text
stringlengths
31
26.1k
summary
stringlengths
11
1.19k
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey និងលោក ពៅ រដ្ឋា អ្នករត់កង់បីឥណ្ឌាដូចតទៅ៖      ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕  
សៀមរាប៖ កង់បីឥណ្ឌាបានមានវត្តមានច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ សម្រាប់ខេត្តសៀមរាបវិញ កង់បីឥណ្ឌាមានវត្តមានច្រើននៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ វត្តមានដ៏ច្រើននេះ ធ្វើឲ្យអ្នករត់កង់បីឥណ្ឌា ត្អូញត្អែរថារកចំណូលមិនសូវបាន ឬបានចំណូលតិច ដូចអ្នករត់កង់បីខ្មែរដែរ។ លោក ពៅ រដ្ឋា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ ខណៈពេលដែលកំពុងធ្វើដំណើរលើកង់បីឥណ្ឌារបស់លោកនៅក្រុងសៀមរាបយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន ខ្ញុំរកចំណូលបានតិចណាស់ ព្រោះចំនួនអ្នករត់កង់បីឥណ្ឌានៅសៀមរាបមានច្រើន។ ពីមុនមួយថ្ងៃខ្ញុំអាចសល់ប្រាក់៥ម៉ឺនរៀល តែពេលនេះ សល់ត្រឹមពី២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ»។
នៅនាទី១៣ ខ្សែប្រយុទ្ធលីបេរី ដណ្តើមបាល់បានខ្សែការពាររបស់ Pahang FA ហើយនាំទៅតំបន់គ្រោះថ្នាក់ មុននឹងបញ្ជូនទៅ ចាន់ វឌ្ឍនាកា សម្រេចទីនាំមុខ ១-០។ វឌ្ឍនាកា បានត្រឹមតែលើកដៃសំពះឡើងលើ និងធ្វើទឹកមុខធម្មតាប៉ុណ្ណោះ ដើម្បីសំដែងការគោរពចំពោះក្រុម Pahang ដែលគេបានលេងឲ្យ១០ប្រកួត និងស៊ុតបញ្ចូលទីបាន១គ្រាប់ កាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណាក៏ដោយ ឱកាសបានបីពិន្ទុរបស់ PKNS FC បានបាត់បង់ ដោយក្រុមភ្ញៀវវាយបកវិញជាបន្តបន្ទាប់ចំនួន២គ្រាប់។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dickson Nawakamae តាមស្មើនៅនាទី២៤ ហើយខ្សែប្រយុទ្ធប្រេស៊ីល Ze Love នាំឲ្យមានលទ្ធផល ២-១ សម្រាប់ Pahang នៅនាទី៧៥៕
PKNS FC បានរងបរាជ័យ ២-១ ដោយសារក្រុមភ្ញៀវ Pahang FA នាជំនួបសប្តាហ៍ទី៩ នៃក្របខណ្ឌ Malaysia Super League។ ចាន់ វឌ្ឍនាកា ជាអ្នករកបានគ្រាប់បាល់បញ្ចូលទីដើមតង់ទីមួយ ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បដិសេធអបអរគ្រាប់បាល់លើ Pahang FA ដែលជាក្រុមចាស់របស់ខ្លួន។
  តាមរយៈសាររបស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានអះអាងថា ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា បានជួយពង្រីកដល់វិស័យជាច្រើន ក្នុងនោះរួមមានទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ សាសនា តន្ត្រី របាំ ស្ថាបត្យកម្ម ទស្សនវិជ្ជា ភាសា សាសនា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍ និងកិច្ចសហការផ្សេងៗនៅលើឆាកអន្តរជាតិ។    លោកស្រី ម៉ានីកា ជេន បានលើកឡើងផងដែរថា ទោះបីជាមានបញ្ហាប្រឈមកូវីដ-១៩ក្តី  ក៏កិច្ច សហប្រតិបត្តិការទ្វេភាគីនៅតែមាន និងមិនថមថយចុះនោះទេ។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក Narendra Modi  នាយករដ្ឋមន្ត្រីឥណ្ឌា បានសន្ទនាតាមទូរសព្ទជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដោយពិភាក្សាអំពីការរីករាលដាលនៃវីរុសកូរ៉ូណា និងមធ្យោបាយនៃការចូលរួមក្រោមការផ្លាស់ប្តូរតាមកាលៈទេសៈ។   ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា និងកម្ពុជាបានជួយសម្រួលឲ្យមានជើងហោះហើរដើម្បីជម្លៀសពលរដ្ឋជាប់គាំងដោយផ្ទាល់ពីប្រទេសកម្ពុជានិងឥណ្ឌា។    ទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៧ មាន  ១៦៨,០២ លានដុល្លារអាមេរិក ដែលកើនឡើង ៣៥ ភាគរយ ក្នុងឆ្នាំ ២០១៨ រហូតដល់ ២២៧,២៣ លានដុល្លារអាមេរិកនិងកើនឡើង ១០,១៩ភាគរយ ក្នុងឆ្នាំ២០១៩ ដល់ ២៥០,៤១ លានដុល្លារ។   លោកស្រីឯកអគ្គរដ្ឋទូត បានបន្ថែមថា៖ «ឥណ្ឌារីករាយដែលក្រសួងពាណិជ្ជកម្មកម្ពុជាបានព្រមព្រៀងជាមួយលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមការងារចម្រុះស្តីពីពាណិជ្ជកម្មទ្វេភាគី។ យើងក៏ពិចារណា អំពីបំណងប្រាថ្នារបស់កម្ពុជាក្នុងការចាប់ផ្តើមការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជានិងឥណ្ឌា»។   ទោះមានការរាតត្បាតកូវីដ-១៩ ប៉ុន្តែឥណ្ឌាបន្តការងារជួស និងអភិរក្សប្រាសាទតាព្រហ្ម។ ឥណ្ឌានៅបន្តគម្រោងសហប្រតិបត្តិការផ្សេងទៀតដូចជា ការបន្តធ្វើជាប្រធាន ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៍ (ICCR) និងទស្សនវិជ្ជានៅពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ការបង្រៀនយូហ្គា  ការចែកចាយថ្នាំពេទ្យ ម៉ាស់ និងសម្ភារសុខាភិបាលផ្សេងទៀតដើម្បីការពារជំងឺកូវីដ១៩ ក៏ដូចជាការគាំទ្រនិងការផ្តល់ មូលនិធិដល់គម្រោង Quick Impact Projects។   នៅឆ្នាំ២០២០ ឥណ្ឌាផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន១៥  ដែលកំពុងដំណើរការនៅតាមក្រោមមន្ទីរ និងក្រសួងផ្សេងៗនៃប្រទេសកម្ពុជា។   «កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយចំនួន១,៥ លានដុល្លារអាមេរិកសម្រាប់ជួយទិញ ឧបករណ៍ដោះមីននៅកម្ពុជា។ យើងធ្លាប់ប្រគល់សុនខហិតក្លិនផ្ទុះចំនួន១៥ក្បាល។ ក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈជាទៀងទាត់នាវាកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿងគឺនាវា Kiltan និង Sahyadri បានមកកាន់ប្រទេសកម្ពុជាកាលពីខែកញ្ញាឆ្នាំ២០១៩»។ នេះជាការគូសបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា។   ឥណ្ឌាក៏បានបង្ហាញពីការប្តេជ្ញាធ្វើឲ្យមានការតភ្ជាប់កាន់តែប្រសើរជាមួយតំបន់អាស៊ានផងដែរ។ ឥណ្ឌាមានកម្មវិធីសុខភាពនិងការកសាងសមត្ថភាពជាច្រើនទៀតស្ទើរតែជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។  លោកស្រី ម៉ានីកា បានលើកឡើងថា៖ «កម្ពុជាបានចូលរួមនៅក្នុងវេទិកាទាំងនេះហើយខ្ញុំមានទំនុកចិត្តថាការចែករំលែកបទពិសោធន៍នៅលើវេទិកាទាំងនេះនឹងជួយគ្នាទៅវិញទៅមក រៀបចំយុទ្ធសាស្ត្រ ដើម្បីជម្នះឧបសគ្គបច្ចុប្បន្ននិងកសាងអនាគតដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា»៕    
ចំណងមិត្តភាព រវាងកម្ពុជា-ឥណ្ឌា មានលក្ខណៈជាប្រវត្តិសាស្ត្រ និងមានភាពរឹងមាំ។ នជជាការគូសបញ្ជាក់របស់លោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាឱកាសដែលឥណ្ឌា ត្រូវប្រារព្ធខួបបុណ្យឯករាជ្យលើកទី៧៤ នាថ្ងៃសៅរ៍ ទី១៥ ខែសីហា។
  ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖   ១. ការឈឺចាប់រ៉ាំរ៉ៃ ការឈឺចាប់រ៉ាំរ់ៃ គឺជាអាការៈឈឺចាប់ដែលមានរយៈពេលយូរសប្តាហ៍, ខែ ឬដល់ឆ្នាំឯណោះ។ ក្រៅពីរបួសរាងកាយ អាការៈឈឺខ្នង និងជំងឺរលាកសន្លាក់ នៅមានកត្តាច្រើនណាស់ដែលនាំឱ្យការឈឺចាប់រ៉ាំរ៉ៃកើតឡើង រួមបញ្ចូលទាំងជំងឺផ្លូវចិត្តដូចជាថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ សម្រាប់អ្នកដែលមានបញ្ហាឈឺចាប់រ៉ាំរ៉ៃ គឺមិនងាយនឹងគេងលក់បានស្កប់ឡើយ ជាពិសេសប្រសិនបើអាការៈនេះធ្វើទុក្ខខ្លាំងនៅពេលយប់។   ២. ស្ត្រេស ភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំងអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាធ្ងន់ធ្ងរផ្សេងៗពាក់ព័ន្ធជាមួយការគេង។ អ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ ប្រសិនបើអ្នកស្ត្រេសជាប់ជាប្រចាំរយៈពេលយូរ។ អ្វីដែលគួរអោយព្រួយបារម្ភថែមទៀតនោះ គឺការគេងមិនគ្រប់គ្រាន់ជះឥទ្ធិពលមិនល្អជាច្រើនចំពោះសុខភាព។ នៅពេលថ្នាំគេងលក់មិនអាចជួយអ្វីអ្នកបានទៀតនោះ វាដល់ពេលដែលគួរប្រញាប់ទៅជួបគ្រូពេទ្យហើយ។   ៣. ជំងឺថប់បារម្ភ ការគេងមិនលក់ជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាអ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។   ៤. ជំងឺធ្លាក់ទឹកចិត្ត ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ ធ្លាប់ដឹងទេថាអ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន? ហើយការគិតបែបនេះច្រើន គឺតែងផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។   ៥. បញ្ហាទាក់ទងការដកដង្ហើម ដូចជាអាការៈគេងស្រមុកខ្លាំង ឬគេងមិនដកដង្ហើម (sleep apnea) ដែលអាចនាំឱ្យអ្នកអាចភ្ញាក់ដឹងខ្លួនច្រើនដងក្នុងមួយយប់ៗ។ ជួនកាលវាផ្សារភ្ជាប់នឹងទម្ងន់របស់អ្នក ប៉ុន្តែមិនមែនរហូតនោះទេ។ អាឡែកស៊ីច្រមុះនិងជំងឺហឺតក៏អាចបង្កបញ្ហាដល់ការដកដង្ហើមគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ។   ៦. ការអស់រដូវ ស្ត្រីសឹងតែគ្រប់រូបមានការព្រួយបារម្ភពីថ្ងៃដែលការអស់រដូវឈានមកដល់។ នោះក៏ព្រោះតែបញ្ហានេះអាចបង្កអាការៈគួរអោយរំខានជាច្រើន រួមទាំងការគេងមិនលក់។ ហេតុអ្វីទើបស្ត្រីអស់រដូវពិបាកក្នុងការគេងលក់? នោះក៏ព្រោះតែពួកគេត្រូវជួបប្រទះបញ្ហាបែកញើសច្រើន ឬអារម្មណ៍ក្ដៅភាយដែលជារោគសញ្ញាទូទៅបំផុតនៃការអស់រដូវ។   ៧. ច្រាលទឹកអាស៊ីតក្រពះ បញ្ហាច្រាលទឹកអាស៊ីតក្រពះនឹងបង្កអាការៈគួរអោយរំខានជាច្រើនរួមមានក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំងក្អកដែលអាចជះឥទ្ធិពលដល់ការគេងរបស់អ្នក។   ៨. បញ្ហារមាស់ស្បែក រួមមានជំងឺសើស្បែកត្រអក និងជំងឺសើស្បែក psoriasis ជាដើម គឺអាចធ្វើឱ្យស្បែករលាក ហើយរមាស់ខ្លាំងពិបាកនឹងគេងលក់ណាស់។ ដើម្បីជាការប្រសើរប្រសិនបើអ្នកមិនដឹងពីមូលហេតុដែលបង្កអាការៈរមាស់ទ្រាំមិនបានទេនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ឧស្សាហ៍គេងមិនលក់មែនទេ? បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។
អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្សជិតពីររយនាក់ពាក់ព័ន្ធនឹងការឆេះព្រៃដ៏ធំមួយនៅប្រជុំកោះនានារបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសឥណ្ឌូណេស៊ីនៅថ្ងៃទី១៦ កញ្ញា។ ភ្លើងឆេះព្រៃ បានធ្វើឲ្យមានផ្សែងអ័ព្ទក្រាស់ និងបណ្តាលឲ្យមានការលុបចោលជើងហោះហើរជាច្រើន ហើយទំនាក់ទំនងឥណ្ឌូណេស៊ីនិងប្រទេសជិតខាងក៏រអាក់រអួលដែរ។ ទីក្រុងហ្សាការតាបានបញ្ជូនបុគ្គលិករាប់ពាន់នាក់ ដើម្បីទៅទប់ស្កាត់ភ្លើងឆេះព្រៃដែលកំពុងរាលដាលយ៉ាងខ្លាំងនៅលើកោះស៊ូម៉ាត្រា និងកោះប័រណេអូ ជាទីកន្លងមកមានសាលារៀនរាប់ពាន់ត្រូវបានបិទទ្វារដោយសារបារម្ភពីបញ្ហាសុខភាព។ ភ្លើងឆេះចាប់ផ្តើមដោយសារការដុតព្រៃខុសច្បាប់ដើម្បីយកដីធ្វើកសិកម្ម ដែលការណ៍នេះធ្វើឲ្យមានផ្សែងអ័ព្ទហុយពាសពេញប្រទេស ហើយបង្កភាពតានតឹងផ្នែកការទូតជាមួយប្រទេសជិតខាងរបស់ឥណ្ឌូណេស៊ី។ អ្នកនាំពាក្យប៉ូលិស លោក Dedi Prasetyo បានប្រាប់មកអ្នករាយការណ៍ក្នុងទីក្រុងហ្សាការតាថា ប៉ូលិសឥណ្ឌូណេស៊ី នឹងអនុវត្តច្បាប់លើអ្នកដែលកាប់ព្រៃ ឬដុតព្រៃយកដី បើទោះបីជាមានចេតនា ឬគ្មានចេតនាក៏ដោយ។ កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ីបានបិទចម្ការរាប់សិបកន្លែងដែលកំពុងឆាបឆេះ បង្កអ័ព្ទ និងបានព្រមានដល់ម្ចាស់រោងចក្រសហគ្រាសដែលមានម្ចាស់មកម៉ាឡេស៊ី និងសិង្ហបុរី។ ពួកគេអាចនឹងប្រឈមមុខនឹងការចោទប្រកាន់កម្រិតព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងអំពីការដុតព្រៃខុសច្បាប់។ ផ្សែងក្រាស់នៅលើកោះបរណេអូ ជាកន្លែងដែលមានគ្រោះថ្នាក់ បណ្តាលឲ្យមានការលុបចោលជើងហោះហើរជាច្រើននៅកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី  Garuda ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ។ ក្នុងឆ្នាំ២០១៥ ឥណ្ឌូណេស៊ី បានទទួលរងបញ្ហាភ្លើងឆេះព្រៃដែលអាក្រក់ជាងគេក្នុងពេលពីរទសវត្សរ៍និងបានបង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងខ្លាំង។ វាក៏នាំឲ្យមានការមើលមុខគ្នាមិនត្រូវរវាងឥណ្ឌូណេស៊ី និងអ្នកជិតខាងរបស់ខ្លួន ដែលរងឥទ្ធិពលផ្សែងដែរនោះ៕
ដោយ៖ ឈួន ឈីវអ៊ីង
TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលការណ៍ណែនាំសហគមន៍របស់យើងបង្កើតនិងពន្យល់អំពីឥរិយាបថ និងមាតិកាដែលមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់យើង ហើយនៅពេលដែលអ្នកប្រើប្រាស់រំលោភបំពានគោលការណ៍របស់យើង យើងចាត់វិធានការទៅលើមាតិកា និងគណនីរបស់ពួកគេ ដូច្នេះយើងអាចរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព។   សមាជិកសហគមន៍របស់យើងភាគច្រើនអនុវត្តតាមគោលការណ៍របស់យើង ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនតូចដែលរំលោភបំពានគោលការណ៍របស់យើងម្តងហើយម្តងទៀត ហើយមិនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេឡើយ។ នៅថ្ងៃនេះ យើងប្រកាសការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី ដើម្បីចាត់វិធានការកាន់តែប្រសើរប្រឆាំងនឹងអ្នកប្រព្រឹត្តខុសដដែលៗទាំងនោះ។ យើងជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងជួយយើងឱ្យលុបចោលគណនីដែលបង្កគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ខណៈការផ្សព្វផ្សាយបទពិសោធកាន់តែច្បាស់ និងស៊ីសង្វាក់គ្នាជាងមុនសម្រាប់អ្នកបង្កើតមាតិកាភាគច្រើនដែលអនុវត្តតាមគោលការណ៍របស់យើង។   ហេតុអ្វីបានជាយើងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីបច្ចុប្បន្ន   ប្រព័ន្ធអនុវត្តគណនីដែលមានស្រាប់របស់យើងមានការរឹតបន្តឹងប្រភេទផ្សេងៗ ដូចជាការហាមប្រាមបណ្តោះអាសន្នមិនឱ្យបង្ហោះឬបញ្ចេញមតិ ដើម្បីបង្ការការរំលោភបំពានលើមុខងារផលិតផលរបស់យើង ខណៈបង្រៀនអ្នកប្រើប្រាស់អំពីគោលការណ៍របស់យើង ដើម្បីកាត់បន្ថយការរំលោភបំពាននាពេលអនាគត។ ខណៈវិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយមាតិកាដែលបង្កគ្រោះថ្នាក់ជារួម យើងបានទទួលដំណឹងពីអ្នកបង្កើតមាតិកាថា វិធីសាស្រ្តនេះអាចបង្កឱ្យមានការភាន់ច្រឡំក្នុងការប្រើប្រាស់។    យើងក៏ដឹងផងដែរថា វិធីសាស្រ្តនេះក៏អាចប៉ះពាល់ផងដែរដល់អ្នកបង្កើតមាតិកាដែលកម្ររំលោភបំពានគោលការណ៍ និងបំពានគោលការណ៍ដោយមិនដឹងខ្លួន ខណៈដែលអាចមិនសូវមានប្រសិទ្ធភាពក្នុងការរារាំងអ្នកបំពានគោលការណ៍ម្តងហើយម្តងទៀត។    អ្នកបំពានគោលការណ៍ម្តងហើយម្តងទៀត មានទំនោរធ្វើតាមបែបផែនមួយ ពោលគឺការវិភាគរបស់យើងបានរកឃើញថា អ្នកបំពានគោលការណ៍ជិត ៩០% បំពានលើការប្រើប្រាស់មុខងារដដែលៗជាប្រចាំ ហើយជាង ៧៥% រំលោភបំពានលើប្រភេទគោលការណ៍ដដែលម្តងហើយម្តងទៀត។ ដើម្បីដោះស្រាយបញ្ហានេះឱ្យកាន់តែប្រសើរ យើងកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីរបស់យើង ខណៈដែលយើងគាំទ្រសហគមន៍អ្នកបង្កើតមាតិការបស់យើង និងលុបចោលអ្នកប្រព្រឹត្តកំហុសម្តងហើយម្តងទៀតចេញពីភ្លែតហ្វមរបស់យើង។   ប្រព័ន្ធអនុវត្តគណនីដែលត្រូវបានធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនេះនឹងដំណើរការដោយរបៀបណា   ស្ថិតក្រោមប្រព័ន្ធថ្មីនេះ ប្រសិនបើអ្នកណាម្នាក់បង្ហោះមាតិកាដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើង គណនីនោះនឹងទទួលរងការចាត់វិធានការ (Strike) ខណៈដែលមាតិកានោះត្រូវបានលុបចោល។    ប្រសិនបើគណនីមួយឈានដល់កម្រិតកំណត់ដែលត្រូវទទួលរងការចាត់វិធានការ (Strike) មិនថាពាក់ព័ន្ធនឹងមុខងារផលិតផល (ឧ. មតិ ផ្សាយផ្ទាល់) ឬពាក់ព័ន្ធនឹងគោលការណ៍ (ឧ.ការសម្លុត និងការបៀតបៀន) នោះទេ គណនីនោះនឹងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍។ កម្រិតកំណត់ Strike ទាំងនោះអាចមានភាពខុសគ្នាអាស្រ័យលើកម្រិតរំលោភបំពានដែលបង្កគ្រោះថ្នាក់ដល់សមាជិកសហគមន៍របស់យើង។ ឧទាហរណ៍ កម្រិតកំណត់ Strike សម្រាប់ការបំពានលើគោលការណ៍ប្រឆាំងការលើកកម្ពស់មនោគមវិជ្ជាស្អប់ខ្ពើមរបស់យើងអាចមានភាពតឹងរ៉ឹងជាងការចែករំលែកសារដែលបង្កគ្រោះថ្នាក់តិចតួច (low-harm spam)។ យើងនឹងបន្តចេញការហាមឃាត់អចិន្ត្រៃយ៍លើ Strike លើកដំបូងសម្រាប់ការរំលោភបំពានធ្ងន់ធ្ងរ រួមទាំងការផ្សព្វផ្សាយ ឬការគំរាមកំហែងឱ្យមានអំពើហិង្សា ការបង្ហាញឬការសម្របសម្រួលឱ្យមានការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ (CSAM) ឬការបង្ហាញអំពើហិង្សា ឬការធ្វើទារុណកម្ម។ ជាវិធានការការពារបន្ថែម គណនីដែលទទួលរង Strike ច្រើនដងទាក់ទងនឹងគោលការណ៍ និងមុខងារក៏នឹងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ផងដែរ។ Strike នឹងអស់សុពលភាពពីគណនីមួយនៅក្នុងរយៈពេល ៩០ថ្ងៃក្រោយ។   ជួយអ្នកបង្កើតមាតិកាឱ្យយល់ពីស្ថានភាពគណនីរបស់ពួកគេ   ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកាន់តែមានតម្លាភាពថែមទៀតជុំវិញការសម្រេចចិត្តអនុវត្តរបស់យើង និងជួយសហគមន៍របស់យើងឱ្យយល់កាន់តែច្បាស់អំពីរបៀបអនុវត្តតាមគោលការណ៍ណែនាំសហគមន៍របស់យើង។ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់អ្នកបង្កើតមាតិកា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងក៏នឹងដាក់បង្ហាញផងដែរនូវមុខងារថ្មីៗនៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាព (Safety Center) ដែលយើងផ្តល់ជូនអ្នកបង្កើតមាតិកានៅក្នុងអ៊ែប (App)។ មុខងារទាំងនេះរួមមានទំព័រ ស្ថានភាពគណនី (Account status) ដែលអ្នកបង្កើតមាតិកាអាចមើលយ៉ាងងាយស្រួលនូវស្ថានភាពគណនីរបស់ពួកគេ និងទំព័រ កំណត់ត្រារាយការណ៍ (Report records) ដែលអ្នកបង្កើតមាតិកាអាចមើលស្ថានភាពរាយការណ៍ (Report) ដែលពួកគេបានធ្វើចំពោះមាតិកា ឬគណនីផ្សេងទៀត។ មុខងារថ្មីទាំងនេះបន្ថែមទៅលើសារក្រើនរំឭក (notification) ដែលអ្នកបង្កើតមាតិកាទទួលបានរួចហើយ ប្រសិនបើពួកគេបានបំពានគោលការណ៍របស់យើង និងគាំទ្រដល់សមត្ថភាពរបស់អ្នកបង្កើតមាតិកាក្នុងការតវ៉ាចំពោះការអនុវត្តនានា និងការស្នើសុំឱ្យលុបចោល Strike ប្រសិនការតវ៉ានិងការស្នើសុំនោះត្រឹមត្រូវ។ យើងក៏នឹងចាប់ផ្តើមជូនដំណឹងដល់អ្នកបង្កើតមាតិកាផងដែរ ប្រសិនបើពួកគេប្រឈមនឹងការលុបគណនីរបស់ពួកគេជាអចិន្ត្រៃយ៍។   ធ្វើការសម្រេចចិត្តប្រកបដោយតម្លាភាពនិងជាប់លាប់   ជាវិធានការដាច់ដោយឡែកមួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាពចំពោះការអនុវត្តសមស្របរបស់យើងនៅកម្រិតមាតិកា យើងក៏កំពុងចាប់ផ្តើមធ្វើតេស្តមុខងារថ្មីមួយនៅក្នុងទីផ្សារមួយចំនួនដែលនឹងផ្តល់ជូនអ្នកបង្កើតមាតិកានូវព័ត៌មានដែលវីដេអូណាមួយរបស់ពួកគេត្រូវបានកំណត់ថាមិនគ្រប់លក្ខណៈសម្រាប់ការណែនាំទៅកាន់ For You feeds ប្រាប់មូលហេតុដល់ពួកគេ និងផ្តល់ឱកាសឱ្យពួកគេប្តឹងតវ៉ា។   ប្រព័ន្ធអនុវត្តគណនីដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់យើង បច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងសកលលោក។ យើងនឹងជូនដំណឹងដល់សមាជិកសហគមន៍នៅពេលដែលប្រព័ន្ធថ្មីនេះអាចប្រើប្រាស់បាន។ យើងនឹងបន្តអភិវឌ្ឍនិងចែករំលែកវឌ្ឍនភាពអំពីដំណើរការដែលយើងប្រើប្រាស់ដើម្បីវាយតម្លៃគណនី និងធានាឱ្យបាននូវការសម្រេចចិត្តអនុវត្តដ៏ត្រឹមត្រូវសម្រាប់គណនីគ្រប់ប្រភេទនៅទូទាំងភ្លែតហ្វមរបស់យើង៕    
អត្ថបទដោយ ៖ Julie de Bailliencourt ប្រធានផ្នែកគោលនយោបាយផលិតផលពិភពលោក នៃក្រុមហ៊ុន TikTok
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ អាជ្ញាធរឃុំក្ដីដូង ស្រុកកំពង់ស្វាយ ត្រូវចំណាយថវិកាឃុំជាង ៣៧៩លានរៀល លើការជួសជុសផ្លូវឡើងវិញ ឬស្មើនឹងប្រវែង ៧ ៦៧៨ម៉ែត្រ ជាផ្លូវក្រួសក្រហម បន្ទាប់ពីផ្លូវទាំងនោះ បានរងគ្រោះដោយទឹកជំនន់ ក្នុងឆ្នាំ២០២២កន្លងទៅ។ នេះបើតាម លោក ថូ ថាំង មេឃុំក្ដីដូង។    បើតាម លោក ថូ ថាំង មេឃុំក្ដីដូង គ្រោះទឹកជំនន់ នៅក្នុងឃុំក្តីដូង ក្នុងឆ្នាំ២០២២មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ ហើយជំនន់ទឹកភ្លៀងនោះ បានធ្វើឱ្យដំណាំស្រូវខូចខាតជិត ៧០០ហិកតា និងបណ្ដាលឱ្យដាច់លូ និងផ្លូវខូចជាអន្លើៗចំនួន១៩កន្លែង។    ក្នុងឃុំក្ដីដូងនេះ មានភូមិចំនួន៤ក្នុងនោះភូមិក្ដីដូង ពាមក្រែង ស្លែង និងអូរសំបួរ ហើយក្នុងចំណោមភូមិទាំង ៤នេះ ភូមិអូរសំបួរ រងគ្រោះខ្លាំងជាងគេ ដោយសារមានភូមិសាស្ត្រជាប់នឹងដងស្ទឹងសែន។    លោក ថូ ថាំង មេឃុំក្តីដូងបញ្ជាក់ថាការជួសជុលផ្លូវនោះ គឺធ្វើតាមដំណាក់កាល ពោលគឺជួសជុលទីតាំងដែលខូចខាតខ្លាំងមុន និងជាបន្តបន្ទាប់។ ទន្ទឹមនឹងផែការជួសជុលផ្លូវ លោកមេឃុំ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ឱ្យបន្តចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងឃុំផងដែរ ជាពិសេសផ្លូវធ្វើដំណើរ។ លោកបន្តថា ពលរដ្ឋ អាចចូលរួមការពារផ្លូវទាំងនោះ តាមរយៈការចេះជួយជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួច តាមខ្នងផ្ទះនីមួយៗ ឬរាយការណ៍មកកាន់ខាងអាជ្ញាធរ៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)      
ដោយ៖ ហេង សោភា(យុវជនឃុំក្ដីដូង)
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា  មានអាជីវកម្មតាមអនឡាញចំនួន៦ប្រភេទ ត្រូវបានលើកលែង ក្នុងការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ក្នុងនោះមាន អាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មនៃទំនិញឬសេវាកម្មតាមអនឡាញដែលមិនបង្កើតនូវសំណើនៃកិច្ចសន្យា។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបាននិយាយតាមរយៈសារសំឡេងដែលផ្តល់ផ្ញើឱ្យសារព័ត៌មានថ្មីៗ(ThmeyThmey)តាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី៣០មិថុនា ថា ៖«សំណើនៃកិច្ចសន្យា គឺជាការទិញលក់ដែលធ្វើឱ្យគូរភាគីជាប់កាតព្វកិច្ច។ អ៊ីចឹង! អ្នកត្រូវច្បាស់ថា បើការផ្សព្វផ្សាយពាណិជ្ជកម្មមិនមែនបង្កើតសំណើនៃកិច្ចសន្យាទេ នោះម្ចាស់អាជីវកម្មមិនចាំបាច់មកសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញតទេ»។ សម្រាប់ប្រភេទអាជីវកម្មដែលកក់បម្រុងទុកនូវសេវាណាមួយ ដែលមិនមានការកត់ប្រាក់ឬទូទាត់កម្រៃដោយអតិថិជនជាអ្នកប្រើប្រាស់ ក៏ត្រូវបានលើកលែង ផងដែរ។  នេះជាការលើកឡើងរបស់លោក សុវិជាតិ។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។  លោកបន្តរៀបរាប់ថា ចំពោះការលក់ទំនិញឬសេវារបស់រូបវន្តបុគ្គល/សហគ្រាសបុគ្គលដែលមានផលរបរក្រោមកម្រិតអ្នកជាប់ពន្ធតូច ចំនួន២៥០លានរៀលក្នុងមួយឆ្នាំ ក្រសួងក៏មិនតម្រូវឱ្យចុះបញ្ជីដែរ។ ត្រង់ចំណុចនេះ លោក សុវិជាតិ ប្រាប់ម្ចាស់អាជីវកម្មទាំងអស់ត្រូវប្រយ័ត្នខ្ពស់ ព្រោះកម្ពុជា ជាប្រទេសអនុវត្តរបបពន្ធស្វ័យប្រកាស ដែលម្ចាស់អាជីវកម្មម្នាក់ៗត្រូវប្រកាសដោយខ្លួនឯង។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បញ្ជាក់ថា៖« ករណីនេះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការប្រកាសពន្ធឱ្យត្រឹមត្រូវដែលមានការទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ»។ បើតាមលោក ប៉ែន សុវិជាតិ ការលក់ទំនិញឬសេវាតាមរដូវកាល, ការបង្ហាត់បង្រៀនតាមអនឡាញ និងការលក់ទំនិញឬសេវាកម្មដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួន ដូចជា៖ ការគូរគំនូរ ការឆ្លាក់រូបចម្លាក់នានា ដែលដាក់តាំងលក់លើហ្វេសប៊ុក ឬគេហទំព័រផ្ទាល់ខ្លួន ក៏មិនតម្រូវឱ្យម្ចាស់អាជីវកម្មនោះមកសុំអាជ្ញាប័ណ្ណ ឬមកចុះបញ្ជី ដែរ។ ជាមួយគ្នានេះ សុវិជាតិ បានក្រើនរឭកដល់និតិបុគ្គល ឬអ្នកសហការក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការឬសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក( e-commerce) ដូចជា៖ សេវាគេហទំព័រពាណិជ្ជកម្ម, សេវាស្នើពាណិជ្ជកម្ម, សេវាទីផ្សារអនឡាញ, សេវាគេហទំព័រដេញថ្លៃ និងសេវាផ្សេងៗទៀត គឺចាំបាច់ត្រូវចុះបញ្ជី ឬសុំលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ បើពុំដូច្នោះទេ ម្ចាស់អាជីវកម្មទាំងនោះនឹងរងការពិន័យដែលអាចឈានដល់ទំហំទឹកប្រាក់ ១០លានរៀល។ កន្លងមក ក្រសួងពាណិជ្ជកម្មបានពន្យារពេលពីរដងរួចហើយចំពោះម្ចាស់អាជីវកម្មតាមអនឡាញ។ ប៉ុន្តែមកទល់ពេលនេះ គឺមិនទាន់មានការណែនាំថ្មីពីថ្នាក់ដឹកនាំ ឱ្យបន្តពន្យារពេលទៀតនោះទេ។ លោក ប៉ែន សុវិជាតិ បានបន្ថែមដូច្នេះ ដោយបញ្ជាក់ថា៖ «ការផាកពិន័យចំពោះអ្នកដែលមិនទាន់បានចុះបញ្ជី នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១កក្កដា ឆ្នាំ២០២២ តទៅ»៕
មួយសប្តាហ៍ចុងក្រោយនេះ អ្នករកស៊ីតាមអនឡាញបានសម្រុកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីចៀសវាងការរងពិន័យក្នុងទំហំទឹកប្រាក់១០លានរៀល(២ ៥០០ដុល្លារ)។ បើតាម លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីឬការស្នើអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មនេះ ត្រូវបានលើកលែងចំពោះអាជីវកម្មចំនួន ៦ប្រភេទ។
  មកទល់ពេលនេះ រុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន ខណៈសន្តិភាព នៅតែមិនទាន់មានពន្លឺនៅឡើយ។ ស្របពេលសង្រ្គាមឈានចូលខែទី១១ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យប្រជាជនក្នុងប្រទេសរួបរួមគ្នា និងស្នើអាវុធបន្ថែម។   «ថ្ងៃទី២៤ ខែមករា ជាខែទី១១ នៃសង្រ្គាម ដែលជំរុញឱ្យមានការបង្រួបបង្រួមសម្រាប់កងកម្លាំងទាំងអស់ ដើម្បីជាប្រយោជន៍របស់ប្រទេស»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូចេញនៅថ្ងៃទី២៣ ខែមករា ដោយបន្តថា កិច្ចការការទូតដ៏ពិបាក បានផ្តល់លទ្ធផលក្នុងការពង្រឹងសមត្ថភាពការពារជាតិអ៊ុយក្រែន។    កន្លងមក លោក ហ្សេលេនស្គី បានស្នើសុំរថក្រោះ ដែលផលិតដោយអាល្លឺម៉ង់ និងអាវុធផ្សេងទៀតពីលោកខាងលិច ដើម្បីទប់ជាមួយកងកម្លាំងរុស្ស៊ី។ អាល្លឺម៉ង់ ស្ទាក់ស្ទើរក្នុងការផ្តល់រថក្រោះ Leopard 2 ដោយសារបារម្ភពីបញ្ហាសន្តិសុខ។ យ៉ាងណាមិញ អាល្លឺម៉ង់ មិនបានជំទាស់ឡើយ ប្រសិនបើប៉ូឡូញផ្តល់រថក្រោះប្រភេទនេះដល់អ៊ុយក្រែន។    ក្នុងវីដេអូដដែល លោកហ្សេលេនស្គី បានប្តេជ្ញា មិនបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន នៅចំពោះមុខរុស្ស៊ីឡើយ។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន ក៏បានអរគុណដល់កងកម្លាំងជួរមុខរបស់ខ្លួនផង។    សូមបញ្ជាក់ថា រុស្ស៊ី នៅតែបន្តវាយប្រហារនៅតំបន់ដូណេត្ស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន និងក្រុង Zaporizhzhia ដែលស្ថិតនៅភាគខាងត្បូង។ មិនតែប៉ុណ្ណោះ រុស្ស៊ី បានធ្វើសមយុទ្ធរួមជាមួយបេឡារុសថែមទៀត ដើម្បីបន្តដាក់សម្ពាធយោធាលើអ៊ុយក្រែន។   ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានព្រមានពីភាពរងគ្រោះរបស់ប្រជាជនអ៊ុយក្រែន។   «ពិតប្រាកដណាស់ ប្រទេសទាំងអស់ ដែលបញ្ជូនអាវុធដោយផ្ទាល់ ឬមិនផ្ទាល់ទៅអ៊ុយក្រែន រួមទាំងបង្កើនកម្រិតបច្ចេកវិទ្យា ត្រូវទទួលខុសត្រូវចំពោះការបន្តនៃជម្លោះ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា បញ្ហាដែលសំខាន់ គឺប្រជាជនអ៊ុយក្រែន នឹងត្រូវរងគ្រោះ ចំពោះការគាំទ្រដោយឥតអៀនខ្មាស៕    
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមករា បានអំពាវនាវឱ្យមានការបង្រួបបង្រួមនៅក្នុងប្រទេស និងស្នើសុំជំនួយយោធាបន្ថែមទៀតពីសំណាក់លោកខាងលិចដើម្បីទប់រុស្ស៊ី ក៏ដូចជាដណ្តើមដែនដីដែលបាត់បង់ត្រលប់មកវិញ។
  ខាងក្រោមនេះគឺជាគោលនយោបាយរបស់គណបក្សធំៗបី ដែលគេជឿជាក់ថានឹងមានអសនៈនៅក្នុងសភា៖    គណបក្សភឿថៃ   បក្សនេះដឹកនាំដោយលោកស្រី Paetongtarn Shinawatra កូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ បានដាក់គោលដៅសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងអត្រាកំណើន៥ភាគរយ ផ្តល់ជូនប័ណ្ណចែកចាយចំនួន ១០ពាន់បាត (២៩៥ដុល្លារ) តាមរយៈកញ្ចប់ឌីជីថលដល់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅសម្រាប់ការចំណាយក្នុងសហគមន៍របស់ពួកគេ ដែលជាគម្រោងនេះមានតម្លៃរហូតដល់ ៥៦០ពាន់លានបាត (១៦,៥៥ពាន់លានដុល្លារ)។   បន្ថែមពីនេះ បក្សភឿថៃក៏បានសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ៦០០បាត (ពីមុនមានជាមធ្យម ៣៣៧បាត) និងប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដល់ ២៥ពាន់បាតនៅឆ្នាំ ២០២៧ ជួយរាល់បណ្តាគ្រួសារសន្សំបានចំណូលបានយ៉ាងតិច ២០ពាន់បាតក្នុងមួយខែ និងផ្តល់ប្រាក់ចំណូលជាមធ្យមដល់កសិករ ៣០ពាន់បាតក្នុងមួយរ៉ៃ (តំបន់ដែលមានដី ០,១៦ហិចតា) ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៧។ លើសពីនេះ បក្សនេះក៏នឹងមានការផ្អាកបំណុលរយៈពេល ៣ឆ្នាំលើដើមទុន និងការប្រាក់សម្រាប់កសិករ និងរយៈពេល ១ឆ្នាំសម្រាប់អាជីវកម្មខ្នាតតូចដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ បូករួមទាំងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ បក្សនេះ ក៏អះអាងថានឹងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីថែទាំសុខភាពជាសកល ហើយមានកញ្ចប់សុខុមាលភាពសម្រាប់មនុស្សចាស់ដែលមានតម្លៃ ៣០០ ពាន់លានបាតផងដែរ។   ក្រៅពីនេះ គោលនយោបាុយបក្សក៏មានការបណ្តុះបណ្តាលកម្មករជំនាញខ្ពស់ចំនួន២០លាននាក់ និងបង្កើតការងារចំនួន២០លានកន្លែង ព្រមទាំងកាត់បន្ថយថ្លៃផ្លូវរថភ្លើងក្នុងទីក្រុង ថ្លៃថាមពល ថ្លៃអគ្គិសនី និងឧស្ម័ន គាំទ្រថាមពលស្អាត ជាពិសេសមានការផ្តល់កុំព្យូទ័រថេប្លេតមួយគ្រឿងសម្រាប់សិស្សម្នាក់ និងគ្រូម្នាក់ដោយប្រើប្រាស់អ៊ីនធឺណិតឥតគិតថ្លៃ។   គណបក្សឆ្ពោះទៅមុខ    បក្សនេះដឹកនាំដោយលោក Pita Limjaroenrat ដែលជាអតីតសាស្ត្រាចារ្យផ្នែកច្បាប់ ហើយសមាជិកក្នុងបក្សសុទ្ធសឹងតែជាយុវជន។ បក្សឆ្ពោះទៅមុខសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤៥០បាត នឹងមានការដំឡើងជាប្រចាំឆ្នាំ ហើយបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចាស់ដល់ ៣០០០បាតនៅឆ្នាំ ២០២៧។   បក្សរបស់លោក Pita Limjaroenrat  ក៏បានសន្យាកាត់បន្ថយថ្លៃអគ្គិសនី ចរចាឡើងវិញនូវកិច្ចសន្យាទិញថាមពល ព្រមទាំងបន្ធូរបន្ថយបំណុលសម្រាប់កសិករវ័យចំណាស់ដែលអាចសងបំណុលពាក់កណ្តាលរបស់ពួកគេដោយរដ្ឋាភិបាលជាអ្នកសង។ ចំណែកឯថ្លៃឈ្នួលរថយន្តក្រុង និងផ្លូវរថភ្លើងស្ថិតក្នុងតម្លៃថេរ ។   លើសពីនេះក៏ បក្សនេះក៏មានឧបត្ថម្ភធនកម្ចីទិញផ្ទះ និងបង់ថ្លៃជួលសម្រាប់ក្រុមសមាជិកដែលបានកំណត់ ហើយក៏មានប្រាក់ឧបត្ថម្ភបុណ្យសព ១០ពាន់បាត ផ្តល់ការឥតគិតថ្លៃសេវាអ៊ីនធឺណិត ១GB ក្នុងមួយខែ ហើយក៏សន្យាធ្វើឱ្យកាស៊ីណូស្របច្បាប់ និងការភ្នាល់តាមអ៊ីនធឺណិតត្រូវបានគ្រប់គ្រងដោយរដ្ឋ។ ក្រៅពីនេះ បក្សសន្យាថានឹងមានច្បាប់រដ្ឋធម្មនុញ្ញថ្មី និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ។   គណបក្សជាតិថៃរូបរួម    បក្សនេះដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា ដែលជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នដោយសន្យាបង្កើនជំនួយប្រចាំខែតាមរយៈប័ណ្ណសុខុមាលភាពរដ្ឋដល់ ១០០០បាតសម្រាប់មនុស្សម្នាក់ និងផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់រហូតដល់ ១០ពាន់បាត។   បន្ថែមពីនេះគេក៏ឃើញមានការសន្យាប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចាស់ចំនួន ១០០០បាត និងកាត់បន្ថយថ្លៃភ្លើងសម្រាប់អ្នកដែលមានចំណូលទាប និងកសិករ ព្រមទាំងមូលនិធិសង្គ្រោះបន្ទាន់ចំនួន ៣០ពាន់លានបាត (៨៨៦,២៦លានដុល្លារ) សម្រាប់ក្រុមងាយរងគ្រោះ។   លើសពីនេះក៏ បក្សរបស់នាយករដ្ឋមន្រ្តីចាំផ្ទះ មានឧបត្ថម្ភធនសម្រាប់ការធ្វើដំណើរក្នុងស្រុក គម្រោងទូទាត់រួមគ្នាដើម្បីទិញទំនិញ ឬសេវាកម្ម ជាពិសេសអនុញ្ញាតឱ្យអ្នកខ្ចីសងកម្ចីរដ្ឋមួយចំនួនដូចជាកម្ចីសិស្សដោយធ្វើការឱ្យវិស័យសាធារណៈ ហើយក៏មានឧបត្ថម្ភធនលើការប្រមូលផលរបស់កសិករផងដែរ៕  
គណបក្សនយោបាយសំខាន់ៗរបស់ថៃមានមនោគមវិជ្ជា និងមូលដ្ឋានគាំទ្រខុសៗគ្នា ប៉ុន្តែរបៀបនៃការដាក់គោលនយោបាយមានភាពស្រដៀងគ្នាច្រើន។  បក្សនយោបាយភាគច្រើនបានផ្តោតលើការយកចិត្តចំពោះជនក្រីក្រនៅជនបទ និងពលរដ្ឋរាប់លាននាក់ដែលកំពុងជាប់គាំងដោយបំណុលគ្រួសារ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជក់ថា ការផ្ទេរនេះគឺដើម្បីធ្វើឱ្យប្រសើរឡើង នូវការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិតសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវលើផ្នែកសុខាភិបាល ឱ្យកាន់តែកៀកប្រជាពលរដ្ឋ ។   ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រារព្ធនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ មិថុនា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ដូច្នេះថា៖«ក្រសួងនៅតែមានតួនាទីចំបាច់មួយចំនួនដដែល ដូចជាការកសាងច្បាប់ កំណត់របៀបវារៈគោលនយោបាយសុខាភិបាលជាតិ កំណត់ស្តង់ដារបច្ចេកទេស ផ្ដល់គោលការណ៍ណែនាំនានា ពិនិត្យ និងតាមដានវាយតម្លៃ ស្នាដៃប្រព័ន្ធសុខាភិបាលជាដើម ។ រដ្ឋបាលរាជធានីខេត្ត(ត្រូវ)ខិតខំកៀងគរការគាំទ្រថវិកា សម្ភារ និងបច្ចេកទេស និងប្រើប្រាស់ធនធាន ដើម្បីផ្ដល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព »។   រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលបច្ចុប្បន្ន ដែលត្រូវផ្ទេរឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្តរួមមាន មន្ទីរសុខាភិបាលចំនួន២៥, មន្ទីរពេទ្យបង្អែករាជធានីខេត្តចំនួន២៥, ការិយាល័យស្រុកប្រតិបត្តិចំនួន១០៣, មន្ទីរពេទ្យបង្អែកក្រុង-ស្រុក ចំនួន៩២ ,មណ្ឌលសុខភាពចំនួន១២២១ និងប៉ុស្តិ៍សុខភាពចំនួន១២៧។   ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏បានផ្ទេរធនធានមនុស្ស ដែលកំពុងបំពេញការងារតាមមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ចំនួន២០,១២៤នាក់ ក្នុងនោះគ្រូពេទ្យកំពុងបំពេញការងារនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ១៧,២៣៨នាក់ ,បុគ្គលិកបម្រើការងាររដ្ឋបាលនៅមន្ទីរ និងការិយាល័យសុខាភិបាលចំនួន ២៨៨៦នាក់ ព្រមទាំងបុគ្គលិកកិច្ចសន្យាជិត៣ពាន់នាក់ផ្សេងទៀត ។   មិនតែប៉ុណ្ណោះរដ្ឋាភិបាល ក៏នឹងផ្ទេរថវិកាប្រមាណ ១៦៦,៥លានដុល្លារ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងទ្រព្យសម្បត្តិកំពុងប្រើប្រាស់ដោយមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៀតផង ។ នេះបើតាមសេចក្តីប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ស្ដីការផ្ទេរធនធានថវិកាដោយមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត សម្រាប់អនុវត្តមុខងារនេះ ដោយផ្អែកតាមច្បាប់ថវិកាជាតិឆ្នាំ២០២០។   សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការប្រគល់មុខងារគ្រប់គ្រងផ្ដល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បន្ទាប់ពីបានដំណើរការជាង១០ឆ្នាំមកនេះ។ សម្ដេច ស ខេង ក៏ណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត គ្រប់គ្រង និងប្រើប្រាស់ថវិកាសម្រាប់វិស័យសុខាភិបាលនេះ ឱ្យបានត្រឹមត្រូវ។   «ថវិកាដែលបានផ្ទេរមក គឺមានភ្ជាប់លក្ខខណ្ឌ ដែលទាមទារឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់ថវិកានេះ និងមិនអាចយកថវិកានេះ ទៅប្រើប្រាស់ក្នុងមុខងារផ្សេង ក្រៅពីវិស័យសុខាភិបាលបានឡើយ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។   ផ្អែកតាមប្រព័ន្ធគ្រប់គ្រងសុខាភិបាលថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្ត នឹងក្លាយជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារ ពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាល។ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក្នុងការបំពេញការងារដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានា ដែលបានកំណត់ដោយក្រសួងសុខាភិបាល ។ សម្ដេច ស ខេង បានសង្កត់ធ្ងន់បែបនេះ៕    
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចផ្ទេររចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាល ឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្តវិញ ដើម្បីផ្ដល់គុណភាពសេវាសុខាភិបាល ឱ្យកាន់តែកៀកប្រជាពលរដ្ឋ។
  នាឱកាសនៃពិធីប្រារព្ធខួប១៧៥ឆ្នាំនៃដំណើរការប្រព័ន្ធផ្លូវដែកស្វីស រថភ្លើងប្រវែង ១,៩១០ម៉ែត្រ ដែលជាបណ្តុំតួរថភ្លើងទូទៅចំនួន២៥ ត្រូវបានដាក់ដំណើរការ។ រថភ្លើងនេះ រត់បានចម្ងាយ២៥គីឡូម៉ែត្រក្នុងរយៈពេល៤៥នាទី ចន្លោះពីក្រុង Preda និង Alvaneu នៃតំបន់ Grisons។   ជាមួយនឹងប្រវែងជិត២គីឡូម៉ែត្រ រថភ្លើងរបស់ស្វីសមួយនេះ បានក្លាយជាម្ចាស់កំណត់ត្រារថភ្លើងដែលវែងជាគេបំផុតលើពិភពលោក ដោយវែងជាងម្ចាស់កំណត់ត្រាចាស់ជាច្រើនរយម៉ែត្រ។ ម្ចាស់កំណត់ត្រាកន្លងមក គឺរថភ្លើងនៅបែលហ្ស៊ិក ដែលបានដំណើរកាលពីអំឡុងឆ្នាំ១៩៩០។   យោងតាមការផ្សាយរបស់សារព័ត៌មាន Blick រថភ្លើងដែលផ្ទុកអ្នកដំណើរជាទូទៅ១៥០នាក់នេះ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយឆ្លងកាត់ផ្លូវក្រោមចំនួន២២ និងស្ពានចំនួន៤៨ នៅតំបន់ភ្នំអាល់៕  
រថភ្លើងដឹកអ្នកដំណើរវែងជាងគេលើពិភពលោក បានចាប់ផ្តើមដំណើរនៅតំបន់ជួរភ្នំអាល់ ប្រទេសស្វីស កាលពីចុងខែតុលាកន្លងមក។ យោងតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក RhB រថភ្លើងនេះ មាន១០០ទូ ហើយមានប្រវែងសរុបជិត២គីឡូម៉ែត្រ។
អត្ថបទទាក់ទង   អាមេរិក ផ្តល់ជំនួយជាង១០០លានដុល្លារឱ្យឥណ្ឌាដើម្បីដោះស្រាយកូវីដ-១៩    បំពង់អុកស៊ីសែនចំនួន៤០០ សម្ភារពេទ្យ និងឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ រហ័ស ចំនួនជិត១លាន ត្រូវបានដឹកទៅដល់ទឹកដីឥណ្ឌាហើយ។ យន្តហោះដឹកជញ្ជូនសម្ភារយោធា Super Galaxy របស់អាមេរិក បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងញូវដេលីនៅថ្ងៃទី៣០ ខែមេសា។    «អាមេរិក បានដឹកជញ្ជូនជំនួយផ្គត់ផ្គង់ ដែលមានទំហំទឹកប្រាក់ច្រើនជាង១០០លានដុល្លារអាមេរិក»។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងបែបនេះនៅថ្ងៃទី២៩ ខែមេសា ដោយបន្ថែមថា ជំនួយបន្ទាន់ទាំងនោះ គឺដើម្បីជួយសម្រាលបន្ទុករបស់ឥណ្ឌា ដែលរងគ្រោះដោយសារជំងឺឆ្លងសកល។ ជំនួយអាមេរិក នឹងទៅដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ ដោយជំនួយនោះ បានមកពីការបរិច្ចាគរបស់ក្រុមហ៊ុន និងជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។    មួយរយៈចុងក្រោយ ឥណ្ឌា ជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ ដោយសារមានអ្នកឆ្លងកូវីដ-១៩ ជាច្រើនម៉ឺនករណីក្នុងមួយថ្ងៃៗ។ ករណីឆ្លងដ៏ច្រើនលើសលុបបែបនេះ បានធ្វើឱ្យឥណ្ឌាប្រឈមបញ្ហាជាច្រើន ដូចជាខ្វះកន្លែងព្យាបាល និងគ្រែសម្រាប់អ្នកជំងឺ អុកស៊ីសែន និងសម្ភារវេជ្ជាសាស្រ្តផ្សេងទៀត។ សិង្ហបុរី អាល្លឺម៉ង់ ថៃ អង់គ្លេស រុស្ស៊ី ចិន និងបណ្តាប្រទេសផ្សេងទៀត សុទ្ធតែប្រកាសជួយផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រឱ្យឥណ្ឌាជាបន្តបន្ទាប់។    ប្រទេសចុងក្រោយ ប្រកាសជួយឥណ្ឌា គឺជប៉ុន។ ក្រុងតូក្យូ បានប្រកាសជួយរដ្ឋាភិបាលញូវដេលី តាមរយៈការផ្តល់ម៉ាស៊ីនបន្សុទ្ធអុកស៊ីសែនចំនួន៣០០គ្រឿង និងម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៣០០គ្រឿង។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែមេសា ក្រសួងការបរទេសជប៉ុន បញ្ជាក់ថា ជប៉ុនឈរជាមួយឥណ្ឌា ដែលជាមិត្ត ជាដៃគូ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ តាមរយៈជំនួយបន្ទាន់បែបនេះ។   ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា លោក  Harsh Vardhan Shringla លេខាធិការការបរទេសឥណ្ឌា បានអះអាងថា មកទល់ពេលនេះ ប្រទេសច្រើនជាង ៤០បានប្រកាសផ្គត់ផ្គង់ និងផ្តល់ជំនួយវេជ្ជសាស្រ្ត ការផ្គត់ផ្គង់អុកស៊ីសែន និងម៉ាសជាដើម។   មកទល់ពេលនេះ ឥណ្ឌា បានចាក់វ៉ាក់សាំងឱ្យប្រជាជនបានចំនួន ១៥០លានដូស ដោយប្រជាជនចំនួនជាង ២៥លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ ចំណែកអ្នកឆ្លងកូវីដ-១៩ សរុបនៅឥណ្ឌា បានកើនដល់ចំនួនជាង ១៨លាននាក់ និងអ្នកស្លាប់មានចំនួនជាង ២០ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួនជាង ១៥លាននាក់៕   
ជំនួយបន្ទាន់ជើងដំបូងរបស់អាមេរិកដើម្បីជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងព្យាបាលអ្នកជំងឺ បានទៅដល់ឥណ្ឌាហើយ នៅថ្ងៃទី៣០ ខែមេសា។ ស្របគ្នាដែរ ជប៉ុន បានប្រកាសជួយប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ ដោយសារស្ថានភាពកូវីដ-១៩ កាន់តែស្មុគស្មាញ និងលំបាកក្នុងការដោះស្រាយ។
  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន៤ គ្រោងបង្កើតរោងចក្រនានានៅកម្ពុជា ។ បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគជាង ១៧លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជិត ៥០០០កន្លែង ។ បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន KING SUCCESS CO., LTD ដែលមានទុនវិនិយោគប្រមាណ ៦លានដុល្លារ ហើយអាចបង្កើតការងារដល់ពលរដ្ឋ ១៩៦៨កន្លែង។ ក្រុមហ៊ុននេះគ្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។    ទន្ទឹងនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន MATEWE BAG & CASE (CAMBODIA) CO., LTD ដែលគ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។ ក្រុមហ៊ុននេះបោះទុនវិនិយោគប្រមាណ ៤,៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអាចបង្កើតការងារបានចំនួន ១២៨២កន្លែង។    ដោយឡែកក្រុមហ៊ុន SINOPROUD APPAREL គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់(CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រុមហ៊ុននេះបង្កើតការងារបានចំនួន ១២១៥កន្លែង និងមានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារ ។     ក្រៅពីក្រុមហ៊ុនទាំងបីខាងលើនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន JI SHUN YUAN (CAMBODIA) GARMENT CO., LTD ដែលគ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគនៅម្តុំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ ហើយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៥២៥កន្លែង៕  
ដោយ ៖ ធន់ សេងហុង 
  Liverpool ជាក្លិបដែលចំណាយខ្ពស់បំផុតរដូវកាលនេះរហូត ៥៦លានដុល្លារដល់ភ្នាក់ងារក្នុងចន្លោះពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩។   Chelsea ស្ថិតនៅចំណាត់ថ្នាក់ទី២ ដែលចំណាយអស់៣៤លានដុល្លារ តាមពីក្រោយដោយ Manchester City ចំណាយអស់ជាង ៣១លានដុល្លារ។   ការចំណាយខាងលើនេះបញ្ជាក់ថា ថ្លៃសេវាសម្រាប់ភ្នាក់ងារកីឡាករបានកើនឡើងបើទោះការចំណាយលើការផ្ទេរកីឡារកពីក្លិបមួយទៅក្លិបមួយទៀតបានធ្លាក់ចុះជាង៦៥៤លានដុល្លារបើប្រៀបធៀបនឹងរដូវកាលមុន ក៏ដោយ។   សហព័ន្ធអ្នកគាំទ្រកីឡាបាល់ទាត់អង់គ្លេស (FSF) និយាយថាពួកគេនឹងស្វែងរកការចំណាយដ៏គួរឲ្យភ្ញាក់ផ្អើលនេះ និងអំពាវនាវឲ្យមានតម្លាភាពថែមទៀតអំពីរបៀបក្នុងការចំណាយលើក្រុមភ្នាក់ងារទាំងនោះ។   ដោយឡែក ក្នុងក្របខណ្ឌ Championship បានចំណាយទៅកាន់ភ្នាក់ងារចំនួន ៦៥លានដុល្លារផងដែរនៅរដូវកាលនេះ ពោលគឺលើសរដូវកាលមុនជាង ១០លានដុល្លារ៕   ខាងក្រោមជាតារាងការចំណាយរបស់ក្លិបទាំង២០នៃលីគកំពូលអង់គ្លេសសម្រាប់ភ្នាក់ងារកីឡាកររដូវកាលនេះ៖   ១- Liverpool ៥៧លានដុល្លារ ២- Chelsea ៣៥លានដុល្លារ ៣- Man City ជាង៣១លានដុល្លារ ៤- Man Utd ២៧លានដុល្លារ ៥- Everton ២៥លានដុល្លារ ៦- West Ham ១៩លានដុល្លារ ៧- Leicester City ១៦លានដុល្លារ ៨- Arsenal ជាង១៤លានដុល្លារ ៩- Tottenham ជាង១៤លានដុល្លារ ១០- Watford ១៤លានដុល្លារ ១១- Bournemouth   ជាង១៣លានដុល្លារ ១២- Newcastle ជាង១១លានដុល្លារ ១៣- Fulham ជាង១០លានដុល្លារ ១៤- Crystal Palace ៩លានដុល្លារ ១៥- Brighton ជិត៩លានដុល្លារ ១៦- Wolves ជិត៩លានដុល្លារ ១៧- Southampton   ជិត៨លានដុល្លារ ១៨- Huddersfield   ជាង៦លានដុល្លារ ១៩- Burnley ៥លានដុល្លារ ២០- Cardiff City ជិត៤លានដុល្លារ
ក្លិបទាំង២០ នៅ Premier League បានចំណាយប្រាក់លើសពី ២៦០លានផោន (៣៤០លានដុល្លារអាមេរិក) ទៅឲ្យក្រុមភ្នាក់ងារកីឡាបាល់ទាត់ក្នុងអំឡុងពេលទិញដូរកីឡាកររដូវកាល ២០១៨-១៩ ពោលគឺកើនឡើង ៦៤លានដុល្លារអាមេរិកក្នុងរយៈពេល ១២ ខែ។
  ក្រុមរហស្សនាមគោក្រហមអេស្ប៉ាញដែលប្រឈមញ្ហាអវត្តមានកីឡាករសំខាន់ក្នុងតំបន់ការពារនៅជំនួបវគ្គ៤ក្រុមចុងក្រោយ  ឆ្លងកាត់ការប្រកួតចំនួន ៥លើកមកនេះ បានរក្សាកំណត់ត្រាលទ្ធផលឈ្នះការប្រកួត ១០០ភាគរយតែម្តង។    កាលពីវគ្គ ៨ក្រុម អេស្ប៉ាញ បានទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ ក្នុងរយៈពេល ១២០នាទី ហើយការប្រកួតនោះហើយ ដែលធ្វើឱ្យក្រុមជើងឯក ៣សម័យ មួយនេះ ជួបបញ្ហាអវត្តមានកីឡាករជាច្រើនសម្រាប់ជំនួបទល់នឹងបារាំង ព្រោះតែជាប់បម្រាមក្រោយទទួលបានកាតលឿងច្រើនដង និងកាតក្រហម។ អេស្ប៉ាញជួបបញ្ហាខ្សែការពារសំខាន់ដូចជា Dani Carvajal និង Luis le Normand ជាប់បម្រាម ខណៈបារាំងគ្មានកីឡាករជាប់បម្រាមឡើយ។    ជាក្រុមនឹងត្រូវឈររារាំងផ្លូវរបស់អេស្ប៉ាញ ជើងខ្លាំងមាន់គកបារាំង ជាក្រុមដែលទប់ទល់មិនឱ្យគូប្រកួតស៊ុតបញ្ចូលទីលើពួកគេបានឡើយ នៅក្នុងការប្រកួតចំនួន ៤ ចំណោម ៥ប្រកួត ក្នុងព្រឹត្តិការណ៍ Euro 2024។ បារាំង ក៏កំពុងតែសម្លឹងមើលឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកទី៤ នៅការប្រកួតពានរង្វាន់អន្តរជាតិ ក្នុងរយៈពេល ៨ឆ្នាំ ចុងក្រោយដូចគ្នា បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រកាល Euro 2016, World Cup 2018 និង World Cup 2022។   កំណត់ត្រាល្អៗជាច្រើននៃក្រុមទាំងពីរនេះ នឹងធ្វើឱ្យការប្រកួតក្នុងរាត្រីថ្ងៃទី៩ ខែកក្កដា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងក្លាយជាការប្រកួតដ៏កក្រើកថ្មីម្តងទៀត បន្ទាប់ពីការជួបគ្នារវាង អេស្ប៉ាញ យកឈ្នះអាល្លឺម៉ង់ ហើយបារាំង យកឈ្នះព័រទុយហ្កាល់កាលពីវគ្គមុន។    អេស្ប៉ាញ និងបារាំង ធ្លាប់បានជួបប្រកួតគ្នាចំនួន ៣៧លើក នៅរាល់ការប្រកួតទាំងអស់ដែលប៉ះគ្នា អេស្ប៉ាញជាក្រុមដែលមានកំណត់ត្រាល្អជាង ដោយពួកគេបានយកឈ្នះការប្រកួតចំនួន ១៦លើក ចំណែកបារាំងយកឈ្នះបានត្រឹមតែ ១៣លើក ប៉ុណ្ណោះ ខណៈការប្រកួត ៧ទៀត បញ្ចប់ដោយលទ្ធផលស្មើ។ ការជួបគ្នាចុងក្រោយបង្អស់ កាលខែតុលា ឆ្នាំ ២០២១ ដែលពេលនោះបារាំង បានវាយបកយកឈ្នះការប្រកួតលើអេស្ប៉ាញ លទ្ធផល ២-១ ដើម្បីក្លាយជាម្ចាស់ពាន UEFA Nations League វគ្គផ្តាច់ព្រ័ត្រកាលនោះ។   អេស្ប៉ាញកាលពីព្រឹត្តិការណ៍ Euro 2020 ដែលធ្វើឡើងទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០២១ ពួកគេជាក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ខណៈពួកគេជាក្រុមដែលជោគជ័យបំផុតប្រចាំទ្វីបអឺរ៉ុប ដែលឈ្នះពាន ៣លើក ស្មើជាមួយនឹងអាល្លឺម៉ង់។ បារាំងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ពួកគេរកបានគ្រាប់បាល់ត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ដែលជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ពីសំណាក់ Kylian Mbappe ក្នុងពេលប្រកួតទល់ហូឡង់ ខណៈកីឡាករដទៃក្នុងក្រុមមិនមាននរណាស៊ុតបញ្ចូលទីបានទាល់តែសោះ។   អេស្ប៉ាញបច្ចុប្បន្នជាក្រុមដែលកំពុងតែរក្សាលទ្ធផលឈ្នះការប្រកួត ៧លើកជាប់គ្នា មិនទាន់ចាញ់ ចំណែកបារាំងជាក្រុមដែលរកគ្រាប់បាល់លើស ១គ្រាប់ ក្នុងការប្រកួតតែមួយលើកប៉ុណ្ណោះ ចំណោមការប្រកួត ៨លើក ចុងក្រោយដែលពួកគេបានប៉ះគ្នាទល់នឹងក្រុមអេស្ប៉ាញ។ លើសពីនេះការជួបគ្នា ៨លើក ចុងក្រោយ រវាងក្រុមទាំងពីរនេះតែងមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ហើយមានតែ ១ប្រកួត ប៉ុណ្ណោះដែលគ្មានការស៊ុតបញ្ចូលទីគ្នា៕
ការប្រកួតព្រឹត្តិការណ៍ Euro 2024 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្លាំងប៉ះខ្លាំង រវាងក្រុមជម្រើសជាតិអេស្ប៉ាញ ទល់នឹងក្រុមបារាំង នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena ទីក្រុង Munich រាត្រីថ្ងៃទី៩ ខែកក្កដា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា បានបញ្ជាក់ថា ស្លឹក និងផ្លែត្របែកព្រៃមានសារជាតិ អ៊ុនសូលីន ដែលជួយព្យាបាលជំងឺទឹកនោមផ្អែម។ រីឯ ឫសរបស់វាគេយកដាំទឹកផឹក សម្រាប់ព្យាបាលឈឺចុកចាប់សាច់ដុំ ក្អកធ្លាក់ឈាម ក្អូតឈាម ជុះឈាម រលាកថ្លើម និងសម្បកគេយកឆុងទឹក សម្រាប់ព្យាបាលរាក។   ត្របែកព្រៃ ជាប្រភេទឈើមធ្យម មានកម្ពស់ពី២-១០ម៉ែត្រ មានមែកច្រើន សម្បករលោងមានរបកជាបន្ទះៗ និងមានផ្កាពណ៌ក្រហម ឬពណ៌ផ្កាឈូកស្វាយ ៕   (សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
«ត្របែកព្រៃ»ជារុក្ខជាតិ ដុះដោយខ្លួនឯងនៅក្នុងព្រៃ ជាពិសេសនៅតំបន់ភ្នំ និងគេយកមកដាំនៅតាមរុក្ខវិថីនានា។ ត្របែកព្រៃមិនត្រឹមតែ មានផ្កាស្រស់ស្អាតគួរឱ្យចង់គយគន់នោះទេ តែវាក៏ជួយព្យាបាលជំងឺទឹកនោមផ្អែម រលាកថ្លើម ក្អកឈាម ជុះឈាម និងឈឺចុកចាប់សាច់ដុំជាដើម។
អត្ថបទទាក់ទង   កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿង   កូរ៉េខាងជើង បាញ់មីស៊ីលប៉ាលីស្ទិក២គ្រាប់ទៀតទៅសមុទ្រខាងកើត ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីលដល់ទៅ ៣លើក ដើម្បីបង្ហាញសាច់ដុំដាក់អាម៉េរិក ដែលបានបញ្ជូននាវាមុជទឹកមកកំពង់ផែកូរ៉េខាងត្បូង។ តាមសេចក្តីប្រកាសរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង កូរ៉េខាងជើង បានបាញ់មីស៊ីលលើកចុងក្រោយនៅពាក់កណ្តាលយប់។    «យោធារបស់យើង បានចាប់សញ្ញាមីស៊ីលប៉ាលីស្ទិកពីរគ្រាប់របស់កូរ៉េខាងជើង ដែលបានបាញ់ចេញពីតំបន់ក្បែរក្រុងព្យុងយ៉ាងទៅសមុទ្រខាងកើតនៅម៉ោង ១១ និង៥៥ នាទី និងមួយគ្រាប់ទៀតនៅពាក់កណ្តាលយប់»។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា ដោយបន្តថា មីស៊ីលទាំងពីរគ្រាប់នេះ ហោះបានចម្ងាយ ៤០០គីឡូម៉ែត្រ មុនធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។    មកទល់ពេលនេះ យោធាកូរ៉េខាងត្បូង កំពុងវិភាគពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដែលបានធ្លាក់ទៅក្នុងសមុទ្រខាងកើត។ ការបាញ់មីស៊ីលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយនាវាមុជទឹកអាម៉េរិកថាមពលនុយក្លេអ៊ែរមួយទៀតឈ្មោះ USS Annapolis ទៅដល់កំពង់ផែកូរ៉េខាងត្បូង។   កន្លងមក ក្រោយនាវាមុជទឹកអាម៉េរិកដែលអាចបំពាក់មីស៊ីលប៉ាលីស្ទិក និងក្បាលគ្រាប់នុយក្លេអ៊ែរ USS Kentucky ទៅដល់កូរ៉េខាងត្បូង រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីពីរគ្រាប់ និងមីស៊ីលប្រដេញជាច្រើនគ្រាប់ទៅសមុទ្រខាងកើតដែរ។    កូរ៉េខាងត្បូង ធ្លាប់បានព្រមានកូរ៉េខាងជើងយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងប្រឈមទីបញ្ចប់របបរបស់ខ្លួនក្នុងហេតុការណ៍វាយប្រហារនុយក្លេអ៊ែរមកលើខ្លួន និងអាម៉េរិក៕   
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែកក្កដា បានបាញ់មីស៊ីលប៉ាលីស្ទិកចំនួន២គ្រាប់ ជាថ្មីនៅក្នុងសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS)។ វាជាលើកទីបីហើយ ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលក្នុងពេល១សប្ដាហ៍។
  បញ្ហាមិនចេះមិនចប់ហើយក្នុងប្រទេស ធ្វើឱ្យអាហ្វហ្កានីស្ថានមិនអាចគាស់យកទ្រព្យសម្បត្តិធម្មជាតិក្រោមដីរបស់ខ្លួនមកជំរុញសេដ្ឋកិច្ចប្រទេសបាន។ ក្នុងរបាយការណ៍មួយចេញនៅខែមករាដោយទីភ្នាក់ងារស្រាវជ្រាវភូមិសាស្រ្តអាមេរិក (USGS) រ៉ែជាច្រើនប្រភេទកប់ក្រោមដីនៅអាហ្វហ្កានីស្ថានមានបុកស៊ីត លីចូម ទង់ដែង ដែក និងរ៉ែកម្រ។   ទង់ដែងដែលជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតខ្សែកាប ជាទំនិញកំពុងមានតម្លៃថ្លៃលើទីផ្សារនៅឆ្នាំ២០២១នេះ ដោយមួយតោនលក់បានជាងម៉ឺនដុល្លារ។ ឯលីចូមវិញ ជារូបធាតុសំខាន់បំផុតក្នុងឧស្សាហកម្មឡានអគ្គិសនីដោយប្រើក្នុងការផលិតអាគុយ។ លីចូមក៏ត្រូវប្រើក្នុងការផលិតបន្ទះស្រូបយកពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់។ បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ តម្រូវការលីចូម នឹងកើនឡើងខ្លាំងនៅត្រឹមឆ្នាំ២០៤០ ស្របពេលប្រទេសជាច្រើនងាករកថាមពលកកើតឡើងវិញ។   មិនត្រឹមរ៉ែទូទៅឡើយ អាហ្វហ្កានីស្ថាន ក៏សម្បូរដោយរ៉ែកម្រច្រើនមុខមាន Neodymium, praseodymium និង dysprosium ដែលសុទ្ធសឹងជាវត្ថុធាតុដើមក្នុងការផលិតថាមពលស្អាតផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ក្រៅពីនោះ ប្រទេសនេះ ក៏នៅមានធនធានថ្មម៉ាប ដែក និងធ្យូថ្មថែមទៀត។   ការវាយតម្លៃរបស់ USGS បញ្ជាក់ថា ធនធានរ៉ែទាំងនេះ មានតម្លៃដល់ទៅ១ទ្រីលានដុល្លារ។ ប៉ុន្តែអាហ្វហ្កានីស្ថានធ្លាប់អះអាងថា តម្លៃរ៉ែខ្ពស់ជាងការវាយតម្លៃនេះបីដង។   ទោះមានធនធានសម្បូរបែបនេះក្ដី ជម្លោះប្រដាប់អាវុធក្នុងស្រុកមិនចេះចប់ ធ្វើឱ្យធនធានទាំងនោះកប់ក្រោមនៅឡើយ។ បញ្ហាសន្តិសុខ ជាកត្តាសំខាន់ដែលក្រុមហ៊ុនជាច្រើនមិនហ៊ានដាក់ជើងចូលរកស៊ីក្នុងវិស័យនេះ។ យ៉ាងណាមិញ ចិនហាក់កំពុងសម្លឹងឃើញធនធានទាំងនេះ។ នៅឆ្នាំ២០០៧ ចិនទទួលបានសិទ្ធិរុករកទង់ដែងចំនួន១១,៥លានតោន ប៉ុន្តែប្រតិបត្តិការជីករ៉ែនេះ មិនទាន់ចាប់ផ្ដើមនៅឡើយទេ ព្រោះតែបញ្ហាស្ថិរភាពក្នុងអាហ្វហ្កានីស្ថាន៕
ក្រោយក្ដោបក្ដាប់អំណាចឡើងវិញ ក្រុមតាលីបង់ ក៏ទទួលមរតកដ៏ធំធេងរបស់អាហ្វហ្កានីស្ថានដែរដែលនោះ គឺធនធានរ៉ែមានតម្លៃ កម្រ និងមានតម្រូវការខ្លាំង។ តាមការប៉ាន់ស្មានរបស់ស្ថាប័នភូមិសាស្រ្តអាមេរិក ធនធានរ៉ែក្រោមដីនៅអាហ្វហ្កានីស្ថានមានតម្លៃដល់ទៅ១ទ្រីលានដុល្លារឯណោះ ដែលជាប្រភពទុនដ៏សំខាន់ក្នុងការលើកស្ទួយប្រទេសនេះ។ ប៉ុន្តែសង្រ្គាមមិនចេះចប់ ធ្វើឱ្យធនធានទាំងនេះកប់ក្រោមដីនៅឡើយ។
អត្ថបទទាក់ទង   ធនាគារអភិវឌ្ឍន៍អាស៊ី អបអរសាទរកម្ពុជា ដែលចាប់ផ្តើមមានដំណក់ប្រេងលើកដំបូង   កម្ពុជា នឹងផលិតប្រេងបានជាលើកដំបូង នៅថ្ងៃទី២៩ ធ្នូនេះ ក្រោយចំណាយពេលជិត២០ឆ្នាំ ជាមួយគ្នានេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ យក «តំណក់ប្រេងដំបូង» ពីលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ទៀ បាញ់ ជាតួអង្គរង បន្ទាប់ពីសម្តេច ក្នុងប្រតិបត្តិការបញ្ចប់សង្គ្រាម និងការដាក់ចេញនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ការយកតំណក់ប្រេងទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ គឺជាភស្តុតាងប្រវត្តិសាស្ត្រមួយ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន សម្តែងការនឹកគុណដល់សម្តេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លើដំណើរការផ្តើមរុករក និងបច្ចេកទេសផលិតប្រេងដែលចាប់ផ្តើមកាលពី១៨ឆ្នាំមុន  ក្នុងតួនាទីជាប្រធានអាជ្ញាធរប្រេងកាតកម្ពុជា។ កាលពីឆ្នាំ២០១៣ អាជ្ញាធរប្រេងកាតកម្ពុជា ត្រូវបានធ្វើសមាហរណកម្ម ឲ្យស្ថិតក្រោមការគ្រប់គ្រងក្រសួងរ៉ែ និងថាមពល របស់លោក ស៊ុយ សែម វិញ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ បានប្រកាសពីពរជ័យដែលកម្ពុជាទទួលបាន តាមរយៈការផលិតប្រេងតំណាក់ដំបូងនៅកម្ពុជា ស្របនឹងខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាល។ សម្តេច បានអធិប្បាយបន្ថែមពាក់ព័ន្ធនឹងតំណាក់ប្រេងដំបូងនេះ នាការថ្លែងសារពិសេសពីក្រុងតាខ្មៅ។
លោក ហួន ច័ន្ទថុន អះអាងថា ទោះបីបក្សលោក មិនទទួលបានសំឡេងក្នុងរដ្ឋសភាពិតមែន ប៉ុន្តែបក្សនៅតែមានសកម្មភាពជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលជួបការលំបាក។ ត្រង់ចំណុចនេះ លោក ច័ន្ទថុន យល់ឃើញថា ការចូលរួមប្រកួតប្រជែងនយោបាយ មិនចាំបាច់ទាល់តែឈ្នះកៅអីរដ្ឋសភា ឬដឹកនាំរដ្ឋាភិបាលទេ ទើបជួយដោះស្រាយបញ្ហាពលរដ្ឋនោះឡើយ។   សម្រាប់លោក ច័ន្ទថុន ការធ្វើនយោបាយ គឺជាការខ្វាយខ្វល់ពីបញ្ហាសង្គម នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយក៏មិនមែនទាល់តែមានទិសដៅដណ្ដើមអំណាចគ្នាដែរ។    ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក ហួន ច័ន្ទថុន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញគោលនយោបាយ៥ចំណុច រួមមាន អភិវឌ្ឍន៍ធនធានមនុស្ស, អភិវឌ្ឍន៍កសិ-ឩស្សាហ៍កម្ម, អភិវឌ្ឍន៍ទេសចរណ៍, អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌។ តាមរយៈគោលនយោបាយទាំងនេះ លោក ច័ន្ទថុន អះអាងថា បើទោះលោក មិនបានកៅអីរដ្ឋសភា ក៏លោកនឹងដាក់សំណើឱ្យរដ្ឋាភិបាលដឹកនាំ នាអាណត្តិទី៧ យកគិតពិចារណាដែរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។   គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតឡើងនៅឆ្នាំ២០១២ ដោយលោក ហួន រាជចំរើន (មរណភាពនៅឆ្នាំ២០២១) ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្លាប់ចូលរួមបោះឆ្នោត២លើកមកហើយ គឺនៅឆ្នាំ២០១៣ និង២០១៨។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី៣នេះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ៧រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។    សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕  
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ឆ្នាំ២០២៣នេះ ជាលើកទី៣ហើយ។ ការចូលរួម២លើកកន្លងមក គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនទទួលបានកៅអីក្នុងរដ្ឋសភាឡើយ។ ប្រធានគណបក្ស លោក ហួន ច័ន្ទថុន ទទួលស្គាល់ថា បក្សពិបាករកសំឡេងឆ្នោតពីពលរដ្ឋ ព្រោះពួកគេសុទ្ធតែបក្សក្នុងចិត្តរៀងខ្លួន។ តែយ៉ាងណាលោក អះអាងថា បក្សធ្វើនយោបាយ មិនគិតជ័យជម្នះជាធំឡើយ។
តាំងពីឆ្នាំ ២០០០ គ្រោះមហន្តរាយពិភពលោកច្រើនជាង ៤០ ភាគរយ បានកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក  ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ៨ សែននាក់ និងប៉ះពាល់ដល់មនុស្ស ៣.២ ពាន់លាន នាក់ ។ ក្នុងឆ្នាំនេះ ជំងឺរាតត្បាតជាសកលកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ១១ លាននាក់  ហើយរំពឹងថានឹងបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ២,៧ ពាន់ពាន់លានដុល្លារ  បានបង្ហាញពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងកិច្ចសហការនៅគ្រប់វិស័យក្នុងការកាត់បន្ថយការគំរាមកំហែង និងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។    កម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិនស៍ ដោយជឿជាក់ថា ភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរឡើង។ ពានរង្វាន់នេះគឺជាផ្នែកមួយនៃកម្មវិធី SAFE STEPS ដែលជាកម្មវិធីពហុចំណេះដឹងទូលំទូលាយដែលត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍   និងគាំទ្រដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងដៃគូដទៃទៀត ដើម្បីផ្តល់ព័ត៌មានស្ដីអំពីការសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះមហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ និងការសង្គ្រោះបឋម។    អង្គការដែលចូលរួមក្នុងកម្មវិធីនេះនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកប្រតិបត្តិការលើដំណោះស្រាយបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) របស់ពួកគេ។ អ្នកជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលនិងបទពិសោធន៍ពីអ្នកជំនាញ និងឱកាសបង្កើតទំនាក់ទំនងជាមួយអ្នកតំណាងអង្គការមនុស្សធម៌ អ្នកគ្រប់គ្រងមូលនិធិមូលធនបណ្តាក់ទុន សហគ្រិនផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតសហគ្រាសសង្គម។ អ្នកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការ នាខែមិថុនា ឆ្នាំ ២០២១ ។   គម្រោង EWS 1294  របស់អង្គការ People In Need នៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើសចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍ពានរង្វាន់កាលពីឆ្នាំមុន ដោយមានការទទួលស្គាល់លើនាឡិកាវាស់កម្រិតទឹកស្វ័យប្រវត្តិដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នាឡិកាវាស់កម្រិតទឹកទាំងអស់នេះ កំពុងបន្តកត់ត្រាកម្រិតទឹក និងផ្ដល់សារដាស់តឿនដល់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួចឱ្យមានការប្រុងប្រយ័ត្ន នៅពេលទឹកឡើងហួសកម្រិតសុវត្ថិភាព។   លោក Donald Kanak នាយក មូលនិធិព្រូដិនស៍ មានប្រសាសន៍ថា៖ «ជំងឺរាតត្បាតជាសកល កូវីដ 19 ដែលកំពុងកើតឡើង បានបង្កើនការយល់ដឹងអំពីតម្រូវការចាំបាច់ សម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងឥទ្ធិពលផ្នែកបច្ចេកវិទ្យាក្នុងការពង្រឹងសមត្ថភាព ការឆ្លើយតប និងការស្តារឡើងវិញ។ យើងបានបង្កើតកម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះឡើង ដើម្បីជំរុញទឹកចិត្តដល់សហគ្រិននៅទូទាំងពិភពលោកឱ្យខិតខំប្រឹងប្រែង និងផ្តោតភាពប៉ិនប្រសប់របស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ។ យើងជឿជាក់ថា  កម្មវិធីបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) នេះ មានសក្តានុពលដែលអាចផ្ដល់អត្ថប្រយោជន៍ធំធេង និងមានឥទ្ធិពលដូចនឹងវិស័យបច្ចេកវិទ្យាផ្សេងទៀតដូចជា បច្ចេកវិទ្យាការអប់រំ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផងដែរ។»   លោក Alexander Metheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់សហព័ន្ធ IFRC  មានប្រសាសន៍ថា៖«ឆ្នាំ២០២០ បានបង្ហាញយើងឱ្យឃើញថា ការពង្រឹងសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ សហព័ន្ធ IFRC រីករាយដែលបានធ្វើការជាមួយមូលនិធិព្រូដិនស៍ម្ដងទៀតលើកម្មវិធីពានរង្វាន់ SAFE STEPS D-Tech ដើម្បីនាំយកអាជីវកម្ម និងសហគមន៍ មករួមគ្នាក្នុងការគាំទ្រដល់ដំណោះស្រាយបច្ចេកវិទ្យា ដែលនឹងជួយសង្គ្រោះអាយុជីវិតមនុស្ស។»   លោកស្រី Pratima Harite នាយកផ្នែកកម្មវិធីទំនួលខុសត្រូវសង្គម និងផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «បច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើឡើងនូវការពង្រឹងសមត្ថភាពនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រុមហ៊ុន Lenovo មានគោលបំណងដាក់បញ្ចូលគ្នានូវឥទ្ធិពលនៃដំណោះស្រាយបច្ចេកវិទ្យាលំដាប់ពិភពលោកជាមួយនឹងការច្នៃប្រឌិត និងបទពិសោធរបស់សហគ្រិនក្នុងស្រុក និងអង្គការសប្បុរសធម៌ ដើម្បីសម្រេចបាននូវការត្រៀមរៀបចំ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរ»។   កម្មវិធីពានរង្វាន់នេះត្រូវបានគាំទ្រដោយដៃគូយុទ្ធសាស្ត្រជាច្រើនរួមមាន  Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asia អង្គការ Hatcher+ មូលនិធិគ្រប់គ្រង Jubilee  និងកម្មវិធី National Geographic។   ការប្រកួតប្រជែងនេះចាប់ផ្ដើមទទួលយកពាក្យចូលរួមចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ទាំងអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការស្វែងរកប្រាក់ចំណេញអាចដាក់ពាក្យស្នើរសុំចូលរួមបាន។ ព័ត៌មានលម្អិតអំពីពាក្យសុំ លក្ខណៈវិនិច្ឆ័យ ពេលវេលា និងព័ត៌មានពាក់ព័ន្ធដទៃទៀត អាចរកបាននៅទីនេះ៕   (អត្ថបទពាណិជ្ជកម្ម)
ទីក្រុងហុងកុង ថ្ងៃទី៨  ខែធ្នូ ឆ្នាំ២០២០៖ មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ ។ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដើម្បីស្វែងរក ផ្ដល់ជំនួយ និងគាំទ្រដល់ការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយសង្គ្រោះអាយុជីវិត មុនពេល កំឡុងពេល ឬក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ។ 
ភ្ជាប់ជាមួយនឹងសាររំលែកទុក្ខនេះ លោក វីវៀន ក៏បានលើកឡើងពីការជួយគ្នាទៅវិញទៅមករវាងកម្ពុជានិងសិង្ហបុរីផងដែរ។ តាមរយៈលិខិតរំលែកទុក្ខ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក វីវៀន បានសរសេរដូច្នេះថា «ដូចដែលលោកនាយករដ្ឋមន្រ្តី លី សៀនឡុង បានប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលពួកគាត់ បានជួបគ្នានាពេលថ្មីៗនេះ នៅក្នុងទីក្រុងបាងកក គឺថា សូមកុំស្ទាក់ស្ទើរ ក្នុងការប្រាប់យើង ប្រសិនបើសិង្ហបុរី អាចជួយអ្វីបាន»។ មានស្ថានទូតមួយចំនួននៅកម្ពុជា ដូចជា អាមេរិក ចិន អូស្រ្តាលី ជប៉ុន បារាំង និង ម៉ាឡេស៊ី បានចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុបាក់អគារនេះ៕
លោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានផ្ញើលិខិតរំលែកទុក្ខជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចំពោះសោកនាដកម្មនៃការរលំអគារ៧ជាន់នៅខេត្តព្រះសីហុន ដែលបណ្តាលឲ្យបាត់បង់ជីវិត២៨នាក់ និងរបួស២៦នាក់។
គ្រាប់បាល់តែតបញ្ចូលទីរបស់ Renan Lodi នៅនាទី៤១ បានជួយក្រុម Atletico Madrid យកឈ្នះម្ចាស់ផ្ទះ Man Utd នៅ Old Trafford ១-០ នៅជំនួបជើងទី២ វគ្គ១៦ក្រុម នាថ្ងៃទី១៥ ខែមីនា។ ដោយជើងទី១នៅទឹកដីអេស្ប៉ាញក្រុមទាំងពីរស្មើគ្នា ១-១ មានន័យថា Atletico Madrid បានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។   បរាជ័យរបស់ក្រុមបិសាចក្រហម មិនធ្វើឱ្យលោក Rangnick ដែលជាអ្នកចាត់ការបណ្តោះអាសន្នអស់ចិត្តឡើយ។ Rangnick មិនពេញចិត្តនឹងរបៀបលេងរបស់កូនក្រុម Atletico Madrid ដែលលេងពន្យាពេលពេញតង់នៅវគ្គទី២។   «វាពិបាកណាស់ក្នុងតង់ទីពីរ ព្រោះតែមានការរំខានខ្លាំង។ កីឡាកររបស់កូនក្រុមលោក Diego Simeone តែងតែរំអួយធ្វើដួលលើទីលាន។ ពួកគេដួលញឹកញាប់ពេកហើយដែលធ្វើឱ្យខ្ជះខ្ជាយពេលវេលា ខណៈអាជ្ញាកណ្តាលដូចជាមិនខ្វល់រឿងនេះ»។ នេះជាការអះអាងរបស់លោក Rangnick។   ស្របពេលគ្នានេះដែរ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ក៏បង្ហាញការមិនពេញចិត្តពីទម្រង់លេងរបស់កូនក្រុម Man Utd ផងដែរ។ លោកលើកឡើងថា នៅតង់ទីមួយ កីឡាករ Man Utd លេងបានល្អ ប៉ុន្តែពួកគេខ្ជះខ្ជាយឱកាសក្នុងការសម្រេចទី។   «ខ្ញុំគិតថាយើងលេងបានល្អណាស់ក្នុងតង់ទីមួយ យើងលេងប្រកបដោយថាមពលក្នុងកម្រិតខ្ពស់ ប៉ុន្តែយើងមិនអាចបំប្លែងវាទៅជាគ្រាប់បាល់បាន។ យើងមានឱកាសច្រើន ប៉ុន្តែយើងមិនបានស៊ុតបញ្ចូលទីនោះទេ»។ នេះជាការបន្ថែមរបស់គ្រូបណ្តោះអាសន្ន Rangnick ដែលឡើងជំនួសតំណែងលោក Ole Gunnar Solskjær។   ដោយឡែកជំនួបមួយគូទៀត Benfica បានយកឈ្នះ Ajax ក្នុងលទ្ធផល១-០ នាជំនួបជើងទី២។ ដោយសរុបទាំងពីរជើង Benfica ឈ្នះ Ajax ៣-២។ ដូច្នេះក្រុមរបស់ព័រទុយហ្កាល់បានឡើងទីវគ្គ៨ក្រុមចុងក្រោយ។   ក្រុមដែលបានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២១-២២រកឃើញ៦ក្រុមហើយរួមមាន Bayern Munich, Liverpool, Manchester City, AT-Madrid, Real Madrid និង Benfica៕  
លោក Ralf Rangnick រិះគន់កូនក្រុមរបស់ Atletico Madrid លេងរំអួយលើទីលាន ដើម្បីទម្លាក់ក្រុម Manchester United ត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។
  ក្នុងសេចក្ដីប្រកាសរបស់កងនាវាចរណ៍ទី៧ កងទ័ពអាម៉េរិកដែលមានមូលដ្ឋានៅជប៉ុន ការធ្វើចរាចរណ៍របស់នាវាចម្បាំងទាំង២គ្រឿង បង្ហាញពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។   នាវាចម្បាំងទាំង២ មាន USS Antietam និង USS Chancellorsville ធ្វើដំណើរកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយមិនមានការរារាំងអ្វីឡើយ ព្រោះបើកាត់ដែនទឹកដែលមិនមែនជាកម្មសិទ្ធិប្រទេសណាមួយឡើយ។ បើតាមសេចក្ដីប្រកាសដដែល យោធាអាម៉េរិក នឹងបន្តបើកបរ ហោះហើយ និងធ្វើប្រតិបត្តិការតាមច្បាប់អន្តរជាតិ។   ការចល័តនាវាចម្បាំងដល់ទៅ២គ្រឿងទៅច្រកសមុទ្រដែលខណ្ឌចែកដីគោក និងកោះតៃវ៉ាន់ ធ្វើឡើងបន្ទាប់ពីភាពតានតឹងមិនធ្លាប់មាននៅតំបន់នេះ ដែលបញ្ឆេះដោយទស្សនកិច្ចប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី កាលពីដើមខែសីហាកន្លងទៅ។ ចិនបានឆ្លើយតបនឹងទស្សនកិច្ចនេះដោយការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានវិញ។   ទោះបញ្ចប់លំហាត់យោធាដែលផ្ដោតលើទ័ពជើងទឹក និងជើងអាកាស យន្តហោះចិននៅតែបន្តហោះក្រវែលកោះតៃវ៉ាន់ជាញឹកញយ ហើយពេលខ្លះហោះហួសខ្សែចែកច្រកសមុទ្រតៃវ៉ាន់ថែមទៀត៕   
នាវាចម្បាំងអាម៉េរិក២គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២៨ ខែសីហា។ នេះជាវត្តមានលើកដំបូងរបស់នាវាចម្បាំងអាម៉េរិកក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ ដែលធ្វើឱ្យខឹងសម្បារយ៉ាងខ្លាំងរហូតធ្វើសមយុទ្ធយោធាផ្ទួនៗមិនធ្លាប់មាននៅជុំវិញដែនកោះមួយនេះ។
ស្ថានភាពនៃឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង រួមជាមួយទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន អាចធ្វើឱ្យតំបន់ទំនាបកណ្ដាលមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមចាប់ពីថ្ងៃទី៥-៧ ខែមករា។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើចាប់ពីថ្ងៃទី៥-៧ខែមករា។    ចំពោះតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម នឹងអាចមានភ្លៀង និងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម៕  
ភ្នំពេញ៖ ការព្យាករក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៤-៧ ខែមករា កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៨-១០ នឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះធ្វើឱ្យខេត្តមួយចំនួនមានភ្លៀងកម្រិតខ្សោយ។
លោក Flick វ័យ ៥៩ឆ្នាំ នឹងត្រូវចូលជំនួសតំណែងលោក Xavi Hernandez ដែលបានដឹកនាំ Barca ចុងក្រោយយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផលឈ្នះ ២-១ មុនពេលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។    មកដល់ក្លិប Barcelona ភ្លាម លោកអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញអារម្មណ៍រីករាយខ្លាំង និងបានសរសើរដល់ក្លិបថា ជាក្លិបដ៏អស្ចារ្យ នឹងជោគជ័យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Flick ប្តេជ្ញាថានឹងជួយក្លិបយក្សអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ជាច្រើន ឱ្យដូចកាលដែលលោកធ្លាប់បានដឹកនាំក្រុម Bayern Munich អ៊ីចឹងដែរ។   លោក Flick បាននិយាយក្នុងសន្និសីទកាសែតលើកដំបូងក្នុងនាមជាអ្នកចាត់ការក្រុម Barca៖«វាពិតជាកិត្តិយសដ៏ធំរបស់ខ្ញុំដែលបានចុះកិច្ចសន្យាជាមួយនឹងក្លិបដ៏អស្ចារ្យមួយ។ ពេលវេលាដែលខ្ញុំបានមកដល់ទីនេះ Barcelona គឺពិតជារឿងដ៏ពិសេសនិងអស្ចារ្យបំផុត គ្រប់គ្នាស្រលាញ់ក្លិបមួយនេះ ហើយពួកគេតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជោគជ័យ។[]»។   បុរសវ័យ ៥៩ឆ្នាំ មិនមានការងារដឹកនាំក្រុមណាមួយឡើយ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ។ លោក Flick កាលនៅក្លិប Bayern Munich លោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ UEFA Champions league ដែលជាផ្នែកមួយនៃពានរង្វាន់ ៣ របស់ក្លិបយក្សអាល្លឺម៉ង់ អំឡុងឆ្នាំ ២០២០ មុនពេលលោកទៅដឹកនាំជម្រើសជាតិអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២១។   លោក Flick មានឱកាសមកដឹកនាំក្រុម Barca ដោយមានដំណឹងតាំងពីខែមេសា មកម្ល៉េះ នៅពេលដែលលោក Xavi ត្រូវបានដឹងថាអាចនឹងមិនបន្តកិច្ចសន្យា ក្រោយពេលការប្រកាសចុះចេញពីតំណែង។ ដំបូងឡើយលោក Xavi បានទៅជួបលោក Joan Laporta ប្រធានក្លិបកាលពីខែមេសា ជជែកពីលទ្ធភាពបន្តដឹកនាំក្រុម ក្រោយពេលការប្រកាសចាកចេញពីតំណែង ព្រោះតែបញ្ហាជម្លោះជាមួយនឹងកីឡាករ និងក្រុមធ្លាក់ទម្រង់លេង។   យ៉ាងណា បន្ទាប់ពីមានដំណឹងល្អមិនបានប៉ុន្មាន លោក Xavi នៅតែត្រូវបានក្លិបសម្រេចបញ្ចប់តំណែងដដែល មុនពេលដែលកិច្ចសន្យាត្រូវផុតកំណត់ត្រាត្រឹមរយៈពេល ២សប្តាហ៍ តែប៉ុណ្ណោះ។   លោក Xavi បានចូលមកជំនួសតំណែងលោក Ronald Koeman កាលពីឆ្នាំ ២០២២ ដោយបានជួយក្រុម Barcelona ឈ្នះពានរង្វាន់ La Liga នៅក្នុងការដឹកនាំរដូវកាលដំបូងរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានជួយក្រុមឈ្នះពាន Spanish Super Cup ប៉ុន្តែរដូវកាល ២០២៣-២៤ ក្លិបមិនឈ្នះពានអ្វីទាល់តែសោះ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំស្វែងរកជម្រើសថ្មី៕
ក្រុម Barcelona បានប្រកាសតែងតាំងលោក Hansi Flick ជាអ្នកចាត់ការក្រុមថ្មី ជំនួសលោក Xavi Hernandez។ អតីតគ្រូបង្វឹកក្រុម Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ ដោយគិតចាប់ពីរដូវកាលក្រោយទៅ។
ចាប់តាំងពីជួបគ្នាលើកដំបូងនៅថ្ងៃទី៩ ខែមករា កូរ៉េទាំងពីរបានជួបគ្នាបីដងហើយ ដោយបានពិភាក្សាលើការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ ។ ការបន្ទន់ជំហរភ្លាមៗរបស់កូរ៉េខាងជើង បង្កជាការសង្ស័យជាច្រើន និងចាត់ទុកសកម្មភាពកូរ៉េខាងជើង គឺជាការបិទបាំងមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។ អាមេរិក និងជប៉ុន បានស្នើឲ្យកូរ៉េខាងត្បូងប្រុងប្រយ័ត្នចំពោះកូរ៉េខាងជើងទៀតផង។ ចំពោះមុខការផ្លាស់ប្ដូរឥរិយាបថរបស់កូរ៉េខាងជើង កូរ៉េខាងត្បូងពិតជារីករាយ និងបានចរចាជាមួយបងប្អូនកូរ៉េរបស់ខ្លួន ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា កូរ៉េខាងត្បូងនឹងប្រើប្រាស់ឱកាសពេលនេះឲ្យបានច្រើនបំផុត ព្រោះវាជាឱកាសកម្រដែលកូរ៉េខាងជើងកែប្រែជំហររឹងរូស ហើយសុខចិត្តជ្រើសរើសផ្លូវចរចាឡើងវិញ។ «ខ្ញុំគិតថា យើងយល់ពីកូរ៉េខាងជើងជាងនរណាទាំងអស់ ព្រោះធ្លាប់ជួបចរចាជាមួយកូរ៉េខាងជើងរាប់ទសវត្សរ៍ ខណៈការចរចាខ្លះទៅមុខ ខ្លះថយក្រោយក៏មាន»។ នេះជាសម្ដីរបស់លោកស្រី កាង ដែលទំនងជាឆ្លើយតបទៅនឹងការសង្ស័យរបស់អន្តរជាតិលើការចរចារវាងកូរ៉េទាំងពីរ។ លោកស្រីក៏ទទួលស្គាល់ថា មានការគន់គូរលើសកម្មភាពរបស់កូរ៉េខាងជើងដែលសម្រេចចិត្តចូលតុចរចាវិញ តែចុងក្រោយកូរ៉េខាងត្បូងត្រូវតែចាប់យកឱកាសនេះ។  យ៉ាងណាមិញ ប្រមុខការទូតកូរ៉េខាងត្បូងរូបនេះក៏បញ្ជាក់ដែរថា ជំហររបស់ក្រុងសេអ៊ូលមិនមានការផ្លាស់ប្ដូរឡើយ គឺនៅតែបន្តដើរលើផ្លូវជាមួយសហគមន៍អន្តរជាតិដើម្បីលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ ការដាក់ទណ្ឌកម្មនឹងនៅតែបន្តធ្វើតាមយន្តការក្រុមប្រឹក្សាសន្តិសុខ និងយន្តការឯកតោភាគី សំដៅបង្ខំឲ្យកូរ៉េខាងជើងបោះបង់មហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន និងងាកចូលតុចរចាជាមួយអន្តរជាតិវិញផងដែរ។ ងាកទៅរឿងចរចារវាងកូរ៉េទាំងពីរបន្តិច កូរ៉េខាងជើងប្រកាសហើយថា ខ្លួននឹងបញ្ជូនប្រតិភូ និងអត្តពលិកខ្ទង់រយនាក់ចូលរួមកម្មវិធីអូឡាំពិកនៅទីក្រងព្យុងឆាង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ កូរ៉េទាំងពីរនឹងប្រើទង់រួមគ្នាក្នុងពិធីបើកកម្មវិធី ហើយបង្កើតក្រុមកីឡាហុកគីស្ដ្រីរួមដើម្បីប្រជែងក្នុងនាមកូរ៉េតែមួយ។ ប៉ុន្តែគេក៏ត្រូវរង់ចាំការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិសិនដែរ ព្រោះកូរ៉េខាងជើងមិនបានចុះឈ្មោះ ហើយអត្តពលិកខ្លះគ្មានសិទ្ធិប្រកួតឡើយ៕ 
ទន្ទឹមនឹងការចរចាជាបន្តបន្ទាប់រវាងកូរ៉េទាំងពីរ ប្រទេសជាច្រើននិយាយឲ្យចំអាមេរិក និងជប៉ុន បានបង្ហាញការសង្ស័យលើអាកប្បកិរិយាទន់ភ្លន់ខុសប្លែករបស់កូរ៉េខាងជើង និងចាត់ទុកជាការពង្វាងភ្នែកអន្តរជាតិឲ្យឆ្ងាយពីកម្មវិធីនុយក្លេអ៊ែរប៉ុណ្ណោះ។ ប៉ុន្តែប្រមុខការទូតកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា និយាយថា ការចរចានឹងបន្តទៅមុខទៀត ហើយកូរ៉េខាងត្បូងក៏មានភ្នែកភ្លឺ ដែលអាចយល់ដឹងជំហររបស់កូរ៉េខាងជើងបាន។
  អំឡុងសុន្ទរកថាដ៏កម្ររួមមួយនៅថ្ងៃទី៦ ខែកក្កដា នាយកសេវាសន្តិសុខផ្ទៃក្នុងអង់គ្លេស (M15) លោក Ken McCallum និងនាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាម៉េរិក (FBI) លោក Chris Wray បានព្រមានដល់ធុរជន និងមន្រ្តីលោកខាងលិចពីការប៉ុនប៉ងរបស់ក្រុងប៉េកាំងក្នុងការលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុនពួកគេដើម្បីក្តោបក្តាប់ទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ប្រធាន M15 និងFBI ក៏បានថ្លែងដែរថា ការស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលចិនបានដាក់សម្ពាធដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អង់គ្លេស អាម៉េរិក ក៏ដូចជាប្រទេសអឺរ៉ុបផ្សេងទៀតដែរ។    តបនឹងការការចោទប្រកាន់បែបនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃទី៧ ខែកក្កដា ឆ្លើយតបថា អង់គ្លេសកំពុងតែទម្លាក់ទង្វើដ៏អាប់ឱនកិត្តិយសរបស់គេមកលើចិន រីឯអាម៉េរិកកំពុងព្យាយាមវាយប្រហារ និងលាបពណ៌ចិនតាមរយៈលេសថាក្រុងប៉េកាំងបានគំរាមសណ្តាប់ធ្នាប់អន្តរជាតិ។   «ការពិតបានបង្ហាញយ៉ាងច្បាស់ថា អាម៉េរិកគឺជាប្រទេសគំរាមដ៏ធំបំផុតចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក»។ លោក Zhao ថ្លែងបែបនេះអំឡុងសន្និសីទកាសែតនៅក្រុងប៉េកាំង។    អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានជំរុញឱ្យប្រធាន FBI ប្រកាន់យកទស្សនវិស័យឱ្យបានត្រឹមត្រូវ មើលឃើញពីការវិវឌ្ឍរបស់ចិនឱ្យសមហេតុផល និងមិនលម្អៀង ហើយឈប់ផ្សព្ធផ្សាយការភូតភរ ក៏ដូចជាឈប់ធ្វើសុន្ទរកថាដែលមិនគិតមុខគិតក្រោយបែបនោះ។ ទន្ទឹមនេះ លោក Zhao និយាយថាប្រធាន M15 គួរតែបញ្ឈប់ការគិតដែលជាលទ្ធផលនាំឱ្យមានអ្នកចាញ់ និងអ្នកឈ្នះ ឬក៏បង្កើតសត្រូវដែលមិនមាននោះដែរ។   ភាពតានតឹងជុំវិញរឿងចារកម្មនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យីនៅឥណ្ឌូណេស៊ីដែលនឹងផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕  
ចិន នៅថ្ងៃទី៧ ខែកក្កដា វាយបកទៅអាម៉េរិក និងអង់គ្លេសដែលចោទខ្លួនថា ធ្វើចារកម្មលើក្រុមហ៊ុនលោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងថា អាម៉េរិក ជាប្រទេសដែលបង្កហានិភ័យយ៉ាងខ្លាំងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក ខណៈអង់គ្លេសបែរជាបង្វែរសកម្មភាពចារកម្មដ៏មិនសមរម្យរបស់ខ្លួនទម្លាក់លើក្រុងប៉េកាំង។
សម្រាប់រដ្ឋបាលខេត្តកណ្ដាល ការដាក់ផ្សាយពាណិជ្ជកម្មស្រាបៀរ ពុំមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព និងអាចបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ លោក គួច ចំរើន បានបញ្ជាឱ្យម្ចាស់អាជីវកម្ម និងសេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង រុះរើផ្ទាំងប៉ាណូលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីព្រំប្រទល់រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង។    នៅខេត្តកំពត និងខេត្តមណ្ឌលគិរីវិញ ថ្នាក់ដឹកនាំខេត្តទាំង២នេះ បានណែនាំឱ្យអភិបាលក្រុង-ស្រុក ចុះអប់រំអំពីផលប៉ះពាល់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងឱ្យម្ចាស់អាជីវកម្មរុះរើ ឬផ្លាស់ប្តូរយីហោ ដែលមានរូបភាពស្រាបៀរ ទៅជាភេសជ្ជៈវិញ។ ក្រៅពីបញ្ជាឱ្យរុះរើស្លាកពាណិជ្ជកម្មស្រាបៀរ អភិបាលខេត្តទាំងពីរនេះ ក៏ណែនាំឱ្យប្រធានការិយាល័យច្រកចេញចូលតែមួយ ពិនិត្យសំណើសុំបើកអាជីវកម្ម ឬលើកផ្លាកយីហោនានា ដើម្បីជៀសវាងការបន្តផ្សព្វផ្សាយគ្រឿងស្រវឹង ឬស្រាបៀរ។    ទាំងអភិបាលខេត្តកណ្ដាល កំពត និងមណ្ឌលគិរី បានទុកពេលដល់ម្ចាស់អាជីវកម្មរយៈពេល១សប្ដាហ៍ ដើម្បីរុះរើ។ ក្នុងករណីយឺតយ៉ាវ ឬមិនបានអនុវត្តតាម រដ្ឋបាលខេត្តនឹងចុះរុះរើ និងចាត់វិធានការច្បាប់។   សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៨ កក្កដា លោក ស សុខា បានណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យសើរើឡើងវិញ  ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹង ពាក់ព័ន្ធនឹងការផ្សាយស្លាកពាណិជ្ជកម្ម៕   អត្ថបទទាក់ទង   អ្នកតាមដានសង្គម សាទរការរុះស្លាកគ្រឿងស្រវឹងតាមផ្លូវ និងស្នើឱ្យមានច្បាប់គ្រប់គ្រង   ខេត្តក្រចេះ ចាប់ផ្ដើមរុះរើស្លាកផ្សព្វផ្សាយស្រាបៀរ   រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ពិនិត្យមើលកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងឡើងវិញ   អភិបាលខេត្តតាកែវថ្មី បញ្ជាឱ្យទម្លាក់ស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងចេញ ហើយដាក់សារអប់រំវិញ 
ការរុះរើផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅទីសាធារណៈ មានសកម្មភាពកាន់តែផុសផុលឡើងៗ ពោលគឺចាប់តាំងពីដើមខែកក្កដាមក។ ចាប់ផ្តើមមុនគេ ពីខេត្តកំពង់ស្ពឺ តាមបន្តដោយ តាកែវ ក្រចេះ ស្ទឹងត្រែង និងបាត់ដំបង។ ចុងក្រោយនេះ ខេត្តកណ្តាល កំពត និងមណ្ឌលគិរី ក៏ចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមដងផ្លូវដែរ ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម និងរក្សាសណ្តាប់ធ្នាប់ សោភ័ណភាពនៅតាមផ្លូវ។
ខេត្តឧត្តរមានជ័យ ជាគោលដៅទីបី នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ដោយកាលពីខែវិច្ឆិកា វគ្គបណ្ដុះបណ្ដាលដំបូង ត្រូវធ្វើឡើងនៅខេត្តកំពង់ធំ មានអ្នកចូលរួម២៥នាក់ បន្ទាប់មក ក្នុងខែ មករា ធ្វើឡើងនៅខេត្តកំពត មានអ្នកចូលរួមជាង៣០នាក់។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ និងអង្គការដៃគូ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។ លោក វ៉ែន សារឿត មន្រ្តីគុណភាពកម្មវិធីនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា បានបព្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការសម្រេចចិត្ត និងពង្រីកសិទ្ធអំណាចរបស់យុវជន ដើម្បីមានសមត្ថភាពជំរុញសេវាសាធារណៈ។ លោក បន្ថែមថា គម្រោងនេះមិនត្រឹមតែបណ្ដុះបណ្ដាលដល់យុវជនប៉ុណ្ណោះទេ តែក៏បានបណ្ដុះបណ្ដាលដល់មន្រ្តីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងគោលបំណង ពង្រឹងការផ្ដល់សេវាសាធារណៈកាន់តែប្រសើរដល់ពលរដ្ឋ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោក រំពឹងថា សិក្ខាកាមទាំងអស់នឹងយល់កាន់តែច្បាស់ពីសិទ្ធអំណាចរបស់ខ្លួន និងក្លាយជាយុវជនសកម្មជួយដល់សហគមន៍ខ្លួន។   ជាមួយគ្នានេះ លោក គី សុខលីម សហស្ថាបនិក និងជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់ដល់យុវជនសិក្ខាកាមទាំងអស់ ព្រោះប្រសិនយុវជនយកចិត្តទុកដាក់រៀនសូត្ររយៈពេល៤ថ្ងៃនេះ យុវជននឹងទទួលបានចំណេះដឹងជាច្រើន ជាពិសេសអាចក្លាយជាអ្នកសារព័ត៌មានជួយផ្សព្វផ្សាយសហគមន៍របស់ខ្លួន និងអាចក្លាយជាមន្រ្តី នៅតាមអង្គការក្រៅរដ្ឋាភិបាល , វិស័យរដ្ឋ ,ឯកជន ,អ្នកជំនួញ និងអ្នកនិពន្ធផងដែរ។ លោកបានបញ្ជាក់ថា៖ «រៀន៤ថ្ងៃ បង្កើតការងារ ៦មុខ យើងអាចធ្វើការក្នុង៦ស្ថាប័នខុសគ្នា»។ លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ និងជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល  បានរំលឹកថា ព័ត៌មានប្រៀបដួចជាអាហារ ដែលតម្រូវឱ្យមនុស្សបរិភោគរាល់ថ្ង។ លោក បានបញ្ជាក់ថា បច្ចុប្បន្នព័ត៌មាន មានភាពសម្បូរបែប ងាយស្រួលដល់ពលរដ្ឋទទួលព័ត៌មានបានច្រើន និងរហ័ស ប៉ុន្តែក៏ទទួលបានព័ត៌មានមិនពិតច្រើនដូចគ្នា។ លោក បានណែនាំថា ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ត្រូវតែគោរពវិជ្ជាជីវៈ និងត្រូវត្រួតពិនិត្យព័ត៌មានខ្លួនឱ្យច្បាស់មុននឹងផ្សាយ។ វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយអង្គការ និងស្ថាប័នដៃគូចំនួន៩ ទៀត។ គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ឧត្តរមានជ័យ ជាខេត្តគោលដៅទីបី នៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ និងកំពត  មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ពោធិ៍សាត់ និងកោះកុង។ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈនេះ សារព័ត៌មានថ្មីៗ ចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ»  ដល់យុវជនចំនួន ៤៦នាក់ មកពីខេត្តឧត្ដរមានជ័យ សៀមរាប រតនគិរី និងកំពង់ធំ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៨-១១ ខែកុម្ភៈ ក្រោមកិច្ចសហការរៀបចំពីអង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។
  ជាផ្នែកមួយក្នុងការដាក់សម្ពាធលើរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន អាម៉េរិកបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចនិងព្រមទាំងទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័នរុស្ស៊ី។ យ៉ាងណាមិញ សម្ព័ន្ធមិត្តប្លុកដែលពឹងផ្អែកជាង៤០ភាគរយលើឧស្ម័នរុស្ស៊ីមិនបានឯកភាពគ្នាដាក់ទណ្ឌកម្មលើការនាំចូលថាមពលរុស្ស៊ីនោះឡើយ។ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានតម្រូវឱ្យប្រទេសអមិត្តត្រូវតែបង់ជាប្រាក់រូប្លិ៍ក្នុងការទិញឧស្ម័នពីរុស្ស៊ីចាប់ពីថ្ងៃទី១ខែ មេសាទៅថែមទៀត។    សម្រាប់បណ្ដារដ្ឋបាល់ទិកវិញ ការឆ្លើយតបលើរុស្ស៊ីពាក់ព័ន្ធឧស្ម័ននេះ ហាក់ដើរលឿនជាងសមាជិកអឺរ៉ុបផ្សេង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានក្រុមហ៊ុនប្រតិបត្តិករស្តុកឧស្ម័នធម្មជាតិឡេតូនី Conexus Baltic Grid លោក Uldis Bariss បញ្ជាក់ថា រដ្ឋបាល់ទិកបានព្រមព្រៀងគ្នា បញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីចាប់ពីថ្ងៃទី១ ខែមេសា។ លោក Bariss បន្ថែមថា ទីផ្សារថាមពលរបស់បាល់ទិកបច្ចុប្បន្នពឹងផ្អែកលើឧស្ម័នបម្រុងដែលរក្សាទុកនៅឡេតូនី។   «ចាប់តាំងពីថ្ងៃទី១ ខែមេសា ឧស្ម័នធម្មជាតិរបស់រុស្ស៊ីលែងនាំចូលឡេតូនី អេស្តូនី និងលីទុយអានីទៀតហើយ»។ ប្រធានក្រុមហ៊ុនខាងលើបញ្ជាក់បែបនេះ។   នៅថ្ងៃដដែលនោះ ប្រធានាធិបតីលីទុយអានី Gitanas Nauseda បានបង្ហោះសារលើបណ្ដាញសង្គម Twitter ដោយទទូចឱ្យសហភាពអឺរ៉ុប ធ្វើតាមចំណាត់ការរបស់រដ្ឋបាល់ទិកដែលបានឈប់ទិញប្រេង និងឧស្ម័នពីរុស្ស៊ី។ លោក Nauseda ក៏បានសង្កត់ធ្ងន់ថា ប្រសិនជាលីទុយអានីធ្វើបាននោះ អឺរ៉ុបក៏អាចធ្វើបានដូចគ្នាដែរ។   នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប អាល្លឺម៉ង់ និងបារាំង ពឹងផ្អែកលើឧស្ម័ននាំចូលពីរុស្ស៊ីច្រើនជាងគេ។ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ រិះគន់ទីក្រុងមូស្គូខ្លាំងៗចំពោះការកំណត់ឱ្យប្រើលុយរុស្ស៊ីដើម្បីទិញឧស្ម័ន ព្រោះខុសកិច្ចព្រមព្រៀងទិញលក់កន្លងមក៕  
រដ្ឋនៅតំបន់បាល់ទិក លែងនាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ីទៀតហើយចាប់ពីថ្ងៃទី១ ខែមេសា។ ប្រធានប្រតិបត្តិករឧស្ម័នធម្មជាតិឡេតូនី Uldis Bariss អះអាងបែបនេះនៅថ្ងៃទី២ ខែមេសា។ ឯលីទុយអានីដែលជារដ្ឋបាល់ទិកមួយហើយក៏ជាសមាជិកសហភាពអឺរ៉ុប (EU) បានអំពាវនាវឱ្យប្លុកមួយនេះធ្វើតាមចំណាត់ការរបស់រដ្ឋបាល់ទិកដែរ។
ទោះបីអស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ២០១៨ ក៏ដោយ តែក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវការឈ្នះក្រុមទីម័រខាងកើតក្នុងជំនួបបង្គ្រប់កិច្ចថ្ងៃនេះ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ក្រោយពួកគេធ្វើឲ្យខកចិត្តពីរប្រកួតជាប់គ្នាកន្លងមកនេះ។ ទោះបីវាជាជំនួបបង្គ្រប់កិច្ច តែនឹងក្លាយជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ ព្រោះទីម័រខាងកើតត្រូវការឈ្នះកម្ពុជាដាច់ខាត ដើម្បីប្រជែងដណ្តើមកៅអីទៅវគ្គបន្ត។ ការប្រកួតដែលប្រព្រឹត្តទៅម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋាន Gelora Joko Samudro Stadium វាជាជំនួបលើកទី៣រវាងក្រុមពីរ ដោយលទ្ធផលកន្លងមក កម្ពុជាចាញ់១លើកនិងស្មើ១លើក។ នាការប្រកួតឆ្នាំ២០១៣ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានចាញ់ទីម័រខាងកើតក្នុងលទ្ធផល ៣-១ មុនក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅឆ្នាំ២០១៧ លើទឹកដីមីយ៉ាន់ម៉ា។ ករណីកម្ពុជាឈ្នះក្នុងការប្រកួតនេះ ក្រុមទីម័រខាងកើតនឹងធ្លាក់ចេញពីពានរង្វាន់ AFF U19 Championship 2018 ដោយស្វ័យប្រវត្តិ។ តែបើទីម័រខាងកើតជាអ្នកឈ្នះវិញ ក្រុមនេះអាចមានឱកាសច្រើនក្នុងការឈានទៅវគ្គបន្ត ជាពិសេសជំរុញឲ្យក្រុមម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា ត្រូវប្រជែងដណ្តើមជ័យជម្នះគ្នា ពេលពួកគេជួបគ្នាម៉ោង៧យប់នៅកីឡដ្ឋាន Gelora Joko Samudro Stadium។ បច្ចុប្បន្នទីម័រខាងកើតឈរលេខរៀងទី៣មាន៥ពិន្ទុ រីឯក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ីឈរកំពូលតារាងនិងលេខ២ជាបន្តបន្ទាប់មាន៧ពិន្ទុដូចគ្នា៕  
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយទីម័រខាងកើត សម្រាប់ជំនួបចុងក្រោយពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួត ដែលប្រព្រឹត្តទៅម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋាន Gelora Joko Samudro Stadium វាជាជំនួបបង្គ្រប់កិច្ចសម្រាប់កម្ពុជា ខណៈទីម័រខាងកើតត្រូវការឈ្នះជាចាំបាច់។ ជាមួយគ្នានេះ U19 ម៉ាឡេស៊ី ត្រូវប្រជែងដណ្តើមកំពូលតារាងពូល B ជាមួយមីយ៉ាន់ម៉ា នៅម៉ោង៧យប់។
លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)បានប្រាប់សារព័ត៌មានថ្មីៗថា សមាគមនឹងរៀបចំកម្មវិធីនេះក្នុងគោលបំណង ដើម្បីបង្កើនចំណងមិត្តភាព ក៏ដូចជាបង្កើតនូវបណ្តាញទំនាក់ទំនងល្អ ជាមួយអតីតនិស្សិតខ្មែរ ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន និងធុរជនជប៉ុននៅកម្ពុជា។ ជាពិសេសកម្មវិធីនេះ ក៏មានគោលបំណង ប្រមូលប្រាក់ឧបត្ថម្ភពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា យកទៅជួយឧបត្ថម្ភដល់និស្សិតក្រីក្រមកពីបណ្ដាខេត្ត ដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញផងដែរ។ ប្រធានសមាគមរូបនេះមើលឃើញដូច្នេះថា៖« ការជួយឧបត្ថម្ភដល់មនុស្សដែលខិតខំតស៊ូរៀនសូត្រ តាមរយៈ ចំណេះ ជំនាញ ដែលពួកគេកំពុងតែសិក្សានៅឯសាកលវិទ្យាល័យនឹងធ្វើឲ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ អាចជួយខ្លួនឯង ក៏ដូចជាក្រុមគ្រួសារនាពេលអនាគត។ មួយវិញទៀត និស្សិតទាំងនោះ នឹងក្លាយជាជនគំរូនៅក្នុងសហគមន៍ជាពិសេស ពួកគេនឹងក្លាយខ្លួនជាធនធាន ដ៏ល្អសម្រាប់សង្គមជាតិ ផងដែរ»។ លោកសង្ឃឹមថា សាធារណជន និងអតីតនិស្សិតខ្មែរដែលធ្លាប់សិក្សានៅប្រទេសជប៉ុន នឹងចូលរួមគាំទ្រកម្មវិធីនេះ ដើម្បីជាចំណែកមួយជួយដល់និស្សិតក្រីក្រ ដែលកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ។ កន្លងមកសមាគមបានផ្ដល់ជាអាហារូបករណ៍ដល់និស្សិត នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាលាកសិកម្មជាតិព្រែកលៀប។ គួរបញ្ជាក់ថា សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC) បានរៀបចំកម្មវិធី នេះជារៀងរាល់ឆ្នាំ ដើម្បីជួបជុំអតីតនិស្សិតខ្មែរដែលធ្លាប់ទៅសិក្សានៅប្រទេសជប៉ុន និងជនជាតិជប៉ុនដែលកំពុងស្នាក់នៅប្រទេសកម្ពុជា៕
សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)នឹងរៀបចំកម្មវិធី«លៀងសាយភោជន៍ផ្តាច់ឆ្នាំចាស់២០១៧» ដើម្បីរៃអង្គាសថរិកា យកទៅជួយឧបត្ថម្ភដល់និស្សិតក្រីក្រកម្ពុជា ដែលមកពីបណ្ដាខេត្តមកសិក្សានៅភ្នំពេញ ។កម្មវិធីនេះនឹងប្រព្រឹត្តទៅ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន ខេមា ឡាប៉ុស្ត៍(Khéma La Poste) រាជធានីភ្នំពេញ។
ថ្ងៃពុធទី១៩ខែកក្កដា របាយការណ៍ស្រាវជ្រាវអាមេរិកដែលត្រូវបានចុះផ្សាយដោយ Science Advances បានបង្ហាញថា ពិភពលោកមានសំរាមផ្លាស្ទិកទំហំច្រើនជាង ៩,១ពាន់លានតោន ហើយសំណល់មួយចំនួនធំត្រូវបានបោះចូលក្នុងសមុទ្រ និងកន្លែងកប់សំរាម។ របាយការណ៍នេះព្រមានទៀតថា ចំនួនសំរាមផ្លាស្ទិកដែលកំពុងក្លាយជាបញ្ហាធំរបស់ពិភពលោកនេះនឹងកាន់តែកើនឡើងនៅពេលខាងមុខ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទំហំកាកសំណល់ផ្លាស្ទិកដែលត្រូវបោះចោលនឹងកើនឡើងដល់ជាង ១៣ពាន់លានតោននៅត្រឹមឆ្នាំ២០៥០។ ចំនួននេះស្មើនឹង ៣៥ពាន់ដងនៃទម្ងន់អាគារពាណិជ្ជកម្ម Empire State Building នៅក្រុងញូវយ៉កទៀត។ សហនិពន្ធរបាយការណ៍អ្នកស្រីJenna Jambeck បាននិយាយដូច្នេះថា៖«សំណល់ផ្លាស្ទិកមួយភាគធំមិនរលាយដោយឯកឯងទេ។ ដូច្នេះហើយសំរាមនេះនឹងនៅកកកុញលើផែនដីរាប់រយឬក៏អាចរាប់ពាន់ឆ្នាំ»។ អ្នកស្រីបន្ថែមទៀតថា៖«ការសន្និដ្ឋានរបស់ពួកយើងសង្កត់ធ្ងន់លើការពិចារណាពីសំភារៈដែយើងលប្រើប្រាស់ និងការអនុវត្តស្តីពីការគ្រប់គ្រងកាកសំណល់ផងដែរ»។ កាលពីឆ្នាំ១៩៥០ ចំនួនផ្លាស្ទិកជាង២តោនប៉ុណ្ណោះត្រូវបានបង្កើតឡើងជុំវិញពិភពលោក ប៉ុន្តែចំនួនផ្លាស្ទិកកើនឡើងដល់ជាង២២០លានតោនក្នុងឆ្នាំ២០០២ និង កើនបន្តទៀតដល់ច្រើនជាង ៤៤០លានតោនក្នុងឆ្នាំ២០១៥។ សំភារៈផ្លាស្ទិកកើនឡើងលឿនជាងសំភារៈផ្សេងៗទៅទៀត លើកលែងតែដែកនិងស៊ីម៉ងត៍តែប៉ុណ្ណោះ។ដែកនិងស៊ីម៉ង់ត៍ត្រូវគេយកទៅធ្វើសំណង់។ ចំណែកឯផ្លាស្ទិកត្រូវគេយកទៅវេចខ្ចប់។ស្ទើរតែពាក់កណ្ដាលនៃដែកនិងស៊ីម៉ងត៍ដែលត្រូវយកទៅសាងសង់នឹងសឹករិចរឹល ប៉ុន្តែផ្លាស្ទិកមិនរលាយនោះទេ។ ដូច្នេះហើយស្ទើរតែពាក់កណ្ដាលនៃផ្លាស្ទិកក្លាយជាសំណល់កកកុញបន្ទាប់ពីប្រើហើយ។ ទំហំសំរាមស្ងួតក្នុងទីក្រុងធំៗ កើនឡើងពីតិចជាង១ភាគរយឆ្នាំ១៩៦០ ទៅដល់លើស១០ភាគរយនៅឆ្នាំ២០០៥ក្នុងប្រទេសដែលមានចំណូលច្រើននិងមធ្យម។ ក្នុងឆ្នាំ២០១៥ ការស្រាវជ្រាវបានបង្ហាញថា ចំនួនផ្លាស្ទិកជិត៧លានតោនស្ថិតនៅកកកុញនៅលើផែនដី ហើយ ៧៩ភាគរយនៃសំណល់ផ្លាស្ទិក ៧លានតោនត្រូវបានគេចោលនៅកន្លែងកប់សម្រាម។ បច្ចុប្បន្នសំណល់ផ្លាស្ទិកមាននៅគ្រប់ផ្ទៃមហាសមុទ្រនៅជុំវិញពិភពលោក ហើយកាលពីឆ្នាំ២០១០ សំណល់ផ្លាស្ទិក៨ពាន់លានគីឡូក្រាមនៅក្នុងគ្រប់ផ្ទៃមហាសមុទ្រ៕
បច្ចុប្បន្ននេះ ពិភលោកមានសំណល់ច្រើនជាង៩,១ពាន់លានតោន ហើយវាកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផែនដីទាំងមូលផង។ សំណល់នេះមួយភាគធំត្រូវបានបោះចោលក្នុងសមុទ្រ និងបោះចោលក្នុងកន្លែងកប់សំរាម។ គេវាយតម្លៃថា ទំហំសំណល់ផ្លាស្ទិកនឹងកើនឡើងដល់ច្រើនជាង ១៣ពាន់លានតោនត្រឹមឆ្នាំ ២០៥០។
  សមយុទ្ធហ្វឹកហ្វឺនរបស់កម្លាំងប្រឆាំងនុយក្លេអ៊ែរជាយុទ្ធសាស្រ្តតែងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនេះជាសមយុទ្ធលើកទីពីររបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។ សមយុទ្ធប្រភេទនេះ ត្រូវបានរុស្ស៊ីធ្វើឡើងម្តងមុនពេលឈ្លានពានអ៊ុយក្រែនប៉ុន្មានថ្ងៃ។    «ក្រោមភាពដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកម្លាំងប្រដាប់អាវុធ លោកវ្ល៉ាឌីមៀ ពូទីន សមយុទ្ធហឹកហាត់ ត្រូវបានធ្វើឡើងជាមួយកម្លាំងប្រឆាំងជាយុទ្ធសាស្រ្តនៅលើដី សមុទ្រ និងអាកាស ដោយមានការអនុវត្តបាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលប្រដេញ»។ វិមានក្រេមឡាំងបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៦ ខែតុលា។    តាមការចាក់ផ្សាយរបស់ទូរទស្សន៍រដ្ឋ លោកពូទីនបានពិនិត្យមើលសមយុទ្ធយោធា ដែលធ្វើឡើងនៅសមុទ្រ Barents ក្នុងមហាសមុទ្រអាក់ទិក និងឧបទ្វីប Kamchatka ដែលស្ថិតនៅភាគខាងកើតរុស្ស៊ី ពីបន្ទប់គ្រប់គ្រងមួយ។ ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់លោកពូទីនថា សមយុទ្ធខាងលើ បានបង្ហាញពីការវាយប្រហារនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដើម្បីឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ។    ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានចុះផ្សាយថា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីល ដែលអាចបំពាក់នុយក្លេអ៊ែរពីរប្រភេទគឺ មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Yars និងមីស៊ីលប៉ាលីស្ទិក Sineva។ បន្ថែមពីនេះ យុទ្ធហោះយោធាប្រភេទ Tu-95 ក៏បានចូលរួមផងដែរ។ វិមានក្រេមឡាំង បានបញ្ជាក់ថា កងកម្លាំងប្រឆាំងនុយក្លេអ៊ែរបានបញ្ចប់កិច្ចការទាំងអស់ ហើយមីស៊ីលប៉ាលីស្ទិក ក៏បាញ់ត្រូវគោលដៅផង។   ស្របពេលមានភាពតានតឹងដោយសារសង្រ្គាមនៅអ៊ុយក្រែន ភាគីអាម៉េរិក បានអះអាងថា ក្រុងមូស្គូ បានជូនដំណឹងមកខ្លួនជាមុនហើយ ជុំវិញសមយុទ្ធកម្លាំងប្រឆាំងនុយក្លេអ៊ែរជាយុទ្ធសាស្រ្តនេះ។    សូមបញ្ជាក់ថា សមយុទ្ធខាងលើ ធ្វើឡើងស្របពេលក្រុងមូស្គូ បានចោទក្រុងកៀវថា កំពុងរៀបចំសកម្មភាពបង្ករឿង ប្រឆាំងរុស្ស៊ី តាមរយៈប្រើប្រាស់គ្រាប់បែកមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានអ៊ុយក្រែនបដិសេធ៕   
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រួតពិនិត្យមើលសមយុទ្ធហ្វឹកហ្វឺនរបស់កម្លាំងប្រឆាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ត នៅថ្ងៃទី២៦ ខែតុលា។ វិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
  ថ្លែងក្រោយបញ្ចប់សវនាការ លោក សំ សុខគង់ មេធាវីការពារក្តីឯកឧត្តម កឹម សុខា បាននិយាយថា តុលាការបានលើកហេតុផលចំនួន៣ ដើម្បីបន្តការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ដោយទី១ រក្សាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដោយចាត់ទុកជាបានការ។ ទី២បញ្ចៀសការប្រព្រឹត្តបទឧក្រិដ្ឋណាមួយបន្ថែមទៀត ដែលបង្កឡើងដោយឯកឧត្តម កឹម សុខា និងទី៣  ការរក្សាសន្តិសុខសង្គម ។ ប៉ុន្តែសហមេធាវីឯកឧត្តម កឹម សុខា មិនអាចទទួលយកបានចំពោះហេតុផលរបស់តុលាការឡើយ។   សវនាការពេញមួយព្រឹកនេះ ប្រព្រឹត្តទៅ ដោយគ្មានវត្តមាន ឯកឧត្តម កឹម សុខា ដែលជាជនជាប់ចោទ។   ឯកឧត្តម កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានបញ្ជូនឯកឧត្តម កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ តុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ ស្ថិតនៅក្នុងក្របខណ្ឌនៃអំពើក្បត់ជាតិ៕      
ភ្នំពេញ៖ តុលាការកំពូល សម្រេចបន្តឃុំខ្លួនឯកឧត្តម កឹម សុខា ពី«បទក្បត់ជាតិ» ដដែល ក្រោមហេតុផលថា រក្សាសន្តិសុខសង្គម។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖   សិក្ខាសាលាបញ្ជ្រាបចំណេះដឹង ទាក់ទងនឹងបញ្ហាសង្គមដល់ព្រះសង្ឃ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានយកទីតាំងសាលាឆាន់វត្តរាជបូរណ៍សម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ ដល់ថ្ងៃទី២៣ កក្កដា។ សិក្ខាកាមភាគច្រើន ជាព្រះសង្ឃ មកពីតាមបណ្ដាវត្តក្នុងស្រុក/ក្រុងទាំង១២ នៃខេត្តសៀមរាប និងតំណាងព្រះសង្ឃដែលគ្រប់គ្រងការផ្សាយរបស់វិទ្យុ ចំនួន១០កម្មវិធី សរុបចំនួន ៦០អង្គ/នាក់។   នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកធម្មបណ្ឌិត ហេង មណីចិន្ដា ឱ្យដឹងថា ជារៀងរាល់ឆ្នាំស្ថាប័នរបស់លោក តែងរៀបចំសិក្ខាសាលានេះឡើង ដែលជាកម្មវិធីពុទ្ធសាសនាផ្សារភ្ជាប់នឹងកិច្ចការសង្គម។ សិក្ខាសាលានេះ បាននិមន្តព្រះសង្ឃដែលលោកមានកម្មវិធីវិទ្យុរបស់ខ្លួន មកផ្តល់ចំណេះដឹងបន្ថែម ទាក់ទងនឹងផ្នែកវិទ្យុសហគមន៍ និងផ្តល់ចំណេះដឹងខាងសង្គមផង។ ហើយឆ្នាំនេះ សិក្ខាសាលាផ្តោតលើបញ្ហាសំរាម។   ធម្មបណ្ឌិត ហេង មណីចិន្ដា ពន្យល់យ៉ាងដូច្នេះថា៖« ឆ្នាំ២០២០យើងផ្តោតលើបញ្ហាសំរាម នៅតាមខេត្តមួយចំនួនដូចនៅបាត់ដំបង យើងផ្តោតលើអនាម័យតាមដងស្ទឹងសង្កែ នៅខេត្តសៀមរាបយើងពង្រីកវិសាលភាពលើពាក្យថា ព្រះសង្ឃនិងការគ្រប់គ្រងសំរាមដើម្បីសោភ័ណភាពក្រុងអង្គរ។ ក្រៅពីនេះយើងគ្រោងធ្វើនៅខេត្តកំពង់ធំ ដែលយើងមានស្ទឹងសែន និងនៅខេត្តពោធិ៍សាត់ ដែលយើងមានស្ទឹងពោធិ៍សាត់ បំណងដើម្បីឱ្យព្រះសង្ឃយកចិត្តទុកដាក់ ឱ្យលោកជួយផ្សព្វផ្សាយព្រះធម៌តាមរយៈការទេសនារបស់លោក និងតាមរយៈវិទ្យុដែលលោកកាន់កាប់ ដើម្បីឱ្យពុទ្ធបរិស័ទជួយកាត់បន្ថយនៅក្នុងការបោះចោលសំរាមផ្ដេសផ្ដាស កាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដើម្បីបរិស្ថានស្អាត...»។   ទាក់ទងនឹងការចូលរួមក្នុងកិច្ចការបរិស្ថាននេះដែរ កន្លងមកព្រះសង្ឃក្នុងស្ថាប័នក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ដែលហៅកាត់ថា CoMAPA បានអប់រំដល់បណ្ដាវត្តជាង៣០ក្នុងឧទ្យានអង្គរ ឱ្យយល់ពីការទុកដាក់សំរាម និងការដាំដើមឈើឡើងវិញជាដើម។ ធម្មបណ្ឌិត ហេង មណីចិន្ដា សង្កេតឃើញថា ក្រោយចូលរួមក្នុងកម្មវិធីអប់រំរួចមក វត្តអារាមមួយចំនួនបានផ្លាស់ប្ដូរមុខមាត់ ដោយមានការដាក់ធុងសំរាម ការញែកសំរាម ពិសេសការរៀបចំសួនច្បារ និងការដាំដើមឈើឡើងវិញ បង្កើនសោភ័ណភាពក្នុងវត្តអារាម។   អគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ា លោក អៀង សុធារ៉ា ដែលធ្វើជាវាគ្មិនក្នុងសិក្ខាសាលានៅពេលនោះ បាននិយាយថា បញ្ហាសំរាមគឺជារឿងចាក់ស្រេះក្នុងសង្គមខ្មែរ និងទាមទារការអប់រំដល់ពលរដ្ឋឱ្យបានច្រើន។ លោកពន្យល់ថា សំរាមគ្មានវិញ្ញាណឬមានចលនាបំលាស់ទីនោះទេ លើកលែងតែមនុស្សជាអ្នកគ្រប់គ្រងវាបាន។ ការងារនេះគឺទាមទារការសហការនិងការយល់ដឹងពីប្រជាពលរដ្ឋជាចាំបាច់។ លោកលើកឡើងថា៖« ឱ្យតែកន្លែងណាមានសំរាម យើងខំតុបតែងរៀបចំយ៉ាងណាក៏ដោយ គឺបាត់សោភ័ណភាពហើយ ធ្វើម៉េចក៏មិនស្អាតដែរ»។   អ្នកជំនាញផ្នែកគ្រប់គ្រងសំរាម និងកែច្នៃរូបនេះពន្យល់ថា សំរាមផ្តល់ផលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ សំរាមបង្កឱ្យមានជំងឺជាច្រើនដូចជា បញ្ហាផ្លូវដង្ហើម ពោះវៀន ជំងឺធុញថប់ គេងមិនលក់ជាដើម។ល។   ជាម្ចាស់អាជីវកម្មទាក់ទងនឹងបញ្ហាបរិស្ថានដែរនោះ លោក អៀង សុធារ៉ា ផ្តល់យោបល់ថា ដើម្បីដោះស្រាយបញ្ហាបរិស្ថាននេះបាន គឺត្រូវផ្តើមពីការកាត់បន្ថយជាមុន។ លោកពន្យល់ថា៖« អ្នកប្រើចានស្រាក់ និងប្រអប់ស្នោ បើយើងម្នាក់ៗរួបរួមគ្នាប្រើភាគច្រើនចានស្រាក់ ប្រអប់ស្នោត្រូវថយ»។   ទាក់ទងនឹងការចូលរួមរបស់ព្រះសង្ឃ លោក អៀង សុធារ៉ា មានសុទិដ្ឋិនិយមថា នឹងអាចចូលរួមដោះស្រាយបញ្ហាសំរាមនេះកាន់តែមានប្រសិទ្ធភាព។ លោកបន្ថែមថា៖« ព្រះសង្ឃមានឱកាសទេសនាច្រើន ទេសតាមភូមិ តាមផ្ទះ ហើយប្រជាជនស្ដាប់ច្រើន គាត់អាចចូលរួម រឿងសំខាន់គេរកឃើញការគ្រប់គ្រងសំរាមគឺគេគ្រប់គ្រងពេលបោះមុន មិនមែនពេលចោលទេ»។   លោក អៀង សុធារ៉ា យល់ទៀតថា៖« នៅសៀមរាបមានវត្តជាង២០០វត្ត ហើយលោកក៏ទទួលចង្ហាន់ពីពុទ្ធបរិស័ទ ពិសេសរដូវចូលវស្សា មែនទែនបើធ្វើការជាមួយអ្នកផ្សេង អាចត្រូវចាយថវិកាច្រើន តែព្រះសង្ឃអាចទេសក្នុងពិធីច្រើន អាចបញ្ជ្រាបរឿងសំរាមហើយពលរដ្ឋចូលចិត្តស្ដាប់ទៀត ចឹងពេលនេះយើងបង្រៀនគាត់សិន ទើបលោកមានទុនដើម្បីទេសឱ្យពុទ្ធបរិស័ទស្ដាប់»។   តាមរបាយការណ៍ពីមន្ទីរបរិស្ថានខេត្ត ជាប្រចាំថ្ងៃក្រុងសៀមរាបមានសំរាម៣០០តោន ចំណែកសំរាមក្នុងស្ទឹងសៀមរាប ជាប្រចាំថ្ងៃក្រុមហ៊ុនប្រមូលបាន២តោន៕
សៀមរាប៖ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាមួយស្ដីពី វត្តអារាមនិងការគ្រប់គ្រងសំរាម ដើម្បីសោភ័ណភាពក្រុងអង្គរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងន័យភ្ជាប់កិច្ចការពុទ្ធសាសនា ជាមួយការងារសង្គម និងមានតំណាងព្រះសង្ឃដែលគ្រប់គ្រងការផ្សាយរបស់វិទ្យុសហគមន៍ ចូលរួមចែករំលែកចំណេះដឹងទាក់ទងនឹងបញ្ហាបរិស្ថានដល់ព្រះសង្ឃ ក៏ដូចជាដល់ពុទ្ធបរិស័ទ។ តើព្រះសង្ឃរួមចំណែកអ្វីខ្លះ ក្នុងការងារផ្សព្វផ្សាយបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ?
  អាហារហឹរក្តៅ យោងតាមអ្នកជំនាញផ្នែករំលាយអាហារ អាហារហឹរដូចជា៖ គីមឈី មីហឹរ ខ្ទឹមស ម្ទេស ម្រេច ជាដើម ធ្វើឱ្យបរិមាណអាស៊ីតក្រពះកើនឡើង ហើយដំបៅក្រពះកាន់តែធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ វាគឺជាអាហារដែលនឹងធ្វើឱ្យរលាកស្រទាប់ក្រពះ ដោយហេតុនេះធ្វើឱ្យការឈឺក្រពះកាន់តែធ្ងន់ធ្ងរ។ វាថែមទាំងអាចនាំអោយមានការហូរឈាមក្រពះដ៏គ្រោះថ្នាក់បំផុត។   អាហារឆៅ សាឡាត់ មុខម្ហូបឆៅដូចជា បន្លែឆៅ ភ្លាប្រហិត ត្រី បង្គា ឬសាច់ សុទ្ធតែជាមុខម្ហូបដែលមិនបានកែច្នៃតាមកំដៅ ដូច្នេះហើយវាអាចផ្ទុកបាក់តេរី និងប៉ារ៉ាស៊ីតជាច្រើនប្រភេទ។ បំផ្លាញក្រពះ។ ការទទួលទានអាហារទាំងនេះជាប្រចាំ មិនត្រឹមតែបណ្តាលឱ្យរាគ ឈឺពោះ ថែមទាំងនាំឱ្យកើតជំងឺរលាកក្រពះទៀតផង។ ជាមួយគ្នានេះ នៅពេលដែលអ្នកញ៉ាំអាហារទាំងនេះ អ្នកក៏ងាយនឹងឆ្លងមេរោគបាក់តេរី ដែលបណ្តាលឲ្យពុល ក្អួត ឈឺពោះ. ដូច្នេះហើយ ដើម្បីការពារសុខភាព អ្នកគួរតែកំណត់ការទទួលទានអាហារឆៅ។   អាហារចៀន បំពង មានជាតិខ្លាញ់ អាហារបំពងមានផ្ទុកប្រេង និងខ្លាញ់ច្រើន អាហារចៀនធ្វើឱ្យពិបាករំលាយអាហារក្នុងក្រពះ។ ការប្រើប្រាស់ជាប្រចាំនៃក្រុមអាហារនេះក៏ប៉ះពាល់ដល់បេះដូង និងអាចកាត់បន្ថយលំហូរឈាមទៅកាន់ក្រពះផងដែរ។ អ្នកអាចប្រឈមមុខនឹងរោគសញ្ញាជាច្រើនទៀតដូចជាហើមពោះ ការមិនរំលាយអាហារ រាគដែលមិនល្អទាល់តែសោះ។   អាហារជូរ រាល់អាហារដែលមានជាតិ fermented ដូចជា ប្រហុក ពងទាប្រៃ ឬផ្លែឈើជូរដូចជា ក្រូចឆ្មា អំពិល ក្រូច ក្រូចថ្លុង នឹងធ្វើឱ្យកម្រិតអាស៊ីតក្រពះកើនឡើង ហើយស្រទាប់ការពារនៃភ្នាសរំអិលត្រូវខូចខាត។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏ងាយនឹងបង្កការឈឺចាប់ក្រពះផងដែរ ដែលជារឿយៗអមដោយរោគសញ្ញាដូចជា ក្រហាយទ្រូង ក្រហាយទ្រូង រំលាយអាហារ។   អាហារដែលមានជាតិស្ករច្រើន អាហារផ្អែមៗដែលមានជាតិស្ករច្រើនដូចជា នំខេក សូកូឡា ស្ករគ្រាប់ ឬភេសជ្ជៈ បើញ៉ាំពេលឈឺពោះអាចបណ្តាលឱ្យរាគ និងជំរុញការផលិតអាស៊ីតបន្ថែមទៀតនៅក្នុងទឹកក្រពះ ធ្វើឱ្យការឈឺចាប់កាន់តែធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ អាហារផ្អែមងាយនឹងបង្កឱ្យធាត់ លើសទម្ងន់ លើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
អាហារខាងក្រោមនេះធ្វើឱ្យក្រពះធ្វើការខ្លាំង បញ្ចេញជាតិអាស៊ីតច្រើន បង្កឱ្យកើតដំបៅក្រពះ និងឈឺក្រពះ។
របាយការណ៍ បានឲ្យដឹងថា ដីសម្បទានសង្គមកិច្ចជាង៤,៦ពាន់ហិកតា និងផ្ទះជាង១,៦ពាន់ខ្នង ត្រូវបានចែកជូនដល់គ្រួសារអតីតយុទ្ធជន៣,៥ពាន់គ្រួសារ ក្នុងខេត្តគោលដៅ១២ រួមមាន កំពង់ស្ពឺ ក្រចេះ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង រតនគិរី កោះកុង និង ស្វាយរៀង។ របាយការណ៍ បង្ហាញទៀតថា រដ្ឋ បានប្រគល់ដីសម្បទានសង្គមកិច្ចជាង១,១សែនហិកតា ដល់ប្រជាពលរដ្ឋក្រីក្រស៊ីវិលជាង៥,៨ម៉ឺនគ្រួសារ។ លើសពីនេះ រដ្ឋ នៅបានធ្វើប្រទានកម្មដីគ្រប់ប្រភេទជាង១,២លានហិកតាទៀត ជូនដល់ប្រជាពលរដ្ឋប្រមាណ៤សែនគ្រួសារ។ រីឯ ដីសម្បទានសង្គមកិច្ចក្នុងគម្រោងអភិវឌ្ឍតាមបណ្តោយព្រំដែន ដែលមានទំហំដី១,២ម៉ឺនហិកតា ត្រូវរដ្ឋផ្តល់ឲ្យប្រជាពលរដ្ឋជាង១,៤ម៉ឺនគ្រួសារ និងសាងសង់ផ្ទះបានជាង៥,៥ពាន់ខ្នង នៅខេត្តមួយចំនួន រួមមាន ព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និង ស្ទឹងត្រែង។  ដោយឡែក ដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)  រដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ក្នុងទំហំផ្ទៃដីជាង១,៦ម៉ឺនហិកតា៕
ភ្នំពេញ៖ គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩  ដីមិនតិចជាង១លានហិកតាទេ ដែលរដ្ឋាភិបាល បានបែកចែកឲ្យប្រជាពលរដ្ឋនិងអតីតយុទ្ធជន។ នេះបើតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និបាតប្រចំាឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
លោក Chung Eui-yong ប្រេសិតកូរ៉េខាងត្បូង បានចាប់ផ្ដើមដំណើរទស្សនកិច្ចពីរថ្ងៃនៅកូរ៉េខាងជើង ដោយចាប់ផ្ដើមនៅថ្ងៃទី៥ និងបញ្ចប់នៅថ្ងៃទី៦ ខែមីនា។ លោក Chung Eui-yong បានចាកចេញពីព្រលានយន្តហោះនៅ Seongnam ខាងក្រៅរដ្ឋធានីសេអ៊ូល និងធ្វើដំណើរតាមផ្លូវអាកាសខាងលិចទៅកាន់កូរ៉េខាងជើង ជាទីដែលលោកត្រូវអូសទាញរបបដឹកនាំក្រុងព្យុងយ៉ាងឲ្យចូលតុជជែកជាមួយអាមេរិកស្ដីពីការរំសាយនុយក្លេអ៊ែរ។ មន្ត្រីផ្សេងទៀតក្នុងប្រតិភូនេះមានលោក Suh Hoon ប្រធានទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការចារកម្ម, លោក Chun Hae-sung អនុរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉ និងមន្ត្រីជាន់ខ្ពស់ពីរនាក់ ក៏ដូចជាមន្ត្រីបម្រើការ៥នាក់ទៀត។ នេះបើតាមការទីភ្នាក់ងារព័ត៌មាន Xinhua ។ ប្រតិភូកូរ៉េខាងត្បូង បានជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីជប់លៀងស្វាគមន៍នៅថ្ងៃទី៥ ខែមីនាដដែលនៅទីក្រុងព្យុងយ៉ាង។ ថ្លែងប្រាប់អ្នកសារព័ត៌មានមុនហោះទៅកូរ៉េខាងជើង លោក Chung Eui-yong និយាយថា លោកនឹងប្រាប់កូរ៉េខាងជើងពីជំហររឹងមាំឥតងាករេរបស់លោក មូន ចេអ៊ីន លើការលុបបំបាត់នុយក្លេអ៊ែរ ព្រមទាំងការកសាងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ លោកបន្តថា មន្ត្រីកូរ៉េខាងជើងនឹងជជែកស៊ីជម្រៅជាមួយដៃគូកូរ៉េខាងជើងដើម្បីបន្តការសន្ទនាអន្តរកូរ៉េ និងរវាងក្រុងព្យុងយ៉ាង និងសហគមន៍អន្តរជាតិរាប់ទាំងអាមេរិកផងដែរ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ថា បេសកកម្មចម្បងរបស់តំណាងពិសេសលោក មូន ចេអ៊ីន គឺបង្កើតការចរចារវាងអាមេរិក និងកូរ៉េខាងជើង។ កូរ៉េខាងត្បូងចេញមុខធ្វើស្ពានរវាងអាមេរិក និងកូរ៉េខាងជើង ព្រោះគូសត្រូវទាំងពីរគ្មានទំនាក់ទំនងផ្លូវការឡើយ តែសុទ្ធតែបង្ហាញជំហរចង់ចរចាដូចគ្នា។ ប៉ុន្តែការដាក់លក្ខខណ្ឌរបស់អាមេរិកដែលចង់ឲ្យកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរសិន ធ្វើឲ្យលទ្ធភាពចរចាមានភាគរយតិចតួច។ ការបញ្ជូនលោក Chung Eui-yong ទៅក្រុងព្យុងយ៉ាង គឺជាការឆ្លើយតបវត្តមានលោកស្រី គីម យ៉ូចុង ជាប្អូនស្រី និងជាប្រេសិតរបស់លោកលោក គីម ជុងអ៊ុន អំឡុងពេលបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាកាលពីដើមខែកុម្ភៈ។ ទំនាក់ទំនងអន្តរកូរ៉េបានប្រសើរឡើងជាលំដាប់ដោយសារព្រឹត្តិការណ៍កីឡានេះ ហើយលោក មូន ចេអ៊ីន សង្ឃឹមថា នេះជាឱកាសល្អដើម្បីចាប់ផ្ដើមការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងស្ដីពីកម្មវិធីនុយក្លេអ៊ែរ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង លោក Chung Eui-yong ក៏មានផែនការបន្តដំណើរទៅ កាន់អាមេរិកទៀត។ គោលដៅនៃទស្សនកិច្ចនេះ គឺរាយការណ៍ពីលទ្ធផលជំនួបជាមួយមន្ត្រីកូរ៉េខាងត្បូង ក៏ដូចជាចង់ជំរុញឲ្យមានការចរចាផ្ទាល់រវាងអាមេរិក និងកូរ៉េខាងជើងដែរ៕
ប្រេសិតពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានធ្វើដំណើរឆ្ពោះទៅកាន់កូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យចូលតុចរចាជាមួយអាមេរិក។ ប្រតិភូកូរ៉េខាងត្បូងដឹកនាំលោក Chung Eui-yong នាយកការិយាល័យសន្តិសុខជាតិ និងជាទីប្រឹក្សាលោក មូន ចេអ៊ីន និងអមដោយមន្ត្រីជាន់ខ្ពស់១០នាក់ទៀត។ ត្រឡប់ពីកូរ៉េខាងជើង មន្ត្រីកូរ៉េខាងត្បូងក៏មានគម្រោងទៅអាមេរិកដើម្បីបង្កើតបរិយាកាសប្រសើរដល់ការចរចា។
  ជុំវិញបញ្ហាខាងលើនេះលោក អ៊ុន សាវ៉ាន់ ជាប្រតិបត្តិករទេសចរណ៍មួយរូបមើលឃើញថា សិស្សមួយចំនួនបានជួបជុំគ្នា គេចសាលារៀន និងជក់បារីអេឡិចត្រូនិក ដែលលោកបានឃើញផ្ទាល់ នៅទីតាំងខ្លះក្នុងក្រុងសៀមរាប។ លោកបន្តថា សិស្សខ្លះអាចឈានដល់ការបង្ហោះម៉ូតូ ដែលពេលខ្លះគ្រូ និងអាណាព្យាបាលមិនបានដឹងផង។   លោក សាវ៉ាន់ ក៏រំពឹងថា ថ្នាក់គ្រប់គ្រងសាលា អាណាព្យាបាលសិស្ស និងអាជ្ញាធរពាក់ព័ន្ធ នឹងរឹងបន្ដឹងការជួបជុំរបស់សិស្សសាលា និងហាមឃាត់ការទិញបារីពីសិស្សជាដើម។ លោកបន្ថែមថា៖«  កត្តាសំខាន់ដែលអាចដោះស្រាយបានដែរនោះ គឺការដាក់ច្បាប់រិតបន្ដឹងអ្នកលក់ មិនអនុញ្ញាតឱ្យលក់ ឱ្យសិស្សសាលាទេ ដែលអាចប៉ះពាល់ដល់អនាគតក្មេងៗ នេះជាការចូលរួម អ្នកផ្តល់ទីតាំងក៏ដូចគ្នា សូមធ្វើការរួមគ្នា»។    ពលរដ្ឋមួយរូបទៀតរស់នៅសង្កាត់ស្លក្រាម លោក យី សុថា ក៏មើលឃើញពីលេចឡើងនូវក្រុមសិស្ស និងក្រុមក្មេងទំនើងដែលគេចសាលានៅតាមមាត់ស្ទឹង និងសួនច្បារក្នុងក្រុងសៀមរាបផងដែរ។ លោកថា នេះជាទង្វើកំពុងបំផ្លាញសង្គម ដូចជាជក់បារី ផឹកស្រា និងលេងល្បែងស៊ីសងជាដើម។   សម្រាប់លោក សុថា កត្តាដែលជំរុញឱ្យសិស្សប្រព្រឹត្តិអំពើទាំងនោះដោយសារការអូសទាញ ឬសេពកប់មិត្តភក្តិមិនល្អផងដែរ។ លោកបន្តថា៖« សំណូមពរ ដល់គ្រូ ថ្នាក់ដឹកនាំសាលា អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ចំពោះកូន កូនសិស្ស តាមដានឱ្យជាប់លាប់ ព្រោះថាទង្វើនេះប៉ះពាល់សុខភាព បាត់បង់អនាគតទាំងវ័យក្មេង និងមិនអាចជួយសង្គម និងគ្រួសារបាន»។     ជុំវិញករណីនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុណ្ណា បានទទួលស្គាល់ថា ពិតជាមានសិស្សគេចសាលាពិតប្រាកដមែន តែមិនច្រើនទេ។ លោកប្រធានមន្ទីរពន្យល់ថា បញ្ហានេះមន្ទីរបានអនុវត្តន៍តាមការផ្សព្វផ្សាយរបស់ក្រសួង ដោយបានពង្រឹងការគ្រប់គ្រង និងរៀបចំដំណើរការរៀនឱ្យមានជាប់ជាប្រចាំ មិនឱ្យដាច់ឡើយ។ បន្ថែមពីនេះ មន្ទីរបានឱ្យសាលាពង្រឹងវិន័យសិស្ស ហើយប្រសិនមានការចាំបាច់ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរដើម្បីជួយអន្ដរាគមន៍ពាក់ព័ន្ធសិស្សនៅក្រៅសាលា។   យ៉ាងណាលោក ប៊ុណ្ណា ប្រាប់ថា ការងារនេះមានភាពលំបាកបន្ដិច ព្រោះសិស្សនៅក្រៅសាលាខ្លះមិនមែនសុទ្ធតែធ្វើរឿងមិនល្អទេ។ អ្នកខ្លះគ្រាន់តែអង្គុយផឹកកាហ្វេនៅក្រៅម៉ោងរៀនក៏ថាបាន។    ចំពោះករណីសិស្សជក់បារី ឬបារីអេឡិចត្រូនិក ប្រធានមន្ទីរអប់រំខេត្តសៀមរាប លើកទឹកចិត្តឱ្យមហាជន អាជ្ញាធរដែនដីជួយសហការឃ្លាំមើល និងត្រូវមានអន្ដរាគមន៍ឱ្យទាន់ពេលវេលា ដូចជាអប់រំ ដើម្បីកុំឱ្យពួកគេឈានដល់ចំណុចដែលមិនអាចកែបាន។    នៅចុងខែ សីហា កន្លងទៅ អាជ្ញាធរស្រុក និងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយលោកនាយកសាលា បានចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នាំគ្នាទៅសម្ងំផឹកស្រា លេងល្បែង ជក់បារី លេងហ្គេមតាមកញ្ចុះនៅក្រៅសាលារៀន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានយកក្មេងៗគេចសាលាទាំងនោះទៅតេសរកសារធាតុញៀនផងដែរ តែលទ្ធផលអវិជ្ជមាន។ សមត្ថកិច្ចគ្រាន់តែអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយឱ្យអាណាព្យាបាលធ្វើលិខិតធានា យកទៅផ្ទះវិញ។   សម្រាប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក លី ប៊ុណ្ណា យល់ថា អាណាព្យាបាលមានកាតព្វកិច្ចខ្ពស់ ចំពោះការតាមដាន និងមើលថែទាំកូនចៅ។ លោកថា ភារកិច្ចនៅសាលារៀនគឺគ្រូ ចំណែកនៅខាងក្រៅសាលា គឺជាភារកិច្ចរបស់អាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែលជួយគាំទ្របន្ថែមទៀតក្នុងក្របខណ្ឌនៃការអប់រំ៕  
សៀមរាប៖ បញ្ហាសិស្សគេចសាលា ជក់បារី ក្មេងទំនើង គឹជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋខ្លះនៅក្រុងសៀមរាប ដែលពួកគេយល់ថាទង្វើនេះកំពុងបំផ្លាញសង្គម ដែលតោងឱ្យទាំងអស់គ្នាដោះស្រាយជាបន្ទាន់។
  នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានឃុំចំនួន២ដែលគណបក្សភ្លើងទៀន បានឈ្នះ ក្នុងនោះឃុំដូង និងឃុំក្រយា។ គណបក្សនយោបាយ៥បានប្រកួតប្រជែងដណ្តើមអាសនៈចំនួន៥នៅឃុំដូង ដោយក្នុងចំណោមសន្លឹកឆ្នោតបានការ២៦៣៦ គណបក្សភ្លើងទៀន ទទួលបាន១២៤៥សំឡេង (៤៧,២៣ភាគរយ), គណបក្សប្រជាជនកម្ពុជា បាន៩៨៣ សំឡេង (៣៧,២៩ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច ២៣៩សំឡេង (៩,០៧ភាគរយ) គណបក្សខ្មែរស្រឡាញ់ជាតិ ១៣៩សំឡេង (៥,២៧ភាគរយ) និងគណបក្សសញ្ជាតិកម្ពុជា៣០សំឡេង (១,១៤ភាគរយ)។   ដូចគ្នាផងដែរនៅឃុំក្រយា ដែលមាន៧អាសនៈ គណបក្សចំនួន៥បានចូលរួមប្រកួតប្រជែង ដោយក្នុងចំណោមសន្លឹកឆ្នោតបានការ២៩៩២ គណបក្សភ្លើងទៀន បាន១៣៨៨សំឡេងសំឡេង (៤៦,៣៩ភាគរយ) គណបក្សប្រជាជនកម្ពុជា ១១២៨សំឡេង (៣៧,៧០ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច ៣៤៦សំឡេង (១១,៥៦ភាគរយ)គណបក្សខ្មែររួបរួមជាតិ ៩៩សំឡេង (៣,៣១ភាគរយ) គណបក្សសញ្ជាតិកម្ពុជា៣១សំឡេង (១,០៤ភាគរយ)។   ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មាន៩អាសនៈ ដោយសន្លឹកឆ្នោតបានការមាន៤៤៣៧។ គណបក្សចំនួន៦បានចូលរួមប្រកួតប្រជែង ដោយគណបក្សភ្លើងទៀន ទទួលបាន២២៨៥សំឡេង (៥១,៥០ភាគរយ), គណបក្សប្រជាជនកម្ពុជា បាន១៧៨៩សំឡេង (៤០,៣២ភាគរយ), គណបក្សហ៊្វុនស៊ិនប៉ិច បាន១៧៤សំឡេង (៣,៩២ភាគរយ), គណបក្សសញ្ជាតិកម្ពុជាបាន៧៦សំឡេង (១,៧១ភាគរយ), គណបក្សខ្មែរស្រឡាញ់ជាតិ ៦២ សំឡេង (១,៤០ភាគរយ) គណបក្សខ្មែររួបរួមជាតិ ៥១សំឡេង (១,១៥ភាគរយ)។   រីឯខេត្តកំពង់ចាម លទ្ធផលបឋមបង្ហាញថា គណបក្សភ្លើងទៀន ឈ្នះនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ។ ឃុំនេះ មាន៩អាសនៈ ដោយគណបក្សចំនួន៣បានចូលរួមប្រកួតប្រជែង។ ក្នុងចំណោមសន្លឹកឆ្នោតបានការ៤៤៥៩ គណបក្សភ្លើងទៀន ទទួលបាន២២៩៦សំឡេង (៥១,៤៩ភាគរយ), គណបក្សប្រជាជនកម្ពុជា បាន២០៧៦សំឡេង (៤៦,៥៦ភាគរយ) និងគណបក្សសញ្ជាតិកម្ពុជា បាន៨៧សំឡេង (១,៩៥ភាគរយ)។   លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទំនងជាទទួលបាន១៦៤៨កៅអី-សង្កាត់ ក្នុងចំណោម១៦៥២ឃុំ-សង្កាត់ទាំងអស់ដែលខ្លួនបានឈរឈ្មោះ ខណៈគណបក្សភ្លើងទៀន អាចបាន៤។ គណបក្សផ្សេងទៀត ក៏នឹងអាចទទួលបានកៅអីសមាជិកក្រុមប្រឹក្សាផងដែរ៕  
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សភ្លើងទៀន អាចទទួលបានកៅអីមេឃុំចំនួន៤ ដែលក្នុងនោះ៣នៅខេត្តកំពង់ធំ និង១នៅខេត្តកំពង់ចាម។
ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលជប៉ុន មានគោលដៅបង្កកទ្រព្យសម្បត្តិបុគ្គលប្រាំមួយរូបក្នុងជួររដ្ឋាភិបាលរុស្ស៊ី ដែលរួមមានប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov ផងដែរ។ ក្រៅតែពីបង្កកទ្រព្យសម្បត្តិបុគ្គល ជប៉ុនក៏នឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគាររដ្ឋរុស្ស៊ីមានធនាគារ Promsvyazbank និង Vnesheconombank ព្រមទាំងធនាគារកណ្តាលរបស់រុស្ស៊ីផងដែរ។    លើសពីនេះដែរ រដ្ឋាភិបាលជប៉ុន ក៏ហាមឃាត់មិនឱ្យមានការនាំចេញទំនិញនិងសម្ភារផ្សេងៗទៅឱ្យអង្គភាពរុស្ស៊ីចំនួន៤៩ដែលជាផ្នែកមួយនៃទណ្ឌកម្មថ្មី។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលនៅថ្ងៃទី១ ខែមីនា។   «យើងយល់ស្របនឹងតម្រូវការក្នុងការចាត់វិធានការដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលប្រឆាំងនឹងរុស្ស៊ី»។ នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ហ្វូមីអូ លើកឡើងបែបនេះនៅថ្ងៃទី១ ខែមីនា បន្ទាប់ពីមានកិច្ចប្រជុំអនឡាញមួយជាមួយមេដឹកនាំប្រទេសលោកខាងលិចរួមទាំងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ផង។    នៅថ្ងៃទី២៨ ខែកុម្ភៈ លោក គីស៊ីដា ក៏បញ្ជាក់ដែរថា ទីក្រុងតូក្យូនឹងបន្តចូលរួមជាមួយអន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ី រួមទាំងកាត់បន្ថយការធ្វើប្រតិបត្តិការជាមួយនឹងធនាគារកណ្តាលរបស់រុស្ស៊ីផងដែរ។ យោងតាមទិន្នន័យរបស់ធនាគារកណ្តាលរុស្ស៊ី គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ជាង៥,៧ភាគរយនៃទុនបម្រុងបរទេសរបស់រុស្ស៊ីជាប្រាក់យ៉េន។    ទណ្ឌកម្មថ្មីបានធ្វើឡើងក្រោយ ជប៉ុននប្រកាសទណ្ឌកម្មលើការនាំចេញបន្ទះអេឡិចត្រូនិកទៅរុស្ស៊ី។ បន្ទះអេឡិចត្រូនិក ជាគ្រឿងបំណែកសំខាន់ក្នុងផលិតផលនានា ដូចជារថយន្ត ប្រព័ន្ធកុំព្យូទ័រសម្រាប់ហ្គេម។ ការផ្គត់ផ្គង់បន្ទះទាំងនេះ កំពុងមានការខ្វះខាតនៅជុំវិញពិភពលោក។   គួរបញ្ជាក់ថា អាម៉េរិកនៅថ្ងៃទី ២៨ ខែកុម្ភៈបានប្រកាសដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ី និងបង្កកប្រភពទ្រព្យសម្បត្តិរុស្ស៊ីផ្សេងទៀតនៅអាម៉េរិក។ ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីខូចខាតបន្ថែមទៀត ខណៈរុស្ស៊ីកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជាច្រើន។   ដូចការសន្យាមុនពេលផ្ទុះសង្រ្គាម ប្រទេសលោកខាងលិច រួមទាំងជប៉ុននិងប្រទេសមួយចំនួនទៀត បាននាំគ្នាសម្រុកដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីជំរុញឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមនិងដកទ័ពចេញពីអ៊ុយក្រែន។ គិតមកទល់បច្ចុប្បន្នប្រទេសដែលបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីរួមមាន អាម៉េរិក សភាពអឺរ៉ុប (EU) អង់គ្លេស ជប៉ុន កាណាដា តៃវ៉ាន់ នូវែសេឡង់ និងស៊្វីសជាដើម៕  
ជប៉ុន នៅថ្ងៃទី១ ខែមីនា បានដាក់ទណ្ឌកម្មមួយកញ្ចប់ទៀតលើរុស្ស៊ី។ កញ្ចប់ទណ្ឌកម្មថ្មី មានទាំងការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំរុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុចំនួនបី។ ការបង្កកទ្រព្យនេះ ជាទណ្ឌកម្មបន្ថែម ក្រោយជប៉ុនប្រកាស ឈប់នាំចេញបន្ទះអេឡិចត្រូនិកទៅរុស្ស៊ីរួចម្ដងហើយ។
  បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Travelex  នាថ្ងៃទី១៦តុលា អតិថិជន អាចទិញ និងលក់ប្រាក់រៀលកម្ពុជា នៅព្រលានយន្តហោះ Changi ជាថ្នូរនឹងរូបិយបណ្ណប្រទសផ្សេងៗ ដូចជា លុយដុល្លារសិង្ហបុរី ដុល្លារអាម៉េរិក ដុល្លារអូស្ត្រាលី ប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុន។   ក្រុមហ៊ុនTravelex បានបញ្ជាក់ថា៖ «ការវិនិយោគលើប្រាក់រៀលខ្មែរ និងការសម្រេចចិត្តរបស់យើងក្នុងការជួញដូររូបិយបណ្ណ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេមួយរបស់អាស៊ីនេះ គឺតំណាងឱ្យការអភិវឌ្ឍដ៏សំខាន់មួយសម្រាប់រូបិយបណ្ណ។ ការជួញដូររបស់ក្រុមហ៊ុន Travelex មានន័យថា ប្រាក់រៀល នាពេលនេះអាចរកបាន ដើម្បីជួញដូរជាមួយរូបិយបណ្ណផ្សេងទៀត នៅក្នុងប្រទេសសិង្ហបុរី ជាលើកដំបូង»។  លោក Dragon Wang ដែលជានាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Travelex Asia បានរៀបរាប់នៅក្នុងសសេចក្តីប្រកាសរបស់ក្រុមហ៊ុនថា ជាមួយនឹងភាពជាដៃគូជាមួយធនាគារជាតិនៃកម្ពុជា អ្នកដំណើរប្រទេសសិង្ហបុរី និងកម្ពុជា អាចប្តូរប្រាក់ជាប្រាក់រៀលនៅព្រលានយន្តហោះ Changi បាន។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អ៊ែរវេ (Cambodia Airways) បានហោះហើរត្រង់រវាងប្រទេសកម្ពុជា និងសិង្ហបុរី តាមរយៈព្រលានយន្តហោះ Changi រួចហើយ។ «យើងមានសេចក្តីរីករាយដែលគាំទ្ររូបិយបណ្ណជាតិកម្ពុជា និងមានសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការជំរុញឱ្យមានការប្តូរប្រាក់រៀល នៅព្រលានយន្តហោះ Changi»។ នេះជាការលើកឡើងរបស់លោក Dragon Wang ដោយបានបន្ថែមថា៖ «ការប្តូរប្រាក់រៀលនៅព្រលានយន្តហោះ Changi គឺជាលើកដំបូង និងសំខាន់បំផុត ក្នុងការផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរទាំងទៅ-ទាំងមក ពីកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការប្តូរជាប្រាក់រៀល។ យើងពិតជាមានមោទកភាពដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់ កម្ពុជា ក្នុងការបង្កើនការប្រើប្រាស់ និងលទ្ធភាពចរាចរប្រាក់រៀលកាន់តែទូលំទូលាយ»។   ការប្តូររូបិយបណ្ណក្នុងស្រុកទៅជាប្រាក់រៀលខ្មែរនៅព្រលានយន្តហោះ Changi Airport ប្រទេសសិង្ហបុរី ត្រូវបានធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់បាន សម្រេចបានភាពជាដៃគូជាមួយគ្នា។ កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២៣ ធនាគារជាតិ និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើគំនិតផ្តួចផ្តើមអំពីការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលចាំបាច់នានាសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុឆ្លងដែន និងពាណិជ្ជកម្មរវាងសហគ្រាសធុនតូច និងមធ្យម (SMEs) រវាងប្រទេសទាំងពីរ។    អត្ថបទទាក់ទង   កម្ពុជា សហការជាមួយសិង្ហបុរីបង្កើតFTC ដើម្បីសម្រួលពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែន  ក្រោមគំនិតផ្តួចផ្តើមនេះ គ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី អាចធ្វើការវាយតម្លៃការគាំទ្រផ្នែកហិរញ្ញប្បទានសម្រាប់អាជីវកម្មឆ្លងកាត់ព្រំដែនរបស់ម្ចាស់ SME របស់សិង្ហបុរីជាមួយ SME កម្ពុជា អាចប្រើប្រាស់ ដើម្បីទទួលបានព័ត៌មានគួរឱ្យទុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។ ដូចគ្នានេះដែរ គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាដែលគាំទ្រ SMEs របស់ខ្លួនក៏អាចទទួលបានព័ត៌មានគួរឱ្យទុកចិត្តពីម្ចាស់ SMEs របស់ប្រទេសសិង្ហបុរី ផងដែរ។  
ពីពេលនេះទៅ ធុរជន រួមទាំងភ្ញៀវទេសចរកម្ពុជា និងសិង្ហបុរី អាចប្តូររូបិយបណ្ណក្នុងស្រុក ទៅជាប្រាក់រៀលខ្មែរបាន នៅអាកាសយាន្តដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជាក្រុមហ៊ុនប្តូរប្រាក់បរទេសឈានមុខគេ ចាប់ផ្តើមជួញដូរប្រាក់រៀលរបស់កម្ពុជានៅស្ថានីយអ្នកដំណើរទី២ និងទី៣ នៃព្រលានយន្តហោះ Changi ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេនៅក្នុងតំបន់អាស៊ី និងជាច្រកចូលមកកម្ពុជា។
  ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តតាកែវក្នុងការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឡាយ គឹមឆេន ម្ចាស់សណ្ឋាគារ 7 Days In បានផ្តល់ទីតាំងសណ្ឋាគារ ដែលអាចរកចំណូលប្រមាណ២ម៉ឺនដុល្លារក្នុង១ខែ ដល់រដ្ឋបាលខេត្តតាកែវ ដើម្បីរៀបចំធ្វើជាកន្លែងដាក់អ្នកសង្ស័យ និងផ្ទុកជំងឺកូវីដ-១៩។ សណ្ឋាគារនេះ មាន៦៤បន្ទប់ និងសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្សបានប្រមាណ៣០០នាក់។        លោក ចាត់ទុកការផ្តល់សណ្ឋាគារនេះ ថាជាការបម្រើឲ្យសកម្មភាពសប្បុរសធម៌សង្គម។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក និយាយថា៖«យើងជាជនជាតិខ្មែរ រស់នៅលើទឹកដីតែមួយ ត្រូវចេះសហការ និងជួយគ្នាក្នុងគ្រាមានអាសន្ន យើងចង់រត់ទៅណាក៏មិនរួចដែរ ទាំងបងទាំងខ្ញុំ»។    ពាក់ព័ន្ធនឹងប្រាក់ចំណូល លោក គឺមឆេន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ជាមធ្យមយើងអាចរកចំណូលបានចន្លោះពី១,៥ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារក្នុង១ខែ ក្រោយយើងទូទាត់ការចំណាយរួច។ ប៉ុន្តែនៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ វាក៏ធ្លាក់ដែរ វានៅសល់តែ៨ទៅ៩ពាន់ដុល្លារប៉ុណ្ណោះ»។   លោក បន្តថា ការផ្តល់ទីតាំងសណ្ឋាគារឲ្យខាងរដ្ឋបាលខេត្តតាកែវនេះ មិនកំណត់ពីពេលវេលានោះទេ ពោលគឺរហូតស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ។ លោក ថ្លែថា៖«ខ្ញុំផ្តល់សណ្ឋាគារហ្នឹង ខ្ញុំបើកចំហឲ្យខាងខេត្ត គឺយើងធ្វើសម្បទានរួមគ្នា។ យើងបានជជែកគ្នា គឺពេលណាខាងខេត្តជូនដំណឹងមកខ្ញុំថា OK ឈប់ត្រូវការសណ្ឋាគារខ្ញុំហើយ យើងនឹងឈប់។ តាមពិតខាងខេត្ត សំណូមពរខ្ញុំសុំតែ៣ខែទេ ដោយសារគាត់ខ្លាចចិត្តខ្ញុំអ្នករកស៊ី»។    លោក អះអាងទៀតថា លោក គ្មានការសោកស្តាយនោះទេ សម្រាប់ប្រាក់ចំណូលបានមកពីសណ្ឋាគារនេះ។ ប៉ុន្តែអ្វីដែល លោក សោកស្តាយនោះគឺ ការបាត់បង់ការងាររបស់បុគ្គលិក ដែលធ្វើការនៅទីនោះ ព្រោះពួកគេ ត្រូវសម្រាកមួយរយៈទម្រាំស្ថានភាពនៃការរាតត្បាតវីរុសកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ។    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅថ្មីៗ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ស្វែងរកទីតាំងតាមសាលារៀន ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងផ្សេងៗ ដើម្បីរៀបចំធ្វើជាទីតាំងសម្រាប់ត្រៀមពិនិត្យ និងដាក់អ្នកសង្ស័យ ឬអ្នកផ្ទុកកូវីដ-១៩។ បញ្ជារបស់សម្តេច ធ្វើឡើងក្រោយចំនួនអ្នកផ្ទុកវីរុសកូវីដ-១៩ នៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។   គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន៩៨នាក់ និងព្យាបាលជាសះស្បើយចំនួន១១នាក់។ សម្រាប់ខេត្តតាកែវ មកដល់ពេលនេះ ពុំទាន់រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ នៅឡើយទេ៕ 
លោក ឡាយ គឹមឆេន ម្ចាស់សណ្ឋាគារសេវេនដេអ៊ិន (7 Days In) សុខចិត្តលះបង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ ផ្តល់ទីតាំងសណ្ឋាគារឲ្យរដ្ឋបាលខេត្តតាកែវ ធ្វើជាកន្លែងដាក់អ្នកសង្ស័យ និងផ្ទុកជំងឺកូវីដ-១៩ (COVID-19)។ ការផ្តល់នេះ មិនកំណត់ពេលវេលានោះទេ ពោលគឺរហូតការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មានស្ថានភាពធូរស្បើយ។  
  Zlatan Ibrahimovic ដែលទើបរកបានគ្រាប់ទី៥០០ក្នុងអាជីព នៅតែមិនប្រាដកពីអនាគតរបស់ខ្លួនជាមួយ AC Milan។ លោក Stefano Pioli អ្នកចាត់ការ AC Milan បង្ហើបដូច្នេះស្របពេលវ័យ Ibrahimovic កាន់តែចាស់ ហើយអាចចូលនិវត្តន៍បានគ្រប់ពេល។ Zlatan បន្តបង្ហាញខ្លួនបានយ៉ាងល្អឲ្យ AC Milan ក្រោយស៊ុតចូលពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤-០ លើក្រុម Crotone ក្នុងក្របខណ្ឌ Serie A។ ២គ្រាប់នេះ គឺជាការបង្គ្រប់គ្រាប់ទី៥០០ក្នុងអាជីពសម្រាប់ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរួបនេះផងដែរ។   ដោយសារនៅតែបង្ហាញទម្រង់លេងល្អ AC Milan នៅតែប្រាថ្នាចង់បាន Ibrahimovic បន្តនៅជាមួយក្រុមនៅរដូវកាលក្រោយទៀត ខណៈក្លិបអ៊ីតាលីនេះមិនទាន់ដឹងច្បាស់ថាតើកីឡាករវ័យចំណាស់រូបនេះចង់បន្តឬក៏អត់នោះទេ។    អតីតខ្សែប្រយុទ្ធ Manchester United ដែររកបាន ១៥គ្រាប់ឱ្យ AC Milan នៅគ្រប់ការប្រកួតរដូវកាលនេះ ស្ទើរតែចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ទៅហើយកាលពីដើមរដូវកាល។ ជុំវិញករណីរបស់ Ibrahimovic លោក Stefano Pioli អ្នកចាត់ការ AC Milan បាននិយាយក្រោយចប់ការប្រកួតថាលោកកោតសរសើរចំពោះគុណសម្បត្តិទាំងអស់ដែល Ibrahimovic បាននាំមកឲ្យក្លិប ទាំងកំលាំងប្រយុទ្ធនិងភាពជាអ្នកដឹកនាំ។ ទោះជាយ៉ាងណាអ្នកចាត់ការសញ្ជាតិអ៊ីតាលីសារភាពថាខ្សែប្រយុទ្ធនេះ «ហត់នឿយហើយ» ដោយសារការតែការខិតខំប៉ុន្មានឆ្នាំក្រោយនេះ ហើយរូបគេអាចនឹងចូលនិវត្តន៍បានគ្រប់ពេលវេលា។   «Zlatan សប្បាយចិត្តជាមួយពួកយើងហើយខ្ញុំគិតថាអ្វីដែលល្អសម្រាប់ក្រុមនោះគឺកីឡាករសប្បាយចិត្ត»។ លោក Pioli បានប្រាប់ Sky Sports Italia ដូច្នេះ មុនបន្ថែមថា Zlatan គួរតែបន្តលេងជាមួយពួកយើងហើយគ្រប់គ្នាចង់ធ្វើឲ្យបានល្អទាំងអស់គ្នាជាមួយនឹងក្លឹប AC Milan ដ៏ធំមួយនេះ៕  
ដោយ៖ ជា យូគៀង 
AFC បានអញ្ជើញប្រទេស ដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2023 ចូលរួមក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះជំនួសប្រទេសចិន ដែលសុំដកខ្លួនចេញវិញ ក្រោមហេតុផលថា ទីក្រុង Han Zhou ជាកន្លែងរៀបចំប្រកួតនោះ ផ្ទុះរាលដាលជំងឺកូវីដ-១៩ខ្លាំង។   កិច្ចប្រជុំលើកទី៣២ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (32nd AFC Congress 2022) នាថ្ងៃទី១៨ ខែឧសភា នៅទីក្រុង Manama ប្រទេសបារ៉ែន បានបង្ហាញនៅរដ្ឋបាលអាណត្ដិថ្មី ដើម្បីកំណត់លក្ខខណ្ឌ និងតម្រូវការនៃដំណើរការដេញថ្លៃ ដើម្បីធ្វើម្ចាស់ផ្ទះជំនួសប្រទេសចិន។    ចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី នឹងប្រមូលរបាយការណ៍ និងការណែនាំផ្សេងៗ ដាក់ទៅគណៈកម្មការប្រតិបត្តិសហព័ន្ធ ដើម្បីពិនិត្យលក្ខណៈវិនិច្ឆ័យរបស់ប្រទេស ដែលអាចធ្វើជាម្ចាស់ផ្ទះជំនួសចិនបាន។ សហព័ន្ធធកីឡាបាល់ទាត់អាស៊ី មិនទាន់បញ្ជាក់បានទេថា ប្រទេសណាដែលជាម្ចាស់ផ្ទះជំនួសចិន ដោយរង់ចាំមើលលទ្ធផលនៃការដេញថ្លៃសិន។    ដោយឡែកវគ្គជម្រុះក្នុងពូល នឹងចាប់ផ្ដើម នៅថ្ងៃទី៨-១៤ ខែមិថុនា ហើយប្រទេសសម្រាប់ ធ្វើជាម្ចាស់ផ្ទះ ក្រោយវគ្គជម្រុះក្នុងពូល កំពុងស្ថិតក្នុងការដេញថ្លៃ។ ក្នុងពូលនីមួយៗ មានម្ចាស់ផ្ទះផ្សេងៗគ្នា ដោយក្នុងនោះ៖ ពូល A ៖ ហ្ស៊កដានី គុយវ៉ែត ឥណ្ឌូនេស៊ី និង នេប៉ាល់ ។ គុយវ៉ែត នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល A នៅទីក្រុង Kuwait ។   ពូល B ៖ ប៉ាឡេស្ទីន ហ្វីលីពីន យេម៉ែន និង ម៉ុងហ្គោលី ។ ម៉ុងហ្គោលី ធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Ulaanbaatar ។ ពូល C ៖ អ៊ូសបេគីស្ថាន, ថៃ, ម៉ាល់ឌីវ និង ស្រីលង្កា ។ អ៊ូសបេគីស្ថាន ធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Namangan ។ ពូល D ៖ ឥណ្ឌា ហុងកុង អាហ្វហ្គានីស្ថាន និង កម្ពុជា ។ ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Kolkata ឬ Calcutta ។  ពូល E ៖ បារ៉ែន តូមិននីស្ថាន ម៉ាឡេស៊ី និង បង់ក្លាដែស ។ ម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Kuala Lumpur ។   ពូល F ៖ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន មីយ៉ាន់ម៉ា និង សិង្ហបុរី ។ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Bishkek ។   ការប្រកួតនេះ ត្រូវជម្រុះយក១១ក្រុម ដោយយកលេខ១ ប្រចាំពូលនីមួយៗទ និងលេខ២ ដែលល្អក្នុងពូល ចំនួន៥ក្រុម ឡើងទៅប្រកួតជាមួយ១៣ប្រទេសផ្សេងទៀត រួមមាន ចិន អូស្ត្រាលី សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ អ៊ីរ៉ាក់ ជប៉ុន សាធារណរដ្ឋកូរ៉េ លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី និងអារ៉ាប់រួម និងវៀតណាម ៕  
ចិន បានដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។  សហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Confederation ) ហៅកាត់ថា AFC បានប្រកាសដាក់ដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ជំនួសចិន។
មាត្រា១ នៃអនុក្រឹត្យ ស្ដីពីប្រតិទិនឈប់សម្រាកការងារ បានសម្រេចអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករនៅកម្ពុជាឈប់សម្រាកសរុបចំនួន ២៧ថ្ងៃ។ យោងតាមប្រតិទិនខាងលើ ខែកុម្ភៈ កក្កដា និងខែសីហា គ្មានថ្ងៃឈប់សម្រាកទេ។ ថ្ងៃដែលត្រូវឈប់សម្រាកទាំង២៧ថ្ងៃ ក្នុងឆ្នាំ២០១៨រួមមាន៖ ខែមករា -ថ្ងៃទី១     ខែមករា    ទិវាចូលឆ្នាំសកល -ថ្ងៃទី៧        ខែមករា    ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ -ថ្ងៃទី៣១    ខែមករា    ពិធីបុណ្យមាយបូជា ខែមីនា -ថ្ងៃទី៨        ខែមីនា         ទិវាអន្តរជាតិនារី ខែមេសា -ថ្ងៃទី១៤-១៥-១៦    ខែមេសា     ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច -ថ្ងៃទី២៩        ខែមេសា    ពិធីបុណ្យវិសាខបូជា ខែឧសភា -ថ្ងៃទី១        ខែឧសភា     ទិវាពលកម្មអន្តរជាតិ -ថ្ងៃទី៣        ខែឧសភា      ព្រះរាជពិធីច្រត់ព្រះនង្គ័ល -ថ្ងៃទី១៣-១៤-១៥     ខែឧសភា     ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ខែមិថុនា -ថ្ងៃទី១        ខែមិថុនា     ទិវាកុមារអន្តរជាតិ -ថ្ងៃទី១៨     ខែមិថុនា     ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ខែកញ្ញា -ថ្ងៃទី២៤    ខែកញ្ញា    ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខែតុលា -ថ្ងៃទី ៨-៩-១០     ខែតុលា        ពិធីបុណ្យភ្ជុំបិណ្ឌ -ថ្ងៃទី១៥         ខែតុលា         ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខែ្មរ «ព្រះបរមរតនកោដ្ឋ» -ថ្ងៃទី២៣        ខែតុលា        ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស -ថ្ងៃទី២៩         ខែតុលា         ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខែវិច្ឆិកា -ថ្ងៃទី៩         ខែវិច្ឆិកា     ពិធីបុណ្យឯករាជ្យជាតិ -ថ្ងៃទី២១-២២-២៣     ខែវិច្ឆិកា     ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ខែធ្នូ -ថ្ងៃទី១០         ខែធ្នូ         ទិវាសិទ្ធិមនុស្សអន្តរជាតិ៕
ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨ខាងមុខនេះ កម្ពុជាមានប្រតិទិនឈប់សម្រាកចំនួន ២៧ថ្ងៃ។ នៅថ្ងៃទី២៨ វិច្ឆិកានេះ សម្ដេច ហ៊ុន សែន បានចុះហត្ថលេខា លើអនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៨។ អនុក្រឹត្យនេះ ធ្វើឡើងតាមសំណើរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ ខែកក្កដា ក្រសួងការបរទេសខ្មែរអំពាវដល់កូរ៉េខាងជើងឲ្យគោរពតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហ ប្រជាជាតិ ហើយនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ កម្ពុជា បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងបង្កើតនូវបរិយាកាសមួយដែលនាំដល់ការចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័សនៃជំនួបចរចា៦ភាគី។ កិច្ចចរចា៦ភាគី ដែលកម្ពុជាបានឡើងនោះ គឺសំដៅលើការពិភាក្សាស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដោយមានការចូលរួមពី ចិន សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើងខ្លួនឯងផ្ទាល់។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកក្កដា របបលោក គីម ជុងអ៊ុន បានប្រកាសថា ខ្លួនបានសម្រេចជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកឆ្លងទ្វីប ចំថ្ងៃប្រជាជនអាមេរិករៀបចំបុណ្យឯករាជ្យលើកទី ២៤១ របស់ខ្លួនផង។ ប្រធានាធិបតីអាមេរិកចេញមុខថ្កោលទោសកូរ៉េខាងជើងភ្លាមៗដែរ ប៉ុន្តែចិនបានអំពាវនាវឲ្យភាគីអត់ធ្មត់តាមដែលអាចធ្វើបានដើម្បីបញ្ចៀសបញ្ហា៕
ក្រសួងការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងទង្វើរបស់កូរ៉េខាងជើងដែលបានបាញ់សាកល្បងមីស៊ីលបាលីស្ទីករំលងទ្វីបកាលពីថ្ងៃទី៤ ខែកក្កដា កន្លងមក។ រដ្ឋាភិបាលភ្នំពេញ បានរិះគន់ក្រុងព្យុងយ៉ាង ថាបានរំលោភយ៉ាងច្បាស់ទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
According to the report published by the China Internet Network Information Center, 817 million Chinese use smartphones to surf the internet, accounting for 98.6 percent of the total netizens. The largest group of Chinese netizens is of students, accounting for 25%, followed by self-employed and freelancers for 20% and enterprise staff for 12.9%. Net users with a monthly salary between 2,001 yuan ($299) and 5,000 yuan accounted for 36.7 percent of the total, while the group of net users earning more than 5,000 yuan a month accounted for 24 percent. The amount of short video platform users reached 648 million by the end of 2018, accounting for 78 percent of the total. However, there are still 562 million people in China isolated from the online world, with most living in rural regions. Low education level and insufficient internet surfing skills are the main obstacles blocking them from accessing the internet, the report said.
The number of Chinese internet users hits 829 million at the end of 2018, more than double the population of the US.
ដល់ពេលនេះ Haaland រកបានគ្រាប់បាល់ចំនួន ៣៩គ្រាប់ក្នុងពានរង្វាន់ UCL ពីការបង្ហាញខ្លួនចំនួន ៣៤ប្រកួត ចាប់តាំងពីរូបគេបានឈានជើងចូលលេងក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបចាប់តាំងពីគេលេងនៅក្លិប RB Salzburg, Borussia Dortmund និងចុងក្រោយក្រុម Man City។   ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ កំពុងតែសម្លឹងរកមើលការបំបែកកំណត់ត្រាជាកីឡាករដែលរកបាន ៤០គ្រាប់ ពីការបង្ហាញខ្លួនតិចបំផុតនៅក្នុងពានរង្វាន់ UCL។ ម្ចាស់កំណត់ត្រាស៊ុត ៤០គ្រាប់ ក្នុងការបង្ហាញខ្លួនតិចបំផុតមកដល់បច្ចុប្បន្ន គឺជាលោក Ruud Van Nistelrooy ដែលលោកធ្វើបានកំណត់ត្រានេះ ពីការលេង ៤៥ប្រកួតក្នុង UCL។   Haaland ជាកីឡាកររកគ្រាប់បាល់ច្រើនក្នុងពានអឺរ៉ុប រដូវកាលមុន កីឡាករអន្តរជាតិន័រវែស ទើបតែត្រូវបានខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lionel Messi ប្រជែងឈ្នះពានរង្វាន់ Ballon dOr ឆ្នាំ ២០២៣។    យ៉ាងណាក្រោយចប់ការប្រកួត ទាក់ទង់ទៅនឹងសមត្ថភាពរបស់ Haaland លោក Pep Guardiola អ្នកចាត់ការប្រចាំក្រុមក៏បានលើកឡើងថាកីឡាករ ២៣ឆ្នាំ នឹងអាចជួយក្រុមឈ្នះពានរង្វាន់រដូវកាលនេះ ក៏ដូចជាពានរង្វាន់ឯកត្តជនធំៗបន្ថែមទៀតនៅឆ្នាំក្រោយ។   «ប្រសិនបើគេជាមួយនឹងមិត្តរួមក្រុមអាចឈ្នះពាន នោះវានឹងជាឱកាសសម្រាប់ការឈ្នះរបស់គេ ហើយប្រសិនបើគេមិនអាចឈ្នះបានទេ នោះគឺគេអត់ឈ្នះវាបានឡើយ។ ជាធម្មតា Erling តែងរកបានគ្រាប់បាល់ជាមួយនឹងសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ នេះមិនមែនជាលើកដំបូងដែលគេធ្វើបាននោះទេ ហើយរូបគេតែងតែរកបានគ្រាប់បាល់ដ៏អស្ចារ្យជាច្រើន។»។ លោក Pep Guardiola បាននិយាយបែបនេះក្រោយចប់ការប្រកួត។   ក្រោយពីការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏បានបញ្ជាក់ទៀតថាលោក មានក្តីសង្ឃឹមថានឹងយកឈ្នះការប្រកួត ២ ដែលនៅសល់ក្នុងការប្រកួតពានរង្វាន់ UCL ដើម្បីឈ្នះកៅអីកំពូលតារាង សម្រាប់បន្តដំណើរទៅកាន់ការប្រកួតនៅវគ្គជម្រុះ ១៦ក្រុមចុងក្រោយ៕
ទោះជារងរបួសកជើង ៣ថ្ងៃ មុនការប្រកួតក៏ដោយ តែខ្សែប្រយុទ្ធ Erling Haaland បានបង្ហាញភាពភ្ញាក់ផ្អើល ដោយរកបាន២គ្រាប់ក្នុងប្រកួត ដែល Manchester City ឈ្នះ Young Boys ៣-០ នៅថ្ងៃទី៧ ខែវិច្ឆិកា កក់កោអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ ២គ្រាប់នេះ ធ្វើឱ្យ Haaland ខិតជិតនឹងបំបែកកំណត់ត្រាថ្មី ក្នុងនាមអ្នករកគ្រាប់ច្រើន ក្នុងការប្រកួតតិចបំផុត។
  អ្នកស្រី ទូច សុជាតា ប្រធានក្រុមហុន Ino TED និងប្រធាន Woomentum Community ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងកម្មវិធី Digital Future Talk ដែលរៀបចំដោយ អង្គការ Konrad-Adenauer-Stiftung Cambodia កាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៨ ថា ម្ចាស់អាជីវកម្មដែលជាស្ត្រីក្នុងប្រទេសកម្ពុជាជាង៦០ភាគរយ ដែលខ្វះការយល់ដឹងពីសេដ្ឋកិច្ចឌីជីថល។    អ្នកស្រី ទូច សុជាតា ដែលធ្វើការច្រើនផ្នែកសេដ្ឋកិច្ចឌីជីថល បន្តថា កត្តាដែលប្រឈមនឹងសហគ្រិនជាស្ត្រីទាំងនោះ គឺពួកគេមិនមានចំណេះដឹងផ្នែក ICT   និងអាជីវកម្មបែបអេឡិចត្រូនិច។  អ្នកស្រី បន្ថែមថា កត្តាជាច្រើនដែលធ្វើឲ្យស្ត្រីជាម្ចាស់អាជីវកម្ម មានចំណេះដឹងទាបផ្នែកបច្ចេកវិទ្យា  គឺបញ្ហាវប្បធម៌និងសង្គម។    អ្នកស្រី រៀបរាប់ថា ស្រី្តខ្មែរភាគច្រើននៅតាមជនបទ ប្រឈមនឹងបញ្ហាឈប់រៀនទាំងនៅវ័យក្មេង និងកត្តាខ្លះទៀត គឺបណ្តាមកពីស្ត្រីខ្លួនឯងផ្ទាល់ មិនសូវចាប់អារម្មណ៍លើជំនាញបច្ចេកវិទ្យា (STEM) ហើយភាគច្រើន ពួកគេ អារម្មណ៍លើជំនាញគណនេយ្យ ធនាគារ ឬជំនាញផ្សេងៗទៀត។       អ្នកជំនាញរូបនេះ បានជំរុញឲ្យម្ចាស់អាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ព្យាយាមអភិវឌ្ឍចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាប្រចាំ តាមរយៈការចូលរួមក្នុងសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលផ្នែកសេដ្ឋកិច្ចឌីជីថល និងការបង្កើតបណ្ដាញឲ្យបានច្រើន។   រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយចតុកោណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថលនានេះផងដែរ។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ដើម្បីបណ្ដុះបណ្ដាល អ្នកធុរកិច្ចថ្មីៗផ្អែកបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងការពិគ្រោះយោបល់លើបំណិនសហគ្រិន ពិសេសគាំទ្រដល់យុវជនកម្ពុជា ដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម៕     
សហគ្រាសខ្នាតតូចនិងមធ្យមក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នារយៈកាសចុងក្រោយនេះ  ដែលជំរុញឲ្យសេដ្ឋកិច្ចជាតិឲ្យកើនឡើងដល់ជាង៧ភាគរយក្នុងឆ្នាំ២០១៨។ ប៉ុន្ដែកត្តាដែលគួរឲ្យព្រួយបារម្មណ៍គឺសហគ្រាសខ្នាតតូច និងមធ្យម រួមទាំងធុរកិច្ចថ្មី ក្នុងប្រទេសកម្ពុជាភាគច្រើននៅប្រើប្រាស់ទម្រង់អាជីវកម្មបែបប្រពៃណី  ហាក់មិនទាន់ដើរស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល (Digital  Economic) នៅឡើយ។
នៅរដូវកាលទី១ តារាចម្រៀងពេញនិយមរបស់កម្ពុជាមួយរូបគឺលោក អ៊ួន បឋម ដែលគេឯង ស្គាល់ថា «សាយ» បានទទួលរង្វាន់ជាទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ដោយសារភាពអង់អាចដ៏អស្ចារ្យ និងវិភាគទានដ៏លេចធ្លោរបស់លោក ចំពោះសង្គម។ ដោយប្រកាន់វប្បធម៌ទ្រទ្រង់សង្គម ពេលខ្លួនបានរីកចម្រើន សាយបានវិភាគទានទឹកប្រាក់ ១ម៉ឺនដុល្លារ ទៅក្នុងកម្មវិធី «Run with Sai - Virtual Run 2021»។ ហើយកម្មវិធីនេះរៃអង្គាសបាន ថវិកាច្រើនគួរសម សម្រាប់ការងារសប្បុរសធម៌ និងអង្គការនានា។ នៅឆ្នាំនេះ គាត់បានបន្តយុទ្ធនាការ រត់ជាមួយសាយ ហើយរត់ក្នុងចម្ងាយដ៏ពិសេស ៣០៣គីឡូម៉ែត្រ ពីភ្នំពេញទៅសៀមរាប ដោយបានរៃអង្គាសថវិកាបានជាង ១៣ម៉ឺនដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ សម្រាប់អង្គការសប្បុរសធម៌ក្នុងស្រុកមួយ។   ក្នុងឆ្នាំនេះ កម្មវិធី «បុគ្គលល្អឯក» នឹងបង្ហាញជូនបុគ្គលល្អឯកថ្មី១០រូបតាមរយៈភាពយន្តខ្លី១នាទីរបស់ពួកគេ។ ក្នុងភាពយន្តទាំងនេះ ពួកគាត់នឹងរៀបរាប់ប្រាប់យើងពីគំនិតបំផុស កម្លាំងចិត្ត និងបញ្ហាប្រឈម ដែលពួកគាត់បានឆ្លងកាត់ ហើយថា តើពួកគាត់ជំនះឧបសគ្គទាំងអស់នោះ បានដោយរបៀបណា ដើម្បីក្លាយជាបុគ្គលលេចធ្លោក្នុងវិស័យរបស់ខ្លួន។ វិស័យទាំង៥នោះរួមមានផ្នែកសហគ្រិន ម្ហូបអាហារ រចនាម៉ូដ ភាពយន្ត និងតន្ត្រី។ ផលិតករដ៏ចំណាននៅពីក្រោយស្នាដៃដ៏ល្អឯកទាំងអស់នេះ គឺ កញ្ញា រិទ្ធី លំអរពេជ្រ ដែលគេស្គាល់ថា «យ៉ូគី» ជាផលិតករ ដែលទទួលបានរង្វាន់ជាច្រើន និងជាបុគ្គលល្អឯកមួយរូបផងដែរ។ ឆ្នាំនេះ ចក្ខុវិស័យរបស់កញ្ញា ជាមួយក្រុមហ៊ុនស្រាបៀរ ABC គឺបង្ហាញរឿងរ៉ាវរបស់បុគ្គលល្អឯកទាំង ១០រូបឱ្យមានលក្ខណៈកាន់តែផ្ទាល់ខ្លួន ពេលនោះ ហើយទស្សនិកជនពិតជាអាចទទួលបានបទពិសោធន៍ជីវិតរបស់បុគ្គលល្អឯកទាំងនោះ បានស៊ីជម្រៅ ប្រកបដោយភាពរីករាយជាងមុន។   លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ជាការពិតចំពោះក្នុងនាមជាម៉ាកយីហោដ៏ល្អឯក យើងមានការគោរព និងកោតសរសើរជាខ្លាំងចំពោះ បុគ្គលត្រួសត្រាយផ្លូវនៅកម្ពុជាទាំងនេះណាស់ ដោយពួកគាត់បង្ហាញនូវភាពខ្លាំង និងភាពជាអ្នកដឹកនាំដូចជា តោ អីចឹង។ យើងខ្ញុំមានមោទនភាព ដែលអាចចាប់ដៃគូជាមួយពួកគាត់ ក្នុងការរៀបរាប់រឿងរ៉ាវរបស់ពួកគាត់ ដោយសង្ឃឹមថា កម្មវិធីនេះ នឹងបំផុសទឹកចិត្តដល់អ្នកដឹកនាំនាអនាគតបន្ថែមទៀត។ ច្បាប់ជោគជ័យមានការវិវត្ត ហើយតាមរយៈកម្មវិធីនេះ យើងសង្ឃឹមបង្ហាញថា ជោគជ័យអាចកើតមានជាច្រើនទម្រង់ ហើយក្រុមហ៊ុនស្រាបៀរ ABC បន្តស្ថិតនៅដើម្បីអបអរដល់ពួកគាត់ ទាំងអស់គ្នា!»  នៅខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ ABC នឹងបើកព្រឹត្តិការណ៍ដំណើរការ កម្មវិធីដ៏ល្អឯកមួយ ដើម្បីអបអរដល់បេក្ខជនដែលមានរឿងរ៉ាវរំជើបរំជួលជាច្រើន ដើម្បីធ្វើឱ្យរដូវកាលនេះ កាន់តែមិនអាចបំភ្លេចបាន។ ព័ត៌មានបន្ថែមនឹងផ្សាយជូនឆាប់ៗនេះ ដូច្នេះសូមតាមដានបណ្តាញសង្គម របស់ក្រុមហ៊ុនស្រាបៀរ ABC ដើម្បីទទួលបានព័ត៌មានមុនគេថាតើលោកអ្នកអាចយកបានលិខិតអញ្ជើញ ចូលរួមរាត្រីផ្តាច់មុខដ៏ពិសេសនេះ បានដោយរបៀបណា។     ជួបជាមួយបេក្ខភាពបុគ្គលល្អឯកប្រចាំឆ្នាំ២០២២ សហគ្រិន លោក ជា ឡង់ដា  លោក ជា ឡង់ដា ជាអតីតអ្នកគ្រប់គ្រងខាងព័ត៌មានវិទ្យាមួយរូប ហើយមានភាពល្បីល្បាញដោយសារ   បដិវត្តកម្មរបស់លោកលើវិស័យដឹកជញ្ជូន ហើយលោក ជា ឡង់ដា ក៏ជាម្ចាស់គំនិតពីក្រោយ BookMeBus ផងដែរ។ កម្មវិធីកក់សំបុត្រធ្វើដំណើរមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ សម្រាប់ការកក់មធ្យោបាយធ្វើដំណើរជាច្រើនប្រភេទរួមមាន៖ រថយន្តក្រុង រថភ្លើង សាឡាង និងរថយន្តឈ្នួល ពេញផ្ទៃប្រទេសកម្ពុជា ហើយថែមទាំង ហួសព្រំដែនកម្ពុជាទៀតផង។ ប្រព័ន្ធគ្រប់គ្រងការលក់សំបុត្ររបស់ក្រុមហ៊ុនរបស់លោកធ្លាប់ទទួលបានរង្វាន់កន្លងមក ហើយកំពុងត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករដឹកជញ្ជូននានា នៅក្នុងតំបន់ ដោយសម្រួលដល់អ្នកធ្វើដំណើរជាង ២លាន ក្នុងមួយឆ្នាំ។   ស៊ឹម ចាន់គិរីរ័ត្ន លោក គិរីរ័ត្ន មានបទពិសោធន៍ ជាង១៧ឆ្នាំ ខាងផ្នែកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ហើយក៏ជាពន្លកសហគ្រិនមួយរូបផងដែរ។ បច្ចុប្បន្នលោកជាអគ្គនាយកប្រតិបត្តិ និងស្ថាបនិកធុរកិច្ចបង្កើតថ្មី បែបបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech startup) ដែលធ្លាប់ទទួលបានរង្វាន់កន្លងមកគឺ BanhJi (បញ្ជី) ។ ជាអ្នកគាំទ្រប្តូរផ្តាច់មួយរូបដល់សហគ្រិនភាព លោកបម្រើការងារជាអនុប្រធាននៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាក្រុមប្រឹក្សាឧស្សាហកម្មផ្សេងទៀតផងដែរ។   ម្ហូបអាហារ លោក លូ ម៉េង លោក លូ ម៉េង ចាប់កំណើតមក ដោយមានជំនាញ និងឈាមជ័រខាងធ្វើម្ហូបអាហារ ដោយសារតែជីដូនរបស់លោកត្រូវបានដុះខាត់ជំនាញរបស់ខ្លួន នៅឯព្រះបរមរាជវាំង។ បន្ទាប់ពីអភិវឌ្ឍជំនាញផ្ទាល់របស់លោក ក្នុងផ្ទះបាយ នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី លោក លូ ម៉េង បានត្រឡប់មកកម្ពុជា ដើម្បីបម្រើការតាមសណ្ឋាគារផ្កាយប្រាំមួយចំនួន មុននឹងចាប់ផ្តើមបើកភោជនីយដ្ឋាន «ម្លិះ» ដែលគេឯងឱ្យតម្លៃគ្រប់គ្នា និងប្រតិបត្តិការផ្នែកបដិសណ្ឋារកិច្ចជាច្រើនផ្សេងទៀត។     អ្នកនាង ប៉ុល គឹមសាន អ្នកនាង ប៉ុន គឹមសាន បានវិវឌ្ឍន៍ខ្លួនក្លាយជានិមិត្តរូបក្នុងស្រុក ក្នុងវិស័យធ្វើម្ហូប ដែលគេឯងស្គាល់ថា «កូនភ្លោះ គីមសាន»។ អ្នកនាងជាបុគ្គលពីក្រោយការច្នៃប្រឌិតរបស់ភោជនីយដ្ឋាន Embassy ដែលគួរឱ្យកោតសសើរនៅខេត្តសៀមរាប។ គាត់ក៏ជាមេចុងភៅម្នាក់ដែលត្រួសត្រាយផ្លូវ ដោយបង្កើតនូវម្ហូបប្រភេទថ្មី សម្រាប់ម្ហូបខ្មែរដ៏ពិសេស ដែលអ្នកនាងបានបង្ហាញទូទាំងពិភពលោក។ អ្នកនាងក៏បានចប់ការសិក្សាពីសាលាបដិសណ្ឋារកិច្ច «ប៉ូល ឌូប្រ៊ុល» ដ៏ល្បីល្បាញផងដែរ។    រចនាម៉ូដ អ្នកនាង វ៉ាន់ ណាតាសា អ្នកនាង វ៉ាន់ ណាតាសា ជាអ្នកច្នៃម៉ូតខ្មែរហុងកុងវ័យក្មេងមួយរូប ដែលបានសាងកេរ្តិ៍ឈ្មោះដោយខ្លួនឯងលើឆាក អន្តរជាតិ តាំងពីអ្នកនាងចាប់ផ្តើមបើកយីហោសម្លៀកបំពាក់ដេរដោយដៃរបស់ខ្លួននៅកម្ពុជា។ អ្នកនាងបានកើតនៅទីក្រុងហុងកុង សិក្សានៅ ទីក្រុងឡុងដ៍ ហើយឥឡូវនេះ កំពុងរស់នៅប្រទេសកម្ពុជា។ អ្នកនាងបានវិវឌ្ឍន៍ខ្លួនក្លាយជាតារាដ៏ល្អឯក ដោយមិនត្រឹមតែជា អ្នកច្នៃម៉ូត ដ៏ចំណានមួយរូបនោះទេ តែក៏ជាអ្នកថតរូប អ្នកដឹកនាំការតុបតែង ធុរជន និងតារាទូរទស្សន៍ មួយរូបផងដែរ។     លោក ណាត សុខណាន លោក ណាត សុខណាន បានបញ្ចប់ការសិក្សាជាមួយនឹងមុខជំនាញខាងកសិកម្ម តែបែរជាធ្វើឱ្យពិភពម៉ូតកក្រើកដោយសារការរចនាម៉ូដ ដ៏ល្អឯករបស់លោក។ នៅហាង Soknans Boutique លោកបានបង្វឹកសិស្សហាត់ការ និងនារីជាងដេរ ដោយផ្ទាល់ ក្នុងគោលបំណងជួយឱ្យអ្នកជំនាន់ក្រោយបានរីកចម្រើនដូចគ្នា។ ដើម្បីធានាថាលោកច្នៃបានសម្លៀកបំពាក់រាត្រី ស្បែសូត និងអាវកូនក្រមុំប្រណីតបំផុតនោះ លោក ណាត សុខណាន ធ្វើដំណើរទូទាំងពិភពលោក ដើម្បីស្វែករកឱ្យបានវត្ថុធាតុដ៏ល្អឯក។ ម៉ូតសម្លៀកបំពាក់របស់គាត់បានចូលរួមជាកិត្តិយសក្នុងកម្មវិធីរដើរម៉ូតជាច្រើន ដែលរួមមាន៖ «KL Fashion Week» និង«Malaysia Fashion Week»។     ភាពយន្ត លោក ជុំ សុធា លោក ជុំ សុធា បានបញ្ចប់ការសិក្សា ជាមួយបរិញាបត្រផ្នែកផលិតភាពយន្ត ពីប្រទេសកូរ៉េ នៅឆ្នាំ២០១៦ ហើយត្រឡប់ មកប្រទេសកម្ពុជាវិញ ដើម្បីចាប់អាជីពរបស់លោកជាផលិតករភាពយន្ត។ លោកបានផលិតមាតិកាយ៉ាងច្រើនអនេក រួមមានភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី កម្មវិធីកម្សាន្តតាមទូរទស្សន៍ និងវីដេអូពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។ លោកក៏ជា អតីត សិស្សពីវគ្គសិក្សាភាពយន្តល្បីល្បាញដូចជា AFA (ឆ្នាំ២០១៧) និងFAJR (ឆ្នាំ២០១៩) ផងដែរ។   លោក នាង កាវិច លោក នាង កាវិច បានកសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនក្នុងនាមជាផលិតករភាពយន្តលេចធ្លោមួយរូប។ លោកធ្លាប់សិក្សា តន្រ្តី និងរបាំនៅអង្គការ «សិល្បៈខ្មែរអមតៈ» មុននឹងបញ្ចប់ការសិក្សាផ្នែករចនាបែបអាជីព ពីសាកលវិទ្យាល័យ លីមកុកវីង យ៉ូនីវឺស៊ីធី គ្រេអេទីវ តិចណូឡូជី ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១០ លោកបានចាប់ផ្តើមដឹកនាំរឿង តាមរយៈភាពយន្តខ្នាតខ្លី រឿង «A Scale Boy» ដែលជាផ្នែកមួយនៃសិក្ខាសាលាភាពយន្តឯកសារ ដឹកនាំដោយផលិតករភាពយន្ដកម្ពុជាលោក ប៉ាន់ រិទ្ធី។ ចាប់ពីនោះមក លោកបានដឹកនាំរឿង និងផលិតភាពយន្តជាច្រើន។ ភាពយន្តចុងក្រោយរបស់លោក គឺរឿង «ប៊ូឌីញស» ត្រូវបានចាក់បញ្ចាំង ក្នុងឆ្នាំ២០២១ ដោយមានការកោតសសើរមិនដាច់ពីឆាកអន្តរជាតិ។      តន្រ្តីកញ្ញា រិទ្ធី លំអរកេសរ គេឯងស្គាល់កញ្ញាថា «កេសរ» ដែលជាអ្នកនិពន្ធចម្រៀងដ៏ប៉ិនប្រសប់ ហើយដើរតួនាទីដ៏ធំក្នុងការជំរុញវិស័យតន្ត្រីសម័យដើមរបស់កម្ពុជា។ កញ្ញាធ្លាប់ជាអ្នកចម្រៀងគោល ប្រចាំក្រុមចម្រៀង «ក្រុមតូច» (SmallWorld SmallBand) ជាក្រុមដែលកែទម្រង់វិស័យតន្ត្រីនៅកម្ពុជា តាមរយៈបទចម្រៀង ដែលនិពន្ធដោយខ្លួនឯង។ ដោយសារសន្ទុះចិត្តដ៏ពិសេស កញ្ញាក៏បានរួមចំណែកជាសហស្ថាបនិក «ភ្លើងគប់» ដែលជាក្រុមច្នៃប្រឌិតដែលចង់ផ្សារភ្ជាប់សិល្បកររវាងគ្នា និងអភិវឌ្ឍតន្រ្តីទំនើបរបស់កម្ពុជា និង «បុណ្យភូមិ»ជាមហោស្ពប្រចាំឆ្នាំបែបសិល្បៈ និងវប្បធម៌។    កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី) DJ ម៉ៃលី បានបង្កភាពកក្រើកដ៏ធំ ក្នុងវិស័យតន្រ្ដីអេឡិចត្រនិច(EDM)  តាំងពីអ្នកនាងឈ្នះការប្រកួត First Pioneer Digital Battle ក្នុងឆ្នាំ២០១៤ មក។ ដោយសារចំណូលចិត្តលើតន្ត្រី និងការបង្កើតភាពកក្រើកលើឆាករាំរបស់ DJ នារីកំពូលមួយរូបនេះ អ្នកនាងបានសាងកេរ្តិ៍ឈ្មោះឱ្យខ្លួនឯង នៅលើរង្វង់តន្រ្តីប្រចាំតំបន់ ហើយវិវត្តខ្លួនជា DJ ស្រីដ៏ល្អលើសគេនៅប្រទេសកម្ពុជា។    សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖   ABCs website : https://abcbeerkh.com Facebook : www.facebook.com/ABC.ExtraStoutCambodia  Instagram : @abcbeer.cambodia    អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ  ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០ ០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក៕   អត្ថបទពាណិជ្ជកម្ម  
ភ្នំពេញ ៖ កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ ៥ ផ្សេងៗគ្នា។ ដោយសារប្រទេសកម្ពុជាចេះតែវិវឌ្ឍន៍ទៅមុខ យុវជនជំនាន់ក្រោយ កាន់តែខ្មៀតខ្មីក្នុងការសម្រេចជោគជ័យ ហើយស្វែងរកឱកាសថ្មីជាច្រើន។ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែករឿរ៉ាវរបស់បុគ្គលដែលហ៊ានសុបិន្ដ ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បីបំផុសទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។
  ករជួបទល់មុខជាមួយមេដឹកនាំកូរ៉េខាងជើងដែលជាគូសត្រូវរបស់អាមេរិក គឺជាសមិទ្ធផលការទូតដ៏ធំមួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោយឡើងកាន់តំណែងផ្លូវការក្នុងឆ្នាំ២០១៧ ។ មនុស្សជាច្រើនមិនគិតថា ជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង អាចកើតឡើងបានឡើយ ប៉ុន្តែលោក ត្រាំ តែងតែងនិយាយថា លោកអាចធ្វើបាន។ ដ្បិតមិនមានលទ្ធផលអ្វីធំដុំក្រោយជំនួបនេះ លោក ត្រាំ លើកឡើងថា ជំនួបនេះបានជួយបញ្ចៀសសង្គ្រាមនៅតំបន់អាស៊ី។   ប្រាប់អ្នកសារព័ត៌មានមុនឡើងឧទ្ធម្ភាគចក្រទៅកាន់ Camp David នៅថ្ងៃទី៦ ខែមករា លោក ត្រាំ អះអាងថា បើសិនជាអ្នកផ្សេងមិនមែនជារូបលោកជាអ្នកដឹកនាំអាមេរិក សង្គ្រាមនៅអាស៊ីកំពុងតែផ្ទុះឡើងពេលនេះ។ លោកបន្តថា សង្គ្រាមនៅអាស៊ីជាមួយកូរ៉េខាងជើង គឺជាសមរភូមិដ៏ធំមួយ ប្រសិនបើលោកមិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទេនោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   តាមពិតទៅ មុនឈានដល់ជំនួបខែមិថុនា ឆ្នាំ២០១៨ លោក ត្រាំ និងលោក គីម ក្នុងឆ្នាំ២០១៧ បានផ្លោងសម្ដីដាក់គ្នាទៅវិញទៅមក ហើយបានគំរាមកម្ទេចប្រទេសគូប្រជែងឲ្យខ្ទេចខ្ទាំក្លាយជាផេះផង់ទៅទៀត។ កាលនោះ ពិភពលោកទាំងមូលនាំគ្នាបារម្ភខ្លាំង ដ្បិតមេដឹកនាំទាំងពីរសុទ្ធតែជាមនុស្សពិបាកស្មានពីគោលជំហរឲ្យច្បាស់។ មានម្ដងនោះ លោក គីម និងលោក ត្រាំ អួតគ្នាពីប៊ូតុងចុចបាញ់នុយក្លេអ៊ែរក្នុងការិយាល័យទៀត។   យ៉ាងណាមិញ ជំនួបនៅសិង្ហបុរី គឺជាចំណុចរបត់មួយរបស់ពិភពលោក ដោយអាមេរិក និងកូរ៉េខាងជើង បានព្រមព្រៀងគ្នារំសាយនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង។ ប៉ុន្តែមកទល់ពេលនេះ ដំណើរការលុបបំបាត់នុយក្លេអ៊ែរ មិនទទួលបានលទ្ធផលដូចការគ្រោងទុកឡើយ ដ្បិតភាគីទាំងពីរនៅតែប្រកាន់ជំហរតឹងតែង និងមិនបានធ្វើសម្បទានគួរឲ្យទទួលយកបានឡើយ។ ខណៈកូរ៉េខាងជើងបានបិទទីតាំងសាកល្បង និងមជ្ឈមណ្ឌលខ្លះនោះ អាមេរិកចង់បានលើសពីនេះ។   ស្របគ្នាការជាប់គាំងនៅតែបន្ត ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងកំពុងតែស្ថិតក្នុងការចរចាគ្នាដើមម្បីរៀបចំជំនួបមេដឹកនាំលើកទីពីរ តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយ ខណៈមន្ត្រីវ៉ាស៊ីនតោនចង់រៀបចំនៅដើមឆ្នាំ២០១៩ ។ ចំណែកឯលោក ត្រាំ វិញ បានបង្ហើបថា ភាគីទាំងពីរកំពុងជជែកពីទីតាំងត្រូវធ្វើម្ចាស់ផ្ទះជំនួបលើកទីពីរនេះ ប៉ុន្តែមិនមែនសិង្ហបុរីទៀតឡើយ។ កន្លងមក វៀតណាមបានបង្ហាញបំណងរៀបចំជំនួបនេះ៕
ទោះរំលងផុតជាង៦ខែទៅហើយក្ដី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមិនភ្លេចឡើយជំនួបទល់មុខជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហើយចាត់ទុកព្រឹត្តិការណ៍នោះជាជោគជ័យផ្នែកការទូតមួយផង។ បើតាមលោក ត្រាំ បើគ្មានជំនួបរវាងលោក និងលោក គីម នៅសិង្ហបុរីទេ តំបន់អាស៊ីនឹងស្ថិតក្នុងសង្គ្រាមនៅពេលនេះ។ ទោះជំនួបឆ្នាំ២០១៨ មិនទាន់មានផ្លែផ្កាក្ដី ភាគីទាំងពីរកំពុងស្ថិតក្នុងការចរចាដើម្បីរៀបចំជំនួបលើកទីពីរទៀត។
  អភិបាលខេត្តកណ្ដាល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទនៅថ្ងៃនេះ ថា អាជ្ញាធរបានប្រើឡានទឹកអស់ប្រមាណ៥០គ្រឿង ដើម្បីពន្លត់អគ្គិភ័យខាងលើ។ ចំពោះ មូលហេតុនៃការឆេះ លោកសង្ស័យថា ឆ្លងចរន្តអគ្គិសនី។ យ៉ាងណា លោករង់ចាំការវាយតម្លៃរបស់កម្លាំងជំនាញសិន ទើបបញ្ជាក់ពីដើមចមដែលនាំឱ្យឆេះរោងចក្របន្ថែម។    បើតាមលោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ការឆេះនេះ បានកើតឡើងនៅអំឡុងម៉ោង៤រសៀលថ្ងៃទី១៨មីនា។ ការពន្លត់អគ្គិភ័យនេះ លោកអះអាងថា មានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន ចូលរួមជួយកម្លាំងពន្លត់អគ្គិភ័យ។    ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានអំពាវនាវលើបណ្ដាញសង្គមរបស់នាយកដ្ឋានរបស់ខ្លួន ឱ្យសាធារណជនទាំងអស់ រួមទាំងនិយោជក ចូលរួមទប់ស្កាត់ និងបង្ការ ទាំងអស់គ្មាន ពិសេសនារដូវប្រាំង៕   
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអះអាងថា ក្នុងហេតុការណ៍ឆេះរោងចក្រ R.G FOOTWEAR (CAMBODIA) Co.,Ltdក្នុងឃុំបែកចាន ស្រុកអង្គស្នួល  ខេត្តកណ្ដាល មិនមាននរណាម្នាក់ រងគ្រោះឡើយ ហើយនៅថ្ងៃនេះ សមត្ថកិច្ចកំពុងចុះវាយតម្លៃពីការខូចខាត។ 
  យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តមួយនេះបានលើកឡើងថាបញ្ហាដែល កើតមាន គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៃឧបករណ៍កាត់បន្ថយការ បំភាយឧស្ម័ននៅពេលធ្វើតេស្ត (Defeat Device) នោះទេ។    គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តរកកម្រិតបំភាយឧស្ម័ន នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានចែកចេញជា២ផ្នែកគឺធ្វើការតេស្តនៅលើផ្លូវដោយផ្ទាល់ និងការធ្វើតេស្ត រកសំណាកទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ (Computer Modelling)។ នៅក្នុងដំណើរ ប្រតិបត្តិការ ប្រព័ន្ធ Software Modelling ផ្តល់នូវសំណាកទិន្នន័យនៃចម្ងាយសរុបដែលរថយន្តបានធ្វើដំណើរ និងបរិមាណនៃឧស្ម័នឡានដែលបានបំភាយចេញ ទៅក្នុងបរិយាកាសទៅឱ្យក្រុមអ្នកត្រួតពិនិត្យឬនិយ័តករ (Regulators)។   កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនផលិតឡានមួយផ្សេងទៀតនៅអឺរ៉ុបឈ្មោះ Volkswagen (VW) បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទាក់ទងនឹងកម្រិត បំភាយឧស្ម័នរបស់ឡាននេះដែរ។    ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេស អាល្លឺម៉ង់មួយនេះ ត្រូវបានគេរកឃើញថាបានប្រើប្រាស់Software ក្នុងការបន្លំ  នៅពេលរដ្ឋាភិបាលធ្វើតេស្តរកកម្រិតបំភាយឧស្ម័ន។ ក្រោយមកក្រុមហ៊ុន VW ត្រូវបាន ផាកពិន័យដោយតម្រូវឱ្យបង់១០០០លានអឺរ៉ូ (ជាង១១១៦លានដុល្លាអាមេរិក) តាមសេចក្តីបង្គាប់របស់ព្រះរាជអាជ្ញាអាល្លឺម៉ង់ ជុំវិញរឿងអាស្រូវមួយនេះ៕   Source: https://www.bbc.com/news/business-48067505 បកប្រែនិងកែសម្រួលដោយ៖ យ៉ន សុខន  
ក្រសួងយុត្តិធម៌ អាមេរិកបានចាត់វិធាន ការតាមផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Ford បន្ទាប់ពីទីភ្នាក់ងារការពារបរិស្ថានខ្លួន (EPA) បានរកឃើញសញ្ញាណ នៃបញ្ហាមួយចំនួនទៅលើផលិតផលនៃក្រុមហ៊ុននេះ កាលពីខែកុម្ភៈ។
រថយន្តនេះ ត្រូវបានរចនាឡើងដោយមានមុខងារប្រហាក់ប្រហែលទៅនឹងរថយន្ត SUVs ដើម្បីធានាផាសុកភាពអ្នកដំណើរ និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវខេត្ត ឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit ១៥ កៅអីម៉ូឌែលថ្មីនេះ មានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុង ធំទូលាយ ឯកៅអីអ្នកបើកបរ និងចង្កូត ក៏ត្រូវបានរចនាជាថ្មី ដែលធ្វើឲ្យការបើកបរកាន់តែភាពរលូន។ រួមជាមួយគ្នានេះផងដែរ រថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័ររចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវប្រព័ន្ធ SYNC ២ ដែលអាចបញ្ជាដោយសំឡេង និង Bluetooth សម្រាប់ចាក់តន្ត្រី និង ការកម្សាន្តផ្សេងៗផងដែរ។ ម្យ៉ាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្ត ជួយសម្រួលដល់ការឡើងចុះពីរថយន្ត និងមានដំបូលខ្ពស់ ដែលអាចឲ្យអ្នកដំណើរ ដើរទៅកន្លែងអង្គុយបានយ៉ាងងាយស្រួល។ រថយន្តនេះ ក៏មានបំពាក់ដោយកញ្ចក់ចំហៀងដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយអាចបើកបានរហូតដល់ ២៧០ ដឺក្រេ។ លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកអ៊ីវ៉ាន់ដ៏ធំទូលាយផងដែរ ដែលសក្ដិសមបំផុតសម្រាប់ដឹកអ្នកដំណើរ។ មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មី ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដែលអាចធ្វើឲ្យអ្នកបើកបរ និងអ្នកធើ្វដំណើរ មានទំនុកចិត្តខ្ពស់លើគុណភាព។ ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃលើប្រព័ន្ធហ្វ្រាំង ក្នុងករណីផ្លូវកោងខ្លាំង តាមរយៈសេនសឺ។ ជាពិសេសជាងនេះ  ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លេងឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវទាំងអស់។ រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ជាច្រើនទៀតរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសម្រាប់ជំនួយដល់ការចូលចត (Rear Camera with Front & Rear Sensors)   ប្រព័ន្ធហ្វ្រាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុលទៅមុខ ឬរអិលទៅក្រោយ (Hill Start Assist) និងមានភ្ជាប់មកជាមួយនូវញញួរនៅក្បែរទ្ចារ សម្រាប់វាយបំបែកកញ្ចក់នៅក្នុងករណីបន្ទាន់ផងដែរ (Emergency Release Hammer on Single Side Load Door)។   ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នា៖ (អត្ថបទពាណិជ្ជកម្ម)
រថយន្ត Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរ ដែលលក់ដាច់បំផុតក្នុងពិភពលោក ដោយសារតែរថយន្តនេះ អាចប្រើបានគ្រប់កាលៈទេសៈ ទាំងក្នុងគ្រួសារ ទាំងសម្រាប់គ្រប់អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្មដឹកអ្នកដំណើរតែម្ដង។ រថយន្ត Ford Transit ២០១៨នេះ មាន ១៥ កៅអី ប្រើម៉ាស៊ីនម៉ាស៊ូត មានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពខ្ពស់។
  «គ្រូបង្រៀន» ជាអ្នកដែលផ្ដល់ការអប់រំទូន្មាន បង្ហាត់បង្ហាញ ផ្ដល់ចំណេះដឹង និងចំណេះធ្វើដល់សិស្សានុសិស្ស :  គ្រូបង្រៀននៅជនបទ។  «គ្រូដើម» ជាគ្រូបាធ្យាយដែលតាមថែរក្សា។  «គ្រូបង្គោល» គឺគ្រូដែលមានជំនាញ បច្ចេកទេស វិធីសាស្ត្រ និងបទពិសោធច្រើនផ្ដល់ដល់គ្រូបង្រៀនឯទៀត :  វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។     វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏មានសេចក្តីពន្យល់បន្ថែមទៀតអំពីកូនពាក្យផ្សេងទៀតពាក់ព័ន្ធនឹង «គ្រូ» ផងដែរ។ «គ្រូបង្វឹក» ជាគ្រូបង្ហាត់ពិសេសផ្នែកក្បាច់គុន កីឡា ឬសិល្បៈជាដើម :  គ្រូបង្វឹកបាល់ទាត់ថ្នាក់ជាតិ។  គ្រូបង្វឹក ក៏មានន័យថា ជាអ្នកណែនាំ បង្ហាត់បង្រៀនឱ្យថ្នឹកដោយអនុវត្តផ្ទាល់លើជំនាញណាមួយ :  ថ្នាក់ដឹកនាំជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករជាតិ។     «គ្រូបង្ហាត់» ជាអ្នកបង្រៀនក្បាច់គុន កីឡា ឬសិល្បៈជាដើម :  គ្រូបង្ហាត់កីឡា។  «គ្រូបាធ្យាយ» គឺគ្រូឧបជ្ឈាយ៍ ឬ គ្រូ (មានគ្រូសូត្រជាដើម) និងឧបជ្ឈាយ៍ :  សិស្សត្រូវសម្ដែងសេចក្ដីគោរពចំពោះគ្រូបាធ្យាយ។ (សាស្ត្រាច្បាប់ក្រម) រីគ្រូបាធ្យាយ ប្រដូចនឹងម្ដាយ ឪពុកសោតណា ...។     «គ្រូសូត្រឆ្វេង» ជាឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត។ គ្រូសូត្រឆ្វេង ត្រូវកាន់បញ្ជីគរុភណ្ឌព្រមទាំងត្រួតត្រាមើលបញ្ជីប្រាក់ចំណូលចំណាយរួមជាមួយនឹងអាចារ្យវត្ត។ គ្រូសូត្រឆ្វេងក៏មានតួនាទីត្រូវត្រួតត្រាសាលាសិក្សាទាំងអស់ក្នុងវត្ត ព្រមទាំងប្រាស្រ័យទៅកាន់រាជការមុខក្រសួងខាងសិក្សា ហើយសំអាតទីវត្ត ជួសជុលទីសេនាសនៈឬសង់ថ្មី រួបរួមជាមួយអាចារ្យវត្ត :  វត្តអារាមនីមួយៗមានព្រះចៅអធិការមួយរូបអមដោយគ្រូសូត្រស្ដាំនិងគ្រូសូត្រឆ្វេង។     «គ្រូសូត្រស្តាំ» ជាឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត ហើយត្រូវកាន់សៀវភៅសំណៅសំបុត្រចេញ ចូល, លេខឆាយា សង្ឃដីកា, បញ្ជីរាយនាម ភិក្ខុ សាមណេរក្នុងវត្ត និងសៀវភៅភិក្ខុ សាមណេរចូលមកកាន់វត្ត១និងចេញពីវត្ត១ព្រមទាំងត្រួតត្រាវត្តទាំងមូលជំនួសចៅអធិការ :  ក្រុមជំនុំសង្ឃក្នុងវត្តមានគ្រូសូត្រស្ដាំជាប្រធាន។     «គ្រូឧទ្ទេស» ជាអ្នកផ្ដល់បទឧទ្ទេស។  «គ្រូគង្វាល» ជាអ្នកដឹកនាំសាសនានៃព្រះវិហារប្រូតេស្តង់មួយចំនួន។ «គ្រូទាយ» ជាអ្នកដែលចេះក្បួនហោរាទស្សន៍ទាយ :  កុំសូវជឿគ្រូទាយពេក សូម្បីតែកូនរបស់គ្រូទាយ ក៏មានបែកបាក់គ្នាដែរ។  «គ្រូធ្មប់» គឺអ្នកដែលចេះមន្តអាគម ធ្វើអំពើនរណាម្នាក់ឱ្យឈឺ ឬ ដោះអំពើអាបធ្មប់ :  គ្រូធ្មប់អន្ទងក្រពើឱ្យពាំសាកសពបុរសបាត់ខ្លួនមកលើគោក៕  
«គ្រូ»  អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ដល់សិស្ស :  គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង ...។  សមណៈដែលបំបួសកុលបុត្រឱ្យបានជាបព្វជិត :  គ្រូបំបួស, គ្រូសូត្រ។  ពេទ្យរក្សារោគ :  គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ។
ទីក្រុងប៉េកាំងបានព្រមានទីក្រុងម៉ានីល កុំឱ្យបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។ ការព្រមាននេះកើតមានបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីនដករបាំងអណ្តែតទឹកនៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងដែលពង្រាយដោយចិន។    ភាពតាងតឹងចុងក្រោយរវាងហ្វីលីពីន និងចិនបានកើតឡើងកាលពីសប្ដាហ៏មុន បន្ទាប់ពីកម្លាំងឆ្នេរសមុទ្រហ្វីលីពីនបានរកឃើញរបាំងអណ្តែតទឺកប្រវែង៣០០ម៉ែត្រនៅច្រកចូលនៃកោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនបានថ្កោលទោសការដំឡើងនេះ ហើយបានប្រកាសនៅថ្ងៃទី២៥ ខែកញ្ញាពីភាពជោគជ័យនៃការដករបាំងអណ្តែតទឹកក្រោមប្រតិបត្តិការពិសេសដែលបញ្ជាដោយប្រធានាធិបតី Ferdinand Marcos Jr.។   យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២៦ ខែកញ្ញា និយាយថា ទីក្រុងប៉េកាំងនឹងរក្សាយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ រួមទាំងផលប្រយោជន៍នៃកោះ Huangyan។ លោក Wang បានហៅឈ្មោះកោះ Scarborough Shoal បែបនេះតាមភាសាចិន។    ជាមួយគ្នានេះ អ្នកនាំពាក្យខាងលើនេះក៏បានណែនាំឱ្យហ្វីលីពីនកុំញុះញង ឬបង្កបញ្ហបន្ថែម។    លោក Eduardo Ano ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនក៏បានឆ្លើយតបនឹងការព្រមាននេះវិញថា ប្រទេសរបស់លោកមានសិទ្ធិក្នុងការដករបាំងនានាចេញពីតំបន់នេះ។    ជាការពិត កោះScarborough Shoal ដែលស្ថិតនៅសមុទ្រចិនខាងត្បូងជាតំបន់នៃភាពតានតឹងរវាងប្រទេសទាំងពីរនេះយូរមកហើយ។ លើសពីនេះ ចិនក៏បានដណ្ដើមយកកោះនេះក្នុងឆ្នាំ២០១២ ហើយបានពង្រាយកប៉ាល់ល្បាតរបស់ខ្លួនដើម្បីរារាំងអ្នកនេសាទពីហ្វីលីពីនមកកោះនេះ៕   
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិននៅថ្ងៃទី១១ ខែមករា បានលើកឡើងថា ទីក្រុងប៉េកាំងក្នុងឆ្នាំថ្មីនេះនៅតែប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងរារាំងគ្រប់វិធីប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។    «ការគាំទ្រដ៏អាក្រក់លើឯករាជ្យភាពតៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន របស់ប្រទេសមួយចំនួន ជាការបង្កហេតុដោយចេតនា»។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនលោក Ma Xiaoguang បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Ma ក៏បានបន្ថែមថា ចិនអំពាវនាវឱ្យប្រទេសពាក់ព័ន្ធទាំងអស់បញ្ឈប់ការបញ្ជូនសញ្ញាគាំទ្រឯករាជ្យភាពតៃវ៉ាន់ ដែលជាការប្រលែងលេងនឹងភ្លើង។   ចិននៅតែចាត់ទុកកោះតៃវ៉ាន់ដែលបានបំបែកចេញពីចិនដីគោកក្នុងឆ្នាំ១៩៤៩ ជាទឹកដីរបស់ខ្លួន ដែលត្រូវតែមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងវិញ បើទោះបីជាត្រូវបើកម្លាំងក្តី។    លើសពីនេះ កាសែត Global Times ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋចិន បានបង្ហោះសារព្រមានលើ Twitter ខ្លួនថា ការផ្តាច់ខ្លួនរបស់តៃវ៉ាន់នឹងត្រូវបរាជ័យ ហើយទង្វើនេះនឹងទាក់ទាញការដាក់ទណ្ឌកម្មបន្ថែមពីចិន។    ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយពីសំណាក់អ្នកនយោបាយបរទេស រួមមានអតីតប្រធានសភាអាម៉េរិក Nancy Pelosi និងអ្នកនយោបាយប្លុកអឺរ៉ុប បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ និងនាំដល់ការធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញកោះតៃវ៉ាន់។ នៅចុងខែធ្នូកន្លងទៅ ចិនបានបញ្ជូនយន្តហោះចំនួន ៧១ គ្រឿង និងនាវាចំនួន ៧ គ្រឿងទៅជិតកាន់កោះតៃវ៉ាន់ដែលជាសមយុទ្ធដ៏ធំបំផុតក្នុងឆ្នាំ២០២២។   ឆ្លើយតបនឹងបញ្ហានេះ នៅសប្តាហ៍នេះ យោធាតៃវ៉ាន់កំពុងរៀបចំធ្វើសមយុទ្ធយោធារបស់ខ្លួនដែលមានគោលបំណងធានាដល់ពលរដ្ឋខ្លួនពីសមត្ថភាពទប់ទល់នឹងការគំរាមកំហែងរបស់ចិន៕  
ចិននៅថ្ងៃទី១១ ខែមករា បានចេញសារគំរាមសារជាថ្មីចំពោះកោះតៃវ៉ាន់ ហើយក៏បានព្រមានអ្នកនយោបាយបរទេសដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ ថាកំពុងប្រលែងលេងនឹងភ្លើងថែមទៀត។
  អត្ថបទទាក់ទង   Man Utd កក់ Zidane ទុករួចហើយ ប្រសិន Mourinho ត្រូវបញ្ចប់តំណែង   Mourinho បារម្ភខ្លាច Man Utd ដេញចេញ ក្រោយ Zidane ខលទៅ    អតីតខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះ បានប្រាប់ទូរទស្សន៍ Sky Sports ថាលោកខឹងខ្លាំងណាស់ចំពោះគំនិតដែលថានឹងមានការបណ្តេញចេញគ្រូបង្វឹកតាមរយៈព័ត៌មានបែកធ្លាយមុនពេលត្រូវប្រកាសជាផ្លូវការនោះ។   Neville បន្ថែមថា Man Utd មានបញ្ហាច្រើន និងស៊ីជម្រៅនៅតំបន់ស្នូលជាមួយនឹងការសម្រេចចិត្តរបស់ក្លិបនេះ។ លោកនិយាយបែបនេះគឺចង់មានន័យថាបញ្ហាមិនមែនមានត្រឹមតែ Mourinho នោះទេ គឺមានពីថ្នាក់ដឹកនាំ បុគ្គលិក និងរួមទាំងកីឡាករផងដែរ។   ក្លិបរហស្សនាមបិសាចក្រហមធ្លាប់បណ្តេញលោក Louis van Gaal និង David Moyes ដោយមានលោក Mourinho ជាអ្នកស្នងតំណែងទាំងមានរបាយការណ៍បែកធ្លាយមុនពេលការប្រកាសរបស់ក្លិបស្រដៀងគ្នានេះដែរ។   «អ្វីៗជាបញ្ហាស្នូលដែលជាការចង់បានដ៏ធំរបស់ក្លិបដែលមានរយៈពេល ៤ ឬ ៥ ឆ្នាំចុងក្រោយនេះ»។ អតីតអ្នកចាត់ការទូទៅក្រុម Valencia លើកឡើងបែបនេះ ហើយបន្ថែមថាលោកមិនដឹងថាតើរបាយការណ៏អំពី Mourinho គឺជាការពិតឬយ៉ាងណានោះទេ។    «ប្រសិនបើខ្ញុំជាមនុស្សម្នាក់ដែលជួលបុគ្គលិកម្នាក់នៅក្រោមខ្ញុំហើយគាត់ធ្វើអ្វីមិនបានជោគជ័យនោះខ្ញុំគឺជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។ ហើយចុងក្រោយ ខ្ញុំត្រូវក្រោកឈរហើយនិយាយថា ខ្ញុំមិនល្អគ្រប់គ្រាន់ដើម្បីធ្វើរឿងនេះទេ»។    យ៉ាងណាក៏ដោយ ជុំវិញព័រត៌មានបែកធ្លាយខាងលើដែលថា Man Utd នឹងបញ្ចប់តំណែងអ្នកចាត់ការសញ្ជាតិព័រទុហ្គាល់នោះ ក្លិបនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។   សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់អ្នកចាត់ការរហស្សនាម Special One សម្រាប់រដូវកាលថ្មីនេះ Man Utd ទទួលលទ្ធផលមិនគាប់ប្រសើរនោះទេដោយទទួលបានចំណាត់ថ្នាក់លេខ១០ក្នុងតារាង Premier League ក្រោយប្រកួត៧លើក ឈ្នះ៣ ចាញ់៣ ស្មើ១ មាន១០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Manchester City និង Liverpool ៩ពិន្ទុ៕  
Gary Neville អតីតប្រធានក្រុម Manchester United មានការខឹងសម្បារយ៉ាងខ្លាំងទៅលើក្រុមប្រឹក្សាភិបាលរបស់ក្លិបនេះបន្ទាប់ពីមានការរាយការណ៍ថាអ្នកចាត់ការទូទៅលោក Jose Mourinho នឹងត្រូវបញ្ចប់ពីតំណែងនៅក្រោយចប់ការប្រកួតនៅយប់ថ្ងៃទី៦ ខែតុលានេះទល់នឹងក្រុម Newcastle United បើទោះលទ្ធផលបែបណាក៏ដោយ។
យុទ្ធនាការភ្នំពេញស្អាត  បានអនុវត្តពេញមួយខែ ចាប់ពីថ្ងៃទី៣វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមយុវជនសុច្ឆន្ទៈជាច្រើននាក់ និងក្រសួងស្ថាប័នរដ្ឋ ដើម្បីពង្រឹងការថែរក្សាបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដល់សាធារណជន។    លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា យុទ្ធនាការនេះ បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម នៃការទុកដាក់សំរាមមិនបានត្រឹមត្រូវ ដល់សាធារណជន។  បើតាមលោក ម៉ានី ការថែរក្សាបរិស្ថាន ឱ្យមានសំឡេងតែមួយ  គឺជាលើកកម្ពស់សោភណ្ឌភាពស្អាត ឱ្យកាន់តែប្រសើរឡើង។    បន្ថែមពីនេះ យុទ្ធនាការភ្នំពេញស្អាត បានផ្ដោតលើសកម្មភាពធំៗចំនួន៤  គឺ «ចិត្តខ្ញុំស្អាត ខ្មែរស្អាត»,«ការងារខ្ញុំស្អាត ខ្មែរស្អាត», «ខ្ញុំទំពាំងស្អាត ខ្មែរស្អាត» និង«ទីធុរកិច្ចយើងស្អាត ខ្មែរស្អាត»។  អ្នកស្រី ទេព កុលាប សហស្ថាបនិកគម្រោងស្អាត សង្ឃឹមថា គម្រោងស្អាតនេះ នឹងបន្តរួមចំណែកយុទ្ធនាការសាលារៀនគ្មានសំរាម និងរក្សាបរិស្ថានកាន់តែប្រសើរ។ យុទ្ធនាការភ្នំពេញស្អាតនេះ បានធ្វើឡើងជាលើកទី៧ហើយ។    ជម្រាបថា គម្រោងស្អាតនេះ ក៏បានបញ្ជ្រាបសារទៅកាន់ម្ចាស់អាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការិយាល័យធ្វើការ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ យុទ្ធនាការភ្នំពេញស្អាត បានបិទបញ្ចប់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣៕
ភ្នំពេញ៖ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ ផ្តោតសំខាន់លើការជំរុញអនាម័យឱ្យកាន់តែស្អាត និងបណ្តុះគំនិតថែរក្សាបរិស្ថាន លើកកម្ពស់បរិស្ថានស្អាត។  «សីលធម៌យើង ប្រពៃណីយើង ថ្លាថ្លៃ» ជាពាក្យស្លោក នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ ដើម្បីការរំលឹកដល់អ្នកដែលនិយមបោះចោលសំរាមផ្តេសផ្តាស ឱ្យងាកត្រឡប់មកមើលគំរូ អ្នកដែលចូលរួមប្រមូលសំរាម។
  រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំង១០ប្រទេសរបស់អាស៊ានជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ឯកភាពរួមគ្នាបន្តការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២៣-២០២៤។ ផែនការនេះ ត្រូវបានអនុម័តឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក៣ នៅខេត្តសៀមរាប នាថ្ងៃទី១៧កញ្ញា ដែលនឹងអនុវត្តបន្តពីផែនការស្តារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១-២០២២។    បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ផែនការផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២៣-២០២៤ នឹងជួយកសាងសមត្ថភាពរបស់សហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs) រួមទាំងជួយសម្រួលដល់ការពាណិជ្ជកម្មរវាងតំបន់អាស៊ានជាមួយចិន កូរ៉េ និងជប៉ុន ថែមទៀត។   លោក ប៉ែន សុវិជាតិ បន្តថ្លែងក្នុងសន្និសីទស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូក៣ នាល្ងាចថ្ងៃទី១៧កញ្ញា យ៉ាងដូច្នេះ៖ «ជាពិសេសផែនការនេះ នឹងជំរុញMSMEs ឱ្យការប្រើប្រាស់នូវមធ្យាស្រ័យសេដ្ឋកិច្ចឌីជីថល ដើម្បីឱ្យMSMEsចូលរួមចំណែកកាន់តែសកម្មភាពឡើង និងបង្កភាពធន់របស់MSMEs ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងពិភពលោក»។  ប៉ុន្តែ សកម្មភាពនេះអាចធ្វើទៅបានលុះត្រាតែផែនការអនុវត្តរួមគ្នារវាងប្រទេសទាំង១០របស់អាស៊ាន ជាមួយប្រទេសចិន កូរ៉េ និងជប៉ុន ត្រូវមានការអនុវត្តនិងតាមដានបញ្ហាប្រឈមនានានៅក្នុងប្រទេសនីមួយៗ។   លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងថ្លែងក្នុងសន្និសីទកាសែត ស្តីពីកិច្ចប្រជុំអាស៊ានបូក៣ នៅល្ងាចថ្ងៃទី១៧កញ្ញា។ លោក ប៉ែន សុវិជាតិ បាននិយាយដូច្នេះ៖ «ប្រសិនប្រទេសអាស៊ានបូក៣ ជួបនូវបញ្ហាប្រឈមណាមួយ ប្រទេសទាំងនោះចាំបាច់ត្រូវរៀបចំសកម្មភាព និងសិក្សាស្រាវជ្រាវរួមគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហារួមគ្នា»។ បើតាមអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធរូបនេះ រដ្ឋមន្ត្រីអាស៊ានបូក៣ ក៏បានសម្រេចដាក់ឱ្យអនុវត្តនូវគម្រោងកសាងសមត្ថភាពរបស់MSMEs នៅតាមប្រទេសនីមួយៗដែលនៅមានគម្លាតឌីជីថលច្រើនរវាងគ្នានិងគ្នា ផងដែរ។    «ដូច្នេះ អាស៊ានបូក៣ នឹងចាប់ផ្តើមអនុវត្តគម្រោងមួយសម្រាប់ពិនិត្យលទ្ធភាពរបស់MSMEs ដោយធ្វើយ៉ាងម៉េចបង្រួមនូវគម្លាតនៃការប្រើប្រាស់ឌីជីថលនៅតាមប្រទេសនីមួយៗ»។  នេះជាការលើកឡើងរបស់លោក សុវិជាតិ។    គម្រោងសម្រាប់ពង្រឹងMSMEsនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអ្នកជំនាញពីវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់អាស៊ាន និងអាស៊ីខាងកើត ដើម្បីធ្វើយ៉ាងណាជួយឱ្យសេដ្ឋកិច្ចឌីថលត្រូវបានប្រើប្រាស់សម្រាប់សហគ្រាសមីក្រូធុនតូចនិងមធ្យម ក្នុងគោលដៅបង្រួមគម្លាតហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹងការតភ្ជាប់ និងបង្កើយតការបើកច្រកនាំចេញទំនិញទៅទីផ្សារឱ្យកាន់តែទូលាយឡើយ។ លោក សុវិជាតិ បន្ថែមថា៖ «យើងនឹងប្រើប្រាស់ជំនាញឌីជីថលនេះនៅក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចវិស័យធុរកិច្ច ដែលសហគ្រាសមីក្រូធុនតូចនិងមធ្យមទាំងអស់ ត្រូវចាំបាច់ប្រកាន់យកដើម្បីដើរឱ្យឈានថ្មីនៃការឈានទៅមុខរបស់ពិភពលោកនៅក្នុងវិស័យឌីជីថល  និងវិស័យឧស្សាហកម្ម ៤.០»។    កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន ជាមួយប្រទេសចិន កូរ៉េ និងចិន បានកើនដល់ជិត១,១ម៉ឺនលានដុល្លារអាម៉េរិក។ ទំហំនេះ គឺមានកំណើន២៥,១ភាគរយ ធៀបនឹងឆ្នាំ២០២០៕     
សៀមរាប៖ អាស៊ានបូក៣ ដែលមានប្រទេសទាំង១០របស់អាស៊ាន រួមនឹងប្រទេសចិន កូរ៉េ ជប៉ុន បានសម្រេចរួមគ្នាបន្តអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ រហូតដល់ឆ្នាំ២០២៤។ ការសម្រេចនេះ គឺដើម្បីកសាងសមត្ថភាពរបស់សហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs)ឱ្យកាន់តែមានភាពប្រកួតប្រជែង តាមរយៈការជំរុញឱ្យប្រើប្រាស់នូវសេដ្ឋកិច្ចឌីជីថល។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា  បានបន្តថា គ.ជ.ប មានគម្រោងដកពិសោធន៍ និងតាមមើលអ្វីដែលជាទិដ្ឋភាពបោះឆ្នោតនៅប្រទេសបារាំង ហើយនឹងនាំមកវិញនូវបទពិសោធន៍ល្អៗ និងចំណុចវិជ្ជមាន ដើម្បីយកមកអនុវត្តនៅកម្ពុជា។   លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី ១៣ ខែមីនាថា ៖«ក្រៅពីការសង្កេតមើលប្រព័ន្ធលើវិស័យបោះឆ្នោតបារាំង គ.ជ.ប នឹងយកចំណុចវិជ្ជមានសម្រាប់អនុវត្តបោះឆ្នោតនៅកម្ពុជា។ គ.ជ.ប នឹងពិភាក្សាជាមួយក្រុមសមាជិក គ.ជ.ប ទាំង ៩រូប ថាតើចំណុចទាំងនោះ នឹងមានអត្ថប្រយោជន៍ លើកកម្ពស់នៃការបោះឆ្នោតនៅកម្ពុជាបែបណាខ្លះ ហើយវាស្របជាមួយច្បាប់កម្ពុជាដែរទេ ទើបគណៈកម្មការ អនុម័តតាមតម្រូវការ នៃការបោះឆ្នោតនៅកម្ពុជា»។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) លោក សម គន្ធាមី នាយកស្ដីទីអង្គការនិកហ្វិច បាននិយាយថា គ.ជ.ប ទៅមើលប្រព័ន្ធបោះឆ្នោតរបស់បារាំង គឺជាសញ្ញាវិជ្ជមានមួយ ដើម្បីសិក្សារៀនសូត្រនៃដំណើរការបោះឆ្នោត និងយកមកអនុវត្តនៅកម្ពុជាប្រកបដោយរលូន។   លោក សម គន្ធាមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាគាត់ទៅយកបទពិសោធន៍ ដើម្បីរៀនសូត្រពីស្រុកគេ យកមកកែតម្រូវរាល់ចំណុចខ្វះខាតនៅកម្ពុជា គឺល្អ ព្រោះស្របពេលកម្ពុជាជិតដល់ថ្ងៃបោះឆ្នោតដែរ»។    នៅថ្ងៃបោះឆ្នោតខាងមុខនេះ នាយកស្ដីទីអង្គការនិកហ្វិច នឹងដាក់អ្នកអង្កេតការតាមការិល័យបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែលោកមិនអាចបញ្ជាក់បាននោះទេ ថាត្រូវបញ្ជូនទៅប៉ុន្មាន ដោយសារអង្គការខ្វះខាតថវិកា។ លោក គន្ធាមី លើកឡើងបែបនេះ ហើយបញ្ជាក់ថា ៖«ការដាក់ចំនួនកម្លាំងសង្កេតការបោះឆ្នោតនេះ អាស្រ័យទៅលើការថវិកា»។   លោក សម គន្ធាមី បានបន្ថែមថា ការបោះឆ្នោតនៅថ្ងៃខែកក្កដាខាងមុខ នឹងដំណើរការបានយ៉ាងរលូន គឺអធ្យាស្រ័យទៅលើជំហបរិយាកាសនយោបាយ និងសិទ្ធប្រជាពលរដ្ឋ។ លោក គន្ធាមី សង្ឃឹមថា ស្ថានភាពបរិយាកាសនយោបាយ នឹងមានភាពទូលំទូលាយ។   សូមជម្រាបថា លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំប្រតិភូកម្ពុជា ទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ចាប់ពីថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី ១៩ខែមីនា៕ 
លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងនាំធាតុចូលជាវិជ្ជមាន មកបំពេញនូវទម្រង់ខ្វះខាតនៃការបោះឆ្នោតនៅកម្ពុជា។
  ករណីនេះ នាំឲ្យម៉ារ៉ុកក្លាយជាប្រទេសទី៧៣លើពិភពលោក ដែលមានករណីឆ្លង COVID-19 និងជាប្រទេសទី៦នៅអាហ្វ្រិក បន្ទាប់ពីអេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី និងសេណេហ្គាល់។   ប្រទេស៧២កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖   -អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។   -អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ និងឡេតូនី។   អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។ អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ។ អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់។ អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។ ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក៕
វិទ្យាស្ថានជាតិប៉ាស្ទ័រម៉ារ៉ុក កាលពីថ្ងៃទី២ ខែមីនា បានតេស្តឃើញវិជ្ជមានមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) លើពលរដ្ឋម៉ារ៉ុកម្នាក់ ដែលទើបធ្វើដំណើរពីប្រទេសអ៊ីតាលី។ ក្រសួងសុខាភិបាលម៉ារ៉ុកបានអះអាងថា អ្នកជំងឺមានស្ថានភាពប្រក្រតី ហើយកំពុងស្ថិតនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ Moulay Youssef ក្រុង Casablanca។
  គណបក្សខ្មែរស្រលាញ់ជាតិ បានស្នើឱ្យរដ្ឋាភិបាលបើកចំហរលទ្ធិប្រជាធិបតេយ្យ សិទ្ទិសេរីភាព នៃការប្រមូលផ្ដុំជួបជុំបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ, ដោះលែងសកម្មជនសិទ្ធិមនុស្ស នយោបាយ តាមរយៈទម្លាក់បទចោទប្រកាន់នានា និងផ្ដល់សិទ្ទិសេរីភាពពេញលេញដល់ពួកគេ រួមទាំងការផ្ដល់យុត្តិធម៌ដល់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។ ជាមួយគ្នានេះគណបក្សខ្មែរស្រលាញ់ជាតិ ក៏ស្នើឱ្យសហភាពអឺរ៉ុបពិចារណាដោយប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្តនយោបាយពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ដើម្បីរក្សាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទៀតផង។   សេចក្តីថ្លែងការណ៍គណបក្សថ្មី ដែលមានលោក ជីវ កត្តា និងលោក កង គឹមហាក់ អតីតមន្ត្រីគណប្សសង្គ្រោះជាតិ ជាថ្នាក់ដឹកនាំបក្សនោះ បានសរសេរដូច្នេះថា៖«សូមគាំទ្ររាល់សេចក្តីថ្លែងការណ៍នានារបស់អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល សមាគមន៍ ដែលបានស្នើឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ»។   ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីឆ្លើយតបចុងក្រោយទៅកាន់សហភាពអឺរ៉ុប ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តលើបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ដូចជា ការគោរពសិទ្ធិមនុស្សក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និង សេរីភាពបង្កើតសមាគមជាដើម។ ក្រសួងការបរទេស សង្កត់ធ្ងន់ថា របាយការណ៍ខ្លួនគ្រប់ជ្រុងជ្រោយ អំពីការអនុវត្តសកម្មភាពនិងវិធានការនានានៅកម្ពុជា ស្របតាមសេចក្តីត្រូវការរបស់សហភាពអឺរ៉ុប។ ក្រសួងការបរទេស រំពឹងថា គណៈកម្មការអឺរ៉ុប នឹងពិចារណា លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ព្រមទាំងគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជា។   អត្ថបទទាក់ទង   កម្ពុជា សង្ឃឹមថា អឺរ៉ុប នឹងពិចារណាពីការប៉ះពាល់កម្មករជិត១លាននាក់ បើព្យួរ EBA   ១០ធ្នូ៖ សង្គមស៊ីវិល និងអតីតបក្សប្រឆាំង ទទូចឲ្យរដ្ឋាភិបាល ស្តារសិទ្ធិមនុស្ស ដើម្បីរក្សា EBA  ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា របាយការណ៍បឋមរបស់សហភាពអឺរ៉ុប ពិតជារកឃើញមានការរំលោភសិទ្ធិមនុស្សជាច្រើនករណី ដូចជា  សិទ្ធិនយោបាយ សិទ្ធិប្រជាពលរដ្ឋ សិទ្ធិដីធ្លី សិទ្ធិសង្គម និងសិទ្ធិវប្បធម៌។ បើតាមលោក រ៉ុង ឈុន លក្ខខណ្ឌរបស់ EBA គឺទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។ លោក ថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ដើម្បីរក្សា EBA រដ្ឋាភិបាល ត្រូវសម្របសម្រួលតាមអ្វីដែលសហភាពអឺរ៉ុបលើកឡើង»។    តែយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតបថា ការលើកឡើងរបស់មន្ត្រីអង្គការសង្គស៊ីវិលនិងអតីតគណបក្សប្រឆាំង មិនបង្ហាញពីស្ថានភាពពិតនៅកម្ពុជាឡើយ។ លោក រិះគន់ត្រឡប់ទៅវិញថា៖«[ពួកគេ] គ្រាន់តែបន្ទរតាមអ្វីដែលបរទេសបាននិយាយប៉ុណ្ណោះ»។    អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ធ្លាប់បកស្រាយតាមសារព័ត៌មានថ្មីៗថា សិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានការពារដោយច្បាប់ ហើយការដឹកនាំប្រទេស ក៏ពឹងផ្អែកលើច្បាប់ដែរ។ លោក បន្ថែមថា រដ្ឋាភិបាល ពុំបានយកច្បាប់ ទៅកាន់បន្ថយសិទ្ធិប្រជាពលរដ្ឋឡើយ។    នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ដើម្បីធ្វើសេចក្តីសម្រេចថា ដក EBA ពីកម្ពុជា ឬ បន្តរក្សាទុក។ សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីត្រួតពិនិត្យEBA នេះ តាំងខែកុម្ភៈ ឆ្នាំ២០១៩មក។ បើសហភាពអឺរ៉ុប សម្រេចដក EBA ពិតមែន ជានីតិវិធី គឺត្រូវការរយៈពេល៦ខែក្រោយមកទៀត ទើបសេចក្តីសម្រេចនោះ ចូលជាធរមាន។ វា មានន័យថា ៦ខែក្រោយនៃការដក EBA ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប៕
ភ្នំពេញ៖ ភ្លាមៗក្រោយពីស្នើសុំបង្កើតបក្សនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ មករានេះ គណបក្សខ្មែរស្រលាញ់ជាតិ (CNLP) បានស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយ ដើម្បីផលប្រយោជន៍ជាតិ។
គ្រូបង្វឹកជនជាតិចិនដែលមានឈ្មោះ ជាភាសាវៀតណាម Hoang Quoc Huy ត្រូវបានកាសែត និងទស្សនាវដ្តីអាមេរិក Swimming World ផ្សាយថា បានស្លាប់នៅក្នុងសណ្ឋាគារមួយ នៅទីក្រុងហាណូយ ខណៈលោកត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ហារការឆ្លងជំងឺកូវីដ-១៩ ជាមួយក្រុមកីឡាអូឡាំពិកវៀតណាមដទៃទៀត។   មូលហេតុនៃការស្លាប់របស់លោក Guohui មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែកាសែតវៀតណាម VnExpress រាយការណ៍ថា អាជ្ញាធរដាក់ការសង្ស័យជាការធ្វើអត្តឃាត។ យ៉ាងណាអ្នកជំនាញ កំពុងស៊ើបអង្កេតរកការពិត។   លោក Trn Đc Phn ប្រធានបេសកកម្មរបស់គណៈកម្មាធិការអូឡាំពិកវៀតណាម បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា លោក Guohui បានទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ពោលគឺក្រោយត្រឡប់ពីអូឡាំពិករដូវក្តៅប្រហែល៤ថ្ងៃ។   លោក Guohui ត្រូវបានអាជ្ញាធរកីឡាវៀតណាមចាត់ទុកជាវីរបុរស ចាប់តាំងពីលោកចូលធ្វើការជាគ្រូកីឡាហែលទឹកជម្រើសជាតិវៀតណាម នៅឆ្នាំ២០០៣មក។ ក្រោមការបង្វឹករបស់លោក អត្តពលិកហែលទឹកវៀតណាមឈ្នះមេដាយជាច្រើន ក្នុងកីឡាស៊ីហ្គេម (SEA Games) និងកីឡាអាស៊ី Asian Games ជាដើម៕  
លោក Huang Guohui គ្រូបង្វឹកក្រុមហែលទឹកវៀតណាមនៅព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ឆ្នាំ២០២០ បានស្លាប់អំឡុងពេលចត្តាឡីស័ក បន្ទាប់ពីត្រឡប់ពីប្រទេសជប៉ុនវិញ។
នាងបាននិយាយថា ស្ថានភាពនៃផ្កាថ្មនៅក្នុងឆកសមុទ្រនេះប៉ះពាល់ដល់ត្រីដែលហែលកាត់សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគ.ម. ហើយ៤០ ភាគរយនៃអំបូរត្រីនានានៅក្នុងសមុទ្រនេះមានប្រភពមកពីក្រុង Masinloc។ ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី តៃវ៉ាន់ ហ្វីលីពីន និងវៀតណាមបានទាមទារផ្នែកខ្លួះ ឬផ្នែកទាំងមូលនៃសមុទ្រ ដើម្បីបុព្វហេតុនេសាទ។ ផ្កាថ្មប៉ប្រះទឹកជាជម្រកសំខាន់របស់ត្រី នាង Ebido-Gregorio និយាយថា «យើងមានការរួមចំណែកដ៏ធំទៅលើផ្កាថ្មប៉ប្រះទឹក មិនមែនតែនៅក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងតំបន់ត្រីកោណដែលមានផ្កាថ្ម ដូចជា ប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ ផ្កាថ្មប៉ប្រះទឹកនេះក៏ប្រហែលជាអាចរួមចំណែកដល់ជីវចម្រុះនៃប្រទេសដទៃទៀតនៅជិតខាងនេះផងដែរ»។ បើយោងតាមរបាយការណ៍របស់ទស្សនាវដ្តី National Geographic នៅពាក់កណ្តាលឆ្នាំ២០១៦ សមុទ្រនេះបានផ្តល់ទិន្នផលត្រីចំនួន១៦,៦ លានតោនជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលកំពុងតែធ្លាក់ចុះដោយសារតែការនេសាទលើសកម្រិត។ ការថយចុះទិន្នផលនេសាទ ក្រុមឆ្មាំសមុទ្រក្នុងស្រុកបានប៉ាន់ស្មានថា នៅក្រុង Masinloc ទិន្នផលនេសាទបានធ្លាក់ចុះ៥០ ភាគរយចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ។ នាង Ebido-Gregorio បាននិយាយថា ការនេសាទច្រើនហួសកំណត់ កំណើនប្រជាជនដ៏លើសលប់ និងបម្រែបម្រួលអាកាសធាតុ បានប៉ះពាល់ដល់បរិស្ថានរស់នៅរបស់សត្វសមុទ្រ។ នាងបានបន្តថា ពលរដ្ឋប្រមាណ ៣.០០០នាក់ ដែលបានចុះបញ្ជីធ្វើពាណិជ្ជកម្មនេសាទ បានប្រើប្រាស់សារធាតុសូដ្យូមសាយ៉ាណែត និងម៉ាស៊ីនបញ្ជូលឧស្ម័ន ដែលទាំងអស់នេះជារបស់ខុសច្បាប់ ដើម្បីនេសាទនៅតាមបណ្តោយឆ្នេរក្រុង Masinloc។ មេបញ្ជាការក្រុមឆ្មាំសមុទ្រនិយាយថា ទូកបរទេសនៅក្បែរក្រុងនេះក៏ប្រើប្រាស់មធ្យោបាយខុសច្បាប់ដើម្បីនេសាទផងដែរ។ ជម្លោះអំពីការទាមទារសមុទ្រចិនខាងត្បូងនៅតែបន្ត ប្រទេសចិនក៏បានហាមឃាត់នាវាហ្វីលីពីនមិនឲ្យចូលទៅកាន់តំបន់ថ្មប៉ះប្រះទឹក Scarborough Shoal ដែលមានចម្ងាយ១៩៨គ.ម.ពីក្រុង Masinloc ផងដែរ។ ប្រទេសចិន និងហ្វីលីពីនជាប់ក្នុងជម្លោះលើអធិបតេយ្យភាពតំបន់ថ្មប៉ប្រះទឹកនេះ និងដែនសមុទ្រមួយភាគនៅតាមឆ្នេរខាងលិចនៃប្រទេសហ្វីលីពីន។ អ្នកនេសាទក្នុងក្រុង Masinloc និយាយថា ការមិនអាចចេញចូលតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បានបង្ខំពួកគេឲ្យទៅនេសាទនៅក្បែរបណ្តោយឆ្នេរហ្វីលីពីន ទីដែលទិន្នផលត្រីមានចំនួនតិច ដោយសារតែការនេសាទច្រើនហួសកម្រិត។ តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ត្រូវបានគេឲ្យតម្លៃខ្ពស់ ដោយសារតែមានចំនួនត្រីជាច្រើននៅទីនោះ។ លោក Raul Canumuy អ្នកនេសាទវ័យ៤៤ឆ្នាំម្នាក់ បាននិយាយនៅពេលដែលលោកជួយប្រមូលផលនេសាទនៅឆ្នេរក្រុង Masinloc ថា៖ «លោកខឹងខ្លាំងណាស់ ដោយសារតែត្រីឥឡូវនៅឆ្ងាយៗណាស់»។ លោកបាននិយាយដោយចង្អុលទៅផ្ទៃទឹកនៅក្បែរឆ្នេរថា៖ «ពីមុនត្រីមាននៅជុំវិញនេះទេ ប៉ុន្តែឥឡូវនេះពួកវានៅចម្ងាយ ៦៤គ.ម.ពីនេះឯណោះ»។ ក្រុង Masinloc ប្រែក្លាយទៅជាក្រុងទេសចរណ៍ មន្ត្រីទេសចរណ៍ម្នាក់របស់ក្រុងនិយាយថា វិស័យទេសចរណ៍បានជំនួសឲ្យការនេសាទត្រីនៅក្នុងក្រុង Masinloc បានខ្លះៗ។ មនុស្សប្រមាណ ៥០០នាក់ក្នុងមួយខែ បានទៅទស្សនាតំបន់អភិរក្សចំនួនពីររបស់ឆកសមុទ្រនេះ គឺកោះព្រៃកោងកាងដែលមានផ្ទៃដី៧,៥ហិចតា និងជម្រកសត្វសមុទ្រ San Salvador Marine Sanctuary។ អ្នកទេសចរជិះទូកតូចៗកម្សាន្តសម្រាប់រយៈពេលជាងកន្លះថ្ងៃ។ ពួកគេមកពីគ្រប់ទីកន្លែងនៃប្រទេសហ្វីលីពីន និងកន្លែងផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារសមុទ្រ ចំណាត់ការរបស់ក្រុងដើម្បីធានាសម្រស់ និងបរិស្ថានសមុទ្របានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៨៩ ដោយមានការប្រកាសដាក់ជាតំបន់ការពារដំបូងនៅតំបន់ឆកសមុទ្រតាមបណ្តោយឆ្នេរកោះ Luzon ដែលមានក្រុង Masinloc ស្ថិតនៅទីនោះដែរ។ ឥឡូវនេះតំបន់ចំនួន៤ត្រូវបានដាក់ជាតំបន់ការពារ ដើម្បីជួយសង្គ្រោះផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង ដែលជាជម្រកត្រី។ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ក្រុងនេះបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដែលផ្តល់មូលនិធិដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់ការថមថយគុណភាពបរិស្ថាននៅសមុទ្រចិនខាងត្បូង។ ជាង៣ឆ្នាំកន្លងមក ក្រុងនេះបានធ្វើការជាមួយនឹងក្រុងនៅជាប់ឆ្នេរសមុទ្រចំនួន ១១ ផ្សេងទៀត និងអង្គការមិនស្វែងរកប្រាក់ចំណេញផ្នែកបរិស្ថាននៅប្រទេសហ្វីលីពីនដើម្បីគ្រប់គ្រង ឬហាមឃាត់ការនេសាទ។ ទោះជាយ៉ាងណានៅក្នុងខែមិថុនា ក្រុងនេះបានរកឃើញការខូចខាតផ្កាថ្មនៅកន្លែងចំនួនបីនៅតំបន់ការពារ ដែលអាចគំរាមកំហែងដល់ការទិន្នផលត្រី និងអំបូរសត្វ ដែលអ្នកទេសចរចង់ឃើញពេលទៅជ្រមុជទឹកលេងនៅក្នុងតំបន់នោះ។ កិច្ចការពារបន្ថែមត្រូវបានគ្រោងឡើងសម្រាប់ឆ្នាំក្រោយ ការនេសាទត្រូវបានគេផ្អាកមួយរយៈសិនដើម្បីបង្កើនចំនួនត្រីឡើងវិញ ប្រទេសចិនព្យាយាមគ្រប់គ្រងទិន្នផលត្រី តាមរយៈការផ្អាកការនេសាទប្រចាំឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥មក។ ចាប់ពីខែឧសភា ដល់ខែសីហាក្នុងឆ្នាំនេះ ប្រទេសចិននឹងប្រកាសពីការផ្អាកការនេសាទនៅលើផ្ទៃសមុទ្រទូទាំងតំបន់ភាគខាងជើងនៃខ្សែស្របទី១២។ តំបន់នេះក៏ជាតំបន់ដែលទាមទារដោយវៀតណាម តៃវ៉ាន់ និងហ្វីលីពីនផងដែរ។ ការហាមនឹងចូលជាធរមានចាប់ពីខែឧសភា ដល់ខែសីហា។ លោក Fabrizio Bozzato អ្នកស្រាវជ្រាវផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់និយាយថា ប៉ុន្តែប្រទេសដទៃទៀតយល់ថា ការផ្អាកការនេសាទនេះជាការបញ្ជាក់ពីអំណាចរបស់ចិន។ អ្នកនេសាទនៅក្រុង Masinloc និយាយថា ពួកគេមិនមានគម្រោងគោរពតាមនោះទេ។ រដ្ឋាភិបាលក្រុងប៉េកាំងបានសាងសង់កោះសិប្បនិម្មិតជាច្រើននៅសមុទ្រចិនខាងត្បូងសម្រាប់ជាការប្រើប្រាស់របស់យោធា រួមទាំងប្រព័ន្ធរ៉ាដាដែលអាចចាប់បាននូវសកម្មភាពរបស់ប្រទេសផ្សេងៗនៅលើដែនសមុទ្រនេះ និងបញ្ឈប់ប្រទេសទាំងឡាយណាដែលខ្លួនយល់ថា បានធ្វើការរំលោភបំពាន។ លោក Bozzato បាននិយាយថា «ការផ្អាកការនេសាទមួយរយៈនេះត្រូវបានណែនាំឡើងក្នុងគោលបំណងការពារកុំឲ្យមានការថយចុះចំនួនត្រីបន្ថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង។ បញ្ហាគឺថា ការហាមឃាត់ការនេសាទនេះជាសកម្មភាពឯកតោភាគី។ ភាគីនេសាទផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូងមិនបានយល់ព្រមជាមួយនោះទេ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ហ្វីលីពីន ៖ នាង Olive Ebido-Gregorio មន្ត្រីគ្រប់គ្រងធនធានតាមឆ្នេរក្នុងក្រុង Masinloc បាននិយាយថា ក្រុង Masinloc ជាក្រុងមួយដែលមានមនុស្សរស់នៅចំនួន៤៩.០០០នាក់នៅលើកោះ Luzon តាមបណ្តោយឆ្នេរសមុទ្រចិនខាងត្បូង។ ក្រុងនេះកំពុងពង្រឹងការការពារត្រី និងផ្កាថ្មនៅលើផ្ទៃឆកសមុទ្រមានទំហំ ៧.៥៦០ ហិកតា។
«បើនិយាយទៅ នៅស្រុកខ្មែរ ចាន់ រតនា ជាជើងខ្លាំងលេខ១ និងល្អបំផុតផ្នែកគុនចម្រុះ ប៉ុន្តែ ចំណុចខ្សោយ គឺមិនអាចយកក្បាច់ MMA ឬ ជីជិតស៊ូ ទៅផ្ដួលគូប្រកួតបាន»។ នេះជាការអះអាងរបស់លោក ខូវ វិវឌ្ឍនា ដែលជាគ្រូបង្វឹកក្បាច់ គុនចម្រុះ និងជីជិតស៊ូ របស់រតនា។ លោក វិវឌ្ឍនា ក៏ជាអ្នកនៅពីក្រោយ ចាន់ រតនា ដែលធ្វើឲ្យកីឡាករកម្ពុជារូបនេះលេចធ្លោបំផុតទាំងនៅក្នុងស្រុក និងពិភពលោក។ ខូវ វិវឌ្ឍនា បានរៀបរាប់ទៀតថា ៖«ពេលខ្ញុំបង្ហាត់ ចាន់ រតនា គឺមិនហ៊ានបង្ហាត់ក្បាច់ដើម្បីសម្លាប់ដៃគូដោយប្រើ MMA ឬ ជីជិតស៊ូនោះទេ ព្រោះពេលវាខ្លីពេក ប៉ុន្តែលើការពាររហូត។ ក្នុងមួយសប្ដាហ៍ រតនា ហាត់ជាមួយខ្ញុំត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ។ ដូច្នេះយើងផ្ដោតលើរបៀបការពារ និង ដោះឃ្លេច្រើនជាង។ ពេលខ្លីបែបនេះយើងមិនអាចបង្ហាត់ក្បាច់ផ្ដួលគូប្រកួតបានទេ។ ប៉ុន្តែ បើចាន់ រតនា ត្រូវប្រកួតខ្សែក្រវាត់នៅ ONE ទៅថ្ងៃមុខ ខ្ញុំត្រូវបង្ហាត់យ៉ាងហោច រយៈពេល១ម៉ោងកន្លះដែរក្នុងមួយថ្ងៃ។ ខ្ញុំបានប្រាប់  ចាន់ រតនា រួចមកហើយរឿងនេះ ហើយយើងត្រូវត្រៀមបោះជំរំហ្វឹកហាត់ឲ្យបានល្អបំផុត»។ គ្រូបង្វឹកកូនខ្មែរ-បារាំងរូបនេះសង្កត់ធ្ងន់ថា ៖«បច្ចុប្បន្ន បើនិយាយអំពីការដោះឃ្លេ មិនថាឃ្លេទល់មុខ និង ឃ្លេពីខាងខ្នងទេ ចាន់ រតនា លេខ១ហើយក្នុងការដោះចេញ។ កាលវ៉ៃជាមួយ Rudy រតនាអាចដោះឃ្លេពីខ្នងបានយ៉ាងល្អ»។ ប្រធានសហព័ន្ធជីជិតស៊ូកម្ពុជាបានបន្តថា លោកយល់ចំពោះស្ថានភាពរបស់ ចាន់ រតនា ដោយសារមានក្លិបផ្ទាល់ខ្លួនត្រូវបង្ហាត់ មានប្រពន្ធកូនក្នុងបន្ទុក និង មានភារកិច្ចហាត់ខ្លួនឯងទៀត។ នេះជាហេតុផលលំបាកបន្តិច ប៉ុន្តែ រតនា នៅក្រាញននៀល និងអាចក្លាយជាកីឡាករMMA លេខ១តំណាងឲ្យកម្ពុជា។ លោក ខូវ វិវឌ្ឍនា នៅពីក្រោយជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ រតនា លើសង្វៀន  ONE ជាពិសេសបំផុត គឺ ឈ្នះ៣លើកជាប់ក្នុងការប្រកួតចុងក្រោយរបស់ រតនា ទល់នឹងAbrou Fernandes  , និង Rudy Agustian និង Gustavo Balart។  ពេលសួរថា កន្លងទៅជួបគូប្រកួតដែលខ្លាំងខាងMMA និង ចំបាប់ ចុះបើ រតនា ជួបកីឡាករជំនាញ Kickboxing ឬ មានប្រវត្តិប្រដាល់សេរីដែរ តើលោកបង្ហាត់បែបណាទៀត? លោក វ វិវឌ្ឍនា ឆ្លើយថា៖«យើងត្រូវសិក្សាអំពីគូប្រកួត។ ប៉ុន្តែយើងត្រូវបង្កើនក្បាច់ជីជិស៊ូ ឲ្យខ្លាំងក្លាជាងមុន ជាពិសេសក្បាច់ជើង និង ដៃដើម្បីគាបផ្ដួលគូប្រជែង។ ខ្ញុំទទួលស្គាល់ថា រតនា មិនអាចឈ្នះគេដោយក្បាច់ជីជិតស៊ូ ឬ MMA ទេ ប៉ុន្តែ យើងត្រូវឲ្យហាត់ឲ្យបានច្រើនម៉ោងជាងបច្ចុប្បន្ន»។ លោក ខូវ វិវឌ្ឍនា ដែលជាកូនកាត់-ខ្មែរបារាំង មិនត្រឹមតែគ្រូបង្វឹកក្បាច់គុន ជីជិតស៊ូ (Jiu Jitsu) នៅ H/Art Academy ប៉ុន្តែលោកក៏ជាប្រធានសហព័ន្ធកីឡាជីជិតស៊ូកម្ពុជា ទៀតផង។ ឆ្នាំដ៏លេចធ្លោរបស់ លោក ខូវ វិវឌ្ឍនា គឺ ជាគ្រូបង្វឹកដឹកនាំ ខាន់ ចេសា ទៅប្រកួតនៅព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីកាលឆ្នាំ ២០១៨ នៅឥណ្ឌូណេស៊ី និង ឈ្នះមេដាយមាសជូនជាតិមាតុភូមិ។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
អត្ថបទ៖ ស៊ីធី
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃទី២០ ខែវិច្ឆិកាបានលើកឡើងថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប Zaporizhzhia បានរងការបំផ្ទុះ១២ដងក្នុងរយៈពេលមួយយប់ថ្ងៃទី១៩ ខែវិច្ឆិកា។ ការវាយប្រហារនេះជាមហន្តរាយដ៏ធំមួយ។   «ការផ្ទុះដែលបានកើតឡើងនៅទីតាំងរោងចក្រថាមពលដើរដោយនុយក្លេអ៊ែរដ៏ធំនេះ មិនអាចទទួលយកបានទេ។ អ្នកនៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ដូចដែលខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ អ្នកកំពុងលេងជាមួយភ្លើងហើយ!»។ ប្រធាន IAEA លោក Rafael Grossi លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ មុនបន្តថា ព័ត៌មាននៃការបំផ្ទុះនេះបង្កការរំខានខ្លាំងណាស់។   លោក Grossi អះអាងថាលោកច្បាស់ក្នុងចិត្ត ការវាយប្រហារលើរោងចក្រ Zaporizhzhia មិនមែនជាឧបទ្ទវហេតុនោះទេ វាពិតជាចេតនាដោយបានកំណត់គោលដៅច្បាស់លាស់។ IAEA នឹងបញ្ជូនក្រុមអ្នកជំនាញទៅពិនិត្យនៅកន្លែងកើតហេតុ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។    ទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្ទោសគ្នាទៅវិញទៅមកជុំវិញការបាញ់នេះ។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានបាញ់កម្ទេចខ្សែបណ្តាញអគ្គិសនីដែលផ្គត់ផ្គង់រោងចក្រ និងវាយប្រហារកន្លែងស្តុកឧបករណ៍មួយចំនួនរួមទាំងកាកសំណល់នុយក្លេអ៊ែរស្ងួត។ ចំណែកអ៊ុយក្រែន ក៏ចោទរុស្ស៊ីវិញថាជាអ្នកជាបាញ់រោងចក្រ Zaporizhzhia ដោយកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីរារាំងការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន។   ការវាយប្រហារម្តងហើយម្តងទៀតលើរោងចក្រនៅភាគខាងត្បូងអ៊ុយក្រែន បានបង្កការព្រួយបារម្ភចំពោះការជះឥទ្ធិពលធ្ងន់ធ្ងរទៅលើសុខភាពមនុស្ស ខណៈវាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតឧប្បត្តិហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកឆ្នាំ១៩៨៦ នៅ Chornobyl។   គួរបញ្ជាក់ថា រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia បានផ្តល់ថាមពលអគ្គិសនីប្រហែលមួយភាគប្រាំសម្រាប់អ៊ុយក្រែន មុនពេលមានការឈ្លានពានរបស់រុស្ស៊ី។ រោងចក្រថាមពល Zaporizhzhia បានរងការវាយប្រហារជាច្រើនលើកច្រើនសារគិតតាំងពីខែមីនាពេលរុស្ស៊ីដណ្តើមពីអ៊ុយក្រែនយកមកកាន់កាប់៕   
រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានរងការវាយប្រហារដោយការបំផ្ទុះជាថ្មីនៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា។ អ៊ុយក្រែន និងរុស្ស៊ីបានចោទគ្នាទៅវិញទៅមក។ ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ក៏ព្រមានអ្នកនៅពីក្រោយការវាយប្រហារថា កំពុងលេងជាមួយភ្លើងទៀតផង។
  ជំងឺកូវីដ-១៩ បានផ្ទុះឡើងរយៈពេល ២ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលកើតមានបន្តបន្ទាប់ បានប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី វីរុសបំប្លែងខ្លួន អូមីក្រុង អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់មួយនេះប្រមាណ០,៨ ភាគរយ នៅក្នុងឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺឆ្លងសកលមួយនេះ បានធ្វើឱ្យអត្រាគ្មានការងារធ្វើ វិសមភាពក្នុងសង្គម និងភាពក្រីក្រកើនខ្ពស់។    «ជំងឺឆ្លង បាននាំឱ្យអត្រាគ្មានការងារធ្វើកើនឡើង វិសមភាពកាន់តែធំ និងភាពក្រីក្រកាន់តែច្រើន»។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី  លោក Masatsugu Asakawa បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បញ្ហានេះ បានប៉ះពាល់ខ្លាំងលើស្រ្តីកម្មករវ័យក្មេង និងមនុស្សចាស់។    ក្នុងរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ីមានចំណងជើងថា «អាស៊ីអាគ្នេយ៍ងើបចេញពីជំងឺឆ្លងសកល» ជំងឺកូវីដ-១៩ បានរុញច្រានឱ្យប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៤,៧លាននាក់ ធ្លាក់ខ្លួនក្នុងភាពក្រីក្រខ្លាំង ខណៈការងារចំនួន ៩,៣លានកន្លែង បានបាត់បង់។    ដោយមើលឃើញពីបញ្ហាប្រឈមបែបនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងវៃឆ្លាត, ទទួលយកគំនិតច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ ជាមួយគ្នា ADB បានស្នើឱ្យរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍បែងចែកធនធានសម្រាប់ប្រព័ន្ធសុខាភិបាល, កែលម្អការតាមដានជំងឺឆ្លង និងឆ្លើយតបនឹងជំងឺឆ្លងនាពេលអនាគត។    របាយការណ៍ខាងលើ បានផ្តល់អនុសាសន៍ឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងផង។ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនេះ រួមមាន ការកាត់បន្ថយភាពស្មុគស្មាញលើនីតិវិធីផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម, កាត់បន្ថយរបាំងពាណិជ្ជកម្ម រួមទាំងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។    យ៉ាងណាមិញ ធនាគារអភិវឌ្ឍអាស៊ី បានព្រមានថា តំបន់អាស៊ីអាគ្នេយ៍នៅតែប្រឈមបញ្ហាមួយចំនួន ដូចជាការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មី, ការរឹតបន្តឹងលើអត្រាការប្រាក់សកល, ការរំខានលើច្រវាក់ផលិតកម្ម, អតិផរណា និងតម្លៃទំនិញកើនខ្ពស់៕   
ជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាជនចំនួន ៤,៧លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ខ្លួនក្រីក្រខ្លាំង ខណៈការងារចំនួន ៩,៣លានកន្លែងបានបាត់បង់។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញនៅក្នុងខែមីនា។ បើតាម ADB ជំងឺឆ្លងសកល បានធ្វើឱ្យវិសមភាព ភាពអត់ការងារធ្វើ និងភាពក្រីក្រកើនឡើងផងដែរ។
អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង បានទៅដល់ឥណ្ឌូណេស៊ីនៅថ្ងៃទី២៤ ខែសីហា ក្នុងដំណើរទស្សនកិច្ចតំបន់អាស៊ាន។ មុនការទៅដល់នេះមួយថ្ងៃ គឺនៅថ្ងៃទី២៣ ខែសីហា លោក ង្វៀន ភូជុង បានស្នើឲ្យរដ្ឋអាស៊ានពួតដៃគ្នាដើម្បីដោះស្រាយជម្លោះទឹកដី និងតស៊ូប្រឆាំងការពង្រីកឥទ្ធិពលរបស់មហាអំណាចខាងក្រៅចូលក្នុងតំបន់។ មេដឹកនាំវៀតណាមទំនងជាចង់សំដៅដល់ជម្លោះនៅសមុទ្រចិនខាងត្បូងរវាងសមាជិកអាស៊ានបួន និងចិន។ ក្នុងសារផ្សាយតាមទូរទស្សន៍មុនចាប់ផ្ដើមដំណើរទស្សនកិច្ច មេដឹកនាំកំពូលវៀតណាមរូបនេះនិយាយថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាទឹកដី។ ដោយមិននិយាយចំលើជម្លោះសមុទ្រចិនខាងត្បូង លោក ង្វៀន ភូជុង បញ្ជាល់ថា អាស៊ានក៏មិនបណ្ដោយខ្លួនក្លាយជាបៀសម្រាប់ការប្រកួតប្រជែងអំណាចរបស់មហាអំណាច។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ការស្នើរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ត្រូវគេមើលឃើញថាជាការប្រមែរប្រមូលសំឡេងរបស់សមាជិកអាស៊ានទាំងអស់ក្នុងការប្រឈមមុខជាមួយចិន។ មួយរយៈពេលចុងក្រោយនេះ វៀតណាមហាក់ឯកោខ្លាំងក្នុងការគៀងគរសមាជិកអាស៊ានទៀតឲ្យជួយគាំទ្រខ្លួន ជាពិសេសកាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្មីៗនេះតែម្ដង។ ហ្វីលីពីនដែលជាប្រធានអាស៊ានឆ្នាំ២០១៧ មិនបានទាមទារអ្វីច្រើនទេ ខណៈកំពុងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនយ៉ាងល្អប្រសើរ។ ជុំវិញជម្លោះសមុទ្រចិនខាងត្បូងនេះ សមាជិកអាស៊ានទាំងអស់មិនជំហរស្របគ្នាឡើយ។ កាលពីកិច្ចប្រជុំនៅទីក្រុងម៉ានីល វៀតណាមបានទាមទារឲ្យបញ្ចូលពាក្យសម្ដីខ្លាំងដាក់ចិត្ត ក៏ដូចជាបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពយោធាចិននៅសមុទ្រចិនខាងត្បូង ប៉ុន្តែសមាជិកអាស៊ានខ្លះដែលមានទំនោរខិតជិតចិន និងមិនជាប់ពាក់ព័ន្ធជម្លោះនេះ បានជំទាស់ក៏ដូចជាព្យាយាមលើកជាសំណើរដែលន័យធូរស្រាលដើម្បីកុំឲ្យចិនឃ្នើសចិត្ត។ ទាក់ទងបញ្ហាដដែលនេះ សមាជិកអាស៊ានទាំងអស់ និងចិនក៏បានអនុម័តគោលការណ៍នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលជាលិខិតូបករណ៍តែមួយគត់ដែលភាគីជម្លោះទាំងអស់យល់ស្របគ្នាដើម្បីប្រើប្រាស់ក្នុងការដោះស្រាយបញ្ហា។ ភាគីទាំងអស់រំពឹងថាការចរចា COC នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមានការរិះគន់ថា នេះគ្រាន់តែល្បិចពន្យារពេលរបស់ចិនដើម្បីបង្កើនសកម្មភាពនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះ៕
មេដឹកនាំដ៏មានឥទ្ធិពលរបស់វៀតណាម ង្វៀន ភូជុង (Nguyen Phu Trong) នៅថ្ងៃទី២៣ ខែសីហា បានអំពាវនាវឲ្យសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់រួមគ្នាជាធ្លុងមួយដើម្បីប្រឆាំងសកម្មភាពរបស់មហាអំណាចខាងក្រៅ។ ទោះជាមិននិយាយចំៗក្ដី គេជឿថាលោក ង្វៀន ភូជុង ចង់សំដៅដល់ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលរដ្ឋអាស៊ានចំនួនបួនមានវៀតណាមដែរនោះ កំពុងទាមទារទឹកដីជាមួយមហាយក្សចិន។
  សារព័ត៌មានថ្មីៗ មិនអាចសូមការបកស្រាយពី ឌីម៉ី បានឡើយ ដោយសារតែហៅទូរសព្ទមិនចូល។ ប៉ុន្តែ កាសែតភ្នំពេញប៉ុស្តី បានចុះផ្សាយថា អាជ្ញាធរខេត្តសៀមរាប តម្រូវឲ្យឌីម៉ី លុបបទចម្រៀងនេះចេញ។   ភ្នំពេញប៉ុស្តិ៍ បានសរសេរពីសម្តីរបស់ឌីម៉ី បែបនេះថា៖«ខ្ញុំ បានលុបបទចម្រៀងរបស់ខ្ញុំចេញហើយ រួចខ្ញុំនឹងបញ្ឈប់រឿងហ្នឹង កុំឲ្យកាន់តែខ្លាំងឡើង។ ខ្ញុំ នឹងឈប់ធ្វើបទចម្រៀងបែបហ្នឹងទៀត បែរមកធ្វើចម្រៀងបែបមនោសញ្ចេតនា លើកទឹកចិត្តក្មេងជំនាន់ក្រោយឲ្យចេះស្រឡាញ់គ្នានិងចេះរួមសាមគ្គីគ្នាវិញ សូមឲ្យស្ងប់ស្ងាត់ព័ត៌មាននេះវិញទៅ។ បើបទចម្រៀងខ្ញុំនេះ មានបញ្ហា ខ្ញុំសូមបញ្ចប់បញ្ហានេះវិញ»។ តាមរយៈ «បទសង្គមនេះ» ឌីម៉ី បានច្រៀងរៀបរាប់យ៉ាងច្រើនពីបញ្ហាក្នុងសង្គមខ្មែរ។ លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ ប្រាប់សារព័ត៌មានថ្មីៗថា អ្នកនិពន្ធគ្រប់រូប សុទ្ធតែមានសិទ្ធិបញ្ចេញទស្សនៈ ដែលកើតមាននៅក្នុងសង្គម តាមរយៈបទចម្រៀងរបស់ខ្លួន។ ប៉ុន្តែ លោក លើកឡើងថា បទចម្រៀងនីមួយៗ ត្រូវគិតពីគុណតម្លៃ និងតថភាពជាក់ស្តែងណាមួយ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«បទចម្រៀង ដែលរៀបរាប់ពីស្នេហា មនោសញ្ចេតនាណាមួយ និង ធម្មជាតិ បើខុសឆ្គងតិចតួច វាមិនជាមានបញ្ហាប៉ុន្មានទេ ប៉ុន្តែ បើអ្នកនិពន្ធ និយាយពីការតិះដៀលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពសង្គម ត្រូវពិចារណាឡើងវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសសង្គមជាតិទាំងមូល»។    យ៉ាងណា លោក អះអាងថា ក្រសួងវប្បធម៌ ឬក្រសួងដែលពាក់ព័ន្ធ មិនមានប្រតិបត្តិការបញ្ជាឲ្យឈប់ចាក់ផ្សាយបទចម្រៀងនេះឡើយ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ចេញមតិយ៉ាងខ្លីនៅតាមបណ្តាញទំនាក់ទំនងតេឡេក្រាមបែបនេះថា៖«ការនិពន្ធ ការសរសេរ ការច្រៀងប្រមាថជាតិសាសន៏ឯង មិនមែនជាសិទ្ធិទេ»។ មិនត្រឹមតែមន្ត្រីរដ្ឋាភិបាលនិងអាជ្ញាធរទេ សូម្បីតែសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ  (University of South-East Asia) ដែលឌីម៉ីសិក្សានៅទីនោះ ក៏មិនពេញចិត្តដែរ។ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានចេញសេចក្តីថ្លៃងការណ៍ នៅថ្ងៃទី២១ ខែឧសភា ដោយបង្ហាញពីការសោកស្តាយចំពោះអត្ថន័យនៃបទចម្រៀងរបស់ឌីម៉ី។ សាកលវិទ្យាល័យនេះ យល់ថា បទចម្រៀងរបស់ឌីម៉ី ធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រដ្ឋាភិបាល ហើយផ្ទុយពីគោលនយោបាយ និងយុត្តិសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។   សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ហាក់ព្រួយបារម្ភខ្លាចរាលដាលទៅដល់ស្ថាប័នខ្លួន ទើបព្យាយាមបកស្រាយក្នុងសេចក្តីថ្លែងការណ៍ថា កម្មវិធីសិក្សាគ្រប់មុខជំនាញ គ្រប់កម្រិតសិក្សានៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ មិនបានបញ្ចូលខ្លឹមសារសម្រាប់រិះគន់រដ្ឋាភិបាល ឬ ថ្នាក់ដឹកនាំប្រទេសណាមួយ នៅលើពិភពលោកនោះទេ។ សាកលវិទ្យាល័យនេះ បន្តថា ទង្វើខុសឆ្គងរបស់និស្សិត ឌីម៉ី គឺកើតចេញពីគំនិតផ្ទាល់ខ្លួនរបស់គេ ដោយគ្មានការផ្តល់យោបល់ពីគណៈគ្រប់គ្រង ឬសាស្ត្រាចារ្យណាមួយនៃសាកលវិទ្យាល័យឡើយ។   សាកលវិទ្យាល័យមួយនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«យើងខ្ញុំទាំងអស់គ្នា សូមច្រានចោលទាំងស្រុងនូវខ្លឹមសារបទចម្រៀងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់រដ្ឋាភិបាលកម្ពុជា ហើយយើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងលើគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល.....»។   អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយរួមទាំងក្រុមសង្គមស៊ីវិលខ្លះផង បានបង្ហាញការហួសចិត្តចំពោះសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ហើយក៏មិននឹកស្មានដែរថា បទចម្រៀងនេះ រងការព្រមានពីអាជ្ញាធរ។ ពួកគេ យល់ថា សិទ្ធិសេរីនៅកម្ពុជា ហាក់កាន់តែតូចចង្អៀត។    អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសរសើរខ្លឹមសារនៃបទចម្រៀងរបស់ឌីម៉ី។ អ្នកស្រី បានសរសេរលើគណនីហ្វេសប៊ុកបែបនេះថា៖«ប្អូន មានស្នាដៃល្អ ក្នុងការតាក់តែងទំនុកភ្លេង និងអត្ថន័យ ដែលអាចជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ហើយប្អូនក៏ចង់ឃើញពីអភិបាលកិច្ចល្អមួយ ដែលអាចជួយឲ្យសង្គមយើង មានភាពប្រសើរឡើង។ យ៉ាងណា ចម្រៀងដែលមានលក្ខណៈរិះគន់នេះ ត្រូវបានហាមឃាត់»។   បន្ទាប់មក អ្នកស្រី បានប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ។ តាមរយៈសំណេរនោះ អ្នកស្រី បង្ហាញការចាប់អារម្មណ៍ខ្លាំងបំផុតត្រង់ឃ្លា «កម្មវិធីសិក្សាគ្រប់មុខជំនាញ គ្រប់កម្រិតសិក្សានៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ មិនបានបញ្ជូលខ្លឹមសារសម្រាប់រិះគន់រដ្ឋាភិបាល ឬ ថ្នាក់ដឹកនាំប្រទេសណាមួយនៅលើពិភពលោកនោះទេ» ដែលសាកលវិទ្យាល័យនេះ សរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។   អ្នកស្រី ដាក់ជាសំណួរថា៖«ប្រព័ន្ធអប់រំមួយ ដែលមានលក្ខណៈរឹតត្បិត បើសូម្បីតែមិនអាចរិះគន់គោលនយោបាយ ឬរដ្ឋាភិបាលណាមួយនោះ តើយើង ចង់បណ្តុះបណ្តាលអ្វីដល់និស្សិតរបស់យើង? យើង ចង់ឲ្យនិស្សិតគ្រាន់តែស្តាប់និងព្រម តែមិនមានគំនិតពិភាក្សាអំពីចំណុចខ្លាំង ចំណុចខ្សោយ ឬចំណុចដែលត្រូវកែលម្អឲ្យប្រសើរទេឬ?»   ដាក់ជាសំណួរបែបនេះហើយ អ្នកស្រី ក៏បញ្ចេញទស្សនៈថា៖«ការអប់រំឲ្យពលរដ្ឋចូលរួមយ៉ាងសកម្ម អាចធ្វើការវិនិច្ឆ័យប្រកបដោយគតិយុត្តិ និងអាចដើរតួក្នុងការទាញឲ្យមានអភិបាលកិច្ចល្អ នោះជាការចាំបាច់សម្រាប់ឲ្យសង្គមយើងមានការចូលរួមប្រកបដោយប្រសិទ្ធភាព និងមានការច្នៃប្រឌិតខ្ពស់។ ការបន្តរឹតត្បិតដល់ការត្រិះរិះ សេរីភាពក្នុងការគិត ការបញ្ចេញមតិ មិនគួរមានក្នុងយុគសម័យមួយ ដែលយើងចង់បានធនធានមួយ ដែលមានការចូលរួម និងការច្នៃប្រឌិតនោះទេ»។    លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារនិងសិទ្ធិមនុស្ស (Central) ក៏បានបញ្ចេញគំនិតពីរឿងនេះដែរ។ លោក បានយកសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ដោយអមជាមួយនឹងសំណេរថា៖«ពេលដែលសេរីភាពនៃគំនិត ត្រូវបានរឹតត្បិត បញ្ញវ័ន្ត មិនអាចសរសេរសៀវភៅប្រាប់ការពិត កវីមិនអាចនិពន្ធចម្រៀង ឬរឿងនិទានប្រាប់រឿងពិត ពេលនោះ ប្រជាពលរដ្ឋ ជាពិសេសយុវជន កើតជម្ងឺក្តៀនគំនិតផងដែរ»។   គេសង្កេតឃើញថា បទនេះ រងការព្រមាននិងរហូតឈានទៅដល់ការលុបចេញ គឺកើតឡើងក្រោយពីលោក សម រង្ស៊ី យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែឧសភា។ លោក សម រង្ស៊ី បានសរសេរសំណេរលើវីដេអូបទចម្រៀងនេះថា៖«យុវជន នៅប្រទេសកម្ពុជា បានប្រាប់ខ្ញុំថា ពួកគេ កំពុងតែនិយមចម្រៀងរ៉េប ដែលមានឈ្មោះ សង្គមនេះ ច្រៀងដោយ Dymey-CAMBO។ ខ្ញុំជឿជាក់ថា ខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ពេញចិត្តពីអត្ថន័យនៃចម្រៀងនេះដែរ»។    ឌីម៉ី ធ្លាប់ស្នើឲ្យលោក សម  រង្ស៊ី ដកបទចម្រៀងនេះចេញពីទំព័រហ្វេសប៊ុករបស់លោក។ ប៉ុន្តែ មកដល់ពេលនេះ លោក សម រង្ស៊ី មិនទាន់ដកចេញនោះទេ៕   
យុវជន ឈុន ឌីម៉ី ហៅ ឌីម៉ីខេមបូ (Dymey-CAMBO) បង្ខំចិត្តលុបបទចម្រៀងរ៉េប ដែលមានចំណងជើងថា «សង្គមនេះ» ចេញពីបណ្តាញសង្គមហ្វេសប៊ុក និង យូធូបរបស់ខ្លួន។ ការសម្រេចចិត្តបែបនេះ ក៏ព្រោះតែឌីម៉ី បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ហើយក៏មិនចង់ឲ្យមានរឿងវែងឆ្ងាយដែរ ក្រោយពីអាជ្ញាធរចុះទៅដល់ផ្ទះរបស់ខ្លួនក្នុងខេត្តសៀមរាប ដើម្បីតឿនឲ្យលុបចម្រៀងនេះ។
ធានាថាអតិថិជន ប្រាកដជាពេញចិត្តនឹងទំនិញដ៏សន្ធឹកសន្ធាប់ របស់ក្រុមហ៊ុន។ ជាពិសេស គឺជម្រើសក្នុងការជ្រើសរើសផលិតផលល្អ ក៏ដូចជាស្វែងរកផលិតផលដែលខ្លួនចង់បាន។   លើសពីនេះ ក្រុមហ៊ុន គីមរ៉ា ប៊ីលឌីង ត្រេដ បានបង្កើតគេហទំព័រមួយ ដើម្បីសម្រួលឲ្យអតិថិជនបញ្ជាទិញទំនិញ ឬសម្ភារដែលខ្លួនត្រូវការ ហើយអតិថិជន ក៏កាន់តែងាយស្រួលរកផលិតផលដែលខ្លួនចង់បានដែរ។ តោះចាំអង្កាលទៀត ទៅស្វែងរកផលិតផលដែលខ្លួនចង់បាន នៅ គីមរ៉ា ប៊ីលឌីង ត្រេដ ទាំងអស់គ្នា ដែលមានទីតាំងស្ថិតនៅ ផ្លូវ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អតិថិជន ក៏អាចស្វែងរកផលិតផល ឬបញ្ជាទិញតាមរយៈគេហទំព័រ http://kimra.com.kh/  ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 023 677 5578 / 086 880 811 ដើម្បីទទួលព័ត៌មានបន្ថែម និងទទួលបានសេវាដ៏ល្អប្រសើរពីក្រុមហ៊ុន គីមរ៉ា ប៊ីលឌីង ត្រេដ៕ (អត្ថបទពាណិជ្ជកម្ម)
គីមរ៉ា ប៊ីលឌីង ត្រេដ គឺជាក្រុមហ៊ុនធំក្នុងស្រុកមួយ ដែលផ្គត់ផ្គង់ឧបករណ៍ជាងទំនើបៗ និងដ៏សម្បូរបែប។ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក្រុមហ៊ុន គីមរ៉ា ព្យាយាមនាំយកឧបករណ៍ជាច្រើន ដែលមានគុណភាព និងតម្លៃសមរម្យផងដែរ។ លើសពីឧបករណ៍ជាងដ៏សម្បូរបែបនេះ ក្រុមហ៊ុនក៏មានផ្គត់ផ្គង់នូវសម្ភារផ្សេងទៀតដូចជា ឧបករណ៍ឡាស៊ែ ប៉ុស្តិ៍ផ្សារ សម្ភារអគ្គិសនី ម៉ូទ័របូមទឹក ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ម៉ាស៊ីនខ្យល់ និងម៉ាស៊ីនពិសេសៗ   ថ្នាំលាប ថ្នាំការពារជម្រាបទឹក សម្ភារសុវត្ថិភាព ឧបករណ៍សម្អាត និងសម្ភារបន្ទាប់បន្សំជាច្រើនមុខទៀត។
  ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី១៩ ខែឧសភា បានស្នើសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម ស្រាវជ្រាវរកអ្នកដែលជេរសម្តេចនៅលើបណ្តាញសង្គម TikTok។ សម្តីអសុរោះទាំងនោះ លេចឡើងក្រោយសម្តេចបាននិយាយពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ។   ជុំវិញបញ្ហានេះ ក្រសួងការបរទេសវៀតណាមជឿថា គណនីដែលបានបញ្ចេញមតិលើបណ្តាញសង្គមសម្តេច ហ៊ុន សែន ពិតជាប្រជាជនវៀតណាម តែការបញ្ចេញមតិទាំងនោះ មិនតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនខ្លួនទាំងមូលឡើយ។    «ការពិត គណនីមួយចំនួន ត្រូវបានរំពឹងថាមានប្រភពចេញពីវៀតណាម ដែលបង្ហាញគំនិតផ្ទាល់ខ្លួនកាលពីពេលថ្មីៗ មិនតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនវៀតណាមឡើយ»។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា។    បើតាមមន្រ្តីវៀតណាម រដ្ឋាភិបាលក្រុងហាណូយ មិនគាំទ្រចំពោះការបញ្ចេញមតិដែលបង្ករឿង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជនវៀតណាម និងកម្ពុជានោះទេ។ ទន្ទឹមនេះ លោកស្រី Pham Thu Hang បានអះអាងថា គណនីទាំងនោះ បានវាយប្រហារផ្អែកតាមមតិផ្ទាល់ខ្លួន លើមេដឹកនាំប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។    អត្ថបទទាក់ទង   កម្ពុជាបន្តការពារខ្លួននៅប្រទេសជប៉ុនថា ព្រែកជីកហ្វូណន និងកំពង់ផែរាម មិនមានពាក់ព័ន្ធចិន   សម្តេច ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចសហការនឹងវៀតណាម រកអ្នកជេរសម្តេចនៅលើតិកតុក   វៀតណាម គោរពប្រយោជន៍ស្របច្បាប់កម្ពុជាលើគម្រោងព្រែកជីកហ្វូណនតេជោ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអំពាវនាវជាថ្មីឱ្យមានការចែករំលែកព័ត៌មាន និងការសិក្សាពាក់ព័ន្ធគម្រោងព្រែកជីកភ្ជាប់ទៅកាន់សមុទ្រដំបូងរបស់កម្ពុជា។ កន្លងមក កម្ពុជា បានបញ្ជាក់ជាច្រើនលើកច្រើនសារហើយថា គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឱ្យមានផលប៉ះពាល់ដល់កម្រិតទឹកទន្លេមេគង្គតិចតួចបំផុត។   ក្នុងវេទិកា The Future of Asia 2024 នៅថ្ងៃទី២៣ ខែឧសភា នៅលើទឹកដីជប៉ុន ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានការពារថា ព្រែកជីកហ្វូណនតេជោ នឹងប្រើប្រាស់ទឹកទន្លេមេគង្គត្រឹមតែ ០,០៥ភាគរយប៉ុណ្ណោះ ហើយវានឹង មិនប៉ះពាល់ធ្ងន់ធ្ងរ លើតំបន់កសិកម្មនៅផ្នែកខាងក្រោមព្រែកជីកឡើយ។ មិនតែប៉ុណ្ណោះ ព្រែកជីកមួយនេះ នឹងជួយរំដោះគ្រោះទឹកជំនន់នៅកម្ពុជា និងវៀតណាមថែមទៀត៕ 
វៀតណាម មិនគាំទ្រការបញ្ចេញមតិដែលមានលក្ខណៈបង្ករឿង និងជម្លោះដោយប្រជាជនខ្លួនលើបណ្តាញសង្គម សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបង្ហាញជំហររបស់ខ្លួនបែបនេះ នៅថ្ងៃទី២៣ ខែឧសភា ដោយបន្តថា ពាក្យរិះគន់របស់ប្រជាជនវៀតណាមមួយចំនួន មិនតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនខ្លួនទាំងមូលឡើយ។
  លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនពីរ ដែលមានទឹកប្រាក់ ៨៩ លានដុល្លារ  សម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជន បទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន(អនុកម្មវិធីទី២)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែតុលា នៅឯពិធីមួយ ក្នុងរាជធានីភ្នំពេញ។    តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជួយបង្កើនលទ្ធភាពរបស់តំបន់ជនបទ ក្នុងការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យ ព្រមទាំងកែលម្អកិច្ចខិតខំអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។    លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ក្នុងប្រកាសព័ត៌មានដដែលថា កម្មវិធីទាំងពីរនេះ គាំទ្រដល់វិស័យអាទិភាពទាំង៤របស់យុទ្ធសាស្ត្រចតុកោណ រួមមានការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែលម្អការថែទាំសុខភាពសាធារណៈ និងអាហារូបត្ថម្ភ, ពិពិធកម្មសេដ្ឋកិច្ច ដោយការលើកកម្ពស់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ, ការលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន ការងារ និងមុខរបរ តាមរយៈកិច្ចគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការលើកកម្ពស់ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។    សេចក្តីប្រកាសព័ត៌មានរបស់ ADB បញ្ជាក់បន្តថា៖«ប្រជាពលរដ្ឋប្រមាណ ៤០០,០០០នាក់ នឹងទទួលបានប្រយោជន៍ ពីកម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទ ដំណាក់កាលទី៣ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៩ តាម       រយៈការសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យ ចំនួន ២,៥០០កន្លែង ព្រមទាំងការអនុវត្តយុទ្ធនាការលើកកម្ពស់ការយល់ដឹង យ៉ាងហោចណាស់ក្នុងភូមិចំនួន ៤០០ នៃខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា»។    បើតាម ADB សេវាផ្គត់ផ្គង់ទឹក និងអនាម័យប្រកបដោយចីរភាព និងគួរឱ្យជឿជាក់បាន នៅតែបន្តមានភាពខ្វះខាតនៅតំបន់ជនបទកម្ពុជា ដែលមានប្រជាជនប្រមាណ ៧៧% នៃប្រជាជនសរុបក្នុងប្រទេសចំនួន ១៦.៤ លាននាក់រស់នៅ។ ក្នុងឆ្នាំ២០១៧ បើទោះបីជាគ្រួសារជនបទចំនួន៧៣% មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតក៏ដោយ ប៉ុន្តែមានតែ ១១%ប៉ុណ្ណោះ ដែលទទួលបានការផ្គត់ផ្គង់ទឹក តាមរយៈការភ្ជាប់បណ្តាញបំពង់ទុយោ។  ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទចំនួន ៥៦% មានលទ្ធភាពទទួលបានអនាម័យប្រសើរជាងមុន ហើយពលរដ្ឋជនបទប្រមាណ ៤១% នៅតែបន្តអនុវត្តការបន្ទោរបង់ពាសវាលពាសកាល ដែលអាចបង្កឱ្យមានជំងឺរាករូស និងបញ្ហាសុខភាពសាធារណៈដទៃទៀត។    សេចក្តីប្រកាសព័ត៌មានដដែល ក៏បានឲ្យដឹងដែរថា អនុកម្មវិធីទី២ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដែលអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៩ គាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធផល និងមានស្ថិរភាព ដែលជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែធំធេង។ អន្តរាគមន៍សំខាន់ៗ រួមមានការធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានហិរញ្ញប្បទាន ជាពិសេសចំពោះគ្រួសារក្រីក្រនៅជនបទ និងសហគ្រាសធុនតូច និងមធ្យម។ កម្មវិធីនេះ ក៏នឹងជួយលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ព្រមទាំងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការណែនាំឱ្យស្គាល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុថ្មីៗផងដែរ។ នេះបើតាមប្រភពដដែល។    ADB បន្តថា វិស័យហិរញ្ញវត្ថុរបស់កម្ពុជា កំពុងស្ថិតនៅដំណាក់នៃការអភិវឌ្ឍកាលបឋមនៅឡើយ និង រងការគ្របដណ្តប់ពីអនុវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ហើយបើទោះជាមានការសម្រេចបានសមិទ្ធផលការងារជាច្រើនកន្លងមកក៏ដោយ ប៉ុន្តែលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន នៅមានកម្រិតនៅឡើយ ជាពិសេសនៅតំបន់ជនបទ។ ប្រជាជនស្ទើរតែមួយភាគបី ត្រូវបានផាត់ចេញទាំងស្រុង ដោយពួកគេគ្មានលទ្ធភាពក្នុងការទទួលបានសេវាកម្ម ហិរញ្ញវត្ថុក្នុងទម្រង់ណាមួយឡើយ។ កិច្ចខិតខំក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន បានទទួលរងការរាំងស្ទះពីបញ្ហាអក្ខរភាពហិរញ្ញវត្ថុ ដែលនៅមានកម្រិតទាបនៅឡើយ៕
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ ដែលមានទឹកប្រាក់ចំនួន ៨៩ លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន(អនុកម្មវិធីទី២) កាលពីថ្ងៃទី៣០ ខែតុលា។ កិច្ចព្រមព្រៀងទាំងពីរ នឹងបង្កើនលទ្ធភាពរបស់តំបន់ជនបទ ក្នុងការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យ ព្រមទាំងកែលម្អកិច្ចខិតខំអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
  អ្នកជំនាញគុនចម្រុះលោក Alan Mccune និងជាគ្រូបង្វឹកនៅក្លិបប្រដាល់ Phnom Penh MMA ថា ចាន់ រតនា អាចដណ្ដើមខ្សែក្រវាត់ក្នុងកម្រិតគីឡូ Flyweight Champions ដំបូងគេសម្រាប់កម្ពុជាលើសង្វៀនកម្រិតពិភពលោក ONE Championship។ Alan មើលឃើញបែបនេះបន្ទាប់ រតនា ឈ្នះជើងខ្លាំងរបស់ឥណ្ឌូណេស៊ី Rudy Agustian នាល្ងាចថ្ងៃទី ៣ ខែ ឧសភា ម្សិលមិញ លើសង្វៀនONE :FOR HONOR។   អត្ថបទទាក់ទង   អបអរសាទរ! កីឡាករ ចាន់ រតនា ផ្តួលកីឡាករម្ចាស់ផ្ទះ Rudy Agustian ក្នុងទឹកទី២    គ្រូបង្វឹកសញ្ជាតិស្កុតឡែនដែលបង្វឹកគុនចម្រុះតាំងពីឆ្នាំ ១៩៩៦ មកនោះគូសបញ្ជាក់ទៀតថា៖«ចាន់ រតនា បានបង្ហាញថាគេជាកីឡាករល្អបំផុតក្នុងពិភពគុនចម្រុះរបស់កម្ពុជានាយប់ម្សិលមិញ។ មួយទៀត គេពិតជាឆ្លាតណាស់ដែលអាចដោះខ្លួន និង ដោះក្បាច់ឃ្លេរបស់ Rudy នៅទឹកទី១ ពេល កីឡាករឥណ្ឌូណេស៊ី ព្យាយាមផ្ដួលរូបគេម្ដងជាពីរដងនៅទឹកដំបូង។ ហើយ រតនា បានបង្ហាញក្បាច់អស្ចារ្យណាស់នៅទឹកទី២ ដោយការទាត់កាត់ និង ក្បាច់ប្រដាល់គុនខ្មែរ។»   គ្រូបង្វឹកដែលរស់នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៧ ឆ្នាំមកនេះបន្តថា ម្ចាស់ក្លឹប «សិល្បៈ» បានសងសឹកឲ្យកូនសិស្សរបស់ខ្លួន ខុន ស៊ីចាន់ បន្ទាប់ពី ចាញ់ Rudy ក្នុងទឹកទី១ កាលចុងខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនៅសិង្ហបុរី និង បង្ហាញអំពីមោទនភាពចំពោះអ្នកគាំទ្រនៅកម្ពុជាទាំងមូល។    ជាមួយគ្នានោះលោកបានកោតសរសើរថាគ្រូបង្វឹករបស់ ចាន់ រតនា លោក Lorenzo បានបង្វឹក រតនា យ៉ាងល្អមុនការប្រកួតចាប់ផ្ដើម ជាពិសេសក្បាច់គេចចេញពីការជាប់ឃ្លេ។ បន្ទាប់ពីការទទួលជ័យជម្នះ ចាន់ រតនា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ៖« Rudy Agustian មានកម្លាំងខ្លាំងក្នុងការចូលចាប់ឃ្លេ ប៉ុន្តែខ្ញុំបានហាត់ខ្លាំងក្នុងក្បាច់ដោះឃ្លេនេះបាននៅទឹកទី១។ ពេលចូលទឹកទី២ ខ្ញុំព្យាមវ៉ៃមិនឲ្យ Rudy ចូលចាប់ទេ ហើយទឹក២នេះ ភរិយាខ្ញុំថា Rudy អស់ហើយបុកទៅ ទើបខ្ញុំដើរចូលវ៉ៃយកឈ្នះតែម្ដង។ ហើយបើដល់ទឹកទី៣ គាត់ក៏គ្មានស៊ុហ្វដែរ ព្រោះគាត់ធ្លាក់កម្លាំងតាំងពីទឹកទី២។ បើមិនឈ្នះទឹក២ ក៏ខ្ញុំនៅឈ្នះទឹកទី៣ដែរ»។    ទន្ទឹមគ្នានោះគ្រូបង្វឹកដែលគ្រប់គ្រងក្រុមហ៊ុនសន្តិសុខអន្តរជាតិរូបនេះ បញ្ចេញទស្សនៈថា នៅ ស្រីពៅ ចាញ់ ក៏ពិតមែនប៉ុន្តែ កីឡាការិនី កម្ពុជាធ្វើបានល្អដោយអាចរើចេញពីក្តារេញ។ លោកបញ្ជាក់ថា៖« Priscilla មើលទៅគឺខ្លាចញញើតនឹងក្បាច់ប្រយុទ្ធរបស់ ស្រីពៅ ដូច្នេះគេត្រូវតែចូលវ៉ៃឲ្យកៀក។ យ៉ាងណាក្ដី ស្រីពៅ បានខំប្រឹងយ៉ាងខ្លាំងក្លា និង អាចក្លាយជាកីឡាការិនីកំពូលគុនចម្រុះរបស់កម្ពុជានៅថ្ងៃអនាគត»។    នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ឧសភា ចាន់ រតនា វ៉ៃ កីឡាករសញ្ជាតិឥណ្ឌូណេស៊ីឲ្យចុះចាញ់ ត្រឹមទឹកទី២។ ចំណែក នៅ ស្រីពៅ ចាញ់ពិន្ទុកីឡាការិនីសញ្ជាតិឥណ្ឌូណេស៊ីមានបទពិសោធន៍ច្រើនវ័យ៣០ឆ្នាំ Priscilla Hertati Lumban Gaol។ រីឯកីឡាករថៃ Sam-A ដែលមានស្រុកកំណើតនៅបុរីរ៉ុំា និង និយាយខ្មែរបានច្រើននោះរបូតខ្សែក្រវាត់ ONE SUPER SERIES FLYWEIGHT WORLD CHAMPION ដោយចាញ់ពិន្ទុកីឡាករមកពីចក្រភពអង់គ្លេស Jonathan Haggerty៕   
អត្ថបទ៖ ស៊ីធី  
សហប្រធានបារាំង លោក Guillaume NARJOLLET បានពន្យល់ថា អាយស៊ីស៊ី-អង្គរ កំពុងទទួលបានជោគជ័យយ៉ាងខ្លាំងជាបន្ដបន្ទាប់ ជាពិសេសនៅក្នុងរមណីយដ្ឋានអង្គរ។ លោកបន្ថែមថា តាមរយៈកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ តាំងពីឆ្នាំ១៩៩៣មក បានធ្វើឱ្យរមណីយដ្ឋានអង្គរ ប្រែក្លាយពីសម្បត្តិបេតិកភណ្ឌ ប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាសម្បត្តិបេតិកភណ្ឌមួយដ៏ពេញលេញ និងទទួលបានភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០ នៅថ្ងៃទី៥ ខែមិថុនា សហប្រធានបារាំង បានលើកឡើងទៀតថា ទន្ទឹមនឹងកំណើនភ្ញៀវទេសចរ មកកាន់រមណីយដ្ឋានអង្គរ វាក៏អាចគំរាមកំហែងដល់រមណីយដ្ឋាននេះដែរ។ ដូច្នេះគេ មិនត្រូវរីករាយជាមួយភាពជោគជ័យនេះ រហូតភ្លេចខ្លួន នាំឱ្យមានគ្រោះភ័យនោះទេ។ តាមលោកសហប្រធានបារាំង គឺត្រូវមានវិធានការមួយច្បាស់លាស់ ក្នុងការគ្រប់គ្រងលំហូរទេសចរ ដូចជាបណ្ដាប្រទេសផ្សេងទៀត ឱ្យខាងតែបាន។ នេះជាអ្វីដែលកិច្ចប្រជុំលើកត្រូវផ្តោតសំខាន់លើរឿងនេះ។ ជាមួយគ្នានេះដែរ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី Anne LEMAISTRE ក៏បានលើកឡើងថា យូណេស្កូសប្បាយចិត្តជាខ្លាំង ពេលឃើញរមណីយដ្ឋាអង្គរ មានការអភិវឌ្ឍ ប៉ុន្តែក៏បានគិតពីផលលំបាកនានា ដែលអាចនឹងកើតឡើង ក្នុងរមណីយដ្ឋានអង្គរផងដែរ។ លោកស្រីប្រធានអង្គការយូណេស្កូ ក៏បានអរគុណ ដល់អ្នកចូលរួមទាំងអស់ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពលេចធ្លោ ររហូតមកដល់សព្វថ្ងៃ។ លោកស្រី ក៏សង្ឃឹមដែរថា ក្រុមការងារនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត ដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ថា គណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន នៅថ្ងៃទី៥ និងទី៦ មិថុនា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ សហប្រធាននៃកិច្ចប្រជុំនេះ គឺប្រទេសបារាំង និងជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា តំណាងស្ថានទូតមួយចំនួន ក្រុមអ្នកជំនាញការជាតិ និងអន្ដរជាតិ។ល។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន ការតាមដានរបាយការណ៍ នៃការងារអភិរក្ស ជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ដែលបានពីការផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គកាលពីឆ្នាំ២០១៧ និងឆ្នាំកន្លងមក៕
អស់រយៈពេល២៥ឆ្នាំមកហើយ ដែលរមណីយដ្ឋានអង្គរត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ២៥ឆ្នាំមកនេះ បានធ្វើឱ្យពិភពលោកទាំងមូល មានភាពរំជើបរំជួល ចំពោះសំណង់ស្ថាបត្យកម្ម នៃប្រាសាទអង្គរវត្ត ហើយពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរកាន់តែច្រើន បានមកទស្សនារមណីយដ្ឋានអង្គរ។  សហប្រធានបារាំង នៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ បានបង្ហាញពីភាពរីករាយ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការជាតិ និងអន្ដរជាតិ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោមកដល់សព្វថ្ងៃ។ យ៉ាងណាសហប្រធានបារាំង ក៏បានលើកឡើងថា ការរីករាយជាមួយភាពជោគជ័យ នឹងអាចនាំឱ្យយើងបរាជ័យបាន បើយើងធ្វេសប្រហែលនៅចំណុចណាមួយ ចំពោះការងារអភិរក្សរមណីយដ្ឋានអង្គរ។
  របាយការណ៍ដែលបញ្ចេញដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា រោងចក្រអគ្គិសនីធ្យូងថ្មទាំង២នេះ អាចមានលទ្ធភាពផលិតអគ្គិសនីជិត១ពាន់មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ ចំពោះការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំង២នេះ រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុន HAN SENG COAL MINES CO.,LTD បង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងវិនិយោគលើគម្រោងសាងសង់បណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីនេះ មកអនុស្ថានីយខាងកើតសៀមរាបផងដែរ។ សម្រាប់ទុនវិនិយោគសរុបលើការងារទាំងពីរនេះ ក្រុមហ៊ុនមានទុនជាង ៣៥៥, ៧៥លានដុល្លារ ដោយក្នុងនោះទុនវិនិយោគផ្ទាល់មាន៣០ភាគរយ និងថវិកា៧០ភាគរយទៀតខ្ចីពីធនាគារ ។ រយៈពេលដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺ២៥ឆ្នាំ។ នេះបើតាមលោក ផៃ ស៊ីផាន។   ដោយឡែករោងចក្រអគ្គិសនីដុតធ្យូងមួយទៀត ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានអានុភាពដំឡើងសរុប ៧០០ មេហ្គាវ៉ាត់ និងអានុភាពធានាផ្តល់ឱ្យបណ្តាញជាតិ ៦៨០ មេហ្គាវ៉ាត់។ ក្នុងនោះអគ្គិសនីកម្ពុជាត្រូវធានាទិញថាមពល ៨០ភាគរយ នៃអានុភាពធានាផ្តល់ឱ្យបណ្តាញជាតិ ស្មើនឹង ៤,៧៦៥ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ ក្រុមហ៊ុន ROYAL GROUPសហការជាមួយក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD វិនិយោគ និងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ ក្នុងទំហំសរុប ១, ៣៤៤ លានដុល្លារអាមេរិក ដោយក្នុងនោះទុនផ្ទាល់ ៣០ភាគរយ និងខ្ចីពីធនាគារ ៧០ភាគរយ ។ ចំពោះដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺមានរយៈពេល ៣៥ឆ្នាំ។ នេះបើតាមរបាយការណ៍ដែលអ្នកនាំពាក្យរដ្ឋាភិបាល បង្ហោះលើហ្វេសប៊ុកខ្លួន។   លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា៖«គម្រោងវិនិយោគទាំង ៣នេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីរបស់យើងមួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន។ ការចរចាលើបច្ចេកទេសនិងហិរញ្ញវត្ថុមានលក្ខណៈសមរម្យ អាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល ។ម្យ៉ាងទៀតកង្វល់លើបញ្ហាបរិស្ថានត្រូវបានដោះស្រាយដោយសមស្រប តាមគោលការណ៍ក្រសួងបរិស្ថាន។   អត្ថបទទាក់ទង   កម្ពុជាសម្រេចទិញអគ្គិសនី២៤០០មេហ្គាវ៉ាត់ពីឡាវ ដោយទឹកប្រាក់ជិត៥ពាន់លានដុល្លារ រយៈពេល៣០ឆ្នាំ    ដើម្បីអភិវឌ្ឍន៍គម្រោងទាំង ៣ ខាងលើនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល បងើ្កតគណៈកម្មការចរចារអន្តរក្រសួង ដែលមានសមាសភាពមកពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា ចរចារជាមួយក្រុមហ៊ុនវិនិយោគទាំង ២។   «រាជរដ្ឋាភិបាលត្រូវផ្តល់លិខិតធានា ដើម្បីធានាការទូទាត់២ប្រភេទ របស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា គឺទី១-ធានាទូទាត់ថ្លៃទិញអគ្គិសនី ក្នុងករណីដែលអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ឲ្យក្រុមហ៊ុនតាមកិច្ចព្រមព្រៀងទិញ-លក់ និងទី២-ធានាការទូទាត់ទិញយកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងក្នុងករណីមានប្រធានសក្តិនយោបាយ ដែលនាំក្រុមហ៊ុនពុំអាចដំណើរការអាជីវកម្មបាន»។ នេះជាការបញ្ជាក់របស់ផៃ ស៊ីផាន។   បច្ចុប្បន្នកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់ត្រឹមតែ២៦០០មេហ្គាវ៉ាត់។ ក្នុងនោះកម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ ប្រមាណជា ៤០០មេហ្កាវ៉ាត់។នេះបើតាមលោក វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ដែលធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នកម្ពុជាត្រូវការថាមពលអគ្គិសនីជាក់ស្ដែង ខ្ទង់៣០០០មេហ្គាវ៉ាត់ ទើបអាចផ្គត់ផ្គង់តំបន់សេដ្ឋកិច្ច ទីកន្លែងកម្សាន្ត លំនៅដ្ឋានដែលនៅដាច់ស្រយោល របស់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។   កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ រដ្ឋាភិបាល ក៏បានសម្រេចទិញអគ្គិសនី២៤០០មេហ្គាវ៉ាត់ពីឡាវ ដោយទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ រយៈពេល៣០ឆ្នាំ ដើម្បីយកមកផ្គត់ផ្គង់ និងបំពេញតម្រូវការអ្នកវិនិយោគ និងពលរដ្ឋកម្ពុជាដែរ៕  
ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចឱ្យបង្កើតរោងចក្រអគិសនីដុតធ្យូងថ្ម២កន្លែងទៀត នៅក្នុងខេត្តកោះកុង និងឧត្តរមានជ័យ ក្រោមទុនវិនិយោគជាង១៦០០លានដុល្លារអាមេរិក។ គណៈរដ្ឋមន្ត្រី ដែលដឹកនាំកិច្ចប្រជុំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តលើសំណើរវិនិយោគលើវិស័យអគ្គិសនីនេះ នៅព្រឹកថ្ងៃទី៧ កុម្ភៈ។
ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅហុងកុងដឹកនាំដោយលោក Joshua Wong បាននាំគ្នាតវ៉ាទាមទារការដោះលែងសកម្មជនសិទ្ធិមនុស្ស និងកែទម្រង់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ មុនពេលប្រធាធិបតីស៊ី ជិនភីង មកទស្សនកិច្ចនៅហុងកុង ថ្ងៃព្រហស្បតិ៍នេះ។ វាជាដំណើរទស្សនកិច្ចដំបូងរបស់លោក ស៊ី  មកកាន់តំបន់រដ្ឋបាលពិសេសនេះចាប់តាំងពីលោកចូលកាន់តំណែងឆ្នាំ២០១៣។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការបំពេញទស្សនកិច្ចទៅកាន់ទឹកដីហុងកុងរបស់លោក ស៊ី ជិនភីង នេះគឺ ដើម្បីចូលរួមការខួបលើកទី២០ ដែលទឹកដីហុងកុងត្រូវបានផ្ទេរមកឲ្យចិនវិញនោះ។ ក្នុងដំណើរទស្សនកិច្ចបីថ្ងៃ ប្រមុខរដ្ឋចិនរូបនេះក៏នឹងចូលរួមក្នុងពិធីចូលកាន់តំណែងរបស់មេដឹកនាំថ្មីនៃទឹកដីហុងកុងលោក Carrie Lam ដែរ ។ ទស្សនកិច្ចរបស់លោក ស៊ី ជិនភីង ក៏កើតឡើងស្របពេលដែលមានការបារម្ភខ្លាំងថា ក្រុងប៉េកាំងនឹងចាប់ផ្តើមលូកលាន់កាន់តែជ្រៅក្នុងកិច្ចការផ្ទៃក្នុងជាពិសេសការដឹកនាំនយោបាយ, គ្រប់គ្រងវិស័យអប់រំ និងប្រព័ន្ធផ្សព្វផ្សាយផងដែរក្នុងទឹកដីពាក់កណ្តាលស្វយ័តនេះ។ ត្រឡប់មកវិញ ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ បានព្យាយាមយកទង់ពណ៌ខ្មៅគ្របលើរូបចម្លាក់ផ្កា ដែលជានិមិត្តសញ្ញាក្រុងហុងកុងផងដែរ។ អាជ្ញាធរបានបញ្ជាឲ្យសន្តិសុខដកទង់ពណ៌ខ្មៅនោះចេញពីរូបចម្លាក់ដែរ។ រូបចម្លាក់នោះស្ថិតនៅទល់មជ្ឈមណ្ឌលសន្និសីទដែលលោក ស៊ី ជិនភីង ចូលទៅ ដើម្បីប្រាព្ធខួបលើកទី២០ នៃការផ្ទេរហុងកុងមកកាន់ចិនវិញដែរ។ មេដឹកនាំចលនាប្រជាធិបតេយ្យលោក Joshua Wong  បានលើកឡើងថា ប្រជាជនហុងកុងមិនពេញចិត្តចំពោះរដ្ឋាភិបាលចិនដែលគ្រប់គ្រងហុងកុងខុសពីកិច្ចព្រមព្រៀងចាប់តាំងពីឆ្នាំ១៩៩៧ ឡើយ ហើយគេអះអាងប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរដែលគេអនុវត្តកន្លងមកជារឿងបោកប្រាសសុទ្ធសាធ។  លោក Wong  ក៏ទាមទារឲ្យមានការកែទម្រង់ប្រជាធិបតេយ្យដូចមានចែងក្នុងកិច្ចព្រមព្រៀង និងប្ដូរប្រព័ន្ធគ្រប់គ្រងដែលជ្រើសយកតែមេដឹកនាំ លំអៀងឬស្ដាប់តាមរដ្ឋាភិបាលចិននេះចោល។ លើសពីនេះទៅទៀត គណបក្សលោក  Wong  គឺគណបក្ស Demosisto ចង់ឲ្យមានការធ្វើប្រជាមតិមួយពាក់ព័ន្ធអនាគតក្រុងហុងកុងនៅឆ្នាំ ២០៤៧ ជាឆ្នាំកិច្ចព្រមព្រៀងផ្ទេរ ហុងកុងឲ្យរដ្ឋាភិបាលចិនអស់សុពលភាព។ ក្រោយពេលអង់គ្លេសប្រគល់ហុងកុងឲ្យចិនឆ្នាំ១៩៩៧ រដ្ឋាភិបាលចិនព្រមព្រៀងកំណត់ដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសពាក់កណ្តាលស្វយ័ត ហើយរដ្ឋាភិបាលចិនក៏សន្យារក្សាប្រព័ន្ធនយោបាយបែបប្រជាធិបតេយ្យ និងសេដ្ឋកិច្ចរបស់ហុងកុងដែរ។ ប៉ុន្តែការរឹតត្បិតសិទិ្ធសេរីភាព ជាពិសេសការអប់រំ សិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មាន រួមទាំងសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិផងនៅតែកើតមានដដែល៕
ថ្ងៃព្រហស្បតិ៍ខាងមុខ ប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង (XI JINPING) នឹងបំពេញទស្សនកិច្ចទៅហុងកុងដើម្បីប្រារព្ធខួប ២០ឆ្នាំដែលអង់គ្លេសបានប្រគល់ទឹកដីហុងកុងមកឲ្យចិនវិញ។  ប៉ុន្តែគេឃើញមានចលនាបាតកម្មរបស់អ្នកគាំទ្រប្រជាធិបតេយ្យដែលកាន់ទង់ពណ៌ខ្មៅគ្របពីលើរូបចម្លាក់តំណាងឲ្យហុងកុងក្នុងគោលបំនងទាមទារឲ្យមានការកែទម្រង់ប្រជាធិបតេយ្យ។
  សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានដូចតទៅ៖  E-Learning របស់ CAM-ASEAN ជាទម្រង់មួយដែលអនុញ្ញាតឲ្យសិស្សនិស្សិតចូលទៅរៀនសូត្រតាមរយៈវេបសាយរបស់សាលា CAM-ASEAN ក្នុងទិសដៅបំប៉នចំណេះដឹងភាសាអង់គ្លេស។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ស៊ាង សុបញ្ញា លើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំជាអ្នកដឹកនាំក្នុងវិស័យអប់រំតូចមួយ ដែលមានទស្សនវិស័យចង់ឲ្យសិស្សនិស្សិតខ្មែរ ក្លាយជាសិស្សនិស្សិតកម្រិតអន្តរជាតិ ដែលអាចប្រកួតប្រជែងបាន។ ខ្ញុំចង់ឲ្យគាត់ចេះបច្ចេកវិទ្យា ចេះភាសាបន្ថែមលើជំនាញស្នូលរបស់ពួកគាត់»។   ជាមួយគ្នានេះ អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) ក៏បានលើកទឹកចិត្តដល់សិស្សនិស្សិតផងដែរ។ «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលសមត្ថភាពភាសាអង់គ្លេសនៅមានកម្រិត សូមប្អូនៗកុំធ្វេសប្រហែស ព្រោះយើងមិនដឹងឱកាសរបស់យើងកើតឡើងនៅពេលណានោះទេ ប៉ុន្តែយើងត្រូវត្រៀមលក្ខណៈឲ្យហើយ ត្រៀមសមត្ថភាពភាសា សមត្ថភាពជំនាញ និងបុគ្គលិកលក្ខណៈរបស់ខ្លួនឯង»។ នេះជាការលើកឡើងរបស់លោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន។   សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) មានសិស្សនិស្សិតកំពុងសិក្សាជាង ២ពាន់នាក់ ដោយមានកម្មវិធីសិក្សាចំនួន ៧ រួមមាន ភាសាអង់គ្លេស, ភាសាចិន, ជំនាញតាមក្រុមហ៊ុន, កម្មវិធីសិក្សាសម្រាប់កុមារ, វ័យជំទង់, កម្មសិក្សាតាមប្រព័ន្ធអនឡាញ និងកម្មវិធីបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស៕      
ភ្នំពេញ៖ ភាពជឿនលឿននៃបច្ចេកវិទ្យា បានជំរុញឲ្យវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM -ASEAN) បញ្ចូលកម្មវិធី E-Learning សម្រាប់សិស្សនិស្សិតសិក្សាបន្ថែម លើមុខវិជ្ជាភាសាអង់គ្លេស។ បើតាមលោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ការសិក្សាតាមអនឡាញនេះ ជួយពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់សិស្សនិស្សិតបានច្រើន និងធ្វើឲ្យសិស្សនិស្សិតមានចំណេះដឹងភាសាអង់គ្លេសផង និងបច្ចេកវិទ្យាផង។
ស្ថានភាពទឹកក្នុងខេត្តឧត្ដរមានជ័យ បានជន់ចូលផ្ទះពលរដ្ឋ និងផ្លូវលំមួយចំនួន ក្នុងស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងក្រុងសំរោង។  លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ បានលើកឡើងថា ស្រុកចំនួន២  និង១ក្រុង ដែលលិចនោះ គឺលិចដល់ក្រោមផ្ទះពលរដ្ឋប្រមាណជា ២០ ទៅ៣០គ្រួសារប៉ុណ្ណោះ ដែលស្ថិតនៅតំបន់ទំនាប ឯកម្ពស់ទឹកលិចនោះគឺប្រមាណជា៣ ឬ៤ ដេស៊ីម៉ែត្រប៉ុណ្ណោះ។  ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម។    លោករៀបរាប់ស្ថានភាពជំនន់ទឹកភ្លៀង ប្រាប់សារព័ត៌មាន ThmeyThmey25 នៅរសៀលនេះ ដូច្នេះ៖ «ស្ថានភាពមកទល់ពេលនេះមិនទាន់មានអ្វីធ្ងន់ធ្ងរទេ គឺវាប៉ះពាល់ដែរតែស្រាលនោះទេ ហើយក៏គ្មានតំបន់ណាមួយប្រកាសអាសន្នដែរ»។   លោក ញឺង កួន អះអាងថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹង មន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត បានជូនដំណឹងដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមកម្លាំងការពារ ក៏ដូចជាតាមដានស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ។    គួរជម្រាបផងដែរថា ចាប់ពីថ្ងៃទី១៤ដល់២០ខែកញ្ញា កម្ពុជា នឹងរងសម្ពាធទាប ITCZ ដែលរំកិលចុះឡើងនៅចន្លោះភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្ដាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយទៅមធ្យម រយៈពេលមួយសប្ដាហ៍។   ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ទំនាប់កណ្ដាល មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ តំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។  ដោយឡែកតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រ នឹងមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕    
ទំនប់អាងទឹកតាម៉ុក ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានកើនឡើងដល់កម្រិតឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយភ្លៀងធ្លាក់៥ថ្ងៃជាប់គ្នា។ គិតត្រឹមម៉ោង ១១ និង៣០នាទី ថ្ងៃទី១៩កញ្ញានេះ ទំនប់អាងទឹកតាម៉ុក មានកម្ពស់ ៣,៨២ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៤,៥០ ម៉ែត្រ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបានលើកឡើងថា លោកកំពុងព្យាយាមរកការបំភ្លឺពិចិន ដែលណែនាំឲ្យក្រុមហ៊ុនរដ្ឋរបស់ខ្លួនលែងឲ្យទិញធ្យូងថ្មរបស់អូស្ត្រាលី។ជារៀងរាល់ឆ្នាំ អូស្ត្រាលីនាំចេញធ្យូងថ្ម ដែលមានតម្លៃដល់ទៅ១០ពាន់លានដុល្លារ។   លោកSimon Birmingham រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា ពេលនេះលោកកំពុងពិភាក្សាជាមួយ អ្នកនាំាំចេញធ្យូងថ្មអូស្ត្រាលី និងទាក់ទងអាជ្ញាធរចិនជុំវិញការសង្ស័យខាងលើនេះ។ទោះជាយ៉ាងណាក្តី លោក Birmingham ពុំទាន់បញ្ជាក់ជាផ្លូវការឡើយ ថាមានបម្រាមការនាំចូលធ្យូងថ្មពីចិន។   រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងជាមួយចិនមានលក្ខណៈលំបាក ដោយសារចិនធ្វើមិនដឹងមិនលឺ ក្រោយប្រទេសទាំង២មានជម្លោះជាមួយគ្នាលើបញ្ហាជាច្រើន។   សារព័ត៌មានពាណិជ្ជកម្មអូស្ត្រាលីមួយចំនួន រួមមាន S&P Global Platts បានចុះផ្សាយថា ក្រុមហ៊ុនរដ្ឋចិនដែលផលិតអគ្គីសនី និងស្លដែក បានទទួលបញ្ជាដោយផ្ទាល់មាត់ពីអាជ្ញាធរចិន លែងឲ្យទិញធ្យូងថ្មអូស្ត្រាលី។   បើសិនជាមានបម្រាមលើការនាំចូលធ្យូងថ្មនេះមែន ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីនឹងកាន់តែធ្លាក់ចុះមួយកម្រិតបន្ទាប់ពីប្រទេសទាំង២ឈ្លោះគ្នារឿងប្រភពជំងឺCOVID-19 សន្តិសុខ ពាណិជ្ជកម្ម និងចារកិច្ច។ បម្រាមនាំចូលធ្យូងថ្មនេះ ក៏នឹងប៉ះពាល់សេដ្ឋកិច្ចអូស្ត្រាលីបន្ថែមទៀត ដ្បិតអីការនាំចេញរបស់ប្រទេសនេះពឹងផ្អែកមួយផ្នែកធំលើការនាំចេញធនធានធម្មជាតិទាំងនេះ ខណៈអូស្ត្រាលីកំពុងជួបវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។   រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីអះអាងថា៖« ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញមានទម្រង់មួយចំនួនដែលនាំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្យូងថ្ម ពីចិនទៅអូស្ត្រាលី»។ប៉ុន្តែលោកអះអាងថា ទីផ្សាធ្យូងថ្មក៏ត្រឡប់មកសភាពដើមវិញ ដោយសារការដាក់កូតាដោយអាជ្ញាធរចិន។លោក Birmingham រំពឹងថាបញ្ហាធ្យូងថ្មនេះនឹងអាចដោះស្រាយដោយមិនចាំបាច់មានអន្តរាគមន៍ពីរដ្ឋាភិបាល។    គួរបញ្ជាក់ផងដែរថា ក្រោយពេលអូស្ត្រាលីទាមទារឲ្យមានការស៊ើបអង្កេតលើការផ្ទុះជំងឺឆ្លងCOVID-19 រដ្ឋាភិបាលចិនបានគំរាមលើការនាំចូលស្រា សាច់គោ និងស្រូវសាឡីពីអូស្ត្រាលី។ បន្ថែមពីនេះ ប៉េកាំងក៏បានព្រមានប្រជាជនខ្លួនមិនឲ្យទៅរៀន ឬកំសាន្តនៅអូស្ត្រាលីផងដែរ ដោយអះអាងថាមានការរើសអើងពូជសាសន៍។ វិស័យអប់រំ និងទេសចរណ៍អាស្រ័យមួយភាគធំលើជនជាតិចិន និងមានសារៈសំខាន់ផងដែរដល់សេដ្ឋកិច្ចអូស្ត្រាលី៕    
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី នៅថ្ងៃទី១៣ តុលានេះ បានទាមទារឲ្យអាជ្ញាធរចិន បំភ្លឺជុំវិញបម្រាមមិនឲ្យនាំចូលធ្យូងថ្មរបស់អូស្ត្រាលី។ ការនាំចេញធ្បូងថ្ម ជាវិស័យមួយយ៉ាងសំខាន់របស់សេដ្ឋកិច្ចអូស្ត្រាលី ជាពិសេសចំពេលដែលប្រទេសនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ច។នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
  យ៉ាងណាក៏ដោយ លោក នេត សាវឿន ក៏បានកត់សម្គាល់ថា អ្នកប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ទៀត ពុំទទួលបានការព្យាបាលត្រឹមត្រូវ ដោយសារខ្វះមជ្ឈមណ្ឌលស្ដារនីតិសម្បទា ដែលមានគុណភាព ជាពិសេសខ្វះកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារសាមី។   បើតាមរបាយការណ៍ ដែលលោក លោក នេត សាវឿន បានលើកឡើងនេះ នៅឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន៨០៦៣ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ២០០០២នាក់។ ការបង្ក្រាបបទល្មើសទាំងនេះ សមត្ថកិច្ច បានដកហូតគ្រឿងញៀន ២៩៨៨គីឡូក្រាម និងសារធាតុផ្សំគ្រឿងញៀន ១ ៤៩៦គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ច ដុតបំផ្លាញគ្រឿងញៀនចោល ជាង៣៤៧តោន។    ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនកន្លងមក អាជ្ញាធរ បានសង្កេតឃើញថា បញ្ហាគ្រឿងញៀននៅតែបន្តកើនឡើង ដោយសារភូមិសាស្រ្តកម្ពុជា នៅជាប់តំបន់ត្រីកោណមាស ,បញ្ហាសកលលោក រួមទាំងកង្វះឧបករណ៍ត្រួតពិនិត្យ។ ចំពោះការចែកចាយនិងប្រើប្រាសគ្រឿងញៀន តាមមូលដ្ឋាន ទាំងនៅទីក្រុង និងជនបទ បន្តកើនឡើង។ នេះបើតាម ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។   លោកសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «បញ្ហារាលដាលគ្រឿងញៀនតាមមូលដ្ឋាននេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ពីគណៈបញ្ជាការឯភាព អាជ្ញាធរថ្នាក់ក្រោមជាតិ ពីថ្នាក់ខេត្ត ដល់ក្រុង-ស្រុក សង្កាត់-ឃុំ និងភូមិ ក្នុងការពង្រឹងការត្រួតពិនិត្យនិងចែកចាយក្នុងសហគមន៍»៕   បើតាមលោក នេត សាវឿន កត្តាដែលនាំឱ្យគ្រឿងញៀននៅកម្ពុជា បន្តកើនឡើង គឺដោយសារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមានលទ្ធភាព និងធនធានគ្រប់គ្រាន់ ក្នុងផលិតសារអប់រំជាវីដេអូ រឿងខ្លី កម្មវិធីកម្សាន្តនានា ពីបញ្ហាគ្រឿងសម្រាប់បញ្ជ្រាបចំណេះដឹងទៅពលរដ្ឋ។ ហើយថ្មីៗនេះ មានការលួចនាំចូលគ្រឿងញៀនធំៗ រួមទាំងផលិតក្នុងស្រុក ដោយយកសារធាតុផ្សំដែលនាំដោយស្របច្បាប់ទៅផ្សំ ដើម្បីចេញជាគ្រឿងញៀនផងដែរ៕ 
ភ្នំពេញ៖ ឆ្នាំ២០២៣ មានអ្នកប្រើប្រាស់គ្រឿងញៀន ២៣ ០៤៦នាក់ បានទទួលការព្យាបាល ដោយក្នុងនោះ ១២ ៣១១ នាក់ បានធ្វើសមហរណកម្មចូលក្នុងសង្គមឡើងវិញ។ នេះបើតាម ការលើកឡើងរបស់លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃទី២០ កុម្ភៈ។
  សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីរូបនោះ រួមមាន លោក Dick Durbin លោក Marco Rubio និង លោក Linsey Graham។ ជានីតិវិធី សេចក្តីស្នើច្បាប់ ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភានិងរដ្ឋសភា ហើយបន្ទាប់មក ត្រូវយកទៅឲ្យប្រធានាធិបតី (ដូណាល់ ត្រាំ) ពិនិត្យ។ បើប្រធានាធិបតី អនុម័ត សេចក្តីស្នើច្បាប់ នឹងក្លាយទៅជាច្បាប់និងចាប់ផ្តើមអនុវត្ត តែបើប្រធានាធិបតី បដិសេធ សេចក្តីស្នើច្បាប់ នឹងមិនអាចក្លាយជាច្បាប់បានឡើយ។    លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់សារព័ត៌មានថ្មីៗថា សេចក្តីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះ នឹងមិនងាយចេញជាច្បាប់ទេ។ លោក និយាយបែបចំអកទៅឲ្យសមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះថា «គ្រាន់តែវាយស្គរ ដើម្បីបង្អើលប៉ុណ្ណោះ»។    អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍ ហើយក៏មិនភ្ញាក់ផ្អើលដែរ ចំពោះសកម្មភាពរបស់សមាជិកព្រឹទ្ធសភាអាមេរិក។ លោក បញ្ជាក់ថា កម្ពុជា នៅតែពង្រឹងនីតិរដ្ឋ ហើយក្រុមណា ធ្វើខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។    យ៉ាងណា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខាងលើ នៅតែសម្តែងការសោកស្តាយចំពោះសហរដ្ឋអាមេរិក ដែលត្រូវបានពិភពលោក ទទួលស្គាល់ថាជាប្រជាជាតិថ្លៃថ្នូរ តែបែរជាសមាជិកព្រឹទ្ធសភារបស់ខ្លួនមួយចំនួន បន្តធ្វើច្បាប់នេះ-ច្បាប់នោះ ដើម្បីវាយប្រហារមកលើរដ្ឋអធិបតេយ្យដូចកម្ពុជាទៅវិញ។    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បកស្រាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចយកមកអនុវត្តបានឡើយ ព្រោះត្រូវបានបញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញរួចហើយ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា  កម្ពុជា អនុវត្តរដ្ឋធម្មនុញ្ញ មិនមែនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។    ការចាប់ផ្តើមតាក់តែងច្បាប់ថ្មីនេះ គឺទន្ទឹមនឹងការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។ តាមរយៈសេកចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ក្រសួងការបរទេស មានកង្វល់ចំពោះមរណភាពលោក ទិត  រ៉ន  កូនប្រុសរបស់អតីតសកម្មជនគណបក្សប្រឆាំង នៅក្នុងពន្ធនាគារវត្តឃ្មួងខេត្តកំពង់ចាម។ ក្រសួងការបរទេសអាមេរិក អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់លើករណីនេះ។    លើសពីនេះ ក្រសួងការបរទេសអាមេរិក ក៏មានកង្វល់ផងដែរ  អំពីការចាត់វិធានការរបស់តុលាការ ទៅលើអតីតមន្ត្រីគណបក្សប្រឆាំង។ ក្រសួងការបរទេសអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា  លុបបំបាត់ការរឹតត្បិត និងដោះលែងអ្នកទោសទាំងឡាយណា  ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដោយរួមទាំងលោក កឹម សុខា ផងដែរ។     «យើង ក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ  ហើយធ្វើយ៉ាងណា ឲ្យសកម្មភាព និងច្បាប់របស់ខ្លួន  គោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្ស របស់កម្ពុជា ស្ថិតក្រោមច្បាប់អន្តរជាតិ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកដដែល។     លើសពីនេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បង្ហាញក្តីកង្វល់ដែរ ដែលតុលាការនិងសមត្ថកិច្ច ហៅអតីតមន្ត្រីគណបក្សប្រឆាំងមិនតិចជាង៧០ ទៅសួរនាំជាបន្តបន្ទាប់។ ស្ថាប័នតំណាងឲ្យអង្គការសហប្រជាជាតិមួយនេះ សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា ខ្លួនកំពុងតាមដានរឿងនេះ។   កន្លងមក មានសមាជិកព្រឹទ្ធសភាមួយចំនួន បានធ្វើសេចក្តីស្នើច្បាប់ផ្សេងៗរួចមកហើយ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា និងដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីដែលពួកគេទាមទារ។    កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ សមាជិកព្រឹទ្ធសភាអាមេរិកប្រាំរូប បានសរសេរសេចក្តីស្នើច្បាប់មួយ ដើម្បីទាមទារឲ្យបញ្ឈប់ការផ្តល់ជំនួយមកកម្ពុជា។ ហើយរហូតដល់ខែមករា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងទៀត បានផ្តើមធ្វើសេចក្តីស្នើច្បាប់មួយទៀត ដើម្បីផ្អាកការអនុគ្រោះពន្ធ GSP នៅកម្ពុជា។ ប៉ុន្តែ មកដល់ពេលនេះ សេចក្តីស្នើច្បាប់ទាំងអស់នោះ មិនទាន់ចេញជាច្បាប់នៅឡើយទេ៕ 
អំឡុងខែឧសភា ឆ្នាំ២០១៩នេះ សមាជិកព្រឹទ្ធសភាអាមេរិកបីរូប បានរួមគំនិតគ្នាសរសេរសេចក្តីស្នើច្បាប់មួយបន្ថែមទៀត ដែលមានគោលដៅជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ អាមេរិក ជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង២០ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ចំនួន២៥០ នៅតំបន់ជុំវិញបឹងទន្លេសាប និងខេត្តជាប់សមុទ្រ ក្នុងគម្រោងបណ្តុះបណ្តាលការសរសេរស្នើសុំកញ្ចប់ថវិកា ពីគម្រោងរបស់អង្គការជាតិ និងអន្តរជាតិនានា។ លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថាន EDI បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលទទលបានការបណ្តុះបណ្តាលជាមួយ EDI ក៏បានដាក់ពាក្យស្នើសុំថវិកាទៅអង្គការ និងស្ថាប័ននោះផ្ទាល់ដែរ ក្រោមការសម្របសម្រួល និងបណ្តុះបណ្តាលពី EDI បន្ថែមទៀត។ ក្រៅពីការរបៀបសរសេរគម្រោងស្នើសុំថវិកា EDI ក៏បណ្តុះបណ្តាលជំនាញរៀបចំផែនការអាជីវកម្ម សហគ្រិនភាព និងការច្នៃប្រឌិត គ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាលជាដើម។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី»  និងលោក  គុជ សាវ៉ាត ដូចតទៅ៖     វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដំបូងគេ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានដំណើរការក្នុងទីផ្សារ ១៥ឆ្នាំហើយ។ បេសកកម្មចម្បងរបស់ EDI គឺការបណ្តុះបណ្តាលធនធានមនុស្ស ការប្រឹក្សាយោបល់ និងការសិក្សាស្រាវជ្រាវ។    ទោះបីក្នុងវិបត្តិកូវីដ-១៩ តែវិទ្យាស្ថាននេះនៅតែមមាញឹកចំពោះបេសកកម្មខ្លួន ដោយទទួលបានគម្រោងពីអង្គការមួយចំនួន រួមមានអង្គការទស្សនៈពិភពលោក (World Vision Cambodia) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) ដើម្បីបណ្តុះបណ្តាលម្ចាស់អាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយគ្នានេះ ម្ចាស់សហគ្រាស ប្រមាណ២៥០ ដែលមកពីបណ្តាខេត្តនៅជុំវិញបឹងទន្លេសាប និងតំបន់ជាប់មាត់សមុទ្រ សុទ្ធតែចាប់អារម្មណ៍នឹងគម្រោងស្នើសុំថវិកា ពីអង្គការធំទាំងពីរនោះ ដើម្បីពង្រឹងនិងពង្រីកមុខរបររបស់ខ្លួន ឱ្យមានភាពប្រសើរឡើង។ គម្រោងស្នើសុំថវិកានេះ ពាក់ព័ន្ធទៅនឹងម្ចាស់សហគ្រាស ដែលប្រកបរបរទាក់ទងនឹងវារីវប្បកម្ម ដូចជាការចិញ្ចឹមត្រី កែច្នៃត្រី ប្រហុក ផ្អកជាដើម។    នាយកគ្រប់គ្រងវិទ្យស្ថានអភិវឌ្ឍវិស័យអប់រំរូបនេះ បានប្រាប់ថា គម្រោងដែលខ្លួនទទួលបានពីបណ្តាអង្គការអន្តរជាតិខាងលើ ព្រោះតែបេសកកម្មរបស់ EDI មានភាពស្របគ្នាទៅនឹងតម្រូវការរបស់ស្ថាប័នទាំងនោះតែម្តង។ ម្យ៉ាងទៀតធនធានមនុស្សរបស់លោក គឺសុទ្ធតែជាអ្នកមានជំនាញ បទពិសោធន៍ លើផ្នែកនេះដែរ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំ លោក គុជ សាវ៉ាត ក៏ធ្លាប់មានបទពិសោធការងារក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលជាង១០ឆ្នាំដែរ ដែលវាជាដើមទុន ក្នុងការជំរុញឱ្យការងារទាំងអស់នេះមានភាពរលូន។    លើសពីនេះ ដោយសារតែ EDI មានភាពចាស់ទុំនៅក្នុងវិស័យអប់រំ និងធ្វើការជិតស្និទ្ធជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើន ទើបអាចបណ្តុះបណ្តាលពីជំនាញសរសេរស្នើសុំថវិកា ជំនាញរៀបចំផែនការអាជីវកម្ម សហគ្រិនភាព និងការច្នៃប្រឌិត គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស រដ្ឋបាល និងកៀរគរធនធានថវិកាជាដើម។   លោក គុជ សាវ៉ាត បានបញ្ជាក់ ដូច្នេះ៖« សមិទ្ធផលចុងក្រោយ យើងសរសេរបានជាផែនការអាជីវកម្មមួយ ដែលនិយាយពីអាជីវកម្មរបស់គាត់យ៉ាងពិស្តារ។ មានទស្សនវិស័យ បេសកកម្ម មានរចនាសម្ព័ន្ធ បុគ្គលិករបស់គាត់ មានចំណូលចំណាយរបស់គាត់ តាមរយៈបទសម្ភាស របស់ខាងខ្ញុំ។ យើងធ្វើទៅ យើងសរសេរជូនបានឱ្យគាត់ទៅ។ ហើយខាងម្ចាស់ជំនួយគាត់មិនត្រូវការ collateral(វត្ថុបញ្ចាំ) ប្លង់ដី ប្លង់ផ្ទះ អីនោះទេ។ តាមពិតម្ចាស់ជំនួយ គាត់ចង់មើលតែទៅលើផែនការអាជីវកម្មរបស់គាត់ មានផែនការដឹកនាំគ្រប់គ្រង បេសកកម្ម ទស្សនវិស័យច្បាស់លាស់អត់។ មានការកត់ត្រាចំណូលចំណេញហ្នឹងបានច្បាស់លាស់អត់។ បើសិនថាគេផ្តល់មូលនិធិលុយជំនួយបន្ថែមចំនួនប៉ុណ្ណេះ តើនឹងធ្វើឱ្យអាជីវកម្មរបស់គាត់ វាកាន់តែប្រសើរ រីកចម្រើនទៅកម្រិតណាដែរ?»។   បើយោងតាម លោក គុជ សាវ៉ាត ដើម្បីឱ្យម្ចាស់សហគ្រាសទាំងនោះ មានឱកាសទទួលបានថវិកាពីម្ចាស់ជំនួយ ទាមទារឱ្យពួកគាត់ធ្វើកិច្ចការងារទាំងនេះដោយផ្ចិតផ្ចង់ និងបំពេញរាល់ចន្លោះខ្វះខាតជាមួយ EDI  ក្នុងការអភិវឌ្ឍអាជីវកម្មនៅក្នុងដៃឱ្យក្លាយជាស្តង់ដារ និងមានសុវត្ថិភាព ពិសេសអាចបំពេញតម្រូវការទីផ្សារ ទាំងនៅក្នុង និងក្រៅប្រទេស។   នាយកគ្រប់គ្រងរូបនេះ ឆ្លៀតបន្ថែមថា ដោយសារតែគម្រោងនីមួយៗ មានពេលវេលាកំណត់ ក្នុងបេសកកម្មរបស់ខ្លួន តួយ៉ាងដូចគម្រោងរបស់អង្គការធំៗចំនួនពីរ ដែល EDI កំពុងតែបណ្តុះបណ្តាល និងសម្របសម្រួលទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជានេះដែរ។ គម្រោងនេះ មានយៈពេលពី៣ ទៅ ៥ឆ្នាំ ដែលវាជាការបង្កនូវភាពងាយស្រួលទៅកាន់ SMEs និងភាគីម្ចាស់ជំនួយដូចគ្នាដែរ៕                 
ដោយ៖ សុង សុធាវី
  គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៣ ខែកក្កដា បានអនុម័តសៀវភៅសការពារជាតិប្រចាំឆ្នាំមួយ ដោយក្នុងនោះ ជប៉ុន ក៏បានលើកឡើងពី ការកើនឡើងឥទ្ធិពលចិន ការដាក់សម្ពាធយោធាលើតៃវ៉ាន់ និងការបង្កើនការចំណាយយោធាចិនជាដើម។ ដោយចាត់ទុកជាដែនដីជិតខាង សៀវភៅសការពារជាតិ ចាត់ទុក ស្ថិរភាពនៅតៃវ៉ាន់ គឺសំខាន់ណាស់សម្រាប់សន្តិសុខជាតិជប៉ុន និងសហគមន៍អន្តរជាតិ។ បើតាមសៀវភៅស ជប៉ុនបានទទូចឱ្យផ្តោតការយកចិត្តទុកដាក់លើបញ្ហាទាំងនោះ។    ក្នុងសៀវភៅសដដែលនេះ ជប៉ុន ក៏បានសង្កត់ធ្ងន់លើការពង្រឹងអំណាចយោធារបស់ចិន និងការផ្លាស់ប្តូរតុល្យភាពអំណាចយោធារវាងចិន និងអាមេរិកផងដែរ។ ការផ្លាស់ប្តូរទាំងនេះ អាចនឹងប៉ះពាល់ដល់សន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក។   យ៉ាងណាមិញ ចិនជំទាស់យ៉ាងខ្លាំងនឹងអ្វីដែលទាក់ទងចិនមានក្នុងសៀវភៅសនេះ និងចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។ «នេះគឺជារឿងខុស និងគ្មានការទទួលខុសត្រូវ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកZhao Lijian បានប្រើសម្តីធ្ងន់បែបនេះ ដោយបន្ថែមថា ចិនសូមច្រានចោល និងបដិសេធការលើករបស់ជប៉ុន។    បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន តៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន ហើយរដ្ឋាភិបាលខ្លួន នឹងមិនអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។ លោក Zhao បានបន្ថែមថា ចិនត្រូវតែបង្រួបបង្រួមជាមួយតៃវ៉ាន់។    មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ក៏បានការពារច្បាប់ថ្មីរបស់ចិន ដែលអនុញ្ញាតឱ្យនាវាល្បាតខ្លួនបំពាក់អាវុធផងដែរ។ លោក Zhao បានអះអាងថា ច្បាប់ល្បាតសមុទ្រ មិនបានផ្តោតលើប្រទេសណាមួយឡើយ ហើយវាក៏ស្របច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិផងដែរ។ ក្នុងន័យនេះ លោក Zhao បានបន្តថា ជាការពិត ជប៉ុន និងប្រទេសផ្សេងទៀត ក៏មានច្បាប់ល្បាតសមុទ្រស្រដៀងខ្លួនដែរ ហើយបានអនុម័តតាំងពីមុនចិនមកម្លេះ។    ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសចិន បានទទូចឱ្យជប៉ុន គោរពអធិបតេយ្យរបស់ខ្លួន និងការពារស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕   
ចិន នៅថ្ងៃទី១៣ ខែកក្កដា បានរិះគន់«សៀវភៅស»ការពារជាតិរបស់ជប៉ុនថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើសកម្មភាពយោធា និងការការពារជាតិរបស់ចិន។ រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឱ្យក្រុងតូក្យូ គោរពអធិបតេយ្យចិន និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
Marai was a man of immense bravery who began working with AFP in 1996 when the Taliban ruled the country. He leaves behind a family of six children, including a newborn daughter. "This is a devastating blow, for the brave staff of our close-knit Kabul bureau and the entire agency," the agency's global news director Michele Leridon said. "We can only honour the strength, courage, and generosity of a photographer who covered often traumatic, horrific events with sensitivity and consummate professionalism." One tribute to his commitment comes in his own words: an essay from 2016 that he wrote for the AFP Correspondent blog that also reveals his loss of hope for Afghanistan. When Hope is Gone by Shah Marai The time after the American invasion was a time of great hope. The golden years. After the darkness of the Taliban rule, Afghanistan finally seemed to be on the road to a better life. But today, fifteen years later, that hope has vanished and life seems to be even harder than before. I began working as a photographer for AFP under the Taliban, in 1998. They hated journalists, so I was always very discreet -- I always made sure to put on the traditional shalwar kameez outfit when going outside and I took pictures with a small camera that I hid in a scarf wrapped around my hand. The Taliban restrictions made it extremely difficult to work -- they forbid the photographing of all living things, for example, be they men or animals. One day I was taking pictures of a line outside a bakery. Life at the time was hard, people were without work, prices were going through the roof. Some Taliban approached me. "What are you doing?" they demanded. "Nothing," I answered. "I'm taking pictures of the bread!" Luckily this was in the age before digital cameras, so they couldn't check to make sure I was telling the truth. I rarely put my name on my photos at the time, I just signed them "stringer," so as not to draw unwanted attention to myself. - Left alone - AFP didn't really have a bureau here back then, we had a house in the same neighbourhood, Wazir Akbar Khan, that we do today. Special envoys would take turns coming here, and we would regularly go to the frontline on the Shomali Plain, where the Northern Alliance was holding out against the Taliban. Aside from the BBC, only the three agencies, -- AFP, AP and Reuters -- remained in the city. Then in 2000 all of the foreigners were finally chased out and I was left alone to hold down the fort at AFP's bureau. I would phone in information to the Islamabad bureau with a satellite phone. I watched the September 11 attacks on the BBC, not thinking for a second that there would be possible repercussions for Afghanistan. It was the Islamabad bureau that warned me some days later: "Rumours are that the Americans are going to attack." The bombings began less than a month later, on October 7, targeting the city of Kandahar near the Pakistani border, that the Taliban had made as their capital. I was in the middle of phoning in the information to Islamabad when I heard the planes over Kabul. The first bombs were dropped near the airport. I didn't sleep that night, but I couldn't go outside. The following morning I headed to the airport in my car. Not far from it, I came across a group of several dozen Taliban fighters, dressed in black. One of them approached me. "Listen, I'm nice today so I'm not going to kill you, but get out of here right away." I turned around, drove back and left my car at the office. The city was deserted. I came back with my bike, like an ordinary guy, a scarf wrapped around my hand to hide my camera. I took six photos that day, just six. I ended up sending two of them. - Coming out from the shadows - Then one morning, the Taliban were gone, vanishing into thin air. You should have seen it. The streets were filled with people. It was like people were coming out from the shadows into the light of life again. Colleagues began arriving in droves. AFP sent a text reporter and a photographer from Moscow right away and before you knew it, there were a dozen of us. Kabul became Journalistan. The office was never empty. I helped out everybody, be it to find lodging, a car, a fixer, or a best way to get somewhere. My best friend opened the Sultan Guesthouse, the first one in Kabul and asked me to join him in the venture. I should have, he ended up making a fortune! It was incredible to see all those foreigners after all the years of isolation under the Taliban. They came from everywhere, and groups of children would run ahead of them on the streets. I remember one young man, holding a dollar, repeating over and over: "It's the first dollar that I've ever held!" It was a time of great hope. The golden years. No fighting in the city. The streets were filled with troops from Britain, France, Germany, Canada, Italy, Turkey. The soldiers would patrol the city on foot, saying hello, relaxed and smiling. I could photograph them as much as I wanted. You could travel anywhere, south, east, west. Everywhere was safe. And then in 2004, the Taliban came back. First in the Ghazni province in the southeast. Then in 2005 and 2006, they began to spread out, like a virus. Then the attacks started in Kabul, targeting places frequented by foreigners. The party was over. Today the Taliban are again everywhere and we are stuck in Kabul most of the time. T-Walls, those concrete blocks designed to protect against booby-trapped cars and trucks, have sprouted all over the city. People are no longer friendly toward someone with a camera. Often they become aggressive. People don't trust anyone, especially someone working for a foreign news agency -- "are you a spy?" they ask. - There is no more hope - Fifteen years after the American intervention, the Afghans find themselves without money, without work, just with the Taliban at their doorstep. With the withdrawal of essential Western troops in 2014, many foreigners have left and have been forgotten, as have the billions of dollars poured into this country. I long for those years, immediately following the arrival of the Americans. Of course the city has changed a lot since 2001. New buildings have been built, large avenues have replaced tiny streets. The signs of war have all but disappeared -- except for the old Darulaman royal palace, you won't see a ruin in the city. The stores are full and you can find almost anything. But there is no more hope. Life seems to be even more difficult than under the Taliban because of the insecurity. I don't dare to take my children for a walk. I have five and they spend their time cooped up inside the house. Every morning as I go to the office and every evening when I return home, all I think of are cars that can be booby-trapped, or of suicide bombers coming out of a crowd. I can't take the risk. So we don't go out. I remember all too well my friend and colleague Sardar, who was killed with his wife, a daughter and a son while on an outing at a hotel, with only his small son somehow surviving the attack. I have never felt life to have so little prospects and I dont see a way out. It's a time of anxiety. https://correspondent.afp.com/when-hope-gone
Kabul, Afghanistan | Agence France-Presse's chief photographer in Kabul, Shah Marai, and five other journalists were among more than two dozen people killed in twin suicide blasts in the Afghan capital.
  តើប្រទេសណាខ្លះអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំ?   ថៃ រដ្ឋាភិបាលថៃ បានប្រកាសឱ្យមានការប្រារព្ធពីពិធីបុណ្យចូលឆ្នាំថ្មីដែលហៅថាសង្រ្កាន្តសម្រាប់ឆ្នាំ២០២២នេះ។ ក្រសួងសុខាភិបាលថៃបានទទូចឱ្យប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន២ទៅ៣ដូស ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀតមុនពេលធ្វើដំណើរក្នុងពិធីចូលឆ្នាំនេះ។ ប្រជាជានអាចលេងជះទឹកបានតែអាចលេងបានតែក្នុងកន្លែងប្រារព្ធពិធីតូចៗណាមួយ និងមិនអនុញ្ញាតឱ្យលេងនៅកន្លែងសាធារណៈនោះឡើយ។    ការជួបជុំគ្នា និងការប្រគុំតន្ត្រីត្រូវបានអនុញ្ញាតឱ្យធ្វើសម្រាប់អ្នកចូលរួមចំនួន១ពាន់នាក់ ខណៈការលក់គ្រឿងស្រវឹងនៅទីនោះត្រូវបានហាមឃាត់។ ចំពោះភោជនីយដ្ឋាន និងរង្គសាលអាចបម្រើស្រារហូតដល់ម៉ោង១១យប់។ ការលក់ និងផឹកគ្រឿងស្រវឹងត្រូវបានអនុញ្ញាតតែនៅទីតាំងទាំងនេះប៉ុណ្ណោះ។ ការពាក់ម៉ាស និងការរក្សាគម្លាត នៅតែត្រូវអនុវត្តដដែល។   មីយ៉ាន់ម៉ា ទោះបីជាមានអំពើហិង្សាក្នុងប្រទេសក្ដី របបយោធាមីយ៉ាន់ម៉ាបាន ប្រកាសឱ្យធ្វើពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញជាមួយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩មួយចំនួន។ ការរៀបចំនេះ ត្រូវបានមើលឃើញថាជាការព្យាយាមរបស់របបយោធាក្នុងការបង្ហាញប្រជាជន និងពិភពលោកឱ្យឃើញពីស្ថិរភាពក្នុងប្រទេស។    ក្នុងពិធីបុណ្យចូលឆ្នាំមីយ៉ាន់ដែលហៅថា Thingyan របបមីយ៉ាន់ម៉ាគ្រោងនឹងធ្វើឡើងនៅតាមទីក្រុង និងតំបន់ធំៗរួមមានរដ្ឋធានីណៃពិដោ ទីក្រុងយ៉ាំងហ្គោន ទីក្រុងម៉ានដាលេ និងទីក្រុងធំៗមួយចំនួនទៀត។ រដ្ឋាភិបាលបានបញ្ជាក់ថា ប្រជាជន ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងច្បាប់ និងបទបញ្ជារបស់ក្រសួងសុខាភិបាលតែមិនបានបញ្ជាក់ច្បាស់ថាមានអ្វីខ្លះនោះឡើយ។   ឡាវ  ខុសពីថៃ និងមីយ៉ាន់ម៉ា រដ្ឋាភិបាលឡាវមិនបានអនុញ្ញឱ្យមានការប្រារព្ធពិធីចូលឆ្នាំនោះទេ ខណៈដែលករណីធ្លងជំងឺកូវីដ-១៩ហក់ឡើងខ្ពស់ជាបន្តបន្ទាប់។ អាជ្ញាធរបានហាមប្រាមរាល់ការជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំឡាវចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា។ រដ្ឋាភិបាលក៏ទទូចឱ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ និងគោរពច្បាប់រក្សាគម្លាតសង្គមពេលនៅទីសាធារណផងដែរ៕  
ក្នុងតំបន់អាស៊ីគ្នេយ៍ ជារៀងរាល់ឆ្នាំប្រទេសចំនួនបីតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅខែមេសាស្រដៀងនឹងកម្ពុជាដែរក្នុងនោះរួមមានថៃ មីយ៉ាន់ម៉ា និងឡាវ។ តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅដើមឆ្នាំ២០២០ មក ប្រទេសទាំងនោះបានលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំហើយរដ្ឋាភិបាលបានចាត់វិធានការរឹតត្បិតផ្សេងៗរួមមានការមិនអនុញ្ញាតឱ្យផ្ដុំគ្នានៅទីសារធារណៈជាដើម។ ក្នុងឆ្នាំ២០២២ ស្ថានការណ៍ជំងឺកូវីដ-១៩ ក៏មិនថមថយប៉ុន្មានដែរ។
មន្ត្រីទូតរុស្ស៊ី ៦០ នាក់ទៀតហើយនឹងត្រូវវេចបង្វិចចាកចេញពីទឹកដីអាមេរិក តាមការទាមទាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ចំណែកស្ថានកុងស៊ុលនៅក្រុង Seattle ក៏ត្រូវប្រឈមមុខនឹងការបិទទ្វារផងដែរ។ នេះបើតាមការបញ្ជាក់របស់សេតវិមានអាមេរិកនៅថ្ងៃចន្ទទី ២៦ ខែមីនា។ ការទាមទារនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា លោក ត្រាំ កំពុងពិចារណាចាត់វិធានការប្រឆាំងរុស្ស៊ីដែលត្រូវគេចោទប្រកាន់រឿងវាយប្រហារ ប៉ុនប៉ងសម្លាប់អតីតចារកម្មរុស្ស៊ី Sergei Skripal និងកូនស្រី Yulia កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅនៅចក្រភពអង់គ្លេស។   មន្ត្រីទូតរុស្ស៊ីទាំង ៦០នាក់ និងក្រុមគ្រួសារមានពេលវេលាប្រាំពីរថ្ងៃដើម្បីរៀបចំខ្លួនចាកចេញពីអាមេរិកផងដែរ។ ក្នុងចំណោមមន្ត្រីទូតទាំង ៦០នាក់នោះមាន ៤៨ នាក់ជាមន្ត្រីស្ថានទូតរុស្ស៊ី និង១២ នាក់ជាមន្ត្រីទូតរុស្ស៊ីប្រចាំបេសកកម្មរុស្ស៊ីអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក។ មន្ត្រីអាមេរិកបានអះអាងថា ការបិទស្ថានកុងស៊ុលរុស្ស៊ីនៅក្រុង Seattle គឺដោយសារវាស្ថិតនៅជិតមូលដ្ឋានកងនាវាមុជទឹកអាមេរិក និងនៅក្បែរទីតាំងក្រុមហ៊ុនប៊ូអ៊ីងផង។ អាមេរិកផ្តល់ពេលឲ្យរុស្ស៊ីដល់ថ្ងៃ ២ ខែមេសាដើម្បីរៀបចំបិទទីតាំងនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីអាមេរិកបានបញ្ជាក់ដូច្នេះ៖ «អាមេរិកចាត់វិធានការបែបនេះដោយឈរជាមួយសម្ព័ន្ធមិត្តណាតូរបស់យើង និងដៃគូនៅជុំវិញពិភពលោកដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីរបស់រុស្ស៊ីដែលជាការប្រើប្រាស់កម្លាំងយោធាលើដីអង់គ្លេស។ វាជាសកម្មភាពបង្កអសិ្ថរភាពចុងក្រោយរបស់រុស្ស៊ី»។ តបនឹងការបណ្តេញមន្ត្រីទូត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក Anatoly Antonov បានហៅការសម្រេចចិត្តរបស់អាមេរិកនេះថាជារឿងខុសឆ្គង ហើយលោកគិតថា វានឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីដែលត្រដាបត្រដួសស្រាប់នោះ។ យ៉ាងណាមិញរុស្ស៊ីក៏ត្រៀមសងសឹកវិញដែរ ដោយខ្លួនត្រៀមបណ្តេញមន្ត្រីទូតអាមេរិកយ៉ាងហោចណាស់ ៦០នាក់ ចេញពីប្រទេសខ្លួននៅពេលឆាប់ៗ។ យ៉ាងណាក៏ដោយចុះ ការសម្រេចចិត្តរបស់លោក ត្រាំ មិនមែនជារឿងចម្លែកទេ។ ការសម្រេចចិត្តនេះកើតក្រោយពេលដែលជម្លោះផ្ទៃក្នុងរវាងក្រសួងការបរទេស និងសេតវិមានកាន់តែក្តៅជុំវិញការដោះស្រាយជាមួយរុស្ស៊ី។ រឿងដែលគេចោទ ថា ក្រេមឡាំងមានចំណែកជួយឲ្យលោក ត្រាំ ជាប់ឆ្នោតមិនទាន់ទាំងចប់ផង លោក ត្រាំ នេះក៏ចេញមុខសាទរលោក វ្ល៉ាឌីមៀ ពូទីន ទៀតក្រោយលោកជាប់ឆ្នោតជាថ្មីកាលពីសប្តាហ៍មុននោះ៕
ដូចការរំពឹងទុកប្រធានាធិបតីអាមេរិកបានសម្រេចបណ្តេញមន្ត្រីទូតរុស្ស៊ី ៦០ នាក់ និងបញ្ជាឲ្យគេបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅក្រុង Seattle ថែមទៀតផង។ ការសម្រេចធ្វើបែបនេះគឺដើម្បីបង្ហាញការគាំទ្រ និងសាមគ្គីភាពជាមួយអង់គ្លេសដែលកំពុងឈ្លោះជាមួយរុស្ស៊ីលើករណីបំពុលអតីតចារកម្មរុស្ស៊ីនោះ។
ក្រោយចំណាយពេល១៨ខែក្នុងបន្ទប់ឃុំឃាំងពាក់ព័ន្ធបទចោទលាងលុយកខ្វក់ យុវជន ចាន តុងកៃ (Chan Tong-Kai) ដែលជាមុខសញ្ញានៃឃាតកម្មលើមិត្តមានផ្ទៃពោះក្នុងកោះតៃវ៉ាន់កាលពីឆ្នាំមុន បានដោះចេញពីមជ្ឈមណ្ឌលកែប្រៃហុងកុងនាព្រឹកថ្ងៃពុធ ទី២៣ តុលា ។ និយាយនៅក្រៅពន្ធនាគារ យុវជនវ័យ២០ឆ្នាំរូបនេះ បានឱនក្បាលគោរពមុនសុំទោសទៅគ្រួសារជនរងគ្រោះនិងប្រជាជនហុងកុង។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post រូបគេ លើកឡើងបែបនេះ៖«ខ្ញុំព្រមប្រគល់ខ្លួនទៅអាជ្ញាធរកោះតៃវ៉ាន់ដើម្បីកាត់ទោស។ ខ្ញុំបានប្រព្រឹត្តិកំហុសដ៏អាក្រក់បំផុតមួយដែលពុំអាចបកក្រោយឡើយ»។ យុវជន ចាន តុងកៃ សង្ឃឹមថា ទង្វើនេះអាចធ្វើឲ្យគ្រួសារមិត្តស្រីខ្លួនដែលស្លាប់ធូរស្រាលផ្លូវចិត្ត ហើយព្រលឹងនាង Poon Hiu-wing ដែលជាមិត្តស្រីវ័យ១៩ឆ្នាំ អាចបិទភ្នែកជិត។ ដោយអរគុណដល់ឪពុកម្តាយខ្លួនផ្ទាល់ យុវជនរូបនេះ និយាយថា ទោះបីលោកបានបង្កើតកំហុសដ៏អាក្រក់បំផុត ពួកគាត់នៅតែខ្វាយខ្វល់សុខទុក្ខលោក គាំទ្រ និងពុំបោះបង់លោកចោលនោះទេ។ មុនឡើងឡានចេញទៅ យុវជនរូបនេះ ក៏បានអង្វរសុំការអភ័យទោសពីប្រជាជនហុងកុង ។ រឿងក្តីឃាតកម្មលើមិត្តស្រីរបស់យុវជន ចិន តុងកៃ ផ្ទុះក្លាយជាវិបត្តិសម្រាប់រដ្ឋាភិបាលហុងកុង នៅពេលរដ្ឋបាលលោកស្រីប្រធានប្រតិបត្តិ ការី ឡាំ បានព្យាយាមដាក់ចេញសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាស់មួយ ។ កាលនោះរដ្ឋាភិបាលហុងកុង អះអាងថា ខ្លួនត្រូវការបំពេញចន្លោះប្រហោងនៃច្បាប់មួយ ដែលបានរកឃើញនៅពេលដំណើរការរឿងក្តីឃាតកម្មនេះ។ ក៏ប៉ុន្តែសំណើច្បាប់ដែលនឹងបើកផ្លូវឲ្យមានការផ្ទេរជនសង្ស័យទៅកាន់ទីតាំងខ្លះដែលហុងកុងពុំទាន់មានកិច្ចព្រមព្រៀងបត្យាប័ន ហើយក្នុងនោះក៏មានចិនដីគោកផងដែរ។ នៅទីនោះ គេជឿថា គណបក្សកម្មុយនីស្តចិន ក្តោបក្តាប់អំណាចតុលាការ។ ប្រជាជនហុងកុងជាច្រើន ព្រួយបារម្ភថា ច្បាប់នេះ នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីកម្ចាត់សត្រូវនយោបាយ។ វា ក៏នឹងមានន័យថា ដល់ទីអវសាននៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និង «សិទ្ធិមនុស្ស» ដែលប្រជាជនហុងកុងមាន ចាប់តាំងពីការប្រគល់អំណាចពីចក្រភពអង់គ្លេសទៅឲ្យចិន កាលពីឆ្នាំ១៩៩៧។ ដោយប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ប្រជាជនរាប់ម៉ឺននាក់ (ក៏មានដល់លាននាក់) បានចូលរួមធ្វើបាតុកម្មតាមដងផ្លូវដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដែលបង្កភាពចលាចលជាខ្លាំងក្នុងទីក្រុង ហុងកុង។ បាតុកម្មនេះ បានប្តូររូបភាពពីការធ្វើប្រចាំសប្តាហ៍ ទៅការធ្វើស្ទើរតែជារៀងរាល់ថ្ងៃតែម្តងដែលបានចាប់ផ្តើមតាំងពីខែមិថុនាមក។ មែនទែនទៅ ការដោះលែងជនសង្ស័យរូបនេះ ក៏បង្កភាពតានតឹងនយោបាយរវាងរដ្ឋាភិបាលហុងកុង និងតៃវ៉ាន់ផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ ខណៈអាជ្ញាធរហុងកុងតៃវ៉ាន់ចង់បញ្ជូនភ្នាក់ងារអនុវត្តច្បាប់ពួកគេទៅកាន់ក្រុងហុងកុងដើម្បីនាំយកយុវជន ចិន តុងកៃ ទៅកាត់ទោសនៅតៃវ៉ាន់ រដ្ឋាភិបាលហុងកុងបានរិះគន់ក្រុងតៃប៉ិថា មិនគោរពអំណាចយុត្តាធិការរបស់ហុងកុង។ សង្គ្រាមពាក្យសម្តីរបស់ពួកគេ បានអូសបន្លាយរហូតដល់ថ្ងៃពុធដែលជាថ្ងៃដោះលែងជនសង្ស័យនេះ៕
ជនសង្ស័យហុងកុងម្នាក់ដែលរឿងក្តីឃាតកម្មបង្កទៅជាវិបត្តិសំណើច្បាប់បត្យាប័នក្នុងក្រុងនេះ បានចេញមុខសុំទោសជាសាធារណៈ ក្រោយរូបគេត្រូវបានដោះលែងពីពន្ធនាគារ។ យុវជនរូបនេះ ក៏ប្រកាសប្រគល់ខ្លួនឲ្យអាជ្ញាធរតៃវ៉ាន់កាត់ទោសផងដែរ។
អ្នកនយោបាយធំៗនៅប្រទេសថៃ សង្ស័យថា ការសម្រេចចិត្តពន្យារពេលអនុវត្តច្បាប់ច្បាប់ស្ដីពីការជ្រើសរើសសមាជិកសភាពីសំណាក់សភានីតិបញ្ញត្តិ ដែលនាំដល់ការពន្យារពេលការបោះឆ្នោតដែរនោះ គឺធ្វើឡើងតាមការទាមទាររបស់របបយោធា។ ពួកគេជឿថា រដ្ឋាភិបាលយោធារបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នឹងរងសម្ពាធកាន់តែខ្លាំង ឬក៏ប្រឈមមុខនឹងធ្វើបាតុកម្មតវ៉ាទៀតផង។ នៅថ្ងៃទី២៧ ខែមករា លោក Abhisit Vejjajiva មេបក្សប្រជាធិបតេយ្យ បានស្នើឲ្យក្រុមប្រឹក្សាដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ (NCPO) ដែលជាស្ថាប័នកំពូលរបស់របបយោធា ចេញមកបញ្ជាក់គោលជំហររបស់ខ្លួនច្បាស់ជុំវិញការបោះឆ្នោត។ យោងតាមកាសែតបាងកកប៉ុស្តិ៍ អ្នកនយោបាយរូបនេះនិយាយថា ប្រសិនបើ NCPO ចង់ពន្យារពេលបោះឆ្នោត ស្ថាប័ននេះគួរប្រាប់ប្រជាជនដោយត្រង់ បើមិនដូច្នោះទេ វាអាចប៉ះពាល់មុខមាត់ខ្លួនមិនមាន។ បើតាមអតីតនាយករដ្ឋមន្ត្រីថៃដដែលនេះ រដ្ឋាភិបាលយោធានឹងរងសម្ពាធពីសំណាក់អន្តរជាតិដោយសារតែការសម្រេចចិត្តរបស់សភានីតិបញ្ញត្តិកាលពីថ្ងៃទី២៥ ខែមករា។ ការពន្យារពេលអនុវត្តច្បាប់ច្បាប់ស្ដីពីការជ្រើសរើសសមាជិកសភារហូតដល់៩០ថ្ងៃ នឹងរុញកាលបរិច្ឆេទបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៨ ទៅដល់ខែកុម្ភៈ ឆ្នាំ២០១៩ វិញ។ ច្បាប់រដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ ចែងថា ការបោះឆ្នោតត្រូវរៀបចំនៅរយៈពេល១៥០ថ្ងៃ ក្រោយច្បាប់សំខាន់ទាំង៤ ដែលបម្រើឲ្យការបោះឆ្នោត ចូលជាធរមាន។ ដោយគន់គូរតាមពេលវេលានេះ លោក ប្រាយុទ្ធ ផ្ទាល់ជាអ្នកប្រកាសថា ការបោះឆ្នោតដែលពន្យារពេលជាច្រើនលើក នឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្របតាមផែនទីចង្អុលផ្លូវរបស់ខ្លួន។ លោក Worachai Hema អ្នកនយោបាយបក្សភឿថៃ លើកឡើងថា សម្ដីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ មិនអាចជឿបានទៀតទេ។ អតីតតំណាងរាស្ត្ររូបនេះក៏ព្រមានពីលទ្ធភាពនៃការតវ៉ាដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ រក្សាពាក្យសន្យារៀបចំការបោះឆ្នោតនៅខែវិច្ឆិកា។ យ៉ាងណាមិញ អ្នកនាំពាក្យ NCPO បាននិយាយការពារខ្លួនថា ការពន្យារពេលអនុវត្តច្បាប់ខាងលើ គឺជាការទុកឱកាសឲ្យបក្សនយោបាយ និងអាជ្ញាធរមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនសម្រាបការបោះឆ្នោត៕ 
របបសឹកដែលកំពុងដឹកនាំប្រទសថៃ កំពុងរងការរិះគន់កាន់តែខ្លាំងឡើងៗ បន្ទាប់ពីសភានីតិបញ្ញត្តិប្រទេសនេះសម្រេចចិត្តពន្យារពេលអនុវត្តច្បាប់ស្ដីពីការជ្រើសរើសសមាជិកសភារយៈពេល៩០ថ្ងៃ ក្រោយចូលធរមាន។ ការពន្យារពេលនេះ នឹងនាំដល់ការផ្អាកការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកា ដែលគេទន្ទឹងជាយូរមកហើយនោះ។ បក្សនយោបាយធំៗរបស់ថៃ បានរិះគន់រដ្ឋាភិបាលយោធាថា ចង់អូសបន្លាយការកាន់អំណាចឲ្យបានយូរថែមទៀត។
  យោងតាមសំដីរបស់លោកស្រីវេជ្ជបណ្ឌិត June Reinisch និង ជាអតីតនាយក នៅវិទ្យាស្ថាន Kinsey នៃសកលវិទ្យាល័យ Indiana បាននិយាយថា ចំពោះស្ត្រីដែលស្ថិតក្នុងវ័យរាំងឈាមរដូវ ដែលបាន ទទួលបានតម្រេកផ្នែកផ្លូវកាមបានជាទៀងទាត់ គឺអាចកាត់បន្ថយនូវ ឱកាសនៃការកើតមាននូវជំងឺ បង្ករោគតាមបង្ហួរនោម និង ការបង្ករោគនៅក្នុងទ្វារមាសបាន។   លោកស្រីជឿថា ការធ្វើសកម្មភាពផ្នែក ផ្លូវភេទជាទៀងទាត់ គឺអាចផ្តល់អោយអ្នកនូវការបន្តចេញនូវទឹករំអិល នៅក្នុងតំបន់នៃទ្វារមាស ដោយប្រឆាំងនឹងភាពស្ងួតហែង ដែលអាចនឹងនាំអោយមាននូវ ការចម្លងរោគបាន។ ការកើនឡើងនូវ ភស្តុតាងជាច្រើន បានចង្អុលបង្ហាញថា សកម្មភាពនៃការរួមភេទអាចធ្វើអោយ មានអត្ថប្រយោជន៍ក្នុងការ ព្យាបាលបាននូវរោគសញ្ញាមួយចំនួន របស់ភាពរាំងឈាមរដូវនេះ ៕   ត្រួតពិនិត្យដោយ www.health.com.kh
អ្នកមិនចូលចិត្តការរួមភេទនៅពេលដែលអស់រដូវមែនទេ? វាមិនត្រឹមត្រូវទេ ពីព្រោះការរួមភេទអាចជួយដល់ស្ត្រីអស់រដូវនៅក្នុងបញ្ហាសុខភាព មួយចំនួន។
  វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទំនងជាធ្លាក់ក្នុងស្ថានការណ៍កាន់តែអាក្រក់ ខណៈដែលរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលបង្កើតដោយសមាជិកសភាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ប្រកាសធ្វើសង្រ្គាមដើម្បីផ្ដួលរំលំរបបយោធាដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ លោក Duwa Lashi La ប្រធានាធិបតីស្តីទីនៃរដ្ឋាភិបាលស្រមោល ប្រកូកប្រកាសឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ងើបបះបោរកម្ចាត់ក្រុមយោធាកំពុងកាន់អំណាច។   «ថ្ងៃនេះ យើងចាប់ផ្ដើមសង្រ្គាមការពារប្រជាជនប្រឆាំងរបបយោធា។» លោក Duwa Lashi La ថ្លែងបែបនេះក្នុងសារវីដេអូបង្ហោះនៅថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ថា ការសម្រេចបានសន្តិភាព និងស្ថិរភាព នឹងជួយសម្រេចគោលដៅផ្លាស់ប្ដូរមីយ៉ាន់ម៉ាទៅជារដ្ឋសហព័ន្ធ។ លោកចាត់ទុកសង្រ្គាមនេះ ជាបដិវត្តន៍សាធារណៈ ហើយប្រជាជនគ្រប់រូបនៅមីយ៉ាន់ម៉ា ត្រូវតែងើបប្រឆាំងការដឹកនាំរបស់ក្រុមភេរវករយោធាដឹកនាំដោយលោក មីន អ៊ុងឡាំង នៅគ្រប់ទីកន្លែងទាំងអស់។    មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាដដែលនេះ ក៏ណែនាំឱ្យមន្រ្តីរដ្ឋដែលតែងតាំងដោយរបបយោធាទាំងអស់ ចាកចេញពីតួនាទីរបស់ខ្លួនជាបន្ទាន់ ហើយប្រាប់កម្លាំងការពារប្រជាជនដែលបង្កើតដោយឡើងដើម្បីប្រឆាំងយោធា ត្រូវការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនដាច់ខាត។ លោល Duwa Lashi La ក៏ស្នើដល់អង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ឱ្យវាយប្រហារកម្លាំងយោធាផងដែរ។   ជាមួយគ្នានេះ ប្រធានាធិបតីស្ដីទីរូបនេះ ក៏ស្នើឱ្យប្រទេសជិតខាងមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ អាស៊ាន និងប្រទេសនានាយល់ពីបញ្ហាដែរ។ បើតាមមន្រ្តីរូបនេះ ការប្រកាសសង្រ្គាមប្រឆាំងរបបយោធា ជារឿងចាំបាច់តាមស្ថានភាពបច្ចុប្បន្ន៕        
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសសង្រ្គាមប្រជាជនដើម្បីផ្ដួលរំលំរបបយោធាដែលកំពុងដឹកនាំប្រទេស។ រដ្ឋាភិបាលស្រមោលដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ស្នើឱ្យប្រជាជនទូទាំងប្រទេស និងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងដើម្បីធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាលសឹកដែលធ្វើទុក្ខបុកម្នេញប្រជាជន ហើយក៏ប្រាប់សហគមន៍អន្តរជាតិឱ្យយោគយល់ការសម្រេចចិត្តនេះដែរ។
ភ្នំពេញ៖ ពាក់កណ្ដាលឆ្នាំ ២០២៣ ជំងឺគ្រុនឈាមកើតឡើងជាង ៣ ០០០ករណី។ ចំនួននេះ ត្រូវបានគេប៉ាន់ប្រមាណថាងើបឡើងវិញ ខណៈក្រសួងសុខាភិបាល អំពាវនាវឱ្យមានការទប់ស្កាត់។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា រយៈពេល៦ខែ ឆ្នាំ២០២៣ ជំងឺគ្រុនឈាមបានកើនឡើងប្រមាណ ៣ ៤៣៩ករណី។ ការអង្កេតជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈាម ត្រូវបានចម្លងនៅតាម ភូមិ ឃុំ និងទីប្រជុំជនដែលមានមនុស្សរស់នៅច្រើនកុះករ។    កំណើនជំងឺគ្រុនឈាមនៅពេលនេះ ទាមទារឱ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តវិធានការឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺគ្រុនឈាម តាមរយៈមូសខ្លាញីដែលកើតពីដង្កូវទឹក។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទប់ស្កាត់ការកកើតមូសខ្លា ស្របតាមពាក្យស្លោក «ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូរ ព្រោះគ្រួសារខ្ញុំ និងលំនៅដ្ឋានខ្ញុំ គ្មានដង្កូវទឹក»។    ទន្ទឹមនេះ ក៏ត្រូវអនុវត្តវិធានការទប់ស្កាត់មួយចំនួនរួមមាន ការកម្ចាត់ដង្កូវទឹកតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ពាងជាដើម ដោយមានការលាងសម្អាតយ៉ាងតិចមួយសប្ដាហ៍ម្ដង និងដាក់ថ្នាំបាណកឃាដ ក្នុងកន្លែងដែលស្ដុកទឹក។ បន្ថែមពីនេះ ត្រូវប្រកាន់ខ្ជាប់ទម្លាប់រស់នៅស្អាត និងលុបបំបាត់ព្រៃស៊ុបទ្រប់ជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស។    ក្នុងករណីមានរោគសញ្ញាក្ដៅខ្លួនភ្លាមៗ លើសពី៣៨អង្សារសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យជាបន្ទាន់ មិនឱ្យយឺតជាង៧២ម៉ោងជាដាច់ខាត និងកុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។ នេះជាការណែនាំរបស់ក្រសួងសុខាភិបាល៕   
ដោយ៖ គិត បុប្ផា
  ទោះបីជាជំងឺមហារីកជាជំងឺដ៏កាចសាហាវអាចបណ្ដាលឱ្យស្លាប់ ហើយរីកលូតលាស់នៅក្នុងរាងកាយលឿនក៏ពិតមែន ប៉ុន្តែមានអ្នកជំងឺមួយចំនួនដែលអាចព្យាបាលជាដោយជោគជ័យដោយការវះកាត់ ឬ ដោយសារការប្រើសារធាតុគីមី ការព្យាបាលជា ឬ មិនជាអាស្រ័យលើការរយៈពេលនៃការដឹង ។ បើយើងដឹងលឿន ហើយឆាប់ព្យាបាលឱកាសដែលអាចជាក៏មានច្រើន បើជំងឺនេះបានរីករាលដាលច្រើនហើយបានចាប់ផ្ដើមព្យាបាលឱកាសជាក៏មានតិចដូចគ្នា ។   តើមូលហេតុអ្វីបណ្តាលឱ្យកើតមានជំងឺមហារីក ? ជាទូទៅគ្រូពេទ្យមិនអាចកំណត់ពីមូលហេតុពិតប្រាកដដែលបុគ្គលម្នាក់ៗកើតជំងឺនេះបានទេ ។ ទោះបីជាយ៉ាងណាក៏ដោយឯកសារដែលមានបច្ចុប្បន្ន   រកឃើញថាមានកត្តាហានិភ័យមួយចំនួនដែលអាចបង្កើនឱកាសនៃការកើតជំងឺនេះ ៖ ១. អាយុ ៖ អាយុដែលកើនឡើង កាន់តែមានឱកាសកើតជំងឺមហារីកកើនឡើងដូចគ្នា ។ ២. បារី ៖ ការជក់បារីពាក់ព័ន្ធនឹងការកើតជំងឺមហារីកជាច្រើនដូចជា ដូចជាមហារីកសួត មហារីកបំពង់ក មហារីកមាត់ មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកតម្រងនោម មហារីកក្រពះ មហារីកលំពែង និង មហារីកមាត់ស្បូន ។ ៣. ពន្លឺថ្ងៃ (UV) ៖ ពាក់ព័ន្ធនឹងជំងឺមហារីកស្បែក ។ ៤. វិទ្យុសកម្មតាមធម្មជាតិ និង នុយក្លេអ៊ែរ ឧស្ម័នរ៉ាដ្យូម (Radon) ៖ ប្រសិនបើប៉ះពាល់ច្រើនពេកពាក់ព័ន្ធជាមួយនឹងជំងឺមហារីកគ្រាប់ឈាម មហារីកក្រពេញទីរ៉ូអ៊ីត មហារីកសុដន់ មហារីកសួត និង មហារីកក្រពះ ។ ៥. សារធាតុគីមី ៖ ដូចជា asbestos, benzene, benzidine, cadmium, nickel ឬ vinyl chloride ៦. វីរុស ឬ បាក់តេរីមួយចំនួន ៖ ដូចជា វីរុស HPV វីរុសនៃជំងឺរលាកថ្លើមប្រភេទ B និង C ជាដើម ។ ៧. ការទទួលអម៉ូន Estrogen ៖ ពាក់ព័ន្ធជាមួយនឹងការកើតជំងឺមហារីកសុដន់ ។ ៨. ប្រវត្តិគ្រួសារកើតជំងឺមហារីក ៖ ជំងឺមហារីកខ្លះត្រូវបានផ្សារភ្ជាប់ទៅនឹងភាពមិនធម្មតានៃហ្សែន ទោះបីជាយ៉ាងណាក៏ដោយមហារីកដែលកើតមានតាមរយៈដំណរពូជមានតិចណាស់ ។ ៩. ជាតិអាល់កុល ឬ គ្រឿងស្រវឹង ៖ ពាក់ព័ន្ធនឹងជំងឺមហារីកមាត់ មហារីកបំពង់ក មហារីកក្រពះពោះវៀន មហារីកថ្លើម និង មហារីកសុដន់ ។ ១០. ការរស់នៅ ៖ ដូចជាការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ពាក់ព័ន្ធទៅនឹងការកើតមានជំងឺមហារីកពោះវៀន មហារីកច្រមុះ និង មហារីកក្រពេញប្រូស្តាត ។ ធាត់ និង ហាត់ប្រាណតិចពាក់ព័ន្ធជាមួយជំងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកបំពង់អាហារ មហារីកតំរងនោម និង មហារីកស្បូនជាដើម ៕   ត្រួតពិនិត្យដោយ៖ www.health.com.kh  
មហារីក គឺជាជំងឺមួយដែលបណ្តាលមកពីកោសិកាសាហាវរីកលូតលាស់នៅក្នុងរាងកាយ ។ កោសិកានេះបានរីកលូតលាស់បង្កើតជាដុំសាច់មួយដែលហៅថាដុំពក ហើយនឹងរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ។
ការលួចចម្លងកម្មសិទ្ធិបញ្ញា នៅតែជាបញ្ហាចម្រូងចម្រាសក្នុងទំនាក់ទំនងអាមេរិក និងចិន ក្រៅតែពីឱនភាពតុល្យភាពពាណិជ្ជកម្ម។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកប្រធានាធិបតី ដូណាល់ ត្រាំ និងទីប្រឹក្សាសេដ្ឋកិច្ច Gary Cohn ចោទចិនចំៗថា បង្ខំឲ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យារបស់ខ្លួន ជាថ្នូរនឹងការរកស៊ីនៅលើទឹកដីចិន។ ចិនក៏ប្រើបច្ចេកវិទ្យារបស់អាមេរិកក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួនវិញ។ តាមពិតទៅ អាមេរិកក៏បានបើកស៊ើបអង្កេតលើករណីនេះយូរមកហើយដែរ ហើយតំណាងពាណិជ្ជកម្មអាមេរិកនឹងរាយការណ៍ពីលទ្ធផលក្នុងពេលឆាប់ៗនេះដែរ។ ជុំវិញការឆ្លើយតប លោក ត្រាំ និយាយថា អាមេរិកនឹងដាក់ពិន័យដ៏ធំលើចិន ហើយអាចនឹងលេចចេញរូបរាងក្នងពេលខ្លីខាងមុខ។ បើតាមសម្ដីប្រធានាធិបតីអាមេរិករូបនេះ ចិននឹងទទួលបានការឆ្លើយតបដ៏ធំមួយ ហើយធំដែលគេមិនអាចគិតស្មានដល់។ យ៉ាងណាក្ដី លោក ត្រាំ មិនបញ្ជាក់ពីទំហំនៃការដាក់ពិន័យនេះឡើយ។ បើតាមច្បាប់ពាណិជ្ជកម្មអាមេរិកឆ្នាំ១៩៧៤ លោក ត្រាំ អាចចាត់វិធានការផ្សេងៗឆ្លើយតបវិញដូចជាការដាក់ពន្ធលើទំនិញចិន ឬក៏ដាក់ទណ្ឌកម្មពាណិជ្ជកម្ម រហូតដល់ចិនផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនវិញ។ ក្រៅពីនេះ លោកប្រធានាធិបតីអាមេរិកក៏នឹងប្រកាសពីវិធានការប្រឆាំងចិន និងពិភាក្សាពីបញ្ហានេះថែមទៀត ពេលលោកចូលថ្លែងនៅសភានៅថ្ងៃទី៣០ ខែមករាខាងមុខ។ ក្រុមហ៊ុនអាមេរិកបានត្អូញត្អែរយ៉ាងខ្លាំងចំពោះទង្វើកេងចំណេញរបស់ចិន។ ក្រុមហ៊ុនអាមេរិកដែលរកស៊ីនៅចិនបានអះអាងថា ពួកគេបានខាតបង់ទឹកប្រាក់រាប់រយពាន់លានដុល្លារលើផ្នែកបច្ចេកវិទ្យា និងការងារជាច្រើនលានកន្លែងធ្លាក់ទៅក្នុងដៃក្រុមហ៊ុនចិន ដែលលួចបច្ចេកវិទ្យា និងសូហ្វវែរពីពួកគេ ឬក៏បង្ខំឲ្យពួកគេផ្ទេរកម្មសិទ្ធិបញ្ញាជាដើម។ ការគំរាមចាត់វិធានការរបស់រដ្ឋបាលលោក ត្រាំ បង្កជាការបារម្ភថា សង្គ្រាមពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង នឹងផ្ទុះឡើងដោយចៀសមិនផុត។ ប៉ុន្តែលោក ត្រាំ បញ្ជាក់ដែរថា លោកមិនចង់ឃើញជម្លោះពាណិជ្ជកម្មជាមួយចិនឡើយ តែបើកើតមែន ក៏កើតទៅចុះ។ ឯក្រុងប៉េកាំងវិញក៏តែងប្រាប់ឲ្យអាមេរិកអនុវត្តច្បាប់ឲ្យស្មើភាពដែរ ព្រោះអាមេរិកបានរឹតត្បិតការរកស៊ីរបស់ក្រុមហ៊ុនចិននៅអាមេរិកដែរ៕
ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ខែមករា បាននិយាយថា អាមេរិកកំពុងពិចារណាដាក់ពិន័យដ៏ធំមួយលើចិនជុំវិញការចោទប្រកាន់ថា ចិនលួចចម្លងកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនអាមេរិក។ យ៉ាងណាមិញ លោក ត្រាំ មិនបានបញ្ជាក់ថា ពិន័យនោះធំប៉ុណ្ណាឡើយ។ ច្បាស់ណាស់ថា វាជាវិធានការសងសឹកប្រឆាំងចិនដែលលោក ត្រាំ ផ្ទាល់តែងរិះគន់រឿងឱនភាពជញ្ជីងពាណិជ្ជកម្មដែលងាកខ្លាំងពេកទៅរកចិននោះ។
អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមន្ត្រីរដ្ឋការស៊ីវិលឡាវ លោក Souvanny Rattanavong បានឲ្យដឹងថា រដ្ឋាភិបាលឡាវ កំពុងតែអនុវត្តនីតិវិធីកំណត់ និងបញ្ជាក់ចំនួនពិតប្រាកដរបស់មន្ត្រីរដ្ឋការ ខណៈដែលមានការលើកឡើងពីការព្រួយបារម្ភ នៃការចំណាយថវិកាជាតិទៅលើមន្ត្រីរដ្ឋការខ្មោច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃ២៩ តុលាកន្លងទៅ។ តាមប្រភពព័ត៌មានដដែល រដ្ឋាភិបាលឡាវ បានធ្វើកំណែទម្រង់ក្នុងការបើកប្រាក់ខែជូនមន្ត្រីរដ្ឋការតាមរយៈគណនីធនាគារបីបួនឆ្នាំមកហើយ ក៏ប៉ុន្តែកំណែទម្រង់នេះ នៅមិនទាន់អាចធានាពីបានប្រសិទ្ធភាពនោះទេ ដ្បិតប្រព័ន្ធនេះ មិនអាចជួយបញ្ជាក់ពីវត្តមាននៃការធ្វើការពិតប្រាកដរបស់មន្ត្រីបានឡើយ។ តែយ៉ាងណាដើម្បីដោះស្រាយនឹងបញ្ហានេះ រដ្ឋាភិបាលឡាវ បានផ្តល់អំណាចឲ្យក្រសួងមហាផ្ទៃរបស់ខ្លួនចេញអត្តសញ្ញាណប័ណ្ណថ្មីសម្រាប់មន្ត្រី ដែលរដ្ឋបានផ្ទៀងផ្ទាត់ពីវត្តមានរបស់ពួកគេនៅក្នុងកន្លែងធ្វើការរួច ហើយផែនការទីពីរនេះ ឡាវ គ្រោងនឹងចេញឲ្យបានចប់សម្រាប់គ្រប់ភ្នាក់ងារដ្ឋទាំងអស់នៅឆ្នាំ២០២០។ ជាមួយគ្នា រដ្ឋាភិបាល ក៏បានព្រមានចាត់វិធានការលុបចោលទាំងអស់លើការបង្វែរថវិការដ្ឋ ប្រសិនបើបានរកឃើញថា មានមន្ត្រីខ្មោច។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋអំណាច ក៏នឹងដាក់ទណ្ឌកម្មតាមវិធានច្បាប់ចំពោះជនទាំងឡាយណា ដែលមានបំណងលួចប្រាក់របស់រដ្ឋតាមរបៀបនេះ។ គួរជម្រាបផងដែរថា ជារដ្ឋក្រីក្រ និងចាក់ឬសវប្បធម៌ពុករលួយ ឡាវ បានព្យាយាមធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការគ្រប់គ្រង និងធានាឲ្យបានប្រសិទ្ធភាពការងាររបស់មន្ត្រីសាធារណៈ។ នៅដើមឆ្នាំកន្លងទៅ លោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត បានប្រកាសឲ្យប្រើប្រាស់ក្រមប្រតិបត្តិមន្ត្រីរដ្ឋការ ដែលក្រមនោះ មានគោលដៅធានាពីភាពស្អាតស្អំរបស់មន្ត្រី ក៏ដូចជាធានាឲ្យបានការមិនកើតមានវប្បធម៌បក្សពួកនិយមនៅក្នុងអង្គភាពរដ្ឋ៕
មិនខុសពីបណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ដទៃទៀតរបស់ពិភពលោកឡើយ ឡាវ ក៏បានជួបបញ្ហាមួយក្នុងការគ្រប់គ្រងមន្ត្រីរដ្ឋការស៊ីវិលដែរ។ បញ្ហានោះគឺ នៅតែមន្ត្រីខ្មោចក្នុងក្របខណ្ឌ ពោលគឺមន្ត្រីមានតែឈ្មោះបើកតែប្រាក់ខែ តែគ្មានវត្តមានក្នុងពេលបម្រើការងារ ដែលបញ្ហានេះ រដ្ឋាភិបាលឡាវ បានប្តេជ្ញាចិត្តបោសសម្អាតឲ្យបាននៅត្រឹមឆ្នាំ២០២០។
  លោក យាន ឈន់ ជាប្រជានេសាទមួយរូបដែលរស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងប្រាប់ ThmeyThmey25 ថា កក្តាដែលធ្វើឲ្យប្រជានេសាទរកលៀសនិងខ្ចៅមិនបានកាលពី៣ឆ្នាំមុន (ឆ្នាំ២០១៦) ព្រោះមានការនេសាទដោយប្រើឧបករណ៍ខុសច្បាប់។ លោក ឈន់ បញ្ជាក់ថា អ្នកនេសាទមួយក្រុមនោះបានប្រើម៉ាស៊ីនអូសស្បៃមុងដល់ភក់ជ្រៅ គឺបានអូសយកអស់ ទើបធ្វើឲ្យលៀសនិងខ្ចៅដែលនៅក្នុងបឹងពាយងាប់អស់។ នៅដើមឆ្នាំ២០១៩ លៀសនិងខ្ចៅនៅក្នុងបឹងនេះកកើតឡើងវិញ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់លោក ឈន់ និងប្រជានេសាទផ្សេងទៀត អនុញ្ញាឲ្យពួកគាត់បានត្រឡប់មករកប្រាក់ផ្គង់ផ្គង់គ្រួសារជាថ្មីបន្តទៀត តាមរយៈការប្រកបរបររាវលៀសនិងខ្ចៅនេះ។     «ឥឡូវមានលៀសនិងខ្ចៅមកវិញ អារម្មណ៍ខ្ញុំដូចរស់ឡើងវិញ។ កាលពីមុនខ្ញុំស្លាប់បាត់ហើយ តែឥឡូវ ខ្ញុំកើតឡើងវិញដោយសារបានលៀសបានខ្ចៅជួយជីវិតខ្ញុំឲ្យបានរស់»។ នេះជាសម្តីរបស់អ្នកស្រី គង់ សេង ដែលអង្គុយក្រោមឆត្រក្បែរមាត់បឹងធំរើសលៀសនិងខ្ចៅណាដែលល្អ។ អ្នកស្រី សេង និងស្វាមីដែលធ្លាប់បាត់បង់របរមួយនេះកាលពី៣ឆ្នាំមុន បានរៀបរាប់ប្រាប់ ThmeyThmey25 បន្ថែមថា៖«ខ្ញុំរំភើប ស្បាយចិត្តបាននៅក្នុងស្រុក ហើយបានឃើញគេឃើញឯង។ ទោះខ្ញុំអាចរកចំណូលបាន១០ម៉ឺនរៀល ឬមួយក៏២ម៉ឺនរៀល ក៏អាចរកបានហូបរាល់ថ្ងៃដែរ។ ហ្នឹងខ្ញុំសប្បាចិត្តត្រង់ហ្នឹង!»។  (អ្នកស្រី គង់ សេង អ្នករាវលៀសនិងខ្ចៅនៅក្នុងបឹងធំ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម) អ្នកស្រី លន់ សួ មានវ័យ៥៦ឆ្នាំ ដែលបានប្រកមុខរបរនេះអស់រយៈពេល៣៣ឆ្នាំមកហើយនោះ បានឲ្យដឹងថា ស្វាមីរបស់អ្នកស្រីក្រោកនៅម៉ោង៤ទៀបភ្លឺ ដើម្បីអូសយកលៀសនិងខ្ចៅដោយប្រើឈ្នៀងដៃតាមបែបប្រៃណីរហូតដល់ម៉ោង៨ព្រឹក។ អ្នកស្រី លន់ សួ ដែលកំពុងរែងលៀសនិងខ្ចៅយកដីចេញ និងលើកមកលើគោក ដើម្បីរើសយកលៀសនិងខ្ចៅណាល្អ បានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃអ្នកស្រីនិងស្វាមីអាចរកចំណូលបានពី៥ ទៅ ៧ម៉ឺនរៀលពីរបររាវលៀសនិងខ្ចៅនេះ ប៉ុន្តែ អ្នកស្រីបានបញ្ជាក់ថា ខ្ចៅមួយធុងស្ពេត្រូលក់បានតម្លៃ ១៤,០០០ពាន់រៀល រីឯលៀសវិញលក់បានតម្លៃ៥ម៉ឺនរៀល។   កំពុងឱនរើសលៀសនិងខ្ចៅនៅលើទូកឈើដែលអូសបាន លោក ចានី ឆ្លៀងពីការងារដើរមកមាត់បឹងប្រាប់ ThemyThmey25 ពីការប្រកមុខរបររបស់គាត់យ៉ាងដូច្នេះ៖«ខ្ញុំក្រោកពីម៉ោង៣ ឬម៉ោង៤ទៀបភ្លឺ ចុះទៅអូសលៀសនិងខ្ចៅ ហើយត្រូវឈរនៅហាលថ្ងៃរើសយកលៀសនិងខ្ចៅស្អុយចោល។ ទោះបីជា ការងារប្រចាំថ្ងៃនេះហត់គួរសមដែរ តែខ្ញុំយល់ថា មិនលំបាក់ដូចខ្ញុំធ្លាប់ធ្វើសំណង់ កាលពីលៀសនិងខ្ចៅនៅក្នុងបឹងធំនេះ ពាយអស់ទេ»។   លោក ចានី និយាយឧបសគ្គដែលលោកជួបទាំងអស់សំណើចថា ពេលចុះទៅដល់បឹងបម្រុងនឹងអូសលៀសនិងខ្ចៅហើយ ស្រាប់តែម៉ាស៊ីនទូកខូចរវៃមិនឆេះ គឺមានតែត្រឡប់មកផ្ទះវិញប៉ុណ្ណឹង។ តែយ៉ាងណាប្រជានេសាទ ចានី មិនព្រួយរឿងរកអ្នកទិញលៀសនិងខ្ចៅឡើយ ដោយលោកបញ្ជាក់ថា៖«របរនេះមានម៉ូយមកចាំទិញដល់កន្លែង ហើយខ្ញុំអាចរកបាន៦ទៅ៧ម៉ឺនរៀលក្នុងមួយថ្ងៃ តែបើខ្ញុំប្រឹងរកបន្ថែមទៀត គឺអាចរកបាន១០ម៉ឺនរៀល»។ (លោក ចានី អ្នករាវលៀសនិងខ្ចៅនៅក្នុងបឹងធំ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម) ក្រោយដឹងថា លៀសនិងខ្ចៅនៅក្នុងបឹងធំនៃស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ ចាប់ផ្តើមពាយម្តងទៀត ប្រជានេសាទម្នាក់ក្នុងចំណោមប្រជានេសាទជាច្រើនទៀត គឺអ្នកស្រី គង់ សេង កំពុងព្រួយបារម្ភរឿងនេះជាខ្លាំងដោយអ្នកស្រីពោលថា៖«មានគេមកធ្វើឲ្យខ្ចៅលៀសហ្នឹងពាយពីក្នុងបឹង អីចឹងខ្ញុំចាប់ផ្តើមបាត់វិញ្ញាណអស់ពាក់កណ្តាលទៅវិញហើយ ដោយសារគិតរឿងមុខរបរហ្នឹង»។   «ប្រសិនបើ បាត់បង់លៀសនិងខ្ចៅម្តងនេះទៀត គឺមិនដឹងទៅជាយ៉ាងណាទៀតទេ ព្រោះរាល់ថ្ងៃអត់មានដី អត់មានផ្ទះជ្រកផង ចុះទម្រាំតែលៀសនិងខ្ចៅនៅក្នុងបឹងនេះវាពាយអស់ទៀត»។ ប្រជានេសាទ គង់ សេង រស់នៅភូមិក្តីបឹង ឃុំវិហារធំ ដែលអាចចិញ្ចឹមជីវភាពគ្រួសារបានដោយសារបឹងធំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ និយាយទាំងអស់សង្ឃឹមម្តងទៀតយ៉ាងដូច្នេះ។ យ៉ាងណាក៏អ្នកស្រីមិនចង់ធ្វើចំណាកស្រុកម្តងទៀតឡើយ ប្រសិនបើ លៀសនិងខ្ចៅទាំងនោះបាត់បង់ពិតប្រាកដមែន៕
កំពង់ចាម៖ ការបាត់បង់លៀសនិងខ្ចៅធម្មជាតិនៅក្នុងបឹងធំ នៃស្រុកកំពង់សៀម ត្រូវបានប្រជានេសាទ នៅភូមិក្តីបឹង ឃុំវិហារធំ អះអាងថា មានអ្នកនេសាទខុសច្បាប់មួយក្រុម ដែលធ្វើឲ្យពាយដាច់ពូជ តាំងពីឆ្នាំ២០១៦ ។ នេសាទខុសច្បាប់ដោយសារពួកគេ ប្រើម៉ាស៊ីនអូសស្បៃមុងដែលអាចប្រមូលដល់ក្នុងភក់ជ្រៅ ធ្វើឲ្យលៀសនិងខ្ចៅទាំងនោះដាច់ពូជអស់ពីក្នុងបឹងធំ ខណៈដែលប្រជានេសាទប្រមាណ២០គ្រួសារនៅ ភូមិក្តីបឹង ប្រើតែឈ្នៀងដៃតាមបែបប្រៃណីប៉ុណ្ណោះ។ ករណីនេះបានធ្វើឲ្យប្រជានេសាទទាំងនោះ បាត់បង់ចំណូលប្រចាំថ្ងៃ រហូតធ្វើឲ្យគ្រួសារខ្លះ សម្រេចចិត្តទៅធ្វើជាកម្មករសំណង់ និងខ្លះទៀត ចំណាកស្រុកទៅធ្វើជាកម្មករនៅប្រទេសថៃ។ ទើបតែដើមឆ្នាំ២០១៩នេះ លៀសនិងខ្ចៅនៅក្នុងបឹងធំចាប់ផ្តើមកកើតឡើងវិញ បានផ្តល់ក្តីសង្ឃឹមដល់អ្នកភូមិក្តីបឹងឲ្យត្រឡប់មកប្រកបមុខរបរនៅក្បែរផ្ទះ ដែលពួកគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។