text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
Cleveland Clinic បានបង្ហាញពីវិធីសាស្ត្រដូចខាងក្រោមៈ សម្អាតមុខរបស់អ្នកជាមួយនឹងប្រដាប់សម្អាតដែលត្រូវបានធ្វើឡើងចំពោះអ្នកដែលកើតមុនប៉ុណ្ណោះ រកមើលទឹកលាងសម្អាតមុខដែលរួមមាន ជាតិអាស៊ីតសាលីស៊ីលីក និង benzoyl peroxide លាងសម្អាតមុខរបស់អ្នកថ្នមៗ, ចៀសវាងការប្រើដៃធ្ងន់ដែលអាចធ្វើអោយមុនកាន់តែអាក្រក់ទៅៗ សូមកុំច្របាច់ ឬកេសមុនខ្លាំងៗអោយសោះ ប្រើផលិតផលដែលមិនមានជាតិប្រេងប្រសិនបើអ្នកលាបម្សៅនៅនឹងមុខ៕ ត្រួតពិនិត្យដោយ www.health.com.kh | ស្បែកដែលងាយកើតមុន ត្រូវការការថែទាំពិសេសដើម្បីជួយរក្សាវាអោយរលោង និងភ្លឺថ្លា។ |
អត្ថបទទាក់ទង អាជ្ញាធរចាក់ដី ថ្ម និងខ្សាច់ការពារលូនៅសណ្តរស្ទឹងព្រែកត្នោតកុំឲ្យបាក់កាន់តែខ្លាំង ភ្នំពេញ និងខេត្តចំនួន១៤ នឹងរងជំនន់ទឹកភ្លៀង មួយសប្ដាហ៍ គិតត្រឹមរសៀលថ្ងៃទី២៧តុលានេះ មានពលរដ្ឋសរុប ២ ០០៨គ្រួសារ ដែលរស់នៅក្នុងខណ្ឌដង្កោ កំពុងរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ បើតាមអ្នកស្រី គឹម ញឹប ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ គឺស្ថិតនៅក្នុងសង្កាត់ចំនួន១០នៃខណ្ឌដង្កោ។ អភិបាលខេត្តដង្កោរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ « ពលរដ្ឋជាង២ពាន់គ្រួសារស្ថិតនៅក្នុងសង្កាត់ចំនួន១០ដែលកំពុងដោយជំនន់ទឹកស្ទឹងព្រែកត្នោត គឺមានភូមិខ្វិត ក្នុងសង្កាត់សាក់សំពៅរងគ្រោះធ្ងន់ធ្ងរជាងគេ។ ក្នុងនោះ មានជាង៣៥០គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព»។ បច្ចុប្បន្ន ទឹកស្ទឹកព្រែកត្នោតកំពុងបន្តវាយលុយឬហូរចូលផ្ទះពលរដ្ឋ ដែលរស់នៅតាមសណ្ត ជាបន្តបន្ទាប់ ខណៈអាជ្ញាធរកំពុងអន្តាគមន៍និងជម្លៀសពលរដ្ឋទៅទួលសុវត្ថិភាព។ នេះបើតាមអ្នកស្រី គឹម ញឹប។ កម្ពុជាកំពុងរងសម្ពាធទាប និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី២វិច្ឆិកា។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលពីសម្ពាធនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង នៅរាជធានីភ្នំពេញ និងខេត្តចំនួន១៤ទៀត៕ | សង្កាត់ចំនួន១០នៃខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងលិចលង់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ នេះជាលើកឡើងរបស់អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដោយបានបញ្ជាក់ថា ក្នុងសង្កាត់ដែលកំពុងលិចលង់នេះ គឺមានប្រជាពលរដ្ឋជាង២ ០០០គ្រួសារកំពុងរងគ្រោះ។ |
អ្នកលេងគុនចម្រុះ នៅ ស្រីពៅ ដែលទទួលស្គាល់ថាជាកីឡាការនីជួរមុខរបស់កម្ពុជា បាននិយាយរៀបរាប់ពីផលលំបាកពេលចូលហ្វឹកហាត់គុនចម្រុះលើកដំបូង និងហាត់ប្រដាល់សកលត្រៀមប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីនចុងឆ្នាំនេះ។ កីឡាការិនិគុនខ្មែរមកពីក្លិបប្រដាល់តាឡីដំរីមានរិទ្ធ បានរៀបរាប់ដូច្នេះ៖« ពេលខ្ញុំហ្វឹកហាត់គុនខ្មែរដំបូងជាមួយលោក គ្រូ ញ៉ូវ ម៉ាក និង គ្រូម៉ាក សាខន ខ្ញុំឈឺពេញខ្លួនចំនួន ២ សប្ដាហ៍។ នេះជារឿងលំបាកដំបូងគេ។ ប៉ុន្តែបើយើងមិនខំហាត់ទៀត ឬ អត់តស៊ូ ប្រហែលជាខ្ញុំឈប់មានមុខលើសង្វៀនបាត់ទៅហើយ។ អ្វីដែលលំបាកទៀត គឺ ហ្វឹកហាត់ឡាំជង្គង់ជាមួយប្រុសៗ ដែលឈឺសឹងទ្រាំលែងបាន ហើយពេលមុនឡើងវ៉ៃ ខ្ញុំត្រូវហាត់ឡាំជង្គង់រហូត»។ យ៉ាងណាក្ដី កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះនៅតែបន្តក្រាញននាលដើម្បីហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីសុំម្ដាយទម្រាំយល់ព្រមឲ្យទៅហាត់ក្បាច់គុនឈឺសាច់មួយនេះ។ ក្រៅពីហាត់គុនខ្មែរជោកជាំកីឡាការិនីមានស្រុកកំណើតនៅចំការដូងរាជធានីភ្នំពេញដដែលនេះត្អូញត្អែរថាការហាត់ក្បាច់គុនចម្រុះ ឬ MMA រឹតតែលំបាកខ្លាំងណាស់ជាងហ្វឹកហាត់គុនខ្មែរទៅទៀត ពោលមានក្បាច់ច្រើនច្របាច់បញ្ចូលគ្នា។ ប៉ុន្តែនេះជារឿងចាំបាច់ត្រូវតែហ្វឹកហាត់ មុនចេញទៅប្រកួតលើសង្វៀនកម្រិតពិភពលោក One Championship។ កូនសិស្សលោកញ៉ូវ ម៉ាក សង្កត់ធ្ងន់យ៉ាងបែបនេះ៖«ពេលខ្ញុំហាត់ប្រដាល់សេរី គឺប្រើដៃ ជើងជង្គង់ ប៉ុន្តែ MMA មានក្បាច់ច្រើនណាស់ ដែលធ្វើឲ្យខ្ញុំស្មុគស្មាញ និង លំបាកជាង។ ក្បាច់ច្របល់គ្នាដូចជាចំបាប់ យូដូ ក្លេរ បោក កាច់មួល ទាត់ធាក់ និយាយទៅគ្រប់ក្បាច់ លំបាកមែនទែន។ មួយទៀតមុនទៅវ៉ៃ ជាមួយ Rika Ishige កាលខែ កុម្ភៈ ខ្ញុំហាត់ដល់ស្ទើរក្អួត កាលនោះ បង រិន សារ័ត្ន ក្លេរកខ្ញុំឡើងចង់ចេញក្អួត»។ ទោះជាលំបាកប៉ុន្តែ ប្អូនស្រីបង្កើតរបស់អតីតកីឡាករប្រដាល់ នៅ ស៊ីថា នៅតែតស៊ូខ្លាំងក្លាតទៅទៀតដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួនប្រចាំប្រទេស និង ចង់ទៅប្រកួតលើសង្វៀនអន្តរជាតិញឹកញាប់។ នៅមិនទាន់អស់រឿងលំបាក កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ា បានបែរមកហាត់ប្រដាល់សកលជាង ១ ខែមកនេះដើម្បីត្រៀមជើងព្រួលចេញទៅប្រកួតស៊ីហ្គេមចុងឆ្នាំ ២០១៩ នេះនៅប្រទេសហ្វីលីពីន។ ស្រីពៅ ដែលចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ បានបញ្ជាក់ថា ប្រដាល់សកលក៏មួយយ៉ាងដែរ ដ្បិតមិនប្រើក្លេរ បោក ឬ កាច់មួយ ដូច MMA ប៉ុន្តែ ប្រដាល់សកលតម្រូវឲ្យកញ្ញា ប្រើដៃវ៉ៃឲ្យលឿនតាមតែអាចធ្វើទៅ និង បម្លាស់ទីឲ្យរហ័សទៀត។ ទោះបែបជាយ៉ាង ស្រីពៅ សង្កត់ធ្ងន់ថា ៖«ខ្ញុំគិតថា មិនមានបញ្ហាចោទពេលប្ដូរពី វ៉ៃសេរី និង MMA មកហាត់សកល ព្រោះខ្ញុំធ្លាប់ហាត់សកលបាន ២ ឆ្នាំដែរ។ ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចទទួលលទ្ធផលល្អនៅស៊ីហ្គេម»។ គួរដឹងដែរថា នៅ ស្រីពៅ ចូលហាត់ប្រដាល់ដំបូងជាមួយលោកគ្រូ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លិបតាឡីដំរីមានរិទ្ធិ។ បន្ទាប់មក ពេលមុនចេញទៅប្រកួតក្នុងកម្មវិធី One Championship កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ក្លេរ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ និង រៀមច្បងមានបទពិសោធន៍ជាច្រើនទៀតនៃក្លិប Cambodian Top Team។ បន្ទាប់ពីឈ្នះ Riga កាលខែ កុម្ភៈ ស្រីពៅ ត្រូវបានក្រសួងអប់រំយុវជន និង កីឡាកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិដោយហាត់ប្រដាល់សកលបង្វឹកដោយលោក គ្រូ វ៉ែន សុផល៕ | ដោយ៖ ស៊ីធី |
ចិន នៅថ្ងៃទី១៤ ខែមិថុនា បានប្រតិកម្មមេដឹកនាំប្រទេសអ្នកមានទាំង៧ (G7) ដែលរិះគន់ខ្លួនលើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង និងការធ្លាក់ចុះសេរីភាពនៅហុងកុង។ ចិនចាត់ទុកការរិះគន់ដែលមានក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៣ ខែមិថុនា ជាការបំភាន់ផ្នែកនយោបាយ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី១៣ ខែមិថុនាក្រោយកិច្ចប្រជុំបីថ្ងៃ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានស្តីបន្ទោសចិនជុំវិញការបំពានសិទ្ធិជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងបញ្ហាហុងកុង។ មេដឹកនាំប្រទេសអ្នកមានទាំង៧ បានអំពាវនាវឱ្យរក្សាស្វ័យភាពកម្រិតខ្ពស់នៅហុងកុង និងទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីប្រភពដើមជំងឺកូវីដ-១៩ ទៀតផង។ «យើងនឹងលើកកម្ពស់គុណតម្លៃរបស់យើង រួមទាំងការអំពាវនាវឱ្យចិនគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ទាក់ទិននឹងតំបន់ស៊ីនជាំង និងសេរីភាព និងស្វ័យភាពរបស់ហុងកុងដែលបានចែងក្នុងសេចក្តីប្រកាសរួមរវាងចិន និងអង់គ្លេស»។ នេះជាការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំនៅ Cornwall ទឹកដីអង់គ្លេស។ ស្ថានទូតអង់គ្លេសប្រចាំក្រុងឡុងដ៍រិះគន់ខ្លាំងនឹងអ្វីដែលខ្លួនចាត់ទុកជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។ អ្នកនាំពាក្យស្ថានទូតចិន នៅថ្ងៃទី១៤ ខែមិថុនា អះអាងថា ក្រុមប្រទេស G7 បានកេងយកប្រយោជន៍ពីបញ្ហាស៊ីនជាំងដើម្បីរៀបចំការបញ្ឆោតផ្នែកនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។ ចិនជំទាស់ទង្វើបែបនេះ។ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស ប៉ាន់ប្រមាណថា មានមនុស្សជាងមួយលាននាក់ ត្រូវជាប់ឃុំ និងបង្ខំឱ្យធ្វើការនៅតំបន់ស៊ីនជាំង។ ជនរងគ្រោះភាគច្រើន ជាជនជាតិភាគតិចវីហ្គ័រ និងជនភាគតិចមូស្លីម ដែលត្រូវបានឃុំខ្លួននៅតាមជំរុំធំៗជាច្រើនក្នុងតំបន់ស៊ីនជាំង។ ម្ដងជាពីរម្ដង ចិនបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នៃការបង្ខំឱ្យធ្វើការ និងការរំលោភបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ម៉្យាងទៀត ចិនបានបញ្ជាក់ថា ខ្លួនបានបង្កើតមណ្ឈមណ្ឌលវិជ្ជាជីវជាច្រើនសម្រាប់ជនជាតិភាគតិចទាំងនោះ ដើម្បីសិក្សារៀនសូត្រ និងជម្រុះមនោគមន៍វិជ្ជាជ្រុលនិយម៕ | ដោយ ចាន់ ស៊ីណា |
របាយការណ៍ចុងក្រោយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី២២ វិច្ឆិកានេះ បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ពី៥,៥ ភាគរយ មកត្រឹម៥,៤ ភាគរយវិញ។ តាមរយៈការព្យាករនេះ ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ ធនាគារពិភពលោក បានបន្ថែមថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានបញ្ជាក់ថា«ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ»។ លោកស្រី ម៉ារីយ៉ាម បានសង្កត់ធ្ងន់ថា ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយត្រូវតែខិតខំស្តារលំហសារពើពន្ធថែមទៀត។ ទោះមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី តែផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិក នៅមានកម្រិត និងការផ្គត់ផ្គង់ថាមពល ពិបាកទុកចិត្តបាន ហើយបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យមវិញ វិបត្តិខាងក្រៅដែលកើតឡើងក្នុងពេលតែមួយ រួមបញ្ចូលទាំងការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមធនាគារពិភពលោក។ ធនាគារពិភពលោក បានបន្ថែមថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងពេលមុនផ្ទុះជំងឺរាតត្បាតនៅឡើយ។ របាយការណ៍ចុងក្រោយដដែល បានបន្ថែមថា ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥ភាគរយ ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករ ដែលត្រូវបានបញ្ឈប់ពីការងារ ។ «ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល»។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក។ របាយការណ៍នេះមានផ្នែកផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់នោះ រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករទុកថានឹងមានកំណើន៥,៤ភាគរយ នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ។ តែកំណើនសេដ្ឋកិច្ចកម្ពុជា នឹងឡើងដល់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ និង ៦,១ភាគរយ ក្នុងឆ្នាំ២០២៥ ។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបានរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានា រវាងកម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២ភាគរយ៕ | តាមរយៈការព្យាករជាលើកទី២ មុនបំណាច់ឆ្នាំនេះ ធនាគារពិភពលោក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ច នៅកម្ពុជា នឹងស្ថិតនៅក្នុងរង្វង់៥,៤ភាគរយវិញ នៅឆ្នាំ២០២៣នេះ។ ធនាគារពិភពលោក បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាបន្តិច។ |
ពីដំបូង ព្រះពុទ្ធសាសនា មានតែមួយ ហើយសាវ័ក និងបរិស័ទទាំងអស់ ដើរតាមឱវាទ និងប្រណិប័តន៍នូវមាគ៌ាព្រះសម្មាសម្ពុទ្ធដូចៗគ្នា។ ប៉ុន្តែ ក្រោយពីព្រះជិនស្រីនៃយើង ទ្រង់បរិនិព្វានបានប្រមាណជា២០០ឆ្នាំ ព្រះពុទ្ធសាសនា ក៏បែកខ្ញែកជាពីរនិកាយធំៗគឺ និកាយហីនយាន និងនិកាយមហាយាន។ មូលហេតុដ៏ចម្បងនៃការបែងចែកព្រះពុទ្ធសាសនានេះ គឺបណ្តាលមកពីការប្រទូសរ៉ាយគ្នាពីសំណាក់សាវ័ក និងបរិស័ទ អំពីពាក្យប្រៀនប្រដៅរបស់ព្រះសមណគោតម។ ព្រះសង្ឃខ្លះថា ព្រះធម៌នេះត្រឹមត្រូវ ព្រះធម៌នោះមិនត្រឹមត្រូវទេ ហើយព្រះសង្ឃខ្លះទៀតថា ការប្រតិបត្តិបែបនេះ ទើបត្រឹមត្រូវ ការប្រតិបត្តិបែបននោះមិនត្រឹមត្រូវឡើយ។ ដោយសារតែ ការមិនឯកភាពគ្នាត្រង់ចំណុចនេះហើយ ទើបព្រះពុទ្ធសាសនា បានពុះបំបែកជាពីរនិកាយ ពោលគឺ និកាយមហាយាននិងនិកាយហីនយាន រហូតមកដល់បច្ចុប្បន្ននេះឯង។ នៅពេលដែលព្រះពុទ្ធសាសនា បានបែងចែកជាពីរភ្លាមៗ ប្រទេសចិន នៅមិនទាន់ទទួលបានព្រះពុទ្ធសាសនាបែបមហាយាននោះទេ ព្រោះពេលនោះ ព្រះពុទ្ធសាសនាទាំងពីរនិកាយនេះ នៅនឹងថ្កល់ក្នុងប្រទេសឥណ្ឌានៅឡើយ។ អស់រយៈពេលជាង៣០០ឆ្នាំ នៃការខ្ញែកព្រះពុទ្ធសាសនា ពោលគឺ ពេលដែលព្រះពុទ្ធអង្គទ្រង់បរិនិព្វានបានប្រមាណជាង៥០០ឆ្នាំ ទើបព្រះពុទ្ធសាសនាមហាយាន ហូរចូលប្រទេសចិន ដែលជាទឹកដីមានប្រជាជនច្រើនជាងគេលើកលោកមួយនេះ។ តើកម្ពុជានិងចិន ប្រតិបត្តិព្រះពុទ្ធសាសនាផ្សេងគ្នាដូចម្តេច? ប្រទេសកម្ពុជា កាន់ព្រះពុទ្ធសាសនាបែបហីនយាន ដែលបានន័យថា យានតូចឬរទេះតូច។ អត្ថន័យនេះ ចង់សំដៅថា យាន ដែលអាចផ្ទុកសត្វលោកបានតិច ក្នុងការឆ្ពោះទៅកាន់ព្រះនិព្វាន ជាស្ថានផុតទុក្ខទាំងពួង។ ហេតុផលដែលថា ហីនយាន អាចនាំសត្វលោក ទៅកាន់ព្រះនិព្វានបានតិច ព្រោះមូលដ្ឋានគ្រឹះនៃលទ្ធិនេះ គឺដើរតាមគន្លងគម្ពីរព្រះត្រៃបិដក ដែលមានវិន័យតឹងរ៉ឹង ហើយការប្រតិបត្តិក៏តឹងតែង ដែលសត្វលោកមិនងាយធ្វើបាន។ គួរចាប់អារម្មណ៍ថា ព្រះសង្ឃខ្មែរ ដែលកាន់ហីនយាន ស្លៀកស្បង់និងគ្រងចីវរពណ៌ក្រហម។ ព្រះសង្ឃនិងពលរដ្ឋកម្ពុជា ដែលកាន់ពុទ្ធសាសនាហីនយាន ប្រកាន់ភ្ជាប់ថា មានតែព្រះពុទ្ធបរមគ្រូទេ ដែលបានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ហើយព្រះសង្ឃនិងពលរដ្ឋកម្ពុជា គោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះព្រះអង្គ។ ក្រៅពីកម្ពុជា នៅមានប្រទេសជាច្រើនក្នុងសាកលលោក ដែលកាន់ព្រះពុទ្ធសាសនាហីនយាន ដូចជា ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ ថៃ ជាដើម។ ដោយឡែក ប្រទេសចិន កាន់ព្រះពុទ្ធសាសនាបែបមហាយាន ដែលមានន័យថា យានធំឬរទេះធំ។ យានធំឬរទេះធំ ក្នុងទីនេះ ចង់សំដៅថា យានដែលអាចផ្ទុកសត្វលោកបានច្រើន ក្នុងការឆ្ពោះទៅកាន់បរមសុខ ពោលគឺព្រះនិព្វាន។ ជនជាតិដែលកាន់ព្រះពុទ្ធសាសនាមហាយាន យល់ថា ព្រះធម៌វិន័យនៃព្រះសម្មាសម្ពុទ្ធ មានលក្ខណៈធូរលុង និងងាយស្រួលប្រណិប័តន៍ ដែលអាចធ្វើឲ្យពួកគេបានសម្រេចធម៌យ៉ាងឆាប់រហ័ស។ ប្រជាជនចិន ប្រតិបត្តិតាមឱវាទរបស់គ្រូអាចារ្យ ដែលបានពោលទុកមកតៗគ្នា ដែលហៅថា លទ្ធិអាចរិយវាទ។ លើសពីនេះទៀតនោះ ពលរដ្ឋនៃប្រទេសចិន ជឿថា នៅមានព្រះពោធិសត្វជាច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយកំពុងស្ថិតនៅក្នុងលោកនេះ ដើម្បីចាំជួយសង្គ្រោះសត្វលោក ដូចជា ព្រះសិអារ្យមេត្រី ព្រះលោកេស្វរៈ ព្រះមញ្ឆុស្រី ជាដើម។ ចំណែក ព្រះសង្ឃចិនវិញ ស្លៀកខោនិងពាក់អាវ។ មិនមែនមានតែចិនទេ ដែលកាន់ព្រះពុទ្ធសាសនាមហាយាន តែនៅមានប្រទេសផ្សេងៗទៀត មានដូចជា វៀតណាម ជប៉ុន កូរ៉េ ម៉ុងហ្គោលី ជាដើម ក៏មានជំនឿលើព្រះពុទ្ធសាសនាមហាយានដែរ។ ព្រះពុទ្ធសាសនា មិនត្រឹមតែត្រូវបានបំបែកជាពីរនិកាយខាងលើទេ តែថែមទាំងត្រូវបានបែងចែកជានិកាយតូចៗ បន្តទៀត នៅពេលដែលហូរចូលប្រទេសផ្សេងៗក្នុងលោក។ តួយ៉ាងដូចនៅកម្ពុជា ព្រះពុទ្ធសាសនាបែបហីនយាន បានបែងចែកជាពីរនិកាយបន្តទៀត គឺមហានិកាយនិងធម្មយុត្តិកនិកាយ។ ជាពិសេសជាងនេះទៅទៀត ព្រះពុទ្ធសាសនា បានប្រែប្រួលទៅតាមវប្បធម៌ ប្រពៃណី នៃជាតិសាសន៍នីមួយៗ តួយ៉ាងដូចជា អ្នកកាន់ពុទ្ធសាសនា ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើម ដោយប្រទេសទាំងនេះ សុទ្ធតែកាន់ព្រះពុទ្ធសាសនាបែបហីនយាន តែការប្រតិបត្តិ នៅតែមានលក្ខណៈផ្សេងៗពីគ្នា។ ដូច្នេះហើយបានជាអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា តែងពោលថា ព្រះពុទ្ធសាសនា ប្រៀបដូចជាទឹក ព្រោះដល់ទីណា ក៏អាចបត់បែនបានដែរ ដោយអាស្រ័យតាមទីតាំង និងស្ថានភាព នៃកន្លែងនោះ។ បើទោះបីជាព្រះពុទ្ធសាសនា បានបែងចែកជាលទ្ធិផ្សេងៗគ្នាក៏ពិតមែន តែអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប តែងប្រកាន់ភ្ជាប់ថា ព្រះពុទ្ធសាសនា មានគោលដៅតែមួយ គឺការរុញច្រានសត្វលោកទាំងពួង ឲ្យប្រាសចាកពីវាលវដ្តសង្សារ ហើយឈានទៅកាន់ស្ថានបរមសុខ គឺព្រះនិព្វាន៕ | ថ្វីដ្បិត កម្ពុជានិងចិន កាន់ព្រះពុទ្ធសាសនាតែមួយក៏ពិតមែន តែជំនឿនិងការគោរពនៃប្រទេសទាំងពីរនេះ មិនដូចគ្នាឡើយ។ កម្ពុជា ប្រតិបត្តិព្រះពុទ្ធសាសនាបែបហីនយាន។ ចំណែកឯ ចិន កាន់ព្រះពុទ្ធសាសនាបែបមហាយាន។ |
Novak Djokovic បានខកខានការប្រកួតក្នុងកម្មវិធី Australian Open ដោយសារតែកីឡាករសញ្ជាតិស៊ែប៊ីបានបដិសេធមិនព្រមចាក់វ៉ាក់សាំងបង្កាជំអឺកូវីដ-១៩ ហើយរដ្ឋាភិបាលអូស្ត្រាលីបានបណ្តេញរូបគេចេញមិនឱ្យប្រកួតកាលពីខែមករាកន្លងទៅ។ ថ្ងៃទី២១ ខែកុម្ភៈកីឡាករវ័យ៣៤ឆ្នាំនឹងត្រូវចូលរួមការប្រកួតជាថ្មី ហើយជាលើកដំបូងប្រចាំឆ្នាំ ២០២២ នៅក្នុងកម្មវិធី Dubai Duty Free Championship ទល់កីឡាករអ៊ីតាលី Lorenzo Musetti ដែលមានលំដាប់ថ្នាក់លេខ៥៧ ។ «ខ្ញុំបានត្រៀមខ្លួនបានយ៉ាងល្អ ហើយខ្ញុំក៏សប្បាយចិត្តដោយបានចូលរួមប្រកួតកម្មវិធីវាយកូនបាល់ម្តងទៀត។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលប្រកួតជាថ្មីម្តងទៀត ក៏ជាការចាប់ផ្តើមក្នុងឆ្នាំនេះ។ ភាពខ្លាំងរបស់ខ្ញុំគឺខ្ញុំមើលថែរក្សាសុខភាពឱ្យបានល្អបានល្អសម្រាប់ការប្រកួត។» Djokovic និយាយក្នុងសន្និសីទកាសែតបែបនេះ មុនការប្រកួត៕ | កីឡាករវាយកូនបាល់ Novak Djokovic កំពុងសម្លឹងមើលឱកាសសម្រាប់ចូលប្រកួតវាយកូនបាល់នៅទីក្រុងឌូបៃ ក្រោយខកខានប្រកួតកម្មវីធី Australian Open កាលពីខែមករាកន្លងទៅ។ |
ត្រពាំងគឺជាទីជម្រកដែលផ្តល់ចំណី និងទឹក សម្រាប់សត្វជាច្រើនប្រភេទនៅក្នុងព្រៃ។ បើតាម លោក ប៉ូ វរសក្ស នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប មានសត្វស្លាបទឹកជាច្រើនប្រភេទ ដូចជា ត្រយងយក្ស ត្រយងចង្កំកស ត្រដក ក្រៀល និងសត្វជាច្រើនទៀត កំពុងពឹងផ្អែកលើត្រពាំងដើម្បីរកចំណី និងទឹក ជាពិសេសក្នុងរដូវប្រាំង។ បច្ចុប្បន្នត្រពាំងជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគ្រប់ដណ្តប់ដោយស្មៅក្រាស់ និងមួយចំនួនទៀត គោករាក់មិនអាចរក្សាទឹកបានយូរសម្រាប់សត្វប្រើប្រាស់រហូតដល់រដូវភ្លៀងនោះទេ។ រូបភាពដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជានៅ ជាមួយគ្នានេះ ការស្ដារត្រពាំងនេះក៏ជាផ្នែកមួយ ជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍បានចូលរួមសកម្មភាពជាមួយអង្គការក្នុងកិច្ចការពារ និងអភិរក្សព្រៃឈើ។ លោក ប៉ូ វរសក្ស បញ្ជាក់ដូច្នេះ៖ « ការស្ដារត្រពាំងពួកយើងមិនប្រើគ្រឿងចក្រទេ។ អង្គការបានឱ្យពលរដ្ឋមួយចំនួនមកជួយស្ដារនិងបានផ្គល់ជាប្រាក់សម្រាប់កម្លាំងពួកគាត់វិញ។ នេះក៏ជាផ្នែកមួយអាចទាញឱ្យអ្នកភូមិចូលរួមជាកិច្ចការពារនិងអភិរក្ស»៕ រូបភាពដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជានៅ រូបភាពដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជានៅ | ភ្នំពេញ៖ នៅឆ្នាំ២០២២ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានស្ដារត្រពាំងចំនួន១០ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ។ លោក ប៉ូវរសក្ស នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប បានឱ្យដឹងថា ការស្ដារត្រពាំងតាមព្រៃនេះធ្វើឡើង ដើម្បីជាប្រភពចំណី និងទឹកដល់សត្វអាស្រ័យផល ក្នុងព្រៃនៅរដូវប្រាំង ។ |
កាលពីពេលថ្មីនេះ CBF ក៏បានប្រកាសអំពីការតែងតាំងអតីតគ្រូបង្វឹកក្រុម Fluminense លោក Fernando Diniz សម្រាប់តំណែងដឹកនាំប្រេស៊ីលណ្តោះអាសន្ន។ លោក Ancelotti បច្ចុប្បន្នកំពុងដឹក Real Madrid ខណៈដែលកិច្ចសន្យារបស់លោកនៅសល់ ១រដូវកាលទៀតជាមួយក្រុមអធិរាជស។ ផុតកិច្ចសន្យានៅអេស្ប៉ាញ លោកនឹងត្រូវដឹកនាំក្រុមប្រេស៊ីលនៅក្នុងពេលដែលប្រទេសស្ថិតក្នុងតំបន់ទ្វីបអាម៉េរិកខាងត្បូងមួយនេះ ប្រជែងពាន Copa America ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាម៉េរិកចាប់ពីខែមិថុនា ឆ្នាំ ២០២៤។ ប្រសិនបើលោក Ancelotti ដែលជាអតីតគ្រូបង្វឹកក្រុម AC Milan និង Chelsea ទៅដឹកនាំក្រុមប្រេស៊ីល នោះលោកនឹងក្លាយជាគ្រូបង្វឹកជនជាតិបរទេសដំបូងបំផុតដែលបង្វឹកក្រុមប្រេស៊ីលក្នុងរយៈពេលជិត ៦០ឆ្នាំ នៃប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល។ គ្រូបង្វឹកបរទេសដែលបានដឹកនាំក្រុមប្រេស៊ីលចុងក្រោយបង្អស់នោះគឺលោក Filpo Nunez សញ្ជាតិអាហ្សង់ទីននៅក្នុងឆ្នាំ ១៩៦៥។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៤ឆ្នាំ ជាគ្រូបង្វឹកដ៏ខ្លាំងពូកែមួយរូប ដោយលោកបានដឹកនាំក្រុមខ្លាំងៗដូចជា AC Milan និង Real Madrid ឈ្នះពានរង្វាន់ Champions league ២លើកដូចគ្នា។ លោក Ancelotti បានជួយក្រុមដូចជា Chelsea, Bayern Munich, Paris Saint Germain, Real Madrid និង AC Milan ឈ្នះពានរង្វាន់តាមលីគនីមួយៗដែលក្លិបទាំងនោះបានប្រជែង។ កាលពីអំឡុងព្រឹត្តិការណ៍ World Cup 2022 ប្រេស៊ីលបានស្ថិតក្រោមការដឹកនាំរបស់លោក Tite តែក្រោយបញ្ចប់ការប្រកួតក្រោយចាញ់ក្រុមក្រូអាស៊ី គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានចុះចេញពីតំណែង។ លោក Ramon Menezes ត្រូវបានតែងតាំងជាគ្រូបណ្តោះអាសន្ន។ ប្រេស៊ីលដែលនឹងត្រូវស្ថិតក្រោមការដឹកនាំបណ្តោះអាសន្តពីសំណាក់លោក Fernando Diniz នឹងចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងវគ្គជម្រុះព្រឹត្តិការណ៍ World Cup 2026 របស់ខ្លួននៅក្នុងខែកញ្ញា ដោយការប្រកួតធ្វើឡើងក្នុងទឹកដីប្រទេសប្រេស៊ីល ដោយស្វាគមន៍ក្រុមបូលីវី មុនពេលទៅប៉ះប៉េរូ៕ | លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បច្ចុប្បន្ន នឹងប្តូរទៅកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលវិញ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa America 2024។ នេះបើតាមប្រភពមួយស្ថិតក្នុងសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី៤ ខែកក្កដា។ |
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការនាំចេញកង់របស់កម្ពុជាធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញពីបណ្តាប្រទេសនានា បានរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមរវាងរុស្សី-អ៊ុនក្រែន។ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្តនិយាយដូច្នេះ៖ «សព្វថ្ងៃ ប្រទេសដែលជាគោលដៅទីផ្សារកង់របស់យើង គឺពួកគេបានសម្រុកទិញស្បៀងអាហារ ជាជាងទិញសម្ភារប្រើប្រាស់។ យើងដឹងច្បាស់ហើយថា កង់ គឺមិនមែនជាប្រភេទទំនិញ ឬសម្ភារចាំបាច់ទេ។ ដូច្នេះហើយបានការនាំចេញរបស់យើងធ្លាក់បែបនេះ»។ ដ្បិត ក្នុងរយៈពេល៩ខែមកនេះ ការនាំចេញរបស់កម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែលោក ប៉ែន សុវិជាតិ រំពឹងថាការនាំចេញនេះ នឹងល្អប្រសើរឡើងវិញនៅដំណាច់ឆ្នាំ២០២៣។ លោកឡើងបែបនេះ ក៏ព្រោះរៀងរាល់ឆ្នាំចាប់ពីខែតុលា ដល់ខែធ្នូ ជារដូវកាលប្រទេសនៅតំបន់អឺរ៉ុបប្រារព្ធបុណ្យណូអែល និងពិធីបុណ្យប្រពៃណីផ្សេងៗដែលមានការបញ្ជាទិញកង់ច្រើនពីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា សម្រាប់ធ្វើអំណោយជូនគ្នាទៅវិញទៅមក។ លោក សុវិជាតិ បន្ថែមយ៉ាងខ្លីថា៖ «ក្នុងខែតុលានេះ យើងបានការបញ្ជាទិញកង់ច្រើនជាងរាល់ខែពីទីផ្សារគោលដៅរបស់យើង»។ បច្ចុប្បន្ន កម្ពុជាបាននាំចេញកង់ទៅជាង ៥០ ប្រទេសជុំវិញពិភពលោក។ ប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេ មានសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន ប្រទេសក្នុងតំបន់អាស៊ាន ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី និងកាណាដា...ជាដើម។ កង់ក្លាយជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជា ក្រៅពីសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ កាលឆ្នាំ ២០២២ ការនាំចេញកង់ពីកម្ពុជាទៅទីផ្សារអន្តរជាតិ មានទឹកប្រាក់ ៩៦៦,៧៥ លានដុល្លារ កើនជាង ៤៨ ភាគរយបើធៀបឆ្នាំ ២០២១។ គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានរោងចក្រកង់ចំនួន ៥ កំពុងដំណើរការ ដោយមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង៕ | ការនាំចេញកង់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ៤២៤លានដុល្លារអាម៉េរិក នារយៈពេល៩ខែមកនេះ។ ប៉ុន្តែ ការនាំចេញនេះបានធ្លាក់ចុះដល់ ៤២,៨៥ភាគរយ បើធៀបនឹង គ្រាដូចគ្នាកាលឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ ទទួលបានពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ |
ព្រះអង្គម្ចាស់ ធម្មិកោ លើកឡើងថា ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងទាំង៤រូប ដែលត្រូវបដិសេធមិនឲ្យចូលរួមសវនាការដែរនោះ គឺ ព្រះអង្គម្ចាស់ខ្លួនឯង លោក ប៉ុល ហំម លោក សុន ឆ័យ និង លោក យ៉ែម បុញ្ញឫទ្ធិ ដោយរួមទាំងលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ផងដែរ។ បើតាមព្រះអង្គម្ចាស់ ធម្មកោ មន្ត្រីរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ លើកហេតុផលថា ការសុំចុះឈ្មោះចូលរួមសវនាការរបស់លោក កឹម សុខា គឺពេញអស់ហើយ។ ទ្រង់ មានព្រះបន្ទូលដូច្នេះ៖«គេ ថាបន្ទប់តូចចង្អៀត។ យ៉ាងណា គួរតែឲ្យគ្នាខ្ញុំម្នាក់-ពីរនាក់ចូលដែរ តែនេះ បដិសេធទាំងអស់តែម្តង។ ខ្ញុំ សោកស្តាយមែនទែន»។ ព្រះអង្គម្ចាស់ បន្តថា ព្រះអង្គម្ចាស់ និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង មិនបានទៅចុះឈ្មោះខ្លួនឯងដល់សាលាដំបូងរាជធានីភ្នំពេញនោះទេ ដោយបានបញ្ជូនបញ្ជីឈ្មោះតាមរយៈមេធាវីរបស់លោក កឹម សុខា ដើម្បីសុំចុះឈ្មោះឲ្យ។ ទោះជាត្រូវបដិសេធ តែទ្រង់ ប្រាប់ថា ទ្រង់ នឹងយាងទៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានមើលការបើកសវនាការនេះ។ ចំណែក លោក ប៉ុល ហំម ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដូច្នេះថា៖«ខ្ញុំ អត់បានទៅចូលរួមសវនាការទេ ខ្ញុំ នៅផ្ទះ»។ លោក មុត ចន្ថា ជំនួយការលោក កឹម សុខា ដែលមិនបានចូលរួមសវនាការដែរនោះ បញ្ជាក់ជាថ្មីៗថា លោក កឹម សុខា និងមេធាវីទាំង៤រូប ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមសវនាការ។ ព័ត៌មានផ្សេងទៀត ដែលថាអ្នកណាខ្លះ បានចូលរួមសវនាការនោះ លោក មុត ចន្ថា មិនបានដឹងឡើយ។ លោក អ៊ូ ច័ន្ទរ័ត្ន ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងម្នាក់ ក៏ត្រូវបានបដិសេធ ពេលលោក ឲ្យជំនួយការទៅសុំចុះឈ្មោះចូលរួមសវនាការរបស់លោក កឹម សុខា។ លោក ទទួលបានហេតុផលដូចគ្នាថា ការចុះឈ្មោះគឺពេញអស់ហើយ។ លោក សន្និដ្ឋានថា អ្នកចូលរួមក្នុងសវនាការនេះ ប្រហែលជាមានទូតបរទេសនានាផងដែរ។ តុលាការ កំណត់ឲ្យមនុស្សជាង៣០នាក់ប៉ុណ្ណោះ ចូលរួមសវនាការរបស់លោក កឹម សុខា។ សវនាការនេះ គឺដើម្បីសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏គ្មាន។ លោក រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថាលោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ | ថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សប្រឆាំង៤រូប បានសុំចុះឈ្មោះចូលរួមសវនាការអង្គសេចក្តីលើសំណុំរឿងរបស់លោក កឹម សុខា នៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តែត្រូវបដិសេដ។ នេះបើតាមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលទ្រង់មានព្រះបន្ទូលជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែមករា។ |
នាកិច្ចប្រជុំថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី ថ្ងៃទី១៤ ខែវិច្ឆិកា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានថ្លែងពីចំណាប់អារម្មណ៍ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន ហើយព្រមទាំងអំពាវនាវឱ្យអឺរ៉ុបខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់នេះឱ្យកាន់តែជិតស្និទ្ធ។ «អាល្លឺម៉ង់ចាប់អារម្មណ៍យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយជាមួយតំបន់របស់អ្នក»។ លោក ស្ហូល លើកឡើងបែបនេះក្នុងសុន្ទរកថានៃកិច្ចប្រជុំនៅសិង្ហបុរី។ អធិការបតីរូបនេះបន្ថែមថា ទីក្រុងបែរឡាំង ចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការផ្តល់ឱកាសសម្រាប់ប្រទេសនានាវិនិយោគជាមួយខ្លួន ជំនួសការវិនិយោគជាមួយចិន។ ការធ្វើបែបនេះមានបំណងការពារមិនឱ្យទីក្រុងប៉េកាំងមានឥទ្ធិពលនយោបាយបន្ថែមទៀត និងមិនឱ្យមានសកម្មភាពចូលរួមកាន់តែច្រើននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈមានការព្រួយបារម្ភអំពីមហិច្ឆតាគ្រប់គ្រងទឹកដីរបស់ប្រទេសកុម្មុយនីស្តមួយនេះ។ ស្របគ្នានេះ លោក ស្ហូល សង្ឃឹមថាដំណើរការចរចាពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយអូស្ត្រាលី ឥណ្ឌា និងឥណ្ឌូណេស៊ី វិវត្តទៅឆាប់រហ័ស ហើយអឺរ៉ុបនៅតែបើកចំហចំពោះកិច្ចព្រមព្រៀងថ្មីៗលើសពីនោះ។ កិច្ចសហប្រតិបត្តិការស៊ីជម្រៅគឺមានសារសំខាន់ណាស់ ពីព្រោះស្ថានភាពភូមិសាស្ត្រនយោបាយកំពុងផ្លាស់ប្តូរ។ អធិការបតីអាល្លឺម៉ង់លើកឡើងដូច្នេះជាមួយការចង្អុលបង្ហាញអំពីការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រនយោបាយទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការកើនឡើងអំណាចគ្រប់គ្រងរបស់ចិន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាល្លឺម៉ង់ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មចម្រុះក្នុងតំបន់អាស៊ីទាំងមូល ដែលជាតំបន់មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។ នេះដោយសារអាល្លឺម៉ង់ចង់កាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួន។ បំណងកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើចិន កើតឡើងបន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បង្កបញ្ហាជុំវិញការផ្គត់ផ្គង់ថាមពលទៅឱ្យអឺរ៉ុប។ វាបានក្លាយជាគំរូបង្ហាញពីហានិភ័យនៃការពឹងផ្អែកលើរដ្ឋណាមួយខ្លាំងពេក។ គួរបញ្ជាក់ថា បន្ទាប់ពីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំធុរកិច្ចនៅសិង្ហបុរី អធិការបតីអាល្លឺម៉ង់ នឹងបន្តដំណើរទៅឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)៕ | អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី១៤ ខែវិច្ឆិកា បានលើកឡើងថា អាល្លឺម៉ង់ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសសមាជិកអាស៊ាន។ លើសពីនេះ លោក ស្ហូល ជំរុញអឺរ៉ុបឱ្យពង្រីកកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយអាស៊ានផងដែរ។ |
តាម CDC គម្រោងអភិវឌ្ឍន៍ទី១ មានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក ដែលនឹងបង្កើតរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ប្រើដោយថាមពលអគ្គិសនី។ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៣៨០កន្លែង។ គម្រោងមួយទៀត គឺមានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារអាមេរិក ដែលនឹងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ។ គម្រោងនេះមានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន២ ដែលមានទុនវិនិយោគសរុបជាង៦០លានដុល្លារ។ គម្រោងទាំង២នេះ អាចបង្កើតការងារចំនួន១ ២០០កន្លែង។ នេះបើតាមទំព័រហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សាយនៅថ្ងៃទី១២ កុម្ភៈ។ |
លទ្ធផល ១-០ ដែលក្រុមនារីនូវែលសេឡង់ រកបានហើយក៏ជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ កើតឡើងនៅនាទី៤៨ ដើមវគ្គទីពីរ ដោយកីឡាការិនីខ្សែប្រយុទ្ធ Hannah Wilkinson ពីការបញ្ជូនយ៉ាងល្អពីសំណាក់ដៃគូតំបន់ប្រយុទ្ធដូចគ្នា កីឡាការិនី Jacqui Hand។ ឈានដល់នាទី ៩០ នូវែលសេឡង់រកបានឱកាសថ្មីមួយបន្ថែមទៀតដើម្បីរក្សាជ័យជម្នះស្ទើរតែ ១០០ភាគរយពីការតាមវាយបករបស់ន័រវែស ដោយពួកគេទទួលបានបាល់ពិន័យ ១១ម៉ែត្រ ដែលជាការបង្កកំហុសពីសំណាក់កីឡាការិនីខ្សែការពារន័រវែសយកដៃរារាំងបាល់ក្នុងតំបន់ប្រអប់គ្រោះថ្នាក់។ ទោះយ៉ាងណាកីឡាការិនី Ria Percival ដែលជាអ្នករាប់រងទាត់បាល់ពិន័យ ១១ម៉ែត្រ បែរជាទាត់បាល់ចំកែងបង្គោលទីខាងលើ ហើយមិនអាចសម្រេចគ្រាប់បាល់ទី២ បាន។ ន័រវែសបានព្យាយាមបន្ថែមក្នុងប្រកួតដែលបូកបន្ថែមនូវនាទីចំនួន ៩នាទី ពួកគេបានព្យាយាមវាយបកទៅលើនូវែលសេឡង់ ប៉ុន្តែសហម្ចាស់ផ្ទះរៀបចំការប្រកួតមួយនេះ ហាក់ត្រៀមខ្លួនបានយ៉ាងល្អជាមួយទម្រង់លេង និងបានការពាររឹងមាំក្នុងការរក្សា ៣ពិន្ទុក្នុងដៃ ដើម្បីបន្តប្រជែងដណ្តើមកៅអីវគ្គជម្រុះ។ ឈ្នះលើន័រវែស នេះជាការប្រកួតលើកដំបូងហើយសម្រាប់ប្រវត្តិសាស្ត្រក្រុមនារីនូវែលសេឡង់ដែលអាចរកបានជ័យជម្នះនៅក្នុងការប្រកួតថ្ងៃបើកឆាករបស់ខ្លួនក្នុងពានរង្វាន់លំដាប់កំពូលដូចជា World Cup រួមជាមួយការប្រកួតប្រជែងពានរង្វាន់ក្នុងតំបន់អាស៊ីថែមទៀតដែលពួកគេតែងតែរងបរាជ័យរហូតដល់ ១៦លើកជាប់គ្នា។ ការប្រកួតបន្ទាប់នូវែលសេឡង់នឹងត្រូវបន្តទទួលស្វាគមន៍ក្រុមនារីហ្វីលីពីននៅថ្ងៃទី២៥ ខែកក្កដា មុនពេលជួបជាមួយនឹងក្រុមនារីស្វ៊ីសនៅថ្ងៃទី៣០ ខែកក្កដា។ ចំណែកម្ចាស់ជើងឯក ១សម័យកាល ន័រវែស ត្រូវបន្តដំណើរខ្លួនដោយជួបក្រុមស្វ៊ីសនៅថ្ងៃទី២៥ ខែកក្កដា មុនពេលត្រូវប៉ះហ្វីលីពីន ថ្ងៃទី៣០ ខែកក្កដា៕ | ក្រុមនារីនូវែលសេឡង់ប្រកួតឈ្នះលើក្រុមនារីន័រវែសលទ្ធផល ១-០ នៃជំនួបថ្ងៃបើកឆាកវគ្គចែកពូលព្រឹត្តិការណ៍ Womens World Cup 2023 ក្នុងកីឡដ្ឋាន Eden Park ស្ថិតក្នុងទីក្រុង Auckland។ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់នូវែលសេឡង់ ដែលប្រកួតឈ្នះក្នុងថ្ងៃប្រកួតដំបូងរបស់ប្រវត្តិសាស្ត្រខ្លួន។ |
សេចក្តីថ្លែងការណ៍របស់លោក នួន ផារ័ត្ន ដែលតំណាងអង្គពិធី ផ្តោតទៅលើការពារស្មារតី៧មករា ដែលត្រូវបានចាត់ទុកថា ជាមាតាទី២នៃប្រជាជាតិខ្មែរ ជាមូលដ្ឋានគ្រឹះដំបូងនៃវឌ្ឍនភាពរបស់កម្ពុជា។ លើសពីនេះ លោក នួន ផារ័ត្ន ក៏បានរំលេចអំពីការដឹកនាំរបស់រដ្ឋាភិបាល និងរបស់សម្ដេច ហ៊ុន សែន នាដំណាក់កាលចុងក្រោយនេះ ដែលបានរក្សាសន្ដិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីពេញលេញ និងបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ។ ដោយគាំទ្រស្មារតីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍកម្ពុជាទៅថ្ងៃអនាគត អ្វីដែលគេលឺពីការស្រែកប្ដេជ្ញាចិត្តរបស់លោក នួន ផារ័ត្ន គឺការដែលមិនអាចអត់ឱនឱ្យក្រុមជនអគតិ ដែលរមិលគុណចំពោះទិវាជ័យជម្នះ៧មករា និងបានបំភ្លៃបំផ្លើសសច្ចធម៌នៃថ្ងៃប្រវត្តិសាស្ត្រនេះ។ អត្ថបទទាក់ទង ថ្ងៃ៧មករា៖ សម្ដេច ហ៊ុន សែន បន្តប្រកាសកម្ចាត់ក្រុមអ្នកនយោបាយជ្រុលនិយម នៅក្នុងចំណោមអង្គពិធី ដែលមានវត្តមានមេដឹកនាំកំពូលៗ និងអ្នកចូលរួមជាងពីរម៉ឺននាក់ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញថ្លែងយ៉ាងដូច្នេះ៖«យើងខ្ញុំទាំងអស់គ្នាសូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីថ្លែងការណ៍នយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានវាយតម្លៃគ្រប់ជ្រុងជ្រោយ អំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃ មហាជ័យជម្នះ៧មករា ឆ្នាំ ១៩៧៩ និងបណ្ដាសមិទ្ធផលនានាចាប់តាំងពីថ្ងៃរំដោះ ៧មករា ដល់បច្ចុប្បន្ន។ លោក នួន ផារ័ត្ន បានបន្តទៀតថា៖«យើងខ្ញុំសូមគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលនឹងនាំដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិខ្មែរយើង។ យើងខ្ញុំ មិនព្រមឱ្យស្នាមប្រវត្តិសាស្ត្រដ៏គ្រោះថ្នាក់របស់កម្ពុជាវិលមកជាន់ដានជាថ្មីម្ដងទៀតជាដាច់ខាត។»។ លោកអភិបាលរងរាជធានីភ្នំពេញបានស្រែកប្តេជ្ញាការពារស្មារតី៧មករា ការពាររដ្ឋាបាលស្របច្បាប់ ការពារសន្តិភាព និងស្ថិរភាព និងគាំទ្រសម្តេច ហ៊ុន សែន បេក្ខជននាយករដ្ឋមន្ត្រី ព្រមទាំងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕ | បន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងសារទៅកាន់ប្រជាជាតិក្នុងពិធីប្រារព្ធខួប៤៤ឆ្នាំនៃទិវា៧មករា លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឡើងថ្លែងការប្ដេជ្ញាចិត្តតំណាងអង្គពិធីដ៏មហាឧឡារិក។ គណបក្សប្រជាជនកម្ពុជា និងកម្ពុជាបានប្រារព្ធខួបទី៤៤នៃទិវា៧មករា នាព្រឹកថ្ងៃទី៧មករាឆ្នាំ២០២៣នេះ នៅលើទីធ្លាមុខមហោស្រពកោះពេជ្រ។ |
ក្នុងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធវិជ្ជាជីវៈច្បាប់ និងតុលាការ លោក តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌នៃក្រសួងយុត្តិធម៌ បាននិយាយថា ក្រសួងយុត្តិធម៌ កំពុងពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ទាំង៣ មុននឹងបញ្ជូនទៅទីស្តីការ គណៈរដ្ឋមន្ត្រី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ដែលបានស្រង់សម្តី លោក តាន់ហ៊ាង ដាវ័ណ្ណបន្តថា ក្រសួងនឹងជំរុញការអនុម័តសេចក្តីព្រាងច្បាប់ទាំង៣ ឱ្យបានមុនចុងឆ្នាំ២០១៧នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ក្នុងការលើកកម្ពស់ឲ្យកាន់តែប្រសើរការអនុវត្តច្បាប់នានាពាក់ព័ន្ធវិជ្ជាជីវៈច្បាប់ និងតុលាការ។ លោក Cristanin Filippi អ្នកជំនាញផ្នែកច្បាប់មកពីប្រទេសបារាំង ដែលបានចូលរួមក្នុងសិក្ខាសាលានោះដែរ បានថ្លែងថា ការពង្រឹងវិស័យច្បាប់ដែលមានភាពស៊ីសង្វាក់គ្នាទៅនឹងប្រព័ន្ធតុលាការ គឺដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានភាពយុត្តិធម៌៕ ប្រភព៖AKP | សេចក្ដីព្រាងច្បាប់ចំនួន៣ មានសេចក្ដីព្រាងច្បាប់លក្ខន្តិកៈសាការី សេចក្តីព្រាងច្បាប់ក្រឡាបញ្ជី និងសេចក្តីព្រាងច្បាប់អាជ្ញាសាលា នឹងបញ្ចប់ការពិនិត្យ ពិភាក្សា និងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ។ ក្រសួងយុត្តិធម៌ នឹងជំរុញឲ្យអនុម័តច្បាប់ទាំង៣ ក្នុងឆ្នាំ២០១៧នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់នានាពាក់ព័ន្ធវិជ្ជាជីវៈច្បាប់ និងតុលាការ។ |
ថ្លែងនៅព្រឹត្តិការណ៍ឯកជនមួយលើប្រធានបទ «ភាពជាអ្នកដឹកនាំ» នៅថ្ងៃ ចន្ទ ១៧ ធ្នូ លោក អូបាម៉ា និយាយថា អំឡុងពេលលោកនៅកាន់អំណាចជាប្រធានាធិបតីអាមេរិកទី៤៤ លោកធ្លាប់សញ្ជឹងគិតថាតើពិភពលោកមួយដែលដឹកនាំទាំងស្រុងដោយស្ត្រី នឹងមានលក្ខណៈបែបណា។ «ឥឡូវនេះ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកដឹងថា អ្នកមិនល្អឥតខ្ចោះនោះឡើយ ក៏ប៉ុន្តែ ជារឿងដែលប្រកែកមិនបាន អ្វីដែលខ្ញុំអាចនិយាយនោះគឺថា អ្នកគឺល្អប្រសើរជាងយើង (បុរស)»។ លោក អូបាម៉ា បញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា លោកជឿជាក់យ៉ាងមុតមាំថា ក្នុងពេល២ឆ្នាំ ប្រសិនបើប្រជាជាតិទាំងអស់លើភពផែនដី បានដឹកនាំដោយស្ត្រីនោះ មនុស្សរាល់គ្នា នឹងមើលឃើញពីការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់នៅទូទាំងវិស័យទាំងអស់ ដែលក្នុងនោះ កម្រិតជីវភាពនិងលទ្ធផល ជាដើម។ ទន្ទឹមនឹងការនិយាយលើកតម្កើងស្ត្រី លោក អូបាម៉ា បែរជាបន្ទោសលើបុរស ដោយនិយាយថា៖«ប្រសិនបើអ្នកមើលលើពិភពលោកសព្វថ្ងៃ ហើយមើលដល់បញ្ហានោះ ជាធម្មតា វាកើតចេញពីមនុស្សចាស់ បុរសវ័យចំណាស់ ដែលមិនយល់ពីរបៀបដឹកនាំ»។ ក្រៅពីរឿងតួនាទីស្ត្រីក្នុងការដឹកនាំប្រទេសនេះ លោក អូបាម៉ា ក៏បានលើកឡើងពីការបែកខ្ញែកនយោបាយ (political polarization) និងការប្រើប្រាស់បណ្តេញផ្សព្វសង្គមចែករំលែកព័ត៌មានក្លែងបន្លំ។ សូមបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៧។ ហើយចាប់តាំងពីចាកចេញពីសេតវិមានអាមេរិកមក លោក និងអតីតស្ត្រីទីមួយ គឺអ្នកស្រី មីឈែល អូបាម៉ា បានបង្កើតមូលនិធីមួយដែលមានគោលដៅតាមដានមេដឹកនាំវ័យក្មេងនៅទូទាំងពិភពលោក៕ | ប្រសិនបើស្ត្រីបានដឹកនាំរាល់ប្រទេសទាំងអស់ក្នុងពិភពលោក វានឹងមានរីកចម្រើនជាទូទៅក្នុងកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងបច្ច័យ។ អតីតប្រធានធិបតីអាមេរិក បារ៉ាក់ អូបាម៉ា លើកឡើងបែបនេះ។ ពីប្រទេសសិង្ហបុរី អតីតមេដឹកនាំអាមេរិកស្បែកខ្មៅរូបនេះ បញ្ជាក់ត្រង់ៗថា ស្ត្រី មិនល្អឥតខ្ចោះឡើយ ប៉ុន្តែជារឿងប្រកែកមិនបាននោះគឺថា ពួកគេគឺល្អប្រសើរជាងបុរស។ |
គ្រាមិនទាន់មានការពង្រីកការសាងសង់ទំនប់វារីអគ្គិសនី នៅលើតួមេនៃទន្លេមេគង្គ ក៏ដូចជាផ្នែកខ្លះនៃដៃទន្លេនេះ ប្រជានេសាទរស់នៅជុំវិញបឹងទន្លេសាប មានពេលសម្រាកសម្រាប់ការនេសាទត្រី ដើម្បីធ្វើជាអាហារ និងការលក់ដូរ។ ក៏ប៉ុន្តែ ការអភិវឌ្ឍទំនប់វារីអគិ្គសនីដែលចេះតែរីកធំ បានផ្លាស់ប្តូរ របៀបនេសាទត្រីរបស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលរស់នៅជុំវិញបឹងទន្លេសាប។ លោក ឡុង សូចែត តំណាងនៃបណ្តាញសហគមន៍នេសាទ បឹងទន្លេសាប ខេត្តពោធិ៍សាត់ថ្លែងថា៖ «កាលពីត្រីសម្បូរណ៍គេទៅនេសាទ ក្នុងមួយអាទិត្យហ្នឹង គេទៅនេសាទ តែពីរថ្ងៃ ឬបីថ្ងៃទេ។ ឧបមាគេចេញពីផ្ទះទៅ គេៗអត់មកវិញទេ គេទៅពីរថ្ងៃ បីថ្ងៃមកវិញ គេមកសម្រាកពីរបីថ្ងៃអ៊ីចឹងទៅ បានគេទៅទៀត។ ប៉ុន្តែដល់ធនធានថយចុះ គេអត់ធ្វើអ៊ីចឹងទេ ទៅជាប្រចាំ បានសេចក្តីថា រកពេលរកវេលា បើកាលណាអត់ទៅ គាត់មិនអាចដោះស្រាយជីវភាពបានទេ»។ លោក បានថ្លែងបន្តថា ផលប៉ះពាល់ដែលចេញពីទំនប់ មិនត្រឹមតែមានទៅលើរយៈពេលនៃការនេសាទនោះទេ តែគុណភាពត្រីក៏បានធ្លាក់ចុះ ហើយពលរដ្ឋក៏ត្រូវបង្កើនការប្រើប្រាស់ឧបរកណ៍ដើម្បីការនេសាទប្រចាំថ្ងៃ។ ការបង្កើនឧបករណ៍នេសាទនេះហើយ ដែលបានធ្វើឲ្យប្រជានេសាទមួយចំនួន ធ្លាក់ខ្លួនក្លាយជាកូនបំណុល។ «ហើយបើខ្ញុំប្រៀបធៀបទៅវិញ មើលទៅជីវភាពថា ប្រាក់ចំណូលបានមិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែប្រជានេសាទ ជំពាក់បំណុលគេច្រើនវិញ មកពីអី? បង្កើនឧបករណ៍។ ពីមុនៗ ប្រើឧបករណ៍តិចទេ គេចាប់ត្រីបាន អាចដោះស្រាយជីវភាពបាន ប៉ុន្តែឥឡូវដើម្បីដោះស្រាយជីវភាពបាន គេត្រូវបង្កើនឧបករណ៍។ ឧទាហរណ៍ជាក់ស្តែង ពីមុនរាយមងត្រឹមដប់ដៃ ឥឡូវឡើងដល់២០ ៣០ដៃ មានខ្លះរហូត រាយមងប្រហែល១គីឡូដី ចម្ងាយរាប់រយដៃ ពីរបីរយដៃ ក៏មានដែរ មានអ្នកប្រភេទខ្លះ។ ពីដើម គេអុំទូករាយមង ប៉ុន្តែឥឡូវគេបើកកាណូតរាយ បញ្ឆេះម៉ាស៊ីន បើករាយ យើងឃើញសកម្មភាពហ្នឹងវាផ្លាស់ប្តូរទេ?»។ ការពណ៌នារបស់លោក ឡុង សូចេត តំណាងសហគមន៍នៅតាមបឹងទន្លេសាប បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានមួយដែលបានប្រមូលផ្តុំតំណាងសហគមន៍ផ្សេងទៀតមកពីខេត្តដែលស្ថិតជាប់ទន្លេមេគង្គ និងបឹងទន្លេសាប។ ក្រុមតំណាងសហគមន៍នេសាទ បានសម្តែងក្តីបារម្ភកាន់តែខ្លាំងផងដែរ ចំពោះវឌ្ឍនភាពនៃទំនប់វារីអគ្គិសនី ក្នុងប្រទេសដែលពឹងផ្អែកលើធនធានទឹករបស់ទន្លេមេគង្គ។ ការសម្តែងក្តីបារម្ភរបស់ពួកគាត់ បានកើតមានឡើងមុនប៉ុន្មានថ្ងៃតែប៉ុណ្ណោះនៃកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គដែលនឹងមានមេដឹកនាំប្រទេសចំនួនបួនចូលរួម។ អ្នកស្រី ជិន សុគន្ធរ សមាជិកសហគមន៍នេសាទ ស្រុកសំបូរ ខេត្តក្រចេះ មានរឿងផ្សេងពីលោក ឡុង សូចែត តែមានក្តីបារម្ភដូចគ្នាចំពោះផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីមកលើធនធានធម្មជាតិក្នុងទន្លេមេគង្គ ដែលមិនអាចខ្វះបានសម្រាប់ប្រជាជនរស់នៅជុំវិញទន្លេនេះ។ គម្រោងទំនប់វារីអគ្គិសនី សំបូរ នៅខេត្តក្រចេះ ជារឿងចាស់សម្រាប់រដ្ឋាភិបាល តែអាចជាការផ្លាស់ប្តូរថ្មីនៃជីវិតរស់នៅរបស់អ្នកស្រី ជិន សុគន្ធរ និងប្រជានេសាទឯទៀត។ អ្នកស្រីនិយាយថា ប្រសិនបើទំនប់ដែលត្រូវបានចុះបញ្ជីក្នុងផែនការមេរបស់គណៈកម្មការទន្លេមេគង្គតាំងពីទសវត្សរិ៍ឆ្នាំ១៩៩០នេះ ត្រូវបានអនុវត្តន៍ ដោយមិនបានសិក្សាឲ្យបានច្បាស់លាស់នោះទេ នោះប្រជាពលរដ្ឋដែលរស់នៅជាន់គ្នាក្នុងតំបន់គម្រោងនេះ នឹងមានវាសនាដូចពលរដ្ឋនៅក្នុងតំបន់វិនិយោគទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។ អ្នកស្រីរៀបរាប់ក្នុងសន្និសីទព័ត៌មាន ដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ៣០ ខែមីនា ដោយអង្គការក្រៅរដ្ឋាភិបាលមួយយ៉ាងដូច្នេះ៖ «យើងឃាត់ រាជរដ្ឋាភិបាលត្រូវធ្វើហើយ តែធ្វើយ៉ាងណា ធ្វើឲ្យ កុំឲ្យវាប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងស្រុង ទាំងស្រុង ឧទាហរណ៍ថា ទន្លេនៅ ទន្លេមេគង្គចឹង វាមានទន្លេតូច ទន្លេធំចឹង ចឹងធ្វើយ៉ាងណាបិទទៅទន្លេតូចតាចអីកុំឲ្យវាលេចលង់បាត់បង់ដល់ប្រជាពលរដ្ឋ ធ្វើឲ្យការលំបាក។ អ៊ីចឹង ធ្វើយ៉ាងណា អាទន្លេតូចតាច ខាងកើតៗហ្នឹងធ្វើទៅ កុំឲ្យធ្វើទន្លេមេ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជន របស់ប្រជាពលរដ្ឋដល់ត្រី ដែលៗ សម្រាប់ចិញ្ចឹម ដល់ប្រជាពលរដ្ឋចឹង បើសិនជាថា អ៊ីចឹងទេគឺដូចតែគ្នាហ្នឹង បើផលប៉ះពាល់ចឹង គឺមានថាមានកង្វល់ ហើយមានក្តីព្រួយបារម្ភ មានអី ដូចតែគ្នាអ៊ីចឹង»។ ការព្រួយបារម្ភរបស់តំណាងសហគមន៍នេសាទទាំងពីរ ត្រូវបានលើកមកបញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានអំពាវនាវដល់រដ្ឋាភិបាលនៃតំបន់ទន្លេមេគង្គក្រោម និងគណៈកម្មាធិការទន្លេមេគង្គឲ្យគោរព និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលជីវភាពរស់នៅរបស់ពូកគាត់បាន និងរងការប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ព្រមទាំងសូមឲ្យការពារប្រព័ន្ធអេកូឡូស៊ី៏ទន្លេនេះផងដែរ។ សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ ដែលនឹងផ្ញើជូនរដ្ឋាភិបាលប្រទេសចំនួនបួនដែលនឹងចូលរួមកិច្ចប្រជុំកំពូលើកទី៣ នៃគណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ពីការចង់បាននានារបស់ក្រុមអង្គការសង្គមស៊ីវិល ជុំវិញការអភិវឌ្ឍន៍ថាមពលតាមទំនប់វារីអគ្គិសនី និងគម្រោងធំមួយគឺ គម្រោងទំនប់វារីអគ្គិសនីសំបូរ។ សេចក្តីថ្លែងការណ៍បានសរសេរក្នុងន័យដើមថា៖ «ការរៀបចំផែនការអភិវឌ្ឍន៍ថាមពលជាតិ គួរតែតម្រូវឲ្យមានការចូលរួមជាសាធារណៈ ទាំងបុរស និងស្ត្រី គ្រប់វ័យ ជាពិសេសសហគមន៍រងគ្រោះ នៅក្នុងដំណើរការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ ដើម្បីធានាថាផែនការនោះ ពុំបង្កផលប៉ះពាល់អវិជ្ជមានណាមួយមកលើបរិស្ថាន ធនធានធម្មជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ យើងទទួលស្គាល់ពីតម្រូវការអគ្គិសនី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងប្រទេសយើង និងក្នុងតំបន់នេះ ទោះជាយ៉ាងណាក៏ដោយ ផែនការទាំងនោះ គួរចាត់ជាអាទិភាពនូវការបំពេញតម្រូវការថាមពលរបស់ប្រជាពលរដ្ឋមូលដ្ឋាន មិនមែនការផលិតអតិរេកអគ្គិសនីសម្រាប់នាំចេញទៅក្រៅប្រទេសឡើយ។ ផែនការទាំងនោះ គួរតែរៀបចំឡើងសម្រាប់ការបញ្ចូលទៅតាមដំណាក់កាល នូវថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ និងថាមពលខ្យល់) និងវិធានការគ្រប់គ្រងប្រសិទ្ធភាពថាមពល»។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា គួរបើកចំហរព័ត៌មានពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធដែលទាក់ទងនឹងសំណើគម្រោងទំនប់នៅសំបូរក្នុងខេត្តក្រចេះ។ រដ្ឋាភិបាលគួរធានាថា សមាជិកសហគមន៍រងគ្រោះ និងអ្នកពាក់ព័ន្ធដទៃទៀត អាចចូលរួមប្រកបដោយប្រសិទ្ធភាព និងពេញលេញ នៅក្នុងការពិគ្រោះយោបល់ និងដំណើរការធ្វើសេចក្តីសម្រេច»។ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum ថ្លែងថា ប្រទេសផ្សេងទៀត ក៏នឹងផ្តល់យោបល់ ទាក់ទិនស្ថានភាពប្រែប្រួលនៃធាតុដើមរបស់ទន្លេមេគង្គ ក៏ដូចជាអាងទន្លេមេគង្គ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គនៅខេត្តសៀមរាប។ លោកមានប្រសាសន៍ថា៖ «ដោយឡែក ទាក់ទងអង្គការសង្គមស៊ីវិលមួយៗ នៅក្នុងប្រទេសមួយៗ គាត់ក៏មានទាក់ទង ការសំណូមពរផ្សេងៗគ្នា ទៅកាន់កិច្ចប្រជុំកំពូលហ្នឹងដែរ ជុំវិញទាក់ទងការគ្រប់គ្រងធនធានទឹក ការធានានិរន្តរភាព ទាក់ទងបរិស្ថាន អេកូឡូស៊ី ជីវភាពរស់នៅ ហើយនិងប្រព័ន្ធកសិកម្ម រួមនឹងទាក់ទងលំហូរនៃទន្លេ ដែលជាផ្នែកមួយនៃការធានានូវនិរន្តរភាព ជីវភាពរស់នៅ ជីវិតប្រជាជន ៦៥លាន នាក់ ដែលពឹង អាស្រ័យផលផ្ទាល់ពីទន្លេមេគង្គ ហើយ៣០០លាននាក់ ដែលពឹងផ្អែក ទាក់ទងប្រយោជន៍ពីធនធានអាងទន្លេងមេគង្គ»។ លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងប្រាប់ VOA កាលពីពេលថ្មីៗនេះថា កិច្ចប្រជុំកំពូល នៃគណៈកម្មការទន្លេមេគង្គ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគោលបំណងបីធំៗ គឺទីមួយ ដើម្បីរំឭកឡើងវិញនូវការប្តេជ្ញានៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC) លើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ស្របតាមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ទីពីរពិនិត្យមើលសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គបានធ្វើកាលពី៤ឆ្នាំកន្លងទៅ និងទីបីគឺការអនុម័តផែនការ៤ឆ្នាំបន្ទាប់ទៀត។ លោកបន្តថា កន្លងទៅមានការព្រួយបារម្ភអំពីការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅលើទន្លេមេគង្គ ជាពិសេសការសាងសង់ទំនប់របស់ប្រទេសឡាវ។ លោក តែ ណាវុធអះអាងបន្ថែមថា មុននឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលដែលធ្វើឡើងនៅថ្ងៃទី៥ខែមេសានោះ នឹងមានសន្និសីទអន្តរជាតិនៅថ្ងៃទី២ និងទី៣ ខែមេសា ដែលអនុញ្ញាតឲ្យភាគីពាក់ព័ន្ធពិភាក្សា បញ្ចេញយោបល់ និងបង្ហាញការព្រួយបារម្ភនានាអំពីទន្លេមេគង្គ ហើយបន្ទាប់មកនឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃទី៤ ខែមេសា។ អ្នកស្រី លុយ រស្មី នាយិកាប្រតិបត្តិ សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ បានថ្លែងនៅក្នុងសន្និសីទព័ត៌មានរបស់ក្រុមតំណាងពលរដ្ឋរស់នៅសហគមន៍ជាប់នឹងទន្លេមេគង្គ កាលពីសប្តាហ៍ថា ការធ្វើសេចក្តីសម្រេចអំពីគម្រោងថាមពលវារីអគ្គិសនី មិនគួរធ្វើឡើង ដាច់ដោយឡែកទៅតាមករណីគម្រោងនីមួយៗដាច់ពីគ្នា ដោយមិនគិតអំពីផលប៉ះពាល់រួម និងនៅទូទាំងអាងទន្លេនោះឡើយ។ អ្នកស្រីបានបន្តថា រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់មេគង្គ គួរមានជំហររូមមួយ ក្នុងការប្រើប្រាស់អភិក្រមប្រព័ន្ធអេកូឡូស៊ី។ អ្នកស្រីថ្លែងយ៉ាងដូច្នេះ៖ «ចំណុចសំខាន់មួយទៀតនោះគឺ រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់មេគង្គហ្នឹង គួរតែអនុម័តច្បាប់ និងការប្តេជ្ញា ប្រើប្រាស់អភិក្រមប្រព័ន្ធអេកូឡូស៊ី សម្រាប់ការគ្រប់គ្រងជលផល ដើម្បីថែរក្សាធនធានធម្មជាតិ ឲ្យមាននិរន្តរភាព និងការពារទីជម្រក និងកន្លែងពងកូនសំខាន់ៗផងដែរ»។ អ្នកស្រីថ្លែងបន្ថែមថា រដ្ឋាភិបាលគួរពិចារណាវិធានការគ្រប់គ្រងលើតម្រូវការ និងប្រសិទ្ធភាពថាមពល នៅក្នុងផែនការអភិវឌ្ឍន៍ថាមពលរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងតំណាងពលរដ្ឋរស់ក្នុងសហគមន៍ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ បានឲ្យដឹងបន្ថែមទៀតថា ព័ត៌មានអំពីគម្រោងទំនប់ថាមពលវារីអគ្គិសនី ដែលរួមទាំង ជាភាសាជាតិ គួរតែបានចាត់ចែងឲ្យមាន នៅក្នុងមជ្ឈដ្ឋានសាធារណៈ ឬក្នុងគេហទំព័រ របស់គណៈកម្មការទន្លេមេគង្គ ដើម្បីធានាថា សាធារណជនអាចទទួលបានព័ត៌មាននេះ។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា លំហសម្រាប់សហគមន៍រងគ្រោះ និងអង្គការសង្គមស៊ីវិលនៅក្នុងការពិគ្រោះយោបល់ គួរត្រូវបានពង្រីកជាពិសេសសម្រាប់អ្នកដែលធ្វើការផ្ទាល់ជាមួយសហគមន៍រងគ្រោះដោយសារទំនប់ និងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់ ដើម្បីធ្វើកិច្ចការនេះ និងផ្តល់យោបល់លើសំណើគម្រោងទាំងនោះ។ ពាក់ព័ន្ធនឹងផលប៉ះពាល់ដែលអាចនឹងបង្កឡើងដោយទំនប់វារីអគ្គិសនីសំបូរនោះ សេចក្តីថ្លែងការណ៍រួមដដែលបាន លើកឡើងថា សំណើទំនប់សំបូរនឹងបង្កការប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនចំនួន ១៩ ០៣៤នាក់។ ប្រជាពលរដ្ឋទាំងនេះ នឹងត្រូវផ្លាស់ទីលំនៅ ទៅកន្លែងផ្សេង ដោយសារទីលំនៅបច្ចុប្បន្នរបស់ពួកគេ និងធនធានធម្មជាតិ នឹងត្រូវលិចលង់ជាអចិន្ត្រៃយ៍នៅក្នុងអាងដែលកើតឡើងដោយសារទំនប់នេះ។ ការសិក្សាវិទ្យាសាស្ត្រមួយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៅឆ្នាំ២០១២ បានប៉ាន់ប្រមាណថា ទិន្នផលត្រី និងវារីសត្វនានាដទៃទៀត នឹងថយចុះ១៦ភាគរយ ៣០ភាគរយ ឬ ៩៨.០០០ ១៨២.០០០ តោនប្រសិនបើសំណើទំនប់ត្រូវសាងសង់មែននោះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖ កិច្ចប្រជុំកំពូលលើកទី៣ នៃគណៈកម្មការទន្លេមេគង្គនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមេសា នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ នៅមុនការមកដល់នៃកិច្ចប្រជុំកំពូល តំណាងសហគមន៍រស់នៅជុំវិញទន្លេមេគង្គ និងបឹងទន្លេសាបបានឲ្យដឹងពីការប្រែប្រួលនៃសកម្មភាពនេសាទ និងការធ្លាក់ចុះគុណភាពត្រី ចាប់តាំងពីមានការពង្រីកនៃទំនប់វារីអគ្គិសនីនៅលើតួមេទន្លេមេគង្គ និងដៃទន្លេដ៏ធំមួយនេះ។ តំណាងសហគមន៍នេសាទ ទទូចសុំរដ្ឋាភិបាលដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ធ្វើការពិចារណាឲ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នានាទៅលើទន្លេមេគង្គ នៅមុនពេលផ្តល់សេចក្តីយល់ព្រម ឲ្យមានការអភិវឌ្ឍន៍ទំនប់ថ្មីបន្ថែមទៀត ទៅថ្ងៃអនាគត។ |
លោក Ray ក៏បានពន្យល់អំពីគម្រោងនៃការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិក Mobile Legends ទៅកាន់តំបន់ផ្សេងៗទៀតឱ្យមានភាពរីកចំរើនបន្ថែម ព្រមទាំងគោលដៅចំណងរបស់ការប្រកួតនៅក្នុងឆ្នាំ ២០២៤។ បន្ថែមពីនេះ Mobile Legends ក៏គ្រោងបង្កើតការប្រកួតលីគសម្រាប់នារី ដើម្បីឱ្យមានការប្រកួតប្រជែងដូចទៅនឹងក្រុមបុរសផងដែរ។ | Mobile Legend បានសាយភាយទៅដល់ប្រទេសតំបន់អឺរ៉ុប ព្រមទាំងបង្ហាញវត្តមានដំបូងនៅការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកពិភពលោករបស់សហព័ន្ទកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) ក្នុងឆ្នាំ ២០២៣។ នេះបើតាមសម្តីរបស់លោក Ray Ng នាយកផ្នែកប្រព័ន្ទអេកូឡូស៊ីកីឡាអេឡិចត្រូនិករបស់ Moonton និយាយប្រាប់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ។ |
ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ កញ្ញានេះ បានឱ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ កម្ពុជា នឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមាកាត់ថៃ,ឡាវ និងវៀតណាម រួចចុះបន្តិចមកលើកម្ពុជា។ ក្រសួងធនធានទឹក បន្តថា កម្ពុជាក៏រងឥទ្ធិពលខ្យល់មូសុងនិរតីបក់ក្នុងល្បឿងមធ្យមទៅបង្គួរ និងខ្យល់សមុទ្រ (Sea Breeze) រួមទាំងវិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដោយបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន។ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើ ដោយមិនមានឥទ្ធិពលលើកម្ពុជាឡើយ។ ស្ថានភាពបែបនេះ បានធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំផ្គរ រន្ទះ រួមនឹងខ្យល់កន្រ្តាក់។ លើសពីនេះ រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល និងខេត្តស្វាយរៀង អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ បើតាមក្រសួងធនធានទឹក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផ្ទៃមេឃអួរអាប់ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកតំបន់មាត់សមុទ្រវិញ ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកខ្ពស់ៗ។ បន្ថែមលើនេះ ខេត្តកោះកុង ព្រះសីហនុ និងកំពត ក៏អាចរកនូវជំនន់ទឹកភ្លៀងផងដែរ៕ | ភ្នំពេញ៖រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល, កោះកុង, កំពត, ព្រះសីហនុ និងខេត្តស្វាយរៀង អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨-១៤ កញ្ញា។ ដោយឡែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ អ្នកស្រី ផល្លា បានបោះបង់ការងាររោងចក្រ មកចាប់យករបរធ្វើស្ករត្នោត ព្រោះរបរនេះទទួលបានប្រាក់ចំណូលច្រើន និងមានពេលវេលានៅផ្ទះច្រើនផងដែរ។ អ្នកស្រី ផល្លា លើកឡើងដូច្នេះ៖«ខ្ញុំស្រលាញ់របរធ្វើស្ករត្នោតនេះណាស់ ព្រោះរកចំណូលបានច្រើន»។ ក្នុងមួយឆ្នាំ អ្នកស្រី ផល្លា អាចធ្វើស្ករត្នោតលក់ឱ្យក្រុមហ៊ុនខនហ្វីរេល Confirel ប្រមាណ ១,៥តោនកន្លះ និងអាចរកចំណូលបាន១២លានរៀលក្នុងមួយឆ្នាំ៕ | កំពង់ស្ពឺ៖ អ្នកស្រី នួន ផល្លា ជាអ្នកផលិតស្ករត្នោតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន ហ៊ុនខនហ្វីរេល Confirel។ ក្រោយស្ករត្នោតមានទីផ្សារល្អ ដោយសារការបញ្ជាទិញពីក្រុមហ៊ុនខនហ្វីរេល Confirel អ្នកស្រី ផល្លា បានឈប់ធ្វើការរោងចក្រ បែរមកធ្វើស្ករត្នោតលក់វិញ។ អ្នកស្រី ផល្លា ស្រលាញ់ពេញចិត្តនឹងរបរធ្វើស្ករត្នោតណាស់ ព្រោះរបរនេះ អាចជួយជីវភាពគ្រួសារ និងបានថែរបរដូនតាមិនឱ្យបាត់បង់។ |
នៅថ្ងៃទី៣០ ខែមករា លោក Jose Guerra សមាជិកសភាបក្សប្រឆាំង និងធ្លាប់ជាធនាគារិកនៅធនាគារកណ្ដាលរបស់វ៉េណេស៊ុយអេឡា លើកឡើងតាមបណ្ដាញសង្គម Twitter ថា លោកបានទទួលព័ត៌មានពីផែនការដឹកដុំមាសទៅកាន់រុស្ស៊ី។ អ្នកនយោបាយប្រឆាំងរូបនេះទម្លាយថា យន្តហោះរុស្ស៊ីមួយគ្រឿងដែលទៅដល់ព្រលានយន្តហោះក្រុងការ៉ាកាស់ក្នុងជើងហោះហើរពីទីក្រុងមូស្គូ ត្រៀមដឹកដុំមាសប្រមាណ២០តោនទៅកាន់ទឹកដីរុស្ស៊ីវិញ។ ការអធិប្បាយរបស់សមាជិកសភាខាងលើ ត្រូវបានផ្សាយយ៉ាងទូលាយដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ ក្រោយមកទៀត ក៏មានសេចក្ដីរាយការណ៍មួយទៀតថា យន្តហោះអាថ៌កំបាំងនេះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Nordwind ប្រភេទខ្នាតយក្ស Boeing 777 ដែលអាចផ្ទុកបានចំនួនជាង៤០០នាក់ឯណោះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។ យ៉ាងណាមិញ រុស្ស៊ីបានទាត់ចោលព័ត៌មានទាំងអម្បាលម៉ាននេះ។ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីនិយាយថា វាគ្មានព័ត៌មានបែបនេះកើតឡើងឡើយ ហើយវាគ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ។ ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុនៃរដ្ឋាភិបាលប្រធានាធិបតីស្និទ្ធរុស្ស៊ី នីកូឡាស់ ម៉ាឌុយរ៉ូ វិញ មិននិយាយអ្វីឡើយចំពោះករណីដឹកជញ្ជូនមាសនេះ និងបានបដិសេធការចុះចតរបស់យន្តហោះរុស្ស៊ីផងដែរ។ ទន្ទឹមនឹងការបដិសេធនេះ មន្ត្រីវិមានក្រេមឡាំងដដែលនេះ ក៏បញ្ចេញជំហររុស្ស៊ីដែលត្រៀមខ្លួនជួយដោះស្រាយជម្លោះនយោបាយនៅវ៉េណេស៊ុយអេឡាដោយគ្មានការលូកលាន់ពីខាងក្រៅឡើយ។ ដោយមិននិយាយចំឈ្មោះអាមេរិក លោក Peskov ក៏សង្កត់ធ្ងន់ទៀតថា រុស្ស៊ីជំទាស់ដាច់ខាតការអន្តរាគមន៍របស់ប្រទេសទីបី។ សូមបញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ក្រុងមូស្គូ ឈរខាងប្រធានាធិបតី ម៉ាឌុយរ៉ូ ដែលត្រូវអាចទាមទារឲ្យចុះចេញពីតំណែង។ ក្រុងមូស្គូ ក៏រិះគន់ក្រុងវ៉ាស៊ីនតោនដែលប្រកាសគាំទ្រមេដឹកនាំប្រឆាំង ហ័ន ក្វៃដូ ឲ្យធ្វើជាប្រធានាធិបតីបណ្ដោះអាសន្នជាសាធារណៈទៀតផង។ លោកប្រធានាធិបតី ពូទីន វិញ ក៏ថែមទាំងនិយាយថា ទង្វើអាមេរិកបើកចំហនៅវ៉េណេស៊ុយអេឡា ជាការបំពានច្បាប់អន្តរជាតិយ៉ាងកំរោល៕ | វិមានក្រេមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទាត់ចោលព័ត៌មានដែលផ្សាយថា មាសចំនួន២០តោនត្រូវដឹកទៅកាន់រុស្ស៊ីតាមយន្តហោះមួយគ្រឿង។ ព័ត៌មាននេះត្រូវបានបញ្ចេញដោយសមាជិកសភាវ៉េណេស៊ុយអេឡាម្នាក់។ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី៣០ ខែមករា អះអាងថា នេះជាព័ត៌មានក្លែងបន្លំ និងប្រាប់ឲ្យសាធារណជនប្រុងប្រយ័ត្នក្នុងការទទួលព័ត៌មាន។ |
លោក Liu នឹងរៀបចំជំនួបរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០ និង ៣១ ខែមករា ជាមួយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Steven Mnuchin និងតំណាងចរចាពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer។ នេះបើការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន Gao Feng ។ ក្រោយពីទស្សនកិច្ចចុងក្រោយរបស់លោកឧបនាយករដ្ឋមន្ត្រីចិន Liu He ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាឆ្នាំ២០១៨កន្លងទៅ លោកធ្លាប់បានប្រាប់សារព័ត៌មានរដ្ឋចិនថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលមានគោលដៅបញ្ឈប់ការវាយប្រហារគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែបន្ទាប់មកកិច្ចព្រៀមព្រៀងនេះបានប្រែជាក្លាយជាអត់បានការទៅវិញយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post ។ គួររម្លឹកផងដែរថា កាលពីសប្តាហ៍មុន មន្ត្រីចិននិងអាមេរិកបានរៀបចំជំនួបទល់មុខ កម្រិតអនុរដ្ឋមន្ត្រីរយៈពេល៣ថ្ងៃមួយក្នុងទីក្រុងប៉េកាំង ដែលបានបញ្ចប់ទៅដោយបន្សល់ទុកភាពវិជ្ជមាន។ ការិយាល័យរបស់ប្រតិភូពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ក្រុមប្រតិភូទាំងនោះបានពិភាក្សាលើសំណុំរឿងសំខាន់ៗជាច្រើន រួមមាន ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា ការពារកម្មសិទ្ធិបញ្ញា រនាំងពាណិជ្ជកម្មមិនមែនពន្ធគយ ចោរកម្មបច្ចេកវិទ្យា សេវាកម្ម និងកសិកម្មជាដើម៕ | ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅដំណាច់ខែមករានេះ ដើម្បីរៀបចំជំនួបពាណិជ្ជកម្មជាមួយភាគីអាមេរិក។ នេះបើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ១៧ ខែមករា។ |
កាលពីខែមករាកន្លងទៅ កម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា (BirdLife) និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានធ្វើជំរឿនសត្វស្លាបអាស៊ី នៅតំបន់រ៉ាមសារស្ទឹងសែននេះ។ ជាលទ្ធផល សត្វស្លាបចំនួន ២៦ប្រភេទត្រូវបានប្រទះឃើញ និងកត់ត្រាទុក ក្នុងនោះមានសត្វស្លាបដែលកំពុងរងការគំរាមកំហែង ចំនួន៣ប្រភេទគឺ អកត្រីក្បាលប្រផេះ ស្មោញ និងទុងប្រផេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការ BirdLife នៅថ្ងៃទី១៣ ខែកុម្ភៈ។ បើតាមអង្គការ BirdLife ក្នុងពេលជំរឿននោះដែរ ក្រៅពីបានកត់ត្រាសត្វស្លាបទាំង២៦ប្រភេទខាងលើក្រុមឧទ្យានុរក្ស ក៏បានកត់ត្រាសត្វស្វាព្រាម ដែលជាប្រភេទជិតផុតពូជចំនួន១០ក្បាលផងដែរ។ អង្គការ BirdLife បានបញ្ជាក់ផងដែរថា ប្រភេទសត្វស្លាបនាឆ្នាំនេះ ទាបជាងឆ្នាំមុនៗ។ ទាក់ទិននឹងការថយចុះចំនួនសត្វស្លាបនេះ លោក ស៊ុយ ទីណាន ឧទ្យានុរក្សប្រចាំក្នុងតំបន់រ៉ាមសារស្ទឹងសែន បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ជាទូទៅចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារដូវសម្បូរសត្វស្លាប ព្រោះទឹកនៅតំបន់នេះស្រក ងាយស្រួលសត្វរកចំណី។ តែឆ្នាំនេះ ទឹកមានការស្រកចុះយឺត ខ្វះចំណី ធ្វើឲ្យសត្វស្លាបទាំងនោះ ពិបាកស្វែងរកចំណី ហើយត្រូវទៅរកចំណីនៅកន្លែងផ្សេង។ ឧទ្យានុរក្សរូបនេះ បានបញ្ជាក់បន្ថែមថា៖«យើងមិនទាន់អាចសន្និដ្ឋានបានទេថា ឆ្នាំនេះប្រភេទសត្វស្លាប ធ្លាក់ចុះប៉ុន្មានភាគរយ ព្រោះរង់ចាំការធ្វើជំរឿនមួយឆ្នាំពេញសិន។ គ្រាន់តែយើងសង្កេតឃើញ ពីការធ្វើជំរឿនលើកទីមួយ ប្រភេទសត្វស្លាបក្នុងឆ្នាំនេះ ហាក់តិចជាងឆ្នាំមុន»។ តាមការកត់សម្គាល់របស់ក្រុមការងារ កម្រិតទឹកក្នុងតំបន់រ៉ាមសារ នៅមានកម្រិតខ្ពស់នៅឡើយ ដែលធ្វើឲ្យសត្វស្លាប មិនទាន់អាចរកចំណីនៅតំបន់ដីសើមនេះបាន។ ដោយឡែកចំពោះសកម្មភាពអង្កេតតាមដានជីវចម្រុះនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឧទ្យានុរក្សប្រចាំការនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន ផ្ទាល់តែម្ដង។ នេះបើតាមអង្គការ BirdLife៕ សត្វស្លាបនៅតំបន់រ៉ាមសារស្ទឹងសែន(រូបពីហ្វេសប៊ុកអង្គការBirdLife) សត្វស្វាព្រាមនៅតំបន់រ៉ាមសារ(រូបពីហ្វេសប៊ុកអង្គការBirdLife) | តំបន់រ៉ាមសារស្ទឹងសែន មានទីតាំងនៅភូមិផាត់សណ្ដាយ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តំបន់នេះមានសារសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទ ដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើម សម្បូរ ព្រៃលិចទឹក និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ |
គណៈកម្មាធិការទីបីទទួលបន្ទុកផ្នែកសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃ១៦ វិច្ឆិកា បានអនុម័តសេចក្តីសម្រេចថ្មីមួយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សមីយ៉ាន់ម៉ា ដោយមានសំឡេងគាំទ្រពីរដ្ឋសមាជិក ១៤២, អនុបវាទ ២៦ និងជំទាស់១០សំឡេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ។ រដ្ឋទាំង១០ ដែលជំទាស់ការអនុម័តលើសេចក្តីសម្រេចថ្កោលទោសរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមាន ដូចជា បេឡារុស បូរ៉ុនឌី ចិន ឡាវ ហ្វីលីពីន រុស្ស៊ី វៀតណាម ស៊ីមប៉ាវេ កម្ពុជា និងមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់។ មីយ៉ាន់ម៉ា បានប្រកាសមិនទទួលស្គាល់ខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេច ដោយទាំងពណ៌នាថា គ្មានការធានាពីនីតិវិធីច្បាស់លាស ពិសេសនោះ មើលរំលងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ តាមប្រភពព័ត៌មានដដែលនោះ សេចក្តីសម្រេច ដែលត្រូវបានផ្ចុងផ្តើម ដោយអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភខ្លាំងពីស្ថានភាពសិទ្ធិមនុស្សមីយ៉ាន់ម៉ា ជាពិសេសនោះលើបញ្ហានៅក្នុងរដ្ឋរ៉ាខាន ដែលជាបញ្ហាហិង្សា និងបានបង្កឲ្យមានជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាចាកចេញពីមីយ៉ាន់ម៉ាទៅប្រទេសជិតខាង។ មិនខុសពីសេចក្តីសម្រេចមុនៗ បានថ្កោលទោសយ៉ាងខ្លាំងទៅលើការបំពានសិទ្ធិមនុស្សគ្រប់ទម្រង់នៅក្នុងមីយ៉ាន់ម៉ា ហើយក៏បានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យ ដើម្បីនាំយកអ្នកបង្កពាក់ព័ន្ធមកទទួលខុសត្រូវផ្នែកច្បាប់។ សេចក្តីសម្រេចនោះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយជ្រោមជ្រែងកម្មវិធីជំនួយមនុស្សធម៌សម្រាប់ជនរងគ្រោះផងដែរ។ គួរជម្រាបផងដែរថា គិតចាប់ពីការវាយប្រហាររវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម បានផ្ទុះឡើងនៅរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា នៅខែសីហា ឆ្នាំមុនមក រដ្ឋាភិបាលមីយ៉ាន់ម៉ា បានក្លាយជាគោលដៅ ដែលប្រៀបដូចផ្ទាំងស៊ីបមួយ សម្រាប់សហគមន៍អន្តរជាតិ ដោយពួកគេ បានចោទរដ្ឋាភិបាលមីយ៉ាន់ម៉ា មិនមានឆន្ទៈដោះស្រាយ ខណៈមីយ៉ាន់ម៉ា ក៏បានអះអាងម្តងហើយម្តងទៀតថា បញ្ហានេះ ទាមទារយុទ្ធសាស្ត្រ និងពេលវេលាវែង៕ | គណៈកម្មាធិការទី៣របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចថ្មីមួយទៀត ដើម្បីថ្កោលទោសលើហិង្សា ដែលកើតឡើងនៅក្នុងរដ្ឋរ៉ាខាន (Rakhine) របស់មីយ៉ាន់ម៉ា។ គណៈកម្មាធិការ ក៏បានទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាធានាពីការគោរពសិទ្ធិមនុស្ស និងបើកការស៊ើបអង្កេតតម្លាភាពមួយដើម្បីនាំយកអ្នកទទួលខុសត្រូវពីក្រោយមកប្រឈមមុខច្បាប់។ |
អត្ថបទទាក់ទង គ្រូពេទ្យបញ្ជាក់ថា លោកត្រាំ អាចទៅធ្វើយុទ្ធនាការបោះឆ្នោតវិញនៅថ្ងៃ១០ តុលា ក្នុងលិខិតខ្លីមួយដែលចេញផ្សាយដោយសេតវិមានអាមេរិក ប៉ុន្មានម៉ោងមុនពេលលោក ដូណាល់ ត្រាំ ចេញទៅធ្វើឃោសនាបោះឆ្នោត វេជ្ជបណ្ឌិត Sean Conley និយាយថា លោកប្រធានាធិបតីមានលទ្ធផលតេស្តអវិជ្ជមានច្រើនថ្ងៃជាប់គ្នា។ តែលោកពុំបានបញ្ជាក់ចំនួនថ្ងៃច្បាស់លាស់ឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកវេជ្ជបណ្ឌិត Conley បញ្ជាក់ទៀតថា លទ្ធផលតេស្តអវិជ្ជមានព្រមទាំងទិន្នន័យនៅមន្ទីរពិសោធន៍និ ងគ្លីនិកផ្សេងទៀត បង្ហាញថា លោកប្រធានាធិបតីលែងអាចចម្លងជំងឺកូវីដ-១៩ នេះទៅកាន់អ្នកដទៃទៀតហើយ។ លោក ត្រាំ ត្រលប់ធ្វើយុទ្ធនាការបោះឆ្នោតវិញនៅយប់ថ្ងៃទី ១២ ខែតុលា នៅក្នុងទីក្រុង Sanford រដ្ឋ Florida ។ នេះគឺជាគម្រោងលើកដំបូង ចាប់តាំងពីលោកប្រកាសថាឆ្លងជំងឺកូវីដ-១៩នៅថ្ងៃទី២ ខែតុលា ។ លោកប្រាប់អ្នកគាំទ្រថា មានអារម្មណ៍ថា អំណាចជាងមុន។ ចំណែក បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ ចូ បៃឌិន ក៏មានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១២ ខែតុលាផងដែរ។ ក្រុមឃោសនាបោះឆ្នោតលោក បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍។ អតីតអនុប្រធានាធិបតីរូបនេះ បានធ្វើតេស្តអវិជ្ជមានច្រើនលើកមកហើយ ចាប់តាំងពីលោកត្រាំឆ្លងកូវីដ-១៩ មក។ ក្នុងការស្ទាបស្ទង់ លោក បៃឌិន បាននាំមុខក្នុងរដ្ឋ Wisconsin និងរដ្ឋ Pennsylvania ដែលជារដ្ឋលោក ត្រាំ ឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ យោងតាមការស្ទង់មតិរបស់ Reuters នៅថ្ងៃទី១២ ខែតុលា លោក បៃឌិន នាំមុខលោក ត្រាំ ចំនួន៧ពិន្ទុក្នុងរដ្ឋទាំងពីរនេះ។ ខណៈកំពុងមានប្រៀបលើលោកត្រាំបែបនេះ លោក បៃឌិន បន្តធ្វើយុទ្ធនាការនៅរដ្ឋ Ohio នៅថ្ងៃទី១២ ខែតុលា ដែលលោកចង់បានខ្លាំងដើម្បីព្យាយាមពង្រីកប្រជាប្រិយភាពរបស់លោកទៅដល់រដ្ឋមាននិន្នាការទៅកាន់បក្សសាធារណរដ្ឋ។ ការបោះឆ្នោតអាមេរិក នឹងត្រូវរៀបចំឡើងនាថ្ងៃទី ៣ ខែវិច្ជិកា ហើយបច្ចុប្បន្ន ការបោះឆ្នោតមុនពេលកំណត់ក៏កំពុងដំណើរការក្នុងរដ្ឋមួយចំនួនផងដែរ។ មកទល់ពេលនេះ ប្រជាជនអាមេរិកប្រមាណ១០លាននាក់ហើយ បានបោះឆ្នោតរួចរាល់។ ចំណែកការជជែកដេញដោលប្រធានាធិបតីដែលគ្រោងរៀបចំឡើងនាថ្ងៃទី១៥ ខែតុលា រវាងលោកត្រាំ និងលោកបៃឌិន ត្រូវរំសាយចោល ដោយទុកពេលឲ្យគូប្រជែងទាំងពីរត្រៀមខ្លួនសម្រាប់ការជួបមុខគ្នាលើកចុងក្រោយនាថ្ងៃទី ២៩ ខែតុលា៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកក៏លែងអាចចម្លងជំងឺនេះទៅអ្នកដទៃទៀតដែរ។ គ្រូពេទ្យប្រចាំសេតវិមានអាមេរិក បញ្ជាក់បែបនេះ នៅថ្ងៃទី ១២ ខែតុលា ពោលគឺ១០ថ្ងៃក្រោយលោក ត្រាំ បានអះអាងថា លោកឆ្លងជំងឺកូវីដ-១៩។ លោក ត្រាំ ក៏ត្រលប់ទៅធ្វើឃោសនាបោះឆ្នោតវិញភ្លាមៗផងដែរ។ |
កាលពីថ្ងៃទី៩មីនា ជនរងគ្រោះបានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយអះអាងថា ជាអ្នករស់នៅខេត្តត្បូងឃ្មុំ ហើយត្រូវបានគេនាំយកទៅលក់នៅប្រទេសចិន។ «គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយកខ្ញុំមកលក់ ហើយគេយកខ្ញុំមកឱ្យយកប្ដីចិន គេចាប់ខ្ញុំឃុំ៦ខែ ហើយចាក់សោរពីក្រៅទៀត។ ខ្ញុំសំពះសុំជំនួយសម្ដេចយាយ សម្ដេចតា សម្ដេច ហ៊ុន សែន ជួយកូនចៅទៅវិញផង»។ នេះជាសម្ថី ជនរងគ្រោះទទូច សុំឱ្យមានការជួយសង្គ្រោះ។ ករណីនេះ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រោយពីបានឃើញវីដេអូខាងលើ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអន្តរាគមន៍ទៅមន្ត្រីពាក់ព័ន្ធនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងមន្ត្រីទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ បន្ទាប់មក មន្ត្រីកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចចិន បានចុះទៅដល់ទីតាំងជនរងគ្រោះ ដែលកំពុងរងការឃុំឃាំង ហើយក៏បានជួយសង្គ្រោះ នៅរសៀលថ្ងៃទី១០ មីនា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា សមត្ថកម្ពុជា កំពុងរៀបបញ្ជូនជនរងគ្រោះមកកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ៕ | ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន បានជួយសង្គ្រោះយុវតីកម្ពុជាមួយរូប ដែលត្រូវបានគេជួញដូរទៅចិន។ បច្ចុប្បន្ន សមត្ថកិច្ចកម្ពុជា កំពុងត្រៀមបញ្ជូនជនរងគ្រោះមកកម្ពុជាវិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ |
សូមអញ្ជើញទស្សនាវីដេអូសកម្មភាពបារស្លែក្នុងស្ទឹងសៀមរាប ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៤ កក្កដា នៅចំណុចខាងជើងផ្សារពោធិ៍លង្កា សង្កាត់មណ្ឌល៣ ក្រុងសៀមរាបដូចតទៅ ទាក់ទងនឹងសកម្មភាពនេះ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ប្រាប់ថា រដ្ឋបាលក្រុងមិនបានបណ្ដែតបណ្ដោយឱ្យមានស្លែច្រើនពេញស្ទឹងដូច្នេះនោះទេ។ លោកពន្យល់ថា មានមូលហេតុមួយចំនួនដែលរដ្ឋបាលក្រុងកំពុងធ្វើការលើរឿងនេះ ទី១ដោយសាររយៈពេល៣ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបមានបញ្ហាខ្វះទឹក ដែលប្រភពទឹកពីខាងលើ ត្រូវទប់សម្រាប់កិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ ទើបមិនបានបើកទម្លាក់ចុះមកផ្នែកខាងក្រោម ទី២ ស្លែ ជាផ្នែកមួយជួយកាត់បន្ថយកិ្លនស្អុយពីក្នុងស្ទឹង ព្រោះស្ទឹងនេះមានការលួចបង្ហូរទឹកស្អុយចូលនាពេលកន្លងមក និងទី៣ អាជ្ញាធរមានគម្រោងស្ដារ និងអភិវឌ្ឍន៍ស្ទឹងសៀមរាបនាពេលឆាប់ៗនេះ។ លោកអភិបាលក្រុង សុំឱ្យពលរដ្ឋក្នុងខេត្តសៀមរាបយោគយល់ត្រង់បញ្ហាទាំងនេះ ហើយមិនមែនរដ្ឋបាលក្រុងបណ្ដោយឱ្យស្លែច្រើនក្នុងស្ទឹងនោះទេ។ លោក នួន ពុទ្ធារ៉ា បានបញ្ជាក់ថា ដងស្ទឹងសៀមរាបនឹងប្រែមុខមាត់ថ្មីនាពេលដ៏ខ្លីខាងមុខនេះ ដោយក្នុងគម្រោងនឹងរៀបចំឱ្យមានសួនច្បារ ផ្លូវដើរ និងដាំដើមឈើអមសងខាង ពិសេសនឹងរៀបចំប្រព័ន្ធចម្រុះទឹកកខ្វក់មុនបង្ហូរចូលទឹកស្ទឹងផងដែរ៕ | សៀមរាប៖ ក្រុមកម្មករប្រមាណ១០នាក់ មានប្រុសមានស្រី កំពុងបារស្លែបៃតង ដែលពង្រីកខ្លួនស្ទើរពេញដងស្ទឹងសៀមរាប។ ពួកគេបានប្រើខ្សែចងអូសស្លែមកកៀនច្រាំងម្ខាង ងាយស្រួលបារចេញ។ ខ្លះទៀតក៏ប្រើដងឈើដួស និងចុះបារដោយដៃផ្ទាល់ផងដែរ។ ដ្បិតចូលរដូវវស្សាក៏ពិតមែន តែបរិមាណទឹកភ្លៀងហាក់មានតិច និងការទប់ទឹកចូលក្នុងតំបន់ប្រាសាទច្រើន ទើបធ្វើឱ្យប្រភពពីភ្នំគូលែន មានតិចតួចចុះមកដល់ផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។ |
គួរបញ្ចាក់ផងដែរ ក្រុមហ៊ុន RMA Cambodia និង Comin Khmere កំពុងតែត្រូវការបុគ្គលិកបន្ថែមផ្នែកវិស្វករជាច្រើនកន្លែង ទាំងបុគ្គលិកពេញសិទ្ធិ និងនិស្សិតចុះកម្មសិក្សា ឲ្យមកបម្រើការក្នុងក្រុមហ៊ុនរបស់ខ្លួន។ ( អត្ថបទពាណិជ្ជកម្ម ) | ក្រុមហ៊ុន RMA Cambodia និង Comin Khmere នឹងចូលរួមក្នុងវេទិកាការងារសម្រាប់វិស្វកម្មឆ្នាំ២០១៨ ស្ថិតនៅស្ដង់លេខ២២ ២៣ និង២៤ ជាមួយនឹងឱកាសការងារជាច្រើនកន្លែង នឹងដែលផ្ដល់ជូនសិស្សនិស្សិតវិស្វករទាំងកំពុងសិក្សា និងទើបតែបញ្ចប់ការងារសិក្សាផងដែរ។ វេទិកានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដែលស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង៧:០០ព្រឹក ដល់៥:០០ល្ងាច ហើយក៏មានក្រុមហ៊ុនធំៗជាច្រើនចូលរួមក្នុងវេទិកានេះផងដែរ។ ដូច្នេះហើយសូមកុំភ្លេចរួមចូលទាំងអស់គ្នា និងភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប ដើម្បីទទួលបានឱកាសការងារផ្នែកវិស្វករជាច្រើនកន្លែងនៅទីនោះតែម្ដង។ |
សេចក្ដីជូនដំណឹងលើកទី២ស្តីពីការព្យាករស្ថានភាពអាកាសក្នុងរដូវវស្សាឆ្នាំ២០១៨ របស់ក្រសួងធនទឹក និងឧតុនិយម បានឲ្យដឹងថា ដើមរដូវវស្សា ពីខែឧសភា ដល់ខែមិថុនា តំបន់ទំនាបកណ្ដាល-ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន ចំណែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណច្រើន។ ការព្យាកររបស់ក្រសួង បានបង្ហាញយ៉ាងដូច្នេះថា៖«រដូវវស្សាឆ្នាំ២០១៨ នឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ទី១ នៃខែឧសភា ហើយបញ្ចប់ទៅវិញនៅពាក់កណ្ដាលខែវិច្ឆិកា»។ ពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា និងកញ្ញា តំបន់ទំនាបកណ្ដាល-ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន ចំណែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណច្រើន។ នេះបើតាមការបន្ថែមក្រសួងដដែល ដោយបន្តថា ចុងរដូវវស្សា ចាប់ពីខែតុលា និងវិច្ឆិកា តំបន់ទំនាបកណ្ដាល-មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅបង្គួរ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅមធ្យម។ សេចក្ដីជូនដំណឹងខាងលើ បន្ថែមថា ក្នុងខែឧសភា និងខែមិថុនា អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ជាពិសេសនៅតំបន់ទំនាបកណ្ដាល ប៉ុន្តែតិចជាងឆ្នាំ២០១៧។ បន្ទាប់ពីនោះ ចុងខែកក្កដា ដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង ហើយបរិមាណទឹកភ្លៀងនឹងថយចុះមកនៅកម្រិតពីតិចទៅមធ្យម។ ក្រសួង បញ្ជាក់ក្នុងសេចក្តីជូនដំណឹងបែបនេះថា៖«ការប្រឈមនឹងជំនន់ទឹកភ្លៀង ឆ្នាំ២០១៨ ខ្ពស់ជាង ឆ្នាំ២០១៧ពិសេសអំឡុងខែសីហា និងកញ្ញា។ ហើយចំនួនព្យុះពី២៤ទៅ២៦ ដែលអាចកើតលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិន»៕ | ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឆ្នាំ២០១៨ កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអ៊ិនសូ (ENSO) និងឡានីណា(La Nina) (ទាបជាងមធ្យមភាគច្រើនឆ្នាំ) និងចាប់ពីពាក់កណ្ដាលរដូវវស្សា រហូតដល់ចុងរដូវវស្សា នឹងទទួលរងឥទ្ធិពលពីបាតុភូត អ៊ិនសូ (ស្មើមធ្យមភាគច្រើនឆ្នាំ)។ ដូច្នេះ ឥទ្ធិពលបាតុភូតនេះ ធ្វើឲ្យតំបន់ទាំងបីនៃកម្ពុជា គឺតំបន់ទំនាបកណ្ដាល-ខ្ពង់រាប-មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន ស្ទើរពេញ១ឆ្នាំ។ |
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ជាផ្លូវការនៅថ្ងៃទី១សីហា ក្នុងខេត្តសៀមរាប។ ក្នុងកម្មពិធីនោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីការងើបឡើងវិញនៃទេសចរណ៍ខេត្តសៀមរាប និងផែនការអភិវឌ្ឍតំបន់ទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។ បើតាមលោក ថោង ខុន រយៈពេល៦ខែឆ្នាំ ២០២២នេះសៀមរាប ទទួលបានទេសចរអន្តរជាតិ៦ ម៉ឺននាក់ ហើយលោកសន្និដ្ឋានថារហូតដល់ដាច់ឆ្នាំ២០២២ សៀមរាបនឹងទទួលបានទេសចរអន្តរជាតិ ៤ម៉ឺននាក់ថែមទៀត។ ជាមួយគ្នានេះ សៀមរាបនឹងអាចទទួលបានទេសចរផ្ទៃក្នុង ២លាននាក់ឆ្នាំ ២០២២ ហើយប្រមាណ ៤លាននាក់នៅក្នុងឆ្នាំ២០២៣។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ ។ តាមរយៈកំណើនទេសចរនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា នៅឆ្នាំ២០២៣ សៀមរាបនឹងអាចមានទេសចរអន្តរជាតិ ៥០ម៉ឺននាក់។ «សៀមរាប នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក មួយភាគបួន នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង ២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ ៤លាននាក់ នៅក្នុងឆ្នាំ២០២៣»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក ថោង ខុន រំពឹងបែបនេះ ព្រោះនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយជើងហោះហើរត្រង់ពីសឹង្ហបុរី និងថៃ ទៅកាន់ខេត្តសៀមរាបក៏កើនឡើង។ ចំណែកជើងហោះហើរក្នុងស្រុកបានបន្តកើនឡើងដូចគ្នា៕ | លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថាខេត្តសៀមរាប នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៥០ម៉ឺននាក់នៅឆ្នាំ២០២៣។ ការរំពឹងនេះផ្អែកលើកំណើនទេសចរក្នុងឆ្នាំ២០២២ និងព្រឹត្តិការណ៍ធំៗ២ គឺស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម នៅឆ្នាំ២០២៣។ |
ខាងក្រោមនេះជាបទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងម្ចាស់ហាងអ្នកស្រី លន់។ សូមអញ្ជើញទស្សនាដូចតទៅ៖ អ្នកស្រី លន់ បានបញ្ជាក់ថា អ្នកស្រីអាចលក់បានមាន់ប្រមាណជាពី៣០០ទៅ៤០០ក្បាលក្នុងមួយថ្ងៃ។ ជាមធ្យម អ្នកស្រីអាចលក់បានប្រមាណជា៣៥០ក្បាលក្នុងមួយថ្ងៃ។ មាន់អាំងមួយក្បាលអាចមានតម្លៃប្រែប្រួលក្នុងចន្លោះពី១៥០០០រៀលទៅដល់៣០០០០រៀល។ ប្រសិនបើមាន់អាំងមួយក្បាលមានតម្លៃជាមធ្យម ២៥០០០រៀល ហើយអ្នកស្រីអាចលក់បាន៣៥០មាន់ក្នុងមួយថ្ងៃនោះ អ្នកស្រី លន់ អាចទទួលបានប្រាក់ចំណូលប្រមាណជា៧លាន៥សែនរៀល(១៨៧០ដុល្លារ)ក្នុងមួយថ្ងៃ។ ងាកមកនិយាយពីប្រាក់ចំណេញវិញ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីទទួលបានប្រាក់ចំណេញ១០០០រៀល ឬ២០០០រៀលក្នុងមាន់អាំងមួយក្បាល។ ប្រសិនបើអ្នកស្រីលក់អស់៣៥០ក្បាល ហើយប្រាក់ចំណេញជាមធ្យម១៥០០រៀលក្នុងមួយក្បាល ពេលនោះ អ្នកស្រីអាចទទួលបានប្រាក់ចំណេញ ៥២៥ ០០០ រៀលក្នុងមួយថ្ងៃ ពោល គឺស្មើនឹង១៣០ដុល្លារក្នុងមួយថ្ងៃ ឬ៣៩០០ដុល្លារក្នុងមួយខែ។ នេះ គឺជាប្រាក់ចំណេញពីការលក់មាន់ដោយមិនទាន់កាត់ការចំណាយនានា ដូចជា កម្លាំងពលកម្ម ឬកន្លែងលក់ជាដើម៕ | សៀមរាប៖ ប្រសិនបើនិយាយពីក្បួនខ្នាតក្នុងការធ្វើជំនួញ អ្នកស្រី លន់ ប្រហែលជាគ្មានរូបមន្តពិតប្រាកដយកមកបង្ហាញឡើយ។ ហាងតូចល្មមស្ថិតនៅក្នុងស្រុកពួក តាមដងផ្លូវចេញពីខេត្តសៀមរាបឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។ ជាហាងសាមញ្ញធម្មតា គ្មានទាំងកន្លែងអង្គុយត្រឹមត្រូវប៉ុន្មានផង។ អតិថិជនដែលចុះពីលើរថយន្ត ហើយដើតម្រង់មកទិញមាន់អាំងពីហាងអ្នកស្រី លន់ ភាគច្រើនត្រូវឈររង់ចាំការចម្អិនមាន់អាំងដោយអំណត់។ ហាងមិនសូវធំដុំ គ្មានស្តង់ដាអន្តរជាតិមែន តែហាងមួយនេះអាចទាក់ទាញអតិថិជនបានយ៉ាងច្រើន។ ក្នុងមួយថ្ងៃៗ ហាងអ្នកស្រី អ៊ំ លន់ អាចលក់មាន់អាំងពី៣០០ទៅ៤០០ក្បាលជាមួយនឹងប្រាក់ចំណូលជាង៧លានរៀលប្រចាំថ្ងៃ ហើយប្រាក់ចំណេញប្រចាំថ្ងៃជាង៥២ម៉ឺនរៀល។ លក់ដាច់ខ្លាំង ព្រោះតែមាន់អាំងអ្នកស្រីឆ្ងាញ់។ សាច់មាន់ស្រែក៏ឆ្ងាញ់ ហើយទឹកជ្រលក់ក៏ឆ្ងាញ់ដែរ។ |
ក្នុងអាយុ២១ឆ្នាំ លោក Sylvain Julienne បានផ្សាយរូបថតដំបូងៗរបស់ខ្លួននៅលើសារព័ត៌មាន The Village Voice ពេលដែលលោកទៅរស់នៅក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រោយមក លោកបានត្រឡប់ទៅរស់នៅប្រទេសបារាំងវិញ ដើម្បីបម្រើការឲ្យ Life Magazine។ បេសកកម្មដ៏ធំលើកដំបូងរបស់លោក Sylvain គឺចេញទៅថតរូបក្នុងព្រឹត្តិការណ៍ជម្លោះនយោបាយនៅអៀរឡង់ខាងជើង កាលពីអំឡុងឆ្នាំ១៩៦៨។ បន្ទាប់មកទៀត លោកបានទៅចូលរួមជាមួយភ្នាក់ងារសារព័ត៌មានបារាំង Gamma ហើយទៅបំពេញបេសកកម្មនាអំឡុងរដ្ឋប្រហារនៅស៊ីលី អស់រយៈពេលជាច្រើនខែក្នុងឆ្នាំ១៩៧៣។ នាអំឡុងឆ្នាំ១៩៧៤ លោកបានប្តូរទៅបម្រើការនៅភ្នាក់ងារថតរូបសារព័ត៌មាន Sygma ក្រោមការគ្រប់គ្រងរបស់លោក Hubert Henrotte។ លោក Sylvain បានមកកាន់កម្ពុជា ហើយប្រឈមគ្រោះថ្នាក់ដល់ជីវិតជាច្រើនលើកច្រើនសារ។ លោក Sylvain ស្ថិតក្នុងចំណោមសាក្សីម្នាក់ ដែលបានមើលឃើញព្រឹត្តិការណ៍កាន់កាប់ក្រុងភ្នំពេញ នាខែមេសា ឆ្នាំ១៩៧៥ ដោយពួកខ្មែរក្រហម ហើយលោកក៏ស្ថិតក្នុងចំណោមមនុស្សដែលបានជាប់ឃុំអស់រយៈពេល១៥ថ្ងៃក្នុងស្ថានទូតបារាំងទៀតផង។ នៅកម្ពុជា លោក Sylvain ក៏បានធ្វើការងារមនុស្សធម៌មួយចំនួនផងដែរ ជាពិសេសការប្រឹងជួយដល់កុមារ២រូបតែជាអកុសលកុមារី ផល្លាអាយុ២ឆ្នាំ បានស្លាប់ដោយសារខ្សោះជាតិទឹក រីឯកុមារា ផល្លី អាចរស់រានមានជីវិត ដោយលោករៀបចំឯកសារធានាយករូបគេទៅចិញ្ចឹមនៅបារាំង។ ៣ខែមុនមរណភាព លោក Sylvain បានផ្តល់បទសម្ភាសដ៏វែងមួយជាមួយសារព័ត៌មាន La Depeche ហើយបានរៀបរាប់ពីដំណើរជីវិតរបស់លោក មុនពេលសម្រេចទៅរស់នៅស្រុកកំណើតវិញ។ លោកបានលើកឡើងថា៖ «ខ្ញុំពិតជាបានធ្វើកំហុសឆ្គងជាច្រើនកាលពីជាតិមុនៗ ដូច្នេះការបញ្ចប់ជីវិតនៅទីដែលអ្នកបានកើត ក្រោយធ្វើដំណើរជុំវិញពិភពលោកពី២០ ទៅ៣០លើក ក៏ដូចជាការលាងបាប និងការទទួលពិន័យយ៉ាងដូច្នោះដែរ»។ ដំណើរជីវិតឯកជនរបស់លោក មិនត្រូវបានបញ្ចេញជាសាធារណៈឡើយ ប៉ុន្តែក្នុងបទសម្ភាសជាមួយ La Depeche លោក Sylvain បង្ហាញពីអារម្មណ៍ឯកោ នៅពេលដែលកូនប្រុសតែមួយរបស់លោក [ប្រហែលជាកូនចិញ្ចឹមពីកម្ពុជា] ចាកចេញទៅបន្តការសិក្សានៅ Rouen។ នៅ Evreux លោក Sylvain បានបើកហាងលក់ទំនិញដែលលក់ផលិតពីថៃ និងឥណ្ឌូណេស៊ី។ ក្រៅពីអៀរឡង់ខាងជើង ស៊ីលី និងកម្ពុចា លោក Sylvain ក៏បានទៅយកព័ត៌មានក្នុងព្រឹត្តិការណ៍នយោបាយក្តៅគគុក និងសង្គ្រាមនៅភូមា ព័រទុយហ្គាល់ អ៊ីរ៉ង់ លីបង់ អាហ្សង់ទីន តួកគី និងបណ្តាប្រទេសមួយចំនួនទៀត។ លោកបានឃើញមិត្តរួមអាជីពជាច្រើនរបួស និងស្លាប់ ប៉ុន្តែខ្លួនគាត់ផ្ទាល់មិនដែលមានបញ្ហារបួសស្នាមឡើយ ដោយគ្រាន់តែធ្លាប់មានប្រវត្តិជាប់ឃុំនៅទូតបារាំងក្នុងប្រទេសកម្ពុជារយៈពេល១៥ថ្ងៃ និងត្រូវបានចាប់ឃុំដោយតួកគីនៅក្រុង Adana មួយឆ្នាំ៕ | លោក Sylvain Julienne អ្នកថតរូបសារព័ត៌មានជនជាតិបារាំង បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុង Evreux តំបន់ Normandie ប្រទេសបារាំង ដែលជាទីកំណើតរបស់លោកផងដែរ។ នេះបើតាមការផ្សាយរបស់គេហទំព័រ LOeil de la Photographie ។ លោក Sylvain ជាអ្នកប្រមាញ់រូបថតដ៏ល្បីល្បាញក្នុងសម័យសង្គ្រាម ជាពិសេសនាសម័យខ្មែរក្រហមផងដែរ។ |
មេដឹកនាំប្រឆាំងរបស់វ៉េណេស៊ុយអេឡាលោក ហ័ន ក្វៃដូ និយាយនៅថ្ងៃទី១៥ខែកញ្ញា ថា ការចរចាជាមួយរដ្ឋបាលលោក នីកូឡាស់ ម៉ាឌុយរ៉ូ ដែលរៀបចំឡើងដោយន័រវ៉េសក្នុងគោលបំណងដោះស្រាយវិបត្តិនៅវ៉េណេស៊ុយអេឡា បានបញ្ចប់ហើយ។ ការចរចានេះ បានផ្អាកអស់៦សប្ដាហ៍មកហើយ បន្ទាប់ពីរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ មិនចូលរួម។ កិច្ចជំនួបរវាងអ្នកតំណាងក្រុមប្រឆាំង និងតំណាងរដ្ឋាភិបាលក្រុងការ៉ាកាស់ បានចាប់ផ្ដើមនៅទីក្រុងអូស្លូ ក្រោមការសម្របសម្រួលរបស់ន័រវ៉េស។ ក្រោយការមក ការចរចាក៏ធ្វើនៅកោះនៃតំបន់ការ៉ាអ៊ីបវិញ។ ប៉ុន្តែរដ្ឋាភិបាលប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ បានប្រកាសដកខ្លួនចេញពីការចរចាជាមួយក្រុមប្រឆាំងដឹកនាំដោយលោក ហ័ន ក្វៃដូ នៅខែមេសា ក្រោយអាមេរិកដាក់ទណ្ឌកម្ម។ លោក ហ្វ័ន ក្វៃដូបានរិះគន់ថា លោក ម៉ាឌុយរ៉ូ គ្មានបំណងដោះស្រាយបញ្ហាទេ គឺគ្រាន់តែចង់ពន្យារពេលប៉ុណ្ណោះ។ លោក ក្វៃដូ បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖ « របបផ្តាច់ការ ម៉ាឌុយរ៉ូ បានបោះបង់ចោលការជជែកផ្សះផ្សាជាមួយនឹងលេសដែលមិនសមស្រប ក្រោយពួកគេបដិសេធជំនួបជាង ៤០ថ្ងៃ។ យើងប្រកាសថា ជំនួបចរចានេះត្រូវបានបញ្ចប់»។ មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ក៏បានថ្លែងអំណរគុណរដ្ឋអឺរ៉ុបន័រវ៉េសដែលបានជួយសម្រួលដល់ដំណើរការកិច្ចជំនួបនេះ ប៉ុន្តែមិនបានបញ្ជាក់ពីជំហានបន្ទាប់ទេ។ បើតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឆាំងកំពុងត្រៀមដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃការតស៊ូ ដែលនឹងតម្រូវឱ្យមានការប្តេជ្ញាចិត្តខ្លាំង ការប្តេជ្ញាចិត្តដើម្បីលះបង់ និងការជឿជាក់ពីមនុស្សគ្រប់គ្នា។ លោក ម៉ាឌុយរ៉ូ ដែលបានចាត់ទុកលោក ក្វៃដូ ជាអាយ៉ងរបស់សហរដ្ឋអាមេរិក កំពុងកាន់អំណាចពេញដៃដដែល បើទោះបីជាប្រឈមមុខបញ្ហារឿងសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរក្ដី ខណៈវ៉េណេស៊ុយអេឡាក៏កាន់តែឯកោលើឆាកអន្តរជាតិផងដែរ។ យ៉ាងណាមិញ លោកនៅតែទទួលបានការគាំទ្រពីយោធាក្នុងស្រុកនិង ពីប្រទេសចិននិង រុស្ស៊ី ទើបធ្វើអោយកលោកនៅបន្តធ្វើជាប្រធានាធិបតី វ៉េណេស៊ុយអេឡាបានមកទល់ពេលនេះ។ ធ្លាប់ជាប្រទេសអ្នកមានដោយសារធនធានរ៉ែប្រេងនេះ វ៉េណេស៊ុយអេឡា បានជួបវិបត្តិសង្គមរយ:ពេល៥ឆ្នាំមកហើយ។ វិបត្តិនេះបានធ្វើអោយប្រជាជនជួបបញ្ហាជាច្រើនដូចជា កង្វះអាហារ កង្វះថ្នាំពេទ្យ និងកង្វះសេវាសាធារណ:។ ប្រជាជនរាប់លានក៏ភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីការរស់នៅល្អប្រសើរផងដែរ៕ | ដោយ៖ ងួន សុភាវត្តី |
លោក ឃុន គីមឃុយ សាស្រ្តាចារ្យភូមិន្ទកសិកម្ម និងជាអ្នកសម្របសម្រួលគម្រោង បានឱ្យដឹងថា ទីក្រុងភ្នំពេញ ជាកន្លែងចង្រ្អៀត និងមិនសម្បូរដើមឈើ ឬរុក្ខជាតិបៃតងនោះទេ។ ហេតុនេះ ការផ្ដួចផ្ដើមឱ្យមាន «គម្រោងសួនកសិអេឡូស៊ីដើម្បីអនាគតនេះ» គឺមានបំណងបង្កើនទីធ្លាបៃតង នៅតាមសាលារៀនដល់សិស្សានុសិស្ស និងគ្រូបង្រៀន។ បើតាមលោក គីមឃុយ គម្រោងនេះ ក៏មានបញ្ជូលការអប់រំផ្នែកចំណេះដឹងអាហារូបត្ថម្ភ ការបង្ការជំងឺមិនឆ្លង និងពង្រឹងចំណេះដឹងសិស្ស ពាក់ព័ន្ធលើការថែរក្សាបរិស្ថានផងដែរ។ លោក បានសង្កត់ធ្ងន់ថា ការបង្កើតសួនបន្លែនៅតាមគ្រឹះស្ថានសិក្សា គឺជាកន្លែងដ៏សំខាន់សម្រាប់សិស្សានុសិស្ស ស្វែងយល់ពីជំនាញដាំដំណាំដោយប្រើជីធម្មជាតិ និងយល់ដឹងពីរបៀបថែទាំដំណាំឲ្យទទួលបានផលល្អ។ ជាពិសេស វាជាដើមទុនដែលអាចឱ្យសិស្សចាប់យកជំនាញនេះ ធ្វើជាមុខរបរពិតប្រាកដ ក្នុងការបង្កើតប្រាក់ចំណូលដោយខ្លួនឯង។ លោក ឃុន គីមឃុយ សាស្រ្តាចារ្យភូមិន្ទកសិកម្ម និងជាអ្នកសម្របសម្រួល «គម្រោងសួងកសិអេឡូស៊ីដើម្បីអនាគត»។ រូបភាព៖ ឈុំ ចន្ថា សាស្រ្តាចារ្យភូមិន្ទកសិកម្មរូបនេះ បានប្រាប់ដូច្នេះថា៖«ការអនុវត្តគម្រោងនេះ យើងមានគោលបំណងបង្កើតទីធ្លាបៃតងនៅតាមសាលារៀន ដើម្បីសិស្សានុសិស្សយល់ដឹងពីបច្ចេកទេសក្នុងវិស័យកសិកម្ម ការថែរក្សាបរិស្ថាន តាមរយៈការបង្កើតសួនកសិអេឡូស៊ីនេះ។ មួយទៀត យើងចង់ផ្ដល់ចំណេះដឹងផ្នែកអាហារូបត្ថម្ភ ការបង្ការជំងឺមិនឆ្លង ដូចជា លើសឈាម ឬ មហារីក។ ជារួមយើងចង់ឱ្យពួកគាត់(សិស្ស) ការហូបចុងគ្រប់គ្រាន់ដែលសម្បូរជីវជាតិ និងរស់នៅក្នុងបរិស្ថានបៃតង ព្រោះការអប់រំបញ្ញាស្មារតី កើតចេញពីរឿងទាំងអស់នេះ»។ «គម្រោងសួនកសិអេឡូស៊ីដើម្បីអនាគត» បានចាប់ផ្ដើមកាលពីខែកក្ដដា និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកថវិកាពីមូលនិធិកម្មវិធី «ភាពជាដៃគូដើម្បីអភិវឌ្ឍន៍ទីក្រុងស្អាត អាមេរិក-អាស៊ាន»។ អង្គការអេក្លូស្យូ អង្គការឡូវ៉ែនអភិវឌ្ឍន៍ មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងនាយកដ្ឋានសុខភាពសិក្សា ជាអ្នកអនុវត្តគម្រោងនេះ។ គម្រោងនេះ កំពុងអនុវត្តនៅតាមសាលារដ្ឋចំនួន៤ ក្នុងរាជធានីភ្នំពេញ ដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងបឋមសិក្សាចតុមុខ។ គម្រោងនេះ បានផ្ដល់ការបណ្ដុះបណ្ដាលជំនាញ ឬបច្ចេកទេសកសិកម្មដល់គ្រូបង្គោល និងសិស្សានុសិស្ស។ បើតាម លោក ឃុន គីមឃុយ មនុស្សម្នាក់ត្រូវការផ្ទៃដីបៃតង៩ម៉ែត្របួនជ្រុង ដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់ និងអាកាសធាតុត្រជាក់ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុងភ្នំពេញមិនទាន់មានភាពបៃតងគ្រប់គ្រាន់នោះទេ។ ដូច្នេះ លោកសង្ឃឹមថា «គម្រោងសួនកសិអេឡូស៊ី ដើម្បីអនាគត»នេះ នឹងរីកកាន់ធំថែមទៀត តាមរយៈអនុវត្តដាំដុះរបស់សិស្សានុសិស្ស និងសាលាផ្សេងទៀត។ លោក បន្ថែមប្រាប់ដូច្នេះថា៖«ទីក្រុងរបស់យើង(ភ្នំពេញ) បើចង់ដាំដុះកសិកម្មខ្នាតធំក៏មិនអាចទៅរួចដែរ ដូច្នេះ ដើម្បីឱ្យផ្ទៃដីបៃតងរីកធំធាត់ យើងត្រូវតែបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សានុសិស្ស ហើយពួកគាត់បានយកជំនាញនេះទៅអនុវត្តបន្តនៅផ្ទះរៀងៗខ្លួនថែមទៀត»៕ | ភ្នំពេញ៖ «គម្រោងសួងកសិអេឡូស៊ីដើម្បីអនាគត» បានផ្ដល់ទីធ្លាបៃតង និងចំណេះសុខភាពធារណៈ ដល់សិស្សនៅទីក្រុងភ្នំពេញ។ ទីធ្លាបៃតង អាចជួយដល់ការលូតលាស់ផ្នែករាងកាយ ផ្លូវចិត្ត និងសង្គមដល់កុមារ ចាប់តាំងពីទារកដល់ពេញវ័យ។ |
ប៉ាគីស្ថាន នៅថ្ងៃទី១០ ខែមីនា បានបញ្ជាក់ថា មីស៊ីលឥណ្ឌា មួយគ្រាប់ ដែលមិនបំពាក់ក្បាលគ្រាប់ បានធ្លាក់នៅក្នុងដីប៉ាគីស្ថានប្រមាណ ១២៤គីឡូម៉ែត្រ។ មីស៊ីលមួយគ្រាប់នេះ ហើរបានកម្ពស់ប្រមាណ ១២គីឡូម៉េត្រ និងក្នុងល្បឿនលឿនជាងសំឡេងចំនួន ៣ដង ឬ Mach 3។ បញ្ហានេះ បានធ្វើឱ្យឥណ្ឌាកោះហៅ ភារធារីឥណ្ឌាប្រចាំនៅទីក្រុងអ៊ីស្លាម៉ាបាដ មកសួរនាំ។ ម្យ៉ាងឧបទ្ទវហេតុថ្មីនេះ បានលើកឡើងជាសំណួរភ្លាមៗ ជុំវិញយន្តការសុវត្ថិភាពប្រព័ន្ធមីស៊ីលរបស់ឥណ្ឌា។ បន្ទាប់ពីហេតុការណ៍នោះ ឥណ្ឌាបានចេញមុខសូមទោស និងអះអាងថា មីស៊ីល ដែលធ្លាក់ក្នុងដីប៉ាគីស្ថាន កើតចេញពីកំហុសបច្ចេកទេស។ «នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ក្នុងអំឡុងពេលថែទាំជាប្រចាំ ដំណើរការខុសបច្ចេកទេស បាននាំឱ្យមានការបាញ់មីស៊ីលដោយអចេតនាលើប៉ាគីស្ថាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌាចេញនៅថ្ងៃទី១១ ខែមីនា មុនបន្តថា ឧបទ្ទវហេតុមួយនេះ គឺជារឿងគួរឱ្យសោកស្ដាយយ៉ាងខ្លាំង ហើយឥណ្ឌាមានការធូរចិត្តបន្តិច ដោយប្រជាជនប៉ាគីស្ថានមិនបានបាត់បង់អាយុជីវិត។ លើសពីនេះ ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា រដ្ឋាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបានបញ្ជាឱ្យស៊ើបអង្កេតកម្រិតខ្ពស់លើករណីនេះ។ កន្លងមក មន្ត្រីប៉ាគីស្ថាន បានលើកឡើងថា មីស៊ីលដែលមិនបំពាក់ក្បាលគ្រាប់នោះ បានធ្លាក់នៅជិតទីក្រុង Mian Channu ភាគខាងកើតនៃប្រទេសដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីរដ្ឋធានីអ៊ីស្លាម៉ាបាដ។ ប៉ាគីស្ថាន ក៏បានសង្កត់ធ្ងន់ផងដែរថា ឧបទ្ទវហេតុនេះអាចបង្កគ្រោះថ្នាក់ដល់ជើងហោះហើរ អ្នកដំណើរ និងប៉ះពាល់ដល់អាយុជីវិតប្រជាជនស៊ីវិល។ ប៉ាគីស្ថាន បានជំរុញឥណ្ឌាឱ្យយកចិត្តទុកដាក់ចំពោះផលវិបាកនៃការធ្វេសប្រហែសបែបនេះ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីចៀសវាងការកើតឡើងនៃកំហុសបែបនេះនាពេលអនាគត។ យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថាន លោក Moeed Yusuf បានបង្ហាញការមិនសប្បាយចិត្តជាខ្លាំងជុំវិញបញ្ហានេះ ដោយលោក បានលើកឡើងថា ទីក្រុងញូវដែលី មិនមានទំនួលខុសត្រូវខ្ពស់ ចំពោះឧបទ្ទវហេតុនេះ ហើយមិនបានជូនដំណឹងភ្លាមៗដល់ទីក្រុងអ៊ីស្លាម៉ាបាដ ក្រោយកំហុសកើតឡើង។ លោក Yusuf នៅលើបណ្តាញសង្គម Twitter បានបន្តថា រឿងរ៉ាវពិតប្រាកដជុំវិញឧបទ្ទវហេតុនេះ ត្រូវតែមានការស៊ើបអង្កេតឱ្យបានជាក់លាក់ និងបញ្ជាក់ថាការបាញ់នេះ ជាកំហុសអចេតនាពិតមែន។ ឧបទ្ទវហេតុនេះ បានធ្វើឱ្យមន្រ្តីប៉ាគីស្ថានចោទជាសំណួរ ថាតើមីស៊ីលរបស់ឥណ្ឌា ដែលបានចេញពីក្រុង Sirsa នោះ ស្ថិតក្នុងសភាពត្រៀមរួចរាល់ ក្នុងការវាយប្រហារប៉ាគីស្ថានឬយ៉ាងណា។ តាមរយៈកិច្ចព្រមព្រៀងឆ្នាំ ២០០៥ ឥណ្ឌា និងប៉ាគីស្ថាន បានឯកភាពជូនដំណឹងមុនទៅគ្នាទៅវិញទៅមក ជុំវិញការសាកល្បងមីស៊ីលបាលីស្ទិក។ ការជូនដំណឹងមុននេះ ត្រូវមានរយៈពេលយ៉ាងហោចណាស់ មុន៣ថ្ងៃ នៃការសាកល្បងមីស៊ីល៕ | ឥណ្ឌា នៅថ្ងៃទី១១ ខែមីនា បានអះអាងថា ខ្លួនបានបាញ់មីស៊ីលដោយអចេតនាចូលក្នុងទឹកដីប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ ការបាញ់មីស៊ីលមួយគ្រាប់នោះ កើតឡើងចេញពីកំហុសបច្ចេកទេស ក្នុងអំឡុងពេលថែទាំអាវុធជាប្រចាំ។ ពាក់ព័ន្ធនឹងកំហុសបច្ចេកទេសបែបនេះ រដ្ឋាភិបាលឥណ្ឌា បានចេញមុខសូមទោសប៉ាគីស្ថានជាផ្លូវការ។ |
ក្រុមដែលបានជោគជ័យផ្សេងទៀតរួមមាន សហរដ្ឋអាមេរិក (មាស១ ប្រាក់១) កាណាដា (មាស១ សំរឹទ្ធ១) ជប៉ុន (មាស១ សំរឹទ្ធ១) សាធារណរដ្ឋឆេក និងហ្វាំងឡង់ ក៏រកបានមាស១បន្ថែមក្នុងតារាងមេដាយរបស់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានេះ អាល្លឺម៉ង់ និងអត្តពលិកអូឡាំពិកពីរុស្ស៊ី រកបានប្រាក់១ សំរឹទ្ធ១ អូទ្រីស និងស៊ុយអែត បានប្រាក់១ ហូឡង់កើនសំរឹទ្ធ២ ន័វេស ចក្រភពអង់គ្លេស ស្លូវេនី មានសំរឹទ្ធម្នាក់១បន្ថែមទៀត ខណៈបែលហ្ស៊ិក រកបានប្រាក់១ និងជាមេដាយដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍។ តារាងមេដាយគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ | ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងព្យុងឆាង (Pyeongchang 2018) នៅកូរ៉េខាងត្បូង ឈានដល់ថ្ងៃបញ្ចប់នាថ្ងៃទី២៥ ខែកុម្ភៈ នេះ។ សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ស្វីសរកបានមេដាយមាសរហូតដល់ទៅ២ ខណៈម្ចាស់ផ្ទះកូរ៉េខាងត្បូង ទទួលបានមាស១ និងប្រាក់២ ។ |
គួររំលឹកថាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ក្នុងចំណោមគម្រោងទាំង៦ នៃគម្រោងធំ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ អេកូ ខលឡិកសិន និងលាតសន្ធឹងលើផ្ទៃដីជាង១០០ហិកតា។ ជាមួយគម្រោងដឹស្តា ផ្លាទីនីម អេកូមេឡូឌី និង ដឹស្តា ផ្លាទីនីម អេកូឌែលតា អតិថិជនទាំងអស់នឹងទទួលបាននូវបទពិសោធន៍រស់នៅបែបទំនើប អមជាមួយធម្មជាតិចំរុះដ៏ស្រស់បំព្រង និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន។ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ៖ «ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពក្រៃលែង ដែលបាននាំមកជូនលោកអ្នកនូវគម្រោងថ្មីទាំងពីរនេះមក»។ លោកជំទាវបានបញ្ចាក់បន្ថែមទៀតថា៖ «គម្រោងថ្មីទាំងពីរនេះផងដែរ គឺជាគម្រោងចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៩ ដែលក្រុមហ៊ុន បុរី ប៉េង ហួត បានអភិវឌ្ឍឡើងដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈវិស័យអចលនទ្រព្យ ដែលផ្តល់ជូននូវភាពសម្បូរបែបនៃការរស់នៅបែបថ្មី កាន់តែទំនើប និងឲ្យស្របទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ ប៉េងហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ»។ កាន់តែពិសេសជាមួយនឹងមហាព្រឹត្តិការណ៍នេះ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ អេកូ ខលឡិកសិន រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងយ៉ាងសន្ធឹកសន្ធាប់ដូចជា: សំណាងទី ១ ពីស្លឹកបព្ចាលាភ នោះគឺ ការបញ្ចុះតម្លៃ រហូតដល់ ២០ម៉ឺនដុល្លារ នេះជាការផ្តល់ជូនដ៏អស្ចារ្យដែលលោកអ្នក នឹកស្មានមិនដល់។ សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។ ហើយលោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ ៤ ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ បន្ថែមពីនេះដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។ កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth (អត្ថបទពាណិជ្ជកម្ម) | ព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ អេកូ ខលឡិកសិន ក្នុងមហាព្រឹត្តិការណ៍ "ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង" ដើម្បីផ្តល់ជូនអតិថិជននូវការរស់នៅក្នុងបរិយាកាសធម្មជាតិពិតៗ និង ទំនើបទាន់សម័យ។ ពិធីបើកសម្ពោធដ៏ធំនេះធ្វើនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ថ្មីស្ថិតនៅលើរុក្ខវិថី រ៉ូសាតូ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចម្ងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទីព្រឹក ដល់ម៉ោង ៩:០០ នាទីយប់។ មហាព្រឹត្តិការណ៍នេះ បើកជូនសាធារណជន ចូលរួមដោយសេរី។ |
«ពេលឈ្នះ គេនាំគ្នាសរសើរ ប៉ុន្តែពេលចាញ់រឿងអ្វីៗក៏ពួកគេ [អ្នករិះគន់មួយចំនួន] អាចធ្វើបានដែរបង! នេះហើយជីវិតកីឡាករបាល់ទាត់»។ លោក កែវ សុខងន បានបញ្ជាក់យ៉ាងដូច្នេះប្រាប់សារព័ត៌មាន ThmeyThmey បន្ថែមលើឃ្លាប្រយោគដែលលោកបានសរសេរនៅលើបណ្តាញសង្គម។ លោក សុខងន ដែលជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិផងដែរនោះ បានបង្ហាញការសោកស្តាយចំពោះបុគ្គល និងម្ចាស់ទំព័រហ្វេសប៊ុកមួយចំនួន ដែលព្យាយាមលើកយកបញ្ហាជាតិ និងពូជសាសន៍ ទៅវាយប្រហារ កែវ សុខផេង ដែលជាប្អូនប្រុស ដោយពួកគេមិនគិតឃើញពីការប្រឹងប្រែងរបស់ សុខផេង ចំពោះដែនដីមាតុភូមិកម្ពុជា។ តាមពិតទៅ សុខផេង តែងតែនិយាយដោយបើកចំហរពីក្រុមគ្រួសាររបស់ខ្លួន ដែលមានម្តាយដើមកំណើតវៀតណាម និងឪពុកដើមកំណើតកម្ពុជា ប៉ុន្តែអ្នកមិនដែលតាមដានកីឡាបាល់ទាត់ជាប់លាប់ បែរជាចាត់ទុករឿងនេះ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទៅវិញ។ «ការពិតនោះគឺ យើងកើតនៅទីនេះ ដូច្នេះកម្ពុជាគឺជាទីកំណើតរបស់យើង! យើងស្រឡាញ់ និងតែងចាត់ទុកប្រយោជន៍នៃមាតុភូមិសំខាន់ជាងអ្វីទាំងអស់! សូមកុំយកបញ្ហាកូនកាត់មកវាយតម្លៃពួកយើងព្រោះបេះដូងរបស់យើងដឹងច្បាស់ថា យើងកំពុងធ្វើអ្វី ដើម្បីអ្វី ហើយគួរលះបង់បែបណាដើម្បីដែនដីដ៏មានគុណនេះ!»។ នេះជាសារប្រកបដោយអត្ថន័យរបស់លោក កែវ សុខងន។ អតីតកីឡាករបឹងកេត និងភ្នំពេញក្រោនរូបនេះ បានក្រើនរំលឹកថា ការវាយប្រហារ ឬការចោទប្រកាន់ផ្សេងៗដោយមិនបានគិតពីគុណតម្លៃរបស់មនុស្ស ហើយសំអាងលើចិត្តស្អប់ផ្ទាល់ខ្លួន អាចនាំឲ្យមានការបែងចែកមិនដាច់រវាងអ្វីល្អ អ្វីអាក្រក់ហើយ។ «សូមទុកឱ្យពេលវេលានិងការពិតបង្ហាញថា កូនកាត់ក៏ដោយ ពូជសុទ្ធក៏ដោយ ឲ្យតែស្រលាញ់ជាតិខ្មែរ បម្រើជាតិខ្មែរនោះហើយទើបជា «កូនខ្មែរដែលមានសា្មរតីសេ្នហាជាតិពិតប្រាកដ»។ ក្រៅពីកែវ សុខងន ដែលជាបងប្រុសបង្កើត គ្រូបង្វឹក កីឡាករ អ្នកសារព័ត៌មាន និងអ្នកគាំទ្រដ៏ស្មោះស្ម័គ្រក្រុមបាល់ទាត់កម្ពុជា សុទ្ធតែសរសេរថា គាំទ្រ និងលើកទឹកចិត្ត កែវ សុខផេង ឲ្យបន្តយុទ្ធនាការដ៏មោះមុតរបស់ខ្លួនសម្រាប់វិស័យបាល់ទាត់កម្ពុជា។ យុទ្ធនាការ Hashtag #NoToRacism (គ្មានទេការរើសអើង) ក៏ផុសផុលផងដែរក្នុងបណ្តាញសង្គមហ្វេសប៊ុក៕ | មិនអាចនៅស្ងៀមបាននោះឡើយក្នុងនាមជាបងប្រុសម្នាក់! តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន លោក កែវ សុខងន អ្នកចាត់ការក្លិបភ្នំពេញក្រោន បានចេញមុខការពារតម្លៃកីឡាករ កែវ សុខផេង ដែលជាប្អូនប្រុសបង្កើតរបស់ខ្លួន ក្រោយការរិះគន់របស់បុគ្គលមួយចំនួនតូចក្នុងន័យរើសអើងជាតិសាសន៍។ ករណីនេះ កើតឡើងក្រោយ សុខផេង ទាត់បាល់ប៉េណាល់ទីមិនចូលនៅនាទីចុងក្រោយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេមនៅហ្វីលីពីន ដែល U22 វៀតណាម ទទួលជ័យជម្នះ ៤-០។ |
ក្នុងដំណើរទស្សនកិច្ចនេះ លោក អ៊ិត សំហេង ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិនៃប្រទេសថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងពង្រឹងការអនុវត្តលក្ខខណ្ឌការងារ។ ជាពិសេសការការពារពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នេះបើតាមហ្វេសប៊ុកក្រសួងការងារ កាលពីថ្ងៃទី១៩ កក្កដា។ កន្លងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានសហការជាមួយភាគីថៃ នឹងបើកយុទ្ធនាការ ១០០ថ្ងៃ សម្រាប់ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដើម្បីបញ្ចៀសការប្រឈមមុខនឹងច្បាប់ស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឹងនៅប្រទេសថៃ ។ លោក អ៊ិត សំហេង ធ្លាប់បញ្ជាក់ថា អាជ្ញាធរថៃ បានផ្ដល់ការអនុគ្រោះរៀបចំឯកសារចុះបញ្ជីថ្មីសម្រាប់ពលករខ្មែរ ដោយប្រើរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។ បើតាមលោក អ៊ិត សំហេង ពលករខ្មែរកំពុងធ្វើការនៅទឹកដី មានចំនួនជាង១លាននាក់ ទាំងពលករស្របច្បាប់ និងខុសច្បាប់។ ថៃចេញក្រឹត្យស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឹង ដែលចូលជាធរមានកាលពីថ្ងៃទី២៣ មិថុនា មានគោលដៅត្រួតពិនិត្យចំនួនពលករចំណាកស្រុកនៅប្រទេសថៃ ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការខុសច្បាប់នៅថៃដែរ។ បញ្ញត្តិថ្មីនេះចែងថាជនជាតិថៃដែលជួលពលករបរទេសខុសច្បាប់ ត្រូវរងពិន័យជាប្រាក់ដល់ទៅជាង ២ម៉ឺន ៣ពាន់ដុល្លារសម្រាប់ពលករបរទេសម្នាក់។ ចំណែកជនបរទេសធ្វើការដោយគ្មានច្បាប់អនុញ្ញាតអាចរងពិន័យដល់ទៅជិត៣ពាន់ដុល្លារ និងត្រូវជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ ។ ការចេញបញ្ញត្តិថ្មីរបស់រដ្ឋាភិបាលថៃនេះ គឺជាការពង្រឹងតាមច្បាប់អន្តោប្រវេសន៍ ដើម្បីពង្រឹងច្បាប់ការងារនៅក្នុងប្រទេសថៃ។ ភាគីថៃទុករយៈពេល៤ខែ (១២០ថ្ងៃ) សម្រាប់ពលករខុសច្បាប់ ត្រឡប់ទៅប្រទេសពួកគេវិញសិន ដើម្បីរៀបចំឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់ សឹមនឹងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានទៅជួបភាគីថៃ ដើម្បីបន្តការដោះស្រាយបញ្ហាពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅទីនោះ។ |
ពលរដ្ឋរស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ គឺអ្នកស្រី ពួយ រ៉ែម ជាអ្នកដេរ ឬធ្វើមួកត្នោតលក់។ ស្រ្តីវ័យ៦១ឆ្នាំរូបនេះប្រាប់ថា ចេះជំនាញដេរមួកត្នោតនេះនៅអាយុ៩ឆ្នាំ។ ក្រៅពីមានពេលបន្ដិចបន្តួចរៀនអក្សរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុមារី រ៉ែម បានឆ្លៀតរៀនថ្នាក់ដេរក្រមា និងមួកត្នោតជាមួយក្រុមកុមារឯទៀត។ សកម្មភាពរៀននេះ ក៏ជាតម្រូវពីអង្គការ ដែលចង់បានមួកសម្រាប់ឱ្យប្រជាជនប្រើប្រាស់ នារដូវដកស្ទួង។ កន្លងទៅច្រើនឆ្នាំ អ្នកស្រី រ៉ែម ទើបនឹងចាប់ផ្តើមសើរើជំនាញវិជ្ជាជីវៈនេះឡើងវិញ និងផ្តើមដេរមួកត្នោត តាមការចេះចាំដែលសេសសល់។ អ្នកស្រីប្រាប់ថា ទើបនឹងដេរមួកត្នោតលក់ខ្ទង់ ៣ឆ្នាំនេះប៉ុណ្ណោះ គឺដេរទុកនៅផ្ទះ ខ្លះទៀតគេបញ្ជាទិញជាដើម។ ក្រៅពីដេរមួក អ្នកភូមិតាប្រុករូបនេះ ក៏មានជំនាញត្បាញកន្ទេលផ្អាវ ដូចស្រ្តីក្នុងភូមិឯទៀតដែរ។ សម្រាប់ការដេរមួកត្នោតនេះវិញ អ្នកស្រី រ៉ែម រៀបរាប់ថា មិនសូវពិបាកប៉ុន្មានទេ ប៉ុន្តែក៏មិនសូវមានអ្នកចេះច្រើនដែរ។ មួកត្នោតត្រូវដេរដោយដៃ ហើយរៀងយូរបន្ដិចទម្រាំធ្វើបានមួយៗ។ ក្នុងមួយថ្ងៃ ប្រសិនបើអង្គុយធ្វើជាប់លាប់ ស្រ្តីរូបនេះអាចដេរបានមួក២។ មួកនោះទៀតសោត មាន២ខ្នាត មានតូច និងធំល្មម ហើយខ្នាតតូចលក់ដាច់ជាងគេ។ នេះបើតាម ការបញ្ជាក់ពីអ្នកស្រី រ៉ែម។ តាមការបញ្ជាក់ពីស្រ្តីខាងលើ ដើម្បីឱ្យមួកត្នោតមាំ និងប្រើបានយូរនោះ គឺស្លឹកត្នោតត្រូវហាលឱ្យស្ងួត ដេរឱ្យញឹក និងលាបជ័រទឹកពីលើ ដើម្បីការពារជាប់ធុនបានយូរ។ ជ័រទឹក ធ្វើឱ្យស្លឹកត្នោតមានពណ៌ភ្លឺថ្លា និងមិនជ្រាបទឹក។ បើប្រើថែទាំ មួកមួយអាចប្រើប្រាស់បាន ជាងមួយឆ្នាំឬពីរឆ្នាំឯណោះ។ អ្នកស្រី គង់ ស៊ត់ ជាអ្នកភូមិនគរក្រៅ ក៏ពេញចិត្តនឹងមួកត្នោតដែលអ្នកស្រីកំពុងពាក់ដែរ។ជាពលករកំណាយនៅស្រះទឹកខាងកើតប្រាសាទបាយ័ន ស្រ្តីរូបនេះតែងពាក់មួកត្នោតមក ធ្វើការ ជាប់ជានិច្ច។ មួកអ្នកស្រី ស៊ត់ មានហាមធំ ដែលអ្នកស្រីធ្វើជាពិសេសសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួន។ និយាយបណ្ដើរញញឹមបណ្ដើរ ស្រ្តីវ័យ៥៧ឆ្នាំរូបនេះប្រាប់ថា៖« មួកត្នោត ត្រជាក់ស្រួល ងាយស្រួលពាក់ ខ្ញុំពាក់ច្រើនឆ្នាំហើយ តាំងពីណាពីណីមក។ បើខូចមួយ ដេរ មួយទៀត ព្រោះអត់ចេញពាក់មួកក្រណាត់»។ ជាផ្នែកនៃការចង់បន្តជំនាញពីបុរាណ ក៏ដូចជាស្រឡាញ់មួកត្នោតខ្មែរនោះ អ្នកស្រី ពួយ រ៉ែម ពេញចិត្តនឹងបន្តការងារដេរមួកត្នោត ទោះរបរនេះរកចំណូលមិនបានច្រើនក៏ពិតមែន។ អ្នកស្រី រ៉ែម ចង់ឃើញពលរដ្ឋខ្មែរងាកមកជួយគាំទ្រមួកត្នោតកាន់តែច្រើន ដើម្បីលើកទឹក ចិត្តឱ្យអ្នកស្រីបន្តធ្វើរបរនេះ និងផ្ទេរជំនាញសិប្បកម្មមួកត្នោត តទៅអ្នកជំនាន់ក្រោយៗ ទៀត៕ អ្នកស្រី គង់ ស៊ត់ ពាក់មួកត្នោតអង្គុយធ្វើការនៅការដ្ឋានកំណាយស្រះខាងកើតប្រាសាទបាយ័ន។ | សៀមរាប៖ ពលរដ្ឋនៅតំបន់អង្គរ បន្តការងារដេរ និងប្រើប្រាស់មួកត្នោត ដែលបង្ហាញពីការបន្តលើកតម្លៃអត្តសញ្ញាណខ្មែរ។ ទាំងមួកត្នោត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទេសចរជាតិ និងអន្តរជាតិ។ |
លោក ហ៊ុន ប៊ុណ្ណារ៉ា កសិករដាំស្វាយចន្ទីចំនួន២០ហិកតានៅខេត្តព្រះវិហារ បានលើកឡើងថា កន្លងទៅ កសិករតែងតែជួបប្រទះបញ្ហាទីផ្សារនៅពេលប្រមូលផល ដូច្នេះការបង្កើតសហព័ន្ធស្វាយចន្ទីនៅពេលនេះ គឺជាអ្វីដែលកសិករចង់បាន ដើម្បីពង្រឹងតម្លៃទីផ្សារឱ្យមានស្ថេរភាព។ ម៉្យាងទៀត លោក ប៊ុណ្ណារ៉ា រំពឹងថា សហព័ន្ធមានលទ្ធភាពច្រើនក្នុងការអូសទាញអ្នកវិនិយោគ មកអភិវឌ្ឍន៍វិស័យស្វាយចន្ទីនៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធ និងសន្និបាតកំណើតដំបូង «សហព័ន្ធស្វាយចន្ទីកម្ពុជា» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ។ កសិកររូបនេះ ប្រាប់ដូច្នេះថា៖«ខ្ញុំគិតថា ស្វាយចន្ទីកម្ពុជា លេចធ្លោជាងគេលើពិភពលោក។ អ៊ីចឹង បើសិន យើងអាចរកវិនិយោគិន មកបង្កើតរោងចក្រកែច្នៃ នាំចេញដោយផ្ទាល់ ខ្ញុំយល់ថាប្រសើរជាងបច្ចុប្បន្ន ដែលយើងត្រូវពឹងផ្អែកលើការនាំចេញគ្រាប់ស្រស់ទៅវៀតណាម»។ បើតាមលោក ហ៊ុន ប៊ុណ្ណារ៉ា បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីមានតម្លៃកើនឡើងបន្តិច ដោយគ្រាប់ស្ងួតទទួលបាន ៧ពាន់រៀលក្នុងមួយគីឡូក្រាម ឯគ្រាប់សើម មានតម្លៃប្រហែល៣ពាន់រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែ ផលប៉ះពាល់ដំណាំចន្ទីនៅពេលនេះ គឺកត្តាអាកាសធាតុភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឱ្យស្វាយចន្ទីធ្លាក់ទិន្នផល។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា សមាគមស្វាយចន្ទីកម្ពុជា នឹងបង្កើនកិច្ចសហការឱ្យកាន់តែខ្លាំងជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ធ្វើយ៉ាងណាជំរុញដល់ការនាំចេញ និងបង្កើតតម្លៃទីផ្សារសមរម្យជូនកសិករ។ លោក ហ៊ុន ប៊ុណ្ណារ៉ា កសិករដាំស្វាយចន្ទីនៅខេត្តព្រះវិហារ ប្រធានសមាគមរូបនេះ សង្ឃឹមថា សហព័ន្ធស្វាយចន្ទីកម្ពុជា នឹងអន្តរាគមន៍នូវចន្លោះខ្វះខាតដែលសមាគមមិនមានលទ្ធភាពធ្វើបានដូចជា ការសម្រួលធុរកិច្ច ការនាំចេញ ស្វែងរកទីផ្សារថ្មី តាមរយៈការបង្កើនឱកាសវិនិយោគ និងបញ្ចុះបញ្ចូលរដ្ឋាភិបាលដើម្បីបានពន្ធពិសេសលើវិស័យស្វាយចន្ទី។ សហព័ន្ធស្វាយចន្ទី ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែតុលា ដោយមានសមាជិក១១នាក់ ។ សហព័ន្ធមួយនេះ នឹងក្លាយកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិង ពិភពលោក ជាពិសេសចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត។ យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន៦៦ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ១លានដុល្លារ ថយចុះ៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក ការនាំទៅវៀតណាមមានចំនួន៦៤ម៉ឺនតោន ថយចុះ៣៧ភាគរយ៕ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបពី EFC Agriculture and Education | ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចបង្កើតសហព័ន្ធស្វាយចន្ទី ដើម្បីរួមចំណែកជំរុញឱ្យវិស័យមួយនេះឱ្យកាន់តែមានសក្ដានុពល ក្នុងការបម្រើប្រយោជន៍រួមដល់អ្នកដាំដុះ កែច្នៃ និងនាំចេញ។ ការបង្កើតសហព័ន្ធនេះ ទទួលបានការសាទរពីកសិករ ដោយពួកគេរំពឹងថា សហព័ន្ធនឹងខ្នះខ្នែងរកទីផ្សារ និងអូសទាញវិនិយោគិនបរទេស បង្កើតរោងចក្រកែច្នៃនៅក្នុងស្រុកបន្ថែមទៀត។ |
ការគេងគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ហេតុផលជាច្រើននៃមុខងារាងកាយ។ នៅពេលអ្នកគេង ខួរក្បាលនឹងបញ្ជូនសញ្ញាឲ្យរាងកាយបញ្ចេញអ័រម៉ូន និងសារធាតុជាច្រើនដើម្បីជួយ៖ បន្ថយការប្រឈមនឹងបញ្ហាសុខភាព គ្រប់គ្រងកម្រិតនៃការឃ្លានអាហារ រក្សាមុខងារប្រព័ន្ធភាពស៊ាំ រក្សាការចងចាំ តាមពិតទៅបើសិនជាអ្នកគេងច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃជាប់វិញ ក៏អាចមានផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពដែរ។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកត្រូវតែគេងឲ្យបាន ៧ទៅ៨ម៉ោងក្នុងមួយយប់។ អាយុវែង រយៈពេលគេងដែលផ្តល់សុខភាពយើងជាមធ្យមគឺ ៧ ទៅ៨ម៉ោងក្នុងមួយយប់សម្រាប់មនុស្សធំ។ សម្រាប់អ្នកដែលគេងតិចជាង ៦ម៉ោងក្នុងមួយយប់ទំនងជាឆាប់ស្លាប់រហូតដល់ ១២ភាគរយឯណោះ។ ចំពោះអ្នកដែលគេងលើសពី ៨ ទៅ៩ម៉ោងវិញ អាចនឹងប្រឈមខ្ពស់នឹងជំងឺរហូតដល់ ៣០ភាគរយដែរ។ សម្រកទម្ងន់ ការដែលគេងមិនបានគ្រប់គ្រាន់អាចបង្កើនតម្រូវការថាមពលក្នុងរាងកាយ។ នៅពេលយប់ ការធ្វើចលនា និងតម្រូវការកាឡូរីត្រូវបានថយចុះ ប៉ុន្តែនៅពេលអ្នកគេងមិនបានគ្រប់វិញ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដើម្បីជំរុញឲ្យមានអារម្មណ៍ឃ្លានអាហារ។ រឿងនេះនឹងធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើន ហាត់ប្រាណតិច និងឡើងទម្ងន់។ តាមការសិក្សាកាលពីឆ្នាំ ២០១៤បានបង្ហាញថា ក្មេងដែលគេងតិចជាងធម្មតាក៏ប្រឈមខ្ពស់នឹងការធាត់ជ្រុលផងដែរ។ ប្រព័ន្ធភាពស៊ាំ នៅពេលអ្នកគេង ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញសារធាតុឈ្មោះ Cytokines។ Cytokines ខ្លះមានឥទ្ធិពលការពារលើប្រព័ន្ធភាពស៊ាំតាមរយៈការជួយប្រឈមនឹងការរលាក និងការបង្ករោគ។ បើគ្មានការគេងគ្រប់គ្រាន់តែ អ្នកប្រហែលជាមិនមានសារធាតុ Cytokines នេះគ្រប់គ្រាន់ដើម្បីការពារខ្លួនពីជំងឺឡើយ។ ការចងចាំកាន់តែល្អ ដើម្បីជួយដល់ការផ្ចង់អារម្មណ៍ ការគេងនឹងជួយការពារ និងពង្រឹងដល់ការចងចាំរបស់អ្នកបាន។ ការស្រាវជ្រាវបានបង្ហាញ ការគេងក្រោយពីរៀនរួចអាចជួយបង្កើនការចងចាំបាន។ វាក៏ជួយកាត់បន្ថយការរំខានពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ អ្នកដែលគេងមិនគ្រប់គ្រាន់៖ ពិបាកនឹងទទួលយកដំណឹងដោយសារតែសរសៃប្រសាទក្នុងខួរក្បាលធ្វើការច្រើនជ្រុល អាចនឹងមានការរំខានដោយសារតែបញ្ហាផ្សេងៗ ពិបាកកាត់សេចក្តីថាអ្វីខុសអ្វីត្រូវ លែងមានសមត្ថភាពទទួលយកដំណឹងដូចកាលពីមុនៗទៀត សម្រាប់អ្នកដែលគេងបានចាប់ពី ៧ ទៅ៨ម៉ោងក្នុងមួយប់អាចនឹងមានបទពិសោធន៍លើដំណាក់កាលដូចខាងក្រោមនេះ៖ ការគិតប្រកបដោយភាពច្នៃប្រឌិត ការចងចាំមានដំណើរការណ៍ល្អ ការចងចាំមានរយៈពេលយូរ ការចងចាំធ្វើការកាន់តែល្អបន្ថែមទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | តាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីៗបានបង្ហាញថា ការដែលគេងមិនបានគ្រប់គ្រាន់អាចបណ្តាលឲ្យមានការប្រែប្រួលសំខាន់ៗជាច្រើនក្នុងរាងកាយ និងបង្កើនការប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនថែមទៀតដូចជា ការធាត់ជ្រុល មានជំងឺ និងឆាប់ស្លាប់។ |
ក្នុងចំណោម៣៦នាក់នោះ មាន៣៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (ចិន២៤នាក់ វៀតណាម៤នាក់ និងខ្មែរ៥នាក់)។ ទាំងទាំង៣៥នាក់នោះ មានអាសយដ្ឋានក្នុងរាជធានីនិងខេត្តព្រះសីហនុ។ រីឯ៤នាក់ទៀត សុទ្ធតែជាទ័ពមួកខៀកកម្ពុជា (ប្រុសទាំងអស់) ដែលទើបមកពីបំពេញបេសកកម្មនៅអាហ្វ្រិក។ ទ័ពមួកខៀវកម្ពុជាទាំង៤នាក់ ដែលទើបមកពីបំពេញបេសកកម្ម បានធ្វើដំណើរពីអាហ្រ្វិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា ហើយមកដល់កម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ។ តួលេខសរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៨០៥នាក់ ដោយក្នុងនោះអ្នកជាសះស្បើយវិញមាន៤៧៧នាក់ ខណៈ៣២៨នាក់ កំពុងសម្រាកព្យាបាល។ ក្នុងចំណោម៣២៨នាក់នោះ មាន៣០២នាក់ ដែលភាគច្រើនជាជនជាតិចិននិងវៀតណាម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕ | កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣៩នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ។ |
បើតាមអនុក្រឹត្យរដ្ឋាភិបាល ប្រភេទរថយន្តនីមួយៗដែលបានបញ្ចុះអាត្រាអាករពិសេស រួមមាន រថយន្តគ្រួសារទំហំស៊ីឡាំងលើសពី១០០០cc ដែលដំណើរការដោយសាំងសុទ្ធ ឬប្រភេទHybrid គឺបញ្ចុះអត្រាអាករពី៣០ភាគរយ មកត្រឹម២០ភាគរយ ខណៈរថយន្តគ្រួសារដំណើរការដោយម៉ាស៊ូតសុទ្ធ ទម្លាក់អត្រាពន្ធពី៦០មកត្រឹម៥០ភាគរយវិញ។ សម្រាប់ រថយន្តគ្រួសារទំហំស៊ីឡាំងលើសពី១០០០ccដល់២៥០០cc ទាំងដំណើរការដោយសាំងសុទ្ធ ម៉ាស៊ូតសុទ្ធ ឬប្រភេទHybrid បានទម្លាក់អត្រាពន្ធពី៦០ មក៥០ភាគរយ។ រថយន្តគ្រួសារទំហំស៊ីឡាំងលើសពី៣០០០cc ដំណើរការដោយសាំងសុទ្ធ ឬម៉ាស៊ូតសុទ្ធ រដ្ឋាភិបាលបានបញ្ចុះអត្រាអាករពី៧០មក៥៥ភាគរយវិញ ស្របពេលដែលរថយន្តប្រភេទ Hybrid បានបញ្ចុះពី៦៥មកត្រឹម៥០វិញ ផងដែរ។ ប្រភេទរថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ ដោយថាមពលអគ្គិសនីសុទ្ធវិញ សម្តេច ហ៊ុន សែន បានទម្លាក់អត្រាអាករពិសេសពី៣០ភាគរយ នៅមកត្រឹមតែ១០ភាគរយ ប៉ុណ្ណោះ។ ចំពោះ រថយន្តដឹកទំនិញ ប្រភេទរថយន្តសណ្តោងសម្រាប់សឺមីរ៉ឺម៉ក បានបញ្ចុះអត្រាអាករពី៤០មកត្រឹម២៥ភាគរយ ។ ដោយឡែក ចំពោះប្រភេទរថយន្តដឹកទំនិញដែលមានទម្ងន់ក្រោម៥តោន(ទម្ងន់រថយន្ត+ ទម្ងន់ផ្ទុក), រថយន្តបែន រថយន្តស្ទួច និងរថយន្តឯកទេសផ្សេងៗទៀត ដូចជា៖ រថយន្តខួង , រថយន្តលាយបេតុង, រថយន្តផលិតគ្រឿងរំសេវផ្ទុះចល័ត និងប្រភេទប្រហាក់ប្រហែល គឺមានទម្លាក់អត្រាពន្ធពិសេសពី៤០មកត្រឹម៣០ភាគរយ វិញ៕ | ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាអាករពិសេស ពី១០ទៅ២០ភាគរយ លើមុខទំនិញរថយន្ត។ បើតាម អនុក្រឹត្យស្តីពី«ការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន» ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី៩កុម្ភៈ ការបន្ថយអត្រាពន្ធលើរថយន្តនេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១មីនា ឆ្នាំ២០២១ តទៅ។ |
កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជុំឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង បង្ហាញពីផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលដៅសម្រាប់ឆ្នាំ២០២៤។ លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «សុចរិតភាព សាមគ្គីភាព និងកិច្ចសហការ ក្នុងការបំពេញការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងមិនអាចអត់បាន ដើម្បីនាំនាវាធនាគារ ហត្ថា អាចឆ្លងកាត់ពុះពារឧបសគ្គទាំងឡាយ នៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ ដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាព និងភាពជោគជ័យទំាងអស់គ្នានៅក្នុងឆ្នាំថ្មីនេះ។» «ប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» នៃកិច្ចប្រជុំថ្ងៃនេះ ជួយក្រើនរំលឹកជាថ្មីម្តងទៀតអំពីសារៈសំខាន់ នៃការពួតដៃគ្នាបំពេញការងារប្រកបដោយភាពស្មោះត្រង់ឱ្យខាងតែបាន ក្នុងគោលដៅមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីកសាងភាពធន់ និងភាពរឹងមាំទាំងអស់គ្នា ឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជោគជ័យនាពេលអនាគតទាំងអស់គ្នា»។លោក ហួត អៀងតុង បានបន្ថែមដូច្នេះ។ កិច្ចប្រជុំបានបញ្ចប់ជាមួយនឹងបរិយាកាសចូលរួមយ៉ាងច្រើនកុះករ និងទទួលបានផ្លែផ្កាជាទីមោទន តាមរយៈការធ្វើបទបង្ហាញ កិច្ចពិភាក្សា ការចែករំលែកពីវាគ្មិនជំនាញ និងសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់លោកនាយក-នាយិកាសាខា ពាំនាំយកទៅអនុវត្តន៍ និងពង្រឹងកិច្ចការងារប្រចាំថ្ងៃ ដើម្បីជម្នះរាល់បញ្ហាប្រឈមផ្សេងៗ និងធានាឱ្យបាននូវភាពជោគជ័យ នាពេលខាងមុខ។ អំពី ធនាគារ ហត្ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំ ក្រោមប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»។ |
វេទិកាដែលធ្វើឡើងស្របគ្នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ផ្តោតលើគំនិតយុទ្ធសាស្ត្រ និងការគិតយ៉ាងទូលាយទាក់ទងនឹងការកាត់បន្ថយការបំភាយឧស្ម័ន ការផ្លាស់ប្តូរថាមពលដែលមានតម្លៃសមរម្យ យុទ្ធសាស្ត្រកាត់បន្ថយកាបូនដោយនិរន្តរភាព និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យោងតាមលោក Hartarto តំបន់អាស៊ីអាគ្នេយ៍ នឹងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ហើយអាចនឹងបាត់បង់ប្រហែល៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួននៅឆ្នាំ ២០៥០ ដោយសារតែការកើនឡើងសីតុណ្ហភាពពិភពលោក និងការកើនកំដៅខ្លាំងបំផុត។ ដូច្នេះ ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅអាស៊ីអាគ្នេយ៍ត្រូវកាត់បន្ថយពី១០ភាគរយទៅ២៥ ភាគរយនៅឆ្នាំ ២០៣០ ដើម្បីកម្រិតការឡើងកំដៅផែនដីមានត្រឹម១,៥អង្សា។ លោក Hartarto បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានគោលដៅនេះ កិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាល និងវិស័យអាជីវកម្មពិតចាំបាច់នាពេលនេះ។ លោកបានបន្ថែមថា បណ្តាប្រទេសអាស៊ានបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី និងក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ កិច្ចសហប្រតិបត្តិការនេះរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយ៍សាកថ្ម ការបង្កើត បរិយាកាសធុរកិច្ច និងវិនិយោគដើម្បីទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តដល់ភាពជាដៃគូសាធារណៈ និងឯកជន។ បច្ចុប្បន្ន ការអភិវឌ្ឍយានជំនិះអគ្គិសនីអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពបរិស្ថានដោយចាប់ផ្តើមពីការកាត់បន្ថយការបំភាយផ្ទះកញ្ចក់ ការពន្លឿនការផ្លាស់ប្តូរថាមពល ការសម្អាតការបញ្ចេញឧស្ម័នតាមផ្នែកដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រេចបានគោលដៅការបំភាយឧស្ម័នសូន្យ ក៏ដូចជាការបង្កើនសន្តិសុខថាមពលនៅក្នុងតំបន់អាស៊ាន៕ | រដ្ឋសមាជិកអាស៊ានកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកការកសាងប្លុកសេដ្ឋកិច្ចដែលមានលក្ខណៈអំណោយផលដល់ការការពារបរិស្ថានស្របតាមចក្ខុវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០៤៥។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី Airlangga Hartarto ក្នុងវេទិកាអាកាសធាតុអាស៊ាននៅទីក្រុងហ្សាការតា។ |
អត្ថបទទាក់ទង បើលោក គីម ជុងអ៊ុន មានបញ្ហាដូចចចាមអារ៉ាមមែន តើនរណាស្នងតំណែង? «ខ្ញុំគិតថា របាយការណ៍នេះ ពុំត្រឹមត្រូវ»។ លោក ដូណាល់ ត្រាំ ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃ២៣ មេសា ដោយបន្ថែមថា៖«ខ្ញុំស្ដាប់ឮថាពួកគេបានប្រើឯកសារចាស់»។ យ៉ាងណាមិញ ប្រធានាធិបតីទី៤៥រូបនេះ បានបដិសេធបញ្ជាក់ថានេះជាព័ត៌មានផ្ទាល់ពីកូរ៉េខាងជើងថាលោកគីមពិតជាមានសុខភាពល្អ។ ផ្ទុយទៅវិញ លោក ដូណាល់ ត្រាំ បានវាយប្រហារលើទូរទស្សន៍អាមេរិក CNN ដែលប្រមុខដឹកនាំអាមេរិករូបនេះពុំសូវស៊ីខ្សែគ្នាយូរហើយនោះ។ ថ្លែងអំឡុងសន្និសីទព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាតសាកល COVID-19 លោក ត្រាំ អះអាងដូច្នេះថា៖«ខ្ញុំគិតថា វាគឺជារបាយការណ៍ក្លែងក្លាយដែលធ្វើឡើងដោយ CNN»។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទូរទស្សន៍ខ្សែកាបអាមេរិក CNN ដែលដកស្រង់សម្តីដែលខ្លួនអះអាងថាជាមន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះ បានចុះផ្សាយថា ក្រុងវ៉ាស៊ីនតោនបានតាមដានព័ត៌មានសម្ងាត់មួយថា លោក គីម ជុងអ៊ុន ស្ថិតក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្រោយឆ្លងកាត់ការវះកាត់។ ដោយឡែក សារព័ត៌មានអនឡាញមួយឈ្មោះថា Daily NK ដែលដំណើរការដោយក្រុមអ្នករត់គេចពីកូរ៉េខាងជើង បានចុះផ្សាយថា លោក គីម បានឆ្លងកាត់ការវះកាត់បេះដូង កាលពីដើមមេសានេះ ហើយកំពុងសម្រាកនៅវីឡាមួយកន្លែងក្នុងខេត្ត North Phyongan ។ សារព័ត៌មានដដែលនេះ អះអាងទៀតថា ប្រមុខដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើងដែលស្ថិតក្នុងវ័យ៣៦ឆ្នាំ ទាមទារការព្យាបាលបន្ទាន់ដោយហេតុតែបញ្ហាការជក់បារី ធាត់ជ្រុល និងធ្វើការជ្រុល។ ទោះជាបែបនេះក្តី ក្រោយធ្លាយរបាយការណ៍របស់ទូរទស្សន៍ CNN កូរ៉េខាងត្បូង កាលពីថ្ងៃ២១ ខែមេសាបានលើកឡើងថា ខ្លួនពុំមើលឃើញសញ្ញាអ្វីខុសប្រក្រតីឡើយពាក់ព័ន្ធសុខភាពរបស់លោក គីម ជុងអ៊ុន ដោយសង្កត់ធ្ងន់ថា លោកគីមបន្តមានវត្តមាននៅទីសាធារណៈមកទល់នឹងពេលបច្ចុប្បន្ន។ នេះបើប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធរបាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ក្រោយការវះកាត់បេះដូង។ ត្រង់នេះ លោក ត្រាំ បានរិះគន់ទូរទស្សន៍អាមេរិក CNN សម្រាប់ការចុះផ្សាយព័ត៌មានក្លែងក្លាយបែបនេះ។ |
ទំនាក់ទំនងរវាងចិននិងជប៉ុនកន្លងមកជាទំនាក់ទំនងដែលមិនសូវជាចុះសម្រុង ដ្បិតជប៉ុនបារម្ភពីការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ សកម្មភាពអភិវឌ្ឍរបស់ចិននៅសមុទ្រចិនខាងកើតដែលជាតំបន់មនាជម្លោះ ក៏បានធ្វើឱ្យជប៉ុនរឹតតែព្រួយបារម្ភផងដែរ។ នៅថ្ងៃទី២១ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ប្រាប់អ្នកកាសែតនៅភាគខាងលិចទីក្រុងក្យូតូថា រដ្ឋាភិបាលជប៉ុនបានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ចិនតាមរយៈការទូតរួចរាល់ហើយ។ នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងទាញយកធនធានធម្មជាតិនៅសមុទ្រចិនខាងកើតដែលចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ តំបន់សេដ្ឋកិច្ចផ្តាច់មុខនេះ ជាតំបន់ជម្លោះរវាងប្រទេសទាំង២ ដោយទាំងចិននិងជប៉ុនសុទ្ធតែទាមទារយករៀងខ្លួន។ ក្រសួងការបរទេសជប៉ុនក៏បានបញ្ជាក់ថា ខ្លួនបានពាក្យបណ្តឹងទៅកាន់ស្ថានទូតចិនរួចហើយ។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ជប៉ុនក៏បានជំរុញឱ្យចិនចាប់ផ្តើមការចរចាឡើងវិញពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ២០០៨ ទាក់ទងនឹងការអភិវឌ្ឍធនធាននៅសមុទ្រចិនខាងកើត។ កិច្ចព្រមព្រៀងនេះ តម្រូវឱ្យចិននិងជប៉ុនព្រមព្រៀងគ្នាក្នុងការទាញយកឧស្ម័នក្រោមបាតសមុទ្រនៅក្នុងតំបន់ជម្លោះរួមគ្នា និងហាមឃាត់ការខួងយករ៉ែជាឯកតោភាគី។ យ៉ាងណាមិញ កិច្ចចរចាពីរបៀបអនុវត្តកិច្ចព្រមព្រៀងត្រូវបានផ្អាកនៅឆ្នាំ ២០១០កន្លងទៅ។ «វាគួរឱ្យសោកស្តាយខ្លាំងណាស់ដែលភាគីចិនកំពុងដំណើរការជាឯកតោភាគីជាមួយនឹងការអភិវឌ្ឍនៅក្នុងដែនទឹកនេះ»។ ក្រសួងការបរទេសជប៉ុនបានលើកឡើងបែបនេះ មុនបន្តថា បញ្ហាព្រំដែននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់មួយចំនួននៅសមុទ្រចិនខាងកើត នៅមិនទាន់បានដោះស្រាយចប់នៅឡើយ។ ការបែងចែកព្រំដែននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងប្រទេសទាំងពីរ នៅជាបញ្ហាដូចគ្នា ដ្បិតភាគីទាំងពីរមិនយល់ស្របនឹងការទាមទាររបស់ភាគីម្ខាងទៀត។ កន្លងមក ទីក្រុងតូក្យូបានចោទចិនថាបានដាក់ទីតាំងខួងប្រេងចំនួន១៧ ដែលនៅជិតព្រំដែនសមុទ្រជាមួយនឹងជប៉ុន។ បើទោះបីជាកន្លែងខួងប្រេងស្ថិតនៅខាងព្រំដែនចិនក្តី ប៉ុន្តែទីក្រុងតូក្យូបារម្ភថា រ៉ែនៅខាងជប៉ុនក៏អាចត្រូវបានទាញយកផងដែរ៕ | នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២១ ខែឧសភា បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយចិនបង្កើនការអភិវឌ្ឍនៅតំបន់ក្នុងសមុទ្រចិនខាងកើត។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សង្កត់ធ្ងន់ថា នេះជារឿងដែលមិនអាចទទួលយកបាន។ |
«ណូអែល» គឺជាកូនដំរីស្រុកញីមួយក្បាល ដែលបានកើតកាលពីថ្ងៃអាទិត្យ ទី២៦ធ្នូ ឆ្នាំ២០២១កន្លងទៅ។ «ណូអែល» គឺជាកូនដំរីស្រុកដំបូង ដែលបានចាប់កំណើត នារយៈពេល៣០ឆ្នាំចុងក្រោយនេះ នៅទឹកដីខេត្តរតនគិរី។ មេរបស់«ណូអែលគឺ«អ៊ីកែវ»ដែលបានប្រតិព័ទ្ធជាមួយនឹងដំរីស្រុកឈ្មោលឈ្មោះ«បុកវ៉ា» ដែលកំពុងរស់នៅក្រោមការមើលថែ របស់សហគមអៃរាវត្តាជាមួយគ្នា។ លោកស្រី ខៃ ចិន្ដា ប្រធានសមាគមអៃរាវត្តា បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្កាត់ពូជ ដំរីស្រុក ទាំង២ក្បាលនេះ បានចាប់ផ្ដើមកាលពីខែមីនា ឆ្នាំ២០២០ ដោយហ្មជនជាតិដើម ភាគតិច ប្រចាំសហគមអៃរាវត្តាតែម្តង។ បើតាមអ្នកស្រី ខៃ ចិន្តា ទម្រាំជោគជ័យក្នុងការបង្កាត់ពូជដំរី រហូតបានកូនដំរី«ណូអែល»ចាប់កំណើតនេះ មិនមែនជារឿងងាយ ស្រួលនោះឡើយ ពោលគឺត្រូវចំណាយពេលបង្កាត់ជាច្រើនលើក ច្រើនសា និងការមើលថែទាំសុខភាព ទាំងមេ និងកូនដំរី តាំងពីពពោះ រហូតដល់កូនធំធាត់។ «ការបង្កាត់ពូជដំរីមានការលំបាក ព្រោះយើងមិនមែនដាក់ឲ្យដំរីនៅជាមួយគ្នាមួយ ឬ២ថ្ងៃ បង្កាត់បានឡើយ គឺយើងត្រូវបង្កាត់វាជាច្រើនលើក ច្រើនសារ ស្ទើររាប់ឆ្នាំ។ យើងត្រូវចំណាយពេលតាមដាន ព្រោះដំរីពពោះរយៈពេល២១ខែ។ កូនដំរី រពឹសណាស់ ដូច្នេះបើយើងថែទាំកូនដំរីមួយ គឺស្មើនឹងដំរីធំ ២ក្បាល។ យើងត្រូវចាំមើលថែ បញ្ចុកចំណី ឲ្យទឹកដោះគោ អាចដល់៥ ឬ៦ឆ្នាំ ពិសេសយើងបារម្ភឆ្លងជំងឺ ឬវីរុសផ្សេងៗទៀត»។ នេះជាការរៀបរាប់របស់ប្រធានសមាគមអៃរាវត្តា។ ដ្បិត«ណូអែល» កើតបានជិត១សប្តាហ៍ទៅហើយក្តីរ ប៉ុន្តែ មេ របស់វា នៅមិនទាន់កូនដំរីញី របស់ខ្លួន បានកៀកកិតស្និទ្ធស្នាលនឹងខ្លួននៅឡើយ។ នៅក្នុងអំឡុងផ្សាំឲ្យមេ និងកូនឱ្យស្គាល់គ្នា «ណូអែល» ត្រូវបៅទឹកដោះគោ ជំនួសឱ្យទឹកដោះមេរបស់វាបណ្តោះអាសន្នសិន។ បើតាមប្រធានសមាគមអៃរាវត្តា ក្នុងមួយថ្ងៃ «ណូអែល» ត្រូវការបៅទឹកដោះគោឆុងរួច ពី១០ ទៅ៥០លីត្រ ខណៈដែលមេរបស់វា ក៏ត្រូវការបំប៉នចំណីជាចាំបាច់ ដើម្បីឱ្យវាឆាប់មានសុខភាពរឹងមាំល្អឡើងវិញ។ កំណើត«ណូអែល» បន្ថែមក្តីសង្ឃឹមដល់ការបង្កាត់ពូជដំរី ស្រុកនៅកម្ពុជា តាមពិតទៅ អ៊ីកែវ និងប៉ុកវ៉ា បានចាប់ចិត្តប្រតិព័ទ្ធ ជាយូរឆ្នាំមកហើយ។ បច្ចុប្បន្ន «អ៊ីកែវ» មានអាយុ៥១ឆ្នាំ ហើយ«ណូអែល» គឺកូនដំបូងរបស់នាង ខណៈដែលដំរីឈ្មោល«បុកវ៉ា» ទើបមានអាយុ៤៩ឆ្នាំ និងធ្លាប់មានកូន៣លើករួចហើយ។ ការផ្តល់កំណើតឱ្យ «ណូអែល» នាពេលនេះ រឹតតែផ្តល់ក្តីសង្ឃឹមធំធេងបន្ថែមទៀត ដល់សមាគមអៃរាវត្តា ក្នុង ការអភិរក្ស និងការងារបង្កាត់ពូជដំរីស្រុក នាអនាគត។ ដ្បិតមានគម្រោងបង្កាត់ពូជដំរីស្រុកឲ្យបានច្រើន ប៉ុន្តែលោកស្រី លោកស្រី ចិន្ដា អះអាងថា កិច្ចការនេះអាចជោគជ័យ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងរដ្ឋាភិបាលបន្ថែមទៀត ដែរ ព្រោះបច្ចុប្បន្នសហគមអៃរាវត្តា កំពុងខ្វះខាតថវិការគាំទ្រដល់ការអភិរក្សសត្វដំរី។ ប្រធានសមគមអៃរាវត្តារូបនេះ បានអំពាវនាវឲ្យមហាជនចូលរួមគ្នាស្រលាញ់ការពារសត្វ ដំរី ពិសេសស្នើឲ្យកន្លែងចិញ្ចឹមដំរីទូទាំងប្រទេសកម្ពុជា រួមគ្នាជំរុញការបង្កាត់ពូជដំរីស្រុក បន្ថែមទៀត ដើម្បីកុំឲ្យផុតពូជពីប្រទេសកម្ពុជា។ លោកស្រី ប្រាប់ដូច្នេះថា៖« ថ្ងៃមុខ បើមានការចូលរួមពីប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលជួយជាថវិកាឲ្យពួកយើងមានលទ្ធភាពចិញ្ចឹមដំរីបានច្រើនទៀត ឬក៏ប្រគល់ដំរីញីក្មេង ឲ្យមកសមាគមខ្ញុំ ហើយផ្ដល់ថវិកាឲ្យពួកខ្ញុំ អភិរក្សទៀត ពួកយើងរីករាយនឹងធ្វើ។ ប៉ុន្តែ ខណៈនេះ លុយយើងនៅមានកំណត់ ព្រោះការចំណាយថែទាំដំរីក្នុងមួយឆ្នាំៗ អស់លុយច្រើនណាស់ ហើយមូលនិធិរបស់សមគម ខ្ញុំខ្សត់ខ្សោយ»។ បច្ចុប្បន្ន ខេត្តរតនគិរីទាំងមូល មានសត្វដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះ ដែលរស់នៅតំបន់ទឹកជ្រោះកាទៀង ក្នុងស្រុកលំផាត់ ក្រោមការអភិរក្សរបស់សមាគមអៃរាវត្តា។ ក្នុងនោះ មាន ឈ្មោល២ក្បាល ឈ្មោះ ប៉ុក វ៉ា, ខាំសែន និងញីមួយក្បាលឈ្មោះ អ៊ីកែវ និងកូន«ណូអែល»។ ដោយឡែកដំរីមួយក្បាលទៀតឈ្មោះ ម៉ាក់ ម៉ៃ ដែលធ្លាប់រស់នៅជាមួយ សមាគមអៃរាវត្តាដែរនោះ បានងាប់ដោយសារជំងឺកាលពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០។ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន កម្ពុជាមានដំរីស្រុក មិនដល់ ១០០ក្បាលទេ រីឯដំរីព្រៃ មានចន្លោះពី៤០០ ទៅ៦០០ ក្បាល ៕ អត្ថបទទាក់ទង «ណូអែល» ជាកូនដំរីញីមួយក្បាល ដែលទើបកើតបាន នារយៈពេល៣០ឆ្នាំចុងក្រោយនេះ | «ណូអែល» ដែលទើបនឹងកើតនៅពេលថ្មីៗនេះ គឺជាកូនរបស់អ៊ីកែវ និងបុកវ៉ា ហើយដែលបង្កាត់ដោយហ្មដំរីបុរាណរបស់សមាគមអៃរាវត្តា នៅខេត្តរតនគិរី។ «ណូអែល» មានរូបរាងស្អាត សុខភាពល្អ និងជាកូនដំរីស្រុកតែមួយគត់ដែលបង្កាត់បានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្រោយផ្តល់កំណើតឱ្យ«ណូអែល» អ៊ីកែវ និងបុកវ៉ា ក៏បានផ្តល់ក្តីសង្ឃឹមបន្ថែមដល់ការបង្កាត់ពូជដំរីស្រុក និងជាពិសេសដំរីនៅខេត្តរតនគិរី ដែលបច្ចុប្បន្ននៅសល់តែ៤ក្បាលប៉ុណ្ណោះ។ |
តាមលទ្ធផលនៃការចាប់ឆ្នោតកន្លងមក កម្ពុជាស្ថិតនៅក្នុងពូល J ជាមួយចិន ជប៉ុន និងហ្វីលីពីន។ រីឯពូលផ្សេងទៀតមាន សាធារណរដ្ឋកៀហ្ស៊ីស ជាម្ចាស់ផ្ទះពូល A ដែលត្រូវទទួលអ៊ីរ៉ង់ អូម៉ង់ និងស្រីលង្កា។ ពូល B អារ៉ាប៊ីសាអូឌីត ទទួលអ៊ីរ៉ាក់ បារ៉ែន អាហ្វហ្គានីស្ថាន។ ពូល C មាន កាតា (ម្ចាស់ផ្ទះ) ស៊ីរី ឥណ្ឌា និងតួកមេនីស្ថាន។ ពូល D មានអារ៉ាប់រួមអេមីរ៉េត (ម្ចាស់ផ្ទះ) អ៊ូសបេគីស្ថាន លីបង់ និងណេប៉ាល់។ ពូល E មាន ប៉ាឡេស្ទីន (ម្ចាស់ផ្ទះ) ហ្ស៊កដង់ តាហ្ស៊ីគីស្ថាន និងបង់ក្លាដែស។ ពូល F មានមីយ៉ាន់ម៉ា (ម្ចាស់ផ្ទះ) អូស្ត្រាលី សិង្ហបុរី និងព្រុយណេ។ ពូល G មានកូរ៉េខាងជើង (ម្ចាស់ផ្ទះ) ឡាវ ឆាយនីស-តៃប៉ិ និងហុងកុង។ ពូល H មាន ថៃ (ម្ចាស់ផ្ទះ) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងម៉ុងហ្គោលី។ ពូល I មាន វៀតណាម (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង ទីម័រខាងកើត និងម៉ាកាវ។ ៤០ក្រុមនៅទ្វីបអាស៊ី (ពូល A ដល់ E សម្រាប់ West Zone និងពូល F ដល់ J សម្រាប់ East Zone) ត្រូវចូលរួមប្រកួតប្រជែងក្នុងវគ្គជម្រុះ AFC U-23 Championship ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ។ ក្រុមចំនួន១០ដែលបានពិន្ទុលើសគេ និងក្រុមលេខ២ចំនួន៥ (Best Second-Placed) នឹងត្រូវឈានបន្តទៅកាន់វគ្គចុងក្រោយដែលរៀបចំនៅប្រទេសចិន នាអំឡុងខែមករា ឆ្នាំ២០១៨ ។ បើទោះបីជាចិននៅអង្គុយរង់ចាំនៅជុំចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះក៏ដោយ ប៉ុន្តែពួកគេចង់លេងនៅវគ្គជម្រុះ។ ប្រសិនបើចិនបញ្ចប់ក្នុងចំណាត់លេខមួយ ឬលេខពីរដែលទទួលបានពិន្ទុខ្ពស់នាការប្រកួតវគ្គជម្រុះ AFC នឹងជ្រើសរើសក្រុមលេខពីររហូតដល់៦ក្រុម។ សម្រាប់ការប្រកួតជម្រុះ AFC U-23 Championship នេះ កម្ពុជា បានចូលរួមនាព្រឹត្តិការណ៍បើកឆាកនៅឆ្នាំ២០១២ [ដែលកាលណោះ U-22] ក្រោមការដឹកនាំរបស់លោក ប្រាក់ សុមុន្នី។ កម្ពុជាស្ថិតនៅក្នុងពូល F ដោយស្ថិតក្នុងលេខ៥ក្នុងចំណោម៦ប្រទេស។ កម្ពុជាក្រោមការដឹកនាំរបស់លោក ប្រាក់ សុមុន្នី បានយកឈ្នះហុងកុង ៣-២ ស្មើម្ចាស់ផ្ទះឡាវ ៣-៣ តែចាញ់ ថៃ ៤-០ ចាញ់ ចិន ៣-០ និងចាញ់កូរ៉េខាងជើង ៣-០។ កាលពីវគ្គជម្រុះក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក Lee Tae Hoon កម្ពុជាស្ថិតក្នុងពូល G ជាមួយកូរ៉េខាងជើង ម្ចាស់ផ្ទះថៃ និងហ្វីលីពីន។ កម្ពុជាបានហាលអាវដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយចាញ់ម្ចាស់ផ្ទះថៃ ២-១ ចាញ់កូរ៉េខាងជើង ៤-១ និងឈ្នះហ្វីលីពីន ៣-១។ នៅឆ្នាំ២០១៣ ដែលរៀបចំនៅប្រទេសអូម៉ង់ អ៊ីរ៉ាក់ ក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះអារ៉ាប៊ីសាអូឌីត ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ ហ្ស៊កដង់បានលេខបី ក្រោយឈ្នះកូរ៉េខាងត្បូង ៣-២ ដោយបាល់ប៉េណាល់ទី ក្រោយស្មើ ០-០ នៅម៉ោងធម្មតា។ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៦នៅប្រទេសកាតា ជប៉ុនជាម្ចាស់ផ្ទះជើងឯក ក្រោយឈ្នះកូរ៉េខាងត្បូង ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ រីឯអ៊ីរ៉ាក់ យកឈ្នះ កាតា ២-១ នៅម៉ោងបន្ថែម សម្រាប់ចំណាត់ថ្នាក់លេខបី។ សម្រាប់ការប្រកួតថ្ងៃបើកឆាកនៃវគ្គជម្រុះ AFC U23 ពូល J នេះ កម្ពុជានឹងត្រូប៉ះចិននៅពហុកីឡាដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៦:៣០នាទីល្ងាច និងការប្រកួតបន្តបន្ទាប់ត្រូវជួប ជប៉ុន មុនជំនួបជាមួយហ្វីលីពីន៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពូល J នៃវគ្គជម្រុះ AFC U23 Championship ដោយត្រូវទទួលចិន ជប៉ុន ហ្វីលីពីននៅពហុកីឡដ្ឋានជាតិអូឡាំពិកពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧។ ដំបូងឡើយចិនបានប្រកាសខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះនេះ ខណៈក្រុមមួយនេះក៏នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យុវជនអាយុក្រោម២៣ឆ្នាំប្រចាំតំបន់អាស៊ីនេះផងដែរ។ |
មិនមែនតែគ្រួសារអ្នកស្រី សុឃុន ទេ ដែលប្រកបរបរលក់មួកត្នោតនេះ សូម្បីតែពលរដ្ឋប្រមាណពី៦០ ទៅ៨០គ្រួសារ ដែលរស់នៅក្នុងភូមិភ្នំបាតនេះ ក៏នាំគ្នាសម្រុកយកមួកត្នោតមកលក់ផងដែរ។ ហើយអ្នកខ្លះយកមួកត្នោតមកលក់ ចាប់ពីម១០០០មួកឡើងទៅទៀតផង។ នេះបើតាមអ្នកស្រី សុឃុន ។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ | ភ្នំពេញ៖ អ្នកស្រី ជឹម សុឃុន គឺជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិភ្នំបាត ស្រុកពញាឭ ខេត្តកណ្ដាល។ អ្នកស្រី សុឃុន រួមទាំងគ្រួសារ បាននាំគ្នាឡើងមកភ្នំពេញ ក្នុងថ្ងៃបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ ដើម្បីប្រកបរបរលក់មួក។ វាជាមុខរបររយៈពេលខ្លី ប៉ុន្តែអាចផ្តល់ចំណូលបានច្រើន សម្រាប់គ្រួសារអ្នកស្រី សុឃុន។ បើតាមស្ត្រីវ័យជាង៤០ឆ្នាំរូបនេះ គ្រួសារអ្នកស្រី អាចរកចំណូលពី ៣លានរៀល ឡើងទៅ ក្នុងការលក់មួកត្នោត រយៈពេល៣ថ្ងៃនេះ។ |
ក្នុងសេចក្ដីជូនដំណឹងខាងលើនេះ រដ្ឋបាលរាជធានី បានអំពាវនាវឲ្យសាធារណជន ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង។ ក្រៅពីនេះ ពលរដ្ឋត្រូវចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយការប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី។ សាលាក្រុងបានស្នើឲ្យសាធារណជន ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នា។ អាជ្ញាធរបានហាមលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្ដីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ ក្នុងក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល៕ | ភ្នំពេញ៖ សាលារាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី៤ខែមេសា បានអំពាវនាវឲ្យសាធារណជន ចូលរួមរក្សាសណ្ដាប់ធ្នាប់ក្នុងរាជធានី និងប្រពៃណីជាតិ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា។ |
«ដូចដឹងស្រាប់ហើយ ខ្ញុំមិនសុខសប្បាយទេ ប៉ុន្តែខ្ញុំក៏មិនស្តាយក្រោយនោះឡើយ នូវអ្វីដែលខ្ញុំបានធ្វើកន្លងមក ពីព្រោះខ្ញុំបានជួយក្មេងស្រីឲ្យរួចផុតពីគ្រោះថ្នាក់ បើទោះបីជាខ្ញុំមិនដឹងថា នាងជាកូនចៅរបស់អ្នកណាក៏ដោយ»។ លោក ឃុត សំណាង បានរៀបរាប់យ៉ាងដូច្នេះ ជាមួយនឹងសំឡេងខ្សាវៗក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មាន ThmeyThmey កាលពីថ្ងៃទី៦ ខែឧសភា។ ជាអ្នករត់តាក់ស៊ី ដែលរស់នៅភូមិកំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង តែលោកមានវត្តមាននៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃកើតហេតុ។ ខណៈនោះលោក ឃុត សំណាង ហៀបនឹងស្រស់ស្រូបអាហារទៅហើយ ប៉ុន្តែលោកស្រាប់តែឮសំឡេងផ្ទុះរថយន្ត ហើយនៅក្បែរនោះលោកបានឃើញក្មេងស្រីម្នាក់។ លោកបានរត់ទៅរុញក្មេងស្រីតូចរូបនោះ ចេញពីឲ្យផុតពីកន្លែងកើតហេតុ។ ក្មេងស្រីបានរួចផុតជីវិត ប៉ុន្តែចៃដន្យអាក្រក់ រថយន្តបានបន្តផ្ទុះម្តងទៀត ធ្វើឲ្យភ្លើងឆាបឆេះពេញខ្លួនរបស់លោកតែម្តង។ «ក្រោយភ្លើងឆេះលើខ្លួនរលត់បានប្រមាណ១០នាទី ព្រោះតែខ្លាចភ្លើងឆេះដល់ឡានរបស់ខ្លួន ខ្ញុំខំដើរទាំងត្រដរ ទាំងខ្លួនរោលខ្មៅខ្លោចស្បែកអស់ទៅហើយនោះ ទៅបើកឡានចេញពីកន្លែងកើតហេតុ ហើយបានប្រមាណ៣០ម៉ែត្រ មុនពេលខ្ញុំដួលដេកទៅលើដី»។ នេះជាការរៀបរាប់ផ្ទាល់របស់ លោក ឃុត សំណាង។ ប្រាប់សារព័ត៌មាន ThmeyThmey បុរសអ្នករត់តាក់ស៊ីចិត្តបុណ្យម្នាក់នេះ ទទួលស្គាល់ថា ជីវិតរបស់លោកកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ប៉ុន្តែលោកមិនដែលសៅហ្មងចិត្តឡើយ។ លោកសប្បាយចិត្ត ដោយសារលោកបានធ្វើនូវទង្វើដែលគួរធ្វើ ព្រោះប្រសិនបើលោកមិនអើពើ ក្មេងស្រីនោះ ច្បាស់ជាស្លាប់មិនខាន។ ប៉ុន្តែធម្មជាតិរបស់លោក មិនអាច មិនឈឺឆ្អាលនោះឡើយ។ ក្រុមគ្រូពេទ្យលាងរបួស។ (សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)/ Facebook លោកបានគូសបញ្ជាក់ថា៖ «ប្រហែលជាគុណបុណ្យរបស់ខ្ញុំ មនុស្សជាច្រើន ជាពិសេសសាច់ញាតិ មិត្តភក្តិជិតខាង សប្បុរសជន ចាប់អារម្មណ៍មកលើស្ថានភាពរបួសរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំបានទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពីសំណាក់ពួកគាត់។ ខ្ញុំពិតជារំជួលចិត្តណាស់។ គ្រូពេទ្យនៅមន្ទីរពេទ្យ ព-២ ឬអតីតពេទ្យយោធា ក៏យកចិត្តទុកដាក់ព្យាបាលខ្ញុំជាពិសេសផងដែរ»។ ទោះបីជាលោក សំណាង មិនបង្ហើបប្រាប់ត្រង់ៗក៏ដោយ ប៉ុន្តែស្ថានភាពរបួសរបស់លោក ពិតជាត្រូវការចំណាយច្រើនណាស់ ហើយលោកក៏មិនចង់ឲ្យគ្រួសារ ជាពិសេសកូនៗទាំង៣របស់លោក មានផលលំបាកទៅអនាគតដោយសារតែប្រឹងដោះបំណុលធានាគារនោះដែរ។ កន្លងមក ដោយសារមិនមានប្រាក់បង់ថ្លៃការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រួមទាំងការនឹកស្រុកកំណើតផងនោះ លោក សំណាង បានប្ដូរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព- ២ (អតីតពេទ្យយោធា) ក្នុងខេត្តបាត់ដំបងរបស់ខ្លួនវិញ។ លោកនិយាយទាំងអួលដើមកថា ៖«ពេលលាងរបួសបីថ្ងៃម្ដងហ្នឹង ខ្ញុំស្រែកដូចគោអ៊ីចឹង។ ឈឺណាស់។ បើនៅកាល់ម៉ែត្រ មុនលាងគេចាក់ថ្នាំសន្លប់ តែនៅ ព-២ គេលាងឆៅតែម្ដង។ ខ្ញុំមិនអាចព្យាបាលនៅពេទ្យកាល់ម៉ែត្របានទេ។ មួយថ្ងៃអស់ជាង១០០ដុល្លារ ហើយគេយកប្រាក់មុនទៀត។ ខ្ញុំជាអ្នករត់ឡាន មិនមានទ្រព្យសល់ច្រើននោះឡើយ»។ លោក សំណាង និងគ្រួសារ ទទួលថវិកាឧបត្ថម្ភពីគ្រូពេទ្យ។ (សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)/ Facebook អាការជំងឺរបស់លោក ឃុត សំណាង ដែលធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះគឺ លោកហត់ពេលនិយាយច្រើន និងឈឺរបួសខ្លាំងពេលលាងមុខរបួសរាល់ពេលបីថ្ងៃម្ដង។ លោកថា៖ «ដោយសារតែមានរបរជាអ្នករត់តាក់ស៊ី ខ្ញុំតែងតែផ្លាស់ទីចល័តច្រើន។ ដូច្នេះអារម្មណ៍របស់លោកនាពេលបច្ចុប្បន្ន គឺពិតជាពិបាកខ្លាំងណាស់។ «ខ្ញុំតប់ប្រមល់ខ្លាំងណាស់ ដែលនៅតែមួយកន្លែង ហើយមិនបានងូតទឹក។ ខ្ញុំសង្ឃឹមថា អាចទៅផ្ទះវិញបានឆាប់ៗ»៕ លោក សំណាង និងគ្រួសារ ទទួលថវិកាឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជន។ (សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)/ Facebook ចំណាំ៖ នេះជាលេខទូរសព្ទផ្ទាល់របស់លោក ឃុត សំណាង ០៨៦ ៩៨ ៤៦ ៨៦ | លោក ឃុត សំណាង មានរាងកាយរបួស និងស្លាកស្នាមពេញខ្លួន។ ស្ថានភាពរបស់លោកធ្លាក់ទៅជាបែបនេះ ដោយសារតែលោកមិនខ្វល់ពីអាយុជីវិតខ្លួន ទៅជួយសង្គ្រោះក្មេងស្រីម្នាក់ក្នុងហេតុការណ៍ផ្ទុះហ្គាស់រថយន្តនៅក្រុងតាខ្មៅ ខេត្តកាលពីថ្ងៃទី១២ ខែមេសា កន្លងមក។ បច្ចុប្បន្ន បុរសចិត្តបុណ្យវ័យ៥៣ឆ្នាំរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់ខ្លួន។ លោកត្រូវប្រឈមការខ្វះខាតគ្រប់បែបយ៉ាង ប៉ុន្តែលោកមិនចង់ឲ្យក្រុមគ្រួសារ ជាពិសេសកូនៗជាប់បំណុលធនាគារដើម្បីព្យាបាលលោកនោះឡើយ។ |
ជាតួលេខសរុប កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង៨,៥ម៉ឺនាក់ តែនៅសល់តែ៣,៣ពាន់នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល ខណៈបានជាសះស្បើយដល់ទៅជាង៨ម៉ឺននាក់ហើយ និងស្លាប់១៦៨៣នាក់៕ | តួលេខអំពីករណីជំងឺកូវីដ-១៩នៅកម្ពុជា ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ គឺឆ្លង៥៨៨នាក់ ជាសះស្បើយ៧៤២នាក់ និង ស្លាប់១៧នាក់។ |
សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន អាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះ តាមរយៈបណ្តាញដូចខាងក្រោម៖ ផ្ទេរប្រាក់ពីគណនីរបស់លោកអ្នក ទៅកាន់គណនីខាងក្រោម ដោយប្រើប្រាស់Prince Bank App៖ ឈ្មោះគណនី (ប្រាក់រៀល)៖ Cambodians For Cambodia (Vaccine) លេខគណនី (ប្រាក់រៀល)៖ 111777888 ឈ្មោះគណនី (ដុល្លារអាមេរិក)៖ Cambodians For Cambodia (Vaccine) លេខគណនី (ដុល្លារអាមេរិក)៖ 666777888 ផ្ទេរប្រាក់តាមរយៈកាបូបបាគង (Bakong Wallet) ផ្ទេរប្រាក់តាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ (Retail Pay) លោកអ្នកអាចធ្វើការបរិច្ចាគតាមរយៈបណ្តាញខាងលើមួយណាក៏បាន ដោយរាល់ការផ្ទេរប្រាក់ទាំងអស់នឹងមិនត្រូវបានគិតថ្លៃសេវាឡើយ។ សូមរំលឹកផងដែរថា អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក៏បានបរិច្ចាគថវិកាចំនួន 3,000,000 (បីលាន) ដុល្លារអាមេរិក ជូនដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ19 នេះផងដែរ៕ រួមគ្នា យើងនឹងឈ្នះលើជម្ងឺដ៏កាចសាហាវមួយនេះ! (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ថ្ងៃទី០9 ខែធ្នូ ឆ្នាំ2020 - យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ត្រូវបានបង្កើតឡើងដោយធនាគារ ព្រីនស៍ ក្នុងគោលបំណងប្រមូលមូលនិធិពីសប្បុរសជននៅទូទាំងប្រទេស ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ19 សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។ យុទ្ធនាការមួយដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះអាយុជីវិតប្រជាជាតិខ្មែរ ព្រមទាំងបានបង្ហាញពីសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងការជួយគ្នាក្នុងគ្រាអាសន្ន ផងដែរ។ |
ជម្លោះផ្នែកការទូតនេះបានបង្កឱ្យមានការជជែកដេញដោលអំពីការឈ្លបយកការណ៍និងចារកម្មរវាងប្រទេសទាំងពីរនេះ។ នៅក្នុងប្រទេសអូស្ត្រាលី អ្នកជំនាញនានាជឿថា ហេតុការណ៍ទាក់ទិននឹងបាឡុងនេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈ្លបយកការណ៍ពីដែនអវកាស។ លោក James Brown ប្រធានសមាគមឧស្សាហកម្មអវកាសអូស្ត្រាលី បានប្រាប់វិទ្យុ ABC របស់អូស្ត្រាលីកាលពីថ្ងៃសៅរ៍ទី ៤ ខែមីនាថា ចិនមានប្រព័ន្ធតាមដានលើលំហអវកាសដ៏ធំមួយ។ លោក Brown ថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា គេនៅមិនទាន់ដឹងទេថា រាល់ថ្ងៃនេះយើងត្រូវបានផ្កាយរណបរបស់ចិនលួចស្ដាប់និងឈ្លបយកការណ៍ ដែលផ្កាយរណបទាំងនោះមានកម្ពស់ត្រឹមតែ ១០០ ឬ ២០០ គីឡូម៉ែត្រពីយើងតែប៉ុណ្ណោះ ហើយចិនកំពុងដាក់ឱ្យដំណើរការនូវផ្ដាយរណបដូចនេះរាប់រយគ្រឿងបន្ថែមទៀតក្នុងមួយឆ្នាំៗ។ យើងមើលឃើញសកម្មភាពបែបនេះកាន់តែច្រើនឡើង»។ បញ្ជាការដ្ឋានការពារដែនអាកាសរបស់អូស្ត្រាលីដែលទើបបង្កើតឡើងបានមួយឆ្នាំកំពុងធ្វើការលើផែនការមួយដើម្បីទិញបច្ចេកវិទ្យាដែលហៅថា «soft-kill» ដើម្បីបំផ្លាញផ្កាយរណបរបស់សត្រូវដោយមិនបន្សល់ទុកនូវកម្ទេចកម្ទីដ៏គ្រោះថ្នាក់។ ជំនួសឱ្យការប្រើមីស៊ីល អូស្ត្រាលីចង់បង្កើតសមត្ថភាពសង្គ្រាមអេឡិចត្រូនិកផ្ទាល់ខ្លួនដើម្បីបង្អាក់និងធ្វើឱ្យផ្កាយរណបប្រើការលែងបាន ប៉ុន្តែបច្ចេកវិទ្យារបៀបនេះនៅមិនទាន់ដាក់ឱ្យទិញបានជាទូទៅនៅឡើយទេ។ អ្នកស្រីឧត្តមសេនីយ៍ទោ Cath Roberts ដែលជាប្រធានបញ្ជាការដ្ឋាននេះ កាលពីថ្ងៃសុក្រទី ៣ ខែមីនា បានផ្ដល់ព័ត៌មានថ្មីៗអំពីសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិកនេះ និងអំពីការគំរាមកំហែងនានាចំពោះផ្កាយរណបរបស់អូស្ត្រាលី។ អ្នកស្រីបានថ្លែងប្រាប់ក្រុមយកព័ត៌មានថា មានតម្រូវការឱ្យមានសមត្ថភាព «បែបមិនបំផ្លិចបំផ្លាញ» ដើម្បីបង្អាក់ការវាយប្រហារ ឬក៏ជ្រៀតជ្រែកជាមួយនឹងផ្កាយរណបរបស់សត្រូវ។ អ្នកស្រី Roberts បានថ្លែងថា ចំនួនផ្កាយរណបនៅលើអវកាសនៅពេលចប្ចុប្បន្ននេះមានច្រើនជាងទ្វេដងគឺរហូតដល់ប្រហែល ៨.០០០ គ្រឿង។ ចិនបានបង្ហោះផ្កាយរណបច្រើនជាងសហរដ្ឋអាមេរិកទៅទៀតកាលពីឆ្នាំមុន៕ | កាលពីខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងយក្សមួយរបស់ចិន ដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា បាឡុងនោះបានឈ្លបយកការណ៍លើទីតាំងយោធាសំខាន់ៗនៅទូទាំងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ រដ្ឋាភិបាលចិនបានទទូចថា វាគ្រាន់តែជាបាឡុងស៊ីវិលមួយគ្រឿងដែលហោះខុសគន្លងហោះហើររបស់ខ្លួនតែប៉ុណ្ណោះ។ |
គិតត្រឹមថ្ងៃទី២១ ខែមីនា បារាំងមានករណីឆ្លង COVID-19 ជាង១៤៤០០នាក់ ហើយករណីស្លាប់មានចំនួនជាង៥៦០នាក់ផងដែរ។ តម្រូវការម៉ាស់ និងឧបករណ៍ការពារផ្សេងៗ បានហក់ឡើងខ្ពស់រហូតនាំឲ្យការផ្គត់ផ្គង់សម្រាប់បុគ្គលិកសុខាភិបាលប្រឈមមុខការខ្វះខាត។ ប៉ុន្តែរដ្ឋាភិបាលបារាំង បានចាត់វិធានការតបភ្លាមៗដែរ។ រដ្ឋមន្ត្រីសុខាភិបាលបារាំង Olivier Veran និយាយថា រដ្ឋាភិបាលបានបញ្ជាទិញម៉ាស់ចំនួន២៥០លានសន្លឹកពីក្រុមហ៊ុនផ្គត់ផ្គង់បារាំងផ្ទាល់ និងមកពីបរទេស ហើយលោកក៏សន្យាថា នឹងបង្កើនការធ្វើតេស្តឲ្យបានច្រើនថែមទៀតដើម្បីស្វែងរកករណីឆ្លង។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Veran បញ្ជាក់ថា លោកយល់ពីក្ដីបារម្ភរបស់ប្រជាជន និងបុគ្គលិកសុខាភិបាលទាំងអស់ដែលប្រឈមមុខនឹងវិបត្តិធំបំផុតក្នុងសតវត្សរ៍មកនេះ។ បារាំង ស្ថិតក្នុងក្រោមការបិទជិតស្ទើរទាំងស្រុងទៅហើយតាំងពីដើមសប្ដាហ៍នេះមក ដោយប្រជាជនត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះដើម្បីតែទិញអាហារ ហាត់ប្រាណ ធ្វើការ ឬទៅរកសេវាកម្មសុខាភិបាលប៉ុណ្ណោះ។ រដ្ឋាភិបាលបារាំងព្រមានថា រយៈពេលហាមប្រាមនេះ អាចពង្រីកថែមទៀត បើស្ថានការណ៍ចាំបាច់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Veran អះអាងថា ការធ្វើតេស្តរក COVID-19 នឹងត្រូវបង្កើនថែមទៀត ដោយអនុវត្តតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក។ បច្ចុប្បន្ននេះ បារាំង ធ្វើតេស្តតែលើបុគ្គលមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះ៕ | រដ្ឋាភិបាលបារាំង បានបញ្ជាទិញម៉ាស់វេជ្ជសាស្ត្រចំនួន២៥០លានសន្លឹកដើម្បីបំពេញតម្រូវការប្រើប្រាស់ ស្របពេលដែលករណីឆ្លង COVID-19 បន្តកើនឡើង។ រដ្ឋាភិបាលបារាំង បានរិះគន់ខ្លាំងពីក្រុមគ្រូពេទ្យ និងប៉ូលិសពាក់ព័ន្ធការខ្វះខាតម៉ាស់ដើម្បីឲ្យពួកគេធ្វើការ។ ពួកគេព្រមានដើរចេញពីកន្លែងធ្វើការ ប្រសិនបើគ្មានឧបករណ៍ការពារគ្រប់គ្រាន់ទេនោះ។ |
អតីតអ្នកចាំទីវ័យ ៤៥ឆ្នាំ នឹងក្លាយជាគ្រូជំនួយ ក៏ដូចជាជំនួយការរបស់លោក Roberto Mancini ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី ហើយក៏ទទួលតំណែងជាប្រធានគណៈប្រតិភូអ៊ីតាលី។ «អាវពណ៍ខៀវគឺជាផ្នែកមួយនេះជីវិតរបស់ខ្ញុំ ខ្ញុំនឹងដាក់ខ្លួនខ្ញុំទៅជួយសម្រាលបន្ទុកនៃក្រុម Roberto Mancini និងក្រុមឱ្យមានភាពល្អប្រសើរឡើងវិញ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាង។ ជាមួយអ៊ីតាលីវាមិនមែនជារង្វាន់ដែលអាចកាត់ថ្លៃបាននោះទេ តែជាការវិនិយោគ ការលះបង់ និងលទ្ធភាពទទួលបាន ជាថ្ងៃដ៏អស្ចារ្យសម្រាប់អ៊ីតាលី Gigi គឺបានត្រលប់មកផ្ទះវិញហើយ។»។ Buffon បាននិយាយបែបនេះ ជាមួយនឹងការប្តេជ្ញាចិត្តសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី។ Buffon នឹងទទួលការងារថ្មីនៅពេលដែលអ៊ីតាលីចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងពានរង្វាន់វគ្គជម្រុះ Euro 2024 នៅក្នុងខែកញ្ញា ទល់នឹងក្រុមម៉ាសេទ្វានខាងជើង និងអ៊ុយក្រែន។ អតីតអ្នកចាំទីក្រុម Juventus និង Paris Saint Germain ជាអ្នកចាំទីដែលកាន់កាប់កំណត់ត្រាបង្ហាញខ្លួនច្រើនជាងគេ នៅក្នុងក្របខណ្ឌ Serie A ដល់ទៅ ៦៥៧ប្រកួត និងបង្ហាញខ្លួនច្រើនជាងគេឱ្យជម្រើសជាតិអ៊ីតាលីចំនួន ១៧៦ប្រកួត (១៩៩៧-២០១៨)។ Buffon ធ្លាប់បានបង្ហាញខ្លួនចំនួន ៥លើកនៅព្រឹត្តិការណ៍ World Cup ហើយដោយនៅឆ្នាំ ២០០៦ ជាឆ្នាំដែលគេបានឈ្នះពានរង្វាន់ World Cup ដោយបានបំបាក់ក្រុមបារាំង ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រកាត់សេចក្តី៕ | អតីតអ្នកចាំទី Gianluigi Buffon វ័យ ៤៥ឆ្នាំ ថ្ងៃទី៥ ខែសីហា ទទួលការងារជាគ្រូជំនួយមួយរូបនៅក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីរូបគេបានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីព។ |
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហផ្ទៃ បានបញ្ជាក់ថា មូលហេតុបង្កើតគណៈកម្មការចំពោះកិច្ច ដោយសារមើលឃើញពីភាពមិនប្រក្រតី ក្នុងការអនុវត្តនីតិវិធីដោះលែងជនជាតិចិន ទាំង៨នាក់ ដែលឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់។ «ដើម្បីធ្វើឱ្យប្រាកដប្រជាថា តើរឿងនេះ វាបែបណា ហើយជនជាតិចិននោះ មានពាក់ព័ន្ធអ្វីខ្លះទៀតនោះ ទើបយើងត្រូវបង្កើតគណៈកម្មការចម្រុះមួយបន្ទាន់ ក្នុងការស៊ើបអង្កេតស្រាវជ្រាវប្រមូលព័ត៌មានទាំងអស់នេះ»។ នេះបើតាមលោក ទូច សុឃៈ ប្រាប់សារព័ត៌មានតាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៥ មិថុនា។ ចំពោះលទ្ធផលក្នុងការស៊ើបអង្កេតស្រាវជ្រាវនេះ ក្រសួងមហាផ្ទៃ មិនអាចបង្ហាញជាសាធារណៈបានទេ ដើម្បីរក្សាភាពសម្ងាត់ កុំឱ្យប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេត។ ក្រោយស៊ើបអង្កេតប្រមូលព័ត៌មាន បានគ្រប់ជ្រុងជ្រោយហើយ គណៈកម្មការចំពោះកិច្ច ត្រូវធ្វើរបាយការណ៍ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចលើវិធានការបន្ទាប់។ នេះជាការបញ្ជាក់របស់លោក សុឃៈ។ ទាក់ទងនឹងករណីលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជាវិញ លោក សុឃៈ បានអះអាងថា មានភាពថយចុះ គួរឱ្យកត់សម្គាល់។ «សម្រាប់កម្ពុជាវិញ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា (លួចឆ្លងដែនចូលកម្ពុជា) មានការថមថយ បន្ទាប់ពីយើងអនុវត្តច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីយើងរឹតបន្តឹងតាមច្រកទ្វារទាំងគោក ទឹក និងអាកាសជាដើម។ ប៉ុន្តែយើងទទួលស្គាល់ថា ជនល្មើស និងអ្នកដែលមានបំណង នៅក្នុងការលបលួចឆ្លងដែននៅតែមាន ដើម្បីគេចវេះពីសមត្ថកិច្ចជំនាញ ពីព្រោះព្រំដែនយើង មិនបានធ្វើរបងដូចផ្ទះរបស់យើងទេ ព្រោះវាតែងតែមានច្រកនេះ ច្រកនោះ ដែលអាចឆ្លងកាត់បាន»។ លោក សុឃៈ បន្ថែម។ បើតាមអ្នកនាំពាក្យរូបនេះ សមត្ថកិច្ច នឹងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍ និងរឹតបន្តឹងតាមច្រកព្រំដែនបន្ថែមទៀត។ លោក សុឃៈ បានបន្ថែមថា ដោយសារតែក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្លាំង លើករណីឆ្លងដែនខុសច្បាប់នេះហើយ ទើបបានជាបង្កើតគណៈកម្មការចំពោះកិច្ចមួយ ក្នុងការស៊ើបអង្កេតស្រាវជ្រាវ លើការដោះលែងជនជាតិចិន ទាំង៨នាក់ នៅក្នុងខេត្តស្ទឹងត្រែង។ គណៈកម្មការចំពោះកិច្ចនេះ ត្រូវស៊ើបអង្កេត ស្រាវជ្រាវ និងប្រមុលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិន៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។ គណៈកម្មការចំពោះកិច្ចនេះ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹង និងពន្ធនាគារខេត្តស្ទឹងត្រែង ដែលបានចេញលិខិតដោះលែង ដោយមិនធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីបណ្ដេញចេញពីកម្ពុជា។ គណៈកម្មការចំពោះកិច្ចនេះ ត្រូវធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផល នៃការស្រាវជ្រាវដល់ថ្នាក់ដឹកនាំពិនិត្យ សម្រេច និងការអនុវត្តភារកិច្ចផ្សេងៗ តាមការប្រគល់របស់ថ្នាក់ដឹកនាំ។ គណៈកម្មការចំពោះកិច្ចនេះមានលោក កង សាខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១១នាក់ផ្សេងទៀត។ គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់។ អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ចនេះ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន អនុប្រធានមានសិទ្ធិកោះអញ្ជើញ និងដឹកនាំកិច្ចប្រជុំ ជំនួសប្រធានគណៈកម្មការចំពោះកិច្ច៕ | លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីការដោះលែងជនជាតិចិន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទើបចេញផ្សាយនៅថ្ងៃទី៥ មិថុនានេះ។ |
ផ្ទុយពីអ្វីដែលនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth បានពណ៌នាថា ជាការអោបក្រសោបការគ្រប់គ្រងបែបផ្តាច់ការនិយមរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកប្រធានាធិបតី Biden បានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១ ដោយបានសន្យាថា នឹងផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សនៅក្នុងគោលនយោបាយការបរទេសរបស់លោក។ «ក៏ប៉ុន្តែ លោកប្រធានាធិបតី បានបន្តលក់អាវុធឲ្យប្រទេសអេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម និងអ៊ីស្រាអែល ថ្វីបើមានការបង្ក្រាបរបស់ប្រទេសទាំងនោះក៏ដោយ»។ នេះ ជាសម្តីរបស់លោក Roth នៅក្នុងរបាយការណ៍ពិភពលោកប្រចាំឆ្នាំរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Roth បានសរសេរដោយបានលើកយកឈ្មោះប្រធានាធិបតីបារាំងលោក Emmanuel Macron និងអតីតអធិការបតីអាល្លឺម៉ង់អ្នកស្រី Angel Merkel ថា «ពួកមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀត បានបង្ហាញនូវភាពទន់ខ្សោយប្រហាក់ប្រហែលគ្នានៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យ»។ លោក Roth ក៏បាននិយាយដែរថា ក្នុងអំឡុងពេលនៃជំនួបកំពូលសំខាន់ៗ លោកប្រធានាធិបតី Biden «ហាក់ដូចជាបាត់សំឡេងរបស់លោកនៅពេលនិយាយពីការរិះគន់ជាសាធារណៈអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ»។ លោក Roth បានសរសេរទៀតថា «ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសប្រឆាំងម្តងម្កាលអំពីការគាបសង្កត់នៅក្នុងប្រទេសមួយចំនួន ហើយក្នុងករណីខ្លះ រដ្ឋបាលលោក Biden បានដាក់ទណ្ឌកម្មលើមន្ត្រីដែលទទួលខុសត្រូវខ្លះ ក៏ប៉ុន្តែ ជារឿយៗគ្មានសំឡេងដែលមានឥទ្ធិពលរបស់លោកប្រធានាធិបតីទេ»។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានការពារចំណាត់ការរបស់រដ្ឋបាលលោក Biden ដោយនិយាយថា ពួកអ្នកការទូតតែងតែបានលើកឡើងពីការព្រួយបារម្ភអំពីរឿងសិទ្ធិមនុស្សជាមួយបណ្តាមេដឹកនាំបរទេស ដែលរួមមានទាំងការសន្ទនាដ៏ពិបាកជាមួយគូសត្រូវដែលរួមមានប្រទេសចិន និងរុស្ស៊ីផងដែរ៕ | អង្គការសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានរិះគន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀតចំពោះភាពទន់ខ្សោយក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងចំពោះការខកខានមិនបានដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលមានរួមទាំងវិបត្តិអាកាសធាតុ ការរាតត្បាតនៃជំងឺកូវីដ១៩ ភាពក្រីក្រ វិសមភាព និងភាពអយុត្តិធម៌ខាងជាតិសាសន៍។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ |
ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលា ចំពោះករណីស្ថានភាពទឹក ហក់ឡើង។ បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២ កញ្ញា ភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ។ កាលពីថ្ងៃទី២ កញ្ញា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំចុះពិនិត្យស្ថានភាពទឹកនៅភូមិសាស្ត្រឃុំចំណោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកបានស្ទះនៅមុខប្រឡាយ ដែលបង្កឲ្យមានការស្ទះទឹកឡើងមក។ ការចុះត្រួតពិនិត្យស្ថានភាពតឹកហក់ឡើង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជុំវិញបញ្ហាខាងលើ អភិបាលខេត្តរូបនេះ បញ្ជាឲ្យអ្នកជំនាញធនធានទឹកខេត្ត នាំយកគ្រឿងចក្រភ្លាមៗ ដើម្បីកាយផ្តាច់បើកមុខទឹកបង្ហូរទៅខាងក្រោមតាមប្រឡាយមេដែលបានស្តារ ដើម្បីពន្លឿនការរំដោះទឹក ជៀសវាងការជន់លិចផ្លូវ ស្រែ និងលំនៅដ្ឋានជពលរដ្ឋរស់នៅក្បែដងស្ទឹងមង្គលបូរី។ បើតាមរដ្ឋបាលខេត្តខាងលើ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនៅឡើយទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើឱ្យស្ថានភាពទឹកមានការកើនឡើង។ សារព័ត៌មានថ្មីៗមិនអាចសុំការបញ្ជាក់បន្ថែមពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទេ ដោយសារលោកថា កំពុងជាប់ប្រជុំ។ រីឯមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ មិនទទួលទូរសព្ទ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែកញ្ញាខាងមុខ ស្ថានភាពទូទៅអាចនឹងមានភ្លៀងធា្លក់រាយប៉ាយនៅលើផ្ទៃប្រទេស និងមានទឹកភ្លៀងធ្លាក់ជាប់ជាបន្តក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើរឡាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ។ ជាមួយគ្នានេះ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ អាចនឹងរងជំនន់ទឹកភ្លៀង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី២ កញ្ញា៕ | ដោយ៖ សុង សុធាវី |
លោក មីន អ៊ុងឡាំង បានរៀបរាប់ប្រាប់សម្ដេច ហ៊ុន សែន ពីសភាពការណ៍ថ្មីៗ ដែលមីយ៉ាន់ម៉ា បានប្រកាសពីឆន្ទៈក្នុងការចរចានៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទាំងអស់ និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព៥៨កន្លែង នៅមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ារូបនេះ បានសន្យាផ្ដល់ការសម្របសម្រួលដល់ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។ សម្ដេច ហ៊ុន សែន បានស្នើលោក មីន អ៊ុងឡាំង ជួយសម្របសម្រួលឱ្យលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន ធ្វើដំណើរទៅទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា នាចុងខែឧសភានេះ។ តាមរយៈសំណើនេះ ប្រមុខរដ្ឋាភិបាល ក៏បានស្នើឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា អនុញ្ញាតឱ្យប្រេសិតប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា រួមមានលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ដើម្បីជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។ លោក មីន អ៊ុងឡាំង បានឆ្លើយតាមសំណើរបស់សម្ដេច ហ៊ុន សែន ថា លោកនឹងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលឱ្យមានជំនួបរវាងលោក ប្រាក់ សុខុន ប្រេសិតប្រធានអាស៊ាន និងភាគីពាក់ព័ន្ធទាំងនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបានស្រង់សម្តីសន្ទនារវាងសម្ដេច ហ៊ុន សែន និងលោក មីន អ៊ុងឡាំង។ បន្ថែមពីនេះប្រធានអាស៊ាន ក៏បានជំរុញឱ្យលោក មីន អ៊ុងឡាំង រៀបចំឱ្យការផ្ដល់ជំនួយមនុស្សធម៌ នៅតំបន់ជម្លោះផងដែរ។ «លើកទឹកចិត្តឱ្យរដ្ឋាភិបាលក្រុងណៃពិដោ ធ្វើការសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទនា់ពេលវេលា ជាពិសេសនៅក្នុងតំបន់ជម្លោះ ដែលនេះមិនត្រឹមតែជួយសម្រួលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ។ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនា សន្តិភាពប្រកបដោយបរិយាប័ន្នផងដែរ»។ នេះបើតាមខ្លឹមសាររបស់សម្ដេច ហ៊ុន សែន នៅក្នុងសេចក្តីប្រកាសព័ត៌មាន។ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ប្ដេជ្ញាចិត្តរៀបចំឱ្យមានការផ្ដល់ និងទទួលយកជំនួយមនុស្សធម៌ នៅតំបន់ជម្លោះទាំងអស់។ «ការសម្រេចត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅដំណាក់កាលដំបូង ក្នុងតំបន់សាកល្បងចំនួន២ ក៏ដូចជាតំបន់ និងរដ្ឋ៥ដទៃទៀត ដែលត្រូវកំណត់ថា ជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌»។ នេះបើតាមលោក មីន អ៊ុងឡាំង ដែលបានបន្ថែមថា ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌ នឹងដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ឧសភា នារាជធានីភ្នំពេញផងដែរ។ អត្ថបទទាក់ទង លោក ប្រាក់ សុខុន៖ តួអង្គនយោបាយនៅមីយ៉ាន់ម៉ា មិនទាន់រៀបចំខ្លួនចរចាគ្នាទេ ដែលជាការពិបាកបំផុត ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន មិនបានជួបភាគីលោកស្រី អ៊ុងសាន ស៊ូជី ឡើយ តែមានពន្លឺខ្លះ គួរបញ្ជាក់ថា កិច្ចព្រៀមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដែលបានដាក់ឱ្យមីយ៉ាន់ម៉ា អនុវត្តរួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ បើតាមចំណុចទាំងនេះ មានការវិវត្តតែ៣ចំណុចប៉ុណ្ណោះ គឺចំណុចបញ្ឈប់អំពើហិង្សា, ដំណើការរបស់ប្រេសិតអាស៊ាន ក្នុងការស្វែងរកកិច្ចសន្ទនា និងការផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមការវាយតម្លៃលោក ប្រាក់ សុខុន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចលើកទី១ កាលពីថ្ងសទី២១-២២ មីនាកន្លងមក៕ | ភ្នំពេញ៖ លោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា សន្យាសម្របសម្រួលឱ្យប្រេសិតប្រធានអាស៊ាន ជួបលោកស្រី អ៊ុងសាន ស៊ូជី និងក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា។ លោក មីន អ៊ុងឡាំង ថ្លែងប្រាប់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបសន្ទនាតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២ ឧសភា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ |
តើអ្នកមានដឹងទេថា អាហារជាច្រើនដែលអ្នកបានញ៉ាំមិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ តែវាក៏បំផ្លាញភាពជាយុវវ័យ ជាពិសេសរូបរាងខាងក្រៅរបស់អ្នកតែម្តង។ ខាងក្រោមនេះគឺជាអាហារដែលត្រូវបានគេចាត់ទុកថា ធ្វើឲ្យអ្នកកាន់តែឆាប់ចាស់៖ - អាហារសម្បូរជាតិផ្អែមពេក ជាពិសេសភាពផ្អែមបែបសិប្បនិមិត្តតែម្តង - អាហារដែលមានជាតិខ្លាញ់ប្រភេទ Trans Fats ដែលវាភាគច្រើនមានក្នុងអាហារមានជាតិខ្លាញ់រលើបៗខ្លាំង។ - ការញ៉ាំគ្រឿងស្រវឹងក៏ជាហេតុផលនាំឲ្យឆាប់ជ្រួញស្បែកដែរ - ការញ៉ាំអាហារសម្បូរជាតិកាបូអុីដ្រាតក៏ធ្វើឲ្យឆាប់ចាស់បានដែរ - អាហារប្រៃៗ ជាពិសេសត្រីងៀត ឬពងទាប្រៃតែម្តង សរុបសេចក្តីមក ការកាត់បន្ថយ ឬជៀសវាងអាហារទាំងអស់ខាងលើនេះ គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានថាមពលរាងកាយកាន់តែច្រើនបន្ថែម ផ្តល់ភាពរីករាយដល់រាងកាយ និងស្តារបាននូវរូបរាងជាយុវវ័យឡើងវិញ៕ ត្រួតពិនិត្យដោយ www.health.com.kh | ទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាពមួយចំនួន វារឹតតែធ្វើឲ្យអ្នកធាត់កាន់តែខ្លាំង តែវានឹងធ្វើឲ្យអ្នកមើលទៅកាន់តែឆាប់ចាស់ថែមទៀត។ |
ស្ត្រីប្រមាណ៣៨ម៉ឺន ៥ពាន់នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា វៀតណាម និងហ្វីលីពីន ត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រី តម្លៃ ៨លានដុល្លារ ដែលផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះ នឹងផ្តល់ឲ្យស្ត្រីអាចទទួលបាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសមរម្យ ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។ សេចក្តីប្រកាសព័ត៌មាន របស់ USAID ចេញផ្សាយថ្ងៃទី៧ ខែសីហាបញ្ជាក់ថា គម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រី នឹងផ្តល់មូលធនទៅដល់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គមមួយក្រុម ដែលនឹងជួយប្រែក្លាយស្ត្រីដែលមានប្រាក់ចំណូលទាប ពីជីវភាពសមល្មមគ្រាន់តែចិញ្ចឹមជីវិត ទៅកាន់ជីវភាពប្រកបដោយចីរភាព និងជួយពួកគេឲ្យធន់ទៅនឹងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ ក្រៅពីនេះស្ត្រីទាំងនោះនឹងទទួលបានផលប្រយោជន៍រយៈពេលវែងមួយចំនួនទៀតដូចជា ការកើនឡើងនូវការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្ម ជីវភាពរស់នៅកាន់តែប្រសើរឡើង ឱកាសកាន់តែច្រើនក្នុងការទទួលបាននូវឱកាសអប់រំ និងសេវាសុខាភិបាល សម្រាប់ស្ត្រី និងកុមារ។ លោក Todd Sorenson អនុប្រធានបេសកកម្មនៃទីភ្នាក់ងារអភិវឌ្ឍប្រចាំតំបន់អាស៊ីរបស់ទីភ្នាក់ងារ USAID ដែលមានទីតាំងនៅក្រុងបាងកក មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា ទីភ្នាក់ងារ USAID រីករាយក្នុងការជួយគាំទ្រដល់គម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រី ជាមួយកម្ចីដែលមានការធានា។ តាមលោក Todd Sorenson សញ្ញាប័ណ្ណនេះ ផ្តល់ប្រយោជន៍ដល់ស្ត្រីដែលរស់នៅតាម បណ្តារដ្ឋក្នុងតំបន់អាស៊ាន និងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមួយ ដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន។ គម្រោងរយៈពេលបួនឆ្នាំ ដែលមានអាត្រាការប្រាក់ ៥.៦ភាគរយ ត្រូវបានរៀបចំដោយក្រុមហ៊ុន Impact Investment Exchange (IIX) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងចុះបញ្ជីក្នុងទីផ្សារមូលប័ត្រសិង្ហបុរី ក្នុងខែនេះ។ គម្រោងនេះ នឹងក្លាយជាសញ្ញាប័ណ្ណនិរន្តរភាពសង្គមដំបូងគេ ដែលផ្តោតលើចំណូលសង្គម និងហិរញ្ញវត្ថុ ដែលនឹងត្រូវចុះបញ្ជីលើទីផ្សារមូលប័ត្រធំមួយ។ ទីភ្នាក់ងារ USAID កំពុងផ្តល់ប្រាក់ធានាចំនួន ៥០ភាគរយ នៃគោលការណ៍ទំហំប្រាក់កម្ចី ដើម្បីកាត់បន្ថយហានិភ័យ ទាក់ទាញអ្នកវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ។ ដោយសង្កេតឃើញថាស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងអង្គការមនុស្សធម៌មួយចំនួន គាំទ្រគម្រោងនេះ លោក Durreen Shahnaz ស្ថាបនិកក្រុមហ៊ុន IIX បានមានប្រសាសន៍ថា៖«គម្រោងនេះនាំយើងខិតកាន់តែជិតមួយជំហ៊ានថែមទៀតទៅកាន់ពេលវេលាមួយដែលទីផ្សារហិរញ្ញវត្ថុរបស់យើង គិតគូរអំពីផលប៉ះពាល់សង្គម និងបរិស្ថាន ដូចគ្នាទៅនឹងចំណូលហិរញ្ញវត្ថុ»។ លោក Durreen Shahnaz បន្តទៀតថា ៦០ភាគរយ នៃមូលធនសម្រាប់សញ្ញាប័ណ្ណនេះ ត្រូវបានផ្តល់ដោយអ្នកវិនិយោគអាស៊ី ដែលភាគច្រើនជាអតិថិជនរបស់ធនាគារឯកជនខណៈក្រុមហ៊ុន IIX កំពុងមានផែនការអភិវឌ្ឍសញ្ញាប័ណ្ណនិរន្តរភាពសង្គមបន្ថែមទៀតនាពេលអនាគត។ ចាប់តាំងពីឆ្នាំ ១៩៩៩ តាមរយៈអាជ្ញាធរឥណទានអភិវឌ្ឍ ទីភ្នាក់ងារ USAID បានរៀបចំឥណទានជាង ៣៥០លានដុល្លារតាមរយៈអ្នកធានាចំនួន ៦៣ ក្នុងប្រទេសអាស៊ីចំនួន ១៣ ។ អ្នកធានាកម្ចីរបស់ទីភ្នាក់ងារ USAID សម្រាប់គម្រោងសញ្ញា ប័ណ្ណជីវភាពស្ត្រី គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍតំបន់អាស៊ាន។ សហរដ្ឋអាមេរិក ចាប់ដៃគូជាមួយអាស៊ាន ដើម្បីគាំទ្រសមាហរណកម្មសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការលំហរសមុទ្រ បណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ លើកកម្ពស់កាលានុវត្តភាពសម្រាប់ស្ត្រី ព្រមទាំងដោះស្រាយបញ្ហាប្រឈមឆ្លងដែននានា៕ | ភ្នំពេញ៖ ស្ត្រីកម្ពុជា វៀតណាម និងហ្វីលីពីន សរុបប្រមាណ៣៨ម៉ឺន ៥ពាន់នាក់ ត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពស្ត្រី ដែលមានតម្លៃ ៨លានដុល្លារ ដែលគាំទ្រ ដែលផ្តល់ដោយ USAID ។ សញ្ញាប័ណ្ណនេះ នឹងផ្តល់ឲ្យស្ត្រីអាចទទួលបាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសមរម្យ ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។ ស្ត្រីទាំងនោះ នឹងទទួលបានផលប្រយោជន៍រយៈពេលវែងមួយចំនួនទៀតដូចជា ការកើនឡើងនូវការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្ម ជីវភាពរស់នៅកាន់តែប្រសើរឡើង និងឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងកុមារក្នុងការទទួលបាននូវឱកាសអប់រំ និងសេវាសុខាភិបាល |
មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាមេរិក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា ក្រុមសម្ព័ន្ធមិត្តមិនគួរចាកចេញពីស៊ីរីភ្លាមៗឡើយ ពេលជម្លោះចប់។ ការបន្តវត្តមានរបស់អាមេរិក បារាំង និងសម្ព័ន្ធមិត្តនៅទឹកដីស៊ីរីត្រូវបានលោក ម៉ាក្រុង លើកជាគំនិតថា ដើម្បីស្ថាបនាស៊ីរីឡើងវិញ។ សង្គ្រាមក្នុងស្រុករយៈពេល ៧ ឆ្នាំមកនេះពិតជាបានបំផ្លាញស៊ីរីស្ទើរដល់ចំណុចសូន្យតែម្ដង ហើយត្រូវចំណាយថវិកាសន្ធឹកសន្ធាប់ដើម្បីស្ដារប្រទេសមួយនេះវិញ។ ក្នុងសម្ភាសជាមួយទូរទស្សន៍អាមេរិក Fox News ដែលផ្សាយនៅថ្ងៃទី២២ ខែមេសា លោក ម៉ាក្រុង បញ្ជាក់ថា៖ «យើងត្រូវសាងសង់ ស៊ីរីថ្មីមួយ ក្រោយចប់សង្គ្រាម។ ចំណែកឯអាមេរិកត្រូវដើរតួនាទីសំខាន់ណាស់ក្នុងដំណើរការនេះ»។ លោក ម៉ាក្រុង បន្ថែមថា មិនមែនទាល់តែមានទាហានអាមេរិកទើបអនុវត្តផែនការនេះបានឡើយ តែជានយោបាយការបរទេសរបស់អាមេរិក និងលោកប្រធានាធិបតីដូណាល់ ត្រាំ ផ្ទាល់ផង។ គោលដៅសំខាន់មួយទៀតដែលអាមេរិក និងសម្ព័ន្ធមិត្តត្រូវរក្សាវត្តមាននៅស៊ីរី គឺទប់ទល់អ៊ីរ៉ង់ និងកម្លាំងលោកប្រធានាធិបតី បាសា អាល់អាសាដ ។ បើតាមប្រធានាធិបតីបារាំង នៅថ្ងៃដែលក្រុមសម្ព័ន្ធមិត្តលោកខាងលិចកម្ចាត់ក្រុមរដ្ឋឥស្លាមបាន ហើយចាកចេញពីស៊ីរីភ្លាម នោះមានន័យថា លោកខាងលិចទុកឱកាសឲ្យរបបដឹកនាំអ៊ីរ៉ង់ និងលោក អាសាដ ហើយពួកគេនឹងធ្វើសង្គ្រាមថ្មីទៀត ព្រមទាំងបង្កើតភេរវករថ្មីដែរ។ នៅពេលថ្មីៗនេះ បារាំងបានចេញមុខចេញមាត់ស្នើឲ្យអាមេរិករក្សាវត្តមាននៅស៊ីរីឲ្យបានយូរអង្វែង បន្ទាប់ពីលោក ដូណាល់ ត្រាំ ចង់ដកទាហានអាមេរិកឲ្យបានឆាប់។ កាលពីសប្ដាហ៍មុន លោក ម៉ាក្រុង បាននិយាយក្ដែងៗថា លោកជាអ្នបញ្ចុះបញ្ចូលឲ្យលោក ត្រាំ រក្សាទុកកងទ័ពអាមេរិកនៅស៊ីរីដដែលដើម្បីសម្រេចគោលដៅមួយចំនួនផ្សេងទៀត។ ប្រធានាធិបតីអាមេរិកក៏ជាអ្នកទទូចឲ្យសមភាគីអាមេរិកវាយប្រហារលើស៊ីរីក្រោមហេតុផលថា លោក អាសាដ ប្រើអាវុធគីមីលើជនស្លូតត្រង់ផង។ នៅដើមសប្ដាហ៍នេះ លោក ម៉ាក្រុង នឹងជួបជាមួយសមភាគីអាមេរិករបស់លោកចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៥ ខែមេសា ហើយសំណុំរឿងស៊ីរីទំនងជាប្រធានបទសំខាន់មួយផង ខណៈបារាំង និងអាមេរិកទើបចាប់ដៃគ្នាបាញ់មីស៊ីលដាក់របបលោក អាសាដ រួចមក។ យ៉ាងណា លោក ម៉ាក្រុង ក៏មិនភ្លេចតួនាទីរបស់រុស្ស៊ី និងតួកគីក្នុងដំណើរការសាងសង់ស៊ីរីវិញដែរ៕ | ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា អាមេរិក បារាំង និងសម្ព័ន្ធមិត្ត គួរបន្តស្ថិតនៅស៊ីរីទៀត ទោះជាវិបត្តិរ៉ាំរៃនេះត្រូវបញ្ចប់ក៏ដោយ។ វត្តមានរបស់បស្ចិមប្រទេសនៅស៊ីរី បើតាមលោក ម៉ាក្រុង គឺការពារស៊ីរីពីការធ្លាក់ចូលសង្គ្រាមថ្មីទៀតដែលបង្កដោយអ៊ីរ៉ង់ និងរដ្ឋាភិបាលលោក បាសា អាល់អាសាដ ។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប្រធានាធិបតីបារាំងរូបនេះមិនបាននិយាយទេថា ជម្លោះនៅស៊ីរីនឹងត្រូវចប់នៅពេលណាឡើយ។ |
រដ្ឋាភិបាលលីប៊ីនៅទីក្រុងទ្រីប៉ូលី ដែលទទួលស្គាល់ដោយអន្តរជាតិ បានងាករកការការពារពីតួកគី ស្របពេលកំពុងតស៊ូក្នុងការវាយប្រយុទ្ធរាប់សិបខែទល់នឹងកម្លាំងទ័ពរបស់សេនាប្រមុខ ខាលីហ្វា ហាហ្វតា ដែលត្រួតត្រាតំបន់ភាគកើតប្រទេស។ កម្លាំងទ័ពលោក ខាលីហ្វា ដែលគាំទ្រដោយអេហ្ស៊ីប រុស្ស៊ី អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី បានរុលសំដៅទីក្រុងទ្រីប៉ូលីក្នុងគោលដៅបង្រួបបង្រួមលីប៊ីដែលបែកខ្ញែកឡើងវិញ។ តួកគីដែលគាំទ្ររដ្ឋាភិបាលក្រុងទ្រីប៉ូលីនោះ បានផ្គត់ផ្គង់សម្ភារសឹកជាច្រើនរួចមកហើយ ទោះអង្គការសហប្រជាជាតិហាមប្រាមក្ដី។ ប៉ុន្តែក្នុងការវិវត្តចុងក្រោយនេះ តួកគី នឹងពង្រាយទ័ពដើម្បីជួយភាគីម្ខាងនេះនៃជម្លោះលីប៊ីតែម្ដង។ កាលពីខែមុន ទីក្រុងអង់ការ៉ា និងទ្រីប៉ូលី បានចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងយោធាផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីលីប៊ីម្នាក់អះអាងថា សំណើទៅកាន់តួកគីដើម្បីសុំការពង្រាយទ័ពនោះ ទៅដល់ទីក្រុងអង់ការ៉ាហើយ។ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ក្នុងកិច្ចប្រជុំបក្សកាន់អំណាចនៅថ្ងៃទី២៦ ខែធ្នូ អះអាងថា ដោយសារមានការស្នើសុំបែបនេះ តួកគីនឹងទទួលយកតែម្ដង។ លោក អ៊ែរដូហ្កាន់ បន្តថា រដ្ឋាភិបាលនឹងដាក់សេចក្ដីព្រាងច្បាប់មួយទៅកាន់សភា ដើម្បីបើកផ្លូវដល់ការពង្រាយទ័ព ហើយការអនុម័តអាចធ្វើនៅថ្ងៃទី៧ ឬទី៨ ខែមករាខាងមុខ។ វត្តមានកងទ័ពតួកគីដែលនឹងមានទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាសផងនោះ នឹងធ្វើឲ្យជម្លោះផ្ទៃក្នុងលីប៊ីកាន់តែប្រេះឆា។ អាមេរិក មិនបានប្រកាសជំទាស់ដោយចំហរលើគម្រោងរបស់តួកគីឡើយ តែបដិសេធការកេងប្រវ័ញយកប្រយោជន៍ពីជម្លោះនេះដោយកម្លាំងបរទេស។ ក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានជជែកជាមួយសមភាគីអេហ្ស៊ីប ហើយយល់ស្របគ្នាថា ជម្លោះនេះត្រូវតែដោះស្រាយឲ្យបានលឿន មុនពេលបរទេសចូលគ្រប់គ្រងលីប៊ី។ មិនត្រឹមតែអាមេរិក និងអេហ្ស៊ីបឡើយដែលបារម្ភពីវត្តមានទ័ពតួកគី រុស្ស៊ីដែលគាំទ្រឧត្តមសេនីយ៍ ហាហ្វតា ក៏មិនសប្បាយចិត្តដែរ។ ក្នុងការសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ក៏លើកឡើងពីភាពចាំបាច់ក្នុងការដោះស្រាយជម្លោះនៅលីប៊ីដោយសន្តិវិធីដែរ។ ពាក់ព័ន្ធរឿងនេះ លោក អ៊ែដូហ្កាន់ អះអាងថា តួកគី មិនអាចនៅស្ងៀមចំពោះក្រុមអ្នកប្រយុទ្ធស៊ីឈ្នួលមានទំនាក់ទំនងជាមួយរុស្ស៊ីដែលកំពុងគាំទ្រលោក ហាហ្វតា បានឡើយ។ មេដឹកនាំតួកគីរូបនេះបន្ថែមថា មានពួកស៊ីឈ្នួលប្រយុទ្ធស្និទ្ធរុស្ស៊ីប្រមាណពីរពាន់នាក់នៅលីប៊ី។ លោក អ៊ែរដូហ្កាន់ ទំនងចង់សំដៅដល់ក្រុមស៊ីឈ្នួលធ្វើសង្គ្រាមមកពីស៊ូដង់៕ | ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី២៦ ខែធ្នូ បានប្រកាសពីគម្រោងបញ្ជូនទ័ពទៅកាន់លីប៊ីតាមសំណើរបស់រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីដែលទទួលស្គាល់ដោយអន្តរជាតិ។ គម្រោងបញ្ជូនទ័ពនេះ អាចនឹងអនុវត្តនៅដើមខែមករា ឆ្នាំ២០២០ ខាងមុខ ដោយរង់ចាំការយល់ព្រមពីសភាតួកគីសិន។ វត្តមានទ័ពតួកគី ទំនងធ្វើឲ្យវិបត្តិនៅប្រទេសអាហ្វ្រិកខាងជើងមួយនេះកាន់តែផុងជ្រៅ និងរាលដាល់កាន់តែខ្លាំង។ |
បើតាមការប្រកាសរបស់ទីភ្នាក់ងារសុខាភិបាលសាធារណៈអង់គ្លេស (PHE) អត្រាអ្នកស្លាប់នៅក្នុងប្រទេសអង់គ្លេស បានកើនដល់ ២៦៩០៧នាក់ហើយ។ តួលេខមួយនេះ គឺខ្ពស់ជាងគេបង្អស់នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីអ៊ីតាលីដែលមានចំនួន២៧៦៨២០នាក់។ ចំណែកករណីសរុបរបស់អង់គ្លេស គឺឈរនៅលំដាប់ទី៤ គឺ១៦៥២២២១ករណី បន្ទាប់ពីអេស្ប៉ាញដែលមាន២៣៦៨៩៩ករណី អ៊ីតាលីទីពីរចំនួន២០៣៥៩១ករណី និងបារាំងទីបីចំនួន១៦៦៤២០ករណី។ ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់កើនឡើងបែបនេះ សម្ពាធកាន់តែខ្លាំងធ្លាក់លើរដ្ឋាភិបាលអង់គ្លេស ក៏ដូចជានាយករដ្ឋមន្ត្រី ចនសុខ ដែលទើបតែជាសះស្បើយពី COVID-19។ គណបក្សប្រឆាំងមួយចំនួននៅអង់គ្លេស បានចោទរដ្ឋាភិបាលថា មានភាពយឺតយ៉ាវក្នុងការប្រកាសបិទប្រទេស ការធ្វើតេស្តទ្រង់ទ្រាយធំមិនទាន់ពេលវេលា និងការទទួលបានសម្ភារវេជ្ជសាស្ត្រសម្រាប់បំពាក់នៅមន្ទីរពេទ្យមានលក្ខណៈយឺតជាដើម។ ចំណែកមេដឹកនាំគណបក្សពលករអង់គ្លេស លោក Keir Starmer បានរិះគន់លោក ចនសុន ថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី គឺមានលក្ខណៈយឺតយ៉ាវណាស់ ចាប់តាំងពីផ្ទុះវិបត្តិសុខភាពក្នុងឆ្នាំ ១៩១៨មក។ សូមបញ្ជាក់ថា អង់គ្លេសបានប្រកាសបិទប្រទេសតាំងពីចុងខែមីនាមកម្លេះ ហើយត្រូវបានរដ្ឋាភិបាលអង់គ្លេសពន្យារពេលរហូតដល់ថ្ងៃទី៧ ខែឧសភា។ តាមរយៈចំណាត់ការនេះ ប្រជាជនជាច្រើនត្រូវគេបង្ខំឲ្យស្នាក់នៅផ្ទះ ហាមជួបប្រជុំមនុស្សច្រើន បិទហានលក់ទំនិញមួយចំនួន បិទភោជនីយដ្ឋាន បារ និងតៀមលក់ស្រានៅក្នុងប្រទេស។ មកទល់ពេលនេះ គឺមិនទាន់ដឹងនៅឡើយទេថាតើរដ្ឋាភិបាល នឹងបន្តការបិទប្រទេស ឬក៏អត់ ខណៈថ្ងៃកំណត់ជិតមកដល់៕ | គិតមកត្រឹមថ្ងៃទី២៩ ខែមេសា ចំនួនអ្នកស្លាប់នៅអង់គ្លេស បានកើនលើសដល់លំដាប់ទីពីរហើយ នៅក្នុងតំបន់អឺរ៉ុប ដោយឈរនៅក្រោយអ៊ីតាលី។ បញ្ហានេះ ត្រូវបានគេរិះគន់ជាច្រើនជុំវិញការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ក្នុងការដោះស្រាយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ |
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «នៅ»ជាកិរិយាសព្ទ មានន័យថា ស្ថិត, ឋិត, ។ ឧទាហរណ៍៖ នៅឯណា? នៅផ្ទះ, នៅក្នុងបន្ទប់ការិយាល័យ, នៅមាត់សមុទ្រ ជាដើម។ «នៅ»ជាកិរិយាវិសេស មានន័យថា ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ អស់ហើយឬនៅ? នៅ! នៅឡើយ,នៅទេ។ ចំណែកឯ «នូវ»មានន័យថា ជាដំណើរប្រាប់ពីសេចក្តីសម្រេចដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អ ដោយវាចា ចិត្ត នឹងទទួលបាននូវផលល្អ៕ | នៅមានសាធារណជនមួយចំនួន សរសេរពាក្យទាំងនេះ ដោយមិនដឹងថា ពាក្យណាសម្រាប់ប្រើក្នុងន័យណាឡើយ។ «នៅ»ជាកិរិយាសព្ទ ប្រែមកថា ស្ថិត, ឋិត។ ចំណែក «នូវ»ប្រែមកថា ជាដំណើរសម្រេចប្រាប់ពីអំពើដែលគេត្រូវធ្វើ។ |
ធនាគារជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ តុលា បានសេចក្តីថ្លែងការណ៍មួយដោយ អនុញ្ញាតឲ្យប្រើប្រាស់រូបិយវត្ថុក្នុងតំបន់ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ។ នេះបើយោងតាមការចុះផ្សាយរបស់របស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ។ សេចក្តីថែ្លងការណ៍ដដែល បានបន្តទៀតថា គោលនយោបាយថ្មីនេះ មានគោលដៅកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏ដូចជាកាត់បន្ថយការជះឥទ្ធិពលនៃភាពមិនជាក់លាក់នៃអត្រាប្តូរប្រាក់បរទេសផងដែរ ។ គោលនយោបាយ ដែលអនុញ្ញាតឲ្យអ្នកនាំចេញ ឬអ្នកនាំចូលឥណ្ឌូណេស៊ី អាចទូទាត់លើពាណិជ្ជកម្មជាមួយសមភាគីថៃ ឬម៉ាឡេស៊ី ដោយអាចប្រើប្រាស់រូបិយវត្ថុ Rupiah, Ringgit ឬ Baht នឹងត្រូវចូលជាធរមាននៅថ្ងៃទី២ មករា ឆ្នាំក្រោយ ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលបានអះអាងដែរថា រូបបិយវត្ថុទាំងបី គឺជាប្រភេទរូបបិយវត្ថុ ដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ។ បើក្រឡេកទៅមើលទិដ្ឋភាពមួយទៀតនៃសមាហរណកម្មអាស៊ាននោះ គោលនយោបាយថ្មីរបស់បងធំអាស៊ាន ឥណ្ឌូណេស៊ីនេះ គឺជាចំណុចវិជ្ជមានមួយសម្រាប់តំបន់អាស៊ាន ។ នោះក៏ព្រោះតែ បច្ចុប្បន្ន អាស៊ាន បាននិងកំពុងតែជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្មរស់រវើកតាមរយៈគោលនយោបាយបើកចំហររបស់រដ្ឋសមាជិកអាស៊ានទាំងដប់ ៕ | រដ្ឋាភិបាលក្រុងហ្សាការតា បានចេញសេចក្តីប្រកាសមួយអនុញ្ញាតឲ្យមានការប្រើប្រាស់រូបិយវត្ថុក្នុងតំបន់ដើម្បីទូទាត់នៅក្នុងសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះ គឺជាជំហានវិជ្ជមាន និងការលើកកម្ពស់រូបិយវត្ថុក្នុងតំបន់មួយដ៏គួរឲ្យកត់សម្គាល់ ។ |
មានចម្ងាយផ្លូវ ៣៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ «ភ្នំត្បែង» ស្ថិតនៅក្នុងទឹកដីនៃស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង និងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ។ ដើម្បីឡើងដល់កំពូលភ្នំត្បែងនាវត្តដំបូកខ្មៅ ភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងតាមកាំជណ្ដើរចំនួន ១៣៤៥កាំ។ ជាភ្ញៀវទេសចរម្នាក់ក្នុងចំណោមភ្ញៀវទេសចរជិត ៦០នាក់ ដែលទៅកម្សាន្តនៅភ្នំត្បែងកាលពីថ្ងៃទី ១០-១២ កក្កដា កញ្ញា រតនា បានលើកឡើងថា៖ «នេះជាលើកទី១ ដែលខ្ញុំមកលេងភ្នំត្បែង ព្រោះខ្ញុំចង់ស្គាល់ពីតំបន់បេតិកភណ្ឌភ្នំត្បែង និងចង់ដឹងពីប្រវត្តិលោកតាសួងនៅលើភ្នំត្បែង»។ តាមរយៈដំណើរកម្សាន្តនេះ កញ្ញា រតនា រំពឹងថា នឹងដឹងពីប្រវត្តិនៅតំបន់ភ្នំត្បែង និងអាចបង្ហាញទៅពិភពលោកថាស្រុកខ្មែរ មានតំបន់ទេសចរណ៍ដ៏អស្ចារ្យ។ កត្តាដែលជំរុញឲ្យកញ្ញា រតនា មកលេងភ្នំត្បែង ដោយសារស្រឡាញ់ធម្មជាតិ និងចង់ការពារព្រៃឈើ។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយភ្ញៀវទេសចរមកលេងភ្នំត្បែងដូចតទៅ៖ មិនខុសពីកញ្ញា រតនា នោះទេ លោក លីន ភីរ៉ាត់ បានបញ្ជាក់ថា ការមកកម្សាន្តនៅភ្នំត្បែងនេះ ជាចំណងចំណូលដើរលេងរបស់លោក ពិសេសលោក ភីរ៉ាត់ យល់ថាភ្នំត្បែង ជាសក្ការបូជា និងមានទេសភាពស្រស់ស្អាតសម្រាប់មកកម្សាន្ត។ លោក លីន ភីរ៉ាត់ អំពាវនាវដល់ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ភ្នំត្បែងឲ្យច្រើន ដើម្បីជួយប្រជាជនឲ្យមានចំណូល តាមរយៈការមកកម្សាន្តរបស់ភ្ញៀវទេសចរ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។ ចំណែក កញ្ញា ណែម វួចលីន បានឲ្យដឹងថា មូលហេតុដែលមកលេងភ្នំត្បែង ដោយសារភ្នំនេះ នៅមានព្រៃឈើច្រើន។ ក្រៅពីទេសភាពព្រៃឈើទាក់ទាញ កញ្ញា វួចលីន ក៏ចង់ឃើញសម្រស់ថ្មហួត និងចង់ដឹងពីប្រវត្តិភ្នំត្បែងផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០-១២ កក្កដាកន្លងទៅ ក្រុមដំណើរកម្សាន្ត Cambodia Amazing Trip Planner បានរៀបចំជំរំ «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋលើកទី៤» ដែលមានអ្នកចូលរួមជិត ៦០នាក់។ បើតាមលោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner ដំណើរកម្សាន្តរៀបចំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងស្រុក ជាពិសេសជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបម្រើសេវាកម្មដល់ភ្ញៀវទេសចរ៕ | ព្រះវិហារ៖ គ្របដណ្ដប់លើផ្ទៃដីជាង២ម៉ឺន៥ពាន់ហិកតា «ភ្នំត្បែង» សម្បូរដោយដើមឈើធំៗ ព្រៃព្រឹក្សាខៀវស្រងាត់ មានអាកាសធាតុល្អ ពិសេសជាទីសក្ការបូជារបស់ប្រជាពលរដ្ឋមានជំនឿ។ តាមរយៈទេសភាពដ៏ស្រស់ត្រកាល និងជំនឿដ៏ស័ក្ដិសិទ្ធ បានជំរុញឲ្យភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។ |
សរសេរនៅលើបណ្តាញសង្គម Twitter លោក ចន ប៊ូលតុន អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានគូសបញ្ជាក់ថា កងទ័ពអាមេរិក ក៏ដូចជាសម្ពន្ធមិត្ត អាចប្រឈមនឹងគ្រោះថ្នាក់ ក្នុងពេលឆាប់ៗខាងមុខ។ អតីតទីប្រឹក្សាលោក ដូណាល់ ត្រាំ រូបនេះក៏ស្នើឲ្យអាមេរិក ត្រូវតែកែប្រែគោលនយោបាយរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព នៅចំពោះមុខកូរ៉េខាងជើង មុនពេលប្រទេសមួយនេះ មានអាវុធទំនើបៗ ដែលអាចគំរាមកំហែងដល់ដែនដីរបស់អាមេរិក។ ក្នុងន័យនេះ លោកជំរុញឲ្យអាមេរិក ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាបន្ទាន់ បើមិនចង់ឲ្យកងទ័ព និងសម្ព័ន្ធមិត្តរបស់ខ្លួន ជួបគ្រោះថ្នាក់ផ្សេងៗ ដែលបង្កដោយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ក្រៅពីការសរសេរលើTwitter នាកិច្ចសម្ភាសជាមួយសារព័ត៌មានអាមេរិក Axios នៅថ្ងៃទី ២៣ ខែធ្នូ លោក ប៊ូលតុន បានអះអាងថា អាមេរិក គ្មានបំណងបញ្ឈប់មហិច្ឆតាកូរ៉េខាងជើង ក្នុងការក្លាយជាមហាអំណាចនុយក្លេអ៊ែរទេ។ បើតាមអតីតទីប្រឹក្សាអាមេរិករូបនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានចេតនាចង់បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងមែននោះ អាមេរិក អាចប្រើប្រាស់គោលនយោបាយផ្សេងពីនេះ។ ក្នុងកិច្ចសម្ភាសដដែលនេះ លោក ប៊ូលតុន ត្រូវបានគេចោទសួរថា តើកូរ៉េខាងជើងអាចសាកល្បងដ៏សំខាន់ នៅពេលផុតកំណត់ឱសានវាទដែរឬទេ។ ទាក់ទងនឹងបញ្ហានេះ អតីតទីប្រឹក្សាជាតិអាមេរិក បាននិយាយថា អាមេរិកគួរតែទទួលស្គាល់កំហុសរបស់ខ្លួនថា គោលនយោបាយអាមេរិកទទួលបរាជ័យហើយ។ សូមបញ្ជាក់ថា កិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង បានទទួលបរាជ័យជាបន្តបន្ទាប់ ពោលគឺចាប់តាំងពីជំនួបលើកទីមួយ រវាងលោក ដូណាល់ ត្រាំ និងលោក គីមជុងអ៊ុន នៅសិង្ហបុរី រហូតដល់ កិច្ចចរចាថ្នាក់មន្ត្រីនាប្រទេសស៊ុយអ៊ែត។ ជាពិសេសមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានប្រឈមភាពតានតឹងដាក់គ្នាឡើងវិញ ដោយសារតែបញ្ហាសិទ្ធិមនុស្ស ការកៀកថ្ងៃឱសានវាទរបស់កូរ៉េខាងជើងជាដើម ៕ | អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ូលតុន នៅថ្ងៃទី ២៣ ខែធ្នូ បានលើកឡើងថា គោលនយោបាយអាមេរិកលើកូរ៉េខាងជើង ជុំវិញបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរ កំពុងតែទទួលបរាជ័យ ហើយអាមេរិកត្រូវតែទទួលស្គាល់ពីបញ្ហានេះ។ ទន្ទឹមគ្នានេះ លោក ប៊ូលតុន ក៏បានព្រមានផងដែរ ការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាងទៅលើកងទ័ពអាមេរិក និងសម្ពន្ធមិត្តនៅក្នុងតំបន់ អាចកើតឡើងក្នុងពេលឆាប់ៗខាងមុខ។ |
នាយិកាអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជាលោកស្រី ភាណ សោភ័ណ បានលើកឡើងថា កម្ពុជាបានអនុវត្តប្រព័ន្ធគាំពារសង្គមក្រោយគេបន្ដិច បើធៀបនឹងប្រទេសដទៃ។ យ៉ាងណាលោកស្រីបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) និងមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ជាដើម បានផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលនយោបាយ និងរបបគាំពារសង្គមមួយចំនួន ជាពិសេសប.ស.ស ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ លោកស្រីបន្ថែមថា គោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាព និងត្រូវបានគាំពារ ពីគ្រោះថ្នាក់ការងារ ដែលមានសារសំខាន់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។ លោកស្រី ភាណ សោភ័ណ ក៏បានលើកពីរបាយការណ៍របស់បេឡាជាតិរបបសន្ដិសុខសង្គមឆ្នាំ២០២០ ដែលបង្ហាញថា កម្មការិនីកាត់ដេរសរុប៨ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាល ដែលមានទឹកប្រាក់សរុបប្រមាណ ៧,៩លានដុល្លារអាមេរិក។ បន្ថែមពីនេះ របាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គមឆ្នាំ២០២២ បង្ហាញថា កម្មការិនីប្រមាណ៣០ម៉ឺននាក់ ដែលធ្វើការក្នុង សេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលបានសម្រាលកូនក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ (ចន្លោះខែមករា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២២) ទទួលបានអត្ថប្រយោជន៍ជាជំនួយសាច់ប្រាក់ប្រមាណជា ៣០.១លានដុល្លារអាមេរិក។ ហើយកំឡុងពេលកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ១៩ គឺឆ្នាំ២០២០ មានពលរដ្ឋពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណជាង៥លានគ្រួសារ ទទួលបានអត្ថប្រយោជន៍ និងការគាំពារសង្គមតាមរយៈប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ)។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការកសាងភាពធន់និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារសង្គម របស់កម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី ភាណ សោភ័ណ។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមជាតិ លោក ឈួរ សុបញ្ញា លើកឡើងថា រាជរដ្ឋាភិបាលមានសុឆន្ទៈខ្ពស់ក្នុងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ប៉ុន្តែអ្វីជាតម្រូវការ គឺលទ្ធផលនៃអ្នកទទួលផលទទួលបានកម្រិតណា និងភាពឆ្លុះបញ្ចាំងរបស់ភាគីពាក់ព័ន្ធជាដើម។ បន្ថែមពីនេះ លោក ឈួរ សុបញ្ញា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាប់ផ្តើមបង្កើតប្រព័ន្ធគាំពារសង្គម ពីឆ្នាំ២០០៥មក ប៉ុន្តែមានបញ្ហាខ្លះទើបធ្វើឱ្យការដាក់ចេញនូវប្រព័ន្ធគោលនយោបាយនៅពេលនោះមិនទាន់ល្អ ទើបតែធ្វើឱ្យការអនុវត្តគោលនយោបាយនេះអាចដំណើរការបាន និងសរសេរក្របខណ្ឌបាននៅឆ្នាំ ២០១៦-២០២៥។ សូមបញ្ជាក់ថា អង្គការអុកស្វាមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «យន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម» ដែលមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ១៣០នាក់។ សិក្ខាសាលានាថ្ងៃទី៦ សីហា មានគោលបំណងធំៗរួមមាន ពង្រីកវិសាលភាព និងចំណេះដឹងរបស់តំណាងកម្មករនិយោជិត និងសហគមន៍ស្ដីពីយន្តការគណនេយ្យភាពសង្គម និងសារសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ននៅកម្ពុជា។ ស្វែងយល់ពីការយល់ឃើញ និងការអនុវត្តប្រចាំថ្ងៃរបស់តំណាង កម្មករនិយោជិត និងសហគមន៍ស្ដីពីយន្តការគណនេយ្យភាពសង្គម។ និងពង្រឹងកិច្ចសហការគ្នារវាង ស្ថាប័នរដ្ឋ អង្គការអុកស្វាម អង្គការដៃគូ និងតំណាងកម្មករនិយោជិត និងសហគមន៍ដើម្បីលើកកម្ពស់ ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន៕ | សៀមរាប៖ អង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា បានមើលឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ប្រព័ន្ធគាំពារសង្គមរបស់រដ្ឋ ដែលនឹងជួយឱ្យពលរដ្ឋរស់នៅប្រកបដោយបរិយាបន្ន និងការកសាងគណនេយ្យភាពសង្គម។ |
ក្លិបសូលទីឡូអង្គរ កំពុងរើសអ្នកហាត់ការផ្នែកលក់ ដោយផ្ដល់ជូននូវប្រាក់ខែចន្លោះពី ៥០ដុល្លារ ទៅ១៥០ដុល្លារ។ នៅក្នុងក្ដីប្រកាសនោះ លោក Keisuke Honda នឹងសម្ភាសបេក្ខជនដោយផ្ទាល់ ប្រសិនជាពួកគេ បានជាប់ជុំទី១ ជាមួយផ្នែកធនធានមនុស្ស របស់ក្លិបមានទីតាំងនៅសៀមរាបមួយនេះ។ អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន បានសរសេរបង្ហោះលើហ្វេសប៊ុកដោយភ្ញាប់ជាមួយព័ត៌មានពីការរើសបុគ្គលិកផងដែរដើម្បីស្វែងរកអ្នកមានសមត្ថភាព ដែលអាចរួមដំណើរជាមួយក្លិបទៅកាន់កម្រិតល្អជាងនេះទៀត។ ប្រធានក្លិបរូបនេះ បានសរសេរដូច្នេះ៖«យើង កំពុងស្វែងរកអ្នក ដឹកនាំក្លិបរបស់យើង ទៅរកកម្រិតបន្ទាប់ទៀត។»។ ដោយឡែក ចំពោះតម្រូវការនៃតួនាទីនេះ បេក្ខជន ត្រូវមានសញ្ញាប័ត្រផ្នែកទីផ្សារ, ជំនួញ, ឬក៏សញ្ញាប័ត្រជំនាញណាមួយប្រហាក់ហែល។ បេក្ខជន ក៏ត្រូវមានប័ណ្ណបើកបរ ហើយក៏ត្រូវមានជំនាញភាសាបរទេសផងដែរ។ ចំពោះបុគ្គលិកលក្ខណៈ បេក្ខជន ត្រូវមានសមត្ថភាពអាចធ្វើការជាក្រុម ឬម្នាក់ឯក ជាពិសេសគឺការប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារ។ គួរបញ្ជាក់ផងដែរថា ក្លិបសូលទីឡូអង្គរ ជាក្លិប មានទីតាំងនៅខេត្តសៀមរាប និងកំពុងប្រកបអាជីពក្នុងលីគ២ កម្ពុជា។ ក្លិបនេះ មានប្រធាន ពីររូម រួមមាន លោក Keisuke Honda និងលោក ប៊ុន វណ្ណេត៕ | លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រកាសរើសអ្នកហាត់ការផ្នែកលក់សម្រាប់ក្លិបនិងជាប្រធានក្លិបបាល់ទាត់សូលទីឡូអង្គរ។ តាមរយៈការប្រកាសរើសបុគ្គលិក លោក Honda ដែលជាម្ចាស់ក្លិបសូលទីឡូអង្គរ នឹងសម្ភាសផ្ទាល់នៅជុំទី២ ក្រោយបេក្ខជនឆ្លងផុតជុំទី១។ |
កូរ៉ូណាវីរុស បំប្លែងខ្លួនថ្មី មានជាច្រើនទម្រង់ ប៉ុន្តែវាមានវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់មួយចំនួនប៉ុណ្ណោះ ដែល បង្កក្តីបារម្ភដល់មនុស្សគ្រប់ៗរូប។ ក្នុងចំណោមនោះ វាមានដូចជា វីរុសទម្រង់ (B.1.1.7) នៅអង់គ្លេស, ប្រេស៊ីល (P.1), អាហ្រ្វិកខាងត្បូង (B.1.351) និងឥណ្ឌា (B.1.617)។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក នៅក្នុងខែឧសភាកន្លងទៅ បានសម្រេចប្រើប្រាស់តួអក្សរក្រិក ដើម្បីហៅឈ្មោះវីរុសបំប្លែងខ្លួនទាំងនោះវិញ ដើម្បីបង្កភាពងាយស្រួល និងមិនឱ្យមានការរើសអើង។ វីរុសដែលរកឃើញដំបូងនៅឥណ្ឌា(B.1.617) ត្រូវបានចែកជាពីរទម្រង់គឺ (B.1.617.2) ឬដែលតា និង ទម្រង់ (B.1.617.1) ឬកាបប៉ា។ មកទល់ពេលនេះ វីរុសបំប្លែងថ្មី ដែលតា ត្រូវបានរកឃើញនៅក្នុងប្រទេសជិត១០០ប្រទេស ដោយក្នុងនោះរួមទាំងកម្ពុជាផង។ វីរុសទម្រង់ ដែលតា មានសមត្ថភាពចម្លងរហ័ស ក្នុងចំណោមវីរុសបំប្លែងខ្លួនផ្សេងទៀត។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអះអាងបែបនេះ។ ស្របគ្នានេះ មជ្ឈមណ្ឌលសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា នៅត្រឹមពាក់កណ្តាលខែមិថុនា ករណីឆ្លងជំងឺកូវីដ-១៩ នៅអង់គ្លេសប្រមាណ ៩៩ភាគរយទៅហើយដែលបានបង្កដោយវីរុសទម្រង់ដែលតា។ ចំណែក មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអឺរ៉ុប (ECDC) វិញ បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនទម្រង់ ដែលតា អាចនឹងបន្តរីកសាយខ្លាំង ដែលធ្វើឱ្យមានករណីឆ្លងមានរហូតដល់៩០ភាគរយ នៃករណីឆ្លងសរុបនាចុងខែសីហាខាងមុខផង។ វាត្រូវបាន ECDC ប៉ាន់ប្រមាណថា មានសមត្ថភាពចម្លងលឿន និងងាយជាង វីរុសទម្រង់អាល់ហ្វា (វីរុសបំប្លែងខ្លួននៅអង់គ្លេស) ៦០ភាគរយឯណោះ។ លើសពីនេះ គ្រប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់ មិនអាចមានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួន ទម្រង់ដែលតា បាន១០០ភាគរយនោះទេ បើទោះជាបានចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ។ អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក លោកស្រី Jade Fulce បានប្រាប់ទូរទស្សន៍ CNN តាម Email បែបនេះ។ ប៉ុន្តែបើសិនអ្នក ដែលបានទទួលវ៉ាក់សាំងពេញលេញ បានឆ្លងវីរុសទម្រង់ដែលតា នេះ វានឹងមានផលវិបាកនៃជំងឺត្រឹមរយៈពេលខ្លី ឬមានកម្រិតស្រាលប៉ុណ្ណោះ បើធៀបនឹងអ្នកមិនទាន់បានចាក់វ៉ាក់សាំងសោះ។ សូមបញ្ជាក់ថា អ្នកធ្លាប់ឆ្លងជំងឺកូវីដ-១៩ ទម្រង់ដើម នឹងអាចមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩ ទម្រង់ ដែលតា ជាថ្មី។ ដើម្បីការពារការឆ្លងរាលដាលវីរុសនេះ អ្នកត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងឧស្សាហ៍លាងដៃ សម្លាប់មេរោគឱ្យបានញឹកញាប់៕ | បច្ចុប្បន្ននេះ វីរុសបង្កជាជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី មានជាច្រើនទម្រង់ផ្សេងៗគ្នា។ ក្នុងចំណោមវីរុសបំប្លែងខ្លួនថ្មីទាំងនោះ វីរុសទម្រង់ Delta (ដែលតា) ឬ (B.1.617.2) គឺជាវីរុសមួយ ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កាលពីចុងឆ្នាំ២០២០ និងអាចឆ្លងលឿន។ មកទល់ពេលនេះ វីរុសទម្រង់ ដែលតា ត្រូវបានរកឃើញនៅក្នុងប្រទេសជិត ១០០ ដោយក្នុងនោះរួមទាំង កម្ពុជាផង។ |
លោក ប៊ូ ជុំសេរី ប្រាប់តាមទូរសព្ទថា មានទូក៤ បានលិចនៅថ្ងៃទី១នៃពិធីបុណ្យអុំទូក និងទូក២ទៀត បានលិចនៅថ្ងៃទី២ ចំណែកនៅថ្ងៃទី៣នេះ ពុំទាន់មានទូកណាមួយលិចនៅឡើយទេ។ លោក បន្តថា ចំពោះទូកដែលលិច ត្រូវបានក្រុមការងារជួយសង្គ្រោះទាន់ពេលវេលាហើយ។ ប្រធានគណៈកម្មការបច្ចេកទេសរៀបចំបុណ្យជាតិរូបនេះ បានបន្ថែមយ៉ាងដូច្នេះថា៖«ក្នុងឱកាសបុណ្យអុំទូកនេះ យើងបានត្រៀមកាណូតជាច្រើនគ្រឿងផងដែរ ដើម្បីជួយសង្គ្រោះ បើមានករណីលិចទូក ក្នុងអំឡុងពេលប្រណាំង»។ ក្រៅពីមានករណីលិចទូក ក៏មានករណីផ្សេងទៀតកើតឡើងផងដែរ មានដូចជា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួស១៣នាក់ និងមានមនុស្សចំនួនជាង៦ពាន់នាក់ ត្រូវបានសង្គ្រោះ និងព្យាបាលជំងឺដោយក្រុមអ្នកជួយសង្គ្រោះ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ សូមរម្លឹកថា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក ឆ្នាំ២០១៧ កន្លងទៅ មានទូកចំនួន៣ បានលិចក្នុងពេលប្រណាំងទូក តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ទូកងដែលចូលរួមប្រណាំងឆ្នាំនេះ មាន២៩៥ទូក និងមានកីឡាករចំនួន១៩០១៧នាក់ បើប្រៀបធៀបឆ្នាំ២០១៧ ដែលមានទូកចំនួន២៧០ និងមានកីឡាករ១៧៨២៦នាក់៕ | ភ្នំពេញ៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចំនួន៦បានលិចក្នុងអំឡុងពេលប្រណាំង ប៉ុន្តែពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ូ ជុំសេរី ប្រធានគណៈកម្មការបច្ចេកទេសរៀបចំបុណ្យជាតិ ដែលបានប្រាប់សារព័ត៌មានថ្មីៗ។ |
វេទិកាបើកចំហសម្រាប់ការកសាងប្រជាធិបតេយ្យ (P-Net) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ថៃបានចេញមុខអះអាងថា ខ្លួននៅស្ទាក់ស្ទើរនឹងទទួលស្គាល់ថា ការបោះឆ្នោតថ្ងៃ ២៤ ខែមីនា វាសេរីនិងយុត្តិធម៌។ តំណាងស្ថាប័ននេះចោទប្រកាន់ជាចំហថា ការទិញសន្លឹកឆ្នោតបានកើតឡើងពាសវាលពាសកាលដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយនៅថ្ងៃបោះឆ្នោត។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អនុប្រធានស្ថាប័នដែលលើកស្ទួយប្រជាធិបតេយ្ យតាមរយៈការពង្រឹងដំណើរការបោះឆ្នោតខាងលើ លោកស្រី Ladawan Tantiwitthaypitak បានអះអាងថា គណបក្សនយោបាយច្រើនណាស់ ដែលប្រើប្រាស់មធ្យោបាយមិនស្មោះត្រង់ ដែលប្រើលុយសូកប៉ាន់អ្នកបោះឆ្នោត។ លោកស្រីបន្ថែមថា ការសូកប៉ាន់នេះមិនត្រូវបានធ្វើឡើងជាចំហទេ ប៉ុន្តែវាក៏កើតឡើងនៅថ្ងៃឃោសនាចុងក្រោយដែរ។ លោកស្រីបន្តថា មនុស្សជាច្រើនត្រូវបានគេពង្រាយទៅកន្លែងជួបជុំឃោសនា ហើយក្នុងម្នាក់ៗទទួលបានលុយ ២០០បាត ខណៈដែលអ្នកដឹកជញ្ជូនពួកគេមកជួបជុំបាន ៥០០បាត។ លុយទាំងនោះ ត្រូវបានគេដាក់នៅជាប់ជាមួយបាយ ដែលចែកឲ្យអ្នកចូលរួមទាំងអស់។ ប៉ុន្តែសំណុំរឿងនេះត្រូវបានស្ថាប័នេះ រាយការណ៍ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីឲ្យមានការចាត់វិធានការដែរ។ ក្រៅពីករណីទិញសន្លឹកឆ្នោត កាសែតថៃ Khaosod English បានស្រង់សម្តីលោកស្រីថា អ្នកស្ម័គ្រចិត្តខ្លះក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប ៦០០នាក់របស់ស្ថាប័នលោកស្រី ដែលបានឃ្លាំមើលការបោះឆ្នោតទូទាំងប្រទេសនោះរាយការណ៍ថា ករណីមិនប្រក្រតីជាច្រើន បានកើតឡើងក្នុងថ្ងៃបោះឆ្នោត។ បើតាមការបកស្រាយរបស់លោកស្រី Ladawan ករណីមិនប្រក្រតីភាគច្រើននោះ ពាក់ព័ន្ធនឹងសកម្មភាពរបស់មន្ត្រីរៀបចំការបោះឆ្នោត នៅតាមបណ្តាការិយាល័យនីមួយៗ ដែលមិនស្របតាមបទបញ្ញត្តិស្តីពីការរៀបចំការបោះឆ្នោត។ ក្នុងនោះមានដូចជា មន្ត្រីប៉ូលិសជួយនាំអ្នកបោះឆ្នោតដាក់សន្លឹកឆ្នោតក្នុងហិប, ការបើកការិយាល័យបោះឆ្នោតមុនកំណត់ ដោយសារមានបញ្ហាម៉ោង និងករណីបាត់ព័ត៌មានរបស់បេក្ខជនតំណាងរាស្ត្រជាដើម។ យ៉ាងណាមិញ លោកស្រី Ladawan ជឿថា បញ្ហានេះអាចបណ្តាលមកពីការភាន់ច្រឡំ និងខ្វះបទពិសោធន៍ក្នុងការរៀបចំ។ ប៉ុន្តែករណីខ្វះចន្លោះនេះ អាចបង្កើតជាបញ្ហាធំដែរ។ លោកស្រីអះអាងបែបនេះ៖«ក្តីបារម្ភរបស់យើងគឺថា ពួកគេមិនមានអ្នកឃ្លាំមើល និងសង្កេតការណ៍នៅគ្រប់ការិយាល័យ។ វាអាចមានចំណុចចន្លោះប្រហោង សម្រាប់ការបង្កើតកំហុសឆ្គង និងការបន្លំសន្លឹកឆ្នោត»។ ទាក់ទិននឹងករណីមិនប្រក្រតី ស្ថាប័នប៉ូលិសថៃបានបញ្ជាក់ថា ខ្លួនកំពុងបន្តស៊ើបអង្កេតករណីមិប្រក្រតី ដែលបានកើតឡើងជាពិសេសការទិញសន្លឹកឆ្នោត នៅតាមខេត្តជាច្រើនទូទាំងប្រទេស។ បើតាមគណៈកម្មការបោះឆ្នោតថៃ អូស្ត្រាលី កាណាដា អាមេរិក និងប្រទេសអាស៊ានទាំងដប់ បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកឃ្លាំមើលការបោះឆ្នោតដែរ ប៉ុន្តែសហភាពអឺរ៉ុបមិនទទួលបានការអញ្ជើញឡើយ។ សូមបញ្ជាក់ថា ប្រជាជនថៃជាង ៦០ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោត ៥១លាននាក់ បានចូលរួមបោះឆ្នោតថ្ងៃ ២៤ ខែមីនា ដែលជាការបោះឆ្នោតប្រជាធិបតេយ្យដំបូងបំផុត ចាប់ពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាច។ តាមរយៈលទ្ធផលមិនផ្លូវការ គណបក្សដែលគាំទ្រក្រុមយោធាកម្លាំងប្រជារាស្ត្រ បានទទួលសំឡេងគាំទ្រច្រើន ហើយគណបក្សភឿថៃ បានទទួលសំឡេងច្រើនបន្ទាប់៕ | ស្ថាប័នសង្កេតការណ៍បោះឆ្នោតថៃបានអះអាងថា ករណីទិញសន្លឹកឆ្នោតនៅថៃកើតឡើងដោយចំហពាសវាលពាសកាល ហើយករណីមិនប្រក្រតីកើតឡើងច្រើនទូទាំងប្រទេសដែរ។ ការចោទប្រកាន់ពីការទិញសន្លឹកឆ្នោតនេះត្រូវបានធ្វើឡើង ស្របពេលដែលលទ្ធផលមិនផ្លូវការនៃការបោះឆ្នោតសាកលបង្ហាញថា គណបក្សគាំទ្រក្រុមយោធា កម្លាំងប្រជារាស្ត្រ ទទួលបានសំឡេងច្រើននាំមុខគេថែមទៀត។ |
សំណាង៖ អា សុធីរ! ពីមុន មានអ្នកខ្លះ ខ្លាចវ៉ាក់សាំងដោយមិនហ៊ានទាំងចាក់ផង តែឥឡូវដណ្តើមគ្នាចាក់។ ម៉េចបានជាទៅអ៊ីចឹង? សុធីរ៖ ពីមុន មិនទាន់យល់ ឥឡូវយល់ជាងមុន និងខ្លាចកូវីដជាងមុន។ កូវីដ មិនប្រណីជីវិតមនុស្ស ឬជំនួញឡើយ។ បើមិនចាក់ គឺស្មើនឹងបើកផ្លូវឲ្យមេរោគកូវីដវាយប្រហារពេលណាក៏បាន។ សំណាង៖ អ្នកខ្លះ ប្រាប់គេអ្ហែងថា កុំឲ្យរើសអើងអ្នកមិនព្រមចាក់វ៉ាក់សាំង ឬមិនទាន់ចាក់វ៉ាក់សាំងអី។ សុធីរ៖ តាមពិត គេមិនរើសអើងអ្នកមិនព្រមចាក់ ឬមិនទាន់ចាក់ឯណា។ គេគ្រាន់តែខ្លាចរអែងតើ ព្រោះ មេរោគកូវីដអាចមានឱកាសវាយប្រហារអ្នកមិនទាន់ចាក់ ឬអ្នកមិនព្រមចាក់ច្រើនជាងអ្នកបានចាក់ហើយគ្រប់ដូស។ អ៊ីចឹង អ្នកចាក់ហើយ មិនមើលងាយ ឬរើសអើងអ្នកមិនទាន់ចាក់ ឬមិនព្រមចាក់នោះទេ គេគ្រាន់តែខ្លាច និងបារម្ភចំពោះអ្នកមិនទាន់ចាក់តើ! សំណាង៖ ចុះបើកុំបារម្ភចំពោះអ្នកមិនទាន់ចាក់ ឬអ្នកមិនព្រមចាក់បានឬទេ? សុធីរ៖ រឿងខ្លាច និងបារម្ភ ជាសិទ្ធិរបស់គេ។ ខ្លាច ក៏ព្រោះតែគេស្រឡាញ់ជីវិតគេ។ ម៉េចបានជាហាមសិទ្ធិគេមិនឲ្យខ្លាចអ្នកមិនព្រមចាក់ ឬអ្នកមិនទាន់ចាក់អ៊ីចឹង? សំណាង៖ អញលឺអ្នកខ្លះនិយាយថា ការចាក់វ៉ាក់សាំង គួរជាម្រើស ឬជាការស្ម័គ្រចិត្ត។ តែអ្នកខ្លះទៀតថា ត្រូវតែជាកាតព្វកិច្ច។ រឿងហ្នឹងយ៉ាងម៉េចទៅវិញ? សុធីរ៖ អញអត់ដឹងគ្រប់រឿងទេ អា សំណាង! អញគ្រាន់តែដឹងខ្លះៗប៉ុណ្ណោះថា មុនដំបូងឡើយ ការចាក់វ៉ាក់សាំងមិនថា នៅក្នុងប្រទេសណាទេ គឺជាគោលការណ៍ស័្មគ្រចិត្ត។ តែក្រោយមក គោលការណ៍ស្ម័គ្រនេះ វិវត្តិទៅរកគោលការណ៍កាតព្វកិច្ច ជាពិសេស នៅក្នុងវិស័យកីឡា ជំនួញមួយចំនួន និងវិស័យដទៃទៀត។ វាក្លាយទៅជារឿងកាតព្វកិច្ច ព្រោះ គ្រប់ប្រទេសទាំងអស់ គិតដូចគ្នាថា ក្រៅពីពាក់ម៉ាស់ និងគម្លាតសង្គម វ៉ាក់សាំង គឺជាដំណោះស្រាយមួយផ្នែកដែលចូលរួមកាត់បន្ថយការឆ្លង និងរីករាលដាលមេរោគកូវីដ។ វ៉ាក់សាំងអាចធ្វើឲ្យសេដ្ឋកិច្ច និងសង្គមទាំងមូលវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ដោយសារតែមើលឃើញផលប្រយោជន៍នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំមួយជំរុញឲ្យមន្រ្តីរាជការទាំងអស់ចាក់វ៉ាក់សាំង។ សម្រាប់មន្រ្តីរាជការនៅកម្ពុជា, វ៉ាក់សាំង គឺជាកាតព្វកិច្ច។ សំណាង៖ ចុះសម្រាប់មហាជនទូទៅក្រៅពីមន្រ្តីរាជការ? សុធីរ៖ សម្រាប់មហាជនទូទៅ សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជាដូចជាមិនតម្រូវ ឬបង្ខំឲ្យចាក់នៅឡើយទេ ពោល គឺ វាស្ថិតនៅជាគោលការណ៍ស្ម័គ្រដដែល។ តែទោះបីជាស្ថិតនៅជាគោលការណ៍ស្ម័គ្រចិត្តក៏ដោយ ក៏អ្នកមិនព្រមចាក់ ត្រូវដឹងថា ពួកគេអាចប្រឈមនឹងការឆ្លងក្នុងកម្រិតខ្ពស់ និងម្យ៉ាងទៀត ពួកគេអាចក្លាយទៅជាក្រុមមនុស្សដែលអ្នកចាក់រួចរាល់ហើយខ្លាចមិនចង់ហ៊ានធ្វើការ ឬពាក់ព័ន្ធជាមួយ។ សំណាង៖ ចុះអ្វីទៅជាវ៉ាក់សាំងការទូត ឬវ៉ាក់សាំងជាតិនិយមនោះ? សុធីរ៖ វ៉ាក់សាំងកាទូត គឺសំដៅទៅលើគោលនយោបាយនៃប្រទេសមួយដែលប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀត ដូចជា ករណីនៃប្រទេសចិន។ ប្រទេសចិនបានលក់ផង និងផ្តល់ដោយមិនយកកម្រៃផងនូវវ៉ាក់សាំងរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត។ ចំពោះ វ៉ាក់សាំងជាតិនិយម គេច្រើនសំដៅទៅលើសហរដ្ឋអាមេរិក ព្រោះ ប្រទេសមហាអំណាចមួយនេះមានវ៉ាក់សាំងរបស់ខ្លួន ប្រើប្រាស់សម្រាប់តែប្រទេសខ្លួនឯង ឬលក់ឲ្យប្រទេសដទៃ តែមិនទាន់បានចែកចាយជាលក្ខណៈមនុស្សធម៌ទៅកាន់ប្រទេសដទៃនៅឡើយ។ សំណាង៖ តើថ្ងៃក្រោយទៅ អាចមានវ៉ាក់សាំងជំនួញ ឬវ៉ាក់សាំងកីឡាឬទេ? សុធីរ៖ វាអាចនឹងមាន។ និយាយជារួម នាពេលអនាគត អ្នកមិនចាក់វ៉ាក់សាំង គេមិនឲ្យលេងចូលទេ បើនិយាយតាមរបៀប«កូនក្មេង»៕ | និយាយរឿងវ៉ាក់សាំងនេះ សំណាង និងសុធីរ បានចាក់រួចរាល់ទាំងពីរលើកហើយ។ ក្លើទាំងពីរដូចជាមិនសូវគិតច្រើនពីរឿងនេះឡើយ។ ចាក់ដើម្បីបង្ការមេរោគ និងការពារជីវិត ដូច្នេះ គ្មានរឿងអ្វីផ្សេងដែលត្រូវបារម្ភឡើយ។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរ ក៏លើកយកប្រធានបទវ៉ាក់សាំងក្លាយពីការស្ម័គ្រចិត្តទៅជាកាតព្វកិច្ច ឬការទូត ឬវ៉ាក់សាំងជាតិនិយម។ ហេតុអ្វី? |
យោងតាមតាមដាន ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ បានជូនដំណឹងថា វិសម្ពាធមួយដែលបានកើតឡើង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី១៩ ខែធ្នូ បានវិវត្តិទៅជាព្យុះទី២៧ ឈ្មោះ តឹមប៊ិន(TS TEMBIN) កាលពីម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ។ តាមក្រសួងជំនាញ ព្យុះនេះកំពុងស្ថិតនៅភាគខាងកើតប្រទេសហ្វីលីពីន ហើយវានឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម។ ឥទ្ធិពលរបស់ព្យុះទី២៧ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ -២៨ ខែធ្នូ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅ ជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ចំណែកតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បោកបក់ខ្លាំង រលក់សមុទ្រកម្ពស់ខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕ | ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ដោយសារឥទ្ធិពលព្យុះទី២៧ ឈ្មោះ តឹមប៊ិន(TS TEMBIN) ដែលនឹងធ្វើដំណើរពីភាគខាងកើតប្រទេសហ្វីលីពីន ឆ្ពោះមកតំបន់ដីសណ្តរទន្លេមេគង្គ ប្រទេសវៀតណាម។ |
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់មន្ត្រីខ្លួនឱ្យកាត់បន្ថយរាល់ការចំណាយផ្សេងៗដែលពុំចាំបាច់ ហើយពង្រឹងធ្វើហិរញ្ញប្បទានដល់ប្រជាកសិករ ដើម្បីអាចឱ្យពួកគេមានលទ្ធភាពបង្កើតកសិដ្ឋានថ្មី តាមលក្ខណបច្ចេកទេស។ វិធានការរបស់រដ្ឋមន្ត្រីកសិកម្ម មាន៤ចំណុច ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺកូវីដ១៩នេះ។ លោក វេង សាខុន បានណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវពិនិត្យសកម្មភាពឆ្លើយតបជាបន្ទាន់ក្នុងគម្រោង ដើម្បីដោះស្រាយបញ្ហាទឹកដោយប្រើប្រាស់សន្សំសំចៃ ជាពិសេសជួយជីក និងស្ដារស្រះ ត្រពាំង និងអណ្ដូងជាដើម។ ក្រៅពីនេះ មន្ត្រីទាំងអស់ ត្រូវរៀបចំបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ(GAP) និងការធ្វើហិរញ្ញប្បទានដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្ដល់ផល។ មិនតែប៉ុណ្ណោះមន្ត្រីទាំងអស់ ត្រូវពិនិត្យខ្ទង់ថវិកា ដែលអាចយកមកអនុវត្តសកម្មភាពឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវិធី និងសកម្មភាពទូទាត់ថវិកាឱ្យបានទាន់ពេលវេលា និងកាត់បន្ថយនូវរាល់ការចំណាយ ដែលមិនចាំបាច់នានា។ ចំពោះលក្ខខណ្ឌនៃការស្នើសុំថវិកាបុរេប្រទានគម្រោង ការសម្រួលនីតិវិធីលទ្ធកម្ម និងការធ្វើវិភាជន៍ថវិកា ត្រូវបន្ធូបន្ថយ ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារ ដែលកំពុងតែចាំបាច់។ នេះជាការបញ្ជាក់របស់លោក វេង សាខុន។ រដ្ឋមន្ត្រីកសិកម្មរូបនេះ បានបញ្ជាក់ថា៖«ត្រូវជំរុញដល់អង្គភាព និងភាគីពាក់ព័ន្ធដែលទទួលបានហិរញ្ញប្បទានពីគម្រោងឱ្យមានវិធានការផ្សព្វផ្សាយ និងពង្រីកទីផ្សារលក់ផលិតផលឱ្យកាន់តែមានភាពសកម្ម និងខ្លាំងក្លាជាងមុន»។ បើតាមលោក វេង សាខុន វិធានការទាំងនេះ មានទិសដៅបង្កើនផលិតកម្មសន្តិសុខស្បៀងក្នុងស្រុក ដើម្បីឆ្លើយតបជាបន្ទាន់ ដល់កម្មរិធីគម្រោងអភិវឌ្ឍន៍នានា ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ (Covid 19)៕ | ដោយ៖ សែម មូនីតា |
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គឺជាស្ថាប័នជាតិ ដែលទទួលខុសត្រូវលើការវាយតម្លៃគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង តាំងដើមឆ្នាំ២០០៣។ ក្នុងពិធីទទួលតំណែងនេះ លោក រស់ សុវាចា បានប្ដេជ្ញាចិត្តពង្រឹងគុណភាពវិស័យអប់រំកម្រិតឧត្ដមសិក្សានៅកម្ពុជា។ លោក លើកឡើងពីទស្សនវិស័យ៧ចំណុច គឺ៖ ១. ជំរុញ ACC ដោយពង្រឹងការអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ ២. ដឹកនាំការរៀបចំសេចក្ដីព្រាងចុងក្រោយ ផែនទីចង្អុលផ្លូវ និងផែនការយុទ្ធសាស្ត្ររបស់ ACC (២០២០-២០៣០) ដើម្បីស្នើសុំការពិនិត្យសម្រេចពីរដ្ឋមន្ត្រី។ ៣. បន្តខិតខំបំពេញការងារឱ្យអស់លទ្ធភាពក្នុងនាមជាអគ្គលេខាធិការ ACC ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។ ៤. លើកកម្ពស់សាមគ្គីភាព និងសមត្ថភាព ACC។ ៥. ដឹកនាំ ACC គោរព ទទួល និងអនុវត្តសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណរដ្ឋមន្ត្រី ដែលពាក់ព័ន្ធ ACC។ ៦. ដឹកនាំ ACC គោរព និងទទួលតាមចំណារឯកភាពរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លើលិខិតចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ដីពីលទ្ធផលនៃកិច្ចពិភាក្សាក្រុមការងារផ្នែកអប់រំនៃវិស័យឯកជនលើសំណូមពរពាក់ព័ន្ធអនុវិស័យឧត្ដមសិក្សា។ ៧. ដឹកនាំ ACC លើកកម្ពស់ការចូលរួមពង្រឹងគុណភាពកម្ពុជា តាមគ្រប់រូបភាពដែលធ្វើបាន ក្នុងន័យឆ្លើយតបចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ២០៣០ និង២០៥០ ដោយពង្រឹងការផ្សារភ្ជាប់ផែនការប្រតិបត្តិប្រចាំឆ្នាំនីមួយៗរបស់ ACC ទៅនឹងផែនការយុទ្ធសាស្ត្រអប់រំ និងអាទិភាពកំណែទម្រង់អប់រំ៕ | ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា ត្រូវបានតែងតាំងជាអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើជាអធិបតីក្នុងពិធីតែងតាំងនេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ |
ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ចាប់ផ្ដើមថ្ងៃដំបូង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា។ លោក ហ៊ុន ម៉ានី បានអញ្ជើញទៅទស្សនា និងផ្ដល់ជាកម្លាំងចិត្តផ្ទាល់ ដល់អត្ដពលិកកម្ពុជា នៅពហុកីឡដ្ឋាន Manahan។ ជាមួយគ្នានេះដែរ ប្រធានដឹកនាំប្រតិភូកីឡារូបនេះ បាននិយាយថា៖«ភាពឈ្នះជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នានេះ គឺការគាំទ្រចេញពីបេះដូងចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករ កីឡាការិនីយើង! ជយោព្រះរាជាណាចក្រកម្ពុជា។»។ គួរបញ្ជាក់ផងដែរថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ។ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដាក់១៤ប្រភេទកីឡា ហើយកម្ពុជា ចូលរួមប្រកួត ១១ប្រភេទកីឡា ដោយមានប្រតិភូកីឡាចូលរួម ១៧៩នាក់៕ | លោក ហ៊ុន ម៉ានី ប្រធានដឹកនាំប្រតិភូអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ថា ការប្រកួតយកជ័យជម្នះជារឿងសំខាន់ ប៉ុន្ដែ ការគាំទ្រដែលចេញពីបេះដូង ក៏ជារឿងសំខាន់ផងដែរ។ |
ការធ្លាក់ចំណូលក្នុងចំនួនដ៏ច្រើនសន្ធឹកមិនធ្លាប់មានក្នុងរដូវកាល ២០១៩-២០ កើតឡើងដោយសារលីគកំពូលអង់គ្លេសផ្អាកការប្រកួតបន្ទាប់ពីកូវីដ-១៩ រាលដាលខ្លាំងអំឡុងខែមីនា ឆ្នាំ២០២០។ បើទោះជាដំណើរការប្រកួតឡើងវិញក្តី ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានឡើយ។ របាយការណ៍របស់ក្រុមហ៊ុន Deloitte ដែលមានមូលដ្ឋាននៅអង់គ្លេស (ក្រុមហ៊ុនព្រឹក្សាពន្ធ និងហិរញ្ញវត្ថុ) ផ្សាយថា ប្រាក់ចំណូលសរុបបានធ្លាក់ចុះប្រហែល ១៣ភាគរយ ទោះបីក្លិបទាំង២០នៅ Premier League នៅតែទទួលបានប្រាក់សរុបប្រមាណ ៦,៣៥ ពាន់លានដុល្លារអាមេរិក។ នេះមានន័យថា ពួកគេបានខាតបង់ចំណូលមុនការបង់ពន្ធ ១,៤ ពាន់លានដុល្លារអាមេរិក។ នេះជាការបាត់ចំណូលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលលើសជិត៥ដង នៃតួលេខសម្រាប់ការខាតបង់នៅរដូវកាលមុនៗ ដែលមានចំនួនច្រើនបំផុតត្រឹម ២៨២លានុដល្លារអាមេរិក។ យ៉ាងណាក៏ដោយ ការថយចុះប្រាក់ចំណូលនៅរដូវកាល ២០១៩-២០២០ មិនមានការភ្ញាក់ផ្អើលពីសំណាក់ម្ចាស់ក្លិប និងអ្នកគាំទ្រនោះទេ ដ្បិតពួកគេដឹងច្បាស់ថាគ្រប់យ៉ាងកើតឡើងពីកូវីដ-១៩ ដែលរំខានដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក។ Deloitte អះអាងទៀតថា ក្លិបទាំងនោះ នឹងរងឥទ្ធិពលនៃជំងឺរាតត្បាយនេះបន្តទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ពួកគេធ្ងន់ធ្ងរជុំវិញវិបត្តិហិរញ្ញវត្ថុនៅរដូវកាល ២០២០-២១ ថែមទៀត។ ប្រាក់ចំណូល នឹងអាចត្រឡប់មករកសភាពដើមវិញ ដោយអាស្រ័យលើពេលវេលានៃការវិលត្រឡប់របស់អ្នកគាំទ្រ និងសមត្ថភាពរបស់ក្លិបក្នុងការថែរក្សា និងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម រួមទាំងកម្មវិធីផ្សាយរបស់ពួកគេ ជាពិសេសនៅពេលដែលឧស្សាហកម្មជាច្រើនផ្សេងទៀតបានងើបឡើងវិញផងដែរ៕ | ក្លិបនៅ Premier League ប្រកាសពីការបាត់ចំណូលរហូតដល់ ១,៤ ពាន់លានដុល្លារអាមេរិកនៅរដូវកាល ២០១៩-២០២០ ដោយសារវិបត្តិកីវីដ១-៩។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte នៅថ្ងៃទី១៤ ខែមិថុនា។ |
«ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំឡុងពេលព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម សូមអធ្យាស្រ័យកាត់បន្ថយ ការប្រើប្រាស់យានយន្ត និងសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ»។ សម្តេច ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីពិសាភោជនាហារ និងសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ សម្តេច ហ៊ុន សែន ក៏បានដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយសូមកុំភ្លេចនូវមរតកដូនតាដែលបានកសាងទុកសម្រាប់ប្រើប្រាស់នាពេលសព្វថ្ងៃ និងទៅមុខផងដែរ។ សម្តេចតេជោបន្តថា ទោះបីប្រទេសកម្ពុជាទើបតែរួចផុតពីសង្គ្រាម តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបន្តរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣ បាន ហើយនេះគឺជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ក្រោយ។ សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលក្នុងពិធីជួបជុំមហាគ្រួសារកីឡា។ រូបពី SPM សម្តេចតេជោ បានរំលឹកថា៖«មិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ»។ ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានកសាងឡើងក្នុងសម័យដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានជួយសង់ពហុកីឡដ្ឋានមរតកតេជោថ្មីយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សេវាកម្មព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ផងដែរ។ មុននឹងបញ្ចប់សម្តេចតេជោ បានអរគុណចំពោះវត្តមានចូលរួមក្នុងពិធីដ៏សែនរីករាយ ហើយសម្តេចថ្លែងថានឹងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទកភាពជាតិ ដែលបានមកពីការខិតខំប្រឹងប្រែងការបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ដើម្បីឱ្យព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យធំធេង។ គួបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ៕ | សម្តេច ហ៊ុន សែន សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ សូមកាត់បន្ថយការជិះរថយន្តផ្ទាល់ខ្លួនតូចៗ ហើយងាកមកជិះរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីសម្រួលចរាចរនៅក្នុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ |
គណៈកម្មាធិការប្រឹក្សាផ្នែកវ៉ាក់សាំងរបស់ទីភ្នាក់ងារ FDA អាមេរិក នៅថ្ងៃទី ១០ ខែធ្នូ បានបោះឆ្នោតគាំទ្រ១៧ ទល់ ៤ សំឡេង ខណៈសមាជិកម្នាក់បោះឆ្នោតអនុប្បវាទលើការប្រើប្រាស់បន្ទាន់។ ការបោះឆ្នោតនេះ ពុំមានអំណាចបង្ខំអ្វីឡើយ តែជាការឯកភាពសម្រាប់ FDA ក្នុងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer និង BioNTech ។ ក្នុងការបោះឆ្នោតនេះ គណៈកម្មការឯករាជ្យនេះ ទទួលស្គាល់ថា ផលប្រយោជន៍របស់វ៉ាក់សាំង Pfizer មានលើសពីហានិភ័យនៃការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុចាប់ពី១៦ ឡើងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ទន្ទឹមនេះ គណៈកម្មាធិការនេះ ក៏បានពិភាក្សាជុំវិញកង្វល់ពាក់ព័ន្ធការប្រតិកម្មថ្នាំធ្ងន់ធ្ងរ២ករណី ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសអង់គ្លេសផងដែរ។ នៅមុនជំនួបនៅថ្ងៃទី១០ ខែធ្នូ ប្រធានទីភ្នាក់ងារ FDA អាមេរិក លោក Steven Hahn បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារលោកត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នទិន្នន័យទាំងអស់របស់វ៉ាក់សាំងរបស់ Pfizer រួមទាំងប្រតិកម្មថ្នាំដែលអាចកើតមាន ក្រោយមានការព្រមានពីអង់គ្លេសផងដែរ។ ត្រង់ចំណុចនេះ លោកនិយាយថា ព័ត៌មានលម្អិតជុំវិញវ៉ាក់សាំងនេះ រួមមាន នរណាដែលគួរចាក់វ៉ាក់សាំង ឬនរណាដែលមិនគួរចាក់វ៉ាក់សាំង នឹងត្រូវបញ្ជាក់ឲ្យដឹង ក្រោយត្រូវបានអនុម័តរួចរាល់។ ក្រោយទទួលបានភ្លើងបៃតងនេះ ទីភ្នាក់ងារសហព័ន្ធ FDA អាមេរិក ត្រូវគេរំពឹងខ្ពស់ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ឆាប់ៗខាងមុខ។ ក្រុមមន្ត្រីចាត់ចែងកម្មវិធីវ៉ាក់សាំងអាមេរិក (Operation Warp Speed) អះអាងថា ពួកគេ នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងកូវីដ-១៩តាមបណ្ដាមណ្ឌលសុខភាពនៅទូទាំងអាមេរិក ក្នុងពេល២៤ម៉ោងក្រោយទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ពីសំណាក់ទីភ្នាក់ងារ FDA អាមេរិក។ សូមបញ្ជាក់ថា ក្រុមហ៊ុន Pfizer និង BioNTech កាលពីខែមុន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងខ្លួន២ដូស មានប្រសិទ្ធភាព ៩៥ភាគរយ បង្ការការឆ្លងជំងឺកូវីដ-១៩ ។ ប្រទេស ៣ ហើយដែលបានអនុម័តវ៉ាក់សាំងនេះឲ្យប្រើប្រាស់បន្ទាន់ គឺមានដូចជា ចក្រភពអង់គ្លេស បារ៉ែន និងកាណាដា។ សម្រាប់អង់គ្លេស បានចាប់ផ្ដើមចាក់ឲ្យពលរដ្ឋខ្លួនហើយក្នុងសប្ដាហ៍នេះ៕ | គណៈកម្មាធិការឯករាជ្យមួយរបស់ទីភ្នាក់ងារស្បៀងអាហារនិងឱសថ (FDA) បានបោះឆ្នោតគាំទ្រការដាក់ឲ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុន Pfizer ។ ការបើកភ្លើងបៃតងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ FDA អនុញ្ញាតឲ្យបើកដំណើរការចាក់វ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានអ្នកស្លាប់២៨,៥ម៉ឺននាក់ហើយដោយសារកូវីដ-១៩ ។ |
លោក Erik Ten Hag ដូចជាមិនមានការសោកស្ដាយទេ ចំពោះការខកខាននាំយកអតីតខ្សែប្រយុទ្ធ Tottenham Hotspur កីឡាករ Harry Kane មកទឹកដីកីឡដ្ឋាន Old Trafford ហើយបាននាំយក កីឡាករ Rasmus Hojlund មកជំនួស ហើយទុកឲ្យ Harry Kane ចូលរួមជាមួយម្ចាស់ជើងឯក Bundesliga (លីគកំពូលអាល្លឺម៉ង់) ក្លិប Bayern Munich។ គ្រូបង្វឹករូបនេះ បានប្រាប់ថា ក្លិប Man UTD ពេញចិត្តចំពោះសមត្ថភាព និងទេពកោសល្យរបស់ អតីតខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ ប៉ុន្ដែក្លិបបានចុះហត្ថលេខាជាមួយអតីតខ្សែបម្រើប្រយុទ្ធរបស់ Atalanta ដែលមានវ័យក្មេង ហើយមានសក្ដានុពល គឺ Hojlund។ គ្រូបង្វឹក Man UTD បាននិយាយដូច្នេះថា៖ «Premier League នឹងខកខាន Harry Kane ប៉ុន្តែ Manchester United មិនសោកស្តាយចំពោះការសម្រេចចិត្តទៅទិញ Rasmus Hojlund លើតារាឆ្នើមរបស់ Bayern Munich ឡើយ ។»។ យោងតាមការផ្សាយរបស់ Livescore គ្រូបង្វឹក Manchester United រូបនេះ បានសរសើរ Harry Kane ថាជាខ្សែប្រយុទ្ធដែលល្អ និងជាអ្នករកគ្រាប់បាល់ដ៏អស្ចារ្យ។ ក្រៅពីនេះ ខ្សែប្រយុទ្ធនេះ មានលក្ខណៈសម្បត្តិដ៏ល្អ ដែលអាចឃើញពី Harry Kane។ គួរបញ្ជាក់ផងដែរថា Manchester United គ្រោងផ្ដល់តម្លៃខ្លួន ១២៧លានដុល្លា ទៅ Harry Kane ប៉ុន្ដែត្រូវបាន Bayern Munich កាត់មុខ ដោយផ្ដល់តម្លៃខ្លួន ១៥២លានដុល្លា។ ដោយឡែកក្លិបអង់គ្លេសនេះ បានយល់ព្រមផ្ដល់តម្លៃខ្លួន ៩២លានដុល្លា ឲ្យកីឡាករ Rasmus Hojlund ដោយកុងត្រាមានរយៈពេល ៥រដូវកាល៕ | លោក Erik Ten Hag គ្រូបង្វឹក Manchester United និយាយថា Harry Kane ខ្សែប្រយុទ្ធជនជាតិអង់គ្លេស នឹងមិនមានវត្តមានប្រកួតក្នុងក្របខណ្ឌ English Premier League រដូវកាល ២០២៣-២០២៤ នោះទេ។ ទោះយ៉ាងនេះមែន តែក្លិប Manchester United ក៏មិនសោកស្ដាយដែលមិនបានទិញកីឡាកររូបនេះដែរ ព្រោះក្លិបបាននាំយកខ្សែបម្រើប្រយុទ្ធ Rasmus Hojlund មកពីក្លិប Atalanta នៃប្រទេសអ៊ីតាលី។ |
លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមរួចហើយ ដោយឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៨ខែ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ យ៉ាងណាក៏ដោយចុះ លោក សម រង្ស៊ី មិនបានអនុវត្តទោសក្នុងពន្ធនាគារនោះទេ ដោយសារតែបច្ចុប្បន្ន លោក កំពុងតែរស់នៅឯក្រៅប្រទេស។ ក្រៅពីឲ្យជាប់ពន្ធនាគារ សាលាដំបូងរាជធានីភ្នំពេញ ក៏តម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់១0លានរៀល ចូលទៅរដ្ឋ និងបង់ប្រាក់ត្រឹមតែ១០០រៀល ប៉ុណ្ណោះ ឲ្យទៅសម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង។ ការរងបណ្តឹងបែបនេះ គឺដោយសារតែលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកថា រដ្ឋាភិបាលកម្ពុជា ស្ថិតនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើ លោក កែម ឡី អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម។ ដោយមិនអាចទទួលយកបាន សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជាប្រមុខរដ្ឋាភិបាល ក៏បានពឹងមេធាវី ឲ្យដាក់ពាក្យប្តឹងលោក សម រង្ស៊ី។ លោក សម រង្ស៊ី មិនមែនរងបណ្តឹងតែមួយនេះទេ។ បើគិតទៅ លោក សម រង្ស៊ី បានរងបណ្តឹងរហូតដល់ទៅជិត១០ឯណោះ ។ ហើយបណ្តឹងទាំងនោះ សុទ្ធតែប្តឹងដោយសកម្មជននិងមេដឹកនាំគណបក្សប្រជាជនកម្ពុជា៕ | ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានបើកសវនាការ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីជំនុំជម្រះ លើបណ្តឹងសុំជំទាស់នឹងសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រោះជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ ពាក់ព័ន្ធនឹងការចោទរដ្ឋាភិបាល ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ មេធាវីរបស់លោក សម រង្ស៊ី ជាអ្នកដាក់បណ្តឹងសុំជំទាស់នេះ។ |
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជាក់ថា កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ាន(ACIA)នេះ គឺផ្តោតលើការបង្កើតឯកសារវិនិយោគ និង បញ្ជីប្រភេទអាជីវកម្ម ឬធុរកិច្ចណា ដែលត្រូវអនុញ្ញាត ឬ មិនអនុញ្ញាត ជាពិសេសលើកទឹកចិត្តឱ្យវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន។ បើតាមលោក សុវិជាតិ ក្រុមប្រឹក្សាវិនិយោគអាស៊ាន បានចាត់ឱ្យមន្ត្រីនៃតំណាងប្រទេសនីមួយៗ រៀបចំនូវឯកសារទាំងអស់នេះ ឱ្យចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយរបស់អាស៊ាន។ លោកបន្តថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី១៤កញ្ញា ថា ឯកសារដែលប្រទេសនីមួយៗរៀបចំឡើងនេះ នឹងមានតម្លាភាព និងគោលបំណងច្បាស់លាស់ សម្រាប់អ្នកវិនិយោគ ដែលយល់ច្បាស់អំពីស្ថានភាពរបស់ខ្លួន និងចង់មកវិនិយោគនៅក្នុងប្រទេសនីមួយៗនៅអាស៊ាន។ លោក សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ធ្វើរបៀបនេះ គឺអាចនឹងទាក់ទាញវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសនីមួយៗបានកាន់តែប្រសើរ។ ចំពោះប្រទេសកម្ពុជាយើង ការរៀបចំនូវច្បាប់វិនិយោគថ្មី គឺវាបានឆ្លើយតបទៅនឹងអ្វីដែលបានរៀបចំនៅក្នុងឯកសារនេះ»។ ច្បាប់ស្ដីពីវិនិយោគថ្មីរបស់កម្ពុជា ត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ដោយរដ្ឋសភា បានអនុម័តកាលពីខែតុលា ឆ្នាំ២០២១។ កន្លងមក លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តន៍ឧស្សាហកម្មទី៤, បរិវត្តឌីជីថល និងការរអាក់រអួលនៃខ្សែចង្វាក់តម្លៃសកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកអះអាងថា៖ «ច្បាប់នេះ ក៏បានគិតគូរដល់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម[SMEs] តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ ផងដែរ»៕ | សៀមរាប៖ កម្ពុជា ជាមួយប្រទេសដែលជាសមាជិកអាស៊ាន បានពិភាក្សាគ្នាលើការរៀបចំឱ្យមានកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ាន ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក សុខចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាវិនិយោគអាស៊ាន(AIA)។ |
ដើម្បីសុខសុវត្ថិភាពដល់ពលរដ្ឋគ្រប់កន្លែង គ្រប់ពេលវេលា រដ្ឋាភិបាលសម្រេចចេញគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ហើយក្នុងនោះកំណត់ថា ភូមិឃុំ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែល្បែងភ្នាល់តាមអនឡាញ កំពុងពង្រីកខ្លួនយ៉ាងខ្លាំង នៅតាមហាងបាយ និងហាងកាហ្វេ ក្រោមហេតុផលថា មានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់។ ដូច្នេះ តើអាជ្ញាធរពាក់ព័ន្ធ គួរតែបណ្ដោយឲ្យមានល្បែងស៊ីសងទាំងនេះ នៅតាមមូលដ្ឋាន ដែលផ្ទុយពីគោលនយោបាយដែរទេ? ល្បែងភ្នាល់តាមអនឡាញ បើកយ៉ាងគគ្រឹកគគ្រេង ខណៈសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការ! ឆ្នោតឡូតូ , ភ្នាល់ឆ្នាំ ឬយូគី និងជល់មាន់ តាមអនឡាញជាដើម កំពុងបើកយ៉ាងគគ្រឹកគគ្រេងនៅតាមហាងបាយ ហាងកាហ្វេ និងតាមសំយ៉ាបផ្ទះនានា តាមមូលដ្ឋាន។ នេះមិនទាន់បញ្ចូលទាំងការលបលួចលេងល្បែងស៊ីសង់ ដូចជា បៀ ខ្លាឃ្លោកផ្សេងទៀតផង។ និយាយមួយអន្លើពីល្បែងភ្នាល់តាមអនឡាញនេះវិញ គេសង្កេតនៅក្នុងហាងកាហ្វេ និងហាងបាយមួយចំនួន មានដាក់ព្យួរទូរស្សន៍នៅជ្រុងម្ខាងក្នុងហាង ហើយក្បែរនោះ មានតុមួយ រួមជាមួយកុំព្យូទ័រមួយគ្រឿង។ វាជាល្បែងមួយប្រភេទ ដែលពលរដ្ឋមួយចំនួនហៅថា «ល្បែង ឬឆ្នោតឡូតូ»។ ឆ្នោតឡូតូនេះ ទូទាត់និងសងលុយភ្លាមៗ ក្រោយចេញលទ្ធផលប្រមាណ៣នាទីម្ដង។ សម្រាប់អ្នកមានបំណងចាក់ឆ្នោតឡូតូនេះ មានជម្រើសច្រើនយ៉ាង ដោយពួកគេអាចចាក់ដោយផ្ទាល់នៅតាមហាងកាហ្វេ និងហាងបាយ ដែលជាកន្លែងសាមញ្ញសម្រាប់មនុស្សទូទៅក៏បាន ឬអាចចាក់តាមអនឡាញ ដែលទូទាត់ ឬវេរលុយតាមទូរសព្ទដៃក៏បាន។ តាមរយៈការសង្កេតនោះ គឺឆ្នោតនេះ មានការភ្នាល់ពីររបៀប គឺអាចចាក់ពីលេខ ១ដល់លេខ៥ និងមួយរបៀបទៀត ចាក់តូច ឬធំ ដែលសងទៅទំហំទឹកប្រាក់កំណត់ផ្សេងៗគ្នា។ បុរសវ័យប្រមាណ៥០ឆ្នាំម្នាក់ អង្គុយពុំនឹងឡើយ ដោយក្នុងចិត្តទំនងជ្រួលច្រាល ព្រោះរង់ចាំលទ្ធផលចេញពីល្បែងឡូតូ ដែលប្រើពេល៣នាទីម្ដង។ ដើរចុះឡើង ម្ដងឈរ ម្ដងអង្គុយ ក្នុងហាងបាយមួយកន្លែងក្នុងខណ្ឌចំការមន បុរសវ័យចំណាស់ខាងលើ ប្រើលុយសុទ្ធចាក់ស៊ីសងផ្ទាល់ជាមួយ ស្ត្រីពីរនាក់ដែលជាបុគ្គលនៃក្រុមហ៊ុនឆ្នោតឡូតូនោះ។ ឈរព័ទ្ធដៃទៅក្រោយ ដោយដៃម្ខាងកាន់លុយជាប់ ហើយងើយមើលលទ្ធផលឆ្នោត ចម្ងាយពីកញ្ចក់ទូរទស្សន៍ប្រមាណ១ម៉ែត្រប៉ុណ្ណោះ បុរសចំណាស់នេះ បានចាក់ឆ្នោតគ្រប់ជុំ ដែលក្នុងមួយជុំៗ ចាក់អស់ប្រមាណពី១ម៉ឺន ទៅ២ម៉ឺនរៀល។ ចន្លោះម៉ោង១៖៣០នាទី ដល់ម៉ោង២រសៀល ហាងបាយពុំសូវមានមនុស្សម្នាឡើយ ខណៈបុរសពាក់អាវពណ៌ប្រផេះខាងលើ ចាក់ឆ្នោតឡូតូអស់ប្រមាណ១០ជុំទៅហើយ។ តាមរយៈការអង្កេតនោះ បុរសរូបនេះ ចាញ់ឆ្នោតច្រើនជាងឈ្នះ។ បុរសមាឌស្គមសម្បុរខ្មៅនេះ ហាក់ត្រេកត្រអាលនឹងការចាក់ឆ្នោតនេះណាស់។ នៅឯតុខាងមុខកញ្ចក់ទូរទស្សន៍ដែលព្យួរឆ្នោតឡូតូ ក្នុងហាងបាយដដែលនេះ ក៏មានយុវជនអង្គុយជុំគ្នា២នាក់ទៀត ក៏ជាអ្នកភ្នាល់ល្បែងឡូតូដែរ ។ ប៉ុន្តែពួកគេអង្គុយជាប់នឹងតុ ដោយចាក់ស៊ីសងលុយតាមប្រព័ន្ធអនឡាញក្នុងទូរស័ព្ទដៃហើយ ទើបងើយមើលលទ្ធផលលើកញ្ចក់ទូរទស្សន៍ម្ដង ។ រំលងហាងបាយនេះ ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវ៤៧៤ ក៏មានសភាពដូចគ្នាដែរ។ ក្នុងហាងកាហ្វេនោះ ព្យួរទូរទស្សន៍ ដែលមានបុគ្គលិកជាស្ត្រី អង្គុយអមជាមួយនឹងកុំព្យូទ័រមួយគ្រឿង រួមទាំងអ្នកចាក់ប្រមាណ៥នាក់។ កាលពីអំឡុងចុងឆ្នាំ២០២០ ប្រភេទឆ្នោតឡូតូ ឬល្បែងភ្នាល់អនឡាញនេះ ត្រូវបានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចបិទក្រោយពីមានការរិះគន់ពីមហាជន។ គ្រានោះ លោក នេត សាវឿន និងក្រុមប្រតិបត្តិការនៃគណៈកម្មការចម្រុះបង្ក្រាបការលែងល្បែងខុសច្បាប់គ្រប់ប្រភេទ បានចុះពិនិត្យដល់ទីស្នាក់ការរបស់ក្រុមហ៊ុនឆ្នោតឡូតូ Keno Online មួយកន្លែង ហើយក៏បានបញ្ជាឱ្យអាជ្ញាធរចុះបង្ក្រាប និងបិទល្បែងភ្នាល់ប្រភេទខាងលើនេះ។ អត្ថបទទាក់ទង លោក នេត សាវឿន សម្រេចបិទល្បែងអនឡាញឆ្នោតឡូតូអនឡាញ(Keno Online)គ្រប់ប្រភេទ ប្រភេទឆ្នោតឡូតូអនឡាញ(Keno Online) ដែលអគ្គស្នងការនគរបាលជាតិបានសម្រេចបិទអាជីវកម្ម។ រូបពី អគ្គស្នងការនគរបាលជាតិ ជុំវិញបញ្ហានេះ សង្គមស៊ីវិលយល់ថា មន្ត្រីតាមមូលដ្ឋានគួរចុះអង្កេតនិងកំណត់តំបន់អាជីវកម្មឆ្នោតទាំងនោះ និងគួរមានចំណាត់ការណាមួយសមស្រប ដើម្បីទប់ស្កាត់កុំឱ្យរីកសាយភាយទ្រង់ទ្រាយធំដូច្នេះ។ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង បានិយាយថា អាជ្ញាធរគួររឹតបន្តឹងលើករណីល្បែងទាំងនោះ បើទោះជាមានអាជ្ញាប័ណ្ណ ឬគ្មានក៏ដោយ ព្រោះកុំឱ្យមានភាពអាណាធិបតេយ្យក្នុងសង្គម។ លោក ហេង គីមហុង ដែលជាអ្នកឈឺឆ្អាលបញ្ហាសង្គម បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ទោះបីឆ្នោតឡូតូ មានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ រដ្ឋាភិបាលគួរពិចារណាឡើងវិញ គឺលុបបំបាត់ល្បែងតាមមូលដ្ឋាន។ ព្រោះគ្មានផលចំណេញ នាំមកតែផលអវិជ្ជមានដល់សង្គមប៉ុណ្ណោះ»។ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា។ រូបពីទំព័រហ្វេសប៊ុករបស់លោក គីមហុង ទាក់ទិននឹងការបើកឆ្នោតឡូតូយ៉ាងគគ្រឹកគគ្រេងនេះ លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបរាប់ថា កាលពីមុន ល្បែងស៊ីសងពុំមានច្បាប់គ្រប់គ្រងឡើយ ពិសេសឆ្នោតផ្សងសំណាងនេះ។ ហេតុនេះ ទើបនៅឆ្នាំ២០២០ រដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីគ្រប់គ្រង និងកៀរគរប្រមូលថវិកាជាតិ។ បើតាមលោក ភីរុណ ល្បែងផ្សងសំណាងនេះ ទើបតែមានសកម្មភាពផុសផុលរីកដុះដាលនេះ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ថមថយប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២២នេះ ក្រសួងបានបន្តអាជ្ញាប័ណ្ណប្រភេទឆ្នោតឡូតូ ឱ្យក្រុមហ៊ុនប្រមាណ១០ទៀត។ លោក ភីរុណ បន្ថែម។ លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ រូបពី ក្រសួងយុត្តិធម៌ ការបន្តឱ្យឆ្នោតឡូតូ ឬល្បែងភ្នាល់គ្រប់ប្រភេទ បើកស្អេកស្កះដូចផ្សិតនេះ គឺជារូបភាពមួយជំរុញឱ្យពលរដ្ឋលេងល្បែង។ នេះជាការលើកឡើងរបស់លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលបន្ថែមថា ក្រសួងចេញអាជ្ញាប័ណ្ណអាជីវកម្ម ល្បែងស៊ីសងឆ្នោតឡូតូ និងល្បែងផ្សេងៗនេះ ហាក់ផ្ទុយនឹងគោលការណ៍ភូមិ ឃុំ សុវត្ថិភាព។ «ជាគំនិតខ្ញុំ ករណីល្បែងឆ្នោតឡូតូតាមមូលដ្ឋាននេះ វាផ្ទុយនឹងគោលការណ៍ភូមិ ឃុំ សុវត្ថភាពដែលលុបបំបាត់ល្បែងគ្រប់ប្រភេទ ហើយឆ្នោតហ្នឹងវាចេញមួយខែម្ដង ពុំសូវចោទជាបញ្ហាទេ។ តែនេះ ខ្ញុំសង្កេតឃើញចេញរាល់ថ្ងៃ ហើយខ្លះពីរទៅបីនាទីចេញលទ្ធផលម្ដង វាញ៉ាំងឲ្យមានពលរដ្ឋចាក់គ្រប់ពេលដែរ។ ដូច្នេះ វាជារឿងគ្រោះថ្នាក់ធំណាស់»។ នេះបើតាមលោក គឹមអេង។ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ រូបពីហ្វេសប៊ុករបស់លោក គឹមអេង បើតាមលោក គឹមអេង បើល្បែងស៊ីសងរីកដូចផ្សិតនេះ វានឹងអាចជាគ្រោះថ្នាក់ធំដ៏សង្គម ដោយសារតែអ្នកលេងល្បែងងប់ងល់ ត្រូវបង្ខំចិត្តកៀរគរប្រមូលប្រាក់ ដើម្បីលេងល្បែង ដោយមិនបានគិតវែងឆ្ងាយពីសេដ្ឋកិច្ចគ្រួសារ ហើយអាចជាដើមចមមួយ ឈានទៅប្រព្រឹត្តអំពើហិង្សាក្នុងរង្វង់គ្រួសារ។ លើសពីនេះ អ្នកងប់ងល់នឹងល្បែងខ្លាំង ក៏អាចឈានដល់ការលួច ឆក់ ប្លន់ ផងដែរ។ មន្រី្តសង្គមស៊ីវិលរូបនេះ ស្នើទៅក្រសួងបែបនេះ៖ «ក្រសួងគួរគិតឡើងវិញ ថាតើ ភូមិ ឃុំមានសុវត្ថិភាព និងឆ្នោតអាណាធិបតេយ្យតាមមូលដ្ឋាន មួយណាសំខាន់ជាង ខណៈសង្គមបច្ចុប្បន្នឃើញព័ត៌មានចោរឆក់ហូរហែ។ នេះជារឿងមួយ ដែលរដ្ឋត្រូវគិតឡើងវិញ»។ កាលពីឆ្នាំ២០០៩ សម្ដេច ហ៊ុន សែន ក៏ធ្លាប់ចេញបញ្ជាឱ្យបិទ Cambosix ដែលជាកន្លែងល្បែងភ្នាល់បាល់ និងឆ្នោតឡូតូដ៏ធំមួយនៅកម្ពុជា គ្រប់សាខាទាំងអស់ ក្រោយរងការរិះគន់លើប៉ះពាល់សន្តិសុខសង្គម និងមានករណីលួច ឆក់ ប្លន់ច្រើន ដែលកើតចេញពីក្រុមចាញ់ល្បែងស៊ីសង។ ល្បែងតាមមូលដ្ឋាន ផ្ទុយនឹងគោលនយោបាល ភូមិ ឃុំ សុវត្ថិភាពទេ? មន្ត្រីចោទដាក់គ្នា! ឆ្នោតឡូតូអនឡាញ មានច្រើនប្រភេទ ដូចជា ឆ្នោតឡូតូ៨៨៨៨ ខ្មែរឡូតូ សៀងហែងឡូតូ និង ឆ្នោតឡូតូអនឡាញKeno Online ។ ក្រៅពីនេះ ក៏មានភ្នាល់ឆ្នាំ ឬយូគី និងជល់មាន់ជាដើម។ កន្លងមកភាគីក្រុមហ៊ុនទាំងនេះ ផ្សាយថា មានអាជ្ញាប័ណ្ណចេញពីក្រសួង និងបើកដោយស្របច្បាប់។ ទោះជាស្របច្បាប់មែន។ តើល្បែង ដែលបើកយ៉ាងគគ្រឹកគគ្រេងនេះ ផ្ទុយនឹងគោលការណ៍ ភូមិ ឃុំ សុវត្ថិភាពដែរទេ? លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយតបឡើយ ដោយអះអាងថា សមត្ថកិច្ចមិនមែនជាអ្នកចេញអាជ្ញាប័ណ្ណ។ លោក បានរុញឱ្យសារព័ត៌មានថ្មីៗ សួរនាំទៅខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងណាក្ដី ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក សាន សុខសីហា បានពន្យល់ថា សមត្ថកិច្ចពិបាកកំណត់ថាល្បែងឆ្នោតឡូតូណា ខុសច្បាប់ឬស្របច្បាប់ ដោយសារតែការរីកសាយភាយច្រើនពេក។ លោកបន្តថា កន្លែងដែលបើកឆ្នោតឡូតូ រួមទាំងល្បែង ដែលគ្មានអាជ្ញាប័ណ្ណដទៃទៀត កម្លាំងសមត្ថកិច្ចតាមខណ្ឌតែងចុះបង្ក្រាបជាបន្តបន្ទាប់។ «សមត្ថកិច្ចមិនមែនជាអ្នកចេញអាជ្ញាប័ណ្ណទេ សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់។ ដូច្នេះ បើល្មើសច្បាប់ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ អ៊ីចឹង នៅពេលសួរមកខ្ញុំទាក់ទងនឹងបញ្ហាចេញអាជ្ញាប័ណ្ណ គឺវាអត់ត្រូវ មានន័យថាក្នុងនាមយើងជាសមត្ថកិច្ច វាអត់មានសិទ្ធិអ្វីផ្ដល់អាជ្ញាប័ណ្ណឱ្យបើកអាជីវកម្មអ្វីនោះទេ! យើងមានដែនសមត្ថកិច្ចរបស់យើងដែរ»។ នេះជាការត្អូញត្អែររបស់ លោក សាន សុខសីហា ហើយបន្ថែមថា ករណីអាជ្ញាធរទទួលបានព័ត៌មាន ពីការលួចលាក់បើកអាជីវកម្មពាក់ព័ន្ធនឹងល្បែងខុសច្បាប់ គឺសមត្ថកិច្ចតែងតែចុះស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។ ប៉ុន្តែក្នុងករណីអាជីវកម្មមានច្បាប់ត្រឹមត្រូវ សមត្ថកិច្ចក៏ពិបាកដោះស្រាយដែរ។ បន្ថែមពីនេះ លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អះអាងថា ក្រសួងកំពុងដោះស្រាយបញ្ហាខាងលើនេះ តាមរយៈការគ្រប់គ្រងល្បែងស៊ីសងឱ្យបានត្រឹមត្រូវ។ ជាពិសេសចុះពិនិត្យដោះស្រាយឲ្យស្របគ្នាជាមួយគោលនយោបាយនានារបស់រដ្ឋ។ «យើបានអញ្ជើញម្ចាស់អាជីវកម្មមកណែនាំ ហើយអនុវត្តតាមច្បាប់ដែលមានចែង ហើយក្រសួងក៏កំពុងពិនិត្យដោះស្រាយករណីល្បែងស៊ីសងនេះដែរ គឺធ្វើយ៉ាងណាឲ្យស្របនឹងគោលការណ៍រដ្ឋាភិបាល»។ នេះជាការលើកឡើងរបស់ លោក រស់ ភីរុណ ។ ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មាន១២ជំពូក និង៩៧មាត្រា បានប្រកាសដាក់ ឱ្យប្រើប្រាស់ នៅទី១៤វិច្ឆិកា ឆ្នាំ២០២០។ ត្រង់មាត្រា១៨ ចែងថា ល្បែងកាស៊ីណូនិងល្បែងភ្នាល់ ត្រូវបានអនុញ្ញាតឱ្យដំណើរការតែក្នុងបរិវេណកាស៊ីណូប៉ុណ្ណោះ។ ច្បាប់នេះ ភាគច្រើនចែងផ្ដោតលើ វិស័យកាស៊ីណូ ច្រើនជាងឆ្នោតឡូតូ។ ចំពោះច្បាប់នេះវិញ លោក រស់ ភីរុណ ពន្យល់ថា ពុំមានច្បាប់ណាចែងទៅល្អ ១០០ភាគរយនោះទេ។ ដូច្នេះ នៅពេលដាក់ឲ្យដំណើរ ឬសង្គមមានការវិវឌ្ឍន នឹងមានការកែសម្រួលបន្ថែមតាមបញ្ហា និងស្ថានភាពជាក់ស្ដែង។ កាលពីអំឡុងខែឧសភាកន្លងមក ក្រសួងយុត្តិធម៌ និង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីបទល្មើស ដែលត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ ពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ការរីកដុះដាលនៃល្បែងនេះ អាចនឹងផ្ទុយពីគោលនយោបាយភូមិ ឃុំ សុវត្ថិភាព របស់រដ្ឋាភិបាល ដែលមានគោលដៅលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ក្នុងគោលនយោបាយនេះ លក្ខណសម្បត្តិ ភូមិ ឃុំ សុវត្ថិភាព មាន៧ចំណុច ។ ក្នុងនោះចំណុចទី២ ចែងបែបនេះ៖ «គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ»។ ដើម្បីឆ្លើយតបនឹងគោលនយោបាយនេះ គឺត្រូវចាត់វិធានការឲ្យម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ លើសពីនេះ ត្រូវផ្សាយពីច្បាប់ពាក់ព័ន្ធ និងផលប៉ះពាល់នានដែលបណ្ដាលមកពីបទល្មើសគ្រប់ប្រភេទ ពិសេស លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ជាដើម៕ | ភ្នំពេញ៖ ល្បែងភ្នាល់កំពុងរីកដូចផ្សិត នៅតាមហាងបាយ និងកាហ្វេ ក្នុងភូមិ ឃុំ-សង្កាត់ នានា។ ករណីនេះ សមត្ថកិច្ច លើកឡើងថា គ្មានសិទ្ធិអន្តរាគមន៍ឡើយ ព្រោះក្រុមហ៊ុនទាំងនោះ បើកស្របច្បាប់។ |
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឃនភាពរបស់ខេត្តរតនគិរី នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក ថង សាវុន បានបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ទេសចរណ៍សរុបចំនួន១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិមាន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ជាតិចំនួន២កន្លែង ហើយរមណីយដ្ឋានធម្មជាតិ៨កន្លែង ត្រូវបានគ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច។ អភិបាលខេត្តរូបនេះ បានអះអាងថា៖ «កាលពីឆ្នាំ២០១៩កន្លងមក មានភ្ញៀវទេសចរជាង២៣ម៉ឺននាក់បានមកលេងកម្សាន្តនៅខេត្តរតនគិរីដែលចំនួននេះ មានការកើនឡើង៤,៣៤%បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨»។ បើតាមលោក ថង សាវុន ក្នុងចំណោមភ្ញៀវទេសចរជាង២៣ម៉ឺននាក់នោះ មានភ្ញៀវជាតិចំនួន២០៦,៦៨២នាក់ កើនឡើង ៤,៧៦ភាគរយ និងភ្ញៀវអន្តរជាតិចំនួន ២៥,១៩១នាក់កើនឡើង ១,១ភាគរយ។ ដ្បិតខេត្តរតនគិរី កំពុងមានសក្ដានុពលទេសចរណ៍ក្តី ប៉ុន្តែនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២០នេះ វិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ទទួលរងនៅផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដូចបណ្ដាខេត្តដទៃទៀតដែរ។ ក្នុងនោះសេវាកម្មកម្សាន្តមួយចំនួនដូចជា មជ្ឈមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ និងកន្លែងម៉ាស្សា ត្រូវបានផ្អាក ដែលធ្វើឱ្យបុគ្គលិកបម្រើសេវាកម្មនេះ និងផ្នែកផ្សេងៗទៀតប្រមាណ២០ភាគរយ បានបាត់បង់ការងារ។ នេះបើតាមអភិបាលខេត្តរតនគិរី៕ | ខេត្តរតនគិរីបានប្រែក្លាយពីខេត្តដាច់ស្រយាល ទៅជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយកន្លែងនៃតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដោយសារមានផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធស្អាត ជួយបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ នេះបើតាមលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ |
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Lê Th Thu Hng នៅចុងសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាម បានថ្កោលទោសរដ្ឋាភិបាលចិន ដែលបានពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Xian H-6 នៅក្នុងតំបន់ប្រជុំកោះ ប៉ារ៉ាស្សែល នៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ តាមប្រភពព័ត៌មានដដែល នាឱកាសនៃសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Lê Th Thu Hng បានលើកឡើងថា វៀតណាមធ្លាប់ប្រាប់ចិនជាច្រើនលើកមកហើយថា តំបន់ប្រជុំស្ព្រាតលី និងប៉ារ៉ាស្សែល គឺជាផ្នែកមួយនៃដែនអធិបតេយ្យវៀតណាមដែលមិនអាចបំបែកបានឡើយ។ ហើយវៀតណាម មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីបង្ហាញ និងជាភស្តុតាង។ លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ការពង្រាយសព្វាវុធ និងយន្តហោះប្រយុទ្ធនៅក្នុងតំបន់ប្រជុំកោះប៉ារ៉ាស្សែល មិនត្រឹមតែបំពានដែនអធិបតេយ្យរបស់វៀតណាមប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ វា គឺជាគំរាមកំហែង និងមហន្តរាយមួយសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទៀតផង។ អ្នកការទូតជាន់ខ្ពស់វៀតណាមរូបនេះក៏បានទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់បង្ហាញពីការទទួលខុសត្រូវក្នុងការកសាងសន្តិភាព និងស្ថិភាពនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ ទោះបីជាអាស៊ាន និងចិន កំពុងតែស្ថិតក្នុងដំណាក់កាលចរចាក្នុងការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងក៏ដោយ រយៈពេលចុងក្រោយនេះ ភាគីពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដែលរួមមានព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ហាក់បង្ហាញជំហរកាន់តែមិនពេញចិត្តទៅកាន់ចិន។ តាមការចុះផ្សាយជាបន្តបន្ទាប់មកនេះ ចិន មិនត្រឹមវាតទី និងបង្កើតមជ្ឈមណ្ឌលរដ្ឋបាលនៅតំបន់ជម្លោះប៉ុណ្ណោះនោះទេ តែថែមទាំងធ្វើយោធូបនីយកម្មកាន់តែសកម្មនៅទីនោះទៀតផង៕ | រដ្ឋាភិបាលក្រុងហាណូយ បានប្រតិកម្មខ្លាំងជាថ្មី ហើយថែមទាំងថ្កោលទោស រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះសកម្មភាពនៅតំបន់សមុទ្រចិនខាងត្បូង ដែលក្រុងហាណូយ អះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួន។ ម្តងនេះ ក្រុងហាណូយ មិនប្រតិកម្មលើការបង្កើតមជ្ឈមណ្ឌលថ្មីទេ តែលើការបំពាក់សព្វាវុធធុនធ្ងន់ នៅក្នុងប្រជុំកោះប៉ារ៉ាស្សែល ដែលក្រុងហាណូយ មើលឃើញថា ជាការគំរាមកំហែងសន្តិសុខក្នុងតំបន់យ៉ាងខ្លាំង។ |
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ ដោយសារជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា ខេត្តសៀមរាបមានតម្រូវការបន្លែច្រើនរៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននានា។ ពលរដ្ឋខេត្តសៀមរាប មួយចំនួនធំក្រៅពីធ្វើការនៅតាមសណ្ឋាគារហើយនោះ ក្នុងនោះរបរសំខាន់របស់ពួកគេគឺអ្នកដាំបន្លែ។ របរដាំបន្លែ ធ្វើឱ្យកសិកររកចំណូលបានសមរម្យ។ លោក លន សាវុធ ជាកសិករនៅសង្កាត់ក្របីរៀល ដែលកំពុងជោគជ័យលើកសិកម្មសរីរាង្គ។ ក្របីរៀល ស្ថិតនៅប៉ែកលិចឈៀងខាងត្បូងក្រុងសៀមរាប។ អ្នកភូមិនេះមានមុខរបរសំខាន់ជាអ្នកដាំបន្លែ។ ផ្ទៃដីជុំវិញផ្ទះរបស់ពួកគេ មិនមានចន្លោះប្រហោងឡើយ គឺត្រូវបានកាប់គាស់ រៀបចំជាសួនបន្លែតូចធំតាមការកែច្នៃជាក់ស្ដែង។ ខ្ញុំបានចូលទៅដល់ផ្ទះលោក លន សាវុធ ដែលដាំបន្លែសរីរាង្គជាង ១០ឆ្នាំមកហើយ។ ផ្ទះមិនធំប៉ុន្មានទេ ហើយដីជុំវិញផ្ទះ ត្រូវបានប្រើប្រាស់សម្រាប់សង់រោងដាំបន្លែ ដែលតាមការបញ្ជាក់របស់ម្ចាស់ផ្ទះ មានទំហំ ២០គុណ៤៥ម៉ែត្រ។ នៅបរិវេណរោងដាំបន្លែ គេសង្កេតឃើញមានរុក្ខជាតិចម្រុះ ធុង អាងស្ដុកទឹក រួមនិងម៉ាស៊ីនកិនកម្ទេចរុក្ខជាតិសម្រាប់ធ្វើជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងរោងបន្លែទាំងមូល។ ការជ្រើសរើសសង់រោងបន្លែសរីរាង្គ គឺមានអត្ថប្រយោជន៍ច្រើនក្នុងការដាំបន្លែ។ លោក សាវុធ បញ្ជាក់ថា រោងនេះផ្តល់ឱកាសឱ្យលោកអាចដាំបន្លែបានគ្រប់រដូវ និងដាំវិលជុំ ដោយមិនបារម្ភពីការខាតបង់ និងខូចខាតឡើយ។ តាមពិតទៅ រោងបន្លែរបស់លោក សាវុធ ទើបនឹងសង់រយៈពេលជាង ១ឆ្នាំនេះតែប៉ុណ្ណោះ គឺអំឡុងខែ តុលា ឆ្នាំ២០១៧។ រោងនេះសង់ពីគ្រោងដែក ដំបូលប្រក់កៅស៊ូ និងមានរាយសំណាញ់ប្រក់មួយជាន់ទៀត។ មូលហេតុដែលលោកជ្រើសរើសរបរដាំបន្លែនេះ ដោយគិតថាបន្លែមានតម្រូវការរាល់ថ្ងៃ។ បន្លែសរីរាង្គដែលលោក សាវុធ បាននិងកំពុងដាំសព្វថ្ងៃមានដូចជា សាឡាត់អឺរ៉ុប ខាត់ណា រ៉ូកែត ស្ពៃ និងខ្ទឹមមានចំនួនតិចតួច។ ហើយបន្លែដែលមានតម្លៃខ្ពស់នោះ ដូចជាប្រភេទសាឡាត់ និងខាត់ណា ដែលមានតម្លៃមួយម៉ឺនរៀល និងរ៉ូកែត តម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ រាល់ផលិតផលកសិកម្មរបស់លោក សាវុធ គឺមានការវេចខ្ចប់ត្រឹមត្រូវ ដាក់ស្លាកតម្លៃ មុននឹងនាំយកទៅដាក់នៅតាមផ្សារទំនើបធំៗក្នុងក្រុងសៀមរាប។ បើទោះបីជាការដាំបន្លែសរីរាង្គត្រូវកាពេលយូរ និងហត់នឿយជាងដាំបន្លែធម្មតាក៏ពិតមែន តែលោក សាវុធ មានកម្លាំងចិត្តក្នុងការផលិតបន្លែសរីរាង្គ ដោយសារតម្លៃខ្ពស់ជាងបន្លែធម្មតា។ បន្លែសរីរាង្គមានតម្លៃខ្ពស់ជាងបន្លែធម្មតាពីរដងឯណោះ។ មានសម្បុរខ្មៅ ស្បែកជ្រាវជ្រួញដូចទៅនឹងកសិករផ្សេងទៀតដែរ ឆ្នាំនេះលោក សាវុធ អាយុ៥៦ឆ្នាំហើយ។ និយាយដោយទឹកមុខញញឹម លាយនឹងអារម្មណ៍គិតទៅឆ្ងាយ លោកថាបានចាប់អាជីពជាអ្នកដាំបន្លែនេះជាង១០ឆ្នាំមកហើយ។ លោកទទួលស្គាល់ថា របរមួយនេះមានភាពនឿយហត់ខ្លាំង និងទាមទារឱ្យមានការអត់ធ្មត់។ សព្វថ្ងៃការដាំបន្លែរបស់លោកពឹងលើកម្លាំងសាមាជិកគ្រួសារចំនួន៣នាក់ គឺមានលោក ប្រពន្ធ និងកូនស្រី។ រាល់ថ្ងៃលោក សាវុធ មិនសូវបានចេញទៅណាឆ្ងាយឡើយ គឺការដាំបន្លែសរីរាង្គនេះ ទាមទារឱ្យលោកនៅជាប់នឹងកន្លែងដាំជានិច្ច ដើម្បីថែទាំ។ យ៉ាងណាលោកថា សប្បាយចិត្តពេលខ្លួនមានចំណែកធ្វើឱ្យសុខភាពមនុស្សទូទៅល្អតាមរយៈហូបបន្លែដែលមានសុវត្ថិភាព មិនបង្កជាជំងឺផ្សេងៗ។ ដ្បិតថា ផ្ទៃដីនៅមានកម្រិត ហើយការដាំដុះក៏មិនមានបរិមាណច្រើនដែរ។ យ៉ាងណា ដោយសារជ្រើសរើសការដាំដុះបន្លែដែលមានទីផ្សារល្អ គឺដាំតែបន្លែណាដែលមានតម្រូវការច្រើននោះ ធ្វើឱ្យលោក សាវុធ អាចរកចំណូលចាប់ពី ២៥ ទៅ៣០ដុល្លារក្នុងមួយថ្ងៃក្នុងបរិមាណបន្លែចាប់ពី ១០ទៅ៣០គីឡូក្រាម។ ចំនួននេះអាចឱ្យគ្រួសារលោករកចំណូលបានពី៦០០ ទៅ៧០០ដុល្លារក្នុងមួយខែ។ ចំណូលនេះមានការធ្លាក់ចុះទៅតាមបរិមាណបន្លែ និងតម្លៃតាមរដូវកាល។ របរដាំបន្លែ ជាចំណែកដ៏ធំធ្វើឱ្យលោក សាវុធ មានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សាកូនៗរបស់លោកចំនួន៥នាក់ ឱ្យបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ កូនរបស់លោកម្នាក់បានបញ្ចប់ការសិក្សានៅប្រទេសថៃ ម្នាក់កំពុងសិក្សានៅប្រទេសវៀតណាម និង៣នាក់ទៀតកំពុងសិក្សានៅភ្នំពេញ។ លោកនិយាយដោយទឹកមុខរីករាយ និងមានមោទកភាពចំពោះរឿងនេះ។ យ៉ាងណាលោកថា ទោះលោកមានមោទកភាពក្នុងខ្លួនដោយសារជួយឱ្យសុខភាពមនុស្សទូទៅល្អពិតមែន តែនៅមានមនុស្សមួយចំនួនមិនទាន់យល់ពីសារប្រយោជន៍ទាំងនេះដែរ ហើយក៏នៅមានអ្នកភូមិតិចតួចនៅឡើយដែលយល់ពីការដាំបន្លែសុវត្ថិភាព ដោយពួកគេគិតថា បន្លែដែលប្រើថ្នាំគីមី ងាយស្រួលដាំ និងរហ័សជាងការដាំបន្លែសរីរាង្គ។ លោក សាវុធ និយាយដោយទឹកមុខហាក់នៅទើសទាល់ ព្រោះអ្នកដាំបន្លែមួយចំនួន អាត្មានិយម គិតតែចំណូលខ្ពស់ទោះប៉ះពាល់ដល់សុខភាពអ្នកហូបប៉ុណ្ណាក៏ដោយ។ ទោះបីជាបច្ចុប្បន្នមានវ័យជិត ៦០ឆ្នាំទៅហើយក៏ពិតមែន តែលោក សាវុធ ដែលស្រដីមួយៗនេះហាក់នៅមានកម្លាំងមាំមួន មិនចាញ់យុវវ័យប៉ុន្មានទេ។ លោកប្រាប់អ្នកសារព័ត៌មានដែលបានចោទជាសំណួរទៅលោកថា នឹងបន្តដាំបន្លែនេះរហូតដល់លោកធ្វើលែងកើត (គ្មានកម្លាំង) និងមានបំណងពង្រីកផ្ទៃដាំដុះរបស់លោកឱ្យធំជាងសព្វថ្ងៃ២ ទៅ៣ដងឯណោះ។ លោកក៏បានត្រៀមដីសម្រាប់រៀបចំរួចហើយដែរ តែថានៅខ្វះទុន។ សម្រាប់ លោក សាវុធ ការជ្រើសរើសបន្លែដើម្បីហូបរាល់ថ្ងៃ គឺមានសារសំខាន់ណាស់សម្រាប់មនុស្សទូទៅ។ បន្លែចាត់ទុកដូចអាហារមួយប្រភេទសម្រាប់ទ្រទ្រង់ និងជួយដល់រាងកាយឱ្យមានសុខភាពមាំទាំ បើជ្រើសរើសបន្លែល្អ នោះសុខភាពរបស់យើងក៏ល្អតាមនោះដែរ។ ជាមួយគ្នានេះ លោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់យល់ពីបញ្ហានេះ និងងាកមកហូបបន្លែសរីរាង្គ ដ្បិតថាវាមានតម្លែថ្លៃជាងបន្លែធម្មតាបន្ដិចមែន តែអាចឱ្យយើងមានសុខភាពល្អ មិនមានជំងឺឈឺឆ្កាត់អ្វីឡើយ៕ | សៀមរាប៖ នាពេលបច្ចុប្បន្ននេះ បើគេនិយាយពីបន្លែសរីរាង្គដែលដាំដុះតាមគោលការណ៍ធម្មជាតិសុទ្ធសាធនោះ គឺនៅមានតិចតួចនៅឡើយ។ ដ្បិតថា ការដាំដុះរបៀបនេះត្រូវបានប្រើយូរ ចំណាយច្រើន និងមានភាពអត់ធ្មត់ខ្ពស់។ លោក លន សាវុធ គឺជាកសិករមួយរូបដែលជ្រើសរើសការដាំបន្លែសរីរាង្គ ដោយសារលោកយល់ពីបញ្ហាសុខភាព ទាំងសម្រាប់ខ្លួនលោកអ្នកដាំ និងសម្រាប់អ្នកហូបទូទៅផង។ ក្នុងរបរដាំបន្លែសរីរាង្គនេះ លោកអាចរកចំណូលបានចន្លោះពី៦០០ ទៅ៧០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ក្នុងនោះដែរ លោកសប្បាយរីករាយ ដែលមានចំណែកជួយឱ្យសុខភាពមនុស្សទូទៅបានល្អតាមរយៈការហូបបន្លែសរីរាង្គរបស់លោក។ |
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ខេត្តព្រះសីហនុ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទេសចរណ៍បែបមុជទឹកមើលផ្កាថ្ម កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។ តែរដ្ឋបាលខេត្ត ត្រូវសិក្សាស្រាវជា្រវបន្ថែម លើតំបន់ដែលទេសចរអាចមុជទឹកមើលផ្កាថ្មបាន និងវិធីរក្សាសុវត្ថិភាពដល់ទេសចរ។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | ព្រះសីហនុ៖ ខេត្តព្រះសីហនុ អំណោយផលទៅដោយជីវចម្រុះក្នុងបាតសមុទ្រជាច្រើន ដែលកំពុងទាក់ទាញទេសចរ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ មានរហូតដល់៣២កោះ ហើយតាមបណ្ដាកោះភាគច្រើនមានរមណីយដ្ឋានបាតសមុទ្រដែលសម្បូរដោយជីវចម្រុះជាច្រើន។ |
កុមារា តិច ពុទ្ធារ័ត្ន មានចំណូលចិត្តខ្លាំងនឹងបច្ចេកវិទ្យា ហើយរូបគេ ក៏កំពុងយកចិត្តទុកដាក់សិក្សារៀនសូត្រ និងស្រាវជា្រវពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ។ បច្ចុប្បន្នកុមារាវ័យ១៣ឆ្នាំរូបនេះ មានសមត្ថភាពផលិតរ៉ូបូត និងសរសេរកម្មវិធីទូរសព្ទដៃជាដើម ហើយ ក៏បានចូល ប្រកួតរ៉ូបូត ហើយថែមទាំងទទួលបានជ័យលាភីផងដែរ។ កុមារាវ័យ១៣ឆ្នាំ ដែលស្រឡាញ់ និងចូលចិត្តផ្នែកបច្ចេកវិទ្យារូបនេះ បានលើកឡើងថា រ៉ូបូតដែលខ្លួនផលិត ក្រោយសិក្សាបានរយៈពេល៣ខែ ទទួលបានជ័យលាភីលេខ១ ក្នុងវិញ្ញាសា Future Innovators-Junior Category នៃកម្មវិធីប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ កាលពីឆ្នាំ២០២៣។ រ៉ូបូតដែលកុមាររូបនេះផលិតឡើង ឈ្មោះ «smart home» ដែលមានតួនាទីជំនួសការងារមួយចំនួនរបស់មនុស្ស អាចស្រោចទឹកដាំណាំ ឬជុំវិញផ្ទះបានដោយ ប្រើប្រាស់តែកម្មវិធីទូរសព្ទដៃប៉ុណ្ណោះ។ «ខ្ញុំស្រលាញ់ និងចូលចិត្តធ្វើរ៉ូបូតនេះ តាំងអាយុ៩ឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារតែខ្ញុំនៅក្មេងពេក ទើបប៉ារបស់ខ្ញុំមិនឱ្យចូលរៀន។ ខ្ញុំបានព្យាយាមធ្វើយ៉ាងណា ឱ្យប៉ាខ្ញុំទុកចិត្ត រហូតខ្ញុំបានចូលរៀនបង្កើតរ៉ូបូតជាមួយ Genesis Academy។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ រយៈពេល៣ខែ ព្រោះតែការស្រលាញ់ និងឆន្ទៈ បានធ្វើឱ្យខ្ញុំទទួលជោគជ័យ»។ រ៉ូបូតsmart home ការសម្រេចចូលរៀនដំបូង គ្រួសាររបស់ តិច ពុទ្ធារ័ត្ន ហាក់មិនសូវទុកចិត្តនឹងខ្លួននោះទេ ដោយសារតែ ពុទ្ធារ័ត្ន នៅក្មេងពេក។ ប៉ុន្តែហេតុតែស្រឡាញ់ធ្វើឱ្យកុមារារូបនេះ ព្យាយាម បកស្រាយជាច្រើនហេតុផល រហូតគ្រួសារពេញចិត្ត និងជួយថវិកាទិញសម្ភារធ្វើរ៉ូបូត ឱ្យ ទៀតផង។ ដោយឡែកការសិក្សាជាមួយ Genesis Academy បានខិតខំស្រាវជ្រាវជាច្រើន តាមរយៈ ការសសេរកូដក្នុងកុំព្យូទ័រ សម្រាប់ផលិតរ៉ូបូត «smart home» និងរ៉ូបូតផ្សេងទៀត។ សម្រាប់ តិច ពុទ្ធារ័ត្ន ការផលិតរ៉ូបូតពិតជាស្មុគស្មាញមែន ប៉ុន្តែរូបគេ ពុទ្ធារ័ត្ន នៅតែមិននឿយណាយ ក្នុងការស្រាវជ្រាវ និងដំឡើងរ៉ូបូតនោះទេ ព្រោះតែក្តីស្រឡាញ់។ ម្យ៉ាងទៀត កុមារារូបនេះ យល់ថាបច្ចេកវិទ្យា ពិតជាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដូចជាការអភិវឌ្ឍឧបករណ៍ ម៉ាស៊ីនស្វ័យប្រវត្តិ ជួយក្នុងការងារប្រចាំថ្ងៃ ក៏ដូចជាក្នុងឧស្សាហកម្មផ្សេងៗជាដើម។ លើសពីនេះ ពុទ្ធារ័ត្ន ក៏បញ្ជាក់ដែរថា ការងារនេះ ក៏ផ្តល់ឱកាសឱ្យខ្លួន បានប្រកួតប្រជែងសមត្ថភាពបច្ចេកវិទ្យានេះ ជាមួយសិស្សសាលាផ្សេងទៀតដែរ ដែលពុំសូវមានកុមារក្មេងៗចូលរួមក្នុងវិស័យនេះច្រើននៅឡើយ។ «អំឡុងពេលខ្ញុំចូលមកក្នុងវិស័យបច្ចេកវិទ្យា ឃើញថាអត់សូវមានក្មេងតូចៗ ក្រោម១០ឆ្នាំនោះទេ។ សូម្បីប៉ារបស់ខ្ញុំ ក៏គិតថាខ្ញុំក្មេងមិនអាចធ្វើបាននោះដែរ។ ប៉ុន្តែខ្ញុំចង់បង្ហាញឱ្យ គាត់ឃើញថា ខ្ញុំអាចធ្វើបាន និងផ្តល់ជាសមិទ្ធផលឱ្យគាត់ឃើញ។»។ នេះជាការបញ្ជាក់ របស់ កុមារា តិច ពុទ្ធារ័ត្ន។ ដោយឆ្លងកាត់បទពិសោធន៍សិក្សាជិត១ឆ្នាំ បូករួមទាំងការប្រឹងប្រែង និងហ៊ានសម្រេចចិត្ត ជ្រើសយកជំនាញ Arduino course តាមក្តីស្រលាញ់របស់ខ្លួន ពុទ្ធារ័ត្ន បានតាំងចិត្តប្រឹង ប្រែងបន្តទៀត ក្នុងការសិក្សាស្រាវជ្រាវទាក់ទងនឹងបច្ចេកវិទ្យានេះ។ កុមារា ពុទ្ធារ័ត្ន អះអាងថា រូបគេនឹងបន្តបង្កើតរ៉ូបូតផ្សេងៗទៀត ដែលមានមុខងារទាក់ទងទៅនឹងកសិកម្ម ព្រោះចង់ចូលរួមជំរុញឱ្យវិស័យកសិកម្មនៅកម្ពុជា មានភាពជឿនលឿន និងងាយស្រួលជាងមុន ឈានទៅរកបច្ចេកវិទ្យាទំនើបជំនួស កម្លាំងមនុស្ស។ កុមារាវ័យ១៣ឆ្នាំរូបនេះ ក៏សង្ឃឹមដែរថា រូបគេនឹងក្លាយជាឧទារហ៍មួយ ជំរុញ ក៏ដូចជាលើកទឹកចិត្ត ក្មេងៗដទៃទៀត ឱ្យបន្តប្រឹងប្រែង និងហ៊ានសម្រេចចិត្តជ្រើសយកជំនាញដែលខ្លួន ស្រលាញ់៕ រ៉ូបូតsmart home | ភ្នំពេញ៖ កុមារា តិច ពុទ្ធារ័ត្ន គឺជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដកម្ពុជា ឆ្នាំ២០២៣។ កាលទៅប្រ ឡង កុមារា ពុទ្ធា រ័ត្ន ទើបតែចូលរៀនបច្ចេកវិទ្យាបង្កើតរ៉ូបូត ជាមួយ Genesis Academy បាន៣ខែតែប៉ុណ្ណោះ។ ទោះបីជារយៈពេលខ្លី តែ កុមារាអាយុ១៣ឆ្នាំរូបនេះ មានសមត្ថភាពខ្ពស់ អាចបង្កើតរ៉ូបូត «smart home» តែម្នាក់ឯងបានជោគជ័យ។ ផ្តើមចេញពី ជោគជ័យ កុមារា តិច ពុទ្ធារ័ត្ន នៅតែបន្តសិក្សា ពង្រឹងសមត្ថភាពបច្ចេកវិទ្យានេះបន្ថែមទៀត ដោយសង្ឃឹមថា ខ្លួនអាចចូលរួម ជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ពិសេសជំរុញវិស័យកសិកម្មឱ្យជឿនលឿន តាមរយៈការបង្កើតឧបករណ៍ស្វ័យប្រវត្តិ នានានៅពេលអនាគត។ |
Hundreds of thousands of the stateless Muslim minority have fled Myanmar's northern Rakhine state in recent months to escape a bloody military crackdown. The violence has left a trail of torched villages in its wake, amid allegations of murder and rape at the hands of troops and vigilantes. In an unprecedented move late Monday, ICC chief prosecutor Fatou Bensouda contended that "consistent and credible reports ... indicate that since August 2017 more than 670,000 Rohingya, lawfully present in Myanmar, have been intentionally deported across the international border into Bangladesh." She asked judges to rule "whether the court may exercise jurisdiction over the alleged deportation". Opening a preliminary probe into the Rohingya's plight is legally complicated for the tribunal as Myanmar is not a member of the ICC. Bangladesh is, however. "This is not an abstract question, but a concrete one," Bensouda said in her filing to judges late Monday. Set up in 2002 in The Hague, the ICC is the world's only permanent war crimes court and acts to prosecute the worst abuses including genocide in places where national tribunals are unwilling or unable to act. Bensouda argued her office did have authority to investigate the situation, saying such a move "would be consistent with the legal framework" of the Rome Statute, which underpins the court's work as well as "well-established principles of criminal jurisdiction". She likened deportation to "a cross-border shooting", arguing the crime "is not completed until the bullet (fired in one state) strikes and kills the victim (standing in another state)". Bensouda asked the tribunal to set up a special chamber to examine and rule on her request, urging that it be dealt with in an "expeditious" manner. The Myanmar army in the mainly Buddhist nation has denied any allegations, saying its campaign has been a legitimate response to Rohingya militant attacks on August 25 last year that killed about a dozen border guard police. Myanmar and Bangladesh signed a repatriation deal in November but not one refugee has returned so far. | The Hague, Netherlands | The chief prosecutor for the International Criminal Court has asked judges to rule whether she can open a probe into the mass deportations of the Rohingya people from Myanmar. |
Ronaldo ខំប្រឹងប្រែងបង្ហាញទម្រង់លេងអស់ពីសមត្ថភាព ប៉ុន្តែរូបគេមិនអាចរកបានគ្រាប់បាល់ដំបូងខ្លួនឡើយ សម្រាប់ក្រុមឡើយ ។ ការប្រកួតនោះ កីឡាករ Anderson Talisca ជាអ្នកស៊ុតនាំជ័យជម្នះ ១-០ ឱ្យក្រុមម្ចាស់ផ្ទះ Al Nassr នៅកីឡដ្ឋាន Mrsool Park ថ្ងៃទី២២ ខែមករា។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Talisca អតីតកីឡាកររបស់ក្រុម Benfica និង Besiktas បានតែតបាល់បញ្ចូលទីមួយគ្រាប់នាទី៣១ ។ ជ័យជម្នះនោះបានរុញច្រានក្រុម Al Nassr ឱ្យឡើងទៅឈរនៅកំពូលតារាងនៃលីគកំពូលអារ៉ាប៊ីសាអូឌីតដោយមាន ៣៣ពិន្ទុ្ឆឆ្លងកាត់ការប្រកួតចំនួន ១៤លើក។ នេះជាការប្រជែងឡើងមកឈរតំណែងកំពូលតារាងសារជាថ្មីរបស់ Al Nassr បន្ទាប់តែពីពួកគេត្រូវក្រុម Al Hilal ដណ្តើមបានតំណែងកំពូលនេះកាលពីសប្តាហ៍កន្លងទៅ ៕ | ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ Cristiano Ronaldo បានបង្ហាញខ្លួនលេងឱ្យក្រុម Al Nassr លើកដំបូងនៃជំនួបលីគអាជីពរបស់អារ៉ាប៊ីសាអូឌីត (Saudi Pro league) ។ ក្នុងតួនាទីជាប្រធានក្រុម កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានដឹកនាំ Al Nassr ប្រកួតឈ្នះលើក្រុម Al Ettifaq លទ្ធផល ១-០ ហើយឡើងឈរកំពូលតារាង។ |
ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងអនុវត្តរយៈពេល៥ថ្ងៃ លោក Shameen Al Mamun គ្រូឧទ្ទេសមកពីបង់ក្លាដែសប្រចាំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋាន បានវាយតម្លៃខ្ពស់ចំពោះការយល់ដឹងរបស់សិក្ខាកាមទាំង៣២រូបដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ។ សិក្ខាកាម៩រូបស្មើ៣០ភាគរយទទួលបាននិទ្ទេសល្អ ៧រូបស្មើ២០ភាគរយបាននិទ្ទេសល្អបង្គួរ និង១៦រូបស្មើ៥០ភាគរយទទួលបាននិទ្ទេសមធ្យម។ នាយកគ្រូបង្វឹកប្រចាំសហព័ន្ធកីឡាបាល់ទះអន្តរជាតិរូបនេះ រំពឹងថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅបណ្តុះបណ្តាលនិងចែលរំលែកដល់គ្រូបង្វឹក និងកីឡាករនៅតាមមូលដ្ឋាន ដើម្បីបង្កើនធនធានកីឡាករឲ្យកាន់តែច្រើនសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីបច្ចេកទេសគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋានមានសិក្ខាកាម៣២រូបមកពី២០ក្លិបសមាគមទូទាំង២៥រាជធានីខេត្តចូលរួម។ តាំងពីឆ្នាំ១៩៩៦ នេះជាលើកទី៦ហើយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាក្រោមគម្រោងវគ្គសិក្សាសាមគ្គីអូឡាំពិក រៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដោយបានបណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន១៣៨នាក់(ស្រី៦នាក់)៕ | វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីបច្ចេកទេសគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋាន ដែលមានសិក្ខាកាម៣២រូបចូលរួមបានបញ្ចប់ជាស្ថាពរ។ ក្រោយទទួលបានការបណ្តុះបណ្តាលទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងពីអ្នកជំនាញមកពីប្រទេសបង់ក្លាដែស សិក្ខាកាមទទួលបានការវាយតម្លៃខ្ពស់ ចំពោះការយល់ដឹង។ |
សម្ពន្ធជាតិ ជាតិផ្សេងគ្នាដែលរួមរសជាស្វាមីភរិយា, ប្រពន្ធសម្ពន្ធជាតិ។ សម្ពន្ធមិត្ត ឬ មិត្រ គឺមិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញា ឬ សន្យាគ្នាយ៉ាងមាំមួន។ សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្ដេជ្ញា ឬសន្យាដ៏មាំមួន។ សម្ពន្ធពង្ស ឬ វង្ស គឺវង្សដែលភ្ជាប់ជាញាតិគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា។ ល ៕ | ពាក្យ «សម្ព័ន្ធ» ឬ «សម្ពន្ធ» ជានាមសព្ទ មានន័យថា ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា, ដំណើរទាក់ទងរកគ្នា។ល។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ខ្មែរប្រើសំដៅសេចក្ដីថា «ការចងពន្ធ គឺជាការចងមេត្រីជាដន្លងនឹងគ្នា ឬការដណ្ដឹងកូនស្រីឲ្យកូនប្រុស» , ចង់ធ្វើសម្ពន្ធនឹងគ្នា។ |
ដោយសារតែទំនាក់ទំនងការទូតល្អ ជនជាតិ រស្ស៊ី ក៏មានវត្តមានច្រើនគួរសមនៅក្នុងទីក្រុងភ្នំពេញ ទាំងអ្នកទេសចរ និងអ្នកការទូតរុស្ស៊ី។ ក្នុងអំឡុងពេលនោះ ជនជាតិ រុស្ស៊ី បាននាំគ្នាមកទិញអ៊ីវ៉ាន់ភាគច្រើននៅក្នុងផ្សារ ទួលទំពូង។ វត្តមានច្រើននៃជនជាតិ រស្ស៊ី មកផ្សារទួលទំពូងនេះហើយទើបទាំងជនជាតិខ្មែរខ្លះ ជនជាតិរុស្ស៊ី និងបរទេសដទៃទៀតនាំគ្នាហៅផ្សារ ទួលទំពូង ថា ជាផ្សារ រុស្ស៊ី ឬផ្សារសូវៀត។ តំណក្រោយមកឈ្មោះនេះ ក៏ត្រូវបានបរទេស និងខ្មែរខ្លះ ហៅមកទល់នឹងសព្វថ្ងៃនេះតែម្តង។ ពួកបរទេសហៅជាភាសាអង់គ្លេសថា Russian Market។ ប្រសិនបើលោកអ្នកសួរទៅកាន់បរទេសថា លោកអ្នកទៅផ្សារ ទួលទំពូង មែនទេ? ជនបរទេសនោះអាចអត់ស្គាល់ផ្សារមួយណា។ តែបើសួរថា Do you go to Russian Market? បរទេសទាំងអស់យល់បាន។ ឈ្មោះជារឿងមួយ។ តែអ្វីដែលផ្សារ រុស្ស៊ី ឬផ្សារ ទួលទំពូង ល្បីឈ្មោះនោះ គឺផ្សារនេះមានលក់អាហារឆ្ងាញ់ និងសម្លៀកបំពាក់រោងចក្រគុណភាពល្អ និងតម្លៃថោក៕ | ពលរដ្ឋខ្មែរជាទូទៅស្គាល់តែឈ្មោះផ្សារ ទួលទំពូង។ បើហៅថា ផ្សាររុស្ស៊ី ឬផ្សារសូវៀត គ្មាននរណាស្គាល់ទេ។ តែសម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការជាមួយបរទេស ឬចេះភាសាបរទេស ពួកគេអាចស្គាល់ឈ្មោះផ្សារ ទួលទំពូងផង និងផ្សារ រស្ស៊ី ផង។ ប្រវត្តិនៃពាក្យ ផ្សារ រុស្ស៊ី គឺបានកើតឡើងនៅទសវត្សរ៍ឆ្នាំ៨០ដែលកាលនោះ នយោបាយការទូត រុស្ស៊ី មានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា និងប្រទេសវៀតណាមណាស់។ |
«នេះជាការព្រមានដល់សមត្ថកិច្ចថា ប្រាំមួយខែមុនព្រឹត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចមិនដឹងជារងកម្តៅថ្ងៃយ៉ាងណានោះទេ។ លក្ខខណ្ឌដែលកម្លាំងប៉ូលិសត្រូវបានប្រើប្រាស់ចូលក្នុងការប្រកួតកីឡាអូឡាំពិកគឺទទួលបានមិនល្អទេ។»។ នេះបើតាមសម្តីលោក Gregory Joron ដែលជាប្រធានសហជីព SGP Police FO ប្រាប់ទៅកាន់វិទ្យុ Sud។ លោក Joron បានរំលឹកឡើងវិញនូវការទាមទារឱ្យមានភាពច្បាស់លាស់អំពីលក្ខខណ្ឌការងារ និងជាពិសេសប្រាក់រង្វាន់ ១,៥០០អឺរ៉ូ សម្រាប់មន្រ្តីប៉ូលិសទាំងអស់។ សហជីពប៉ូលិសបានអំពាវនាវឱ្យធ្វើកូដកម្មនៅថ្ងៃទី១៨ ខែមករា ដើម្បីបញ្ចេញសំឡេងមិនសប្បាយចិត្តនៅមុនការប្រកួត។ ក្បួនដង្ហែឡានក្រុងរបស់ក្រុមមន្ត្រីប៉ូលិស បានដង្ហែដោយលាយឡំជាមួយនឹងផ្ទាំងបដា ហើយការដង្ហែប្រឆាំងតវ៉ា បានចាកចេញពីទីលានព្រះវិហារ Saint Augustin នៅចំកណ្តាលទីក្រុងប៉ារីសកាលពីថ្ងៃទី១០ ខែមករា ធ្វើដំណើររហូតទៅកាន់ទីលាន Bastille។ ចាប់ផ្តើមនៅចុងខែកក្កដា កីឡាអូឡាំពិកត្រូវបានកំណត់ឱ្យកាន់តែតានតឹងលើកម្លាំងការងាររបស់ទីក្រុងប៉ារីស ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខកើនឡើង។ កត្តាសុវត្ថិភាពទៀតសោតក៏មានការខ្វះខាត ទាំងបុគ្គលិកបម្រើការងារ និងមន្ត្រីប៉ូលិសការពារសន្តិសុខ កង្វះមន្ត្រីពេទ្យ និងការដឹកជញ្ជូនសាធារណៈ។ មន្ត្រីប៉ូលិស និងទាហានប្រមាណ ៣ម៉ឺននាក់ ត្រូវបានដាក់ឱ្យចល័តដើម្បីធានាពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា នៅពេលដែលមនុស្សប្រមាណ ៦សែននាក់ ត្រូវបានគេរំពឹងថានឹងទៅមើលអត្តពលិក និងគណៈប្រតិភូជិះទូកនៅតាមដងទន្លេសែន (Seine)៕ | មន្ត្រីប៉ូលិសបារាំង ច្រើននាក់បានធ្វើក្បួនដង្ហែរតាមឡានក្រុងឆ្លងកាត់ទីក្រុងប៉ារីស នៅថ្ងៃទី១០ ខែមករា ដើម្បីជំរុញឱ្យអាជ្ញាធរពន្លឿនការពិភាក្សាអំពីលក្ខខណ្ឌការងារ និងថ្លៃប្រាក់ឈ្នួលក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៤ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.