text
stringlengths
31
26.1k
summary
stringlengths
11
1.19k
បើតាមការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង របស់ក្រសួងធនធានទឹក និងឧតុនិយម ពីខែធ្នូ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានអាកាសធាតុចុះត្រជាក់ដល់១៦-១៨ អង្សាសេ។ ចំណែកឯ បណ្តាខេត្តផ្សេងៗ មានសីតុណ្ហភាពពី១៩-២២អង្សាសេ។   រហូតចូលដល់ខែកុម្ភៈ អាកាសធាតុនឹងកើនឡើងកម្តៅវិញជាលំដាប់។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ៖«  អាកាសធាតុនឹងក្តៅខ្លាំង នៅក្នុងខែមេសាដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សាសេ។  ថ្ងៃខ្លះ កម្តៅអាចឡើងដល់ ៤១អង្សាសេ» ។   ពាក់ព័ន្ធនឹងការប្រែប្រួលធាតុអាកាសនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន សហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ ក្រសួងក៏ប្រាប់ឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕
អាកាសធាតុនៅកម្ពុជា ចុះត្រជាក់ក្នុងសីតុណ្ហភាពពី១៦ទៅ២២អង្សាសេ រហូតខែមករា ឆ្នាំ២០២៤។ ក្នុងនោះ ខេត្តដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង គឺខេត្តស្ថិតនៅខាងជើងក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាដើម។
  មួយរយៈចុងក្រោយនេះ ចិន និងអាម៉េរិក បានប៉ះសម្តីគ្នាយ៉ាងខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ចិនតែងបង្ហាញសាច់ដុំរបស់ខ្លួន តាមរយៈសមយុទ្ធយោធាជាច្រើនលើកនៅក្បែរតៃវ៉ាន់។ ដោយបារម្ភចិនប្រើប្រាស់កម្លាំងយោធា វាយប្រហារតៃវ៉ាន់ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងភ្នំពេញ នាថ្ងៃទី៥ ខែសីហា បានទទូចជាថ្មីឱ្យ ដែនដីទាំងពីរ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិភាព។    «ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយប្រកបដោយសន្តិវិធី ប៉ុន្តែមិនមែនដោយសារការគំរាម ឬប្រើកម្លាំងយោធាឡើយ»។ ប្រមុខការទូតអាម៉េរិក បានតបបែបនេះនឹងអ្នកសារព័ត៌មាន ដែលបានសួរជុំវិញបញ្ហាកោះតៃវ៉ាន់។ បើតាមលោកប្លីងខិន អ្វីដែលអាម៉េរិកក្នុងឃើញប៉ុន្មានឆ្នាំចុងក្រោយ គឺចិន កំពុងស្ថិតលើចំណាត់ការប្រើប្រាស់កម្លាំង ដើម្បីវាយសង្រ្គុបតៃវ៉ាន់។    លោកប្លីងខិន បានបន្តថា អ្វីដែលអាម៉េរិកមិនចង់បាន គឺបង្អាក់សន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារវាមានភាពគ្រោះថ្នាក់ និងបំពានគោលការណ៍នៃមូលដ្ឋានទំនាក់ទំនងរវាងប្រទេស និងប្រទេស ក្នុងនោះរួមមានអធិបតេយ្យ បូរណភាពដែនដី និងឯករាជ្យ។ បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក បញ្ហាទាំងនោះ ក៏ត្រូវបានលោកលើកយកទៅជជែកជាមួយសមភាគីចិន រុស្ស៊ី និងអាស៊ានផង។    បន្ថែមពីនេះ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកប្លីងខិន នៅថ្ងៃទី៤ ខែសីហាកន្លងទៅ បានសង្ឃឹមថា ចិននឹងមិនបង្កើតវិបត្តិ ឬស្វះស្វែងរកហេតុផល ដើម្បីបង្កើតសកម្មភាពយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក យល់ថា ភាពតានតឹង មិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ ហើយថែមទាំងមានផលវិបាកថែមទៀត។    នៅចំពោះមុខសមភាគីឥណ្ឌូណេស៊ី ប្រមុខការទូតអាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជំទាស់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន  (Status Quo) នៅច្រកសមុទ្រតៃវ៉ាន់។   គួររំឭកថា កន្លងមក ចិន តែងគំរាមប្រើកម្លាំងយោធាលើតៃវ៉ាន់ជាញយៗ ក្នុងករណីតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕   
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងជាថ្មីថា ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយដោយសន្តិវិធី ប៉ុន្តែមិនមែនដោយការគំរាម ឬដោយកម្លាំងយោធាឡើយ។
  ក្រោយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ប្រកាសដាក់បញ្ចូលដែនដីរបស់អ៊ុយក្រែនជារបស់រុស្ស៊ី នៅវិមានក្រេមឡាំង ព្រឹទ្ធសភារុស្ស៊ី ឬក្រុមប្រឹក្សាសហព័ន្ធ (Federation Council) បានផ្តល់សច្ចាប័នជាឯកច្ឆន្ទ។ ការផ្តល់សច្ចាប័ននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសភាជាន់ទាប ឬសភាឌូម៉ាអនុម័ត។   នៅនីតិវិធីបន្ទាប់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ ដើម្បីចូលជាធរមាន។ កន្លងមក លោកពូទីន បានប្រកាសបញ្ជូនដែនដីទាំង ៤ ដែលមានប្រមាណ ១៥ភាគរយនៃដែនដីអ៊ុយក្រែន នៅវិមានក្រេមឡាំងរួចហើយ។ តំបន់ទាំង៤ មានដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson។   ក្នុងថ្ងៃដដែលនេះ ក្រសួងការបរទេសរុស្ស៊ី បានដាក់កំហិតទៅប្រជាជនអ៊ុយក្រែន ដែលភៀសខ្លួនចេញពីតំបន់ទាំង ៤ មានរយៈពេលមួយខែ ក្នុងការទទួល ឬបដិសេធសញ្ជាតិរុស្ស៊ី។ ទាក់ទិននឹងលក្ខខណ្ឌបែបនេះ រុស្ស៊ីក៏ធ្លាប់អនុវត្តនៅដែនដីគ្រីមេដែរ និងមានរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤។ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Yevgeny Ivanov បានអះអាងថា នីតិវិធីលើលិខិតឆ្លងដែនថ្មី ដែលត្រូវអនុវត្តនៅតំបន់ទាំង ៤ គឺយកគំរូតាមលិខិតឆ្លងដែននៅតំបន់គ្រីមេ។    សូមបញ្ជាក់ថា លទ្ធផលធ្វើប្រជាមតិនៅតំបន់ទាំង ៤ នាសប្តាហ៍មុន បានបង្ហាញថា អ្នកបោះឆ្នោតច្រើនជាង ៩០ភាគរយ បានយល់ព្រមចូលរួមជាមួយរុស្ស៊ី ខណៈអ៊ុយក្រែន និងប្រទេសលោកខាងលិច ចាត់ទុកជារឿងមិនស្របច្បាប់អន្តរជាតិ៕  
ព្រឹទ្ធសភារុស្ស៊ី ឬក្រុមប្រឹក្សាសហព័ន្ធ (Federation Council) នៅថ្ងៃទី៤ ខែតុលា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទទួលយកដែនដីចំនួន៤ របស់អ៊ុយក្រែន ជារបស់រុស្ស៊ី នៅមួយថ្ងៃបន្ទាប់ពីសភាជាន់ទាបផ្តល់សច្ចាប័ន។
  ចំពោះករណីស្លាប់របស់ទារិកានេះ លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ស្នើឲ្យអាជ្ញាធរបើកការស៊ើបអង្កេតជុំវិញបញ្ហានេះ ព្រោះ លោក សង្កេតឃើញថា ទារិកាដែលស្លាប់នោះ បានបាក់ឆ្អឹងភ្លៅម្ខាង ដោយមិនដឹងមូលហេតុ។ បន្ថែមលើនេះ លោក ស្នើឲ្យបង្កើតគោលការណ៍ណែនាំច្បាប់ពាក់ព័ន្ធនីតិវិធីបញ្ជូនកុមារនិងស្ត្រីមានផ្ទៃពោះទៅមន្ទីរពេទ្យ។   លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នេះ បានចាត់មន្ត្រីជំនាញឲ្យចុះទៅកាន់មណ្ឌលកែប្រែទី២ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតនៃការស្លាប់បាត់បង់ជីវិតរបស់ទារិកាអាយុ៥ខែម្នាក់។ ប្រតិបត្តិការស៊ើបអង្កេតនេះ ដឹកនាំដោយលោក ជូ ហេង សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស រួមជាមួយមន្ត្រីជំនាញជាច្រើនរូបទៀត។   ក្រោយជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងពីករណីស្លាប់របស់ទារិកាអាយុ៥ខែនោះ ដែលមានម្តាយជាប់ចោទពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ទារិកានោះ បានស្លាប់នៅថ្ងៃទី២៦ ខែមករា ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។   ខាងពន្ធនាគារក៏បានអះអាងប្រាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផងដែរពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការបញ្ជូនទៅព្យាបាល ប៉ុន្តែជាមួយគ្នានេះ ក្រុមស៊ើបអង្កេតពិនិត្យឃើញថា ស្ត្រីជាប់ឃុំមិនទទួលបានព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹងសិទ្ធិការពារខ្លួន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃសម្រាប់ស្ត្រីជាប់ឃុំដែលជាម្តាយរបស់ទារិកា ហើយក៏បានស្នើសុំឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ។   លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារបានអះអាងកាលពីម្សិលមិញថា៖ «យើងបានស្រាវជ្រាវលើករណីហ្នឹង ថាតើជាកំហុសរបស់មន្ត្រីយើង ឬក៏ជាកំហុសខាងមន្ទីរពេទ្យដែលមិនបានយកចិត្តទុកដាក់។ ជាក់ស្ដែងមន្ត្រីយើងបានបញ្ជូនកុមារទៅព្យាបាលហើយ នៅពេលគាត់មានអាការមិនស្រួលហ្នឹង ប៉ុន្តែក្នុងរបាយការណ៍មិនសូវយកចិត្តទុកដាក់ ហើយគាត់បដិសេធមិនទទួល»៕   
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់មន្ត្រីខ្លួន ឲ្យចុះទៅស៊ើបអង្កេតនៅមជ្ឈមណ្ឌលកែប្រែទី២(ព្រៃស) ក្រោយមានករណីស្លាប់ទារិកាអាយុ៥ខែ។ លទ្ធផលបានបង្ហាញថា ទារិកានោះពិតជាស្លាប់ដោយសាររលាកសួតធ្ងន់ធ្ងរ ប៉ុន្តែជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្ស បានសម្រេចផ្តល់មេធាវីជួនដល់ស្ត្រីជាប់ឃុំដែលជាម្តាយរបស់ទារិកា រួមទាំងការស្នើសុំឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
  យោងតាមសន្ទស្សន៍គុណភាពខ្យល់របស់វេបសាយ AirVisual  គិតមកត្រឹមម៉ោង ១០ព្រឹកថ្ងៃចន្ទទី១៤ ខែមករា ខ្យល់នៅក្នុងទីក្រុងបាងកក បានឈានដល់កម្រិត ១៨២ ដែលខ្ពស់ជាងកម្រិតខ្យល់ក្នុងទីក្រុងមានខ្យល់បំពុលខ្លាំងបំផុត ដូចជា ទីក្រុងញូវដេលី, ទីក្រុងប៉េកាំង និងហ្សាការតាជាដើម។ កម្រិតក្រោម៥០ ត្រូវចាត់ទុកថា «សុវត្ថិភាព» ខណៈកម្រិត៣០០ឡើង ត្រូវចាត់ទុកថា «អាក្រក់បំផុត»។   ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទក្នុងខេត្តឈៀងម៉ៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលមានកម្រិតបំពុលខ្ពស់ក្នុងរាជធានី បាងកក គួរតែជៀសវាងការដើរហើរនៅខាងក្រៅដែលពុំចាំបាច់ ឬក៏អាចពាក់ម៉ាស់ដើម្បីការពារខ្យល់បំពុលជាដើម។   ឆ្លើយទៅនឹងសំណួរទាក់ទងនឹងគម្រោងរបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យគុណភាពខ្យល់ប្រសើរឡើងវិញ លោក ប្រាយុទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលតែឯង ពុំអាចដោះស្រាយបញ្ហាខ្យល់បំពុលនេះបានឡើយដោយសារតែអ្នកគ្រប់គ្នាបានបង្កវាឡើង។    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Khaosod ដោយបានដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Puttipong Punnakanta សាលាក្រុងបាងកកបានចេញសេចក្តីណែនាំឲ្យភ្នាក់ងារពាក់ព័ន្ធនានា ចាត់វិធានការបន្ទាន់ រួមមាន គ្រប់គ្រងលើទីតាំងសំណង់ និងចុះពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តដែលអាចបង្កផ្សែងបំពុល ជាពិសេស រថយន្តចាស់ៗជាដើម។    គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលបង្កឲ្យខ្យល់ក្នុងទីក្រុងបាងកងមានកម្រិតបំពុលខ្លាំងគឺមកពី ផ្សែងបំពុលដែលចេញពីយានយន្ត, ផ្សែងបំពុលដែលចេញពីរោងចក្រ, ការដុតបំផ្លាញដីស្រែ និងសំណង់ជាដើម៕  
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទទូចឲ្យប្រជាជនដែលកំពុងរស់នៅទីក្រុងបាងកក សម្ងំនៅក្នុងផ្ទះរបស់ពួកគេ ក្រោយពីគុណភាពខ្យល់របស់ទីក្រុង ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះបានឈានដល់កម្រិតគ្រោះថ្នាក់។
  DTA មិនត្រឹមដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិថែមទៀត។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ មានការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន។   លើសពីនេះ DTA ក៏ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ រួមទាំងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធ...ជាដើម។   កន្លងមក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា នៅពេលកម្ពុជាមានកិច្ចព្រមព្រៀងបែបនេះកាន់តែច្រើន (ប្រទេសដៃគូពាណិជ្ជកម្ម) នឹងជួយឱ្យសកម្មភាពពាណិជ្ជកម្មកម្ពុជាកាន់តែមមាញឹកជាងមុន។ លោក លើកឡើងបែបនេះដោយមើលឃើញដូច្នេះ ៖«គ្រប់អ្នកវិនិយោគ គឺតែងតែចង់ឱ្យមានកិច្ចព្រមព្រៀងនេះ ដើម្បីឱ្យពួកគេអាចទទួលបានប្រាក់ចំណេញពីការបង់ពន្ធមួយចំនួន»។    សម្រាប់អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សមិទ្ធផលថ្មីៗដែលរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់មកទល់សព្វថ្ងៃ ដូចជា ច្បាប់វិនិយោគថ្មី, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ព្រមទាំងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងជួយឱ្យកម្ពុជាកាន់តែអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន។   គួររំលេចថា ក្រៅតែពីកិច្ចព្រមព្រៀង «ការចៀសវាងការយកពន្ធត្រួតគ្នា» ដែលកម្ពុជាកំពុងចរចាជាមួយប្រទេសដៃគូទាំង៧ខាងលើនេះ កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះជាមួយប្រទេស/តំបន់ចំនួន១១។ រួមមាន ប្រទេសសិង្ហបុរី, ចិន, ប្រ៊ុយណេ, ថៃ, ឥណ្ឌូណេស៊ី, វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, កូរ៉េ, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី៕ 
កម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមពៀងការមិនយកពន្ធត្រួតគ្នា(DTA) ជាមួយបណ្តាប្រទេសដៃគូចំនួន៧ទៀត។ ក្នុងនោះមាន ការចរចាជាមួយប្រទេសហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ចុះថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤។
  តើការធ្វើដំណើរតាមមធ្យោបាយកាណូតមានបរិយាកាសយ៉ាងណាខ្លះ ទៅទៅស្តាប់នាយ យ៉ាន ទាំងអស់គ្នា៖    
ភ្នំពេញ៖ ពីពេលពេលនេះ រហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមកាណូត ដែលជាសេវារបស់រដ្ឋនោះ មិនតម្រូវឲ្យបង់ថ្លៃឡើយ។ នាយ យ៉ាន បានសាកល្បងធ្វើឡើងជិះកាណូតកាលពីពេលថ្មីៗនេះ ហើយបានជួបនឹងគ្រូបង្រៀនមួយក្រុមដែលចេញដំណើរពីកំពង់ចម្លងតាខ្មៅត្រឡប់មកឫស្សីកែវវិញ។ លោកគ្រូអ្នកគ្រូរាល់ថ្ងៃត្រូវធ្វើដំណើរតាមជលយានមកបំពេញវិជ្ជានៅសាលាគរុកោសល្យនាក្រុងតាខ្មៅ។ នាយ យ៉ាន បានជួបលោកគ្រូ ហោង ហាក់ ដែលពេញចិត្តនឹងជជែកលេងជាមួយនាយ យ៉ាន។
ម្ទេសប្លោកពណ៌បៃតង គិតៗទៅម្ទេសប្លោកពណ៌បៃតងច្រើនតែមានរសជាតិល្វីញជាងពណ៌ផ្សេង ហើយការស្រាវជ្រាវរកឃើញទៀតថា វាមិនសូវជាមានជីវជាតិច្រើនដូចពណ៌ផ្សេងឡើយដោយសារតែវាមិនទាន់ទុំល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរកុំគិតថាម្ទេសប្លោកពណ៌បៃតងមិនផ្តល់សុខភាពឲ្យសោះ ប៉ុន្តែវាសម្បូរទៅដោយសារធាតុ Chlorophyll ណាស់។ ម្ទេសប្លោកពណ៌បៃតងក៏មានជាតិប៉ូតាស្យូមដែលល្អចំពោះសុខភាពបេះដូងដែរ។ ម្ទេសប្លោកពណ៌ក្រហម ម្ទេសប្លោកពណ៌ក្រហមត្រូវបានគេចាត់ទុកថាជាផ្លែម្ទេសប្លោកដែលទុំ។ ដោយសារតែពណ៌ក្រហមនេះហើយទើបធ្វើឲ្យវាមានរសជាតិផ្អែមឆ្ងាញ់។ រឿងដែលល្អបំផុតចំពោះម្ទេសប្លោកពណ៌ក្រហមនេះគឺវាផ្ទុកទៅដោយវីតាមីន A, Lutein និង Zeaxanthin។ ជីវជាតិទាំងនេះនឹងជួយថែរក្សាសុខភាពភ្នែកឲ្យមើលឃើញច្បាស់ល្អ។ អ្នកជំនាញនិយាយថា វីតាមីន C ក្នុងម្ទេសប្លោកពណ៌ក្រហមប្រហែលជាមានច្រើនជាងពណ៌បៃតងរហូតដល់មួយដងកន្លះឯណោះ។ ម្ទេសប្លោកពណ៌លឿង សម្រាប់ជីវជាតិដែលមានក្នុងម្ទេសប្លោកពណ៌លឿងគឺល្អជាងពណ៌បៃតងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែមិនច្រើនដូចពណ៌ក្រហមឡើយ។ បើសិនជានិយាយដល់រឿងរសជាតិវិញ ពណ៌លឿងនេះគឺល្អបំផុតសម្រាប់អ្នកដែលមិនចូលចិត្តភាពល្វីង ហើយវាក៏មានរសជាតិផ្អែមខ្លះដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
ម្ទេសប្លោកច្រើនតែជាជម្រើសបន្លែដែលប្រជាជនខ្មែរយើងចូលចិត្តយកមកធ្វើជាម្ហូបទទួលទានជាញឹកញាប់ ដោយមិនបានខ្វល់ច្រើនអំពីពណ៌របស់វាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះពណ៌របស់ម្ទេសប្លោកត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាមានប្រយោជន៍ខុសៗគ្នា ហើយក៏ល្អចំពោះសុខភាពផ្សេងៗគ្នាដែរ។
  លោក សួង អ៊ីហាវ ប្រធានត្រួតពិនិត្យនៃសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន បានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា រយៈពេល១ខែនេះ តម្លៃជ័រកៅស៊ូ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពី ដ្ឋាភិបាលចេញវិធានការ ទប់ស្កាត់ការនាំចេញជ័រ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទេស ខណៈបរិមាណកៅស៊ូក្នុងស្រុកកើនឡើង។ បច្ចុប្បន្ន ជ័រកៅស៊ូ បានធ្លាក់ថ្លៃប្រមាណ ១ពាន់រៀល ពោលគឺពី ៣ ២០០ មកនៅត្រឹម ២ ២០០រៀល ក្នុងមួយគីឡូក្រាម។ លោក អះអាងថា តម្លៃបែបនេះ ពុំអាចឱ្យកសិករចំណេញបាននោះទេ។   លោក រៀបរាប់ថា កៅស៊ូ ជាដំណាំមួយប្រភេទ ដែលមានជំងឺច្រើន។ ហេតុនេះ កសិករ ត្រូវចំណាយច្រើនទៅលើថ្នាំការពារ និងព្យាបាល។ ម្យ៉ាងវិញទៀត នៅពេលប្រមូលផលជ័រ ត្រូវបែកចែកចំណូល ៤០ ទៅ៥០ភាគរយ ទៅលើថ្លៃពលកម្មចៀរជ័រ។ សព្វថ្ងៃ កសិករ និងកម្មករជំនាញមួយចំនួន កំពុងពិចារណាបោះបង់ការងាររបស់ខ្លួន ហើយងាកទៅរកការងារចំណាកស្រុកវិញ ដោយសារការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ។      លោក ប្រាប់ដូច្នេះថា៖« ឥឡូវនេះ មានអ្នកខ្លះចង់បញ្ឈប់ការចៀរជ័រហើយ ព្រោះអីយើងចែកចំណូលស្មើគ្នា ដល់តែពេល ធ្លាក់ថ្លៃអ៊ីចឹង គ្នា(កម្មករចៀរជ័រ) បានអីហូប។ អ៊ីចឹង មានតែបង្ខំចិត្តឈប់។ តម្លៃ ២ ២០០រៀលនេះ ខាតច្រើន ហើយអ្នកធ្វើ គាត់លែងមានកម្លាំងធ្វើ។ ប្រសិនបើកម្មករទាំងនោះ រត់ចេញអស់ យើងហ្នឹងខាតទាំងស្រុង ព្រោះឥឡូវ ពិបាករកកម្មករណាស់»។ លោក សួង អ៊ីហាវ ប្រធានត្រួតពិនិត្យនៃសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន។ រូបផ្ដល់ដោយ លោក សួង អ៊ីហាវ   កាលពីថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋាភិបាល បានសារាចរទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសជាថ្មី ក្នុងគោលបំណងសម្រួលដល់កសិករ ដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចមានជម្រើស និងទទួលបានប្រាក់ចំណេញខ្ពស់។    ចំពោះមុខ លោក សួង អ៊ីហាវ មិនជំទាស់នឹងវិធានការរបស់រដ្ឋ ដែលចង់ជួយកសិករនោះទេ។ ប៉ុន្តែ លោកស្នើឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ចេញថវិកាគាំទ្រដល់តម្លៃកៅស៊ូឱ្យប្រសើឡើងវិញ។ លោកថា ប្រសិនបើតម្លៃកៅស៊ូបានត្រឹម ៣ ០០០រៀល នោះកសិករ នឹងមានកម្លាំងចិត្តបន្តការងាររបស់ពួកគេ។   លោក ប្រាប់ដូច្នេះថា៖« យើងមើលទៅប្រទេសជិតខាង កាលណាតែធ្លាក់ថ្លៃ រដ្ឋមានតួនាទីជួយឧបត្ថម្ភគាំទ្រខ្លះហើយ។ ឧទាហរណ៍ថា ឈ្មួញហ៊ានទិញត្រឹម ២ ២០០រៀល អ៊ីចឹង រដ្ឋាភិបាល គួរតែជួយចេញ ៤០០រៀលអីមក ដើម្បីកុំឱ្យធ្លាក់ខ្លាំងពេក។ អ៊ីចឹង ខ្ញុំស្នើឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភខ្លះមក»។     អ្នកស្រី សៀក មុំ កសិករដាំកៅស៊ូជាង១០ហិកតា នៅស្រុកកែសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា រយៈពេល ២ខែមកនេះ ជ័រកៅស៊ូ បានធ្លាក់ថ្លៃរហូតដល់ ១ ៦០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនបានតម្លៃ ២ ២០០រៀល ក្នុងមួយគីឡូក្រាម។    កសិកររូបនេះ ត្អូញត្អែរពីការបាត់បង់ចំណូល ដោយសារជួបបញ្ហាប្រឈមញឹកញាប់ ដូចជាភ្លៀងធ្លាក់ច្រើនពេក ធ្វើឱ្យធ្លាក់ទិន្នផលជ័រ ខណៈបច្ចុប្បន្ន ទទួលបានជ័រច្រើន បែរជាតម្លៃធ្លាក់ចុះទៅវិញ។ ការធ្លាក់ថ្លៃលឿនបែបនេះ បានធ្វើឱ្យប៉ះពាល់ប្រាក់ចំណូលខ្លួន និងកម្មករចៀរជ័រ ជាពិសេស ខ្ទង់ចំណាយលើការបង់ធនាគាររាល់ខែ។    អ្នកស្រី សៀក មុំ ប្រាប់ដូច្នេះថា៖«ជ័រហ្នឹង ធ្លាក់ថ្លៃប្រហែល២ខែហើយ។ កាលខែវស្សា មិនសូវបានជ័រប៉ុន្មានផង។ តែដល់ឥឡូវបានជ័រច្រើន តម្លៃចុះថោក។ និយាយទៅ យើងជំពាក់ធនាគារខ្លះដែរ។ យើងត្រូវសងគេ អ៊ីចឹង វាមិនគ្រាប់គ្រាន់នោះទេ ហើយយើងត្រូវបែងចែកចំណូល ទៅឱ្យកម្មករចៀរជ័រពាក់កណ្ដាល»។   អ្នកស្រី មិនទាន់ដឹងមូលដែលធ្វើឱ្យជ័រកៅស៊ូធ្លាក់ថ្លៃបែបនេះទេ។ ប៉ុន្តែ អ្នកស្រី ស្នើរដ្ឋាភិបាល ជួយពង្រឹងតម្លៃផលិតផលកៅស៊ូឱ្យបាន ២ ២០០រៀល ក្នុងមួយគីឡូក្រាមវិញ ដើម្បីបន្ធូរបន្ថយបន្ទុករបស់កសិករ។    យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង ១៦ម៉ឺនហិកតា។ កម្ពុជា មានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន ១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ៕     
ភ្នំពេញ៖ តម្លៃជ័រកៅស៊ូ បានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល១ខែចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាល ចេញសារាចរទប់ស្កាត់ការនាំចេញជ័រ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទេស។ ជុំវិញបញ្ហានេះ សហគមន៍កសិកម្មកៅស៊ូ គ្រួសារខេត្តប៉ៃលិន បង្ហាញក្ដីបារម្ភថា កសិករអាចនឹងបោះបង់របរចៀរជ័រ ហើយងាកទៅធ្វើការចំណាកស្រុកវិញ។ ពួកគេចង់ឱ្យរដ្ឋាភិបាល បញ្ចេញថវិកាគាំទ្រ ដល់តម្លៃដែលកំពុងធ្លាក់ចុះ។
  ប្អូនប្រុសបង្កើតរបស់លោក Leonrdo Vitorino គឺលោក Luis Fernando Vitorino គ្រូបង្វឹកអ្នកចាំទី បានសរសេរសារលើទំព័រហ្វេសប៊ុក បង្ហាញពីការចែកផ្លូវរវាងលោកជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៩។ តែយ៉ាងណា គេមិនទាន់ឃើញសាម៉ីក្លិបបង្ហាញពីការចាកចេញរបស់គ្រូបង្វឹករូបនេះជាផ្លូវការនៅឡើយទេ។        ជាមួយសារដែលគ្មានបង្ហាញមូលហេតុពីការចាកចេញ គ្រូបង្វឹករូបនេះ បានរៀបរាប់ដូច្នេះថា៖«ខ្ញុំនៅតែមិនបោះបង់ការតាំងចិត្តរបស់ខ្ញុំ នៅតែមានការជឿជាក់លើបាល់ទាត់នៅទីនេះ អ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺលទ្ធផលការងាររបស់ខ្ញុំមួយរយៈនេះ គឺខ្ញុំបានឃើញអ្នកចាំទី២រូប ដែលស្ថិតក្រោមការបង្ហាត់របស់ខ្ញុំ គឺពួកគាត់បានចូលរួមជាមួយក្រុមជម្រើសជាតិ។ ខ្ញុំត្រូវបានចាកចេញពី PPC FC ពីព្រោះខ្ញុំគោរពតាមការសំរេចចិត្តរបស់ក្លិប»។   លោក Luis Fernando Vitorino បានចូលរួមជាមួយភ្នំពេញក្រោនកាលពីអំឡុងខែមេសា ឆ្នាំ២០១៨ ដោយធ្វើជាគ្រូបង្វឹកក្រុមយុវជន។ បន្ទាប់មក លោក ត្រូវបានក្លិបភ្នំពេញក្រោនតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមឈុតធំនៅឆ្នាំ២០១៩ ដែលមានលោក Leonardo Vitorino ដែលជាបងប្រុសបង្កើតធ្វើជាគ្រូបង្វឹក។ ប៉ុន្តែលោក Leonardo Vitorino ត្រូវបានក្លិបភ្នំពេញក្រោនបញ្ចប់កិច្ចសន្យាទាំងការប្រកួតជើងទី១មិនទាន់ចប់។   លោក Luis Fernando Vitorino ក៏ជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Leonardo Vitorino នៅឆ្នាំ២០១៧ ផងដែរ៕    លោក Luis Fernando Vitorino
លោក Luis Fernando Vitorino គ្រូបង្វឹកអ្នកចាំទីបានចែកផ្លូវជាមួយក្លិបភ្នំពេញក្រោន ក្រោយចំណាយពេលជាង១ឆ្នាំនៅទីនេះ។ គ្រូបង្វឹករូបនេះបាននិយាយថា លោកមានមោទកភាព ដែលបានឃើញកីឡាករពីររូបក្រោមការបង្ហាត់របស់លោកជាប់ក្នុងក្រុមជម្រើសជាតិ ហើយលោកជឿជាក់ថា នឹងអាចត្រឡប់មកកាន់កម្ពុជាម្តងទៀតនៅពេលណាមួយ។
  រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រៀមបន្តការស៊ើបអង្កេតរបស់ខ្លួនលើឧក្រិដ្ឋកម្មនៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែការស៊ើបអង្កេតថ្មី នឹងមិនបញ្ចូលទង្វើអាម៉េរិកឡើយ។ លោក Karim Khan រដ្ឋអាជ្ញាថ្មីរបស់ ICC បានដាក់សំណើបើកការស៊ើបអង្កេត ដោយផ្អែកលើស្ថានការណ៍នៅអាហ្វហ្កានីស្ថានដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។    ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៧ ខែកញ្ញា លោក Khan ដែលទើបតែកាន់តំណែងរដ្ឋអាជ្ញាបាន៦ខែមកនេះ បានលើកឡើងថា ការស៊ើបអង្កេតថ្មី មិនផ្ដល់អាទិភាពលើទង្វើរបស់យោធាអាម៉េរិកឡើយដោយសារខ្វះធនធាន ហើយរដ្ឋអាជ្ញានឹងផ្ដោតលើឧក្រិដ្ឋកម្មដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការប៉ុណ្ណោះ។   «ដូច្នេះខ្ញុំបានសំរេចចិត្តផ្តោតលើការស៊ើបអង្កេតក្នុងការិយាល័យខ្ញុំនៅអាហ្វហ្កានីស្ថានលើឧក្រិដ្ឋកម្មដែលផ្ដោតតែលើក្រុមតាលីបង់ និងក្រុមរដ្ឋឥស្លាម Khorasan ហើយនិងមិនផ្ដោតលើតួអង្គផ្សេងទៀតនៃការស៊ើបអង្កេតនេះឡើយ»។ ការណ៍នេះសំដៅលើការមិនផ្ដោតលើកងកម្លាំងអាម៉េរិក និងណាតូ ព្រមទាំងស្ថាប័ន CIA ផងដែរ។   ឆ្លើយតបនឹងសំណើនេះ សកម្មជនការពារសិទ្ធិមនុស្សលោកស្រី  Horia Mosadiq ដែលបានជួយជនរងគ្រោះក្នុងការស៊ើបអង្កេតរបស់តុលាការ ICC អស់ជាច្រើនឆ្នាំបាន រិះគន់ថា នេះជាការប្រមាថដល់ជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀតនៃឧក្រិដ្ឋកម្មដោយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន កងកម្លាំងអាមេរិក និងណាតូ។   សំណើខាងលើនឹងត្រូវពិនិត្យ និងសម្រេចដោយចៅក្រម ICC ។ ប្រសិនបើចៅក្រមយល់ព្រម នោះនឹងត្រូវមានការប្រឈមមុខដើម្បីប្រមូលព័ស្តុតាងព្រោះមេដឹកនាំ តាលីបង់បច្ចុប្បន្នទំនងជាមិនសហការជាមួយតុលាការ ICC ដូចនឹងរដ្ឋាភិបាលតាលីបង់ដែលកាន់អំណាចកាលពីជាង២០ឆ្នាំមុននោះដែរ។   គួររំលឹកថា អាម៉េរិកមិនមែនជាសមាជិករបស់តុលាការ ICC នោះទេ ហើយកាលពីឆ្នាំ២០២០ អាម៉េរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋអាជ្ញាដែលបានការស៊ើបអង្កេតតួនាទីរបស់កងកម្លាំងខ្លួន។ ចំពោះការសម្រេចចិត្តថ្មី គេរំពឹងថា អាចនឹងជួយស្ដារទំនាក់ទំនងរបស់តុលាការ ICC ជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ៕  
រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថា លោកកំពុងតែស្នើសុំការយល់ព្រមដើម្បីបន្តការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែការស៊ីបអង្កេតនេះផ្តោតទៅលើតែសកម្មភាពរបស់តាលីបង់ និងក្រុមរដ្ឋឥស្លាម Khorasan (ISIS-K) ហើយនឹងមិនផ្ដោតលើទង្វើកងម្លាំងអាម៉េរិកឡើយ។ សកម្មជនសិទ្ធិមនុស្សរិះគន់ថា ការស្នើនេះ ជាការប្រមាថអាយុជីវិតជនរងគ្រោះដោយឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ព្រមទាំងកងទ័ពអាម៉េរិក និងណាតូ។
ក្រុមហ៊ុនសាមសុងបានចាប់ផ្តើមការលក់ទូរទស្សន៍នៅក្នុងទ្វីបអឺរ៉ុបកាលពីខែមីនាកន្លងទៅ។ ពេលនេះក្រុមហ៊ុន កំពុងត្រៀមដាក់បង្ហាញខ្សែស្រឡាយទូរទស្សន៍ QLED ដែលជំរុញភាពជោគជ័យនៃម៉ូដែលទើប នឹងសម្ពោធរួចមួយនេះ។ ចំនួនការលក់ប្រចាំសប្តាហ៍នៃទូរទស្សន៍ប្រភេទ QLED TV បានកើន ឡើង លើសបួនដងនៅដើមខែឧសភា បើប្រៀបធៀបនឹងសប្តាហ៌មុនៗ កាលពីចាប់ផ្តើមដាក់លក់។   ជាមួយនឹងយុទ្ធសាស្ត្រដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុនទីផ្សារក្រុមហ៊ុនសាមសុង ឈរយ៉ាងរឹងមាំឈានមុខគេនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនសាមសុងក៏កំពុងនាំមុខនៅទីផ្សារអឺរ៉ុប ផ្នែកទូរទស្សន៍ដ៏ទំនើបផងដែរ ជាមួយនឹងភាគហ៊ុនទីផ្សារប្រមាណ៤០ ភាគរយ។   នៅប្រទេសចិន ផលិតផលអេឡិចត្រូនិច និងប្រភពនៃប្រើប្រាស់គ្រឿងអេឡិចត្រូនិចមានទំហំធំ ជាមួយនឹងការចាប់ផ្តើមលក់ទើបតែជាង១០សប្តាហ៍ ភាគហ៊ុនទីផ្សាររបស់ទូរទស្សន៍សាមសុងប្រភេទ Quantum Dot កើនឡើងរហូត ដល់ ២.៤ ភាគរយ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់បំផុត។ ក្រុមហ៊ុនសាមសុងបានធ្វើឲ្យ  ទូរទស្សន៍សាមសុងប្រភេទ Quantum dot មានចំណែកទីផ្សារភាគហ៊ុនពី ៨០ ភាគរយ ទៅ ៩០ ភាគរយ នៅទីផ្សារប្រទេសចិន។ លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹមតែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំងពីបែបបទជីវិតទាន់សម័យ តាមរយៈការរចនា និងមុខងារទំនើប របស់វា»។ នៅក្នុងការដាក់សម្ពោធទូរទស្សន៍ប្រភេទ QLED TV កាលពីខែមីនាកន្លងមក ក្រុមហ៊ុនសាមសុងបានប្តេជ្ញាចិត្តក្នុងការ នាំមុខនូវទូរទស្សន៍ទាន់សម័យថ្មីមួយ ជាមួយនឹងការពណ៌នាអំពីទូរទស្សន៍ដែលអាចរួមបញ្ចូលមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រោមចំណងជើងថា «ផ្ទាំងកញ្ចក់គ្រប់ទីកន្លែង»។ សាមសុងក៏បានរៀបចំការសម្ពោធជាសកលនូវទូរទស្សន៍ ប្រភេទ QLED TV នៅសារមន្ទីរ Louvre ទីក្រុងប៉ារីស កាលពីដើមខែមីនា ដើម្បីបង្ហាញថាវាសិល្បៈមួយផ្នែក នៃគ្រឿងលម្អបច្ចេកវិទ្យា។ ដើម្បីទស្សនាដោយផ្ទាល់នូវពណ៌ធម្មជាតិដ៏អស្ចារ្យពិតៗរបស់ទូរទស្សន៍ប្រភេទ QLED TV សូមកុំភ្លេច ចូលទស្សនាហាងទំនើបសាមសុងនៅទូទាំងប្រទេស ឬនៅហាងទំនើបសាមសុងណាមួយដែលនៅជិត លោកអ្នកបំផុត។ ( អត្ថបទពាណិជ្ជកម្ម )
កាលពីថ្ងៃសុក្រនេះ បើតាមក្រុមហ៊ុនសាមសុងអេឡិចត្រូនិចថា ទស្សនាវដ្តីប្រព័ន្ធសោទស្សន៍អាល្លឺម៉ង់បានដាក់ពិន្ទុរហូតដល់ទៅ ៩២០ ពិន្ទុ ដល់ ទូរទស្សន៍សាមសុងស៊េរី QLED TV Q9 ដែលលំដាប់ពិន្ទុខ្ពស់បំផុតត្រឹមគឺ ១,០០៥។ នេះមានន័យថា សាមសុងបានទទួលរង្វាន់ពីភាពឥតខ្ចោះបីផ្ទួនៗគ្នា ដែលធ្វើឲ្យទូរទស្សន៍សាមសុង QLED គឺជា ទូរទស្សន៍តែមួយគត់ដែលទទួលបានភាពអស្ចារ្យ លើលក្ខខណ្ឌវាយតម្លៃទាំងបីគឺ៖ ការបញ្ជាក់ គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លា។
ក្នុងកិច្ចពិភាក្សាជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី កាលពីថ្ងៃទី២៧ ខែកញ្ញា នៅសាលាខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងថា បាត់ដំបងគឺជាខេត្តមួយដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ដែលទាមទារឱ្យមានការវិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជា ការកែច្នៃផ្លែឈើ ឬផលិតផលកសិកម្ម ផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។    ខេត្តភាគខាងលិចប្រទេសកម្ពុជាមួយនេះ មានភោគផលកសិកម្មជាច្រើន ដែលមិនត្រូវបានយកទៅកែច្នៃឱ្យអស់លទ្ធភាព។ កង្វះខាតការកែច្នៃនេះ បានធ្វើឱ្យផលិតផលមួយចំនួនចាល់ លើសតម្រូវការទីផ្សារ ហើយធ្លាក់ថ្លៃ។   លោក សុខ លូ ថ្លែងដូច្នេះថា៖« បាត់ដំបង មានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម។ វិស័យនេះ ទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជា ការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃ»។   ឱកាសនោះ លោកអភិបាលខេត្ត ក៏រំលេចគុណភាព និងរសជាតិអង្ករ និងម្រេចសំឡូត ប្រាប់ទៅកាន់ លោកស្រី Teo Lay Cheng ផងដែរ។ លោក រំពឹងថាដំណាំទាំងពីរនេះនឹងទទួលបានការចាប់អាម្មណ៍ពីអ្នកវិនិយោគសិង្ហបុរី។    ជាការឆ្លើយតប លោកស្រី Teo Lay Cheng បានលើកឡើងថា ខេត្តបាត់ដំបង ពិតជាភាពទាក់ទាញទាំងផ្នែកកសិកម្ម និងទេសចរណ៍។ ប៉ុន្តែ យ៉ាងណា លោកស្រី ត្រូវការស្វែងយល់បន្ថែមវិស័យស្រូវអង្ករនៅក្នុងខេត្តនេះឱ្យបានច្រើនជាមុនសិន ដោយសង្ឃឹមថា អង្ករកម្ពុជា និងមានវត្តមាននៅលើទីផ្សារសិង្ហបុរី ផងដែរ។    លោកស្រី ថ្លែងដូច្នេះថា៖«ខ្ញុំចង់យល់ដឹងអំពីស្រូវអង្ករនៅក្នុងខេត្តបាត់ដំបងឱ្យបានកាន់តែច្រើន និង សង្ឃឹមថាអាចនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ទៅប្រទេសសិង្ហបុរី ផងដែរ។ ដូច្នេះ បន្ទាប់ពីកិច្ចពិភាក្សានេះ ខ្ញុំ និងក្រុមការងារនឹងបន្តទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ នៅក្នុងទីរួមខេត្តបាត់ដំបង»។    យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង នៅឆ្នាំ២០២២ ខេត្តនេះមានដំណាំស្រូវវស្សា ៣៨៦.៥២៦ ហិកតា, ស្រូវប្រាំង២៩.៤៥២ហិកតា ដែលផ្ដល់ទិន្នផលជាមធ្យម ៣,៣៩ តោនក្នុង១ហិកតា ។ ចំណែក ដំណាំសាកវប្បកម្ម និងឧស្សាហកម្មមាន ២៥៤.០០៣ហិកតា ដែលផ្ដល់ទិន្នផលមធ្យម ១៤,២៤តោនក្នុង១ហិកតា៕   
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញពីសក្ដានុពលកសិកម្ម ទៅកាន់មន្រ្តីទូតសិង្ហបុរី និងស្នើឱ្យមានការវិនិយោគ។ បើតាមអភិបាលខេត្ត នាពេលបច្ចុប្បន្ន មានផលិតផលកសិកម្មជាច្រើន មិនត្រូវបានយកទៅកែច្នៃឱ្យអស់លទ្ធភាព ដែលនាំភោគផលទាំងនោះលើសតម្រូវការទីផ្សារ ហើយធ្លាក់ថ្លៃ។
សូមស្ដាប់ការសន្ទនារបស់នាយយ៉ាន និងអ្នកស្រី ទៀន អៃ ដូចតទៅនេះ៖    
កំពត៖ នាយយ៉ានបានទៅដល់រមនីយដ្ឋានដូងទេរ ក្នុងខេត្តកំពត។ នៅទីកន្លែងនេះ គេមានលក់ផ្លែឈើជាច្រើនមុខ។ តែយ៉ានមិនចាប់អារម្មណ៍សម្ភាសអំពីផ្លែឈើទាំងនោះទេ ព្រោះសុទ្ធតែផ្លែដែលយ៉ានគិតថាមនុស្សទូទៅស្គាល់ហើយ។ យ៉ានបានឃើញផ្លែឈើមួយប្រភេទ ដែលដើមរបស់វាដុះនៅទឹកដីនោះ ពោលនោះផ្លែចាក។ យ៉ានសុំឲ្យអ្នកស្រី ទៀន អៃ  ដែលជាអ្នកស្រុកនៅទីនោះ ពណ៌នាពីដើមនិងផ្លែចាកនេះ តើវាមានលក្ខណៈដូចម្ដេច និងគេយកទៅធ្វើអ្វីដែរ?
  មនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានរងរបួស នៅពេលខ្មាន់កាំភ្លើងម្នាក់នោះ បានបាញ់គ្មានគោលដៅដោយប្រើកាំភ្លើងខ្លីមួយដើម ក្នុងខេត្ត Lopburi ភាគកណ្ដាលនៃប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា។  ក្រោយមក ជនសង្ស័យរូបនេះ បានរត់គេចខ្លួនបាត់ជាមួយគ្រឿងអលង្ការ ដែលគិតជាទឹកប្រាក់១៦,៥០០ដុល្លារ។    ប៉ូលិសដែលប្រចាំនៅខេត្ត បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រៅពីក្មេងតូចអាយុ២ឆ្នាំនោះ អ្នកស្លាប់ដទៃទៀត គឺជាសន្តិសុខ និងអ្នកលក់ដូរ។ វីដេអូថតពីកាមេរ៉ាសុវត្ថិភាព បង្ហាញថា ជនដៃឆៅរូបនោះ បានសម្រុកចូលទៅក្នុងហាងទំនិញ បើកការបាញ់ប្រហារ ហើយរត់គេចបានស្រួល ខណៈជនរងគ្រោះដេកស្តូកស្ដឹងក្នុងថ្លុកឈាម។     ស្នងការរងខេត្ត Lopburi លោក Sumeth Punsri បញ្ជាក់ថា ការបាញ់ប្រហារដ៏ឃោរឃៅនេះ បានកើតឡើងត្រឹមមួយនាទីប៉ុណ្ណោះ មុននឹងខ្មាន់កាំភ្លើង បានរត់គេចដោយសុវត្ថិភាព ដោយប្រើប្រាស់ម៉ូតូ។ ទោះមិនចាប់បាននៅនឹងកន្លែង អាជ្ញាធរថៃ បានផ្តល់ប្រាក់១ម៉ឹនបាត ឬ៣៣០៤ ដុល្លារ សម្រាប់ព័ត៌មានពីទីតាំងលាក់ខ្លួនរបស់ជននោះ។   សូមបញ្ជាក់ថា ថៃ មានអត្រាអ្នកកាន់កាប់កាភ្លើងខ្ពស់ ហើយឧបទ្ទវហេតុនេះ គឺជាឧក្រិដ្ឋកម្មចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងការបាញ់កាំភ្លើង ដែលជាប់លើទំព័រមុខនៃសារព័ត៌មាន ក្នុងពេលប៉ុន្មានខែចុងក្រោយ។ ករណីបាញ់កាំភ្លើង២ ទៅ ៣លើក នៅក្បែរសាលាកាត់ក្តី កាលពីចុងឆ្នាំ២០១៩ បានបង្កកង្វល់ជាថ្មីពាក់ព័ន្ធហិង្សាកាំភ្លើង។ ក៏មានករណីបាញ់សម្លាប់កក្រើកប្រទេសថៃផងនោះ នោះគឺ មេធាវី២នាក់ ត្រូវបានបាញ់ស្លាប់ ដោយមន្ត្រីបម្រើការនៅតុលាការម្នាក់ ក្នុងភាគកើតនៃប្រទេសថៃ អំឡុងពេលកាត់ក្តីរឿងជម្លោះដីធ្លី៕
ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ស្ថិតក្នុងចំណោមមនុស្ស៣នាក់ដែលត្រូវបានសម្លាប់ក្នុងប្រទេសថៃ នៅពេលខ្មាន់កាំភ្លើងបិទមុខម្នាក់ បានធ្វើសកម្មភាពប្លន់ហាងគ្រឿងអលង្ការមួយកន្លែង។ ប៉ូលិសថៃ បញ្ជាក់បែបនេះ នៅថ្ងៃសុក្រ ១០ មករា ។
  ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖   រឿងរ៉ាវប្រវត្តិសាស្ដ្រខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។  សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។   បណ្ឌិត ឆោម គន្ធា ក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់» ដែលរៀបចំនៅអាជ្ញាធរជាតិអប្សរានៅពាក់កណ្ដាលខែ សីហា បានពន្យល់ថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយនិងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង។ អក្សរថ្មឬសិលាចារឹកគឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។   សិលាចារឹកពីដើម គឺមានទំនាក់ទំនងទៅនឹងព្រះនិងព្រះរាជា ដូច្នេះហើយទើបមានការគោរពបូជា មិនមានចារលើប្រធានបទផ្សេងដូចជាការបូកលេខនព្វន្ដខាងគណិតសាស្ដ្រអ្វីទេ។ បណ្ឌិត ឆោម គន្ធា ពន្យល់ថា មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយដែលមនុស្សជាតិបានបង្កើតឡើង។ ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរឬសំណេរ ។ នេះជាការបញ្ជាក់បន្ថែមរបស់បណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកនៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។    អ្វីដែលនិយាយពីដើម គឺសុទ្ធតែជាអ្វីដែលមនុស្សបុរាណមើលមកលើសិលាចារឹកនៅពេលនោះ។ សម្រាប់ក្រសែភ្នែកមនុស្សសម័យថ្មីវិញ បណ្ឌិត ឆោម គន្ធី បញ្ជាក់ថា ពេលខ្លះមនុស្សភ្លេចឱ្យតម្លៃ មិនបានចាត់ទុកជាទីសក្ការបូជាអ្វីទេ តែចាត់ទុកជាសំណេរដែលអាចស្វែងយល់ពីប្រវត្តិសាស្ដ្ររបស់ខ្លួន។   ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់បណ្ឌិត ឆោម គន្ធា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ ត្រូវបានស្រាវជ្រាវរកឃើញនិងចុះបញ្ជីរួច ក្នុងនោះមានទាំងជាភាសាខ្មែរនិងសំស្ក្រឹត។ យ៉ាងហោចណាស់ សិលាចារឹកជាងមួយពាន់បានបកប្រែរួចនិងខ្លះទៀតកំពុងបន្តបកប្រែ ។ អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជាមានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌាជាស្រុកដើមនៃភាសានេះទៅទៀត។ បណ្ឌិត ឆោម គន្ធាពន្យល់ថា ភាពល្បីល្បាញនោះគឺឃើញច្បាស់ទាំងរូបរាង ទាំងអត្ថន័យ។   ជាវត្ថុតាងដ៏មានសារសំខាន់ អ្នកស្រាវជ្រាវយល់ច្បាស់ថា សិលាចារឹកជាប្រវតិ្ដសាស្ដ្រមួយដែលសរសេរដោយអ្នកស្រុកដើម ដែលជាអ្វីដែលអាចឱ្យមនុស្សសម័យនេះបានដឹងនូវរឿងរ៉ាវប្រវត្ដិសាស្ដ្រដ៏ជាក់លាក់មួយនៅសម័យបុរាណ៕
សៀមរាប៖ សិលាចារឹក ជាវត្ថុតាងដ៏សត្យានុម័តមួយដែលមនុស្សសម័យនេះយកជាអំណះអំណាងដើម្បីដឹងនូវរឿងរ៉ាវប្រវត្តិសាស្ដ្រ ដឹងពីជីវិតរស់នៅរបស់មនុស្សបុរាណ។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ មែនទែនទៅពេលចារសិលាចារឹក មនុស្សសម័យដើមមិនដែលគិតថាចារទុកសម្រាប់ប្រាប់រឿងរ៉ាវពួកគេដល់មនុស្សសម័យនេះទេ គឺពេលនោះ សិលាចារឹកប្រៀបដូចវត្ថុសក្ការបូជាសម្រាប់មនុស្សសម័យដើម និងមានពិធីគោរពបូជា សម្កល់ដូចជាព្រះដូច្នោះដែរ។
កាតា នៅក្នុងការប្រកួត Asian Cup 2023 ហាក់មានប្រៀបខ្លាំងក្នុងការការពារជើងឯករបស់ខ្លួន បន្ទាប់ពីឆ្លងកាត់ការប្រកួតកន្លងមកដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល A មុនឡើងវគ្គ ១៦ក្រុម ទម្លាក់ក្រុមប៉ាឡេស្ទីន លទ្ធផល ២-១ និងឈ្នះអ៊ូសបេគីស្ថានដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-២ ក្រោយលទ្ធផលស្មើ ១-១ រយៈពេល ១២០នាទី។   ចំណែកអ៊ីរ៉ង់វិញ ឡើងដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រជារឿងមិនងាយស្រួលឡើយ បើទោះខ្លួនបានបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល C ក៏ដោយ។ ក្នុងវគ្គជម្រុះ អ៊ីរ៉ង់ ទម្លាក់ស៊ីរីក្រុមខ្លាំងដ៏លំបាក ដោយលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៥-៣ ក្រោយរយៈពេល ១២០នាទី ស្មើ ១-១ ហើយទម្លាក់ជើងខ្លាំងជប៉ុន វគ្គ ៨ក្រុម ដោយលទ្ធផល ២-១ ដ៏គួរឱ្យភ្ញាក់ផ្អើល។ ទាំងអ៊ីរ៉ង់ និងម្ចាស់ផ្ទះកាតា សុទ្ធសឹងតែធ្លាប់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 កន្លងទៅ ដែលធ្វើឡើងក្នុងប្រទេសកាតាដូចគ្នា។    បើមើលលើកម្រិត កាតាហាក់មានប្រៀប ព្រោះជាប្រកួតស្ថិតក្នុងទឹកដីខ្លួន ប៉ុន្តែអ៊ីរ៉ង់ ជាក្រុមជើងខ្លាំងក្នុងទ្វីបអាស៊ីមួយដែលមិនអាចមើលរំលងបាន ដ្បិតជាក់ស្តែងមានកម្រិតខ្ពស់ជាងកាតា។    កាលពីខែតុលាឆ្នាំ ២០២៣ អ៊ីរ៉ង់ធ្លាប់បំបាក់កាតា លទ្ធផល ៤-០ ម្តងរួចមកហើយ ប៉ុន្តែសម្រាប់ការជួបគ្នារាត្រីនេះវិញ អ៊ីរ៉ង់មានបំណងចង់ឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូង ក្រោយរង់ចាំអស់រយៈពេលជិត ៥០ឆ្នាំ បន្ទាប់ពីពួកគេបានឈ្នះពានចុងក្រោយបង្អស់នៅឆ្នាំ ១៩៧៦។   អ៊ីរ៉ង់ ជាម្ចាស់ពាន Asian Cup ៣សម័យ ឆ្នាំ ១៩៦៨, ១៩៧២ និង ១៩៧៦។ ចំណែកម្ចាស់កាតាវិញ រំពឹងការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីឆ្នាំ ២០១៩ ពួកគេក្លាយជាជើងឯក៕  
ម្ចាស់ផ្ទះកាតា នឹងត្រូវធ្វើការងារធ្ងន់ទទួលក្រុមខ្លាំងអ៊ីរ៉ង់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ក្នុងកីឡដ្ឋាន Al Thumama វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]។ តើម្ចាស់ការពារជើងឯក កាតា ឬ អ៊ីរ៉ង់ អាចបានកៅអីទៅជួបហ្សកដានី នៅវគ្គផ្តាច់ព្រ័ត្រ។
អ្នកស្រី ជួប ស្រីនុត ភរិយារបស់លោក ហេង ស្រស់ សកម្មជនបរិស្ថាន បានបញ្ជាក់ថា ក្រោយតុលាការដោះលែងស្វាមីខ្លួន និងសកម្មជនផ្សេងទៀតនោះ ខាងអាជ្ញាធរក៏ទាមទារឱ្យពួកគេ ធ្វើកិច្ចសន្យាផងដែរ។ ប៉ុន្តែអ្នកស្រី នុត មិនដឹងថា កិច្ចសន្យានោះ មានលក្ខខណ្ឌអ្វីខ្លះនោះទេ។ ដោយឡែកលោក ហេង ស្រស់ សកម្មជនបរិស្ថាន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ សុំមិនអត្ថាធិប្បាយអ្វីនោះទេ ដោយអះអាងថា ខ្លួនជាប់បម្រាមរបស់មន្ត្រីបរិស្ថាន។   តែយ៉ាងណាភរិយាលោក ហេង ស្រស់ ចាត់ទុកចំណាត់ការរបស់អាជ្ញាធរមកលើស្វាមី និងសកម្មជនដទៃទៀតនេះ ជាការគំរាមកំហែងស្មារតីរបស់សកម្មជនបរិស្ថានប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រី នុត ថ្លែងដូច្នេះថា៖«ការឃាត់ខ្លួនសាកសួរនេះ វាអាចជាកត្តាមួយផ្នែកដែរ ដែលធ្វើឱ្យសកម្មជនផ្សេងៗ រងការកៀបគំរាមទៅលើសកម្មជនផ្សេងៗ ដែលពួកគេចូលរួមក្នុងការការពារធនធានធម្មជាតិ។ ប៉ុន្តែមួយទៀតខ្ញុំយល់ថា វាជាការជំរុញចិត្តឱ្យសកម្មជនព្រៃឈើកាន់តែតស៊ូបន្ថែមទៀត ក្នុងការចូលរួមការពារព្រៃឈើ»។   សកម្មជនបរិស្ថាន៥រូប ដែលមន្ត្រីបរិស្ថានឃាត់ខ្លួននេះ បាននាំយកផ្លាកសញ្ញាទៅដាក់ភ្ជាប់តាមដើមឈើ ក្រោមពាក្យស្លោកថា «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ក្នុងគោលបំណងកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ។ សកម្មជនទាំង៥រូបនោះ រួមមាន លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក លោក ហេង ស្រស់ លោក ម៉ែន មុត លោក ហេង រុន និង លោក ផង ឈាង សកម្មជនបរិស្ថាន។   ជុំវិញបញ្ហានេះលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងថា ការចាប់ឃាត់ខ្លួនសកម្មជនបរិស្ថានទាំងនេះ ដោយសារតែពួកគេចូលទៅកាន់តំបន់ហាមឃាត់ ដែលស្ថិតនៅក្រោមការពាររបស់ក្រសួងបរិស្ថាន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។    ប៉ុន្តែមន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មើលឃើញថា ការឃាត់ខ្លួនសកម្មជនបរិស្ថាននេះ គឺជាយុទ្ធសាស្ត្រគំរាមកំហែងផ្លូវអារម្មណ៍ និង សកម្មភាពអ្នកស្រលាញ់បរិស្ថាន ។ ជាពិសេសគឺបំបាក់ស្មារតីយុវជន កុំឱ្យហ៊ានចេញការពារបរិស្ថាន។ អត្ថបទទាក់ទង   ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រចេះ   គួររម្លឹកថា ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ផ្សេង ធ្លាប់ត្រូវបានកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់ខ្លួនដែរ កាលពីថ្ងៃទី១៣ មីនា ២០២០ គ្រាដែលពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើក្នុងតំបន់ព្រៃឡង់។ ក្រោយការឃាត់ខ្លួនគ្រានោះ ក៏មានការបញ្ជូនទៅតុលាការដែរ ។ ប៉ុន្តែតុលាការក៏សម្រេចដោះលែងពួកគេទាំង៤នាក់វិញ នៅថ្ងៃទី១៦ មីនា ២០២០ ដោយតម្រូវឱ្យលោក អ៊ូច ឡេង ទៅចុះបញ្ជីអង្គការនៅក្រសួងជាមុនសិន ដើម្បីធ្វើសកម្មភាពបន្តទៀត៕
ភ្នំពេញ៖ ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានតុលាការខេត្តក្រចេះដោះលែងវិញហើយ នៅព្រឹកថ្ងៃទី៨ កុម្ភៈ ក្រោយរកមិនឃើញភស្តុតាងដាក់បន្ទុកលើពួកគេ។ អាជ្ញាធរបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនអ្នកទាំង៥នាក់នោះ ក្រោយពីពួកគេបាននាំគ្នាចូលទៅយកពាក្យស្លោក «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ទៅភ្ជាប់នឹងដើមឈើ។
ចិត្តគំនិតរបស់អ្នកត្រូវការទាំងការធ្វើលំហាត់ប្រាណខាងផ្លូវចិត្ត និងរបបអាហារមានជីវជាតិដើម្បីវាធ្វើការបានល្អដដែល។ ដូច្នេះដើម្បីឲ្យខួរក្បាលកាន់តែមានសុខភាពល្អជាប់ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖ ធ្វើទៅតាមរបបអាហារផ្តល់ជីវជាតិ។ ចូរចៀសរបបអាហារដែលមិនត្រឹមត្រូវ ជាពិសេសអាហារដែលគ្រាន់តែអាចឲ្យអ្នកស្រកទម្ងន់រយៈពេលខ្លី រក្សាទម្ងន់ឲ្យមានសុខភាពល្អ និងតាមដានទៅលើសម្ពាធឈាម កូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាមផង ព្រោះវាជាកត្តាដែលជាប់ទាក់ទងនឹងភាពភ្លេចភ្លាំង ចូរញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់ឲ្យបានច្រើន កាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fats តែត្រូវញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីឲ្យបានច្រើនវិញ រស់នៅឲ្យមានភាពសកម្មទាំងក្នុងសង្គម និងផ្លូវចិត្តផង។ ការសិក្សាអ្វីៗដែលថ្មី និងព្យាយាមជំនះខួរក្បាលជាញឹកញាប់ សុទ្ធតែជាវិធីជម្រុញឲ្យខួរក្បាលមានសុខភាពល្អហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
សម្រាប់ខួរក្បាលដែលមានសុខភាពល្អ ចូរប្រាកដថា អ្នកបានឲ្យចំណីវាញ៉ាំបានគ្រប់គ្រាន់ និងត្រឹមត្រូវដែរ។
លោក អ៊ិត សំហេង អះអាងថា ចំណូល ដែលពលករខ្មែរទាំងនោះ បានផ្ញើមកផ្ទះ មានជាង២,៣ប៊ីលានដុល្លារ ក្នុង១ឆ្នាំៗ។ លោក បន្តថា ពេលត្រឡប់មកកម្ពុជាវិញ ពួកគេ ថែមទាំងមានជំនាញ និងវិជ្ជាជីវៈថែមទៀត។ ពលករខ្មែរ ដែលបម្រើការងារនៅប្រទេស មានដូចជា នៅថៃ មានជាង១,១លាននាក់ (ស្រីជាង៤,៥សែននាក់), នៅកូរ៉េ មានជិត៤ម៉ឺននាក់ (ស្រីជាង១ម៉ឺនាក់), នៅជប៉ុន មានជាង៧ពាន់នាក់ (ស្រីជិត៤ពាន់នាក់), នៅម៉ាឡេស៊ី មានជាង៣ម៉ឺននាក់ (ស្រីជាង២,៥ម៉ឺននាក់), នៅសិង្ហបុរី មានជាង៨រយនាក់ (ភាគច្រើនជាស្រី)។ រដ្ឋាភិបាលកម្ពុជា ទើបចាប់ផ្តើមបញ្ជូនពលការិនី៥៤នាក់ ទៅបម្រើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង និង ពលការិនី១៦នាក់ ទៅអារ៉ាប់ប៊ីសាអូឌីត។ តួលេខនេះ មានក្នុងរបាយការណ៍ ដែលអានដោយរដ្ឋមន្ត្រីការងារ។ បើតាមលោករដ្ឋមន្ត្រី ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេស រដ្ឋាភិបាល ក៏បានបង្កើតការងារក្នុងប្រទេស ដល់ប្រជាពលរដ្ឋប្រមាណ៣,៦លាននាក់ផងដែរ ដោយក្នុងនោះ ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានជាង១,៤លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២,២លាន នាក់។ លោករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង៩៩,៣ភាគរយ ដែលមានការងារធ្វើ និងអត្រាអត់ការងារធ្វើ មានតែ០,៧ភាគរយប៉ុណ្ណោះ នៃកម្លាំងពលកម្មសរុបជិត១០លាននាក់»។ ក្រសួងព័ត៌មាន បានចុះផ្សាយថា រហូតមកដល់ពេលនេះ សហគ្រាសនិងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានចុះបញ្ជីនៅក្រសួងការងារ មានជាង១,២ម៉ឺន ហើយសហគ្រាសផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង២,៣ម៉ឺន៕
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើង គិតត្រឹមឆ្នាំ២០១៨ មានពលករ-ពលការិនីខ្មែរជាង១,២លាននាក់ (ស្រីជិត៥សែននាក់) ដែលកំពុងធ្វើការនៅតាមបណ្តាប្រទេសនានា។ ការលើកឡើងរបស់លោក អ៊ិត សំហេង គឺនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងការងារ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
  អាម៉េរិក នៅថ្ងៃទី៨ ខែសីហា នឹងប្រារព្ធពិធីប្រគល់សម្បត្តិវប្បធម៌ចំនួន ៣០ផ្ទាំង មកកម្ពុជាវិញដោយក្នុងនោះរួមមាន រូបចម្លាក់ព្រះស្គន្ទ ដែលត្រូវបានកសាងនៅសតវត្សរ៍ទី១០។ លោកស្រី Lee Satterfield ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការវប្បធម៌ និងអប់រំ ដោយតំណាងឱ្យការិយាល័យរដ្ឋអាជ្ញាអាម៉េរិកនឹងចូលរួម ក្នុងកម្មវិធីនេះ ដោយមានវត្តមានរបស់លោក លោក កែវ ឈា អគ្គរាជទូតកម្ពុជាប្រចាំនៅអាម៉េរិក។    ដោយចាត់ទុកសម្បត្តិវប្បធម៌ទាំងនោះសំខាន់សម្រាប់ប្រជាជនកម្ពុជា លោកស្រី Satterfield នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិក ក្នុងការជួយថែរក្សាសម្បត្តិវប្បធម៌នៅកម្ពុជា រួមទាំងទំនាក់ទំនងទ្វេភាគីរវាងប្រជាជននៃប្រទេសទាំងពីរ។    ពិធីប្រគល់សម្បត្តិវប្បធម៌ចំនួន ៣០ផ្ទាំង ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិកនៅកម្ពុជា ស្របពេលប្រទេសមួយនេះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។    សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានរំឮកពីកិច្ចខិតខំរបស់អាម៉េរិក ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ដើម្បីជួយការពារទ្រព្យសម្បត្តិវប្បធម៌កម្ពុជា ជាមួយដៃគូកម្ពុជា, វិទ្យាស្ថានបណ្ឌិត្យសភាអាម៉េរិក និងអង្គការមិនមានប្រាក់ចំណូលផ្សេងទៀត៕   
ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការវប្បធម៌ និងអប់រំ លោកស្រី Lee Satterfield នឹងធ្វើដំណើរទៅក្រុងញូវយ៉ក នៅថ្ងៃទី៨ ខែសីហា ដើម្បីចូលរួមពិធីប្រគល់សម្បត្តិវប្បធម៌ចំនួន៣០ ផ្ទាំង ក្នុងនោះរួមមានរូបចម្លាក់ព្រះស្គន្ទ មកកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាម៉េរិក ចេញនៅថ្ងៃទី៦ ខែសីហា។
  ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ខាងក្រោមតទៅ៖    បើតាមលោក ម៉េត មាសភក្តី អាជីវករលក់ដូរនៅក្នុងផ្សារនាពេលយប់ មិនថាផ្សារដើមគរក្តី ផ្សារនាគមាសក្តី ឬផ្សាររាត្រីក្តី ដែលស្ថិតនៅក្នុងម៉ោងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ អត់ត្រូវបានបិទសកម្មភាពជួញដូរទេ ពោលគឺនៅតែអាចលក់ដូរបានជាធម្មតា។ ហើយសូម្បីតែអាជីវករនានាដែលត្រូវដឹកទំនិញឱ្យអតិថិជន ក៏មិនស្ថិតនៅក្នុងបម្រាមគោចរ ហាត់ឃាតរដោយអាជ្ញាធរមានសមត្ថកិច្ចដែរ។     អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញរូបនេះ បានពន្យល់ដោយសង្កត់ធ្ងន់ដូច្នេះ៖ បើរថយន្តរបស់អាជីវករ! ជារថយន្តដឹកទំនិញក៏ពិតមែន តែរថយន្តនោះអត់មានដឹកអ្វីសោះ! ជិះតាមផ្លូវ[ក្នុងម៉ោងបម្រាមគោចរ] គឺគេឃាត់។ ប៉ុន្តែបើរថយន្តនោះកំពុងដឹកបន្លែ ផ្លែឈើ ឬមានទំនិញផ្សេងៗនៅពេញឡានយកទៅឱ្យម៉ូយ[អតិថិជន]នោះ អាហ្នឹងគឺចូលទៅក្នុងការលើកលែង[បម្រាមគោចរ]ហើយ»។    លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ កាលពីព្រឹកថ្ងៃទី១មេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។   តាមប្រការ២នៃសេចក្តីសម្រេច សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។   ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។  សកម្មភាពលក់ដូរបន្លែនៅផ្សារដើមគរ ពេលយប់។ រូបថត៖ គណៈកម្មការគ្រប់គ្រងផ្សារដើមគរ ដូចគ្នាផងដែរ ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត។   លោកអភិបាលរាជធានីភ្នំពេញ តម្រូវឲ្យនាយករដ្ឋបាលសាលារាជធានី ស្នងការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា៕  
ក្រៅពីផ្សារដើមគរ, ផ្សារដទៃទៀតដែលលក់ដូរបន្លែ-ផ្លែឈើ និងទំនិញផ្សេងៗនៅរាជធានីភ្នំពេញ គឺមិនបានស្ថិតនៅក្នុងបម្រាមគោចរចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ របស់រដ្ឋបាលរាជធានីភ្នំពេញឡើយ។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដោយបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey នាព្រឹកថ្ងៃទី២មេសាថា ត្បិតគ្មានបម្រាមគោចរសម្រាប់អាជីវករទិញ-លក់ទំនិញ នៅក្នុងផ្សារក៏ពិតមែន ប៉ុន្តែអាជីវករក្នុងផ្សារទាំងអស់គឺត្រូវចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានធ្វើសេចក្តីសម្រេចថ្មីមួយទៀត ដោយអនុញ្ញាតឲ្យអតិថិជន ដែលកំពុងធ្វើចត្តាឡីស័ក អាចពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ។ ចំពោះការបង់ការប្រាក់ សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនបានផ្លាស់ប្តូរឡើយ ដោយនៅតែអនុញ្ញាតឲ្យអ្នកធ្វើចត្តាឡីស័ក អាចពន្យារពេលបាន១ខែ តាមសេចក្តីសម្រេចកន្លងមក។ សម្រាប់អ្នកឆ្លងជំងឺកូវីដ-១៩ ទទួលបានការអនុញ្ញាតឲ្យពន្យារពេលបង់ការប្រាក់បានដល់២ខែ ខណៈសេចក្តីសម្រេចកន្លងមក អនុញ្ញាតឲ្យតែ១ខែ។ ចំពោះការបង់ប្រាក់ដើម សមាគមធនាគារនិងសមាគមគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ នៅតែផ្តល់ការអនុគ្រោះឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារពេលបាន៣ខែដដែល។ តាមរយៈសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បញ្ជាក់ថា៖«ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះអតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩»។ កាលពីថ្ងៃទី៧ ខែមេសា សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចេញចេញសេចក្តីថ្លែងការណ៍លើកទី១ ដោយសម្រេចឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារពេលបង់ប្រាក់ដើម៣ខែ និងបង់ការប្រាក់រយៈពេល១ខែ ចំណែកអ្នកធ្វើចត្តាឡីស័ក អាចពន្យារពេលបង់ប្រាក់ដើមនិងបង់ការប្រាក់រយៈពេលត្រឹម១ខែ។ តែក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្ថែមចំនួននៃការពន្យារពេលបង់ទាំងប្រាក់ដើមនិងការប្រាក់ ដល់អ្នកឆ្លងជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក៕
ភ្នំពេញ៖ អ្នកធ្វើចត្តាឡីស័ក ដែលជំពាក់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ និងអាចពន្យារពេលបង់ការប្រាក់បាន១ខែ។ ចំណែក អ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែដូចគ្នា តែចំពោះការបង់ការប្រាក់ អាចពន្យារពេលបាន២ខែ (លើសអ្នកធ្វើចត្តាឡីស័ក១ខែ)។
  លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៦កញ្ញានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។   បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី២៦ កញ្ញាកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញាវត្ថុ ជំហានទី២-អនុវត្តវិធីទី២ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកមញបស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្ប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសធារណៈ ដោយផ្តោតលើការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីនេះ គ្រោងចំណាយថវិកា៤០លានដុល្លារ ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ។   កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត-អនុវត្តវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងតៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបនឹងតម្រូវការការងារ។ កម្មវិធីគ្រោង ចំណាយថវិកា ១៣១.៣០លានដុល្លារ ក្នុងនោះមានឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លានដុល្លារ (កម្ចីផ្អែកលើគោលនយោបាយ ២0 លានដុល្លារ និងគម្រោងវិនិយោគ ៨0 លានដុល្លារ)។   ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការជឿទុកចិត្តខ្ពស់របស់ ADB មកលើរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ កម្ចីសម្រាប់ការអនុវត្តកម្មវិធីទាំងពីរ នឹងចូលរួមឆ្លើយតបប្រកដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តទី៧នេះ។    ជុំវិញការផ្តល់កម្ចីនេះ លោកស្រី Jyotsana Varma មានប្រសាសន៍ថា ADB រីករាយក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍជំនាញដែល នាំមុខដោយឧស្សាហកម្ម ដើម្បីត្រៀមកម្លាំងពលកម្មរបស់ប្រទេស ជាពិសេសស្ត្រី សម្រាប់បញ្ហាប្រឈម និងឱកាសនៃបដិវត្តន៍ឧស្សាហកម្មទីបួន និងក្នុងការបន្ស៊ីផែនការរបស់រដ្ឋបាលមូលដ្ឋានជាមួយថវិកាជាតិនិងខេត្ត ឈានទៅសម្រេចបាន ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងសមធម៌។    លោកស្រី Jyotsana Varma បញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយនៅថ្ងៃនេះទៀតថា ៖« កម្មវិធីទាំងពីរដែលគាំទ្រដោយកម្ចីទាំងនេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅទូទាំងប្រទេស។»។   សូមរំឭកថា មកទល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប៤.៩ប៊ីលានដុល្លារ ក្នុងនោះឥណទានសម្បទានមានចំនួន ៤.៤ប៊ីលានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៤៧ និងហិរញ្ញប្បទានឥតសំណងប្រមាណ ៥៨លានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច៕  
ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីសម្រាប់កម្មវិធីចំនួនពីរ ដែលមានតម្លៃសរុប ១៤០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ។
  អតីតអនុរដ្ឋលេខាធិការស្តីទីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយលោក James Anderson និយាយថាប្រទេសចិនបានលួចបច្ចេកវិទ្យាយោធាសហរដ្ឋអាមេរិកសម្រាប់ផលិតយន្តហោះចម្បាំងធុន J-20 ហើយចិនបានចំណេញយ៉ាងច្រើនពីបច្ចេកវិទ្យានេះ។   លោក Anderson បានថ្លែងថា៖ «ពួកចិនបានចំណេញច្រើនពីការលួចបែបនេះជាច្រើនឆ្នាំមកហើយ។ ពួកគេបានយកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់បានយ៉ាងល្អប្រសើរដោយពួកចិនបានផលិតយន្តហោះចម្បាំងទំនើបជំនាន់ទីប្រាំ»។ លោកបានកត់សម្គាល់ថា៖ «វាជាការពិបាកក្នុងការនិយាយអំពីសមត្ថភាពប្រយុទ្ធពិតប្រាកដរបស់យន្តហោះចិននេះ» ថាតើយន្តហោះធុន J-20 អាចប្រកួតប្រជែងនឹងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកធុន F-22 បានដោយបែបណា។   លោក Matthew Brazil ជាអ្នកស្រាវជ្រាវនិងជាអ្នកនិពន្ធនៃអង្គការ Jamestown Foundation។ លោកបានបម្រើការនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំង ដែលនៅទីនោះលោកបានឧបត្ថម្ភផ្ចុងផ្តើមនិងគ្រប់គ្រងការដឹកបច្ចេកវិទ្យាខ្ពស់របស់ស.រ.អ.ទៅលក់ឱ្យប្រទេសចិន។ លោកបាននិយាយថា FBI គ្មានបុគ្គលិកគ្រប់គ្រាន់ដើម្បីតាមដានសកម្មភាពរបស់ប្រទេសចិនក្នុងសហរដ្ឋអាមេរិកទេ។   លោក Brazil បាននិយាយប្រាប់វីអូអេផ្សាយជាភាសាចិនកុកងឺថា៖ «ចារកម្មចិនមិនមែនដូចជាក្រុមសត្វកន្លាតដែលគ្រាន់តែវារឡើងលើអាវុធរបស់យើងប៉ុណ្ណោះទេ។ ពួកគេធ្វើចារកម្ម។ យើងអាចដោះស្រាយបញ្ហានេះបានជាមួយប្រព័ន្ធប្រឆាំងចារកម្មល្អប្រសើរជាងមុន ដែលមានរួមទាំងរដ្ឋាភិបាលនិងទាំងវិស័យឯកជនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ»។   លោកបានកត់សម្គាល់ថា FBI គ្មាន«ភ្នាក់ងារគ្រប់គ្រាន់ដែលបានទទួលការហ្វឹកហ្វឺនខាងភាសាវប្បធម៌ និងភូមិសាស្ត្ររបស់ចិនទេ។ សភាគួរចាត់វិធានការអំពីបញ្ហាទាំងនេះហើយផ្តល់ប្រាក់សម្រាប់កម្មវិធីបែបនេះដើម្បីបង្វឹកមនុស្ស»។   កាលពីខែកុម្ភៈសមាជិកព្រឹទ្ធសភាស.រ.អ.គឺលោក Marco Rubio និងលោក Mark Warner បានសុំដល់រដ្ឋបាលរបស់លោកប្រធានាធិបតីលោក Joe Biden ឱ្យពង្រីកការប្រើឧបករណ៍និងអំណាចដែលមាននៅក្នុងក្រសួងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្មដើម្បីរារាំងកុំឱ្យអង្គភាពឧស្សាហកម្មយោធាចិនបានផលប្រយោជន៍ពីបច្ចេកវិទ្យា ភាពប៉ិនប្រសប់និងការវិនិយោគរបស់សហរដ្ឋអាមេរិក។   លោក Anderson ដែលបានបញ្ចេញមតិលោកតាមបណ្តាញ Fox News Digital កាលពីពាក់កណ្តាលខែមីនា បានស្បថចូលកាន់តំណែងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ហើយលោកបានលាលែងចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។   ប្រទេសចិនបានអះអាងថាខ្លួនបានអភិវឌ្ឍដោយខ្លួនឯងផ្ទាល់នូវយន្តហោះចម្បាំងធុន J-20 ដែលត្រូវដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។ លោក John Chipman នាយកវិទ្យាស្ថានអន្តរជាតិខាងសិក្សាយុទ្ធសាស្ត្រ IISS បាននិយាយនៅក្នុងពិធីមួយនៅឯវិទ្យាស្ថានរបស់លោកថា គេរំពឹងថាចិននឹងផលិតយន្តហោះចម្បាំងធុន J-20A ច្រើនជាងអាមេរិកផលិតយន្តហោះចម្បាំងធុន F-22 មិនហួសពីឆ្នាំ២០២៣ទេ៕   ប្រែសម្រួលដោយលោក ឈឹម សុមេធ  
អតីតមន្ត្រីសហរដ្ឋអាមេរិកនិងក្រុមអ្នកជំនាញបានសុំឱ្យមានការប្រឹងប្រែងច្រើនជាងមុនថែមទៀតដើម្បីរារាំងចារកម្មរបស់ចិន ដែលត្រូវបានគេជឿថាអាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអភិវឌ្ឍអាវុធទំនើបៗដោយសារចិនបានលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ICAPP ដែលទីស្នាក់ការនៅកូរ៉េខាងត្បូង និងប្រមូលផ្តុំដោយគណបក្សនយោបាយធំៗនៅអាស៊ី បានសង្កេតឃើញថា ការបោះឆ្នោតនាថ្ងៃនេះ គ្មានអំពើហិង្សា ហើយប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ សូមទស្សនាសន្និសីទសារព័ត៌មានរបស់ ICAPP ដែលផ្សាយផ្ទាល់នៅលើហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
 លោក Vijay Jolly សមាជិកអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា នាថ្ងៃអាទិត្យ ទី៤ ខែមិថុនា នេះ បង្ហាញពីគំរូនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
  ត្រីខ្លា ឬត្រីកន្ត្រប់ខ្លា មានឈ្មោះវិទ្យាសាស្ត្រ (Datnioides undecimradiatus) និងឈ្មោះជាភាសាអង់គ្លេស Mekong tiger perch។ វាមាប្រវែងដងខ្លួនអតិបរមា ៤០ស.ម។ ក្នុងរដូវវរស្សា ត្រីប្រភេទនេះ ធ្វើចរាចរផ្លាស់ទីទៅតំបន់ទំនាបលិចទឹក ដើម្បីរកចំណីរហូតដល់រដូវទឹកសម្រក វានឹងត្រឡប់ចូលមកទីជម្រកដើមវិញ។ ក្នុងរដូវប្រាំង ត្រីកន្ត្រប់ខ្លា ចូលទៅលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ ដែលមានថ្ម មានគ្រួស នៅតាមតំបន់ទន្លេមេគង្គលើ ដើម្បពង-កូន ចាប់ពីខែកុម្ភៈ ដល់ខែមេសា។ ត្រីប្រភេទនេះ វាស៊ីត្រីល្អិតៗ និងកំពឹសជាអាហារ។     ត្រីខ្លា ឬត្រីកន្ត្រប់ខ្លា ដែលប្រជានេសាទចាប់បានទីអាងស្តុកទឹកវារិអគ្គិសនី សេសាន២ នៅខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ   ត្រីខ្លា ឬត្រីកន្ត្រប់ខ្លា ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Vulnerable) ជាប្រភេទត្រី ដែលកំពុងរងគ្រោះ អាចឈានទៅផុតពូជ។ កត្តាគំរាមកំហែងនាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះមិនត្រូវបានគេដឹងឡើយ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងទន្លេ បឹងបួរ អូរ ជាពិសេស នៅតំបន់មេគង្គលើនាខេត្តក្រចេះ ស្ទឹងត្រែង និងរតនគីរី។
ឯកសារទាំង៦ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងបារាំង ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត នេះ រួមមាន អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle ។ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង  Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និង អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។   អនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ជាការរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។    ក្រៅពីអនុស្សារណៈទាំងនេះ សម្ដេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។   ក្រុមហ៊ុន Orange SA ចង់វិនិយោគលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជា ទៅបណ្ដាប្រទេសលើពិភពលោក លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group  បានជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៥ មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុជំនួបនេះលោក Emmanuel បានបង្ហាញពីបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។    លោកនាយកប្រតិបត្តិ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក  ហើយកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។    លោកបានបញ្ជាក់ថា៖« ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត  តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ បណ្តាប្រទេសនានា »។     សម្តេច ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន។ Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦ ០០០នាក់ ដោយប្រតិបត្តិការ នៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូ អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី។   ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជន ទៅតំបន់ផ្សេងៗនៅកម្ពុជា   នៅក្នុងជំនួបដោយឡែកមួយទៀត លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីបំណងចង់ដាក់ទុនវិនិយោគលើការតភ្ជាប់លើវិស័យដឹកជញ្ជូននៅកម្ពុជា។ លោក Philippe បានអះអាងថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ដោយកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន ដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។    លោក Philippe DELLEUR បានគូសបញ្ជាក់ថា «ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ។ ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ»។   ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សា នៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ។   សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ។ ជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។   ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams) ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍។   ក្រុមហ៊ុន Blue Circle ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ដើរដោយកម្លាំងខ្យល់នៅកម្ពុជា ថាមពលកកើតឡើងវិញ ដើរដោយកម្លាំងខ្យល់នៅកម្ពុជា ជាគម្រោងវិនិយោគ ដែលលោកលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle លើកយកមកពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ មករា។   នាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនរបស់លោក មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ។ កន្លងមកលោក ក៏បានធ្លាប់មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ ដោយជួបពិភាក្សាជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អ ដែលអាចផលិតជាថាមពលអគ្គីសនីបាន។    «ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី»។ នេះបើតាម Olivier ដោយបានបន្ថែមថា បើមានកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ និងការគាំពារពីរាជរដ្ឋាភិបាល នោះក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ។ តាមការប៉ាន់ស្មានក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនី ដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេសផងដែរ។ នេះបើតាមប្រធានក្រុមហ៊ុន Blue Circle។    សម្ដេច ហ៊ុន ម៉ាណែត គាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចង់បោះទុនវិនិយោគនៅកម្ពុជា ។ សម្ដេចស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសរៀបចំគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យសម្រេចបានជាផ្លែផ្កាជាក់ស្តែង។   ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូង នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦ តទៅ។   ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា   លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ក៏បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញដែរ។   ក្រុមហ៊ុន TotalEnergies មានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅកម្ពុជា។ លោកប្រធាន និងជានាយកប្រតិបត្តិ បានប្រាប់សម្តេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន TotalEnergies មានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅកម្ពុជា ។ ក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល និងអគ្គីសនីផងដែរ។    នាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា៖«បច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម»។  ចំពោះគម្រោងបោះទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យថាមពលកកើតឡើងវិញនេះ ទទួលបានការគាំទ្រពីសម្ដេច ហ៊ុន ម៉ាណែត។ សម្ដេច បានសង្កត់ធ្ងន់ថា កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេច ក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជា ទៅសិង្ហបុរី ផងដែរ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពលកម្ពុជា។   ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ផ្សេងទៀត នៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេសក្នុងវិស័យថាមពលខ្យល់។   ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា   ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ក៏មានបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជាដែរ។ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំងនេះ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ។    ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។  ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យលោកស្រី Makreeta LAHTI បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានឆ្លៀតរម្លឹកពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូន នៅថ្ងៃអនាគត។   ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ទូទាំងពិភពលោក ដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។ ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពលដែលបញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។ ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។   គម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D Immersive Angkor ដំបូងគេនៅកម្ពុជា គម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានលើកឡើង នាឱកាសដែល លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា។   លោក Geoffrey Ladet បានបញ្ជាក់ថា គម្រោង Immersive Angkor ជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ខ្មែរ។ គម្រោង Immersive Angkor  នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា។ PuyDuFou ជាក្រុមហ៊ុនវិនិយោគបារាំងទៅលើឧទ្យានកម្សាន្ត និងនិម្មិតបច្ចេកវិទ្យា។ សម្រាប់គម្រោង Immersive Angkor ក្រុមហ៊ុននេះ មានកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា ដោយសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា មានទីតាំងក្នុងខេត្តសៀមរាប។   សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត Immersive Angkor ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និងអាចផ្តល់នូវភាពងាយស្រួលសម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។   ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា នឹងរីកចម្រើន និងល្អប្រសើរ   លោកស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery  និង Emblems តំណាងឱ្យ ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន ហើយល្អប្រសើរ ។ លោកស្រី បានបន្ថែមថា សណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។   បើតាមលោកស្រី Maud BAILLY ក្រុមហ៊ុន ACCOR Group កំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។  សម្តេច ហ៊ុន ម៉ាណែត បានបញ្ចាក់ថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ ជាពិសេសបង្កើតការងារដល់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។   ACCOR Group ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួន ជាង៤០ម៉ាក (Brand) ទូទាំងពិភពលោក។ ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា រួមមាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d'Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។   ក្រុមហ៊ុន VINCI ចាត់ទុកស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផលដល់ការវិនិយោគ   នាទីក្រុងប៉ារីស លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group បានចូលជួបពិភាក្សា និងសួរសុខទុក្ខសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។   ប្រធានក្រុមហ៊ុន VINCI ដែលបានដំណើរការរកស៊ីនៅកម្ពុជា លើវិស័យអាកាសចររូបនេះ ចាត់ទុកសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុន ។ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា ។ សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។ ប្រមុខរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។   VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។    VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក។   អគ្គលេខាធិការអង្គការអន្តរជាតិ គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ កម្ពុជាបានស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គាំទ្របេក្ខភាពកម្ពុជា។   ថ្លែងក្នុងជំនួបសម្ដេច ហ៊ុន ម៉ាណែត លោកស្រី ល្វីស បានស្នើរដ្ឋាភិបាលកម្ពុជា ឱ្យបន្តចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ។ ជាពិសេសបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំង។    កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ សម្ដេច ហ៊ុន ម៉ាណែត បានឆ្លើយតបទៅលោកស្រី ល្វីស វិញយ៉ាងដូច្នេះ។ សម្ដេច ក៏បានថ្លែងទៀតថា ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ ៤០ភាគរយ  ដែលបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចរដ្ឋបាល និងការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោក។   អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ ។ ក្នុងនោះមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។    បេសកកម្មរបស់ Francophonie គឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា,លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយទៅក្រុមហ៊ុនបារាំងពីឱកាសវិនិយោគនៅកម្ពុជា    លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានប្ដេជ្ញាជួយផ្សព្វផ្សាយទៅក្រុមហ៊ុនបារាំងនានា ពីឱកាសវិនិយោគនៅកម្ពុជា។ ប្រធានសម្ព័ន្ធនិយោជករូបនេះ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា នេះជាពេលវេលាដ៏សមស្របសម្រាប់ក្រុមហ៊ុនបារាំងពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀត នៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែលជាស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសដែលបានដាក់បេក្ខភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។    លោកប្រធាន APF បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ទៅដល់ក្រុមហ៊ុនបារាំង ឱ្យបានដឹងកាន់តែច្បាស់បន្ថែមទៀត ព្រោះកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ ។ លោកប្រធាន APF ក៏មានជំនឿថា ៖«នេះជាឱកាសល្អក្នុងការផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង ដោយសារតែកម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញនូវភាពទាក់ទាញដល់វិនិយោគិន ជាមួយនឹងទំនាក់ទំនងដ៏ល្អរវាងបារាំង និងកម្ពុជា នាពេលកន្លងមក»។   បន្ថែមពីលើការលើកឡើងរបស់លោក Geoffroy Roux De Bezieux នេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមហ៊ុនបារាំងគួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរ ជាពិសេសលើវិស័យបច្ចេកវិទ្យា វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។    សម្ដេច ក៏អរគុណលោកប្រធាន APF សម្រាប់ការជួយផ្សព្វផ្សាយ និងការផ្តល់ព័ត៌មានជាច្រើនអំពីកម្ពុជាទៅដល់ក្រុមហ៊ុនបារាំង ដែលកម្ពុជាក៏មានបំណងផ្សារភ្ជាប់ខ្លួនទៅក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។ ប្រមុខរដ្ឋាភិបាល សង្ឃឹមថា ៖«ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបន្តអនុវត្តនូវអភិក្រមដែលមាន លក្ខណៈប្រាកដនិយម ក្នុងការគាំទ្រដល់ការធ្វើវិនិយោគ តាមរយ:ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះស្រាយជាក់ស្តែងចំពោះវិស័យជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើប្រតិបត្តិការអាជីវកម្មទទួលបានជោគជ័យ»។   សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន ៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន ៣១, សហគ្រាសជាង ៧០០ ០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លានសហគ្រាស ដោយប្រយោល៕       
២ថ្ងៃ នៃដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសបារាំង សម្រេចបានការចុះអនុស្សារណយោគយល់ ចំនួន៦ ។ ជាមួយគ្នានេះ អ្នកវិនិយោគបារាំង ក៏បង្ហើបពីគម្រោងចង់វិនិយោគលើវិស័យថាមពល សារមន្ទីរសប្បនិម្មិត ការដឹកជញ្ជូនតាមផ្លូវដែក និងការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា ជាដើម។
លោកស្រី ឱ វ៉ាន់ដេត ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន EZY SEA  ប្រចាំនៅ កម្ពុជា បានសម្ដែងនូវសេចក្ដីសោមន្សរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានសិទ្ធិចែកចាយផលិតផល HP ក៍ដូចជាទទួលបាននូវការគាំទ្រ និងមានការចូលរួមពីសំណាក់ដៃគូចែកចាយនាល្ងាចនេះផងដែរ ។ លោកស្រីបានមានប្រសាសន៍ទៀតថាដោយសារសក្ដានុពល នៃភាពរីកចំរើនផ្នែកបច្ចេកវិទ្យា ក៍ដូចជាកំណើនសេដ្ធកិច្ចនៅក្នុងប្រទេសកម្ពុជា ហេតុនេះហើយយើងកត់សមា្គល់ឃើញថាអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនាពេលបច្ចុប្បន្នបានសិក្សាស្វែងយល់យ៉ាងទូលំទូលាយ អំពីគុណភាពនិងភាពខុសគ្នារវាង Brand កុំព្យូទ័រនីមួយៗ ។ ដោយយល់ឃើញពីភាពជឿនលឿននឹងដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន HP បានខិតខំកែច្នៃបង្កើតនឹងរចនាម៉ូតថ្មីប្រកបដោយភាពប្រណិតគួរអោយទាក់ទាញ និងបំពាក់ដោយគ្រឿងបរិក្ខានៅខាងក្នុងប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាបានថាអ្នកប្រើប្រាស់ នឹងទទួលបានផលិតផលមួយប្រកបដោយប្រណិតភាព និងគុណភាពខ្ពស់សមស្របទៅតាមតម្រូវការ របស់អតិថិជនជាមួយតម្លៃសមរម្យផងដែរ ។ លោកស្រីក៍បានបន្តទៀតថា ចំពោះក្រុមហ៊ុន EZY SEA យើងយល់ច្បាស់ពីតម្រូវការរបស់ដៃគូចែកចាយទាំងអស់ ហើយធានាសន្យាផ្ដល់ជូនការយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និតដើម្បីពង្រីកទីផ្សារជូនដល់ដៃគូ ដោយផ្អែកលើសុក្រិត្យភាព ក៍ដូចជាផ្ដល់នូវទំនុកចិត្តជាមួយសេវាកម្មពេញលេញដល់គ្រប់ដៃគូចែកចាយទាំងអស់។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន EZY SEA ជាក្រុមហ៊ុននាំចូលនិងចែកចាយធំមួយនូវផលិតផលពត៌មានវិទ្យា( IT ) រួមមាន កុំព្យូទ័រយួរដៃ Server ប្រព័ន្ធផ្ទុកទិន្នន័យ ប្រព័ន្ធការពារទិន្នន័យ និងផលិតផលមួយចំនួនសំរាប់ផ្គត់ផ្គង់ និងផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាជូនដល់គ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZY SEA បានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងឆ្នាំ2012 និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន EZY Corporation ដែលមានទីតាំងធំនៅប្រទេសសិង្ហបុរី ។ ក្រុមហ៊ុន EZY Corporation មានសាខានៅ១៥ ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី មានដូចជា មីយ៉ាន់ម៉ា ឡាវ កម្ពុជា     ហ្វីលីពីន វៀតណាម ស្រីលង្កា  នេប៉ាល់ បូតាន សិង្ហបុរី ហុងកុង បង់ក្លាដេស បាគីស្ថាន អាហ្វហ្គានីស្ថាន ឌូបៃ និងម៉ាឌីវ។ លោក William See ជានាយកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំណាងមកពីក្រុមហ៊ុន HP ផ្ទាល់បានធ្វើការសំណេះសំណាលនិងសម្ដែងការស្វាគមន៍ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថាក្រុមហ៊ុន HP នឹងតែបន្តការខិតខំប្រឹងប្រែងកិច្ចការច្នៃប្រឌិតនិងបង្កើតផលិតផលថ្មីៗ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនក៍ដូចជា ដៃគូសហការពាណិជ្ជកម្ម។ ដោយសារតែមានការសហការរវាងក្រុមហ៊ុន EZY SEA និងដៃគូចែកចាយទាំងអស់ លោកសង្ឃឹមយ៉ាងមុតមាំថា HPនឹងអាចក្ដាប់បានតំណែងនាំមុខគេក្នុងការចែកចាយផលិតផលកុំព្យូទ័រយួរដៃ និង Printer នៅក្នុងទីផ្សារកម្ពុជានេះ។ នៅក្នុងពិធីនោះដែរ យើងក៏ឃើញមានការដាក់បង្ហាញនូវផលិតផលកុំព្យូទ័រយួរដៃ និងPrinter ប្រភេទថ្មីដ៍ស្រស់ស្អាតជាច្រើនគ្រឿងទៀតផងដែរ។ ជាចុងបញ្ចប់នៃកម្មវិធី ក្រុមហ៊ុនទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់ភ្ញៀវកិតិ្តយស ព្រមទាំងបានផ្ដល់រង្វាន់អនុស្សាវរី យ៉ាងច្រើនសន្ធឹកសន្ធាប់។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ កន្លងពេលថ្មីៗនេះ នៅសណ្ឋាគារ Himawari ក្រុងភ្នំពេញ    ក្រុមហ៊ុន HP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលំដាប់ពិភពលោកនាំមុខគេផ្នែកបច្ចេកវិទ្យា គ្រឿងបរិក្ខាកុំព្យូទ័រ និង Printer ដែលមានគុណភាពខ្ពស់ និងមានឈ្មោះបោះសំលេងនៅប៉ែក អឺរ៉ុប   ក៍ដូចជានៅតំបន់អាស៊ីយើងផងដែរនោះ បានចាប់ដៃគូជាមួយក្រុមហ៊ុន EZY ប្រារព្ធធ្វើសិក្ខាសាលាប្រគល់សិទិ្ធចែកចាយ ក៏ដូចជាបង្ហាញផលិតផលជំនាន់ចុងក្រោយរបស់ខ្លួន។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងចែកចាយដែលជាហាងកុំព្យូទ័រធំៗ សរុបជាង 50 ហាង ទូទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
  អ្នកស្រី បូប៊ុន ចាន់ធី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក យូ បូ បានទទួលមរណភាព បន្ទាប់ពីក្រុមគ្រួសារ បានបញ្ជូនលោកចេញពីមន្ទីរពេទ្យ ទៅគេហដ្ឋានវិញ។ អ្នកស្រី បន្តថា ដើមឡើយលោក យូ បូ មានជំងឺទឹកនោមផ្អែម ប៉ុន្ដែទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ លោកធ្លាក់ខ្លួនឈឺធ្ងន់ លែងនិយាយស្ដី។ អ្នកស្រីបន្ថែមថា ក្រោយពីបញ្ជូនលោកទៅមន្ទីរពេទ្យ គ្រូពេទ្យពិនិត្យឃើញថាលោក ខ្វះគ្រាប់ឈាមក្រហម និងខ្វះជាតិស្ករទៅវិញ។    លោក យូ បូ កើតនៅថ្ងៃទី៦មេសាឆ្នាំ១៩៤២ នៅសង្កាត់ដង្កោរ ស្រុកដង្កោរ ខេត្តកណ្ដាល។ លោកបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ១៩៦៣។ លោកមានកូនស្រីពីរនាក់។ អតីតប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ធ្លាប់មានប្រសាសន៍ថា ទោះការងារទ្រទ្រង់អក្សរសាស្ត្រខ្មែរ មិនធ្វើឱ្យលោកបានប្រាក់ញ៉ាំងឱ្យជីវភាពមានបាននឹងគេក្ដី តែលោកនៅតែធ្វើកិច្ចការងារនេះដោយសប្បាយចិត្ត៕  
អ្នកនិពន្ធជើងចាស់ និងជាអ្នកដែលបានបង្កើតសមាគមអ្នកនិពន្ធខ្មែរឡើងវិញ ក្រោយពីសម័យខ្មែរក្រហម លោក យូ បូ បានទទួលមរណភាព នៅម៉ោង ១១ និង១១នាទី ព្រឹក នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើតាមអ្នកស្រី បូប៊ុន ចាន់ធី ដែលជាកូនស្រីរបស់លោក យូ បូ។ 
ក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ទំហំផលិតផលឧស្សាហកម្មនេះ ក៏ជាកត្តាជំរុញឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានប្រមាណ ៧,៣ភាគរយ ដែលបានកាត់បន្ថយអត្រានៃភាពក្រីក្រមកនៅត្រឹមរង្វង់៩ភាគរយ ។ ជាពិសេសធ្វើឲ្យចំណូលមធ្យមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងម្នាក់កើនដល់ ១,៥៦៣ ដុល្លារអាមេរិកទៀតផង។ របាយការណ៍ក្រសួងឧស្សាហកម្ម បានបង្ហាញថា ផ្នែកសំខាន់ៗដែលជំរុញឲ្យមានកំណើនខ្ពស់ក្នុងផលិតផលឧស្សាហកម្មមានដូចជា ផ្នែកអាហារ ភេសជ្ជៈ បារី មាន ១៤០ រោងចក្រ ស្មើនឹង ១១៩. ៦៦ ភាគរយ, ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរ ចាក់សម្លៀកបំពាក់ ការបូប និងស្បែកជើងមានចំនួន ៩៩២ រោងចក្រ ស្មើនឹង ៩៦.២២ ភាគរយ, ផ្នែកផលិតកម្មបិតក្រដាស និងបោះពុម្ពផ្សេងៗមានចំនួន ៤៤ រោងចក្រ ស្មើនឹង ១០០ភារយ, ផ្នែកឧស្សាហម្មគីមី កៅស៊ូ និងប្លាស្ទិក មានចំនួន ១១៦ រោងចក្រ ស្មើនឹង ១១១. ៥៤ ភាគរយ, ផ្នែករ៉ែមិនមែនលោហៈមានចំនួន ៣៨ រោងចក្រ ស្មើនឹង ១០៥.៥៦ ភាគរយ, ផ្នែកកែឆ្នៃលោហៈ មានចំនួន ១១៥រោងចក្រ ស្មើរនឹង ១០៦. ៧៨ ភាគរយ, ផ្នែកគ្រឿងសង្ហារឹម និងផលិតផលពីឈើមានចំនួន ៣៧ រោងចក្រ ស្មើនឹង ១០២. ៧៨ ភាគរយ, និងផ្នែកឧស្សាហកម្មផ្សេងទៀតមាន ៤៦ រោងចក្រ ស្មើនឹង ១០០ ភាគរយ។ ក្នុងឆ្នាំ២០១៨ មានរោងចក្រកើនឡើងចំនួន ១,៥២៨ រោងចក្រ ស្មើនឹង ១០០.៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ មានត្រឹម ១,៥២២ រោងចក្រ។ ក្នុងនោះឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុកមានចំនួន ៣,៣៣៣ លានដុល្លារ កើនឡើងចំនួន ២៧ ភាគរយ និងឧស្សាហកម្មនាំចេញ( ផលិតផលសម្លៀកបំពាក់ និងស្បែកជើង) មានចំនួន ៨,៣៧៥ លានដុល្លារ កើនឡើង ១៧ ភាគរយ។ ចំពោះឧស្សាហកម្មនាំចេញផ្សេងទៀតមានទំហំ ១,៤៦៦ លានដុល្លារ កើនឡើង ៦០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៧។ ចំណែករោងចក្រកើតថ្មីមានចំនួន ១៧៨ រោងចក្រ កើនឡើង ១៨.៦៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ១៥០ រោងចក្រ។  រីឯកម្លាំងពលកម្មដែលបម្រើឲ្យផ្នែកឧស្សាហកម្មមានចំនួន ៩៧៣, ១២៩ នាក់ ដែលក្នុងនោះបម្រើការផ្នែក ឧស្សាហកម្មកាត់ដេរមានចំនួន ៨៧៥,១៨៩ នាក់ និងផ្នែកផ្សេងៗមានចំនួន ៩៧,៩៤០ នាក់។ នេះបើតាមរបាយការណ៍ដដែល។ លោក អ៊ុំ សុថា អ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ទិន្នន័យនៃវិស័យឧស្សាហកម្មនេះសុក្រិតស្ទើតែមួយ ១០០ភាគរយហើយ ខណៈការប្រមូលព័ត៌មាននៅមានភាពខ្វះចន្លោះតិចតួចបំផុត។ លោកបន្តថា ភាពខ្វះចន្លោះព័ត៌មាននេះ ដោយសារមានរោងចក្រមួយចំនួនស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងផ្សេង ហើយមិនបានផ្ដល់ដំណឹងមកក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីចុះបញ្ជីនោះទេ។ «បើតាមច្បាប់ត្រូវមកចុះបញ្ជីទាំងអស់ទោះបង្កើតដោយស្ថាប័នណាក៏ដោយ ត្រូវតែមកចុះបញ្ជីនៅក្រសួងឧស្សាហកម្ម»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងឧស្សាហកម្ម៕
ភ្នំពេញ៖ តម្លៃផលិតផលឧស្សាហកម្មនៃកម្ពុជាក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ១៣,១៧៤ លានដុល្លារ ដែលកើនឡើងចំនួន ២៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ដែលមានទំហំត្រឹមតែ ១០,៧០៧លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រចាំឆ្នាំ២០១៨។
Fr. consul ភ្នាក់ងាររដ្ឋដែលធ្វើការជាតំណាងនៅប្រទេសក្រៅទទួលបន្ទុកការពារផលប្រយោជន៍របស់រដ្ឋ និងជួយមើលការខុសត្រូវប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ ឬធ្វើដំណើរ ទៅប្រទេសនោះ។   https://salatraju.com/lexique/
 Eng. consul
ក្រុមអ្នកមានបុណ្យ Barcelona បានរបូតពានជាបន្តបន្ទាប់ក្នុងខែមករានេះ។ កាលពីថ្ងៃទី១៣ខែមករា Barcelona ចាញ់ Real Madrid ក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ Supercopa Espana។ រហូតដល់ថ្ងៃទី២១ ខែមករានេះ Barca បានរបូតពានរង្វាន់ Copa del Rey បន្ថែមមួយទៀតនៅត្រឹមវគ្គ១៦ក្រុម។   រដូវកាល ២០២១-២២ ជារដូវកាលដ៏សង្វេគមួយសម្រាប់ Barca ដែលរបូតពានរង្វាន់២ ត្រឹមមួយសប្តាហ៍។ ក្រុមអ្នកមានបុណ្យ ក៏កំពុងស្វែងរកកៅអីចំណាត់ថ្នាក់ Top 4 ពីការប្រជែងក្នុងក្របខណ្ឌ La Liga ដើម្បីអាចលេងពាន Champions league នៅរដូវក្រោយ។    «យើងនឹងនៅតែបន្តភាពជឿជាក់លើគម្រោងរបស់យើង ព្រមទាំងទម្រង់លេងរបស់យើងដដែល។ យើងក៏បន្តក្តីសង្ឃឹមប្រជែងកៅអីក្នុង La Liga និងបន្តលេងហើយផ្តោតអារម្មណ៍ក្នុងពាន Europa League។» Xavi បាននិយាយក្នុងសន្និសីទកាសែតបែបនេះក្រោយចប់ការប្រកួត។   លើសពីនេះគ្រូបង្វឹកវ័យ៤១ឆ្នាំ លើកឡើងចំៗទៀតថា កម្លាំងរបស់កីឡាករក្រុម Athletic Bilbao ខ្លាំងដូចលេងវគ្គផ្តាច់ព្រ័ត្រ ហើយរឹងមាំជាង Barca។   រដូវកាល ២០២១-២២ ជារដូវកាលដំបូងសម្រាប់ក្រុម Barcelona ចាប់តាំងពីឆ្នាំ ២០០៣-០៤ ដែលធ្លាក់ចេញពីប្រកួត Champions League និងខកខានទៅវគ្គ៨ក្រុមចុងក្រោយពាន Copa del Rey លើកដំបូងចាប់តាំងពីឆ្នាំ ២០០៩-១០៕      
ក្រុម Barcelona បន្តបរាជ័យការប្រកួតក្នុងពានរង្វាន់ Copa del Rey ក្រោមថ្វីជើងក្រុម Athletic Bilbao ៣-២ នាថ្ងៃទី២១ ខែមករា។ ប៉ុន្តែលោក Xavi Hernandez អះអាងថា ដោយសារតែកម្លាំងកីឡាករមានកំណត់ ហើយ Barca នៅតែបន្តគម្រោងសម្រាប់ទម្រង់លេងដដែល។
អាហ្សង់ទីនយកជ័យជម្នះលើអ៊ីតាលីលទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Wembley ដើម្បីលើកពាន Finalissima ជាលើកទី២ ។ ប៉ុន្តែនេះជាការចាញ់ដ៏អាម៉ាស់សម្រាប់អ៊ីតាលីដែរ។ កាលពីខែមីនាអ៊ីតាលីបានប្រកួតចាញ់ម៉ាសេដ្វានខាងជើងនៅវគ្គជម្រុះពាក់កណ្តាលផ្តាច់ព័្រត្រ World Cup តំបន់អឺរ៉ុប ហើយខកខានទៅជុំផ្តាច់ព្រ័ត្រ World Cup នៅកាតា។   បើទោះបីអ៊ីតាលីឈ្នះពានរង្វាន់ Euro 2022 កាលពីឆ្នាំកន្លងទៅក្តី លោក Mancini សម្លឹងឃើញ ពីចំណុចដែលលោកត្រូវការកសាងក្រុមឡើងវិញ ដើម្បីអាចត្រលប់ទៅភាពខ្លាំងដូចមុនបាន។   «ការប្រកួតទល់អាហ្សង់ទីនយើងធ្វើមិនបានល្អ របូត២គ្រាប់នៅវគ្គទីមួយ ពួកគេល្អជាងក្រុមយើងឆ្ងាយណាស់។[] បន្ទាប់ពីការប្រកួតនេះហើយ យើងឃើញថាក្រុមត្រូវការផ្លាស់ប្តូររឿងមួយចំនួន ហើយយើងនឹងធ្វើវា យើងត្រូវការកីឡាករ ដែលធ្វើឱ្យក្រុមខ្លាំងវិញបាននៅពេលអនាគត។»។ លោក Mancini និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។   អ៊ីតាលីនឹងត្រូវជួបតទល់ក្រុម អាល្លឺម៉ង់ អង់គ្លេស និងហុសគ្រី នៅក្នុងពានរង្វាន់ UEFA Nations league ក្នុងពេលខាងមុខ៕  
លោក Roberto Mancini គ្រូបង្វឹកអ៊ីតាលី ថ្ងៃទី១ ខែមិថុនា សន្យាកែប្រែក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ ក្រោយពេលចាញ់អាហ្សង់ទីននៅពានអន្តរទ្វីប Finalissima ក្នុងលទ្ធផល ៣-០។ នេះជាការចាញ់លើកទីពីររបស់អ៊ីតាលីបន្ទាប់ពីការជម្រុះ World Cup។
  សារព័ត៌មានថ្មីៗសូមលើកយកផ្កាបីប្រភេទ ស្ដីពីអត្ថន័យ និងតម្លៃនៅលើទីផ្សារ មកជម្រាបជូនតែប៉ុណ្ណោះ។    ផ្កាអង្គាសីលនៅក្នុងប្រទេសកម្ពុជា គេប្រើសម្រាប់តែក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមតែប៉ុណ្ណោះ។ ជនជាតិទាំងពីរមានជំនឿតៗគ្នាថា ផ្កាអង្គាសីលបាននាំលាភសំណាង មាសប្រាក់ហូរចូល ប្រសិនបើពួកគេយកផ្កានេះមកតាំងក្នុងផ្ទះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្លួន។ ជនជាតិចិននិងវៀតណាម ក៏មានជំនឿយ៉ាងមុតមាំថា បើដើមផ្កាអង្គាសីលដែលយកទៅតាំងក្នុងផ្ទះ មានផ្ការីកច្រើនក្នុងថ្ងៃចូលឆ្នាំ នោះបានន័យថាពេញមួយឆ្នាំ ផ្ទះរបស់ពួកគេនិងរកស៊ីមានបាន ប្រាក់ហូរចូលច្រើនមិនដាច់។ តែបើផ្កាអង្គារសិល្ប៍រីកមុនថ្ងៃចូលឆ្នាំ ឬថ្ងៃចូលឆ្នាំហើយវាបែរជាមិនរីក ឬដើមនោះមិនសូវសម្បូរផ្កា គេជឿថាគ្រួសារនោះនឹងមិនអាចរកស៊ីធូរឡើយ នៅពេញមួយឆ្នាំដែលនឹងឈានចូលមកដល់។   សម្រាប់តម្លៃជាទឹកប្រាក់វិញ ដើមផ្កាអង្គាសីលថ្លៃខ្ពស់ឬទាបអាស្រ័យទៅតាមដើមធំឬតូច ផ្កាច្រើនឬតិច ដើមស្អាតឬមិនស្អាត ឬដើមដាំក្នុងថូស្អាតៗជាដើម។ តម្លៃផ្កាអង្គាសីលក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ជាមធ្យមចាប់ពី១០ដុល្លារអាមេរិក ដល់ប្រមាណ៥០០ដុល្លារអាមេរិក។ តម្លៃអាចនឹងកើនលើសនេះទៀត ប្រសិនបើផ្កាអង្គារសិល្ប៍មិនសូវសម្បូរ ឬកាន់តែកៀកថ្ងៃចូលឆ្នាំ។   ងាកមកចាប់អារម្មណ៍ផ្កាឈូកវិញម្ដង ឱ្យតែប្រទេសដែលកាន់ព្រះពុទ្ធសាសនា ភាគច្រើនគេប្រើផ្កាឈូកដើម្បីបូជាដល់ព្រះពុទ្ធ។ ក្នុងគម្ពីព្រះពុទ្ធសាសនា បានសម្ដែងថា ផ្កាឈូកជាផ្កាបរិសុទ្ធ មិនជាប់មន្ទិលសៅហ្មងទាំងឡាយទាំងពួងឡើយ។ ដូច្នោះហើយទើបបានជាប្រជាជនខ្មែរ និយមប្រើផ្កាឈូកគ្រប់ពិធី។    គេប្រើផ្កាឈូកក្នុងពិធីសែនព្រេនសុំសេចក្ដីសុខ ពិធីសូត្រមន្តបណ្ដេញឧបទ្រព ថ្វាយព្រះពុទ្ធរៀងរាល់ថ្ងៃសីល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្យ ពិធីបួងសួង និងគ្រប់ពិធីសែនព្រេននានា និងពិធីថ្នាក់ជាតិផ្សេងៗ ។    ផ្កាឈូកមានតម្លៃជាមធ្យមចន្លោះពី១,៥០០រៀល ទៅ ៣,០០០រៀលក្នុងមួយដុំ(បីទង) ទាំងនៅថ្ងៃធម្មតានិងថ្ងៃបុណ្យទាននានា។  រីឯផ្កាកុលាបវិញ ជាប្រភេទផ្កាដែលយុវវ័យឱ្យតម្លៃខ្ពស់សម្រាប់ការជូនជាអំណោយដល់គ្នាទៅវិញទៅមក។ ផ្កានេះគេជឿថា ជាតំណាងឱ្យក្ដីស្រឡាញ់ផងដែរ។ គេច្រើនឃើញវត្តមានផ្កាកុលាប តាំងលម្អនៅក្នុងហាង ក្នុងភោជនីយដ្ឋាន ក្នុងពិធីជប់លៀង ឬពិធីផ្សេងៗតាមបែបបស្ចិមប្រទេស។   សម្រាប់តម្លៃ ជាធម្មតានៅថ្ងៃ១៤កុម្ភៈ ឬថ្ងៃបុណ្យនៃក្ដីស្រឡាញ់ដែលគេនិយមនិយាយនោះ ផ្កាកុលាបថ្លៃ ១ដុល្លារអាមេរិក។ តម្លៃរបស់វាអាចនឹងឡើងឬចុះជាងនេះ អាស្រ័យតាមពេលវេលា ឬរដូវសម្បូរឬខ្សត់។ ម្យ៉ាងវិញទៀតវាកាន់តែថ្ងៃ នៅពេលដែលគេបន្ថែមការរចនា ឱ្យកាន់តែស្អាតនិងទាក់ទាញ។   និយាយជារួម គ្រប់ផ្កាទាំងអស់ មនុស្សបានផ្ដល់តម្លៃឱ្យវាផ្សេងៗគ្នា អាស្រ័យទៅតាមមជ្ឈដ្ឋានដែលខ្លួនរស់នៅ ជាពិសេសទៅលើជំនឿ៕   
ភ្នំពេញ៖ ផ្កាច្រើនប្រភេទត្រូវបានគេយកទៅប្រើប្រាស់ និងតាំងលម្អនៅក្នុងពិធីផ្សេងៗ។ ពួកវាក៏មានគុណតម្លៃនិងអត្ថន័យផ្សេងៗគ្នាដែរ។ ផ្កាឈូក ផ្កាអង្គាសីល និងផ្កាកុលាបជាដើម ជាផ្កាដែលគេពេញនិយមប្រើ និងស្គាល់ច្រើន។ ផ្កាអង្គាសីលគេច្រើនប្រើក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាម។ ចំណែកផ្កាឈូកគេប្រើក្នុងពិធីផ្នែកពុទ្ធសាសនា និងពិធីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ រីឯផ្កាកុលាប គេច្រើនប្រើសម្រាប់ជាអំណោយទៅនរណាម្នាក់ ឬតាំងក្នុងពិធីផ្សេងៗ។
  Depay ត្រូវបានបាត់ឈ្មោះពីជម្រើសជាតិហូឡង់ចាប់តាំងពីរូបគេបានសម្រាកពីក្រុមដោយសាររបួសអំឡុងការប្រកួតពានរង្វាន់ UEFA Nations League ក្នុងខែកញ្ញាកន្លងទៅមកម្ល៉េះ ហើយសម្រាប់រដូវកាលនេះគេលេងមិនដល់ ១៥០នាទីផងសម្រាប់ក្រុមយក្សអេស្ប៉ាញ Barcelona។    Xavi Simons ដែលទើបមានវ័យ ១៩ឆ្នាំ ជាអតីតយុវជនរបស់ PSG នឹងបង្ហាញខ្លួនលើកដំបូងឱ្យក្រុមរហស្សនាមទឹកក្រូច ក្រោយរូបគេបានបង្ហាញភាពទាក់ទាញ ដោយការរកគ្រាប់បាល់បានដល់ទៅ ៨គ្រាប់ពីការប្រកួត ១៣លើក ឱ្យ PSV Eindhoven រដូវកាលនេះ។   សម្រាប់ដំណើរក្នុងការប្រកួត World Cup ដែលហូឡង់ក៏ជាក្រុមដ៏ខ្លាំងមួយដែរ ពួកគេធ្លាប់បានបង្ហាញខ្លួនចាប់តាំងពីវគ្គចែកពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែយ៉ាងណាមិនសូវទទួលបានលទ្ធផលគាប់ប្រសើរខ្លាំងប៉ុន្មានបើគិតចាប់ពីឆ្នាំ ១៩៧៤ រហូតមកដល់ត្រឹមឆ្នាំ ១៩៩៨។ វិលត្រលប់លេងសាជាថ្មីនៅឆ្នាំ ២០១០ ហូឡង់ត្រួសត្រាយផ្លូវឡើងដល់វគ្គផ្តាច់ព្រ័ត្រតែចាញ់អេស្ប៉ាញ នៅឆ្នាំ ២០១៤ ហូឡង់ជាប់លេខ៣។ ឆ្នាំ ២០១៨ ហូឡង់គ្មានវត្តមានឡើយ។   ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៦ របស់ហូឡង់សម្រាប់ World Cup កាតា៖    អ្នកចាំទី៖ Justin Bijlow (Feyenoord), Andries Noppert (Heerenveen), Remko Pasveer (Ajax Amsterdam)   ខ្សែការពារ៖ Nathan Ake (Manchester City), Daley Blind (Ajax), Virgil van Dijk (Liverpool), Denzel Dumfries (Internazionale), Jeremie Frimpong (Bayer Leverkusen), Matthijs de Ligt (Bayern Munchen), Tyrell Malacia (Manchester United), Jurrien Timber (Ajax), Stefan de Vrij (Internazionale)   ខ្សែបម្រើ៖ Steven Berghuis (Ajax), Frenkie de Jong (Barcelona), Davy Klaassen (Ajax), Teun Koopmeiners (Atalanta Bergamo), Marten de Roon (Atalanta Bergamo), Xavi Simons (PSV Eindhoven), Kenneth Taylor (Ajax)   ខ្សែប្រយុទ្ធ៖ Steven Bergwijn (Ajax), Memphis Depay (Barcelona), Cody Gakpo (PSV), Vincent Janssen (Antwerp), Luuk de Jong (PSV), Noah Lang (Club Brugge), Wout Weghorst (Besiktas)៕  
ក្រុមជម្រើសជាតិហូឡង់ដែលដឹកនាំដោយលោក Louis Van Gaal ថ្ងៃទី១១ បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបចុងក្រោយសម្រាប់ការប្រកួត FIFA World Cup នៅកាតា។ ចំណោមកីឡាករទាំង ២៦រូប រួមមានខ្សែការពារឆ្នើម Virgil van Dijk ខ្សែប្រយុទ្ធ Memphis Depay ដែលសុទ្ធសឹងជាកម្លាំងដ៏សំខាន់ និងកីឡាករក្មេងៗ ដូចជា Xavi Simons ទើបមានវ័យ ១៩ឆ្នាំជាដើម។
  នៅក្នុងខែមេសាកន្លងមក ន័រវែស បានបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ១៥រូប ក្រោមបទចោទចារកិច្ច។ ជាការសងសឹករុស្ស៊ី បានបណ្តេញមន្រ្តីទូតន័រវែសចំនួន ១០រូបវិញ។ ក្រោយការដាក់ចេញចំណាត់ការទៅវិញទៅមកបែបនេះ គណៈរដ្ឋមន្រ្តីរុស្ស៊ី បានបន្ថែមន័រវែស ទៅក្នុងបញ្ជីរដ្ឋបរទេស ដែលបានប្រព្រឹត្តសកម្មភាពអមិត្តប្រឆាំងមន្រ្តីទូតរុស្ស៊ី និងស្ថានកុងស៊ុលខ្លួននៅបរទេស។   «យើងអនុម័តក្រឹត្យប្រធានាធិបតីរុស្ស៊ីលើវិធានការប្រឆាំងនឹងសកម្មភាពអមិត្តរបស់រដ្ឋបរទេស»។ សេចក្តីថ្លែងការណ៍រុស្ស៊ី ដែលចេញនៅថ្ងៃទី៣ ខែសីហា បានបញ្ជាក់បែបនេះ ដោយបន្តថា ក្រឹត្យមួយនេះ បានបញ្ជាក់ពីការរឹតត្បិត និងអាចឈានដល់ការហាមឃាត់ទាំងស្រុង លើរដ្ឋអមិត្តក្នុងការជួលបុគ្គលិកនៅស្ថានទូតរបស់ខ្លួន ស្ថានកុងស៊ុល ការិយាល័យតំណាងរបស់រុស្ស៊ី និងស្ថាប័នរដ្ឋ ពីប្រជាជនដែលរស់នៅក្នុងរុស្ស៊ី។    ទន្ទឹមនេះ សេចក្តីថ្លែងការណ៍ដដែលនោះ បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីកំណត់ចំនួនមន្រ្តីទូតនៅក្នុងស្រុក ដែលន័រវេសអាចជួលបាន ក្នុងស្ថានបេសកកម្មការទូតនៅរុស្ស៊ីត្រឹម ២៧នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tass។    យ៉ាងណាមិញ ន័រវែស បានអះអាងថា ខ្លួនគ្មានហេតុផលអ្វី ក្នុងការបង្ហាញសកម្មភាពបែបអមិត្តចំពោះរុស្ស៊ីឡើយ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសន័រវេសមួយរូប បានអះអាងថា ខ្លួនមិនទាន់ទទួលបានសេចក្តីជូនដំណឹងពីភាគីរុស្ស៊ីឡើយ។    កន្លងមក រុស្ស៊ី ធ្លាប់អនុវត្តលើអាម៉េរិក ឆែក ក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាស៊ី និងស្លូវ៉ាគីជាដើម។ រដ្ឋទាំង៨នេះ គាំទ្រអ៊ុយក្រែន ក្នុងការទប់នឹងរុស្ស៊ី នៅក្នុងសង្រ្គាម៕  
រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃទី៣ ខែសីហាបានរួមបញ្ចូលន័រវែសទៅក្នុងបញ្ជីរដ្ឋបរទេស ដែលបានប្រព្រឹត្តសកម្មភាពអមិត្តប្រឆាំងមន្រ្តីទូតរុស្ស៊ី និងស្ថានកុងស៊ុលខ្លួននៅបរទេស។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានរឹតត្បិត ឱ្យមានចំនួនមន្រ្តីទូតដែលន័រវែសអាចជួលនៅរុស្ស៊ី មកត្រឹម ២៧នាក់ប៉ុណ្ណោះ។
នៅថ្ងៃចន្ទ ទៅ១៩ ខែមីនា លោក ស៊ី ជិនភីង បានផ្ញើសារអបអរសាទរទៅលោក វ្លាឌីមៀ ពូទីន ដោយអះអាងពីការពង្រឹងភាពជាដៃគូរវាងប៉េកាំង-មូស្គូ ឲ្យដល់កម្រិតខ្ពស់បំផុត។ លោក ស៊ី បន្តដឹកនាំមហាយក្សចិនក្នុងអាណត្តិទីពីរ ហើយអាចឈានដល់មួយជីវិត ក្រោយការសម្រេចលុបចោលមាត្រាកំណត់អណត្តិប្រធានាធិបតី ត្រឹមអណត្តិ។ រីឯលោក ពូទីន ឈានដល់រជ្ជកាលទី៤នៃតំណែងប្រធានាធិបតីនៅមហាអំណាចខ្លាឃ្មុំទឹកកក។ ក្នុងសារជូនពរគ្នាទៅវិញទៅមក សមភាគីទាំងពីរសុទ្ធតែវាយតម្លៃពីការរីកចម្រើននៃភាពជាដៃគូ ចិន-រុស្ស៊ី ហើយសន្យាបង្កើនសហប្រតិបត្តិការគ្នាទៅវិញទៅមក៕ អត្ថបទទាក់ទង   លោក ពូទីន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីធ្វើជាប្រធានាធិបតីរុស្ស៊ី៦ឆ្នាំទៀត   លោក ស៊ី ជិនភីង ជាប់ឆ្នោតធ្វើប្រធានាធិបតីចិនអាណត្តិទី២
លោក ស៊ី ជិនភីង បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីចិនសម្រាប់អណត្តិទីពីរ ក្រោយទទួលបានសំឡេងគាំទ្រឯកច្ឆន្ទពីសមាជិកសភាប្រជាជន កាលពីថ្ងៃទី១៧ ខែមីនា។ ពីរថ្ងៃក្រោយ លទ្ធផលនៃការបោះឆ្នោតនៅរុស្ស៊ី បង្ហាញថា លោក វ្លាឌីមៀ ពូទីន បានសំឡេងគាំទ្រ ៧៦.៦៧ភាគរយ ដើម្បីបន្តអាណត្តិរបស់ខ្លួនរហូតដល់ឆ្នាំ២០២៤ ។
  ក្នុងស្ថានប្រេតនេះ មានសត្វប្រេត មានចំនួន១២ពួក  គឺ វន្តាសប្រេត, កុណបាសប្រេត, គូថខាទកប្រេត, អគ្គិជាលមុខប្រេទ, សូចិមុខប្រេត, តណ្ហដ្តិប្រេត, សុនិជ្ឈាមកប្រេត, សត្ថង្គប្រេត, បព្វតង្គប្រេត, អជគរង្គប្រេត, វិមានកប្រេត, និងមហិទ្ធិកប្រេត។ ប្រេតទាំង១២ពួកនេះ មានរូបខុសៗគ្នា និងទទួលរងទុក្ខផ្សេងៗគ្នា ទៅតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។    ដោយសារតែយល់ថាមានប្រេត ទើបប្រជាពលរដ្ឋខែ្មរ តែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលព្រលឹម ម៉ោងប្រមាណ៤ ឬ៥ ទៀបភ្លឺ ជារៀងរាល់ថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទ មានជំនឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់បង់ជីវិតយូរក្តី ឬពេលថ្មីៗក្តី ដោយសេចក្តីភ័យខ្លាចថា សាច់ញាត់ទាំងនោះ អាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។    យ៉ាងណាក៏ដោយ ការបង្កើតពិធីបោះបាយបិណ្ឌ មិនមែនគ្រាន់តែដើម្បីតែឧទ្ទិសដំបាយទាំងនោះ ទៅឲ្យប្រេតតែម្យ៉ាងឡើយ។ មានគំនិតអប់រំសំខាន់ៗមួយចំនួនរបស់បុព្វបុរសខ្មែរ ដែលបង្កប់ក្នុងពិធីបោះបាយបិណ្ឌ។    ទី១. នៅពេលយុវជន ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថា បោះឲ្យញាតិសន្តាន ដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យមានស្មារតី ក្នុងការធ្វើបុណ្យរក្សាសីល។ យុវជនភាគច្រើន មិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេ មិនសូវយល់ពីរបៀបរបប បែបផែន និងទំនៀមទម្លាប់ក្នុងវត្ត។    អ្នកខ្លះ សូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះផង។ កុំថាឡើយនិយាយ អ្នកខ្លះទៀត សូម្បីតែមើលមុខព្រះសង្ឃ ក៏មិនហ៊ានទៅទៀត។ ដូច្នេះ ពេលយុវជនទាំងនោះ ទៅបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយ ដើម្បីដាស់ស្មារតីរបស់ពួកគេ ឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ រក្សាសីល មិនមែនរង់ចាំតែដល់រដូវបុណ្យទាន ទើបទៅនោះឡើយ។   ទី២. ការទៅបោះបាយបបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ និងសុំសីល។ ទង្វើទាំងនេះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ៕   
ប្រេត ជាសត្វមួយប្រភេទ ដែលមានស្ថានឬភព ជាទីអាស្រ័យ និងជាទីចាប់កំណើត ដូចសត្វដទៃទៀតដែរ។ ស្ថានប្រេត ជាស្ថានមួយ ដែលស្ថិតក្នុងស្ថានអបាយភូមិ រួមមានស្ថាននរក, ស្ថានប្រេត, ស្ថានអសុរកាយ, និងស្ថានតិរច្ឆាន។ 
អិលអូអិលស៊ីពិតជាមានសេចក្តីសោមសន្សរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ទៅលើព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីត្រៀមអបអរសាទរ និងផ្សព្វផ្សាយឱ្យកាន់តែខ្លាំងអំពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា លើការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ជាពិសេសក្នុងយុទ្ធនាការរួមគ្នាបត់បេះដូងច្រើនជាងគេលើពិភពលោក ក្នុងគោលបំណងបង្ហាញពីក្តីស្រលាញ់ គាំទ្រដល់កីឡាករ កីឡាការិនី គ្រប់ទម្រង់ ហើយផ្តល់សិទ្ធទៅដល់បងប្អូនមានពិការភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាមុខមាត់ថ្មីរបស់ប្រទេសកម្ពុជា និងជាឱកាសបង្ហាញកិត្យានុភាពទៅលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងឡើង។  គួរបញ្ជាក់ផងដែរថា ក្រុមការងាររបស់ អិលអូអិលស៊ី មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផ្ទាល់ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាបង្កើតភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ដែលមានបំណងចង់បើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី នៅទីនោះបានភ្លាមៗផងដែរ។   (អត្ថបទពាណិជ្ជកម្ម)      v      
រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមព្រឹត្តិការណ៍សម្តែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ Beyond The Games ក្រោមមូលបទ បេះដូងលោតក្នុងចង្វាក់តែមួយ ប្រចាំខេត្តកណ្តាល រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ ក្នុងពហុកីឡាដ្ឋានខេត្តកណ្តាល។
កំណាត់ផ្លូវជាតិលេខ៥នេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដែលមានទទឹង ២៨ម៉ែត្រ មាន៤គន្លងនិងសួនលើទ្រូងផ្លូវ ខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល។ គម្រោងផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង ២ខ្សែ មានប្រវែងសរុប ១៧,២៧គីឡូម៉ែត្រ។ ក្នុងនោះផ្លូវវាងក្រុងឧត្តុង្គ ចាប់ពីគីឡូម៉ែត្រលេខ៣៥ និង ៨០ ដល់លេខ៤០ និងលេខ២៨៥ ដែលមានប្រវែង ៥,២០គីឡូម៉ែត្រ និងក្រុងកំពង់ឆ្នាំង ចាប់ពីគីឡូម៉ែត្រលេខ ៨១ និង៨៣០ ដល់ លេខ៩៣ និង៩០៤ មានប្រវែង ១២,០៧គីឡូម៉ែត្រ។   ការសាងសង់កំណាត់ផ្លូវលេខ៥នេះ ត្រូវរៀបចំកាត់ខេត្តចំនួន៣ រួមមាន ខេត្តកណ្តាល  ប្រវែង ៤,២៥គីឡូម៉ែត្រ, ខេត្តកំពង់ឆ្នាំង ប្រវែង៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ មានប្រវែង៣៧,៤៥គីឡូម៉ែត្រ ដោយគ្រោងបញ្ចាប់ការសាងសង់ ក្នុងអំឡុងឆ្នាំ២០២២។ កំណាត់ផ្លូវនេះ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ២៦១លានដុល្លារជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលជប៉ុន។ នេះបើតាមហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រមុខរដ្ឋាភិបាលបន្ថែមថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ ធ្លាម្អម ខេត្តពោធិ៍សាត់  គឺជាកំណាត់ផ្លូវផ្នែកខាងត្បូង នៃគម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥៕
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ភ្ជាប់ពីព្រែកក្តាម ទៅធ្លាម្អម ខេត្តពោធិ៍សាត់ ដោយចំណាយទឹកប្រាក់សរុប ២៦១លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលជប៉ុន។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តំបន់ខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញ គឺមានសណ្ឋានដីទាបជាងនីវ៉ូទឹកទន្លេ។ ទោះយ៉ាងនេះក្តី រាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ។  រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅភ្នំពេញ មានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញ និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែង សម្រាប់រំដោះទឹកចេញពីភ្នំពេញ។ បច្ចុប្បន្ន កម្ពុជា កំពុងប្រឈមទឹកជំនន់ ៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត៕
ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ ទឹកបានឡើងដល់កម្ពស់៩.៧ម៉ែត្រ ដែលជិតដល់ការប្រកាសប្រុងប្រយ័ត្ន (កម្ពស់១០.៥០ម៉ែត្រ)។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។
ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយថា កីឡាអូឡាំពិករដូវរងារឆ្នាំក្រោយ ដែលរៀបចំនៅកូរ៉េខាងត្បូង នឹងធ្វើដោយគ្មានការគំរាមកំហែងសន្តិសុខនោះទេ ដ្បិតវិបត្តិឧបទ្វីបកូរ៉េនៅតែបន្តកើតមានក្ដី។ ជាច្រើនម៉ោងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ស្របជាឯកច្ឆន្ទក្នុងការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង លោក Bach បាននិយាយដូច្នេះថា៖ «វាគ្មានការគំរាមកំហែងសន្តិសុខក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០១៨ដែលនឹងធ្វើឡើងនៅកូរ៉េខាងត្បូងនោះទេ»។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិរូបនេះបញ្ជាក់ថា៖«យើងក៏បានពិភាក្សាបញ្ហានេះជាមួយរដ្ឋាភិបាលប្រទេសផ្សេងៗដែរ។យើងគិតថាគ្មានអ្វីកើតឡើងនោះទេ ព្រោះ ភាពតានតឹងរបស់កូរ៉េខាងជើងជាមួយប្រទេសដទៃ និងការគំរាមកំហែងសន្តិសុខលើកីឡាអូឡាំពិកគ្មានជាប់ពាក់ព័ន្ធគ្នាសូម្បីតែបន្តិច»។ ទោះជាយ៉ាងនេះក្ដី លោក Bach សង្ឃឹមថាវិបត្តិឧបទ្វីបកូរ៉េនឹងដោះស្រាយដោយសន្តិភាពមុនកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលធ្វើនៅទីក្រុង Pyeongchang ចូលមកដល់។ ម្យ៉ាងទៀត គណៈកម្មការអូឡាំពិកអន្តរជាតិនៅតែបើកទ្វារទទួលការចូលរួមពីអត្តលិកមកពីបណ្ដាប្រទេសលើលោករួមទាំងកូរ៉េខាងជើងផងដែរ។ គណៈកម្មការអូឡាំពិកអន្តរជាតិក៏បានត្រៀមខ្លួនរួចរាល់ដើម្បីជួយដល់អត្តពលិកកូរ៉េខាងជើងឲ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួត ព្រោះអត្តពលិកកូរ៉េខាងជើងកន្លងមកនូវមិនទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកួតនៅឡើយទេ។ គណៈកម្មការអូឡាំពិកអន្តរជាតិនឹងផ្ដល់តួនាទីដល់គណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងដើម្បីសម្រួលការងារនេះ។ កាលពីខែមិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ក៏បានលើកឡើងថា កូរ៉េខាងត្បូងនឹងផ្ដល់ឱកាសឲ្យកូរ៉េខាងជើងក្នុងការសម្រេចចិត្តចូលរួមរហូតដល់នាទីចុងក្រោយ។ គួរបញ្ជាក់ដែរថា នេះជាលើកដំបូងហើយដែលកីឡាអូឡាំពិករដូវរងារធ្វើឡើងនៅកូរ៉េខាងត្បូង ខណៈដែលជប៉ុនក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះដែរ៕
កីឡាអូឡាំពិករដូវរងារ២០១៨ នឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី២៥ខែកុម្ភះ ដែលមានកូរ៉េខាងត្បូងជាម្ចាស់ផ្ទះ។ ទោះភាពតានតឹងនៅឧបទ្វីបកូរ៉េនៅមិនទាន់ធូរស្បើយក្ដី គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានអះអាងថា ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះនឹងធ្វើឡើងដោយគ្មានការគំរាមកំហែងសន្តិសុខឡើយ។ ឯកូរ៉េខាងត្បូងនឹងបើកទ្វារទទួលអត្តពលិកកូរ៉េខាងជើងរហូតដល់នាទីចុងក្រោយ។
Al-Faraj ដែលជាប្រធានក្រុមនឹងជាកីឡាករដ៏សំខាន់ បានរងរបួសអំឡុងការប្រកួតមិត្តភាពទល់ក្រុមអ៊ីស្លង់កម្តៅសាច់ដុំមុនការប្រកួតនៅកាតា ប៉ុន្តែប្រធានក្រុមរូបនេះក៏នៅតែមានឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៦រូប។    World Cup នៅប្រទេសកាតាលើកនេះនឹងក្លាយជាការបង្ហាញខ្លួនទី៦ ហើយសម្រាប់អារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ។   អារ៉ាប៊ីសាអូឌីតនាការប្រកួតស្ថិតក្នុងពូល C ដោយមានក្រុមខ្លាំងៗដូចជាអាហ្សង់ទីន ម៉ិកស៊ិក និងប៉ូឡូញ។   នេះជាកីឡាករទាំង ២៦រូប ដែលត្រៀមបង្ហាញខ្លួនឱ្យអារ៉ាប៊ីសាអូឌីត៖ អ្នកចាំទី៖ Mohamed Al-Owais (Al-Hilal), Nawaf Al-Aqidi (Al-Nassr), Mohamed Al-Yami (Al-Ahly)   ខ្សែការពារ៖ Yasser Al-Shahrani (Al-Hilal), Ali Al-Bulaihi (Al-Hilal), Abdulelah Al-Amri (Al-Nassr), Abdullah Madu (Al-Nassr), Hassan Tambakti (Al-Shabab), Sultan Al-Ghanam (Al-Nassr), Mohammed Al-Breik (Al-Hilal), Saud Abdulhamid (Al-Hilal)   ខ្សែបម្រើ៖ Salman Al-Faraj (Al-Hilal), Riyadh Sharahili (Abha), Ali Al-Hassan (Al-Nassr), Mohamed Kanno (Al-Hilal), Abdulelah Al-Malki (Al-Hilal), Sami Al-Najei (Al-Nassr), Abdullah Otayf (Al-Hilal), Nasser Al-Dawsari (Al-Hilal), Abdulrahman Al-Aboud (Ittihad), Salem Al-Dawsari (Al-Hilal), Hattan Bahebri (Al-Shabab)   ខ្សែប្រយុទ្ធ៖ Fahad Al-Muwallad (Al-Shabab), Haitham Asiri (Al-Ahly), Saleh Al-Shehri (Al-Hilal) Firas Al-Buraikan (Al-Fateh)៕  រូបភាព៖ThmeyThmeyNews
អារ៉ាប៊ីសាអូឌីតបានប្រកាសសមាជិកទាំង ២៦រូបរបស់ខ្លួនដែលដឹកនាំដោយលោក Herve Renard ត្រៀមសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលហៀបមកដល់នៅពេលខាងមុខ។ សមាជិកមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតសំខាន់ៗក៏ស្ថិតនៅកីឡាកររបួសដូចក្រុមដទៃដែរ។
  ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបបំណងពង្រីកសមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេ G7 ព្រោះលោកយល់ឃើញថា G7 មិនបានតំណាងឲ្យស្ថានភាពពិភពលោកសព្វថ្ងៃឡើយ។ លោក ត្រាំ បានចុចឈ្មោះកូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា រុស្ស៊ី និងប្រេស៊ីលផងដែរ។ បើផែនការលេចចេញជារូបរាង G7 នឹងប្ដូររូបរាងទៅជា G11 ឬG12 វិញមិនខាន។   ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី១ ខែមិថុនា លោក ត្រាំ និងសមភាគី មូន ចេអ៊ីន បានឯកភាពគ្នាបញ្ចូលកូរ៉េខាងត្បូងក្នុងក្រុមប្រទេសថ្មីបន្ថែមពីលើជប៉ុន កាណាដា អ៊ីតាលី អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។ លោក មូន គាំទ្រគំនិតលោក ត្រាំ ហើយមានឆន្ទៈទៅចូលរួមនៅអាមេរិកផងដែរ ប្រសិនមានការរៀបចំ។    អ្នកនាំពាក្យវិមានប្រធានាធិបកូរ៉េខាងត្បូង លោក Kang Min-seok និយាយថា បើលោក មូន ទៅប្រជុំអាមេរិកមែននោះ មានន័យថា កូរ៉េខាងត្បូងនឹងក្លាយជាសមាជិកយន្តការថ្មី មិនមែនជាប្រទេសដែលត្រូវបានអញ្ជើញតែម្ដង ឬបណ្ដោះអាសន្នឡើយ។ បើតាមមន្ត្រីរូបនេះ ការអញ្ជើញនេះ មានន័យស្មើនឹងកូរ៉េខាងត្បូងកំពុងរះឡើងក្នុងនាមជាប្រទេសនាំមុខមួយក្នុងសណ្ដាប់ធ្នាប់អន្តរជាតិ ដែលអាចជួយដោះស្រាយបញ្ហាសាកល និងជំរុញផលប្រយោជន៍ខ្លួនឯងផ្ទាល់។   មន្ត្រីដដែលនេះ បញ្ជាក់ថា លោក មូន ជាមេដឹកនាំបរទេសទីមួយដែលបានជជែកជាមួយលោក ត្រាំ ពីគម្រោងពង្រីក G7 ។    យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏ត្រូវប្រយ័ត្នផងដែរ។ មន្ត្រីសេតវិមានប្រកាសចំហរថា កិច្ចប្រជុំប្រទេសរីកចម្រើនដែលលោក ត្រាំ គ្រោងរៀបចំនៅខែកញ្ញា ឬពេលក្រោយៗ នឹងផ្ដោតលើប្រធានបទចិន។ លើកលែងរុស្ស៊ីចេញ ប្រទេសដែលលោក ត្រាំ ចង់អញ្ជើញគឺជាប្រទេសមានគោលនយោបាយផ្ទុយពីចិនដូចជាអូស្ត្រាលី ឬមានជម្លោះជាមួយចិនដូចជាឥណ្ឌាជាដើម។ កូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តស្និទ្ធមួយរបស់អាមេរិក តែក៏ជាដៃគូពាណិជ្ជកម្មរបស់ចិនផងដែរ៕   
វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែមិថុនា ប្រកាសថា កូរ៉េខាងត្បូងរំពឹងក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេសរីកចម្រើនលើពិពលោក មិនមែនជាប្រទេសដែលត្រូវបានអញ្ជើញក្នុងនាមជាអ្នកសង្កេតការណ៍ម្ដងម្កាលឡើយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកលើកគំនិតពង្រីកក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ដោយបញ្ចូលប្រទេសមួយចំនួនទៀតក្នុងនោះមានកូរ៉េខាងត្បូងផងដែរ។
  ល្បែងនយោបាយដ៏ប្រថុយប្រថានរបស់ លោក បូរីស ចនសុន ពិតជាទទួលផលដូចការគ្រោងទុករបស់លោក។ ការស្ទង់មតិ និងលទ្ធផលបឋមការបោះឆ្នោតមុនអាណត្តិថ្ងៃទី១២ ខែធ្នូ បង្ហាញថា បក្សអភិរក្សនិយមរបស់លោក ចនសុន ស្ថិតលើដំណើរទៅកាន់ជ័យជម្នះដ៏ធំធេង ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយ ហើយបំណងអូសអង់គ្លេសចេញពីសហភាពអឺរ៉ុប ក៏អាចសម្រេចបានតាមផែនការផងដែរ។ ថ្ងៃចាកចេញចុងក្រោយ គឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខាងមុខ។   លទ្ធផលរាប់សន្លឹកឆ្នោតបឋមបង្ហាញថា ក្នុងចំណោមកៅអីសភាទាំង៦៥០ គណបក្សអភិរក្សនិយម បានទទួលសំឡេងភាគច្រើនចំនួន៣៦៨ ដូចនឹងលទ្ធផលស្ទង់មតិដែរ។ ចំនួននេះ គឺលើសពីសំឡេងត្រូវការដើម្បីដឹកនាំរដ្ឋាភិបាល និងជាជ័យជម្នះដ៏ធំ របស់បក្សអភិរក្សគិតតាំងពីឆ្នាំ១៩៨៧។ ខណៈបក្សពលកររបស់លោក ជេរេមី ខប៊ីន វិញ អាចទទួលបានតែ១៩១កៅអប៉ុណ្ណោះ។ ទាំងលោក ចនសុន ទាំងលោក ខប៊ីន សុទ្ធតែជាប់ឆ្នោតក្នុងមណ្ឌលរៀងៗខ្លួន។   ជាមួយនឹងជ័យជម្នះនេះ លោក ចនសុន ដែលអាចក្លាយជានាយករដ្ឋមន្ត្រីចុងក្រោយរបស់អង់គ្លេស ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប អាចធ្វើតាមការសន្យានាំអង់គ្លេសចេញពីអឺរ៉ុបតាមថ្ងៃកំណត់ ហើយបើកការចរចាជាមួយអឺរ៉ុបលើទំនាក់ទំនងអនាគត។ នៅថ្ងៃទី១៣ ខែធ្នូ មួយថ្ងៃក្រោយការបោះឆ្នោត លោក ចនសុន ហៅលទ្ធផលនេះថា ជាការទទួលបានអាណត្តិដ៏មានឥទ្ធិពលពីប្រជាជន ដើម្បីសម្រេចឲ្យបានការចាកចេញ និងបង្រួបបង្រួមប្រទេស។    ចំណែកលោក ខប៊ីន ដែលដឹកនាំបក្សពលកររងបរាជ័យធ្ងន់ធ្ងរនោះ បានប្រកាសមិនដឹកនាំបក្សចូលរួមការបោះឆ្នោតលើកក្រោយទៀតឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   ជ័យជម្នះសម្រាប់លោក ចនសុន ជារឿងគួរឲ្យត្រេកអរសម្រាប់អឺរ៉ុប ដែលបានតាមដានការបោះឆ្នោតនេះយ៉ាងយកចិត្តទុកដាក់។ ម្ដងជាពីរដង អឺរ៉ុបត្រូវធ្វើការឡើងវិញ លើកិច្ចព្រមព្រៀងចាកចេញរបស់អង់គ្លេស នៅពេលដែលបក្សអភិរក្ស មិនអាចប្រមូលសំឡេងគ្រប់បាននាពេលកន្លងមក។ នៅក្រៅកិច្ចប្រជុំអឺរ៉ុប នាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven អះអាងថា លទ្ធផល បានបង្ហាញយ៉ាងច្បាស់ ដែលអនុញ្ញាតឲ្យភាគីទាំងពីរបន្តការងារចែកផ្លូវគ្នាទៀត៕
គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី បូរីស ចនសុន បានទទួលជ័យជម្នះក្នុងការបោះឆ្នោតថ្ងៃទី១២ ខែធ្នូ ជាមួយនឹងការកើនឡើងកៅអីសភា លើសពីពាក់កណ្ដាល។ ជ័យជម្នះនេះ នឹងបើកផ្លូវដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដែលជាគោលនយោបាយធំរបស់លោក ចនសុន បន្ទាប់ពីបរាជ័យផ្ទួនៗនាពេលកន្លងមក។ អឺរ៉ុបឯណោះវិញ ក៏បានសាទរលទ្ធផលនេះ ហើយត្រៀមខ្លួនចរចាលើទំនាក់ទំនងពាណិជ្ជកម្មវិញម្ដង។
  ព័ត៌មាននៃការរីករាលដាលវីរុសកូវីដ១៩ បានធ្វើឱ្យប្រជាជនកម្ពុជាបារម្ភ និងបានសម្រុកទៅទិញស្បៀងអាហារស្តុកទុក ដែលជាហេតុធ្វើឲបានជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។ ជុំវិញការព្រួយបារម្ភនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នៅល្ងាចថ្ងៃទី៧ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ពីភាពបរិបូរនៃបរិមាណអង្ករសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស ក៏ដូចជាសម្រាប់នាំចេញទៀតផង។     សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះ៖ «បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជានៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ»។   ហេតុដូច្នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឱកាសនិយមមួយចំនួន ឆ្លៀតដំឡើងថ្លៃអង្ករ។   គួរជម្រាបថា នៅល្ងាចថ្ងៃទី៧ មីនា កម្ពុជាបានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុស កូវីដ១៩ លើពលរដ្ឋខ្មែរអាយុ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប។ ជនជាតិខ្មែររូបនេះស្ថិតក្នុងចំណោមមនុស្ស៤នាក់ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិជប៉ុន ដែលត្រូវបានតេស្តឃើញនៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃកន្លងមក។ នេះជាករណីដំបូងដែលកើតលើពលរដ្ឋខ្មែរ តែជាករណីទីពីរនៅកម្ពុជា។    ករណីដំបូងនៅកម្ពុជា ត្រូវបានរកឃើញកាលពីថ្ងៃទី២៧ ខែមករា លើទេសចរចិនវ័យ៦០ឆ្នាំម្នាក់មកពីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលបានទៅដល់ខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារកាលពីថ្ងៃទី២៣ ខែមករា។ ប៉ុន្តែនៅថ្ងៃទី១០ ខែកុម្ភៈ អ្នកជំងឺនោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅប្រទេសកំណើតវិញ ការព្យាបាលសះស្បើយ៕
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជា មានអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងនាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់ពលរដ្ឋ កុំមានព្រួយបារម្ភលើបញ្ហាខ្វះអង្ករជាហេតុនាំឱ្យមានជនឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករ។
សេចក្តីព្រាងច្បាប់ចំនួន៤ ដែលរដ្ឋសភា ត្រូវពិនិត្យ និងអនុម័តនោះ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទីនៃគណៈរដ្ឋមន្ត្រី ,សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ ,សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៀត។ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ ត្រូវរដ្ឋាភិបាល ចែងកំណត់សមាសភាពសមាជិករដ្ឋាភិបាលនៃនីតិកាលរដ្ឋសភាទី៦ទៅ មានទំហំតូចជាងមុន ដោយសារតែចំនួនរដ្ឋលេខាធិការដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមក្រសួងនីមួយៗ នឹងលែងជាសមាជិករដ្ឋាភិបាលទៀតហើយ។ ប៉ុន្តែ ការតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកានៅទីស្តីការគណៈរដ្ឋមន្ត្រី និងនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ បន្ទាប់មានពីមានសំណើរបស់នាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្រ៕ អត្ថបទទាក់ទង   គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ដករដ្ឋលេខាធិការ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចេញពីសមាជិករដ្ឋាភិបាល
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តនៅថ្ងៃទី៣១ ឧសភា។ រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ ចំនួន៤ ។
  លោក ស៊ី ជិនភីង នៅថ្ងៃទី១១ ខែមីនា បានចេញក្រឹត្យប្រធានាធិបតីតែងតាំងលោក លី ឈាំង ជានាយករដ្ឋមន្រ្តី បន្ទាប់ពីទទួលបានការយល់ព្រមពីសមាជិកសភាប្រជាជនចិនក្នុងកិច្ចប្រជុំនៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ លោក លី ឈាំង វ័យ៦៣ឆ្នាំ ជំនួសលោក លី ខឹឈាំង ដែលដល់អាណត្តិ។    លោក លី ឈាំង ដែលជាអតីតលេខាបក្សកុម្មុយនីស្តចិនក្រុងសៀងហៃ ក្លាយជាសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិននាសមាជិកបក្សខែតុលា ឆ្នាំ២០២២ ហើយជាមនុស្សលំដាប់ទី២ បន្ទាប់ពីលោក ស៊ី ទៀតផង។ លោក លី ក៏ត្រូវមើលឃើញថា ជាមនុស្សក្រោមបង្គាប់លោក ស៊ី តាំងពីពេលធ្វើការជាមួយគ្នានៅខេត្តចឺជាំង ដែលពេលនោះ លោក ស៊ី ជាលេខាបក្ស ហើយលោក លី ជានាយកខុទ្ទកាល័យ។    អ្វីដែលគួរកត់សម្គាល់នោះ លោក លី ឈាំង ក្លាយជានាយករដ្ឋមន្រ្តីពេលនេះទាំងមិនដែលកាន់តំណែងឧបនាយករដ្ឋមន្រ្តី ឬតំណែងធំៗក្នុងជួររដ្ឋាភិបាលឡើយ។ នាយករដ្ឋមន្រ្តីមុនមានលោក លី ខឹឈាំង លោក វេន ចាប៉ាវ និងលោក ជូ រុងឈី ជាដើមសុទ្ធតែមានបទពិសោធជាឧបនាយករដ្ឋមន្រ្តី មុនឈានដល់តំណែងនាយករដ្ឋមន្រ្តី។   យ៉ាងណាមិញ ការដឹកនាំទីក្រុងសៀងហៃដែលជាប៉ូលសេដ្ឋកិច្ចដ៏ធំ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាកត្តាអំណោយផលសម្រាប់លោក លី ដែលអាចប្រើប្រាស់បានក្នុងការដឹកនាំសេដ្ឋកិច្ចប្រទេសលំដាប់ទី២ លើលោក។ ជាមនុស្សជំនិតរបស់លោក ស៊ី ផង លោក លី ឈាំង ក៏ត្រូវមើលឃើញថា អាចមានអំណាចច្រើនលោក លី ខឹឈាំង ក្នុងចាត់ចែងការងាររបស់រដ្ឋាភិបាលផងដែរ។   ក្រៅពីតំណែងនាយករដ្ឋមន្រ្តី សភាចិនក៏បោះឆ្នោតជ្រើសរើសតំណែងធំៗរបស់ស្ថាប័នរដ្ឋជាច្រើន។ លោក ចាង យ៉ូវស្យា និងលោក ហឺ វៃតុង ជាប់ឆ្នោតជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមដែលមានលោក ស៊ី ជាប្រធាន។ លោក យីង យ៉ុង ជាអគ្គរដ្ឋអាជ្ញា ឯលោក ចាង ជុន ជាប្រធានតុលាការកំពូល៕  
ដូចការរំពឹងទុក លោក លី ឈាំង មេដឹកនាំលំដាប់ទី២ ក្នុងជួរបក្សកុម្មុយនីស្តចិន ក្លាយជានាយករដ្ឋមន្រ្តីចិនថ្មីហើយ ដោយជំនួសលោក លី ខឹឈាំង ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីអង្គុយកៅអីនាយករដ្ឋមន្ត្រី២អាណត្តិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ក្នុងតំណែងកំពូលនេះ លោក លី ឈាំង ត្រូវចាត់ចែងកិច្ចការសេដ្ឋកិច្ចរបស់ចិន ហើយជំរុញកំណើនឡើងវិញក្រោយជួបបញ្ហាជាច្រើនដោយសារជំងឺកូវីដ-១៩។
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង វ័យ២០ឆ្នាំ បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមដែលមានរហស្សនាមអ្នកមានបុណ្យ និងក្លាយជាកីឡាករថ្លៃជាងគេទីពីរលើកលោកបន្ទាប់ពីការផ្ទេររបស់ Neymar ទៅកាន់ក្រុម Paris Saint-Germain។ «ខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះ។ វាជាក្តីសុបិនរបស់ខ្ញុំរហូតមដែលខ្ញុំចង់ទៅលេងនៅ Barcelona។ ហើយឥឡូវនេះខ្ញុំនៅទីនេះខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានសម្រេចក្តីសុបិនរបស់ខ្ញុំ។ នេះជាការលើកឡើងរបស់អតីតសមាជិកក្រុម Rennes ហើយរូបគេបន្ថែមទៀតថា៖«នេះជាក្លិបល្អបំផុតនៅលើលោក និងមានកីឡាករល្អៗជាច្រើននៅទីនេះ... គោលបំណងរបស់ខ្ញុំគឺធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ក្លិបគ្រប់យ៉ាងសម្រាប់ក្រុម និងដើម្បីឲ្យមានការយល់ចិត្តជាមួយមិត្តរួមក្រុមរបស់ខ្ញុំនៅទីនេះ»។  ការប្រកួតបន្ទាប់របស់ Barcelona នៃក្របខណ្ឌលីកកំពូលអេស្ប៉ាញនឹងត្រូវជួប Espanyol នៅថ្ងៃទី ៩ ខែកញ្ញា ហើយអ្នកចាត់ការថ្មីលោក Ernesto Valverde សង្ឃឹមថា Dembele អាចចូលជួយក្រុមនៅការប្រកួតដំបូងរបស់គេបាន៕
Ousmane Dembele បានទៅដល់ទឹកដី Nou Camp ផ្លូវការហើយ នៅថ្ងៃចន្ទទី ២៩ ខែវិច្ឆិកានេះ បន្ទាប់ពី Barcelona យល់ព្រមតម្លៃផ្ទេរ ១៣៦ លានផោន ប្រហែលជាង ១៧៥លានដុល្លារ ពីក្រុម Borussia Dortmund។
  ថ្វីដ្បិតថា ការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះខ្លាំងក៏ពិតមែន ប៉ុន្តែបើគិតតែទំហំនាំចេញអង្ករទៅទីផ្សារអន្តរជាតិប្រចាំខែកុម្ភៈ គឺមានកំណើនល្អប្រសើរជាងការនាំចេញអង្ករក្នុងខែមករា កន្លងមក។    «យើងឃើញថា របត់នៃការនាំចេញអង្ករកម្ពុជា ក្នុងខែកុម្ភៈ កំពុងឈានទៅរកការកើនឡើងជាវិជ្ជមានជាបណ្តើរៗ»។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបន្តរៀបរាប់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជានាំចេញ បាន៤១,៩៤៩តោន ទៅទីផ្សារចំនួន៣៥ប្រទេស។ បរិមាណនៃការនាំចេញអង្ករនេះ គឺបានកើន២២ភាគរយ បើធៀបនឹងប្រចាំមករា ឆ្នាំ២០២១ កម្ពុជា នាំចេញបានត្រឹមតែចំនួន ៣៤,២៧៣តោន ទៅទីផ្សារបាន ២៨ប្រទេស តែប៉ុណ្ណោះ។   ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែមកនេះមាន ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ បានបញ្ជាទិញអង្ករពីកម្ពុជាជាង៣,៧ម៉ឺនតោន ខណៈទីផ្សារសហភាពអឺរ៉ុប ដែលមាន១៨ប្រទេស នាំចូលអង្កររបស់កម្ពុជា បាន១,៩ម៉ឺនតោន។  ទីផ្សារអាស៊ាន មានម៉ាឡេស៊ី និងសិង្ហបុរី បានទិញអង្ករពីកម្ពុជាជាង ៦ពាន់តោន និងទីផ្សារប្រទេសផ្សេងៗ មានជាង១,៣ម៉ឺនតោន។     សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រភេទអង្ករនាំចេញក្នុងរយៈពេល២ខែមកនេះ ដែលមានចំណែកធំជាងគេ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ក្នុងបរិមាណ ជាង៦,៥ម៉ឺនតោន។ រីអង្ករស នាំចេញចេញជាង១ម៉ឺនតោន និងអង្ករចំហុយ មាន៧៣២តោន៕   
ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានត្រឹម ៧៦,២២២តោនប៉ុណ្ណោះ ដែលស្មើនឹងទឹកប្រាក់ ៦៤,៥៣លានដុល្លារ។ ទំហំនៃការនាំចេញអង្ករនេះ គឺបានធ្លាក់ចុះរហូតដល់៤៤,១៦ភាគរយ បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី២មីនា ការថយចុះនេះគឺបណ្តាលមកពីកង្វះកុងតឺន័រ និងសេវាដឹកជញ្ជូនតាមផ្លូវសមុទ្របន្តឡើងខ្ពស់ រហូតជិតដល់៥០០ភាគរយ។
  មេជាងសំណង់ ៤០រូប ដែលចម្រាញ់ចេញពីមេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងជំនាញនៅតាមបណ្ដាខេត្ត ដែលរៀបចំដោយ SCG និងដៃគូរបស់ខ្លួន បានចូលរួមនៅក្នុងការប្រកួតប្រចាំឆ្នាំលើកទី២នេះ។ បេក្ខជនមេជាងសំណង់ ប្រកួតប្រជែងគ្នាលើ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត។    លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា បានថ្លែងថា កម្មវិធីប្រឡងប្រជែងជំនាញសំណង់នៅថ្ងៃនេះ បង្ហាញពីបំណងប្រាថ្នារបស់ SCG ក្នុងការផ្ដល់ឱកាសប្រសើរឡើង និងគុណភាពនៃការរស់នៅ ដល់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ លោក វីរុត ថ្លែងដូច្នេះថា៖«តាមរយៈកម្មវិធីនេះ យើងចង់ជួយលើកកម្ពស់ជំនាញរបស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជា។ ជាងនេះទៀត ម្ចាស់លំនៅដ្ឋាន និងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ក៏នឹងទទួលបានស្តង់ដារនិងគុណភាពសំណង់ប្រសើរឡើងផងដែរ»។    បើតាម លោក វីរុត នៅពេលដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមានវិញ្ញាបនបត្រទទួលស្គាល់ ពីកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែងនេះ មេជាងសំណង់ ឬអ្នកម៉ៅការសំណង់ នៅក្នុងស្រុក នឹងមានឱកាសការងារ និងចំណូលកាន់តែខ្ពស់ថែមទៀត។    លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងនៅពេលបើកកម្មវិធីប្រកួតប្រជែងជំនាញមេជាងសំណង់ ថា ការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺទាមទារចាំបាច់នូវការគាំទ្រ និងចូលរួមពីវិស័យឯកជន។ លោក ឡៅ ហ៊ីម មានប្រសាសន៍ដូច្នេះថា៖«សូមឱ្យក្រុមហ៊ុន ចូលរួមគាំទ្រនូវរាល់សកម្មភាព ដែលរដ្ឋត្រូវការការសហការពីវិស័យឯកជន មានដូចជា ការចុះកម្មសិក្សា ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍ កញ្ចប់ស្តង់ដារបណ្តុះបណ្តាលជាដើម»។   លោកអនុរដ្ឋលេខាធិការក្រសួងការងារ ក៏បានបន្ថែមផងដែរថា ការប្រកួតប្រជែងជំ     នាញនេះ នឹងចូលរួមចំណែកសម្រេចគោលនយោបាយជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបណ្តុះបណ្តាលជំនាញ បង្តើតការងារ បង្កើនផលិតភាព និងបង្កើនប្រាក់ចំណូល។   គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងចម្រាញ់យកជ័យលាភីលេខ១, លេខ២ និងលេខ៣ លើមុខជំនាញនីមួយៗ នៃមុខជំនាញទាំងបី ហើយជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ២លានរៀល និងដំណើរទស្សនកិច្ចទៅប្រទេសថៃ, លេខ២ បានទឹកប្រាក់ ១លាន ២សែនរៀល និងលេខ៣ បានទឹកប្រាក់ ៨សែនរៀល។    ប្រកួតប្រជែងជាងសំណង់ប្រចាំឆ្នាំលើកទី២នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី ដែលមានគោលបំណង ជួយលើកស្ទួយវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេលវែង។    អេសស៊ីជី សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។    គិតរហូតមកដល់ចុងឆ្នាំ២០១៩នេះ មេជាងសំណង់ជាង ៤០០នាក់ មកពីទូទាំងប្រទេសកម្ពុជា បានទទួលការបណ្ដុះបណ្ដាល និងជិត ៨០នាក់ បានចូលរួមនៅក្នុងប្រកួតប្រជែងជំនាញប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន SCG៕   (អត្ថបទពាណិជ្ជកម្ម)  
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ក្រុមហ៊ុន SCG ដែលជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំ លើកទី២ ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជាងសំណង់នៅកម្ពុជា ខណៈដែលវិស័យសំណង់នៅប្រទេសនេះ កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
  រដ្ឋបាលខេត្តបន្ទាយមានជ័យ កំពង់ចាម និងតាកែវ បន្តរកឃើញពលរដ្ឋសរុប១៨០នាក់ទៀត ឆ្លងកូវីដ-១៩។  ក្នុងនោះខេត្តកំពង់ចាម ៥០នាក់ ខេត្តតាកែវ ៤៨នាក់ ខណៈខេត្តបន្ទាយមានជ័យ មាន៨៣នាក់។   អ្នកជំងឺកូវីដ-១៩ចំនួន៥០នាក់ ដែលរដ្ឋបាលខេត្តកំពង់ចាមរកឃើញថ្មី គឺសុទ្ធតែជាកម្មការិនីរោងចក្រ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩ លើកម្មការិនីទាំង៥០នាក់នេះ គឺស្ថិតនៅក្នុងចំណោមកម្មករ និងកម្មការិនី ចំនួន៣,២២៩នាក់ ដែលបានធ្វើតេស្តរកកូវីដ-១៩។    ការរកឃើញអ្នកឆ្លងថ្មី៥០នាក់នេះ បានធ្វើឲ្យខេត្តកំពង់ចាម កើននូវចំនួនអ្នកឆ្លងកូវីដ-១៩ ដល់៤០៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។    សម្រាប់ខេត្តតាកែវ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់នោះ ភាគច្រើន គឺជាអាជីវករនៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខណៈអ្នកជំងឺ៥នាក់នៅស្រុក ព្រៃកប្បាស និង ម្នាក់នៅស្រុកកោះអណ្ដែត។     ដោយឡែកខេត្តបន្ទាយមានជ័យ ដែលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨២នាក់ គឺមាន៧៣នាក់ ជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត,  ៤នាក់នៅស្រុកថ្មពួក, ៣នាក់នៅក្រុងសិរីសោភ័ណ ខណៈម្នាក់ទៀត នៅស្រុកស្វាយចេក។   ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនីមួយៗ បានអំពាវនាវយ៉ាងទទូចដល់ កម្មកររោងចក្រ អាជីវករ និងពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកកូវីដ-១៩ រួសរាន់ទៅផ្ដល់សំណាក ដើម្បីតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។    គិតមកទល់ថ្ងៃ២៣ឧសភានេះ អ្នកឆ្លងកូវីដ-១៩នៅកម្ពុជា កើនដល់ ២៥,២០៥នាក់ ក្នុងនោះសះស្បើយបាន ១៧,៧០១នាក់ ដោយនៅសល់ ៧,៧០៤នាក់ ដែលកំពុងសម្រាកព្យាបាល។ រីឯអ្នកស្លាប់វិញ មានចំនួន ១៧៦នាក់៕  
ដោយ៖ ស៊ុល រ៉វី 
  នៅរដូវវស្សា សម្បូរភ្លៀងធ្វើឱ្យអនុផលព្រៃមួយចំនួន សម្បូរជាងរដូវប្រាំង។ អនុផលព្រៃដុះតាមបែបធម្មជាតិរួមមាន ត្រពាំង ត្រពាំងផ្អែម ផ្សិត ចាប់ផ្តើមផ្តល់ផលឱ្យពលរដ្ឋតាមតំបន់អាស្រ័យផលបណ្ដើរៗហើយ។ រដូវផ្សិតកញ្ចូរ ដុះតាមព្រៃភ្នំ ចាប់ពីចន្លោះពីខែ៤ ដល់ខែ៦ជាងរៀងរាល់ឆ្នាំ។ ផ្សិតប្រភេទនេះ ត្រូវបានប្រជាជននៅក្នុងខេត្តមួយចំនួន ចាត់ទុកជាបន្លែ ឬអាហារពិសេសថែមទៀតផង។   បន្លែប្រភេទនេះ គេអាចយកទៅច្នៃជាម្ហូបបានច្រើនប្រភេទដូចជា ឆា ចៀន ស្ងោរ បំពង បបរគ្រឿង និងដាក់ក្នុងស៊ុបជាដើម។ មូលហេតុដែលធ្វើឱ្យអនុផលព្រៃប្រភេទនេះ ពេញនិយមនៅលើទីផ្សារ និងមានតម្លៃខ្ពស់ ដោយសារមានរសជាតិឆ្ងាញ់ និងមិនសូវសម្បូរ។   អ្នកស្រី ញឹម ស្រីវីន ជាអ្នកប្រកបរបរដកផ្សិតកញ្ចូរលក់តាមរដូវ នៅក្នុងភូមិសម្ដេចតា ស្រុកកំពង់សិលា។ ក្នុងឆ្នាំនេះ អ្នកស្រី ស្រីវីន អាចរកអនុផលព្រៃ(ផ្សិតកញ្ចូរ) បានច្រើនជាងរាល់ឆ្នាំ ដោយកើនឡើង ១០ភាគរយ។ ត្រឹមរយៈពេលជិតមួយខែប៉ុណ្ណោះ អ្នកស្រី និងគ្រួសារ អាចដកផ្សិតបានជាង ២០០គីឡូក្រាម ។ បើតាមអ្នកស្រី ស្រីវីន ទោះជាកូវីដ-១៩ ក៏ផ្សិតកញ្ចូរ នៅតែមានទីផ្សារ និងរក្សាតម្លៃខ្ពស់ដដែល។   ស្រ្តីវ័យកណ្ដាលរូបនេះ  ប្រាប់ Thmey Thmey 25 ដូច្នេះ៖ «កូវីដអត់មានបញ្ហាផលប៉ះពាល់អីផងដល់ការលក់ផ្សិត។ ផ្សិតមានប៉ុន្មានគីឡូក៏លក់អស់ គេចូលចិត្តទិញណាស់។ ខ្ញុំអាចលក់ឱ្យឈ្មួញកណ្ដាល បានតម្លៃចន្លោះ ៤ម៉ឺន៥ពាន់រៀល ទៅ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម ទៅតាមពេលសម្បូរ ឬខ្សត់»។   ក្រឡេក មកអ្នកស្រី សេង សុខនៅ ជាអ្នកដកផ្សិតកញ្ចូរលក់ នៅឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុវិញ ក៏កាក់កបនឹងរបរដកផ្សិតដូចអ្នកស្រី ស្រីវីនដែរ។ អ្នកស្រី សេង សុខនៅ ឱ្យដឹងថា ក្នុងមួយរដូវ ផ្សិតនេះ អាចផ្ដល់ផលបានតែពីរដងតែប៉ុណ្ណោះ ម្ដងៗមានរយៈពេល៣ថ្ងៃ។ អ្នកស្រីបានបន្ថែមថា ឆ្នាំនេះខុសប្លែកជាងរាល់ឆ្នាំ ផ្សិតដុះបានបីដងក្នុងមួយរដូវ ហើយដុះច្រើន។   ដើម្បីធ្វើដំណើរទៅដកផ្សិតកញ្ចូរនៅក្នុងព្រៃ អ្នកស្រី សុខនៅ រួមទាំងសមាជិកគ្រួសារ ៣នាក់ទៀត ត្រូវធ្វើដំណើរចេញពីផ្ទះតាំងពី៣ភ្លឺ ហើយត្រឡប់មកដល់ផ្ទះវិញ នៅម៉ោង១ថ្ងៃត្រង់។ ក្នុងមួយថ្ងៃ អ្នកស្រី សុខនៅ និងគ្រួសារ ដកផ្សិតបានជាង ៣០គីឡូក្រាម។ « បើដើរ ទៅចំទីតាំងវាដុះវិញ មួយកន្លែងៗអាចដកបានពី ១០ទៅ២០គីឡូក្រាម។ បើចួប កន្លែងធំៗអ្នកទៅសប្បាយដកណាស់ »។ នេះជាសម្តីរបស់អ្នកស្រី សុខនៅ បង្ហាញដោយក្តីសប្បាយរីករាយ តាមខ្សែទូរសព្ទ ។   មានបទពិសោធដកផ្សិតកញ្ចូរលក់ជាង ៥ឆ្នាំ ស្រ្តីរូបនេះ បាននិយាយថា ផ្សិតកញ្ចូរ ជាប្រភេទផ្សិតលេខមួយ  ងាយស្រួលលក់ និងមានតម្លៃថ្លៃតាំងពីដើមមក។  ក្នុងមួយរដូវគ្រួសារអ្នកស្រី អាចរកចំណូលបាន ពីផ្សិតព្រៃនេះ ច្រើនគួរសម។ អ្នកស្រី រៀបរាប់ទាំងទឹកមុខញញឹមបែបនេះ៖ « និយាយទៅ ដ្បិតថា មួយរដូវ ដកបាន៥ ទៅ ៦ថ្ងៃ ប៉ុន្តែយើងអាចសល់ប្រាក់បាន ពី២ ទៅ៣លានរៀលដែរ ក្នុងមួយរដូវ»៕            
ដើមរដូវវស្សា រុក្ខជាតិនានាចាប់ផ្ដើមលូតលាស់ ដោយសារដំណក់ទឹកភ្លៀង។ ផ្សិតកញ្ចូរ ដែលជាអនុផលព្រៃក៏បានផ្ដល់ផល និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលអាស្រ័យផលពីព្រៃឈើ។ បច្ចុប្បន្ននេះ តម្លៃផ្សិតកញ្ចូរលើទីផ្សារកំពុងមានតម្លៃខ្ពស់ដល់៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
  ១. ប្រេងល្ង   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រអប់ជើងជាមួយប្រេងល្ងឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាការស្រេច។   ២. ត្រាំជើងជាមួយទឹកក្ដៅនិងទឹកត្រជាក់   ជាដំបូងត្រាំជើងជាមួយទឹកត្រជាក់សម្រាប់រយៈពេល ៥ នាទីសិន សឹមត្រាំជើងជាមួយទឹកក្ដៅឧណ្ហៗម្ដង។ ផ្លាស់ប្ដូរគ្នាបែបនេះរាល់ ៥ នាទីម្ដងដើម្បីសម្រួលចរន្តឈាមហូរត្រង់ផ្នែកនេះនៃរាងកាយ។   ៣. ម្សៅ baking soda   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda កន្លះពែង ឬ ៨ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ ចានគោមធំ។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះត្រាំជើងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។   ៤. ទឹកកក   ភាពត្រជាក់ជួយបំបាត់អាការៈឈឺចាប់ឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកពីរបីដុំក្នុងក្រណាត់ស្អាតមួយ រួចស្អំលើប្រអប់ជើងដែលឈឺ។ រូបមន្តនេះក៏ជួយបំបាត់ការហើមផងដែរ។   ៥. ម៉ាស្សា   ការម៉ាស្សាជួយសម្រួលដល់លំហូរឈាមបន្ថយអាការៈហើមឈឺចាប់គួរឱ្យកត់សម្គាល់៕   ត្រួតពិនិត្យដោយ www.health.com.kh
ការឈឺចាប់ប្រអប់ជើងអាចបណ្ដាលមកពីការដើរ ការរត់ ឬឡើងជណ្ដើរច្រើនពេកខុសធម្មតា។ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីងាយៗបំបាត់អាការៈហើមឈឺជើង និងកជើង ៖
សូមលោកអ្នកនាងទស្សនា និងអានកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងលោកស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានខាងក្រោមនេះ៖     វិទ្យាវិស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់ការអប់រំផ្នែកភាសាបរទេសដែលមានគុណភាពដល់យុវជនកម្ពុជា។ ប៉ុន្តែនៅក្នុងរយៈពេល២ឆ្នាំដំបូង Cam-Asean ចាប់ផ្តើមបណ្តុះបណ្តាលជាមួយការអប់រំភាសាអង់គ្លេស ដោយសារតែធនធាន និងពិសោធន៍ក្នុងផ្នែកនេះមានច្រើន។ គួបផ្សំនឹងការត្រៀមខ្លួន និងការជឿជាក់លើគុណភាពអប់រំផ្នែកភាសាអង់គ្លេសពីសំណាក់សិស្ស-និស្សិត  Cam-Asean បានផ្តល់ការបណ្តុះបណ្តាលភាសាចិន នៅក្នុងអំឡុងឆ្នាំ២០១៦។    លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថាន Cam-Asean បញ្ជាក់ថាមូលហេតុដែល Cam-Asean  បន្ថែមការអប់រំភាសាចិននេះ គឺដោយសារចិន ជាប្រទេសដែលមានសក្តានុពលទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ក្នុងបរិបទកម្ពុជា វិនិយោគិនចិន កាន់តែច្រើន បានមកបណ្តាក់ទុន មកធ្វើការងារផ្សេងៗ ទេសចរចិនកាន់តែច្រើនឡើង បានមកកម្ពុជា។ ទៅថ្ងៃអនាគត លោក ស៊ាង សុបញ្ញា ជឿជាក់ថាចិននឹងនៅតែដើរតួនាទីសំខាន់ ក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ រវាងកម្ពុជា-ចិន  និងទំនាក់ទំនងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។   សម្រាប់លោកស៊ាង សុបញ្ញា អ្នកចេះភាសាចិននឹងមានឱកាសកាន់តែច្រើន ទាំងឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ការធ្វើការងារជាមួយវិនិយោគិនចិននៅកម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចខណៈទេសចរចិនមកកម្ពុជា កាន់តែកើនឡើង។    ទោះជាមើលឃើញពីសក្តានុពលនៃការចេះភាសាចិនក្តី នាយកវិទ្យាស្ថាន Cam-Asean ក៏នៅតែគូសបញ្ជាក់ដែរថា ទៅអនាគតភាសាអង់គ្លេស និងការចេះភាសាដទៃទៀត ក៏នៅតែមានសារៈសំខាន់ដែរ។ លោក ស៊ាង សុបញ្ញា បញ្ជាក់ដូច្នេះ៖« ខ្ញុំគិតថាការចេះភាសាបរទេស ភាសាអ្វីក៏ដោយវាជារឿងល្អ ហើយអ្នកដែលមានខួរក្បាលល្អ អាចចេះភាសាបានច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំគិតថាភាសាអង់គ្លេស និងភាសាចិន នៅតែដើរតួនាទីស្នូល តាមគិតរបស់ខ្ញុំ មិនតិចជាង៥០ឆ្នាំទៅមុខទៀតទេ ហើយភាសាទាំង២នេះ នឹងកាន់តែដើរតួនាទីសំខាន់»។   លោក ស៊ាង សុបញ្ញា បានជំរុញឲ្យយុវជនត្រូវវិនិយោគលើការអប់រំ និងត្រូវចេះភាសាអន្តរជាតិណាមួយឲ្យបានច្បាស់ នៅក្នុងបរិបទបច្ចុប្បន្ន ដើម្បីធ្វើទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសជាមួយអ្នកពីខាងក្រៅ។« ការអប់រំ ជាការវិនិយោគសម្រាប់អនាគត  ហើយក៏ជាការវិនិយោគដ៏ត្រឹមត្រូវ»។ នេះជាការបន្ថែមរបស់លោក ស៊ាង សុបញ្ញា៕    
ភ្នំពេញ៖ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (Cam-Asean) បង្កើតឡើងរយៈពេល៤ឆ្នាំហើយ។ បន្ទាប់ពីជោគជ័យ លើការអប់រំផ្នែកភាសាអង់គ្លេស Cam-Asean បានពង្រីកការបណ្តុះបណ្តាលភាសាចិនបន្ថែមទៀត ដោយសារតែចិន ជាភាសាមួយដែលមានសក្តានុពលទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ នេះជាការបញ្ជាក់របស់លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថាន Cam-Asean ដោយបានបន្តថា អ្នកដែលចេះភាសាចិន ក៏នឹងមានសក្តានុពល និងឱកាសកាន់តែច្រើនដែរ ទាំងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន និងការងារដែលមានប្រាក់ចំណូលខ្ពស់។ បើទោះជាភាសាចិនកាន់តែមានឥទ្ធិពលនៅកម្ពុជាក៏ដោយ នាយកវិទ្យាស្ថាន Cam-Asean ក៏នៅមើលឃើញពីតួនាទីសំខាន់នៃភាសាអង់គ្លេស និងភាសាផ្សេងទៀតដែរ។ លោកសន្និដ្ឋានថា ភាសាចិន និងអង់គ្លេស នៅតែដើរតួនាទីស្នូល នៅ៥០ឆ្នាំទៅមុខទៀត ហើយនឹងកាន់តែសំខាន់សម្រាប់កិច្ចការការទូត ធុរកិច្ច និងការទំនាក់ទំនងទូទៅ។
  ABA 24/7 បើកដំណើរការ 24 ម៉ោង និង 7 ថ្ងៃក្នុងមួយសបា្តហ៍ ដើម្បីជួយឲ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាការដាក់ប្រាក់ ការដកប្រាក់ ការដាក់មូលប្បទានប័ត្រ ដោយមិនចាំបាច់រង់ចាំ នៅតាមសាខាធនាគារឡើយ។   ABA 24/7 ជាទីតាំងដំបូង របស់ធនាគារសម្រាប់ផ្តល់សេវាដាក់មូលប្បទានប័ត្រ តាមម៉ាស៊ីនស្វ័យសេវា។ ម៉ាស៊ីននេះ ទទួលមូលប្បទានប័ត្រនានា ដែលចេញដោយអតិថិជនធនាគារ ABA ព្រមទាំងមូលប្បទានប័ត្រ ពីធនាគារទាំងអស់នៅប្រទេសកម្ពុជា។ រយៈពេលដាក់ប្រាក់ មូលប្បទានប័ត្រ មានដូចខាងក្រោម៖       នាយកអភិវឌ្ឍន៍អាជីវកម្ម របស់ធនាគារ ABA លោក ម៉ី ប៉ូលីន មានបញ្ជាក់នៅពេលដាក់ឲ្យដំណើរការថា៖«ចំនួនអតិថិជនរបស់យើងបន្តកើនឡើងកាន់តែលឿន ដូច្នេះវាមានសារសំខាន់ក្នុងការអភិវឌ្ឍបណ្តាញ និងសេវាកម្មគ្មានដែនកំណត់ផ្សេងៗ ដើម្បីឆ្លើយតបនឹងកំណើនប្រតិបត្តិការហិរញ្ញវត្ថុ ដ៏គួរឲ្យកត់សម្គាល់ និងដើម្បីធ្វើឲ្យប្រាកដថា ភាពងាយស្រួលរបស់អតិថិជនត្រូវបានរក្សា និងធ្វើឲ្យប្រសើរឡើង ដោយមិនគិតពីទិន្នាការកំណើន។ ដោយមានការកើនឡើងនូវការប្រើប្រាស់ជាច្រើន ពីក្រុមយុវវ័យ និងភាពពេញនិយម នៃសេវាកម្មឌីជីថលនានា យើងឃើញមានកំណើនតម្រូវការដ៏ច្រើន សម្រាប់សេវាកម្ម 24 ម៉ោង នៅតាមបណ្តាទីក្រុង និងខេត្តធំៗ។ ផ្តើមចេញពីតម្រូវការ និងការផ្គត់ផ្គង់ ធនាគារ ABA ស្ថិតក្នុងពេលវេលាត្រឹមត្រូវ ក្នុងការដាក់ឲ្យដំណើរការ ទីតាំងស្វ័យសេវាធនាគារ ដែលបើកដំណើរការគ្រប់ពេលវេលា ក្នុងមួយថ្ងៃ និងបំពាក់ដោយបរិក្ខារស្វ័យសេវាធនាគារដ៏ទំនើប។ បរិក្ខារទាំងនេះ អនុញ្ញាតឲ្យអតិថិជនរបស់យើង ដាក់ប្រាក់ចំនួនច្រើនបាន ដោយប្រើប្រាស់ម៉ាស៊ីនដកដាក់ប្រាក់ និងម៉ាស៊ីនដាក់ប្រាក់ ព្រមទាំងដាក់មូលប្បទានប័ត្រ ABA  និងមូលប្បទានប័ត្រធនាគារផ្សេងៗក្នុងស្រុក តាមរយៈម៉ាស៊ីនដាក់មូលប្បទានប័ត្រ»។   លោកបានបន្ថែមទៀតថា ៖«ទីតាំងស្វ័យសេវាធនាគារ ABA 24/7 នឹងមានទីតាំងយុទ្ធសាស្ត្រនៅតំបន់មានចរាចរណ៍ច្រើនកុះករ។ ហើយយើងមានផែនការ បើកទីតាំងជាច្រើនបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាទីក្រុងធំៗផ្សេងទៀត នាឆ្នាំនេះផងដែរ»។   គិតត្រឹមត្រីមាសទីពីរ ឆ្នាំ 2020 ធនាគារ ABA មានបណ្តាញម៉ាស៊ីន ATM ធំជាងគេបំផុតទីពីរនៅប្រទេសកម្ពុជា ដែលមានម៉ាស៊ីន ATM ចំនួន 370 គ្រឿង។ លើសពីនេះ ធនាគារ ABA បម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួន តាមរយៈម៉ាស៊ីនដាក់ប្រាក់ចំនួន 188 គ្រឿង និងម៉ាស៊ីនដកដាក់ប្រាក់ចំនួន 82 គ្រឿង។   សម្រាប់ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងស្វ័យសេវាធនាគារ ABA 24/7 សូមទាក់ទងយើងខ្ញុំ តាមទូរស័ព្ទលេខ 023 225 333។ សម្រាប់ព័ត៌មានបន្ថែម អំពីទីតាំងស្វ័យសេវាធនាគារ ABA 24/7 នៅត្រង់នេះ  ៕     (អត្ថបទពាណិជ្ជកម្ម)    
ធនាគារ ABA ជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា នៅថ្ងៃនេះ បានដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ ដោយឡែកដំបូងរបស់ខ្លួន គឺ ABA 24/7 ។ វាជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងបន្តបន្ទាប់ របស់ធនាគារ ABA ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសេវាធនាគារដ៏ទំនើប និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ABA 24/7 ដំបូងនេះ មានទីតាំងនៅកែងផ្លូវ 182 និងផ្លូវ 217 នៅតំបន់នាងគង្ហីង រាជធានីភ្នំពេញ។
ក្រោមអំណាចរដ្ឋធម្មនុញ្ញសន្តិភាពដែលបង្កើតឡើងក្រោយចប់សង្គ្រាមលោកលើកទី ២ ជប៉ុនមានត្រឹមកងទ័ពស្វ័យការពារខ្លួនប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ជប៉ុនមិនមាននាវាដឹកយន្តហោះចម្បាំងឡើយ ដោយមានត្រឹមប្រភេទនាវាចម្បាំងសម្រាប់ដឹកជញ្ជូនឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ ដោយសារសន្តិសុខតំបន់ផ្លាស់ប្តូរ ជប៉ុនចាប់ផ្តើមពិចារណាពង្រឹងអំណាចយោធារបស់ខ្លួនឡើងវិញជាពិសេសកងទ័ពជើងទឹកនេះតែម្តង។  ក្រុងតូក្យូមានបំណងអភិវឌ្ឍនាវាចម្បាំងដែលត្រូវបានប្រើប្រាស់ដឹកឧទ្ធម្ភាគចក្រទៅជានាវាដឹកយន្តហោះចម្បាំងដែលអាចដឹកជញ្ជូនយន្តហោះចម្បាំងប្រភេទ F-35 ដែលខ្លួនទើបទិញពីអាមេរិកបាន។ យន្តហោះនេះអាចហោះឡើងក្នុងរយៈចម្ងាយខ្លី និងអាចចុះចតទិសដៅបញ្ឈរបានផងដែរ។ យ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មានជប៉ុន Yomiuri Shimbun រដ្ឋាភិបាលជប៉ុនត្រូវសម្រេចចិត្តចុងក្រោយដោយផ្អែកលើកិច្ចពិភាក្សាដើម្បីកែលំអកម្មវិធីការពារជាតិខ្លួន សារការប្តូរនេះវាជាការពង្រឹងអំណាចយោធាជើងទឹក និងអនុញ្ញាតឲ្យជប៉ុនមានសមត្ថភាពពេញលេញក្នុងការវាយប្រហារទីតាំងសត្រូវផង។ ជប៉ុនជឿជាក់ថា ខ្លួនកំពុងប្រឈមគ្រោះថ្នាក់ខ្លាំងផ្នែកសន្តិសុខដោយសារការត្រដែតឡើងនៃមហាយក្សចិន និងការបន្តបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ រដ្ឋាភិបាលនេះបានអះអាងថា រដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួនមិនមានហាមឃាត់ការកសាង ឬប្រើប្រាស់នាវាដឹកយន្តហោះឡើយ ដោយសារវាជាអាវុធការពារខ្លួនសុទ្ធសាធ។ ទោះជាមានការអះអាងបែបនេះក្តី រដ្ឋាភិបាលចិនបានចេញមុខរិះគន់ជប៉ុនភា្លមៗ និងព្រមានពីគ្រោះថ្នាក់ដែលអាចកើតមានដោយសារជប៉ុនពង្រឹងអំណាចយោធា។ ចិនពន្យល់ថា ការពង្រឹងអំណាចកងទ័ពជើងទឹកដោយអភិវឌ្ឍនាវាដឹកយន្តហោះនឹងក្លាយជាគ្រោះថ្នាក់សម្រាប់ប្រទេសជិតខាង ហើយចិនរម្លឹកឡើងវិញពីការវាយប្រហារលើកំពង់ផែអាមេរិក Pearl Harbor នៅឆ្នាំ ១៩៤១ ដោយកងទ័ពជើងទឹកជប៉ុនផងដែរ។   អ្នកជំនាញមើលឃើញថា សកម្មភាពរបស់ជប៉ុនបង្ហាញឲ្យឃើញថា មហាអំណាចអាស៊ីបូព៌ាមួយនេះបារម្ភខ្លាំងពីការកើនឡើងនៃអំណាចរបស់ចិនក្នុងតំបន់ ជាពិសេសការដណ្តើមកាន់កាប់យកកោះនានាក្នុងសមុទ្រចិនខាងត្បូង និងកោះសេនកាគូឬឌៀវយូ នៅក្នុងសមុទ្រចិនខាងកើតនោះ៕
រដ្ឋាភិបាលក្រុងតូក្យូមានគោលបំណងផ្លាស់ប្តូរនាវាចម្បាំងដែលខ្លួនមានទៅជានាវាដឹកយន្តហោះចម្បាំងប្រភេទ F-35 ដើម្បីពង្រឹងអំណាចកងទ័ពជើងទឹកខ្លួន។ ជប៉ុនអះអាងថា វាជារឿងចាំបាច់បំផុតសម្រាប់ជប៉ុនក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកដើម្បីទប់ទល់រាល់ការគំរាមកំហែងនានាជាពិសេសកូរ៉េខាងជើង និងចិន។
ពាក្យ «កក» ជាកិរិយាសព្ទ មានន័យថា ប្រែពីរាវទៅជាខន់ "កកតែនៅទន់" ។ ឧទាហរណ៍ថា ខ្លាញ់កក, ប្រេងដូងកក, ទឹកកក ជាដើម។ ប្រសិនបើជា «កិរិយាវិសេសន៍» ឬជា «គុណសព្ទ» វិញ គឺ កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា, បានសេចក្តីថា មើលទៅឃើញមនុស្សកក, ឈរកក ជាដើម។ ពាក្យ «កករ» ជានាមសព្ទ មានន័យថា ផង់ ឬកំទេចល្អិត ដែលនៅក្នុងសភាវៈ រាវ មានទឹក, សុរា និង ប្រេង ជាដើម។ ឧទាហរណ៍ថា កករប្រេង, កករចិត្ត "ចិត្តសៅហ្មងហាក់ដូចជាមានកករ" ។ល៕
នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ និងបញ្ជាក់ពីភាពខុសគ្នានៃពាក្យ «កក» និង «កករ» នេះ យ៉ាងដូច្នេះថា៖
  ខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona និង Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Juventus និងខ្សែការពារ Virgil van Dijk ជាបេក្ខភាព៣រូបចុងក្រោយសម្រាប់ប្រជែងតំណែងម្ចាស់ពានរង្វាន់ដែលរៀបចំដោយ UEFA នេះ។   ចាប់តាំងពីបង្កើតពានរង្វាន់នេះនៅឆ្នាំ ២០១១មក ពោលគឺ៨លើករួចហើយនោះ Messi ធ្លាប់ឈ្នះ២ដង ហើយ Ronaldo ៣ដងលើសគេ ខណៈ Andres Iniesta, Franck Ribery និង Luka Modric ឈ្នះម្នាក់ម្តងដូចគ្នា។ Modric ខ្សែបម្រើរបស់ Real Madrid សញ្ជាតិក្រូអាស៊ី បានប្រជែងឈ្នះ Ronaldo និង Messi ដើម្បីលើកពាននេះកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ នៅឆ្នាំនេះ Van Dijk រំពឹងខ្ពស់ថានឹងស្នងពាននេះពី Modric ដ្បិតបានជួយ Liverpool លើកពាន Champions League រដូវកាលមុន។   ក្នុងកម្មវិធីផ្តល់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនេះដែរ UEFA ក៏នឹងចាប់ឆ្នោតរើសពូលនៃការប្រកួតក្របខណ្ឌអឺរ៉ុប Champions League របស់ក្រុមទាំង៣២ សម្រាប់រដូវកាល ២០១៩-២០នេះ។   ក្រុមទាំង៣២ត្រូវចែកជា៤ Pot ដោយក្នុងមួយ Pot មាន៨ក្រុម។ Pot ទី១ ដែលសុទ្ធសឹងជាក្រុមខ្លាំងៗ តាមរយៈការបង្ហាញខ្លួនបានល្អនៅរដូវកាលមុន ហើយ Pot បន្តបន្ទាប់ត្រូវដាក់ក្រុមដែលគេគិតថាមានកម្រិតល្មមៗតាមការលេងជាក់ស្តែងកាលពីរដូវកាលមុនដូចគ្នា។ ការចាប់ឆ្នោត ត្រូវយកចំនួន៨ពូលពី A ដល់ H ដោយក្នុងមួយពូលមាន៤ក្រុម៕  
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA នៅយប់ថ្ងៃទី២៩ ខែសីហានេះ នឹងប្រកាសជ័យលាភីម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men's Player of the Year) សម្រាប់រដូវកាល ២០១៨-១៩ នាប្រទេស Monaco ពោលគឺក្នុងកម្មវិធីចាប់ពូលក្របខណ្ឌ Champoins League រដូវកាល ២០១៩-២០ ផង។
ពលករខ្មែរទី៤ ដែលបានឆ្លងកូវីដ-១៩ នោះ ជាស្រ្តីវ័យ២៥ឆ្នាំ មានអាសយនៅខេត្តបាត់ដំបង ដោយទើបមកពីប្រទេសថៃកាលពីថ្ងៃទី៣០ធ្នូ ឆ្នាំ២០២០។ អត្ថបទទាក់ទង   ពលករខ្មែរម្នាក់ទៀត ទើបមកពីថៃ បានឆ្លង COVID-19   បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បើតាមលោក កែវ ប៊ុនរ៉េត មានពលករជាង១,០០០នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តបាត់ដំបង។    បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅកម្ពុជា ឡើងដល់៣៦៨នាក់ ក្នុងនោះ៣៦១នាក់ បានព្យាបាលសះស្បើយ។ អ្នកជំងឺ២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង១ម្នាក់ជាករណីនាំចូល សម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺហង់សិន និងរបេង។     រីឯ៤ ករណីចុងក្រោយដែលជាពលករមកពីថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕
ភ្នំពេញ៖ ពលករខ្មែរ មកពីប្រទេសថៃចំនួន៤នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ (COVID-19)។  ក្នុងនោះ មាន២ករណី ទើបរកឃើញ នាយប់ថ្ងៃទី៣១ធ្នូ ។ នេះបើតាមការបញ្ជាក់របស់លោក កែវ ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។
បច្ចុប្បន្ន ការចូលរួម និងតួនាទីរបស់ស្រ្តី បានក្លាយជាចន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ច-សង្គមជាតិ។ ជាមួយគ្នានេះ វត្តមានស្រ្តីក្នុងវិស័យសេដ្ឋកិច្ច មានសារសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកសារទស្សនាទានយុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា ២០២៣ បង្ហាញថា កម្ពុជា មានកម្លាំងពលកម្មរបស់ស្រ្តី ប្រមាណ ៨៤ភាគរយ និងស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ក្នុងតំបន់។    រូបភាពដោយ៖ សុង សុធាវី តាមរយៈកំណើនស្រ្តីក្នុងវិស័យសេដ្ឋកិច្ចនេះ ក្រសួងកិច្ចការនារី សំដៅធ្វើយ៉ាងណាធានាឱ្យមានការរៀបចំប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព ដោយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម។ បើតាមឯកសារទស្សនាទានយុទ្ធនាការទិវាអន្តរជាតិនារី ក្រសួងកិច្ចការនារី នឹងបន្តគាំទ្រដល់តួនាទីស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ក្នុងការពង្រីកកម្មវិធីអភិវឌ្ឍធនធានមនុស្សជាស្រ្តី តាមរយៈការជំរុញកម្មវិធីលើកកម្ពស់ជំនាញ និងបណ្ដុះបណ្ដាលជំនាញថ្មី។    ដើម្បីឱ្យវត្តមានស្រ្តីក្នុងវិស័យសេដ្ឋកិច្ចឌីជីថល កាន់តែមានសក្តានុពល ក្រសួងកិច្ចការនារី នឹងបន្តលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី ក្នុងការចាប់យកឱកាសការងារ និងមុខរបរថ្មីៗ ដែលត្រូវនឹងទីផ្សារ និងសង្គម ពិសេសលើកកម្ពស់បរិយាប័ន្ន ហិរញ្ញវត្ថុ និងឌីជីថលផងដែរ។ លើសពីនេះ ជំរុញការអនុវត្តវិធានការគោលនយោបាយផ្នែកគាំពារសុខុមាលភាពគ្រួសារ និងការគាំទ្រដល់ស្រ្តី នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។   ទន្ទឹមនឹងការកើនឡើងនៃកម្លាំងពលកម្ម និងការចូលរួមរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងក្នុងសកម្មភាពសេដ្ឋកិច្ច ក្រសួងកិច្ចការនារី សង្កេតឃើញថា ការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារដោយឥតមានកម្រៃ នៅតែស្ថិតក្នុងបន្ទុកលើស្រ្តី និងក្មេងស្រី។ ការណ៍នេះ បណ្ដាលមកពីកត្តារួមផ្សំជាច្រើន រួមទាំងផ្នត់គំនិត និងឥរិយាបថសង្គម ពាក់ព័ន្ធនឹងយេនឌ័រ។ នេះបើតាមឯកសារទស្សនាទានយុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា ២០២៣ របស់ក្រសួងកិច្ចការនារី៕  
ភ្នំពេញ៖ ការអភិវឌ្ឍជាតិ ត្រូវការការចូលរួមរបស់ស្រ្តី។ គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ របាយការណ៍របស់ក្រសួងកិច្ចការនារី បញ្ជាក់ថា កម្ពុជា មានស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ក្នុងតំបន់។។
  នាជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី ចូ បៃឌិន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា ប្រធានបទផ្ដោតលើសន្តិសុខ ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន និងទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី។ លោកសរសេរលើ Twitter ថា កិច្ចសន្ទនាជាមួយប្រធានាធិបតីនេះ ជាការបន្តការជជែកគ្នា។   កាលពីសប្ដាហ៍មុន ពេលរុស្ស៊ី ផ្ដើមប្រតិបត្តិការយោធារបស់ខ្លួន អាម៉េរិកប្រកាសផ្ដល់កញ្ចប់គ្រឿងបរិក្ខារយោធា៣៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់សម្រាប់អាម៉េរិកសម្រាប់បរទេស។ សម្ព័ន្ធមិត្តណាតូផ្សេងទៀត ក៏ប្របានផ្ដល់ជំនួយសព្វាវុធបន្តបន្ទាប់ដល់អ៊ុយក្រែនផងដែរ។   ក្នុងសេចក្ដីប្រកាសរបស់សេតវិមានវិញ ប្រធានាធិបតី បៃឌិន បានកត់សម្គាល់ពីចំណាត់ការរបស់រដ្ឋបាលរបស់លោកក្នុងការបង្កើនការផ្ដល់ជំនួយសន្តិសុខ មនុស្សធម៌ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន។ លើសពីនោះ រដ្ឋបាលលោក បៃឌិន ក៏ធ្វើជាមួយសភាដើម្បីធានាឱ្យបានប្រភពហិរញ្ញវត្ថុបន្ថែមទៀត។   នៅដដែល មេដឹកនាំអ៊ុយក្រែន ក៏ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយសមាជិកសភាអាម៉េរិក ដោយផ្ដោតលើការផ្ដល់ជំនួយ និងទណ្ឌកម្មរុស្ស៊ីលើវិស័យប្រេង។ សភាអាម៉េរិក ក៏សន្យាផ្ដល់ការគាំទ្របន្តទៀត ពិសេសសន្យាផ្ដល់កញ្ចប់ជំនួយ១០ពាន់លានដុល្លារដល់អ៊ុយក្រែន។ យ៉ាងណាមិញ ការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ទំនងជាមិនអាចកើតឡើងពេលនេះឡើយ ព្រោះអាម៉េរិកថា នឹងធ្វើឱ្យតម្លៃប្រេងក្នុងស្រុកឡើងខ្ពស់ ស្របពេលអតិផរណាកើនឡើងផងនោះ។   ងាកទៅអ៊ុយក្រែន បទឈប់បាញ់នៅ Mariupol បានបរាជ័យ ហើយការជម្លៀសប្រជាជនចេញពីទីក្រុងកំពង់ផែមួយនេះ ត្រូវបានផ្អាក។ រុស្ស៊ី និងអ៊ុយក្រែន ចោទគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់នេះ។ ស្ថានការណ៍នៅក្នុងទីក្រុងកាន់តែធ្ងន់ធ្ងរខ្លាំង ដោយការផ្គត់ផ្គង់ទឹក អគ្គិសនី និងចំណីអាហារ ត្រូវបានផ្ដាច់៕  
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៥ ខែមីនា បានជជែកជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមាជិកសភាអាម៉េរិក ហើយស្នើសុំការគាំទ្រពីអាម៉េរិក និងការដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីទប់ទល់ប្រតិបត្តិការយោធារបស់រុស្ស៊ី។
  ជនសង្ស័យទាំង៣៩នាក់ ត្រូវបានប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លូននៅប្រទេសចំនួនបីដែលមានជាប់ពាក់ព័ន្ធនឹងក្រុមដែលធ្វើចរាចរណ៍មេតំហ្វេតាមីននៅតំបន់ត្រីកោណមាសដែលជាចំណុចប្រសព្វមីយ៉ាន់ម៉ា ថៃ និងឡាវ។    «ក្រុមជួញដូរគ្រឿងញៀននេះត្រូវបានគ្រប់គ្រងដោយបុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះ Fredy Pratama ដែលចាប់ធ្វើសកម្មភាពតាំងពីឆ្នាំ២០២០មកម្ល៉េះ ហើយមានទ្រព្យសកម្មច្រើនជាង១០.៥ ពាន់ពាន់លានរូពៀ រួមបញ្ចូលទាំងអចលនទ្រព្យផងដែរ» ។ លោក Wahyu Widada ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប៉ូលិសជាតិឥណ្ឌូណេស៊ីនិយាយបែបនេះនៅថ្ងៃទី១២ ខែកញ្ញា។   បើតាមមន្រ្តីដដែល បន្ទាប់ពីចំណាយពេលស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរ ប៉ូលិសបានរកឃើញថាក្រុមរបស់ Fredy Pratama គឺធំណាស់ ដោយប៉ូលិសបានរឹបអូសថ្នាំញៀនសរុបប្រហែល១០តោន។   បើទោះបីជាមិនអាចកំណត់ថាក្រុមនេះនៅតែដំណើរការបន្ត ឬក៏អត់ក្ដី ប៉ូលិសឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទរំលោភលើច្បាប់ប្រឆាំងគ្រឿងញៀន៕     
មន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌូណេស៊ីប្រកាសពីការចាប់ខ្លួនជនសង្ស័យ៣៩នាក់ដែលពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយតាមរយៈប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរថៃ និងម៉ាឡេស៊ី។
  ស្ថានភាពជំងឺ COVID-19 នៅជុំវិញពិភពលោក នៅតែបន្តលើផ្លូវទៅរកភាពអាក្រក់កាន់តែខ្លាំងឡើងៗ ជាមួយនឹងការកើនឡើងករណីឆ្លងថ្មីនៅតាមប្រទេសជាច្រើន។ គ្រាន់តែថ្ងៃទី១២ ខែកក្កដា ករណីឆ្លងប្រចាំទូទាំងពិភពលោកមានដល់ទៅ២៣ម៉ឺននាក់ ដែលជាចំនួនខ្ពស់បំផុត។ បើតាមអង្គការសុខភាពពិភពលោក ពិភពលោកនឹងមិនអាចវិលទៅរកស្ថានភាពប្រក្រតីដូចមុនការផ្ទុះ COVID-19 នៅពេលឆាប់ៗនេះឡើយ។   អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយថា សព្វថ្ងៃ ពិភពលោកកំពុងជួបសេណារីយូបួន។ នោះ គឺប្រទេសដែលទទួលបានការព្រមាន ហើយគេចផុតពីការផ្ទុះទ្រង់ទ្រាយធំ, ប្រទេសដែលអាចគ្រប់គ្រងការឆ្លងបាន, ប្រទេសដែលបន្ធូរបន្ថយការរឹតត្បិតហើយបច្ចុប្បន្នកំពុងវិលទៅរកស្ថានភាពធ្ងន់ធ្ងរវិញ និងប្រទេសដែលស្ថិតក្នុងដំណាក់កាលឆ្លងរហ័ស។    ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា លោក Tedros បញ្ជាក់ថា ប្រទេសខ្លះបានបន្ធូរវិធានការរឹតត្បិតដើម្បីស្រោចស្រង់សេដ្ឋកិច្ច បានប្រឈមមុខការងើបឡើងរបស់វីរុស ព្រោះពួកគេមិនអនុវត្តតាមវិធានក្នុងការទប់ស្កាត់ហានិភ័យ។ លោកនិយាយច្បាស់ៗថា នឹងមិនមានការវិលត្រឡប់ទៅរកស្ថានភាពដូចមុននៅពេលខ្លីខាងមុខឡើយ។    «ខ្ញុំនិយាយដោយត្រង់ ប្រទេសជាច្រើនកំពុងឆ្ពោះទៅរកទិសដៅខុស។» នេះជាការអះអាងរបស់ប្រមុខអង្គការសុខភាពពិភពលោកមួយនេះ ដែលបន្តថា វីរុសនៅតែសត្រូវលេខមួយដដែល ប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាល និងប្រជាជនមិនបានឆ្លុះបញ្ចាំងពីរឿងនេះដែរ។ ទីភ្នាក់ងារអន្តរជាតិមួយនេះ បានទទូចជាថ្មីឲ្យមនុស្សម្នាអនុវត្តតាមគោលការណ៍មូលដ្ឋានដូចជាការរក្សាគម្លាតសុវត្ថិភាព ការលាងដៃ ការពាក់ម៉ាស់ និងការមិនចេញពីផ្ទះពេលមិនស្រួលខ្លួន បើមិនចង់ឲ្យស្ថានការណ៍វិវត្តកាន់តែអាក្រក់។   ដោយមិននិយាយចំឈ្មោះអ្នកណា សារចម្រុះរបស់មេដឹកនាំនៅជុំវិញពិភពលោក ក៏ធ្វើឲ្យ WHO បារម្ភផងដែរ។ លោក Tedros បានផ្ញើសារទៅកាន់ប្រទេសជាច្រើនថា ប្រសិនបើរដ្ឋាភិបាលពួកគេមិនដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ការចម្លងវីរុសទេនោះ ហើយប្រសិនបើសាធារណជនមិនគោរពតាមគោលការណ៍ថែមទៀត ការរាលដាលជំងឺនេះ នឹងមានលទ្ធផលតែមួយ គឺកាន់តែអាក្រក់ទៅៗ៕
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៣ ខែកក្កដា បានចេញសារព្រមានជាថ្មី ខណៈដែលស្ថានភាពជំងឺ COVID-19 នៅតែទាន់ស្រាកស្រាន្ត។ ទីភ្នាក់ងារសុខាភិបាលពិភពលោកមួយនេះ បានរិះគន់ប្រទេសជាច្រើនដែលដោះស្រាយការរាលដាលជំងឺ COVID-19 មិនបានល្អ ហើយមិនមានគោលការណ៍ជាក់លាក់ដើម្បីទប់ទល់ជំងឺឆ្លងមួយនេះ ស្របពេលដែលប្រជាជនកាន់តែច្រើន ក៏កាន់តែប្រហែសក្នុងការរស់នៅទៅទៀត។
ទី១. ពាក្យ «កា» ជានាម មានន័យថា បំពង់សម្រាប់ដាក់ទឹកធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌។ ឧទាហរណ៍៖ ការទឹក។ បើជាកិរិយាសព្ទ មានន័យថា សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ, សរសេរថែមសេចក្តីផ្សេងៗ លើខ្នងសំបុត្រជាសញ្ញា។ ឧទាហរណ៍៖ ការស្រោមសំបុត្រ, កាខ្នងសំបុត្រ។ ទី២. ពាក្យ «ការ» ជានាម មានន័យថា កិច្ច ឬ អំពើដែលត្រូវធ្វើ។ ឧទាហរណ៍៖ ធ្វើការ, មានការ, ការអ្វីខ្លះ? ។ មួយវិញទៀត ជាពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា សំពះ (កិ) ទៅជា ការសំពះ (ន)។ បើជាកិរិយាសព្ទ មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ, ផ្សំផ្គុំបុរសនិងស្រីឲ្យបានជាគូស្វាមីភរិយា។ ឧទាហរណ៍៖ ការសូត្រ, ការអំបោះ, ការកូន, ការក្មួយ, ស៊ីការ។ ទី៣. ពាក្យ «ការណ៍» ជានាម មានន័យថា ហេតុ, ដំណើរ។ ឧទាហរណ៍៖ ទាស់ការណ៍ហើយឯង, សេចក្តីរាយការណ៍៕
នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យ «កា» , «ការ» និង «ការណ៍» នេះប្រើក្នុងន័យផ្សេងពីគ្នា។ ខាងក្រោមនេះជាការពន្យល់ពីសព្ទនីមួយៗ៖
សាលារៀនសហគមន៍ ២១ ជាគ្រឹៈស្ថានអប់រំបុត្រសម្ព័នរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលទើបបង្កើតថ្មីនាឆ្នាំ២០២២នេះ។ នាយិកាប្រតិបត្តិការទាំងបីសាខានៃសាលារៀននេះ កញ្ញា ប៉ិល មករា ថ្លែងថា សាលារៀនសហគមន៍២១ បានចូលរួមបណ្តុះបណ្តាលធនធានកម្ពុជា ចាប់ពីកម្រិតថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលផ្តោតលើចំណេះដឹងវិជ្ជាជីវៈ បច្ចេកវិទ្យាគ្រប់កម្រិត និងភាពជាអ្នកដឹកនាំសម្រាប់កុមារឆ្នើម ហើយថែមទាំងផ្តល់អាទិភាពសិក្សាដល់សិស្សដែលខ្វះលទ្ធភាពរៀនផងដែរ។   ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការសាលារៀនសហគមន៍២១ ជាមួយ កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូតតទៅ៖  កញ្ញា សុង សុធាវី៖ កញ្ញា តើបេសកម្មរបស់សាលារៀនសហគមន៍២១ ដែលទើបបង្កើតថ្មីថ្មោងនេះ ផ្តោតសំខាន់លើអ្វីខ្លះ? កញ្ញា ប៉ិល មករា៖ សាលារៀនសហគមន៍២១ ជាគ្រឹៈស្ថានអប់រំបុត្រសម្ព័ន១ របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលយើងទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២នេះក្នុងគោលបំណងចូលរួមអភិវឌ្ឍវិស័យអប់រំ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍។ យើងបានកំណត់បេសកកម្មបីសំខាន់ៗ ទី១ យើងបណ្តុះបណ្តាលចំណេះដឹងទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ស្របតាមស្តង់ដារអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូជាភាសាអង់គ្លេស បំណិនសតវត្សន៍ទី២១ ព្រមទាំងតម្លៃសិក្សាសមរម្យ។ ទី២ យើងផ្តល់ការសិក្សាប្រកបដោយផាសុកភាព និងបណ្តុះនូវភាពជាអ្នកដឹកនាំ។ ទី៣ គឹចំណេះដឹកផ្នែកបច្ចេកវិទ្យាក្នុងការទំនាក់ទំនង ក៏ដូចជាប្រព័ន្ធសិក្សាមានគុណភាពសម្រាប់សិស្សានុសិស្ស។   កញ្ញា សុង សុធាវី៖ នាងខ្ញុំចាប់អារម្មណ៍ការបណ្តុះបណ្តាលចំណេះដឹងផ្នែកវិជ្ជាជីវៈ តើមានអ្វីខ្លះ ហើយអាចលើកជាឧទាហរណ៍បានទេ? កញ្ញា ប៉ិល មករា៖ ការសិក្សាផ្នែកវិជ្ចាជីវៈនេះ គឺយើងផ្តល់ជូនសម្រាប់សិស្សថ្នាក់វិទ្យាល័យ ក្រៅពីការសិក្សាស្របតាមស្តង់ដារអប់ជាតិយើង។ ក្រោយពីគាត់រៀនចប់ថ្នាក់ទី១២ គាត់អាចរៀនបន្តនៅថ្នាក់ឧត្តមសិក្សាក៏បាន គាត់អាចមានជំនាញវិជ្ជាជីវៈសម្រាប់ប្រកបរបរចិញ្ចឹមជីវិតបាន ដែលនេះជាទិសដៅរបស់យើង។  ជំនាញវិជ្ជាជីវៈនេះវាទាក់ទងទៅនឹងសហគមន៍ ដែលយើងបានបោះទីតាំង ហើយយើងក៏ធ្វើការសិក្សាស្រាវជ្រាវពីភាពខ្វះខាត និងធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់នោះផងដែរ។ តើវិជ្ជាជីវៈអ្វីដែលឱ្យគាត់ងាយស្រួលប្រកបការងារ? តើទីផ្សារក្នុងតំបន់នោះត្រូវការហាងកាហ្វេតូចៗច្រើនទេ? ដែលគាត់ត្រូវរៀនជំនាញទាំងនោះ។ ក៏ដូចជាជំនាញជួសជុលមួយចំនួន។ល។ អ៊ីចឹងភាពបត់បែនរបស់យើងនឹងធ្វើតាមសហគមន៍នីមួយៗ។   កញ្ញា សុង សុធាវី៖ ទន្ទឹមគ្នានេះ គឺភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា តើមានអ្វីខ្លះ ហើយបើកដំណើរការដំបូងៗជួបឧបសគ្គបែបណាកញ្ញា? កញ្ញា ប៉ិល មករា៖ ទាក់ទងនឹងភាពជាអ្នកដឹកនាំ និង បច្ចេកវិទ្យា! សម្រាប់យើងផ្ទាល់ ថ្វីដ្បិតតែយើងជាបុត្រសម្ព័នក្រុមហ៊ុនវេសឡាញ ដែលយើងបានឆ្លងកាត់ការអប់រំជាង១០ឆ្នាំហើយក្តី តែយើងជាសាលាថ្មីមួយ ដែលត្រូវការពេលវេលា ដើម្បីឱ្យមាតាបិតាសិស្ស ឬ អ្នកអាណាព្យាបាលទទួលស្គាល់ការអប់រំរបស់យើង។ កម្មវិធីភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យា ដែលយើងគ្រោងបញ្ចូលក្នុងកម្មវិធីសិក្សារបស់យើងនេះ ក៏យើងត្រូវការពេលវេលា ដើម្បីបញ្ជ្រាបទៅកាន់សិស្សដូចគ្នាដែរ។ ចំពោះចំណេះដឹងពីភាពជាអ្នកដឹកនាំ យើងក៏នាំយកកម្មវិធីសិក្សាពីប្រទេសអាម៉េរិកគឺ ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម។ កម្មវិធីនេះបណ្តុះឱ្យសិស្សនូវផ្នត់គំនិតវិជ្ជមានមួយ សម្រាប់អប់រំអត្តចរិត ដែលគាត់អាចយកទៅប្រើប្រាស់ក្នុងគ្រួសារ ក៏ដូចជាសង្គមផងដែរ។ ទាក់ទងនឹងបច្ចេកវិទ្យាក៏ដូចគ្នាដែរ យើងបានបញ្ចូលកម្មវិធីកុំព្យូទ័រ ពីអ្នកជំនាញច្បាស់លាស់ ទៅលើកម្មវិធីមួយចំនួនដូចជា Word.  Excel. Powerpoint. ដែលគាត់អាចយកទៅប្រើប្រាស់សម្រាប់ការសិក្សាប្រចាំថ្ងៃ និងអាជីពការងាររបស់គាត់នាពេលខាងមុខ។ ទន្ទឹមនេះដែរ សាលារៀនបានដាក់បញ្ចូលកម្មវិធី School App មួយទៀត ដែលគាំទ្រទាំងការសិក្សារបស់សិស្ស និងទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស ជាមួយខាងសាលារៀនផងដែរ។    កញ្ញា ប៉ិល មករា  នាយិកាប្រតិបត្តិការសាលារៀនសហគមន៍ ២១ កញ្ញា សុង សុធាវី៖ ជាមួយគ្នានេះ កញ្ញា គ្រប់គ្រងសាលារៀនទាំងអស់បីសាខា ដែលមានគ្រូបង្រៀន៣០នាក់ និងសិស្សជាង ៣០០នាក់ តើធ្វើដូចម្តេច ដើម្បីធានាបាននូវប្រសិទ្ធភាព? កញ្ញា ប៉ិល មករា៖ សាលារៀនសហគមន៍២១ យើងធ្វើការសិក្សាតាមប្រព័ន្ធអប់រំស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងភាសាអង់គ្លេសស្របតាមគុណភាពអាម៉េរិកកាំង ។ល។ ហើយគ្រប់កម្មវិធីទាំងអស់ យើងមានការសិក្សាលម្អិតត្រឹមត្រូវ ព្រមទាំងបំណែងចែកកម្មវិធីសិក្សាច្បាស់លាស់។ លោកគ្រូអ្នកគ្រូសុទ្ធតែមានបទពិសោធន៍ និងឆ្លងកាត់ការបណ្តុះបណ្តាលនូវគរុគោសល្យត្រឹមត្រូវ។ អ៊ីចឹងប្រព័ន្ធគ្រប់គ្រង តាមដានទាំងអស់ហ្នឹង វាធ្វើឱ្យយើងងាយស្រួលគ្រប់គ្រងទាំងសិស្ស ទាំងគ្រូ ក្នុងការវាយតម្លៃគុណភាពសិក្សារបស់សិស្ស។    កញ្ញា សុង សុធាវី៖  តើកញ្ញានឹងនាំយកកិត្តិនាមសាលារៀនថ្មីថ្មោងនេះទៅកាន់មាតាសិស្សតាមរូបភាពបែបណាទៀត? កញ្ញា ប៉ិល មករា៖ មាតាបិតាសិស្សលោកតែងរំពឹងចង់បានគុណភាពអប់រំល្អមួយពីសាលារៀន។ ដូចនេះ ដើម្បីទទួលបានទំនុកចិត្តពីមាតាបិតា និងសិស្សានុសិស្ស យើងត្រូវធានាគុណភាពសិក្សារបស់ពួកគាត់។ ជាក់ស្តែង សម្រាប់សាលារៀនយើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងគ្រូបង្រៀន និងមាតាបិតាសិស្ស យើងមានជំនួបពីដងក្នុងមួយឆ្នាំ ក៏ដូចជាការផ្តល់របាយការណ៍របស់សិស្ស ប្រចាំខែ ប្រចាំវគ្គ ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនទៅកាន់ពួកគាត់ ដើម្បីឱ្យលោកបានដឹងពីព័ត៌មាន នៃការសិក្សារបស់កូន ទាំងបម្រែបម្រួលអត្តចរិតបន្ទាប់ពីគាត់បានមកសិក្សាជាមួយសាលារៀនសហគមន៍២១៕      
ដោយ សុង សុធាវី
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលកម្ចាត់ឫស ឬសាច់ដុះលើស្បែកបានយ៉ាងឆាប់រហ័ស ៖ ១. ខ្ទឹមស អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសប៉ុន្មានកំពឹសឲ្យម៉ដ្តចេញទឹក រួចលាបទឹកខ្ទឹមលើឫសលើស្បែកនោះឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាការស្រេច។ ២. ទឹកខ្មេះផ្លែប៉ោម លាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ស្លាបព្រា។ កូរឲ្យសព្វសឹមយកសំឡីស្អាតមួយដុំជ្រលក់ទឹកល្បាយលាបលើឫសស្បែក រួចប្រើប្រាស់ស្បៃរុំពីលើសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី និងអនុវត្តសារឡើងវិញឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃការស្រេច។ ៣. សំបកចេក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសយកសាច់ដែលនៅជាប់ផ្នែកខាងក្នុងនៃសំបកចេកមកកិនឲ្យម៉ដ្ត រួចលាបវាលើឫស ឬសាច់ដុំលើស្បែកយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាការស្រេច។ ៤. ទឹកឃ្មុំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើឫស ឬសាច់ដុះលើស្បែក រួចប្រើស្បៃស្អាត ឬបង់រុំរបួសមករុំអោយជិតសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាការស្រេច។ ៥. ទឹកម្នាស់ស្រស់ ជាតិអាស៊ីតស៊ីទ្រិកក្នុងផ្លែម្នាស់អាចកម្ចាត់ឫស ឬសាច់ដុះបន្តិចម្ដងៗរហូតដល់អស់គួរឲ្យកត់សម្គាល់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកផ្លែម្នាស់ស្រស់លើសាច់ដុះឲ្យបានច្រើនដងក្នុងមួយថ្ងៃជាការស្រេច។ ៦. រមៀត អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ៗ រួចលាបលើឫស ឬសាច់ដុំ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ប្រសិនបើអ្នកចង់កម្ចាត់ស្នាមលឿងជាប់ស្បែកដោយសារពណ៌នៃរមៀត ចូរប្រើប្រាស់ក្រូចឆ្មារ ១ ចំណិតដុសពីលើ៕ ត្រួតពិនិត្យដោយ www.health.com.kh
ការកើតឫសលើស្បែក ឬសាច់ដុះលើស្បែកអាចជាបញ្ហាគួរឲ្យរំខាន និងអាម៉ាស់មួយ ជាពិសេសប្រសិនបើវាលេចឡើងត្រង់កន្លែងងាយនឹងមើលឃើញ។ ទោះជាយ៉ាងណាកុំបារម្ភ! មានវិធីច្រើនណាស់ក្នុងការកម្ចាត់ឫសលើស្បែក ហើយរូបមន្តបែបធម្មជាតិ គឺប្រសើរបំផុត ដោយអ្នកមិនចាំបាច់ចំណាយថវិការអស់ច្រើន។
គេមិនទាន់ដឹងច្បាស់លាស់នៅពេលប៉ុន្មានម៉ោងបន្ទាប់មក ថាតើមានមនុស្សប៉ុន្មាននាក់បានត្រូវរបួសនៅឯកន្លែងកែច្នៃប្រេង Abqaiq និងនៅវាលប្រេង Khurais ឬអំពីអ្វីដែលការវាយប្រហារនេះមានផលប៉ះពាល់លើការផលិតប្រេងទេ។ គេអាចមើលឃើញផ្សែងអគ្គិភ័យនេះពីអវកាសតាមរយៈផ្កាយវិទ្យាសាស្ត្រ។ ការវាយប្រហារដោយពួក Houthis គាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត មានឡើងនៅក្រោយការវាយប្រហារស្រដៀងគ្នាជាច្រើនសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ព្រះរាជាណាចក្រនេះ ក៏ប៉ុន្តែការវាយប្រហារកាលពីពេលមុនៗហាក់ដូចជាមិនបណ្តាលឱ្យមានការខូចខាតដូចការវាយប្រហារនៅលើកនេះទេ។ ការវាយប្រហារនេះទំនងជានឹងបង្កើនភាពតានតឹងថែមទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក នៅពេលមានការប្រឈមរវាងស.រ.អា.និងប្រទេសអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយពួកប្រទេសមហាអំណាចក្នុងពិភពលោក។ ដំណឹងដំបូងអំពីការវាយប្រហារនេះមានឡើងនៅក្នុងវីដេអូតាមបណ្តាញអ៊ីនធឺណិត ដែលបង្ហាញឱ្យឃើញអគ្គិភ័យធំៗនៅឯ Abqaiq ឋិតនៅចម្ងាយប្រមាណ៣៣០គ.ម. ទិសឦសានរាជធានីរីយ៉ាដ។ គេអាចឮស្នូរការបាញ់កាំភ្លើងយន្តនៅក្នុងវីដេអូមួយចំនួនជាមួយសំឡេងប្រកូកហៅលើកទីមួយឱ្យពួកអ្នកកាន់សាសនា សូត្រធ៌មកាលពីថ្ងៃសៅរ៍ដែលនាំឱ្យគេដឹងថា កងកម្លាំងសន្តិសុខបានខិតខំព្យាយាមបាញ់ទម្លាក់ Drones ទាំងនេះក្នុងពេលងងឹតមុនថ្ងៃរះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
យន្តហោះគ្មានមនុស្សបើក (Drones) ដែលបានត្រូវបង្ហោះដោយពួកឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែនបានវាយប្រហារលើកន្លែងបូមយកប្រេងធំបំផុតនៃពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងវាលប្រេងធំមួយទៀតកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមានអគ្គិភ័យធំមួយនៅកន្លែងផ្តល់ថាមពលសាកល។
ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សងទីនបានភ្លាត់ស្នៀតជាថ្មីម្តងទៀតដោយប្រកួតចាញ់ក្រុមបាតតារាង Levante ស្របពេលក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដមួយនេះកំពុងប្រជែងតំណែងកំពូលទាំង៤ នៅលីគ La Liga ជាមួយក្រុម Barcelona ដែលកំពុងឈរលេខ៤ និងមានពិន្ទុស្មើគ្នា។   ទោះបីជាចាញ់ក្រុមបាតតារាងបែបនេះក្តីលោក Simeone នៅតែជឿជាក់លើកូនក្រុមថាអាចធានាកៅអីពានរង្វាន់កំពូលអឺរ៉ុបបានបន្តទៀត។   «ការចាញ់វាជារឿងធម្មតាមួយ ប៉ុន្តែវាក៏ធ្វើឱ្យយើងឈឺចាប់ខ្លះដែរ ហើយយើងបានរកដំណោះស្រាយនិងផ្តោតអារម្មណ៍សម្រាប់ការប្រកួតខាងមុខបន្តទៀត។ យើងដឹងច្បាស់ណាស់ហើយថាមានក្រុមយ៉ាងហោចណាស់៧ផ្សេងទៀតកំពុងតែស្វែងរកផ្លូវទៅកាន់ Champions League យើងក៏ជឿជាក់ថានឹងធានាកៅអីបាន។»លោក Simeone និយាយប្រាប់អ្នកកាសែតបែបនេះ។   ក្រុម Atletico Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Wanda Metropolitano ស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនៃវគ្គជម្រុះ១៦ក្រុម Champions League ជើងទីមួយ៕    
លោក Diego Simeone គ្រូបង្វឹកក្លិបបាល់ទាត់ Atletico Madrid បញ្ចាក់ថាលោកមានជំនឿលើកូនក្រុមក្នុងការការពារកៅអី UEFA Champions League នៅរដូវកាលក្រោយ បន្ទាប់ពីក្រុមបានស្វែងរកដំណោះស្រាយក្រោយភ្លាត់ចាញ់ក្រុម Levante ក្នុងលទ្ធផល ១-០ នៅ La Liga។
ពាក្យ «យន្តការក្យូតូ» Kyoto Mechanisms (KM) យន្តការសេដ្ឋកិច្ចផ្អែកលើគោលការណ៍ទីផ្សារ ដែលបណ្ដាភាគីក្នុងពិធីសារក្យូតូ អាចប្រើប្រាស់ក្នុងបំណងកាត់បន្ថយផលប៉ះពាល់នៃសក្តានុពលសេដ្ឋកិច្ច ដែលតម្រូវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ យន្តការទាំងនេះរួមមានការអនុវត្តរួមគ្នា(មាត្រា៦)យន្តការអភិវឌ្ឍន៍ស្អាត(មាត្រា១២) និងពាណិជ្ជកម្មការបញ្ចេញឧស្ម័ន(មាត្រា១៧)។   រីឯ «យន្តការអភិវឌ្ឍន៍ស្អាត» Clean Development Mechanism (CDM)យន្ដការមួយដែលបានកំណត់ក្នុងមាត្រា១២នៃពិធីសារក្យូតូដែលនៅក្នុងនោះវិនិយោគិន(រដ្ឋាភិបាលឬក្រុមហ៊ុននានា)របស់បណ្តាប្រទេសអភិវឌ្ឍ(ក្នុងឧបសម្ព័ន្ធ B) អាចផ្តល់ហិរញ្ញវត្ថុដល់គម្រោងកាត់បន្ថយឬស្រូបយកឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ(ប្រទេសមិនស្ថិតក្នុងឧបសម្ព័ន្ធ B) និងទទួលបានបរិមាណ(គិតជាឯកតា)នៃការកាត់បន្ថយការបញ្ចេញឧស្ម័នដែលកំណត់ដោយលិខិតប្រកាសជាផ្លូវការ ហើយជាលទ្ធផល វាអាចគិតជាឥណទានសម្រាប់ទូទាត់ជាមួយនឹងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអភិវឌ្ឍ។    យន្តការអភិវឌ្ឍន៍ស្អាត មានវត្ថុបំណង២ គឺជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនិងជួយដល់បណ្តាប្រទេសឧស្សាហកម្ម ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តការកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ពួកគេ ក្នុងមធ្យោបាយចំណាយប្រកបដោយប្រសិទ្ធភាព។   ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
ភ្នំពេញ៖ ពាក្យ «យន្តការក្យូតូ» និង «យន្តការអភិវឌ្ឍន៍ស្អាត» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
  អត្ថបទទាក់ទង   អស់ពីកម្ពុជា នៅតែ២ប្រទេសប៉ុណ្ណោះដែលយក «ទិវាសិទ្ធិមនុស្សអន្តរជាតិ» ជាថ្ងៃឈប់សម្រាក   ទិវាសិទ្ធិមនុស្សលែងជាថ្ងៃឈប់សម្រាក តែមិនហាមប្រារព្ធឡើយ ទោះយ៉ាងណា NGO នៅតែបារម្ភ  បុណ្យជាតិសំខាន់ៗ ដែលរដ្ឋាភិបាលសម្រេចលុបចេញពីប្រតិទិនឆ្នាំ២០២០នោះ រួមមាន បុណ្យមាឃបូជា, ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា, ទិវាកុមារអន្តរជាតិ ១ មិថុនា, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងថ្ងៃទី១០ ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិជាដើម។   តាមពិតទៅ កន្លងមក ទិវាសិទ្ធិមនុស្សមិនមែនជាថ្ងៃឈប់សម្រាកឡើយ សម្រាប់បណ្តាប្រទេសស្ទើរតែទាំងអស់លើពិភពលោក ដោយលើកលែងតែកម្ពុជា ណាមីប៊ី កោះគិរីបាទី និងអាហ្វ្រិកខាងត្បូង ប៉ុណ្ណោះ។ ណាមីប៊ី (Namibia) ដែលស្ថិតនៅទ្វីបអាហ្វ្រិក បានយកទិវាសិទ្ធិជាថ្ងៃឈប់សម្រាកតាំងពីទសវត្សរ៍៩០មក ដោយបញ្ចូលជាមួយទិវាសិទ្ធិនារី (International Human Rights Day and Namibian Womens Day)។ ការប្រារព្ធនៅឆ្នាំខ្លះចំថ្ងៃទី១០ ខែធ្នូ រីឯឆ្នាំខ្លះទៀតនៅថ្ងៃទី១១ ខែធ្នូ។   ដោយឡែកគិរីបាទី (Kiribati) ដែលជាប្រទេសកោះនៅតំបន់អូសេអានី នឹងយកទិវាសិទ្ធិមនុស្សធ្វើជាថ្ងៃឈប់សម្រាក ចាប់ពីឆ្នាំ២០១៩ នេះតទៅ ដោយបញ្ចូលជាមួយទិវាសន្តិភាព (Human Rights and Peace Day)។ ការប្រារព្ធត្រូវកំណត់យកថ្ងៃចន្ទ ឬថ្ងៃសុក្រ ដែលនៅកៀកបំផុតនឹងថ្ងៃទី១០ ខែធ្នូ ពោលគឺមិនមែនកំណត់យកថ្ងៃទី១០ ខែធ្នូ ចំនោះឡើយ។    អាហ្វ្រិកខាងត្បូង ក៏មានប្រតិទិនឈប់សម្រាកសម្រាប់ទិវាសិទ្ធិមនុស្សផងដែរ ប៉ុន្តែពួកគេធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ដើម្បីរំលឹកដល់ការសម្លាប់រង្គាលនៅក្រុង Sharpeville នាថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៦០ ពេលតវ៉ាប្រឆាំងរបបអាប៉ាថេត (Apartheid)។ អាហ្វ្រិកខាងត្បូងបានប្រកាសជាថ្ងៃឈប់សម្រាក ក្រោយពេលដែលលោក Nelson Mandela ក្លាយជាប្រធានាធិបតីទីមួយដែលជាប់ដោយសារការបោះឆ្នោត៕
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ជាថ្ងៃចុងក្រោយ ដែល «ទិវាសិទ្ធិមនុស្សអន្តរជាតិ» (International Human Rights Day) ស្ថិតក្នុងប្រតិទិនថ្ងៃឈប់សម្រាកសាធារណៈ (Public Holiday)។ តាមអនុក្រឹត្យចុះកាលពីថ្ងៃទី២ ខែសីហា ថ្ងៃ១០ធ្នូ និងថ្ងៃបុណ្យមួយចំនួនទៀត លែងជាថ្ងៃវិស្សមកាលទៀតហើយ ដូច្នេះចាប់ពីឆ្នាំ២០២០ ទៅ នៅសល់តែប្រទេសណាមីប៊ី និងកោះគិរីបាទី ប៉ុណ្ណោះ ដែលយក «ទិវាសិទ្ធិមនុស្សអន្តរជាតិ» ជាថ្ងៃឈប់សម្រាក។
  ភ្នំពេញ៖ សហគ្រិនស្រ្តីលេចធ្លោចំនួនពីររូប កំពុងដើរតួនាទីជាប្រធានសមាគម ដែលផ្តោតសំខាន់ទៅលើការចែករំលែកបណ្តុះបណ្តាលចំណេះដឹង ជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព ភាពក្លាហាន និងជំរុញឱ្យសហគ្រិនស្រ្តីបានចូលរួមអភិវឌ្ឍន៍ខ្លួន សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ នោះគឺ អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលមានសមាជិកខ្ទង់ពាន់នាក់ ចម្រុះវិស័យនៃអាជីវកម្ម និងអ្នកស្រី យូ បូរី ប្រធានក្លឹបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ដែលមានសមាជិករាប់រយនាក់មកពីចម្រុះវិស័យ និងមានអាយុក្រោម ៤៥ឆ្នាំ នៅបណ្តាប្រទេសអាស៊ាន។   បទពិសោធន៍ជាសហគ្រិនស្រ្តីជាង២០ឆ្នាំ អ្នកស្រី កែវ មុំ ដែលមានតួនាទីជាប្រធាន CWEA ចំនួនពីរអាណត្តិ បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា សមាគមសហគ្រិនស្រ្តីកម្ពុជា តែងយកចិត្តទុកដាក់ កៀរគរសហគ្រិនស្រ្តីនៅទូទាំងប្រទេស ឱ្យមកចូលរួមជាមួយគ្នាក្នុងការពង្រឹង បំពេញបន្ថែមនូវចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាពក្នុងការដឹកនាំ និងការគ្រប់គ្រងនូវអាជីវកម្មរបស់ខ្លួនឱ្យមានស្តង់ដារ និងគុណភាព។    អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី កម្ពុជា ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មតំណាងឱ្យកម្ពុជាផងនោះ សហគ្រិនស្រ្តីរូបនេះ តែងគិតគូរពីគុណតម្លៃរបស់សហគ្រិនស្រ្តីខ្មែរ តាមរយៈការលើកកម្ពស់ក្រមសីលធម៌ដល់សមាជិកខ្លួន ។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង វាគ្មិន សហគ្រិនស្រ្តីឆ្នើមទាំងពីររូប ដូចតទៅ៖   https://fb.watch/bzPMLfMbqb/   អ្នកស្រីបានបញ្ជាក់ដូច្នេះ៖ « បច្ចុប្បន្នកម្ពុជាមានការចូលរួមពី សហគ្រិនស្រ្តីយ៉ាងច្រើន ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងសង្គមគ្រួសាររបស់ពួកគាត់ ហើយបើធៀបនឹងបុរសគឺស្រ្តីមានចំនួនច្រើនជាងសឹងតែ៦០%។   ពួកគាត់មួយចំនួនធំបានផ្តល់នូវឱកាសការងារជាច្រើនដល់សង្គម និងផ្តល់ភាពជាគំរូថែមទៀតផង»។    ប៉ុន្តែយ៉ាងណាអ្នកស្រី កែវ មុំ ក៏សង្កេតឃើញថា បច្ចុប្បន្នមានស្រ្តីអ្នកជំនួញមួយចំនួន ក្នុងអនឡាញ បានយកភាពសិចស៊ីផ្សេងៗ មកធ្វើជាវិធីសាស្រ្តទាក់ទាញចំណាប់អារម្មណ៍អ្នកមើលឱ្យចូលទិញផលិតផលខ្លួន ដោយទង្វើទាំងនោះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គុណតម្លៃរបស់ស្រ្តីខ្មែរទូទៅ។ «ឥទ្ធិពលអវិជ្ជមានបែបនេះ យើងខ្ញុំតែងតែចូលរួមលុបបំបាត់ និងចាក់បំពេញនូវសកម្មភាពជាច្រើនដែលផ្តល់ប្រយោជន៍ទៅកាន់សង្គមជាតិ ពិសេសគឺ សហគ្រិនស្រ្តីវ័យក្មេងរបស់កម្ពុជាយើង»។ នេះបើតាមអ្នកស្រី កែវ មុំ។   អ្នកស្រី យូ បូរី ប្រធានក្លឹបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ឆ្នាំ២០២២. ដោយឡែក អ្នកស្រី យូ បូរី អនុប្រធានសមគមសហគ្រិនវ័យក្មេង ហៅកាត់ថា YEAC ដែលទើបទទួលបានឱកាសជាប្រធានក្លឹបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ឆ្នាំ២០២២នេះ កំពុងសាបព្រោះនូវចំណេះដឹង បទពិសោធន៍ដល់សហគ្រិនស្រ្តីជំនាន់ក្រោយ ឱ្យកាន់តែទទួលបាននូវភាពរីកចម្រើនលឿនថែមទៀត។   សហគ្រិនស្រ្តី វ័យ៣៧ ឆ្នាំរូបនេះបានគូសបញ្ជាក់ថា៖ « YEAC តាមរយៈបេសកកម្មដ៏សំខាន់មួយនេះ បានចូលរួមយកចិត្តទុកដាក់លើសហគ្រិនស្រ្តីក្នុងតំបន់អាស៊ាន ដោយផ្តោតលើគោលដៅ៤ រួមមាន ការកសាងសមត្ថភាពដល់ស្រ្តី តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗ មានទាំងជំនាញវិជ្ជាជីវៈផងដែរ។ បន្ទាប់មកគឺចំណេះដឹងនៃការថែទាំសុខភាព ចំពោះសហគ្រិនស្រ្តីវ័យក្មេង ទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពអាជីវកម្មរបស់ពួកគេងផងដែរ។ លើសពីនេះគឺ ការជួយជ្រោមជ្រែងយកចិត្តទុកដាក់លើសេដ្ឋកិច្ចប្រចាំខែនៃអាជីវកម្មរបស់ពួកគាត់ម្នាក់ៗទៀតផង។ ចុងក្រោយរឹតតែពិសេសគឺ ការពង្រឹងនូវចំនងទំនាក់ទំនងជាអន្តរជាតិនៃបណ្តាប្រទេសអាស៊ាន និងអន្តរជាតិផ្សេងទៀត តាមរយៈ ឥរិយាបថ វប្បធម៌ ភាពពិសេសនៃប្រទេសនីមួយៗ»។    គួររំលឹកផងដែរថា នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២នេះ ជាទិវាអន្តរជាតិនារី ខួបទី១១១ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»៕    
ដោយ៖ សុង សុធាវី
-    អាកត្រូប៉ូត មានប្រហែល ១,១លាន ប្រភេទ -    សិប្បីសត្វ មានប្រហែល ១០០ ០០០ប្រភេទ -    ដង្កូវខ្លួនកង់ មានប្រហែល ១២ ០០០ប្រភេទ -    គ្នីឌែ មានប្រហែល ៨ ៥០០ប្រភេទ -    អេគីណូឌែម មានប្រហែល ៦ ០០០ប្រភេទ -    ស្ប៉ុងស្យ៊ែ មានប្រហែល ១០ ០០០ប្រភេទ។ (សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖សត្វនៅកម្ពុជា និងនៅទីដ៏ទៃ ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
ពួកវាគ្មានឆ្អឹងខ្នង និងគ្មានឆ្អឹងក្នុងទេ។ សត្វខ្លះមានសំបកក្រៅរឹងដែលជាគ្រោងឆ្អឹងក្រៅសម្រាប់ការពារការប៉ះទង្គិច និងការយាយីពីសត្វរំពា។ ខ្លះទៀតមានខ្លួនទន់ ហើយគ្មានគ្រោងឆ្អឹងក្រៅទេ។ ពួកវារក្សារូបរាងបាន ដោយសម្ពាធនៃវត្ថុរាវនៅខាងក្នុងខ្លួនវា។ គេចែកពួកវាជា៣០ក្រុម។ ខាងក្រោមនេះជាក្រុមសំខាន់ៗទាំង៦៖
ជាផ្នែកមួយនៃអ្នករៀបចំកម្មវិធីសម្ដែងកញ្ញា តាន់ ស្រីមាន លើកឡើងថា នាងស្ម័គ្រចិត្តក្នុងកម្មវិធីល្ខោននិយាយនេះ ព្រោះតែចង់ផ្សព្វផ្សាយទម្រង់មួយនេះ ឲ្យកូនខ្មែរស្គាល់កាន់តែច្បាស់។ នារីដែលរៀនខាងប្រព័ន្ធផ្សព្វផ្សាយរូបនេះ សង្ឃឹមថាក្រោយពីរឿង «មរណភាពចម្លែក» សម្ដែងចប់ ទម្រង់មួយនេះនឹងកាន់តែរីកសុះសាយទៅក្នុងស្រទាប់យុវជន។ ស្រីមាន បញ្ជាក់៖ «អ្នកស្ម័គ្រចិត្តទាំងអស់ សុទ្ធតែស្រឡាញ់ទម្រង់មួយនេះ មិនចង់ឲ្យវាបាត់បង់ទៅ ទើបយើងរួមគ្នាធ្វើរឿងនេះ។ ខ្ញុំសង្ឃឹមថាកិច្ចការដែលពួកយើងបានធ្វើនេះនឹងអាចឲ្យយុវជនស្គាល់ល្ខោននិយាយកាន់តែច្រើន»។      ចំណែកអ្នកស្ម័គ្រចិត្តមួយរូបទៀតគឺលោក ប៉ូ សុក្រឹត វ័យ២៨ឆ្នាំ ដែលជាតួសម្ដែងមួយរូបក្នុងរឿងមរណភាពចម្លែក បាននិយាយថា ការស្ម័គ្រចិត្តរបស់លោកជាផ្នែកមួយក្នុងការរួមចំណែកថែរក្សាមរតកដូនតា។ សិស្សរៀនល្ខោននិយាយ៩ឆ្នាំរូបនេះ ដឹងពីឧបសគ្គក្នុងការសម្ដែងរបស់ខ្លួន គឺបញ្ហាសំឡេងដែលជាផ្នែកសំខាន់មួយក្នុងទម្រង់ល្ខោននិយាយ ។ «ក្នុងការសម្ដែងនេះអាចពង្រឹងសមត្ថភាពខ្លួនខ្ញុំផង និងអាចជួយថែរក្សាមរតកដូនតាផង។ សំឡេងរបស់ខ្ញុំនិយាយអត់សូវច្បាស់ល្អ តែវាមិនអាចធ្វើឲ្យខ្ញុំបោះបង់ចោលល្ខោននិយាយទេ ព្រោះខ្ញុំស្រឡាញ់វា»។ នេះជាការបញ្ជាក់របស់លោក សុក្រឹត។   ដោយសារតែមើលឃើញសិស្សនៅវិទ្យាល័យ ភាគច្រើន មិនស្គាល់ល្ខោននិយាយ ទើបញ៉ាំងឲ្យក្រុមយុវជនស្ម័គ្រចិត្តទាំងនេះ រៀបចំសម្ដែងរឿង «មរណភាពចម្លែក» នេះឡើង។ ប្រធានក្រុមលោក ណេន ភារិទ្ធ បញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានទៅសម្ដែងនៅតាមវិទ្យាល័យជាច្រើន នៅតាមខេត្តនានា សិស្សថ្នាក់ទី១១ ១២ សឹងតែទាំងអស់អត់ស្គាល់ល្ខោននិយាយទេ គេស្គាល់តែល្ខោនវិទ្យុ។ ដូច្នេះហើយទើបបានជាខ្ញុំធ្វើកម្មវិធីល្ខោននិយាយនេះឡើង»។   ក្រុមល្ខោននិយាយរបស់លោក ភារិទ្ធ ធ្លាប់បានសម្ដែងរឿង«កុលាបប៉ៃលិន»«ចិញ្ចៀនបញ្ចាំចិត្ត» និងមានរឿងជាច្រើន។ ជោគជ័យពីការសម្ដែងកន្លងមកបាននាំឲ្យលោក ភារិទ្ធ មានក្ដីសង្ឃឹមក្នុងការសម្ដែងល្ខោននិយាយជាបន្តបន្ទាប់។ «កម្មវិធីដែលយើងបានធ្វើកន្លងមកមានការគាំទ្រប្រហែល២០ភាគរយ ដូច្នេះយើងមិនចង់ឲ្យបាត់បង់អ្នកគាំទ្រទាំងនោះទេ តែយើងចង់ឲ្យបានអ្នកគាំទ្រច្រើនជាងមុនទៀត»។ នេះជាការបញ្ជាក់របស់លោក ភារិទ្ធ។      ល្ខោននិយាយរូបនេះ គ្រោងចំណាយ៣ពាន់៥រយដុល្លារ តែពេលនេះក្រុមភារិទ្ធល្ខោននិយាយទើបតែទទួលបានប្រាក់ឧបត្ថម្ភប្រមាណ២ពាន់ដុល្លារតែប៉ុណ្ណោះ។ ប្រាក់បានពីការលក់សំបុត្រ ជាក្ដីសង្ឃឹមចុងក្រោយរបស់ក្រុមភារិទ្ធល្ខោននិយាយ។ លោក ភារិទ្ធ បញ្ជាក់៖«បើចាំឲ្យគេជួយគ្រប់ ឬចាំតែមានថ្ងៃសៅរ៍អាទិត្យបានធ្វើ មិនដឹងថ្ងៃណាគេបានមើលល្ខោននិយាយនេះ។ តម្លៃសំបុត្រ២ម៉ឺនរៀលពិតជាថ្លៃសម្រាប់អ្នកមិនសូវសម្បូរប្រាក់ តែវាពិតជាសំខាន់ណាស់សម្រាប់ក្រុមនេះ វាជួយដល់ទម្រង់នេះមួយផ្នែក និងជាការលើកទឹកចិត្តសម្រាប់ការធ្វើកិច្ចការនេះនៅពេលក្រោយទៀត។ ខ្ញុំកក់ក្ដៅពេលដែលមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនជួយផ្សព្វផ្សាយពីកម្មវិធីនេះ។ ហើយខ្ញុំពិតជាអរគុណដល់សប្បុរសជន ដែលបានជួយគាំទ្រ និងជួយជាថវិកាកន្លងមក។ ពួកយើងនៅតែរីករាយទទួលជំនួយរហូតដល់ថ្ងៃសម្ដែង»។   លោក ភារិទ្ធ អំពាវនាវឲ្យពលរដ្ឋចូលរួមគាំទ្រទម្រង់ល្ខោននិយាយ តាមរយៈការទិញសំបុត្រទៅទស្សនាឲ្យបានច្រើន។ ល្ខោននិយាយមានបីទម្រង់ គឺល្ខោននិយាយលើឆាក ល្ខោននិយាយតាមវិទ្យុ និងល្ខោននិយាយជាវីដេអូ។ ល្ខោនទាំងបីទម្រង់នេះសុទ្ធតែយកសំដីជាធំ និងបង្ហាញគំនិតអប់រំស៊ីជម្រៅ ក្នុងបញ្ហាសង្គមដូចគ្នា តែខុសត្រង់ការដឹកនាំ និងការរៀបចំឆាកប៉ុណ្ណោះ។      ល្ខោននិយាយលើឆាកអ្នកទស្សនាអាចមើលឃើញឆាកទាំងមូល ហើយអ្នកសម្ដែង និងអ្នកទស្សនា អាចមើលឃើញគ្នា។ ចំណែកល្ខោននិយាយតាមវិទ្យុវិញ ត្រូវការបញ្ចូលការបកស្រាយ ដោយប្រើរូបារម្ភ និងបន្ថែមពាក្យពោលច្រើន ព្រោះអ្នកស្ដាប់មិនបានឃើញរូបភាព តែខ្លឹមសារ និងគំនិតអប់រំរក្សាដដែល។ ចំពោះល្ខោននិយាយបែបវីដេអូវិញ(TV drama) តួសម្ដែងនៅលើឆាក ប៉ុន្ដែគេយកកាមេរ៉ាមកថតជាវីដេអូ រួចយកទៅកាត់ត។ ដូច្នេះ អ្នកទស្សនា មើលតាមតែប្លង់ដែលគេកាត់តតែប៉ុណ្ណោះ ហើយពួកគេអាចមើលឃើញសកម្មភាពតួ នឹងសម្ភារផ្សេងៗបានច្បាស់ និងលម្អិត ជាងល្ខោននិយាយសម្ដែងលើឆាក៕           
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តមួយក្រុមដែលមានសមាជិកប្រមាណ៥០នាក់ បានរួមគ្នារៀបចំការសម្ដែងល្ខោននិយាយមួយមានចំណងជើងថាមរណភាពចម្លែក ដើម្បីទាញចំណាប់អារម្មណ៍យុវជនឲ្យស្គាល់ទម្រង់មួយនេះកាន់តែច្បាស់។ រឿង«មរណភាពចម្លែក» នឹងសម្ដែងនៅថ្ងៃព្រហស្បតិ៍ទី៦ខែកញ្ញា២០១៨ វេលាម៉ោង៦ល្ងាចដល់៨យប់ នៅសាលពហុបំណងCKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទី២៩ ខែកុម្ភៈ បានព្រមានប្រទេសលោកខាងលិចពីការបង្កហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើហ៊ានបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីជួយច្បាំងប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាមិញ បណ្តាសមាជិកណាតូ បានបញ្ជាក់រួចហើយថា គ្មានឡើយលទ្ធភាពបញ្ជូនទ័ពទៅអ៊ុយក្រែន។   សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតចំពោះទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។ កន្លងមក លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានពីការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ី និងណាតូតែម្តង។    នៅចំពោះមុខសមាជិកសភា លោកពូទីន បានចោទជាថ្មីលើបណ្តាប្រទេសលោកខាងលិចថាមានចេតនា ធ្វើឱ្យរុស្ស៊ីទន់ខ្សោយ ហើយថែមទាំងព្រមានបណ្តាប្រទេសទាំងនោះពីគ្រោះថ្នាក់នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនថែមទៀត។    «(ប្រទេសលោកខាងលិច) ត្រូវតែដឹងថា យើងក៏មានអាវុធដែលអាចវាយប្រហារលើទឹកដីរបស់ពួកគេ។ ទាំងអស់នេះហើយដែលគំរាមកំហែងដល់ជម្លោះអាវុធនុយក្លេអ៊ែរ និងការបំផ្លិចបំផ្លាញអរិយធម៌របស់យើង ពូកគេមិនយល់ទេឬ?» លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៩ ខែកុម្ភ មុនការបោះឆ្នោតប្រធានាធិបតីខិតចូលមកដល់។    ជាការពិត ការប្រើពាក្យសម្តីខ្លាំងៗរបស់មេដឹកនាំរុស្ស៊ីខាងលើ ធ្វើឡើង ក្រោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៦ ខែកុម្ភៈ បានស្វះស្វែងរកការបញ្ជូនទ័ពជើងគោកជួយអ៊ុយក្រែន។ យ៉ាងណាមិញ កិច្ចខិតខំនេះ ប៉ុន្តែត្រូវបានអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសប៉ុន្មានទៀតបដិសេធ។ ទន្ទឹមនេះ ប្រមុខអង្គការណាតូ លោក Jens Stoltenberg ក៏បានច្រានចោលលទ្ធភាពក្នុងការបញ្ជូនទ័ពជួយក្រុងកៀវផងដែរ។    ក្នុងសុន្ទរកថា នៅថ្ងៃទី២៩ ខែកុម្ភៈដដែល មេដឹកនាំរុស្ស៊ី បានប្រកាសយ៉ាងច្បាស់ថា កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ត បានត្រៀមខ្លួនរួចរាល់ហើយ ខណៈមីស៊ីលមានល្បឿនលឿនជាងសំឡេង អាចបំពាក់នុយក្លេអ៊ែរ ក៏ត្រូវបានពង្រាយរួចដែរ ឬស្ថិតក្នុងដំណាក់កាលបញ្ចប់ការធ្វើតេស្ត និងអភិវឌ្ឍ។   សូមបញ្ជាក់ថា វាមិនមែនជាលើកទីមួយឡើយ ដែលលោកពូទីន បានព្រមានពីការប្រើអាវុធនុយក្លេអ៊ែរ ស្របពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងកើតឡើង៕
អត្ថបទដោយ៖ ម៉ី មិនិត្យ (Minith Mey) 
ការអះអាងបែបនេះ របស់លោកស្រី មូរ សុខហួរ គឺធ្វើឡើងក្រោយបញ្ចប់សន្និសីទកាសែតស្តីពី ស្ថានការណ៍នយោបាយបច្ចុប្បន្ន នៅកម្ពុជា ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២0១៧។ ថ្លែងទៅកាន់អ្នកកាសែតមួយក្រុម ដែលតាមសួរ ក្រោយបញ្ចប់សន្និសីទ លោក មូរ សុខហួរ បានបន្ថែមថា ក្រៅពីបំពេញភារកិច្ច មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផ្សេងទៀត ទៅបរទេស ដើម្បីពិនិត្យសុខភាព។ «[ពួកគាត់] ទៅបំពេញភារកិច្ច ដូចយើងបានឃើញហើយ។ ហើយអ្នកខ្លះ ទៅមើលជំងឺផង»។ នេះជាការបញ្ជាក់របស់លោកស្រី ទៅកាន់អ្នកកាសែត ដែលព្យាយាមសួរពីមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ស្របពេលឯកឧត្តម ឯកឧត្តម កឹម សុខា ត្រូវបានចាប់ខ្លួន។ ថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិយាយថា មានតំណាងរាស្ត្រម្នាក់នៃគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងករណីរបស់ឯកឧត្តម កឹម សុខា បានចាកចេញពីកម្ពុជា ដោយឆ្លងដែនចូលទៅទឹកដីថៃ។  ប៉ុន្តែ សម្តេច ហ៊ុន សែន ពុំបានបញ្ចេញឈ្មោះរបស់តំណាងរាស្ត្ររូបនោះឡើយ។ សម្តេច ហ៊ុន សែន អះអាងទៀតថា នៅមានតំណាងរាស្ត្រមួយចំនួនទៀតនៃគណបក្សសង្គ្រោះជាតិ បានចាកចេញពីកម្ពុជា ជាបន្តបន្ទាប់៕
ភ្នំពេញ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា មន្ត្រីជាន់ខ្ពស់និងតំណាងរាស្ត្រមួយចំនួននៃគណបក្សសង្គ្រោះជាតិ ដែលបានចាកចេញពីកម្ពុជា គឺដើម្បីទៅបំពេញភារកិច្ចនៅក្រៅប្រទេស តែមិនមែនជាការគេចខ្លួន នោះទេ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលលោកស្រី លើកឡើងថា ទៅបំពេញភារកិច្ចនៅក្រៅប្រទេស មានដូចជា លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ជាតិ ជាដើម។
ប្រព័ន្ធផ្លូវការនេះ នឹងបង្កភាពងាយស្រួលដល់សិស្សនិស្សិត ដឹងច្បាស់ពីជំនាញនីមួយៗនឹងមានទីផ្សារការងារដូចម្ដេច។ នេះបើតាមអ្នកជំនាញរបស់ធនាគារពិភពលោក (World Bank)  ដែលបានលើកឡើងថា សិស្សនិស្សិត សព្វថ្ងៃ ស្វែងរកព័ត៌មានរៀនសូត្រ តាមរបៀបមិនផ្លូវការ សួរតាមមិត្តភក្ដិ សាច់ញាតិ ជាដើម។    សូមស្ដាប់ប្រសាសន៍លោក លី សូដេត សេដ្ឋវិទូនៃធនាគារពិភពលោក ដែលត្រូវបានសាកសួរដោយអ្នកកាសែតនៃសារព័ត៌មានថ្មីៗនៅក្នុងកម្មវិធីមួយ កាលពីខែឧសភាឆ្នាំនេះ៖        
ភ្នំពេញ៖ កម្ពុជាត្រូវការមជ្ឈមណ្ឌល ឬប្រព័ន្ធផ្លូវការ ដើម្បីអាចឲ្យសិស្សនិស្សិតចូលស្វែងរកព័ត៌មានអំពីការចាប់ជំនាញ និងទីផ្សារការងារ។
ថ្លែងទៅកាន់កងទ័ពពេលកំពុងធ្វើដំណើរពិនិត្យមើលទីបញ្ជាការយោធាភូមិភាគខាងកើត លោក ស៊ី ជិនភីង លើកឡើងថា ពិភពលោកបានឈានចូលក្នុងពេលមួយ នៃភាពចលាចល និងការផ្លាស់ប្តូរ ហើយសន្តិសុខរបស់ចិនកាន់តែមិនស្ថិតស្ថិរ និងមិនប្រកដប្រាជា។ ត្រង់នេះលោក ស៊ី ទំនងជាសំដៅលើបញ្ហាកោះតៃវ៉ាន់។   បញ្ជាការយោធាភូមិភាគខាងកើត ដែលមានទីស្នាក់ការនៅខេត្តជាំងស៊ូទទួលខុសត្រូវ ចំពោះសន្តិសុខរបស់ចិនភាគខាងកើត ដែលគ្របដណ្ដប់សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ ទីបញ្ជាការនេះ ជាសមរភូមិមុខក្នុងករណីមានសង្រ្គាមជាមួយតៃវ៉ាន់។ «យើងត្រូវបន្តគិតគូរ និងដោះស្រាយបញ្ហាយោធាតាមទស្សនៈនយោបាយ ហ៊ានប្រយុទ្ធ ពូកែប្រយុទ្ធ និងតាំងចិត្តការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ជាតិរបស់យើង»។ លោក ស៊ី សង្កត់ធ្ងន់បែបនេះ។   ការអំពាវនាវរបស់ លោក ស៊ី ឱ្យបង្កើនការត្រៀមខ្លួនប្រយុទ្ធ បានធ្វើឡើងខណៈដែលរដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី Janet Yellen បានទៅដល់ទីក្រុងប៉េកាំង ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ យោងតាមមន្ត្រីអាម៉េរិកម្នាក់ លោកស្រី Yellen លើកឡើងពីការអនុវត្តអយុត្តិធម៌ ដោយចិនមានវិធានការដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិក និងឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារចិន។   កាលពីខែកុម្ភៈ លោក ស៊ី ក៏បានត្រួតពិនិត្យបញ្ជាការភូមិភាគខាងត្បូង នៅខេត្តគ័ងតុង ដែលការទទួលខុសត្រូវសមុទ្រចិនខាងត្បូង។ លោកបានសង្កត់ធ្ងន់ដូចគ្នា អំពីតម្រូវការក្នុងការពង្រឹងការហ្វឹកហ្វឺន និងការរៀបចំយោធាឱ្យស៊ីជម្រៅ៕  
ប្រធានាធិបតីចិន ស៊ី ជិនភីង បានជំរុញឱ្យយោធាចិនធ្វើផែនការសង្គ្រាម និងប្រយុទ្ធស៊ីជម្រៅជាងមុន ដើម្បីបង្កើនជ័យជម្នះក្នុងការប្រយុទ្ធជាក់ស្ដែង។ លោក ស៊ី ក៏បន្តណែនាំកងទ័ពរំដោះប្រជាជន ឱ្យការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua។
  នេះជាឆ្នាំទី៥ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើង។ កញ្ញា មាន សូនីតា ដែលគេស្គាល់ថាជារាជនីក្រមា គឺជាតួឯកស្រី នៅក្នុងស្ពតផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ។    ស្ពតពាណិជ្ជកម្មដែលមានរយៈពេលប្រមាណ ៣០វិនាទី និងដែលកំពុងចាក់ផ្សាយនៅទូរទស្សន៍CNN នេះគឺបង្ហាញពីការញញឹមដ៏ស្រស់ស្អាត និងការសំពះបែបខ្មែរ។ លោក សំហេង បុរស អនុប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ដូច្នេះ ក្នុងសន្និសីទកាសែតស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នៅថ្ងៃទី៧ ខែមីនា។ លោក សំហេង បុរស បញ្ជាក់បន្ថែមថា៖ «បើយើងនិយាយពីខ្លួនគាត់ យើងចង់អញ្ជើញយុវជន អ៊ីចឹងគាត់ត្រូវដើរតួឲ្យដូចយុវជនម្នាក់ ប៉ុន្តែអ្វីដែលព្យាយាមបង្ហាញគឺផ្សារភ្ជាប់នឹងស្នាមញញឹមគាត់។ ស្នាមញញឹមខ្មែរ របៀបសំពះខ្មែរ»។    https://www.facebook.com/ AngkorSankranta/ videos/1401819893216455/   តួឯកក្នុងស្ពតអង្គរសង្ក្រាន្តឆ្នាំនេះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន នាឱកាសសន្និសីទកាសែតនេះដែរ។ មាន សូនីតា បញ្ជាក់ថានាងមានមោទនភាពដែលបានចូលរួមផលិតស្ពតមួយនេះ និងចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ។ តួឯកអង្គរសង្ក្រាន្តរូបនេះ បន្ថែមថា រូបភាពដែលលេចឡើងនៅក្នុងស្ពតអង្គរសង្ក្រាន្ត មិនមែនជាការសម្តែងឡើយ គឺអារម្មណ៍រីករាយរបស់នាងពិតៗ ក្នុងនាមជាយុវជនម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។   (រូបភាពពីហ្វេសប៊ុកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត) កញ្ញា មាន សូនីតា បញ្ជាក់ដូច្នេះ៖«ខ្ញុំមានអារម្មណ៍លើសពីសប្បាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ខ្ញុំមានមោទនភាព ដែលខ្លួនខ្ញុំបានជួយផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ តាមរយៈភាពញញឹមរួសរាយរាក់ទាក់ ដែលបង្ហាញទៅកាន់ពិភពលោក»។   សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចាប់ផ្ដើមរៀបចំឡើងក្នុងឆ្នាំ២០១៣ ។ នៅឆ្នាំដំបូង ព្រឹត្តិការណ៍នេះ  បានទាក់ទាញ ភ្ញៀវទេសចរប្រមាណ ១៧ម៉ឺននាក់។ ដោយឡែកនៅឆ្នាំ២០១៦កន្លងទៅ ព្រឹត្តិការណ៍នេះ ទទួលបានភ្ញៀវទេសចរកើនឡើងដល់ជាង ១លាន ៣សែននាក់៕
ភ្នំពេញ៖ កញ្ញា មាន សូនីតា បានក្លាយជាតួឯកនៅក្នុងស្ពតផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ។ ស្ពតអង្គរសង្ក្រាន្ត ដែលមានរយៈពេល ៣០វិនាទី និងដែលកំពុងចាក់ផ្សាយក្នុងទូរទស្សន៍CNN របស់សហរដ្ឋអាមេរិក បញ្ជាក់ពី ស្នាមញញឹម និងការសំពះបែបខ្មែរ។
  សៀមរាប៖ ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ជាសំណង់អគារដ៏ចំណាស់ និងមានលក្ខណះពិសេសប្រកបដោយទឹកដៃសិល្បៈប្លែកដែលអ្នកទេសចរគួរសិក្សាឈ្វេងយល់ និងមិនគួររំលង។   វត្តព្រះឥន្ទកោសីយ៍ ឬហៅថា វត្តលើ (ជាឈ្មោះអ្នកសៀមរាបនិយមហៅ) ស្ថិតនៅផ្នែកខាងកើតស្ទឹងសៀមរាប ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នៅពេលធ្វើដំណើរមកដល់អារាមខាងលើ រួចបន្តចូលតាមខ្លោងទ្វារខាងលិច គេនឹងប្រទះឃើញសំណង់ព្រះវិហារបុរាណមួយខ្នងបែរមុខទៅទិសខាងកើត សង់នៅលើខឿនឥដ្ឋនិងថ្មបាយក្រៀមកម្ពស់ប្រហែល១ម៉ែត្រ ដំបូលប្រក់ក្បឿងពីរជាន់ មានអាយុកាលជាងមួយសតវត្ស ដោយឆ្លងកាត់ការដឹកនាំរបស់ព្រះចៅអធិការ ៧ជំនាន់មកហើយ។    ព្រះវិហារនេះសង់ពីឥដ្ឋបូកកំបោរបាយអ និងប្រើប្រាស់ឈើធ្វើជាគ្រឿងបង្គុំសំខាន់នៅផ្នែកខាងលើ។ ចំពោះដំបូលប្រក់ក្បឿងមានពីរជាន់ដែលលម្អដោយជហ្វាចំនួនពីរនៅចុងដំបូលខាងមុខ និងពីរទៀតនៅចុងដំបូលខាងក្រោយ ហើយនៅតាមចុងចែងដំបូលនីមួយៗ មានបំពាក់ដោយនាគដងក្តារតភ្ជាប់ទៅគល់ជហ្វា។ រីឯនៅលើកំពូលព្រំដំបូល គេឃើញមានលម្អដោយក្បាច់ធ្វើពីដែករចនាជារូបរាងកងពុទ្ធចក្រផងដែរ។ ផ្នែកខាងក្នុងព្រះវិហារ ក្រៅតែពីមានសសរឈើមូលពីរជួរសម្រាប់ទ្រគ្រឿងបង្គុំផ្នែកខាងលើ និងដំបូលឥតពិដាន ជាពិសេក៏មានគំនូរគូជាផ្ទាំងធំៗ ក្នុងដើមទសវត្ស១៩៥០ ហើយជួសជុលនៅក្នុងឆ្នាំ១៩៨៨ រៀបរាប់អំពីរឿងពុទ្ធប្រវត្តិនៅលើជញ្ជាំងក្នុងព្រះវិហារផងដែរ។    យោងតាមឯកសារប្រវត្តិសង្ខេបវត្តព្រះឥន្ទកោសីយ៍ ដែលទទួលបានពី ព្រះគ្រូសូត្រស្តាំគង់នៅវត្តនេះ ព្រះនាម អ៊ីវ សានប្រសើរ បានសរសេរថា វត្តព្រះឥន្ទកោសីយ៍ ជាឈ្មោះដើម ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៦៩៣ ដោយព្រះសង្ឃ និងពុទ្ធបរិស័ទបានរួបរួមគ្នា ហើយក្រោយមកត្រូវបានហៅថា វត្តលើ ដោយសារពីមុនវត្តនៅតាមដងស្ទឹងសៀមរាបក្នុងស្រុកសៀមរាប វត្តព្រះឥន្ទកោសីយ៍នៅលើគេ ទើបហៅវត្តលើមកដល់បច្ចុប្បន្ន។    នៅមុនឆ្នាំ១៩៧៥ អតីតព្រះចៅអធិការព្រះនាម សួស និងព្រះតេជគុណ អ៊ុប បានកសាងព្រះវិហារដែលនៅសព្វថ្ងៃនេះ ហើយមានព្រះគ្រូចៅអធិការវត្តបានកសាងវត្តបន្តបន្ទាប់មក រហូតដល់ព្រះគ្រូចៅអធិការព្រះនាម កែវ នេត្រ បានដឹកនាំភិក្ខុ សាមណេរ និងពុទ្ធបរិស័ទជិតឆ្ងាយកសាងសាលាឆាន់ និងកុដិ។ ដោយមានការខិតខំយកព្រះទ័យទុកដាក់ពីព្រះគ្រូចៅអធិការអង្គនេះ ធ្វើអោយវត្តព្រះឥន្ទកោសីយ៍កាន់តែរីកចម្រើនជាលំដាប់។ ក្រោយឆ្នាំ១៩៧៩ ព្រះគ្រូចៅអធិការព្រះនាម ឥន្ទកេសរោ ពេជ្រ សន បានចាប់ជួសជុលព្រះវិហារ កសាងកុដិ សាលាឆាន់ឡើងវិញ។      សូមរំលឹកផងដែរថា កាលពីខែមករា ឆ្នាំ២០២២ សំណង់ព្រះវិហារនេះត្រូវបានជួសជុលឡើងវិញ ព្រោះមានសភាពចាស់ទ្រុឌទ្រោម ស្រុតគ្រឹះ ប្រេះជញ្ជាំង ធ្លុះដំបូល ក្រោមការឧបត្ថម្ភការជួសជុលពីលោកស្រី សៀង ចាន់ហេង រួមជាសប្បុរសជន ដោយមានការជ្រោមជ្រែងផ្នែកបច្ចេកទេសពីអជ្ញាធរជាតិអប្សរា៕    
ហឿន សុភ័ក្រ្ត
  ខាងក្រោមជាលក្ខណៈលេចធ្លោមួយចំនួន ដែលមាតាបិតា ឬអ្នកអាណាព្យាបាល គួរពិចារណាជ្រើសរើសយកសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សម្រាប់ការអប់រំបុត្រធីតាលោកអ្នក៖   ហ៊ែរ៉ុដស៍ នាំមកនូវកម្មវិធីសិក្សាលំដាប់ពិភពលោក ពីចក្រភពអង់គ្លេស ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា រួមមាន៖ កម្មវិធីមត្តេយ្យសិក្សាអន្តរជាតិ IEYC កម្មវិធីបឋមសិក្សាអន្តរជាតិ IPC និងកម្មវិធីសិក្សា របស់សាកលវិទ្យាល័យ Cambridge កម្រិតមធ្យមសិក្សា និង IGCSE។   ចំនួនសិស្សក្នុងថ្នាក់នីមួយៗតិច ដែលអាចផ្តល់ភាពងាយស្រួល ក្នុងការបង្រៀន និងរៀន ប្រកបដោយភាពប្រាស្រ័យទាក់ទងខ្ពស់ និងប្រសិទ្ធភាពអតិបរមា។    ហ៊ែរ៉ុដស៍ ផ្តល់ជូនកម្មវិធីអន្តរជាតិពេញមួយថ្ងៃ និងកម្មវិធីចំណេះដឹងទ្វេភាសា (Bilingual Programme) តាមជម្រើស និងតម្រូវការ របស់សិស្សានុសិស្ស។    គ្រូបង្រៀនកម្មវិធីអន្តរជាតិ ជាង ៩០% ជាជនជាតិដើមនិយាយភាសាអង់គ្លេស និងមានសមត្ថភាពបង្រៀន និងបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗ។ គ្រូបង្រៀនកម្មវិធីសិក្សាជាតិ សុទ្ធសឹងតែមានសញ្ញាបត្រគរុកោសល្យ និងបទពិសោធន៍ច្រើនឆ្នាំ។    សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពី ហ៊ែរ៉ុដស៍ នឹងទទួលបានសញ្ញាបត្រ ០២។ សញ្ញាបត្រទី១ ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងទី២ ចេញដោយស្ថាប័ន Cambridge ដែលមានតម្លៃ និងការទទួលស្គាល់ជាសាកល។   ហ៊ែរ៉ុដស៍ មានបំពាក់បរិក្ខាររូបវ័ន្តទំនើបបំផុត ដើម្បីលក្ខណៈងាយស្រួលក្នុងការសិក្សា។ បរិយាកាសសិក្សាមានភាពអំណោយផល និងភាពទាក់ទាញបំផុតដល់ការសិក្សា។    ហ៊ែរ៉ុដស៍ បានដំណើរការដាក់ពាក្យស្នើសុំរង្វាយតម្លៃ និងការទទួលស្គាល់គុណភាពអប់រំ ពីសំណាក់ស្ថាប័នរង្វាយតម្លៃគុណភាពអប់រំ សម្រាប់សាលាអន្តរជាតិ CIS។   ហ៊ែរ៉ុដស៍ មានបុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សចម្រុះជាតិសាស ដែលបង្កើតឱ្យមាននូវបរិយាកាសសិក្សាមួយ ដែលមានលក្ខណៈអន្តរជាតិពិតៗ។   ហ៊ែរ៉ុដស៍ មានបន្ថែមថ្នាក់ភាសាចិន សម្រាប់សិស្សានុសិស្សគ្រប់កម្រិត ដែលបង្រៀនដោយគ្រូជនជាតិដើមចិន ១០០%។   សាលាចាប់ផ្តើមទទួលសិស្សថ្មីឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ជាមួយគ្នានេះ សាលា នឹងផ្តល់ការបញ្ចុះតម្លៃពិសេស សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលសិក្សាក្នុងខែមិថុនា ឆ្នាំ២០២១។  ចុចទីនេះដើម្បីទស្សនាវីដេអូ https://fb.watch/6jMReazAST/    ដោយកន្លែងមានកំណត់ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាន ដើម្បីដំណើរការចុះឈ្មោះ ឬកក់កន្លែងទុក តាមរយៈលេខទូរសព្ទខាងក្រោម៖   -- សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688 -- សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688 -- សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688 -- សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688 ៕   (អត្ថបទពាណិជ្ជកម្ម)  
(ភ្នំពេញ)៖ ពេលនេះជាពេលដែលមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សកំពុងស្វែងរក និងសម្រេចចិត្តជ្រើសរើសយកសាលា ដែលផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព គួរជាទីទុកចិត្ត ដើម្បីផ្តល់ជាគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ 
  ថ្មីៗនេះ ដោយមានការលើកឡើងពីតម្រូវការស្តារសេដ្ឋកិច្ចឡើងវិញនៅឥណ្ឌូណេស៊ី អ្នកនយោបាយជាច្រើនបានបង្ហាញការគាំទ្រជាសាធារណៈចំពោះការបន្តអាណត្តិប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ តាមរយៈការពន្យាពេលបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ សន្ទុះគាំទ្រគំនិតនេះ បានកើនឡើងខ្លាំងក្នុងចំណោមអ្នកនយោបាយក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទី៣របស់ពិភពលោក។   យ៉ាងណាមិញ នៅសប្តាហ៍នេះ លោកប្រធានាធិបតី វីដូដូ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីលោកបញ្ឈប់ការលើកឡើងគំនិតនេះ ហើយងាកមកផ្តោតលើការដោះស្រាយភាពលំបាកផ្នែកសេដ្ឋកិច្ចដែលប្រជាជនកំពុងប្រឈមវិញ។   «កុំឱ្យមាននរណាម្នាក់និយាយអំពីការពន្យារពេល (ការបោះឆ្នោត) ឬការពង្រីក (អាណត្តិប្រធានាធិបតី) តទៀត។ គ្រប់គ្រាន់ហើយ» ។ លោក វីដូដូ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ៥ ខែមេសា ដែលផ្សាយនៅលើបណ្តាញ YouTube របស់លេខាធិការដ្ឋានប្រធានាធិបតីនៅថ្ងៃទី៦ ខែមេសា។    លោក វីដូដូ ដែលជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីតាំងពីឆ្នាំ ២០១៤ នៅតែទទួលបានការគាំទ្រខ្លាំងក្នុងអាណត្តិទីពីររបស់លោក។ ប៉ុន្តែតាមរយៈការស្ទង់មតិទើបធ្វើថ្មីៗនេះ ជាង៧០ភាគរយនៃប្រជាជនឥណ្ឌូណេស៊ីបដិសេធផែនការបន្តអាណត្តិនេះ។ បន្ថែមពីនេះ គំនិតនៃការបន្តអាណត្តិរបស់លោកនាំឱ្យមានការព្រួយបារម្ភជុំវិញការគំរាមដល់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ីទៀតផង។    ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ ក៏ធ្លាប់អះអាងជាញឹកញយថា លោកនឹងគោរពតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែលោកត្រូវបានគេរិះគន់ថា មិនបានបញ្ជាក់ជំហរឱ្យច្បាស់ដែរលើការកែរដ្ឋធម្មនុញ្ញបន្តអាណត្តិទី៣នោះ។ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី តំណែងជាប្រធានាធិបតីត្រូវបានកំណត់ត្រឹម២អាណត្តិដែលមួយអាណត្តិមានរយៈពេល៥ឆ្នាំ៕  
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានប្រាប់ឱ្យក្រុមមន្រ្តីរបស់លោកបញ្ឈប់ការព្យាយាមណាមួយដែលសំដៅបន្តអំណាចរបស់លោកហួសពីការកំណត់ក្នុងរដ្ឋធម្មនុញ្ញតាមរយៈការពន្យារពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ឬការកែរដ្ឋធម្មនុញ្ញបន្ថែមអាណត្តិប្រធានាធិបតី។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៥ ខែមេសា លោក វីដូដូ ប្រាប់មន្រ្តីរបស់លោកថា គ្រប់គ្រាន់ហើយ។
អ្នកគាំទ្របានចំណាយប្រាក់លើតម្លៃសំបុត្រចន្លោះពី ១១០ដុល្លារ ដល់៦៤០ដុល្លារ ដើម្បីអាចបានឃើញ Messi បង្ហាញខ្លួននៅទីលានប្រកួតក្នុងទឹកដីហុងកុង កាលពីថ្ងៃទី៤ ខែកុម្ភៈ។ ផ្ទុយទៅវិញអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ សុទ្ធតែខកបំណង នៅពេលម្ចាស់ពាន Ballon d'Or ៨សម័យបានត្រឹមអង្គុយនៅកៅអីបម្រុងរហូតចប់ការប្រកួត។ មិនត្រឹមខកចិត្តឡើយ អ្នកគាំទ្រ បានបង្ហាញកាខឹងសម្បារ និងផ្ទុះកំហឹងក្នុងប្រទេសចិន និងពេញបណ្តាញសង្គម។   បើទោះជាប្រធានក្រុមអាហ្សង់ទីនវ័យ ៣៦ ឆ្នាំ បកសា្រយប្រាប់អ្នកគាំទ្រពីមូលហេតុដែលខ្លួនមិនអាចចូលប្រកួតដោយសារបញ្ហារបួសក៏ដោយ អ្នកគាំទ្រទាំងនោះនៅតែមិនអាចទទួលយកបាន និងកាន់តែកើនកំហឹង ដ្បិត២ថ្ងៃក្រោយមក Messi ចូលេងឱ្យ Inter Miami នៅ៣០នាទីចុងក្រោយ ក្នុងជំនួបទល់ Vissel Kobe នៅប្រទេសជប៉ុន ដែលមានអ្នកគាំទ្រជិត ៣ម៉ឺននាក់។   បើតាមក្រុមហ៊ុន Tatler Asia ដែលរ៉ាប់រងរៀបចំការប្រកួត អ្នកគាំទ្រដែលបញ្ជាទិញសំបុត្រពីគេហទំព័រផ្លូវការ នឹងទទួលបានប្រាក់សំណងត្រឡប់ទៅវិញ ៥០ភាគរយ។ មួយវិញទៀត អ្នកគាំទ្រទាំងឡាយណាដែលចង់បានប្រាក់សំណងរបស់ពួកគេត្រឡប់ទៅវិញ ទាល់តែត្រូវយល់ព្រមតាមលក្ខខណ្ឌ «មិនបន្ត ដំណើរការតវ៉ាណាមួយចំពោះករណី Messi នេះបន្តទៀត»។   សំណង ៥០ភាគរយនេះ អ្នករៀបចំការប្រកួត Tatler Asia បានជជែងជាមួយរដ្ឋបាលក្រុងហុងកុងដើម្បីសុំជំនួយចំនួន ១៦ លានដុល្លារកុង (២,៥លានដុល្លារ) ដើម្បីអនុម័តសងត្រឡប់ទៅអ្នកគាំទ្រទាំងនោះវិញ៕
អ្នកគាំទ្រដែលបានទិញសំបុត្រក្នុងគោលបំណងទស្សនា Lionel Messi នៅទីក្រុងហុងកុង ក្នុងជំនួបមិត្តភាពរវាងហុកុង និង Inter Miami កាលពីខែកុម្ភៈ នឹងទទួលបានប្រាក់សំណង ៥០% វិញ។ ទទួលបានប្រាក់ពាក់កណ្តាលត្រឡប់ទៅវិញ លុះត្រាអ្នកគាំទ្រគ្មានឈប់បន្តការតវ៉ា ជុំវិញអវត្តមានប្រធានក្រុមអាហ្សង់ទីនលើទីលាន។
  នៅក្នុងរដូវប្រាំង ចំនួនត្រីដ៏ច្រើនលើលលប់ បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ឆ្ពោះទៅទន្លេមេគង្គ។ ប្រជាជនរស់នៅក្នុងតំបន់ ក៏ទទួលបានផលប្រយោជន៍ពីការធ្វើចរាចរផ្លាស់ទីរបស់ត្រីប្រចាំឆ្នាំនេះ ដោយគេរស់នៅក្នុងភូមិអណ្តែតទឹក ដើម្បីធ្វើការនេសាទតែម្តង ដូចមានរូបភាពបង្ហាញខាងលើស្រាប់។    ភូមិបណ្តែតទឹកកំពង់លួង គឺជាភូមិបណ្តែតទឹកដ៏ធំមួយ នៅមាត់បឹងទន្លេសាប ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោសាត់។ ការបំពុលបរិស្ថាននៅក្នុងភូមិ ហាក់ត្រូវបានគេមើលរំលង។ ក្នុងរដូវប្រាំង ទឹកបឹងទន្លេសាបនៅក្នុងតំបន់នេះ បានប្រែពណ៌ទៅជាខ្មៅកខ្វក់ និងមានក្លិនស្អុយយ៉ាងខ្លាំង មិនចាញ់ទឹកលូបឹងត្របែកនៅភ្នំពេញឡើយ។ ស្ថានភាពសុខភាពទឹកចម្ងាយ ២០០-៥០០ ម៉ែត្រពីភូមិ មានលក្ខណៈអាក្រក់ មិនអាចយកមកប្រើប្រាស់បានទេ។ អ្នកភូមិទាំងមូលត្រូវបង្ខំចិត្ត ចេញទូកចូលជ្រៅទៅក្នុងបឹងទន្លេសាប ដើម្បីដងទឹកយកប្រើប្រាស់ប្រចាំថ្ងៃ។   កាកសំណល់ផ្សេងៗ និងផ្ទះចល័តរបស់អ្នកនេសាទ នៅមាត់ភូមិបណ្តែតទឹកកំពង់លួង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ   កាកសំណល់មិនងាយរលាយដ៏ច្រើនលើសលប់ ដែលផលិតឡើងពីប្លាស្ទិក មានដូចជា ថង់យួរដៃ កែវ ដបទឹកសុទ្ធ ចានស្នោ ជាពិសេស កាកសំណល់នៃឧបករណ៍នេសាទផ្សេងៗផងដែរនោះ។ល។ បានបង្ហាញខ្លួនយ៉ាងច្បាស់ និងប្រៀបបាននឹងផ្ការីកក្នុងរដូវវស្សា នៅអមផ្លូវលំមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារក្រគរ ពោធិសាត់ រហូតដល់មាត់ភូមិ ដើម្បីបង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចេញចូលមិនដាច់នោះ។   កាកសំណល់ផ្សេងៗ ស្ថិតនៅក្នុងអូរមួយ តភ្ជាប់ទៅបឹងទន្លេសាប ស្ថិតនៅក្នុងភូមិបណ្តែតទឹកកំពង់លួង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ   បរិស្ថានក្នុងភូមិ ក៏ដូចជាក្នុងទឹកបឹងទន្លេសាបផងដែរ នៅក្នុងតំបន់នេះ ពោរពេញទៅដោយសំរាម។ អ្វីដែលយើងមើលឃើញ គឺនៅលើដី និងលើទឹកប៉ុណ្ណោះ។ ប៉ុន្តែ យើងមិនអាចមើលឃើញដោយភ្នែកទទេ ថាមានកាកសំណល់ប៉ុន្មានសិបតោននៅក្នុងទឹកឡើយ។ នៅតាមព្រៃលិចទឹកដែលជាជម្រកពង-កូននៃមច្ឆជាតិ គេសង្កេតឃើញមានសុទ្ធតែកាកសំណល់គ្រប់ប្រភេទ ដែលត្រូវបានទឹកនាំយកទៅក្នុងរដូវវស្សានោះ បានតោងជាប់មែកឈើ មើលពីចម្ងាយទៅ ប្រៀបបាននឹងផ្ការីកខុសរដូវ។ កាកសំណល់ទាំងនេះ បើមានភើ្លងឆាបឆេះដោយចៃដន ឬដោយប្រការណាមួយនោះ វានឹងក្លាយទៅជាឆ្នួនប្រឆេះដ៏មានប្រសិទ្ធិភាព ជួយឲ្យភ្លើងព្រៃឆេះបានកាន់តែខ្លាំង និងឆាប់រហ័សថែមទៀតផង។    កាកសំណល់ឧបករណ៍នេសាទ «មង» និងថង់ប្លាស្ទិកតោងជាប់ព្រៃលិចទឹកនៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ   យោងតាមការស្រាវជ្រាវមួយ បានបង្ហាញថា ថង់ប្លាសិ្ទកដែលយើងប្រើប្រាស់ប្រចាំថ្ងៃនេះ ត្រូវការពេលពី ១០-១០០០ ឆ្នាំ ទើបរលាយ។ ចំណែកឯដបប្លាស្ទិក ត្រូវការពេល ៤៥០ឆ្នាំ ឬលើសពីនេះ។ ចំពោះស្នោកន្ទុយបារី ត្រូវការពេល ១០-១២ឆ្នាំ ទើបរលាយ។ ខ្សែសន្ទូច ត្រូវការពេល ៦០០ឆ្នាំ ទើបរលាយ។ កៅស៊ូបាតស្បែកជើង (ប៉ាតា ឬឃ្លប់) ត្រូវការពេល ៥០-៨០ ទើបរលាយ។ កែវប្លាស្ទិកត្រូវការពេល ៥០ឆ្នាំ ទើបរលាយ។ ស្បែកជើងផលិតពីស្បែក ត្រូវការពេល ២៥-៤០ឆ្នាំ ទើបរលាយ។ ប្រអប់ក្រដាសដាក់ទឹកដោះគោ ត្រូវការពេល ១០-១២ឆ្នាំ ទើបរលាយ។ ក្តារបន្ទះ ត្រូវការពេល ១-៣ឆ្នាំ ទើបរលាយ។ កំណាត់នីឡុង ត្រូវការពេល ៣០-៤០ឆ្នាំ ទើបរលាយ។ សម្បកកំប៉ុងទឹកដោះគោផលិតពីដែក ត្រូវការពេល ៥០ឆ្នាំ ទើបរលាយ។ សម្បកកំប៉ុងផលិតពីអាលុយមីញ៉ូម ត្រូវការពេល ២០០-២៥០ឆ្នាំ ទើបរលាយ។ កាកសំណល់ថ្មពិល ត្រូវការពេល ១០០ឆ្នាំ ទើបរលាយ។ សំឡីអនាម័យរបស់ស្ត្រី ត្រូវការពេល ៥០០-៨០០ឆ្នាំ ទើបរលាយ។ កាកសំណល់ទាំងអស់នេះ មាននៅតំបន់ផ្ទះបណ្តែតទឹកកំពង់លួងទាំងមូល។ សូមបញ្ជាក់ថា ទិន្នន័យស្តីពីរយៈពេលរលាយ នៃកាកសំណល់ទាំងអស់នេះ គឺអាស្រ័យលើស្ថានភាពដី ដែលកាកសំណល់ទាំងអស់នោះស្ថិតនៅ។     កាកសំណល់ផ្សេងៗ ស្ថិតនៅក្នុងអូរមួយ តភ្ជាប់ទៅបឹងទន្លេសាប ស្ថិតនៅក្នុងភូមិបណ្តែតទឹកកំពង់លួង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ    កាកសំណល់ឧបករណ៍នេសាទដែលគេបោះបង់ចោល នៅមាត់ច្រាំងអូរមួយ តភ្ជាប់ទៅបឹងទន្លេសាប ស្ថិតនៅក្នុងភូមិបណ្តែតទឹកកំពង់លួង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ  
ពោធិសាត់ ៖ បឹងទន្លេសាប គឺជាបឹងទន្លេសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។ ក្នុងរដូវប្រាំង បឹងនេះបានគ្របដណ្តប់ផ្ទៃដីដល់ទៅជាង ២៥០០ គីឡូម៉ែត្រការ៉េ។ កម្ពស់ទឹកបឹងក្នុងរដូវវស្សា បានពង្រីកវិសាលភាពចំនួន៤ដង ពីជម្រៅអតិបរមា ៤ម៉ែត្រ ទៅ ១០ម៉ែត្រ។ ជីវិតនៅជុំវិញបឹង រួមទាំងប្រជាជនរស់ក្នុងតំបន់ផងដែរ ត្រូវបានប្រែប្រួលទៅតាមវដ្តតាមរដូវ។
  លោកអ្នកក៏អាចទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយអ្នកជំនាញរបស់ក្រុមហ៊ុនស្តារ អូតូ ពីការជ្រើសរើសរថយន្ត Mercedes-Benzថ្មី និងការប្រើប្រាស់ទាំងរថយន្តថ្មី និងរថយន្តចាស់ផងដែរ។ អតិថិជនរបស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា  អាចអញ្ជើញទៅទទួលការផ្តល់ជូនដ៏ពិសេសនេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្រុមហ៊ុនស្តារ អូតូ ខេមបូឌាផ្ទាល់តែម្តង  ដែលមានអាសយដ្ឋាន នៅបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)។    រថយន្តទំនើបប្រណីត Mercedes-Benz ប្រើប្រាស់ដើម្បីបង្កើនទំនុកចិត្ត ពង្រឹងទំនាក់ទំនងធុរកិច្ចកាន់តែរលូន បង្ហាញពីភាពជោគជ័យពិតប្រាកដ ជំនួញតូចធំរឹតតែប្រសើរ។   ក្រៅតែចែកចាយរថយន្ត Mercedes ក្រុមហ៊ុនស្តារ អូតូ ក៏មានផ្តល់សេវាកម្មក្រោយការលក់ផងដែរ ដែលរួមមានការជួសជុល និងផ្លាស់ប្តូរគ្រឿងបន្លាស់ ដែលធានាគុណភាពសុទ្ធ ១០០ភាគរយ, តោន និងបាញ់ថ្នាំដែលអាចធ្វើបានគ្រប់ម៉ាករថយន្តទាំងអស់ និងធានាថាស្អាតដូចថ្មីផងដែរ។ សូមទូរស័ព្ទទៅលេខ 017 231 488 ឬ 023 231 488 ដើម្បីសាកសួរព័ត៌មានបន្ថែម។
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា នៅតែបន្តផ្តល់ជូននូវកម្មវិធីពិសេស(Auto Finance Day) គឺការបង់រំលស់រថយន្តទំនើបប្រណីតម៉ាក Mercedes-Benz នៅក្នុងតម្លៃដ៏ពិសេស ដែលមានការបង់ប្រាក់មុនតិច ការប្រាក់ទាប។  មានរថយន្ត Mercedes ជាច្រើនម៉ូឌែល ដែលត្រូវបានដាក់បញ្ចូលសម្រាប់កម្មវិធីបង់រំលស់នេះ។  
តាមរយៈបទថ្មីដ៏កន្ត្រាក់អារម្មណ៍ លោក ព្រាបសុវត្ថិ បានអង្រួនឆាកតន្ត្រី Eragold Concert ជាមួយក្បាច់រាំដ៏គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទាំងអស់ រំភើបរីករាយ និងហ៊ោកញ្ជៀវពេញផ្ទៃពហុកីឡដ្ឋានខេត្ត កំពង់ឆ្នាំង ។ អ្នកទស្សនាផ្ទាល់យ៉ាងកុះករ ក៏បានចូលរួមទស្សនាស្តង់លក់ផលិតផល ហើយចាប់ចិត្តខ្លាំង ជាមួយរសជាតិដ៏ស្រស់ថ្លា របស់ទឹកសណ្តែកធម្មជាតិ Eragold ព្រមទាំងរីករាយជាមួយការថតរូប ការទទួលបានរង្វាន់ភ្លាម និងជាពិសេសការទទួលបានឳកាសសម្រាប់រង្វាន់ធំគឺ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ីញ 5 គ្រឿង និងរង្វាន់ជាច្រើនទៀត ដែលផ្តល់ជូនផ្ទាល់នៅរាល់ទីតាំងនៃការប្រគុំតន្ត្រី ។ លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលពត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។ កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះឆៅ Gold Cupp អាហារបំប៉ន Calsome និងភេស្ជៈប៉ូវកម្លាំង Zeus ។ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group ។ Eragold Concert 2017 នឹងមានវត្តមាន នៅទីរួមខេត្ត កំពង់ចាម នៅថ្ងៃទី 18 ខែ មិនា ឆ្នាំ 2017 ខាងមុខនេះ និងជាបន្តទៀតនៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប និង ក្រុងតាខ្មៅ។ កុំភ្លេចចូលរួមទស្សនា និងទទួលយករសជាតិដ៏ស្រស់ថ្លា ពីទឹកសណ្តែកធម្មជាតិ Eragold ។ (អត្ថបទពាណិជ្ជកម្ម)
ក្រោយពីការទន្ទឹងរង់ចាំពីទស្សនិកជន កាលពីថ្ងៃសៅរ៍ ទី 11 ខែ មិនា នេះ Eragold Concert 2017 ឈានមកដល់ ទីរួមខេត្តកំពង់ឆ្នាំង ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ។ ព្រឹត្តការណ៍ដ៏កក្រើកនេះមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា កញ្ញា វីឌីណែត កញ្ញា សួស វីហ្សា លោក ថែល ថៃ និងលោក នួន សុធារ័ក្ស ហើយការប្រគុំតន្ត្រីនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។
នេះគឺជាករណីស្លាប់ទី៣៩ ក្នុងចំណោមករណីរផ្តាសាយបក្សីទី៥៨ ដែលបានកើតលើមនុស្សចាប់តាំងពីឆ្នាំ២០០៥មក ហើយនេះគឺជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣នេះ។ បើតាមក្រសួងសុខាភិបាល ថ្មីៗនេះ ផ្ទះអ្នកជិតខាងបុរសនេះ បានទិញមាន់យកមកស្តុកទុកលក់ ហើយបន្ទាប់មក ក៏មានមាន់នៅផ្ទះជនរងគ្រោះ និងមាន់អ្នកជិតខាងផ្សេងទៀតងាប់ប្រមាណ៥០ក្បាល។ មាន់ងាប់ទាំងនោះ ក៏ត្រូវបានអ្នកភូមិចែកគ្នាបរិភោគដែរ។   ក្រុមឆ្លើយតបបន្ទាប់របស់ក្រសួងសុខាភិបាល និងអ្នកជំនាញ បាននិងកំពុងអង្កេតស្រាវជ្រាវស្វែងរកប្រភពការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកផ្សេងទៀតក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ក្រសូងសុខាភិបាល រំឭកជាថ្មីដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីនេះ ដែលវានៅតែបន្តគំរាមកំហែងដល់ពលរដ្ឋពិសេសកុមារ និងក្រុមមានហានិភ័យ ឬភាពងាយរងគ្រោះ៕  
បុរសវ័យ ៥០ឆ្នាំ ម្នាក់ រស់នៅឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨ តុលានេះ។
កៅអី Top 4 នៅសល់តែ២ប៉ុណ្ណោះ ខណៈ២កន្លែងទៀត ត្រូវបាន ព្រះខ័នរាជស្វាយរៀង (៦៥ពិន្ទុ) និងភ្នំពេញក្រោន (៥៨ពិន្ទុ) ដែលមានពិន្ទុដាច់គេបានកក់រួចជាស្រេច។ ដោយឡែក វិសាខា, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ និងកងយោធពលខេមរភូមិន្ទ កំពុងប្រជែងគ្នា យកកៅអីដែលនៅសល់។    បរាជ័យ ៣ប្រកួតជាប់គ្នារបស់ វិសាខា ធ្វើឱ្យកាន់តែតានតឹងខ្លាំងក្នុងការប្រកួតប្រជែងយក Top 4 ព្រោះនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ មុនពេលចូលដល់វគ្គទាត់ខ្វែង ៤ក្រុម ចុងក្រោយ។ បច្ចុប្បន្ន ក្រុមនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ ខណៈ បឹងកេតនៅលេខ៤ មាន៣៧ពិន្ទុ។ ដង្កោសែនជ័យ នៅលេខ៥ មាន៣៤ពិន្ទុ ស្របពេលទ័ពមាន៣៣ពិន្ទុ នៅលេខ៦។ នៅសល់២ប្រកួតទៀតប៉ុណ្ណោះការប្រកួតលីគជុំទី៣នឹងបញ្ចប់។   ក្រោយឈ្នះវិសាខា នៅជំនួបសប្តាហ៍ទី២៥ ក្រុមទ័ព្ធ នៅតែមានក្ដីសង្ឃឹមឡើងវិញ។ លោក ភា សុភ័ក្ដ្រា តែងលើកទឹកចិត្តកីឡាករថា សង្ឃឹមសូម្បីតែ ១ភាគរយ ក៏ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ គ្រូបង្វឹករូបនេះ យល់ថា ការប្រកួតប្រជែងយកចំណាត់ថ្នាក់ គឺជារឿងផ្នែកមួយដើម្បីក្លិប និងដើម្បីអ្នកគាំទ្រ។ ទន្ទឹមនិងនេះ ការប្រកួត អស់ពីសមត្ថភាព ដើម្បីជ័យជម្នះ ក៏ជារឿងសំខាន់សម្រាប់ក្លិប ផងដែរ។    «ពាក្យដែលខ្ញុំតែងនិយាយទៅកាន់កីឡាករ គឺ«យើង មិនបោះបង់ចោល»។ យើង មើលដំណើរវែងឆ្ងាយ យើងមើលការប្រកួតយក Top 4 គឺបឹងកេត ត្រូវជួបជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ហើយ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវការ Top 4 ដូចគ្នា។ ហើយប្រកួតចុងក្រោយរបស់បឹងកេត ត្រូវជួបជាមួយស្វាយរៀង។ អ៊ីចឹង យើងឃើញថាគេ ក៏មានការលំបាក ហើយផ្លូវវែងឆ្ងាយ។ ដូច្នេះ យើង គឺអត់ត្រូវបោះបង់តែម្ដង។ ទោះបីសង្ឃឹម ១ភាគរយ យើង ត្រូវតែប្រឹងប្រែង។ ហើយម្យ៉ាងដើម្បីការអភិវឌ្ឍក្រុមផង។ ចំណាត់ថ្នាក់ គឺជារឿងមួយដែលត្រូវគិតទៅដល់ក្រុម ជាពិសេសគឺអ្នកគាំទ្រ។»។ លោក ភា សុភ័ក្ត្រា បាននិយាយដូច្នេះ។   ក្នុងសប្ដាហ៍ទី២៥នោះ គិរីវង់សុខសែនជ័យ បានឈ្នះ អាយ អេស អាយដង្កោសែនជ័យ លទ្ធផល៤-០ នៅកីឡដ្ឋានគិរីវង់។ ចំណែក បឹងកេត ឈ្នះ ណាហ្គាវើលដ៍ លទ្ធផល១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រីឯ អង្គរថាយហ្គឺ ចាញ់ភ្នំពេញក្រោន លទ្ធផល ២-០ នៅកីឡដ្ឋានហុនមាន ខណៈ ព្រៃវែង ចាញ់ ព្រះខ័នរាជស្វាយរៀង លទ្ធផល ៣-០ នៅកីឡដ្ឋានខេត្តព្រៃវែង។   គិតត្រឹមសប្ដាហ៍ទី២៥ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន៦៥ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៥៨ពិន្ទុ។ រីឯវិសាខា ឈរចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេខ៤ មាន៣៧ពិន្ទុ។ អាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ៥ មាន៣៤ពិន្ទុ និង កងយោធពលខេមរភូមិន្ទ ឈរលេខ៦ មាន៣៣ពិន្ទុ។ ដោយឡែកណាហ្គាវើលដ៍ នៅចំណាត់ថ្នាក់លេខ៧ មាន២៧ពិន្ទុ តាមពីក្រោយដោយ ព្រៃវែង ចំណាត់ថ្នាក់លេខ៨ មាន២៣ពិន្ទុ។ រីឯ គិរីវង់សុខសែនជ័យ ឡើងមកចំណាត់ថ្នាក់លេខ៩ មាន២០ពិន្ទុ ហើយ អង្គរថាយហ្គឺរ ធ្លាក់មកចំណាត់ថ្នាក់១០ មាន១៨ពិន្ទុ៕
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្លិបកងយោធពលខេមរភូមិន្ទ ប្រាប់កីឡាកររបស់ខ្លួន កុំឲ្យបោះបង់ចោលក្ដីសង្ឃឹម បើទោះជាការប្រជែងយក Top 4 នៃ Cambodian Premier League 2023-2024 មានតិចតួចក៏ដោយ។ ក្រោយឈ្នះ វិសាខា  លទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់ នៅថ្ងៃទី៣១ ខែមីនា ក្រុមទ័ព្ធ កាន់តែមានឱកាស ប្រជែងយកតំណែងក្រុមកំពូលទាំង៤ ជាមួយបឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ និងវិសាខា។
តាមរយៈសារឆ្លងឆ្លើយគ្នាលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននោះ សម្ដេច ហ៊ុន សែន បានប្រាប់លោក វេង សាខុន ឱ្យដោះស្រាយបញ្ហានេះ ឱ្យស្របតាមស្ថានការណ៍ជាក់ស្ដែង។ ប្រមុខរដ្ឋាភិបាល បានសរសេរសារតបរដ្ឋមន្រ្តីកសិកម្ម តាមហ្វេសប៊ុក កាលពីថ្ងៃទី១៨ កញ្ញា យ៉ាងដូច្នេះថា៖«សូមឯកឧត្តមដឹកនាំការប្រជុំដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខ័ណ្ឌគោលនយោបាយ ច្បាប់និងលិខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួលដើម្បីឱ្យស្របជាមួយសភាពការណ៍ និងផលប្រយោជន៍ប្រជាជន»។   បើតាមសម្ដេច ហ៊ុន សែន ពេលនេះស្ថិតនៅក្នុងដំណាក់កាលកសិ-ពាណិជ្ជកម្ម ដែលត្រូវសម្រួលដល់កម្រិតជីវភាពប្រជាកសិករផងដែរ។«ដំណាក់កាលដែលយើងកំពុងស្ថិតនៅគឺជាដំណាក់កាលកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សាផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ»។នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី។   ឆ្លើយតបការបញ្ជារបស់ប្រមុខរដ្ឋាភិបាល លោក វេង សាខុន នឹងដោះស្រាយបញ្ហានេះ។   តាមរយៈវីដេអូឃ្លីបមួយ បានបង្ហោះពីមន្ត្រីមានសមត្ថកិច្ច ចុះឃាត់សកម្មភាពពលរដ្ឋ មិនឱ្យសម្លាប់សត្វពពែមួយក្បាល ក្រោមហេតុផលថា ពលរដ្ឋគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ មន្ត្រីនោះ អះអាងប្រាប់ពលរដ្ឋថា ព្រះរាជអាជ្ញាឱ្យចុះមកចាប់ប្រមូលយកសាច់ពពែនោះ។   ក្រោយឃើញវីដេអូនេះ សម្ដេច ហ៊ុន សែន ចាត់ទុកថា សកម្មភាពមន្ត្រីនោះ ហាក់ដូចជាមិនត្រឹមត្រូវ និងអនុវត្តផ្ទុយពីច្បាប់ខ្លួនឯងទេ។ សម្ដេច ក៏បានបញ្ជាឱ្យរដ្ឋមន្រ្តីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធចេញមុខបកស្រាយរឿងនេះ។   ភ្លាមៗនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានតបតាមហ្វេសប៊ុកទៅសម្ដេច ហ៊ុន សែន ថា ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ ឬបទល្មើសអ្វី ដែលមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វនោះទេ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ «ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋានខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម »។ នេះជាការបកស្រាយរបស់លោក វេង សាខុន។   អត្ថបទទាក់ទង   លោក គង់ សោភ័ណ្ឌ៖ ករណីសម្លាប់សត្វពពែមួយក្បាល នឹងត្រូវដោះស្រាយ នៅថ្ងៃច័ន្ទ   សម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីកសិកម្ម បកស្រាយរឿងហាមពលរដ្ឋមិនឱ្យសម្លាប់សត្វពពែមួយក្បាល    ករណីសម្លាប់សត្វពពែមួយក្បាល ដែលនាំឱ្យមានវិវាទរវាងពលរដ្ឋ និងមន្ត្រីមានសមត្ថកិច្ចនេះ កើតឡើងនៅក្នុងខេត្តកណ្ដាល។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៨ កញ្ញា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា អ្នកដែលសម្លាប់ពពែនោះ គឺសម្លាប់ដើម្បីធ្វើអាជីវកម្ម មិនមែនសម្រាប់បរិភោគជាលក្ខណៈគ្រួសារទេ។ មូលហេតុនេះហើយ ទើបអាជ្ញាធរតម្រូវឲ្យពលរដ្ឋនោះ យកសត្វពពែចូលទៅកន្លែងពិនិត្យសុខភាពសត្វ និងកន្លែងសត្តឃាត ដើម្បីគិតថ្លៃសេវាសត្វ ប៉ុន្តែម្ចាស់អាជីវកម្មរូបនោះ មិនព្រមចូលតាមការណែនាំរបស់អាជ្ញាធរឡើយ។   តែយ៉ាងណាលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ករណីនេះ មានព្រមព្រៀងគ្នាហើយ ដោយអ្នកសម្លាប់ពពែនឹងជួបជាមួយអាជ្ញាធរដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅថ្ងៃច័ន្ទ ទី២០ កញ្ញា ៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំដោះស្រាយបញ្ហាជាកញ្ចប់ លើករណីសម្លាប់សត្វពពែមួយក្បាល ដែលមានការថ្នាំងថ្នាក់រវាងពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីពេលថ្មីៗនេះ។
  ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺជាគោលដៅបន្តបន្ទាប់ នៃសិក្ខាសិលានេះ ដែលខេត្តទាំងអស់នេះ ត្រូវបានចាត់ទុកជាខេត្តសក្ដានុពលខ្ពស់ ដោយសារតែចំនួនប្រជាជន ប្រវត្តិវិនិយោគ និងកម្រិតជីវភាពរបស់ប្រជាជន។    អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលានៅខេត្តកំពង់ចាម លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា និងការសម្រួលដល់ការរីកលូតលាស់ នៃទីផ្សារស្របច្បាប់។ លោក ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឈ្មួញជើងសារ ក្នុងការផ្សព្វផ្សាយជាសាធារណៈ នូវគោលនយោបាយការពារវិនិយោគិន ក៏ដូចជាវិធីសាស្ត្រការពារហានិភ័យផងដែរ។    លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ នៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅ នៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខណ្ឌបទប្បញ្ញតិ បញ្ហាប្រឈម និងផែនការរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។   តាមរយៈការចូលរួមរបស់ក្រុមហ៊ុន នៅក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់ នៃគណៈកម្មការមូលបត្រកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនបទដ្ឋាននៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ឱ្យស្របនឹងបទដ្ឋានអន្តរជាតិ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបង្ហាញនូវឧទាហរណ៍ជាក់ស្ដែងមួយ នៃភាពមានវិជ្ជាជីវៈពិតប្រាកដ ហើយបានជំរុញឱ្យក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗទៀត ប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន។      ក្នុងនាមជាវាគ្មិនកិត្តិយស លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានក្ដីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងសិក្ខាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ ២០១៨ ជាមួយគណៈកម្មការមូលបត្រកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការយល់ដឹង លើការជួញដូរឧបករណ៍ហិរញ្ញវត្ថុ ឱ្យទូលំទូលាយ គឺជាការងារចម្បងមួយ របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។ លោក តារាវុធ បានបន្តសង្កត់ធ្ងន់ លើសារៈសំខាន់នៃការវាយតម្លៃខ្លួនឯង របស់វិនិយោគិន និងការអនុវត្តយុទ្ធសាស្ត្រសមស្រប សម្រាប់វិនិយោគិននីមួយៗ ក៏ដូចជាវិធីសាស្ត្រទាញយកផលវិជ្ជមាន ពីការវិនិយោគ។ ក្រៅពីការចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តបីផ្សេងទៀត ក្នុងខែធ្នូនេះ លោក តារាវុធ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្នុងការបង្ហាញខ្លួន នៅព្រឹត្តិការណ៍នានា របស់គណៈកម្មការមូលបត្រកម្ពុជានាពេលអនាគត។   លទ្ធផលនៃសិក្ខាសាលានៅខេត្តកំពង់ចាម គឺល្អគួរឱ្យកត់សម្គាល់។ អ្នកចូលរួមជាង ១៨០ នាក់ បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ទៅលើការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាសញ្ញានៃអនាគតភ្លឺស្វាង របស់វិស័យឧបករណ៍និស្សន្ទនៅកម្ពុជា៕   (អត្ថបទពាណិជ្ជកម្ម) 
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន ៥ ប្រចាំឆ្នាំ ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជា(SECC) នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគារ LBN Asian Hotel ខេត្តកំពង់ចាម។ ខេត្តនេះ គឺជាគោលដៅទីពីរ ក្នុងចំណោមខេត្តទាំងប្រាំ បន្ទាប់ពីគោលដៅទីមួយនៅខេត្តព្រះសីហនុ បានបញ្ចប់កាលពីសប្ដាហ៍មុន។ ភ្ជាប់ជាមួយនឹងប្រធានបទ«អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា» សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹង អំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា កសាងទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវជំនាញ និងយុទ្ធសាស្ដ្រចាំបាច់ សម្រាប់ការវិនិយោគមួយនេះ។
មេដឹកនាំតួកគីលោក Recep Tayyip Erdogan ក្តៅស្លឹកត្រចៀកកាន់តែខ្លាំងរហូតបន្តវាយប្រហារហូឡង់ឥតឈប់។ លោកលែងខ្វល់ពីភាសាការទូតអ្វីទៀតហើយ ហើយលោកហៅហូឡង់ថាជារដ្ឋគាំទ្រភេរវកម្ម, មានចរិកស្អួយរលួយនិងមានបាតដៃប្រឡាក់ឈាមផង។ ការចោទប្រកាន់នេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងការទូតតួកគីនិងហូឡង់ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយហូឡង់ហាមរដ្ឋមន្ត្រីតួកគីចូលថ្លែងសុន្ទរកថានៅលើទឹកដីខ្លួនកាលពីសប្តាហ៍មុន។ បើយោងតាមសារព័ត៌មានរុស្ស៊ី RT ដោយចាត់ទុកហូឡង់ជារដ្ឋគាំទ្រភេរវកម្ម លោក Erdogan បានលើកយកការសម្លាប់រង្គាលប្រជាជន ម៉ូស្លីមនៅ Srebrenica កាលពីឆ្នាំ ១៩៩៥ ដោយលោកចោទថា ហូឡង់នេះជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយមនុស្សជាតិនេះដែរ។ «យើងដឹងច្បាស់ថាហូឡង់ទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅ Srebrenica។ យើងដឹងថាប្រទេសនេះមានចារិកស្អុយរលួយខ្លាំងប៉ុណ្ណានោះដោយសារការពារព័ន្ធរបស់ប្រទេសនេះក្នុងការសម្លាប់រង្គាលប្រជាជនបូស្នៀ ៨ពាន់នាក់។ គ្មានអ្នកណាម្នាក់អាចផ្តល់មេរៀនពាក់ព័ន្ធសីលធម៌ឡើយជាពិសសក្រុមអ្នកមានបាតដៃប្រឡាក់ឈាម»។ កាលពីប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលតួកគីបានចោទប្រកាន់ថា ហូឡង់ និងអាល្លឺម៉ង់សុទ្ធតែមានឥរិយាបថអាក្រក់ដូចក្រុមណាស៊ី បន្ទាប់ពីអាជ្ញាធរនៃប្រទេសទាំងពីរហាមប្រាមរដ្ឋមន្ត្រីតួកគីចូលថ្លែងសុន្ទរកថាទៅកាន់ប្រជាជនតួកគីដែលរស់ក្នុងទឹកដីខ្លួន។ ប្រទេសទាំងនោះបដិសេធដោយសាររដ្ឋាភិបាលតួកគីកំពុងស្ថិតក្នុងយុទ្ធនាការស្វែងរកការគាំទ្រពីពលរដ្ឋខ្លួននៅក្រៅស្រុកខណៈការបោះឆ្នោតប្រជាមតិបង្កើនអំណាចប្រធានាធិបតីតួកគីកាន់តែជិតមកដល់។ ក្រោយមានការហាមមន្ត្រីតួកគីនេះ ប្រជាជនតួកគីជាច្រើនបាននាំគ្នាបាតុកម្មតវ៉ានៅទីក្រុង Rotterdam តែពួកគេត្រូវអាជ្ញាធរហូឡង់បំបែក។ តួកគីអះអាងថាអាជ្ញាធរហូឡង់ប្រើប្រាស់មធ្យោបាយព្រៃផ្សៃបង្ក្រាបបាតុរកក្នុងនោះមានប្រើឆ្កែនិងបាញ់ទឹកផង។ ឆ្លើយតបការហាមមន្ត្រីនិងបង្ក្រាបបាតុករខ្លួន រដ្ឋាភិបាលតួកគីបានសម្រេចបញ្ចប់ទំនាក់ទំនងកម្រិតខ្ពស់ជាមួយហូឡង់។ «ហូឡង់និងឥរិយាបទជារដ្ឋគាំទ្រភេរវកម្មរបស់វានេះ បានធ្វើឲ្យខូចខាតដល់តម្លៃអឺរ៉ុបនិងសហភាពអឺរ៉ុប។ឥឡូវនេះ សម្រាប់អ្នកដែលចង់សហការជាមួយអឺរ៉ុប ត្រូវយល់ថាអឺរ៉ុបលែងជានិមិត្តសញ្ញានៃសិទ្ធិមនុស្សនិងសេរីភាពទៀតហើយ។ ប្រទេសអឺរ៉ុបខ្លះក្លាយជាអាយ៉ងនៃគណបក្សដែលមាននិន្នាការជ្រុលនិយមរើសអើងពូជសាសន៍ឬមានលក្ខណៈដូចក្រុមហ្វាស៊ីសផង»។   លោកប្រធានាធិបតីតួកគី រូបនេះបានប្រកាសថា លោកនឹងប្រឹងប្រែងប្រមែរប្រមូលការសហការពីបណ្តាសមាជិកសហគមន៍ឥស្លាមលើពិភពលោកដើម្បីរួមគ្នាប្រឆាំងការស្អប់ខ្ពើមរើសអើងពូជសាសន៍ រួមទាំងការស្អប់ខ្ពើមប្រជាជនឥស្លាមលើពិភពលោកផង។ ម្សិលមិញនេះដែរ លោកប្រធានាធិបតី Erdogan ក៏បានរិះគន់សហភាពអឺរ៉ុបមិនសំចៃមាត់ផងដែរ។ លោកនិយាយថា សហភាពអឺរ៉ុបអនុវត្តគោលការណ៍សិទ្ធិមនុស្សរើសអើងផងដែរ ក្រោយពេលប្រមុខការទូតសហភាពអឺរ៉ុបបានស្នើឲ្យលោកឈប់និយាយប៉ប៉ាច់ប៉ប៉ោចនិង វាយប្រហារលើគេឯងទៀតដើម្បីបញ្ចៀសបញ្ហាការទូតធ្ងន់ធ្ងរ៕
ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានហៅប្រទេសហូឡង់ជា«រដ្ឋគាំទ្រភេរវកម្ម»និងជារដ្ឋដែលមានចរិកស្អុយរលួយ ស្របពេលដែលជម្លោះការទូតភាគីទាំងពីរកើនកម្តៅខ្លាំង។ លោកចោទប្រកាន់ថា ហូឡង់នេះជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាលប្រជាជនម៉ូស្លីម នៅSrebrenica រាប់ពាន់នាក់កាលពីឆ្នាំ ១៩៩៥។
កូនទ្រាំងជាង៦០០ដើម ត្រូវបានបណ្ដុះដោយសហគមន៍កែច្នៃចង្កឹះសង្កែ និងជាង១ពាន់ដើម បណ្ដុះដោយសហគមន៍ឆែបលិច។ លោក ហឹម ហាណ ប្រធានសហគមន៍កែច្នៃចង្កឹះ សង្កែ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទថា នេះជាលើកដំបូងហើយ ដែលពលរដ្ឋក្នុងសហគមន៍ បណ្ដុះកូនទ្រាំងយកទៅដាំលើផ្ទៃដី៥ហិកតា នៅកន្លែងសឹករេចរិល និងមិនសូវមានដើមទ្រាំងដុះ។ លោក ហាណ បន្ថែមថា សកម្មភាពនេះ អាចជួយបង្កើនវត្តមានដើមទ្រាំងថ្មី ខណៈដើមទ្រាំងចាស់ៗបាត់បង់ច្រើន ដោយសារអាយុកាល និងការកាប់ទន្ទា្រនយកដីព្រៃ។   ប្រធានសហគន៍រូបនេះ រៀបរាប់ដូច្នេះ៖«កន្លងមកពួកយើងតែងអាស្រ័យផល ដោយដកហូតស្លឹក និងធាងរបស់វាមកប្រើ ប៉ុន្តែមិនដែលដាំបន្ថែមទេ។ ពេលនេះសហគមន៍យើង នាំគ្នាគិតពីការប្រើប្រាស់ និងដាំឡើងវិញ ដើម្បីអាចទទួលបានប្រយោជន៍យូរអង្វែង។ ដើមទ្រាំងពេលចេញផ្កាងាប់ហើយ ជាជម្រើសល្អ បើបានដាំកាន់តែច្រើន ពួកយើងសង្ឃឹមថា អាចអាស្រ័យផលដោយរន្តិភាព»។  រូបភាពដោយក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប  សហគមន៍កែច្នៃចង្កឹះសង្កែ មានផ្ទៃដីសរុបចំនួន ២ ៧១៨ហិកតា ក្នុងនោះដីមានដើមទ្រាំងជាង២ពាន់ហិកតា ហើយពលរដ្ឋមានជាង៨០ភាគរយ កំពុងអាស្រ័យផលពីទ្រាំងក្នុងសហគមន៍។ បើតាម លោក ហឹម ហាណ  ដំណាក់កាលដំបូង លោកមានគម្រោងដាំត្រឹមដី៥ហិកតាសិន តែបើដំណើរការជោគជ័យ នឹងពង្រីកបន្ថែមទៀត។   ចំណែកឯ លោក ជួប ជួន  ប្រធានសហគមន៍ឆែបលិច បានឱ្យដឹងថា សហគមន៍ខ្លួន បានបណ្ដុះកូនទ្រាំងចំនួនជាង១ពាន់ដើម សម្រាប់យកដាំតាមដីព្រៃក្នុងសហគមន៍ជាង៥ហិកតាដែរ។ ប្រធានសហគមន៍រូបនេះ យល់ថាការដាំកូនទ្រាំងឡើងវិញ គឺអាចជំនួសដើមដែលមានអាយុកាលច្រើនឆ្នាំ និងអាចជាផ្នែកមួយនៃការការពារដីព្រៃ និងការអភិរក្សរុក្ខជាតិព្រៃប្រភេទនេះសម្រាប់ អាស្រ័យផលទៅថ្ងៃមុខដែរ ខណៈព្រៃឈើនៅក្នុងសហគមន៍ នៅតែរងការទន្ទ្រានយកខុសច្បាប់ ពីជនខិលខូចមួយចំនួននោះ។ លោក ជួប ជួន បន្ថែមថា៖ «ជំហានដំបូង នៃការបណ្ដុះកូនទ្រាំងជាង១ពាន់ដើម ជាសកម្មភាពវែកផ្លូវ សម្រាប់ការដាំបន្តបន្ទាប់ទៀត ទៅលើដីសហគមន៍ឆែបលិច ដែលមានសរុបចំនួន ២ ៦៤២ហិកតា និងអាចឱ្យពលរដ្ឋ ៣១៤គ្រួសារ អាស្រ័យផលបាន»។    លោក ជួប ជួន សង្ឃឹមថា បទពិសោធន៍លើកទីមួយនៃការបណ្ដុះ និងដាំកូនទ្រាំងនេះ ជាបទពិសោធន៍ថ្មី សម្រាប់សហគមន៍ទាំង២ និងជាគំរូសម្រាប់សហគមន៍ដទៃ ដើម្បីផលប្រយោជន៍រួម ការពារបរិស្ថាន និងព្រៃឈើ៕    ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប  
ភ្នំពេញ៖ សហគមន៍កែច្នៃចង្កឹះសង្កែ និងសហគមន៍ឆែបលិច នៅក្នុងខេត្តព្រះវិហារ បានបណ្ដុះកូនទ្រាំង ដើម្បីដាំបន្ថែមនៅក្នុងសហគមន៍ ក្នុងបំណងអភិរក្សទ្រាំង និងជួយការពារដី និងព្រៃក្នុងសហគមន៍។ សហគមន៍ទាំងពីរបណ្ដុះកូនទ្រាំង បានចំនួនជិត២ពាន់កូន ដែលនឹងយកដាំលើផ្ទៃដី១០ហិកតា។
  ជានីតិវិធី នៅពេលទទួលបានឈ្មោះបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា ពីគណបក្សកាន់អំណាចហើយ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីអនុម័តយល់ព្រមលើបេក្ខជននោះមួយដំណាក់កាលសិន ហើយបន្ទាប់មក ទើបរដ្ឋសភា បើកកិច្ចជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជាអនុប្រធានទី១ជាផ្លូវការ។  លោក ឡេង ប៉េងឡុង លើកឡើងថា ជួនកាលឈ្មោះបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា អាចនឹងត្រូវបញ្ជូនទៅរដ្ឋសភាក្នុងសប្តាហ៍នេះ តែរដ្ឋសភា អាចមិនទាន់បើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជននោះ ដោយត្រូវរង់ចាំនៅសប្តាហ៍ក្រោយ ដ្បិតរដ្ឋសភា កំពុងជាប់រវល់ខ្លាំង។    អ្នកនាំពាក្យរដ្ឋសភារូបនេះ បន្តថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺជាអ្នកជ្រើសរើសបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា ហើយនឹងត្រូវបញ្ជូនទៅឲ្យរដ្ឋសភា។ យ៉ាងណា លោក ប្រាប់ថា មកដល់ពេលនេះ រដ្ឋសភា មិនទាន់ទទួលបានឈ្មោះបេក្ខជនអនុប្រធានទី១នៃរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជានោះទេ។ លោក មិនអាចព្យាករមុនឡើយថា ឥស្សរជនរូបណា ដែលនឹងអាចត្រូវគណបក្ស ជ្រើសរើសជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា។    លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មិនទាន់ទទួលបានព័ត៌មានដែរថា គណបក្ស នឹងជ្រើសរើសឥស្សរជនរូបណាជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា។ តើអាចអ្នកស្រី ឃួន សុដារី ទេ? អ្នកនាំពា្យគណបក្សកាន់អំណាចរូបនេះ ឆ្លើយនឹងសារព័ត៌មានថ្មីៗថា៖«អត់ដឹងដែរ មិនច្បាស់ យើង មិនអាចនិយាយបានទេ»។ បច្ចុប្បន្ន អ្នកស្រី ឃួន សុដារី ដែលមានគោរមងារជាកិត្តិសង្គហបណ្ឌិត គឺជាអនុប្រធានទី២នៃរដ្ឋសភា។    លោក ងួន ញ៉ិល បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។ គោរមងាររបស់លោក គឺ កិត្តិនីតិកោសលបណ្ឌិត។  សូមបញ្ជាក់ថា តំណាងរាស្រ្តទាំង១២៥រូប ក្នុងនីតិកាលទី៦នេះ (២០១៨-២០២៣) សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយចោល៕ 
ការជ្រើសរើសអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលទើបទទួលមរណភាព នឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ ឬនៅសប្តាហ៍ក្រោយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា មកកាន់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
«វាបី» មានន័យម្យ៉ាងទៀតថា ជាបឹង ត្រពាំង។ ចុល្លវាបី បឹងតូច, មហាវាបី បឹងធំ។ សម្រាប់អត្ថន័យពាក្យនេះជាភាសាសំស្រឹ្កតលាយជាមួយបាលី៕
ពាក្យ «វាបី» ស្ទើរតែគ្មានស្មេរណាប្រើទេ ព្រោះហេតុតែមិនប្រើដូច្នេះធ្វើឲ្យស្មេរមួយចំនួនមិនបានយល់ថាពាក្យនេះមានន័យយ៉ាងណានោះឡើយ។
ក្រោយប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១២ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន២ទឹក អាជ្ញាកណ្តាល និងចៅក្រមសម្រេច ឱ្យខៀវ ចិន្ដារ័ត្ន និង Puspitasari Nurdiana ស្មើគ្នា និងត្រូវបន្ថែមដល់ទឹកទី៣ ដែលមាន១នាទី។ ទីបំផុត កីឡាការិនីកម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី ដោយពិន្ទុ។   លើវិញ្ញាសាប្រពៃណី ប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាមនេះ មានតែជំនួបមួយគូ រវាងខៀវ ចិន្ដារ័ត្ន ទល់ Puspitasari Nurdiana ប៉ុណ្ណោះ។ ខៀវ ចិន្ដារ័ត្ន ក្លាយជាកីឡាការិនីដំបូង ឈ្នះមេដាយមាសពីព្រឹតិ្តការណ៍ AMMA លើកទី២ ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។ កីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana បានមេដាយប្រាក់៕  
កីឡាការិនីកម្ពុជា ខៀវ ចិន្ដារ័ត្ន ក្លាយជាកីឡាការិនីដំបូងគេ ឈ្នះមេដាយមាសពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ក្រោយឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana ទាំងស្វិតស្វាញរហូតដល់៣ទឹក លើវិញ្ញាសាប្រពៃណី ប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម។
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត ១៦៥២ប្រភេទ ស្មើនឹង ១៦៥២ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិនេះ ។ សន្លឹកឆ្នោតជាង១ពាន់ប្រភេទខុសៗគ្នា ព្រោះអាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត នៅតាមឃុំ-សង្កាត់នីមួយៗ។ នេះបើតាមលោក ពុទ្ធា។   បើតាមអ្នកនាំពាក្យរូបនេះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩ ២០៥ ៦៨១នាក់ ខណៈការិយាល័យបោះឆ្នោតមាន ២៣ ៦០២ការិយាល័យ។ សន្លឹកឆ្នោតត្រូវបោះពុម្ពប្រមាណ ១១លានសន្លឹក ហើយសន្លឹកឆ្នោតបម្រុងមានប្រមាណ ១លានសន្លឹក។    លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សន្លឹកឆ្នោតដែលបោះពុម្ពនេះ មានលក្ខណៈពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយ។ ក្រុមហ៊ុនដែលដេញថ្លៃបានតាមអនុវត្តនីតិវិធីហិរញ្ញវត្ថុ ដែលត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត។   ដោយឡែកគណបក្សនយោបាយ ៨គណបក្ស បានចូលរួមពិនិត្យ និងសង្កេតមើលសង្វាក់នៃការបោះពុម្ពសន្លឹកឆ្នោតនៅរោងពុម្ព ដែលរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សរស្មីខេមរា និងតំណាងអង្គការសមាគមចំនួន៩ ព្រមទាំងអ្នកសារព័ត៌មាន ប្រមាណ ៤០នាក់។ នេះបើតាមលោក ហង្ស ពុទ្ធា។   គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ប្រជាពលរដ្ឋដែលទៅបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ និងអត្តសញ្ញាណប័ណ្ណសញ្ជិតខ្មែរ ដែលមានសុពលភាព។ សម្រាប់អ្នកមិនមានអត្តសញ្ញាណប័ណ្ណ ឬអស់សុពលភាព បាត់ និងខូច ត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោតនៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតរយៈពេល ៣០ថ្ងៃចាប់ពីថ្ងៃទី ៥ឧសភា ដល់ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២២៕  
ដោយ៖ ញឹក សំអូន
បន្ទាប់ពីធ្វើការជ្រើសរើសបេក្ខភាពរួចរាល់  កម្មវិធីអាហារូបករណ៍ និងមូលនិធិស្រាវជ្រាវថ្មីលើជំនាញកសិកម្ម ត្រូវបានប្រកាសបើកនៅថ្ងៃទី១៨តុលា។ បេក្ខជនដែលទទួលអាហារូបករណ៍នេះមាន ៥រូបបន្តការសិក្សាថ្នាក់បណ្ឌិត, ៤រូបថ្នាក់អនុបណ្ឌិត និងអ្នកកាន់គម្រោងស្រាវជ្រាវចំនួន ៦រូបទៀត។ ការផ្ដល់មូលនិធិសិក្សានេះ មានតម្លៃសរុបជាង ៣៤ម៉ឺនដុល្លារអាមេរិក។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានគាំទ្រដោយកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed The Future) របស់រដ្ឋាភិបាលអាមេរិក តាមរយៈមជ្ឈណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តភាព និងអាហារូបត្ថម្ភ (CE SAIN) ។ CE SAIN ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាង USAID និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ CE SAIN ទទួលបានហិរញ្ញវត្ថុពី USAID ដែលមូលនិធិដំបូង គឺមានចំនួន ២,៥លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ។ មជ្ឈមណ្ឌលនេះធ្វើការជំរុញការស្រាវជ្រាវ និងកសាងសមត្ថភាពវិស័យសាធារណៈ ដោយផ្ដោតការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបបត្ថមនៅកម្ពុជា៕
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្ដល់អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវ ដល់មន្រ្តីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១៥ រូបឲ្យបានបន្តការសិក្សានៅកម្ពុជា  តាមរយៈកម្មវិធីអាហារូបករណ៍ និងមូលនិធីស្រាវជ្រាវថ្មីលើជំនាញកសិកម្ម។
សហព័ន្ធក្រុមហ៊ុន Titan Stone Group បានរៀបចំពីធីពិសាអាហារពេលល្ងាច កាលពីថ្ងៃទី១ ខែមីនា ដើម្បីអបអរការសម្ពោធគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។ ឆ្នាំនេះ សហព័ន្ធក្រុមហ៊ុន បានសម្ពោធគម្រោងធំៗ៤ ដែលផ្ដោតលើសេវាធានារ៉ាប់រង និងអចលនទ្រព្យ សរុបជាទឹកប្រាក់ប្រមាណ ៤៥០ លានដុល្លារអាមេរិក។   ក្នុងពិធីដ៏ពិសេសនេះ ភ្ញៀវកិត្តយស និងដៃគូវិនិយោគសំខាន់ៗ ដែលអញ្ជើញចូលរួមមានពីស្ថាប័នរដ្ឋ និងវិស័យផ្សេងៗក្នុង និងក្រៅប្រទេសជាច្រើនរូប បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមមាន៖ លោក ហ៊ុន ម៉ាណែត, លោក ម៉ី រ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group និងលោក ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុនកម្ពុជា-ចិនជាដើម។   លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ និងកោតសរសើរ អំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងការបន្តនាំយកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកម្ពុជា។ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖«កម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងសក្ដានុពលពេញលេញ ក្នុងការស្វាគមន៍សហព័ន្ធក្រុមហ៊ុនលំដាប់អន្តរជាតិ ដូចជាសហព័ន្ធក្រុមហ៊ុន Titan Stone Group ដើម្បីវិនិយោគ»។   លោក Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group ជឿជាក់ថាប្រទេសកម្ពុជាមានធនធានសម្បូរបែប ទីតាំងភូមិសាស្ត្រល្អ និងគោលនយោបាយសេដ្ឋកិច្ចបើកទូលាយ និងល្អបំផុតក្នុងទ្វីបអាស៊ី។ ទៅថ្ងៃអនាគត ប្រទេសកម្ពុជា មានឱកាសក្លាយទៅជា «ទីក្រុងហុងកុងតូចនាអាស៊ីអាគ្នេយ៍» ព្រមទាំងអាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយទៀត នៅលើពិភពលោក។   លោក ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុនកម្ពុជា ចិន ជឿថាគុណសម្បត្តិពិសេសរបស់កម្ពុជា ត្រូវការឱ្យវិនិយោគិនបរទេសស្គាល់ឱ្យបានកាន់តែច្រើន។ សមាគម កំពុងដើរតួនាទីជាស្ពានសេដ្ឋកិច្ចសម្រាប់កម្ពុជា និងសហគ្រាសបរទេស ដោយដឹកនាំសហគ្រាសល្បីៗ ចូលវិនិយោគកម្ពុជា និងជួយធ្វើឱ្យការវិនិយោគនៅប្រទេសកម្ពុជា ប្រកបដោយភាពងាយស្រួល។   សហព័ន្ធក្រុមហ៊ុន Titan Stone Grou បានបើកសម្ពោធអគារខុនដូ Picasso City Garden និង អគារការិយាល័យ Smart Co-Working KY iCenter ដែលគម្រោងទាំងពីរទទួលបានការកោតសរសើរខ្លាំងនៅលើទីផ្សារ។   ក្រោយការសិក្សារវាយតម្លៃលើទីផ្សារ និងរៀបចំផែនការបានគ្រប់ជ្រុងជ្រោយហើយនោះ សហព័ន្ធក្រុមហ៊ុន បានរៀបចំសម្ពោធគម្រោងសំខាន់ៗចំនួន៤ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃសេដ្ឋកិច្ច និងតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ជាដំបូង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone Life Insurance បានបង្កើតដោយផ្ដល់នូវ ការធានារ៉ាប់រងបែបសន្សំប្រាក់ដែលមានអត្រាការប្រាក់សន្សំសំចៃខ្ពស់ និងរយៈពេលខ្លី ដើម្បីជួយឱ្យប្រជាជនបានធ្វើផែនការហិរញ្ញវត្ថុ និងការការពារអាយុជីវិតរបស់ពួកគេ។ លើសពីនេះទៀត សហព័ន្ធធានារ៉ាប់រង ធានារ៉ាប់រងឱសថសាស្ត្រ និងធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន អាចបំពេញរាល់តម្រូវការវេជ្ជសាស្ត្រ របស់សាធារណជនទូទៅបានយ៉ាងស្រួល។   លោក Ye WeiGuo អគ្គនាយកសហព័ន្ធក្រុមហ៊ុន Titan Stone Group និង Titan Stone Life Insurance មានប្រសាសន៍ថា ការធានារ៉ាប់រង មិនត្រឹមតែធានាដល់សុខមាលភាពជីវិតបុគ្គល និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនួយមួយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ លោកសង្ឃឹម ក្នុងការនាំចូលពីគោលការណ៍ នៃការផ្ដល់ហិរញ្ញប្បទាន ដើម្បីឱ្យប្រសិទ្ធភាពវិនិយោគរបស់ប្រជាជនកាន់តែប្រសើរ។ ម្យ៉ាងវិញទៀត រចនាសម្ព័ន្ធជាតិរបស់ប្រទេសកម្ពុជា នៅមានភាពវ័យក្មេង ដូច្នេះឧស្សាហកម្មធានារ៉ាប់រង ពិតជាមានសម្រូវការទីផ្សារ និងអត្រារីកចម្រើន ធំទូលំទូលាយ។   សហព័ន្ធក្រុមហ៊ុន Titan Stone Group បានសម្ពោធតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic ដែលជាតំបន់សេដ្ឋកិច្ចពិសេស ផ្ដោតលើវិស័យឧស្សាហកម្មវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ តាមរយៈធនធានគម្រោងវិនិយោគរបស់សហព័ន្ធ និងការរៀបចំផែនការដ៏ល្អឥតខ្ចោះ នឹងទាក់ទាញក្រុមហ៊ុនឧស្សាហកម្ម បច្ចេកវិទ្យាកំពូលៗ ឱ្យចាប់អារម្មណ៍ និងវិនិយោគ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់ ពង្រឹកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា និងជួយឱ្យវិស័យឧស្សាហកម្មមានភាពប្រសើរឡើង។ គម្រោងនេះ គឺស្ថិតនៅជាប់នឹងកំពង់ផែទឹកជ្រៅចំនួនពីរ នៃខេត្តព្រះសីហនុ និងខេត្តកំពត។ ហើយផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលខាងមុខ អាចជួយសម្រួល ដល់ការដឹកជញ្ជូនឱ្យកាន់តែប្រសើរផងដែរ។ សេវាកម្មងាយស្រួលរហ័ស និងទីតាំងល្អ នៃតំបន់សេដ្ឋកិច្ចពិសេស នឹងទាក់ទាញសហគ្រាសបរទេសល្បីៗ ចូលមកវិនិយោគ និង លើកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។   អាជីវកម្មអចលនទ្រព្យ របស់សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបង្កើតនូវសមិទ្ធផលយ៉ាងធំធេង នៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះ គម្រោងអគារ Titan Stone Financial Tower និង Picasso Sky Garden ជាគម្រោងថ្មីសំខាន់របស់សហព័ន្ធ។ អគារ Titan Stone Financial Tower នឹងសាងសង់ឡើងដោយបំពាក់បច្ចេកវិទ្យឆ្លាតវៃ និងថាមពលបៃតងការពារបរិស្ថាន 4R ជាលក្ខណៈសម្បត្តិសំខាន់របស់អគារទាំងមូល ហើយជាអគារការិយាល័យទំនើបឆ្លាតវៃ Instelligent City Oasis 5A ដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ។ ដោយរួមបញ្ចូលបច្ចេកវិទ្យាបន្ថយថាមពល (Reducing) ការបង្កើតបរិយាកាសបៃតងឡើងវិញ (Renewing) ការកែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញ (Recycling) និងទំនួលខុសត្រូវសង្គម (Responsibility) ដើម្បីបង្កើតនូវសម្ព័ន្ធថាមពលបៃតង ក្នុងអគារទាំងមូល។   ក្រៅពីគម្រោងអគារខុនដូ Picasso City Garden សហព័ន្ធក្រុមហ៊ុន Titan Stone Group ក៏បានសម្ពោធគម្រោង Picasso ទី២ ដែលមានឈ្មោះថា Picasso Sky Garden។ អគារ Picasso Sky Garden មានទម្រង់បែបឡៅតឿ ដើម្បីបងកើតទំហំធំទូលាយ សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ការបញ្ចូលរចនាបថសិល្បៈ របស់ Picasso ដល់បរិយាកាសដែលពោរពេញដោយភាពច្នៃប្រឌិតថ្មី បង្កើតបានភាពច្នៃប្រឌិតគ្មានដែនកំណត់។ នោះជាលំនៅស្ថានលំដាប់ខ្ពស់ (Loft) ប្រណិតនៅភ្នំពេញ។   លោក Deng Zhenyue អគ្គនាយកគ្រប់គ្រងទូទៅរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group និងជាអគ្គនាយក ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Titan Stone Real Estate Development មានប្រសាសន៍ថា៖«វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែគុណភាពផលិតល លើទីផ្សារមានគុណភាពមិនសមមាត្រគ្នា។ សហព័ន្ធក្រុមហ៊ុន Titan Stone Group កំពុងបន្តបើកដំណើរការគម្រោង ដែលមានគុណភាពខ្ពស់ថ្មីទៀត ដែលមិនត្រឹមតែផ្ដល់នូវការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សារធារណជនប៉ុណ្ណោះទេ តែក៏សង្ឃឹមថា យើងនឹងក្លាយជាសហព័ន្ធក្រុមហ៊ុនដឹកនាំ និងឈានមុខគេនៅលើទីផ្សារផងដែរ»។    សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្រេចបានជោគជ័យថ្មីផ្សេងទៀតនៅឆ្នាំនេះ នឹងបន្តរីកចម្រើនឱ្យកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងធំៗទាំង៤។ តាមរយៈសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល គំនិតច្នៃប្រឌិតប្រកបដោយភាពទាក់ទាញ និងបច្ចេកវិទ្យាអន្តរជាតិទំនើបចុងក្រោយ យើងអាចរកឃើញគោលដៅវិនិយោគដ៏ល្អបំផុត សម្រាប់សហគ្រាស និងវិនិយោគិនបរទេស ដើម្បីចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា បង្កើតនូវជ័យជម្នះ ៣ សម្រាប់សហព័ន្ធក្រុមហ៊ុន វិនិយោគិន និងប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម)
សហព័ន្ធក្រុមហ៊ុន Titan Sto ne Group បានរៀបចំសន្និសីទស្តីពីការបើកសម្ពោធគម្រោងវិនិយោគធំៗ ចំនួន៤ ក្នុងពេលតែមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនានេះ។ គម្រោងទាំង៤ រួមមាន គម្រោងក្រុមហ៊ុនធានារ៉ាប់រង Titan Stone Life Insurance គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic Zone គម្រោងអគារពាណិជ្ជកម្ម Titan Stone Financial Buildings និង គម្រោងអគារ Picasso Sky Garden។ ពិធីសម្ពោធដ៏ពិសេសនេះ ក៏មានវត្តមានចូលរួមជាភ្ញៀវកិត្តិយស ពី លោក ហ៊ុន ម៉ាណែត ផងដែរ។ គម្រោងវិនិយោគថ្មីនេះ ជាឱកាសដ៏ល្អ ដែលបង្ហាញពីទំនុកចិត្តរបស់សហព័ន្ធក្រុមហ៊ុន ក្នុងការចូលអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅថ្ងៃអនាគត និងការប្ដេជ្ញាចិត្តដើម្បីភាពរីកចម្រើនជាមួយគ្នា។
អត្ថបទទាក់ទង   ពាក្យដែលមាន«កិត្តិ»នៅខាងដើម បង្ហាញនូវ «សេចក្តីល្បីល្បាញ»!   លោក ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយសនេះមួយថ្ងៃបន្ទាប់ពីព្រះករុណាព្រះមហាក្សត្រ  បានត្រាស់បង្គាប់ចាត់តាំងលោក ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដោយមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។  តាមសេចក្តីពន្យល់ពាក្យក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «កិត្តិទេសាភិបាលបណ្ឌិត» មានន័យជារួមថា បណ្ឌិតគ្រប់គ្រងរក្សាប្រទេសប្រកបដោយសេចក្តីថ្កុំថ្កើង។   ព្រះរាជក្រឹត្យជាបន្តបន្ទាប់ធ្វើឡើងបន្ទាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន៥អាសនៈ។   លោក ហ៊ុន ម៉ាណែត ដែលត្រូវជំនួសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី២២ ខែសីហា មានលក្ខខណ្ឌពេញលេញក្នុងការដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាល ដោយលោកបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាវរជនដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់៕
ព្រះករុណា ព្រះមហាក្សត្រព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី៨ ខែសីហា ស្តេចបានត្រង់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃជារាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» ជូនលោក ហ៊ុន ម៉ាណែត តែមួយរូបគត់។