស្ត្រដើម្បីនិពន្ធបទចម្រៀងឲ្យបានល្អចំនួន៥ចំណុច៖ ទី១ តើចូលចិត្តនិពន្ធបទប្រភេទណា? បុរាណ សម័យ ឬបទបែបរ៉េប? ទី២ ត្រូវយល់អំពីអត្តចរឹកនៃសាច់ភ្លេង ទី៣ ត្រូវយល់ច្បាស់អំពីគោលបំណងនៃសាច់រឿង ទី៤ ត្រូវយល់អំពីរបៀបសរសេរ តួសេចក្តី ចាប់ផ្តើម និងបញ្ចប់ ទី៥ ការប្រើប្រាស់ពាក្យពេជន៍។ លោកបន្តទៀតថា ការនិពន្ធបទចម្រៀងមិនអាចនិយាយពេលវេលានៃការតែងនិពន្ធបានឡើយ ពោលគឺនិយាយពីអារម្មណ៍ បើអារម្មណ៍ល្អ ពេលវេលានិពន្ធក៏លឿនទៅតាមហ្នឹងដែរ៕   
ភ្នំពេញ៖ លោកយឹម តាស្រង់ ជាអ្នកនិពន្ធដ៍ល្បីមួយរូបនៅប្រទេសកម្ពុជា ដែលមានបទពិសោធន៍និពន្ធទំនុកច្រៀង ១៨ឆ្នាំមកហើយ។ បទចម្រៀងមួយបទៗដែលបានផលិតឡើងសុទ្ធតែទទួលបានកាគាំទ្រខ្លាំងពីសំណាក់មហាជន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កវីនិពន្ធចម្រៀងសម័យ យឹម តាស្រង់ ផ្តាំផ្ញើទៅដល់យុវជនជំនាន់ក្រោយដែលចង់ក្លាយជាអ្នកនិពន្ធថា៖«ពេលចាប់ប៊ិកនិពន្ធ សុំគិតដល់ប្រយោជន៍រួម កុំប្រើពាក្យប៉ះពាល់ខ្លាំង ព្រោះសព្វថ្ងៃមានទាំងកុមារនិងយុវវ័យជាច្រើនងាយនឹងទទួលយកតាម»។ លោក តាស្រង់ ពន្យល់ពីពាក្យប៉ះពាល់នេះ ថា សម័យឥឡូវ ទាំងកុមារនិងយុវជន គាត់ចូលចិត្តប្រើប្រាស់បណ្តាញសង្គមច្រើនដូច YouTube , Facebook ដើម្បីមើលនិងស្តាប់ចម្រៀង។ ដូច្នេះ បើអ្នកនិពន្ធសរសេរចម្រៀងដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងងាយធ្វើឲ្យពួកគាត់ទទួលយកនិងធ្វើតាម។
១. ស្នាក់នៅសណ្ឋាគារទែរូ (Terres Rouges) ប្រៀបដូចស្នាក់នៅកណ្ដាលក្រុង និងកណ្ដាលព្រៃ   ២. សម្រស់ផ្កាស្រុក និងផ្កាព្រៃនៅសណ្ឋាគារទែរូ (Terres Rouges)   ៣. បន្ទប់ស្នាក់នៅដ៏ប្រណិតរបស់សណ្ឋាគារទែរូ (Terres Rouges)   ៤. សុបិនមួយរាត្រីដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារទែរូ Terres Rouges   ៥. សណ្ឋាគារទែរូ (Terres Rouges) លម្អដោយវត្ថុបុរាណ   ៦. ពិសាម្ហូប និងភ្លក្សស្រាជនជាតិដើមភាគតិចនៅសណ្ឋាគារទែរូ (Terres Rouges)   ៧. ស្នាក់នៅទែរូ (Terres Rouges) ជិះដំរីចូលព្រៃ, ទស្សនារបាំ និងភូមិជនជាតិដើមភាគតិច   ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាកម្មយើងខ្ញុំដូចខាងក្រោមនេះ៖ ទូរសព្ទលេខ៖ 012 959 115 , E-mail: [email protected]  ទូរសព្ទលេខ៖ 012 965 165 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/   (អត្ថបទពាណិជ្ជកម្ម)  
សណ្ឋាគារដ៏ប្រណិតបែបបុរាណទែរូ  (Terres Rouges) ត្រូវបានសាងសង់ អំពី ឈើ ដោយរក្សារ ចនាបទខ្មែរ ដែលស្ថិតនៅមុខបឹងកន្សែង កណ្តាលក្រុងបានលុង ខេត្តរតនគិរី។ ក្នុងឱកាសចូលឆ្នាំចិន សណ្ឋាគារទែរូ នឹងផ្តល់កញ្ចប់សេវាកម្មកាន់តែពិសេស និងបញ្ចុះតម្លៃ២០ភាគរយ ជូនលោក-អ្នកនាង ក្នុងឱកាសចូលឆ្នាំសកលចិននេះ ។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណមួយនេះ លោក - អ្នក អាចទស្សនាវត្ថុ បុរាណខ្មែរដ៏សម្បូរបែបពិសាម្ហូប និងភ្លក្សស្រាជនជាតិដើមភាគតិច, អាហារបែបអាស៊ី និងអឺរ៉ុប  នៅកន្លែងដ៏រ៉ូមែនទិ ក ទល់មុខបឹងកន្សែង ដែលធ្វើឲ្យអារម្មណ៍ លោក - អ្នក រំភើប និងបង្កើត នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ។ កាន់តែពិសេស លោកអ្នកអាចទៅកម្សាន្តនៅតំបន់សក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបនៅខេត្តភូមិភាគឦសានមួយនេះទៀតផង។
តាមរយៈបច្ចេកវិទ្យាដ៏ទំនើប ប្រកបដោយគុណភាព និងដំណោះស្រាយកម្រិតខ្ពស់របស់ខ្លួន  អ៊ីដតខូ (ខេមបូឌា) បានបំពាក់បណ្តាញអង់តែន ដើម្បីពង្រីកវិសាលភាពបណ្តាញទូរស័ព្ទនិងអ៊ីនធឺណិតឥតខ្សែ (Wireless) នៅក្នុងអគារ The Bridge ទាំងមូល ឲ្យកាន់តែប្រសើរឡើង ដែលអនុញ្ញាតឲ្យប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ អាចផ្តល់សេវា 2G, 3G, 4G និង 4.5G មានល្បឿនលឿន ស្ថិរភាព និងប្រកបដោយទំនុកចិត្ត។ លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានគូសបញ្ជាក់ដូច្នេះថា កម្ពុជា ជាទីផ្សារមួយដែលមានសក្តានុពល និងមានការរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយបានជាក្រុមហ៊ុនអ៊ីដតខូ  នៅតែបន្តរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រីកបណ្តាញគ្របដណ្តប់ តាមរយៈវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដែលមានរូបរាងពិសេស និងល្អឥតខ្ចោះ ដែលនឹងបំពេញបាននូវតម្រូវការ នៃការតភ្ជាប់បណ្តាញមួយ ដ៏ជាក់លាក់។ លោក Phillip Wong បន្ថែមថា៖«ការអភិវឌ្ឍថ្មីនេះ គឺជាសញ្ញាដ៏សំខាន់មួយសម្រាប់ទីផ្សារ IBS ក្នុងប្រទេស ហើយយើងមាន មោទកភាពជាខ្លាំង ក្នុងការចាប់ផ្តើមគម្រោង IBS ដំបូងរបស់យើង នៅក្នុងប្រទេសកម្ពុជា។ យើងមានប្រតិបត្តិករ ដែលមានបំណងប្រើនូវដំណោះស្រាយថ្មីនេះរួចហើយ ដែលរំពឹងថា នឹងដំណើរការ ចាប់ពីខែមិថុនាតទៅ»។ បើតាមលោក Phillip Wong កម្ពុជាគឺជាប្រទេសទីបី ដែលបានពង្រីកបណ្តាញដំណោះស្រាយក្នុងអាគារ (IBS) ប្រើប្រាស់ នៅក្នុងចំណោមប្រទេសផ្សេងៗទៀតដែល ក្រុមហ៊ុន edotco Group កំពុងមានវត្តមាន ។ លោក Phillip Wong បន្តដោយជឿជាក់ថា ដំណោះស្រាយ IBS ដ៏ទំនើបនេះ នឹងអាចបំពេញបានតាមតម្រូវការដែលកំពុងកើនឡើងនេះ»។ The Bridge  គឺជាគម្រោងថ្មីមួយ មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពល  និងដែលនៅជិតចំណុចប្រសព្វរវាងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ គ្របដណ្តប់នៅលើផ្ទៃដីដែលមានអគារកម្ពស់ជាង ៤៥ជាន់ ការដំឡើង ប្រព័ន្ធ IBS  ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ  និងកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ នៅក្នុងអគារ The Bridge។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅខែឧសភា ឆ្នាំ២០១២មក ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងផ្តល់ជូនសេវាហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ការ ផ្តល់ជូនទាំងនោះរួមមាន៖ ការសាងសង់បង្គោលអង់តែនលើដី ការសាងសង់បង្គោលអង់តែនលើដំបូលអគារ ការសាង់សង់បង្គោលអង់តែន តាមការចង់បានរបស់អតិថិជន និងមានស្ថានីយចល័ត (COW) ៕ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី អគារលេខ 1B ផ្លូវលេខ ៥៩៨ សង្កាត់ ទួលសង្កែ រាជធានីភ្នំពេញ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទ: +855 10 209 999 ( អត្ថបទពាណិជ្ជកម្ម )
ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ត្រូវបានតែងតាំង និងផ្តល់សិទ្ធិ ដោយក្រុមហ៊ុន PixLed (ខេមបូឌា)  ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ប្រព័ន្ធ (IBS) ក្នុងអគារ «The Bridge» ទាំងមូល។ រយៈពេលបីខែកន្លងមកនេះ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)  បានរៀបចំផ្តត់ផ្គង់ និងដាក់ឲ្យដំណើរការប្រព័ន្ធ IBS ដើម្បីផ្តល់ជូននូវបណ្តាញគ្របដណ្តប់កាន់តែប្រសើរឡើង នៅក្នុងអគារ The Bridge នេះ ដែលត្រូវបានចាត់ទុកជាអគារស្នាក់នៅដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
តទៅនេះសូមអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖ ដើរឡើងទៅលើភ្នំត្បែងមានជ័យតាមច្រកតាំងយូបណ្ដើរ ហើយឆ្លៀតឆ្លើយនឹងសំណួររបស់ខ្ញុំបណ្ដើរ ទាំងអាការហត់ដកដណ្ដើមស្ទើរមិនដល់គ្នា អ្នកស្រី ឃី សុខុម ថាសហគមន៍តាំងយូបានបង្កើតសេវាកម្មមួយចំនួន ដើម្បីជួយសម្រួលដល់ភ្ញៀវដែលបានទៅលេងនៅភ្នំត្បែង ដូចជាសេវានាំភ្ញៀវ សេវាម្ហូបអាហារ និងសេវាផ្ទះស្នាក់ជាដើម។ អ្នកស្រីបញ្ជាក់បន្ថែមដូច្នេះ៖«យើងមានសេវាជូនភ្ញៀវ សេវាអាហារ និងសេវាស្នាក់នៅ។ យើងបម្រើសេវាកម្មជាលក្ខណៈសហគមន៍ ដូច្នេះបើគាត់មកជាលក្ខណៈក្រុម គ្នាគាត់១៥នាក់ គាត់ថាគាត់ត្រូវការម្ហូប២មុខ នោះខាងសហគមន៍របស់ខ្ញុំកត់ម្ហូបនឹងគ្រឿងទាំងអស់ យើងទិញមកតម្លៃប៉ុន្មាន យើងដាក់ឱ្យគាត់ប៉ុណ្ណឹង ប៉ុន្តែយើងទទួលសេវាពីគាត់។ ក្នុងការចម្អិនម្ហូប ភ្ញៀវ១៨នាក់ នោះអ្នកចម្អិនបាយ៣នាក់ ដូច្នេះគាត់ទទួលតែសេវាក្នុងម្នាក់៤ម៉ឺនរៀល»។ មានតួនាទីជាទីប្រឹក្សាសហគមន៍តាំងយូ ស្រ្តីវ័យ៥៥ឆ្នាំ សុខុម ដែលកំពុងឈប់សម្រាកនៅក្បែរភ្ញៀវទេសចរណ៍ផ្សេងៗទៀត នៅដំណាក់ទី១នៃភ្នំត្បែង បានប្រាប់ថាភ្ញៀវដែលមិនស្គាល់ផ្លូវឡើងទៅលើកំពូលភ្នំ ចាំបាច់ត្រូវតែរកអ្នកនាំផ្លូវ ដើម្បីបង្ការការវង្វេងចូលទៅក្នុងព្រៃជ្រៅ៖«ភាគច្រើនបើគាត់មកពីឆ្ងាយ គឺគាត់ត្រូវការសេវាពីក្នុងសហគមន៍របស់យើង។ ប៉ុន្តែអ្នកនៅក្នុងខេត្តព្រះវិហារយើងនេះ គាត់មកគឺគាត់ត្រៀមអាហារមកជាមួយ ដោយគាត់ត្រូវការតែសេវាកម្មជូនឡើងភ្នំប៉ុណ្ណោះ។ បើសិនជាមិនស្គាល់ផ្លូវ គឺមិនអាចឡើងទៅតែឯងបានទេ ព្រោះខ្លាចតែគាត់ឃើញសឹកៗ គាត់ចេះតែទៅ វាអាចមានការវង្វេងទៅផ្លូវដើរល្បាត»។ ហេតុដែលនាំឱ្យភ្នំត្បែងមានជ័យ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ក៏ព្រោះថានៅទីនោះ មានធនធានធម្មជាតិដ៏ស្រស់ត្រកាល ទាំងទឹកជ្រោះ សត្វព្រៃកម្រៗ និងព្រៃឈើធំៗផងដែរ។ ឈរកាន់នំខ្មែរដែលមាននំគម នំបត់ និងចេកចៀនជាដើម ស្ត្រីសម្បុរស្រអែមរូបនេះ ប្រាប់ពីសម្បត្តិធម្មជាតិដែលមាននៅភ្នំត្បែងដូច្នេះ៖«មានទឹកជ្រោះតាំងយូ វត្តតាំងយូ ទឹកជ្រោះចាក់ក្រវិល ទឹកជ្រោះកណ្ដុរស ទឹកជ្រោះចាក់អង្រែក្រោម និងមានដើមឈើធំ។ បើយើងកាន់ដៃគ្នាវិញ ប្រហែលជា៧នាក់ឱបមិនជុំទេ ដើមនោះជាដើមចំបក់។ គោលដៅយើងដើរទៅ មុននឹងដល់ទឹកធ្លាក់ យើងដល់ដើមឈើហ្នឹងមុន»។ មិនត្រឹមតែប៉ុណ្ណោះ តំបន់ទេសចរណ៍ខាងសាសនាក៏មាននៅភ្នំត្បែងមានជ័យផងដែរ។ ពិសេសជាងនោះទៅទៀត ភ្នំត្បែងបានធ្វើឱ្យប្រជាជនខ្មែរស្ទើរតែគ្រប់ស្រទាប់វណ្ណៈស្គាល់ ក៏ដោយសារភ្នំនេះមានរឿងរ៉ាងនៅក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាជំនឿអរូបីដ៏ល្បីល្បាញ តាំងពីយូរណាស់មកហើយ៖«កន្លែងគោរពបូជាមាន២កន្លែង។ ២កន្លែងហ្នឹង យើងបានដំណើរការហើយ មានវត្តតាំងយូ និងវត្តរហាត់។ បើនិយាយពីជំនឿលើលោកតា សួង វិញ គឺមានច្រើន មិនថាតែភ្ញៀវទេសចរណ៍ទេ មានតាំងពីយាយៗ តាៗ នៅភ្នំពេញ នៅបាត់ដំបង នៅសៀមរាប គាត់មកគោរពបូជាច្រើន។ រូបសំណាក់លោកតា សួង នៅចំវត្តតាំងយូ»។ ពីដើមឡើងភ្នំត្បែងមានជ័យ ជាតំបន់ទេសចរណ៍ដែលទទួលបានទាំងភ្ញៀវជាតិនឹងអន្តរជាតិ ប៉ុន្តែចាប់តាំងពីមានជំងឺកូវីដ១៩ ភ្ញៀវបរទេសធ្លាក់ចុះយ៉ាងគំហុក សឹងតែមួយឆ្នាំទទួលបានមិនដល់៥រូបផង ចំណែកភ្ញៀវក្នុងស្រុកវិញ ក៏ធ្លាក់ចុះច្រើនណាស់ដែរ។ ការណ៍នេះបានធ្វើឱ្យចំណូលរបស់អ្នកភូមិ ក៏ថយលំនឹងដូចគ្នា៖«ភ្ញៀវមិនមានជាប់ជារៀងរាល់ថ្ងៃទេ ប៉ុន្តែថ្ងៃខ្លះ គាត់អាចមកមួយថ្ងៃដល់ទៅ៩០នាក់។ កាលពីមុនកើតកូវីដ ភាគច្រើនបរទេសគាត់មក។ ពេលយើងបង្កើតសហគមន៍តាំងយូ មានទេសចរណ៍មក កូវីដក៏ចាប់ផ្ដើមមកដែរ អ៊ីចឹងការឡើងចុះភ្ញៀវទេសចរណ៍មកទីនេះ មានតែជនជាតិខ្មែរយើងទេ»។ បង្កើតសហគមន៍ដំបូងក្នុងឆ្នាំ២០១៥ អ្នកស្រី ឃី សុខុម ដែលមានកូន៥នាក់ ដោយកូនច្បងទទួលបានការងារជាអ្នកអភិរក្សព្រៃឈើនឹងសត្វព្រៃ ហើយកូន៣នាក់ទៀត ក្លាយទៅជាអ្នកនាំផ្លូវភ្ញៀវទេសចរណ៍ឡើងលើភ្នំនោះ ថាភ្ញៀវដែលមកភ្នំត្បែងភាគច្រើន គឺមកជាក្រុមៗតែម្ដង៖«ភ្ញៀវទេសចរណ៍មកទីនេះ ភាគច្រើនមិនក្មេងពេក មិនចាស់ពេក។ មានចាស់ៗមួយចំនួនគាត់ឡើងមកគោរពបូជានៅលើភ្នំហ្នឹង ច្រើនមកពីបាត់ដំបង សៀមរាប ភ្នំពេញ ស្ទឹងត្រែង គាត់មកជាក្រុម មកម្ដង៤០នាក់ឬ៥០នាក់។ ពួកគាត់មកធ្វើកម្មវិធីបូជាកន្លែងលោកតា សួង»។ មានសមាជិក១៤៤គ្រួសារ ដោយក្នុងនោះមានប្រជាពលរដ្ឋក្នុងភូមិ រួមទាំងអាជ្ញាធរភូមិឃុំស្រុកផង សហគមន៍តាំងយូ បានជួយស្ដារជីវភាពអ្នកភូមិឱ្យប្រសើរឡើង តាមរយៈការចិញ្ចឹមសត្វ ការដាំបន្លែយកទៅផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ក្នុងតំបន់ នេះជាការបញ្ជាក់បន្ថែមរបស់អ្នក សុខុម៖«មាន់ និងសាច់ រួមទាំងបន្លែមួយចំនួន យើងប្រមូលពីក្នុងសហគមន៍។ ប៉ុន្តែប្រសិនបើខ្វះខាត យើងទៅយកបន្លែពីក្រៅ។ បន្លែ ត្រី សាច់នៅក្នុងសហគមន៍ យើងមិនទាន់អាចផ្គត់ផ្គង់ដល់ភ្ញៀវបានគ្រប់គ្រាន់ទេ ដោយសារតែភូមិនេះ ក្នុងខែប្រាំងយ៉ាប់រឿងទឹកប្រើ។ ទឹកក្នុងខែប្រាំង យើងអាចត្រឹមតែផ្គត់ផ្គង់ក្នុងគ្រួសារ និងដាំបន្លែហូបបន្តិចបន្តួចប៉ុណ្ណោះ»។ ឆ្លើយទាំងហត់ព្រោះតែការដើរឡើងភ្នំ អ្នកស្រី សុខុម ក្រៅពីជាអ្នកចម្អិនអាហារឱ្យភ្ញៀវ គាត់ក៏បានចិញ្ចឹមមាន់ ទា និង ដាំបន្លែសម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវដែរ ហើយអ្នកភូមិនៅក្នុងសហគមន៍ទាំងមូលក៏អនុវត្តដូចគ្នា៖«សហគមន៍នេះបានជួយជីវភាពខ្ញុំបានមួយចំនួន ដោយខ្ញុំមិនបាច់ទៅចំណាកស្រុក ដល់ខែធ្លាក់ភ្លៀង យើងអាចប្រមូលផលពីបន្លែបាន សម្រាប់លក់។ យើងចិញ្ចឹមមាន់ដើម្បីផ្គត់ផ្គង់ភ្ញៀវ។ រាល់ឆ្នាំក្មេងៗបុរស ឱ្យតែខែធ្វើចម្ការរួច គាត់ទៅធ្វើការសំណង់ឆ្ងាយៗ គាត់ទៅស៊ីឈ្នួល បេះស្វាយ បេះចន្ទីចម្ការគេធំៗ។ ដល់ពេលយើងបង្កើតសហគមន៍បែបនេះ ធ្វើបានការងារផ្ទះហើយ ពេលភ្ញៀវមក គាត់ជូនភ្ញៀវឡើង បានសេវាផង»។ មានដីធ្វើស្រែនិងដាំចន្ទី២ហិកតា ស្ត្រីសម្ដីមួយៗ មុខមូលរូបនេះ ថាការបង្កើតសហគមន៍តាំងយូមិនត្រឹមតែជួយជីវភាពអ្នកភូមិប្រចាំថ្ងៃប៉ុណ្ណោះឡើយ ប៉ុន្តែសហគមន៍នេះបានធ្វើឱ្យអ្នកភូមិរួមគ្នាការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ជុំវិញភ្នំត្បែង ទុកសម្រាប់អនាគតយូរអង្វែងទៅមុខទៀតផង៖«ការបង្កើតសហគមន៍នេះ បានផ្ដល់ប្រយោជន៍ឱ្យអ្នកភូមិជាច្រើន ក្នុងការប្រកបមុខរបរ ទីមួយគាត់បានជូនភ្ញៀវ ទីពីរយកអនុផលពីព្រៃឈើ។ ដូចជាផ្លែឈើ បន្លែស្លហូប មានស្លឹកព្រិច ចុងផ្ដៅជាដើម និងទីបីទៀតគឺព្រៃឈើដែលរស់នៅសព្វថ្ងៃ វាអាចជួយឱ្យទឹកភ្លៀងធ្លាក់បានគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផល»។ ភ្នំត្បែងមានច្រកឡើងទៅលើកំពូលភ្នំ៤ផ្លូវ គឺផ្លូវដំបូកខ្មៅស្ថិននៅប៉ែកខាងកើតភ្នំ មានកាំជណ្ដើរ១,០៩២កាំ។ ច្រកផ្លូវតាំងយូ ស្ថិតនៅប៉ែកខាងជើងភ្នំ ផ្លូវនេះជាផ្លូវបុរាណ ត្រូវដើរតាមកំផែងឬដំណាក់ថ្ម។ ចំណែកច្រកផ្លូវថ្ម៣ដុំ នៅប៉ែកខាងត្បូង ផ្លូវនេះកំពុងរៀបចំធ្វើជណ្ដើរដែក ដោយគ្រោងនឹងសង់ទំហំទទឹង១ម៉ែត្រ។ រីឯផ្លូវទី៤ គឺច្រកសហគមន៍ចាក់អង្រែ ដែលស្ថិតនៅប៉ែកខាងលិច។ តំបន់ការពារធម្មជាតិភ្នំត្បែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់បេតិកភណ្ឌជាតិភ្នំត្បែង នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦។ នៅជុំវិញភ្នំត្បែង មានសហគមន៍ចំនួន៣ គឺសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍ដាតាវឹក។ ភាគច្រើនភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅភ្នំត្បែង នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិធំៗ ដូចជាចូលឆ្នាំប្រពៃណីជាតិ និងភ្នំបិណ្ឌជាដើម៕  
ព្រះវិហារ៖ រស់ក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ឃី សុខុម រួមទាំងកូន៤នាក់ ទទួលបានការងារដោយផ្ទាល់និងដោយប្រយោល ពីការបង្កើតសហគមន៍តាំងយូ ដែលគាំទ្រដល់វិស័យទេសចរណ៍នៅភ្នំត្បែងមានជ័យ។ ការងារនៅក្នុងសហគមន៍តាំងយូនេះ បានជួយអ្នកស្រី ឃី សុខុម និងកូនទាំង៤នាក់ រកចំណូលផ្គត់ផ្គង់ជីវភាព ដោយមិនបាច់ចំណាកស្រុក។
  ថវិកាចំនួន៧២៨ ៥០១ដុល្លារអាម៉េរិក ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ឱ្យអង្គការចំនួន៣នៅកម្ពុជា  សម្រាប់ជួយពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ, ថែទាំសុខភាពសហគមន៍និងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សា តាមរយៈការសាងសង់សាលាបឋមសិក្សា។    ក្នុងចំណោមជំនួយឥតសំណងខាងលើនេះ គឺមាន ១២៥ ០១២ ដុល្លារ ត្រូវបានផ្តល់ឱ្យអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍនិងជំនួយសង្គ្រោះអន្តរជាតិ(FIDR) ដើម្បីអនុវត្តគម្រោង«សម្រាប់សល្យសាស្រ្តកុមារ»ប្រចាំខេត្តក្រចេះ ក្នុងឆ្នាំទី៣។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩មករា ឆ្នាំ២០២២ គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត, មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីកែលម្អគុណភាពនៃការអនុវត្តការវះកាត់ នៅក្នុងមន្ទីរពេទ្យបង្អែក, ពង្រឹងបណ្ដាញដឹកជញ្ជូនអ្នកជំងឺក្នុងខេត្តក្រចេះ និងបង្កើនការយល់ដឹងអំពីការថែទាំវេជ្ជសាស្ត្រក្នុងសហគមន៍ខេត្តក្រចេះទៀតផង។   សម្រាប់ថវិកាជាង២០ម៉ឺនដុល្លារ ត្រូវបានផ្តល់ឱ្យអង្គការមូលនិធិជប៉ុន(PHJ)ដើម្បីអនុវត្ត«គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំទី៣។ ថវិកានេះ នឹងប្រើប្រាស់ក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពកុមារក្រោមអាយុប្រាំឆ្នាំ និងលើកកម្ពស់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។ ដើម្បីសម្រេចបានគោលដៅនេះ អង្គការPHJ នឹងបន្តសកម្មភាពរបស់ខ្លួន ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលចំណេះដឹងដល់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តសុខាភិបាល ក៏ដូចជាការពង្រីកបណ្តាញរបស់ខ្លួនជាមួយនឹងអ្នកភូមិនៅក្នុងសហគមន៍។   ដោយឡែក ថវិកាជាង៤០ម៉ឺនដុល្លារ គឺរដ្ឋាភិបាលជប៉ុនបានផ្តល់ឱ្យការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត គម្រោង«ធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សា តាមរយៈការសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង»។ គម្រោងនេះ នឹងជួយសង់អគារសិក្សា ដែលរួមមានបន្ទប់បណ្ណាល័យ បង្គន់អនាម័យ និងកន្លែងលាងដៃមួយ នៅសាលាបឋមសិក្សាចំនួនបី ក្នុងខេត្តបាត់ដំបង ដើម្បីកែលម្អបរិស្ថានសិក្សា និងអនាម័យ។ តាមរយៈគម្រោងនេះ សិស្សនិងគ្រូចំនួន១,១៤០នាក់នៅសាលារៀនគោលដៅ គឺអាចសិក្សាក្នុងបរិស្ថាន ដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន និងទទួលបានការអប់រំប្រកបដោយគុណភាពប្រសើរជាងមុន។   បើតាមលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចាប់ពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៤៥លានដុល្លារដល់គម្រោងចំនួន១៣៨នៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន។ លោកបានបន្ថែម ថាទនឹ្ទកនឹងគ្នានេះ ជប៉ុន ក៏បានផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំផងដែរ។  ដូចជា៖ គម្រោងអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ការស្តារផ្លូវជាតិលេខ៥ និងការគាំទ្រដល់ការឆ្លើយតបបន្ទាន់នឹងវិបត្តិកូវីដ-១៩ ជាមួយនឹងទឹកប្រាក់ប្រមាណ១៧០លានដុល្លារទៀត ផងដែរ៕       
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ៧០ម៉ឺនដុល្លារទៀត ដើម្បីជួយពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ និងកែលម្អបរិស្ថានសិក្សាក្នុងខេត្តចំនួន៣នៅកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
រដ្ឋបាលខេត្តសៀមរាប និងតំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) បានបើកការដ្ឋានសាងសង់គម្រោងផលិតជីសរីរាង្គ ដែលស្ថិតនៅក្រុងសៀមរាប នៅថ្ងៃទី២៥ ឧសភា។ គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ទៅជាជីកសិកម្មជីមមោគ ដើម្បីបំពេញតម្រូវកសិកម្មកម្ពុជា។   លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីសរីរាង្គនេះ មានសារសំខាន់ខ្លាំងសម្រាប់ខេត្តសៀមរាបក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ក្នុងក្រុង។ អភិបាលរងរូបនេះ បន្តថា គម្រោងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករ។    ការសម្ពោធបើកការដ្ឋានសាងសង់អគារផលិតជីសរីរាង្គ (រូបពី រដ្ឋបាលខេត្តសៀមរាប) បើតាមលោក ប្រាក់ សោភ័ណ ជីមមោគនេះ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះ នឹងធ្វើឱ្យដីមានជីវជាតិអាចឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់។ ជាមួយគ្នានេះ ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល។   ចំពោះ រចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់ និងដាំប្រភេទរុក្ខជាតិដើមត្រែង ដែលមានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានប៉ាន់ប្រមាណថា អាចផលិតជីមមោគបាន ១០០០គូបក្នុងមួយឆ្នាំ ដោយមិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពដែលហូរចេញពីអាងចម្រោះឡើយ៕          
ភ្នំពេញ៖ គម្រោងផលិតជីសរីរាង្គ ដែលសហការជាមួយបារាំង បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅភូមិន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកាហិរញ្ញប្បទានចំនួន ១,៧លានអឺរ៉ូ ពីប្រទេសបារាំង។
  គិតត្រឹមថ្ងៃ២៥ ខែមករា បុរសម្នាក់នេះ គឺជាអ្នកជំងឺម្នាក់ក្នុងចំណោមមនុស្ស៣នាក់នៅកោះតៃវ៉ាន់ ដែលបានកើតជំងឺរលាកសួតវូហាន។ តាមទីភ្នាក់ងារព័ត៌មានក្នុងស្រុកតៃវ៉ាន់ Central News បុគ្គលដែលរងពិន័យរបស់អាជ្ញាធរនេះ បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ កាលពីថ្ងៃ២២ ខែមករា នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់។    តាមប្រភពព័ត៌មានដដែល បុរសរូបនេះ ត្រូវបានចោទប្រកាន់ថា ពុំបានជូនដំណឹងថា លោកមានរោគសញ្ញានៃការឆ្លងវីរុសផ្លូវដង្ហើមខាងលើ មុនពេលលោកចូលមកក្នុងទឹកដីតៃវ៉ាន់។ ការណ៍នេះ គឺបំពាននឹងច្បាប់ត្រួតពិនិត្យការឆ្លង។ ទន្ទឹមនេះ លោក ក៏បានអះអាងទៀតថា លោកបានទៅលេងកម្សាន្តនៅក្លឹបរាំរែកមួយកន្លែងក្នុងទីក្រុង Kaohsiung ដោយពុំបានពាក់ម៉ាស់ការពារឡើយ។    មនុស្សជាង ៨០នាក់ ដែលបានប៉ះដោយផ្ទាល់ជាមួយអ្នកដំណើរដែលឆ្លងជំងឺរូបនេះ ត្រូវបានអាជ្ញាធរសុខាភិបាលតៃវ៉ាន់កំណត់អត្តសញ្ញាណបាន ហើយកំពុងតាមរកផងដែរ។ អ្នកបម្រើការនៅក្លឹបកម្សាន្តខាងលើម្នាក់ ដែលត្រូវបានរាយការណ៍ថា មានរោគសញ្ញា រួមមាន ក្អក ជាដើមនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេសម្រាប់ការធ្វើតេស្តិ៍រកមើលជំងឺ។    ការដាក់ពិន័យធ្ងន់ធ្ងរបែបនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលតៃវ៉ាន់ មានឆន្ទៈក្នុងការអនុវត្តច្បាប់តឹងរ៉ឹងប្រឆាំងនឹងការរាតត្បាតនៃកូរ៉ូណាវីរុសនេះ ដែលគិតមកត្រឹមថ្ងៃចន្ទ ២៧ ខែមករា នេះបានសម្លាប់មនុស្សយ៉ាងតិច ៨០នាក់។ ហើយកាលពីចុងសប្តាហ៍មុន ក្រសួងដឹកជញ្ជូនតៃវ៉ាន់ បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់លុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសចិន៕
បុរសជាអ្នកដំណើរម្នាក់ដែលឆ្លងជំងឺកូរ៉ូណាវីរុសថ្មី នឹងត្រូវបង់ពិន័យ ១ម៉ឺនដុល្លារ សម្រាប់ព្យាយាមលាក់បាំងជំងឺរបស់លោក ក្រោយធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលជាសម្បុកនៃការផ្ទុះឡើងមេរោគដែលបង្កទៅជាជំងឺរលាកសួតប្រភេទថ្មីនេះ។ អាជ្ញាធរសុខាភិបាលតៃវ៉ាន់ បញ្ជាក់បែបនេះកាលពីថ្ងៃទី២៥ ខែមករា។
រដ្ឋបាលព្រៃឈើ ដោយបញ្ជាក់ថា ក្រុមការងារបានរកឃើញសត្វស្លាបងាប់សម្រាប់ទុកធ្វើម្ហូបជាង៤០០ក្បាល និងសាច់សត្វស្រស់ជាង១០គីឡូក្រាម។ ក្រុមមន្ត្រីជំនាញ បានចុះបង្ក្រាបទីតាំងអាហារដ្ឋានម្លប់មហាហេង ដោយរកឃើញសត្វទោមងាប់១១ក្បាល លលកងាប់៥០ក្បាល និងចាបស្រូវងាប់២៣០ក្បាល។ ចំពោះអាហារដ្ឋាន ថារីម៉ាក់ប្រាង្គ សមត្ថកិច្ចបានរឹបអូសយកសាច់ជ្រូកព្រៃស្រស់៣គីឡូក្រាម លលកទ្រាំងងាប់៣៧ក្បាល ចាបស្រូវងាប់១៥០ក្បាល និងក្រួចអ៊ឺតងាប់១០ក្បាល។ រីឯ អាហារដ្ឋានមួយទៀតឈ្មោះ សម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី អាជ្ញាធររឹបអូសបានសាច់អន្សងស្រស់ជាង៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ជាង៥គីឡូក្រាម ចាបស្រូវងាប់៨០ក្បាល លលកបាយងាប់១០ក្បាល និងអណ្តើកស្រែងាប់១ក្បាល។     ទីតាំងទាំង៣ ដែលសមត្ថកិច្ចចុះបង្ក្រាបនេះ ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប។សាច់សត្វដែលបានរកឃើញនេះ ត្រូវក្រុមការងាររដ្ឋបាលព្រៃឈើរឹបអូសយកទៅកប់ចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរ សង្កាត់នគរធំ ក្រុងសៀមរាប៕ 
ភ្នំពេញ៖ ក្រុមការងាររដ្ឋបាលព្រៃឈើប្រាសាទបាគង ខេត្តសៀមរាប បានចុះបង្ក្រាបអាហារដ្ឋាន៣កន្លែង ដោយសារយកសាច់សត្វព្រៃធ្វើម្ហូបអាហារខុសច្បាប់។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី២៤ ឧសភា។
  ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រៅពីទារកអាយុ៧ខែម្នាក់ ដែលបានជាសះស្បើយពីកូវីដ-១៩នោះ គឺមាន ស្ត្រីជនជាតិខ្មែរវ័យ២៥ឆ្នាំម្នាក់  មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ស្ត្រីរូបនេះ ត្រូវជាប្អូនរបស់អ្នកបើកបររថយន្តឱ្យអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។    ជាមួយនឹងគ្នានេះ ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ទៀត ដែលមានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ត្រូវម្តាយរបស់ភរិយាអនុប្រធានពន្ធនាគារ ក៏បានជាសះស្បើយពីកូវីដ-១៩ ផងដែរ។ ចំពោះបុរស២នាក់ទៀត មានវ័យ២៣ឆ្នាំដូចគ្នាបានពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកាកន្លងមកនោះ ក៏បានជាសះស្បើយពីជំងឺនេះ ដែរ។ ក្នុងចំណោមបុរសទាំងពីរ ដែលបានជាសះស្បើយពីកូវីដ-១៩ មានម្នាក់រស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងម្នាក់ទៀត មានអាសយដ្ឋាននៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    គិតត្រឹមថ្ងៃទី១៧ធ្នូ ឆ្នាំ២០២០ កម្ពុជាអ្នកមានវីរុសកូវីដ-១៩ ចំនួន៣៦២នាក់។ ក្នុងនោះ មានអ្នកឆ្លងក្នុង ព្រឹត្តិការណ៍២៨វិច្ឆិកាចំនួន៤១នាក់ ដែលមានអ្នកជាសះស្បើយ១៣នាក់។ ដោយឡែក អ្នកជាសះស្បើយនៅទូទាំងប្រទេសមាន រហូតដល់៣១២នាក់៕   
ភ្នំពេញ៖ ទារកអាយុ៧ខែម្នាក់ និងអ្នកពាក់នៅក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ចំនួន៤នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ធ្នូ អ្នកសះស្បើយពីកូវីដ-១៩ទាំង៥នាក់នេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយធ្វើតេស្តបញ្ជាក់ពីជំងឺនេះដោយលទ្ធផលបង្ហាញអវិជ្ជមានចំនួន២ដង។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៅគេហទំព័រថ្មីៗ ដូចតទៅ៖    
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អង្គការស៊ីប៉ា សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បង្រៀនថ្នាក់អក្ខរកម្ម នៅក្នុងរោងចក្រកាត់ដេរ។ គម្រោង ដែលចាប់ផ្តើមរយៈពេលប្រហែល១ឆមាសនេះ មានដំណើរការបានល្អ ពោលគឺផ្តល់ចំណេះដឹងដល់កម្មករ និងអាចបង្កើនផលិតភាពការងាររបស់ខ្លួននាពេលអនាគត។ ប៉ុន្តែ លើកម្មករ-កម្មការិនី ដែលចូលរួម ក្នុងគម្រោងនេះ ក៏ជួបបញ្ហាមួយចំនួនដែរ ដូចជា៖ រងការស្តីបន្ទោសពីថៅកែ ដោយហេតុផល ខាត ផលិតភាពការងារ។
អត្ថបទទាក់ទង   Champions League៖ Yedder និង Dzeko នាំក្រុមរៀងៗខ្លួនឡើងទៅកាន់វគ្គ១/៤ កាលពីជើងទី១ ក្នុងទឹកដីរបស់ Sevilla  ក្រុមរបស់លោក Mourinho ធ្វើបានល្អទៅហើយដោយទទួលបានលទ្ធផល សូន្យស្មើ ប៉ុន្តែសម្រាប់ជើងទី២ ក្នុងទឹកដី Old Trafford នេះមិនត្រឹមតែមិនអាចឈ្នះទេ តែពួកគេបែជាចាញ់ទៅវិញ។ ខ្សែប្រយុទ្ធរបស់ក្រុមមកពីអេស្ប៉ាញ Wissam Ben Yedder ដែលទើបប្តូរចូល អាចរកបានដល់ទៅ២គ្រាប់យ៉ាងភ្ញាក់ផ្អើកក្នុងរយៈពេលតែ៤នាទីប៉ុណ្ណោះ ពោលគឺនៅនាទី៧៤ និង ៧៨ មុនពេល Romelu Lukaku រកបាន១គ្រាប់វិញនៅនាទី ៨៤។ បន្ទាប់ពីមិនអាចនាំក្រុមឈានទៅបន្តបាន អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ ៥៤ឆ្នាំបាននិយាយថា៖« ខ្ញុំមិនគិតថាការលេងរបស់យើងអន់ទេ។ ខ្ញុំមិនសោកស្តាយឡើយ។ ខ្ញុំនិងកីឡាករទាំងអស់បានប្រឹងអស់ពីសមត្ថភាពហើយ។ យើងបានព្យាយាមហើយ តែយើងនៅតែចាញ់ នេះជាបាល់ទាត់»។ អតីតអ្នកចាត់ការ Real Madrid និងChelsea បន្ថែមទៀតថា៖«ខ្ញុំបានអង្គុយកៅអីនេះពីរលើកនៅក្នុងក្របខណ្ឌ Champions League បន្ទាប់ពីបានផ្តួលក្រុម Manchester United [នៅវគ្គ ១៦ ក្រុមចុងក្រោយ] នៅឯទឹកដី Old Trafford។ ខ្ញុំអង្គុយកៅអីនេះជាមួយ Porto (ឆ្នាំ ២០០៤) និង Real Madrid (ឆ្នាំ ២០១៣) ហើយវាមិនមានអ្វីថ្មីទេសម្រាប់ Man Utd»។ ក្រុមដែលមានមូលដ្ឋានក្នុងក្រុង Manchester នៅសល់ក្តីសង្ឃឹមតែ១ទៀតប៉ុណ្ណោះគឺត្រូវដណ្តើមពាន FA Cup ឲ្យបានសម្រាប់រដូវកានេះ បន្ទាប់ពីពានក្នុងស្រុកដ៏ទៃទៀតត្រូវខ្ទាតចេញអស់ទៅហើយ។ ចំណែកការប្រកួត១គូទៀត ក្រុម AS Roma បានវាយបកយកឈ្នះ Shakhtar Donetsk ១-០ នៅក្នុងទឹកដីខ្លួនឯងអាចឈានទៅវគ្គ ៨ក្រុមផ្តាច់ព្រ័ត្របន្តទៀត។ កាលពីជើងទី១ ក្រុមមកពីអ៊ុយក្រែនឈ្នះ ២-១ លើក្រុមពីអ៊ីតាលី ប៉ុន្តែបើគិតតាមលក្ខខណ្ឌ Away Goal ក្រុម Roma មានគ្រាប់បាល់ល្អជាង៕
Manchester United បានធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ត្រឹមវគ្គ១៦ចុងក្រោយ បន្ទាប់ពីចាញ់ Sevilla ២-១ ក្នុងការប្រកួតជើងទី២ នៅរាត្រីថ្ងៃទី ១៣ ខែមិនា។ បរាជ័យលើទឹកដីខ្លួនឯងដ៏អាមាសនេះ លោក Jose Mourinho បាននិយាយបែបធម្មតាថា វាមិនមែនជារឿងថ្មីទេដែលក្រុមរហស្សនាមបិសាចក្រហមធ្លាក់ត្រឹមវគ្គនេះនោះ។
ក្រសួងបរិស្ថាន និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានបើកសម្ពោធផ្លូវការ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតអំពី «យុទ្ធនាការកាត់បន្ថយប្លាស្ទិក» ក្រោមជំនួយថវិកាពីប្រទេសជប៉ុន តាមរយៈUNDP។ គោលបំណងសំខាន់ក្នុងកម្មវិធីនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងគ្រប់គ្រងសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ។   លោកស្រី លាង ចន្ធី អ្នកសម្របសម្រួលគម្រោង បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ មានគោលបំណងចម្បងចំនួនបីគឺ ស្វែងរក និងផ្ដល់ឱកាសដល់សាធារណជន ក្នុងការចូលរួមគំនិតច្នៃប្រឌិត ចំពោះការកាត់បន្ថយប្លាស្ទិក, បង្កើន និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយ និង ជំរុញលើការផ្លាស់ប្ដូរឥរិយាបថសាធារណជនក្នុងការប្រើប្រាស់ប្លាស្ទិក។    បើតាមលោកស្រី លាង ចន្ធី ដដែល ថវិកាសរុបក្នុងការប្រកួតប្រជែងនេះមានចំនួន ៧ម៉ឺនដុល្លារ សម្រាប់បេក្ខជនដែលចូលរួមប្រកួត ដោយបេក្ខជនដែលឈ្នះក្នុងការប្រកួត នឹងទទួលបានថវិកាចំនួន ១ម៉ឺន ៨ពាន់ដុល្លារ។ លោកស្រីបន្ថែមថា អ្នកដែលអាចដាក់ពាក្យចូលរួមបាន គឺសាធារណជនទូទៅ និស្សិត សមាគម អង្គការក្រៅ និងក្នុងស្រុក ក៏ដូចជាក្រុមហ៊ុនឯកជននានា។   លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP និង លោក គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងនាយកគម្រោងជាតិ និងជាទីប្រឹក្សាក្រសួងបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។     លោក គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងនាយកគម្រោងជាតិ និងជាទីប្រឹក្សាក្រសួងបរិស្ថាន បានលើកឡើងថា គម្រោង«យុទ្ធនាការកាត់បន្ថយប្លាស្ទិក»នេះ ធ្វើឡើងក្នុងគោលបំណង អនុវត្តគោលនយោបាយកាត់បន្ថយ និងគ្រប់គ្រងសំណល់នៅកម្ពុជា ជាពិសេសប្លាស្ទិកនៅលើដី និងក្នុងសមុទ្រ តាមរយៈវិធាន 4Rs។ វិធានគោលការណ៍ 4Rs រួមមាន Refuse(បដិសេធ), Reduce(កាត់បន្ថយ), Reuse(ប្រើប្រាស់ឡើងវិញ) និង Recycle(កែច្នៃ)។   ការលើកឡើងបែបនេះ របស់លោក គិត ច័ន្ទគ្រឹស្នា គឺធ្វើឡើង នាថ្ងៃបើកសម្ពោធ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតអំពី «យុទ្ធនាការកាត់បន្ថយប្លាស្ទិក»។    នាឱកាសបើកសម្ពោធនេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបញ្ជាក់ថា កម្មវិធីប្រកួតនេះ មានសារៈសំខាន់ណាស់ ដើម្បីបំផុសគំនិតច្នៃប្រឌិតនានា ពីសាធារណជន ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក។  ជាមួយគ្នានេះ លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP បាននិយាយថា ការបំពុលដោយប្លាស្ទិក គឺជាការបំពុលសាកល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។    ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព គឺយើងត្រូវយល់ដឹង ថាហេតុអ្វីបានជាសំណល់ប្លាស្ទិកវាជាបញ្ហា ហើយប្រជាជន អាចជាផ្នែកមួយនៅក្នុងដំណោះស្រាយនេះ។ លោកស្រី បន្ថែមទៀតថា ការបង្កើតការប្រកួតប្រជែងនេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជន ព្រោះវាសំខាន់ណាស់ ដែលយើងត្រូវមានការខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនេះបាន។   សូមជម្រាបផងដែរថា កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនាការកាត់បន្ថយប្លាស្ទិក»នេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃបើកសម្ពោធ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះបេក្ខជន ដាក់ពាក្យចូលរួម អាចដាក់ពាក្យជាមួយនឹងគំនិតលើសពីមួយបាន។ បេក្ខជន ដែលចាប់អារម្មណ៍ដាក់ពាក្យ ឬផ្ញើជាសំណួរ អាចផ្ញើតាមរយៈ [email protected]៕
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបើកសម្ពោធកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនាការកាត់បន្ថយប្លាស្ទិក» ក្រោមគោលបំណង ដើម្បីទប់ស្កាត់សំណល់ប្លាស្ទិក លើដី និងក្នុងសមុទ្រ។
  ចាប់ដៃចំពោះមុខកាមេរ៉ារាប់ពាន់គ្រឿង សំណេះសំណាលគ្នា និងទទួលទានអាហាពេលល្ងាចរួចហើយ ឥឡូវនេះដល់ពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន ជជែកគ្នារឿងមែនទែនវិញម្ដង។ លោក ត្រាំ និងលោក គីម បានជួបគ្នាម្ដងទៀតនៅថ្ងៃទី២៨ ខែកុម្ភៈនេះនៅសណ្ឋាគារ Sofitel Legend Metropole ក្នុងរដ្ឋធានីហាណូយ។    លោក ត្រាំ និងលោក គីម នឹងជជែកគ្នាពីដំណើរការរំសាយនុយក្លេអ៊ែរ ដែលជាប់គាំងតាំងពីជំនួបចរចាលើកទីមួយនៅសិង្ហបុរីមក។ សម្រាប់ជំនួបលើកទីពីរនេះ ប្រធានាធិបតីអាមេរិកដែលចាត់ទុកជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងជាជោគជ័យរបស់ខ្លួន ហាក់មិនរំពឹងខ្ពស់ពេកឡើយក្នុងការសម្រេចបានកិច្ចព្រមព្រៀងណាមួយដែលឈានដល់ការលុបបំបាត់នុយក្លេអ៊ែរតាមការចង់បានរបស់ខ្លួន ខណៈកូរ៉េខាងជើងក៏បង្ហាញជំហរអល់អែកច្រើនដែរក្នុងការចរចាកន្លមក។   នាជំនួបទល់មុខថ្ងៃទីពីរ លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានថា ល្បឿននៃការរំសាយនុយក្លេអ៊ែរ មិនមែនជារឿងសំខាន់សម្រាប់លោកឡើយ ហើយលោកពេញចិត្តដែលកូរ៉េខាងជើងមិនបាញ់មីស៊ីល ឬសាកល្បងនុយក្លេអ៊ែរក្នុងពេលកន្លងមក។ អ្វីដែលលោកចង់បាន គឺកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវមួយ ទោះជាត្រូវចំណាយពេលយូរក៏ដោយ។ ចំណែកប្រមុខដឹកនាំកូរ៉េខាងជើងវិញ ក៏ប្រាប់លោក ត្រាំ វិញដែរថា លោកនឹងប្រឹងប្រែងដើម្បីសម្រេចឲ្យបានលទ្ធផលគាប់ចិត្ត។   ក្រោយជួបតទល់គ្នាម្ដងទៀត មេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានបើកការចរចាទ្រង់ទ្រាយធំដែលមានមន្ត្រីចូលរួមផង បន្ទាប់មកនឹងមានអាហារការងារថ្ងៃត្រង់។ នៅថ្ងៃរសៀល លោក ត្រាំ និងលោក គីម នឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមទីក្រុងហាណូយ។ បន្ទាប់ទៀត លោក ត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានពីកិច្ចប្រជុំនេះ មុនធ្វើដំណើរត្រឡប់ទៅអាមេរិកវិញ។ គេមិនដឹងថា លោក គីម នឹងចូលរួមក្នុងសន្និសីទដែរឬយ៉ាងណាឡើយ។   នាជំនួបមុនអាហារពេលល្ងាច លោក ត្រាំ បានប៉ុនប៉ងបញ្ចុះបញ្ចូលលោក គីម ឲ្យបោះបង់នុយក្លេអ៊ែរ ដោយលើកឡើងពីសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសនេះក្រោយការរំសាយអាវុធមហាប្រល័យ។ ដោយសម្លឹងមុខលោក គីម ចំៗ លោក ត្រាំ និយាយថា កូរ៉េខាងជើងមានសក្ដានុពលសេដ្ឋកិច្ចធំសម្បើម មិនគួរឲ្យជឿ និងគ្មានកំណត់ ហើយអាមេរិកត្រៀមជាស្រេចដើម្បីជួយកូរ៉េខាងជើងឲ្យក្លាយជាប្រទេសរីកចម្រើន៕  
ជំនួបមេដឹកនាំអាមេរិក-កូរ៉េខាងជើងលើកទីពីរ ឈានដល់ថ្ងៃទីពីរហើយនៅថ្ងៃទី២៨ ខែកុម្ភៈ។  ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបគ្នាជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បន្ទាប់ពីបានជួបគ្នាម្ដងហើយកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ។ ការរំសាយនុយក្លេអ៊ែរ ជារបៀបសំខាន់លើតុចរចា ប៉ុន្តែលោក ត្រាំ និយាយចំពោះមុខលោក គីម ថា លោកមិនប្រញាប់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែររបស់ខ្លួនឡើយ។
ពិធីប្រគល់ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី១៧ ខែធ្នូ ក្នុងក្រុង Zurich ប្រទេសស្វ៊ីស ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ ខ្សែប្រយុទ្ធឆ្នើមរបស់ Bayern Munich និងជម្រើសជាតិប៉ូឡូញ Lewandowski ទទួលបានពានកីឡាករល្អបំផុតនេះ តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានជុំវិញពិភពលោក។ ពីកម្ពុជា លោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មានថ្មីៗ ក៏បោះឆ្នោតឲ្យរូបគេដែរ។   Lewandowski ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំអាចស៊ុតបញ្ចូលទីបាន៥៥គ្រាប់ ពីការប្រកួត៤៧លើករដូវកាលមុន និងជាសមាជិកសំខាន់ក្នុងការជួយ Bayern Munich ឈ្នះ Bundesliga និង Champions League ផង។   អ្នកចាត់ការទូទៅ Jurgen Klopp ដែលបានជួយ Liverpool ឈ្នះពាន Premier League រដូវកាលមុនត្រូវបានតែងតាំងជាគ្រូបង្វឹកបុរសល្អបំផុតប្រចាំឆ្នាំរបស់ FIFA ដោយប្រជែងឈ្នះលោក Marcelo Bielsa អ្នកចាត់ការ Leeds United និងអ្នកចាត់ការទូទៅ Bayern Munich លោក Hans Dieter-Flick។   ចំណែក Son Heung-min ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង និង Tottenham Hotspur ឈ្នះពានរង្វាន់គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត Puskas Award។ គ្រាប់បាល់ដែល Son ឈ្នះនោះកើតក្នុងជំនួបរវាង Spurs និង West Ham រដូវកាលមុន ខណៈរូបគេអូសបាល់តាំងពីក្រោមហើយសម្រេចទីដោយខ្លួនឯង។      អ្នកចាំទីល្អបំផុត The Best FIFA Goalkeeper បានទៅ Neuer អ្នកចាំទីរបស់ Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់។   សម្រាប់ជម្រើស១១នាក់ល្អបំផុតរបស់ FIFA (FIFA FIFPro World11) មានកីឡាករ Liverpool រហូត៤រូប៖ +អ្នកចាំទី: Alisson +ខ្សែការពារ: Trent Alexander-Arnold, Alphonso Davies, Sergio Ramos, Virgil van Dijk, Joshua Kimmich +ខ្សែបម្រើ : Kevin De Bruyne, Thiago Alcantara, Leo Messi +ខ្សែប្រយុទ្ធ : Robert Lewandowski, Cristiano Ronaldo។   ដោយឡែកផ្នែកស្ត្រីវិញខ្សែប្រយុទ្ធក្រុម Manchester City និងជម្រើសជាតិអង់គ្លេស Lucy Bronze ឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ (Best women's player award)៕  
Robert Lewandowski ក្លាយជាម្ចាស់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ២០២០ របស់ FIFA (Best FIFA Player of the Year) ជាលើកដំបូង ក្រោយទទួលបានសំឡេងគាំទ្រលើសគូប្រជែង Lionel Messi និង Cristiano Ronaldo។ លោក Jurgen Klopp ជាប់ជាអ្នកចាត់ការល្អបំផុត (The Best FIFA Mens Coach) លើកទី២ ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត FIFA Puskas Award បានទៅខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min។
សុធីរ៖ អា សំណាង យ៉ាងម៉េចហើយតម្លៃដីធ្លីផ្ទះសម្បែង? អ្នកគួកជេដីធ្លី ដូចជាឈប់អួតរឿងហ្នឹងទៀត?    សំណាង៖ អ្នកគួកជេដីធ្លី ផ្ទះសម្បែង លែងមាត់ស្ទើរគ្រប់គ្នាហើយ។ ពួកហ្នឹង ដើរបណ្តើរ គ្រវីក្បាលបណ្តើរ។ ពីពេលមុន ក្រុមហ្នឹង មួយថ្ងៃៗនិយាយតែពីរឿងប្រាក់ចំណេញពីដីធ្លីប៉ុណ្ណោះ។ ឥឡូវចប់ហើយ។ គ្មានអ្នកទិញទៀតទេ មានតែអ្នកលក់។ តម្លៃងាប់ស្តូកតែម្តង។    សុធីរ៖ អ៊ីចឹង វិស័យអចលនទ្រព្យ ស្ទើដាច់ខ្យល់ហើយ មិនថាអ៊ីចឹង?    សំណាង៖ ឥឡូវនេះ មនុស្សមានតែដីធ្លី និងផ្ទះសម្បែង តែគ្មានលុយក្នុងដៃទេ។ ម្នាក់ៗរអ៊ូណាស់។ រអ៊ូ រឿងអត់លុយ។ អត់លុយចាយ អត់លុយបង់ធនាគារ។ មនុស្សមួយចំនួនវ័ណ្ឌកនឹងបំណុលធនាគារ។    សុធីរ៖ តើតម្លៃអចលនទ្រព្យអាចងើបវិញទេ?    សំណាង៖ បើពិនិត្យទៅលើស្ថានភាពក្នុង និងក្រៅប្រទេស វិស័យអចលនទ្រព្យប្រហែលជាមិនងាយងើបឡើងវិញទេ។ បើងើបឡើងវិញ ក៏ប្រហែលជាត្រូវការច្រើនទសវត្សរ៍ទៀតមើលទៅ។ អា សុធីរ! កន្លងមក អ្នកធ្វើផ្ទះលក់ ពុះដីឡូត៍លក់ ហ្នឹងវាច្រើនពេក។ មួយថ្ងៃៗ ឃើញតែគេបើកគម្រោងលក់ដីធ្លី ផ្ទះសម្បែងនៅទីនេះ ឬទីនោះ។ វាច្រើន រហូតដល់អ្នកជំនាញសេដ្ឋកិច្ចសឹងតែមិនជឿ។    សុធីរ៖ បើអញស្តាប់អ្ហែងនិយាយ មានន័យថា កុំរំពឹងទៅលើវិស័យអចលនទ្រព្យទៀតអី។ ចុះបើតម្លៃអចលនទ្រព្យចុះថ្លៃជារៀងរហូតដូច្នេះ តើវាអាក្រក់ ឬល្អ?    សំណាង៖ បើនិយាយជាលក្ខណៈបុគ្គលៗ ឬអ្នករកស៊ីដីធ្លី ផ្ទះសម្បែង វាមិនល្អទេ ព្រោះពួកគេបាត់បង់ចំណូល។ ប៉ុន្តែ វាល្អសម្រាប់អ្នកវិនិយោគ និងអ្នកមិនទាន់មានកន្លែងរស់នៅ។ ប្រសិនបើដីធ្លី ផ្ទះសម្បែងចុះថ្លៃ ពេលនោះ តម្លៃវិនិយោគនឹងចុះថ្លៃ។ ជាលទ្ធផល អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ចង់បង្កើនការរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ដូចគ្នាដែរ វាល្អ សម្រាប់អ្នកមិនទាន់មានផ្ទះសម្បែង និងដីធ្លីរស់នៅ។    សុធីរ៖ អើ! បើស្តាប់អ្ហែងនិយាយ ដូចជាម្យ៉ាងដែរ នៅពេលដែលអចលនទ្រព្យដាំក្បាលចុះ។    សំណាង៖ អា សុធីរ រឿងនេះ អញមិនចេះខ្លួនឯងទេ។ អញនិយាយតាមគេតាមឯងទេវ៉ើយ៕ 
សុធីរ និងសំណាង លែងជួបគ្នាអស់រយៈពេលជាច្រើនខែមកហើយ ព្រោះម្យ៉ាងម្នាក់ៗមានកិច្ចការធ្វើរៀងៗខ្លួនដើម្បីចិញ្ចឹមក្រពះ។ ម្យ៉ាងទៀត ក្លើទាំងពីរ មានទស្សនៈមិនសូវត្រូវគ្នាសោះ ក្នុងរយៈពេលចុងក្រោយនេះ។ ទើបតែពេលថ្មីៗកន្លងមកនេះទេ ដែលសម្លាញ់ទាំងពីរទាក់ទងគ្នាឡើងវិញ ដើម្បីក្រេបកាហ្វេរួមគ្នា។ មិត្តភក្តិទាំងពីរផឹកកាហ្វេផង និងបន្តនិយាយពីតម្លៃអចលនទ្រព្យផង។ 
ប្រមុខរដ្ឋាភិបាល គូសបញ្ជាក់ថា ការទទួលយកអ៊ុយក្រែន គឺបង្ហាញយ៉ាងច្បាស់ពីមជ្ឈភាពអាស៊ាន ឬជំហរជាកណ្តាលរបស់អាស៊ាន ហើយសម្តេច ហ៊ុន សែន ជឿថា រុស្ស៊ី ក៏គ្មានហេតុផលជំទាស់ចំពោះការសម្រេចរបស់អាស៊ាននាពេលនេះដែរ។  «អាស៊ាន អត់ជាកូនជឹងរបស់អ្នកណា ដូចដែល ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសពេលទទួលញញួរប្តូរវេនអាស៊ាន។ អាស៊ានមិនខ្វល់អ្នកណា ខឹងអ្នកណាទេ យើងទទួលយកស្មើៗគ្នា។ យើងស្ថិតនៅជាភាពកណ្តាល។ យើងទទួលយកអ៊ុយក្រែន។ យើងមិនមែនធ្វើអាស៊ានដើម្បីបម្រើឱ្យរុស្ស៊ី ឬធ្វើអាស៊ានដើម្បីបម្រើឱ្យអ៊ុយក្រែននោះទេ។ យើងធ្វើអាស៊ានដើម្បីទាក់ទងជាមួយដៃគូទាំងអស់របស់យើង ដែលចង់ធ្វើទំនាក់ទំនងជាមួយយើង»។ នេះជាការពន្យល់របស់ សម្តេច ហ៊ុន សែន។  គួរកត់សម្គាល់ថា ក្រៅពីអ៊ុយក្រែន អាស៊ាន ក៏បានទទួលបណ្តាប្រទេសចំនួន៦ទៀតដែរ  ចូលជាសមាជិកភាពនៃ សន្ធិសញ្ញា TAC នេះ រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន់ កាតា និងអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕  
ការទទួលយកសមាជិកភាពរបស់អ៊ុយក្រែន  ចូលទៅក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលលើកទី ៤០ និង៤១  មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ីនោះទេ។ នេះជាការពន្យល់ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ វិច្ឆិកានេះ។
យោងតាមព្រះរាជក្រឹត្យ លោកស្រី ហ៊ាន ប៉ូលីណេ ត្រូវបានតែងតាំងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដែលមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ លោក ស៊ា ម៉ៅ ដែលជាសមាជិក មានឋានៈស្មើរដ្ឋលេខាធិការ រីឯលោកស្រី សុទ្ធ សុមាលី ក៏ត្រូវបានតម្លើងឋានៈកម្រិតនេះផងដែរ។ សមាជិកផ្សេងទៀតរួមមាន លោក សុខ ប៊ុនថា លោក កេង សុម៉ារតន៍ លោក ឡេង តុលា និងលោក វ៉ាន់ ច័ន្ទតារា មានឋានៈស្មើអនុរដ្ឋលេខាធិការ ស្របពេលដែលលោក ម៉ែន អេង [ពិធីករទូរទស្សន៍ដ៏ល្បីល្បាញម្នាក់ ក្រោមឈ្មោះថា អេង ឫទ្ធី] ជាសមាជិកម្នាក់ ដោយមានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានតែងតាំងមន្ត្រី២រូបទៀតសម្រាប់តំណែងអគ្គនាយកផងដែរ ដោយលោកស្រី អ៊ុច និពន្ធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាបាល និងបណ្តឹង រីឯលោកស្រី ឆាំ ម៉ារី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស៕
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែតុលា បានចេញព្រះរាជក្រឹត្យ តែងតាំង ផ្តល់ឋានៈ និងតម្លើងឋានៈ មន្ត្រីជាន់ខ្ពស់១០រូបនៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដែលស្ថិតក្រោមការដឹកនាំរបស់លោក កែវ រ៉េមី។
  នាឱកាសដើមខែថ្មីនេះ យើងបានលើកយកបទចម្រៀងបរទេសមួយបទគឺបទ Wonderful Tonight ដែលអាយុកាលមកដល់ពេលនេះ ៤៣ឆ្នាំ ត្រូវបកស្រាយឡើងដោយលោក ជួន ចាន់ទិត្យា នៅក្នុងស្បៃរាត្រីដ៏ស្រស់ត្រកាល ដោយការបំពក់ភ្នក់ភ្លើង លាយឡំនឹងសំឡេងរ៉ៃ រួមជាមួយហ្គីតា Acoustic ដ៏ផ្អែមរបស់តន្ដ្រីករ MYTV Play។ ចម្រៀងមនោសញ្ចេតនាបែបនេះជឿជាក់ថានឹងធ្វើឱ្យទស្សនិកជនចងចាំនៅសេចក្ដីស្រលាញ់ជាមួយគូរស្នេហ៍ បងប្អូន គ្រួសារ នាពេលរាត្រីដ៏អស្ចារ្យ សូមដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រិយមិត្ត។    កម្មវិធីដែលទទួលបានការគាំទ្រយ៉ាងច្រើននេះ ធ្វើការចាក់ផ្សាយជារៀងរាល់ថ្ងៃនៅលើកញ្ចក់ទូរទស្សន៍ MYTV ហើយដើម្បីឱ្យកាន់តែងាយស្រួលជាងនេះទៀត គឺបងប្អូនទស្សនិកជនអាចចូលទស្សនាក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេក MYTV Play និង Chanel Youtube MYTV Play លោកអ្នកនឹងទទួលបាននៅបទចម្រៀងថ្មីៗបន្តទៀត ជាមួយ Idol ក្នុងដួងចិត្ត៕   សូមចុចLink ខាងក្រោម៖ https://www.facebook.com/MyTVPlay     (អត្ថបទពាណិជ្ជកម្ម)
MYTV Play នឹងមិនឲ្យទស្សនិកជនមានអារម្មណ៍ថា នឿយហត់នឿយណាយនោះឡើយ បើទោះបីនៅពេលកំពុងបំពេញការងាររឺក៏សម្រាកជួបជុំបងប្អូននាឱកាសដ៏វិសេសវិសាលរបស់លោកអ្នក សូមទទួលយកនៅទស្សនីយភាពថ្មីបន្តទៀតជាមួយ MYTV Play។
  កងល្បាតព្រំដែនទឹកឥណ្ឌូណេស៊ីនៅថ្ងៃចុងសប្តាហ៍មុន បានពន្លិចទូកនេសាទវៀតណាម ១៣ គ្រឿង ដែលចូលនេសាទខុសច្បាប់ក្នុងដែនអធិបតេយ្យរបស់ខ្លួន និងសន្យាបន្តបេសកកម្មប្រយុទ្ធប្រឆាំងរាល់សកម្មភាពនេសាទខុសច្បាប់នានានៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ៥ ឧសភា។   តាមប្រភពដដែលនោះ លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ី  Susi Pudjiastuti បានប្រកាសការពារគោលនយោបាយរបស់ខ្លួន ថា ការកម្ទេចទូកនេសាទទាំងនេះ គឺដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ីប៉ុណ្ណោះ។ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖« ធនធានសមុទ្ររបស់យើង គួរតែប្រជាជនរបស់យើងជាអ្នកទទួលផល មិនមែនអ្នកនេសាទបរទេសនោះទេ»។    ជុំវិញចំណាត់ការក្តៅនេះដែរ លោករដ្ឋមន្ត្រី ដែលជាញញឹកញាប់ប្រើពាក្យ «ពន្លិចចោលទាំងអស់ទៅ» លើទូកនេសាទខុសច្បាប់ បានអះអាងផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានព្រមានតាមរយៈមន្ត្រីទូត របស់បណ្តាប្រទេសដែលទូកនេសាទជាប់សញ្ជាតិដូចគ្នា។   សូមជម្រាបផងដែរថា ឥណ្ឌូណេស៊ី បានចាប់ផ្តើមចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការនេសាទខុសច្បាប់ ចាប់តាំងពីលោកប្រធានាធិបតី ចូកូ វីដូដូ ឡើងកាន់តំណែងក្នុងឆ្នាំ២០១៤មក។ វិធានការនេះ ធ្វើឡើងក៏ដោយសារតែការនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូណេស៊ីបាត់បង់ចំណូលជាតិជាច្រើនលានដុល្លារ ។ បើតាមការអះអាងរបស់មន្ត្រីឥណ្ឌូណេស៊ី សកម្មភាពនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូណេស៊ី បាត់បង់ចំណូលរហូតដល់២៥ពាន់លានដុល្លារក្នុងមួយឆ្នាំឯណោះ។   តាមរបាយការណ៍របស់ក្រសួងកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ី គិតចាប់ពីឆ្នាំ២០១៤ ឥណ្ឌូណេស៊ី បានបំផ្លាញទូកនេសាទខុសច្បាប់ជាច្រើនរយគ្រឿងដែលមកពីបណ្តាប្រទេសដូចចិន, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន និងវៀតណាមជាដើម។ ជាកត់សម្គាល់នោះ ទូកនេសាទខុសច្បាប់មកវៀតណាម មានច្រើនជាងគេជាមួយនឹងតួលេខរហូតដល់ជាង២០០គ្រឿង ខណៈហ្វីលីពីន ថៃ និងម៉ាឡេស៊ី នៅលំដាប់បន្តបន្ទាប់គ្នា៕
រដ្ឋាភិបាលក្រុងហ្សាការតា បន្តអនុវត្តគោលនយោបាយម៉ឺងម៉ាត់ក្នុងការកម្ទេច និងពន្លិចទូកនេសាទទាំងឡាយណា ដែលចូលក្នុងដែនអធិបតេយ្យរបស់ខ្លួនដោយខុសច្បាប់។ សម្រាប់ក្រុងហ្សាការតា មានតែពលរដ្ឋឥណ្ឌូណេស៊ីប៉ុណ្ណោះនោះទេ ដែលអាចទទួលផលនេសាទក្នុងដែនទឹករបស់ខ្លួន។
Manchester City ផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រវិស័យបាល់ទាត់នៅជុំវិញពិភពលោក បន្ទាប់ពីពួកគេប្រជែងឈ្នះពាន UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រមទាំងពាន Premier League និង FA Cup ជាកំណត់ត្រាពាន ៣ ក្នុងមួយរដូវកាល។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងឈ្នះពាន UEFA Super Cup និង FIFA Club World Cup ផង។   ការឈ្នះពានទាំងនេះ Haaland ចូលរួមចំណែកយ៉ាងខ្លាំងក្នុងការសម្រេចសមិទ្ធផលគោលដៅដល់ក្រុមដែលមានលោក Pep Guardiola ជាអ្នកចាត់ការ។   ឆ្នាំ ២០២៣ បានធ្វើឱ្យកេរ្តិ៍ឈ្មោះ Haaland រីកសុះសាយខ្លាំងឡើងពីសមត្ថភាពខ្លាំងដ៏គួរឱ្យភ្ញាក់ផ្អើល ដោយពានរង្វាន់ដែលគេបានប្រមូលបានមានចំនួនដល់ទៅ ៥ ជាមួយ Man City។ ខ្សែប្រយុទ្ធអន្តរជាតិន័រវែស រវ័យ ២៣ឆ្នាំ បានឈ្នះពានឯកត្តជន និងកំណត់ត្រាប្រចាំតំបន់រួមមាន ស្បែកជើងមាស នៅ Premier League, UEFA Champions League, ស្បែកជើងមាសជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំតំបន់អឺរ៉ុប, PFA Team of the Year, PFA Players Player of the Year, UEFA Best Mens Player of the Year និងកំណត់ត្រាកីឡាករដំបូងដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលនៅលីគកំពូលអង់គ្លេស ថែមទៀត។    ទោះមានសមិទ្ធផលច្រើនបែបនេះតែ Haaland នៅតែមិនអាចបំបាក់ភាពល្បីល្បាយរបស់ខ្សែប្រយុទ្ធវ័យចំណាស់ Lionel Messi ពេលដែលគេជួយជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup 2022 ក្រោយខកខានរយៈពេល ៣៦ឆ្នាំ និងជួយ Inter Miami លើកពាន Leagues Cup។ កីឡាករវ័យ ៣៦ឆ្នាំ បង្ហាញសមត្ថភាពខ្លាំងក្នុងការដឹកនាំក្រុមកីឡាករអាហ្សង់ទីនប្រកួតប្រជែងនៅក្នុងប្រទេសកាតា តែការបង្ហាញខ្លួនប្រកួតនៅក្លិប Paris Saint Germain ក្រោយពេលវិលត្រឡប់ពី World Cup ហាក់មិនល្អឡើយ។   អំឡុងពាក់កណ្តាលរដូវកាល ២០២២-២៣ Messi ត្រឹមរួមចំណែកជួយ PSG ប្រជែងឈ្នះពាន Ligue 1 និងពានរង្វាន់ French Super Cup តែប៉ុណ្ណោះ ខណៈក្រុមធ្លាក់ចេញពីការប្រកួត Champions League នៅវគ្គ ១៦ក្រុម។ បន្ទាប់មក ក្រោយការចាកចេញទៅចូលរួមក្រុម Inter Miami ប្រធានក្រុមអាហ្សង់ទីនបានជួយក្រុមនៅអាម៉េរិកឈ្នះពានលើកដំបូងជាប្រវត្តិសាស្ត្រ និងរកឃើញទម្រង់លេងល្អឡើងវិញ។    ភាពល្បីល្បាញពីការជួយក្រុមអាហ្សង់ទីនឈ្នះពាន World Cup នេះហើយ បានជួយដល់ Messi ឈ្នះពាន Ballon dOr លើកទី៨ ក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី៣១ ខែតុលា ខណៈដែល Haland បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២ ហើយ Kylian Mbappe ស្ថិតនៅលេខ ៣ ដែលមានការបោះឆ្នោតពីសំណាក់គ្រូបង្វឹក ប្រធានក្រុម និងអ្នកកាសែតនៅជុំវិញពិភពលោក។   Messi ក៏អះអាងដែរថា ការឈ្នះពានរង្វាន់កីឡាករល្អប្រចាំពិភពលោកលើកទី៨ ព្រោះតែសំណាងដែលបានលេងឱ្យក្រុមអាហ្សង់ទីន។    មកដល់ពេលនេះ Messi នៅតែយកឈ្នះលើ Haaland បន្ថែមទៀត ដោយឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) The Best FIFA Mens Player 2023។ Haaland ឈរនៅចំណាត់ថ្នាក់លេខ ២ និង Mbappe ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដដែល៕
Erling Haaland បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ Manchester City ឈ្នះពានរង្វាន់ធំៗជាច្រើន ក្នុងរដូវកាល ២០២២-២៣ និងពានរង្វាន់ឯកត្តជនជាច្រើនប្រចាំឆ្នាំនៅក្នុងប្រទេសអង់គ្លេស ប៉ុន្តែពានធំៗដូចជា Ballon dOr និងកីឡាករល្អប្រចាំឆ្នាំរបស់ FIFA រូបគេមិនទាន់យកបានឡើយ។ Lionel Messi ព្រោះតែភាពល្បីរន្ទឺតាមរយៈការជួយអាហ្សង់ទីនឈ្នះ FIFA World Cup ឆ្នាំ ២០២២ នៅកាតា បានជួយរូបគេឈ្នះពានកីឡាករល្អប្រចាំពិភពលោក។
  លោក Chris Krebs នាយកទីភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ (CISA) របស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក ក្លាយជាមន្ត្រីទីពីរដែលត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែង បន្ទាប់ពីបរាជ័យការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា។ លោក ម៉ាក អេស្ពើ ជាមនុស្សទីមួយ ក្រោយលោក ត្រាំ បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ។ ជានាយក CISA លោក Krebs ជាមន្ត្រីការពារការបោះឆ្នោតអាមេរិកពីការជ្រៀតជ្រែករបស់បរទេស ដូចធ្លាប់មានកាលពីឆ្នាំ២០១៦ ។   «ចូលធរមានភ្លាមៗ លោក Chris Krebs ត្រូវបានបណ្ដេញចេញពីតំណែងនាយកទីភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ។» លោក ត្រាំ សរសេរបែបនេះនៅលើ Twitter របស់លោកនៅថ្ងៃទី១៧ ខែវិច្ឆិកា ដែលដូចគ្នានឹងពេលលោកបណ្ដេញលោក អេស្ពើ ដែរ។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពពីមន្ត្រីអាមេរិក លោក Krebs ផ្ទាល់ បានគិតទុកទៅហើយថា លោកនឹងត្រូវបណ្ដេញចេញពីតំណែងនេះ។ លោកដឹងមុន ព្រោះលោកទាត់ចោលការចោទប្រកាន់ពាក់ព័ន្ធការលួចបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីដែលលោក ចូ បៃឌិន ឈ្នះលោក ត្រាំ នោះ។ ទោះមិនដែលនិយាយចំឈ្មោះលោក ត្រាំ ក្ដី ជំហររបស់លោក Krebs ផ្ទុយពីប្រធានាធិបតីទៅហើយ។    មិនត្រឹមនៅដើរតាមជំហរលោក ត្រាំ ឡើយ នៅ CISA លោក Krebs ក៏គ្រប់គ្រងវេបសាយមួយឈ្មោះ Rumor Control ដែលបោសសម្អាតព័ត៌មានមិនពិតទាក់ទងការបោះឆ្នោតផងដែរ។ បើតាម Reuters សេតវិមានមិនសប្បាយចិត្តឡើយនឹងរឿងនេះ។ ប៉ុន្តែលោក Kreb ទទួលបានការគាំទ្រពីបក្សធំទាំងពីរចំពោះការងាររបស់លោក សំដៅការពារការបោះឆ្នោតនៅអាមេរិកតាំងពីការបង្កើត CISA នៅឆ្នាំ២០១៦ មក។   ថ្មីៗនេះ លោក Krebs ក៏ព្យាយាមឆ្លើយតបនឹងការចោទប្រកាន់ថា ការបោះឆ្នោតលើកនេះមានបញ្ហាផងដែរ។ ប៉ុន្មានម៉ោងមុនត្រូវលោក ត្រាំ បញ្ចប់តំណែង លោក Krebs បានបង្ហោះសារភ្ជាប់របាយការណ៍មួយដែលអ្នកជំនាញសន្តិសុខការបោះឆ្នោត៥៩នាក់អះអាងថា មិនមានភស្តុតាងអ្វីដែលបង្ហាញពីភាពមិនប្រក្រតីឡើយ៕        
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានបណ្ដេញលោក Christ Krebs ពីតំណែងមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខសាយប័រដែលការពារការបោះឆ្នោតអាមេរិកពីការអុកឡុករបស់បរទេស។ លោក ត្រាំ មិនបញ្ជាក់ពីមូលហេតុឲ្យច្បាស់នៃការបញ្ចប់តំណែងនេះទេ ដោយបានត្រឹមសរសេរលើ Twitter ថា លោក Krebs និយាយមិនត្រឹមត្រូវពីបញ្ហាសន្តិសុខអំឡុងពេលបោះឆ្នោតនៅដើមខែវិច្ឆិកានេះ។
ថ្លែងនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ នៅថ្ងៃទី២៤ ខែកញ្ញា លោក មហាធៀ មហាម៉ាត់ គូសបញ្ជាក់ថា៖ «ឥឡូវចាប់ផ្តើមដោយការហៅឈ្មោះចំៗ។ អ្វីដែលបានកើតឡើងក្នុងរដ្ឋរ៉ាក់ឃីន (មីយ៉ាន់ម៉ា) គឺជាអំពើប្រល័យពូជសាសន៍» ។ ត្រង់នេះ លោក សំដៅលើ ការសម្លាប់រង្គាល, ការរំលោភផ្លូវភេទ (លើស្ត្រី) ជាប្រព័ន្ធ និងការបំពានដ៏គួរឲ្យស្អប់ខ្ពើមផ្សេងទៀតលើសិទ្ធិមនុស្ស។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ម៉ឺននាក់ បានរត់ភៀសខ្លួនពីភូមិកំណើតពួកគេក្នុងរដ្ឋរ៉ាក់ឃីន ក្រោយមានការបង្គ្រាបពីសំណាក់យោធាក្នុងខែសីហា ២០១៧ ។ ពួកគេបានចូលរួមជាមួយជនភៀសខ្លួនជិត២០ម៉ឺននាក់ផ្សេងទៀត ដែលកំពុងរស់នៅក្នុងជំរំដ៏កខ្វក់តាមព្រំដែនបង់ក្លាដែសភាគអាគ្នេយ៍។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama លោកនាយករដ្ឋមន្ត្រី មហាធៀ បញ្ជាក់ទៀតថា ការធ្វើមាតុភូមិនិវត្តន៍ គួរតែជាអាទិភាពចម្បងរបស់ម៉ាយ៉ាន់ម៉ា ដើម្បីស្តែងចេញភាពប្រាកថប្រជាក្នុងការដោះស្រាយវិបត្តិនេះ។ ទោះបីមានកិច្ចប្រឹងប្រែងនាំយកពួកគេមកវិញក្តី ផែនការទាំងនោះ បានបរាជ័យ។ ត្រង់នេះ លោក មហាធៀ លើកឡើងថា ហេតុផលដែលគ្មាននរណាម្នាក់នឹងត្រលប់មកវិញនោះ ក៏ព្រោះតែពួកគេមិនមានអាម្មណ៍ថា សុវត្ថិភាពរបស់ពួកគេ ត្រូវបានធានាពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ចំពោះបញ្ហានេះ លោក មហាធៀ អះអាងថា ម៉ាឡេស៊ី នឹងបន្តជួយជ្រោមជ្រែងសម្រាប់ការធ្វើមាតុភូមិនិវត្តន៍នេះប្រព្រឹត្តទៅដោយសុវត្ថិភាព, ស្ម័គ្រចិត្ត និងលក្ខណៈថ្លៃថ្នូ ហើយវិធីតែមួយគត់ដើម្បីសម្រេចរឿងនេះដោយជោគជ័យ គឺ ការផ្តល់សញ្ជាតិពេញលេញដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានោះ។ យ៉ាងណាមិញ អាជ្ញាធរមីយ៉ាន់ បានក្លែងបញ្ហារ៉ូហ៊ីងយ៉ា ដោយការបង្កើតភ្លើងស្អប់ ភ័យខ្លាច និងហិង្សាទៅវិញ។ ជាលទ្ធផល ត្រឹមតែការពិចារណាចំពោះគំនិតនៃការផ្តល់សញ្ជាតិបែបនេះ ជារឿងដែលមិនអាចទទួលយកបាន។ មេដឹកនាំម៉ាឡេស៊ី វ័យ៩៤ឆ្នាំរូបនេះ បានបញ្ជាក់បែបនេះ។ ដោយបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងគ្មានឆន្ទៈដាក់ចេញសកម្មភាពណាមួយដើម្បីដោះស្រាយវិបត្តិនេះទេនោះ លោក មហាធៀ បានស្នើឲ្យសហគមន៍អន្តរជាតិរួមគ្នា ដោះស្រាយបញ្ហានេះ។ លោក សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ គួរដើរតួយ៉ាងសំខាន់ក្នុងការបង្ការភាពវេទនាដែលបង្កើតឡើយដោយមនុស្សនាពេលអនាគត។ ក៏ប៉ុន្តែការស្ងៀមស្ងាត់ UN លើបញ្ហារ៉ូហ៊ីងយ៉ា ក៏កំពុងប្រែជាថ្លង់ផងដែរ។ ដោយកត់សម្គាល់ពីភាពអសកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ UN លោកនាយករដ្ឋមន្ត្រី បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម ហៅកាត់ថា OIC លើកឡើងពីបញ្ហារ៉ូហ៊ីងយ៉ានៅឯវេទិកាអន្តរជាតិ និងលើកយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ទាក់ទិនរឿងនេះ លោក សង្ឃឹមថា បណ្តាប្រទេសផ្សេងទៀត នឹងគាំទ្រអង្គការ OIC ដើម្បីធានាថា ជនដៃដល់ មិនអាចរត់គេចផុតជាមួយឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្ត៕
ជារឿងមិននឹកស្មានដល់! នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានចាត់ទុកវិបត្តិរ៉ូហ៊ីងយ៉ាជា «អំពើប្រល័យពូជសាសន៍» ។ មេដឹកនាំរូបនេះ ក៏បានទទូចឲ្យសហគមន៍អន្តរជាតិរួមគ្នា ដោះស្រាយជាបន្ទាន់បញ្ហាដែលកំពុងកើតឡើងនេះនៅរដ្ឋរ៉ាក់ឃីននេះ។
ការសិក្សារបស់អាមេរិកមួយនេះមានការចូលរួមដោយមនុស្សធំចំនួន ១២២នាក់ ដែលមានជំងឺបាក់ទឹកចិត្តកម្រិតមធ្យម និងមិនឆ្លើយតបលើការប្រើប្រាស់ថ្នាំប្រឆាំងការបាក់ទឹកចិត្តទេ។ ដូច្នេះពួកគេត្រូវបានគេរៀបចំឲ្យហាត់យូហ្គាចំនួន ១០សប្តាហ៍ និងរៀនថ្នាក់អប់រំសុខភាពផង។ ថ្វីបើលទ្ធផលនៃការសិក្សានេះឃើញថា រោគសញ្ញានៃការបាក់ទឹកចិត្តមានភាពធូរស្រាលមែនក៏ដោយ តែវាមិនបានផ្តល់អំណះអំណាងណាមួយថា ការហាត់យូហ្គាមានប្រយោជន៍ចំពោះជំងឺបាក់ទឹកចិត្តនៅឡើយទេ។ ការសិក្សានេះក៏មិនអាចផ្លាស់ប្តូរក្បួនព្យាបាលជំងឺបាក់ទឹកចិត្តដោយការប្រើវិធីដូចជា ព្យាបាលដោយផ្លាស់ប្តូរអាកប្បកិរិយា ព្រមទាំងថ្នាំប្រឆាំងការបាក់ទឹកចិត្តដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានអំណះអំណាងមួយដែលនិយាយថា ការហាត់ប្រាណ និងការធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ គឺជាគន្លឹះដ៏សំខាន់របស់យូហ្គា ដែលជំរុញដល់អារម្មណ៍ផ្លូវចិត្តកាន់តែល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់ Mail Online បានឲ្យដឹងថា ការហាត់ក្បាច់យូហ្គាអាចបំបាត់រោគសញ្ញានៃការបាក់ទឹកចិត្តបាន។ រឿងនេះគឺបានមកពីការសិក្សាដ៏ធំមួយ ប៉ុន្តែវាមិនបានរកឃើញនូវអត្ថប្រយោជន៦អ្វីពីការហាត់យូហ្គានៅចុងបញ្ចប់នៃការសិក្សារយៈពេល ១០សប្តាហ៍ឡើយ។ គេគ្រាន់តែដឹងថា វាធ្វើឲ្យរោគសញ្ញានៃការជំងឺបាក់ទឹកចិត្តធូរស្រាលប៉ុណ្ណោះក្នុងរយៈពេលតាមដាន ៦ខែ។
បុគ្គល ឬក្រុមមនុស្សណាមួយ ដែលត្រូវបានជ្រើសរើស ជាមរតកមនុស្សរស់ ត្រូវមានគ្រប់លក្ខណសម្បត្តិដូចជា មានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ មានមនសិការខ្ពស់ ក្នុងការចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី។    មានសមត្ថភាពខ្ពស់ ក្នុងការផ្ទេរចំណេះដឹង ដោយមិនលាក់លៀម វិជ្ជាជីវៈ ជំនាញ ទេពកោសល្យ និងបច្ចេកទេស ទៅអ្នកជំនាន់ក្រោយ ដោយភាពស្មោះត្រង់ និងហ៊ានលះបង់ដើម្បីជំនាញ។ មានសីលធម៌រស់នៅថ្លៃថ្នូរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា លុតជង្គង់ មើលទៅព្រឹទ្ធាចារ្យគង់ ណៃ ដែលអង្គុយលើរទេះរុញ ដោយមានភរិយាបង់កក្រមានៅក្បែរ យោងតាមព្រះរាជក្រឹត ស្ដីពីប្រព័ន្ធមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ មរតកមនុស្សរស់ ត្រូវមានចរិតលក្ខណៈបង្ហាញតម្លៃឯក នៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់ និងសហគមន៍។ មានសារៈសំខាន់ ដែលអាចបញ្ចាក់ពី អត្តសញ្ញាណនៃតំបន់ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។    លក្ខខណ្ឌទាំងអស់ខាងលើ ត្រូវយកទៅពិចារណា ដោយផ្ដល់អាទិភាព នូវបញ្ហាប្រឈមមួយចំនួន ដូចជាប្រឈមនឹងការថយចុះនៃអ្នកមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលកំពុងទទួលរងឥទ្ធិពលអវិជ្ជមាន នៃសកលភាវូបនីយកម្ម។ ប្រឈមនឹងការបាត់បង់ នូវសារៈសំខាន់នៃលក្ខណៈដើម។ ប្រឈមនឹងការបាត់បង់ នូវកិត្យានុភាពវប្បធម៌។    ការកំណត់ខាងលើ មានគោលដៅកំណត់អំពីប្រព័ន្ធមរតកមនុស្សរស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងមានគោលបំណង ធានាបាននូវការថែរក្សា បេតិកភណ្ឌវប្បធម៌ជាតិ ឱ្យបានគង់វង្សទៅអនាគត។ គាំពារនិងលើកកម្ពស់ធនធានមរតកមនុស្សរស់ នៅទូទាំងប្រទេស ដោយបង្កើតយន្តការសម្រាប់ការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ឱ្យមាននិរន្តរភាព បង្កើតប្រព័ន្ធសម្រាប់បន្តវេន និងផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ទៅអ្នកជំនាន់ក្រោយ។ បង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាធារណជន អង្គការជាតិ អន្តរជាតិ ដើម្បីធានាការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី។ ព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរទាំងអស់។   សូមបញ្ជាក់ថា មរតកមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការ បង្កើតភាពសម្រិតសម្រាំង នៃទិដ្ឋភាពជីវិតវប្បធម៌ របស់ប្រជាជន និងអត្ថិភាព បន្តនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។ ប្រព័ន្ធមរតកមនុស្សរស់ ដំដៅដល់កន្សោមយន្តការ គ្រប់គ្រងមរតកមនុស្សរស់ តាបបទប្បញ្ញត្តិច្បាប់។    មរតកមនុស្សរស់ មានក្រមសីលធម៌របស់ខ្លួន ដែលកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មរតកមនុស្សរស់ មានគោរមងារថ្នាក់ជាតិ ដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្ត្រី។   គណៈកម្មាធិការមរតកមនុស្សរស់ មានសមាសភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានរដ្ឋមន្ត្រីក្រសួងនេះជាប្រធាន។ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន។ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន។ តំណាងក្រសួងអប់រំយុវជន និងកីឡា ជាសមាជិក។ តំណាងក្រសួងព័ត៌មាន ជាសមាជិក។ តំណាងក្រសួងធម្មការនិងសាសនា ជាសមាជិក។  តំណាងក្រសួងសុខាភិបាល ជាសមាជិក។ តំណាងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ជាសមាជិក។ តំណាងរាជបណ្ឌិតសភាកម្ពុជា ជាសមាជិក។ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសមាជិក។ តំណាងគណៈកម្មការជាតិយូណេស្កូកម្ពុជា ជាសមាជិក។ តំណាងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក ជាសមាជិក។ តំណាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ជាសមាជិក។ អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខាធិការអចិន្ត្រៃយ៍។    មន្ត្រីជំនាញជាន់ខ្ពស់មួយចំនួន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសមាជិក។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍ របស់គណៈកម្មាធិការមរតកមនុស្សរស់។ សមាសភាពជាក់ស្ដែង របស់គណៈកម្មាធិការ មរតកមនុស្សរស់ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។   គណៈកម្មាធិការមរតកមនុស្សរស់ មានភារកិច្ចពិនិត្យនិងសម្រេច ទម្រង់សិល្បៈវប្បធម៌អរូបីណាមួយ ដែលកំពុងរងគ្រោះ ឈានទៅរកការបាត់បង់។ ស្រាវជ្រាវ ពិនិត្យ ជ្រើសរើស និងវាយតម្លៃលើបេក្ខភាពមរតកមនុស្សរស់ ដែលមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា៥ និងមាត្រា៦ នៃព្រះរាជក្រឹត្យនេះ។ ស្រាវជ្រាវរកមរតកមនុស្សរស់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ រៀបចំយន្តការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដល់អ្នកជំនាន់ក្រោយ។ ចាត់ចែង ប្រើប្រាស់មធ្យោបាយសម្ភារៈ ថវិកា និងគ្រឿងសម្គាល់ផ្សេងៗ សម្រាប់មរតកមនុស្សរស់។ ធានាតម្កល់ទុករាល់ឯកសារអប់រំ និងផ្សព្វផ្សាយ ស្នាដៃរបស់មរតកមនុស្សរស់ ដើម្បីជាគុណប្រយោជន៍ ចំពោះសង្គមជាតិ។   លើកទឹកចិត្ត ឱ្យមានការដាក់ពាក្យ ស្នើសុំជាបេក្ខជនមរតកមនុស្សរស់ ពីបុគ្គល ឬក្រុមមនុស្សទាំងឡាយ ដែលយល់ថាខ្លួន មានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសវប្បធម៌ខ្ពស់។ ស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើការស្នើសុំលាលែង និងការដកហូតតំណែងមរតកមនុស្សរស់ ពីបុគ្គល ឬក្រុមមនុស្សដែលបានទទួលការតែងតាំងហើយ។   មរតកមនុស្សរស់ មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចជា រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ។ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួន ដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយ តាមរយៈការបណ្ដុះបណ្ដាល។  ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលខ្លួនមានឱ្យបានទូលំទូលាយ ដល់សាធារណជនទូទៅ តាមគ្រប់មធ្យោបាយ។ បន្តថែរក្សាឱ្យគង់វង្ស និងអភិវឌ្ឍចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលសាមីខ្លួន បានទទួលកិត្តិយស។ ទទួលភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការមរតកមនុស្សរស់ និងរាជរដ្ឋាភិបាលប្រគល់ជូន។    បុគ្គលឬក្រុមមនុស្ស ដែលត្រូវបានទទួលស្គាល់ ជាមរតកមនុស្សរស់ អាចរងការបដិសេធចោល នូវគោរមងារ និងផលប្រយោជន៍ទាំងអស់នេះវិញ ដោយមូលហេតុ អនុវត្តពុំបានទៅតាមកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១០ នៃព្រះរាជក្រឹត្យនេះ។ ប្រព្រឹត្តផ្ទុយពីសីលធម៌វិជ្ជាជីវៈ ឬត្រូវបានតុលាការផ្ដន្ទាទោស ពីបទមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។   ប្រសិនមរតកមនុស្សរស់ ទទួលមរណភាពក្នុងកេរ្ដិ៍ឈ្មោះល្អ គោរមងារត្រូវបានរក្សា តែប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែ ពីថវិកាជាតិត្រូវបញ្ចប់។ ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបី របស់មរតកមនុស្សរស់ គឺជាកម្មសិទ្ធិរបស់មរតកមនុស្សរស់ ដែលត្រូវបានការពារដោយច្បាប់ ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ប្រភពធនធានផ្គត់ផ្គង់ ដល់មរតកមនុស្សរស់ និងគណៈកម្មាធិការមរតកមនុស្សរស់ បានមកពីថវិការជាតិ ជាកញ្ចប់ថវិកាដោយឡែក ក្នុងក្របខណ្ឌថវិកាប្រចាំឆ្នាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គណៈកម្មាធិការមរតកមនុស្សរស់ មានសិទ្ធិទទួល និងគ្រប់គ្រងមូលនិធិ ដែលបានមកពីប្រភពហិរញ្ញប្បទាន សហប្រតិបត្តិការបរទេស និងពីប្រភពផ្សេងទៀត សម្រាប់បំពេញការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព។   មរតកមនុស្សរស់ ត្រូវទទួលផលប្រយោជន៍ និងលាភការដូចជាប្រាក់ឧបត្ថម្ភជីវភាព ប្រចាំខែពីថវិកាជាតិ។ បើមន្ត្រីរាជការ ទទួលការតែងតាំងជាមរតកមនុស្សរស់ ត្រូវទទួលបានប្រាក់បំណាច់មួយចំនួន ដែលមានចំនួនច្រើនជាង។ ការឧបត្ថម្ភសម្ភារៈថវិកា និងមធ្យោបាយសម្រាប់ បម្រើការសិក្សាស្រាវជ្រាវ ការបណ្ដុះបណ្ដាល។ ផលប្រយោជន៍ និងលាភការរបស់មរតកមនុស្សរស់ ត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ភ្នំពេញ៖ មរតកមនុស្សរស់ ត្រូវបានជ្រើសរើស និងទទួលស្គាល់ចេញពីទម្រង់ផ្សេងៗ នៃបេតិកភណ្ឌវប្បធម៌អរូបី ដែលមានលក្ខខណ្ឌដូចជា មានតម្លៃលេចធ្លោ និងជាសក្ខីភាព នៃទេពកោសល្យដ៏ប៉ិនប្រសប់  ក្នុងការបង្កើត និងការច្នៃប្រឌិតតាមឯកទេសនីមួយៗ ដែលជាឫសគល់នៃប្រពៃណី និងវប្បធម៌របស់សង្គម។
  នៅក្នុងឱកាសសម្ពោធជាផ្លូវការសាខាថ្មី អតិថិជន នឹងទទួលបានកាដូជាច្រើនភ្លាមៗ នៅពេល   អតិថិជនបើកគណនីសន្សំ រួមជាមួយកាតអេធីអឹមនិងសេវាធានាគារចល័ត ឬគណនីសប្បុរស។  សាខាទួលស្វាយព្រៃទី២ ត្រូវបានរចនារូបរាង ខាងក្នុង និងខាងក្រៅ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ រួមទាំងបរិក្ខារទំនើបសម្រាប់បម្រើជូនអតិថិជន។   ដោយមានការគាំទ្រយ៉ាងខ្លាំង និងតម្រូវការកាន់តែកើនឡើងរបស់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេសកម្ពុជា។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបម្រើសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៥ ឆ្នាំមកហើយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយបុគ្គលិករួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលសម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។   សាខាទួលស្វាយព្រៃទី២ ត្រៀមស្វាគមន៍អតិថិជននៅអាសយដ្ឋាន ផ្ទះលេខ ១៣១ មហាវិថីសម្តេចមុនីរ៉េត កែងផ្លូវលេខ ៣១០ ភូមិ១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។   សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣  | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wbfinance.com.kh ឬ ហ្វេសប៊ុក www.facebook.com/wbfinance   អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន   ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។        ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕   (អត្ថបទពាណិជ្ជកម្ម) 
ភ្នំពេញ- ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១- ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀតជាមួយនឹងរចនាបទដ៏ទាក់ទាញ ដើម្បីផ្តល់នូវបរិយាកាសរីករាយ និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួលជូនដល់អតិថិជនចាស់និងថ្មីរបស់យើង ដែលសាខាថ្មីនេះគឺជា  បណ្តាញសាខាទី ១៣៨ នៅកម្ពុជា។  សាខាទួលស្វាយព្រៃទី២ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការផ្តល់ជូនកាដូជាច្រើនសម្រាប់អតិថិជនដែលអញ្ជើញមកកាន់សាខាផ្ទាល់។
  ជាយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ កន្លងមកក្រសួងពាណិជ្ជកម្មបានរៀបចំ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្នុងក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្រ្ដៃយ៍។ ជំហានបន្ទាប់ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានឹងពង្រីកដល់ប្រទេសចិន។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។    ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០០៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣១មករា លោក ប៉ាន សូរស័ក្ត មានប្រសាសន៍ថា៖«បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងរៀបចំរាយការណ៍ ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា៥ទីតាំង គឺនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត»។   ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅក្រៅប្រទេសនេះ ត្រូវបានលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា ជាការផ្តល់ផលចំណេញដល់សេដ្ឋកិច្ចកម្ពុជា។ លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖ «ព្រោះទីតាំងទាំងនោះ ក្រៅតែជាកន្លែងតាំងលក់ ឬផ្សព្វផ្សាយផលិតផលកម្ពុជាហើយនោះ ក៏អាចជាកន្លែងជួបពិភាក្សា កន្លែងផ្តល់ព័ត៌មានពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ផងដែរ»។   បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅតំបន់សំខាន់ៗក្នុងប្រទេសចិន នឹងជួយដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារមហាអំណាចមួយនេះកាន់តែច្រើន ។ អ្វីកាន់តែពិសេសទៅទៀតនោះ គឺកម្ពុជា-ចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលចូលជាធរមានកាលពីដើមឆ្នាំ២០២២ មក។   ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ពេញមួយឆ្នាំ២០២២ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិនសម្រេចបានដល់ទំហំ១១ ៦៨៦លានដុល្លារអាម៉េរិក កើនក្នុងរង្វង់៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងននោះ ចិននាំទំនិញចូលកម្ពុជាមានតម្លៃដល់១០ ៤៤៥លានដុល្លារអាម៉េរិក ខណៈកម្ពុជានាំទៅចិនវិញ គឺសម្រេចបានជាង១ ២៤០លានដុល្លារប៉ុណ្ណោះ៕ 
ក្រសួងពាណិជ្ជកម្មមានផែនការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ ទីតាំងនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសមហាអំណាចមួយនេះថែមទៀត។ ផែនការនេះ ធ្វើឡើងក្នុងគោលដៅទាញយកឧត្តមប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរកំពុងអនុវត្ត។
  ដ្បិតមិនទាន់លេចចេញជារូបរាងផ្លូវការមកក្តី តែប្រធានបក្សគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលធ្លាប់ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិមុន ចង់ឃើញអង្គភាពមួយនេះ និងរដ្ឋាភិបាល មានកិច្ចសហប្រតិបត្តិការចាប់ពីដើមទី រហូតដល់ចុងអាណត្តិ ក្នុងស្មារតីចូលរួមជួយប្រជាពលរដ្ឋ។ ប្រធានបក្សរូបនេះ ចង់ឃើញឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់ មានឱកាសធ្វើសកម្មភាពច្រើន ក្នុងការកែលម្អចំណុចអវិជ្ជមាន ពិសេសលើមន្ត្រីគ្រប់ជាន់ថ្នាក់ដែលអសកម្ម ឬប្រព្រឹត្តខុសឆ្គង។    «យើងមិនចង់ឱ្យរដ្ឋាភិបាលទាញហេតុផលនយោបាយចូល ក្នុងការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ហើយអ្វីដែលចង់បានគឺគិតផលប្រយោជន៍ជាតិជាធំ និងធ្វើការជាមួយគ្នាដោយរលូន»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះ ។   បើតាមលោក ស្រស់ បក្សយុវជនកម្ពុជាកំពុងរងចាំសេចក្ដីសម្រេចពីរដ្ឋាភិបាល ដើម្បីពិភាក្សាផ្ទៃក្នុង សឹមសម្រេចថាចូលរួមឬមិនចូល ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។    កាលពីថ្ងៃទី២៤ សីហា នាកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នាអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានលើកពីការរៀបចំឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីផ្ដល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោត ហើយមិនទទួលបានអាសនៈក្នុងរដ្ឋសភា ចូលរួមអង្គភាពនេះ ដើម្បីបំពេញការងាររួមគ្នា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រគល់កិច្ចការងារនេះ ឱ្យឧបនាយករដ្ឋមន្រ្តី២រូប អូន ព័ន្ធមុនីរ័ត្ន និងលោក កើត រិទ្ធ ជួយរៀបចំអង្គភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។   ជាមួយគ្នានេះ ប្រធានបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង ដែលធ្លាប់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែរនោះ ក៏ចង់ឃើញអង្គភាពមួយនេះ មានការកែតម្រូវដែរ។ លោក សេង សុខេង បាននិយាយថា អង្គភាពឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ គឺសម្រាប់ស្រាវជ្រាវពីភាពមិនប្រក្រតីរបស់មន្ត្រី ហើយពាំនាំទុក្ខលំបាករាស្ត្រ និងផ្ដល់យោបល់ទៅរដ្ឋាភិបាល។ ប្រធានបក្សរូបនេះ ក៏ចង់ឃើញការផ្ដល់យោបល់នានា ត្រូវបានត្រួតពិនិត្យ ហើយសម្រេចដោយមិនត្រូវទុកចោលឡើយ។   លោកសង្កាត់ធ្ងន់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទបែបនេះ៖ «ខ្ញុំចង់ឱ្យអ្វីដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រកឃើញ ឬលើកឡើង ត្រូវរដ្ឋាភិបាលយកទៅអនុវត្ត ឬពិនិត្យ ធ្វើសកម្មភាពបន្ត មិនមែនបានត្រឹមលើកទៅហើយទុកចោលនោះទេ»។    ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានកិច្ចសហការជាមួយក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅពេលចុះទៅធ្វើការ ឬស្រាវជ្រាវតាមមូលដ្ឋាន ដើម្បីងាយប្រមូលធាតុចូលឱ្យបានច្រើន។ ការស្នើបែបនេះ ដោយសារកន្លងមក លោកកត់សម្គាល់ឃើញមន្ត្រីតាមមូលដ្ឋានហាក់ពុំសូវឱ្យតម្លៃ ឬធ្វើការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលអាណត្តិពីមុនឡើយ។    ចំណែក បក្សខ្មែររួមរួមជាតិ ពុំមានអ្វីស្នើសុំច្រើនឡើយ ព្រោះរង់ចាំមើលការចាត់ចែង និងសេចក្ដីសម្រេចពាក់ព័ន្ធការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី ជាមុនសិន។ លោក ទិប ទាវ អ្នកនាំពាក្យបក្សនេះ ប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលបក្សខ្មែររួបរួមជាតិចង់ឃើញ គឺឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី ធ្វើការទៅដោយរលូន ក្រោមការសម្របស្រួលពីរដ្ឋាភិបាល។ ចំពោះចំណុច អវិជ្ជមានក្នុងអាណត្តិចាស់ លោក ទិប ទាវ អះអាងថា ពុំឃើញមានអ្វីដែលគួរឱ្យកត់សម្គាល់ឡើយ គឺមានភាពល្អប្រសើរច្រើន។    ការបោះឆ្នោតនីតិកាលទី៦ មានបក្ស២០គណបក្សបានចូលរួម ហើយមាន១៦បក្ស បានចូលក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៨។ បក្ស១៦នោះមាន បក្សប្រជាជនកម្ពុជា បក្សហ្វុនស៊ិនប៉ិច បក្សយុវជនកម្ពុជា បក្សខ្មែរតែមួយ បក្សខ្មែររួបរួមជាតិ បក្សពន្លឺថ្មី បក្សឆន្ទៈខ្មែរ បក្សសញ្ជាតិកម្ពុជា បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សធម្មាធិបតេយ្យគណបក្សរស្មីខេមរា បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សខ្មែរសាធារណរដ្ឋ បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បក្សខ្មែរក្រោក និងបក្សនគរប្រជាធិបតេយ្យ។   ក្រោយដំណើរការបានជាង១ឆ្នាំ ស្រាប់តែរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ពេលនោះ បានចេញបម្រាមកំណត់ភារកិច្ច និងបង្រួញសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។   បម្រាមទាំងនោះ គឺហាមសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មិនត្រូវចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចនាយករដ្ឋមន្រ្តី បានដោះស្រាយ និង មានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (ស.ជ.ណ) រួចហើយ, មិនត្រូវចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ, និង មិនត្រូវដោះស្រាយរាល់ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រម ឬសាលដីការួចហើយ។   ជាមួយគ្នានេះ រដ្ឋាភិបាល ណែនាំលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យពិនិត្យគោលដៅនិងកម្មវត្ថុ ដែលសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ហើយមិនត្រូវចេញលិខិតបេសកកម្មជូនឡើយ បើស្ថិតក្នុងបម្រាមទាំងបីខាងលើ។  លើសពីនេះ រដ្ឋាភិបាល សង្កត់ធ្ងន់ថា សមាជិក-សមាជិកាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តក់យោបល់ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គលនិងបុគ្គល ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ដោះស្រាយដែរ៕   អត្ថបទទាក់ទង   បក្សនយោបាយ ពិចារណាចូលរួមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិថ្មី   រដ្ឋាភិបាល លែងបណ្តោយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់   
ភ្នំពេញ៖ បក្សនយោបាយ ដែលគ្មានអាសនៈក្នុងរដ្ឋសភា កំពុងត្រៀមចូលរួម ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាចំណែកមួយជួយជ្រោមជ្រែងរដ្ឋាភិបាល រួមទាំងបម្រើពលរដ្ឋ និងសង្គម។ អាណត្តិថ្មីនេះ ប្រធានបក្សនយោបាយមួយចំនួន ចង់ឃើញ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឯករាជ្យ ហើយទទួលបានការគោរពពីមន្ត្រីមូលដ្ឋាន។
  តាមរយៈការបង្ហាញជូននូវលទ្ធផលក្នុងឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាល អំពីចំណេះដឹងហិរញ្ញវត្ថុ ដល់សហគមន៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន បានចំនួន ២៣៧វគ្គ ដែលមានអ្នកចូលរួមសរុប ៤,២១៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣,៣៣៥នាក់។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមប្រធានបទជាច្រើនរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណូលចំណាយ ការសន្សំប្រាក់ ការរៀបចំហិរញ្ញវត្ថុសម្រាប់ហានិភ័យនៅពេលអនាគត ការប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងវិធីសាស្ដ្រដោះខ្លួនចេញពីបំណុលជាដើម។ ចំណេះដឹងហិរញ្ញវត្ថុទាំងនេះ នឹងរួមចំណែកធានាថា អតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋមានសុវត្ថិភាពហិរញ្ញវត្ថុ និងទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ស្របតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា។  នេះជាលទ្ធផលមួយដ៏គួរឱ្យកត់សម្គាល់ និងបង្ហាញពីការគិតគូរ និងចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់អតិថិជនក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ក្រៅ ពីការបណ្តុះបណ្តាលដោយផ្ទាល់ដល់អតិថិជន អិលអូអិលស៊ី ក៏ចែករំលែកមាតិកាស្តីពីបំណិន និងចំណេះដឹងហិរញ្ញវត្ថុ នៅលើគ្រប់បណ្តាញសង្គមរបស់ខ្លួនជារៀងរាល់ថ្ងៃដែរ ដើម្បីចូលរួមបង្កើនណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ អិលអូអិលស៊ី បានរៀបចំព្រឹត្តិ្កការណ៍សហគមន៍ (CSR) ដោយបានចែករំលែកទៅដល់សាលារៀន និងភូមិឃុំនៅក្នុងសហគមន៍ជាច្រើនទូទាំងប្រទេស ដែលរួមមានការរៀបចំសាលារៀនឱ្យមានសោភ័ណភាពថ្មី ចែករំលែកសម្ភារសិក្សា ការដាំដើមឈើ ការសម្អាតទីធ្លាសាធារណៈ ការចែកជូនធុងសំរាម បង់អង្គុយលេង និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីកា្លយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត។     គួររំលឹកផងដែរថា អិលអូអិលស៊ី ក៏បានរៀបចំនូវសកម្មភាពផ្សេងទៀត តាមរយៈការចុះយកអំណោយមួយចំនួន មានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងសាប៊ូដុសខ្លួន ចែកជូនប្រជាជនដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ និងការផ្តល់កង់ដល់កុមារដែលមានជីវភាពខ្វះខាត ដើម្បីសម្រួលដល់ការធ្វើដំណើរមកកាន់សាលារៀនជាដើម។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា អិលអូអិលស៊ី បានយកចិត្តទុកដាក់ លើការជួយប្រជាពលរដ្ឋទូទៅក្នុងពេលមានអាសន្ន ឬជួបបញ្ហា។   អិលអូលអិលស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដើរតាមផែនការដែលបានរៀបចំឡើង សម្រាប់ឆ្នាំ ២០២៤ នេះទៅលើការចូលរួមកិច្ចការសង្គម ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍បន្តទៀត ដោយនាំយកនូវមេរៀនល្អៗទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ព្រមទាំងចំណេះដឹងអំពីបរិស្ថានផងដែរ៕ (អត្ថបទពាណិជ្ជកម្ម)
ឈរលើគោលជំហរជាគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុ និងទទួលប្រាក់បញ្ញើឈានមុខគេនៅក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី កំពុងបន្តពង្រីកសក្តានុពលឥតឈប់ឈរ លើផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ទៅកាន់អតិថិជនប្រកបដោយបរិយាបន្ន។ ទន្ទឹមគ្នានេះ ការពង្រឹងគុណភាពសេវាកម្ម ការយកចិត្តទុកដាក់ទៅលើការងារសង្គម និងផលប្រយោជន៍រួមរបស់ សហគមន៍ ក៏ជាកាតព្វកិច្ចចម្បងដែល អិលអូអិលស៊ី មិនដែលមើលរំលងដែរ។ ជារៀងរាល់ឆ្នាំ អិលអូអិលស៊ី តែងតែរៀបចំនូវផែនការការងារសង្គមជាច្រើន រួមមានវគ្គបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍ ការថែរក្សាការពារបរិស្ថាន ការចូលរួមចំណែកផ្សេងៗទៀត ទៅកាន់សហគមន៍ជាដើម។
  មុនការរំពឹងទុកថាបារាំងនឹងមានការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំនៅក្នុងឆ្នាំនេះ លោកស្រី Elisabeth Borne បានលាលែងពីតំណែងនាយករដ្ឋមន្រ្តី ក្រោយកាន់អំណាចបានជិត២ឆ្នាំ។    «លោកស្រី Borne បានបង្ហាញពីភាពក្លាហាន ការប្តេជ្ញាចិត្ត ក្នុងអំឡុងពេលកាន់តំណែង»។ លោកម៉ាក្រុងបានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៩ ខែធ្នូ។ យ៉ាងណាមិញ អ្នកស្នងតំណែងលោកស្រី Borne មិនទាន់ត្រូវបានបង្ហាញឈ្មោះឡើយ។    តាមសេចក្តីថ្លែងការណ៍របស់វិមាន Elysee Palace លោកស្រី Borne នឹងបន្តកាន់តំណែងដដែល រហូតទាល់តែនាយករដ្ឋមន្រ្តីថ្មីមកជំនួស។ លោកស្រី Borne ដែលត្រូវបានតែងតាំងនៅក្នុងខែឧសភា ឆ្នាំ២០២២ ជានាយករដ្ឋមន្រ្តីស្រ្តីរបស់បារាំងទីពីរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។    បុគ្គលដែលអាចស្នងតំណែងនាយករដ្ឋមន្រ្តីថ្មីមានដូចជា លោក Gabriel Attal រដ្ឋមន្រ្តីអប់រំវ័យ ៣៤ឆ្នាំ, លោក Sebastien Lecornu រដ្ឋមន្រ្តីការពារជាតិវ័យ ៣៧ឆ្នាំ។ បុគ្គលផ្សេងទៀត ក៏អាចជាជម្រើសសម្រាប់តំណែងប្រមុខរដ្ឋាភិបាលនេះដែរ ក្នុងនោះមាន រដ្ឋមន្រ្តីហិរញ្ញវត្ថុ Bruno Le Maire និង លោក Julien Denormandie អតីតរដ្ឋមន្រ្តីកសិកម្ម។    ការលាលែងរបស់លោកស្រី Borne ធ្វើឡើងស្របពេលមានការរំពឹងថា លោកម៉ាក្រុងនឹងរុះរើសគណៈរដ្ឋមន្រ្តី មុនពេលការបោះឆ្នោតអឺរ៉ុប នឹងមកដល់នៅក្នុងឆ្នាំនេះ និងមុនពេលបារាំងរៀបចំកីឡាអូឡាំពិក។    កន្លងមក បារាំង បានប្រឈមនឹងវិបត្តិយ៉ាងខ្លាំងពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍ ដែលត្រូវបានសភាអនុម័តនៅពេលកន្លងទៅ។ មុនការអនុម័ត ច្បាប់នេះ ត្រូវបានសភាធ្លាប់បដិសេធរួចហើយ៕ 
លោកស្រី Elisabeth Borne បានលាលែងចេញពីតំណែងប្រមុខរដ្ឋាភិបាល បន្ទាប់ពីកាន់តំណែងបានជិតរយៈពេល ២ឆ្នាំ។ លោកអេម៉ានុយអែល ម៉ាក្រុង បានប្រកាសបែបនេះលើបណ្តាញសង្គម X នៅថ្ងៃទី៩ ខែមករា។
  អភិបាលខេត្តដែលត្រូវផ្លាស់ប្ដូរនោះ រួមមាន លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ត្រូវទៅធ្វើជាអភិបាលខេត្តកំពង់ធំ ជំនួសលោក សុខ លូ ដែលត្រូវមកដឹកនាំខេត្តបាត់ដំបងវិញ។ លោក ងួន រតនៈ ត្រូវបានតែងតាំងជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល កាលពីខែតុលា ឆ្នាំ២០១៧ ។ រីឯលោក សុខ លូ ដឹកនាំខេត្តកំពង់ធំ បាន៤ឆ្នាំដែរ ក្រោយកាន់តំណែងជាអភិបាលខេត្ត ជំនួសលោក អ៊ុត សំអន នាដើមឆ្នាំ២០១៧។   ចំណែកអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ត្រូវផ្លាស់មកដឹកនាំខេត្តកំពត ជំនួសលោក ជាវ តាយ ដែលត្រូវទៅធ្វើជាអភិបាលខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន បានដឹកនាំខេត្តពោធិ៍សាត់ជាង៧ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៤ ជំនួសលោក ខូយ សុខា ។ លោក ជាយ តាវ បានឡើងកាន់តំណែងអភិបាលខេត្តកំពត លោក ចាន់ ចេស្ដារ កាលពីឆ្នាំ២០១៨។   ដោយឡែកលោក ញ៉ែម សំអឿន អភិបាលរង ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវផ្លាស់ទៅធ្វើអភិបាលខេត្តមណ្ឌលគិរី។ រីឯលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីវិញ ទៅគ្រប់គ្រងខេត្តស្ទឹងត្រែង ជំនួសលោក ម៉ុម សារឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក ម៉ុម សារឿន កាន់តំណែងអភិបាលខេត្តស្ទឹងត្រែង តាំងពីចុងឆ្នាំ២០១៦។ លោក ថង សាវុន ជាអភិបាលខេត្តរតនគិរី តាំងពីឆ្នាំ២០១៤ ជំនួសលោក ប៉ាវ ហមផាន ។ ចំណែកលោក ស្វាយ សំអ៊ាង បានដឹកនាំខេត្តមណ្ឌលគិរីជាង៥ឆ្នាំមកហើយ ដោយជំនួសលោក អេង ប៊ុនហ៊ាង អភិបាលខេត្តចាស់តាំងពីឆ្នាំ២០១៦មក៕       លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ត្រូវទៅធ្វើជាអភិបាលខេត្តកំពង់ធំ លោក ជាវ តាយ ពីអភិបាលខេត្តកំពតទៅធ្វើជាអភិបាលខេត្តពោធិ៍សាត់ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត លោក ថង សារុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង លោក ញ៉ែម សំអឿន អភិបាលរង ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ទៅជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្លាស់ប្ដូរអភិបាលខេត្ត៧រូប ខណៈលោក ម៉ុម សារឿន ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដោយឡែកពីគ្នារបស់ព្រះអង្គ។
  អាល្លឺម៉ង់ ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបលើកទី១៧ (UEFA Euro) ក្នុងឆ្នាំ២០២៤។ លោក Reinhard Meyer ប្រធានសមាគមទេសចរណ៍អាល្លឺម៉ង់ បានលើកឡើងថា Euro 2024 មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់អាល្លឺម៉ង់ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu។    ទន្ទឹមនេះ លោក Jurgen Amann នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាទេសចរណ៍ទីក្រុង Koln រំពឹងថាព្រឹត្តិការណ៍នេះនឹងមានឥទ្ធិពលវិជ្ជមានលើវិស័យសេដ្ឋកិច្ចដូចជា សណ្ឋាគារ និងលក់រាយជាដើម។ អាល្លឺម៉ង់គ្រោងនឹងស្វាគមន៍ភ្ញៀវចំនួន ៣លាននាក់ទៅកាន់ទីក្រុងចំនួន១០ សម្រាប់ Euro 2024 ហើយពួកគេនឹងចំណាយច្រើនលើអាហារ ការស្នាក់នៅ និងការកម្សាន្ត។ លើសពីនេះ សហព័ន្ធលក់រាយអាល្លឺម៉ង់បានប៉ាន់ប្រមាណថា មានការកើនឡើងដល់ ៤ពាន់លានដុល្លារអំឡុងពេលព្រឹត្តិការណ៍នេះ។   ស្ថិតិពី Trip.com បានបង្ហាញថា ការកក់សំបុត្រទៅកាន់អាល្លឺម៉ង់សម្រាប់ភ្ញៀវទេសចរអាស៊ីបានកើនឡើង ១២៥ភាគរយ បើធៀបទៅនឹងពេលវេលាមុន Euro 2024 ។ ភ្ញៀវចិននាំមុខគេតាមពីក្រោយដោយជប៉ុន កូរ៉េ និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត។ ទីក្រុង Frankfurt, Munich និង Cologne ជាគោលដៅដែលត្រូវបានកក់ទុកច្រើនបំផុតដោយភ្ញៀវទេសចរអាស៊ី។   បើទោះបីជាវិស័យទេសចរណ៍អាល្លឺម៉ង់រំពឹងថានឹងកើនឡើងក៏ដោយ ប៉ុន្តែប្រាក់ចំណូលពីទេសចរណ៍ក្នុងព្រឹត្តិការណ៍នេះ នឹងមិនរួមចំណែកច្រើនដល់សេដ្ឋកិច្ចប្រទេសទេ។ នេះបើយោងតាមការវិភាគដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Halle ។ ជាក់ស្តែង សេដ្ឋកិច្ចអាល្លឺម៉ង់មិនរីកចម្រើនខ្លាំងទេ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០០៦ ហើយព្រឹត្តិការណ៍អឺរ៉ូនៅឆ្នាំនេះក៏ត្រូវបានគេព្យាករថានឹងមិនខុសគ្នាប៉ុន្មានដែរ។   ការវិភាគបង្ហាញថា អ្នកគាំទ្របាល់ទាត់អន្តរជាតិប្រហែល ៦៥០ពាន់នាក់ ចង់ទៅកម្សាន្ត នៅអាល្លឺម៉ង់សម្រាប់ព្រឹត្តិកាណ៍អឺរ៉ូនេះ ប៉ុន្តែភ្ញៀវទេសចរផ្សេងទៀត សម្រេចចិត្តមិនទៅព្រោះតម្លៃសណ្ឋាគារថ្លៃពេក។ តម្លៃបន្ទប់ជាមធ្យមនៅក្នុងទីក្រុងទាំង ១០ បានកើនឡើង ៥៧ភាគរយបើប្រៀបធៀបទៅនឹងខែមុន និងក្រោយព្រឹត្តិការណ៍អឺរ៉ូ។   គួរបញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro លើកទី១៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។ ទីក្រុងដែលត្រូវរៀបចំការប្រកួត Euro 2024 ទាំង១០ រួមមានទីក្រុង Munich, Dortmund, Dusseldorf, Frankfurt, Gelsenkirchen, Hamburg, Leipzig, Stuttgart, Cologne និង Berlin ។ UEFA ដែលជាអ្នករៀបចំកម្មវិធី Euro ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការប្រកួតកីឡាបាល់ទាត់នេះជាមួយនឹងប្រាក់ចំណូលរំពឹងទុកជាង ១ពាន់លានដុល្លារពីការលក់សំបុត្រ និងសិទ្ធិផ្សាយបន្តផ្ទាល់៕ 
សហព័ន្ធលក់រាយអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា មានការកើនឡើងនៃប្រាក់ចំណូលដល់ ៤ ពាន់លានដុល្លារ និងទទួលភ្ញៀវទេសចរប្រមាណ ៣លាននាក់ទៅកាន់ទីក្រុងចំនួន១០ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro នាឆ្នាំនេះ។
 សម្រាប់ក្រុម TN Kandal A មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល ដោយយកឈ្នះក្រុម Blue Moon A លទ្ធផល ៥ទល់២ និងក្រុម SERV A យកឈ្នះក្រុមព្រែកប្រាកីឡា A លទ្ធផល ៤ទល់៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះផ្តាច់ព្រ័ត្រក្រុម TN Kandal A យកឈ្នះលើក្រុម SERV A ៣ទល់២ ហើយក្រុមព្រែកប្រាកីឡា A  ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុម Blue Moon A លទ្ធផល ៣ទល់២ ។   ចំពោះរង្វាន់ក្រុមជើងឯក មណ្ឌលកណ្តាល គឺក្រុម TN Kandal A ទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ។  ក្រុមជើងឯករង គឺក្រុម SERV A ទទួលប្រាក់រង្វាន់៧០០ដុល្លារ។ ក្រុមចំណាត់ថ្នាក់លេខ៣ គឺក្រុមព្រែកប្រាកីឡា Aប្រាក់រង្វាន់៣៥០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៤ Blue Moon A ទទួលបានប្រាក់រង្វាន់១៥០ដុល្លារ។ ដោយឡែកមណ្ឌលខេត្តកណ្តាល ដែលជាមណ្ឌលទី៨នេះ គណៈកម្មាធិការរៀបចំការប្រកួតយក៤ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។ បន្ទាប់ពីការប្រកួតបានបញ្ចប់ ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យនាពេលរាត្រីផងដែរ ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមាន លោក ព្រាប សុវត្ថិ,អ្នកនាង ពេជ្រ សោភា, លោក នី រតនា,កញ្ញា ឈិន ម៉ានិច,កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ តារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងតាខ្មៅសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្ត្រី។ ស្រាបៀថៃហ្គ័រ ជាស្រាបៀដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក។ ស្រាបៀថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម)
ខេត្តកណ្តាល៖ ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញកីឡាករ៤ក្រុមទៀត នៅមណ្ឌលខេត្តកណ្តាល ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រពឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៦ និងទី១៧ ខែមីនានេះ។ ក្រុម TN Kandal A នៅតែរក្សាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះលើក្រុម SERV A  ៣ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែមីនា នៅមណ្ឌលទី៨ នាសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការប្រកួតមាន៤៦ក្រុម។
  ការងូតទឹកគឺជាទម្លាប់មួយដែលប៉ះពាល់ដល់សុខភាព។ ករណីជាច្រើននៃការឈឺក្បាល ក និងស្មាក្នុងរដូវរងា ដោយសារកំហុសក្នុងការងូតទឹកប្រចាំថ្ងៃ។   ពេលងូតទឹកក្នុងរដូវរងា មនុស្សជាច្រើន សូម្បីតែអ្នកដែលប្រើទឹកក្ដៅឧណ្ហៗ ក៏ងូតភ្លាមដែរ ព្រោះខ្លាចត្រជាក់។ គ្រោះថ្នាក់ជាងនេះទៅទៀត គឺមានមនុស្សចាក់ទឹកពីផ្កាឈូកពីក្បាលដល់ចុងជើង កក់សក់ជាមុន រួចងូតទឹកនៅពេលក្រោយ។   មនុស្សភាគច្រើនគិតថាការលាងសក់របស់អ្នកជាមុននឹងស្អាតជាង។ ប្រសិនបើអ្នកកក់សក់បន្ទាប់ពីងូតទឹករួច សាប៊ូកក់សក់នឹងប្រឡាក់លើរាងកាយ។   នេះជាទម្លាប់ខុសមួយ៖ «ក្បួនវិទ្យាសាស្ត្របំផុតនៃការងូតទឹក គឺត្រូវសើមដៃ និងជើងជាមុនសិន បន្ទាប់មកដងខ្លួន ហើយលាងសក់ជាចុងក្រោយ មូលហេតុគឺដើម្បីឱ្យរាងកាយបានប្រើប្រាស់បន្តិចម្តងៗ។ ទៅក្នុងទឹក លើសពីនេះ ក្បាលមានសរសៃប្រសាទកណ្តាលជាច្រើន ប្រសិនបើចាក់ទឹកភ្លាមៗ វានឹងមានគ្រោះថ្នាក់ខ្លាំងណាស់។តាមការវិភាគរបស់គ្រូពេទ្យ ការចាក់ទឹកភ្លាមៗទៅក្បាលនឹងធ្វើឱ្យសរសៃឈាមកន្ត្រាក់រួមតូច។ នៅពេលនោះ អ្នកអាចជួបប្រទះការឈឺក្បាលដែលរាលដាលដល់ស្មា និងក។ គ្រោះថ្នាក់ជាងនេះទៅទៀត នៅក្នុងករណីខ្លះ សូម្បីតែប្រឈមមុខនឹងហានិភ័យនៃគ្រោះថ្នាក់ ជំងឺដាច់សរសៃឈាមខួរក្បាល។ យើងគួរតែបោះបង់ទម្លាប់នេះមិនត្រឹមតែក្នុងរដូវត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់រដូវទាំងអស់។   «ងូតទឹកពេលព្រឹកជាមាស ងូតទឹកពេលថ្ងៃត្រង់ជាប្រាក់ ងូតទឹកពេលល្ងាចជាសំណ»។ ដូច្នេះការងូតទឹកនៅពេលព្រឹកគឺល្អបំផុត។ បច្ចុប្បន្នដោយសារលក្ខខណ្ឌការងារ មនុស្សភាគច្រើននឹងងូតទឹកនៅពេលល្ងាច។ ទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវបានណែនាំឱ្យក្រងូតទឹកពេកទេ បន្ទាប់ពី 20 ម៉ោង។ លើសពីនេះទៀតពេលវេលាងូតទឹកមិនគួរលើសពី 15 នាទីរាល់ពេល។ នៅរដូវត្រជាក់ពេលវេលាងូតទឹកគួរតែខ្លីជាង។   នាយកមជ្ឈមណ្ឌលពិសោធន៍គ្លីនិក មន្ទីរពេទ្យជាតិសើស្បែកវៀតណាម បាននិយាយថា ក្នុងរដូវរងារ មនុស្សមិនគួរងូតទឹកត្រជាក់ ឬទឹកក្តៅពេកទេ ហើយមិនគួរកក់សក់មុនពេលងូតទឹកឡើយ។ ការងូតទឹកត្រជាក់ក្នុងរដូវរងានឹងធ្វើឱ្យឈឺក្បាល និងផ្តាសាយ។ ទន្ទឹមនឹងនេះ ការងូតទឹកក្តៅពេកនឹងធ្វើឱ្យខូចស្បែក ស្បែកស្ងួត។ ចូរងូតទឹកត្រជាក់ដែលរាងកាយរបស់អ្នកអាចទ្រាំទ្របាន។ សម្រាប់កុមារតូចៗ ការងូតទឹកនៅសីតុណ្ហភាព ៣៧-៣៨ អង្សាសេគឺល្អ៕   ត្រួតពិនិត្យដោយ www.health.com.kh
ក្នុងអំឡុងពេលនៃការផ្លាស់ប្តូររដូវ ពេលវាត្រជាក់ ទម្លាប់ងូតទឹកដែលមើលទៅហាក់ដូចជាគ្មានកំហុស មានហានិភ័យដល់សុខភាពជាច្រើន។
គណបក្សប្រជាជនកម្ពុជា នឹងធ្វើមហាសន្និបាតវិសាមញ្ញរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលនៃគណបក្សកាន់អំណាចមួយនេះ។ ការកំណត់យុទ្ធសាស្រ្តយកឈ្នះការបោះឆ្នោត គឺជាបៀបវារៈ១ ក្នុងចំណោមរបៀបវារៈសំខាន់ៗផ្សេងទៀត នៃមហាសន្និបាតវិសាមញ្ញនេះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែមករានេះ យ៉ាងដូច្នេះថា៖«យើង នឹងដាក់ទិសដៅផែនការ អនុវត្តពីពេលឥឡូវនេះ រហូតទៅដល់ការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតនេះ»។    អ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា របៀបវារៈសំខាន់ៗផ្សេងទៀត រួមមាន មហាសន្និបាតវិសាមញ្ញ នឹងស្តាប់របាយការណ៍ស្តីពីលទ្ធផលការងារ នៃការអនុវត្តកម្មវិធីនយោបាយគណបក្សក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២៣) និងឆ្លងរបាយការណ៍ស្តីពីការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត (២០២៣-២០២៨)។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ហ្នឹង ជាឯកសារនយោបាយសំខាន់»។    បើតាមលោក សុខ ឥសាន ដដែល សមាជិក-សមាជិកា និងតំណាងគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រមាណពី៣ពាន់ទៅ៤ពាន់នាក់ នឹងចូលរួមក្នុងមហាសន្និបាតវិសាមញ្ញ។ លោក បន្តថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស នឹងមានវត្តមានក្នុងមហាសន្និបាតវិសាមញ្ញនេះ។ លោក បន្ថែមថា ថ្នាក់ដឹកនាំគណបក្ស នឹងផ្តល់ការណែនាំទៅកាន់សមាជិក-សមាជិកា ហើយសមាជិក-សមាជិក ក៏នឹងត្រូវបើកឲ្យឡើងមានមតិផងដែរ។   ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា អាជ្ញាធរ នឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងជុំវិញបរិវេណវិមាន៧មករា ដែលជាទីតាំងប្រារព្ធមហាសន្និបាតវិសាមញ្ញខាងលើ៕      
ដោយ៖ ទេពញាណ 
  ខាងក្រោមនេះជាលំហាត់ធ្វើអោយអញននកឆាប់លូតកំពស់បាន៖ ១. លំហាត់ប្រាណពសវែក ជាដំបូងអ្នកត្រូវគេងផ្កាប់នៅលើកំរាលឥដ្ជ ហើយយកដៃច្រតដៃទាំងពីរឡើង ងើបខ្លួនឡើងទៅលើ ដោយពត់ត្រគាករបស់អ្នកឡើងដូចទៅនិងអក្សរ v ។ សូមអ្នកស្ថិតនៅក្នុងទីតាំងនេះអោយបាន ១០ ទៅ ២០ វិនាទី ចាំសម្រាកមកវិញ ធ្វើបែបនេះអោយបាន៤ ទៅ៥ ដង។   ២. លំហាត់ប្រាណបែបរាំ លំហាត់ប្រាណនេះឃើញថាងាយស្រួលបន្ដិច ដោយការហាត់បែបនេះដូចទៅនឹងការហាត់រាំចឹងដែរ វាងាយស្រួល តែត្រូវធ្វើចលនាបែបនេះអោយញាប់បន្ដិច ។ អ្នកត្រូវឈរអោយត្រង់ខ្លួន ហើយលើកជង្គង់ឆ្វេងឡើង ហើយអ្នកត្រូវលើកកែងដៃខាងស្ដាំ មកប៉ះនឹងជើងឆ្វេងវិញ បន្ទាប់មកអ្នកត្រូវប្ដូរខាងវិញម្ដង។   ៣. លំហាត់ប្រាណរុញជញ្ជាំង អ្នកត្រូវឈរអោយត្រង់ខ្លួន យកដៃដាក់លើជញ្ជាំងធ្វើកាយវិការដូចជាកំពុងតែរុញជញ្ជាំង អ្នកត្រូវយកដៃដាក់លើជញ្ជាំង ហើយបត់កែងដៃរបស់អ្នក ហើយពត់ខ្លួនទៅមុខដោយខ្លួនរបស់អ្នកជិតប៉ះនឹងជញ្ជាំង ត្រលប់មកទីតាំងដើមវិញ អ្នកត្រូវចាប់ផ្កើមធ្វើថ្មីម្ដងទៀតរហូតបាន ៤ ទៅ ៤ នាទី។   ៤. លំហាត់ប្រាណទាត់ លំហាត់ប្រាណនេះដូចទៅនឹងការហាត់ Tae Kwon Do លំហាត់ប្រាណនេះធ្វើអោយអ្នកឆាប់លូតកម្ពស់បានយ៉ាងឆាប់រហ័ស។ អ្នកត្រូវហាត់ដោយលើកជើងទាត់អោយបានខ្ពស់ ចំណែកដៃអ្នកអាចលើដៃដូចជាពេលកំពុងប្រដាល់ដែរ ចាំអ្នកផ្លាស់ទៅជើងម្ខាងទៀតអោយបាន ច្រើនដង។   ក្រៅពីការហាត់ប្រាណអ្នកអាចប្រីTaller Plus បាននឹងធ្វើអោយអ្នកឆាប់លូតលាស់បាននោះ និងធ្វើអោយអ្នកឆាប់លូតកម្ពស់ជាក់ជាមិនខានទេ។ តើធ្វើដូចម្តេចដើម្បីឲ្យ Taller Plus អាចជួយអ្នកបូកបន្ថែមកម្ពស់លូតលាស់បាន? បំណែកល្អិតតូចៗ នៃជាតិកាល់ស្យូមណាណូ ត្រូវបានរៀបចំដោយបច្ចេកវិទ្យាណាណូ ដើម្បីបង្កើតជាតិកាល់ស្យូម ដែលមានទំហំល្អិតតូច តែទំនើប (ចំនួន ២ ទៅ ៣ នៃការណាណូម៉ែត្រ) ។ ដោយសារចំណុចជ្រុលតូចនៃណាណូដែលជាកាល់ស្យូមអាចធ្វើឲ្យការដោះស្រាយ មានការរលាយខ្ពស់និង ការលេចជ្រាបដល់ពោះវៀន ព្រមទាំងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមជាអតិបរមា មានទំហំពីពោះវៀនទៅក្នុងឈាមបានយ៉ាងឆាប់រហ័ស ។   ដូច្នេះពោះវៀនរបស់អ្នក នឹងមិនមានជាតិកាល់ស្យូមលើសទេTaller Plus អាចជួយអ្នកទប់ស្កាត់ការ ទល់លាមក និង ក្រួសក្នុងតម្រោងនោម ។ ការស្រូបយកជាតិកាល់ស្យូមរបស់ណាណូគឺ 200 ដងជាចំនួនច្រើនដូចជា កាល់ស្យូមផ្សេងទៀត ជាពិសេសជាតិកាល់ស្យូមណាណូអាចពង្រឹងឆ្អឹង ដែលជួយឱ្យអ្នកសម្រេចបាននូវកម្រិតកំពូលនៃកម្ពស់មួយបាន ។ ខណៈពេលដែលរាងកាយត្រូវការជាតិកាល់ស្យូមណាណូ សម្រាប់កំណើនលូតលាស់របស់ឆ្អឹង យើងមិនអាចទទួលបាន ដូចជាមួយចំនួនធំនៃជាតិកាល់ស្យូមណាណូនៃអាហារឡើយ ។ ជាតិកាល់ស្យូមមិនអាចស្រូបយកបានយ៉ាងងាយស្រួលនៅក្នុងខ្លួននោះទេ ដោយសារតែវានៅក្នុង សំណុំបែបបទធម្មតា ។ នោះហើយជាមូលហេតុដែល Taller Plus នាំមកនូវឲ្យលោកអ្នកប្រភពនៃជាតិកាល់ស្យូមណាណូ ដែលអាចជួយពង្រឹងឆ្អឹងរបស់អ្នកយ៉ាងមានប្រសិទ្ធភាព ។   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ការធ្វើលំហាត់ប្រាណអាចជួយអោយអ្នកមានសុខភាពល្អ ជំនួយដល់សុខភាព បញ្ចុះសម្ពាធឈាម ខ្លះជួយបញ្ចុះទម្ងន់ មានលំហាត់ប្រាណខ្លះធ្វើអោយអ្នកឆាប់លូតកម្ពស់បានទៀតផង។
  កង្វះអាហារូបត្ថម្ភ   ជាតិប្រូតេអ៊ីន ជាតិដែក ម៉ាញ៉េស្យូម វីតាមីន B និង D គឺជាជីវជាតិដ៏សំខាន់បំផុតដែលមានក្នុងសាច់។ ប៉ុន្តែ វាមានជីវជាតិផ្សេងៗទៀតជាច្រើនដែលសាច់មិនអាចមានសម្រាប់បំពេញតម្រូវការរបស់មនុស្សបាន។ ហេតុដូច្នេះហើយ អ្នកអាចនឹងកង្វះអាហារូបត្ថម្ភបើសិនជាមិនញ៉ាំអ្វីសោះក្រៅពីសាច់ក្នុងរយៈពេលមួយឆ្នាំ។   ប្រព័ន្ធភាពស៊ាំចុះខ្សោយ   ការញ៉ាំរបបអាហារពេញមួយឆ្នាំដោយមានតែសាច់មួយមុខក៏អាចធ្វើឲ្យអ្នកងាយនឹងមានជំងឺដែរ ដូចជា ជំងឺផ្តាសាយ ឬផ្តាសាយធំ។ នេះដោយសារតែ សាច់មិនអាចផ្គត់ផ្គង់វីតាមីន C ដល់រាងកាយបាន។ មនុស្សគ្រប់គ្នាដឹងហើយថា វីតាមីន C គឺជាជីវជាតិដ៏សំខាន់សម្រាប់ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។   ឡើងទម្ងន់   បើសិនជាអ្នកមិនញ៉ាំតែសាច់ទេ វាក៏មិនទំនងជាធ្វើឲ្យអ្នកឡើងទម្ងន់ដែរ។ បើយើងប្រៀបធៀបជាមួយរបបអាហារជាប្រភេទសាច់លាយខ្លាញ់ ជាមួយរបៀបរស់នៅបែបស៊ីដេកៗទៀត នោះអ្នកនឹងឡើងទម្ងន់កាន់តែច្រើនជាមិនខាន។   ទល់លាមក   ប្រភពនៃជាតិសរសៃមួយចំនួនដែលអ្នកត្រូវការសម្រាប់ចលនាពោះវៀនទៀងទាត់គឺបន្លែ និងផ្លែឈើ។ នេះហើយគឺជាមូលហេតុដែលអ្នកប្រាកដជាកើតបញ្ហាទល់លាមកបើសិនជាអ្នកមិនញ៉ាំអ្វីសោះក្រៅពីសាច់ពេញមួយឆ្នាំ ព្រោះសាច់គ្មានឡើយជាតិសរសៃ។ ការប្រឈមនឹងបញ្ហានេះគឺកាន់តែខ្ពស់ បើសិនជាអ្នករស់នៅបែបអសកម្ម ហើយមិនញ៉ាំទឹកច្រើនជារៀងរាល់ថ្ងៃទៀត។   ជំងឺបេះដូង   មានហេតុផលពីរយ៉ាងដែលថា ការញ៉ាំសាច់តែមួយមុខរយៈពេលមួយឆ្នាំប្រហែលជារឿងមិនល្អសម្រាប់សុខភាពបេះដូងសរសៃឈាម។ ដំបូងឡើយ វាអាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនបាន។ ទីពីរ វាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ កូឡេស្តេរ៉ុលអាក្រក់ខ្ពស់ ហើយសម្ពាធឈាមឡើងខ្ពស់ទៀតគឺជាកត្តាប្រឈមមុខដ៏សំខាន់នៃជំងឺបេះដូង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
អ្នកមានធ្លាប់ឆ្ងល់ទេថាតើនឹងមានអ្វីកើតឡើងចំពោះអ្នកទៅបើសិនជាអ្នកមិនញ៉ាំអ្វីសោះក្រៅពីសាច់តែមួយមុខរយៈពេលមួយឆ្នាំពេញ? ខណៈពេលដែលវាជាការពិតមួយត្រង់ថា យុវវ័យសម័យឥឡូវមិនសូវចូលចិត្តញ៉ាំបន្លែ តែពួកគេបែរជាចូលចិត្តញ៉ាំសាច់ច្រើនជាងទៅវិញ ហើយពេលខ្លះក៏អាចនឹងមានបំណងថា បើមានតែសាច់ញ៉ាំរហូតក៏មិនអីដែរ។ ដូច្នេះតើវានឹងមានអ្វីកើតឡើងទៅបើសិនជាបានញ៉ាំសាច់តែមួយមុខពេញមួយឆ្នាំអ៊ីចឹង?
លោក កែវ វី នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានថ្មីៗ ឲ្យដឹងបែបនេះថា៖«បាតុភូតរន្ទះបាញ់នេះ ជាបាតុភូតធម្មជាតិ កើតមានជារៀងរាល់ឆ្នាំ។ ហើយរយៈពេល៤ខែឆ្នាំ២០១៧នេះ បាតុភូតរន្ទះបាញ់ បានសម្លាប់មនុស្សចំនួន ១០ នាក់ និងរបួស ១៥ នាក់ រួមទាំងងាប់គោក្របី ១២ក្បាលផងដែរ»។ នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គ្រោះធម្មជាតិរយៈពេល៤ខែនេះ បានកើតឡើង៥៧លើក នៅខេត្តចំនួន ១៦ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់ និងរបួស ១៣នាក់ ធ្វើឲ្យផ្ទះ ១៦៩ខ្នងខូចខាត និងផ្ទះ៧៥៧ខ្នងផ្សេងទៀត របើកដំបូល។ លោក កែវ វី បន្ថែមថា តួលេខនេះ ប្រហាក់ប្រហែលកាលពីឆ្នាំ២០១៦ ដែលរយៈពេល៤ខែដូចគ្នា ដោយមានគ្រោះធម្មជាតិកើតឡើងចំនួន ៤៦ លើក  មានមនុស្សស្លាប់ ៤នាក់ និងរបួស ៤៧ នាក់ ធ្វើឲ្យផ្ទះ ២២០ខ្នងខូចខាត និងផ្ទះ៩៨៧ខ្នងផ្សេងទៀត របើកដំបូល។ លោក កែវ វី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ននឹងបាតុភូតធម្មជាតិនេះ ទោះបីជាបាតុភូតធម្មជាតិក៏ដោយ។ លោក បន្តថា កន្លងមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក បានចូលរួមផ្សព្វផ្សាយពីបញ្ហានេះ ដល់ពលរដ្ឋផងដែរ។ លោក កែវ វី បានប្រាប់ពលរដ្ឋឲ្យចៀសវាងការធ្វើដំណើរដោយប្រើប្រាស់ទូរសព្ទដៃ ឬមានវត្ថុដែលជាតិដេក។ ជាពិសេស កុំជ្រកក្រោមដើមឈើ គប្បីគួរជ្រកឲ្យឆ្ងាយពីដើមឈើចម្ងាយ ៣ម៉ែត្រ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅ មានមនុស្សស្លាប់ដោយសាររន្ទះបាញ់ ចំនួន ៨នាក់ស្លាប់ និងរងរបួស ១៥នាក់។ ចំនួននេះ ប្រហាក់ប្រហែលនឹងរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ ដែលមនុស្សចំនួន ១០នាក់ បានស្លាប់ និង១៣នាក់ បានរងបួស ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់នេះ៕
ភ្នំពេញ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ មានមនុស្សចំនួន ១០ នាក់ បានស្លាប់ និង ១៥ នាក់ រងបួស ដោយសាររន្ទះបាញ់។ នេះបើតាមការបញ្ជាក់របស់នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី។
ផ្អែកតាមរបាយការណ៍ដដែល ប្រភេទអង្ករដែលបាននាំចេញ រួមមាន អង្ករក្រអូប ក្នុងបរិមាណ ៣០,០៣២តោន ក្នុងនោះអង្ករផ្ការំដួល និងផ្កាម្លិះ ក្នុងបរិមាណ ១៩,៨០៧ តោន, អង្ករស ក្នុងបរិមាណ ៣,៦៩៥តោន និងអង្ករចំហុយ ក្នុងបរិមាណ ៥៤៦តោន។    របាយការណ៍ បានឱ្យដឹងទៀតថា អង្ករទាំងអស់នេះ បាននាំចេញទៅសហភាពអឺរ៉ុប ចំនួន ១៤ប្រទេស ក្នុងបរិមាណ ៧,៦៣៥ តោន , ប្រទេសចិន ក្នុងបរិមាណ ១៦,១៦៣ តោន , អាស៊ាន ចំនួន២ប្រទេស ក្នុងបរិមាណ  ៣,២៥៩តោន និងប្រទេស១១ផ្សេងទៀត ក្នុងបរិមាណ ៧,២១៦តោន៕  
ភ្នំពេញ៖ ក្នុងខែមករា ដើមឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤,២៧៣តោន ថយចុះ៣២,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៥០,៤៥០តោន។  នេះបើតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញអង្ករ របស់ក្រសួងកសិកម្ម នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១។
  លោក យិន ង្គិច បានទទួលស្គាល់ថា ខ្លួនបានទិញរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យនារីម្នាក់នោះ បន្តពីឈ្មោះ សេង ពិទូរ្យ កាលពីឆ្នាំ២០១៦។ នេះបើតាមអង្គភាព Fresh News។អង្គភាពនេះ បន្តស្រង់សម្តីម្ចាស់រថយន្តពិតប្រាកដឈ្មោះយិន ង្គិច ទៀតដូច្នេះ៖«រថយន្តមួយគ្រឿងនេះ ខ្ញុំបានទិញពីកន្លែងលក់រថយន្តមួយកន្លែង នៅទល់មុខក្រសួងផែនការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដែលម្ចាស់ដើមឈ្មោះ សេង ពិទូរ្យ បានលក់មកការ៉ាស់ឡានមួយកន្លែងនេះ ប៉ុន្តែមិនទាន់បានកាត់ឈ្មោះ»។   តាម Fresh News ដដែល លោក យិន ង្គិច អះអាងថានឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងនៅក្រោយផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយរថយន្តមួយគ្រឿងក្នុងល្បឿនដ៏លឿន បានបុកនិស្សិតស្រី វ័យ២២ឆ្នាំម្នាក់ស្លាប់។ ជនរងគ្រោះនិងជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យផារ៉ាហ្គន មានទីលំនៅនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕        
ភ្នំពេញ៖ ឈ្មោះ យិន ង្គិច ម្ចាស់រថយន្តដែលបុកនារីម្នាក់ស្លាប់ពិតប្រាកដ  បានចេញមុខទទួលខុសត្រូវគ្រប់យ៉ាង ចំពោះហេតុការណ៍ដែលបានកើតឡើង នៅយប់ថ្ងៃទី២៦ ខែមីនានេះ បន្ទាប់ពីម្ចាស់កាតគ្រីរថយន្ត ឈ្មោះសេង ពិទូរ្យ អះអាងថាបានលក់រថយន្តប្រមាណ៣ឆ្នាំហើយ។ ក្រៅតែពីទទួលខុសត្រូវ ឈ្មោះ យិន ង្គិច ក៏អះអាងដែរថានឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរ ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
  បន្ទាប់ពីចាកចេញពីមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉ក លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីទីប្រាំពីររបស់ម៉ាឡេស៊ី បានបន្តដំណើរមកកាន់ក្រុងឡុងដ៏ដើម្បីបំពេញទស្សនកិច្ចការងារ និងជួបជាមួយប្រជាជនម៉ាឡេស៊ីនៅទីនោះផង។    បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ម៉ាឡេស៊ី Bernama លោក មហាធៀ បាននិយាយលេងសើចពេលថ្លែងសំណេះសំណាលជាមួយប្រជាជនម៉ាឡេស៊ីប្រហែល ៥០០នាក់ថា លោកអាចរស់ដល់អាយុដែលលោកកំណត់សម្រាប់ចូលនិវត្តនៅវ័យ ៩៥។    «ខ្ញុំសង្ឃឹមថា ខ្ញុំអាចរស់ដល់ពេលចូលនិវត្តក្នុងអាយុ ៩៥ឆ្នាំ»។ លោក មហាធៀ បាននិយាយទៅកាន់ប្រជាជនម៉ាឡេស៊ីដែលមានវត្តមានក្នុងជំនួបនោះបែបនេះ។ លោកទទួលស្គាល់ថា បញ្ហាដែលហ៊ុមព័ទ្ធម៉ាឡេស៊ីមានច្រើនណាស់ ប៉ុន្តែលោកមិនមានពេលវេលាច្រើនទេដើម្បីដោះស្រាយបញ្ហាទាំងនោះ។   លោក មហាធៀ ដែលទើបត្រឡប់ចូលឆាកនយោបាយក្រោយឈ្នះឆ្នោតខែឧសភាកន្លងទៅ បានបន្ថែមថា ការពន្យារអាយុចូលនិវត្តន៍នេះមិនចាំបាច់សុំអនុញ្ញាតពីភរិយារបស់លោកលោកស្រី ហាស្មា ស៊ីទី ឡើយ។   ស្ថិតនៅជិតភរិយាខ្លួន នាយករដ្ឋមន្ត្រីចំណាស់ជាងគេរូបនេះបានបន្ថែមដូច្នេះថា៖ «ភរិយាខ្ញុំគាំទ្រខ្ញុំខ្លាំងណាស់។ គាត់ទៅតាមខ្ញុំគ្រប់កន្លែងទាំងអស់»។   បន្ថែមពីការរៀបរាប់ពីអាយុចូលនិវត្តន៍ លោក មហាធៀ ក៏បានលើកឡើងផងដែរពីការដឹកនាំ និងបំពេញភារកិច្ចរបស់លោកជានាយករដ្ឋមន្ត្រី។ លោកសង្កត់ធ្ងន់ថា លោកត្រូវតែប្រឹងប្រែងធ្វើការងារនិងឧស្សាហ៍ព្យាយាមដើម្បីធ្វើជាគម្រូសម្រាប់មនុស្សដទៃក្នុងការងារដឹកនាំ ក៏ដូចជាការងារផ្សេងទៀតដែរ។   លោកពន្យល់ថា ជាធម្មតា វាមានតែជំងឺប៉ុណ្ណោះដែលធ្វើឲ្យមនុស្សស្លាប់ រីឯការប្រឹងប្រែងធ្វើការងារនោះមិនធ្វើឲ្យមនុស្សស្លាប់ទេ។ «ជំងឺនឹងសម្លាប់អ្នក ការងារមិនសម្លាប់អ្នកឡើយ។ អ្នកមិនត្រឹមតែត្រូវធ្វើលំហាត់ប្រាណសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវធ្វើលំហាត់ប្រាណខួរក្បាលដែរ»។នេះជាសម្តីលោក មហាធៀ៕  
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ ដែលមានវ័យ ៩៣ឆ្នាំទៅហើយនោះបាននិយាយថា លោកសង្ឃឹមអាចរស់រហូតដល់ពេលលោកចូលនិវត្តពីការងារនៅអាយុ ៩៥ឆ្នាំ។ ប្រមុខរដ្ឋាភិបាលចាស់ជាងគេរូបនេះធានាពីសុខភាពរបស់លោកក្នុងការបំពេញការងារ ដោយអះអាងថា មានតែជំងឺទេដែលសម្លាប់មនុស្ស ប៉ុន្តែធ្វើការងារច្រើនមិនសម្លាប់មនុស្សឡើយ។
អត្ថបទទាក់ទង   «នូសានតារា» ដែលមានន័យថាប្រជុំកោះ ជាឈ្មោះរដ្ឋធានីឥណ្ឌូណេស៊ីថ្មីពេលរើពីហ្សាការតា  មន្រ្តីជាន់ខ្ពស់ថៃមួយរូប នៅថ្ងៃទី១៥ ខែឧសភា បានលើកឡើងពីភាពចាំបាច់ដែល ថៃអាចផ្លាស់ប្តូររាជធានីបាងកក ដោយសារការគំរាមកំហែងពីកម្រិតទឹកសមុទ្រកើនឡើង ដែលបង្កពីការប្រែប្រួលអាកាសធាតុ។    លោក Pavich Kesavawong អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងបរិស្ថានថៃបាននិយាយថា មានការព្យាករជាច្រើនបង្ហាញថារាជធានីបាងកកស្ថិតនៅក្នុងតំបន់ទំនាប ហើយប្រឈមនឹងហានិភ័យនៃការលិចលង់ដោយទឹកសមុទ្រនៅមុនដំណាច់សតវត្សនេះ។ តំបន់ភាគច្រើននៅក្នុងទីក្រុងបាងកក ក៏ប្រឈមមុខការជន់លិចក្នុងរដូវវស្សាដែរ។   បើតាមលោកPavich Kesavawong សីតុណ្ហភាពពិភពលោកបានកើនឡើងលើសពី ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្មចាប់ផ្តើម ហើយប្រសិនបើអ្វីៗនៅតែបន្តបែបនេះ ទីក្រុងបាងកកអាចនឹងលិចលង់ដោយទឹកសមុទ្រ។ ដូច្នេះហើយ បច្ចុប្បន្នជាពេលគិតគូរពីការសម្របខ្លួន។   មន្រ្តីរូបនេះ បានបន្តថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងសិក្សាវិធានការនានារួមទាំងការសាងសង់ទំនប់ទឹកដែលយកគំរូស្រដៀងហូឡង់។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងពិចារណាលើផែនការផ្លាស់ប្តូរទីតាំងរាជធានីផងដែរ ប៉ុន្តែនេះជាបញ្ហាស្មុគស្មាញ ហើយត្រូវការពិភាក្សាច្រើន។   ទោះបីជាការផ្លាស់ប្តូរទីតាំងរាជធានី ជារឿងដ៏វែងឆ្ងាយមុនឈានដល់ការអនុម័ត  តែនេះមិនមែនជារឿងដែលមិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍នោះទេ។ ឥណ្ឌូណេស៊ី កំពុងរៀបចំរដ្ឋធានីថ្មី នូសានតារា ដោយជំនួសទីក្រុងហ្សាការតាដែលកំពុងត្រូវបានបំពុលបរិស្ថាន និងគំរាមកំហែងដោយទឹកសមុទ្រ។    គួរបញ្ជាក់ថា ថៃកំពុងទទួលរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់ខ្លាំង ខណៈកសិករតស៊ូជាមួយនឹងកំដៅ និងគ្រោះរាំងស្ងួត ស្របអាជីវកម្មទេសចរណ៍រងផលប៉ះពាល់ដោយសារការប្រែពណ៌ផ្កាថ្ម និងការបំពុលជាដើម។ ថៃមានបំណងធ្វើឱ្យមានកាបូនអព្យាក្រឹតត្រឹមឆ្នាំ ២០៥០៕
រដ្ឋាភិបាលថៃ អាចពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកក ដោយសារទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំ និងកម្ពស់ទឹកសមុទ្រកើនឡើង។ នេះបើតាមសារព័ត៌មាន The Thaiger។
គម្រោងអង្កេតតាមដានសុខភាពសត្វព្រៃ WildHealthNet ធ្វើឡើងនៅតាមតំបន់ទន្លេមេគង្គក្រោមរួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីស្រាវជ្រាវ ពិនិត្យតាមដាន និងរាយការណ៍អំពីប្រភេទជំងឺឆ្លងដែលគ្រោះថ្នាក់ ជាពិសេសEDPs ដែលកើតលើសត្វព្រៃ។ នៅប្រទេសកម្ពុជាគម្រោងនេះចាប់ផ្ដើមនៅចុងឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅចុងខែមិថុនាឆ្នាំ២០២២។ គម្រោងនេះ គាំទ្រដោយទីភ្នាក់ងារកាត់បន្ថយការគំរាមកំហែងនៃសហរដ្ឋអាមេរិក។    រូបភាពដោយ អង្គការ WCS លោក ជា សុខា ប្រធានក្រុមសុខភាពសត្វព្រៃ និងទីប្រឹក្សាគោលនយោបាយសុខភាពតែមួយនៃអង្គការWCS បានលើកឡើងថា សកម្មភាពអង្កេតតាមដានសុខភាពសត្វព្រៃនៅទូទាំងប្រទេស នៅតំបន់ដែលមានសត្វព្រៃ។ កន្លងមកការងារនេះ បានសហការនៅតាមខេត្តមួយចំនួនដូចជា ខេត្តកំពត តាកែវ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងបណ្តាខេត្តផ្សេងទៀត។ បើតាមលោក ជា សុខា សកម្មភាពអង្កេតតាមដានសុខភាពសត្វព្រៃ បានធ្វើការបណ្ដុះបណ្ដាលនៅទីវាលលើការអង្កេត និងតាមដានសុខភាពសត្វព្រៃប្រមាណ៤០០នាក់ ដែលភាគច្រើនជាឧទ្យានុរក្ស។   «ការងារនេះ យើងធ្វើការជាមួយសត្វព្រៃ នៅក្នុងតំបន់ការពារមួយចំនួន។ មានន័យថា ក្នុងករណីណាមានសត្វព្រៃឈឺឬងាប់ យើងតម្រូវឱ្យក្រុមការងារតាមគោលដៅជូនដំណឹង និងយកសំណាក់ដើម្បីពិនិត្យរកមេរោគ និងដើម្បីដឹងពីមូលហេតុ ដែលសត្វឈឺឬងាប់»។ នេះជាពន្យល់របស់លោក សុខា ដោយបន្ថែមថា លទ្ធផលដែលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពរបស់គម្រោងនៅឆ្នាំ២០២១ ក្រុមការងារបានរកឃើញ មេរោគចំនួនបីដែលកើតលើសត្វព្រៃ នៅក្នុងតំបន់ការពារ។ រូបភាពដោយ អង្គការ WCS នៅចុងខែធ្នូ ឆ្នាំ២០២០ ក្រុមការងារនៅក្នុងខេត្តរតនគិរី បានរកឃើញករណីជ្រូកព្រៃងាប់ ដោយបានយកសំណាក់មកពិនិត្យ រួចឃើញថាជ្រូកព្រៃនោះមានផ្ទុកជំងឺបេសជ្រូកអាហ្វ្រិក។ បន្ទាប់មកទៀត នៅអំឡុងខែកញ្ញា ឆ្នាំ២០២១ មានការរាយការណ៍ថាមានសត្វទន្សោងមួយក្បាលឈឺនៅខេត្តព្រះវិហារ  បន្ទាប់មកក្រុមការងារបានយកសំណាក់មកពិនិត្យ និងឃើញថាទន្សោងនោះមានជំងឺដុំពកស្បែក និងមានករណីផ្ទុះជំងឺផ្តាសាយ H5N1 នៅក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡីផងដែរ »។   ទាក់ទងនឹងករណីខាងលើ លោក សុខា អះអាងថា ការរកឃើញរោគសញ្ញាមេរោគនៅក្នុងចំណោមសត្វព្រៃ ពិតជាមានសារៈសំខាន់ ដែលអាចឱ្យប្រជាជន និងក្រសួងបានដឹង និងអាចទប់ស្កាត់ការរីករាលដាលបន្តបន្ទាប់។ ប្រធានក្រុមសុខភាពសត្វព្រៃ និងទីប្រឹក្សាគោលនយោបាយសុខភាពតែមួយនៃអង្គការWCSរូបនេះ លើកឡើងដូច្នេះ៖« ជាក់ស្ដែងដូចយើងពិនិត្យឃើញមានទន្សោងមានជំងឺដុំពក  យើងមិនអាចយកវ៉ាក់សាំទៅចាក់ឱ្យទន្សោងក្តី ក៏យើងបានជជែករកវិធីសាស្រ្តធ្វើយ៉ាងណា ការពារសត្វក្នុងស្រុកដែលស្ថិតនៅជុំវិញតំបន់ការពារសត្វព្រៃ»។   រូបភាពដោយ អង្គការ WCS នៅចុងខែមិថុនាជំនួយថវិកាសម្រាប់គម្រោងនេះ នឹងត្រូវបញ្ចប់។ ប៉ុន្ដែលោក សុខា ពិតជាចង់ឱ្យក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ រួមជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បន្តការងារនេះ ទោះបីជាមិនមានជំនួយថវិកាក្តី។ «ទោះជាគម្រោងមានជំនួយថវិកាត្រូវបានបញ្ចប់ ប៉ុន្ដែយើងកំពុងស្វែងរកការគាំទ្រឱ្យអនុវត្តបន្តពីស្ថាប័នរដ្ឋ លើកិច្ចការងារនេះ។ ក្រុមការងារកំពុងស្នើឱ្យក្រសួងដែលជាប់ពាក់ព័ន្ធធ្វើបន្តទោះគ្មានជំនួយថវិកា។ លទ្ធផល យ៉ាងណាយើងនឹងបញ្ជាក់នៅពេលបន្ទាប់»។ នេះជាការលើកឡើងរបស់លោក ជា សុខា៕        
ភ្នំពេញ៖ គម្រោងអង្កេតតាមដានសុខភាពសត្វព្រៃនៅប្រទេសកម្ពុជានៅចន្លោះឆ្នាំ២០១៨ ដល់២០២២ រកឃើញសត្វព្រៃឈឺ និងស្លាប់ជាង១០០ករណី។ សកម្មភាពនៃការតាមដានសុខភាពសត្វព្រៃនេះ ធ្វើឡើងក្នុងគោលបំណងសិក្សារកមេរោគដែលអាចកើតលើសត្វព្រៃ ដើម្បីទប់ស្កាត់ការឆ្លងឱ្យទាន់បានពេលវេលា។
សូមអញ្ជើញទស្សនាវីដេអូ៖ ក្រុមមន្ត្រីដែលមានគ្នា៦នាក់ បានធ្វើដំណើរតាមរថយន្ត១គ្រឿង អមដោយការបំពងសំឡេងតាមមេក្រូ និងធុងបាស់ បានផ្សព្វផ្សាយពីរបៀបបង្ការជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកអាល់កុល, បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍ដោយសំពះជំនួសការចាប់ដៃ ,អ្នកដែលមានជំងឺគ្រុនក្តៅ ផ្តាសាយ ជៀសវាងប៉ះពាល់ច្រមុះ ឬមាត់ ប្រសិនបើបងប្អូនមានចំណុចសង្ស័យខុសពីធម្មតាសូមទូរសព្ទទៅលេខ១១៥។ យុទ្ធនាការធ្វើឡើងបន្ទាប់ពីសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឲ្យអាជ្ញាធរចូលរួមផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ១៩នេះ៕  
អាជ្ញាធរមូលដ្ឋាន បានធ្វើយុទ្ធនាការផ្សព្វផ្សាយពី វិធីការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ចាប់តាំងពីរសៀលថ្ងៃទី២៤ ខែមីនាមក។ ចំណែក ក្រុមរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បានចាប់ផ្តើមយុទ្ធនាការនេះដែរ ដោយចាប់ផ្តើមពីផ្លូវ៥០៨ រហូតដល់ផ្លូវ២៧១ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
  រដ្ឋបាលស្រុកក្រឡាញ់ នឹងរៀបចំការចាក់ផ្សាយចម្រៀងជាតិដោយចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ(មេក្រូ)នាម៉ោង៧ព្រឹករៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ នៅមុខអាគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២៤កក្កដា តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកក្រឡាញ់។   «ហេតុដូច្នេះនៅពេលភ្លេងជាតិត្រូវបានបន្លឺឡើង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រធានអង្គភាពរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រធានគ្រប់គ្រងវិស័យ ឯកជន អាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកក្រឡាញ់ទាំងអស់ សូមមេត្តាឈប់ការធ្វើដំណើរ ឬផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពភ្លេងជាតិឲ្យបានចប់សិន ទើបអាចបន្តការធ្វើដំណើរ ឬ អនុវត្តការងារផ្សេងៗទៀតបាន»។ នេះជាការស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប។   សកម្មភាពគោរពទង់ជាតិនេះ ក៏មានប្រជាពលរដ្ឋនៅស្រុក-ក្រុងមួយចំនួនកំពុងអនុវត្តសព្វថ្ងៃ ផងដែរ។ ដូចជា នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាដើម៕  
រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានស្នើដល់ប្រជាពលរដ្ឋខ្លួននិងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬ អ្នកដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ ឱ្យចូលរួមគោរពទង់ជាតិនៅពេលលឺសំឡេងភ្លេងជាតិបន្លឺឡើង នាម៉ោង៧ព្រឹក។ ការស្នើសុំរបស់អាជ្ញាធរនេះ គឺធ្វើឡើងដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជន។
  បាតុភូតសាមញ្ញពេលយប់មួយនេះ កើតឡើងគ្មានអ្វីក្រៅពីស្រទាប់បរិយាកាសរបស់ភពផែនដីដែលយើងរស់នៅនោះទេ។ គេហទំព័រវិទ្យាសាស្ត្រ livescience.com បានពន្យល់ថា បរិយាកាសរបស់ផែនដីសម្បូរទៅដោយឧស្ម័នជាច្រើនខុសគ្នាៗ រសាត់ទៅវិញទៅមកទៅតាមរយៈចរន្តខ្យល់។ នៅក្នុងស្រទាប់នីមួយៗ សីតុណ្ហភាពក៏មានលក្ខណៈខុសគ្នាដែរ។ សីតុណ្ហភាពខុសៗទាំងនេះ ធ្វើឲ្យមាឌ និងដង់ស៊ីតេឧស្ម័នប្រែប្រួលទៅតាមនេះដែរ។    នៅពេលដែលពន្លឺរបស់ផ្កាយទាំងនោះឆ្លងកាត់ស្រទាប់បរិយាកាសផែនដី លក្ខណៈរបស់ឧស្ម័នផ្សេងៗគ្នាគឺជាអ្នកបត់បែនដំណាលរបស់ពន្លឺ ទៅវិញទៅមក។ ហេតុដូចនេះហើយ នៅពេលដែលអ្នកពិនិត្យមើលផ្កាយ អ្នកសង្កេតឃើញថា ពួកវាហាក់ដូចបីជាបញ្ចេញពន្លឺផ្លេកៗ។ ប៉ុន្តែ បើអ្នកអាចចេញផុតពីបរិយាកាសភពផែនដី នោះពន្លឺផ្លេកៗដែលអ្នកឃើញនឹងបាត់ទៅវិញ៕
នៅពេលមានមេឃស្រឡះ គ្មានពពក គ្មានភ្លៀង ទិដ្ឋភាពមេឃងងឹតជាមួយនឹងផ្កាយ គឺជាទិដ្ឋភាពមួយដែលមិនអាចរំលងបាន ជាពិសេសនៅតាមទីជនបទ នៅពេលដែលការបំពុលដោយពន្លឺភ្លើងអគ្គីសនីមានចំនួនតិច។ តែនៅពេលដែលអ្នកងាកមើលទៅរកផ្កាយ ចំណុចពន្លឺតូចៗទាំងនោះហាក់បីដូចជាមានពណ៌ផ្លេកៗ ដូចជាគ្រាប់ពេជ្រ។ តើពន្លឺផ្លេកៗទាំងនេះ កើតឡើងដោយសារបាតុភូតអ្វី?
  បើតាមសេចក្តីប្រកាសព័ត៌មានរបស់WWF នៅថ្ងៃទី២៤មិថុនា ឆ្នាំ២០២០ កន្លងមកមាន អ្នកវិទ្យាសាស្ត្រ និងអ្នកដឹកនាំធំៗផ្នែកគំនិត ធ្លាប់បព្រមានជាច្រើនលើក-ច្រើនសារមកហើយ អំពីហានិភ័យនឹងអាចផ្ទុះជំងឺឆ្លងរាលដាលទូទាំងពិភពលោក។ WWF បានលើកឡើងថា កាលពីជាង១០ឆ្នាំមុន វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) បានដាក់ចំណាត់ថ្នាក់«ការរាលដាលជំងឺ និងការឆ្លមេរោគ នៅក្នុងចំណោមហានិភ័យកំពូលលំដាប់សកល ដែលបង្កការគំរាមកំហែងស្រួចស្រាលដល់ជីវិតមនុស្ស»។    ជាមួយគ្នានេះផងដែរ អង្គការWWF បានបង្ហាញថា វិបត្តិបង្កដោយជំងឺកូវីដ-១៩(COVID-19) ត្រូវតែមានការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ ដើម្បីដោះស្រាយកត្តាចលករដែលនាំឱ្យមានការរាលដាលជំងឺជាសកល។ ព្រោះ សំណួរនៅបន្តចោទឡើងថា តើជំងឺកូវីដ-១៩មានប្រភពដើមពិតប្រាកដមកពីណា? ប៉ុន្តែភ័ស្តុតាងដែលមានស្រាប់បានចង្អុលឆ្ពោះទៅ មេរោគឆ្លងរវាងសត្វនិងមនុស្ស មានន័យថា ជាការចម្លងពីសត្វទៅមនុស្ស។   «យើងត្រូវតែទទួលស្គាល់ភ្លាមៗនូវចំណងទំនាក់ទំនងគ្នារវាងការបំផ្លិចបំផ្លាញធម្មជាតិ និងសុខភាពមនុស្សជាតិ។ បើពុំដូច្នោះទេ យើងនឹងឃើញការផ្ទុះឡើងនូវជំងឺឆ្លងដែលរាលដាល ជាសកលលើកក្រោយ ជាមិនខាន»។ នេះជាការលើកឡើងរបស់លោក ម៉ារកូ លាំប៊ឺទីនី អគ្គនាយកនៃអង្គការWWF  ដោយបានអំពាវនាវដល់ប្រទេសក្នុងពិភពលោកដូច្នេះ៖«យើងត្រូវតែនាំគ្នាទប់ស្កាត់ការជួញដូរ និងការបរិភោគសត្វព្រៃ ដែលមានហានិភ័យខ្ពស់។ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការបំប្លែងដីព្រៃ ព្រមទាំងធានាការគ្រប់គ្រងផលិតកម្មស្បៀងអាហារឱ្យមានចីរភាព»។   លោកអគ្គនាយកនៃអង្គការWWF   បានអះអាងថារដ្ឋាភិបាលប្រទេសនីមួយៗ អនុវត្តចាត់ការទាំងនោះនឹងជួយបង្ការការចម្លងភ្នាក់ងារបង្កជំងឺទៅដល់មនុស្ស។ លើសពីនេះទៅទៀតនឹងជួយឆ្លើយតបទៅនឹងហានិភ័យសកលផ្សេងៗ ទៀតដល់សង្គមជាតិនីមួយៗ ដូចជា ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុជាដើម៕     
ភ្នំពេញ៖ ជំងឺឆ្លងរាលដាលថ្មីៗរវាងសត្វ និងមនុស្ស ក្នុងលើពិភពលោក នឹងអាចផ្ទះឡើងទៀត ប្រសិនបើសកម្មភាពជួញដូរ  និងបរិភោគសត្វព្រៃ នៅតែបន្ត។ នេះជាការក្រើនរម្លឹក ក៏ដូចជាការព្រមានសារថ្មីពីអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅថាកាត់ WWF ដែលកំពុងអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ឱ្យវិធានការជាសកលបន្ទាន់ ដើម្បីប្រយុទ្ធនឹងកត្តាចម្បងៗ ដែលជាដើមចមនាំឱ្យផ្ទុះជំងឺថ្មីៗទៀត នាពេលអនាគត។
  កំពុងតែមានបញ្ហារាករូស ឬទល់លាមករ៉ាំរ៉ៃ ឬខំប្រឹងជុះខ្លាំងពេក ជាស្ត្រីមានផ្ទៃពោះ កំពុងតែមានសមាជិកគ្រួសារដែលធ្លាប់កើតជំងឺឬសដូងបាតដែរ ការអង្គុយលើចានបង្គន់យូរៗពេក ការប្រើប្រាស់ថ្នាំបន្ទន់លាមកច្រើនជ្រុល ដែលអាចនាំឲ្យមានបញ្ហាច្រើនជាមួយនឹងមុខងាររបស់ពោះវៀន៕   ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺឬសដូងបាតកើតឡើងនៅពេលសរសៃឈាមក្នុងរន្ធគូថទៅជាហើម និងតឹងឈឺ មិនមែនដោយសារតែអង្គុយយូរនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាប្រឈមមុខញឹកញាប់នៃជំងឺឬសដូងបាតនេះមានដូចជា៖