text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  «ពេលដែលលោក ហ៊ុន សែន ឲ្យតុលាការអាយ៉ងគាត់ ចេញដីកាដាក់ទោសខ្ញុំកាន់តែច្រើន ខ្ញុំទទួលបានពានរង្វាន់ប្រជាធិបតេយ្យកាន់តែច្រើន ពីទូទាំងពិភពលោក»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ដែលឆ្លើយតបនឹងការអត្ថាធិប្បាយ(Comment) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅលើហ្វេសប៊ុកផ្លូវការខ្លួន។   លោក សម រង្ស៊ី ដែលនិយាយបែបឌឺដងទៅសម្ដេច ហ៊ុន សែន នេះ ទើបតែទទួលបានពានរង្វាន់ប្រជាធិបតេយ្យមួយទៀតពីអង្គការពិភពលោកគ្មានអំពើប្រល័យពូជសាសន៍ (World Without Genocide) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ មិថុនា។ លោក សម រង្ស៊ី ដែលមិនបានទៅទទួលពានរង្វាន់នេះដោយផ្ទាល់នោះ បានពឹងឲ្យលោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ទៅទទួលជំនួសខ្លួន នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។   មេដឹកនាំអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជារូបនេះ បានសរសេរមូលហេតុដែលខ្លួនអាចទទួលបានពានរង្វាន់យ៉ាងដូច្នេះថា៖«អង្គការ World Without Genocide ដែលប្រឆាំងអំពើប្រល័យពូជសាសន៍ក្នុងពិភពលោក http://worldwithoutgenocide.org/ បានប្រគល់ជូនលោក សម រង្ស៊ី នូវពានរង្វាន់ប្រជាធិបតេយ្យ មួយថ្មី សម្រាប់ឆ្នាំ ២០១៩ ដោយអង្គការនេះទទួលស្គាល់ថា លោក សម រង្ស៊ី បានពុះពារយ៉ាងមោះមុត ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនដល់ជនជាតិខ្មែរគ្រប់រូប»។   លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង ដោយសារបញ្ហាក្តីក្ដាំក្នុងរឿងនយោបាយនោះ ក៏ទើបទទួលបានពានរង្វាន់ ជាជើងឯកប្រជាធិបតេយ្យនៅកម្ពុជា ពីអង្គការសង្គមស៊ីវិលកូរ៉េ ឈ្មោះអង្គការវេទិកាសិទ្ធិមនុស្ស និងសន្តិភាពអាស៊ី (The Asia Human Rights and Peace Forum) កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូងផងដែរ។   អត្ថបទទាក់ទង   កាត់ទោសលោក សម រង្ស៊ី ៨បទល្មើស ឲ្យជាប់គុក១៣ឆ្នាំ និងបង់ប្រាក់ជាង១លានដុល្លារ   គិតមកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង ដែលកំពុងនិរទេសក្រៅប្រទេស បានរងបណ្តឹងពីសម្ដេច ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល មិនតិចជាង១០នោះទេ ដោយក្នុងនោះ បណ្តឹង៨ ត្រូវបានជំនុំជម្រះរួចហើយ ខណៈបណ្តឹង២ទៀត កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ បណ្ដឹងទាំង៨ ដែលតុលាការកាត់ទោសរួចហើយនោះ តម្រូវឲ្យលោក សម រង្ស៊ី ជាប់គុកប្រមាណ១៣ឆ្នាំ និងបង់ប្រាក់ជាង១លានដុល្លារ៕  
ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទទួលពានរង្វាន់ប្រជាធិបតេយ្យជាបន្តបន្ទាប់ ខណៈដែលរូបលោកកំពុងរស់នៅក្រៅប្រទេស ដោយសារបញ្ហាជាប់បណ្ដឹងនិងទោសរួមរឹត។ សម្រាប់លោក សម រង្ស៊ី ពានរង្វាន់ដែលខ្លួនទទួលបាននេះ គឺជាសមិទ្ធផលមួយ ដែលកើតចេញពីការប្ដឹងផ្ដល់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
  រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា នេះជាលើកដំបូងរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាដឹកជញ្ជូនអន្ដរជាតិ បន្ទាប់ពីបាន ក្លាយជាសមាជិកនៅឆ្នាំ២០២២។ វេទិកានេះមានសារសំខាន់ដែលប្រទេសជាសមាជិក ចូលរួមចែករំលែកបទពិសោធន៍ការងារដឹកជញ្ជូន និងធ្វើយ៉ាងណាបង្រួមវិស័យដឹកជញ្ជូន ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយការចំណាយ។   តាមលោក ស៊ុន ចាន់ថុល វេទិកានៅថ្ងៃទី២៨ មេសា ដែលធ្វើនៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ក៏មានការពិភាក្សាពីការរៀបចំការដឹកជញ្ជូនបៃតង ការកាត់បន្ថយការបំពុលបរិស្ថាន ដែលចូលរួមពីប្រទេសជាសមាជិក ITF រួមនិងយុទ្ធសាស្រ្ដនានាពង្រឹងការតភ្ជាប់ ការដឹកជញ្ជូនក្នុងប្រទេសតំបន់អាស៊ាន និងអឺរ៉ុប។ល។   ទាក់ទងនឹងវិស័យដឹកជញ្ជូននេះដែរ រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហើយពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដើម្បីធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែល្អប្រសើរ។ ក្នុងនោះ ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការអភិវឌ្ឍផែទឹកជ្រៅនៅក្រុងព្រះសីហនុជាដើម ដែលនាពេលដ៏ឆាប់ខាងមុខ ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា នឹងអាចដឹកត្រង់ទៅតំបន់អឺរ៉ុប និងអាមេរិក។   អគ្គលេខាធិការ ITF លោក Young Tae Kim ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់កម្មវិធីថា ITF បានត្រៀមសម្រាប់ការចែករំលែកបទពិសោធន៍ និងការផ្ដល់ជាគំនិតនានាដល់ប្រទេសជាសមាជិក សម្រាប់ជាទុនក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ ពិសេសដើម្បីចូលរួមការកាត់បន្ថយថ្លៃដឹកជញ្ជូន។ លោកបន្តថា ITF មានសមាជិក៦៤ប្រទេស ក្នុងនោះប្រទេសជាសមាជិកនៅតំបន់ អឺរ៉ុបមាន ៤០ប្រទេស និងតំបន់អាស៊ី២៦ប្រទេស៕    
សៀមរាប៖ កម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាម្ចាស់ផ្ទះវេទិកា ដឹកជញ្ជូនអន្ដរជាតិ (ITF)និងសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍។
  ចាប់តាំងពីកើតមក មនុស្សគ្រប់រូប មានទុក្ខតាមខ្លួនរួចជាស្រេចទៅហើយ ដែលហៅថាទុក្ខ ព្រោះមានកំណើត ឬទុក្ខពីធម្មជាតិ។ ទុក្ខប្រភេទនេះ នឹងនៅបន្តជារៀងរហូត ដោយមិនប្រែប្រួលឡើយ។ ឲ្យតែមានរូប គឺមានទុក្ខ ទោះស្ថិតក្នុងសម័យកាលណាក៏ដោយ។   ទុក្ខព្រោះអ្វី? ទុក្ខព្រោះខ្វះទ្រព្យ ទុក្ខព្រោះជំងឺ ទុក្ខព្រោះចាស់ជរា ទុក្ខព្រោះបែកបាក់សាច់ញាតិ ក្រុមគ្រួសារ និងមនុស្សដែលខ្លួនស្រឡាញ់ និងទុក្ខព្រោះសេចក្តីស្លាប់ ជាដើម។ ទុក្ខទាំងនេះ តែងតែកើតចំពោះមនុស្សរាល់គ្នា ដោយគ្មាននរណាម្នាក់អាចគេចផុតឡើយ ទោះជាអ្នកនោះ ក្រឬមាន រាស្ត្រឬមន្ត្រី សេដ្ឋីឬស្តេច ក៏ដោយ។    ក្រៅពីជួបទុក្ខពីកំណើតឬទុក្ខពីធម្មជាតិ មនុស្ស អាចនឹងជួបទុក្ខមួយជាន់ទៀត គឺទុក្ខ ដែលកើតចេញពីសង្គម ប្រសិនបើសង្គមនោះមិនល្អ ដូចជា មនុស្សមិនចេះយោគយល់គ្នា ឈ្នានីសគ្នា កេងប្រវញ្ចគ្នា បាញ់ស្លាប់ ធ្វើទុក្ខបុកម្នេញដាក់គ្នា អ្នកមានលុយ មានអំណាច ធ្វើបាបអ្នកក្រ ជិះជាន់ រឹបអូសដីធ្លីផ្ទះសម្បែងប្រជារាស្ត្រ មេដឹកនាំខ្វះគុណធម៌ គិតតែពីអំណាច គិតតែពីប្រយោជន៍ក្រុមគ្រួសារ បក្សពួក ដោយមិនខ្វល់ពីទុក្ខលំបាកប្រជារាស្ត្រ។    មនុស្សក្នុងប្រទេសឬសង្គមប្រភេទនេះ ប្រាកដជារស់នៅដោយការភ័យខ្លាច និងរងទុក្ខពីសង្គម ដោយជៀសមិនរួច។ ដូច្នេះ មនុស្ស ត្រូវជួបទុក្ខពីរដង គឺទុក្ខពីធម្មជាតិផង និងទុក្ខពីសង្គមផង។   សេចក្តីទុក្ខពីកំណើត ប្រៀបដូចជាដំបៅ។ ឯ ការធ្វើបាបដាក់គ្នា ប្រៀបដូចជា ការយកបន្លាទៅចាក់ត្រង់កន្លែងដែលមានដំបៅ។ «ការយកបន្លា ទៅចាក់ដំបៅបែបនេះ នឹងបង្កើនការឈឺចាប់ទ្វេដង»។    មនុស្ស មានទុក្ខពីធម្មជាតិតាមជាប់ខ្លួន គឺវេទនា និងឈឺចាប់ណាស់ទៅហើយ។ ចុះហេតុអ្វី ត្រូវធ្វើបាបដាក់គ្នា ដែលនាំឲ្យមានទុក្ខបន្ថែម រហូតដល់ទៅពីរត្រួតនោះ?   មនុស្ស គប្បីជៀសវាងឲ្យបាននូវការធ្វើអំពើអាក្រក់ក្នុងសង្គម។ មនុស្សគ្រប់រូប គួររួមគ្នាកសាងសង្គមមួយដែលល្អ សម្រាប់ការរស់នៅជាមួយគ្នា ដោយគ្មានការភ័យខ្លាច ហើយធ្វើយ៉ាងណាកុំឲ្យសង្គមនោះ ក្លាយជាសង្គម ដែលផ្តល់ទុក្ខដល់មនុស្ស បន្ថែមពីលើកទុក្ខពីធម្មជាតិ។    ធ្វើជាមនុស្ស គួរតែមានក្តីសន្តោស និងការជួយគ្នាទៅវិញទៅមក ទើបអាចជួយគ្នាក្នុងការកាត់បន្ថយក្តីទុក្ខ និងការឈឺចាប់បាន។ មានរឿងសំខាន់ៗពីរយ៉ាង ដែលយើងត្រូវកាន់ខ្ជាប់ឲ្យបាន ដើម្បីកាត់បន្ថយសេចក្តីទុក្ខ ហើយក៏អាចនាំឲ្យមានសុខដុមរមនាក្នុងសង្គមផងដែរ។     ទីមួយ យើងត្រូវតាំងចិត្តឲ្យបានថា មិនត្រូវធ្វើអំពើអាក្រក់ណាមួយទៅលើអ្នកដទៃ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយត្រូវព្យាយាមបណ្តុះចិត្តរបស់ខ្លួនឲ្យមានក្តីមេត្តាចំពោះអ្នកដទៃ។ និយាយឲ្យខ្លី គឺការមិនធ្វើបាបទាំងពួង។    ទីពីរ យើងត្រូវព្យាយាមជួយអ្នកដទៃ។ បើមានទ្រព្យ ជួយទ្រព្យ។  បើមានគំនិត ជួយគំនិត។ បើគេ ឈឺចាប់ គួរជួយរំសាយការឈឺចាប់នោះ។ យើង គួរជួយគ្នាទៅវិញទៅមក តាមមធ្យោបាយឬតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ មានតែធ្វើបែបនេះទេ ទើបជីវិតគ្រប់គ្នា អាចកាត់បន្ថយក្តីទុក្ខបានខ្លះ។   យើងនិងគេ មិនខុសគ្នាឡើយ គឺកើតមក មានទុក្ខ មានការឈឺចាប់ មានក្តីសោកសៅ ជាប់នឹងខ្លួន ស្ទើរតែទ្រាំមិនបានទៅហើយ ដូច្នេះ វា គ្មានហេតុផលអ្វី ដែលត្រូវធ្វើបាបគ្នា ហើយផ្តល់ក្តីទុក្ខឬការឈឺចាប់ ដល់គ្នាបន្ថែមទៀតនោះទេ៕  
ទុក្ខ អាចមានពីរប្រភេទ គឺទុក្ខពីកំណើត និងទុក្ខពីសង្គម។ ទុក្ខពីកំណើត តែងកើតមានចំពោះមនុស្សគ្រប់គ្នា ដោយជៀសមិនរួច។ ប៉ុន្តែ មនុស្ស អាចរងទុក្ខមួយបន្ថែមទៀត គឺទុក្ខ ដែលកើតចេញពីការធ្វើបាបគ្នាក្នុងសង្គម។
  ត្រីក្រពុលបាយ មានឈ្មោះតាមតំបន់ហៅ ត្រីឆ្កោកក្តារ និងឈ្មោះវិទ្យាសាស្ត្រ (Cosmochilus harmandi) ។ ត្រីប្រភេទនេះ មានប្រវែងដងខ្លួនអតិបរមា ១០០ស.ម។ វារស់នៅ និងរកចំណីចាប់ពីពាក់កណ្តាលជម្រៅទឹកទន្លេ រហូតដល់បាតទន្លេ ក្នុងភាគកណ្តាល និងភាគខាងក្រោមនៃទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ជាពិសេសទីដែលមានទឹកថ្លាល្អ ដូចជានៅខេត្តស្ទឹងត្រែងជាដើម។ ត្រីក្រពុលបាយ វាលាក់ខ្លួនក្នុងអន្លង់ជ្រៅៗនៅរដូវប្រាំង តាមដងទន្លេមេគង្គភាគកណ្តាល រហូតដល់ទឹកទន្លេចាប់ផ្តើមឡើង។ ពេលរដូវវស្សាចូលមកដល់ ពួកវាក៏ធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់វាលទំនាបលិចទឹក និងព្រៃលិចទឹក ពិសេសជុំវិញបឹងទន្លេសាប។ វាពង-កូនចាប់ពីខែមិថុនា ដល់សីហា។ វាស៊ីពពួកខ្ចៅ ខ្យង និងកំពឹសជាអាហារ។   ត្រីក្រពុលបាយ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី ព្រមទាំងកត្តាជីវសាស្ត្រនៃត្រីប្រភេទនេះ ដែលពួកវាមិនអាចរស់នៅក្នុងអាងស្តុកទឹកបាននោះ បានក្លាយជាបញ្ហាប្រឈមដល់កំណើតរបស់ពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។ 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងអាងទន្លេចៅប្រាយ៉ា និងក្នុងអាងទន្លេមេគង្គជាដើម។
  The framework gives the European Union the power to impose restrictive measures on anyone identified as being involved in the development or deployment of chemical weapons, regardless of their location or nationality.   Fears have been growing among world powers that the century-old taboo on the use of chemical weapons is being eroded, following the nerve agent attack on a former Russian spy in Britain and repeated uses of gas and banned substances in the Syrian conflict.   EU foreign ministers meeting in Luxembourg agreed to the new measures, which will freeze the assets held in the block by targeted individuals and organisations and ban them from travelling to any of the 28 member states.   "The restrictive measures target persons and entities who are directly responsible for the development and use of chemical weapons as well as those who provide financial, technical or material support, and those who assist, encourage or are associated with them," the European Council, which groups the member states, said in a statement.   "This decision contributes to the EU's efforts to counter the proliferation and use of chemical weapons which poses a serious threat to international security." While Monday's decision sets up the framework to impose restrictive measures, for the moment no individuals or organisations have been sanctioned. Decisions on this will be taken at a later date.   The targeting of former Russian spy Sergei Skripal and his daughter by a Soviet-designed chemical agent called Novichok in the English town of Salisbury in March caused outrage around the world.   Investigative journalists have identified two suspects named as wanted by British police as agents of Russia's GRU military intelligence, though Moscow denies involvement.  
Luxembourg, Luxembourg | The EU set up a new sanctions mechanism targeting those who use and develop chemical weapons on Monday, as part of a crackdown in the wake of the Skripal attack.
  លោកស្រី Ressa ដែលជាប់ឈ្មោះជា «បុគ្គលឆ្នើមប្រចាំឆ្នាំ» របស់ទស្សនាវដ្តី Time ក្នុងឆ្នាំ២០១៨ សម្រាប់អាជីពសារព័ត៌មាន បានចាកចេញពីការិយាល័យ Rappler ជាមួយនឹងភ្នាក់ងាររបស់ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន។ ភ្លាមៗក្រោយការចាប់ខ្លួនអ្នកសារព័ត៌មានស្រីវ័យ៥៥ឆ្នាំរូបនេះ ក្រុមអ្នកសារព័ត៌មានហ្វីលីពីនបានចេញមុខប្រតិកម្មយ៉ាងខ្លាំងលើការចេញដីការចាប់ខ្លួនដែលគួរឲ្យភ្ញាក់ផ្អើលមួយនេះ។    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សហភាពជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ការចាប់ខ្លួនលោកស្រី Ressa លើបទចោទបរិហារកេរ្តិ៍នេះគឺជាសកម្មភាពនៃការធ្វើទុក្ខបុកម្នេញដោយគ្មានភាពខ្មាស់អៀនពីសំណាក់រដ្ឋាភិបាលហ្វីលីពីន។ ហើយឥឡូវនេះរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនហ៊ានប្រើប្រាស់មធ្យោបាយសព្វបែបយ៉ាងដើម្បីបិទមាត់ប្រព័ន្ធផ្សព្វផ្សាយណា ដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលចំៗ»។    ទន្ទឹមនឹងនេះ សហស្ថាបនិកសារព័ត៌មាន Rappler លោកស្រី Beth Frondoso និយាយថា លោកស្រីនឹងព្យាយាមស្នើសុំសិទ្ធិនៅក្រៅឃុំសម្រាប់លោកស្រី Ressa ។   សូមបញ្ជាក់ថា សារព័ត៌មាន Rappler ចាប់ផ្តើមទទួលរងការប្រតិកម្មពីរដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខ្លួនបានចុះផ្សាយអត្ថបទព័ត៌មានរិះគន់ចំៗលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់គិតចាប់ពីឆ្នាំ២០១៦មក។ ក្នុងរឿងក្តីពន្ធដារ រដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ថា សារព័ត៌មាន Rappler, លោកស្រី Ressa និងសហការីផ្នែកគណនេយ្យ មិនបង់ពន្ធជាង ៣ លានដុល្លារក្នុងឆ្នាំ២០១៥ ។    ក្រៅពីសារព័ត៌មាន Rappler ប្រធានាធីបតីហ្វីលីពីន ឌូទើតេក៏បានប្រតិកម្មចំពោះសារព័ត៌មានដែលហ៊ានចេញមុខរិះគន់ផ្សេងទៀត រួមមាន Philippine Daily, កាសែត Inquirer និងទូរទស្សន៍ ABS-CBN ។ ត្រង់ចំណុចនេះលោកបានព្រមានតាមជាន់កែងម្ចាស់សារព័ត៌មានទាំងនោះជុំវិញបទចោទគេចពន្ធ ឬលែងផ្តល់សិទ្ធិបើកអាជីវកម្មជាដើម៕
អ្នកសារព័ត៌មានល្បីឈ្មោះហ្វីលីពីន លោកស្រី Maria Ressa ដែលតែងតែរិះគន់ប្រធានាធិបតីហ្វីលីពីន ត្រូវបាន ចាប់ខ្លួនក្នុងការិយាល័យលោកស្រីនៅរដ្ឋធានី ម៉ានីល កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ការឃាត់ខ្លួននេះ គឺធ្វើឡើងក្រោមបទចោទ «បរិហារកេរ្តិ៍លើអ៊ីនធឺណិត»។ ចំណាត់ការផ្លូវច្បាប់ថ្មីនេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើលោកស្រី Ressa និងវេបសាយព័ត៌មាន Rappler របស់លោកស្រី ដែលបច្ចុប្បន្នប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងគេចពន្ធផងនោះ។
ក្រុមសហគ្រិនភាពយុវជនបៃតង នឹងរៀបចំដំណើរទស្សនកិច្ចឆ្ពោះទៅខេត្តឧត្តរមានជ័យ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៨-១១ ខែមីនា ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីក្នុងកិច្ចការពារព្រៃឈើនៅមូលដ្ឋានរបស់ខ្លួន ខណៈព្រៃឈើនៅទីនោះ កំពុងរងការគំរាមកំហែងពីការលួចកាប់ឈើខុសច្បាប់របស់ឈ្មួញឈើ។ គោលបំណងសំខាន់ដំណើរទស្សនកិច្ចនេះ គឺដើម្បីចែករំលែកភាពប្រឈម និងភាពជោគជ័យរបស់ស្ត្រីក្នុងកិច្ចការពារព្រៃឈើ និងបង្កើនការយល់ដឹងអំពីតួនាទីរបស់ស្ត្រីតាមរយៈការរៀបចំវេទិកាសាធារណៈ ដោយមានការពិភាក្សាជាមួយអាជ្ញាធរផងដែរ។ លើសពីនេះ ព្រឹត្តិការណ៍ខាងលើ ក៏ដើម្បីឲ្យយុវជនបានយល់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងគន្លឹះក្នុងដោះស្រាយបញ្ហានេះ ដោយឲ្យពួកគេបានទៅចូលទៅក្នុងព្រៃជាក់ស្តែង។   តាមសេចក្តីជូនដំណឹងរបស់ក្រុមសហគ្រិនយុវជនបៃតង បានសរសេរថា បច្ចុប្បន្ន ព្រៃឈើ ១៨,២៦១ហិចតា ដែលមានពលរដ្ឋជិត៤ពាន់នាក់ កំពុងពឹងអាស្រ័យផលនេះ គឺពលរដ្ឋមូលដ្ឋានបានបង្កើតជាសហគមន៍ ដោយក្នុងនោះ សង្ឃសហគមន៍រុក្ខាវ័ន្ត ក៏ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨មកផងដែរ។ ទោះបីជាមានការបង្កើតជាសហគមន៍ក្តី ប៉ុន្តែព្រៃឈើក្នុងតំបន់សង្ឃសហគមន៍រុក្ខាវ័ន្ត ក៏នៅរងកាប់បំផ្លាញដោយសារមូលហេតុពីរ៖ ទីមួយ ខ្វះការចូលរួមពីពលរដ្ឋ ជាពិសេសស្ត្រី និងទីពីរ អាជ្ញាធរមិនមានកម្លាំងគ្រប់គ្រប់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើខុសច្បាប់ ដែលបណ្តាលឲ្យមានកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់កើតឡើងជាញឹកញាប់។ សូមបញ្ជាក់ថា ក្រៅពីយុវជន ក៏មានមន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕       
ភ្នំពេញ៖ យុវជនជាង៦០នាក់ នឹងធ្វើដំណើរទៅខេត្តឧត្តរមានជ័យ ដើម្បីអប់រំ និងជំរុញស្ត្រីឲ្យចូលរួមការព្រៃឈើ ខណៈដែលព្រៃឈើនៅខេត្តឧត្តរមានជ័យកំពុងរងការគំរាមកំហែងពីការកាប់ឈើខុសច្បាប់។ ព្រៃឈើជិត២ម៉ឺនហិចតាដែលស្ថិតនៅក្នុងស្រុកអន្លង់វែង និងសំរោងខេត្តឧត្តរមានជ័យ ត្រូវបានឈ្មួញលួចកាប់ ដោយសារខ្វះការចូលរួមពីពលរដ្ឋនៅមូលដ្ឋាន ជាពិសេសស្ត្រី។  
សូមស្ដាប់បទសម្ភាសរវាងអ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ និង លោក សុខ រតនា ដែលជាប្រធានផ្នែកធានារ៉ាបរងខ្នាតតូចនិងគម្រោងឥណទាននៃគ្រឹះស្ថាន អេអឹមខេ ខាងក្រោមនេះ៖
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ  ភីអិលស៊ី (AMK) ដោយសហការជាមួយក្រុមហ៊ុន ហ្វតតេ បានដាក់ឲ្យដំណើរការសេវាធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ ចាប់តាំងពីឆ្នាំ២០១៤ មក សម្រាប់លក់ជូនអតិថិជនដែលជាប់បំណុល AMK ។ នេះជាសេវាធានារ៉ាប់រងខ្នាតតូច ដោយអតិថិជនត្រូវបង់ប្រាក់ ៣ម៉ឺនរៀលក្នុងមួយបណ្ណសម្រាប់រយៈពេលមួយឆ្នាំ។ចំពោះ សំណង AMK ផ្ដល់ទឹកប្រាក់ ២ម៉ឺនរៀលក្នុងមួយថ្ងៃទៅតាមចំនួនថ្ងៃសម្រាកក្នុងមន្ទីរពេទ្យ, វះកាត់ទទួលបាន ៦០ម៉ឺនរៀល, មរណភាពដោយជំងឺ ៦០ម៉ឺនរៀល, ពិការភាពអចិន្ត្រៃយ៍ ៣លានរៀល និងគ្រោះថ្នាក់ដល់ជីវិតដោយឧបទ្ទវហេតុទទួលបាន ៧លាននិង៦សែនរៀល។ អតិថិជនអាចទទួលបានប្រាក់សំណងច្រើនដងក្នុងរយៈពេលសុពលភាពមួយឆ្នាំនៃបណ្ណធានារ៉ាប់រង។
  ភាពអស្ចារ្យជាមួយក្បួនក្បាច់រចនានៃសំណង់ស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្ត និងប្រាសាទបុរាណដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរដទៃទៀត បានទាក់ទាញចិត្តកីឡាការិនីដ៏ស្រស់ស្អាតរបស់សិង្ហបុរី Debbie ឲ្យចង់មកទស្សនាកម្ពុជាម្តងហើយម្តងទៀតមិនជិនណាយ។ បដិសណ្ឋារកិច្ចល្អរបស់ម្ចាស់អាជីវកម្ម និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ក៏កត្តារួមចំណែកទាក់ទាញកីឡាការិនីរូបនេះផងដែរ។    ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយចូលរួមរត់លើវិញ្ញាសា៣២គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail កីឡាការិនីរូបនេះបានរៀបរាប់ដូច្នេះថា៖«ខ្ញុំចូលចិត្តកម្ពុជា ព្រោះជាប្រទេសដ៏ស្រស់ស្អាត ដូច្នេះទើបធ្វើឲ្យខ្ញុំមកចូលរួមរត់នៅកម្ពុជាម្តងទៀត។ ទីនេះ(អង្គរវត្ត)មានប្រាសាទបុរាណដ៏ស្រស់ស្អាតជាច្រើន ដែលអាចទាក់ទាញចិត្តខ្ញុំ និងមនុស្សជាច្រើនទូទាំងពិភពឲ្យមកទស្សនានៅកម្ពុជា»។    ហេតុផងទាំងនេះបានធ្វើឲ្យកីឡាការិនីដ៏ស្រស់ស្អាតខាងលើសន្យាថា នាងនឹងមកកម្ពុជានៅលើកក្រោយជាបន្តបន្ទាប់ទៀត បើសិនកម្ពុជាមានការរៀបចំព្រឹត្តិការណ៍ប្រណាំង ជាពិសេស Angkor Ultra Trail នេះតែម្តង។ Debbie ធ្លាប់ចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ខាងលើបានចំនួនបើគិតទាំងឆ្នាំ២០១៩។ តែនាងមិនធ្លាប់ទទួលបានលទ្ធផលល្អនោះឡើយ។ នេះជាវត្តមានលើកទី៤នៅកម្ពុជា សម្រាប់ Debbie។ ក្រៅពីខេត្តសៀមរាប នាង ក៏ធ្លាប់មកលេងនៅរាជធានីភ្នំពេញផងដែរ៕    
កីឡាការិនីសិង្ហបុរី Debbie បានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail បានពីរលើកហើយបើគិតទាំងឆ្នាំនេះ។ តែវាជាលើកទី៤សម្រាប់កីឡាការិនីស្រស់ស្អាតរូបនេះ ដែលបានមកទស្សនានិងដើរកម្សាន្តនៅកម្ពុជា។ នាងប្តេជ្ញានឹងមកកម្ពុជាជាបន្តបន្ទាប់ទៀត បើមានការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនៅទីនេះ។ តើកត្តាអ្វី ដែលជំរុញឲ្យនាងចង់មកទស្សនានៅកម្ពុជា?
ភ្នំពេញ៖ កម្ពុជា បន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាប និងរងឥទ្ធិពលខ្យល់មូសុងនិរតីកម្រិតទាប។ ឥទ្ធិពលនេះនឹងធ្វើឱ្យរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ពីតិចទៅច្រើនចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ខេត្តមួយចំនួនដែលនៅតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ក្នុងរយៈពេល១សប្តាហ៍។ ចំណែក រាជធានីភ្នំពេញ និងបណ្ដាខេត្ត នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅច្រើន ព្រមទាំងមានខ្យល់កន្រ្តាក់ ផ្គរ រន្ទះ។   ជាមួយគ្នានេះ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនោះ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម  លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។    សូមបញ្ជាក់ដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕     
ដោយ៖ សែម ប្រាក់ដាវ
កីឡាករទាំង ៦រូបនោះ ដែលបានធ្លាក់ចេញពីក្រុមជម្រើសជាតិ រួមមាន៖ សារ ទី, អ៊ាន ពិសី, វ៉ាំង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង និង ទេព ហ្វីលីប។ ដោយឡែកកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន២៤រូប ដែលជាប់ឈ្មោះនេះ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២០-២៧ ខែមីនា ឆ្នាំ២០២៣។    ក្រោយប្រកួតចប់ ជម្រើសជាតិទាំងនោះ ក៏ត្រូវបោះជំរុំហ្វឹកហាត់លើកទី២ ដើម្បីជម្រុះបន្ថែមទៀត ដោយជ្រើសរើស២០នាក់ សម្រាប់ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។     កីឡាករ សារ ទី ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ ឆ្នាំ នៅកោះសាមុយ រូបពី FFC សមាសភាពកីឡាករ ទាំង២៤រូប ដែលត្រូវប្រកួតក្នុងពានរង្វាន់ Merlion Cup 2024 និងសម្រាប់បោះជំរុំហ្វឹកហាត់លើកទី២ មាន៖ អ្នកចាំទី៖ កយ សាលីម, រ៉េត លីហេង និង វីរៈ ដារ៉ា ខ្សែបម្រើ៖ ស៊ិន សុវណ្ណមករា, ញាន សុស៊ីដាន, ជូ ស៊ីនទី, មិន រតនៈ និង លីម អារុណ រ៉េយមិន ខ្សែការពារ៖ឈុំ សុខហៃ, កើត ពេជ្រ, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា, នី សុខរី, សុផល ឌីម៉ង់, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, ជា សុខម៉េង និង ផាត សុខា ខ្សែប្រយុទ្ធ៖ លឹម ពិសុទ្ធ, សៀង ចន្ធា, វឿន វ៉ា, គី រីណា និងហាវ សុខនេត្រ៕  
កីឡាករ ៦រូប បានធ្លាក់ចេញពីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីបោះជំរុំហ្វឹកហាត់លើកទី១ នៅកោះសាមុយ នៃប្រទេសថៃ សម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម។
នៅក្នុងប្រទេសប៉ាគីស្ថាន អ្នកមានទ្រព្យសម្បត្តិ មានចិញ្ចឹមសត្វសាហាវ និងបង្កើតសួនសត្វជាលក្ខណៈឯកជន។ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកជំនួញម្នាក់ឈ្មោះ Saqlain Javed បានបង្កការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកដំណើរ ជាពិសេសថ្មើរជើង នៅក្រុង Karachi ដោយគាត់បានជិះរថយន្តដឹកតោ ដាក់ពីក្រោយ នាដំណើរកម្សាន្តពេលរាត្រី។ មន្ត្រីប៉ូលិសប្រចាំតំបន់ម្នាក់ឈ្មោះ Muqadas Haider បានរៀបរាប់ Reuters ថា លោក Saqlain Javed បាននាំតោដើរលេងដោយជិះកាន់ផ្សារ និងទីប្រជុំជនមួយចំនួន ដោយនៅទីនោះ វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិជាច្រើន។ លោក Haider បានអះអាងថា លោក Javed មានអាជ្ញាបណ្ណត្រឹមត្រូវក្នុងការបើកសួនសត្វជាលក្ខណៈឯកជន ប៉ុន្តែគាត់មិនមានសិទ្ធិដឹកសត្វកាចសាហាវរបស់ខ្លួនធ្វើដំណើរនៅតាមផ្លូវនានានោះឡើយ។ បន្ទាប់ពីបានមើលវីដេអូទាក់ទងនឹងសកម្មភាពរបស់លោក Javed ប៉ូលិសប្រចាំតំបន់បានធ្វើការឃាត់ខ្លួន ប៉ុន្តែក្រោយមកបានដោះលែងវិញ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញសត្វព្រៃនៅក្នុងទីក្រុង Karachi៕
ប៉ូលិសប៉ាគីស្ថាន កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក បានឃាត់ខ្លួនបុរសម្នាក់ដែលបានបើករថយន្តដឹកសត្វតោ ដើរលេងនៅពេលយប់តាមដងផ្លូវនៃក្រុង Karachi។ បើតាម Reuters ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីមានការបង្ហោះវីដេអូនៅលើបណ្តាញសង្គម។
ក្លិប Lille ដែលជាម្ចាស់ជើងឯក Ligue 1 រដូវកាល ២០២០-២០២១ បានផ្ដួលក្លិបអ្នកមាន Paris Saint Germain ក្នុងលទ្ធផល ១-០  ដើម្បីលើកពានបើករដូវកាល Super Cup។ ១គ្រាប់ជ័យជម្នះរបស់ Lille រកបានដោយកីឡាករ Xeka ដែលជាការបញ្ជូនបាល់ពីសំណាក់មិត្តរួបក្រុម Burak Yilmaz នៅចុងវគ្គទី១ នាទី៤៥ តែម្ដង។ ចូលដល់វគ្គទី២ PSG ខំសម្រុកតាមរកគ្រាប់បាល់យ៉ាងខ្លាំងក្លា ក៏ប៉ុន្តែនៅតែមិនអាចបំបែករនាំងការពាររបស់ក្លិប Lille បាន។   នេះជាការខកខានឱកាសសារជាថ្មីសម្រាប់លោក Mouricio Pochettino បន្ទាប់ពីបានបាត់បង់ពានរង្វាន់កំពូល ligue 1 ។ ទោះជាយ៉ាងនេះក្តី ក្រុមលោក Pochettino មិនទាន់បង្ហាញកីឡាករខ្លាំងជាច្រើននៅឡើយដូចជា Kylian Mbappe, Sergio Ramos, Neymar, Angel di Maria, Gianluigi Donnarumma, Marco Verratti, Marquinhos, Pablo Sarabia និង Leandro Paredes ជាដើម។ ខណៈក្លិប Lille អវត្តមានកីឡាករសំខាន់តែ២នាក់ប៉ុណ្ណោះគឺ  Renato Sanches និង Zeki Celik។   រដូវកាលថ្មីនៃក្របខណ្ឌរបស់បារាំង Ligue 1 នឹងត្រូវចាប់ផ្តើមនាចុងសប្តាហ៍នេះ។ នៅថ្ងៃទី៧ ខែសីហា PSG ត្រូវប៉ះក្លិប Troyes នាជំនួបដំបូងបើករដូវកាល ឯ Lille ត្រូវប៉ះជាមួយក្លិប Metz នាថ្ងៃទី៨ ខែសីហា៕  
ដោយ៖ជា យូគៀង
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ លោក ប៉ែន បូណា បានបញ្ជាក់ថា ជិះកង់គឺជាទម្លាប់ហាត់ប្រាណជាប្រចាំរបស់លោក ខៀវ ភិរម្យ។ «គាត់អត់មានឈឺអីទេ ប៉ុន្តែជារៀងរាល់ព្រឹក គាត់តែងតែជិះកង់ហាត់ប្រាណ។ គាត់ជាអ្នកជិះកង់ដ៏ចំណាន ក្នុងចំណោមក្រុមការងារដែលចូលចិត្តជិះកង់ ដែលជិះកង់ទៅឆ្ងាយៗ គាត់អាចជិះកង់បាន គាត់សុខភាពល្អធម្មតា អត់មានអីទេ។ ប៉ុន្តែព្រឹកមិញហ្នឹងគាត់ជិះកង់ គាត់ក៏គាំងបេះដូងទៅ ក៏ដួលសន្លប់ទៅ ហើយក៏ដឹកគាត់ទៅពេទ្យ ហើយគាត់ក៏ស្លាប់ទៅ»។ នេះជាការរៀបរាប់របស់លោក ប៉ែន បូណា ទាំងអារម្មណ៍សោកសៅ។ បើតាមលោក ប៉ែន បូណា ក្រុមគ្រួសាររបស់លោក ខៀវ ភារម្យ  ចាត់ចែងយកសាកសពគាត់មកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកដែលស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជិះកង់ហាត់ប្រាណជាទម្លាប់ប្រចាំរបស់លោក ខៀវ ភារម្យ លោក ខៀវ ភិរម្យ ទទួលនូវការគោរពយ៉ាងខ្លាំងពីសំណាក់មិត្តរួមអាជីព ក៏ដូចជាសហការីដែលធ្លាប់ធ្វើការជាមួយលោក។ លោកជាមនុស្សដែលធ្វើការម៉ត់ចត់ ទោះមិនសូវនិយាយស្តីច្រើនក៏ដោយ។ មុននឹងកាន់តួនាទីជាផលិតករព័ត៌មាននៅទូរទស្សន៍ PNN អស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ លោក ខៀវ ភិរម្យ ធ្លាប់មានតួនាទីជាការីនិពន្ធនៅកាសែតភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ ទស្សនាវដ្តីខ្មែរអប្សរា គេហទំព័រ Everyday និងសារព័ត៌មានផ្សេងទៀត។ លោកក៏ជាទីប្រឹក្សាមួយរូបរបស់ក្រសួងព័ត៌មានផងដែរ។ លោក ប៉ែន បូណា បានបង្ហាញអារម្មណ៍សោកស្តាយនៃការបាត់បង់សហការីយ៉ាងដូច្នេះថា៖«បងភិរម្យជាបុគ្គលិកដ៏ចាស់ទុំម្នាក់ ដែលមានក្រុមការងារគោរពគាត់ គាត់ចេះអត់ធ្មត់ គាត់មានសិល្បៈក្នុងការដឹកនាំក្រុមការងារបានល្អទាំងក្រុមការងារ និងទាំងសង្គមខាងក្រៅ។ ហើយទំនេរពីការងារគាត់ក៏តែងនាំក្រុមការងារ ដើរលេងទៅនេះ ទៅនោះ ដើម្បីបង្កើនបរិយាកាស អ៊ីចឹងធ្វើឲ្យក្រុមការងារគោរពគាត់ណាស់»៕
លោក ខៀវ ភិរម្យ អ្នកកាសែតជើងចាស់ដ៏មានបទពិសោធន៍ បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ដោយសារគាំងបេះដូង ពេលជិះកង់ហាត់ប្រាណ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា នេះ។ ផលិតករព័ត៌មាន PNN រូបនេះ បានទទួលមរណភាព នៅពេលក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យ។ នេះបើតាមការអះអាងរបស់លោក ប៉ែន បូណា និពន្ធនាយក PNN។
  កាលពីឆ្នាំមុន រថយន្ត២១ភាគរយដែលលក់នៅក្នុងប្រទេសរុស្ស៊ី គឺជាផលិតផលរបស់ក្រុមហ៊ុន Lada។ ការសម្រេចបញ្ឈប់ផលិតកម្មរបស់ Lada គឺដោយសារការដាក់ទណ្ឌកម្មផ្សេងៗ ដែលនាំឲ្យរុស្ស៊ី ពិបាកទាក់ទងដៃគូផ្គត់ផ្គង់ផ្សេងៗសម្រាប់ការផលិតរថយន្តថ្មី។   ក្រុមហ៊ុន Renault គ្រប់គ្រងភាគហ៊ុន ៦៧,៦ភាគរយលើ Avtovaz  ដែលជាក្រុមហ៊ុនផលិតរថយន្ត Lada ផ្ទាល់។ បើតាមការផ្សាយរបស់ Wall Street Journal ជាង២០ភាគរយលើការផលិតរបស់ Avtovaz ត្រូវការការនាំចូលជាចាំបាច់នូវគ្រឿងបន្លាស់ផ្សេងៗ ប៉ុន្តែអ្វីៗមិនអាចទៅរួចនោះឡើយនារយៈពេល២សប្តាហ៍ចុងក្រោយនេះ។   «បើពាណិជ្ជកម្មឈប់, Avtovaz ក៏ឈប់ដែរ។ ពូទីនដឹងហើយថា គាត់មិនអាចធ្វើវាបានដោយខ្លួនឯងនោះឡើយ»។ នេះជាការលើកឡើងរបស់អតីតសមាជិកក្រុមប្រឹក្សាភិបាលម្នាក់របស់ក្រុមហ៊ុន Avtovaz ដោយគូសបញ្ជាក់ថា បញ្ហាគឺដោយសារបាត់ការគាំទ្រទាំងស្រុងពី Renault។   ទោះបីជាយ៉ាងណាក៏ដោយ លោក Sergey Ilinskiy អ្នកនាំពាក្យម្នាក់របស់ Renault Group ប្រចាំរុស្ស៊ី បានថ្លែងប្រាប់ Car and Driver ថា ក្រុមហ៊ុនព្យាយាមធ្វើយ៉ាងណាឲ្យផលិតកម្មនៅរោងចក្រក្នុងក្រុង Togliatti និង Izhevsk វិលត្រឡប់ដូចដើមវិញនាពេលឆាប់ៗខាងមុខនេះ។   រថយន្តដំបូងរបស់ Lada មានវត្តមាននាអំឡុងឆ្នាំ១៩៧៣ក្នុងសម័យសូវៀត។ យីហោនេះ ក្លាយជានិមិត្តសញ្ញារបស់រុស្ស៊ី ដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បង្ហោះរូបថតលោកជាញឹកញាប់នៅពីក្រោយរថយន្ត Lada។   ឧស្សាហកម្មយានយន្តរបស់រុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពមួយដែលពិបាកស្រោចស្រង់ បន្ទាប់វិបត្តិកូវីដ-១៩ ប៉ុន្តែជាមួយគ្នានេះ បើតាមការផ្សាយរបស់ BBC រុស្ស៊ីខ្លួនឯងក៏បានសម្រេចហាមឃាត់ការនាំចេញផលិតផលជាង២០០ ក្នុងនោះមានរថយន្តផងដែរ៕  
បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិ និងដៃគូជាបន្តបន្ទាប់ សម្រេចបញ្ឈប់ការផលិត ក៏ដូចជាការនាំចូលរថយន្តទៅកាន់រុស្ស៊ី ក្រោយការឈ្លានពានរបស់ប្រទេសនេះទៅលើអ៊ុយក្រែន Lada ដែលជាក្រុមហ៊ុនយានយន្តនាំមុខគេរបស់រុស្ស៊ី ក៏បានសម្រេចបញ្ឈប់ផលិតកម្មរបស់ខ្លួនផងដែរ។
បើនិយាយពីបបរខកង្កែបគឺមានហាងលក់ច្រើននៅទីក្រុងភ្នំពេញ។ ពីកន្លែងមួយទៅកន្លែងមួយរសជាតិខុសៗគ្នា។ តែរសជាតិដែលទទួលបានការពេញនិយមជាងគេគឺបបរខកង្កែបបែបសិង្ហបុរី។ ហើយសម្រាប់ផលិតផលថ្មីនេះ ប្រិយមិត្តដែលចូលចិត្តញ៉ាំបបរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រាកដជាពេញចិត្តបបរកង្កែបថ្មីនៅភោជនីយដ្ឋានផាកកាហ្វេជាមិនខាន ព្រោះតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់កង្កែបស្រស់ៗ ចម្អិនដោយចុងភៅមានបទពិសោធន៍ខ្ពស់ មានអនាម័យ ជាមួយនឹងតម្លៃសមរម្យ ត្រឹមតែ៦.៩៩ដុល្លារប៉ុណ្ណោះក្នុងមួយឈុតដែលអាចញ៉ាំបានដល់តែពីរនាក់។ បបរកង្កែបថ្មីនេះដែលមាននៅសាខាផាកកាហ្វេបាក់ទូក ដាក់លក់ចាប់ពីម៉ោង០២រសៀលតទៅ។ ផាកកាហ្វេភោជនីយដ្ឋានគុយទាវកាហ្វេដែលមានឈ្មោះល្បី និងសាខាច្រើននៅភ្នំពេញដោយត្រូវបានអតិថិជនទទួលស្គាល់លើស្តង់ដារគុណភាពអាហារ និងភាពគ្មានប៊ីចេងហើយនៅតែអាចរក្សាគុណភាព និងរសជាតិអាហារដូចដើម។ ថ្មីៗនេះបន្ទាប់ពីពង្រឹងសក្តានុពលរបស់ខ្លួនលើទីផ្សារអាហារ និងបន្តរបើកសាខាទីតាំងថ្មីៗ ផាកកាហ្វេក៏មិនភេ្លចពីការអភិវឌ្ឃន៍ផលិតផលរបស់ខ្លួនបន្ថែមទៀតដោយបានផ្តិតជាប់ជាមួយភាពច្នៃប្រឌិតថ្មីៗ។ ក្នុងចុងខែមករានេះផាកកាហ្វេបានប្រកាសចេញលក់នូវបបរកង្កែបថ្មី ដែលមានរសជាតិពិសេសៗដូចជា បបរកង្កែបរសជាតិខ្ញី បបរកង្កែបរសជាតិម្ទេសហឹរ និងកង្កែបបំពង ហើយផលិតផលថ្មីនេះនឹងមានលក់នៅសាខាផាកកាហ្វេបាក់ទូកតែប៉ុណ្ណោះ។ លើសពីនេះទៀតសម្រាប់គ្រឿងផ្សំខកង្កែបនេះគឺយើងច្នៃផ្សំបន្ថែមពីលើរសជាតិដើមបែបសិង្ហបុរីឲ្យត្រូវនឹងរសជាតិរបស់ខ្មែរយើងតែម្តង។ ( អត្ថបទពាណិជ្ជកម្ម )
នៅភោជនីយដ្ឋានផាកកាហ្វេអតិថិជននឹងរីករាយជាមួយអាហារថ្មីដែលមានជារៀងរាល់ខែមិនត្រឹមតែមានបបរកង្កែបតែមួយនោះទេ ក៏មានអាហារ និងភេសជ្ជៈជាច្រើនទៀតដើម្បីឲ្យលោកអ្នករើសបានចំណង់ចំណូលចិត្ត។ តោះ ទៅសាកល្បងទាំងអស់គ្នា។
  បច្ចុប្បន្ន សហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង គឺជាអ្នកសម្របសម្រួលកសិផលរបស់កសិករចំនួន ៣៣៨គ្រួសារ នៅភូមិព្នៅ ឃុំតាលួស ស្រុកស្វាយ ខេត្តស្វាយរៀង។ ស្ត្រីវ័យ៤៩ឆ្នាំរូបនេះ អះអាងថា រយៈពេល១០ឆ្នាំ ទទួលបានបទពិសោធច្រើន ពិសេសការផ្ដល់ឱកាសឲ្យស្ត្រីមានចូលរួមក្នុងសហគមន៍ និងក្លាយជាអ្នកដឹកនាំដូចបុរស។   សហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង បានបង្កើតនៅអំឡុងខែតុលា ឆ្នាំ២០១១ និងដើរតួនាទីសម្របសម្រួលកសិផលរបស់គ្រួសារកសិករ ៣៣៨គ្រួសារ នៅភូមិព្នៅ ឃុំតាលួស ស្រុកស្វាយ ខេត្តស្វាយរៀង។ អ្នកស្រី ម៉ៅ ស៊ីថា ជាប្រធានសមាគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង តាំងពីថ្ងៃបង្កើតសហគមន៍មកម្ល៉េះ។ ការក្លាយជាប្រធានសហគមន៍ មិនមែនជារឿងងាយទេ សម្រាប់ស្ដ្រីវ័យ ៤៩ឆ្នាំរូបនេះ ដោយត្រូវរងការរិះគន់ពីមជ្ឈដ្ឋានជុំវិញព្រោះជាស្ដ្រី។    ការរិះគន់ពីអ្នករួមការងារ ក្លាយជាសម្ពាធរបស់អ្នកស្រី ម៉ៅ ស៊ីថា រហូតចង់បោះបង់តំណែងនេះម្ដងៗ ប៉ុន្តែដោយចិត្តស្រលាញ់ ទើបអ្នកស្រីមិនបោះបង់។ សម្រាប់អ្នកស្រី ពិតជាមានការលំបាក ព្រោះត្រូវទទួលបន្ទុកការងារផង និងត្រូវបំពេញតួនាទីជាម្ដាយ និងប្រពន្ធផង។ អ្នកស្រី ម៉ៅ ស៊ីថា បានប្រាប់ThmeyThmey25 យ៉ាងដូច្នេះ៖«ចាប់ធ្វើ (ប្រធានសហគមន៍) ដំបូងៗ ចង់តែបោះបង់ម្ដងៗ ព្រោះអ្នករួមការងារជាបុរស មិនសូវឲ្យតម្លៃ គេថាជាមនុស្សស្រីមិនគួរធ្វើជាអ្នកដឹកនាំ។ ក្រៅពីហ្នឹង យើងក៏កាត់បន្ថយពេលវេលាជាមួយគ្រួសារទៀត»។   ដ្បិតមានឧបសគ្គ ក៏ពិតមែនតែស្ត្រីរូបនេះ មិនចុះចាញ់ហើយក៏មិនព្រមបោះបង់ដែរ ព្រោះតែស្រលាញ់ការងារក្នុងសហគមន៍។ មុនក្លាយជាប្រធានសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង អ្នកស្រី ម៉ៅ ស៊ីថា ក៏ជាកសិករមួយរូបដែរ។ ក្នុងនាមជាប្រធានសហគមន៍អ្នកស្រី បានឲ្យដឹងថា កន្លងមកសហគមន៍បានធ្វើសកម្មដូចជា រកទីផ្សារឲ្យកសិករ ណែនាំកសិករឲ្យដាំបន្លែសុវត្ថិភាព និងផ្ដល់អ្នកជំនាញចុះបង្រៀន ពីបច្ចេកទេសដាំដុះដល់សមាជិកសហគមន៍។   រយៈពេល១០ឆ្នាំ ជាអ្នកគ្រប់គ្រងសហគមន៍ធ្វើឲ្យអ្នកស្រី ម៉ៅ ស៊ីថា ទទួលបានបទពិសោធច្រើន ពិសេសការផ្ដល់ឱកាសឲ្យស្ត្រីមានចូលរួមក្នុងសហគមន៍ និងក្លាយជាអ្នកដឹកនាំដូចបុរស។ ដ្បិតការចាប់ផ្ដើមជាអ្នកដឹកនាំរបស់អ្នកស្រី ម៉ៅ ស៊ីថា មិនសូវមានការពេញចិត្តពីអ្នកដទៃពិតមែន តែតាមរយៈការបង្ហាញស្នាដៃការងារកន្លងមកបានធ្វើឲ្យសមាជិកសហគមន៍គាំទ្រអ្នកស្រីធ្វើជាប្រធានសហគមន៍រយៈពេល២ អាណត្តិមកហើយ។ អ្នកស្រី ម៉ៅ ស៊ីថា (អាវលឿង) និងសមាជិកសហគមន៍  ប្រធានសហគមន៍រូបនេះបានប្រាប់ Thmeythmey25 ថាទីផ្សារធំសម្រាប់កសិផលក្នុងសហគមន៍គឺផ្គត់ផ្គង់ទៅរាជធានីភ្នំពេញ និងផ្គត់ផ្គង់កាស៊ីណូក្នុងខេត្តស្វាយរៀងផ្ទាល់ក្នុងមួយសប្ដាហ៍ ២ដងនិងក្នុងបរិមាណ ៨០០-១ ០០០គីឡូ។ ដោយឡែកស្ថិតក្នុងវិបត្តិកូវីដ-១៩ នេះខាងកាស៊ីណូតម្រូវឲ្យសហគមន៍ផ្គត់ផ្គង់ត្រឹម ២០០គីឡូប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ ដ្បិតមិនបង្ហាញពីតម្លៃតែអ្នកស្រីប្រធានសហគមន៍ថាតម្លៃកសិផលទាំងនោះស្របទៅតាមទីផ្សារ។ អ្នកស្រីបន្តថាមុនកសិករចូលជាសមាជិករបស់សហគមន៍ពួកគាត់ត្រូវដឹកលក់កសិផលទាំងនោះលក់នៅតាមភូមិ ដែលជាការលំបាកព្រោះពេលខ្លះកសិផលពួកគាត់លក់អស់ ហើយមានពេលខ្លះក៏លក់មិនអស់។   បច្ចុប្បន្នសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀងត្រូវប្រើប្រាស់ទឹកអណ្ដូងសម្រាប់ស្រោចស្រពនៅឡើយដូច្នេះជាផែនការបន្ទាប់របស់សហគមន៍បង្កើតបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ការស្រោចស្រព។ បន្ថែមលើនោះ ប្រធានសហគមន៍ស្ដ្រីរូបនេះក៏នឹងបង្កើនឱកាសទីផ្សារដល់កសិករផងដែរ៕   
ភ្នំពេញ៖ អ្នកស្រី ម៉ៅ ស៊ីថា គឺជាប្រធានសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង តាំងពីឆ្នាំ២០១១មក ពោលគឹតាំងសហគមន៍នេះ ត្រូវបានបង្កើតឡើងម្ល៉េះ។ ប្រធានសហគមន៍ វ័យ៤៩ឆ្នាំរូបនេះ អះអាងប្រាប់ Thmeythmey25 តាមទូរសព្ទថា ដំបូងឡើយរូបគាត់ក៏ជាកសិករធម្មតាមួយរូបដែរ ហើយការក្លាយទៅជាប្រធានសហគមន៍នេះ គឺជាអម្រែកដ៏ធ្ងន់មួយសម្រាប់អ្នកស្រី។ ទោះយ៉ាងណា អ្នកស្រី ម៉ៅ ស៊ីថា មិនបោះបង់ ហើយរឹតតែតស៊ូជម្នះបាននូវឧបស្គនៅក្នុងការងាររបស់ខ្លួន ព្រោះអ្នកស្រី ចង់ផ្តល់ឱកាសដល់ស្ត្រីក្នុងសហគមន៍ផ្សេងទៀតបានចូលរួមក្នុងសហគមន៍ និងក្លាយជាអ្នកដឹកនាំដូចបុរស។
«ថ្ងៃនេះយើងធ្វើបានល្អមែនទែន ពិសេសគណៈកម្មការរៀបចំគឺមានភាពរលូនមើលទៅគឺអស្ចារ្យ»។ លោក សេង ប៊ុនសុង លើកសរសើរមន្រ្តីបច្ចេកទេស គណៈកម្មការរៀបចំ ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិបិទបញ្ចប់ទៅដោយជោគជ័យទាំងផ្នែកវិន័យ និងសកម្មភាពចូលរួម។   ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា លោក សេង ប៊ុនសុង ក៏សំណូមពរឱ្យយុវជន-យុវនារី កុមារា-កុមារី ជំនាន់ក្រោយយកចិត្តទុកដាក់សិក្សារៀនសូត្រហ្វឹកហ្វឺនទាំងកម្លាំងកាយ បច្ចេកទេស លក្ខខន្តិកៈប្រកួត និងឆ្វែងយល់បន្ថែមពីកីឡាជឺជីតស៊ូ។ លោក ប៊ុនសុង ជឿជាក់ថាកីឡាជឺជីតស៊ូ នឹងជោគជ័យនៅថ្ងៃមុខ។  លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា។   លោក សេង ប៊ុនសុង និយាយថា៖«ខ្ញុំជឿថាយើងនឹងជោគជ័យទោះបីថាតិចតួចយ៉ាងណា គឺសកម្មភាពរបស់យើងប្រាកដជាជោគជ័យ។ ខ្ញុំសូមផ្តាំទៅអត្តពលិកទាំងអស់ឱ្យយកចិត្តទុកដាក់ហាត់រៀនដើម្បីឈានទៅដណ្តើមមេដាយជូនជាតិយើង»។ លោក ប៊ុនសុង ក៏សម្តែងការអរគុណចំពោះមន្រ្តីអាជ្ញាកណ្តាលចៅក្រមអន្តរជាតិផងដែរដែលបានខិតខំជួយដល់កីឡាជឺជីតស៊ូកម្ពុជាអស់ពីកម្លាំងកាយចិត្ត។   គួបញ្ជាក់ថា ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមករា ឆ្នាំ២០២៣ នាសាលហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ អត្តពលិកចូលរួមសរុប ២៨នាក់ មកពីបណ្តាក្លិបចំនួន៧៕    
លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជំរុញកីឡាករកីឡាការិនីប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រជែងមេដាយនៅស៊ីហ្គេម២០២៣ បើទោះបច្ចុប្បន្នពួកគេកើនសមត្ថភាពក្តី។ នាពិធីបិទបញ្ចប់ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ថ្ងៃទី២៩ ខែមករាប្រធានសហព័ន្ធរូបនេះ បានសរសើរគណៈកម្មការរៀបចំបានល្អ ទាំងការប្រកួត និងបច្ចេកទេស។
ខេត្តកំពង់ចាម ដែលមាន១០ស្រុក-ក្រុងនោះ មានអាសនៈសរុប២០៤ (ស្រី៣៩នាក់)។ គណបក្សប្រជាជនកម្ពុជាទទួលបានរហូតដល់ទៅ២០១ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន១អាសនៈរៀងៗខ្លួននៅស្រុកបាធាយ ហើយហ្វ៊ុនស៊ិនប៉ិច បាន១បន្ថែមទៀតនៅស្រុកជើងព្រៃ។ បញ្ជីរាយនាមបេក្ខជនដែលទទួលបានអាសនៈក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ប្រចាំខេត្តកំពង់ចាម៖ https://www.necelect.org.kh
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី១៧ ខែមិថុនា បានធ្វើជាអធិបតីភាពនាពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣ ។ លោក ខ្លូត ផន បន្តតំណែងជាប្រធាន ដោយមានសមាជិក២៦នាក់ (ស្រី៤នាក់) ដែលសុទ្ធតែជាកូតាគណបក្សប្រជាជនកម្ពុជា។
អមជាមួយនឹងអនុក្រឹត្យ ដែលបង្ហោះលើទំព័រហ្វេសប៊ុក ប្រមុខរដ្ឋាភិបាល បានសរសរយ៉ាងដូច្នេះថា៖«ខ្ញុំបង្ខំចិត្តអនុវត្តអភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំ ត្រូវតែយកគ្រាប់ក្រួសនិងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន។  លោក ផៃ ប៊ុនវណ្ណៈ និង លោក ស៊្រុន ស៊្រន់ ជាអ្នកដែលទទួលបញ្ជាចុះទៅអនវុត្តដីការបស់តុលាការកំពូល ដែលសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីលើប្រជាពលរដ្ឋ នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ពេលនោះ ក៏មានការផ្ទុះអំពើហិង្សារវាងកម្លាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលនាំគ្នាទៅតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការកំពូល។  មានប្រជាពលរដ្ឋម្នាក់ បានរងរបួសដោយសារត្រូវគ្រាប់កាំភ្លើង។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយថា គ្រាប់កាំភ្លើងនោះ មិនមែនជាគ្រាប់កំាភ្លើងរបស់សមត្ថកិច្ចឡើយ។  ការផ្ទុះអំពើហិង្សានេះ បានធ្វើឲ្យកងរាជអាវុធហត្ថ៤នាក់ រងការស្តីបន្ទោស ហើយកងរាជអាវុធម្នាក់ និងយោធាម្នាក់ ត្រូវបានដកចេញពីក្របខណ្ឌ និងត្រូវបានកសាងសំណុំរឿងទៅតុលាការ។  ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បញ្ជាឲ្យរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីក្នុងខេត្តព្រះសីហនុ៕  អត្ថបទទាក់ទង   ជម្លោះដីនៅខេត្តព្រះសីហនុ៖ សម្ដេច ហ៊ុន សែន បញ្ជាឲ្យរឹបអូសដីសម្បទាន យកមកដោះស្រាយឲ្យពលរដ្ឋវិញ
ទីបំផុត អភិបាលរងខេត្តព្រះសីហនុពីររូប គឺលោក ផៃ ប៊ុនវណ្ណៈ និង លោក ស៊្រុន ស៊្រន់ ត្រូវបានបញ្ចប់មុខតំណែង។ ការបញ្ចប់មុខតំណែងនេះ គឺធ្វើឡើយដោយអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅថ្ងៃទី១ មីនា ឆ្នាំ២០១៩។
ការសិក្សាបានបង្ហាញថា ការស្លៀកពាក់ខោអាវតឹងៗ អាចទៅបំផ្លាញដល់ប្រព័ន្ធទឹករងៃ សង្កត់ទៅលើសរសៃឈាម ប៉ះពាល់សុខភាពទូទៅ និងអារម្មណ៍ផ្លូវចិត្តរបស់អ្នក។ -    ការស្លៀកពាក់ខោអាវតឹងៗ (ជាពិសេសខោក្នុង) អាចប៉ះពាល់ទៅលើសុខភាពក្រពះពោះវៀន ដែលអាចធ្វើឲ្យអ្នករលាកក្រពះ ឡើងជាតិអាស៊ីតក្រពះ ដំបៅក្រពះ និងមហារីកក្រពះជាដើម។ -    វាក៏អាចប៉ះពាល់ទៅដលើប្រព័ន្ធទឹករងៃ ដែលធ្វើឲ្យរាងកាយរបស់អ្នក ពិបាកក្នុងការបញ្ចេញជាតិពុល។ -    ការស្លៀកតឹងពេក អាចធ្វើឲ្យខូចសរសៃប្រសាទ ឬសរសៃឈាម ពីព្រោះវាទទួលរងការសង្កត់រ៉ាំរ៉ៃ ដែលជាហេតុធ្វើដៃជើងរបស់អ្នកស្ពឹក ឬលែងដឹងអីជាដើម។ -    សម្រាប់ស្ត្រីដែលចូលចិត្តពាក់អាវទ្រនាប់យូរ ឬតឹងខ្លាំង វានឹងធ្វើឲ្យសុដន់របស់អ្នក ប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដូចជា ឡើងជាំ ដុះសាច់ ឬកើតជំងឺមហារីកជាដើម៕ ត្រួតពិនិត្យដោយ www.health.com.kh
ប្រសិនបើអ្នកស្លៀកពាក់រឹងៗ ឬរឹបខ្លាំងពេក ប៉ុន្មានម៉ោងក្រោយមក អ្នកប្រហែលជានៅមិនសុខ ឬមានអារម្មណ៍ថា ពិបាកក្នុងខ្លួនណាស់ ហើយប្រសិនបើអ្នក នៅតែធ្វើបែបនេះញឹកញាប់ ឬប្រឹងស្លៀកវាជាប់រហូតនោះ អាយុជីវិតរបស់អ្នក ប្រហែលជារស់មិនបានយូរនោះទេ។
ទីផ្សារដោះដូរកីឡាកររបស់ក្លិបនៅតំបន់អឺរ៉ុបនឹងត្រូវបិទនៅថ្ងៃទី១ ខែកញ្ញា តែក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងអាចចុះកិច្ចសន្យាដល់ថ្ងៃទី២០ ខែកញ្ញា ពោលគឺបិទក្រោយអឺរ៉ុប៣សប្តាហ៍។   Liverpool ក៏ជាក្រុមស្ថិតក្នុងចំណោមក្លិបដែលមានកីឡាករផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតច្រើនផងដែរនៅរដូវកាលថ្មីនេះ។ កីឡាករ Roberto Firmino, Jordan Henderson និង Fabinho សុទ្ធសឹងតែបានផ្លាស់ទៅក្លិបរៀងៗខ្លួននៅ Saudi Pro League។   «ឥទ្ធិពលក្លិបអារ៉ាប៊ីសាអូឌីតកំពុងតែកើតឡើងខ្លាំងនៅពេលនេះ។ ជារឿងមួយដ៏អាក្រក់បំផុត ខ្ញុំគិតថាទីផ្សារដោះដូរសម្រាប់អារ៉ាប៊ីសាអូឌីតមានរយៈពេលវែងដល់ទៅ ៣សប្តាហ៍បន្ថែមទៀត ហើយបើនៅអឺរ៉ុបវាមិនបានជួយអ្វីឡើយ។ UEFA ឬ FIFA គួរតែស្វែងរកដំណោះស្រាយលើរឿងនេះ វាកំពុងតែមានឥទ្ធិពលវាយលុកខ្លាំងណាស់មកលើយើង តែយើងក៏នឹងរៀនប្រឈមមុខលើបញ្ហានេះផងដែរ។»។ លោក Klopp បាននិយាយបែបនេះមុនពេលការប្រកួតមិត្តភាពទល់ Bayern Munich នៅប្រទេសសិង្ហបុរី។   ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់ថិវិកាមូលនិធិហិរញ្ញវត្ថុសារធារណៈ (PIF) របស់ពួកគេក្នុងការជួយក្លិបនៅប្រទេសខ្លួន ហើយកម្លាំងជំនួយពីមូលនិធិនេះហើយបានជំរុញឱ្យក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro league ចាប់ផ្តើមបង្កើតភាពទាក់ទាញកីឡាករឆ្នើមមួយចំនួនពីក្លិបស្ថិតក្នុងតំបន់អឺរ៉ុបជាមួយនឹងកិច្ចសន្យាដែលរកកម្រៃបានច្រើន។    កីឡាករល្បីឈ្មោះជាច្រើនដូចជាម្ចាស់ពាន Ballon dOr ឆ្នាំ ២០២២ Karim Benzema បានចាកចេញពី Real Madrid ទៅកាន់ក្លិបម្ចាស់ជើងឯក Al-Ettihad ដោយរួមជាមួយនឹងម្ចាស់ពានរង្វាន់ World Cup នឹងជាអតីតមិត្តរួមក្រុមរបស់គេ NGolo Kante។    ភាពទាក់ទាញនៃក្លិបស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើតឡើងខ្លាំងចាប់តាំងពីការទៅដល់របស់ Cristiano Ronaldo ដោយបានចុះកិច្ចសន្យាហើយទទួលបានប្រាក់ថ្លៃពលកម្មថ្លៃលើសលុប បន្ទាប់ពីរូបគេបានបញ្ចប់ការប្រកួត World Cup ក្នុងប្រទេសកាតារួច។ Ronaldo ជាកីឡាករដែលទទួលបានថ្លៃពលកម្មថ្លៃបំផុតលើពិភពលោកក្រោយចូលរួមជាមួយនឹង Al-Nassr៕  
លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានស្នើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ឱ្យត្រួតពិនិត្យពេលវេលា លើទីផ្សារដោះដូរកីឡាករទៅកាន់លីគអារ៉ាប៊ីសាអូឌីតដែលនឹងបិទក្រោយតំបន់អឺរ៉ុបដល់ទៅ៣សប្តាហ៍។ អ្នកចាត់ក្រុម Liverpool បង្ហាញក្តីបារម្ភចំពោះក្លិបតំបន់អឺរ៉ុបមួយចំនួននឹងបាត់បង់កីឡាករកាន់តែច្រើន  ដោយពិបាកស្វែងរកកីឡាករមកជំនួសទាន់ពេលវេលា។
ត្រឹមរយៈពេល៧នាទី Hojlund អាចរកបាន២គ្រាប់ នៅ Old Trafford ដើម្បីជួយបិសាចក្រហមទទួលបាន៣ពិន្ទុពី Luton នៅជំនួបលីគសប្តាហ៍ទី២៥ ថ្ងៃទី១៨ ខែកុម្ភៈ។   នេះជាការស៊ុតបញ្ចូលទី នៅ៦ប្រកួតចុងក្រោយជាប់ៗគ្នារបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ និងជាគ្រាប់ទី១៣ ចំណោម៣០ប្រកួត ចាប់តាំងពីផ្ទេរទៅកាន់ទឹកដីអង់គ្លេសពី Atalanta ក្នុងតម្លៃ៩០លានដុល្លារនៅដើមរដូវកាល ២០២៣-២៤។ មុនរកបានគ្រាប់បាល់ជាបន្តបន្ទាប់នេះ Hojlund រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Man Utd។   លោក Ten Hag អ្នកចាត់ការបិសាចក្រហម បានមើលឃើញពីការរិះគន់ខាងលើ ប៉ុន្តែមកដល់ពេលនេះ Hojlund ពិតជាមិនធ្វើឱ្យខ្លួនខកចិត្តឡើយ។   «យើងសប្បាយចិត្ត នឹងការជ្រើសរើសតួអង្គដ៏ត្រឹមត្រូវសម្រាប់តំណែងនេះ។ Hojlund ស្ថិតក្រោមសម្ពាធរិះគន់យ៉ាងខ្លាំង ប៉ុន្តែគាត់នៅតែអាចបង្ហាញទេពកោសល្យដែលគាត់មាន»។ នេះជាការអះអាងរបស់លោក Ten Hag មុនលើកសរសើរកីឡាករដាណឺម៉ាកថាមានសមត្ថភាព មានចរិតរឹងមាំ និងការអត់ធ្មត់ខ្ពស់។   តាមរយៈជ័យជម្នះនេះ បានជួយក្រុម Man Utd រក្សាចំណាត់ថ្នាក់ទី៦ មាន៤៤ពិន្ទុ ប្រកៀកក្រុម Tottenham Hotspur និង Aston Villa ក្នុងការប្រជែងតំណែង Top 4 រដូវកាលនេះ។ Aston Villa នៅរក្សាចំណាត់ថ្នាក់ទី៤ មាន៤៩ពិន្ទុ ក្រោយឈ្នះ Fulham ២-១ ស្របពេល Spurs នៅលេខ៥ មាន៤៧ពិន្ទុ បន្ទាប់ពីចាញ់ Wolverhampton Wanderers ២-១។   ដោយឡែក Liverpool នៅរក្សាកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នដដែលដោយកើន៥៧ពិន្ទុ បន្ទាប់ពីឈ្នះ Brentford ៤-១ នាំមុខគូប្រជែង Arsenal ២ពិន្ទុ និងម្ចាស់ការពារតំណែងជើងឯក Manchester City ៤ពិន្ទុ។ Arsenal បន្តឈ្នះ Burnley ដល់ទៅ ៥-០ នៅសប្តាហ៍ទី២៥ ស្របពេល Man City ស្មើ Chelsea ១-១។ ក្រុមមេឃខៀវ ទើបប្រកួត២៤លើកប៉ុណ្ណោះ។   Everton, Burnley និង Sheffield United នៅតំបន់ត្រូវកាត់ចោលដដែល៕  
Erik ten Hag សរសើរចរិតនឹងធឹង និងសម្ថភាពរបស់ Rasmus Hojlund ក្រោយរូបគេរកបានពីរគ្រាប់ជួយ Manchester United ឈ្នះ Luton ២-១ ក្នុងការប្រកួត Premier League។ ខ្សែប្រយុទ្ធដាណឺម៉ាក រងការរិះគន់យ៉ាងខ្លាំង អំឡុងបង្ហាញខ្លួនដំបូងៗឱ្យ Man Utd។
Nadal បានទម្លាក់កីឡាករម្ចាស់ផ្ទះបារាំង Moutet នៅជុំទី២ពានរង្វាន់ French Open នៅថ្ងៃទី២៥ ខែឧសភា។ Nadal គ្រងជើងឯកលើទីលានដីក្រហម Roland Garros នេះច្រើនជាងគេបំផុតចំនួន១៣លើក ក្នុងចំណោមពានដែលរួបគេឈ្នះទាំង២១ក្នុងកម្រិត Grand Slam។   កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ា វ័យ៣៥ឆ្នាំរូបនេះ ក្លាយជាកីឡាករអាជីពនៅឆ្នាំ២០០១។ រយៈពេល២១ឆ្នាំ Nadal បានរកឃើញជ័យជម្នះទី៣០០របស់ខ្លួនមុនគេនៅលើទឹកដីបារាំង ដោយនាំមុខគេក្នុងចំណោមកីឡាករអាជីពដទៃសម្រាប់ការប្រកួត Grand Slam។   ក្រោយទទួលបានសមិទ្ធផលដ៏កម្រនេះ Nadal ដែលរងរបួសឆ្អឹងជំនី និងបញ្ហាប្រអប់ជើងផងនោះ ប្រាប់អ្នកយកព័ត៌មានថារូបគេនៅតែព្យាយាមកាន់តែជ្រៅក្នុងការប្រកួតវគ្គបន្ត។ «ខ្ញុំមិនអាចឈានចូលមកដល់វគ្គនេះបានទេ ប្រសិនបើខ្ញុំព្រួយបារម្ភអំពីបញ្ហារាងកាយរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ ដូច្នេះប្រសិនបើមានអ្វីកើតឡើង ខ្ញុំនឹងទទួលយកវា ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំផ្តោតលើកីឡាវាយកូនបាល់»។ នេះជាការអះអាងរបស់ Nadal។   Nadal កីឡាករលំដាប់លេខ៥ពិភលោកបច្ចុប្បន្ន ត្រូវបន្តទៅជួប កីឡាករលំដាប់ទី២៦ពិភពលោករបស់ហូឡង់ Botic van de Zandschulp នៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ។ កាលពីឆ្នាំមុន Nadal ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វៃដៃម្ចាស់ការពារតំណែងជើងឯក Novak Djokovic៕  
Rafa Nadal បានបង្កើតកំណត់ត្រាថ្មីមួយ ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាវាយកូនបាល់កម្រិត Grand Slam លើកទី៣០០ បន្ទាប់ពីយកឈ្នះ Corentin Moutet ក្នុងលទ្ធផល ៦-៣ ៦-១ និង ៦-៤ ដើម្បីកក់កៅអីទៅជុំទី៣ ពានរង្វាន់ French Open។
បូរណ៌មី មានទម្ងន់៣០០គីឡូក្រាម ហើយត្រូវបានគេប្រទះឃើញដោយចៃដន្យកាលពីខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន បបែលមួយក្បាលនេះ កំពុងបន្តរស់នៅក្នុងអន្លង់ដែលអ្នកនេសាទចាប់បានកន្លងមកដដែល។    លោក យីប ជុងវៃ តំណាងស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) បង្ហាញការសាទរចំពោះកំណត់ត្រាដ៏អច្ឆរិយរបស់ «បូរណ៌មី» នៅពេលនេះ។ លោក ជឿថា ទន្លេមេគង្គនៅមានត្រី និងសត្វកម្រជាច្រើនប្រភេទទៀត ដែលនឹងទទួលបានកំណត់ត្រាពិភពលោក ពី Guinness ប្រសិនបើ សុខភាពទន្លេល្អប្រសើរ។     តំណាង Guinness World Records រូបនេះ មិននិយាយច្រើនពាក់ព័ន្ធនឹងគុណភាពទឹកនោះទេ។ ប៉ុន្តែ ចំពោះមុខ លោកចង់ឱ្យមនុស្សទូទាំងពិភពលោកដឹងថា កម្ពុជាមានត្រីទឹកសាបធំជាងគេលើពិភពលោក។   លោក ជុងវៃ ថ្លែងដូច្នេះថា៖« អ្វីដែលសំខាន់បំផុតមិនមែនត្រឹមតែប្រជាជនកម្ពុជានោះទេ ដែលគួរទទួលបានព័ត៌មានថា ប្រទេសខ្លួនជាប់កំណត់ត្រាត្រីទឹកសាប់ធំជាងគេលើពិភពលោក។ ប៉ុន្តែ ខ្ញុំក៏ចង់ឱ្យពិភពលោកបានដឹងដែរ ដូច្នេះ វិញ្ញាបនបត្រនេះនឹងបញ្ជាក់ថា កម្ពុជាមានត្រីធំជាងគេលើពិភពលោក ហើយពិភពលោកក៏អាចដឹងបានដូចគ្នា»។   បបែលយក្ស «បូរណ៌មី» ត្រូវបានស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) វាយតម្លៃតាំងពីខែមិថុនា ឆ្នាំ២០២២ តាមរយៈតាក់តាងមួយចំនួន ដូចជា រូបថត វីដេអូ និងរបាយការណ៌នានា ដែលផ្ដល់ដោយក្រុមអ្នកស្រាវជ្រាវ។    នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ «ត្រីទឹកសាបធំបំផុតពីកំណត់ត្រាពិភពលោក» នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួន២ របស់បបែលយក្ស «បូរណ៌មី» នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា។    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ជឿជាក់ថា ទន្លេមេគង្គក្នុងភូមិសាស្រ្តកម្ពុជាមានត្រីបបែលច្រើនជាងនេះ។ ដូច្នេះ ក្រសួង ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់កំពុងបន្តសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកនូវប្រភេទត្រី និងសត្វកម្រ ផ្សេងៗទៀត។   ក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រីបបែលយក្ស ដោយទី១មាន ទម្ងន់ ១៨០គីឡូក្រាម ទី២ ទម្ងន់១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី៣ ទម្ងន់៣០០គីឡូក្រាម។ ក្នុងចំណោមនោះ មានតែត្រីបបែលយក្សទី៣ ឈ្មោះថា បូរណ៌មីប៉ុណ្ណោះ ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក។   ទន្ទឹមនឹងភាពសប្បាយរីករាយ លោក ហាស់ សារ៉េត បានណែនាំឱ្យមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយ ពលរដ្ឋ ជាពិសេស ប្រជាសហគមន៍នេសាទទាំងអស់ ក្នុងការជំរុញឱ្យមានការអភិរក្ស និងការពារធនធានធម្មជាតិកម្រ រួមគ្នា។    ចាប់ពីឆ្នាំ២០២០ មក រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ចំនួន ១៦,២៣៦ក្បាល ចូលក្នុងដែនទឹកធម្មជាតិវិញ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីប្រាធំ ក្នុនោះត្រីបបែលយក្ស ៣ក្បាល ។ សូមបញ្ជាក់ថា ត្រីបបែលយក្សប្រភេទនេះ នាពេលបច្ចុប្បន្ន ឃើញមានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕
ភ្នំពេញ៖ ត្រីបបែកយក្សញីមួយក្បាល ដែលក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូរណ៌មី» បានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ចំនួន២ គឺត្រីទឹកសាបធំបំផុតលើពិភពលោក និង សំណាកត្រីញីធំជាងគេលើពិភពលោក។
  លោក យ៉ុង អើ អតីតកម្មកររោងចក្រដំណាប់ស្វាយនេះ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៤ ខែកុម្ភៈនេះ ថា ខាងក្នុងរោងចក្រនេះ មិនសូវមានក្លិនស្អុយខ្លាំងនោះទេ ប៉ុន្តែខាងក្រៅរោងចក្រ គឺស្អុយខ្លាំង។ អតីតកម្មកររោងចក្រនេះ បានបម្រើការងារតែមួយខែប៉ុណ្ណោះ។    កម្មករវ័យ១៨រូបនេះ បានប្រាប់ថ្មីៗនៅជិតរោងចក្រនេះផ្ទាល់ដូច្នេះ៖ «ខ្ញុំធ្វើការបានតែ១ខែទេ ក៏ឈប់វិញ។ (ខ្ញុំ) បានប្រាក់ខែតិចដែរ ហើយពិបាកទ្រាំក្លិនស្អុយ នៅជុំវិញរោងចក្រហ្នឹង។ នៅខាងក្នុង មិនសូវមានក្លិនស្អុយនោះទេ ប៉ុន្តែខាងក្រៅ រោងចក្រ គឺស្អុយខ្លាំងណាស់»។    អាជីវករម្នាក់ ដែលកំពុងលក់ដូររបស់ប្រើប្រាស់លើរម៉កម៉ូតូនៅខាងលិចរបងរោងចក្រនេះ បានអះអាងថា កន្លងមក មន្រ្តី និងនគរបាល បានចុះមករោងចក្រនេះជាញឹកញាប់។ ស្រ្តីលក់ដូររូបនេះ មិនដឹងថា ភាគីរោងចក្រ និងមន្រ្តីជំនាញ មានដំណោះស្រាយយ៉ាងណានោះទេ។    អ្នកលក់សុំមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់ថ្មីៗនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ដូច្នេះ៖ «មន្រ្តីអី ធ្លាប់ចុះមករហូតដែរ។ រោងចក្រស្វាយនេះ ទើបប្រើរបស់ស្កុកកាកសំណល់ថ្មីដែរ តែមិនដឹងយ៉ាងដូចម្ដេច បានជាវានៅតែមានក្លិនស្អយ»។  ទឹកដក់នៅជាប់របងរោងចក្រដំណាប់ស្វាយ ដែលស្ថិតនៅឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា នៅខាងក្រោមបណ្ដោយខ្យល់នៃរោងចក្រនេះ តែងតែមានក្លិនស្អុយ។ អ្នកដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥ ដល់៤០ ប្រាកដជា បានស្រូបក្លិនស្អុយនេះ។ ជាពិសេសប៉ុន្មានខែនេះ ក្លិនស្អុយ តែងតែភាយតាមខ្យល់ចេញពីរោងចក្រនេះ។    វិទ្យាល័យសុខ អាន ត្រាំខ្នារ ក៏ស្ថិតនៅខាងក្រោមបណ្ដោយខ្យល់នៃក្លិនស្អុយនេះដែរ។ អ្នកសារព័ត៌មាន បានសាកសួរសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សិស្សានុសិស្សទាំងនោះ សុំមិនបញ្ចេញឈ្មោះ នោះទេ។ ពួកគេភាគច្រើន និយាយថា៖ «ស្អុយណាស់»។    លោក ពិន្យ ប៉ុនថង ជាគ្រូបង្រៀនរូបវិទ្យា នៃវិទ្យាល័យសុខ អាន ត្រាំខ្នារ។ លោក ប៉ុនថង បានថ្លែងថា ក្លិននេះ ស្អុយខ្លាំងណាស់។ វាបង្ក និងបំពុលដល់បរិយាកាស នៅសហគមន៍ជុំវិញនេះ។    «វាស្អុយខ្លាំងណាស់! សិស្ស ពិបាករៀនណាស់។ វាជាកត្តាប្រឈមមុខមួយរបស់សហគមន៍។ ពលរដ្ឋ នៅជុំវិញនេះ ក៏ពិបាករស់នៅដែរ។ ខ្ញុំ ក៏ពិបាករស់នៅដែរ។ ប៉ុន្តែវាស្អុយ ចាប់ពីម៉ោងប្រមាណ១១ព្រឹក ដល់យប់»។    លោកគ្រូរូបវិទ្យារូបនេះ បានពន្យល់ថា ថ្លៃខ្លះ ក្លិនស្អុយនោះ ស្អុយខ្លាំង រហូតដល់ សិស្ស រៀនមិនកើត។ ក្លិនស្អុយនេះ បានប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់សិស្ស។ លោក ប៉ុនថង មើលឃើញថា សិស្ស មិនអាចផ្ចង់អារម្មណ៍រៀនបានល្អនោះទេ។    «សាលាត្រូវការភាពស្រស់ស្អាត និងធម្មជាតិ! សិស្សានុសិស្ស និងគ្រូ មិនអាចទ្រាំបាន នឹងក្លិនស្អុយនោះទេ។ ពេលខ្លះ លោកគ្រូ អ្នកគ្រូ ដែលមានបញ្ហាច្រមុះ មិនអាចបង្រៀនបាន រហូតផ្អាកថ្នាក់រៀន ១ម៉ោង ឬ២ម៉ោង»។ លោកគ្រូ ពឹន ប៉ុនថង ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ ដោយបន្ថែមថា៖ «ឥឡូវនេះ កំពុងភាយក្លិនស្អុយហ្នឹងទៀតហើយ»។  ផ្លែស្វាយ នៅក្នុងរោងចក្រដំណាប់ស្វាយ ត្រូវបានរៀបចំកែច្នៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា  នៅលើបណ្ដាញសង្គម ពលរដ្ឋមួយចំនួន បាននាំគ្នាបង្ហោះ ពីក្លិនស្អុយនេះ។ ក្នុងនោះ គណនេយ្យហ្វេសប៊ុកឈ្មោះ Phen Phoeun (ផែន ភឿន) បានបង្ហោះសារកាលពីថ្ងៃទី២១ ខែកុម្ភៈ ដូច្នេះ៖ «ស្អុយ រាល់ថ្ងៃ តើគួរទ្រាំដល់ពេលណា? អាសូរគេខ្លះផង»។    លោក ផែន ភឿន ជាពលរដ្ឋរស់នៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ភូមិសាស្រ្តនេះ ស្ថិតនៅខាងក្រោមបណ្ដោយខ្យល់ នៃរោងចក្រនេះ។ ដូច្នេះ ក្លិនស្អុយនោះ បានសាយភាយប្រមាណ២គីឡូម៉ែត្រ។ បុរសរូបនេះ ត្អូញត្អែរលើបណ្ដាញសង្គម ជារៀងរាល់ថ្ងៃ។    «ដល់ម៉ោង៨៖៣០នាទី រៀងរាល់យប់ ក្លិនស្អុយជូរសាយភាយពេញ តើអ្នកភូមិសំរោង មានក្លិនស្អុយ ដូចខ្ញុំទេ?»។ លោក ផែន ភឿន បានបង្ហោះសារកាលពីយប់ថ្ងៃទី២៣ និងបន្ដចែករំលែកឡើងវិញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ។    នៅច្រកចូលរោងចក្រនេះ មិនមានឈ្មោះក្រុមហ៊ុន នោះទេ។ នាព្រឹកថ្ងៃទី២៤ វេលាម៉ោង៩៖០០ រោងចក្រនេះ មិនមានមនុស្សនៅខាងមុខរោងចក្រនោះទេ។ អ្នកសារព័ត៌មាន បានពិនិត្យនៅជុំវិញរោងចក្រ និងឃើញទឹកស្អុយខ្លះនៅសងខាងរោងចក្រ។ អ្នកសារព័ត៌មាន មិនឃើញទឹកស្អុយទាំងនោះ ហូរចូលប្រឡាយទឹកនៅខាងក្រោយរោងចក្រនោះទេ។ ប៉ុន្តែនៅខាងក្រោយរោងចក្រនេះ ពិតមានជាក្លិនស្អុយ ពិបាកទ្រាំ ពិតមែន។    គ្រូបង្រៀន និងពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ នឹងមានដំណោះស្រាយឆាប់ចំពោះ បញ្ហាក្លិនស្អុយនេះ។    លោក ថោង ផាត មេឃុំជង្រុក បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា កន្លងមក ពលរដ្ឋ មិនដែលដាក់ពាក្យបណ្ដឹងពីការសាយភាយក្លិនស្អុយនេះទេ។ ប៉ុន្តែលោកបានចាត់មន្រ្តីចុះពិនិត្យចំនួនពីរដងនៅរោងចក្រដំណាប់ស្វាយ ដែលស្ថិតនៅមូលដ្ឋានរបស់លោកនេះ។    លោកមេឃុំជង្រុក ថ្លែងដូច្នេះ៖ «មិនមានពលរដ្ឋដាក់ពាក្យបណ្ដឹងទេ! ខ្ញុំឱ្យមន្រ្តីចុះទៅមើលពីរ២ដងហើយ គឺចុះទៅខ្លួនឯង។ ខ្ញុំ នឹងធ្វើរបាយការណ៍ជូនមន្រ្តីជំនាញខាងលើ មកពិនិត្យតាមបច្ចេកទេសបន្តទៀត»។    ជាមួយគ្នានេះ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មិនដឹងពីបញ្ហាក្លិនស្អុយចេញពីរោងចក្រដំណាប់ស្វាយមួយនៅឃុំជង្រុកនេះទេ។ លោក ម៉ាក់ធារី មិនទាន់ទទួលបានព័ត៌មានអ្វីទាំងអស់ ពីបញ្ហាក្លិនស្អុយនេះ។    «ដាក់ពាក្យបណ្ដឹងមក! រោងចក្រណា នៅកន្លែងណា មន្រ្តីជំនាញ នឹងចុះពិនិត្យ។ បើពិនិត្យឃើញ មន្រ្តីជំនាញ នឹងធ្វើការតាមនីតិវិធីរបស់យើង»។ នេះជាការបញ្ជាក់របស់លោក ឱម ម៉ាក់ធារី ជាមួយអ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។   
កំពង់ស្ពឺ៖ រោងចក្រដំណាប់ស្វាយមួយ ស្ថិតនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានភាយចេញក្លិនស្អុយ ទៅកាន់ភូមិជាច្រើន និងប៉ះពាល់ដល់ការសិក្សារបស់សិស្សផងដែរ។ ពលរដ្ឋជាច្រើន ពិបាករស់នៅទាំងថ្ងៃ និងយប់ ដោយសារក្លិនស្អុយនេះ។
យុវជនខ្មែរជិត៩០០នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ ផ្នែកបដិសណ្ឋារកិច្ច ពីគម្រោង «ហូកា»។ ក្នុងចំណោមយុវជនទាំងនេះ គឺមានស្រី ៥៩៦នាក់។   ឆមាសទីមួយឆ្នាំ២០២២ មានយុវជនចំនួន៨៨៤នាក់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគីរី និងមណ្ឌលគីរី សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ទទួលបានបណ្តុះបណ្តាលលើជំនាញទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ចពីកម្មវិធីហូកា។ នេះបើយោងតាមក្រសួងទេសចរណ៍ ដោយបញ្ជាក់ថា  យុវជនដែលទទួលបានបណ្តុះបណ្តាលនេះ គឺមានទាំងអ្នកជំនាញដែលកំពុងបម្រើការងារបច្ចុប្បន្ន យុវជនទីទាល់ក្រ និងអ្នកជំណាញដែលបានឈប់សម្រាកពីការងារដោយវិបត្តិជំងឺកូវី-១៩។    បើតាមលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង«ហូកា» ការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដល់យុជននៅតាមតំបន់នានានេះ គឺជាការចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជិវៈទេសចរណ៍។ លោក បន្ថែមថា ការបណ្តុះបណ្តាលនេះ គឺទទួលបានការគាំទ្រពីអង្គការ SwissContact អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ UNIDO លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេនានា។   ជាមួយគ្នានេះលោក លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនេះ បានលើកឡើងថា  តាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការ SwissContact នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍៕     
ដោយ៖ ចៀន និតា
សម្តេចនាយករដ្ឋមន្រ្តី អះអាងថា រដ្ឋមានកញ្ចប់ថវិកាឲ្យធនាគារឯកទេសខ្ចី ជាមួយនឹងអត្រាការប្រាក់ទាប ហើយធនាគារឯកទេសទាំងនោះ ក៏នឹងមានលទ្ធភាពផ្តល់កម្ចីដល់អតិថិជនរបស់ពួកគេ ជាអាជីវករ យកទៅធ្វើអាជីវកម្មបន្ត ដោយអត្រាការប្រាក់ទាបដែរ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានស្នើជាថ្មីម្តងទៀត ឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ពន្យារពេលដល់អតិថិជន ក្នុងការសងប្រាក់ត្រឡប់ទៅវិញ និងបន្ថយអត្រាការប្រាក់ដល់ពួកគេ។ លើសពីនេះ ប្រមុខរដ្ឋាភិបាល ទទូចឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំរឹបអូសយកផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលពួកគាត់ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុនាកាលៈទេសៈនេះ៕ 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចេញពីសន្និសីទកាសែត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា រដ្ឋាភិបាល កំពុងពិនិត្យបញ្ចេញទុនពី៥០០ ទៅ៦០០លានដុល្លារ ដើម្បីទុកឲ្យធនាគារឯកទេសខ្ចី ដោយយកអត្រាការប្រាក់ទាប។
  ស្ថាប័នសន្តិសុខឥណ្ឌូណេស៊ីបានដាក់បន្ទុកលើក្រុម ក្រុម Jammah Ansharut (JAD) ដែលជាបណ្តាញក្រុមភេរវជនដែស្ហ (Daesh)  ឬក្រុមរដ្ឋឥស្លាម ចំពោះការបំផ្ទុះគ្រាប់បែកអត្ថឃាតនៅយប់ថ្ងៃពុធនៅកណ្តាលរដ្ឋធានីហ្សាការតា។ សារព័ត៌មានសិង្ហបុរីបានស្រង់សម្តីមន្ត្រីសន្តិសុខឥណ្ឌូណេស៊ីដែលបង្ហាញអត្តសញ្ញាណថា ជនបំផ្ទុះគ្រាប់បែកទាំងពីរនាក់ដែលស្លាប់នោះសុទ្ធតែជាសមាជិកក្រុម JAD។  តាមពិតទៅក្រុមប្រដាប់អាវុធ JAD ដែលជាបណ្តាក្រុមដែស្ហនេះត្រូវបានសហរដ្ឋអាមេរិកដាក់ចំណាត់ថ្នាក់ជាក្រុមភេរវជនកាលពីខែមករាឆ្នាំ ២០១៧នេះ ហើយក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ និងមានទីស្នាក់ការនៅឥណ្ឌូណេស៊ីនេះតែម្តង។ ក្នុងចំណោមសមាជិកក្រុមនេះ មានក្រុមប្រដាប់អាវុធប្រហែល ២០នាក់ទៅហើយដែលបានប្រកាសភក្តីភាពចំពោះក្រុមភេរវជនដែស្ហ ដែលមានជនជ្រុលនិយម Abu Bakr al-Baghdadi ជាមេខ្លោងនោះ។ យោងតាមប្រភពខាងលើដដែល ក្រុម JAD នេះស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំសាសនាឥស្លាម Aman Abdurrahman ដែលធ្លាប់ជាប់ពន្ធនាគារដោយសាររងការចោទប្រកាន់ពាក់ព័ន្ធការវាយប្រហារភេរវកម្មកាលពីខែមករាឆ្នាំ ២០១៦ នៅភាគកណ្តាលក្រុងហ្សាការតាផង។ ពាក់ព័ន្ធការវាយប្រហារដោយគ្រាប់បែកអត្តឃាតយប់ថ្ងៃពុធទី ២៤ឧសភានេះដែរ ប្រភពភ្នាក់ងារសន្តិសុខឥណ្ឌូណេស៊ីបានបង្ហើបថា គេអាចកំណត់អត្តសញ្ញាជនបង្កទាំងពីរនាក់ហើយ។ ជនបង្កទីមួយ Ichwan Nurul Salam  ជាសមាជិកក្រុមភេរវជន JAD និងទីពីរមានឈ្មោះថា Ahmad Sukri alias Abu Hasan ជាសមាជិកក្រុមភេរវជន JAD ប្រចាំក្រុងបានឌុង។ តាមពិតទៅករណីបំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានីហ្សាការតានេះ កើតឡើងមួយថ្ងៃក្រោយពេលដែលក្រុមភេរវជន Maute ជាក្រុមប្រកាសភក្តីភាពចំពោះក្រុមភេរវជនដែស្ហ (Desh) ឬក្រុមភេរវជនរដ្ឋឥស្លាមនៅក្រុង Marawi នៅកោះមិនដាណាវប្រទេសហ្វីលីពីន បើកការប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល។ យ៉ាងហោចណាស់ប៉ូលិសម្នាក់និងទាហានពីរនាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានេះ។  ឥណ្ឌូណេស៊ីប្រឈមមុខការអុកឡុកពីសំណាក់ក្រុមប្រដាប់អាវុធឥស្លាមជ្រុលនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះឥណ្ឌូណេស៊ីរឹតតែបារម្ភខ្លាំងពីចលនាភេរវកម្មនិងការកើនឡើងនៃចលនាជ្រុលនិយមដែលជាប់ពាក់ព័ន្ធក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការវាយប្រហារភេរវកម្មម្នាក់ៗបែបនេះកើតឡើងញឹកញាប់បំផុតនៅឥណ្ឌូណេស៊ី ចាប់ពីឆ្នាំ ២០១៦មក។ ខែមករាឆ្នាំ ២០១៦ ក្រុមប្រដាប់អាវុធបួននាក់ដែលប្រកាសភក្តីភាពចំពោះក្រុមភេរវជនដែស្ហបានអុកឡុកទីក្រុងហ្សាការតាដោយប្រើប្រាស់កាំភ្លើងនិងគ្រាប់បែកដើម្បីធ្វើសកម្មភាព។ ការវាយប្រហារនេះបានធ្វើឲ្យមនុស្ស ប្រាំបីនាក់ស្លាប់រួមទាំងក្រុមភេរវជនទាំងបួននាក់ផងដែរ។ សូមបញ្ជាក់បន្តិចថា ប្រជាជនឥណ្ឌូណេស៊ីច្រើនជាង ៥០០នាក់បានរត់ចាកចេញពីប្រទេសដើម្បីទៅចូលរួមក្នុងសង្គ្រាមជីហាតនៅស៊ីរីដោយចូលរួមជាមួយក្រុមភេរវជនដែស្ហ។ ហើយក្រុមប្រដាប់អាវុធជាច្រើនដែលបន្តប្រតិបត្តិការនៅឥណ្ឌូណេស៊ីសុទ្ធសឹងតែជាក្រុមដែលបានប្រកាសបង្ហាញភក្តីភាពចំពោះក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមរួចទៅហើយ៕
ក្រុម Jammah Ansharut (JAD) ដែលជាបណ្តាញក្រុមភេរវជនដែស្ហ (Daesh)  ឬក្រុមរដ្ឋឥស្លាមស៊ីរីនិងអ៊ីរ៉ាក់ អាចជាក្រុមដែលនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅយប់ថ្ងៃពុធទី ២៤ ឧសភាកណ្តាលរដ្ឋធានីហ្សាការតា ដែលឆក់យកជីវិតប៉ូលិសបីនាក់។  នេះបើតាមការបញ្ជាក់របស់ស្ថាប័នសន្តិសុខឥណ្ឌូណេស៊ីដែលមានភារកិច្ចស៊ើបអង្កេតករណីនេះ។
ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បប៉ាន់ប្រមាណថាមនុស្សប្រមាណ២៧៤លាននាក់នៅទូទាំងពិភពលោក នឹងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់នៅឆ្នាំក្រោយនេះ។ ចំនួននេះបានកើនឡើងជាង១៧ភាគរយ បើធៀបចំនួនតម្រូវការមនុស្សធម៌នៅឆ្នាំ២០២១។    នោះមានន័យថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស២៩នាក់នឹងត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើងជាង២៥០ភាគរយចាប់តាំងពីឆ្នាំ២០១៥ មក។ ឆ្នាំ២០១៥ មានមនុស្សម្នាក់ក្នុងចំណោម៩៥នាក់ត្រូវការជំនួយមនុស្សធម៌នេះ។ នេះបើយោងតាម របាយការណ៍ទិដ្ឋភាពទូទៅនៃមនុស្សធម៌ជាសកលរបស់ OCHA។   អគ្គលេខាធិការរង UN ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths ប្រាប់អ្នកកាសែតថា ចំនួនអ្នកត្រូវការជំនួយមនុស្សធម៌ មិនដែលមានចំនួនច្រើនដូចបច្ចុប្បន្ននេះឡើយ។ លោកបន្តថា ជំនួយទាំងត្រូវតែបន្តមាន បើទោះជាជំនួយមនុស្សធម៌ទាំងនេះគ្មាននិរន្តរភាពក៏ដោយ។    បើតាមការអំពាវនាវប្រចាំឆ្នាំរបស់ទីភ្នាក់ងារ UN និងអង្គការមនុស្សធម៌ផ្សេងទៀត ការផ្តល់ជំនួយមនុស្សធម៌ដល់ជនងាយរងគ្រោះជាង១៨៣លាននាក់នៅប្រទេស៦៣ នៅឆ្នាំក្រោយ នឹងត្រូវការទឹកប្រាក់ចំនួន៤១ពាន់លានដុល្លារ។ ទំហំទឹកប្រាក់នេះបានកើនឡើងពី៣៥ពាន់លានដុល្លារដែលបានស្នើសុំសម្រាប់ឆ្នាំ ២០២១ និងជាចំនួនដែលមានទំហំទ្វេដងនែទឹកប្រាក់ដែលបានស្នើសុំកាលពី៤ឆ្នាំមុន។    របាយការណ៍នេះក៏បានបញ្ជាក់ពីកំណើនតម្រូវការជំនួយមនុស្សធម៌ដោយសារជម្លោះ និងអស្ថិរភាពក្នុងប្រទេសមួយចំនួនដូចជា អាហ្វហ្កានីស្ថាន អេត្យូពី និងមីយ៉ាន់ម៉ា ជាដើម។ គ្រោះធម្មជាតិ ម្រែបម្រួលអាកាសធាតុ និងការបន្តរាលដាលនៃជំងឺកូវីដ-១៩ ក៏ជាកត្តាជំរុញឱ្យមានកំណើនតម្រូវការជំនួយមនុស្សធម៌ផងដែរ។   ជំងឺកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង៥លាននៅទូទាំងពិភពលោក រួមជាមួយនឹងវិធានការទប់ស្កាត់ការរីករាលដាល បានរុញច្រានមនុស្សប្រហែល២០លាននាក់ចូលក្នុងភាពក្រីក្រខ្លាំង។ ជាមួយគ្នានេះ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានកើតមានកាន់តែញឹកញាប់។ របាយការណ៍នេះក៏បានព្រមានថា នៅឆ្នាំ ២០៥០ មនុស្សរហូតដល់២១៦លាននាក់ អាចត្រូវបានបង្ខំឱ្យផ្លាស់ទីដោយសារតែឥទ្ធិពលនៃការឡើងកំដៅផែនដី៕
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ២ ខែធ្នូ បានព្រមានថា តម្រូវការជំនួយមនុស្សធម៌កំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារជំងឺរាលដាលនៅតែបន្តផ្ទុះឡើង រួមទាំងបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ និងជម្លោះផ្នែកនយោបាយ។ វិបត្តិទាំងនេះ ជំរុញឱ្យមនុស្សកាន់តែច្រើនជួបគ្រោះទុរ្ភិក្ស។
  ក្នុងពិធីចូលកាន់តំណែងរបស់លោក ប្រាក់ សុវណ្ណ ជាអភិបាលថ្មីនៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចរដ្ឋមន្ត្រី បានថ្លែងដូច្នេះថា «យើង ត្រូវដឹងថា គ្រឿងញៀន ដែលចូលមកប្រទេសយើង គឺតាមច្រកហ្នឹងឯង ដែលចាត់ទុកជាច្រកដ៏ធំ។ បញ្ហានេះ មិនត្រូវបន្ធួរបន្ថយ ហើយបង្អង់ដៃទេ»។    សម្តេចរដ្ឋមន្ត្រី បន្តថា ក្រៅពីខេត្តទាំងពីរនេះ ច្រកព្រំដែនខេត្តរតនគិរី ក៏ជាច្រកធំមួយដែលមានឈ្មួញទុច្ចរិតនាំចូលគ្រឿងញៀនមកកម្ពុជាផងដែរ។ បើតាមរដ្ឋមន្ត្រីមហាផ្ទៃ កន្លងមក សមត្ថកិច្ច បានបង្ក្រាបការនាំចូលគ្រឿងញៀនតាមច្រកព្រំដែននៃខេត្តទាំងនេះជាបន្តបន្ទាប់ តែនៅតែមិនអស់៕  អត្ថបទទាក់ទង   សម្តេច ស ខេង៖ អ្នកឯងរកស៊ីគ្រឿងញៀន កុំសង្ឃឹមថា ពួនកន្លែងណាសុខ   រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់មន្រ្តី «កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថយទោស កុំអន្តរាគមន៍» ក្នុងបទល្មើសគ្រឿងញៀន   
សម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ អះអាងថា ច្រកព្រំដែនខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង គឺជាច្រកព្រំដែនដ៏ធំ ដែលឈ្មួញទុច្ចរិត លួចនាំគ្រឿងញៀនពីថៃនិងឡាវ ចូលមកកម្ពុជា។ រដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់អភិបាលខេត្តទាំងពីរនេះ ឲ្យយកចិត្តទុកក្នុងការទប់ស្កាត់។
  ការផ្តល់ជូនពិសេសសម្រាប់ការកម្ម៉ង់ទុកមុន (Pre-order) នេះរួមមាន៖     1/ កាសឥតខ្សែ Galaxy Buds ដែលមានតម្លៃ 129 ដុល្លារដ៏កាលីបនិងទាន់សម័យ   2/ ស៊ីមកាត លេខពិសេស Smart ដែលមានតម្លៃ 129 ដុល្លារ 3/ ជាមួយកញ្ចប់Smart ធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេលរហូតដល់  52 សប្តាហ៍ផងដែរ!    លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «Samsung Galaxy S10|S10+ ពិតជាកំពូលស្មាតហ្វូនដែលធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូលចងចាំក្នុងទំព័រប្រវត្តិសាស្ត្រប្រចាំឆ្នាំ ២០១៩ ព្រមទាំងទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មានសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះដោយធ្វើការទាក់ចិត្តរបស់អ្នកស្រឡាញ់គាំទ្រទាំងអស់មិនអាចឈររង់ចាំ និងបង្អង់យូរបានឡើយ»។    លោកក៏បានបញ្ជាក់ថែមទៀតថាសម្រាប់ការកម្ម៉ង់ទុកមុននេះលោកអ្នកគ្រាន់តែកក់មុនត្រឹមតែ $29 តែប៉ុណ្ណោះ ហើយសម្រាប់ការមកទទួលយកស្មាតហ្វូនដ៏អស្ចារ្យនេះគឺចាប់ពីថ្ងៃទី០៦ដល់ ០៨ ខែមីនា ២០១៩។   ** គួររំលឹកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងមានជម្រើស ៣ ពណ៌ សម្រាប់ជ្រើសរើសដូចជា៖ ពណ៌ស ខ្មៅ និងបៃតង។ ដោយឡែកសម្រាប់តម្លៃវិញ Galaxy S10 ដែលមានអង្គផ្ទុក 128GB មានតម្លៃ 899 ដុល្លារ ខណៈដែល Galaxy S10+ ជាមួយនឹងអង្គផ្ទុក 128GB តម្លៃ 989 ដុល្លារ និង 1,159 ដុល្លារសម្រាប់ Galaxy S10+ ដែលមានអង្គផ្ទុក 512GB។    កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ PRE-ORDER HERE ដែលចាប់ផ្តើមទទួលកម្ម៉ង់ចាប់ពីថ្ងៃទី 23 កុម្ភៈដល់ 05 មីនានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។   ប្រញាប់ឡើង!! មកក្លាយជាម្ចាស់នៃកំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះនេះឱ្យបានមុនភ្លាមទៅ!សូមកុំឱ្យឱកាសនេះកន្លងផុតទៅ!    ដើម្បីជ្រាបច្បាស់ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូន Samsung Galaxy ទាំង ២ ម៉ូឌែល៖    1. Samsung Galaxy S10   - ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ - បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.1 អ៊ីញ កោងស្អាត ដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9 - បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68 - មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo  - បំពាក់ Chip Qualcomm Snapdragon 855 - Ram 6 GB Up, Rom 128 GB Up - កាមេរ៉ាមុខ10MP  - កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) - ថាមពលថ្ម 3400mAh,  - USB Charge ឬ Wireless Charge  - Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច។ - ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!   2. Samsung Galaxy S10+   - ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ - បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.4 អ៊ីញ កោងស្អាតដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9 - បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68 - រន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo - បំពាក់ Chip Qualcomm Snapdragon 855 - អង្គចងចាំ Ram 6GB រហូតដល់ 12GB, Rom 128 GB និងបន្ថែមក្រៅបានរហូតដល់ 1TB  - កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ 10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len - កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)- ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge - Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច! - ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រោយពីការដាក់បង្ហាញជាសកលនូវកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូលមិនបានប៉ុន្មានថ្ងៃផងពេលនេះក្រុមហ៊ុនសាមសុងក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះចាប់ពីថ្ងៃទី ២៣ ខែកម្ភៈ ដល់ថ្ងៃទី ០៥ មីនា ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យក្នុងការដាក់សម្ពោធជាផ្លូវការក៏ដូចជាអបអរដល់ខួប១០ឆ្នាំរបស់Samsung Galaxy ផងដែរ។
  លោក ជ ច័ន្ទដារ៉ា អនុប្រធានដេប៉ាត់ម៉ង់ព័ត៌មានវិទ្យា និងជាសាស្រ្តាចារ្យជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ចំនួននិស្សិតដែលរៀនជំនាញព័ត៌មាន វិទ្យា (IT) មានសន្ទុះជាងមុនច្រើន បើធៀបនឹងរយៈពេលប្រមាណ១០ឆ្នាំមុន។ សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា រយៈពេលប្រមាណ៤-៥ឆ្នាំចុងក្រោយនេះ ដេប៉ាត់ម៉ង់ព័ត៌មានវិទ្យាទទួលបាននិស្សិតជិត២ពាន់នាក់ ខុសគ្នាជាង៥០ភាគរយពីពេលកន្លងទៅ។ លោក ជ ច័ន្ទដារ៉ា អនុប្រធានដេប៉ាត់ម៉ង់ព័ត៌មានវិទ្យា និងជាសាស្រ្តាចារ្យជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  សាស្រ្តាចារ្យ ជ ច័ន្ទដារ៉ា ពន្យល់ថា៖«និស្សិតចាប់អារម្មណ៍រៀនច្រើន ព្រោះវាជំនាញវិទ្យាសាស្រ្ត។ ទោះបីវាលំបាកបន្តិច តែបើនិស្សិតខិតខំរៀន ក្រេបជញ្ជក់ចំណេះដឹងផ្នែកនេះ នឹងផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ ទាំងឱកាសការងារក្នុងស្រុក និងទៅបរទេស»។ សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា នាឆ្នាំ២០១៨ លោកបានដឹកនាំសិស្សទៅប្រកួតជាបណ្ដាប្រទេសចំនួន១០ ក្នុងតំបន់អាស៊ាន។ នៅឆ្នាំ២០២១ លោកគ្រូ ក៏បានដឹកនាំនិស្សិតស្រាវជ្រាវ ក្នុងជំនាញនេះចំនួន២ក្រុមចូលរួមប្រកួតម្ដងទៀត ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសចំនួន៥ផងដែរ។   ដ្បិតមានសន្ទុះនិស្សិតសិក្សាជំនាញព័ត៌មានវិទ្យា (IT) នេះច្រើន ប៉ុន្តែសាស្រ្តាចារ្យ ជ ច័ន្ទដារ៉ា ក៏បារម្ភពីភាពចន្លោះប្រហោងរបស់និស្សិតមួយចំនួន ដែលពុំសូវបានអនុវត្តច្រើន និងមិនយកចិត្តទុកដាក់សង្វាតចាប់យកជំនាញណាមួយក្នុងមុខវិជ្ជានេះឡើយ។   កញ្ញា សោម ពុទ្ធា ដែលជានិស្សិតឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានពន្យល់ពីអ្វីដែលខ្លួនមើលឃើញពីជំនាញនេះយ៉ាងដូច្នេះថា ជំនាញព័ត៌មានវិទ្យាទូលំទូលាយ ជាក់ស្ដែងក្នុងនោះមានទាំង ប្រព័ន្ធបណ្ដាញ (Network) រចនា (Design) និងសរសេរកម្មវិធី (Programming) ជាដើម។ ម្យ៉ាងមុខជំនាញនេះ ផ្ដល់ឱកាសការងារច្រើន និងមានចាំបាច់ក្នុងសង្គមបច្ចុប្បន្ន។  កញ្ញា សោម ពុទ្ធា និស្សិតឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    យុវតី សោម ពុទ្ធា យល់ថា បច្ចេកវិទ្យាគឺពិតជាសំខាន់ សម្រាប់ការរស់នៅបច្ចុប្បន្ន ពិសេសក្នុងបរិបទកូវីដ-១៩ ដោយបញ្ជាក់ថា គ្រប់ទីកន្លែងសុទ្ធតែមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យា ហើយវានឹងកាន់តែវិវត្តន៍ អាចធ្វើឱ្យមនុស្សអាចនឹងពិបាក បើមិនយល់ច្បាស់ពីបច្ចេកវិទ្យា។ និស្សិតវ័យ២២ឆ្នាំរូបនេះ បានលើកឡើងពីផលលំបាករបស់ខ្លួនអំឡុងពេលសិក្សាដូច្នេះថា៖«អ្វីដែលលំបាកសម្រាប់ខ្ញុំ គឺពេលវេលា។ ជំនាញនេះត្រូវការពេលវេលាច្រើនសម្រាប់ការអនុវត្តន៍ ប៉ុន្តែខ្ញុំមិនសូវមានពេលច្រើន ព្រោះខ្ញុំរៀន២សាលា។ ចឹងវាពិបាកសម្រាប់ខ្ញុំ ចេះតែទ្រឹស្ដីច្រើនជាងការអនុវត្ត»។    ក្រៅពីជំនាញព័ត៌មានវិទ្យា ពុទ្ធា ក៏សិក្សាជំនាញធនាគារ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារផងដែរ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពុទ្ធា ចង់ធ្វើការងារជា Programmer ក្នុងវិស័យធនាគារ។   លោក ជី សុផាត អ្នករៀបចំព្រឹត្តការណ៍បារខែមកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា យល់ថា បច្ចេកវិទ្យានៅកម្ពុជាមានសន្ទុះជាងមុនច្រើន ក្នុងនោះមានទាំងការផ្សព្វផ្សាយ ការប្រើប្រាស់ និស្សិតដែលសិក្សាក្នុងជំនាញនេះ និងព័ត៌មានពីជំនាញបច្ចេកវិទ្យានេះផងដែរ។ ក្រៅពីនេះ នារយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ សន្ទុះបច្ចេកវិទ្យាក៏កាន់តែកើនឡើង ពិសេសក្នុងវិស័យអប់រំ ដោយសារតែវិបត្តិកូវីដ-១៩។   លោក ជី សុផាត អ្នករៀបចំព្រឹត្តការណ៍បារខែកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា ដ្បិតបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កើនឡើងមួយកម្រិត ប៉ុន្តែវាមិនទាន់ឆ្លើយតបតម្រូវការទីផ្សារនាពេលបច្ចុប្បន្នឡើយ។ លោក ជី សុផាត ពន្យល់យ៉ាងដូច្នេះថា៖«បច្ចេកវិទ្យាបច្ចុប្បន្ន មិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារឡើយ ព្រោះធនធាននៅតូច។ និស្សិត IT មួយចំនួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ឡើយ ដែលមានន័យថា ក្រុមហ៊ុនមានតម្រូវការខ្ពស់ជាង»។    អ្វីដែលលោក សុផាត មើលឃើញនោះគឺ មូលដ្ឋានគ្រឹះនៃការបណ្ដុះបណ្ដាលបច្ចេកវិទ្យា សម្រាប់សិស្ស-និស្សិតកម្ពុជាមានរយៈពេលខ្លី ដែលមានន័យថា ជំនាញបច្ចេកវិទ្យាមាននៅកម្រិតមហាវិទ្យាល័យ ក្នុងរយៈពេល៤-៥ឆ្នាំប៉ុណ្ណោះ។ លោក សង្កត់ធ្ងន់ថា បច្ចេកវិទ្យាគឺដើរទៅមុខ និងថ្មីរហូត ហើយការបណ្ដុះបណ្ដាលតាមមហាវិទ្យាល័យ មានរយៈពេលខ្លី ហើយបង្រៀនពីទ្រឹស្តីច្រើនជាងការអនុវត្ត។ ដូច្នេះដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យា គឺទាមទារឱ្យនិស្សិតត្រូវស្វះស្វែងរៀនសូត្របន្ថែមពីមជ្ឈដ្ឋានខាងក្រៅ សិក្សាពីតម្រូវការទីផ្សារ និងស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើនផងដែរ។    ជាមួយគ្នានេះ លោក ជី សុផាត បានបញ្ជាក់ថា ជំនាញបច្ចេកវិទ្យាសុទ្ធសឹងតែមានតម្រូវការទីផ្សារ ហើយមុខវិជ្ជានេះមានច្រើនផ្នែកផងដែរ។ ក្នុងនោះមានទាំងអ្នកសរសេរកម្មវិធី,អ្នកសរសេរកូដ,អ្នកធ្វើគេហទំព័រ,អ្នកបច្ចេកទេស និងអ្នកទីផ្សារឌីជីថលជាដើម (Programmer,Coding,Website,Technical and Digital Marketing)៕    
បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ ក្នុងយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី នាពេលបច្ចុប្បន្ន។ បើគិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយ ជំនាញព័ត៌មានវិទ្យា (IT) នៅកម្ពុជា បានរីកធំធាត់ជាងមុនបន្តិច ព្រោះមាននិស្សិតចូលរៀនជំនាញនេះច្រើន ដែលកើនឡើងជាងរៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យនេះ នៅតែមើលឃើញថា វាមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់កម្ពុជា ពិសេសអ្នកជំនាញព័ត៌មានវិទ្យាតាមផ្នែកនីមួយៗ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញនៅផ្សារច្រេស ស្ថិតក្នុងឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១០មុខ។ ទំនិញខូចគុណភាពទាំងនោះរួមមាន ទឹកក្រូច ទឹកសណ្ដែកស្រាបៀរ ទឹកដោះគោខាប់ ពោតកំប៉ុងកាពិ ទឹកផ្លែឈើ ភេសជ្ចៈសាម៉ារ៉ៃ ចាហួយដូង និងឡេល្ពៅគ្មានផ្លាកសញ្ញត្រឹមត្រូវ។ មន្ត្រីកាំកុងត្រូលបានដកហូតទំនិញទាំងនោះ និងបានណែនាំអាជីវករអំពីរបៀបមើលសុពលភាពផលិតផល ដើម្បីបញ្ចៀសបញ្ហាទាំងនេះនៅថ្ងៃក្រោយ៕
ព្រៃវែង៖ មន្ត្រីកាំកុងត្រូល បានរកឃើញទំនិញខូចគុណភាពចំនួន ១០មុខ ស្មើនឹង ១១៩គីឡូក្រាម នៅផ្សារច្រេស ខេត្តព្រៃវែង។
  ក្រុងប៉េកាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា បានប្រតិកម្មទៅនឹងការអធិប្បាយរបស់អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ក្នុងបទសម្ភាសជាមួយកាសែត Washington ។ លោក ម៉ៃ ផេន និយាយថា អាមេរិកនឹងបើកទ្វារសម្រាប់ការដោះស្រាយជម្លោះពាណិជ្ជកម្មពេលប្រធានាធិបតីអាមេរិក និងចិនជួបគ្នានៅអាហ្សង់ទីន ប៉ុន្តែក្នុងករណីដែលចិនមានឆន្ទៈផ្លាស់ប្ដូរឥរិយាបថតាមបំណងអាមេរិកលើវិស័យសេដ្ឋកិច្ច យោធា និងនយោបាយ ហើយត្រូវធ្វើសម្បទានលើបញ្ហាដែលអាមេរិកចង់បានផង។   អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានប្រាប់ឲ្យអាមេរិកគោរពសិទ្ធិ អធិបតេយ្យ និងការអភិវឌ្ឍរបស់ចិនដូចដែលចិនធ្វើដាក់ខ្លួនដូច្នោះដែរ។ លោកស្រី Hua ក៏ឆ្លៀតរំឭកអាមេរិកពីសុន្ទរកថារបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងពិព័រណ៍នាំចូលអន្តរជាតិកាលពីខែដើមនេះថា៖ «បន្ទាប់ពីឆ្លងកាត់បទពិសោធ និងទុក្ខសោកជាង៥ពាន់ឆ្នាំ ចិននៅតែជាចិន ហើយនៅពេលខាងមុខ ចិននឹងបន្តស្ថិតនៅកន្លែងដដែល។»     ងាកទៅសំណុំរឿងពាណិជ្ជកម្មដែលនៅតែក្ដៅគគុកវិញ អ្នកនាំពាក្យរូបនេះបញ្ជាក់ជំហរចិនជាថ្មីថា ការចរចាដោយផ្អែកលើការគោរពគ្នា សមភាព និងផលប្រយោជន៍រវាងគ្នា គឺជាផ្លូវត្រឹមត្រូវតែមួយគត់ដើម្បីចេញពីជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មដូចពេលបច្ចុប្បន្ននេះ។ ត្រង់ចំណុចនេះ លោកស្រី Hua បានប្រាបអ្នកសារព័ត៌មានក្នុងសន្និសីទប្រចាំថ្ងៃថា ចិនមិនជំពាក់ មិនអង្វរលន់តួ និងមិនខ្លាចអ្នកណាម្នាក់នោះឡើយ។   ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មដែលកើតឡើងតាំងពីខែកក្កដា លោកស្រី Hua ក៏ស្នើឲ្យអាមេរិកអនុវត្តតាមការព្រមព្រៀងរវាងលោក ត្រាំ និងលោក ស៊ី ។ ក្នុងការជជែកតាមទូរសព្ទកន្លងមក ប្រធានាធិបតីមហាអំណាចទាំងពីរបានបង្ហាញឆន្ទៈរក្សាទំនាក់ទំនងទ្វេភាគីល្អប្រសើរ ហើយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងស្វែងរកច្រកចេញដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។       មិនត្រឹមរឿងពាណិជ្ជកម្មឡើយ មន្ត្រីក្រសួងការបរទេសចិនក៏ឆ្លើយតបនឹងការអធិប្បាយរបស់ ផេន ដែលចង់ឲ្យចិនគោរពច្បាប់អន្តរជាតិឲ្យបានច្រើន។ លោកស្រី Hua និយាយឌឺដងថា បើនិយាយពីការគោរពច្បាប់អន្តរជាតិ ចិនគឺជាគំរូគេទៅហើយ។ អ្នកនាំពាក្យរូបនេះក៏ទាញយកសន្និសីទសារព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីកាលពីដើមខែនេះ ដែលបានចំណាយពេល១៥នាទីរៀបរាប់ពីប្រវត្តិបំពានច្បាប់អន្តរជាតិរបស់អាមេរិក៕
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីចិន ស៊ី ជិនភីង នៅក្រៅកិច្ចប្រជុំ G-20 នៅអាហ្សង់ទីន។ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ប្រាប់កាសែត Washington Post ថា អាមេរិកចំហទ្វារសម្រាប់កិច្ចព្រមព្រៀងមួយជាមួយចិនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម តែចិនត្រូវធ្វើតាមការទាមទាររបស់អាមេរិកនាពេលកន្លងមក។ ការលើកឡើងរបស់លោក ផេន ធ្វើឲ្យក្រុងប៉េកាំងរង្កៀសចិត្តយ៉ាងខ្លាំង និងថា ការចរចាដែលមានការគោរពគ្នា ជាច្រកចេញដ៏ល្អ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានប្រាប់សារព័ត៌មានថ្មីៗថា បន្ទាប់ពីទទួលស្គាល់ហើយ លោកស្រី គុណ លំអង ក៏បានផឹកទឹកសម្បថចូលបំពេញការងារក្នុងព្រឹទ្ធសភា។ បើតាមលោក ម៉ម ប៊ុននាង ការជ្រើសរើសលោកស្រី គុណ លំអង ជាបេក្ខជនសមាជិកព្រឹទ្ធសភា គឺធ្វើឡើងតាមសំណើររបស់គណបក្ស សម រង្ស៊ី ដែលមានសិទ្ធិជ្រើសរើសបេក្ខភាពជំនួសលោក ហុង សុខហួរ។ ភរិយាលោក ហុង សុខហួរ លោកស្រី គុណ លំអង គឺជាប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ។ សូមរម្លឹកថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី  ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ លោក ហុង សុខហួរ ត្រូវបានឃាត់ខ្លួន តាំងពីខែសីហា ឆ្នាំ២០១៥ មកម្ល៉េះ បន្ទាប់ពីលោក បង្ហោះឯកសារ ដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅលើបណ្តាញសង្គមហ្វេសប៊ុក។ តុលាការ ក៏បានចោទលោក ហុង សុខហួរ ពីបទ«ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»៕
ភ្នំពេញ៖ លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ត្រូវបានព្រឹទ្ធសភាសម្រេចទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាជាផ្លូវការ ជំនួសប្ដីដែលកំពុងឃុំខ្លួននៅពន្ធនាគារ។ ការប្រកាសទទួលស្គាល់លោកស្រី គុណ លំអង ធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនានេះ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
រដ្ឋាភិបាលស៊ុយអែត នឹងពិចារណាឡើងវិញអំពីចំណងមិត្តភាពរវាងកម្ពុជានិងស៊ុយអែត ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ នេះជាការលើកឡើងរបស់លោកស្រី អេននីកា បេន ដាវីត (Annika Ben David) ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែតទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងសន្និសីទមួយនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២0១៧។ សន្និសីទនេះត្រូវបានរៀបចំនៅក្នុងនិវេសនដ្ឋាននៃឯកអគ្គរាជទូតស៊ុយអ៊ែត ដែលស្ថិតនៅជាប់របងនឹងទីស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។ ការជួបជាមួយអ្នកកាសែតជាតិ និងអន្តរជាតិជាង១០ស្ថាប័ន ត្រូវបានរៀបចំធ្វើឡើងបន្ទាប់ពី លោកស្រីឯកអគ្គរាជទូតបានចំណាយពេល៥ថ្ងៃ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលកម្ពុជាមួយចំនួន ជុំវិញបញ្ហាសិទ្ធិមនុស្សនិងស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកស្រីនឹងចាកចេញពីកម្ពុជា ទៅកាន់ស៊ុយអែតវិញ បន្ទាប់ពីសន្និសីទកាសែតនេះ។ ឯលោកស្រី ម៉ារៀ សាហ្គ្រីន (Maria Sargren) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ពុំបានចូលរួមក្នុងសន្និសីទនេះឡើយ ដោយសារតែលោកស្រី ជាប់រវល់នឹងការងារផ្សេង។   ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែន តើការពិចារណារបស់រដ្ឋាភិបាលស៊ុយអែត អាចនឹងមានលក្ខណៈដូចម្តេច? រដ្ឋាភិបាលស៊ុយអែត អាចនឹងដកស្ថានទូត ចេញពីកម្ពុជា?  អ្នកកាសែតម្នាក់ បានសួរយ៉ាងដូច្នេះ ហើយលោកស្រី បានឆ្លើយតបថា៖«មិនអ៊ីចឹងទេ។ យើងគិតថាមិនមែនជាជម្រើស ដែលយើងត្រូវធ្វើទេ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺយើងព្យាយាមបន្តទំនាក់ទំនងល្អ ជាមួយកម្ពុជា។ ប៉ុន្តែ គ្រាន់តែថា បើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយ វាមានន័យថា ទិសដៅហ្នឹងមិនត្រឹមត្រូវ សម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ ដូច្នេះ វាជាចំណុចមួយ ដែលយើងត្រូវគិតគូរ និងយកមកវិភាគថាតើ យើងនឹងរៀបចំទំនាក់ទំទងជាមួយកម្ពុជាឡើងវិញយ៉ាងដូចម្តេច?»។ លោកស្រី អេននីកា ដាវីត បន្តថា លោកស្រី មិនអាចបញ្ជាក់បានឡើយ ថារដ្ឋាភិបាលស៊ុយអែត នឹងដាក់ទណ្ឌលើកម្ពុជាឬយ៉ាងណា ក្នុងករណីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ឬស្ថានការណ៍នយោបាយ នៅតែមិនធូរស្បើយ។ លោកស្រីបញ្ជាក់ថា អ្វីដែលលោកស្រី អាចនិយាយបាននៅពេលនេះ គឺការផ្តល់ព័ត៌មានពីស្ថានការណ៍កម្ពុជាបច្ចុប្បន្ន ទៅដល់រដ្ឋាភិបាលស៊ុយអែត ហើយទុកឲ្យរដ្ឋាភិបាលស៊ុយអែត ជាអ្នកសម្រេច។    សម្រាប់លោកស្រី រដ្ឋាភិបាលស៊ុយអែត មិនរីករាយចំពោះស្ថាការណ៍នៅកម្ពុជា នាពេលបច្ចុប្បន្នឡើយ ជាពិសេសការចាប់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងបណ្តឹងសុំឲ្យរំលាយគណបក្សនេះ។ លោកស្រី បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាដើម្បីឲ្យស្ថានការណ៍ វិលមករកសភាពដើមឡើងវិញ។ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនពេញចិត្តចំពោះប្រសាសន៍របស់លោកស្រី អេននីកា ដាវីត ខាងលើ ដែលភ្ជាប់ទំនាក់ទំនងកម្ពុជាស៊ុយអែត ទៅនឹងការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិនោះ។ សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបនេះ លោកស្រីឯកអគ្គរាជទូត មិនគួរមានប្រសាសន៍បែបនេះឡើយ។ លោកសង្កត់ធ្ងន់យ៉ាងនេះថា៖«ជាការសម្រេចរបស់កម្ពុជា គ្មានប្រទេសណាអាចលូកដៃចូលបានទេ។ ហើយសួរថា ការព្រមានពីទំនាក់ទំនងរវាងកម្ពុជានិងស៊ុយអែតអ៊ីចឹង កម្ពុជាភ័យទេ? កម្ពុជា មិនដែលភ័យទេ»។ ចំពោះលោក ផៃ ស៊ីផាន ឯកឧត្តម កឹម សុខា នៅតែជនត្រូវចោទ ក្នុងអំពើក្បត់ជាតិ ហើយក៏អាចពាក់ព័ន្ធដល់គណបក្សសង្គ្រោះជាតិទាំងមូលផងដែរ ដែលតុលាការ ត្រូវចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា សហគមន៍អន្តរជាតិមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីធ្វើអន្តរាគមន៍លើបណ្តឹងនៃការរំលាយគណបក្សសង្គ្រោះជាតិ។ ហើយការដោះលែងឯកឧត្តម កឹម សុខា ក៏ស្ថិតក្នុងការទាមទាររបស់សហគមន៍អន្តរជាតិដែរ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ការចង់បានរបស់សហគមន៍អន្តរជាតិខាងលើ នៅមិនទាន់មានលទ្ធផលឡើយ៕
ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែតបានព្រមានថា ទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា អាចនឹងធ្លាក់ចុះ ប្រសិនបើគណបក្សសង្រោះជាតិ ដែលជាគូរប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលាយ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា កម្ពុជានៅតែបន្តធ្វើកិច្ចការទាំងឡាយ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ដោយមិនខ្វល់ពីការព្រមានរបស់ស៊ុយអែតឡើយ។
  រដ្ឋាភិបាលបារាំង ប្រទះការតវ៉ាដែលក្លាយជាកុបកម្មបន្ទាប់ពីការបាញ់សម្លាប់យុវជន១៧ឆ្នាំម្នាក់ឈ្មោះ Nahel M. កាលពីសប្ដាហ៍មុន នៅទីប្រជុំជនក្នុងទីក្រុងប៉ារីស។ ការបាញ់សម្លាប់មនុស្ស រុញច្រានទៅជាអុកឡុកលួចសម្ភារតាមហាងទំនិញ និងការតវ៉ាដ៏ខ្លាំងក្លាមួយរវាងអ្នកតវ៉ាដែលមិនពេញចិត្តនឹងអ្វីដែលពួកគេចាត់ទុកជាការរើសអើងពីសំណាក់អាជ្ញាធរ។   ការប្រមូលផ្ដុំពីសំណាក់ចៅហ្វាយក្រុងទូទាំងបារាំង មានគោលដៅស្នើឱ្យវិលទៅរកសណ្ដាប់ធ្នាប់ឡើងវិញ។ លោក Vincent Jeanbrun ចៅហ្វាយក្រុង L'Hay-les-Roses ដែលផ្ទះរបស់លោកត្រូវបានអ្នកតវ៉ាបើកឡាវបំបុកកាលពីថ្ងៃទី២ ខែកក្កដា និយាយពេលជួបជុំថា ប្រជាធិបតេយ្យត្រូវបានវាយប្រហារ ដែលរឿងនេះមិនអាចបន្តបានឡើយ។   ការតវ៉ាដែលឈានដល់ថ្ងៃទី៦ បានថមថយឥទ្ធិពលបន្តិច បន្ទាប់ពីអុកឡុកទីក្រុងនានាជាច្រើន ដែលជំរុញឱ្យរដ្ឋាភិបាលបារាំងពង្រាយប៉ូលិស និងកម្លាំងសន្តិសុខជាង៤ម៉ឺននាក់។ នាយករដ្ឋមន្រ្តីបារាំង Elisabeth Borne បញ្ជាក់ថា ប៉ូលិស និងអាវុធហត្ថផង នឹងបន្តពង្រាយដល់ថ្ងៃទី៤ ខែកក្កដាទៀតដើម្បីធានាសណ្ដាប់ធ្នាប់។   អំឡុងការតវ៉ានេះ អាជ្ញាធរបារាំងចាប់ខ្លួនមនុស្សជាង៣៩០០នាក់ ដែលមនុស្សមិនទាន់គ្រប់អាយុជាង១៤០០នាក់ផង៕  
អភិបាលក្រុងនៅទូទាំងបារាំង នៅថ្ងៃទី៣ ខែកក្កដា រៀបចំការប្រមូលផ្ដុំនៅតាមតំបន់រៀងៗខ្លួនដើម្បីទាមទារឱ្យបញ្ចប់ការតវ៉ាហិង្សាដែលផ្ដើមចេញពីការបាញ់សម្លាប់យុវជនវ័យ១៧ឆ្នាំម្នាក់ក្រោមស្នាដៃប៉ូលិស។
យោងតាមក្រុមហ៊ុន GWM Cambodia រថយន្តទាំងអស់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព និងការអនុវត្តចុងក្រោយបង្អស់ ដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។ HAVAL គឺជាម៉ាករថយន្ត SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ខណៈដែល GWM POER គឺជារថយន្ត Pickup ដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។   រថយន្តចំនួន ៦ គ្រឿងត្រូវបានដាក់បង្ហាញសម្រាប់ព្រឹត្តិការណ៍បើកបរសាកល្បងនេះ រួមមាន TANK300 និង POER Pickup 2, HAVAL SUV 3 ។ ដំណើរការគ្រប់គ្រងដ៏ល្អឥតខ្ចោះរបស់ GWM ការដាក់បង្ហាញបានធ្វើអោយភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ពីបច្ចេកទេស និងគុណភាពល្អឥតខ្ចោះរបស់ GWM ។   HAVAL H6 គឺជាប្រភេទ SUV ដែលមានប្រជាប្រិយភាពខ្ពស់ជាមួយម៉ាស៊ីន ២.០ លីត្រ turbo-charged ផ្តល់ថាមពលអតិបរមា 150 KW និងកម្លាំងបង្វិល 320 Nm និងជាជំនាន់ទី ៣ នៃរថយន្ត SUV ។ H6 ផ្តល់នូវប្រសិទ្ធភាពប្រេងខ្ពស់ និងការបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត(CO2) ទាបខ្លាំង ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អតិថិជនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន។ វាក៏ភ្ជាប់មកជាមួយលក្ខណៈពិសេសកម្រិតខ្ពស់ដូចជាការចនាម៉ូឌែលឆ្លាតវៃខ្ពស់ជាសកលរបស់ GWM ប្រព័ន្ធបើកបរស្វ័យភាពកម្រិត២ និងមុខងារសុវត្ថិភាពកម្រិតខ្ពស់។ Haval H6 មានពីរប្រភេទគឺ 1.5T 2WD និង 2.0T 4WD ជាមួយ តម្លៃពី ៤៤,៥៨០ ដុល្លារ និង ៤៧,៩៨០ដុល្លារ។ GWM មានគោលបំណងធ្វើឱ្យម៉ូឌែលដែលមានគុណតម្លៃខ្ពស់អាចចូលទៅដល់ទីផ្សារបាន។ ម៉ូឌែល HAVAL H6 សម្បូរទៅដោយមុខងារសុវត្ថិភាព និងភាពងាយស្រួល ហើយក៏មិនសូវមាននៅក្នុងទីផ្សារជាទូទៅទេ។   HAVAL JOLION ដែលជារថយន្តប្រភេទ SUV តូចភ្ជាប់មកជាមួយប្រព័ន្ធភ្លើងខាងក្នុងប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត HAVAL JOLION ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L Turbocharged ដែលអាចផ្តល់កម្លាំង 105KW និងកម្លាំងរមួល 210Nm ។ HAVAL JOLION ជារថយន្តឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង ដែលបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងក្រុង និងគ្រួសារតូចៗ។ វាក៏ភ្ជាប់មកជាមួយការរចនាម៉ូឌែលឆ្លាតវៃខ្ពស់របស់ GWM រួមជាមួយប្រព័ន្ធបើកបរស្វ័យភាពកម្រិត ២ ផងដែរ។ ការបើកបរដ៏ឆ្លាតវៃ និងលក្ខណៈសុវត្ថិភាពរបស់ HAVAL JOLION គឺសមរម្យសម្រាប់អ្នកទិញ SUV លើកដំបូង។ HAVAL JOLION បានបំពាក់មកជាមួយម៉ាស៊ីន 1.5T 2WD ដែលមានតម្លៃគួរឱ្យទាក់ទាញខ្លាំងចាប់ផ្ដើមពី ៣៧,៥០០ដុល្លារ ។   GWM POER បានបំពាក់ម៉ាស៊ីនម៉ាស៊ូត ២.០ លីត្រ Turbocharged ដែលអាចផ្តល់កម្លាំងរហូតដល់ទៅ 120 Kw និងកម្លាំងរមួល 400 Nm។ ផ្នែកខាងក្រោយមានភាពផ្ទៃធំទូលាយ ដែលផ្តល់ភាពល្អឥតខ្ចោះសម្រាប់ នៅក្នុងក្រុមហ៊ុនឬសហគ្រាស។ រថយន្តនេះបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពខ្ពស់ ដែលអាចផ្តល់ភាពងាយស្រួលក្នុងការបើកបរទៅគ្រប់ស្ថានភាពផ្លូវទាំងអស់។ ហើយផ្នែកខាងក្នុងរចនាឡើងយ៉ាងប្រណិតជាមួយប្រភេទពូកស្បែកដែលអាចផ្តល់ផាសុកភាពដល់អ្នកដំណើរ និងអ្នករួមដំណើរផងដែរ។ លើសពីនេះ GWM Cambodia បានទើបតែនាំចូលម៉ូឌែល TANK 300 ដែលជារថយន្តប្រភេទ Luxury Off-road ដ៏ពេញនិយមនៅក្នុងប្រទេសចិនមកកាន់ទីផ្សារកម្ពុជា ដែលមានម៉ាស៊ីន 2.0L Turbocharged ដែលអាចផ្តល់កម្លាំង 162 Kw និងកម្លាំងរមួល 387 Nm ក្នុងតម្លៃ ៧២,៩០០ដុល្លារ។   GWM POER មានពីរប្រភេទគឺ 2.0T AT និង 2.0T MT ជាមួយតម្លៃចាប់ផ្តើមពី ៤៦,៩០០ដុល្លារ និង៣៤,៨០០ដុល្លារ ។   លោក Kevinc Luo CEO នៃក្រុមហ៊ុន Oneroad Group បានមានប្រសាសន៍ថា យើងមានមោទនភាពក្នុងការណែនាំ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER នៅកម្ពុជា។ ម៉ូឌែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GWM ចំពោះការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាព ហើយយើងមានទំនុកចិត្តថាពួកគេនឹងត្រូវបានទទួលស្ថាគមន៍ពីប្រជាជនកម្ពុជា។   ក្រុមហ៊ុន Oneroad Group ជាក្រុមហ៊ុនចែកចាយ GWM CAMBODIA ប្រកាន់ខ្ជាប់នូវគោលការណ៍ "ការថែទាំជាចំបង" ។ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជួសជុលជូនអតិថិជន GWM Cambodia បានបង្កើតមជ្ឃមណ្ឌលផ្តល់សេវាកម្មជួសជុលចំនួន២កន្លែង (ដែលមានផ្ទៃដីប្រហែល ៣,០០០ ម៉ែត្រការ៉េ) និងកន្លែងសេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ (ដែលមានផ្ទៃដី ប្រហែល ៤,០០០ម៉ែត្រការ៉េ) នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សានិងមានអារម្មណ៍ជិតស្និទ្ធបំផុត។   GWM Cambodia មានទីតាំងនៅអគារ១៥z ផ្លូវលេខ ៩៣ (មហាវិថីព្រះមុនីវង្ស) កែង៤២២ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលអតិថិជនអាចបើកសាកល្បងបើកបរ និងធ្វើការជាវគ្រប់ម៉ូឌែលរថយន្ត HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER ។ សម្រាប់ព័ត៌មានបន្ថែមអំពីយានយន្តទាំងនេះ សូមចូលទៅកាន់ទំព័រ Facebook របស់ GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការ gwm-kh.com ។ (អត្ថបទពាណិជ្ជកម្ម)  
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ GWM Cambodia ដាក់សម្ពោធជាផ្លូវការនូវរថយន្ត  GWM ដំបូងក្នុងទីផ្សារប្រទេសកម្ពុជា នៅ The Premier Center Sen Sok ។ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER ត្រូវបានបង្ហាញនិង ទទួលបានការសាទរជាច្រើនពីភ្ញៀវកិត្តិយស។
  នៅរសៀលម៉ោង១នេះផងដែរ កីឡាការិនីខ្មែរ-អាមេរិក Cassie Tubbs (ឈ្មោះពេញថា Cassandra Nicole Tubbs) មានសំណាងចូលប្រកួតនៅវគ្គ១/២ ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។ កីឡាការិនីរូបនេះ មានមេដាយមួយរួចជាស្រេចនៅក្នុងដៃ ដោយត្រៀមប៉ះជាមួយកីឡាការិនីថៃ Benjarat Yangtrakul នៅវគ្គ១/២ផ្តាច់ព្រ័ត្រដើម្បីឈានទៅដណ្តើមមេដាយមាសលើវិញ្ញាសា Kyorugi ទម្ងន់ក្រោម៥៧គីឡូក្រាម៕
កីឡាករតេក្វាន់ដូ វ៉ាន់ ឫទ្ធី បានប្រកួតចាញ់កីឡាករឥណ្ឌូណេស៊ី Dinggo Ardrian Prayogo ក្នុងលទ្ធផល ៥ទល់នឹង២៤ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រលើវិញ្ញាសា Kyorugi ទម្ងន់ក្រោម៧៤គីឡូក្រាមក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅមជ្ឈមណ្ឌល KLCC ព្រឹកថ្ងៃអាទិត្យទី២៧ ខែសីហា នេះ។
  លោក ថង សាវុន អភិបាលខេត្តរតនគិរី ប្រាប់ថា មូលហេតុដែលនាំឲ្យពុលចំណីបែបនេះ ដោយសារតែពួកគេបរិភោគសាច់សត្វក្របី ដែលមិនសម្អាតឲ្យបានស្អាត នៅក្នុងពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។ លោក ថង សាវុន បញ្ជាក់ថា៖« ពលរដ្ឋដែលបានពុលចំណីនោះ ពុំមានអ្នកណាម្នាក់ប៉ះពាល់ដល់អាយុជីវិតឡើយ ពួកគេធូរស្បើយអស់ហើយ»។  រូបពីទូរទស្សន៍ខេត្តរតនគិរី កាលពីតុលាកន្លងទៅនេះ ក៏មានមនុស្សម្នាក់ស្លាប់ និង៩នាក់ទៀតក្អួតចង្អោរដោយសារពុលត្រីក្រពត នៅខេត្តព្រះសីហនុ ។ ចំណែកសិស្សានុសិស្សចំនួន៤៨ នាក់ពុលចំណីនៅខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ៕    រូបពីទូរទស្សន៍ខេត្តរតនគិរី
រតនគិរី៖ មនុស្ស១៦០នាក់ ក្អួតចង្អោរ ដោយសារតែបរិភោគអាហារដែលមិនមានអនាម័យ នៅក្នុងកម្មវិធីបុណ្យមួយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ករណីពុលចំណីនេះ មិនបានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតឡើយ។ នេះបើតាម លោក ថង សាវុន អភិបាលខេត្តរតនគិរី ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗ។
NBC បានផ្ដល់ជម្រើសដេញថ្លៃ ៣ប្រភេទ គឺការដេញថ្លៃ សម្រាប់រយៈពេលសងត្រឡប់ ៣ខែ (ឥណប្រតិទាន៣ខែ), ៦ខែ និងការដេញថ្លៃសម្រាប់    រយៈពេលសង ១ឆ្នាំ ដែលអនុវត្តកន្លងមក។ សូមបញ្ជាក់ថា NBC បានដាក់ឲ្យដេញថ្លៃប្រាក់រៀល ជារៀងរាល់ខែ ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អាចចូលរួមដេញថ្លៃ ដើម្បីទទួលបានសាច់ប្រាក់រៀលទៅប្រើប្រាស់ និងបង្កើនការចរាចរប្រាក់រៀលលើទីផ្សារ៕
ធនាគារជាតិនៃកម្ពុជា (NBC) នឹងដាក់ចេញថ្លៃ ប្រាក់ ៤០ពាន់លានរៀល  នៅថ្ងៃទី២២ ខែឧសភា។ ជាការដេញថ្លៃប្រាក់រៀលលើកទី២០ ដែលស្ថិតក្រោមប្រតិបតិ្តការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC ដាក់ឲ្យអនុវត្តចាប់ពីចុងឆ្នាំ២០១៦ មក ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល។
ជាទូទៅពាក្យ «សាមញ្ញ» គេតែងតែចាត់ទុកពាក្យនេះ សំដៅលើភាពជាធម្មតា។ ដោយឡែក «សាមញ្ញ» ក៏មានន័យដូចនឹងពាក្យ សាមាន្យដែរ។ ម្យ៉ាងវិញទៀត «សាមាន្យ» ក៏មានន័យផ្សេងទៀត សម្រាប់ហៅទៅជនណាម្នាក់ដែល ប្រព្រឹត្តអំពើមិនគួប្បី។ ដូចជា ចោរឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃ៕
នៅក្នុងវចនានក្រមខ្មែរមានពាក្យដែលមានន័យដូចគ្នាជាច្រើន។ សម្រាប់ពាក្យ «សាមញ្ញ» និង«សាមាន្យ» បើគេស្តាប់ទៅប្រហែលគិតថារវាងពាក្យទាំងពីរនេះមានន័យខុសគ្នាស្រឡះ។ តាមការបញ្ជាក់ពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃ ជួន ណាត ថាពាក្យពីរនេះមានន័យដូចគ្នា។
នាប្រកួតសប្តាហ៍ទី១២ នៅរាត្រីថ្ងៃទី១៣ ខែធ្នូនៅកីឡដ្ឋាន Emirates ក្រុមកាំភ្លើងធំបានបើកការវាយសម្រុកយ៉ាងខ្លាំងប៉ុន្តែមិនអាចធ្វើអ្វីក្រុមភ្ញៀវ Burnley ឡើយនៅវគ្គទី១។ ចូលដល់វគ្គទីក្រុមរបស់លោក Mikel Arteta នៅតែអាចគ្រប់គ្រងបាល់និងឱកាសរកគ្រាប់ជារឿយៗ រហូតដល់នាទី៥៨ ដែល Granit Xhaka ត្រូវបានអជ្ញាកណ្តាលឲ្យកាតក្រហមបណ្តេញចេញ។ ក្រោយបាត់សមាជិកម្នាក់ Arsenal ក៏បាត់ការគ្រប់គ្រងបាល់ដែរ រហូតរបូតគ្រាប់បាល់១គ្រាប់នៅនាទី៧៣ តាមរយៈការតែតបាល់ចូលទីខ្លួនឯងដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang។   បរាជ័យនេះ មានន័យថាក្រុមដែលមានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Arteta ចាញ់ជាលើកទី៧រដូវកាលនេះ និងជាការចាញ់ក្នុងដីចំនួន៤ការប្រកួតជាប់គ្នាជាលើកដំបូងក្នុងរយៈពេល ៦១ ឆ្នាំផងដែរ។ ឆ្លងកាត់ការប្រកួត១២លើក Arsenal រកបាន១៣ពិន្ទុ ធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី១៥ក្នុងតារាងលីគកំពូលអង់គ្លេស និងមាន៥ពិន្ទុលើក្រុម Fulham ដែលនៅតំបន់ត្រូវកាត់ចោល។   ក្រុមលេខ១ និងលេខ២ក្នុងតារាង Liverpool និង Tottenham Hotspur បាន១ពិន្ទុរៀងខ្លួន។ ហង្សក្រហមប្រកួតតស្មើជាមួយ Fulham ១-១ ឯមាន់ខ្នាយមាសស្មើ Crystal Palace ១-១ ដូចគ្នា។   Leicester City ទទួលបាន៣ពិន្ទុបន្ថែមក្រោយឈ្នះ Brighton & Hove Albion ៣-០ ឡើងទៅកាន់ចំណាត់ថ្នាក់ទី៣មាន២៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងចំនួន១ពិន្ទុ។ Southampton បានបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈការរកបានជ័យជម្នះជាបន្តបន្ទាប់ និងឈ្នះក្រុមបាតតារាង Sheffield United ៣-០។  Southampton នៅលេខរៀងទី៤ មាន២៣ពិន្ទុ នាំមុខ Chelsea ដែលធ្លាក់ទៅលេខ៥ក្រោយចាញ់ Everton ចំនួន១ពិន្ទុ។   Manchester United និង Manchester City ឈរលេខ៨ និងលេខ៩ បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នា ០-០ ក្នុងជំនួបលើក១១រៀងខ្លួន។ Fulham, West Bromwich Albion និង Sheffield United នៅបាតតារាង៕  
Arsenal កាន់តែធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺន ក្រោយបន្តចាញ់ Burnley ក្នុងដីខ្លួនឯងដោយលទ្ធផល ១-០។ នេះជាបរាជ័យលើកទី៧ក្នុងការប្រកួត Premier League ចំនួន១២លើក រដូវកាលនេះ និងជាបរាជ័យលើកទីបួនជាប់គ្នាក្នុងផ្ទះខ្លួនឯង។
ស្របពេលវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងកើនកម្ដៅខ្លាំង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទូរសព្ទដោយផ្ទាល់មកបណ្ដាមេដឹកនាំហ្វីលីពីន ថៃ និងសិង្ហបុរី កាលពីចុងសប្ដាហ៍មុនដើម្បីពិភាក្សារកដំណោះស្រាយ។ លោក ត្រាំ ក៏ឆ្លៀតពេលអញ្ជើញមេដឹកនាំអាស៊ានឲ្យទៅទស្សនកិច្ចនៅសេតវិមានដែរ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា សុទ្ធតែទទួលយកការអញ្ជើញនេះភ្លាមៗ។ យ៉ាងណាក្ដី ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលជជែកតាមទូរសព្ទជាមួយលោក ត្រាំ នៅថ្ងៃទី២៩ ខែមេសា មិនទាន់សម្រេចចិត្តទទួលយកការអញ្ជើញនេះនៅឡើយទេ។ បើតាមសារព័ត៌មាន ABS-CBN News លោក Duterte និយាយថា លោកមិនទាន់អាចសន្យាទៅទស្សនកិច្ចនៅអាមេរិកឡើយ ព្រោះកាលវិភាគរបស់លោកពិតជារវល់ណាស់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានអំឡុងពេលទស្សនកិច្ចលើនាវាចិន ប្រធានាធិបតីហ្វីលីពីនបញ្ជាក់ដែរថា លោករវល់ណាស់ ហើយលោកក៏មិនអាចសន្យាឲ្យជាក់លាក់ដែរ ព្រោះលោកត្រូវមានគម្រោងទស្សនកិច្ចនៅរុស្ស៊ី និងត្រូវធ្វើដំណើរទៅកាន់អ៊ីស្រាអែលទៀត។ នេះបើតាមប្រភពព័ត៌មានខាងលើ ដែលបានបន្តថា លោកប្រធានាធិបតី Duterte ក៏បង្ហាញការព្រួយបារម្ភដែរថាលោកពិតជាអាចទៅទស្សនកិច្ចនៅអាមេរិកបានឬយ៉ាងណាដែរ។  បើទោះជាលើកមូលហេតុថារវល់យ៉ាងក្ដី គេសង្ស័យថា ការណ៍លោក Duterte មិនទាន់ចង់ទៅអាមេរិក ព្រោះទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីន ដែលធ្លាក់ចុះក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មិនទាន់ល្អប្រសើរនៅឡើយ ទោះលោក ត្រាំ កាន់អំណាចក្ដី។ មួយវិញទៀត ហ្វីលីពីន ក៏កំពុងជិតស្និទ្ធជាមួយចិន និងរុស្ស៊ី ដោយនាវាចម្បាំងមហាអំណាចទាំង២ បានបណ្ដាក់គ្នាទស្សនកិច្ចនៅហ្វីលីពីនជាបន្តបន្ទាប់។ ទំនាក់ទំនងរវាងហ្វីលីពីន និងមហាអំណាចទាំងបី ប្រែប្រួលយ៉ាងខ្លាំង ក្រោយលោក Duterte ផ្លាស់ប្ដូរនយោបាយការបរទេស ដែលធ្លាប់តែពឹងផ្អែកខ្លាំងលើអាមេរិក។ លោក Duterte ងាកទៅពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៊ី ដោយបានដោះដៃចោលអាមេរិក ជាសម្ព័ន្ធមិត្តរាប់សិបឆ្នាំរបស់ខ្លួន។ នេះ ក៏ព្រោះអាមេរិករិះគន់ខ្លាំងៗលើសង្គ្រាមគ្រឿងញៀន ខណៈចិន និងរុស្ស៊ី មិនខ្វល់នឹងរឿងទេ ហើយមានតែប្រកាសគាំទ្រចំណាត់ការលោក Duterte ទៅទៀត៕
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅមិនទាន់សម្រេចចិត្តឡើយជុំវិញការអញ្ជើញឲ្យទស្សនកិច្ចនៅវ៉ាស៊ីនតោន បើទោះជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញលោកដោយផ្ទាល់ក្ដី។ លោក Duterte ហាក់នៅរារែកនឹងការអញ្ជើញនេះ ព្រោះលោកក៏មានកាលវិភាគទស្សនកិច្ចប្រទេសផ្សេងទៀតនៅពេលខាងមុខ ហើយម្យ៉ាងទៀតកាលបរិច្ឆេទនៃទស្សនកិច្ចនៅអាមេរិក ក៏មិនទាន់បានកំណត់ជាក់លាក់ដែរ។
សូមស្ដាប់ប្រសាសន៍លោក សោម សម្បត្តិ ខាងក្រោមនេះ៖  
ភ្នំពេញ៖ មិនថាបុគ្គលិកវ័យក្មេង ឬបុគ្គលិកវ័យចំណាស់ទេ សុទ្ធតែជាធនធាន ដែលអាចចម្រើនដល់ក្រុមហ៊ុន។ លោក សោម សម្បតិ្ត នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផេន ចែករំលែកបទពិសោធន៍ថា ទាំងបុគ្គលិកក្មេងៗ និងបុគ្គលិកចំណាស់ សុទ្ធតែមានគុណប្រយោជន៍សម្រាប់ក្រុមហ៊ុន ព្រោះថាកិច្ចការខ្លះ ត្រូវការមនុស្សចាស់ធ្វើ ឯកិច្ចការខ្លះទៀតត្រូវការយុវជនក្មេងៗ។ ដូចនេះវ័យទាំងពីរនេះ នឹងជួយបំពេញតម្រូវការក្នុងក្រុមហ៊ុន។ មួយវិញទៀត លោក សោម សម្បត្តិ លើកឡើងថា បើគេទាត់ចោល ឬមិនអើពើបុគ្គលិកវ័យចំណាស់ ដែលបម្រើការងារតាំងពីក្មេង នោះនឹងធ្វើឲ្យបុគ្គលិកក្មេងៗមើលឃើញជោគវាសនារបស់ខ្លួនក្នុងក្រុមហ៊ុននោះដូចគ្នា។
ក្នុងសេចក្តីថ្លែងការនៅថ្ងៃទី២៣ ខែមេសា WHO លើកឡើងថា គំនិតផ្តួចផ្តើមដែលនឹងអនុវត្តជាមួយដៃគូផ្សេងទៀត មានបំណងបង្កើតបច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង COVID-19 ហើយដែលអាចយកទៅប្រើប្រាស់សម្រាប់អ្នកដែលត្រូវការនៅជុំវិញពិភពលោក។ សម្ព័ន្ធវ៉ាក់សាំង GAVI មូលនិធិ Gates របស់មហាសេដ្ឋី Bill Gates និង មូលនិធិសកល ជាដៃគូចម្បងរបស់ WHO និងជាអ្នកផ្តល់វិភាគទានជាយ៉ាងច្រើនទៅកាន់អង្គការខាងលើ បន្ថែមពីលើប្រទេសចំនួន១៩៤ ដែលជាសមាជិករបស់WHO ក៏មានផងដែរ។ កាលពីថ្ងៃទី៦ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានលើកឡើងថា អង្គការរបស់លោក មានគម្រោងក្នុងការប្រកាសគំនិតផ្តួចផ្តើមដើម្បីពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតវ៉ាក់សាំង ក៏ដូចជាការបង្កើតយន្តការក្នុងការចែកចាយប្រកបដោយសមធម៌ផងដែរ។ លោក Tedros និយាយថា៖ «WHO ប្តេជ្ញាក្នុងការធានា ថាថ្នាំ និងវ៉ាក់សាំងដែលអភិវឌ្ឍបាន នឹងត្រូវចែកចាយដោយសមធម៌ ទៅកាន់ប្រទេស និងប្រជាជនទាំងអស់»។ លោក Tedros បន្ថែមទៀតថា ខណៈពេលការអភិវឌ្ឍងវ៉ាក់សាំងកំពុងធ្វើញាប់ដៃជើង គេក៏ត្រូវជម្នះឧបសគ្គដែលរារាំងដល់ការបែងចែកប្រកបដោយសមធម៌ មិនថាវ៉ាក់សាំងឫថ្នាំព្យាបាលឡើយ បើមិនដូច្នេះទេ បញ្ហានឹងកើតមានមិនខាន។ លោកសង្កត់ធ្ងន់ថា ពិភពលោក មិនគួរមានការបែងចែករវាងអ្នកមានវ៉ាក់សាំង និងអ្នកគ្មានឡើយ។ គំនិតផ្តួចផ្តើមរបស់ WHO ក៏ត្រូវបានរំពឹងថា នឹងរួមបញ្ចូលឃ្លាំងស្តុក សម្រាប់ប្រើប្រាស់ក្នុងប្រទេសក្រីក្រ ដូចដែលអង្គការនេះធ្លាប់បានស្តុកទុកវ៉ាក់សាំងគ្រុនផ្តាសាយ ក្នុងករណីដែលវាវិវត្តជាជំងឺរាតត្បាតសកល។ សូមបញ្ជាក់ថា មកទល់ពេលនេះ មានប្រទេសមិនច្រើនឡើយបានចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំង COVID-19 មានចិន អាមេរិក និងអាល្លឺម៉ង់ជាដើម។ ការពិសោធបានឈានដល់ដំណាក់កាលប្រើប្រាស់លើមនុស្ស ប៉ុន្តែគេមិនទាន់អាចប៉ានស្មានបានទេថា វ៉ាក់សាំងផ្លូវការ នឹងចេញជារូបរាងនៅពេលណាដែរ៕
អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ខ្លួននឹងប្រកាសពីកិច្ចសហការដ៏សំខាន់ ក្នុងការពន្លឿនការអភិវឌ្ឍ ការផលិត និងប្រើប្រាស់ថ្នាំ ឧបករណ៍តេស្ត និងវ៉ាក់សាំងដែលមានសុវត្ថិភាព ដើម្បីព្យាបាល និងបង្ការជំងឺ COVID-19 ។ WHO ប្រកាសបែបនេះ ខណៈដែល COVID-19 កំពុងអុកឡុកប្រទេសជាច្រើនជុំវិញពិភពលោក។
  តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ដល់១៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាអាចទទួលរងឥទ្ធិពលសម្ពាធទាបខ្សោយ រួមជាមួយសម្ពាធខ្ពស់ពីជើងប្រទេសចិន និងខ្យល់មូសុងឦសាន។ ជាមួយគ្នានោះ នៅថ្ងៃទី១៩ដល់២១ ខែធ្នូ ព្យុះទី២២ ឈ្មោះ រ៉ាយ  ដែលតម្រង់បក់កាត់ប្រទេសវៀតណាម នឹងមានឥទ្ធិពលបន្តិចបន្ទួចមកលើតំបន់ខ្ពងរាបឦសាន។     ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២០ ដល់២១ខែធ្នូ មានអាកាសធាតុអាចចុះត្រជាក់ សីតុណ្ហភាពអប្បបរមាពី១៧ដល់១៩អង្សាស និងអតិបរមាពី២៤ដល់២៧អង្សាសេ។  ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន មានភ្លៀងខ្សោយនិងខ្យល់ខ្លាំង។ ទន្ទឹមនឹងនេះ នៅថ្ងៃទី២០ ដល់២១ខែធ្នូ អាកាធាតុ ចុះត្រជាក់ មានសីតុណ្ហភាពអប្បបរមាចាប់ពី១៦ដល់១៩អង្សាសេ និងអតិបរមាពី២៥ ដល់២៧អង្សាសេ។    ចំពោះតំបន់មាត់សមុទ្រ នៅថ្ងៃទី២០ដល់២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ មានសីតុណ្ហភាពអប្បបរមា ចាប់ពី១៩ដល់២១អង្សាសេ និងអតិបរមា២៧ដល់២៩អង្សាសេ។   ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ៕ 
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបខ្សោយ ទ្រនុងសម្ពាធខ្ពស់ពីជើងប្រទេសចិន និងខ្យល់មូសុងឦសាន។ ទន្ទឹមនោះនៅថ្ងៃទី១៩ ដល់២១ខែធ្នូ ព្យុះទី២២ឈ្មោះ រ៉ាយ នឹងបក់តម្រង់ទៅប្រទេសវៀតណាម និងបន្តបក់ក្បែរឆ្នេរនៅកោះហាយណាំ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យមានឥទ្ធិពលបន្តិចបន្ទួចមកលើតំបន់ខ្ពងរាបឦសានប្រទេសកម្ពុជា។  
  អ្នកទោស១៩នាក់ ក្នុងនោះមាន១៧នាក់ ត្រូវបានបន្ថយទោសរយៈពេល៣ខែ។ ចំណែក ២នាក់ទៀត ត្រូវបានបន្ធូរបន្ថយ៦ខែ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ ហើយបញ្ជាក់ថា ការបន្ធូរបន្ថោយនេះ គឺធ្វើឡើងក្នុងឱកាសពិធីបុណ្យជាតិធំៗ តាមរយៈសំណើទៅព្រះមហាក្សត្រ។    មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន១៩នាក់ ដោយមានការចូលរួមពី លោក អ៊ុង ស៊ីផាន ឧត្តមអគ្គានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ។ ក្នុងពិធីនោះ លោកលើកឡើងថា ក្នុងមួយឆ្នាំ ជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោស លើកលែងទោស ចំនួន៣លើក។   ជាមួយគ្នាដែរ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានអប់រំកែប្រែស្ដារនិតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញ និងអភិវឌ្ឍធនធានមនុស្ស ដល់ជនជាប់ឃុំជាប្រចាំ។ ក្នុងពិធីបន្ធូរបន្ថយទោសនេះ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានលើកឡើងយ៉ាងដូច្នេះ៖ «អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែនិងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដូចជាអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរ។ មួយវិញទៀតជនជាប់ឃុំទាំងអស់ត្រូវបាន យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ ជាដើម»។    សព្វថ្ងៃ ពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នជាប់ឃុំសរុបចំនួន១៦០២នាក់ ក្នុងនោះមានស្រី៨៣នាក់។ ក្នុងចំណោមអ្នកជាប់ឃុំនោះមាន ជនត្រូវចោទមានចំនួន២៩៧នាក់ ជនជាប់ចោទមាន២៨៧នាក់ ពិរុទ្ធជនមាន៧៦២នាក់ អនិតិជនមាន២២៥នាក់។ ទន្ទឹមនឹងនេះ អ្នកជាប់ឃុំជាង១ពាន់នាក់នោះ ក៏មានជនបរទេសផងដែរ គឺមាន៦៥នាក់ ក្នុងនោះមានជនជាតិថៃ៥១នាក់ ជនជាតិវៀតណាម៥នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ ជនជាតិចិន៤នាក់ ជនជាតិសិង្ហបុរី១នាក់។ ចំណែក ជនពិការ ក៏មានជាប់ឃុំ ក្នុងចំណោមជាង១ពាន់នាក់នោះដែរ គឺមានជនពិការ២៦នាក់៕   
ភ្នំពេញ៖ ទណ្ឌិត១៩នាក់ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បន្ធូរបន្ធយទោស ពី៣ខែទៅដល់៦ខែ។
អត្ថបទទាក់ទង   ជំនួបពូទីន-គីម៖ បញ្ហានុយក្លេអ៊ែរ និងសេដ្ឋកិច្ចជាប្រធានបទសំខាន់
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាលើកដំបូងបំផុតនៅថ្ងៃទី២៥ ខែមេសានេះ នៅសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុងវ៉ា្លឌីវ៉ូស្តុក ប្រទេសរុស្ស៊ី។
  កូរ៉េខាងត្បូងបានបើកការធ្វើតេស្តកូវីដ-១៩ ទ្រង់ទ្រាយធំទៅលើអ្នកទោសចំនួន ៥២នាក់ បន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ឡើងនៅក្នុងពន្ធនាគារមួយកន្លែងក្នុងរដ្ឋធានីសេអ៊ូល។ ខណៈករណីឆ្លងកូវីដ-១៩  បំប្លែងខ្លួនកំពុងរាលដាលនៅប្រទេសនានា កូរ៉េខាងត្បូងក៏ប្រហែលជាអាចបន្តបិទការហោះហើរបណ្តោះអាសន្នពីចក្រភពអង់គ្លេសដែរ។   គិតត្រឹមថ្ងៃទី៦ ខែមករា អ្នកទោសរួមទាំងបុគ្គលិកពន្ធនាគារដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ជាងមួយពាន់នាក់ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការផ្ទុះជំងឺនេះនៅក្នុងពន្ធនាគារកាលពីខែមុន។ នេះបើតាមការប្រកាសរបស់លោក Yoon Tae-ho មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែមករា។   ក្នុងសន្និសីទសារព័ត៌មានមួយ លោក Yoon បញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងតែផ្ទេរអ្នកទោសដែលត្រូវបញ្ជាក់ថាបានឆ្លងវីរុស ទៅតាមមន្ទីរពេទ្យដែលបានរៀបចំដោយក្រសួង។ លោកបន្តថា មន្ត្រីសុខាភិបាលនឹងធ្វើតេស្តទៅលើអ្នកទោសបូករួមនិងបុគ្គលិកសរុបប្រមាណ ៧ម៉ឺននាក់នៅពន្ធនាគារចំនួន៥២ទូទាំងប្រទេស ខណៈតួលេខឆ្លងលើអ្នកទោសទូទាំងប្រទេសកើនដល់ ១១៩១នាក់ហើយ។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters កូរ៉េខាងត្បូង ក៏កំពុងគិតគូរបិទជើងហោះហើរ មកពីចក្រភ ព អង់គ្លេស បណ្តោះអាសន្នឬយ៉ាងណា បន្ទាប់ពីបានរកឃើញករណីថ្មីយ៉ាងតិច ១២ ដែលមានវីរុ ស ប្រភេទថ្មី។ កូរ៉េខាងត្បូង បានបិទជើងហោះហើរដោយផ្ទាល់ពីចក្រភព អង់គ្លេសរួចមក ហើយ រហូត ដល់ថ្ងៃទី៧ ខែមករា ។ ចំណែកអ្នកធ្វើដំណើរមកពីប្រទេសដទៃទៀត រួមទាំងអាហ្វ្រិកខាងត្បូង ត្រូវ ធ្វើតេស្តរកកូវីដ-១៩ ឲ្យបានត្រឹមត្រូវមុនពេលចេញដំណើរ។   កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមករា បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៨៤០ទៀត។ កូរ៉េខាងត្បូង មានអ្នកឆ្លងសរុបចំនួន៦៥ ៨១៨នាក់ និងស្លាប់១០១៧នាក់៕
ដោយ ឈួន ឈីវអ៊ីង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វាយតម្លៃថា ការឃោសនានេះ ប្រព្រឹត្តទៅដោយស្ថិរភាព និងគ្មានអំពើហិង្សា។ បើតាម គ.ជ.ប មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅខេត្តស្វាយរៀង ដោយមានអ្នកចូលរួមជាង៥០០នាក់។ គ.ជ.ប អះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានត្រឹមតែប្រជុំផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការគណបក្សរបស់ខ្លួនមួយចំនួនប៉ុណ្ណោះ។ ឯគណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា នៅពុំទាន់ធ្វើសកម្មភាពអ្វីឡើយ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានគណបក្ស៤ បានចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសាកល។ ដូច្នេះ អ្នកមានសិទ្ធិបោះឆ្នោត (អង្គបោះឆ្នោត) គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ ឯប្រជាពលរដ្ឋទូទៅ មិនអាចចូលរួមក្នុងការបោះឆ្នោតនេះឡើយ។ អង្គបោះឆ្នោត សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងអាណត្តិនេះ មានជាង១ម៉ឺនាក់។ គណបក្សប្រជាជនកម្ពុជា មានអង្គបោះឆ្នោត ច្រើនជាងគេ។ ដូច្នេះ គេ សន្និដ្ឋានថា គណបក្សកាន់អំណាចនេះ នឹងទទួលបានសំឡេងឆ្នោតច្រើនជាងគេ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ បច្ចុប្បន្ន គណបក្ស ដែលកំពុងកាន់កាប់អាសនៈក្នុងព្រឹទ្ធសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលពីមុនមានឈ្មោះថា គណបក្ស សម រង្ស៊ី។ ប៉ុន្តែ គណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី  មិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាអាណត្តិទី៤នេះ ឡើយ៕
ភ្នំពេញ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលប្រព្រឹត្តទៅអស់រយៈពេលពីរ-បីថ្ងៃមកនេះ ហាក់មានភាពស្ងៀមស្ងាត់។ គេ សង្កេតឃើញថា ការឃោសនានេះ មិនសូវអធិកអធម និងមិនសូវឮសំឡេងកងរំពងតាមឧគ្ឃោសនសព្ទ លើដងផ្លូវប៉ុន្មានទេ។
ក្រោយទៅជួបលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីដោយស្ងាត់ៗរួចមក លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានចែករំលែកពីបុគ្គលិកលក្ខណៈរបស់លោក ហ៊ុន ម៉ាណែត ដែលខ្លួនកត់សម្គាល់ឃើញ ទៅដល់ថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សភ្លើងទៀន មានលោក សុន ឆ័យ ជាអាទិ៍ ដែលជាអនុប្រធានគណបក្សជំទាស់នេះដែរ។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការចាប់ខ្លួនលោក ថាច់ សេដ្ឋា លោក សុន ឆ័យ បានរៀបរាប់ពីអ្វីដែលលោក ថាច់ សេដ្ឋា ប្រាប់លោក ជុំវិញអត្តចរិតរបស់លោក ហ៊ុន ម៉ាណែត។ អនុប្រធានគណបក្សភ្លើងទៀនទាំង២រូបនេះ ទើបនឹងជជែកគ្នាជុំវិញរឿងលោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី១៦ ខែមករា ពោលគឺ នៅយប់ដែលកម្លាំងសមត្ថកិច្ច ទៅចាប់លោក ថាច់ សេដ្ឋា។     លោក សុន ឆ័យ លើកយកអ្វីដែលលោក ថាច់ សេដ្ឋា ប្រាប់ខ្លួនអំពីតួអង្គលោក ហ៊ុន ម៉ាណែត ទៅប្រាប់អ្នកកាសែតបន្តយ៉ាងដូច្នេះថា៖«[ឯកឧត្តម ថាច់ សេដ្ឋា] គាត់ បានកោតសរសើរណាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានអាកប្បកិរិយាស្លូតបូត ថ្លៃថ្នូរ គួរឲ្យសរសើរណាស់ មានរបៀប [សុភាព] រាបសា មានគុណធម៌ ដែលគួរឲ្យគោរព»។     ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការចាប់លោក ថាច់ សេដ្ឋា។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន លោក សុន ឆ័យ និយាយពីអ្វីដែលលោក ថាច់ សេដ្ឋា ប្រាប់ទៀតថា លោក ថាច់ សេដ្ឋា និងលោក ហ៊ុន ម៉ាណែត ចង់សហការគ្នាបន្តទៀត។ លោក សុន ឆ័យ បន្ថែមថា លោកទាំង២ ថែមទាំងចង់បង្កើតយន្តការ ឬក្រុមការងារ ដើម្បីទាក់ទងគ្នាផ្ទាល់ក្នុងការដោះស្រាយរាល់បញ្ហារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។    តាមរយៈជំនួបរវាងលោក ថាច់ សេដ្ឋា និងលោក ហ៊ុន ម៉ាណែត លោក សុន ឆ័ន អះអាងថា គណបក្សភ្លើងទៀន មានក្តីសង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២៣ គឺជាការបើកទំព័រប្រវត្តិថ្មី១ ដែលគណបក្សនយោបាយ នឹងស្រុះស្រួលគ្នាក្នុងការទទួលយកលទ្ធផល ព្រមទាំងសហការគ្នាក្នុងការបម្រើប្រជាជនខ្មែរឲ្យបានត្រឹមត្រូវ។ សាធារណជន ពុំបានដឹងទាល់តែសោះពីជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ថាច់ សេដ្ឋា។ គេ ទើបនឹងបានដឹងពីជំនួបលាក់បាំងនេះ តាមរយៈការលាតដោយសម្តេច ហ៊ុន សែន ក្នុងពិធី១ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៩មករា។ សម្តេច ប្រាប់គេឯងថា លោក ហ៊ុន ម៉ាណែត បានរាយការណ៍ជូនទៅសម្តេចពីជំនួបនោះ។ សម្តេច ទទួលបានការរាយការណ៍ពីលោក ហ៊ុន ម៉ាណែត ថា លោក ហ៊ុន ម៉ាណែត បានផ្តល់យោបល់ទៅលោក ថាច់ សេដ្ឋា ឲ្យគណបក្សភ្លើងទៀន ណែនាំសមាជិក-សមាជិកកុំឲ្យប្រព្រឹត្តអំពើខុសច្បាប់។    លោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់ចៅក្រមស៊ើបសួរ។ ក្រោយបញ្ចប់ការសាកសួរ ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចយកអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។    អ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ បំភ្លឺដល់សាធារណជនតាមរយៈសេចក្តីប្រកាសព័ត៌មានថា លោក ថាច់ សេដ្ឋា ត្រូវក្រុមហ៊ុន១ ប្តឹងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារលោកចេញសែកស្អុយ ឬសែកមិនមានទឹកប្រាក់។ អ្នកនាំពាក្យ អះអាងថា កន្លងមក ចៅក្រមស៊ើបសួរ បានចេញដីកា២លើករួចមកហើយ បង្គាប់ឲ្យលោក ចូលទៅបំភ្លឺ តែលោកមិនធ្វើតាមការបង្គាប់ ទើបចៅក្រមស៊ើបសួរ សម្រេចចេញដីកាឲ្យសមត្ថកិច្ចចាប់លោកយកទៅសួរ។    ក្រោយការចាប់ខ្លួនបន្តិច គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ដោយហៅការចាប់ខ្លួនេះ ថាជារឿងនយោបាយ និងអំពាវនាវឲ្យដោះលែងអនុប្រធានខ្លួនវិញជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ លោក សំ សុគង់ មេធាវីម្នាក់របស់លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី១៧មករានេះ ថា ក្រុមមេធាវី បានដាក់សំណើទៅតុលាការ សុំឲ្យដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំជាបណ្តោះអាសន្ន៕   
ដោយ៖ ទេពញាណ 
  គេហទំព័រលក់ទំនិញតាមប្រព័ន្ធអនឡាញ JD.com បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញថា ការប្រើប្រាស់គេហទំព័រនេះដោយប្រជាជនចិនដែលមានវ័យចំណាស់បានកើនឡើងចំនួន៧៨ភាគរយនៅពាក់កណ្ដាលឆ្នាំ២០១៧ ។ ក្រុមហ៊ុនដដែលបន្តថា ការលក់ទំនិញដោយក្រុមមនុស្សចាស់បានកើនឡើង៦១.៨ភាគរយ ដែលខ្ពស់ជាអត្រាកំណើនជាមធ្យមរបស់ក្រុមហ៊ុនទាំងមូល។   ស្ថិតិរបស់ក្រុមហ៊ុនអនឡាញយក្សរបស់ចិន Alibaba បង្ហាញដែរថា អ្នកប្រើប្រាស់មានអាយុ៥០ឆ្នាំ ឬច្រើនជាង៥០ឆ្នាំចំនួនជិត៣០លាននាក់ បានចុះឈ្មោះលើគេហទំព័រលក់ទំនិញ Tmall របស់ខ្លួន។ ការចំណាយជាមធ្យមរបស់អ្នកប្រើប្រាស់មានវ័យ៥០ឆ្នាំនេះ មានដល់ទៅ៥ពាន់យ័ន ស្មើនឹង៧៩០ដុល្លារក្នុងមួយឆ្នាំ។   ជាការពិត ចិន គឺប្រទេសដែលសម្បូរដោយមនុស្សចាស់។ នៅចុងឆ្នាំ២០១៦ ប្រជាជនចិនដែលមានវ៏យច្រើនជាង៦០ ឬខ្ពស់ជាងនេះ មានចំនួនច្រើនជាង២៣០លាននាក់ ស្មើនឹង១៦.៧ភាគរយនៃប្រជាជនសរុប។ ចំនួននេះត្រូវបានរំពឹងថាកើនឡើងបន្តទៀត។   ទោះបីជាប្រជាជនចិនវ័យក្មេងមានចំណែកធំជាងគេក្នុងឧស្សាហកម្មអនឡាញនេះក្ដី ការកើនឡើងចំនួនមនុស្សវ័យកណ្ដាល និងវ័យចាស់ បានចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិត និងការទូរទាត់តាមទូរសព្ទ ភាពល្បីល្បាញរបស់ទូរសព្ទឆ្លាត និងគោលគំនិតនៃការប្រើប្រាស់។      ជុំវិញការទិញទំនិញអនឡាញពីសំណាក់មនុស្សវ័យកណ្ដាល និងវ័យចំណាស់នេះ អ្នកទិញមិនមែនជាអ្នកប្រើប្រាស់រហូតឡើយ ព្រោះក្រុមមនុស្សវ័យចាស់ទាំងនេះក៏ទិញទំនិញឲ្យអ្នកដទៃដែរ។ លើសពីនោះ ក្រុមមនុស្សវ័យចាស់ក៏តែងចាប់អារម្មណ៍លើទំនិញសុខភាព កំពុងពេញនិយម និងម៉ូតល្បី៕
ដោយសារតែប្រជាប្រិយភាពរបស់ទូរសព្ទស្មាតហ្វូន និងការទូទាត់សាច់ប្រាក់តាមទូរសព្ទ ឧស្សាហកម្មនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅចិន បានក្រសោបឱកាសថ្មីដើម្បីការរីកចម្រើនរបស់ខ្លួន។ នោះ គឺអតិថិជនវ័យចំនាស់។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានThmeyThmey.Com ជាមួយ អ្នកស្រី ស្រី មុំ អ្នកលក់ដើមផ្កាអង្គាសីលដូចតទៅ៖      «ពិបាកចិត្តខ្លាចអត់លុយសងគេ ដេកអត់លក់ ដេកតែគិត មិនដឹងធ្វើយ៉ាងម៉េច ឲ្យលក់ផ្កាឲ្យចេញ ឲ្យបានដើមខ្លះ ឬមួយបានចំណេញខ្លះ»។ នេះជាក្តីបារម្ភរបស់អាជីវករ ស្រី មុំ ដែលបានខ្ចីប្រាក់គេទាំងស្រុកចំនួន២ពាន់ដុល្លារ មករកស៊ីលក់ដើមផ្កាអង្គាសីលនារដូវចូលឆ្នាំចិន-រៀតណាម ឆ្នាំ២០២០ នេះ។   រាល់ឆ្នាំអ្នកស្រី មុំ យកផ្កាអង្គាសីលពីខេត្តពោធិ៍សាត់ តែឆ្នាំនេះដោយចង់សាកល្បងកន្លែងថ្មី អ្នកស្រីក៏បានយកផ្កាពីភ្នំឱរ៉ាល់នៅខេត្តកំពង់ស្ពឺមកលក់វិញ។ អ្នកស្រី មុំ បានអះអាងថា ផ្កានៅភ្នំឱរ៉ាលល្អជាងនៅផ្កានៅខេត្តពោធិ៍សាត់ ព្រោះនៅខាងឱរ៉ាលភ្នំខ្ពស់ជាង និងមានគ្រាប់ផ្កាច្រើន។ បើទោះជាផ្កាល្អយ៉ាងនេះក្តី តែបញ្ហាប្រឈមដែលនាំឲ្យអ្នកស្រីខាតបង់ប្រាក់ច្រើន គឺបណ្តាលមកពីអាកាសធាតុក្ដៅ និងមិនមានភ្លៀងធ្លាក់កក់ខែដូចឆ្នាំមុន។   អាជីវករវ័យ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ដែលមានបទពិសោធលក់ផ្កាអង្គាសីល១៣ឆ្នាំ រូបនេះ បានឲ្យដឹងថា ដើមផ្កាអង្គាសីលរបស់អ្នកស្រីអាចលក់ថ្លៃបំផុតត្រឹម២០០ដុល្លារ និងតម្លៃទាបត្រឹម២០ដុល្លារ។ កាលពីឆ្នាំ២០១៩ អ្នកស្រី មុំ បានចំណាយដើមទុនអស់១,៥០០ដុល្លារ ដោយចំណេញបានប្រាក់ត្រឹមតែ ២០០ទៅទៅ៣០០ដុល្លារ ប៉ុណ្ណោះ៕
ភ្នំពេញ៖ អ្នកស្រី ស្រី មុំ បានចងការប្រាក់ពីឯកជនចំនួន២ពាន់ដុល្លា ដើម្បីបោះទុនទិញផ្កាអង្គាសីល មក លក់នៅពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៤-២៧ ខែមករានេះ។ អាជីវករ ស្រី មុំ ដែលលក់ដើមផ្កាអង្គាសីលនៅវត្តទឹកថ្លា បានអះអាងថា ដើមផ្កាអង្គាសីលឆ្នាំនេះសម្បូរផ្កាជាងឆ្នាំមុន ប៉ុន្តែ ដោយសារអាកាសធាតុក្ដៅ និងមិនមានភ្លៀងធ្លាក់ផង ទើបធ្វើឲ្យផ្កាឆាប់រីក។ នៅពេលផ្ការីកលឿនពេកធ្វើឲ្យតម្លៃធ្លាក់ចុះ ដែលធ្វើអ្នកស្រីមុំប្រឈមនឹងខាតជាងចំណេញ។
  នាយករដ្ឋមន្ត្រីជប៉ុន គីស៊ី ដា ហ្វូមីអូ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយមានការផ្លាស់ប្តូរមន្ត្រីមួយចំនួននៅថ្ងៃទី១០ ខែសីហា ស្របពេលដែលប្រជាប្រិយរបស់រដ្ឋាភិបាលរបស់លោកធ្លាក់ចុះ។ ប្អូនប្រុសលោក អាបេ ស៊ិនហ្សូ ត្រូវបានដកចេញពីតំណែងរដ្ឋមន្រ្តីការពារជាតិ។   ជាលើកដំបូងក្នុងអាណត្តិរបស់ខ្លួន នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តីដើម្បីឆ្លើយតបនឹងការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាលរបស់លោក ខណៈដែលសមាជិកខ្លះមានទំនាក់ទំនងជាមួយអង្គការ Unification Church ដែលពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មអតីតនាយករដ្ឋមន្រ្តី អាប ស៊ិនហ្សូ។ ប្រជាជនហាក់មិនពេញចិត្តឡើយចំពោះទំនាក់ទំនងរវាងអ្នកនយោបាយជប៉ុន ជាមួយនឹងអង្គការសាសនាមួយនេះ។    ទាក់ទងការរុះរើគណៈមន្ត្រីវិញ លោក Yasukazu Hamada ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិពីឆ្នាំ ២០០៨ ដល់២០០៩ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក ណូបុ គីស៊ី ដែលជាប្អូនប្រុសបង្កើតលោក អាបេ។ លោក គីស៊ី ផ្ទាល់ កំពុងមានបញ្ហាសុខភាព ហើយលោកក៏បានសារភាពថាមានទំនាក់ទំនងជាមួយអង្គការសាសនា Unification Church ផងដែរ។    រីឯលោក Katsunobu Kato ដែលធ្លាប់បានបម្រើការជារដ្ឋមន្ត្រីសុខាភិបាលក្រោមការដឹកនាំរបស់លោក អាបេ ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសុខាភិបាលជាលើកទីបីផងដែរ។ ចំណែកលោក Taro Kono ត្រូវបានតែងតាំងជារដ្ឋមន្ត្រីកិច្ចការឌីជីថល ហើយលោកស្រី Sanae Takaichi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច។   អង្គការសាសនាខាងលើ ក្លាយជាចំណាប់អារម្មណ៍ ក្រោយជនសង្ស័យដែលបាញ់លោក អាបេ ត្រូវបានរាយការណ៍ថា ខឹងនឹងអតីតនាយករដ្ឋមន្រ្តីរូបនេះដែលមានទំនាក់ទំនងជាមួយអង្គការដដែលនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនជាច្រើនបានផ្សព្វផ្សាយថា មានសមាជិកសភាដែលកំពុងកាន់អំណាចជាច្រើន បានទទួលជំនួយពីសមាជិកអង្គការសាសនានេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Japan Times។    ដោយសាររឿងនេះ ប្រជាប្រិយភាពរបស់រដ្ឋាភិបាលលោក គីស៊ីដា មានត្រឹម៤៦ភាគរយ។ នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែសីហាដោយទូរទស្សន៍សាធារណៈ NHK។ ចំណែកឯការស្ទង់មតិមួយផ្សេងទៀតដោយសារព័ត៌មានជប៉ុន Yomiuri Shimbun បានបង្ហាញថាមាន៥៧ភាគរយ៕  
ដោយ៖ ហ៊ួយ ស៊ីវលី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវដល់ពលរដ្ឋក្នុងស្រុកឱ្យជួយគាំទ្រមៀនប៉ៃលិន ស្របពេលថៃបិទការនាំចូល ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩។ ប៉ុន្តែទីផ្សារមៀនប៉ៃលិនក្នុងស្រុកបច្ចុប្បន្ន មានទំហំតូច ខណៈដែលពលរដ្ឋ កំពុងជួបវិបត្តិសេដ្ឋកិច្ច ឬបាត់បង់ប្រភពចំណូល ដោយសារការរាតត្បាតជំងឺកាចសាហាវនេះ។   លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បានលើកឡើងថា ការអំពាវនាវរបស់ក្រសួងកសិកម្ម គ្រាន់តែជាដំណោះស្រាយចំពោះមុខប៉ុណ្ណោះ។ ប៉ុន្តែមិនមែនដំណោះស្រាយបញ្ចប់ត្រឹមតែការអំពាវនាវនោះទេ។ បើតាមអ្នកជំនាញកសិកររូបនេះ រដ្ឋាភិបាលត្រូវចំណាយទុន ក្នុងការប្រមូលទិញមៀនពីកសិករ រួមទាំងជួយឧបត្ថម្ភធន ដល់កសិករផងដែរ។    លោក យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ៖«ជាដំណោះស្រាយចំពោះមុខរដ្ឋាភិបាលខ្លួនឯងផ្ទាល់ ត្រូវជួយប្រមូលទិញមៀនប៉ៃលិនពីកសិករ»។ លើសពីនេះ រដ្ឋត្រូវជួយសម្រួលផ្នែកឧបត្តម្ភធន និងពន្យារពេលប្រាក់សងរបស់កសិករទៅធនាគារវិញជាដើម...ដើម្បីឱ្យកសិករបន្តលទ្ធភាពក្នុងការដំាំដុះ ដើម្បីអនាគតវែងឆ្ងាយ សម្រាប់នាំមៀនទៅទីផ្សារចិនដោយខ្លួនឯង»។     ជាមួយគ្នានេះលោក យ៉ង សាំងកុមារ ក៏ស្នើឱ្យក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវពន្លឿនឬដោះស្រាយនូវនិតីវិធីនានា ក្នុងការនាំចេញមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិន ខណៈភាគីទាំងពីរ បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជិត១ឆ្នាំមកហើយ។ បណ្ឌិតកសិកម្មរូបនេះ បានបន្តនិយាយបែបនេះថា៖« រដ្ឋាភិបាលខ្លួនឯងផ្ទាល់ត្រូវដឹងពីការលំបាករបស់ខ្លួន ថាមានអ្វីខ្លះ ឬអ្វីខ្លះជាការប្រឈម ដែលយើងមិនអាចចូលទីផ្សារចិនបាន។ បញ្ហាស្តង់ដារ បញ្ហាភូតគាមអនាម័យ ឬបញ្ហាគុណភាពជាដើម ដែលទាមទារឱ្យយើងដោះស្រាយម្តងមួយៗ ដើម្បីឈានដល់ការសម្រេចឆាប់ៗ ក្នុងការនាំមៀនទីផ្សារចិន»។    ប្រសិនរដ្ឋាភិបាល តាមរយៈក្រសួងជំនាញ នៅតែមិនអាចរៀបចំនិតីវិធីឬច្បាប់ នាំចេញមៀនប៉ៃលិនទៅទីផ្សារចិនទេ នោះប្រជាកសិករនឹងនៅតែប្រឈមមុខបញ្ហា ហើយអស់ជំនឿក្នុងការដាំដុះមៀនប៉ៃលិនបន្តទៀត ។ នេះបើតាមលោក យ៉ង សាំងកុមារ ដែលបានបន្ថែមថា បញ្ហាទីផ្សារមៀនប៉ៃលិនរបស់កសិករខ្មែរនេះ គឺមិនមែនលើកដំបូងឡើយ ពោលគឺកើតឡើងរៀងរាល់ឆ្នាំ ពិសេសចំរដូវដែលកសិករថៃ ប្រមូលផលមៀន ដែរ។    លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានសន្និដ្ឋានមុនថា មៀនប៉ៃលិនរបស់ប្រជាសហគមន៍ ជាង៥ម៉ឺនតោន អាចប្រឈមការខូចខាតចោល ដោយសារតែថៃបិទទីផ្សារនាំចូលពីកម្ពុជានេះ។ បើតាមលោក ចំរើន មៀនប៉ៃលិនដែលប្រឈមទុំចោលនោះ មានតម្លៃយ៉ាងទាប៤,០០០រៀល(១ដុល្លារ) ក្នុងមួយគីឡូក្រាម។    រដូវប្រមូលផលផ្លែមៀនប៉ៃលិន មានរយៈពេលប្រមាណ៧ខែ គឺចាប់ពីដើមខែសីហា ២០២១ ដល់ខែកុម្ភៈ ២០២២។នេះបើតាមលោក សារ ចំរើន។   ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី១៤សីហា ថា ៖«មៀនប៉ៃលិនរបស់ប្រជាកសិករទាំងអស់ដែលកំពុងប្រមូល និងត្រៀមប្រមូលផល មាន ចំនួន៥ម៉ឺនតោននៅក្នុងដៃរបស់ខ្ញុំ។ មៀនទាំងនេះ កំពុងប្រឈមទីផ្សារ ពីព្រោះថៃមិនមែនជាដៃយុទ្ធសាស្ត្រជាមួយយើងទេ ក្នុងការឱ្យយើងនាំចូលមៀនទៅដោយស្រួល។ ដោយឡែកជិត១០ឆ្នាំកន្លងមក ដែលយើងអាចនាំមៀនប៉ៃលិនទៅថៃបានហ្នឹង គឺយើងលួចនាំចូលទៅតាមច្រករបៀង ដែលខាងថៃគេព្រមបិទភ្នែកម្ខាង បើកភ្នែកម្ខាង។ តែសម្រាប់ឆ្នាំនេះ ថៃបិទតែម្តង»។    អត្ថបទទាក់ទង   មៀនប៉ៃលិនប្រមាណ៥ម៉ឺនតោនរបស់កសិករ កំពុងប្រឈមទុំចោល ព្រោះថៃមិនឱ្យនាំចូល   កសិករ ស្នើឱ្យក្រសួងកសិកម្មពន្លឿនច្បាប់នាំ«មៀនប៉ៃលិន»ទៅចិន ដើម្បីបញ្ចៀសការខាតទុន   ប្រជាកសិករទន្ទឹងចាំថ្ងៃកម្ពុជាប្រកាសនាំ«មៀនប៉ៃលិន»ទៅទីផ្សារចិន   ពឹងដង្ហើមថៃលើការនាំចេញមៀនប៉ៃលិនទៅចិន សហគមន៍អ្នកដាំមិនចង់បន្តបែបនេះឡើយ    សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសុំការអត្ថាធិប្បាយពីដំណោះស្រាយលើបញ្ហាទីផ្សារមៀនប៉ៃលិននេះដែរ ប៉ុន្តែលោកប្រាប់ថា រវល់ជាប់ប្រជុំ។ ដោយឡែកលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងចេញសេចក្តីប្រកាសព័ត៌មានជុំវិញករណីទីផ្សារផ្លែមៀនប៉ៃលិននេះ។   កន្លងមក សហគមន៍មៀនប៉ៃលិន រួមទាំងប្រជាកសិករ ក៏បានទាមទារឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពនឿនច្បាប់នាំចេញ«មៀនប៉ៃលិន» ទៅប្រទេសចិន ដើម្បីបញ្ចៀសនូវការខាតបង់ដើមទុនរបស់ពួកគេ។ កសិករបានបោះទុនច្រើន លើកសិផល«មៀនប៉ែលិន» ក្រោយឮដំណឹងថា ក្រសួងរៀបចំច្បាប់នាំចេញនេះ៕        
ភ្នំពេញ៖ មៀនប៉ៃលិនរបស់ប្រជាកសិករយ៉ាងហោចណាស់៥ម៉ឺនតោន កំពុងជួបនឹងបញ្ហាទីផ្សារ ព្រោះតែប្រទេសថៃបិទច្រកព្រំដែន មិនឱ្យនាំចូល។ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម ស្នើឱ្យរដ្ឋាភិបាល ជួយប្រមូលទិញមៀនប៉ៃលិនពីកសិករ ហើយត្រូវពន្លឿនច្បាប់ ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក បុត វ៉ាន់លាង មគ្គុទេស និងជាគ្រូបង្រៀនស្ម័គ្រចិត្តនៅខេត្តមណ្ឌលគិរីដូចតទៅ៖ ឆ្នាំនេះ គឺជាឆ្នាំទី៥ របស់លោក បុត វ៉ាន់លាង ដែលបានបើកដំណើរការសាលារៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ដើម្បីជួយក្មេងៗក្នុងភូមិដែលមានជីវភាពខ្វះខាត។ លោក វ៉ាន់លាង បានប្រាប់សារព័ត៌មាន ThmeyThmey25 ឲ្យដឹងថា៖ «សាលាបង្រៀនដោយឥតគិតប្រាក់នេះ មានការផ្តល់ជូននូវសម្ភារសិក្សា នៅពេលដែលពួកគេមានការខ្វះខាត សម្រាប់ការសិក្សានូវសាលារដ្ធផងដែរ។ មូលហេតុដែលបើកសាលានេះ ដោយសារខ្ញុំមើលឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើនមកលេងកម្សាន្តខេត្តមណ្ឌលគិរី។ ដូចច្នេះ បើពួកគេអាចរៀនភាសាអង់គ្លេសចេះ នោះពួកគេអាចនាំភ្ញៀវទេសចរបរទេស ដើរព្រៃ រឺនាំដំរីទៅជាមួយ និងធ្វើម្ហូបជូនភ្ញៀវជាដើម ដែលពួកគេអាចរកប្រាក់ចំណូល ដើម្បីជួយដល់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការរៀនសូត្ររបស់ពួកគេបានខ្ពង់ខ្ពស់»។   អ្នកនាំភ្ញៀវទេសចររូបនេះ បានចំណាយពេល ៥ឆ្នាំមកហើយ ក្នុងការស្ម័គ្រចិត្តបង្រៀននេះ បើទោះជាមិនទទួលបានផលអ្វីក្តី ប៉ុន្តែលោកពិតជាសប្បាយចិត្តដែលបានជួយដល់ក្មេងៗ។ បើតាមលោក បុត វ៉ាន់លាង ក្មេងៗដែលមករៀនមានចាប់ពីអាយុ ៨ឆ្នាំ ដល់ ១៥ឆ្នាំ ហើយមានចំនួនពី ៥០នាក់ ដល់១០០នាក់។     លោក បុត វ៉ាន់លាង បញ្ជាក់ថា ការបើសាលានេះមិនមានបំណងចង់បានអ្វីឡើយ ក្រៅពីចង់ជួយដល់ក្មេងៗឲ្យចេះភាសា និងមានចំណេះដឹង។ ក្រៅពីការបង្រៀនភាសា លោកក៏បានបង្រៀនក្មេងអំពីអនាម័យឲ្យពួកគេចេះថែរក្សាខ្លួន ចេះសម្អាតខ្លួនមុនចូលគេង និងលាងដៃឲ្យបានញឹកញាប់។ លើសពីនេះ លោកបានបណ្តុះគំនិតពួកគេឲ្យចេះស្រឡាញ់ធម្មជាតិ និងរួមចំណែកថែរក្សា ការពារបរិស្ថានព្រៃឈើផងដែរ។   លោក វ៉ាន់លាង បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោកក្នុងរយះពេល៤ឆ្នាំមុន ចំនួន ៤ពាន់ដុល្លារ ដែលលោកបានមកពីការធ្វើមគ្គុទេ្ទសក៍នាំភ្ញៀវដើរព្រៃ បោះតង់ និងធ្វើម្ហូបជូនភ្ញៀវ ដើម្បីផ្គត់ផ្គង់នូវតម្រូវការប្រចាំថ្ងៃ។ លោក បានបញ្ជាក់ថា ក្នុងរយះពេល ១ ទៅ ២ ឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា មានភ្ញៀវទេសចរជាតិជាច្រើនបានចូលរួមជួយដល់សាលា។ សម្រាប់អនាគត លោក វ៉ាន់លាង នឹងបន្តបើកសាលានេះរហូត ដោយមានគម្រោងបន្ថែមមុខវិជ្ជាផ្សេងទៀតផងដែរ។ មគ្គុទេ្ទសក៍រូបនេះ សង្ឃឹមថានឹងមានការចូលរួមពីមនុស្សចាស់ផងដែរ ហើយរំពឹងថាទៅថ្ងៃមុខនឹងមានការបើកផ្សារក្នុងភូមិនេះ ដើម្បីអាចផ្ដល់ជាកន្លែងសម្រាប់អ្នកភូមិយកផលិតផលមកដាក់លក់ ពីព្រោះពេលពួកគាត់យកទៅលក់នៅផ្សារលើមានតម្លៃទាប។    សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕  
មណ្ឌលគិរី៖ លោក បុត វ៉ាន់លាង ជាមគ្គុទេ្ទសក៍ម្នាក់ក្នុងខេត្តមណ្ឌលគិរី បានឆ្លៀតពេលពីការនាំភ្ញៀវទេសចរដើរព្រៃ ដើម្បីមកបង្រៀនក្មេងៗក្នុងភូមិពូតាំងដោយឥតគិតថ្លៃ។ លោក បុត វ៉ាន់លាង អះអាងថា៖ «ដោយសារទឹកចិត្តស្រឡាញ់ក្មេងៗ ចង់ឲ្យពួកគេមានចំណេះដឹង និងចេះភាសា បានជំរុញឲ្យខ្ញុំបើកសាលាបង្រៀនភាសាអង់គ្លេស នៅភូមិពូតាំង ខេត្តមណ្ឌលគិរី»។
  បាតុកម្មទាមទារឲ្យធ្វើកំណែទម្រង់នយោបាយ បានផ្ទុះឡើងកាន់ខ្លាំងនៅលីបង់ ក្រោយការផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាតដែលសម្លាប់មនុស្សជាង១៦០នាក់ និងប្រមាណ៥ពាន់នាក់ទៀតរងរបួស។ ហេតុការណ៍ដ៏សោកសៅនេះ រឹតតែធ្វើឲ្យបាតុកម្មដែលចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០១៩ មកនោះ បានពុះកញ្ជ្រោលកាន់ខ្លាំងឡើងៗ។    ក្រុមបាតុករដែលពោរពេញដោយកំហឹងរាប់ពាន់នាក់បានចូលអុកឡុកស្ថាប័នរដ្ឋជាច្រើន ហើយចូលគ្រប់គ្រងក្រសួងការបរទេសលីបង់ទៀតផង។ ប៉ុន្តែមិនយូរប៉ុន្មាន ក្រុមយោធាក៏អាចបណ្ដេញពួកគេចេញក្រៅវិញ។ ប៉ូលិសម្នាក់បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការការងាររបស់ខ្លួនផងដែរ។ នៅទីលានកណ្ដាលរដ្ឋធានីបេរូត ប៉ូលិសក៏បានបំបែកហ្វូងបាតុករដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក។    នាសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃទី៨ ខែសីហា លោក  Hassan Diab នាយករដ្ឋមន្ត្រីលីបង់ ទទួលស្គាល់ថា លីបង់មិនអាចគេចចេញពីវិបត្តិនយោបាយដោយមិនមានការបោះឆ្នោតមុនអាណត្តិបានឡើយ។ លោក Diab ហាក់យល់ព្រមតាមការទាមទាររបស់បាតុករដែលទទូចឲ្យមានការផ្លាស់ប្ដូរមេដឹកនាំដែលពួកគេចាត់ទុកថា គ្មានសមត្ថភាព និងពុករលួយ ដែលនេះកត្តាមួយនាំឲ្យមានការផ្ទុះឃ្លាំងសារធាតុគីមីដ៏កក្រើកនោះ។   «ខ្ញុំនឹងដាក់សេចក្ដីព្រាងច្បាប់មួយនៅថ្ងៃទី១០ ខែសីហា ដើម្បីរៀបចំការបោះឆ្នោតមុនការកំណត់មួយ។» លោក Diab បញ្ជាក់បែបនេះ ខណៈដែលនៅតាមដងផ្លូវក្នុងរដ្ឋធានីបេរូត បាតុកម្មកំពុងធ្វើឡើងនោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   សភាលីបង់បច្ចុប្បន្ន កើតចេញពីការបោះឆ្នោតខែឧសភា ឆ្នាំ២០១៨ ដែលនោះជាការបោះឆ្នោតលើកដំបូងក្នុងរយៈពេល៩ឆ្នាំ ខណៈដែលសភាចាស់បន្តសុពលភាពជបន្តបន្ទាប់ ព្រោះមិនអាចរៀបចំការបោះឆ្នោតបាន។ ការបោះឆ្នោតចុងក្រោយនេះ នៅតែមិនអាចដោះស្រាយបញ្ហាចាក់ឬសនៅលីបង់បាន ដ្បិតក្រុមអ្នកនយោបាយកាន់អំណាច មិនបានកែទម្រង់ដើម្បីដោះស្រាយសេដ្ឋកិច្ច និងសង្គម ដែលញាំញីប្រទេសមជ្ឈិមបូព៌ានេះឡើយ៕
នាយករដ្ឋមន្ត្រីលីបង់  Hassan Diab បានប្រកាសនៅថ្ងៃទី៨ ខែសីហា ថា លោកនឹងស្នើរៀបចំការបោះឆ្នោតមុនអាណត្តិដើម្បីបំបែកការជាប់គាំងវិបត្តិនយោបាយក្នុងប្រទេស ខណៈបាតុកម្មបានផ្ទុះឡើងដោយទាមទារឲ្យរដ្ឋាភិបាលលាលែងពីតំណែង។ ឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីនៅដើមសប្ដាហ៍នេះ បានដុតបញ្ឆេះកំហឹងប្រជាជនលីបង់កាន់តែខ្លាំងនៅពេលដែលពួកគេខកចិត្តនឹងអ្នកនយោបាយដែលពុករលួយ និងហែកហួរគ្នានោះ។
ព្រឹត្តិការណ៍យាត្រាលើកទី១ ដើម្បីបេតិកភណ្ឌ(Temple Work) តម្រូវឱ្យអ្នកចូលរួមដើររយៈចម្ងាយ ៧គីឡូម៉ែត្រដោយគិតពីចំណតរថយន្ត (បារាយណ៍ខាងលិច) រហូតដល់គោបុរៈ នៃប្រាសាទព្រះវិហារ។ យុទ្ធនាការនេះ នឹងមានមនុស្សប្រមាណជាង ១៥00នាក់ ដែលមកពីខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ធំ និងខេត្តសៀមរាប ក្នុងនោះក៏មានជនជាតិថៃប្រមាណ ៥០០នាក់ផងដែរ។    លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក រុបភាពពី៖ PATA Cambodia Chapter   បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យុទ្ធនាការនេះ ដើរដើម្បីបរិស្ថាន ដើម្បីទេសចរណ៍ មិត្តភាព និងដើរដើម្បីបេតិកភណ្ឌមនុស្សជាតិ។ លើសពីនេះ វាជាការគាំទ្រសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ ចូលរួមកែលម្អសេដ្ឋកិច្ចជនបទ ការកាត់បន្ថយភាពក្រីក្រ តាមរយៈកីឡា និងទេសចរណ៍ផងដែរ។   ប្រធានសមាគមទេសចរណ៍រូបនេះ បញ្ជាក់ដូច្នេះ៖ «ដំណើរយាត្រាលើកទី១ ទៅកាន់ប្រាសាទព្រះវិហារ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថានបៃតង ជួយលើកកម្ពស់អនាម័យ ទេសភាពព្រៃឈរ និងសេវាកម្មល្អ។ ម្យ៉ាងកម្ពុជា ក៏បានកសាងមិត្តភាពរវាងប្រទេសជិតខាងយើងទៀតផង»។   លោក ធួន ស៊ីណាន រំពឹងថា ក្រោយចប់ព្រឹត្តការណ៍នេះកម្ពុជានឹងមានចរន្តភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ ចំណែកតំបន់ទេសចរណ៍នៃប្រាសាទព្រះវិហារ នឹងមានទេសចរមកកម្សាន្តច្រើនបន្ថែមទៀត។ យុទ្ធនាការ ត្រូវតែចូលរួមគាំពារតំបន់បេតិកភណ្ឌនេះ ឱ្យបានល្អតាមរយៈផ្សព្វផ្សាយ និងជំរុញឱ្យទេសចរមកស្គាល់តំបន់ដាច់ស្រយាលនេះឱ្យបានច្រើន ដូចតំបន់ផ្សេងៗដែរ។   សួមបញ្ជាក់ថា អ្នកដែលមានបំណងចូលរួមដំណើរយាត្រានេះ ត្រូវបំពេញបែបបទសម្រាប់ការធ្វើដំណើរ ដោយទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៨ ២៤៣  ៤៤៤៤, ០៩២ ៨៨ ៣៣៣០, ០៩៦ ២៦ ៩៩ ១៩៨ និង០៧៨ ៥៨៥ ៣៤៧។ លោកអ្នក អាចចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែតុលា ខាងមុខនេះ៕          
ភ្នំពេញ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំយុទ្ធនាការដំណើរយាត្រាលើកដំបូង ទៅកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយតំបន់បេតិកភណ្ឌពិភពលោក ឱ្យទៅជាគោលដៅវប្បធម៌មនុស្សជាតិ។
    ក្រុមហ៊ុនថ្នាំជក់ បានបង្កើតកម្មវិធីទំនួលខុសត្រូវសង្គម ដើម្បីបង្កើនភាពស្របច្បាប់របស់ខ្លួន ក្នុងការពង្រីកទីផ្សារ និងបង្កើនការលក់ផលិតផលរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់នៃការឧបត្ថម្ភរបស់ក្រុមហ៊ុនថ្នាំជក់ កាលពីថ្ងៃទី២៧ មេសា នៅខេត្តកំពង់ចាម។   លោកវេជ្ជបណ្ឌិត មុំ គង់ បានមើលឃើញថា ក្រុមហ៊ុនថ្នាំជក់ បានប្រើប្រាស់សកម្មភាពសប្បុរសធម៌មួយចំនួន ដើម្បីបំភ័ន្តភ្នែកសាធារណជន និងឆ្លៀតឱកាសផ្សព្វផ្សាយផលិតខ្លួន ។ ជាពិសេសពួកគេបានជ្រៀតខ្លួន ចូលកៀកជិតអ្នកតាក់តែងគោលនយោបាយ ដើម្បីបន្ធូរបន្ថយពន្ធថ្នាំជក់ និងបញ្ចៀសការអនុវត្តច្បាប់លើក្រុមហ៊ុនពួកគេ។   នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បាននិយាយដូច្នេះថា៖«ទោះស្ថិតក្នុងទម្រង់ណាក៏ដោយ ក្រុមហ៊ុនថ្នាំជក់ តែងតែប្រើប្រាស់មធ្យោបាយផ្សេងៗ ជាពិសេសទៅលើកម្មវិធីទំនួលខុសត្រូវសង្គម ក្នុងការបំភ័ន្តភ្នែក ឆ្លៀតឱកាសក្នុងការផ្សព្វផ្សាយនៅផលិតផលរបស់ខ្លួន ទៅដល់សាធារណជន តាមរយៈការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ខណៈដែលរដ្ឋាភិបាល កំពុងត្រូវការជំនួយបន្ទាន់ដូចជា គ្រោះទឹកជំនន់ វិបត្តិជំងឺកូវីដ-១៩ជាដើម ដើម្បីជាការបន្ទន់ចិត្តទៅដល់រាជរដ្ឋាភិបាល ក្នុងការមិនដំឡើងពន្ធថ្នាំជក់ ដូចពាក្យចាស់ថា ឱ្យរបស់ស្រណោះដៃ»។    លោក សុង ឌៀរ៉ាក់ មន្រ្តីគម្រោងនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បន្ថែមថាគោលបំណងសំខាន់ដែលក្រុមហ៊ុនថ្នាំជក់ បង្កើតកម្មវិធីទំនួលខុសត្រូវសង្គម គឺបង្កើនភាពស្របច្បាប់របស់ខ្លួន ក្នុងការពង្រីកទីផ្សារ និងបង្កើនការលក់។ លោកថា កាលណាកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនថ្នាំជក់ កាន់តែទូលាយ វានឹងនាំឱ្យការយល់ដឹងពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់កាន់តែចង្អៀត។   «កម្មវិធីទំនួលខុសត្រូវសង្គម ត្រូវបានឧស្សាហកម្មថ្នាំជក់ ប្រើជាយុទ្ធសាស្រ្តដើម្បីជៀសវាងឥទ្ធិពលនៃច្បាប់រដ្ឋាភិបាល ដែលធ្វើឡើងក្នុងការកាត់បន្ថយថ្នាំជក់។ ក្នុងន័យនេះ ក្រុមហ៊ុនថ្នាំជក់មានគោលបំណងជៀសវាងការគោរពច្បាប់ ដោយការផ្តល់ឱ្យក្នុងទម្រង់ស្ម័គ្រចិត្ត នៅក្នុងការចូលរួមរបស់រដ្ឋាភិបាលជំនួសវិញ»។ នេះបើតាមលោក សុង ឌៀរ៉ាក់។   ជាទូទៅឧស្សាហកម្មថ្នាំជក់ បានប្រើប្រាស់កម្មវិធីទំនួលខុសត្រូវសង្គម ជាយុទ្ធសាស្ត្រទៅលើចំណុចសំខាន់ៗចំនួន៣ រួមមាន ៖ ទី១ បង្កើនកេរ្តិ៍ឈ្មោះ មុខមាត់ និងប្រមូលយកសេចក្តីទុកចិត្តសម្រាប់ក្រុមហ៊ុន តាមរយៈកិច្ចសហការទទួលខុសត្រូវសង្គម (Corporate Social Responsibility)។ ទី២ ជាផ្លូវចូលទៅកាន់តែជិតអ្នកបង្កើតគោលនយោបាយ ដើម្បីបង្កើនឱកាសក្នុងការសន្ទនាជាមួយពួកគេ ក្នុងការបន្ធូរបន្ថយពន្ធទៅលើថ្នាំជក់។  ទី៣ កៀងគរការគាំទ្រ ដើម្បីកែប្រែច្បាប់ ប្រឆាំងនឹងភស្តុតាងវិទ្យាសាស្រ្ត ដែលបង្ហាញពីគ្រោះថ្នាក់នៃឧស្សាហកម្មថ្នាំជក់ ព្រមទាំងធ្វើឱ្យបុគ្គលិកមានមោទកភាព និងចង់ធ្វើការនៅក្រុមហ៊ុនខ្លួន ដោយមិនចាប់អារម្មណ៍លើផលប៉ះពាល់នៃផលិតផលក្រុមហ៊ុន ។ លោក សុង ឌៀរ៉ាក់ បន្ថែម។   សូមជម្រាបថា ថ្នាំជក់ធ្វើឱ្យមនុស្សស្លាប់ ប្រមាណ៨លាននាក់រៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ដោយសារជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺជាច្រើនមុខផ្សេងទៀត ។ ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ដែលស្លាប់ដោយសារថ្នាំជក់មានប្រមាណ ១៥ ០០០នាក់រាល់ឆ្នាំ។    ចំណែកថវិកាទូទាំងពិភពលោក ប្រមាណ ១,៤ ទ្រីលានដុល្លារអាម៉េរិក ត្រូវបានខាតបង់លើផលិតផលថ្នាំជក់ ក្នុងនោះកម្ពុជា ខាតថវិកាប្រមាណ ៦៤៩ លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារផលប៉ះពាល់ថ្នាំជក់៕  
ដោយ ៖ ធន់ សេងហុង 
បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាទីក្រុង និងជនបទនោះទេ។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា លោក ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ ក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល។   លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លើកឡើងថា ការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការរៀបចំវេទិកាសាធារណៈ នឹងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។     រូបភាពពីក្រសួងមុខងារសាធារណៈ  សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានប្រាប់មន្ត្រី ចាប់ពីរដ្ឋលេខាធិការ ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ឱ្យចុះពិនិត្យមើលស្រះទឹក អណ្តូង និងមានវិធានការចាំបាច់។ លើសពីនេះ ត្រូវអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។   អត្ថបទទាក់ទង   El Nino ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់មន្ត្រីឱ្យអន្តរាគមន៍បន្ទាន់ចំពោះអណ្តូងខូច ស្រះ រីងស្ងួត...  ក្រៅពីក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំមន្ត្រីរបស់ខ្លួន និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ នាអំឡុងពេល ដែលកម្ពុជារងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតកម្តៅអែលនីណូ (El Nino) ផងដែរ៕  
ភ្នំពេញ៖ កម្ពុជាកំពុងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យមានគ្រោះរាំងស្ងួត ដោយសារធាតុអាកាសក្តៅហួតហែងខ្លាំង។ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ លោក ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារខេត្តកំពង់ស្ពឺ បន្តតាមដានការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ។
  ប្រធានការិយាល័យកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប លោក សម្បត្តិ លីយឿត ឱ្យដឹងថា ខេត្តសៀមរាបមានវត្តអារាមសរុប ២៥០វត្ត និងអាស្រម ១៩ និងមានព្រះសង្ឃសរុប ៥ ២០០អង្គ។ លោកបន្តថា អំឡុងពេលរដ្ឋបាលខេត្តបិទខ្ទប់ និងដាក់សង្កាត់មួយចំនួនក្នុងក្រុងជាតំបន់ក្រហម មានវត្តអារាមសរុបប្រមាណ២០ ដែលត្រូវបានបិទខ្ទប់ផងដែរ។ យ៉ាងណា លោក សម្បត្តិ លីយឿត បញ្ជាក់ថា ពុំមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងវត្តអារាមណាមួយទេ អំឡុងពេលបិទខ្ទប់ក្រុងនេះ។    ក្នុងកាលៈទេសៈនេះ វត្តអារាមដែលស្ថិតក្នុងតំបន់ក្រហម ដែលពុំមានពុទ្ធបរិស័ទយកចង្កាន់ប្រគេន មានការខ្វះខាតខ្លះ  តែមន្រ្តីមន្ទីរធម្មការខេត្តអះអាងថា ព្រះសង្ឃយល់ពីស្ថានភាពនេះ គឺឆាន់អ្វីដែលព្រះសង្ឃមាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ វត្តចេតិយ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប   តាមអ្វីដែលោក សម្បត្តិ លីយឿត ប្រាប់ ក្នុងរដូវកាន់បិណ្ឌនេះ មន្ទីរធម្មការ និងសាសនា កំពុងផ្សព្វផ្សាយសេចក្ដីសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សេចក្ដីណែនាំរបស់ក្រសួង រួមនិងសេចក្ដីជូនដំណឹងរបស់មន្ទីរផង ទៅកាន់វត្តអារាម ព្រះវិហារសាសនាផ្សេងៗ ហើយសម្រាប់វត្តអារាម គឺមន្ទីរបានណែនាំឱ្យមានការដាក់ម៉ាស៊ីនវ៉ាស់កម្ដៅ ពាក់ម៉ាស់ បាញ់អាកុល រក្សាគម្លា និងអនុវត្តតាមវិធានការសុខាភិបាលជាចាំបាច់។   មន្រ្តីមន្ទីរធម្មការ និងសាសនា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចង់ធ្វើបុណ្យ ឬយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងរដូវកាលនេះ អាចធ្វើរួមគ្នា ឬចូលជាចាស់ទុំណាក្នុងភូមិ ដើម្បីកាត់បន្ថយការទៅវត្តគ្នាច្រើន។   សូមបញ្ជាក់ថា ស្ថានភាពនៅតាមវត្តអារាមមួយចំនួនធំក្រុងសៀមរាប ទាំងតំបន់ត្រូវដាក់ជាតំបន់ក្រហម និងលឿងទុំ មានភាពស្ងប់ស្ងាត់ខុសប្រក្រតី ខណៈប្រជាពលរដ្ឋមួយចំនួនធំមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ រីឯអ្នកខ្លះនៅតំបន់លឿងទុំ មិនហ៊ានចេញពីលំនៅឋានជាដើម៕ វត្តប្រម៉ា ស្ថិតនៅភូមិប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប
សៀមរាប៖ មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រួមនឹងសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ មន្រ្តីនៃមន្ទីរធម្មការខេត្តបញ្ជាក់ថា គ្រប់វត្តអារាមទាំងអស់ទូទាំងខេត្ត ត្រូវបានណែនាំឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងស្មារតីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍។
កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមហ៊ុននេះបានបណ្តេញលោក James Damoren ជាវិស្វករដែលបានសរសេរអំពីតូនាទីរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាហើយបានរិះគន់ការប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការយកស្ត្រីកាន់តែច្រើនឡើងចូលបម្រើការងារ។ យោងតាមរបាយការណ៍នោះបានប្រាប់ឲ្យដឹងថា នៅសប្តាហ៍នេះ អ្នកសរសេរអនុសាសន៍រូបនេះបានដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សានាយកការងារជាតិ។ក្រុមហ៊ុននេះបានបញ្ឈប់ជំនួបរបស់បុគ្គលិកពីព្រោះតែការរិះគន់នៅលើប្រព័ន្ធអ៊ីនធឺណិតមុនពេលជំនួបនោះ។ ក៏ប៉ុន្តែ ការប្រកួតប្រជែងសរសេរកូដកុំព្យូទ័រដែលហៅថា Technovation បានស្តារមុខមាត់ឡើងវិញទៅលើអត្ថាធិប្បាយរបស់លោក Pichai។ ដោយមានក្មេងស្រីៗគ្រវីទង់ជាតិដែលតំណាងឲ្យប្រទេសរបស់ពួកគេហើយធ្វើបទបង្ហាញអំពីផលិតផលរបស់ពួកគេ លោក Pichai បានបង្ហាញវត្តមាន និងលើកឡើងពីភាពចម្រូងចម្រាសនោះដោយមិនបាននិយាយអំពីបញ្ហានោះចំៗ។ លោក Pichai និយាយថា៖ «ខ្ញុំចង់ឲ្យអ្នកដឹងថា មានទីកន្លែងសម្រាប់អ្នកនៅក្នុងឧស្សាហកម្មនេះ។ មានទីកន្លែងសម្រាប់អ្នកនៅឯក្រុមហ៊ុន Google នេះ។ ចូរកុំឲ្យជនណាប្រាប់អ្នកផ្សេងពីនេះ។ អ្នកជារបស់ក្រុមហ៊ុននេះហើយ។ យើងត្រូវការអ្នក»។ ក្មេងស្រីៗទាំងនោះបានប្រកួតប្រជែងគ្នាអស់រយៈពេលជាច្រើនខែ ជារឿយៗបានរៀនដោយខ្លួនឯងដើម្បីសរសេរកូដ ហើយបានទៅប្រកួតផ្តាច់ព្រាត់នៅទីក្រុង Mountain View នៃរដ្ឋកាលីហ្វ័រញ៉ា។ ពួកគេបានរៀនពីរបៀបសាកល្បងផលិតផលរបស់ខ្លួនក្នុងទីផ្សារ ហើយនិងធ្វើបទបង្ហាញជាភាសាអង់គ្លេស។ ក្រុមមួយមកពីប្រទេសកាហ្សាក់ស្ថានបានឈ្នះនៅក្នុងក្រុមក្មេងស្រីធំៗដោយបង្កើតកម្មវិធី Appឈ្ មោះ QamCare ដែលបានជួយអ្នកប្រើប្រាស់តាមដានគ្នាទៅវិញទៅមកក្នុងករណីដែលមានអាសន្ន។ ពួកគេនឹងទទួលបានប្រាក់១ម៉ឺន៥ពាន់ដុល្លារ។ ក្មេងស្រីធំៗ៥ក្រុមទៀតដែលទទួលបានចំណាត់ថ្នាក់បន្ទាប់មកពីប្រទេសកេនយ៉ា អាមeនី ឥណ្ឌានិងកាហ្សាក់ស្ថាននឹងទទួលបានប្រាក់១ម៉ឺនដុល្លារក្នុងក្រុមនីមួយៗ។ នៅក្នុងក្រុមក្មេងស្រីតូចៗក្រុមមកពីក្រុងហុងកុងបានឈ្នះដោយបង្កើតកម្មវិធី App មានឈ្មោះថា Dementia Care Companion។ ក្រុមនោះប្រើប្រាស់ Games និងសញ្ញាដើម្បីជួយមនុស្សវិកលចរិកទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេទទួលបានប្រាក់១ម៉ឺនដុល្លារ។ ក្រុមដែលទទួលបានចំណាត់ថ្នាក់បន្ទាប់មកពីប្រទេសកម្ពុជា ឥណ្ឌា កាណាដានិងសហរដ្ឋអាមេរិក ដែលនឹងទទួលបានប្រាក់៥ពាន់ដុល្លារក្នុងក្រុមនីមួយៗ។ លោកស្រី Tara Chklovski ស្ថាបនិក និងនាយកប្រតិបត្តិរបស់អង្គការ Iridescent ដែលជាអង្គការមិនស្វែងរកកម្រៃដែលគាំទ្រការប្រកួតប្រជែងនោះនិយាយថា ក្នុងការប្រកួតប្រជែងរយៈពេល៨ឆ្នាំ ក្មេងស្រីចំនួន១ម៉ឺន៥ពាន់នាក់មកពីប្រទេសជាងមួយរយបានបញ្ចប់កម្មវិធីនេះ។ លោកស្រីនិយាយថា «ទំហំនៃការចូលរួមដែលរីកកាន់តែធំឡើងជាការរំភើបមួយ។ ក្មេងស្រីទាំងនោះជាច្រើនបន្តឈ្នះនៅក្នុងការប្រកួតប្រជែងការបង្កើតសហគ្រាសនឹងទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ។ កាសែតសរសេរអំពីពួកគេ។ ប្រមុខរដ្ឋអញ្ជើញពួកគេឲ្យទៅជួប៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
កាលីហ្វរញ៉ា ៖ អត្ថាធិប្បាយរបស់លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google បានកើតមានឡើងនៅពេលដែលមហាក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការជជែកដេញដោលផ្ទៃក្នុងដ៏សំខាន់អំពីចំនួន និងបុគ្គលិកស្ត្រីដែលមានឥទ្ធិពល។ កាលពីឆ្នាំទៅ ក្រុមហ៊ុនបានរាយការណ៍ថា ស្ត្រីបានតំណាងឲ្យ៣១ភាគ រយនៃបុគ្គលិករបស់ក្រុមហ៊ុន Google ហើយចំនួន២៤ភាគរយមានតួនាទីជាថ្នាក់ដឹកនាំ។ កិច្ចផ្តួចផ្តើមជាច្រើនកំពុងធ្វើឡើងដើម្បីបង្កើនចំនួនស្ត្រីក៏ប៉ុន្តែការខំប្រឹង ប្រែងទាំងនោះឥឡូវនេះផ្តោតទៅលើការរិះគន់ខ្លះ។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បញ្ជាក់ថា កីឡាករកម្ពុជា មានឱកាសចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិធំៗ ចំនួន២ ជារៀងរាល់ឆ្នាំ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក (Global Esport Federation) និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរជាតិ (International Esports Federation ឬ IESF)។    វិញ្ញាប័ណ្ណប័ត្រសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក លោក លន់ សាមឌី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា នេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់អភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យដើរទាន់សម័យកាល ព្រោះE-sport ត្រូវដាក់បញ្ជូលក្នុងព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម ព្រឹត្តិការណ៍កីឡាអាស៊ី និងការប្រកួតជើងឯកពិភពលោក ផងដែរ។    មុនពេលចូលជាសមាជិករបស់សហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក កីឡាករកម្ពុជា បានចូលរួមប្រកួតព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំតែ១ប៉ុណ្ណោះ គឺជើងឯកកីឡាអេឡិចត្រូនិកអន្ដរជាតិ (International Esport Championship) ដែលរៀបចំដោយ IESF។ អគ្គលេខាធិការកីឡាអេឡិចត្រូនិចកម្ពុជារូបនេះ បន្ថែមទៀតថា កីឡាករកម្ពុជា នឹងទទួលបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិថែមទៀត៕  
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក ទទួលស្គាល់ជាសមាជិកពេញសិទ្ធ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្ពុជា នឹងអាចចូលរួមព្រឹត្តការណ៍អន្តរជាតិធំៗបាន។
សមាគមបាល់ទាត់ហូឡង់ (KNVB) បានបញ្ជាក់ពីរបាយការណ៍នៅក្នុងកាសែតហូឡង់ NRC ដែលបានស្រង់សម្តីរបស់ FIFA ថាពួកគេបានទទួលយកការព្យួរដែលដាក់លើលោក Overmars នៅប្រទេសហូឡង់កាលពីចុងឆ្នាំមុន។   បុរសវ័យ ៥០ឆ្នាំ បានលាលែងពីតំណែងអ្នកចាត់ការ Ajax Amsterdam ក្នុងឆ្នាំ ២០២២ ព្រោះតែអាកប្បកិរិយាដែលមិនអាចទទួលយក ព្រមតាំងសម្តី លាយឡំនឹងរូបភាពមិនសមរម្យ លើក្រុមការងារដែលជាស្ត្រីនៅក្នុងក្លិប។   បើតាមសាលាក្តីកីឡាឯករាជ្យកាលពីឆ្នាំមុន បានហាមឃាត់លោក Overmars ពីមុនតំណែងដែលលោកកាន់កាប់នៅក្នុងកីឡាបាល់ទាត់ប្រទេសហូឡង់សម្រាប់រយៈពេល ២ឆ្នាំ ហើយមកដល់ពេលនេះបម្រាមហាមឃាត់អនុវត្តបានពេល ១ឆ្នាំហើយ។ កាលពីពេលថ្មីៗនេះ KNVB បានស្នើឱ្យ FIFA បង្វែរការព្យួរពីក្នុងស្រុក រហូតដល់កម្រិតសលកតែម្តង។   «FIFA អាចបញ្ជាក់បានថា បន្ទាប់ពីការស្នើសុំរបស់ KNVB គណៈកម្មាធិការវិន័យរបស់ FIFA បានសម្រេចពន្យាពេលការដាក់ទណ្ឌកម្មដែលដាក់ដោយ KNVB លើលោក Marc Overmars ដើម្បីឱ្យមានឥទ្ធិពលទូទាំងពិភពលោក។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។   លោក Overmars អំឡុងជាកីឡាករលោកបានបង្ហាញខ្លួនចំនួន ១៣០ប្រកួត សម្រាប់ក្រុម Ajax ចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ដោយលោកក៏បានឈ្នះពានរង្វាន់លីគកំពូលហូឡង់ចំនួន ៣លើក, Dutch Cup ១លើក និង Champions League ១លើក មុនពេលលោកផ្លាស់ទៅក្រុមអង់គ្លេស Arsenal ដោយឈ្នះពានលីគចំនួន ២។   ដោយឡែកសម្រាប់សមាគម KNVB ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា ៖«យើងមានកាតព្វកិច្ចរាយការណ៍ដាក់ទណ្ឌកម្មនេះទៅគណៈកម្មាធិការវិន័យរបស់ FIFA [] ដែលបានសម្រេចទទួលយកការព្យួរនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។»៕
អតីតខ្សែបម្រើស្លាបក្រុមជម្រើសជាតិហូឡង់ Marc Overmars ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្តដាក់ការហាមឃាត់ សម្រាប់ការកាន់តំណែងផ្សេងៗក្នុងកីឡាបាល់ទាត់ទាំងក្នុងប្រទេសហូឡង់ រហូតដល់កម្រិតសកលតែម្តង ជុំវិញអាកប្បកិរិយា និងប្រើប្រាស់សម្តីមិនសមរម្យទៅកាន់ក្រុមការងាជាស្រ្តី។
  MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ 600,000 នាក់ នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្ម មិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន។ MVL មានគម្រោងផលិតតុកតុកអេឡិចត្រូនិក ដើម្បីចែកចាយទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអេទ្បិចត្រូនិកមួយមានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង។   ផ្អែកលើហិរញ្ញប្បទាននេះ MVL មានគម្រោងពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្គត់ផ្គង់យានយន្តអេទ្បិចត្រូនិក នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ MVL មានគោលបំណងចែកចាយនិងលក់រហូតដល់ 10,000 តុកតុកអេទ្បិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ឆ្នាំក្រោយនេះ។ លោក Kay Woo, នាយកប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា៖«ការមិនកាត់កម្រៃជើងសារពីអ្នកបើកបរ គឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA។ ជាមួយនឹងគោលការណ៍មិនកាត់កម្រៃជើងសារនេះ យើងនឹងអាចចែកចាយតុកតុកអេទ្បិចត្រូនិកនេះយ៉ាងលឿន ទៅកាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់ 600,000 នាក់ និងនាំចូលចល័តភាពបែបច្នៃប្រឌិតថ្មី មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍។»    សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់៕   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់អាស៊ីអាគ្នេយ៍ បានទទួលប្រាក់វិនិយោគទុនបន្ថែម 5លានដុល្លារ ក្នុងកិច្ចព្រមព្រៀងមួយថ្មីៗនេះ ដែលវិនិយោគដោយក្រុមហ៊ុន Central។ មកទល់ពេលនេះ ក្រុមហ៊ុន MVL បានទទួលប្រាក់វិនិយោគទុនសរុបចំនួន 13.4 លានដុល្លារហើយ ក្នុងរយៈពេល 2 ឆ្នាំនៃដំណើរការសេវាកម្មរបស់ខ្លួន។
  មហារីកប្លោកនោមភាគច្រើនត្រូវបានគេរកឃើញលឿន ដូច្នេះការព្យាបាលនឹងទទួលបានជោគជ័យកាន់តែច្រើន ហើយក៏មិនរាលដាលទៅកន្លែងផ្សេងដែរ។ ប៉ុន្តែមហារីកប្កោកនោមងាយនឹងត្រឡប់មកវិញ ដូច្នេះការពិគ្រោះ និងពិនិត្យសុខភាពជាទៀងទាត់គឺជារឿងសំខាន់ដែលត្រូវធ្វើ។   ការដែលមានវត្តមានឈាមក្នុងទឹកនោមអាចជាសញ្ញាមួយនៃមហារីកប្លោកនោម ដែលយើងអាចមើលឃើញឈាមទាំភ្នែកទទេរ ឬធ្វើតេស្ត។ ទឹកនោមប្រហែលជាមើលទៅកាន់តែខាប់ជាងធម្មតា ពណ៌ត្នោង ឬក្រហមស្រស់ (កម្រ) តែម្តង។ អ្វីដែលកាន់តែញឹកញាប់បំផុតនោះគឺថា ឈាមក្នុងទឹកនោមមិនបង្កឡើងដោយជំងឺមហារីកទេ ប៉ុន្តែបង្កឡើងដោយមូលហេតុផ្សេងដូចជា ការហាត់ប្រាណ ការប៉ះទង្គិច ការបង្ករោគ ជំងឺឈាម ឬតម្រងនោម ឬថ្នាំដូចជាថ្នាំរំលាយកំណកឈាមជាដើម។   ចំពោះរោគសញ្ញានៅប្លោកនោមវិញទំនងជាកើតឡើងដោយសារតែជំងឺអ្វីផ្សេងជាងមហារីកវាផ្ទាល់។ ប៉ុន្តែមហារីកប្លោកនោមពេលខ្លះក៏ធ្វើឲ្យមានការប្រែប្រួលដល់ទម្លាប់នៃការនោមផងដែរដូចជា៖   ចេះតែចង់នោម តែចេញទឹកនោមតិចៗ ឬគ្មានសោះ ត្រូវការទៅនោមញឹកញាប់ជាធម្មតា ឈឺចាប់ពេលនោម ពិបាកក្នុងការនោម   ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬគ្រួសក្នុងប្លោកនោមអាចបង្កជាអាការៈស្រដៀងគ្នាជាច្រើន ប៉ុន្តែត្រូវការការព្យាបាលខុសៗគ្នាវិញ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
ជំងឺមហារីកគឺជាការលូតលាស់របស់កោសិកាមិនធម្មតាជាច្រើនក្នុងរាងកាយ។ សម្រាប់មហារីកប្លោកនោមវិញជាធម្មតាចាប់ផ្តើមនៅភ្នាសខាងក្នុងរបស់ប្លោកនោម ដែលជាសរីរាង្គសម្រាប់ស្តុកទុកទឹកនោមក្រោយពីវាចេញពីតម្រងនោមរួច។
តុលាការតួកគី បានកាត់ទោសជនដៃដល់ Abdulkadir Masharipov ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបាញ់វាយប្រហារដោយកាំភ្លើងទៅលើក្លឹបរាត្រីមួយនៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុលដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ស្លាប់កាលពីឆ្នាំ ២០១៧។ រយៈពេលជាប់ពន្ធនាគារមួយជីវិតនេះ ស្មើនឹងការជាប់គុក៤០ជីវិត។   Abdulkadir Masharipov ជាជនជាតិអ៊ូបេគីស្ថានត្រូវបានកាត់ទោសឱ្យស្មើទៅនឹងទោសចំនួន ៤០ ដងនៃការដាក់ទោសក្នុងពន្ធធានាគារអស់មួយជីវិតក្នុងសវនាការថ្ងៃទី៧ ខែកញ្ញា។ ការកាត់ទោសនេះធ្វើឡើង បន្ទាប់ពីការជំនុំជម្រះអស់រយៈពេល ៣ ឆ្នាំលើការបាញ់ប្រហារមួយនេះ ដែលបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០១៧ នៅក្លឹបរាត្រីមួយឈ្មោះ Reina ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។    បើតាមទីភ្នាក់ងារព័ត៌មានតួកគី Anadolu ពលរដ្ឋអ៊ីស្រាអែល បារាំង ទុយនេស៊ី លីបង់ ឥណ្ឌា បែលហ្ស៊ិក ហ្ស៊កដានី និង អារ៉ាប់ប៊ីសាអូឌីតស្ថិតក្នុងចំណោមជនរងគ្រោះដល់ជីវិត ហើយមនុស្សរាប់សិបនាក់បានរងរបួស។ ចំណែកក្រុមរដ្ឋឥស្លាម (IS) បាននិយាយថា ខ្លួនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។    អំឡុងពេលសវនាការ លោក Masharipov ត្រូវបានកាត់ទោសពីបទឃាតកម្មដោយចេតនា និងការរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយនឹងមិនមានសិទ្ធិទទួលបានការដោះលែងនោះទេ។ លើសពីនេះទៅទៀត បុរសរូបនេះក៏បានទទួលទោសបន្ថែមចំនួន១៣៦៨ ឆ្នាំទៀតពីបទប៉ុនប៉ងធ្វើឃាតមនុស្ស ៧៩ នាក់ដែលបានរងរបួសក្នុងការវាយប្រហារ និងពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាបណ្ណផងដែរ។    ចំណែកឯបុរសម្នាក់ទៀតដែលមានឈ្មោះថា Ilyas Mamasaripov ក៏ត្រូវបានកាត់ទោសឱ្យជាប់គុកជាង ១៤០០ ឆ្នាំផងដែរពីបទជួយរៀបចំគំរោងក្នុងការបាញ់ប្រហារដ៏សាហាវនេះ។ ជាមួយគ្នានេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតួកគីខាងលើ បានរាយការណ៍ថា ជនជាប់ចោទចំនួន ៤៨ នាក់ត្រូវបានកាត់ទោសឱ្យជាប់គុកដោយសារពួកគេជាសមាជិកនៃអង្គការភេរវកម្ម ហើយ ១១ នាក់ទៀតត្រូវបានដោះលែង៕    
ដោយ៖កង ម៉េងហុង
  ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាដែលចេញដោយក្រសួងសេដ្ឋកិច្ច បានបង្ហាញថាក្នុងចំណោមបំណុលក្រៅប្រទេសចំនួន ៩ ៤៦៤លានដុល្លារ គឺមានជាង ៦ ៤៣៥លានដុល្លារ (ប្រមាណ៦៨ភាគរយ) ជាបំណុលក្នុងក្របខ័ណ្ឌទ្វេភាគី។ រីឯ ថវិកា៣ ០២៨លានដុល្លារទៀត(ប្រមាណ៣២ភាគរយ) ជាបំណុលក្នុងក្របខ័ណ្ឌពហុភាគី។ ប្រភពដដែលបានបញ្ជាក់ថា បំណុលក្រៅប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺចិនដែលមានដល់៤១ភាគរយ ស្មើនឹងទំហំទឹកប្រាក់ ៣ ៨៨០លានដុល្លារនៃបំណុលក្រៅប្រទេសសរុប។ ក្រៅពីនេះ កម្ពុជាជំពាក់ជប៉ុន ៩៤៦,៤លានដុល្លារ(១០ភាគរយ), ជំពាក់កូរ៉េខាងត្បូងចំនួន៤៧៣,២លានដុល្លារ(៥ភាគរយ), ជំពាក់បារាំងចំនួន៤៧៣,២លានដុល្លារ(៥ភាគរយ), បំណុលមរតកមាន៦៦២,៤លានដុល្លារ(៧ភាគរយ) និងបំណុលទ្វេភាគីផ្សេងៗទៀតមានក៏មាន១ភាគរយផងដែរ។   ចំពោះបំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ១ ៨៩២,៨លានដុល្លារ(២០ភាគរយ), ជំពាក់ធនាគារពិភពលោក(WB) ៨៥១,៧លានដុល្លារ(៩ភាគរយ) និងបំណុលពហុទ្វេភាគីផ្សេងៗទៀតមាន ១៨៩,២លានដុល្លារ(២ភាគរយ)ផងដែរ នៃបំណុលក្រៅប្រទេសរបស់កម្ពុជាសរុប៩ ៤៦០ល្លារ។   ដ្បិតកម្ពុជាជំពាក់បំណុលបរទេសច្រើនក៏ពិតមែន ប៉ុន្តែ លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្ននេះ គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន។ « ពោលគឺ បំណុលទាំងនោះ នៅតែមានចីរភាព  និងហានិភ័យកម្រិតទាប បើទោះបីសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី»។  នេះជាការរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្នុងអារម្ភកថានៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា។    រាជធានីភ្នំពេញ បើតាមលោក អូនព័ន្ធ មុនីរ័ត្ន ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលក្នុងនោះមាន៖ ១.ក្របខ័ណ្ឌគតិយុត្តិ ២.គោលនយោបាយ យុទ្ធសាស្រ្ត និងនិតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់។ ៤. ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។   លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នខ្ពស់បំផុតនូវវិធានការជាយុទ្ធសាស្រ្តនានា ដែលដាក់ចេញក្នុងយុទ្ធយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣។ ជាពិសេសគោលការណ៍គន្លឹះទាំង៥ សំដៅពង្រឹងប្រសិទ្ធភាព និងការគ្រប់គ្រង់បំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ។   គន្លឹះទាំង៥នោះរួមមាន៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ច អាចទ្រទ្រង់បាន,  ខ្ចីឥណទាន ដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ខ្ចីសម្រាប់តែវិស័យអទិភាពទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ច វិស័យបង្កើនផលិតភាពសេដ្ឋកិច្ច  ឬផលិតភាពផលិតកម្ម, ប្រើឥណទានប្រកបដោយតម្លាភាព គណនេយ្យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ។ ជាពិសេស ប្រើប្រាស់ឥណទានម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់។   អត្ថបទទាក់ទង   ឆ្នាំ២០២៣ រដ្ឋគ្រោងចាយលើសចំណូល ដល់ជាង ២០០០លានដុល្លារ   សម្រាប់ឆ្នាំ២០២៣ រដ្ឋគ្រោងខ្ចីពីបរទេសប្រមាណ១ ៥០០លានដុល្លារ ដើម្បីបំពេញចំណាយជាតិប្រចាំឆ្នាំដែលមានដល់៩,៦ពាន់លានដុល្លារ។ ក្រៅពីនេះរដ្ឋ នឹងខ្ចីអ្នកក្នុងស្រុកចំនួន២០០លានដុល្លារ ផងដែរតាមការបោះផ្សាយមូលបត្ររដ្ឋ៕        
កម្ពុជាមានបំណុលសាធារណៈសរុប ៩ ៤៧៤លានដុល្លារអាម៉េរិក។ ក្នុងនោះ មាន៩ ៤៦៤លានដុល្លារ គឺជាបំណុលក្រៅបរទេស និងជាង១០លានដុល្លារ  ជាបំណុលក្នុងប្រទេស។ បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំណុលដែលកម្ពុជាមាននេះ គឺត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។
នៅក្នុងកិច្ចសំណេះសំណាលជាមួយម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អះអាងថា ក្រសួងកសិកម្ម គ្រោងផលិតស្ទីកឃ័រទំនើបដែលមានឃ្យូអកូដ (QR Code) សម្រាប់បិទលើផ្លែទុរេន សម្រាប់សម្គាល់ពីទីតាំងចម្ការ ពូជ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ច្បាស់លាស់។ នៅពេលកសិករទទួលបាន ឃ្យូអកូដ (QR Code) ហើយ លោក ជឿជាក់ថា អ្នកទទួលទាន នឹងមានទំនុបចិត្តកាន់តែខ្លាំងជាមួយរសជាតិ និងគុណភាពទុរេនកំពត ដោយមិនបាម្ភពីការក្លែងបន្លំឈ្មោះទៀតនោះទេ។    ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានជំរុញឱ្យ អគ្គនាយកដ្ឋានកសិកម្ម សិក្សាពីដំណាំទុរេនកំពត ដើម្បីបង្កើតជាសហគមន៍កសិកម្ម ក្នុងការពង្រឹកម៉ាកសម្គាល់ភូមិសាស្រ្តឡើងវិញ។ ការចង់ក្រងជាសហគមន៍កសិកម្មនេះ នឹងជួយគាំទ្រដល់តម្លៃ និងការពារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពតផងដែរ។     លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចសំណេះសំណាលជាមួយម្ចាស់ចម្ការទុរេន នៅខេត្តកំពត។ រូបពី ហ្វេសបុករបស់លោក    លោក ឈឹម សុវណ្ណរិទ្ធី ម្ចាស់ចម្ការទុរេនមួយកន្លែង នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញការគាំទ្រចំពោះយន្តការ របស់ក្រសួងកសិកម្ម ក្នុងការលើកកម្ពស់ ម៉ាកសម្គាល់ទុរេនកំពត។ លោកជឿជាក់ថា ការភ្ជាប់ ឃ្យូអកូដ (QR Code) លើទុរេននេះ បានផ្ដល់ប្រយោជន៍ច្រើនដល់កសិករដែលជាផលិត ដូចជា ទប់ស្កាត់ការបន្លំឈ្មោះ តម្លៃទីផ្សារ ជា ពិសេសផ្ដល់ភាពទុកចិត្តពិតប្រាកដមួយដល់អ្នកអតិថិជន។ ម្យ៉ាងទៀត នេះគឺជំហានថ្មីមួយ ដែលកសិករអាចមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ផ្សារភ្ជាប់ទៅនឹងកសិកម្មបាន។     លោក ឈឹម សុវណ្ណរិទ្ធី ម្ចាស់ចម្ការទុរេនមួយកន្លែង នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ រូបពី ហ្វេសបុករបស់លោក    លោក ប្រាប់ដូច្នេះថា៖«ខ្ញុំគាត់គិតថា ការភ្ជាប់ ឃ្យូអកូដ លើទុរេន គឺគេអត់អាចក្លែងបន្លំបាន នៅពេលទុរេន បរទេសចូលមក។ យើងដឹងហើយថា បច្ចេកវិទ្យានេះ ទំនើប អ៊ីចឹង ខ្ញុំចង់ឱ្យកសិករហ្នឹង ស្គាល់ថាអ្វីបច្ចេកវិទ្យា ដោយផ្សារភ្ជាប់ជាមួយកសិកម្មយើង ក៏ល្អម្យ៉ាងដែរ»។   កសិកររូបនេះ បានឱ្យដឹងថា កន្លងទៅការធ្វើទីផ្សារទុរេនកំពត មានលក្ខណៈពិបាក ដោយសារតែអតិថិជន មិនជឿទុកចិត្ត ហើយអ្នកខ្លះទៀតក៏និយាយថា ទុរេនដែលលោកដាំផ្ទាល់ដៃ ជាទុរេននាំចូលពីបរទេស ជាដើម។ ដូច្នេះ កសិកររំពឹងថា បច្ចេកវិទ្យា ឃ្យូអកូដ (QR Code) នឹងជួយកំណត់សម្គាល់ឈ្មោះ និងគុណភាពទុរេនកំពត។ លោក សុវណ្ណរិទ្ធី ប្រាប់ដូច្នេះថា៖« ខ្ញុំមានអារម្មណ៍ថា អន់ចិត្តដែរ ព្រោះយើងដាំ និងមើលថែខ្លួនឯងទាំងអស់ ប៉ុន្តែ នៅពេលយកទៅលក់ លើទីផ្សារបែជាគេមិនទុកចិត្ត។ តែគេអត់ទុកចិត្តផលិតផលយើងហើយ វាប៉ះពាល់ដល់តម្លៃ និងទីផ្សារយើងមែនទែន ព្រោះ ទុរេនបរទេស មានតម្លៃថោក។ អ៊ីចឹង បើមានវិធីណាមួយ អាចបញ្ជាក់ពី ផលិតសម្គាលភូមិសាស្រ្តបាន គឺល្អ»។    ជាមួយគ្នានេះ លោក ស្នើក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាជីថ្នាំកសិកម្មឡើងថ្លៃ និងផ្ដល់បច្ចេកទេស បន្ថែមទៀតដល់កសិករ។  សូមជម្រាបថា នៅឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុងមួយឆ្នាំ ក្នុងនោះ ខេត្តកំពត មានផ្ទៃដីដុះទុរេនប្រមាណ ១២៣១ហិកតា៕         
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងផលិតស្ទីកឃ័រទំនើបមួយប្រភេទ ដែលមាន ឃ្យូអកូដ (QR Code) ភ្ជាប់ទៅលើផ្លែទុរេនកំពត ដើម្បីទប់ស្កាត់ការក្លែងបន្លំឈ្មោះ និងគុណភាព។
  គណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រកាសជាផ្លូវការនៅថ្ងៃពុធទី ២៣ ខែមករានេះថា ការបោះឆ្នោតសាកលនឹងត្រូវរៀបចំឡើងនៅថ្ងៃ ២៤ ខែមីនាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។  ការប្រកាសពីកាលបរិច្ឆេទបោះឆ្នោតផ្លូវការ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យមួយដែលតម្រូវឲ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ។ នៅក្នុងព្រះរាជក្រឹត្យនេះ  គណៈកម្មកានេះត្រូវកំណត់កាលបរិច្ឆេទបោះឆ្នោតជាផ្លូវការ ក្នុងអំឡុងពេល ៥ ថ្ងៃ ។    សូមបញ្ជាក់ថា  នេះជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងបំផុត ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នៅខែឧសភា ឆ្នាំ២០១៤។ កាលបរិច្ឆេទនៃការបោះឆ្នោតនេះក៏ត្រូវបានលើកពេលជាបន្តបន្ទាប់កន្លងមក៕
ចុងក្រោយ ថៃកំណត់យកថ្ងៃ ២៤ ខែមីនា ជាថ្ងៃបោះឆ្នោតសាកលជាផ្លូវការ។ ការប្រកាសកាលបរិច្ឆេទនេះធ្វើឡើង បន្ទាប់ពីមហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) ចេញព្រះរាជក្រឹតត្រាស់បង្គាប់ឲ្យមានការបោះឆ្នោត។ វានឹងក្លាយជាការបោះឆ្នោតជាលើកដំបូងបង្អស់ក្នុងរាជាណាចក្រនេះ គិតចាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ មក។
កាលពីថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខទិតៀនបណ្តាប្រទេសអឺរ៉ុប និងចាត់ទុកគោលនយោបាយអន្តោប្រវេសន៍របស់អឺរ៉ុបថា ជាគ្រោះមហន្តរាយផង។ លោកក៏បានសរសេរបង្ហោះតាមគណនី Twitter ខ្លួនថែមទៀតថា ជនអន្តោប្រវេសន៍ទាំងនោះកំពុងធ្វើឲ្យអត្រាបទឧក្រិដ្ឋនៅអាល្លឺម៉ង់កើនឡើងជានិច្ចទៀត។ «ប្រជាជនអាល្លឺម៉ង់កំពុងងាកមកប្រឆាំងរបបដឹកនាំខ្លួនខណៈដែលជនអន្តោប្រវេសន៍កំពុងបង្កបញ្ហាដល់រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ពេលនេះ។ បទឧក្រិដ្ឋអាល្លឺម៉ង់កើនឡើងខ្ពស់។ វាជាកំហុសឆ្គងមួយដែលត្រូវបានបង្កើតឡើងនៅអឺរ៉ុបដោយបើកទ្វារឲ្យមនុស្សរាប់លានចូល ហើយពួកគេកំពុងប្តូរវប្បធម៌អឺរ៉ុបទាំងកំរោល»។ ដូណាល់ ត្រាំ និយាយដូច្នេះ។ យ៉ាងណាក៏ដោយ សម្តីរបស់លោក ត្រាំ ធ្វើឲ្យអ្នកនយោបាយជើងចាស់ស៊ុយអែតមិនសប្បាយចិត្តឡើយ។ លោក Carl Bildt អតីតនាយករដ្ឋមន្ត្រីស៊ុយអែត បានចេញមុខទិតៀនលោក ត្រាំ ដោយលោកចាត់ទុកសម្តីទាំងអស់នោះប្រាសចាកពីការពិត។ លោកពន្យល់ថា អត្រាបទឧក្រិដ្ឋនៅអាល្លឺម៉ង់ស្ថិតក្នុងស្ថានភាពទាបបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយវាក៏បន្តធ្លាក់ចុះថែមទៀត។ លោកអះអាងបន្ថែមទៀតថា លោក ត្រាំ អាក្រក់ជាងលោក ពូទីន ទៅទៀត ពេលនិយាយដល់ចេតនាធ្វើឲ្យអឺរ៉ុបធ្លាក់ក្នុងបញ្ហាអស្ថិរភាពនោះ។  កន្លងមកនេះ លោក Bildt បានវាយប្រហារគោលនយោបាយការបរទេសរបស់រដ្ឋបាលអាមេរិកជាច្រើនដងដែរជាពិសេសការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអឺរ៉ង់  និងឥរិយាបថរបស់លោក ត្រាំ ដែលងាកទៅរកសត្រូវ ហើយទាត់ចោលប្រទេសសម្ព័ន្ធមិត្តនោះ។ យ៉ាងណាក៏ដោយ លោក Bildt បានទទួលស្គាល់ថា ទោះជាបែបណាក៏ដោយ អឺរ៉ុបមិនអាចនៅឯករាជ្យដោយមិនពឹងផ្អែកលើអាមេរិកទាំងស្រុងបានឡើយ។ ប៉ុន្តែលោកចង់ឃើញការបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខតែម្តង។ សូមបញ្ជាក់ថាលោក Bildt ធ្លាប់បម្រើការងារជានាយករដ្ឋមន្ត្រីស៊ុយអែតពីឆ្នាំ ១៩៩១ ដល់ ឆ្នាំ ១៩៩៤ ហើយបន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ២០០៦ដល់ឆ្នាំ ២០១៤ ថែមទៀតផង។ លោកត្រូវបានគេស្គាល់ដោយសារការប្រឹងប្រែងរបស់លោកជាសន្ធានការីក្នុងការជួយបញ្ចប់ជម្លោះតំបន់បាល់កង់ និងជាស្ថាបនិកមួយនៃគោលនយោបាយភាគខាងកើតរបស់សហភាពអឺរ៉ុបផងដែរ៕  
អតីតនាយករដ្ឋមន្ត្រីស៊ុយអែត បានទិតៀនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខ្លាំងៗជុំវិញការប្រើប្រាស់ភាសាវាយប្រហារអឺរ៉ុបពាក់ព័ន្ធនឹងការទទួលជនអន្តោប្រវេសន៍និងជនភៀសខ្លួន។ អ្នកនយោបាយរូបនេះបានចាត់ទុកថា លោក ត្រាំ អាក្រក់ជាងមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបង្កអស្ថិរភាពនៅតំបន់អឺរ៉ុបនោះ។
សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញការទទួលបានតួនាទីទាំង៣ និងលទ្ធផលនៃកិច្ចប្រជុំខាងលើ។ បើយោងតាមសេចក្តីថ្លែងការណ៍ តួនាទីទាំង៣នោះគឺ គណបក្សប្រជាជនកម្ពុជា ក្លាយជាប្រធានក្រុមប្រឹក្សាវប្បធមអាស៊ីរបស់ ICAPP ហើយលោក ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំខាងលើ បានក្លាយជាអនុប្រធានគណៈអចិន្ត្រៃយ៍ ICAPP និងក្លាយជាតំណាងនៃក្រុមគណបក្សនយោបាយនៅអាស៊ី។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា បណ្តាគណបក្សនយោបាយនានា មកពីសភាពអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ក៏គាំទ្រការផ្តល់តួនាទីទាំង៣ ដល់គណបក្សប្រជាជនកម្ពុជា ផងដែរ។ គណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖«នេះ គឺជាតម្លៃនិងយុត្តិធម៌ថ្មីមួយទៀត ដែលគណបក្សនយោបាយនៅអាស៊ី និងគណបក្សនយោបាយនៅអឺរ៉ុបផ្តល់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសកម្ពុជា តាមមាគ៌ាប្រជាធិបតេយ្យ ហើយការពារនូវសន្តិភាពនិងការអភិវឌ្ឍដោយចិរភាព»។ សូមបញ្ជាក់ថា ICAPP ត្រូវបានបង្កើតឡើងក្នុងប្រទេសហ្វីលីពិន កាលពីឆ្នាំ២000។ បច្ចុប្បន្ន ICAPP មានគណបក្សនយោបាយលើសពី៣៥0 នៅក្នុងតំបន់អាស៊ី ជាសមាជិក។ គោលបំណងរបស់ ICAPP គឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទស្សននយោបាយនិងមនោគមវិជ្ជានយោបាយ រវាងបណ្តាគណបក្សនយោបាយ ដើម្បីបង្កើតឲ្យមានបរិយាកាសល្អសម្រាប់សន្តិភាពនិងវិបុលភាពរួមគ្នា សម្រាប់ប្រទេសក្នុងតំបន់៕
ភ្នំពេញ៖ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាសី (ICAPP) បានផ្តល់តួនាទីចំនួន៣ ដល់គណបក្សប្រជាជនកម្ពុជា។ ការផ្តល់ទទួនាទីទាំង៣នេះ ដល់គណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី លើកទី២៨ ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២0១៧។
ក្រុមរហស្សនាមមេឃខៀវបានឈ្នះការប្រកួតលីកចំនួន១០លើកជាប់ៗគ្នាដែលជាកំណត់ត្រាល្អបំផុតសម្រាប់ក្រុមក្នុងលីកកំពូលអង់គ្លេសនៅរដូវកាលនេះ។ មិនតែប៉ុណ្ណោះ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញានជួយក្រុមនេះឡើងទៅវគ្គ១៦ក្រុមចុងក្រោយពាន UEFA Champions League ដោយស្វ័យប្រវត្តិ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន League Cup ទៀតផង។ «យើងមិនអាចបដិសេធបានទេ ពីរខែចុងក្រោយនេះគឺអស្ចារ្យណាស់។ យើងបានដឹងថា ការប្រកួតគឺមានសារៈសំខាន់ប៉ុណ្ណាហើយយើងបានត្រៀមខ្លួនយ៉ាងល្អ»។ Pep Guardiola និយាយដូច្នេះ។ ការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Kevin de Bruyne និងខ្សែប្រយុទ្ធ Sergio Aguero បានជួយក្រុម នាំមុខក្រុមកាំភ្លើងធំ ២-០ មុនពេល Alexandre Lacazette ទើបនឹងប្តូរចូលតាមបាន១គ្រាប់ និង១គ្រាប់ចុងក្រោយធ្វើបានដោយ Gabriel Jesus លទ្ធផលចុងក្រោយ Manchester City យកឈ្នះ Arsenal ៣-០ ក្នុងទឹកដី Etihad Stadium។ ចំណែកជំនួបពិសេសមួយគូទៀត ក្រុមតោខៀវ Chelsea បានយកឈ្នះ Manchester United ១-០ នៃការប្រកួតសប្តាហ៍ទី១១ ដែលធ្វើបានដោយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Morata។ បរាជ័យរបស់ក្រុមបិសាចក្រហមលើកនេះ បានធ្វើឲ្យក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester មានគំលៀតឆ្ងាយពីក្រុមក្នុងក្រុងដូចគ្នានេះរហូតដល់ទៅ៨ពិន្ទុ៕
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានកោតសរសើរចំពោះទម្រង់លេងដ៏អស្ចារ្យរបស់កូនក្រុមលោកក្រោយពីពួកគេ យកឈ្នះ Arsenal ក្នុងលទ្ធផល ៣-១ នាការប្រកួតកាលយប់ថ្ងៃអាទិត្យ និងនាំមុខ ៨ពិន្ទុឈរលើកំពូលតារាងក្របខណ្ឌ Premier League ។
  ក្រោមការផ្តល់ហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្រុង Shenzhen របស់ចិន ដែលមានប្រជាជនជាង១២.៥លាននាក់ មានរថយន្តអគ្គិសនីរហូតដល់ទៅជាង១៦០០០គ្រឿង ពោលគឺច្រើនជាងចំនួនបញ្ចូលគ្នានៅក្រុងញូវយ៉ក, ឡួសអេនជឺឡេស, Toronto, New Jersey និង Chicago ជាដើម។   យោងតាមការផ្សាយរបស់ South China Morning Post ក្រៅពីរថយន្តក្រុងអគ្គិសនីជាង១៦០០០គ្រឿង ក្រុងសេដ្ឋកិច្ចរបស់ចិនមួយនេះ ក៏មានរថយន្តតាក់ស៊ី ប្រភេទអគ្គិសនី (EV) មិនតិចជាង១៣០០០គ្រឿងនោះដែរ។   រដ្ឋាភិបាលចិន ផ្តល់ថវិកាយ៉ាងហោចណាស់៥០ម៉ឺនយន់ (ជាង៧២ ១៥០ដុល្លារអាមេរិក) ក្នុងរថយន្តក្រុងមួយគ្រឿងៗ រួមទាំងការលើកទឹកចិត្តបន្ថែមទៀតពីអាជ្ញាធរ Shenzhen និងរដ្ឋាភិបាលថ្នាក់កណ្តាល។ ជារួម ចិនចំណាយជាង១,២ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំដើម្បីទ្រទ្រង់ដំណើរការរថយន្តក្រុង រីឯរថយន្តតាក់ស៊ី ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។   ក្រោមទស្សនវិស័យ «Made in China 2025» ចិនចង់នាំមុខគេលើសម្រាប់ទីផ្សារផលិតរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង និងពង្រឹងការការពារបរិស្ថាន។ បច្ចុប្បន្ន រថយន្តក្រុងអគ្គិសនីប្រមាណ៤០ម៉ឺនគ្រឿងកំពុងប្រតិបត្តិការដោយ៩៩ភាគរយនៅប្រទេសចិន។   ក្នុងចំណោមរថយន្តក្រុងប្រមាណ១៦០០០គ្រឿងនៅ Shenzhen រថយន្ត៨០ភាគរយ ត្រូវបានផលិតដោយក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីនោះផ្ទាល់។ បន្ថែមពីលើនេះ ទីតាំងបញ្ចូលអគ្គិសនី មានប្រមាណ៤០០០០កន្លែងផងដែរ។   ក្រៅពី Shenzhen ទីក្រុងជាង៣០ទៀតនៅចិន ក៏ដាក់ផែនការប្រើប្រាស់រថយន្តក្រុងអគ្គិសនីសាធារណៈឲ្យបាន១០០ភាគរយផងដែរ ដោយគិតត្រឹមឆ្នាំ២០២០ ស្របពេលដែលបណ្តាក្រុងធំៗនៅអាមេរិក និងអឺរ៉ុប ហាក់ដូចជាបោះជំហានទៅមុខយឺតៗ៕
បណ្តាទីក្រុងនៅសហរដ្ឋអាមេរិក ដូចជា ញូវយ៉ក ឡូសអេនជឺឡេស ក៏ដោយជាក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងក្រុងប៉ារីស ប្រទេសបារាំង បានដាក់គោលដៅកាត់បន្ថយការបំភាពឧស្ម័ន ត្រឹមឆ្នាំ២០២៥ ឬឆ្នាំ២០៣០។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុង Shenzhen របស់ចិន បានដើរទៅមុខមួយចំនួន តាមរយៈការដាក់ដំណើរការរថយន្តក្រុងដែលប្រតិបត្តិការដោយប្រព័ន្ធអគ្គិសនី រហូតដល់ទៅជាង១៦០០០គ្រឿង ចាប់តាំងពីចុងឆ្នាំ២០១៧មក។
ក្រោមចំណងជើងថា «វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដែលហៅកាត់ថា (STEM) ត្រូវរៀបចំឡើងក្នុងគោលបំណងចិញ្ចឹមអនាគតអ្នកវិទ្យាសាស្ត្រ និងវិស្វករសម្រាប់កម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ ហើយឆ្នាំនេះក៏មានការសហការយ៉ាងរឹងមាំពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កម្មវិធីគម្រប់ខួបលើកទី១៣ នៅប្រទេសកម្ពុជា។  ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោក ក្នុងការផ្តល់ឧបករណ៌អេឡិចត្រូនិច និង ទូរសព្ទដៃ ដែលមានទស្សនវិស័យ INSPIRE THE WORLD, CREATE THE FUTURE ជាមួយការប្តេជ្ញាចិត្ត ក្នុងការចូលរួមយ៉ាងសកម្ម និងឧបត្ថម្ភសម្រាប់កម្មវិធី STEM ក្នុងឆ្នាំនេះ។ លោកជា សុជាតិ ប្រធានផ្នែកទីផ្សារនៃសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ បេសកកម្មរបស់ក្រុមហ៊ុនសាមសុងគឺ ធ្វើឲ្យពិភពលោកសម្បូរបែបទៅដោយភាពប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា, ផលិតផល, និងការរចនា ដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គម ហើយមាននិរន្តរភាព។ កាន់តែអស្ចារ្យជាងនេះ ទៅទៀត ដោយសារបេសកកម្មរបស់យើងនេះ ធ្វើឲ្យយើងបានរួមចំណែកក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ»។ ក្នុងអំទ្បុងការតាំងពិព័រណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី ១៣ សិស្សានុសិស្ស នឹងបង្ហាញការងារទាក់ទិនទៅនឹងវិទ្យាសាស្ត្រ ហើយមានឱកាសធ្វើអន្តរកម្មជាមួយសិស្ស និងគ្រូបង្រៀន ផ្សេងៗទៀតផង។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈដូចជា ក្រុមហ៊ុនសាមសុង និងដៃគូ ផ្សេងទៀត នឹងត្រូវបានដាក់បង្ហាញដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត សិក្សាពីគ្នាទៅវិញទៅមកអំពីហេតុផល និងវិធីសាស្ត្ររបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ។ ការតាំងពិព័រណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី ១៣ នេះនឹងប្រារព្ធធ្វើទ្បើងនៅថ្ងៃទី២៩ និង ៣០ ខែមេសា ឆ្នាំ២០១៧ នៅអាគារ A, B និង C មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។ សូមអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយយើងទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមអំពី STEM CAMBODIA: http://www.stemcambodia.ngo/ អំពីក្រុមហ៊ុន Samsung Electronics Co., Ltd Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com។ ( អត្ថបទពាណិជ្ជកម្ម )
កុមារមានថាមពល និងសមត្ថភាពឥតដែនកំណត់ក្នុងការសិក្សារៀនសូត្រ។ សប្តាហ៍នេះ កុមាររាប់រយនាក់មកពីខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ នៅថ្ងៃ២៩-៣០ មេសានេះ។
ខ្សែប្រយុទ្ធជនជាតិជប៉ុន Takumi Uesato បាននាំភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រក្រុម Ceres Negros នៅ១៥នាទីដំបូង មុនខ្សែការពារអេស្ប៉ាញ Bienvenido Maranon បង្កើតស្នូរស្រែកហ៊ោជាលើកទី២នៅនាទីទី១៩។ មុនបឹងកេតដាក់កីឡាករ ឈុន សុធារ័ត្ន ជំនួស ខៀវ វិបុល នៅនាទីទី៣២ ខ្សែប្រយុទ្ធជប៉ុន Takumi Uesato បានសម្រេចគ្រាប់ទី២ ដើម្បីបង្កើនការនាំមុខ ៣-០ សម្រាប់ Ceres Negros នៅនាទីទី២២។ ការប្រកួតដំណើរការបាន៧នាទីកីឡាករអេស្ប៉ាញ Bienvenido Maranon បានសម្រេចគ្រាប់ទី៤សម្រាប់ Ceres Negros ហើយក៏ជាគ្រាប់ទី២របស់គេផងដែរ។ ភាពសប្បាយរីករាយរបស់អ្នកគាំទ្របានកើតឡើងជាលើកទី៥ បន្ទាប់ពីខ្សែការពារ OJ Porteria សម្រេចគ្រាប់បាល់ទី១របស់គេនៅនាទីទី៣១ មុនខ្សែការពារ Sean Kane រងការពិន័យកាតលឿងនៅនាទីទី៤១។ មុនចប់វគ្គទី១ដែល Ceres Negros នាំមុខបឹងកេត ៥-០ ក្រុមជើងឯកលីគកំពូលហ្វីលីពីនមួយនេះបានប្តូរខ្សែការពារ Stephan Schrock ជំនួសដោយខ្សែប្រយុទ្ធ Patrick Reichelt នៅនាទីទី៤៣។ ក្រោយ២នាទីដែលកីឡាករ ហុង ផេង ប្តូរជំនួសដោយកីឡាករ លី វ៉ាហេទ ខ្សែការពារ ទូច បញ្ចរ៉ុង ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿងនៅនាទីទី៥៣ មុនខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី ធ្វើចូលទីខ្លួនឯង(Own Goal)នៅនាទីទី៥៨។ ក្រោយខ្សែការពារអេស្ប៉ាញ Bienvenido Maranon ដែលរកបានពីរគ្រាប់សម្រាប់ Ceres Negros ដូរចេញជំនួសដោយកីឡាករ Manuel Ott បានពីរនាទី ប្រធានក្រុម Carlie De Murga បានសម្រេចគ្រាប់ទី៧សម្រាប់ Ceres Negros នៅនាទីទី៦៤។ ក្រោយខ្សែការពារហ្វីលីពីន Mike Ott ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង នៅនាទីទី៧៩ ខ្សែប្រយុទ្ធជនជាតិជប៉ុន Takumi Uesato ដែលរកបានពីរគ្រាប់ម្នាក់ឯង និងជាអ្នករកគ្រាប់បើកឆាកសម្រាប់ Ceres Negros ត្រូវបានប្តូរចេញជំនួសដោយខ្សែប្រយុទ្ធ Nessi Ramos។ ក្រោយខ្សែការពារ ទូច បញ្ចរ៉ុង បានប្តូរចេញជំនួសដោយកីឡាករ ស្លេស សេន បាន១នាទី ខ្សែការពារ Manuel Ott ដែលដូរចូលជំនួសខ្សែការពារអេស្ប៉ាញ Bienvenido Maranon បានសម្រេចគ្រាប់ទី៨សម្រាប់ Ceres Negros នៅនាទីទី៨១។ ៤នាទីក្រោយមកខ្សែការពារ OJ Porteria បានសម្រេចគ្រាប់ទី២របស់ខ្លួននៅនាទីទី៨៥ ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះ ៩-០ របស់ក្រុម Ceres Negros លើបឹងកេតផងដែរ។ ជ័យជម្នះដ៏ធំធេងក្នុងថ្ងៃបើកឆាកនេះជួយឲ្យក្រុម Ceres Negros ឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល F នៃពានរង្វាន់ AFC Cup 2018 ដោយមាន៣ពិន្ទុ ខណៈក្រុម Home United ឈរលេខរៀងទី២ដោយមាន៣ពិន្ទុដូចគ្នា បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុម Shan United ក្នុងលទ្ធផល ១-០។ បើគិតចាប់តាំងពីឆ្នាំ២០០៤ មក ជ័យជម្នះដែលខ្ពស់បំផុតក្នុងវគ្គ Group Stage នៃព្រឹត្តិការណ៍ AFC Cup នេះ គឺ៨-០ ដែលក្នុងនោះ ក្រុមហុងកុង Sunray Cave JC Sun Hei បានបំបាក់ក្រុមឥណ្ឌូណេស៊ី Persibo Bojonegoro កាលពីឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤ ក្រុម Al-Safa' SC របស់លីបង់ ស៊ីក្រុម Ravshan Kulob របស់តាហ្ស៊ីគីស្ថាន។ ចំណែកការប្រកួតដែលមានការស៊ុតបាល់បញ្ចូលទីទៅវិញទៅមករហូតដល់១១គ្រាប់ បានកើតឡើងនាជំនួបរវាង Sun Hei របស់ហុងកុង និងក្រុម Hoa Phat Hanoi របស់វៀតណាម កាលពីឆ្នាំ២០០៧ ដោយ Sun Hei បានយកឈ្នះ ៧-៤ ៕
ក្រុមជើងឯកលីគកំពូលហ្វីលីពីន Ceres Negros បានសាងកំណត់ត្រាថ្មីមួយក្នុងព្រឹត្តិការណ៍ AFC Cup ជាមួយនឹងជ័យជម្នះរហូតដល់ទៅ ៩-០ លើបឹងកេត នាជំនួបបើកឆាកពូល F នៅកីឡដ្ឋាន Panaad Stadium នៅក្រុង Bacolod ប្រទេសហ្វីលីពីន។ បើគិតចាប់តាំងពីឆ្នាំ២០០៤ មក លទ្ធផលនៃជ័យជម្នះច្រើនបំផុត គឺ ៨-០ ។
កាសែតជប៉ុន Yomiuri Shimbun ចុងសប្តាហ៍នេះបានចេញផ្សាយ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានទទូចសុំឲ្យប្រធានាធិបតីចិនលោក ស៊ី ជិនភីងជួយជំរុញឲ្យមានការបញ្ចប់គំនាបសេដ្ឋកិច្ច និងការទូតលើកូរ៉េខាងជើងឲ្យបានឆាប់។ លោក គីម ជុងអ៊ុន បានលើកសំណើរនេះក្នុងពេលដែលលោកបានជួបជាមួយលោក ស៊ី ជីនភីង ជាលើកទីបីនៅក្នុងក្រុងប៉េកាំងក្នុងខែមិថុនាពោលគឺក្រោយជំនួបប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសិង្ហបុរី។ យោងតាមប្រភពដដែល លោក គីម បាននិយាយទៅកាន់លោកស៊ីដូច្នេះ៖ «កូរ៉េខាងជើងរងការលំបាកខ្លាំងដោយសារទណ្ឌកម្មសេដ្ឋកិច្ច។ ឥឡូវនេះយើងបានបញ្ចប់ជំនួបប្រវត្តិសាស្ត្រអាមេរិក និងកូរ៉េខាងជើងដោយជោគជ័យហើយ ហើយខ្ញុំចង់ឲ្យចិនធ្វើយ៉ាងណាជួយជំរុញឲ្យមានការដកទណ្ឌកម្មនេះឆាប់ៗផង»។ ក្រៅពីសុំឲ្យចិនជួយជំរុញឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងខ្លួន លោក គីម ក៏បានស្នើឲ្យមហាអំណាចចិនបន្តគាំទ្រខ្លួនក្នុងដំណើរការចរចាជាមួយក្រុងវ៉ាស៊ីនតោនក្នុងការរំសាយនុយក្លេអ៊ែរដែលកំពុងបន្តនេះដែរ។ តាមពិតទៅ លោក គីម ជុងអ៊ុន បានជ្រើសរើសចិនជាប្រទេសដំបូងបំផុតសម្រាប់ការទស្សនកិច្ចផ្លូវការរបស់ខ្លួនមុនពេលធ្វើដំណើរទៅសិង្ហបុរីដើម្បីជួបជាមួយលោក ត្រាំ។ លោក គីម បានទៅជួបលោក ស៊ី ក្នុងខែមីនានៅប៉េកាំង និងម្តងទៀតនៅខែឧសភានៅក្រុង Dalian។ ចំណែកមេដឹកនាំចិនក៏ព្រមទទួលសំណើរពីមេដឹកនាំកូរ៉េខាងជើងនិងសន្យាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅដកទណ្ឌកម្មនេះផង។ គេនៅចាំបានថា កាលពីចុងឆ្នាំមុន ក្រុងប៉េកាំងធ្លាប់លើកឡើងពីលទ្ធភាពនៃការឈានទៅបន្ធូរបន្ថយទណ្ឌកម្ម។ លោក ស៊ី ក៏ធ្លាប់ប្រកាសគាំទ្រឆន្ទៈកូរ៉េខាងជើងក្នុងការលះបង់នុយក្លេអ៊ែរ និងចាប់ផ្តើមផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ ចិននៅចាំគាំទ្ររាល់ការកែទម្រង់ និងបើកចំហរសេដ្ឋកិច្ចរបស់កូរ៉េខាងជើងជានិច្ច ប៉ុន្តែចិនសុំចិត្តឲ្យកូរ៉េខាងជើងបន្តប្រឹក្សាយោបល់ជាមួយខ្លួនបន្តទៀតរាល់ពេលចរចាជាមួយអាមេរិកលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន។ តាមពិតទៅ ចិនដែលជាខ្នងបង្អែកការទូត និង សេដ្ឋកិច្ច គាំទ្រការចរចាលើបញ្ហានុយក្លេអ៊ែរប៉ុន្តែក៏បារម្ភខ្លាំងដែរពេលដែលកូរ៉េខាងជើងអង្គុយតចរចាជាមួយអាមេរិកផ្ទាល់បែបនេះ។ ចិនបារម្ភថា ការងាកទៅជិតគ្នាជាមួយអាមេរិករបស់កូរ៉េខាងជើងអាចធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ខ្លួនផង៕
ក្រោយជួបជាមួយមេដឹកនាំអាមេរិកនៅសិង្ហបុរី មេដឹកនាំកូរ៉េខាងជើងបានទទូចសុំឲ្យចិនជំរុញឲ្យមានការដកទណ្ឌកម្មអន្តរជាតិប្រឆាំងខ្លួនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ប្រមុខរដ្ឋចិនបានសន្យាជួយតាមសំណើររបស់សម្ព័ន្ធមិត្តខ្លួនដែរ។ នេះបើតាមកាសែតជប៉ុនដែលបានដកស្រង់សម្តីប្រភពអនាមិកជាច្រើនដែលស្និទ្ធនឹងជំនួបមេដឹកនាំប្រទេសទាំងពីរនេះ។
ស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌុយរ៉ូ  អះអាងថា រុស្ស៊ីនឹងជួយជ្រោមជ្រែង និងការពារវេណេស៊ុយអេឡាក្នុងពេលដែលមានការឈ្លានពានកើតឡើងនោះ។ ម៉ាឌុយរ៉ូ ក៏បង្ហាញការដឹងគុណរដ្ឋាភិបាលរុស្ស៊ីដែលតែងគាំទ្រខ្លួនក្នុងគ្រាអាសន្នផងដែរនោះ។ សារព័ត៌មានអាមេរិក Fox News បានស្រង់សម្តីលោក ម៉ាឌុយរ៉ូ ដូច្នេះ៖ «ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា ទោះយើងមិនស្នើសុំក្តី យើងនឹងអាចទទួលបានការគាំទ្រពិសេសពីរុស្ស៊ីដើម្បីពង្រឹងផ្នែកការពារជាតិ និងអធិបតេយ្យរបស់យើងផង»។ លោកបន្ថែមថា នៅពេលខាងមុខលោកនឹងពិភាក្សាជាមួយប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន នៅពេលខាងមុខពាក់ព័ន្ធការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយោធាផងដែរ។ សម្តីរបស់ប្រមុខរដ្ឋអាមេរិកខាងត្បូងរូបនេះ ទំនងជាឆ្លើយតបនឹងការគំរាមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលចង់ប្រើប្រាស់កម្លាំងដើម្បីទម្លាក់លោក ម៉ាឌុយរ៉ូពីតំណែង ដើម្បីធានាស្ថិរភាពនៅក្នុងរដ្ឋសង្គមនិយមួយនេះនោះ។ កន្លងមកនេះ វេណេស៊ុយអេឡារងផលប៉ះពាល់ខ្លាំងដោយសារបញ្ហាសេដ្ឋកិច្ច និងនយោបាយ ហើយចលនាប្រឆាំងរដ្ឋាភិបាលក៏កើនឡើងផុសផុលដែរ។  មេដឹកនាំវេណេស៊ុយអេឡាខាងលើក៏ឆ្លៀតឱកាសថ្លែងអំណរគុណដល់រដ្ឋាភិបាលលោក ពូទីន ដែលបានបន្តគាំទ្រខ្លួនកន្លងមកក្នុងគ្រាលំបាកទាំងផ្នែកនយោបាយ និងការទូតផង។ ម៉ាឌុយរ៉ូបានលើកឡើងដូច្នេះ៖ «ខ្ញុំអរគុណដល់ការគាំទ្រកន្លងមកទាំងនយោបាយ និងការទូតក្នុងពេលយើងជួបការលំបាក។ ខ្ញុំពិតជាដឹងដល់កិច្ចព្រមព្រៀងលើការលក់ដូរគ្រាប់ធញ្ញជាតិ និងស្បៀងអាហារដែលបានជួយដល់យើងក្នុងការបំពេញតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក»៕
ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌុយរ៉ូ  មានជំនឿចិត្តថា រុស្ស៊ីនឹងជួយការពារវេណេស៊ុយអេឡាក្នុងពេលដែលអាមេរិកឈ្លានពាន។ មេដឹកនាំសង្គមនិយមរូបនេះក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបានជួយជ្រោមជ្រែងវេណេស៊ុយអេឡាក្នុងគ្រាលំបាកទាំងផ្នែកការទូត និងផ្នែកនយោបាយកន្លងមកផងដែរ។
  រហូតមកទល់ពេលនេះ មីយ៉ាន់ម៉ា ពុំទាន់មានករណីឆ្លងណូវែលកូរ៉ូណាវីរុសនៅឡើយ ខណៈវីរុសនេះ បានសម្លាប់មនុស្ស ២៥៩ នាក់ ក្នុងប្រទេសចិន ។ ក៏ប៉ុន្តែភាពភ័យខ្លាចបានកើនឡើងខ្លាំង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្រីក្រមួយនេះ ដែលមានព្រំដែនជាប់នឹងប្រទេសជិតខាងដ៏មានឥទ្ធិពលរបស់ខ្លួន។   ដោយសារក្តីបារម្ភនេះហើយ ទើបអាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបញ្ជូនយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern មកពី Guangzhou ត្រឡប់ទៅចិនវិញ ក្រោយរកឃើញអ្នកដំណើរម្នាក់មានរោគសញ្ញាវីរុសប្រភេទថ្មីនេះ។   លោក Soe Paing ប្រធានគ្រប់គ្រងនាយកដ្ឋានអាកាសចរណ៍ស៊ីវីលមីយ៉ាន់ បានអះអាងថា អ្នកដំណើរជនជាតិចិនម្នាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យនៅក្បែរនោះមួយ ក្រោយរូបគេមានរោគសញ្ញា ដែលសង្ស័យថា ឆ្លងជំងឺរលាកសួតដែលបង្កឡើងដោយណូវែលកូរ៉ណាវីរុស។ អ្នកកាសែត AFP ម្នាក់ ក៏បានឃើញ មន្ត្រីផ្នែកសុខភាពជាច្រើននាក់ដែលពាក់សម្ភារការពារពេញខ្លួន បានទៅទទួលអ្នកជំងឺនោះចេញពីរថយន្តសង្គ្រោះបន្ទាន់ព្រលានយន្តហោះ។   លោក Soe Paing បន្តទៀតថា ជនជាតិមីយ៉ាន់ម៉ាចំនួន ២នាក់ ក៏បានអនុញ្ញាតឲ្យចេញពីយន្តហោះ ហើយបានដឹកទៅកាន់មន្ទីរពេទ្យដូចគ្នា ដើម្បីត្រួតពិនិត្យសុខភាព។ យ៉ាងណាមិញ លោក សង្កត់ធ្ងន់ថា៖«មនុស្សទាំងអស់ផ្សេងទៀត ដែលនៅលើជើងហោះហើរនេះ បានបញ្ជូនត្រលប់ទៅវិញ»។   អ្នកដំណើរសរុបចំនួន ៧៩ នាក់ ដែលបានជិះលើហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern មកពី Guangzhou នេះ មានជនជាតិអាមេរិក ២នាក់, បារាំង ២នាក់, មីយ៉ាន់ម៉ា ២នាក់ និងជនជាតិចិន ៧២នាក់។  នេះបើតាមការអះអាងរបស់មន្ត្រីអាកាសចរណ៍មីយ៉ាន់ម៉ា ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។   ទោះបីជាពុំទាន់មានករណីឆ្លងកូរ៉ូណាវីរុសរកឃើញក្នុងប្រទេសនេះ អ្នកជំនាញ ព្រួយបារម្ភថា ប្រព័ន្ធសុខាភិបាលដ៏ទន់ខ្សោយរបស់ខ្លួន ពុំអាចមានសមត្ថភាពទប់ទល់នឹងការរីករាលដាលនៃវីរុសនេះ ប្រសិនបើវាមានស្ថានភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត មីយ៉ាន់ម៉ា ក៏កំពុងរង់ចាំការអនុញ្ញាតដើម្បីជម្លៀសនិស្សិតខ្លួន ៦០នាក់ដែលជាប់គាំងក្នុងទីក្រុង វូហាន គិតចាប់ពីទីក្រុងនេះ បានបិទច្រកចេញចូល កាលពីថ្ងៃ២៣ មករា មក៕
មីយ៉ាន់ម៉ា បានសម្រេចបញ្ជូនយន្តហោះមួយគ្រឿង ដែលផ្ទុកអ្នកដំណើរ៧៩នាក់ ត្រឡប់ទៅប្រទេសចិនវិញ នៅថ្ងៃសុក្រ ៣១ ខែមករា ។ ការសម្រេចនេះ ធ្វើឡើងក្រោយពីបុរសជនជាតិចិនម្នាក់ ដែលសង្ស័យថាឆ្លងកូរ៉ូណាវីរុស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
  វាជារឿងធម្មតាដែលសិស្សានុសិស្សនៃមកដល់ថ្នាក់រៀនដោយស្ពាយកាបូបផ្ទុកសម្ភារៈសិក្សាដូចជា ប៊ិច បន្ទាត់ និងសៀវភៅជាដើម ប៉ុន្តែសាលារៀនមួយនៅឥណ្ឌា សិស្សសាលារៀនដោយដៃកាន់ស្បោងដែលពេញដោយសម្រាមប្លាស្ទិក។   ឥណ្ឌាជាប្រទេសដ៏ធំមួយនៃទ្វីបអាស៊ីដែលកំពុងជួបប្រទះនឹងបញ្ហាកាកសំណល់ប្លាស្ទិកធ្ងន់ធ្ងរ ដែលមានបរិមាណជាមធ្យម ២៦, ០០០តោន ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ តំបន់ Pamohi នៅជើងភ្នំហិមាល័យដែលស្ថិតនៅភូមិភាគពាយ័ព្យនៃរដ្ឋអាសាម(Assam) ប្រជាជននាំគ្នាដុតសំណល់ប្លាស្ទិកដើម្បីអាំងភ្លើងនៅរដូវរងាចំពេលដែលអាកាសធាតុត្រជាក់ខ្លាំង។   យ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយ។ ដើម្បីជួយកាត់បន្ថយបញ្ហាកាកសំណល់ប្លាស្ទិកផង និងជួយសិស្សក្រីក្រផង លោក Parmita Sarma ហើយនិង Mazin Mukhtar បានប្រើគំនិតច្នៃប្រឌិតមួយដោយរៀបចំបង្កើតសាលារៀន Akshar Foundation School។  គំនិតច្នៃប្រឌិតនោះគឺ គេបានស្នើឱ្យឪពុកម្តាយក៏ដូចជាអាណាព្យាបាលរបស់សិស្សនៅក្នុងសហគមន៍ប្រមូលសំណល់ប្លាស្ទិកមកបង់ថ្លៃឲ្យសាលាជំនួសលុយវិញ ។   ស្ថាបនិកមួយរូបលោក Mukhtar បានបោះបង់អាជីពផ្នែកវិស្វកម្មអវកាសដើម្បីធ្វើការជាមួយគ្រួសារមួយចំនួនដែលរស់នៅក្រោមលក្ខខណ្ឌជីវភាពមិនអំណោយផលនៅអាមេរិក មុននឹងត្រឡប់ទៅកាន់ឥណ្ឌា និងបានជួបនឹងលោក Sarma ដែលជាបុគ្គលិកបានបញ្ចប់ការសិក្សាផ្នែកសង្គមកិច្ច។   ពេលបានជួបគ្នា ពួកគេបានអភិវឌ្ឍគំនិត ដោយស្នើឱ្យកុមារម្នាក់ៗ នាំមកសាលានូវវត្ថុជាសំណល់ប្លាស្ទិកចំនួន២៥ រៀងរាល់សប្តាហ៍។ បើទោះបីជាអង្គការធ្វើការងារមនុស្សធម៌មួយ និងត្រូវបានទ្រទ្រង់ដោយមូលនិធិសប្បុរសធម៌ក៏ដោយ ការធ្វើបែបនេះគឺជួយជំរុញទឹកចិត្តក្នុងភាពជាម្ចាស់សហគមន៍ក្នុងចំណោមប្រជាជនទាំងអស់។   សាលារៀ់នមួយនេះមានសិស្សចូលរៀនលើសមួយរយនាក់ហើយ។ វាបានជួយលើកលើកកម្ពស់ការការពារបរិស្ថាននិងការផ្លាស់ប្តូរការរស់នៅនៅក្នុងស្រុកដោយលុបបំបាត់ពលកម្មកុមារដែរ។ ដោយសារមធ្យោបាយនេះហើយ គ្រួសារក្រីក្រអាចមានលទ្ធភាពក្នុងការផ្តល់ឱកាសឱ្យកូនសិក្សាបានយូរអង្វែងដែរ។    ផ្ទុយពីការចាកចេញពីសាលានៅវ័យក្មេងៗដើម្បីធ្វើការងាររកប្រាក់កម្រៃប្រហែល២,៥ដុល្លារក្នុងមួយថ្ងៃនៅការដ្ឋានវាយបំបែកថ្ម សិស្សធំៗ ត្រូវបានគេជួលឱ្យទៅបង្រៀនក្មេងតូចៗក្នុងសាលា។ ទាំងនេះហើយ វាបានជួយឲ្យពួកគេអភិវឌ្ឍចំណេះដឹង និងអាចរកប្រាក់កម្រៃច្រើនជាងមុនដែរ។   ប្រភព៖ World Economic Forum    
ដោយ៖ យ៉ន សុខន
ក្នុងបទសម្ភាសន៍មួយផ្តាច់មុខជាមួយសារព័ត៌មាន  Fairfax Mediaមុនពេលកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីចាប់ផ្តើម ពេលសាកសួរពីការចូលរួមរបស់អូស្ត្រាលីជាមួយអាស៊ាន លោក ចូកូ បានឆ្លើយតបដូច្នេះ៖« វាជាគំនិតល្អដែលអូស្ត្រាលីអាចចូលជាសមាជិកអាស៊ាននោះ។ នេះក៏ព្រោះថា តំបន់ទាំងមូលនឹងប្រសើរឡើងសម្រាប់ស្ថិរភាពសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយ។ ពិតណាស់ វានឹងប្រសើរឡើង»។ មេដឹកនាំឥណ្ឌូណេស៊ីនេះ យល់ឃើញថា ការចូលរួមរបស់អូស្ត្រាលីក្នុងក្រុមប្រទេសអាស៊ាននឹងធ្វើឲ្យតំបន់ទាំងមូលមានស្ថិរភាពសេដ្ឋកិច្ច និងនយោបាយតំបន់ ព្រោះអូស្ត្រាលីមានតួនាទីធំក្នុងវិស័យការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម និងសន្តិសុខជាដើម។ ពាក់ព័ន្ធនឹងគំនិតចង់ឲ្យអូស្ត្រាលីជាសមាជិកអាស៊ាន លោក ម៉ាល់ខុម ធើនប៊ូល ឯណោះវិញ មានប្រសាសន៍ថា លោកកំពុងរង់ចាំជជែកពិភាក្សាលម្អិតពីបញ្ហានេះជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងករណីដែលមេដឹកនាំរដ្ឋអាស៊ីអាគ្នេយ៍រូបនេះលើកឡើងពីបញ្ហានេះពេលជួបគ្នានោះ។ លោក ធើនប៊ូល អះអាងថា អូស្ត្រាលីរង់ចាំការអញ្ជើញរបស់អាស៊ាន ហើយអូស្ត្រាលីគោរពអាស៊ាន និងនៅតែចាត់ទុកអាស៊ានជាអង្គការតំបន់ដែលសំខាន់ និងមានតួនាទីស្នូលក្នុងតំបន់ផងដែរ។ នៅថ្ងៃ១៦ ខែមីនានេះ លោក ធើនប៊ូល អញ្ជើញលោក ចូកូ ទៅទទួលទានអាហារពេលល្ងាចជាលក្ខណៈឯកជននៅផ្ទះរបស់លោកផង ហើយលោក ចូកូ បានអះអាងថា ការអញ្ជើញនេះបង្ហាញឲ្យឃើញពីទំនាក់ទំនងជិតស្និទ្ធបំផុតរវាងលោក និងលោក ធើនប៊ូល។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បង្ហាញពីការគោរពគ្នាទៅវិញទៅមកដែរ។ តាមពិតទៅ មាននាយករដ្ឋមន្ត្រីអូស្ត្រាលីមុនៗច្រើននាក់ដែរ ដែលធ្លាប់ចង់លើកពីគំនិតចង់ឲ្យអូស្ត្រាលីជាសមាជិកអាស៊ាននោះ ប៉ុន្តែមេដឹកនាំទាំងនោះមិនដែរលើកគំនិតនោះពេលពួកគេកំពុងកាន់តំណែងឡើយ។ ម្យ៉ាងគំនិតនេះហាក់មិនសូវបានទទួលបានការចាប់អារម្មណ៍ពីសំណាកមេដឹកនាំអាស៊ានឡើយកន្លងមក។ តាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី Sydney Morning Herald កាលពីឆ្នាំ ២០០២ គំនិតបង្កើតចំណងមិត្តភាពស៊ីជម្រៅជាមួយអាស៊ានត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រី John Howard ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលណោះគឺលោក មហាម៉ាត់ មហាធា មិនស្វាគមន៍ ហើយមេដឹកនាំឥណ្ឌូណេស៊ីកាលណោះគឺលោកស្រី មេហ្កាវ៉ាទី ស៊ូកាណូពូទ្រី (Megawati Sukarnoputri) ក៏នៅស្ទាក់ស្ទើរចំពោះបញ្ហានេះដូចគ្នា។ ត្រឡប់មកវិញ អូស្ត្រាលីចាត់ទុកអាស៊ានជាតួអង្គសំខាន់នៅក្នុងតំបន់ ហើយការបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយគ្នាជារឿងអាទិភាពរបស់អូស្ត្រាលី។  នៅដើមសប្តាហ៍នេះ លោកស្រីប្រមុខការទូតអូស្ត្រាលី ជូលី ប៊ីសប (Julie Bishop) បានប្រដូចអាស៊ានទាំងមូលជាបេះដូងនៃគោលនយោបាយការបរទេសឥណ្ឌូប៉ាស៊ីហ្វិករបស់អូស្ត្រាលីផងដែរ។ លោកស្រីបង្ហាញការយល់ឃើញផងដែរថា វាជារឿងសំខាន់ និងជាកិត្តិយសសម្រាប់អូស្ត្រាលីដែលអាចទទួលបានការអញ្ជើញឲ្យចូលរួមនោះ ហើយអូស្ត្រាលីនឹងពិចារណាឲ្យបានដិតដល់ពីបញ្ហានេះដូចគ្នា។ ការស្វាគមន៍អូស្ត្រាលីចូលជាសមាជិកអាស៊ានរបស់ប្រធានាធិបតី ចូកូ ទទួលបានស្វាគមន៍ខ្លាំងដែរពីបញ្ហាអ្នកនយោបាយអូស្ត្រាលីជាពិសេសគណបក្សកាងារដែលជាបក្សប្រឆាំង និងបក្សដឹកនាំរដ្ឋាភិបាលចម្រុះបច្ចុប្បន្នដូចជាបក្សសេរីភាពផង។ អ្នកនាំពាក្យបក្សប្រឆាំងលោកស្រី Penny Wong បានលើកឡើងថា គណបក្សការងារកំណត់យកអាស៊ានជាគោលដៅអាទិភាពចាប់ពីជំនាន់រដ្ឋាភិបាលលោក Gough Whitlam ដែលបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយអាស៊ាននៅឆ្នាំ ១៩៧៤ម្ល៉េះ។ អាស៊ានមានសារសំខាន់សម្រាប់អូស្ត្រាលី និងតំបន់ទាំងមូល។ កាលពីចុងខែកុម្ភៈកន្លងមកនេះ វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានផ្តល់យោបល់ថា អូស្ត្រាលី និងនូវែលសេឡង់គួរតែចូលរួមជាសមាជិកអាស៊ានក្នុងកម្រិតថ្មី ជា«ដៃគូនៃសហគមន៍អាស៊ាន»។  គេកត់សម្គាល់ថាប្រទេសអាស៊ានរងសម្ពាធដោយសារការប្រជែងអំណាចរវាងមហាមហាអំណាចគីឡូធ្ងន់ដូចជា អាមេរិក ចិន ជប៉ុន និងឥណ្ឌានោះ។ ដូច្នេះហើយ វាជារឿងវិជ្ជមានដែលអាស៊ានមានសមាជិកមហាអំណាចមានគីឡូមធ្យមដូចជា អូស្ត្រាលី និងនូវែលសេឡង់ចូលរួមជាមួយខ្លួននោះ។ កន្លងមកអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក  Paul Keating បានតស៊ូមតិដោយជំរុញឲ្យអូស្ត្រាលីចូលរួមជាសមាជិកអាស៊ានដើម្បីធានាសន្តិសុខតំបន់អាស៊ីផង។ បច្ចុប្បន្នអូស្ត្រាលីក្លាយខ្លួនជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានរួចទៅហើយ។ ប៉ុន្តែក្រសួងការបរទេសអូស្ត្រាលី លើកពីកង្វល់របស់ខ្លួនផងដែរ កាលណាបើអូស្ត្រាលីចូលរួមជាសមាជិកអាស៊ាននោះ។ បញ្ហាធំគឺអូស្ត្រាលី បាត់បង់ឯរាជ្យ និងលែងមានសិទ្ធិរិះគន់បណ្តារដ្ឋាភិបាលអាស៊ានដែលបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ៕
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានបង្ហាញការយល់ឃើញថា វាជារឿងល្អដែលអូស្ត្រាលីអាចក្លាយជាសមាជិកអាស៊ាន ដោយលោកកត់សម្គាល់ថា វានឹងអាចជំរុញកិច្ចសហប្រតិបត្តិការបានស៊ីជម្រៅ និងបង្កើនស្ថិរភាព នយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។ ការលើកឡើងនេះទទួលបានការស្វាគមន៍ពីសំណាក់គណបក្សការងារជាបក្សប្រឆាំង និងបក្សកាន់អំណាចសេរីភាពដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះអូស្ត្រាលីផងនោះ។
  ទីក្រុងតេហេរ៉ង់ ប្រកាសនៅថ្ងៃទី២៧ ខែតុលាថា អ៊ីរ៉ង់នឹងបន្តកិច្ចចរចារជាមួយមហាអំណាចពិភពលោកនៅខែវិច្ឆិកាស្តីពីការពិនិត្យឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ការប្រកាសនេះ ជាជំហានវិជ្ជមានមួយ ខណៈប្រទេសលោកខាងលិចព្រួយបារម្ភចំពោះការកើនឡើងនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។   «យើងយល់ព្រមចាប់ផ្តើមការចរចាមុនដំណាច់ខែវិច្ឆិកា។ កាលបរិច្ឆេទពិតប្រាកដនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ»។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Ali Bagheri Kani សរសេរបែបនេះនៅលើ Twitter នៅថ្ងៃទី២៧ខែតុលា បន្ទាប់ពីជំនួបដ៏មានផលនៅទីក្រុងព្រុចសែលជាមួយតំណាងចរចារបស់សហភាពអឺរ៉ុបលោក Enrique Mora អំពីធាតុដែលសំខាន់ក្នុងការសម្រេចបានការចរចាឱ្យជោគជ័យ។    អាមេរិក ក៏ត្រៀមខ្លួនសម្រាបការចរចាដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកនៅថ្ងៃទី២៧ ខែតុលា បញ្ជាក់ថា អាម៉េរិកត្រៀមខ្លួនត្រឡប់ទៅទីក្រុងវីយែនវិញជាមួយការជឿជាក់ថា កិច្ចព្រមព្រៀងឆ្នាំ២០១៥ នឹងអាចសម្រេចបាន និងអនុវត្តយ៉ាងឆាប់រហ័សចំពោះការត្រឡប់ទៅរកអនុលោមភាពទៅវិញទៅមកយ៉ាងពេញលេញ។ ប៉ុន្តែអ្នកនាំពាក្យដដែលរំឭកថា ដូចបានដឹងច្បាស់ហើយ ឱកាសនេះនឹងមិននៅតែបើកចំហរហូតឡើយ ដ្បិតអ៊ីរ៉ង់នៅតែបន្តធ្វើសកម្មភាពបង្ករឿង។    សូមបញ្ជាក់ថា កន្លងមក អ៊ីរ៉ង់ ក៏មានការចរចាមិនផ្ទាល់ជាមួយអាម៉េរិកលើការវិលត្រឡប់រកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ វិញ។ ប៉ុន្តែការចរចាដែលធ្វើនៅទីក្រុងវីយែននេះ ត្រូវអាក់ខានដោយសារអ៊ីរ៉ង់ផ្លាស់ប្ដូររដ្ឋាភិបាលថ្មី។ អំឡុងកិច្ចចរចា៦ជុំនៅទីក្រុងវីយែន ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅតែមិនយល់ស្របលើជំហានណាមួយដែលត្រូវធ្វើ និងពេលណាត្រូវចាប់ផ្តើមដោយសារជាប់គាំងនឹងបញ្ហាសំខាន់ៗពីររួមមានការកំណត់កម្មវិធីនុយក្លេអ៊ែរប៉ុណ្ណាដែលទីក្រុងតេហេរ៉ង់នឹងទទួលយក និងទណ្ឌកម្មប៉ុណ្ណាដែលក្រុងវ៉ាស៊ីនតោននឹងដកចេញ ។   ប្រធានាធិបតីអ៊ីរ៉ង់ថ្មី អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលជាអ្នកអភិរក្សនិយមខ្លាំង ត្រូវមើលឃើញថា ប្រកាន់ជំហរតឹងរ៉ឹងសម្រាប់ការចរចាជាមួយលោកខាងលិច។ គេរំពឹងថា ក្នុងដំណាក់កាលចរចាថ្មី រដ្ឋបាលលោក រ៉ៃស៊ី ទំនងជាប្រកាន់ជំហរដាច់ណាត់ទៀត៕ 
ដោយ៖ ឡាយ ស្រីពេជ្រ
  ទោះបីជាអ្នកមានថវិកាច្រើនប៉ុនណាក៏ដោយ ក៏អ្នកមិនអាចទិញថ្នាំដែលអាចសម្លាប់វីរុសក្នុងខ្លួនអ្នកបានដែរ។ តែដុំសាប៊ូធម្មតាមួយនៅក្នុងបន្ទប់ទឹករបស់អ្នកអាចមានប្រសិទ្ធភាពលើវីរុសទាំងនោះបាន។ តើដោយសារតែមូលហេតុអ្វីទៅ?    គេហទំព័រព័ត៌មាន The Guardian កាលពីថ្ងៃទី១២ ខែមីនានេះ បានពន្យល់ថា វីរុសត្រូវបានផ្គុំឡើងពីផង់តូចៗជាច្រើនក្នុងទំហំណាណូម៉ែត្រ ដែលទាមទារឲ្យមានឧបករណ៍មីក្រូទស្សន៍ពិសេសក្នុងការពិនិត្យមើល។ ក្នុងការតម្រៀបគ្នានៃផង់តូចៗ (ម៉ូលេគុល) ទាំងនោះ សម្រាប់ផង់ដែលមានលក្ខណៈខ្សោយជាងគេគឺស្រទាប់ «លីពីត» ឬជាស្រទាប់ខ្លាញ់ដែលព័ន្ធនៅជុំវិញវីរុសនោះ។ ការងាររបស់សាប៊ូគឺការទៅបំបែកការចង់ភ្ជាប់គ្នារវាងស្រទាប់លីពីតរបស់វីរុស រួចធ្វើឲ្យវីរុសទាំងនោះលែងមានសកម្មភាព។    វីរុសផ្សំឡើងចេញពីសារធាតុសំខាន់ៗចំនួនបីដែលក្នុងនោះមានដូចជា រីបូនុយក្លេអ៊ីចអាស៊ីត (RNA) ប្រូតេអ៊ីន និងលីពីត។ នៅពេលដែលវីរុសធ្វើដំណើរចូលទៅក្នុងកោសិការបស់ធ្មួល (ដូចជាមនុស្ស ឬសត្វ) វីរុសនឹងបញ្ជាឲ្យកោសិកាធ្នួលទាំងនោះផលិតសារធាតុសំខាន់ៗទាំងបីខាងលើនេះឲ្យបានកាន់តែច្រើន ក្នុងការផលិតវីរុសថ្មីៗជាច្រើនបន្ថែមទៀត។ ប៉ុន្តែសារធាតុខាងលើនេះមិនមានសម្ព័ន្ធគីមីចង់ភ្ជាប់គ្នាខ្លាំងនោះទេ។ ដោយហេតុនេះទើបសាប៊ូធម្មតាមួយចំនួនអាចទៅបំបែកសម្ព័ន្ធគីមីដែលនៅក្នុងស្រទាប់លីពីតនៃវីរុសបាន។    នៅពេលដែលវីរុសមានវត្តមាននៅលើរាង្គកាយរបស់អ្នក មិនថាជាស្បែកដៃ ឬស្បែកមុខឡើយ ទីតាំងទាំងនេះមានលក្ខណៈល្អសម្រាប់សកម្មភាពនៃវីរុសដោយសារតែមជ្ឍដ្ឋានសារីរាង្គនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ដែលមាននៅលើស្បែករបស់អ្នក។ ការលាងដៃជាមួយទឹកទទេមិនជាមានប្រសិទ្ធភាពល្អប៉ុន្មាននោះទេ។ តែការលាងដៃជាមួយទឹកសាប៊ូគឺជារឿងផ្សេងដាច់ដោយឡែក។    ទឹកសាប៊ូមានទម្រង់ម៉ូលេគុល Amphiphiles ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងជាមួយនឹងទម្រង់ម៉ូលេគុលលីពីតដែលមាននៅលើស្រទាប់របស់វីរុស។ ម៉ូលេគុល Amphiphiles នេះនឹងទៅប្រយុទ្ធប្រឆាំងជាមួយនឹងភាពស្អិតជាប់គ្នារវាងវីរុសនឹងស្បែកមនុស្ស រួមទាំងការបំបែកទម្រង់ម៉ូលេគុលដែលមាននៅក្នុងវីរុស។ អាល់កុលលាងដៃដែលមានកម្រិតអេតាណុលពី៦០%ទៅកាន់៨០%មានលទ្ធភាពក្នុងការបំផ្លាញវីរុសស្រដៀងគ្នាជាមួយនឹងទឹកសាប៊ូដែរ៕
វីរុសមួយចំនួនអាចមានសកម្មភាពនៅលើខ្លួនមនុស្សរហូតទៅដល់រយៈពេលជាច្រើនម៉ោង ឬច្រើនថ្ងៃបាន។ ទឹកលាងដៃអាល់កុល ឬគ្រីមដែលមានជាតិអាល់កុលសម្រាប់អនាម័យមិនអាចសម្អាតមេរោគបានល្អដូចសាប៊ូធម្មតានោះទេ។ មកទល់ពេលសព្វថ្ងៃនេះ គេមិនទាន់អាចផលិតថ្នាំដែលអាចសម្លាប់ពពួកវីរុសបាននៅឡើយទេ។ ប៉ុន្តែគេអាចកាត់បន្ថយការរីករាលដាលរបស់វាបានមួយចំនួនជាមួយនឹងការយកចិត្តទុកដាក់ផ្នែកអនាម័យ។
អ្វីដែលធ្វើឲ្យបងប្អូននៅខេត្តកំពង់ចាមចាប់អារម្មណ៍ខ្លាំងនោះនៅពេលលោក ដួង វិរៈសិទ្ធ ដើរចេញមកមានស្ពាយហ្គីតាសូឡូមកជាមួយ។ មិនតែប៉ុណ្ណោះ លោកបានបកស្រាយបទចម្រៀងបណ្តើរ និងលេងហ្គីតាបណ្តើរ។ ហើយមើលទៅតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បង្ហាញភាពប៉ិនប្រសព្វក្នុងការលេងហ្គីតាហាក់បីដូចជាអ្នកលេងអាជីពអញ្ចឹង។ សូមបញ្ជាក់ថា សម្រាប់វត្តមានរបស់លោក ដួង វិរៈសិទ្ធ ចំនួន៥បទ គឺច្រៀងជាមួយនឹងការលេងហ្គីតាទាំងអស់ ខណៈដែលការប្រគំតន្ត្រី Tiger Street Football Festival 2018 ប្រចាំមណ្ឌលកំពង់ចាមនេះ ក៏មានវត្តមាន កញ្ញា ពេជ្យ សោភា កញ្ញា ទេព បូព្រឹក្ស លោក G-Devid លោក ឃុន វត្ថា ហើយមានការផ្សាយផ្ទាល់ពីសា្ថនីយ៍ទូរទស្សន៍រស្មីហង្សមាសផងដែរ។ ចំពោះសកម្មភាពផ្សេងៗនៃការប្រគំតន្ត្រី Tiger street Football Festival 2018   នៅខេត្តកំពង់ចាម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018 សូមពិសាដោយការទទួលខុសត្រូវ (អត្ថបទពាណិជ្ជកម្ម)
បន្ទាប់ពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្តនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ចាម ក៏ទទួលបាននូវភាពសប្បាយរីករាយពីការប្រគំតន្ត្រី Tiger Street Football Festival 2018 ជាមួយនឹងឆាកបែបកុងធើន័រ និងវត្តមានតារាចម្រៀងល្បីៗជាច្រើនរូប។ ជាពិសេសលោក ដួង វិរៈសិទ្ធ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយដែលបងប្អូនអ្នកគាំទ្រនឹកស្មានមិនដល់។
  តាមរយៈសំណេរនោះ លោក ព្រាប កុល បានប្រាប់អ្នកដែលចោទលោកទាំងនោះ ឲ្យទាក់ទងទៅលោក ដើម្បីចុះកិច្ចព្រមព្រៀងសម្រាប់ការភ្នាល់គ្នា។ លោក បញ្ជាក់ថា «យើង ភ្នាល់ដាក់១ម៉ឺនដុល្លារ។ យល់ព្រមទេ អស់លោក អ្នកច្បាស់លាស់ណាស់?»។   លោក ព្រាប កុល រងសង្ស័យថា លោកចង់បង្កើតបក្សថ្មី បន្ទាប់ពីលោក រៀបចំបង្កើត «កិ្លបមេដឹកនាំវ័យក្មេង»។ លោក បង្កើតក្លិបនេះ គឺដើម្បីជំរុញឲ្យយុវជនជំនាន់ក្រោយ អាចមានលទ្ធភាព និងសមត្ថភាពរឹងមាំ ក្នុងការដឹកនាំនៅក្នុងស្ថាប័ន អង្គភាព និងវិស័យនយោបាយ ជាដើម៕     អត្ថបទទាក់ទង   លោក ព្រាប កុល បង្កើតក្លិបមេដឹកនាំវ័យក្មេង ប៉ុន្តែគ្មានបំណងធ្វើនយោបាយ 
មិនចង់បកស្រាយប្រាប់គេដដែលៗទៀតនោះទេ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) បានយកការភ្នាល់មកបញ្ចប់មន្ទិលសង្ស័យតែម្តង ដែលថា លោក មានបំណងបង្កើតបក្សថ្មី។ លោក បង្ហោះសារលើបណ្តាញសង្គមថា «បើអស់លោកច្បាស់យ៉ាងហ្នឹង ខ្ញុំសូមកំដរអស់លោកភ្នាល់គ្នាមួយក្តារ។ ខ្ញុំសុខចិត្តតឲ្យ ១០ ស៊ី ១។ កូនប្រុសហ៊ាន ស៊ី ហ៊ានសង»។
  ជាច្រើនអាណត្តិមកហើយ គេសង្កេតឃើញអ្នកនយោបាយ តែងតែដាក់គោលនយោបាយ ពីបញ្ហាដីធ្លី ព្រំដែន ជនអន្តោសប្រវេសន៍ និងអភិបាលកិច្ចល្អជាដើម សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោត។ ជាពិសេសការប្រើប្រាស់យុទ្ធសាស្រ្តរិះគន់គ្នាទៅវិញទៅមក។ សម្រាប់គោលនយោបាយទាំងនេះ សុទ្ធតែបង្ហាញពីឧត្តមគតិត្រឹមត្រូវ ក្នុងការជួយដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋ។   ប៉ុន្តែដោយសារប្រទេសជាតិ កំពុងឈានជើងក្លាយទៅជាប្រទេសអភិវឌ្ឍន៍កម្រិតខ្ពស់ជាបន្តបន្ទាប់នោះ វាក៏ទាមទារឱ្យអ្នកនយោបាយទាំងអស់ ក្រៅគណបក្សកាន់អំណាច គួរតែងាកចេញពីគំនិតនយោបាយចាស់របស់ខ្លួន ហើយប្រើប្រាស់យុទ្ធសាស្រ្តថ្មី ដែលផ្ដោតលើវិស័យសេដ្ឋកិច្ច ក្នុងគោលនយោបាយ ឱ្យស្របតាមបរិបទ និងកាលៈទេសៈជាក់ស្ដែងវិញ។    ការប្រកួតប្រជែងនយោបាយ គួរតែផ្ដោតលើការស្ដារសេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ-១៩    ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុននេះ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនឹងរៀបចំឡើងនៅឆ្នាំ២០២៣។ ទន្ទឹមនឹងការបោះឆ្នោតកាន់តែខិតជិតមកដល់ អ្នកតាមដានសង្គមឃើញគណបក្សនយោបាយភាគច្រើន ហាក់ពុំទាន់បានត្រៀមខ្លួន និងយុទ្ធសាស្រ្តក្នុងប្រកួតប្រជែងគ្នានៅឡើយទេ។    លោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម អង្កេតឃើញថា ក្រៅពីគណបក្សកាន់អំណាច មិនទាន់មានគណបក្សណាមួយ បញ្ចេញយុទ្ធសាស្រ្តគួរឲ្យកត់សម្គាល់ឡើយ ។ ប៉ុន្តែបែរជាគណបក្សតូចៗខ្លះ ហាក់មានទំនោលចងក្រងគ្នា ដើម្បីប្រមូលកម្លាំងប្រជាធិបតេយ្យឲ្យបានធំ សម្រាប់ការប្រកួតប្រជែងទៅវិញ។ ប៉ុន្តែការប្រមូលកម្លាំងបែបនេះ មិនប្រាកដថា អាចទទួលបានលទ្ធផលជោគជ័យទេ បើសិនជាគ្មានយុទ្ធសាស្រ្តច្បាស់លាស់។  លោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកតាមដានការអភិវឌ្ឍសង្គម។    សម្រាប់លោក មាស នី កត្តាចម្បងដើម្បីទាញយកការគាំទ្រពីពលរដ្ឋ ឲ្យបានផុសផុលនាពេលបោះឆ្នោតនោះ គណបក្សនីមួយៗត្រូវផ្ដោតលើការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងពង្រឹងកម្លាំងពលកម្មក្នុងស្រុក។ អ្នកវិភាគរូបនេះ ពន្យល់មូលហេតុថា ១៥ឆ្នាំចុងក្រោយនេះ កម្លាំងពលរដ្ឋ ដែលជាកម្លាំងពលកម្មនោះ បានងាកទៅផ្នែកកសិកម្ម និងឧស្សាហកម្ម ដូច្នេះអ្នកនយោបាយចាំបាច់ត្រូវតែផ្ដោតលើការលើកស្ទួយផ្នែកសេដ្ឋកិច្ចនេះ។ បើតាមលោក មាស នី វិស័យទាំងពីនេះ បានជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ គឺកសិផលគ្មានទីផ្សារ ហើយកម្មកររោងចក្រជាច្រើនជួបទុក្ខលំបាក រួមទាំងការរំលោភសិទ្ធិការងារផងដែរ។   ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក មាស នី ថ្លែងយ៉ាងដូច្នេះថា៖ «បក្សនយោបាយត្រូវពង្រឹងគោលនយោបាយផ្ទៃក្នុង គិតគូរថាដោះស្រាយបញ្ហាសង្គមបែបណា ជាជាងចាំតែរិះគន់នយោបាយបច្ចុប្បន្ន។ យើងឃើញហើយថា ដំណាំកសិផលស្ទើរគ្រប់មុខ តែងធ្លាក់តម្លៃដល់បាត ហើយកម្លាំងពលកម្មក្នុងស្រុកក៏ជួបទុក្ខលំបាក រហូតមានការចំណាកស្រុកទៅក្រៅ។ ដូច្នេះ ត្រូវប្រមូលនិងពង្រីកកម្លាំងពលកម្ម និងធនធានមនុស្ស ហើយរៀបយុទ្ធសាស្រ្តសេដ្ឋកិច្ចឡើងវិញ»។    អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ក៏យល់ឃើញដូចលោក មាស នី ដែរថា ក្នុងបរិបទវិបត្តិកូវីដ-១៩នេះ អ្នកនយោបាយពីគ្រប់គណបក្ស គួរគិតគូរលើការស្ដារសេដ្ឋកិច្ចឡើងវិញ។ ត្រង់ចំណុចនេះ លោក ប៊ុនណា ជំរុញឲ្យអ្នកនយោបាយ ងាកទៅប្រជែងគ្នាលើគោលនយោបាយសេដ្ឋកិច្ច នៅអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ដែលជាចំណុចមួយទាក់ទាញពលរដ្ឋ ឲ្យមើលឃើញនូវការប្រកួតប្រជែងបែបថ្មី។   «ឱកាសល្អនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ដែលអ្នកនយោបាយនីមួយៗគិតដល់គុណតម្លៃសារនយោបាយ ឈ្លោះគ្នាលើគោលនយោបាយជាជាងលើបញ្ហាបុគ្គល ទើបជាការល្អនៃគណបក្សនយោបាយជំនាន់ថ្មី និងបន្តដល់ជំនាន់ក្រោយផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនណា ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ។ រូបពីហ្វេសប៊ុកលោក ប៊ុនណា   បើតាមអ្នកស្រាវជ្រាវរូបនេះ មានតែការប្រកួតប្រជែងសន្លឹកឆ្នោត តាមរយៈយុទ្ធសាស្រ្ត និងគោលនយោបាយផ្នែកសេដ្ឋកិច្ចទេ ដែលជាជម្រើសល្អប្រសើរ សម្រាប់ប្រយោជន៍សង្គមជាតិ។ ជាពិសេសការទាញយកប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)មកវិញ។    «បច្ចុបន្បសព្វថ្ងៃ ពលរដ្ឋ កសិករ កម្មករជាច្រើនរងផលប៉ះពាល់និងបាត់បងការងារ។ ដូច្នេះ មានតែប្រកួតគ្នា(គណបក្សនយោបាយ)លើការស្ដារសេដ្ឋកិច្ច ស្វែងរកការងារ ទីផ្សារកសិផល ហើយអ្នកឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ទាំងនោះ អាចទាញអ្នកវិនិយោគមកដល់មូលដ្ឋានទៀត គឺជាចំណុចល្អ»។ នេះជាការលើកឡើងរបស់លោក វណ្ណ ប៊ុនណា ។   យ៉ាងណាក៏ដោយ លោកក៏មើលឃើញពីទិដ្ឋភាព និងផ្នត់គំនិតពលរដ្ឋក្នុងសង្គមខ្មែរដែរថា ទោះបីជាកត្តាប្រកួតប្រជែងគោលនយោបាយគ្នា ដោយគុណតម្លៃអហិង្សានេះល្អយ៉ាងណាក្តី ក៏មិនប្រាកដថា ទទួលបានការគាំទ្រច្រើនលើសលុបនោះដែរ។ នោះក៏ព្រោះតែពលរដ្ឋខ្លះ ដក់ជាប់វប្បធម៌នយោបាយចាស់ ដោយបោះឆ្នោតតាមការស្រលាញ់គណបក្ស និងមេបក្ស ជាងការពិនិត្យមើលគោលនយោបាយនិងរបៀបនៃការដឹកនាំ។    គណបក្សនយោបាយ២ បានត្រៀមយុទ្ធសាស្រ្ត ក្នុងបោះឆ្នោតខាងមុខ    គណក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានដាក់ចេញគោលនយោបាយ១២ចំណុច ដោយផ្ដោតសំខាន់លើទីផ្សារកសិកម្ម និងសិប្បកម្ម, ទុននិងបំណុល រួមទាំងភាពរើសអើងនយោបាយ។ សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ គឺជាបុគ្គលមានសមត្ថភាព សុចរិតភាព និងសកម្មភាព។ នេះជាគោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ដែលលោកលោក ឡឹក ទឹតសុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យGDP អះអាងប្រាប់សារព័ត៌មានថ្មីៗ។  លោក ឡឹក ទឹតសុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។    អ្នកនាំពាក្យរូបនេះ បរិយាយបន្តថា គោលការណ៍ទីផ្សារកសិកម្ម និងសិប្បកម្ម នឹងជំរុញពលរដ្ឋឲ្យផលិត កែច្នៃ រួមទាំងស្វែងរកទីផ្សារដល់ពលរដ្ឋផងដែរ។ GDP ក៏ចងក្រងក្រុមសមាជនកសិករ ដើម្បីចែករំលែកចំណេះដឹង និងជួយគ្នាទៅវិញទៅមក រួមទាំងគិតគូរពីគម្រោងរៀបចំដើមទុន និងប្រព័ន្ធធារាសាស្រ្តផងដែរ។ ជាមួយគ្នាដែរ GDP នឹងជួយជ្រោមជ្រែងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ ជនងាយរងគ្រោះ រួមទាំងជនចាស់ជរា។    លោក ឡឹក ទឹតសុធារ ថ្លែងយ៉ាងដូច្នេះថា៖ «គោលនយោបាយលើកនេះ មានខ្លះបានអនុវត្តរួចហើយ នៅឃុំ-សង្កាត់មួយចំនួនហើយ មានឃុំដំណាក់សុក្រំ ក្នុងខេត្តកំពត, ឃុំសាគ្រាម ខេត្តកំពង់ធំ និងឃុំប៉ាតេ រតនគិរី ក៏មានសមាជិកGDP ជាសមាជិកមន្រី្តឃុំ-សង្កាត់ដែរ»។    ប៉ុន្តែមន្ត្រីរបស់លោក នៅមូលដ្ឋានទាំងនេះ មិនមានលទ្ធភាពចូលរួមដឹកនាំ និងផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនោះទេ ដោយសារពួកគេទាំងនោះ ជាជំទប់ទី២ ឬក្រុមប្រឹក្សា ។ យ៉ាងណា GDP បានជំរុញឲ្យមានការអភិវឌន្ឍន៍ ប្រកបដោយសមភាពនិងតម្លាភាព ។    អត្ថបទទាក់ទង   លោក ឡឹក ទឹតសុធារ អនុបណ្ឌិតកសិកម្មពីបារាំង ឈរឈ្មោះជាចៅសង្កាត់ តាមបណ្ដាំបណ្ឌិត កែម ឡី  រីឯ គណបក្សហ៊្វុនស៊ិនប៉ិចវិញ ក៏បានដាក់ចេញគោលនយោបាយ៩ចំណុច សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរ។ បើតាមលោក ញឿន រ៉ាដែន គោលនយោបាយទាំងនេះ ផ្ដោតលើការបម្រើផលប្រយោជន៍រាស្រ្ត និងដោះស្រាយបញ្ហាប្រឈមក្នុងសង្គម។ អ្នកនាំពាក្យគណបក្សរាជានិយមមួយនេះ សុំមិនបកស្រាយលម្អិតពីគោលនយោបាយបក្សឡើយ ព្រោះក្រុមការងារកំពុងរៀបចំដាក់បន្ថែម ហើយគ្រោងដាក់ផ្សព្វផ្សាយ នៅដើមខែឧសភាខាងមុខនេះ។    គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានត្រៀមផ្សព្វផ្សាយគោលនយោបាយ តាមបណ្ដាញសង្គម ចុះឃោសនាតាមមូលដ្ឋាន ចែកខិតប័ណ្ណ រួមទាំងពន្យល់បង្ហាញគោលនយោបាយសំខាន់ ដល់អ្នកគាំទ្រនិងពលរដ្ឋទូទៅផងដែរ។    លោក ពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២៩ មីនា យ៉ាងដូច្នេះ៖ «គណបក្សហ្វ៊ុនស៊ិនប៉ិចក្រោមការដឹកនាំរបស់ព្រះបុត្រារបស់សម្ដេចក្រុងព្រះ នរោត្តម រណឫទ្ធិ, យើងកំពុងបញ្ហាវត្តមានរបស់ព្រះអង្គ(នរោត្តម ចក្រាវុធ) ក្នុងនោះលោកបានចុះជួបជាមួយសមាជិកនិងថ្នាក់ដឹកនាំហើយ។ ដោយឡែកប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតលោកអត់ទន់បានឃើញឡើយ ឃើញតែតាមការប្រព័ន្ធផ្ស្វផ្សាយ យើងកំពុងព្យាយាមដើម្បីឲ្យលោកចុះទៅដល់មូលដ្ឋានផ្ទះរបស់ប្រជាពលរដ្ឋ»។    ក្រោមការដឹកនាំរបស់ព្រះអង្គ នរោត្តម ចក្រាវុធ ជាបញ្ញវន្តដែលបានសិក្សានៅប្រទេសបារាំង លោកនឹងដាក់ចេញគោលនយោបាយ ដោយផ្ដោតសំខាន់គិតគូរលើផ្នែកសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ កត្តាចម្បងគឺ ដោះស្រាយបញ្ហាកម្ចីប្រាក់ និងការខ្វះខាតដើមទុនប្រកបអាជីវកម្ម។ លើសពីនេះ នឹងគិតគូរពីការឡើងថ្លៃនៃអតិផរណា ដើម្បីដោះស្រាយទុក្ខលំបាកពលរដ្ឋក្រីក្រ។ នេះបើការលើកឡើងរបស់លោក រ៉ាដែន ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ។ រូបពីហ្វេសប៊ុកលោក រ៉ាដែន   អ្នកនាំពាក្យរូបនេះ ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «នៅដែលព្រះអង្គនិងគណបក្សហ្វ៊ុនស៊ិនប៉ិច មានសិទ្ធិអំណាច ក្នុងការដឹកនាំនឹងខិតខំដើម្បីចូលរួមដោះស្រាយបញ្ហាខាងលើនេះ»។    លោកអះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងអនុវត្តតាមគោលនយោបាយដាក់ចេញ ។ ប៉ុន្តែដោយសារប៉ុន្មានអាណត្តិនេះ ពុំមានសំឡេងនៅក្នុងរដ្ឋសភាជាតិ ទើបពិបាកក្នុងការតតាំងមតិ ។ អ្នកនាំពាក្យរូបនេះ បន្ថែមថា៖ «បើសិនយើងបានអំណាច(សំឡេងក្នុងរដ្ឋសភា) នោះយើងនឹងបានចូលរួមជួយកសាង និងធ្វើទៅតាមសន្យារ។ ហើយក៏មិនមែនព្រងើយកន្កើយ ក្រោយពេលបោះឆ្នោតនោះទេ! នេះដោយសារយើងមិនមានអំណាច សិទ្ធិអ្វី ក្នុងការចូលរួមជជែកក្នុងរដ្ឋសភា»។   កាលដែលលើកឡើងថា គ្មានសំឡេងក្នុងរដ្ឋសភា មិនអាចមានសកម្មភាពក្រោយពេលបោះឆ្នោត មិនត្រឹមត្រូវទាំងស្រុងនោះទេ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា គណបក្សនយោបាយនីមួយ នៅតែខ្វះចន្លោះក្នុងការធ្វើសកម្មភាព និងខ្វះការទាមទារឲ្យរដ្ឋាភិបាលស្ដាប់ការលើកឡើងរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាសង្គម។    លោក ប៊ុនណា ថ្លែងយ៉ាងដូច្នេះ៖ «ទោះគ្មានសំឡេងក្នុងសភា ក៏នៅតែចន្លោះ ក្នុងការទាមទារឲ្យរដ្ឋាភិបាលធ្វើសកម្មភាព និងដោះស្រាយបញ្ហានានាក្នុងសង្គម  ហើយបក្សនយោបាយទាំងអស់ ក៏មិនចាំបាច់សកម្មតែមុនពេលបោះឆ្នោតដែរ គឺត្រូវពិនិត្យមើលបញ្ហារាស្រ្តហើយជួយជ្រោមជ្រែង និងអន្តរាគមន៍ឲ្យរដ្ឋនិងអ្នកពាក់ព័ន្ធដោះស្រាយជាប្រចាំបាន»។    ទន្ទឹងនឹងនេះ លោកមើលឃើញថា សំឡេងគណបក្សប្រឆាំង គឺសំខាន់ណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ខណៈរដ្ឋសភាជាតិ មានសំឡេងបក្សនយោបាយតែមួយ៕  
ភ្នំពេញ៖ អ្នកវិភាគយល់ថា អ្នកនយោបាយគួរផ្លាស់ប្តូរយុទ្ធសាស្រ្តប្រកួតគ្នា នាពេលបោះឆ្នោតឃុំសង្កាត់ និងជ្រើសរើសតំណាងរាស្ត្រ ខាងមុខនេះ។ បើតាមអ្នកវិភាគ អ្នកនយោបាយគួរផ្ដោតលើវិស័យសេដ្ឋកិច្ច ក្នុងគោលនយោបាយ ដើម្បីប្រកួតប្រជែងដណ្ដើមសំឡេងគាំទ្រពីមហាជន ។ ប៉ុន្តែ អ្នកនយោយបាយហាក់ពុំទាន់ត្រៀមខ្លួន ចាប់យកឱកាសនេះនៅឡើយទេ។
Lee Jae-Yeong អាយុ ២៥ ឆ្នាំ និងប្អូនស្រីភ្លោះរបស់នាងឈ្មោះ Lee Da-yeong ដែលអ្នកទាំងពីរលេងឱ្យក្លិបបាល់ទះ Heungkuk Life Insurance Pink Spiders នៃលីគកំពូលកូរ៉េខាងត្បូង V-League បានសារភាពថា ធ្លាប់បានធ្វើបាបមិត្តរួមក្រុមនៅថ្នាក់អនុវិទ្យាល័យកាលពី ១០ ឆ្នាំមុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។   ចម្លើយសារភាពនេះ ធ្វើឡើងក្រោយមានអតីតមិត្តរួមក្រុមថ្នាក់អនុវិទ្យាល័យ ៤ នាក់បានបង្ហោះលើអ៊ីនធឺណិតដើម្បីបកអាក្រាតបងប្អូនភ្លោះទាំងពីរកាលពីសប្តាហ៍មុន។ ក្នុងចំណោមនោះ មានម្នាក់អះអាងថា ខ្លួនធ្លាប់រងការធ្វើបានដោយហិង្សាលើរាងកាយ ការលួចលុយ និងគំរាមដោយកាំបិតជាដើម។   បើទោះជាមានការសុំអភ័យទោសចំពោះជនរងគ្រោះដែលមិនបញ្ចេញអត្តសញ្ញាណហើយក្តី ប៉ុន្តែកីឡាការិនីរូបស្រស់ទាំងពីរក៏ត្រូវបានក្លិប Pink Spiders ព្យួរការងារគ្មានពេលកំណត់ផងដែរ។ Pink Spiders ជាក្លិបបាល់ទះដ៏ធំ និងល្បីល្បាញមួយរបស់កូរ៉េខាងត្បូង ខណៈ Jae-Yeong និង Da-yeong ជាតារាឆ្នើមរបស់ពួកគេនាពេលបច្ចុប្បន្ននេះ។   Pink Spiders ម្ចាស់ជើងឯក៤សម័យ និងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាង V-League រដូវកាលនេះលើកឡើងជុំវិញបញ្ហានេះថា៖ «យើងមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកគាំទ្រកីឡាបាល់ទះរបស់យើង។ ការសម្លុតធ្វើបាបក្នុងចំណោមអត្តពលិក និស្សិតមិនត្រូវកើតមានឡើយ ហើយក៏មិនអាចអត់ឱនបានទេក្នុងកាលៈទេសៈណាក៏ដោយ។ ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះយើងបានសម្រេចចិត្តហាមឃាត់កីឡាការិនីទាំងពីរដោយគ្មានកំណត់»។   ចំណែក ការសម្រេចដកបងប្អូនត្រកូល Lee ចេញពីជម្រើសជាតិបាល់ទះកូរ៉េខាងត្បូ ត្រូវបានសហព័ន្ធកីឡាបាល់ទះកូរ៉េ (KVA) បញ្ជាក់ថា រាល់អត្តពលិក ឬមន្ត្រីណាដែលបង្កការរំខានដល់សង្គមនឹងមិនអាចតំណាងប្រទេសនៅក្នុងការប្រកួតជាអន្តរជាតិឡើយ។   ការិនីដ៏ស្រស់ស្អាត និងមានឈ្មោះល្បីល្បាញ Jae-Yeong និង Da-yeong បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជម្រើសជាតិបាល់ទះនារីកូរ៉េខាងត្បូងកក់កៅអីទៅអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ តាមរយៈការឈ្នះការប្រកួតជម្រុះនៅតំបន់អាស៊ីកាលពីខែមករា៕   ទស្សនាវីដេអូរបស់កីឡាការិនីរូបស្រស់ទាំងពីរកន្លងមក៖  
កីឡាការិនីបាល់ទះរូបស្រស់ដ៏មានប្រជាប្រិយភាពពីនាក់បងប្អូនភ្លោះរបស់កូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិនៅថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ពីត្រូវរកឃើញថា មានប្រវត្តិសម្លុតធ្វើបាបមិត្តរួមថ្នាក់នៅមធ្យមសិក្សា។ ពួកគេ ក៏ប្រឈមមុខបាត់បង់ឱកាសក្លាយជាគ្រូបង្វឹកផងដែរ។
  ក្រសួងពាណិជ្ជកម្ម ស្នើឲ្យផលិតករ និងអ្នកនាំចេញកសិផលដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh ហើយត្រូវចុះហត្ថលេខា និងទទួលយកវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួនស្ថិតនៅ។   កន្លងមកក្រសួងពាណិជ្ជកម្មបានផ្ដល់សិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ឌី ជាបន្តបន្ទាប់ ដែលរួមមានមន្ទីរខេត្តតាកែវ កំពត កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង។ ក្នុងចំណោមនេះ មន្ទីរខេត្តមួយចំនួនទទួលបានសិទ្ធិ ក្នុងដំណើការសាកល្បងនៅឡើយ។   គួរបញ្ជាក់ថា CO មានច្រើនទម្រង់។ ហើយទម្រង់ D នេះគឺជាឈ្មោះ CO មួយប្រភេទសម្រាប់បញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញពីកម្ពុជាទៅបណ្ដាប្រទេសសមាជិកអាស៊ាន។ នេះបើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមក៕
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រគល់សិទ្ធិឲ្យមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (COទម្រង់D) ។ នេះជាការដាក់ឲ្យដំណើការសាកល្បង ដែលចាប់ផ្ដើមអនុវត្តពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩តទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលផ្សព្វផ្សាយនៅថ្ងៃទី៩ខែធ្នូ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ លោក ចូ បៃឌិន បាននិយាយបរិហារសកម្មភាពរបស់ចិនក្នុងតំបន់ចំពោះមុខនាយករដ្ឋមន្រ្តី លី ខឹឈាំង មេដឹកនាំអាស៊ាន និងមេដឹកនាំអូស្រ្តាលី ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង និងរុស្ស៊ី។   ក្នុងកិច្ចប្រជុំនេះ លោក បៃឌិន បង្ហាញការព្រួយបារម្ភពីសកម្មភាពចិនក្នុងតំបន់ ជាពិសេសជាមួយតៃវ៉ាន់។ មេដឹកនាំអាម៉េរិករូបនេះបានចោទប្រកាន់ចំៗលើទង្វើចិន ថាជាទង្វើគំរាមគំហែង និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពតំបន់។ បើតាមសេចក្តីថ្លែងការរបស់សេតវិមាន លោក បៃឌិន បញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិកនឹងបន្តឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពធ្វើនាវាចរណ៍ក្នុងតំបន់។   លើសពីនេះទៀត លោក បៃឌិន លើកឡើងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយដៃគូនៅឥណ្ឌូប៉ាស៊ីហ្វិក ពីការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់។   កាលពីសប្តាហ៍មុន លោក បៃឌិន បង្កការភ្ញាក់ផ្អើលដោយប្រកាសថា អាម៉េរិក នឹងចេញមុខជួយតៃវ៉ាន់ក្នុងព្រឹត្តិការណ៍នៃការវាយប្រហារពីចិន។ ចិនបានតបតនឹងការលើកឡើងរបស់អាម៉េរិកថា សកម្មភាពរបស់អាម៉េរិកអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាម៉េរិក ក៏ដូចជាប៉ះពាល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។    ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតទាបមួយ ក្រោយប្រឈមមុខដាក់គ្នាលើបញ្ហាមួយចំនួនដូចជាបញ្ហាតៃវ៉ាន់ និងកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលីជាដើម។ តំបន់អាស៊ីអាគ្នេយ៍ ក៏បានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាង មហាអំណាចទាំងពីរផងដែរ។    ក្នុងកិច្ចប្រជុំកំពូលនេះ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបារម្ភថា ការប្រឈមមុខនេះ អាចបង្កើនភាពតានតឹង និងបង្កឱ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់។ បើតាមទីភ្នាក់ងារព័ត៌មាន AP ប្រធានាធិបតី ចូកូ វីដូដូ និយាយថា ឥណ្ឌូណេស៊ីមិនចង់ឱ្យតំបន់នេះក្លាយជាការប្រណាំងប្រជែងសព្វាវុធ និងឥទ្ធិពលដែលអាចគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ឡើយ៕
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន  បានប្រាប់មេដឹកនាំអាស៊ីបូព៌ានៅថ្ងៃទី ២៧ ខែ តុលា ថា អាម៉េរិកនឹងជួយការពារសេរីភាពនាវាចរណ៍ និងគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងតំបន់។ លោក បៃឌិន ក៏បានចោទប្រកាន់ចិនចំៗថា សកម្មភាពថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ ជាទង្វើគំរាមគំហែង និងធ្វើឱ្យប៉ះពាល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
  រចនា វាំងនន, សាខាទូលទំពូងយើងខ្ញុំ ក្នុងចំណោមសាខាពីរផ្សេងទៀត ផ្តល់សេវាកម្ម កាត់ដេរ វាំងននច្រើនប្រភេទ៖ ស្បៃ ក្រណាត់ការពារពន្លឺ កាត់ម៉ូត ព្រិលបង្អួច ដងដែក ដងឈើ ថែមទាំងស្រោមខ្នើយសាឡុងផងដែរ។ រចនា វាំងនន ក៏ផ្តល់សេវាកម្មបោកគក់វាំងនន និងតម្លើងវាំងននតាមខេត្តផងដែរ។    Rachana Curtain Toul Tom Poung branch among two other branches offers various choices of curtain styles, light proof fabrics, soft fabrics, window blinds (Aluminum and woods), metal and wooden window poles, as well as sofa pillow sheets. Curtain laundry is available. Our service can be extended to provinces. TELEPHONE: 012 597 116 (Khmer), 089 828 958 (English)   រចនាវាំងនន សាខាផ្លូវ២៧១ អូរបែកក្អម មានទទួលដេរវាំងននគ្រប់ប្រភេទ ស្រោមពូក ខ្នើយ កម្រាលតុ។ Rachana Curtain Branch, Obekorm Street 271    We offer a wide range of curtains, bed sheets, pillow sheets, window blinds and more!   ទំនាក់ទំនង: 012 221 043 015 66 77 83   (អត្ថបទពាណិជ្ជកម្ម)
ហាង រចនា វាំងនន ដែលមានបទពិសោធន៍ការងារជាង១០ឆ្នាំកន្លងមកហើយនោះ ផ្តល់សេវាកម្មជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។
 ជំនួបនេះ ប្រព្រឹត្តទៅក្នុងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ច និងចូលរួមពិធីពិព័រណ៍ការពារដែនគោគអន្តរជាតិ ដែលត្រូវបានរៀបចំឡើងនៅប្រទេសអូស្ត្រាលី។    លោកឧត្តមសេនីយ៍ឯក ស៊ីមុន ស្ទូអាត ឆ្លើយតបថា លោកឯកភាពចំពោះគំនិត និងសំណើរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ថែមទាំងលើកឡើងថា ភាគីទាំងពីរ អាចពិនិត្យមើលកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងការសង្គ្រោះពីគ្រោះមហន្តរាយបន្ថែមទៀតនៅពេលអនាគត។   ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានស្នើឲ្យមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចែករំលែកបទពិសោធពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ លោក ហ៊ុន ម៉ាណែត ចែករំលែកអំពីវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។    បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភដល់កម្ពុជា ជាពិសេសក្នុងដំណាក់កាល ដែលកម្ពុជាស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។    ក្រៅពីជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកអូស្រ្តាលី លោក ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសដទៃទៀតដែរ ដូចជា ជំនួបជាមួយលោកឧត្តមសេនីយ៍ទោ ចន បូស្វេល (John Boswell) មេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់ និងជំនួបជាមួយឧត្តមសេនីយ៍ឯក រ៉ូមីអូ ប្រ័រនើ ជូនៀ (Romeo S Brawner Junior) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជាដើម ដែលបានទៅចូលរួមពិធីពិព័រណ៍ការពារដែនគោកអន្តរជាតិនៅអូស្ត្រាលីដែរ៕  លោក ហ៊ុន ម៉ាណែត និង លោកចន បូស្វេល (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)។ លោក ហ៊ុន ម៉ាណែត ជួបលោក រ៉ូមីអូ ប្រ័រនើ ជូនៀ (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)។   
 ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ឯក ស៊ីមុន ស្ទូអាត (Simon Stuart) មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានផ្តួចផ្តើមគំនិតឲ្យបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកប្រទេសទាំងពីរថែមមួយកម្រិតទៀត។
  អត្ថប្រយោជន៍ចំពោះសុខភាពទាំងនេះ គឺពិតជាមានសារៈសំខាន់ចំពោះមនុស្សទាំងឡាយ ណា ដែលកំពុងមានការព្រួយបារម្ភ អំពីការវិវត្តន៍មាននូវជំងឺ សសៃឈាមបេះដូង ឬ អ្នកដែលត្រូវបាន ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺនេះរួចទៅហើយ ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការសិក្សាស្រាវជ្រាវបានរកឃើញថា អាហារដែលមានជាតិខ្លាញ់ saturated ខ្ពស់ ដែលត្រូវបានរក ឃើញនៅក្នុងប្រភេទអាហារមួយចំនួនដូចជា៖សាច់ក្រហម និង អាហារធ្វើពីទឹកដោះគោ គឺអាចបណ្តាល អោយអ្នកមាន ការវិវត្តន៍នូវកម្រិតកូឡេស្តេរ៉ូលខ្ពស់។វាក៏នឹងធ្វើអោយអ្នក មាននូវជំងឺសរសៃឈាម បេះដូង និង អាចអោយអ្នកស្លាប់បានផងដែរ។ សារជាតិ cayenne ដែលជាសារធាតុមួយ ក្នុងចំណោម សារធាតុសំខាន់ផ្សេងទៀត ដែលមាននៅក្នុងផ្លែម្ទេស ត្រូវបានគេរកឃើញថា វាមានប្រសិទ្ធភាព មិនត្រឹម តែ ជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូល និង ទ្រីគ្លីសេរីដប៉ុណ្ណោះទេ តែវាថែមទាំងអាច ជួយកាត់បន្ថយ ផងដែរ នូវការផ្តុំឡើងនៃកោសិកាឈាមប្លាក្កែត platelet ដែលវាជារឿយបណ្តាលអោយមាន ដុំឈាមកកដែលអាចធ្វើអោយ ស្លាប់បាន។
បើទោះបីជាសារព័ត៌មាន Phnom Penh Post បានប្រកាសដូរថៅកែមែន។ តែលោក កៃ គឹមសុង និពន្ធនាយកសារព័ត៌មាន Phnom Penh Post ជាភាសារខ្មែរ និងអង់គ្លេស បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា កាសែតនៅដំណើរការធម្មតាដដែលចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ខែឧសភា ជាថ្ងៃដែលផ្លាស់ប្តូរម្ចាស់ភាគហ៊ុនជាផ្លូវការ។ ក្រោយពេលដែលថៅកែជនជាតិម៉ាឡេស៊ីចូលកាន់តំណែង លោក គឹមសុង មិនអាចបញ្ជាក់ថា តើនឹងមានការផ្លាស់ប្តូររបៀបធ្វើការ ឬក៏ត្រូវរក្សានៅស្ថានភាពដើមដដែល។ នេះ គឺជាអ្វីដែលលោក កៃ គឹមសុង ខ្លួនឯងផ្ទាល់ក៏ត្រូវរង់ចាំមើលថ្នាក់ដឹកនាំថ្មីដែរ។    សារព័ត៌មាន Phnom Penh Post បានបង្កើតឡើងដោយជនជាតិអាមេរិកាំងលោក Michel Hayes កាលពីឆ្នាំ១៩៩២។ នៅឆ្នាំ២០០៨ កាសែតខាងលើនេះបានលក់ឲ្យទៅអ្នកជំនួញជនជាតិអូស្ត្រាលី ហើយនៅឆ្នាំ២០១៨នេះ ជនជាតិអូស្រា្តលីក៏សម្រេចចិត្តលក់កាសែតជូនឲ្យទៅអ្នកវិនិយោគជនជាតិម៉ាឡេស៊ី៕    អត្ថបទទាក់ទង   ជាង២០ឆ្នាំ, Phnom Penh Post ដូរ ថៅកែ, Cambodia Daily និង Cambodge Soir បិទទ្វារ
 ភ្នំពេញ៖ សារព័ត៌មានជាភាសាអង់គ្លេស និងខ្មែរ Phnom Penh Post បានប្រកាស, កាលពីម្សិលមិញ(ថ្ងៃសៅរ៍ទី៥ខែឧសភា), លក់ក្រុមហ៊ុនឲ្យទៅវិនិយោគិនថ្មីជនជាតិម៉ាឡេស៊ី។ នេះ គឺជាការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងចំណោមពិភពអ្នកសារព័ត៌មានក្នុង និងក្រៅប្រទេស និងក្នុងចំណោមអ្នកអានកាសែត Phnom Penh Post។ លោក កៃ គឹមសុង និពន្ធនាយកសារព័ត៌មាន Phnom Penh Post ជាភាសារខ្មែរ និងអង់គ្លេស ថា ដូរម្ចាស់ភាគហ៊ុន តែកាសែតនៅដំណើរការដដែល។
  តាមរយៈកត្តាខាងលើនេះ ធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែអាចរក្សាបាននូវធនធានមនុស្សដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងមានការទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីបេក្ខជនសក្តានុពលជាច្រើននាក់ នៅក្នុងមួយឆ្នាំៗផងដែរ។ ក្នុងថ្ងៃពិព័រណ៍ការងារ និងយុទ្ធនាការផលិតភាពជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍សន្និបាតកោះពេជ្រ អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្សបានលើកឡើងថា ក្នុងមួយឆ្នាំៗ អេ អឹម ខេ  ទទួលបានពាក្យស្នើសុំបម្រើការងាររហូតជិត ១ម៉ឺននាក់ ដែលនៅក្នុងនោះមានបេក្ខជនចំនួនប្រហែល៥០០នាក់ត្រូវបានជ្រើសរើស ចូលបម្រើការងារនៅ អេ អឹម ខេ។  មូលហេតុដែល យើងតែងតែទទួលបានការចាប់អារម្មណ៍ ច្រើនពីបេក្ខជននានានោះ ដោយសារការសាបព្រោះនៃកិត្តិសព្ទរបស់ អេ អឹម ខេ ពីបុគ្គលម្នាក់ទៅម្នាក់ទៀត និងការផ្សព្វផ្សាយទូលំទូលាយពីឱកាសការងារតាមរយៈមធ្យោបាយផ្សេងៗ ដូចជា វេបសាយឱកាសការងារល្បីៗ ហ្វេសប៊ុក AMK MFI  ការសែត បិទតាមសាកលវិទ្យាល័យ តាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ក៏ដូចជាមានការចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយពីឱកាសការងារផ្សេងជាដើម។   ឆ្លើយតបសំណួរដែលលើកឡើងថា៖ហេតុអ្វីបេក្ខជនគួរចាប់ផ្តើមអាជីពការងារជាមួយ អេ អឹម ខេ ? ស្របពេលនោះដែរ លោកស្រីបានលើកឡើងថា៖ ផ្អែកលើការសិក្សាស្រាវជ្រាវពីតម្រូវការរបស់និយោជិក អេ អឹម ខេ បានបន្តរៀបចំខ្លួនឲ្យក្លាយជាជម្រើសសម្រាប់និយោជិក តាមរយៈការផ្តល់នូវឱកាសដើម្បីអភិវឌ្ឍសមត្ថភាព  ការផ្តល់ បរិយាកាសការងារល្អ និងការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក។ ដូច្នេះ គ្រប់បុគ្គលិកទាំងអស់នឹងទទួលបាននូវឱកាសអភិវឌ្ឍជំនាញ និងចំណេះដឹងបន្ថែម តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ  កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ (Rotation Program) ផែនការស្នង (Succession Program) ផែនការទំនាក់ទំនងបុគ្គលិក (Employee Connection Program) និងកម្មវិធីសម្រាប់អ្នកហាត់ការគ្រប់គ្រង (Management Trainee)។ លើសពីនេះទៀត ក្រៅពីទទួលបាននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ជាច្រើន  អេ អឹម ខេ ក៏មានផ្តល់ជូននូវការធានារ៉ាប់រងសុខភាព ១០០% ទៅដល់បុគ្គលិក និងអ្នកក្នុងបន្ទុកផងដែរ។ កាន់តែពិសេសនោះ អេ អឹម ខេ បង្កើតឲ្យមានរប្បធម៌ និងបរិយាកាសការងារដែលធ្វើឲ្យបុគ្គលិកមានទំនាក់ទំនងរវាងគ្នានឹងគ្នា មានស្មារតីសាមគ្គីភាព មិនរើសអើង មានការសហការណ៍គ្នាល្អ និងការជម្រុញលើកទឹកចិត្តបុគ្គលិកគ្រប់រូប ឲ្យមានការឆ្នៃប្រឌិតស្របតាមសម័យកាល និងទីផ្សារបច្ចុប្បន្ន។ លោកស្រីបានបន្ថែមទៀតថា៖ បុគ្គលិកប្រៀបបាននឹងសរសៃឈាមរបស់ក្រុមហ៊ុន ដូច្នេះការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយដល់បុគ្គលិក គឺជាសកម្មភាពស្នូលមួយរបស់ អេ អឹម ខេ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានធ្វើការណែនាំដល់អ្នកដែលកំពុងស្វែងរកឱកាសការងារនៅ អេ អឹម ខេ ឲ្យអញ្ជើញចូលរួមទស្ស នាស្តង់ផ្សព្វផ្សាយរបស់ អេ អឹម ខេ ដែលមានទីតាំង G២៥ និង G២៦ដែលមានរយៈពេល២ថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងការប្រឹក្សាយោបល់ពីមុខដំណែងនីមួយៗ ពាក្យស្នើសុំបម្រើការងារ ក៏ដូចជាអាចដាក់ពាក្យស្នើសុំការងារផងដែរ។     គួរកត់សម្គាល់ផងដែរថា អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណង ជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងស្ថិតថេរ បច្ចុប្បន្ននេះកំពុងឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែកញ្ញា ឆ្នាំ២០១៧ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ២៥០០ នាក់ អតិថិជនចំនួនជិត ៦៦ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជិត ១៩៥លានដុល្លារអាមេរិក និង មានការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធានារ៉ាប់រងបុគ្គល ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែជម្រុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់រូប ដែលកំពុងតែបម្រើការងារតាមរយៈការផ្តល់អត្ថប្រយោជន៍ ការអភិវឌ្ឍន៍អាជីពការងារ និងមានវប្បធម៌ជាមួយបរិយាកាសការងារល្អ។
  ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ ៖ អគាររដ្ឋបាលឃុំគោកខ្ពស់ មានជម្រាលជនពិការមួយកន្លែង ដែលអាចសម្រួលដល់ការធ្វើដំណើរ របស់អ្នកមានពិការភាព។ ឃុំគោកខ្ពស់ ដែលស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានពលរដ្ឋដែលមានពិការភាពចំនួន ១១៦នាក់ ដែលភាគច្រើនជាអតីតកងទ័ព។ ដោយសារក្នុងឃុំមានពលរដ្ឋមានពិការភាពច្រើន អាជ្ញាធរឃុំគោកខ្ពស់ បានដាក់ផែនការសង់«បន្ទប់ទឹកជនពិការ»មួយកន្លែងទៀត ដើម្បីបង្កលក្ខណៈគ្រប់គ្រាន់ ដល់ពលរដ្ឋទាំងនោះមកទទួលរដ្ឋបាល នៅរដ្ឋបាលឃុំ។   លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ បានឱ្យដឹងថា ជម្រាលសម្រាប់ជនមានពិការភាព ត្រូវបានសង់ឡើងមួយកន្លែង ត្រង់ច្រកចេញ-ចូល សាលាឃុំ។ ជម្រាលនេះ គឺគ្រប់គ្រាន់ឱ្យពលរដ្ឋដែលមានពិការភាព ធ្វើដំណើរឡើង-ចុះអគាររដ្ឋបាលឃុំដោយខ្លួនឯងបាន។ គោលដៅបន្ទាប់ លោក ចង់ បានបន្ទប់ទឹកសម្រាប់ជនមានពិការភាពមួយកន្លែងទៀត ដែលមានបង្កាន់ដៃ អាចឱ្យអ្នកមានពិការភាពប្រើប្រាស់បានកាន់តែងាយស្រួល។    ក្នុងចំណោមពលរដ្ឋដែលមានពិការភាពចំនួន១១៦នាក់នោះ មាន ៦នាក់ ដែលពិការភាពដល់ត្រូវប្រើរទះរុញ។ រាល់ការមកទទួលសេវាសាធារណៈនៅសាលាឃុំ ពួកគាត់ ត្រូវពឹងគ្រួសារ ឬសាច់ញាតិជូនមក។ សេវា ដែលពលរដ្ឋមានពិការភាពត្រូវការញឹកញាប់ គឺការបើកប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ដែលផ្ដល់ដោយរដ្ឋាភិបាល និងការធ្វើឯកសារពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន ជាដើម។   លោក វ៉ាន់ ប៉ិក ប្រាប់ដូច្នេះថា៖ «នៅសាលាឃុំនេះ ជនមានពិការភាពអត់ពិបាកធ្វើដំណើរទេដោយយើងបានរៀបចំជម្រាល តាមច្រកចេញ-ចូល រួចស្រេចហើយ។ អ៊ីចឹង អ្វីដែលយើងចង់ធ្វើគឺបង្គន់អនាម័យ សម្រាប់ជន(មាន)ពិការ(ភាព) ព្រោះឥឡូវយើងទាន់មានទេ។ បង្គន់នេះមានសារៈសំខាន់ណាស់  ព្រោះអី វាមានបង្កាន់ដៃ និងជម្រាល ដែលគាត់( អ្នកពិការ) អាចជ្រែងបាន អ៊ីចឹង បើបានមួយហ្នឹងទៀតកាន់តែងាយស្រួលដល់ពួកគាត់»។    ជុំវិញគម្រោងនេះឃុំមិនទាន់មានលទ្ធភាពធ្វើនៅឡើយ ដោយកង្វះខាតថវិកា។ ដូច្នេះ លោក វ៉ាន់ ប៉ិកអំពាវនាវដល់រដ្ឋាភិបាល អង្គការ និងសប្បុរសជន ផ្ដល់បន្ទប់ទឹកសម្រាប់ជនមានពិការភាពមួយកន្លែងដើម្បីពង្រឹងសេវាសាធារណៈជូនពលរដ្ឋដែលមានពិការភាព ក្នុងឃុំខ្លួនឱ្យទទួលបានការផ្តល់សេវារដ្ឋបាលកាន់តែប្រសើ។ មេឃុំរូបនេះ តាំងចិត្តបង្កើនការយកចិត្តទុកដាក់លើពលរដ្ឋដែលមានពិការភាពដូចពលរដ្ឋទូទៅ ពិសេស ការលើកលែងបង់ថ្លៃសេវា និងលឿនរហ័ស៕      អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)      
ដោយ៖ រ៉ត ណៅ (យុវជនឃុំគោកខ្ពស់) 
  ចំពោះបញ្ហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការនាំចេញអង្កររបស់កម្ពុជាទៅចិនមួយចំនួន គឺមិនមែននាំចេញដោយក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវផ្ទាល់នោះទេ។     ប្រសាសន៍លោក វេង សាខុន៖      លោក វេង សាខុន ឲ្យដឹងទៀតថា ការសុំនាំអង្ករទៅចិនកន្លងមក ត្រូវវាយតម្លៃតឹងរឹងផ្នែកភូតគាមអនាម័យពីមន្ត្រីជំនាញរបស់គេ ទើបមានតែក្រុមហ៊ុនចំនួន២៤ប៉ុណ្ណោះ ទទួលការអនុញ្ញាត ក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យរាប់រយ។ លោកបន្ថែមថា កម្ពុជាកំពុងរង់ចាំភាគីចិនមកត្រួតពិនិត្យលទ្ធភាពនាំចេញរបស់ក្រុមហ៊ុនផ្សេងៗទៀត ដើម្បីពង្រីកវិសាលភាពនាំចេញ។    គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ប្រទេសចិនបានបើកកូតា ៣០ម៉ឺនតោនសម្រាប់អង្ករកម្ពុជា៕       
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញ ចំពោះក្រុមហ៊ុនខ្លះដែលគ្មានរោងម៉ាស៊ីនកិនស្រូវ ប៉ុន្តេសុំកូតានាំចេញអង្ករ ដែលនាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលកំពុងវិនិយោគពិតប្រាកដ។ នេះបើតាមសេចក្ដីរាយការណ៍នៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ក្នុងឱកាសសម្ដេចជួបពិភាក្សាជាមួយនាយកក្រុមហ៊ុន Guangxi Guhong Development Corporation ដែលកំពុងបោះទុន ផ្នែកកសិកម្មនៅកម្ពុជា នៅថ្ងៃទី១០ខែកញ្ញា។
  បន្ទាប់ពីទើបតែអាចគ្រប់គ្រងស្ថានការណ៍ករណីឆ្លងកូវីដ-១៩ ដែលផ្ទុះចេញពីសមុទ្រសាគររួច ថៃបានរងគ្រោះជាថ្មី ដោយសារកូវីដ-១៩ ដែលផ្ទុះឡើងនៅក្នុងទីក្រុងបាងកក។ នៅថ្ងៃទី១៦ ខែមេសា ថៃបានរាយការណ៍ ករណីឆ្លងថ្មីចំនួន ១៥៨៥ករណី និងរាតត្បាតនៅខេត្តជាច្រើនរបស់ថៃ។ មកទល់ពេលនេះ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៩០៣៨ករណី និងអ្នកស្លាប់មានចំនួន ៩៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៨៤៨០នាក់។    យ៉ាងណាមិញ ថៃមិនទាន់ដាក់ចេញវិធានបិទតំបន់ ឬបម្រាមគោចរថ្មីឡើយ ប៉ុន្តែរដ្ឋាភិបាលប្រទេសមួយនេះ បានបញ្ជាឱ្យហាងលក់ទំនិញទាំងអស់បិទចាប់ពីម៉ោង ១១យប់ ដល់៤ជិតភ្លឺ ក្នុងរយៈពេល ពីរសប្តាហ៍។ ពេលនេះ រដ្ឋាភិបាលថៃ កំពុងតែពិចារណាលើវិធានទប់ស្កាត់កូវីដ-១៩ ដែលរីកសាយខ្លាំងនៅក្នុងប្រទេស។    ទាក់ទិននឹងករណីឆ្លងថ្មីនេះ ថៃបានប្រកាស ដាក់ខេត្តចំនួន ១៨ ដូចជាបាងកក ឈៀងម៉ៃ និងភូកេតជាដើម ជាតំបន់ឆ្លងខ្លាំង (តំបន់ក្រហម) និងខេត្តចំនួន ៥៨ផ្សេងទៀត ជាតំបន់មិនទាន់ធ្ងន់ធ្ងរ (តំបន់ទឹកក្រូច)។    ថ្លែងតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីកិច្ចប្រជុំនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 (CCSA) លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានបង្ហាញក្តីបារម្ភជាខ្លាំងលើវិធានការរបស់រដ្ឋាភិបាល ដែលអាចដាក់ចេញនៅពេលខាងមុខ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាជនមានចំណូលទាប និងប្រជាជនផ្សេងទៀត។     ស្របពេលករណីឆ្លងបែបនេះ រដ្ឋាភិបាល ក៏បង្កើនការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនដែរ។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រជាជនចាប់ពី ៥០ម៉ឺននាក់ ទៅ៦០ម៉ឺននាក់ បានទទួលវ៉ាក់សាំង ស្របពេលរដ្ឋាភិបាល កំពុងត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បន្ថែមទៀត ដើម្បីបណ្តុះភាពស៊ាំជាសហគមន៍ ដែលអាចឈានទៅដល់ការបើកសេដ្ឋកិច្ចនៅក្នុងប្រទេសជាថ្មី៕   
រដ្ឋាភិបាលក្រុងបាងកក នៅថ្ងៃទី១៦ ខែមេសា បានដាក់ខេត្តចំនួន១៨ ក្នុងនោះមានដូចជាបាងកក, ឈៀងម៉ៃ និងភូកេតជាដើម ជាតំបន់មានករណីឆ្លងកូវីដ-១៩ ខ្លាំងនៅក្នុងប្រទេស។ យ៉ាងណាមិញ មិនទល់ពេលនេះ រដ្ឋាភិបាលថៃ មិនទាន់ដាក់ចេញវិធានការបិទតំបន់់ ឬបម្រាមគោចរអ្វីឡើយ ក្នុងដំណាក់កាលផ្ទុះកូវីដ-១៩ ថ្មីនេះ។ 
  តាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែឧសភា ក្នុងចំណោមមនុស្សទាំង៨នាក់ មានមនុស្ស៧នាក់ជាអ្នកស្រុកភ្នំស្រួច និង១នាក់ជាអ្នកក្រុងច្បារមន។    រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់និងប្រយោលជាមួយមនុស្សទាំងនោះ រួសរាន់ទៅយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។   ដោយឡែករដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានរកឃើញមនុស្ស ៣នាក់បន្ថែម មានផ្ទុកមេរោគកូវីដ-១៩ ដែល២ករណីជាការឆ្លងក្នុងមូលដ្ឋាន និង១ករណីជាអ្នកធ្វើដំណើរទៅពីរាជធានីភ្នំពេញ។   បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ អ្នកមានវិជ្ជមានកូវីដ-១៩ ទាំង៣ មានអាសយដ្ឋាននៅស្រុកអូររាំងឪ ២នាក់ និងស្រុកមេមត់ ១នាក់។  បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមេមត់។ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់និងប្រយោលជាមួយអ្នកទាំង៣នាក់នេះ រួសរាន់ទៅយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។   គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ២១៤៩៩នាក់ហើយ។ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ៩៨៦៧នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤៧នាក់៕  
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ-១៩ បន្ថែមចំនួន៨នាក់ ខណៈខេត្តត្បូងឃ្មុំ បានរកឃើញ៣នាក់ទៀត។