text
stringlengths
31
26.1k
summary
stringlengths
11
1.19k
សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖  តំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង ជាទីតំបន់សត្តានុពលទេសចរណ៍ធម្មជាតិដែលបានបង្កើត ប្រាក់ចំណូល ដល់ប្រជាសហគមន៍មូលដ្ឋាន។ ភ្ញៀវទេសចរ អាចជិះទូក ងូតទឹកទន្លេមេគង្គដ៏ ត្រជាក់កាយា ក្រោម ម្លប់ ឈើធំៗ រាប់សិបពាន់ដើមអមដោយឆ្នេរខ្សាច់សក្បុះ ដែលជាតំបន់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលចិត្ត មកលេងកម្សាន្ត លំហែកាយនារដូវទឹកស្រក។  «តំបន់រ៉ាមសារនៅស្ទឹងត្រែង មានឆ្នេរខ្សាច់ ស្អាត ហើយមានកោះជាង៥០ ដែលភ្ញៀវទេសចរអាចជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹក និងងូតទឹក លេងកម្សាន្ត។ នៅទីនេះ ដើមឈើមានឬសវែងៗ ហើយភ្ញៀវទេសចរ ភាគច្រើនមកដល់ទីនេះ មិនចង់ត្រឡប់ទៅវិញទេ»។  នេះជាការអះអាងរបស់លោក ឈួន ឆន នាយករងតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដោយបានបន្ថែមថា តំបន់រ៉ាមសារ នៃខេត្តស្ទឹងត្រែង សម្បូរទៅដោយ មច្ឆជាតិ ១៣០ប្រភេទ និងសម្បូរមេពូជត្រីពង ។ តំបន់រ៉ាមសារ ជាទីជម្រករបស់ត្រីទឹកសាប ប្រភេទសត្វល្មូន និងបក្សីជាង ៩៧ប្រភេទ ដូចជា ត្រដក់ ត្រយ៉ងចង្កំកស រំពេរទន្លេ និងសត្វជិតផុតពូជ ជាច្រើនប្រភេទទៀត។    លោក សេក ម៉ៅ មេឃុំអូរស្វាយ នាយករងតំបន់រ៉ាមសាររូបនេះ  បញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើន ដែលបានមកលេងកម្សាន្ត នៅតំបន់រ៉ាមសាក្នុងខេត្តស្ទឹងត្រែង ចូលចិត្តជិះទូកមើលព្រៃលិចទឹក ដែលមានឬសឈើវែងៗ  ព្រមទាំងថតរូប សត្វស្លាបដែលជិត ផុសពូជ និងជាប្រភេទសត្វកម្រជាច្រើន។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងនោះចូលចិត្ត បោះតង់លើឆ្នេរខ្សាច់ ដែលរៀបចំដោយសហគមន៍អេកូទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង។    លោក សេក ម៉ៅ មេឃុំអូរស្វាយ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖ «តំបន់រ៉ាមសារ តាមដងទន្លេ មេគង្គ ដែលស្ថិតក្នុងទីតាំងភូមិសាស្ត្រទាំងអស់៣ឃុំ និង១សង្កាត់ ក្នុងខេត្តស្ទឹងត្រែង។ ដោយឡែក នៅក្នុងឃុំអូស្វាយ មានភូមិ ចំនួន១០ ដែលស្ថិតក្នុងតំបន់រ៉ាមសារ និងមានប្រជាពលរដ្ឋជាង ១,៦៧០ គ្រួសារ និងពលរដ្ឋដែលរស់ នៅតាម ដងទន្លេមេគង្គ កំពុងទទួលផលពីតំបន់រ៉ាមសារ តាមរយៈភ្ញៀវទេសចរ ដែលប្រើប្រាស់សេវាកម្ម របស់សហគមន៍»។    ផលប្រយោជន៍របស់ពលរដ្ឋ ពីសហគមន៍អេកូទេសចរណ៍ នៃតំបន់រ៉ាមសារ   ទន្លេមេគង្គជាទន្លេដ៏សំខាន់មួយ ក្នុងតំបន់អាស៊ី ដែលសម្បូរទៅដោយជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ ហូរកាត់ចម្ងាយប្រមាណ ជិត ៤,៨០០ គីឡូម៉ែត្រចាប់ពីភ្នំទីបេក្នុងប្រទេសចិនរហូតដល់ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយនាំមកជា មួយនូវធនធានធម្មជាតិដ៏អស្ចារ្យសម្រាប់ទ្រទ្រង់ជីវិតសត្វ និងមនុស្សរាប់សិបលាននាក់។    លោក ឈួន ឆន នាយករងតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង  មេឃុំអូរស្វាយ លោក សេក ម៉ៅ អះអាងដូច្នេះថា៖ «មន្ទីរបរិស្ថានខេត្ត សហគមន៍ និងអាជ្ញាធរ ខេត្តស្ទឹងត្រែង កំពុងខិតខំបន្ថែម ដើម្បីការពារតំបន់រ៉ាមសារ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបាន ផលប្រយោជន៍ យ៉ាងច្រើនពីកំណើនភ្ញៀវទេសចរ ដែលបានទៅទស្សនាតំបន់រ៉ាមសារ ដោយសារ ភ្ញៀវភាគច្រើនបាននៅ ផ្ទះស្នាក់របស់សហគមន៍អេកូទេសចរណ៍ និងប្រើប្រាស់សេវាកម្មជាច្រើនរបស់ សហគមន៍»។     ប្រជាសហគមន៍នៅមូលដ្ឋានបានប្រមូលផ្តុំគ្នាចងក្រងជាសហគមន៍តំបន់ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ខ្លួន ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព ខណៈដែលទាញផលប្រយោជន៍ ពីវិស័យទេសចរណ៍ធម្មជាតិ ដើម្បីរកប្រាក់ចំណូលបន្ថែម។ សមាជិកសហគមន៍តំបន់ទេសចរណ៍ធម្មជាតិ រៀបចំសេវាកម្មទេសចរណ៍ធម្មជាតិដូចជា បង្កើតផ្ទះស្នាក់សហគមន៍ រៀបចំម្ហូបអាហារ បង្កើតកម្មវិធី ទស្សនាកម្សាន្តក្នុងតំបន់ធម្មជាតិ និងកម្មវិធីវប្បធម៌នានាប្រចាំសហគមន៍។   លោក ស៊ីម សុភា ប្រធានសេវាកម្មទូកទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ បានប្រាប់ សារព័ត៌មានថ្មីៗ២៥ថា៖ «ទើបតែ៣ទៅ៤ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលមានភ្ញៀវទេសចរមកកម្សាន្តច្រើន»។ លោក បន្ថែមថា សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ដែលស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង បានបង្កើតឡើងជិត១០ឆ្នាំមកហើយ ដោយមានសមាជិក៣៧នាក់ ក្នុងនោះមានស្ត្រី១៧នាក់ នាក់ ដែលទទួលបានចំណូលប្រសើរជាងមុន បន្ទាប់ពីសហគមន៍នេះបានបង្កើតឡើង មកដល់បច្ចុប្បន្ន។     លោក ស៊ីម សុភា ប្រធានសេវាកម្មទូកទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ  តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំ២០១៩ សហគមន៍អេកូទេសចរណ៍ ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣៣៨.៦៥៣។ ជាមួយគ្នានេះ អង្គការ NTFP-EP កម្ពុជា បានឲ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិកោះហាន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៥ នាក់ ហើយរកប្រាក់ចំណូលប្រចាំឆ្នាំបាន ២.៤៥៩ ដុល្លាអាមេរិក ខណៈដែល សហគមន៍ទេសចរណ៍បុរីអូរស្វាយ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៦៧៨ នាក់ និងរកប្រាក់ចំណូលប្រចាំ ឆ្នាំដល់សហគមន៍ បានចំនួន ៨.៣៤០ ដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩៕        
ស្ទឹងត្រែង៖ តំបន់ដីសើម (Wetland) ឬរ៉ាមសារ (Ramsar) ជាតំបន់មានសារៈសំខាន់ សម្រាប់ មនុស្ស សត្វ រុក្ខជាតិ ជាពិសេសសម្រាប់ធនធានជលផល និងជីវៈចម្រុះ។ តំបន់ដីសើម ត្រូវបានចុះ ហត្ថលេខា បង្កើត «អនុសញ្ញាដីសើម អន្តរជាតិ» ឆ្នាំ១៩៧១ នៅប្រទេសអ៊ីរ៉ង់។ ប្រទេសកម្ពុជា បានចូលជាសមាជិកតំបន់រ៉ាមសារនេះ តាំងពីឆ្នាំ១៩៩៩។ កម្ពុជា មានតំបន់ដីសើម ៤កន្លែង ផ្ទៃក្រឡាសរុប ៧៥.៩៤២ ហិកតា ដែលស្ថិតនៅ ទីតាំងភូមិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ី ៣ផ្សេងគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ។
ប៉ូលិសកូរ៉េខាងត្បូង បាននាំគ្នាទៅកាន់អាគារដែល Jonghyun ស្នាក់នៅបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍បន្ទាន់ពីបងស្រីបង្កើតរបស់តារាចម្រៀង K-Pop រូបនេះ។ បើតាមការផ្សាយរបស់បណ្តាញព័ត៌មានកូរ៉េ ប៉ូលិសបានទៅដល់ទីតាំងកើតហេតុ ហើយបានប្រទះឃើញ Jonghyun ឈ្មោះដើម Kim Jong-hyun សន្លប់ស្តូកស្តឹង ហើយបានស្លាប់នៅមន្ទីរពេទ្យ។ បងស្រីរបស់ Jonghyun បានអះអាង ប្អូនប្រុសខ្លួនទំនងជាស្លាបដោយសារតែការធ្វើអត្តឃាត ពីព្រោះនារយៈពេលចុងក្រោយនេះ គេបានផ្ញើសារប្លែកៗទៅគ្រួសារតែរៀបរាប់ទាក់ទងនឹងការព្រាត់ប្រាស់។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា បងស្រីរបស់ Kim បានទទួលសារខ្លីពីប្អូនដែលសរសេរថា៖ «សូមឲ្យខ្ញុំចាកចេញទៅ។ ប្រាប់ខ្ញុំមកថា ខ្ញុំធ្វើបានល្អហើយ។ ការលាជាលើកចុងក្រោយ»។ SHINee ជាក្រុម Boy Band ដ៏ល្បីល្បាញនៅកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដោយក្រុមហ៊ុន SM Entertainment។ Jonghyun ជាសមាជិកម្នាក់ក្នុងចំណោម៥នាក់របស់ក្រុម ដោយសមាជិកផ្សេងទៀតមាន Onew, Key, Minho និង Taemin។ ក្រៅពីអាជីពតារាចម្រៀង Jonghyun ក៏ជាសកម្មជនម្នាក់ដែលតស៊ូមតិលើគោលនយោបាយអប់រំ និងការគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBT ផងដែរ។ ខណៈដែលប៉ូលិសបើកការស៊ើបអង្កេតទាក់ទងនឹងការស្លាប់នេះ ក្រុមហ៊ុន SM Entertainment បានប្រកាសថា ពិធីបុណ្យសពរបស់ Jonghyun នឹងរៀបចំឡើងជាលក្ខណៈគ្រួសារ ដោយមានវត្តមានសាច់ញាតិ និងមិត្តភក្ត្រមួយចំនួនប៉ុណ្ណោះ៕
Jonghyun ដែលមានឈ្មោះដើមថា «Kim Jong-hyun» ដែលជាសមាជិកម្នាក់ក្នុងចំណោម៥នាក់នៃក្រុម Boy Band SHINee បានទទួលមរណភាពក្នុងអាយុ២៧ឆ្នាំនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយត្រូវបានប្រទះឃើញសន្លប់ស្តូកស្តឹងក្នុងអាគារមួយនៅក្រុងសេអ៊ូល នាថ្ងៃទី១៨ ខែធ្នូ។
  ពិធីចូលឆ្នាំថ្មី គឺជាប្រពៃណីដ៏សំខាន់មួយរបស់មីយ៉ាន់ម៉ា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ប៉ុណ្ណោះ ដែលត្រូវបានរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាលុបចោល ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ។ ពិធីរបស់ព្រះពុទ្ធសាសនាមួយនេះ ត្រូវបានប្រជាជនមីយ៉ាន់ម៉ាហៅថា Thingyan ដែលបារព្ធឡើងនៅក្នុងសប្តាហ៍នេះ។    ស្របពេលពិធីប្រពៃណីចូលមកដល់ ក្រុមសកម្មជនមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបសឹក បានអំពាវនាវឱ្យប្រជាជនចូលរួម ដើម្បីបង្ហាញការជំទាស់នឹងក្រុមយោធា។ «ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា មិនបានគ្រប់គ្រងពិធីThingyanឡើយ។ អំណាចរបស់ប្រជាជន គឺនៅក្នុងដៃរបស់ប្រជាជន»។ កញ្ញា  Ei Thinzar Maung ដែលជាមេដឹកនាំម្នាក់នៃក្រុមបាតុកម្ម General Strike Collaboration Committee បានសរសេរបែបនេះលើបណ្តាញសង្គមFacebook របស់ខ្លួននៅថ្ងៃទី១២ ខែមេសា។    មេដឹកនាំបាតុកម្មរូបនេះ ក៏បានអំពាវនាវឱ្យពុទ្ធសាសនិក ស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌ជាមួយគ្នា ដើម្បីបង្ហាញការមិនពេញចិត្តលើក្រុមយោធា។ ចំណែកសាសនិកគ្រិស្តវិញ ត្រូវស្លៀកសំលៀកបំពាក់ពណ៌ស និងសូត្រព្រះគម្ពីរ។ ចំណែកសាសនាផ្សេងទៀត ត្រូវតែធ្វើតាមមេដឹកនាំសាសនារបស់គេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព៏ត៌មាន Reuters ។   ចំណែកសារព័ត៌មាន The Irrawaddy ក៏បានចុះផ្សាយថា ក្រុមយុវជនផ្សេងទៀតដែលប្រឆាំងរដ្ឋាភិបាលយោធានៅក្នុងក្រុងយ៉ាំងហ្គោន, ក្រុងTaunggyi នៃរដ្ឋ Shan និងតំបន់ផ្សេងទៀត បានអំពាវនាវឱ្យប្រជាជនពហិកាប្រារព្ធពិធីឆ្លងឆ្នាំថ្មី ដើម្បីបង្ហាញការមិនពេញចិត្តលើរបបសឹកមីយ៉ាន់ម៉ា។    ក្នុងថ្ងៃដដែលនេះ តុលាការមីយ៉ាន់ម៉ា បានបើកសវនាការលើលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល តាមប្រព័ន្ធវីដេអូផងដែរ។ ក្នុងសវនាការនេះ លោកស្រីស៊ូជី បានរងបទចោទចំនួន ១ទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។  មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ក៏បានស្នើតុលាការ ដើម្បីជួបជាមួយមេធាវីលោកស្រីដោយផ្ទាល់ផងដែរ។    កន្លងទៅ លោកស្រីបានរងបទចោទជាច្រើនរួចហើយ ចាប់តាំងពីបទល្មើសបំពានវិធានកូវីដ-១៩ ដល់បទចោទទទួលសំណូកជាច្រើនម៉ឺនដុល្លារ។ មកទល់ពេលនេះ លោកស្រីបានរងបទចោទចំនួន ៦ករណីហើយ។ សរុបបទចោទទាំងអស់ លោកស្រី ស៊ូជី ប្រឈមមុខជាប់ពន្ធនាគារជាង១០ឆ្នាំឯណោះ។    ទាក់ទងរឿងបុណ្យឆ្នាំថ្មីនេះ កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ ប្រមុខការទូតអាមេរិក  លោក អាន់តូនី ប្ល៊ីងខិន ក៏បានផ្ញើសារជូនពរប្រជាជនមីយ៉ាម៉ាផងដែរ។ សារជូនពរនោះ បានលាយជាមួយក្តីបារម្ភ ដោយសារការបង្រ្កាបយ៉ាងខ្លាំងពីសំណាក់ក្រុមយោធា លើប្រជាជន។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ អាមេរិកសង្ឃឹមថា ឆ្នាំថ្មី នឹងនាំសន្តិភាពមកប្រជាជនមីយ៉ាន់ម៉ាទាំងអស់។ មិនតែប៉ុណ្ណោះ អាមេរិកនឹងឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា ស្របពេលប្រជាជនកំពុងជម្នះនឹងឧបសគ្គ និងបង្កើតលទ្ធិប្រជាធិបតេយ្យឡើងវិញ៕     
សកម្មជនមីយ៉ាន់ម៉ាដែលប្រឆាំងរដ្ឋាភិបាលយោធា នៅថ្ងៃទី១២ ខែមេសា បានអំពាវនាវឱ្យប្រជាជននៅទូទាំងប្រទេសស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌រួមគ្នាអំឡុងចូលឆ្នាំថ្មី ដើម្បីបង្ហាញការជំទាស់នឹងរបបសឹក ដែលគ្រប់គ្រងប្រទេស។ នៅថ្ងៃដដែល លោកស្រី អ៊ុងសាន ស៊ូជី ក៏រងបទចោទមួយទៀត។
ផលិតផលទាំងនេះ ត្រូវបានឈ្មួញដឹកតាមឡានម៉ាក SSANGYONG ISTANA មួយគ្រឿងចេញពីប្រទេសថៃ តាមច្រកដូង (ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយក្នុងក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។   ប្រតិបត្តការនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយឃាត់បាន ស្លាបមាន់ និងកោះមាន់ ៤២០០គីឡូក្រាម, ប៉ាតតេ ២០០០គីឡូក្រាម និងហិត(ហតដក) ២៥០០គីឡូក្រាម សរុបទាំងអស់ ៨៧០០គីឡូក្រាម។    បច្ចុប្បន្ន ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាងនិងបទល្មើសទាំងអស់ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕    អត្ថបទទាក់ទង   អាជ្ញាធរ ចាប់បានសាច់ក្រួចជាង៣តោន នាំចូលខុសច្បាប់ពីវៀតណាម មកលក់នៅភ្នំពេញ  
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បន្តចាប់បាន ស្លាបមាន់ ប្រហិត ប៉ាតតេ និងកោះមាន់ជាង៨តោន នាំចូលខុសច្បាប់ពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៦ វិច្ឆិកា។
បន្ទាប់ពីបង្ហាញសមត្ថភាពច្រៀងរួចរាល់ លោក ឆន សុវណ្ណារាជ ក្នងនាមជាគណៈកម្មការ បានស្នើឲ្យបេក្ខជនដែលជាគ្រូក្បាច់គុនល្បុក្កតោរូបនេះ បញ្ចេញស្នៀតខ្លះនៃក្បាច់គុនល្បុក្កតោដល់ខ្លួន និងគណៈកម្មការដទៃទៀត។ លោក ឆន ច័ន្ទវីរៈ រូបនេះ បានបញ្ចេញក្បាច់គុនល្បុក្កតោ ជាង៣០ក្បាច់  ដោយបង្ហាញបណ្តើរ និងស្រែកប្រាប់ឈ្មោះក្បាច់គុនដែលខ្លួនបង្ហាញបណ្តើរ។ ដោយសារតែមានទេពកោសល្យ និងសមត្ថភាពច្រៀងល្អ គ្រូក្បាច់គុនល្បុក្កតោរូបនេះ បានទទទួលបានសំបុត្រមាស ពីគណៈកម្មការ បន្តទៅវគ្គបន្ទាប់នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣។ លោក ឆន ច័ន្ទវីរៈ ជាគ្រូក្បាច់គុនល្បុក្កតោ នៅក្លិបល្បុក្កតោក្មេងវត្តថាន់ប្រមាណ៣ឆ្នាំហើយ។ បច្ចុប្បន្នលោក កំពុងបង្ហាត់ក្បាច់គុនល្បុក្កតោ ដល់សិស្សប្រមាណ៥០នាក់ នៅក្នុងក្លិបនេះ។ លោក ឆន ច័ន្ទវីរៈ បានអះអាងថា ខ្លួនមានទេពកោសល្បផ្នែកចម្រៀងតាំងពីនៅវិទ្យាល័យ ប៉ុន្តែដោយនៅភ្នំពេញទីផ្សារចម្រៀងចង្អៀតពេក ទើបខ្លួនប្តូរទៅហាត់ក្បាច់គុនល្បុក្កតោប្រមាណ៥ឆ្នាំ មុននឹងអាចបង្ហាត់ក្បាច់គុនខ្មែរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុងអង្គការយូណេស្កូ កាលពីខែមិនា ឆ្នាំ២០១៧កន្លងទៅមួយនេះ។  ក្រៅពីមានអាជីពជាគ្រូក្បាច់គុនល្បុក្កតោ លោក ឆន ច័ន្ទវីរៈ ក៏ជាអ្នកសម្តែងម្នាក់ផងដែ(តួវាយតប់) ផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ 
លោក ឆន ច័ន្ទវីរៈ ជាគ្រូក្បាច់គុនល្បុក្កតោនៅក្លិបល្បុក្កតោក្មេងវត្តថាន់ បានស្ថិតក្នុងចំណោមបេក្ខជនជាច្រើនរូប ដែលត្រូវប្រកួតជម្រុះ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣។ មានអាយុ២៦ឆ្នាំ មកពីខេត្តស្វាយរៀង លោក ឆន ច័ន្ទវីរៈ បានបកស្រាយបទ «អ្នកស្រែក៏មានដុល្លារ» ចប់យ៉ាងល្អ និងបន្ទរដោយសំណើចឥតដាច់របស់គណៈកម្មការទាំង៤ មានលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណរាជ ។
  ជាការផ្លាស់ប្ដូរដ៏ធំមួយក្នុងប្រទេសដែលមាននិន្នាការអភិរក្សខ្លាំង ស្ត្រីអារ៉ាប៊ីសាអូឌីត មានសិទ្ធិទៅណាមកណាដោយមិនចាំបាច់មានការអនុញ្ញាតពីគ្រួសារឡើយ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ SPA នៅថ្ងៃទី២០ ខែសីហា ។ លើសពីនោះ ស្ត្រីពេញវ័យនៅអារ៉ាប៊ីសាអូឌីត ក៏មានសិទ្ធិចាត់ចែងការងារគ្រួសារកាន់តែច្រើនដែរ។   អារ៉ាប់ប៊ីសាអូឌីត បានទទួលការរិះគន់ជាច្រើនឆ្នាំមកហើយអំពីបញ្ហាសេរីភាពរបស់ស្ត្រី។ ក្រុមសិទិ្ធមនុស្សនិយាយថា ស្ត្រីត្រូវបានគេចាត់ទុកជាពលរដ្ឋថ្នាក់ទី ២ នៅក្រោមច្បាប់ដែលតម្រូវឲ្យពួកគេសុំការអនុញ្ញាតពីអាណាព្យាបាលជាបុរសចំពោះការសម្រេចចិត្តសំខាន់ៗពេញមួយជីវិតរបស់ពួកគេដោយមិនគិតពីអាយុ។   យ៉ាងណាមិញ អាជ្ញាធរប្រទេសសម្បូរប្រេងមួយនេះ បានលុបចោលជាប្រចាំនូវការរឹតត្បិតទាំងនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការបញ្ចប់ការហាមឃាត់ស្ត្រីបើកបររថយន្តកាលពីឆ្នាំមុន។ មហាក្សត្រ សាលម៉ាន់ បានចេញរាជក្រិត្យជាបន្តបន្ទាប់ដើម្បីធ្វើកំណែទម្រង់ក្នុងស្រុក។ ជាក់ស្ដែង លិខិតឆ្លងដែនអារ៉ាប៊ីសាអូឌីត នឹងត្រូវបានចេញឱ្យទៅពលរដ្ឋណាដែលដាក់ពាក្យស្នើសុំ មិនថាភេទអ្វីទេ ហើយមនុប្រជាជនដែលមានអាយុលើសពី ២១ឆ្នាំ ក៏មិនត្រូវការការអនុញ្ញាតពីអាណាព្យាបាលសំរាប់ធ្វើដំណើរដែរ។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរក៏បានផ្តល់សិទ្ធិដល់ស្ត្រីជាលើកដំបូងក្នុងការចុះសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬលែងលះគ្នា និងឯកសារគ្រួសារជាផ្លូវការនានា។ បន្ថែមពីលើនោះ ស្រី្តអារ៉ាប៊ីសាអូឌីត ក៏មានសិទ្ធិធ្វើជាអាណាព្យាបាលដល់កុមារដែលមានអាយុតិច។   ប្រភពពីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបញ្ជាក់ថា នាយកដ្ឋានលិខិតឆ្លងដែននិងអត្រានុកូលដ្ឋាន និងសាខានៅគ្រប់តំបន់ទាំងអស់នៃព្រះរាជាណាចក្រមួយនេះ បានចាប់ផ្តើមអនុវត្តវិសោធនកម្មដែលមានចែងក្នុងព្រះរាជក្រឹត្យ។    កាសែតអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថា ស្ត្រីជាង ១.០០០ នាក់នៅខេត្តភាគខាងកើតរបស់ប្រទេសបានចាកចេញពីអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី១៩ ខែសីហា ដោយមិនការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកគេ។ នេះជាទំនងជាអនុវត្តច្បាប់ថ្មីដែលផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងការដើរហើរដោយខ្លួនឯង៕
ដោយ៖ ងួន សុភាវត្តី
តាមរយៈលិខិតសួរសុខទុក្ខ ចុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដែលត្រូវបានបកប្រែពីភាសាវៀតណាម មកជាភាសាខ្មែរ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ស៊ួនហ្វុក មានប្រសាសន៍មកកាន់សម្តេច ហ៊ុន សែន ថា៖«ខ្ញុំ មានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំង ពេលទទួលដំណឹងថា ការអូសបន្លាយនៃការធ្លាក់ភ្លៀង បានធ្វើឲ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ បង្កការជន់លិច និងការខូចខាតដ៏ធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។  នាយករដ្ឋមន្រ្តីវៀតណាម សរសេរបន្តថា៖«ជំនួសមុខរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋសង្គមវៀតណាម ខ្ញុំ សូមផ្ញើការសួរសុខទុក្ខដោយស្មោះនិងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អាជ្ញាធរ និង ប្រជាជនតាមបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះដោយអកុសល»។ យ៉ាងណា លោក ង្វៀន ស៊ួនហ្វុក បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាជនកម្ពុជា នឹងអាចជម្នះលើការលំបាកដោយទឹកជំនន់នេះ និងអាចធ្វើឲ្យជីវភាព មានភាពប្រក្រតីឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែតុលានេះ មានពលរដ្ឋ២៥នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដោយក្នុងនោះ ខេត្តបន្ទាយមានជ័យ មាន១៥នាក់ ខេត្តព្រះសីហនុ មាន២នាក់ ខេត្តពោធិ៍សាត់ មាន៣នាក់ ខេត្តប៉ៃលិន មាន១នាក់ និង ខេត្តកំពង់ធំ មាន៤នាក់។ សូមបញ្ជាក់ថា វៀណាម ក៏កំពុងជួបគ្រោះទឹកជំនន់ដែរ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគកណ្តាលវៀតណាម ក្នុងរយៈពេលជាង១សប្តាហ៍មកនេះ ទឹកជំនន់ បានកើតឡើង និងបណ្តាលឲ្យបាក់ដី ដែលសម្លាប់មនុស្ស៨៨នាក់ហើយ គិតត្រឹមថ្ងៃ១៩ ខែតុលានេះ។ បន្ថែមពីនេះ នៅវៀតណាម ក៏មានហេតុការណ៍បាក់ដីចំបន្ទាយយោធានៅខេត្ត Quang Tri ដែរ ដោយបានសម្លាប់កងទ័ព១៧នាក់៕
លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានសរសេរលិខិតផ្ញើមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងន័យសួរសុខទុក្ខសម្តេចផង និងសួរសុខទុក្ខដល់ប្រជាជនកម្ពុជាទូទាំងប្រទេសផង ដែលកំពុងជួបគ្រោះទឹកជំនន់។
សង្កាត់សំរោង, ឧត្តរមានជ័យ៖  សកម្មភាពល្បែងស៊ីសង ក្នុងសង្កាត់កូនគ្រៀល បានថយចុះស្ទើរតែស្រុង ក្នុងចុងឆ្នាំ២០២២។ លោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល បានលើកឡើងថា អាជ្ញាធរបានដាក់វិធានការចុះអប់រំបញ្ហាល្បែងស៊ីសងដោយផ្ទាល់ ដល់កន្លែង ដើម្បីលុបបំបាត់បញ្ហានេះក្នុងសង្កាត់ទាំងស្រុង។  លោក ប៉ាត គីម  មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល បានឱ្យដឹងថា សព្វថ្ងៃបញ្ហាល្បែងស៊ីសងក្នុងសង្កាត់កូនគ្រៀល ស្ទើរតែគ្មានទៅហើយ។  «យើងបានចុះអប់រំដល់កន្លែង ហើយបើណែនាំហើយ គាត់មិនកែប្រែ យើងនឹងអនុវត្តតាមច្បាប់»។ នេះជាការអះអាងរបស់ លោក ប៉ាត គីម  ដែលបន្ថែមថា ពេលកន្លងមក ក្នុងសង្កាត់កូនគ្រៀល  មានករណីលួចលេងបៀរតូចតាចប៉ុណ្ណោះ។    លោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល  មេប៉ុស្តិ៍រូបនេះ បានបន្ថែមថា ទោះជាបញ្ហាល្បែងស៊ីសងក្នុងសង្កាត់បានថយចុះក្ដី តែអាជ្ញាធរនៅតែបន្តអនុវត្តវិធានការចុះអប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងសង្កាត់ទាំងស្រុង។ លើសពីនេះ អាជ្ញាធរ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹង និងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលមិនស្ដាប់ការអប់រំរបស់អាជ្ញាធរ។ លោកមេប៉ុស្តិ៍ បញ្ជាក់ថា៖ បុគ្គលដែលគាត់ធ្លាប់បានប្រព្រឹត្ត បានលែង ឱ្យគាត់ឈប់ បើសិនគាត់មិនឈប់ទេ យើងនឹងអនុវត្ត តាមផ្លូវច្បាប់» ។    អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។  
ដោយ៖ ស្រុន ធិម (យុវជនសង្កាត់កូនគ្រៀល) 
«ទុរេនឆ្នាំនេះ ត្រូវប៉ាន់ខ្លាំង មកដល់ឥឡូវ (ចុងរដូវ) ក៏នៅតែត្រូវប៉ាន់»។ លោក សុខឡេង ដែលជាម្ចាស់ចម្ការទុរេន ស្ថិតក្នុងភូមិក្រសាំង ឃុំទឹកជ្រៅ ខេត្តត្បូងឃ្មុំ អះអាងបែបនេះ ដោយបន្តថា ទីផ្សារហក់ឡើងខ្ពស់ លក់បានក្នុងតម្លៃសមរម្យមួយសម្រាប់អតិថិជន ហើយលោក រកទុរេនលក់សឹងមិនគ្រប់ឡើយ។    លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ កសិករវ័យ៥០ប្លាយរូបនេះ លក់ទុរេនក្នុងតម្លៃចន្លោះពី១០០០០ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាម អាស្រ័យតាមប្រភេទទុរេន ដូចជាពូជម៉ាន់ថងថ្លៃជាងគេ បន្ទាប់មកទុរេនពូជវី៦ និងពូជដូនតាជាដើម។ លោក សុខឡេង ថាតម្លៃទុរេននៅពេលនេះ មានតម្លៃសមរម្យ មិនខ្ពស់ពេកនោះឡើយ ហើយពលរដ្ឋគ្រប់រូប មិនថាមានឬក្រ សុទ្ធតែមានលទ្ធភាពទិញហូបដូចគ្នា។   លោក សុខឡេង លើកឡើងដូច្នេះថា៖«តម្លៃប៉ុណ្ណឹងប្រជាពលរដ្ឋទូទៅអាចហូបបានហើយ មិនថ្លៃទេ។ ពីពី១០០០០ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាមហ្នឹងអាចហូបបានទាំងអស់ ហើយទុរេនម៉ាន់ថងសាច់ឆ្ងាញ់ណាស់»។ លោក សុខឡេង អះអាងដូច្នេះបាន ដោយសារអតិថិជនរបស់លោក មានទាំងពលរដ្ឋក្នុងសហគមន៍ ពលរដ្ឋមកពីបណ្ដាខេត្តនានា និងរាជធានីភ្នំពេញផងដែរ។   លោក ខៀវ សុខឡេង បញ្ជាក់ទៀតថា តម្លៃទុរេនជាង១ម៉ឺនរៀលនេះ ទាំងអតិថិជនអាចមានលទ្ធភាពហូបបាន ហើយម្ចាស់ចម្ការក៏មិនខាតអ្វីនោះដែរ។ នារដូវទុរេនឆ្នាំ២០២៣នេះ លោក សុខឡេង ប្រមូលផលទុរេនបានជាង១០០តោន ក្នុងចម្ការជាង២ហិកតា ហើយក្រៅពីទុរេន លោក ក៏មានដាំដុះឈើហូបផ្លែមួយចំនួនទៀតដូចជា មង្ឃុត សាវម៉ាវ និងស្វាយាចន្ទីផងដែរ៕  
បច្ចុប្បន្នទុរេនរបស់កសិករខ្មែរតម្លៃចន្លោះពី១០០០០ទៅ១៥០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេនជាង២០ហិកតា ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ យល់ថា តម្លៃទុរេនត្រឹមជាង១ម៉ឺនរៀលនេះ មិនខ្ពស់ពេកនោះឡើយ ហើយអ្នកណាក៏មានលទ្ធភាពអាចទិញហូបនោះដែរ។
  លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការទទួលទានគ្រឿងស្រវឹងរួមគ្នា ងាយនឹងបង្កការឆ្លង ដោយសារពេលដែលស្រវឹងអ្នកពិសាអាចភ្លេចភ្លាំងស្មារតី មិនមានអនាម័យត្រឹមត្រូវ ដូចជាការលាងដៃ ឬក៏អាចមានភាពស្និទ្ធស្នាលប្រកៀកប្រកិតគ្នា។ លោកបន្ថែមថា ការទទួលទានគ្រឿងស្រវឹងក៏នឹងធ្វើឲ្យសុខភាពចុះខ្សោយ ដែលងាយប្រឈមការឆ្លងមេរោគផ្សេងៗ ក្នុងនោះគឺមេរោគកូរ៉ូណា។   វិធានការដែលល្អបំផុតសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងស្រវឹងនោះ គឺបិទមិនឲ្យលក់ស្រាបៀរមួយរយៈសិន ក្នុងពេលដែលប្រទេស ឬសាកលលោកមិនទាន់ដោះស្រាយវិបត្តិមេរោគកូរ៉ូណានេះបាននៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត មុំ គង់។   លោកប្រាប់ VOA ថា៖ «ខ្ញុំជម្រាបជូនអ៊ីចឹងថា ការណ៍ដែលជាសេចក្តីណែនាំជាការជូនដំណឹងជាការអប់រំតែឯងមិនគ្រប់គ្រាន់ទេ ពីព្រោះប្រជាពលរដ្ឋយើងខ្លះ គាត់មិនញញើតនឹងការអប់រំទេ ពីព្រោះគាត់មើលងាយជំងឺអីជាដើមហ្នឹងណា៎។ អ៊ីចឹងវាត្រូវតែមានវិធានការច្បាប់បន្ថែមទៀត ដូចជាខ្ញុំលើកអម្បាញ់មិញ គឺថាជាវិធានការមួយថា ក្នុងអំឡុងពេលកូវីដ គឺហាមផ្សាយពាណិជ្ជកម្មគ្រៀងស្រវឹងហាមលក់គ្រឿងស្រវឹងជាដើម»។   លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តឲ្យមានការពិន័យក្រុមហ៊ុន ដែលបន្តផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងគ្រាមានវិបត្តិមេរោគកូរ៉ូណានេះផងដែរ។   រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការទប់ស្កាត់ការផឹកគ្រឿងស្រវឹងរួមគ្នា ក្រោមរូបភាពបិទក្លឹបកម្សាន្តកន្លែងច្រៀងខារ៉ាអូខេ និងបៀរហ្គាឌិនជាដើម។ ចំណែកពលរដ្ឋមួយចំនួនក៏បានសម្រេចលុបចោលពិធីមង្គលការរបស់ពួកគេនាពេលនេះ។   ក្នុងគ្រាមានការឆ្លងរាតត្បាតមេរោគកូរ៉ូណា អង្គការសុខភាពពិភពលោក (WHO) បានចេញអត្ថបទណែនាំសុខាភិបាលមួយថា ការទទួលទានគ្រឿងស្រវឹងមិនអាចទប់ទល់នឹងជំងឺកូវីដ១៩បានទេ។   អង្គការសុខភាពពិភពលោកបញ្ជាក់ថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងមានសារធាតុអាល់កុល ជាពិសេសការប្រើប្រាស់ច្រើនហួសហេតុនោះ នឹងធ្វើឲ្យខូចប្រព័ន្ធការពារភាពស៊ាំ និងកាត់បន្ថយសមត្ថភាពនៃការទប់ទល់នឹងជំងឺឆ្លងជាច្រើន»។   អង្គការសុខភាពអន្តរជាតិដដែល បញ្ជាក់ទៀតថា ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណបង្កើនហានិភ័យនៃរោគសញ្ញាខូចខាតប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាកម្រិតធ្ងន់សឹងស្មើនឹងជំងឺកូវីដ១៩។   អ្នកពាក់ព័ន្ធក្នុងប្រទេសកម្ពុជាក៏បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ទៅលើការជួបជុំទទួលទានគ្រឿងស្រវឹង ដែលបន្តកើតមាននៅតាមសហគមន៍។   លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ ធឬហៅកាត់ថា IDEA ជំរុញឲ្យផ្អាកលក់គ្រឿងស្រវឹងមួយរយៈដែរ។   «ខ្ញុំមានការបារម្ភខ្លាំងមែនទែនពីព្រោះការនៅជិតគ្នា ហើយការផឹករួមគ្នាមនុស្សច្រើនហ្នឹង វាជាបញ្ហាប្រឈមមួយនៃការឆ្លងមេរោគកូវីដ១៩។ អ៊ីចឹងខ្ញុំឃើញថា មានការបារម្ភផងដែរ ដែលបងប្អូននៅតែហាក់ដូចជាមិនសូវខ្វាយខ្វល់ទៅនឹងការចម្លងនៃវីរុសកូរ៉ូណានេះ។ ខ្ញុំមានការខ្វាយខ្វល់ខ្លាំងណាស់ ជាពិសេសនៅតាមបណ្តាសហគមន៍ នៅតាមកន្លែងមួយចំនួនដែលបងប្អូនរស់នៅ»។   អាជ្ញាធរទីក្រុងបាងកក បានដាក់បម្រាមមិនឲ្យលក់គ្រឿងស្រវឹងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២០ ខែមេសា ដើម្បីបញ្ចៀសការជួបជុំក្នុងពេលចូលឆ្នាំនៅប្រទេសថៃ។ ចំណែករដ្ឋាភិបាលប្រទេសឡាវក៏បានដាក់បម្រាមលើការលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសផងដែរ។   ក្នុងឱកាសចូលឆ្នាំខ្មែរ រដ្ឋាភិបាលកម្ពុជាបានដាក់កំហិតការធ្វើដំណើរនៅទូទាំងប្រទេស ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅជួបជុំបងប្អូននៅស្រុកកំណើត ក្នុងគោលដៅបញ្ចៀសការឆ្លងវីរុសកូរ៉ូណា។ ក្រុមកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរក៏នៅបន្តផឹកគ្រឿងស្រវឹងជុំៗគ្នា នៅតាមបន្ទប់ជួលរបស់ពួកគេផងដែរ ដែលនេះជាការព្រួយបារម្ភមួយរបស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។   លោក អាត់ ធន់ មានប្រសាសន៍ថា៖ «យើងមើលបន្ទប់ជួលគឺគាត់មិនប្តូរទេបានន័យថាដដែល។ គាត់នៅតែហូបចុកដដែល។ ប៉ុន្តែដូចជានៅកន្លែងរោងចក្រអី គាត់មានការជួបជុំដែរ ប៉ុន្តែតូចហើយគាត់ប្រយ័ត្នប្រយែងជាងមុនបន្តិច តែយើងឃើញហើយនៅ នៅបន្ទប់ជួលអី ដូចជាមិនមានការវិវត្តអីល្អទេ»។   លោកបន្ថែមថា កម្មករក៏នៅបន្តធ្វើដំណើររួមគ្នាជាក្រុមដដែល ហើយរោងចក្រក៏មិនទាន់មានវិធានការដាក់ឲ្យពួកគេនៅចម្ងាយឆ្ងាយពីគ្នាផងដែរ។ លោកបន្តថា បើសិនមានការឆ្លងក្នុងចំណោមកម្មករនោះ គឺស្ថានការណ៍នឹងពិបាកគ្រប់គ្រង។   លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា បើសិនមានការឆ្លងណាមួយកើតឡើងក្នុងពេលទទួលទានគ្រឿងស្រវឹងជុំគ្នា នោះការឆ្លងរីករាលដាលចៀសមិនផុតទេ។   «អ្នកដែលប្រជុំគ្នាផឹកស៊ីនៅតាមភូមិឃុំហ្នឹង គឺជាហានិភ័យមួយខ្ពស់បាទ។ ហើយបើសិនជាពួកគាត់នៅតែបន្តការផឹកស៊ីទៀត ឬក៏នៅក្នុងនោះចំណោមនោះមាននរណាឆ្លងហើយហ្នឹង គឺនឹងចម្លងទាំងអស់។ ហើយអាហ្នឹងហើយគឺថាឆ្លងពីក្រុមអ្នកដែលពិសាគ្រឿងស្រវឹងបាទ គឺនឹងធ្វើឲ្យសហគមន៍យើងហ្នឹង គឺទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបាទទៅថ្ងៃអនាគតបាទ»។   លោកក៏បានជំរុញឲ្យមានការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ហើយងាកមកបង្កើនការផ្សព្វផ្សាយពីវិធីការពារការឆ្លងមេរោគកូរ៉ូណា។   លោកមានប្រសាសន៍ថា៖ «អ៊ីចឹងខ្ញុំថាជាវិធានការដ៏ប្រសើរ គឺត្រូវតែមានការរឹតត្បិត ឬក៏ការដាក់កម្រិតទៅលើការប្រើប្រាស់គ្រឿងស្រវឹងនៅតាមសហគមន៍ ឬក៏ហាមការលក់ដូរនៅក្នុងមួយរយៈពេលនេះទៅបាទ ក៏ជាការប្រសើរដែរបាទ»។   លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងនិងការនាំចេញនៃក្រុមហ៊ុន Khmer Brewery Limited មានប្រសាសន៍ថា ការបិទលក់គ្រឿងស្រវឹងមិនគួរកើតឡើងនៅពេលនេះទេ ពីព្រោះមិនទាន់មានការឆ្លងជាសហគមន៍នៅឡើយ។   «នៅក្នុងកាលៈទេសៈដូចរាល់ថ្ងៃអ៊ីចឹងប៉ុណ្ណឹងអត់ទាន់មានការឆ្លងរាលដាលជាសហគមន៍។ ការណ៍ដែលទាមទារឲ្យបិទលក់គ្រឿងស្រវឹងហ្នឹង វាអត់បានជួយច្រើនទៅដល់ការឆ្លងរាតត្បាតរបស់ជំងឺទេ។ ខ្ញុំគ្រាន់តែចង់និយាយអ៊ីចឹង តែបើសិនជារាជរដ្ឋាភិបាលមានវិធានការថា...យើងត្រូវតែបិទអាហ្នឹងក៏យើងធ្វើតាមហ្នឹងដែរ»។   ទោះជាយ៉ាងណា លោកឲ្យដឹងថាការលក់ស្រាបៀររបស់ក្រុមហ៊ុនលោកបានធ្លាក់ចុះប្រមាណ៣០ភាគរយរួចទៅហើយ ដោយសារពិធីជួបជុំផ្សេងៗត្រូវបានលុបចោល ដូចជាពិធីរៀបការជាដើម។   ករណីសរុបនៃការឆ្លងមេរោគកូរ៉ូណានៅកម្ពុជា មានចំនួនសរុប ១២២ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ខែមេសា។ ចំណែកអ្នកជាសះស្បើយមានចំនួន ៩៨នាក់ ដែលស្មើប្រមាណ ៨០ភាគរយនៃអ្នកឆ្លងទាំងអស់។   យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ នៅលើហ្វេសប៊ុកកងកម្លាំងថ្នាក់មូលដ្ឋាន បានផ្តើមចុះអប់រំប្រជាពលរដ្ឋមិនឲ្យទទួលទានគ្រឿងស្រវឹងជុំគ្នា ឬក៏រៀបចំពិធីកម្សាន្តសប្បាយ ចាក់ភ្លេងរំខានអ្នកនៅក្នុងសហគមន៍។ កាលពីថ្ងៃទី១៤ ខែមេសា កងកម្លាំងនគរបាលសង្កាត់បឹកកក់ទី១ ក៏បានចុះទៅណែនាំអ្នកទទួលទានគ្រឿងស្រវឹងមួយក្រុម ដែលត្រូវគេរាយការណ៍ថាបានចាក់ធុងបាស់ច្រៀងរំខានគេឯង។   លោក គឹម ស៊ីណាត មេប៉ុស្តិ៍សង្កាត់បឹកកក់ទី១ បានប្រាប់ VOA ថា អាជ្ញាធរបារម្ភពីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ទើបត្រូវចុះអប់រំណែនាំមិនឲ្យមានការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង និងបង្កការរំខានដល់អ្នកក្បែរខាងក្នុងមូលដ្ឋាន។   លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ VOA ថា សមត្ថកិច្ចបានខិតខំរឹតបន្តឹងការជួបជុំទ្រង់ទ្រាយធំ និងការពិសាគ្រឿងស្រវឹងជុំគ្នា។   «បិទលក់មិនបិទទេ ប៉ុន្តែយើងត្រូវតែគ្រប់គ្រងទៅតាមមូលដ្ឋានបិទការជួបជុំ។ នែ៎កាត់បន្ថយការជួបជុំក្នុងលក្ខណៈទ្រង់ទ្រាយធំអីហ្នឹង យើងការពារខ្លាចគាត់ឆ្លង គាត់អីគ្នាហ្នឹងណា៎!»   ដោយឡែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា ប្រជាពលរដ្ឋត្រូវតែកាត់បន្ថយការជួបជុំទទួលទានគ្រឿងស្រវឹងជាមួយគ្នាដើម្បីបញ្ចៀសលទ្ធភាពឆ្លងវីរុសកូរ៉ូណា។ លោករដ្ឋមន្ត្រីព្រមានថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ នឹង «ត្រូវកប់ចោលភ្លាមៗ» តែម្តងដោយមិនអនុញ្ញាតឲ្យសាច់ញាតិធ្វើបុណ្យសពតាមប្រពៃណីដូចសព្វដងនោះទេ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ អ្នកជំនាញផ្នែកសុខភាព និងអ្នកធ្វើការក្នុងវិស័យសង្គម បានបង្ហាញទស្សនៈផ្សេងៗគ្នា ទៅលើការបន្តពិសាគ្រឿងស្រវឹងជុំៗគ្នា ក្នុងគ្រាដែលប្រទេសកំពុងញាំញីដោយការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាដែលបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស។
  អ្នកស្រី Sanna Marin ទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិតក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សសង្គមប្រជាធិបតេយ្យ ដែលជាបក្សមានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះកំពុងកាន់អំណាច។ អ្នកស្រី នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូខាងមុខ ដើម្បីបន្តដឹកនាំប្រទេសពីលោក Antti Rinne ដែលបានដាក់ពាក្យលាលែងក្រោយបាត់បង់ទំនុកចិត្តពីបក្សកណ្ដាលនិយមកាលពីសប្ដាហ៍មុន ដោយសារមិនអាចដោះស្រាយបញ្ហាបាតុកម្មបាន។   លោក Rinne ដែលដឹកនាំប្រទេសចាប់ពីខែមិថុនាមក បានជាប់សង្ស័យថា បានគាំទ្រគម្រោងកាត់បន្ថយបុគ្គលិកក្រុមហ៊ុនប្រៃសណីយ៍ហ្វាំងឡង់ចំនួន៧០០នាក់។ ដោយសារមូលហេតុនេះ ទើបបក្សកណ្ដាលនិយមសម្រេចចិត្តដកសេចក្ដីទុកចិត្តពីរូបលោកទៅ។    ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសនៅតំបន់ស្កង់ឌីណាវអ្នកស្រី Marin និយាយថា អ្នកស្រីមិនដែលគិតពីអាយុ និងភេទរបស់អ្នកស្រីឡើយ តែគិតពីមូលហេតុដែលនាំឲ្យអ្នកស្រីប្រឡូកនយោបាយ និងកត្តានានាដែលនាំឲ្យអ្នកស្រីឈ្នះការបោះឆ្នោតប៉ុណ្ណោះ។ ឯរឿងតួនាទីកំពូលវិញ អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះអះអាងថា៖ «យើងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីស្ដារការទុកចិត្តឡើងវិញ។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   មានវ័យត្រឹម៣៤ឆ្នាំ អ្នកស្រី Marin ក៏ក្លាយជាមេដឹកនាំរដ្ឋវ័យក្មេងជាងគេផងដែរ។ ពោល គឺក្មេងជាងនាយករដ្ឋមន្ត្រីអ៊ុយក្រែន Oleksiy Honcharuk ដែលមានវ័យ៣៥ឆ្នាំ។ នាយករដ្ឋមន្ត្រីកំពុងកាន់តំណែងមានវ័យចំណាស់ជាងគេ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ដែលមានវ័យ៩៤ឆ្នាំ។ អ្នកស្រី Marin ជាប់ឆ្នោតជាសមាជិកសភាតាំងពីឆ្នាំ២០១៥ មក។ នៅខែមិថុនា លោក Rinne ក៏តែងតាំងអ្នកស្រីជារដ្ឋមន្រ្តីដឹកជញ្ជូន និងគមនាគមន៍ផងដែរ។    អ្វីគួរឲ្យចាប់អារម្មណ៍នោះ ក្រៅពីអ្នកស្រី Marin  មេដឹកនាំបក្សនៃសម្ព័ន្ធភាពកាន់អំណាចនៅហ្វាំងឡង់ ក៏ជាស្ត្រី ហើយមានវ័យក្មេងផងរួមមាន អ្នកនាង Kaltri Kulmuni ជាប្រធានបក្សកណ្ដាលនិយម មានវ័យ៣២ឆ្នាំ, អ្នកនាង Li Andersson ប្រធានសម្ព័ន្ធភាពឆ្វេងនិយម មានវ័យ៣២ឆ្នាំ, អ្នកនាង Maria Ohisalo ប្រធានបក្សបៃតង មានវ័យ៣៤ឆ្នាំ និងអ្នកស្រី Anna-Maja Kristina Henriksson ប្រធានបក្សប្រជាជនហ្វាំងឡង់មានអាយុ៥៥ឆ្នាំ៕ 
បក្សកាន់អំណាចហ្វាំងឡង់ នៅថ្ងៃទី៨ ខែធ្នូ បានជ្រើសរើសតំណាងរាស្ត្រ Sanna Marin ជានាយករដ្ឋមន្ត្រីថ្មី បន្តពីលោក Antti Rinne ដែលសុំលាលែងពីតំណែង។ ក្នុងវ័យត្រឹម៣៤ឆ្នាំ អ្នកស្រី Marin នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ហ្វាំងឡង់ និងជាមេដឹកនាំក្មេងជាងគេលើពិភពលោកផងដែរ។ បញ្ហាចម្បងដែលរង់ចាំអ្នកស្រី Marin គឺការតវ៉ាជាច្រើនថ្ងៃរបស់បុគ្គលិកប្រៃសណីយ៍ដែលធ្វើឲ្យលោក Rinne អស់តំណែង។
  កម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នឹងចាប់ផ្ដើមពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះ មានការចូលរួមពី ៣៦៥  ក្រុម មកពី៧៣ប្រទេស។    បើតាមក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ មនុស្សយន្ត ដែលក្រុមកម្ពុជាយកទៅចូលរួមប្រកួតនេះ បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសំឡេង ឬកាយវិការ។ មនុស្សយន្តនេះ មានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព, ការសម្អាតផ្ទះ, ការបញ្ជា និងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ, អាចធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន។    គួរបញ្ជាក់ថា យុវជនកម្ពុជាទាំង៣រូប ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ សម្រាប់ការចូលរួមប្រកួតនៅប្រទេសអាល្លឺម៉ង់ផងដែរ៕  
ភ្នំពេញ៖ យុវជនកម្ពុជា៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ ក្រោយពីពួកគេទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២។
កញ្ញា ប៊ុត កេរ៉ាឌី អគ្គនាយិកាក្រុមហ៊ុន ចេង ហ្វុង អ៊ិនវេសម៉ិន បានបញ្ជាក់ពីមូលហេតុនៃការបើកក្រុមហ៊ុនខ្លួននៅពេលនេះ ដោយសារតែកញ្ញា មើលឃើញពីសក្តានុពលរបស់កម្ពុជា ដែលកំពុងក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។  អគ្គនាយិកាក្រុមហ៊ុន ចេង ហ្វុង អ៊ិនវេសម៉ិន វ័យក្មេងរូបនេះ ក៏បានលើកឡើងពីមូលហេតុជាច្រើនទៀត ដែលវិនិយោគិនទាំងអស់ កំពុងផ្តោតការវិនិយោគនៅប្រទេសកម្ពុជានោះ គឺស្ថិរភាពនយោបាយ និងវប្បធម៌ដ៏សម្បូរបែបនៃប្រទេសនេះ។ ជាមួយគ្នានេះ ការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏កំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យ និងក្លាយជាកន្លែងទាក់ទាញ សម្រាប់វិនិយោគិនទាំងឡាយ។  កញ្ញា ប៊ុត កេរ៉ាឌី អគ្គនាយិកាក្រុមហ៊ុន បានគូសបញ្ជាក់បន្ថែមពីបេសកកម្ម របស់ក្រុមហ៊ុន  ចេង ហ្វ៊ុង អ៊ិនវេសម៉ិន របស់ខ្លួនដូច្នេះថា៖«ក្រុមហ៊ុន មានបេសកកម្មជំរុញការធ្វើអាជីវកម្មគ្រប់ទម្រង់  និងគ្រប់ខេត្តក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាដៃគូវិនិយោគដ៏យូរអង្វែង ដើម្បីធ្វើឲ្យអាជីវកម្ម និងការវិនិយោគលោកអ្នក ទទួលបាននូវភាពជោគជ័យ»។ កញ្ញា ប៊ុត កេរ៉ាឌី  បន្តបញ្ជាក់ទៀតដូច្នេះ៖«ក្រុមហ៊ុនយើង ផ្តោតទៅលើសេវាកម្មវិនិយោគមួយចំនួនដូចជា សេវាកម្មអចលនទ្រព្យ បដិសណ្ឋារកិច្ច សេវាកម្មប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាវិនិយោគ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់នូវសេវាកម្មល្អបំផុត និងនាំអ្នកវិនិយោគកាន់តែច្រើន មកកាន់ប្រទេសកម្ពុជា»។ នៅក្នុងឱកាសសម្ពោធនេះដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  បានកោតសរសើរ និងអបអរចំពោះការបើកសម្ពោធដំណើរការរបស់ក្រុមហ៊ុន ចេង ហ្វុង អ៊ិនវេសម៉ិន ។ លោកជំទាវ ម៉ែន សំអន បន្តដោយ សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនចេង ហ្វុង អ៊ិនវេសម៉ិន នឹងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្ដល់ប្រឹក្សា រកដៃគូ និងណែនាំអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យចាប់ផ្ដើមធ្វើអាជីវកម្មដោយជោគជ័យ លើវិស័យសក្ដានុពលជាច្រើននៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងទេសចរណ៍»។ គួររំលឹកផងដែរថា  ក្រុមហ៊ុន ចេង ហ្វុង អ៊ីន វេសមិន ឯ.ក ជាក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨នេះ។ ក្រុមហ៊ុនដែលមានដែលការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា នេះនឹងក្លាយជាដៃគូវិនិយោគដ៏យូរអង្វែង ដើម្បីជំរុញឲ្យអាជីវកម្ម និងការវិនិយោគអ្នកទទួលបានជោគជ័យ។ កាន់តែពិសេសទៅទៀតនោះ ក្រុមហ៊ុនដែលប្រមូលផ្ដុំទៅដោយអ្នកឯកទេស ជំនាញផ្នែកអាជីវកម្មក្នុងស្រុក និងមានឆន្ទៈខ្ពស់នោះ មានគោលជំហរ ឈរលើភាពស្មោះត្រង់ និងសុចរិតភាព ក្រមសីលធម៌ វិជ្ចាជីវៈពិតប្រាកដ និងការទំនាក់ទំនងដែលល្អ ដល់ដៃគូអាជីវកម្មរបស់ខ្លួន។ ចំណុចទាំងអស់នេះ នឹងផ្ដល់ភាពកក់ក្ដៅ ទំនុកចិត្ត ក៏ដូចជាការជ្រោមជ្រែង ដើម្បីធានាឲ្យបានថា អ្នកនឹងទទួលបានការីកចម្រើន និងបទពិសោធន៍ល្អៗក្នុងនាមជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ចេង ហ្វុង អ៊ីន វេសមិន ឯ.ក៕ (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន ចេង ហ្វុង អ៊ីន វេសមិន ឯ.ក (CHENG FUNG INVETMENT) បានប្រារព្ធពិធីបើកដំណើរការក្រុមហ៊ុនរបស់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា នាសណ្ឋាគារសូហ្វីតែល។ពិធីសម្ពោធបើកដំណើរការក្រុមហ៊ុនប្រឹក្សាវិនិយោគក្នុងស្រុកមួយនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
  ក្នុងចំណោមអត្តពលិកជាង៦០០នាក់ដែលតំណាងឲ្យសហរដ្ឋអាមេរិកក្នុង Tokyo 2020 មាន៧៥ភាគរយ ជាអត្តពលិកដែលបានប្រកួតនៅកម្រិតវិទ្យាល័យ មហាវិទ្យាល័យក្នុងក្របខណ្ឌទី I, II ឬ III របស់សមាគមអត្តពលិកមហាវិទ្យាល័យជាតិ (NACC)។    កីឡាករហែលទឹក Caleb Dressel ពីសាកលវិទ្យាល័យ Florida បានឈ្នះមេដាយមាស៥ ដោយបាន៣ឯកត្តជន និង២ជាក្រុម រីឯអតីតមិត្តរួមសាលា Bobby Finke ឈ្នះមេដាយមាស២ ប៉ុន្តែអ្នកទាំងពីរមិនស្ថិតក្នុងក្របខណ្ឌ NACC ទៀតឡើយ។   សារព័ត៌មាន Forbes បង្ហាញបញ្ជីឈ្មោះសាកលវិទ្យាល័យអាមេរិក ដែលមានអត្តពលិកខ្លួន ឈ្នះមេដាយមាសអូឡាំពិកច្រើនជាងគេពីក្រុងតូក្យូ ដែលក្នុងនោះ Stanford University និង University of Southern California ឈរលេខមួយស្ទួន ដោយបានមេដាយមាស១០ដូចគ្នា។ តួលេខនេះ ផ្អែកលើចំនួនចំនួនអត្តពលិកដែលទទួលបានមេដាយ ដោយអ្នកខ្លះ បានជាក្រុម និងអ្នកខ្លះជាឯកត្តជន។   សាលាទាំងនោះរួមមាន៖  -Stanford University មេដាយមាស១០៖ Valarie Allman (ចោលថាស); Alix Klineman (បាល់ទះលើឆ្នេរខ្សាច់); Katie Ladecky (ហែលទឹក២); Aria Fischer, Mackenzie Fischer, Jamie Neushul, Melissa Seidemann, Maggie Steffens, (ក្រុមនារីបាល់ទឹក); Foluke Akinradewo Gunderson និង Kathyrn Plummer (ក្រុមនារីបាល់ទះ)។   -University of Southern California មេដាយមាស១០៖ April Ross (បាល់ទះឆ្នេរខ្សាច់); Kendall Ellis, Allyson Felix, Dalilah Muhammad (រត់ឆ្លងឧបសគ្គ); Rai Benjamin និង Michael Norman (រត់ឆ្លងឧបសគ្គ); Kaleigh Gilchirst, Stephanie Haralabdis, Paige Hauschild និង Amanda Longan (ក្រុមបាល់ទឹក)។   -University of California, Los Angeles (UCLA) មេដាយមាស៦៖ Jru Holiday និង Zach Levin (ក្រុមបាល់បោះ); Rai Benjamin (រត់ឆ្លងឧបសគ្គ); Rachel Fattal, Maddie Mussleman និង Alys Williams (ក្រុមបាល់ទឹក)។   -University of Connecticut មេដាយមាស៦៖ Sue Bird, Tina Charles, Napheesa Collier, Breanna Stewart, Diana Taurasi (ក្រុមបាល់បោះ); Stefanie Dolson (ក្រុមបាល់បោះ ៣គុណ៣)។   -University of Kentucky មេដាយមាស៥៖  Sydney McLaughlin (រត់ឆ្លងឧបសគ្គ); William Shaner (បាញ់កាំភ្លើង); Bam Adebayo, Devin Booker និង Keldon Johnson (ក្រុមបាល់បោះ)។   -University of Texas មេដាយមាស៥៖ : Ryan Crouser (ចោលដុំដែក); Lydia Jacoby (ហែលទឹក); Kevin Durant (ក្រុមបាល់បោះបុរស); Ariel Atkins (ក្រុមបាល់បោះនារី); Chiaka Ogbogu (ក្រុមបាល់ទះនារី)។   -University of Minnesota មេដាយមាស៤៖ Gable Stevenson (ចំបាប់); Bowen Becker (ហែលទឹក); Tori Dixon, Sarah Parsons និង Hannah Tapp (ក្រុមបាល់ទះ)។   -The University Notre Dame មេដាយមាស៤៖ Lee Kiefer (ចាក់សាប); Skylar Diggins-Smith និង Jewell Loyd (ក្រុមបាល់បោះ); Jackie Young (បាល់ទះ៣គុណ៣)។   -Penn State មេដាយមាស៤៖ David Taylor (ចំបាប់); Micha Hancock, Megan Courtney និង Haleigh Washington (ក្រុមបាល់ទះ)។   -Louisiana State University មេដាយមាស៣៖  Michael Cherry និង Vernon Norwood (រត់ឆ្លងឧបសគ្គ); Sylvia Fowles (បាល់បោះ)។   -University of South Carolina មេដាយមាស៣៖: Aja Wilson (ក្រុមបាល់បោះ); Allisha Gray (បាល់បោះ៣គុណ៣); Wadeline Jonathas (រត់ឆ្លងឧបសគ្គ)។   -University of Nebraska មេដាយមាស៣៖ Jordan Larson, Justine Wong-Orantes និង Kelsey Robinson (ក្រុមបាល់បោះ)។ - Texas A&M University មេដាយមាស៣៖ Athing Mu (រត់ឆ្លងឧបសគ្គ); Bryce Deadmon (រត់ឆ្លងឧបសគ្គ); Khris Middleton (ក្រុមបាល់បោះ)។   ជារួមវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិកចំនួន៤៧ផ្សេងគ្នា មានអត្តពលិករបស់ខ្លួនឈ្នះមេដាយមាសអូឡាំពិក។  Wayland Baptist University មានមេដាយមាសអូឡាំពិកដំបូងដែលរកបានដោយកីឡាការិនីចំបាប់ Tamyra Mensah-Stock។ Jennifer Valente និង Amber English ពី University of Colorado ឈ្នះមេដាយមាសម្នាក់១ រីឯ Katie Nageotte ពី Ashland University និង Vincent Hancock ពី Troy University ក៏បាននាំមុខមាត់សម្រាប់សាលារបស់ខ្លួនផងដែរ៕  
ឈានដល់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ (Tokyo 2020) សហរដ្ឋអាមេរិក បានដណ្តើមចំណាត់លេខ១ពីចិនក្នុងតារាងមេដាយ ជាមួយមេដាយសរុប១១៣ ក្នុងនោះមាស៣៩ ប្រាក់៤១ សំរឹទ្ធ៣៣។ ចិនធ្លាក់ទៅលេខ២ ដោយបានមេដាយសរុប៨៨ (មាស៣៨ ប្រាក់៣២ សំរឹទ្ធ១៨) ដោយនាំមុខម្ចាស់ផ្ទះជប៉ុន ចក្រភពអង់គ្លេស និងអត្តពលិកពីគណៈកម្មការអូឡាំពិករុស្ស៊ី។
  តាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder លោក ឡយ អូស្ទីន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាជាតិ Walter Reed បន្ទាប់ពីមានអាការមិនស្រួល ក្រោយពីនីតិវិធីពិនិត្យសុខភាព  នៅថ្ងៃទី១ ខែមករា ។    យ៉ាងណាមិញ មន្រ្តីអាម៉េរិករូបនេះ មិនបានលើកឡើងពីអាការធ្វើទុក្ខរបស់លោករដ្ឋមន្រ្តី ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    «លោកបានជាសះស្បើយហើយ និងរំពឹងថាអាចបំពេញតួនាទីពេញលេញនៅក្នុងថ្ងៃនេះ»។ លោក Ryder បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែមករា។    កន្លងមក ក្រសួងការពារជាតិអាម៉េរិក មិនបានបញ្ចេញពីព័ត៌មានលោកអូស្ទីន ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួលឡើយ។    ស្របពេលមានជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា អ្នកនាំពាក្យមន្ទីរបញ្ចកោណបានលើកឡើងថា អនុរដ្ឋមន្រ្តីការពារជាតិ លោកស្រី Kathleen Hicks អាចនឹងទទួលបន្ទុកជំនួស ប្រសិនបើកាលៈទេសៈតម្រូវ។    សូមបញ្ជាក់ថា លោកអូស្ទីន មានវ័យ៧០ឆ្នាំហើយ ដោយលោកបានបម្រើតួនាទីក្នុងយោធារយៈពេល ៤០ឆ្នាំ មុនពេលចូលនិវត្តន៍ក្នុងឋានៈជានាយឧត្តមសេនីយ៍ផ្កាយ ៤ នៅក្នុងឆ្នាំ២០១៦៕  
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី១ ខែមករា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួល បន្ទាប់ពីនីតិវិធីនៃការត្រួតពិនិត្យសុខភាព។ មន្ទីរបញ្ចកោណ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែមករា។
កាន់តែខិតជិតដល់ហើយ នៅថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ONE Championship បានត្រឡប់ទីក្រុងតោសាជាថ្មីដែលមានគូប្រកួតដណ្ដើមខ្សែក្រវាត់និងគូខ្លាំងៗជាច្រើន។ កម្មវិធីONE: KING OF THE JUNGLE ត្រូវរៀបចំនៅសង្វៀន Singapore Indoor Stadium ដែលនឹងផ្ដល់ភាពជក់ចិត្តដល់អ្នកគាំទ្រ ដ្បិតមានគូប្រកួតខ្លាំងៗរហូតដល់១១គូ។   ខាងក្រោមនេះជាហេតុផលចំនួន៥មិនត្រូវខកខានទស្សនាកម្មវិធី ONE: KING OF THE JUNGLE នោះឡើយ។    #1 គូដណ្ដើមខ្សែក្រវាត់ World Title និងជាការសងសឹក     ម្ចាស់ខ្សែក្រវាត់ពីរប្រភេទកីឡាផ្សេងគ្នា Stamp Fairtex និង កីឡាការិនី Janet Todd ឬ មានឈ្មោះក្រៅ JT នឹងជួបគ្នាជាថ្មីនៅសិង្ហបុរី។ ប៉ុន្តែពេលនេះ គឺ ត្រូវដណ្ដើមខ្សែដណ្ដើមខ្សែក្រវាត់kickboxing វិញម្ដង។ ក្នុងជំនួបឆ្នាំមុន Stamp យកឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាការិនីអាមេរិកក្រោយបញ្ចប់ការប្រកួត៥ទឹក។ Stamp ក៏ជាម្ចាស់ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ពេលគេដាក់ឲ្យសម្ពោធជាលើកដំបូងក្រោយឈ្នះ JT។ បន្ទាប់ពីការប្រកួតនោះ កីឡាការិនីទាំងពីរមិនដែលចាញ់ការប្រកួតសោះឡើយ។  កីឡាការិនីមកពី Fairtex ក៏បានការពារខ្សែក្រវាត់បានសម្រេចលើ Alma Juniku និងឈ្នះការប្រកួតគុនចម្រុះ៣លើកជាប់គ្នា។    JT ក៏ឈ្នះ៣លើកជាប់គ្នារួមបញ្ចូលទាំងផ្ដួល Wang Chin Long ឲ្យសន្លប់នៅក្នុងការប្រកួត kickboxing, ឈ្នះអតីតម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion កីឡាការិនី Killer Bee Chuang Kai Ting និងផ្ដួលកីឡាការិនី Ekaterina Barbie Vandaryeva ឲ្យសន្លប់ដោយប្រើក្បាច់ទាត់ចំក្បាល។ នេះជាការប្រកួតគូឯកឡើងការពារខ្សែក្រវាត់ kickboxing របស់ Stamp។  ការប្រកួតនេះច្បាស់ជាធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។    #2 ខ្សែក្រវាត់ថ្មី ONE Strawweight Muay Thai World Title ដាក់ឲ្យដណ្ដើមលើកដំបូង   នេះជាខ្សែក្រវាត់ថ្មីនៅ Singapore Indoor Stadium ពេល Sam-A Gaiyanghadao ត្រូវតតាំងនឹង Rocky Ogdenដើម្បីដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title ដែលជាការប្រកួតគូឯករង។ Sam-A ជាអតីតកីឡាករម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion មិនធ្លាប់មាននៅពេលរូបគេឈ្នះកាលខែឧសភា ឆ្នាំ ២០១៨។ មួយឆ្នាំក្រោយមករូបគេក៏របូតទៅវិញហើយកីឡាករវ័យ៣៦ឆ្នាំរូបនេះរំកិលមកប្រកួតក្នុងទម្ងន់ Strawweight វិញនិងឈ្នះខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលខែធ្នូ ពេលគេដាក់ឲ្យដណ្ដើមលើកដំបូង។    បែបណាក្ដី Ogden ដែលមានវ័យទើប២០ឆ្នាំជាម្ចាស់ខ្សែក្រវាត់ WPMF Muay Thai World Champion ហើយរូបគេហ្វឹកហាត់ក្រោមការបង្វឹករបស់ John Wayne Parr ។ គេជាកីឡាករល្បីម្នាក់ដែលប្រកួតទល់នឹងកីឡាករល្បីៗលំដាប់ពិភពលោកនៅប្រទេសថៃ។  កីឡាករអូស្ត្រាលីរូបនេះជឿថាវ័យរបស់ខ្លួន និង ល្បឿនផងអាចបំបាក់វីរបុរសរបស់ថៃបាន។ ប៉ុន្តែកីឡាករមកពីបុរីរាំ Sam-A ក៏ដាក់គោលដៅយកខ្សែក្រវាត់ទី២ដែរ។ រីឯយុវជនមកពីអូស្ត្រាលីក៏ចង់បង្កើតប្រវត្តិសាស្ត្រថ្មី។ ដូច្នេះប្រិយមិត្តត្រូវតែតាមដាន ONE Strawweight Muay Thai World Title។    #3 Akiyama រឹតតែល្អមើលនៅលើរេញ   កីឡាករគុនចម្រុះកូនកាត់ជប៉ុន-កូរ៉េ  Yoshihiro Akiyama  ឬ Sexy Yama ក៏ត្រលប់មកវិញដែរនៅថ្ងៃសុក្រនេះ។ ម្ចាស់ខ្សែក្រវាត់ K-1 HEROs Light Heavyweight Grand Prix Tournament Champion នៅតែមានភាពទាក់ទាញពេលជួបកីឡាករអេហ្សីប  Sherif The Shark Mohamed។    Mohamed ជាកីឡាករធ្លាប់ឈ្នះខ្សែក្រវាត់ EFC Light Heavyweight Title នៅស្រុកកំណើតរបស់ខ្លួន ប៉ុន្តែឥឡូវត្រូវប្រកួតទម្ងន់ welterweight វិញ។    កីឡាករមកពី Cairo មានជំនាញចំបាប់ និង kickboxing ហើយ មានទំនុកចិត្តដើម្បីបញ្ចប់វីរបុរសជប៉ុនត្រឹម២ទឹកប៉ុណ្ណោះ។  បុរសទាំងពីរក៏មានជំនាញចូលចាប់ដូចគ្នាផងដែរ។ អ្នកទាំងពីរចង់ទទួលជ័យជម្នះដំបូងដូចគ្ននៅ The Home Of Martial Arts។ បើសិនធ្វើបានល្អ ឬជ័យជម្នះ នោះ អ្នកឈ្នះឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Welterweight World Title នៅថ្ងៃអនាគត។   #4 កីឡាការិនីខ្លាំងលំដាប់ខ្សែក្រវាត់ Strawweight World Title    ម្ចាស់ខ្សែក្រវាត់ ONE Womens Strawweight World Champion កីឡាការិនី The Panda Xiong Jing Nan កំពុងសម្លឹងមើលការប្រកួតរវាង Tiffany No Chill Teo និង Ayaka Miura ហើយអ្នកឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅជួប ម្ចាស់ខ្សែក្រវាត់សញ្ជាតិចិនជាក់ជាមិនខាន។    ក្រោយចាញ់លើថ្វីដៃ Xiong កាលខែមករា ឆ្នាំ ២០១៨ ក្នុងការដណ្ដើមខ្សែក្រវាត់ ONE Womens Strawweight World Title កីឡាការិនី Teo ត្រលប់មកវិញដោយយកឈ្នះពិន្ទុជាឯកច្ឆន្ទលើម្ចាស់ខ្សែក្រវាត់ Brazilian Jiu-Jitsu World Champion ៨សម័យ កីឡាការិនី Michelle Nicolini។    កីឡាការិនីសិង្ហបុរី កំពុងស្វែងរកជ័យជម្នះម្ដងទៀតដើម្បីយកឈ្នះ Miura។ បែបណាក្ដី Miura ឈ្នះរហូតដល់៦លើកជាប់គ្នា រួមទាំងការឈ្នះ៣លើកជាប់គ្នា ONE Championship។  Teo នៅបារម្ភចំពោះក្បាច់បញ្ចប់របស់កីឡាការិនីជប៉ុន។ តើកីឡាការិនីរូបណាអាចឈានទៅដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ?    #5 ការប្រកួតគុនចម្រុះលើកទី២របស់ Phogat     កីឡាការិនីឥណ្ឌា Ritu The Indian Tigress Phogat  បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងដំណើរប្រកួតគុនចម្រុះរបស់ខ្លួននៅសង្វៀនលំដាប់ពិភពលោក ONE។ កីឡាការិនីមកពី  Evolve បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី ONE: AGE OF DRAGONS កាលខែ វិច្ឆិកា។  កីឡាការិនីបានផ្ដួល Nam Hee Kim ឲ្យសន្លប់ទៅទឹកទី១។ នាថ្ងៃសុក្រចុងសប្ដាហ៍នេះ Phogat ត្រូវជួប Miss Red Wu Chiao Chen ដែលជាកីឡាការិនីមកពីឆាយនីសតាយប៉ិ។ Phogat មានទំនុកចិត្តកាន់តែខ្ពស់ និង ដាក់គោលដៅជាកីឡាការិនីឥណ្ឌាទី១ ក្នុងគោលដៅឈ្នះខ្សែក្រវាត់។ អ្នកគាំទ្រនៅសិង្ហបុរី នឹងឃើញកំពូលកីឡាការិនីគុនចម្រុះដ៏ខ្លាំងម្នាក់ទៀតនៅថ្ងៃអនាគត។    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE  នៅសុក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង  ONE Super App៕  
អត្ថបទ៖ ស៊ីធី
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា គ.ជ.ប បានទទួលសំណើរ ពីគណបក្សប្រជាជនកម្ពុជារួចហើយ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងបន្តបញ្ជូនសំណើរនេះ ទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ជា វ៉ាន់ដេត មុខនឹងក្លាយជាតំណាងរាស្ត្រជាផ្លូវការ។ អ្នកនាំពាក្យគ.ជ.ប រូបនេះ បាននិយាយដូច្នេះថា៖«ខាងគណបក្សប្រជាជន គាត់ [លោក ជា វ៉ាន់ដេត] គឺជាបេក្ខជនបម្រុងទីមួយ។ អ៊ីចឹង ជានីតិវិធី គឺមានតែដាក់គាត់ហ្នឹងហើយ ជំនួយសម្តេច សុខ អាន»។ សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការពន្យល់បន្ថែមពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ ពាក់ព័ន្ធនឹងបញ្ហាខាងលើ។ លោក ជា វ៉ាន់ដេត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ខេត្តតាកែវ គឺជាបេក្ខជនបម្រុងទីមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈរឈ្មោះនៅមណ្ឌលខេត្តតាកែវ សម្រាប់ការអណត្តិទី៥ ៕
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបញ្ជូនសំណើរទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំឲ្យដាក់លោក ជា វ៉ាន់ដេត ជាបេក្ខជនតំណាងរាស្ត្រ ក្នុងមណ្ឌលខេត្តតាកែវ ជំនួសសម្តេច សុខ អាន ដែលទើបតែទទួលមរណភាព កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧។
  ក្នុងកម្មវិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅថ្ងៃទី១៤ខែឧសភា ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បន្ទាប់ពីលើកឡើងការធានាបានស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងសក្ដានុពលវិនិយោគ បានអំពាវឲ្យវិនិយោគិននេប៉ាល់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបានថ្លែងដូច្នេះថា៖«ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគនេប៉ាល់ អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពធុរកិច្ចនៅកម្ពជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាមួយយើងខ្ញុំ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ»។   ក្នុងពិធីនោះដែរ លោក ខេភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ បានបង្ហាញពីការប្ដេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា។ លោកបានថ្លែងដូចនេះថា៖«ខ្ញុំប្ដេជ្ញាបង្កើតភាពជាដៃគូរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ»។    គួរបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចរវាងកម្ពុជា និងនេប៉ាល់ ឲ្យកាន់តែប្រសើរឡើងថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ខែឧសភា។   យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នេប៉ាល់ សម្រេចបានទឹកប្រាក់ ២១ម៉ឺនដុល្លារប៉ុណ្ណោះនៅឆ្នាំ២០១៧ ធ្លាក់ចុះ ១៧,៦ភាគរយ បើធៀបនឹងចំនួន ២៥ម៉ឺនដុល្លារនៅឆ្នាំ២០១៦ ៕
ភ្នំពេញ៖ ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-នេប៉ាល់ នៅមានទំហំតូចនៅឡើយ ដែលរដ្ឋាភិបាលប្រទេសទាំងពីរប្ដេជ្ញាជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនេះបន្ថែមទៀតទៅថ្ងៃខាងមុខ។ 
  Quang Hai Nguyen ដែលមានរហស្សនាមថា Messi វៀតណាមនោះ បានស៊ុតបាល់ពិន័យ (Free Kick) យ៉ាងអស្ចារ្យដើម្បីជួយក្រុមរបស់លោក Quang Hai Nguyen នាំមុខយេម៉ែន១គ្រាប់មុននៅនាទី៣៨។ វៀតណាមបានបង្ហាញទម្រង់លេងបែបវាយសម្រុកបានយ៉ាងល្អ ដោយបង្កើតឱកាសនៅមុខទីរបស់គូប្រជែងជាច្រើនដង។ (រាប់ពីឆ្វេង) Ngoc Hai Que និង Quang Hai Nguyen ជាអ្នករកគ្រាប់បាល់ឲ្យវៀតណាម   ការប្រកួតបានបន្តដល់វគ្គទី២នាទី៦៤ ឱកាសសម្រាប់ក្រុមរហស្សនាមផ្កាយមាសបានកើតឡើងម្តងទៀត ដោយលោកអាជ្ញាកណ្តាលបានផ្លុំកញ្ចែផ្តល់បាល់ពិន័យប៉េណាល់ទី ហើយប្រធានក្រុម Ngoc Hai Que ជាអ្នកសម្រេចទីគ្រាប់ទី២ ដើម្បីជួយវៀតណាមយកឈ្នះយេម៉ែន ២-០។   ជ័យជម្នះក្នុងជំនួបលើកទី៣ពូល D នេះបាននាំវៀតណាមទទួលបាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៣ ដែលជាឱកាសសម្រាប់ពួកគេអ៊ុតយកលេខ៣ល្អបំផុត ដើម្បីបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។   វៀតណាមត្រូវរង់ចាំការប្រកួតរវាងលីបង់ទល់នឹងកូរ៉េខាងជើងនៅពូល E និង ជំនួបអូម៉ង់ជាមួយតួកមេនីស្ថានពូល F ដើម្បីប្រជែងយកលេខ៣ល្អបំផុត ខណៈក្រុមទាំង៤មានសូន្យពិន្ទុដូចគ្នាក្រោយឆ្លងកាត់ការប្រកួត២លើក។   ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ ចំណាត់ថ្នាក់ទី៣ក្នុងពូលទាំង៦ នឹងត្រូវជ្រើសយក៤ក្រុមដែលមានពិន្ទុល្អបំផុត ដើម្បីយកទៅបំពេញបង្គ្រប់១២ក្រុមដែលយកបានចំណាត់ថ្នាក់ទី១ និងទី២តាមពូល សម្រាប់ប្រជែងគ្នានៅវគ្គ១៦ក្រុមចុងក្រោយ។   ប៉ុន្តែគិតមកដល់ពេលនេះកៅអីលេខ៣ល្អបំផុតនៅសល់តែពីរទៀតប៉ុណ្ណោះ ដោយពីរកៅអីទៀតត្រូវបារ៉ែន និងកៀហ្ស៊ីស៊ីស្ថានយករួចទៅហើយ។ បារ៉ែនយកបាន១កៅអី ដ្បិតពួកគេឈរលេខ៣ពូល A ទទួលបានរហូតដល់៤ពិន្ទុ ខណៈកៀហ្ស៊ីស៊ីស្ថានមាន៣ពិន្ទុ ប៉ុន្តែស៊ីសងគ្រាប់បាល់ល្អជាងវៀតណាម។   ដោយឡែក ប៉ាឡេស្ទីនដែលមាន២ពិន្ទុឈរនៅលេខ៣ពូល B នោះ ក៏នៅសល់ឱកាសទៅវគ្គបន្តផងដែរ ដោយពួកគេត្រូវរង់ចាំអ៊ុតមើលលេខ៣ពូល E និង F នាប្រកួតចុងក្រោយយប់នេះ។ លទ្ធផលគូដទៃទៀត ពូល C កៀហ្ស៊ីស៊ីស្ថានយកឈ្នះហ្វីលីពិន ៣-១ រីឯកូរ៉េខាងត្បុលត់ចិន ២-០ ចំណែកពូល D អ៊ីរ៉ង់សូន្យស្មើជាមួយអ៊ីរ៉ាក់ ហើយពូល៕     
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានរកឃើញជ័យជម្នះលើកដំបូងក្នុងវគ្គជម្រុះពូល D ដោយយកឈ្នះយេម៉ែន ២-០ នៃពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ នៅយប់ថ្ងៃទី១៦ ខែមករា។ ជ័យជម្នះនេះបាននាំឲ្យម្ចាស់ជើងឯក Suzuki Cup 2018 ទទួលបានចំណាត់ថ្នាក់ទី៣ក្នុងពូល និងចាំអ៊ុតលទ្ធផលលេខ៣ល្អបំផុតជាមួយពូល E និងពូល F ដើម្បីឈានទៅវគ្គបន្ត។
  ក្នុងកិច្ចប្រជុំសថ្ងៃទីពីរ នៃសមាជបក្សពលករកូរ៉េ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងពីការពង្រឹងសមត្ថភាព ក្នុងការការពារខ្លួន និងសន្តិភាពសម្រាប់ប្រទេស។ ចំពោះមុខសមាជិកបក្សជាច្រើន លោក គីម និយាយថា ដើម្បីការពារសន្តិសុខរបស់ប្រទេស ប្រជាជន និងសន្តិភាពនៃការកសាងសង្គមនិយម កូរ៉េខាងជើងត្រូវបំពាក់ដោយសមត្ថភាពនៃការការពារប្រទេសកម្រិតខ្ពស់។    យ៉ាងណាមិញ មេដឹកនាំកូរ៉េខាងជើង មិនបានប្រើពាក្យខ្លាំងៗដូចជាគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់បរទេស ឬសម្ញែងអានុភាព។ ការពាក្យពេចន៍ស្រាលនៅក្នុងសមាជបក្សលើកទី៨ បែបនេះ ទំនងជាចង់បញ្ចៀសភាពតានតឹង ស្របពេលប្រធានាធិបតីអាមេរិកថ្មី ជិតចូលកាន់តំណែង។    ដើម្បីឲ្យកូរ៉េខាងជើងមានសមត្ថភាពខ្ពស់ ក្នុងការពារប្រជាជន និងសន្តិភាពរបស់ខ្លួន លោក គីម បានអំពាវនាវឲ្យបន្តការបង្កើតអាវុធនុយក្លេអ៊ែរ និងបន្តសាកល្បងមីស៊ីលរបស់ខ្លួន។ បន្ទាប់ពីមានភាពជាប់គាំងនៃកិច្ចចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែររវាងកូរ៉េខាងជើង និងអាមេរិក រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើតេស្តមីស៊ីលបាលីស្ទិកចម្ងាយខ្លីជាបន្តបន្ទាប់។    ក្រៅពីបញ្ហាសន្តិសុខ ប្រធានបក្សពលករកូរ៉េខាងជើង ក៏បានលើកឡើងពីការដោះស្រាយបញ្ហាសេដ្ឋកិច្ចផងដែរ។ បន្ទាប់ពីទទួលស្គាល់ពីភាពបរាជ័យនៃផែនការសេដ្ឋកិច្ចរបស់ខ្លួន មេដឹកនាំកូរ៉េខាងជើង ក៏បានលើកយក ដំណោះស្រាយ និងគោលដៅមួយចំនួន។ ការពង្រីកវិស័យដឹកជញ្ជូន សំណង់ ទំនាក់ទំនង និងឧស្សាហកម្មពាណិជ្ជកម្ម សុទ្ធតែស្ថិតនៅក្នុងរបៀបវារៈនៃការពិភាក្សា។   ក្នុងសមាជលើកនេះ គេរំពឹងថា កូរ៉េខាងជើង អាចនឹងដាក់ចេញគោលនយោបាយសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំថ្មីរបស់ខ្លួន និងគោលនយោបាយការបរទេសថ្មី ដែលនឹងត្រូវប្រឈមជាមួយរដ្ឋបាលអាមេរិកថ្មី គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខ។ នៅក្នុងកិច្ចប្រជុំសមាជលើកទី៧ ក្នុងឆ្នាំ២០១៦ កូរ៉េខាងជើង បានដាក់ចេញផែនការសេដ្ឋកិច្ច ៥ឆ្នាំ និងគោលនយោបាយ byongjin ដែលត្រូវអភិវឌ្ឍសេដ្ឋកិច្ច និងកម្មវិធីនុយក្លេអ៊ែរ ក្នុងពេលតែមួយ៕
ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី៦ ខែមករា បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើងដើម្បីការពារប្រជាជន និងសន្តិភាពនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ។ ថ្លែងក្នុងសមាជបក្ស លោក គីម ហាក់ប្រើសម្ដីទន់ភ្លន់ជាងមុនពេលនិយាយរឿងយោធានេះ
      vivo V11 តម្លៃ ៣៩៩ ដុល្លារ ថែមជូន ដបទឹក, ដង Selfie, កាស Bluetooth, និង V. Ring     vivo V11i តម្លៃ ២៩៩ ដុល្លារ ថែមជូន ដបទឹក, ដង Selfie, កាស Bluetooth, និង V. Ring     vivo V9 តម្លៃ ២៥៩ ដុល្លារ ថែមជូន ស្រោមការពារទូរសព្ទ, Powerbank រួមទាំងកាដូពិសេសបន្ថែមកាសមានខ្សែ( Headset Phone) ចំនួនមួយផងដែរ     vivo Y81 តម្លៃ ១៧៩ ដុល្លារ ថែមជូន ដបទឹក, ដង Selfie, និង V. Ring     vivo Y81i តម្លៃ ១៣៩ ដុល្លារ ថែមជូន Mini Fan     អ្វីដែលកាន់តែពិសេសទៀតនោះ គឺថារាល់ការជាវ ទូរសព្ទម៉ូឌែល V11, V11i & V9 លោកអ្នកនឹងមាន ឱកាសចាប់ឆ្នោតបានពីរដង ហើយរាល់ការជាវទូរសព្ទម៉ូឌែល Y81 & Y81i នឹងមានឱកាសចាប់ឆ្នោតបានម្តង ដោយរង្វាន់ទាំងនោះ រួមមាន កាសទូរសព្ទ, Mini Fan, Speaker ប្ល៊ូធូស, កាដូ V11 Gift, V.Ring, vivo Gift បន្តោងសោរ (Keychain), គូប៉ុង Chatime។       កម្មវិធីប្រូម៉ូសិននេះ នឹងចាប់ផ្តើមនៅថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងផ្សារទំនើប Aeon 2 ហើយអំឡុងពេល ដំណើរការកម្មវិធីទាំង ៣ថ្ងៃនេះ ក៏នឹងមានការសម្តែងរាំ  ដោយផ្ទាល់ពីបុគ្គលិក vivo និងមានការលេងហ្គេមចាប់រង្វាន់ (៦:៣០-៧:៣០ ល្ងាច) ជាច្រើនទៀត ផងដែរ។  
 កាន់តែរីករាយទៀតហើយ ជាមួយកម្មវិធីប្រូម៉ូសិនដ៏ពិសេស សម្រាប់ពិព័រណ៍ទូរសព្ទ ពីក្រុមហ៊ុន vivo ដែលនឹងធ្វើការផ្តល់ជូន កាដូបន្ថែមជាច្រើន ចំពោះអតិថិជន តាមរយៈការជាវ ស្មាតហ្វូនណាមួយ ក្នុងចំនោមទាំង ៥ ម៉ូឌែលនេះ រួមមាន V11, V11i, V9, Y81 និង Y81i។ទាំងនេះ ជាតម្លៃរបស់ទូរសព្ទនីមួយៗ ជាមួយកាដូបន្ថែមជូន៖
  លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន នៅសប្តាហ៍មុន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី ក្រោយលោក ឈីន កាង ត្រូវបានដកតំណែង ដោយគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ក្រោយទើបកាន់តំណែងជាប្រមុខការទូតចិន លោកវ៉ាង ត្រូវបានអាម៉េរិក អញ្ជើញទៅក្រុងវ៉ាស៊ីនតោន។    តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ ខែសីហា ការអញ្ជើញលោកវ៉ាង ត្រូវបានផ្តល់ឱ្យក្នុងអំឡុងជំនួបរវាងឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink ជាមួយលោក Yang Tao អគ្គនាយកកិច្ចការអាម៉េរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើភាគីចិន បានទទួលយកការអញ្ជើញនោះឬយ៉ាងណា។    ការអញ្ជើញនេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកអាន់តូនី ប្លីងខិន ប្រមុខការទូតអាម៉េរិក ធ្វើដំណើរទស្សនកិច្ចទៅចិននៅក្នុងខែមិថុនាកន្លងទៅ។    ប្រសិនបើលោកវ៉ាង ទទួលយកសំណើនេះ ប្រធានបទតៃវ៉ាន់ នៅតែសំខាន់សម្រាប់ភាគីទាំងពីរ ក្រោយសេតវិមានបានប្រកាសផ្ដល់ជំនួយផ្នែកយោធាថ្មីប្រមាណ៣៤៥លានដុល្លារដល់តៃវ៉ាន់។ ពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាផ្សេងទៀត ក៏អាចត្រូវបានលោកវ៉ាង និងលោកប្លីងខិន លើកទៅជជែកផង។    គួររំឭកថា នៅក្នុងខែកក្កដាកន្លងទៅ លោកវ៉ាង និងលោកប្លីងខិន បានជួបគ្នាទ្វេភាគីនៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី៕  
អាម៉េរិក បានអញ្ជើញរដ្ឋមន្រ្តីការបរទេសចិនថ្មី លោក វ៉ាង យី ទៅក្រុងវ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១ ខែសីហា។ នេះជាការអញ្ជើញលើកដំបូង ចាប់តាំងពីលោកវ៉ាង ចូលកាន់តំណែងជាប្រមុខការទូតចិនថ្មី។
  «ជើងឯកវិទ្យាល័យ» គឺជាឈ្មោះពានរង្វាន់បាល់ទាត់មួយ ដែលទើបបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញក្រោមកិច្ចសហការជំនួយបច្ចេកទេសពីក្លិបបាល់ទាត់បឹងកេត។ ពានរង្វាន់នេះ បង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា និងជំរុញចលនាកីឡាបាល់ទាត់តាមសាលាឲ្យមានសកម្មភាពកាន់តែផុសផុល ពិសេសផ្តល់ឱកាសឲ្យយុវជនបានបង្ហាញសមត្ថភាព។ នេះបើតាមការបញ្ជាក់របស់លោក ងួន សុភៈ ប្រធានគណៈកម្មការរៀបចំការប្រកួត។     «យើងបង្កើតពានជើងឯកវិទ្យាល័យនេះ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យមានសកម្មភាពរស់រវើកនិងរីកចម្រើនកាន់តែប្រសើរ សំដៅបណ្តុះស្មារតីឲ្យស្រលាញ់កីឡា សុខភាព ចៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសិស្សានុសិស្ស»។ លោក ងួន សុភៈ លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ឧសភា នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។    ជាការប្រកួតប្រជែងដណ្តើមយកពានក៏ពិតមែន តែវាជាឱកាសល្អសម្រាប់យុវជនក្នុងការសម្រេចគោលបំណង ដែលចង់ក្លាយជាកីឡាករអាជីពនាពេលអនាគត។ លោក បែ មករា អ្នកចាត់ទូទៅក្លិបបឹងកេតបាននិយាយថា លោកនឹងចាត់ក្រុមការងារ ដើម្បីសំឡឹងមើលកីឡាករមានទេពកោសល្យក្នុងការប្រកួតនេះ ដើម្បីធ្វើជាយុវជនថ្នាល។ តែយ៉ាងណា នេះគ្រាន់តែជាគោលបំណងតែប៉ុណ្ណោះ ការពិតជាក់ស្តែងអាស្រ័យលើអ្នកជំនាញរបស់ក្លិប និងការបង្ហាញសមត្ថភាពរបស់កីឡាករ។    អ្នកចាត់ការទូទៅរូបនេះបានបន្ថែមថា៖«យើងតែងតែចង់បានកីឡាករល្អៗ ហើយគោលបំណងរបស់ក្លិបចូលរួមរៀបចំពានរង្វាន់នេះ គឺចង់បានកីឡាករល្អៗ ថ្មីៗបន្ថែមទៀត។ យើងតែងតែមានក្រុមបច្ចេកទេសជំនាញតាមដានគ្រប់ការប្រកួត ដើម្បីជ្រើសរើសកីឡាករល្អពិតប្រាកដ។ មានពេលខ្លះយើងសន្យាថានឹងយក តែបែជាយក ដោយសារសមត្ថភាពពួកគេមិនដល់កម្រិតដែលយើងចង់បាន និងមានលក្ខខណ្ឌច្រើនទៀតដូចជាឪពុកម្តាយមិនឯកភាព ឬកីឡាករខ្លួនឯងមិនចង់ធ្វើជាកីឡាករអាជីពជាដើម»។      ពានរង្វាន់នេះ នឹងបើករដូវកាលថ្មីនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានក្រុមមកពីគ្រឹះស្ថានចំណេះទូទៅរបស់រដ្ឋ និងឯកជនចំនួន៩ចូលរួម។ ក្រុមទាំងនេះរួមមានវិទ្យា ជា ស៊ីម ច្បារអំពៅ, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យចាក់អង្រែ, វិទ្យាល័យឫស្សីកែវ, វិទ្យាល័យ ជា ស៊ីម សាមគ្គី, វិទ្យាល័យបឹងត្របែក, សាលាវេស្ទឡាញន៍, វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី។   ការប្រកួតធ្វើឡើងតាមរូបមន្តក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ គឺក្រុមមានពិន្ទុខ្ពស់ជាងគេក្នុងការប្រវិលជុំ Home Away នឹងក្លាយជាជើងឯកតែម្តង ខណៈក្រុមមានពិន្ទុខ្ពស់ជាបន្តបន្ទាប់នឹងទទួលបានចំណាត់ថ្នាក់តាមលំដាប់។ ក្រុមម្ចាស់ជើងឯកទទួលបានថវិកាលើកទឹកចិត្តចំនួន៦០លានរៀល ជើងឯករង៤០លានរៀល និងលេខ៣បាន២០លានរៀល។ ក្រៅពីនេះ ក៏ពានរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ៕   
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត រៀបចំពានរង្វាន់ជើងឯកវិទ្យាល័យ ដើម្បីផ្តល់ឱកាសឲ្យយុវជន និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ នេះជាឱកាសល្អសម្រាប់យុវជនដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ព្រោះក្លិបបឹងកេតនឹងសំឡឹងមើលជនយុវជនមានទេពកោសល្យពីពានរង្វាន់នេះ ដើម្បីយកមកធ្វើជាយុវជនថ្នាល។ ក្រុមជើងឯកប្រចាំពានវិទ្យាល័យលើកទី១ ដែលមាន៩ក្រុមចូលរួមនេះ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន៦០លានរៀល។
  គិតត្រឹមថ្ងៃទី៨ ខែមីនា សហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 ចំនួន៥៤០ និងអ្នកស្លាប់២២នាក់។ នេះបើតាមការផ្សាយរបស់វេបសាយ BNO News ដែលតាមដានករណីឆ្លងកូរ៉ូណាវីរុសនៅជុំវិញពិភពលោក។ រដ្ឋសហព័ន្ធរបស់អាមេរិកប្រមាណ៣០ សុទ្ធតែរាយការណ៍ករណីឆ្លង COVID នេះ ខណៈរដ្ឋ Oregon ជារដ្ឋចុងក្រោយគេដែលប្រកាសភាពអាសន្ន ខណៈប្រជាជនជាង៦០លាននាក់ កំពុងស្ថិតក្រោមស្ថានភាពអាសន្ន។   ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែសរសើរចំណាត់របស់រដ្ឋាភិបាលលោកក្នុងការទប់ស្កាត់ការរាលដាលវីរុសនេះ។ លោក ត្រាំ ថែមទាំងចោទប្រព័ន្ធផ្សព្វផ្សាយខ្លះដែលចេញព័ត៌មានរិះគន់រដ្ឋបាលរបស់លោកទៀតផង។ នៅលើបណ្ដាញសង្គម Twitter មេដឹកនាំអាមេរិករូបនេះលើកឡើងថា រដ្ឋាភិបាលមានចំណាត់ការរួមគ្នា និងផែនការដ៏ល្អប្រសើរដើម្បីប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុសនេះដូចជាការបិទព្រំដែននៅតាមតំបន់ខ្លះជាដើម។   «អនុប្រធានាធិបតី កំពុងធ្វើការងារបានយ៉ាងល្អ។ សារព័ត៌មាន Fake News កំពុងធ្វើរឿងគ្រប់យ៉ាងដើម្បីធ្វើឲ្យយើងមើលទៅដូចជាអាក្រក់។» នេះជាសំណេរថែមទៀតរបស់លោក ត្រាំ ដែលចង់សំដៅដល់អនុប្រធានាធិបតី ម៉ៃ ផេន ដែលលោកតែងតាំងឲ្យដឹកនាំកិច្ចការប្រយុទ្ធប្រឆាំង COVID-19 ដោយផ្ទាល់។    ជាមួយករណីឆ្លងកើនរហ័សបែបនោះ សូម្បីតែសមាជិកព្រឹទ្ធសភាអាមេរិក ក៏ត្រូវប្រយ័ត្នដែរ។ លោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋ Texas បានដាក់ខ្លួនឯងដោយឡែក១៤ថ្ងៃ បន្ទាប់ពីបានចាប់ដៃអ្នកចូលរួមក្នុងសន្និសីទមួយដែលក្រោយមកត្រូវបានរកឃើញថា មានឆ្លង COVID-19 ។ លោក ត្រាំ និងលោក ផេន ក៏មានមុខក្នុងសន្និសីទដែលរៀបចំកាលពីខែកុម្ភៈផងដែរ។    រឿងឈឺក្បាលមួយទៀតសម្រាប់អាមេរិក គឺករណីឆ្លងលើនាវា Grand Princess ។ ក្នុងចំណោមអ្នកដំណើរជាង៣៥០០នាក់ អ្នកដំណើរចំនួន២១ ត្រូវបានរកឃើញថា មានផ្ទុក COVID-19 ។ នាវាកម្សាន្តនេះ នឹងត្រូវចូលចតនៅ Oakland នៃរដ្ឋកាលីហ្វ័រនៅញ៉ា។ អ្នកដំណើរទាំងអស់ នឹងត្រូវពិនិត្យសុខភាព ដោយអ្នកមិនមានរោគសញ្ញា នឹងត្រូវយកទៅដាក់ដោយឡែក១៤ថ្ងៃ ឯអ្នកបញ្ហា បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ឯជនជាតិកាណាដា នឹងត្រូវបញ្ជូនទៅព្យាបាលនៅកាណាដាវិញ៕
ករណីឆ្លងជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅសហរដ្ឋអាមេរិក បានឡើងលើស៥០០ហើយ គិតត្រឹមថ្ងៃទី៨ ខែមីនា ដោយមានអ្នកស្លាប់សរុប២២ ។ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ នៅតែនិយាយការពារចំណាត់របស់រដ្ឋបាលរបស់លោក ពិសេសសរសើរអនុប្រធានាធិបតី ម៉ៃ ផេន ដែលដឹកនាំកិច្ចការប្រយុទ្ធប្រឆាំងវីរុសមួយនេះ។ វីរុសនេះ មានវត្តមានក្នុងរដ្ឋអាមេរិកលើសពាក់កណ្ដាលទៅហើយ។
  មាឃបូជា   ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង ដែលរួមមាន ទី១ ការធ្វើចតុរង្គសន្និបាត ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។ ព្រឹត្តិការណ៍ទាំង៣នេះ កើតក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ដូចគ្នា។ សម្រាប់ឆ្នាំ២០២២នេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃ១៥ ខែមាឃ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ។    ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គឬហេតុ៤យ៉ាង។ អង្គឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ ទី២ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។   រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។     ក្រោយសម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២អង្គនោះគឺ ព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។   ចំណែក ការដាក់អាយុសង្ខារ គឺព្រះពុទ្ធ កំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា។   វិសាខបូជា    ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេស៣យ៉ាងដែរ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ គឺការប្រសូត ការត្រាស់ដឹង និង ការចូលព្រះនិព្វាន។ ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូលព្រះនិព្វាន ក្នុងថ្ងៃ១៥ ពេញបូណ៌មី ខែវិសាខ តែមួយ ដោយខុសតែឆ្នាំប៉ុណ្ណោះ។ ពិធីបុណ្យវិសាខបូជា នឹងមកដល់នៅថ្ងៃ១៥ ខែវិសាខ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២។    ព្រះអង្គ ទ្រង់ប្រសូត ក្នុងព្រៃលុម្ពិនី នៅថ្ងៃសុក្រ «ពេញបូណ៌មី ខែវិសាខ» មុនគ្រិស្តសករាជ៦២៣ឆ្នាំ។ ពេលព្រះអង្គ ប្រសូតចាកឧទរព្រះមាតាភ្លាម ភាពអស្ចារ្យ ក៏កើតឡើង គឺព្រះអង្គ បានយាង៧ជំហាន ដោយមានផ្កាឈូកទ្រព្រះបាទ ហើយព្រះអង្គ បានលើកដៃចង្អុលទៅទិសខាងលើ រួចបន្លឺឡើងនូវវាចាថា៖«[....] អាត្មាអញ ជាបុគ្គលប្រសើរផុតគេក្នុងលោក [.] ។ [.] ជាតិនេះ ជាកំណើតចុងក្រោយរបស់អាត្មាអញ អាត្មាអញ លែងកើតទៀតហើយ»។    នៅពេលមានព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានលួចយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ «ពេញបូណ៌មី ខែវិសាខ» នាវេលាទៀបភ្លឺ។ ការត្រាស់ដឹង មានន័យថា ការដឹងអ្វីៗគ្រប់យ៉ាង ក្នុងធម្មជាតិ ឬការដឹងអ្វីៗគ្រប់យ៉ាងនៅក្នុងលោក។ ការត្រាស់ដឹងជាភាសាបាលី ហៅថា សព្វញ្ញុតញ្ញាណ។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទន៍។ ពេលត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះជិនស្រី ព្រះសក្យមុនី ព្រះបរមគ្រូ និង ព្រះសាស្តា ជាដើម។   បន្ទាប់ពីត្រាស់ដឹង ព្រះបរមគ្រូនៃយើង បានចំណាយពេលអស់៤៥ព្រះវស្សា ក្នុងយាងសម្តែងធម៌និងប្រោសសត្វលោក។ ដល់ព្រះជន្ម៨០ព្រះវស្សា ព្រះជិនស្រី ទ្រង់ក៏ចូលព្រះនិព្វាន នៅថ្ងៃអង្គារ «ពេញបូណ៌មី ខែវិសាខ»។ ព្រះនិព្វាន គឺជាទីស្ថាននៃបរមសុខ។ គ្មានសេចក្តីសុខណា ស្មើនឹងការដល់ព្រះនិព្វានឡើយ ហើយក្នុងព្រះពុទ្ធសាសនា ព្រះនិព្វាន គឺជាគោលដៅធំបំផុត សម្រាប់សត្វលោក។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានចូលព្រះនិព្វាន (រលត់សង្ខារ) អស់រយៈពេល២៥៦៥ឆ្នាំហើយ។      មិនមែនតែកម្ពុជាទេ ប្រទេសដទៃទៀត ដែលកាន់ព្រះពុទ្ធសាសនា ដូចជាស្រីលង្កា មីយ៉ាន់ម៉ា ថៃ ជាដើម ក៏ប្រារព្ធពិធីបុណ្យមាឃបូជា និង ពិធីបុណ្យវិសាខបូជាដែរ៕   
មាឃបូជា និង វិសាខបូជា គឺជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ហើយប្រទេសកម្ពុជា ដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែងប្រារព្ធពិធីបុណ្យទាំង២នេះ ជារៀងរាល់ឆ្នាំ។ យ៉ាងណាក៏ដោយ មានប្រជាជនខ្មែរខ្លះ ដោយមានទាំងយុវជនផងដែរ អាចនឹងមិនទាន់យល់ច្បាស់ ឬអាចនឹងយល់ច្រឡំពីអត្ថន័យរវាងពិធីបុណ្យទាំង២នេះ។
  បើព័ត៌មានពីលោក ភីល រ៉ូបឺតសុន អ្នកស្រី ថាញ់ ថាវរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ និងត្រូវបានបញ្ជូនមកកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយអ្នកស្រី ប្រឈមនឹងការយកឃុំក្នុងពន្ធនាគារ។ លោក ចាត់ទុកការបញ្ជូនអ្នកស្រី មកកម្ពុជា ថាជាការមិនអាចទទួលយកបានជាដាច់ខាត។ លោក អះអាងថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃ  (UNHCR) បានទទួលស្គាល់អ្នកស្រី ជាជនភៀសខ្លួននៅប្រទេសថៃរួចហើយ។    មុនអ្នកស្រី ត្រូវបានញ្ជូនមកកម្ពុជា លោក ភីល រ៉ូបឺតសុន ទទូចសុំទៅអាជ្ញាធរថៃតាមបណ្តាញធ្វីតធឺដូច្នេះថា៖«ត្រូវតែបញ្ឈប់សកម្មភាពនេះ។ កុំបញ្ជូនអ្នកស្រី ទៅកម្ពុជាវិញ»។ យ៉ាងណា អាជ្ញាធរ ពុំបានធ្វើតាមការស្នើសុំរបស់លោកឡើយ។     គេ មិនទាន់មានព័ត៌មាននោះទេថា អ្នកស្រី បានប្រព្រឹត្តបទល្មើសអ្វី ទើបបានជាត្រូវចាប់បញ្ជូនពីថៃមកកម្ពុជាវិញបែបនេះ។ សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការបញ្ជាក់ តែលោក មិនទទួលការហៅចូល។   មុនចាប់អ្នកស្រី ឡាញ់ ថាវរី មានអ្នកប្រឆាំង២នាក់រួចហើយ ដែលត្រូវចាប់បញ្ជូនមកកម្ពុជា គឺលោក វឿន វាសនា និងលោក វឿង សំណាង។ លោក វឿន វាសនា គឺជាសកម្មជនការពារព្រៃឈើ និងឧស្សាហ៍រិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គម ហើយលោក វឿង សំណាង គឺជាអតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខពីអតីតគណបក្សសង្គ្រោះជាតិ។    បុរសទាំង២នេះ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា នៅដើមខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែលោក ឆាយ គឹមឃឿន បំភ្លឺថា អ្នកទាំង២ ទៅរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ហើយក៏ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ លោក បន្តថា ដោយសារអ្នកទាំង២ មានដីកាចាប់ខ្លួនពីតុលាការ ពួកគេ ក៏ត្រូវចាប់ខ្លួន ពេលត្រូវបានបញ្ជូនមកដល់កម្ពុជា ក្រោមបទចោទរួមគំនិតក្បត់ (ជាតិ)។ លោក បដិសេធថា អាជ្ញាធរកម្ពុជា ពុំបានស្នើទៅអាជ្ញាធរថៃ ដើម្បីសុំឲ្យចាប់បញ្ជូនពួកគេ មកកម្ពុជានោះទេ។   ការចាប់អ្នកស្រី ឡាញ់ ថាវី នាពេលនេះ ក៏ដូចជាការចាប់លោក វឿន វាសនា និងលោក វឿង សំណាង ដែរ គឺរងប្រតិកម្មពីក្រុមអ្នកប្រឆាំង។ លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេស បានហៅការចាប់អ្នកស្រី ឡាញ់ ថាវី ថាជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរដល់ជនភៀសខ្លួននយោបាយ ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃ។    វិទ្យុអាស៊ីសេរី ផ្សាយថា អ្នកស្រី ឡាញ់ ថាវរី បានគេចខ្លួនទៅរស់នៅក្នុងប្រទេសថៃអស់៤ឆ្នាំមកហើយ។ ពេលលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (៩វិច្ឆិកា) អ្នកស្រី ក៏ជាមនុស្សម្នាក់ ដែលបង្ហាញការគាំទ្រដែរ៕ 
អ្នកស្រី ឡាញ់ ថាវរី មេឃុំអតីតគណបក្សសង្គ្រោះជាតិ នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ លោក ភីល រ៉ូបឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទទួលបន្ទុកកិច្ចការក្នុងតំបន់អាស៊ី បានផ្តល់ព័ត៌មានលើបណ្តាញសង្គមធ្វីតធឺពីការចាប់អ្នកស្រី ឡាញ់ ថាវរី បញ្ជូនមកកម្ពុជា។
ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូប្រៀប កំពុងអង្រួនបេះដូងអ្នកប្រើប្រាស់។ ជាពិសេស គឺសមត្ថភាពដ៏អស្ចារ្យគ្មានគូប្រៀប នៃការថតរូបបែបPortrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព ថត Super Slow Motion ថតហ្សូមកប់បានឆ្ងាយ និងបែបសិល្បៈស៊ីវិល័យ។ ជាងនេះទៅទៀត Huawei P20 /Huawei P20 Pro ក៏បានដណ្តើមបានពានរង្វាន់ ជាកំពូលស្មាតហ្វូនល្អឯក ដែលមានកាមេរ៉ាថតរូបស្អាតដាច់គេប្រចាំឆាំ្ន ២០១៨ ពី TIPA ។ Huawei កំពុងតែវាយលុកទីផ្សារ និងទទួលជោគជ័យទាំងនៅប្រទេសកម្ពុជា និងក្នុងពិភពលោក ដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនធំលំដាប់ទី៧២ និងលក់បានចំនួនជាង ១០០ លានគ្រឿង ត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ វ៉ាដាច់ក្រុមហ៊ុន Apple ក្នុងការលក់ជាគ្រឿងថ្មីៗនេះ។ តោះកុំអោយខាតពេល ទស្សនារូបថតតែម្តង បានឃើញបានដឹង ឌុច លីដា  តារាសំដែងដែលកំពុងតែល្បី និងមានឈ្មោះបោះសំឡេង ឡើងកូដស្រឺតៗ បពោ្ចញនូវរាល់ថ្ងៃកំពុងប្រើ Huawei Nova 3e និងHuawei P20 Pro រូបថតមួយចំនួនដ៏ទាក់ទាញផងដែរ ។   កញ្ញា អេដា តារាចម្រៀង Original Song ឈានមុខ   ហេង ពិទូ និង ថេណាតារាចម្រៀង Original Song ឈានមុខ កញ្ញា វីរះ និច តារាចម្រៀងទើបនឹងរះ ស្អាត ក្មេង សាច់សខ្ចី   អ្នកនាង ខៀវ សានសាណា ពិធីការនីឈានមុខប្រមាណជាង ១0 ឆ្នាំ មកហើយនៅតែល្បី   តារាម៉ូដែល និងសំដែងឈានមុខ កញ្ញាចាន់ គង្គារ សុផា លីនដាពីយ៉ា វ៉េហ្គា លីយ៉ាកា យ៉ែម ស្រីពេជ្រ កញ្ញាម៉េ ប៊ី លោក សាន់នី សុក កំលោះសង្ហារ តារា Facebook ហេង សុខវាសនា ក៌បានបពោ្ចញស្ទីលនិងការពេញចិត្តតាមរយះស្នាមញញឹម តាមរូបថតមួយចំនួនកន្លងមក! Huawei P20 Pro សករាជជំនាន់ថ្មី នៃកំពូលស្មាតហ្វូន គឺស្មាតហ្វូនកាមេរ៉ាក្រោយ ៣ សហការណ៍ បច្ចេកវិទ្យាកាមេរ៉ាជាមួយក្រុមហ៊ុនល្បីឈ្មោះ Leica ដែលមានបទពិសោធន៍ជាង ១០២ឆ្នាំ។ Huawei P20 Pro  បំពាក់កាមេរ៉ាក្រោយ ៣: Triple Rear Camera: 40MP RGB, 20MP Monochrome, 8MP RGB, f 1.8 / f 1.6 / f 2.4 ច្បាស់កប់ ច្បាស់បានកម្រិត 40MP ចង់ថតយឺតយឺតម៉ាឡូយ ថតហ្សូមកប់ 1X/3X/5X/10X ថត Super Low Light/Night Shot ដោយមិនចាំបាច់ប្រើជើងទម្រ ។ ថតSelfie/Front Camera: 24MP f 2.0 ជាមួយនឹង 3D Portrait Light Effect ល្បឿនលឿនកប់ RAM: 6 GB / ROM 128 GBពិសេសថាមពលថ្ម 4000 mAh បច្ចេកវិទ្យា HUAWEI Super Charge សាកថ្មលឿនត្រឹមតែត ១ ម៉ោងកន្លះ ។ ជឿ ឬមិនជឿ ថារូបថតខាងក្រោមនេះថាថតស្អាតកប់ៗ ថតដោយ Huawei P20 Pro ។ បើមិនជឿលោកអ្នកអាចសាកល្បងតេស្តប្រើ ឬថតដោយស្មាតហ្វូន ! មិនសាកមិនដឹង ឡាង សូលីណា (Lang Solina)   ជេក អេសជេ (Jack SJ)   ម៉េង គឹមឡុង (Kimlong Meng) អ្នកថតរូបអាជីព និងបង្ហោះដ្រូនល្បីឈ្មោះ   បើងាកមកមើល Huawei Nova 3e ក៏មិនណយដែរ មាន ៣ ពណ៌ ៣ ជម្រើស អាសង្ហាភ្នែក ៣ ប្រហារចិត្តយុវវ័យ ទាន់សម័យ ស្អាតកប់ខ្យូតកប់។ Huawei Nova 3e មានលក្ខណៈពិសេសៗ បន្ថែមទៀតរួមមាន កាមេរ៉ា ៣ ថតច្បាស់កប់ សែលហ្វីកប់: Dual Rear Camera 16MP+2MP, Front/Selfie Camera:16MP ថតម៉ាកប់ បំពាក់មុខងារអាជីព និង Light Fusion Portrait  ជាមួយនឹងរាងរចនាស្អាតទាក់ទាញ រលើបរលោង ចែងចាំងភ្លឺថ្លា ដូចគ្រាប់ពេជ្រ  ល្អឥតខ្ចោ។  រាល់ពេលចាប់កាន់ ធ្វើឲ្យលោកអ្នកកាន់តែលេចធ្លោរ ជាមួយនឹងអេក្រង់ធំលាតកប់គែមជំនាន់ទី ២ HUAWEIFullView 2.0 បន្ថែមមុខងារពេញនិយម Face Unlock Fast Fingerprint, AR Lens/Sticker, Dual Bluetooth, Wi Fi Bridge និងមុខងារសាកថ្មលឿន Quick Charge, Type C, RAM: 4GB, ROM: 64GB ជាមួយនឹងតម្លៃឡូយហ្ម៉ង ត្រឹម ៣២៩ ដុល្លារ ប៉ុណ្ណោះ។ តោះទស្សនាវីដេអូលម្អិតអំពីលក្ខណៈពិសេសៗរបស់ Huawei Nova 3e ដើម្បីដឹងការតែច្បាស់៖ តោះទស្សនាវីដេអូលម្អិតអំពីលក្ខណៈពិសេសៗរបស់ Huawei P20/Huawei P20 Pro៖ តោះទស្សនាវីដេអូលម្អិតអំពី Huawei Carnival ស៊ុបភើប្រូម៉ូសិន ដើម្បីដឹងការតែច្បាស់៖ (អត្ថបទពាណិជ្ជកម្ម)
ថ្មីៗនេះស្មាតហ្វូន Huawei P20 ឬ Huawei P20 Pro ឬ Huawei Nova 3e ទទួលបាននូវការពេញនិយម និងការកោតសរសើរ ពីសំណាក់អតិថិជនរបស់ខ្លួន។ ជាក់ស្ដែង តារាបង្ហាញម៉ូដ តារាចម្រៀង តារាសម្ដែង អ្នកថតរូបអាជីព អតិថិជនលំដាប់តំណែងប្រធាន ឬនាយកក្រុមហ៊ុន ដែលបានប្រើ និងទុកចិត្តលើគុណភាព បច្ចេកវិទ្យា សំខាន់ការរចនាល្អឥតខ្ចោះ និងការថតរូបស្អាតៗ ត្រជាក់ភ្នែកនេះតែម្ដង។
លោក Rear Admiral Jayanath Colombage សមាជិកគណៈកម្មាធិការសកម្មភាពជាតិទប់ស្កាត់ការរាលដាលកូរ៉ូណាវីរុស បានស្នើទៅពលរដ្ឋស្រីសង្ការក្សាភាពស្ងប់ស្ងាត់ ហើយបន្តរក្សាភ្ជាប់នូវការថែរក្សាសុខភាពអនាម័យ ជាពិសេសអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ ជាមួយគ្នានេះ លោក Colombage បានបញ្ជាក់ក្នុងបទសម្ភាសថា គណៈកម្មាធិការលោកបានស្នើទៅស្ថានទូតចិនប្រចាំស្រីសង្កា កុំឲ្យប្រញាប់បញ្ជូនពលករដែលធ្វើការលើគម្រោងផ្សេងៗចូលប្រទេសស្រីសង្កា ខណៈស្ថានភាពមិនទាន់វិលទៅភាពប្រក្រតី។ លោកបានអះអាងថា ទូតចិនកំពុងផ្តល់ចម្លើយវិជ្ជមានទាក់ទងនឹងសំណើរនេះ។ លោក Colombage ក៏បានណែនាំដល់និស្សិតស្រីលង្កាទាំងអស់ដែលទើបត្រឡប់មកពីប្រទេសចិន នាំគ្នាទៅពិនិត្យសុខភាព ដើម្បីជម្រះការសង្ស័យករណីកូរ៉ូណាវីរុស៕
ស្រីលង្កាបានប្រកាសករណីទី១នៃអ្នកកើតជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី កាលពីយប់ថ្ងៃទី២៧ ខែមករា។ យោងតាមសារព័ត៌មាន News First អ្នកជំងឺនោះ ជាស្ត្រីចិនអាយុ៤៣ឆ្នាំម្នាក់មកពីខេត្ត Hubei។
  យោងតាមការព្យាករដដែល ក្នុងរដូវប្រាំងនេះ បរិមាណទឹកភ្លៀងអាចនឹងមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។   ក្រសួងធនធានទឹកបញ្ជាក់ទៀតថា នៅដើមរដូវវស្សា ២០២៤នេះ នឹងមានសីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ហើយបរិមាណទឹកភ្លៀង នឹងទាបជាងមធ្យមភាគច្រើនឆ្នាំ និងមិនសូវរាយប៉ាយ។ ទន្ទឹមនឹងនេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតឡើងច្រើន។   ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសអ្នកដែលនៅឆ្ងាយពីប្រភពទឹក ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា៕  
ភ្នំពេញ៖ នៅរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងកើនខ្ពសជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅ ហើយស្ងួត។ នេះបើយោងតាមការព្យាករអាកាសធាតុ លើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២ កុម្ភៈ។
ក្រៅពីខាតប្រាក់ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងគុណភាពដីដុះដំណាំរបស់អ្នកស្រី កាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ២០១៦ អ្នកស្រី សុភី បានងាកមកផលិតជីធម្មជាតិដោយខ្លួនឯង ជំនួសឲ្យការប្រើប្រាស់ជីគីមីបានស្ទើរទាំងស្រុង។ ការប្រើជីធម្មជាតិនេះ បានធ្វើឲ្យកសិកររស់នៅខេត្តសៀមរាបរូបនេះ ចំណេញដល់ទៅ៨០ភាគរយនៃការចំណាយលើថ្លៃជីគីមីសម្រាប់ដំណាំរាប់ហិកតារបស់អ្នកស្រី បើទោះជាមិនទាន់ទទួលបានផលចំណេញក៏ដោយ។   សូមស្តាប់បទសម្ភាសរវាងកញ្ញា សាម ស្រីណុច អ្នកសារព័ត៌មានថ្មីៗ និងអ្នកស្រី កែវ សុភី កសិកររស់នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដូចតទៅ៖   អ្នកស្រី កែវ សុភី ជាកសិកររស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើកសិកម្មដោយប្រើជីនិងថ្នាំពុលគីមីតាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦ គឺមានរយៈពេល៦ឆ្នាំមកហើយ។ កសិកររូបនេះបានរៀបរាប់ថា រយៈពេល៦ឆ្នាំដែលប្រើគីមី មិនទទួលបានប្រាក់ចំណេញឡើង ពោលគឺបានត្រឹមតែរួចខ្លួន និងឆ្នាំខ្លះខាតបង់លុយកាក់ជាច្រើន ហើយប៉ះពាល់សុខភាព និងខូចគុណភាពដី រីឯទិន្នផលកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធ្លាក់ចុះ។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖«ចាប់តាំងពីប្រើជីគីមីមក ខាតបង់រាល់ឆ្នាំ ប្រើកាន់តែខ្លាំង ខាតកាន់តែខ្លាំង!»។   ដោយមើលឃើញពីផលប៉ះពាល់ និងខាតបង់បែបនេះ កសិករ កែវ សុភី បានងាកមកប្រើប្រាស់ជីនិងថ្នាំពុលធម្មជាតិ នៅអំឡុងឆ្នាំ២០១៦ ក្នុងគោលបំណងស្តាគុណភាពដី និងចង់បានសុខភាពល្អ ជាពិសេស គឺកាត់បន្ថយការចំណាយថ្លៃទិញជី។   ក្រោយត្រឡប់មកប្រើជីធម្មជាតិដែលអ្នកស្រីផលិតដោយខ្លួនឯង អស់រយៈពេល៤ឆ្នាំមកហើយនោះ គឺ អ្នកស្រី សុភី អាចកាត់បន្ថយចំណាយថ្លៃទិញជីគីមីរហូតដល់ទៅ៨០ភាគរយ លើដំណាំស្រូវ៥ហិកតា និងស្វាយជាង១ពាន់ដើម  ព្រមទាំងបន្លែបង្ការមួយចំនួនទៀតរបស់អ្នកស្រី។ កសិកររស់នៅឃុំត្បែង ស្រុកបន្ទាយស្រី រូបនេះ បញ្ជាក់ថា ទោះបីមិនទាន់ទទួលបានទិន្នផលច្រើន តែក៏មិនបារម្ភខ្លាចខាត ព្រោះប្រើជីធម្មជាតិចំណាយតិច។ អ្នកស្រី កែវ សុភី នៅតែបន្តប្រកបមុខរបរកសិកម្មដែលដាំដុះដោយប្រើជីធម្មជាតិជានិច្ច៕  
ភ្នំពេញ៖ រយៈពេល៦ឆ្នាំដែលកសិករ កែវ សុភី បានប្រកបរបរដាំដំណាំកសិផលដោយប្រើប្រាស់ថ្នាំគីមី បានត្រឹមតែរួចខ្លួន និងឆ្នាំខ្លះខាតប្រាក់ជាច្រើន ដោយចំណាយលើថ្លៃទិញជីគីមី។
សូមទស្សនាវីដេអូខាងក្រោមនេះ៖ កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា៕ 
កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង»បានចាប់ផ្តើមបេសកកម្មលើកទី២ នៅថ្ងៃទី២៩ខែមករានេះ ដល់ថ្ងៃទី១ ខែកុម្ភៈ។ ក្រុមការងារនឹងធ្វើដំណើរកាន់ខេត្តកំពង់ស្ពឺ  ដើម្បីទស្សនាសិប្បកម្មស្ករត្នោត ដែលជាផលិតផលអត្តសញ្ញាណនៅក្នុងខេត្តនេះ និងឡើងភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់ ១,៨១៣ម៉ែត្រ។
អ្នកវិភាគនយោបាយ លោក មាស នី យល់ឃើញថា ហេតុផលដែលគណបក្សសង្គ្រោះជាតិ ប្រកាសមិនដាក់អ្នកជំនួសតំណែងឯកឧត្តម កឹម សុខា នោះ គឺគ្រាន់តែជារូបភាពមួយ ដែលចង់បង្ហាញពីភាពខ្លាំងរបស់ខ្លួន ដល់អ្នកគាំទ្រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់លោក មាស នី វិញ ហេតុផលដែលគណបក្សប្រឆាំងលើកឡើងនេះ វាកំពុងបង្ហាញពីភាពកម្សោយ និងការបរាជ័យទៅវិញទេ ។ ការបរាជ័យដែលលោក មាស នី មើលឃើញនោះ គឺត្រង់ថា គណបក្សសង្គ្រោះជាតិ ទំនងជាមិនអាចដំណើរការទៅមុខបានទេ បើគ្មានវត្តមានដឹកនាំរបស់ឯកឧត្តម កឹម សុខា និងលោក សម រង្ស៊ី ។  ត្រង់ចំណុចនេះលោក មាស នី ពន្យល់វិញថា គណបក្សសង្គ្រោះជាតិ គួរតែត្រៀមដាក់ប្រធានថ្មី ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួន។ «ខ្ញុំយល់អារម្មណ៍របស់គណបក្សសង្គ្រោះជាតិ ដែលប្រកាសមិនដាក់ប្រធានថ្មី អ្នកជំនួសលោក កឹម សុខា នោះក៏ព្រោះតែពួកគេមិនចង់បង្ហាញពីភាពខ្សោយ ដែលត្រូវធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាចឡើយ។ ប៉ុន្តែជាទស្សនៈខ្ញុំ គណបក្សនេះគួរតែរៀបចំមេដឹកនាំក្បាលម៉ាស៊ីនបក្ស ដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួនថា អត់ពីលោក សម រង្ស៊ី និងលោក កឹម សុខា គណបក្សនៅតែអាចដំណើរការទៅមុខ ដោយមិនមែនដឹកនាំបក្សអាស្រ័យពឹងផ្អែកលើបុគ្គលនិយមទេ។ ហើយខ្ញុំជឿថា គណបក្សសង្គ្រោះជាតិនឹងជ្រើសរើសអ្នកជំនួសលោក កឹម សុខា។»។ នេះជាការយល់ឃើញរបស់លោក មាស នី ដែលបានបន្ថែមថា បើគណបក្សប្រឆាំង សម្រេចចិត្តដាក់ប្រធានថ្មី ជំនួសឯកឧត្តម កឹម សុខា នោះ វាបង្ហាញពីគំរូភាពរឹងមាំគណបក្ស ទៅដល់អ្នកគាំទ្រ និងគណបក្សដទៃទៀតផងដែរ។ ការលើកឡើងរបស់អ្នកវិភាគខាងលើនេះ ធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ ប្រកាសមិនតែងតាំងប្រធានថ្មីជំនួសឯកឧត្តម កឹម សុខា ឡើយ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកស្រី មួរ សុខហួរ ពន្យល់ថា មូលហេតុដែលគណបក្សមិនតែងតាំងប្រធានថ្មី ព្រោះកុំឲ្យមហាជនយល់ច្រឡំថា គណបក្សខ្លួន មានគំនិតបំផ្លាញប្រជាធិបតេយ្យ ដូចការចោទប្រកាន់មកលើឯកឧត្តម កឹម សុខា។ «គណបក្សយើងមានជំហរច្បាស់លាស់ណាស់ ហើយយើងស្គាល់ច្បាស់ណាស់ថា នរណាជាប្រធាន នោះគឺឯកឧត្តម កឹម សុខា ហើយមិនមានអ្នកណាជំនួសតំណែងគាត់ឡើយ។ ដូច្នេះគណបក្សយើងនឹងមិនតែងអ្នកជំនួសតំណែងឯកឧត្តម កឹម សុខា ទេ។ ការចោទប្រកាន់ ការចាប់ឃុំខ្លួនមកប្រធានគណបក្សម្នាក់ហើយ ម្នាក់ទៀតនេះ វាកំពុងបង្ហាញថានយោបាយកម្ពុជា កំពុងដើរហួសចំណុចក្រហមហើយ វាកំពុងដើរដល់ចំណុចហានិភ័យខ្ពស់»។ នេះជាការអត្ថាធិប្បាយរបស់អនុប្រធានគណបក្សប្រឆាំង ដែលបានបន្ថែមថា បើទោះជាគណបក្សខ្លួនដាក់អ្នកណាជាប្រធានបក្ស ក៏គង់តែរងគ្រោះដែរ បើសិនជានៅតែមានការបន្តប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍នយោបាយ។ និយាយដល់ត្រង់នេះ លោក មាស នី ផ្ដល់ជាទស្សនៈថា បើគណបក្សសង្គ្រោះជាតិ តែងតាំងប្រធានថ្មីជំនួសឯកឧត្តម កឹម សុខា ហើយនៅតែរងគ្រោះដោយសារបញ្ហាក្តីក្ដាំទៀតនោះ វានឹងបង្ហាញកាន់តែច្បាស់ទៅដល់សហគមន៍អន្តរជាតិ ពីស្ថានភាពនយោបាយអាក្រក់នៅកម្ពុជា។ ប៉ុន្តែបើគណបក្សសង្គ្រោះជាតិ មិនតែងតាំងប្រធានថ្មីទេនោះ វានឹងផ្ដល់ផលអាក្រក់ដល់គណបក្ស ដោយគ្មានផលចំណេញអ្វីនោះទេ។ «បើគណបក្សប្រឆាំង ប្រកាន់ជំហរមិនជ្រើសរើសក្បាលម៉ាស៊ីនបក្ស វានឹងនាំឲ្យគណបក្សនេះប្រឈមមុខនឹងការរំលាយ ដោយសារច្បាប់ស្តីពីគណបក្សនយោបាយ ហើយធ្វើឲ្យពលរដ្ឋគាំទ្របាក់ទឹកចិត្ត ចំណែកក្រុមប្រឹក្សាស្រុក-ឃុំ ក៏បាត់បង់អស់សិទ្ធិដែរ។ ប៉ុន្តែបើគណបក្សនេះដាក់អ្នកថ្មីជំនួសប្រធានបក្ស ហើយនៅតែមានការចាប់ដដែលទៀត មានផលល្អដល់គណបក្ស ព្រោះអន្តរជាតិគេមើលឃើញពីការដឹកនាំ ស្ថានភាពនយោបាយអាក្រក់នៅកម្ពុជា ហើយពួកគេអាចនឹងដាក់សម្ពាធមកលើរដ្ឋាភិបាល តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម»។ នេះជាការលើកឡើងរបស់លោក មាស នី ដែលបានបន្ថែមថា ស្ថានភាពនយោបាយនៅកម្ពុជា អាចនឹងមានការប្រែប្រួលតាមរយៈ«អណ្ដាត»របស់អ្នកនយោបាយស។ តែយ៉ាងណាគណបក្សសង្គ្រោះជាតិ នឹងពិចារណាលើការចូលរួមប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០១៨ ។ ការពិចារណារបស់គណបក្សសង្គ្រោះជាតិនេះ ស្របពេលកំពុងតាមដានមើលករណីឯកឧត្តម កឹម សុខា ដែលរងបទចោទត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយជនបរទេស។ លោកស្រី មូរ សុខហួរ អនុប្រធានបក្សសង្គ្រោះជាតិបានបញ្ជាក់ដូច្នេះថា៖« បើបញ្ហានយោបាយមានការចោទប្រកាន់ ការចាប់ចង ឃុំខ្លួនបែបនេះ នោះការបោះឆ្នោតក៏មិនអាចមានភាពសេរី និងយុត្តិធម៌ដែរ ដូច្នេះគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមការបោះឆ្នោតឡើយ»។  លោកស្រី មូរ សុខហួរ ទាមទារឲ្យមានការប្រកួតប្រជែងនយោបាយរវាងគណបក្ស និងគណបក្ស ត្រូវស្មើភាពគ្នា ដោយមិនត្រូវធ្វើទុក្ខបុកម្នេញគូប្រកួតម្ខាងទៀតនោះទេ៕
ភ្នំពេញ៖ បន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានលាលែងចេញពីតំណែង នៅពេលនេះឯកឧត្តម កឹម សុខា ប្រធានគណបក្សបច្ចុប្បន្ន ក៏កំពុងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ។ អ្នកវិភាគថា បញ្ហានេះគឺជាវិញ្ញាសារធំមួយសម្រាប់គណបក្សសង្គ្រោះជាតិ ក្នុងការបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយមិនចាំបាច់មានឥស្សរៈជនជាន់ខ្ពស់ទាំងពីររូបនេះដឹកនាំបក្សឡើយ។ ការលើកឡើងរបស់អ្នកវិភាគបែបនេះ ធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ ប្រកាសមិនតែងតាំងប្រធានថ្មី ជំនួសឯកឧត្តម កឹម សុខា។
 អត្ថបទទាក់ទង   ទោះបីគ្មានទីផ្សារ កញ្ញា អយុធ្យា នៅតែស្រឡាញ់របរគំនូរបុរាណ សូមអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖     មានយុវជនខ្មែរវ័យក្មេងមិនច្រើនឡើយ ដែលអាចអាន និងសរសេរអក្សរខ្មែរបុរាណបាន។ យុវតី ជិន ស្រីអយុធ្យា ចេះសរសេរអក្សរបុរាណដល់ទៅ ៣សម័យកាល គឺសម័យមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ។ មិនមែនជាសិស្សនិស្សិតជំនាញអក្សរសាស្ត្រខ្មែរ ប៉ុន្តែ យុវតី ស្រីអយុធ្យា វ័យ១៨ឆ្នាំ គឺជាវិចិត្រករគំនូរបុរាណដ៏ចំណានម្នាក់។ បច្ចុប្បន្ន នាងកំពុងបន្តការសិក្សាផ្នែករចនាក្រាហ្វិក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។   មានអាកប្បកិរិយាសុភាព ស្ងប់ស្ងាត់ ស្រីអយុធ្យា ដែលមានឪពុកជាសិល្បករ និងជាអ្នកដឹកភាពយន្តផង រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការសរសេរអក្សរខ្មែរ មានក្បាច់ និងម៉ូដ របស់ខ្លួនស្រដៀងនឹងអក្សរបុរាណខ្មែរនោះទេ។ យុវតី ជិន ស្រីអយុធ្យា លើកឡើងដូច្នេះថា៖«កាលឆ្នាំ២០១៧ ខ្ញុំរៀននៅសាលាធម្យម អ្នកគ្រូហៅមេរៀនលឿនពេក ហើយខ្ញុំកត់មិនទាន់ទេ។ ពេលហ្នឹងខ្ញុំសរសេរអក្សមានក្បាច់ និងម៉ូដហើយខ្ញុំថតផុសលើបណ្ដាញសង្គម មានការសរសើរ និងចែករំលែកច្រើន។ ខ្ញុំឆ្ងល់ ក៏ទៅសួរសិស្សច្បង អក្សរខ្ញុំហ្នឹងបែបណា បានជាមានការចាប់អារម្មណ៍ច្រើន? សិស្សច្បងខ្ញុំ និយាយថា អក្សរប្អូនឯង ដូចអក្សរសម័យបុរាណ និងកណ្ដាល»។   វិវឌ្ឍន៍ពីការសរសេរអក្សរលេង និងផ្សព្វផ្សាយតាមបណ្តាញសង្គម រហូតអាចសរសេរអក្សរខ្មែរបុរាណបានចាប់ពីសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី១៣  យុវតីស្រអែមស្រស់រូបនេះ  ពន្យល់ថានាងព្យាយាមសិក្សាអក្សរបុរាណ ព្រោះចង់បំផុសស្មារតីយុវជនខ្មែរជំនាន់ក្រោយ ឲ្យស្រឡាញ់អក្សរខ្មែរ ដ្បិតនាងបានឃើញយុវវជនជាច្រើន សរសេរពាក្យខ្មែរមិនត្រឹមត្រូវ។ «គោលបំណងរបស់ខ្ញុំ គឺចង់យកអ្វីដែល បុរាណចាស់ពីមុន មកបំផុសឲ្យយើងទាំងអស់គ្នា បានស្គាល់។ ខ្ញុំចូលចិត្តចែករំលែក។ ប្រសិនបើនរណាម្នាក់ចង់ដឹង ចង់រៀនពីការសរសេរអក្សរ ខ្ញុំអាចប្រាប់ និងបង្រៀនគាត់បាន»។  យុវតី ជិន ស្រីអយុធ្យា អះអាងដូច្នេះ។   ចេះសរសរអក្សរបុរាណនៅលើក្រដាស ឬផ្ទាំងគំនូរហើយ ស្រីអយុធ្យា មានបំណងរៀនសូត្របន្ថែមពីអក្សរបុរាណ និងរបៀបសរសេរលើស្លឹករឹតបន្ថែមទៀត ព្រោះនាងចង់ ចារអក្សររបស់ខ្លួននៅលើស្លឹករឹត។ ទន្ទឹមនឹងបំណងនេះ យុវតី ជិន ស្រីអយុធ្យា ក៏ស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រឹះស្ថានសិក្សារបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ដាក់បង្ហាញប្រភេទអក្សរបុរាណ ដើម្បីឲ្យសិស្សានុសិស្សបានស្គាល់ និងយល់ពីអក្សរបុរាណខ្មែរ ដែលដូនតាបានបន្សល់ទុក៕
ភ្នំពេញ៖ ក្រៅពីមានជំនាញគំនូរបុរាណ យុវតី ជិន ស្រីអយុធ្យា ចេះសរសេរអក្សរបុរាណខ្មែរដល់ទៅ ៣សម័យកាល គឺ សម័យមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ។ យុវតីវ័យ ១៨ឆ្នាំរូបនេះ កំពុងបន្តការសិក្សា ផ្នែករចនាក្រាហ្វិក នៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយបញ្ចប់ថ្នាក់គំនូរបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ។  ជាវិចិត្រករគំនូរបុរាណ ដ៏មានទេពកោសល្យម្នាក់ យុវតីសម្បុរស្រអែមរូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ក្រោយនាងបានផ្សព្វផ្សាយស្នាដៃគំនូរបុរាណ ខ្មុកស្មាច់ និងអក្សរបុរាណ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ការគាំទ្រដ៏ច្រើននេះ បានជំរុញឲ្យអយុធ្យា កាន់តែខិតខំឈ្វេងយល់ និងហ្វឹកហាត់សរសេរអក្សរបុរាណ និងកំពុងចែករំលែកចំណេះដឹងនេះជាបន្តបន្ទាប់ដល់យុវជនជំនាន់ក្រោយទៀតផង។
អត្ថបទទាក់ទង   ប្រព័ន្ធមីស៊ីលPatriot ត្រូវបានដឹកជញ្ជូនដល់អ៊ុយក្រែន ដើម្បីទប់មីស៊ីលរុស្ស៊ី  រដ្ឋមន្រ្តីការពារជាតិប្រមាណ ៥០ប្រទេស ដោយក្នុងនោះមានអាម៉េរិកផង បានជួបជុំគ្នានៅមូលដ្ឋានទ័ពអាកាស Ramstein នៅអាល្លឺម៉ង់ ក្នុងថ្ងៃទី២១ ខែមេសា ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន រួមទាំងការផ្តល់ជំនួយយោធា។ ក្នុងជំនួបនោះ លោក ឡយ អូស្ទីន ប្រមុខការពារជាតិអាម៉េរិក បានសន្យាថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបង្កើនការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសទៅអ៊ុយក្រែន។    «អ្វីដែលអ៊ុយក្រែនត្រូវការបំផុត គឺសមត្ថភាពការពារដែនអាកាស»។ លោក អូស្ទីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ ខែមេសា ដោយបន្តថា លោកសូមកោតសរសើរចំពោះការងាររបស់សម្ព័ន្ធមិត្ត ហើយជឿថា ប្រទេសទាំងនោះ នឹងបន្តផ្តល់ជំនួយទៅអ៊ុយក្រែនបន្ថែមទៀត។    ចំណែក លោក ឧត្តមសេនីយ៍ Mark Milley នាយសេនាធិការកងទ័ពអាមេរិក បានសរសេរពីភាពជោគជ័យរបស់អ៊ុយក្រែន ក្នុងការការពារប្រទេស និងដែនអាកាសពីយន្តហោះចម្បាំងរបស់រុស្ស៊ី។ បើតាមលោក Milley ពេលនេះ ក្រុមប្រទេស Ukraine Contact Group នឹងផ្តោតលើការអភិវឌ្ឍសមត្ថភាពរបស់អ៊ុយក្រែន។    សូមបញ្ជាក់ថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅមួយឆ្នាំមុន ក្រុមប្រទេស Ukraine Contact Group បានផ្តល់ជំនួយសន្តិសុខទៅអ៊ុយក្រែនប្រមាណ ៥៥ពាន់លានដុល្លារ ដោយក្នុងនោះរួមមានមីស៊ីល កាំភ្លើងធំ រថក្រោះ និងប្រព័ន្ធការពារអាកាសជាដើម៕   
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២១ ខែមេសា បានប្តេជ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបង្កើនការផ្តល់ប្រព័ន្ធការពារអាកាសទៅអ៊ុយក្រែន ដើម្បីការពារពីការវាយប្រហារមីស៊ីល ឬយន្តហោះចម្បាំងរបស់រុស្ស៊ី។ ការអះអាងបែបនេះ ធ្វើឡើងក្រោយប្រព័ន្ធ Patriot ត្រូវបានដឹកជញ្ជូនដល់អ៊ុយក្រែន។
សង្ក្រាន្ដខេត្តស្វាយរៀង ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានអញ្ជើញសហព័ន្ធកីឡាហោះហើរកម្ពុជា ឲ្យចូលរួមបង្ហាញពីការហោះហើរ។ សហព័ន្ធ បានបញ្ជូនគ្រូបង្វឹក-កីឡាករ ៦រូប ក្នុងនោះមាន៖ លោក តេង ប៉េងស៊ាង គ្រូបង្វឹក, កីឡាករ លី សុខី, Mr. Claudel Drainville, សារៀម រក្សា, ទិត្យ វណ្ណា និង Mr. Luke Russell Rozycki-Marshall។    លោក សារៀម រក្សា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា កីឡានេះ មិនសូវជាមានអ្នកស្គាល់ ហើយក៏មិនដឹងថានៅក្នុងកម្ពុជា មានប្រភេទកីឡានេះដែរ។ ក្រៅអំពីការផ្សព្វផ្សាយកីឡានេះ អគ្គលេខាធិការរូបនេះ ការបង្ហាញការហោះហើរ គឺជាទស្សនីយភាពមួយប្លែក និងញ៉ាំងបរិយាកាសឲ្យកាន់តែចាប់អារម្មណ៍។   «ខ្ញុំគិតថា នេះជាការផ្សព្វផ្សាយឲ្យប្រជាជននៅខេត្តស្វាយរៀង បានស្គាល់នូវកីឡាមួយនេះ។ កីឡានេះ មិនទាន់មានអ្នកស្គាល់ច្រើនទេ។ ហើយខ្ញុំ គិតថា ពេលឃើញការហោះហើរពួកគាត់អ្នកទៅលេងសង្ក្រាន្តនោះ មានក្ដីរំភើបរីករាយ។ យើង ចង់បង្ហាញការហោះហើរ មិនត្រឹមតែខេត្តស្វាយរៀងទេ ប៉ុន្ដែគឺគ្រប់ខេត្ត ដើម្បីឲ្យពួកគាត់បានស្គាល់ពីកីឡានេះ។»។ លោក សារៀម រក្សា បាននិយាយដូច្នេះ។   គួរបញ្ជាក់ផងដែរថា កីឡាហោះហើរ មានវត្តមាននៅកម្ពុជា តាំងពីចន្លោះឆ្នាំ២០០០-២០០៤ ហើយមានភ្ញៀវទេសចរ លេងកីឡានេះច្រើន គឺនៅចន្លោះឆ្នាំ២០០៥-២០១០។ ដោយឡែក សហព័ន្ធកីឡាហោះហើរ ត្រូវបានបង្កើតនៅឆ្នាំ២០១៣ បន្ទាប់ពីមានការជំរុញ និងជួយជ្រោមជ្រែងពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានលោក តេង ប៉េងស៊ាង ជាប្រធានសហព័ន្ធ រហូតមកទល់បច្ចុប្បន្ន៕
សហព័ន្ធកីឡាហោះហើរកម្ពុជា នឹងបញ្ជូនកីឡាករ ៦រូប ដើម្បីជិះឧបករណ៍ Paramotor ហោះបង្ហាញ ក្នុងពិធីសង្ក្រាន្ដចូលឆ្នាំខ្មែរ នៅដងទន្លេវៃគោ ក្រុងស្វាយរៀង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ លោក សារៀម រក្សា អគ្គលេខាធិការសហព័ន្ធកីឡាហោះហើរ យល់ថានេះជាឱកាស ផ្សព្វផ្សាយកីឡាហោះហើរ និងជាការបង្ហាញសមត្ថភាពរបស់អត្ដពលិកកម្ពុជា ព្រមទាំងជួយឱ្យបរិយាកាសសង្ក្រាន្ដនៅស្វាយរៀង កាន់តែអធិកអធម។
  ទោះខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់នៅកំឡុងវិបត្តិកូវីដ-១៩ ដើម្បីលើកសោភ័ណក្រុង ទាក់ទាញភ្ញៀវទេសចរយ៉ាងណាក៏ដោយ ផ្លូវក្នុងក្រុងជាច្រើនទៀតមិនទាន់ល្អប្រសើរនៅឡើយ។ ផ្លូវភាគច្រើនជាផ្លូវក្រួសក្រហម ផ្លូវលំ ដែលពិបាកដល់ប្រជាពលរដ្ឋ។    ម្ចាស់ផ្សារផលិតផលកម្ពុជា លោក អ៊ុន សាវ៉ាន់ រំពឹងថាអភិបាលខេត្តថ្មីនឹងជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ពិសេសដោះស្រាយបញ្ហាជួយឱ្យភ្ញៀវទេសចរមកលេងខេត្តសៀមរាបកាន់តែច្រើន។ ក្រៅពីនេះ លោក សាវ៉ាន់ ក៏ចង់ឱ្យអភិបាលខេត្តពង្រឹងការងារគ្រប់គ្រងបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ និងការលក់ដូរឱ្យមានរបៀបរៀបរយនៅតំបន់ខ្លះដូចជាមាត់ស្ទឹងជាដើម។    ជាអ្នកបម្រើក្នុងវិស័យទេសចរណ៍មួយរូប លោក សាវ៉ាន់ ក៏ចង់ឱ្យខេត្តបង្កើនការគិតគូរសោភ័ណភាព ដូចជាបំពាក់ភ្លើងបំភ្លឺផ្លូវនៅទីប្រជុំជនបន្ថែមទៀត ដូចជាតំបន់ពេញនិយមផាប់ស្រ្ទីត ដែលមានអំពូលតែមិនបើកបំភ្លឺ។ លោកបន្ថែមថា៖« ប្រព័ន្ធភ្លើងយប់ឡើងគួរបើក សព្វថ្ងៃបើកខ្លះអត់ខ្លះ ផ្លូវថ្មើរជើងអត់បើក បើកតែផ្លូវជិះម៉ូតូ ដូចផាប់ស្រ្ទីត កន្លែងខ្លះអត់បើកដែរ»។    ក្រៅពីនេះ លោក សាវ៉ាន់ ក៏ចង់ឱ្យអភិបាលខេត្តថ្មីបង្កើនការដាំដើមឈើនៅតាមដងផ្លូវ ទីសាធារណៈមួយចំនួនបន្ថែមទៀត ពិសេសផ្កាដើម្បីសោភ័ណភាពក្រុងទេសចរណ៍សៀមរាប។ បញ្ហាក្មេងទំនើង ក៏លោក សាវ៉ាន់ យល់ថា គួរមើលឡើងវិញដែរ និងរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀត តែកុំរៀបចំកម្មវិធីដដែលៗ ដូចជាការលើកតម្កើងសិល្បៈ ផលិតផលក្នុងស្រុកឱ្យបានច្រើន។ល។   ចំណែកលោក គា រក្សា ជាពលរដ្ឋរស់នៅសង្កាត់ស្លក្រាម ចង់ឃើញអភិបាលខេត្តថ្មី បន្តទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ផ្សព្វផ្សាយវិស័យទេសចរណ៍តាមតំបន់ឱ្យកាន់តែទូលំទូលាយ ចាប់ដៃសហការគ្នាកាន់តែល្អជាមួយអាជ្ញាធរជាតិអប្សរាដើម្បីការពារតំបន់បេតិកភណ្ឌអង្គរ រៀបចំស្ទឹងសៀមរាប និងគ្រប់គ្រងសំរាមឱ្យបានល្អ។ បង្កើនការស្ថាបនាផ្លូវក្នុងក្រុង ដាក់ប្រព័ន្ធលូរំដោះទឹក ដើម្បីកុំឱ្យជន់លិចពេលភ្លៀងធ្លាក់ម្ដងៗ។ ត្រូវបង្កើនការគ្រប់គ្រងតំបន់ព្រៃលិច និងទប់ស្កាត់ការទន្រ្ទានបន្ថែមពីជនខិលខូច។   ដោយឡែកចំណែកកញ្ញា ឆាយ ផាន់នី វិញក៏មានសំណូមពរប្រហាក់ប្រហែលនឹងពលរដ្ឋដទៃទៀតដែរ។ ផាន់នី ចង់ឱ្យថ្នាក់ដឹកនាំខេត្តថ្មី បន្តយកចិត្តទុកដាក់ ដោះស្រាយកង្វល់របស់រាស្រ្តឱ្យបានឆាប់រហ័ស។ កញ្ញាលើកឡើដូច្នេះថា៖« អាជ្ញាធរខេត្តជាសេនាធិការឱ្យរាជរដ្ឋាភិបាល ត្រូវតែមានកិច្ចអន្តរាគមន៍ ជួយសម្របសម្រួលដោះស្រាយទៅតាមអ្វីជាក់ស្ដែង ទាន់ពេលវេលា និងមានតម្លាភាព ដោយមិនប្រកាន់បក្សពួកតូចធំឡើយ»។    លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តសៀមរាប ជា ផ្លូវការនៅថ្ងៃទី៥ កញ្ញា ក្រោមវត្តមានលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រធាន ស.ស.យ.ក. ខេត្តសៀមរាបរូបនេះ បានក្លាយជាអភិបាលរងខេត្តនៅខែកុម្ភៈ ឆ្នាំ២០២២ ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវផ្ទេរតួនាទី និងតែងតាំងជាអគ្គារធិការដ្ឋាន នៃក្រសួងមហាផ្ទៃ។    ក្នុងពិធីប្រកាសជាផ្លូវការនៅចំពោះមុខថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាទរាប់រយនាក់ លោកបានប្ដេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត និងយកចិត្តទុកដាក់បង្កើនសមត្ថភាពដើម្បី ក្លាយជាមន្រ្តីដែលមានសមត្ថភាព សីលធម៌ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ពិសេសលើការបម្រើសេវាសាធារណៈជូនពលរដ្ឋ។ ថែរក្សាសន្ដិភាព សន្តិសុខ ធ្វើឱ្យភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីបង្កើនភាពកក់ក្ដៅជូនពលរដ្ឋ។ នេះជាការប្ដេជ្ញាចិត្ត ក្នុងនាមអភិបាលខេត្តថ្មីដែលជាទីរំពឹងរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណជាង១លាននាក់៕  
សៀមរាប៖ លោក ប្រាក់ សោភ័ណ អភិបាលរងត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាបថ្មី ជំនួសលោក ទៀ សីហា ដែលឡើងជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ។ នៅអាណត្តិថ្មីនេះ ប្រជាពលរដ្ឋក្នុងខេត្តចង់ឱ្យអភិបាលខេត្តថ្មីបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបន្ថែម ពិសេសដាក់ប្រព័ន្ធលូឱ្យបានគ្រប់ផ្លូវ កុំឱ្យទឹកជន់លិចនារដូវវស្សា។
  -ក្នុងចំណោមហេតុផលទាំងអស់ដែលអ្នកអាចមានការឈឺចាប់ស្មា គឺការរងរបួសត្រង់សន្លាក់បង្វិលរបស់អ្នក គឺជារឿងធម្មតាបំផុត។ នៅក្នុងការសិក្សានាពេលថ្មីៗនេះមនុស្សពីរភាគបីដែលមានបញ្ហាសន្លាក់បង្វិល។ -វាក៏អាចទៅរួចដែលអ្នកបានដាច់រហែកទំនោរស្មាមួយផ្នែក ឬទាំងស្រុងពីចលនាច្រំដែល ឬពីការប៉ះទង្គិចដោយផ្ទាល់ដូចជាការដួល។ -ស្មា កក ដែលជាការឡើងរឹង និងអសមត្ថភាពក្នុងការធ្វើចលនាស្មារបស់ពួកគេ តាមរបៀបដែលពួកគេធ្វើធម្មតា ដោយមានកម្រិតខុសគ្នានៃការឈឺស្មា។ -រលាកអង្គុញឆ្អឹង -ដាច់រហែករង្វង់ឆ្អឹងខ្ចី ដែលជាឆ្អឹងខ្ចីស្តើងព័ទ្ធជុំវិញគែមនៃរន្ធស្មា និងជួយឱ្យស្មាមានស្ថេរភាព។ -ការស្ទះស្មា ដែលកើតឡើងជាញឹកញាប់ បន្ទាប់ពីការធ្វើលំហាត់ប្រាណម្តងហើយម្តងទៀតដូចជាហែលទឹកជាដើម។ -ជំងឺរលាកសន្លាក់ ជួនកាលគេហៅថាជំងឺសន្លាក់ដែលខូចទ្រង់ទ្រាយ -អស្ថេរភាពស្មា, វាក៏ជាការធ្វើរោគវិនិច្ឆ័យ ដែលត្រូវបានផ្តល់ឱ្យនៅពេលស្មាឈឺ ព្រោះបាល់នៃសន្លាក់រលុងពេក ហើយអាចរុញទៅមកជុំវិញរន្ធច្រើនពេក។ -ស្មាដែលខូច គឺបន្ទាប់អស្ថេរភាពស្មា ដែលនាំឱ្យបាល់នៃសន្លាក់រលុង ហើយវានឹងធ្វើឱ្យមានការផ្លាស់ទីចេញរន្ធ។ -បាក់ឆ្អឹងស្មា៕   ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកធ្លាប់ឈឺចាប់ ឫមានអារម្មណ៍មិនស្រួល នៅពេលដែលអ្នកលើកដៃឡើងទៅលើឫទេ? ការណែនាំរបស់យើងអំពីការឈឺស្មា នឹងជួយអ្នកឱ្យបញ្ជាក់ពីមូលហេតុដែលអ្នកឈឺ។
  -ឡេមឡាម (គុ.) ដែលក្រឡេកក្រឡៅដោយអាការៈភ័យរឡេមរឡាម :  ភ្នែកឡេមឡាម។  តែគេនិយមប្រើពាក្យ «រឡេមរឡាម» ជាង។   -ឡេមឡឺម (គុ.កិ., គុ.) ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ :  ឈរឡេមឡឺម; មនុស្សឡេមឡឺម។  ប្រាជ្ញពុំស្មើប្របបាក់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម ជាពាក្យទំនឹមទំនៀមបុរាណ ដែលមានន័យថា អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអម អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ)។     -ឡេវឡៃ (គុ.) ដែលយកជាការពុំបាន; ផ្ដេសផ្ដាស; សាបរលាប, ឥតតម្លៃ :  សម្ដីឡេវឡៃ, មនុស្សឡេវឡៃ។  គេក៏អាចប្រើជា «ហ្លេវហ្លៃ» ក៏មានន័យដូចគ្នាផងដែរ។   -ឡេះឡោះ (គុ., គុ.កិ.) ដែលលាយដោយការលេង យកជាការមែនការពិតពុំបាន, ដែលរោយរាយឬរាត់រាយឥតប្រយោជន៍, ឥតសព្ទឥតសារ :  សម្ដីឡេះឡោះ, និយាយឡេះឡោះ។     -ឡេះឡះ (គុ.កិ., គុ.) ឡះៗក្រៃពេក; ឡះចុះឡះឡើង ឬឡះៗទៅមកៗ :  បង្រះឡេះឡះ, ឈឺឡេះឡះ, ដំណើរឡេះឡះ។     -ឡិបឡុប (គុ.កិ., គុ.) ឡុបៗញ័រមាត់ញ័រ កមិនសូវច្បាស់លាស់ :  និយាយឡិបឡុប; សម្ដីឡិបឡុប; និយាយឡិបឡុបៗពិបាកស្ដាប់ណាស់!     -ឡប់ឡែ (គុ.កិ., គុ.) មិនច្បាស់លាស់ ច្របូកច្របល់ ត្រឡប់ត្រឡិន :  និយាយឡប់ឡែ, ឆ្កួតឡប់ឡែ, សម្ដីឡប់ឡែ។  អ្វីៗដែលគេប្រើសម្រាប់លាក់បាំង បង្វែងដាន ដោះសាជាដើម; ដែលត្រឡប់ត្រឡិន សាចុះសាឡើង:  យកបញ្ហានេះមកធ្វើជាឡប់ឡែ។   ន័យមួយទៀត គឺ របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឱ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ :  ឡប់ឡែបាំងមាត់ទ្វារ, អង្គុយក្នុងឡប់ឡែ។       -ឡឺនឡង់ (គុ., គុ.កិ.) ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការៈឆ្ងល់ខ្លាំង ឬភ័យខ្លាំង ឬក៏ព្រោះជាប់កុនជាប់ដំណើរ :  ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់។     -ឡិកឡក់ (គុ.កិ., គុ.) ដែលនិយាយភាសារបស់ខ្លួនមិនទាន់ច្បាស់ (ព្រោះនៅជាក្មេងតូច) :  ក្មេងតូចនិយាយឡិកឡក់; នៅក្មេងឡិកឡក់; និយាយឡិកឡក់ដូចជាកូនក្មេង។   -ឡប់ៗ (គុ.កិ., គុ.) ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់ :  និយាយឡប់ៗ, សម្ដីឡប់ៗ។     -ឡិមឡុម ឬ ឡិមឡុំ (គុ.កិ., គុ.) ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ :  (ព.កា.) សម្ដីឡិមឡុម; គំនិតឡិមឡុម; និយាយឡិមឡុម។ ត្រូវហាត់និយាយ កុំធ្វើរាយមាយ ឡិបឡុបឡិមឡុម កុំប្រើឫកពា ចច្រិមចច្រុម កណ្ដាលជំនុំ ឱ្យគេធុញទ្រាន់។ ការចេះព្រោះហាត់ សម្ដីព្រោះមាត់ ធ្លាប់ថ្នឹកគ្រប់គ្រាន់ បើឥតបានហាត់ រែងនឹកពុំទាន់ និយាយច្រើនភ័ន្ត នែៈៗញយៗ។ សម្ដីជាឯក ត្រូវការជជែក ពាក្យពេចន៍មិនខ្សោយ បើអន់សម្ដី និយាយច្រើនធ្លោយ បាត់មុខបាត់ក្រោយ នែៈៗច្រំដែល។     -ឡិងឡង់ (គុ., គុ.កិ.) ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការៈឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ :  ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់។     -ឡិងឡាំង (កិ., គុ.) ស្រឡាំងកាំង, អាំងឡាំង, គាំងស្មារតី :  ខ្ញុំទៅជាឡិងឡាំងគិតអ្វីមិនទាន់; គំនិតឡិងឡាំង។     -ឡកឡាយ (កិ.) និយាយឡកដោយពាក្យលែបខាយឬនិយាយឡកឱ្យរឿយៗ :  ឡកឡាយឱ្យដឹងខ្លួន, និយាយឡកឡាយ។     -ឡុបៗ (គុ.កិ., គុ.) ញាប់ៗប្រឡិបប្រឡុប ឬ រឡិបរឡប់ពុំសូវច្បាស់លាស់ :  និយាយឡុបៗ; សម្ដីឡុបៗ។     -ឡុលៗ (គុ.កិ., គុ.) ដែលមានសូរក្អុលៗ ឬគ្រលរមិនច្បាស់ ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្ដាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់ :  និយាយឡុលៗ; សម្ដីឡុលៗ។     -ឡូងឡាង (គុ.កិ.) អំពីសូរស្រែកឡូងៗក្អេងក្អាង :  ស្រែកឡូងឡាង។ និយាយឡូងឡាង និយាយវ៉ូងវ៉ាង។     -ឡូឡា (គុ., គុ.កិ.) ឡូៗខ្លាំងៗ :  និយាយឡូឡា; សម្ដីឡូឡា។     -ឡែបឡប (កិ.) អែបអប, ប្រចុបប្រចែងអែបអបឱ្យតែបានស៊ីបានចាយ :  ឡែបឡបស៊ី, ។ (គុ.) ដែលជាអ្នកអែបអប :  មនុស្សឡែបឡប។  (គុ.កិ.) ដោយអែបអប :  រកស៊ីឡែបឡប។ (ព.កា.) រីមនុស្សឡែបឡបច្រើនតែអែបអប ពោលចាក់បណ្ដោយ ប្រើពាក្យប្រចុប ត្រឡប់មុខក្រោយ កាលបើគេឱ្យ នេះនោះដើរចេញ។     -ឡែមៗ (គុ.) ដែលមានរសផ្អែមបន្តិចៗ, ផ្អែមឡមៗ :  ផ្អែមឡែមៗ (ច្រើនបើ ឡមៗ ជាង)។  ឡែមៗ ជាឧទានសព្ទ គឺពាក្យកូនក្មេងនិយាយបញ្ញែមគ្នាលេង។     -ឡែឡ (គុ., គុ.កិ.) ក្អេងក្អាងខ្លាំងៗឥតប្រយោជន៍ ឥតគោរពកោតក្រែង :  សម្ដីឡែឡ; និយាយឡែឡ។  ជាឧទានសព្ទ គឺ សូរឡែៗឡៗរឿយៗ, សូររឡែរឡ។       -ឡែឡប់ (គុ., គុ.កិ.) ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឱ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឱ្យឡប់គំនិត :  សម្ដីឡែឡប់; និយាយឡែឡប់។  (កិ.) លីលាប់ :  សត្វទាំងឡាយតែងឡែឡប់កើតស្លាប់ ឥតឈប់ឥតស្រាក (ព.បុ.)។     -ឡែៗ (ឧទានសព្ទ) សូរស្រែកតឹងបំពង់កឮស្អាខ្លាំង :  ស្រែកឡែៗ៕  
សារព័ត៌មានឌីជីថលថ្មីៗ ដោយផ្អែកតាមវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា សូមលើកយកពាក្យដែលភ្ជាប់ដោយអក្សរ «ឡ» ផ្ទួនគ្នា មកពន្យល់ដូចខាងក្រោម៖
  បើតាមរដ្ឋបាលរាជធានីភ្នំពេញ ទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន២កន្លែងនេះ ចាប់ពីពេលបើកព្រឹត្តិការណ៍ ថ្ងៃទី៥ ខែឧសភា ដល់ពេលបញ្ចប់ព្រឹត្តិការណ៍ប្រកួត។ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ   រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ  
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន២កន្លែង នៅទីតាំងទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភានេះ។
ជាក់ស្តែងបើយើងពិនិត្យមើលកត្តាពាក់ព័ន្ធ ថ្លៃដើមរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI)វាកើតឡើងពីធាតុផ្សំសំខាន់ចំនួន២គឺ៖ ទី១៖ ថ្លៃដើមទុន (Cost of Capital) ដែលជាប្រាក់សម្រាប់ឲ្យអតិថិជនខ្ចី នៅក្នុ្ងង MFI ប្រមាណ ៩០ភាគរយ គឺបានមកពីការខ្ចីបុលគេបន្តពីក្រៅប្រទេស ធនាគារពាណិជ្ជក្នុងស្រុក ឬការកៀងគរប្រាក់សន្សំពីអតិថិជន ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបានទទួលអាជ្ញាប័ណ្ណសន្សំ។ មិនថាប្រភពសាច់ប្រាក់នោះបានមកពីណាទេ MFI ទាំងនោះ ត្រូវចំណាយការប្រាក់ ចន្លោះពី ៧,៥ភាគរយ ទៅ៩,៥ភាគរយ រួចទៅហើយ។ ទី២៖ ថ្លៃចំណាយប្រតិបត្តិការ។ គ្រប់ស្ថាប័ន MFI ទាំងអស់ មានខ្ទង់ចំណាយប្រតិបត្តិការខ្ពស់ព្រោះថា Microfinance មានន័យថា ការធ្វើឥណទានដែលមានទំហំតូច រយៈពេលខ្លី។ ជាក់ស្តែងតួលេខនៅ បំណាច់ ឆ្នាំ២០១៦ ទំហំប្រាក់កម្ចីមធ្យមរបស់អិតិថិជនម្នាក់ មានត្រឹមតែ ១,៥០០ដុល្លារប៉ុណ្ណោះ។ ដោយផ្អែកលើ ទំហំឥណទាននេះ មានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវចំណាយលើប្រតិបត្តិការច្រើន។ ដូច្នេះហើយ ការចំណាយប្រតិបត្តិការរបស់ MFI មានយ៉ាងហោចណាស់ ចន្លោះពី ៧ភាគរយ ទៅ ៨ភាគរយ ។ បើបូកសរុបលើប្រភពថ្លៃដើមទាំង២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចមានថ្លៃដើម ចន្លោះពី ១៤,៥ភាគរយ ទៅ ១៧ភាគរយ រួចហើយ នេះដោយមិនទាន់គិតបញ្ចូលនូវការខាតបង់ លើកម្ចីដែលអតិថិជនមិនសងផងទេ។ អត្រាអតិបរមា ១៨ភាគរយ គឺពិតជាអត្រាដែលមើលទៅល្អប្រសើរ សម្រាប់អតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ប្រសិនបើគាត់ពិតជាអាចបន្តទទួលបាន (Access) សេវានេះពីគ្រប់ MFI នាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែ ប្រសិនបើឈរមកខាងអ្នកវិនិយោគ ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលវិញ ពិតជាមានភាពលំបាក ក្នុងការធ្វើទៅបាន បើផ្អែកលើទឡ្ហីករណ៍ខាងលើ។ ដូច្នេះជម្រើសតែមួយគត់ របស់អ្នកវិនិយោគគឺ ដកឃ្លាពីការវិនិយោគលើវិស័យនេះ តាមរយៈរូបភាព បិទអាជីវកម្ម នៅទ្រឹងមិនបញ្ចេញឥណទានថ្មី ចាំមើលចរន្តនៃការប្រែប្រួល ឬមួយ ប្តូរ  យុទ្ឋសាស្ត្រ មកផ្តល់ឥណទានដែលមានទំហំមធ្យម ដូចជាចាប់ពី ៣ពាន់ដុល្លារឡើងវិញ ព្រោះចំណាយប្រតិបត្តិការតិច។ ការប្តូរយុទ្ឋសាស្ត្រនេះ ជាជម្រើសមួយល្អ ហើយស្ថាប័នភាគច្រើន អាចមានលទ្ឋភាពធ្វើបាន។ ប៉ុន្តែបញ្ហានឹងកើតឡើង ប្រសិនបើគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានភាគច្រើន បោះបង់ចោលអតិថិជនខ្នាតតូចរបស់ខ្លួន ដែលពួកគាត់ភាគច្រើនលើសលប់នៅទីជនបទ។ បើតាមតួលេខនៅឆ្នាំ ២០១៦ អតិថិជនប្រមាណជា ៧០ភាគរយ នៃអតិថិជនសរុប ២ លាននាក់ គឺបានខ្ចីឥណទានទំហំមិនលើសពី ៣ពាន់ ដុល្លារអាមេរិក ក្នុងនោះមានប្រហែល ៤០ភាគរយ ទំហំកម្ចីតិចជាង ១ ពាន់ ដុល្លារអាមេរិក។ នេះមានន័យថា អតិថិជនប្រហែល ១,៥ លាននាក់ ក្នុងវិស័យទាំងមូល នឹងរងផលប៉ះពាល់ ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបន្តឲ្យខ្ចី នៅពេលពួកគាត់សងផ្តាច់មកគ្រឹះស្ថានវិញ នៅរយៈពេលមិនយូរជាង ១២ ខែខាងមុខ (ឥណទានខ្នាតតូចភាគច្រើន មិនលើសពី ១ ឆ្នាំ) ។ ឬអាចនិយាយម្យ៉ាងទៀត អតិថិជន មីក្រូហិរញ្ញវត្ថុ មិនតិចជាង ១០ ម៉ឺននាក់ ក្នុងមួយខែ នឹងមិនទទួលបានសេវាឥណទានខ្នាតតូច (ទំហំកម្ចីតិចជាង ៣ពាន់ ដុល្លារអាមេរិក) ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសព្វថ្ងៃ។  ដូច្នេះជម្រើសតែមួយគត់របស់ពួកគាត់ គឺស្វែងរកឥណទានពីឯកជនក្រៅផ្លូវការ ដែលមិនស្ថិតនៅក្រោមអាណាព្យាបាលរបស់ធនាគារជាតិ នៃកម្ពុជា ហើយដែលគេដឹងជាទូទៅថាពួកឯកជនទាំងនោះ យកការប្រាក់ថ្លៃលើសលប់។ ការលើកឡើងរបស់អ្នកជំនាញខាងលើនេះ គ្រាន់តែជាផ្នែកមួយនៃផលប៉ះពាល់ ពីគោលនយោបាយថ្មីនេះ ដោយមិនទាន់រាប់បញ្ចូល នូវផលប៉ះពាល់លើប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ច  លំនឹង និង សុខមាលភាព វិស័យហិរញ្ញវត្ថុទាំងមូល ទំនុកចិត្តរបស់វិនិយោគិន ជាពិសេស ផលប៉ះពាល់ដោយផ្ទាល់ ទៅដល់អតិថិជន ដែលកំពុងប្រើប្រាស់ និងមានតម្រូវការឥណទានខ្នាតតូច ។ មួយផ្នែកវិញទៀត គេមើលឃើញថាអត្រាការប្រាក់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងរង្វង់ពី ២៦ភាគរយ ទៅ ៣០ភាគរយ រួចហើយ ដែលនេះជាអត្រាមួយសមរម្យ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដូចជា Philippines នឹង Laos ជាដើម។ ដោយឡែក ចំពោះ ពិតានអត្រាការប្រាក់នេះ ក៏ត្រូវបានគេប្រើដែរ ចំពោះប្រទេសនៅ អាស៊ី ដែលឈានមុខគេ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជា ឥណ្ឌា និងបង់ក្លាដែស ប៉ុន្តែអ្វីដែលគេ កំណត់គឺក្នុងរង្វង់ ២៦ភាគរយ ទៅ ២៧ភាគរយ នៅឡើយ។ តាមអ្នកជំនាញយល់ឃើញថា រដ្ឋាភិបាល ក៏ដូចជាធនាគារជាតិ គួរតែពិនិត្យឡើងវិញ ធ្វើយ៉ាងណា កុំឲ្យហានិភ័យ ឬផលលំបាកអាចកើតមានឡើងបាន ក៏ដូចជាដើម្បីបន្តនិរន្តភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ ក៏ដូចជាបានការួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ អ្វីដែលសំខាន់ ដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ឋគួរពិនិត្យនោះ គឺគ្រប់គ្រងឲ្យបាននូវការផ្តល់ឥណទានក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ហួសហេតុ និងគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ដែលអាចបង្កឲ្យមានបញ្ហាបំណុលវ័ណ្ឌក ហើយឈានទៅការបាត់បង់ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋ៕
បើតាមការវិភាគរបស់អ្នកជំនាញ លើការកំណត់ពិតានការប្រាក់១៨ភាគរយក្នុងមួយឆ្នាំ ពិតជាអាចជះឥទ្ឋិពលអវិជ្ជមានដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ ក្នុងរយៈពេលយ៉ាងយូរ ១២ខែខាងមុខ។ ផលប៉ះពាល់នេះ មិនត្រឹមតែមានចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុតូចៗទេ គឺបូករួមទាំងស្ថាប័នធំៗ ក៏ដូចជាមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ (MDI) ដែរ។ ការប្រាក់១,៥ភាគរយក្នុងមួយខែ ឬ១៨ ភាគរយ ក្នុងមួយឆ្នាំ អាចហៅបានថា ជាអត្រាការប្រាក់ពិបាករស់ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។
  បន្លែប្រភេទក្តោបៗ   បន្លែប្រភេទនេះដូចជា ស្ពៃក្តោប ប្រូខូលី ផ្កាខាត់ណា និងប៉កចយ ត្រូវបានគេរកឃើញថា ជាអាហារអាចជួយបង្ការជំងឺមហារីកបាន។ គួរឲ្យស្តាយ វាជាអាហារដែលងាយធ្វើឲ្យហើមពោះណាស់។ ប៉ុន្តែបើសិនជាអ្នកនៅតែចង់ញ៉ាំវា ចូរប្រាកដថាអ្នកបានចម្អិនវាឆ្អិនល្អហើយ។    សណ្តែក   ពពួកបន្លែជាប្រភេទសណ្តែក ល្អណាស់ចំពោះសុខភាពដោយសារតែវាសម្បូរជាតិសរសៃ ដែលរាងកាយត្រូវការដើម្បីកាតពារការទល់លាមក ឫសដូងបាត មហារីកពោះវៀនធំ និងជំងឺបេះដូង។ ប៉ុន្តែ វាត្រូវបានគេដឹងថា ជំរុញឲ្យហើមពោះ ដោយសារតែវាមានជាតិស្ករមួយប្រភេទដែលបាក់តេរីក្នុងពោះវៀនចូលចិត្ត។ នៅពេលបាក់តេរីក្នុងពោះវៀនស៊ីស្ករនេះច្រើន វានឹងបញ្ចេញជាតិឧស្ម័នកាន់តែច្រើនទៅក្នុងពោះវៀនដែរ។    អាហារធ្វើពីទឹកដោះគោ   បើសិនជាអ្នកចេះតែហើមពោះជាមួយគ្នានឹងការចង្អោផង រាកផង និងកូរក្នុងពោះផងក្រោយពីញ៉ាំទឹកដោះគោរួច នេះអាចដោយសារតែទឹកដោះគោធ្វើទុក្ខអ្នកហើយ។ ទឹកដោះគោនេះមានលក្ខណៈដូចគ្នានឹងសណ្តែកដែរ គឺមានជាតិស្ករមួយប្រភេទដែលបាក់តេរីក្នុងពោះវៀនចូលចិត្ត ដូច្នេះវានឹងផលិតឧស្ម័នកាន់តែច្រើនក្នុងពោះវៀនដែរ។    ញ៉ាំប្រៃ   ករណីខ្លះ ការហើមពោះ មិនមែនបង្កឡើងដោយការមានខ្យល់ច្រើនក្នុងពោះវៀនទេ តែមានទឹកច្រើនពេកវិញ។ នោះគឺជាការចាលជាតិទឹកច្រើនក្នុងពោះរហូតដល់ហើម។ នេះដោយសារតែរបបអាហារមានជាតិប្រៃច្រើនពេក។ យកល្អគួរតែកុំញ៉ាំប្រៃច្រើនជាង ២៣០០មីលីក្រាមក្នុងមួយថ្ងៃ។ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម ឬទឹកនោមផ្អែម ចូរញ៉ាំ ១៥០០មីលីក្រាមឬតិចជាងនេះ ក្នុងមួយថ្ងៃ៕   ត្រួតពិនិត្យដោយ www.health.com.kh
វាគឺជារឿងធម្មតាទេ ក្នុងការញ៉ាំអាហាររហូតដល់ប៉ោងពោះនោះ។ ប៉ុន្តែបើសិនជាវាប៉ោងពោះខ្លាំងជាងធម្មតា និងមិនធ្វើឲ្យយើងមានផាសុកភាពទេ នោះហៅថាជាការហើមពោះហើយដែលរឿងនេះអាចដោយសារតែមានខ្យល់ចេញក្នុងពោះវៀនច្រើនខុសធម្មតា។ករណីខ្លះ ការហើមពោះអាចបណ្តាលមកពី អាហារធ្វើទុក្ខ រលាកពោះវៀន ការច្រាលអាស៊ីតពីក្រពះទៅបំពង់ក។ ប៉ុន្តែវាក៏មានមូលហេតុច្រើនទៀតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនអ្វីដែលអ្នកដាក់ចូលក្នុងមាត់ញ៉ាំតែងតែជាហេតុផលនាំឲ្យហើមពោះ ដូច្នេះយកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះនៅពេលកំពុងតែហើមពោះ។
  កន្លងមកក៏សង្កេតឃើញមានអ្នកសរសេរពាក្យខ្លះទៀត ដែលផ្ទុយពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតដែរ។    ពាក្យទាំងនោះមានដូចជា ជំងឺ ពៀរ អធិកអធម កីឡដ្ឋាន កំលោះ ជាដើម ដែលបែរសរសេរជា ជម្ងឺ ពៀ អធិកអធ័ម កីឡាដ្ឋាន និងកំឡោះ ឬកម្លោះវិញដែលជាពាក្យខុសពីវចនានុក្រមខ្មែរ។ 
អ្នកធ្លាប់តែសរសេរពាក្យ« សម្តៅ ពិរោះ វៀងវៃ ស្រវ៉ា មាយាទ»ត្រូវសរសេរជា«សំដៅ ពីរោះ វាងវៃ ស្រវា មារយាទ»វិញ ទើបត្រឹមត្រូវ។ នេះបើតាមវចនានុក្រមខ្មែរ សម្តេច ជួន ណាត។
«វាជារឿងពិសេស និងប្រវត្តិសាស្ត្រ។ នេះជាការចាប់ផ្តើមមួយរបស់ប៉ូឡូញក្នុងការជំរុញបច្ចេកវិទ្យាយោធា ជំរុញការផលិតអាវុធទំនើប និងដើម្បីការពារខ្លួន។ នេះជាការអះអាងថា របស់ប្រធានាធិបតី ប៉ូឡូញលោក Andrzej Duda ក្នុងពិធីចុះកិច្ចព្រមព្រៀងទិញខែលការពារអាកាសពីអាមេរិកនៅថ្ងៃពុធទី ២៨ ខែមីនា។ យោងតាមសារព័ត៌មានរុស្ស៊ី RT ប៉ូឡូញអះអាងថា កិច្ចព្រមព្រៀងទិញខែល Patriot ពីអាមេរិកនេះត្រូវបានចរចាបង្កើតឡើងយ៉ាងរលូន ហើយខែលនេះត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលលក់ឲ្យតែប៉ូឡូញប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីបូឡូញ Mateusz Morawiecki កាលពីថ្ងៃអង្គារបានបញ្ជាក់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា  ការលក់សព្វាវុធដែលមានបច្ចេកវិទ្យាចុងក្រោយឲ្យមកប៉ូឡូញនេះ បង្ហាញឲ្យឃើញពីទំនាក់ទំនងស៊ីជម្រៅ ក្នុងនាមជាសម្ព័ន្ធមិត្ត និងអាមេរិកជឿជាក់លើប៉ូឡូញផងដែរ។ លោកបានបង្ហើបថា តាមកិច្ចព្រមព្រៀងប៉ូឡូញនឹងទទួលបានប្រព័ន្ធការពារអាកាសជំហានទីមួយនេះនឹងត្រឹមឆ្នាំ ២០២០ ហើយជំហានបន្ទាប់នៅត្រឹមឆ្នាំ ២០២៤។ ប្រព័ន្ធមីស៊ីលនេះនឹងមានលទ្ធភាពជួយពង្រឹងសន្តិសុខដែនអាកាស ប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ។ ខែល Patriot ជាប្រភេទប្រព័ន្ធការពារដែនអាកាសទំនើបបំផុតមួយដែលរចនាឡើងដើម្បីប្រឆាំងយន្តហោះចម្បាំង, យន្តហោះដ្រូន និងមីស៊ីលបាលីស្ទីក។  តាមពិតទៅ ប៉ូឡូញ បន្តចំណាយលុយដើម្បីពង្រឹងយោធានិងនាំចូលសព្វាវុធទំនើបពីក្រៅជាពិសេសពីសហរដ្ឋអាមេរិកផង។ កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ សភាអាមេរិកបានផ្តល់ភ្លើងខៀវចំពោះការលក់ឧបករណ៍បាញ់ចំនួន ១៦ និងមីស៊ីល PAC-3 MSE ចំនួន ២០៨ ដើមរួមជាមួយប្រព័ន្ធទំនាក់ទំនងចល័តសម្រាប់ខែលមីស៊ីលរយៈចម្ងាយមធ្យមផងដែរ។ ជានិច្ចជាកាលកន្លងមក ប៉ូឡូញបានព្យាយាមអះអាងថា ខ្លួនរងការគំរាមកំហែងពីសំណាក់រុស្ស៊ីចាប់ពីពេលដែលរុស្ស៊ីក្រសោបយកទឹកដីគ្រីមៀពីអ៊ុយក្រែនឆ្នាំ ២០១៤មកនេះ ហើយវាជារឿងចាំបាច់ដែលត្រូវមានការដំឡើងខែលការពារមីស៊ីលនេះដែរ។ យ៉ាងណាមិញរុស្ស៊ីបានទាត់ចោលការចោទប្រកាន់នេះ ហើយចាត់ទុកការកសាងកម្លាំងទ័ពរបស់សមាជិកណាតូនៅជុំវិញទឹកដីខ្លួននោះថា ជាការគំរាមកំហែងសន្តិសុខខ្លួន និងតំបន់ដូចគ្នា៕
ប៉ូឡូញចុះកិច្ចសន្យាទិញប្រព័ន្ធការពារដែនអាកាស Patriot ពីសហរដ្ឋអាមេរិកក្នុងតម្លៃ ៤,៧៥ ពាន់លានដុល្លារអាមេរិកនៅសប្តាហ៍នេះក្នុងគោលដៅពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ ការទិញខែលការពារអាកាសទំនើបនេះកើតឡើង ទំនងជាធ្វើឲ្យរុស្ស៊ីមិនពេញចិត្តឡើយ។
បន្ទាយឆ្មារគឺជាក្រុមប្រាសាទ កសាងនៅក្រុងតូចមួយមានកំពែងដីទំហំប្រវែងប្រហែល២,៥០០ម៉ែត្រx២២,០០០ម៉ែត្រ នៅខាងកើតមានអាងមេបុណ្យ (អាងទឹក ឬ បារាយណ៍) មានទំហំប្រវែងប្រហែល១,៧០០ម៉ែត្រx១,០០០ម៉ែត្រ។   ប្រាសាទបន្ទាយឆ្មារកសាងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៨ គ.ស.។ ប្រាសាទបន្ទាយឆ្មារគឺជាប្រាសាទឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ព្រះបាទជ័យវរ្ម័នទី៧ កសាងប្រាសាទនេះឡើងក្នុងបំណងឧទ្ទិសដល់វិញ្ញាណក្ខន្ធបុត្រា ស្រីន្ទ្រកុមារ និងមេទ័ពទាំងបួន (មេទ័ពទាំងបួនមានងារជា «អ្នកសញ្ជក») របស់ព្រះអង្គដែលបានពលីជីវិតនៅក្នុងសមរភូមិចម្បាំងបង្ហូរឈាមជាមួយចាម្ប៍នាពេលនោះ។ នៅតាមជញ្ជាំងថែវរបស់ប្រាសាទបន្ទាយឆ្មារមានចម្លាក់បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ, ពិធីសាសនា, រាជកិច្ច, ចម្បាំងខ្មែរចាម្ប៍, ជីវភាពប្រចាំថ្ងៃ, និងសកម្មភាពនៅទីផ្សារ...ដូចគ្នានឹងនៅប្រាសាទបាយ័ន្តដូច្នោះដែរ៕   អត្ថបទស្រាវជ្រាវ៖ លោក ខៀវ ច័ន្ទ  
បន្ទាយមានជ័យ៖ ប្រាសាទបន្ទាយឆ្មារស្ថិតភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយប្រហែល២០គ.ម.ពីព្រំដែននៃប្រទេសថៃឡង់ដ៍ផ្នែកខាងលិច, នៅខាងលិចអង្គរចម្ងាយប្រហែល១៥០គ.ម., និងចម្ងាយប្រមាណ៦០គ.ម ពីខាងជើងទីរួមខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងលិខិត ដែលធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សរសេរថា៖«ខ្ញុំ និងភរិយា សូមជូនពរឯកឧត្តម [ប្រធានាធិបតី] និង [លោកជំទាវ] ជាស្រ្តីទីមួយ ឲ្យឆាប់ជាសះស្បើយឡើងវិញ និងមានសុខភាពល្អ»។ តាមរយៈលិខិតនោះ សម្តេចនាយករដ្ឋមន្រ្តី និងភរិយា បង្ហាញការពិបាកចិត្ត ពេលទទួលដំណឹងថា លោក ដូណាល់ ត្រាំ និងភរិយា បានឆ្លងជំងឺកូវីដ-១៩ ខណៈសហរដ្ឋអាមេរិកនិងពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ហើយក៏កំពុងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនិងការរស់នៅរបស់ប្រជាជន។ កាលពីថ្ងៃទី១ ខែតុលា លោក ដូណាល់ ត្រាំ បានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថា លោក និងភរិយា បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ-១៩។ មេដឹកនាំនានាលើពិភពលោក ដូចជា មេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីបារាំង នាយករដ្ឋមន្រ្តីឥណ្ឌា និង នាយករដ្ឋមន្រ្តីអង់គ្លេស ជាដើម បានផ្ញើសារជូនពរដល់លោក ត្រាំ និង ភរិយា ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ នៅថ្ងៃទី៣ ខែតុលានេះ លោក ត្រាំ អះអាងលើ Twitter ថា សុខភាពរបស់លោក បានប្រសើរឡើងច្រើនហើយ និងសង្ឃឹមថា អាចចេញពីមន្ទីរពេទ្យនៅពេលឆាប់ៗខាងមុខ។ បច្ចុប្បន្ន លោក កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យយោធា Walter Reed ក្បែររដ្ឋធានីវ៉ាស៊ីនតោន៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជូនពរលោក និងភរិយា ឲ្យឆាប់ជាពីជំងឹកូវីដ-១៩។
  កម្មវិធីនេះធ្វើឡើងនៅហាង Oxygen Pub រាជធានីភ្នំពេញ ក្រោមវត្ដមាន លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការនៃភាពជាដៃគូរយៈពេលមួយឆ្នាំដែលជាតំណាងដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។   លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការគាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។ ព្រោះយុទ្ធនាការនេះមានសារសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។ ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ»។   ភាពជាដៃគូរវាងក្រុមហ៊ុនហ៊ិននីគែន និង Grab នេះនឹងដាក់ដំណើរការរយៈពេលមួយឆ្នាំពេញដែលរួមមានយុទ្ធនាការគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយសារអំពីការ «ពិសាដោយការទទួលខុសត្រូវ» ដល់អតិថិជនរបស់ Grab  កម្មវិធីប្រូម៉ូសិនរបស់ Grab សម្រាប់ការធ្វើដំណើរមានសុវត្ថិភាពជាងមុនក្នុងឱកាសចូលរួមកម្មវិធីសង្គម កម្មវិធីដែលរៀបចំដើម្បីធ្វើឱ្យការពិសាមានកម្រិតសមស្រប (Make moderation cool) នៅពេលចូលរួមកម្មវិធីសង្គម ការជំរុញការលក់ និងដឹកជញ្ជូនស្រាបៀរដោយការទទួលខុសត្រូវតាមកម្មវិធី Grab ក៏ដូចជាឱកាសបង្កើនជំនាញសម្រាប់ដៃគូបើកបររបស់ Grab ជាដើម ។ កម្មវិធីនេះជាការអបអរសាទរដល់ភាពជាដៃគូដែលផ្អែកលើមហិច្ឆិតាធ្វើអាជីវកម្មដោយមានទំនួលខុសត្រូវដែលជាស្មារតីរួមរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះទាំងក្រុមហ៊ុន Grab និង ហ៊ិននីគែន សុទ្ធតែជាហត្ថលេខីនៃសម្ព័ន្ធអន្តរជាតិសម្រាប់ការពិសាដោយការទទួលខុសត្រូវ (IARD) ដែលផ្តោតលើការលក់ និងការចែកចាយគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។   លោក Corentin Rouxel ដែលជាប្រធានប្រចាំប្រទេសរបស់ Grab ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន លើយុទ្ធនាការនេះដែលគាំទ្រដោយដៃគូអ្នកបើកបរក្រុមហ៊ុន Grab របស់យើងដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះនឹងបង្ហាញដៃគូអ្នកបើកបររបស់យើងថា ពួកគាត់ជាវីរបុរសប្រចាំថ្ងៃដែលអតិថិជនអាចជឿទុកចិត្តបានរាល់ការការដែលអតិថិជនត្រូវការធ្វើដំណើររាល់ការចូលរួមកម្មវិធីដែលមានពិសាគ្រឿងស្រវឹង»។      នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានថ្លែងថា៖ «ស្របពេលដែល ហ៊ិននីគែន ខេមបូឌា ត្រៀមប្រារព្ធខួប ៣០ ឆ្នាំនៅកម្ពុជា យើងមានក្ដីរំភើបរីករាយក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តផ្ដោតលើការទទួលខុសត្រូវសំខាន់ជាងគេបំផុត ។ យើងជឿថា តាមរយៈការណែនាំអ្នកពិសាឲ្យពិសាដោយការទទួលខុសត្រូវនឹងទទួលបានបទពិសោធន៍កាន់តែមានការភាពសប្បាយរីករាយជាងមុនក្នុងការទទួលទានរាល់ផលិតផលរបស់យើងដែលមានម៉ាកយីហោអន្តរជាតិ ក៏ដូចជាម៉ាកយីហោក្នុងស្រុក ខណៈពេលដែលផលិតផលរបស់យើងជួយបង្កើតការជួបជុំ និងភាពរីករាយយូរអង្វែង»។   យុទ្ធនាការនេះគាំទ្រដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» ដែលបញ្ជាក់អំពីគោលការណ៍របស់ក្រុមហ៊ុនសម្រាប់ការរួមចំណែកដោយភាពវិជ្ជមានចំពោះសសរស្ដម្ភចំនួន បី មានដូចជា៖ បរិស្ថាន សង្គម និងការទទួលខុសត្រូវ ។ ក្រុមហ៊ុន ហ៊ិននីគែន តែងជួយគាំទ្រជាបន្តបន្ទាប់ដល់ការងារលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ រាប់តាំងពីការផ្ដល់នូវជម្រើសផលិតផលដែលមានជាតិអាល់កុលតិច និងគ្មានជាតិអាល់កុល រហូតដល់ការផ្សព្វផ្សាយដល់អតិថិជនមួយពាន់លាននាក់ជារៀងរាល់ឆ្នាំ ដោយផ្ដល់នូវព័ត៌មានត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកពិសាប្រកបដោយការទទួលខុសត្រូវ ។ ក្រុមហ៊ុនហ៊ិននីគែន បានចំណាយថវិការចំនួន ១០ ភាគរយនៃថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួនសម្រាប់យីហោ Heineken® ដើម្បីគាំទ្រយុទ្ធនាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវជារៀងរាល់ឆ្នាំដូចជា យុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។   នាយកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុនហ៊ិននីគែនខេបូឌា លោកស្រី Anne de Graaf បានថ្លែងអំឡុងកម្មវិធីនេះថា៖ «ចីរភាព និងទំនួលខុសត្រូវ គឺជាផ្នែកមួយនៃគោលការណ៍របស់ក្រុមហ៊ុនហ៊ិននីគែន ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្មរបស់យើង ហើយយើងតែងតែគាំទ្រឲ្យមានការលើកទឹកចិត្តអតិថិជនឱ្យសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ នៅកម្ពុជា យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យជាអ្នកតំណាងនៃការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះមានដូចជាកម្មវិធីនានាដូចជា HEINEKEN Sustainathon សម្រាប់មនុស្សជំនាន់ថ្មីរបស់កម្ពុជាក្នុងការចែករំលែកនូវគំនិតយល់ឃើញរបស់ខ្លួន ។ ការធ្វើការជាមួយដៃគូកាន់តែច្រើនធ្វើឲ្យយើងកាន់តែមានក្ដីរំភើបរីករាយ ហើយយើងអាចផ្សព្វផ្សាយទៅដល់អតិថិជនកាន់តែច្រើនជាងមុន និងនាំឲ្យមានការកែប្រែកាន់តែខ្លាំងជាងមុនផងដែរ»។   អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕   *ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ - ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល   អំពីក្រុមហ៊ុន Grab ខេមបូឌា   ក្រុមហ៊ុន Grab ខេមបូឌា ជាស៊ុភើអេបប្រចាំថ្ងៃ ដែលធ្វើប្រតិបត្តិការផ្ដល់សេវាធ្វើដំណើរ ដឹកទំនិញ និងវិស័យដឹកជញ្ជូនរហ័ស ។ តាមរយៈការផ្ដល់សេវាក្នុងទីក្រុងជាង ៥០០ កន្លែងក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៨ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រុមហ៊ុន Grab ជារៀងរាល់ថ្ងៃ ផ្ដល់លទ្ធផលដល់មនុស្សរាប់លាននាក់ក្នុងការកុម្ម៉ង់ម្ហូបអាហារ ឬគ្រឿងទេស បញ្ជូនកញ្ចប់ទំនិញ កក់យានជំនិះ ឬតាក់ស៊ី តាមរយៈកម្មវិធីអេបតែមួយ ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានបេសកកម្មអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ឲ្យរីកចម្រើនទៅមុខ តាមរយៈការបង្កើតអំណាចសេដ្ឋកិច្ចដល់មនុស្សគ្រប់គ្នា និងព្យាយាមសម្រេចឲ្យបាននូវគោលការណ៍គ្រឹះចំនួនបីគឺ៖ សម្រេចឲ្យបាននូវសមិទ្ធកម្មផ្នែកហិរញ្ញវត្ថុដល់ភាគហ៊ុននិករបស់ខ្លួន ហើយព្រមជាមួយគ្នានោះបង្កើតឲ្យមានផលប៉ះពាល់វិជ្ជមានផ្នែកសង្គម និងបរិស្ថាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។  
ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ - ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ដៃគូគ្នាដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះឡើយ ។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។
  រដ្ឋសភាថៃ ដែលមានតំណាងរាស្ត្រភាគច្រើនជាអ្នកគាំទ្ររដ្ឋាភិបាល បានពន្យារពេលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ផ្ទុយទៅវិញ រដ្ឋសភាថៃបែរសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សាពីដំនីតិវិធីក្នុងការធ្វើវិសោធនកម្មទៅវិញ។ លោក Chinnaworn Boonyakiat តំណាងរាស្ត្រគាំទ្ររដ្ឋាភិបាលថៃ និយាយថា៖« សំណើក្នុងការបោះឆ្នោតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានពន្យាររហូតដល់ខែវិច្ឆិកា»។   ប៉ុន្តែសេចក្តីសម្រេចចិត្តនេះប្រៀបបានដូចជាយកសាំងទៅជះលើភ្លើង សម្រាប់បាតុករ១ពាន់នាក់ដែលនាំគ្នាឈរនៅពីមុខខ្លោងទ្វារដ្ឋសភាថៃ ក៏ដូចជាតំណាងរាស្ត្របក្សប្រឆាំង  ។ លោក Wiroj Lakkhanaadisorn តំណាងរាស្ត្របក្សឆ្ពោះទៅមុខ និយាយថា សេចក្តីសម្រេចរបស់សភានេះ គឺជាការបោកបញ្ឆោតប្រជាជន។   «បើសិនជាដំណាក់កាលធ្វើវិសោធនកម្ម ត្រូវបានពន្យារមួយខែ ដើម្បីរៀបចំគណៈកម្មការ បន្ទាប់មកសំណើធ្វើវិសោធនកម្មនេះ ត្រូវបានបដិសេធ វាបានន័យថា សមាជិកសភាមិនអាចស្នើរឿងនេះម្តងទៀតរហូតដល់ឆ្នាំក្រោយ»។ នេះជាសាររបស់លោក Wiroj នៅក្នុងបណ្តាញសង្គម Twitter ។    ស្របជាមួយគ្នានោះ លោក Tattep Ford Ruangprapaikitseree អ្នករៀបចំបាតុកម្ម បានលើកឡើងថា រដ្ឋាភិបាលមានបំណងពន្យារពេល។ លោកអះអាងថា សេចក្តីសម្រេចចិត្តនេះបង្ហាញពីភាពមិនស្មោះត្រង់ជាមួយពលរដ្ឋ និងមិនអាចទទួលយកបាន។   រដ្ឋធម្មនុញ្ញថៃ ដែលអនុម័តក្នុងឆ្នាំ២០១៧ អំឡុងពេលរបបយោធាគ្រប់គ្រងប្រទេស ត្រូវបានប្រជាពលរដ្ឋថៃបោះឆ្នោតយល់ព្រមក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦ ប៉ុន្តែគ្រានោះបក្សប្រឆាំងមិនត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការឡើយ។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានបាតុករថៃមើលឃើញថាឲ្យអំណាចច្រើនជ្រុលដល់ព្រះមហាក្សត្រ ហើយបើកផ្លូវឲ្យលោក ប្រាយុទ្ធ ចន្ទអូចា បន្តដឹកនាំប្រទេស។    ជិតរយៈពេល២ខែ មកហើយដែលបាតុករនិស្សិតថៃទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង រំលាយសភា បញ្ឈប់ការបំពានលើអ្នកប្រឆាំង ក៏ដូចជាធ្វើកំណែទម្រង់របបរាជានិយម។ បាតុករ ក៏ទាមទារផងដែរឲ្យកាត់បន្ថយឥទ្ធិពលព្រះមហាក្សត្រ។ កាលពីចុងសប្ដាហ៍មុន បាតុករប្រមាណ៥ម៉ឺននាក់នេះ បានជួបគ្នានៅក្បែររាជវាំង ដែលជាបាតុកម្មធំបំផុតតាំងតែពីរដ្ឋប្រហារក្នុងឆ្នាំ២០១៤មក៕   អត្ថបទទាក់ទង   បាតុករថៃជួបជុំជាថ្មី ទាមទារឲ្យលោក ប្រាយុទ្ធ លាលែង, រំលាយសភា និងកែទម្រង់រាជានិយម   រដ្ឋាភិបាលថៃ ប្រាប់សាកលវិទ្យាល័យនានាណែនាំនិស្សិតឲ្យឈប់ទាមទារកែទម្រង់រាជានិយម    
រដ្ឋសភាថៃ នៅថ្ងៃទី២៤ ខែកញ្ញាបានសម្រេចបោះឆ្នោតពន្យារពេលក្នុងការសម្រេចចិត្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញថៃ ដែលត្រូវបានតែងឡើង និងអនុម័តក្រោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ត្រូវបានបាតុករនិស្សិតថៃទាមទារឲ្យធ្វើវិសោធនកម្មសឹងតែរៀងរាល់ថ្ងៃ ក្នុងរយៈពេល២ខែចុងក្រោយ។
  លិខិតជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការសម្រេចបែបនេះ ដោយសារក្រុមហ៊ុន De Wisdom (Cambodia) Technology បានបោះបង់កិច្ចសន្យាចំនួន២កញ្ចប់ មិនផ្គត់ផ្គង់ជូនអគ្គិសនីកម្ពុជា ហើយព្យាយាមគេចវេសមិនចូលខ្លួនដោះស្រាយ និងសងការខាតបង់ឲ្យបានសមស្របជូនអគ្គិសនីកម្ពុជាវិញ៕
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានសម្រេចដាក់ក្រុមហ៊ុន De Wisdom (Cambodia) Technology ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ក្រោមពីម្ចាស់ក្រុមហ៊ុនមួយនេះ គេចវេសដោះស្រាយបញ្ហា។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកកើត COVID-19 ទាំង២៧៣នាក់ទូទាំងប្រទេស មានស្ត្រី៥៤នាក់ និងបុរស២១៩នាក់ ទាំងខ្មែរ និងបរទេស។ រីឯអ្នកសះស្បើយ២៣៨នាក់ មានស្ត្រី៥០នាក់ និងបុរស១៨៨នាក់។ ក្នុងចំណោមអ្នកជំងឺ៣៥នាក់ ដែលកំពុងសម្រាកព្យាបាល មាន២៧នាក់ (ស្ត្រី៣នាក់ បុរស២៤នាក់) នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បុរស៣នាក់នៅមន្ទីរពេទ្យបង្អែកកំពង់ស្ពឺ បុរស៤នាក់នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ និងស្ត្រីកាហ្សាក់ស្ថាន១នាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ៕
បើគិតចាប់តាំងពីថ្ងៃទី១៥ ខែសីហា មក កម្ពុជារកមិនឃើញករណីឆ្លង COVID-19 បន្ថែមទៀតនៅកម្ពុជាឡើយ ហើយតួលេខក៏មិនប្រែប្រួលផងដែរនារយៈពេល២ថ្ងៃចុងក្រោយនេះ។ គិតត្រឹមថ្ងៃទី១៨ ខែសីហា នេះ កម្ពុជាតេស្តឃើញអ្នកកើតកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះ២៣៨នាក់ បានជាសះស្បើយ ដែលស្មើនឹង៨៧.១៨ភាគរយ។
  សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការ ក្នុងឆ្នាំ២០១៩។     ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត ២ ០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិ, កម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។   អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា៖ យើងមានមោទកភាពដែលអាចនិយាយបានថា ERA Cambodia ជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលតែងរៀបចំព្រឹត្តិការណ៍ធំៗដើម្បីអបអរសាទរ និងទទួលស្គាល់សមិទ្ធផលក្រុមងារ ដោយឈរលើទស្សនៈ ភាពជោគជ័យរបស់ក្រុមការងារ គឺជាជោគជ័យរបស់ក្រុមហ៊ុន ។   បុគ្គលិក និងភ្នាក់ងារលក់ឆ្នើមចំនួនជាង ៨០ នាក់ទទួលបានពានរង្វាន់លើកទឹកចិត្តសម្រាប់សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២នេះ ដោយបែងចែកជាបួនប្រភេទផ្សេងគ្នា។ ក្នុងនោះ ភ្នាក់ងារលក់ទទួលបានកម្រៃជើងសារខ្ពស់ជាងគេមានចំនួន ៥១នាក់, ភ្នាក់ងារសម្រេចបានចំនួនប្រតិបត្តិការលក់ច្រើនជាងគេមានចំនួន ២០នាក់, ភ្នាក់ងារដែលសម្រេចការលក់ខុនដូដែលមានតម្លៃ១លានដុល្លារចំនួន ១២នាក់ ព្រមទាំងអ្នកគ្រប់គ្រង និងអ្នកជ្រើសរើសចំនួន២០នាក់។   សន្និបាតធុរកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជាគម្រោង បុរីR&F, Wealth Mansion និងគម្រោងខុន ដូរ Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain រួមនឹងក្រុមហ៊ុន ZILLENNIUM GROUP ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។    ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក។ បច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង៣៧ ប្រទេសលើពិភពលោក។   ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៩ ដែលដឹកនាំដោយលោក ខន គង្គា ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុនមានភ្នាក់ងារប្រមាណ ១ ៧០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។ ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ ដែលជាចំណែកទីផ្សារដ៏មានសក្តានុពលមួយ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ មានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះ ត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ប្រមាណ ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥។ ទោះយ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតួច។ ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួច បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។   យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា បច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញជាមធ្យម ចាប់ពី ៨ ទៅ ១៤ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។   យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ទីផ្សារខុនដូ គឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជា ដែលមានកម្រិតជីវភាពធូរធារ នឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនិយោគពីក្រៅប្រទេស និងជនបរទេស ដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។   លោកបន្តថា៖ ស្ថានភាពបច្ចុប្បន្ន គឺជាឱកាសដ៏ល្អ សម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើនផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន។ ដើម្បីទាញយកផលចំណេញ ពីការវិនិយោគក្នុងកាលៈទេសៈ នាពេលបច្ចុប្បន្ន យើងសូមលើកទឹកចិត្ត ដល់អ្នកវិនិយោគជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។។   វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា រយៈពេលជាង ៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះ ទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗ ជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាម៉េរិក។   មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារ លក់ពី ១ ៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ ៥ ០០០ នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ៕   អត្ថបទពាណិជ្ជកម្ម    
រាជធានីភ្នំពេញ, នាថ្ងៃទី១១ វិច្ឆិកា ២០២២ - ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាម៉េរិកបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរ វត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។
  ភ្នំពេញ៖  លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ប្រាប់សារព័ត៌មានថ្មីៗថា ឆាប់ៗនេះទេសចរណ៍ចិន នឹងមកកម្សាន្តនៅតំបន់វប្បធម៌ខេត្តសៀមរាប និងឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅទេសចរណ៍របស់ពួកគេ។ ប្រធាន CATA រូបនេះ ក៏ទទួលស្គាល់ថា ពេលមានវត្តមានទេសចរចិន បានធ្វើឱ្យទេសចរអឺរ៉ុប ធ្លាក់ចុះដែរ ប៉ុន្តែពួកគេឆ្លាស់ពេលវេលាគ្នា ដើរកម្សាន្ត។   លោកស្រី ឆាយ ស៊ីវលីន  ក្នុងបទសម្ភាសជាមួយ អ្នកសារព៍ត៌មានថ្មីៗ ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង លោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA ជាមួយកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖    កញ្ញា សុង សុធាវី៖ យើងឃើញថានៅប្រទេសកម្ពុជា មានតំបន់ទេសចរណ៍សម្បូរបែប ទាំងវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ។ល។  សម្រាប់ទេសចរចិន តើលោកស្រី គិតថាគាត់ចាប់អារម្មណ៍តំបន់គោលដៅណាខ្លះ នៅពេលដែលពួកគាត់នឹងមកកម្សាន្តនៅកម្ពុជាឆាប់ៗនេះ?    លោកស្រី ឆាយ ស៊ីវលីន៖ សម្រាប់ទីផ្សារចិន ឃើញថាតំបន់វប្បធម៌ខេត្តសៀមរាប នៅតែជាទីពេញនិយម ហើយតំបន់ឆ្នេរមាត់សមុទ្រកម្ពុជាយើង ក៏អ៊ីចឹងដែរ។ ក្រៅពីហ្នឹង យើងបានរៀបចំតំបន់អេកូទេសចរណ៍មួយចំនួនទៀតផងដែរ។    កញ្ញា សុង សុធាវី៖ នៅក្នុងប្រទេសកម្ពុជាយើងមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗគ្នា ហើយមានការលើកឡើងថា ពេលដែលទេសចរចិនបានទៅដល់ទីនោះ ទេសចរដែលជាជនជាតិអឺរ៉ុបចាប់ផ្តើមថយចុះវិញ! តើលោកស្រី បារម្ភទេខ្លាចបាត់បង់អ្នកទេសចរទាំងនោះ ហើយមានវិធានការដូចម្តេចករណីនេះ? លោកស្រី ឆាយ ស៊ីវលីន៖ ត្រង់ចំណុចនេះ យើងទទួលស្គាល់ថា  នៅពេលទេសចរចិនគាត់ទៅកម្សាន្តនៅតំបន់ណាទាំងក្រុមៗ នោះទេសចរប៉ែកអឺរ៉ុបគាត់ឆ្លាស់គ្នា ឬ ចង់ជៀសចេញ ព្រោះការចូលចិត្តគឺខុសគ្នា រវាងពួកគាត់។ ទេសចរចិន គាត់ចូលចិត្តធ្វើអីលឿនៗ និយាយឮៗ និងបង្ហាញពីអារម្មណ៍ដោយមិនសូវលាក់លៀម តែការបង្ហាញបែបហ្នឹងវាអាចរំខានដល់អារម្មណ៍ទេសចរផ្សេងទៀត ដែលពួកគាត់ចូលចិត្តបែបស្ងប់ស្ងាត់  និយាយសំឡេងតិចៗ ហើយលាក់ទុកក្នុងចិត្ត។ល។ តែជនជាតិចិនគាត់ចូលចិត្តនិយាយឮៗ ហើយប្រកូកប្រកាសហៅគ្នាឱ្យមកទិញរបស់នៅទីនេះថោក និងល្អ អ៊ីចឹងទៅ។ របៀបរបបនៃការដើលេងខុសគ្នានេះហើយ ទើបតំបន់ណាដែលជនជាតិចិនទៅដល់ ទីនោះគឺជនជាតិអឺរ៉ុបគាត់ជៀសចេញសិន។ ដោយឡែកសម្រាប់យើងដែលជាអ្នករៀបចំគឺ ដឹងច្បាស់ ស្គាល់ច្បាស់ ពីចរិតលក្ខណៈរបស់ភ្ញៀវ ទៅតាមទីផ្សារនីមួយៗ អ៊ីចឹងយើងនឹងធ្វើការបែងចែក តំបន់ណាចិនគាត់ឧស្សាហ៍ទៅ គឺទៅពេលព្រឹកអ៊ីចឹងទៅ។ ឯទេសចរអឺរ៉ុបគាត់ទៅកម្សាន្តវេនផ្សេងគ្នា ដើម្បីកុំឱ្យជល់គ្នាទៅមិនសប្បាយចិត្តរៀងខ្លួន។ ឯខាងចិន ក៏គាត់មិនសប្បាយចិត្តដែរនៅពេលដែលគេឃើញគាត់ហើយគេជៀសចេញអ៊ីចឹង! ហើយបើមានច្រកចូលពីរ យើងឱ្យពួកគាត់ដើចូលផ្សេងអ៊ីចឹងទៅ។ យើងតែងតែធ្វើអ៊ីចឹង ដើម្បីបំបាត់បញ្ហាទាំងអស់នេះ។    កញ្ញា សុង សុធាវី៖  តាមការសង្កេតឃើញរបស់នាងខ្ញុំ មិនថាតែនៅភ្នំពេញ និងខេត្តសៀមរាប មានទេសចរអឺរ៉ុបច្រើន ដែលការមកដល់របស់ពួកគាត់ជាដំណឹងល្អ សម្រាប់ប្រទេសកម្ពុជា តែមានការលើកឡើងថា  កម្ពុជាជាគោលដៅទេសចរចុងក្រោយបន្ទាប់ពីថៃ និងវៀតណាម! តើលោកស្រីចូលរួមដូចម្តេច ហើយ CATA នឹងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បែបណាទៀតទៅកាន់ពិភពលោក?    លោកស្រី ឆាយ ស៊ីវលីន៖ យើងក៏ទទួលស្គាល់ថាកន្លងមក កម្ពុជាជាគោលដៅទេសចរចុងក្រោយនៅឥណ្តូចិន។ អ៊ីចឹង វៀតណាម ឡាវ កម្ពុជា ឬក៏ វៀតណាម ថៃ កម្ពុជា ដែលមូលហេតុដោយសារតែ ជើងហោះហើរយើងមិនមានហោះហើរទៅដល់ប៉ែកអឺរ៉ុប ប៉ារីស អាល្លឺម៉ង់អី យើងមិនមានទេ។ អ៊ីចឹងគេត្រូវជ្រើសរើសប្រទេសណា ដែលគេនឹងមកដល់មុនដូចជាប្រទេសវៀតណាម ថៃ សិន ទើបគេបន្តដំណើរមកប្រទេសកម្ពុជា ហើយវាជាមូលហេតុដែលយើងមិនអាចទាញទេសចរជាគោលដៅរបស់យើងតែម្តងបាន។   តែទោះជាយ៉ាងណា នៅពេលកូវីដនេះ យើងក៏មានការផ្សព្វផ្សាយច្រើនដែរ។ ពិសេសនៅពេលប្រមុខរដ្ឋប្រកាសបើកប្រទេសហ្នឹង គឺមុនគេដែលកម្ពុជាជាគោលដៅចម្បងតែមួយគត់ ដែលអ្នកឆ្លងកាត់ទីណាបន្តិចហើយ គឺអ្នកមកកម្ពុជាតែម្តង ព្រោះថាយើងមានសក្តានុពលទេសចរណ៍ច្រើនណាស់ ដោយមិនមែនមានតែប្រាសាទអង្គរវត្តតែមួយមុខទេ គឺយើងមានអ្វីៗជាច្រើន មានសម្បត្តិបេតិកភណ្ឌពិភពលោកច្រើន ទេសចរណ៍ធម្មជាតិឆ្នេរខ្សាច់របស់យើង ដែលជាប់លំដាប់ពិភពលោក តំបន់កែច្នៃ ប្រវត្តិសាស្រ្ត។ល។ ពិសេសជនជាតិខ្មែរយើង ជាជនជាតិមួយមានភាពរួសរាយរាក់ទាក់ ដែលយើងលែងបានច្រើនថ្ងៃ ដោយមិនដូចជាការផ្សព្វផ្សាយរបស់ប្រទេសជិតខាងយើងថា មកកម្ពុជាតែ ២ថ្ងៃ ឬ ៣ថ្ងៃគឺគ្រប់គ្រាន់នោះទេ៕     
ដោយ៖ សុង សុធាវី
  ក្នុងសុន្ទរកថានៅវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ (IISS) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ បានអះអាងថា នៅមុនដំណាច់ឆ្នាំ២០២០ លោកសង្ឃឹមថា នឹងធ្វើទស្សនកិច្ចទៅចិន ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនងដ៏សំខាន់មួយក្នុងការឆ្លើយតបលើភាពតានតឹងរវាងប្រទេសទាំងពីរ ដ៏ដូចជាពង្រឹងការប្រកួតប្រជែងដោយចំហរនៅក្នុងប្រព័ន្ធអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងតែមើលមុខគ្នាមិនចំលើបញ្ហាសមុទ្រចិនខាងត្បូង ហុងកុង កោះតៃវ៉ាន់ ពាណិជ្ជកម្ម COVID-19 និងបញ្ហាជាច្រើនទៀត។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង លោកអេស្ព័រ បានប្រាប់ចិនថា អាមេរិក មិនចង់បង្កជម្លោះអ្វីឡើយ ប៉ុន្តែចិនក៏មិនមានសិទ្ធិ ក្នុងការក្រសោបយកដែនទឹកអន្តរជាតិ ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ប្រទេសដទៃ មកធ្វើជាអាណាចក្រសមុទ្រផ្ទាល់ខ្លួនដែរ។    សមុទ្រចិនខាងត្បូង គឺមានភាគីជម្លោះចំនួន៥ ដូចជាចិន ម៉ាឡេស៊ី វៀតណាម ព្រុយណេ និងហ្វីលីពីន។ ចិនទាមទារស្ទើរទាំងស្រុងដែនសមុទ្រមួយនេះ ខណៈប្រទេសផ្សេងទាមទារតំបន់ដែលនៅក្បែរខ្លួនប៉ុណ្ណោះ។ ចិនបានបង្កើនឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់សមុទ្រ ពិសេសពង្រឹងសមត្ថភាពយោធានៅតាមកោះដែលគ្រប់គ្រង។    ក្រៅពីគម្រោងធ្វើទស្សនកិច្ចទៅចិន ប្រមុខការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការគំរាមកំហែងរបស់ចិន មកលើកោះតៃវ៉ាន់ផងដែរ។ បើតាមលោកអេស្ព័រ ក្នុងពេលថ្មីៗនេះ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធយោធាយ៉ាងខ្លាំង ក្នុងគោលបំណងវាយប្រហារលើកោះតៃវ៉ាន់។ យ៉ាងណារដ្ឋមន្ត្រីការពារជាតិអាមេរិក សង្ឃឹមថា បក្សកុម្មុយនិស្តចិន នឹងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទៅលើតៃវ៉ាន់ ព្រោះអាមេរិក ក៏កំពុងត្រៀមខ្លួន ដើម្បីទប់ស្កាត់សកម្មភាពវាយប្រហាររបស់ចិនដែរ។    ថ្មីៗនេះ ចិន បានធ្វើសមយុទ្ធយោធាមួយក្បែរប្រជុំកោះ Paracel នៃសមុទ្រចិនខាងត្បូង។ ការណ៍នេះ ធ្វើឲ្យក្រសួងការពារជាតិអាមេរិក រិះគន់ថា ចិនបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់មួយកម្រិតទៀត។ ដើម្បីទប់ស្កាត់ការអុងអាត់របស់ចិន អាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួនពីរគ្រឿងទៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំវិញម្តង។ សមយុទ្ធនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ»៕
ប្រមុខការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ(Mark Esper) នៅថ្ងៃទី២១ ខែកក្កដា បាននិយាយថា លោកគ្រោងធ្វើទស្សនកិច្ចទៅប្រទេសចិន ដើម្បីជជែកគ្នាពីការជំរុញទំនាក់ទំនងអំឡុងពេលមានវិបត្តិ ខណៈដែលមហាអំណាចទាំងពីរមានបញ្ហាប្រទាំងប្រទើសលើភូមិសាស្ត្រនយោបាយ និងវិបត្តិជំងឺសាកលជាដើម។
  មន្ត្រីទូតដែលឆ្លង COVID-19 នេះ គឺជាមន្ត្រីតំណាងប្រទេសហ្វីលីពីនក្នុងគណៈកម្មាធិការកិច្ចការច្បាប់របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។ នេះបើតាមអគ្គរដ្ឋទូតស្តីទីរបស់ហ្វីលីពីនប្រចាំ UN អ្នកស្រី Kira Azucena ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។   អ្នកស្រី Azucena គូសបញ្ជាក់ទៀតថា៖«គិតត្រឹមថ្ងៃនេះ ស្ថានបេសកកម្មហ្វីលីពីន (ប្រចាំ UN) ត្រូវបានបិទទ្វារមួយរយៈ ហើយបុគ្គលិកទាំងអស់ ត្រូវណែនាំឲ្យដាក់ខ្លួនឯងនៅដាច់ដោយឡែក និងទៅរកពេទ្យ ប្រសិនបើពួកគេមានចេញរោគសញ្ញា»។ លោក ស្រី សង្កត់ធ្ងន់ថា៖«យើងគិតស្មានទុកជាមុនថា យើងទាំងអស់គ្នាប្រហែលឆ្លង COVID-19»។   ក្នុងស្ថានបេសកកម្មហ្វីលីពីនប្រចាំ UN គឺមានមន្ត្រីទូតបម្រើការប្រមាណ ១២នាក់។ បើតាមអ្នកស្រី Azucena វត្តមានចុងក្រោយរបស់ស្ត្រីជាមន្ត្រីទូតដែលឆ្លង COVID-19 នេះនៅទីស្នាក់ការកណ្ដាលរបស់ UN គឺកាលពីថ្ងៃចន្ទ ទី៩ មីនា ដែលមានរយៈពេល១ម៉ោងកន្លះ ។ អ្នកស្រី អះអាងទៀតថា នៅពេលនោះមិនមានចេញរោគសញ្ញាជំងឺអ្វីឡើយ។    ស្ត្រីរូបនេះ បានចេញរោគសញ្ញាស្រដៀងផ្ដាសាយ កាលពីថ្ងៃអង្គារទី ១០ មីនា ហើយបានទៅជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យ។ អ្នកស្រី Azucena លើកឡើងបែបនេះ ដោយបន្ថែមថា លទ្ធផល បង្ហាញថា នាងមានកើតជំងឺ COVID-19 ២ថ្ងៃបន្ទាប់ពីធ្វើតេស្ត។   សូមបញ្ជាក់ថា ស្ថាប័នពិភពលោកដែលមានសមាជិក១៩៣ប្រទេសនេះ បានចាប់ផ្ដើមចាត់វិធានការបង្ការ COVID-19 នៅទីស្នាក់ការកណ្ដាលនៅក្រុង ញូវយ៉ក ក្នុងសប្តាហ៍នេះ។ តួយ៉ាង សន្និសីទរយៈពេល២សប្តាហ៍ស្តីពីសិទ្ធិស្ត្រី ត្រូវបានកាត់់បន្ថយមកត្រឹមមួយថ្ងៃវិញ ហើយសន្និសីទធំៗដែលគ្រោងទុកមួយចំនួនផ្សេងទៀត ត្រូវបានលុបចោល ។ ស្ថានបេសកកម្ម UN បានស្នើឲ្យកាតប់ន្ថយបុគ្គលិកចេញទៅប្រជុំ ហើយយ៉ាងតិចពាក់កណ្ដាលនៃបុគ្គលិក UN នៅអគារនេះ នឹងផ្ដើមធ្វើការពីផ្ទះចាប់ពីសប្តាហ៍ក្រោយ៕
ស្ត្រីជាមន្ត្រីទូតហ្វីលីពីនប្រចាំអង្គការសហប្រជាជាតិ (UN) ម្នាក់ បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 កាលពីថ្ងៃព្រហស្បតិ៍ ១២ ខែមីនា។ នេះគឺជាករណីឆ្លងដំបូងបង្អស់ដែលបានរកឃើញនៅទីស្នាក់ការកណ្ដាលរបស់ស្ថាប័នពិភពលោកមួយនេះក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
  ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នោះ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានសន្យាបើកចំហទីផ្សារសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ដោយមិនភ្ជាប់លក្ខខណ្ឌទៅនឹងអ្វីផ្សេងនោះឡើយ។   តាមរយៈហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្រង់សម្ដីឯកអគ្គរដ្ឋទូតទាំងពីរ កាលពីថ្ងៃទី៦ តុលា ដូច្នេះថា៖«សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា»។   បន្ថែមពីនេះឯកអគ្គរដ្ឋទូតទាំងពីរ ក៏បានលើកទឹកចិត្តឲ្យកម្ពុជា បន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ,ការសន្ទនាសង្គម ,ការគោរពលក្ខខណ្ឌការងារ ,ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ,ការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឲ្យបានលឿន និងមានតម្លាភាពផងដែរ។   ជាការឆ្លើយតបរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បាននិយាយថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយគម្រោងរោងចក្រឲ្យកាន់តែប្រសើរ។ ជាពិសេសការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀត ដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕    
ភ្នំពេញ៖ អាមេរិក និងសហភាពអឺរ៉ុប សន្យាពង្រីកទីផ្សាសេដ្ឋកិច្ច ដោយបង្កើនការទិញទំនិញពីកម្ពុជាបន្ថែមទៀត។ ការប្រកាសជំហរបស់អ្នកបញ្ជាទិញដ៏ធំទាំងពីរនេះ ធ្វើឡើងស្របពេលកម្ពុជា កំពុងមានភាពតានតឹងនយាបាយ។
តាមរយៈលិខិតដែលជាអធិបញ្ជារបស់ខ្លួន ចុះកាលបរិច្ឆេទនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក កើត រិទ្ធ ជម្រាបលោក ច្រឹង ខ្មៅ ថា សម្តីរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង។ លោក បន្តថា ទង្វើនេះ គឺជាការរំលោភបំពានមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។ មាត្រា៧នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រ មិនអាចមាននរណាបំពានបានឡើយ។ លោករដ្ឋមន្រ្តី បន្ថែមថា ទង្វើនេះ ក៏ត្រូវកំណត់ជាបទប្រមាថព្រះមហាក្សត្រ ក្នុងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌដែរ។    លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់សារព័ត៌មាថ្មីៗ ក្នុងក្រុមតេឡេក្រាម កាលពីថ្ងៃទី២៤ ខែតុលាថា សម្តីរបស់លោក សម រង្ស៊ី គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងមាត្រា ៤៣៧ (ស្ទួន) ក្រមព្រហ្មទណ្ឌ។ លោក អះអាងថា តំណាងអយ្យការ បានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយ។    ក្នុងថ្ងៃដែលលោក ប្លង់ សុផល ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ គេ បានឃើញវីដេអូថ្មី១ទៀតលើបណ្តាញសង្គម និងលើបណ្តាញសារព័ត៌មានមួយចំនួន ដោយវីដេអូនោះ បង្ហាញពីការថ្លែងសុទ្ទរកថារបស់លោក សម រង្ស៊ី ក្នុងពិធី១ ដែលត្រូវបានរៀបចំឡើងក្នុងវត្តខ្មែរលើទឹកដីបរទេស។ ក្រោយបានមើលវីដេអូនោះ មន្រ្តីនានាក្នុងជួររដ្ឋាភិបាល បានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ដោយចាត់ទុកសម្តីរបស់លោក ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះរាជា។ មុនលោក កើត រិទ្ធ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញា ក្រសួងយុត្តិធម៌ បានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ជាមួយគេឯងដែរ។    មិនមែនលើកទី១ឡើយ ដោយកន្លងមក លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងត្រូវតុលាការកាត់ទោសរួចមកហើយ៕    
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមតុលាការភ្នំពេញ ឲ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើលោក សម រង្ស៊ី ក្រោយមើលឃើញថា មេដឹកនាំប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រ។
  អត្ថបទទាក់ទង   លោក លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី១៣   លោក សួន វិសាល បានកាន់តំណែងជាប្រធានគណៈមេធាវីពីរអណត្តិកន្លងមក (ទី១១ និងទី១២) មុនពេលដែលលោក លី ច័ន្ទតុលា ទទួលបានតំណែងសម្រាប់អណត្តិទី១៣ នាអំឡុងមហាសន្និបាតលើទី២៥ របស់គណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា។   ក្នុងព្រះរាជក្រឹត្យ ដដែល លោក សុន ពិសិដ្ឋ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ខណៈព្រះរាជក្រឹត្យមួយផ្សេងទៀត បានដំឡើងលោក កែវ សុផល និងលោក អ៊ូ រ៉ាស៊ី ពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។   ជាមួយគ្នាផងដែរ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានតែងតាំង និងផ្តល់ឋានៈដល់សមាសភាពរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន១៨រូប ដែលដឹកនាំដោយលោករដ្ឋមន្ត្រី កើត រិទ្ធ។   លោក ជីវ សុងហាក់ ទទួលតំណែងអនុប្រធានប្រចាំការបន្ថែមលើមុខងារបច្ចុប្បន្ន ខណៈលោក ឆាយ ហុកផេង និងលោក ស៊ូ សុជាតិ ជាអនុប្រធាន មានឋានៈស្មើរដ្ឋលេខាធិការ។   ក្នុងក្រុមប្រឹក្សាដដែល សមាជិក៥រូបទៀត មានឋានៈស្មើអនុរដ្ឋលេខាធិការ និង៩រូបផ្សេងទៀត មានឋានៈស្មើអគ្គនាយក ដោយអ្នកខ្លះមានតួនាទី បន្ថែមលើការងារបច្ចុប្បន្ន៕
លោក សួន វិសាល អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
ពីសន្និសីទស្ដីពីប្រេងនិងឧស្ម័ននៅទីក្រុង Stavanger របស់ន័រវែស ស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk និយាយថា ពិភពលោកត្រូវបន្តទាញយកប្រេង និងឧស្ម័ន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជន តែទន្ទឹមគ្នានោះក៏ត្រូវផលិតថាមពលប្រកបដោយនិរន្តរភាពផងដែរ។   «តាមពិតខ្ញុំគិតថា យើងត្រូវការប្រើប្រាស់ប្រេង និងឧស្ម័នក្នុងរយៈពេលខ្លីសិន បើមិនដូច្នេះទេ សង្គមនឹងដួលរលំ»។ Musk បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះក្រោយសន្និសីទ ដោយលើកយកករណីន័រវែសមកអះអាងថា ប្រទេសនេះ គួរតែបន្តខួងយកប្រេង និងបន្តទាញយកឧស្ម័នមួយរយៈពេលទៀតសិន។   លោក Musk បានពន្យល់ដែរថា ពិភពលោកកំពុងមានបញ្ហាប្រឈមដ៏ធំមួយនៃការផ្លាស់ប្ដូរទៅរកថាមពលប្រកបដោយនិរន្តរភាព និងឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពភ្លាមៗ។ ការផ្លាស់ប្ដូរនេះត្រូវការចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីធ្វើវាឱ្យបានជោគជ័យ។   បើទោះគាំទ្រសកម្មភាពបូមប្រេង និងទាញឧស្ម័នមកប្រើប្រាស់សម្រាប់ជីវភាពរស់នៅក្ដី មហាសេដ្ឋីរូបនេះបានអះអាងថា ការប្រឹងប្រែងផលិតថាមពលប្រកបដោយនិរន្តរភាពក៏ចាំបាច់សម្រាប់ពិភពលោកនៅថ្ងៃអនាគតដែរ។    ការពឹងផ្អែកលើការផលិតថាមពលពីចំហេះប្រេងនិងឧស្ម័ន នឹងបង្កឱ្យមានបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង ខណៈការផលិតថាមពលប្រកបដោយនិរន្តរភាពទាំងស្រុង ក៏មិនអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនពិភពលោកដែលកើនឡើងមិនឈប់ឈរបានគ្រប់គ្រាន់ដែរ។ ក្នុងអំឡុងពេលពិភពលោកកំពុងផ្លាស់ប្ដូរ វាត្រូវការប្រភពថាមពលប្រេង និងឧស្ម័ន រួមជាមួយប្រភពថាមពលលកកើតឡើងវិញ ដើម្បីជួយបំពេញតម្រូវការ៕  
មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk នាថ្ងៃទី២៩ ខែសីហា បានអះអាងថា ពិភពលោកត្រូវតែបន្តបូមប្រេង និងទាញយកឧស្ម័នដើម្បីផលិតថាមពលយកមកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ បើតាមមហាសេដ្ឋីរូបនេះ ការផ្លាស់ប្ដូរភ្លាមៗ ពីការប្រើប្រាស់ថាមពលប្រេង និងឧស្ម័នទៅប្រើថាមពលប្រកបដោយនិរន្តរភាព មិនអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនបានភ្លាមទេ។
  ឧបនាយករដ្ឋមន្ត្រីទីបីរបស់ចិនលោក Wang Yang កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ។ លោកក្លាយជាមេដឹកនាំចិនជាន់ខ្ពស់បំផុតដែលអញ្ជើញទៅក្រុង Davao ដែលជាស្រុកកំណើតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោកក៏បាននាំលុយវិនិយោគរបស់ចិននៅហ្វីលីពីនប្រហែល ៦ពាន់លានដុល្លារដែរ។ យោងតាមសារព័ត៌មានហ្វីលីពីន Inquirer សមាជិកគណៈកម្មាធិការនយោបាយនៃបក្សកុម្មុយនីស្តចិនរូបនេះស្ថិតក្នុងទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ ហើយលោកបានអញ្ជើញមកដល់ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍។ លោកបានជួបជាមួយប្រធានាធិបតី Duterte និងមន្ត្រីជាន់ខ្ពស់ហ្វីលីពីន ក៏ដូចជាក្រុមអ្នកជំនួញហ្វីលីពីនជាច្រើនរូបផងដែរ។ កិច្ចព្រមព្រៀងដែលមានទំហំ ៦ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ ដោយវារួមបញ្ចូលទាំងការនាំចេញផលិតកសិកម្មទៅចិន និងការផ្តល់កម្ចីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវរថភ្លើង និងវារីអគ្គីសនីជាដើមផងដែរ។ បើតាមសារព័ត៌មានហ្វីលីពីនខាងលើដដែល នាថ្ងៃសៅរ៍ទី ១៨មីនា តំណាងរដ្ឋាភិបាលចិនរូបនេះក៏អញ្ជើញទៅពិនិត្យមើលទីតាំងដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍឆ្នេរសមុទ្រ និងកំពង់ផែនៅក្រុង Davao រួមទាំងទីតាំងសាងសង់ផ្លូវលឿនក្រុង Davao  និង ផ្លូវរថភ្លើង Mindanao។ ក្រៅពីគម្រោងនេះ ចិនក៏កំពុងសិក្សានិងពិភាក្សាជាមួយហ្វីលីពីនលើគម្រោងអភិវឌ្ឍព្រលានយន្តហោះក្រុង ដែលសំដៅដល់ការកែលម្អនិងបង្កើនសមត្ថភាពព្រលានយន្តហោះ Francisco Bangoy។ វាជាព្រលានយន្តហោះសម្រាប់ការហោះហើរក្នុងស្រុកផង និងអន្តរជាតិផង ប៉ុន្តែវាមានផ្លូវរត់តែមួយប៉ុណ្ណោះ។ ពាក់ព័ន្ធគម្រោងវិនិយោគច្រើនសន្ធឹកនិងកម្ចីរបស់ចិនដែលផ្តល់ឲ្យហ្វីលីពីននេះ គេមើលឃើញច្បាស់ថា វាជាផលប្រយោជន៍ដែលហ្វីលីពីនទាញយកបានពីការស្តារទំនាក់ទំនងជាមួយក្រុងប៉េកាំងឡើងវិញ។ រដ្ឋបាលលោក Rodrigo Duterte បានងាកទៅបង្កើតទំនាក់ទំនងស្អិតល្មួតជាមួយក្រុងប៉េកាំងកាលពីឆ្នាំមុននិងបានបន្ថយកម្រិតទំនាក់ទំនងមួយចំនួនជាមួយសម្ព័ន្ធមិត្តអាមេរិកផងដែរ ទោះបីជាបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនៅតែជារឿងចម្រូងចម្រាសក៏ដោយ។ កាលពីសប្តាហ៍មុនគេឃើញរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Zhong Shan មកបំពេញទស្សនកិច្ចនៅហ្វីលីពីនផងដែរ។ ក្នុងដំណើទស្សនកិច្ចនេះ ហ្វីលីពីននិងចិនឯកភាពគ្នាចាប់ផ្តើម គណៈកម្មរួមស្តីពីកិច្ចសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្វីលីពីននិងចិនឡើងវិញក្រោយព្យួរអស់មួយរយៈ។ ហើយគេរំពឹងថា ការហោះហើរផ្ទាល់ពីម៉ានីល និងសេប៊ូទៅកាន់ភាគខាងត្បូងចិននឹងចាប់ផ្តើមឡើងនៅឆ្នាំនេះដូចគ្នា៕
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនបានអញ្ជើញទៅទស្សនកិច្ចនៅទីក្រុងកំណើតរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅចុងសប្តាហ៍នេះ។ តំណាងក្រុងប៉េកាំងរូបនេះនាំគម្រោងវិនិយោគប្រហែល ៦ពាន់លានដុល្លារផងដែរទៅជាមួយ ដែលគេមើលឃើញថា វាជាផលប្រយោជន៍ដែលហ្វីលីពីនទាញបានពីការស្តារទំនាក់ទំនងជាមួយក្រុងប៉េកាំងនោះ។
ភ្នំពេញ៖ អ្នកធាក់ស៊ីក្លូ អង្គុយលើស៊ីក្លូចាប់ភ្ញៀវ ដឹកភ្ញៀវ និងទំនិញ នៅតាមដងផ្លូវ ម្តុំផ្សារធំថ្មី ផ្សារចាស់ និងមុខព្រះបរមរាជវាំង ក្រោមកម្តៅថ្ងៃក្តៅខ្លាំង។ អ្នកធាក់ស៊ីក្លូវ័យចំណាស់ទាំងនេះ នៅតែបន្តសកម្មភាពដឹកជញ្ជូនរបស់ខ្លួន ទោះបីមានយានជំនិះប្លែកៗបង្ហាញវត្តមាននៅរាជធានីភ្នំពេញក៏ដោយ។    សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពខាងក្រោម៖  
ដោយ៖ សយ រតណ្ណៈវិសាល
ក្នុងឆ្នាំ២០២២ ស្ថានភាពគ្រឿងញៀននៅកម្ពុជា ជាពិសេសការលួចកែច្នៃគ្រឿងញៀនពីសំណាក់ក្រុមឧក្រិដ្ឋជនធំៗ ពុំបានថយចុះឡើយ គឺមានតែកើនឡើងខ្លាំងជាងឆ្នាំមុនៗទៅទៀត។ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញក្តីបារម្ភពីរឿងនេះ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបង្ក្រាបគ្រឿងញៀនឆ្នាំ២០២២របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក កែ គឹមយ៉ាន ថ្លែងដូច្នេះថា៖«[ក្នុងឆ្នាំ២០២២] ខ្ញុំ សង្កេតឃើញមានបញ្ហាមួយចំនួន ដូចជា ការរក្សាទុក ការចរាចរគ្រឿងញៀន សារធាតុគីមីផ្សំ ដែលបានកើតឡើងថ្មីៗគួរឲ្យបារម្ភ និងមានហានិភ័យខ្ពស់ចំពោះសង្គមជាតិយើង ហើយកំណើននៃការកែច្នៃគ្រឿងញៀនសំយោគ មានចំនួនច្រើនលើសលប់ បើប្រៀបធៀបនឹងឆ្នាំ២០២១»។  របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និបាតខាងលើ បានឲ្យដឹងថា នៅឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា រឹបអូសបានគ្រឿងញៀន រួមទាំងសារជាតិញៀនដល់ទៅជាង១៤តោន ហើយជនសង្ស័យ១,៥ម៉ឺននាក់ ដោយក្នុងនោះ មានជនជាតិខ្មែរជាង១,៤ម៉ឺនាក់ ត្រូវចាប់ខ្លួន។ កាលពីឆ្នាំ២០២១ គ្រឿងញៀន និងសារជាតិញៀនតែជាង៤តោនប៉ុណ្ណោះ ដែលត្រូវរឹបអូសបាន ហើយជនសង្ស័យជិត១,៤ម៉ឺននាក់ ដែលត្រូវចាប់ខ្លួន។    លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន លើកឡើងថា ការចរាចរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន មិនមានការថយចុះឡើយ។ លោក បន្តថា ការអនុវត្តច្បាប់របស់សមត្ថកិច្ច លើការទប់ស្កាត់គ្រឿងញៀន ក៏មិនស្មើដៃគ្នាដែរ។    ជាមួយគ្នានេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ មើលឃើញពីបញ្ហានៅថ្នាក់ក្រោមជាតិថា នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មិនម្ចាស់ការខ្លួនឯង ដោយភាគច្រើន គឺរង់ចាំតែទាល់មានកិច្ចអន្តរាគមន៍ពីថ្នាក់លើ។ លោក បន្ថែមថា ខេត្តខ្លះ នៅខ្វះការយកចិត្តទុកដាក់លើការពង្រឹងយន្តការនៃការដឹកនាំបង្ក្រាបគ្រឿងញៀន។   លោក នៅទាញបញ្ហាធំ១ទៀត ទៅចែករំលែកដល់អង្គសន្និបាត គឺជុំវិញរឿងសារធាតុគីមីផ្សំ ដែលអាចកែច្នៃជាគ្រឿងញៀន។ លោក គូសរំលេចពីរឿងនេះថា យន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យសារជាតិគីមីផ្សំ ពុំទាន់ត្រូវបានពង្រឹងឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងឧបាយកលរបស់ពួកឧក្រិដ្ឋជននោះទេ។    យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី នៅតែមើលឃើញថា ស្ថាប័នពាក់ព័ន្ធ បានបំពេញតួនាទីតាមដែនសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលប្រកបដោយមោទនភាព ក្នុងការអនុវត្តការងារទប់ស្កាត់គ្រឿងញៀន នៅឆ្នាំ២០២២៕   
ដោយ៖ ទេពញាណ
ខណៈដែលរដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោក នីកូឡាស ម៉ាឌូរ៉ូ បន្តបោសសម្អាតចលនាបះបោរប្រឆាំងរដ្ឋាភិបាល គេទទួលបានព័ត៌មានថា មេទ័ពពីររូបត្រូវបានគេចាប់ខ្លួនរួមជាមួយកងទ័ពជាច្រើននាក់ផងដែរ។ ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីមេធាវីរបស់ជនត្រូវចោទទាំងពីរនាក់លោក Alfonso Medina Roa ថា ឧត្តមសេនីយ៍ពីររូបដែលត្រូវគេចាប់ខ្លួននោះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធបទល្មើសក្បត់ជាតិដោយរៀបចំចលនាបះបោរប្រឆាំងរដ្ឋាភិបាលរបស់លោក ម៉ាឌូរូ។ អ្នកទាំងពីរនេះបានដឹកនាំក្រុមទាហានមួយក្រុមមានគ្នា ប្រាំបីនាក់ និងជនស៊ីវិលម្នាក់ផងដែរ។ លោក Medina បានបញ្ជាក់ថា បទដែលគេចោទទាំងនោះមានបទល្មើសក្បត់ជាតិ បទរៀបចំផែនការបង្កើតកងទ័ពបះបោរប្រឆាំងរដ្ឋាភិបាល និងបទឧក្រិដ្ឋប្រឆាំងវិន័យយោធាផងដែរ។ យ៉ាងណាក៏ដោយចុះ គេមិនទាន់ដឹងច្បាស់ថា យោធាប៉ុន្មាននាក់ត្រូវបានគេចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិឡើយ។ កាលពីសប្តាហ៍មុនពេលលោក ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែង លោកបានប្រកាសដែរពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកប្រឆាំងនេះ ប៉ុន្តែលោកមិនព្រមបង្ហើបឲ្យដឹងពីចំនួនយោធា និងឋានន្តរស័ក្តិឡើយ។ លោកបានអះអាងផងដែរថា រដ្ឋាភិបាលលោកមានឆន្ទៈផ្សះផ្សាយជាតិ ហើយឯកភាពដោះលែងអ្នកទោសនយោបាយខ្លះដែរជាពិសេសអ្នកមានទោសកំហុសស្រាលៗ។ ដោយឡែក ពាក់ព័ន្ធនឹងការចាប់ខ្លួននោះ អង្គការសិទ្ធិមនុស្សវេណេស៊ុយអេឡា Foro Penal បានហៅការចាប់ខ្លួននោះថា ជាការឃុំឃាំងផ្នែកនយោបាយ។ គេវាយតម្លៃផងដែរថា អ្នកទោសនយោបាយមិនតិចជាង ៣៥០ នាក់ទេ ដែលត្រូវគេចាប់ឃុំ ក្នុងនោះមានយោធា ៧០ នាក់ដែរ៕
ឧត្តមសេនីយ៍យោធាពីររូប និងកងទ័ពច្រើននាក់ផ្សេងទៀតត្រូវបានរដ្ឋាភិបាលវេណេស៊ុយអេឡាចាប់ខ្លួនដោយសារពួកគេជាប់ពាក់ព័ន្ធទោសក្បត់ជាតិ។ រដ្ឋាភិបាលចោទថា មន្ត្រីយោធាជាន់ខ្ពស់នេះបានចូលរួមបង្កើតចលនាបះបោរប្រឆាំងរដ្ឋាភិបាល។
  «ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩មក និងក្នុងនាមជាសមាជិក ដែលចូលក្រោយគេបង្អស់ កម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន»។ នេះជាខ្លឹសារ១ ក្នុងសារលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ មេដឹកនាំកម្ពុជា បន្តថា កម្ពុជា ចូលរួមចំណែកយ៉ាងកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវក្នុងការរក្សាសន្តិសុខក្នុងតំបន់។    ប្រធានអាសាន លើកឡើងទៀតថា កម្ពុជា មានគោលបំណងក្នុងការជំរុញបន្ថែមនូវដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការសម្រេចឲ្យបានគោលដៅនិងគំនិតផ្តួចផ្តើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ានឆ្នាំ០២៥។   ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា មើលឃើញថា អាស៊ាន នឹងបន្តជួបប្រទះបញ្ហាសន្តិសុខធំៗជាច្រើន ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាម-រុស្ស៊ី។ សម្តេចនាយករដ្ឋមន្រ្តី យល់ថា បញ្ហាទាំងនេះ អាចបង្កអស្ថិរភាពដល់សន្តិសុខក្នុងតំបន់អាស៊ាន បើអាស៊ាន មិនបានគ្រប់គ្រងបញ្ហាទាំងនេះឲ្យបានល្អ។    អាស៊ាន ដែលបច្ចុប្បន្ន មាន១០ប្រទេសជាសមាជិក ត្រូវបានបង្កើតឡើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ចាប់តាំងពីចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩មក កម្ពុជា មានឱកាសបានធ្វើជាប្រធានប្តូរវេន៣ដងហើយ។ កម្ពុជា ទើបនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានរួច នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ តាមរយៈសារលិខិត ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរថា កម្ពុជា មានកិត្តិយសក្រៃលែង ដែលបានទទួលតួនាទីជាប្រធានអាស៊ានលើកទី៣នៅឆ្នាំ២០២២នេះ៕    
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២នេះ បានចេញសារលិខិតអបអរសាទរខួប៥៥ឆ្នាំ នៃការបង្កើតសមាគមអាស៊ាន។ ក្នុងសារលិខិត សម្តេច បានរំលេចពីគុណសម្បត្តិខ្លះៗរបស់កម្ពុជា ដែលបានរួមចំណែកជាមួយអាស៊ាន។
កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមានតារាចម្រៀង ដែលចូលរួមផ្តល់ភាពសប្បាយរីករាយ ក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀ ABC អិចស្ត្រាស្តោត និងអតិថិជននៅភោជនីយដ្ឋាន ១ម៉ឺន ក៏បានភ្លក់រសជាតិដ៏ល្អឯក ពីការលាយបញ្ជូលគ្នាជាមួយស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញផងដែរ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ«ជាឧត្តមភាពដ៏ល្អឯក»  របស់ស្រាបៀ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យ ដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ។ ABC អិចស្ត្រាស្តោត ជាស្រាបៀទឹកខ្មៅគុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន។ «ក្រេបរសជាតិដ៏ល្អឯក» នៃស្រាបៀទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេស កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើង នៅទីតាំង We Love Pub នាក្រុងសៀមរាប នៅថ្ងៃពុធ ទី៣០ ខែឧសភានេះ។ នៅរាត្រីនេះ តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ នឹងចូលរួមបង្កើតភាពសប្បាយរីករាយដល់ អ្នកចូលរួម។ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯក ពី ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម)
កាលពីថ្ងៃសៅរ៍ ទី២៦ ខែឧសភា ស្រាបៀ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅភោជនីយដ្ឋាន ១ម៉ឺន នាក្រុងកំពត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួម ពីសំណាក់តារាចម្រៀងវ័យក្មេង រូបសម្បត្តិស្រស់សង្ហា សំឡេងស្រទន់ និងជាម្ចាស់ជ័យលាភីដ៏មានទេពកោសល្យ ក្នុងកម្មវិធី I Am The Singer ឆ្នាំ២០១៦ គឺលោក ដួង វីរះសិទ្ធ។
  «យើងអាចវាយតម្លៃថាក្នុងសកម្មភាពគាំទ្រការប្រកួតកីឡារបស់យើងក្នុងថ្ងៃនេះ(ពីព្រឹកដល់ល្ងាច)មានការផុលផុស និងច្រើនជាងលើកមុនៗ ពិសេសយើងទទួលបានជោគជ័យល្អទាំងសុវត្ថិភាព និងសន្តិសុខ ពោលគឺមិនមានបញ្ហាអ្វីប៉ះពាល់ដល់សុវត្ថិភាពកីឡាករនោះទេ»។ នេះជាការវាយតម្លៃចំពោះការគាំទ្ររបស់មហាជន និងសកម្មភាពប្រកួតកីឡារបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC។    គ្រាន់តែពីព្រឹកដល់ល្ងាចដោយមិនរាប់បញ្ចូលពេលយប់ សកម្មភាពកីឡាបានទាក់ទាញអ្នកចូលរួម ក៏ដូចជាអ្នកគាំទ្រប្រមាណជិត១ម៉ឺននាក់ ដែលនាំឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅខេត្តកណ្តាលមានភាពអ៊ូអរតាំងពីព្រឹកដល់ល្ងាច។ ការទទួលបានការគាំទ្រយ៉ាងផុសផុលនេះ អាចមកពីខេត្តកណ្តាលមានទីតាំងជិតរាជធានីភ្នំពេញ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន។    អគ្គលេខាធិការ NOCC រូបនេះ បានទុកការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់របស់មហាជនជាសញ្ញាណមួយដ៏ល្អក្នុងការទាក់ទាញយុវជនឲ្យរួមលេងកីឡា និងជាក្តីសង្ឃឹមក្នុងដំណើរឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។ លោកបានបន្តយ៉ាងដូច្នេះថា៖«បើប្រជាពលរដ្ឋយើងគាត់យល់ដឹងពីអត្ថប្រយោជន៍នៃកីឡា ឲ្យគាត់ចូលរួមផង គាំទ្រផងនឹងធ្វើឲ្យកីឡាយើងជោគជ័យ។ ហើយជួយជំរុញឲ្យអ្នកមានទេពកោសល្យក្នុងកីឡាជំនាញមានកាន់តែច្រើន កាលណាមានច្រើនវាធ្វើវិស័យកីឡាយើងមានសក្តានុពល និងឧត្តមភាពនៅលើឆាកអន្តរជាតិ»។    កីឡាដែលបានប្រកួតក្នុងថ្ងៃទី១រួមមានរត់ប្រណាំងកម្សាន្ត ប្រណាំងទូកប្រពៃណីខ្នាតវែង ប្រដាល់គុនខ្មែរ អុកចត្រង្គ និងបាល់ទាត់។ បើយោងតាមលោក វ៉ាត់ ចំរើន កីឡារត់ប្រណាំងកម្សាន្តបានទាក់ទាញអ្នកចូលរួមប្រមាណជាង៥ពាន់នាក់ ដែលមានចំនួនច្រើនជាងក្នុងចំណោមកីឡាទាំងអស់ ខណៈប្រណាំងទូក បាល់ទាត់ និងប្រដាល់គុនខ្មែរ ឈរលេខរៀងជាបន្តបន្ទាប់៕  
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានវាយតម្លៃថា ការប្រកួតកីឡាក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេលើកទី៤នៅខេត្តកណ្តាល ទទួលបានការគាំទ្រច្រើនពីមហាជន បើធៀបទៅនឹងបុណ្យទន្លេ៣លើកកន្លងមកនេះ។ គ្រាន់តែពីព្រឹកដល់ល្ងាចដោយមិនរាប់បញ្ចូលទាំងពេលយប់អគ្គលេខាធិការរូបនេះអះអាងថា ទទួលបានអ្នកគាំទ្រប្រមាណជិត១ម៉ឺននាក់។ អ្វីដែលសំខាន់ការប្រកួតកីឡានីមួយៗ បានដំណើរការទៅយ៉ាងរលូន មិនមានបញ្ហាអាក្រក់អ្វីកើតឡើងនោះទេ។
  លោក Jens Stoltenberg កាន់តំណែងអគ្គលេខាធិការសម្ពន្ធយោធាណាតូតាំងពីឆ្នាំ២០១៤ មក ហើយលោកត្រូវចប់អាណត្តិនៅឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ សមាជិកទាំង៣១ប្រទេស មិនអាចរកបេក្ខជនសម្រាប់បន្តតំណែងពីអ្នកនយោបាយន័រវេសនេះបាននៅឡើយ។   «ពិតជាមានកិត្តិយសចំពោះការសម្រេចចិត្តរបស់សម្ពន្ធណាតូដែលពន្យារអាណត្តិរបស់ខ្ញុំដល់ខែតុលា ឆ្នាំ២០២៤។» លោក Stoltenberg ដែលជាអតីតនាយករដ្ឋមន្រ្តីន័រវេសផងនោះសរសេរបែបនេះតាម Twitter នៅថ្ងៃទី៤ ខែកក្កដា។   មួយរយៈមុន សម្ពន្ធមិត្តយោធាអាត្លង់ទិកខាងជើង ក៏ព្យាយាមរកបេក្ខជនថ្មីដែរ។ បេក្ខជនសក្ដានុពលមាននាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស Ben Wallace សុទ្ធតែបានបោះបង់ការប្រជែង។ លោកស្រី Frederiksen ត្រូវមើលឃើញថាជាមនុស្សសក្ដិសម ដោយសារសមាជិកខ្លះចង់បានស្រ្តីជាអគ្គលេខាធិការម្ដង ប៉ុន្តែការប្រឈមមុខក្នុងសង្រ្គាមអ៊ុយក្រែន តម្រូវឱ្យណាតូមានជំហរម៉ឺងម៉ាត់។   ឯបេក្ខភាពលោក Wallace វិញ ក៏មានភាពប្រទាំងប្រទើសដែរ ដោយសារបារាំងចង់បានអគ្គលេខាធិការមកពីសមាជិកសហភាពអឺរ៉ុប។ លើសពីនោះ សមាជិកណាតូខ្លះទៀតចង់ឱ្យប្រមុខដឹកនាំថ្មីជាឥស្សរជនដែលជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត។    ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានស្វាគមន៍ការបន្តអាណត្តិលោក Stoltenberg ដែលធ្វើឡើងមុនកិច្ចប្រជុំកំពូលណាតូនៅលីទុយអានី។ លោក បៃឌិន សរសើរលោក Stoltenberg ចំពោះភាពជាអ្នកដឹកនាំដែលមានបទពិសោធ និងការសម្រេចចិត្តបានល្អ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រេកអរដែរ ហើយសរសើរមេដឹកនាំណាតូរូបនេះចំពោះការគាំទ្រអ៊ុយក្រែន៕  
រដ្ឋសមាជិកសម្ពន្ធយោធាណាតូ បានឯកភាពគ្នាឱ្យលោក Jens Stoltenberg បន្តដឹកនាំសម្ពន្ធយោធាមួយនេះដល់ឆ្នាំ២០២៤ ស្របពេលដែលអឺរ៉ុបកំពុងប្រឈមមុខសង្រ្គាមនៅអ៊ុយក្រែនដែលមិនដឹងចប់ពេលណា។
  លោក ជា សុផារ៉ា បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់បានសម្រុកទៅខេត្តព្រះសីហនុ។ លោកថ្លែងដូច្នេះថា៖«ទុនដែលវិនិយោគក្នុងឆ្នាំ២០១៩នេះ មាន៩៣០០លានដុល្លារនៅទូទាំងប្រទេស បើធៀបនឹងទុនដែលបានកត់ត្រានៅឆ្នាំ២០១៨ គឺកើនដល់៧៨ភាគរយ គឺធំណាស់ ហើយទុននេះសម្រុកក្នុងខេត្តព្រះសីហនុ ដែលជាទុនមានការចូលរួមពិសេសគឺមកពីប្រទេសចិន ហើយមកដល់បច្ចុប្បន្ននេះនៅតែដំណើរការ ដោយឡែកក្រុមហ៊ុនតូចៗមានការថមថយខ្លះ តែទុនធំ បងប្អូនគួរចាប់អារម្មណ៍ពីមុនហុងកុងទៅចាប់ដៃជាមួយសាំងហ្គាពួរ តែនៅសាំងហ្គាពួរបានបន្ថែមពន្ធ ដូចនេះមុខសញ្ញាសំខាន់គឺនៅខេត្តព្រះសីហនុ ឬក៏ភ្នំពេញ និងបណ្ដាខេត្តដទៃទៀត»។    ក្នុងឆ្នាំ២០១៨កន្លងទៅ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាត្រូវបានប៉ាន់ស្មានថាមានទំហំ ៥,៧ពាន់លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ ធៀបនឹង ៦,៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ៕
ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ២០១៩នេះ មានតម្លៃប៉ាន់ស្មានសរុបចំនួន ៩,៣ពាន់លានដុល្លារអាមេរិក កើន ៧៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ។ នេះបើតាមការលើកឡើងរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីសម្ពោធពិព័រណ៍សំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០១៩ នៅថ្ងៃទី៥ខែធ្នូ។
  ខាងក្រោមនេះគឺជាព្រះជីវប្រវត្តិសង្ខេបរបស់ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី៖   សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានប្រសូតនៅថ្ងៃទី៨ខែមករា ឆ្នាំ១៩៤៣ នៅក្រុងភ្នំពេញ។ ព្រះបិតាព្រះនាម នរោត្តម សីហនុ ជាអតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនៈកោដ្ឋ។ ព្រះមាតាព្រះនាម ផាត កាញ៉ុល ជាសិល្បការិនី។ ព្រះអង្គមានបុត្រ៥អង្គ បុត្រី៣អង្គនិងបុត្រា២អង្គ។   សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី បានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យព្រះនរោត្តម ក្នុងឆ្នាំ១៩៥៨។ ព្រះអង្គបានសិក្សាចំណេះដឹងទូទៅ ភាសាខ្មែរ បារាំង និងអង់គ្លេង ហើយជំនាញដែលទ្រង់ចេះចាំស្ទាត់ជាងគេគឺ របាំបុរាណ(របាំព្រះរាជទ្រព្យ) ដោយទ្រង់អាចផលិតនិងដឹកនាំសម្ដែងបាន។    សម្ដេចព្រះរៀម បុប្ផាទេវី ធ្វើជាសាស្ត្រាចារ្យរបាំបុរាណនៅឆ្នាំ ១៩៦០ដល់១៩៧០។ ជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ ១៩៩១ដល់១៩៩៣។ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលទទួលបន្ទុកវប្បធម៌ឆ្នាំ១៩៩៣ដល់១៩៩៨។ ជារដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ ១៩៩៨ដល់២០០៤។ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០០០។ ជាសមាជិកព្រឹទ្ធសភា ឆ្នាំ២០០៤។ និងជាសមាជិកកិត្តិយសនៃសិល្បៈរបាំអន្តរជាតិពិភពលោក(CID)។   ព្រះអង្គបានរៀបចំឯកសាររបាំបុរាណ ជូនអង្គការយូណេស្កូឆ្នាំ២០០២ ហើយបានប្រកាសជាប់ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០០៣ ដោយលោក KOICHIRO MATSUURA អគ្គនាយកអង្គការយូណេស្កូ នៅទីក្រុងប៉ារីស។    សម្ដេចព្រះរៀម បានរៀបចំក្រុមសិល្បៈរបាំបុរាណ "របាំព្រះរាជ្យក្រឹត្យ" ទៅសម្ដែងផ្សព្វផ្សាយលើឆាកអន្តរជាតិដូចជា សមាគមអឺរ៉ុប តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១១។ សម្រាប់ការផ្ទេរចំណេះដឹង ព្រះអង្គបានបង្ហាត់បង្រៀនរបាំបុរាណ(របាំព្រះរាជទ្រព្យ) ដល់សិស្ស និស្សិត សិល្បករ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។    សម្ដេចរាជបុត្រី បានទទួលគ្រឿងឥស្សរិយយស មេដាយសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ឆ្នាំ២០០៨។ ហើយព្រះអង្គបានទទួលមេដាយសិល្បៈនិងអក្សរសាស្ត្រ បំពាក់នៅប្រទេសម៉ារុក ដោយឯកឧត្តម FREDERIC MITTERARAND  រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងនៅខែមិថុនាឆ្នាំ២០១០៕  
ភ្នំពេញ៖ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជានាដកាឯករបាំព្រះរាជទ្រព្យ (របាំបុរាណ)។ ពេញមួយព្រះជន្មរបស់ព្រះអង្គ ទ្រង់បានលះបង់ព្រះបញ្ញា និងព្រះកាយពល ក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ សិល្បៈវប្បធម៌ជាតិ។
  លោក Felix G.Dalmas នឹងដឹកនាំជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្តពីលោក ហុងដា។ លោក Felix G.Dalmas ធ្លាប់ជាគ្រូជំនួយជម្រើសជាតិកម្ពុជាចាប់ពីឆ្នាំ២០១៨ ដល់២០២២ ក្រោមការដឹកនាំរបស់លោក ហុងដា ផងដែរ។  លោក Keisuke Honda បានប្រកាសចែកផ្លូវជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលថ្មីៗនេះ ក្រោយដឹកនាំក្រុមគោព្រៃកម្ពុជាចាប់ពីឆ្នាំ២០១៨ មក។   លោក កែវ សារ៉េត(ឆ្វេង) និងលោក Felix G.Dalmas គ្រូបង្វឹកបាល់ទាត់កម្ពុជា។ រូបCapture ពី Facebook   «ខ្ញុំ ចង់ត្រឡប់មកវិញ ព្រោះខ្ញុំឃើញការរៀបចំ និងផែនការដ៏ល្អរបស់សហព័ន្ធបាល់ទាត់កម្ពុជា»។ លោក Felix G.Dalmas ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។   លោក Felix G.Dalmas ធ្លាប់បានដឹកនាំក្រុមបាល់ទាត់កម្ពុជា ១៣ប្រកួត។ លោកបានជួយក្រុមកម្ពុជា ឈ្នះ៣ ស្មើ២ និងចាញ់៨។ លោក Felix G.Dalmas វ័យ៣៥ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងកីឡា នៅវិទ្យាស្ថាន Johan Cruyff កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ៕  
ភ្នំពេញ៖ លោក Felix G.Dalmas ជនជាតិអាហ្សង់ទីន ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមេសា នេះ។ លោកនឹងត្រូវដឹកនាំក្រុមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម។ 
លោក ហោ ណាំបូរ៉ា អាយុ៥៩ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជាអគ្គលេខាធិការរងនៃរដ្ឋាភិបាល។ មុននឹងតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌូនេស៊ីនេះ លោក ហោ ណាំបូរ៉ា ជាអតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអូស្ត្រាលី និង នូវែលសេឡង់ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ ។ លោកក៏ធ្លាប់ជាឯកអគ្គរាជទូតខ្មែរប្រចាំចក្រភពអង់គ្លេស ដាណឺម៉ាក អៀរឡង់ ហ្វាំងឡង់ ន័រវេស ស៊ុយអែត និងអេត្យូពី ត្រឹមឆ្នាំ២០១១ ។ ក្រៅពីលោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតខ្មែរ ដែលទើបតែងតាំងថ្មីនេះ ក៏មានបេក្ខភាពផ្សេងទៀតចំនួន៥រូបផងដែរ រួមមាន៖ លោកស្រី សឿង រដ្ឋចាវី ជាឯគអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ,លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតប្រចាំប្រទេសអាល្លឺម៉ង់, លោក ចេង មានិត ឯកអគ្គរាជទូតប្រចាំប្រទេសឡាវ, លោក ស៊ុន ប៊ុនធឿន ឯកអគ្គរាជទូតប្រចាំសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងលោក ងួន សាវេង ឯកអគ្គរាជទូតប្រចាំប្រទេសសិង្ហបុរី៕
ភ្នំពេញ៖ លោក ហោ ណាំបូរ៉ា ជាអ្នកការទូតដ៏មានបទពិសោធន៍ម្នាក់ ដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានតែងតាំងឥស្សរជន៥រូបផ្សេងទៀតក្នុងតំណែងជាឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។
  ក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត ពន្យល់លម្អិតពាក្យ«សំរាម» ជាគ្រឿងខ្ជាំ។ បើនិយាយឲ្យចំទៅ«សំរាម»ត្រូវបានគេចាត់ទុកថា ជាកាកសំណល់ ឬរបស់របរដែលគេបោះបង់ចោល។ គេច្រើនប្រើពាក្យនេះ ជាមួយនឹងពាក្យ គំនរសំរាម,សំរាមប្លាស្ទិក,បោសសំរាម ជាដើម។    «សំរាម»ជាព្យាង្គរាយ ត្រូវបានមនុស្សមួយចំនួន ច្រឡំសរសេរ«សម្រាម»ជាព្យាង្គតម្រួត ដោយសារគេសង្កេតឃើញថាពាក្យខ្លះប្តូរពីព្យាង្គរាយ មកជាព្យាង្គតម្រួតវិញ ពាក្យនោះមាន ចំលើយ, តំរូវ, សំរាប់,កំលាំង, កំពស់, ចំការ, ចំរៀង, ចំលង, តំលៃ។ល។ ត្រូវប្តូរមកជាព្យាង្គតម្រួតវិញ ចម្លើយ,តម្រូវ, សម្រាប់,កម្លាំង,កម្ពស់,ចម្ការ, ចម្រៀង,ចម្លង,តម្លៃ។ល។ ថ្វីដ្បិតពាក្យខ្លះត្រូវបានប្តូរមកសរសេរជាព្យាង្គតម្រួតក្តី ប៉ុន្តែមានពាក្យខ្លះសម្តេច ជួន ណាត មិនតម្រូវឲ្យសរសេរជាព្យាង្គតម្រួតនោះទេ ពាក្យនោះមានដូចជា ជំងឺ, ជំរុញ មិនអាចសរសេរជាព្យាង្គតម្រួត ជម្ញឺ និង ជម្រុញ បានឡើយ៕     
នៅក្នុងភាសាខ្មែរបច្ចុប្បន្ន មានការប្រែប្រួល ដោយពាក្យខ្លះត្រូវសរសេរជាព្យាង្គរាយ មកជាព្យាង្គតម្រួតវិញ ប៉ុន្តែពាក្យខ្លះនៅតែរក្សាជាព្យាង្គរាយដដែល។ ជាក់ស្តែងពាក្យ «សំរាម» នេះមិនអាចសរសេរជា«សម្រាម»ព្យាង្គតម្រួតបានឡើយ គឺត្រូវរក្សាវាជាព្យាង្គរាយដដែល។  
  លោកអភិបាលស្នើប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មតូចធំទាំងអស់ បូករួមទាំងអ្នកលក់ដូរចល័តផង កុំដំឡើងថ្លៃខ្ពស់ពេក ខណៈដែលមានតម្រូវការច្រើន គឺត្រូវរក្សាតម្លៃណា ដែលអាចឱ្យពលរដ្ឋខ្មែរ ខំស្កាត់ពីឆ្ងាយ អាចទទួលទានឆ្ងាញ់ និងមានភាពសប្បាយរីករាយ ហើយចងចាំព្រឹត្តិការណ៍នេះ។   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅមុខប្រាសាទបាយ័ន នាថ្ងៃទី៨ មេសា លោក ទៀ សីហា លើកឡើងដូច្នេះថា៖«ម្ហូបអាហារត្រូវផ្គត់ផ្គង់ច្រើន ខ្ញុំមានតែសុំអំពាវនាវធ្វើយ៉ាងណាកុំឱ្យឡើងថ្លៃពេក រក្សាតម្លៃណាដែលអាចបងប្អូនប្រជាពលរដ្ឋមកពីឆ្ងាយ អាចជាវបាន ទទួលទានយ៉ាងឆ្ងាញ់ ហើយមិនមានបទពិសោធន៍ដូចបណ្ដាលរាជរាជធានីខេត្តខ្លះ ដែលមានបុណ្យទានអីគាត់ឡើងថ្លៃ កុំយកឱកាសនេះធ្វើរបៀបនេះអី»។   ចំពោះសណ្ឋាគារវិញ លោកអភិបាលខេត្តមើលឃើញថា ក៏មិនមានការដំឡើងថ្លៃខ្លាំងដែរ ព្រោះធ្លាប់មាន បទពិសោធន៍កន្លងមក។ លោកជឿជាក់ថា តម្លៃតាមសណ្ឋាគារ និងផ្ទះសំណាក់គឺស្ថិតក្នុងតម្លៃសមល្មម ដែលអាចឱ្យសាធារណជនស្នាក់នៅបាន។ ទាក់ទងការស្នាក់នៅនេះដែរ លោក ទៀ សីហា បញ្ជាក់ថា រដ្ឋបាលខេត្តនឹងផ្សព្វផ្សាយផ្ទះសហគមន៍ដែលនៅក្បែរៗក្រុង ចំពោះទេសចរដែលពិបាករកកន្លែងស្នាក់ កំឡុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខណៈមានការប៉ាន់ស្មានថា អាចមានទេសចរចូលរួមខ្ទង់មួយលាននាក់។   ដោយឡែកការធ្វើដំណើរកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលខាងមុខ អភិបាលខេត្តសៀមរាប សុំឱ្យពលរដ្ឋជិតឆ្ងាយទាំងអស់ យោគយល់ចំពោះការកកស្ទះចរាចរណ៍ រក្សាភាពថ្លៃថ្លូរ ការអនុគ្រោះគ្នា ក្នុងនោះអាជ្ញាធរព្យាយាមរកចំណតយានយន្តដែលនៅក្បែរតំបន់កម្សាន្តនានា៕    
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មិនចង់ឃើញអាជីវករ ឬប្រតិបត្តិករទេសចរណ៍ ឆ្លៀតឱកាសដំឡើងថ្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅ ពេលមានព្រឹត្តិការណ៍ធំៗដូចជា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅពេលនេះ។
  តាមអ្វីដែលយើងធ្លាប់ដឹង ប្រទេសទាំងពីរគឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នាជាយូរមកហើយ។ ហើយការផ្លាស់ប្តូរឥរិយាបទរបស់កីឡាករឥណ្ឌាទាំងពីរបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌាផ្សេងទៀត។   ការអំពាវនាវរបស់ Afridi សម្រាប់ការបរិច្ចាគដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយ COVID-19 និងសម្លាប់មនុស្សជាច្រើនក្នុងប្រទេសប៉ាគីស្ថាន បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់កីឡាករគ្រីឃីតល្បីដទៃទៀត។   កីឡាករ Harbhajan របស់ឥណ្ឌា បានជំរុញឲ្យប្រជាជនចូលរួមតាមរយៈសារជាវីដេអូរបស់ខ្លួន ដោយអំពាវនាវដល់អ្នកលេងគ្រីឃីតផ្សេងទៀតនៃប្រទេសទាំងពីរ (ឥណ្ឌា-ប៉ាគីស្ថាន) បរិច្ចាគ និងចែកចាយសារនេះឲ្យបានច្រើន។   ដោយឡែកលោក Yuvraj អតីតកីឡការគ្រីឃីតឥណ្ឌា វ័យ៣៨ឆ្នាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ដើម្បីអំពាវនាវរកថវិកាជួយដល់ការប្រឆាំង COVID-19 នៅទឹកដីប៉ាគីស្ថាន។ «នេះជាពេលវេលាសាកល្បងមួយ វាដល់ពេលដែលត្រូវមើលថែគ្នាទៅវិញទៅមកហើយ»។ នេះជាសំណេររបស់ Yuvraj លើបណ្តាញសង្គមរបស់ខ្លួន។   These are testing times, its time to lookout for each other specially the ones who are lesser fortunate. Lets do our bit, I am supporting @SAfridiOfficial & @SAFoundationN in this noble initiative of covid19. Pls donate on https://t.co/yHtpolQbMx #StayHome @harbhajan_singh pic.twitter.com/HfKPABZ6Wh yuvraj singh (@YUVSTRONG12) March 31, 2020   ស្របពេល Afridi កំពូលកីឡាករគ្រីឃីតប៉ាគីស្ថាន ថ្លែងអំណរគុណដល់កីឡាករឥណ្ឌាទាំងពីរ មានអ្នកប្រើបណ្តាញសង្គម Twitter របស់ឥណ្ឌាជាច្រើនប្រតិកម្មដោយកំហឹងចំពោះការគាំទ្រកីឡាករជាសត្រូវ និងជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយរបស់ឥណ្ឌាចំពោះជម្លោះនៅកាស្មៀរ។   ឥណ្ឌា និងប៉ាគីស្ថានមិនបានប្រកួតគ្នាក្នុងពានកីឡាគ្រីឃីតតាំងពីឆ្នាំ ២០១២-២០១៣ ដោយសារភាពតានតឹងនៅលើតំបន់កាស្មៀរ ដែលជាបញ្ហាចម្បងនៃសង្គ្រាមពីររវាងប្រទេសជិតខាងទាំងពីរចាប់ពីឆ្នាំ ១៩៤៧ មក។   ប៉ាគីស្ថាន មានចំនួនអ្នកឆ្លង COVID-19 ជាង២ពាន់នាក់ហើយគិតត្រឹមថ្ងៃទី២ ខែមេសានេះ ហើយអ្នកស្លាប់ជិត៣០នាក់។ ដោយឡែកឥណ្ឌា មានអ្នកស្លាប់រហូតដល់ជិត៦០នាក់ ខណៈអ្នកឆ្លងមានជិត២ពាន់ករណី៕
កំពូលកីឡាករគ្រីឃីត (Cricket) ឥណ្ឌាពីររូប Yuvraj Singh និង Harbhajan Singh បានបង្ហាញការគាំទ្រយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការប្រមូលមូលនិធិរបស់អតីតប្រធានក្រុមគ្រីឃីតប៉ាគីស្ថាន Shahid Afridi ដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃ COVID-19។ ការគាំទ្រនេះ បានធ្វើឲ្យពលរដ្ឋឥណ្ឌាមួម៉ៅយ៉ាងខ្លាំង ដ្បិតប៉ាគីស្ថានជាប្រទេសសត្រូវរបស់ពួកគេ។
  នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែជឿនលឿន  វិស័យនៃការដឹកជញ្ចូនតាមរយៈ Online ក៏កាន់តែរីកចម្រើនធ្វើឲ្យប្រជាជនរបស់យើង តែងកម្ម៉ង់ម្ហូបអារហារ អីវ៉ាន់ ឬរបស់របរប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈ Online កាន់តែកើនឡើង ដោយពុំចាំបាច់ចេញពីក្រៅផ្ទះ គឺគ្រាន់តែចុចកម្ម៉ង់នៅលើស្មាតហ្វូនតែប៉ុណ្ណោះ។ ដោយហេតុនេះ ទើបធ្វើឲ្យក្រុមហ៊ុនទាំងពីរ ស្វែងរកអ្វីដែលថ្មី  និងមានភាពងាយស្រួលផ្តល់ជូនទៅកាន់អតិថិជន។   ដោយក្រុមហ៊ុនទូរស័ព្ទ Xiaomi និងក្រុមហ៊ុនដឹកជញ្ចូន E-Gets បានរួមគ្នា និងបង្កើតកម្មវិធីបញ្ចុះតម្លៃទៅលើទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃ រហូតទៅដល់ 50% ជាលើកដំបូង។ កម្មវិធីនេះ នឹងចាប់ផ្តើមឲ្យអតិថិជនដាក់បញ្ចាទិញ រយៈពេល 3ថ្ងៃ ជាមួយការដឹកជញ្ចូនភ្លាមៗដោយឥតគិតថ្លៃ  ថែមទាំងទទួលបានកាដូជាច្រើនបន្ថែមទៀត។   សូមពញ្ជាក់ផងដែរថា កម្មវិធីកម្ម៉ង់នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី 22 ខែកក្កដានេះ។ អតិថិជនទាំងអស់ ដែលបានកម្ម៉ង់មិនចាំបាច់បារម្ភនោះទេ ព្រោះរាល់ផលិតផលទាំងអស់ សុទ្ធសឹងតែជាផលិតផលផ្លូវការ ដែលចេញពីក្រុមហ៊ុនទូរស័ព្ទ Xiaomi ប្រចាំប្រទេសកម្ពុជា ដោយផ្ទាល់។ អ្វីដែលពិសេសនោះ គឺរាល់ផលិតផលទាំងអស់ ត្រូវបានធានាពីក្រុមហ៊ុនដោយផ្ទាល់ រហូតដល់ 18ខែឯណោះ។     រាល់ការកម្ម៉ង និងត្រូវបានដឹកជញ្ជូនភ្លាមៗ ត្រឹមតែរយៈពេល 1 ម៉ោង ដោយឥតគិតថ្លៃ។ ក្នុងករណីទូរស័ព្ទ ឬឧបករណ៍ដែលលោកអ្នកបញ្ជាទិញមានបញ្ហា លោកអ្នកអាចបញ្ជូនមកកាន់ Xiaomi Service Center Cambodia ដើម្បីពិនិត្យ ឬជុសជួលបានដោយងាយ៕   ដើម្បីឲ្យកាន់តែច្បាស់សូមលោកអ្នក Download App E-Gets ដោយចុចLink ខាងក្រោម IOS https://apple.co/2NoJKIk Android http://bit.ly/2RiJCey   ឬចូលទៅកាន់ Facebook ផ្លូវការរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា និង ក្រុមហ៊ុន E-Gets តាមតំណ Link ខាងក្រោម   Official Facebook Page Xiaomi : https://www.facebook.com/miofficialkh Official Facebook Page E-GetS : https://www.facebook.com/Egetstechnology៕ (អត្ថបទពាណិជ្ជកម្ម)    
ស្របទៅតាមតម្រូវការរបស់អតិថិជន និងទៅតាមសម័យកាល Covid-19 នេះ ក្រុមហ៊ុនទូរស័ព្ទ Xiaomi ដែលជាក្រុមហ៊ុនកំពុងតែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រនៅលើទីផ្សារកម្ពុជា បានចុះអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន  E-Gets ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែឈានមុខគេ ក្នុងការផ្តល់នូវសេវាកម្មជាច្រើនមុខ ឬហៅកាត់ថា Super App ដែលមានសេវាកម្មដឹកជញ្ចូនម្ហូបអាហារOnline, សេវាកម្មដឹកជញ្ចូន បែប Express និងសេវាកម្មផ្សេងៗជាច្រើនទៀត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ការចុះហត្ថលេខានេះ ធ្វើឡើង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។
ទីបញ្ជាការថ្មីរបស់កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) ត្រូវបានបើកសម្ភោធជាផ្លូវការនៅថ្ងៃសុក្រទី ២៩ ខែមិថុនានេះ ក្រោយមានការពន្យារពេលអស់ជាច្រើនឆ្នាំមកនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ នាពិធីបើកទីបញ្ជាការកងទ័ពថ្មីនេះ មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូងលោក Vincent Brooks បានថ្លែងថា រដ្ឋាភិបាលក្រុងសេអ៊ូលបានចំណាយថវិកា ៩០ ភាគរយនៃការចំណាយសរុប ១០,៨ ពាន់លានដុល្លារអាមេរិកលើការប្តូរទីបញ្ជាកងទ័ពនេះ។ ដូច្នេះហើយ វាមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកលើពិភពលោក។ «កូរ៉េខាងត្បូងចូលរួម៩០ភាគរយនៃការចំណាយសរុប ដែលយើងជឿជាក់ថា វាជាមូលដ្ឋានទ័ពផុតគេរបស់អាមេរិកលើពិភពលោក។ អាមេរិកនឹងនៅជាមួយកូរ៉េខាងត្បូងមួយរយភាគរយ»។ នេះជាការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់របស់ក្រុងវ៉ាស៊ីនតោនខាងលើ។ តាមពិតទៅ កូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញារបស់អាមេរិក ហើយកងទ័ពអាមេរិកឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងអស់រាប់ទសវត្សន៍មកហើយពោលគឺក្រោយចប់សង្គ្រាមឆ្នាំ ១៩៥៣។ ប៉ុន្តែកងទ័ពទាំងនោះឈរជើងនៅមូលដ្ឋានទ័ពដែលស្ថិតនៅកណ្តាលក្រុងសេអ៊ូល។ ដូច្នេះហើយ ភាគទាំងពីរបានឯកភាពគ្នាប្តូរទីបញ្ជាការកងទ័ពនេះតាំងពីឆ្នាំ ១៩៩០ ដោយប្តូរពី តំបន់ Yongsan ដែលស្ថិតនៅកណ្តាលក្រុងសេអ៊ូលទៅកាន់មូលដ្ឋាន Humphreys ដែលស្ថិតនៅក្រុង Pyeongtaek នៅភាគខាងត្បូង និងមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីក្រុងសេអ៊ូល។  ប៉ុន្តែគម្រោងនេះត្រូវបានពន្យាររហូតមកដោយសារតែមានការប្រឆាំងតវ៉ាពីសំណាក់ប្រជាជនក្នុងតំបន់ ក័ដូចជាមានបញ្ហាហិរញ្ញវត្ថុក្នុងការសាងសង់ផងដែរ។  ទីបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូងថ្មីនេះមានអាគារសរុប ៥១៣ ក្នុងនោះមានសាលារៀន ហាងទំនិញ និងធនាគារផងដែរ។ វាសាងសង់ឡើងលើផ្ទៃដីសរុប ១៤,៧ គីឡូម៉ែត្រការ៉េ និងអាចដាក់មនុស្សបានសរុប ៤៣០០០នាក់ក្នុងនោះមានទាហានអាមេរិក និងក្រុមគ្រួសារផងដែរ។ មកដល់បច្ចុប្បន្ន អាមេរិកមានកងទ័ពសរុប ២៨៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូងដើម្បីការពារសម្ព័ន្ធមិត្តពីការគំរាមកំហែងឬវាយប្រហារពីសំណាក់កូរ៉េខាងជើងផងដែរ។ ប៉ុន្តែកន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បង្ហាញឆន្ទៈចង់ដកកងទ័ពអាមេរិកត្រឡប់មកស្រុកវិញផងដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយក្រោយជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្ងៃ ១២ ខែមិថុនានៅសិង្ហបុរី លោក ត្រាំ ប្រកាសពេញមាត់ថា លោកចង់នាំទាហានអាមេរិកមកផ្ទះវិញ។ ពេលនោះលោកក៏បានប្រកាសផ្អាករាល់សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងដែរ ដោយលោកចាត់ទុកថា វាជាការបញ្ឈប់សកម្មភាពបង្កហេតុនៅឧបទ្វីបកូរ៉េ។ ពិតហើយ វាជាសម្បទានមួយធំរបស់លោក ត្រាំ សម្រាប់កូរ៉េខាងជើងដែលបានប្រកាសរំសាយនុយក្លេអ៊ែរខ្លួននោះ។  ក្រៅពីនេះ លោក ត្រាំ ក៏ធ្លាប់ទាមទារឲ្យកូរ៉េខាងត្បូងបងលុយថ្លៃការពារផងដែរព្រោះទាហានអាមេរិកឈរជើងនៅការពារកូរ៉េខាងត្បូង ហើយបញ្ហានេះស្ថិតក្រោមការចរចាគ្នាផង។ បញ្ហានេះធ្វើឲ្យកូរ៉េខាងជើងទើសទាល់មិនតិចដែរកន្លងមក៕
អាមេរិកបានបើកដំណើរការទីបញ្ជាការថ្មីមួយរបស់កងទ័ពខ្លួនប្រចាំកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី ២៩ខែមិថុនានេះ។ ការបើកសម្ពោធមូលដ្ឋានថ្មីនេះ គឺធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលដែលប្រមុខរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញបំណងចង់ដកកងទ័ពអាមេរិកត្រឡប់ស្រុកវិញផងដែរ។
  លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ជំហរ៣ ដែលពលរដ្ឋខ្មែរ ត្រូវប្រកាន់ខ្ជាប់ក្នុងបរិបទនេះ គឺទី១ត្រូវសិក្សាស្រាវជ្រាវ តើរឿងនោះពិតឬមិនពិត? ទី២ត្រូវសិក្សារចនាប័ទ្មប្រាសាទ តើពិតជាចម្លងពីខ្មែរមែនឬទេ? និងទី៣ ពលរដ្ឋកុំបារម្យពេក ព្រោះនេះជាសតវត្សរ៍ទី២១ ដោយប្រាសាទខ្មែរបានសង់តាំងពីសតវត្សទី១២។   សម្រាប់លោក សុខ ទូច ក្នុងករណីថៃសាងសង់ប្រាសាទ ចម្លងអង្គរវត្តខ្មែរដោយខុសច្បាប់មែន នោះកម្ពុជា អាចប្ដឹងទៅយូណេស្កូឱ្យជួយដោះស្រាយ។ លោក សុខ ទូច បញ្ជាក់៖«គេធ្វើហ្នឹងបានសុំពីយូណេស្កូហើយឬនៅ យើងត្រូវសិក្សាតាមហ្នឹងទៀត យើងមិនអាចធ្វើតាមរលកខ្យល់បានទេ។ ប្រសិនបើគេចម្លងដោយមិនសុំការអនុញ្ញាត ទុកឱ្យយូណេស្កូចាត់ចែង។ យើងមានរឿងជាមួយថៃច្រើនដងណាស់ហើយ។ រឿងព្រះវិហារ គេដើរប្រាប់ថាព្រះវិហារជារបស់គេ ខ្ញុំដាក់ទៅវិញ៨ចំណុច គេឆ្លើយជាមួយខ្ញុំមិនទាំងរួចផង។ ខ្មែរធ្លាប់ជាអាណាចក្រ ចុះថៃកើតនៅសម័យណា? ថៃដូរមកនៅឆ្នាំ១៩៣០ សុខោទ័យកើតក្នុងសតវត្សរ៍ទី១៣ គឺកើតមិនទាន់ប្រាសាទព្រះវិហារផង ដូច្នេះអ្វីក៏ដោយយើងមានមូលដ្ឋាន។  យើងយកផ្លូវច្បាប់ កុំយកអារម្មណ៍ទៅប្រើប្រាស់»។   ទោះជាយ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថាប្រសិនបើប្រាសាទរចនាប័ទ្មអង្គរវត្ត ត្រូវបានសាងសង់នៅលើទឹកដីថៃដោយស្របច្បាប់មែន ហើយសេដ្ឋកិច្ចជាតិថៃកាន់តែរីកចម្រើន តាមរយៈទេសចរណ៍ទៅទស្សនាប្រាសាទនោះ ខ្មែរត្រូវទទួលស្គាល់ថាខ្លួនឯងសមត្ថភាពអន់។ អន់ក៏ព្រោះថា មានសម្បត្តិដ៏វិសេសជាងគេ ប៉ុន្តែបែរជាទន់ខ្សោយជាងគេ គ្មានសមត្ថភាពគ្រប់គ្រងឱ្យរីកចម្រើន។   យ៉ាងណាក៏ដោយ ដើម្បីកុំឱ្យរឿងទាំងនោះកើតឡើង លោក សុខ ទូច យល់ថាខ្មែរគ្រប់រូបទាំងមន្ត្រីរាជការ អ្នកមានអំណាច អ្នកមានទ្រព្យ រហូតដល់ប្រជាជនធម្មតា ត្រូវខំពង្រឹងខ្លួនឯង ,ត្រូវចេះខ្មាសគេ និងខ្មាសខ្លួនឯង ដោយត្រូវពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ។    «យើងត្រូវខំពង្រឹងខ្លួនឡើង កុំចេះតែច្រឡោត។ គិតទៅមើល គ្រាន់តែកូវីដមនុស្សងាប់ ក៏ទៅទិញក្ដារមឈូសពីគេដែរ ខ្មែរខ្វះក្ដាមឈូសណាស់។ យើងទិញបន្លែ ត្រីសាច់ពីគេ ម្ដេចយើងមិនតូចចិត្តផង មិនខឹងផង? យើងទៅលេងស្រុកគេ ទៅព្យាបាលស្រុកគេ ម្ដេចក៏មិនតូចចិត្តផង? នេះជាការបញ្ជាក់បន្ថែមរបស់លោក សុខ ទូច។   លោក សុខ ទូច ហាក់មិនសូវមានទុទ្ទិដ្ឋិនិយមខ្លាំងពេកទេ ចំពោះករណីសង្ស័យថៃគ្រោងចម្លងរចនាប័ទ្មប្រាសាទខ្មែរនោះ ព្រោះលោកជឿថា សំណង់បុរាណដែលមានអាយុកាលវែង និងជាស្នាដៃដើម មានតម្លៃជាងស្នាដៃថ្មី។ តែយ៉ាងណាលោក សុខ ទូច សង្កត់ធ្ងន់ថា ថៃដែលជាប្រទេសដែលមានការរីកចម្រើន ជាសមាជិក WTO , អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ ក៏គួរតែគិតពិចារណាលើរឿងនេះដែរ។   ភ្ជាប់ជាមួយគ្នានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា គេត្រូវមានការសិក្សាផ្លូវច្បាប់ បន្ទាប់មកត្រូវសិក្សាស្រាវជ្រាវថា បេតិកភណ្ឌពិភពលោក នៅប្រទេសផ្សេងៗ ដូចជាអាណាចក្ររ៉ូម៉ាំង ពីរ៉ាមីត អេហ្សីប អាណាចក្រក្រិច កំផែងចិន តើមានការចម្លងឬទេ? ប្រសិនបើមិនមានទេ តើហេតុអ្វីថៃធ្វើបែបនោះ? ប៉ុន្តែបើ បេតិកភណ្ឌពិភពលោកទាំងនោះ មានការចម្លងដែរ នោះខ្មែរត្រូវប្រៀបធៀបថាប្រាសាទថៃធ្វើនៅសតវត្សរ៍ទី២១ ហើយប្រាសាទខ្មែរសង់នៅសតវត្សរ៍ទី១២ នោះខ្មែរមានអំណាចជាង។    «សតវត្សរ៍ទី២១ហើយ ខ្មែរត្រូវពង្រឹងខ្លួនឯងឡើងវិញ តែយើងរឹង គឺយើងខ្លាំង។ សាំងហ្គាពួ ជាប្រទេសតូចតែមួយ តែល្បីលើពិភពលោក។ អ៊ីស្រាអែល ជាប្រទេសតូចជាងខ្មែរដល់ទៅ៣៧ដង តែមានគេគោរព ស្រឡាញ់ គេខ្លាច។ អារ៉ាប់ជាប្រទេសយ៉ាងធំ ប៉ុន្តែច្បាំងមិនឈ្នះអ៊ីស្រាអែលផង។ អ៊ីស្រាអែលទើបតែបង្កើតឆ្នាំ១៩៦៤ ដូច្នេះយើងកុំតូចចិត្ត តែត្រូវខំឡើងវិញ។ អ្នកណាមិនដឹងថាប្រាសាទអង្គវត្តរបស់ខ្មែរ ចង់អ្នកណាធ្វើប៉ុន្មានទៀត ក៏របស់ខ្មែរមិនបាត់បង់ដែរ សំខាន់ត្រូវសួរខ្លួនឯងថា តើខ្លួនឯងមានសមត្ថភាពឬអត់»?៕           
ភ្នំពេញ៖ កម្ពុជាត្រូវមានជំហរ៣ ពាក់ព័ន្ធនឹងការសង្ស័យថៃគ្រោងសាងសង់ប្រាសាទ ចម្លងរចនាប័ទ្មខ្មែរ។ ហើយប្រសិនបើថៃពិតជាចម្លងប្រាសាទ ដោយខុសច្បាប់មែន នោះទុកឱ្យយូណេស្កូជាអ្នកធ្វើការ។ នេះជាការបញ្ជាក់របស់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
កម្ពុជា បន្តយកឈ្នះម៉ាឡេស៊ី លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាបុរស៣ទល់៣ នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី២ ឧសភា។ វិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានលោក សុខ លឹមហេង លោក ឈាវ បូរ៉ា និងលោក ជា ស៊ីដេត តំណាងឱ្យកម្ពុជា។ កីឡាករអុកកម្ពុជាទាំង៣រូបនេះ បានទទួលជ័យជម្នះលើការប្រកួតក្ដាទី១ នៃជុំទី៤ ដោយលទ្ធផល ឈ្នះ ១ និងស្មើ ២ លើជម្រើសជាតិម៉ាឡេស៊ី ។ ក្នុងនោះកីឡាករ ជា ស៊ីដេត យកឈ្នះលើកីឡាករម៉ាឡេស៊ី ខណៈសុខ លឹមហេង និង ឈាវ បូរ៉ា បានត្រឹមស្មើជាមួយកីឡាករម៉ាឡេស៊ី។    ដោយឡែកក្ដារទី២នៅរសៀលនេះ កម្ពុជា បន្តយកឈ្នះទៀត ដោយលទ្ធផល២ និងស្មើ១ក្ដារ ។ កីឡាករ ជា ស៊ីដេត និង សុខ លឹមហេង យកឈ្នះគូប្រកួត ខណៈ ឈាវ បូរ៉ា បានត្រឹមស្មើ។ កម្ពុជា ទទួលបាន ១ពិន្ទុបន្ថែមទៀតពីជ័យជម្នះនេះ ។   វិញ្ញាសាបុរស ៣ទល់៣ នេះ ក្រុមអត្តពលិកកម្ពុជារកបាន ៣ពិន្ទុរួចហើយ ពីការប្រកួតជុំទី១ ជុំទី២ និងជុំទី៣ ដោយយកឈ្នះលើមីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន ។ ការប្រកួតត្រូវធ្វើឡើងចំនួន ៦ជុំ ដើម្បីប្រជែងយកមេដាយ។  កម្ពុជា ត្រូវបន្តប្រកួតជុំទី៥ និងទី៦ ជាមួយឡាវ និងថៃ ទៀត នៅថ្ងៃទី៣ ឧសភា។ ការប្រកួតលើវិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានប្រទេសចូលរួមដូចជា៖ កម្ពុជាម្ចាស់ផ្ទះ, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម៕
និង គឹម មករា 
សូមអញ្ជើញទស្សនាបទសម្ភាស រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃគេហទំព័រ thmeythmey.com ជាមួយលោកវេជ្ជបណ្ឌិត ឡុង ណារី អនុប្រធានមន្ទីរពេទ្យបង្អែកសម្ដេចឪ ដូចតទៅ៖
ភ្នំពេញ៖ ទឹកនោមផ្អែម ជាជំងឺមួយដែលកើតឡើងនៅពេលរាងកាយមនុស្សយើង មិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬមិនអាចប្រើអាំងស៊ុយលីនបាន។ ជំងឺទឹកនោមផ្អែម អាចកើតឡើងលើយុវវ័យ ដែលពិសាគ្រឿងស្រវឹងច្រើនហួសកម្រិត ហើយពួកគេ ក៏អាចប្រឈមនឹងជំងឺថ្លើមផងដែរ។
ការបូមខ្សាច់ ដែលត្រូវប្រើប្រាស់យ៉ាងសំខាន់សម្រាប់សំណង់ មានសកម្មភាពយ៉ាងខ្លាំងក្លា នៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបូមខ្សាច់ដ៏ច្រើនបែបនេះ ត្រូវបានអ្នកជំនាញព្រមានថា អាចប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។    តាមសេចក្តីប្រកាសរបស់ក្រសួងសន្តិសុខសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៥ ខែធ្នូ លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជន ដែលជាចៅហ្វាយខេត្តអានយ៉ាង (An Giang) ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរំលោភអំណាចលើការបូមខ្សាច់ខុសច្បាប់។ ខេត្តភាគខាងត្បូងវៀតណាមមួយនេះ នៅជាប់ទន្លេមេគង្គ ដែលមានសកម្មភាពបូមខ្សាច់យ៉ាងខ្លាំង។    «លោក Binh ដែលមានវ័យ៥៩ឆ្នាំ បានរំលោភបំពានអំណាច ជ្រៀតជ្រែក និងបានចេញបញ្ជាដែលនាំឱ្យក្រុមហ៊ុន Trung Hau 68 អាចបូមខ្សាច់ដ៏ច្រើនលើសលុបនៅក្នុងខេត្ត An Giang និងយកលុយដាក់ហោប៉ៅដ៏ច្រើនសន្ធឹក»។ ក្រសួងសន្តិសុខសាធារណៈ បានសង្កត់ធ្ងន់បែបនេះ។ បន្ថែមពីនេះ ប៉ូលិស ក៏បានឆែកឆេរផ្ទះរបស់មន្រ្តីជាន់ខ្ពស់រូបនេះ នៅក្នុងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ផងដែរ។    កន្លងមក ប៉ូលិសបានអះអាងថា ក្រុមហ៊ុន Trung Hau 68 បានបូមខ្សាច់ច្រើនជាង៤,៧លានម៉ែត្រគូបឯណោះ បើទោះអាជ្ញាប័ណ្ណអនុញ្ញាតឱ្យបូមខ្សាច់ត្រឹមចំនួន១ភាគ៣នៃចំនួននោះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    នៅក្នុងខែសីហាកន្លងមក វៀតណាមក៏បានចាប់ខ្លួនអនុប្រធានគណៈកម្មាធិការប្រជាជនក្នុងខេត្ត An Giang ពាក់ព័ន្ធនឹងបទចោទទទួលប្រាក់៥ម៉ឺនដុល្លារលើការបូមខ្សាច់នេះដែរ។   ក្នុងរបាយការណ៍របស់មូលនិធិសត្វព្រៃពិភពលោក (WWF)ក្នុងខែសីហា អ្នកជំនាញបានព្រមានថា ការបូមខ្សាច់ច្រើនហួសហេតុនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ អាចធ្វើអស់ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ។ នៅពេលខ្សាច់មានកាន់តែតិចនៅក្នុងទន្លេ វាអាចធ្វើឱ្យទឹកហូរកាន់តែរហ័ស និងធ្វើឱ្យដងទន្លេមានសំណឹក៕  
វៀតណាម បានខ្លួនមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងខេត្តភាគខាងត្បូងអានយ៉ាង (An Giang) ក្នុងថ្ងៃទី២៥ ខែធ្នូ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការបូមខ្សាច់ខុសច្បាប់ ក្នុងដីសណ្ដទន្លេមេគង្គ។
  «ពាក្យថាឪពុកទុកជាចំណង ដូចខ្សែរឹតចងភ្ជាប់នឹងវាសនា ឧបសគ្គលំបាកមិនអាចតវ៉ា ទោះក្ស័យសង្ខារធ្វើដើម្បីកូន»។ ហទ័យដ៏ធំធេងរបស់លោក អ៊ឹម សារឿន ចំពោះយុវតី ប៉ុល សុវណ្ណដា មិនខុសពីអត្ថន័យនៃបទចម្រៀង «បេះដូងឪពុក» របស់លោក ដួង វីរៈសិទ្ធនោះឡើយ។ ដើម្បីលើកទឹកចិត្តកូនស្រីដែលស្រឡាញ់អក្សរសាស្ត្រ បុរសម្នាក់នេះ បានជិះម៉ូតូឌុបកូនពីខេត្តស្វាយរៀងទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមកម្មវិធីសរសេរតាមអាន «សំណេរអង្គរ»។   កញ្ញា ប៉ុល សុវណ្ណដា ស្ថិតក្នុងចំណោមបេក្ខជនជាង៧០០រូបដែលបានចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» ជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី២១ ខែមករា។ ជាអតីតទាហានមួយរូបដែលធ្លាប់ឈរជើងនៅខេត្តសៀមរាប លោក អ៊ឹម សារឿន បានស្ម័គ្រចិត្តដោយឥតលក្ខខណ្ឌដើម្បីជិះម៉ូតូឌុបកូនស្រី ពីខេត្តស្វាយរៀង លើចម្ងាយជាង៣០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទឹកដីនៃបេតិកភណ្ឌពិភពលោក។ អត្ថបទទាក់ទង   លោក លីម ប៊ុនហុក រំពឹងកម្មវិធី«សំណេរអង្គរ» នឹងជំរុញពលរដ្ឋឱ្យយល់ពីតម្លៃអក្សរសាស្រ្តខ្មែរ   លោក ប៊ូ សារឿន៖ មនុស្សចាស់និងអ្នកចេះដឹង ត្រូវសរសេរអក្សរខ្មែរលើបណ្ដាញសង្គមឱ្យត្រូវ   កញ្ញា ថន កេសសរ ស្លៀកពាក់បុរាណ មកសរសេរតាមអាន នៅមុខប្រាសាទអង្គរវត្ត   បេក្ខជន៣រូប ទទួលបានជ័យលាភី ពីកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»   វ័យ១២ឆ្នាំ! កុមារា លាងដឺលុច ឡេម៉ង់ មកប្រកួតសំណេរអង្គរ ព្រោះចង់លើកស្ទួយអក្សរខ្មែរ   លោក ហ៊ុន ម៉ានី៖«ប្រជាជនខ្មែរពិតបានទុកអក្សរសាស្ត្រនៅក្នុងបេះដូង»   លើកទឹកចិត្តកូនជានិច្ច រាល់ការសិក្សារៀនសូត្រ និងការដកបទពិសោធន៍ចំណេះវិជ្ជា «ខ្ញុំរំភើបចិត្តដែលកូនតស៊ូរៀនសូត្រ ស្រឡាញ់ការសិក្សា អក្សរសាស្ត្រខ្មែរ ខ្ញុំជួយលើកតម្កើង លើកទឹកចិត្តគ្នា កុំឱ្យកូនខ្ញុំខំប្រឹងរៀនហើយ អត់មានអ្នកលើកទឹកចិត្ត»។ លោក សារឿន បានបញ្ជាក់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ដោយលោកបានចេញដំណើរខេត្តស្វាយរៀងនៅម៉ោង៣យប់ ហើយបានទៅដល់ខេត្តសៀមរាបនៅម៉ោង១រសៀល នារយៈពេលមួយថ្ងៃ មុនដំណើរការប្រកួតប្រជែងសរសេរតាមអាន។     «បេះដូងឪពុកផ្ទុកការស្រឡាញ់ រុំដោយសំណាញ់ព្រហ្មវិហារធម៌ ឪពុកអ្នកមាន ឬក៏អ្នកក្រ ចង់ឲ្យកូនល្អ រស់មានកិត្តិយស»។ ជាឃ្លោងឃ្លាក្នុងបទចម្រៀងរបស់លោក ដួង វីរៈសិទ្ធ ក៏ពិតមែន ប៉ុន្តែវាតំណាងឱ្យអ្វីគ្រប់យ៉ាងដែលឪពុកបានធ្វើចំពោះកូនស្រី ប្រៀបដូចជាកាយវិការរបស់លោក សារឿន ចំពោះ សុវណ្ណដា យ៉ាងដូច្នេះដែរ។ តើមានអ្វីត្រូវថ្លែងទៅកាន់លោកឪពុកដែរឬទេ? «អរគុណគាត់ខ្លាំងមែនទែន គាត់ជិះមករងាណាស់ ហើយគាត់បាំងខ្យល់ឱ្យទៀត»។ សុវណ្ណដា បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ ដោយក្រសែភ្នែករំពៃទៅមើលឪពុកប្រកបដោយស្នាមញញឹម។     សម្រាប់លោក សារឿន វិញ ចម្លើយគឺដដែលពោលគឺគ្មានអ្វីដែលហួសពីការលើកទឹកចិត្តនោះឡើយ។ «ខ្ញុំគ្មានអ្វីក្រៅតែពីលើកទឹកចិត្តទេ! ហើយខ្ញុំស្រឡាញ់កូន និងលើកទឹកចិត្តកូនក្នុងការរៀនសូត្រ។  ខ្ញុំសប្បាយចិត្តពេលឃើញកូនខំសិក្សា»។    អតីតទាហានរូបនេះ បានបញ្ជាក់ថា លោកមិនខ្លាចនឿយហត់នោះឡើយ កូនចង់ទៅណាក៏ដោយ ឱ្យតែទាក់ទងនឹងការសិក្សារៀនសូត្រ និងការដកបទពិសោធន៍ចំណេះវិជ្ជា គឺលោកតាមកូនជានិច្ច។ លោក សារឿន ក៏បានសំណូមពរដល់ឪពុកម្តាយអាណាព្យាបាលទាំងអស់ នាំគ្នាលើកទឹកចិត្តកូនដែលខំប្រឹងប្រែងសិក្សារៀនសូត្រ កុំឱ្យគ្នាបាក់ទឹកចិត្ត។ លោកបន្ថែមថា ការរៀនសូត្រ ឬការប្រកួតប្រជែងនានា ជាប់ និងមិនជាប់ជារឿងធម្មតា ដូចជាអ្នកប្រដាល់ដែលមានឈ្នះ មានចាញ់ ចាញ់យ៉ាងដូច្នេះដែរ ជាក់ស្តែងការរៀនសូត្រ មិនមែនមានតែយើងទេ គេក៏ខំប្រឹងរៀនដូចគ្នា។   នឹកទិដ្ឋភាពសរសេរតាមអានកាលពីថ្នាក់ទី៩ចុះ.. គោលដៅយកលេខ១? សុវណ្ណដា ស្គាល់សមត្ថភាពរបស់ខ្លួនឯងច្បាស់។ សម្រាប់បេក្ខនារីរូបនេះ វត្តមានរបស់ខ្លួនក្នុងកម្មវិធី «សំណេរអង្គរ» ក្រៅពីការលើកទឹកចិត្តពីសំណាក់ឪពុក និងស្មារតីស្រឡាញ់អក្សរសាស្ត្រខ្មែរ គឺនាងចង់រំលឹកនូវអ្វីដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកនៅសាលារៀនមុនចូលថ្នាក់ទី១០។   «ចាប់ពីថ្នាក់ទី១០ឡើងទៅ គេលែងសរសេរតាមអានហើយ អ៊ីចឹងទៅ ខ្ញុំនឹកឃើញទិដ្ឋភាពកាលនៅថ្នាក់ទី៩ ចុះ។ ខ្ញុំចង់ចូលរួម»។ សុវណ្ណដា បានបញ្ជាក់យ៉ាងដូច្នេះ ដោយបច្ចុប្បន្ននាងកំពុងសិក្សាជំនាញពីរនៅសាកលវិទ្យាល័យស្វាយរៀង គឺជំនាញអក្សរសាស្ត្រខ្មែរ និងជំនាញអក្សរសាស្ត្រអង់គ្លេស។   ក្នុងចំណោមបេក្ខជនជាង៧០០អង្គ/នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំ ដល់ជាង៦០ឆ្នាំ លទ្ធផលដែលសុវណ្ណដា ទទួលបានពិតជាពិសេសខ្លាំងសម្រាប់នាង។ បេក្ខនារីវ័យ១៩ឆ្នាំរូបនេះ ស្ថិតក្នុងចំណោម២២រូបដែលទទួលបានរង្វាន់លួងចិត្ត។ ទៅតាមលំដាប់លំដោយ សុវណ្ណដា ស្ថិតក្នុងចំណោមបេក្ខជន១០រូប ទទួលបានសៀវភៅស្តីពីព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទ ស៊ីសុវត្ថិ។   «ការមកសរសេរតាមអាននេះ ធ្វើឱ្យខ្ញុំកាត់បន្ថយការសរសេរខុសច្រើន ហើយអ្នកផ្សេងក៏បានរៀនសូត្រពីប្រព្រឹត្តិការណ៍នេះ ដែរ»។ នេះជាការលើកឡើងរបស់ សុវណ្ណដា ដែលចងចាំថា ខ្លួនសរសេរខុស៥ពាក្យ ហើយចង់ឱ្យមានកម្មវិធីប្រកួតសរសេតាមអានបែបនេះនៅតាមបណ្តាខេត្តសម្រាប់ឆ្នាំក្រោយៗទៀត។    ចេង រតនា ម្ចាស់ជ័យលាភី ដោយសរសេរខុសតែ២ពាក្យ កម្មវិធី«សំណេរអង្គរ» គឺជាការប្រឡងសរសេរតាមអានជាសាធារណៈលើកទី១ ដែលធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលព្រឹកថ្ងៃទី២១មករា។ លទ្ធផលប្រកាសដោយគណៈកម្មការ បានបង្ហាញថា បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ ដោយបេក្ខជនរូបនេះ សរសេរខុសតែ២ពាក្យប៉ុណ្ណោះ បេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ និងលេខ៣ បានលើទៅបេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យដូចគ្នា។   ផ្តួចផ្តើមឡើងដោយ លោក លីម ប៊ុនហុក រួមទាំងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កម្មវិធី «សំណេរអង្គរ» ទទួលបាននូវការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរជាតិអប្សរា, សាកលវិទ្យាល័យអង្គរ, អង្គការស៊ីប៉ា, ភាគីពាក់ព័ន្ធ និងម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនទៀត៕  
ដោយ៖ ហេង ស្រីលីន និងសែម ប្រាក់ដាវ
លោក គី សុខលីម៖ នៅពេលនេះ ទីផ្សារអចលនទ្រព្យហាក់បីដូចជាកំពុងនៅទ្រឹង។ ប្រសិនបើទីផ្សារទ្រឹងមែន តើវាបណ្តាលមកពីមូលហេតុអ្វី? លោក Thomas OSullivan៖ អ្នកគ្រប់គ្នានិយាយថា ទីផ្សារអចលទ្រព្យកំពុងជាប់គាំង ហើយខ្ញុំទទួលស្គាល់ថា ផ្នែកខ្លះនៃទីផ្សារនេះវាថមថយខ្លះមែន។ ប៉ុន្តែខ្ញុំមិនឯកភាពឡើយដែលថា ទីផ្សាអចលនទ្រព្យទាំងមូល នៅទ្រឹងមិនទៅមុខនោះទេ។ យើងធ្លាប់គិតថា វាទ្រឹងដែរ ប៉ុន្តែគ្មានអ្នកណាអាចដឹងច្បាស់ឡើយ ព្រោះយើងខ្វះខាតរបាយការណ៍ស្រាវជ្រាវជាក់លាក់។  ដូច្នេះ អ្វីដែលយើងសម្រេចចិត្តធ្វើ គឺស្ទង់មតិរបស់អតិថិជន ដើម្បីស្វែងយល់ឲ្យបានច្បាស់ថា តើម្ចាស់លំនៅដ្ឋានក្នុងស្រុកនិងបណ្តាអ្នកវិនិយោគបរទេសគិតបែបម៉េចចំពោះការវិនិយោគ និងទិញទ្រព្យសម្បតិ្តនៅកម្ពុជានោះ។ ដូច្នេះនៅចុងឆ្នាំ២០១៦ ក្រុមហ៊ុន realestate.com.kh របស់យើងបានចុះស្រង់មតិយោបល់ប្រជាជនចំនួន ប្រាំពាន់នាក់។ ហើយជាធម្មតា របាយការណ៍ស្រាវជ្រាវរបស់យើងបានបង្ហាញថា  នៅកម្ពុជាទីផ្សារអចលនទ្រព្យលូតលាស់ទៅមុខ។ និយាយឲ្យខ្លីគឺ ប្រជាជន៧០ភាគរយដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានស្ទង់មតិនោះគិតថា ការទិញអចលទ្រព្យ គឺជាការវិនិយោគមួយដ៏ល្អ  ហើយប្រជាជន ៧០ ភាគរយផ្សេងទៀតនោះមានបំណងចង់ទិញអចលទ្រព្យក្នុងរយៈពេល១២ខែខាងមុខ។ នៅពេលដែលប្រជាជននិយាយ ឬគិតពីអចលនទ្រព្យ ជាស្វ័យប្រវត្តិទៅហើយដែលពួកគេគិតដល់ ខុនដូរ។ ប៉ុន្តែពួកគេភ្លេចថា ខុនដូរនេះ គ្រាន់តែជាផ្នែកមួយនៃទីផ្សារអចលនទ្រព្យប៉ុណ្ណោះ។ ដូច្នេះហើយ ផ្នែកផ្សេងៗទៀតនៃទីផ្សារអចលនវត្ថុដូចជាដីធ្លី,  ដីធ្លីសម្រាប់ធ្វើពាណិជ្ជកម្មនិងសម្រាប់ជួលជាដើមនោះនៅតែបន្តរីកលូតលាស់ទៅមុខ  ខណៈដែលវាមានការបារម្ភថា ការផ្គត់ផ្គង់អាចលើសតម្រូវការក្នុងទីផ្សារទិញលក់ខុនដូរប្រណីតៗក៏ដោយ។ លោក គី សុខលីម៖ ចុះពេលណាទើបទីផ្សារនេះអាចងើបឡើងវិញលោក? លោក Thomas OSullivan៖ ប្រសិនបើមានបញ្ហានៅក្នុងទីផ្សារទិញលក់ខុនដូរ ដូចជាតម្លៃធ្លាក់ចុះ ឬទីផ្សារវាចាល់ វាជាបច្ច័យល្អទៅវិញទេសម្រាប់អ្នកជួលខុនដូរ។ នេះក៏ព្រោះថា បើមានការផ្គត់ផ្គង់ច្រើនហួសតម្រូវការ វាធ្វើឲ្យតម្លៃជួលចុះថោកវិញ។ ចម្លើយដែលងាយស្រួលបំផុតនោះ គឺយើងត្រូវរង់ចាំមើលអ្វីដែលកើតឡើងក្រោយការបោះឆ្នោតឆ្នាំ ២០១៨។ លោក គី សុខលីម៖ ប្រជាជនខ្លះនិយាយថា ទីផ្សារខុនដូរមានការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។តើវាជារឿងត្រឹមត្រូវទេ? តើអ្វីដែលបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍគម្រោងអចលទ្រព្យ? លោក Thomas OSullivan៖ ខុនដូរ កម្រិតទាបដល់កម្រិតមធ្យមនៅតែលក់ដាច់ច្រើន ហើយប្រសិនបើអ្នកអភិវឌ្ឍគម្រោងសាងសង់ ខុនដូរ អាចមានលទ្ធភាពបញ្ចប់ការសាងសង់បាននោះ ម្ចាស់សំណង់មិនត្រឹមតែអាចលក់ឲ្យអ្នកវិនិយោគបរទេសប៉ុណ្ណោះទេ តែក៏អាចលក់ឲ្យប្រជាជនកម្ពុជាបានផងដែរ។ ខណៈដែលខ្ញុំយល់ច្បាស់ថា ប្រជាជនកម្ពុជាភាគច្រើនចង់វិនិយោគលើដីធី្ល ឬទ្រព្យសម្រាប់ជួលដូចជាវីឡា និងបុរី ច្រើនជាងនោះ វាគ្រាន់តែជារឿងដែលគេបង្កើតឡើងប៉ុណ្ណោះដែលបង្ហាញថា ប្រជាជនកម្ពុជាមិនសូវទិញខុនដូរនោះ។ ប្រសិនបើក្រឡេកមើលគម្រោងសាងសង់ដូចជា UK condo ឬក៏ Diamond Home  អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលដឹងថា អតិថិជនដែលទិញភាគច្រើនជាប្រជាជនកម្ពុជានោះ។ លោក គី សុខលីម៖ លោក Thomas តើតំបន់ណានៅក្នុងទីក្រុងភ្នំពេញដែលដីធ្លីមានតម្លៃខ្ពស់ជាងគេ? នៅទួលគោក ឬបឹងកេងកង? ហើយវាតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ? ចុះទីតាំងណាដែលល្អបំផុតសម្រាប់ការរស់នៅរបស់ប្រជាជន? លោក Thomas OSullivan៖ ដីដែលមានតម្លៃខ្ពស់បំផុត គឺនៅបឹងកេងកងមួយ ហើយពិតណាស់នៅទួលគោកក៏កំពុងឡើងថ្លៃដូចគ្នា ដោយសារវាមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ, មានអាគារការិយាល័យ, ហាងកាហ្វេ និងភោជនីយដ្ឋានជាដើមផង។ នៅទីនោះ មានទីតាំងជំនួញច្រើនដោយសារតែវាមានភាពទាក់ទាញដោយសារតម្លៃឈ្នួលទាប។   ដោយឡែកខ្ញុំគិតថា តម្លៃដីនៅបឹងកេងកងអាចកើនដល់ចន្លោះពី  ៤ពាន់ដល់ ៦ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកទីតាំងល្អបំផុតសម្រាប់រស់នៅរបស់អតិថិជនលោកខាងលិចនៅស្រុកខ្មែរ គឺនៅក្នុងក្រុងតែម្តង ពោលគឺកន្លែងណាដែលមាន ខុនដូរ ឬហាងម៉ាកធំៗ។ ជាការពិត បឹងកេងកងមួយ នៅតែជាទីតាំងពេញនិយមជាងគេ ប៉ុន្តែបរទេសខ្លះបានប្តូរទៅរស់នៅទួលទំពូង និងទួលគោក ហើយចម្ងាយទៅកន្លែងធ្វើការក៏មានឥទ្ធិពលលើការសម្រេចចិត្តរបស់ជនបរទេសជ្រើសរើសកន្លែងស្នាក់នៅ។ ប៉ុន្តែកន្លែងល្អបំផុតសម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជាវិញ គឺអាស្រ័យលើទីតាំងនៅក្បែរក្រុមគ្រួសារ ឬមិត្តភក្តិគេរស់នៅ។ ចំណែកចម្ងាយទៅកន្លែងធ្វើការដូចជាមិនសូវមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេឡើយ៕
ភ្នំពេញ៖ បើទោះបីជាទីផ្សារអចលនទ្រព្យហាក់បីដូចជានៅទ្រឹងក៏ដោយ ក៏អ្នកជំនាញនិងពលរដ្ឋមួយចំនួននៅតែគិតថា ការវិនិយោគក្នុងវិស័យនេះ គឺជាការវិនិយោគដែលល្អបំផុតសម្រាប់ពួកគេ។ ផ្នែកខ្លះនៃទីផ្សារនេះពិតជាប្រឈមនឹងបញ្ហាខ្លះមែន។ ប៉ុន្តែទីផ្សារទាំងមូលនៅដំណើរការល្អ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លោក Thomas OSullivan អគ្គនាយកនៃក្រុមហ៊ុន realestate.com.kh ដូចតទៅ៖
ភ្នំពេញ៖ សម្ល ប្រហើរ កកូរ សម្លម្សៅ និងសម្លទំពាំង ជាប្រភេទសម្លដែលត្រូវការជាចាំបាច់ នូវបន្លែបៃតង និងបន្លែផ្សេងៗទៀត លើសពីបីមុខ។ ក្រៅពីសម្លទាំង៥មុខនេះ នៅមានសម្លផ្សេង ដែលអាចដាក់បន្លែបានច្រើនមុខ ជាងសម្លដែលបានរៀបរាប់ខាងលើ។ កម្ពុជាស្ថិតក្នុងតំបន់ត្រូពិក មានអាកាសធាតុក្ដៅសើម ជាហេតុធ្វើឱ្យសណ្ឋានដីប្រទេសនេះ អំណោយផលដល់ប្រភេទបន្លែច្រើនប្រភេទ។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរភាគច្រើន បានច្នៃបន្លែទាំងនេះ ធ្វើជាម្ហូបសម្រាប់បរិភោគ បង្កើតបាននូវរសជាតិប្លែកៗនិងផ្សេងៗគ្នា។  សម្លខ្មែរភាគច្រើនផ្សំដោយមានបន្លែច្រើនប្រភេទបញ្ចូលគ្នា ជាហេតុធ្វើឱ្យអាហារទាំងនោះមានពណ៌ចម្រុះច្រើន និងសម្បូរដោយជីវជាតិ។   សម្លប្រហើរ៖ ជាសម្ល ដែលមានបន្លែលាយគ្នា យ៉ាងតិចប្រាំប្រភេទរួមមាន ចេកណាំវ៉ាខ្ចី ល្ពៅទុំ ឬខ្ចី ត្រឡាច ឪឡឹកខ្ចី ននោង ស្លឹកបាស និងស្លឹកផ្ទីជាដើម។ បន្លែទាំងនេះ ប្រជាពលរដ្ឋតែងយកទៅផ្សំគ្នាដើម្បីស្ល។ ប៉ុន្ដែប្រសិនបើគ្មានបន្លែគ្រប់មុខដូចការរៀបរាប់ខាងលើ ក៏គេនៅតែអាចចម្អិនសម្លនេះបាន អាស្រ័យតាមតំបន់ និងចំណូលចិត្ត។ លើសពីនេះ មានស្រុកភូមិខ្លះ គេយកផ្លែត្នោតខ្ចី  ឬគមត្នោត គមដូង ទៅធ្វើជាបន្លែសម្រាប់ស្លប្រហើរក៏មាន។   សម្លស្រឡក់៖ ជាប្រភេទមុខម្ហូបដែល ដែលមានរសជាតិប្រហាក់ប្រហែលសម្លប្រហើរ។ គេប្រើបន្លែដូចជា ននោង ផ្សិត ត្រឡាច ល្ពៅ ត្រាវ ឬដំឡូងជាដើម។ អ្នកស្រី យ៉េន យី រស់នៅស្រុកលើកដែកខេត្តកណ្ដាល សម្គាល់សម្លប្រហើរ និងសម្លស្រឡក់ត្រង់ ប្រហើរមានហ័នស្លឹកគ្រៃ រួចយកទៅបុកឱ្យហ្មត់ជាមួយខ្ទឹម រមៀត ទើបគេដាក់ចូលសម្លពេលដាក់ចុះពីចង្ក្រាន។ ចំណែកឯ សម្លស្រឡក់គេដាក់ស្លឹកគ្រៃទាំងវែងមិនហ័នទេ គ្រាន់តែញីឱ្យមានក្លិន ហើយដាក់ចូលនៅពេលទឹកសម្លនៅលើចង្ក្រាន ហើយនៅពេលម្ហូបនោះឆ្អិន គេនឹងស្រង់ស្លឹកគ្រៃនោះចេញ។ នេះជាការពន្យល់របស់អ្នកស្រី យ៉េន យី។   សម្លកកូរ៖ ជាប្រភេទសម្លដែលមានបន្លែចម្រុះច្រើនប្រភេទ សូម្បីតែបន្លែបៃតងក៏មានមិនក្រោមបីមុខដែរ។ កកូរជាប្រភេទសម្លដែលមិនរើសបន្លែទេ។ អ្នកស្រុកខ្លះនិយាយថា កកូរដាក់បន្លែអ្វីក៏បាន បន្លែកាន់តែច្រើនមុខកាន់តែឆ្ងាញ់។ សម្លមួយប្រភេទនេះ អាចមានបន្លែជាង១០មុខ រួមមាន ល្ពៅ ខ្នុរខ្ចី ចេកខ្ចី ម្រះ សណ្ដែកទ្រើង ល្ហុង ត្រប់ ។ រីឯ បន្លែបៃតងមានដូចជាស្លឹក ម្រុម អង្គាដី បាស និងផ្ទីជាដើម។ សម្លកកូរ មានលាយបន្លែច្រើនមុខ ដូច្នេះគ្រួសារខ្មែរមួយចំនួន មិននិយមស្លសម្លប្រភេទនេះ បរិភោគនៅពេលល្ងាចទេ ព្រោះគេខ្លាចមានបញ្ហាសុខភាពណាមួយពេលយប់។   សម្លម្សៅ ៖ ជាប្រភេទសម្លប្រចាំតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរនៅតំបន់មួយចំនួនអាចមិនសូវស្គាល់ ឬពេលខ្លះមិនធ្លាប់បានលឺឈ្មោះសម្លប្រភេទនេះតែម្ដង។ ដោយឡែក សម្រាប់អ្នករស់នៅស្រុកលើកដែក ខេត្តកណ្ដាលវិញ មានរបៀបស្លខុសគ្នាពីតំបន់ផ្សេងៗ។ គេអាចប្រើបន្លែ បៃតងពីបីទៅបួនប្រភេទដូចជា ស្លឹកបាស ស្លឹកជន្លង់ ផ្ទី ត្រួយល្ពៅ និងស្លឹកងប់។ សម្លប្រភេទនេះ ភាគច្រើនគេយកតែបន្លែបៃតងប៉ុណ្ណោះ។ ប៉ុន្ដែ ក៏មានគ្រួសារមួយចំនួនយកផ្សិតស្រស់ លាយជាមួយបន្លែបៃតងទាំងនោះផងដែរ ។   សម្លទំពាំង៖ ម្ហូបប្រភេទនេះ ត្រូវការទំពាំងជាចាំបាច់ ព្រោះបើគ្មានសាច់ទំពាំង គេមិនអាចហៅថា សម្លទំពាំងបានទេ។ គេត្រូវការបន្លែប្រហែលជាបី ឬបួនមុខមានដូចជា ទំពាំង ននោង ស្លឹកកន្ទួត ស្លឹកបាស និងស្លឹកងប់ជាដើម។ នៅតំបន់ខ្លះ គេយកត្រួយស្អំធ្វើជាបន្លែបៃតងផងដែរ៕
ដោយ៖ ប៉ូ សុភា
«បុគ្គលិក» ជាបាលី សំដៅលើបុគ្គលម្នាក់ៗ ដែលមិនមែនជាសាធារណៈ ជាភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្ម។ ភាសាបារាំង Personnel ជាបុគ្គលិកភាព ភាពនៃបុគ្គលិកម្នាក់ៗ។ បុគ្គលិកលក្ខណៈ លក្ខណៈនៃបុគ្គលិក គឺលក្ខណៈរបស់មនុស្សម្នាក់ៗ។ «សហការី» ជាអ្នកធ្វើការជាមួយគ្នា អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ ជាភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម។ នាយកការិយាល័យ និងលេខាធិកា ជាសហការីនាយកក្រសួង។ លោករដ្ឋមន្ត្រីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតីក្នុងពិធីបុណ្យនោះដែរ។ រីឯ «សហសេវិក» អ្នកដែលប្រកាន់ឧត្តមគតិដូចគ្នា, អ្នកមានចិត្តគំនិតត្រូវគ្នា។ សហសេវិកធ្វើការក្នុងស្ថាប័នតែមួយ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ល្អ ទើបក្រុមហ៊ុនដំណើរការបានជោគជ័យ។ នេះបើតាមសន្ទានុក្រមសទិសន័យខ្មែរដដែល៕
សន្ទានុក្រមសទិសន័យខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យទាំងបីនេះ សម្រាប់ប្រើក្នុងសំណេរខុសៗគ្នា។ ប៉ុន្តែអត្ថន័យរបស់ពាក្យទាំងនេះសុទ្ធតែមានន័យថា អ្នកដែលបម្រើការងារក្នុងអង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬក្នុងជួរមន្ត្រីរាជការ ជាដើម។
  ប្រឹងប្រែងជ្រែងជ្រោងរួមគ្នា ពុកម៉ែមីងមា ក្នុងគ្រានេះណា។ ជួយឲ្យសិស្សបានសិក្សា         យុគកូរ៉ូណា រួមត្រាយើងឈ្នះ។   គ្រូចុះបង្រៀនតាមផ្ទះ         រលាំងរលះ រូតរះរួមដៃ។ ពុកម៉ែរៀបចំរិះច្នៃ         បន្ថយដេកថ្ងៃ សំចៃវេលា។   បង្រៀនកូនតូចគ្រប់គ្នា         មុនចូលនិន្ទ្រា សួរគ្នារំលឹក។ កូនធំក្រោកឡើងពេលព្រឹក ក្រោយរៀបបាយទឹក រំលឹកផ្តាំថា។   ឲ្យកូនត្រូវស្វ័យសិក្សា         គ្រាកូរ៉ូណា សាលាតាមផ្ទះ។ ទោះខ្ជិលក៏ត្រូវជម្នះ                 សិក្សាពីផ្ទះ ជម្នះគ្រប់កាយ។   យើងអាចរៀនពីចម្ងាយ         តាម TV ផ្សាយ         Website ខ្សែកាប។ សិក្សាត្រូវធ្វើដរាប        ទុកចោលច្បោលសាប ដល់ដាបភ្លេចហ្មត់។   សិក្សាគ្មានពាក្យថាហត់         អ្នកមានអំណត់         មិនអត់ចំណេះ។ ជំនាញចំណាំចាំចេះ         តាំងពីដើមម្ល៉េះ អ្នកចេះមានជ័យ។   ដល់វគ្គស្មេរបង្រួមន័យ         កូនរៀនជោគជ័យ ក្នុងវ័យសិក្សា។ បានពីពុកម៉ែប្តេជ្ញា         ជួយកូនណាស់ណា ខ្ញុំថាតាមប្រាជ្ញ៕
បទ ភុជង្គលីលា 
ក្នុងការប្រកួតនេះ ម្ចាស់មេដាយមាស កម្រិតពិភពលោកផ្នែកនារី ២០២១ អ៊ុក ស្រីមុំ ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈ កីឡាការិនីឃួន យ៉ារី ចំណាត់ថ្នាក់លេខ១ និង ចំណាត់ថ្នាក់លេខ៣ បានទៅលើ អ៊ុន ស្រីយ៉ា ។ ចំណែកកីឡាករ សុខ ចាន់មាន ជាប់ចំណាត់ថ្នាក់លេខ១ វិញ្ញាសាផ្នែកបុរសឈុតធំ ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ថោង ឈឿន និងចំណាត់ថ្នាក់លេខ៣ សម្រេចបានដោយ កីឡាករ ទិត្យ ណូរ៉ា ។   ការប្រកួតនេះមាន៣ វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ ការចូលប៊ូល និងការប្រកួតមួយទល់មួយ ។ ការប្រកួតនេះត្រូវការយកពិន្ទុ នៃវិញ្ញាសាវាយយកពិន្ទុ បូកជាមួយ ការចូលប៊ូល ដើម្បីរើសយក៤នាក់ ក្នុងផ្នែកនីមួយៗ ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ១ ទល់១ ។ ការជ្រើសយក៤រូបនេះ ដោយពឹងផ្អែកលើការយកចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ដែលមានពិន្ទុច្រើនជាងគេ ក្នុងវិញ្ញាសាចូលប៊ូល និងវាយយកពិន្ទុ ។   លោក ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បាននិយាយថា ការហ្វឹកហាត់នៅក្នុងបរិបទកូវីដ-១៩ មានការលំបាក ដោយសារសហព័ន្ធ មិនមានទីលានគ្រប់គ្រាន់ សម្រាប់ហ្វឹកហាត់ ប៉ុន្តែកីឡាករ និងកីឡាការិនី នៅតែមានការវិវឌ្ឍច្រើន។ សម្រាប់ការប្រកួតរយៈពេល២ថ្ងៃ លោក ស សុខា បានបញ្ជាក់ថា កីឡាករ និងកីឡាការិនី ជម្រើសជាតិទាំងអស់ បានប្រឹងប្រែងបញ្ចេញនូវបច្ចេកទេស និងសមត្ថភាព ដែលមានការវិវឌ្ឍទៅមុខ ។ ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖«មិនមានការរីកចម្រើនទេ បើគ្មានការហ្វឹកហាត់ និងការប្រកួតប្រជែង» ។   សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានសម្រេចរៀបចំប្រកួតប្រជែងសាកល្បង ជម្រើសជាតិ រៀងរាល់៣ខែម្ដង ដើម្បីបង្កើននូវបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ និងកីឡាការិនី ក៏ដូចជាការពង្រឹងសមត្ថភាព និងបច្ចេកទេសមន្ត្រីរៀបចំការប្រកួត សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ៕ 
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំការប្រកួតជម្រុះផ្ទៃក្នុង រយៈពេលពីរថ្ងៃ នាថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២២ នៅសាលាភូមិន្ទភ្នំពេញ ដើម្បីសាកល្បងសមត្ថភាពកីឡាករ ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍នានា នៅលើឆាកអន្ដរជាតិ ជាពិសេសស៊ីហ្គេមលើកទី៣១ នៅវៀតណាម និង លើកទី៣២ នៅកម្ពុជា ។
  ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ បានបង្ហាញថា ភាពប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាបានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២០ ចំនួន២លើក។ ការធ្វើវិចារណាកម្មចំណាយនេះ អាចធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានប្រមាណ៩១៨លានដុល្លារ។    បើតាមខ្លឹមសារដដែល ថវិកាសន្សំបានប្រមាណ៩១៨លាន គឺមានថវិកាថ្នាក់ជាតិសន្សំបាន៦៧៧លានដុល្លារ សម្រាប់បំពេញតម្រូវការចំណាយចាំបាច់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយទៅតាមការថយចុះចំណូល២៤១លានដុល្លារ ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ។   សេចក្ដីព្រាងច្បាប់នេះ ក៏បានបញ្ជាក់ដែរថា ថវិកាឆ្នាំ២០២១ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានសម្រាប់ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ ជាពិសេសការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ជីវភាពរបស់ប្រជាជន។ លើសពីនេះ គឺស្តារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចដើម្បីឈានទៅសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ដូចមានចែងក្នុង «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ដើម្បី កំណើនការងារ   សមធម៌និងប្រសិទ្ធភាពកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។    សូមបញ្ជាក់ថា កាលពីដើមខែមីនា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យស្ថាប័នទាំងអស់ត្រូវកាត់ការចំណាយរហូតដល់៥០ភាគរយ លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងត្រូវកាត់បន្ថយការចំណាយចំនួន២៥ភាគ។ ការកាត់បន្ថយនេះ គឺតម្រូវឲ្យមន្រី្តក្នុងស្ថាប័នកាត់បន្ថយការប្រជុំនិងដំណើរចេញចូលក្រៅប្រទេសផ្សេងៗដែលមិនសូវសំខាន់ជាដើម៕ 
ភ្នំពេញ៖ រដ្ឋាភិបាលសន្សំថវិកាបាន៩១៨លានដុល្លារពីការចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២០ នៅអំឡុងពេលវិបត្តិកូវីដ-១៩។ នេះបើតាមខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលចេញផ្សាយលើគណនីហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅថ្ងៃទី២៣ តុលា ២០២០។
  ក្លិបបាល់ទាត់វិសាខាសរសេរសារដ៏ក្រៀមក្រំនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដែលរៀបរាប់ពីមរណភាពឪពុកបង្កើតរបស់កីឡាករ អ៊ិន សូដាវីដ សមាជិករបស់ក្លិបបាល់ទាត់វិសាខា គឺលោក អ៊ិន ធនវឌ្ឍន៍។ ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្លិបបាល់ទាត់វិសាខា ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់ សូដាវីដ ផងដែរ។     «តាងនាមថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់នៃក្លិបកីឡាបាល់ទាត់វិសាខា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសាររបស់កីឡាករ អ៊ិន សូដាវីត ចំពោះការបាត់បង់ឪពុកជាទីស្រលាញ់»។ សាររំលែកទុក្ខនេះត្រូវបានក្លិបបាល់ទាត់វិសាខាសរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩៕   
លោក អ៊ិន ធនវឌ្ឍន៍ ឪពុកបង្កើតរបស់កីឡាករ អ៊ិន សូដាវីដ បានទទួលមរណភាពក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ វេលាម៉ោង៩:៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩។ សពរបស់លោកកំពុងតម្កល់ធ្វើបុណ្យនៅផ្ទះលេខ១៥F ផ្លូវលំ ក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
  កីឡាករគុនចម្រុះ និង គុនខ្មែរ ចាន់ សំអាត ចាប់ផ្ដើមមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ន បន្ទាប់ពីរូបគេចូលប្រឡូកក្នុងវិស័យក្បាច់គុនតាំងពីឆ្នាំ ២០០៨ មក។ ជាមួយគ្នានេះ គេមានចំណុចសំខាន់ចំនួន ៣ ដែលអ្នកគាំទ្រអាចមិនដឹងអំពី អ្នកលេងគុនចម្រុះរូបនេះដូចជាជីវិតគ្រួសារ ការចូលហាត់ប្រដាល់ដំបូង និង ការប្រឡូកក្នុងវិស័យគុនចម្រុះ។   ១-ជីវិតគ្រួសារ   ចាន់ សំអាត មានស្រុកកំណើតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ចាន់ សំអាត រៀបការតាំងពីឆ្នាំ ២០១២ ជាមួយប្រពន្ធឈ្មោះ ប្រពន្ធ សាន្ត ឆេងហួង នៅស្រុកអន្លង់វែងខេត្តបន្ទាយមានជ័យ។ ភរិយា របស់ សំអាត បម្រើការងារនៅអង្គការមួយនៅឯស្រុកកំណើត។ សំអាត និង ភរិយា ជាអ្នករស់នៅក្នុងភូមិក្បែរគ្នា។ មុនចូលរោងជ័យអ្នកទាំងពីរបានមើលចិត្តគ្នាអស់រយៈពេលប្រមាណ២ ឆ្នាំ។ ក្ដីស្រលាញ់មួយនេះមិនមានការណែនាំពីសាច់ញាតិ ឬ ការបង្ខំទេ ប៉ុន្តែវាជាការក្ដីស្រលាញ់ពិតប្រាកដរវាងសាមីខ្លួនទាំងសងខាង។ អ្នកទាំងពីរបង្កើតបានចំណងដៃបានកូនប្រុសអាយុ ៥ ឆ្នាំ និង កូនស្រី អាយុ ២ឆ្នាំ។ ដ្បិតរៀបការតាំងពី ៧ ឆ្នាំមុន ប៉ុន្តែ  សំអាត នៅតែអាចគ្រប់គ្រងខ្លួនឯង និង នៅប្រកបអាជីពជាកីឡាករប្រដាល់លេចធ្លោម្នាក់នៅកម្ពុជា។    ២-ដូរឈ្មោះត្រកូលរៀមច្បង ខុន ស៊ីចាន់ ពេលប្រឡូកលើសង្វៀនប្រដាល់   វាអាចជារឿងចៃដន្យមួយឬ ខ្សែជីវិតតម្រូវឲ្យបែបនេះក៏ថាបាន។ ចាន់ សំអាត មិនដែលនឹកឃើញរឿងឡើងប្រដាល់អាជីពនៅលើសង្វៀនឡើយ ប៉ុន្តែរូបគេធ្លាប់ហាត់លេង និង ទាត់បាវសាក់នៅក្នុងភូមិកាលនៅតូចៗជាមួយក្មេងៗដូចគ្នាក្នុងភូមិ។ សំអាត ជាអ្នករៀនសូត្រម្នាក់ក្នុងចំណោមក្មេងៗទាំង ឡាយពេលមានជំហររឹងមាំពីឳពុកទំនុកបម្រុង។ ពេលឳពុករបស់ខ្លួនលាចាក ចោលម្ដាយនិងបងប្អូនប្រុសស្រី៣ នាក់នៅឆ្នាំ ២០០២ ធ្វើឲ្យ សំអាត ប្រែចិត្តទៅជាក្មេងម្នាក់ដើរលេងច្រើន ឬ ហៅថាក្មេងស្ទាវមិនចូលសាលា និង ឈប់រៀនត្រឹមថ្នាក់ទី ៧ ប៉ុណ្ណោះ ដោយសារការបាក់ទឹកចិត្ត។ ប៉ុន្តែ គ្រាមួយនោះក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំ ២០០៨ គេប្រកាសរកអ្នកប្រកួត នៅលើរេញជាប់ដៃ ក្នុងវត្ត «ថ្លាត» ដែលជាកម្មវិធីសប្បាយៗ សំអាត ក៏ឡើងប្រកួត ហើយទទួលជ័យជម្នះ។  ពេលនោះអ្នកប្រដាល់ជើងចាស់ ខុន ស៊ីចាន់  ក៏មានវត្តមាននៅទីនោះ ហើយនិយាយទៅកាន់ សំអាត ថា ៖« សំអាត វ៉ៃស៊ូគ្រាន់បើ ទោះអត់ទាន់ចេះក្បាច់ ...បើសិនបានហ្វឹកហាត់ទៀត ល្អ»។ មិនយូរប៉ុន្មាន ខុន ស៊ីចាន់ បានណែនាំ សំអាត ទៅហាត់ជាមួយលោក គ្រូ ឡោ វុទ្ធី នៅក្លិប កងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ។ ពេលចូលហ្វឹកហាត់ជាមួយគ្រូបង្វឹក ឡោ វុទ្ធី និង បង្ហាញអំពីការដឹងគុណដល់ ខុន ស៊ីចាន់ ផងនោះ ក៏សំអាត បានប្រើឈ្មោះ ចាន់ សំអាត តាំងពីឆ្នាំ ២០០៨ នោះមក។ តាមពិតឈ្មោះដើមរបស់ខ្លួន គឺ «ធាន អាត»។ ចាប់ពីពេលនេះមក ទៅណាមកណា ប្រកួតនៅខេត្ត ឬ ភ្នំពេញ  ខុន ស៊ីចាន់ តែងតែយក សំអាត ទៅជាមួយជានិច្ច។ ដោយសារ សំអាត រឹងដៃជើង និង ដូរក្លិបហ្វឹកហាត់ទើបបែកគ្នាជាមួយ ខុន ស៊ីចាន់ ប៉ុន្តែទំនាក់ទំនងនៅល្អដដែលរវាងបងប្អូនទាំងពីរនេះ។ កីឡាករគុនចម្រុះវ័យ ២៦ ឆ្នាំរូបនេះរំលឹកថា ខុន ស៊ីចាន់ ជាមនុស្សដំបូងណែនាំខ្លួនឲ្យក្លាយជាកីឡាករប្រដាល់រហូតដល់គុនចម្រុះបច្ចុប្បន្ន។     ៣-ការចូលប្រកួតក្នុងនាមកីឡាករជំនួសរហូតដល់ឈ្នះខ្សែក្រវាត់ Khmer Warrior Challenge   នៅឆ្នាំ ២០១៣ ចាន់ សំអាត ចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះ ដើម្បីប្រកួតក្នុងកម្មវិធី Khmer Warrior Challenge ដែលរៀបឡើងដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV ដោយការផ្ដួចផ្ដើមរបស់សពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡា CBS។ កម្មវិធីនេះតម្រូវឲ្យស្នាក់នៅ ហូបចុកជុំគ្នា និង ហាត់ជុំគ្នាដោយហ្វឹកហាត់ជាមួយគ្រូជាច្រើន មានប្រដាល់សេរី យូដូ  ចំបាប់ និង គុនចម្រុះជាដើម។ ចាន់ សំអាត ជាកីឡាករម្នាក់ដែលត្រូវហៅឲ្យចូលជំនួសគេ បន្ទាប់ពី មានកីឡាករម្នាក់រត់ចោលជួរក្នុងការប្រមូលផ្ដុំ។ ទីបំផុតក្នុនាមកីឡាករមិនមានឈ្មោះក្នុងបញ្ជីដើមរបស់កម្មវិធី កីឡាករមកពីខេត្តឧត្ដរមានជ័យរូបនេះក្លាយជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣នៅឆ្នាំ ២០១៤។  នៅ ឆ្នាំ ២០១៤ ដដែលគេបានស្គាល់គ្រូហ៊ុន ច័នរាជ្យ និង បន្តហ្វឹកហាត់នៅក្លិប Cambodian Top Team ដល់សព្វថ្ងៃ។ កីឡាករដែលមានឈ្មោះ ដើម ធាន អាត ទទួលបានការអញ្ជើញទៅប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship ជារឿយៗ ។ នាដើមខែសីហាខាងមុខនេះ បុរសកូនពីរនឹងបង្ហាញខ្លួនក្នុងការប្រកួតនៅសង្វៀន ONE ជាថ្មីនាប្រទេសសិង្ហបុរី៕ 
អត្ថបទ៖ ស៊ីធី 
  ក្រោយតវ៉ានៅក្រៅអស់រយៈពេលជាច្រើនសប្តាហ៍មិនអស់ចិត្ត ប្រជាជនស្រីលង្ការាប់ពាន់នាក់ នៅថ្ងៃទី៩ ខែកក្កដា បានសម្រុកចូលវិមានរបស់ប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា នៅរដ្ឋធានីកូឡុំបូ ដោយទាមទារឱ្យលោកចុះចេញពីតំណែងជុំវិញការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អ។ ក្រោយមកក្រុមបាតុករក៏បានសម្រុកចូល ហើយដុតផ្ទះផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesignhe ផងដែរ ដោយហេតុថានាយករដ្ឋមន្រ្តីដែលទើបចូលកាន់តំណែង កាលពីខែឧសភារូបនេះ បរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។   «ដើម្បីធានាឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី ប្រធានាធិបតីនិយាយថានឹងចុះចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា»។ លោក Mahinda Yapa Abeywardnena ប្រធានសភាស្រីលង្កាប្រកាសបែបនេះនៅក្នុងវីដេអូថ្លែងការណ៍ថ្ងៃទី៩ ខែកក្កដា ដោយបន្ថែមថា លោកទទូចសាធារណជនឱ្យគោរពច្បាប់ និងរក្សាសន្តិភាព។    ចំណែកនាយករដ្ឋមន្រ្តីស្រីលង្កា លោក Wickremesignhe នៅថ្ងៃដដែល ក៏បានប្រកាសលាលែងពីតំណែងដូចគ្នា បន្ទាប់ពីលោកបានកោះហៅមេដឹកនាំបក្សនយោបាយប្រជុំជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហានេះ។ លោកបញ្ជាក់ថានឹងសម្រេចតាមអនុសាសន៍ដ៏ល្អបំផុតរបស់មេដឹកនាំបក្សដើម្បីបើកផ្លូវឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះ។   «ដើម្បីធានាដល់ការបន្តរៀបចំរដ្ឋាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ ខ្ញុំនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តី»។ នេះបើតាមសាររបស់លោក Wickremesignhe នៅលើបណ្តាញសង្គម Twitter ។   គួរបញ្ជាក់ថា នេះគឺជាការដង្ហែរក្បួនប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតនៅស្រីលង្កាឆ្នាំ២០២២ ខណៈប្រទេសនៅតែជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច ដែលរកច្រកចេញមិនឃើញ។ បើតាមការផ្សាយបន្តផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានក្រុមបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នាក្នុងបន្ទប់ ខ្លះចូលងូតទឹកក្នុងអាងហែលទឹកក្នុងវិមានរបស់ប្រធានាធិបតី ហើយខ្លះទៀតឈរស្រែកប្រឆាំងនឹងមេដឹកនាំបោកប្រាស់វ័យ ៧៣ឆ្នាំ។   រដ្ឋអាស៊ីខាងត្បូងមួយនេះ កំពុងជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកតាំងពីទទួលបានឯករាជ្យឆ្នាំ ១៩៤៨ ដោយកំពុងតែខ្សត់ទំនិញចាំបាច់ដូចជាប្រេងឥន្ទនៈ ស្បៀងអាហារ និងថ្នាំពេទ្យជាដើម។ វិបត្តិសេដ្ឋកិច្ចនេះក៏ទាញឱ្យស្រីលង្កាធ្លាក់ចូលក្នុងវិបត្តិនយោបាយផងដែរ ដោយក្រុមបាតុករជាច្រើនខែមកហើយព្យាយាមទម្លាក់គ្រួសារលោក រ៉ាចាប៉ាក់សា ដែលកាន់អំណាចជាង ២ទសវត្សរ៍មកនេះឱ្យចុះចេញពីតំណែងទាំងអស់។ លោកម៉ាហ៊ិនដា រ៉ាចាប៉ាក់សាដែលជាបងប្រុសប្រធានាធិបតី កាលពីខែឧសភា បានសម្រេចចុះចេញពីតំណែង ហើយជំនួសវិញដោយលោក Wickremesignhe។ កន្លងមក បងប្អូនប្រុសពីរនាក់ និងក្មួយរ៉ាចាប៉ាក់សាម្នាក់ទៀតក៏បានលាលែងពីតំណែងគណៈរដ្ឋមន្រ្តីដែរ៕  
ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា យល់ព្រមលាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។ នេះបើតាមការប្រកាសរបស់ប្រធានសភាស្រីលង្កានៅថ្ងៃទី៩ ខែកក្កដា។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesignhe ក៏ប្រកាសចេញពីតំណែងដូចគ្នា បន្ទាប់ពីប្រជាជនរាប់ពាន់នាក់នៅថ្ងៃទី៩ ខែកក្កដា បានសម្រុកចូលវិមានរបស់ប្រធានាធិបតីស្រីលង្កា ហើយក្រោយមកក៏ចូល រួចដុតផ្ទះរបស់នាយករដ្ឋមន្រ្តីស្រីលង្កាដែរ។
  «របបយោធា មិនសក្ដិសមនឹងរងទណ្ឌកម្មឡើយ ព្រោះក្រុមយោធាបញ្ចប់ភាពគ្មានច្បាប់ទម្លាប់ក្នុងប្រទេស។» លោក Cellou Dalein Diallo អ្នកនយោបាយប្រឆាំងនៅហ្គីណេសប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។ លោក Diallo ជាអតីតនាយករដ្ឋមន្រ្តីរបស់ហ្គីណេផងដែរ ហើយរងបរាជ័យបីដងជាប់គ្នាក្នុងការបោះឆ្នោតប្រធានាធិបតីបីលើកចុងក្រោយទល់នឹងលោក អាល់ហ្វា កុងដេ ដែលត្រូវយោធាទម្លាក់ពីអំណាច។   កម្លាំងទ័ពពិសេសហ្គីណេដឹកនាំវរសេនីយ៍ Mamady Doumbouya បានឃាត់លោក កុងដេ កាលពីសប្ដាហ៍ក្នុងការដណ្ដើមអំណាចមួយ ហើយលុបចោលរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលផងដែរ។ របបយោធាហ្គីណេ រងសម្ពាធខ្លាំងពីអន្តរជាតិ ពិសេសអង្គការសេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ដែលបានព្យួរសមាជិកភាពរបស់ហ្គីណេពីអង្គការតំបន់មួយនេះ។ សហភាពអាហ្វ្រិក ក៏ព្យួរសមាជិកភាពរបសហ្គីណេដែរ។   យ៉ាងណាមិញ ECOWAS មិនទាន់សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើហ្គីណេឡើយ ដោយរង់ចាំការពន្យល់ពីក្រុមការងារ EOCWAS ដែលជួបក្រុមយោធាហ្គីណេ។    លោក Diallo អះអាងថា គ្មានជម្រើសអ្វីផ្សេងក្រៅពីការធ្វើរដ្ឋប្រហារឡើយ។ លោកចាត់ទុកអន្តរាគមន៍របស់យោធាដើម្បីបញ្ចប់អ្វីដែលលោកចាត់ទុកជាអាណត្តិខុសច្បាប់ ជារឿងគួរឱ្យស្វាគមន៍ទៀតផង។ លោកក៏ឆ្លៀតរិះគន់លោក កុងដេ ពាក់ព័ន្ធការបោះឆ្នោតឆ្នាំ២០២០ និងចោទលោក កុងដេ ថា បន្លំលទ្ធផលឆ្នោតទៀតផង។   អតីតមន្ត្រីជាន់ខ្ពស់ដដែលនេះ ក៏បញ្ជាក់ថា បើយោធាពិតជាប្ដេជ្ញាចិត្តក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងមានតម្លាភាពនៅពេលវេលាសមរម្យណាមួយនោះ វាគ្មានការចាំបាច់ដើម្បីដាក់ទណ្ឌកម្មលើរបបយោធានេះឡើយ៕     
អ្នកនយោបាយប្រឆាំងឈានមុខនៅហ្គីណេ នៅថ្ងៃទី១១ ខែកញ្ញា បានស្នើទៅកាន់អង្គការតំបន់អាហ្វ្រិកខាងលិច កុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបយោធាដែលកំពុងដឹកនាំប្រទេសក្រោយរដ្ឋប្រហារកាលពីសប្ដាហ៍មុន។
  ការចេញវិញ្ញាសាប្រឡង ពុំមានពាក្យថា «វិញ្ញាសាស្រួល ឬវិញ្ញាសាលំបាក» ឡើយ។ នេះជាអះអាងរបស់រដ្ឋមន្ត្រីអប់រំលោក ហង់ ជួន ណារ៉ុន ដែលបានបន្ថែមថា ការចេញវិញ្ញាសាប្រឡង គឺអនុលោមទៅតាមការវាស់ស្ទង់សមត្ថភាពសិស្ស ក្នុងអំឡុងពេលនៃការសិក្សា ដោយវិធីសាស្ត្រ «Bloom Taxonomy» និងការពិចារណា និងពិភាក្សាដោយយកចិត្តទុកដាក់ ពីសំណាក់សាស្ត្រាចារ្យ និងមន្ត្រីអប់រំជាន់ខ្ពស់។ បើតាមរដ្ឋមន្ត្រីអប់រំ វិញ្ញាសាប្រឡងកន្លងមក ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ពីក្នុងមេរៀននៃកម្មវិធីសិក្សាគោលរបស់ក្រសួង។   សារលិខិតរបស់លោក ហង់ ជួន ណារ៉ុន ក្រោយចេញលទ្ធផលប្រឡង ផ្ញើជូនបេក្ខជនប្រឡងបាក់ឌុប នៅថ្ងៃទី១០ កញ្ញានេះ បានសរសេរដូច្នេះថា៖«សូមបេក្ខជនទាំងអស់ចងចាំថា លទ្ធផលនៃការប្រឡងនេះ ឆ្លុះបញ្ចាំងនូវសារៈសំខាន់បីយ៉ាងគឺទី១ អ្នកចេះគឺជាប់ ,ទី២ ការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន និងទី៣ លទ្ធផលនៃការប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ។ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្តទៅមុខទៀត»។     បើតាមរដ្ឋមន្ត្រីអប់រំ ដំណើរការប្រឡងជាការអនុលោកកម្ម ទៅតាមនីតិវិធីបច្ចេកទេស គោលការណ៍ច្បាប់ រចនាសម្ព័ន្ធការងារ និងការរក្សាការសម្ងាត់។ «ជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងមក ពិតជាបានធ្វើឱ្យសិស្សានុសិស្ស កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវ»។ នេះជាការលើកឡើងរបស់លោក ជួន ណារ៉ុន ដែលលើកទឹកចិត្តឱ្យសិស្សប្រឡងធ្លាក់ឆ្នាំនេះ បន្តការសិក្សា និងខិតខំរៀនសូត្រនៅឆ្នាំក្រោយទៀត។   លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ បានបង្ហាញថា  សិស្សដែលប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡង១១៧ ០២៤នាក់ (ស្រី៦០ ៤២១នាក់)។ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន ២ ៤៣០នាក់ និទ្ទេស C មានចំនួន ៥ ៨៤៧នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦ ២៣២ នាក់។   គួរបញ្ជាក់ថា អ្នកជាប់បាក់ឌុបឆ្នាំ២០១៨ មាន ៧៦ ០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ ក្នុងនោះ និទ្ទេស A មានចំនួន៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់។ លទ្ធផលបាក់ឌុបឆ្នាំ២០១៨នេះ ត្រូវបានប្រកាសរហូតដល់ទៅពីរលើក ដោយសារមានការតវ៉ាពីក្រុមសិស្សក្នុងរាជធានីភ្នំពេញ និងខេត្តកំពតដែលច្បាស់លាស់នឹងសំណេររបស់ខ្លួន។ ក្រោយការតវ៉ា គណៈកម្មការជំនាញ បានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុ តាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេសទាក់ទងនឹងពិន្ទុមុខវិជ្ជាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ៕  
ភ្នំពេញ៖ ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅតែអះអាងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្ស ហើយក៏គ្មានការបន្ធូរបន្ថយវិញ្ញាសាប្រឡងដែរ។ សម្រាប់រដ្ឋមន្ត្រីអប់រំ ការប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាព និងជំរុញឱ្យពួកគេខិតខំប្រឹងប្រែងទៅមុខ។
  បន្ទាប់ពីបើកកោះភូកេតទទួលភ្ញៀវទេសចរណ៍នៅដើមខែកក្កដានេះ ថៃបន្តបើកកោះសាមុយ ផាងាន និងតៅ ដែលសុទ្ធសឹងជាកោះទេសចរណ៍មានប្រជាប្រិយភាព។ ដោយសារការរាលដាលជំងឺកូវីដ-១៩ វិស័យទេសចរណ៍ថៃ រងផលប៉ះពាល់យ៉ាងខ្លាំងដែលគំរាមកំហែងការរស់នៅរបស់ប្រជាជនដែលពឹងអាស្រ័យវិស័យនេះ។   ក្រោមគម្រោងថ្មី ភ្ញៀវទេសចរ ត្រូវស្នាក់នៅសណ្ឋាគារដែលបានកំណត់លើកោះសាមុយចំនួនបីថ្ងៃសិន ទើបអាចធ្វើដំណើរបន្តទៀតបាន។ បើចង់ទៅកោះផាងាន និងតៅ ពួកគេត្រូវមានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ក្រោយស្នាក់នៅកោះសាមុយបានមួយសប្ដាហ៍។    យ៉ាងណាមិញ អាជ្ញាធរ និងសមាគមទេសចរណ៍ប្រចាំតំបន់ មិនទាន់ដាក់ក្ដីសង្ឃឹមខ្លាំងលើគម្រោងនេះឡើយ ដោយចាត់ទុកជាការបើកសាកល្បងសិនប៉ុណ្ណោះ។ លោក Ratchaporn Poolsawadee ប្រធានសមាគមទេសចរណ៍កោះសាមុយ អះអាងថា ៧៥ភាគរយនៃប្រជាជនលើកោះទាំងបី ទទួលបានវ៉ាក់សាំងពេញលេញហើយ។ លោក ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា បន្ទាប់ពីអ្នកទេសចរមានយល់ដឹងច្រើន បទបញ្ញត្តិខ្លះអាចត្រូវបន្ធូរបន្ថយ។   វិស័យទេសចរណ៍ រួមចំណែកមួយភាគប្រាំក្នុងសេដ្ឋកិច្ចថៃ។ វិស័យដែលរកប្រាក់ចំណូលរាប់រយលានដុល្លារនាពេលកន្លមក កំពុងជួបវិបត្តិមិនធ្លាប់មានតាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ មក។ មុនការរាលដាលជំងឺកូវីដ-១៩ កោះសាមុយអាចរកចំណូលជិតមួយពាន់លានដុល្លារឯណោះ តែឆ្នាំ២០២០ ចំណូលមានជិត៩០លានដុល្លារ។   យ៉ាងណាមិញ គម្រោងបើកតំបន់កម្សាន្តនេះ ក៏ត្រូវគ្របដណ្ដប់ដោយស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស។ ករណីឆ្លងថ្មីភាគច្រើន បង្កដោយវីវុសបំប្លែងខ្លួនដែលតា ហើយដែលកំពុងរាលដាលខ្លាំង។ រាជធានីបាងកក និងខេត្តជុំវិញចំនួន៩ ត្រូវដាក់ក្រោមវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការចម្លង។ នៅថ្ងៃទី១៥ ខែកក្កដា ថៃមានករណីឆ្លងប្រចាំថ្ងៃជិត៩២០០ករណី ដែលនាំឱ្យករណីសរុបឡើងដល់ជាង៣៧ម៉ឺននាក់ និងស្លាប់ជាង៣ពាន់នាក់៕   
ថៃ សម្រេចបើកកោះទេសចរណ៍ចំនួនបីទៀតដើម្បីទទួលភ្ញៀវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់នៅថ្ងៃទី១៥ ខែកក្កដា បើទោះជាករណីឆ្លងក្នុងប្រទេសនៅតែធ្ងន់ធ្ងរក្ដី។ ការបើកតំបន់ទេសចរណ៍ស្វាគមន៍អ្នកដំណើរឡើងវិញ ជាការស្ដារឡើងវិញវិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋអាស៊ីអាគ្នេយន៍នេះ។
  តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋអាជ្ញាប្រទេសស្វីសបានចោទលោក Blatter ថា បានរៀបចំការបង់ប្រាក់មិនត្រឹមត្រូវទៅឱ្យលោក Platini នៅឆ្នាំ២០១១ សម្រាប់ការងារពិគ្រោះយោបល់ ដែលលោកជាប្រធានក្រុមជម្រើសជាតិបារាំងឱ្យទទួលជ័យជម្នះជើងឯកអឺរ៉ុប Euro ឆ្នាំ ១៩៨៤។    ទាំងលោក Blatter និង Platini បានបដិសេធម្តងហើយម្តងទៀតក្នុងបទចោទរឿងអតីតកាលនេះ ដែលរដ្ឋអាជ្ញាស្វីសបានចោទពួកគេកាលពីខែវិច្ឆិកាឆ្នាំ២០២១។ អ្នកទាំងពីរអះអាងថា ការបង់ប្រាក់ខាងលើសម្រាប់ប្រាក់ខែដែលបានចុះកាលបរិច្ឆេទច្បាស់លាស់ហើយ។   អ្នកទាំងពីរត្រូវចូលសវនាការកាត់ក្តីនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មសហព័ន្ធស្វីស ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនា និងមានរយៈពេលរហូតដល់ថ្ងៃទី២២ ខែមិថុនា។ តុលាការស្វីសបានបង្ហោះលើវេបសាយផ្លូវការររបស់ខ្លួនដូច្នេះ។   លោក Blatter និង Platini ត្រូវបានសង្ស័យក្លែងបន្លំ និងការចោទប្រកាន់ច្រើនករណីរួចមកហើយស្ទើរកក្រើកស្ថាប័ន FIFA និង UEFA អំពីរឿងអាស្រូវពុករលួយក្នុងបាល់ទាត់។   ដោយសារបញ្ហាពុករលួយ លោក Blatter បុរសសញ្ជាតិស្វីស វ័យ៨៦ឆ្នាំដែលបានដឹកនាំ FIFA រយៈពេល១៧ឆ្នាំ បានលាលែងពីតំណែងប្រធានបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៥ មុនលោក Platini វ័យ៦៦ឆ្នាំ ដែលចុះពីតំណែងប្រធាន UEFA ឆ្នាំ ២០១៦។ អ្នកទាំងពីរត្រូវហាមក្នុងសកម្មភាពបាល់ទាត់៦ឆ្នាំ ជុំវិញការបំពានក្រមសីលធម៌ក្នុងវិស័យបាល់ទាត់៕  
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Sepp Blatter និងលោក Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នឹងឡើងសវនាការនៅខែមិថុនាខាងមុខ ជុំវិញក្តីក្តាំពុករលួយ។ តុលាការស្វីសចោទលោក Blatter សូកប៉ាន់លោក Platini ជាទឹកប្រាក់ ២លានដុល្លារ អំឡុងអ្នកទាំងពីរនៅកាន់តំណែង។
  នៅក្នុងឆ្នាំ២០១១ ចំនួនប្រជាជនពិភពលោក បានកើនដល់ ៧ពាន់លាននាក់។ ១១ឆ្នាំក្រោយ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ចំនួនប្រជាជនសកល បានហក់ឡើងដល់ ៨ពាន់លាននាក់។    យ៉ាងណាមិញ ប្រធានផ្នែកទទួលបន្ទុកលើចំនួនប្រជាជន លោក  John Wilmoth បានយល់ថា ការកើនដល់ចំនួន ៨ពាន់លាននាក់ ជាជោគជ័យរបស់មនុស្សជាតិ ប៉ុន្តែវា ក៏ប្រឈមនឹងហានិភ័យខ្លាំងដែរសម្រាប់ពេលអនាគត។    ក្នុងចំនួន ១ពាន់លាននាក់នេះ ប្រទេសមានប្រាក់ចំណូលមធ្យម មានកំណើនចំនួនប្រជាជនច្រើនជាងគេ ដោយមានរហូតដល់ប្រមាណ ៧០០លាននាក់ បើគិតចាប់តាំងពីឆ្នាំ២០១១។ ឥណ្ឌា ដែលត្រូវបានរំពឹងថា នឹងកើនលើសចិន នៅឆ្នាំក្រោយ បានកើនចំនួនប្រជាជន ១៨០លាននាក់។   យ៉ាងណាមិញ ប្រទេសអភិវឌ្ឍន៍មួយចំនួន បានប្រឈមនឹងបញ្ហាថយចុះអត្រាកំណើត។ ប្រទេសទាំងនោះ មានដូចជា អាម៉េរិក ជប៉ុន និងតំបន់អឺរ៉ុបជាដើម។    សូមបញ្ជាក់ថា បើទោះចំនួនប្រជាជនកើនដល់ ៨ពាន់លាននាក់ក្តី ប៉ុន្តែអត្រាកំណើនប្រជាជនបានថយចុះយ៉ាងខ្លាំង ដោយមានចំនួនតិចជាង ១ភាគរយ ក្នុងមួយឆ្នាំ។ ផ្នែកតាមទិន្នន័យនេះ ពិភពលោក អាចកើនចំនួនប្រជាជនដល់ ៩ពាន់លាននាក់ នៅក្នុងឆ្នាំ ២០៣៧ និងប្រមាណ ១០,៤ពាន់លាននាក់ នៅក្នុងអំឡុងឆ្នាំ២០៨០៕   
ចំនួនប្រជាជនសកល បានកើនដល់ ៨ពាន់លាននាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ (UN)។
  លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបញ្ជាក់ថា បេសកកម្ម «ល្បុក្កតោឆ្ពោះទៅស៊ីហ្គេម២០២៣» ត្រូវបានបង្កើតឡើង ដើម្បីជីកកកាយកីឡាគុនល្បុក្កតោ ដែលបានលាក់ខ្លួននៅតាមខេត្តមួយចំនួន ឲ្យមានសកម្មភាព និងលេចឡើងវិញ។ បេសកកម្មនេះ ក៏ដើម្បីបំផុសចលនា និងផ្សព្វផ្សាយពីគុនល្បុក្កតោឲ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញយុវជនឲ្យចូលរួមលេងកីឡានេះកាន់តែច្រើន ដើម្បីជាថ្នាលសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។   លោកបានបន្ថែមថា ក្នុងដំណើរចុះទៅកាន់ក្លិប-សមាគមនៅខេត្តមួយនេះដែរ បេសកកម្ម«ល្បុក្កតោឆ្ពោះទៅស៊ីហ្គេម២០២៣»នឹងទៅជួបសម្ភាសជាមួយព្រឹទ្ធាចារ្យ និងគ្រូគុនមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិគុនល្បុក្កតោ។ ការសម្ភាសនេះ គឺដើម្បីចងក្រងជាឯកសារសម្រាប់ត្រៀមចាក់ផ្សាយអបអរក្នុងថ្ងៃប្រកាសលទ្ធផលនៃការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌអូរបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០១៩ ខាងមុខនេះ។   បើតាមលោក អ៊ួ តារា បេសកកម្ម«ល្បុក្កតោឆ្ពោះទៅស៊ីហ្គេម២០២៣»ដំណាក់កាលទី១ នឹងចុះទៅកាន់ខេត្តចំនួន១២រួមមានតាកែវ កំពត កណ្តាល កំពង់ស្ពឺ សៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង និងឧត្តរមានជ័យ។ ការចុះទៅកាន់ខេត្តទាំងនេះដែរ បេសកកម្មនេះ គ្រោងធ្វើជា៦ដំណាក់កាលដោយទី១ចុះទៅកាន់ខេត្តតាកែវ និងកំពត ទី២.កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ទី៣.កំពង់ធំ សៀមរាប ឧត្តរមានជ័យ ទី៤.កំពង់ចាម ស្វាយរៀង ទី៥. កណ្តាល និងទី៦កំពង់ស្ពឺ។    គួរបញ្ជាក់ថា បេសកកម្ម«ល្បុក្កតោឆ្ពោះទៅស៊ីហ្គេម២០២៣»ទទួលបានការឧបត្ថម្ភថវិកាពីក្រុមហ៊ុនសន្តិសុខលីប្រា ដែលមានលោក ហេង ម៉េងហូ ជាអគ្គនាយក ហើយលោកក៏ជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ផងដែរ៕     
«ល្បុក្កតោឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣» ជាកម្មវិធីដែលកើតចេញពីកិច្ចសហការរវាងសារព័ត៌មាន ThmeyThmey ជាមួយក្រុមហ៊ុនសន្តិសុខលីប្រា និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងគោលបំណងពង្រីងការផ្សព្វផ្សាយគុនល្បុក្កតោ មុនពេលដែលក្បាច់គុនចំណាស់របស់ខ្មែរមួយនេះ ត្រៀមខ្លួនចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូនៅចុងឆ្នាំ២០១៩ និងការបង្ហាញវត្តមាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅពេលដែលកម្ពុជាធ្វើជាម្ចាស់លើកដំបូង។
  ផ្លែព្រីងរបស់អ្នកភូមិសណ្ដាន់ បានទាក់ទាញអ្នកដំណើរជាច្រើនឱ្យឈប់យានយន្តរបស់ពួកគេ ដើម្បីចូលទិញ និងភ្លក់ព្រីងធម្មជាតិនេះ ដែលមានតែម្ដងក្នុងមួយឆ្នាំ។ ស្ទើរគ្រប់ផ្ទះរបស់អ្នកភូមិសណ្ដាន់ គឺមានដើមព្រីងចាប់ពី៣ដើម រហូតដល់ច្រើនដើម ខ្លះមានដល់ទៅ១០ដើមក៏មាន។      អ្នកស្រី ផល្លា អ្នកភូមិសណ្ដាន់ និងបានលក់ព្រីងរៀងរាល់ឆ្នាំមក បានឱ្យដឹងថា ព្រីងដែលអ្នកស្រីកំពុងលក់នេះ គឺខ្លះមានដើមនៅផ្ទះខ្លួនឯង និងខ្លះទៀតបានទិញបន្ដពីអ្នកផ្ទះក្បែរខាង។ អ្នកស្រីបន្ថែមថា ព្រីងដែលអ្នកស្រីយកបន្ដពីគេតម្លៃពី២០០០ ទៅ២៥០០រៀលក្នុងមួយកំប៉ុង តាមគ្រាប់តូច គ្រាប់ធំ ហើយអ្នកស្រីលក់ចេញវិញ ចាប់ពី២៥០០ ទៅ៣០០០រៀល ដែលក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចន្លោះពី ៧០ទៅ១០០កំប៉ុងឯណោះ។     ចំណែកអ្នកស្រី ផល្លី ឯណោះវិញ បាននិយាយថា ផ្លែព្រីងបានបង្កើនប្រាក់ចំណូលមួយចំនួនដល់គ្រួសារអ្នកស្រី ដែលក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានប្រាក់ចំណេញចាប់ពី៥ម៉ឺនរៀលឡើងទៅ។ ដូចអ្នកស្រី ផល្លា អ្នកស្រី ផល្លី បានដើរប្រមូលទិញផ្លែព្រីងពីអ្នកភូមិដើម្បីយកមកលក់បន្ដ ដែលក្នុងមួយឆ្នាំអ្នកស្រីអាចលក់ព្រីងរយៈពេល២ខែ គឺចាប់ពីពាក់កណ្ដាលខែ មេសា ដល់ពាក់កណ្ដាល មិថុនា។     ព្រីងដែលអ្នកភូមិសណ្ដាន់កំពុងលក់នេះជាប្រភេទព្រីងដោះក្របី ដែលវាមានផ្លែធំៗ ខ្លះទៀតក៏មានតូចដែរ ដែលគេឱ្យឈ្មោះថា ព្រីងបាយ និងព្រីងអួល ហើយវាមានរសជាតិផ្អែម ខ្លះជូរអែម ហើយគេនិយមយកវាទៅក្រឡុកជាមួយស្ករ និងអំបិល ដើម្បីបន្ថែមរសជាតិ។ អ្នកដំណើរដែលនិយមចូលទិញព្រីង ច្រើនជាអ្នកដំណើរផ្លូវឆ្ងាយដែលបានឆ្លងកាត់ខេត្តសៀមរាប មានខ្លះមកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។ល៕    
សៀមរាប៖ រដូវផ្លែព្រីងរបស់អ្នកភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប បានផ្តើមពីពាក់កណ្ដាលខែមេសាមក។ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីខាងលិចរង្វង់មូលព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប អ្នកភូមិសណ្ដាន់ជាច្រើនបានដាក់លក់ផ្លែព្រីងនៅលើកញ្ច្រែង ល្អីជាហូរហែរ។
មហាយក្សចិនមានគម្រោងសាងសង់កំពង់ផែថ្មីនៅមូលដ្ឋានទ័ពទីមួយរបស់ខ្លួននៅជីប៊ូទី នៅពេលខាងមុខដើម្បីសម្រួលដល់ប្រតិបត្តិការប្រឆាំងចោរសមុទ្រ និងប្រតិបត្តិការល្បាតសមុទ្រជាដើមផង។ សារព័ត៌មាន South China Morning Post បានស្រង់សម្តីប្រភពដែលដឹងច្បាស់គម្រោងសាងសង់នេះថា កំពង់ផែនៅមូលដ្ឋានទ័ពបរទេសទីមួយរបស់ចិននេះនឹងត្រូវសាងសង់ បន្ទាប់ពីសំណង់កន្លែងស្នាក់នៅសម្រាប់កងទ័ព វិស្វករ និងមន្ត្រីជំនាញត្រូវសង់ចប់រួចរាល់នោះ។ ប្រភពដដែលនោះបានបញ្ជាក់ដូច្នេះ៖«ទំហំកំពង់ផែថ្មីនេះគួរតែល្មមអាចអនុញ្ញាតឲ្យនាវាចំនួន បួនគ្រឿងចូលសំចតបាន ក្នុងនោះរួមតាំងនាវាដឹកជញ្ជូន នាវាចម្បាំង នាវាយោធាធុនតូច។ វានឹងជួយដល់ប្រតិបត្តិការសឹក និងបំពេញប្រតិបត្តិការមនុស្សធម៌ផងដែរ»។ តាមពិតទៅ  កំពង់ផែថ្មីនេះនឹងត្រូវសាងសង់លើមូលដ្ឋានទ័ពទីមួយរបស់ចិនដែលមានទំហំ ៣៦ ហិកតា ដែលចិនអះអាងថា វាជាមូលដ្ឋានសម្រាប់ផ្គត់ផ្គង់ភស្តុភារ និង សម្រាប់នាវាចូលចាក់ប្រេងជាដើម។ មូលដ្ឋានទ័ពទីមួយនេះត្រូវបានដំណើរការជាផ្លូវការនៅថ្ងៃ ១ ខែសីហា ហើយកងទ័ពចិនដំបូងធ្វើដំណើរមកកាន់មូលដ្ឋានទ័ពនេះតាំងពីថ្ងៃ ១១ កក្កដាម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធយោធា បន្ទាយទ័ព និងសំណង់សំខាន់ៗផ្សេងទៀតនៅក្នុងមូលដ្ឋានទ័ពនេះបន្តស្ថិតក្រោមការសាសង់នៅឡើយ។ គេវាយតម្លៃថា មូលដ្ឋានទ័ពជើងទឹកនេះនឹងជួយឲ្យចិនពង្រឹងឥទ្ធិពលរបស់ខ្លួននិងដោះស្រាយបញ្ហាប្រឈមសន្តិសុខជាពិសេសការពារសុវត្ថិភាពចរាចរណ៍នៃនាវាចិនដែលដឹកនាំទំនិញពីការគំរាមកំហែងរបស់ចោរសមុទ្រ។ អ្នកជំនាញអះអាងថា ចិនពិចារណាសាងសង់កំពង់ផែឲ្យធំតាមដែលអាចធ្វើបាន ព្រោះចិនគិតគូរដល់កាលៈទេសៈចាំបាច់ដែលខ្លួនត្រូវជម្លៀសប្រជាជនចេញនោះ។ ដូចឃើញស្រាប់ឆ្នាំ ២០១៥ ពេលជម្លោះយ៉េមែនកាន់តែក្តៅខ្លាំង ចិនបានជម្លៀសប្រជាជនជាច្រើនចេញពីទីនោះប៉ុន្តែប្រទេសនេះប្រឈមការលំបាកខ្លាំងដែរ។ ខ្លះទៀតអះអាងថា ចិនសម្រេចសាងសង់កំពង់ផែដោយមានកន្លែងសម្រាប់ថែទាំង និងជួសជុលនាវានៅទីនោះផង ព្រោះមហាអំណាចនេះធ្លាប់ជួបបញ្ហាអាក្រក់កន្លងមក។ នោះគឺឧបទ្ទវហេតុដែលកើតកាលពីឆ្នាំ ២០១០ នៅពេលដែលនាវាចម្បាំងចិនខូច ចំពេលដែលគេកំពុងបំពេញប្រតិបត្តិការប្រឆាំងចោរសមុទ្រនៅឈូងសមុទ្រ Aden។ វាជារឿងអាម៉ាសមួយព្រោះកងកម្លាំងចិនមិនដឹងត្រូវរកជំនួយនៅឯណា និងត្រូវទៅរកជំនួយពីអ្នកណាឡើយកាលណោះ។ ដូច្នេះហើយ វាជារឿងចាំបាច់ដែលចិនត្រូវមានមូលដ្ឋានទ័ព និងកំពង់ផែផ្ទាល់ខ្លួននៅបរទេសនោះ។  សូមរំលឹកថា ចិនទទួលបានសិទ្ធិប្រើប្រាស់ទឹកដីរដ្ឋអាហ្វ្រិកនេះជាមូលដ្ឋានទ័ពជើងទឹកដំបូងរបស់ខ្លួន ក្នុងពេលដែលលោក ស៊ី ជិនភីង ទៅទស្សនកិច្ចនៅអាហ្វ្រិកកាលពីចុងឆ្នាំ ២០១៥ ។ ហើយចិននឹងចំណាយលុយជាង ៥០០ពាន់លានដុល្លារសម្រាប់កសាងមូលដ្ឋានយោធានេះ៕
បន្ទាប់ពីបើកដំណើរការមូលដ្ឋានទ័ពនៅបរទេសទីមួយនៅរដ្ឋអាហ្វ្រិកជីប៊ូទី ចិនគ្រោងនឹងសាងសង់កំពង់ផែថ្មីសម្រាប់នាវាកងទ័ពជើងទឹករបស់ខ្លួនចូលចតផងដែរនៅពេលខាងមុខ។  កំពង់ផែនេះនឹងអនុញ្ញាតឲ្យនាវាល្បាតធុនតូច,នាវាចម្បាំង និងនាវាដឹកជញ្ជូនធុនធំផ្សេងទៀតចូលចតដើម្បីចាក់ប្រេង និងផ្គត់ផ្គង់ភស្តុភារក្នុងពេលចាំបាច់ផងដែរ។
  នៅថ្ងៃ១៧ ឧសភា កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំវេទិកាជជែកដេញដោលមួយស្តីពីមធ្យោបាយក្នុងការតបតទៅនឹងការគំរាមកំហែងមកលើសន្តិភាពពិភពលោកប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះមានការចូលរួមពីអង្គភាពចម្បង របស់អង្គការសហប្រជាជាតិ រួមមានទាំងអគ្គលេខាដ្ឋាន និងតុលាការយុត្តិធម៌អន្តរជាតិផង។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានរបស់ UN ។    តាមរយៈវេទិកានោះ តំណាងរបស់អគ្គលេខាធិការដ្ឋាន លោកស្រី Maria Luiza Viotti បានថ្លែងថា ការរួបរួមគ្នារបស់ក្រុមប្រឹក្សាសន្តិសុខ និងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់សហគមន៍អន្តរជាតិទាំងមូល គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការទប់ស្កាត់ការធ្វើឲ្យមនុស្សជាតិរងការឈឺចាប់ ក៏ដូចជាការពារភាពរួមនៃមនុស្សជាតិផង។    ខណៈទទួលស្គាល់ថា ពិភពលោក កំពុងតែប្រឈមនឹងការគំរាមកំហែងសន្តិសុខ និងសន្តិភាពជាច្រើនតំបន់នោះ លោកស្រី Maria Luiza Viotti ចង់ឃើញក្រុមប្រឹក្សាសន្តិសុខ អនុវត្តមធ្យោបាយដោះស្រាយជម្លោះដោយបើកចិត្តឲ្យទូលាយដើម្បីប្រឹក្សាដល់រដ្ឋពាក់ព័ន្ធជម្លោះក្នុងការជ្រើសរើសយន្តការសន្តិវិធី ដែលមានកំណត់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។    ជាមួយគ្នានេះ លោកស្រីក៏ស្នើឲ្យក្រុមប្រឹក្សាសន្តិសុខគួរតែធានាឲ្យបានចំពោះការអនុវត្ត និងតាមដានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ប្រសិនរដ្ឋពាក់ព័ន្ធជម្លោះបានព្រមព្រៀងគ្នាក្នុងការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិមែន។    អ្វីដែលគួរកត់សម្គាល់ តាមរយៈវេទិកាដដែលនោះ ប្រធានតុលាការយុត្តិធម៌អន្តរជាតិ ដែលជាចៅក្រមជាន់ខ្ពស់នៃតុលាការនេះផងដែរនោះ បានចោទជាសំណួរថាតើ ក្រុមប្រឹក្សាសន្តិសុខ និងតុលាការ អាចធ្វើជាមួយគ្នាតាមរបៀបណាដើម្បីដោះស្រាយជម្លោះ។ លោកទំនងជាសំដៅលើភាពអសកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការជួយជំរុញលើសាលក្រម ឬការប្រឹក្សារបស់តុលាការលើជម្លោះ ។    បន្ថែមលើនេះ ចៅក្រមជាន់ខ្ពស់មួយរូបនៃតុលាការអន្តរជាតិលោក Theodor Meron ក៏បាននិយាយ និងទទូចចំៗពីការខ្វែងគំនិតគ្នាក៏ដូចជាចំណុចអវិជ្ជមានរបស់ក្រុមប្រឹក្សាសន្តិសុខយ៉ាងដូច្នេះថា៖«ក្រុមប្រឹក្សាសន្តិសុខ គួរតែអភិវឌ្ឍ និងអនុវត្តទិសដៅរបស់ខ្លួនក្នុងការវាយតម្លៃលើបទឧក្រិដ្ឋអន្តរជាតិ ហើយគួរតែបម្រើការងារដើម្បីផលប្រយោជន៍របស់ស្ថាប័នជាជាងយកផលប្រយោជន៍របស់ខ្លួនឬសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួន ជាអាទិភាព»។   គួរជម្រាបផងដែរថា ក្រុមប្រឹក្សាសន្តិសុខ ដែលជាអង្គភាពចម្បងមួយរបស់អង្គការសហប្រជាជាតិមានតួនាទីស្នូលក្នុងការទប់ស្កាត់ និងធានាពីសន្តិភាពពិភពលោកមានសមាជិកសរុបអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំងអស់១៥ប្រទេស។ សមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិជំទាស់រាល់ការសម្រេចលើការអនុម័តលើដំណោះស្រាយពាក់ព័ន្ធសន្តិសុខពិភពលោករួមមាន ចិន អង់គ្លេស បារាំង រុស្ស៊ី និងអាមេរិក៕  
ទំនងជាមិនអាចទទួលយកបានចំពោះទង្វើរបស់បណ្តាសមាជិកនៃអង្គភាពក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថា ICJ បានទទូចឲ្យក្រុមប្រឹក្សាសន្តិសុខពិនិត្យឡើងវិញចំពោះទង្វើរបស់ខ្លួន។ ស្ថាប័នយុត្តាធិការអន្តរជាតិនេះបានទទូចឲ្យប្រទេសសមាជិកតម្កល់ផលប្រយោជន៍ស្ថាប័នជាធំ ជាជាងផលប្រយោជន៍ប្រទេសខ្លួន និងសម្ព័ន្ធមិត្តខ្លួន។
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីថ្ងៃទី១០ខែកុម្ភៈមក ក្រោយទទួលបានវ៉ាក់សាំងនេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូហ្វាមនេះ អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំប៉ុណ្ណោះ ខណៈទីតាំងចាក់បានពង្រីករហូតដល់ទាំង២៥រាជធានី-ខេត្តហើយ។  ចំពោះមនុស្សដែលស្ថិតនៅចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ។ ក្រៅពី វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ កម្ពុជាក៏ចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca)របស់ឥណ្ឌា ពីថ្ងៃទី៤មីនា តទៅ ផងដែរ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំពោះវ៉ាក់សាំងAstraZeneca នេះ គឺសម្រាប់ចាក់ជូនមន្ត្រី និងពលរដ្ឋដែលមានអាយុលើស៦០ឆ្នាំ ជាពិសេសអ្នករស់នៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល ដែលកំពុងរងគ្រោះខ្លាំងជាងគេ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីកូវីដ-១៩សរុបទូទាំងប្រទេសឡើង ឡើងដល់៩០៩ករណី ដោយមានអ្នកជំងឺ៤០២នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
ភ្នំពេញ៖ ថ្លែងចេញពីមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី៤មីនានេះ សម្តេច ហ៊ុន សែន បានប្រកាសថាមានពលរដ្ឋ និងកងកម្លាំងទ័ពចំនួន១២៥, ៦៦៨នាក់ហើយ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាម(Sinopharm)។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ខាងលើ មានជាង៨,៤ម៉ឺននាក់ ជាកងទ័ព និងជាង៤ម៉ឺននាក់ទៀត គឺជាក្រុមពលរដ្ឋអាទិភាព។
  ប៉ុន្តែបើតាមការពន្យល់ «សង្គ្រាជ ឬ សង្រ្ឃាជ» មានន័យថា លោកចៅអធិការវត្ត ឬភិក្ខុជាមេវត្ត។ លោកសង្គ្រាជ, តាំងសង្គ្រាជ រីឯពាក្យ «សង្ឃរាជ» ឯណោះវិញ មានន័យថា ស្តេចសង្ឃ។   មហាសង្ឃរាជ គឺសមណស័ក្តិទីសម្ដេចថ្នាក់ខ្ពស់បំផុត សម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ, បានទទួលសមណុត្តមាភិសេក មាននាទីជាស្ដេចខាងសង្ឃជាធំបំផុតជាងបព្វជិតទាំងអស់ក្នុងដែនកម្ពុជាទាំងមូល, អ្នកទាំងពួងនិយាយស្ដីទៅរកត្រូវប្រើសម្ដីជារាជសព្ទទាំងអស់ : សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សោយ, ទ្រង់ផ្ទំ ៕     
ពាក្យ «សង្រ្ឃាជ ឬ សង្រ្គាជ» ជាពាក្យសាមញ្ញយារក្លាយចេញមកពីពាក្យ សង្ឃរាជ។ តាមវចនានុក្រមខ្មែរ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ប្រហែលជាកាលពីព្រេងនាយ ហៅដោយប្រៀបធៀបទេ, លុះយូរៗមក ក៏ក្លាយជាពាក្យសាមញ្ញទៅ។
Successive years of hefty spending, particularly in infrastructure, have propelled China into the continent's top slot when calculated in terms of individual investor nations. But a quite different picture emerges when this is seen through a broader prism -- the ties between Africa and Europe as a 28-nation bloc. "Europe is in front, given the shared history," said Pierre Dagbo Gode, professor of political science at the Felix Houphouet Boigny University of Abidjan. "Europe is the premier trade partner, the top investor, the top donor," a European diplomat in Brussels added, speaking ahead of a summit between the EU and African Union in Abidjan on Wednesday and Thursday. According to the Chinese ministry of commerce, trade between China and Africa was worth $149.2 billion last year -- $92.3 billion in exports from China, against $56.9 billion of imports. That made China, for the eighth year, Africa's foremost individual trade partner -- well ahead of France and Germany. However, trade between the EU and Africa totalled 286 billion euros in 2015 ($341 billion at current rates) with a 22-billion-euro surplus in Europe's favour. Europe also contributed some 21 billion euros in foreign aid -- more than the United States and China combined. "When people say Europe has let China overtake it you have to keep things in perspective," said an EU diplomat in Abidjan. Factors such as language, cultural cooperation, university exchanges, a military presence and aid all help to ensure "Europe remains the point of reference" for Africa, the source said. - 'Aggressive policy' - Even so, Chinese competition is hotting up. Beijing's big policy is to mix aid and loans at ultra-low interest rates to muscle in on numerous large-scale projects. "They have a very aggressive policy, in the good sense of the term, on loans and this seduces states," said one financial observer in the region. According to China's state-run Xinhua news agency, quoting Fitch Ratings, loans from China to Africa over the past decade amounted to $67.2 billion -- a whole $12.5 billion more than those made by the World Bank. "The aspects which attract Chinese enterprises to Africa are the development potential, resources and the market," said Xu Tiebing, professor of international relations at the Communication University of China. "The Chinese government has a South 'complex'. They think that when the South becomes powerful the world will be more balanced," added Xu.  - Natural destination - "China thinks perhaps that as two of the world's poles of development (Europe and North America) are already in decline, Africa, Latin America and Asia are becoming the natural destination for Chinese investment. "In the past, China was more concerned by the political angle, but now ascribes greater importance to common development and to mutual advantage," he said. A European diplomat commented: "China's presence and engagement in Africa attracts a lot of attention. "But China is not the only one massively gearing up its interests in Africa. Look at Japan, India and the Gulf States. There is a multitude of players." The so-called BRIC states -- Brazil, India, China and Russia -- have all gained a foothold on the continent. Bolstered by its African roots and after first concentrating on fellow Portuguese-speaking countries, Brazil has been extending its influence, although its internal political problems have hampered the process. Brazil-African trade was worth $12.433 billion ($7.830 billion of that made up of Brazilian exports) in 2016 -- but that was well down on the 2013 figure of $28.5 billion. "With Lula (former president Luiz Inacio Lula da Silva, in power 2003-2010), Brazilian-African relations went through a very intensive phase," explained Pio Penna Filho, a professor of international relations at the University of Brasilia. After Dilma Rousseff (2011-2016) succeeded Lula, Brazil "did not put an end to its African policy but there was a lessening of this intensity," owing to a political crisis sweeping the Latin American giant, he said. Africa's allure for investors is multifaceted. One attraction is the notion that, in many countries, a middle class is rising, providing a potent market for housing, transport, clothing, education and consumer products. Coupled with that is demography -- the continent's population is expected to roughly double to 2.5 billion by 2050, according to a UN estimate. But, as Dagbo notes, there is also an age-old view of Africa as a "raw materials zone", a treasure trove of natural resources that are extracted but not transformed. As a result, the continent misses out on the added-value part of the processing chain -- the extra margin that boosts prosperity and employment. "An example: Ivory Coast produces two million tons of cocoa yet processes just 20 percent. This is the kind of thing that has to change," said Dagbo.
Abidjan, Ivory Coast:Hard cash but also the intangible ties of history have kept Europe in pole position as Africa's main partner, even if an influx of Chinese investment is prompting many African countries to look eastward.