text
stringlengths 31
26.1k
| summary
stringlengths 11
1.19k
|
|---|---|
មានវ័យ៤៨ឆ្នាំ លោក សាំង អ៊ីម និងក្រុមគ្រួសារ បានប្រកបរបរត្រីជាង ២០ឆ្នាំហើយ ដោយផ្ដើមចិញ្ចឹមត្រីត្រឹម១ស្រះប៉ុណ្ណោះ។ បច្ចុប្បន្ន កសិករ សាំង អ៊ីម មានស្រះចិញ្ចឹមត្រីចំនួន៨ ហើយត្រី ដែលោក ចិញ្ចឹម គឺត្រីពោ ត្រីប្រា និង ត្រីឆ្ដោ។ ក្នុងបទសម្ភាសជាមួយថ្មីៗ២៥រាជធានី-ខេត្ត តាមទូរសព្ទ កសិកររូបនេះ ប្រាប់ឲ្យដឹងថា៖«ចំណូលសរុបទាំងដើមទាំងទុន គឺបានប្រមាណ៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ។ បើគិតពីត្រីឆ្ដោវិញ ក្នុង១ស្រះ អាចលក់បាន ១០ម៉ឺនដុល្លារដែរ»។ ទោះបីបានប្រាក់ចំណូលច្រើន ប៉ុន្តែលោក សាំង អ៊ីម នៅតែជួបបញ្ហាប្រឈមត្រីងាប់ ដោយសារអាកាសធាតុត្រជាក់ និងពេលមានព្យុះជាដើម។ ជាមួយគ្នានេះ ការចាប់ផ្ដើមមុខរបរចិញ្ចឹមត្រីនេះ មុនដំបូងមានផលលំបាក ដោយសារការខ្វះខាតទុន និងទីធ្លាសម្រាប់ចិញ្ចឹមជាដើម។ លោក និយាយថា៖«ដំបូងប្រើដើមទុនតិចតួច ប៉ុន្តែដោយសារការខំប្រឹងបន្តិចម្ដងៗ ក៏អាចពង្រីកការចិញ្ចឹមត្រី ដល់៨ស្រះនេះ [ដែលមានផ្ទៃដីសរុប៦ហិកតា]»។ ត្រីរបស់លោក សាំង អ៊ីម ត្រូវបានផ្គត់ផ្គង់នៅទីផ្សាររាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។ នៅថ្ងៃអនាគត លោក មានគម្រោងពង្រីកការចិញ្ចឹមត្រីបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់នៅគ្រប់ខេត្តក្រុង៕
|
ភ្នំពេញ៖ លោក សាំង អ៊ីម ជាកសិករចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្ដោ នៅក្នុងភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុង១ឆ្នាំ កសិកររូបនេះ អាចប្រមូលផលត្រីបានជាង ២០០តោន និងរកចំណូលបានប្រមាណ ៣០ម៉ឺនដុល្លារ។
|
«ខ្ញុំសូមយកឱកាសនេះអញ្ជើញថ្នាក់ដឹកនាំប្រទេសតំបន់អាស៊ានចូលរួមក្នុងកម្មវិធីបើកកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី៥ ខែឧសភា និងកម្មវិធីបើកព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង»។ នេះជាប្រសាសន៍សម្តេច ហ៊ុន សែន មុនពេលផ្ទេរញញួរប្រធានអាស៊ានជូនលោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើនៅប្រទេសកម្ពុជា ដែលមានប្រទេសទាំង១១ ក្នុងតំបន់អាស៊ានចូលរួម។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដាក់ចេញនូវ៣៨ ប្រភេទកីឡា រួមទាំងកីឡាស្មើនឹង៦០៨វិញ្ញាសា ទៅក្នុងការប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥-១៧ ខែឧសភា ខាងមុខ។ ចំណែកព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមបានសម្រេចដាក់ចេញនូវ ១២ប្រភេទកីឡា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងពិធីបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន នឹងអញ្ជើញធ្វើពិធីបើកដោយផ្ទាល់នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ គួររំឭកផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម ប្រារព្ធធ្វើរៀងរាល់ពីរឆ្នាំម្តង ដែលមានប្រទេសទាំង១១ ក្នុងតំបន់អាស៊ានទទួលធ្វើជាម្ចាស់ផ្ទះតាមវេនរបស់ខ្លួន។ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កម្ពុជា សម្រេចបានសមិទ្ធផលមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាសម្រេចបានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១៕
|
សម្តេច ហ៊ុន សែន អញ្ជើញមេដឹកនាំប្រទេសអាស៊ានចូលរួមពិធីបើកកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ សម្ដេច ថ្លែងអញ្ជើញមេដឹកនាំអាស៊ានបែបនេះ នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅថ្ងៃទី១៣ ខែវិច្ឆិកា នាសណ្ឋាគារសុខាភ្នំពេញ។
|
១. ជ្រើសរើសអាហារដែលសម្បូរជាតិប្រូតេអ៊ីនដើម្បីពង្រឹងនិងថែរក្សាសាច់ដុំរបស់អ្នក។ អាហារដូចជាអាល់ម៉ុន, ត្រី, ស៊ូស៊ី (sushi), និងសាច់គោអាចជួយកាត់បន្ថយបញ្ហាស្ត្រេសបានដោយការរក្សាសុខភាពរាង្គកាយរបស់អ្នកឲ្យបានល្អ។ ២. ជ្រើសរើសកាបូនអ៊ីដ្រាតដែលល្អដើម្បីជួយដល់អារម្មណ៍របស់អ្នក។ កាបូនអ៊ីដ្រាតដែលមិនល្អដែលមានដូចជាស្ករនិងខ្លាញ់ អាចធ្វើឲ្យបញ្ហាស្ត្រេសរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ អង្ករសម្រូបនិងនំប៉័ងអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនិងកាត់បន្ថយស្ត្រេស។ ៣. វីតាមីននិងសារធាតុខនិជដូចជាប៉ូតាស្យូមដែកស័ង្កសី និងទង់ដែងសុទ្ធតែអាចជួយបង្ការជំងឺលើសឈាម, ជួយបញ្ជូនអុកស៊ីហ្សែនទៅកាន់ឈាមនិងជួយពន្លឿននៃការបំលែងថាមពលនៃប្រូតេអ៊ីន។ អ្នកអាចរកវីតាមីននិងសារធាតុខនិជទាំងនេះបានមកពីអាហារដូចជាសាច់មាន់ ថ្លើមoyster ចេកនិងពពួកសណ្តែក។ ៤. ចាប់យកបន្លែស្រស់និងទឹកបន្លែមកធ្វើជាររបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីកាត់បន្ថយកម្រិតភាពស្ត្រេស។ បន្លែដែលមានពណ៌ស្រស់ ដូចជាស្ពៃbroccoli, ការ៉ុត, និងម្ទេសប្លោកគឺសុទ្ធតែជាជម្រើសល្អបំផុត។ ៥. ផ្លែឈើស្រស់នឹងផ្តល់វីតាមីនC និងជាតិស្ករធម្មជាតិដល់អ្នកបានគ្រប់គ្រាន់។ ជម្រើសដែលល្អមានដូចជាត្រសក់ស្រូវcantaloupe, ផ្លែស្ត្រប៊ឺរីនិងផ្លែប្ល៊ូប៊ឺរី។ ៦. ចូរពិសារទឹកដោះគោដែលមានជាតិខ្លាញ់ទាបនិងពិសារអាហារណាដែលសម្បូរកាល់ស្យូមដូចជាឈីសដែលមានជាតិខ្លាញ់ទាបនិងទឹកដោះគោជូរ។ ៧. ចូរពិសារទឹកឲ្យបានច្រើន។ ទឹកគឺជាគ្រឿងដ៏សំខាន់ក្នុងរបបអាហារគ្រប់បែបយ៉ាងទាំងអស់ ព្រោះវាជួយឲ្យរាង្គកាយលាងសម្អាតជាតិពុលនិងរក្សាកោសិកាឲ្យមានសំណើម៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
|
ក្រៅពីការប្រើប្រាស់ថ្នាំនិងទម្រង់ផ្សេងទៀតនៃការបំបាត់បញ្ហាស្ត្រេស ការទទួលទានអាហារត្រឹមត្រូវអាចជួយកាត់បន្ថយនិងបង្ការបញ្ហាស្ត្រេសបាន។ ការដឹងថាអាហារណាដែលគួរពិសារនិងអាហារណាដែលគួរជៀសវាងអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុនសប្បាយរីករាយជាងមុននិងមានសុខភាពល្អជាងមុន។ ចូរអនុវត្តតាមជំហានខាងក្រោមដើម្បីធ្វើការជ្រើសរើសអាហារដែលជួយកាត់បន្ថយស្ត្រេសពីជីវិតរបស់អ្នក។
|
សហព័ន្ធសហគ្រាសថៃ បានស្នើឱ្យក្រសួងពាណិជ្ជកម្មជួយដល់ការលក់ផលិតផលថៃតាមអនឡាញ និងអនុវត្តច្បាប់ឱ្យតឹងរ៉ឹងប្រឆាំងនិងការរត់ពន្ធទំនិញថោកៗពីចិន។ ប្រធានសហព័ន្ធសហគ្រាសធុនតូន និងមធ្យមថៃ លោក Saengchai Teerakulvanich និយាយថា សហព័ន្ធបានស្នើឱ្យក្រសួងហិរញ្ញវត្ថុពិចារណាដំឡើងពន្ធលើតម្លៃបន្ថែម (VAT) លើផលិតផលនាំចូលពីចិន។ ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃគ្រោងនឹងចាប់ផ្តើមប្រមូលពន្ធលើតម្លៃបន្ថែមជុំវិញផលិតផលដែលលក់តាមប្រព័ន្ធអនឡាញជាមួយនឹងតម្លៃចាប់ពី ១០០០បាត (២៧,៨ដុល្លារ) ជំនួសឱ្យ ១៥០០បាតដូចពីមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៨ ខែកុម្ភៈ។ យ៉ាងណាមិញ ក្រសួងហិរញ្ញវត្ថុបានបដិសេធមិនលុបចោលការលើកលែងពន្ធលើតម្លៃបន្ថែមចំពោផលិតផលក្រៅប្រទេសទេ ដោយសារវាអាចបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ បើតាមលោក Saengchai សហព័ន្ធក៏បានស្នើទៅក្រសួងពាណិជ្ជកម្មជួយគាំទ្រដល់កសិករថៃ និងសហគ្រាសធុនតូច និងមធ្យម ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតរបស់ចិនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជំនួសឱ្យការនាំចូលពីចិន។ ថ្មីៗនេះ ក្រសួងឧស្សាហកម្មថៃបានប្រាប់ទៅវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI)ឱ្យ ធ្វើការជាមួយនាយកដ្ឋានគយ ដើម្បីត្រួតពិនិត្យលើគុណភាពទំនិញនាំចូល ជាពិសេសទំនិញដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ TISI ក្នុងគោលបំណងបញ្ឈប់ការនាំចូលទំនិញដែលមិនមានគុណភាព។ បើតាមសហព័ន្ធឧស្សាហកម្មថៃ លំហូរចូលនៃទំនិញចិនដែលមានតម្លៃថោកកំពុងវាយប្រហារក្រុមហ៊ុនក្នុងស្រុកប្រមាណ ២០វិស័យរួមមាន ដែកថែប អាលុយមីញ៉ូម ប្លាស្ទិក សេរ៉ាមិច គីមីឥន្ធនៈ និងឱសថ៕
|
សហព័ន្ធសហគ្រាសធុនតូន និងមធ្យមថៃបានស្នើឱ្យក្រសួងពាណិជ្ជកម្មដោះស្រាយលើការហូរចូលទំនិញថោកៗពីចិន ជាពិសេសអត្រាពន្ធនាំចូលលើប្រភេទទំនិញដែលប៉ះពាល់ដល់សហគ្រាសក្នុងស្រុក។
|
អាម៉េរិកនិងប្រទេសមួយចំនួនទៀត បានហាមឃាត់នាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ជាការដាក់ទណ្ឌកម្មរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន។ ក្រោយហាមឃាត់នេះ តម្លៃប្រេងនិងឧស្ម័នបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រេងនិងឧស្ម័នមានតម្រូវការខ្ពស់នៅទីផ្សារអឺរ៉ុប អាម៉េរិក និងប្រទេសផ្សេងៗទៀត។ «ខ្ញុំបញ្ជាឱ្យមានការបញ្ចេញប្រេងមួយលានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់ សរុបជាង១៨០លានបារ៉ែល»។ ប្រធានាធិបតី ចូ បៃឌិន ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី៣១ ខែមីនាពីសេតវិមាន។ លោកក៏បានបន្តថា ការបញ្ចេញ ជាការបញ្ចេញប្រេងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក សំដៅកាត់បន្ថយតម្លៃប្រេងនៅអាម៉េរិក។ លើសពីនេះលោក បៃឌិន ក៏បានអំពាវនាវដល់អ្នកផលិតប្រេងនៅអាម៉េរិក ផ្តល់អាទិភាពដល់ការបង្កើនផលិតកម្មរបស់ពួកគេថែមទៀត។ លោកប្រាប់អ្នកកាសែតថា ប្រសិនបើចង់ឱ្យតម្លៃឧស្ម័នទាប នោះត្រូវមានការផ្គត់ផ្គង់ប្រេងបន្ថែម។ រដ្ឋបាល បៃឌិន ក្នុងខែវិច្ឆិកាកន្លងទៅ បានប្រកាសបញ្ចេញប្រេង៥០បារ៉ែលពីឃ្លាំងបម្រុងយុទ្ធសាស្ត្រដោយបានសម្របសម្រួលជាមួយប្រទេសផ្សេងទៀត។ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើមនៅចុងខែកុម្ភៈ អាម៉េរិកនិងប្រទេសជាង ៣០ ទៀតបានព្រមព្រៀងគ្នាបញ្ចេញប្រេង៦០លានបារ៉ែលបន្ថែមពីឃ្លាំងបម្រុងរៀងៗខ្លួន។ ប្រេងឃ្លាំងបម្រុងបច្ចុប្បន្នមានប្រហែល៥៨៦លានបារ៉ែល៕
|
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៣១ ខែមីនា បញ្ជាឱ្យបញ្ចេញប្រេងរហូតដល់មួយលានបារ៉ែលក្នុងមួយថ្ងៃពីឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃឧស្ម័ន ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
|
យោងតាមលោក កែវ សារ៉េត នាយកមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ឆ្នាំនេះមានយុវជនសាលាបាល់ទាត់ជាតិបាទីចំនួន៩រូបបានចូលរួមប្រឡង ដោយ៨នាក់មកពី U18 និង១នាក់ពី U16។ ក្នុងចំណោមពួកគេមានតែកីឡាករ ហ៊ុល គឹមហ៊ុយ ១រូបប៉ុណ្ណោះ ដែលទទួលបានលទ្ធផលល្អ ពោលគឺ៨រូបផ្សេងទៀតសុទ្ធតែធ្លាក់ពីការប្រឡងនៅឆ្នាំនេះ។ កីឡាករទាំង៨រូបនោះរួមមាន សឿត ណារ៉ា, ថាច សុជាវីឡា, ទេស សម្បត្តិ, សៀន សុភក្ត្រា, រ័ត្ន ប៊ុននូ, លន ថេន, ទៀត គឹមហេង និង អាត អូនតូច៕
|
អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់សាលាបាល់ទាត់ជាតិបាទី បានជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានលំដាប់ពិន្ទុ៥៣.៨៤៣(និទ្ទេស E) លើមុខវិជ្ជាវិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យសុខ អាន ទន្លេបាទី។ ក្នុងនោះមុខវិជ្ជាភាសាខ្មែរ គឹមហ៊ុយ ទទួលនិទ្ទេស D, គណិតវិទ្យា F, ជីវវិទ្យា D, ប្រវត្តិវិទ្យា B, អង់គ្លេស E, គីមីវិទ្យា និងរូបវិទ្យាបាននិទ្ទេស F។
|
តាមតួលេខរបស់វេបសាយ Worldometer រុស្ស៊ីមានករណីឆ្លង COVID-19 សរុបចំនួន ២៨១៧៥២ករណី អ្នកស្លាប់ចំនួន ២៦៣១នាក់ និងអ្នកជាសះស្បើយមានចំនួន ៦៧៣៧៣នាក់។ អត្រាអ្នកឆ្លងច្រើនបែបនេះ បានធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 សរុបច្រើនជាងគេអឺរ៉ុប និងឈរនៅលំដាប់ទីពីរ បន្ទាប់ពីអាមេរិកដែលមានករណីឆ្លង ១៥២៧៦៦៤ករណី។ ការណ៍នេះ បានធ្វើឲ្យរុស្ស៊ីក្លាយជាទីតាំងផ្ទុះ COVID-19 ថ្មី ក្នុងទី្វបអឺរ៉ុប។ នាពេលកន្លងមក លោកអភិបាលក្រុងមូស្គូ Sergei Sobyanin ធ្លាប់ទទួលស្គាល់ថា តួលេខអ្នកឆ្លង COVID-19 គឺមានអត្រាច្រើនជាង ៣ដងនៃតួលេខ ដែលមានក្នុងបញ្ជីផ្លូវការ។ បើទោះបីជាមានករណីឆ្លងក្នុងមួយថ្ងៃជាច្រើនពាន់នាក់ ឬថ្ងៃខ្លះមានករណីឆ្លងរហូតដល់លើស ១ម៉ឺនករណីក៏ដោយ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១១ ខែឧសភា បានលុបចោលបទបញ្ជាបិទប្រទេសខ្លះហើយបន្ទាប់ពីបិទប្រទេសទាំងស្រុងរយៈពេល ៦សប្តាហ៍។ ប្រជាជនមួយចំនួន ត្រូវបានគេបញ្ជូនត្រលប់ទៅធ្វើការវិញហើយ ខណៈពេលរដ្ឋាភិបាលបានលើកទឹកចិត្ត កុំឲ្យប្រជាជនគិតរឿងកូរ៉ូណាវីរុសច្រើនពេក។ ចំណែកសកម្មភាពសេដ្ឋកិច្ចមួយចំនួននៅក្នុងទីក្រុងមូស្គូ នៅតែបន្តបិទដដែល ដូចជាកន្លែងលក់រថយន្ត ហាងដែលមិនលក់ម្ហូបអាហារ និងកន្លែងកាត់សក់ជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Time៕
|
គិតមកត្រឹមថ្ងៃទី១៧ ខែឧសភា រុស្ស៊ី បានក្លាយជាប្រទេសមានករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុប និងឈរនៅលំដាប់ទីពីរបន្ទាប់ពីអាមេរិកលើតារាងពិភពលោក។ ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងមូស្គូបានបន្ធូរបន្ថយការរឹតត្បិតមួយចំនួនដើម្បីសម្រួលសេដ្ឋកិច្ចរបស់ខ្លួន។
|
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាង អ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដូចតទៅ៖
|
សៀមរាប៖ គណៈកម្មាធិការសម្របអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ របស់ខ្លួន នៅថ្ងៃទី១១ និងទី១២ មិថុនានេះ។ ជាកិច្ចប្រជុំបច្ចេកទេស ដែលនឹងមានការចូលរួមពីដៃគូពាក់ព័ន្ធ និងដែលមានប្រទេសបារាំង និងជប៉ុន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ សម្រាប់អាជ្ញាធរជាតិ ICC-Angkor បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានអ្នកជំនាញការជាតិ។ ដ្បិតថា រយៈពេលជាង២០ឆ្នាំមកនេះ ការងារអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌ ត្រូវបានជំនួសដោយអ្នកជំនាញការជាតិមួយផ្នែកធំក៏ពិតមែន តែនៅចំពោះមុខនេះ ការងារទាំងនេះ នៅតែត្រូវការការចូលរួមពីដៃគូអន្ដរជាតិ ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។
|
លោក ហែន ភារៈ ដែលយករឿងរ៉ាវពិតខ្លួន មកតែងនិពន្ធជាសៀវភៅ«ស្ទឹងស្រែងទីដែលខ្ញុំចងចាំ» នេះ គឺក្នុងគោលបំណងអប់រំយុវជន ឱ្យយល់ និងស្គាល់ពីតម្លៃនៃជីវិត ទោះបីជាកើតមកក្រជួបការលំបាក ឬជីវិតស្ថិតនៅក្នុងស្ថានភាពវឹកវរ និងបរិស្ថានមិនល្អក្តី ពោលគឺត្រូវចេះប្រឹងប្រែងតស៊ូជម្នះ នូវឧបសគ្គទាំងនេះ។ ម្យ៉ាងវិញលោកវេជ្ជបណ្ឌិត ហែន ភារៈ ដែលឆ្លៀតពេលសរសេរសៀវភៅ ក្រៅពីព្យាបាលជំងឺនេះ ក៏ចង់យកមេរៀនជីវិតរបស់ខ្លួន និងពលរដ្ឋដទៃ ដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមនោះ អប់រំឱ្យយុវជនជំនាន់ក្រោយ បានដឹងពីភាពអត់ធ្មត់ ស៊ូទ្រាំនឹងភាពលំបាកនៃការរស់នៅក្នុងរបបខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ។ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី ដូចតទៅ៖ ក្រៅពីសរសេរសៀវភៅពីរឿងរ៉ាវផ្ទាល់ខ្លួននេះ លោកវេជ្ជបណ្ឌិតរូបនេះ ក៏គ្រោងរៀបចំចងក្រងសៀវភៅ ដែលនិយាយអំពីសុខភាព និងសម្រស់ផងដែរ ដើម្បីអប់រំយុវជនឱ្យយល់ដឹងពីសារៈសំខាន់នៃការថែរក្សាសុខភាព និងសម្រស់ ខណៈដែលបណ្ដាប្រទេសលើពិភពលោកកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។ បើតាមលោក ហែន ភារៈ សុខភាព និងសម្រស់ ត្រូវបានពិភពលោកឱ្យតម្លៃថា ជាផ្នែកមួយនៃការទំនាក់ទំនងការងារ និងជីវិតរស់នៅ ដ៏ល្អប្រសើរទៀតផង៕
|
ភ្នំពេញ៖ «ស្ទឹងស្រែងទីដែលខ្ញុំចងចាំ» គឺជាសៀវភៅបែបប្រលោមលោក ដែលរៀបរាប់ពីជីវិតគ្រួសារមួយ ក្នុងចំណោមគ្រួសាររាប់លាននាក់ ដែលរងគ្រោះនៅក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ។ វាគឺជារឿងរ៉ាវពិតមួយ របស់គ្រួសារលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី។
|
អត្ថបទទាក់ទង ជាម្ចាស់ភាគហ៊ុនធំរបស់បឹងកេត លោកស្រី ពុធ ធីតា ផ្តោតលើការសាងសង់កីឡដ្ឋានជាអាទិភាព យោងតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់វិសាខា លោក ស សុខា បានលើកឡើងពីភារកិច្ចដ៏មមាញឹករបស់ខ្លួនក្នុងស្ថាប័នរដ្ឋ ជាពិសេសក្នុងតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែលោកសន្យាបន្តជំរុញលើកទឹកចិត្តក្រុមការងាររបស់ខ្លួន។ នាឱកាសនោះដែរ លោកស្រី កែ សួនសុភី ដែលជាកូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្លាយជាស្ត្រីទីពីរនៅកម្ពុជា ដែលក្លាយជាប្រធានក្លិបក្រុមកីឡាបាល់ទាត់លំដាប់កំពូល។ លោកស្រី ពុធ ធីតា គឺជាស្ត្រីដំបូងដែលបានក្លាយជាអ្នកគ្រប់គ្រងក្លិបបាល់ទាត់ បន្ទាប់ពីគ្រួសាររបស់លោកស្រីក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្លិបបឹងកេត។ លោកស្រី កែ សួនសុភី បានសម្ដែងនូវសេចក្ដីសប្បាយរីករាយក្រៃលែង ដោយទទួលបានសេចក្ដីទុកចិត្តពីលោក ស សុខា ក្នុងការដឹកនាំក្លិបបាល់ទាត់វិសាខា ហើយលោកស្រីប្ដេជ្ញា ដឹកនាំក្លិបឆ្ពោះទៅរកភាពរីកចម្រើន តាមរយៈការធ្វើការងារជាក្រុម និងសហការជាមួយគណៈគ្រប់គ្រងក្លិប ដែលមានបទពិសោធន៍ ដើម្បីធ្វើឲ្យក្លិបវិសាខា កាន់តែមានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិ នាថ្ងៃអនាគត ៕
|
លោកស្រី កែ សួនសុភី ត្រូវបានតែងតាំងជាប្រធានក្រុមកីឡាបាល់ទាត់វិសាខា ជំនួសស្វាមីរបស់ខ្លួន គឺលោក ស សុខា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ការតែងតាំងនេះ ត្រូវបានប្រកាសក្នុងកម្មវិធីផ្លូវការមួយរបស់ក្លិបកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឪពុកបង្កើតរបស់លោក ស សុខា។
|
បើតាមសារព័ត៌មាន Rappler របស់ហ្វីលីពីន បានបង្ហាញពីវត្តមានតារាល្បីមួយគូនេះ ដែលបានឈរពីក្រោយសម្ដេច ហ៊ុន សែន អង្គុយក្នុងតុទទួលទានអាហារពេលល្ងាច ដែលជាការរៀបចំដោយអតីតប្រធានាធិបតីនិងជាអ្នកតំណាងឲ្យខេត្តខេត្តប៉ាំប៉ាងហ្គា លោកស្រី Gloria Macapagal-Arroyo ។ ប៉ុន្តែសារព័ត៌មានដដែលនេះ មិនបានលម្អិតពីកិច្ចសន្ទនារវាងសម្ដេច ហ៊ុន សែន និងតារាភាពយន្តល្បីរបស់ហ្វីលីពីននេះឡើយ។ សម្ដេច ហ៊ុន សែន ទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ។ ក្រៅពីការចូលរួមកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនដូចជា ជួបជាមួយនាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល,នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ៕
|
ភ្នំពេញ៖ ដូចការគ្រោងទុក តារាភាពយន្តហ្វីលីពីន Marian Rivera ដែលពលរដ្ឋខ្មែរនិយមហៅថា «ម៉ារីម៉ា» ជាមួយស្វាមីខ្លួន លោក Dingdon Dantes បានជួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីទទួលអាហារពេលល្ងាច ក្នុងតំបន់ក្លាក ខេត្តប៉ាំប៉ាងហ្គា ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ វិច្ឆិកានេះ ។ តារាភាពយន្តទាំងពីរដួង ដែលបានបង្ហាញវត្តមានក្នុងពិធីទទួលទានអាហារពេលល្ងាចនេះ គឺតបតាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន។
|
ភ្លាមក្រោយណូរូកាត់ផ្ដាច់ការទូត តៃវ៉ាន់ក៏ឆ្លើយតបវិញដូចគ្នាដែរ។ ប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ សម្រេចចិត្តដើរចេញពីតៃវ៉ាន់ ហើយងាកទៅបង្កើតទំនាក់ទំនងជាមួយចិនវិញ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៥ ខែមករា រដ្ឋាភិបាលណូរូបាននិយាយថា ខ្លួនបានចាត់ទុកកោះតៃវ៉ាន ជាផ្នែកមិនអាចបំបែកបានពីទឹកដីរបស់ចិន ហើយនឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយតៃវ៉ាន់នៅចាប់ពីថ្ងៃនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ។ បើតាមសេក្តីប្រកាសខាងលើ ការស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនងការទូតពេញលេញជាមួយចិន គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់រដ្ឋ និងប្រជាជននៃកោះមួយនេះ។ រដ្ឋាភិបាលណូរូ បានសង្កត់ធ្ងន់ថា ៖«ការផ្លាស់ប្តូរនេះ មិនមានចេតនាប៉ះពាល់ដល់ទំនាក់ទំនងដ៏កក់ក្តៅរបស់យើង ជាមួយប្រទេសដទៃទៀតនោះទេ។ ណូរូ នៅតែជាប្រទេសដែលមានអធិបតេយ្យភាព និងឯករាជ្យ ហើយចង់រក្សាទំនាក់ទំនងមិត្តភាព ជាមួយប្រទេសដទៃទៀត»។ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលណូរូ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីជាមួយណូរូ ដោយផ្អែកលើគោលការណ៍ចិនតែមួយ។ ភ្លាមៗក្រោយការប្រកាសរបស់ណូរូ លោក Tien Chung-kwang អនុរដ្ឋមន្រ្តីកិច្ចការបរទេសតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់ នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះណូរូជាបន្ទាន់ ដើម្បីការពារកិត្តិយស។ ចំណាត់ការខាងលើ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងនីតិប្បញ្ញត្តិរបស់តៃវ៉ាន់ កាលពីចុងសប្តាហ៍។ លោក William Lai បានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ ប៉ុន្តែគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាចរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។ ណូរូ ជាប្រទេសតូចបំផុតមួយរបស់ពិភពលោក ដែលមានប្រជាជនប្រមាណតែ ១២ ៥០០នាក់ប៉ុណ្ណោះ។ ពីមុន ហុងឌូរ៉ាស ជាប្រទេសចុងក្រោយគេ ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ កាលពីខែមីនា ឆ្នាំ២០២៣។ បច្ចុប្បន្ន តៃវ៉ាន់មានសម្ព័ន្ធមិត្តការទូតផ្លូវការចំនួន១២។ ទាំងនេះ គឺជាប្រទេសដែលទទួលស្គាល់សាធារណរដ្ឋចិនតៃវ៉ាន់ (ROC) ជារដ្ឋាភិបាលស្របច្បាប់ និងរក្សាទំនាក់ទំនងការទូតពេញលេញជាមួយតៃវ៉ាន់ រួមមានទាំងស្ថានទូត៕
|
ពីរថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តៃវ៉ាន់ ក៏បាត់បង់សម្ព័ន្ធមិត្តមួយភា្លមដែរ បន្ទាប់ពីប្រទេសកូនកោះណូរូ បោះដៃរកចិនវិញ។
|
លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែកថ្មសំណង់ ចង់បានអន្តរាគមន៍ ក៏ដូចជាមតិយោបល់ពីរដ្ឋមន្ត្រីរ៉ែ ពាក់ព័ន្ធនឹងការកំណត់តម្លៃអប្បបរមានៃការលក់ចេញ។ លោកបានលើកឡើងថា តម្លៃវាទាបពេក រួមជាមួយនឹងការប្រកួតប្រជែងខុសរឿង បានធ្វើឱ្យក្រុមហ៊ុន ឬសហគ្រាស បិទទ្វារជាបន្តបន្ទាប់។ លោក កែវ រតនៈ បានបញ្ជាក់ថា ក្រសួងមិនមានការចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំ ណាមួយទៀតឡើយដែលនេះគឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ ខណៈបច្ចុប្បន្នវិស័យឯកជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថ្មសំណង់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃល្អប្រសើរ។ លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែកថ្មសំណង់ ។ រូបថត៖ ក្រសួងធនធានរ៉ែ និងថាមពល ក្នុងន័យនេះ រដ្ឋមន្ត្រីរ៉ែ មិនហាមឃាត់អ្នកដែលចង់ធ្វើអាជីវកម្មថ្មទេ ប៉ុន្តែត្រូវគិតគូរសំខាន់ លើការងារអភិរក្ស។ លោកបញ្ជាក់ថា៖ «កម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី! អ្នកណាដាក់ពាក្យ[សុំធ្វើអាជីវកម្មថ្ម] យើងអាចឱ្យ ប្រសិនបើគោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារត្រឹមត្រូវ គឺយើងអាចឱ្យ[ធ្វើអាជីវកម្ម]»។ ប៉ុន្តែលោកបន្តថា៖ « យើងក៏ថ្លឹងថ្លែង ជាមួយបញ្ហាអភិរក្ស! ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់នោះទេ។ ពីព្រោះ ភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ ភ្នំខ្លះមានតម្លៃអេកូទេសចរណ៍ ឬមួយការលម្អ។ បើយើងជិះឡានពីភ្នំពេញទៅកំពង់សោម ភ្នំតូច-ធំ ឆែបទាំងអស់! ឆែបច្រមុះ ឆែបមាត់ ឆែបតិចៗទាំងអស់ ដោយមិនមានការចាំបាច់»។ ជុំវិញការអភិរក្សភ្នំនេះ លោក កែវ រតនៈ បានចាត់អគ្គនាយកដ្ឋានរ៉ែ ឱ្យធ្វើការងារជាមួយមន្ទីររ៉ែ និងថាមពលគ្រប់រាជធានី-ខេត្ត រួមទាំងឈានដល់ការពិគ្រោះយោបល់ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ លើការងារអភិរក្សភ្នំនានានៅកម្ពុជា។ លោក បានលើកឡើងឧទាហរណ៍មកនិយាយបញ្ជាក់ថា ៖ «យើងមិនចង់បាត់ភ្នំនាងកង្រីយើង ទៅជាវាលទំនាបទេ។ ថ្ម! យើងដោះស្រាយថ្ម ប៉ុន្តែមិនមែនភ្នំទាំងអស់ត្រូវឆែបទាំងអស់ឡើយ! ភ្នំណាក៏ឆែប ភ្នំណាក៏កញ្ឆតនោះ គឺមិនបានទេ»។ រដ្ឋមន្ត្រីរ៉ែ លើកឡើងថា ការពិនិត្យឡើងវិញយ៉ាងហោច៦ ទៅ៧ខែលើបញ្ហានេះ អាចកំណត់បានគោលការណ៍ផ្គត់ផ្គង់ ហើយក៏ជាការអភិរក្សមួយដែលត្រូវឈានដល់ការអនុវត្តផងដែរ។ លោក កែវ រតនៈ បញ្ជាក់ថា ក្នុងទីផ្សារសេរី ការកំណត់ថ្លៃមិនអាចធ្វើទៅបាន ប៉ុន្តែរដ្ឋ និងវិស័យឯកជន អាចរួមគ្នាជួយចាត់ការអ្នកដែលគេចពីសំណាញ់ច្បាប់ ជាពិសេសអ្នកដែលបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មើភាព៕
|
មិនមានការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ(វ៉ៃថ្មភ្នំ)ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ។ លោក កែវ រតនៈ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បានអះអាងយ៉ាងដូច្នេះ នាពេលដែលលោកឆ្លើយតបទៅនឹងក្តីកង្វល់របស់តំណាងឯកជនមួយរូប នាកិច្ចប្រជុំក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម «ញ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១ ខែវិច្ឆិកា។
|
តាមរយៈជ័យជម្នះដោយលទ្ធផលច្រើនសន្ធឹកនេះ ជប៉ុនត្រូវការឈ្នះមីយ៉ាន់មួយប្រកួតទៀតប៉ុណ្ណោះនៅពូល F នោះពួកគេនឹងឈានទៅកាន់ការប្រកួតជម្រុះជុំទី៣បន្តទៀត ដើម្បីឆ្ពោះទៅ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ កីឡាករ Yuya Osako បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ម្នាក់ឯង (hat-trick) ខណៈ Takumi Minamino ខ្សែបម្រើ Southampton ក៏ស្ថិតក្នុងចំណោមអ្នករកគ្រាប់បាល់ទាំង៨រូបរបស់ជប៉ុនផងដែរ។ Khash-Erdene Tuya កីឡាករម៉ុងហ្គោលី ធ្វើឱ្យបាល់ចូលទីខ្លួនឯងក្នុងចំណោមគ្រាប់បាល់ទាំង១៤គ្រាប់របស់ជប៉ុន។ ជប៉ុនដែលនឹងត្រូវជួបមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែមិថុនា រកបាន១៥ពិន្ទុពេញ ពីការប្រកួត៥លើក ឈរកំពូលតារាងពូល F តាមពីក្រោយដោយ តាជីគីស្ថានដែលមាន១០ពិន្ទុ។ សាធារណរដ្ឋគៀហ្សីស៊ីស្ថាន នៅលេខ៣ មាន៧ពិន្ទុ មីយ៉ាន់ម៉ារកបាន៦ពិន្ទុស្ថិតនៅចំណាត់ថ្នាក់ទី៤ និងម៉ុងហ្គោលីនៅបាតតារាងមាន៣ពិន្ទុ។ នៅវគ្គជម្រុះតំបន់អាស៊ីនេះដែរ កម្ពុជាដែលអស់ឱកាសទៅហើយនឹងត្រូវធ្វើដំណើរទៅជួបបារ៉ែននៅថ្ងៃទី៣ ខែមិថុនា មុនជួបអ៊ីរ៉ាក់នៅ៤ថ្ងៃបន្ទាប់ និងជំនួបបង្គ្រប់កិច្ចចុងក្រោយប៉ះអ៊ីរ៉ង់នៅថ្ងៃទី១១ ខែមិថុនា។ ដោយឡែកការប្រកួតនៅតំបន់អាមេរិកកណ្តាលឯណោះវិញ កាណាដាដែលស្ថិតនៅពូល B រកបានជ័យជម្នះលើកទី២របស់ខ្លួនដោយយកឈ្នះកោះកៃម៉ាដល់ទៅ ១១-០។ កាណាដាឈរកំពូលតារាងមាន៦ពិន្ទុ ស្មើជាមួយក្រុមលេខ២ សូរីណាម ខណៈប៊ឺមូដានៅលេខ៣មាន៣ពិន្ទុ តាមពីក្រោយដោយអារូបា និងកោះកៃម៉ាដែលគ្មានពិន្ទុរាប់៕
|
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុនបានយកឈ្នះម៉ុងហ្គោលីក្នុងលទ្ធផល ១៤-០ នាការប្រកួតជម្រុះ World Cup តំបន់អាស៊ី នៅថ្ងៃទី៣០ ខែមីនា។ កាណាដា ដែលប្រកួតជម្រុះនៅអាមេរិកកណ្តាល ស៊ីកោះកៃម៉ាដល់ ១១-០ ផងដែរ។
|
តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងអតិបរមា៣៨អង្សាសេ, តំបន់ខ្ពង់រាប ពី២៤ ទៅ៣៨អង្សាសេ និងតំបន់សមុទ្រ ពី២៦ទៅ៣៦អង្សាសេ។ ខ្យល់បក់នៅតំបន់ទាំងបីនេះ មានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ តាមស្ថាប័នឧតុនិយម ភ្លៀងអាចធ្លាក់គ្របដណ្តប់លើផ្ទៃប្រមាណ១៥ភាគរយ ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប នៅតំបន់វាលទំនាបភាគពាយ័ត្យ, ខេត្ត ប៉ៃលិន និងឧត្តរមានជ័យ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យ។ តំបន់សមុទ្រក៏អាចមានភ្លៀងធ្លាក់ដូចគ្នា ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕
|
សម្ពាធទាបបន្តគ្របដណ្តប់មកលើកម្ពុជា ថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់នានានៅកម្ពុជា អាចឡើងកំដៅដល់៣៨អង្សាសេ ហើយក៏អាចមានភ្លៀងធ្លាក់ផងដែរ ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា។
|
មកទល់ពេលនេះ សាកសពមន្ត្រីក្រសួងសមុទ្រ និងនេសាទកូរ៉េខាងត្បូង នៅតែមិនទាន់រកឃើញនៅឡើយទេ។ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូង បានសន្និដ្ឋានថា បុរសរូបនេះ មានបំណងរត់គេចទៅកូរ៉េខាងជើង។ បងប្រុសរបស់មន្ត្រីរូបនេះ បានច្រានចោលការវាយតម្លៃតាំងពីដើមមក។ កន្លងមកអាជ្ញាធរកូរ៉េខាងត្បូង ក៏ធ្លាប់ដាក់ការសង្ស័យលើការរត់គេចទៅកូរ៉េខាងជើងដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Yoon Seong-hyun ប្រធានក្រុមស៊ើបអង្កេត និងចារកិច្ចរបស់ឆ្មាំសមុទ្រកូរ៉េខាងត្បូង បានបញ្ជាក់ថា មន្ត្រីនេសាទគឺបានពាក់អាវហែលទឹក និងនៅលើសម្ភារអណ្តែតទឹក នៅពេលកូរ៉េខាងជើងបានឃើញ។ ទន្ទឹមគ្នានេះ លោក Yoon បានបន្ថែមថា៖ «កូរ៉េខាងជើងផងដែរ ក៏ដឹងពីព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់មន្ត្រី ដូចជា ឈ្មោះ, អាយុ, ទីកន្លែងកំណើត និងកម្ពស់ជាដើម»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ការសន្និដ្ឋានរបស់កងឆ្មាំងសមុទ្រកូរ៉េខាងត្បូងនេះ ផ្អែកលើតម្រុយរបស់CCTV, ទិន្នន័យចារកិច្ចយោធាកូរ៉េខាងត្បូង, និងទិន្នន័យដែលមានពីមុន។ ក្នុងថ្ងៃដដែលនេះ មេដឹកនាំបក្សប្រឆាំងអំណាចប្រជាជន(PPP) លោក Joo Ho-young បានលើកឡើងថា ក្រសួងការពារជាតិ បានបញ្ជាក់រួចហើយតាមរយៈទិន្នន័យចារកិច្ចពិសេសថា កូរ៉េខាងជើង បានដុតសាកសពមន្ត្រីនេសាទកូរ៉េខាងត្បូង។ នៅថ្ងៃទី២៨ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ក៏បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់មន្ត្រីរូបនេះដែរ ហើយថែមទាំងសុំទោសជាសាធារណៈទៀត ចំពោះការសម្លាប់នេះ និងចាត់ទុកហេតុការណ៍នេះ គឺជាសោកនាដកម្មមួយសម្រាប់កូរ៉េខាងត្បូង។ សូមបញ្ជាក់ថា មន្ត្រីកូរ៉េខាងត្បូងរូបនេះ បានបាត់ពីទូកយាមល្បាតនៅក្នុងដែនទឹកកូរ៉េខាងត្បូងនៅថ្ងៃទី២១ ខែកញ្ញា។ តាមការវាយតម្លៃ បុរសរូបនេះបានហែលទឹកដោយមានអាវការពារ និងវត្ថុអណ្តែតទឹកជាជំនួយ។ នៅថ្ងៃទី២៤ ខែកញ្ញា កូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីរូបនេះ នៅពេលកំពុងហែលទឹក ហើយថែមទៀតបានដុតសាកសពថែមទៀត។ ជាការឆ្លើយតប លោក គីម ជុងអ៊ុន បានសរសេរសំបុទ្រសុំទោសលោកមូន ចេអ៊ីន និងប្រជាជនកូរ៉េខាងត្បូង។ ជាពិសេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានបាញ់មែន ដោយផ្នែកទៅតាមក្រមប្រតិបត្តិរបស់ខ្លួន ប៉ុន្តែខ្លួនមិនបានដុតសាកសពនោះទេ។ បើតាមទីក្រុងព្យុងយ៉ាង អ្វីដែលខ្លួនបានដុត គឺជាសម្ភារដែលនៅជាប់ខ្លួនបុរសនោះតែប៉ុណ្ណោះ ដូចវត្ថុអណ្តែតជាដើម៕
|
កងឆ្មាំសមុទ្រកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកញ្ញា បានអះអាងថា មន្ត្រីនេសាទ ដែលត្រូវបាញ់សម្លាប់ ព្យាយាមរត់គេចទៅកូរ៉េខាងជើង បន្ទាប់ពីបានស៊ើបអង្កេត និងវិភាគទិន្នន័យមួយចំនួនរបស់បុរសរូបនេះ។
|
នាពេលកន្លងទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានរាយការណ៍ពីការឃុំខ្លួន និងស្វះស្វែងធានាសុវត្ថិភាពអ្នកសារព័ត៌មាន និងបុគ្គលិក។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ធ្លាប់បានអំពាវនាវឱ្យក្រុមតាលីបង់បញ្ចេញព័ត៌មានលម្អិតពីការឃុំខ្លួនអ្នកកាសែតទាំងពីរ ក្រោយបាត់ខ្លួនៅថ្ងៃទី៣១ ខែមករា កន្លងទៅ។ «យើងមានការធូរស្រាលក្នុងចិត្ត ក្នុងការបញ្ជាក់ពីការដោះលែងអ្នកកាសែតពីររូបធ្វើការជាមួយ UNHCR នៅក្រុងកាប៊ុល និងជនជាតិអាហ្វហ្កានីស្ថានដែលធ្វើការជាមួយពួកគេ»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ UNHCR។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ឧត្តមស្នងការអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់អ្នកដែលបានសម្តែងការព្រួយបារម្ភ និងបានផ្តល់ជំនួយ រួមទាំងការប្តេជ្ញាគាំទ្រប្រជាជនអាហ្វហ្កានីស្ថាន។ ចំណែក ក្រុមតាលីបង់ បានលើកឡើងថា ពួកគេ ក៏បានដោះលែងជនបរទេសផ្សេងទៀតដែរ។ យ៉ាងណាមិញ អត្តសញ្ញាណ និងចំនួនពិតប្រាកដលើបុគ្គលដោះលែងនោះ មិនត្រូវបានក្រុមតាលីបង់បញ្ជាក់លម្អិតឡើយ។ បើតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid ជនបរទេស ធ្វើការជាមួយស្ថាប័នអន្តរជាតិ ត្រូវបានឃាត់ខ្លួន ដោយសារតែពួកគេមិនមានអត្តសញ្ញាណប័ណ្ណ អាជ្ញាប័ណ្ណ និងឯកសារត្រឹមត្រូវ មកបញ្ជាក់។ ចាប់តាំងពីក្រុមតាលីបង់ដណ្ដើមអំណាចបានក្នុងខែសីហាកន្លងទៅ ក្តីបារម្ភពីអន្តរជាតិបានកើនឡើងជុំវិញការបង្រ្កាបដ៏ឃោឃៅលើការតវ៉ារបស់ពលរដ្ឋ។ លើសពីនេះ អង្គការសហប្រជាជាតិ បានលើកឡើងពី ក្តីបារម្ភចំពោះសកម្មជនសិទ្ធិស្ត្រី ដែលបានបាត់ខ្លួន ក្នុងរយៈពេលថ្មីៗនេះ។ គួរបញ្ជាក់ថា នៅមិនទាន់មានប្រទេសណាមួយដែលបានបង្ហាញការទទួលស្គាល់ជាផ្លូវការលើរដ្ឋាភិបាលដែលដឹកនាំដោយក្រុមតាលីបង់ឡើយ។ យ៉ាងណាមិញ ក្រុមតាលីបង់បានខិតខំបង្កើនការទូតរបស់ខ្លួន ជាប្រទេសលោកខាងលិច ដើម្បីទទួលបានជំនួសមនុស្សធម៌ និងលុបចោលការបង្កកទ្រព្យសម្បត្តិអាហ្វហ្កានីស្ថាននៅបរទេស។ ប្រតិភូតាលីបង់នៅសប្តាហ៍នេះ បានធ្វើទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ស្វ៊ីស ដើម្បីពិភាក្សាជាមួយភ្នាក់ងារផ្តល់ជំនួយ និងចូលរួមកិច្ចប្រជុំជាមួយមន្ត្រីស្វ៊ីស។ ក្រសួងការបរទេសស្វ៊ីស បានអំពាវនាវឱ្យក្រុមតាលីបង់គោរពសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ៕
|
អ្នកកាសែតពីរនាក់ ដែលត្រូវបានឃុំខ្លួននៅអាហ្វហ្កានីស្ថាន ត្រូវបានដោះលែងហើយនៅថ្ងៃទី១១ ខែកុម្ភៈ រួមជាមួយបុគ្គលិកអាហ្វហ្កានីស្ថានជាច្រើននាក់ផ្សេងទៀត។ នេះបើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
|
បើស្ថានទូតជប៉ុន វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ឯកអគ្គរាជទូតជប៉ុនបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា»។ ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ ជប៉ុនបានផ្តល់ជំនួយសរុបជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា រួមមានបរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រគម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឹតាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងការរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវ។ ក្នុងសាររបស់ខ្លួន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ផងដែរថា៖ «យើងក៏បានផ្តល់ជាកម្ចីប្រមាណ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល»៕
|
រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមសាររបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី១៣ ខែកក្កដា។
|
តាមរយៈកំណើនសេដ្ឋកិច្ចលើវិស័យអចលនទ្រព្យ និងសំណង់លំនៅឋាននេះ បានបង្កើតការងារជូនប្រជាពលរដ្ឋជាង២០ម៉ឺននាក់ក្នុង១ថ្ងៃផងដែរ ។ នេះបើតាមលោក ជា សុផារ៉ា ដែលបានថ្លែងនៅក្នុងទិវាលំនៅដ្ឋានថ្នាក់ជាតិស្តីពី «លំនៅដ្ឋាននៅចំណុចមូលដ្ឋាន» នៅថ្ងៃទី២៧ មិថុនានេះ។ របាយការណ៍ក្រសួងរៀបចំដែនដី បានបង្ហាញថា កាលពីឆ្នាំ២០១៦ ទុនវិនយោគលើវិស័យសំណង់ និងលំនៅដ្ឋាន ក្នុងរយៈពេលពេញមួយឆ្នាំ មានចំនួន៥,៥៨០លានដុល្លារ។ តាមការព្យាការណ៍របស់អ្នកសេដ្ឋកិច្ច នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា និងសម្រេចបានក្នុងរង្វង់ ៧ភាគរយបន្តទៀត ដែលក្នុងនោះវិស័យអចលនទ្រព្យ និងលំនៅឋាន គឺជាសសរស្តម្ភស្នូលមួយដ៏សំខាន់ ក្នុងចំណោមសសរស្ដម្ភទាំង៤ ដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីលើនេះ លោក ជា សុផារ៉ា បានលើកឡើងថា ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាកំណើនសេដ្ឋកិច្ចលើវិស័យអចលនទ្រព្យ និងលំនៅឋាននេះ ក្រសួងបានសហការណ៍ជាមួយក្រុមហ៊ុន World Bridgeland និងក្រុមហ៊ុន B & BM សាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ ដែលមានតម្លៃទាបជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយលំនៅដ្ឋាន ដោយអនុវត្តន៍រូបមន្តនៃការបង់រំលោះប្រចាំខែក្នុងបរិមាណទឹកប្រាក់តិច និងមានរយៈពេលយូរ។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ការជំរុញឲ្យមានលំនៅដ្ឋានតម្លៃសមរម្យជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋដែលមានចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះនេះ ធ្វើឡើងដើម្បីឆ្លើយសតបនឹងកំណើនប្រជាជននៅរស់នៅទីក្រុង រាជធានីភ្នំពេញ និងទីប្រជុំជនទូទាំងប្រទេសកម្ពុជា ដែលគេប៉ាន់ប្រមាណថា នឹងមានចំនួន ៧,៩២លាននាក់ នៅក្នុងឆ្នាំ២០៣០ (ការសិក្សាក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា)»។ របាយការយុទ្ធសាស្ត្ររយៈពេល១៥ឆ្នាំរបស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា នៅឆ្នាំ២០៣០ តម្រូវការលំនៅឋានសម្រាប់តំបន់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជននៅកម្ពុជា មានចំនួន៨០ម៉ឺនលំនៅឋាន ពោលបើគិតជាមធ្យមតម្រូវការលំនៅឋានមានចំនួន៥ម៉ឺនក្នុងមួយឆ្នាំ ដើម្បីត្រៀមសម្រាប់កំណើនប្រជាជន ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
|
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ទុនវិនិយោគលើវិស័យសំណង់ និងលំនៅឋាន មានចំនួន៤,៣៦២ លានដុល្លារអាមេរិក ដែលមានកំណើន ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
|
ជាទូទៅ ក្រុមដែលឈ្នះពាន Champions League នឹងបានកៅអីសម្រាប់ក្របខណ្ឌកំពូលអឺរ៉ុបមួយនេះ ទៀតនារដូវកាលក្រោយ ប៉ុន្តែទាំង Liverpool និង Tottenham Hotspur សុទ្ធតែមានកៅអីរួចជាស្រេចក្នុងនាមជាក្រុម Top 4 នៅ Premier League ដោយហង្សក្រហមស្ថិតនៅលេខ២ រីឯមាន់ខ្នាយមាសឈរនៅលេខ៤។ ក្នុងចំណោមក្រុមទាំងពីរ ក្រុមមួយណាក៏ត្រូវមានកៅអីលេង Champions League នារដូវកាលដដែល ទោះវគ្គផ្តាច់ព្រ័ត្រ មានលទ្ធផលបែបណាក៏ដោយ។ តាមច្បាប់របស់ UEFA ករណីក្រុមនៅ Top 4 Premier League ឈ្នះពាន Champions League ជោគវាសនាទៅលេងវគ្គ Group Stage នារដូវកាលក្រោយ មិនមែនជាក្រុមលេខ៥នោះឡើយ តែជាក្រុមដែលលើកពាននៅក្របខណ្ឌកំពូលអូទ្រីស Austrian Bundesliga ដែលជាលីគលំដាប់ទី១១នៅអឺរ៉ុប។ Red Bull Salzburg ដែលជាធម្មតាត្រូវឡើងនៅវគ្គជម្រុះនោះ នឹងត្រូវលេងវគ្គ Group Stage វិញ។ ជាមួយគ្នានេះ ក្រុមផ្សេងទៀត ក៏ត្រូវឡើងកម្រិតជម្រុះរបស់ខ្លួនផងដែរ ដោយក្រុមជើងឯកនៅសាធារណរដ្ឋឆែក ត្រូវលេងវគ្គ Play-off ក្រុមជើងឯកក្រិក PAOK ត្រូវលេងវគ្គជម្រុះជុំទីបី ខណៈជើងឯកអ៊ីស្រាអែល Maccabi Tel Aviv និងជើងឯកស៊ីប APOEL ត្រូវឡើងទៅលេងវគ្គជម្រុះជុំទីពីរ សម្រាប់ព្រឹត្តិការណ៍ Champions League រដូវកាល២០១៩-២០២០។ Premier League អាចមាន៥ក្រុមដែលត្រូវលេង Champions League នារដូវកាលក្រោយ ប្រសិនបើ Arsenal ឈ្នះពាន Europa League ប៉ុន្តែបើ Chelsea ឈ្នះ វត្តមានក្រុមនឹងត្រូវប្រែប្រួលព្រោះ តោខៀវ មានឈ្មោះរួចជាស្រេចនៅរដូវកាលក្រោយក្នុងនាមជាក្រុមលេខបី។ បើតោខៀវបានពាន Europa League ក្រុមលេខបីនៅក្របខណ្ឌ Ligue 1 របស់បារាំង នឹងទៅលេងវគ្គ Group Stage ខណៈជើងឯករងអូទ្រីស LASK Linz និងជើងឯករងនៅតួកគី ត្រូវលេងវគ្គជម្រុះជុំទីបី៕
|
Liverpool និង Tottenham Hotspur នៃក្របខណ្ឌ Premier League ត្រូវប៉ះគ្នាដណ្តើមជើងឯក Champions League នារដូវកាលនេះ។ ដោយសារតែក្រុមទាំងពីរសុទ្ធតែមានកៅអី Top 4 ដូច្នេះ ជើងឯកអូទ្រីស Red Bull Salzburg ជាអ្នកទាញបានឱកាសទៅលេងវគ្គ Group Stage នៃពានរង្វាន់ Champions League នារដូវកាលក្រោយ។ នេះបើតាមច្បាប់ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ដែលត្រូវបានបកស្រាយដោយសារព័ត៌មានកីឡាធំៗ ដូចជា BBC និង ESPN ជាដើម។
|
Royal Enfield ម៉ាកយីហោដែលមានអាយុកាលច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩០១មក បានបង្ហាញវត្តមានម៉ូឌែលទាំង៦របស់ខ្លួន នៅលើទីផ្សារសព្វថ្ងៃ។ ជាមួយនឹងការបញ្ចេញម៉ូឌែល មានចំនួនយឺតបន្តិច ប៉ុន្តែម៉ាកយីហោមួយនេះ មានការជឿជាក់ ទៅលើគុណភាពយូរអង្វែង ច្រើនជាងបរិមាណ (មកយឺតជាមួយគុណភាព ប្រសើរជាងមកច្រើនជាមួយនឹងគុណភាពទាប)។ ប្រសិនបើយើងប្រៀបធៀប ជាមួយនឹងម៉ាកយីហោជប៉ុន scoter ដែលបំពាក់ទៅដោយបច្ចេកវិទ្យា updated ជារៀងរាល់ឆ្នាំ ប៉ុន្តែចុងក្រោយទទួលបាននូវស្ទីល ដែលមានកំណត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ វាពិតជារឿងមួយដែលមិនសូវចំណេញពិតៗ។ តម្រូវការក្នុងសង្គមដែលភាគច្រើន ទាមទារនូវស្ទីល និងម៉ូតថ្មីៗរហូត ជាកត្តាមួយជះឥទ្ធិពល និងជំរុញឲ្យម៉ូតូម៉ាកជប៉ុន ដូចជាប្រភេទ Scoter បញ្ចេញនូវម៉ូឌែលថ្មីៗជាច្រើននៅក្នុងឧស្សាហកម្មមួយនេះ។ សព្វថ្ងៃនេះ យើងសង្កេតឃើញថា មានក្រុមអ្នកជិះ ហើយទិញម៉ូតូពីរប្រភេទ, មួយដែលដឹងច្បាស់ពីខ្លួនឯងថា ពួកគេចង់បានម៉ូតូអ្វី និងមួយចំនួនទៀតដែលទិញម៉ូតូ តាមទំនោរសង្គម និងការនិយមរបស់ក្រុមអ្នកជិះម៉ូតូដូចគ្នា ដែលជាហេតុធ្វើឲ្យពួកគេ មិនយល់ច្បាស់ថាតើ គួរជ្រើសរើសម៉ូតូបែបណា។ ប្រសិនបើអ្នក ជាមនុស្សដែលសន្សំសំចៃ និងគិតគូរវែងឆ្ងាយ អ្នកច្បាស់ជាសម្លឹងរកយីហោម៉ូតូ ដែលទាមទារលើគុណភាពការផលិត ហើយអ្នកអាចប្រើវា ពីមួយជំនាន់ ទៅមួយជំនាន់។ នេះជាហេតុផល ដែលម៉ូឌែលដូចជា Royal Enfield Bullet 500 ម៉ូតូមួយដែលមានកម្លាំងម៉ាស៊ីនធន់, បំពង់បញ្ចេញផ្សែងដែលខ្ពស់ល្អ ហើយជាជម្រើសដ៏ត្រឹមត្រូវ គ្រប់ស្ថានភាពផ្លូវ សមនឹងនៅក្នុងការសម្រេចចិត្តរបស់អ្នក។ ភាពដែលជាខ្លួនឯង របស់ម៉ូតូមួយនេះ គឺរក្សានូវកេរដំណែលរបស់ខ្លួន តាំងពីការគូសរចនាដោយដៃ នៅលើប្រអប់ធុងសាំង, កម្លាំងម៉ាស៊ីនបែបក្លាសិកការប៊ុយរ៉ាត័រ (Carburetor) និងការរចនាដ៏ផ្ទិតផ្ទង់។ ប្រណិតភាពនៃការធ្វើឡើងពីលោហៈដែក ដែលកកើតមានឡើងតាំងពីឆ្នាំ១៩៣២ បានបន្តជានិមិត្តរូបឲ្យអ្នកជិះម៉ូតូគ្រប់គ្នា បានឃើញរហូតមកដល់សព្វថ្ងៃ។ មនុស្សជាច្រើនបានសម្រេចចិត្តទិញម៉ូតូ ទៅតាមការចង់បានភ្លាមៗ អារម្មណ៍មួយឆាវ ឬក៏ព្រោះតែក្រុមមិត្តភ័ក្ររបស់គេមានវា។ សរុបមកវិញជាមួយនឹងជម្រើសដ៏វ័យឆ្លាត អតិថិជនអាចជ្រើសរើសរវាងម៉ាកយីហោ Royal Enfield ឬក៏ម៉ាកយីហោ scooter របស់ជប៉ុន៕ (អត្ថបទពាណិជ្ជកម្ម)
|
ពួកយើងបានធ្វើតាមបែបបទដំណើរការ ដែលម៉ត់ចត់រហូតមក ដោយមិនមានរំលង ឬលេងផ្លូវកាត់អ្វីនោះទេ ចំពោះការវិវត្តន៍ និងតេស្តសាកល្បង ផលិតផលរបស់យើង។ ម៉ូតូរបស់ពួកយើង ជាប្រភេទលំដាប់ពិភពលោក ពួកវាមានគុណភាពប្រហាក់ប្រហែល នឹងម៉ូតូជប៉ុននិងអាល្លឺម៉ង់។ នេះជាប្រសាសន៍របស់ លោក Siddhartha Lal, នាយកគ្រប់គ្រងរបស់ Eicher Motors Ltd ដែលលោកបាននិយាយកាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ។
|
សម្តេច ឃឹម សន ព្រះប្រធានលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា សម្តេច ទេព វង្ស ផ្ទំលើគ្រែពេទ្យ ហើយត្រូវគេលើកដាក់ចូលរថយន្ត មិនមែនដោយសារសម្តេច យាងដើរមិនរួច ឬក៏បាត់ស្មារតីនោះទេ។ សម្តេច ឃឹម សន មានសង្ឃដីកាថា មុនយាងឡើងរថយន្ត សម្តេច ទេព វង្ស បានព្យួរសេរ៉ូមរួចទៅហើយ ដូច្នេះក្រុមគ្រូពេទ្យ តម្រូវឲ្យព្រះអង្គ សម្រាក (ផ្ទំ)។ សម្តេចសង្ឃ ទេព វង្ស ផ្ទំលើគ្រែពេទ្យ ហើយក្រុមគ្រូពេទ្យ លើកដាក់ក្នុងរថយន្ត បញ្ជូនទៅវៀតណាម (រូបពីគណនីហ្វេសប៊ុក Preah Maha Mangalatthadipani) ព្រះប្រធានលេខាគណៈសង្ឃនាយក បញ្ជាក់ថា៖«លោក នៅមានបន្ទូលបាន។ ពេលរៀបចេញទៅ អាត្មាអីទៅសួរ លោក នៅមាន [បន្ទូល] ឆ្លើយលា ដូចអត់អីផង សុខភាពហ្នឹង...»។ សម្តេច ឃឹម សន បន្តថា ដោយសារតែព្រះសុខភាពហាក់ខ្សោយនិងទ្រុឌទ្រោម គួបផ្សំនឹងព្រះជន្មច្រើនផង ទើបមន្ត្រីសង្ឃ សម្រេចយាងសម្តេច ទេព វង្ស ទៅសម្រាកព្រះកាយនៅវៀតណាម។ ព្រះអង្គ មានសង្ឃដីកាថា៖«លោក គង់ [អង្គុយ] ចេះតែវិល [ព្រះភក្ត្រ]»។ សម្តេច ឃឹម សន លើកឡើងថា ចុងព្រះនេត្រម្ខាងរបស់សម្តេច ទេព វង្ស មានប្រជុយរាងធំ ហើយពេទ្យវៀតណាម ក៏តម្រូវឲ្យសម្តេច វះកាត់ប្រជុយនោះចេញ កាលពី៦ខែមុន។ សម្តេច ឃឹម សន អះអាងថា ក្រោយវះកាត់ប្រជុយរួច សម្តេច ទេព វង្ស ក៏បានជាសះស្បើយ ដោយមិនបានប៉ះពាល់ដល់ព្រះសុខភាពឡើយ ហើយការយាងទៅសម្រាកព្រះកាយនៅវៀតណាមលើកនេះ ក៏មិនមែនដោយសារបណ្តាលមកពីការវះកាត់នេះដែរ។ យ៉ាងណា សម្តេច ឃឹម សន មានថេរដីកាថា ដោយសារតែសម្តេច ទេព វង្ស មានព្រះជន្មច្រើន ដូច្នេះ ការវះកាត់ អាចធ្វើឲ្យសុខភាពចុះខ្សោយ។ សម្តេច មានថេរដីកាបន្ថែមថា ម្យ៉ាងទៀត ក្រោយវះកាត់រួច ពេទ្យវៀតណាម តម្រូវឲ្យសម្តេច ទេព វង្ស យាងទៅពិនិត្យព្រះសុខភាពម្តង ក្នុងរយៈពេល៦ខែ តែដោយសារការរាលត្បាតជំងឺកូវីដ-១៩ ទើបសម្តេច ទេព វង្ស ពន្យារដល់ទៅប្រមាណ២ខែ ក្នុងការយាងទៅពិនិត្យព្រះសុខភាពនៅវៀតណាម។ លើសនេះ សម្តេច ឃឹម សន មានសង្ឃដីកាថា ការចុះខ្សោយព្រះសុខភាព ប្រហែលជាមកពីសម្តេច ទេព វង្ស យាងទៅកាន់ទីឆ្ងាយ។ បើតាមសម្តេច ឃឹម សន ថ្មីៗនេះ សម្តេច ទេព វង្ស បានយាងទៅពីខេត្តសៀមរាប ហើយពេលយាងដល់កុដិវិញ ក៏ព្រះសុខភាពមិនទាន់មានបញ្ហាអ្វីដែរ រហូតដល់ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ដោយមើលទៅព្រះសុខភាព ចុះខ្សោយខ្លាំង ទើបមន្ត្រីសង្ឃ សម្រេចយាងសម្តេច ទៅវៀតណាម។ សព្វថ្ងៃ សម្តេច ទេព វង្ស មានព្រះជន្ម៨៩ព្រះវស្សា។ សម្តេច ទេព វង្ស ជាសម្តេចសង្ឃ ដែលមានឋានៈខ្ពស់ជាងគេ នៅកម្ពុជា៕
|
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលព្រះកាយនៅមន្ទីរពេទ្យវៀតណាម នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ។ តាមរូបភាព ដែលបង្ហោះលើគណនីហ្វេសប៊ុក Preah Maha Mangalatthadipani គេ ឃើញសម្តេច ទេព វង្ស ផ្ទំលើគ្រែពេទ្យ ហើយត្រូវបានរុញចូលក្នុងរថយន្ត បញ្ជូនទៅវៀតណាម តាមច្រកព្រំដែនបាវិត។
|
តាមរបាយការណ៍ទិន្នន័យសកលឆ្នាំ២០២៤ ស្តីពីមេដឹកនាំនយោបាយស្ត្រីដោយអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) ប្រទេសចំនួន ១១៣ នៅលើពិភពលោកមិនមានមេដឹកនាំនយោបាយជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនោះទេ។ បច្ចុប្បន្នមាន ២៦ប្រទេសប៉ុណ្ណោះដែលមានមេដឹកនាំជាស្ត្រី។ របាយការណ៍ខាងលើត្រូវបានផ្សព្វផ្សាយក្នុងទិវាអន្តរជាតិនារីក្នុងការទូត ២៤ មិថុនា ដែលជាថ្ងៃទទួលស្គាល់ និងគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីក្នុងវិស័យការទូត។ យោងតាមរបាយការណ៍ដដែល គិតត្រឹមថ្ងៃទី១ ខែមករាឆ្នាំ២០២៤ ២៣ភាគរយនៃមុខតំណែងរដ្ឋមន្ត្រីនៅលើពិភពលោកត្រូវបានកាន់កាប់ដោយស្ត្រី។ នៅក្នុងប្រទេសចំនួន១៤១ មានមិនដល់ ១ភាគ៣ នៃស្រ្តីនៅក្នុងតំណែងគណៈរដ្ឋមន្ត្រី។ ប្រទេសចំនួន ៧ មិនមានស្ត្រីនៅក្នុងជួរគណៈរដ្ឋមន្ត្រី។ ការគ្រប់គ្រងអំណាចរបស់បុរសក្នុងកិច្ចការការទូត និងកិច្ចការបរទេស ក៏ពង្រីកដល់តំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ស្ត្រីកាន់តំណែងតំណាងអចិន្ត្រៃយ៍ ២៥ភាគរយនៅការិយាល័យនៅញូវយ៉ក (អាម៉េរិក), ៣៥ភាគរយនៅទីក្រុងហ្សឺណែវ (ស្វីស) និង ៣៣,៥ភាគរយនៅទីក្រុងវីយែន (អូទ្រីស)។ បើតាមសេចក្តីប្រកាសព័ត៌មាន UN Women ទោះបីជាមានការរីកចំរើនក៏ដោយ ស្ត្រីនៅតែត្រូវបានផាត់ចេញពីមុខតំណែងនៃអំណាច និងការទូត ខណៈដែលមុខតំណែងខ្ពស់ៗមានឥទ្ធិពល និងអំណាចធ្វើការសម្រេចចិត្តត្រូវបានកាន់កាប់ជាចម្បងដោយបុរស។ លោកស្រី Sima Bahous នាយកប្រតិបត្តិនៃអង្គការសហប្រជាជាតិស្ត្រីបានសង្កត់ធ្ងន់ថា ៖« ការងាររបស់យើងត្រូវបានដឹកនាំដោយភាពជឿជាក់ថា នៅពេលស្ត្រីដឹកនាំពិភពលោកគឺមានភាពប្រសើរជាងសម្រាប់មនុស្សគ្រប់គ្នា និងភពផែនដី» ។ បើតាមលោកស្រី Sima Bahous បរិបទនៃប្រទេសជាច្រើនដែលរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ចាំបាច់ត្រូវកំណត់ថា ការចូលរួមរបស់ស្រ្តីដោយស្មើភាពក្នុងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ដែលជាគន្លឹះក្នុងការលើកកម្ពស់ជីវិតសម្រាប់មនុស្សគ្រប់រូប។ ការបោះឆ្នោត និងការតែងតាំងស្ត្រីឱ្យកាន់តំណែងជាអ្នកដឹកនាំ បង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំសម្រាប់សមភាពយេនឌ័រ ក៏ដូចជាការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ។ សេចក្តីប្រកាសព័ត៌មានរបស់ UN Women បញ្ជាក់ថា ការរំលឹកខួប ៣០ឆ្នាំ ចាប់តាំងពីការអនុម័តសេចក្តីប្រកាសទីក្រុងប៉េកាំង និងវេទិកាសម្រាប់សកម្មភាព (១៩៩៥-២០២៥) ទីភ្នាក់ងារបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានាឱ្យស្ត្រីដឹកនាំមានការរីកចម្រើន និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាន រួមទាំងការកាន់មុខតំណែងខ្ពស់ៗ៕
|
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ២៣ភាគរយនៃតំណែងរដ្ឋមន្ត្រីជុំវិញពិភពលោកត្រូវបានកាន់កាប់ដោយស្ត្រី។ ប្រទេសចំនួន១៤១ មានតិចជាង១ភាគ៣ នៃតំណែងស្រ្តីក្នុងជួរគណៈរដ្ឋមន្ត្រី។
|
ថ្ងៃនេះសារព័ត៌មានថ្មីៗ នឹងបង្ហាញលោកអ្នកអំពីប្រភេទកីឡាដែលមានចំនួនអ្នកចូលចិត្តលេងច្រើនជាងគេបំផុតទាំង១០នៅជុំវិញពិភពលោក។ យ៉ងណាក៏ដោយ វាស្ទើរតែមិនអាចទៅរួចទេក្នុងការដាក់ចំនួនកំណត់ឲ្យបានច្បាស់លាស់អំពីការចូលរួមលេងកីឡាផ្សេងៗនៅជុំវិញពិភពលោកនោះ។ ប៉ុន្តែយើងបានកំណត់លើការដាក់ចំណាត់ថ្នាក់នេះត្រឹមចំនួនអ្នកបានចុះឈ្មោះក្នុងក្លិប ឬលីកទាំងអាជីព និងមិនអាជីព និងតាមសាលារៀន តែមិនគិតលើអ្នកលេងនៅតាមសារធារណៈឡើយ។ ១-កីឡាបាល់ទាត់ នៅក្នុងការធ្វើជំរឿនជាសកលចុងក្រោយបំផុតដែលធ្វើឡើងដោយស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) ត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកលេងកីឡានេះស្ទើទាំងអស់នៅជុំវិញពិភពលោក។ ក្រៅពីនេះចំនួនកីឡាករ ២៦៥ លាននាក់ រួមជាមួយនឹងអាជ្ញាកណ្តាលជាង ៥ លាននាក់ផ្សេងទៀតបានលេងជាលក្ខណផ្លូវការ។ ២-កីឡាវាយសី (Badminton) វាអាចជាការភ្ញាក់ផ្អើលមួយដែរ ដែលប្រភេទកីឡាវាយសីគឺជាកីឡាមួយក្នុងចំណោមកីឡាដែលមានអ្នកចូលចិត្តលេងច្រើនជាងគេលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយវាមានប្រជាប្រិយខ្លាំងណាស់ ហើយត្រូវបានលេងជាទៀងទាត់ប្រមាណជា ២២០ លាននាក់នៅជុំវិញពិភពលោក។ កីឡាវាយសីនេះក៏ពេញនិយមខ្លាំងដែរនៅក្នុងទ្វីបអាស៊ី និងសម្បូរទៅដោយកីឡាករល្អៗទៀតផង។ ៣-កីឡាហុកគី (Field Hockey) កីឡាដែលប្រើល្បឿន និងកាំលាំងនេះមានអ្នកនិយមលេងជាងគេក្នុងប្រទេសជាង ១០០ នៅលើទ្វីបចំនួន៥ ជុំវិញពិភពលោក។ ៤- កីឡាបាល់ទះ (Volleyball) កីឡាដែលមានប្រភពដើមពីអាមេរិច ដែលត្រូវបានគេមើលឃើញថាមានអ្នកចូលចិត្តលេងចំនួន ៩៩៨ លាននាក់នៅជុំវិញពិភពលោក។ ហើយកីឡានេះត្រូវបានចុះបញ្ជីផ្លូវការជាសហព័ន្ធនៅទូទាំងពិភពលោកជាង២២០។ ៥- កីឡាបាល់បោះ (Basketball) មានអ្នកចូលចិត្តលេងកីឡានេះយ៉ាងហោចណាស់ ៤៥០ លាននាក់នៅជុំវិញពិភពលោក។ ៦- កីឡាវាយកូនបាល់ (Tennis) យោងតាមទស្សនាវដ្តី Topend Sports កីឡាវាយកូនបាល់ត្រូវបានគេប៉ាន់ស្មានថាជាប្រភេទកីឡាមួយដែលមានប្រជាប្រិយភាពមួយដែរនៅលើពិភពលោកដោយមានអ្នកនិយមលេងប្រមាណ ៦០លាននាក់។ ៧-កីឡាគ្រីឃីត (Cricket) អ្នកចូលលេងកីឡានេះភាគច្រើនមកពីអូស្ត្រាលី ឥណ្ឌា ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ប៉ុន្តែកីឡាគ្រីឃីតក៏កំពុងកើនឡើងនៅក្នុងប្រទេសដទៃទៀតនៅទូទាំងពិភពលោករហូតដល់ ១២៥ប្រទេសផងដែរ។ ៨-កីឡាវាយកូនឃ្លីលើតុ (Table Tennis) កីឡាវាយកូនឃ្លីលើតុបានក្លាយជាកីឡាដែលមានប្រជាប្រិយភាពបំផុតក្នុងទសវត្សចុងក្រោយនេះបន្ទាប់ពីការធ្វើសមាហរណកម្មនៅក្នុងសាលារៀន ក្លិប និងមជ្ឈមណ្ឌលកីឡានានានៅជុំវិញពិភពលោក។ គេប៉ាន់ប្រមាណថាមានអ្នកចូលចិត្តលេងកីឡានេះប្រហែល ៣០០ លាននាក់នៅលើពិភពលោក។ ៩-កីឡាប៊េសបល (Baseball) នេះជាប្រភេទកីឡាដែលមានប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាមេរិកជាងប្រទេសដទៃទៀត។ ប៉ុន្តែសព្វថ្ងៃនេះវាជាកីឡាដែលមានអ្នកលេងច្រើនជាងគេនៅជុំវិញពិភពលោកមួយដែរ ក្នុងនោះជប៉ុនជាប្រទេសអាស៊ីដែលកំពុងលេចធ្លោខ្លាំង។ ១០- កីឡាវាយកូនហ្គូល (Golf) ជាប្រភេទកីឡាដែលងាយស្រួលលេង ជាមួយអ្នកចូលចិត្តលេងជាប្រចាំនៅជុំវិញពិភពលោកប្រមាណ ៦០លាននាក់។
|
ប្រជាប្រិយភាពនៃវិស័យកីឡានៅជុំវិញពិភពលោកកំពុងរីកចម្រើនយ៉ាងខ្លាំងដោយសារតែការកើនឡើងនៃសិទ្ធិផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍។ ស្របពេលនោះដែរ អ្នកទស្សនានិងគាំទ្រវិស័យកីឡាផ្សេងៗដែលពួកគេស្រលាញ់ចូលចិត្ត ក៏បានយកប្រភេតកីឡានោះមកលេងជាប្រចាំដើម្បីសុខភាពទៀតផង។
|
នាការប្រកួតវគ្គជម្រុះតំបន់ CONMEBOL អាហ្សង់ទីន បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយប្រេស៊ីល ដែលនាំឲ្យពួកគេមានពិន្ទុគ្រប់គ្រាន់សម្រាប់កីឡាទៅកាន់ World Cup 2022 ជាមួយនឹង២៩ពិន្ទុ ហើយក៏ជាក្រុមទី២ក្នុងតំបន់អាម៉េរិកឡាទីន បន្ទាប់ពីប្រេស៊ីល ផងដែរ។ នៅតំបន់អឺរ៉ុបឯណោះវិញ ហូឡង់ បានក្លាយជាក្រុមទី១០ ដែលទទួលបានកៅអីដោយស្វ័យប្រវត្តិ ក្រោយពួកគេយកឈ្នះន័រវេស ២-០។ Steven Bergwijn និង Memphis Depay ជាអ្នកស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះសម្រាប់ក្រុម។ មកដល់ពេលនេះ World Cup 2022 រកឃើញ១៣ក្រុមហើយក្នុងចំណោម៣២ក្រុម។ កាតាជាម្ចាស់ផ្ទះមានកៅអីដោយស្វ័យប្រវត្តិ ១០ក្រុមពីអឺរ៉ុប រួមមាន ម្ចាស់ការពារជើងឯកបារាំង ក្រូអាស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ ស៊ែប៊ី អង់គ្លេស ស្វីស និងហូឡង់។ ប្រេស៊ីល និងអាហ្សង់ទីន ជាក្រុមពីរដំបូងនៅអាម៉េរិកឡាទីន ដែលបានកៅអី ខណៈតំបន់ផ្សេងទៀតមិនទាន់រកឃើញបេក្ខភាពផ្លូវការឡើយ៕
|
គិតត្រឹមថ្ងៃនេះ អាហ្សង់ទីន និងហូឡង់ បានក្លាយជាសមាជិកថ្មីបន្ថែមទៀតដែលទទួលបានកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ដោយគិតទាំងផ្ទះម្ចាស់តាកា ក្រុមសរុបចំនួន១៣ហើយដែលទទួលបានកៅអីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាឆ្នាំ២០២២ ខាងមុខ។
|
ការសម្រេចចេញអនុក្រឹត្យកែប្រែទំហំ ឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» នេះ គឺមានបំណងថែរក្សានិងការពារសោភ័ណភាពធម្មជាតិឬទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ លើសពីនេះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍មូលដ្ឋាន រួមទាំងការលើកកម្ពស់ការអប់រំ ការសិក្សាស្រាវជ្រាវ ក្នុងតំបន់នោះ។ ផ្ទៃដីឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» ថ្មីដែលមានទំហំ ១៥៦ ១១៦ហិកតា គឺបានមកពីការបូកបញ្ចូលគ្នា ពីផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ដែលមានផ្ទៃដី១៥៤ ៤៥៨ហិកតា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ ហិកតា៕
|
ភ្នំពេញ៖ ឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» ត្រូវបានរដ្ឋាភិបាលកែពីទំហំ១៥៤ ៤៥៨ហិកតា ទៅ១៥៦ ១១៦ហិកតា ដែលមានភូមិសាស្រ្តស្ថិតក្នុងខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ ។ នេះបើតាម អនុក្រឹត្យ ស្ដីពី ការកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។
|
ដើម្បីមានភាពងាយស្រួលក្នុងការបកស្រាយសុភាសិតនេះ យើងគប្បីយល់ដឹងនួវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «ជាង» សំដៅយកអ្នកចេះខាងជំនាង ពោលគឺជាអ្នកចេះខាងការបង្កើតថ្វីដៃ បង្កើតស្នាដៃ ឬអ្នកច្ឆៃប្រឌិតអ្វីមួយ។ ឧទាហរណ៍ ជាងដែក ជាងឈើ ជាងមាស ជាងគំនូរ។ «មិនកើត» មានន័យថា មិនអាចធ្វើអ្វីមួយបាន មិនមានជំនាញខាងអ្វីមួយ មិនប៉ិនប្រសប់ឬមិនមានទេពកោសល្យខាងអ្វីមួយ។ «បន្តោស» មានន័យថា ស្ដីឱ្យ ដាក់កំហុស ឬចោទប្រកាន់។ ឧទាហរណ៍ ម្ដាយបន្ទោសកូន ឪពុកស្ដីឱ្យកូន មេដឹកនាំដាក់កំហុសលើអ្នកក្រោមបង្គាប់។ «ដែក» គឺជាលោហជាតិមួយពួកកើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង ហើយវាមានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង។ តាមន័យត្រង់ «ជាងមិនកើត បន្ទោសដែក» សំដៅយកជាងណាម្នាក់ឬក្រុមជាងដែកណាមួយដែលមិនមានសមត្ថភាពក្នុងការធ្វើកាំបិត ពូថៅ ឬឧបករណ៍អ្វីមួយបានល្អ ហើយពួកគេមិនព្រមទទួលស្គាល់សមត្ថភាពរបស់ខ្លួនឯង ពោលគឺមិនទទួលស្គាល់ថាខ្លួនឯងមិនមានជំនាញ បទពិសោធន៍ និងទេពកោសល្យគ្រប់គ្រាន់ក្នុងការផលិតឬកែច្ឆៃវត្ថុទាំងនោះទេ។ ប៉ុន្តែ ពួកគេបែរជាទម្លាក់កំហុសទៅលើដែកវិញ ដោយបន្ទោសថា ដែកនោះមិនកើត ដែកនោះអន់ពេក ទើបពួកគេធ្វើកាំបិត ពូថៅ ឬឧបករណ៍អ្វីមួយនោះមិនបានល្អ។ តាមន័យធៀប «ជាងមិនកើត បន្ទោសដែក» សំដៅយកអ្នកណាម្នាក់ ឬក្រុមណាមួយដែលគ្មានសមត្ថភាព ជំនាញ បទពិសោធន៍ និងទេពកោសល្យគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ ដូចជា ការគ្រប់គ្រង ការដឹកនាំ ការដោះស្រាយបញ្ហា ការប្រលង ការប្រកួតប្រជែង ជាដើម ហើយពួកគេបែរជាបន្ទោសឬដាក់កំហុសទៅលើភាពស្មុគស្មាញ ឧបសគ្គ និងការលំបាក នៃស្ថាប័ន សង្គម បញ្ហា ស្ថានភាព វិញ្ញាសារ ឬកម្មវត្ថុផ្សេងៗទៅវិញ ដោយពួកគេមិនព្រមទទួលស្គាល់ការណ៍ពិតនៃសមត្ថភាពនិងសក្ដានុពលរបស់ខ្លួនទេ។ ទិដ្ឋភាពដូចបានរៀបរាប់ខាងលើនេះមានច្រើនណាស់នៅក្នុងតថភាពសង្គម ដូចជា មានមនុស្សខ្លះរៀនមិនចេះដោយសារគាត់មិនខំរៀន តែគាត់បែរជាដាក់កំហុសលើព្រហ្មលិខិត, អ្នកក្រមួយចំនួនដែលបណ្ដាលមកពីការមិនខំធ្វើការឬរកស៊ី តែពួកគេបែរជាបានស្ដីបន្ទោសលើសម្ពាយព្រេងទៅវិញ។ ក្រៅពីនេះនៅមានឧទាហរណ៍ជាច្រើនទៀតដែលមិនអាចលើកយកមកបង្ហាញអស់នៅទីនេះ។ ឆ្លងតាមការបកស្រាយខាងលើនេះ យើងអាចមើលឃើញថា សុភាសិត«ជាងមិនកើត បន្ទោសដែក» មានបង្កប់នូវគំនិតអប់រំឱ្យប្រជាជនខ្មែរប្រកាន់យកភាពស្មោះត្រង់ ហ៊ានទទួលស្គាល់ការណ៍ពិត ទទួលស្គាល់សមត្ថភាពរបស់ខ្លួន និងហ៊ានទទួលខុសត្រូវលើវិបាកនៃអំពើរបស់ខ្លួន ដោយកុំព្យាយាមយកលេស ឬគេចវេះមិនទទួលកំហុសរបស់ខ្លួន ហើយបែរជាទម្លាក់កំហុសនោះទៅអ្នកដទៃ ឬទម្លាប់កំហុសទៅលើបញ្ហា ឬកម្មវត្ថុទៅវិញ៕ ដោយ ឈត ប៊ុនថង
|
ជាគោលការណ៍សីលធម៌និងច្បាប់ មនុស្សម្នាក់ៗត្រូវតែហ៊ានទទួលយកការណ៍ពិត ទទួលស្គាល់សមត្ថភាពរបស់ខ្លួន និងទទួលខុសត្រូវនូវអ្វីដែលជាផលកើតចេញពីទង្វើរបស់ខ្លួន។ ប៉ុន្តែ នៅក្នុងតថភាពជាក់ស្ដែង មានមនុស្សខ្លះ ពុំបានគោរពតាមគោលការណ៍ខាងលើនេះទេ ពួកគេបែរជាទម្លាក់កំហុសទៅឱ្យអ្នកដទៃវិញ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរបានលើកឡើងនូវសុភាសិតមួយថា «ជាងមិនកើត បន្ទោសដែក»។ តើសុភាសិតនេះមានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
|
ទីផ្សាររថយន្តមួយទឹកនៅឥណ្ឌា បានកំណើនក្នុងរង្វង់ពី៤០ ទៅ៥០ភាគរយនៅឆ្នាំ២០១៨នេះ ដោយក្រុមហ៊ុនធំៗ ដូចជា Mahindra First Choice Wheels, OLX និង Truebil ជាដើម សុទ្ធតែបានអះអាងថា អតិថិជនបែរជាមើលរំលងរថយន្តចេញថ្មីទំនើបៗទៅវិញ។ លោក Shubh Bansal សហស្ថាបនិកក្រុមហ៊ុនលក់រថយន្តតាមអនឡាញ Truebil បានបញ្ជាក់ឲ្យដឹងថា ចន្លោះពីខែមករា ដល់ខែកញ្ញាកន្លងមក មានរថយន្តថ្មីរហូតដល់២៨ម៉ូដែល ប៉ុន្តែតម្លៃរថយន្តទាំងនោះ បានធ្លាក់ចុះ បន្ទាប់ពីប្រើប្រាស់រួច។ លោក Ashutosh Pandey អគ្គនាយកក្រុមហ៊ុន Mahindra First Choice Wheels បានកត់សម្គាល់ផងដែរថា ទីផ្សាររថយន្តមួយទឹក មានកំណើនឡើងដ៏គួរឲ្យកត់សម្គាល់ ជាពិសេសបើគិតចាប់តាំងពីទីផ្សាររថយន្តដែលច្នៃប្រឌិតថ្មី ធ្លាក់ចុះ។ លោកបានបន្ថែមថា ទីផ្សាររថយន្តថ្មី ក៏បានធ្លាក់ចុះដោយសារការឡើងថ្លៃតម្លៃប្រេងសាំងផងដែរ ដោយអ្នកប្រើប្រាស់សម្រេចងាកទៅរថយន្តមួយទឹក ដើម្បីទប់ទល់ការចំណាយ។ »អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ រថយន្តមួយទឹកភាគច្រើន ធ្លាប់មានប្រវត្តិប្រើប្រាស់តិចជាង២ឆ្នាំ និងរត់បានចម្ងាយប្រមាណតែពី១៥ ០០០ ទៅ២០ ០០០គីឡូម៉ែត្រ ប៉ុណ្ណោះ»។ នេះជាការអះអាងរបស់លោក Sunny Kataria អនុប្រធានក្រុម OLX India៕
|
រថយន្តថ្មីៗទំនើបៗ ហាក់ដូចជាមិនសូវទាក់ទាញអតិថិជននៅឥណ្ឌានោះឡើយ។ បើតាមការផ្សាយរបស់សារព័ត៌មាន India Times ពលរដ្ឋនៅតំបន់អាស៊ីខាងត្បូងមួយនេះ ចូលចិត្តប្រើប្រាស់រថយន្តមួយទឹកច្រើនជាង ដោយមានកំណើនរហូតដល់ទៅ៥០ភាគរយក្នុង១ឆ្នាំ។
|
ប្រមុខរដ្ឋាភិបាលកម្ពុជា និយាយយ៉ាងដូច្នេះថា៖«ជាការស្មានរបស់ខ្ញុំទេ ខ្ញុំមិនមែនលូកដៃចូលកិច្ចការបោះឆ្នោតរបស់ថៃទេ»។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន សូមបញ្ជាក់ថា ថៃ បានរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ ក្នុងលទ្ធផលមិនផ្លូវការដែលប្រកាសនៅថ្ងៃទី២៨ ខែមីនា បក្សកម្លាំងប្រជារាស្ត្រដែលគាំទ្រលោក ប្រាយុទ្ធ ធ្វើជានាយករដ្ឋមន្ត្រី មានសំឡេងគាំទ្រច្រើនជាងគេ មានចំនួនជាង៨,៤លានសំឡេង ខណៈបក្សភឿថៃស្ថិតនៅលំដាប់ទីពីរ គឺ៧,៩លានសំឡេង។ ប៉ុន្តែបើគន់គូរជាកៅអីសភាវិញ បក្សភឿថៃទទួលបានច្រើនជាងបក្សកម្លាំងប្រជារាស្ត្រ។ ការណ៍នេះត្រូវបានបក្សទាំងពីរយកទៅបកស្រាយខុសគ្នាដើម្បីឈានទៅបង្កើតរដ្ឋាភិបាល។ បក្សភឿថៃ បានប្រមូលកម្លាំងបក្សនយោបាយចំនួន៧រួចហើយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ប៉ុន្តែនៅខ្វះសំឡេងច្រើនទៀតដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្ត្រី។ ឯបក្សកម្លាំងប្រជារាស្ត្រវិញក៏កំពុងអន្ទងបក្សផ្សេងទៀតដែរ ប៉ុន្តែបក្សនេះមានលទ្ធភាពច្រើនជាងគូប្រជែងរបស់ខ្លួនក្នុងការស្នើបេក្ខភាពរបស់ខ្លួន គឺលោក ប្រាយុទ្ធ ឲ្យអង្គុយកៅអីនាយករដ្ឋមន្ត្រី ព្រោះមានការគាំទ្រពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធា៕
|
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា លោក ប្រាយុទ្ធ ចន្ទអូចា នឹងបន្តធ្វើនាយករដ្ឋមន្ត្រីថៃ។ នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតលើកឡើងពីការបោះឆ្នោតនៅថៃ នៅក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន នាព្រឹកថ្ងៃទី២៩មីនានេះ។
|
ខណៈភាពតានតឹងនៅតែកើនឡើងនៅច្រកសមុទ្រកោះតៃវ៉ាន់ ក្រុងវ៉ាស៊ីនតោនបានពន្យារពេលសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប Minuteman III ។ ការតេស្តមីស៊ីលនេះ ក៏ត្រូវបានលុបចោលម្ដងដែរកាលពីខែមេសា ខណៈមានភាពតានតឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ខណៈដែលស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់នៅតែក្ដៅ អាម៉េរិកក៏សម្រេចបាញ់សាកល្បងមីស៊ីលនេះដោយមិនពន្យារពេលទៀតឡើយ។ សេចក្ដីថ្លែងការណ៍របស់យោធាអាម៉េរិកចេញថ្ងៃទី១៦ ខែសីហា បានបញ្ជាក់ពីការបាញ់មីស៊ីលអន្តរទ្វីបនេះ ទោះបីស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់មិនទាន់ធូរ ស្រាលខ្លាំងនៅឡើយ។ «ការបាញ់មីស៊ីលសាកល្បងទាំងនេះបានជួយផ្ទៀងផ្ទាត់សុពលភាព សុវត្ថិភាព ប្រសិទ្ធភាព និងការត្រៀមលក្ខណៈរបស់ប្រព័ន្ធសព្វាវុធអាម៉េរិក»។ សេចក្ដីថ្លែងការណ៍ខាងលើសរសេរបែបនេះ រួចបន្តថា ការធ្វើតេស្តបែបត្រូវបានធ្វើឡើងប្រហែល៣០០ដងរួចមកហើយ ហើយការតេស្តនេះមិនមែនជាការឆ្លើយតបនឹងព្រឹត្តិការណ៍សកលណាមួយនោះទេ។ ត្រង់នេះយោធាអាម៉េរិកចង់សំដៅលើការតេស្តមីស៊ីល នឹងមិនមែនជាការឆ្លើយតបនឹងភាពតានតឹងថ្មីៗដែលចិនបានធ្វើសមយុទ្ធយោធាជាច្រើនដងក្បែរតៃវ៉ាន់នោះឡើយ។ ជាទូទៅ កងទ័ពអាកាសអាម៉េរិកធ្វើតេស្តមីស៊ីល Minuteman III ចំនួនបួនគ្រាប់ក្នុងមួយឆ្នាំដោយគ្រោងទុកជាច្រើនខែ និងជួនកាលច្រើនឆ្នាំជាមុន។ ការលុបចោល ឬការពន្យារពេលការធ្វើតេស្តដោយសារតែបារម្ភពីការបង្កហេតុ ជារឿងកម្រមានណាស់។ មីស៊ីល Minuteman III ដែលមានសមត្ថភាពនុយក្លេអ៊ែរផលិតដោយក្រុមហ៊ុន Boeing ជាអាវុធដ៏សំខាន់សម្រាប់ឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់យោធាអាម៉េរិក។ មីស៊ីលនេះ អាចបាញ់បានចម្ងាយលើសពី៩,៦៦០គីឡូម៉ែត្រ ហើយអាចធ្វើដំណើរក្នុងល្បឿនប្រហែល២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕
|
យោធាអាម៉េរិក បានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប Minuteman III បន្ទាប់ពីពន្យារពេលដោយសារភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែសីហា យោធាអាម៉េរិក បញ្ជាក់ថា ការតេស្តមីស៊ីលនេះនឹងជួយផ្ទៀងផ្ទាត់សុវត្ថិភាព ប្រសិទ្ធភាព និងការត្រៀមលក្ខណៈនៃប្រព័ន្ធសព្វាវុធរបស់អាម៉េរិកផងដែរ។
|
បន្ទាប់ពីមានការរដ្ឋប្រហាររដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ ២០១៤ អឺរ៉ុប បានលើកឡើងថា ទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុប និងថៃត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ ចំណែកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងភាពជាដៃគូ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវផ្អាកមួយរយៈ។ តាមការចុះផ្សាយរបស់ព័ត៌មាន Bangkok Post សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអឺរ៉ុប ដែលភ្ជាប់សេចក្តីសម្រេចចិត្តខ្លួនទៅនឹងការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩ បានលើកឡើងថា ប្រទេសថៃបានបញ្ចប់ការដឹកនាំដោយរបបយោធាក្នុងរយៈពេល ៥ឆ្នាំជាផ្លូវការ។ ក្នុងន័យនេះ វាគឺជាពេលដ៏សាកសមបំផុត ដែលសហភាពអឺរ៉ុប ត្រូវចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយប្រទេសថៃ ឲ្យកាន់តែទូលំទូលាយជាមុន។ ជាការពិត ការបើកកិច្ចចរចាឡើងវិញនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំចុះហត្ថលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងភាពជាដៃគូ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ជាក់ស្តែង សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប គឺផ្តោតសំខាន់ទៅលើជំហាននៃការចរចាឡើងវីញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ផ្អែកទៅតាមគណៈកម្មការអឺរ៉ុប ពាណិជ្ជកម្មរវាងអឺរ៉ុប និងថៃមានទំហំរហូតដល់ ៤២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨។ សូមបញ្ជាក់ថា ថៃ គឺជាទីផ្សារនាំចេញធំទី៣ របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណជា ២២,៩ ពាន់លានដុល្លារ នៃទំនិញ និងសេវាកម្ម ហើយភាគច្រើនជា គ្រឿងម៉ាស៊ីន និងសំភារៈសម្រាប់ដឹកជញ្ជូន៕
|
ក្រុមប្រឹក្សាសហភាពអឺរ៉ុបថ្មីៗនេះ បានលើកឡើងថា សហភាពអឺរ៉ុប គ្រោងបើកកិច្ចចរចាជាមួយប្រទេសថៃឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ សហភាពអឺរ៉ុប បានផ្អាកការចរចាពាណិជ្ជកម្មមួយរយៈហើយ ពោលគឺចាប់តាំងពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤មកម្លេះ។
|
ការហើម កជើងនេះ ក៏អាច បណ្តាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន មានមួយចំនួន គឺមានភាពជាបណ្តោះអាសន្ន និង មានភាពរំខាន ប៉ុន្តែ វាមិនមានសភាពធ្ងន់ធ្ងរនោះទេ និង ក្នុងករណីផ្សេងទៀត វាអាចជាសញ្ញាដែលបង្ហាញប្រាប់ពី បញ្ហាសុខភាពធ្ងន់ ធ្ងរណាមួយ ដែលកំពុងកើតមានចំពោះអ្នក។ ការផ្ទុកសារធាតុរាវនេះ ជារឿយៗ នឹងបណ្តាល អោយអ្នកមានការ ហើមប៉ោងកជើង ប៉ុន្តែការកើនឡើងនៃជាតិខ្លាញ់ ក៏អាចធ្វើអោយ កជើងអ្នក ហើម បានផងដែរ។ ស្ថានភាពផ្នែកវេជ្ជសាស្ត្រ ស្ថានភាពផ្នែកវេជ្ជសាស្ត្រណាមួយ ដែលបង្អាក់ដល់តុល្យភាពនៃសារធាតុរាវ នៅក្នុងរាងកាយ ក៏អាចធ្វើ អោយអ្នកមានការហើមកជើងបានដែរ។ មូលហេតុផ្នែកវេជ្ជសាស្ត្រជាទូទៅមួយចំនួន ដែលបណ្តាលអោយ កជើង អ្នកហើម រួមមានដូចជា៖ ជំងឺស្លាក់ឈាមក្នុងបេះដូង ដែលកើតមានដោយសារតែ ធាតុរាវហូរត្រលប់ចូលទៅក្នុងចុងអវយវៈ វិញ។ ជំងឺក្រិនថ្លើម ដែលធ្វើអោយមានការកើនឡើងនូវ សារធាតុរាវនៅក្នុងពោះ និង ចុងអវយវៈ ដូចជានៅត្រង់ កជើង ។ ការមានកំណកឈាមនៅក្នុងជើងផ្នែកខាងក្រោម ដែលធ្វើអោយកជើង និង ជើងមានភាពហើមប៉ោង។ ជំងឺខ្សោយតម្រងនោម ក៏អាចបណ្តាលអោយសារធាតុរាវ មានផ្ទុកនៅនឹងប្រអប់ជើង និង កជើងបានផងដែរ ។ ស្ថានភាពជំងឺផ្នែកវេជ្ជសាស្ត្រមួយចំនួន ផ្សេងទៀតមានដូចជា៖ ជំងឺហើមក្រពេញទឹករងៃ ដែលនេះជា ការកកស្ទះ នៅក្នុងប្រព័ន្ធទឹករងៃ។ មានការចំលងរោគនៅក្នុង ជើង និង ការចុះខ្សោយនៃសសៃឈាម ដែលជារឿយៗវាបណ្តាលមកពី ការប៉ះ ទង្គិច ឬ ការរងរបួសទៅលើសសៃវ៉ែន ដែលស្ថានភាពនេះជាធម្មតា ធ្វើអោយជាតិត្រូវបានរក្សាទុកក្នុង ជើង និង ប្រអប់ជើង ៕
|
សារធាតុរាវ គឺហាក់នឹង រត់ចុះទៅផ្នែកខាងក្រោមនៃរាងកាយ ដែលនេះមានន័យថា ការផ្ទុកនូវសារធាតុរាវ ដែលលើសជ្រុលនេះ ជារឿយៗត្រូវបានកើនឡើង នៅក្នុងប្រអប់ជើង និង កជើង។ ការដែលជាតិទឹកត្រូវបានផ្ទុក ទុកនៅក្នុងកជើងនេះ វានឹងធ្វើអោយជើងអ្នកមានសភាពអាក្រក់ និង មានការឈឺចាប់។
|
Sadio Mane បានផ្ទេរពី Southampton ទៅកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៦ ក្នុងកិច្ចសន្យា៥ឆ្នាំ ជាមួយតម្លៃ៣៤លានផោន។ ខ្សែប្រយុទ្ធសេណេហ្គាល់វ័យ២៦ឆ្នាំរូបនេះ បានបង្ហាញឲ្យ៨៩លើកឲ្យក្រុមលោក Jurgen Klopp ហើយរកបានគ្រាប់បាល់បញ្ចូលទី៤០គ្រាប់។ Mane បានលើកឡើងថា៖ «ខ្ញុំរីករាយខ្លាំងណាស់ដែលបានពន្យាពេលវេលារបស់ខ្ញុំនៅ Liverpool។ នេះជាថ្ងៃដ៏អស្ចារ្យរបស់ខ្ញុំ ហើយនិយាយរួម ខ្ញុំបានសម្រេចចិត្តដ៏ល្អបំផុតក្នុងអាជីពរបស់ខ្ញុំ»។ កិច្ចសន្យាថ្មីរបស់ Mane ជាមួយ Liverpool មិនមានរយៈពេលកំណត់ឡើយ ដែលត្រូវបានគេជឿថាយ៉ាងហោចណាស់រហូតដល់ដំណាច់ឆ្នាំ២០២៣ មុនពេលបើការចរចាថ្មីបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ខ្សែបម្រើអន្តរជាតិបារាំង NGolo Kante បានបន្តកិច្ចសន្យាជាមួយ Chelsea ៥ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០២៣។ ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានបង្ហាញខ្លួន៨១លើកក្នុង Premier League សម្រាប់តោខៀវ ក្រោយផ្ទេរពី Leicester City នៅឆ្នាំ២០១៦។ «ខ្ញុំបានឆ្លងកាត់ពីររដូវកាលដ៏អស្ចារ្យនៅ Stamford Bridge ហើយខ្ញុំរំពឹងថានឹងទទួលបានជោគជ័យបន្ថែមទៀត»។ នេះជាការអះអាងរបស់ Kante ដែលបានជាប់កីឡាករ Professional Footballers' Association Player of the Year ក្រោយជួយ Chelsea លើកពាន Premier League៕
|
ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane បានបន្តកិច្ចសន្យារយៈពេលវែងនៅ Liverpool ខណៈដែលខ្សែបម្រើអន្តរជាតិបារាំង NGolo Kante ពន្យាកិច្ចសន្យា៥ឆ្នាំទៀតជាមួយ Chelsea។
|
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ អាចនឹងមានភ្លៀងធ្លាក់នៅពេលយប់ ប៉ុន្តែនៅពេលថ្ងៃមិនមានភ្លៀង ដែលរំខានដល់ការប្រណាំងទូក ឡើយ។ នេះបើតាម លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដែលបន្តអំពាវនាវឲ្យប្រជាពលរដ្ឋដែលដើរលេងកម្សាន្តបុណ្យអុំទូកប្រុងប្រយ័ត្ន យកឆ័ត្រ ឬអាវភ្លៀង ទៅតាមជាមួយផង។ ការប្រែប្រួលអាកាសធាតុយ៉ាងណា ក្នុងពិធីបុណ្យអុំទូកនេះ ក្រសួងនឹងជួនព័ត៌មានលម្អិតបន្ថែម នៅកៀកថ្ងៃប្រារព្ធព្រះរាជពិធីប្រពៃណីជាតិមួយនេះ។ តាម លោក ចាន់ យុត្ថា កម្ពស់ ទឺកទន្លេនៅក្នុងអំឡុងពិធីបុណ្យ ក៏ស្ថិតក្នុងកម្រិតល្អប្រសើរមួយ ដែលអំណោយផលដល់ការប្រណាំងទូក គឺរង្វង់ជាង៧ម៉ែត្រ។ លោកចាន់ យុត្ថា បញ្ជាក់ដូច្នេះ៖«ក្នុងរង្វង់ជាង៧ម៉ែត្រនេះ គឺល្អប្រសើរកាលណាបើទឹកទាបពេក ពិបាកធ្វើឲ្យទន្លេរួមតូច ហើយចរន្តកាន់តែខ្លាំង។ តែដល់ពេល៧ម៉ែត្រជាង អំណោយផលមានន័យថាល្បឿនទឹកមិនសូវលឿនខ្លាំង ហើយទន្លេធំមិនសូវឲ្យមានការប៉ះពាល់គ្នានៅពេលអុំទូក»។ សម្រាប់ស្ថានភាពអាកាសធាតុ ក្នុងសប្តាហ៍នេះវិញ កម្ពុជា នឹងទទួលរងនូវប្រព័ន្ធសម្ពាធទាប និងសម្ពាធខ្ពស់ពីប្រទេសចិន ដែលអាចឲ្យខេត្តភាគខាងត្បូងប្រទេសមានភ្លៀងធ្លាក់បន្តបន្ទាប់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា៕
|
មិនមានភ្លៀងបង្កការរំខានដល់ការប្រណាំងទូកនៅពេលថ្ងៃនោះឡើយ ប៉ុន្តែភ្លៀងអាចធ្លាក់នៅពេលយប់វិញ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់ សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី២៣ ខែតុលានេះ។ ការប្រែប្រួលអាកាសធាតុយ៉ាងណាទៀត នៅថ្ងៃអុំទូក ក្រសួងធនធានទឹក នឹងជួនព័ត៌មានលម្អិតនៅកៀកថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ។ នេះបើតាមអ្នកនាំពាក្យដដែល។
|
តាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានលោក អ៊ុយ សាគុណ នាយករដ្ឋបាលខេត្តព្រៃវែងតាម Telegram បានបញ្ជាក់ថា ក្នុងចំណោមគ្រួសារដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ មានពលរដ្ឋជាង៤០០គ្រួសារ ដែលខ្វះខាតស្បៀងអាហារ និង៥គ្រួសារកំពុងជួបបញ្ហាជំងឺ។ «ស្ថានភាពទឹកខេត្តព្រៃវែងមិនទាន់ស្រកទេ ដោយកម្ពស់ទឹកទន្លេងមេគង្គនិងភ្លៀងនៅតែបន្តធ្លាក់ ហើយអាចនឹងកើនឡើងបន្តទៀត»។ នេះបើតាមលោក អ៊ុយ សាគុណ។ ក្រុង និងស្រុកទាំង១០ ដែលរងការជន់លិចដោយទឹកជំនន់មាន ស្រុកកំពង់ត្របែក ស៊ីធរកណ្ដាល ពារាំង ពោធិ៍រៀង ពាមរក៍ ពាមជរ ព្រះស្ដេច បាភ្នំ ស្រុកកំពង់ត្របែក និងក្រុងព្រៃវែង។ ដោយឡែកសាលារៀន និងមន្ទីរពេទ្យ៤២កន្លែង រួមទាំងផ្លូវលំប្រមាណ២,៦ម៉ឺនម៉ែត្រ ក៏រងផលប៉ះពាល់ផងដែរ។ ចំណែកផ្លូវខេត្តព្រៃវែង នៅចំណុចបឹងស្នេហ៍ អាជ្ញាធរផ្អាកចរាចរណ៍បណ្ដោះអាស្នន ដោយសារទឹកបឹងកើនឡើង ។ នេះបើតាមលោក សាគុណ ដែលប្រាប់សារព័ត៌មានថ្មីៗថា៖ «ការផ្អាកនេះ គឺចំពោះតែយានយន្តដឹកទំនិញធំៗប៉ុណ្ណោះ។ ចំណែករថយន្តតូចៗអាចឆ្លងកាត់បាន»៕
|
ភ្នំពេញ៖ គិតមកដល់ពេលនេះ មានពលរដ្ឋជាង៥៦០០គ្រួសារ និងស្រូវវស្សាជាង១ម៉ឺនហិកតា រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលមានពលរដ្ឋជាង១៦០គ្រួសារបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទឹកជំនន់បានជន់លិចនៅក្រុងស្រុកចំនួន១០ ក្នុងចំណោមក្រុងស្រុកទាំង១៣នៅខេត្តព្រៃវែង។
|
រយៈពេលកន្លងទៅ នៅក្នុងបណ្ដាញសង្គម មហាជនមួយចំនួន បានប្រតិកម្ម និងហៅ បុគ្គលមួយចំនួន ដែលបណ្ដុះបណ្ដាល ឬប្រឹក្សាយោបល់ដល់អ្នកដទៃដោយមិនមានក្រមសីលធម៌ និងទំនួលខុសត្រូវច្បាស់លាស់ ជា«គ្រូជោគជ័យ»ក្នុងន័យបន្ដុះបង្អាប់ និងសើចចំអក។ លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ពាក្យបន្តុះបង្អាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ និងតម្លៃគ្រូបង្រៀនដែលប្រៀបដូចជាឪពុកម្ដាយជាទីពីរ និងជាបុគ្គលគំរូដ៏ល្អមួយក្នុងសង្គម ជាពិសេសនោះ នឹងអាចធ្វើឱ្យបាត់បង់នូវវប្បធម៌ចែករំលែក ។ លោកប៉ិច បូឡែន បានបញ្ជាក់ប្រាប់ ThmeyThmey យ៉ាងដូច្នេះ៖ « អ្នកដែលគាត់មានស្មារតីចង់ចែករំលែកគាត់អាចរារែក ព្រោះឱ្យតែគាត់ចែករំលែកចំណេះដឹងអ្វីផ្សេងៗ អាចត្រូវបានគេហៅរបៀបជាពាក្យឌឺដង ចំអក ថាគ្រូជោគជ័យ។ បើក្នុងករណីគាត់បារម្ភ គាត់ខ្លាច ឬត្រូវបានគេឌឺដង អ៊ីចឹងគាត់លែងសូវចែករំលែកហើយ»។ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ បានអំពាវនាវដល់ពលរដ្ឋ កុំបន្តចែករំលែក ប្រើពាក្យគ្រូជោគជ័យ ក្នុងន័យចំអកបន្តទៀត ដែលនាំឱ្យបង្កើតជាការគិតអវិជ្ជមានដល់គ្រូទាំងអស់។ ដោយឡែក ក្នុងករណីមហាជន មិនពេញចិត្ត ឬមានមតិប្រតិកម្ម ទៅលើបុគ្គលណាម្នាក់ ឬគ្រូណាម្នាក់ សូមប្រើពាក្យសំដៅលើបុគ្គលរូបនោះតែម្ដង ចៀសវាងប្រើពាក្យ គ្រូជោគជ័យ ក្នុងន័យចំអក និងធ្វើឱ្យប៉ះពាល់ដល់អាជីពគ្រូទាំងអស់។ ជាមួយគ្នានេះ លោក ក៏បានស្នើដល់អ្នកបង្ហាត់បង្រៀន ឬអ្នកចែករំលែកចំណេះដឹងផ្សេងៗ ត្រូវរៀនសូត្រ និងអនុវត្តគរុកោសល្យបង្រៀនឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកស្ទួយ និងរក្សាគុណតម្លៃ តួនាទីគ្រូនៅក្នុងសង្គម៕
|
ភ្នំពេញ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ កុំហៅបុគ្គលណាម្នាក់ ដែលបានបណ្ដុះបណ្ដាល ឬប្រឹក្សាយោបល់ដោយមិនមានគរុកោសល្យ និងទំនួលខុសត្រូវ ថាជាគ្រូជោគជ័យ។ បើតាមសហព័ន្ធសេវាអប់រំនៅកម្ពុជា ការដាក់ងារបុគ្គលនោះ ជា គ្រូជោគជ័យ ក្នុងន័យបន្ដុះបង្អាប់ នឹងធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងកេរ្តិ៍ឈ្មោះគ្រូបង្រៀនទាំងអស់។
|
រុក្ខជាតិមួយដែលមានឈ្មោះបច្ចេកទេសថា Titan arum ឬ Amorphophallus Titannium ដែលត្រូវបានប្រទះឃើញនៅក្នុងតំបន់ភ្នំពីភូមិរលាក់កងជើងនៃខេត្តកំពង់ស្ពឺត្រូវបានយកមកដាំនៅរមណីយដ្ឋានរាជិនីលង្វែក របស់លោកស្រី សៀង ចាន់ហេង។ លោកស្រី សៀង ចាន់ហេង ដែលជានាយិកានៃក្រុមហ៊ុន ហេង អភិវឌ្ឍ និងជាម្ចាស់រមណីយដ្ឋានរាជិនីលង្វែក បានទិញរុក្ខជាតិកម្រនេះចំនួន១០០០ដើមពីអ្នកភូមិ ដែលត្រូវទៅស្វែងរករុក្ខជាតិនេះនៅក្នុងព្រៃភ្នំ។ លោកស្រីបានមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗថា លោកស្រីប្រទះឃើញដើមផ្កាព្រៃនេះដោយចៃដន់ ហើយក៏មានចិត្តស្រឡាញ់ភ្លាម ទើបលោកស្រីទាក់ទងអ្នកភូមិដើម្បីគាស់យកផ្កាព្រៃនេះមកដាំក្នុងរមណីយដ្ឋានរបស់លោកស្រី។ លោកស្រី សៀង ចាន់ហេង មានប្រសាសន៍យ៉ាងដូច្នេះ៖«ដោយសារខ្ញុំឃើញពូជផ្កានេះប្លែក ដូច្នេះហើយបានជាខ្ញុំមានចិត្តចង់យកពូជផ្កានេះមកដាំបង្ហាញអ្នកទេសចរជាតិ និងអន្តរជាតិនៅក្នុងរមណីយដ្ឋានរាជិនីលង្វែកនេះ។»។ លោកស្រីបានចំណាយថវិកាជិត១ម៉ឺនដុល្លារដើម្បីទិញយកផ្កានេះពីអ្នកភូមិ។ រាជិនីលង្វែកគឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងលំហែបែបធម្មជាតិដែលកំពុងត្រូវបានសាងសង់អស់រយៈពេលជិត២ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណ២០០ហិកតានៅមិនឆ្ងាយពីរមណីយដ្ឋានភ្នំឧដុង្គ។ នៅក្នុងរមណីយដ្ឋាននេះ មានដាំរុក្ខជាតិឈើហូបផ្លែ និងផ្ការាប់រយប្រភេទ ជាពិសេសដើមឫស្សី ដែលជាអត្តសញ្ញាណនៃបន្ទាយលង្វែកក្នុងប្រវត្តិសាស្ត្រកម្ពុជាកាលពីជាង៥០០ឆ្នាំមុន។ ថ្វីដ្បិតតែការដ្ឋានសាងសង់រមណីយដ្ឋានដ៏ធំនៅពុំទាន់បានបញ្ចប់ ប៉ុន្តែរមណីយដ្ឋានរាជិនីលង្វែកត្រូវបានបើកទទួលភ្ញៀវទេសចរបណ្ដើរ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្ដាហ៍៕
|
ដោយ៖ ឈន សុផាត
|
តាមរយៈសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៨ មេសា របស់មេដឹកនាំអាស៊ានទាំងដប់ស្តីពីកិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ មេដឹកនាំអាស៊ានបានព្រមព្រៀងគ្នាដើម្បីបង្កើត និងអនុវត្តគម្រោងផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍតំបន់អាស៊ានជាច្រើន ។ គម្រោងនោះ ក៏រាប់បញ្ចូលទាំងការបង្កើត «បណ្តាញទីក្រុងឆ្លាតអាស៊ាន ឬ ASEAN Smart Cities Network » ផងដែរ ។ ជាមួយនឹងការព្រមព្រៀងលើគំនិតផ្តួចផ្តើមថ្មីនេះ តាមរយៈសេចក្តីថ្លែងការណ៍ ដែលមានកម្រាស់១១ទំព័រដដែលនោះ អាស៊ាន ក៏បានលើកឡើងពីបញ្ហានៅក្នុងតំបន់ ដែលជាក្តីបារម្ភរួម ដូចជាបញ្ហាជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូង វិបត្តិជនភៀសខ្លួនពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា និង ជំនួបរវាងមេដឹកនាំកំពូលកូរ៉េទាំងពីរជាដើម ។ ក៏ប៉ុន្តែ បញ្ហាពាក់ព័ន្ធនឹងសមាជិកភាពថ្មី ពោលគឺការសុំចូលជាសមាជិករបស់ទីម័រខាងកើតមិនមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ ឡើយ ។ នេះហាក់ដូចជាខុសពីកិច្ចប្រជុំ ដែលហ្វីលីពីន ធ្វើជាប្រធាននៅឆ្នាំមុន ដែលពេលនោះ តាមរយៈកិច្ចប្រជុំកំពូលទាំងពីរលើក អាស៊ាន យ៉ាងហោចណាស់ ក៏បានលើកឡើងពីវិវត្តរបស់ទីម័រខាងកើតដែរ ។ គួរជម្រាបផងដែរថា ទីម័រខាងកើត គឺជារដ្ឋវ័យក្មេងជាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ។ រដ្ឋដែលទើបតែទទួលបានការទទួលស្គាល់ជាប្រទេសពេញលេញនៅក្នុងឆ្នាំ ២០០២ មួយនេះ បានស្នើសុំជាសមាជិកអាស៊ាននៅក្នុងឆ្នាំ២០១១ ដោយបានរំពឹងថា នឹងទទួលបានផលប្រយោជន៍ច្រើនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសសមាជិកទាំងដប់ ក៏ដូចជាដៃគូរបស់អាស៊ានកាន់តែច្រើនផងដែរ ។ ក៏ប៉ុន្តែរយៈពេលជាងកន្លះទសវត្សរ៍មកនេះ ទីម័រខាងកើត មានឋានៈត្រឹមតែជាប្រទេសអង្កេតការប៉ុណ្ណោះ ពោលគឺ ទីម័រខាងកើត នៅតែស្ថិតក្រោមការតាមដាន និងវិនិច្ឆ័យតាមដំណាក់កាលពីអាស៊ាននៅឡើយនោះទេ ។ តាមពិតទៅរឿងដែលបញ្ហាសមាជិកភាពទីម័រខាងកើតអវត្តមាននៅក្នុងសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលមានសិង្ហបុរីជាប្រធាន មិនមែនជារឿងចម្លែកអ្វីឡើយ ។ នោះ ក៏ព្រោះតែ មូលបទ របស់ប្រធានវិលជុំអាស៊ានលើកនេះ ផ្តោតតែលើ រឿងសន្តិសុខ បច្ចេកវិទ្យា និងនវានុវត្តន៍នោះទេ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺ ក៏ដោយសារតែការជំទាស់ពីសិង្ហបុរីកន្លងមក ក្រោមហេតុផលថាទីម័រខាងកើតនៅមានចំណុចខ្វះខាតច្រើនដើម្បីបំពេញក្នុងតម្រូវការនៃសសរស្តម្ភទាំងបីរបស់អាស៊ាននោះដែរ ទើបបានជាទីម័រខាងកើត ត្រូវបន្តរង់ចាំ និងមានឋានៈត្រឹមជារដ្ឋអង្កេតការរបស់អាស៊ានមកទល់សព្វថ្ងៃ ៕
|
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានបិទបញ្ចប់ជាមួយនឹងសេចក្តីថ្លែងការណ៍រួមមួយប្រកបដោយភាពផ្លែផ្កាថ្មីសម្រាប់ការអភិវឌ្ឍស្ថាប័ននិងតំបន់ឲ្យកាន់មានភាពល្អប្រសើរ ។ ក៏ប៉ុន្តែតាមរយៈកិច្ចប្រជុំកំពូលលើកនេះ ដែលមានសិង្ហបុរីជាប្រធានវិលជុំ មិនផ្តោតសំខាន់លើរឿងបញ្ចូលសមាជិកភាពថ្មីនៅក្នុងសមាគមឡើយ ។
|
លោក Ibrahim Mohamed Solih បេក្ខជនប្រធានាធិបតីបក្សប្រឆាំងបានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យទី ២៣ កញ្ញា ដោយបានសំឡេងគាំទ្រ ៥៨,៣ ភាគរយ។ ប្រធានាធិបតីអស់អាណត្តិលោក Abdulla Yameen ដែលស្និទ្ធនឹងចិននោះបានទទួលសំឡេងគាំទ្រត្រឹម ៤១,៧ប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP បន្ទាប់ពីបានដឹងដំណឹងនៃជ័យជម្នះរបស់លោក Solih មហាអំណាចប្រជាធិបតេយ្យមានអាមេរិក និង ឥណ្ឌាដែលជាមិត្តជិតខាងផងនោះហាក់ដូចជារីករាយ និងបន្តកន្ទុយគ្នាចេញសារអបអរសាទរអនាគតប្រធានាធិបតីម៉ាល់ឌីវនេះភ្លាម។ ទាំងអាមេរិក និងឥណ្ឌាសុទ្ធតែរំពឹងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានជាមួយម៉ាល់ឌីវ ដោយសារទំនាក់ទំនងកន្លងមិនសូវល្អព្រោះរដ្ឋាភិបាលម៉ាល់ឌីវរបស់លោក Yameen ងាកទៅស្និទ្ធនឹងរបបដឹកនាំក្រុងប៉េកាំងខ្លាំងពេក។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ខ្លួនដូច្នេះ ៖«ជាប្រទេសប្រជាធិបតេយ្យដូចគ្នា អាមេរិកត្រៀមខ្លួនហើយដើម្បីសហការជាមួយរដ្ឋាភិបាលថ្មីរបស់ម៉ាល់ឌីវដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលធានាប្រយោជន៍រួមក្នុងប្រទេសម៉ាល់ឌីវ និងនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាដែលមានសេរីភាព និងបើកចំហ»។ ក្រៅពីសាទររដ្ឋាភិបាលម៉ាល់ឌីវ អាមេរិក ក៏បានអបអរប្រជាជនម៉ាល់ឌីវផងដែរដែលបន្តជឿជាកលើលើប្រព័ន្ធប្រជាធិបតេយ្យនិងចូលរួមបោះឆ្នោតបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសខ្លួនកន្លងមក។ អាមេរិកក៏បានទទូចឲ្យភាគីពាក់ព័ន្ធជួយធានាឲ្យបាននូវការផ្ទេរអំណាចដោយសន្តិវិធីនៅពេលខាងមុខដូចគ្នា។ ចំណែកឯមហាយក្សអាស៊ីខាងត្បូងឥណ្ឌាឯណោះវិញក៏ផ្តល់សារសាទរប្រហាក់ប្រហែលគ្នាដែរចំពោះលទ្ធផលបោះឆ្នោត។ ប៉ុន្តែមហាអំណាចនេះហ៊ាននិយាយច្បាស់ថា ទំនាក់ទំនងរវាងខ្លួន និងម៉ាល់ឌីវ មិនល្អឡើយក្នុងអាណត្តិដឹកនាំមុន។ ឥណ្ឌាសង្ឃឹមថា លទ្ធផលបោះឆ្នោតនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅមហាសមុទ្រឥណ្ឌាទាំងពីរនេះ។ អាចនិយាយបានថា ប្រធានាធិបតីចាញ់ឆ្នោត Yameen មិនត្រឹមតែធ្វើឲ្យទំនាក់ទំនងរវាឥណ្ឌា និងម៉ាល់ឌីវ ល្អក់កករឡើយ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខឥណ្ឌាថែមទៀតព្រោះម៉ាល់ឌីវកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅក្លាយជាសម្ព័ន្ធមិត្តរបស់មហាយក្សចិន។ ក្រោយការបោះឆ្នោត វាមានការបារម្ភជុំវិញការផ្ទេរអំណាចផងដែរ ព្រោះមេដឹកនាំបច្ចុប្បន្នលោក Yameen បានបន្តពង្រឹងអំណាចដោយបង្ក្រាបក្រុមអ្នកប្រឆាំង និងងាកទៅរកជំនួយ និងកម្ចីពីចិនច្រើនសន្ធឹកក្នុងអាណត្តិដឹកនាំ ប្រាំឆ្នាំមកនេះ។ ប៉ុន្តែសញ្ញាវិជ្ជមានកើតឡើង ដោយមេដឹកនាំវ័យ ៥៩ឆ្នាំនេះបានទទួលស្គាល់លទ្ធផល និងសាទរគូប្រជែងរបស់ខ្លួនភ្លាមៗក្រោយបានដឹងលទ្ធផលច្បាស់ដែរ៕
|
អាមេរិក និងឥណ្ឌាបានបន្តកន្ទុយគ្នាសាទរមេដឹកនាំបក្សប្រឆាំងម៉ាល់ឌីវដែលទើបឈ្នះឆ្នោតប្រធានាធិបតីកាលពីចុងសប្តាហ៍កន្លងទៅ។ មហាអំណាចទាំងនេះសង្ឃឹមពង្រឹងចំណងមិត្តភាពជាមួយកោះម៉ាល់ឌីវក្នុងពេលខាងមុខ ព្រោះប្រធានាធិបតីដែលធ្លាប់តែស្និទ្ធចិននោះអស់អំណាចទៅហើយ។
|
មានជំនួបមួយរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក្នុងវិមានប្រធានាធិបតីនាទីក្រុងសេអ៊ូលកន្លងទៅ។ ការជួបគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូងបានស្នើឲ្យប្រទេសអាស៊ី៤ រួមមាន ជប៉ុន ចិន និងកូរ៉េទាំពីររួមគ្នាធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣០។ ជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in នៅឯវិមានប្រធានាធិបតី បើតាមការចុះផ្សាយរបស់ CNN លោកប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបនឹងជាប់ឆ្នោតថ្មីៗនេះ បញ្ជាក់ថាប្រសិនបើគម្រោងនេះអាចកើតឡើងមែននោះ វាក៏អាចជួយបង្កើតសន្តិភាព និងបន្ធូរបន្ធយកំដៅនយោយបាយនៅឧបទ្វីបកូរ៉េបានផងដែរ បើទោះជាបច្ចុប្បន្នកំពុងមានជម្លោះជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនក៏ដោយ។ សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ខាងមុខ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូងនោះ ក៏បានអនុញ្ញាតឲ្យប្រទេសជាប់របងកូរ៉េខាងជើងចូលរួមផងដែរ។ លើសពីនេះទៅទៀតនោះ កូរ៉េខាងត្បូងក៏បានបង្ហាញកាយវិការសន្តិភាពមួយដោយអនុញ្ញាតឲ្យក្រុមអត្តពលិកកូរ៉េខាងជើងអាចឆ្លងតាមច្រកព្រំដែនដែលជាតំបន់ការពារដ៏តឹងរឹងមកកាន់ទឹកដីខ្លួនបាន បើទោះបីជាតំបន់នេះជាតំបន់ហាមឃាត់រវាងប្រទេសទាំងពីរក៏ដោយ៕
|
កូរ៉េទាំងពីររួមទាំង ជប៉ុន និងចិនគ្រោងចាប់ដៃគ្នាធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA World Cup ឆ្នាំ២០៣០។ គម្រោងនេះកើតឡើងក្រោយមានជំនួបរវាងប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។
|
ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍លោក អៀង មូលី ដែលអះអាងពីកម្ពុជា ដែលជាប្រទេសជោគជ័យក្នុងការប្រឆាំងជំងឺអេដស៍នោះ បានសង្កត់ធ្ងន់ថា កម្ពុជាបានសម្រេចគោលដៅ៩០ភាគរយ (៩០-៩០-៩០)តាំងពីឆ្នាំ២០១៧មក។ គោលដៅ៩០ភាគរយ ដែលលោក អៀង មូលី លើកឡើងនេះ គឺសំដៅទៅលើការយល់ដឹងរបស់អ្នកជំងឺ ដែលបានដឹងស្ថានភាពជំងឺពួកគេ ហើយពួកគេបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ខណៈអ្នកជំងឺខ្លះទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម។ បើតាមលោក អៀង មូលី កម្ពុជាបានប្តេជ្ញាបញ្ចប់ការចម្លងមេរោគអេដស៍នៅឆ្នាំ២០២៥ គឺមុនការប្តេជ្ញាចិត្តរបស់ពិភពលោករយៈពេល៥ឆ្នាំ។ រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ដោយសារតែកម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុងប្រយុទ្ធនឹងជំងឺអេដស៍ ទើបអ្នកផ្ដល់ជំនួយបរទេស ក៏ថមថយក្នុងការផ្ដល់ឲ្យកម្ពុជាដែរ។ ប៉ុន្តែវាគ្មានបញ្ហាអ្វីសម្រាប់កម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺអេដស៍នេះឡើយ។ ថ្លែងក្នុងការបង្ហាញមួយ តាមរយៈសន្និសីទពានរង្វាន់ព្រះអង្គម្ចាស់ម៉ាហ៊ីដុល កាលពីពេលថ្មីៗនេះ ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជា បាននិយាយដូច្នេះថា៖«នៅក្នុងស្ថានភាពបច្ចុប្បន្នដែលជំនួយពីប្រភពខាងក្រៅបន្តធ្លាក់ចុះ ការផ្តល់ហិរញ្ញវត្ថុពីថវិកាជាតិបាននិងកំពុងបង្កើន។ ក្នុងនោះ យើងមានការលំបាកក្នុងការស្វែងរកអ្នកជំងឺអេដស៍១ម៉ឺននាក់ ដែលបាត់មិនបានចូលក្នុងប្រព័ន្ធព្យាបាល។ ថវិកាសម្រាប់ប្រព័ន្ធសុខាភិបាលមានភាពរាយប៉ាយ មិនមានការផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិល និងការគំរាមកំហែងពីជំងឺមិនឆ្លងផងដែរ។ ប៉ុន្តែយើងមានការជឿជាក់ ក្នុងការឈានទៅលុប បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយកម្ពុជាមាននូវឆន្ទៈនយោបាយដ៏មោះមុត និងសមត្ថភាពបច្ចេកទេស សេដ្ឋកិច្ចបន្តនូវកំណើនដែលមាននូវលំហថវិកា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍គឺជាជើងឯកក្នុងការធ្វើចលនាប្រភពធនធាន»។ រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាផ្តល់សេវាសុខាភិបាលជាសកល តាមរយៈគម្រោងគាំពារសង្គម ឆ្នាំ២០១៦-២០២៦ ដើម្បីឲ្យមានប្រព័ន្ធមួយ ដែលមានប្រសិទ្ធភាព និរន្តរភាព និងជាឧបករណ៍ក្នុងការកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។ ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាជោគជ័យ គឺទី១ ការព្យាបាល និងថែទាំអ្នកជំងឺអេដស៍ត្រូវបានធ្វើវិមជ្ឈការ, ទី២ ជោគជ័យក្នុងការផ្តល់ឱសថប្រឆាំងមេរោគអេដស៍ គឺបានធ្វើឡើងតាមរយៈវិធីសាស្ត្រប្រាកដនិយម, ទី៣ តួនាទីរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជន គឺត្រូវបានធ្វើឱ្យមានចីរភាព និងធានាសិទ្ធិខាងសុខភាព និងសមធម៌ និងទី៤ វិធីសាស្ត្រយកមនុស្សជាស្នូលនៃបញ្ហា ត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធសុខាភិបាលមួយដែលមានភាពទូលាយ (មិនទុកចោលនរណាម្នាក់)។ បច្ចុប្បន្នកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោម ប្រទេស៧នៅលើសកលលោក ដូចជាប្រទេសបុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ នេះបើតាមលោក អៀង មូលី ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍៕
|
ភ្នំពេញ៖ កម្ពុជា បានចំណាយថវិកាអស់៨០០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបជំងឺអេដស៍រយៈពេល២៨ឆ្នាំមកនេះ។ ជាលទ្ធផលនោះ គឺកម្ពុជាអាចបង្ការមិនឲ្យមនុស្ស៩សែននាក់ឆ្លង និងបញ្ចៀសមនុស្ស៦សែននាក់ មិនឲ្យស្លាប់ ពាក់ព័ន្ធនឹងជំងឺអេដស៍។
|
សិង្ហបុរី ជាប្រទេសអាស៊ីអាគ្នេយ៍ដំបូង ដែលលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ មុនពេលបំពេញទស្សនកិច្ចនៅថៃ និងហ្វីលីពីន។ «ដំណើរទស្សនកិច្ចរបស់លោក Luxon បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងសិង្ហបុរី និងនូវែលសេឡង់ដែលគាំទ្រដោយភាពជាដៃគូធ្វើឱ្យប្រសើរឡើងឆ្នាំ២០១៩»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរីចេញនៅថ្ងៃទី១៤ ខែមេសា។ ប្រទេសទាំងពីរ បានធ្វើឱ្យដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូធ្វើឱ្យប្រសើរឡើង នៅក្នុងឆ្នាំ២០១៩ ក្រោមរដ្ឋាភិបាលរបស់លោកស្រី Jacinda Ardern។ កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់ លើសសរស្តម្ភទាំងប្រាំនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងការច្នៃប្រឌិត, ទំនាក់ទំនងរវាងមនុស្សទៅមនុស្ស និងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ លោក Luxon នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរីលោក Tharman Shanmugaratnam និងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ដែលជាអ្នករៀបចំអាហារថ្ងៃត្រង់ជាផ្លូវការ។ នៅដើមឆ្នាំ២០២៤ លោកលីបានជជែកជាមួយសមភាគីនូវែលហ្សេឡង់តាមទូរស័ព្ទ ហើយអ្នកទាំងពីរ បានជួបគ្នានៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនៅទីក្រុងមែលប៊នក្នុងខែមីនា ថែមទៀត។ ដំណើរទស្សនកិច្ចនៅសិង្ហបុរីធ្វើឡើងស្របពេលប្រទេសទាំងពីរមានខួបភាពជាដៃគូធ្វើឱ្យប្រសើរឡើងរយៈពេល ៥ឆ្នាំ និងមុនខួបទំនាក់ទំនងទ្វេភាគីរយៈពេល ៦០ឆ្នាំ។ គួររំលឹកថា លោក Luxon បានចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគណបក្សជាតិរបស់លោកបានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសដើម្បីគ្រប់ គ្រងក្នុងក្រុមចម្រុះ៕
|
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅសិង្ហបុរីពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ នេះជាទស្សនកិច្ចលើកដំបូងរបស់លោក Luxon ទៅកាន់តំបន់អាស៊ីគ្នេយ៍ ចាប់តាំងពីកាន់តំណែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
|
«កាលពីឆ្នាំ២០១៧កន្លងទៅ បញ្ហាគ្រឿងញៀនមានការថយចុះ»។ នេះបើតាមការលើកឡើងរបស់ លោក ថោង សុគន្ធា នាសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ ដោយលោកបានបន្ថែមថា ការបង្កើតផែនការភូមិស បានរួមចំណែកផងដែរក្នុងការទប់ស្កាត់បញ្ហាសង្គមមួយនេះ។ កាលពីឆ្នាំ២០១៦ នាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅប្រទេសថៃ ស្ដីពីការទប់ស្កាត់គ្រឿងញៀន បីភាគី កម្ពុជា-ឡាវ-ថៃ បានសម្រេចរួមគ្នាបង្កើតផែនការ ភូមិស នៅតាមបន្ទាត់ព្រំដែន។ «ភូមិស» ដែលមានន័យថា ជាតំបន់គ្មានគ្រឿងញៀននៅតាមព្រំដែន ត្រូវបានអនុវត្តសាកល្បងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ មក។ លោក ថោង សុគន្ធា បានអះអាងថា គម្រោងនៃការបង្កើតផែនការភូមិសនេះមានរយៈពេលយូរមកហើយ ហើយផែនការនេះ ទើបតែរៀបចំជាក់លាក់ ដាក់ឲ្យអនុវត្តសាកល្បង កាលពីពាក់កណ្ដាលឆ្នាំ២០១៧ ដោយមិនទាន់បានបូកសរុប និងវាយតម្លៃលទ្ធផលច្បាស់លាស់នៅឡើយទេ។ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ថែមថា ចលនាចូលរួមរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ ដែលតម្រូវឲ្យអាជ្ញាធរមានសមត្ថិកិច្ចបន្តធ្វើកិច្ចការនេះដដែល។ «ភូមិស» មានការកំណត់លក្ខណៈសម្បត្តិ ដូចជា គ្មានការដាំដុះ កែច្នៃ ប្រើប្រាស់ ទោះបីមានអ្នកប្រើប្រាស់នៅក្នុងភូមិនោះក៏ពិតមែន ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រង ហើយបានទទួលការព្យាបាល និងធ្វើឲ្យជាប់រហូត។ លោក ថោង សុគន្ធា បានលើកឡើងថា៖ «យើងបង្កើតផែនការ ភូមិស នៅតាមព្រំដែន ដើម្បីទប់ស្កាត់កុំឲ្យមានការនាំចូលគ្រឿងញៀន ហើយអ្វីដែលសំខាន់នោះ យើងចង់បង្កើនការយល់ដឹងរបស់ពលរដ្ឋ ឲ្យពួកគាត់សហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចជំនាញ»៕
|
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧មក កម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន បានសម្រេចបង្កើតផែនការ «ភូមិស» ដើម្បីទប់ស្កាត់ការរាលដាលគ្រឿងញៀននៅតាមភូមិ។ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីផលវិជ្ជមាននៃការបង្កើនផែនការ ភូមិស នេះ ប៉ុន្តែលោកទទួលស្គាល់ថា ការចូលរួមរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ។
|
ដោយសំឡេ៤២០ទល់នឹង៩ សភាតំណាងអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់ដែលនឹងបើកផ្លូវដល់ការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Iron Dome ឱ្យអ៊ីស្រាអែលក្នុងតម្លៃទឹកប្រាក់១ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញការបើកផ្លូវ សម្រាប់ការបង្កើនការគាំទ្ររបស់អាម៉េរិកលើប្រព័ន្ធបង្អាក់គ្រាប់រ៉ុក្កែតនេះ។ ការអនុម័តលើកញ្ចប់លុយនេះ ត្រូវបានសម្រេចបន្ទាប់ពីឆ្លងកាត់ការវែកញែកយ៉ាងតឹងតែងអំពីការផ្តល់ជំនួយរបស់អាម៉េរិកលើអ៊ីស្រាអែល។ អំឡុងការជជែកដេញដោល សមាជិកសភាមានគំនិតជឿនលឿននិយមរបស់បក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យប្រធានាធិបតី ចូ បៃឌិន កំណត់លក្ខខណ្ឌដល់អ៊ីស្រាអែលតាមកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។ «ការបោះឆ្នោតអនុម័តសេចក្តីព្រាងនេះ បានឆ្លុះបញ្ចាំងពីការរួបរួមគ្នាដ៏ធំក្នុងសភា....សម្រាប់សន្តិសុខអ៊ីស្រាអែល។» ប្រធានសភាតំណាងមកពីគណបក្សប្រជាធិបតេយ្យ ណាន់ស៊ី ផេឡូស៊ី ថ្លែងបែបនេះទៅកាន់អង្គប្រជុំ មុនបន្ថែមថា ជំនួយដល់អ៊ីស្រាអែលពិតជាសំខាន់ណាស់ពី ព្រោះសន្តិសុខអ៊ីស្រាអែលគឺសំខាន់សម្រាប់សន្តិសុខរបស់អាម៉េរិក។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សភាទាំងពីរសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាសន្តិសុខប្រទេស និងប្រជាជនអាម៉េរិកសម្រាប់មិត្តភាពដ៏រឹងមាំជាមួយអ៊ីស្រាអែល។ គួរបញ្ជាក់ថា Iron Dome ជាប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែលដ៏សំខាន់បំផុតដែលបានបង្អាក់គ្រាប់រ៉ុក្កែត និងកម្ទេចគ្រាប់ផ្លោងរយៈចម្ងាយខ្លីបានរាប់ពាន់ដើមរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្គាហ្សាកាលពីប៉ុន្មានខែកន្លងទៅនេះ៕
|
សមាជិកសភាតំណាងរបស់អាម៉េរិកនៅថ្ងៃទី២៣ ខែកញ្ញា បានអនុម័តកញ្ចប់ទឹកប្រាក់ចំនួន១ពាន់លានដុល្លារលើការផ្គត់ផ្គង់ខែលការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល។ ការអនុម័តនេះ ក្រោយពីមានភាពចម្រូងចម្រាសជាច្រើនថ្ងៃដោយសារការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាជាន់ទាប។
|
ឯកអគ្គរាជទូត Dominic Williams បានលើកឡើងបែបនេះ៖ «ខ្ញុំមានមោទកភាពដែលយានយន្តតំណាងស្ថានទូតអង់គ្លេសប្រចាំនៅរាជធានីភ្នំពេញ ជារថយន្តអគ្គិសនី Jaguar F-Pace ដែលពួកយើងបានប្រើប្រាស់ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីធ្វើដំណើរទៅកាន់ខេត្តនានាក្បែររាជធានីភ្នំពេញ និងរហូតដល់ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ វាពិតជាអស្ចារ្យណាស់ដែលក្រៅពីស្ថានទូតយើង ក៏ឃើញមានការផ្សព្វផ្សាយអំពីយានយន្តអគ្គិសនី ឬ EVs ដែលជាជម្រើស មានតម្លៃ និងការបំពុលទាប បើប្រៀបធៀបនឹងរថយន្តដែលប្រើម៉ាស៊ីនចំហេះបែបប្រពៃណី ដែលការណ៍នេះនាំឱ្យមានការកើនឡើងខ្ពស់ក្នុងការលក់នៃយានយន្តអគ្គិសនីជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។ ការរកឃើញពីទីភ្នាក់ងារថាមពលអន្តរជាតិកត់សំគាល់ថាយានយន្តអគ្គិសនី ឬ EVs ដែលត្រូវបានលក់ជារៀងរាល់ឆ្នាំមានកើនជាងបីដងនៅចន្លោះឆ្នាំ២០២០ និង២០២២។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ យានយន្តអគ្គិសនីចំនួន២.៣ លានគ្រឿងត្រូវបានលក់ ដែលជាការកើនឡើង២៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏មិនអាចគេចពីនិន្នាការនេះដែរ។ ជាមួយការជំរុញដោយតម្រូវការយានយន្តក្នុងស្រុកដ៏រឹងមាំរបស់ចិន ម៉ាកយីហោដូចជា BYD និង Hongqi កំពុងរួមចំណែកដល់កំណើនរថយន្ត EV ដែរ ដោយ៧៥ភាគរយនៃរថយន្តអគ្គិសនីថ្មីក្នុងតំបន់ បាននាំចេញពីសាធារណរដ្ឋប្រជាមានិតចិនក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣។ ការជំរុញនិន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងបរិបទកម្ពុជា ដែលជាទីផ្សារប្រើប្រាស់ម៉ូតូជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមនោះ ជាការបន្ថែមផលិតក្នុងស្រុក Made in Cambodia រួមមាន ក្រុមហ៊ុន Voltra, VeryWords និង Onion ដែលដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ប្រភេទយានយន្តអគ្គិសនីកង់២ និង កង់៣ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅកម្រិតថ្នាក់ជាតិ ការផ្លាស់ប្តូរឆ្ពោះទៅរកយានជំនិះអគ្គិសនីគឺមានសារសំខាន់សម្រាប់ហេតុផលចំនួនពីរ។ ទីមួយ ការអគ្គិសនីយកម្មនៃវិស័យដែលពឹងផ្អែកខ្លាំងលើឥន្ធនៈផូស៊ីល ផ្តល់ឱកាសដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ជាពិសេសទៅទៀត ឱកាសដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធានាថា កម្ពុជាបានឆ្លើយតបទៅនឹងការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(NDC) ក្នុងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ ទីពីរ ការផ្លាស់ប្តូរឆ្ពោះទៅរកយានយន្តអគ្គិសនីកាន់តែទូលំទូលាយ ជាធាតុផ្សំដ៏សំខាន់នៃការផ្លាស់ប្តូរទៅថាមពលស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលកាន់តែស្អាត ខណៈដែលកម្ពុជាបន្តដំណើរឆ្ពោះទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ វាពិតជាល្អណាស់មកទល់ពេលនេះយើងមាន (១) ការបង្កើនចំណង់ចំណូលរបស់អ្នកប្រើប្រាស់សម្រាប់យានយន្តអគ្គិសនី (២) ជម្រើសខ្សែច្រវាក់ផ្គត់ផ្គង់ដែលល្អ និង (3) អាទិភាពនៃការអភិវឌ្ឍដែលក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលយានយន្តអគ្គិសនីមិនបង្កើតការបំភាយឧស្ម័នដោយផ្ទាល់ វាមានសារសំខាន់ដែលថា យានយន្តអគ្គិសនី ជាផ្នែកនៃការផ្លាស់ប្តូរដ៏ទូលំទូលាយទៅកាន់ប្រព័ន្ធថាមពលស្អាតនិងទំនើប។ វានាំយើងទៅរកការពិតជាក់ស្ដែងដែលយានយន្តអគ្គិសនីត្រូវអគ្គិសនីសម្រាប់ការបញ្ចូលថ្មដែលអាស្រ័យលើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃបណ្តាញថាមពលផង។ សម្រាប់ប្រទេសកម្ពុជា យានយន្តអគ្គិសនី ជាឱកាសដ៏សំខាន់មួយដើម្បីបញ្ចៀសការកើនឡើងតម្រូវការខ្ពស់បំផុត (ការទាក់ទាញថ្មីលើការផ្គត់ផ្គង់ថាមពលពីការបញ្ចូលថាមពលអគ្គិសនី) តាមរយៈការធ្វើទំនើបកម្មបណ្តាញ និងការបំពេញ និងការពង្រីកការប្តេជ្ញាលើថាមពលស្អាតដែលមានចែងក្នុងផែនការអភិវឌ្ឍន៍ថាមពល។ វាកាន់តែសំខាន់ដែលយានយន្តអគ្គិសនី អាចសាកថ្មបានតាមវិធីដែលជួយដល់ប្រព័ន្ធថាមពលរបស់យើង។ តាមរយៈការគ្រប់គ្រងប្រព័ន្ធផ្ទុកថាមពលថ្មដែលមានប្រសិទ្ធភាព (BESS) ថ្មទាំងនោះអាចទ្រទ្រង់បណ្តាញអគ្គិសនី ដោយការសាកថ្មក្នុងអំឡុងពេលដែលមានតម្រូវការទាប ហើយបន្ទាប់មកបន្ធូរសម្ពាធពីប្រព័ន្ធសាកអំឡុងពេលមានតម្រូវច្រើនតាមរយៈការបញ្ចេញថាមពល។ ខណៈពេលដែលជម្រើសក្រោយអាចមិនសមស្របនៅព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃ BESS អាចកាត់បន្ថយការចំណាយលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី ខណៈជួយដល់ស្ថិរភាពនៃបណ្តាញអគ្គិសនី។ ដើម្បីឆក់យកឱកាសនេះ យើងត្រូវយល់ និងវិភាគការកើនឡើងនៃបន្ទុកថាមពលពីយានយន្តអគ្គិសនី ។ យើងអាចចាប់ផ្តើមដំណើរការនេះរួចហើយដោយប្រើទិន្នន័យដែលត្រូវបានប្រមូលតាមរយៈការលក់បច្ចុប្បន្ន និងការព្យាករការលក់របស់អ្នកចែកចាយយានយន្តអគ្គិសនី ។ លើសពីនេះ កម្ពុជានឹងត្រូវសម្រេចចិត្តមួយចំនួនទាក់ទងនឹងការធ្វើទំនើបកម្មបណ្ដាញ ប្រភេទនៃម៉ូដែលសាកថ្មរបស់យានយន្តអគ្គិសនី និងបទប្បញ្ញត្តិដែលត្រូវអនុម័ត។ ទាំងអស់នេះជាកត្តាសំខាន់ក្នុងការគ្រប់គ្រងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនាគតយានយន្តអគ្គិសនីរបស់កម្ពុជា។ គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាគឺនៅដើមដំបូងនៃខ្សែកោងក្នុងការប្រើប្រាស់យានយន្តអគ្គិសនី ។ វាផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់តួអង្គសំខាន់ៗដែលមានទាំងរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំខ្លួន។ ដៃគូជាច្រើនកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំរបស់ខ្លួនរួចហើយ រួមទាំងធនាគារពិភពលោក UNDP និងវិទ្យាស្ថាន Global Green Growth Institute។ លើសពីនេះ ឆ្នាំ២០២៣ មានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ ដែលរៀបចំដោយ EnergyLab Cambodia; (១) ព្រឹត្តិការណ៍ខែមីនាជាមួយស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញស្តីពីការធ្វើមាត្រដ្ឋានយានយន្តអគ្គិសនីក្នុងទីក្រុង និង (២) ការតាំងពិព័រណ៍យានយន្តអគ្គិសនីក្នុងខែសីហាក្រោមភាពជាដៃគូជាមួយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា និងក្រសួងបរិស្ថាន។ វាច្បាស់ណាស់ពីព្រឹត្តិការណ៍ទាំងនេះដែលបង្ហាញថាកម្ពុជាមាននិន្នការខ្លាំងសម្រាប់ការផ្លាស់ប្តូរទៅកាន់យានយន្តអគ្គិសនី។ ឥឡូវនេះវាដល់ពេលហើយដែលពួកយើងត្រូវរួមគ្នាក្នុងការបង្កើនការគាំទ្រសម្រាប់ការផ្លាស់ប្តូរនេះនៅក្នុងវិស័យអាទិភាព។ ទាំងនេះរួមបញ្ចូលការវាយតម្លៃផលប៉ះពាល់បណ្ដាញថាមណល ការធ្វើផែនការប្រព័ន្ធថាមពល និងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីផ្តល់នូវការកាត់បន្ថយសារធាតុកាបូនដ៏មានប្រសិទ្ធភាពក្នុងប្រព័ន្ធដឹកជញ្ជូន។ ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងអន្តរាគមន៍ដ៏ត្រឹមត្រូវ ក្នុងពេលអនាគតដ៏ខ្លី នៅពេលដែលខ្ញុំធ្វើដំណើរជាមួយនឹងរថយន្តអគ្គិសនីរបស់យើង រថយន្តដែលនៅខាងមុខនឹងជាយានយន្តអគ្គិសនី៕ អត្ថបទដោយ ឯកឧត្តម ឯកអគ្គរាជទូត Dominic Williams សហការជាមួយ EnergyLab Cambodia
|
អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងរៀបចំកិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុនៅទីក្រុងញូវយ៉ក នៅសប្តាហ៍នេះ ដើម្បីទទួលបានការគាំទ្រក្នុងការពន្លឿនការផ្លាស់ប្តូរថាមពល។ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលនេះ យានយន្តអគ្គិសនី ត្រូវបានសន្មត់ថាជាយានយន្តអនាគតនៃការធ្វើដំណើរ និងការដឹកជញ្ជូន។ ប៉ុន្តែ តើវាមានន័យយ៉ាងណាសម្រាប់អនាគតថាមពលរបស់កម្ពុជា?
|
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ រាត្រីក្បិន គឺជាព្រឹត្តិការណ៍ដែលទស្សនិកជន ចូលរួមស្លៀកក្បិន និងក្រាលកន្ទេលមើលល្ខោនយីកេ នាពេលរាត្រី។ កញ្ញា ច្រឹបInter បានលើកឡើងថា ក្រៅពី ឡេឡេបុណ្យភូមិ កញ្ញាចង់ឲ្យអ្នកស្រុកបុណ្យភូមិដែលអញ្ជើញមកលេង ឃើញ ឡេឡេបុណ្យភូមិមានយុវជនស្លៀកក្បិន។ ក្នុងន័យនេះ បុណ្យភូមិ ចង់ផ្សារភ្ជាប់របស់យុវជន និងវប្បធម៌ខ្មែរតាមរយៈការស្លៀកក្បិន។ ជាពិសេសប្រជាពលរដ្ឋ ដែលមកកម្សាន្ត នឹងទទួលបានបទពិសោធថ្មី ដោយសារស្លៀកក្បិន អង្គុយមើលទស្សនីយភាពល្ខោនយីកេ និងសិល្បៈជាច្រើនទៀត។ គណៈកម្មការកម្សាន្ត ក្នុងព្រឹត្តិការណ៍បុណ្យ បញ្ជាក់ថា៖ «សម្រាប់ក្បិនដែលបុណ្យភូមិទិញមកនេះ គឺចង់ឲ្យយើងមានគោលដៅឲ្យប្រជាពលរដ្ឋចូលរួមចំណែកនៅក្នុងការ បានស្គាល់ បានយល់ ពីរបៀបនៃការស្លៀកក្បិន យល់ពីអារម្មណ៍ក្នុងការស្លៀកក្បិនផងដែរ»។ សូមជម្រាបថា បុណ្យភូមិ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ៥-៦-៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
|
ភ្នំពេញ៖ ក្បិនជាច្រើន ត្រូវបានដាក់ជួលនៅស្តង់រោងក្បិន ក្នុងបរិវេណបុណ្យភូមិ។ ពលរដ្ឋមកលេងបុណ្យភូមិអាចជួលក្បិនតម្លៃ៨០០០រៀល ក្នុងម្នាក់ រយៈពេលមួយថ្ងៃ។ ជាមួយគ្នានេះ កញ្ញា ច្រឹប Inter គណៈកម្មការកម្សាន្ត ក្នុងព្រឹត្តិការណ៍បុណ្យភូមិចង់ឲ្យវត្តមានអ្នកចូលរួមស្លៀកក្បិន ដើរកម្សាន្ត ក្នុងបុណ្យភូមិ ព្រោះចង់ឱ្យពលរដ្ឋបានស្គាល់ និងយល់ពីរបៀបនៃការស្លៀកក្បិន។
|
លោក ឡ ស៊ូកាង បានបញ្ជាក់ចំពោះមុខ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ថា សុវត្ថិភាពទេសចរណ៍ គឺទីមួយ សំដៅដល់ជីវិត និងទ្រព្យសម្បត្តិ។ លោក ធ្លាប់លើកបញ្ហានេះ កាលពីនៅឆ្នាំមុន ក្នុងប្រទេសថៃ ដែលបានធ្វើឲ្យទេសចរចិនជាង៤០នាក់ ត្រូវបាត់ប់ជីវិត ដោយសារការក្រឡាប់ទូក។ បញ្ហានេះ បានប៉ះពាល់ច្រើនណាស់ទៅដល់វិស័យទេសចរណ៍ថៃ។ មកដល់ពេលបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរចិន ដែលបានទៅលេងប្រទេសថៃ បានថយចុះ៦០ភាគរយ។ ការធានាសុវត្ថិភាពភ្ញៀវទេសចរ គឺជាភារកិច្ចរដ្ឋាភិបាល ដែលប្រទេសចិន យកចិត្តទុកដាក់ជាងគេ។ បញ្ហាទីពីរ គឺធានាសណ្តាប់ធ្នាប់ ក្នុងការគ្រប់គ្រងសង្គមផងដែរ ដូចជា ចោរប្លន់ និងការលួចអីវ៉ាន់ផ្សេងៗ។ រដ្ឋមន្ត្រីទេសចរចិនរូបនេះ បាននិយាយយ៉ាងដូច្នេះ«ខ្ញុំសង្ឃឹមថា មានការប្រឹងប្រែពីភាគីទាំងពីរ ធ្វើយ៉ាងណាឲ្យសណ្តាប់ធ្នាប់ក្នុងសង្គមយើង ទទួលបានល្អ»។ លោក ឡ ស៊ូកាង បានបន្តលើកពីសំណូមពររបស់ភ្ញៀវទេសចរចិន ថាឲ្យរដ្ឋាភិបាលកម្ពុជា គួរដាក់ស្លាកសញ្ញា ជាពិសេសស្លាកសញ្ញាជាភាសាចិន នៅកន្លែងអាកាសយានដ្ឋាន សណ្ឋាគារ ស្ថានីយ៍រថយន្ត និងតំបន់រមណីយដ្ឋានជាដើម។ មួយវិញទៀត ក៏សុំឲ្យលើកស្ទួយមគ្គុទេសក៍ ដែលនិយាយភាសាចិន សុំឲ្យមានប៉ុស្តិ៍ទូរស្សន៍ជាភាសាចិន ក្នុងសណ្ឋាគារ និងសុំឲ្យមានការទូទាត់កាតធនាគារ ឲ្យមានភាពងាយស្រួលក្នុងប្រព័ន្ធផងដែរ។ អ្វីដែលបានលើកឡើងខាងនេះ គឺជាសំណូមពរដែលភ្ញៀវទេសចរចិន បានមកលេងកម្ពុជា។ នេះបើតាមការបញ្ជាក់ចុងក្រោយរបស់លោក ឡ ស៊ូកាង៕
|
ភ្នំពេញ៖ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវប្បធម៌នៃប្រទេសចិន និយាយ ថា មានភ្ញៀវទេសចរចិន មកលេងកម្ពុជាកាន់តែច្រើន ហើយទេសចរចិនទាំងនោះ បានសំណូមពរមួយចំនួន មកកម្ពុជា ក្នុងការរក្សាសុវត្ថិភាពទេសចរណ៍។ រដ្ឋមន្ត្រីទេសចរណ៍ចិនរូបនេះ បានអះអាងថា សុវត្ថិភាពទេសចរណ៍ គឺជាផ្នែកសំខាន់ជាងគេ ដោយសារការធានាបាននូវសុវត្ថិភាពទេសចរណ៍នេះហើយ បានអាចផ្តល់ការធានានិងការទុកចិត្តដល់ភ្ញៀវទេសចរ មកកម្សាន្តនៅកម្ពុជា។
|
ក្នុងវិញ្ញាសា៥៨គីឡូក្រាម កីឡាករថៃ Thanakrit Yodrak ដែលបានបានឈ្នះ សំ យូដេត ទទួលបានមេដាយមាស ខណៈកីឡាករឡាវ Phouvilay Yommalath និងកីឡាករវៀតណាម Dang Quang Pham បានមេដាយសំរឹទ្ធស្ទួន។ សម្រាប់វិញ្ញាសា៦៨គីឡូក្រាម ឈុន សុខឡុង បានមេដាយសំរឹទ្ធស្ទួនជាមួយកីឡាករម៉ាឡេស៊ី Ahmad Nor Iman Hakim ខណៈមេដាយមាសបានលើកីឡាករថៃ Chaichon Cho និងកីឡាករវៀតណាម Hong Puch Ly បានមេដាយប្រាក់៕
|
តេក្វាន់ដូ (WT) កម្ពុជាដណ្តើមបានមេដាយចំនួន២ដំបូងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ដោយសំ យូដេត ទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់៥៨គីឡូក្រាម និង ឈុន សុខឡុង បានមេដាយសំរឹទ្ធលើវិញ្ញាសាប្រយុទ្ធទម្ងន់៦៨គីឡូក្រាម កាលពីថ្ងៃទី១៧ ខែឧសភា។
|
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធ្វើជាប្រធានក្រុមការងារចំនួន រីឯលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាននៃក្រុមការងារទាំង១៣។ អត្ថបទទាក់ទង ក្រុមការងារផ្នែកឯកជនទាំង១៣ដែលអាចពិភាក្សាជាមួយក្រុមការងាររបស់រដ្ឋាភិបាល ក្រុមការងារទាំងនោះរួមមាន៖ ១. ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន។ ២. ក្រុមការងារផ្នែកទេសចរណ៍៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន។ ៣. ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន។ ៤. ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន។ ៥. ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន។ ៦. ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន។ ៧. ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចការសម្រួលពាណិជ្ជកម្ម៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន។ ៨. ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ជូ គីមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន។ ៩. ក្រុមការងារផ្នែកស្រូវអង្ករ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន។ ១០. ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន។ ១១. ក្រុមការងារផ្នែកអប់រំ៖ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន ។ ១២. ក្រុមការងារផ្នែកសុខាភិបាល៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន។ ១៣. ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ជាអនុប្រធាន៕
|
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមីនា បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព ក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន។ ក្រុមការងារជំនាញទាំង១៣មានសមាសភាពថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នជំនាញនានារបស់រដ្ឋាភិបាល។
|
អតីតគ្រូបង្វឹក សញ្ជាតិអេស្ប៉ាញរបស់ក្លិបអង្គរថាយហ្គឺរ លោក Oriol Segura បានបន្សល់ទុកនៅសមិទ្ធ ផលជាច្រើនសម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប បើទោះបីជាមិនបានឈ្នះពានក៏ដោយ។ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកបានដឹកនាំរហូតដល់១០០ប្រកួត ក្នុងនោះឈ្នះ ៤៨ដង ចាញ់ ២៧ដង និងស្មើ ២៥ដង ។ ការដឹកនាំក្រុមចុងក្រោយចាញ់ ព្រះខ័នរាជស្វាយរៀង ៥-២ ក្នុងទឹកដីសៀមរាប ។ បើគិតតាមតារាងពិន្ទុផ្លូវការ ក្លិបអង្គរថាយហ្គឺរ ចាត់ថាជាក្លិបដែលខ្លាំងមួយ តាមរយៈការដឹកនាំរបស់ លោក Oriol Segura បើទោះជា៥ឆ្នាំនេះ មិនទាន់បានពានឬជោគជ័យណាធំដុំក៏ដោយ ព្រោះរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ ក្រុមនេះស្ថិតនៅ ចន្លោះលេខ៦-៧នៅក្នុងតារាង ក្រុមលីគកំពូលកម្ពុជា ។ កាលពីឆ្នាំ ២០១៨ ក្លិបនេះ ក៏ទទួលបានលេខ៣ ពានសម្ដេច ហ៊ុន សែន ផងដែរ ។ ក្រៅពីដឹកនាំការប្រកួត លោកបានបណ្ដុះយុវជនជំនាន់ក្រោយ សម្រាប់ក្លិប បច្ចុប្បន្ន ក្រុមយុវជន ខ្លះត្រូវបានជ្រើសរើស ឲ្យលេងក្នុងឈុតធំប្រចាំក្លិប ។ គ្រូសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្សល់ទុកនៅឃ្លា ចុងក្រោយ ដែលមានន័យក្នុងការជំរុញទឹកចិត្តដល់កីឡាករ និងក្រុមយុវជនរបស់ក្លិប ។ «នៅពេលដែល ចក្ខុវិស័យ និងមហិច្ឆិតាដើរទន្ទឹមគ្នា គ្រប់គម្រោងទាំងអស់ គឺនឹងជោគជ័យ» លោកបានលើកឡើងយ៉ាងដូច្នេះ។ ជាមួយនឹងពាក្យ «Vamos Tiger» ដែលមានអត្ថន័យជាភាសាខ្មែរថា «ទៅមុខថាយហ្គឺរ» លោក Oriol ចាត់ទុកការរួមរស់៥ឆ្នាំជាមួយក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុន ជាបទពិសោធន៍ដ៏អស្ចារ្យ។ លោកបានលើកឡើងថា៖ «ចាប់តាំងពីឆ្នាំ២០១៧ មក ខ្ញុំបានជួបប្រទះរឿងរ៉ាវអស្ចារ្យជាច្រើនទាំងក្នុងជីវិតបាល់ទាត់ និងនៅក្នុងការរីកចម្រើនផ្ទាល់ខ្លួន។ ខ្ញុំពិតជាសប្បាយរីករាយដែលនៅក្នុងពេលវេលាទាំងអស់នេះ ខ្ញុំបានជួបបុគ្គលល្អជាច្រើននៅក្នុងក្លិប»។ យោងតាមគេហទំព័រផ្លូវការរបស់លោក (omsfootball.com) លោកបានចាប់ផ្តើមធ្វើជាជំនួយការគ្រូបង្វឹកនៅក្លិបយុវជនអេស្ប៉ាញ Gimnastic de Tarragona ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ លោកជាប្រធានផ្នែកវិភាគ និងជាគ្រូបង្វឹក U18 នៃក្លិប Servette FC នៅប្រទេសស្វីស។ បន្ទាប់មក លោកបានក្លាយជាគ្រូបង្វឹកក្លិបភ្នំពេញក្រោន ដែលជាអាជីពដំបូងរបស់លោកក្នុងការដឹកនាំឈុតធំពីខែមករា ដល់ខែមេសា ឆ្នាំ២០១៦។ «វាមិនមែនជាពេលវេលាងាយស្រួលនោះឡើយនៅក្លិបនេះ ប៉ុន្តែខ្ញុំមានអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅលើការអនុវត្តរបៀបលេងបែបអេស្ប៉ាញ និងការរបៀបក្រុមដ៏ក្មេងខ្ចីនៅក្នុងក្របខណ្ឌខេមបូឌានលីគ»។ ក្រោយចាកចេញពីកម្ពុជា លោកបានទៅធ្វើជាគ្រូជំនួយនៅក្លិបហ្វាំងឡង់ SJK Seinajoki ពីខែមេសា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ ដោយក្លិបឈ្នះជើងឯកពាន Suomen Cup និងឈានវគ្គជម្រុះ UEFA Europa League 2017។ ចាប់ពីខែមេសា ឆ្នាំ២០១៧ លោក Oirol បានដឹកនាំក្លិបអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ នៅរដូវកាល២០១៨ ថាយហ្គឺរស្ថិតក្នុងចំណោមក្លិបដែលមានអ្នកគាំទ្រច្រើនជាងគេ និងទទួលបានលេខ៣ពានរង្វាន់សម្តេច ហ៊ុន សែន។ នៅឆ្នាំ២០១៩ អង្គរថាយហ្គឺរបានលេខ៥ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ក្លិប៕
|
ដោយ៖ គឹម មករា
|
ការប្រកួត play-off អន្តរទ្វីប មានការចូលរួមពីក្រុមជម្រើសជាតិចំនួន៤ ដែលទទួលបានកន្លះកៅអីពី៤ទ្វីបផ្សេងគ្នា រួមមានទ្វីបអូសេអានី អាស៊ី អាមេរិកខាងត្បូង និងតំបន់ CONCACAF (អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងតំបន់ការ៉ាអ៊ីប)។ ក្រុមប្រទេសទាំង៤ នឹងត្រូវប្រជែងគ្នាដណ្តើមយកពីរកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា ជាមួយ៣០ប្រទេសផ្សេងទៀតដែលបានកៅអីស្វ័យប្រវត្តិ។ ការប្រកួតវគ្គ Play-off ដើមឡើយគ្រោងនឹងធ្វើឡើងចំនួនពីរជើងក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅខែមិថុនា ឆ្នាំ២០២២វិញ ដោយសារការរំខានពីជំងឺកូវីដ-១៩។ មិនត្រឹមតែប្តូរពេលវេលាប្រកួតឡើង FIFA គ្រោងនឹងប្តូររបៀបប្រកួតពីការលេងប្តូរទឹកដីគ្នា ទៅជាលេងមួយប្រកួតនៅទឹកដីកណ្តាលដើម្បីដឹងឈ្នះចាញ់តែម្តង។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក អះអាងថាការផ្លាស់ប្តូរនេះ ដើម្បីធានាសុវត្តិភាពកីឡាករ និងមន្ត្រី ឱ្យគេចផុតពីការឆ្លងកូវីដ-១៩។ គិតត្រឹមពេលនេះ World Cup 2022 រកឃើញ១៣ក្រុមហើយក្នុងចំណោម៣២ក្រុម រួមទាំងម្ចាស់ផ្ទះកាតា។ ១០ក្រុមពីអឺរ៉ុបដែលទទួលបានកៅអីស្វ័យប្រវត្តិ រួមមាន ម្ចាស់ការពារជើងឯកបារាំង ក្រូអាស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ ស៊ែប៊ី អង់គ្លេស ស្វីស និងហូឡង់។ ប្រេស៊ីល និងអាហ្សង់ទីន បានកៅអីមុនគេប្រចាំតំបន់អាម៉េរិកខាងត្បូង ខណៈតំបន់ផ្សេងទៀតមិនទាន់រកឃើញក្រុមផ្លូវការនៅឡើយ៕
|
ការប្រកួតជម្រុះ play-off អន្តរទ្វីប ដើម្បីប្រជែងកៅអីទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នឹងត្រូវប្រកួតតែមួយជើងប៉ុណ្ណោះនៅទឹកដីកណ្តាល ជំនួសឱ្យទម្រង់លេងពីរជើងក្នុងផ្ទះ និងក្រៅដី។ នេះបើតាមការអះអាងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៩ ខែវិច្ឆិកា។
|
លោក សំ សុគង់ មេធាវីរបស់លោក សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា សម្រាប់សំណុំរឿងញុះញង់យោធាមិនឲ្យស្តាប់បញ្ជា ក្រៅពីចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចប់ការស៊ើបសួរហើយ ចៅក្រមស៊ើបសួរ ក៏បានចេញដីកាដំណោះស្រាយដែរ ដោយសម្រេចបញ្ជូនសំណុំរឿង ទៅជំនុំជម្រះ។ ប៉ុន្តែ លោក អះអាងថា ដីកាដំណោះស្រាយនោះ មិនទាន់កំណត់កាលបរិច្ឆេទនៃការជំនុំជម្រះឡើយ។ ទាក់ទងនឹងបទល្មើសប្រមាថព្រះមហាក្សត្រ លោកមេធាវី លើកឡើងថា លោក សម រង្ស៊ី ពុំបានពឹងពាក់លោកឲ្យការពារក្តីនោះទេ។ លោកមេធាវី និយាយយ៉ាងដូច្នេះថា៖«ប្រហែលជាគាត់ គិតថាសំណុំរឿងច្រើននិងរញេរញៃពេក ទើបគាត់ខ្ជិលខ្វាយខ្វល់នឹងតុលាការ»។ យ៉ាងណាក៏ដោយ ចៅក្រមស៊ើបសួរ បានចេញលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរលើសំណុំរឿង ដែលលោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ។ តែ គេ មិនទាន់ឃើញចៅក្រមស៊ើបសួរ ចេញដីកាដំណោះស្រាយ ដែលត្រូវបញ្ជូនទៅជំនុំជម្រះនៅឡើយទេ។ លោក សម រង្ស៊ី រងបទចោទញុះញង់យោធា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ និងរងបទចោទប្រមាថព្រះមហាក្សត្រ កាលអំឡុងខែកក្កដា ឆ្នាំ២០១៨។ បើសរុបទៅ លោក សម រង្ស៊ី បានរងបណ្តឹងមិនតិចជាង១០ទេ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕ អត្ថបទទាក់ទង ព្រះរាជអាជ្ញា ហៅលោក សម រង្ស៊ី ទៅសួរ ពីបទប្រមាថព្រះមហាក្សត្រ រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឲ្យតុលាការចាត់ការលោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ អ្នកនាំពាក្យ៖ លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ ដែលត្រូវជាប់ទោសពី១ទៅ៥ឆ្នាំ លោក សម រង្ស៊ី ខកខានការចូលបំភ្លឺនៅតុលាការ ពីបណ្តឹងកងទ័ព មេទ័ពប្រកាសប្តឹង, លោក សម រង្ស៊ី ប្រកាសស្វាគមន៍ បណ្តឹង៨ របស់បក្សកាន់អំណាចហ៊ុមព័ទ្ធឯកឧត្តម សម រង្ស៊ី
|
លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងពីរផ្សេងគ្នា កាលពីចុងខែមករា ឆ្នាំ២0១៩ ស្តីពីការបិទបញ្ចប់ការស៊ើបសួរលើបទល្មើសប្រមាថព្រះមហាក្សត្រ និងបទល្មើសញុះញង់មិនឲ្យយោធាស្តាប់បញ្ជា ដែលមានលោក សម រង្ស៊ី ជាជនត្រូវចោទ។ លិខិតជូនដំណឹងទាំងនេះ ត្រូវបានសមត្ថកិច្ច យកទៅបិទនៅទីស្នាក់កាលកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២0១៩នេះ។
|
នៅក្នុងជំនួបកំពូលអាស៊ាន-ជប៉ុនលើកទី២២ នាទីក្រុងបាងកក លោកនាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូ អាបេ បានសន្យាថា ជប៉ុននឹងជួយជំរុញការវិនិយោគ និងជំនួយហិរញ្ញវត្ថុឲ្យកាន់តែច្រើនជាងមុន នៅក្នុងអាស៊ាន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica)។ តាមរយៈភ្នាក់ងារមួយនេះ ជប៉ុននឹងអភិវឌ្ឍទៅលើវិស័យសំខាន់ៗដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងការឲ្យតម្លៃស្ត្រី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនKyodo។ ទន្ទឹមនឹងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកអាបេ បានសន្យាទៀតថា ភាគីជប៉ុន នឹងសម្របសម្រួលជាមួយអាស៊ាន ដើម្បីធ្វើឲ្យលេចចេញជារូបរាងឡើងលើយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» សេរី និងបើកចំហ។ ជាការពិត គំនិតផ្តួចផ្តើម «ឥណ្ឌូ-ប៉ាស៊ីហ្វិក» បង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ចន្លោះទ្វីបអាស៊ី និងទ្វីបអាហ្រិ្វក ដោយអនុលោមតាមគោលការណ៍នីតិរដ្ឋនិងសេរីភាពនៃនាវាចរណ៍។ ក្រៅពីបញ្ហាខាងលើ លោកនាយករដ្ឋមន្ត្រីជប៉ុនវ័យ៦៥ឆ្នាំរូបនេះ ក៏បានលើកឡើងពីបញ្ហាអធិករណ៍នៅក្នុងសមុទ្រចិនខាងត្បូង និងបញ្ហាកូរ៉េខាងជើងផងដែរ។ ជាក់ស្តែងបញ្ហាសមុទ្រចិនខាងត្បូង លោកអាបេបានអំពាវនាវឲ្យភាគីជម្លោះទាំងអស់ បន្ធូរបន្ថយភាពតានតឹងនៅក្នុងដែនសមុទ្រជម្លោះ។ ចំណែកបញ្ហាកូរ៉េខាងជើង លោកនាយករដ្ឋមន្ត្រី បានជំរុញឲ្យប្រទេសអាស៊ានទាំងអស់ ឃ្លាំមើលការសាកល្បងមីស៊ីលទីក្រុងព្យុងយ៉ាង និងសហការជាមួយជប៉ុន ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះ។ សូមបញ្ជាក់ថា ទំហំវិនិយោគទៅវិញទៅមករវាងជប៉ុន និងអាស៊ាន គឺមានរហូតដល់២១១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧ ឬស្មើនឹងទំហំពាណិជ្ជកម្មសរុបរបស់ជប៉ុនប្រមាណជា ១៥ភាគរយ។ តួលេខនេះ បើធៀបជាមួយនឹងទំហំពាណិជ្មកម្មសរុបរបស់អាស៊ានវិញ គឺស្មើនឹង ៩ភាគរយប៉ុណ្ណោះ។ ដោយសារទំហំពាណិជ្ជកម្មមួយនេះ ធ្វើឲ្យជប៉ុនស្ថិតនៅក្រោយប្រទេសចិន អឺរ៉ុប និងអាមេរិក ដែលជាដៃគូរពាណិជ្ជកម្មរបស់អាស៊ាន៕
|
ជប៉ុន សន្យាថានឹងវិនិយោគនិងកម្ចីទ្វេដង សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដើម្បីជំរុញឲ្យមានការអភិវឌ្ឍ និងស្ថិរភាពនៅក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននាថ្ងៃទី៤ ខែវិច្ឆិកា។ ក្រៅពីរឿងសេដ្ឋកិច្ច និងការអភិវឌ្ឍ ជប៉ុនក៏លើកឡើងពីអធិករណ៍នៅក្នុងសមុទ្រចិនខាងត្បូង និងបញ្ហាកូរ៉េខាងជើងផងដែរ។
|
លោក Pierre Yves Catry បានបង្កើតព្រឹត្តិការណ៍ប្រណាំងកង់ Mountain Bike Series នៅកម្ពុជា ប្រហែលជា១០ឆ្នាំហើយ គិតតាំងពីឆ្នាំ២០១១ ដល់ ២០២១។ តាមរយៈព្រឹត្តិការណ៍មួយនេះ បានបើកឱកាស និងជួយឲ្យកីឡាករ និងកីឡាការីនី ទទួលបានបទពិសោធន៍ និងបច្ចេកទេស។ ជាពិសេសកីឡាករខ្លះ ក៏ទទួលបានចូលរួមបង្ហាញខ្លួនលើឆាកអន្ដរជាតិផងដែរ ។ ការប្រណាំងកង់ភ្នំនេះ ត្រូវបានខកខានមួយឆ្នាំមកហើយ ដោយសារតែវិបត្តិកូវីដ-១៩ ។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ គណៈកម្មការរៀបចំការប្រកួត សម្រេចរៀបចំតែ៣ជុំតែប៉ុណ្ណោះ ដើម្បីបង្រួមការប្រកួត និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ចំពោះជុំទី១ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកួតនៅទីលានភ្នំជាល ខេត្តកំពង់ស្ពឺ, ជុំទី២ នៅព្រែកលៀប រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ និងទី៣ កំពូលភ្នំគីរីរម្យ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខាងមុខ ។ តែទោះបីជាយ៉ាងនេះក្តី អ្នកចូលរួមប្រណាំងកង់ Mountain Bike Series ច្រើនលើសការរំពឹងទុក នៅក្នុងទីលានភ្នំជាល ខេត្តកំពង់ស្ពឺ កាលពីជុំទីមួយ ។ អ្នកចូលរួមប្រកួត មាន៤៧៨នាក់ ច្រើនជាងឆ្នាំ២០១៩ ដែលមានចំនួនសរុប ៣៥០នាក់ ។ នេះបញ្ជាក់ឲ្យឃើញថា ចំនួននៃអ្នកដែលចូលចិត្ត កីឡាទោចក្រយាន្ត មានការកើនឡើង បើទោះជាខកខាន ដោយបញ្ហាកូវីដ១៩ ក៏ដោយ ៕
|
លោក Pierre Yves Catry ស្ថាបនិកប្រណាំងកង់ភ្នំ រៀបចំការប្រកួតប្រណាំងកង់មួយ ដើម្បីឲ្យកីឡាករ និងកីឡាការិនីជម្រើសជាតិ អាចដកស្រង់បទពិសោធន៍ និងបង្កើនបច្ចេកទេស ត្រៀមចូលរួមប្រកួតប្រជែង មេដាយនៅស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការៀបចំប្រណាំងនេះ ត្រូវបានរៀបចំនៅទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ និងកំពង់ស្ពឺ ។
|
មកដល់បច្ចុប្បន្ន អ្នកស្លាប់មាន២៥នាក់ ក្នុងនោះមាន៣នាក់ជាជនបរទេស។ រដ្ឋរ៉ាប់រង សម្រាប់តែពលរដ្ឋខ្មែរប៉ុណ្ណោះ។ ក្រៅពីជួយសម្រាកបន្ទុកដល់ក្រុមគ្រួសារដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ រដ្ឋាភិបាល ក៏នឹងអន្តរាគមន៍ដល់អ្នកបានឆ្លង និងកំពុងព្យាបាលជំងឺនេះដែរ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា សម្រាប់សមាជិកគ្រួសារ ដែលមានអ្នកកើតកូវីដ-១៩ ដោយមានការបញ្ជាក់ត្រឹមត្រូវ រដ្ឋនឹងជួយបង់ថ្លៃទឹក ភ្លើង ក្នុងកម្រិតអប្បបរមាមួយ រយៈពេល៣ខែ ចាប់ពីខែដែលសមាជិកម្នាក់ ឬច្រើនបានឆ្លងជំងឺ។ ទន្ទឹមនឹងនេះ ចំពោះគ្រួសារដែលរងការធ្វើចត្តាឡីស័ក ឬរងការរាំងខ្ទប់ ក៏រដ្ឋាភិបាលទទួលអន្តរាគមន៍ដែរ ដោយរដ្ឋ នឹងឧបត្ថម្ភប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀល ហើយទទួលបានការបង់ថ្លៃទឹកភ្លើងរយៈពេល២ខែ ក្នុងកម្រិតអប្បបរមាមួយ។ សម្រាប់គ្រួសារដែលនៅក្រៅតំបន់បិទខ្ទប់ ហើយកំពុងធ្វើចត្តាឡីស័កវិញ ក៏ទទួលបានប្រាក់ឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល និងទទួលបាននូវការរ៉ាប់រងភ្លើងទឹក រយៈពេល២ខែពីរដ្ឋដូចគ្នាដែរ។ ក្រៅពីនេះ ពួកគាត់ទទួលបានការឧបត្ថម្ភពីរដ្ឋដូចជាអង្គរ មី និងត្រីខផងដែរ។ សម្តេច ហ៊ុន សែន ក៏អរគុណផងដែរ សម្រាប់អ្នកមានជីវភាពធូរធាមួយចំនួន ដែលមិនទទួលយកប្រាក់ឧបត្ថម្ភពីរដ្ឋ ដើម្បីឲ្យរដ្ឋមានលទ្ធភាព ផ្តល់ការឧបត្ថម្ភបន្ថែមដល់អ្នកខ្វះខាត៕
|
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេស តាមរយៈទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា នេះ ទាក់ទងនឹងស្ថានភាពរាលដាលកូវីដ-១៩ នៅកម្ពុជា។ សម្តេច ហ៊ុន សែន បានសម្រេចអន្តរាគមន៍ចំពោះអ្នកស្លាប់ដោយសារករណី២០កុម្ភៈ រដ្ឋជួយបង់ជំនួសការប្រើប្រាស់ទឹកស្អាត ថ្លៃអគ្គិសនី ក្នុងរយៈពេល៥ខែ បើគិតចាប់តាំងពីទទួលមរណភាព។ កន្លងទៅ សមាជិកក្រុមគ្រួសារអ្នកស្លាប់បានប្រាក់ឧបត្ថម្ភ១០លានរៀល និងអង្ករ១០០គីឡូក្រាម។
|
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការឃាត់ខ្លួនអ្នកនាំធ្វើចលនាបាតុកម្មដោយខុសច្បាប់ នៅមុខណាហ្គាវើលដ៍ចំនួន៩នាក់» នៅព្រឹកថ្ងៃទី៤ ខែមករានេះ ស្នងការរាជធានីភ្នំពេញ បានបង្ហាញភស្តុតាងពីសំឡេង និងគម្រោងរៀបចំធ្វើការតវ៉ា។ លោក ហ៊ុន សុធី ស្នងការរងរាជធានភ្នំពេញ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការផ្ដល់ថវិកាគាំទ្រពីខាងក្រោយ ដោយអង្គការចំនួនបី ក្នុងនោះមានអង្គការចំនួន២នៅក្នុងស្រុក និងមួយទៀតនៅក្រៅស្រុក។ ជាមួយគ្នាដែរ លោកក៏បានបង្ហាញសារជាសំឡេង ក្នុងការរៀបចំគម្រោងប្រមូលផ្ដុំគ្នាតវ៉ា និងញុះញង់ឲ្យបុគ្គលិកចេញតវ៉ាផងដែរ។ មនុស្ស៩នាក់ ដែលត្រូវតុលាការចោទប្រកាន់នោះមានឈ្មោះ ១ឈឹម ស៊ីថរ, ២រី សុវណ្ណឌី, ៣សុន ស្រីពេជ, ៤ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គ។ អ្នកទាំង៩នាក់នោះ មាន៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ។ ចំណែក ៣នាក់ទៀត បានរត់គេចខ្លួន មានឈ្មោះ ឈឹម ស៊ីថរ, សុខ ណារិទ្ធិ និងលោក សុខ គង្គ។ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថាស្ថាប័នតុលាការ បានសាកសួរជនទាំង៦រូបនោះ ហើយតាមចម្លើយពួកគេសារភាពទទួលស្គាល់ថា ក្រុមខ្លួន ពិតជាទទួលលុយ ពីក្រៅប្រទេសពិតមែន។ «ជនសង្ស័យទាំង៦នាក់នោះ បានឆ្លើយសារភាពទទួលស្គាល់ថា ពិតជាមានការផ្ដល់ និងការឧបត្ថម្ភនូវថវិកា ដោយខុសច្បាប់ មកចិញ្ចឹមចលនានោះពិតប្រាកដ៏មែន ជាពិសេសតាមរយៈ ឈឹម ស៊ីថរ»។ នេះបើតាមការលើកឡើងរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបន្ថែមថា នៅមានសំឡេងសារ និងសំឡេងប្រជុំ ដែលជាភស្តុតាងជាច្រើនទៀត។ លោក សេង ហៀង បានបង្ហាញថា បង្ហាញព័ត៌មានបឋមថា មេសហជីពនៃក្រុមតវ៉ានោះ បានទទួលម្ដង៥ពាន់ដុល្លារ ហើយមានចំនួនច្រើនដល់រាប់ម៉ឺនដុល្លារ ប៉ុន្តែលោកសុំមិនទាន់បង្ហាញព័ត៌មានលម្អិត។ មកដល់ពេលនេះ សារព័ត៌មានថ្មីៗ ពុំទាន់សុំការឆ្លើយតបបានពីកញ្ញា ឈឹម ស៊ីថរ បាននៅឡើយទេ។ កាលពីថ្ងៃទី៣មករា លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា សមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកតវ៉ា១៧នាក់បន្ថែមទៀត ដើម្បីសារសួរនិងបន្តនីតិវិធីតាមច្បាប់៕ អត្ថបទទាក់ទង សមត្ថកិច្ច ចាប់បុគ្គលិកណាហ្កាវើលដ៍១៥នាក់ទៀត ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់ សមត្ថកិច្ច បញ្ជូនបុគ្គលិកណាហ្គាវើលដ៍៦រូប ទៅតុលាការ ខណៈ៣រូបទៀត ត្រូវបានដោះលែង សង្គមស៊ីវិលថ្កោលទោស និងស្នើដោះលែង សកម្មជន Naga World ៩រូប ប៉ុន្តែសមត្ថកិច្ចថា ចាប់ខ្លួនពួកគេតាមច្បាប់ តំណាងអតីតបុគ្គលិក NagaWorld និងភាគីក្រុមហ៊ុន ជួបចរចាគ្នា៥លើក នៅតែគ្មានផ្លែផ្កា
|
ភ្នំពេញ៖ ស្នងការរងរាជធានីភ្នំពេញអះអាងថា ករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការរៀបចំពីអង្គការចំនួន៣ ដោយផ្ដល់ថវិកាឲ្យពួកគេ រៀបចំការតវ៉ាជាដំណាក់កាល។
|
លោក ភួន ឈីម អភិបាលស្រុកបាទី កំពុងចុះពិនិត្យស្ថានភាពនៅរោងចក្រ បានបញ្ជាក់ថា ករណីដួលសន្លប់នេះ មិនទាន់រកមូលហេតុឃើញនៅឡើយទេ។ «កម្មករជាង៤០នាក់ បានសន្លប់នៅព្រឹកនេះ ហើយឥឡូវខ្ញុំនិងក្រុមការងារកំពុងចុះពិនិត្យរោងចក្រ ដើម្បីរកមូលហេតុ»។ នេះបើតាមការបញ្ជាក់របស់លោក អភិបាលស្រុកបាទី ដោយប្រាប់សារព័ត៌មានថ្មីៗ បន្ថែមថា កម្មករដែលសន្លប់ កំពុងសម្រាកនៅមន្ទីរពេទ្យឯកជននៅជិតរោងចក្រ៕
|
ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរ «វុណាមី» ជាង៤០នាក់ នៅស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២០នេះ ។
|
បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី នៅតែបន្តទាមទារឲ្យក្រុមហ៊ុន បើកប្រាក់អតីតភាពការងារដល់ពួកគេ ដោយសារព្រួយបារម្ភថា ក្រុមហ៊ុននេះ កាត់បន្ថយទីតាំងប្រមូលសំរាមតាមខណ្ឌឬត្រូវបិទទ្វារ។ ការព្រួយបារម្ភរបស់កម្មករកើតឡើង ខណៈដែលអាជ្ញាធររាជធានីភ្នំពេញមានគម្រោងបែងចែកការគ្រប់គ្រងសំរាមទាំង១៤ខណ្ឌ ជាបីតំបន់ឲ្យក្រុមហ៊ុនចំនួន៣ ដែលជ្រើសរើសចេញពីការដេញថ្លៃរបស់សាលារាជធានីភ្នំពេញ។ អង្គុយទាំងទឹកមុខក្រៀមក្រំជាមួយសម្លៀកបំពាក់ជាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី លោកយាយ ឈុន ណាវណ្ណ រៀបរាប់ថា ការធ្វើកូដកម្មនេះ គឺដើម្បីឲ្យក្រុមហ៊ុនបើកប្រាក់អតីតភាពការងារ។ លោកយាយដែលជាបុគ្គលិកផ្នែកបោសសំរាមតាមដងផ្លូវរូបនេះ អះអាងថា ប្រសិនភាគីក្រុមហ៊ុន ឬអាជ្ញាធរភ្នំពេញ រើសបុគ្គលិកថ្មីឬត្រូវបញ្ឈប់ការងាររបស់លោកយាយ ក៏លោកយាយមិនព្រួយបារម្ភដែរ។ ទន្ទឹមនឹងនេះ អ្នកបោសសំរាមតាមដងផ្លូវ ដែលធ្លាប់រងគ្រោះដោយសារម៉ូតូបុកពីរដង ខណៈពេលបំពេញការងាររូបនេះ បានសង្កត់ធ្ងន់ថា ខ្លួននឹងស្វែងការងារថ្មីជាអ្នកប្រមូលសំរាម ឬអនាម័យតាមកន្លែងផ្សេងៗ ប្រសិនត្រូវក្រុមហ៊ុនមិនទទួលឲ្យចូលធ្វើការវិញបន្ទាប់ពីធ្វើកូដកម្ម។ ប៉ុន្តែលោកយាយថា អ្វីដែលសំខាន់មុននឹងបញ្ឈប់ក្រុមហ៊ុនត្រូវសងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យកម្មករជាមុនសិន។ «ដោយសារដឹងដំណឹងថាគេនឹងដូរថៅកែថ្មី តម្រូវឲ្យមានអ្នកគ្រប់គ្រង៣នាក់ និងរៀបចំការគ្រប់គ្រងឡើងវិញ ។ អ៊ីចឹងយើងខ្លាចមានការដូរថៅកែថ្មី ម្ល៉ោះហើយទើបយើងទាមទារឲ្យថៅកែចាស់បើកប្រាក់បំណាច់អតីតភាពការងារដល់ពួកយើង។ ការធ្វើកូដកម្មនេះ គឺដើម្បីប្រយោជន៍ទាំងអស់គ្នា មិនមែនធ្វើតែម្នាក់បានទេ អ៊ីចឹងបានខ្ញុំមកចូលរួម...»។ នេះបើតាមការរៀបរាប់របស់លោក ណាវណ្ណ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៥តុលា ឆ្នាំ២០២០។ ចំណែកប្រធានក្រុមរបស់កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី លោក ហួន បូនី បានបញ្ជាក់ថា កម្មករទាំងអស់ប្រមាណ៣,០០០នាក់ ធ្វើកូដកម្មមិនព្រមចូលធ្វើការឡើយ ចាប់តាំងពីថ្ងៃទី២ ដល់ថ្ងៃទី៥តុលានេះ។ លោកថា ការសម្រេចបែបនេះ គឺដោយសារអាជ្ញាធរកំពុងរៀបចំឲ្យក្រុមហ៊ុនដេញថ្លៃយកតំបន់នៅក្នុងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងសំរាម។ «ក្រុមហ៊ុនហ្នឹង(ស៊ីនទ្រី)មិនមែនប្ដូរថៅកែទេ តែកាលមុនសម្ដេចប្រកាសថា ត្រូវមានក្រុមហ៊ុន៣មកគ្រប់គ្រងសំរាមនៅក្នុងភ្នំពេញ តាមការដេញថ្លៃយក។ អ៊ីចឹងក្រុមហ៊ុនគាត់មិនត្រូវបាត់បង់ ឬកាត់បន្ថយទីតាំង។ ទោះបីថៅកែណាក៏ដោយ ពួកនៅតែធ្វើការធម្មតា សំខាន់ទូទាត់ប្រាក់អតីតការងារចាស់ឲ្យពួកខ្ញុំ ហើយការងារថ្មី ថៅកែថ្មីគិតតាមនឹងបន្តទៀតទៅ»។ នេះបើតាមការលើកឡើងរបស់លោក បូនី។ ការធ្វើកូដកម្មនេះ កើតឡើងដោយបារម្ភខ្លាចក្រុមហ៊ុនមិនទូទាត់ប្រាក់អតីតភាពការងារនិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។ ជាមួយគ្នាដែរ កាលពីព្រឹកថ្ងៃទី៥តុលានេះ ភាគីតំណាងក្រុមហ៊ុន ក្រសូងការងារ និងតំណាងកម្មករបានជួបពិភាក្សាគ្នាហើយ ប៉ុន្តែភាគីកម្មករនិងក្រុមហ៊ុនមិនព្រមព្រៀងគ្នាលើចំណុចដែលកម្មករទាមទារឡើង។ កម្មករទាមទារ៥ចំណុច រួមមាន ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។ នេះបើតាមការលើកឡើងរបស់លោក ទូច កុសល ជាតំណាងសហជីពរបស់កម្មករស៊ីនទ្រី ហើយបានបន្ថែមថា លោកក៏បានព្យាយាមពន្យល់ដល់កម្មករដែរ ពីការទាមទារទាំង៥ចំណុចនេះ ធ្វើទៅបានទាល់តែក្រុមហ៊ុនបញ្ឈប់បុគ្គលិក ឬបិទទ្វារ។ «ការសម្រេចរបស់រដ្ឋបាលភ្នំពេញជ្រើសរើសបុគ្គលិកថ្មី និងការធ្វើកូដកម្មនេះ គឺជារូបភាពមិនល្អ ភាគីទាំងអស់គួរពិភាក្សាគ្នាបន្តទៀត ជាជាងបន្តធ្វើកូដកម្ម ឬប្រើយុទ្ធសាស្រ្តរៀងៗខ្លួន»។ នេះបើតាមការលើកឡើងរបស់លោក ទូច កុសល។ ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីភាគីក្រុមហ៊ុន ស៊ីនទ្រី បានឡើយ ដោយសារលោក ទួន ស៊ីផេង ប្រធានក្រុមហ៊ុនប្រាប់ថា លោកមិនអាចបកស្រាយរឿងរ៉ាវនេះបានឡើយ។ ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបកស្រាយថា ការធ្វើកូដកម្មរបស់កម្មករស៊ីនទ្រីនេះ គឺខុសច្បាប់។ លោកថា ៥ចំណុចដែលទាមទារ ទាល់ក្រុមហ៊ុនបញ្ឈប់បុគ្គលិកណាមួយ ទើបភាគីកម្មករមានសិទ្ធិទាមទារនេះ។ តែយ៉ាងណាលោកមិនអាចបញ្ជាក់ពី ការរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមថ្មី និងការជ្រើសរើសក្រុមហ៊ុនណាមួយ សម្រាប់អនុវត្តនៅពេលខាងមុខឡើយ។ «យើងជិតដល់តំណាកកាលចុងក្រោយនៃការជ្រើសរើសក្រុមហ៊ុន៣មកគ្រប់គ្រងតាមតំបន់ហើយ យើងកំពុងដុតដៃដុតជើង ដើម្បីបញ្ចប់វា ។ យើងក៏ដឹងថាការដែលប្រើប្រាស់យន្តការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីននេះ គ្រាន់ជាយន្តការបណ្ដោះអាសន្ន នៅពេលយន្តការថ្មីរៀបចំហើយយើងឲ្យពួកគាត់ធ្វើតាមតំបន់» នេះបើតាមការលើកឡើងរបស់ ម៉េត មាសភក្ដី ដោយបញ្ជាក់បន្ថែមថា ការចេញសេចក្ដីប្រកាសរើសបុគ្គលិកប្រមូលសំរាមថ្មី គឺដើម្បីដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុងភ្នំពេញ ខណៈកម្មករប្រមូលសំរាមកំពុងធ្វើបាតុកម្ម។ ជាមួយគ្នាដែរ ការជ្រើសរើសបុគ្គលិកប្រមូលសំរាមនេះ លោក ម៉េត មាសភក្ដី មិនបានបញ្ជាក់ទេថា ជ្រើសចូលជាបុគ្គលិករបស់ក្រុមហ៊ុនប្រមូលសំរាម ឬចូលជាបុគ្គលិករបស់រដ្ឋបាលធានីភ្នំពេញ៕
|
ភ្នំពេញ៖ បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមាណ១០០០នាក់ នៅតែបន្តទាមទារឲ្យក្រុមហ៊ុនបើកប្រាក់អតីតភាពការងារដល់ពួកគេ បើទោះអាជ្ញាធររាជធានីភ្នំពេញ ប្រាប់ឲ្យពួកគេបញ្ឈប់ធ្វើកូដកម្មនិងប្រកាសរើសបុគ្គលិកថ្មីក៏ដោយ។
|
សេចក្តីរាយការណ៍ព័ត៌មានបរទេសបានរាយការណ៍កាលពីដើមខែមីនាថាការរកឃើញនេះគឺបានមកពីការសិក្សាទៅលើនិស្សិតសាកលវិទ្យាលយ័ដែលមានសុខភាពល្អចំនួន៨៥នាក់, ដែលត្រូវបានចែកជា២ក្រុម។ មួយក្រុមគឺបានគេងសំរាកក្នុងរយៈពេល១ម៉ោងនៅពេលថ្ងៃ និងមួយក្រុមទៀតមិនបានគេងសោះនូវពេលថ្ងៃ។ ទាំងពីរក្រុមត្រូវបានធ្វើតេស្តភាពតានតឹងអារម្មណ៍។ សម្ពាធឈាម និងសង្វាក់បេះដូង(បេះដូងលោត) បានកើនឡើងចំពោះក្រុមទាំងពីរនៅពេលពួកគេធ្វើតេស្តភាពតានតឹងអារម្មណ៍។ ប៉ុន្តែគេសង្កេតឃើញថា ក្រុមនិស្សិតដែលបានគេងពេលថ្ងៃយ៉ាងតិច៤៥នាទីនោះ គឺមានសម្ពាធឈាមទាប ជាងក្រុមនិស្សិតដែលមិនបានគេងនៅពេលថ្ងៃសោះ ក្រោយពីបានធ្វើតេស្តភាពតានតឹងអារម្មណ៍។ អ្នកស្រាវជ្រាវពីរនាក់គឺ Ryan Brindle និង Sarah Conklin នៅមហាវិទ្យាលយ័ Allegheny បានសរសេរថា, ការរកឃើញរបស់ពួកយើងស្នើអោយមានការគេងនៅពេលថ្ងៃព្រោះការគេងនេះវាធ្វើអោយមានអត្ថប្រយោជន៍ដល់សរសៃឈាម និងបេះដូង។ ពួកគេបាននិយាយថា ការស្រាវជ្រាវតទៅមុខទៀតគឺចាំបាច់ក្នុងការរកអោយឃើញយន្តការដែលថាការគេងពេលថ្ងៃនាំអោយមានសុខភាពល្អដល់សរសៃឈាមបេះដូង។ ដេកថ្ងៃក៏ត្រូវបានគេដឹងផងដែរថាជួយបង្កើនការចងចាំនិងកាត់បន្ថយភាពតានតឹងងារម្មណ៍ព្រមទាំងបង្កើនប្រសិទ្ឋភាពការងារ។ ត្រួតពិនិត្យដោយ www.health.com.kh
|
ការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា ការដេកថ្ងៃយ៉ាងតិច៤៥នាទីអាចជួយកាត់បន្ថយសម្ពាធឈាម និងជួយការពារបេះដូងក្នុងចំណោមមនុស្សដែលមានភាពតានតឹងផ្នែកអារម្មណ៍។
|
«សនិទានភាព»មានន័យថា គោលការណ៍ ឬភាពសមហេតុផលដែលឈរលើមូលដ្ឋាននៃការពិចារណាហ្មត់ចត់ និងត្រឹមត្រូវ៊។ ឧទាហរណ៍៖ ក្នុងការគ្រប់គ្រងថវិការដ្ឋាភិបាលចំាចាច់ត្រូវមានសនិទានភាពចំពោះចំណាយតាមរយៈការធ្វើអាទិភាវូបនីយកម្មថវិកានៃចំណាយចរន្ត និងចំណាយមូលធន។ «សិនិទ្ធភាព»មានន័យថា ភាពផ្សារភ្ជាប់គ្នា ភាពអាចរួមរស់ជាមួយគ្នា និងសាមគ្គីភាព ក្នុងចំណាយប្រទេស ស្ថាប័ន ឬបុគ្គល។ ឧទាហរណ៍៖ សមាគមអាស៊ានកំពុងព្យាយាមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងចំណោមប្រទេសសមាជិក ដើម្បីក្លាយជាសហគមន៍មួយដែលមានសិនិទ្ធភាពអាចរួមរស់ជាសហគមន៍មានវាសនាតែមួយ៕
|
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានកំណត់ និងឲ្យនិយមន័យនៃពាក្យ«សនិទានភាព»និង«សិនិទ្ធភាព»ដូច្នេះថា៖
|
នៅតង់ទីមួយ លឹម ពិសុទ្ធ និង កែវ ឧត្តម រកបានគ្រាប់បាល់បញ្ចូលទីម្នាក់១គ្រាប់ ហើយប្រឹងវាយសម្រុកយ៉ាងខ្លាំងនៅតង់ទីពីរ ប៉ុន្តែអ្នកចាំទីព្រុយណេ បានបំពេញតួនាទីយ៉ាងល្អក្នុងការសង្គ្រោះបាល់។ មិន រតនៈ ដែលទើបតែដូរចូល បានស៊ុតបាល់បញ្ចូលទីនៅនាទី៨៥ ដើម្បីនាំជ័យជម្នះ ៣-០ សម្រាប់កម្ពុជា។ ម៉ាឡេស៊ី ឡើងទៅជុំចុងក្រោយ ដោយទទួលបាន១២ពិន្ទុពេញពីការប្រកួតទាំង៤លើកក្នុងពូល ខណៈកម្ពុជា មាន៩ពិន្ទុ ក្រោយចាញ់ម៉ាឡេស៊ី ៥-៤ ឈ្នះកោះម៉ារីយ៉ាណា ៩-០ ឈ្នះថៃ ២-១ និងឈ្នះព្រុយណេ ៣-០។ ព្រឹត្តិការណ៍នេះ មានក្រុមចំនួន៤៦ចូលរួម ដោយចែកជា១១ពូល។ លេខ១នៃពូលនីមួយៗ ត្រូវឡើងទៅវគ្គបន្តជាមួយម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ដែលត្រូវរៀបចំការប្រកួតនៅឆ្នាំ២០២០រួមជាមួយក្រុមលេខ២ល្អជាងចំនួន៤ក្រុមទៀត។ ក្នុងករណី អ៊ូសបេគីស្ថានឡើងទៅវគ្គបន្តដោយសារការប្រកួតជម្រុះនេះ ក្រុមលេខ២ល្អ នឹងឡើងដល់ទៅចំនួន៥ក្រុម។ សម្រាប់ពូល G ដែលមាន៥ក្រុម លទ្ធផលប្រកួតជាមួយកោះម៉ារីយ៉ាណា មិនត្រូវបានរាប់បញ្ចូលឡើយ ដោយស៊ីសងតែរវាងក្រុមចំនួន៤ប៉ុណ្ណោះ ដើម្បីឲ្យមានសមភាពជាមួយពូលផ្សេងទៀតដែលមាន៤ក្រុម។ ដូច្នេះ បើយោងតាមលទ្ធផល ចាញ់ម៉ាឡេស៊ី ៥-៤ ឈ្នះថៃ ២-១ និងឈ្នះព្រុយណេ ៣-០ មានន័យថា កម្ពុជា មានពិន្ទុ ៦ (+៣)។ មកដល់ពេលនេះ ក្រុមដែលឡើងទៅរង់ចាំនៅជុំចុងក្រោយ រួមមាន ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន, តាហ្ស៊ីគីស្ថាន(លេខ១ពូល C), ម៉ាឡេស៊ី (លេខ១ពូល G), អូស្ត្រាលី (លេខ១ពូល H) កូរ៉េខាងត្បូង (លេខ១ពូល I), ជប៉ុន (លេខ១ពូល J), ឥណ្ឌូណេស៊ី (លេខ១ពូល K), ឡាវ (លេខ២ពូល H ដែលមាន៧ពិន្ទុ), វៀតណាម (លេខ២ពូល J មាន៧ពិន្ទុ) និងពូលផ្សេងទៀតមិនទាន់ចប់ការប្រកួតផ្លូវការ ខណៈពូល A ប្រកួតនៅលើទឹកដីអូម៉ង់ មិនទាន់ដំណើរការប្រកួតឡើយ ដោយត្រូវចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា។ ក្រុម U19 កម្ពុជា៖ ថា ច័ន្ទឬទ្ធី (អ្នកចាំទី), រី លាភផេង, សៅ វ៉ៃហ្វី, ជា សុខម៉េង, កែវ ឧត្តម (ធី លៀង ៥១), មិត សាម៉ើយ, លឹម ពិសុទ្ធ (វុធ តុលា ៦៧), សៀង ចន្ធា (ប្រធានក្រុម), ចាន់ សុភា, អ៊ាន ពិសី (មិន រតនៈ ៧៩)។ កីឡាករបម្រុង៖ ជូ ស៊ីនទី, កយ សាលីម, ទួត សារ៉ូត, អាត អូនតូច, ញឹម លីហួរ, ចាន់ សារ៉ាពេជ្រ, លី ម៉ាឯល, ផន អយ។
|
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា បានទទួលជ័យជម្នះ ៣-០ លើព្រុយណេ ក្នុងការប្រកួតជម្រុះចុងក្រោយពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2020នៅពហុកីឡដ្ឋានជាតិ នាថ្ងៃអាទិត្យនេះ ។ លទ្ធផលនេះនាំឲ្យកម្ពុជាជាប់លេខ២ក្នុងពូល រីឯម៉ាឡេស៊ី ឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ក្រោយទទួលជ័យជម្នះ ១-០ លើថៃ។
|
៤១,៥៤៣គីឡូម៉ែត្រការ៉េ ជាទំហំផ្ទៃព្រៃឈើបាត់បង់លើពិភពលោកនៅឆ្នាំ២០២០ ។ នេះបើតាមការសិក្សាមួយដែលផ្សាយដោយគេហទំព័រ Grist.org ។ ទំហំនេះ គឺស្មើនឹងផ្ទៃក្រឡារដ្ឋអឺរ៉ុបហូឡង់ទៅហើយដែរ។ ក្រៅពីសកម្មភាពមនុស្សដែលដើរតួនាទីសំខាន់ជាងគេក្នុងការបាត់បង់ព្រៃឈើនេះ ការប្រែប្រួលអាកាសធាតុក៏ជាកត្តាមួយដែរ។ ការស្រាវជ្រាវចុះផ្សាយនៅថ្ងៃទី៣១ ខែមីនាលើកឡើងរថា អាកាសធាតុក៏ជាផ្នែកមួយដែលជួយជំរុញឱ្យមានផលប៉ះពាល់ទៅដល់ព្រៃឈើផងដែរ ពិសេសអាកាសធាតុក្តៅខ្លាំងបានកើតឡើងនៅតាមប្រទេសមួយចំនួនដូចជាអូស្រ្តាលី ប្រេស៊ីល អាល្លឺម៉ង់ ឬរុស្ស៊ីដែលនាំឱ្យភ្លើងឆេះព្រៃ។ «ព្រៃឈើទាំងនេះមានអាយុកាលច្រើនរយឆ្នាំមកហើយ។ ពួកវាទាំងនេះបានស្តុកទុកបរិមាណកាបូនយ៉ាងច្រើន។ បើព្រៃឈើទាំងអស់នោះនឹងបាត់បង់ បញ្ហាដែលមិនអាចបកក្រោយមួយចំនួននឹងកើតឡើងទៅលើប្រព័ន្ធធម្មជាតិ និងការប្រែប្រួលអាកាសធាតុ»។ នេះជាការបញ្ជាក់របស់លោក Rod Taylor ដែលជាប្រធាននៃវិទ្យាស្ថានធនធានពិភពលោក (World Resources Institute)។ ផ្ទុយពីប្រទេសខ្លះដែលព្រៃឈើរងគ្រោះខ្លាំង សម្រាប់ប្រទេសមួយចំនួនដូចជាកាណាដា និងឥណ្ឌូណេស៊ី ព្រៃឈើរបស់ពួកគេហាក់បីដូចជាមានសភាពប្រសើរជាងមុនដោយសារតែវត្តមាននៃអាកាសធាតុត្រជាក់ និងសើម។ ឥណ្ឌូណេស៊ី ដែលស្ថិតក្នុងចំណោមប្រទេសបីមានការកាប់បំផ្លាញព្រៃឈើខ្លាំងជាងគេលើពិភពលោកក្នុងពេល១៩ឆ្នាំកន្លងមក បានធ្លាក់មកឈរក្នុងលេខរៀងទីបួនវិញនៅក្នុងឆ្នាំ២០២០។ នេះក៏ដោយសារតែឥណ្ឌូណេស៊ីបានទទួលប្រមាណទឹកភ្លៀងច្រើនសមរម្យកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ជំងឺកូវីដ-១៩ ក៏មានចំណែកជួយកាត់បន្ថយព្រៃឈើនៅឥណ្ឌូណេស៊ីដែរ។ ជំងឺនេះ ធ្វើឱ្យទីផ្សារដូងប្រេងធ្លាក់ចុះក្នុងកម្រិតមួយ ហើយការធ្លាក់ចុះនៃទីផ្សារដូងប្រេងនេះបានកាត់បន្ថយសកម្មភាពកាប់ព្រៃឈើដើម្បីដាំដំណាំដូងប្រេងបន្ថែម។ បើតាមការស្រាវជ្រាវខាងលើ នៅក្នុងតំបន់មួយចំនួនក្នុងទ្វីបអាហ្វ្រិកឯណោះវិញ ការកាប់បំផ្លាញព្រៃឈើត្រូវបានធ្វើឡើងដោយក្រុមកសិករតូចៗធម្មតាជាជាងក្រុមហ៊ុនកសិឧស្សាហកម្មធំៗ ដែលការនេះធ្វើឱ្យព្រៃឈើបាត់បង់ក្នុងល្បឿនយឺតៗប៉ុណ្ណោះ។ ក្រុមកសិករទាំងនោះត្រូវការដីព្រៃមានជីវជាតិបន្ថែមក្នុងការដាំដំណាំរបស់ពួក ដោយសារតែពួកគេមានកង្វះខាតក្នុងការរកទិញជីធម្មជាតិសម្រាប់ការដាំដំណាំនៅមួយកន្លែង៕
|
បើទោះបីជាមានការព្រមានពីក្រុមស្ថាប័នពាក់ព័ន្ធ ការសន្យាក្នុងការសហការដាំដុះព្រៃឈើឡើងវិញ និងសកម្មភាពជាច្រើនទៀតក៏ពិតមែន ព្រៃឈើនៅក្នុងពិភពលោកនៅតែបន្តបាត់បង់ជារៀងរាល់ថ្ងៃក្នុងកម្រិតមួយដែលគួរឲ្យបារម្ភ។ បើតាមការស្រាវជ្រាវមួយចុះផ្សាយនៅថ្ងៃទី៣១ ខែមិនា ព្រៃឈើបាត់បង់មានផ្ទៃក្រឡាប្រហាក់ប្រហែលផ្ទៃដីប្រទេសហូឡង់នៅតំបន់អឺរ៉ុបទៅហើយ។
|
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃ១៤ មិថុនា ស្ថានទូតចិនប្រចាំរដ្ឋធានីម៉ានីល បានទទួលស្គាល់ថា ពិតជាមានករណីនៃប៉ះទង្គិចគ្នាដែលបង្កដោយទូកនេសាទរបស់ពលរដ្ឋចិនទៅលើទូកនេសាទពលរដ្ឋហ្វីលីពីនមែន ក៏ប៉ុន្តែហេតុការណ៍នេះ ត្រូវបានស្ថានទូតអះអាងថា ជារឿងអចេតនានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters។ តាមប្រភពព័ត៌មានដដែល ស្ថានទូតចិន បានឲ្យដឹងថាផងដែរ ក្រោយហេតុការណ៍នៃការលិចទូកនេះហើយ ក្រុមទូកនេសាទចិន ក៏បានព្យាយាមចង់ទៅសង្គ្រោះទូកនេសាទហ្វីលីពីនដែរ ក៏ប៉ុន្តែសម្រេចចិត្តគេចខ្លួនវិញ បន្ទាប់ពីបានឃើញមានទូកនេសាទហ្វីលីពីនប្រហែលជាប្រាំពីរ ឬប្រាំបីគ្រឿង សំដៅទៅកន្លែងកើតហេតុនោះ។ ស្ថានទូត គូសបញ្ជាក់ថា «វា មិនមានករណីបុកហើយរត់នោះទេ»។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន ធ្វើឡើងក្រោយមានការផ្ទុះប្រតិកម្មខ្លាំងពីភាគីហ្វីលីពីន ដោយបានចោទប្រកាន់ថា សកម្មភាពនេះ ជាការប្រមាថមួយដ៏ធ្ងន់ធ្ងរមកលើពលរដ្ឋខ្លួន ហើយភាគីហ្វីលីពីន ក៏បានធ្វើបណ្តឹងការទូតទៅកាន់ភាគីចិនផងដែរ។ គួររម្លឹកថាកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន ទូកនេសាទរបស់ហ្វីលីពីន ដែលមានផ្ទុកអ្នកនេសាទចំនួន២២នាក់ បានលិច ក្រោយពីទូកនេសាទរបស់ពលរដ្ឋចិន បានបុកនៅក្នុងដែនសមុទ្រចិនខាងត្បូង។ ក្រុមទូកនេសាទរបស់វៀតណាម ក៏បានជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនភ្លាមៗតែម្តង ខណៈទូកនេសាទចិន បានគេចខ្លួនបាត់។ នេះ គឺជាការប៉ះទង្គិចគ្នាចុងក្រោយ និងតានតឹងមួយរវាងភាគីចិន និងភាគីហ្វីលីពីន នៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង ខណៈដែលរដ្ឋាភិបាលទាំងពីរ កំពុងតែត្រូវរូវគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការចរចារកដំណោះស្រាយអាចទទួលបានទាំងសងខាងលើការគ្រប់គ្រងក្នុងសមុទ្រចិនខាងត្បូង ឬហ្វីលីពីនហៅថាសមុទ្រខាងលិច។ សមុទ្រចិនខាងត្បូង គឺជាដែនអធិបតេយ្យមួយ ដែលកំពុងតែមានភាគីច្រើនដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន បានទាមទារគ្រប់គ្រងលើតំបន់ត្រួតស៊ីគ្នាដោយមានអំណេះអំណាងរៀងៗខ្លួន។ បច្ចុប្បន្នអាស៊ាន ជាមួយនឹងចិន កំពុងតែចរចាគ្នាក្នុងការបង្កើតក្រមប្រតិបត្តិមួយដើម្បីគ្រប់គ្រងសកម្មភាពផ្សេងៗនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងគោលដៅបញ្ជៀសការប្រឈមមុខ ឬឧប្បទ្ទវហេតុនានាដោយមិនអាចរំពឹងទុកបាន៕
|
រដ្ឋាភិបាលចិន បានបដិសេធចំពោះការចោទប្រកាន់ពីសំណាក់ភាគីហ្វីលីពីនលើករណី នៃការលិចទូកនេសាទរបស់ពលរដ្ឋហ្វីលីពីន ដែលបង្កដោយទូកនេសាទរបស់ពលរដ្ឋចិននៅក្នុងដែនសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលចិន បានអះអាងថា ភាគីចិន មិនមានចេតនាបង្កឲ្យមានបញ្ហាកើតឡើងនោះទេ។
|
ការដាក់ពាក្យសុំការពារក្ស័យធនរបស់ក្រុមហ៊ុន Fisker ត្រូវបានទទួលដោយតុលាការអាម៉េរិក Delaware នៅថ្ងៃទី១៧ ខែមិថុនា។ មុននេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប៉ាន់ប្រមាណថាមានចំនួនចន្លោះ ៥០០លានដុល្លារទៅ ១ពាន់លានដុល្លារ និងមានបំណុលពី ១០០-៥០០លានដុល្លារ។ «ដូចក្រុមហ៊ុនផ្សេងទៀតនៅវិស័យរថយន្តអគ្គិសនី យើងបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលកន្លងមក ដែលបានជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព»។ ក្រុមហ៊ុន Fisker បានបញ្ជាក់បែបនេះ។ ក្រុមហ៊ុន Fisker គ្រោងនឹងលក់ចេញទ្រព្យសកម្ម ព្រមទាំងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ បន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនក្នុងការផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនគឺ Ocean SUV។ ក្នុងចំណោមក្រុមម្ចាស់បំណុលធំៗចំនួន២០ របស់ក្រុមហ៊ុននេះគឺក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Adobe, Google និង SAP មានចំណែកច្រើនជាងគេ ។ ជាការពិត ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកមួយនេះ ស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីខែមីនា មកម្លេះ បន្ទាប់ពីក្រុមហ៊ុនបានព្រមានថា ខ្លួនមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ពួកគេក៏មិនបានទទួលការវិនិយោគថ្មីពីក្រុមហ៊ុនរថយន្តធំណាមួយនោះទេ ដែលធ្វើឲ្យប្រតិបត្តិការកាន់តែពិបាក។ លោក Garrett Nelson នាយករងនៃក្រុមហ៊ុនវិភាគ CFRA Research បានអះអាងថា ៖« ក្រុមហ៊ុន Fisker បានខាតបង់អស់ជាច្រើនខែ។ ដូច្នេះការប្រកាសនេះមិនគួរឱ្យភ្ញាក់ផ្អើលទេ។ ពួកគេមិនមែនជាក្រុមហ៊ុនរថយន្តអគ្គិសនីដំបូងគេដែលប្រកាសក្ស័យធនឡើយ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកជាច្រើនបានក្ស័យធន រួមទាំង Proterra, Lordstown និង Electric Last Mile Solutions ។ ការធ្លាក់ចុះនៃតម្រូវការ ការលំបាកក្នុងការស្វែងរកដើមទុន និងបញ្ហាប្រឈមក្នុងប្រតិបត្តិការ ខណៈខ្សែច្រវាក់ផ្គត់ផ្គង់សកលបានជួបបញ្ហាដែលបណ្តាលឱ្យក្រុមហ៊ុនទាំងនោះដួលរលំ។ Fisker ជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយអ្នករចនារថយន្តដ៏ល្បីល្បាញរបស់ជនជាតិដាណឺម៉ាក Henrik Fisker ដែលលោកទទួលខុសត្រូវក្នុងការរចនារថយន្តស្ព័រល្បីៗជាច្រើនដូចជា Aston Martin DB9, V8 Vantage, Artega GT និង BMW Z8 ។ ពីមុនលោក Henrik Fisker ក៏ជានាយកផ្នែករចនារបស់ Aston Martin ផងដែរ។ នៅឆ្នាំ២០២៣ ការលក់រថយន្តអគ្គិសនីនៅអាម៉េរិកកើនដល់ ១,២លានគ្រឿង ស្មើនឹង ៧,៦ភាគរយនៃទីផ្សាររថយន្តរបស់ប្រទេស។ នេះបើយោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុនបច្ចេកវិទ្យា Cox Automotive ។ អត្រានេះត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៣០-៣៩ភាគរយនៅចុងទសវត្សរ៍នេះ។ យ៉ាងណាមិញ ទីផ្សាររថយន្តអគ្គិសនីនៅអាម៉េរិក ក៏ដូចជាពិភពលោកកំពុងចាប់ផ្តើមធ្លាក់ចុះ។ ក្រុមហ៊ុនផលិតរថយន្តរាប់ចាប់ពីក្រុមហ៊ុន Ford រហូតដល់ក្រុមហ៊ុន GM បានកាត់បន្ថយទំហំ និងពន្យារពេលគម្រោងផលិតរថយន្តអគ្គិសនី។ Tesla ដែលបានរួមចំណែក ៥៥ភាគរយនៃការលក់កាលពីឆ្នាំមុន ក៏បានព្រមានថានឹងមានការថមថយចណែកទីផ្សារដែរ៕
|
បន្ទាប់ពីមានការលំបាកផ្នែកហិរញ្ញវត្ថុអស់ជាច្រើនខែ ក្រុមហ៊ុន Fisker ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អ្នករចនារថយន្តដ៏ល្បីល្បាញ លោក Henrik Fisker បានដាក់ពាក្យក្ស័យធន។
|
លោក Lobsang Sangya ប្រធានរដ្ឋបាលកណ្តាលទីបេ ដែលជារដ្ឋាភិបាលទីបេនិរទេសនៅឥណ្ឌា និយាយថា ការអនុម័តច្បាប់គោលនយោបាយ និងគាំទ្រទីបេ (TPSA)ដោយសភាតំណាង និងព្រឹទ្ធសភាអាមេរិក ជារឿងប្រវត្តិសាស្ត្រ។ ច្បាប់នេះតម្រូវឲ្យអាមេរិក បង្កើតស្ថានកុងស៊ុលនៅទីក្រុងឡាសា នៃតំបន់ទីបេ ក៏ដូចជាគាំទ្រសិទ្ធិរបស់ជនជាតិទីបេក្នុងការជ្រើសរើសអ្នកបន្តវេនពីសម្តេចសង្ឃដាឡៃ ឡាម៉ា ការជំរុញឲ្យមានសន្ទនារវាងរដ្ឋាភិបាលចិន និងសម្តេចសង្ឃទីបេផង។ «ជាមួយនឹងការអនុម័តច្បាប់នេះ សភាអាមេរិកបានបង្ហាញសារថា ទីបេ បន្តជាអាទិភាពរបស់អាមេរិក ហើយអាមេរិកនឹងបន្តការគាំទ្រចំពោះសម្តេចសង្ឃដាឡៃ ឡាម៉ា និងរដ្ឋបាលកណ្តាលទីបេ»។ លោកSangay លើកឡើងបែបនេះ ដោយបន្តថា នេះជាជ័យជម្នះសម្រាប់សេរីភាពជនជាតិទីបេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ការអនុម័តច្បាប់ដោយសភាអាមេរិកក្នុងការគាំទ្រសិទ្ធិជនជាតិទីបេក្នុងការជ្រើសរើសអ្នកស្នងតំណែ ធ្វើឲ្យចិនប្រតិកម្ម និងចោទអាមេរិកពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ តាំងពីដើមមក ចាត់ទុកសម្តេចសង្ឃដាឡៃ ឡាម៉ា បច្ចុប្បន្ន ជាអ្នកបះបោរដ៏គ្រោះថ្នាក់ក្នុងការផ្តាច់តំបន់ទីបេពីចិន។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែធ្នូ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានស្នើប្រធានាធិបតីអាមេរិកកុំចុះហត្ថលេខាលើច្បាប់នេះ។ «យើងទទូចឲ្យភាគីអាមេរិក ឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងចិន និងចៀសវាងការចុះហត្ថលេខាអនុម័តច្បាប់នេះ ដើម្បីបញ្ចៀសការប៉ះពាល់លើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី»។ នេះជាការលើកឡើងរបស់លោក Wang ។ សូមបញ្ជាក់ថា នៅឆ្នាំ១៩៥០ ចិនបានបញ្ជូនកងទ័ពទៅកាន់កាប់ទីបេ ដោយអះអាងថា ជាការរំដោះដោយសន្តិភាព។ ចាប់ពីពេលនោះមក ទីបេក្លាយជាតំបន់ដែលមានការរឹតត្បិតជាងគេ និងរសើបបំផុតក្នុងប្រទេសចិន។ ចំណែកសម្តេចសង្ឃដាឡៃ ឡាម៉ា បាននិរទេសចេញពីទីបេក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរប្រឆាំងរដ្ឋាភិបាលចិន។ ការជ្រើសរើសសម្ដេចសង្ឃដាឡៃ ឡាម៉ា ថ្មី ជារឿងចម្រូងចម្រាសមួយ។ កន្លងទៅចិន ធ្លាប់បានអះអាងថា រដ្ឋាភិបាលរបស់ខ្លួនមានសិទ្ធិក្នុងការយល់ព្រមលើសំណើក្នុងការតែងតាំងអ្នកស្នងតំណែងពីសម្តេចសង្ឃដាឡៃ ឡាម៉ា ដែលស្នើដោយសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ។ ប៉ានឈិន ឡាម៉ា ជាបុគ្គលិកមានឥទ្ធិពលទីពីរនៅទីបេ និងជាអ្នកកំណត់បេក្ខភាពសម្ដេចសង្ឃដាឡៃ ឡាម៉ា ថ្មីដែរ។ ប៉ុន្តែប៉ានឈិន ឡាម៉ា ពិតប្រាកដត្រូវឃុំខ្លួនដោយអាជ្ញាធរចិន ហើយក៏តែងតាំងអ្នកថ្មី ដែលបច្ចុប្បន្នជាសមាជិកជាន់ខ្ពស់បក្សកុម្មុយនីស្តចិនផង។ ប្រជាជនទីបេ ពិសេសអ្នកនិរទេសខ្លួន មិនទទួលស្គាល់ប៉ានឈិន ឡាម៉ា ដែលតែងតាំងដោយរដ្ឋាភិបាលចិនឡើយ ហើយទាមទារឲ្យចិនដោះលែងប៉ានឈិន ឡាម៉ា ពិតប្រាកដវិញ៕
|
នៅថ្ងៃទី២២ ខែធ្នូ មេដឹកនាំទីបេដែលនិរទេសខ្លួន បានសាទរការអនុម័តច្បាប់មួយដោយសភាអាមេរិក ដែលទទួលស្គាល់សិទ្ធិរបស់ជនជាតិទីបេក្នុងការជ្រើសរើសអ្នកស្នងតំណែងពីសម្តេចសង្ឃដាឡៃ ឡាម៉ា ។ ការអនុម័តច្បាប់របស់អាមេរិកនេះ ធ្វើឲ្យចិនខឹងសម្បារ ដោយសារតែចិនអះអាងថា មានតែរដ្ឋាភិបាលខ្លួនទេដែលមានសិទ្ធិក្នុងការជ្រើសរើសអ្នកបន្តវេននេះ។
|
នាកីឡដ្ឋាន Nou Camp ខ្សែប្រយុទ្ធ Luis Suarez បានបំប៉ោងសំណាញ់ទីរបស់អតីតក្រុមចាស់ខ្លួន Liverpool នៅនាទី២៦ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីស្លាបឆ្វេង Jordi Alba ដើម្បីជួយ Barca នាំមុខ១គ្រាប់មុន។ លទ្ធផលនេះបានបន្តរហូតដល់បញ្ចប់វគ្គទី១។ ឈានដល់វគ្គទី២ក្រុមទាំងពីរបានបន្តវាយសម្រុកគ្នាទៅវិញទៅមក ដោយក្នុងនោះក្រុមភ្ញៀវមានឱកាសច្រើនលើកផងដែរតែធ្វើមិនបានសម្រេច ដោយសារអ្នកចាំទី Marc-Andre ter Stegen សង្គ្រោះបាន។ ការខកចិត្តរបស់ Liverpool បានកើតឡើងបន្តបន្ទាប់ ក្រោយខ្សែប្រយុទ្ធឆ្នើម Messi សម្រេចគ្រាប់បាល់ដល់ទៅ២គ្រាប់ម្នាក់ឯងនៅនាទី ៧៥ និងនាទី៨២ ដែលជាការស៊ុតបាល់ពិន័យ (free kick) យ៉ាងល្អ។ ក្រុមអ្នកមានបុណ្យមានទុន៣គ្រាប់ដើម្បីយកទៅស៊ីសងគ្នាជាមួយហង្សក្រហមសម្រាប់ជំនួបកាត់សេចក្តីជើងទី២ នៅទឹកដី Anfield នៅថ្ងៃទី៨ ខែឧសភា ដើម្បីយកមួយក្រុមទៅវគ្គផ្តាច់ព្រ័ត្រ៕
|
Lionel Messi អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ Barcelona លើគូប្រជែង Liverpool ៣-០ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី១ ខែឧសភា។
|
ពាក្យ «អាំងប៉ាវ» ឬ«ហុងប៉ាវ» គឺជាស្រោមសំបុត្រពណ៌ក្រហម។ ស្រោមសំបុត្រពណ៌ក្រហមនេះ, តាមជំនឿរបស់ជនជាតិចិន, បង្កប់អត្ថន័យដូចតទៅ៖ ចម្រុងចម្រើន, រកស៊ីមានបាន, សប្បាយ, រៀនសូត្រពូកែ, សុភមង្គល, រុងរឿង, លាភសក្ការៈ។ល។ ដូច្នេះ ប្រសិនបើនរណាទទួលបានស្រោមសំបុត្រពណ៌ក្រហមនេះ ពួកគេនឹងទទួលបានពរជ័យខាងលើនេះ។ ចំណែកអ្នកជូន ក៏ទទួលបានលាភសំណាងដូចគ្នាផងដែរ។ បើតាមជំនឿចិន អ្នកដែលឲ្យអាំងប៉ាវ ទៅក្មេងៗ ឬអ្នកដែលមិនទាន់រៀបការរួច ត្រូវតែជាអ្នកមានគ្រួសាររួចហើយ។ ម្យ៉ាងទៀតលុយដែលដាក់ក្នុងអាំងប៉ាវ គួរជៀសវាងដាក់លុយដែលមានលេខ៤ ដូចជា ៤០០០រៀល, ៤០០០០រៀល, ៤៛ ឬ៤០០៛ជាដើម។ មូលហេតុបានគេមានជំនឿបែបនេះ ដោយសារលេខ៤ គឺជាលេខស្លាប់ ដែលចិនគិតថាជាលេខដែលមិននាំសំណាងនោះទេ។ កាលពីដើមឡើយ ស្រោមសំបុត្រពណ៌ក្រហមនេះ មិនចាំបាច់ដាក់លុយទេ តែទំនៀមតៗមក ជនជាតិចិនក៏ដាក់ប្រាក់ខាងក្នុង អាំងប៉ាវ ឬហុងប៉ាវ នេះតែម្តងទៅ៕
|
តាមភាសាចិនកុកងឺ គេនិយាយថា «ហុងប៉ាវ» តែពាក្យនេះត្រូវបានហៅដោយកូនខ្មែរកាន់ចិន ឬកូនខ្មែរថា «អាំងប៉ាវ»។ តើពាក្យ «អាំងប៉ាវ» ឬ«ហុងប៉ាវ» នេះ មានន័យពិតប្រាកដដូចម្តេច?
|
ភ្នំពេញក្រោនក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានឆ្លងផុតវគ្គចែកពូល ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup តំបន់អាស៊ាន លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយទទួលបានចំណាត់ថ្នាក់លេខពីរល្អបំផុតនៅវគ្គសន្សំពិន្ទុតាមពូល។ ដំបូងឡើយ ជំនួបវគ្គពាក់កណ្តាលផ្តាច់រវាងភ្នំពេញក្រោន និង Central Coast Mariners ត្រូវធ្វើប្រកួតប្តូរទឹកដីគ្នាម្នាក់មួយប្រកួត ប៉ុន្តែត្រូវប្តូរកម្មវិធីប្រកួតតែមួយជើងវិញ ហើយត្រូវចាប់ឆ្នោតរើសទីតាំង។ កីឡដ្ឋាន Industree Group របស់ក្រុម Central Coast Mariners ត្រូវបានចាប់ឆ្នោតជ្រើសរើសសម្រាប់ប្រកួតទល់នឹងក្រុមជើងឯកលីគកំពូលកម្ពុជា ដែលនឹងធ្វើឡើង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅវគ្គនេះ ទាំងក្លិបភ្នំពេញក្រោន និងក្រុមពីលីគកំពូលអូស្ត្រាលី Central Coast Mariners នឹងទទួលបានថ្លៃនឿយហត់៤ម៉ឺនដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។ ប្រសិនបើ ភ្នំពេញក្រោន អាចឆ្លងផុតវគ្គនេះ ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រ នឹងទទូលបាន៤ម៉ឺនដុល្លារថែមទៀត ហើយបើឈ្នះវគ្គវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាននេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន១០ម៉ឺនដុល្លារបន្ថែមទៀត។ ដោយឡែក ជំនួបមួយគូទៀតនៅវគ្គនេះ ក្រុមអូស្ត្រាលី Macarthur FC ត្រូវទទួក Sabah របស់ម៉ាឡេស៊ី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ សម្រាប់ការប្រជែងតំណែងស្បែកជើងមាស កីឡាករ Marco Túlio ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុម Central Coast Mariners FC កំពុងនាំមុខគេចំនួន៨គ្រាប់ តាមពីក្រោយដោយ ខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu របស់ភ្នំពេញក្រោន ដែលរកបាន៧គ្រាប់។ Darren Lok ខ្សែប្រយុទ្ធម៉ាឡេស៊ីរបស់ក្រុម Sabah រកបាន៦គ្រាប់៕
|
ភ្នំពេញក្រោន ត្រូវជួបក្រុមអូស្ត្រាលី Central Coast Mariners FC វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup វគ្គជម្រុះតំបន់អាស៊ាន (Zonal semi-finals) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលម៉ោង ៤ រសៀល [ម៉ោងនៅកម្ពុជា]។ សម្រាប់ជំនួបដែលធ្វើតែមួយជើងនៅកីឡដ្ឋាន Industree Group ប្រទេសអូស្ត្រាលី ដើម្បីកាត់សេចក្តីទៅវគ្គផ្តាច់ព្រ័ត្រ (Zonal finals) ក្រុមទាំងពីរ ទទួលបាន៤ម៉ឺនដុល្លាររៀងខ្លួន។
|
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលដឹកនាំបក្សស្តាំនិយម Likud និងគូប្រជែងនយោបាយសំខាន់របស់លោក គឺ លោក Benny Gantz អតីតនាយឧត្តមសេនីយ៍ និងមេដឹកនាំសម្ព័ន្ធភាពនយោបាយកណ្ដាលនិយមមួយឈ្មោះថា «Blue and White» ពុំអាចបង្កើតរដ្ឋាភិបាលចម្រុះមួយបាន បន្ទាប់ពីការបោះឆ្នោតទូទៅដែលមិនដាច់ស្រេច។ នេះជាលើកទី២ហើយក្នុងឆ្នាំ២០១៩នេះ ដែលបក្សនាំមុខទាំងពីរបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល។ ក្នុងខែកញ្ញា កន្លងទៅ សម្ព័ន្ធភាពនយោបាយរបស់លោក Gantz ឈ្នះបានកៅអី៣៣ ក្នុងសមាជិកសភាសរុប១២០ ខណៈបក្សរបស់លោក ណេតាន់យ៉ាហ៊ូ ទទួលបាន៣២កៅអី។ ដោយគ្មានបក្សណាមួយអាចបង្កើតរដ្ឋាភិបាលចម្រុះមួយដែលត្រូវបានកៅអី៦១ឡើងទៅ លោកប្រធានាធិបតីអ៊ីស្រាអែល Reuven Rivlin បានអំពាវនាវឲ្យពួកគេបង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយ។ ក៏ប៉ុន្តែ ការជជែកពិភាក្សាអំពីការបែងចែកអំណាច បានបរាជ័យជុំវិញការសម្រេចថា អ្នកណានឹងកាន់តំណែងជានាយករដ្ឋមន្ត្រីមុនគេ ដោយលោកណានតាន់យ៉ាហ៊ូប្រកែកមិនព្រមចូលរួមជាមួយបក្សដែលប្រកាន់ខ្ជាប់នូវតម្លៃនិងគោលការណ៍តឹងរ៉ឹងពេក ខណៈលោក Gantz បដិសេធធ្វើការក្រោមនាយករដ្ឋមន្ត្រីដែលកំពុងប្រឈមនឹងបទឧក្រិដ្ឋ។ កាលពីខែមុន អគ្គរដ្ឋអាជ្ញារបស់អ៊ីស្រាអែល បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីបទពុករលួយ ឆបោក និងបំផ្លាញទំនុកចិត្តពាក់ព័ន្ធនឹងករណីចំនួន៣។ លោកនាយករដ្ឋមន្ត្រីបានច្រានចោលការចោទប្រកាន់ពីកំហុសទាំងនេះ ហើយចាត់ទុកពួកថាថាជា «ការប៉ុនប៉ង់ធ្វើរដ្ឋប្រហារ» និងបន្ទោសថាជានីតិវិធីដ៏អាក្រក់ ។ ខណៈនេះ លោក ណេតាន់យ៉ាហ៊ូ ពុំទាន់ប្រកាសនៅឡើយទេថាតើលោកនឹងស្នើឲ្យសភាផ្តល់អភ័យឯកសិទ្ធិដល់លោកដើម្បីបញ្ចៀសការកាត់ទោស ក៏ប៉ុន្តែគេ រំពឹងច្រើនថា លោកនឹងធ្វើបែបនេះ៕
|
អ៊ីស្រាអែល នឹងរៀបចំការបោះឆ្នោតទូទៅលើកទីបីរបស់ខ្លួន ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ក្រោយពីគណបក្សធំពីរបរាជ័យបង្កើតកិច្ចព្រមព្រៀងចែករំលែកអំណាចគ្នា មុនពេលកំណត់ថ្ងៃពុធ ១១ ខែធ្នូ។ ពួកគេ បានសម្រេចរំលាយសភាចោល ហើយរំពឹងនឹងដាក់កាលបរិច្ឆេទបោះឆ្នោត នៅថ្ងៃទី ២ មីនា ឆ្នាំ២០២០ ខាងមុខ។
|
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១២ ខែកក្កដា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩ ដែលនឹងដាក់សម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខភាព និងគ្រូពេទ្យ ហើយអាចនឹងបណ្ដាលឱ្យមានអ្នកស្លាប់កើនឡើងផងដែរ។ រលកឆ្លងថ្មី ត្រូវបានរាយការណ៍នៅចិន ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនដែរ។ «រលកថ្មីនៃវីរុសបានបង្ហាញជាថ្មីម្តងទៀតថា ជំងឺកូវីដ-១៩ គឺគ្មានពេលណាខិតជិតដល់ទីបញ្ចប់ឡើយ»។ អគ្គនាយក WHO បានលើកឡើងបែបនេះមុនបន្ថែមថា វីរុសកំពុងសាយភាយដោយសេរី ហើយប្រទេសជាច្រើនមិនមានសមត្ថភាពថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាពទេនៅពេលចំនួនអ្នកជំងឺកើនឡើងខ្លាំង និងចំពោះអ្នកជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីសប្ដាហ៍មុន គណៈកម្មាធិការផ្នែកកម្មវិធីបន្ទាន់របស់ WHO ទទួលបន្ទុកជំងឺកូវីដ-១៩ ក៏បានប្រជុំតាមរយៈវីដេអូអនឡាញ ហើយសន្មត់ថា ជំងឺរាតត្បាតកូវីដ-១៩ នៅតែជាគ្រោះអាសន្នដែលជាក្ដីបារម្ភសកលសម្រាប់សុខភាពសាធារណៈដែរ។ ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើង៣០ភាគរយ និងមានអ្នកស្លាប់បន្ថែមជាង ២ម៉ឺននាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយអ្នកជំងឺភាគច្រើនឆ្លងវីរុសបំប្លែងថ្មីស្រឡាយអូមីក្រុងមានBA.4 និងBA.5។ បើតាមគណៈកម្មាធិការនេះ ការវិវដ្តខ្លួននៃវីរុសបង្កជំងឺកូវីដ-១៩ និងលក្ខណៈនៃវីរុសបំប្លែងថ្មីដែលកំពុងលេចឡើងនៅមិនទាន់មានការសិក្សាពន្យល់ច្បាស់លាស់នៅឡើយទេ។ ការធ្លាក់ចុះការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជាកត្តាបង្កើនឱកាសឱ្យវីរុសបំប្លែងថ្មីឱ្យលេចឡើង ជាមួយនឹងសមត្ថភាពឆ្លងលឿន និងមានសមត្ថភាពខ្លាំងដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំមនុស្សមិនអាចចាប់បាន។ ជាមួយគ្នានេះ លោក Tedros បានទទូចឱ្យរដ្ឋាភិបាលប្រទេសនីមួយៗ ចាប់ផ្តើមពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឡើងវិញ ដោយពង្រឹងការការពាក់ម៉ាស់ កែលម្អប្រព័ន្ធខ្យល់ចេញចូល ការតេស្តរកវីរុសបង្កជំងឺកូវីដ-១៩ និងការពង្រឹងការព្យាបាល៕
|
ជំងឺកូវីដ-១៩ មិនទាន់ខិតទៅជិតទីបញ្ចប់ឡើយ ព្រោះ២សប្តាហ៍ចុងក្រោយនេះ ករណីឆ្លងបានកើនឡើងវិញ៣០ភាគរយនៅទូទាំងពិភពលោក។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ព្រមាននៅថ្ងៃទី១២ ខែកក្កដា ជាមួយការព្រួយបារម្ភចំពោះការសាយខ្លួនសេរីគ្មានព្រំដែនរបស់វីរុសបង្កជំងឺកូវីដ-១៩។
|
បង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ ដែលមានកម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គម ដែលចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុម Green Terrance ត្រូវបានជ្រើសរើសជាជ័យលាភី ក្នុងចំណោមក្រុមសហគ្រិនសង្គមចំនួនប្រាំមួយក្រុម ដែលស្ថិតក្នុងជំនាន់ទី ៦ នៃកម្មវិធី SmartSpark ដែលផ្ដោតលើដំណោះស្រាយសង្គម និងគំនិតអាជីវកម្មផ្នែកបរិស្ថាន ជាពិសេសគឺបញ្ហា ប្លាស្ទិកប្រើបានតែមួយដង។ Green Terrace បង្កើតឡើងដើម្បីផ្តល់ជាសេវាកម្មរៀបចំសួនបន្លែតាមផ្ទះ ដែលមានផ្តល់ជាគ្រាប់ពូជ សម្ភារ និងការរៀបចំរចនា តាមតម្រូវការរបស់អតិថិជន។ ក្រុមទាំង៦ ក្រុមបានចំណាយពេល ៣ ខែ ធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្ដុះបណ្ដាលពី Impact Hub ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេ មុនពេលវគ្គជម្រុះចុងក្រោយ នៅថ្ងៃសុក្រ ទី២៩ ខែមករា។ សហស្ថាបនិក នៃ Green Terrace ឈ្មោះ ឈូន វីរៈរដ្ឋា បាននិយាយថា៖ «ខ្ញុំពិតជាមានមោទកភាព ចំពោះទំនុកចិត្តដែលសមាជិកក្រុមរបស់យើង បានបង្ហាញក្នុងកម្មវិធី។ សូមអរគុណដល់ Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ដែលបានផ្តល់ឱកាស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍកម្មវិធីបស់យើង។ ហើយសេវាកម្មរបស់យើង នឹងមានឥទ្ធិពលធំធេង និងវិជ្ជមានទៅលើបរិស្ថាន»។ ក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark (បរិស្ថាន) មានគំនិតអាជីវកម្មល្អៗ ចំនួនប្រាំមួយ ដើម្បីកំណត់ឥទ្ធិពលប៉ះពាល់លើបរិស្ថាន រួមមាន៖ - Et-Jay ដែលជាកម្មវិធីទូរសព្ទ app ដែលអាចឲ្យអ្នកប្រើប្រាស់អាចលក់វត្ថុ ដែលអាចកែច្នៃឡើងវិញបាន យ៉ាងងាយស្រួល និងជំរុញការប្រមូលដបប្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងវត្ថុដែលអាចកែច្នៃឡើងវិញបានផ្សេងទៀតផងដែរ។ - Bamboo Eco ផ្តល់ជាផលិតផលធ្វើពីឫស្សី ដែលគាំទ្រដល់កសិករ ដែលជាអ្នកផលិត ជំនួសឲ្យផលិតផលប្លាស្ទិក ដែលប្រើបានតែមួយដង ដូចជាដបឬកែវទឹកជាដើម។ - BestInBox ដែលជាវេបសាយ ជួយកាត់បន្ថយកាកសំណល់វេចខ្ចប់អាហារ តាមរយៈសម្ភារវេចខ្ចប់ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកញ្ចប់គ្រឿងផ្សំម្ហូប ដែលអ្នកចង់ចម្អិន ជាមួយការរៀបចំវេចខ្ចប់សម និងបរិមាណដែលអ្នកត្រូវការរួចជាស្រេច។ - Xpanz ជាក្រុមយុវជន ដែលលៃលកដោះស្រាយកាកសំណល់ ពីឧស្សាហកម្មកាត់ដេរ តាមរយៈការកែច្នៃសំណល់កំណាត់ ឬសម្លៀកបំពាក់ ចាស់ឲ្យចេញជាផលិតផលសម្រេចថ្មី។ - Mart Veckchob ដែលជាសេវាប្រើប្រាស់កញ្ចប់ដែលអាចប្រើឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមិនចាំបាច់នៅក្នុងសេវាកម្មចែកចាយអាហារ។ អ្នកនាង Melanie Mossard នាយកនៃសហគ្រិនភាព និងនវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និងគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះ។ អ្នកនាងបន្តថា៖ «នៅ Impact Hub យើងជឿថាសហគ្រិនភាព គឺជាផ្នែកមួយយ៉ាងសំខាន់ និងមានឥទ្ធិពលក្នុងការជួយរួមចំណែកដោះស្រាយ បញ្ហានៅជុំវិញខ្លួនយើង។ នៅក្នុងកម្មវិធី SmartSpark ជំនាន់ទី៦ នេះ យើងបានប្រមូលផ្តុំ នូវយុវជនដែលមានឆន្ទៈជា សហគ្រិនមកពីជំនាញខុសៗគ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និងជំនួញ ដែលពួកគាត់មានគោលជំហរួមមួយគឺ ស្វែងរក និងបង្កើតដំណោះស្រាយ។ អស់រយៈពេល ៣ខែ កន្លងមក ពួកគាត់បានចំណាយពេលសិក្សាពីចំណោទបញ្ហា សិក្សាពីទីផ្សារ បង្កើតជាគំរូផលិតផល និងសាកល្បងវាក្នុងទីផ្សារ។ យើងសង្ឃឹមថា កម្មវិធីនេះ និងផ្តល់ជាគ្រឹះសម្រាប់ឲ្យក្រុមរបស់ពួកគាត់ ដើម្បីអភិវឌ្ឍ ជំនាញ ចំណង់ចំណូលចិត្ត និងការតាំងចិត្តក្នុងការបង្កើតធុរកិច្ចបង្កើតថ្មី របស់ពួកគេ»។ លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ ប្រចាំក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់របស់យើង ទៅលើចីរភាពនៃបរិស្ថាន គឺជាបញ្ហាប្រឈមដ៏សំខាន់បំផុត ក្នុងជំនាន់របស់យើង ហើយយើងមិនសល់ពេលវេលាច្រើននោះទេ ដើម្បីផ្លាស់ប្តូរអ្វីដែលយើងចាំបាច់។ ខណៈពេលដែលវាងាយនឹងមានទុទិដ្ឋិនិយម អំពីស្ថានភាពនៃភពផែនដីរបស់យើង នេះគឺជាសកម្មភាពលើកទឹកចិត្ដមួយ ដែលបានចែករំលែកនូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តពីសហគ្រិនសង្គមវ័យក្មេង ក្នុងកម្មវិធី SmartSpark ជំនាន់ទី៦ ដែលយល់ដឹងថា អ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ សូម្បីតែនៅកម្រិតសហគមន៍មូលដ្ឋាន ដោយការអភិវឌ្ឍគំនិតឆ្លាតវៃ ដែលលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងជួយដោះស្រាយបញ្ហាជីវិតពិត»៕ (អត្ថបទពាណិជ្ជកម្ម)
|
រាជធានីភ្នំពេញ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ - ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់ បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ បានឈ្នះទឹកប្រាក់ ៣០០០ដុល្លារ ពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark។ កម្មវិធី SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាល នៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាសាកល (SDGs) ។
|
វ៉ាក់សាំងរបស់ Pfizer ដែលសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNtech ភាពលើសពី៩០ភាគរយ។ វ៉ា ចំណែកវ៉ាក់សាំងក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពជាមធ្យមចំនួន ៧០ភាគរយ ស្របពេលរុស្ស៊ី បានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនដែរ។ យ៉ាងណាក៏ដោយ ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ នេះ ត្រូវបានមើលឃើញថា ប្រើរយៈពេលលឿងជាងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ជំងឺឯទៀត ដែលខ្លះត្រូវប្រើរយៈពេលរហូតដល់១០ទៅ១៥ឆ្នាំឯណោះ។ តើការផលិតវ៉ាក់សាំងនីមួយៗ ត្រូវបានអភិវឌ្ឍឡើងតាមវិធីណា? ហើយត្រូវការរយៈពេលប៉ុន្មាន? តាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី៨ ខែធ្នូ កន្លងទៅ រាល់វ៉ាក់សាំងទាំងអស់ សុទ្ធតែមានសរីរាង្គនៃវីរុស ដែលបង្កទៅជំងឺណាមួយ ហើយវ៉ាក់សាំងទាំងនោះក៏មានផ្ទុកសារធាតុផ្សេងទៀតដែរ ដើម្បីធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ក្នុងវ៉ាក់សាំងទាំងនោះមានសារធាតុដូចជា Antigen ដែលជាកោសិកាងាប់ ឬខ្សោយរបស់វីរុស ដើម្បីយកមកបណ្តុះប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្ស។ ចំណែក Preservatives ជាសារធាតុការពារវ៉ាក់សាំង កុំឲ្យខូចពេលបើកគំរប់ដបច្រើនដង ប៉ុន្តែវ៉ាក់សាំងខ្លះ មិនមានសារធាតុនេះទេ បើសិនត្រូវប្រើ ឬចាក់តែមួយលើក។ រីឯ Stabilizers ជាសារធាតុបង្ការប្រតិកម្មគីមី ដែលកើតមាននៅក្នុងវ៉ាក់សាំង។ Stabilizers អាចជាស្ករនៅក្នុងរុក្ខជាតិ ប្រូតេអ៊ីន ឬសារធាតុផ្សេងទៀត។ ជាមួយនឹងសារធាតុទាំងអស់ខាងលើនេះ វ៉ាក់សាំងត្រូវឆ្លងកាត់ការអភិវឌ្ឍមួយចំនួន មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ប៉ុន្តែមុននឹងចូលដល់ Clinical Trial ដែលមានចំនួន ៣ដំណាក់កាល អ្នកស្រាវជ្រាវវ៉ាក់សាំង ត្រូវពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ ថាតើ Antigen ដែលជាកោសិកាងាប់ ឬខ្សោយរបស់វីរុស បែបណា យកទៅបង្កើតប្រព័ន្ធភាពស៊ាំ ដើម្បីឆ្លើយតបទៅនឹងជំងឺ? សម្រាប់កូរ៉ូណាវីរុស ដែលបង្កទៅជាជំងឺរលាកសួត អ្នកជំនាញត្រូវជ្រើសរើសកោសិកាដែលខ្សោយរបស់វីរុសនេះ យកទៅបង្កើតជាវ៉ាក់សាំង។ ដំណាក់កាលកំណត់ពីកោសិកាងាប់ ឬខ្សោយរបស់វីរុសនេះ ត្រូវបានហៅថា Exploratory Stage ឬដំណាក់កាលស្រាវជ្រាវ។ ក្នុងដំណាក់កាលនេះ ជាធម្មតា អ្នកស្រាវជ្រាវត្រូវប្រើពេលរហូតដល់ ២ ទៅ ៤ឆ្នាំ។ បន្ទាប់ពីដំណាក់កាលស្រាវជ្រាវ វ៉ាក់សាំងនឹងត្រូវយកទៅធ្វើតេស្តជាមួយសត្វ ដើម្បីដឹងពីកម្រិតសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ពេលនេះ គេហៅថា ដំណាក់កាលមុនការពិសោធល្អត់ល្អន់ (Pre-clinical Stage) ដែលអាចប្រើពេលរហូតដល់១ទៅ២ឆ្នាំ។ សត្វដែលយកត្រូវសាកល្បងវ៉ាក់សាំង អាចជាប្រភេទស្វា កណ្តុរ ឬសត្វសំពោចជាដើម។ បើសិនបើដំណាក់កាលនេះ ទទួលបានជោគជ័យ ឬអាចដាស់ប្រព័ន្ធភាពស៊ាំបាន អ្នកវិទ្យាសាស្ត្រ នឹងចាប់ផ្តើមដំណាក់កាល Clinical Trial ទាំងបីដំណាក់កាលបាន។ ប៉ុន្តែនៅប្រទេសខ្លះ ទាល់តែមានការទទួលស្គាល់ពីទីភ្នាក់ងារជំនាញជាមុនសិនទើបអាចពិសោធបាន។ សម្រាប់អាមេរិក លុះមានការយល់ព្រមពីទីភ្នាក់ងារអាហារ និងឱសថជាមុនសិន ទើបវ៉ាក់សាំងអាចឈានដល់ដំណាក់កាលពិសោធន៍ល្អិតល្អន់បាន។ ការត្រួតពិនិត្យនេះ មានរយៈពេល ៣០ថ្ងៃ។ ដំណាក់កាលទី១ នៅក្នុងដំណាក់កាលទីមួយ វ៉ាក់សាំងត្រូវបានសាកល្បង ក្នុងចំនួនអ្នកស្ម័គ្រចិត្តតិចតួចប៉ុណ្ណោះ ហើយអ្នកស្ម័គ្រចិត្តទាំងនោះ ត្រូវមានសុខភាពល្អ និងជាយុវវ័យ។ ដំណាក់កាលនេះ ធ្វើឡើងដើម្បីវាយតម្លៃពីសុវត្ថិភាពរបស់វ៉ាក់សាំង និងការបង្កើតភាពស៊ាំ ការរប៉ាន់ប្រមាណពីបរិមាណរបស់វ៉ាក់សាំង ឬកម្រិតដូស។ ការស្រាវជ្រាវនៅក្នុងដំណាក់កាលនេះ អាចប្រើរយៈពេលរហូតដល់១ទៅ២ឆ្នាំ។ ដំណាក់កាលទី២ ក្នុងដំណាក់កាលទីពីរ អ្នកចូលរួមធ្វើតេស្តលើវ៉ាក់សាំង មានច្រើនជាងមុន។ ប៉ុន្តែការសាកល្បងលើកនេះ ធ្វើលើក្រុមមនុស្សជាក់លាក់មួយដូចជាអាយុ ភេទ ជាដើម ដើម្បីធានាពីសុវត្ថិភាពរបស់ក្រុមមនុស្សមួយទៀត ដែលត្រូវចាក់វ៉ាក់សាំង បន្ទាប់ពីការពិសោធន៍ទទួលជោគជ័យ។ ក្នុងដំណាក់កាលនេះ អ្នកវិទ្យាសាស្ត្រសាកល្បងជាច្រើនលើក ដើម្បីវាយតម្លៃក្រុមវ័យរបស់មនុស្សខុសគ្នា។ ដំណាក់កាលទីពីរនេះ មានមនុស្សចំនួនពីរក្រុម ដោយមួយក្រុមមិនត្រូវបានចាក់វ៉ាក់សាំងពិសោធន៍ និងមួយក្រុមទៀតចាក់វ៉ាក់សាំងពិសោធន៍ ដែលយកមកធៀបគ្នា ដើម្បីដឹងពីប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ការពិសោធ អាចប្រើពេលរហូតដល់ ២ ទៅ៣ឆ្នាំ។ ដំណាក់កាលទី៣ ក្នុងដំណាក់កាលចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រ ក៏ដូចជាក្រុមហ៊ុនផលិតថ្នាំពេទ្យ សាកល្បងវ៉ាក់សាំងលើមនុស្សជាច្រើនពាន់នាក់ និងប្រៀបធៀបជាមួយមនុស្សមួយក្រុមទៀត ដែលមានអាយុប្រហែលគ្នា។ ក្នុងដំណាក់កាលចុងក្រោយនេះ គេសាកល្បងវ៉ាក់សាំងនៅក្នុងប្រទេសជាច្រើន ដើម្បីពិនិត្យមើលពីសុវត្ថិភាពរបស់វ៉ាក់សាំងនៅក្នុងតំបន់នីមួយៗ។ ដោយសារតែការសាកល្បងលើវ៉ាក់សាំងត្រូវធ្វើលើមនុស្សច្រើន និងតំបន់មួយចំនួន ក្នុងដំណាក់នេះ អាចប្រើរយៈពេលពី២ ទៅ៤ឆ្នាំ។ បន្ទាប់ពីបញ្ចប់ដំណាក់កាលទាំងបី អ្នកវិទ្យាសាស្ត្រត្រូវពិនិត្យឡើងវិញលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដើម្បីទទួលបានការផ្តល់អាជ្ញាប័ណ្ណ ឬការអនុញ្ញាតឲ្យលក់វ៉ាក់សាំង។ ទន្ទឹមគ្នានេះ អាជ្ញាធរប្រទេសនីមួយៗ ក៏ត្រូវសិក្សាពីការស្រាវជ្រាវ និងពិនិត្យលើនីតិវិធីនៃការអភិវឌ្ឍវ៉ាក់សាំងផងដែរ មុននឹងអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសខ្លួន ឬបញ្ជាទិញពីក្រុមហ៊ុន។ ការត្រួតពិនិត្យ ដើម្បីផ្តល់ការទទួលស្គាល់លើវ៉ាក់សាំងអាចប្រើពេលពី ១ ទៅ២ឆ្នាំឯណោះ។ ទាល់តែប្រទេសនីមួយៗ អនុញ្ញាតឲ្យប្រើប្រាស់សិន ទើបយុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស អាចធ្វើទៅបាន។ បើទោះបីជាវ៉ាក់សាំងត្រូវបានចាក់ឲ្យប្រជាជនមែន ប៉ុន្តែអ្នកជំនាញនៅតែបន្តពិនិត្យមើលប្រសិទ្ធភាពរបស់វ៉ាក់សាំងដដែល ដើម្បីធានាពីសុវត្ថិភាពប្រជាជន។ កន្លងមក ការអភិវឌ្ឍវ៉ាក់សាំង ត្រូវការរយៈពេលច្រើនជាង ១០ឆ្នាំ ដើម្បីសម្រេចទទួលបានជោគជ័យលើវ៉ាក់សាំងនីមួយៗ។ ឧទាហរណ៍ វ៉ាក់សាំងប្រឆាំងជំងឺរបេង ត្រូវបានអភិវឌ្ឍក្នុងរយៈពេលប្រមាណ ១៣ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ១៩២១។ វ៉ាក់សាំងខ្លះទៀត ក៏ត្រូវបានអភិវឌ្ឍតិចជាង ១០ឆ្នាំផងដែដូចជា វ៉ាក់សាំងជំងឺអេបូឡា ដែលត្រូវបានទទួលស្គាល់ដោយអាមេរិក នៅក្នុងឆ្នាំ២០១៩ ដោយផ្តើមអភិវឌ្ឍពីឆ្នាំ២០១៤ ។ ចំណែកករណីវ៉ាក់សាំងកូវីដ-១៩ វិញ អាចនិយាយបានថា ការអភិវឌ្ឍ គឺលឿងជាងវ៉ាក់សាំងដទៃ ដោយសារវាប្រើរយៈពេល មិនដល់ ១ឆ្នាំ និងត្រូវបានប្រទេសមួយចំនួន ដូចជា អង់គ្លេស អាមេរិក កាណាដា និងសិង្ហបុរីជាដើម បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេសរៀងៗខ្លួន។ ការអភិវឌ្ឍរបស់ក្រុមហ៊ុននៅក្នុងប្រទេសនីមួយៗលឿនបែបនេះ អាចដោយសារ ការប្រកួតប្រជែងរបស់បណ្តាប្រទេសនីមួយៗ ការពន្លឿននីតិវិធីពិសោធន៍ ព្រោះកូវីដជាជំងឺឆ្លងសកល និងប៉ះពាល់សេដ្ឋកិច្ច និងការអភិវឌ្ឍនៃបច្ចេកវិទ្យាកាន់តែទំនើបរបស់ពិភពលោកជាដើម៕
|
ក្រោយការផ្ទុះឡើងជំងឺកូវីដ-១៩ ក្រុមហ៊ុនជាច្រើន ព្យាយាមអភិវឌ្ឍវ៉ាក់សាំងដើម្បីទប់ស្កាត់ការរាលដាលជំងឺថ្មីនេះ។ ក្នុងល្បឿនដ៏រហ័ស វ៉ាក់សាំងជាច្រើន ត្រូវបានអភិវឌ្ឍ និងចេញលទ្ធផលល្អប្រសើរដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer និង Moderna ឬវ៉ាក់សាំងSputnik V របស់រុស្ស៊ី ឬវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm និង Sinovac ជាដើម។
|
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយកញ្ញា ប៊ុន សៅសុភនាថ សហស្ថាបនិកគម្រោងដុះស្លាបដូចតទៅ៖ កញ្ញា ប៊ុន សៅសុភនាថ សហស្ថាបនិកនៃគម្រោងដុះស្លាប បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «គោលដៅរបស់ដុះស្លាប គឺចង់លើកចិត្តឲ្យស្ត្រីនិយាយ ជាពិសេសចែករំលែកពីបទពិសោធន៍ពីបញ្ហាដែលស្ដ្រីជួបប្រទះ»។ ដុះស្លាប នឹងចែករំលែករឿងរ៉ាវពីសុខភាពផ្លូវភេទ និងបន្តពូជ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង YouTube។ យុវតីមួយក្រុមនេះ នឹងផលិតវីដេអូ ដែលមានលក្ខណៈច្នៃប្រឌិត ផ្ដល់ការអប់រំ និងកម្សាន្តដល់អ្នកទស្សនា។ ជាជំហានដំបូង ដុះស្លាប នឹងធ្វើការលើសុខភាពផ្លូវភេទនិងបន្តពូជ។ វីដេអូដែលដុះស្លាបផលិត គឺផ្ដោតសម្រាប់ស្ត្រីដែលមានវ័យពី១៥ឆ្នាំ ដល់៣៥ឆ្នាំ។ ជាមួយគ្នានេះ គម្រោង «ដុះស្លាប» នឹងជួបជាមួយអ្នកជំនាញ និងការចែករំលែកបទពិសោធន៍ដែលស្ត្រីជួបប្រទះលើបញ្ហាទាំងនេះ៕
|
ភ្នំពេញ៖ «ដុះស្លាប» ជាវេទិកាម៉ាល់ធីមីឌៀ ដែលមានបំណងលើកកម្ពស់សុខុមាលភាពរបស់យុវជនកម្ពុជា ដោយផ្ដោតលើសុខភាពផ្លូវភេទ និងបន្តពូជ ។ គម្រោង «ដុះស្លាប»នេះ បង្កើតឡើង ដោយយុវតី៤រូប ដែលជានិស្សិតបញ្ចប់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងធុរកិច្ច។ សហស្ថាបនិកនៃគម្រោងដុះស្លាប កញ្ញា ប៊ុន សៅសុភនាថ បាននិយាយថា គម្រោងនេះ នឹងធ្វើឲ្យស្ត្រីហ៊ាននិយាយពីបញ្ហាសុខភាពផ្លូវភេទ និងបន្តពូជ។
|
ព្រឹត្តិការណ៍អូឡាំពិកប៉េកាំង នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ ដោយប្រមុខរដ្ឋ ប្រមុឋរដ្ឋាភិបាល សមាជិករាជវង្ស និងប្រធានអង្គការអន្តរជាតិជាច្រើន មានព្រះវត្តមាន និងវត្តមានចូលរួមផងដែរ។ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏យាងទៅចូលរួមពិធីបើកតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំចិន។ ក្នុងព្រះរាជសារតបទៅកាន់ទីភ្នាក់ងារព័ត៌មានចិន Xinhua ក្នុងកិច្ចសម្ភាសមួយ ព្រះករុណាមានបន្ទូលថា បាវចនាសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២២ «ទាំងអស់សម្រាប់អនាគតរួម» ឆ្លុះបញ្ចាំងពីគំនិតរួមរបស់មនុស្សជាតិក្នុងការជម្នះបញ្ហាប្រឈម និងភាពចាំបាច់សម្រាប់ពិភពលោកធ្វើការជាមួយគ្នាសម្រាប់ថ្ងៃស្អែកដ៏ប្រសើរមួយ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។ ព្រះភូមិន្ទ មានបន្ទូលទៀតថា បាវចនានេះ ក៏បង្ហាញពីការរួបរួម និងការប្រឹងប្រែងរួមគ្នា ដែលបង្កប់ទៅដោយគុណតម្លៃរបស់ចលនាអូឡាំពិក និងប៉ារ៉ាឡាំពិកផងដែរ។ បើតាមព្រះរាជសំណេរដែលផ្សាយដោយ Xinhua ព្រះបរមនាថ ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្តបង្កបរិយាកាសប្រកួតប្រជែងដ៏ល្អមួយ ចិននឹងផ្ដល់ការគាំទ្រគ្រប់យ៉ាងដល់អត្តពលិកដែលចូលរួម។ «ប្រជាជនចិនមានសមត្ថភាពផ្ដល់ព្រឹត្តិការណ៍ដ៏មហស្ចារ្យទៅកាន់ពិភពលោក។» ទីភ្នាក់ងាររដ្ឋចិនស្រង់ការឆ្លើយតបស់របស់ព្រះមហាក្សត្រកម្ពុជាបែបនេះ។ ព្រះប្រមុខរដ្ឋកម្ពុជា ក៏អះអាងថា ទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ មានភាពរឹងមាំជាលំដាប់ក្នុងពេលជាង៦ទសវត្សរ៍មកនេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី៤ ខែកុម្ភៈ នឹងបញ្ចប់នៅថ្ងទី២០ ខែកុម្ភៈ។ ទីក្រុងប៉េកាំង នឹងរៀបចំការប្រកួតនានាជាមួយទីក្រុងចាងចាខូវ៕
|
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅដល់រដ្ឋធានី ប៉េកាំង កាលថ្ងៃទី៣ ខែកុម្ភៈ ដើម្បីចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលចិនជាម្ចាស់ផ្ទះ។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយចិន ព្រះករុណាមានបន្ទូលថា ចិនមានសមត្ថភាពក្នុងការរៀប ចំព្រឹត្តិការណ៍អស្ចារ្យសម្រាប់ពិភពលោក។
|
ថ្វីបើការឈឺចាប់នៅកណ្តៀតក្អមច្រើនតែជាអាការៈមួយនៃបញ្ហាតម្រងនោម តែវាក៏អាចបណ្តាលមកពីជំងឺណាផ្សេងដែរបើសិនជាកើតឡើងជាមួយអាការៈណាផ្សេងទៀតបន្ថែម។ យកល្អគួរតែទៅជួបគ្រូពេទ្យបើសិនជាអ្នកមានការឈឺចាប់នៅកណ្តៀតក្អមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ជាពិសេសពេលមានអាការៈណាផ្សេងថែមទៀត។ មូលហេតុនៃការឈឺនៅកណ្តៀតក្អមដែលកើតមានញឹកញាប់៖ ការបង្ករោគនៅតម្រងនោម អាប់សែក្នុងតម្រងនោម គ្រួសក្នុងតម្រងនោម ការខ្សោះជាតិទឹក ការបង្ករោគនៅប្លោកនោម ជំងឺរើម ការរលាកសន្លាក់ ជាពិសេសសន្លាក់ឆ្អឹងកងខ្នង ការបាកឆ្អឹងកងខ្នង ជំងឺទ្រនាប់ឆ្អឹងខ្នង ការគៀបសរសៃប្រសាទនៅខ្នង ការរឹងជាប់របស់សាច់ដុំ។ មូលហេតុនៃការឈឺនៅកណ្តៀតក្អមដែលមិនសូវកើតមានញឹកញាប់៖ ជំងឺតម្រងនោម ជំងឺរលាកសួត ការរលាកលំពែង ជំងឺរលាកខ្នែងពោះវៀន ការស្ទះក្នុងផ្លូវទឹកម៉ូត្រ ជំងឺរលាកពោះវៀន ការងាប់ ឬរលួតតម្រងនោមដោយសារស្ទះសរសៃឈាមទៅចិញ្ចឹមតម្រងនោម ជំងឺរីកប៉ោងនៃសរសៃឈាមអាអក់ក្នុងពោះ៕ ត្រួតពិនិត្យដោយ www.health.com.kh
|
មនុស្សភាគច្រើនជួបប្រទះការឈឺចាប់នៅកណ្តៀតក្អមនេះយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត ហើយវាគ្រាន់តែជាការមិនមានផាសុកភាពបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែ ការដែលឈឺចាប់ជាប់ ឬឈឺធ្ងន់ធ្ងរ អាចបញ្ជាក់ថាជាជំងឺធ្ងន់ធ្ងរបានដូចជា ការខ្សោះជាតិទឹក ឬការបង្ករោគនៅផ្លូវទឹកម៉ូត្រជាដើម។ សម្រាប់គ្រួសក្នុងតម្រងនោម ឬបញ្ហាតម្រងនោមផ្សេងៗទៀតក៏អាចបណ្តាលឲ្យឈឺចាប់នៅកណ្តៀតក្អមនេះជាប់រហូតដែរ។
|
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីប្រមូលបញ្ហាប្រឈម ដែលកំពុងតែកើតមាន ទាក់ទិននឹងបញ្ហាសំរាម សំណល់រឹង រាវ ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយឲ្យកាន់តែប្រសើរឡើង ក្នុងការគ្រប់គ្រងកាកសំណល់រឹង រាវ នៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ។ ជាពិសេសកាកសំណល់ ទឹកកខ្វក់ដែលហូរចូលសមុទ្រ ដែលនៅជាបញ្ហាប្រឈមខ្លាំងដែលត្រូវដោះស្រាយនោះ។ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានសន្ទុះអភិវឌ្ឍលឿននោះ កាកសំណល់រឹង រាវក៏មានកំណើនកើនឡើងផងដែរ។ នេះជាបញ្ហាមួយដែលរដ្ឋបាលខេត្តព្រះសហីនុ កំពុងយកចិត្តទុកដាក់ និងគិតគូរដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីធ្វើឲ្យខេត្តនេះ ក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសោភ័ណភាព បរិស្ថានល្អ និងដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តនេះផងដែរ។ ជាក់ស្ដែង រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្ត និងបន្តអនុវត្តន៍វិធានការ និងដំណោះស្រាយនានា ទាក់ទិនទៅនឹងបញ្ហាកាកសំណល់រឹង រាវក្នុងខេត្ត។ មន្ត្រីជំនាញពាក់ព័ន្ធ បានចុះកាយសំរាម នៅតាមអូរ និងប្រឡាយនានា ក៏ដូចជាការសម្អាតសំរាមតាមតំបន់នានា ក្នុងក្រុងព្រះសីហនុផងដែរ។ ទីភ្នាក់ងារព័ត៌មានកម្ពុជាAKP បានស្រង់សម្តីលោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM ដោយលោកលើកឡើងថា សំរាមនៅក្រុងព្រះសីហនុ មានការកើនឡើងពី១៧០តោន ក្នុងមួយថ្ងៃ នៅឆ្នាំ២០១៧ រហូតដល់៣០០តោន ក្នុងមួយថ្ងៃក្នុងឆ្នាំ២០១៨នេះ ហើយពីមួយខែទៅមួយខែ សំរាមបានកើនឡើងជាលំដាប់។ លោក ហេង ប៉េងហាក់ ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ គឺផ្លូវចូលទៅទីលានចាក់សំរាម រអិល ដែលនាំឲ្យពិបាក ដឹកជញ្ជូនសំរាមនៅរដូវវស្សា ហើយលោកបានស្នើសុំឲ្យអ្នកពាក់ព័ន្ធជួយសម្រួលបញ្ហាផ្លូវរអិលនេះផងដែរ ៕
|
ក្រុងព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងប្រតិភូក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីការគ្រប់គ្រងកាកសំណល់រឹង រាវនៅទីប្រជុំជន កាលពីរសៀលថ្ងៃទី១០ ខែឧសភា នៅសាលាខេត្តព្រះសីហនុ ដើម្បីពិនិត្យបញ្ហាប្រឈមនានា និងពិភាក្សាក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាមក្នុងក្រុង ស្របពេលដែលខេត្តមួយនេះ កំពុងមានសន្ទុះនៃការរីកចម្រើនខ្លាំង។
|
រីឯចំណុចខ្វះខាតកាន់តែធ្ងន់ធ្ងរទៀតនោះ គឺបញ្ហាចាប់ប្លង់រូបភាពវិដេអូ ដែលសម្ដេច ហ៊ុន សែន មើលឃើញថា មានបច្ចេកទេសអន់ នៃការកាត់តរូបភាពវិដេអូផ្ទុយពីខ្លឹមសារ ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ មីនានេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«អត់កែម៉ង ផ្លាស់អាមេមួយហើយ ចូលអាមេមួយទៀត នៅដដែល។ អត់ទេ ថែមលុយឲ្យប៉ុន្មាននៅតែប៉ុណ្ណឹង ដូចនេះគ្រាន់តែដាស់តឿន។ ហេតុអ្វីឯងនិយាយនៅកំពង់សោម ចេញផ្សាយព័ត៌មាននៅកំពង់ស្ពឺ អញដូចអត់យល់។ សូមបង្អាប់ទូរទស្សន៍ជាតិបន្ថែមទៀតចុះ អត់ឡើងតែម្ដង ហើយវាអស់ហើយ កម្រិតមេដឹកនាំអំណាចខ្ពស់បំផុតរបស់ប្រទេស គឺអំណាចនាយករដ្ឋមន្ត្រី ។ ពិតមែនតែលំដាប់វិធីការរបស់វាគឺផ្សេង ប៉ុន្តែលំដាប់អំណាចគឺលំដាប់កំពូលហើយ គេយកចិត្តទុកដាក់(ផ្សព្វផ្សាយ)ណាស់ លើបញ្ហានេះ។ ទី២ បើថា Montage (កាត់តរូបភាពវីដេអូ) គឺថា Montage ឲ្យវាត្រូវ ។ ព្រោះ Montage ពេលខ្លះ ដាក់ចំមុខគេចំហមាត់ ហើយនៅពេលគេសើច ដាក់ចំអាមុខក្រម៉ូវមួយមកវិញ»។ បន្ថែមពីនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាស់តឿនដល់ទូរទស្សន៍ដទៃទៀត ឲ្យប្រុងប្រយ័ត្នដល់ការចេញផ្សាយអត្ថបទព័ត៌មានផងដែរ លើបញ្ហាបច្ចេកទេសកាត់តវីដេអូនេះ៕
|
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ទូរទស្សន៍ជាតិ ដែលចេញផ្សាយព័ត៌មានខុសបច្ចេកទេស ជុំវិញដំណើររបស់សម្ដេច ជួបសំណេះសំណាលជាមួយកម្មករនៅក្នុងខេត្តព្រះសីហនុ ។ បញ្ហាដែលសម្ដេច ហ៊ុន សែន បានតាមដាន និងកត់សម្គាល់នោះ គឺខ្លឹមសារព័ត៌មានរបស់ទូរទស្សន៍ជាតិ ផ្ទុយពីសកម្មភាពជាក់ស្ដែងរបស់សម្ដេច ពោលគឺផ្សាយខុសបច្ចេកទេស ត្រង់ថា នាយករដ្ឋមន្ត្រី ជួបកម្មករនៅខេត្តព្រះសីហនុ បែរជាផ្សាយនៅខេត្តកំពង់ស្ពឺទៅវិញ។
|
រដូវកាល ២០២៣-២៤ ជារដូវកាលទី៣២ ដែលប្រើឈ្មោះ Premier League និងជារដូវកាលទី១២៥ ចាប់តាំងពីបង្កើតលីគកីឡាបាល់ទាត់កំពូលអង់គ្លេសមក។ រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ចំណោមក្រុមទាំង២០ នៅលីគកំពូលរដូវកាលថ្មីនេះ មានក្រុម៣ Burnley, Sheffield United និង Luton Town ទើបឡើងពីលីគទី២ Championship ជំនួស Leicester City, Leeds United និង Southampton ដែលធ្លាក់ទៅលីគទី២វិញ។ Man City ដែលឈ្នះជើងឯក Premier League ៤លើកជាប់គ្នា ក្នុងប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេស នឹងត្រូវបើកយុទ្ធនាការការពារជើងតំណែងជើងឯករបស់ខ្លួន ដោយត្រូវប៉ះ Burnley នៅជំនួបបើករដូវកាល។ ដោយឡែកពានរង្វាន់ EFL ឆ្នាំ២០២៣-២៤ បានចាប់ផ្តើមប្រកួតជម្រុះជុំទី១ មុនេគេរួចមកហើយ ចាប់តាំងពីថ្ងៃទី៤ ខែសីហា។ Manchester United ជាក្រុមការពារតំណែងជើងឯកពានលីគខាប់របស់អង់គ្លេសមួយនេះ។ ជំនួប៩គូផ្សេងទៀតនៅសប្តាហ៍ដំបូង Premier League៖ ថ្ងៃទី១២ ខែសីហា Arsenal ទល់ Nott'm Forest ម៉ោង៦:៣០ នាទីល្ងាច AFC Bournemouth ទល់ West Ham ម៉ោង៩:០០នាទីយប់ Brighton ទល់ Luton Town ម៉ោង៩:០០នាទីយប់ Everton ទល់ Fulham ម៉ោង៩:០០នាទីយប់ Sheff Utd ទល់ Crystal Palace ម៉ោង៩:០០នាទីយប់ Newcastle ទល់ Aston Villa ម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា Brentford ទល់ Spurs ម៉ោង៨យប់ Chelsea ទល់ Liverpool ម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា Man Utd ទល់ Wolves ម៉ោង២អាធ្រាត្រ
|
ការប្រកួតលីគកីឡាបាល់ទាត់អង់គ្លេស Premier League រដូវកាលថ្មី ២០២៣-២៤ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ ម្ចាស់ការពារតំណែងជើងឯក Manchester City ជួប Burnley ក្នុងជំនួបបើកឆាកមុនគេបង្អស់ នៅរាត្រីថ្ងៃទី១១ ខែសីហា វេលាម៉ោង២អាធ្រាត្រ [ម៉ោងនៅកម្បុជា]។ សប្តាហ៍ដំបូង មានជំនួបខ្លាំងប៉ះខ្លាំងមួយគូប៉ុណ្ណោះរវាង Chelsea ទល់ Liverpool។
|
ក្រៅពីប្រាប់ឲ្យម្ចាស់គណនីហ្វេសប៊ុកដែលផ្សព្វផ្សាយលក់ឱសថខុសច្បាប់បញ្ឈប់សកម្មភាពរបស់ខ្លួន ក្រសួងសុខាភិបាល ក៏គូសបញ្ជាក់ដែរថា នឹងចាត់វិធានការតាមច្បាប់ចំពោះម្ចាស់គណនីទាំងនោះ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានស្នើឲ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មាន ដែលទាក់ទង់នឹងផលិតផលឱសថក្លែងក្លាយ និងខុសច្បាប់នេះផងដែរ។ ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងបានបង្ហាញផលិតផលឱសថខុសច្បាប់ ដែលមានដល់ទៅ២៥ប្រភេទឯណោះ មានដូចជា LiverDetox, liverDetox Plus, Difflam, Clearwayz, Hyssinol, Detox Genie Bladder Care, HAIRPRIN, CRANBERRY 25,000, Detox Genie LUNG DETOX, MUSASHI HIGH PROTEIN, SUPER SLEEP 2000, emuaid, DOUBLE BONDED PROTEIN, OEM SLIM, DROPS OF YOUTH, BLACKMORE NAILS, HAIR & SKIN, BLACKMORE FISH OIL 1000, Paw Paw Balm, GINKGO BILOBA 2000, OLIVE LEAF 3000, Natures Way VITA Kid Smart Gummies, Natures Way VITA Daily Fibres Gummies, CITRAVESCENT URINARY ALKALINISER, BILBERRY& LUTEIN, elevit និងឱសថដទៃទៀត។ ពលរដ្ឋអាចរាយការណ៍ទៅក្រសួងសុខាភិបាលតាមរយៈ លេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០៕
|
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយបានប្រាប់ឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថជាច្រើនប្រភេទដែលកំពុងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត។ តាមក្រសួងសុខាភិបាល ឱសថទាំងអស់នោះ មិនបានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។
|
ក្រោយធ្លាប់ក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី ទាហានរុស្ស៊ីប្រមាណ ១០ នាក់ នៅថ្ងៃទី១០ ខែមីនា បានចូលក្នុងបរិវេណនៃមជ្ឈមណ្ឌលដោះស្រាយវិបត្តិ ក្នុងទីក្រុង Melitopol និងចាប់ខ្លួនលោក Ivan Fedorov។ នេះបើតាមការលើកឡើងរបស់លោក Anton Heraschenko ជាទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន ដោយបន្តថា លោក Fedorov ត្រូវបានទាហានរុស្ស៊ីយកថង់ខ្មៅពាក់ពីលើក្បាល និងនាំយកទៅកន្លែងដែលមិនស្គាល់។ នៅក្នុងសារវីដេអូមួយបង្ហោះនៅថ្ងៃទី ១១ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសចំពោះការចាប់ជំរិតនេះ។ លើសពីនេះ លោកក៏បានហៅលោក Fedorov ថាជាអភិបាលក្រុងដែលក្លាហាន និងហ៊ានការពារអ៊ុយក្រែន រួមទាំងប្រជាជនក្នុងសហគមន៍របស់លោក។ «នេះគឺជាសញ្ញានៃភាពទន់ខ្សោយរបស់ពួកឈ្លានពាន។ ពួកគេកំពុងផ្លាស់ប្តូរទៅដំណាក់កាលភេរវកម្ម ហើយកំពុងព្យាយាមកម្ចាត់អាជ្ញាធរមូលដ្ឋានស្របច្បាប់របស់អ៊ុយក្រែន»។ លោក ហ្សេលេនស្គី មានប្រសាសន៍បែបនេះក្នុងសារវីដេអូនៅថ្ងៃទី១១ ខែមីនា។ ពាក់ព័ន្ធនឹងរឿងនេះ ក្រសួងការបរទេសអ៊ុយក្រែនក្នុងសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសរុស្ស៊ីចំពោះការចាប់ជំរិត ដោយលើកឡើងថា ឧបទ្ទវហេតុនេះស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ខណៈដែលច្បាប់អន្តរជាតិហាមប្រាមមិនឱ្យចាប់ចំណាប់ខ្មាំងជាជនស៊ីវិលក្នុងអំឡុងពេលសង្រ្គាមឡើយ។ ទន្ទឹមនេះ ក្រសួងការបរទេសអ៊ុយក្រែនក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិឆ្លើយតបភ្លាមៗចំពោះការចាប់ជំរិតអភិបាលក្រុង Melitopol និងជនស៊ីវិលដទៃទៀត ដើម្បីបង្កើនសម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមដ៏ព្រៃផ្សៃប្រឆាំងប្រជាជនអ៊ុយក្រែន។ គួររំលឹកថា មុនត្រូវបានចាប់ខ្លួន លោកអភិបាលក្រុង Fedorov បានដឹកនាំនិងប្រមូលផ្តុំប្រជាជនជាច្រើន តវ៉ាប្រឆាំងនឹងការឈ្លានពានគ្រប់គ្រងរបស់រុស្ស៊ីលើទីក្រុងនេះ។ ក្នុងនោះរួមមានការតវ៉ានៅថ្ងៃទី២ ខែមីនា ដែលមានមនុស្សរាប់ពាន់នាក់ចូលរួម។ លើសពីនេះនៅថ្ងៃទី៥ ខែមីនាកន្លងទៅ លោក Fedorov បានលើកឡើងថា ទីក្រុង Melitopol កំពុងជួបការលំបាក ដោយសារតែកង្វះអាហារ និងថ្នាំសង្កូវ។ មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនប្រមាណ ២ លាននាក់បានភៀសខ្លួនចេញពីប្រទេសទៅជ្រកកោននៅប្រទេសជិតខាង ខណៈអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិកំពុងស្វះស្វែងកៀងគរជំនួយ។ ជនភៀសខ្លួនទាំងនេះ ភាគច្រើនជាស្ត្រីនិងកុមារ ខណៈបុរសស្ថិតនៅក្នុងប្រទេស ដើម្បីបន្តទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕
|
អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃទី ១១ ខែមីនា បានចោទ កងកម្លាំងរុស្ស៊ីថាបានចាប់ជំរិតអភិបាលក្រុង Melitopol លោក Ivan Fedorov ដែលស្ថិតនៅភាគអាគ្នេយ៍របស់អ៊ុយក្រែន ក្រោយទីក្រុងនេះបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ រុស្ស៊ីដណ្ដើមបានទីក្រុង Melitopol នៅថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅ។
|
លោក François Gerles គឺជាអ្នកសារព័ត៌មានដ៏ល្បីល្បាញម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានជនជាតិបារាំង។ លោកធ្លាប់បានប្រឡូកការងារក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង២០ឆ្នាំមកហើយ។ លោក François Gerles ធ្លាប់បានបម្រើការនៅក្នុងអង្គភាពសារព័ត៌មានល្បីៗជាច្រើនកន្លែងទាំងនៅក្នុងប្រទេសបារាំង ទាំងនៅបរទេស ហើយក្នុងនោះ ក៏ធ្លាប់ធ្វើការជាអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ធ្វើកិច្ចជាអ្នកជាអ្នកប្រឹក្សាជំនាញសារព័ត៌មានឲ្យស្ថាប័នធំៗជាច្រើនកន្លែង និងធ្លាប់ធ្វើជានិពន្ធនាយករងនៃកាសែតបារាំង Cambodge Soir ផងដែរ។ ស្ថិតក្នុងវ័យជាង៤០ឆ្នាំ, លោក François Gerles មានបទពិសោធន៍ខ្ពស់ក្នុងអាជីពសារព័ត៌មាន។ សម្រាប់គម្រោងទូរទស្សន៍បារាំង CFI ជាមួយសារព័ត៌មានអេឡិចត្រូនិក Thmeythmey, លោក François ត្រូវបានទូរទស្សន៍បារាំងដ៏ល្បីមួយនេះជ្រើសរើសឲ្យធ្វើជាសាស្ត្រាចារ្យបង្ហាត់អ្នកសារព័ត៌មានវ័យក្មេងនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com គ្រោងនឹងផលិតព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្មនៅតាមជនបទនៃប្រទេសកម្ពុជា និងព័ត៌មានផលិតផលអត្តសញ្ញាណដទៃទៀតនៅតាមបណ្តាខេត្តនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងចាប់ផ្តើមដាក់ឲ្យដំណើរនៅដើមខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ។ ទូរទស្សន៍បារាំង Canal France International (CFI) គឺជាទូរទស្សន៍ដ៏ធំ និងដ៏ល្បីមួយក្នុងចំណោមទូរទស្សន៍ល្បីនៅក្នុងប្រទេសបារាំង។ ផលិតដំណឹងទាក់ទងនឹងផលិតផលកសិកម្ម និងផលិតផលអត្តសញ្ញាណដទៃទៀតនៃខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាបេសសកម្មថ្មីៗរបស់សារព័ត៌មានThmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development។ សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើសេចក្តីរាយការណ៍ច្រើនទាក់ទងទៅនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមបណ្តាខេត្តនានាដែលមានគំនិតច្នៃប្រឌិតផលិតផលខ្មែរថ្មីៗ ឬមានគម្រោងជំរុញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ គម្រោងនេះមានឈ្មោះថា Rural Networks។ ការជួយជំរុញការសរសេររបស់សារព័ត៌មាន Thmeythmey.com ក្រោមការគាំទ្រ និងសហការដោយ ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងនឹងរួមចំណែកជំរុញជំនួញខ្នាតតូចទាំងឡាយនៅតាមបណ្តាខេត្តឲ្យទទួលបានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for IOS : https://apple.co/2ub9pdj and Android : http://bit.ly/2KSe1MB
|
ភ្នំពេញ៖ នៅដើមខែកញ្ញាខាងមុខនេះ សាស្ត្រាចារ្យសារព័ត៌មានដ៏ល្បីតំណាងឲ្យទូរទស្សន៍បារាំង Canal France International (CFI), គឺលោក François Gerles នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតតាមខេត្តនៃសារព័ត៌មាន Thmeythmey.com នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសារៈសំខាន់លើរបៀបសរសេរ និងរបៀបធ្វើសេចក្តីរាយការណ៍អំពីវិស័យកសិកម្ម បរិស្ថាន ទេសចរណ៍ និងជំនួញខ្នាតតូចនៅតាមបណ្តាខេត្តក្រុងទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមដែលជាអ្នកសារព័ត៌មានវ័យក្មេងជិត១០នាក់មកពីតាមបណ្តាខេត្ត នឹងចូលរួមសិក្សារយៈពេល១សប្តាហ៍ពេញនៅរាជធានីភ្នំពេញ។ នៅក្នុងវគ្គសិក្សានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពីរបៀបសរសេរសម្រាប់សារព័ត៌មានសរសេរ, សម្រាប់វិទ្យុ និងសម្រាប់ទូរទស្សន៍។
|
ពិធីបុណ្យចូលឆ្នាំចិន ប្រព្រឹត្តទៅនៅថ្ងៃទី១ និងទី២ ខែកុម្ភៈ ប៉ុន្តែការធ្វើដំណើរទៅកាន់ស្រុកកំណើត បានចាប់ផ្តើមតាំងពីថ្ងៃសៅរ៍មកម្ល៉េះ។ ក្រោយខកខានកាលពីឆ្នាំមុនដោយសារកូវីដ-១៩ ពលរដ្ឋម៉ាឡេស៊ី-ចិន បាននាំគ្នាសម្រុកទៅផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់នាឆ្នាំនេះ ដោយសារតែរដ្ឋាភិបាល បានបញ្ឈប់ការរឹតត្បិតការធ្វើដំណើរកាលពីខែតុលា ឆ្នាំ២០២១ មក។ លោក Bakri Zainal Abidin មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់របស់ម៉ាឡេស៊ី បានវាយតម្លៃថា រថយន្តប្រមាណ ៤,៦លានគ្រឿង បានធ្វើដំណើរនៅលើផ្លូវ Highways ទូទាំងប្រទេសកាលពីថ្ងៃសៅរ៍កន្លងមក។ លោកបានអះអាងថា អត្រាភាគរយនៃការកកស្ទះ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនៅតាម Plus Highway ខណៈបណ្តាផ្លូវមួយចំនួន មានវត្តមានរថយន្តធុនធ្ងន់ជាច្រើនផងដែរ។ ដោយឡែកនៅរដ្ឋ Penang លោក Mohd Shuhaily Mohd Zain ដែលជាមេប៉ូលិសប្រចាំរដ្ឋ បានបញ្ជាក់ថា ពលរដ្ឋ Penang ជាច្រើន បានធ្វើការនៅក្រៅប្រទេស និងក្រៅតំបន់ ដូច្នេះ ពួកគាត់ត្រូវត្រឡប់ទៅផ្ទះវិញ សម្រាប់វិស្សមកាលចូលឆ្នាំចិននេះ។ «យើងប៉ាន់ស្មានឃើញថា រថយន្តចូលមកថ្មីៗ មានប្រម៉ាណ៥ម៉ឺនគ្រឿងជារៀងរាល់ថ្ងៃនៅលើផ្លូវរបស់យើង»។ នាយប៉ូលិសរូបនេះ បានអះអាងយ៉ាងដូច្នេះ ដោយបញ្ជាក់ហេតុផលថា ពលរដ្ឋរង់ចាំឱកាសនេះ យ៉ាងអន្ទះអន្ទែង ក្រោយការបិទខ្ទប់ដោយសារកូវីដ-១៩។ អាជ្ញាធរម៉ាឡេស៊ី បានអំពាវនាវដល់ពលរដ្ឋឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ និងគោរពគ្នាទៅវិញទៅមករាល់ពេល ហើយថែមទាំងរួមគ្នាទប់ស្កាត់ការរាលដាលកូវីដ-១៩ ផងដែរ។ គិតត្រឹមថ្ងៃចន្ទនេះ ម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ-១៩ ជាង ២,៨៦លាននាក់ ក្នុងនោះមាន ជិត៣២០០០នាក់ស្លាប់ និងសះស្បើយជាង២,៧៨លាននាក់៕
|
ចរាចរណ៍មានការកកស្ទះយ៉ាងខ្លាំងនៅបណ្តារដ្ឋនានាក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែពលរដ្ឋនាំគ្នាធ្វើដំណើរទៅផ្ទះ នាឱកាសនៃពិធីបុណ្យចូលឆ្នាំចិន។ តាមការផ្សាយរបស់ The Straits Times បណ្តាផ្លូវហាយវ៉េ មួយចំនួន មានរថយន្តបន្តកន្ទុយគ្នារហូតដល់ច្រើនគីឡូម៉ែត្រឯណោះ ខណៈរដ្ឋ Penang មានរថយន្តចូលប្រមាណ៥ម៉ឺនគ្រឿងជារៀងរាល់ថ្ងៃ។
|
ផ្អែកទៅលើផេកផ្លូវការរបស់ក្រុមហ៊ុន VIVO នៅថ្ងៃនេះបានបង្ហោះនៅរូបភាពបង្ហាញអំពីវត្តមានរបស់តារាតំណាងថ្មីបន្ថែមទាំងពីររូបទៀតនោះគឺ កញ្ញា សុខ ពិសី និង កញ្ញា ឡូរ៉ា ម៉ម។ វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នៅវត្តមានរបស់តារាស្រីទាំងពីរដួងនេះ ដែលពួកគាត់ទាំងពីរគឺជាតារាកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ជាក់ស្តែង កញ្ញា សុខ ពិសីគឺជាតារាស្រីមួយរូបដែលទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំណាស់មកហើយ គាត់ត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តជាច្រើននូវបទចម្រៀងរបស់កញ្ញាផ្ទាល់ ក៏ដូចជារូបសម្រស់ស្រស់ស្អាតរបស់គាត់។ ពិសេសទៅទៀតពេលណាកញ្ញាទៅConcertតាមខេត្តម្តងៗនោះគឺមានអ្នកមកទស្សនានិងគាំទ្រទៅលើរូបគាត់យ៉ាងខ្លាំងផងដែរ ហើយក្នុងនោះភាគច្រើនជាយុវវ័យក្មេងៗតែម្តង។ ងាកមកកញ្ញា ឡូរ៉ា ម៉ម វិញដែលចេះលេងផ្នែកហ្គីតាយ៉ាងស្ទាត់ជំនាញ និងជាតារាចម្រៀងOriginal Song កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនទៅលើការបទចម្រៀងក៏ដូចជាMVថ្មីៗរបស់គាត់ផងដែរ។ កញ្ញា ឡូរ៉ា ម៉ម គាត់បានចេញបទចម្រៀងជំនាន់មុនដូចជាបទ ស្វារាំមាំឃីស រាំមិនឆ្អែតទេ ដែលសុទ្ធសឹងតែជាបទដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ ដូចនេះយើងឃើញថាក្រុមហ៊ុន VIVO ពេលនេះគឺមានតារាតំណាងបីរូបសុទ្ធតែជាតារាល្បីល្បាញដូចជា លោក ព្រាប សុវត្ថិ កញ្ញ សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម ដែលគេនឹងជឿជាក់ថាពួកគាត់អាចជំរុញទៅលើBrandingក៏ដូចជាការលក់របស់ខ្លួនឲ្យកាន់តែខ្លាំងជាងនេះទៅទៀត។ ដោយឡែកតាមរយះពត៌មានមិនផ្លូវការមួយបានឲ្យដឹងថាក្រុមហ៊ុន VIVO នឹងយកនូវម៉ូដែលថ្មីរបស់ខ្លួនមកកាន់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់មិនខុសពីរៀមច្បងរបស់វាX21នោះទេ។ បើយើងមើលលើទីផ្សារបច្ចុប្បន្នដែលទីផ្សារទូរស័ព្ទកំពុងឡើងខ្លាំង ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទផ្សេងៗចេញនូវម៉ូដែលថ្មីៗជាបន្តបន្ទាប់នោះ ក្រុមហ៊ុនVIVO អាចនឹងមិនខុសពីក្រុមហ៊ុនផ្សេងឡើយ ពីព្រោះពេលនេះក្រុមហ៊ុនVIVO បានជ្រើសតារាតំណាងថ្មីបន្ថែមដើម្បីអាចជួយជំរុញវិសាលភាពនិងការលក់ម៉ូដែលថ្មីរបស់ខ្លួន។ ដូចនេះយើងនឹងរង់ចាំមើលទាំងអស់គ្នាថាម៉ូដែលមួយណាជាម៉ដែលថ្មីរបស់ខ្លួន? (អត្ថបទពាណិជ្ជកម្ម)
|
បន្ទាប់ពីក្រុមហ៊ុន VIVO បានផុសលើផេកផ្លូវការរបស់ខ្លួនរូបភាពចំនួនមួយសន្លឹកដែលបានឲ្យអតិថិជនរបស់ខ្លួនចូលរួមទស្សន៍ទាយថានរណាជាតារាតំណាងថ្មីរបស់ក្រុមហ៊ុន VIVO រួចមកហើយនោះ យើងឃើញថាមានអតិថិជនជាច្រើនបានចូលរួមទស្សន៍ទាយនិងធ្វើការShare លើរូបភាពមួយសន្លឹកនេះ។
|
សម្រាប់ព័រទុយហ្គាល់ខ្សែបម្រើ Bruno Fernandes ស៊ុតពីរគ្រាប់នៅនាទី៣២ ជាការបញ្ជូនពីសំណាក់ Cristiano Ronaldo និង នាទី៦៥ ជាការបញ្ជូនរបស់ Diego Jota នៅវគ្គទីពីរលើក្រុមម៉ាសេដ្វានខាងជើង ដែលទើបទម្លាក់ម្ចាស់ Euro 2020 អ៊ីតាលី កាលពីថ្ងៃទី២៥ខែមីនា។ ក្រោយក្រុមទទួលបានជ័យជម្នះទៅកាន់ការប្រកួត World Cup ខ្សែប្រយុទ្ធ Ronaldo អះអាងថា ក្រុមព័រទុយហ្គាល់គឺស្ថិតនៅទីកន្លែងដែលត្រឹមត្រូវបំផុតនៅកាតា។ «គោលដៅបានសម្រេចហើយ យើងគឺស្ថិតនៅការប្រកួត World Cup នៅប្រទេសកាតា ទីនេះគឺជាកន្លែងដែលត្រឹមត្រូវមួយសម្រាប់យើង។ អរគុណសម្រាប់ការគាំទ្ររបស់អ្នកគាំទ្រព័រទុយហ្គាល់ទាំងអស់ដែលតែងគាំទ្រយើង យើងជាព័រទុយហ្គាល់»។ Ronaldo បានសរសេរលើ Instagram បែបនេះ។ ការប្រកួតសម្រាប់កៅអីពានរង្វាន់ ១កៅអីផ្សេងទៀត សម្រាប់ក្រុមមកពីតំបន់អឺរ៉ុប ដែលជាការប្រកួតរវាងក្រុមវែលស៍ រង់ចាំការប្រកួតរវាងក្រុមស្កុតឡែនទល់អ៊ុយក្រែន ដែលបានផ្អាកការប្រកួត ហើយមិនទាន់កំណត់ថ្ងៃជួបគ្នាជាថ្មីឡើយ៕
|
ខ្សែបម្រើ Bruno Fernandes ស៊ុត២គ្រាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះម៉ាសេដ្វានខាងជើង ហើយទទួលបានកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា នាថ្ងៃទី៣០ ខែមីនា។
|
សន្តិសុខវ័យ៣៨ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថា ជាអ្នកបើកដៃឲ្យស្ត្រីចិនមួយក្រុមចេញពីសណ្ឋាគារនាអំឡុងពេលនៃការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា។ បើតាមការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលប្រកាសពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្ត្រីចិន៤នាក់ ត្រូវបានរំដោះចេញពីសណ្ឋាគារ ក្នុងនោះ២នាក់វិជ្ជមានកូវីដ-១៩ ហើយត្រូវបានគេជឿថា ជាប្រភពនៃការរាលដាលព្រឹត្តិការណ៍២០កុម្ភៈ។ «យើងបានបញ្ជូន(សន្តិសុខដែលដោះលែងស្រី្តជនជាតិចិន) ទៅសាកសួរនៅសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិហើយ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ កំហុសឆ្គងរបស់គាត់ គឺត្រូវដោះស្រាយតាមច្បាប់ទាំងអស់»។ នេះជាការបញ្ជាក់លោក ឃួង ស្រេង។ សារព័ត៌មានថ្មីៗ មិនទទួលបានការពន្យល់បន្ថែមឡើយពីលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដោយលោកអះអាងថា នៅក្រៅសមត្ថកិច្ចរបស់ខ្លួន។ បុគ្គលិកសន្តិសុខរូបនេះ ត្រូវបាននាំទៅសាកសួរ នារយៈពេលជាង២សប្តាហ៍ក្រោយការធ្វើចត្តាឡីស័ក ដោយលទ្ធផលបង្ហាញថា គាត់អវិជ្ជមានកូវីដ-១៩។ មកដល់ពេលកម្ពុជា មានករណីវិជ្ជមានកូវីដ-១៩សរុប ៩៣២ករណី ក្នុងនោះ៤២៥នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដោយបានរាលដាលចេញពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងចុងក្រោយមាននៅខេត្តស្វាយរៀង និងកោះកុង។ ក្នុងចំណោមនោះ ៤ករណីបានព្យាបាលសះស្បើយ៕
|
ភ្នំពេញ៖ បុគ្គលិកសន្តិសុខសណ្ឋាគារសុខាដែលបានដោះលែងស្រី្តជនជាតិចិន ចេញពីកន្លែងចត្តាឡីស័ក ត្រូវបាននាំទៅសាកសួរនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៥ ខែមីនានេះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ តាមទូរសព្ទ។
|
លោក សាយ ពន្លឺចិត្តករុណា ជាអតីតនិស្សិតផ្នែកកសិ-ឧស្សាហកម្មនៃសាលាភូមិន្ទកសិកម្ម។ ក្រោយការសិក្សានៅឆ្នាំ២០០៨ លោក ពន្លឺចិត្តករុណ ចាប់ផ្ដើមដាំម្នាស់ទឹកឃ្មុំ លើផ្ទៃដីប្រមាណ ៥០ម៉ែត្រការ៉េ ប៉ុណ្ណោះ ស្ថិតនៅឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយមក លោកបានដាំម្នាស់ និងផលិតទឹកម្នាក់លក់សម្រាប់ក្នុងមូលដ្ឋានរបស់លោក។ អស់រយៈពេល ១៣ឆ្នាំ ក្នុងផលិតកម្មដាំណាំម្នាស់ កសិករវ័យ ៣៧ឆ្នាំរូបនេះ បានបង្កើនការដាំដុះម្នាស់រហូត ១៥ហិកតា និងគ្រោងដាំម្នាស់បន្ថែមនៅឆ្នាំបន្តបន្ទាប់ ព្រោះលោកនៅសល់ដីទំនេរប្រមាណ ៣០ហិកតាទៀត។ បច្ចុប្បន្ន ម្នាស់ទឹកឃ្មុំ របស់លោក ពន្លឺចិត្តករុណា ទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត។ កន្លែងកែច្នៃទឹកម្នាស់ ជាផ្នែកមួយធ្វើឱ្យចម្ការម្នាស់របស់លោក សាយ ពន្លឺចិត្តករុណា កាន់តែរីកធំធាត់ ជាបន្តបន្ទាប់។ អតីតនិស្សិតកសិកម្មរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖«បើកុំតែមានកន្លែងកែច្នៃទឹកម្នាស់ ខ្ញុំក៏មិនអាចពង្រីកការដាំដុះរហូតជាង ១០ហិកតាដែរ ហើយឆ្នាំបន្ទាប់ខ្ញុំនឹងដាំម្នាស់បន្ថែមទៀត»។ ម្នាស់ទឹកឃ្មុំរបស់លោក សាយ ពន្លឺចិត្តករុណា បន្ទាប់ពីមានអតិថិជនគាំទ្រច្រើន លោក ពន្លឺចិត្តករុណា គ្រោងបង្កើតរោងចក្រកែច្នៃទឹកម្នាស់ ដែលមានអាចផលិតទឹកម្នាស់ប្រមាណ ៨០០០ដបក្នុងមួយម៉ោង។ គម្រោងរបស់លោកនេះ ត្រូវចំណាយថវិកា ៨០ម៉ឺនដុល្លារក្នុងការសាងសង់។ ម្ចាស់ចម្ការម្នាស់រូបនេះ សង្ឃឹមថា ការបង្កើតរោងចក្រកែច្នៃទឹកម្នាស់ នឹងចូលចំណែកជួយឱ្យពលរដ្ឋនៅតំបន់ មានការងារធ្វើ និងធ្វើផលិតផលក្នុងស្រុកកាន់តែមានទីផ្សារ។ សព្វថ្ងៃនេះ លោកកំពុងស្វែងរកដៃគូសហការ។ ដ្បិតថា ផលិតកម្មម្នាស់ទឹកឃ្មុំ លោក ពន្លឺចិត្តករុណា ទទួលជោគជ័យ តែលោកបានជួបឧបសគ្គជាច្រើន ដែលធ្លាប់ធ្វើឱ្យលោកស្ទើនឹងបោះបង់។ ម្ចាស់ចម្ការម្នាស់រូបនេះ បានរៀបរាប់ដូច្នេះ៖«ជាផែនការ រយៈពេល ៥ឆ្នាំ អាជីវកម្មត្រូវតែជោគជ័យ និងមានកន្លែងកែច្នៃទឹកម្នាស់ខ្លួនឯងមួយ។ តែដោយបញ្ហាទីផ្សារ បំណងប្រាថ្នាចេះតែមិនបានសម្រេច ពីមួយឆ្នាំ ទៅមួយឆ្នាំ។ រហូតចូលដល់ឆ្នាំទី១២ ទើបអាចបង្កើតកន្លែងកែច្នៃទឹកម្នាស់តូចមួយ»។ ចម្ការម្នាស់ទឹកឃ្មុំរបស់លោក ពន្លឺចិត្តករុណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ម្នាស់ទឹកឃ្មុំលោក ពន្លឺចិត្តករុណា ហាក់មានសន្ទុះទីផ្សារខ្លាំង ដោយសារពលរដ្ឋគាំទ្រកាន់តែច្រើន។ អ្នកស្ទឹងត្រែងរូបនេះ មានបំណងពង្រីកការដាំដុះ ដើម្បីនាំចេញទៅប្រទេសចិន និងសិង្ហបុរី។ ដើម្បីបំពេញតម្រូវការទីផ្សារ លោកមានផែនការដាំម្នាស់ឱ្យបាន ៤៥ម៉ឺនដើម ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ លោក សាយ ពន្លឺចិត្តករុណា កំពុងស្វែងរកដៃគូវិនិយោគ ដើម្បីបង្កើតរោងចក្រកែច្នៃទឹកម្នាស់ដ៏ធំមួយ ក្នុងខេត្តស្ទឹងត្រែង។ លោកថា ការបង្កើតរោងចក្រកែច្នៃនេះ អាចចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផង និងបង្កើតការងារដល់ពលរដ្ឋ ក្នុងតំបន់ផង។ កន្លងមក ឈ្មួញមកពីបរទេសជាច្រើន បានទទួលស្គាល់អំពីរសជាតិ និងគុណភាពនៃផ្លែម្នាស់ទឹកឃ្មុំ ដែលចេញពីចម្ការរបស់ លោក ពន្លឺចិត្តករុណា។ ឈ្មួញទាំងនោះ ក៏មានផែនការបញ្ជាទិញផ្លែម្នាស់ ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនផងដែរ។ ប៉ុន្តែដោយសារតែលទ្ធភាពនៃការដាំម្នាស់ទឹកឃ្មុំរបស់កសិកររូបនេះ នៅមានទំហំតូច រួមផ្សំនឹងវិបត្តិកូវីដ-១៩ថែមទៀត បានធ្វើឱ្យការវិនិយោគ ឬការបញ្ជាទិញពីបរទេសនោះ ត្រូវបានពន្យារពេលរហូតមកដល់សព្វថ្ងៃ៕
|
ភ្នំពេញ៖ លោក សាយ ពន្លឺចិត្តករុណា ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំ មួយកន្លែងដែលស្ថិតនៅខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន កសិករ ពន្លឺចិត្តករុណា មានកន្លែងផលិតទឹកម្នាស់មួយ ដែលអាចផលិតទឹកម្នាស់បានប្រមាណ ១ពាន់ដប ក្នុងមួយថ្ងៃ។ កសិកររូបនេះ មានបំណងបង្កើតរោងចក្រកែច្នៃទឹកម្នាស់ខ្នាតធំមួយ ក្នុងស្ទឹងត្រែង ដើម្បីបំពេញតម្រូវក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
|
កូរ៉េខាងត្បូង នៅថ្ងៃទី១ ខែកញ្ញា អំពាវនាវអង់គ្លេសឱ្យមានការឆ្លើយតបរួមគ្នាចំពោះច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ដែលលែងផ្តល់សិទ្ធិឱ្យរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាមេរិកខាងជើងទទួលបានឥណទានពន្ធ។ ការអនុម័តច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ធ្វើឱ្យកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំងពិសេសផលប៉ះពាល់អវិជ្ជមាននៃច្បាប់ថ្មីនេះលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់កូរ៉េខាងត្បូង។ ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Ahn Duk-geun លើកឡើងសំណើឱ្យមានការពិភាក្សាអំពីវីធីសាស្ត្រដោះស្រាយជាមួយនឹងច្បាប់ថ្មីរបស់អាម៉េរិកជាមួយអង់គ្លេសក្នុងជំនួបជាមួយបេសកជនពាណិជ្ជកម្មរបស់អង់គ្លេសប្រចាំកូរ៉េខាងត្បូង John Whittingdale នៅថ្ងៃទី១ ខែកញ្ញានៅទីក្រុងសេអ៊ូល។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង។ យោងតាមការិយាល័យរបស់លោក Ahn Duk-geun ក្នុងជំនួបនេះ កូរ៉េខាងត្បូងចង់បានការសហការជាមួយអង់គ្លេស ដើម្បីឆ្លើយតបនឹងច្បាប់កាត់បន្ថយអតិផរណារបស់អាម៉រិករួមគ្នា ដោយសារតែច្បាប់នេះនឹងមិនរាប់បញ្ចូលរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាមេរិកខាងជើងឱ្យមានសិទ្ធិទទួលបានឥណទានពន្ធទេ។ ឥណទានពន្ធ គឺជាចំនួនថវិកាជាក់លាក់មួយដែលរដ្ឋាភិបាលអាម៉េរិកឱ្យទៅអ្នកដែលទិញរថយន្តអគ្គិសនី ដើម្បីយកទៅកាត់ពន្ធលើប្រាក់ចំណូលដែលអ្នកទិញនោះជំពាក់រដ្ឋវិញ។ នេះមានន័យថា ពលរដ្ឋអាម៉េរិកដែលចង់ទិញរថយន្តផលិតក្រៅអាម៉េរិកខាងជើង នឹងមិនអាចទទួលបានការផ្ដល់កម្ចីទិញឡានឡើយ។ ច្បាប់កាត់បន្ថយអតិផរណារបស់អាម៉រិកត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី១៦ ខែសីហា។ ច្បាប់នេះនឹងផ្តល់ឥណទានពន្ធចំនួន៧,៥០០ដុល្លារសម្រាប់តែអ្នកដែលទិញរថយន្តអគ្គិសនីដែលដំឡើងនៅក្នុងអាម៉េរិកខាងជើងតែប៉ុណ្ណោះ។ ចំណែកអ្នកដែលទិញរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាម៉េរិកខាងជើងនឹងលែងទទួលបានការផ្ដល់កម្ចីបែបនេះទៀតហើយ។ ច្បាប់ថ្មីដែលចូលជាធរមាននៅឆ្នាំ២០២៣នេះ នឹងប៉ះពាល់ដល់ការនាំចេញរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូងចំនួន១០០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់កូរ៉េខាងត្បូងដូចជាHyundai Motor Company, Kia Corporation ជាដើមនឹងមិនមានសិទ្ធទៀតទេក្នុងការទទួលបានឥណទានពន្ធសម្រាប់អតិថិជនរបស់ពួកគេ។
|
ដោយ៖ ហ៊ួយ ស៊ីវលី
|
ចំណាត់ការរបស់ចិនអាចធ្វើឲ្យមានជម្លោះមួយទៀតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង ដែលនឹងបន្ថែមជម្លោះរវាងប្រទេសទាំង២ ដែលត្រូវបានពាក់ព័ន្ធនៅក្នុងជម្លោះពាណិជ្ជកម្មរាលដាលកាន់តែធំឡើង។ ក្រុមហ៊ុនផលិតរថយន្តម៉ាក Renault របស់បារាំងដែលមានភាគហ៊ុនចំនួន៩ភាគរយនៅក្នុងទីផ្សាររថយន្តអ៊ីរ៉ង់ដែលជាទីផ្សារធំទី១២របស់ពិភពលោក បានប្រកាសកាលពីខែមុនថា ខ្លួននឹងចូលរួមជាមួយក្រុមហ៊ុនអន្តរជាតិជាង១រយទៀតដកខ្លួនចេញពីប្រទេសអ៊ីរ៉ង់ដើម្បីអនុវត្តទៅតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលការដាក់ទណ្ឌកម្មថ្មីចាប់ផ្តើមនៅថ្ងៃអង្គារ ថ្វីបើ ក្រុមហ៊ុនរថយន្តបារាំង Renault មិនមានកិច្ចប្រតិបត្តិការក្នុងសហរដ្ឋអាមេរិកក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តម៉ាក Peugeot បានប្រកាសថា ការចាកចេញរបស់ក្រុមហ៊ុននោះគឺនៅខែមិថុនា ក្រុមហ៊ុននោះមានភាគហ៊ុន៣៤ភាគរយនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានលក់រថយន្តប្រហែល៥សែនគ្រឿងក្នុងមួយឆ្នាំ។ យោងតាមការដាក់ទណ្ឌកម្មនោះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Daimler របស់អាល្លឺម៉ង់ក៏បានប្រកាសដែរថា ខ្លួនបានផ្អាកសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់ រហូតទាល់តែមានការជូនដំណឹងបន្ថែម។ សេចក្តីសម្រេចរបស់ប្រធានាធិបតីត្រាំកាលពីខែឧសភាដើម្បីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ដែលបានចុះហត្ថលេខាដោយលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីកាន់តំណែងមុនរបស់លោកដែលក្នុងនោះរដ្ឋាភិបាលអ៊ីរ៉ង់ បានយល់ព្រមបញ្ឈប់សកម្មភាពនុយក្លេអ៊ែរដើម្បីដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្មដែលបានត្រួសត្រាយផ្លូវសម្រាប់ធ្វើឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីដោយសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ដែលចាប់ផ្តើមនៅថ្ងៃអង្គារ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
|
ចិនទំនងជាប្រុងប្រៀបខ្លួនដើម្បីបំពេញគម្លាតនៅក្នុងប្រទេសអ៊ីរ៉ង់ដែលត្រូវបានចាកចេញដោយក្រុមហ៊ុនផលិតរថយន្តបារាំងដែលបានបិទកិច្ចប្រតិបត្តិការរបស់ខ្លួនមុន ពេលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។
|
Beijing has repeatedly pushed for negotiations to end the standoff. Some analysts warned that the terror designation could further inflame tensions. "We still hope all relevant parties can contribute to easing tensions, that the relevant parties can resume talks and (adopt) the correct track to resolving the Korean peninsula issue through dialogue and consultation," said foreign ministry spokesman Lu Kang. "More should be done in that regard." China has pushed for a "dual track approach" which would require the United States to freeze its military drills in South Korea while North Korea would halt its weapons programmes, but the proposal has not gained traction. Trump on Monday promised a rapid escalation of US Treasury sanctions against the North after adding its name to a terror blacklist previously led by Iran and Syria. "Should have happened a long time ago. Should have happened years ago," Trump said. He cited the death of a US student who had been held in a North Korean jail and the assassination by nerve agent of Kim 's elder half-brother on foreign soil as reasons for the move. However, Secretary of State Rex Tillerson said sanctions and diplomacy could still pressure North Korean leader Kim Jong-Un into talks on nuclear disarmament. "We still hope for diplomacy," he said, adding that punitive measures were already having a significant impact on Pyongyang's economy. There was no immediate reaction from North Korea, but an editorial in the ruling party newspaper Rodong Sinmun before the announcement described Trump as a "mentally deranged money-grabber" who was leading the US down an "irretrievable road to hell". The White House has said it will not tolerate the North's testing or deployment of an intercontinental ballistic missile capable of carrying a nuclear warhead to US cities. Experts believe Pyongyang is within months of such a threshold, having carried out six nuclear tests since 2006 and test-fired several types of missiles, including multi-stage rockets. Japan said it "welcomes and supports" Trump's announcement. But there was a more restrained response from South Korea. Seoul 's foreign ministry said the US measure was "part of the international community's common efforts to bring North Korea to the path of denuclearisation through strong sanctions and pressure". Some analysts warned of a possible backlash. "North Korea will consider it as a thing next to a declaration of war," Professor Yang Moo-Jin of the University for North Korean Studies in Seoul told AFP. "There is a possibility that it may retaliate by test-launching an ICBM in the near future." - 'Maximum pressure' Both Trump and Kim have previously raised fears of open conflict erupting over the North's banned nuclear missile programme, as they exchanged insults and threats of a devastating military response. But US officials say their main hope is that Pyongyang will back down, in the face of what Tillerson described as an inexorable increase in Chinese-backed economic and diplomatic pressure. "We know that there are current shortages of fuel based upon what we can gather anecdotally and also from certain intelligence sources," Tillerson said. "We know that their revenues are down," he said. "So I think it is having an effect. Is this the reason we haven't had a provocative act in 60 days?" North Korea is already under a crushing sanctions regime, and Monday's terror designation will not have much immediate economic impact. But Trump said his declaration was the prelude to a two-week period of announcements -- starting with a "very large" US Treasury sanctions measure -- that would amount to a "maximum pressure campaign". US officials see the designation -- which was removed by then-president George W. Bush in 2008 -- as a way of intensifying pressure on other nations and foreign banks which may be failing to fully enforce the sanctions. - Tortured in custody? "In addition to threatening the world by nuclear devastation, North Korea repeatedly supported acts of international terrorism including assassinations on foreign soil," Trump said. Trump invoked Otto Warmbier, the 22-year-old who died this year after being repatriated from detention in North Korea in a coma. US officials allege he was tortured in custody. In February Kim 's potential rival and elder half-brother Kim Jong-Nam died after he was sprayed with a nerve agent in Kuala Lumpur airport, in an assassination blamed on Pyongyang. US officials would not say what new sanctions might be announced but an expert predicted secondary measures against Chinese banks, and an Asian diplomat said there could be action against individual North Korean traders working in China. The diplomat said Washington would like to impose a total oil embargo on the North but China was not yet ready to accept a move that could cause Kim 's regime to topple and unleash chaos on its border.
|
Beijing, China: China called Tuesday for extra efforts to resolve the North Korean nuclear crisis through talks after US President Donald Trump re-branded Pyongyang as a state sponsor of terrorism.
|
តាមឃ្លីបវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មន្ត្រីប៉ូលិសបានឲ្យ សុខលីន និងដារ៉ូ រៀបរាប់ពីសកម្មភាពរបស់ខ្លួន។ «អូនឯងឆ្លើយតាមត្រង់ឮទេ?» ប៉ូលិសសួរ។ «បាទបង» ជនសង្ស័យឈ្មោះ សុខលីន ឆ្លើយ។ ជនសង្ស័យបានអះអាងថា ខ្លួនទិញថ្នាំញៀនមួយកញ្ចប់២៥០០០រៀល ហើយលក់វិញបានក្នុងតម្លៃ១០ម៉ឺនរៀល ពោលគឺចំណេញ៧៥០០០រៀលក្នុង១កញ្ចប់។ ប៉ូលិសសួរបន្ថែមទៀតថា៖ «អើ ថ្នាំនេះអូនឯងទៅទិញនៅម្តុំណាដែរ ស្គាល់ទីតាំងទេ? »។ ជនសង្ស័យសុខលីន ឆ្លើយថា នៅម្តុំផ្សារតូច។ «ក្រោយប៉ុស្តិ៍អី?» មន្ត្រីប៉ូលិសម្នាក់ទៀត ស្រែកឲ្យជនសង្ស័យប្រាប់ពីចំណុចទីតាំងឲ្យច្បាស់ នៅពេលគេឆ្លើយថា ទិញថ្នាំញៀននៅផ្សារចំណុចក្រោយប៉ុស្តិ៍។ ជនសង្ស័យហាក់ស្ទាក់ស្ទើរក្នុងការផ្តល់ចម្លើយ ប៉ុន្តែក្រោយការសួរសង្កត់ឲ្យបញ្ជាក់ថា ប៉ុស្តិ៍ប៉ូលិស ឬប៉ុស្តិ៍ណាមួយ ជនសង្ស័យឆ្លើយថា «ប៉ុស្តិ៍ប៉ូលិសបង»។ «ក្រោយប៉ុស្តិ៍ប៉ូលិសហ្មង នៅ! នៅ! ផ្សារតូចហ្នឹង?» ប៉ូលិសបញ្ជាក់។ សុខលីន ឆ្លើយថា «បាទ បាទ»។ ចំពោះការឃាត់ខ្លួននេះ ប៉ូលិសដកហូត ម្ស៉ៅក្រាមពណ៌សថ្លា២កញ្ចប់ និងទូរស័ព្ទ១គ្រឿង ដកពីឈ្មោះ ឡុង សុខលីន ដកហូតម៉ូតូមួយគ្រឿង ពី វឿន ដារ៉ូ និងក្រាមពណ៌សថ្លា១កញ្ចប់ពីឈ្មោះ ប្រុស ម៉ៅ។ ជនសង្ស័យទាំងបីនាក់ រួមទាំងសម្ភារៈវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ (ចំណាំ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានលុបវីដេអូចេញហើយ)
|
នគរបាលរដ្ឋបាលស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែធ្នូ បានសាកសួរជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ជនសង្ស័យ២រូប គឺ ឡុង សុខលីន និង វឿន ដារ៉ូ មានវត្តមាននៅពេលសាកសួរ រីឯ ប្រុស ម៉ៅ ទើបត្រូវបានចាប់ខ្លួននៅពេលបន្ទាប់។
|
នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ប្រមុខរដ្ឋាភិបាល បង្ហាញក្តីបារម្ភថា៖«ក្រែងលោផ្ទុះឡើងវិញ ហើយទប់ស្កាត់លែងបាន ជាពិសេសការស្នើសុំឲ្យបើកសាលាឡើងវិញ គឺមិនគួរប្រញាប់ប្រញាល់ក្នុងការបើកទេ។ ប្រមុខរដ្ឋាភិបាល បន្តថា៖«ខ្ញុំ បានយល់ព្រមជាមួយនឹងលោក ហង់ជួន ណារ៉ុន ដើម្បីពន្យារការបើកសាលា ធានាឲ្យជីវិតរស់បានគង់វង្សសិន ប្រសិនបើវាចូលក្នុងសាលា គឺវាស្មើនឹងការចូលក្នុងសហគមន៍តែម្តង»។ កាលពីប៉ុន្មានថ្ងៃមុន អន្តរក្រសួងនិងស្ថាប័នអប់រំឯកជននានា បានបើកកិច្ចប្រជុំ ហើយក៏ស្នើឲ្យក្រសួងអប់រំ បើកសាលារៀនទៅទូទាំងប្រទេសឡើងវិញ។ លោក ហង់ជួន ណារ៉ុន បានដាក់លិខិត ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ដើម្បីសម្រេចពីសំណើនេះ។ ក្នុងលិខិតនោះ លោក ហង់ជួន ណារ៉ុន បានបង្ហាញការមិនឯកភាពចំពោះការស្នើសុំឲ្យបើកសាលារៀននាពេលនេះ។ លោក បានលើកបទពិសោធនៅសិង្ហបុរី ជម្រាបទៅសម្តេចថា៖«កំហុសមួយនៃប្រទេសសិង្ហបុរី គឺការបណ្តោយឲ្យជំងឺនេះ ឆ្លងចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឲ្យសភាពការណ៍គ្រប់គ្រងលែងបាន»។ យ៉ាងណា ក្នុងលិខិតនោះ លោករដ្ឋមន្ត្រី ជូនដំណឹងទៅសម្តេចថា ក្រសួងអប់រំ នឹងពិចារណាពីការបើកសាលារៀនឡើងវិញ ឲ្យបានមុនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជា បានធូរស្បើយពីជំងឺកូវីដ-១៩ ដែលនាំឲ្យប្រជាពលរដ្ឋ និងអាជីវករមួយចំនួន បានវិលមករកសភាពល្អប្រសើរវិញ។ ប៉ុន្តែ សម្តេច នៅតែទទូចឲ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ននឹងជំងឺនេះ៕ អត្ថបទទាក់ទង រដ្ឋមន្រ្តីអប់រំ៖«ការបើកសាលាលឿនពេក ជាការប្រថុយនឹងរលកទីពីរ នៃជំងឺកូវីដ១៩»
|
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ស្របតាមលោក ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់មតិក្នុងការពន្យារពេលបើកសាលារៀនឡើងវិញ ដើម្បីទប់ស្កាត់កុំឲ្យមានរលកទី២ នៃជំងឺកូវីដ-១៩។
|
វិទ្យាល័យ AUPP High School ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការគ្នារវាង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង វិទ្យាល័យ Foxcroft Academy នៃសហរដ្ឋអាមេរិក ដោយប្រើប្រាស់នូវកម្មវិធី សិក្សាអន្តរជាតិកម្រិតវិទ្យាល័យ ដើម្បីផ្តល់ការអប់រំដល់សិស្សានុសិស្ស ដែលមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិ ពោលគឺបង្កលក្ខណៈអោយសិស្សានុសិស្សស្វែងយល់ពីប្រព័ន្ធអប់រំចម្រុះ។ កម្មវិធីសិក្សានៅវិទ្យាល័យ AUPP High School ត្រូវបានរៀបចំ និងចងក្រងឡើងដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក ក្នុងនោះមានមុខវិជ្ជាស្នូលធំៗដូចជា ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យា សិក្សាសង្គម ស្របតាមកម្មវិធីសិក្សាអន្តរជាតិ STEAM (Science, Technology, Engineering, the Arts and Mathematics) ។ វិទ្យាល័យ Foxcroft Academy មានប្រវត្តិជោគជ័យដ៏យូរអង្វែង ដោយសាលានេះត្រូវបានបង្កើតឡើងក្នុងរូបភាពជាសាលាឯកជន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ ហើយក៏ជាសាលាដំបូងដែលបង្កើតឡើងនៅពេលរដ្ឋ Maine ក្លាយជារដ្ឋមួយពេញសិទ្ធនៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ វិទ្យាល័យ Foxcroft Academy ជាសាលាមួយក្នុងចំណោម សាលាចំនួន ៩ នៅក្នុងរដ្ឋ Maine នៃសហរដ្ឋអាមេរិក ដែលអាចឈរជើងបានជាង ១៩០ ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ៖ ០១៧ ៨៨០ ៩២៥ ឬ ០១៧ ៩៩៩ ៥២៨ ទីតាំងអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម)
|
(ភ្នំពេញ)៖ វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលសិស្សានុសិស្សឱ្យចុះឈ្មោះចូលរៀនសម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២ ខែវិច្ឆិកាខាងមុខនេះ។
|
បើយោងតាមគណៈកម្មាធិការជាតិភាសាខ្មែរ បានអនុម័តឲ្យសាធារណជនសរសេរឈ្មោះប្រទេស រដ្ឋធានី និងទីក្រុងរបស់ប្រទេស «Germany» ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង សម្រាប់ប្រើប្រាស់ឲ្យមានឯកភាពគ្នាទាំងសូរ និងការសរសេរ។ ប្រទេស «Germany» សរសេរជាភាសាខ្មែរ «ប្រទេសអាល្លឺម៉ង់» ជាភាសាបារាំង «Allemagne» ដែលមានទីក្រុងឈ្មោះថា «បែរឡាំង» សរសេរជាភាសាអង់គ្លេស និងបារាំង «Berlin»៕
|
ឈ្មោះប្រទេសនៅជុំវិញពិភពលោក បើគេសរសេរជាភាសាអង់គ្លេសមិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែបើសរសេរឈ្មោះប្រទេសទាំងនោះមកជាភាសាខ្មែរ ពិតណាស់នឹងមានសាធារណជនសរសេរខុសជាមិនខាន បើសិនជាមិនបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យជាមុននោះ។ គណៈកម្មាធិការជាតិភាសាខ្មែរ បានកំណត់ប្រទេស «Germany» សរសេរជាភាសាខ្មែរថា «ប្រទេសអាល្លឺម៉ង់»។
|
ការបោសសម្អាតមីននៅឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង មានការគាំទ្រថវិកាពីសមាគម TAFTAC។ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) លើផ្ទៃដី១.១៣៩.៦៣៦ ម៉ែត្រក្រឡា។ លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន លើកឡើងថា ក្នុងឆ្នាំ២០២៣នេះ ក្រុង-ស្រុកចំនួន ០៦ ក្នុងខេត្តកោះកុង នឹងបញ្ចប់ការងារបោសសម្អាតមីន ដែលមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិគ្មានមីនឆ្នាំ២០២៥ ប្រទេសជប៉ុន និងសមាជិក TAFTAC។ ក្រុង-ស្រុកដែលនឹងបញ្ចប់ការងារបោសសម្អាតមីន រួមមានក្រុងខេមរភូមិន្ទ, ស្រុកបុទុមសាគរ, ស្រុកគិរីសាគរ, ស្រុកស្រែអំបិល, ស្រុកកោះកុង និងស្រុកថ្មបាំង។ រូបភាពពីអាជ្ញាធរមីន សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរមីនប្រកាសជាខេត្តអស់មីនទី៧ បន្ទាប់ពីខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាផ្លូវការ ក្នុងឆ្នាំ២០២២ កន្លងទៅ៕ រូបភាពពីអាជ្ញាធរមីន
|
ភ្នំពេញ៖ ឃុំកោះស្ដេច ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រកាសជាឃុំអស់មីន កាលពីថ្ងៃទី១០ មីនា។ បើតាមលោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន កងកម្លាំងរក្សាសន្តិភាព បានបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១.១៣៩.៦៣៦ម៉ែត្រក្រឡា ស្មើនឹង៨ចម្ការមីន នៅឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
|
លោក ហ្គូហា ជាំង បាននិយាយថា ក្រុមហ៊ុនលោកចង់សាកល្បងគម្រោងនេះជាមុនសិន មុននឹងបោះទុនវិនិយោគ ហើយលោកក៏ចង់ចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះដែរ។ បើតាមលោក ហ្គូហា ជាំង ការវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិទ្យា Solar Hope Farm ដែលជាបច្ចេកវិទ្យាថ្មីនេះ គឺអាចស្ដុកទុកទឹកស្អាត និងផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។ ក្រៅពីនេះក្រុមហ៊ុនលោក ក៏កំពុងពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េទៀតផង។ ចំពោះបំណងចង់នាំម្រេចកម្ពុជា ចូលទីផ្សារកូរ៉េ ជាចំណុចសំខាន់មួយ ដែលកម្ពុជាចង់បាន។ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យលោក ជាំង និងសហការី ចុះទៅពិនិត្យចំការម្រេចនៅកំពតផ្ទាល់ ដើម្បីស្វែងយល់បន្ថែម និងពិនិត្យឱកាសនាំចេញ ខណៈដែលម្រេចកម្ពុជា កំពុងមានតម្លៃខ្ពស់ ក្រោយមានការទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ ពីសំណាក់សហភាពអឺរ៉ុប។ ងាកមកការវិនិយោគលើទឹកស្អាត និងថាមពល Solarវិញ រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏ចង់ឃើញការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទដែរ។ ជាពិសេសនៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។ រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើឲ្យលោក ជាំង រៀបចំជាសំណើ និងផែនការធុរកិច្ចឲ្យបានលម្អិត សម្រាប់សម្រួលដល់ការពិភាក្សា និងស្វែងរកដៃគូធុរកិច្ចនេះ៕
|
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល Solar Hope Farm ដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្យនៅកម្ពុជា។ គម្រោងនេះ ត្រូវបានពិភាក្សាគ្នា ដោយលោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) និងលោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
|
«នៅសប្តាហ៍ក្រោយ ខ្ញុំនឹងទៅសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅស្រុកបាទី ហើយចេញពីស្រុកបាទី ខ្ញុំនឹងយកខេត្តតាកែវទាំងមូល ធ្វើជាគំរូ[នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល]។ ធ្វើបានល្អហើយ បានយើងរុញចេញខេត្តផ្សេងៗទៀត»។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះក្នុងពិធីដាក់ឱ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលរបស់ក្រសួងប្រៃសណីយ៍ ជាមួយសាកលវិទ្យាល័យ-វិទ្យាស្ថានចំនួន៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២តុលា ឆ្នាំ២០២៣។ បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ក្នុងឆ្នាំ២០២៤ ខេត្តតាកែវ នឹងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលយ៉ាងតិច ២០កន្លែង។ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា តួនាទីសំខាន់របស់មជ្ឈមណ្ឌលនេះ នឹងបង្រៀនកូនសិស្សកម្រិតវិទ្យាល័យ ឱ្យចេះបច្ចេកវិទ្យាឌីជីលថល ដោយបង្រៀនចេញពីរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។ បច្ចុប្បន្ន ក្រសួងក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីសិក្សាតាមអនឡាញ(E-Learning Platform)រួចហើយ ដោយត្រូវសហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីឱ្យគ្រូនៅតាមសាលានីមួយៗ ដែលឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ជាអ្នកបង្រៀនសិស្ស។ ប៉ុន្តែ ក្នុងករណីក្រសួង-ស្ថាប័នពាក់ព័ន្ធមិនសហការលើគម្រោងខាងលើនេះទេ ក្រសួងប្រៃសណីយ៍ នឹងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅក្រៅសាលារៀន។ នេះជាការរៀបរាប់របស់លោក ជា វ៉ាន់ដេត ។ លោកបានបន្ថែមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនេះ ក៏អនុញ្ញាតឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលមានបំណងចង់ស្វែងយល់ពីវិស័យឌីជីថល អាចចុះឈ្មោះចូលរៀនបាន ផងដែរ។ លោកនិយាយដូច្នេះ៖ «ដូចជា គាត់ [កសិករ] អត់ចេះបង់លុយតាមប្រព័ន្ធអនឡាញ អត់ចេះទិញទំនិញតាមអនឡាញ អត់ចេះសុំសេវាសាធារណៈតាមអនឡាញ...ជាដើម គឺយើងមានបន្ទប់មួយក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលយើង ស្វាគមន៍គាត់មករៀន»។ បើតាមលោក ជា វ៉ាន់ដេត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនេះ ក៏អាចជាកន្លែងបណ្តុះបណ្តាលមន្ត្រីរាជការមូលដ្ឋាន ផងដែរ។ ក្រសួងប្រៃសណីយ៍ប្រឹងប្រែងអនុវត្តបែបនេះ ជាការឆ្លើយតបនឹងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលសម្រេចឱ្យបាននៅឆ្នាំ២០៣៥។ ក្របខណ្ឌគោលនយោបាយនេះ ផ្តោតសំខាន់លើកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី៕
|
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់យកខេត្តតាកែវទាំងមូល ធ្វើជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន។ លោក បានអះអាងថា ការអនុវត្តគម្រោងនេះ គឺជាទិសដៅមួយនៃការកសាងពលរដ្ឋឌីជីថល ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
|
ក្រៅពីក្រុងនៅខេត្តទាំងពីរនេះ ក្រសួងទេសចរណ៍ ក៏នឹងអនុញ្ញាតឱ្យខេត្តសៀមរាប ទទួលយកទេសចរវ៉ាក់សាំង នៅក្នុងខែមករា ២០២២ដែរ។ ការអនុញ្ញាតនេះ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរវ៉ាក់សាំង ដែលអាចឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។ «បន្ទាប់ពីរងនូវវិបត្តិកូវីដ-១៩ ជាងពីរឆ្នាំមកនេះ ទីបំផុតប្រទេសកម្ពុជា ក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជាទេសចរវ៉ាក់សាំង»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្រាប់ភ្ញៀវទេសចរ ដែលមកក្នុងកម្មវិធីទេសចរវ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរកកូវីដ-១៩ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ ប៉ុណ្ណោះ។ ក្នុងករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរដោយសុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដង់ដា និងវិធានសុវត្ថិភាពទេសចរជាមុន។ នេះបើតាមក្រសួងទេសចរណ៍។ បន្ថែមពីនេះក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ភ្ញៀវទេសចរ ត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកទទួលទេសចរវ៉ាក់សាំង ដោយត្រូវស្នើសុំលិខិតអនុញ្ញាតចូលមកកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនីតិវិធី នៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ ។ ក្នុងនោះ តម្រូវឱ្យមាន វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងបង្ការចំងឺកូវីដ-១៩ គ្រប់ដូស, កន្លែងស្នាក់នៅ ដែលបានកក់ទុក និងបង់ប្រាក់នៅក្នុងតំបន់ទេសចរណ៍សុវត្ថិភាព ,លិខិតធានារ៉ាប់រងសុខភាព សម្រាប់ការធ្វើដំណើរមកកម្ពុជា រួមបញ្ចូលទាំងការធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ជាយថាហេតុ និងសំណងលើការលុបចោលការកក់សេវាកម្មទេសចរណ៍នានា នៅកម្ពុជាជាយថាហេតុ, សំបុត្រយន្តហោះ ,វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ចេញក្នុងរយៈពេល៧២ម៉ោងនៃជើងហោះ និង ព័ត៌មានអំពីប្រវត្តិធ្វើដំណើរ១៤ថ្ងៃ មុនពេលចេញមកកម្ពុជា។ ក្រសួងទេសចរណ៍ បានបញ្ជាក់ដូច្នេះថា៖«ភ្ញៀវទេសចរអន្តរជាតិ ត្រូវធ្វើតេស្ត PCR នៅមុន១ថ្ងៃ នៃការចាកចេញពីតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីបញ្ជាក់លទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឱ្យចេញទៅតំបន់ផ្សេងៗ ឬចាកចេញពីកម្ពុជា»។ ចំពោះភ្ញៀវទេសចរ ដែលមកក្នុងកម្មវិធីទេសចរវ៉ាក់សាំង ក៏អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍(ប្រទេសT) នៅតាមស្ថានទូត / កុងស៊ុលកម្ពុជាប្រចាំប្រទេសសាមី ឬអាចស្នើទិដ្ឋាការអេឡិចត្រូនិក (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ នេះបើតាក្រសួងទេសចរណ៍៕
|
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈក្រសួងទេសចរណ៍ បានប្រកាសឱ្យបើកទទួលទេសចរវ៉ាក់សាំង នៅក្រុងព្រះសីហនុ និងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ២០២១ទៅ។
|
ជំនួបវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Batumi ប្រធានក្រុមអេស្ប៉ាញ Abel Ruiz នៅនាទី៩០+៩ ក្នុងពេលវេលាបន្ថែម ដោយរូបគេបានស៊ុតបាល់ពិន័យ ១១ម៉ែត្រ មិនចូលព្រោះតែបាល់នោះត្រូវបានជួយសង្គ្រោះពីកីឡាករអង់គ្លេស និងយុវជនក្រុម Manchester City អ្នកចាំទី James Trafford ដើម្បីជួយក្រុម U21 អង់គ្លេស រក្សាសំណាញ់ទី មិនឱ្យគូប្រកួតស៊ុតចូល។ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Lee Carsley ក្រុម U21 អង់គ្លេស ឆ្លងកាត់ការប្រកួតចំនួន ៦ប្រកួត ក្នុងទឹកដីហ្សកហ្ស៊ី និងរូម៉ានី រហូតបន្តដំណើរឈានដល់វគ្គផ្តាច់ព្រ័ត្រ និងគ្រងជើងឯក។ នេះជាការដណ្តើមបានពានរង្វាន់ថ្មីមួយបន្ថែមទៀត សម្រាប់ក្រុមរហ័សនាមតោកំណាច ដោយពួកគេ ធ្លាប់បានឈ្នះពានរង្វាន់ UEFA Euro U19 និង U17 ព្រមទាំង U20 World Cup នៅក្នុងឆ្នាំ ២០១៧ ដែលជាពេលវេលាដែលពួកគេកំពុងមានភាពខ្លាំងបំផុត។ គ្រាប់បាល់ ១គ្រាប់ជ័យជម្នះសម្រាប់អង់គ្លេស កើតឡើងនៅនាទី ៤៥+៤ ដោយស៊ុតបាល់ដោយកីឡាករយុវជន Curtis Jones ហើយលទ្ធផលនេះហើយ ដែលនាំឱ្យក្រុមពួកគេគ្រងជើងឯក។ ក្រុមអាយុក្រោម ២១ឆ្នាំ អង់គ្លេស គ្រងជើងឯក UEFA Euro U21 ក្រោមក្រសែភ្នែករបស់គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ដែលជាបុរសធ្លាប់ដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ទទួលបានចំណាត់ថ្នាក់ត្រឹមជើងឯករង នៅក្នុងប្រកួត UEFA Euro 2020៕
|
ក្រុមបាល់ទាត់អាយុក្រោម ២១ឆ្នាំអង់គ្លេស គ្រងជើងឯកពានរង្វាន់ U21 European Championship លើកដំបូងក្នុងរយៈពេល ៣៩ឆ្នាំ ក្រោយយកឈ្នះលើក្រុមអាយុ ២១ឆ្នាំ អេស្ប៉ាញយ៉ាងលំបាក នាជំនួបវគ្គផ្តាច់ព្រ័ត្រថ្ងៃទី៨ ខែកក្កដា។
|
មានគូស្វាមីភរិយាដ៏កម្រមួយចំនួនដែលរួមភេទតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក៏គ្មានអ្វីមិនធម្មតាកើតឡើងលើពួកគេដែរ។ ពួកគេគ្រាន់តែមានទំនោរទៅតាមខួរក្បាលបញ្ជាប៉ុណ្ណោះ ម្យ៉ាងវិញទៀត ពួកគេក៏ងប់ងល់នឹងការងារដែលពួកគេធ្វើរាល់ថ្ងៃខ្លាំងពេក។ មូលហេតុមួយចំនួននៃការខ្សោយចំណង់ផ្លូវភេទមានដូចជា ភាពធុញទ្រាន់ពេលឡើងលើគ្រែ, បញ្ហាទំនាក់ទំនង, រូបសម្បត្តិ, ការបំពានខាងផ្លូវភេទ និងផលរំខានរបស់ថ្នាំ។ ការព្យាបាល បញ្ហាទំនាក់ទំនង ចូរធ្វើការទំនាក់ទំនងជាមួយដៃគូរដើម្បីកំណត់ទៅលើបញ្ហារបស់អ្នកព្រមទាំងព្យាយាមដោះស្រាយវាទៅ។ ចូរធ្វើបែបនេះមុនពេលភ្នំភ្លើងបញ្ហាផ្ទុះឡើង។ អ្នកអាចទៅសុំយោបល់ពីអ្នកប្រឹក្សា ឬអ្នកព្យាបាលខាងការរួមភេទក៏បានដែរបើសិនជាការទំនាក់ទំនងរបស់អ្នកទាំងពីរមិនអាចដោះស្រាយបញ្ហាបាន។ រូបសម្បត្តិ រូបសម្បត្តិអវិជ្ជមានរបស់អ្នកប្រហែលជាធ្វើអោយខ្លួនឯងមានអារម្មណ៍មិនធម្មតា និងគិតថាមិនល្អសម្រាប់ភាពសិចស៊ីឡើយ។ អ្នកគួរតែអាចហៅវាថាជារបស់បោកបញ្ឆោតនូវអ្វីដែលអ្នកមានប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានបញ្ហាដោយសារតែផលវិបាកនៃសុខភាពដូចជា ធាត់ជ្រុល ចូរព្យាយាមព្យាបាលវាដោយខាងផ្នែកវេជ្ជសាស្ត្រ។ ផលរំខានរបស់ថ្នាំ ចំណង់ផ្លូវភេទអាចត្រូវបានកាត់បន្ថយដោយសារតែថ្នាំមួយចំនួនដែលគេប្រើជាញឹកញាប់ជាពិសេសថ្នាំបញ្ចុះសម្ពាធឈាម, ថ្នាំបំបាត់ការបាក់ទឹកចិត្ត ឬថ្នាំបញ្ឈប់ការថប់អារម្មណ៍។ ដំបូងចូរសិក្សានូវថ្នាំទាំងអស់ដែលអ្នកនឹងត្រូវប្រើដូចជាផលរំខានរបស់វាជាដើម។ ចូរសុំគ្រូបេទញយដើម្បីផ្លាស់ប្តូរវាទៅ។ ថ្នាំបន្សាបមួយចំនួនក៏ប្រហែលជាត្រូវប្រើ ប៉ុន្តែមិនត្រូវបញ្ឈប់ការប្រើថ្នាំទាំងនោះដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ។ ការចាស់ទៅតាមអាយុ រឿងនេះគឺជាបញ្ហាធម្មតាដែលនឹងធ្វើអោយចំណង់ផ្លូវភេទថយចុះ។ អ្នកត្រូវតែបង្កើនកម្រិតអ័រម៉ូន Testosterone តាមរយៈការប្រើថ្នាំបំប៉ន ប៉ុន្តែត្រូវតែមានការត្រួតពិនិត្យពីគ្រូពេទ្យអំពីសុខភាពរបស់អ្នកសិន។ លើសពីនេះទៅទៀត អ្នកត្រូវតែប្រាកដថា កម្រិត Testosterone ដែលប្រើនោះមិនខ្ពស់ពេករហូតដល់មានផលរំខានឡើយ។ ការបំពានខាងផ្លូវភេទ បើសិនជាអ្នកធ្លាប់មានការបំពានខាងផ្លូវភេទក្នុងពេលណាមួយនៃជីវិតរបស់អ្នក វាប្រហែលជាដាក់ជាបញ្ហាក្នុងការអនុញ្ញាតអោយអ្នកចាប់ផ្តើមទំនាក់ទំនងដ៏ល្អមួយបាន។ អ្នកពិតជាត្រូវការជំនួយពីមិត្តភក្តិ និងអ្នកប្រឹក្សាឯកទេសដែលអាចជួយដោះស្រាយស្ថានភាពក្នុងជីវិតបាន។ អ្នកត្រូវតែយកឈ្នះភាពភ័យខ្លាចខាងសតិអារម្មណ៍មុនពេលអោយនរណាម្នាក់មករួមភេទជាមួយ។ គ្មាននរណាអាចដាក់សម្ពាធលើខ្លួនឯងដើម្បីអោយឆាប់រួមភេទលឿនពេកនោះទេ៕ ត្រួតពិនិត្យដោយ www.health.com.kh
|
វាអាចមានហេតុផលជាច្រើនដែលធ្វើអោយបុរសមានចំណង់ផ្លូវភេទចុះខ្សោយ ប៉ុន្តែអ្នកត្រូវតែញែកអោយដាច់រវាងការកង្វះចំណង់ផ្លូវភេទ និងការអសម្តត្ថភាពដើម្បីរួមភេទ។ កាលពីមុនគេថាកង្វះ ឬខ្សោយចំណង់ផ្លូវភេទ ប៉ុន្តែក្រោយមកទៀតគេប្តូរមកប្រើពាក្យថាងាប់លិង្គវិញ។
|
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ៖ ក្នុងចំណោមឡានម៉ាក TOYOTA ខាងលើនេះ មានប្រភេទ Celica ជំនាន់ទី៧ ១គ្រឿង។ វាមិនមែនបុរាណទេ ព្រោះត្រូវបានផលិតវាក្នុងចន្លោះឆ្នាំ២០០០-២០០៥។ ក៏ប៉ុន្តែត្រូវបានកែទ្រង់ទ្រាយតែងខ្លួនជារថយន្ដម៉ាក FERRARI ប្រភេទ 40 វិញ។ F40 ត្រូវបានផលិតពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩២។ លោក FERRARI Enzo បានបង្កើតឡើងក្រុមហ៊ុន FERRARI ឆ្នាំ១៩៤៧ នៅប្រទេសអ៊ីតាលី។ រថយន្ដ TOYOTA ១គ្រឿងទៀត ជាប្រភេទ Camry ម៉ូឌែល LE ពណ៌ខ្មៅ ផលិតឆ្នាំ១៩៨៣។ លោក ស្រី ចាន់ថន ស្រលាញ់ប្រភេទឡាននេះណាស់! គាត់មានមួយទៀត ពីឆ្នាំ១៩៨៣ ដូចគ្នា តែពណ៌ក្រហមវិញ ដែលគាត់ប្រើជាប្រចាំ។ គាត់បានទិញរថយន្ដបុរាណទាំងពីរនេះ ពីព្រោះគាត់ក៏បានកើតឆ្នាំ១៩៨៣ ដូចគ្នាដែរ។ ម្យ៉ាងទៀត គឺជាប្រភេទឡានមួយ ដែលពេញនិយម ក្នុងប្រទេស កាលពីគាត់នៅវ័យក្មេង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ជាផ្លូវការ ត្រូវបានចាប់ផ្ដើមផលិតរថយន្ដ TOYOTA Camry ឆ្នាំ១៩៨២។ ពេលបច្ចុប្បន្ននេះ បន្តផលិត ដល់ជំនាន់ទី១១ (XV70)។ ជំនាន់ទី១ ត្រូវបានផលិតពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦។ តាមពិត ជំនាន់ដំបូងត្រូវបានផលិតពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ ក៏ប៉ុន្តែមិនមានឈ្មោះ TOYOTA Camry ទេ គឺមានឈ្មោះថា CELICA Camry វិញ។ ម៉ូតូកង់បីម៉ាក ATE ខាងលើ គឺជាប្រភេទ ATT ម៉ូឌែល 6 ពណ៌ស និងក្រហមចាស់ ដែលមានអាយុកាលប្រហែល៣០ឆ្នាំ។ ម៉ូតូកង់បីម៉ាកនេះ វាពេញនិយម នៅប្រទេសថៃ។ ក៏ប៉ុន្តែពេលដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ថៃនាំចូលម៉ូតូកង់បីទាំងអស់ពីប្រទេសជប៉ុន។ សម័យនោះ មានម៉ាក៤ : DAIHATSU ONO MAZDA និង MITSUBISHI។ ប្រទេសថៃ ចាប់ផ្ដើមផលិតកង់បីដោយខ្លួនឯង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយនាំចេញខ្លះថែមទៀត។ ប៉ុន្តែ ATE ប្រើម៉ាស៊ីនម៉ាក DAIHATSU ។ ATT6 មានជួរកៅអី២ ក្រោយអ្នកបើកបរ ដែលសរុបអាចអង្គុយបាន ៦នាក់។ ម៉ូឌែលដទៃទៀត ក៏មានឈ្មោះតាមចំនួនអ្នកដំណើរដែរ : ATT3 និង ATT9 ។ ATE ATT6 មានម៉ាស៊ីន ៦៥០CC ដែលអាចជិះបានល្បឿនអប្បបរិមាប្រហែល ៧៥គីឡូម៉ែត្រក្នុង១ម៉ោង។ រថយន្ដធុនធ្ងន់ M35 ខាងលើ គឺជាម៉ូឌែល A1 ឬ A2 ។ ម៉ូឌែលទាំងពីរនេះ ខុសគ្នាតែម៉ាស៊ីនប៉ុណ្ណោះ។ ក្រុនហ៊ុន REO, KAISER, STUDEBAKER, AM GENERAL, KIA, SSANGYONG និង BOMBARDIER បានផលិតឡានធំ M35 តៗគ្នា ឬពេលជាមួយគ្នានៅកន្លែងផ្សេងៗពីគ្នា ពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៩៩ សម្រាប់តម្រូវការយោធាប៉ុណ្ណោះ ហើយត្រូវបាននាំចេញទៅជិត ៤០ប្រទេស។ ម៉ូឌែល A1 និង A2 ត្រូវបានផលិតពីឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៨៨។ រថយន្ដធំប្រភេទនេះ មានស៊េរីផ្សេងៗទៀតដូចជា ស៊េរីបណ្ដោយវែង ស៊េរីអូសគ្រឿងវែង ស៊េរីបំពាក់សន្ទូចស្រាល ស៊េរីអាចលើកបែនបាន ស៊េរីសណ្ដោងរ៉ឺម៉ក ស៊េរីបំពាក់សន្ទូចធ្ងន់ ស៊េរីបន្ទប់គមនាគមន៍ និងស៊េរីដឹកគ្រឿងធ្វើស្ពានជាដើម៕ អត្ថបទទាក់ទង លោក ធី សុធា បានជួសជុលរថយន្តTOYOTA ប្រភេទCamry ឆ្នាំ១៩៨៣ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រថយន្ដធុនធ្ងន់ ដែលធ្លាប់ត្រូវបានយោធាប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៧០មក:
|
លោក ស្រី ចាន់ថន ប្រមូលម៉ូតូ៥គ្រឿង ម៉ូតូកង់បី១គ្រឿង និងរថយន្ដ១៥គ្រឿង ដើម្បីតាំងឱ្យសាធារណជនទស្សនា នៅរមណីយដ្ឋានធម្មជាតិកែច្នៃស្កាយលែន ដែលស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្នុងនោះមានម៉ូតូម៉ាក BMW HARLEY-DAVIDSON និង ROYAL ENFIELD ៥គ្រឿង ឡានទំនើបម៉ាក BRP CHEVROLET CHEVROLET TOYOTA MAZDA MERCEDES និង REZVANI ៧គ្រឿង ហើយយានយន្ដបុរាណ១០គ្រឿង រថយន្តម៉ាក PACKARD ១គ្រឿង FORD ២គ្រឿង BJC ៣គ្រឿង TOYOTA ២គ្រឿង M ១គ្រឿង និងម៉ូតូកង់បីម៉ាក ATE ១គ្រឿង ។
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.