text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ក្នុងឈុតប្រចាំថ្ងៃនីមួយៗ លោកអ្នកអាចទទួលបានម្ហូបដល់ទៅបីមុខផ្សេងគ្នា ហើយឈុតនីមួយៗ សុទ្ធតែត្រូវបានយកចិត្តទុកដាក់ ក្នុងការជ្រើសរើស ដើម្បីតម្រូវជូនដល់អតិថិជនរបស់ផាកកាហ្វេ។ លោកអ្នកអាចស្វែងរកឈុតអាហារថ្ងែត្រង់ដ៏ពិសេសនេះ នៅគ្រប់សាខារបស់ផាកកាហ្វេទាំង១០ក្នុងរាជធានីភ្នំពេញ។ ក្រៅពីឈុតអាហារថ្ងៃត្រង់ថ្មីនេះ ផាកកាហ្វេក៏មានបម្រើជូនលោកអ្នក នូវគុយទាវ បាយ កាហ្វេភ្នំពេញ និងអ៊ីតាលី ជាច្រើនមុខទៀត ដែលសុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់អតិថិជន។ ទន្ទឹមនឹងនេះ ផាកកាហ្វេក៏ត្រូវបានអតិថិជនជាច្រើន ចាត់ទុកជាកន្លែងដែលមិនត្រឹមតែជាភោជនីយដ្ឋានអាហារ និងកាហ្វេប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលអតិថិជនណាត់ជួបគ្នា ដើម្បីពិភាក្សាការងារ ក៏ដូចជាជំនួញរបស់ពួកគាត់។ ផាកកាហ្វេ ក៏មានបន្ទប់សម្រាប់ប្រជុំធំទូលាយ និងបំពាក់ឧបករណ៍គ្រប់គ្រាន់សម្រាប់អតិថិជន ដែលមានបំណងស្វែងរកបន្ទប់ប្រជុំដែលមានតម្លៃសមរម្យ។ គួររំលឹកផងដែរថា ក្រៅពីជាភោជនីយដ្ឋានដំបូងគេដែលមិនប្រើសារធាតុប៊ីចេងក្នុងអាហារ ផាកកាហ្វេ ក៏ជាភោជនីយដ្ឋានដែលទទួល បានលិខិតបញ្ជាក់ពី Hazard Analysis and Critical Control Points ឬហៅកាត់ថា HACCP គឺជាវិទ្យាស្ថានការពារសុវត្ថិអាហារ ដោយការពិនិត្យ និងគ្រប់គ្រង់ទៅលើជីវសាស្ត្រជាតិគីមី។ ក្រៅពីនេះ ផាកកាហ្វេក៏ទទួលបានវិញ្ញាបនបត្រRestaurant Grade A ពីក្រសួងសុខាភិបាល។ កាន់តែពិសេសក្នុងពេលថ្មីៗនេះ ផាកកាហ្វេក៏ទទួលបានពានរង្វាន់ ស៥ ពីមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងទើបទទួលបានពាន់រង្វាន់ធុរកិច្ចបៃតង សម្តេចតេជោហ៊ុន សែន ដែលរៀបចំដោយក្រសួងទេសចរណ៏សម្រាប់ឆ្នាំ២០១៧នេះផងដែរ។
ភោជនីយដ្ឋានផាកកាហ្វេក្នុងខែមីនានេះបានបញ្ចេញនូវប្រភេទឈុតអាហារថ្ងៃត្រង់ថ្មីដែលមានរសជាតិឈ្ងុយឆ្ងាញ់ចំអិនភ្លាមៗ និងកាន់តែទាក់ទាញជាមួយតម្លៃត្រឹមតែ ២,៥០ដុល្លារ។ បើតាមការលើកឡើងរបស់ប្រធានផ្នែកទីផ្សារផាកកាហ្វេ ឈុតអាហារថ្ងៃត្រង់ថ្មីនេះមានរហូតដល់ទៅ៧ជម្រើសផ្សេងគ្នា ដែលត្រូវបានដាក់លក់តាមថ្ងៃនីមួយៗ និងជាពិសេសល្អសម្រាប់សុខភាព ដោយមិនមានការប្រើប្រាស់សារធាតុប៊ីចេង ក្នុងការចំអិននោះទេ។
  លោក Tran Qui Thanh ដែលមានវ័យ ៧១ឆ្នាំ និងជាប្រធានក្រុមហ៊ុនភេសជ្ជនាំមុខមួយនៅវៀតណាម Tan Hiep Phat នៅថ្ងៃទី២៥ ខែមេសា ត្រូវបានតុលាការក្រុងហូជីមិញ សម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ ចំណែកកូនស្រី ២នាក់ទៀតរបស់លោក ក៏ត្រូវតុលាការកាត់ទោសផងដែរ។ លោកស្រី Tran Uyen Phuong មានវ័យ ៤៣ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ខណៈលោកស្រី Tran Ngoc Bich ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរ។    លោក Tran Qui Thanh ត្រូវបានតុលាការសម្រេចថា ជាមេ គំនិតលើការបោកបន្លំទ្រព្យដាក់បញ្ចាំសម្រាប់ប្រាក់កម្ចី។ បើទោះអ្នកខ្ចីប្រាក់បានផ្តល់ប្រាក់ បូកនឹងការប្រាក់ក្តី លោក Thanh បានបដិសេធមិនផ្តល់ទ្រព្យបញ្ចាំទៅម្ចាស់ដើមវិញឡើយ ដោយប្រើប្រាស់ហេតុផលផ្សេងៗដូចជា ការបំពានកិច្ចសន្យាជាដើម។ ចំណែកកូនស្រីពីរនាក់ទៀត ក៏មានពាក់ព័ន្ធនឹងបទចោទនោះដែរ។    អ្នកទាំងបីនាក់ បានឆបោករឹបអូសយកគម្រោងអចលនទ្រព្យចំនួន ២កន្លែង និងដីចំនួន ៣៥កន្លែង ដោយមានទំហំប្រមាណ ៤១,២លានដុល្លារ ពីបុគ្គលចំនួន ៤នាក់។ ទន្ទឹមនេះ តុលាការបានបញ្ជាឱ្យជនល្មើសទាំង៣នាក់ បង់ប្រាក់ពិន័យក្នុងម្នាក់ ៤ពាន់ដុល្លារផងដែរ។  តុលាការបានរកឃើញលោក Thanh និងកូនៗ បោកប្រាស់អ្នកវិនិយោគចន្លោះពីឆ្នាំ២០១៩ និងឆ្នាំ២០២០។    មួយរយៈចុងក្រោយ វៀតណាម បានកាត់ទោស និងចាប់ខ្លួនមន្រ្តី និងអ្នកជំនួញប្រព្រឹត្តអំពើពុករលួយជាច្រើននាក់ ក្រោយយុទ្ធនាការបោសសម្អាតពីសំណាក់បក្សកុម្មុយនីស្ត៕  
សេដ្ឋីវៀតណាម លោក Tran Qui Thanh ប្រធានក្រុមហ៊ុនភេសជ្ជ Tan Hiep Phat  ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងទ្រព្យបញ្ចាំ ក្នុងករណីបោកបន្លំទ្រព្យសម្បត្តិទំហំប្រមាណ ៤១,២លានដុល្លារ។ កូនស្រីរបស់លោក ២នាក់ទៀត ក៏ត្រូវបានតុលាការកាត់ទោសផងដែរ។
  នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា លោកមានបំណងនឹងពិភាក្សាពីសំណើរបស់ប្រទេសលោកក្នុងការស្នើទិញប្រភេទយន្តហោះប្រយុទ្ធជំនាន់ថ្មី F-16 ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។   លោកថ្លែងដូចនេះថា «ដូចយើងធ្លាប់បាននិយាយជាមួយគ្នាក្នុងពេលកន្លងទៅ រឿងការទិញយន្តហោះប្រយុទ្ធរបស់អាមេរិកនេះ គឺមិនមែនសំខាន់សម្រាប់តែប្រទេសតួកគីប៉ុណ្ណោះទេ ប៉ុន្តែវាក៏វាសំខាន់ផងដែរដល់អង្គការអូតង់ និងសហរដ្ឋអាមេរិកខ្លួនឯងដែរ។ ដូចនេះ យើងសង្ឃឹមថា ការយល់ព្រមលើការស្នើសុំទិញនេះ នឹងដើរស្របគ្នាជាមួយនឹងផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់យើងទាំងអស់គ្នា»។   សហរដ្ឋអាមេរិកកំពុងរៀបចំតំណាក់កាលចុងក្រោយនៃកញ្ចប់លក់មួយរបស់ខ្លួន ដែលមានទឹកប្រាក់ប្រមាណ២០ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសតួកគីដែលគេរំពឹងថានឹងរួមមានយន្តហោះចម្បាំងប្រយុទ្ធ F-16 សេរីថ្មីចំនួន៤០គ្រឿងផងដែរ។   សហរដ្ឋអាមេរិកបានរកវិធីជាច្រើន ក្នុងការបញ្ចុះបញ្ជូលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដើម្បីឱ្យលុបចោលនូវការជំទាស់របស់តួកគី ក្នុងការមិនព្រមឱ្យប្រទេសស៊ុយអ៊ែត និងប្រទេសហ្វាំងឡង់ ចូលជាសមាជិករបស់អង់ការអូតង់នោះ។   ប្រទេសជាសមាជិករបស់អង្គការអូតង់ទាំងអស់ត្រូវតែយល់ព្រម ក្នុងការចួលជាសមាជិកថ្មីរបស់ប្រទេសណាមួយ។ ប៉ុន្តែតួកគីដែលជាសមាជិកមួយរបស់អង្គការអូតង់នេះ បានជំរុញដល់ប្រទេសស៊ុយអ៊ែត និងហ្វាំងឡង់ ត្រូវតែបង្ក្រាបទៅលើក្រុមសកម្មប្រយុទ្ធឃឺតជាមុនសិន ដែលក្រុមនេះបានផ្លាស់ចូលទៅក្នុងប្រទេសទាំងពីរនេះ៕  
ប្រទេសតួកគី បានអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យលក់យន្តហោះប្រយុទ្ធ ប្រភេទ F-16 របស់ខ្លួនដល់តួកគី ដែលការលក់នេះ ត្រូវបានមន្ត្រីអាមេរិកមួយចំនួនសង្ឃឹមថា នឹងអាចជួយលួងលោមដល់តួកគីផងដែរក្នុងការលុបចោលនូវការជំទាស់របស់ខ្លួនដល់ការពង្រីកអង្គការអូតង់។ ប៉ុន្តែការណ៍នេះត្រូវបានជំទាស់យ៉ាងខ្លាំងពីសមាជិកព្រឹទ្ធសភាអាមេរិកដ៏សំខាន់មួយរូប។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
  មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម បានស្វះស្វែងរកទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ឱ្យប្រជាជនខ្លួន។ ក្នុងថ្ងៃទី១៧ ខែឧសភា  លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម បានជ្រើសសមាជិករដ្ឋាភិបាលមួយចំនួន ដើម្បីផ្តល់ជាយោបល់ ដែលអាចឱ្យវៀតណាមចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។    ក្រៅពីសមាជិកការិយាល័យរដ្ឋាភិបាលវៀតណាម ក្រសួងសុខាភិបាល និងក្រសួងផែនការ វិនិយោគ និងយុត្តិធម៌ ក៏នឹងផ្តល់យោបល់លើកិច្ចព្រមព្រៀងខាងលើផងដែរ។    ការប្រមូលគំនិតយោបល់របស់សមាជិករដ្ឋាភិបាលបែបនេះ ធ្វើឡើងស្របពេល រដ្ឋមន្រ្តីសុខាភិបាលលោក Nguyen Thanh Long បានអះអាងថា ក្រុមហ៊ុន Pfizer មិនព្រមចរចាលើតម្លៃ និងលក្ខខណ្ឌផ្សេងទៀតឡើយ ខណៈវៀតណាម ត្រូវតបនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុននេះ មិនឱ្យហួសថ្ងៃទី១៨ ខែឧសភា។ តម្លៃនៃកិច្ចព្រមព្រៀងខាងលើ មិនត្រូវបានគេបញ្ចេញនោះទេ។    តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា ការទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺសំខាន់ណាស់ សម្រាប់សុវត្ថិភាពសាធារណៈ និងក្នុងពេលបន្ទាន់។ «នេះគឺជាស្ថានភាពអាសន្ន ដែលគួរតែមានការព្រមព្រៀងភ្លាមៗ»។ លោក ផាម មិញឈិញ បានសង្កត់ធ្ងន់បែបនេះ។    ក្នុងការចរចាទិញវ៉ាក់សាំង ប្រមុខរដ្ឋាភិបាលវៀតណាម បានប្រគល់តួនាទីឱ្យក្រសួងផែនការ និងវិនិយោគ វាយតម្លៃលើគម្រោងដែលត្រូវទទួលបានវ៉ាក់សាំងក្រុមហ៊ុន Pfizer ដែលក្រសួងសុខាភិបាលជាអ្នកស្នើទិញ។    មកទល់ពេលនេះ វៀតណាម បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca បានចំនួន ៣៨,៩លានដូស តាមរយៈកម្មវិធី COVAX ខណៈពេលក្រុមហ៊ុនវៀតណាម VNVC បានចុះកុងត្រាទិញវ៉ាក់សាំងចំនួន ៣០លានដូសពីក្រុមហ៊ុន AstraZeneca ផងដែរ។ លើសពីនេះ វៀតណាម ក៏បានទិញវ៉ាក់សាំងចំនួន១០លានដូសផ្សេងទៀត តាមរយៈកម្មវិធី COVAX និងចរចាទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ចំនួន ៣១លានដូស។    គួររំលឹកថា វៀតណាម បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាំងពីខែមីនាមក ដោយពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងឱ្យប្រជាជនជិត ១លាននាក់ហើយ៕  
រដ្ឋាភិបាលវៀតណាម កំពុងប្រមូលមតិយោបល់ពីក្រសួងនានាលើគម្រោងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Pfizer ។ ការពិភាក្សាលើការទិញវ៉ាក់សាំងនៅក្នុងជួររដ្ឋាភិបាល ធ្វើឡើងស្របពេល ក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យានាំសារ messenger RNA ( mRNA) អះអាងថា តម្លៃវ៉ាក់សាំងរបស់ខ្លួនមិនអាចចរចាបាន។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១១ ដល់១៣ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីប្រទេសចិន។ ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី១១ ដល់១៣ ខែកុម្ភៈ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។ ក្នុងនោះ សីតុណ្ហភាពអប្បរមា ២០-ដ២៤អង្សាសេ និងអតិបរិមាពី៣០-៣៣អង្សាសេ។    ជាមួយគ្នានេះ ខេត្តប៉ៃលិន អាកាសធាតុចាប់ចុះត្រជាក់ពេលព្រឹក ចាប់ពីថ្ងៃទី១១ ដល់១៣ខែកុម្ភៈ ក្នុងសីតុណ្ហភាពអប្បរមាមានរង្វង់ ១៨អង្សាសេ។ ទន្ទឹមនឹងនោះ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាកាសធាតុចាប់ចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បរមា ពី១៧ដល់២០ អង្សាសេ  លាយជាមួយខ្យល់បក់ពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រក្នុងវិនាទី។    តំបន់ខ្ពង់រាបវិញ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងចាប់ពី១៧ ដល់២២ អង្សាសេ និងអតិបរិមាចាប់ពី៣២ដល់៣៤ អង្សាសេ។ ចំណែកតំបន់សមុទ្រ អាកាសធាតុចាប់ចុះត្រជាក់ពី២២ ដល់២៤អង្សាសេ និងអតិបរមាពី៣៣ ដល់៣៥ អង្សាសេ ក៏មានរលកកម្ពស់ពី០,៧៥-១,៥០ម៉ែត្រផងដែរ៕     
ភ្នំពេញ៖ កម្ពុជា នឹងរងឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីចិន ក្នុងនោះគួបផ្សំជាមួយខ្យល់ មូសុងឦសាន នឹងបណ្ដាលឱ្យចុះត្រជាក់នាពេលព្រឹក នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។
នាវាចម្បាំងអាមេរិកពីរគ្រឿងបានធ្វើដំណើរទៅដល់កាតាដើម្បីចូលរួមសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកកាតា នៅថ្ងៃពុធ ទី ១៤ មិថុនា។  វត្តមាននាវាចម្បាំងអាមេរិកនៅកាតានេះ ក៏កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ចោទថា កាតា ផ្តល់លុយគាំទ្រភេរវជន។ កាតា ជាកន្លែងដែលមូលដ្ឋានទ័ពអាមេរិកធំជាងគេនៅមជ្ឈិមបូព៌ាតាំងនៅ ហើយកងទ័ពអាមេរិកចំនួន១១ពាន់នាក់កំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស al-Udeid នេះ។ ចំណែកយន្តហោះចម្បាំងច្រើនជាង ១០០ គ្រឿងដែលចេញប្រតិបត្តិកាកម្ចាត់ក្រុមភេរវជនដោយហោះចេញពីមូលដ្ឋានទ័ពនេះ។ សារព័ត៌មានកាតា Al Jazeera ចុះផ្សាយថា នាវាចម្បាំងទាំងពីរគ្រឿងរបស់អាមេរិកមកកាតា ចំពេលពេលដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាទីស និងសមភាគីកាតាលោក Khalid Al Attiyah  ចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-15 ក្នុងតម្លៃ ១២ពាន់លានដុល្លារ។  ការលក់សព្វាវុធទៅឲ្យកាតានេះ ជួយបង្កើនសមត្ថភាពយោធារបស់កាតា និងលើកស្ទួយកិច្ចសហប្រត្តិបត្តិការរវាងអាមេរិកនិងកាតា។ ប៉ុន្តែគេមិនបានដឹងច្បាស់ឡើយថា អាមេរិកគ្រោងបញ្ជូននាវាទាំងពីរមកកាតានេះតាំងពីមុនជម្លោះរដ្ឋឈូងសមុទ្រកើតឡើង ឬក៏វាជាការបង្ហាញការគាំទ្ររបស់ក្រសួងការពារជាតិអាមេរិកចំពោះ កាតា ឡើយ។ ការគាំទ្ររបស់ក្រសួងការពារជាតិអាមេរិកដែលផ្ទុយស្រឡះពីជំហររបស់ប្រធានាធិបតី ត្រាំ ដែលតែងចោទប្រកាន់កាតា ហើយលោកឆ្លៀតទាញយកផលប្រយោជន៍ពេលរដ្ឋអារ៉ាប់ផ្សេងទៀតហ៊ុមព័ទ្ធសេដ្ឋកិច្ច និងកាត់ផ្ដាច់ទំនាក់ទំនងកាទូតជាមួយកាតានោះ។ សប្តាហ៍មុន ក្រសួងការពារជាតិអាមេរិក ក៏បានសរសើរកាតា ដែលបន្តអនុញ្ញាតឲ្យអាមេរិកតាំងមូលដ្ឋានទ័ព និងបន្តប្ដេជ្ញាចិត្តក្នុងការថែរក្សាសន្តិសុខតំបន់ផង។ សូមបញ្ជាក់ថា ដើមខែមិថុនានេះ អារ៉ាប៊ី សាអូឌីត បារ៉ែន អារ៉ាប់រួម អេមីរ៉ាត់ និងបណ្ដារដ្ឋអារ៉ាប់ដទៃទៀតបានរួមគ្នាផ្ដាច់ចំណងការទូតជាមួយកាតា ដោយចោទថា កាតានេះជាអ្នកផ្តល់ហិរញ្ញវត្ថុគាំទ្រក្រុមភេរវជន។ ប៉ុន្តែកាតាបានបដិសេធការចោទប្រកាន់ម្ដងហើយម្ដងទៀតដែរ។ ការបិទផ្លូវហោះហើរពីអារ៉ាប៊ី សាអូឌីត យេម៉ែន និងអារ៉ាប់រួមអេមីរ៉ាត់ ទៅកាន់កាតានេះ បានធ្វើឲ្យកាតាប្រឈមបញ្ហាច្រើនជាពិសេសលើវិស័យទេសចរណ៍ និងដឹកជញ្ជូន។ ជាងនេះទៅទៀត  ក្រុងរីយ៉ាត ក៏បានបិទច្រកព្រំដែនគោកជាមួយកាតាដែរ ហើយវាក៏ជាច្រកព្រំដែនគោកតែមួយគត់ដែលកាតា មាន៕
 នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកបានទៅដល់កាតា នៅថ្ងៃពុធ ទី១៤ មិថុនា ដើម្បីចូលរួមសមយុទ្ធយោធាជាមួយទ័ពជើងទឹកកាតា ប៉ុន្មានថ្ងៃក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ចោទថា កាតាជាអ្នកគាំទ្រក្រុមភរវកម្ម។  គេមិនដឹងច្បាស់ថា អាមេរិករៀបចំគម្រោងបញ្ជូននាវាចម្បាំងពីរគ្រឿងនេះមកកាតាមុនមានជម្លោះរវាងកាតានិងបណ្ដាលរដ្ឋអារ៉ាប់ ឬក៏ជាចេតនាបង្ហាញការគាំទ្ររបស់ក្រសួងការពារអាមេរិកចំពោះកាតា ឡើយ។
សេចក្តីប្រកាសព័ត៌មានពីគ.ជ.ប ចុះផ្សាយនៅថ្ងៃទី២៤ ខែមករានេះ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានឈ្មោះត្រឹមត្រូវ ក្នុងបញ្ជីបោះឆ្នោត មានចំនួនជាង៨.៣ លាននាក់ ស្មើប្រមាណ ៨0ភាគរយ បើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋជាង៩លាននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ បើតាមប្រភពដដែល បញ្ជីបោះឆ្នោត ដែលមានឈ្មោះប្រជាពលរដ្ឋជាង៨.៣ លាននាក់នេះ គឺជាបញ្ជីផ្លូវការ ដោយមិនមានអ្វីត្រូវប្រែប្រួលទៀតឡើយ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន យ៉ាងដូច្នេះថា៖«បញ្ជីហ្នឹង គឺចុងក្រោយហើយ អត់មានបញ្ចូលឬលុបឈ្មោះចោលទៀតទេ»។ ចំណែកឯ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨ ក៏គ.ជ.ប រៀបចំរួចរាល់ដែរ។ មានគណបក្ស៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា ដែលនឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលុបឈ្មោះប្រជាពលរដ្ឋជាងម៉ឺននាក់ ចេញពីបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨។ បើតាមសេចក្តីប្រកាសព័ត៌មានពីគ.ជ.ប ឈ្មោះប្រជាពលរដ្ឋជាង២ម៉ឺននាក់ ដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតនោះ គឺជាឈ្មោះអ្នកទទួលមរណភាព ឈ្មោះស្ទួន និងឈ្មោះអ្នកដែលផ្លាស់ប្តូរទីលំនៅដ្ឋាន។
សេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមីនា បានរម្លឹកថា ព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពី «ការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃប្រទេសកម្ពុជា» បានកំណត់យក គោព្រៃ ត្រយ៉ង អណ្តើកសរសៃ (អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ជានិមិត្តរូបនៃប្រទេសកម្ពុជា។ ដូច្នេះ សត្វ និងរុក្ខជាតិ៨ប្រភេទនេះ នឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់សម្រាប់ម៉ាកណាមួយ ដែលមានលក្ខណៈដូច ឬត្រាប់តាម ដោយគ្មានការអនុញ្ញាតនោះទេ។    ការចម្លង ឬត្រាប់តាមនិមិត្តរូបទាំងនេះ ដោយគ្មានការអនុញ្ញាត អាចធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។     យោងតាមច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ,ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ,ឈ្មោះ ,ឈ្មោះសង្ខេប ,អក្សរកាត់នៃឈ្មោះ ,សញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋ អង្គការ អន្តររដ្ឋាភិបាល ឬអង្គការ ដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ៕   
ភ្នំពេញ៖ គោព្រៃ ត្រយ៉ង អណ្តើកសរសៃ(អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់សម្រាប់ម៉ាកយីហោ ណាមួយដែលមានលក្ខណៈដូចឬត្រាប់តាម ដោយគ្មានការអនុញ្ញាត។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតមួយចំនួននៃបញ្ហាបាត់បង់ម៉ាសសាច់ដុំ ៖   ១. ការធ្វើលំហាត់ប្រាណច្រើនពេក ជាធម្មតាការធ្វើលំហាត់ប្រាណមានឥទ្ធិពលលើសាច់ដុំ។ ដូច្នេះប្រសិនបើអ្នកធ្វើលំហាត់ប្រាណហួសកម្រិតពេកនោះបញ្ហាសាច់ដុំផ្សេងៗនឹងកើតមានឡើងពិសេសប្រសិនបើអ្នកមិនបានទទួលទានកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនគ្រប់គ្រាន់ថែមទៀត! ការធ្វើលំហាត់ប្រាណសម្រាប់រយៈពេលពី ៦០ ទៅ ៩០ នាទីរាល់ពេលអាចបង្កើនហានិភ័យនៃបញ្ហាបាត់បង់ម៉ាសនៃសាច់ដុំ។ នៅពេលបញ្ហានេះកើតឡើងសាច់ដុំមិនត្រឹមតែចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការដុតរំលាយអាហារក្នុងរាងកាយផងដែរ។   ២. កង្វះអាហារូបត្ថម្ភ រាងកាយត្រូវការកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីបង្កើនម៉ាសនៃសាច់ដុំនិងរក្សាសុខភាពសាច់ដុំល្អប្រសើរ។ នេះហើយជាមូលហេតុដែលការទទួលទានអាហារគ្មានតុល្យភាពអាចបណ្ដាលឱ្យបញ្ហាបាត់បង់ម៉ាសនៃសាច់ដុំងាយនឹងកើតឡើង។   ៣. កត្តាអាយុ វ័យកាន់តែចាស់ក៏ជាមូលហេតុនៃបញ្ហាបាត់បង់ម៉ាសសាច់ដុំផងដែរ។ វ័យកាន់តែជ្រេសាច់ដុំក៏ត្រូវបានជំនួសដោយខ្លាញ់ ពិសេសចំពោះមនុស្សវ័យចំណាស់ដែលមិនធ្វើលំហាតប្រាណសោះ។   ៤. កង្វះសកម្មភាពរាងកាយ ការមិនធ្វើលំហាត់ប្រាណសោះ ឬកង្វះសកម្មភាពរាងកាយជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាបាត់បង់ម៉ាសសាច់ដុំ ឬសាច់ដុំចុះខ្សោយ។ ជាធម្មតាការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើតនិងរក្សាសាច់ដុំ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះនោះសាច់ដុំអាចនឹងប្រែជាចុះខ្សោយទៅៗ។ ជាក់ស្ដែងសាច់ដុំអាចនឹងរួមតូចប្រសិនបើអ្នកមិនប្រើប្រាស់វាសោះតាមរយៈការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយផ្សេងទៀត។   ៥. ឥទ្ធិពលនៃថ្នាំមួយចំនួន ពិតណាស់ថ្នាំគ្រប់ប្រភេទសុទ្ធតែមានផលប៉ះពាល់។ ថាតើអ្នកដឹងទេថាថ្នាំមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពសាច់ដុំដែលនាំឱ្យចុះខ្សោយនិងបាត់បង់ម៉ាស?   ត្រួតពិនិត្យដោយ www.health.com.kh
ថាតើការបាត់បង់ម៉ាសនៃសាច់ដុំ ឬបញ្ហាសាច់ដុំចុះខ្សោយអាចបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
  ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ាបានប្រឈមនឹងបញ្ហាជាច្រើន ដោយប្រជាជនជាច្រើនលាននាក់ បានភៀសខ្លួនរកកន្លែងសុវត្ថិភាព ស្របពេលសេដ្ឋកិច្ចប្រទេសមួយនេះកំពុងមានវិបត្តិ។ មិនតែប៉ុណ្ណោះ របបសឹកមីយ៉ាន់ម៉ា នៅតែបន្តប៉ះទង្គិចជាមួយកម្លាំងជនជាតិភាគតិច ហើយមិនទាន់អាចរកពន្លឺសន្តិភាពបានឡើយ។    ទាក់ទិននឹងបញ្ហានេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញឱ្យកាត់ផ្តាច់អាវុធ និងមធ្យោបាយសំខាន់ៗផ្សេងទៀតទៅយោធាមីយ៉ាន់ម៉ា។   «ខ្ញុំទទូចជាថ្មីម្ដងទៀតទៅកាន់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងកម្លាំងបន្ថែមក្នុងការទប់ស្កាត់ អំពើឃោរឃៅប្រឆាំងនឹងមនុស្សទាំងអស់ក្នុងប្រទេស រួមទាំងជនភាគតិចរ៉ូហ៊ីងយ៉ាផងដែរ»។ ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោក  Volker Turkថ្លែងបែបនេះប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវដោយសំដៅលើរបបយោធា។    ប្រមុខសិទ្ធិមនុស្សរូបនេះ បានបន្ថែមថាប្រទេសនានាគួរតែបញ្ចប់ការចូលប្រើប្រាស់អាវុធ ឥន្ធនៈ យន្តហោះ និងរូបិយប័ណ្ណបរទេសពីសំណាក់យោធា ដែលពួកគេសុទ្ធតែត្រូវការដើម្បីទ្រទ្រង់យុទ្ធនាការ គាបសង្កត់ប្រឆាំងនឹងជនស៊ីវិល។   ទាក់ទងនឹងបញ្ហាជនភាគតិចដែលអូសបន្លាយជាច្រើនទសវត្សរ៍ លោក Turk បង្ហាញថា ក្រៅពីការរងការរើសអើងជាប្រព័ន្ធ ការគាបសង្កត់ ការផ្លាស់ទីលំនៅដោយបង្ខំ និងការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត ជនជាតិរ៉ូហ៊ីងយ៉ា សព្វថ្ងៃនេះរងការជាប់ឃុំឃាំងនៅក្នុងភូមិ និង ជុំរំឃុំឃាំងផងដែរ។   បង់ក្លាដែសដែលបានទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភាគច្រើន បានបញ្ជាក់ពីខែមុនថា នឹង មិនអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីមីយ៉ាន់ម៉ាចូលប្រទេសទៀតទេ ពីព្រោះការគាំទ្រ ចំនួនដ៏ច្រើនដែលមាននៅទីនោះស្រាប់កំពុងគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនទៅហើយ។ លោក Turk ជម្រាបផងដែរថា ការិយាល័យរបស់លោកទទួលបានទទួលរបាយការណ៍គួរឱ្យ ទុកចិត្តជាច្រើនដែលថា ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់ដែលភៀសខ្លួនចេញពីអំពើហិង្សាកំពុង ត្រូវបានរារាំងមិនឱ្យចូលបង់ក្លាដែស។   ជុំវិញរឿងនេះ ប្រមុខសិទ្ធិមនុស្ស UN បានអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ ឱ្យធានានូវការការ ពារជនភៀសខ្លួនអន្តរជាតិ និងចំពោះមនុស្សដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងជម្លោះ ក្នុងមីយ៉ាន់ម៉ា។   គួររំលឹកថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចពី រដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១។ ជនភាគតិចរ៉ូហ៊ីងយ៉ាបានប្រឈមមុខនឹង ការយាយីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយៗជិតមួយលាននាក់នៃជនភាគតិចទាំងនោះរស់នៅក្នុងជុំរំដ៏កកកុញក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែសជាប់ នឹងព្រំដែន មីយ៉ាន់ម៉ា។    ភាគច្រើននៃពលរដ្ឋទាំងនោះបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅឆ្នាំ ២០១៧។ មេដឹកនាំយោធាមីយ៉ាន់ម៉ាចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាជាជនបរទេសហើយបានបដិសេធការផ្ដល់សញ្ជាតិ៕  
ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោក  Volker Turk នៅថ្ងៃ ទី១ ខែមីនា បានលើកឡើងថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការ ដើម្បីរឹតបន្តឹងការចូលប្រើប្រាស់អាវុធ ឥន្ធនៈយន្តហោះ និងរូបិយប័ណ្ណបរទេសដល់របបយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការបន្តប្រព្រឹត្តអំពើឃោរឃៅលើប្រជាជន។
គឺនៅក្នុងលិខិតចំហមួយ ដែលក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន២៦ និងឈ្មោះពលរដ្ឋ៥០ផ្សេងទៀតអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុវត្តវិធានការច្បាប់លើសំណុំរឿងហិង្សាលើស្ត្រី។ លើសពីសំណុំរឿងក្តៅគគុកចុងក្រោយនេះរវាងឧកញ៉ា ហេង សៀ និងកញ្ញា ពេជ្ររីតា លិខិតចំហដដែលបានភ្ជាប់ករណីអតីតឧកញ៉ា ឌួង ឆាយ ដែលត្រូវបានជឿថា បានប្រើហិង្សាលើអតីតភរិយា និងករណីអតីតស្នងការរងខេត្តកំពង់ធំ ដែលត្រូវបានចោទប្រកាន់ថាបានបៀតបៀនលើបុគ្គលិកជាស្ត្រី។ លិខិតចំហដែលមានហត្ថលេខីជាអង្គការធំៗ ហើយធ្វើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋ បានអត្ថាធិប្បាយថា ពួកគេខកចិត្តខ្លាំង ដោយសារតែពួកគេកត់សម្គាល់ថាក្នុងពេលកន្លងមក សមត្ថកិច្ចមិនបានអនុវត្តត្រឹមត្រូវ និងមានប្រសិទ្ធភាពនូវគោលការណ៍ច្បាប់ស្តីពីហិង្សា និងការបៀតបៀនផ្លុវភេទនោះឡើយ។ លិខិតចំហដែលត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព ដែលជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖«ការបញ្ឈប់តំណែង និងការបន្ថយឋានន្តរសក្តិ ឬការស្ងាត់ស្ងៀមចំពោះមន្ត្រីមានអំណាច មិនបានផ្តល់យុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះឡើយ ហើយវាបង្កឱ្យមានវប្បធម៌និទណ្ឌភាពផងដែរ។»។ ក្នុងពេលកន្លងមក បន្ទាប់ពីផ្ទុះករណីហិង្សាលើអតីតភរិយា ឧកញ៉ា ដួង ឆាយ ត្រូវបានដកងារឧកញ៉ា។ អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំ ត្រូវបានប្ដឹងពីស្ត្រីរងគ្រោះពីបទបៀតបៀនផ្លូវភេទ ក៏ត្រូវបានទម្លាក់ឋានៈ និងដាក់ទោសរដ្ឋបាលពីក្រសួងមហាផ្ទៃ។ ការប្រើអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀនផ្លូវភេទ និងការប៉ុនប៉ងរំលោភសេពសន្ថវៈ គឺជាបទល្មើសឧក្រិដ្ឋដែលជនល្មើសត្រូវទទួលការផ្តន្ទាទោស។ នេះជាការបញ្ជាក់របស់ក្រុមហត្ថលេខីដដែល ដោយបន្តថា មានករណីច្រើនទៀតដែលស្ត្រីជនរងគ្រោះមិនបានទម្លាយរឿងឈឺចាប់របស់ពួកគេ ដោយសារកត្តាផ្សេងៗដូចជាសង្គម និងវប្បធម៌ជាដើម។ លិខិតចំហសរសេរយ៉ាងបន្ថែមយ៉ាងដូច្នេះថា៖«ចំណាត់ការដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ គឺជាការផ្ញើសារទៅស្ត្រីរងគ្រោះជាច្រើនទៀត ឱ្យពួកគេមានទំនុកចិត្ត និងការជឿជាក់ឡើងវិញ លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។ ទាក់ទងនឹងសំណុំរឿងក្តីក្តាំរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា លោក គឹម សន្តិភាព ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ក្រសួងយុត្តិធម៌កំពុងតាមដានសំណុំរឿងនេះយ៉ាងហ្មត់ចត់ដើម្បីប្រាកដប្រជាថា ចំណាត់ការផ្លូវច្បាប់នឹងត្រូវអនុវត្តបានត្រឹមត្រូវ។ ដោយសារតែសំណុំរឿងនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន និងដោយមានការអត្ថាធិប្បាយពីមហាជនលើបណ្ដាញសង្គមផង មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានសរសេរពន្យល់យ៉ាងដូច្នេះ៖«ក្រសួងយុត្តិធម៌សូមអំពាវនាវដល់សាធារណជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចជូនស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន។ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឱ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឱ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿង[បណ្ដឹង]ទាំងពីរ»។ អាដហុក៖ បើជនរងគ្រោះបង្ហាញខ្លួនលើបណ្ដាញសង្គម អាជ្ញាធរចាត់ការលឿន មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកបានបញ្ជាក់ថា ក្នុងអំឡុងពេល៣ខែដើមឆ្នាំ២០២១ ករណីហិង្សាលើស្ត្រីបានកើតឡើងគួរឱ្យកត់សម្គាល់។ មន្ត្រីដដែលបន្តថា ក៏មានករណីហិង្សាដែលពាក់ព័ន្ធនឹងស្ថានភាពនៃការរាលដាលជំងឺកូវីដផងដែរ ដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ចំណូល បំណុលជាដើម។ ទោះយ៉ាងណាក៏ដោយ អ្នកស្រី ម៉ៅ ម៉ាប់ ដែលជាមន្ត្រីសមាគមអាដហុកទទួលបន្ទុកផ្នែកស្ត្រី និងកុមារ កត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានចំណាត់ការលឿនពីអាជ្ញាធរលើករណីហិង្សានានាដែលបង្កដោយអ្នកមានអំណាច តែថាលុះត្រាតែស្ត្រីរងគ្រោះហ៊ានចេញមុខនិយាយលើបណ្ដាញសង្គមដែរ។ លោកស្រី ម៉ៅ ម៉ាប់ រៀបរាប់បន្ថែមប្រាប់សារព័ត៌មានថ្មីៗថា៖«អាចមានករណីច្រើនទៀតដែលជនរងគ្រោះមិនហ៊ានបង្ហាញអត្តសញ្ញាណជាសាធារណៈ»។ នៅមានបញ្ហាមួយចំនួនទៀត ដែលមន្ត្រីអាដហុកដដែលរកឃើញនោះ គឺការខ្វះខាតការគាំពារស្ត្រីរងគ្រោះ ការអូសបន្លាយពេលវេលានៃការផ្តល់សំណង និងការគំរាមកំហែងលើជនរងគ្រោះ ដែលពេលខ្លះ ពួកគេត្រូវបង្ខំចិត្តទទួលសំណងសម្របសម្រួលដើម្បីបញ្ចប់សំណុំរឿង។ គួរមានលក្ខខណ្ឌវិនិច្ឆ័យផ្នែកសីលធម៌ចំពោះគោរពងារ ឧកញ៉ា? ដោយសារមានមានបទល្មើសមួយចំនួនពាក់ព័ន្ធនឹងបុគ្គលដែលមានងារជាឧកញ៉ា លោក ប៉ា ចន្ទរឿន ដែលជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា អំពាវនាវឱ្យមានការកំណត់លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការទទួលបានងារឧកញ៉ា លើសពីចំនួនថវិកាដែលត្រូវបានចំណាយជួយសង្គម។ សម្រាប់លោក ប៉ា ចន្ទរឿន បុគ្គលដែលទទួលបានគោរមងារ ឧកញ៉ា ត្រូវបានប្រកាន់ឥរិយបថថ្លៃថ្នូរ មានសីលធម៌ខ្ពស់ ឱ្យស័ក្តិសមនឹងងារដែលត្រូវបានប្រទានដោយព្រះករុណា ព្រះមហាក្សត្រ។ អ្នកតាមដានព្រឹត្តិការណ៍សង្គម ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ប្រសិនបើបុគ្គលមានងារខ្ពង់ខ្ពស់ ប្រព្រឹត្តរឿងអសីលធម៌ អយុត្តិធម៌ និងខ្វះមនុស្សធម៌ក្នុងសង្គម វាមិនត្រឹមតែប៉ះពាល់ដល់បុគ្គលខ្លួនដែលទទួលបានងារនោះទេ គឺប៉ះពាល់ដល់ស្ថានប័នដែលស្នើសុំគោរមងារ និងការប្រទានងារនេះផងដែរ។ ហេតុនេះ ការផ្ដល់គោរមងារគួរត្រូវធ្វើឡើងដោយប្រយ័ត្នប្រយែង ដោយមិនផ្ដោតទៅលើកធនធានតែមួយម្យ៉ាងនោះទេ»។ ក្នុងករណីដែលបុគ្គលដែលមានងារឧកញ៉ា ដែលជាងារកិត្តិយសក្នុងសង្គម មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ស្ថាប័នទទួលបន្ទុកនឹងការស្នើងារនេះ គួរពិនិត្យបុគ្គលនោះឡើងវិញ ដើម្បីសម្រេចថា ដក និងបន្តងារនោះដដែល ដើម្បីកុំឱ្យខូចតម្លៃស្នូលនៃងារឧកញ៉ា និងសេចក្តីថ្លៃថ្នូរបស់បុគ្គលដទៃទៀតដែលមានងារដូចគ្នានេះ។ នេះជាការយល់ឃើញរបស់លោក ប៉ា ចន្ទរឿន៕
បន្ទាប់ពីមានសំណុំរឿងក្តីចុងក្រោយរវាងឧកញ៉ា ហេង សៀ និងពិធីការិនីមួយរូប អង្គការក្រៅរដ្ឋាភិបាលជាច្រើន និងប្រជាជនផងបានស្នើឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធចាត់វិធានការច្បាប់លើអតីតឧកញ៉ាដួង ឆាយ និងអតីតស្នងការខេត្តកំពង់ធំដែរ។ សង្គមស៊ីវិលទាំងនេះ យល់ឃើញថា ការអនុវត្តច្បាប់លើជនល្មើសដែលបង្កហិង្សាលើស្ត្រី នឹងបង្ហាញថា កម្ពុជាមិនអត់ឱនឱ្យករណីហិង្សាលើស្ត្រីឡើយ។
លោក ឆាល វ៉ាន់ ប្រធានសមាគមធនាគារកម្ពុជា បានឲ្យដឹងថា  កិច្ចការរៀបចំប្រព័ន្ធធនាគារនេះ គឺធ្វើយ៉ាងណាឲ្យទីផ្សារផ្ដល់កម្ចីទាំងមូលមានផាសុកភាព ដែលរីកចម្រើនទាំងអ្នកផ្ដល់កម្ចី និងអតិថិជន។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ក៏គ្របដណ្ដាប់ដល់វិស័យមីក្រូហិញ្ញវត្ថុផងដែរ។ សូមស្ដាប់ប្រសាសន៍ លោក ឆាល វ៉ាន់ ខាងក្រោមនេះ៖
ភ្នំពេញ៖ សមាគមធនាគារប្រទេសម៉ុងហ្គោលី ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)  និងសមាគមធនាគារកម្ពុជា (ABC) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នៅថ្ងៃទី២៨ខែកញ្ញា។ តាមរយៈកិច្ចព្រមព្រៀងនេះ ម៉ុងហ្គោលី ដែលអភិវឌ្ឍន៍ប្រព័ន្ធធនាគាររបស់ខ្លួនមុនកម្ពុជា នឹងមកជួយកម្ពុជារៀបចំប្រព័ន្ធធនាគារដែលធានានិរន្តរភាព និងផាសុកភាព។ ហើយកិច្ចការនេះក៏នឹងមានការជួយបច្ចេកទេសពី IFC ផងដែរ។
  ខណៈចិន និងអាមេរិកទាស់គ្នាលើរឿងជាច្រើន ហើយជាញឹកញាប់អាមេរិករិះគន់ចិនខ្លាំងរឿងសិទ្ធិមនុស្សនោះ វាអាចជារឿងមិនធម្មតាមួយ នៅពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិករុញកំហុសលើចិនលើការតវ៉ាក្នុងស្រុករបស់ខ្លួន។    នៅថ្ងៃទី២៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ប្រាប់សមាជិកសភានៃរដ្ឋ Wisconsin ថា ចិនអុជអាលឲ្យមានអំពើហិង្សាពូជសាសន៍នៅអាមេរិក។ លោក ប៉ុមប៉េអូ បានយោងលើហេតុផលថា ចិនបានរិះគន់ការរើសអើងពូជសាសន៍អាមេរិក អំឡុងពេលបាតុកម្មស្ទើរពេញទឹកដីអាមេរិកកាលពីប៉ុន្មានខែមុន។    ចំពោះមុខសមាជិកសភានាជំនួបក្នុងទីក្រុង Madison លោក ប៉ុមប៉េអូ លើកឡើងថា បក្សកុម្មុយនីស្តចិនចង់ឲ្យប្រជាជនអាមេរិកទាមទាររកការទទួលខុសត្រូវតាមរយៈការការស្រែករិះគន់ការរើសអើងពូជសាសន៍។ លោកបន្តថា ចិនចង់ញុះញង់ឲ្យមានការតវ៉ាដែលធ្លាប់មាន Minneapolis Portland និង Kenosha ដែរ។ ទីក្រុងទាំងបីនេះ សុទ្ធសឹងជួបរលកតវ៉ាពីសំណាក់ពលរដ្ឋអាមេរិកស្បែកខ្មៅដែលប្រឆាំងអំពើហិង្សារបស់ប៉ូលិសស្បែកស។   «វាគួរឲ្យរអើម។ យើងមិនអាចឲ្យរឿងនេះកើតឡើងឡើយ។» ប្រមុខការទូតអាមេរិកបញ្ជាក់បែបនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។   អំឡុងពេលបាតុកម្មនេះ ប្រព័ន្ធផ្សព្វផ្សាយចិន ក៏បានរាយការណ៍មិនដាច់ពីការតវ៉ារបស់ក្រុមស្បែកខ្មៅ ដែលទំនងចង់បង្ហាញពីស្ថានភាពរើសអើងពូជសាសន៍នៅអាមេរិក។ ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានដុតបញ្ឆេះឲ្យមានការតវ៉ានៅអាមេរិក ទោះជំងឺ COVID-19 កំពុងរាតត្បាតក្ដី។    លោក ប៉ុមប៉េអូ ក៏បានលើកឡើងពីសំបុត្រមួយច្បាប់របស់ស្ថានទូតចិនផ្ញើឲ្យសមាជិកសភារដ្ឋ Wisconsin ដែលសរសេរថា ទីក្រុងប៉េកាំង ប្រឆាំងដាច់ខាតការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមលើសហគមន៍ជនជាតិចិននៅអាមេរិកអំឡុងពេលជំងឺ COVID-19 ។ លិខិតនេះ ទំនងចង់សំដៅសម្ដីប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងវីរុសបង្កជំងឺ COVID-19 ថា វីរុសចិន មិនដាច់ពីមាត់៕    
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានចោទទីក្រុងប៉េកាំងថា ញុះញង់ឲ្យមានការតវ៉ាប្រកាន់ពូជសាសន៍នៅអាមេរិក។ លោក អះអាងថា ការណ៍ដែលចិនរិះគន់ការរើសអើងពូជសាសន៍នៅអាមេរិក គឺជាការជំរុញឲ្យមានការតវ៉ាកាន់តែខ្លាំងនៅអាមេរិកតែម្ដង។
  នៅក្រោមការដឹកនាំរបស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល ក្រុមប្រឹក្សាបរិស្ថានជាតិថៃនៅក្នុងខែកញ្ញាបានអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏សំខាន់មួយសម្រាប់គម្រោងបង្វែរយកទឹកទន្លេ Yuam។   ក្រុមប្រឹក្សានេះបានបដិសេធការវាយតម្លៃសម្រាប់គម្រោងនេះពីរដងរួចមកហើយ ដែលលើកចុងក្រោយបំផុតនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ការប្រែក្រឡះទាំងស្រុងមកអនុម័តវិញក្នុងខែកញ្ញាធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនចិនដែលមិនស្គាល់ឈ្មោះមួយកំពុងដាក់សំណើសាងសង់គម្រោងនេះក្នុងតម្លៃលើសពាក់កណ្តាលបន្តិចនៃតម្លៃប៉ាន់ស្មានចំនួន ២.១០០ លានដុល្លារអាមេរិកដោយរ៉ាប់រងចំណាយទាំងអស់ដោយខ្លួនឯង និងបញ្ចប់គម្រោងនេះក្នុងរយៈពេលពេលតែ ៤ ឆ្នាំជាជាងរយៈពេល ៧ ឆ្នាំដែលគេរំពឹងទុក។   របាយការណ៍ពីការចាប់អារម្មណ៍របស់ចិនកើតចេញពីលោក Veerakorn Kamprakob សមាជិករដ្ឋសភាមកពីគណបក្ស Phalang Pracharat ដែលជាគណបក្សរបស់លោក Prawit និងលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដែលគ្របដណ្តប់រដ្ឋាភិបាលចម្រុះដែលកាន់អំណាចក្នុងប្រទេសថៃ។   នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA លោក Veerakorn បានបញ្ជាក់ថា ក្រុមហ៊ុនចិនមួយបានដាក់សំណើមកលោក។ លោកបានបង្ហាញថា ក្រុមហ៊ុននោះជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនឈ្មោះ Norinco International។ ក្រុមហ៊ុននេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកវិស្វកម្មស៊ីវិលរបស់ក្រុមហ៊ុនផលិតអាវុធឈ្មោះ Norinco Group ដែលមានគម្រោងនៅទូទាំងអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា។   អ្នកតំណាងរាស្រ្តរូបនេះបានថ្លែងថា លោកបានយកសំណើរបស់ក្រុមហ៊ុន Norinco ដាក់ជូនលោក Prayut ប្រមាណជា ៦ ខែមុន និងថា លោកនាយករដ្ឋមន្ត្រីពេញចិត្តនឹងសំណើរបស់ក្រុមហ៊ុននេះក្នុងការសាងសង់គម្រោងនេះក្នុងទឹកប្រាក់តែ ១,២ ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះនឹងរ៉ាប់រងចំណាយសាងសង់ទាំងអស់។    លោក Veerakorn បានថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា៖ «លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយសារតែឥឡូវនេះ ដោយសារយើងត្រូវទប់ទល់នឹងជំងឺកូវីដ១៩ យើងមិនមានទឹកប្រាក់ច្រើនក្នុងការវិនិយោគលើគម្រោងនេះទេ»។   លោកបានបន្ថែមថា៖ «ដូច្នេះលោកនាយករដ្ឋមន្ត្រីថា ប្រសិនបើមានសំណើនេះមកពីក្រុមហ៊ុនចិន ហេតុអ្វីក៏មិនទទួលយក? យើងពិចារណាលើសំណើនេះយ៉ាងម៉ត់ចត់។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ក្រសួងធារាសាស្ត្រឱ្យពិចារណាលើសំណើនេះរួចហើយ»។   ក្រសួងធារាសាស្ត្រ និងអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបចំពោះការសុំអត្ថាធិប្បាយរបស់ VOA នោះទេ។ ក្រុមហ៊ុន Norinco International ក៏មិនបានឆ្លើយតបដែរ។   ប្រទេសចិនតាមចែចង់ប្រទេសថៃ   រដ្ឋាភិបាលថៃជាច្រើនជំនាន់បានពិចារណាអំពីគម្រោងដ៏ធំមួយនេះចាប់តាំងពីទសវត្សរ៍១៩៩០មក ដើម្បីជួយបំពេញតម្រូវការទឹកដែលកសិករនៅភូមិភាគកណ្តាលប្រទេសថៃត្រូវការកាន់តែខ្លាំងទៅៗ។   នៅក្នុងគម្រោងមួយដែលអាចជាគម្រោងដំបូងសម្រាប់ប្រទេសនេះ បណ្តាញទុយោដ៏ធំដែលមានអង្កត់ផ្ចិតជាង ៨ ម៉ែត្រអាចរត់កាត់ក្រោមដីចម្ងាយ ៦១ គីឡូម៉ែត្រ ដោយទាញទឹកពីទន្លេ Yuam នៅក្បែរព្រំប្រទល់ថៃ និងមីយ៉ាន់ម៉ាយកទៅអាងស្តុកទឹក Bhumibol Reservoir។ គម្រោងនេះក៏អំពាវនាវឱ្យមានអាងស្តុកទឹកជាមួយនឹងទំនប់ទឹកនៅលើទន្លេ Yuam ដើម្បីបង្ហូរទៅក្នុងបណ្តាញទុយោនេះដែរ។   លោក Pongphisoot Busbarat សាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ ដែលសិក្សាពីទំនាក់ទំនងថៃ និងចិនបានថ្លែងថា សំណើរបស់ក្រុមហ៊ុនNorinco ក្នុងការធ្វើឱ្យគម្រោងនេះដំណើរការអាចនឹងជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការពង្រីកវត្តមានគម្រោង BRI របស់ខ្លួនក្នុងប្រទេសថៃ។    រូបឯកសារ៖ ទន្លេ Yuam។ (រូបថត៖ Pianporn Deetes/International Rivers)   គម្រោងនេះអាចកើតឡើងបន្ទាប់ពីគម្រោងពីរទៀតបានជួបការរាំងស្ទះ ដែលមួយជាគម្រោងរវាងក្រុមហ៊ុន China Railway Rolling Stock Corporation និងក្រុមហ៊ុនផ្លូវរថភ្លើងរដ្ឋថៃក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនដែលភ្ជាប់ទីក្រុងបាងកកទៅខេត្ត Nakhon Ratchasima (នគររាជសីមា) នៅភូមិភាគកណ្តាល និងមួយទៀតជាគម្រោងរវាងក្រុមហ៊ុន China Railway Construction Corporation និងក្រុមហ៊ុន CP Group របស់ថៃក្នុងការសាងសង់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលភ្ជាប់អាកាសយានដ្ឋានចំនួន ៣ នៅតំបន់ក្រុងបាងកក និងក្រុងរមនីយដ្ឋានឆ្នេរសមុទ្រ Pattaya។   លោក Pongphisoot បានថ្លែងក្នុងសម្តីដើមថា៖ «ដូច្នេះ ជាមួយនឹងរូបភាពទូទៅបែបនេះ អ្នកអាចមើលឃើញថា ក្រុមហ៊ុនចិនកំពុងព្យាយាមពង្រីកឥទ្ធិពល និងតួនាទី [របស់ពួកគេ] នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះនៅក្នុងប្រទេសថៃនៅក្រោមគម្រោង BRI»។   លោកបានបន្ថែមថា៖ «ខ្ញុំគិតថា គម្រោងទាញយកទឹកទន្លេ Yuam អាចកើតឡើងចំពេលល្អ។ យ៉ាងហោចណាស់ វាជាឱកាសល្អមួយ [សម្រាប់ចិន] ក្នុងការពង្រីកសកម្មភាពទាំងនេះនៅក្នុងប្រទេសថៃ»។   លោកPongphisoot បានថ្លែងថា ការអនុម័តភ្លាមៗនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងទន្លេ Yuam ក៏អាចបង្ហាញថា រដ្ឋាភិបាលថៃកំពុងចាប់ផ្តើមបន្ធូរបន្ថយទស្សនៈប្រយ័ត្នប្រយែងរបស់ខ្លួនចំពោះឥទ្ធិពលគម្រោង BRI របស់ចិននៅទូទាំងអាស៊ីអាគ្នេយ៍។   លោកបានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា នេះបង្ហាញថា រដ្ឋាភិបាលសប្បាយចិត្តនឹងអនុញ្ញាតឱ្យក្រុមហ៊ុនចិនចូលមកកាន់តែច្រើន»។   អ្នកវិភាគថា កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងមានការលំបាកជាង ក្នុងការពង្រីកគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅក្នុងប្រទេសថៃ បើប្រៀបធៀបជាមួយប្រទេសជិតខាង ដូចជាកម្ពុជា និងឡាវ ក៏ដូចជាម៉ាឡេស៊ី ដែលទើបតែថ្មីៗនេះទេបានចាប់ផ្តើមរឹតត្បិតចំពោះគម្រោងរបស់ចិន។ ប្រទេសជិតខាងថៃនីមួយៗមានគម្រោង BRI ជាច្រើនដោយខ្លួនឯង។ គម្រោងទាំងនោះរួមមាន គម្រោងចិនក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនដែលរត់ពីទីក្រុង Kunming ដែលជាទីក្រុងមិនជាប់សមុទ្រនៅទិសនិរតីក្នុងប្រទេសចិនទៅកំពង់ផែដ៏មហាញឹកក្នុងប្រទេសសិង្ហបុរី ដែលគេសង្ឃឹមថាផ្លូវរថភ្លើងនេះទៅថ្ងៃអនាគតនឹងរត់យ៉ាងរលូនឆ្លងកាត់ប្រទេសឡាវ ថៃ និងម៉ាឡេស៊ីនៅតាមខ្សែផ្លូវរថភ្លើងនេះ។   ប្រទេសថៃ «មានភាពស្ទាក់ស្ទើរ»   វិស្វករចិន និងក្រុមការងារនឹងបញ្ចប់កំណាត់ផ្លូវរថភ្លើងនេះក្នុងប្រទេសឡាវនៅត្រឹមចុងឆ្នាំនេះ ដោយមានការប្រឆាំងតិចតួចពីប្រទេសជិតខាងចិនក្រីក្រតូចមួយ។   ផ្ទុយទៅវិញ មកដល់ពេលនេះប្រទេសថៃបានអនុម័តការសាងសង់ផ្លូវរថភ្លើងតិចជាង ១/៣ ក្នុងគម្រោង ដែលត្រូវរត់ចេញពីទីក្រុងបាងកកទៅព្រំប្រទល់ជាមួយនឹងឡាវ ហើយសូម្បីកំណាត់ដែលត្រូវបានអនុម័តនោះ ថែមទាំងត្រូវមានការចរចាជាង ៣០ ជុំជាមួយនឹងចិនក្នុងរយៈពេលជាច្រើនឆ្នាំទម្រាំសម្រេចបាន។   លោក Murray Hiebert អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និង អន្តរជាតិ CSIS ដែលជាអង្គការស្រាវជ្រាវមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានថ្លែងថា ដោយឧស្សាហកម្មធុនធ្ងន់ភាគច្រើនរបស់ថៃប្រមូលផ្តុំជុំវិញទីក្រុងបាងកក ប្រទេសថៃបានរារែកចំពោះការអំពាវនាវរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការប្តេជ្ញាចិត្តលើការសាងសង់បណ្តាញរថភ្លើងទាំងស្រុងទៅដល់ប្រទេសឡាវ។ ផ្ទុយទៅវិញប្រទេសថៃ ទាមទារស្វែងរកប្រាក់កម្ចី និងសម្ភារៈល្អបំផុតពីប្រទេសផ្សេងទៀត ជាជាងភ្ជាប់ខ្លួនទៅនឹងប្រទេសចិន។   លោកបានថ្លែងថា ការប្រឆាំងយ៉ាងខ្លាំងពីក្រុមអ្នកបរិស្ថាន និងការបង្កើតស្តង់ដាជាច្រើនដោយអង្គភាពផ្តល់សេវាស៊ីវិលបែបអភិរក្ស និងឯករាជ្យក៏បានដើរតួនាទីក្នុងការលុបចោលគម្រោងជាច្រើនដែលចិនព្យាយាមជំរុញនៅក្នុងប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ។   លោក Hiebert ដែលជាអ្នកនិពន្ធសៀវភៅ «នៅក្រោមស្រមោលរដ្ឋាភិបាលក្រុងប៉េកាំង៖ បញ្ហាប្រឈមចិននៅអាស៊ីអាគ្នេយ៍» ឬ Under Beijings Shadow: Southeast Asias China Challenge ថ្លែងថា៖ «កន្លងមកជាការលំបាក[សម្រាប់ចិន]»។   លោកបានថ្លែងថា កម្លាំងចលករដូចគ្នានេះ បូករួមទាំងបញ្ហាសេដ្ឋកិច្ចចិនខ្លួនឯងទំនងជាជួយឱ្យគម្រោងទន្លេ Yuam នេះមិនទាន់អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះទេ។   លោកបានថ្លែងក្នុងសម្តីដើមថា៖ «បាទ ជាទូទៅចិនចង់បានតួនាទីកាន់តែធំនៅក្នុងគម្រោងសេដ្ឋកិច្ចថៃ ប៉ុន្តែថៃរុញទៅវិញ។ ប៉ុន្តែចិនក៏បានដកថយបន្តិចដោយសារបញ្ហាកូវីដ១៩ និងកំណើនសេដ្ឋកិច្ចយឺតក្នុងប្រទេសចិន។ ដូច្នេះ នៅពេលនេះ យើងមិនមានសូចនាករល្អណាមួយថាតើចិននឹងដើរទៅមុខបែបណាជាមួយនឹងគម្រោង BRI នោះទេ។ វាមិនទំនងទេដែលថា ចិននឹងបញ្ឈប់គម្រោងដែលកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌូណេស៊ី ឬម៉ាឡេស៊ី ប៉ុន្តែអ្នកមិនឃើញមានគម្រោងថ្មីៗច្រើនដែលកំពុងត្រូវបានប្រកាស ចុះហត្ថលេខា និងចាប់ផ្តើមអនុវត្តចាប់តាំងពីដើមឆ្នាំ២០២០មកនោះទេ»។   «ផលប៉ះពាល់ធ្ងន់ធ្ងរ»   ក្រុមសិទ្ធិមនុស្សនៅប្រទេសថៃកំពុងប្រឆាំងនឹងគម្រោងដែលមានរួចទៅហើយ និងមានការបារម្ភអំពីអ្នកភូមិដែលត្រូវធ្វើចំណាកស្រុកដើម្បីការសាងសង់អាងស្តុកទឹកថ្មី និងព្រៃឈើការពារជាច្រើនដែលត្រូវកាប់ដើម្បីបណ្តាញទុយោក្រោមដី។   អ្នកស្រី Pianporn Deetes អ្នកសម្របសម្រួលយុទ្ធនាការនៃអង្គការ International Rivers ក្នុងប្រទេសថៃ ដែលធ្វើការតស៊ូមតិសម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយចិរភាពបានថ្លែងថា៖ «គម្រោងនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើជនជាតិដើមភាគតិច Karen ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ និងដែលមិនទាន់ត្រូវបានគេពិភាក្សាជាមួយប្រកបដោយផ្លែផ្កាទេ។ នឹងមានផលប៉ះពាល់លើតំបន់ទីជម្រាល ដីកសិកម្ម និងការទទួលបានធនធានធម្មជាតិ»។   អ្នកស្រីបានថ្លែងថា ការវាយតម្លៃដែលក្រុមប្រឹក្សាបរិស្ថានជាតិទើបតែអនុម័ត «មានកំហុសយ៉ាងខ្លាំង» ដោយសារវាតំណាងខុស និងបំផ្លើសពីទស្សនៈដែលសហគមន៍ និងក្រុមអង្គការក្រៅរដ្ឋាភិបាលបានផ្តល់ឱ្យ។   លោកVeerakorn សមាជិករដ្ឋសភានៅតែទទូចម្តងហើយម្តងទៀតថា គម្រោងនេះនឹងត្រូវបើកឱ្យមានការដេញថ្លៃអន្តរជាតិ ប្រហែលជានៅត្រឹមចុងឆ្នាំនេះ និងថា សំណើល្អបំផុតនឹងទទួលបានគម្រោងនេះ។   អ្នកស្រី Pianporn ថ្លែងថា ការបញ្ចុះបញ្ចូលរបស់អ្នកតំណាងរាស្ត្ររូបនេះឱ្យក្រុមហ៊ុន Norinco ធ្វើឱ្យមានឥទ្ធិពលខ្លាំង។   អ្នកស្រីថ្លែងថា៖ «វាច្បាស់ណាស់ថា វាជារឿងនយោបាយ។ ប្រសិនបើគម្រោងត្រូវបានពិចារណាដោយមានការទទួលខុសត្រូវ និងគណនេយ្យភាព វានឹងមិនត្រូវគេអនុម័តនោះទេ»៕
ប្រទេសថៃ បានសម្រេចយល់ព្រមលើគម្រោងទាញយកទឹកដ៏ចម្រូងចម្រាសមួយ និងដែលត្រូវបានពិភាក្សាយ៉ាងយូរ បន្ទាប់ពីគម្រោងនេះ ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចិនដ៏ធំមួយ។ នេះជាការវិវត្តមួយដែលអាចផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងនូវជំហរថ្មីមួយសម្រាប់គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (BRI)។
សម្រាប់គណបក្សសង្គ្រោះជាតិ វា គ្មានអ្វីប្លែកទេ ដែលមេឃុំ និងចៅសង្កាត់មួយចំនួន មកពីគណបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោស ដោយសារតែប្រើពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ បក្សប្រឆាំង ដែលទើបនឹងផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំមួយនេះ ស្ទើរតែចាត់ទុកបញ្ហាខាងលើ ថាជារឿងធម្មតាទៅហើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍ទី ៩ មីនា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សង្កេតឃើញថា ខ្លឹមសារនៃញត្តិទាំងនោះ គឺមានលក្ខណៈស្រដៀងគ្នា។ ដូច្នេះ លោក យឹម សុវណ្ណ ក៏សន្និដ្ឋានថា ញត្តិថ្កោលទោសរបស់មេឃុំ  និងចៅសង្កាត់ទាំងនោះ ហាក់ចេញពីប្រភពតែមួយ។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ យល់ឃើញថា ការថ្កោលទោសខាងលើ មិនមែនចេញពីឆន្ទៈពិតប្រាកដរបស់មេឃុំ-និងចៅសង្កាត់ឡើយ។ លោក ហ៊ានវាយតម្លៃដូច្នេះថា៖«ញត្តិថ្កោលទោសទាំងនេះ គឺជាការរៀបចំ មិនមែនចេញពីឆន្ទៈ»។ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះការលើកឡើងរបស់លោក យឹម សុវណ្ណ ដែលថាការចេញញត្តិថ្កោលទោសខាងលើ គឺមានការរៀបចំ ឬក៏ការជំរុញពីថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ លោក សង្កត់ធ្ងន់ថា ញត្តិថ្កោលទោសទាំងនេះ គឺផុសចេញពីឆន្ទៈរបស់មេឃុំ និងចៅសង្កាត់ ដោយសារតែយល់ថា ពួកគេពិតជាត្រូវបានបក្សប្រឆាំងប្រមាថមើលងាយមែន។ ម្យ៉ាងទៀត លោក សួស យ៉ារ៉ា យល់ថា ការចេញញត្តិថ្កោលទោស គឺបង្ហាញពីឆន្ទៈរួមរវាងគណបក្សប្រជាជនកម្ពុជា និងមេឃុំ ឬចៅសង្កាត់ទាំងនោះ ដែលមិនអាចទទួលយកបានចំពោះពាក្យស្លោកខាងលើ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំយល់ថា ពួកគាត់និងគណបក្សប្រជាជនកម្ពុជា មានឆន្ទៈតែមួយ។ ហើយវា ក៏បង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែរ»។ នៅក្នុងគណបក្សប្រជាជនកម្ពុជា អ្នកដែលបានបង្ហាញការមិនពេញចិត្តចំពោះខ្លឹមសានៃពាក្យស្លោកនេះ គឺ សម្តេច ហ៊ុន សែន។ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានបក្សកាន់អំណាច បានចាត់ទុកពាក្យស្លោករបស់បក្សប្រឆាំង ថា ជាការបង្អាប់ និងវាយប្រហារទៅលើអ្នកដទៃ។ បន្ទាប់មក អ្នកនាំពាក្យគណបក្សប្រជាកម្ពុជា បានចេញថ្លែងការណ៍មួយ ដើម្បីទាមទារឲ្យគណបក្សសង្គ្រោះជាតិ កែតម្រូវពាក្យស្លោកខាងលើឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បក្សកាន់អំណាច បានចាត់ទុក ពាក្យស្លោករបស់បក្សប្រឆាំង ថាជាការញុះញង់និងជាការប្រមាថមើលងាយទៅដល់មន្ត្រីឃុំ-សង្កាត់ នៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះ បក្សកាន់អំណាច កំពុងតែដំណើរការនីតិវិធី ដើម្បីប្តឹងបក្សប្រឆាំងទៅតុលាការ ក្នុងគោលបំណងសុំឲ្យកែប្រែពាក្យស្លោកនេះ។ ក្រោយមានប្រតិកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកម្ពុជា មេឃុំ និងចៅសង្កាត់មួយចំនួន ក៏នៅមិនស្ងៀមដែរ ចំពោះពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ មេឃុំនិងចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទាំងនោះ បាននាំគ្នាចេញញត្តិថ្កោលទោស គណបក្សសង្គ្រោះជាតិ ដែលជាម្ចាស់ពាក្យស្លោក ជាបន្តបន្ទាប់។ ជាទូទៅ ខ្លឹមសារនៃញ្ញត្តិថ្កោលទោសទាំងនោះ បានទាមទារឲ្យបក្សប្រឆាំង កែប្រែពាក្យស្លោកខាងលើ ដែលពួកគេចាត់ទុកថា ជាការចោទប្រកាន់មន្ត្រីឃុំ-សង្កាត់ ដោយខុសពីការពិត៕
ភ្នំពេញ៖ ពាក្យស្លោករបស់បក្សប្រឆាំង ដែលពោលថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ» ត្រូវបានមេឃុំ និងចៅសង្កាត់មួយចំនួនពីបក្សកាន់អំអាច នាំគ្នាថ្កោលទោស។ បក្សប្រឆាំង យល់ថាការចេញញត្តិថ្កោលទោសទាំងនោះ គឺជាការរៀបចំដោយមនុស្សតែមួយ។ តែបក្សកាន់អំណាច បានច្រានចោលចំពោះការលើកឡើងបែបនេះ ហើយអះអាងថា ការចេញញ្ញាត្តិថ្កោលទោស គឺកើតឡើងពីឆន្ទៈរបស់មេឃុំ និងចៅសង្កាត់ដោយខ្លួនឯង។
  ពលរដ្ឋនៅក្នុងភូមិខ្វិត និងភូមិផ្សេងៗទៀត នៅសង្កាត់សាក់សំពៅ បាននាំគ្នាប្រមូលសម្ភារៈ និងជម្លៀសសត្វពាហៈ ចេញពីផ្ទះ តាំងពីយប់ថ្ងៃទី២៥ តុលា មក។ ពលរដ្ឋ បាននាំគ្នាមកបោះតង់នៅតាមបណ្ដោយផ្លូវសិន ទម្រាំស្ថានភាពទឹកស្រកចុះវិញ។ បើតាមសម្តីប្រជាពលរដ្ឋ ទឹកជំនន់នេះ មានកម្ពស់ត្រឹមដើមទ្រូង និងក របស់មនុស្សចាស់។ ចំណែកកុមារ និងចាស់ជរា គឺពិបាកធ្វើដំណើរណាស់។ អាជ្ញាធរ បានជួយកាយប្រឡាយទប់ទឹក និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ។ សូមស្ដាប់សេចក្តីរាយការណ៍របស់កញ្ញា ឡាយ សុភាវតី និងកញ្ញា ហុង ស្រីណា ដែលកំពុងនៅទីតាំងជន់លិច នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ៖   ក្រៅពីសង្កាត់សាក់សំពៅនេះ ក៏មានសង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់ព្រៃវែង និងព្រៃស ជាដើមនោះ មានការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែរ។   ទឹកស្ទឹងព្រែកត្នោត បានឡើងដល់៩,១២ម៉ែត្រ កាលពីថ្ងៃទី២៥ តុលា ខណៈស្ថានភាពកម្រិតប្រកាសអាសន្ន ត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ។ មកដល់ពេលនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅខេត្តកំពង់ស្ពឺ ស្រកចុះ២០សង់ទីម៉ែត្រហើយ។   
ភ្នំពេញ៖ ពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្រោយពីទឹកជំនន់ ហូរពីស្ទឹងព្រែកត្នោត។ អាជ្ញាធរ កំពុងជម្លៀសពលរដ្ឋចេញមកកាន់ទីទួលសុវត្ថិភាព។
  ខាងក្រោមនេះជាតួលេខវិជ្ជមានកូវីដ-១៩ នៅតាម បណ្តា-ខេត្ត គិតត្រឹមថ្ងៃទី២៣ឧសភា ដោយផ្អែកលើរបាយការណ៍របស់ខេត្តនីមួយៗ៖   កំពង់ចាម៖ មាន៥៥នាក់ទៀត សុទ្ធតែអ្នកបានប៉ះពាល់ជាមួយកម្មរដែលវិជ្ជមានកន្លងមក   ខេត្តកំពង់ចាម ក៏បន្តប្រកាសរកឃើញមនុស្ស៥៥នាក់ទៀតឆ្លងកូវីដ-១៩ ដែលសុទ្ធសឹងជាអ្នកបានប៉ះពាល់ជាមួយកម្មការិនីរោងចក្រមានវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៥៥នាក់នេះ មាន២៩នាក់ ជាអ្នកស្រុកជើងព្រៃ, មាន១៨នាក់ ជាអ្នកស្រុកបាធាយ, ៣នាក់នៅស្រុកកំពង់សៀម, រីឯ៣នាក់ទៀត នៅស្រុកព្រៃឈរ ខណៈ២នាក់ទៀត នៅស្រុកកងមាស។ ការរកឃើញករណីឆ្លងថ្មីនេះ បានធ្វើឱ្យខេត្តកំពង់ចាម កើននូវចំនួនអ្នកឆ្លងកូវីដ-១៩ រហូតដល់៤៥០នាក់។  តាកែវ៖ ៥៣នាក់ ភាគច្រើនជាអាជីវករផ្សារសំរោងយ៉ោង   អ្នកជំងឺកូវីដ-១៩ ចំនួន៥៣នាក់របស់ខេត្តតាកែវ ភាគច្រើនជាអាជីវករផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ដែលមានរហូតដល់៤៦នាក់។ ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀតនោះ មាន២នាក់ ជាកម្មកររោងចក្រ មានអាសយដ្ឋាននៅស្រុកគិរីវង់, ២នាក់នៅក្នុងស្រុកសំរោង, ម្នាក់ជាពលករមកពីថៃ នៅស្រុកកោះអណ្តែត, ម្នាក់ជាអ្នកលក់គ្រឿងបន្លាសរថយន្ត ខណៈអ្នកជំងឺម្នាក់ទៀត នៅស្រុកបូរីជលសារ  បានធ្វើដំណើរមកពីខេត្តព្រះសីហនុ។   ព្រះសីហនុ៖ ១៣នាក់ ក្នុងនោះមានទារកអាយុ៨ខែម្នាក់ និងកុមារីវ័យ២ឆ្នាំម្នាក់   សម្រាប់ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣នាក់ទៀត ក្នុងនោះមានទារកអាយុ៨ខែម្នាក់ និងកុមារីវ័យ២ឆ្នាំម្នាក់ផងដែរ។  សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង១៣នាក់ មាន៦នាក់ ជាពលរដ្ឋនៅរស់នៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ និង៦នាក់ទៀត រស់នៅក្នុងសង្កាត់លេខ១ លេខ២ លេខ៣ ក្រុងព្រះសីហនុ ខណៈម្នាក់ទៀត  ជាពលរដ្ឋរស់នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។   ត្បូងឃ្មុំ៖ រកឃើញ៤នាក់ ដោយម្នាក់ជាពលករមកពីថៃ   ខេត្តត្បូងឃ្មុំ បានប្រកាសរកឃើញមនុស្ស៤នាក់ បានឆ្លងកូវីដ-១៩ ក្នុងថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ ដោយមានម្នាក់ជាពលករមកពីថៃ ដែលមានអាសយដ្ឋានក្នុងស្រុកពញាក្រែក, ម្នាក់ទៀត ជាពលរដ្ឋរស់នៅក្នុងស្រុកក្រូចឆ្មារ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ និង២នាក់ទៀត ជាអ្នកស្រុកមេមត់ និងស្រុកអូរាំងឪ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនីមួយៗ បានអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ សូមរួសរាន់មកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចតា្តឡីស័ក ក្នុងរយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ។    កំពង់ស្ពឺ៖ ១៧នាក់បន្ថែម ជា២នាក់   ក្នុងចំណោមអ្នករកឃើញថ្មី១៧នាក់បន្ថែមនោះ ភាគច្រើនជាស្ត្រី។ មនុស្ស ៤នាក់រស់នៅស្រុកភ្នំស្រួច, ២នាក់នៅស្រុកឧត្តុង្គ, ៣នាក់នៅស្រុកសំរោងទង,  ៣នាក់ នៅស្រុកគងពិសី, ក្រុងច្បារមន មាន២នាក់ ខណៈស្រុកថ្ពងមាន១ករណី។ពលរដ្ឋដែលមានទីលំនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ១នាក់ នៅពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល១នាក់ ក៏មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៣ ឧសភា នៅខេត្តកំពង់ស្ពឺផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានប្រកាសករណីសះស្បើយសរុប ២នាក់ផងដែរ ដែលធ្វើឱ្យអ្នកជាសរុបមាន១១០នាក់។   ព្រៃវែង៖ ២០នាក់បន្ថែម ដោយម្នាក់ជាអ្នកដំណើរពីភ្នំពេញ និងម្នាក់ទៀតពីសៀមរាប   ចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន២០នាក់ដែលរដ្ឋបាលខេត្តព្រៃវែង រកឃើញថ្មីដែលនោះ មាន៨នាក់ ជាអ្នកស្រុកពាមរក៍, ២នាក់អ្នកស្រុកស្វាយអន្ទរ, ២នាក់ជាអ្នកស្រុកព្រះស្តេច, ២នាក់អ្នកស្រុកពារាំង, ៣នាក់នៅស្រុកស៊ីធរកណ្តាល, មានម្នាក់នៅស្រុកកញ្ជៀច, មានម្នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀត ជាអ្នកដំណើរមកពីខេត្តសៀមរាប។ ការរកឃើញករណីឆ្លងថ្មីនេះ បានធ្វើឱ្យខេត្តព្រៃវែង មានអ្នកជំងឺសរុប២៦៥នាក់។ ក្នុងនោះ មាន១៣១នាក់ បានជាសះស្បើយ, ស្លាប់៤នាក់ ខណៈ១៣០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ភ្នំពេញមាន២៤៥នាក់ទៀត  ច្រើនជាកម្មកររោងចក្រ និង១២ករណីនៅវត្តសារាវ័ន រដ្ឋបាលរាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤៥ករណីទៀតនៅថ្ងៃទី២៣ ឧសភា ដោយក្នុងនោះជាពាក់កណ្តាលជាកម្មកររោងចក្រ ខណៈព្រះសង្ឃ៣អង្គគង់នៅវត្តសារាវ័នតេជោ និងអ្នកពាក់ព័ន្ធ ៩នាក់ទៀតក៏វិជ្ជមានកូវីដ-១៩ដែរ។ ព័ត៌មាន លំអិត ករណីប្រចាំថ្ងៃទូទាំងប្រទេស៖ មកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៥,៧៦១ នាក់ ដោយសះស្បើយមាន ១៨, ៣៥៩ នាក់ និង ស្លាប់កើនដល់ ១៧៩នាក់៕      
ជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលឥតថមថយនៅកម្ពុជា។ តាមក្រសួងសុខាភិបាល មនុស្សចំនួន ៥៥៦នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២៣ឧសភា។ ដ្បិតតែក្រសួងមិនលម្អិតពីទីតាំងដែលរកឃើញករណីវិជ្ជមាន ប៉ុន្តែនារយៈពេលចុងក្រោយនេះ ករណីឆ្លងភាគច្រើន គឺនៅតាមបណ្តាខេត្ត។
  ទោះដាក់ស្រៈ «ិ» នៅខាងចុង ឬមិនដាក់ស្រៈ «ិ» នៅខាងចុងក៏ដោយ ក៏អត្ថន័យនៃពាក្យនោះ មិនប្រែប្រួលដែរ។ ប៉ុន្តែ ពាក្យនោះ នឹងមានតួនាទីផ្សេងពីគ្នា ពោលគឺ បើដាក់ស្រៈ «ិ» នៅខាងចុង គឺដើរតួជានាមសព្ទ តែបើមិនដាក់ស្រៈ «ិ» នៅខាងចុងទេ គឺដើរតួជាកិរិយាសព្ទ។    ពាក្យទាំងនោះ មានដូចជា ច្យុតិ ជានាមសព្ទ តែ ច្យុត ជាកិរិយាសព្ទ, អនុម័តិ ជានាមសព្ទ តែ អនុម័ត ជាកិរិយាសព្ទ, ប្រសូតិ ជានាមសព្ទ តែ ប្រសូត ជាកិរិយាសព្ទ, បញ្ញត្តិ ជានាមសព្ទ តែ បញ្ញត្ត ជាកិរិយាសព្ទ, ឋិតិ ជានាមសព្ទ តែ ឋិត ជាកិរិយាសព្ទ, ប្រព្រឹត្តិ ជានាមសព្ទ តែ ប្រព្រឹត្ត ជាកិរិយាសព្ទ, សន្មតិ ជានាមសព្ទ តែ សន្មត ជាកិរិយាសព្ទ ។ល។   ប៉ុន្តែ ពាក្យខ្លះ អាចសរសេរបានតែម្យ៉ាងគត់ គឺ ដាក់ស្រៈ «ិ» នៅខាងចុង ហើយដើរតួជានាមសព្ទ។ ពាក្យទាំងនោះ មានដូចជា មតិ, គតិ, ប្រវត្តិ, ជាតិ, សម្បត្តិ, ចក្រពត្តិ, ញត្តិ, ញាតិ, ឋានន្តរសក្តិ, វិបត្តិ, ទុគ្គតិ, សុគតិ, នីតិ, បរិយត្តិ, បីតិ, អាណត្តិ, អាបត្តិ ។ល។ ពាក្យទាំងនេះ គឺសុទ្ធតែជានាមសព្ទ ដោយមិនអាចលុបស្រៈ «ិ» ចេញ ដើម្បីឲ្យក្លាយជាកិរិយាសព្ទ នោះទេ៕    ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត
ក្នុងភាសាខ្មែរ ពាក្យមួយចំនួន អាចសរសរបានពីរយ៉ាង។ ពាក្យនោះ អាចដាក់ស្រះ «ិ» នៅខាងចុងក៏បាន ហើយមិនដាក់ស្រៈ «ិ» នៅខាងចុង ក៏បាន។
អ្នកកំពុងរកវិធីសាស្ត្រព្យាបាលស្នាមអុជខ្មៅ ស្នាមជាំ អាចម៍រុយ វិធីមួយដែលមានប្រសិទ្ធភាពតែមិនប៉ះពាល់ដល់ស្បែកមុខ។ ស្បែកមុខរបស់អ្នកប៉ះពាល់ជាមួយនឹងកម្ដៅថ្ងៃច្រើន ធ្វើឲ្យស្បែកជាំស្រអាប់ខ្មៅ។ ការបាត់បង់តុល្យភាពអ័រម៉ូន ជះឥទ្ធិពលដល់ហ្សែនបន្ត ក៏ជាមូលហេតុបង្កគ្រោះថ្នាក់ដល់ស្បែកធ្វើឲ្យស្បែកត្រូវស្ងួត បង្កើតស្នាមអុជខ្មៅ ស្នាមជាំ ជាពិសេសក្រោយពេលសម្រាលកូនរួច។ ទំនាក់ទំនងផ្នែកលក់ និងសេវាដឹកជញ្ជូនដោយឥគិតថ្លៃ 012 722 108 ទំនាក់ទំនងទិញតាម facebook link: https://www.facebook.com/kamiskinforyou សូមទស្សនាវីដេអូខាងក្រោមនេះ៖ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖បច្ចុប្បន្ននេះ ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3 កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះតែប្រសិទ្ធភាពកំចាត់ស្នាមអុជខ្មៅស្នាមជាំនិងអាចម៍រុយរបស់ផលិតផល Kami Skin K3 ។ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ខ្លះមានជម្ងល់ បារម្ភមិនដឹងថា Kami Skin K3 មានប្រសិទ្ធភាពពិតមែនឬទេ?
  គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា អ្នកឆ្លងសរុបក្នុងប្រទេសវៀតណាម មាន ២៦៨នាក់ដដែល ក្នុងនោះអ្នកជំងឺ២០៣នាក់បានជាសះស្បើយ ខណៈប្រទេសនេះគ្មានករណីស្លាប់ដោយសារCOVID-19ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលវៀតណាម ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Vietnam News ។    ចំណែក ប្រទេសឡាវវិញ តួលេខអ្នកជំងឺCOVID-19សរុបមាន១៩ករណីដដែល ក្នុងនោះ២នាក់ជាសះស្បើយ ខណៈគ្មានករណីឆ្លងថ្មីត្រូវបានរកឃើញឡើយ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីសុខាភិបាលឡាវ Phouthone Meaungpa ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ហើយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua ។ ឡាវបានរកឃើញករណីឆ្លងCOVID-19ចំនួនពីរនាក់ដំបូងកាលពីថ្ងៃទី២៤ ខែមីនា៕  
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា គ្មានករណីជំងឺCOVID-19ថ្មីឡើយ បានរកឃើញកាលពីថ្ងៃ១៩ ខែមេសា។ នេះគឺជាថ្ងៃទី៤ហើយដែលវៀតណាមគ្មានករណីCOVID-19ថ្មី។ ចំណែក ឡាវ គ្មានករណីCOVID-19ថ្មីផងដែរ សម្រាប់ពេល៧ថ្ងៃជាប់គ្នា។
  ប្រធានក្រុមការងារសង្រ្គោះបឋមនិងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លោក ហួត សូនី បានឱ្យដឹងនៅថ្ងៃទី១១ មេសា ថា ស្ដង់ទាំង៨បានបំពាក់គ្រឿងបរិក្ខារួចរាល់ហើយ។ លោកបន្ថែមថា ស្ដង់សង្រ្គោះបឋមនិងបន្ទាន់ទាំង៨ សង់នៅតំបន់ចំនួន៥ មាននៅព្រះលានជល់ដំរី (ខាងជើងប្រាសាទបាយ័ន) ចំនួន២ ប្រាសាទអង្គរវត្តចំនួន២ តំបន់អង្គរឃ្យុងយូចំនួន១ និងតាមបណ្ដោយមាត់ស្ទឹងចំនួន៣ទីតាំង។    ស្របពេលអាកាសក្ដៅខ្លាំង លោក ហួត សូនី ស្នើពលរដ្ឋជិតឆ្ងាយដើរកម្សាន្តដោយត្រូវពិសារទឹកឱ្យបាន ច្រើន ហូបចុកមានអនាម័យត្រឹមត្រូវ និងកុំដើរនៅកន្លែងដែលមានមនុស្សកកកុញច្រើនជាដើម។ល។ ក្នុងនោះប្រសិនមានបញ្ហាសុខភាពបន្ទាន់ អាចទៅកាន់ស្ដង់សង្រ្គោះបឋមនិងបន្ទាន់ ឬទំនាក់ទំនងតាម លេខទូរសព្ទចំនួន៣ប្រព័ន្ធ ទី១. ០៨៨ ៥៥ ៦៥ ៦៦៦ ទី២. ០១២ ៦៣០ ៣៩៩ និងទី៣ ០១៧ ៥៥៥ ៥៦៣៕      
សៀមរាប៖ យ៉ាងហោចណាស់ស្ដង់សង្រ្គោះបឋមនិងបន្ទាន់ចំនួន៨ ត្រូវបានរៀបចំឡើងនៅតំបន់ ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ស្ដង់ទាំងនោះមានបំពាក់ឧបករណ៍ និងសម្ភារសង្រ្គោះបឋមដែលអាច ជួយពលរដ្ឋករណីមានបញ្ហាសុខភាពភ្លាមៗពេលមកលេងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
  របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់CBCទាំងចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។ បើតាមCBC ប្រជាជនរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនជាងគេ។    CBC បានបញ្ជាក់ថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៧,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នោះ គឺជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅឱ្យប្រជាជននៅរាជធានី-ខេត្តចំនួន៣នេះ។ បើតាម CBC នៅភ្នំពេញ មានទំហំឥណទានច្រើនជាងគេ រហូតដល់ ១១៤ ៤៩៦ ២១៤ លានរៀល ត្រូវនឹងជាង ២៨,៥ ពាន់លានដុល្លារ និងស្មើនឹង ៥០ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើប្រាស់កម្ចីចំនួន៦៧,៧ ម៉ឺននាក់។    រីឯ ខេត្តកណ្តាល មានអ្នកខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ចំនួន ៣៨,៤ ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ ១៣ ១៦៣ ៥៩៣លានរៀល ស្មើនឹងប្រមាណ ៣ពាន់លានដុល្លារ។ ចំនួននេះ ស្មើនឹង ៧,៨ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស ខណៈខេត្តសៀមរាប មានទំហំ ឥណទាន៤,៦ភាគ ផងដែរ។ CBC បានបង្ហាញថា ខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣នេះ គឺមានអ្នកប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ចំនួន ៣២,៥ ម៉ឺននាក់។   ដោយឡែក ខេត្តដែលមានទំហំឥណទានទាបជាងគេនៅកម្ពុជា គឺខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តកែប។    បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ គឺមាន៤,៦ភាគរយ ត្រឹមចុងឆ្នាំ២០២៣។ CBC បន្តរៀបរាប់ថា ខេត្តដែលមានអត្រាការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន គឺខេត្តស្វាយរៀង មាន ២,៧ភាគរយ ខេត្តតាកែវមាន ៣,១ភាគរយ ខេត្តព្រៃវែងមាន ៣,២ភាគរយ  ខេត្តកែបមាន ៣,២ភាគរយ និងខេត្តស្ទឹងត្រែងមាន៣,៣ភាគរយ។    ចំពោះរាជធានី និងខេត្តទាំងបីខាងលើដែលប្រើប្រាស់កម្ចីច្រើនជាងគេរហូតដល់៦០ ភាគរយ នៃទំហំកម្ចីសរុប៥៧,៦ពាន់លានដុល្លារ  CBC ឃើញមានអត្រានៃអ្នកសងត្រឡប់យឺតលើសពី៩០ថ្ងៃ ជាមធ្យមមាន៥,២ភាគរយ។ ក្នុងនោះ រាជធានីភ្នំពេញមាន៥,២ភាគរយ  កណ្តាលមាន៥ភាគរយ និងសៀមរាបមាន មានដល់៧,៨ភាគរយ។    «ជារួមមានអតិថិជនប្រហែល ៧៦ភាគរយ នៃអតិថិជនទូទាំងប្រទេស គឺខ្ចីប្រាក់តែ១ស្ថាប័នប៉ុណ្ណោះ និងប្រហែល២០ភាគរយ ខ្ចីប្រាក់២ស្ថាប័ន។ សម្រាប់អតិថិជនទូទាំងប្រទេសដែលខ្ចីប្រាក់៣ស្ថាប័ន គឺមានតែ១ភាគរយប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់ CBC ដែលបានបង្ហាញថា ក្នុងនោះ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចី ប្រាក់តែ១ស្ថាប័ន គឺខ្ពស់ជាងគេលើសពី ៨០ភាគរយ ដែលជាអត្រាមួយល្អ។   ចំណែកឯ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន មានអត្រាអ្នកខ្ចីប្រាក់តែ ១ស្ថាប័ន ទាបក្រោម៧០ភាគរយ។  នេះមានន័យថា អតិថិជនខ្ចីលុយចាប់ពី២ស្ថាប័នទៅមាន ប្រហែល៣០ភាគរយ នៅខេត្តទាំងបីនេះ។   កន្លងមកលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការខ្ចីលុយ ឬជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺមិនមែនជារឿងអាក្រក់នោះទេ។ អ្វីដែលសំខាន់នោះ តើអ្នកខ្ចីលុយពីប្រព័ន្ធធនាគារទាំងនោះ បានប្រើប្រាស់ចំគោលដៅ ឬ តម្រូវជាក់ស្តែង ក្នុងជីវភាពរស់នៅឬអត់?    លោកស្រី បាននិយាយដូច្នេះ៖ «ការណ៍ដែលយើងខ្ចីលុយគេមិនមែនសុទ្ធតែអាក្រក់ទេ។ សំខាន់ពេលយើងទៅខ្ចីលុយគេ យើងត្រូវដឹងថា យើងយកទៅប្រើប្រាស់អ្វីពិតប្រាកដ។ បើយើងខ្ចីលុយគេទៅរកស៊ីជួញដូរ ដើម្បីបានចំណូលបន្ថែម ហើយសងគេវិញ នោះជា ការណ៍ល្អ តែបើយើងខ្ចីលុយគេយកទៅប្រើខុសគោដៅ ដូចជា ដូរស៊េរីម៉ូតូ ដូរទូរសព្ទថ្មី...គឺ ខុសហើយ »។   ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិ ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ត្រូវបង្កើនទម្លាប់សន្សំប្រាក់  និងត្រូវសន្សំជាមួយគ្រឹះស្ថានផ្លូវការ ព្រោះបានទាំងសុវត្ថិភាព និងបានទាំងការប្រាក់ដែលជាប្រភពចំណូលបន្ថែម៕ 
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ចំនួន ៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ៥៧,៦ពាន់លានដុល្លារ។ ចំនួននេះ គិតត្រឹមដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជា ដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញ នាចុងខែមីនា ឆ្នាំ២០២៤។
  អ្វីដែលពិសេសទៅទៀតនោះ សម្រាប់អតិថិជនមានបំណងដាក់ប្រាក់សន្សំជាមួយ ប្រូម៉ូសិនការប្រាក់ខ្ពស់ ដែល អិលអូអិលស៊ី កំពុងផ្តល់ជូនប៉ុន្តែពុំមានពេលវេលាគ្រប់គ្រាន់ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯង យ៉ាងងាយស្រួលបំផុត តាមរយៈសេវាធនាគារចល័ត iPay Cambodia ឬអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុតនៅទូទាំង ២៥ ខេត្ត/រាជធានី ហើយលោកអ្នក ក៏អាចប្រឹក្សាយោបល់ និងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ  ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង  ៦ ព្រឹក ដល់  ១០ យប់។   អត្រាការប្រាក់ បញ្ញើសន្សំមានកាលកំណត់របស់ អិលអូអិលស៊ី (សុពលភាពថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣)៖    *អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែដោយពុំចាំបាច់ជូនដំណឹងជាមុន៕     
ដើម្បីបន្តលើកកម្ពស់ និងជំរុញលើកទឹកចិត្តអតិថិជន ក្នុងការប្រើប្រាស់សេវាប្រាក់សន្សំ ជា ពិសេសទទួលបាននូវសុវត្ថិភាពសាច់ប្រាក់ និងការប្រាក់ខ្ពស់ អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខមួយនៅកម្ពុជា បានសម្រេចបន្ត ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេស។ ការផ្តល់ជូននូវអត្រាការប្រាក់រហូតដល់ 8.88% សម្រាប់ការដាក់សន្សំជាប្រាក់រៀល និងដុល្លារ ដែលការផ្តល់ជូននេះមានសុពលភាព រហូតដល់ដំណាច់ឆ្នាំ ២០២៣។
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពី មូលហេតុដែលអ្នកគួររួមបញ្ចូលសារាយសមុទ្រក្នុងរបបអាហារប្រចាំថ្ងៃ ៖   ១. ពង្រឹងសុខភាពក្រពេញទីរ៉ូអ៊ីត   សារាយសមុទ្រជាជម្រើសនៃអាហារដ៏ល្អបំផុតមួយដែលអ្នកជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតមិនគួរមើលរំលង។ សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិអ៊ីយ៉ូដ កាល់ស្យូម ជាតិសរសៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និងវីតាមីន E ដែលចាំបាច់សម្រាប់មុខងារនៃក្រពេញទីរ៉ូអ៊ីត។   ២. ទប់ស្កាត់ជំងឺពុកឆ្អឹង   សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលជាជាតិរ៉ែចាំបាច់បំផុតមួយសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ កាល់ស្យូមក៏ល្អសម្រាប់សុខភាពធញមេញ បេះដូង និងសាច់ដុំផងដែរ។   ៣. កម្ចាត់សារធាតុពុលពីក្នុងឈាម   នេះក៏ព្រោះតែសារាយសមុទ្រជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុក្លរ៉ូភីលដែលមានសមត្ថភាពកម្ចាត់ជាតិពុលក្នុងឈាម។ ៤. ជួយឱ្យស្រកទម្ងន់   មិនចាំបាច់ត្រូវតែលេបថ្នាំសម្រកទម្ងន់ឡើយ អ្វីដែលអ្នកត្រូវធ្វើរួមបញ្ចូលសារាយសមុទ្រក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែសារាយសមុទ្រជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ បរិមាណនៃជាតិសរសៃក្នុងសារាយសមុទ្រក៏ជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរផងដែរ។   ៥. ពន្យឺតដំណើរការនៃភាពចាស់នៃវ័យ នេះក៏ព្រោះតែសារាយសមុទ្រមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី៕   ត្រួតពិនិត្យដោយ www.health.com.kh
សារាយសមុទ្រមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាពរាងកាយផងដែរ។  បន្លែសមុទ្រនេះជាប្រភពដ៏ប្រសើរនៃសារធាតុ iodine ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម វីតាមីន A វីតាមីន C និងវីតាមីន B។ សារាយសមុទ្រក៏មានផ្ទុកសម្បូរទៅដោយជាតិសរសៃនិងប្រូតេអ៊ីនផងដែរ។
  វៀតណាម ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះ ហ្វីលីពីន ២-១ ក្នុងការប្រកួតដែលមានលោក ឃួន វីរៈ ជាអាជ្ញាកណ្តាល។ Jeremiah Chabon Borlongan រកបានគ្រាប់បាល់នាំមុខនៅនាទី៥១ ខណៈពីរគ្រាប់វាយបកសម្រាប់វៀតណាម រកបានដោយកីឡាករបម្រុងទាំងពីររូប គឺ Tran Danh Trung នៅនាទី៧៤ និង Le Minh Binh នៅនាទី៧៨។     សម្រាប់ការប្រកួតបន្ទាប់ ខ្សែការពារ Saringkan Promsupa និងជាប្រធានក្រុមផងដែរនោះ រកបានគ្រាប់បាល់បញ្ចូលទីនៅដើមតង់ទីពីរ ដើម្បីនាំថៃ ឈ្នះទីម័រខាងកើត ១-០ នាជំនួបបើកឆាកក្នុងពូល A ដូចគ្នាផងដែរ។     ក្រុមពូល A ត្រូវប្រកួតលើកទីពីរនាថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ដោយហ្វីលីពីន ត្រូវតទល់ជាមួយថៃ មុនពេលដែលទីម័រខាងកើត ប្រឹងប្រជែងយក៣ពិន្ទុពីវៀតណាម៕  
ក្រុមកីឡាបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម២២ឆ្នាំវៀតណាម និងថៃ សុទ្ធតែបានទទួលជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍ AFF U22 Championship នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
  នៅពេលធ្វើដំណើរឆ្លងកាត់ទីតាំងដែលមានសំរាម និងលូទឹកស្អុយ មនុស្សភាគច្រើនតែងតែខ្ទប់ច្រមុះ ដោយសារតែមិនអាចទ្រាំនឹងក្លិនស្អុយ។ សម្រាប់ លោក ប៉ិច ណន ដែលជាកម្មករស្ដារលូជិត ៣០ឆ្នាំនេះ តែងតែនៅជាមួយក្លិនស្អុយ និងកាក់សំណល់កខ្វក់ជារៀងរាល់ថ្ងៃ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ប៉ិច ណន បញ្ជាក់យ៉ាងដូច្នេះ៖ « នេះជាឆន្ទៈរបស់ខ្ញុំ។ ធ្វើការយូរឆ្នាំទៅស៊ាំនឹងការងារនេះ ហើយចាត់ទុកជាការងារធម្មតា»។  សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ប៉ិច ណន កម្មករស្ដារលូក្នុងរាជធានីភ្នំពេញដូចតទៅ៖      រដូវដែលលោក ប៉ិច ណន រវល់ជាងគេ គឺរដូវវស្សា ដោយសារតែភ្លៀងធ្លាក់ធ្វើឲ្យជន់លិចក្នុងរាជធានី ដូច្នេះលោកត្រូវតែចុះទៅស្ដារលូ ទោះយប់ឬថ្ងៃក៏ដោយ។ បើតាមបុរសវ័យ៦១ឆ្នាំរូបនេះ ទឹកលូ ដែលលោកតែងតែចុះស្ដារ មានពេលខ្លះត្រឹមចង្កេះ និង ខ្លះទៀត ត្រឹមដើមទ្រូងក៏មាន។ ទោះបីលោក ប៉ិច ណន មានបទពិសោធច្រើនលើការងារស្ដារលូនេះក៏ដោយ ក៏លោកនៅតែជួបនឹងបញ្ហាផងដែរ។ បញ្ហានោះ គឺបញ្ហាមុតអំបែងកែវ ឡាម និងដែក ដែលគេបោះចូលក្នុងលូ។ លោក ប៉ិច ណន ប្រាប់ថា៖ «ពេលខ្លះ ក៏មានអារម្មណ៍ខឹងនឹងអ្នកចោលសំរាមចូលក្នុងលូ ប៉ុន្តែមិនដឹងធ្វើម៉េច មានតែខំប្រឹងធ្វើទៅ»៕ បើសិនលោកអ្នកចង់ជួយលោក ប៉ិច ណន សូមទាក់ទងតាមលេខទូរសព្ទនេះ ០៩៦ ៨៣ ៤៩ ១០៤  
ភ្នំពេញ៖ ជាកម្មករស្ដារលូក្នុងរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩១មក លោក ប៉ិច ណន បានស្នើសុំឲ្យប្រជាពលរដ្ឋឈប់បោះសំរាមចូលលូបន្តទៀត ដោយចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ បុរសដែលស្ដារលូជិត៣០ឆ្នាំរូបនេះ អះអាងថា សំរាមនៅតែមានក្នុងលូ ដោយសារការចោលសំរាមរបស់ប្រជាពលរដ្ឋ។ ជារៀងរាល់ថ្ងៃ លោក ណន តែងតែចុះស្ដារលូនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៤ល្ងាច។
ផែនការអភិវឌ្ឍន៍ដីខេត្តបាត់ដំបងដីនៅក្នុងខេត្តបាត់ដំបង ត្រូវបានបែងចែកជា ៥ តំបន់ផ្សេងគ្នាដូចជា នគរូបនីយកម្ម, តំបន់កសិកម្ម, តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម, តំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងសមាហរណកម្មចម្រុះ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីការដាក់ឲ្យប្រើប្រាស់ផែនការរៀបចំដែនដី ខេត្តបាត់ដំបង។    ស្ថានភាពវិស័យទេសចរណ៍ និងវិស័យសណ្ឋាគារដោយសារតែជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ ទាំងតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិ ដូចជាសំណង់ប្រវត្តិសាស្ត្រ រូងប្រចៀវ និងរថភ្លើងឫស្សី ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ កំណើនទេសចរនេះ បានធ្វើឲ្យវិស័យបដិសណ្ឋាកិច្ច ដូចជាសណ្ឋាគារ ផ្ទះសំណាក់ មានការរីកលូតលាស់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផ្នែកទេសចរណ៍។    ជាក់ស្តែង តម្លៃបន្ទប់ដែលខ្ពស់បំផុតនៅខេត្តបាត់ដំបង ដែលមានប្រដាប់ទៅដោយបរិក្ខារដូចជា អាងហែលទឹកជាដើម មានតម្លៃពី ៨០ដុល្លារ ទៅ ១២០ដុល្លារ ហើយតម្លៃកណ្តាលមានពី ៣០ដុល្លារ ទៅ ៧០ដុល្លារក្នុងមួយយប់។   ទោះយ៉ាងណាក៏ដោយ ភ្ញៀវទេសចរ ក៏អាចរកបាននូវបន្ទប់ដែលមានតម្លៃត្រឹមតែ ១០ ដុល្លារផងដែរ។ ដូច្នេះ គេរំពឹងថា ផែនការអភិវឌ្ឍន៍ក្រុង នឹងធ្វើឲ្យវិស័យសណ្ឋាគារ និងផ្ទះសំណាក់ រីកមុខមាត់ថ្មី ដោយវាជាការលើកទឹកចិត្ត ដល់អ្នកវិនិយោគទុនលើសណ្ឋាគារទំនើប ឲ្យបោះទុនប្រកបអាជីវកម្ម ក្នុងតំបន់នោះផងដែរ។ ជាភ័ព្ទសំណាងល្អ ភ្ញៀវទេសចរកាន់តែច្រើនឡើងបាន និងកំពុងតែជ្រើសរើសយកប្រទេសកម្ពុជា ជាគោលដៅកម្សាន្ត ហើយគម្រោងផែនការអភិឌ្ឍន៍នេះ នឹងផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបង នៅពេលឆាប់ៗខាងមុខនេះ។   អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺអចលនទ្រព្យនៅខេត្តបាត់ដំបង នឹងមានការប្រែប្រួលខ្លាំងផងដែរ។ ទស្សនវិស័យនៃផែនការអភិវឌ្ឍន៍នេះ នឹងជាកាតាលីករជំរុញឲ្យមានការបោះទុនវិនិយោគចូលក្នុងខេត្តនេះ ដោយសារតែតែតំបន់នេះ មានអំណោយផលលើគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ថ្មីៗនេះ ក្រុមហ៊ុនចិនបានបន្ថែមទុនបន្ថែមនៅក្នុងខេត្តបាត់ដំបងផងដែរ។    តម្លៃអចលនទ្រព្យទាក់ទងនឹងតម្លៃដីវិញ តំណាងភ្នាក់ងារវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថាដីនៅក្នុងខេត្តបាត់ដំបង ចាប់ផ្តើមមានកំណើនគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង ដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ដុល្លារ ទៅដល់ ៤,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុង មានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ដុល្លារ ក្នុងមួយមែត្រការ៉េ។   នៅខេត្តបាត់ដំបង មានផ្ទះវីឡាច្រើន ចាប់ពីវីឡាធម្មតា រហូតដល់ផ្ទះវីឡាប្រណិត ដែលមានទំហំផ្សេងៗគ្នា ដែលភាគច្រើនស្ថិតនៅតាមជាយក្រុង។ ចំពោះវីឡាខ្នាតតូច មានតម្លៃចាប់ពី ៥០,០០០ដុល្លារ ចំណែកវិឡាខ្នាតធំវិញ គឺមានតម្លៃរហូតដល់ ៦០០,០០០ដុល្លារ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះ ត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ៕   (ប្រភព៖https://www.realestate.com.kh/km/news/Battambang-Real-estate-is-slow-but-having-huge-potential/)  
ខេត្តបាត់ដំបង មានផ្ទៃដីចំនួន ១១,៧៤៨ គីឡូមែត្រការ៉េ និងមានប្រជាជនចំនួន ១,២៨៣,២២៣នាក់។ រាជរដ្ឋាភិបាល មានបំណងប្រែក្លាយខេត្តនេះឲ្យទៅជាតំបន់ សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០។អ្នកតំណាងរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបងមាន ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែហាក់នៅមានភាពយឺតយ៉ាវជាងតំបន់ដទៃ ប៉ុន្តែខេត្តនេះមានសក្តានុពលសម្រាប់ពាណិជ្ជកម្ម នៅពេលអនាគត។
  បើតាម ន.អ.ប គម្រោងអភិវឌ្ឍខុសច្បាប់នៅខេត្តកំពតមាន គម្រោង«ដែនដីអាណាចក្រអង្គរ» របស់ក្រុម ហ៊ុន ដែនដី អង្គរ អិមផាយអី, គម្រោង«ដីឡូត៍ ម៉ន ដានី» របស់ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត, គម្រោង«កំពតរីវើផាក» របស់ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន និងគម្រោង«ចំការលំហែកាយ» របស់ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រតីធី។  នៅខេត្តកំពង់ឆ្នាំង មានគម្រោង«ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង» របស់ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ដែលអភិវឌ្ឍន៍ដោយគ្មានអាជ្ញាបណ្ណ ខណៈខេត្តកំពង់ស្ពឺ មានគម្រោង«មរតកទំព័រមាស» របស់ក្រុមហ៊ុន ដាប់បិល ណាញ។ ចំណែកនៅខេត្តមណ្ឌលគិរី គឺគម្រោង«បុរី រីសិត មណ្ឌលគិរី» របស់ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឱ្យដឹងដូច្នេះ។ ទន្ទឹមនឹងបង្ហាញឈ្មោះក្រុមហ៊ុន និងគម្រោងដីឡូតិ៍ខុសច្បាប់ និយ័តករអាជីវកម្មអចលន វត្ថុ និងបញ្ចាំ បានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអភិវឌ្ឍខាងលើ ដែលអាចធ្វើឱ្យខាតបង់ ប្រយោជន៍ ដូចជាពុំអាចផ្ទេរកម្មសិទ្ធិបានជាដើម៕   
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានបង្ហាញឈ្មោះ ក្រុមហ៊ុន/គម្រោង ចំនួន៧ ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ បើយោងតាមសេចក្តី ជូនដំណឹងរបស់ ន.អ.ប ចុះថ្ងៃទី២៣ ខែមេសា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនោះ ទាំង មាន៤គម្រោងស្ថិតនៅខេត្តកំពត, ១គម្រោងនៅខេត្តកំពង់ឆ្នាំង, ១គម្រោងនៅខេត្តកំពង់ស្ពឺ និង១គម្រោងទៀតនៅខេត្តមណ្ឌលគិរី។
  សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់បន្ថែម ចំពោះពាក្យ «ហឹរ»  អាចនិយាយជាពាក្យ «ហើរ» ក៏បាន។ ប៉ុន្តែ គេសង្កេតឃើញមនុស្សភាគច្រើន ប្រើពាក្យ «ហឹរ» នេះជាង។ ដោយសារតែពាក្យនេះ មានន័យចំថា ជាម្ទេសដែលធ្វើឲ្យ ផ្សារក្តៅឆួល នៅពេលដែលទទួលទានវាជាអាហារ។    ដោយឡែក គុណនាម «ហិល» មានន័យថា វិលមុខមិនសូវមុត ព្រោះកាប់ដី ឬកាប់ជ្រលួសត្រូវដីរឿយៗ។ ដូចជា ចបហិលមុខ, កាន់កាំបិតចែតកាប់ជ្រលួសត្រូវដីហិលមុខអស់៕ 
អត្ថន័យខុសគ្នា ការប្រើប្រាស់ផ្សេងគ្នា ហើយសូរសព្ទក៏ប្លែកគ្នាដែរ ចំពោះពាក្យ «ហឹរ និងហិល»។ តាមការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានឲ្យដឹងថា ពាក្យ «ហឹរ» សំដៅលើ រសជាតិផ្សារក្តៅឆួល ដែលគេហៅថា ផ្លែម្ទេសនោះ។ ចំណែក «ហិល» សម្គាល់លើរិលមុខមិនសូវមុត ព្រោះកាប់ដី ឬ កាប់ជ្រលួស ត្រូវដីរឿយៗ។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងបុគ្គលិកហាង OKO Gallery ដូចតទៅ៖   រូបភាពពីហ្វេកប៊ុក OKO Gallery
សៀមរាប៖ ម្ចាស់ហាង OKO Gallery នៅទីរួមខេត្តសៀមរាប បានយកកង់ជប៉ុនមួយគ្រឿង ដែលមានវ័យចំណាស់ប្រមាណ៦០ឆ្នាំ មកលម្អហាងលក់សម្ភារផលិតដោយដៃរបស់ខ្លួន។ បុគ្គលិកហាងនេះ បានប្រាប់សារព័ត៌មានថ្មីៗ ថាកង់នេះ ក៏ត្រូវបានម្ចាស់ហាងដាក់តាំងមុខហាងដើម្បីទាក់ទាញភ្ញៀវផង និងជិះកម្សាន្តផង។  កង់ជប៉ុនមួយគ្រឿង ត្រូវបានគេកែច្នៃគ្រឿងមួយចំនួនធំដែរ ដូចជាត្រូវបានដកគ្រឿងចេញទាំងអស់ ដកកន្ត្រចេញ និងបន្ថែមពិលខាងមុខ ព្រមទាំងរានខាងក្រោយ។
  សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖      ការពិត ពិធីពូនភ្នំខ្សាច់ កើតមានឡើងតាំងពីជាង២៥០០ឆ្នាំមុនមកម្ល៉េះ ពោលគឺកាលពីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ធរមាន។ អ្វីមួយកើតមានឡើង អ្វីនោះតែងតែមានរឿងនិទានរបស់វា។ ប៉ុន្តែ ដោយហេតុថា រឿងនិទាននោះ វែងអន្លាយ និងស្មុគស្មាញពេក ហើយហាក់ដូចជាមិនសូវឆ្លុះបញ្ចាំងពីប្រយោជន៍បច្ចុប្បន្នថែមទៀត ដូច្នេះខ្ញុំសូមមិនរៀបរាប់ទៅចុះ។ អ្វីដែលនឹងលាតត្រដាងនោះ គឺខ្លឹមសារ និងអត្ថន័យនៃពិធីនេះ ដែលអាចនាំមកនូវប្រយោជន៍សម្រាប់ជីវិតបច្ចុប្បន្នទើបជាការប្រសើរ។    ភ្នំខ្សាច់នេះ ឬចេតិយខ្សាច់ ហៅតាមភាសាបាលីថា វាលុកចេតិយ។ ចេតិយខ្សាច់ គឺជាគំនរខ្សាច់ដែលត្រូវបានគេពូនជារាងចេតិយ ដើម្បីឧទ្ទិសដល់ព្រះចូឡាមុនីចេតិយ របស់ព្រះពុទ្ធអង្គ។ ចូឡាមណីចេតិយ៍ គឺជាចេតិយដែលតម្កល់នូវ ព្រះកេសា និងព្រះចង្កូមកែវ របស់ព្រះពុទ្ធ ដែលស្ថិតនៅឯស្ថានតាវត្តិង្សឯណោះ។ ស្ថានតាវត្តិង្ស គឺជាស្ថានសួគ៌មួយ ក្នុងចំណោមស្ថានទេវលោកជាច្រើនទៀត ដែលគ្រប់គ្រងដោយ ព្រះឥទ្ធ។    កាលពីព្រះពុទ្ធអង្គ ចេញសាងព្រះផ្នួសនៅព្រះជន្ម២៩វស្សា ព្រះអង្គក៏បានកាត់ព្រះកេសាដោយខ្លួនឯង ហើយព្រះកេសានោះ ត្រូវបានទេវតា នាំយកទៅតម្កល់ទុកនៅឯចូឡាមណីចេតិយ។ ចំណែក ព្រះចង្កូមកែវ ត្រូវបានទេវតាបាននាំទៅតម្កល់ទុកក្នុងចេតិយនេះដូចគ្នា គឺនៅពេលដែល ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ហើយព្រះសពត្រូវបានរំលាយដោយព្រះអគ្គី។ ដូច្នេះ ភ្នំខ្សាច់ដែលត្រូវបានធ្វើឡើង គឺតំណាងឲ្យព្រះចេតិយ ដែលបញ្ចុះនូវព្រះកេសា និងព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធនេះឯង។   ការពូនភ្នំខ្សាច់នេះ បុរាណបណ្ឌិតយើង បានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយ។ ការរឭកដល់ព្រះចូឡាមណីចេតិយ គឺជាការរឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរំឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរំឭកដល់ តួអង្គផ្ទាល់នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណជាអនេកប្បការចំពោះសត្វលោក ពោលគឺគុណទាំងបី រួមមាន បញ្ញាគុណ ករុណាគុណ និង វិសុទ្ធគុណ។ ការរំឭកដល់គុណព្រះពុទ្ធនេះហើយ ដែលធ្វើឲ្យយើងកើតចិត្តជ្រះថ្លាចំពោះព្រះអង្គ ដែលជាហេតុនាំឲ្យកើតកុសលផលបុណ្យ។   ម្យ៉ាងទៀត ដោយអំណាចនៃការពូនភ្នំខ្សាច់ ឧបកិច្ចដល់ព្រះចូឡាមណីចេតិយនេះ ក៏អាចឲ្យអ្នកទាំងឡាយ ដែលចូលរួមពូននោះ សុំអធ្យាស្រ័យដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួង ក្នុងចក្រវាឡទាំងមូល ឲ្យលើកលែង និងអហោសកម្មដល់ខ្លួន ដែលធ្លាប់ប្រព្រឹត្តនូវអំពើជាអកុសល ដល់សត្វលោកទាំងនោះ ក្នុងអតីតជាតិ ដោយអចេតនាណាមួយ។   ប៉ុន្តែបើបាបកម្ម ដែលយើងធ្លាប់ធ្វើលើអ្នកដទៃឲ្យរងការឈឺចាប់ដោយចេតនា និងចិត្តឫស្យា នោះ យើងពុំអាចសុំឲ្យដាច់កម្មពៀរ ឬបាបកម្ម ដោយគ្រាន់តែគោរពចំពោះភ្នំខ្សាច់នោះទេ។ បើយើងធ្វើបាបគេដោយចេតនា ហើយយើងអាចសុំលាងជម្រះបាបកម្ម ឬកម្មពៀរទាំងនោះ ដោយគ្រាន់តែបូជាចំពោះភ្នំខ្សាច់ប៉ុណ្ណឹង អ៊ីចឹង វាដូចជាអយុត្តិធម៌ពេកហើយ។ ច្បាប់ធម្មជាតិមិនតម្រូវឲ្យ យើងមានសិទ្ធិអស្ចារ្យដូច្នេះឡើយ។   ជាងនេះទៀត ដោយអានុភាពនៃសទ្ធាជ្រះថ្នាក្នុងការពូនភ្នំខ្សាច់ រំឭកដល់ព្រះពុទ្ធអង្គ យើងក៏អាចប្រាថ្នាសុំនូវសិរីសួស្តីទាំងឡាយឲ្យកើតមានដល់ក្រុមគ្រួសារ និងសហគមន៍ផងដែរ។ ប៉ុន្តែ បើទោះបីជាយើងផ្សងដូច្នេះក៏ពិតមែន តែយើងក៏ត្រូវតែខិតខំបំពេញកិច្ចទាំងឡាយណា ដែលនាំឲ្យរីកចម្រើនដែរ មិនមែនតាំងសេចក្តីប្រាថ្នាឡើង ហើយក៏ដេករង់ចាំលទ្ធផលនោះទេ។   ចាស់បុរាណតែងពោលទុកមកថា បើយើងបានពូនភ្នំខ្សាច់ គឺដូចជាយើងហ្នឹងបានចូលរួមសាងសង់ព្រះចេតិយ ថ្វាយព្រះសម្មាសម្ពុទ្ធផ្ទាល់អ៊ីចឹងដែរ។ ហើយការរំឭកដល់ព្រះចូឡាមណីចេតិយ ក៏ដូចជាការបូជាដល់ព្រះសម្មាសម្ពុទ្ធផ្ទាល់ដូចគ្នា៕
ភ្នំពេញ៖ ពិធីពូនភ្នំខ្សាច់នេះ មិនមែនធ្វើឡើងតែក្នុងរដូវបុណ្យភ្នុំបិណ្ឌនោះទេ។ តាមទំនៀមទម្លាប់ខ្មែរ ការពូនភ្នំខ្សាច់នេះ អាចធ្វើឡើងនៅក្នុងពិធីបុណ្យអ្វីក៏បានដែរ មានដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យមាឃបូជា បុណ្យវិសាខបូជា និងបុណ្យបច្ច័យបួន ជាដើម។
  នៅថ្ងៃទី៩ មេសា ការិយាល័យឧតុនិយមហ្វីលីពីន បានលើកឡើងថា សន្ទស្សន៍កម្តៅនៅម៉ោង២រសៀល(ម៉ោងក្នុងស្រុក) ក្នុងទីក្រុង Dagupan ខេត្ត Pangasinan ដែលឡើងដល់៥១,៧អង្សានោះ មានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។   ជាមួយគ្នានេះ ការិយាល័យដដែល បានណែនាំឲ្យប្រជាជនសម្ងំនៅក្នុងផ្ទះរបស់ពួកគេ  ហើយប្រសិនបើម៉ាស៊ីនត្រជាក់ពុំដំណើរការនោះ ពួកគេគួរនៅជាន់ក្រោមបំផុតដើម្បីនៅឲ្យឆ្ងាយពីឥទ្ធិពលកម្តៅ។    បើតាមប្រភពដដែល ការិយាល័យឧតុនិយម ក៏បានប្រាប់ឲ្យប្រជាជនផឹកទឹកឲ្យបានច្រើន និងជាប្រចាំ ដើម្បីរក្សារាងកាយឲ្យត្រជាក់ ព្រោះថា ទឹក គឺជាវត្ថុរាវដ៏សុវត្ថិភាពបំផុតសម្រាប់ផឹក អំឡុងពេលអាសន្នក្តៅបែបនេះ។   ក្រៅពីទីក្រុង Dagupan តំបន់ចំនួន១៣ផ្សេងទៀត ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ «គ្រោះថ្នាក់» ផងដែរ។ ក្នុងចំណោមនោះ ក្រុង Cuyo ក្នុងខេត្ត Palawan ភាគកណ្តាលនៃប្រទេសហ្វីលីពីន មានសីតុណ្ហភាពដល់ ៤៦,២អង្សា ចំណែកឯរដ្ឋធានី ម៉ានីល មានសីតុណ្ហភាពដល់ ៤២អង្សា។   សូមបញ្ជាក់ថា ក្រសួងសុខាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានណែនាំឲ្យសាធារណជនរក្សារាងកាយពួកគេកុំឲ្យបាត់បង់ជាតិទឹកក្នុងខ្លួន  និងស្លៀកសំលៀកបំពាក់ស្តើងៗ និងមានពណ៌ភ្លឺៗជាដើម។ ខេត្តមួយចំនួនក្នុងប្រទេសហ្វីលីពីន កំពុងប្រឈមមុខនឹងបញ្ហារាំងស្ងួតចាប់តាំងពីខែមីនាមកម្ល៉េះ ហើយបញ្ហានេះនឹងបន្តដល់ខែឧសភា ឬខែមិថុនាទៀត ដោយសារបាតុភូតអាកាសធាតុ El Nino ៕  
ការិយាល័យឧតុនិយមហ្វីលីពីន បានកត់ត្រាសន្ទស្សន៍កម្តៅខ្ពស់បំផុតពុំធ្លាប់មានក្នុងឆ្នាំនេះ ដែលឡើងដល់៥១,៧អង្សា ក្នុងទីក្រុងមួយនៅភាគខាងជើងនៃប្រទេសហ។ ការិយាល័យនេះ ក៏ណែនាំឲ្យពលរដ្ឋសម្ងំនៅក្នុងផ្ទះ និងបរិភោគទឹកឲ្យបានច្រើនជាប្រចាំផងដែរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ៣១ ខែមករានេះ ក្រសួងសុខាភិបាល បានណែនាំដល់ឱសថស្ថាន-ឱសថស្ថានរងត្រូវលក់ឱសថតាមវេជ្ជបញ្ជា និងមិនអនុញ្ញាតពិនិត្យជំងឺក្នុងឱសថស្ថានឡើយ។ ក្នុងករណីសង្ស័យថា អតិថិជន មានជំងឺកូវីដ-១៩ មិនត្រូវលក់ឱសថឱ្យដាច់ខាត ដោយត្រូវណែនាំអតិថិជននោះ ឱ្យរស់នៅដាច់ដោយឡែកពីគ្រួសារ ហើយត្រូវផ្ដល់ព័ត៌មានទៅក្រសួងសុខាភិបាល  និងត្រូវប្រើអូសាវែលកំហាប់០,១ភាគរយ ជូនសម្អាតឥដ្ឋ និងបាញ់សម្លាប់មេរោគក្នុងឱស្ថានស្ថាន។    ឱសថស្ថាន-ឱសថស្ថានរង ត្រូវអនុវត្ត និងផ្សព្វផ្សាយដល់អ្នកជំងឺ ពីវិធានការអនាម័យ ដោយពាក់ម៉ាស់ លាងដៃជាមួយទឹកអាល់កុល ឬជែលជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះ។ ជាពិសេស ត្រូវអនុវត្តវិធានការ «៣កុំ»៕     
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំ ដល់ឱសថស្ថាន-ឱសថស្ថានរង ឱ្យបន្តវិធានការការពារ និងអនុវត្តវិធានការ «៣កុំ» ដើម្បីកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ វិធានការ «៣កុំ» រួមមាន កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់ ចាប់ដៃ កៀកស្មា នឹងអ្នកមានជំងឺផ្ដាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩។
គួររំលឹកថា   CFA គឺជាស្ថាប័នចម្រុះ និងមិនរកប្រាក់ចំណេញ ដែលបង្កើតឡើងក្នុងមានគោលបំណងជួយគាំទ្រការអភិវឌ្ឍន៍ នៃវិស័យ FinTech នៅកម្ពុជា និងដើម្បីជំរុញកិច្ចសហការ រវាងអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងឡាយក្នុងប្រព័ន្ធអេកូ FinTech នៅកម្ពុជា។ CFA គឺជាស្ថាប័នមួយដែលសមាជិករបស់ខ្លួន តំណាងឲ្យភាគីពាក់ព័ន្ធគ្រប់រូបភាព ក្នុងវិស័យ FinTech ចាប់តាំងពីក្រុមហ៊ុនច្នៃប្រឌិតក្នុងដំណាក់កាលដំបូង រហូតដល់ក្រុមហ៊ុនធំៗដែលនាំមុខក្នុងផ្នែកហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាកម្មនានា។ ដើម្បីពង្រឹងគោលបំណងនៃការអភិវឌ្ឍវិស័យ FinTech ក្នុងប្រទេសកម្ពុជា CFA បានចាប់ដៃគូជាមួយស្ថាប័ន និងសមាគមនានាពីប្រទេសកម្ពុជា និងទូទាំងសកលលោក ដើម្បីសហការទៅលើគំនិតផ្តួចផ្តើមផ្សេងៗ ទាក់ទងនឹងវិស័យ FinTech។ ដើម្បីជាកិច្ចចាប់ផ្តើម CFA បានចុះហត្ថលេខាលើអនុស្សារណៈជាមួយសមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុផ្លូវការ ពីប្រទេសសិង្ហបុរី តៃវ៉ាន់ និងថៃ។ តាមរយៈអនុស្សារណៈនេះដែរ សមាគមទាំងបួន យល់ព្រមក្នុងការសហការ និងបន្តចូលរួមក្នុងបំណងរួមចំណែកការអភិវឌ្ឍន៍វិស័យ Fintech ក្នុងប្រទេសកម្ពុជា និងទ្វីបអាស៊ី។ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា អនុវត្តនូវការងារសំខាន់ៗចំនួនបួន សម្រាប់សមាជិករបស់ខ្លួនមានដូចជា៖ ១. ជាជើងឯក ផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាល និងនិយតករ ទៅលើការផ្លាស់ប្តូរគោលនយោបាយនានា ដែលគាំទ្រភាពច្នៃប្រឌិត និងការរីកលូតលាស់នៃ Fintech។ ២. ជាអ្នកផ្តល់ជំនួយ ផ្តល់ការស្រាវជ្រាវ ជំនួយផ្នែកច្បាប់/បទបញ្ញត្តិ ការបញ្ចុះតម្លៃសម្រាប់អ្នកផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលជួយសមាជិករបស់យើង ក្នុងការកសាង និងពង្រីក Startup របស់ពួកគេ។ ៣. ជាអ្នកផ្សំផ្គុំ បញ្ចុះបញ្ចូលអតិថិជនឲ្យទិញ  វិនិយោគិនឲ្យវិនិយោគ និងអ្នកមានទេពកោសល្យឲ្យចូលរួមក្នុងដំណោះស្រាយ Fintech នានា។ ៤. ជាស្ពានតភ្ជាប់ទំនាក់ទំនង តភ្ជាប់ការបណ្តាក់ទុន (ធនធាន) ទេពកោសល្យ (ការអប់រំ) និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងប្រព័ន្ធអេកូ Fintech កម្ពុជា និងផ្តល់នូវទំនាក់ទំនាក់ទៅកាន់មជ្ឈមណ្ឌលនានា នៅក្រៅប្រទេស តាមរយៈបណ្តាញនៃកម្មវិធី និងដៃគូរបស់ពួកយើង។ ជាមួយនឹងភាពរឹងមាំនៃអ្នកចូលរួមផ្សេងៗ ដែលត្រូវបានប្រមូលផ្តុំដោយសមាគមមួយនេះ ពួកយើងសង្ឃឹមថា វានឹងអាចបង្កើតកាតាលីករ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតប្រកបដោយនិរន្តរភាពសម្រាប់វិស័យ Fintech នៅក្នុងប្រទេសកម្ពុជា។ ទីតាំងការិយាល័យធ្វើការរួមទំហំ ៥ ០០០ហ្វីត ដែលមានទីតាំងនៅរាជធានីភ្នំពេញ នឹងក្លាយជាទីតាំងផ្លូវការ របស់សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា និងបើកជូនដល់ក្រុមហ៊ុន Fintech Startups នានា ក្នុងត្រីមាសចុងក្រោយ ក្នុងឆ្នាំ២០១៩៕ (អត្ថបទពាណិជ្ជកម្ម)
កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ហៅកាត់(CFA) បានប្រារព្ធពិធីសម្ពោធជាផ្លូវការសមាគមរបស់ខ្លួន។ កម្មវិធ ដែលរៀបចំឡើង នាអគារវឌ្ឍនៈ ជាន់ទី៣៦នេះ ធ្វើឡើងក្រោមវត្តមាន លោកជំទាវ ជា សេរី, ឯកឧត្តម សុខ ពុទ្ធិវុធ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រុមហ៊ុនស្តារអូតូ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល ចែកចាយរថយន្ត មើស៊ីឌីសបិនស៍(Mercedes-Benz)  បានសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងសារព័ត៌មាន Fresh news បង្កើតកម្មវិធីមួយឈ្មោះថា «មែកសឺដែស និងកំណប់អាថ៌កំបាំង»។ ជាកម្មវិធីទេសចរណ៍ទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំង២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនស្តារអូតូខេមបូឌា បានបញ្ជាក់ពីមូលហេតុដែលក្រុមហ៊ុនស្តារអូតូបង្កើតកម្មវិធីនេះឡើង គឺដើម្បីចូលរួមកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ តំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។  លោក ចាន់ថា បញ្ជាក់ដូច្នេះថា៖« ឥឡូវឲ្យតែគេគិតពីការធ្វើដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍ ឬពិធីបុណ្យនានា ភាគច្រើនគេគិតទៅខេត្តកំពង់សោម និងសៀមរាប បន្ទាប់មកគឺកែប និងកំពត។ បើមិនអីចឹងគេគិតទៅដើរលេងនៅក្រៅប្រទេស ដូចទៅសិង្ហបុរី ថៃ វៀតណាម ទៅអាមេរិក អឺរ៉ុបជាដើម។ អីចឹងបើមានកន្លែងលេងកម្សាន្តច្រើន គ្មានអ្នកណាចង់ទៅលេងក្រៅស្រុកទេ»។ នៅពេលដែលមានលំហូរទេសចរណ៍ខ្មែរ ទៅក្រៅស្រុកកាន់តែច្រើន នោះលំហូរសាច់ប្រាក់ទៅក្រៅប្រទេសកាន់តែច្រើនដែរ ដូច្នេះហើយកម្មវិធីល្អមែនទែន ក្រៅពីកាត់បន្ថយលំហូរសាច់ប្រាក់ពីវិស័យទេសចរណ៍ទៅក្រៅប្រទេសហើយ ក៏ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរ និងបានបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅតាមបណ្តាខេត្តនីមួយៗរបស់កម្ពុជាផងដែរ។ ក្រុមហ៊ុនស្តាអូតូ ក៏មានបំណងចូលរួមក្នុងយុទ្ធនាការ«ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់ និងដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរនៅក្នុងតំបន់ទេសចរណ៍អាថ៌កំបាំងទាំងនោះ។ លោក ឃុន ចាន់ថា បន្ថែមទៀតថា គោលបំណងមួយទៀតនៃកម្មវិធីនេះ គឺជាជំរុញឲ្យថ្នាក់ដឹកខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់សេវាកម្មទេសចរណ៍ ចេះប្រើប្រាស់សក្តានុពលទេសចរណ៍នៅដែនដីរបស់ខ្លួនឲ្យអស់លទ្ធភាព ចេះប្រកួតប្រជែងគ្នាលើការពង្រឹកគុណភាពនៃការផ្តល់សេវាទេសចរណ៍ ដើម្បីទាក់ចិត្តភ្ញៀវឲ្យទៅទស្សនាម្តងហើយ ម្តងទៀត។ សូមជម្រាបថាកម្មវិធី«មែកសឺដែស និងកំណប់អាថ៌កំបាំង» នឹងចាប់ផ្តើមនៅថ្ងៃទី១៦ និងទី១៧ ខែសីហា។ ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងលិចប្រទេសកម្ពុជា ចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញជាគោលដៅដំបូងគេរបស់កម្មវិធីយើង។ ក្រុមការងារក្រុមហ៊ុន ស្តាអូតូ សារព័ត៌មានថ្មីៗ និង Fresh News នឹងនាំលោកអ្នកឲ្យបានស្គាល់ រមណីយដ្ឋានទេសចរណ៍់ធម្មជាតិ អូរសោម ដែលអ្នកទេសចរណ៍អ្នកទស្សនាសត្វក្រពើស និងសិប្បកម្មស្រាទំពាំងបាយជូរព្រៃដែលបេះពីភ្នំក្រវាញ។ យើងក៏នាំលោកអ្នកទៅភ្លក់ម្ហូបពីដើមក្រវាញផងដែរ។ ដូច្នេះសូមរង់ចាំទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានថ្មីៗ ពីដំណើរកម្សាន្តទេសចរណ៍នេះ ជាមួយយើងទាំងអស់គ្នា នៅថ្ងៃទី១៦ និងទី១៧ ខែសីហាខាងមុខនេះ៕
ក្រុមហ៊ុនស្តារអូតូ ខេមបូឌា សហការជាមួយសារព័ត៌មានថ្មីៗ និង Fresh news បង្កើតកម្មវិធីទេសចរណ៍មួយឈ្មោះថា«មែកសឺដែស និងកំណប់អាថ៌កំបាំង»។ កម្មវិធីទេសចរណ៍នេះ ចាប់ផ្តើមនៅថ្ងៃទី១៦ និងទី១៧ ខែសីហាខាងមុខ ដោយក្រុមការងារនឹងធ្វើដំណើរទៅកាន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ អូរសោម និងទៅទស្សនាសិប្បកម្មស្រាទំពាំងព្រៃ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ភាគខាងលិចប្រទេសកម្ពជា។
វត្តពោធិវាល ស្ថិតនៅលើទីទួលមួយ ដែលដើមពោធំមួយ និងមានស្រែព័ទ្ធជុំវិញ។ ម្ចាស់ដិស្រែនេះ មានឈ្មោះថា គុជ្ជស័ក្យ សូរ។ មូលហេតុ ដែលនាំឲ្យកសាងវត្តពោធិវាល នៅទីតាំងនេះ គឺដោយសារ លោកភូវាំង កែ និងលោកយាយពត ដែលធ្វើស្រែនៅត្បួងទួលនេះ តែងតែឃើញពន្លឺភ្លឺចិញ្ចាចនៅទីទួលនេះ រាងរាល់យប់ ពេលពួកគាត់ទាំងពីរក្រោកបញ្ជាន់ស្រូវ នៅពាក់កណ្តាលអាធ្រាត្រ។ ក្រោយឃើញហេតុការណ៍នេះ លោកយាយពត បានយកហេតុភេទនេះ មកតំណាលប្រាប់លោកគុជ្ជស័ក្ស សូរ ឯលោកគុជ្ជស័ក្សសូរ ក៏មកឃ្លាំមើលនៅទីទួលនេះ ក៏ ឃើញហេតុភេទដូច្នេះមែន ក៏បង្គាប់ឲ្យខ្ញុំបម្រើប្រុសយកចបទៅជីកដីនៅទីទួលនេះ។ ជីកដំបូង អ្នកជីកប្រទះអិដ្ឋ លុះជីកចុះទៅក្រោម ប្រមាណ២ហត្ថទៀត ក៏ប្រទះថ្មមួយបន្ទះ។ លុះគាស់ថ្មនោះឡើង ក៏ប្រទះឃើញថ្មមួយដុំ បន្ទះបាតទំហំប្រមាណ១០ធ្នាប់ កម្ពស់ជាង១ហត្ថ។ អ្នកជីក គិតប្រមាណថា ជាសន្លឹកសីមា លុះជីកចុះទៅក្រោមទៀត ក៏ប្រទះឃើញព្រះពុទ្ធរូប ដែលមានថ្មទ្រាប់ពីក្រោម។ ពេលប្រទះឃើញព្រះពុទ្ធដិមា លោកគុជហជស័ក្ស បង្គាប់ឲ្យអ្នកបម្រើលើកឡើងមក លើហើយបន្តជីកទៅក្រោមទៀត។ លុះជីកទៅមិនមានឃើញអ្វីផ្សេងទៀត លោកគុជ្ជស័ក្ស ក៏បង្គាប់ឲ្យអ្នកបម្រើយកព្រះពុទ្ធដិមា និងសីមា ទៅលាងទឹកឲ្យស្អាត ហើយយកមកតម្កល់នៅទីសមគួរមួយ។ បន្ទាប់មក លោកគុជ្ជស័ក្ស ឲ្យគេទៅអញ្ជើញលោកភូវាំង កែ និងលោក យាយពត មកពិគ្រោះគ្នាថា ទីទួលពោធិវាលនេះ ប្រហែលជាទីវត្តបុរាណហើយ ដូច្នេះយើង គួរ កសាងវត្តពោធិវាលនេះ ដោយនិមន្តលោកគ្រូគុជ លោកគ្រូស៊ីវមកគង់។ លោកគ្រូគុជ និងលោកគ្រូស៊ីវ កាលដើមឡើយគង់នៅវត្តពោធិក្នុង តែលោកមិនមែន ជាមេវត្តទេ។ លោកទាំងពីរអង្គ ជាអ្នកាន់ធម៌វិន័យ រុក្ខមូលធុតង្គ ពេលចូលវស្សា លោកនិមន្ត មកគង់នៅវត្តពោធិ លុះដល់ខែប្រាំង លោកចេញទៅរុក្ខមូល។ លុះពេលមានការនិមន្តឲ្យ លោកមកគង់ជាមេវត្ត លោកគ្រូគុជមិនព្រមទទួល ឯលោកគ្រូស៊ីវ ក៏មិនព្រមទទួលដែរ ដោយ លោកអះអាងថា ព្រះអង្គមិនគង់នៅមួយកន្លែង។ ប៉ុន្តែក្រោយមក ដោយសង្កេតឃើញថា ព្រះ សង្ឃដទៃទៀត ដែលនិមន្តមកគង់នៅទីនេះ មិនប្រកបដោយធម៌ ជាពិសេសការប្រព្រឹត្តខុសពី គន្លងធម៌ព្រះពុទ្ធនោះ ព្រះអង្គមានការរង្គៀសចិត្តជាខ្លាំង ហើយក្រោយមកខាងរាជការមក បំ បែកវត្តជាពីរ តាមការស្ម័គ្រចិត្ត។ គឺម្ខាង គិតពីអ្នកតាវាំងមកទល់របងខាងជើង និងម្ខាងទៀត ដែលមានលោកគ្រូគុជ និងលោកគ្រូស៊ីវគង់នៅ ដោយអនុញ្ញាតឲ្យទទួលកឋិន មួយឆ្នាំមួយអង្គ ចាប់ពីអ្នកតាវាំង មកទល់របងខាងត្បូង។ ទោះជាយ៉ាងនេះក្តី ក៏លោកគ្រូគុជ និងលោកគ្រូស៊ីវ មិនព្រមទទួលយកដែរ ហើយការ មិនព្រមទទួលយកនេះ កាន់តែធ្វើឲ្យសាសនិកជន និងលោកគុជ្ជស័ក្ស ស្រលាញ់ និងពេញចិត្តជាខ្លាំង។ លោកគុជ្ជស័ក្ស បានយករឿងនេះ ទៅពិគ្រោះជាមួយកូវាំង កែ និងយាយពត រួម ទាំងសាច់ញាតិជិតឆ្ងាយ ដោយមានការឯកភាពគ្នាផងនោះ លោកគុជ្ជស័ក្ស បានយករឿងនេះ ទៅសុំការអនុញ្ញាតពីលោកចៅហ្វាយស្រុកបាត់ដំបង អភិបេស រស់ លោកអភិបេស រស់ បាន អនុញ្ញាតឲ្យធ្វើតាមអ្វី ដែលគ្រោងទុកមកនេះ ថែមទាំងលោកបានបរិច្ចាគទ្រព្យសម្បត្តិ ចូលរួម ជាមួយលោកគុជ្ជស័ក្សទៀតផង។ ក្រោយពីទទួលបានការអនុញ្ញាតហើយ លោកគុជ្ជស័ក្ស បានប្រកូកប្រកាសគ្នា ទៅប្រាប(ពង្រាប)ដីទួលនោះ ដោយកំណត់ធ្វើជាឧប្បចារ វាស់ទទឹង១២៥ម៉ែត្រ បណ្តោយ១៩១ម៉ែត្រ។ លុះប្រាប់បានរាបល្អហើយ លោកក៏រកឈើ ឥដ្ឋ កំបោរ តាំងលើព្រះវិហារ និងធ្វើ សាលាកុដិជាបណ្តើរ ជីកស្រះមួយ នៅភាគឦសានវត្ត សម្រាប់ព្រះភិក្ខុសង្ឃ ស្រង់ និងឆាន់។ លុះចាត់ព្រះអារាម បានល្មមសមគួរហើយ ទើបប្រជុំគ្នា រវាង ពួកអ្នកដែលមានសទ្ធា ទាំងប៉ុន្មាន ដើម្បីព្រមព្រៀងគ្នា ទៅនិមន្តលោកគ្រូស៊ីវ និងសិស្សប្រមាណ១២អង្គ ចូលមកគង់ នៅក្នុងវត្តពោធិវាល ហើយក្រោយពីសាងសង់ព្រះវិហាររួចរាល់ ទើបលោកចៅហ្វាយស្រុក អភិបេស រស់ អញ្ជើញមកកោះប្រជុំព្រះភិក្ខុសង្ឃ ព្រមទាំងឧបាសក ឧបាសិកា មានលោកគុជ្ជស័ក្ស ជាអគ្គនាយក ចាត់ចែងទាំងការបញ្ចុះសីមា ក្នុងខែចេត្រ ឆ្នាំរោង ទោស័ក ពុទ្ធសករាជ ២៣៦៣។ លុះបញ្ចុះសីមារួចស្រេចហើយ ទើបវេរព្រះវិហារ សាលា កុដិ ព្រមទាំងបរិវេណ ឧប្បចារ ចំពោះដល់ព្រះរតនត្រៃ ហើយតាំងលោកគ្រូគុជ ជាមេវត្ត ជាព្រះឧបជ្យាយ៍ លោកគ្រូស៊ីវ ធ្វើជាគ្រូសូត្រ។ ឯលោកគុជ្ជស័ក្ស លោកូវាំង កែ យាយពត ក៏ថ្វាយខ្លួនជាញោម ឧបដ្ឋាក ទំនុកបម្រុងវត្តតរៀងមក។ គួររំលឹកថា វត្តពោធិវាលនេះ វត្តពោធិវាល ត្រូវបានរាជការ បង្គាប់ឲ្យចងក្រងប្រវត្តិ ឡើងកាលពីឆ្នាំជូត ឆស័ក ពុទ្ធសករាជ ២៤៦៧  ត្រូវនឹងថ្ងៃទី០៣ ខែដេសម(ខែធ្នូ) ឆ្នាំ១៩២៤។
ទស្សនាវដ្តីកម្ពុជសុរិយា ចេញផ្សាយឆ្នាំ១៩៣០ ស្តីពីពង្សាវតារ វត្តពោធិវាល ស្ថិតក្នុងស្រុកសង្កែរ ខេត្តបាត់ដំបង បញ្ជាក់ថា វត្តនេះ  ត្រូវបានកសាងឡើងនៅខែពិសាខ ឆ្នាំខាល សំរិទ្ធិស័ក្តិ ពុទ្ធសករាជ ២៣៦១ ត្រូវនឹងឆ្នាំ១៨១៨ នៃគ.ស នៃរជ្ជកាលព្រះបាទ សម្តេចព្រះឧទ្ទ័យរាជាធិរាជអង្គច័ន្ទ ដែលកាលណោះ លោកអភ័យទីបេស រស់ ជាចៅហ្វាយស្រុកបាត់ដំបង ទី៣ បានឡើងធ្វើជាចៅហ្វាយស្រុកនេះបាន២ឆ្នាំ។
 រូបភាពផ្ដល់ដោយ FiA-WWF ផ្សោតឈ្មោលពេញវ័យមួយក្បាលទម្ងន់ ៩៣គីឡូក្រាម ដែលមានប្រវែង ២១៥សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញងាប់អណ្ដែតនៅចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ផ្ដល់ដោយអង្គការ WWF។  ផ្សោតដែលងាប់មួយក្បាលនេះ មានស្នាមរបួសនៅលើកន្ទុយ និងមានស្នាមឆូតវែងមួយនៅផ្នែកខាងក្រោម នៃព្រុយខ្នងរបស់វា។ សត្វផ្សោតនេះ ងាប់រយៈពេល ២ថ្ងៃហើយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវសត្វផ្សោត នៃរដ្ឋបាលជលផល និងអង្គការWWF មិនទាន់អាចសន្និដ្ឋានថា តើការស្លាប់នេះ បណ្ដាលមកពីការជាប់មងនេសាទ ឬយ៉ាងណានោះទេ។    អត្ថបទទាក់ទង   អ្វីជាដំណោះស្រាយដើម្បីការពារជីវិតផ្សោតដ៏កម្រ?   គួរអាន! ទម្លាប់ប្រចាំថ្ងៃអ្វីខ្លះអាចបង្កអាការៈឈឺក្បាល?   បច្ចុប្បន្ន ផ្សោតនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅការិយាល័យ អង្គការ WWF ក្នុងខេត្តក្រ ចេះ ដើម្បីឲ្យក្រុមអ្នកស្រាវជ្រាវកំណត់មូលហេតុពិតប្រាកដនៃការស្លាប់។ WWF ព្រួយបាម្ភថា ការបាត់បង់ផ្សោតពេញវ័យដែលមានសុខភាពល្អមួយក្បាលនេះ អាចធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពបន្តពូជរបស់ហ្វូងសត្វផ្សោតទន្លេមេគង្គ។  WWF បញ្ជាក់ថា ចំនួនផ្សោតងាប់បានកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈផ្សោតពេញវ័យភាគច្រើន ងាប់ដោយសារជាប់មង ទោះបីរដ្ឋាភិបាល ចេញវិធានការហាមឃាត់ការប្រើប្រាស់មងនេសាទ ក្នុងដែនជម្រករបស់សត្វផ្សោតទន្លេក៏ដោយ។ នេះជាសត្វផ្សោពេញវ័យទី៣ បានងាប់ក្នុងរយៈពេល ៥ខែឆ្នាំ២០២២នេះ។ ឆ្នាំ២០២២នេះ ក្រុមអ្នកស្រាវជ្រាវ ក៏បានកត់ត្រា ពីការបាត់បង់ជីវិតរបស់កូនផ្សោត ២ក្បាលទៀតផងដែរ។      រូបភាពផ្ដល់ដោយ FiA-WWF តើអ្វីជាដំណោះស្រាយ ដើម្បីការពារជីវិតផ្សោតដ៏កម្រ? រដ្ឋបាលជលផល និងអង្គការ WWF បានសម្រេចដាក់ចេញវិធានការពង្រឹងបន្ថែម លើការគ្រប់គ្រងធនធានជលផល ដោយរាប់បញ្ចូលទាំងការរឹតបន្តឹង ការអនុវត្តវិធានការអភិរក្សសត្វផ្សោត និងការដោះស្រាយភាពមិនប្រក្រតីមួយចំនួន ក្នុងមូលដ្ឋាន។ លើសពីនេះ អាជ្ញាធរ នឹងបង្កើនចំនួនល្បាត ទាំងពេលថ្ងៃ និងពេលយប់ នៅទូទាំងតំបន់នៃទីជម្រកសត្វផ្សោតរស់នៅ ដើម្បីអភិរក្សចំនួនសត្វផ្សោតដែលនៅសេសសល់កុំឲ្យបាត់បង់ ព្រមទាំងការពារបណ្តាត្រីមេពូជ និងធនធានជលផលសំខាន់ៗដទៃទៀត។   សត្វផ្សោតទន្លេមេគង្គ ត្រូវបានការពារយ៉ាងពេញលេញ ដោយច្បាប់ជលផលរបស់កម្ពុជា។ សត្វផ្សោតត្រូវបានចាត់ថ្នាក់ថា ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ខណៈការគំរាមកំហែងជាសកលខ្ពស់។ ក្នុងឆ្នាំ២០២០ សត្វផ្សោត ត្រូវបានគេប៉ាន់ប្រមាណថា នៅសេសសល់ត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងដែនជម្រក តាមដងទន្លេមេគង្គប្រវែង ១៨០ គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា៕          
ផ្សោតឈ្មោលពេញវ័យមួយក្បាលទម្ងន់ ៩៣គីឡូក្រាម ដែលមានប្រវែង ២១៥សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញងាប់អណ្ដែតនៅចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ នេះជាផ្សោតឈ្មោលពេញវ័យ ទី៣ ហើយដែលត្រូវបានប្រទះឃើញបាត់បង់ជីវិតនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ។ ការបាត់បង់ជីវិតផ្សោតពេញវ័យជាបន្តបន្ទាប់ បង្កជាក្តីបារម្ភពីលទ្ធភាពនៃការបន្តពូជនៃហ្វូងផ្សោតនៅទន្លេមេគង្គ។
កីឡាករ៣រូបដែលបានចូលរួមហ្វឹកហាត់ មិនបានស្ថិតក្នុងបញ្ជីនោះឡើយ ក្នុងនោះ មានខ្សែបម្រើឆ្នើមគិរីវង់សុខសែនជ័យ ដាវ នីម,  ខ្សែបម្រើភ្នំពេញក្រោន ម៉ៅ ពិសិដ្ឋ និងខ្សែការពារវិសាខា ស៊ិន សុផាណាត់។ ជម្រើសជាតិកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សេត រ៉ស៊ីប, សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម, អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា, អ៊ុក សុវណ្ណ, ឆេង ម៉េង, កែវ សុខផេង។ ជម្រើសជាតិប៉ាគីស្ថាន៖ Yousuf Ejaz Butt (អ្នកចាំទី), Muhammad Umar Hayat, Yaqoob Ijaz Butt, Zeeshan Rehman, Muhammad Ali, Hassan Bashir, Mohammad Adnan Yaqoob, Muhammad Riaz, Samir Nabi, Navid Rahman, Rahis Nabi៕
កែវ សុខសិលា ក្លាយជាចាំទីជម្រើសទីមួយសម្រាប់ការប្រកួតជម្រុះបឋម FIFA World Cup ជើងទីមួយ ជាមួយប៉ាគីស្ថាន នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា នេះ ជាមួយកីឡាករជើងចាស់ដូចជា ប្រធានក្រុម សឿយ វិសាល, គួច សុគម្ភៈ, ប្រាក់ មុនីឧត្តម, សុះ ស៊ូហាណា និងកែវ សុខផេង ជាដើម។
  តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ១៩ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Th Thu Hng បានទាមទារឲ្យចិនបញ្ចប់ជាបន្ទាន់នូវការបំពាន និងដកនាវាទាំងអស់ចេញពីដែនទឹករបស់វៀតណាម ដែលជាផ្នែកនៃសមុទ្រចិនខាងត្បូង និងត្រូវតែគោរពអធិបតេយ្យ និងយុត្តាធិការរបស់វៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។   តាមលោកស្រីអ្នកនាំពាក្យ ថ្មីៗនេះក្រុមនាវាស្ទាបស្ទង់ភូមិសាស្ត្ររបស់ចិន បានបំពានទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ នៃសមុទ្រចិនខាងត្បូង ដែលវៀតណាម អះអាងថាខ្លួនមានសិទ្ធិគ្រប់គ្រងស្របតាមអនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ ដែលទាំងវៀតណាម និងចិន គឺជាភាគីផងដែរ។    ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា វៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទាក់ទងទៅភាគីចិន ហើយថែមទាំងបានធ្វើកំណត់ហេតុការទូតដើម្បីតវ៉ានឹងសកម្មភាពរបស់ចិន ខណៈអាជ្ញាធរវៀតណាម ដែលមានមូលដ្ឋាននៅដែនសមុទ្រនោះ ត្រូវបានដាក់បញ្ជាឲ្យអនុវត្តវិធានការសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យ និងយុត្តាធិការរបស់ប្រទេស។    បន្ថែមពីនេះ លោកស្រីអ្នកនាំពាក្យ ក៏បានផ្តាំទៅកាន់ភាគីពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូងឲ្យជួយធានាពីសណ្តាប់ធ្នាប់ សន្តិភាព និងសន្តិសុខនៅទីនោះដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសក្នុងតំបន់ផង និងក្រៅតំបន់ផង។    គួរជម្រាបផងដែរថា វៀតណាម និងចិន តែងមានការឆ្លើយឆ្លងគ្នាជាញឹកញាប់ នៅពេលដែលភាគីណាមួយ មានសកម្មភាពប៉ះពាល់ដល់ប្រយោជន៍ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ភាគីទាំងពីរ សុទ្ធតែអះអាងថា មានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងតំបន់មួយចំនួន ដែលត្រួតស៊ីគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ ក្នុងចំណោមភាគីពាក់ព័ន្ធនៃជម្លោះ ដែលរួមមានទាំងព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន ភាគីទាំងពីរ ហាក់មានរឿងប្រទាំងប្រទើសជាមួយនឹងគ្នាខ្លាំង៕     
រដ្ឋាភិបាលក្រុងហាណូយ បានទទូចជាថ្មីឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់សកម្មភាពនានានៅក្នុងសមុទ្រចិនខាង ដែលក្រុងហាណូយ ចាត់ទុកថាជាសកម្មភាពបំពានអធិបតេយ្យរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ក្រុងហាណូយ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ចុងក្រោយ ដោយអះអាងថា ក្រុងប៉េកាំង បានចុះស្ទាបស្ទង់ និងស្រាវជ្រាវនៅក្នុងតំបន់ ដែលវៀតណាមបានទាមទារសិទ្ធិគ្រប់គ្រងផងនោះ។ 
  លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានសរសេរថា៖«ក្នុងអំឡុងពេលដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ានទាំង៥នៅពេលនោះ បានប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងរដ្ឋាភិបាលកម្ពុជា (ពេលនោះ) ដែលមកជំនួសរបបខ្មែរក្រហម»។ លោក លី សៀនឡុង សរសេរបន្តទៀតថា៖«ប្រទេសថៃបានប្រឈមនឹងកងទ័ពវៀតណាមនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វើការជាមួយដៃគូក្នុងអាស៊ានដើម្បីប្រឆាំងវៀតណាមនៅតាមវេទិកាអន្តរជាតិនានា»។   ឃ្លាទាំងនេះ ទំនងជាបានធ្វើឱ្យលោក ហ៊ុន ម៉ានី ហួសចិត្ត ហើយត្រូវសរសេរប្រតិកម្មជាភាសាអង់គ្លេសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយមានភ្ជាប់សាររបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីផង។   «ខ្ញុំមានអារម្មណ៍ហួសពីការភ្ញាក់ផ្អើល នៅពេលបានឃើញសាររបស់នាយករដ្ឋមន្ត្រី លី សៀនឡុង នេះ»។ នេះជាពាក្យរបស់លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសម្នាក់របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានដឹកនាំផ្តួលរំលំរបបខ្មែរក្រហម ដោយមានជំនួយពីយោធាវៀតណាម ហើយដែលចាប់តាំងពីឆ្នាំ១៩៨៥មក លោកក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជារហូតដល់បច្ចុប្បន្ននេះ។   សម្រាប់លោក ហ៊ុន ម៉ានី ដែលបញ្ចេញគំនិតក្នុងនាមផ្ទាល់ខ្លួននោះ លោក ម៉ានី យល់អាចយល់បានអំពីជំហរនយោបាយដែលតំណាងឱ្យជ្រុងមួយនៃស្ថានភាពរបស់សមាជិកខ្លះនៃអាស៊ាន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ចំពោះលោក ហ៊ុន ម៉ានី គេមិនត្រូវបំភ្លេចភាពសាហាវយង់ឃ្នងប្រឆាំងមនុស្សជាតិឡើយ។   លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរយ៉ាងដូច្នេះ៖«បើទោះជាវាជាការណ៍ពិតនៃភូមិសាស្ត្រនយោបាយ ឬជាការធ្វើឡើងដើម្បីប្រយោជន៍ជាតិរបស់ខ្លួនក៏ដោយ គេមិនគួរមើលរំលង ឬបំភ្លេចអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តដោយពួកខ្មែរក្រហមនោះទេ»។ កូនប្រុសរបស់សម្តេច ហ៊ុន សែន ដែលតែងដឹកនាំក្រុមយុវជនរំឭកវិញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហមរៀងរាល់ថ្ងៃ១៧មេសា បានបន្តទៀតថា នៅពេលដែលគ្រប់គ្នាកំពុងលេងនយោបាយ ប្រជាជនកម្ពុជាកំពុងតែបន់ស្រន់រកអ្នកណាក៏បាន មកពីទីណាក៏បាន ឱ្យតែមកជួយសង្គ្រោះជីវិតរបស់ពួកគេពីរបបខ្មែរក្រហម។   «ការជួយសង្គ្រោះ[ពលរដ្ឋកម្ពុជា] គឺបានមកពីគណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីប្រទេសវៀតណាម»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មាការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕    
នៅថ្ងៃទី៣១ខែឧសភានេះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ក្នុងបរិបទនៃការរំលែកមរណទុក្ខ បានបង្ហាញអារម្មណ៍កោតសរសើរភាពជាអ្នកដឹកនាំរបស់លោក ព្រេម ទីនស៊ូឡានុនដា អតីតនាយករដ្ឋមន្ត្រីថៃក្នុងទសវត្សរ៍១៩៨០ និងជាអតីតទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រថៃ ដែលទើបបានទទួលមរណភាពកាលពីថ្ងៃទី២៦ខែឧសភាថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបានស្ញប់ស្ញែងការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍១៩៨០នោះ ប៉ុន្តែបានប្រើពាក្យពេចន៍គងលើកម្ពុជា ដែលធ្វើឱ្យតំណាងរាស្ត្រ ហ៊ុន ម៉ានី រង្កៀសចិត្ត។
សុធីរ៖ អា សំណាង! ចុះអ្ហែងមានជំពាក់លុយធនាគារដូចគេ ដូចឯងដែរអត់?    សំណាង៖ មុខអញណា៎មានកិត្តិយសរហូតដល់ទៅធនាគារព្រមឲ្យខ្ចីលុយនោះ!     សុធីរ៖ ម៉េចអ៊ីចឹង?     សំណាង៖ អញអត់មានជំនួញពិតប្រាកដ។ អញអត់មានការងារធ្វើធំដុំ។ ភាគច្រើនអញតាមដានតែព័ត៌មានហ្នឹង អាណា៎ គេឲ្យលុយអញខ្ចីអ្ហា!    សុធីរ៖ ចុះអ្ហែងលឺគេត្អូញត្អែររឿងបំណុលធនាគារអត់?    សំណាង៖ អញស្តាប់ឡើងប៉ោងក្បាលហើយក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អ្នកខ្លះ ក្រីក្រជំពាក់បំណុលធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ អាហ្នឹងអញអាណិត ព្រោះគ្នាពិតជាក្រីក្រមែន។ អ្នកខ្លះ ខ្ចីលុយទិញផ្ទះ១ល្វែងដើម្បីរស់នៅ ហើយថ្ងូរ ក៏អញអាណិតខ្លះដែរ ព្រោះវានៅខ្វះមុខ ខ្វះក្រោយនៅឡើយ។    សុធីរ៖ ចុះបើអ្នកធូធារ ហើយត្អូញរឿងបំណុលធនាគារ អ្ហែងអាណិតអត់?    សំណាង៖ ធម្មតា អញអាណិតទាំងអស់គ្នាហ្នឹង។ តែយ៉ាងណាក៏ដោយ ក៏អញអាណិតខ្លួនអញមុនគេដែរ។ កូវីដ១៩នេះ ធ្វើឲ្យអញសឹងតែដាច់ខ្យល់ហើយ តែអញមិនមាត់ អញមិនរអ៊ូ អញមិនត្អូញ។ល។ ងាកមកនិយាយរឿងអ្នកធូធារ(អ្នកមានវិញ) ពួកគាត់ជំពាក់បំណុលដែរ តែសួរថា បំណុលពួកគាត់សម្រាប់យកទៅធ្វើអ្វី? ប្រហែលជាពួកគាត់យកទៅពង្រីកអាជីវកម្មថែម ទិញផ្ទះធំៗថែម ទិញដីថែម។ អ៊ីចឹង អញចង់ប្រាប់ អ្ហែងថា អ្នកខ្វះគ្រប់យ៉ាង និងអ្នកមានគ្រប់សព្វ ជំពាក់បំណុលធនាគារក្នុងទម្រង់ខុសគ្នាណា៎ អញប្រាប់អ្ហែងឲ្យដឹងជាថ្មីម្តងទៀត។     សុធីរ៖ គ្រប់គ្នានាំគ្នាត្អូញត្អែររឿងជំពាក់ធនាគារ ចុះធនាគារអត់ប្រឈមទេឬ?  សំណាង៖ ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ប្រឈមដូចតែក្រុមហ៊ុនដទៃទៀតដែរ ព្រោះ ពួកគេក៏ត្រូវចិញ្ចឹមបុគ្គលិក ក៏ត្រូវខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឬក៏ត្រូវខ្ចីលុយពីអតិថិជនដែលយកលុយមកតម្កល់នៅធនាគារដែរតើ! ធនាគារ បើនិយាយឲ្យស្រួលស្តាប់ ដូចជា អ្នករកស៊ីឈ្មួញកណ្តាលតើ!  ហើយបើយើងនាំគ្នាធ្វើបាបពួកគេ ក៏ដូចជាមិនសូវត្រូវដែរ។ សរុបមកវិញ ក្នុងពេលវេលាប្រឈមនេះ មានតែគ្រប់គ្នាអត់ធ្មត់ ជួយគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ នេះ គឺជាដំណោះស្រាយដ៏ល្អប្រសើរបំផុត៕ 
អ្នកខ្វះគ្រប់យ៉ាង និងអ្នកមានគ្រប់សព្វ ជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងទម្រង់ខុសគ្នា។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សុធីរ និងសំណាង ស្តាប់រឿងគេរអ៊ូរឿងបំណុលធនាគារសឹងតែប៉ោងក្បាលទៅហើយ។ ស្តាប់រឿងគេឈឺក្បាល ជាងនិយាយរឿងខ្លួនឯងប្រាប់គេទៅទៀត។ តែដោយសារតែ ទាំងអស់គ្នាស្ថិតក្នុងដំណាក់កាលប្រឈមដ៏លំបាកនេះ សុធីរ និងសំណាង ក៏សុទ្ធចិត្តទ្រាំឈឺក្បាលដោយស្តាប់គេបន្តិចទៅចុះ!។
  ភ្នំពេញ៖  វិបត្តិកូវីដ-១៩ជាង២ឆ្នាំមកនេះ បានប៉ះពាល់សេដ្ឋកិច្ច និងវិស័យជាច្រើននៅកម្ពុជា។ ដ្បិតកូវីដ-១៩ បានវាយប្រហារអាជីវកម្មជាច្រើន តែផ្នែកចំណីអាហារ ហាក់មានសន្ទុះ។ ឆ្លងកាត់បទពិសោធនៃការផលិតគ្រឿងបរិភោគជិត១០ឆ្នាំ  លោក គឹម ចាន់ដារិទ្ធ និងដៃគូសហការបានរួមគ្នា បង្កើតយីហោអាជីវកម្ម «ប្រហិតរទេះបាប់ប៊ល» ដើម្បីផ្ដល់ឱកាសដល់អ្នកមានជីវភាពក្រីក្រ មានមុខរបរ និងមិនចំណាកស្រុក។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី  អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក  គឹម ចាន់ដារិទ្ធ  ដូចតទៅ៖     ក្នុងកម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ  លោក គឹម ចាន់ដារិទ្ធ សហស្ថាបនិកប្រហិតរទេះបាប់ប៊ល និងមានអាជីវកម្មបីទៀតនៅក្នុងដៃ បានអះអាងថា  ប្រហិតរទេះបាប់ប៊ល លក់ប្រេនឆាយឱ្យអ្នកមានជីវភាពលំបាកតែប៉ុណ្ណោះ។ លោកបន្តថា កញ្ចប់ប្រេនឆាយសាកល្បង មានតម្លៃចាប់ពី ២៨០០ដុល្លារឡើងទៅ ហើយតំណាងចែកចាយអាចបង់រំលោះ ឬបង់ប្រាក់ផ្ដាច់ក៏បាន។ទន្ទឹមនឹងនេះ តំណាងចាយចែកក៏ទទួលបានការ បង្ហាត់បង្ហាញពីរបៀបប្រតិបត្តិការមុខរបរមួយនេះ ជំនាញ និងរបៀបគ្រប់គ្រងអាជីវកម្មឱ្យដំណើរការរលូនផងដែរ។   លោក គឹម ចាន់ដារិទ្ធ និង លោក ទេស ដារ៉ាវិចិត្រ សហស្ថានិក ប្រហិតរទេះបាប់ប៊ល. សហគ្រិនវ័យ៣៨ឆ្នាំរូបនេះ បានបញ្ជាក់ដូច្នេះ៖ « យើងបង្កើតប្រហិតរទេះបាប់ប៊លនេះ គឺផ្តល់ឱកាសចំណេញច្រើនទៅកាន់តំណាងចែកចាយ សឹងតែ៩០% ព្រោះថាគ្រប់យ៉ាងដែលមាននៅលើរទេះនេះ គឺបានសម្រិតសម្រាំងទាំងគុណភាព រសជាតិ ដែលធ្វើឡើងដោយស្នាដៃពួកយើងផ្ទាល់ ក្នុងតម្លៃសមរម្យ និងបណ្តុះបណ្តាលសមត្ថភាពតំណាងជាមុនសិន ទើបអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការលក់។ បើតំណាងជាអ្នកមានចង់ទិញ ក៏យើងមិនអាចលក់រទេះឱ្យដែរ ព្រោះបំណងយើងមិនធ្វើដើម្បីតែលុយទេ»។   លោក គឹម ចាន់ដារិទ្ធ និងសហស្ថានិក ប្រហិតរទេះបាប់ប៊លច្រើនរូបទៀត បើតាមសហគ្រិនរូបបាន ក្រុមហ៊ុនប្រហិតរទេះបាប់ប៊ល មិនផ្ដោតតែការចំណេញជាកត្តាចម្បងនោះទេ ប៉ុន្តែលោក ចង់ឱ្យដៃគូសហការទាំងអស់ រកចំណូលបានច្រើន និងចង់ផ្ដល់ចំណីអាហារដែលមានគុណភាព ដល់អតិថិជន៕
ដោយ៖ សុង សុធាវី
  ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា ទីដែលក្រុមយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល។  នេះបើតាមការលើកឡើងរបស់ក្រុមប្រឹក្សាក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី ៨ ខែកុម្ភៈ។   កិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវស្នើដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។  សមាជិកចំនួន១៩ប្រទេសក្នុងចំណោមសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសរុប៤៧ប្រទេស គាំទ្រសំណើរៀបចំកិច្ចប្រជុំនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខ។ ជប៉ុន និងកូរ៉េខាងត្បូងក៏គាំទ្រការរៀបចំកិច្ចប្រជុំពិសេសដ៏កម្រនេះដែរ។   «ការឃុំឃាំងអ្នកនយោបាយដែលបានជាប់ឆ្នោត និងជនស៊ីវិលដោយកងកម្លាំងយោធា ជាសញ្ញាអាក្រក់នៃបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស។» នេះជាការអះអាងរបស់អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំ UN ទីក្រុងហ្សឺណែវ។ លោក Julian Braithwaite។ លោកក៏បានបន្ថែមទៀតថា រឿងសំខាន់បំផុត គឺត្រូវតែឆ្លើយតបឱ្យបានឆាប់រហ័សទៅកាន់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ និងស្ថានភាពសិទ្ធមនុស្សនៅទីនោះដែលមានសភាពអាក្រក់ឡើងជាលំដាប់។   បើតាមទីភ្នាក់ងារពត៌មាន Reuters អ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សប្រចាំមីយ៉ាន់ម៉ា លោក Thomas Andrews ក៏ធ្លាប់បានអំពាវនាវឱ្យមានកិច្ចប្រជុំពិសេសមួយដើម្បីបង្ហាញទៅប្រជាជនមីយ៉ាន់ម៉ាថា ពួកគេមិនបាននៅតែឯងក្នុងអំឡុងពេលជួបគ្រោះថ្នាក់ និងត្រូវការជំនួយនោះទេ។    ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំពិសេសចាប់ផ្ដើម ប្រទេសដែលគាំទ្រជំនួបនេះ កំពុងរៀបចំសេចក្ដីព្រាងមួយសម្រាប់អនុម័តនៅថ្ងៃទី១២ ខែកុម្ភៈ។ អាមេរិកដែលប្រកាសថា នឹងវិលត្រលប់មកចូលរួមជាអ្នកសង្កេតការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏គាំទ្រកិច្ចប្រជុំដែរ។    ប្រជាជនមីយ៉ាន់ម៉ារាប់ម៉ឺននាក់បានចេញតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងសំខាន់ៗ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់យោធាទៅលើរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី។ មេដឹកនាំយោធាលោក Min Aung Hlaing បានអះអាងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត និងផ្ទេរអំណាចទៅឱ្យអ្នកឈ្នះឆ្នោត៕   
ដោយ ឈួន ឈីវអ៊ីង
ការប្រកួតលីគ CPL រដូវកាល ២០២៣-២៤ ដែលមាន១០ក្រុមចូលរួម បានឆ្លងកាត់១៤ប្រកួតរួចហើយ ក្នុងនោះព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង តាមពីក្រោយដោយភ្នំពេញក្រោន វិសាខា និងអាយ អេស អាយដង្កោសែនជ័យ ខណៈគិរីវង់សុខសែនជ័យនៅបាតតារាង ប្រឈមកាត់ចោលទៅលីគកម្រិត២។    ដោយឡែក បឹងកេត និងព្រៃវែង ដែលស្ថិតនៅលេខ៥ និងលេខ៦ កំពុងប្រដេញគ្នាជាមួយដង្កោសែនជ័យ សម្រាប់តំណែង Top4 ដើម្បីបានកៅអីទៅវគ្គខ្វែង។   ឆ្លងកាត់១៤ប្រកួត មានកីឡាករក្នុងស្រុករបស់កម្ពុជា៧រូប ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចាប់ពី៣គ្រាប់ ក្នុងលីគកំពូលកម្ពុជា ក្នុង ម៉ាត់ នូរុណ ស៊ុតចូលច្រើនជាងគេចំនួន៧គ្រាប់។ ធាន សុផេន ខ្សែប្រយុទ្ធព្រៃវែង និង ញាណ សុស៊ីដាន របស់ទ័ព រកបាន៦គ្រាប់ម្នាក់។ លឹម ពិសុទ្ធ ខ្សែប្រយុទ្ធភ្នំពេញក្រោន រកបាន៥គ្រាប់ តាមពីក្រោយដោយ ស៊ិន កក្កដា ស៊ិន សុផាណាត់ របស់វិសាខា និង ចាន់ វឌ្ឍនាកា របស់បឹងកេត សម្រចបាន៣គ្រាប់រៀងខ្លួន។   ចំពោះអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដោយគិតទាំងកីឡាករបរទេស Marcus Haber ខ្សែប្រយុទ្ធឆ្នើមស្វាយរៀង ឈរកំពូលតារាងដោយរកបាន១៦គ្រាប់ដាច់គេ តាមពីក្រោយដោយ កីឡាករជប៉ុន Ryohei Yoshihama របស់បឹងកេតដែលបញ្ចប់ទីបាន១០គ្រាប់ និងកីឡាករជប៉ុនដូចគ្នា Shintaro Shimizu ខ្សែប្រយុទ្ធភ្នំពេញក្រោនរកបាន៩គ្រាប់។ Thiha Zaw ខ្សែប្រយុទ្ធមីយ៉ាន់ម៉ារបស់ព្រៃវែង រួមជាមួយ Stefan Golubović កីឡាករស៊ែប៊ី របស់បឹងកេត និង Andrés Nieto កីឡាករកូឡុំប៊ី របស់ភ្នំពេញក្រោន រកបាន៨គ្រាប់ដូចគ្នា។   សម្រាប់កីឡាករដែលបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (Assists) ច្រើនជាងគេបណ្តោះអាសន្ន គឺ Thiha Zaw ខ្សែប្រយុទ្ធមីយ៉ាន់ម៉ារបស់ព្រៃវែង ចំនួន៦លើក និង ផាច សុជាវីឡារបស់ភ្នំពេញក្រោន ៤លើក៕
ម៉ាត់ នូរុណ ខ្សែប្រយុទ្ធក្រុមបឹងកេត ចំណោមកីឡាករកម្ពុជាដែលរកបានគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្នចំនួន៧គ្រាប់ ក្នុងលីគកំពូលកម្ពុជាខេមបូឌៀព្រីមៀរលីគ (CPL) គិតត្រឹមសប្តាហ៍ទី១៤។ ធាន សុផេន និង ញាណ សុស៊ីដាន រកបាន៦គ្រាប់រៀងខ្លួន។
លទ្ធផលនៃការធ្វើតេស្តសុខភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញហើយ។ នៅថ្ងៃទី១៦ ខែមករា វេជ្ជបណ្ឌិតរបស់សេតវិមាន Ronny Jackson និយាយថា សុខភាពលោក ត្រាំ ល្អណាស់ មិនថាសុខភាពផ្លូវចិត្តឡើយ។ ប៉ុន្តែគ្រូពេទ្យរូបនេះបញ្ជាក់ថា លោក ត្រាំ លើសទម្ងន់ដែលត្រូវតែហាត់ប្រាណ និងត្រូវកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ កូឡេសស្តេរ៉ូល និងកាបូនអ៊ីដ្រាត។ លោក ត្រាំ បានទៅធ្វើតេស្តសុខភាពជាលើកដំបូងក្នុងនាមជាប្រធានាធិបតីនៅកាលពីសប្ដាហ៍មុន ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា លោកមានបញ្ហាផ្លូវចិត្តដែលមិនអាចធ្វើប្រធានាធិបតីបាន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានប្រាប់ឲ្យលោក Jackson បញ្ចូលការធ្វើតេស្តផ្លូវចិត្តចូលក្នុងការពិនិត្យសុខភាពជារួម និងបានផ្ដល់សិទ្ធិឲ្យបញ្ចេញព័ត៌មានទាំងអស់ទាក់ទងលទ្ធផលសុខភាពនេះផងដែរ។ តាមពិតទៅ លោក ត្រាំ ដែលមានអាយុ៧១ឆ្នាំទៅហើយ ជាមនុស្សចូលចិត្តអាហារមានជាតិខ្លាញ់ខ្ពស់ដូចជាមាន់បំពង ប៊ឺហ្គើ និងសាច់គោអាំង ប៉ុន្តែលោកមិនសូវធ្វើលំហាត់ប្រាណឡើយ ទោះជាលេងកីឡាហ្គោលជាញឹកញយក្ដី។ លោក Jackson បានប្រាប់អ្នកសារព័ត៌មានថា លោក ត្រាំ ត្រូវបញ្ចុះទម្ងន់ពី៤,៥គីឡូក្រាម ទៅ៦,៨គីឡូក្រាម ខណៈទម្ងន់ និងកម្ពស់របស់លោកសព្វថ្ងៃ មិនសមាមាត្រគ្នាឡើយ។ វេជ្ជបណ្ឌិតដដែលនេះនឹងបង្កើនដូសថ្នាំ Crestor ដើម្បីបន្ថយបរិមាណកូឡេសស្តេរ៉ូន និងបញ្ជូនអ្នកជំនាញផ្នែកជីវជាតិទៅកាន់ចង្ក្រានបាយសេតវិមានផងដែរ។ ជាមួយគ្នានោះ លោក ត្រាំ ក៏ត្រូវបង្កើនការធ្វើលំហាត់ប្រាណដែរ ទោះជាលោកចង់ផ្ដោតលើការបន្ថយចំណីជាងក្ដី។ បើតាមការវាយតម្លៃរបស់លោក Jackson លោក ត្រាំ មានសុខភាពល្អដើម្បីបន្តអាណត្តិប្រធានាធិបតី ឬក៏អាចឈ្នះឆ្នោតនៅអាណត្តិទីពីរទៅទៀត។ យ៉ាងណាមិញ អ្នកគ្រូពេទ្យ Ranit Mishori មកពីវ៉ាស៊ីនតោន បានបង្ហាញគំនិតផ្ទុយពីលោក Jackson ។ លោកស្រី Mishori និយាយថា លោក ត្រាំ ទទួលការធ្វើតេស្តច្រើនជាងការណែនាំទៅទៀត ដែលនេះបង្ហាញថា លោកប្រឈមមុខបញ្ហាសុខភាព។ «គាត់ជាមនុស្សប្រុស អាយុ៧១ឆ្នាំ លើសទម្ងន់ មានកូឡេសស្តេរ៉ូលខ្ពស់ និងដុះក្បាលពោះ។ នេះជាសញ្ញាទាំងបួនដែលបង្ហាញថា លោក ត្រាំ ប្រឈមមុខខ្ពស់នឹងជំងឺសរសៃបេះដូង»។ នេះជាសម្ដីរបស់លោក Mishori ៕
ប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លងផុតការធ្វើតេស្តសុខភាពដើម្បីស្វែងរកជំងឺផ្លូវចិត្ត។ គ្រូពេទ្យប្រចាំសេតវិមាននិយាយថា សុខភាពជារួមរបស់លោក ត្រាំ មានលក្ខណៈល្អប្រសើរ តែត្រូវចាប់ផ្ដើមហាត់ប្រាណឲ្យបានច្រើនដើម្បីកាត់បន្ថយទម្ងន់។ លោក ត្រាំ បានធ្វើតេស្តសុខភាពកាលពីសប្ដាហ៍មុន បន្ទាប់ពីការអះអាងក្នុងសៀវភៅមួយថា លោកមានបញ្ហាសុខភាព ហើយមិនសក្តិសមនឹងតំណែងប្រធានាធិបតីឡើយ។
  សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (New START) ជាកិច្ចព្រមព្រៀងទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី នឹងត្រូវផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២១។ សន្ធិសញ្ញានេះ មានគោលដៅក្នុងការកាត់បន្ថយ និងការកំណត់ចំនួនក្បាលគ្រាប់នុយក្លែអ៊ែរ យន្តហោះទម្លាក់គ្រាប់បែក មីស៊ីល និងប្រព័ន្ធបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរគ្រប់ប្រភេទ។ អាមេរិក និងរុស្ស៊ី កំពុងចរចាដើម្បីបន្តសុពលភាព។    បើសិនជាភាគីទាំងពីរ មិនអាចបន្តកិច្ចព្រមព្រៀងនេះ សហគមន៍អន្តរជាតិខ្លាចក្រែងមហាអំណាចទាំងពីរចាប់ផ្តើមប្រកួតប្រែងអាវុធនុយក្លេអ៊ែរសារជាថ្មី ដូចសម័យសង្គ្រាមត្រជាក់ ដ្បិតអីប្រទេសទាំងពីរលែងមានឧបសគ្គក្នុងការកំណត់ការពង្រាយអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធបញ្ជូនក្បាលគ្រាប់។   មន្ត្រីអាមេរិកអះអាងថា ប្រទេសទាំងពីរយល់ព្រមជាគោលការណ៍ក្នុងពន្យារសន្ធិសញ្ញានេះ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov អះអាងថា ពុំទាន់មានការយល់ព្រមអ្វីឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Peskov បន្ថែមថា រុស្ស៊ីគ្រាន់តែមានការយល់ឃើញរួមដូច អាមេរិកដែរក្នុងការបន្តសន្ធិសញ្ញានេះ។   «ជាការយល់ដឹង វាជារឿងចាំបាច់ក្នុងការពន្យារសន្ធិសញ្ញាSTART និងសង្ឃឹមថាប្រទេសទាំងពីរនឹងយល់ឃើញដូចគ្នា»។ លោក Peskov និយាយបែបនេះក្នុងសន្និសីទថ្ងៃទី១៤ ខែតុលា។  ពីខាងអាមេរិកវិញ លោក Marshall Billingslea អ្នកទទួលបន្ទុកក្នុងការចរចា អះអាងនៅថ្ងៃទី១៣ តុលា ថា មានការយល់ព្រមគ្នាលើសំណុំរឿងនេះក្នុងកម្រិតថ្នាក់ដឹកនាំកំពូលហើយ។    ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយនៅថ្ងៃទី១៤ តុលាថា រុស្ស៊ីមើលមិនឃើញពីលទ្ធភាពក្នុងការពន្យាកិច្ចព្រមព្រៀង START ទេ តែនឹងបន្តពិភាក្សាជាមួយអាមេរិក។ ឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ វិញ បានអះអាងថា អាមេរិកស្វាគមន៍ការចរចាលើសន្ធិសញ្ញា New START នេះ  ដែលអាចពន្យារលើសពី៥ឆ្នាំ។   ក្រៅតែពីចង់បន្តសន្ធិសញ្ញាជាមួយរុស្ស៊ី អាមេរិក៏ចង់អូសចិនឲ្យចូលរួមក្នុងសន្ធិសញ្ញានេះដែរ។ ចិនដែលមានអាវុធនុយក្លេអ៊ែរតិចជាងរុស្ស៊ី និងអាមេរិកច្រានចោលសំណើខាងលើនេះ។   តាមសន្ធិសញ្ញា New START រុស្ស៊ី ត្រូវកាត់បន្ថយប្រព័ន្ធបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរមកត្រឹម៤៨៥ដើម និង៦៥៥ដើមសម្រាប់អាមេរិក។ សន្ធិសញ្ញាខាងលើក៏កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រឹមតែ១៣២៦គ្រាប់ សម្រាប់រុស្ស៊ី និង១៣៧២គ្រាប់ សម្រាប់អាមេរិក។ សន្ធិសញ្ញា New START ត្រូវបានចចារប្រទេសទាំង២ចុះហត្ថលេខានៅខែមេសា ២០១០ និងចូលជាធរមានកាលពីខែកុម្ភៈ ២០១១៕   អត្ថបទទាក់ទង   មន្ត្រីទូតចិន៖ ការស្នើឲ្យចិនចូលរួមក្នុងការចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរត្រីភាគី មិនអាចទៅរួចទេ
រុស្ស៊ី និងអាមេរិក ដែលជាមហាអំណាចមានអាវុធនុយក្លេអ៊ែរច្រើនបំផុត នៅតែបន្តខ្វែងគំនិតគ្នា ក្នុងការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ អាមេរិក អះអាងថារុស្ស៊ីយល់ព្រមជាគោលការណ៍លើការបន្តសន្ធិសញ្ញា ប៉ុន្តែរុស្ស៊ីច្រានចោលការលើកឡើងនេះ តែថា នឹងបន្តការចរចាទៀត។
  ចំណែកនៅមុខផ្សារលើទីរួមខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបានសេចក្តីណែនាំរបស់ខ្លួន ដល់ប្រជាពលរដ្ឋ ពិសេសអាជីវករតាមឧគ្ឃោសនសព្ទ ឲ្យរៀបចំខ្លួនត្រៀមទទួលភ្ញៀវ ដែលនឹងអញ្ជើញមកលេងក្នុងពិធីបុណ្យនេះ ឲ្យបានសមរម្យផងដែរ។   លោក ញិន ពីសិទ្ធ អាយុ ៣៤ឆ្នាំ ជាកម្មករសេរីម្នាក់ ក្នុងចំណោមកម្មករសេរីជាច្រើន ដែលត្រូវបានជួលដោយអាជ្ញាធរខេត្ត ឲ្យដាំឈូករ័ត្នតាមបណ្តោយមាត់ច្រាំងទន្លេ បានប្រាប់ឲ្យគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គដឹងថា៖ «ផ្កាឈូករ័ត្នទាំងនេះ គេដាំដើម្បីអបអរពិធីបុណ្យទន្លេ។ អាជ្ញាធរខេត្ត បានជួលពួកខ្ញុំឲ្យដាំ ដោយឲ្យកម្រៃក្នុងមួយថ្ងៃ (៣០.០០០) បីម៉ឺនរៀល ។ ខ្ញុំមិនច្បាស់ថា ឈូករ័ត្ននេះ វានឹងចេញផ្កាទាន់ថ្ងៃបុណ្យទន្លេដែរ ឬយ៉ាងណានោះទេ។ បន្ទាប់ពីបានដាំហើយ ការងារបន្ទាប់របស់ខ្ញុំ គឺត្រូវរាយទុយោដើម្បីស្រោចទឹកវា មួយថ្ងៃ ២ ទៅ ៣ដង»។   សូនផ្កាឈូករ័ត្ន នៅច្រាំងមាត់ទន្លេសាប នៅក្បែរចំណតទូកទេសចរណ៍ផ្សារក្រោម ទល់មុខភ្នំនាងកង្រី។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។   ដើមផ្កាឈូករ័ត្ន ដែលអាជ្ញាខេត្តរៀបចំដាំតាមបណ្តោយមាត់ទន្លេផ្សារក្រោម ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៥។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។   ពិធីបុណ្យទន្លេនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍តាមបណ្តាខេត្តសាម៉ី បានប្រារព្ធធ្វើឡើងចំនួន៤លើកមកហើយ។   លើកទី១ កាលពីថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២១០១៥  ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍន៍សហគមន៍» ។ លើកទី២ កាលពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាមឆ្នាំ ក្រោមប្រធានបទ «ទន្លេស្អាត-សហគមន៍ល្អ»។ លើកទី៣ កាលពីថ្ងៃទី២៤-២៦ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែងឆ្នាំ២០១៧ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» ។ លើកទី៤ កាលពីថ្ងៃទី ៩-១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍»។    និងលើកទី៥នេះ នឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ « ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»  ។   លើកទី១ ឆ្នាំ ២០១៥ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍន៍សហគមន៍» ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២១០១៥   1st River Festival 2015 On the theme of Tourism for Community Development.    លើកទី២ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទន្លេស្អាត-សហគមន៍ល្អ»  ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម   2nd River Festival 2016 On the topic Clean River Best Community on 11-13 March 2016 in Kampong Cham province.   លើកទី៣ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»  ពីថ្ងៃទី២៤-២៦ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង   3rh River Festival 2017 On the theme of Rvier Connecting People, Tourism, Culture and Environment on 24-46 March 2017 in Stung Treng province.   លើកទី៤ ឆ្នាំ២០១៨ ក្រោមប្រធានបទ « ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍»  ពី៩-១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល  ខេត្តកំពង់ចាម   4th River Festival 2018 On the theme of The River of Peace, Friendship and Tourism Sustainability on 9-11 March 2018 in Krong Takhmao, Kandal province.   លើកទី៥ ឆ្នាំ២០១៩ ក្រោមប្រធានបទ « ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»  ថ្ងៃទី ១៥-១៧ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។   5th River Festival 2019 On the theme of River connects to Peace, People and Tourism on 15-17 March 2019 in Kampong Chhnamg province.  
កំពង់ឆ្នាំង៖ ពិធីបុណ្យទន្លេលើកទី៥ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តកំពង់ឆ្នាំង ក្នុងទឹកដីនាងកង្រី «ភ្នំនាងកង្រី» ដែលជាភ្នំមួយទាក់ទងរឿងព្រេង «ពុទ្ធិសែន នាងកង្រី»។ នៅតាមបណ្តាយផ្លូវជាប់មាត់ទន្លេផ្សារក្រោម អាជ្ញាធរខេត្តបានរៀបចំកែលម្អសណ្តាប់ធ្នាប់ទីសាធារណៈ ដាក់អំពូលបំភ្លឺតាមផ្លូវ ព្រមដាំផ្កាឈូករ័ត្នតាមមាត់ច្រាំងទន្លេសាបផងដែរ ដើម្បីអបអរពិធីបុណ្យនេះ។
  ប្រាក់ចំណូលសរុបមុនបង់ពន្ធចំនួន ១៣០លានដុល្លារ ត្រូវបានខ្សែប្រយុទ្ធក្រុម Paris Saint-Germain រកបានក្នុងរយៈពេល១២ខែចុងក្រោយ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។ សម្រាប់ Messi នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក់ចំណូលខ្ពស់បំផុតលើលោក ខណៈរូបគេធ្លាប់កាន់តំណែងនេះម្តងរួចមកហើយកាលពីឆ្នាំ ២០១៩។   ទោះមានចំណូលខ្ពស់ហើយក្តី ប៉ុន្តែ Forbes ប៉ាន់ប្រមាណថា ប្រាក់ខែរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ធ្លាក់ចុះប្រហែល២២លានដុល្លារ នាឆ្នាំចុងក្រោយ ជាមួយ Barcelona មុនផ្លាស់ទៅ PSG ដែលទទួលបានប្រាក់ពលកម្ម៧៥លានដុល្លារក្នុងមួយឆ្នាំ។   ក្នុងចំណោមអត្តពលិកមានចំណូលខ្ពស់បំផុតទាំង១០លើលោក មាន៣រូបជាកីឡាករបាល់ទាត់ និង៤រូបជាកីឡាករបាល់បោះនៅលីគកំពូលអាម៉េរិក NBA។ កំពូលតារាគុនចម្រុះ Conor McGregor ដែលជាប់ជាអត្តពលិករកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ២០២១ មិនស្ថិតក្នុងបញ្ជី១០រូបរបស់ Forbes ឆ្នាំ២០២២នេះឡើយ។   កីឡាករបាល់បោះ LeBron James របស់ក្រុម Los Angeles Lakers ឈរនៅចំណាត់ថ្នាក់ទី២បន្ទាប់ពី Messi ដោយរកបានចំណូលសរុបប្រចាំឆ្នាំចំនួន ១២១,២លានដុល្លារ តាមពីក្រោយដោយ Ronaldo ខ្សែប្រយុទ្ធក្រុម Manchester United ដែលរកបាន ១១៥លានដុល្លារ។ Neymar របស់ PSG នៅចំណាត់ថ្នាក់ទី៤ពិភពលោកក្នុងចំណូល ៩៥លានដុល្លារ។    ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតរួមមាន៖ - ទី៥ Stephen Curry កីឡាករបាល់បោះរបស់ក្រុម Golden State Warriors បានចំណូល ៩២,៨លានដុល្លារ។  - ទី៦ Kevin Durant កីឡាករបាល់បោះរបស់ក្រុម Brooklyn Nets មានចំណូល ៩២,១លានដុល្លារ។  - ចំណាត់ថ្នាក់ទី៧ កីឡាករវាយកូនបាល់ Roger Federer បានចំណូល ៩០,៧លានដុល្លារ។ - ទី៨ Canelo Alvarez អ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក រកចំណូលបាន៩០លានដុល្លារ។ - ទី៩ Tom Brady កីឡាករបាល់ឱបអាមេរិក រកបានចំណូល  ៨៣,៩លានដុល្លារ។ - ទី១០ Giannis Antetokounmpo កីឡាករបាល់បោះសញ្ជាតិក្រិករបស់ក្រុម Milwaukee Bucks ទទួលបានចំណូល ៨០,៩លានដុល្លារ៕  
Lionel Messi ឡើងឈរលើគេក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០២២ ចំនួន ១៣០លានដុល្លារអាម៉េរិក (មុនបង់ពន្ធ)។ កីឡាករបាល់បោះ LeBron James ឡើងទៅឈរចំណាត់ថ្នាក់ទី២ ជាមួយចំណូល ១២១,២លានដុល្លារ ខណៈ Cristiano Ronaldo រក្សាចំណាត់ថ្នាក់លេខ៣ដដែល ដោយរកបាន ១១៥លានដុល្លារ។
  តើអ្នកញ៉ាំ ជក់បារី ឬញ៉ាំគ្រឿងស្រវឹងដើម្បីបំបាត់ស្ត្រេសមែនទេ? តើអ្នកញ៉ាំ ឬនិយាយលឿនដែរទេ? តើអ្នកមានអារម្មណ៍ដូចអ្នកតែងតែធ្វើអីលឿនៗ តែមិនបានបញ្ចប់អ្វីដោយជោគជ័យដែរទេ? តើអ្នកធ្វើការច្រើនពេកទេ និងពន្យាពេលធ្វើអ្វីៗដែលអ្នកត្រូវតែធ្វើដែរទេ? តើអ្នកមានពេលវេលាគេងមិនទៀងទាត់ដែរទេ ដូចជា គេច្រើនពេក គេងតិចពេក ឬម្តងច្រើនម្តងតិច? តើអ្នកមានអារម្មណ៍ថា អ្នកតែងតែព្យាយាមធ្វើអ្វីៗច្រើនពេកដែរទេក្នុងពេលតែមួយ? បើសិនជាចម្លើយសុទ្ធតែមែនទាំងអស់ អ្នកប្រហែលជាស្ត្រេសច្រើនពេក និងគួរតែព្យាយាមស្វែងរកមធ្យោបាយដែលល្អជាងនេះដើម្បីដោះស្រាយ៕   ត្រួតពិនិត្យដោយ www.health.com.kh
នៅពេលអ្នកស្ត្រេស យកល្អគួរតែព្យាយាមដោះស្រាយវាឲ្យបានត្រឹមត្រូវទើបវាមិនប៉ះពាល់ដល់សុខភាពផ្លូវកាយ និងចិត្ត។ ដើម្បីដឹងថា អ្នកបានដោះស្រាយភាពស្ត្រេសបានល្អឬអត់នោះ ខាងក្រោមនេះគឺជាសំណួរមួយចំនួនអំពីរបៀបដែលអ្នកគ្រប់គ្រងស្ត្រេស៖
ក្រុមអ្នកប្រឆាំង ដែលរស់នៅឯក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍ក្នុងនាមអតីតគណបក្សសង្គ្រោះជាតិ អំពីទិវារម្លឹកខួបលើកទី២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រុមអ្នកប្រឆាំង បានចោទអ្នកអំណាចថា ជាន់ឈ្លី និងបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញ។ អ្នកប្រឆាំង បន្តថា អ្នកកាន់អំណាច បានកែប្រែរដ្ឋធម្មនុញ្ញបន្តិចម្តងៗជាហូរហែ ដែលធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។    ក្រុមអ្នកប្រឆាំង ចោទអ្នកកាន់អំណាចថា៖«ការជាន់ឈ្លី និងការរំលោភបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងយ៉ាងកំរោលនេះ បានធ្វើឲ្យភាពអយុត្តិធម៌សង្គម បន្តកើតមានស្ទើរគ្រប់ទីកន្លែង និងធ្វើឲ្យប្រទេសកម្ពុជា ត្រូវទទួលរងភាពអាប់ឱនកិត្តិយស និងបាត់បង់នូវកិត្យានុភាពទាំងលើឆាកជាតិ និងអន្តរជាតិ»។    សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ រដ្ឋសភា បានបំពេញតួនាទីស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ប្រធានរដ្ឋសភា អំពាវនាវថា៖«សូមជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង...»។    សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិននិយាយថា រដ្ឋាភិបាល គោរពរដ្ឋធម្មនុញ្ញបានកម្រិតណានោះទេ ដោយគ្រាន់តែលើកឡើងពីប្រវត្តិសង្ខេបនៃការបង្កើតរដ្ឋធម្មនុញ្ញ និងគោលការណ៍ចម្បងៗនៃរដ្ឋធម្មនុញ្ញ ដែលកម្ពុជា ត្រូវគោរព។    តាមរយៈទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី បានរម្លឹកថា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតជាលើកដំបូង ក្រោមការឧបត្ថម្ភរបស់អ៊ុនតាក់ (UNTAC)។ សម្តេច បន្តថា ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្រោមឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់ ដោយព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា។    ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមាន ដូចជា កម្ពុជា ត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ...»។    លោក ហ៊ុន ម៉ានី តំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា បរិយាលើទំព័រហ្វេសប៊ុកថា ការដាក់ដំណើរការរដ្ឋធម្មនុញ្ញ គឺជាផ្នែកមួយ ដែលអនុញាតិឲ្យកម្ពុជាបាន បន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ លោក ថ្លែងថា៖«រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ»។   សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មាន១៧ជំពូក និង១៦០មាត្រា។ ក្នុងរយៈពេល២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្លងកាត់ធ្វើវិសោធនកម្មអស់៩លើក៕       
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួប២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា។ មិនខុសពីលើកមុនៗឡើយ ដោយទិវារម្លឹកខួប២៨ឆ្នាំនេះ អ្នកប្រឆាំង នៅតែរិះគន់ថា អ្នកកាន់អំណាច បានរំលោភរដ្ឋធម្មនុញ្ញ ខណៈអ្នកកាន់អំណាច អះអាងថា គោរពបានខ្ជាប់ខ្ជួន។
គ្រឿងញៀនជាង៤តោន ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ស្ថិតក្នុងសង្កាត់សំរោងខាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយបំផ្លាញគ្រឿងញៀនជាង៤តោននេះហើយ មន្ត្រីជំនាញក៏នឹងបំផ្លាញសារធាតុគីមីផ្សំ ជាង៣ តោនទៀត តាមរយៈវិធីបន្សាប ដោយសារធាតុទាំងនេះជាអាស៊ីត ដូច្នេះមិនអាចបំផ្លាញដោយវិធីដុតបានឡើយ។ បើយោងតាមរបាយការណ៍ គ្រឿងញៀនដែលត្រូវដុតបំផ្លាញនេះ ស្ថិតក្នុងសំណុំរឿងចំនួន៥៤ករណី ដោយក្នុងនោះមានសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។   ពិធីដុតបំផ្លាញនេះ ក្រោមអធិបតីភាពលោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕  
ដោយ៖ ឡាយ សុភាវតី និង មឿង ម៉ាក់ថុង
  ការប្រមូលផលបន្លែ ដំណាំ និងរក្សាទុកគ្រាប់ពូជសម្រាប់ដំាដុះនៅរដូវបន្ទាប់ គឺជារឿងមួយដែលកសិករតែងតែយកចិត្តទុកដាក់។ ទោះយ៉ាងណា កសិករមួយចំនួន នៅជួបបញ្ហាក្នុងការទុកដាក់ និងរក្សាគ្រាប់ពូជឲ្យបានល្អ សត្វល្អិតបំផ្លាញគ្រាប់ពូជ ឬខ្មូតបំផ្លាញជាដើម។ បើមិនដូច្នោះ ក៏គ្រាប់ពូជទាំងនោះ ផ្តល់ទិន្នផលទាបដែរ។ បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពី ការប្រមូលផលពីចម្ការយឺតយ៉ាវ ការសម្រាំងពូជមិនបានត្រឹមត្រូវ ការសម្ងួតគ្រាប់ពូជមិនស្ងួតល្អ និងការទុកដាក់ពុំបានត្រឹមត្រូវតាមបច្ចេកទេសជាដើម។  ដើម្បីជៀសវាងបញ្ហាទាំងនោះ  សារព័ត៌មានថ្មីៗ២៥ សូមបង្ហាញវិធីសាស្ត្ររក្សាគ្រាប់ពូជ ដែលដកស្រង់ពីសៀវភៅកសិកម្ម «បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។   ដើម្បីរក្សាទុកគ្រាប់ពូជ ដើម្បីទទួលបានប្រសិទ្ធភាព ពេលចាប់ប្រមូលយកផ្លែពីចម្ការ កសិករត្រូវជ្រើសរើសយកផ្លែ ឬកួរណា ដែលទុំពេញលេញ ប៉ុន្តែមិនត្រូវឲ្យទុំជ្រុល ដូចជាទុំរលួយ ឬទុំស្ងួតយូរថ្ងៃនោះឡើយ។ បន្ទាប់ពីជ្រើសរើសរួចរាល់ ក្នុងវគ្គនៃការសម្រាំងយកគ្រាប់ពូជ គឺត្រូវពុះយកគ្រាប់ ដាក់ត្រាំទឹកមួយយប់ និងត្រូវលាងសម្អាតជាតិរំអិលជាប់នឹងគ្រាប់ឲ្យស្អាត។    ចំពោះការប្រមូលពូជពីប្រភេទទុំស្ងួតវិញ គឺត្រូវវាយបំបែកសម្បក សម្អាតឲ្យស្អាត រួចសម្រាំងយកគ្រាប់ដែលមិនល្អ ឬសត្វល្អិតស៊ី និងគ្រាប់ពូជមានជំងឺ ជាពិសេសគ្រាប់ពូជសណ្ដែកកូរ និងពោតចោល។   ចំពោះដំណាក់កាលនៃការសម្ងួតគ្រាប់ កសិករត្រូវដាក់ហាលគ្រាប់ពូជឲ្យស្ងួតល្អ ទៅតាមចំនួនថ្ងៃ នៃប្រភេទនីមួយៗ។ សម្រាប់គ្រាប់ពូជស្ពៃ ជី ផ្ទី ម្ទេស ត្រប់ ប៉េងប៉ោះ សាលាដ ត្រូវហាលដោយខ្ចប់នឹងសំណាញ់ញឹក ចំនួនពី ២-៣ថ្ងៃ។ ចំណែកឯ គ្រាប់ពូជបន្លែខ្នាតធំ ដូចជា ម្រះ ត្រសក់ ល្ពៅ ននោង សណ្ដែកកួរ ត្រកួន ឃ្លោក ត្រូវហាលសម្ងួត រយៈពេល ៣-៤ថ្ងៃ។ ប៉ុន្តែកសិករ មិនត្រូវហាលថ្ងៃក្ដៅខ្លាំង ដូចជាពេលថ្ងៃត្រង់ឡើយ។ ការរក្សាទុកគ្រាប់ពូជ ក៏ជារឿងដែលកសិករត្រូវយកចិត្តទុកដាក់ខ្លាំងដែរ ដើម្បីឲ្យគ្រាប់ពូជហុចផលច្រើននៅពេលដាំ និងជៀសផុតពីសត្វល្អិតបំផ្លាញ។ កសិករ ត្រូវច្រកគ្រាប់ពូជទុកក្នុង ដប ស្បោង ក្រដាសស្ងួត កញ្ចប់ក្រដាស កែវ ឬកញ្ចប់អាលុយមីញ៉ូម និងបន្ថែមកម្ទេចធ្យូងស្ងួតបន្តិចផងដែរ។ សូមចងចាំថា ត្រូវច្រកគ្រាប់ពូជទុកភា្លម ក្រោយសម្ងួតហើយ។ ចំពោះការដាក់កម្ទេចធ្យូងនេះ គឺត្រូវដាក់មុនដាក់គ្រាប់ពូជ និងដាក់ពីលើ រួចបិទឲ្យជិតល្អ ព្រោះធ្យូងការពារនូវការស្រូបយកសំណើម ពីបរិយាកាស ទៅគ្រាប់ពូជ។    ចំណុចគួរចងចាំដែរនោះ កសិករត្រូវបិទគម្របឲ្យបានត្រឹមត្រូវ និងជិតល្អ ដើម្បីកុំឱ្យគ្រាប់ពូជដុះផ្សិត ដែលបណ្ដាលមកពីសំណើមពីបរិយាកាសខាងក្រៅ។ ម្យ៉ាងទៀតត្រូវយកកញ្ចប់ ឬដបដាក់គ្រាប់ពូជ រក្សាទុកនៅកន្លែងត្រជាក់ ស្ងួត ជៀសវាងត្រូវកម្ដៅ និងសំណើមជាហេតុផលធ្វើឲ្យគ្រាប់ពូជខូច៕  
ដោយ៖ ស៊ុល រ៉វី
នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ បានទូលថ្វាយសម្ដេចព្រះនរោត្តម សីហមុនី ថា ជប៉ុនតែងតែនៅជាមួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យជានិច្ច។ តាមរយៈវេបសាយក្រសួងការបរទេសជប៉ុន ដែលបានស្រង់សម្តីលោក អាបេ ក្នុងពេលចូលគាល់ព្រះមហាក្សត្រកម្ពុជា យ៉ាងដូច្នេះថា៖«ប្រទេសជប៉ុននិងប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងនាមជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ ២០១៣។  ជប៉ុនបន្តគាំទ្រពេញទំហឹងលើការអភិវឌ្ឍកាន់តែខ្លាំងថែមទៀតរបស់កម្ពុជាក្រោមការពួតដៃនៃប្រជាជនរបស់ខ្លួន»។ មានបន្ទូលតបនឹងនាយករដ្ឋមន្ត្រីជប៉ុន ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី បានមានបន្ទូលកោតសរសើរជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជាកន្លងមក ។ «កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ជប៉ុនសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយអបអរសាទរចំពោះចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកំពុងឈានទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ»។ នេះជាព្រះរាជបន្ទូលព្រះមហាក្សត្រ ។ បច្ចុប្បន្នជប៉ុន បានគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយជប៉ុន នឹងបន្តការផ្លាស់ប្តូរវប្បធម៌ ,ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសពង្រឹងកិច្ចសហការទ្វេរភាគីថែមទៀត។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីជប៉ុន។ ចាប់តាំងពីឆ្នាំ ២០១៣ មក វឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ បានក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ រួមគ្នាលើកកម្ពស់ចំណងការទូតនេះ យ៉ាងសកម្មនៅគ្រប់កម្រិតគ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ជប៉ុន បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាចំនួន២,៨ពាន់លានដុល្លារ ស្មើនឹងប្រមាណ១៥ភាគរយ នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ គួរបញ្ជាក់ថា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ បានធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ នៅខែមីនាឆ្នាំ ១៩៥៣ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់ព្រះអង្គ ដើម្បីទទួលបានឯករាជ្យពីបារាំង។ នៅឆ្នាំ ១៩៥៤ ប្រទេសកម្ពុជាបានលះបង់សិទ្ធិ ក្នុងការស្នើសុំសំណងសម្រាប់ការខូចខាតដែលបណ្តាលមកពីប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី ២ ។ ហើយនៅឆ្នាំ ១៩៥៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព។ កាលពីឆ្នាំ២០១៨ កម្ពុជានិងជប៉ុន ក៏បានប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរទៀតផង៕
ភ្នំពេញ៖ ជប៉ុននឹងបន្តគាំទ្រពេញទំហឹងដល់ការអភិវឌ្ឍកម្ពុជា ក្រោមការពួតដៃនៃប្រជាជនខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស្ស៊ីនហ្សូ អាបេ លើកឡើងបែបនេះ នៅពេលចូលគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ តុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
  បើតាមលោក ប៉ាន សូរស័ក្តិ ការគាំទ្ររបស់អង់គ្លេសនេះ គឺផ្តោតលើការគាំទ្រផ្នែកពាណិជ្ជកម្មឌីជីថល, ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ក្នុងដំណើរការឆ្ពោះទៅរកសហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។    ក្រសួងពាណិជ្ជកម្ម បានស្រង់សម្តីលោករដ្ឋមន្ត្រីក្រសួង មកសរសេរលើហ្វេសប៊ុកដូច្នេះ៖ «សារៈសំខាន់ នៃវិស័យឯកជន ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ សម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន ជាពិសេសការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសាកល តាមរយៈការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម»។    ក្រៅពីការគាំទ្រអង់គ្លេស ក៏មានវិស័យឯកជន និងវិធានការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចសង្គម រួមទាំងការខិតខំធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ និងធុរកិច្ចកម្ពុជា។ នេះបើតាមលោក ប៉ាន សូរក្តិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ ដោយមានឥស្សរជនសេដ្ឋកិច្ចជាន់ខ្ពស់ចូលរួម២៥០នាក់៕  
ភ្នំពេញ៖ ការគាំទ្ររបស់អង់គ្លេស នឹងជួយឱ្យកម្ពុជាសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ និងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស។ នេះជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ (UK-ASEAN Business Forum 2022) តាមប្រព័ន្ធវីដេអូ។
ការប្រកួតជើងទីមួយនឹងប្រព្រឹត្តទៅថ្ងៃទី២ និងទី៣ ខែឧសភា ហើយជើងទីពីរ ដំណើរការនៅថ្ងៃទី៩ និងទី១០ ខែឧសភា។ ក្រុមដែលមានប្រៀបទាំងពីរជើង នឹងទទួលបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី៣ ខែមិថុនា នៅកីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេសវេលស៍៕
ម្ចាស់ជើងឯកចាស់ Real Madrid ប៉ះ Atletico Madrid ខណៈAS Monaco ជួប Juventus វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ក្រោយការចាប់ឆ្នោតនៅថ្ងៃសុក្រ នេះនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ដែលស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស។
កប៉ាល់ដឹកទំនិញឈ្មោះ Razoni ដែលមានដាក់ទង់ជាតិប្រទេសសៀរ៉ាឡេអូន គឺជាកប៉ាល់ដំបូងគេបង្អស់ដែលចាកចេញពីកំពង់ផែក្រុង Odesa នេះ ដោយដឹកជញ្ជូនពោតឆ្ពោះទៅកាន់ប្រទេសលីបង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា កប៉ាល់មួយចំនួនទៀតក៏នឹងចាកចេញពីប្រទេសអ៊ុយក្រែនផងដែរ។   ប្រទេសតួកគីនិងអង្គការសហប្រជាជាតិបានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនកាលពីចុងខែកក្កដាដើម្បីបន្តឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិ ស្របពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិស្បៀងអាហារដែលអង្គការសហប្រជាជាតិថា មានសភាពកាន់តែអាក្រក់ឡើងដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។   កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យមានការធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់កប៉ាល់ដឹកទំនិញដែលធ្វើដំណើរចាកចេញពីកំពង់ផែនានានៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនតាមសមុទ្រខ្មៅដែលរុស្ស៊ីបានត្រួតត្រាចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមដំបូងកាលពីចុងខែកុម្ភៈមក។   រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានស្វាគមន៍ការបន្តឡើងវិញនៃការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែ Odesa នេះ។   លោក Kuleba បានបញ្ជាក់តាម Twitterថា៖ «នេះគឺជាថ្ងៃធូរស្បើយសម្រាប់ពិភពលោក ជាពិសេសសម្រាប់មិត្តភក្តិរបស់យើងនៅតំបន់មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក នៅពេលដែលគ្រាប់ធញ្ញជាតិអ៊ុយក្រែនដំបូងបង្អស់បានដឹកជញ្ជូនចេញពីកំពង់ផែក្រុង Odesa បន្ទាប់ពីរុស្ស៊ីបានបិទខ្ទប់អស់រយៈពេលជាច្រើនខែមក។ អ៊ុយក្រែនតែងតែជាដៃគូដ៏ទុកចិត្តនិងនៅតែជាដៃគូដ៏ទុកចិត្ត ប្រសិនបើរុស្ស៊ីគោរពតាមកិច្ចព្រមព្រៀងនេះ»។   អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា ការធានាធ្វើយ៉ាងណាឱ្យគ្រាប់ធញ្ញជាតិអាចទៅដល់ទីផ្សារសាកលលោកបាន «គឺជារឿងចាំបាច់សម្រាប់មនុស្សជាតិ»៕  
 ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែក្រុង Odesa របស់អ៊ុយក្រែនបានបន្តឡើងវិញនៅថ្ងៃទី១ សីហានេះ។
  ប៉ូលិសប្រចាំស្រុក Thanh Khe បានបញ្ជាក់ថា បុរសឈ្មោះ Luu Manh Tuan អាយុ៣២ឆ្នាំ ស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា រួមមានបណ្តាញកុំព្យូទ័រ ប្រព័ន្ធទំនាក់ទំនង ក៏ដូចជាឧបករណ៍អេឡិចត្រូនិក ដើម្បីលួចលុយពីគណនេយ្យធនាគាររបស់មិត្តស្រីខ្លួន។   បើតាម VN Express ជនសង្ស័យ Tuan មានទំនាក់ទំនងជាមួយនារីឈ្មោះ Hoa អាយុ៣១ឆ្នាំ តាមអនឡាញតាំងពីខែធ្នូ ឆ្នាំ២០២១។ ក្រោយទាក់ទងគ្នាបានកន្លះខែ Hoa ដែលរស់នៅខេត្ត Yen Bai បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Tuan ហើយពួកគេបានណាត់ជួបគ្នានៅដាណាង។   អ្នកទាំងពីរបានស្នាក់នៅរួមគ្នាក្នុងសណ្ឋាគារមួយនៅ Thanh Khe ដោយអំឡុងពេលនោះដែរ Hoa បានបើកគណនីធនាគារតាមប្រព័ន្ធអនឡាញដោយដាក់ប្រាក់ជាង១,១ពាន់លានដុង។ Tuan បានលួចតាមដានមើលសកម្មភាពរហូតដល់ចាំទាំងលេខសម្ងាត់។   កាលពីថ្ងៃទី៤ ខែមករា Tuan ធ្វើជាខ្ចីទូរសព្ទពីមិត្តស្រីខ្លួន ដោយអះអាងថា ចង់ Download កម្មវិធីទូរសព្ទមួយ។ ដោយសារទុកចិត្តពេក Hoa បានឲ្យទូរសព្ទរួចហើយ ក៏ទៅសម្រាកលើគ្រែ។   Tuan បានប្រើប្រាស់ទូរសព្ទនោះដើម្បីចុះឈ្មោះចូលក្នុងគណនី ហើយផ្ញើលុយទាំងអស់ទៅភរិយាខ្លួន ដោយបញ្ជាក់ថា ភរិយាត្រូវប្រើប្រាស់លុយ ១៨៥លានដុង ដើម្បីសងបំណុល ហើយដាក់៥០០លានដុងក្នុងគណនីសន្សំ និងដកយកលុយសុទ្ធចំនួន៤៤៣លានដុង។   នាព្រឹកបន្ទាប់ Tuan បានផ្តាច់រាល់ទំនាក់ទំនងពីមិត្តស្រី ហើយចាកចេញពីសណ្ឋាគារ។ Hoa មានការសង្ស័យ ហើយបានពិនិត្យគណនីធនគាររបស់ខ្លួន ប៉ុន្តែចុះមិនចូល ដោយសារតែលេខសម្ងាត់ត្រូវបានបញ្ជាក់ថា ផុតកំណត់។ បន្ទាប់មក នាងរាយការណ៍ទៅធនាគារ និងប្តឹងទៅប៉ូលិស។   Tuan ត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយនៅស្រុក Go Vap ក្រុងហូជីមិញ រីឯភរិយាក៏ត្រូវបានហៅទៅសួរនាំផងដែរ។ បច្ចុប្បន្ន ប៉ូលិសកំពុងរក្សាទុកលុយនៅសល់៧៧០លានដុង ខណៈការស៊ើបអង្កេតកំពុងបន្តដំណើរការ៕
បុរសម្នាក់នៅខេត្តដាណាង ប្រទេសវៀតណាម ត្រូវបានឃុំខ្លួនពីបទលួចលុយជាង១,១ពាន់លានដុង (ជាង៤៨០០០ដុល្លារ) ពីគណនីធនាគារស្រីកំណាន់យកទៅឲ្យភរិយារបស់ខ្លួន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១២ ខែមករា។
និយាយដោយឡែកទាក់ទងនឹង«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ» លោកបណ្ឌិត ហ៊ាន សុខុម បានបញ្ជាក់ថា មូលហេតុនៃការរៀបចំឲ្យមានការសរសេរជាភាសាខ្មែរបែបនេះ ដោយសារតែពាក្យបរទេសមួយចំនួន គេអាចបកស្រាយសងត្រឡប់គ្នាទៅវិញទៅមកបាន ប៉ុន្តែពាក្យខ្លះ មិនសងឲ្យគ្នាបាន។ ឧទាហរណ៍ ពាក្យ «Computer» ដែលពលរដ្ឋនិយមសរសេរជាភាសាខ្មែរ «កុំព្យូទ័រ»។ ចំណែកពាក្យ «Acid» ដែលសរសេរជាភាសាខ្មែរ «អាស៊ីដ» «អាស៊ីត» ឬពាក្យ «Gas» ដែលអ្នកខ្លះសរសេរ «ហ្កាស» «ហ្គាស» ជាដើម។ ដោយសារតែបញ្ហាមិនទាន់ចុះសម្រុងនៃការសរសរនេះហើយ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា រៀបចំឲ្យមានការពិភាក្សាដោះស្រាយបញ្ហានេះ។   ដើម្បីជ្រាបព័ត៌មានលម្អិត សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា និងលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភា ដូចតទៅ៖ និយាយពីរឿងរៀបចំ«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» គឺជារឿងមួយ។ ប៉ុន្តែរឿងមួយទៀតនោះ គឺភាសាខ្មែរ នៅមានលក្ខណៈពិសេសមួយ ត្រង់ខ្យល់សំឡេងមូលភេទ «អ» «អ៊» ។ ត្រង់ចំណុចនេះលោកបណ្ឌិត ហ៊ាន សុខុម បាននិយាយថា ក្នុងក្រុមសូភាសាលើពិភពលោក គឺមានតែប្រទេសកម្ពុជាទេ ដែលមានខ្យល់សំឡេងមូលភេទ «អ» «អ៊»នេះ។    នៅពេលសួរថា តើកម្ពុជាគួរតែចុះបញ្ជីខ្យល់សំឡេងមូលភេទ «អ» «អ៊» នៅក្នុងអង្គការយូណេស្កូដែរទេ? លោក ហ៊ាន សុខុម បាននិយាយថា វាជាកិច្ចការបន្ទាប់ទៀតដែលត្រូវធ្វើ ហើយក៏អាស្រ័យលើការយល់ឃើញរបស់រដ្ឋាភិបាលផងដែរ។   
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា កំពុងដំណើរការរៀបចំ«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសរសេរ និងការអានឲ្យបានត្រឹមត្រូវ។
ក្នុងពិធីដែលរៀបចំនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យកម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ។ ជាមួយនឹងការបង្ហាញរបាយការណ៍អំពីសកម្មភាពដោះមីននៅកម្ពុជា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន សុទ្ធតែបានរំលឹកដល់សម្តេច ហ៊ុន សែន ដែលប្រែក្លាយកម្ពុជាពីតំបន់ដែលធ្លាប់ហែកហួរដោយសង្គ្រាមទៅជាតំបន់សន្តិភាព និងឯកភាពជាតិ៕
កំពង់ស្ពឺ ជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងកំពត។ ការដោះមីន ការបញ្ចប់សង្គ្រាម ផ្លាស់ប្តូរកំពង់ស្ពឺ ពីខេត្តដាច់ស្រយាល ទៅជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ដ៏ទាក់ទាញ។ នេះជាការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ។
  ខ្ញុំនិយាយពីអ្នកកាសែតអាជីព គឺខ្ញុំសំដៅទៅលើក្រុមអ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពិតប្រាកដច្បាស់លាស់ (ទោះជាធ្វើការបណ្តើរ រៀនសូត្របណ្តើរ), មានពិសោធន៍ក្នុងការងារបែបវិជ្ជាជីវៈ (មិនមែនប្រភេទធ្វើការដូរប្រាក់ខែ)មិនតិចជាង៥ឆ្នាំ, និងដោយបានរួមចំណែកលះបង់ជាស្មារតី និងកម្លាំងកាយ ចិត្ត ដើម្បីភាពរឹងមាំនៃអាជីពនេះ ដែលសង្គមឱ្យតម្លៃជាស្មារតីថា ជាអំណាចទី៤នោះ។   ការវិវឌ្ឍនៃបច្ចេកវិទ្យាបានផ្លាស់ប្តូរទិដ្ឋភាពសារព័ត៌មាននៅគ្រប់ជ្រុងនៃផែនដីនេះ។ របៀបនៃការទទួលបានព័ត៌មានរបស់មហាជនក៏ប្រួលប្រែ។ មនុស្សតែងតាំងខ្លួនឯងជាអ្នកសារព័ត៌មានយ៉ាងងាយស្រួល ដោយសំអាងតែលើការផ្តល់ព័ត៌មានទៅសាធារណជនតាមរយៈ គេហទំព័រ ឬពេលខ្លះតាមរយៈទំព័រ ឬគណនីបណ្តាញសង្គមរបស់ខ្លួន។   អ្នកកាសែតគឺជាអ្នកផ្តល់ព័ត៌មាន ប៉ុន្តែមិនមែនអ្នកផ្តល់ព័ត៌មានទាំងអស់សុទ្ធតែជាអ្នកកាសែតនោះឡើយ។ សូមកុំភ្លេចថា សារព័ត៌មានគឺជាអាជីពមួយ ដែលទាមទារឱ្យមានការហាត់រៀនអំពីមូលដ្ឋានគ្រឹះរបស់វា ដូចជំនាញពេទ្យ វិស្វកម្ម ឬមេធាវី អីចឹងដែរ។ តើទាមទារសិទ្ធិសេរីភាពអ្វី បើគ្រាន់តែអក្ខរាវិរុទ្ធ ក៏អ្នកអានជួយកែឱ្យដែរនោះ? តើទាមទារសេរីភាពអ្វី បើអ្នកកាសែត ចេះ និងដឹងតិចជាងមហាជននោះ? តើទាមទារសេរីភាពអ្វី បើអ្នកកាសែតអានតិចជាងមហាជននោះ?   តើអ្នកកាសែតហ្វេសប៊ុកដឹងដែរឬទេថា សេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ត្រូវបានប្រកាស ដោយកិច្ចប្រជុំពេញអង្គនៃអង្គការសហប្រជាជាតិនៅនៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីមានការទាមទារ ពី អ្នកកាសែតអាហ្វ្រិកនៅក្នុងសន្និសីទរបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៩១នៅប្រទេសណាមីប៊ី ដើម្បីលើក ស្ទួយសារព័ត៌មានសេរី និងឯករាជនៅអាហ្វ្រិក? តើអ្នកកាសែតប៉ុន្មាននាក់ដែលដឹងថា សិទ្ធិខាងសារព័ត៌មានដែលជាវេទិកាទ្រទ្រង់ គាំទ្រសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពខាងគំនិត សិទ្ធិទទួលបានព័ត៌មាន ត្រូវបានចែងក្នុងមាត្រា១៩នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស? តើអ្នកកាសែតកម្ពុជាដឹងដែរឬទេថា សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ក៏ត្រូវបានបញ្ញត្តិនៅក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ដែរនោះ? តើមានអ្នកកាសែតកម្ពុជាប៉ុន្មានដែលបានដឹងថា ច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ដ៏ចំណាស់មាន ២១មាត្រា? តើអ្នកដែលហៅថាខ្លួនឯងជាអ្នកកាសែតនោះ ដឹងថាការទទួលខុសត្រូវលើអត្ថបទរបស់ខ្លួនមួយ មានទំហំ និងទំងន់ប៉ុណ្ណាដែរឬទេ?    គេអាចតតាំងមកខ្ញុំវិញបានថា គេអាចធ្វើជាអ្នកកាសែតដោយមិនបាច់មានដឹងចម្លើយទៅនឹងសំណួរខាងលើនេះក៏បាន? ខ្ញុំអាចឆ្លើយថា «ឯកភាព»។ ប៉ុន្តែន័យរបស់ខ្ញុំ ក៏មិនមែន «ចម្លើយ»ទាំងនេះឡើយ។ ន័យរបស់ខ្ញុំ គឺស្ថិតនៅពីក្រោយ ចម្លើយទាំងនេះ។ នោះគឺការកសាងអាជីពមួយចេញពីមូលដ្ឋាននៃការបណ្តុះបណ្តាល និងការរៀនសូត្របន្ថែម។ ហើយវាត្រូវតែមានវប្បធម៌បែបនេះ។ បើគ្មានការកសាងគ្រឹះបែបនេះ អាជីពនេះ ងាយនឹងរលំ ហើយក៏មិនខ្លាំងដែរ។   តើអ្វីជាកម្មវត្ថុនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា? គឺដើម្បីអបអរលើកទឹកចិត្តខ្លួនឯង, ពិនិត្យឡើងវិញអំពីបេសកកម្មរបស់ខ្លួន ថាតើជួបឧបសគ្គអ្វីខ្លះ? ដើម្បីឧទ្ទិសរំឮកដល់វិញ្ញាណក្ខន្ធរបស់អ្នកកាសែតដែលបាត់បង់ជីវិតនៅក្នុងបេសកកម្មអាជីពរបស់ខ្លួន និងក៏ដើម្បីទាញកណ្តឹងរំឮកប្រាប់រដ្ឋាភិបាលអំពីការរឹតត្បិតរបស់ពួកគេមកលើបេសកកម្មរបស់អ្នកកាសែតដែរ។    ធ្វើជាអ្នកកាសែតដែលត្រូវបំរើប្រយោជន៍សាធារណៈ និងស្វែងរកការពិត ត្រូវតតាំងជាមួយអាជ្ញាធរ ត្រូវជួបអ្នកជំនាញ ត្រូវសម្ភាសអ្នកនយោបាយ ត្រូវទាមទារសិទ្ធិសេរីភាព ត្រូវប្រឈមការគំរាមកំហែង មិនអាចមានចំណេះដឹងតិចជាងមហាជនពេកនោះឡើយ។ ចង់ឱ្យគេទទួលស្គាល់ យើងត្រូវចេះជាងគេ។ ចង់ឱ្យគេគោរព យើងត្រូវមានវិជ្ជាជីវៈ។ ចង់បានសេរីភាព យើងត្រូវរកទីតាំងឈរជើងឱ្យបាន។ ដើម្បីមានកន្លែងឈរជើង យើងត្រូវរួមគ្នាកសាងសារព័ត៌មានដែលមានគុណភាពនេះឯង៕
ឆ្នាំនេះទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា លើកទី២៧ ត្រូវបានប្រារព្ធឡើងយ៉ាងស្ងាត់ស្ងៀម តាមអនឡាញ ដោយសារតែជំងឺកូវីដ-១៩។ ប៉ុន្តែសម្រាប់ខ្ញុំ វាមិនចម្លែកឡើយ។ រាល់ឆ្នាំមុនៗ បើទោះជាមានការរៀបចំព្រឹត្តិការណ៍មានសេចក្តីថ្លែងការណ៍ មានការជួបជុំ អ៊ូអរយ៉ាងណាក៏ដោយ តែនោះគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ។ ប៉ុន្តែការទាមទារចង់បានពិតប្រាកដ គឺស្ថិតនៅក្នុងចិត្តដ៏ស្ងប់ស្ងៀមរបស់អ្នកកាសែតអាជីពទាំងឡាយនោះទៅវិញទេ។ នោះគឺ សេរីភាពនៃការផ្សព្វផ្សាយដោយគ្មានការភ័យខ្លាច សេរីភាពនៃការបញ្ចេញគំនិតដែលនឹងមិនត្រូវបានបកស្រាយពន្លាត់ខុសពីគំនិតដើមរបស់អ្នកកាសែតអាជីព។
សំដៅដល់ការកំណត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែងនឹងត្រូវបានរៀបចំឡើងដំបូងសម្រាប់មុខតំណែងជាអគ្គនាយក អគ្គលេខាធិការ ដល់ប្រធានការិយាល័យ។ ការពិពណ៌នាមុខតំណែង ក៏នឹងត្រូវបានរៀបចំឡើង សម្រាប់ក្រុមគោលដៅមួយចំនួនដូចជា គ្រូបង្រៀន អ្នកមានវិជ្ជាជីវៈខាងវិជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវ ជាដើម។ កម្រងឯកសារស្តីពី អភិក្រមនៃការគ្រប់គ្រងធនធានមនុស្ស និងរៀបរាប់ពីនីតិវិធីលម្អិត ក្នុងការបង្កើត និងការរៀបចំធ្វើបច្ចុប្បន្នកម្ម ទៅលើការពិពណ៌នាមុខតំណែង។ https://salatraju.com/lexique/
Eng. Job description
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងដូច្នេះថា៖«នៅពេលយើង ឃើញជនរងគ្រោះណាម្នាក់ គាត់ប្រឈម [នឹងហិង្សា] យើង ត្រូវចូលរួមគាំទ្រ យើង ត្រូវជួយដោះស្រាយ។ បើយើងស្ងាត់ស្ងៀម យើងក៏បានគាំទ្រទៅនឹងទង្វើទាំងអស់ហ្នឹងដែរ»។ អ្នកស្រី ចក់ សុភព អះអាងថា បញ្ហាប្រឈមខ្លាំងបំផុតរបស់ស្រ្តី គឺការរងអំពើហិង្សានេះឯង។ អ្នកស្រី បន្តថា អំពើហិង្សាដែលស្រ្តីរង គឺកើតចេញគ្រួសារ ពីអាជ្ញាធរ និងពីសាធារណជន ជាដើម។ ក្នុងពិធីអបអរទិវាសិទ្ធិនារី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ចូលរួមធ្វើជាអធិបតី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរំលេចឡើងថា ស្រ្តីមួយចំនួន នៅតែប្រឈមនឹងអំពើហិង្សា។ រដ្ឋមន្រ្តីកិច្ចការនារី បញ្ជាក់ដូច្នេះថា៖«ការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី នៅតែជាកិច្ចការអាទិភាពចម្បង ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ»។ អង្គការសង្គមស៊ីវិល បានរួមគ្នាប្រារព្ធទិវាសិទ្ធិនារីលើកទី១១២នេះ ក្រោមប្រធានបទ «គាំពារស្រ្តីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំអស់គ្នា។ ឯរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» សម្រាប់ការអបអរសាទរទិវាសិទ្ធិនារីក្នុងឆ្នាំនេះ៕
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យសាធារណជន រួមគ្នាការពារ និងគាំទ្រស្រ្តី នៅពេលឃើញស្រ្តីណាម្នាក់ រងអំពើហិង្សា។ អ្នកស្រី បង្ហាញការចង់បានបែបនេះ ក្នុងពិធីប្រារព្ធទិវាសិទ្ធិនាទីលើកទី១១២ ដែលត្រូវបានរៀបចំឡើងដោយអង្គការសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានស្វាគមន៍ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ  រាប់ពីអតិថិជនដែលទើបចាប់ផ្តើមជីវិតការងារ ហើយកំពុងស្វែងរកការការពារប្រាក់ចំណូល  ឪពុកម្តាយដែលចង់ធានាពីការអប់រំរបស់បុត្រធីតា និងអ្នកដែលស្វែងរកសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួនជាដើម។ អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន បានវិនិយោគធនធានជាច្រើនទៅលើការបណ្ដុះបណ្ដាលអ្នកដែលមានទេពកោសល្យ និងពង្រឹង សេវាកម្មរបស់យើង ដើម្បីធានាថា យើងអាចផ្តល់សេវា និងដំណោះស្រាយ ក៏ដូចជាផលិផលត្រឹមត្រូវ សម្រាប់តែអតិថិជនរបស់យើងផង និងសម្រាប់សហគមន៍ទាំងមូលផង។ ភាពជោគជ័យរបស់ក្រុមហ៊ុន កើតឡើងដោយការប្តេជ្ញាចិត្ត  កិច្ចខិតខំប្រឹងប្រែង  និងក្រមសីលធម៌វិជ្ជាជីវៈ របស់ក្រុមការងារទីប្រឹក្សាធានារ៉ាប់រងឆ្នើមៗរបស់យើងនៅកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ ក្នុងការបម្រើអតិថិជន និងជួយបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ក្នុងគ្រប់ដំណាក់កាលនៃជីវិតរស់នៅ តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាការពារហិរញ្ញវត្ថុរបស់យើង។ លោក Veejay Madhavan នាយកផ្នែកចែកចាយ របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបន្ថែមថា៖ «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត បានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនតាមរយៈការព្យាយាមស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងទទួលបានការទុកចិត្តពីអតិថិជន និងបង្កើនកិត្តិនាមរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ពួកគេក៏ដើរតួនាទីសំខាន់ ក្នុងការជួយឲ្យក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្លាយជាជម្រើសដ៏ល្អជាងគេ និងធំជាងគេលើវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាដែរ។» ក្រុមហ៊ុនព្រូដិនសលកម្ពុជា ប្តេជ្ញាចិត្តធានា ក្នុងការជួយដល់អតិថិជនរបស់ខ្លួន ដើម្បីឱ្យពួកគេអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងអាចការពារមនុស្សជាទីស្រឡាញ់របស់ខ្លួន តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិត ដូចជា eduCARE ជាដើម ដែលជាផលិតផលថ្មីទើបនឹងសម្ពោធក្នុងឆ្នាំ ២០១៨ ដែលធានាផ្ដល់នូវអត្ថប្រយោជន៍ចំនួន ៥។   លើសពីនេះទៅទៀត ក្រុមហ៊ុន និងក្រុមការងាររបស់ខ្លួន បានបង្ហាញនូវទឹកចិត្តយ៉ាងមុតមាំជានិច្ចក្នុងការតបស្នងដល់ប្រទេសកម្ពុជាវិញ តាមរយៈការគាំទ្រ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើនទៀត។ អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែ មករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ ( អត្ថបទពាណិជ្ជកម្ម )
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងប្រទេស បានប្រារព្ធកម្មវិធីមួយឈ្មោះថា «ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមប្រចាំឆ្នាំ» ឬ Star of the year នៅចំពេលខួប ៥ឆ្នាំរបស់ខ្លួន ដើម្បីអបអរចំពោះស្នាដៃនៃការរួមចំណែក ពីបណ្ដាញ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ក៏ដូចជា ទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ដល់សហគមន៍ និងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖    ថ្ងៃ៨មីនា ជាថ្ងៃរំលឹកខួបលើកទី១១៣ នៃសិទ្ធិនារីនៅលើពិភពលោក ដែលបានទាមទារសិទ្ធិស្មើបុរស។ ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានរៀបចំពិធីអបអរក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ កញ្ញា សាន ស្រីតូច បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តី និងក្មេង បានសិក្សាស្វែងយល់ច្រើន និងអាចធ្វើការគ្រប់វិស័យដូចបុរសដែរ។    សម្រាប់ ស្រីតូច ការផ្តល់ឱកាសដល់ស្ត្រី ការលើកទឹកចិត្ត និងជ្រោមជ្រែងស្ត្រីពីសំណាក់ក្រុមគ្រួសារ និងសង្គម គឺជាកត្តាសំខាន់ណាស់ ដើម្បីឱ្យស្ត្រី និងក្មេងស្រី ទទួលបានជោគជ័យក្នុងជីវិត និងចូលរួមកាន់តែសកម្មនៅក្នុងការអភិវឌ្ឍន៍សង្គមក្នុងសម័យឌីជីថលនេះ។    យុវតី២១ឆ្នាំរូបនេះ បន្តថា៖ «ស្រ្តីមានភាពវៃឆ្លាត និងមានបំណងបង្ហាញមហាជនឱ្យបានដឹងថា អ្វីគ្រប់យ៉ាងក៏ស្រ្តីអាចធ្វើបាន មិនមានអ្វីជាឧបសគ្គរបស់ស្រ្តីឡើយ មិនថាស្រ្តីជាមេផ្ទះ មើលថែគ្រួសារ ក៏ពួកគេអាចប្រកបអាជីវកម្មក្នុងពេលដំណាលគ្នាបាន ហើយអាចទទួលបានជោគជ័យទាំងអស់»។    ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិក្នុងសម័យឌីជីថល។ អ្នកស្រី ហួរ ស្រីនីន  យល់ថា បច្ចុប្បន្នស្រ្តីខ្មែរកាន់តែច្រើនមានភាពវៃឆ្លាត ក្នុងការធ្វើការតាមបែបឌីជីថល។ ស្រ្តីមួយចំនួន បានបង្ហាញសមត្ថភាព ទេពកោសល្យក្នុងការងារគ្រប់វិស័យ ក៏ដូចជាការបំផុសឱ្យស្រ្តី មានភាពក្លាហានក្នុងបរិវត្តកម្មឌីជីថលកាន់តែច្រើន។    «ស្រ្តីត្រូវតែក្លាហាន និងលើកតម្លៃខ្លួនឯង។ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ជាតិ។ ស្ត្រីជាមាតាដៃមួយរយ ដែលបុរសគួរតែយល់ដឹង ហើយស្ត្រីអាចធ្វើរឿងគ្រប់យ៉ាងបាន ដូចបុរសដែរ»។ នេះបើតាមអ្នកស្រី ហួរ ស្រីនីន ដែលបានមើលឃើញថា បច្ចុប្បន្នស្ត្រីមានសិទ្ធិក្នុងការបញ្ចេញមតិ និងចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម បានច្រើនជាងមុន។ ស្រ្តីរូបនេះ នៅតែលើកទឹកចិត្តស្ត្រី ឱ្យមានភាពក្លាហានថែមទៀត ដើម្បីជម្នះគ្រប់ឧបសគ្គ។    មិនខុសគ្នាប៉ុន្មាននោះទេ យុវតី វណ្ណារ៉ា ធីណា ជានិស្សិតផ្នែក Graphic Design ចង់ឃើញស្ត្រីមានឱកាសរៀន និងចូលរួមក្នុងសកម្មភាពសង្គមច្រើនជាងបុរស។ ជាពិសេសដូចការសិក្សាផ្នែក Graphic Design នេះ  យុវតី ធីណា ក៏ចង់ឃើញនារីច្រើនចូលរៀនច្រើនផងដែរ។ «ការសិក្សាធ្វើឱ្យជីវិតភ្លឺស្វាង និងជាស្ពានចម្លងខ្ញុំទៅរកភាពជោគជ័យក្នុងវិស័យ Graphic Design»។នេះបើតាមយុវតី ធីណា។    យុវតី វ័យ១៩ឆ្នាំរូបនេះ ជំរុញចិត្តស្ត្រីដទៃកុំភ័យខ្លាច និងរួញរាលើវិស័យនេះ។ យុវតីរូបនេះ លើកទឹកចិត្តដល់នារីដទៃទៀត ឱ្យជ្រើសរើសជំនាញសិក្សាណា ដែលមិនសូវមានសិស្សស្រីសិក្សាច្រើន ជាពិសេសសារព័ត៌មាន ឬ Graphic Design នេះ។    «ស្រ្តី ក៏អាចសិក្សាជំនាញដូចបុរសផងដែរ ព្រោះបច្ចុប្បន្នជាសម័យឌីជីថល ត្រូវបង្ហាញសមត្ថភាព និងទេពកោសល្យឱ្យបានច្រើនជាមុន»។ នេះបើតាម ធីណា ដែលបានបន្ថែមថា  ដ្បិតតែស្ត្រី បច្ចុប្បន្នហ៊ានតស៊ូមតិច្រើនពិតមែន ប៉ុន្តែនៅពេលពួកគេចង់ធ្វើអ្វីមួយ ទៅតាមក្ដីស្រមៃ ឬការស្រឡាញ់ចូលចិត្តរបស់ពួកគេ នៅមានភាពអើសអើងផងដែរ។    បន្ថែមពីនេះ កញ្ញា សុខ ស្រីពេជ្រ ក៏យល់ថា គ្រប់ការងារទាំងអស់ ត្រូវការវត្តមានស្រ្តី ។ ស្ត្រីចូលរួមកាន់តែច្រើន វាក៏បង្ហាញពីការរីកចម្រើននៃវិស័យនេះដែរ។ «ក្នុងនាមខ្ញុំជានារីម្នាក់ ខ្ញុំគិតថាអ្វីដែលបុរសធ្វើបាននារី ក៏អាចធ្វើបានដែរ។ យើងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ហើយនាំខ្លួនឯងទៅរកទីខ្ពស់  ដើម្បីមើលពិភពលោកឱ្យបានទូលំទូលាយជាងមុន»។ នេះជាការបន្ថែមរបស់ កញ្ញា សុខ ស្រីពេជ្រ។    កញ្ញា ស្រីពេជ្រ លើកទឹកចិត្តស្ត្រីទូទៅ ឱ្យខំព្យាយាមសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ហ៊ានចេញពីផ្ទះ ដើម្បីស្វែងយល់ពីពិភពលោក។ ជាពិសេស ក្នុងសម័យឌីជីថល គួរគិតរឿងវិជ្ជមានឱ្យបានច្រើន ចេះលើកទឹកចិត្តខ្លួនឯង ស្រឡាញ់ខ្លួនឯង និងត្រូវមានក្ដីសង្ឃឹមជានិច្ច៕ 
ភ្នំពេញ៖ ស្ត្រី និងក្មេងស្រី គឺជាកម្លាំងស្នូលដ៏សំខាន់ដែលជំរុញការរីកចម្រើនក្នុងកិច្ចអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ។ ក្នុងសម័យឌីជីថលនេះ ស្រី្ត និងក្មេងស្រី មានសមត្ថភាព ក៏ដូចជាចំណេះដឹងខ្ពង់ខ្ពស់មិនចាញ់បុរសឡើយ។
តាមរយៈសេចក្តីប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១០ ខែមេសា របស់ ក្លិប Tiffy Army មិនអាចទទួលយកបានចំពោះទង្វើរបស់កូនក្រុមខ្លួនកីឡាករ ឡុង ម៉េងហាវ ដែលមានចេតនាបង្កហិង្សា ដាក់កីឡាករដទៃនៅលើទីលានប្រកួត។ Tiffy Army មិនគាំទ្រឱ្យមានឥរិយាបថ និងគំរូមិនល្អក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាឡើយ។ រឿងរ៉ាវរហូតឈានដល់បញ្ចប់កិច្ចសន្យារបស់ ឡុង ម៉េងហាវ កើតឡើងក្នុងការប្រកួតលីគខាប់ឆ្នាំ២០២៣ រវាង Tiffy Army ទល់ គិរីវង់សុខសែនជ័យនាជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល A ដែលបញ្ចប់ក្នុងលទ្ធផល ២-២។ ក្នុងជំនួបនោះ ម៉េងហាវ បានបង្កកាយវិការមិនសមរម្យដល់ទៅពីរលើក ដោយទាត់កីឡាករគូប្រកួតនៅពេលប្រជែងបាល់គ្នាបង្កជាបញ្ហា មុនហក់ធាក់គូប្រជែងម្នាក់ទៀត។ អាជ្ញាកណ្តាលបានផ្តល់ក្រហមដល់ម៉េងហាវ។ បើទោះបី ម៉េង ហាវ បានទទួលកំហុស ដោយសរសេរនៅលើបណ្តាញសង្គមពីអ្វីដែលខ្លួនបានធ្វើ ប៉ុន្តែក្លិប Tiffy Army មិនអាចទទួលយកទង្វើនេះបានឡើយ ដោយសម្រេចបញ្ចប់កិច្ចសន្យាកីឡាកររូបនេះ។ ចំពោះឥរិយាបថរបស់ ម៉េង ហាវ សមាគមកីឡាបាល់ទាត់កងយោទពលខេមរភូមិន្ទ បានបង្ហាញការសោកស្តាយចំពោះអ្វីដែលបានកើតឡើង និងថែមទាំងសូមទោសក្លិបគីរីវង់សុខសែនជ័យ និងអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាផង។ តាមរយៈលទ្ធផលប្រកួត ២-២ ក្រុម Tiffy Army មិនអាចឆ្លងផុតវគ្គចែកពូលពានលីគខាប់ឡើយ ខណៈ គីរីវង់សុខសែនជ័យបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
សមាគមកីឡាបាល់ទាត់កងយោទពលខេមរភូមិន្ទ (Tiffy Army) សម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករ ឡុង ម៉េងហាវ ក្រោយកីឡាកររូបនេះប្រើអាកប្បកិរិយាមិនសមរម្យដាក់គូប្រជែងអំឡុងការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់នៅថ្ងៃទី៨ ខែមេសា។
  នៅខេត្តបាត់ដំបង អតីតមន្ត្រីគណបក្សប្រឆាំងទាំង៣៥នាក់ ត្រូវបានកោះហៅដោយតុលាការ ហើយមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ មាន១៧នាក់ហើយ ដែលបានចូលទៅបំភ្លឺ។ បើតាមដីកា តុលាការខេត្តបាត់ដំបង សង្ស័យថា ពួកគេ ប្រឆាំងនឹងសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធនឹងការរំលាយគណបក្សប្រឆាំង កាលពីខែវិច្ឆកា ឆ្នាំ២០១៧។     តុលាការ សង្ស័យបែបនេះ គឺដោយសារតែពួកគេ ជួបជុំគ្នានិងពិសានំបញ្ចុកជាមួយគ្នាកន្លងមក នៅហាងរបស់កញ្ញា ស៊ិន រ៉ូហ្សេត អតីតមេឃុំគណបក្សប្រឆាំងដ៏ល្បីម្នាក់ នៅខេត្តបាត់ដំបង។    លោក សំ សុគង់ មេធាវីរបស់អ្នកទាំងនោះ ប្រាប់សារព័ត៌មានថ្មីៗថា ការជុំគ្នានិងការពិសានំបញ្ចុកជាមួយគ្នា មិនមែនជាអង្គហេតុនៃបទល្មើស ឬក៏ជាការប្រឆាំងនឹងសាលដីការបស់តុលាការកំពូលនោះទេ។ លោក បកស្រាយថា ការជួបជុំគ្នានេះ គឺជាសិទ្ធិរបស់ពួកគេ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ លោក បន្តថា ម្យ៉ាងទៀត ពួកគេទាំងនោះ ក៏មិនមែនជាមនុស្សដែលស្ថិតក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង១១៨នាក់ ដែលត្រូវដកសិទ្ធិនយោបាយដែរ។    លោកមេធាវី យល់ថា ការកោះហៅអតីតមន្ត្រីគណបក្សប្រឆាំងជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺជាការបំភ័យពួកគេ និងអតីតមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត លែងឲ្យហ៊ានប្រើសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការបញ្ចេញមតិ និងការជួបជុំ។ លោក ស្នើបែបនេះថា «ខ្ញុំ ចង់ឲ្យតុលាការ ពិនិត្យពីផ្លូវច្បាប់ ហើយតម្កល់រឿងមិនចាត់ការ»។    ចំណែកនៅខេត្តកំពង់ធំ អតីតមន្ត្រីគណបក្សប្រឆាំងទាំង៣៥នាក់ មិនទាន់ឡើងដល់តុលាការទេ ដោយកំពុងស្ថិតក្នុងចំណាត់ការរបស់កម្លាំងនគរបាលនៅឡើយ។ ពួកគេ ត្រូវបាននគរបាល ហៅទៅសួរ ពាក់ព័ន្ធនឹងការជួបជុំគ្នានិងនិយាយពីរឿងនយោបាយ។    ការកោះហៅអតីតមន្ត្រីគណបក្សប្រឆាំងជាហូរហែនេះ គឺកើតឡើងចំពេលដែលលោក សម រង្ស៊ី ប្រកាសជាញឹកញាប់ពីគម្រោងនៃការធ្វើមាតុភូមិនិវត្ត។ លោក អះអាងថា នឹងមានប្រជាពលរដ្ឋខ្មែរតាមបណ្តាប្រទេសនានា មកកម្ពុជាជាមួយលោក ហើយនឹងមានប្រជាពលរដ្ឋខ្មែរក្នុងស្រុក ចាំទទួលលោកផងដែរ។   ថ្មីៗនេះ សម្តេច ហ៊ុន សែន បានចេញលិខិតពីរប្រភេទ ដោយលិខិតមួយ ចេញក្នុងឋានៈជាប្រមុខរដ្ឋាភិបាល និង លិខិតមួយទៀត ចេញក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ដើម្បីបង្គាប់មន្ត្រីក្រោមឱវាទ ឲ្យចុះទៅពន្យល់ប្រជាពលរដ្ឋ ពីផលវិបាលនៃការផ្តួលរំលំរដ្ឋាភិបាល និង ផែនការនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ចំអកថា សម្តេច ហ៊ុន សែន កំពុងភ័យពីផែនការនៃការវិលត្រឡប់របស់លោក៕  
ប៉ុន្មានថ្ងៃនេះ គេ ឃើញអតីតមន្ត្រីគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ត្រូវបានតុលាការនិងសមត្ថកិច្ច ហៅទៅសួរជាបន្តបន្ទាប់ ដោយក្នុងនោះ នៅខេត្តបាត់ដំបង មាន៣៥នាក់ និង នៅខេត្តកំពង់ធំ មាន៣៥នាក់ដូចគ្នា។ 
  ពានរង្វាន់ដែលកីឡាករសញ្ជាតិស៊ែប៊ីវ័យ៣១ឆ្នាំរូបនេះទទួលបានពីព្រឹត្តិការណ៍វាយកូនបាល់ដែលរៀបចំនៅប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០១៩ ក៏ជាពាន Grand Slam លើកទី១៥ផងដែរដែលរូបគេទទួលបាន បន្ទាប់ពីផ្តួល Nadal របស់អេស្ប៉ាញ៣សិតជាប់គ្នាតែម្តងក្នុងលទ្ធផល ៦-៣ ៦-២ និង ៦-៣ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែមករា។   ជ័យជម្នះលើកទី៧នេះបាននាំ Djokovic អាចបំបែកកំណត់ត្រារបស់កីឡាករស្វីស Federer ដែលឈ្នះពាន Australian Open នេះ៦ដង។   Djokovic ដែលឈរលំដាប់ទី១ពិភពលោក ឈ្នះពាននេះលើកដំបូងក្នុងឆ្នាំ២០០៨ ដោយការផ្តួលកីឡាករបារាំង Jo-Wilfried Tsonga និងទទួលជ័យជម្នះបន្តបន្ទាប់ទៀតក្នុងឆ្នាំ ២០១១, ២០១២, ២០១៣, ២០១៥, ២០១៦។   ចំណែកអ្នកវាយកូនបាល់លំដាប់ទី៦ពិភពលោក វ័យ៣៧ឆ្នាំ Federer  ធ្លាប់ឈ្នះពាននេះ៦ដង ក្នុងឆ្នាំ ២០០៤, ២០០៦, ២០០៧, ២០១០, ២០១៧ និង ២០១៨ ប៉ុន្តែជាជើងឯក Grand Slam ២០ដងលើសគេ។   ដោយឡែក Nadal ធ្លាប់លើកពាននេះតែម្តងគត់ក្នុងឆ្នាំ២០០៩ ប៉ុន្តែកីឡាករលំដាប់ទី២ពិភពលោក វ័យ៣២ឆ្នាំដែលជំនាញនៅតារាងដីក្រហមរូបនេះ បានគ្រងពាន French Open រហូតដល់ទៅ១១ដង និងសរុប Grand Slam ចំនួន ១៧លើក។    អ្វីដែលគួរឲ្យចាប់អារម្មណ៍ Nadal បានបរាជ័យក្រោមថ្វីដៃរបស់ Djokovic ក្នុងវគ្គផ្តាច់ព្រ័ត្រ Grand Slam ចំនួប៣លើកចុងក្រោយនេះជាប់ៗគ្នាតែម្តង ពោលគឺពាន Wimbledon, US Open កាលពីឆ្នាំ២០១៨ និង Australian Open ដើមឆ្នាំ២០១៩នេះ៕
កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Novak Djokovic បានយកឈ្នះកីឡាករលំដាប់ទី២ពិភពលោក Rafael Nadal ដើម្បីលើកពាន Australian Open ជាលើកទី៧ក្នុងអាជីព និងជាការបំបែកកំណត់ត្រារបស់ Roger Federer ដែលឈ្នះ៦ដង។
សេចក្ដីប្រកាសព័ត៌មានខាងលើបានបន្តថា ក្នុងចំណោមពលករទាំង ១៨នាក់នេះ មានពលករ៦នាក់បម្រើការងារនៅប្រទេសម៉ាឡេស៊ី ៦នាក់ ,ពលករ៩នាក់ចូលទៅស្នាក់នៅនិងប្រកបរបរលក់ឆ្នោតនៅប្រទេសវៀតណាម និងស្ត្រី ៣នាក់ ចាញ់បោកមេខ្យល់ទៅប្រទេសចិន ក្នុងស្ថានភាពរស់នៅដោយខុសច្បាប់។ ពលករខ្មែរទាំងនេះ ត្រូវបានឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ជួយសង្គ្រោះនិងបញ្ជូនមកកម្ពុជាវិញ ជាបន្តបន្ទាប់តាំងពីថ្ងៃទី២ ដល់៨ ខែកុម្ភៈនេះ៕
ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន បានជួយអន្តរាគមសង្គ្រោះពលករ-ពលការិនីខ្មែរ ១៨នាក់ បញ្ជូនមកកម្ពុជាវិញ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទសកម្ពុជា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្រ្តីឧទ្យានុរក្សខេត្តព្រះសីហនុ បាននាំខ្លួនបុរស៣នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្រោយលួចចូលកាប់ទន្ទ្រានព្រៃអាកាស្យាក្នុងតំបន់ក្បាលឆាយកាលពីថ្ងៃទី១៣ ខែមីនា ដើម្បីសាកសួរតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ។   កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសកាប់ទន្រ្ទានព្រៃអាកាស្យា ក្នុងតំបន់ក្បាលឆាយ នៅចំណុចចម្ការម្រេច ជាប់គន្លងបង្គោលខ្សែភ្លើង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។  បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ មានជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពអារផ្ដួលរលំដើមអាកាស្យា ដោយប្រើរណារយន្តចំនួន ២គ្រឿង។   ក្រោយឃ្លាំមើលសកម្មភាពរបស់ជនសង្ស័យជាង៨ម៉ោង ទើបក្រុមមន្ត្រីឧទ្យានុរក្ស អាចធ្វើសកម្មភាពបង្រ្កាបបទល្មើសនេះបាន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។  សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ បញ្ជាក់យ៉ាងដូច្នេះ៖ «ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាម កម្លាំងមន្រ្តីឧទ្យានុរក្សបានចេញមកឃាត់ខ្លួនតែម្តង ដែលមានជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងគោយន្ត ២គ្រឿង និងរណារយន្តចំនួន ២គ្រឿង»។   សូមបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ សកម្មភាពនៃការកាប់ទន្ទ្រានកាន់កាប់ដីរដ្ឋមានការកើនឡើងគូរឱ្យកត់សម្គាល់ ជាពិសេសនៅចំណុចភូមិសាស្រ្តក្បែរគន្លងផ្លូវល្បឿនលឿន និងគន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕
ដោយ៖ ប៉ូ សុភា
  លោក ភឹនប៊ុណ្ណារិទ្ធ លោកនៅតែយានយន្ដបែបនេះពិបាកជួសជុល ដូច្នេះលោកឆ្លៀតគ្រប់ឱកាសទិញគ្រឿងបន្លាស់ត្រូវនឹង MERCEDES BENZ 123 មិនថាក្នុងប្រទេស ឬក្រៅប្រទេស។    ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ស្រី ភឹនប៊ុណ្ណារិទ្ធ ដូចតទៅ៖  
លោក ស្រី ភឹនប៊ុណ្ណារិទ្ធ ជាម្ចាស់រថយន្ដ MERCEDES BENZ ម៉ូឌែល 123 សេរី 300 D turbodiesel ផលិតឆ្នាំ១៩៨០។ ជាម្ចាស់មន្ទីរពេទ្យខេមរបុត្រ នៅរាជធានីភ្នំពេញ លោក ស្រី ភឹនប៊ុណ្ណារិទ្ធ មានរថយន្តដល់ទៅ២គ្រឿង ក៏ប៉ុន្តែលោកតែងតែបើកបរឡានដ៏ចំណាស់នេះជាប្រចាំ ដោយសារចូលចិត្តរថយន្ដបុរាណ។ លោក ភឹនប៊ុណ្ណារិទ្ធ បានអះអាងថា៖«ខ្ញុំមាន២ ជិះរាល់ថ្ងៃ ពេលដែលទៅធ្វើការគឺខ្ញុំជិះឡានផ្សេង ហើយពេលដែលផុតពីការងារ ត្រូវទៅនេះ ទៅនោះតិចតួច គឺខ្ញុំជិះ MERCEDES។ ជិះទាំង២»។
ក្រោយណាហ្គាវើលទម្លាក់ពីលេខរៀងទី២កាលពីសប្តាហ៍មុន ទ័ពត្រូវជួបប្រកួតការពារតំណែងរបស់ខ្លួនជាមួយក្រុមបឹងកេតក្នុងសប្តាហ៍ទី១៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នាវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ទី១៦ ខែកញ្ញានេះ នៅកីឡដ្ឋានស្តាតចាស់។ សម្រាប់ការជួបគ្នារវាងក្រុមទាំងពីរនៅល្ងាចនេះ ជាជំនួបមួយដ៏តានតឹង និងស្វិតស្វាញបំផុត ព្រោះក្រុមទាំងពីសុទ្ធត្រូវការឈ្នះ ដើម្បីឈរក្នុងតំបន់ Top 4។ បច្ចុប្បន្នទ័ពកំពុងឈរលេខរៀងទី៤ដោយមាន២៧ពិន្ទុ ខណៈបឹងកេតឈរលេខរៀងទី៥ដោយមាន២៧ពិន្ទុដូចគ្នា ខណៈកាលជើងទី១ទ័ពបានយកឈ្នះបឹងកេត ៣-០ នៅពហុកីឡដ្ឋានជាតិ។ ជាមួយគ្នានេះ ក្រុមឈរលេខរៀងទី២ណាហ្គាវើលក៏ត្រូវប្រកួតការពារតំណែងរបស់ខ្លួនជាមួយអគ្គិសនីកម្ពុជាផងដែរនៅម៉ោង៦ល្ងាននេះនៅពហុកីឡដ្ឋានជាតិ។ ណាហ្គាវើលត្រូវការឈ្នះជាដាច់ខាត ដើម្បីការពារទីតាំងរបស់ខ្លួនដែលទើបដណ្តើមបានពីទ័ពកាលពីសប្តាហ៍សប្តាហ៍មុន។ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនណាហ្គាវើលបានយកឈ្នះទ័ព ៣-០ ខណៈអគ្គិសនីកម្ពុជាចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៦-០។ ដោយឡែក ក្រុមឈរបាតតារាងមិនដែលស្គាល់ជ័យជម្នះគីរីវង់សុខសែនជ័យត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងនាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃនេះនៅកីឡដ្ឋានគីរីវង់។ ក្រុមគីរីវង់សុខសែនជ័យបានយកឈ្នះស្មើ ១-១ ជាមួយភ្នំពេញក្រោនកាលពីសប្តាហ៍មុន ខណៈព្រះខ័នរាជស្វាយរៀងលត់អគ្គិសនីរហូត ៦-០៕  
ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព)ត្រូវប្រជែងដណ្តើមឈរតំបន់ Top 4 ជាមួយក្រុមបឹងកេតក្នុងសប្តាហ៍ទី១៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧នាវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែកញ្ញានេះនៅកីឡដ្ឋានស្តាតចាស់ ខណៈណាហ្គាវើលត្រូវការពារទីតាំងរបស់ខ្លួនជាមួយអគ្គិសនីកម្ពុជានៅពហុកីឡដ្ឋានជាតិ។ ការប្រកួតទាំងពីរគូខាងលើធ្វើឡើង បន្ទាប់ពីក្រុមគីរីវង់សុខសែនជ័យស្វាគមន៍ព្រះខ័នរាជស្វាយរៀងនាវេលាម៉ោង៣:៣០នាទីនៅកីឡដ្ឋានគីរីវង់។
  តាមរយៈសារព័ត៌មានថ្មីៗ ពលរដ្ឋចំនួនអះអាងថា ខ្លួនបានរៀបចំសម្ភារចំាចាំបាច់មួយចំនួនរួចហើយក្នុងការស្វែងរកទីទួលសុវត្ថិភាព ប្រសិនទឹកជំនន់នៅតែបន្តហក់ឡើងទៀត៕   
លំនៅដ្ឋានរបស់ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិព្រែកំពឹស សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងលិចលង់ ដោយជំនន់ទឹកស្ទឹងព្រែកត្នោត។ នារសៀលថ្ងៃទី២៧តុលានេះ ប្រជាពលរដ្ឋនៅរស់នៅក្នុងភូមិនេះ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រមូលសម្ភារចំបាច់របស់ខ្លួនចាកចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងព្រែកតោ្នតនៅបន្តហក់ឡើង។ 
  លោក សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិ បានទៅទទួលសពវីរបុរសរូបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុននឹងបញ្ជូនទៅកាន់គេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។     លោក ភឿក ជីវ័ន្ត បានពលីជីវិតនៅក្នុងពេលដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។   គិតត្រឹមឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជា បានស្លាប់ចំនួន១១រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕  
សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
  ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំជាលើកទី2 ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែងកាយសម្បទាតាមអនឡាញក្នុងរយៈពេល 28 ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់នៅទូទាំងពិភពលោក។   លោក អ៊ុង សាវី អគ្គនាយកនៃសាលា និងនាយកប្រចាំប្រទេសរបស់អង្គការ CFC បានមានប្រសាសន៍ថា៖ «ជំងឺកូវីដ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ ដែលសិស្សរបស់ពួកគេកំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្អូនៗដែលងាយរងគ្រោះបំផុតទាំងអស់នេះ»។   លោក សាវី បានមានប្រសាសន៍បន្តថា៖ យើងមិនអាចរង់ចាំទាល់តែជំងឺកូវីដត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សាទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថាពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ។ ដោយសារការធ្វើយុទ្ធនាការតាមអនឡាញ កំពុងទទួលបានការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរយុទ្ធនាការរត់ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំងប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួមអាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាពរបស់ពួកគេតាមអនឡាញដើម្បីរៃអង្គាសថវិកា។   ពេលនេះ គឺជាពេលវេលាដ៏សក្តិសមបំផុតក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងហាត់ប្រាណដើម្បីឱ្យកាយសម្បទារឹងមាំ ដូច្នេះយើងសង្ឃឹមថា យុទ្ធនាការនេះ នឹងទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នករត់ប្រណាំង ដែលតែងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងខេត្តសៀមរាប ដើម្បីចូលរួម។   CFC គឺជាអង្គការក្រៅរដ្ឋាភិបាលមិនសំដៅប្រាក់ចំណេញ និងសប្បុរសធម៌ ដែលកំពុងបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន 21 នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សិស្សចំនួន 7000នាក់។ យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី 28 ឧសភា។   ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ ក៏ដូចជាការផ្តល់ជូននូវអាហារពីរពេលក្នុងមួយថ្ងៃផងដែរ។ កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួនសម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាលគុរកោសល្យជាដើម។   លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងតាមអនឡាញ។ នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។   ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុតដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជននៅក្នុងខេត្តសៀមរាប។ជាមួយនឹងបញ្ហាប្រឈមគ្រប់យ៉ាងដែលកំពុងកើតឡើងនាពេលនេះ យើងត្រូវចងចាំថា ការរក្សាការអប់រំដល់សិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងសូមអបអរសាទដល់អង្គការ CFC ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាកោតសរសើរដល់សិល្បករសិល្បការនីល្បីៗទាំងអស់ ដែលបានចូលរួមជួយគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។   បុគ្គលល្បីៗ ដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះរួមមាន អត្តពលិកអាជីពជនជាតិខ្មែរអាមេរិកាំង កញ្ញា អឹម សុវណ្ណារី  លោក ឡាយ ប៊ុនឡេង និងលោក កែវ សៀក ក៏នឹងចូលរួមនៅក្នុងការប្រណាំងប្រជែងដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាដែលត្រូវការចាំបាច់ដើម្បីជួយគាំទ្រដល់កុមារទុគ៌តផងដែរ។   កញ្ញា សុវណ្ណារី បានថ្លែងឱ្យដឹងថា៖ រូបខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលមានក្រុមគ្រួសារ និងមិត្តភក្តិជួយគាំទ្រ នៅពេលដែលខ្ញុំកំពុងព្យាយាមសម្រេចអាជីពដែលជាក្តីសុបិនរបស់ខ្ញុំ។ កុមារគ្រប់រូបទាំងអស់ សក្តិសមនឹងទទួលបានការអប់រំប្រកបដោយគុណភាព ហើយនាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសក្នុងការតបស្នងវិញ ក៏ដូចជាចូលរួមជាផ្នែកមួយនៃបុព្វហេតុដ៏មានតម្លៃបំផុតនេះ។   យុទ្ធនាការ Race to Better Education តាមអនឡាញ មានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល 28 ថ្ងៃ ដោយផ្អែកទៅលើចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។   ក្រៅពីការប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ 180 ម៉ាយដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែងជិះកង់ចម្ងាយ 600 ម៉ាយល៍ សម្រាប់អ្នកដែលនិយមចូលចិត្តជិះកង់ និងការប្រណាំង 60 ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាពខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សារបស់អង្គការ CFC ផងដែរ។   រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឱ្យកំណត់ដោយខ្លួនឯង ហើយអ្នកចូលរួមអាចផ្តល់យោបល់ក្នុងការកំណត់ចម្ងាយដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយផ្លូវទាំងមូល ដើម្បីអាចចូលរួមក្នុងយុទ្ធនាការនោះឡើយ។ លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការទាំងស្រុងរបស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួមប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy ៕ (អត្ថបទពាណិជ្ជកម្ម)    
ភ្នំពេញ៖ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 - សែលកាត ដែលជាក្រុមហ៊ុនមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវសេវាទំនាក់ទំនងចល័តយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។
ភ្នំពេញ៖ កម្ពុជានឹងរងសម្ពាធពីខ្យល់មូសុងឦសានចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៣។ ឥទ្ធិពលនៃសម្ពាធខ្យល់មូសុងនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រអាចមានរលកខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង ។   តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨វិច្ឆិកានេះ តំបន់តាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារមណ្ឌលគិរី និងខេត្តរតនគិរី ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០ អង្សាសេ។    ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ មាសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងអតិបរមាពី ២៨-៣០ អង្សាសេដែលបណ្តាលឱ្យមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រក្នុងមួយវិនាទី។   លើសពីនេះ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០ ដល់ ១,៥០ម៉ែត្រ។ ចំពោះអ្នកដំណើរ និងអ្នកនេសាទតាមសមុទ្រ អាចមានខ្យល់និងរលកសមុទ្យដែលមានកម្ពស់ខ្ពស់ពិសេសចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ខែវិច្ឆិកា។   តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី ២២-២៤ អង្សាសេ និងអតិបរមាពី២៨-៣១ អង្សាសេ នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រក្នុងមួយវិនាទី។   ដោយឡែក នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៩-២២ អង្សាសេ និងអតិបរមាពី ២៧-២៩អង្សាសេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រក្នុងមួយវិនាទីផងដែរ។    សូមបញ្ជាក់ដែរ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់សារធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរនៅតំបន់ទាំងនេះផងដែរ៕  
ដោយ៖ សែម ប្រាក់ដាវ
លោក អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះរបស់កម្ពុជា បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា តម្លៃខ្លួនកីឡាករនៅកម្ពុជា មិនទាន់ខ្ពស់នៅឡើយទេ ព្រោះអាស្រ័យទៅលើអ្នកឧបត្ថម្ភកម្មវិធីប្រកួត។ ប្រសិន កម្មវិធី មានអ្នកឧបត្ថម្ភច្រើន នោះតម្លៃខ្លួនកីឡាករ ក៏ទទួលបានច្រើន។ ប្រធានក្លិបរូបនេះ បញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធានក្លិប ខ្លួនមិនអាចទៅកំណត់តម្លៃខ្លួនកីឡាករបានទេ បើទោះជាពួកគេជាកូនសិស្សខ្លួនក៏ដោយ។ ម្យ៉ាងវិញទៀត ការមិនទាមទារតម្លៃខ្លួនខ្ពស់នេះ ក៏ជាការបើកផ្លូវដល់កីឡាករថ្នាល និងកីឡាករមួយចំនួនទៀត អាចចេញទៅប្រកួតបាន។     លោក អេ ភូថង ផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ   ប្រធានក្លិបវ័យ ៤៨ឆ្នាំរូបនេះ ជឿជាក់ថា អ្នកឧបត្ថម្ភ នឹងឡើងតម្លៃខ្លួនដល់ ធឿន ធារ៉ា ដើម្បីជាការលើកទឹកចិត្ត ឲ្យមានស្មារតីប្រឹងហ្វឹកហាត់ និងប្រកួតអន្ដរជាតិបន្ថែមទៀត។ ដោយឡែកចំពោះតម្លៃខ្លួន របស់ ធឿន ធារ៉ា មុនឈ្នះខ្សែក្រវ៉ាត់ Thai Fight លោក អេ ភូថង សុំមិនបញ្ជាក់នោះទេ។   «ខ្ញុំ ជឿជាក់ថា តាមស្ថានីយ៍ នឹងអាចឡើងតម្លៃខ្លួនឲ្យ ធឿន ធារ៉ា ព្រោះខ្ញុំ ម្ចាស់ក្លិប មិនអាចទាមទារឱ្យបានទេ។ គេ ជាអ្នកចាត់ចែងឲ្យយើងវៃ ប្រសិនជាគេ ខឹងយើង គេអាចមិនរៀបចំឲ្យយើងប្រកួតក៏បានដែរ។ ឥឡូវយើង តាមតែស្ថានីយ៍រៀបចំឲ្យយើង គេចង់ឡើងតម្លៃខ្លួនក៏បាន មិនឡើងក៏បាន។ ប្រសិនយើងទាមទារច្រើន ឧបសគ្គក៏ច្រើន។ ឧទាហរណ៍ បើធឿន ធារ៉ា ទាមទារគេច្រើន អ៊ីចឹងសិស្សប្អូនៗ នៅប្រកួតក្រោយៗ ក្លិបនឹងមិនត្រូវបានគេចាប់គូឲ្យប្រកួត ហើយទុកកីឡាករក្មេងៗចោល។»។ លោក អេ ភូថង បាននិយាយដូច្នេះ។    ក្នុងពេលជាមួយគ្នានេះដែរ ប្រធានក្លិបអេ ភូថង យល់ឃើញថា បើទោះ ធឿន ធារ៉ា ជាកីឡាករ និងជាកូនសិស្ស ដែលមានសមត្ថភាពខ្លាំងក្នុងក្លិប តែកីឡាកររូបនេះ មិនទាន់អាចទទួលបាននាមជាស្ដេចប្រដាល់គុនខ្មែរនៅឡើយទេ។    លោក អេ ភូថង បានបញ្ជាក់ថា ការឈ្នះខ្សែក្រវ៉ាត់ Thai Fight គឺជាជោគជ័យដ៏ល្អ ប៉ុន្ដែ ធារ៉ា ទើបតែសម្រេចបាន ៣០ ទៅ ៤០ភាគរយប៉ុណ្ណោះ។ នោះ មានន័យថាលោក អេ ភូថង ម្ចាស់រហស្សនាមកែងឆេះជង្គង់ហោះ ចង់ឲ្យ ម្ចាស់ខ្សែក្រវ៉ាត់ Thai Fightរូបនេះ ប្រឹងប្រែងបន្ថែម ដោយឲ្យពិភពលោកទាំងមូលស្គាល់នូវ«ប្រដាល់គុនខ្មែរ»។   «សម្រាប់ងារ «ស្ដេចប្រដាល់» ធឿន ធារ៉ា មិនទាន់អាចស្នងបានទេ គឺត្រូវប្រឹងប្រែងតិចទៀត។ និយាយរួមទៅ ការសម្រេចបានប៉ុណ្ណេះ មិនទាន់បាន ៥០-៦០ ភាគរយ ដែលខ្ញុំចង់បានផង។ ខ្ញុំចង់ឲ្យ ធឿន ធារ៉ា ខ្លាំងជាងនេះទៀត ដើម្បីគុនខ្មែរយើង។ ខ្ញុំ ចង់ឲ្យគេស្គាល់គុនខ្មែរ ១០០ភាគរយ។ ខ្ញុំ ចង់ឲ្យ ធឿន ធារ៉ាបង្ហាញនូវក្បាច់គុនខ្មែរ។ ខ្ញុំជឿជាក់ថា ធឿន ធារ៉ា នឹងក្លាយជាស្ដេចប្រដាល់។»។ លោក អេ ភូថង រៀបរាប់ទាំងសម្ដីម៉ឺងម៉ាត់ដូច្នេះ។   គ្រូបង្វឹកដែលមានដើមកំណើតនៅខេត្តកោះកុងរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ធារ៉ា អាចប្រកួតម្តង ទៅ២ដង ក្នុងមួយខែ ដើម្បីសមក្បាច់គុនផង ក៏ដូចជាការប្រកួតដើម្បីពង្រឹងសមត្ថភាពផងដែរ។    គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«យើង មិនមែនល្មោភចង់បានថវិការទេ ឲ្យតែមានសមត្ថភាពវៃចេះតែវៃ យើងមើលដែរ ប្រសិនជាកីឡាករមិនមានរបួស។ ប៉ុន្ដែ យើងវៃដើម្បីសមៗស្នារដៃយើង មិនមែនទុកដល់ ១-២ខែ វៃម្ដង វានាំឲ្យគាំងក្បាច់គុន។ កន្លះខែវាយម្ដង ១ខែវាយ២ដង នេះ មានន័យថា គាត់ហ្វឹកហាត់ផង គាត់ប្រកួតផង។»។   កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះ កីឡាករ សៃ យុគ ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្ដេចថៃកាលពីថ្ងៃទី២៤ ខែធ្នូ ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យបរទេសជាពិសេសស្ថាប័នប្រដាល់ពិភពលោក WMO (World MuayThai Organization) ដាក់កីឡាករខ្មែររូបនេះនៅចំណាត់ថ្នាក់ទី១ ក្នុងតារាងរបស់ខ្លួនទៀតផង៕  
លោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង បញ្ជាក់ថា ខ្លួនមិនអាចទារឡើងតម្លៃខ្លួនរបស់ធឿន ធារ៉ានោះទេ ប៉ុន្តែ អាស្រ័យលើអ្នកឧបត្ថម្ភ និងអ្នករៀបចំកម្មវិធីប្រកួតឯណោះទេ។ ការអះអាងរបស់ប្រធានក្លិបអេ ភូថងបែបនេះ ព្រោះទីផ្សារកីឡាករប្រដាល់ នៅកម្ពុជា នៅមានកម្រិតនៅឡើយ។ តម្លៃខ្លួនកើនឡើងខ្ពស់ នោះនឹងមិនមានសង្វៀន ឬកម្មវិធីណាអញ្ជើញឲ្យចូលរួមទេ ប៉ុន្ដែករណីកីឡាករល្អ និងល្បីឈ្មោះ ទំនងអ្នករៀបចំអាចគិតអំពីរឿងតម្លៃខ្លួនណាមួយ។
  នៅជំរំសាយធូនេះហើយ ដែលលោកបណ្តូលបានជួបមិត្តភក្តិ និងកុមារជាច្រើននាក់ដែលត្រូវបានអ្នកគ្រូជនជាតិបារាំងម្នាក់បង្ហាត់បង្រៀនឲ្យចេះគូរគំនូរពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩២។   លោកបណ្តូលដែលមានវ័យ៤៦ឆ្នាំបានប្រាប់ VOA ភាសាខ្មែរនៅវិទ្យាស្ថានភាសាបារាំងក្នុងរាជធានីភ្នំពេញថា៖   «ពេលដែលខ្ញុំអាយុ១៤ឆ្នាំខ្ញុំបានជួបគាត់នៅជំរំសាយធូហ្នឹង។ គាត់បានបើកសាលាគំនូរមួយ។គាត់ឲ្យគូល័រ ឲ្យពណ៌ ឲ្យក្រដាសទៅក្មេងៗទៅហើយឲ្យក្មេងៗគូរអីក៏បាន។ អញ្ជឹងទៅក្មេងៗវាគូរ»។   លោកបន្តថា៖   «ខ្ញុំអីហ្នឹងចូលចិត្តគូររូប។ បន្ទាប់មកគាត់ឃើញក្មេងៗគូរហ្នឹងវាល្អ។ អញ្ចឹងហើយគាត់ថា ពួកនេះមានទេព្យកោសល្យ។   ការគូរគំនូរបានធ្វើឲ្យលោកនិងមិត្តៗរបស់លោកមានភាពស្និទ្ធស្នាលនិងស្រឡាញ់សិល្បៈ។   លោកនិងមិត្តរបស់លោកប្រើការគូរគំនូរជាការព្យាបាលផ្លូវចិត្តដែលរងការប៉ះពាល់ដោយសារការបែកបាក់ពីម្តាយរបស់លោកនៅសម័យខ្មែរក្រហមនិងការមើលឃើញការសម្លាប់គ្នារវាងក្រុមមិនចុះសម្រុងបន្ទាប់ពីរបបខ្មែរក្រហម។  សហស្ថាបនិកបីនាក់របស់អង្គការហ្វារពន្លឺសិល្បៈ គឺលោក ឃួន ដេត លោក ស្រី បណ្តុល និងលោក តោ វុតា្ថ ដែលធ្លាប់រស់នៅក្នុងជំរំជនភៀសខ្លួនជួបជុំគ្នាដើម្បីដាក់បង្ហាញស្នាដៃសិល្បៈក្នុងឱកាសខួបទី២៥ឆ្នាំរបស់អង្គការនេះ នៅវិទ្យាស្ថានភាសាបារាំងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។(ផន បុប្ផា/VOA Khmer)   ដោយចេញពីការស្រឡាញ់និងចូលចិត្តសិល្បៈ និងការលើកទឹកចិត្តពីអ្នកគ្រូរបស់លោក លោកនិងមិត្តភក្តិរបស់លោកបានសម្រេចចិត្តថា នឹងបើកកន្លែងមួយដើម្បីឲ្យកុមារមានឱកាសបានរៀនគូរគំនូរដូចពួកគាត់។   បីខែមុនការបោះឆ្នោតលើកទីមួយរៀបចំដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ គឺក្រោយពីជំរំត្រូវបានបិទ លោក ស្រី បណ្តូល និងមិត្តដទៃៗទៀតបានវិលត្រឡប់មកខេត្តបាត់ដំបងវិញ។   លោកមានប្រសាសន៍ថា៖   «អ្នកគ្រូគាត់មកពីស្រុកបារាំង។ ពួកខ្ញុំប្រាំពីរ ប្រាំបី ប្រាំបួន នាក់នេះដើររកគ្នាហើយអ្នកគ្រូក៏ដើររក[គ្នា]ទៅ។ អញ្ចឹងយើងជួបគ្នានៅឆ្នាំ១៩៩៤នៅបាត់ដំបងដោយសារភាគច្រើនយើងនៅបាត់ដំបង។ មកដល់បាត់ដំបងដំបូងគឺថា យើងត្រូវហ្វឹកហ្វឺនមួយឆ្នាំ ដើម្បីឲ្យយើងក្លាយជាអ្នកគូររូបដ៏ល្អហើយអាចបង្រៀនបាន»។   អ្នកគ្រូជនជាតិបារាំងរបស់ពួកគាត់បានជួយរកទីកន្លែងនិងជួយរកប្រាក់ឧបត្ថម្ភសម្រាប់បើកសាលាបង្រៀន។   ក្រុមរបស់លោកបង្កើតអង្គការហ្វារពន្លឺសិល្បៈនៅក្នុងខេត្តបាត់ដំបងនៅចុងឆ្នាំ១៩៩៤។ អង្គការនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៥។   លោក ស្រី បណ្តូល សហស្ថាបនិកនិងសិស្សៗបានប្រារព្ធខួប២៥ឆ្នាំរបស់អង្គការនេះកាលពីសប្តាហ៍មុន។ ក្រុមសិល្បកររបស់អង្គការហ្វារពន្លឺសិល្បៈកំពុងរៀបចំបង្ហាញស្នាដៃសិល្បៈក្នុងឱកាសខួបទី២៥ឆ្នាំរបស់អង្គការនេះ នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ខែមេសា ឆ្នាំ២០១៩។ (ផន បុប្ផា/VOA Khmer) ក្រុមសិល្បកររបស់អង្គការហ្វារពន្លឺសិល្បៈកំពុងសមដើម្បីបង្ហាញពីទេពកោសល្យសិល្បៈក្នុងឱកាសខួបទី២៥ឆ្នាំរបស់អង្គការនេះ នៅវិទ្យាស្ថានភាសាបារាំងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។(ផន បុប្ផា/VOA Khmer)   ចាប់តាំងពីចាប់កំណើតមក អង្គការនេះបានជួយកុមារដែលមានការលំបាកនៅក្នុងជីវិតឲ្យបានរៀនសូត្រ មានការងារធ្វើ និងមានអនាគតល្អ។   ទស្សនា៖ ទិដ្ឋភាពប្រចាំថ្ងៃនៅអង្គការហ្វារពន្លឺសិល្បៈក្នុងក្រុងបាត់ដំបង   លោកបណ្តូលមានប្រសាសន៍ថា៖   «មានអ្នកខ្លះជាក្រាហ្វិកឌីហ្សាញ [អ្នករចនាក្រាហ្វិក] អ្នកខ្លះជាអេនីមែទ័រ ជាអ្នកធ្វើគំនូរជីវចល។ អ្នកខ្លះគាត់មានហាងគំនូរ។ អ្នកខ្លះជាអ៊ីឡះស្ត្រេតទ័រ ជាអ្នកគូរសៀវភៅរឿង។ អ្នកខ្លះមានហាងធ្វើប៉ាណូផ្សាយពាណិជ្ជកម្ម»។   អង្គការនេះបានផ្តល់ឱកាសឲ្យកុមារក្រីក្រ កុមារដែលរងគ្រោះពីការរំលោភបំពាន អំពើកេងប្រវ័ញ្ច អំពើហិង្សាក្នុងគ្រួសារនិងតាមផ្លូវ និងកុមារដែលមានការប្រឡូកនឹងគ្រឿងញៀនឲ្យបានចូលរៀនផងដែរ។   ចាប់តាំងពីឆ្នាំ១៩៩៤ មក អង្គការហ្វារបានរៀបរៀងកម្មវិធីសិក្សារបស់ខ្លួននានា និងថែមទាំងបានពង្រីកខ្លួនទៅខេត្តសៀមរាបនៅឆ្នាំ២០១៣ទៀត។   ទស្សនា៖ ទិដ្ឋភាពនៃការសម្តែងមួយរបស់ក្រុមសៀកនៃអង្គការហ្វារនៅខេត្តសៀមរាប   លោក ឃួន ដេត សហស្ថាបនិកម្នាក់ទៀតរបស់អង្គការនេះ បានប្រាប់ VOAថា ក្រុមរបស់លោកបានបន្ថែមមុខវិជ្ជាសិល្បៈដទៃៗទៀតជាច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។   ឥឡូវនេះសិស្សអាចជ្រើសរើសជំនាញសិល្បៈដូចជា គូរគំនូរ គំនូរជីវចល សូនរូប តន្ត្រី របាំ សៀក និងសិល្បៈផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត។ ហើយទន្ទឹមនឹងនេះដែរ ពួកគេអាចបន្តការសិក្សាចំណេះដឹងទូទៅរបស់ពួកគេ។ លោក ឃួន ដេត វ័យ៤៦ឆ្នាំដែលជាសហស្ថាបនិកម្នាក់ក្នុងចំណោមសហស្ថាបនិកប្រាំបួននាក់របស់អង្គការហ្វារពន្លឺសិល្បៈ ត្រួតពិនិត្យនិងចូលរួមការរៀបចំការតាំងពិព័រណ៍និងការសម្តែងសិល្បៈក្នុងឱកាសខួបទី២៥ឆ្នាំរបស់អង្គការនេះ នៅវិទ្យាស្ថានភាសាបារាំងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។ (ផន បុប្ផា/VOA Khmer)  សព្វថ្ងៃនេះ អង្គការនេះមានសិស្សប្រហែលជាង១.០០០នាក់ដែលកំពុងធ្វើការសិក្សាជារៀងរាល់ថ្ងៃ។   លោក ណែម ម៉ាន់ វ័យ ២៣ឆ្នាំ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សជាង១.០០០នាក់ដែលកំពុងទទួលការហ្វឹកហាត់ពីអង្គការនេះ។ លោក ណែម ម៉ាន់ ដែលជាអ្នកបាត់ដំបង បានចាប់ផ្តើមហាត់សៀកតាំងពីពេលលោកមានអាយុ៨ឆ្នាំម្ល៉េះ។ លោកនិងបងប្អូន៦នាក់ក្នុងចំណោម១២នាក់ បាននិងកំពុងហាត់សៀកនិងរបាំនៅអង្គការនេះ។   លោក ណែម ម៉ាន់ បានប្រាប់ VOA នៅក្នុងទីក្រុងភ្នំពេញថា៖   «ពីតូចមក ខ្ញុំបានញ៉ាំបាយនៅក្នុងសាលា បានរៀននៅក្នុងសាលា។ គ្រប់យ៉ាងគឺខ្ញុំទទួលពីហ្វារទាំងអស់ មិនថាសម្លៀកបំពាក់ មិនថាសៀវភៅរៀន មិនថាការស្នាក់នៅ។ គាត់ជួយទាំងអស់»។ លោក ណែម ម៉ាន់ វ័យ២៣ឆ្នាំគឺជាសិល្បករសម្តែងសៀកម្នាក់របស់អង្គការហ្វារពន្លឺសិល្បៈ ចូលរួមសម្តែងក្នុងឱកាសខួបទី២៥ឆ្នាំរបស់អង្គការនេះ នៅវិទ្យាស្ថានភាសាបារាំងកាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០១៩។ (ផន បុប្ផា/VOA Khmer) លោកបានបន្ថែមថា៖   «ហ្វារបានជួយក្រុមគ្រួសារខ្ញុំប្រាំមួយអ្នកទៀតដែរ។ ពីដើមមានបងប្រុសខ្ញុំនៅសាលាហ្វារហ្នឹង បានហាត់រៀននៅក្នុងហ្នឹងមុនខ្ញុំ។ ហើយលោកគ្រូរបាំបណ្តុះបណ្តាលនៅក្នុងសាលា។ហើយក្រោយមកមានបងប្រុសខ្ញុំចូលហាត់បន្តទៀត។ ហើយនឹងប្អូនស្រីខ្ញុំបីនាក់ហាត់នៅក្នុងហ្នឹង។ ហើយពួកយើងបានញ៉ាំបាយនៅសាលាហ្វារទាំងអស់»។   លោក ឃួន ដេត និយាយថា អង្គការនេះបានផ្តល់ឱកាសឲ្យសិស្សមួយចំនួនអាចទៅសិក្សានិងសម្តែងនៅប្រទេសលោកខាងលិច និងធ្វើការនៅទីនោះផងដែរ។   បងប្រុសរបស់ម៉ាន់ម្នាក់ គឺជាអ្នកសម្តែងសៀក ណែម សុផា និងអ្នកសម្តែងសៀកម្នាក់ទៀត សុខ ឌីណា បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាសៀកជាតិនៅទីក្រុង Montreal (ម៉ុងរ៉េអាល់) ដែលជាសាលាសៀកដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ ឌីណាបានក្លាយជាអ្នកសម្តែងសៀកជនជាតិខ្មែរដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្រុមហ៊ុន Cirque du Soleil ដែលជាក្រុមហ៊ុនសៀកធំបំផុតមួយរបស់ប្រទេសកាណាដានិងពិភពលោក។ ហើយសុផាក៏ជាជនជាតិខ្មែរម្នាក់ដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងប្រទេសកាណាដាផងដែរ។   លោក ឃួន ដេត សហស្ថាបនិកនិងនាយកសាលាសិល្បៈទស្សនីយភាពរបស់អង្គការនេះ បានប្រាប់ VOA បន្ថែមថា នៅពេលអនាគតអង្គការនេះគ្រោងនឹងពង្រីកសកម្មភាពរបស់ខ្លួននៅក្នុងខេត្តផ្សេងៗទៀតនិងប្រទេសក្នុងតំបន់ដែលមានជំរំជនភៀសខ្លួន ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជនបានរៀនសូត្រ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖  លោក ស្រី បណ្តូល រស់ក្នុងជំរំជនភៀសខ្លួនសាយធូ (Site Two) បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមដែលបានបង្កឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់មួយលាននាក់។
  «មិនថាកាលៈទេសៈណាមួយនោះទេ ខ្ញុំនឹងជម្នះយកមេដាយមួយឱ្យបានទោះមាស ប្រាក់ ឬសំរឹទ្ធក៏ដោយ ព្រោះគោលដៅរបស់ខ្ញុំ យកមេដាយទុកជាគំរូដល់សិស្សគុន ដែលហ្វឹកហាត់នៅក្នុងក្លិបរបស់ខ្ញុំបានឃើញ»។ គ្រូបង្វឹកគុនខ្មែរ មាស ម៉ើ និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ។   ការត្រៀមខ្លួនរយៈពេលជាង៣ខែ ម្ចាស់ក្លិបប្រដាល់មហិទ្ធិរិទ្ធគុនខ្មែរ លោក មាស ម៉ើ ថាការប្រកួត លើកនេះ ជារឿងអស្ចារ្យសម្រាប់លោក និងបង្ហាញទង់ជាតិកម្ពុជាលើទឹកដីថៃជាថ្មីម្តងទៀត តាមរយៈ ការវាយក្នុងទ្រុង MMA។ ថ្លែងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានឌីជីថលថ្មីៗ កីឡាករយុទ្ធគុនចម្រុះ MMA បញ្ជាក់ថា ទាំងការហ្វឹកហាត់ និងកម្លាំងចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួន រូបគេជឿជាក់ថានឹងទទួលបានជ័យជម្នះជូនប្រជាជន កម្ពុជា។   កីឡាករ មាស ម៉ើ ដែលសព្វថ្ងៃមានវ័យ៣៧ឆ្នាំ និយាយថា៖«ការប្រកួតកីឡាគុនចម្រុះនៅប្រទេសថៃ កម្រិត អាស៊ីនេះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ទាំងការធ្វើទម្ងន់ និងការបុកហាត់ហ្ស៊ូស ពិសេសគឺកម្លាំងចិត្ត នៃ ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា»។ បន្ថែមពីលើការត្រៀមខ្លួនបុរសមានដើមកំណើត មកពីខេត្ត កំពង់ធំ ក៏អរគុណដល់ថ្នាក់ដឹកនាំកីឡាយុទ្ធគុនចម្រុះ ដែលបានបើកភ្លើងខៀវឱ្យខ្លួន បានបង្ហាញវត្តមានជាថ្មី ក្រោយបញ្ហារបួសគន្លាក់ជង្គង់ជាង ៤ឆ្នាំ។   គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ី MMA ដែលធ្វើឡើងនៅប្រទេសថៃពី ថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២៣ មានសមាសភាពកីឡាករកម្ពុជា ៣រូប និងកីឡាការិនី១រូប ក្នុងនោះមាន ប្រធានប្រតិភូដឹកនាំដោយលោក សេង ប៊ុនសុង លោក ហ៊ុន ច័ន្ធរាជ្យ គ្រូបង្វឹក លោក ធីម ធារ៉ា គ្រូជំនួយ លោក ជា វ៉ាន់សាន្ត សមាជិក និងលោក សាន្ត ចាន់បុរ៉ី៕  
កីឡាករយុទ្ធគុនចម្រុះ មាស ម៉ើ ប្តេជ្ញានឹងដណ្តើមមេដាយឱ្យបាន ពីការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ី (MMA) ដែលធ្វើឡើងនៅថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២៣ នាខេត្តឈុនបូរី ប្រទេសថៃ។ ការដាក់ គោលដៅយកមេដាយ  ដើម្បីទុកជាគំរូសម្រាប់សិស្សគុនជំនាន់ក្រោយរបស់ មាស ម៉ើ ដែលចូលហ្វឹកហាត់ កីឡាគុនចម្រុះនេះ។
  ស្វាឪ ពស់ថ្លាន់ កំប្រុក សេកក្រហម ជាប្រភេទសត្វព្រៃដែលមនុស្សស្រលាញ់ និងចូលចិត្ត។ ប៉ុន្តែការយកសត្វទាំងនេះមកចិញ្ចឹមគឺជារឿងមិនត្រឹមត្រូវ។ សត្វព្រៃ ជាប្រភេទសត្វដែលរស់នៅរាប់ពាន់ឆ្នាំក្នុងព្រៃដោយគ្មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្ស។ ពួកវាបានសម្របខ្លួនរស់យ៉ាងល្អទៅតាមបរិយាកាសក្នុងព្រៃ។ សត្វព្រៃទាំងនេះ ក៏មិនអាចសម្របខ្លួនមករស់នៅជាមួយមនុស្សក្នុងផ្ទះ ឬបរិស្ថានដែលខុសពីធម្មជាតិរបស់វាបានឡើយ។   គេអាចមានហេតុផលជាច្រើនដែលសត្វព្រៃមិនមែនជាសត្វចិញ្ចឹមល្អ ឬមិនសក្តិសមសម្រាប់ការរស់នៅជាមួយមនុស្ស។ ទាំងចំណី សកម្មភាព ការគិត និងបរិបបទរស់នៅរបស់សត្វព្រៃគឺមានភាពខុសពីមនុស្ស។ សត្វព្រៃចាំបាច់ត្រូវរស់នៅជាមួយប្រភេទសត្វព្រៃគ្នាវាដទៃទៀត។ ដូចច្នេះ មនុស្សមិនអាចបំពេញតាមតម្រូវការរបស់សត្វព្រៃ និងយកពួកវាមកធ្វើជាសត្វចិញ្ចឹមបានទេ។   ជាការពិត សត្វស្វាព្រៃធំៗដូចជាស្វាឪ  ស្វានៅតំបន់អាហ្រ្វិក ទោច និងស្វាផ្សេងទៀត ជាសត្វដែលមានភាពវៃឆ្លាត មានមនោសញ្ចេតនា និងមានទំនាក់ទំនងជាមួយសត្វព្រៃដទៃ។ ជាមួយលក្ខណៈនៃភាពឆ្លាត រហ័សរហួន សត្វស្វាព្រៃទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស ជាពិសេសត្រូវបានគេយកមកឱ្យសម្តែងក្នុងការកម្សាន្ត កម្មវិធីផ្សាយពាណិជ្ជកម្ម និងពេលខ្លះត្រូវបានគេយកធ្វើជាសត្វចិញ្ចឹមផងដែរ។    ប៉ុន្តែនៅពីក្រោយភាពទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស សត្វស្វាព្រៃដែលមានភាពវៃឆ្លាតជាច្រើន ក៏ឆ្លងកាត់ការអនុវត្តឃោរឃៅ និងគ្រោះថ្នាក់របស់មនុស្សដើម្បីឱ្យពួកវាគោរព និងធ្វើតាមការបង្គាប់។ សត្វស្វា និងសត្វព្រៃផ្សេងទៀតមកចិញ្ចឹមក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដូចជាការខាំម្ចាស់ខ្លួនឯង ភ្ញៀវ ឬអ្នកដំណើរផងដែរ។ ម្ចាស់សត្វនឹងទទួលខុសត្រូវដោយស្របច្បាប់ ប្រសិនបើមានការខូចខាត ឬរងរបួសណាមួយដោយសារសត្វចិញ្ចឹមរបស់ពួកគេ។    បើតាមអង្គការក្រៅរដ្ឋាភិបាល The Association of Zoos and Aquariums សត្វព្រៃក៏ត្រូវបានស្គាល់ថា ជាសត្វមានផ្ទុកជំងឺដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។ ភាគច្រើននៃជំងឺក្នុងខ្លួនសត្វព្រៃជាជំងឺឆ្កែឆ្កួត ជំងឺវង្វេងស្មារតី ជំងឺសរសៃប្រសាទ និងជំងឺផ្សេងទៀត។ មនុស្សអាចប្រឈមនឹងឆ្លងជំងឺទាំងអស់នេះនៅពេលសត្វព្រៃដែលពួកគេចិញ្ចឹមបានខាំ។   រដ្ឋ ប្រទេស និងក្រុងជាច្រើនបានហាមឃាត់ចំពោះការយកសត្វព្រៃធ្វើជាសត្វចិញ្ចឹម ខណៈសត្វព្រៃទាំងអស់នោះបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាករណីកើតមានញឹកញាប់បំផុត ការយកសត្វព្រៃមកចិញ្ចឹមជារឿងខុសច្បាប់ទៀតផង។ សត្វព្រៃមិនដូចសត្វឆ្មា ឆ្កែ ជ្រូក ឬសត្វស្រុកផ្សេងទៀតដែលងាយស្រួលក្នុងការចិញ្ចឹម និងមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕     
ដោយ៖ ចាន់ ស៊ីណា
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានសង្កត់ថា គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ និងប្រជាជនជាធំ ដោយមិនត្រូវប្រកាន់ខ្ជាប់របៀបវារៈនយោបាយ រយៈពេលខ្លីនៃការដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិនខ្វល់ពីស្ថានភាពសន្ដិភាព ស្ថេរភាព និងប្រជាធិបតេយ្យឡើយ។   ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោក នៅយប់ថ្ងៃទី០៦ ខែកក្កដា មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ គណបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបថច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូចជាក្នុងប្រទេសនីមួយៗ»។   បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទកូវីដ-១៩ នេះ គឺត្រូវការរួបរួមគ្នាសង្គ្រោះជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ និយាយត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី ក៏ស្នើឱ្យប្រទេសផលិត និងប្រទេសអ្នកមាន ចែករំលែកវ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រ ដោយមិនត្រូវទិញប្រមូលស្ដុកទុកសម្រាប់ចាក់ឱ្យប្រជាជនខ្លួន ហើយមិនគិតដល់ប្រជាជាតិដទៃឡើយ។ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសទាំងអស់ ចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់នូវគោលការណ៍«វ៉ាក់សាំងពហុភាគីនិយម» ទាំងដំណើរការផលិត ចែកចាយ និងប្រើប្រាស់។   «នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន»។ នេះជាទស្សនៈរបស់មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា ដែលបានបន្ថែមថា ប្រការនេះ ទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ ក្នុងការជួយស្ដារសង្គម សេដ្ឋកិច្ច និងវិបុលភាពប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញលំហូពាណិជ្ជកម្ម និងការវិនិយោគ៕  
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ទៅមេបក្សនយោបាយលើពិភពលោក ឱ្យឈប់រិះគន់គ្មានមូលដ្ឋាន ជំនួសដោយការស្ថាបនានិយម ដើម្បីផលប្រយោជន៍ជាតិជាធំ ក្នុងវិបត្តិកូវីដ-១៩ នេះ។
មកទល់ពេលនេះ វាមានរយៈពេលប្រមាណជាង១០ ខែ មកហើយ ដែលកូវីដ-១៩ បានអុកឡុកសកលលោក។ មនុស្សជាច្រើនពាន់លាននាក់ ត្រូវផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួន ទីក្រុងមួយចំនួន នៅតែបន្តដាក់បម្រាមរឹតត្បិត ការរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការការរាតត្បាតជំងឺឆ្លងសកលមួយនេះកាន់តែខ្លាំង។    តាមទិន្នន័យរបស់ Worldometer ពិភពលោក គិតត្រឹមថ្ងៃទី២៩ ខែតុលា មានករណីកូវីដ-១៩ សរុបជាង ៤៥លានករណី ខណៈអ្នកស្លាប់មានជាង ១,១៨១,២៩៦ នាក់។ បើទោះបីជាពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងក៏ដោយ ប៉ុន្តែក្រុមគ្រូពេទ្យប្រទេសនីមួយៗអាចជួយព្យាបាលប្រជាជនឲ្យជាសះស្បើយពីកូរ៉ូណាវីរុសនេះ ប្រមាណជិត ៣៣លាននាក់។    ក្នុងចំណោមប្រទេសទាំងអស់ អាមេរិកនៅតែមានករណីឆ្លងកូវីដ-១៩សរុបច្រើនជាងគេ ពោលគឺមានចំនួនជាង ៩លានករណី។ ចំណែកឥណ្ឌាឈរនៅលំដាប់ទី២ មានករណីឆ្លងជាង ៨លានករណី និងប្រេស៊ីលឈរនៅលំដាប់ទី៣ មានជាង ៥លានករណី។ ដោយឡែក ចិនដែលជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូងគេ បានធ្លាក់មកឈរនៅលំដាប់ទី៥៥ និងមានករណីឆ្លងសរុប ៨៥៩១៥ករណី។    រីឯនៅក្នុងតំបន់អាស៊ានវិញ ឥណ្ឌូណេស៊ី និងហ្វីលីពីន មានករណីឆ្លងច្រើនជាងគេ និងផ្លាស់ប្តូរតំណែងគ្នាឈរលើកំពូលតារាងម្នាក់ម្តង។ ឥណ្ឌូណេស៊ី មានករណីឆ្លងសរុបជាង ៤០ម៉ឺនករណី ខណៈហ្វីលីពីនមានជាង ៣៧ម៉ឺនករណី។ ប្រទេសដែលមានករណីឆ្លងតិចជាងគេក្នុងតំបន់អាស៊ានគឺឡាវ ស្របពេលកម្ពុជាឈរនៅលំដាប់ទី៨ និងមានករណីឆ្លងសរុបចំនួន ២៩០ករណី៕
គិតត្រឹមថ្ងៃទី២៩ ខែតុលា ពិភពលោកមានករណីឆ្លងកូវីដ-19 សរុបជាង ៤៥លានករណី ខណៈអ្នកស្លាប់មានជិត១,២លាននាក់។ អាមេរិកនៅតែបន្តជាប្រទេសមានករណីឆ្លងច្រើនជាងគេ ស្របពេលឥណ្ឌាកំពុងតាមពីក្រោយ។
  នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ ដែលជាហាងដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា បានបើកសម្ពោធហាងថ្មី ដែលជាសាខាទី៧ របស់ខ្លួន យ៉ាងអធិកអធម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២១ ចម្ងាយប្រហែល ៨០០ម៉ែត្រ ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល។     អ្នកស្រី សៀប ចន្ទី អគ្គនាយិការហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ បានថ្លែងក្នុងពិធីសម្ពោធហាងថ្មីនេះថា ការបើកសម្ពោធសាខាថ្មីនៅទីក្រុងតាខ្មៅនេះ ដោយសារតែមានការគ្រាំទ្រពីអតិថិជនគ្រប់ជាន់ថ្នាក់ និងគ្រប់តំបន់។ អ្នកស្រី សៀប ចន្ធី បានចាត់ទុក នេះគឺជាជោគជ័យដ៏ធំរបស់ បេប៊ី ឃែរ ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជារយ:ពេលជាង ១២ឆ្នាំកន្លងមកនេះ ដោយបេប៊ី ឃែរ បានពង្រីកសាខារបស់ខ្លួន ក្នុងទីក្រុងភ្នំពេញ រហូតដល់ ៦សាខា រួមទាំងសាខាទី៧ថ្មី នៅក្រុងតាខ្មៅ ដែលបានបើកសម្ពោធយ៉ាងឱឡារិក នៅថ្ងៃនេះ។   អ្នកស្រី បន្តថា បេប៊ី ឃែរ តែងតែផ្តោតលើ សេវាកម្ម តម្លៃសមរម្យ និងការផ្គត់ផ្គង់សម្ភារ ទារក និងកុមារដ៏សម្បូរបែប។ ដូច្នេះហើយបានជា បេប៊ី ឃែរ ទទួលបានការគាំទ្រជាហូរហែពីអតិថិជន និងបានពង្រីកសាខាដល់ទៅ៧ មកទល់សព្វថ្ងៃ។  គួររំលឹកផងដែរថា ហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ បានចាប់ផ្តើមដំណើរក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន សាខាចំនួន២ទីតាំង នៅផ្សារទំនើបសុវណ្ណា  សាខា ប៉ាស្ទ័រ , សាខា ទួលគោក  សាខាច្បារអំពៅ សាខាផ្សារកណ្តាល និងសាខាទី៧ គឺសាខាតាខ្មៅ ដែលបើកសម្ពោធផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញានេះ។   ក្នុងឲ្យកាសសម្ពោធហាងថ្មីនេះ ហាង បេប៊ីឃែរ ក៏បានប្រកាសជាផ្លូវការនូវការដាក់ឲ្យប្រើប្រាស់ Mobile App ឈ្មោះថា BabyCareKh ដែលជាកម្មវិធីបញ្ចាទិញទំនិញ តាមរយ:ទូរសព្ទ័ដៃ។ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានការរវល់ ឬមមាញឹកក្នុងការបំពេញការងារ។    អតិថិជអាចទាញកម្មវីធីមកប្រើប្រាស់បាន ដោយគ្រាន់តែ Scan QR Code នៅលើ stand មានដាក់តាមសាខារបស់ហាង បេប៊ីឃែទាំងអស់ ឬក៏ចូលក្នុង App Store ឬ Play Store ។ BabyCareKh ជា Mobile App ផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានការរវល់ ដោយគ្រាន់តែចូលទៅក្នុង App របស់ បេប៊ី ឃែរ រួចបញ្ជាទិញ ជាការស្រេច។ ការទូទាត់លុយ ធ្វើឡើងនៅពេលការដឹកទំនិញទៅដល់ដៃអតិថិជន និងតាមមធ្យោបាយផ្សេងៗ ហើយអតិថិជនអាចតាមដាន មើលពីដំណើរការនៃការ បញ្ជាទិញរបស់គាត់ផងដែរ។ រឹតតែពិសេស អតិថិជននឹងទទួលបានប្រូម៉ូសិនជាច្រើន ពេលបញ្ជាទិញអីវ៉ាន់ តាមរយ: Mobile App មួយនេះផងដែរ៕  
ហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ បានសម្ពោធសាខាទី៧របស់ខ្លួន នៅក្រុងតាខ្មៅ យ៉ាងអធិកអធម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នា២០១៩។ អ្នកស្រី សៀប ចន្ទី អគ្គនាយិការហាងលក់សម្ភារទារក និងកុមារ បេប៊ី ឃែរ បានចាត់ទុកថានេះគឺជាជោគជ័យដ៏ធំរបស់ បេប៊ី ឃែរ ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជារយ:ពេលជាង ១២ឆ្នាំកន្លងមកនេះ ដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនគ្រប់ជាន់ថ្នាក់។ ក្នុងឱកាសសម្ពោធហាងថ្មីនេះ បេប៊ីឃែរ ក៏បានប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ Mobile App ឈ្មោះ BabyCareKh ដែលជាកម្មវិធីបញ្ចាទិញទំនិញ តាមរយ:ទូរសព្ទ័ដៃ។ Mobile App ឈ្មោះ BabyCareKh នេះចូលរួមផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ បេប៊ី ឃែរ ទាំងអស់ ដែលមានការរវល់ ឬមមាញឹកក្នុងការបំពេញការងារ។
  ដំបូងឡើយ មានតែព្រឹត្តិការណ៍សង្រា្កន្តសៀមរាបមួយទេ ដែលត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចផ្អាក ដោយសារខេត្តនេះ មានជនជាតិខ្មែរម្នាក់ឆ្លងកូវីដ-១៩។ បន្តបន្ទាប់មកមានបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តបន្ទាយមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ធំ ត្បូងឃ្មុំ កំពត កណ្តាល តាកែវ រតនគីរី កំពង់ស្ពឺ បាត់ដំបង និងរាជធានីភ្នំពេញ ក៏សម្រេចផ្អាកព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ ដោយសារតែកម្ពុជាមានករណីឆ្លងកាន់តែច្រើន ជំងឺកូវីដ-១៩។    កាលពីថ្ងៃទី៧ ខែមីនា ខេត្តបន្ទាយមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ធំ ត្បូងឃ្មុំ កំពត កណ្តាល តាកែវ រតនគីរី កំពង់ស្ពឺ បាត់ដំបង និងភ្នំពេញ ក៏ផ្អាករៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាមភូមិ ឃុំ ស្រុក និងទីវត្តអារាមដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលតាមខេត្តនីមួយៗ ដែលបានចេញផ្សាយតាមទំព័រហ្វេសប៊ុករៀងៗខ្លួនកន្លងមក។ ផ្អាកសង្ក្រាន្ត ក៏ប៉ុន្តែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅតែរៀបចំដដែល ដោយមានការរៀបចំសែនព្រេនតាមប្រពៃណី ប៉ុន្តែមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាច្រើននោះទេ។   កាលពីថ្ងៃទី១៧ ខែមីនា ដែលកម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ-១៩ ដល់ទៅ១២នាក់ ដែលជាខ្មែរអ៊ិស្លាម១១ នាក់ និងខ្មែរម្នាក់ ជាតួលេខដែលកម្ពុជារកឃើញច្រើនជាងគេលើកដំបូង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានធ្វើតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឲ្យបិទKTV រោងភាពយន្ត សារមន្ទីរជាតិ ក្លិបកម្សាន្ត បិទការប្រគំតន្ត្រី គឺដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ឆ្លងទៅមនុស្សកាន់តែច្រើនឡើងទៀត។   គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន៩៦នាក់ ក្នុងនោះមាន១០នាក់ បានជាសះស្បើយវិញ៕          
ភ្នំពេញ៖ ព្រឹត្តិការណ៍សង្ក្រាន្តនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេង ត្រូវបានប្រកាសផ្អាកជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ដ្បិតខេត្តខ្លះ កំពុងពិចារណាជុំវិញការផ្អាកនេះក៏ដោយ ប៉ុន្តែសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងគ្រូពេទ្យស្ម័គ្រចិត្ត ជាង៤០០នាក់ នៅថ្ងៃទី២៥ ខែមីនាថា នឹងមិនមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាមខេត្តនោះទេ។
  សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖  
ភ្នំពេញ៖ លោក សាខុន ប៉ូរិន អគ្គលេខាធិការរងនៃសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិតេយ្យកម្ពុជា ដែលមានសមាជិកចូលរួមសង្កេតការចល័ត១០នាក់ អះអាងថា មិនទាន់ឃើញភាពមិនប្រក្រតីណាមួយកើតឡើងឡើយ អំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដានេះ។ កន្លងមករយៈ២១ថ្ងៃនៃការឃោសនារកសន្លឹកឆ្នោតរបស់គណបក្សទាំង១៨ ក៏ល្អប្រសើរជាងការបោះឆ្នោតអាណត្តិមុនៗផងដែរ ដោយសារអ្នកនយោបាយនីមួយមានភាពចាស់ទុំ អាចយោគយល់អធ្យាស្រ័យឱ្យគ្នាបានច្រើន។ ទន្ទឹមនឹងនេះ លោក ក៏អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យចូលរួមបោះឆ្នោតទាំងអស់គ្នាផងដែរ។
សេចក្ដីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចុះហត្ថលេខាដោយ រដ្ឋលេខាធិការ លោក សាត សាមី កាលពីពេលថ្មីៗនេះ បានឲ្យដឹងបន្ថែមថា ការអនុវត្តយកតម្លៃទឹកស្អាត៨០០រៀល ក្នុងមូយម៉ែត្រគូបនេះ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។    ជុំវិញរឿងនេះដែរ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលបន្ទប់តាមប្រាក់ខែកម្មករ រយៈពេល១ឆ្នាំ។ នេះជាការលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ កាលពីព្រឹកថ្ងៃ៣០ សីហាន។ ជាមួយគ្នានេះដែរ សម្ដេច ក៏បានរំឮកប្រាប់ម្ចាស់ផ្ទះជួលថា រាជរដ្ឋាភិបាលនឹងមានច្បាប់កំណត់តម្លៃផ្ទះជួលឲ្យបានត្រឹមត្រូវនាពេលខាងមុខ។    ក្រៅពីបញ្ហាថ្លៃឈ្នួលផ្ទះនេះ នាយករដ្ឋមន្ត្រី ក៏បានលើកយកពីបញ្ហាថ្លៃទឹក-ភ្លើងសម្រាប់កម្មករ ដែលរដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឲ្យពួកគេចំណាយតិចជាងចំណូលប្រាក់ខែ តាមរយៈការតបណ្ដាញទឹក-ភ្លើងដល់បន្ទប់ជួលកម្មករដោយផ្ទាល់៕
 ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្ដីសម្រេចមួយ ដោយតម្រូវឲ្យម្ចាស់ផ្ទះជួល ម្ចាស់អាគារដែលមានបន្ទប់ជួល ត្រូវលក់ទឹកស្អាតក្នុងតម្លៃ ៨ រយរៀលក្នុង១ម៉ែត្រគូប ទៅឲ្យអ្នកជួល ដែលជា សិស្ស និស្សិត កម្មករ កម្មការិនី។
សារខាងលើរបស់លោកស្រី ដែលនិយាយមកកាន់រដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី សង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជា មិនមែនជាកាតព្វកិច្ច ដែលត្រូវតែចូលរួមឡើយ។ អ្នករាយការណ៍របស់អង្គការសហប្រជាជាតិរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំ សូមឲ្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ឲ្យច្បាស់ថា ការអំពាវនាវឲ្យធ្វើពហិការមិនទៅបោះឆ្នោត គួរតែអនុញ្ញាតឲ្យធ្វើបាន»។ ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ដូចមិនទាន់ឃើញមានមន្ត្រីរដ្ឋាភិបាលឬគណបក្សកាន់អំណាច ចេញមកឆ្លើយតបនោះទេ។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សកាន់អំណាច ជាពិសេសលោក សុខ ឥសាន ដែលជាអ្នកនាំពាក្យ បានបកស្រាយយ៉ាងច្រើនក្នុងន័យវិជ្ជមាន អំពីការបោះឆ្នោត នៅឆ្នាំ២០១៨នេះ។ លោក សុខ ឥសាន ធ្លាប់បានអះអាងថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការបោះឆ្នោត និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យស្របតាមសិទ្ធិរបស់ពួកគេ។ លោក និយាយទៀតថា រដ្ឋាភិបាលកម្ពុជា មិនបានគំរាមកំហែងប្រជាជននោះទេ ទាក់ទងនឹងការបោះឆ្នោត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណច នៅតែអះអាងថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជារឿងខុសឆ្គង។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម លោក បានសរសេរសារទៅកាន់អ្នកកាសែតយ៉ាងដូច្នេះថា៖«ក្រុម ដែលប្រើឧបាយកល មិនឲ្យប្រជាជនទៅបោះឆ្នោត គឺជាការរំលោភសិទ្ធិពលរដ្ឋ»។ កន្លងមកសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ក៏ចាត់ទុកការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ថាជាការរំលោភសិទ្ធិពលរដ្ឋ និងច្បាប់កម្ពុជាដែរ។ ចំណែក ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះការអំពាវនាវបែបនេះ ដោយមានការសាទរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ទោះជារងការព្រមានក្តី តែលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបក្សពួកនៅក្រៅប្រទេស នៅតែបន្តអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដដែល។ ពួកគេ បានបង្កើតយុទ្ធនាការមួយនៅតាមបណ្តាញសង្គម ដែលហៅថា «យុទ្ធនាការម្រាមដៃស្អាត»។ នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់។ ពេលនេះ គណបក្សនានា កំពុងតែឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន៕
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លោកស្រី យល់ថា គ្រាន់តែអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺមិនមែនជាទោសកំហុសនោះទេ។
  សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា (Eurocham Cambodia) នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឡើង ដើម្បីស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនៃសមាហរណកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចេញផ្សាយពីសៀវភៅ«ស»ឆ្នាំ២០២៤ ដែលជាបញ្ជីនៃគោលនយោបាយរបស់រដ្ឋាភិបាល គ្របដណ្តប់លើវិស័យចំនួន១២ ដែរ។    បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា កិច្ចប្រជុំកំពូលនេះ  គឺជាការបូកសរុបនៃការងារជាច្រើនខែកន្លងមក នៃការជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ពីព្រោះ កិច្ចប្រជុំកំពូលនេះ នឹងមានការស្វែងយល់អំពីសេដ្ឋកិច្ចនៃតំបន់មេគង្គ ដែលចូលរួមពីថ្នាក់នាំកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីលើកកម្ពស់សមាហរកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងជាមួយប្រទេសផ្សេងទៀត នៅលើពិភពលោក។    លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងមានការពិភាក្សាគ្នាក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ បន្ទាប់ពីការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទើបបង្កើតឡើងបានជាង២ខែមកនេះ។ លោក Martin សង្ឃឹមយ៉ាងខ្លាំងថា ជំនួបកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជាក្នុងវិស័យធុរកិច្ច។    ក្នុងថ្ងៃទី២៨កញ្ញា នៃកិច្ចប្រជុំកំពូលនេះ  លោក Tassilo Brinzer ដែលជាប្រធាននាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងធ្វើបទបង្ហាញអំពីសៀវភៅ«ស» ជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយពីស្វែងយល់អំពីសៀវភៅ«ស»រួច នឹងមានថ្លែងសុន្ទរកថាគន្លឹះ អំពីគោលដៅវិនិយោគ និងយុទ្ធសាស្រ្តរបស់កម្ពុជា និងការធ្វើបច្ចុប្បន្នភាពរបស់សហភាពអឺរ៉ុប ស្តីពីគោលនយោបាយពាណិជ្ជកម្ម និងការធ្វើវិនិយោគជាមួយកម្ពុជា។   លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម នឹងបើកសម័យប្រជុំនៅពេលរៀលថ្ងៃទី២៨កញ្ញា មុនធ្វើបទបង្ហាញស្តីពី វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមរបស់អាស៊ាន, យុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុបនៅកម្ពុជា និងមាគ៌ាអភិវឌ្ឍភាពជាដៃយុទ្ធសាស្រ្ត រវាងអាស៊ាន និងអឺរ៉ុប។  ដោយឡែក នៅព្រឹកថ្ងៃទី២៩កញ្ញា  សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ AHK Vietnam  មុនធ្វើបទបង្ហាញស្តីពី ឌីជីថលនីយកម្ម និងសិក្ខាសាលាជាបន្តបន្ទាប់តាមវិស័យ ដែលដឹកនាំដោយថ្នាក់ដឹកនាំមកពីឧស្សាហកម្មផ្សេងៗ។   ប្រធានកិច្ចសហប្រតិបត្តិការនៅគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Bryan Fornari ដែលជាវាគ្មិនមួយរូបក្នុងកិច្ចប្រជុំកំពូលខាងលើ បានបង្ហាញនូវកិច្ចរីករាយដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមព្រឹត្តិការណ៍នេះ។ បើតាមលោក Bryan Fornari កិច្ចប្រជុំកំពូលនេះ នឹងរួមចំណែកក្នុងការកំណត់ឱកាសវិនិយោគពាក់ព័ន្ធវិស័យថ្មីៗជាមួយនឹងគុណភាពបន្ថែមក្នុងស្រុក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា  ស្របពេលដែលកម្ពុជាកំពុងព្យាយាមអភិវឌ្ឍខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួត(LDC) នៅឆ្នាំ២០២៧។   «ភាពជាដៃគូ ជាមួយវិស័យឯកជននៅតែសារៈសំខាន់ ហើយយើងពិតជាចង់ស្វែងយល់ពីការចូលរួមនេះ ក្រោមក្របខណ្ឌនៃច្រកទ្វារសកលជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពគុណភាព និងការតភ្ជាប់ទំនិញប្រជាជន និងសេវាកម្មប្រកបដោយនិរន្តរភាព»។ នេះជាការលើកឡើងរបស់លោក Bryan Fornari នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។   កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី២៨-២៩កញ្ញា ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា  ដែលសហការជាមួយ ARISE+ Cambodia  និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ អ្នកជំនាញពីស្ថាប័នទាំងនេះ បាននាំមកនូវជំនាញ និងចំណេះដឹងអំពីគោលនយោបាយរបស់កម្ពុជា និងទំនាក់ទំនងជាមួយពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប៕         
តើកម្ពុជាមានតួនាទីដូចម៉េ្តចក្នុងបរិបទអាស៊ាន និងសេដ្ឋកិច្ចពិភពលោក ក្រោយពីកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានលើកទី៤៣ និងទទួលបានជោគជ័យក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២? ចម្លើយ នឹងមាននៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាថ្ងៃទី២៨-២៩កញ្ញា ឆ្នាំ២០២៣។
    សម្ពន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានប្រគល់ពានរង្វាន់ខាងលើឱ្យអាជ្ញាធរជាតិអប្សរា ក្នុងសិក្ខាសាលាស្ដីពី «ការជំរុញទីក្រុងសៀមរាបជាទីក្រុងគ្មានផ្សែងបារី» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ លោកស្រីបណ្ឌិត ដូមីលី វីឡារេ បានកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរាដែលបានថែរក្សារមណីយដ្ឋានអង្គរ និងការិយាល័យធ្វើការគ្មានផ្សែងបារី។ ការខិតខំនេះ ជាហេតុផលមួយដែលស្ថាប័ននេះ បានផ្សព្វផ្សាយអង្គរទៅកាន់ពិភពលោក ដូចនឹងរមណីយដ្ឋាននៃបណ្តាប្រទេសជាច្រើនទៀតដែលគ្មានផ្សែងបារី ហើយពានរង្វាន់នេះ ស័ក្តិសមចំពោះកិច្ចប្រឹងប្រែងដែលអាជ្ញាធរជាតិអប្សរាបានបំពេញ និងបន្តពង្រឹងកិច្ចការលើកកម្ពស់បរិស្ថានបន្តទៀត។     យោងតាមខ្លឹមសារដែលបានចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ដែលជាអគ្គនាយក បានសម្តែងអារម្មណ៍រីករាយចំពោះការផ្តល់ទំនុកចិត្ត និងកិត្តិយសដល់ស្ថាប័នមួយនេះ។ តាមរយៈពានរង្វាន់នេះ អាជ្ញាធរជាតិអប្សរានឹងបន្តភារកិច្ច ហើយពង្រីកតំបន់គ្មានផ្សែងបារីក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហង់ ពៅ។    គួររម្លឹកថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានមនុស្ស៧លាននាក់បានស្លាប់រៀងរាល់ឆ្នាំ (៦លាននាក់ជក់បារី ៨៦០ពាន់នាក់ស្រូបផ្សែងបារីពីគេ)។ ក្នុងនោះ ថវិកាចំនួន១.៤ពាន់លានដុល្លារបានខាតបង់ដោយការប្រើប្រាស់ថ្នាំជក់ (ព្យាបាលជំងឺ និងស្លាប់មុនពេលកំណត់ បាត់បង់កម្លាំងពលកម្ម)។ នៅកម្ពុជា មនុស្ស១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នាំ (ប្រហែល៣០នាក់ក្នុង១ថ្ងៃ)។ ថវិកាប្រមាណ២០០លានដុល្លារខាតបង់ដោយសារការទិញបារី រីឯថវិកាប្រមាណ១៦២លានដុល្លារត្រូវចំណាយដើម្បីព្យាបាលជំងឺប្រាំមុខ ដែលបណ្ដាលមកពីការជក់បារីនេះ៕    
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះបានទទួលពានរង្វាន់បេតិកភភណ្ឌអង្គរគ្មានផ្សែងបារី ពីសម្ពន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក។ ពានរង្វាន់នេះធ្វើឡើង បន្ទាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរា បានប្រឹងប្រែងបណ្ដុះបណ្តាល និងផ្សព្វផ្សាយពីគ្រោះថា្នក់សុខភាព ផលប៉ះពាល់ដល់ប្រាសាទ និងមានឆន្ទះខ្ពស់ក្នុងការធ្វើឱ្យរមណីយដ្ឋានអង្គរ ក្លាយជាបរិស្ថានគ្មានផ្សែងបារីចាប់តាំងពីឆ្នាំ ២០១២មក។
  បន្ទាប់ពីអ៊ីតាលី បារាំង បានរកឃើញCOVID-19 ច្រើនជាងគេនៅទ្វីបអឺរ៉ុប។ នាថ្ងៃទី៩ ខែមីនា បារាំងបានរកឃើញ ២០៣ករណី និងស្លាប់ ១១ករណីឯណោះ។ ការណ៍នេះ បានធ្វើឲ្យបារាំងរកឃើញករណីCOVID-19 សរុបចំនួន ១៤១២ករណី។ ក្នុងចំនួនជាង១ពាន់នេះ មានអ្នកស្លាប់ ៣០ករណី និងអ្នកជាសះស្បើយ ១២ករណី។    បន្ទាប់ពីបារាំង COVID-19 នៅក្នុងប្រទេសអេស្ប៉ាញ ក៏បានកើនតួលេខយ៉ាងគំហុកផងដែរ។ បើធៀបទៅនឹងបារាំងក្នុងថ្ងៃទី៩ ខែមីនាដដែល អេស្ប៉ាញបានកើនឡើងករណីCOVID-19 យ៉ាងគំហុក និងច្រើនជាងបារាំងពីរដង។ បើតាមសារព័ត៌មាន BNO Tracking Coronavirus អេស្ប៉ាញ បានរកឃើញរហូតដល់ទៅ ៥៥៨ករណី និងស្លាប់១៣ ឯណោះ។ សរុបរួម អេស្ប៉ាញបានរកឃើញ ១២៣៥ករណី ស្លាប់ ៣១ករណី និងជាសះស្បើយ៣២ករណី។    ក្រៅពីបារាំង និងអេស្ប៉ាញ នៅអាល្លឺម៉ង់ឯណោះវិញ ក៏កំពុងកើនឡើងអ្នកឆ្លងផងដែរ។ ក្នុងថ្ងៃដដែល អាល្លឺម៉ង់ បានរកឃើញករណីCOVID-19 ថ្មីរហូតដល់ ១៨៤ករណី និងស្លាប់ ២ករណី។ ការណ៍នេះ បានធ្វើឲ្យអាល្លឺម៉ង់មានករណីCOVID-19សរុប ១២២៤ករណី ស្លាប់ ២ករណី និងជាសះស្បើយ ១៨ករណី។    មួយរយៈចុងក្រោយនេះ តំបន់អឺរ៉ុប បានរងការវាយប្រហារពីសំណាក់COVID-19 យ៉ាងខ្លាំង ជាពិសេសអ៊ីតាលី។ ដើម្បីទប់ស្កាត់ករណីឆ្លង នាយករដ្ឋមន្ត្រីអ៊ីតាលី បានរឹតត្បិតការធ្វើដំណើរនៅទូទាំងប្រទេស លុបចោលព្រឹត្តិការណ៍កីឡា និងការជួបជុំទាំងអស់នៅក្នុងប្រទេសទាំងមូល៕   
បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានរកឃើញករណីCOVID-19 ជាបន្តបន្ទាប់ដែលធ្វើឲ្យតួលេខឆ្លងរបស់ប្រទេសទាំង៣ ឡើងយ៉ាងគំហុក។ ក្នុងចំណោមប្រទេសទាំង៣នេះ បារាំងមានតួលេខCOVID-19 ច្រើនជាងគេ ពោលគឺមានចំនួនលើសពី១៤០០ករណី បន្ទាប់មកអេស្ប៉ាញមានជាង ១២០០ករណី និងអាល្លឺម៉ង់មានជាង ១២០០ករណីដូចគ្នា។
  នាពិធីប្រកាសគោរមងារកិត្តិយសជូនលោក Dmitry TSVETKOV  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមថា សមាជិកកិត្តិយសទីមួយរូបនេះ នឹងបន្តរួមចំណែកអភិវឌ្ឍវិស័យស្រាវជ្រាវនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ទាំងផ្នែកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត រវាងប្រទេសទាំងពីរ។ សម្រាប់លោក អូន ព័ន្ធមុនីរ័ត្ន ឯកអគ្គរដ្ឋទូតរុស្សីរូបនេះ គឺជាធនធានបញ្ញាជន និងសាកសមជាឥស្សរជនជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី។    លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា  លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី Dmitry TSVETKOV មានស្នាដៃដឹកនាំ សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរឹតចំណងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ី។   លោក Dmitry TSVETKOV ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជារួមមាន៖ គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦,គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨, គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផង។   ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី លោក Dmitry TSVETKOV បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ (Moscow State University of International Relations)។ ក្រៅពីភាសាកំណើត ឯកអគ្គរដ្ឋទូតរុស្សី លោក Dmitry TSVETKOV  អាចនិយាយនិងប្រើប្រាស់បានបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ មិនតែប៉ុណ្ណោះលោក ក៏ទទួលបានការកោតសរសើរនិងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើន ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដូចជា មេដាយឥស្សរិយយស For Merits to the Fatherland នៅឆ្នាំ២០១៣ ,មេដាយឥស្សរិយយស The Commemorative Medal របស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី នៅឆ្នាំ២០១៨ និងសញ្ញាបត្រកិត្តិយសនៃក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធសភារបស់សហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៦។ នេះបើតាមរាជបណ្ឌិត្យសភា៕
ភ្នំពេញ៖ លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ជាឥស្សរជនបរទេសទីមួយ ដែលរដ្ឋាភិបាល បានតែងតាំងជា សមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមវេបសាយរាជបណ្ឌិត្យសភា នាថ្ងៃទី២៤ ខែកុម្ភៈ។
លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាជំរុញឲ្យកីឡាករកម្ពុជាត្រូវយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍លើការប្រកួតឲ្យបានល្អ ទោះបីលទ្ធផលនៃការប្រកួតស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ការជំរុញបែបនេះ បន្ទាប់ពីលោកសង្កេតឃើញថា កីឡាករកម្ពុជាតែងតែបាត់បង់ការយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍ក្រោយមានការស៊ុតបញ្ចូលទីនាំមុខពីគូប្រជែង។ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ បានប្រាប់ឲ្យកីឡាករកម្ពុជាត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់នេះ ហើយចាប់ផ្តើមប្រើយុទ្ធសាស្ត្រថ្មីតាមរយៈផ្តោតការយកចិត្តទុកលើការប្រកួតទាំងស្រុងទោះមានរឿងអ្វីកើតឡើងក៏ដោយ។ លោកបានអះអាងថា កំហុសខ្វះការយកចិត្តទុកដាក់ពីកីឡាករនេះហើយ ដែលជាហេតុនាំឲ្យកម្ពុជាបាត់បង់៣ពិន្ទុក្រោមស្នាដៃក្រុមដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នានៅលើទឹកដីរបស់ខ្លួន។ សម្រាប់ការប្រកួតវគ្គជម្រុះពូល C នៃព្រឹត្តិការណ៍ AFC Asian Cup 2019 កាលពីយប់ថ្ងៃទី៥ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុមវៀតណាមក្នុងលទ្ធផល ២-១ ក្រោយកីឡាករកម្ពុជាទុកឱកាសឲ្យកីឡាករ Mac Hong Quan នៅម្នាក់ឯងតែតបាល់បញ្ជូលទីយ៉ាងងាយដើម្បីនាំជ័យជម្នះឲ្យវៀតណាមនៅចុងវគ្គទី២។ ការបរាជ័យនៅលើទឹកដីរបស់ខ្លួនបានធ្វើឲ្យ លោក Leonardo Vitorino សម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងក្រោយកម្ពុជាមិនអាចសម្រេចទីចំពោះឱកាសជាច្រើនដងរបស់ខ្លួន។ តែយ៉ាងណា លោកបានបញ្ជាក់ថា កម្ពុជាត្រូវការបទពិសោធ និងពេលវេលាច្រើនទៀត ដើម្បីឈានដល់សមិទ្ធផលមួយដ៏ល្អ។ ហើយលោកក៏ស្នើឲ្យអ្នកគាំទ្រត្រូវអត់ធ្មត់ និងមានការអត់ឱនចំពោះការដឹកនាំរបស់លោកផងដែរ៕ 
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា កីឡាករកម្ពុជាតែងតែខ្វះការប្រមូលអារម្មណ៍ និងការយកចិត្តទុកដាក់លើការប្រកួតក្រោយមានការស៊ុតបាល់បញ្ចូលទីនាំមុខពីគូប្រជែង។ លោកនិយាយបែបនេះ ក្រោយកម្ពុជាប្រកួតចាញ់ក្រុមវៀតណាម ២-១ នាការប្រកួតវគ្គជម្រុះពូល C នៃព្រឹត្តិការណ៍ AFC Asian Cup កាលពីយប់ថ្ងៃទី៥ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។
ម្ចាស់ជើងឯកអុកចត្រង្គពីរជំនាន់ប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤និង២០១៥ កីឡាករ ឈាវ បូរ៉ា ទទួលបានឱកាសឡើងទៅប្រជែងដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសារជាថ្មី ក្រោយរូបគេអវត្តមានអស់ពីរឆ្នាំជាប់គ្នា។ នាការប្រកួតនៅឆ្នាំ២០១៦ កីឡាករ ឈាវ បូរ៉ា ត្រូវម្ចាស់ជើងឯកអុកចត្រង្គឆ្នាំ២០១៧ ហេង សៅឌី ទន្លាក់ត្រឹមវគ្គជម្រុះ។ ហើយឆ្នាំ២០១៧ បូរ៉ា ត្រូវបានខកចិត្តម្តងទៀត បន្ទាប់ពីរូបគេត្រូវបានកីឡាករ កែវ វឌ្ឍនា ទម្លាក់ត្រឹមវគ្គជម្រុះដូចគ្នា។ ការទទួលបានកៅអីឡើងទៅប្រជែងជើងឯកអង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ បន្ទាប់ពីកីឡាករ ឈាវ បូរ៉ា ម្ចាស់ជើងឯកប្រចាំមណ្ឌលកំពង់ចាមបានយកឈ្នះគូប្រកួតជាបន្តបន្ទាប់នាការប្រកួតជម្រុះជុំទី២ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការ NOCC។ នាការប្រកួតជម្រុះពូល C បូរ៉ា ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយយកឈ្នះ ធីម ឌីណា និង វ៉ាន់ រ៉ាស៊ីន ហើយស្មើជាមួយកីឡាករ រស់ រិទ្ធីយ៉ា។ នាការប្រកួតវគ្គ១២នាក់ចុងក្រោយដែលធ្វើឡើងតាមរូបមន្តចាញ់ធ្លាក់ កីឡាករ ឈាវ បូរ៉ា បានយកឈ្នះកីឡាករ មាស សុភក្តិ ដោយសម្លាប់។ ជ័យជម្នះនេះធ្វើនាំឲ្យ ឈាវ បូរ៉ា ទទួលបានកៅអីវគ្គ៨នាក់ចុងក្រោយដោយស្វ័យប្រវត្តិ សម្រាប់វគ្គជម្រុះដំណាក់ការផ្តាច់ព្រ័ត្រ ដែលរៀបចំនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាខេត្តសៀបរាបចន្លោះពីថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០១៨។ កីឡាករទាំង៨រូបដែលត្រូវប្រជែងគ្នាព្រឹត្តិការណ៍អង្គរសង្ក្រាន្តរួមមាន កីឡាករ ឈាវ បូរ៉ា, ស៊ីវ ស៊ីន, សុខ លឹមហេង, កែវ វឌ្ឍនា, ធីម ឌីណា, ប៊ិន គាសេង, អេង សេងហៀក និង ប៊ូ ប៉ុណ្ណប៉ូលីកា ខណៈជើងឯកឆ្នាំចាស់ ហេង សៅឌី និងជើងឯកឆ្នាំ២០១៦ ហូយ សូណា សុទ្ធតែធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល៕  
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបញ្ចប់បេសកកម្មក្នុងការស្វែងរកកីឡាករជើងខ្លាំងឡើងទៅប្រជែងដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ជាស្ថាពរ កាលពីថ្ងៃអាទិត្យ ទី៨ ខែមេសា។ ក្រោយប្រកួតយ៉ាងស្វិតស្វាញ១ថ្ងៃពេញ នៅទីស្នាក់ការ NOCC កីឡាករ៨រូបក្នុងចំណោម២៤រូប ដែលបានកៅអីឡើងទៅប្រកួតនៅវគ្គបន្ត ក្នុងនោះក៏មានម្ចាស់ជើងឯកពីរជំនាន់ ឈាវ បូរ៉ា ផងដែរ។ ប៉ុន្តែក្នុងចំណោមកីឡាករទាំងនេះ គ្មានវត្តមានម្ចាស់ជើងឯកឆ្នាំ២០១៧ និង២០១៦ ឡើយ។
  ការសិក្សាស្រាវជ្រាវរកឃើញនូវអ្វីដែលថ្មី សម្រាប់យុវជន គឺមិនមែនជារឿងឥតប្រយោជន៍ទេ ឱ្យតែផលិតផលថ្មីនោះ បម្រើដល់ប្រយោជន៍ដល់សង្គមមនុស្ស  សេដ្ឋកិច្ច និងប្រទេសជាតិ។ លោក ជេត ជាលី ថ្លែងបែបនេះ ក្នុងពិធីសន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីលើកទី៣ ក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)  នាថ្ងៃទី២០សីហា ឆ្នាំ២០២២។   ជាមួយគ្នានេះ លោក បានលើកទឹកចិត្តដល់យុវជនគ្រប់រូប ឱ្យបន្តការរៀនសូត្រ និងស្វែងរកនូវគំនិតថ្មីៗ សម្រាប់ជាឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ។ សាកលវិទ្យាធិការ RUPP រូបនេះ សង្កត់ធ្ងន់ដូច្នេះ៖ «ប្អូនៗយុវជនយើង សូមកុំនៅស្ងៀម សូមកុំចាំតែគេផ្តល់អ្វីឱ្យទាំងអស់! ត្រូវស្វែងរកខ្លួនឯង ត្រូវច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗបន្តទៀត។ កុំនៅស្ងៀម ហើយចាំតែរិះគន់។ ពិភពលោកនេះ គឺជាការប្រណាំងប្រជែង! បើយើងប្រណាំងប្រជែងចាញ់មិត្តភក្តិយើង ចាញ់ប្រទេសជិតខាងយើង ចាញ់អ្នកដទៃក្នុងពិភពលោកនេះ គឺយើងនឹងបន្តចាញ់»។ លោក ស្រ៊ុន សុវិឡា នាយកនៃ NICC កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២០សីហា ឆ្នាំ២០២២។ រូបថត៖ អ៊ូ សុខមាន ជុំវិញនៃការបង្កើតគំនិតថ្មីៗរបស់យុវជនក្នុងការដោះស្រាយបញ្ហាសង្គមនានា ពិសេសការដោះស្រាយ បញ្ហាដោយប្រើប្រាស់នូវបច្ចេកវិទ្យា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នឹងជួយគាំទ្រគំនិតនោះឱ្យក្លាយជាអាជីវកម្មដែលមានទម្រង់ជាធុរកិច្ចថ្មី(Startup) ឬ អាជីវកម្មខ្នាតតូច(Small Business)។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ស្រ៊ុន សុវិឡា នាយកនៃ NICC បាននិយាយដូច្នេះ៖ «យើងជួយបំពេញបន្ថែមចំពោះការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ទៅកាន់យុវជន និង និស្សិតរបស់យើង ឱ្យត្រូវជាមួយនឹងអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាត្រូវការ»។ ជាង៧ខែមកនេះ នៃឆ្នាំ២០២២ NICC បានអនុវត្តគម្រោង ជួយបង្រៀននិស្សិតឱ្យមានគំនិតក្នុងការបង្កើតអាជីវកម្មថ្មី បានជាង១០០នាក់ហើយ។  ក្រៅពីនេះ NICC ក៏ជួយបង្កើតនូវផលិតផលគម្រូថ្មីរបស់និស្សិតបាន៤ក្រុម ផងដែរ។ លោក ស្រ៊ុន សុវិឡា បានបញ្ជាក់ថា៖ « យើងបន្តជ្រើសរើសនិស្សិត៧ក្រុមទៀត ហើយយើងនឹងជួយបង្កើតផលិតផលគម្រូ និងជួយជំរុញគាត់ ដើម្បីពង្រីកនូវទីផ្សាររបស់ពួកគាត់»។  បើតាមនាយកនៃNICC នៅចុងឆ្នាំ២០២២ NICC នឹងបញ្ជូនអ្នកធុរកិច្ចថ្មី ទៅចូលរួមតាំងពិពិរណ៍ International Forum  Startup  នៅប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងយល់អំពីធុរកិច្ចថ្មីៗ នៅបណ្តាប្រទេសនានាក្នុងពិភពលោក។ លោក Kim Jun Su នាយករងនៃKOICA ប្រចាំកម្ពុជា។ រូបថត៖ អ៊ូ សុខមាន ជាមួយគ្នានេះ លោក Kim Jun Su នាយករងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានលើកឡើងថា KOICA  នឹងជួយRUPP និងNICC ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងStartup  និងការបណ្តុះឌីជីថល Startup  ជាដើម។ សម្រាប់សន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីនៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២០សីហា ឆ្នាំ២០២២ គឺជាលើកទីបីហើយដែល KOICA ចូលរួមរៀបចំឡើង ដោយលើកទីមួយធ្វើតាមអនឡាញ និងលើកទីពីរ ធ្វើនៅFactory Phnom Penh ៕    (រាប់ពីឆ្វេង) លោក វ៉ា សុវណ្ណតារា នាយករងនៃNICC, លោក ស្រ៊ុន សុវិឡា នាយកនៃ NICC,  លោក ជេត ជាលី សាកលវិទ្យាធិការRUPP និង លោក Kim Jun Su នាយករងនៃKOICA ប្រចាំកម្ពុជា។ រូបថត៖ អ៊ូ សុខមាន
សង្គមមួយរីកចម្រើនខ្លាំង ជាសង្គមដែលមានធនធានមនុស្សខ្លាំង ពោលគឺជាធនធានមនុស្សដែលមានការអប់រំខ្ពស់ មានការគិតស៊ីជម្រៅ មានគំនិតច្នៃប្រឌិតខ្ពស់ និងមានភាពជាពលរដ្ឋល្អ ជាដើម ។ នេះជាការយល់ឃើញរបស់លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលចាត់ទុកយុវជន ជាធនធានមនុស្សយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោក លើកទឹកចិត្តយុវជន ឱ្យបន្តបង្កើតនូវគំនិតថ្មីៗ ដោយកុំនៅស្ងៀម ហើយចាំតែរិះគន់។
បើផ្អែកតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ភ្លៀងនឹងបន្តធ្លាក់នៅរាជធានីភ្នំពេញ តាមបណ្តាខេត្តភាគខាងក្រោម និងខេត្តដែលជាប់ព្រំប្រទល់ប្រទេសវៀតណាម។ ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋទាំងឡាយត្រូវពង្រឹងការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ខណៈពេលដែលមេឃកំពុងភ្លៀង៕
ភ្នំពេញ៖ ក្រសួងធនធានទឹកបានព្យាករថា ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ ដោយសារតែកម្ពុជាទទួលរងប្រព័ន្ធសម្ពាធទាបពីប្រទេសថៃ និងឡាវ។
  មិនខុសពីអូឡាំពិករដូវក្តៅក្រុងតូក្យូឡើយ IOC នៅតែព្រួយបារម្ភអំពីជំងឺកូវីដ-១៩ នៅក្នុងដំណើរការកីឡារដូវរងាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ រួមទាំងប៉ារ៉ាឡាំពិកពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។   ជុំវិញការរឹតត្បិតអ្នកគាំទ្រក្រៅប្រទេស IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទូរទស្សន៍ Al Jazeera ថា នេះជាការជួយសម្រួលដល់ការរៀបចំកីឡារដូវរងារក្នុងប្រទេសចិន ក៏ដូចជាបង្កបរិយាកាសអំណោយផលដល់ទីតាំងប្រកួត ខណៈកូវីដ-១៩កំពុងរំខាន។   ស្របពេលការសម្រេចនេះមានការខកចិត្តពីសំណាក់អ្នកគាំទ្រអន្ដរជាតិ  IOC បានអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងប្រទេសចិន ខណៈនាការប្រកួតកីឡារដូវក្តៅតូក្យូថ្មីៗនេះ ស្ថាប័នគ្រប់គ្រងអូឡាំពិកពិភពលោក ឱ្យដំណើរការដោយបិទទ្វារកីឡដ្ឋានតែម្តង។   អ្នកគាំទ្រក្នុងស្រុកដែលត្រូវបានឱ្យចូលទស្សនាផ្ទាល់ ក៏តម្រូវឱ្យមានប័នចាក់វ៉ាក់សាំងកូវីដ-១៩ ពេលលេញផងដែរដើម្បីសុវត្ថិភាព។ មានប័ណ្ណចាក់វ៉ាក់សាំង អ្នកគាំទ្រអាចមានសិទ្ធិផ្លាស់ទីដោយសេរីក្នុងកីឡដ្ឋានតែម្តង។   សម្រាប់អត្តពលិក ដែលត្រូវចូលរួមប្រកួតប្រជែងមេដាយនៅប៉េកាំងឆ្នាំ២០២២ ពីបណ្តាប្រទេសផ្សេងៗ ក៏តម្រូវឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។ ដោយឡែក អត្តពលិកដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃជាមុនសិន ទើបអាចចូលរួមប្រកួតបាន៕ អត្ថបទទាក់ទង   អត្តពលិកអាម៉េរិក តម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ មុនទៅអូឡាំពិកក្រុងប៉េកាំង 
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មិនអនុញ្ញាតឱ្យមានអ្នកគាំទ្រក្រៅប្រទេសចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ឡើយ ដោយសារជំងឺកូវីដ-១៩ នៅតែរាលដាលខ្លាំង។ សម្រាប់អ្នកគាំទ្រក្នុងប្រទេសចិន ក៏ត្រូវរឹតត្បិតខ្លាំងដែរ។
  នៅក្នុងពិធីសម្ពោធ មានការចូលរួមជាអធិបតីពីឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។ លោក រស់ សោភា បានមានប្រសាសន៍ថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតម្លើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ  ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំ។ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។   លោក រស់ សោភា បានបន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។   ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ទឹកស្អាតគឺជាសមាស ធាតុដ៏សំខាន់ ដែលនឹងរួមចំណែកធ្វើឲ្យសុខមាលភាពរបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែមានភាពល្អប្រសើរឡើង ហើយសមានចិត្តនិងសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ មានតម្លៃមិនអាចកាត់ថ្លៃបាន។   សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័ន ដៃគូនៅក្នុងឆ្នាំ២០១៩នេះ  បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ១៦ផ្សេងទៀត ដែលក្រុមហ៊ុនបានតម្លើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។   ក្រុមហ៊ុនកូកា-កូឡាបានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៥ទៀត នឹងត្រូវតម្លើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩នេះ  ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ១៦ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើង១,៥ ដងក្នុងឆ្នាំនេះ  តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៦បន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ៕   (អត្ថ បទពាណិជ្ជកម្ម)
ខេត្តកណ្តាល ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបន្តធ្វើការឆ្លើយតបនឹងការគ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យវត្តចាស់ នៃស្រុកមុខកំពូល ខេត្តកណ្តាល ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១០០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
លោក បឺត ខាំ ដែលជាគ្រូជម្រើសជាតិប្រដាល់ឃីគបុកស៊ីង បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ការហាត់ប្រដាល់ក្នុងក្លិបជាមួយមិត្តរួមអាជីពដទៃទៀត មិនប្រាកដថាកីឡាករ អាចប្រើបច្ចេកទេសដូចគ្នា និងយុទ្ធសាស្ដ្រប្រកួតដូចគ្នាទាំងស្រុងនោះទេ។    លោក បឺត ខាំ ដែលជាអតីតកីឡាករម្នាក់ ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករពូកែក្បាច់ និងស្នៀតប្រដាល់នោះ បានពន្យល់ដូច្នេះថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគឺជាកីឡាករក្បាច់។ ពាក្យថាក្បាច់គុន គឺចេះក្បាច់ច្រើន។ យើងចេះក្បាច់ច្រើន ទើបយើងលេងក្បាច់បាន។ ប៉ុន្ដែបើយើងជាកីឡាករបុក មានន័យថា មិនសូវចេះក្បាច់ច្រើនទេ ប៉ុន្ដែធន់ និងកម្លាំងល្អ។»។   លោក បឺត ខាំ បានពន្យល់ទៀតថា អំឡុងពេលប្រកួត ប្រសិនជាដៃគូមានកម្លាំងល្អ និងភាពរឹងមាំនោះ កីឡាករត្រូវពឹងផ្អែកលើបច្ចេកទេស។ នោះមានន័យថា ប្រសិនជាកីឡាករណាមានបច្ចេកទេសច្រើន នោះរូបគេនឹងទទួលបានជោគជ័យជាមិនខាន។   «អ៊ីចឹងបើកីឡាករបុក ឡើងទៅវាយលើឆាកអន្ដរជាតិ ទី១ គេនិយាយពីកម្លាំងល្អដូចគ្នា, ទី២ គឺភាពរឹងមាំដូចគ្នា និងទី៣ គេលេងក្បាច់គុនហើយ។ ខាងណាចេះក្បាច់គុនច្រើនជាង អ្នកហ្នឹងមានសង្ឃឹមឈ្នះច្រើនជាង។ អ៊ីចឹងបាននៅលើពិភពលោក គេឲ្យតម្លៃខ្លាំងទៅលើកីឡាករក្បាច់។ ពាក្យថាកីឡាករក្បាច់ គឺកីឡាករដែលចេះច្រើន ចេះច្រើនស្នៀតបាន។»។ លោក បឺត ខាំ និយាយដូច្នេះ។    ការហ្វឹកហាត់ប្រដាល់គុនខ្មែរ មិនមែនសុទ្ធតែអាចក្លាយជាកីឡាករក្បាច់ទាំងអស់ទេ បើទោះហាត់ក្លិបតែមួយក៏ដោយ។ គ្រូបង្វឹកជម្រើសជាតិរូបនេះ ពន្យល់បន្ថែមថា ការក្លាយជាកីឡាករក្បាច់ ឬកីឡាករបុក គឺអាស្រ័យលើទេពកោសល្យពីធម្មជាតិ និងចំណងចំណូលចិត្ត នៃការហ្វឹកហាត់។ លោក បឺត ខាំ បាននិយាយសំយោគបែបនេះ ថា កីឡាករខ្លាំង គឺជាកីឡាករដែលស្គាល់កាលៈទេសៈ និងចេះបត់បែនតាមការប្រកួតនីមួយៗ។   អតីតកីឡាកររូបនេះ និយាយទាំងមានជំនឿចិត្តថា រូបលោក មិនដែលខ្លាចកីឡាកររូបណាឡើយ អំឡុងពេលខ្លួនប្រកបអាជីពជាកីឡាករ។ ប៉ុន្ដែ លោក បឺត ខាំ ក៏មិនដែលមើលងាយ ឬធ្វេសប្រហែស ចំពោះគូប្រកួតណាមួយឡើយ។   គ្រូជម្រើសជាតិរូបនេះ បានប្រាប់ដូច្នេះថា៖ «ចាប់តាំងពីខ្ញុំប្រកួតគីឡូ៤៨ រហូតដល់៦០គីឡូ ខ្ញុំមិនដែលចាត់ទុកកីឡាករណាល្អជាងខ្ញុំទេ។ ប៉ុន្ដែខ្ញុំនៅតែប្រឹងហ្វឹកហាត់ និយាយឲ្យចំ គឺខ្ញុំមិនមើលងាយគេ។ ព្រោះពេលខ្លះ សុខភាពខ្ញុំអន់ ពេលខ្លះ យើងវាយទៅធ្លាក់ទម្រង់នៃការប្រកួត ក៏ពិបាកជាមួយកីឡាករបុក ក៏ពេលខ្លះពិបាកជាមួយកីឡាករក្បាច់។ ប៉ុន្ដែអ្វី ដែលសំខាន់ ខ្ញុំមិនសូវព្រួយបារម្ភ ដោយសារខ្ញុំចេះក្បាច់ច្រើនជាងគេ។ ប៉ុន្ដែការប្រកួតចប់ទើបយើងដឹងលទ្ធផល។»៕  
លោក បឺត ខាំ អតីតកីឡាករប្រដាល់គុនខ្មែរ បានពន្យល់ថាកីឡាករប្រដាល់មានពីរប្រភេទ គឺកីឡាករក្បាច់ និងកីឡាករបុក។ អតីតកីឡាករប្រដាល់រូបនេះ បញ្ជាក់ថា កីឡាករក្បាច់ មានសង្ឃឹមឈ្នះច្រើនជាង ប្រសិនជាកម្លាំង និងភាពរឹងមាំរបស់គូប្រកួត មានកម្រិតប្រហាក់ប្រហែលគ្នា។
  លោកស្រីKim Yo Jong ប្អូនស្រីរបស់ លោកគីម ជុងអ៊ុន បានព្រមានកូរ៉េខាងត្បូងចំៗក្នុងសេចក្តីថ្លែងការដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។ ក្នុងសេចក្តីថ្លែងការណ៍នះ លោកស្រីសំដៅទៅលើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងរាប់ពាន់សន្លឹក ដែលធ្លាក់តំបន់គ្មានកងទ័ពក្នុងទឹកដីកូរ៉េខាងជើង។   សេចក្តីថ្លែងការណ៍នេះ បន្ថែមទៀតថា បើសិនជាសកម្មភាពខាងលើ បន្តប្រព្រឹត្តទៅនៅក្រោមហេតុផល សេរីភាពបុគ្គល និងសេរីភាពនៃការបញ្ញេញមតិ នោះអាជ្ញាធរកូរ៉េខាងត្បូងនឹងត្រូវប្រឈមនឹងដំណាក់កាលអាក្រក់នាពេលខ្លីខាងមុខ។ លោកស្រី Kim ព្រមានពីលទ្ធភាពក្នុងការលុបចោលកិច្ចព្រមព្រៀងយោធារវាងកូរ៉េទាំងពីរ ដែលជាកិច្ចព្រមព្រៀងសន្យាលុបបំបាត់ការគំរាមកំហែងសង្គ្រាម។ លោកស្រីអះអាងថា កិច្ចព្រមព្រៀងយោធាដែលសម្រេចបានក្នុងឆ្នាំ២០១៨ មិនទាំងមានតម្លៃអ្វីធំធេងឡើយ។   ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏ព្រមានផងដែរពីការដើរចេញទាំងស្រុងរបស់កូរ៉េខាងជើងចេញពីគម្រោងឧស្សាហកម្ម Kaesong និងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅក្នុងដីកូរ៉េខាងជើង បើសិនជាការបង្ហោះខិត្តបណ្ណដោយអ្នកលួចរត់ពីកូរ៉េខាងជើងមិនត្រូវបានបញ្ឈប់។   តបទៅនឹងការព្រមានតាមរយៈសេចក្តីថ្លែងការខាងលើនេះ លោក Yoh Sang-key អ្នកនាំពាក្យក្រសួងបង្រួបបង្រួមប្រទេស របស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការរវាងប្រទេសទាំងពីរ បានអំពាវនាវឲ្យបញ្ឈប់សកម្មភាពបង្ហោះខិត្តប័ណ្ណ។ លោកបានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការបញ្ឈប់ការបង្ហោះខិត្តប័ណ្ណជាច្រើនលើកមកហើយដែរ ព្រោះការបង្ហោះខិត្តប័ណ្ណតែងតែបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង បង្កបញ្ហាបរិស្ថាន និងប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនទៅទៀត។   លោកស្រី Kim គឺជាមនុស្សម្នាក់ដែលត្រូវបានគេមើលឃើញថានៅក្បែរបងប្រុសលោកគីម ជុងអ៊ុនច្រើនជាងគេក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ សព្វថ្ងៃ លោកស្រីមានតួនាទីជា អនុប្រធានគណៈកម្មាធិកាមួយចំណុះគណមជ្ឈិមបក្សពលករកូរ៉េខាងជើងដ៏មានអំណាច៕  
ប្អូនស្រីរបស់លោកគីម ជុងអ៊ុន នៅថ្ងៃទី៤ ខែមិថុនា បានព្រមានកូរ៉េខាងត្បូងឲ្យបញ្ឈប់សកម្មភាពបង្ហោះខិត្តប័ណ្ណដោយអ្នកលួចរត់ចេញពីកូរ៉េខាងជើង ចូលក្នុងតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសទាំងពីរ។ លោកស្រី Kim Yo Jong ប្អូនស្រីសំណព្វលោក គីម ជុងអ៊ុន ព្រមានថា កូរ៉េខាងជើង នឹងលុបចោលកិច្ចព្រមព្រៀងយោធាទ្វេភាគីជាមួយកូរ៉េខាងត្បូង និងគម្រោងរួមគ្នាឯទៀត បើសិនជាសកម្មភាពនេះនៅតែបន្ត។
  ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកគោលនយោបាយអ៊ីនធឺណិត,ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានលោក Robert L. Strayer បានលើឡើងក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រទី ២១ ខែកញ្ញាថា ការពង្រឹងសមត្ថភាព និងដាក់ចេញគោលនយោបាយផ្នែកច្បាប់ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាសន្តិសុខអ៊ីនធឺណិតជារឿងអាទិភាពសម្រាប់ប្រទេសអាស៊ាន។    លោកបន្តថា គេព្យាករថា ត្រឹមរយៈពេលមួយទសវត្សរ៍ទៅមុខ ក្នុងតំបន់អាស៊ានទាំងមូល ផលិតក្នុងស្រុកសរុប (GDP)  នឹងកើនឡើង ១ ទ្រីលានដុល្លារទៀត ហើយកំណើនសេដ្ឋកិច្ចដ៏រហ័សនេះក៏ព្រោះតែអាស៊ានដើរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែរ។   ប៉ុន្តែលោកពន្យល់ថា បើសិនជាអាស៊ានមិនយកចិត្តទុកដាក់ ឬបរាជ័យក្នុងការដោះស្រាយ ការវាយប្រហាតាមប្រព័ន្ធអ៊ីនធឺណិត ឬឧក្រិដ្ឋកម្មនានាតាមអ៊ីនធឺណិតនេះអាចនឹងរាំងខ្ទប់ការរីកចម្រើនលូតលាស់និងប៉ះពាល់ផលប្រយោជន៍ដែលតំបន់អាស៊ាននឹងទទួលបានផង។    ពេលសួរថា តើស្ថានភាពសមត្ថភាពបណ្តារដ្ឋអាស៊ានស្ថិតក្នុងដំណាក់កាលណាហើយក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខអ៊ីនធឺណិតនេះ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះឆ្លើយថា បច្ចុប្បន្នគ្រប់ប្រទេសទាំងអស់រួមទាំងអាមេរិក និងបណ្តាប្រទេសអាស៊ានកំពុងព្យាយាមអភិវឌ្ឍសមត្ថភាពក្នុងការឆ្លើយតបរៀងៗខ្លួននិងរៀនសូត្រពីគ្នា។ ប៉ុន្តែលោកបញ្ជាក់ថា អាមេរិកចង់ឃើញអាស៊ានចេញយន្តការមួយចំនួនដើម្បីអាចដោះស្រាយបញ្ហានេះឲ្យកាន់តែមានប្រសិទ្ធភាព។   បើតាមការពន្យល់របស់មន្ត្រីរូបនេះ អាមេរិកផ្តល់អនុសាសន៍ឲ្យបណ្តារដ្ឋអាស៊ានដាក់ចេញយុទ្ធសាស្ត្រដោះស្រាយនិងបង្កើតក្រុមកាងារពិសេសឆ្លើយតបនឹងរាល់ការគំរាមកំហែងសន្តិសុខអ៊ីនធើណិតនេះ បូករួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតភាពជាដៃគូជាមួយផ្នែកឯកជនដែរ។   លោក  Strayer និយាយដូច្នេះ៖«អ្វីដែលយើងចង់ឃើញនោះគឺប្រទេសតំបន់គិតគូរពីរបៀបបង្កើតក្រុមការងារឆ្លើយបន្ទាន់ក្រោមរដ្ឋាភិបាល។ បច្ចុប្បន្នរដ្ឋអាស៊ានខ្លះបានចាប់ផ្តើមការងារនេះហើយ ដែលពួកគេតាមដាន វាយតម្លៃនិងចាត់វិធានការឆ្លើយតបភ្លាម»។   លោកបន្តថា៖« រឿងសំខាន់មួយទៀតគឺការបង្កើតយុទ្ធសាស្ត្រសន្តិសុខអ៊ីនធឺណិតជាតិដែលអាចផ្តល់ការណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ក្នុងការចាត់ចែងគោលនយោបាយផ្នែកបច្ចេកទេស និងផ្នែកច្បាប់ដើម្បីធានាការផ្លាស់ប្តូរឌីជីថលនេះ»។   ចុងក្រោយ លោក Strayer បានសង្កត់ធ្ងន់ថា បណ្តារដ្ឋអាស៊ានក៏គួរស្វែងរកលទ្ធភាពបង្កើតភាពជាដៃគូជាមួយវិស័យឯកជនដើម្បីសម្រេចគោលដៅពង្រឹងសមត្ថភាពឆ្លើយតបនឹងសន្តិសុខអ៊ីនធឺណិតនេះ ដ្បិតថា ក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ក្រុមហ៊ុនឯកជនមានតួនាទីស្នូល។    គំនិតផ្តួតផ្តើមអាមេរិកគាំទ្រអាស៊ានកសាងសមត្ថភាព តាមពិតទៅ ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះកំពុងស្ថិតនៅសិង្ហបុរីដើម្បីចូលរួមក្នុងសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទីបីផ្តោតលើសន្តិសុខអ៊ីនធឺណិតដើម្បីស្វែងយល់ និងចែករម្លែកបទពិសោធន៍ពាក់ព័ន្ធ។ លោកក៏នឹងបន្តរួមទាំងកម្មវិធីវេទិកាសប្តាហ៍សន្តិសុខអ៊ីនធឺណិត (Cyber Security Week) ដែលត្រូវរៀបចំនៅសិង្ហបុរីដែរ។   ជុំវិញគំនិតផ្តួចផ្តើមអាមេរិកដើម្បីគាំទ្រសមាជិកអាស៊ានពង្រឹងសមត្ថភាពឆ្លើយតបនឹងបញ្ហាសន្តិសុខអ៊ីនធឺណិត លោក Strayer បានរៀបរាប់ថា គោលនយោបាយអាមេរិក គឺជួយតំបន់ជារួម និងប្រទេសជាដៃគូនីមួយៗកសាងសមត្ថភាពទប់ទល់បញ្ហាសន្តិសុខអ៊ីនធឺណិតនេះ។ ជួយគឺធ្វើតាមការផ្តល់ការហ្វឹកហ្វឺន, អប់រំលើកកម្ពស់ចំណេះដឹង,ចែករម្លែកព័ត៌មានចាំបាច់ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុជាដើម។   មន្ត្រីរូបនេះបានលើកឧទាហរណ៍មួយគឺ កម្មវិធីហ្វឹកហ្វឺននៅប្រទេសទីបីដែលអាមេរិកចាប់ផ្តើមរៀបចំជាមួយសិង្ហបុរី។ កម្មវិធីនេះផ្តោតលើបញ្ហាច្រើនប៉ុន្តែពីរបីឆ្នាំចុងក្រោយនេះ វាត្រូវបានតម្រង់លើបញ្ហាឧក្រិដ្ឋកម្មអ៊ីនធឺណិត និង សេដ្ឋកិច្ចឌីជីថល។    «តាមរយៈកម្មវិធីហ្វឹកហ្វឺនេះ យើងបានចូលរួមបំពាក់បំប៉ន់សមត្ថភាពមន្ត្រីរដ្ឋាភិបាលអាស៊ានជាច្រើននាក់ដើម្បីបង្កើនចំណេះដឹងជុំវិញបញ្ហាសន្តិសុខនេះ។ លើសពីនេះ ក្នុងគម្រោងថ្នាក់តំបន់ និងកម្រិតទ្វេភាគី យើងបាននាំមន្ត្រីជាច្រើននាក់ទៅសហរដ្ឋអាមេរិកដើម្បីចែករម្លែកបទពិសោធន៍អនុវត្តជាក់ស្តែង។ នេះជារឿងសំខាន់ដែលយើងបន្តត្រូវធ្វើ»។ លោក Strayer បាននិយាយដូច្នេះ។   ទាក់ទិននឹងការការផ្តល់ជំនួយវិញនោះ លោក Strayer បានរំលឹកពីគំនិតផ្តួចផ្តើមដែលប្រកាសដោយប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ពេលអញ្ជើញមកប្រជុំនៅសិង្ហបុរីចុងខែកក្កដាកន្លងទៅ។ លោក ប៉ុមប៉េអូ បានប្រកាសពីការផ្សាភ្ជាប់ឌីជីថល និងភាពជាដៃគូសន្តិសុខអ៊ីនធឺណិតដែលជំហានដំបូងផ្តោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។    លោកបន្ថែមថា ក្នុងជំហានដំបូងអាមេរិកផ្តល់កញ្ចប់ហិរញ្ញវត្ថុ ២៥ លានដុល្លារ ហើយថវិកានេះនឹងជួយដល់ការសហការជាមួយគ្នាក្នុងក្របខណ្ឌរដ្ឋាភិបាលដើម្បីធានាថា ការរក្សាសន្តិសុខអ៊ឺនធឺណិតក្នុងតំបន់ធ្វើបានល្អប្រសើរ៕  
រដ្ឋបាលអាមេរិកចង់ឃើញអាស៊ានជំរុញការបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយបច្ចេកទេសនិងផ្លូវច្បាប់ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសន្តិសុខអ៊ីនធឺណិត (Cyber Security) ក្នុងតំបន់។ រដ្ឋបាលនេះក៏សន្យាបន្តគាំទ្រ និងសហការជាមួយសមាជិកអាស៊ានផងដែរក្នុងការពង្រឹងសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាដ៏ធំរួមគ្នានេះ។
  សេចក្តីប្រកាសព័ត៌មាន របស់ICRC កាលពីថ្ងៃទី២៤តុលា បានឲ្យដឹងថា ការខ្វះខាតបរិក្ខារក្នុងការហ្វឹកហាត់ គឺឧបសគ្គសម្រាប់ជនពិការនារីទាំងនោះ ក្នុងការបញ្ចេញសមត្ថភាពក្រកួតប្រជែងនៅជប៉ុន។ ជាក់ស្តែងសម្រាប់ក្រុមជនពិការនារីនេះ មិនទាន់លក្ខណៈគ្រប់គ្រាន់នៅឡើយ ពោលគឺកន្លែងហ្វឹកហ្វឺនមិនមានដំបូលត្រឹមត្រូវ ដែលធ្វើឲ្យការហ្វឹកហ្វឺនរបស់ជនពិការទាំងនេះ មានភាពលំបាក ដោយសារពន្លឺថ្ងៃ និងភ្លៀងធ្លាក់ខ្លាំង ជាដើម។  នេះជាហេតុផលដែលICRC បើកយុទ្ធនាការរៃអង្គាសប្រាក់ជួយឧបត្ថម្ភសាងសង់ដំបូលដល់ក្រុមបាល់បោះរទេះនារីកម្ពុជានេះ។    លោក ឌែនវើរ័ ក្រាហាម ប្រធានគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទា បានមានប្រសាសន៍ដូច្នេះ « ទឹកប្រាក់ដែលយើង បានពីការរៃអង្គាសនេះនឹងផ្តល់ជាធនធានមួយក្នុងការជួយជំរុញពួកគេ ឲ្យខិតខំទាំងកម្លាំងកាយ-ចិត្ត ដើម្បីពង្រឹងសមត្ថភាពក្រុមឲ្យកាន់តែប្រសើរជាងមុន ដើម្បីសម្រេចនូវសេចក្តីប្រាថ្នា របស់ពួកគេចេញទៅប្រកួតកីឡាប៉ារ៉ាឡាំពិកហ្គេម នៅតូក្យូ ឆ្នាំ២០២០»។    ក្រុមនារីបាល់បោះរទេះជនពិការនេះ មានសមាជិក២២រូប មានវ័យពី២២ ដល់៣៥ឆ្នាំ។ សមាជិកទាំងនោះមានខ្លះពិការដោយសារគ្រាប់មីន ខ្លះទៀតពិការដោយជំងឺប៉ូលីយ៉ូ។  ក្រុមនេះ ទើបបានឆ្លងកាត់ការប្រកួត អន្តរជាតិ អាស៊ាន ប៉ារ៉ា ហ្គេម នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅទី១២តុលា ឆ្នាំ២០១៨។   សម្រាប់ព័តមានលម្អិត សូមទំនាក់ទំនង - លោកស្រី ចាន់ ផល្គុណ មន្ត្រីទំនាក់ទំនងICRC ប្រចាំកម្ពុជា។ ទូរសព្ទលេខ 017 940 036 ឬ តាមរយៈអ៊ីម៉ែលៈ [email protected] - Mr. lgnatius lvlev-Yorke មន្ត្រីសមាគមទំនាក់ទំនងសាធារណៈ។ ទូរសព្ទលេខ+41 796 4275 94 ឬ តាមរយៈអ៊ីម៉ែលៈ [email protected] - Mr. Graziella Leite Piccoli មន្ត្រីទំនាក់ទំនងប្រចាំតំបន់អាស៊ី។ ទូរសព្ទលេខ +66 81 950 127094 ឬ តាមរយៈអ៊ីម៉ែលៈ [email protected] ឬ ចូលទៅកាន់គេហទំព័រផ្លូវការរៃអង្កាសប្រាក់ www.crowdfunding.icrc.org៕  
ភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា(ICRC) បានបើកយុទ្ធការរៃអង្គាសប្រាក់ចំនួន ៩ម៉ឺន ៥ពាន់ដុលា្លរ ដើម្បីជួយដល់ក្រុមនារីបាល់បោះរទេះជនពិការកម្ពុជា។ យុទ្ធការនេះ ធ្វើឡើងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨។ ថវិកាដែលប្រមូលបាននឹងយកទៅជួយសាងសង់ដំបូលរានបាល់បោះ ជូននារីជនពិការក្នុងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅខេត្តបាត់ដំបង ក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈ ទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកហ្គេម នៅជប៉ុន នាឆ្នាំ២០២០។