text
stringlengths
31
26.1k
summary
stringlengths
11
1.19k
កញ្ញា ឌី ស្រីដែន និស្សិតសាកលវិទ្យាភូមិន្ទភ្នំពេញ គឺជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តម្នាក់ បាននិយាយថា មូលហេតុដែលនាងធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ព្រោះចង់ចូលរួមចំណែកពង្រឹងការប្រឡងបាក់ឌុប ឲ្យមានភាពសុក្រិត និងយុត្តិធម៌ត្រឹមត្រូវ ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» របស់ក្រសួងអប់រំ។ អ្នកសង្កេតការណ៍រូបនេះបន្តទៀតថា នាងចង់ឃើញការអប់រំនៅកម្ពុជា សម្បូរធនធានមនុស្ស មានចំណេះដឹងពិតប្រាកដ។ កញ្ញា ស្រីដែន ដែលត្រូវសង្កេតការណ៍ នៅវិទ្យាល័យព្រះស៊ីសុត្ថិ រាជធានីភ្នំពេញ បានបញ្ជាក់ជំហដូច្នេះថា៖«ខ្ញុំមិនចង់ឲ្យមានអ្នកមិនចេះជាប់នោះ ដោយមិនមានចំណេះដឹង និងមិនមានសមត្ថភាពឡើយ។ ខ្ញុំនឹងមិនឲ្យសិស្សមានការលួចចម្លង ឬប្រើប្រាស់អ្វីដែលជាការហាមឃាត់ក្នុងការប្រឡងទេ។ និស្សិតរូបនេះ ស្នើឲ្យសិស្សគ្រប់រូប ប្រឡងជាប់ដោយសមត្ថភាពរបស់ខ្លួនពិតៗ។ រីឯ កញ្ញា យ៉ន សុខណេត និស្សិត ឆ្នាំទី១ នៃវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តដែរនោះ បានប្ដេជ្ញាចូលរួមរឹតបន្តឹងការប្រឡងនេះ ដោយមិនឲ្យមានការលួចចម្លងគ្នា ឬក៏លួចមើលសំណៅឯកសារ និងការប្រើប្រាស់គ្រឿងអេឡិចត្រូនិកឡើយ។ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តរូបនេះបញ្ជាក់ថា៖« ខ្ញុំបានត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់សង្កេតការណ៍ ត្រៀមទាំងកម្លាំងកាយ ចិត្ត និងសកម្មភាពគ្រប់យ៉ាងក្នុងការបំពេញភារកិច្ចមួយនេះ ដោយប្រកាន់នូវភាពម៉ឺងម៉ាត់ ហើយទន់ភ្លន់ ដើម្បីឲ្យការប្រឡងនេះមានភាពរលូន ដោយមិនឲ្យមានអំពើពុករលួយក្នុងពេលប្រឡង »។ លោក វឌ្ឍនា ជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៅរាជធានីភ្នំពេញ មណ្ឌលបឋមសិក្សានរោត្តម បាននិយាយថា លោកមិនចង់ឃើញមានអំពើស៊ីសំណូកសូកប៉ាន់ក្នុងពេលប្រឡងទេ ឬក៏មានការបើកចំលងជាដើម។ និស្សិតរូបនេះបន្ថែមទៀតថា លោកចង់ឃើញការអប់រំនៅកម្ពុជា មានការរីកចម្រើន ដូចទៅនឹងប្រទេសដែលអភិវឌ្ឍន៍ និងមានការទទួលស្គាល់ជាអន្តរជាតិ។  អង្គភាពប្រឆាំងអំពើពុករលួយបានត្រៀមដាក់ អ្នកស្ម័គ្រចិត្តសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ប្រមាណ៤៥០០នាក់ នៅទូទាំងមណ្ឌលប្រឡងរាជធានី-ខេត្ត២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧។ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិចំនួន ១០៣,១១២ នាក់ ដែលមានមណ្ឌលប្រឡងចំនួន១៧៨ កន្លែង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឃើញថា ក្រោយពីក្រសួងអប់រំ បានរឹតបន្តឹងគុណភាពអប់រំ តាមរយៈពាក្យស្លោកថា »អ្នកចេះគឺជាប់»នោះ ចំនួនបេក្ខជនប្រឡងជាប់បាក់ឌុប ក៏មានបរិមាណថមថយផងដែរ។ ក្រោមការកំណែទម្រង់គុណភាពអប់រំនេះ អ្នកនយោបាយ និងក្រុមសង្គមស៊ីវិល ក៏មានការសាទរចំពោះវិធានការរឹតបន្តឹងរបស់ក្រសួងអប់រំ ដែលពួកគេរំពឹងថា សិស្សដែលប្រឡងជាប់សុទ្ធតែមានការខិតខំសិក្សា ប្រកបដោយគុណភាពអប់រំខ្ពស់ សម្រាប់លទ្ធផលផ្លែផ្កានៃការចំណាយពេលសិក្សារយៈពេល១២ឆ្នាំនេះ។ គួរបញ្ជាក់ផងដែរ កាលពីដំណើរការរឹតបន្តឹងការប្រឡងលើកទី១ ក្នុងឆ្នាំ២០១៤ បេក្ខជនជាប់បាក់ឌុបទូទាំងប្រទេសក្នុងការប្រឡងទាំងពីរលើក មានចំនួនជាង ៣ម៉ឺននាក់ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៧ម៉ឺននាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេសមាន A ចំនួន ១១ នាក់។ រីឯ លទ្ធផលបាក់ឌុបឆ្នាំ ២០១៥បេក្ខជនប្រឡងជាប់មានចំនួន ៤៦ ៥៦០ នាក់ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោមបេក្ខជនមានវត្តមានក្នុងការប្រឡងសរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A មានដល់ទៅ ១០៨ នាក់ ។ ចំណែកឆ្នាំ២០១៦ មានចំនួនបេក្ខជនប្រឡងជាប់ចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨ភាគរយ នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ៤០៥៕
និស្សិតដែលកំពុងរៀននៅតាមសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញបានដាក់ពាក្យនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧។ និស្សិតដែលធ្វើអ្នកសង្កេតការណ៍ស្ម័គ្រទាំងអស់នេះ ចង់ឃើញគុណភាពអប់រំនៅកម្ពុជា កាន់តែរីកចម្រើន និងមានការទទួលស្គាល់ដោយអន្តរជាតិ។
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ មាន១២ប្រភេទកីឡា ដោយមានប្រតិភូ ជាកីឡាករ-កីឡាការិនីសិស្សបឋម និងគ្រូបង្វឹក សរុបចំនួន ២៩៦០នាក់ មកពីបណ្ដាល ២៥រាជធានីខេត្ត ចូលរួម។ ពីធីបើកការប្រកួត នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ រសៀល។ ១២ប្រភេទកីឡានោះ មានដូចជា៖បាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WT, តេក្វាន់ដូ  ITF, ប៊ូល និងប៉េតង់, ល្បុក្កតោ, ហែលទឹក និង គុនដាវ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រូបពីអគ្គនាយកដ្ឋានកីឡា   លោក ហួត សេងទ្រី បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា គោលបំណងធំ៤យ៉ាង នៃការរៀបចំព្រឹត្តិការណ៍គឺ៖ ១-ដើម្បីបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ដ។   ២-ជួយឲ្យសិស្សានុសិស្សមានសុខភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតឆ្នៃប្រឌិត និងការតស៊ូស្វិតស្វាញ សម្ដៅលើការដណ្ដើមបានលទ្ធផលល្អប្រសើរ។   ៣-លើកទឹកចិត្ត ដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើសជាកីឡាករ-កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ។   ៤-បង្កើតឱកាសឲ្យសិស្សជួបជុំគ្នា ចងមិត្តភាព និងសាមគ្គីភាព ដើម្បីចេះរស់ជាមួយគ្នាក្នុងសង្គម។   ប្រតិភូចូលរួមប្រកួត មានដូចជា៖  បាល់ទាត់ មានចំនួន ៧៦១នាក់ បាល់ទះ មានចំនួន ៤៧៩នាក់ បាល់បោះ មានចំនួន ៣៨៨នាក់ អត្ដពលកម្ម មានចំនួន ២២២នាក់ វាយកូនឃ្លីលើតុ មានចំនួន ២១នាក់ វាយសី មានចំនួន ៨៤នាក់ តេក្វាន់ដូ WT មានចំនួន ៥២នាក់ តេក្វាន់ដូ ITF មានចំនួន ៦៣នាក់ ប៊ូល និងប៉េតង់ មានចំនួន ៦៥នាក់ គុនល្បុក្កតោ មានចំនួន ៧៧នាក់ ហែលទឹក មានចំនួន ៣៧នាក់ គុនដាវ មានចំនួន ៣៥នាក់៕
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បញ្ជាក់ថាគោលដៅនៃព្រឹត្តិការណ៍នេះ ដើម្បីបំផុសសកម្មភាពកីឡា ក្នុងគ្រឹះស្ថានអប់រំ និងដើម្បីតម្រង់ទិសអ្នកមាននិស្ស័យកីឡា ឲ្យក្លាយជាកីឡាករ-កីឡាការិនី នាពេលអនាគត។
  លោក Bryant S. Ben ជនរងគ្រោះម្នាក់ពីទីក្រុង Long Beach សហរដ្ឋអាមេរិកមកពីខេត្តកំពង់ចាមដែលបានបាត់បង់គ្រួសារនិងសាច់ញាតិជាច្រើនក្នុងរបបខ្មែរក្រហមបានថ្លែងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌និងសំណងសម្រាប់ជនរងគ្រោះនៅមុនពេលតុលាការបញ្ចប់ដំណើរការរបស់ខ្លួន។   លោកថ្លែងថា៖ «ក្នុងនាមជាជនភៀសខ្លួនម្នាក់ក្នុងចំណោមខ្មែររាប់លាននាក់ខ្ញុំយល់ថាការដែលតុលាការកាត់ទោសរបបខ្មែរក្រហមមិនទាន់ចប់សព្វគ្រប់ខ្ញុំយល់ថាសំខាន់ណាស់ត្រូវតែបន្តឲ្យចប់សព្វគ្រប់។ហើយតាមខ្ញុំដឹងវាមានសំណុំរឿង០០៣ និង ០០៤ ដែលមិនទាន់កាត់ក្តីដូច្នេះវាមានសារ:សំខាន់ណាស់សម្រាប់ជនរងគ្រោះ។ក្នុងន័យថាទោះជាកិច្ចការហ្នឹងវាទាក់ទងនឹងជនរងគ្រោះមានវ័យចំណាស់ក៏ដោយក៏ប៉ុន្តែការដែលបង្ហាញថានរណាប្រព្រឹត្តអំពើខុសការដែលនរណាប្រព្រឹត្តអំពើដែលប៉ះពាល់ដល់អាយុជីវិតមនុស្សជាតិត្រូវតែយកមកកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសជាតិនីមួយៗ។ ខ្ញុំថាសំខាន់ណាស់ហើយស្អីដែលយើងចង់បាននោះគឺយើងចង់បានយុត្តិធម៌»។   លោកបានថ្លែងថាប្រសិនបើការកាត់ក្តីសំណុំរឿងសេសសល់អាចកើតមានហើយបើតុលាការសម្រេចសងសំណងសមូហភាពលោកប្រាថ្នាទាមទារឲ្យមានសួនឬបូជនីយស្ថាននៅលើដីដែលក្រុមរបស់លោកបានទទួលពីរដ្ឋនិងការដែលលោកចង់មានសារ:មន្ទីរមួយដើម្បីរំឭកវិញ្ញាណក្ខខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងសម័យរបបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០នៅក្នុងទីក្រុង Long Beach រដ្ឋ California ជាទីកន្លែងរស់នៅដ៏ធំជាងគេមួយសម្រាប់សហគមន៍ខ្មែរដែលបានភៀសខ្លួនចេញពីរបបវាលពិឃាតខ្មែរក្រហមដ៏ឃោរឃៅធ្វើឲ្យស្លាប់មនុស្សជាង១លាន៧សែននាក់និងព្រាត់ប្រាស់ក្រុមគ្រួសារច្រើនរាប់មិនអស់នោះ។   លោកថ្លែងថា៖ «បើសិនជាតុលាការចប់ក្តីទៅហើយមានថវិកាណាសម្រាប់ជួយអាហ្នឹងខ្ញុំសូមថាសូមឲ្យយកអាហ្នឹង(ថវិកា) មកបង្កើត Museum (សារមន្ទីរ) មួយនៅក្នុងទីក្រុង Long Beach ដែលខ្ញុំរស់នៅក្នុងនេះជិត៤០ឆ្នាំហើយដើម្បីជាផលប្រយោជន៍របស់ខ្មែរ generations (ជំនាន់)ក្រោយៗហើយនិងសម្រាប់សាធារណជនទូទៅទាំងអស់អំពីបញ្ហាប្រល័យពូជសាសន៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែវាមានសារ:ប្រយោជន៍សំខាន់ណាស់នៅក្នុងពិភពលោកចៀសវាងរំឭកទាំងអស់គ្នាកុំឲ្យរឿងហ្នឹងកើតមានឡើងទៀត»។    កាលពីឆ្នាំ២០១៧ ក្រុមប្រឹក្សាទីក្រុង Long Beach បានអនុម័តជាឯកឆ្ឆ័នប្រគល់ដីមួយកន្លែងនៅជាប់វិថី Anaheim ដើម្បីឲ្យសហគមន៍ខ្មែរសាងសង់ «សួនរំឭកលានពិឃាត» (Killing Field Memorial Garden) ដល់ជនរងគ្រោះក្រោមរបបខ្មែរក្រហម។ ប៉ុន្តែមកទល់នឹងពេលនេះការសាងសង់មិនបានសម្រេចដោយសារសហគមន៍ខ្មែរកំពុងស្វែងរកថវិកាបន្ថែមទៀត។ នេះបើយោងតាមលោក Bryant S. Ben ដែលជាស្ថាបនិកនិង ជាអតីតនាយកនៃក្រុមសមាគម«សួនរំឭកលានពិឃាត» ហើយជាជនរងគ្រោះដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហមផងនោះ។   ដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហមម្នាក់ទៀត គឺលោក ស៊ុំ រិទ្ធីជនរងគ្រោះដែលរួចពីការសម្លាប់នៅក្នុងគុកខ្មែរក្រហមខេត្តសៀមរាបទឹកដីអង្គរ និងបានសរសេរសៀវភៅមួយដោយដាក់ចំណងជើងថា «Sum Rithy: Surviving The Genocide in the Land of Angkor»។ លោកបានថ្លែងថាលោកទាមទារយុត្តិធម៌ដល់រូបលោកនិងជនរងគ្រោះជាច្រើនដោយមិនខ្លាចការសងសឹកនោះទេតាមរយ:ការដាក់ពាក្យបណ្តឹងទៅសាលាក្តីចាប់តាំងពីឆ្នាំ២០០៦មក។   លោកបន្ថែមថាអ្វីដែលលោកចង់បានគឺកន្លែងស្តូបសម្រាប់គោរពនិងរំឭកវិញ្ញាណខន្ធជនរងគ្រោះនៅគ្រប់ខេត្តទាំងអស់ដែលមានឆ្អឹងសពជនរងគ្រោះនៅឡើយក្រៅពីចង់ឃើញថាកម្ពុជាយកថ្ងៃមួយដែលជាថ្ងៃឈប់សម្រាកដើម្បីឲ្យជនរង គ្រោះរំឭកវិញ្ញាណខន្ធបាន។   លោកថ្លែងថា៖ «ទីមួយចង់បានស្តូបហើយទី២ទាមទារសំណងផ្ទាល់ខ្លួនហ្នឹងក្រែងលោគ្រាន់បានដោះស្រាយជីវភាពម្នាក់ៗដែលខំតាំងពីឆ្នាំ២០០៦រហូតមកទល់បច្ចុប្បន្ននេះវាជាង១០ឆ្នាំហើយណាគ្រាន់គ្នាបានដោះស្រាយជីវភាពហើយឥឡូវមកប៉ះកូវីដទៀតគ្នារកអីបាន»។   សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិបានចំណាយថវិកា៣០០លានដុល្លារសម្រាប់ដំណើរការកន្លងមក។ ប៉ុន្តែតាំងពីដើមមក តុលាការនេះមិនបានផ្តល់សំណងផ្ទាល់ខ្លួននោះទេអាស្រ័យដោយការអះអាងថាគ្មានថវិកាគ្រប់គ្រាន់តែបានផ្តល់សំណងសមូហភាពជាជំនួសវិញរហូតដល់ពេលមានការអំពាវនាវឲ្យមានការចូលរួមជាគំនិតយោបល់មុនពេលបញ្ចប់ដំណើរការនីតិវិធី។   ជនរងគ្រោះនិងអង្គការចំនួនត្រូវគេរាយការណ៍មកថាមិនបានដឹងពីដំណើរការសុំផ្តល់គំនិតយោបល់ពីតុលាការខ្មែរក្រហមដូចជាក្រុមអង្គការនិងអ្នកស្រាវជ្រាវមួយចំនួនដែរក្នុងពេលដែលមានជំងឺកូវីដរាតត្បាត។ ជនរងគ្រោះខ្លះថាពួកគេមានពាក្យបណ្តឹងរួចហើយពីការចង់បានរបស់ជនរងគ្រោះហើយមិនទាន់ដឹងច្បាស់ថាពួកគេនឹងចូលរួមយ៉ាងណាចាប់ផ្តើមពីចំណុចណាចំពោះការអំពាវនាវចុងក្រោយរបស់សាលាក្តី។ មន្ត្រីសាលាក្តីខ្មែរក្រហមមួយចំនួនមិនបានឆ្លើយនឹងសំណួរវីអូអេថា តើមានជនរងគ្រោះ និង មានអង្គការ អ្នកស្រាវជ្រាវណាខ្លះចូលរួមក្នុងការផ្តល់មតិយោបល់នេះដែរចាប់តាំងពីការប្រកាសឲ្យចូលរួមក្នុងរយ:ពេល៦សប្តាហ៍ចាប់តាំងពីដើមខែកញ្ញាមក។   បើតាមការអំពាវនាវលើគេហទំព័រសាលាក្តីកាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១បានឲ្យដឹងថាការអំពាវនាវនេះគឺដើម្បីប្រមូលគំនិតផ្សេងៗគ្នាយ៉ាងទូលំទូលាយតាមដែលអាចធ្វើទៅបាននិងសូមអញ្ជើញអ្នកពាក់ព័ន្ធជាមួយ អ.វ.ត.ក.ឬសាលាក្តីខ្មែរក្រហមទាំងអស់ដាក់ជូនជាលាយលក្ខណ៍អក្សរនូវគំនិតសម្រាប់ការផ្តួចផ្តើមពាក់ព័ន្ធនឹងជនរងគ្រោះដែលអ.វ.ត.ក.អាចអនុវត្តបានតាមលក្ខខណ្ឌនៃសេចក្តីព្រាងកិច្ចព្រមព្រៀងបន្ថែម។   សេចក្តីអំពាវនាវដដែលហាក់បានបញ្ជាក់ថាសាលាក្តីជួបឧបសគ្គក្នុងការរៀបចំសិក្ខាសាលាដែលមានការចូលរួមដោយផ្ទាល់និងការចែករំលែកគំនិតទៅវិញទៅមកដោយសារស្ថានភាពជំងឺឆ្លងកូវីដ១៩ដែលកំពុងរាតត្បាត ហើយស្នើសុំឲ្យមានការចូលរួមចំណែកតាមទម្រង់រួមទូលាយ ជារបាយការណ៍មិនលើសពីពីរទំព័រជាភាសាអង់គ្លេសនិង/ឬបីទំព័រជាភាសាខ្មែរដោយពន្យល់ថាតើគំនិតផ្តួចផ្តើមដែលស្នើឡើងមានអត្ថន័យ និងជាជំនួយរយៈពេលវែងដោយរបៀបណា ចំពោះដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះនៃរបបខ្មែរក្រហមនិងសាធារណជនទូទៅ។   លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថាលោកមិនទាន់បានទទួលរបាយការណ៍ពីការចូលរួមប៉ុណ្ណាពីសាធារណជនឬជនរងគ្រោះទេ តែលោកថាអ្នកចូលនឹងរួមមានទាំងផ្នែកអ្នកស្រាវជ្រាវផ្នែកអង្គការក្រៅរដ្ឋាភិបាលម្ចាស់ជំនួយ អ្នកពាក់ព័ន្ធផ្សេងទៀតពាក់ព័ន្ធនឹងជនរងគ្រោះដែលសាលាក្តីខ្មែរក្រហមអាចអនុវត្តបានតាមលក្ខខណ្ឌមាត្រា២ នៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងបន្ថែម។   លោកបញ្ជាក់ថា៖ «នេះគឺជាការចូលរួមនៃការផ្តល់គំនិតហើយក៏ជាការប្រមូលនូវគំនិតទស្សន:ផ្សេងៗដើម្បីអាចថាវាមានគំនិតមានយោបល់ទូលំទូលាយទៅលើបញ្ហាទាំងអស់ហ្នឹង»។   នៅពេលសួរបញ្ជាក់ថាតើនឹងមានការសម្រេចយ៉ាងណាពេលមានគំនិតផ្សេងៗគ្នាក្នុងពេលអ្នកចូលរួមផ្តល់ជាគំនិតចម្រុះនោះលោកបានបន្តថា៖ «យោងតាមការជូនដំណឹងរបស់ចៅក្រមរបាយការណ៍គឺគំនិតដែលបានប្រមូលផ្តុំដែលទទួលបានពីភាគីពាក់ព័ន្ធផ្សេងៗវាជាផ្នែកនៃការស្វែងយល់ក្រៅផ្លូវការហើយនិងត្រូវពិចារណានិងដាក់បង្ហាញនៅក្នុងរបាយការណ៍របស់ចៅក្រមរបាយការណ៍ដែលជាទស្សន:មួយហើយនិងការផ្តល់ជាអនុសាសន៍ទៅកាន់ការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម»។   លោកភីធឺ ម៉ាខ្វៃអឺ (Peter Marguire) សាស្ត្រាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យសហរដ្ឋអាមេរិកនិងជាអ្នកនិពន្ធសៀវភៅ Facing Death in Cambodia ឬការប្រឈមនឹងសេចក្តីស្លាប់នៅកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើមនេះជារឿងល្អ ប្រសិនជាមានដំណើរការត្រឹមត្រូវ។ លោកថា មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាស្ថាប័នតែមួយគត់ដែលបានដំណើរការរឿងស្រាវជ្រាវស្វែងរកការពិត ការផ្សះផ្សារខ្លាំងជាង កិច្ចការក្រុមសិទ្ធិមនុស្សទៀតហើយលោកថាមជ្ឈមណ្ឌលនេះបានធ្វើកិច្ចការតាំងពីមុនពេលតុលាការខ្មែរក្រហមបង្កើតឡើងម្ល៉េះ។ លោកបន្ថែមតាមការរិះគន់ក្នុងន័យធៀបទៅលើភាគីអង្គការសហប្រជាជាតិថាមជ្ឈមណ្ឌលឯកសារកម្ពុជានេះនឹងធ្វើកិច្ចការជាច្រើននៅពេលតុលាការបញ្ចប់ហើយមន្ត្រីអង្គការសហប្រជាជាតិចប់កិច្ចការសាលាក្តីរួចចាកចេញពីកម្ពុជា។   លោកបញ្ជាក់ថា៖ «នៅពេលឆាប់ៗខាងមុខនេះអ.ស.ប.នឹងវេចខ្ចប់តង់ដែលថ្លៃនៅតុលាការខ្មែរក្រហមហើយនៅពេលដែលក្រុមសៀកដ៏ថ្លៃនេះចាកចេញពីរាជធានីភ្នំពេញមជ្ឈមណ្ឌលឯកសារកម្ពុជានឹងនៅបន្តដំណើរការសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។   សាលាក្តីនេះនៅមានសំណុំរឿង០០២របស់លោក ខៀវ សំផនប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនិងសំណុំរឿង០០៣ របស់លោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមនិង សំណុំរឿង០០៤ របស់លោកយឹម ទិត្យ ជាកម្មាភិបាលថ្នាក់តំបន់ចាប់តាំងពីមានដំណើរការជំនុំជម្រះក្តីដំបូងកាលពីឆ្នាំ២០០៦មកទល់ពេលនេះ។   សាលាក្តីនេះគ្រោងនឹងបញ្ចប់ដំណើរការនីតិវិធីកាត់ទោសសំណុំរឿង០០២នៅត្រីមាសទី៤ឆ្នាំ២០២២ក្នុងពេលដែលនៅមានសំណុំរឿង០០៣ និង០០៤ ប្រកបដោយភាពចម្រូងចម្រាសនៃដំណើរការនីតិវិធីដែលគេមិនដឹងថានឹងត្រូវតម្កល់ឬបញ្ជូនទៅជំនុំជម្រះទោស។ ចៅក្រមជាតិនិងអន្តរជាតិខ្វែងគំនិតគ្នាលើយុត្តាធិការនិងការកំណត់អត្តសញ្ញាណនៃកម្មាភិបាលខ្មែរក្រហម២រូបចុងក្រោយគឺលោកមាស មុតនិង លោក យឹម ទិត្យជាជនទទួលខុសត្រូវខ្ពស់បំផុតឬមិនមែននោះខណ:ដែលកម្មាភិបាលទាំងពីរមិនមែនជាមេដឹកនាំជាន់ខ្ពស់បំផុតនោះ៕   អត្ថបទ៖ សុខ ខេមរា   អានព័ត៌មាននៅលើ VOA (https://khmer.voanews.com/a/victims-need-justice-and-reparations-as-kr-tribunal-appeals-for-mixed-ideas/6261583.html)
ក្រុមជនរងគ្រោះដែលពាក់ព័ន្ធផ្ទាល់ជាមួយសាលាក្តីខ្មែរក្រហមផ្តោតជាសំខាន់លើយុត្តិធម៌និងសំណងនៅពេលដែលសាលាក្តីកូនកាត់ចូលរួមដោយអង្គការសហប្រជាជាតិ (អ.ស.ប.) អំពាវនាវឲ្យជនរងគ្រោះនិងសាធារណជនចូលរួមចំណែកជាគំនិតលើមុខងារដែលនៅសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហមពាក់ព័ន្ធនឹងជនរងគ្រោះមុនពេលតុលាការនេះគ្រោងនឹងបញ្ចប់ដំណើរការនីតិវិធីរបស់ខ្លួននាពេលអនាគត។
ក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈមជ្ឈិមបក្សពលករកូរ៉េលើកទី ៨ នៅថ្ងៃទី២៨ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា ការឈានដល់គោលដៅផលិតកម្មគ្រាប់ធញ្ញជាតិនៅឆ្នាំនេះជាអាទិភាពចម្បងមួយរបស់ប្រទេស។ លោក គីម ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរក្សាស្ថិរភាពនៃផលិតកម្មកសិកម្មផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA)។    ក្នុងការរក្សាស្ថិរភាពនៃផលិតកម្មកសិកម្មក្នុងស្រុកនេះ លោក គីម បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលផ្លាស់ប្តូរជាមូលដ្ឋានគោលនយោបាយក្នុងវិស័យផលិតកម្មកសិកម្មនៅប៉ុន្មានឆ្នាំខាងមុខ។ យ៉ាងណាមិញ KCNA មិនបានបញ្ជាក់លម្អិតពីវិធានការដែលកូរ៉េខាងជើងនឹងធ្វើក្នុងការកែលម្អវិស័យកសិកម្មនេះឡើយ។ នៅក្នុងសុន្ទរកថាដដែល លោក គីម ក៏បានលើកឡើងពីសារសំខាន់នៃកំណើននៃកម្លាំងផលិតភាពកសិកម្មក្នុងការធានាឱ្យមានការអភិវឌ្ឍប្រទេស។   ការលើកឡើងរបស់លោក គីម បានកើតឡើងស្របពេលមានរបាយការណ៍មួយស្តីពីការកើនឡើងនៃកង្វះស្បៀងអាហារនៅក្នុងប្រទេស ទោះបីជាកូរ៉េខាងជើងកន្លងមកបានបដិសេធជុំវិញកង្វះស្បៀងក្ដី។   បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង នៅដើមខែកុម្ភៈនេះ ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើងបានប្រែកាន់តែយ៉ាប់យ៉ឺនទៅ។    កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់កាន់តែយ៉ាប់យឺនបន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩។ ទំហំនៃការខ្វះខាតស្បៀងអាហាររបស់កូរ៉េខាងជើងនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែនៅក្នុងរបាយការណ៍ខែមករារបស់គម្រោង 38 North បានលើកឡើងថា អសន្តិសុខស្បៀងរបស់កូរ៉េខាងជើងគឺមានសភាពអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សដែលបានបំផ្លិចបំផ្លាញប្រទេសក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មក។    គម្រោង 38 North ជាកម្មវិធីរបស់មជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅអាម៉េរិកការធ្វើការផ្ដោតលើការវិភាគនិងស្រាវជ្រាវព្រឹត្តិការណ៍នៅក្នុង និងជុំវិញកូរ៉េខាងជើង៕  
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃទី២៨ ខែកុម្ភៈបានរាយការណ៍ថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលផ្លាស់ប្តូរជាមូលដ្ឋានគោលនយោបាយក្នុងវិស័យផលិតកម្មកសិកម្ម ខណៈព្រួយបារម្ភពីកង្វះស្បៀងអាហារក្នុងប្រទេស។
  យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៨មករា កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទ«អូមីក្រុង» ប្រមាណ ១៧០ករណីហើយ។ ករណីក្នុងសហគមន៍១នាក់ដំបូង ក៏ត្រូវបានក្រសួងសុភិបាល ប្រកាសនៅយប់ថ្ងៃទី៨ មករាដែរ ដែលជាលើបុរសខ្មែរអាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    អត្ថបទទាក់ទង   ក្រសួងសុខាភិបាល ប្រកាសពីករណីឆ្លងអូមីក្រុងក្នុងសហគមន៍លើកដំបូង    កម្ពុជា មានករណីឆ្លងកូវីដ-១៩ សរុប ១២០ ៦២១នាក់ ក្នុងនោះនាំចូល ២០ ០៣៦នាក់។ អ្នកជាសះស្បើយមានចំនួន ១១៧ ០១៤ និងស្លាប់ចំនួន ៣ ០១៥នាក់៕   
កម្ពុជា បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង» ចំនួន ៣០នាក់ទៀត នៅថ្ងៃទី៨ មករា ក្នុងនោះ ១ករណី រកឃើញក្នុងសហគមន៍ និង២៩ករណីទៀតនាំចូលពីបរទេស។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ មករានេះ ក៏បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយចំនួន ១១នាក់ផងដែរ។
ក្រុងស្ទឹងសែន, កំពង់ធំ៖ ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ លោក ឃុយ ឈី បានលើកឡើងថា ប្រជាពលរដ្ឋទទួលបានបណ្ណក្រីក្រជាង ៦០០គ្រួសារ ក្នុងនោះមានប្រភេទក្រ១ ចំនួន ២៤២គ្រួសារ និងក្រ២ ចំនួន៣៧៦គ្រួសារ។ លោក ឃុយ ឈី បញ្ជាក់ថា អ្នកទទួលបានបណ្ណក្រីក្រ ក្នុងសង្កាត់ស្រយ៉ូវ នៅឆ្នាំ២០២២នេះ មានការកើនឡើង ដោយសារការរាត្បាតនៃជំងឺកូវីដ-១៩ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។   លោក ឃុយ ឈី បានបញ្ជាក់ថា មុនពេលផ្ដល់បណ្ណក្រីក្រទាំង ២ប្រភេទនេះ គឺពួកគេត្រូវឆ្លងកាត់ការសម្ភាសជាមុន ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីពួកគេ ថាតើពិតជាក្រមែនដែរ ឬទេ។ ក្រុមប្រឹក្សារូបនេះ បានបន្តថា ការផ្ដល់បណ្ណក្រីក្រនេះ គឺត្រូវប្រជុំក្រុមប្រឹក្សា ដើម្បីពិនិត្យឈ្មោះដែលខាងមេភូមិបានផ្ដល់ទៅឱ្យឃុំ ឬសង្កាត់មុនពេលអនុម័ត។ លោកថា ៖« ពេលសម្ភាសមានអ្នកខ្លះនិយាយពិត និងអ្នកខ្លះក៏និយាយអត់ពិត ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ត្រូវប្រជុំពិភាក្សាគ្នា មុនពេលសម្រេចឱ្យបណ្ណក្រីក្រ»។   ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ លោក ឃុយ ឈី។ លោក ឈី បន្ថែមថា ប្រសិនបើពេលសម្ភាសពួកគាត់ បានប្រាប់ពីទ្រព្យសម្បតិ្តរបស់ពួកគេ ប៉ុន្តែពេលចុះពិនិត្យផ្ទាល់ មិនដូចអ្វីដែលបាននិយាយក្នុងការសម្ភាស គឺមិនអាចផ្ដល់បណ្ណឱ្យពួកគេបាននោះទេ។ ប៉ុន្តែបើពួកគេជាប់ក្នុងការសម្ភាស ត្រូវបែបចែកជា២ គឺពួកគេជាប់បណ្ណក្រ១ ឬក្រ២។ ត្រង់ចំណុចនេះ លោក ឃុឃ ឈី បានបញ្ជាក់ថា ការផ្ដល់បណ្ណក្រីក្រនេះ មានតម្លាភាព ត្រង់អ្នកដែលសម្ភាសរួច ត្រូវបិទបញ្ជីនៅតាមឃុំ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងឃុំជួយពិនិត្យបុគ្គលដែលឃុំដាក់ឈ្មោះ ត្រូវតាមលក្ខខណ្ឌ។ លោកបន្តថា ៖« បើការដាក់រាយនាម អ្នកទទួលបានបណ្ណក្រីក្ររបស់ឃុំ មានភាពលម្អៀង គឺពលរដ្ឋមានសិទ្ធិតវ៉ាបាន»។   បណ្ណក្រីក្រមានអត្ថប្រយោជន៍ជាច្រើនដូចជា ពេលទៅព្យាបាលនៅមណ្ឌលសុខភាព មិនអស់ថ្លៃសេវានោះទេ។ អ្នកដែលមានកូនរៀននៅសាលា លោកគ្រូ អ្នកគ្រូ មានអាហារូបករណ៍ឱ្យពួកគេ។ ចំពោះបដិភាគហេដ្ឋារចនាសម្ព័ន្ធ អ្នកដែលទទួលបានបណ្ណនេះ មិនតម្រូវឱ្យពួកគេបង់នោះទេ ពោលគឺជួយកាត់បន្ថយជីវភាពខ្វះខាតរបស់ពួកគេ បានមួយចំណែក។ នេះបើតាមលោក ឃុយ ឈី ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ។   រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២២ គ្រួសារក្រីក្រមានការកើនឡើង ដោយសារប្រទេសជួបវិបត្តិកូវីដ-១៩ និងជួបបញ្ហាគ្រោះទឹកជំនន់។ លោក ឈី លើកឡើងបែបនេះ ហើយបន្តថា ក្នុងអំឡុងពេលកូវីដ-១៩ ប្រជាពលរដ្ឋជាច្រើននាក់ បានជួបបញ្ហាសេដ្ឋកិច្ច ដូច្នេះអាជ្ញាធរសង្កាត់ស្រយ៉ូវបានសម្ភាស៍បន្ថែមទៀត ពោលគឺមានការកើនឡើង សម្រាប់អ្នកដែលត្រូវទទួលបានបណ្ណក្រីក្រ។   អ្នកស្រី សាន រ៉ន ពលរដ្ឋរស់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលបណ្ណក្រីក្រប្រភេទ១ ចំនួន ៣ឆ្នាំមកហើយ។ អ្នកស្រីថា បណ្ណក្រីក្រនេះ បានជួយឱ្យអ្នកស្រីទទួលបានថវិកាជាង ២៤ម៉ឺនរៀលជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។    អ្នកស្រី រ៉ន មិនមានប្រកបរបអ្វីនោះទេ ព្រោះមានជំងឺប្រចាំកាយ។ អ្នកស្រីនិយាយទាំងទឹកមុខរីករាយថា៖« ខ្ញុំសប្បាយចិត្តដែលទទួលបានលុយ ២៤៨ ០០០រៀល ពីបណ្ណក្រីក្រ ពេលខ្ញុំទៅមន្ទីរពេទ្យរដ្ឋអត់បង់ថ្លៃសេវា។ ហើយក្រៅពីនោះក៏ទទួលបានត្រីខ ទឹកស៊ីអ៊ីវ និងអង្ករផងដែរ»។   អ្នកស្រី សាន រ៉ន បន្ថែមថា មេភូមិរការ បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឃុំ ជាពិសេសគ្រួសារពលរដ្ឋដែលមានជីវភាពខ្វះខាត៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)            
ដោយ៖ ឈី សុភ័ក្រ (យុវជនសង្កាត់ស្រយ៉ូវ)
  ភ្នំពេញ៖ តម្លៃលើសេវាកម្មដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារបរទេស នៅតែស្ថិតក្នុងតម្លៃខ្ពស់ដដែល ។ លោក ជាងបូរ៉ា អគ្គនាយកក្រុមហ៊ុន រ៉ា គីមឡុង ប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជានៅមិនទាន់មានដំណោះស្រាយលើបញ្ហានេះនៅឡើយទេ ទាក់ទងនឹងមធ្យោបាយនាំចេញនេះ។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ  ជាមួយ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា និង លោក ជាង បូរ៉ា អគ្គនាយកក្រុម រ៉ាគីមឡុង ដូចតទៅ៖     កញ្ញា សុង សុធាវី៖  តើដំណើរការនាំចេញផលិតផលរបស់លោក ដូចជាតែ ទៅកាន់ទីផ្សារបរទេសធ្វើឡើងយ៉ាងដូចម្តេច?   លោក ជាង បូរ៉ា៖ ផលិតផលតែខ្ញុំ នាំចេញទៅទីផ្សារទាំងអាស៊ី និង អឺរ៉ុប ទៅកាន់ផ្សារអេឡិចត្រូនិក និងជ្រើសយកមធ្យោបាយដឹកជញ្ជូនមួយចំនួន តែមានផលលំបាកច្រើន ដោសារតែតម្លៃសេវាកម្មលើផលិតផលថ្លៃខ្លាំង បើធៀបនឹងផលិតផលតែរបស់ខ្ញុំ។ តែក្នុងមួយកញ្ចប់មានតម្លៃ 6.50$ តែតម្លៃសេវាដឹកជញ្ជូននាំចេញវិញចាប់ពី 30-70$ គិតតាមចម្ងាយនៃទីផ្សារអន្តរជាតិទាំងនោះ។ អញ្ចឹងតម្លៃនេះវាថ្លៃរហូតធ្វើឱ្យយើងលក់មិនបាន ព្រោះអតិថិជនដែលចាប់អារម្មណ៍សួរនាំពីទំនិញយើងហើយ តែបែជាស្ងាត់ទៅវិញ។   កញ្ញា សុង សុធាវី៖ តើលោកមានវិធីសាស្រ្តអ្វីទៀតក្នុងការរកដំណោះស្រាយចំពោះបញ្ហានេះ ហើយភាគីណាខ្លះធ្លាប់ចូលរួម? លោក ជាង បូរ៉ា៖ យើងសិក្សាព្យាយាមរកដំណោះស្រាយ ដើម្បីឱ្យអ្នកក្រៅប្រទេសងាយស្រួល ដូចជាតាមរយៈ Express DHL Cambodia Post កប៉ាល់ និង មធ្យាបាយដឹកជញ្ជូនតាមយន្តហោះជាដើម។ កន្លងមកទីផ្សារប្រទេសជិតយើងដូចជា វៀតណាម ថៃ តម្លៃសេវាដឹកជញ្ជូនមិនសូវជាថ្លៃប៉ុន្មានទេ តែទីផ្សារអន្តរជាតិមួយចំនួនទៀតដែលឆ្ងាយគឺពិតជាពិបាក។ ទីផ្សារធំៗដែលគេលក់លើពិភពលោក តម្លៃលក់រាយចំណូលអាចចូលទៅប្រទេសគេ តែកម្ពុជានៅមិនទាន់មានដំណោះស្រាយហ្នឹងទេ។ អ៊ីចឹងបញ្ហានេះមានប៉ុន្មានឆ្នាំហើយ តែមានអង្គការអន្តរជាតិធំៗ និងក្រសួងពាក់ព័ន្ធ សិក្សាពីដំណោះស្រាយ ដើម្បីជួយសម្រួលផលិតករក្នុងស្រុក ដើម្បីបាននាំចេញទៅក្រៅផងដែរ។   បន្តទៀតនេះជាការឆ្លើយតបរបស់លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា។ សូមលោកអ្នកនាងស្ដាប់សំឡេងដូចតទៅ៖     កញ្ញា សុង សុធាវី ៖ ចំពោះតម្លៃសេវាកម្មដឹកទំនិញនាំចេញពីកម្ពុជាទៅបរទេសមានតម្លៃខ្ពស់គុណនឹងតម្លៃផលិតផលច្រើនដងដូច្នេះ តើលោក និង ភាគីពាក់ព័ន្ធមានការចូលរួមយ៉ាងណា ដើម្បីជួយសម្រួលពួកគាត់?   លោក មៀវ សុខទ្រី៖ បច្ចុប្បន្នមធ្យោបាយនាំចេញផលិតផលរបស់សមាគមយើងខ្ញុំ មានក្រសួងពាណិជ្ជកម្ម គយ តែក្រុមហ៊ុនខ្លះដឹកជញ្ជូនដោយខ្លួនឯងតែម្តង។ ចំពោះបញ្ហាតម្លៃខ្ពស់នេះវាមិនមែនប៉ះពាល់តែសម្រាប់ប្រទេសកម្ពុជាទេ តែជាបញ្ហារបស់ពិភពលោក។ អ៊ីចឹងយើងមានតែរួមគ្នាដោះស្រាយជាមួយសមាគមដឹកជញ្ជូនពិភពលោក ។ល។ យើងពិបាក តែរដ្ឋាភិបាលរកមធ្យោបាយ ទំនាក់ទំនងជាមួយទីផ្សារធំគឺប្រទេសចិន តាមរយៈរថភ្លើងដែលជិះកាត់ប្រទេសឡាវដែរ។ ។ឯទីផ្សារអឺរ៉ុប យើងមិនអាចសន្មត់បាន ព្រោះវិបត្តិ សង្រ្គាម រូស្សី - អ៊ុយក្រែន ផង បញ្ហាខ្វះស្បៀងផង ដូចនេះយើងពិបាកសន្មត់ថាពេលណានឹងអាចសម្រចការងារនេះទាំងស្រុង។ យើងព្យាយាមជ្រោមជ្រែងរកទីផ្សារ ទាំងក្នុង និងក្រៅប្រទេសដូចជា ចិន កូរ៉េ ជប៉ុន ។ល។ អ៊ីចឹងយើងត្រូវពង្រឹងសម្ថភាពផលិតផល និងគុណភាពផលិតផលយើងឱ្យបានកាន់តែប្រសើរ។ អ៊ីចឹងហើយ តម្លៃអាចឡើងថ្លៃបាន បើសិនគុណភាពយើងកាន់តែល្អ យើងអាចទូទាត់ជាមួយតម្លៃនោះបាន៕  លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា..      
ដោយ៖ សុង សុធាវី
  លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា ទំនិញខុសច្បាប់ទាំងនោះ ត្រូវបាននាំចេញពីប្រទេសថៃ មកកម្ពុជា តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ដើម្បីបន្តចែកចាយនៅរាជធានីភ្នំពេញ។    អនុប្រធាននាយកដ្ឋានសុខភាពសត្វរូបនេះ បានបន្ថែមថា ផលិតផលនាំចូលទាំងអស់នោះ ពុំមានលិខិតអនុញ្ញាតឡើយ ហើយបច្ចុប្បន្នអាជ្ញាធរ បានបញ្ជូនវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមច្បាប់។រថយន្តដឹកផលិតផលខុសច្បាប់នេះ ត្រូវបានអាជ្ញាធរឃាត់ កាលពីថ្ងៃទី២៣ កញ្ញា។   សូមបញ្ជាក់ថា នេះមិនមែនជាករណីទី១ទេ ដែលអាជ្ញាធរខេត្តសៀមរាប ចាប់បានរថយន្តនាំចូលផលិតផលខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាត។ កន្លងមក ទំនិញកែច្នៃជាង៣ម៉ឺនគីឡូក្រាម ដែលនាំចូលពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរ ចាប់បាននៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទំនិញកែច្នៃទាំងអស់នោះមានដូចជា ប្រហិតចម្រុះ ស្លាបមាន់ ជើងមាន់ និងកោះមាន់ក្លាសេជាដើម៕  
អាជ្ញាធរខេត្តសៀមរាប ចាប់បានរថយន្តដឹកទំនិញខុសច្បាប់១គ្រឿង ដែលបាននាំចូលជើងមាន់ក្លាសេជាង១ពាន់កេះ ស្មើនឹង១៧១០០គីឡូក្រាម នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។ នេះបើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។
  បរិវារស័ព្ទ «ផ្គុន» អាចគន្លាស់បានជាពាក្យ «ផ្គុនដើម្បីកើតគាប់ គឺ ផ្គាប់ដើម្បីកើតគុណ»។   ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២      
តាមវចនានុក្រម «ផ្គាប់ផ្គុន» មានន័យថា ខំសម្តែងសេចក្តីគោរពដោយយកចិត្តទុកដាក់មិនឲ្យសៅហ្មង ដើម្បីកើតគុណប្រយោជន៍ដល់ខ្លួន។
En.thmeythmey.com នឹងក្លាយជាវេទិកាដែលផ្ដល់ព័ត៌មានពិត និងបទវិភាគនានា តាមរយៈទស្សននៃអ្នកសារព័ត៌មានជនជាតិខ្មែរ។ ដូចសារព័ត៌មាន (Thmeythmey.com) ថ្មីៗ ជាភាសាខ្មែដែរ, en.thmeythmey.com នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌សារព័ត៌មានដើម្បីធានាថា អ្នកអានរបស់ខ្លួនទទួលបានព័ត៌មានពិតពីរឿងរ៉ាវសង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងកីឡា។   ព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ កិច្ចសម្ភាស ជីវព័ត៌មាន និងអត្ថបទបែបវិភាគ នឹងក្លាយទៅជាចំណីចក្ខុ និងការពិចារណារបស់អ្នកអាន ទាំងក្នុង និងក្រៅប្រទេស ដែលចង់ដឹងនិងចង់យល់ពីកម្ពុជា។ ជាមួយនឹងការផ្សាយប្រចាំថ្ងៃ, en.thmeythmey.com ក៏នឹងបង្ហាញពីសក្ដានុពលរបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោកផងដែរ។   សារព័ត៌មានថ្មីៗ (www.thmeythmey.com) ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមអ្នកកាសែតអាជីព និងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ហើយបានចាប់ដំណើរការផ្លូវការកាលពីឆ្នាំ២០១៣កន្លងមក។ អ្នកកាសែតនៅសារព័ត៌មានថ្មីៗ ធ្លាប់បានបំពេញការងារនៅកាសែតបារាំង Cambodge Soir ដែលជាកាសែតបោះផ្សាយជាភាសាបារាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១០ និងនៅវិទ្យុបារាំងអន្តរជាតិ (RFI) ដែលផ្សាយជា១៥ភាសា ក្នុងនោះ មានភាសាខ្មែរផងដែរ។    ក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាត់ទុកសារព័ត៌មានថ្មីៗ (Thmeythmey.com) ស្ថិតក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅកម្ពុជា៕
ភ្នំពេញ៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) នឹងដាក់ឲ្យដំណើរការសារព័ត៌មានអេឡិចត្រូនិកជាភាសាអង់គ្លេស(en.thmeythmey.com)របស់ខ្លួននៅក្នុងខែមេសាឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្ដល់ព័ត៌មានស៊ីជម្រៅ-លម្អិត ពីកម្ពុជាទៅកាន់ពិភពលោក។
ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ត្រឹមរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតចែកពូលបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា រួចមក។ លទ្ធផលការចាប់ឆ្នោតនោះ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A ដែលមានក្រុមម្ចាស់ការពារតំណែងជើងឯកវៀតណាម ដែលជាក្រុមខ្លាំងក្នុងពូល និងមានហ្វីលីពីន, ម៉ាឡេស៊ី, មីម៉ាន់ម៉ា ទន្ទឹមនឹងពូល B មានក្រុមម្ចាស់ផ្ទះកម្ពុជា, ថៃ, សិង្កបុរី និងឡាវ សុទ្ធសឹងជាពូលប្រកួតប្រជែងដ៏លំបាកដូចគ្នា។ រូបភាពសារព័ត៌មានថ្មីៗ ការដកខ្លួនរបស់ក្រុមបាល់ទាត់ផ្នែកនារីឥណ្ឌូណេស៊ីនេះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទាត់កម្ពុជា (FFC) តាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook យប់ដដែលនៃថ្ងៃចាប់ឆ្នោតនោះ។   « សូមជម្រាបថា វិញ្ញសាបាល់ទាត់នារី របស់ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បានសម្រេចដកខ្លួនចេញពីកម្មវិធីប្រកួត ដូច្នេះហើយនៅក្នុងពូល A គឺនៅសល់ក្រុមសរុបចំនួន ៤ រួមមាន វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។»។ នេះបើតាមការបញ្ជាក់ពីសំណាក់ FFC នៅលើហ្វេសប៊ុក។   ទោះយ៉ាងណា ការដកខ្លួនពីសំណាក់ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី មិនមានការបញ្ជាក់មូលហេតុបន្ថែមអ្វីឡើយពីសំណាក់ FFC ក៏ដូចជា PSSI។   យ៉ាងណា កាលពីថ្ងៃទី៤ ខែមេសា មុនការចាប់ឆ្នោតមួយថ្ងៃ តាមរយៈគេហទំព័ររបស់ PSSI បាននិយាយថា ក្រុមជម្រើសជាតិនារីខ្លួន កំពុងតែស្ថិតក្នុងភាពមមារញឹកខ្លាំងជាមួយការត្រៀមប្រកួតជម្រុះជុំទីមួយក្នុងប្រទេសលីបង់ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ ក្រុងប៉ារីស។    ការប្រកួតជម្រុះអូឡាំពិកតំបន់អាស៊ីលើវិញ្ញសាបាល់ទាត់នារី ឥណ្ឌូណេស៊ីស្ថិតក្នុងពូល F ដែលស្ថិតនៅជាមួយក្រុមម្ចាស់ផ្ទះលីបង់ និងតៃវ៉ាន់ ហើយគ្រូបង្វឹកប្រចាំក្រុមលោក Rudy Eka Primyambada ក៏បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២២នាក់សម្រាប់ការប្រកួតព្រឹត្តិការណ៍នេះ។   សម្រាប់ការត្រៀមខ្លួននោះគ្រូបង្វឹកឥណ្ឌូណេស៊ីបាននិយាយដូច្នេះថា៖«យើងនឹងវាយតម្លៃសម្រាប់ការសម្របខ្លួន និងត្រៀមខ្លួនរបស់ពួកគេអំឡុងពេលនេះ ដូច្នេះពួកគេត្រៀមរួចរាល់សម្រាប់ជួបការប្រកួតនៅពេលក្រោយ។ ការប្រកួតក្នុងពូល ២ប្រកួតពិតជាកំណត់គោលដៅរបស់យើងទៅកាន់ជុំបន្ទាប់ ដូច្នេះយើងត្រូវបានមានទម្រង់លេងល្អជាមួយកម្លាំងក្នុងក្រុមឱ្យបានល្អ។»៕  
ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ នៅកម្ពុជា ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ឆ្នោតរើសពូលរួច។ ឥណ្ឌូណេស៊ីដែលត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយម្ចាស់ជើងឯក វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ធ្លាប់បានប្រកាសតាមរយៈសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI ) ក្រុមបាល់ទាត់នារី ត្រៀមលក្ខណៈហ្មត់ចត់សម្រាប់ប្រកួតជម្រុះអូឡាំពិកតំបន់អាស៊ី។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់សុខភាពកូនៗរបស់លោកអ្នក ៖   ១. ផ្លែឈើ វាហាក់ដូជាមិនពិបាកនឹងឱ្យក្មេងៗព្យាយាមញ៉ាំផ្លែឈើឡើយ! ក៏ព្រោះផ្លែឈើភាគច្រើនមានពណ៌ស្រស់រសជាតិឆ្ងាញ់។ តាមរយៈបរិមាណនៃសារធាតុចិញ្ចឹមចាំបាច់ច្រើនប្រភេទ រួមទាំងវីតាមីន ជាតិរ៉ែ និងជាតិសរសៃខ្ពស់បានធ្វើឱ្យផ្លែឈើស្រស់ៗក្លាយជាអាហារសម្រន់ដ៏ល្អឥតខ្ចោះសម្រាប់កុមារ។   ២. បន្លែបៃតង ទោះបីជាកុមារមិនចូលចិត្តញ៉ាំបន្លែ ប៉ុន្តែក៏មិនមែនមានន័យថាអ្នកត្រូវដកបន្លែចេញពីរបបអាហារប្រចាំថ្ងៃឡើយ។ បន្លែបៃតងជាអាហារដ៏ចាំបាច់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះចូរព្យាយាមរួមបញ្ចូល ឬលាយបន្លែបៃតងក្នុងអាហារផ្សេងៗដើម្បីឱ្យកូនៗរបស់អ្នកបានទទួលទាន។   ៣. គ្រាប់ធញ្ញជាតិ ក៏ដូចនឹងផ្លែឈើដែរ! គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់កុមារ។ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អដែលផ្ដល់ថាមពលនិងប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់នៃសាច់ដុំ។ ទោះជាយ៉ាងណាមិនគួរឱ្យពួកគេទទួលទានច្រើនពេកឡើយ។   ៤. ឈីស ក្រៅពីបឺរសណ្ដែកដី ឈីសក៏ប្រសើរសម្រាប់កុមារផងដែរ។ វាមានផ្ទុកប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់នៃសាច់ដុំ។ ឈីសក៏មានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលសំខាន់សម្រាប់សុខភាពឆ្អឹងនិងធ្មេញរឹងមាំ។   ៥. ត្រី ត្រីជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់កុមារ! កុមារគួរទទួលទាននូវអាហារដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ សំខាន់ណាស់សម្រាប់ការវិវឌ្ឍន៍ខួរក្បាល និងភ្នែករបស់កុមារ។ ហើយត្រីសម្បូរខ្លាញ់ គឺជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់ប្រភេទនេះ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការផ្ដល់ឲ្យកូនរបស់លោកអ្នកនូវអាហារត្រឹមត្រូវកំឡុងពេលពួកគេស្ថិតក្នុងដំណាក់កាលធំធាត់ឡើងនោះ គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល។ ថាតើអាហារអ្វីខ្លះគួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារ?
  បើតាមគណនីហ្វេសប៊ុក របស់លោក ឆាយ ធារ៉េន ដែលជាអនុប្រធានផ្សារអូរឫស្សី នៅថ្ងៃទី៦ មេសា លោកបានទៅធ្វើតេស្តយកសំណាក នៅវិទ្យាល័យបាក់ទូក។ បន្ទាប់ពីយកសំណាករួច នៅម៉ោង ៤ រសៀលថ្ងៃដដែល លោកបានធ្វើដំណើរទៅស្រុកកំណើត ដែលស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។   «រាល់ថ្ងៃ ខ្ញុំស្នាក់នៅកន្លែងធ្វើការ។ ពេលនេះផ្សារត្រូវបិទ ហើយខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ខ្ញុំមិនដឹងថា ត្រូវហូបបាយទឹក របៀបណា ខ្ញុំក៏សម្រេចចិត្តមកផ្ទះនៅកំពង់ឆ្នាំង»។ នេះបើតាមអនុប្រធានផ្សារអូរឫស្សី បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុក។    បុរសរូបនេះបន្ថែមថា ដ្បិតលោកមកនៅស្រុក នៅខេត្តកំពង់ឆ្នាំង តែលោក មិនបាននៅជុំជាមួយគ្រួសារនោះទេ ដោយលោកនៅផ្ទះម្ដាយមីង ដែលទុកចោល ហើយឲ្យអ្នកផ្ទះ យកបាយទឹកឲ្យលោកត្រឹមមុខផ្ទះប៉ុណ្ណោះ ហើយលទ្ធផលតេស្ត របស់លោកក៏អវិជ្ជមានដែរ។   បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗ មានករណីមនុស្សចំនួនប្រមាណ ៤០នាក់ បានលួច ធ្វើដំណើរពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង អំឡុងបម្រាមហាមឃាត់ មិនឲ្យមានការឆ្លងពីខេត្តមួយទៅខេត្តមួយ លើកលែងតែខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ បច្ចុប្បន្នទាំង ៤០នាក់ ត្រូវបានអាជ្ញាធរ ដាក់ឲ្យធ្វើចត្តាឡីស័ក និងបន្តតាមសុខភាពរបស់ពួកគាត់៕   
ភ្នំពេញ៖ លោក ឆាយ ធារ៉េន អនុប្រធានផ្សារអូរឫស្សី បានបកស្រាយពីមូលហេតុដែលខ្លួន ទៅស្រុកនៅកំពង់ឆ្នាំង អំឡុងធ្វើចត្តាឡីស័ក។ លោកបានស្រាយបំភ្លឺថា ការដែលលោកចេញពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំងអំឡុងធ្វើចត្តាឡីស័ក ព្រោះរាល់ថ្ងៃ លោកស្នាក់នៅកន្លែងធ្វើការ ហើយនៅពេលគេបិទផ្សារ មិនដឹងត្រូវហូបបាយនៅទីណា។
១. Steam Cycle New Function   គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន២មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្លាប់មេរោគដូចជាបាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ ៩៩.៩ភាគរយ។ មុខងារមួយនេះ គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យគាត់ងាយ នឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត។   ២. ទ្វារបន្ថែម AddWash   ក៏ជាបច្ចេកវិទ្យាមួយ ដែលបានបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ដែលមានលើម៉ូឌែលចំនួន២ គឺម៉ូឌែល WW80K54E0UW/ST និងម៉ូឌែលWW90K54E0UW/ST។ វាគឺជាទ្វារតូចមួយ ដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួល ក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវ នៅចន្លោះប្រតិបត្តិការណាមួយ ពេលម៉ាស៊ីនកំពុងដំណើរការ។   ៣. បច្ចេកវិទ្យា Eco bubble    ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹក ឲ្យទៅជាពពុះសាប៊ូ ឬហ្វូម មុននឹងបោកគក់។ ពពុះសាប៊ូ ឬហ្វូម ដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូ ដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿន ជាងទឹកសាប៊ូធម្មតា ដល់ទៅ៤០ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយ បានជាធ្វើឲ្យសម្លៀកបំពាក់បោកបានស្អាត និងមិនមានកំណកសាប៊ូ ជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឲ្យស្លក់ពណ៌ ជាហេតុធ្វើឲ្យសម្លៀកបំពាក់នៅថ្មីបានយូរ។    ៤. Digital Inverter អ្នកជំនាញខាងសន្សំភ្លើង    អ្នកមិនបាច់បារម្ភឡើយ ចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter ជួយសន្សំសំចៃ ជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះ ក៏ធ្វើឲ្យម៉ាស៊ីនស្ងាត់ និងធានាការប្រើប្រាស់យូរអង្វែងផងដែរ។ ដូច្នេះក្រុមហ៊ុនសាមសុង ហ៊ានធានាលើ Digital Inverter Motor រហូតដល់ទៅ រយៈពេល ១១ឆ្នាំ។     ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ពីព័ត៌មានរបស់ម៉ាស៊ីនបោកសាមសុងទ្វារចំហៀង (Samsung Drum) សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800-203232៕   សូមអញ្ជើញមកថ្ងៃនេះ ដើម្បីការបោកគក់កាន់តែទំនើប និងងាយស្រួល!      (អត្ថបទពាណិជ្ជកម្ម)
ពេលចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ម្តងៗ ពិបាកក្នុងការសម្រេចចិត្តណាស់មែនទេ? មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធន់ មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាត ដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល និងកាន់តែ សន្សំសំចៃអគ្គិសនីនោះ។ សូមណែនាំលោកអ្នក ឲ្យស្គាល់ពីម៉ាស៊ីនបោកសម្លៀកបំពាក់     សាមសុងទ្វារចំហៀង (Samsung Drum) ថាតើមានតួនាទី និងបច្ចេកវិទ្យាទំនើបអស្ចារ្យកម្រិតណា? តោះមកអានទាំងអស់គ្នា។
នៅកំពង់ធំ បេក្ខនារីម្នាក់នៅមណ្ឌលបឋមអនុវត្តអាចារ្យលាល់ មានអាការៈងងឹតមុខ ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះ។  បេក្ខនារីម្នាក់នៅបាត់ដំបង ក៏មានបញ្ហាស្រដៀងគ្នាផងដែរ។ ដោយឡែក បេក្ខជនម្នាក់នៅក្រចេះ បានត្រជាក់ត្រជាក់ជើង ហើយក្រោយការសង្គ្រោះ គេបន្តសរសេរនៅបន្ទប់ជិតគណៈកម្មការកណ្តាល។ នៅខេត្តកណ្តាល បេក្ខនារីម្នាក់នៅមណ្ឌល បឋមសិក្សាព្រែកសំរោង ត្រូវបានអនុញ្ញាតឲ្យអង្គុយប្រឡងខាងក្តៅបន្ទប់ ដោយសារបញ្ហាសុខភាព ។ ត្បូងឃ្មុំ មាន២ករណី បេក្ខនារីម្នាក់មានជំងឺថប់បារម្ភ  និងម្នាក់ទៀតមានអាការៈមិនស្រួលខ្លួន។ នៅកំពង់ឆ្នាំងបេក្ខនារីម្នាក់ នៅមណ្ឌលបឋមគំរូក្រុងខាងជើង មានខ្យល់ និងក្អួតរហូត ហើយសុំប្រលងខាងក្រៅថ្នាក់។ ករណីបែបនេះ និងស្រដៀងគ្នា ក៏មាននៅរាជធានីភ្នំពេញ ឧត្តរមានជ័យ និងតាកែវ ផងដែរ ដោយបេក្ខជនខ្លះធ្វើកិច្ចការដោយដៃម្ខាងជាប់សេរ៉ូម៕
នាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរសៀលនេះ បេក្ខជនប្រមាណ១០នាក់មានបញ្ហាសុខភាព ដោយអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ នេះបើតាមការផ្សាយពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ០២៣ ៩៩០ ៩៩០ ឬ  អាចធ្វើការ Order តាមរយៈ Park Café App  ទាញយកកម្មវិធី Park Café App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi   (អត្ថបទពាណិជ្ជកម្ម)  
ផាកកាហ្វេសន្ធរម៉ុកបានបើកដំណើរឡើងវិញដូចធម្មតាចាប់ពីថ្ងៃទី១០មេសា ២០២១ នេះតទៅ បន្ទាប់ពីផ្អាកដំណើរការនៃហាងអស់រយៈពេល២០ថ្ងៃមក ជាមួយការធ្វើតេសបុគ្គលិកទាំងអស់ដែលបម្រើការងារនៅក្នុងសាខាផ្ទាល់ គឺលទ្ធិផលគឺ អវជ្ជមានទាំងអស់ ជាមួយការអនុញ្ញាតិត្រឹមត្រូវពីរដ្ឋបាលរាជធានីភ្នំពេញ។
ដំបូង អ្នកអាចយកសំបកចេកចំនួន៣ទៅដាំជាមួយទឹក រួចយកមកត្រាំជើង។ សីតុណ្ហភាពនៃទឹកនោះមិនគួរក្តៅពេកទេ ព្រោះវាអាចធ្វើឲ្យជើងអ្នករលាក់បាន។ អ្នកអាចត្រាំចំនួនពី២០ ទៅ៣០នាទី ដោយត្រាំចំនួន៣ថ្ងៃ។ ក្រោយពេលដែលអ្នកត្រាំរួច សម្ពាធឈាមរបស់អ្នកនឹងចុះមកដូចធម្មតាវិញ។ បញ្ជាក់ នៅពេលដែលទឹកត្រជាក់ អ្នកអាចបន្ថែមទឹកឲ្យក្តៅអ៊ុនៗ មិនគួរត្រាំទាំងត្រជាក់ខ្លាំងនោះទេ ព្រោះវាអាចគ្មានប្រសិទ្ធភាព៕ ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺលើសសម្ពាធឈាម ជាជំងឺដែលមនុស្សភាគច្រើនប្រឈមមុខក្នុងពេលបច្ចុប្បន្ននេះ។ មិនថាក្មេង ឬចាស់ទេ សុទ្ធតែអាចកើតមានជំងឺនេះទាំងអស់។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលងាយមួយក្នុងការទប់សម្ពាធឈាមរបស់អ្នកមិនឲ្យកើនឡើង។ តើមានវិធីអ្វីខ្លះទៅ?
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញ លោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងកញ្ញាវេជ្ជបណ្ឌិត គីវ ពុធនីកា ជំនាញសម្ភព និងរោគស្ត្រី នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចទៅ៖     ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ វេជ្ជបណ្ឌិតជំនាញសម្ភព និងរោគស្ត្រី គីវ ពុធនីកា បានបញ្ជាក់ថា ជំងឺមហារីកសុដន់ភាគច្រើនកើតលើស្ត្រីវ័យចាប់ពី៤០ឆ្នាំឡើងទៅ ហើយអាចព្យាបាលជា ប៉ុន្តែ អាស្រ័យលើទំហំនៃដុំសាច់និងដំណាក់កាលរបស់វា។   «ចំពោះជំងឺមហារីកសុដន់ យើងអាចព្យាបាលបាន ប្រសិនបើ ទំហំសាច់តូច យើងអាចព្យាបាលដោយការវះកាត់ដុំសាច់ចេញ ហើយសម្អាតដុំសាច់ និងកូនកណ្ដុរឱ្យស្អាត។ បើដុំសាច់ធំ ឬចូលដល់ដំណាក់ទី៣-៤ ត្រូវកាត់សុដន់ចេញ។ ម្យ៉ាងទៀត យើងមានវិធីព្យាបាលដោយប្រើវិទ្យុសាស្ត្រ, ព្យាបាលដោយគីមី និងការព្យាបាលដោយអរម៉ូន»។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិត ពុធនីកា ជំនាញសម្ភព និងរោគស្ត្រី នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ប្រាប់ពីវិធីព្យាបាលជំងឺមហារីកសុដន់៕
ភ្នំពេញ៖ មហារីកសុដន់ ជាជំងឺដែលកើតលើស្ត្រីច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីសុដន់ កើតឡើងដោយសារបម្រែបម្រួល និងការកើនឡើងនៃអរម៉ូនក្នុងខ្លួនរបស់ស្ត្រី ជាពិសេសនៅក្រពេញសុដន់។ កញ្ញាវេជ្ជបណ្ឌិតបានឱ្យដឹងថា បើទម្រង់សុដន់មានការប្រែប្រួល ក្បាលសុដន់ហូរទឹកឬឈាម និងមានដុំសាច់ ត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីតាមដានរកដុំមហារីកជាបន្ទាន់។ កញ្ញាវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺមហារីកសុដន់ អាចព្យាបាលជា តែអាស្រ័យទៅទំហំនៃដុំសាច់ និងដំណាក់កាលរបស់វា។
លទ្ធផលថ្មីមួយទៀតដែលចេញផ្សាយក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី១៣ ខែកញ្ញា បានបង្ហាញឲ្យឃើញពីការកើនឡើងចំនួនសិស្សដែលប្រឡងជាប់ពី៦៦,២១ភាគរយ ទៅ៦៧,០៧ភាគរយ។ លទ្ធផលថ្មីបានបង្ហាញថា សិស្សទទួលបាននិទ្ទេស A កើនពី ២៩០នាក់ទៅ ៤០៨នាក់ និទ្ទេស B កើនពី១៥៣២នាក់ទៅ ២២២២នាក់ និទ្ទេស C កើនពី៤៦៣១នាក់ទៅ៦០៤១នាក់ និទ្ទេស D កើនពី១៣ ៩៩៩នាក់ ទៅ១៥ ១៨០នាក់ រីឯនិទ្ទេស E ថយពី៥៤ ៦០៧នាក់ មក ៥២ ១៨៣នាក់។ ចំនួនបេក្ខជនប្រឡងជាប់ដែលត្រូវបានប្រកាសលើកដំបូងមាន៧៥ ០៥៩នាក់ ខណៈលទ្ធផលថ្មី មានរហូតដល់ទៅ៧៦ ០៣៤នាក់។ នេះមានន័យថា អ្នកធ្លាក់ចំនួន៩៧៥នាក់ ត្រូវជាប់ឡើងវិញ។ ក្រសួងអប់រំ ចាត់ចែងឲ្យមន្ទីររាជធានីខេត្ត ប្រកាសលទ្ធផលថ្មីនេះ នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា នេះ៕
កម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់ ដែលធ្វើឲ្យប៉ះពាល់បេក្ខជនថ្នាក់វិទ្យាសាស្ត្រជិត១០០០នាក់។ នេះបើតាមការរកឃើញរបស់គណៈកម្មការកោសល្យវិច័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០ ខែសីហា។
  ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។    ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។    បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាស៥ហើយកំពុងដំណើរការក្នុងនោះ មានស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ»។   ខណៈស្ពានអាកាសផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សីកែវ ទើបដំណើរការការដ្ឋានសាងសង់ អនាគាតស្ពានអាកាសមួយទៀតនៅរង្វង់មូលចោមចៅឈានជិតសម្រេចដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ ដោយនៅសល់តែប្រមាណ១០ភាគរយទៀតប៉ុណ្ណោះ៕   
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នេះ បើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយនៅផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលនឹងជួយសម្រួល ក៏ដូចជាការរំដោះការកកស្ទះចរាចរណ៍។
  ដ្បិតការជ្រើសរើសពូជសម្រាប់ដាំដុះ ជារឿងសំខាន់ ប៉ុន្តែកសិករក៏មិនត្រូវមើលរំលងការធ្វើអនាម័យដីចម្ការរបស់ខ្លួននោះឡើយ ក្រោយប្រមូលផល។ តាមក្រសួងកសិកម្ម កសិករគួរភ្ជួរដីហាលចោល ឲ្យបានច្រើនសារជាការល្អ ដើម្បីចៀសវាងជំងឺឆ្លង និងជាពិសេសបំផ្លាញ ប្រភពសត្វល្អិត ចង្រៃ ដែលជាភ្នាក់ងារចម្លងជំងឺ។    ក្នុងករណីដែលមានការបំផ្លាញធ្ងន់ធ្ងរពីសមាសភាពចង្រៃ ជាពិសេសជំងឺម៉ូសាអ៊ិក នៅរដូវបន្ទាប់នោះ កសិករគួរដាំដំណាំផ្សេងជំនួស ដូចជាសណ្ដែក ពោត ឬដំណាំផ្សេងៗវិញ។ បើអាចកសិករ មិនគួរដាំដំណាំដំឡូងមី ជាប់ៗគ្នាច្រើនឆ្នាំទេ ព្រោះនាំឲ្យបាត់បង់ជីជាតិដី និងអាចមានមេរោគ មានផ្សិតចង្រៃ និងសមាសភាពសត្វល្អិតចង្រៃ។ ចំពោះការប្រើប្រាស់ ថ្នាំពុលកសិកម្ម ជាជម្រើសចុងក្រោយ ប៉ុន្តែកសិករគួរពិភាក្សា ឬសុំយោបល់ពីមន្ត្រីជំនាញ ឬពីមន្ទីរជាមុនសិន។   ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញរបស់កម្ពុជា។ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ បញ្ជាក់ថាបច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមី ចំនួន៦៥៦,៨៦៨ហិកតា ដែលផ្តល់ទិន្នផលជាំមធ្យមជាង ១២លានតោន ក្នុងមួយឆ្នាំៗ៕      
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានណែនាំដល់កសិករឲ្យជ្រើសរើសពូជដំឡូងមី ដែលមានសុខភាព និងគុណភាពល្អ ធន់នឹងការប្រែប្រួល អាកាសធាតុ ធន់ជំងឺ និងសត្វល្អិតចង្រៃ ដើម្បីឲ្យបានទិន្នផលខ្ពស់។ បើតាមក្រសួងកសិកម្ម ពូជ KU៥០ និងពូជ ៨១ ជាជម្រើសដ៏ល្អសម្រាប់កសិករយកទៅដាំ ដែល ទិន្នផលខ្ពស់ គ្មានផ្ទុកជំងឺ និងជាពិសេសជំងឺ ម៉ូសាអ៊ិច។
លោក ហ៊ុយ ចិន ជាអតីតសិស្សពូកែមុខវិជ្ជាគណិត នៅវិទ្យាល័យសុខអានសំរោង បានចែករំលែកនូវបទពិសោធន៍ខ្លះៗរបស់លោក ដើម្បីលើកទឹកចិត្តបេក្ខជន ដែលនឹងត្រូវប្រឡងបាក់ឌុបនៅខែក្រោយ។ លោកថា បេក្ខជនទាំងអស់ ត្រូវតែថែទាំសុខភាពឱ្យល្អ ត្រូវតមអាហារណាដែលប៉ះពាល់ដល់សុខភាព ហើយមិនត្រូវនៅបន្តមើលមេរៀន រហូតដល់ថ្ងៃប្រឡងនោះទេ។ ក្នុងន័យនេះ លោកបញ្ជាក់ថា មុនថ្ងៃប្រឡងមួយថ្ងៃ និងអំឡុងពេលកំពុងប្រឡងនោះ បេក្ខជនទាំងអស់ ត្រូវធ្វើខ្លួនឱ្យសប្បាយ និងកុំធ្វើអារម្មណ៍ឱ្យតានតឹង បើទោះបីវិញ្ញាសាណាមួយធ្វើមិនបានល្អក៏ដោយ។   លោកបន្ថែមថា ពេលចូលទៅដល់ក្នុងបន្ទប់ប្រឡង បេក្ខជនត្រូវស្ដាប់តាមការណែនាំរបស់លោកគ្រូអ្នកគ្រូ និងអនុរក្សឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបង្កើតកំហុសក្នុងលក្ខខណ្ឌប្រឡង៕ លោក ហ៊ុយ ចិន ចែករំលែកពីបទសោធន៍ខ្លះៗ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចតទៅ៖    
សិស្សានុសិស្សថ្នាក់ទី១២ នឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥-៦ ធ្នូ។ ការរៀបចំឥរិយាបថ ត្រៀមខ្លួន និងចេះសមាធិសម្រួលអារម្មណ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់បេក្ខជននីមួយៗ ដើម្បីកុំឱ្យមានការភិតភ័យដែលនាំឱ្យពួកគេភ្លេចភ្លាំង ក្នុងការប្រឡង។
  កញ្ញា ហែម សុដាណេ គឺជាមនុស្សម្នាក់  ដែលស្ថិតក្នុងចំណោមអ្នកបរិស្ថានដ៏តិចតួចស្តួច   ស្តើងនៅកម្ពុជា។ ដាណេ កើតនៅខេត្តកំពង់ចាម តែបានរស់នៅរាជធានីភ្នំពេញតាំងពីអាយុ៥ឆ្នាំតាមឪពុកម្តាយ ដែលជាអាជីវករ។ តាំងតែពីតូចមក ដាណេ គឺរស់នៅដូចគេដូចឯង ពោលគឺរីករាយនឹងការប្រើប្រាស់ប្លាស្ទិក មិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន និងភាវរស់ដទៃទៀតនៅលើផែនដីឡើយ។ ប៉ុន្តែរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ដាណេ បានបោះបង់ចោលការប្រើប្រាស់ប្លាស្ទិកស្ទើរតែស្រុង បន្ទាប់ពីបានមើលភាពយន្តឯកសារ រឿង «Before the Flood» ដែលមានការចូលរួមសំដែងពីសំណាក់តារាភាពយន្តហូលីវូត Leonardo DiCaprio។ ភាពយន្តនេះ និយាយពីការប្រែប្រួលអាកាសធាតុ មូលហេតុ និងផលប៉ះពាល់ដល់បរិស្ថាន ដោយសារសកម្មភាពរបស់មនុស្ស។    ភាពយន្តឯកសារនេះហើយ ដែលបានផ្លាស់ប្តូររបៀបរបបរបស់នៅ របស់យុវតី ហែម សុដាណេ និងបានជំរុញឲ្យនាងចូលរួមជាមួយគម្រោង Eco Life Cambodia។ ហើយនៅក្នុងគម្រោងនេះ  នាងបានយល់ដឹងបន្ថែមទៀតពីសកម្មភាពរបស់មនុស្ស ដែលកំពុងតែបំផ្លាញបរិស្ថាន។ យុវតី ដែលទើបបញ្ចប់ការសិក្សាផ្នែក Business Administration វ័យ២១ឆ្នាំរូបនេះរៀបរាប់ថា៖ «ក្នុងរឿងហ្នឹងខ្ញុំបានយល់ដឹងច្រើន ពីបញ្ហាបរិស្ថានជុំវិញពិភពលោក ដែលត្រូវបានបំផ្លាញដោយសកម្មភាពធ្វើអាជីវកម្ម ដូចជាការយករ៉ែប្រេងកាត ការបំពុលបរិយាកាស ការកាប់ព្រៃឈើដើម្បីយកដីដាំដំណាំនៅប្រទេសនានាលើពិភពលោក។ នៅក្នុងរឿងដែរ ក៏ឃើញមានផលអវិជ្ជមានបណ្តើរៗហើយ គឺការកើនកម្តៅផែនដី, ទឹកកកនៅតំបន់ប៉ូលរលាយលឿន,ការលិចផ្លូវ ផ្ទះ នៅតំបន់ជាប់សមុទ្រ ហើយអាកាសធាតុក៏ចេះតែក្តៅទៅៗ»។    សុខចិត្តរស់នៅខុសពីគេ ដើម្បីបរិស្ថានបៃតង និងមិនចង់ឲ្យអ្នកជំនាន់ក្រោយបន្ទោស   តាំងតែពីនោះមក ដាណេ បានផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនស្ទើរទាំងស្រុង ពោលប្តូរពីយុវជនដែលស្រឡាញ់ពេញចិត្តនឹងការប្រើប្រាស់ប្លាស្ទិក មិនតិចជាង១០ ក្នុងមួយថ្ងៃ មកជាអ្នកគិតគូរពីបរិស្ថាន គិតពីរក្សាភាពបៃតងនៅក្នុងការរស់នៅ។ នាងរំឮកថា៖«មុនពេលចូលរួមជាសមាជិក Eco Life Cambodia ខ្ញុំសប្បាយនឹងប្រើប្លាស្ទិក។ មួយថ្ងៃទៅទិញកាហ្វេ ឬភេសជ្ជៈ ប្រើកែវប្លាស្ទិក ៤-៥ ប្រើទុយោ ៤-១០ ហើយទឹកអត់ច្រកខ្លួនឯងដែរ ទិញទឹកគេ។ បើទៅផ្សារទិញអីវ៉ាន់វិញ មានតែសុំថង់គេថែម។ ...ខ្ញុំដឹងទៀតថា រាល់ថ្ងៃមានថង់ប្លាស្ទិករាប់តោនត្រូវបានគេបោះចោលទៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាប៉ះពាល់យ៉ាងម៉េចខ្លះដល់សត្វសមុទ្រ? គឺវារងការគំរាមកំហែងពីប្លាស្ទិកមែនទែន។ ដូចសត្វអណ្តើក ជាប់កងប្លាស្ទិកពាក់កណ្តាលខ្លួន។ ស្រមៃថាខ្លួនជាប់អីចឹងដែរ។ ហើយសត្វភេ ជាប់សំណាញ់ ឬខ្សែអីចឹង។ ហើយមានបាឡែន ស្លាប់ដោយសារស៊ីប្លាស្ទិក ហើយដូចអណ្តើកជាប់ទុយោក្នុងច្រមុះ ហើយពេលក៏ដកទុយោនោះទៅមានឈាមមានអី។ ខ្ញុំឈឺចាប់ ដោយសារតែខ្ញុំជាមនុស្សដែលស្រឡាញ់ ហើយគោរពជីវិតសត្វ។ ខ្ញុំអត់ញ៉ាំសាច់សត្វទេ។ ខ្ញុំយល់ថា ខ្ញុំអត់បានសម្លាប់សត្វដោយផ្ទាល់ទេ ប៉ុន្តែគ្រាន់តែប្រើប្លាស្ទិកហ្នឹង ខ្ញុំគឺជាចំណែកមួយទៅសម្លាប់សត្វអស់ហ្នឹងដោយប្រយោល»។     ជារៀងរាល់ថ្ងៃ រៀងរាល់ពេលដាណេ ចាកចេញពីផ្ទះ នាងតែងតែយួរប្រអប់ដែកដាក់បាយ សម្លរ និងតែងច្រកទឹកដាក់ដបស្ពាយរណេងរណោងតាមខ្លួន។ ហើយ វានឹងក្លាយជាវត្ថុដែល ដាណេ ប្រើប្រាស់សម្រាប់ច្រកចំណីចំណុក និងបន្លែបង្ការនានាជំនួសប្រអប់ស្នោរ និងថង់ប្លាស្ទិក។ ដាណេ ប្រើប្រាស់គ្រឿងសម្អាង និងគ្រឿងថែរក្សាសម្រស់ស្ទើរសព្វមុខដែលផ្សំពីធម្មជាតិ និងដែលវេចខ្ចប់ពីក្រដាស ឬពីប្រអប់ដែលអាចប្រើប្រាស់បានច្រើនដង។   ដាណេ ដែលបានរស់នៅរបៀបនេះ តាំងតែពីចុងឆ្នាំ២០១៦មក  ពន្យល់ទៀតថា នាងសប្បាយចិត្ត ព្រោះនាងសម្រចចិត្តធ្វើសកម្មភាពដែលខុសពីគេនេះ ដើម្បីមិនចូលរួមបំផ្លាញបរិស្ថានឲ្យហិនហោចបន្ថែម។ ម្យ៉ាងទៀតអ្វីដែលនាង ភ័យខ្លាចនោះ គឺខ្លាចកូនចៅ និងមនុស្សជំនាន់ក្រោយស្តីបន្ទោស។ សុដាណេ ពន្យល់៖ «ខ្ញុំចង់ថែរក្សាសម្រស់អស់ហ្នឹង ឲ្យជំនាន់ក្រោយរបស់ខ្ញុំបានឃើញ ហើយឲ្យគាត់ឃើញស្អាតជាងហ្នឹងទៀត។ ឃើញបៃតងជាងហ្នឹង អត់មានសំរាម ហើយសត្វសមុទ្រអីហ្នឹង គឺរស់នៅសប្បាយ ជាងអ្វីដែលខ្ញុំឃើញសព្វថ្ងៃហ្នឹងទៀត។ ខ្ញុំស្រមៃថា បើជំនាន់ក្រោយ ប្រជាជនរស់នៅក្នុងផ្សែងពុលរាល់ថ្ងៃ ហើយអ្នកជំនាន់ក្រោយ ប្រាកដជាមើលត្រឡប់មកក្រោយវិញ ហើយថាបុព្វការីជនរបស់គាត់ ពិតជាអត់បានធ្វើអីមែនដើម្បីជំនាន់គាត់។ ធ្វើឲ្យជំនាន់គាត់កើតមកពិបាករស់នៅ»។   រងការចំអក មុនក្លាយជាគំរូអ្នកជុំវិញខ្លួនឲ្យរស់នៅបែបបៃតង    ក្លាយជាមនុស្សដែលខុសពីគេ នៅក្នុងសង្គម មិនមែនជារឿងងាយស្រួលឡើយ សម្រាប់សុដាណេ។ នៅពេលដែលដាណេ ស្ពាយរបស់រណេងរណោងតាមខ្លួន នាងធ្លាប់រងការសើចចំអកពីមិត្តភក្តិ។ ទន្ទឹមនឹងនេះ សាច់ញាតិចាស់ទុំ ក៏មិនយល់ស្រប ចំពោះការមិនបរិភោគសាច់សត្វរបស់នាងដែរ។ ប៉ុន្តែ សុដាណេ ថាការរិះគន់ដ៏តិចតួចនេះ មិនអាចប្តូរការគោរព ស្រឡាញ់ជីវិតសត្វ និងភពផែនដីរបស់ខ្លួនឡើយ។ សុដាណេរៀបរាប់ដូច្នេះ៖«មិត្តភក្តិ ពីដំបូងគាត់ឃើញខ្ញុំប្រើទុយោឫស្សី គាត់សើច ឃើញខ្ញុំស្ពាយអស់ហ្នឹងតាមខ្លួន គាត់សើចទៀត ហើយកាលពីឆ្នាំ២០១៧ហ្នឹង ខ្ញុំជិះកង់ទៅរៀនទៀត។ អ៊ីចឹងស្ពាយរបស់អស់ហ្នឹងរណេងរណោងតាមខ្លួន គាត់សើចមែនទែន។ ប៉ុន្តែក្រោយមកគាត់ចាប់ផ្តើម ធ្វើតាមខ្ញុំ»។   សម្រាប់សុដាណេ បើទោះជានាង មិនបានធ្វើឲ្យមានការផ្លាស់ប្តូរច្រើន នៅក្នុងសង្គម ប៉ុន្តែយ៉ាងហោចណាស់ នាងបានផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃអ្នកនៅជុំវិញខ្លួន ក្នុងការកាត់បន្ថយសំរាម ជាពិសេសប្លាស្ទិកតែម្តង ពោលគឺរស់នៅ បៃតង(Eco-Friendly)ដូចដែលនាងកំពុងរស់នៅដែរ។     សុដាណេ យល់ឃើញថា បច្ចុប្បន្នមានមនុស្ស បានចាប់ផ្តើមរស់នៅ បែបបៃតង(go green) ហើយនាងសង្ឃឹមថា ទៅអនាគត នឹងមានមនុស្សកាន់តែច្រើន គិត និងរស់នៅដូចនេះដែរ។ លើសពីនេះ សុដាណេ បានជំរុញឲ្យយុវជន ចាប់ផ្តើមដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់តំបន់ព្រៃភ្នំ ទៅរស់នៅជាមួយធម្មជាតិ ស្រាប់សំឡេងសត្វយំ ឬ ស្តាប់ទឹកជ្រោះ  ឲ្យបានមួយយប់ពីរយប់ នោះគេនឹងបានដឹងថា នៅក្នុងព្រៃស្ងប់សុខជាងនៅទីក្រុង ហើយដកដង្ហើមនៅក្នុងព្រៃភ្នំ ស្រស់ស្រាយជាងដកដង្ហើមនៅទីក្រុងដែរ។   សុដាណេ អះអាងថា ការធ្វើដូច្នេះ ក៏ជំរុញឲ្យពួកគេចាប់ផ្តើមយល់ពីសារៈប្រយោជន៍ជាក់ស្តែងរបស់បរិស្ថាន នៅក្នុងជីវិតរស់នៅ ហើយពួកគេនឹងចាប់ផ្តើមស្រឡាញ់ ថែរក្សាបរិស្ថានវិញ។ ដាណេ រៀបរាប់បន្ថែម៖ «ពេលដែលយើងអត់ ទាន់ស្រឡាញ់ពិតប្រាកដ យើងអត់អាចបោះបង់ប្លាស្ទិក ដើម្បីបរិស្ថានហ្នឹងទេ។ ទាល់តែយើងដូរចិត្ត ហើយយើងស្រឡាញ់។ ពេលដែលយើងស្រឡាញ់អ្វីមួយមែនទែន យើងច្បាស់ជាអាចផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃ ដើម្បីថែរក្សារបស់ដែលយើងស្រឡាញ់ហ្នឹងបាន»៕  
ភ្នំពេញ៖ កញ្ញា ហែម សុដាណេ ជាយុវតីវ័យក្មេងមួយរូប ដែលបានចាប់ផ្តើមរស់នៅបែបបៃតង និងស្ទើរតែមិនប្រើប្រាស់ប្លាស្ទិកសោះជារៀងរាល់ថ្ងៃ រយៈពេលជាង២ឆ្នាំមកហើយ។  ដាណេ ក៏ស្ថិតក្នុងចំណោមមនុស្សដ៏តិចតួច ដែលមិនបរិភោគសាច់សត្វផងដែរ។ មានវ័យ២១ឆ្នាំ ដាណេ បានផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួនស្ទើរទាំងស្រុង បន្ទាប់ពីបានមើលភាពយន្តឯកសារមួយដែលមានចំណងជើងថា«Before the Flood» ដែលមានការចូលរួមសំដែងពីតារាភាពយន្តហូលីវូត Leonardo DiCaprio។ ភាពយន្តនេះ និយាយពីការប្រែប្រួលអាកាសធាតុ មូលហេតុ និងផលប៉ះពាល់ដល់បរិស្ថាន ដោយសារសកម្មភាពរបស់មនុស្ស។ មិនត្រឹមតែបានផ្លាស់ប្តូររបៀបរស់នៅខ្លួនឯងតែម្នាក់នោះទេ ដាណេ ក៏បានជំរុញ ឲ្យអ្នកនៅជុំវិញខ្លួន គិតគូរដល់បរិស្ថាន និងរស់នៅបែបបៃតង់ដូចនាងដែរ។
ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតជាប្រវត្តិសាស្ត្រក្នុងទ្វីបអាស៊ី ឬ គេស្គាល់ថា ONE Championship(ONE) បានដំណើរការរហូតដល់ពេលនេះដោយសារតែស្ថាបនិក ប្រធាន និង ជានាយកប្រតិបត្តិ  Sityodtong។ ក្រៅពីចំការប្រកួតលំដាប់ពិភពលោកជាប្រចាំកាលមិនទាន់ Covid-19 រាលដាល ONE មានកម្មវិធីកម្សាន្តជាហូរហែ ហើយថ្មីៗនេះក៏បើកសម្ពោធហាងទំនិញអនឡាញ ONE.SHOP ផងដែរ។ យ៉ាងណាក្ដីក្រុមហ៊ុនកំពូលប្រចាំទ្វីបអាស៊ីមួយនេះអាចជោគជ័យទៅបានក៏ដោយសារធនធានមនុស្សស្នូលជាច្រើនរូប ដែលពួកគេពេញចិត្តនឹងធ្វើការឲ្យស្ថាប័ន ONE ក្រោមការគ្រប់គ្រង់របស់លោក Chatri Sityodtong។ បុគ្គលិកសំខាន់ៗដែលចូលរួមចំណែកមិនអាចខ្វះបាននោះមានដូចជាលោក Rich Franklin នាយកប្រតិបត្តិរបស់កម្មវិធី ONE Warrior Series,  Miesha Tate អនុប្រធាន ONE Championship, Niharika Singh ប្រធានផ្នែកផលិតផលឌីជីថល, និង Debbie Soon ប្រធានផ្នែកការច្នៃម៉ូដសម្លៀកបំពាក់។    លោក Rich Franklin បានបង្ហាញមោទនភាពយ៉ាងដូច្នេះ ៖«ការធ្វើការងារឲ្យ  Chatri ដាច់ខាតត្រូវតែហ្មត់ចត់។ យើងមានសេរីភាពក្នុងធ្វើការងារ។ យើងមានសេរីភាព១០០%  ប៉ុន្តែយើងក៏មានការទទួលខុសត្រូវ ១០០% ដូចគ្នាដែរសម្រាប់ក្រុមហ៊ុន។ ធ្វើការជាមួយ Chatri អ្នកនឹងក្លាយជាអ្នកផលិតកម្មវិធី និងមានគំនិតច្នៃប្រឌិតខ្ពស់។ ពីមុនខ្ញុំមិនដែលគិតថាខ្ញុំអាចធ្វើបានបែបនេះទេ។ តែឥឡូវខ្ញុំអាចគ្រប់គ្រងកម្មវិធីបានល្អ និងអាចស្វែងរកចំណុចខ្វះខាតដើម្បីបំពេញបន្ថែមហើយធ្វើកាន់តែល្អឡើងៗ។  Chatri ជះឥទ្ធិពលដល់ការងារដ៏ល្អរបស់ខ្ញុំខ្លាំងណាស់»។     ជាមួយគ្នានោះ Miesha Tate ក៏បញ្ចេញទស្សនៈថា៖«គាត់ផ្ដល់ការលើកទឹកចិត្ត ផ្ដល់ក្ដីស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅដល់កូនចៅគ្រប់ពេលវេលា។ នេះជាការជំរុញឲ្យសម្រេចកិច្ចការងារជាបន្តបន្ទាប់។ ធ្វើការជាមួយគាត់ គឺយើងរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច។ ប៉ុន្តែយើងត្រូវជឿជាក់លើសមត្ថភាពដើម្បីផ្ដល់ត្រលប់ទៅក្រុមហ៊ុនវិញ។ ខ្ញុំអាចនិយាយបានថាវាជាឱកាសដ៏ល្អមួយ និង ការដកស្រង់បទពិសោធន៍ដើម្បីរួមចំណែកជួយដល់ក្បាច់គុនជុំវិញពិភពលោក»។    ចំណែក Niharika Singh បង្ហាញមតិដូច្នេះ៖«វាពិតជាមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ខ្ញុំ។ គាត់មានភាពស្មោះត្រង់ក្នុងនាមជាអ្នកដឹកនាំហើយតែងតែគាំទ្ររាល់ភាពត្រឹមត្រូវ និងលើកទឹកចិត្តដល់អ្នកក្រោមបង្គាប់។ គាត់ជាមនុស្សអស្ចារ្យ និង អ្នកគំរូពូកែលើកទឹកចិត្តម្នាក់។ ខ្ញុំតែងតែប្រាប់មនុស្សនៅជុំវិញខ្លួនអំពី ONE Championship ដែលជាក្រុមហ៊ុនអាជីពដ៏ល្អមិនធ្លាប់ឃើញពីមុន»។    រីឯ Debbie Soon ក៏ប្រាប់អំពីភាពពេញចិត្តពេញថ្លើមដែរថា ៖«មកចូលរួមជាមួយ Chatri ធ្វើឲ្យជីវិតផ្លាស់ប្ដូរច្រើន។ គាត់បានលើកទឹកចិត្តខ្ញុំឲ្យធ្វើកិច្ចការដែលខ្ញុំមិននឹកស្មានដល់ថាអាចធ្វើបាន។ មួយទៀត ហេហេ !ពេលគាត់ខឹងគាត់ក៏មិនខ្លាចនឹងបង្ហាញដែរតែមិនយូរ។ ប៉ុន្តែខ្ញុំនៅតែសរសើរគាត់និងការងារម៉ឺងម៉ាត់របស់គាត់។ ខ្ញុំគិតថាអ្នករាល់គ្នាផ្ដល់មេរៀនដល់ខ្ញុំច្រើន ពួកគចង់បានលទ្ធផលថ្មី ហើយពួកគេបង្ហាត់ខ្ញុំឲ្យកាន់តែល្អជាងពីមុន។ យើងរួមគ្នាដើម្បីគោលដៅសម្រាប់ក្រុមហ៊ុនតែមួយ និងជឿជាក់លើក្រុមហ៊ុន»៕  
អត្ថបទ៖ ស៊ីធី
  វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង២ពាន់លានដូសត្រូវបានចាក់ឱ្យប្រជាជននៅបណ្តាប្រទេសទូទាំងពិភពលោក ក្នុងយុទ្ធនាការពន្លឿន ការរាលដាលជំងឺកូវីដ-១៩ ដែលកំពុងអុកឡុកខ្លាំង។   បើតាមតួលេខដែលប្រមូលដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៣ ខែមិថុនា វ៉ាក់សាំងយ៉ាងតិច ២,១០៩,៦៩៦,០២២ដូស ត្រូវបានចាក់នៅប្រទេស និងតំបន់ចំនួន២១៥ នៅលើពិភពលោក អំឡុង៦ខែការចាប់ផ្ដើមចាក់ដូសដំបូង។ វាជាចំនួនទាបមួយធៀបទៅនឹងចំនួនប្រជាជនសរុបនៅលើពិភពលោកដែលមានជាង៧ពាន់លាននាក់។     អ៊ីស្រាអែល ដែលចាប់ផ្ដើមយុទ្ធនាការផ្ដល់វ៉ាក់សាំងឱ្យប្រជាជនលឿនជាងគេ មានភាគរយប្រជាជនច្រើនជាងគេទទួលបានវ៉ាក់សាំងរួចរាល់។ មកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលប្រមាណ៦០ភាគរយទទួលបានវ៉ាក់សាំងពេញលេញ។ ចំណែកកាណាដា មានប្រជាជនយ៉ាងហោចណាស់៥៩ភាគរយ ទទួលបានវ៉ាក់សាំងមួយដូស តាមពីក្រោយដោយអង់គ្លេសដែលមាន៥៨,៣ភាគរយ ស៊ីលីមាន៥៦,៦ភាគរយ និងអាមេរិកមាន៥១ភាគរយ។   វ៉ាក់សាំង៦ដូសក្នុងចំណោម១០ដូស ត្រូវបានចាក់នៅប្រទេសមានប្រជាជនច្រើនជាងគេទាំងបី។ ប្រជាជនប្រមាណ៧០០លាននាក់ ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស ឯអាមេរិកមានជិត២៧០លាននាក់ និងឥណ្ឌាមាន២២១លានដូស។  អាមេរិក និងចិន ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារកូវីដ-១៩ ច្រើនជាងគេ ខណៈឥណ្ឌាផ្គត់ផ្គង់កម្មវិធី COVAX ។   បើតាម AFP នៅប្លុកសហភាពអឺរ៉ុប មនុស្សជិត៤នាក់ក្នុងចំណោម១០នាក់ ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស។ អាល្លឺម៉ង់ នាំមុខគេជាមួយអ្នកចាក់វ៉ាក់សាំងចំនួន៤៣,៦ភាគរយ អ៊ីតាលីមាន៤០ភាគរយ ឯបារាំង និងអេស្ប៉ាញមាន៣៩,៤ភាគរយដូចគ្នា។   ជាមួយគ្នានេះ មានតែ ៦ ប្រទេសប៉ុណ្ណោះនៅលើពិភពលោកដែលមិនទាន់ចាប់ផ្ដើមចាក់វ៉ាក់សាំងកុបង្ការជំងឺកូវីដ-១៩ រួមមាន កូរ៉េខាងជើង ហៃទី តង់សានី ឆាត ប៊ូរុនឌី និងអេរីត្រេ៕    
ដោយ ចាន់ ស៊ីណា
សិប្បកម្ម «កញ្ឆេរ» ដែលអ្នកភូមិអូរតូចហៅថា «លួរ» គឺធ្វើអំពីបន្ទះឫស្សី និងមាត់របស់វាវេញដោយដើមវល្លិផ្ដៅ ជាមុខរបរតជំនាន់មួយរបស់អ្នកភូមិអូរតូចប្រមាណជា ៣០០គ្រួសារ។ ប៉ុន្តែមកដល់សព្វថ្ងៃ នៅសល់ប្រមាណ ២០គ្រួសារប៉ុណ្ណោះ ដែលកំពុងបន្តប្រកបមុខរបរប្រពៃណីមួយនេះ ពីព្រោះគ្រួសារខ្លះបានសម្រេចចិត្តទៅធ្វើការរោងចក្រ និងខ្លះទៀតប្តូរទៅប្រកបមុខរបរ និងធ្វើការងារផ្សេងវិញ។   អ្នកស្រី ហួង ណាត ជាអ្នកត្បាញកញ្ឆេរម្នាក់នៅក្នុងភូមិអូរតូច បានបន្តអាជីវកម្មនេះពីដូនតារបស់អ្នកស្រីអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ស្រីវ័យ៤៤ឆ្នាំរូបនេះ បានទិញឫស្សី, វល្លិផ្ដៅ និងជួលអ្នកបិតបន្ទះឫស្សី៣នាក់ ដើម្បីឱ្យអ្នកស្រីយកមកត្បាញជាកញ្ឆេរ។ ក្នុងមួយថ្ងៃអ្នកស្រី ណាត អាចត្បាញកញ្ឆេរទាំងតូចទាំងធំបានចំនួន ១០ ដោយកញ្ឆេរធំមួយមានតម្លៃ ៤ម៉ឺនរៀល និងកញ្ឆេរតូចតម្លៃ ១ម៉ឺន១ពាន់រៀល។ អ្នកស្រី ហួង ណាត ប្រាប់ ThmeyThmey25 ថា ចំនួននេះ នៅតែមិនអាចបំពេញតម្រូវការរបស់ឈ្មួញដែលប្រមូលទិញយកទៅលក់បន្តបាននៅឡើយទេ។ ក្រោយផាត់ចំណាយថ្លៃទិញឫស្ស, វល្លិផ្តៅ និងជួលអ្នកបិតបន្ទះឫស្សីរួច អ្នកស្រី ហួង ណាត អាចចំណេញប្រាក់បានជាង ១លានរៀលក្នុងមួយខែ។ នេះបើទោះជា ពេលខ្លះប្តីរបស់អ្នកស្រី ចេញទៅកាប់ឫស្សីនៅឯតំបន់ភ្នំនៅទឹកឈូដោយខ្លួនឯងក៏ដោយ។ ទោះជាយ៉ាងណាក៏អ្នកស្រី ណាត មិនបោះបង់អាជីវកម្មមួយនេះចោលឡើយ ដោយអ្នកស្រីពន្យល់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនប្តូរមុខរបរធ្វើកញ្ឆេរនេះទេ ព្រោះមុខរបរនេះ ខ្ញុំអាចរកចំណូលបានច្រើនជាងធ្វើការងារឱ្យគេ»។   ម្យ៉ាងទៀតដោយមើលឃើញពីតម្រូវការរបស់អតិថិជននៅមានច្រើន ហើយអ្នកផ្គត់ផ្គង់កាន់តែថយចុះ បានធ្វើឱ្យស្ត្រីវ័យ៤៤ឆ្នាំរូបនេះចិញ្ចឹមចិត្តយ៉ាងដូច្នេះថា៖ «បើថ្ងៃណាមួយ ខ្ញុំមានប្រាក់ច្រើន ខ្ញុំនឹងបើកសិប្បកម្មនេះដោយខ្លួនឯង»។ បច្ចុប្បន្ន កញ្ឆេរ របស់អ្នកស្រី ណាត និងរបស់អ្នកភូមិអូរតូចប្រមាណ ២០គ្រួសារទៀត ត្រូវបានអ្នកស្រី កៅ សីហា តែម្នាក់ប៉ុណ្ណោះ ដែលជាឈ្មួញកណ្តាលរស់នៅក្នុងខេត្តកំពត ប្រមូលទិញក្នុងរយៈពេល២ថ្ងៃម្តង។ សម្រាប់កញ្ឆេរធំមួយ អ្នកស្រី កៅ សីហា ទិញក្នុងតម្លៃ ៤ម៉ឺនរៀល និងកញ្ឆេរតូចតម្លៃ ១ម៉ឺន១ពាន់រៀល។   អ្នកស្រី កៅ សីហា ត្រូវបន្តរង់ចាំប្រមូលទិញកញ្ឆេរទាំងតូចទាំងធំពីអ្នកភូមិអូរតូច ឃុំអណ្តូងខ្មែរ ស្រុកទឹកឈូ ខេត្តកំពត រហូតបានចំនួនប្រហែល ១ពាន់កញ្ឆេរ ទើបឈ្មួញកណ្តាលរូបនេះយកទៅលក់ឱ្យម៉ូយម្តងដែលពួកគេរង់ចាំនៅរាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្តនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។   ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕    
កំពត៖ សិប្បកម្មត្បាញ «កញ្ឆេរ» ជាមុខរបរប្រពៃណីរបស់អ្នកភូមិអូរតូច ឃុំអណ្តូងខ្មែរ ស្រុកទឹកឈូ។ ដើមឡើយនៅក្នុងភូមិអូរតូចនេះ មានប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ បានប្រកបមុខរបរត្បាញកញ្ឆេរនេះ។ បច្ចុប្បន្ន នៅសល់ប្រមាណ ២០គ្រួសារប៉ុណ្ណោះ ដែលកំពុងបន្តមុខរបរនេះពីដូនតារបស់ពួកគាត់។ កញ្ឆេរ ដែលសិប្បករ ២០គ្រួសារនេះបានផលិត មិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារទូទាំងប្រទេសកម្ពុជាឡើយ។
     In the article entitled with "'Gunboat diplomacy' does not promote peace", Liu said it is vital that countries outside the region come to recognize how important this is to all people, and contribute to the peace and stability of the South China Sea, rather than doing the opposite.      As asserting their nation's right to freedom of navigation has long been an excuse for certain Western politicians to "flex their military muscles by sending naval vessels to the South China Sea", the Chinese diplomat stressed that freedom of navigation in the South China Sea is already protected under international law.       "Every year, more than 100,000 merchant vessels, which between them account for one third of the world's seaborne trade, pass through the South China Sea. Never has any single one of them been interrupted or impeded," he said.      Citing the example that the majority of the goods traded between Britain and China, which last year topped 80 billion U.S. dollars for the first time, was shipped through the South China Sea, Liu said there can be no doubt that the South China Sea has the world's "busiest, safest and freest" shipping lanes.      "Those who keep calling 'freedom of navigation' in the South China Sea an issue are therefore, as a Chinese adage so aptly describes, 'worrying about troubles of their own imagination'," he wrote.      The situation in the South China Sea is not as unstable as is often claimed, the Chinese ambassador said, arguing that the only way to a proper settlement is through negotiation and consultation on the basis of the free will and sovereign equality of the parties concerned, which is exactly what China and other nations have been working towards.      He recalled that over the years, China and members of the Association of the Southeast Asian Nations (ASEAN) have been working actively to address the South China Sea issue, stressing that the relevant disputes have not affected the development of bilateral relations between China and other states in the region, but prompting the parties to sit down together and discuss plans to achieve stability and safeguard peace.      Liu denounced the behavior of other countries who choose to send warships on so-called "freedom of navigation" operations.      He said the South China Sea is more than three million square kilometers in area and has numerous shipping lanes. However, some still choose to steer their navy warships close to the waters adjacent to China's islands and reefs or even illegally enter China's territorial waters.      "These moves flagrantly infringe upon China's sovereignty and maritime rights, deliberately drive a wedge between China and its neighbors, and exacerbate regional tensions," he wrote.      "If these acts of gunboat diplomacy, motivated by a Cold War mentality, are not deliberate attempts to stir up trouble then I don't know what is. The world must say no to these hegemonic actions," said the diplomat, stressing that "freedom of navigation" is not a license to do whatever one wants.      "The UK plans to build a 'global Britain' after Brexit. My understanding of the word 'global' entails strategic thinking and a broad vision. It means active contribution to world peace and development, rather than the old-fashioned gunboat diplomacy," Liu said, suggesting that Britain should be able to make a choice that can stand the test of time as a country of vision and wisdom.   
   LONDON, March 20 (Xinhua) -- The South China Sea needs peace rather than conflict, stability rather than turbulence and it serves the interests of not only countries in the region but also all the countries in the world, Chinese Ambassador to Britain Liu Xiaoming said in a signed article published in The Daily Telegraph on Wednesday.
មេដឹកនាំទាំងពីរនាក់គ្រោងនឹងពិភាក្សាគ្នាទៅលើការគំរាមកំហែងភេរវកម្មនិងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសអាហ្វ្រិកដែលមានចំនួនប្រជាជនច្រើនបំផុតនេះ គឺដល់ទៅ២០០លាននាក់។ ប្រទេសនីហ្សេរីយ៉ាត្រូវបានញ៉ាំញីដោយក្រុមជ្រុលនិយម Boko Haram ដែលបានធ្វើការបះបោរកាលពី៩ឆ្នាំមុនដោយមានគោលបំណងបង្កើតរដ្ឋឥស្លាមមួយ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ហើយសិស្សស្រីរាប់រយនាក់ត្រូវបានចាប់ជំរិត ខណៈដែលក្រុមនេះត្រូវបានគេដឹងឮគ្រប់គ្នា ហើយបានរីកសាយដល់ប្រទេសជិតខាងទៀត និងបានបង្កឲ្យមានការគំរាមកំហែងខ្លាំងបំផុតទៅកាន់តំបន់ Sahel នៃអាហ្វ្រិកខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំមុន រដ្ឋបាលរបស់លោក ត្រាំ បានអនុម័តលក់យន្តហោះវាយប្រហារដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់និងសម្ភារៈដែលមានតម្លៃ៦០០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ប្រតិបត្តិការយោធានីហ្សេរីយ៉ាប្រឆាំងនឹងក្រុម Boko Haram និងក្រុមរដ្ឋឥស្លាម និងដើម្បីត្រួតពិនិត្យលើថ្នាំញៀន សព្វាវុធ និងការជួញដូរមនុស្សផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានផ្អាកក្រោមរដ្ឋបាលរបស់លោក អូបាម៉ា ស្របពេលដែលមានការព្រួយបារម្ភទៅលើការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ ខណៈដែលលោក Buhari ប្រឈមនឹងការបោះឆ្នោតកាន់តំណែងម្តងទៀត គេរំពឹងថា លោកនឹងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដើម្បីបំពេញទៅតាមការសន្យារបស់លោកក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថានឹងកម្ចាត់ក្រុម Boko Haram ឲ្យបាន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari គ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ ដែលនេះជាជំនួបលើកដំបូងបង្អស់របស់មេដឹកនាំអាហ្វ្រិកមកកាន់សេតវិមានរបស់លោក ត្រាំ។
  នៅត្រឹមការប្រកួតវគ្គទីមួយ ហុងគ្រី ដើមវគ្គហាក់បីជាមានការវាយសម្រុកខ្លាំងទៅលើស្វ៊ីស ប៉ុន្តែការសម្រុកសំដៅសំណាញ់ទីហាក់គ្មានប្រសិទ្ធិភាព។ ស្វ៊ីសបង្ហាញទម្រង់ទប់ទល់ នឹងវាយបកបានល្អ ដោយនៅត្រឹមនាទី១២ កីឡាករ Kwadwo Duah រកឱកាសស៊ុតគ្រាប់បើកឆាក ជាការបញ្ជូនកាត់ខ្សែការពារ ពីមិត្តរួមក្រុមបានយ៉ាងល្អ បើកការនាំមុខ ១-០។    ហៀបបញ្ចប់ការប្រកួតទៅហើយ ស្វ៊ីបន្ថែមឱកាសគ្រាប់បាល់នាំមុខ ដោយជាការស៊ុតពីសំណាក់កីឡាករ Michel Aebischer នាទី៤៥ ដើម្បីបញ្ចប់ការប្រកួតវគ្គទីមួយ នាំមុខលើហុងគ្រី លទ្ធផល ២-០ ប៉ុណ្ណោះអាសន្ន។   ចូលវគ្គទីពីរ ហុងគ្រី បន្តទម្រង់លេងវាយសម្រុកដូចកាលពីវគ្គទីមួយ ប៉ុន្តែស្វ៊ីស ហាក់បីជាចាប់ទម្រង់លេងក្រុមមួយនេះបាន ដែលធ្វើឱ្យកីឡាករតំបន់ប្រយុទ្ធហុងគ្រី ពិបាកក្នុងការស្វែងរកឱកាសស៊ុតសំដៅសំណាញ់ទីរបស់ស្វ៊ីស។   ការចញ្ចឹមចិត្តវាយសម្រុកសន្ធឹកសន្ធាប់លើស្វ៊ីស ធ្វើឱ្យហុងគ្រីនៅតែអាចស្វែងរកគ្រាប់បាល់តាម ១គ្រាប់ត្រឡប់មកវិញ ដោយជាការតែតបាល់យ៉ាងល្អរបស់កីឡាករ Bernabas Varga នាទី៦៦។ ស្វ៊ិសនៅតែធ្វើឱ្យអ្នកគាំទ្រមិនខកចិត្ត ដោយខ្លួនរកបានគ្រាប់ទី៣ បន្ថែមការនាំមុខ នឹងរក្សាភាគរយជ័យជម្នះកាន់តែខ្លាំង ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Breel Embolo នាទី ៩០+៣។ លទ្ធផល ៣-១ រក្សារហូតដល់ចប់ការប្រកួតពេញ ៩០នាទី ស្វ៊ីសចំណេញ ៣ពិន្ទុ ពីហុងគ្រី ដែលសម្រុកខ្លាំងតែគ្មានប្រសិទ្ធិភាព បានត្រឹមខកចិត្ត។   ស្វ៊ីសដណ្តើមបាន ៣ពិន្ទុ ពីការប្រកួតដំបូងរបស់ខ្លួន ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២ ពូល A ពីក្រោមម្ចាស់ផ្ទះអាល្លឺម៉ង់ រក្សាក្តីសង្ឃឹមច្រើនទៅកាន់វគ្គ ១៦ក្រុម ជាលើកទី៦ របស់ខ្លួនជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ Euro។ ហុងគ្រី ចាញ់ការប្រកួត ឈរនៅចំណាត់ថ្នាក់លេខ ៣ ហើយការប្រកួតក្រោយ ពួកគេត្រូវតទល់នឹងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ចំណែកស្វ៊ីស បន្តទៅប៉ះស្កុតឡែន៕  
ការប្រកួតជំនួបទី២ ព្រឹត្តិការណ៍ Euro 2024 ក្រុមជម្រើសជាតិស្វ៊ីស បង្ហាញទម្រង់លេងល្អប្លែកខុសពីពេលមុនៗ ដោយបំបាក់ក្រុមហុងគ្រី លទ្ធផល ៣-១ ជំនួបទី២ ពូល A ក្នុងកីឡដ្ឋាន RheinEnergie ទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៥ ខែមិថុនា។ ឈ្នះការប្រកួតជួយស្វ៊ីសចំណេញ ៣ពិន្ទុ បន្តប្រជែងដើម្បីស្វែងរកកៅអីវគ្គ ១៦ក្រុម ឈរពីក្រោមក្រុមកំពូលតារាងអាល្លឺម៉ង់។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានកំណត់យកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទនៃការបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ជា វ៉ាន់ដេត ឲ្យធ្វើជាតំណាងរាស្ត្រជំនួស សម្តេច សុខ អាន។ លោក បន្តថា ជានីតិវិធី ក្រោយរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរួចហើយ លោក ជា វ៉ាន់ដេត ត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង មុននឹងក្លាយជាតំណាងរាស្ត្រជាផ្លូវការ។ ក្រោយពីសម្តេច សុខ អាន ដែលជាតំណាងរាស្ត្រប្រចាំនៅមណ្ឌលខេត្តតាកែវ ទទួលមរណភាព គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជូនសំណើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំដាក់លោក ជា វ៉ាន់ដេត ជំនួស។ បន្ទាប់មក គ.ជ.ប ក៏បន្តបញ្ជូនសំណើនេះ ទៅកាន់រដ្ឋសភា ដើម្បីសុំឲ្យទទួលស្គាល់ លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រ ជំនួសសម្តេច សុខ អាន។ លោក ជា វ៉ាន់ដេត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ខេត្តតាកែវ គឺជាបេក្ខជនបម្រុងទីមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈរឈ្មោះនៅមណ្ឌលខេត្តតាកែវ សម្រាប់ការអណត្តិទី៥។ ក្រៅពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ជា វ៉ាន់ដេត របៀបវារៈមួយចំនួនទៀត ក៏នឹងត្រូវដាក់ជូនឲ្យកិច្ចប្រជុំពេញអង្គរដ្ឋសភា អនុម័ត ផងដែរ។ របៀបវារៈទាំងនោះ មានដូចជា របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាកន្លងមក និងសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ ជាដើម៕
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលស្គាល់លោក ជា វ៉ាន់ដេត ជាបេក្ខជនតំណាងរាស្ត្រ ជំនួសសម្តេច សុខ អាន ដែលទើបទទួលមរណភាព កាលពីខែមីនា ឆ្នាំ២០១៧។
  «កីឡាករ-កីឡាការិនី និងថ្នាលទាំងអស់ត្រូវបន្តស្វែងយល់បន្ថែមទៀតលើបច្ចេកទេសវិញ្ញាសាប្រកួតរបស់ខ្លួនដើម្បីលើកកម្ពស់សមត្ថភាពក្នុងការដណ្តើមជ័យលាភី ជូនជាតិរបស់យើង»។ លោក សាមឺឌី ស៊ីសុវឌ្ឍនា និយាយដូច្នេះ ក្រោយមើលឃើញកីឡាករ-កីឡាការិនីថ្នាលនៅមានចំនុចខ្វះខាត ជាពិសេសបច្ចេកទេស ដែលត្រូវពង្រឹងបន្ថែម សម្រាប់ការប្រកួតស៊ីហ្គេម និងការប្រកួតលើឆាកអន្តរជាតិនានា។    ក្រោយបញ្ចប់ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គេរកឃើញអត្តពលិកមកពីក្រសួងការពារជាតិទទួលបានមេដាយច្រើនជាងគេ ក្នុងចំណោមការចូលរួមពីបណ្តាលក្លិប-សមាគម ចំនួន២១។    ក្រសួងការពារជាតិឈរលេខ១ ក្នុងនោះមេដាយមាស១០ ប្រាក់៥ និងសំរិទ្ធ៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងនោះមេដាយមាស៦ ប្រាក់១ និងសំរឹទ្ធ៦ ខណៈក្លិបហនុមាន ឈរលេខ៣ ក្នុងនោះមេដាយមាស៥ ប្រាក់៩ និងសំរឹទ្ធ៨។   ចំណែកក្រសួងមហាផ្ទៃ ឈរលេខ៤ ក្នុងនោះមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៦ លេខ៥ បានទៅក្លិបរស្មីព្រះអាទិត្យ មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២ សាកលវិទ្យាល័យផារ៉ាហ្គន ឈរលេខ៦ មេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៦ និងលេខ៧ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេ មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១។   ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានកីឡាករ-កីឡាការិនី ២៤៨នាក់ មកពីបណ្តាលក្លិប-សមាគម ចំនួន២១ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕  
លោក សាមឺឌី ស៊ីសុវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាជំរុញឱ្យកីឡាករ-កីឡាការិនីពង្រឹងសមត្ថភាពបន្ថែម ពិសេសបច្ចេកទេស ដើម្បីបង្កើនលទ្ធភាពប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។ លោក ស៊ីសុវឌ្ឍនា លើកឡើងដូច្នេះក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែកុម្ភៈ នាសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយមើលឃើញភាពខ្វះខាតរបស់អត្តពលិក ស្របពេលព្រឹត្តិការណ៍ជិតមកដល់។
កាលពីថ្ងៃទី២០មិថុនា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលទៅជួបគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ។    ខ្លឹមសាររួម ដែលត្រូវបានតាក់តែងឡើងក្នុងសេចក្តីព្រាងវិសោធនកម្មខាងលើ គឺ អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោកលើកក្រោយឡើយ។ ការធ្វើវិសោធនកម្មច្បាប់នេះ ហាក់ដូចជា រុញអ្នកប្រឆាំងឲ្យទៅបោះឆ្នោតដែរ ពីព្រោះថា បើមិនទៅបោះឆ្នោត ពួកគេ នឹងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលក្រោយនោះទេ។     ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចាប់ផ្តើមរួមគ្នាសរសេរមាត្រាថ្មីនេះ ដាក់ចូលទៅក្នុងច្បាប់បោះឆ្នោតយ៉ាងឆាប់រហ័ស តាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេចប្រមុខរដ្ឋាភិបាល ប្រកាសជាសាធារណៈថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវរៀបចំឲ្យលឿន ដើម្បីក្លាយជាច្បាប់ឲ្យបានមុនការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។    ក្នុងការបោះឆ្នោតជាតិលើកទី៧ខាងមុខនេះ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ខ្លាំងក្លា។ ឯគណបក្សភ្លើងទៀន ដែលត្រូវចាត់ទុកជាគណបក្សជំទាស់លេចធ្លោជាងគេនោះ មិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដោយសារបាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ៕     
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត។ នេះបើតាមព័ត៌មានពីរដ្ឋសភា ដែលត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីមានការសម្រេចរបស់គណៈអចិន្រ្តៃយ៍រដ្ឋសភា តាមរយៈកិច្ចប្រជុំនាព្រឹកថ្ងៃទី២១មិថុនានេះ។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការយូណេស្កូកម្ពុជា បានបង្កើតកម្មវិធីសិក្សា អនឡាញ សម្រាប់យុវជនបញ្ចប់ថ្នាក់ទី៦ ដែលបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ។ កម្មវិធីបង្រៀនអនឡាញ (Online) នេះ ជ្រើសរើសគ្រូបង្រៀនចំនួន៩នាក់ ដែលអាចបង្រៀនសិស្សពីកម្រិតថ្នាក់ទី៧-ទី៩។ មុខវិជ្ជាដែលត្រូវជ្រើសរើស រួមមាន ភាសាខ្មែរ គណិតវិទ្យា អង់គ្លេស រូបវិទ្យា គីមីវិទ្យា កុំព្យូទ័រ មគ្គុទេសទេសចរណ៍ និងសហគ្រិនភាព។ លក្ខខណ្ឌនៃការជ្រើសរើស សម្រាប់គ្រូបង្រៀនដែលមានចំណាប់អារម្មណ៍បង្រៀន អនឡាញ (Online) ត្រូវមានចំណេះដឹងឯកទេសច្បាស់លាស់ មានជំនាញគរុកោសល្យមានទំនាក់ទំនងល្អ និងចេះពីរបៀបធ្វើកិច្ចតែងការបង្រៀន និងប្រើប្រាស់សម្ភារបង្រៀន។ ជាពិសេស មានជំនាញធ្វើបទបង្ហាញ តាមប្រព័ន្ធបច្ចេកវិទ្យា និងមានបទពិសោធន៍បង្រៀនយ៉ាងតិច៣ឆ្នាំ។ ម្យ៉ាងទៀត មិនតម្រូវថា គ្រូបង្រៀនទាំងអស់ ត្រូវតែបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត មកពីវិស័យរដ្ឋ និងឯកជននោះទេ។ សម្រាប់របៀបដាក់ពាក្យ បេក្ខជនជាគ្រូបង្រៀន ត្រូវថតជាវីដេអូខ្លី រយៈពេល១០នាទី អំពីសកម្មភាពបង្រៀនលើមុខវិជ្ជាឯកទេសណាមួយខាងលើ។ បន្ទាប់មកផ្ញើវីដេអូឃ្លីបនោះ តាមរយៈអ៊ីម៉ែល [email protected]។ គួរបញ្ជាក់ថា គ្រូបង្រៀនអនឡាញទាំងអស់ នឹងទទួលប្រាក់លើកទឹកចិត្តតាមម៉ោងបង្រៀនជាក់ស្តែង។ សម្រាប់កាលបរិច្ឆេទ ឈប់ទទួលពាក្យត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្រៀន Online លើកទី២  ដោយជ្រើសរើសគ្រូបង្រៀនមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា អង់គ្លេស រូបវិទ្យា គីមីវិទ្យា កុំព្យូទ័រ មគ្គុទេសទេសចរណ៍ និងសហគ្រិនភាព។ ការបង្រៀនតាមអនឡាញនេះ ជួយដល់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី៦ ហើយបោះបង់ការសិក្សានៅថ្នាក់បឋមភូមិ។
ក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«....៤០ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណានឹងស្មានដល់។ ....កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទក»។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា កម្ពុជា បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពយ៉ាងមុតមាំ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា កម្ពុជា មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករសង្គមនានា ហើយមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះ ទើបនឹងឆ្លងផុតពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ មេដឹកនាំកម្ពុជា អះអាងជាថ្មីថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ គឺជាង៧ភាគរយ នាពេលបច្ចុប្បន្ន៕
នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសនានាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូអភិវឌ្ឍដទៃទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីកាទទួលជោគជ័យក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ។
  ជប៉ុនគ្រោងវិនិយោគជាង ១៣ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ប្រទេសនានាភាគខាងត្បូងពិភពលោក (Global South) ដែលជាវិធានការមួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចដែលសម្បូរធនធាន។   រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura បានលើកឡើងថា ជប៉ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការគាំទ្រ និងការវិនិយោគ ដើម្បីស្វែងរកដំណោះស្រាយចំពោះសង្គម ដែលកំពុងប្រឈមមុខនឹងទីផ្សារ ដែលកំពុងរីកចម្រើន ដូចជាការកាត់បន្ថយការបំភាយកាបូន និងការលើកកម្ពស់ការជំរុញឌីជីថលនីយកម្ម។   លើសពីនេះ ជប៉ុននឹងពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការរុករករ៉ែនៅក្នុងទីក្រុង ការកែច្នៃឡើងវិញនូវសារធាតុរ៉ែសំខាន់ៗពីគ្រឿងអេឡិចត្រូនិក ដែលបោះបង់ចោល និងការផ្តល់សេវាសុខភាព និងការអប់រំដោយប្រើបច្ចេកវិទ្យាឌីជីថល។   ការវិនិយោគទាំងនេះ មានគោលបំណងលើកទឹកចិត្តដល់អាជីវកម្មថ្មីរបស់ជប៉ុន ឱ្យចូលទៅក្នុងបណ្តាប្រទេស Global South នៅតំបន់អាស៊ី អាហ្វ្រិក អាម៉េរិកឡាទីន និងអូសេអានី។   បច្ចុប្បន្ននេះ ជប៉ុនបានបង្កើតក្រុមប្រឹក្សាមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលកំពុងរៀបចំគោលនយោបាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំក្រោយ។   ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ជប៉ុនបានអញ្ជើញបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី កេនយ៉ា និងស៊ីលី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសឧស្សាហកម្ម (Group of Trade Ministers G7) នៅទីក្រុង Sakai នាថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែតុលា៕    
ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន បណ្តាក្រុមហ៊ុននានាគ្រោងវិនិយោគប្រហែល ២ទ្រីលានយ៉េន (១៣,៣ពាន់លានដុល្លារ) នៅប្រទេសនានាភាគខាងត្បូងពិភពលោក។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei ។
  «នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះមិនអាចធ្វើឲ្យប្រជាជនកម្ពុជាមានសំឡេង និងជម្រើស ក្នុងការកំណត់អនាគតនៃប្រទេសរបស់គេបាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកស្តីពីការបោះឆ្នោតនៅកម្ពុជា។   ជាមួយនឹងការវាយតម្លៃថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្មានភាពសេរី និងយុត្តិធម៌ សហរដ្ឋអាម៉េរិក បានបញ្ជាក់ពីការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលខ្លួនយល់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងសម្រេចផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។   បើតាមអ្នកនាំពាក្យការបរទេសអាម៉េរិក គណបក្សប្រជាជនកម្ពុជា ដែលត្រៀមបង្កើតរដ្ឋាភិបាលថ្មី មានឱកាសកែលម្អកិត្តិនាមរបស់ខ្លួនលើឆាកអន្តរជាតិ ដូចជា ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់   រដ្ឋាភិបាល ហើយអនុញ្ញាតឲ្យផ្នែកសារព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញ។   «សហរដ្ឋអាម៉េរិករីករាយនឹងបន្តភាពជាដៃគូ ជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្របំណងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពច្រើនឡើង ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Matthew Miller។   ផ្ទុយទៅវិញ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅភ្នំពេញ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃអាទិត្យ ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់។   នៅថ្ងៃទី២៤ ខែកក្កដា នេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសរសេរនៅលើ Twitter របស់ខ្លួនថា៖ «អបអរសាទរចំពោះប្រជាធិបតេយ្យនៅកម្ពុជា» ដោយលោកវាយតម្លៃពីការបោះឆ្នោតដោយសេរី និងឯករាជ្យ។ លោកបញ្ជាក់ថាតំណាងគណកម្មាធិការបោះឆ្នោតមជ្ឈិម សភាពលរដ្ឋនៃប្រទេសរុស្ស៊ី រួមទាំងស្ថានទូតរុស្ស៊ី មិនបានរកឃើញអំពើហិង្សាណាមួយកើតឡើងឡើយ។   យោងតាមលទ្ធផលបឋមក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈពីការបោះឆ្នោតដែលមានគណបក្ស១៨ចូលរួមប្រកួតប្រជែង និងមានអ្នកចូលរួមបោះឆ្នោតជាង៨,២លាននាក់ ដែលស្មើនឹង៨៤,៥៨ភាគរយនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត៕    
សហរដ្ឋអាម៉េរិកតាមរយៈអ្នកនាំពាក្យការបរទេសរបស់ខ្លួន បានវាយតម្លៃពីការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃអាទិត្យទី២៣ ខែកក្កដា ថា គ្មានភាពសេរី និងយុត្តិធម៌ ដោយសារតែមានការគំរាមកំហែង និងយាយីផ្សេងៗនៅមុនការបោះឆ្នោត តែឯកអគ្គរដ្ឋទូតរុស្ស៊ី មើលឃើញផ្ទុយពីនេះ ដោយបានកត់សម្គាល់ពីដំណើរការដ៏រលូន សេរី និងឯករាជ្យ។
«យើងមិនមែនទៅអ៊ីរ៉ាក់ដើម្បីតែនាំយកប្រជាធិបតេយ្យទៅឲ្យប្រជាជនអ៊ីរ៉ាក់ឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី ខុន ដូលីហ្សា រ៉ៃស៍ អតីតរដ្ឋមន្ត្រីការបរទេសនៃរដ្ឋការអតីតប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស ទៅកាន់ការជួបជុំមួយនៅឯវិទ្យាស្ថាន Brookings នៅថ្ងៃទី១១ ខែឧសភា។ លោកស្រីបន្តថា គោលដៅសំខាន់ គឺដើម្បីកម្ទេចការគំរាមកំហែងមកលើសន្តិសុខតំបន់ប៉ុណ្ណោះ ព្រោះរបបផ្ដាច់ការ សាដាម ហ៊ូសេន មានអាវុធបង្កមហន្តរាយមនុស្សជាតិ។ ត្រឡប់ទៅកាន់ឆ្នាំ២០០៣ ក្រោមលេសថារបប សាដាម ហ៊ូសេន មានអាវុប្រល័យលោក ហើយថែមទាំងសហការជាមួយក្រុមភេរវករទៀតនោះ លោក ប៊ូស ក៏ចេញបញ្ជាឲ្យកងទ័ពអាមេរិកវាយលុកអ៊ីរ៉ាក់តែម្ដង បើទោះជាក្រោយមកគេរកមិនឃើញភស្តុតាងអ្វីក៏ដោយ។ ជាង១០ឆ្នាំកន្លងទៅ អ៊ីរ៉ាក់ទាំងមូល កំពុងប្រឹងប្រែងរស់ឡើងវិញទាំងត្រដរ ក្រោយបែកបាក់ជាចម្រៀកដោយសារជម្លោះនិកាយសាសនា និងការលេចឡើងក្រុមរដ្ឋឥស្លាម។  បើតាមសារព័ត៌មាន RT លោកស្រី រ៉ៃស៍ ដែលធ្លាប់ជាអតីតទីប្រឹក្សាសន្តិសុខជាតិដែរនោះ និយាយថា អាមេរិកចង់ផ្ដួលរំលំលោក សាដាម ហ៊ូសេន ព្រោះគិតថាលោកមានអាវុធមហាប្រល័យ និងជាមេដឹកនាំផ្ដាច់ការដែលគំរាមសន្តិសុខតំបន់។ នេះមានន័យថា តាំងពីដើមទីមក អាមេរិកគ្មានបំណងសូម្បីបន្តិចក្នុងការសាបព្រោះប្រជាធិបតេយ្យនៅអ៊ីរ៉ាក់ឡើយ តែដើម្បីតែកម្ចាត់ការគំរាមមកលើតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ។ ករណីនេះ ក៏ដូចគ្នានឹងអ្វីដែលអាមេរិកធ្វើចំពោះអាហ្វហ្គានីស្ថានដែរ។ អាមេរិក លើកទ័ពចូលអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ ក្នុងគោលដៅផ្ដួលរបបដឹកនាំតាលីបង់ប៉ុណ្ណោះ ព្រោះពួកគេផ្ដល់ជម្រកឲ្យក្រុមភេរវករអាល់កៃដា មិនមែនប្រជាធិបតេយ្យអ្វីឡើយ។ ចំណែកលោកស្រី រ៉ៃស៍ វិញក៏អះអាងដែរថា លោកស្រីមិនដែលផ្ដល់យោបល់ឲ្យប្រធានាធិបតី ប៊ូស ប្រើកម្លាំងទ័ពដើម្បីសាបព្រោះប្រជាធិបតេយ្យនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានដែរ។ ដោយសារអន្តរាគមន៍យោធាអាមេរិកនៅអ៊ីរ៉ាក់ ឥឡូវនេះប្រជាជនអ៊ីរ៉ាក់កំពុងជួបបញ្ហាច្រើន ដែលបញ្ហាខ្លះមិនដែលកើតឡើងឡើយពេលលោក សាដាម ហ៊ូសេន កាន់អំណាច។ លោក ចន និចសុន (John Nixon) អតីតមន្ត្រី CIA ដែលសួរចម្លើយលោក សាដាម ហ៊ូសេន បាននិយាយថា ក្រុមរដ្ឋឥស្លាម មិនអាចកើតឡើងឡើយក្រោមការគ្រប់គ្រងរបស់លោក សាដាម ហើយក្រុមនេះ ក៏មិនអាចរីករាយនឹងជ័យជម្នះដូចសព្វថ្ងៃដែរ បើ សាដាម បន្តគ្រប់គ្រងអ៊ីរ៉ាក់នោះ៕
អតីតមន្ត្រីជាន់ខ្ពស់រដ្ឋបាលប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស (George W. Bush) និយាយថា គោលដៅសំខាន់របស់អាមេរិកក្នុងការឈ្លានពានអ៊ីរ៉ាក់ គឺមិនមែនដើម្បីប្រជាធិបតេយ្យឡើយ។ លោកស្រី ខុនដូលីហ្សា រ៉ៃស៍ (Condoleezza Rice) អតីតរដ្ឋមន្ត្រីការបរទេសរបស់រដ្ឋការលោក ប៊ូស និយាយថា ទ័ពអាមេរិកវាយលុកអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ គឺដើម្បីផ្ដួលរំលំរបបដឹកនាំលោកសាដាម ហ៊ូសេន (Saddam Hussein) ដែលជាការគំរាមសម្រាប់តំបន់ប៉ុណ្ណោះ។
  ភ្នំពេញ៖ ប្រទេសចិន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣០កន្លែង សម្រាប់មន្ត្រីរាជការបរទេស និងកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យ Tongji ក្នុងឆ្នាំសិក្សា២០២២-២០២៣។ រីឯ សាកលវិទ្យាល័យ Uppsala នៃប្រទេសថៃ ក៏ផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៥កន្លែងដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា សម្រាប់ឆ្នាំ២០២២។   ចិន  និងថៃ ផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់មន្ត្រីរាជនិងនិស្សិតកម្ពុជា ចំនួន៣៥កន្លែង ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍របស់ប្រទេសចិន សិក្សាលើ ជំនាញការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីវភាព និងជំនាញសិក្សាជាភាសាអង់គ្លេស រយៈពេល២ឆ្នាំ។ ដោយឡែក អាហារូបករណ៍ថ្នាក់បណ្ឌិត ដែលផ្ដល់ដោយថៃ   សិក្សាលើមុខជំនាញ គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា។   ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ លើអាហារូបករណ៍នៅប្រទេសចិន អាចដាក់ពាក្យស្នើសុំតាមរយៈ https://www.campuschina.org https://studyinchina.csc.edu.cn/#/login និង https://study-info.tongji.edu.cn/ រួចផ្ញើទៅកាន់អ៊ីម៉ែល៖ [email protected] ។ បេក្ខជន អាចផ្ញើឯកសារទៅកាន់ការិយាល័យពាណិជ្ជកម្មរបស់ ស្ថានទូតចិនប្រចាំកម្ពុជា មុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។   រីឯ បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍បរិញ្ញាប័ត្រជាន់ខ្ពស់នីថៃ អាចដាក់ពាក្យស្នើសុំ អាហារូបករណ៍ ទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា មុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://nriis.nrct.go.th ឬ តាមរយៈ https://tica-thaigov.mfa.go.th ៕    
ដោយ៖ ហេង ស្រីលីន
ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនមក ផលិតផលកសិកម្មសំខាន់មានគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីសម្រាប់ដាំដំណាំជាដើម បានកើនឡើងតម្លៃយ៉ាងគំហុកជុំវិញពិភពលោក ដោយសារតែវិបត្តិនៅអ៊ុយក្រែនដែលជាប្រទេសនាំចេញដ៏សំខាន់។   ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃទី១៩ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានទទូចឱ្យរុស្ស៊ីបញ្ឈប់ការបិទច្រកកំពង់ផែរបស់អ៊ុយក្រែនដើម្បីអនុញ្ញាតឱ្យមានការនាំចេញទំនិញដែលបានរក្សាទុកក្នុងកំពង់ផែនោះ។ បើតាមលោក ប្លីងខិន  មូស្គូប្រហែលគិតថាការប្រើប្រាស់យុទ្ធសាស្រ្តបិទស្បៀងរបស់អ៊ុយក្រែន អាចជាអាវុធជួយសម្រេចការឈ្លានពានរបនិងបំបាក់ស្មារតីរបស់ប្រជាជនអ៊ុយក្រែន។    យ៉ាងណាមិញ ការផ្គត់ផ្គត់ស្បៀងអាហារសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀតជុំវិញពិភពលោក កំពុងត្រូវបានយោធារុស្ស៊ីបិទខ្ទប់។ នេះបើតាមលោក ប្លីងខិន។   ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vissaily Nebenzia បានថ្លែងថា ជារឿងមិនពិតទេដែលត្រូវស្តីបន្ទោសរុស្ស៊ីលើវិបត្តិស្បៀងពិភពលោកដែលបានកើតឡើងអស់ពេលប៉ុន្មានឆ្នាំមកហើយនោះ។ លោកនិយាយការពារថា យោធារុស្ស៊ីបានព្យាយាមជាច្រើនដងដើម្បីបើកច្រកសុវត្ថិភាពសម្រាប់នាវាដឹកទំនិញ។ លោក Nebenzia ក៏ស្តីបន្ទោសទណ្ឌកម្មលោកខាងលិច ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ការនាំចេញស្បៀងនិងជីរបស់រុស្ស៊ី។   តបការលើកឡើងរបស់អ្នកការទូតរុស្ស៊ី លោក ប្លីងខិន លើកឡើងវិញថា រុស្ស៊ីបានបិទខ្ទប់ផលិតផលគ្រាប់ធញ្ញជាតិប្រមាណ២០លានតោននៅឃ្លាំងស្តុកទុកក្រោមដីនៅអ៊ុយក្រែន ស្របពេលការផ្គត់ផ្គង់ស្បៀងធ្លាក់ចុះ និងតម្លៃក៏ហក់ឡើងដែរនោះ។   មុនការឈ្លានពានរបស់រុស្ស៊ី ទំហំការនាំចេញផលិតផលស្រូវសាលីរបស់រុស្ស៊ីនិងអ៊ុយក្រែនរួមបញ្ចូលគ្នាស្មើនឹងមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីរបស់ពិភពលោក។ អ៊ុយក្រែន ជាប្រទេសដែលនាំចេញផលិតផលពោត គ្រាប់ធញ្ញជាតិ (Barley) និងប្រេងផ្កាឈូករ័ត្ន ។ចំណែក រុស្ស៊ីនិងសម្ព័ន្ធមិត្តបេឡារុស ជាប្រទេសដែលនាំចេញប្រមាណ៤០ភាគរយនៃជីប៉ូតាសនិងប្រភេទជីដាក់ដំណាំលើទីផ្សារពិភពលោក៕  
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៩ ខែឧសភា បានចោទរុស្ស៊ីថា បានប្រើប្រាស់ស្បៀងអាហាររបស់អ៊ុយក្រែនជាចំណាប់ខ្មាំងដើម្បីគាបសង្កត់ប្រជាជនអ៊ុយក្រែន។ ថ្លែងពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ប្រមុខការទូតអាម៉េរិក សង្កត់ធ្ងន់ថា សកម្មភាពរុស្ស៊ីមិនត្រឹមតែប៉ះពាល់ប្រជាជនអ៊ុយក្រែនឡើយ ប៉ុន្តែក៏ជះផលវិបាកដល់ប្រជាជនរាប់លានផ្សេងទៀតជុំវិញពិភពលោកដែលពឹងផ្អែកលើការនាំចេញទំនិញរបស់អ៊ុយក្រែនដែរ។ រុស្ស៊ីច្រានចោលការលើកឡើងនេះ។
  ក្នុងថ្ងៃជាមួយគ្នានេះ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានឈ្នះមេដាយមាស១គ្រឿង ក្នុងទម្ងន់ ១២៥គីឡូក្រាម ក្រោយឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ។    ចំបាប់កម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែឧសភា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ កម្ពុជា ឈ្នះបានមេដាយមាសចំនួន១ មួយគ្រឿង  និងសំរិទ្ធ៣គ្រឿង។  
កីឡាករ សឿន សុភាស់ ប្រកួតចាញ់ម្ចាស់ផ្ទះវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទំម្ងន់ ៥៧គីឡូក្រាម វិញ្ញាសា Free Style នាថ្ងៃទី១៩ ខែឧសភា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅ Gia Lam Gymnasium។
ប្រធានក្លិបភាគច្រើននៅលីកកំពូលអង់គ្លេស បានត្អូញត្អែរថាការទិញដូរកីឡាករអំឡុងពេលបើករដូវកាល គឺធ្វើឲ្យមានការរំខានដល់ក្រុម និងការត្រៀមលក្ខណសម្រាប់ការប្រកួតរបស់ពួកគេ។ បើតាម BBC ចុះផ្សាយ ចាប់ពីរដូវកាល ២០១៨-២០១៩ តទៅទ្វារដោះដូរកីឡាករនឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១៧:០០ នាទី [ម៉ោងនៅអង់គ្លេស] ពោលគឺមុនពេលការប្រកួតដណ្តើមពាន Premier League ចាប់ផ្តើម។ នេះមានន័យថាក្នុងចំណោមលីកទាំងអស់តំបន់អឺរ៉ុប អង់គ្លេសគឺជាលីកដំបូងគេ ដែលយល់ព្រមបោះបង់ចោល កាលបិទទ្វារដោះដូរកីឡាករនៅថ្ងៃទី ៣១ ខែសីហាដូចរៀងរាល់ឆ្នាំ ប៉ុន្តែពួកគេនៅតែអាចលក់កីឡាករទៅកាន់ក្លិបនៅលីកដទៃបានដរដែលនៅពេលទីផ្សារដោះដូរនៅដំណើរការធម្មតា។ យ៉ាងណា ក្នុងចំណោមក្លិបទាំង២០នៅលីកកំពូលអង់គ្លេស មាន១៤ក្រុមដែលបោះឆ្នោតគាំទ្រឲ្យមានាការផ្លាស់ប្តូរនេះ ខណៈ ៥ក្រុមបដិសេធ និង១ក្រុមទៀតសម្រេចមិនចូលរួមបោះឆ្នោត។ ក្លិបទាំង ៥ដែលបោះមិនគាំទ្រ រួមមាន Manchester City, Manchester United, Crystal Palace, Watford និង Swansea City ។ ការបោះឆ្នោតប្រឆាំងរបស់ក្លិបរហស្សនាមបិសាចក្រហម ហាក់ផ្ទុយពីបំណងរបស់លោក Jose Mourinho ដែលបានលើកឡើងកាលពីខែមុនថាលោក «ចង់ឲ្យទីផ្សារដោះដូរបិទទ្វារកាន់តែឆាប់កាន់តែល្អ តាមដែលអាចធ្វើទៅបាន»៕
ក្លិបបាល់ទាត់នៃក្របខណ្ឌកំពូលអង់គ្លេស Premier League បានបោះឆ្នោតគាំទ្រឲ្យបិទទ្វារទីផ្សារទិញដោះដូរកីឡាករឲ្យបានមុនពេលបើករដូវកាល គិតចាប់ពីឆ្នាំក្រោយទៅ។
  ចាប់តាំងតែពីពាក់កណ្តាលខែមីនាមក អាល្លឺម៉ងបានដាក់ចេញវិធានការរឹតត្បិតយ៉ាងតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ ការរឹតត្បិត រួមផ្សំជាមួយប្រព័ន្ទសុខាភិបាលល្អ និងការធ្វើតេស្តទ្រង់ទ្រាយធំ មួយផ្នែកធ្វើឲ្យអាល្លឺម៉ង់អាចទប់ទល់នឹងជំងឺCOVID-19 ប្រសើរជាងប្រទេសផ្សេងដូចជាអាមេរិក អង់គ្លេស និងអ៊ីតាលី។   ការបន្ធូរបន្ថយការរឹតបន្តឹងក៏ចាប់ផ្ដើមបណ្ដើរៗ។ ក្នុងការបន្ធូរការរឹតបន្តឹងដែលចាប់ផ្ដើមពីថ្ងៃទី៤ ខែឧសភា  រដ្ឋទាំង១៦ របស់អាល្លឺម៉ង់ កំពុងរៀបចំផែនការបើករង្គសាល និងភោជនីយដ្ឋានឡើងវិញ ក៏ដូចជាអនុញ្ញាតឲ្យមានសកម្មភាពកីឡាមួយចំនួន។ យ៉ាងណាមិញ  ការពាក់ម៉ាសនៅពេលទិញទំនិញ និងកន្លែងធ្វើដំណើរសាធារណៈ ក៏ដូចជាការរក្សាគម្លាត១,៥ម៉ែត្រពីគ្នា នឹងត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី១០ ខែឧសភា។    ប៉ុន្តែសកម្មភាពកីឡា និងការប្រមូលផ្ដុំមនុស្សច្រើន អាចនឹងត្រូវរង់ចាំសិន។ អ្នកស្រី អែនជែឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់និយាយថា សកម្មភាពប្រមូលផ្តុំដូចជាព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំ និងការប្រគុំតន្ត្រី នឹងមិនអាចកើតមានមុនថ្ងៃទី៣១ ខែសីហាឡើយ។   អ្នកស្រី មឺហ្គែល ក៏ព្រមានផងដែថា ហានិភ័យនៃការផ្ទុះឆ្លងថ្មីអាចនឹងកើតឡើង ប្រសិនមនុស្សគ្រប់គ្នាលែងប្រុងប្រយ័ត្ន និងភ្លេចអនុវត្តគម្លាតសុវត្ថិភាព។ លោកស្រីនិយាយថា ៖«យើងត្រូវធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លង»។   ប្រជាជនអាល្លឺម៉ង់ រំពឹងថា អាចត្រឡប់ទៅរស់នៅក្នុងស្ថានភាពធម្មតាវិញក្នុងអំឡុងរដូវស្លឹកឈើជ្រុះ ដោយរក្សាចំនួនអ្នកឆ្លងក្រោម ១,៥០០នាក់ក្នុងមួយថ្ងៃ។ នៅពេលមានការផ្ទុះឆ្លងក្នុងខែមេសា អាល្លឺម៉ង់មានករណីឆ្លងជា៦,០០០នាក់ក្នុងមួយថ្ងៃឯណោះ។   គួរបញ្ជាក់ផងដែរថា អាល្លឺម៉ង់ជាប្រទេសដែលមានចំនួនអ្នកឆ្លងលំដាប់ទី៦ ដោយករណីឆ្លងមាន១៦៣,០០៩ ករណី និងស្លាប់ចំនួន៦,៦២៣នាក់។ ចំនួនអ្នកស្លាប់នៅអាល្លឺម៉ង់មានត្រឹមតែ១ភាគ៤ នៃចំនួនអ្នកស្លាប់នៅបារាំង ឫអង់គ្លេស៕
អាល្លឺម៉ង នឹងបន្ទូរបន្ថយការរឹតបន្តឹងវិធានការដើម្បីបង្ការជំងឺ COVID-19 ដោយអនុញ្ញាតឲ្យបើកឡើងវិញនូវកន្លែងកំសាន្ត សារមន្ទីរ វិហារសាសនា ក៏ដូចជាហាងលក់ទំនិញតូចៗចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៅ រីឯការបើកសាលារៀន និងព្រឹត្តិការណ៍កីឡានានានឹងសម្រេចនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
មូលហេតុដែលក្រសួងការងារ សម្រេចឱ្យកម្មករទាំងនោះ ផ្ទេរការធ្វើចត្តាឡីស័ក ពីវិទ្យាល័យជម្ពូវ័ន្ត ទៅនៅក្នុងផ្ទះវិញនេះ ដោយសារតែពួកគេ ស្ថិតនៅក្នុងករណីសង្ស័យប្រយោលប៉ុណ្ណោះ។ មានន័យថា កម្មករទាំង៣៨នាក់នេះ គឺជាអ្នកដំណើរមកជាមួយកម្មករ១៨នាក់ទៀត ដែលត្រូវបានយកសំណាកទៅធ្វើតេស្ត ហើយកំពុងស្ថិតនៅក្រោមការតាមដានសុខភាពអគារចត្តាឡីស័កក្នុងកម្រិត២(មួយបន្ទប់ នៅតែមួយនាក់) នៃវិទ្យាល័យជម្ពូរវ័ន្តនេះ។   បើតាមក្រសួងការងារ សំណាកកម្មករ១៨នាក់ទៀត ដែលត្រូវបានយកទៅធ្វើតេស្តនោះ ចេញលទ្ធផលមកអវិជ្ជមាន ប៉ុន្តែក្រសួងត្រូវការធ្វើតេស្តជាលើកទី២ ម្ដងទៀត។   គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី២១ មេសា កម្មករ-កម្មការិនី ជិត១៥០០នាក់ ដែលត្រូវបានពិនិត្យសុខភាព និងដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពិនិត្យសុខភាពរកCOVID-19 ។ ក្នុងនោះសំណាកកម្មករចំនួន៤៤នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តរកCOVID-19 បន្ត។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។   ក្រសួងការងារ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញសុខាភិបាល បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ កន្លែង ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។ ក្នុងចំណោមកម្មកររោងចក្រជិត១៥០០នាក់ មានកម្មករ៤៤នាក់ ដែលត្រូវដាក់ឱ្យនៅដោយឡែកកម្រិត២ (ក្នុងមួយបន្ទប់អាចរស់នៅបានតែ១នាក់ប៉ុណ្ណោះ )នៃវិទ្យាល័យជម្ពូរវ័ន្ត ។ ក្រៅពីនេះ កម្មករជាង១៣៧៣នាក់ទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ៕
ភ្នំពេញ៖ កម្មករ៣៨នាក់ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកអស់រយៈពេល១២ម៉ោង នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន (វិទ្យាល័យជម្ពូរវ័ន្ត) ត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែពួកគេត្រូវបន្តចត្តាឡីស័កខ្លួនឯង នៅតាមផ្ទះរៀងខ្លួន។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  ឥឡូវនេះអតិថិជនរបស់ធនាគារ ឈីហ្វ អាចសងប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់វីង។    ភាពជាដៃគូនេះផ្តល់សេរីភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថាជានៅតំបន់ដាច់ស្រយាលប្រទេសកម្ពុជាក៏ដោយ អាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។ អតិថិជនក៏អាចសងប្រាក់កម្ចីតាមរយៈ កម្មវិធីស្មាតហ្វូនវីង ដ៏មានភាពច្នៃប្រឌិតដោយគ្រាន់តែចុចពីរ ឬ បីដង លើទូរស័ព្ទដៃរបស់ពួកគាត់តែប៉ុណ្ណោះ។ លើសពីនេះផងដែរ អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ក៏អាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈ ប្រព័ន្ធបាគង ទៅប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីង ផងដែរ។លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា៖ «ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ ធនាគារពាណិជ្ជ ឈីហ្វ បន្តបេសកកម្មរបស់យើងក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏ងាយស្រួល។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការកែលម្អសេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍របស់យើង»។   វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែងអស់រយៈពេលជាង១២ឆ្នាំមកហើយ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការទទួលបានសេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាព រហ័ស ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកំពស់ជីវភាពប្រចាំថ្ងៃ របស់ប្រជាជន។   ការប្តេជ្ញាចិត្តរបស់វីង ក្នុងការផ្តល់សិទ្ធអំណាចផ្នែកបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេអាច មានបណ្តាញភ្នាក់ងារវីង កាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរនៃកម្មវិធីស្មាតហ្វូនវីង។   ចំណុចសំខាន់នៃភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺជាការចែករំលែកចក្ខុវិស័យរួមគ្នាមួយក្នុងការប្រើប្រាស់សមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជានៅទូទាំងប្រទេស។   លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារពាណិជ្ជឈីហ្វ ក្នុងការធ្វើឲ្យផលិតផលរបស់យើងប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលកំពុងកើនឡើង ដូច្នេះអតិថិជនអាចផ្តោតលើកំណើនអាជីវកម្មរបស់ពួកគេ ។ អតិថិជនរបស់ធនាគារពាណិជ្ជឈីហ្វ នឹងរីករាយនូវជម្រើសថ្មី ដែលអនុញ្ញាតឲ្យពួកគេបង់ប្រាក់កម្ចីរបស់ពួកគេដោយមិនចាំបាច់ទៅដល់ការិយាល័យរបស់ធនាគារពាណិជ្ជ ឈីហ្វ នោះទេ»។   ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសម្លឹងឃើញពីការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នមានទ្រព្យសកម្មសរុបមានចំនួនជាង ១៤៣លានដុល្លារគិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបុគ្គលិកសរុបជាង ១៤០នាក់។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនជាដៃគូយូរអង្វែង ដែលអាចធ្វើអោយធនាគារយើង នៅតែបន្តរីកចម្រើនទៅមុខជាលំដាប់។   ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្រើប្រាស់គំរូអាជីវកម្ម ធ្វើជាមូលដ្ឋានីយកម្ម និងអភិវឌ្ឍន៍ដែលសក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន នៅក្នុងប្រទេសកម្ពុជា។ យើងមិនត្រឹមតែធ្វើការយ៉ាងសកម្មដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតនូវផលិតផលដែលមានស្រាប់របស់យើងប៉ុណ្ណោះទេ ព្រមទាំង ណែនាំផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើងជាលំដាប់។   CHIEF GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង ដែលបានពង្រីកសក្តានុពលរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រកាន់ខ្ជាប់នូវជំនឿ នៃការអនុវត្តក្រមសីលធម៌ និងការវិនិយោគដោយភាពប្រយ័ត្នប្រយែង។ យើងបានបន្តដំណើរទៅមុខដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យបេសកកម្មគោលដៅ និងទស្សនវិស័យរបស់យើង និងផ្តល់សេវាដល់អតិថិជនរបស់យើងអោយកាន់តែប្រសើរឡើងជាងមុនដើម្បីទទួលបានលទ្ធផលល្អ។ ជោគជ័យរបស់យើងត្រូវបានគេសន្មត់ថាជាស្មារតីក្រុមខ្លាំងជាមួយនឹងចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។ យើងសូមណែនាំឲ្យលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើង www.chiefbank.com.kh និងទាញយកកម្មវិធីទូរស័ព្ទចល័ត (CHIEF Mobile App) ឬមកកាន់សាខាណាមួយរបស់ធនាគារពាណិជ្ជ ឈីហ្វ អតិថិជននឹងទទួលបាននូវសេវាកម្មដ៏ល្អពីបុគ្គលិកដែលរងចាំផ្តល់សេវាជូនលោកអ្នក៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ថ្ងៃទី២១ ខែមករាឆ្នាំ ២០២១ - ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយ មានអាយុកាលជាង៤១ឆ្នាំ ជាមួយនឹងអាជីវកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប បានប្រកាសភាពជាដៃគូថ្មីមួយដែលនឹងអនុញ្ញាតឲ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។
  ព្រឹត្តិការណ៍ដ៏រំភើប ដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឺជាផ្នែកមួយ នៃយុទ្ធនាការឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកល ដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គល ឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួន ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករ ទទួលបាននូវភាពរីករាយ ជាមួយនឹងការសម្ដែងដ៏កក្រើក ក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។    អ្នកនាង គង់ សូរីដា (Sorida Kong) ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖ ចរិតលក្ខណៈពិសេស ពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុត នឹងអត្តសញ្ញាណម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់ តែងជម្នះបានរាល់គ្រប់ឧបសគ្គ។ យើងពិតជាមានក្ដីរំភើបបំផុតចំពោះវត្តមាន របស់ Jessi សម្រាប់រាត្រីដ៏ពិសេសអស្ចារ្យនេះ។ អ្នកនាងក៏បានបន្តទៀតថា៖ លើសពីការប្រគំតន្ត្រី ព្រឹត្តិការណ៍អបអរឆ្នាំនៃភាពជឿជាក់នេះ គឺជាកាដូដ៏ពិសេសបំផុត សម្រាប់អតិថិជនរបស់យើងដែលបានឆ្លងកាត់ និងសម្រេចនូវគោលដៅ ពោរពេញដោយភាពអង់អាចរបស់ខ្លួន ហើយនេះជាមធ្យោបាយដ៏អស្ចារ្យបំផុត សម្រាប់ឱកាសដំណាច់ឆ្នាំនៃភាពជឿជាក់នេះ។   Tiger Beer មានដើមកំណើតនៅតំបន់អាស៊ីក្នុងឆ្នាំ 1932 ជាម៉ាកសញ្ញាស្រាបៀរដ៏ល្បីលំដាប់អន្តរជាតិមួយដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជានិមិត្តរូបនៃភាពជឿជាក់ ក្នុងការផលិតស្រាបៀរគុណភាពខ្ពស់មួយនៅតំបន់ត្រូពិកដែលគ្រប់គ្នាយល់ថាមិនអាចទៅរួច។ ក្នុងឆ្នាំនៃភាពជឿជាក់នេះ Tiger Beer បានដាក់ឱ្យមានយុទ្ធនាការពេញមួយឆ្នាំ ក្នុងការលើកស្ទួយប្រជាជនខ្មែរឱ្យក្លាហាន ហ៊ានពុះពារជម្នះរាល់ឧបសគ្គ និងមានភាពជឿជាក់លើខ្លួនឯង ដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈរបស់ខ្លួន តាមរយៈការផ្ដល់ជូននូវវេទិកា សម្រាប់កំពូលតារាល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជា បញ្ចេញនូវសមត្ថភាពទេពកោសល្យរបស់ខ្លួន ជាមួយតារាចម្រៀងល្បីលំដាប់ពិភពលោក ក៏ដូចជាកិច្ចសហការ ជាមួយកំពូលកីឡាករបាល់ទាត់អាស៊ី ប្រចាំទសវត្សរ៍ដ៏អស្ចារ្យ ដូចជាលោក Heung Min Son ដែលបច្ចុប្បន្នកំពុងប្រកួត ក្នុងកម្មវិធីបាល់ទាត់ពិភពលោកដ៏កក្រើក គឺកម្មវិធី FIFA World Cup® ផងដែរ។    Tiger Beer តែងតែផ្ដោតយកចិត្តទុកដាក់ចំពោះការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងជំរុញ មិនឱ្យអតិថិជនបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ។ ក្នុងអំឡុងព្រឹត្តិការណ៍តន្ត្រីអបអរឆ្នាំនៃភាពជឿជាក់ នេះ Tiger Beer បានសហការជាមួយក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ Grab ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃ ក្នុងការធ្វើដំណើរទៅ និងត្រឡប់ពីកម្មវិធី Year of The Tiger វិញ ដើម្បីធានាជូននូវសុវត្ថិភាព ក្នុងការធ្វើដំណើរដល់អ្នកចូលរួមគ្រប់រូប។ សូមតាមដានទំព័រហ្វេសប៊ុករបស់ Tiger Beer ដោយចុច Tiger Beer | Facebook (សម្រាប់តែអាយុ 18 ឆ្នាំឡើងទៅប៉ុណ្ណោះ) ដើម្បីចូលរួមក្នុងដំណើរឆ្ពោះ ទៅកាន់អនាគតកាន់តែជឿជាក់ជាមួយ Tiger Beer។   អំពី HEINEKEN Cambodia ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងដើម្បីធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធលដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ Brew a Better Cambodia ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក៕ (អត្ថបទពាណិជ្ជកម្ម)    
នាថ្ងៃទី ០៣ ធ្នូ ២០២២ - ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាស៊ី បានអបអរឆ្នាំនៃភាពជឿជាក់ ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោក គឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់ នៅប្រទេសកម្ពុជារបស់គាត់។
សម្តេច ហ៊ុន សែន ប្រាប់អ្នកកាសែតថា ក្នុងជំនួបជាមួយគ្នា សម្តេច និងលោក អ៊ីស្មាអ៊ិល បានពិភាក្សាគ្នាពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា សម្តេច និង លោក អ៊ីស្មាអ៊ិល សុទ្ធតែចង់ឃើញដំណោះស្រាយតាមផ្លូវសន្តិវិធីរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។    មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«ពិតហើយ អ្វីដែលយើងចង់ឃើញ គឺដំណោះស្រាយដោយសន្តិវិធី។...ប៉ុន្តែ ព្រឹត្តិការនៅអ៊ុយក្រែន យើង ត្រូវយកមកពិភាក្សាក្នុងភាពស្ងាត់ស្ងៀម។ ឯកឧត្តមនាយករដ្ឋមន្រ្តី អ៊ីស្មាអ៊ិល និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី»។ សម្តេច ហ៊ុន សែន និង លោក អ៊ីស្មាអ៊ិល ស្ថិតក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ អះអាងថា អាស៊ាន មិនមានកុងស៊ុងស៊ិស ដើម្បីចេញសេចក្តីថ្លែងការណ៍ស្តីពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនឡើយ។ សម្តេច បន្តថា រាល់ការចេញសេចក្តីថ្លែងការណ៍ណាមួយ អាស៊ាន ចាំបាច់ត្រូវមានសំឡេងរួម (កុងស៊ុងស៊ិស)។ ប្រធានអាស៊ានឆ្នាំ២០២២ សង្កត់ធ្ងន់ថា៖«ខ្ញុំ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី អ៊ីស្មាអ៊ិល បាននិយាយយ៉ាងច្បាស់ថា អាស៊ាន ត្រូវការសំឡេងរួមគ្នា ទើបអាស៊ានខ្លាំង»។    ពិភពលោកទាំងមូល កំពុងចោលភ្លែកទៅមើលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចធ្វើប្រតិបតិការសឹកវាយប្រហារទៅលើអ៊ុយក្រែន និងបានចូលកាន់កាប់តំបន់ផលិតថាមពលនុយក្លេអ៊ែឆឺណូប៊ីលរបស់អ៊ុយក្រែន (Chernobyl Nuclear Power Plants)។ មេដឹកនាំតាមបណ្តាប្រទេសធំៗផ្នែកលោកសេរី បាននាំគ្នាថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយស្នើឲ្យលោក ពូន ទីន ប្រញាប់ដកទ័ពចេញពីអ៊ុយក្រែន។    ជាងនេះទៀត ប្រជាជនអ៊ុយក្រែន នៅតាមបណ្តាប្រទេសនានា បាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ មែនទែនទៅ សូម្បីប្រជាជនរុស្ស៊ីមួយចំនួន ក៏ចេញមកប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងការធ្វើសង្គ្រាមពីសំណាក់មេដឹកនាំខ្លួន ទៅលើអ៊ុយក្រែនដែរ។ លើបណ្តាញសារព័ត៌មាន និងលើបណ្តាញសង្គម គេ ឃើញប្រជាជនតាមបណ្តាប្រទេសផ្សេងៗ រួមទាំងប្រជាជនរុស្ស៊ីផង បានបង្ហាញក្តីសេចក្តីស្រឡាញ់ និងក្តីអាណិត ចំពោះប្រជាជនអ៊ុយក្រែន ដែលកំពុងរងទុក្ខវេទនាពីសង្គ្រាមនេះ។    បុរសខ្លាំងរបស់រុស្ស៊ី លោក ពូទីន ថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖«អ្នកណាក៏ដោយ ឲ្យតែព្យាយាមបង្អាក់យើង [ក្នុងការប្រតិបត្តិការយោធាលើអ៊ុយក្រែន] និងគំរាមកំហែងដល់ប្រទេសយើង ប្រជាជនយើង អ្នក ត្រូវដឹងថា រុស្ស៊ី នឹងឆ្លើយតបវិញភ្លាមៗ ហើយនឹងធ្វើឲ្យអ្នក ទទួលលទ្ធផល ដែលអ្នក មិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្តរបស់អ្នក។ យើង ត្រៀមខ្លួនរួចហើយ ដើម្បីទទួលលទ្ធផលគ្រប់យ៉ាង»។ លោក វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន សរសេរលើបណ្តាញធ្វីតធឺថា៖«យើង នឹងផ្តល់អាវុធដល់ប្រជាជនណា ដែលចង់ចូលរួមការពារប្រទេសយើង។ ចូរត្រៀមខ្លួនទាំងអស់គ្នា ដើម្បីគាំទ្រអ៊ុយក្រែន»។   លោក ចូបៃ ឌិន ប្រធានាធិបតីមហាអំណាចអាម៉េរិក ប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ថា៖«លោកប្រធានាធិបតី ពូទីន ជាអ្នកជ្រើសរើសធ្វើសង្គ្រាម ដែលនឹងនាំឲ្យបាត់បង់ជីវិតមនុស្ស និងការឈឺចាប់ដល់មនុស្សជាតិ។ រុស្ស៊ីតែមួយគត់ ដែលនឹងទទួលខុសត្រូវលើការបាត់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញពីការវាយប្រហារនេះ។ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នឹងឆ្លើយតបនឹងរុស្ស៊ី តាមផ្លូវមួយប្រកបដោយសាមគ្គីភាព និងឥតរារែក។ ពិភពលោក នឹងឲ្យរុស្ស៊ី ទទួលខុសត្រូវ [ចំពោះការវាយប្រហារលើអ៊ុយក្រែន]»។    រុស្សី អ៊ុយក្រែន និងប្រទេស១៣ទៀត ធ្លាប់បានផ្សារភ្ជាប់សាច់ឈាមធ្វើជាញាតិជាមួយគ្នា ដ្បិតប្រទេសទាំង១៥នេះ បានរួមគ្នាបង្កើតទៅជាប្រទេសតែ១ ដែលហៅថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (សសសស) តាំងពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៩១។ នៅពេលបង្កើតជាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត រុស្ស៊ី ជាអ្នកកាន់អំណាចកណ្តាល ឬប្រៀបដូចជាបងធំរបស់រដ្ឋទាំង១៤នោះ។    នៅឆ្នាំ១៩៩១ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ឬហៅខ្លីថា សហភាពសូវៀត ក៏បានដួលរលំ ហើយប្រទេសទាំង១៥ បានចែកផ្លូវគ្នាទៅប្រកាសឯករាជ្យរៀងៗខ្លួនដូចដើមវិញ។ ចាប់តាំងពីសហភាពសូវៀត ដួលរលំមក រុស្ស៊ី និងអ៊ុយក្រែន ចេះតែរកាំរកូសជាមួយគ្នារហូត ហើយទីបំផុត ប្រទេសទាំង២នេះ ក៏ផ្ទុះសង្គ្រាមជាមួយគ្នា ដោយរុស្ស៊ី ជាអ្នកចាប់ផ្តើមមុន។ ការផ្ទុះអាវុធក្នុងថ្ងៃដំបូង គឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សមិនតិចជាង១៣០នាក់ឡើយ ដែលភាគច្រើនជាយោធា និងប្រជាជនអ៊ុយក្រែន បានបាត់បង់ជីវិត៕  
មេដឹកនាំកំពូលរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សម្តេច ចង់ឲ្យឃើញរុស្ស៊ី និង អ៊ុយក្រែន ចូលតុចរចាស្វែងរកដំណោះស្រាយតាមផ្លូវសន្តិវិធីជាមួយគ្នា។ ការថ្លែងរបស់សម្តេច ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ដាតូ ស្រ៊ី អ៊ីស្មាអ៊ិល សាប្រ៊ី ប៊ីន យ៉ាកុប (Dato Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីនាយករដ្ឋមន្រ្តីទាំង២ បញ្ចប់កិច្ចពិភាក្សាជាមួយគ្នារួច។
លោក ភួង វ៉ាន់ថា អ្នកយកព័ត៌មាន ThmeyThmey បានផ្តិតយកទិដ្ឋភាពបេក្ខជននៅរាជធានីភ្នំពេញ ដែលនាំគ្នាទៅបួងសួងសុំពរជ័យពីព្រះអង្គដងកើ (ដងទង់ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត) នៅមុនការប្រឡង។ សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២០ និងទី២១ ខែសីហា នេះ។ ដូចជារៀងរាល់ឆ្នាំផងដែរ ការពីការខិតខំរៀនសូត្រដោយខ្លួនឯង បេក្ខជនដែលត្រូវប្រឡងតែងតែសុំពរជ័យពីវត្ថុស័ក្តិសិទ្ធិ និងបារមីផ្សេងៗ។
ដូចឆ្នាំមុនៗដែរ ឆ្នាំ២០២២នេះ កម្ពុជា នៅតែទទួលបានពិន្ទុនៃនីតិរដ្ឋក្នុងកម្រិតទាបបំផុត ដែលផ្តល់ដោយអង្គការអន្តរជាតិជាន់ខ្ពស់ឈ្មោះ គម្រោងយុត្តិធម៌ពិភពលោក ឬហៅជាភាសាអង់គ្លេសថា World Justice Project (WJP)។ មន្រ្តីរដ្ឋាភិបាលកម្ពុជា មិនទទួលយកការវាយតម្លៃនេះឡើយ។  លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា អង្គការគម្រោងយុត្តិធម៌ពិភពលោក មិនបានសិក្សាឲ្យច្បាស់លាស់អំពីកម្ពុជានោះទេ ហើយក៏មិនយល់ពីស្ថានភាពពិតប្រាកដរបស់កម្ពុជាដែរ។ លោក ប្រតិកម្មបែបនេះថា៖«ខ្ញុំ អត់ដឹងថា គេ រៀបចំចំណាត់ថ្នាក់ហ្នឹងតាមវិទ្យាសាស្រ្ត ឬតាមរបៀបណាទេ។ ខ្ញុំ មិនឲ្យតម្លៃ ព្រោះខុសនឹងអ្វីដែលកម្ពុជាមាន»។    រីឯលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហាក់ទើសចិត្តនឹងការវាយតម្លៃរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក។ លោក សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«របាយការណ៍នេះ កុហកមិនឲ្យគេជឿតែម្តង។ ប្រទេសខ្លះ កំពុងមានបញ្ហាសង្រ្គាមនិងវិបត្តិជនភៀសខ្លួន ប្រទេសខ្លះទៀត មានបក្សតែមួយមិនមានការបោះឆ្នោត ប្រទេសមួយចំនួនទៀត ដឹកនាំដោយរបបយោធា និងរដ្ឋប្រហារ តែបែរជាទទួលបានចំណាត់ [ថ្នាក់] នៅលើកម្ពុជាទៅវិញ»។   សម្រាប់ឆ្នាំ២០២២នេះ មានប្រទេស១៤០ ដែលអង្គការគម្រោងយុត្តិធម៌ពិភពលោក ធ្វើសន្ទស្សន៍ ឬដាក់ពន្ទុអំពីនីតិរដ្ឋ។ ពិន្ទុ គឺគិតពី០ ទៅដល់១។ ពិន្ទុ០ គឺជាពិន្ទុតិចបំផុត ឬអាក្រក់បំផុត ហើយពិន្ទុ១ គឺជាពិន្ទុច្រើនបំផុត ឬល្អបំផុត។ ក្នុងចំណោមប្រទេសទាំង១៤០ គ្មានប្រទេសណាមួយ ដែលបានពិន្ទុ០ឡើយ ហើយក៏គ្មានប្រទេសណាមួយ បានពិន្ទុដល់ទៅ១ពេញដែរ។   របាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក ដែលចេញផ្សាយនៅចុងខែតុលា ឆ្នាំ២០២២ បង្ហាញថា នៅឆ្នាំ២០២២នេះ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានចំណាត់ថ្នាក់នៅបាតក្រោមឯណោះ។ កម្ពុជា ទទួលបានពិន្ទុត្រឹមតែ០,៣១។ ពិន្ទុនេះ ធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៣៩ ដោយនៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។ វ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ទី១៤០ ដែលជាចំណាត់ថ្នាក់ក្រោមគេបង្អស់។ វ៉េណេស៊ុយអេឡា ទទួលបានពិន្ទុ០,២៦។   ប្រទេសដែលទទួលបានពិន្ទុច្រើនបំផុត គឺដាណឺម៉ាក និងន័រវែស។ ដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ទី១ ជាមួយពិន្ទុ០,៩០ ហើយន័រវែស ជាប់ចំណាត់ថ្នាក់ទី២ ជាមួយ០,៨៩។ តាមរយៈពិន្ទុខាងលើនេះ ក្នុងចំណោមប្រទេសទាំង១៤០ ដាណឺម៉ាក និងន័រវែស ជាប្រទេសដែលមាននីតិរដ្ឋល្អបំផុត ឯកម្ពុជា និងវ៉េណេស៊ុយអេឡា ជាប្រទេស ដែលមាននីតិរដ្ឋអន់បំផុត។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន លើកឡើងថា សង្គមប្រជាធិបតេយ្យ ត្រូវមានច្បាប់ ហើយសព្វថ្ងៃ កម្ពុជា កំពុងកសាងច្បាប់ និងកំពុងអនុវត្តច្បាប់។    ពិន្ទុអំពីនីតិរដ្ឋ ដែលកម្ពុជា ទទួលបានក្នុងឆ្នាំ២០២២នេះ មិនសូវខុសពីឆ្នាំ២០២១ និងឆ្នាំ២០២០ ប៉ុន្មានឡើយ។ នៅឆ្នាំ២០២១ ក្នុងចំណោមប្រទេស១៣៩ កម្ពុជា ទទួលបានពិន្ទុ០,៣២ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៣៨។ ចំណែកកាលពីឆ្នាំ២០២០ ក្នុងចំណោមប្រទេស១២៨ កម្ពុជា ទទួលបានពិន្ទុ០,៣៣ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១២៧។ ដោយគិតត្រឹមរយៈពេល៣ឆ្នាំជាប់គ្នា គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ចំណាត់ថ្នាក់របស់កម្ពុជា នៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ ឯវ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ក្រោមគេបង្អស់អំពីនីតិរដ្ឋនេះ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា៕ របាយការណ៍អំពីពិន្ទុនីតិរដ្ឋនៃប្រទេសទាំង១៤០ នៅឆ្នាំ២០២២
ដោយ៖ ទេពញាណ 
«ប្រណិត» ឬ«ប្រណីត» ឬ«បណិត» ជាសំស្ក្រឹត និងបាលី ដែលប្រាប់ពី របស់ផ្ចិតផ្ចង់អស់ពីចិត្ត។ ឧទាហរណ៍៖ ឈើប្រណីតនេះ មានតម្លៃថ្លៃ ដែលគ្មានឈើណាប្រដូចបាន។ នៅមានពាក្យផ្សេងទៀត ដែលសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា អាចសរសេរតាមរបៀបណាក៏បាន មានដូចជា   «លំហ»សរសេរជា«លម្ហ» ឬ«រំហ» ឬ«រម្ហ»ក៏បាន, «សង្ហារិម» សរសេរជា«សំហារិម»ក៏បាន, «សាលាដិ៍ សរសេរជា «សាលាដ» ក៏បាន, «ពិសា» សរសេរជា «ពីសា» ក៏បាន, «ផ្លោង»សរសេរម្យ៉ាងទៀតថា «ប្លោង»ក៏បាន, «ជៀស» សរសេរជា «ចៀស» ក៏ត្រូវដូចគ្នាដែរ។ល៕
ពាក្យ «ប្រណិត» ដែលមានន័យថា ឧត្តម,ថ្លៃថ្លា,ផ្ចិតផ្ចង់, ស្រស់បញ្ចង់, ឆើតឆាយ,រលើបរលង់,ឆ្ងាញ់ពិសា អាចសរសេរ ជា «ប្រណីត» ឬ«បណិត» ក៏បាន សុទ្ធតែត្រឹមត្រូវដូចគ្នាទាំងអស់។ នេះបើតាម សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយក្នុងវចនានុក្រមខ្មែរ។
សាលក្រមមួយដែលបានចុះផ្សាយនៅលើវេបសាយផ្លូវការ របស់តុលាការកំពូលប៉ាគីស្ថានបានលើកឡើងថា៖ «ប្រសិនបើកងទ័ពបណ្តោយខ្លួនឲ្យចូលក្នុងសកម្មភាពគ្រប់ទម្រង់នៃនយោបាយ ឬព្យាយាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពួកគេកំពុងបំផ្លាញបូរណភាពនិងវិជ្ជាជីវរបស់កងប្រដាប់អាវុធ»។    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP តុលាការកំពូលប៉ាគីស្ថានបានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញរបស់ប៉ាគីស្ថានហាមឃាត់សមាជិកនៃកងកម្លាំងប្រដាប់អាវុធពីការចូលរួមនៅក្នុងសកម្មភាពនយោបាយគ្រប់ទម្រង់ទាំងអស់។  ត្រង់ចំណុចនេះ តុលាការចេញបញ្ជាឲ្យរដ្ឋាភិបាលនិងមេបញ្ជាការកងទ័ពទាំងជើងគោក, ជើងអាកាស និងជើងទឹក ចាត់វិធានការប្រឆាំងទៅនឹងបុគ្គលដែលរកឃើញថា បានបំពានសច្ចាប្រណិធានរបស់ពួកគេក្នុងការប្រកាន់ខ្ជាប់នូវបទបញ្ជា។   គួររម្លឹកផងដែរថា បាតកម្មប្រឆាំងរដ្ឋាភិបាលមួយក្នុងឆ្នាំ២០១៧ ត្រូវបានដឹកនាំដោយក្រុមអ៊ីស្លាមមួយឈ្មោះថា Tehreek-e-Labaik Pakistan ( TLP) ។ បាតុកម្មនេះត្រូវបានរាលដាលកាន់តែធំ ក្រោយពីមានការប៉ះទង្គិចហិង្សាដែលឈានដល់ការជ្រៀតជ្រៀកពីសំណាក់កងយោធា។ ហេតុការណ៍នេះបានបង្ខំឲ្យរដ្ឋមន្ត្រីច្បាប់របស់ប៉ាគីស្ថានម្នាក់លាលែងពីតំណែង។    វីដេអូជាច្រើនដែលបានបែកធ្លាយលើបណ្តាញសង្គមបានបង្ហាញថា អំឡុងពេលបាតុកម្មជាច្រើនសប្តាហ៍នៅក្នុងរដ្ឋធានី កងទ័ពប៉ាគីស្ថានបានចែកលុយដល់ក្រុមអ្នកបាតុករទាំងនោះ។ សកម្មភាពនេះត្រូវបានគេសង្ស័យថា ពួកគេត្រូវបានគាំទ្រដោយកងទ័ព ក្នុងគោលដៅកេងចំណេញផ្នែកនយោបាយ ដោយចង់ដាក់សម្ពាធលើបក្សកាន់អំណាចរបស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif ។   ម្យ៉ាងវិញទៀត សាលក្រមរបស់តុលាការកំពូលប៉ាគីស្ថានដដែលនេះ ក៏បានលើកឡើងពីភាពរាំងស្ទះនៃសេរីភាពនៃការបញ្ចេញមតិ ដោយព្រមានថាគ្រប់ភ្នាក់ងារសម្ងាត់និងសារព័ត៌មានគាំទ្រយោធាទាំងអស់ពុំត្រូវធ្វើឲ្យហួសព្រំដែនអំណាចរបស់ពួកគេនោះទេ។ ជាក់ស្តែង សារព័ត៌មានក្នុងស្រុកប៉ាគីស្ថានធ្លាប់បានបកស្រាយថា ពួកគេទទួលរងសម្ពាធក្នុងអំឡុងពេលបោះឆ្នោតជាទូទៅកាលពីខែកក្កដា ដែលត្រូវបង្ខំឲ្យចុះផ្សាយតែអត្ថបទគាំទ្រនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់ប៉ាគីស្ថាន គឺលោក Imran Khan ៕  
តុលាការកំពូលរបស់ប៉ាគីស្ថាន នៅថ្ងៃទី៦ ខែកុម្ភៈ បានព្រមានកងយោធាដ៏មានឥទ្ធិពល និងភ្នាក់ងារសម្ងាត់ ដោយប្រាប់ឲ្យអ្នកទាំងនោះជៀសឲ្យឆ្ងាយពីសកម្មភាពនយោបាយ និងប្រកាន់ខ្ជាប់នូវសេរីភាពនៃការបញ្ចេញមតិ។ ការព្រមានដ៏កម្រមួយនេះ ធ្វើឡើងដើម្បីរិះគន់លើតួនាទីរបស់យោធានៅក្នុងបាតុកម្មមួយ ដែលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដកាលពីឆ្នាំ២០១៧កន្លងទៅ។
  Alexander ជាកូនរបស់លោក Nigel Albon ដែលជាអតីតកីឡាករប្រណាំងរថយន្តម្នាក់ផងដែរ ហើយគេជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន ដូចម្តាយដែលជាជនជាតិថៃ។ កីឡាកររូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងការប្រណាំងរថយន្ត Formula Two រដូវកាលនេះ និងធ្លាប់ចូលរួមប្រកួតប្រជែងជាមួយក្រុមហ៊ុន Nissan ក្នុងក្របខណ្ឌ Formula E series។ រូបគេនឹងធ្វើជាដៃគូជាមួយអ្នកប្រណាំងសញ្ញាតិរុស្ស៊ី Daniil Kvyat ជំនួសកីឡាករនូវែលសេឡង់ Brendon Hartley សម្រាប់ក្រុម Toro Rosso នៅឆ្នាំ២០១៩។   Albon នឹងប្រជែងជាមួយកីឡាករដើមកំណើតអង់គ្លេសដូចគ្នាដូចជា Lando Norris របស់ McLaren កីឡាករ George Russell របស់ក្រុម Williams និងម្ចាស់ជើងឯក ៥ សម័យ Lewis Hamilton របស់ Mercedes។   បើទោះបីជាកើត និងធំធាត់នៅអង់គ្លេស ប៉ុន្តែ Alexander នឹងបង្ហាញវត្តមានក្រោមទង់ថៃ ដែលធ្វើឲ្យគេក្លាយជាកីឡាករថៃដំបូងក្នុងព្រឹត្តិការណ៍ F1 បើគាត់ចាប់តាំងពីវត្តមានព្រះអង្គម្ចាស់ Birabongse Bhanudej (Prince Bira of Siam) នាអំឡុងទសវត្សឆ្នាំ១៩៥០ ។   «វាជាអារម្មណ៍ដ៏អស្ចារ្យមួយនៅពេលដឹងថាខ្ញុំបានចូលរួមប្រកួត Formula 1 ឆ្នាំក្រោយ។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំបានឆ្លងកាត់ឧបសគ្គជាច្រើន។ ខ្ញុំធ្លាប់ត្រូវបានក្រុម Red Bull ជម្រុះចេញកាលពីឆ្នាំ ២០១២ ដូច្នេះតាំងពីពេលនោះមកខ្ញុំបានដឹងថាផ្លូវរបស់ខ្ញុំទៅកាន់ Formula 1 គឺកាន់នឹងកាន់តែលំបាក»។ Albon រៀបរាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះ។  រូបគេបន្ថែមថា៖«បន្តែខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយព្យាយាមនៅរាល់ពេលដែលខ្ញុំចូលឡាន ហើយខ្ញុំត្រូវអរគុណដល់ Red Bull និងលោក Helmut Marko ជាប្រធានក្រុមប្រណាំង ដែលមានការជឿជាក់លើខ្ញុំ និងផ្តល់ឲ្យខ្ញុំសម្រាប់ឱកាសទីពីរនេះ»៕   អត្ថបទទាក់ទង   វៀតណាមជារដ្ឋអាស៊ានទីបីដែលនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត F1   
Alexander Albon អាយុ២២ឆ្នាំ នឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ចាប់ពីឆ្នាំ២០១៩ ជាមួយក្រុម Toro Rosso ដែលជាកម្មសិទ្ធិរបស់ក្រុម Red Bull។ កីឡាករកូនកាត់អង់គ្លេស-ថៃ រូបនេះ គឺក្លាយជាកីឡាករថៃដំបូងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក បន្ទាប់ពីព្រះវត្តមានរបស់ព្រះអង្គម្ចាស់ Birabongse (គេស្គាល់ជាទូទៅថា ព្រះអង្គម្ចាស់ Bira) កាលពីអំឡុងឆ្នាំ១៩៥០ ។
ករណីរំលោភសេពសន្ថវៈ និងបំពារបំពានរូបរាងកាយស្ត្រីជនជាតិហ្វីលីពីនដែលបម្រើការងារតាមផ្ទះនៅគុយវ៉ែតបានក្លាយជាបញ្ហាចម្រូងចម្រាស។ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលបានអះអាងពីបញ្ហានេះ ក៏បានគំរាមបញ្ឈប់នាំពលករជនជាតិហ្វីលីពីនទៅកាន់មជ្ឈិមបូព៌ាដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ឌូទើតេ បានលើកឡើងពីបញ្ហារំលោភបំពានប្រជាជនខ្លួននៅគុយវ៉ែត កាលពីសប្តាហ៍មុន ហើយលោកបានទាមទារឲ្យគុយវ៉ែតចាត់ប្រជាជនហ្វីលីពីនដែលបម្រើការងារតាមផ្ទះជាមនុស្សផង។ លោក ឌូទើតេ បាននិយាយដូច្នេះ៖«បញ្ហាមួយទៀតពាក់ព័ន្ធស្ត្រី ពលករហ្វីលីពីនយើងត្រូវបានរំលោភនៅទីនោះ ហើយធ្វើអត្តឃាត។ ខ្ញុំនឹងបញ្ឈប់  ខ្ញុំនឹងបញ្ឈប់ប្រជាជនហ្វីលីពីនដែលចង់ធ្វើការងារនៅទីនោះ។ ខ្ញុំពិតជាសូមអភ័យទោសចំពោះប្រជាជនហ្វីលីពីនទាំងអស់នៅទីនោះ។ ពួកគេអាចត្រឡប់មកផ្ទះបាន»។ លោកបានបន្តថា៖« អនុញ្ញាតឲ្យខ្ញុំនិយាយចំៗទៅចុះពីបញ្ហានេះព្រោះគុយវ៉ែតជាសម្ព័ន្ធមិត្តរបស់យើងតាំងពីយូរ។ ប៉ុន្តែសូមជួយធ្វើអ្វីម្យ៉ាងដើម្បីដោះស្រាយបញ្ហានេះនៅគុយវ៉ែត និង ប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ាផង។ សូមចាត់ទុកប្រជាជនហ្វីលីពីនជាមនុស្សជាតិដែលមានភាពថ្លៃថ្នូរផង»។ យ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានដដែល ខាងភាគីគុយវ៉ែត បានបង្ហាញអារម្មណ៍ភ្ងាក់ផ្អើលខ្លាំងចំពោះសម្តី និងការចោទប្រកាន់របស់មេដឹកនាំហ្វីលីពីននេះ។ រដ្ឋាភិបាលគុយវ៉ែតអះអាងបន្ថែមថា ខ្លួនកំពុងរង់ចាំរបាយការណ៍ជាក់លាក់ពីភាគីហ្វីលីពីនពាក់ព័ន្ធករណីនេះដែរ ប៉ុន្តែមកដល់បច្ចុប្បន្នខ្លួនមិនទាន់ទទួលបានការឆ្លើយតបឡើយ។ អនុរដ្ឋមន្ត្រីការបរទេសគុយវ៉ែត Khaled al-Jarallah បាននិយាយដូច្នេះ៖«យើងបានពន្យល់ពីជំហររបស់យើងទៅមន្ត្រីហ្វីលីពីនហើយពាក់ព័ន្ធករណីដែលប្រធានាធិបតីបានលើកឡើង ហើយយើងក៏បានស្នើសុំព័ត៌មានបន្ថែមដែរ។ ប៉ុន្តែយើងមិនទាន់បានព័ត៌មានលម្អិតពាក់ព័ន្ធបញ្ហានេះឡើយ»។ ហ្វីលីពីនបានបញ្ជូនពលកររបស់ខ្លួនយ៉ាងហោចណាស់ ពីរលាននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយពួកគេបានបញ្ជូនលុយរាប់ពាន់លានដុល្លារមកស្រុកកំណើតដើម្បីផ្គង់ផ្គង់គ្រួសាររៀងរាល់ឆ្នាំ។ អ្វីដែលសំខាន់ ហិរញ្ញវត្ថុនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចហ្វីលពីនរហូតមកដែរ៕
ប្រធានាធិបតីហ្វីលីពីន បានគំរាមបញ្ឈប់ការបញ្ជូនពលករហ្វីលីពីនទៅកាន់មជ្ឈិមបូព៌ាក្រោយមានករណីរំលោភបំពានផ្លូវភេទនៅប្រទេសគុយវ៉ែត។ ហ្វីលីពីនបានបញ្ជូនពលករយ៉ាងតិចពីរលាននាក់ទៅធ្វើការនៅតំបន់មជ្ឈិមបូព៌ាកន្លងមក ហើយពួកគេបានផ្ញើប្រាក់ត្រឡប់មកស្រុកវិញរាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំដែលវាបានជំរុញការរីកលូតលាស់សេដ្ឋកិច្ចប្រទេសនេះដែរ។
  នាមសព្ទ«អាសយដ្ឋាន» សរសេរជាភាសាអង់គ្លេស Address ហើយសរសេរជាភាសាបារាំង Adresse មានន័យថា ទីសម្រាប់នៅអាស្រ័យ,លំនៅនៃជនណាមួយ,ទីនៅអាស្រ័យដែលគេសរសេរកាខ្នងស្រោមសំបុត្រផ្ញើទៅឲ្យបុគ្គលណាមួយ។ ឧទាហរណ័៖ សូមសរសេរកាខ្នងស្រោមសំបុត្រ តាមអាសយដ្ឋានរបស់ខ្ញុំដូច្នេះ៕      
សង្កេតឃើញមានការប្រើពាក្យ«អាស័យដ្ឋាន»,«អាស្រ័យដ្ឋាន» និង«អាសយដ្ឋាន»មិនទាន់ឯកភាពគ្នានៅឡើយទេ។ ខ្លះសរសេរជា «អាស័យដ្ឋាន» ទៅខ្លះសរសេរជា«អាស្រ័យដ្ឋាន» ហើយខ្លះទៀតសរសេរជា«អាសយដ្ឋាន»។ ពលរដ្ឋបង្កើតជាកំហុសច្រើនណាស់នៅពេលនឹកឃើញដល់ការប្រើពាក្យ«អាស័យដ្ឋាន»,«អាស្រ័យដ្ឋាន» និង«អាសយដ្ឋាន»។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ពាក្យដែលត្រឹមត្រូវគឺ «អាសយដ្ឋាន»។
  «ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ UEFA ថ្ងៃនេះ សហព័ន្ធបានសម្រេចហាមឃាត់ក្រុមជម្រើសជាតិបេឡារុស និងក្លិបបេឡារុសពីការប្រកួតក្នុងប្រទេស ចំពោះការប្រកួតពានរង្វាន់ UEFA។ ការប្រកួតនឹងត្រូវធ្វើឡើងនៅទីកន្លែងដែលអព្យាក្រិត និងមិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាឡើយ។» UEFA បានប្រកាសបែបនេះ។   លើសពីនេះ UEFA បានអះអាងថា គណៈកម្មាធិការប្រតិបត្តិនឹងកោះប្រជុំវិសាមញ្ញជាប្រចាំ ដើម្បីវាយតម្លៃស្ថានភាពវិវឌ្ឈបន្តទៅជាយ៉ាងណាបន្ថែមទៀត ហើយការសម្រេចចិត្តបន្ថែមទៀតនឹងប្រកាសនៅពេលបន្ទាប់ទៀត។   កាលពីថ្ងៃទី១ខែមីនា សហព័ន្ធបាល់ទាត់ពិភពលោក FIFA និង UEFA បានហាមឃាត់ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបរុស្ស៊ីពីការប្រកួតក្នុងជំនួបពានរង្វាន់អន្តរជាតិនានាផងដែរ៕  
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ និងក្លិបរបស់បេឡារុស ត្រូវប្រកួតជាម្ចាស់ផ្ទះរបស់ពួកគេក្នុងពានរង្វាន់ទាំងអស់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នៅប្រទេសផ្សេង។ ការប្រកួតក៏មិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាឡើយ។នេះបើតាមសេចក្តីប្រកាសរបស់ UEFA ថ្ងៃទី៣ ខែមីនា។
  បរិវារស័ព្ទ «ទំនាក់» អាចគន្លាស់បានជាពាក្យ «ទំនាក់ដ៏ជាក់លង គឺ ទំនងដ៏ជាក់លាក់»។   ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២  
តាមវចនានុក្រម «ទំនាក់ទំនង» បានសេចក្តីថា ដើមទង លំអាន ន័យ ឬហេតុប្រាកដ។ រឿងនេះមានទំនាក់ទំនងស្រួលណាស់។
យ៉ាឌា គឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងជាង២២ឆ្នាំមកហើយ ដោយមានរោងចក្រផលិតកង់ និងម៉ូតូអគ្គិសនីផ្ទាល់ខ្លួនធំៗចំនួន៨ ព្រមទាំងចរាចរជាង១០០ប្រទេស ទូទាំងពិភពលោក។ ឥឡូវនេះ យ៉ាឌា បាននាំចូលមកកាន់ទីផ្សារកម្ពុជាដែលមានឈ្មោះថា YADEA Cambodia តាមរយៈក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី។    នាឱកាសនេះដែរ លោក យីវ ផាន់ណា ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន YADEA Cambodia បានមានប្រសាសន៍ថា៖ «ដោយមានឆន្ទៈចូលរួមជាមួយបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការការពារបរិស្ថាន ជាការឆ្លើយតប និងគាំទ្រគោលនបាយរបស់រដ្ឋាភិបាល ក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី បាននាំចូលកង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក លក់ជូនប្រជាពលរដ្ឋកម្ពុជា សម្រាប់ជាមធ្យាបាយធ្វើដំណើរជាប្រចាំថ្ងៃដោយចំណាយតិចបំផុត បើធៀបនឹងម៉ូតូសាំង»។   លោកបានបន្ដទៀតថា៖«"យើងមានជំនឿចិត្តយ៉ាងមុតមាំ ក្នុងការផ្ដល់នូវផលិតផល និងសេវាកម្មល្អទៅកាន់អតិថិជន ដែលជ្រើសរើសកង់ និងម៉ូតូអគ្គិសនី យ៉ាឌា យកទៅប្រើប្រាស់។ យើងសង្ឃឹមថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នឹងលក់ដាច់ខ្លាំងនៅលើទីផ្សារ តាមរយៈគុណភាព និងសេវាកម្មរបស់យើង។ បន្ថែមពីនេះទៀត យើងមានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់»។   លោក យីវ ផាន់ណា ពិតជាមានមោទកភាព ដែលបានយកកង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់ និងជាម៉ាកយីហោដ៏ធំ មកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ជាមធ្យោបាយ ធ្វើដំណើរប្រចាំថ្ងៃ និងប្រកបអាជីវកម្ម ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៦ ១៣ ១៣/ ០៩៩ ៧៦ ១៣ ១៣ ឬតាមរយៈទំព័រហ្វេសប៊ុក Yadea Cambodia៕   (អត្ថបទពាណិជ្ជកម្ម)     
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន យ៉ាឌា ខេមបូឌា បានរៀបចំពិធីដាក់លក់ផលិតផលកង់ និងម៉ូតូអគ្គិសនី ម៉ាក យ៉ាឌា នៅទីស្នាក់ការកណ្តាល ដែលមានអាសយដ្ឋាន អគាលេខ០០១ ផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
  សហពន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានបង្ហាញបេក្ខភាព ១០រូបចុងក្រោយសម្រាប់ពានរង្វាន់គ្រាប់បាល់ល្អបំផុតឆ្នាំ២០១៩នេះ ដោយក្នុងនោះមានកីឡាការិនីចំនួន៣រូប។ ខ្សែប្រយុទ្ធរបស់ Liverpool សញ្ជាតិអេហ្ស៊ីប Salah ជាម្ចាស់ពាននេះកាលពីឆ្នាំមុន។   បេក្ខភាពទាំង១០ ដើម្បីដណ្តើមពាន FIFA Puskas Award ឆ្នាំនេះរួមមាន៖   ១- Matheus Cunha ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្រុម RB Leipzig ដែលស៊ុតបញ្ចូលទីក្រុម Bayer Leverkusen ក្នុងក្របខណ្ឌ Bundesliga (៦ មេសា ២០១៩)     ២- Zlatan Ibrahimović ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតនាជំនួប Toronto FC Vs LA Galaxy ក្របខណ្ឌ MLS (១៥ កញ្ញា ២០១៨)     ៣- Lionel Messi ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន នាជំនួប Real Betis Vs FC Barcelona ក្របខណ្ឌ La Liga (១៧ មីនា ២០១៩)     ៤- Ajara Nchout កីឡាការិនីសញ្ជាតិការមេរូន នាជំនួនកាមេរូនទល់នឹង នូវែលសេឡង់ ក្នុងព្រឹត្តិការណ៍ FIFA World Cup ស្ត្រី (២០ មិថុនា ២០១៩)     ៥- Fabio Quagliarella ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី នាជំនួប Sampdoria Vs Napoli ក្របខណ្ឌ Serei A (២ កញ្ញា ២០១៨)     ៦- Juan Fernando Quintero ខ្សែបម្រើសញ្ជាតិកូឡុំប៊ី ជំនួបរវាង River Plate Vs Racing Club នៃក្របខណ្ឌ Superliga (១០ កុម្ភៈ ២០១៩)     ៧- Amy Rodriguez កីឡាការិនីអាមេរិក ក្នុងជំនួបរវាង Utah Royals Vs Sky Blue FC (១៦ មិថុនា ២០១៩)     ៨- Billie Simpson កីឡាការិនីរបស់អៀរឡង់ នាជំនួបរវាង Sion Swifts Ladies FC Vs Cliftonville Ladies FC ក្របខណ្ឌ Womens NIFL Premiership (៩ សីហា ២០១៨)     ៩- Andros Townsend ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស នាជំនួប Manchester City Vs Crystal Palace ក្របខណ្ឌ Premier League (២២ ធ្នូ ២០១៨)     ១០- DánielZsóri ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិហុងគ្រី ក្នុងជំនួប Debrecen FC Vs Ferencváros TC ក្របខណ្ឌ Nemzeti Bajnoskag I (១៦ កុម្ភៈ ២០១៩)  
តើកីឡាករ ឬកីឡាការិនីរូបណានឹងក្លាយជាអ្នកទទួលតំណែងពីខ្សែប្រយុទ្ធឆ្នើម Mohamed Salah ដើម្បីគ្រោងពានអ្នកស៊ុតគ្រាប់បាល់បញ្ចូលទីល្អបំផុត FIFA Puskas Award សម្រាប់ឆ្នាំ២០១៩នេះ?
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួនដែលអ្នកមិនគួរទទួលទានទឹកត្រជាក់ ៖   ១. ពិបាករំលាយអាហារ   ការទទួលទានទឹកត្រជាក់ ឬទឹកកកអាចបង្អាក់ដល់ដំណើរការនៃការរំលាយអាហារដោយសារតែសរសៃឈាមនឹងប្រែជារួមតូច។ ជាលទ្ធផលអ្នកនឹងជួបប្រទះនូវបញ្ហាពាក់ព័ន្ធការរំលាយអាហារ។ លើសពីនេះទៅទៀតរាងកាយក៏មិនទទួលបានសារធាតុចិញ្ចឹមផ្សេងៗបានពេញលេញផងដែរក៏ព្រោះអាហារមិនត្រូវបានរំលាយត្រឹមត្រូវ។   ២. ប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ   ការទទួលទានទឹកត្រជាក់ក្រោយអាហារបង្កើតជាតិរំអិលច្រើនលើសក្នុងរាងកាយជាហេតុនាំអោយមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជាលទ្ធផលអ្នកនឹងងាយឆ្លងជំងឺនានាគួរអោយព្រួយបារម្ភចាប់ពីអាការៈហៀរសំបោរធម្មតាវិវត្តន៍ទៅជាជំងឺធ្ងន់ធ្ងរផ្សេងៗ។   ៣. ជះឥទ្ធិពលកាន់តែអាក្រក់លើបញ្ហាសុខភាពដែលមានស្រាប់   ទឹកត្រជាក់អាចធ្វើអោយរោគសញ្ញានៃជំងឺហឺតកាន់តែធ្ងន់ធ្ងរឡើងចំពោះកុមារ ខណៈដែលវាបង្កើនទឹករំអិល ឬសំបោរ។ ការទទួលទានទឹកកក ឬទឹកត្រជាក់ក៏អាចបង្កើនអាការៈឈឺក្បាលប្រកាំងគួរអោយកត់សម្គាល់ផងដែរ។   ៤. អត្រានៃចង្វាក់បេះដូងដើរយឺត   ទឹកត្រជាក់រំញោចសរសៃប្រសាទ vagus ដែលបង្កើតបានជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់រាងកាយ។ ហើយសីតុណ្ហភាពទាបនៃទឹកដើរតួនាទីជំរុញសរសៃប្រសាទ vagus ដែលបន្ថយអត្រានៃចង្វាក់បេះដូង។ ៦. ឆាប់អស់ថាមពល   នោះក៏ព្រោះតែរាងកាយព្យាយាមប្រើប្រាស់ថាមពលលើសពីធម្មតាដើម្បីកម្ដៅទឹកត្រជាក់ដែលអ្នកបានទទួលទានអោយប្រែជាមានសីតុណ្ហភាពមធ្យមសមស្របនឹងតម្រូវការនៃរាងកាយវិញ។ ដូច្នេះប្រសិនបើមិនចង់មានអារម្មណ៍អស់កម្លាំងខ្លាំងទេនោះ អ្នកមិនគួរទទួលទានទឹកកក ឬទឹកត្រជាក់ឡើយ។   ៧. ហានិភ័យនៃបញ្ហាឈឺបំពង់ក   ការទទួលទានទឹកត្រជាក់ងាយនឹងបង្កើនហានិភ័យនៃបញ្ហឈឺបំពង់កណាស់។ ទឹកត្រជាក់អាចបង្កឱ្យប្រព័ន្ធផ្លូវដង្ហើមកកស្ទះដោយសារការកកើតច្រើនឡើងនៃស្លេស។ នៅពេលស្រទាប់ការពារផ្លូវដង្ហើមជួបបញ្ហានោះប្រាកដជាងាយនឹងឆ្លងមេរោគផ្សេងៗដែលបង្កើនហានិភ័យនៃការឈឺបំពងកគួរឱ្យកត់សម្គាល់៕ ត្រួតពិនិត្យដោយ www.health.com.kh  
ការទទួលទានទឹកត្រជាក់ ឬទឹកកកអាចជួយផ្ដល់នូវអារម្មណ៍ស្រស់ស្រាយបានឆាប់រហ័ស ជាពិសេសនៅពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ ប៉ុន្តែតើអ្នកធ្លាប់គិតទេថាការទទួលទានទឹកត្រជាក់អាចនឹងបង្កគ្រោះថ្នាក់អ្វីចំពោះសុខភាពឬទេ? ទោះជាយ៉ាងណា ទឹកត្រជាក់មិនបានផ្ដល់អត្ថប្រយោជនល្អអ្វីចំពោះសុខភាពឡើយ ប៉ុន្តែទឹកក្តៅឧណ្ហៗទៅវិញទេដែលជាប្រភេទនៃសារធាតុរាវអាចផ្ដល់នូវផលប្រសើរជាច្រើន។
យោងតាមការផ្សាយរបស់ Bloomberg ម៉ូដែលនានារបស់ Lamborghini ក៏ដូចជា Fairlady Z របស់ Nissan ស្ថិតក្នុងចំណោមម៉ូដែលនានាដែលទាក់ភ្នែក ក្នុងចំណោមក្រុមហ៊ុនតាំងបង្ហាញប្រមាណ៤០០ពីជុំវិញពិភពលោក និងពីបណ្តាតំបន់នានារបស់ជប៉ុន។ សម្រាប់ Bloomberg ម៉ូដែលចំនួន១៥ មានការទាក់ទាញខ្លាំងជាងគេនាព្រឹត្តិការណ៍ Tokyo Auto Salon ឆ្នាំ២០២២។ ម៉ូដែលទាំងនោះរួមមាន៖ ១. Lamborghini Aventador Road Star ២. Toyota GR GT3 Concept ៣. Nissan Fairlady Z ៤. Porsche Patrol Car by Liqui Moly ៥. Rohan X Metal Harley-Davidson ៦. Amaho by Dircet Cars ៧. Deco Carry by Gunma Automobile College ៨. NATS Low Limo ៩. Spofec Cullinan by Spashan/Novitec ១០. Miniature Cruise Henro ១១. Gordon GL1800 Trike Type ១២. Hina Doll Car With Kanto ១៣. Ford Model A5 Window Coupe ១៤. Mustang by Jet City ១៥. Civic Type R Prototype៕
ព្រឹត្តិការណ៍ពិព័រណ៌យានយន្ត Tokyo Auto Salon ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេលថ្ងៃកាលពីចុងសប្តាហ៍កន្លងមក នៅសាលសន្និបាត Makuhari Messe ក្រុង Chiba ប្រទេសជប៉ុន។ សាធារណជន ជាពិសេសអ្នកស្រឡាញ់យានយន្ត បានមើលឃើញទិដ្ឋភាពដ៏អស្ចារ្យជាច្រើន ជាពិសេសម៉ូដែលរថយន្តទំនើបៗ អមដោយការរចនាដ៏ទាក់ទាញ។
បើយោងតាមគេហទំព័រដែលផ្ដល់ពានរង្វាន់នោះបានសរសេរថា៖ "ពានរង្វាន់របស់ IFM ឆ្លុះបញ្ចាំងឲ្យឃើញស្ថាប័នដែលធ្វើការងារលើវិស័យដែលពិសេសប្លែកគេ និងស្ថាប័នដែលបង្ហាញនូវភាពភ្លឺត្រចះត្រចង់នៅក្នុងវិស័យដែលគេមិនទាន់បានចាប់អារម្មណ៍ នៃឧស្សាហកម្មហិរញ្ញវត្ថុ។ លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានឡើងទទួលពានរង្វាន់នៅក្នុងពិធីដែលបានរៀបចំនៅក្នុងប្រទេសសិង្ហបុរីកាលកពីចុងខែមុននេះ។ លោក ថូម៉ាស ផូកូនី បានមានប្រសាសន៍ថា៖ យើងមានកិត្តិយសដែលបានទទួលពានរង្វាន់នេះ ដែលជាការទទួលស្គាល់មកលើកិច្ចការងារដែលក្រុមការងារយើងបានបំពេញ កាលពីឆ្នាំមុន ទម្រាំនឹងសម្រេចបាននូវបច្ចេកវិទ្យាដ៏ប្រសើរមួយនេះ សម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់បានប្រើប្រាស់។ លោក ផូកូនី បានបន្ថែមទៀតថា៖ ថ្វីដ្បិតតែការទទួលស្គាល់ពីសំណាក់ស្ថាប័នដែលមានកិត្តិនាមបែបនេះពិតជារឿងអស្ចារ្យមែនក៏ដោយ ប៉ុន្តែ ការទទួលស្គាល់ដែលយើងពិតជាមានមោទនភាពបំផុតនោះ គឺការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ របស់យើង ដែលប្រើប្រាស់កម្មវិធីនេះដើម្បីសម្រួលការរស់នៅឲ្យកាន់តែងាយស្រួលជាងមុន ក្នុងជីវិតប្រចាំថ្ងៃ។ លោក ថូម៉ាស ផូកូនី បានមានប្រសាសន៍ទៀតថា ពានរង្វាន់នេះនឹងជួយជំរុញទឹកចិត្តដល់ក្រុមការងាររបស់លោកក្នុងការបន្តដំណើរឆ្ពោះទៅរកការសម្រេចឲ្យបាននូវទិសដៅដ៏ធំៗនានា ដើម្បីធ្វើឲ្យមានភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ការទូទាត់មិនប្រើក្រដាសប្រាក់នៅទូទាំងប្រទេសកម្ពុជា។ ដំណើរវិវត្តន៍ថ្មីៗដែលនឹងកើតមានពីកម្មវិធី ផាយ ផេ រួមមាន ការដាក់ឲ្យប្រើប្រាស់កម្មវិធីនេះសម្រាប់ពាណិជ្ជករនៅក្នុងខេត្តសៀមរាប ខណៈដែលក្រុងធំៗផ្សេងទៀត នឹងមានឆាប់ៗផងដែរ ការបញ្ចូលក្រុមហ៊ុនប្រេងឥន្ធនៈសូគីមិច និងតូតាល់ ជាដៃគូពាណិជ្ជករ ដែលមានន័យថា អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ អាចទូទាត់ថ្លៃប្រេងឥន្ធនៈ ក៏ដូចជាថ្លៃទំនិញផ្សេងទៀតនៅស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅរាជធានីភ្នំពេញ ដោយទទួលបាននូវការបញ្ចុះ តម្លៃសម្រាប់ទំនិញដែលខ្លួនជាវ។ ទន្ទឹមនឹងនេះ ក៏មានការដាក់ឲ្យប្រើប្រាស់នូវកម្មវិធី ផាយ ផេ ឡាយថ៍ (Pi Pay Lite) ដែលផ្ដល់ភាពឆាប់រហ័សក្នុងការចុះឈ្មោះចូលរួមប្រើប្រាស់កម្មវិធី ផាយ ផេ។ ក្រៅពីនេះ គឺមានការដាក់ចេញនូវមុខងារ អ្នកប្រើប្រាស់ទាំងអស់ជាពាណិជ្ជករ ក្នុងកម្មវិធីនេះផងដែរ ដែលផ្ដល់លទ្ធភាពដល់មនុស្សគ្រប់គ្នាដែលមានកម្មវិធី ផាយ ផេ នេះអាចទទួលយកការទូទាត់ពីអតិថិជនរបស់ខ្លួនបាន មិនថា អាជីវកម្មរបស់ខ្លួនមានទំហំប៉ុណ្ណានោះទេ។ លោក ថូម៉ាស ផូកូនី បានបន្ថែមទៀតថា៖ យើងពិតជាមានក្តីរំភើបមែនទែនចំពោះដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍កម្មវិធីនេះ ដែលយើងនឹងអាចមើលឃើញមានមនុស្សជាច្រើនអាចប្រើប្រាស់កម្មវិធី ផាយ ផេ សម្រាប់គោលបំណងកាន់តែច្រើនឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ មិនថា ជាការចាក់សាំងម៉ូតូ ជាមួយនឹងប្រេងឥន្ធនៈ របស់តូតាល់ ឬសូគីមិច ឬក៏លទ្ធភាពប្រើប្រាស់កម្មវិធី ផាយ ផេ ដើម្បីទទួលការទូទាត់ សម្រាប់អាជីវកម្មគ្រប់ទំហំ។ (អត្ថបទពាណិជ្ជកម្ម)
ផាយ ផេ (Pi Pay) ដែលជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជា បានទទួលពានរង្វាន់ពីទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine) ថាជាក្រុមហ៊ុនផ្ដល់សេវាទូទាត់មិនប្រើក្រដាសប្រាក់ដែលមានភាពនវានុវត្តន៍ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
អត្ថបទទាក់ទង   តួកគីព្រមឲ្យរុស្ស៊ីពង្រាយទ័ពនៅស៊ីរីភាគខាងជើងដេញពួកឃើដ ទុកឲ្យអ្នកផ្សេងប្រយុទ្ធក្នុងសង្គ្រាមបង្ហូរឈាមដ៏វែងអន្លាយនៅស៊ីរី ជំនួសសហរដ្ឋអាមេរិកចុះ។ លោក ដូណាល់ ត្រាំ និយាយបែបនេះនៅថ្ងៃពុធ ២៣ តុលា ក្នុងសេតវិមានអាមេរិក ។ ក្នុងសុន្ទរកថាដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក ត្រាំ លើកឡើងទៀតថា៖«ទណ្ឌកម្ម[ប្រឆាំងតួកគី] នឹងត្រូវដកហូត ប្រសិនបើគ្មានអ្វីកើតឡើងដែលយើងមិនពេញចិត្តជាមួយទេនោះ»។ ទន្ទឹមនឹងការប្រកាសបញ្ចប់ទណ្ឌកម្ម លោកប្រធានាធិបតីអាមេរិក គូសបញ្ជាក់ថា តួកគីបានធានាជាមួយលោកថា ខ្លួននឹងបញ្ឈប់ការប្រយុទ្ធគ្នាក្នុងតំបន់ស៊ីរី ហើយនឹងធ្វើឲ្យបទឈប់បាញ់ដែលបានបង្កើតឡើងជាមួយក្រុងវ៉ាស៊ីនតោនទៅជាអចិន្ត្រៃយ៍។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP  ក្រសួងរតនាគារអាមេរិក ក្រោយមកបានបញ្ជាក់ថា ទណ្ឌកម្មដែលបានដាក់កាលពីថ្ងៃ១៤ តុលា ប្រឆាំងក្រសួងការពារជាតិនិងថាមពលតួកគី ក៏ដូចជាលើមន្ត្រីគ្រាក់ៗមួយចំនួនទៀត។ តួកគី បានចេញបញ្ជាបើកប្រតិបត្តិការយោធាប្រឆាំងសកម្មប្រយុទ្ធ ឃើដ (SDF) នៅតំបន់ភាគខាងជើងស៊ីរី ដែលក្រុងអង់ការ៉ាចាត់ទុកជាក្រុមភេរវកម្ម កាលពីថ្ងៃ៩ តុលា ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយអាមេរិកប្រកាសដកកងទ័ពចេញពីទីតាំងនោះ។ សម្រាប់យុន្ធនាការយោធានេះ រដ្ឋាភិបាលក្រុងអង់ការ៉ាមានបំណងបង្កើត«តំបន់សុវត្ថិភាព» ជម្រៅ៣០គីឡូម៉ែត្រ និងប្រវែង៤២០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនខាងទឹកដីស៊ីរី ដោយគ្មានវត្តមានពួកសកម្មប្រយុទ្ធឃើដ។ ហើយគោលដៅនៃតំបន់ទ្រនាប់នេះ លោកប្រធានាធិបតីតួកគី អ៊ែរដូហ្គាន់ ចង់យកធ្វើជាកន្លែងស្នាក់នៅថ្មីសម្រាប់ជនភៀសខ្លួនមកពីស៊ីរីប្រមាណ២លាននាក់ ដែលបច្ចុប្បន្នកំពុងជ្រកកោនក្នុងប្រទេសខ្លួន។ ទោះជាប្រកាសដកកងទ័ពចេញពីទឹកដីស៊ីរី លោក ដូណាល់ ត្រាំ លើកឡើងថា លោកនឹងរក្សាកងទ័ពអាមេរិកតិចតួច ដើម្បីឈរជើងនៅផ្នែកខ្លះនៃប្រទេសស៊ីរីក្នុងគោលដៅការពាររោងចក្រចម្រាញ់ប្រេង។ ជាមួយគ្នានេះដែរ មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ ក៏ទទូចឲ្យតួកគីរក្សាជំហររឹងមាំការពារការងើបឡើងវិញនៃក្រុមជ្រុលនិយមរដ្ឋឥស្លាម (ISIS) ព្រមទាំងប្រាកដថា ចលនារបស់ក្រុមជីហាតមិនផុសផុលជាថ្មីលើទឹកដីស៊ីរី។ ម្យ៉ាងការប្រកាសពីជំហរអាមេរិកលើសំណុរឿងស៊ីរីរបស់លោក ត្រាំ នេះ កើតឡើងក្រោយពេលរុស្ស៊ីនិងតួកគីព្រមព្រៀងគ្នាពង្រាយកងទ័ពធ្វើសកម្មភាពល្បាតក្នុងទឹកដីដែលក្រុងអង់ការ៉ាចង់បង្កើតជា «តំបន់សុវត្ថិភាព» ក្នុងតំបន់ភាគខាងជើងស៊ីរី ជាប់ព្រំដែនតួកគី។ ហើយវា ក៏ជាទីតាំងដេលធ្លាប់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធឃើដផងដែរ។ សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា មនុស្សច្រើនជាង ១៧៦០០០នាក់ ដែលក្នុងនោះមានកុមារជិត៨ម៉ឺននាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសំបែងក្នុងរយៈពេល២សប្តាហ៍នៃការវាយប្រហាររបស់យោធាតួកគី ក្នុងភាគខាងជើងស៊ីរី។ ក្នុងតំបន់នេះ មានប្រជាជនរស់នៅប្រមាណ៣លាននាក់ ដែលភាគច្រើនគឺជាជនជាតិឃើដ។ ហើយបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ជនស៊ីវិល១២០នាក់ត្រូវបានសម្លាប់ក្នុងសមរភូមិនេះ អមជាមួយនឹងសកម្មប្រយុទ្ធឃើដ ២៥៩នាក់, ក្រុមបោះបោរស៊ីរីដែលគាំទ្រដោយតួកគី ១៩៦នាក់ និងទាហានតួកគិ៧នាក់៕
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់ទណ្ឌកម្មប្រឆាំងតួកគីដែលដាក់កាលពី៩ថ្ងៃមុនក្រោយក្រុងអង់ការ៉ាបើកប្រតិបត្តិការយោធាលើក្រុមឃើដក្នុងតំបន់ភាគខាងជើងស៊ីរី។ មេដឹកនាំរូបនេះក៏ប្រកាសជំហរដកខ្លួនចេញពីសង្គ្រាមរាុំរ៉ៃនៅស៊ីរី ខណៈរុស្ស៊ីនិងតួកគីពួតដៃគ្នា ចូលទៅកាន់កាប់ទឹកដីដែលធ្លាប់គ្រប់គ្រងដោយកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តគ្រាលំបាក ពួកឃើដ។
ក្នុងអាល់ប៊ុមស៊ីឌី ៥២៣ និងវីស៊ីឌី ២១៤ «វាសនាបុប្ផាស្វាយរៀង» គ្រាន់តែជាបទចម្រៀងមួយក្នុងចំណោមបទផ្សេងៗ ដែលផលិតកម្មរស្មីហង្សមាស បានចេញលក់នាឱកាសបុណ្យចូលឆ្នាំ កាលពីជាងពីរឆ្នាំមុនប៉ុណ្ណោះ តែបទចម្រៀងនេះ ជាតែការពេញនិយមរបស់អ្នកស្តាប់ដដែល។ «វាសនាបុប្ផាស្វាយរៀង» ដែលនិពន្ធទំនុកច្រៀងដោយលោក ហ៊ុន ហេង និងសម្រួលតន្ត្រីដោយ លោក ញូង សារិន រួមជាមួយនឹងសំឡេងដ៏ពិរោះរបស់កញ្ញា សួស វីហ្សា បានអង្រួនអារម្មណ៍អ្នកស្តាប់ឲ្យស្រមៃដល់ភូមិសាស្ត្រមួយចំនួននៅក្នុងខេត្តស្វាយរៀង ក្នុងនោះមាន ទន្លេវ៉ៃកូ ភូមិគយត្របែក វត្តព្រៃឆ្លាក់ ភូមិវាលយន្ត (ឬផ្សារវាលយន្ត) និងក្រុងបាវិត ជាដើម។ បទចម្រៀងបែបមនោសញ្ចេតនានេះ លើកឡើងពីនារីម្នាក់ដែលច្រៀងប្រាប់ទន្លេវ៉ៃកូស្តីពីប្រវត្តិស្នេហារបស់ខ្លួនជាមួយនិស្សិតកម្រិតបរិញ្ញាម្នាក់ដែលក្រោយមកឈានទៅដល់ការបែកបាក់ ស្របពេលដែលនារីរូបនោះ ត្រូវទៅធ្វើការនៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ នៅក្នុងវីស៊ីឌី បទ «វាសនាបុប្ផាស្វាយរៀង» គ្រាន់តែមានការសម្តែងកាយវិការរាំច្រៀងលើឆាកប៉ុណ្ណោះ មិនមានការចុះផ្តិតរូបភាពទៅតាមទីតាំងនៅក្នុងបទចម្រៀងនោះឡើយ។ គេក៏មិនបានដឹងថា នារីរូបនោះ ទៅបាវិតដើម្បីធ្វើជាកម្មការិនីរោងចក្រ ទៅបម្រើការកាស៊ីណូ ឬធ្វើអ្វីឲ្យពិតប្រាកដនោះទេ។ ជាការឆ្លើយតបនឹងការត្អូញត្អែររបស់កញ្ញា សួស វីស្សា ក៏មានការច្រៀងបកស្រាយពីតារាចម្រៀងប្រុសម្នាក់ផងដែរ ដោយប្រើបទភ្លេងតែមួយ។ ប៉ុន្តែ ភាពអាថ៌កំបាំងគឺជាសិល្បៈ ដូច្នេះការច្រៀងបកស្រាយ មិនសូវជាទទួលបានការគាំទ្រដូចបទដើមឡើយ។ ប្រជាប្រិយភាពរបស់បទ «វាសនាបុប្ផាស្វាយរៀង» បានបង្ហាញឲ្យឃើញថា ជនជាតិកម្ពុជាពិតជាស្រឡាញ់បទដែលរៀបរាប់ពីទីតាំងភូមិសាស្ត្រខ្លាំងណាស់ បើទោះបីជាវាមិនទទួលបានការគាំទ្រយ៉ាងគំហុកដូចបទញាក់ បទហ៊ីបហប ប៉ុន្តែអាយុកាលនៃការគាំទ្រមានរយៈពេលយូរ។ ដោយមិនចាំបាច់និយាយដល់កវីនិពន្ធឆ្នើម លោក គង្គ ប៊ុនឈឿន លោក ពៅ ស៊ីផូ ឬលោក ម៉ា ឡាពី ដែលចូលចិត្តតែងបទចម្រៀងទាក់ទងនឹងទីតាំងភូមិសាស្ត្រ លោក ហ៊ុន ហេង ក៏បានសាងស្នាដៃលេចធ្លោជាច្រើនផងដែរ ជាក់ស្តែង បទ «សម្រស់បុប្ផាកំពង់ធំ» ដែលច្រៀងដោយលោក ណូយ វ៉ាន់ណេត៕
ទន្លេវ៉ៃកូ គយត្របែក វត្តព្រៃឆ្លាក់ វាលយន្ត បាវិត! អ្នកដែលបានទៅដល់ទីតាំងទាំងនេះ ច្បាស់នឹកដល់ចម្រៀងមួយបទដែលមានចំណងជើងថា «វាសនាបុប្ផាស្វាយរៀង» ជាមិនខាន។  បទចម្រៀងបែកបាក់ស្នេហាដែលច្រៀងដោយកញ្ញា សួស វីហ្សា នេះ មានអាយុកាលជិត៣ឆ្នាំហើយ ប៉ុន្តែវាមិនបានសាបរលាបដូចបទមួយចំនួននោះទេ។
  ទឹកដីល្វីស្យាណា គឺជាទឹកដីមួយដ៍ធំដែលមានទំហំប្រមាណ ២១៤៤ ៥១០គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅភាគខាងលិចទន្លេ Mississippi  ដែលចាប់ពីឆ្នាំ ១៦៩៩ ទឹកដីនេះ គឺត្រូវបានកាន់កាប់ដោយប្រទេសបារាំង។ នៅក្នុងឆ្នាំ១៧៦២ ប្រទេសបារាំងបានផ្តល់ទឹកដីនេះទៅអោយសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសអេស្ប៉ាញ។ តែនៅឆ្នាំ ១៨០០ មេទ័ពដ៍មានឥទ្ធិពលរបស់បារាំង គឺណាប៉ូឡេអុង បូណាប៉ាត បានទាមទារយកទឹកដីនោះត្រលប់មកវិញដើម្បីពង្រីកទឹកដីនិងឥទ្ធិពលរបស់ខ្លួន។អ្នកណាក៏ដឹងថា នៅក្នុងសម័យកាលនោះ បារាំងគឺជាប្រទេសម្ចាស់អាណានិគមមួយ ដែលមានឥទ្ធិពលខ្លាំងជាងគេនៅតំបន់អឺរ៉ុប។ ទោះជាយ៉ាងណាក៍ដោយនៅថ្ងៃ៣០ ខែមេសា ឆ្នាំ ១៨០៣ ប្រទេសបារាំងបានសម្រេចលក់ទឹកដីដ៍ធំល្វឹងល្វើយទៅឲ្យអាមេរិក តាមរយៈការចុះសន្ធិសញ្ញាមួយ ហើយទឹកដីនេះមានតម្លៃត្រឹមតែ ១៥ លានដុល្លារអាមេរិក(តម្លៃប្រហែល ២៨៣លានដុល្លារបច្ចុប្បន្ននេះ)ប៉ុណ្ណោះ។ នៅក្នុងកិច្ចចរចាទិញលក់ទឹកដីនេះ នៅឆ្នាំ ១៨០៣ ប្រធានាធិបតីអាមេរិក លោក ថូម៉ាស ជេហ្វឺសុន(Thomas Jefferson) បានបញ្ជូនបេសកជនការទូតរបស់ខ្លួនគឺ លោក ជេម ម៉ុនរ៉ូ (Jame Monroe) ទៅចូលរួមពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Robert Livingston ដើម្បីបញ្ចុះបញ្ចូលព្រះចៅអធិរាជ ណាប៉ូលេអុង របស់បារាំងឲ្យលក់ទឹកដីនេះ។  ក្នុងចំណោមទឹកដីទាំងនោះរួមមាន New Orleans និង West Florida។ អាមេរិកបញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលស្តេចបារាំង ចំពេលដែលបារាំងកំពុងជួបបញ្ហាយ៉ាងធំដែលវាជាសង្គ្រាមជាមួយអង់គ្លេស។ ដោយសារមានការផ្លំត្រចៀកផង បារាំងគិតថា បើខ្លួនបន្តទុកទឹកដីនេះទៀតបញ្ហាប្រឈមជាច្រើននឹងកើតមានឡើង ព្រោះប្រសិនជាខ្លួនចាញ់អង់គ្លេស ទឹកដីល្វីស្យាណា ទាំងមូលនឹងត្រូវក្លាយជារបស់អង់គ្លេសដោយគ្មានលក្ខខណ្ខមិនខាន។ ម្យ៉ាងវិញទៀតបារាំងខ្លួនឯងកំពុងត្រូវការលុយដើម្បីធ្វើសង្គ្រាមជាមួយអង់គ្លេសផងនោះ។ ចំពោះមូលហេតុសំខាន់ផ្សេងទៀតដែលជម្រុញអោយបារាំងលក់ទឹកដីល្វីស្យាណា ឲ្យអាមេរិកមានដូចជា៖ ១. មេទ័ពដ៍ខ្លាំងពូកែរបស់បារាំងនៅពេលនោះបានចាញ់សង្គ្រាមនៅសមភូមិ Saint-Domingue (បច្ចុប្បន្ននេះជាទឹកដី របស់ប្រទេសហៃទី) ដែលបានធ្វើឲ្យបារាំងរងផលប៉ះពាល់ខ្លាំងជាពិសេសប្រឈមការខ្វះខាតបញ្ហាធនធាន ហើយផ្លូវទំនាក់ទំនងរបស់បារាំងទៅកាន់កំពង់ផែនៃឆ្នេរភាគខាងត្បួងអាមេរិកខាងជើងត្រូវបានកាត់ផ្តាច់ទៀត។ ២. បារាំងមិនមានកងទ័ពជើងទឹកគ្រប់គ្រាន់ដើម្បីការពារ និងគ្រប់គ្រងទឹកដីទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីប្រទេសដែលមានកាត់ផ្តាច់ដោយមហាសមុទ្រអាត្លង់ទិកនោះឡើយ។ ៣.ណាប៉ូឡេអុង មានបំណងចង់បង្កើនឥទ្ធិពលទ័ពរបស់ខ្លួនឲ្យខ្លាំង ព្រោះលោករំពឹងថាលោកអាចយកឈ្នះ និងគ្រប់គ្រងលើប្រទេសអង់គ្លេសទាំងមូល។ មេទ័ពបារាំងរូបនេះជឿជាក់ថា ការខ្វះខាតកងទ័ព និងសម្ភារៈសឹកជាមូលហេតុធ្វើអោយការធ្វើសង្គ្រាមរបស់ខ្លួនមិនមានឥទ្ធិពលនិងប្រសិទ្ធិភាព។ ដូច្នេះការលក់ទឹកដីបារាំងនេះជាវិធីសាស្ត្រមួយដើម្បីបង្កើនថវិកាសម្រាប់ធ្វើសង្គ្រាម។ តែទោះជាយ៉ាងណាក៍ដោយ បារាំងបានបដិសេធការស្នើសុំទិញទឹកដី ញ៉ូអរលាន (New Orleans) ពីអាមេរិក ហើយបារាំងព្រមលក់ត្រឹមតែ ទឹកដីល្វីស្យាណាដែលស្ថិតនៅជាប់អាមេរិកខាងជើងតែប៉ុណ្ណោះ។ ក្រោយមកអាមេរិក បានសម្រេចចុះហត្ថលេខាលើសន្ធិសញ្ញាទិញលក់ទឹកដីនេះ ដោយសន្ធិសញ្ញានេះ ត្រូវបានសភាអាមេរិកផ្តល់សច្ចាប័ននៅថ្ងៃ ១៩ តុលា ឆ្នាំ ១៨០៣។ រហូតដល់ខែធ្នូ ឆ្នាំ ១៨០៣ ទើបមានការប្រគល់ទឹកដីនេះជាផ្លូវការពីបារាំងទៅឲ្យអាមេរិក។ គួរឲ្យដឹងដែរថា ការទទួលបានទឹកដីដ៍ធំសម្បើមនេះ វាជាជោគជ័យធំបំផុតមួយរបស់អាមេរិក ក្នុងអាណត្តិលោកប្រធានាធិបតី ថូម៉ាស ជេហ្វីសុន។ អាមេរិកក៏អាចពង្រីកទឹកដីរបស់ខ្លួនបានយ៉ាងងាយស្រួល ហើយនៅក្នងឆ្នាំ ១៨០៤ ទឹកដីនេះត្រូវបានប្រកាសបញ្ចូលជារដ្ឋសហព័ន្ធរបស់អាមេរិក។ នៅខែមេសា ឆ្នាំ ១៨១២ រយៈពេល៩ឆ្នាំក្រោយពីពេលអាមរិកទិញទឹកដីនេះ អាមេរិកបានបង្កើរដ្ឋដំបូងចំនួន១៣ ដោយផ្តាច់ចេញពីទឹកដីល្វីស្យាណាដ៏ធំធេងនេះ។ ចំណែកឈ្មោះល្វីស្យាណា ត្រូវបានគេដាក់បញ្ចូលទៅជាឈ្មោះរបស់រដ្ឋទី ១៨ របស់អាមេរិកវិញ៕
មនុស្សជាច្រើនបានដឹងថាអាមេរិកបានចំនាយលុយទិញទឹកដីអាឡាស្កាពីប្រទេសរុស្សីនៅឆ្នាំ ១៨៦៧ ប៉ុន្តែប្រហែលជាមិនសូវមានអ្នកដឹងថា អាមេរិកក៍បានទិញទឹកដី ល្វីស្យាណាពីប្រទេសបារាំងនោះទេ។ បារាំងបានលក់ទឹកដីដ៏ធំល្វឹងល្វើយនេះទៅឲ្យអាមេរិកនៅក្នុងឆ្នាំ ១៨០៣ ហើយមានមូលហេតុមួយចំនួនដែលជំរុញឲ្យបារាំងលក់ដីនេះឲ្យអាមេរិកដែរ។
  មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់ផ្ដើមជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃម្សិលមិញទី១៨ ខែកញ្ញានៅទីស្នាក់ការបក្សកាន់អំណាចកូរ៉េខាងជើង។ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែជាប្រធានបទសំខាន់ ខណៈដែលការចរចារវាងអាមេរិក និងកូរ៉េខាងជើងដើម្បីឈានដល់ការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយដែលកំពុងជាប់គាំងនោះ ក៏ជាសំណុំរឿងសំខាន់ក្នុងជំនួបមេដឹកនាំកូរ៉េដែរ។   ទោះជាការជជែកជាមួយអាមេរិកមិនទាន់មានផ្លែផ្កាអ្វីក៏ដោយ លោក គីម នៅតែមានគំនិតវិជ្ជមានលើដំណើរការនេះដដែល។ នាជំនួបទល់មុខជាមួយលោក មូន ក្នុងទីក្រុងព្យុងយ៉ាង លោក គីម រំពឹងថា ការចរចាជាមួយអាមេរិក នឹងទៅមុខ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានអរគុណប្រធានាធិបតីកូរ៉េខាងត្បូង ដែលជួយរៀបចំឲ្យជំនួបរវាងលោក និងប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។   «ដោយសារជំនួបនេះ (ជំនួបត្រាំ-គីម) ស្ថានភាពតំបន់មានស្ថិរភាព ហើយលទ្ធផលផ្លែផ្កាជាច្រើនទៀត ក៏ត្រូវបានរំពឹងថា នឹងកើតឡើង។ ខ្ញុំសូមបង្ហាញការដឹងគុណចំពោះការប្រឹងប្រែងរបស់លោកប្រធានាធិបតី មូន ។» នេះជាការលើកឡើងរបស់លោក គីម នាជំនួបចរចាជាមួយលោក មូន ។ ជំនួបនៅសិង្ហបុរី ធ្វើឡើងបន្ទាប់ពីជំនួបពីរបន្តបន្ទាប់គ្នារវាងលោក មូន និងលោក គីម នៅថ្ងៃទី២៦ ខែមេសា និងថ្ងៃទី២៧ ខែឧសភា។   ក្នុងជំនួបលើកទី៣ ជាមួយលោក គីម មេដឹកនាំកូរ៉េខាងត្បូងក៏សរសើរការសម្រេចចិត្តរបស់ប្រមុខដឹកនាំក្រុងព្យុងយ៉ាងចំពោះការជ្រើសរើសផ្លូវដើរសព្វថ្ងៃ។ ដោយទទួលស្គាល់ថា វាជាអម្រែកដ៏ធ្ងន់ក្ដី លោក មូន ក៏ឆ្លៀតអំពាវនាវឲ្យមានការប្រឹងប្រែងបន្តទៀតដើម្បីសម្រេចឲ្យបានគោលដៅធំ គឺឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។ និយាយពីជំនួបមេដឹកនាំអន្តរកូរ៉េវិញ លោក មូន ប្រាប់លោក គីម ថា ពិភពលោកកំពុងដាក់ភ្នែកមកកាន់ជំនួបនេះ ដូចនេះភាគីទាំងពីរគួរបង្ហាញលទ្ធផលជាផ្លែផ្កាទៅវិញ។   លទ្ធផលនៃជំនួបមេដឹកនាំកូរ៉េនៅព្យុងយ៉ាង នឹងកំណត់អនាគតនៃការចរចារវាងអាមេរិក និងកូរ៉េខាងជើង ក៏ដូចជាលទ្ធភាពនៃជំនួបលើកទីពីររវាងលោក គីម និងលោក ត្រាំ ផង។ ថ្មីៗនេះ លោក គីម បានផ្ញើសំបុត្រមួយច្បាប់ទៅកាន់លោក ត្រាំ សំដៅរៀបចំជំនួបទល់មុខម្ដងទៀត។ ក្រុងសេអ៊ូលប្រកាសថា លោក មូន និងលោក គីម នឹងប្រកាសលទ្ធផលជំនួបរួមគ្នា បន្ទាប់ពីបញ្ចប់ជំនួបមេដឹកនាំទាំងស្រុង៕  
នាជំនួបមេដឹកនាំអន្តរកូរ៉េជុំទីមួយនៅថ្ងៃទី១៨ ខែកញ្ញា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញក្ដីរំពឹងពីការទៅមុខនៃដំណើរការចរចាស្ដីពីការរំសាយនុយក្លេអ៊ែរជាមួយអាមេរិក។ ការចរចានេះ បានជាប់គាំងដោយសារអាមេរិក និងកូរ៉េខាងជើងខ្វែងគំនិតគ្នាលើមធ្យោបាយនៃការរំសាយនុយក្លេអ៊ែរ ដោយអាមេរិកទាមទារឲ្យមានការធ្វើសកម្មភាពច្រើនទៀត ឯកូរ៉េខាងជើងចង់បានការបន្ធូរទណ្ឌកម្មខ្លះជាមុន ព្រោះខ្លួនក៏បានចេញវិធានការមួយចំនួនដែរហើយ។
ជាមួយនឹងការបិទបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធី eFounders លើកទីពីរនេះ Alibaba នាពេលនេះគឺជាជំហានថ្មីមួយទៀតដើម្បីខិតទៅរកការបំពេញបាននូវការប្តេជ្ញាចិត្តរបស់លោក Jack Ma  ស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlibaba Group ក្នុងនាមលោកជាទីប្រឹក្សាពិសេសរបស់ UNCTAD សម្រាប់សហគ្រិនវ័យក្មេង និងអាជីវកម្មខ្នាតតូច។ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត ក្រុមហ៊ុន Alibaba និង UNCTAD នឹងជួយពង្រឹងសមត្ថភាពនិងលើកកម្ពស់សិទ្ធិអំណាចដល់សហគ្រិនចំនួន ១000នាក់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍដើម្បីទាញយកផលប្រយោជន៍ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ លោកស្រី Arlette Verploegh អ្នកសម្របសម្រួលកម្មវិធីគំនិតផ្តួចផ្តើម eFounders របស់ UNCTAD បានថ្លែងថា «ស្មារតីដ៏ស្វាហាប់ មោះមុត និងភាពច្នៃប្រឌិតរបស់សហគ្រិនវ័យក្មេងទាំងនេះ និងវិធីសាស្ត្រដែលផ្តល់ការយកចិត្តទុកដាក់រវាងគ្នានិងគ្នាដែលពួកគេបានបង្ហាញដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ គឺកំពុងតែស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ហើយក៏បានលើកទឹកចិត្តពួកគេឲ្យចូលរួមកាន់តែសកម្មថែមទៀតដែរ»។លោកស្រីបានបន្ថែមថា «រឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេពិតជាបានផ្តល់នូវការជំរុញទឹកចិត្ត និងផ្តល់នូវគំរូមួយយ៉ាងពិតប្រាកដដែលអាចឲ្យមនុស្សជំនាន់ថ្មីប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងអស់នេះដើម្បីបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់សហគមន៍របស់ពួកគេ»។ សហគ្រិនអាស៊ីចំនួន៣៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងនោះមានសហគ្រិន២រូប ដែលពួកគាត់មកពីប្រទេសកម្ពុជា ដែលមានឈ្មោះដូចជា:     លោក ជា ឡង់ដា ជាស្ថាបនិកក្រុមហ៊ុន BookMeBus ដែលផ្តល់ជូនការលក់សំបុត្រតាមអនឡាញសម្រាប់អ្នកធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវ     លោក ស៊ឹម ចាន់គីរីរ័ត្ន ជាស្ថាបនិកក្រុមហ៊ុន បញ្ជី (BanhJi) ដែលជាក្រុមហ៊ុនគណនេយ្យមួយត្រូវបានបង្កើតឡើងសម្រាប់តម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន។ ប្រែក្លាយចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលក្នុងយុគសម័យថ្មីឆ្លងកាត់វគ្គសិក្សាអស់រយៈពេល ១១ថ្ងៃនេះ សហគ្រិនអាស៊ីទាំងអស់ទទួលបានទស្សនៈទាន និងចំណេះដឹងមូលដ្ឋានជាច្រើន បានទៅធ្វើទស្សនកិច្ចទៅកាន់ទីតាំងក្រុមហ៊ុនផ្សេងៗ និងបានចូលរួមក្នុងវគ្គសិក្សាដើម្បីស្វែងយល់ ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសចិនដែលបានឆ្លងកាត់ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ដោយប្រើប្រាស់ក្រុមហ៊ុន Alibaba ជាគំរូនៃការសិក្សារួមជាមួយនឹងការចូលរួមក្នុងកិច្ចប្រជុំនានា និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលទើបតែបានបង្កើតឡើងថ្មីៗ និងសាលាពាណិជ្ជសាស្ត្រ ពាណិជ្ជកម្មអេឡិចត្រូនិច សិក្ខាកាម បានវិភាគលើប្រព័ន្ធសេដ្ឋកិច្ច និងដំណោះស្រាយរបស់ក្រុមហ៊ុន Alibaba រួមមាន Taobao Marketplace, Tmall, Alibaba.com, Cainiao Network, Hema និង Fliggy ក៏ដូចជានិន្នាការ និងការអភិវឌ្ឍថ្មីៗរបស់ឧស្សាហកម្មមួយនេះដូចជា ការលក់រាយ (New Retail) វិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅជនបទ និងការលេចឡើងថ្មីៗនូវសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាដើម។ តាមរយៈវគ្គសិក្សាដែលមានការចូលរួមយ៉ាងសកម្មភាព និងផុសផុលនេះ សិក្ខាកាមបានទទួលចំណេះដឹងទាក់ទងនឹងការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ដែលបង្កើតឡើងដោយក្រុមហ៊ុន Alibaba Group ដើម្បីជួយគាំទ្រពង្រឹង និងពង្រីកសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសចិន និងពិនិត្យមើលពីរបៀបដែលពួកគេអាចយកមេរៀន និងបទពិសោធន៍ទាំងអស់នោះមកអនុវត្តនៅក្នុងទីផ្សារក្នុងប្រទេសកំណើតរបស់ពួកគេ។ លោក Brian Wong អនុប្រធានក្រុមហ៊ុន Alibaba Group ដែលដឹកនាំកម្មវិធីគំនិតផ្តួចផ្តើមជាសកលមួយនេះ បានលើកឡើងថា «យើងចង់លើកកម្ពស់ និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនឆ្នើមទាំងនេះឲ្យទទួលបាននូវទស្សនៈទានថ្មីៗ និងផ្តល់នូវគន្លឹះសម្រាប់ទទួលបានភាពជោគជ័យតាមរយៈការផ្តល់នូវការអនុវត្តដែលផ្សារភ្ជាប់ទៅនឹងទ្រឹស្តីប្រកបដោយទេពកោសល្យដ៏ល្អបំផុត និងកិច្ចខិតខំប្រឹងប្រែងរបស់យើងជាមួយ Alibaba និងបណ្តាញដៃគូជាច្រើនទៀតរបស់យើង»។ លោកបន្តថា «វាជាការជំរុញទឹកចិត្តដើម្បីឲ្យពួកគេមើលឃើញពីចំណង់ចំណូលចិត្តនៅក្នុងការខិតខំប្រឹងប្រែងការរៀនសូត្ររបស់ពួកគេ។ ការពិភាក្សាយ៉ាងម៉ត់ចត់របស់ពួកគេអំពីបញ្ហា និងសំណួរផ្សេងៗដើម្បីស្វែងយល់ពីការវិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសចិន បានជួយពួកគេឱ្យរកឃើញគំនិតល្អៗ និងវិធីសាស្ត្រថ្មីៗជាគំរូសម្រាប់ការចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីផលបម្រើផលប្រយោជន៍សហគមន៍របស់ពួកគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ទិដ្ឋភាពដ៏ល្អឥតខ្ចោះតែមួយគត់នៃកម្មវិធីនេះ គឺសិក្ខាកាមបានជួបក្រុមប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba និងភាគីពាក់ព័ន្ធដែលទទួលបានភាពជោគជ័យខាងពាណិជ្ជកម្មអេឡិចត្រូនិច ដូចជា PayTM  អ្នកផ្តល់សេវាកម្ម eWallet ឈានមុខគេរបស់ឥណ្ឌា និង Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះទៅទៀត សិក្ខាកាមទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងជាច្រើនរបស់ក្រុមហ៊ុន Alibaba ដូចជា Hema Fresh ដើម្បីទទួលបានបទពិសោធន៍នៃ"ការលក់រាយថ្មី" (New retail)។ ពួកគេក៏មានឱកាសយល់ដឹងអំពីឃ្លាំងដឹកជញ្ជូនដ៏ឆ្លាតវៃផងដែរ ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឃ្លាំងដឹកជញ្ជូនទំនិញ CainiaoJiaxing និងបានកោតសរសើរពីសក្តានុពលដ៏ធំធេងនៃការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចនៅភូមិ Bainiu ដែលត្រូវបានគេស្គាល់ថាជាភូមិ Taobao របស់ប្រទេសចិនបន្ទាប់ពីគេហទំព័រលក់ឥវ៉ាន់អនឡាញ ដោយសារតែការធ្វើសមាហរណកម្មវិស័យពាណិជ្ជកម្មអេឡិចត្រូនិចជាមួយគ្រប់ទីកន្លែងត្រូវបានធ្វើឡើងនៅទីនោះ។ សហគ្រិនក៏ទទួលបានបទពិសោធន៍ទាក់ទងនឹងសក្តានុពលនៃការផ្លាស់ប្តូរបច្ចេកវិជ្ជាទៅលើសង្គមចិនដែរដោយពួកគេបានទៅមើលតំបន់ Dream Town ក្នុងខេត្ត Zhejiang ដែលជាតំបន់ Silicon Valley របស់ចិន និងទីក្រុង Yiwu ដែលជាទីតាំងសំខាន់សម្រាប់ផលិតផលលក់ដុំ ក្នុងប្រទេស និងពិភពលោក និងជាទីផ្សារ B2B ដ៏ធំបំផុតរបស់ពិភពលោក។ អាហារូបករណ៍ដែលមានលក្ខណៈជាសកលសម្រាប់សហគមន៍នៅទូទាំងពិភពលោកនៅចុងបញ្ចប់នៃកម្មវិធីរយៈពេល ១១ថ្ងៃនេះ សិក្ខាកាម បានចែករំលែកអំពីវិធីសាស្ត្រ និងចំណេះដឹងដែលពួកគេទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងគម្រោងចែករំលែកចំណេះដឹងថ្មីៗរបស់ពួកគេទាក់ទងនឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច វិស័យហិរញ្ញវត្ថុអេឡិចត្រូនិច និងការទូទាត់ ការដឹកជញ្ជូនឆ្លាតវៃ ទិន្នន័យធំៗ និងវិស័យទេសចរណ៍ទៅកាន់សហគ្រិនដូចគ្នា និងសហគមន៍របស់ពួកគេ នៅពេលពួកគេត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ហើយបង្កើតគំនិតថ្មីៗដើម្បីឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។ សិក្ខាកាមមកពីប្រទេសកម្ពុជា លោក ជា ឡង់ដា ស្ថាបនិកក្រុមហ៊ុន BookMeBus ដែលផ្តល់ជូនការលក់សំបុត្រតាមអនឡាញសម្រាប់អ្នកធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវ បានលើកឡើងថា «លោកពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនេះ ហើយមានឱកាសបានជួបអ្នកដែលមានទេពកោសល្យជាច្រើននាក់មកពីប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ យើងបានទទួលការបណ្តុះបណ្តាលពីនាយកប្រតិបត្តិអាជីវកម្មរបស់ក្រុមហ៊ុន Alibaba Group ពីអង្គភាពអាជីវកម្មផ្សេងៗគ្នា និងគម្រោងនានាអំពីប្រព័ន្ធសេដ្ឋកិច្ចដើម្បីលើកកម្ពស់ និងផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច។ លើសពីនេះទៅទៀត យើងបានផ្លាស់ប្តូរចំណេះដឹងជាច្រើនជាមួយអ្នកចូលរួមចំនួន ៣៧ នាក់ ហើយបានរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងច្រើនទាក់ទងនឹងអាជីវកម្មរបស់យើងក៏ដូចជាវិធីសាស្ត្រដែលយើងអាចចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺជាកម្មវិធីដ៏ល្អបំផុតមួយដែលខ្ញុំមិនធ្លាប់បានចូលរួមពីមុនមកនោះទេ។ ដូចសិក្ខាកាមដទៃទៀតដែរ ខ្ញុំគិតថា កម្មវិធីនេះគួរតែត្រូវបានពង្រីកដល់អ្នកចូលរួមវ័យក្មេងឲ្យបានកាន់តែច្រើនច្រើនបន្ថែមទៀតនាពេលអនាគត ដើម្បីឲ្យពួកគេមានឱកាសទទួលបានផលប្រយោជន៍ពីវាដូចពួកយើងដែរ»។ «នេះគឺជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលលោកបានរៀនពីអ្នកដឹកនាំអង្គភាពអាជីវកម្មសំខាន់ៗនៅក្នុងក្រុមហ៊ុន Alibaba ដោយផ្ទាល់ និងប្រព័ន្ធសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយនេះ។ បញ្ហាសំខាន់នាពេលបច្ចុប្បន្ននេះ គឺថាយើងត្រូវខិតខំយកចំណេះដឹង និងគំនិតច្នៃប្រឌិតថ្មីៗទាំងអស់នេះ ទៅធ្វើយ៉ាងណាឲ្យមានលក្ខណៈក្នុងស្រុក សាមញ្ញ និងងាយៗសម្រាប់ប្រព័ន្ធសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់សិក្ខាកាមមួយរូបទៀតមកពីប្រទេសកម្ពុជា គឺលោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិកក្រុមហ៊ុន បញ្ជី (BanhJi) ដែលជាក្រុមហ៊ុនគណនេយ្យមួយត្រូវបានបង្កើតឡើងសម្រាប់តម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ាន។ ការបញ្ចប់វគ្គសិក្សារបស់បេក្ខជនអាស៊ីចំនួន ៣៧ នាក់ ដែលមកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ថៃ និង វៀតណាមនេះ មានន័យថា ពួកគេត្រូវបានក្លាយជាសមាជិកនៃបណ្តាញគំនិតផ្តួចផ្តើម eFounders សកល ជាផ្លូវការ ជាមួយនឹងសិក្ខាកាមអាហ្វ្រិកចំនួន ២៤នាក់ ផ្សេងទៀតដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំ ២០១៧។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ UNCTAD និង Alibaba ដើម្បីធានាបានថា សមាជិកទាំងអស់អនុវត្ដយ៉ាងសកម្មនូវអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងសហគមន៍របស់ពួកគេនោះ ស្ថាប័នទាំងពីរនឹងបន្តការតាមដានត្រួតពិនិត្យជាមួយសមាជិកដោយមានការគាំទ្រពីភាគីពាក់ព័ន្ធក្នុងរយៈពេលបីខែម្តង និងគាំទ្រដល់ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានបង្កើតឡើងដើម្បីកំណើនប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោក៕ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីគំនិតផ្តួចផ្តើម eFounders  សូមចូលទៅគេហទំព័រ https://agi.alibaba.com/efounders-fellowship និង http://unctad.org/en/pages/newsdetails.aspx?OriginalVersionID=1615។ ( អត្ថបទពាណិជ្ជកម្ម )
ទីក្រុងហ្សឺណែវ ប្រទេសស្វីស / ហានចូវ ប្រទេសចិន  កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ - វគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិន អាស៊ី ជាលើកដំបូង របស់កម្មវិធីគំនិតផ្តួចផ្តើម eFounders ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយនៅ ក្រុង ហានចូវ ប្រទេសចិន។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជសាស្ត្រ Alibaba នេះ មានគោលបំណងដើម្បីបំពេញចន្លោះប្រហោងឌីជីថលសម្រាប់សហគ្រិនវ័យក្មេង និងស្វែងរកនូវសក្តានុពលរបស់ពួកគេ។
  មិនខុសពីលើកមុនៗដែរ EDM Cambodia បានអញ្ជើញឌីជេ និងផលិតករចម្រៀង(DJ/Producer) ដ៏ល្បីពីផលិតកម្ម Barong Family គឺលោក Mike Cervello។ ក្រៅពី Mike Cervello ក៏នៅមានឌីជេ និងផលិតករចម្រៀងផ្សេងៗទៀត ដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់ នឹងចាក់ភ្លេងឲ្យលោកអ្នករាំ យ៉ាងសប្បាយចាប់ពីម៉ោង៥ រហូតដល់ចប់កម្មវិធី ក្នុងនោះរួមមាន ក្រុម Animal Project,VXY,DJ Maily និងលោក LOR ផងដែរ។   សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុតនៅក្នុងទីក្រុង សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ ២ ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ យ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះ ក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយ ដែលមានទីវាលដ៏ធំ ដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀត ដែលលោកអ្នកចង់រៀបចំ។   កម្មវិធីនេះ នឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយ ក្នុងការកម្សាន្តសប្បាយរីករាយ ជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សូមកុំខកខានរំលងឱកាសដ៏កម្រនេះ!  សំបុត្រចូលរួមតម្លៃ៖   ១៥ ដុល្លារ (Normal Pass) ពីថ្ងៃទី ១៥ តុលា។   ២០ ដុល្លារ (Walk-in) នៅថ្ងៃទី២៧ តុលា។   សំបុត្រចូលរួមអាចទិញតាមរយៈការបំពេញព័ត៌មានក្នុង Link ខាងក្រោម៖   http://www.edmcambodia.com/afterlife    ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken® នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖  www.facebook.com/heineken/។   #Heineken #Afterlife #Cambodia #Oct27 #HotelCambodiana។   សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ!   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ស្រាបៀរ Heineken® ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយចង្វាក់ EDM (Electronic Dance Music) ម្ដងទៀតហើយ។ កម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana ។
សម្ដេច ស ខេង ប្រាប់អភិបាលរាជធានី-ខេត្តថា អ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារ បានឆ្លងកូវីដ-១៩ ច្រើ់នហើយ ក្រោយឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារតាមបណ្ដាខេត្តកន្លងមក។ ដើម្បីគ្រប់គ្រងស្ថានការនេះ សម្ដេច ស ខេង បានឲ្យអភិបារាជធានី-ខេត្តនីមួយៗ ជួយដឹកនាំសម្របសម្រួលជាមួយមមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ ក្នុងការចាត់ចែងព្យាបាលអ្នកជំងឺកូវីដ-១៩លើអ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩បន្ថែមទៀត។    ចំពោះមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ ដែលមិនទាន់មានករណីឆ្លងកូវីដ-១៩ចូល គឺត្រូវពង្រឹងវិធានការសុខាភិបាល រក្សាអនាម័យ លាងសំអាត និងវាស់កម្ដៅទាំងអ្នកជាប់ឃុំ និងមន្រី្តពន្ធនាគារឲ្យបានហ្មត់ចត់។ ករណីមានការឆ្លងកូវីដ-១៩ចូលពន្ធនាគារឬមណ្ឌលអប់ណាមួយ អភិបាលរាជធានី-ខេត្ត ត្រូវជួយអន្តរាគមន៍ និងរាយការណ៍ជាបន្ទាន់ទៅក្រសួងមហាផ្ទៃ។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ។   បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ មិនទាន់បង្ហាញតួលេខនៃអ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារដែលបានឆ្លងកូវីដ-១៩នៅឡើយទេ។ ប៉ុន្តែកន្លង ឃើញមានការឆ្លងកូវីដ-១៩ ចូលពន្ធនាគារនៅខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ មិនតិចជាង១០០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ នេះ ហើយក្នុងនោះ មានស្រី្តជាប់ឃុំម្នាក់នៅខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺនេះដែរ។    កាលពីថ្ងៃទី៦មិថុនានេះ លោក Phil Robertson នាយករងនៃអង្គការ Human Rights Watch បានលើកឡើងថា ប្រទេសថៃមានគម្រោងដោះលែងអ្នកជាប់ឃុំ រហូតដល់៥ម៉ឺននាក់ ដើម្បីជួយសម្រាលបន្ទុកពន្ធនាគារ និងកាត់បន្ថយការឆ្លងកូវីដ-១៩។ ករណីនេះ កម្ពុជាគួរពិចារណាតាមដើម្បីជាស្មារីទទួលខុសត្រូវ ហើយកម្ពុជាមិនគួរដោះសារគេចវេះឡើយ។  ការលើកឡើងរបស់មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ធ្វើឡើងក្រោយលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា កម្ពុជាមិនអាចដោះលែងបែបនេះទេ ព្រោះវានឹងបង្កផលប៉ះពាល់ដល់សន្តិសុខមូលដ្ឋាន។   អត្ថបទទាក់ទង   អ្នកជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ស្លាប់ដោយសារកូវីដ-១៩   មន្ត្រីយុត្តិធម៌៖ ការដោះលែងអ្នកជាប់ឃុំ ដើម្បីដោះស្រាយការឆ្លងកូវីដ-១៩ នឹងប៉ះពាល់សន្តិសុខមូលដ្ឋាន  
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្តជួយគាំទ្រដល់អង្គភាពនៃមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ ដោយយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយមន្ទីរសុខាភិបាល ដើម្បីចាត់ចែងការព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។ នេះបើតាមលិខិតសម្ដេច ស ខេង ចេញថ្ងៃទី៩មិថុនា។
តាមរយៈបទចម្រៀង និងក្បាច់រាំដ៏រស់រវើក ពីវត្តមានកំពូលតារាចម្រៀង សម្លេងស្រែកហ៊ោកងរំពងបានលាន់លឺពេញទីតាំងប្រគុំតន្ត្រីដែលមានទស្សនិកជនកុះកររាប់ពាន់នាក់ ។ រឹតតែពិសេសសម្រាប់សប្តាហ៍នេះ Eragold Concert 2017 នឹងឈានចូលមកដល់ក្រុងតាខ្មៅ ជាមួយវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា ឳក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ជី ដេវីដ លោក នី រតនា និង កញ្ញា ឈីន ម៉ានិច្ច ។ កុំភ្លេចចូលរួមដោយសេរីក្នុង ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ នៅសួនច្បារមាត់ទន្លេ ក្រុង តាខ្មៅ នៅថ្ងៃ សៅរ៍នេះ ។  អ្នកទស្សនាផ្ទាល់នឹងបានរីករាយជាមួយរសជាតិ ដ៏ស្រស់ថ្លារបស់ ទឹកសណ្តែកធម្មជាតិ Eragold និងរឹតតែរំភើបមួយរង្វាន់ភ្លាមៗ រួមជាមួយការឈ្នះរង្វាន់ធំ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ីញ 5 គ្រឿង និងរង្វាន់ជាច្រើនទៀត ។ លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលពត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។ កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះឆៅ Gold Cupp អាហារបំប៉ន Calsome និងភេសជ្ជៈប៉ូវកម្លាំង Zeus ។ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group ។ (អត្ថបទពាណិជ្ជកម្ម)
ខេត្តសៀមរាប ៖ នាថ្ងៃសៅរ៍ សប្តាហ៍មុន ព្រឹត្តការណ៍តន្ត្រីដ៏ធំមួយ បានឈានចូលមកដល់ទីរួមខេត្តសៀមរាប ។ ព្រឹត្តការណ៍ដ៏អស្ចារ្យ និងរំភើបនេះ មានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា លោក ណុប បាយ៉ារិទ្ធ លោក ឃី សុឃុន កញ្ញា លាង សុផាឡែន និង កញ្ញា រ៉េត ស៊ូសាណា ហើយការប្រគុំតន្ត្រីនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។
  ទំហំទឹកប្រាក់នៃការនាំចេញបន្លែ-ផ្លែឈើបានជាង១៣០លានដុល្លារខាងលើនេះ គឺស្មើនឹង១ភាគរយ នៃទំហំនាំចេញផលិតផលសរុបរបស់កម្ពុជា។ ក្នុងឆ្នាំ២០២០កម្ពុជាមានទំហំពាណិជ្ជកម្មជាង ៣៥,៨០៥លានដុល្លារ  ដោយក្នុងនោះ កម្ពុជានាំចេញទំនិញបានក្នុងទំហំទឹកប្រាក់ ១៧,២ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ ខណៈការនាំចូល មានទំហំជិត ១៨,៦ ពាន់លានដុល្លារថយចុះ ៧,៨ភាគរយ។   បើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទិ៧មេសា ឆ្នាំ២០២១ បន្លែដែលកម្ពុជាសម្រេច នាំចេញនៅក្នុងឆ្នាំ២០២០កន្លងមក  មានមើមដំឡូង បន្លែពពួកសណ្តែក ម្ទេស ផ្លែត្រប់វែង ផ្សិតឈើ ផ្កាខាត់ណា ស្ពៃក្តោបមូល ផ្លែល្ពៅ ប៉េងប៉ោះ ត្រសក់...ជាដើម។ រីឯផ្លែឈើវិញ ចេក ស្វាយចន្ទី ស្វាយ ផ្លែឈើក្រៀម ផ្លែខ្នុរ ផ្លែមៀន ផ្លែស្រកានាគ ដូង ផ្លែធូរេន មង្ឃុត...។ល។ ប្រទេសដែលនាំចូលបន្លែនិងផ្លែឈើពីកម្ពុជា មាន ប្រទេសចិន វៀតណាម ថៃ ហ្វីលីពីន កូរ៉េ ជប៉ុន តៃវ៉ាន់ សិង្ហបុរី បារាំង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក។    ក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា គឺចិនមានទំហំ ជាង៨ពាន់លានដុល្លារ ឈរនៅលេខរៀងទី១ ដោយកម្ពុជាចេញទៅចិនជាង១ពាន់លានដុល្លារ ហើយនាំចូលមកវិញជាង៧ពាន់លានដុល្លារ។ អាមេរិកឈរលេខរៀងទី២ ដែលមានទំហំទឹកប្រាក់៥,៥ពាន់លានដុល្លារ ដោយកម្ពុជានាំចេញមាន៥,២ពាន់លានដុល្លារ និងនាំចូលមានត្រឹមតែជាង២៥០លានដុល្លារប៉ុណ្ណោះ។ លេខរៀងទី៣ គឺសហភាពអឺរ៉ុប ដែលមានពាណិជ្ជកម្មជាមួយកម្ពុជា ជាង៣,៨ពាន់លានដុល្លារ, ថៃ ជិត៣,៥ពាន់លានដុល្លារ, វៀតណាម ជាង៣ពាន់លានដុល្លារ និងជប៉ុនមានជិត១,៧ពាន់លានដុល្លារ ។   ឆ្នាំ២០២០នេះ កម្ពុជាត្រូវនាំចូលបន្លែពីបរទេស ជិត៣៣ម៉ឺនតោនដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលមានជាង១០៤ម៉ឺនតោន។ នេះបើតាមការប៉ាន់ស្មានតម្រូវការ និងការផ្គត់ផ្គង់បន្លែនៅកម្ពុជាប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម រួមទាំងរបាយការណ៍ស្តីពីស្ថានភាពនៃការគ្រប់គ្រង និងការផ្គត់ផ្គង់ផលិតផលកម្មកម្ម ដែលរាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕    
ភ្នំពេញ៖ ការនាំចេញបន្លែនិងផ្លែឈើរបស់កម្ពុជា នៅក្នុងឆ្នាំ២០២០  មានទឹកប្រាក់១៣៤,៦លានដុល្លារ។ ទំហំនេះ បានកើនឡើងរហូតដល់ ១០៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន៦៦,២លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។
អត្ថបទទាក់ទង   តើច្បាប់សន្តិសុខជាតិថ្មីនឹងបង្កផលប៉ះពាល់បែបណាដល់ប្រជាជនហុងកុង?   សេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានគណៈអចិន្រៃ្តយ៍ចិន អនុម័តជាឯកច្ឆន្ទ ដោយសម្លេង យល់ព្រមចំនួន១៦២ ដែលតំណាងឲ្យសមាជិកទាំងមូល។ តាមការចុះផ្សាយរបស់កាសែត South China Morning Post សេចក្តីស្នើច្បាប់នេះ ត្រូវបានគេអនុម័តត្រឹមតែ ១៥នាទីប៉ុណ្ណោះ បន្ទាប់ពីបើកកិច្ចប្រជុំនៅម៉ោង៩។    យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ នៅតែមិនទាន់ត្រូវបានគេបញ្ចេញទាំងស្រុងនៅឡើយទេ ពោលគឺត្រូវចាំរហូតដល់ថ្ងៃរសៀលនៃថ្ងៃទី៣០ ខែមិថុនា។ បើសិនគ្មានការប្រែប្រួលទេ ច្បាប់សន្តិសុខជាតិហុងកុង  នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា នៅចំថ្ងៃខួបនៃអង់គ្លេសប្រគល់ទឹកដីហុងកុងមកឲ្យចិនវិញ។    បន្ទាប់ពីសំណើច្បាប់នេះ ត្រូវបានអនុម័ត គណៈកម្មាធិការច្បាប់មូលដ្ឋានហុងកុង នឹងជួបពិភាក្សាគ្នា ដើម្បីដាក់បញ្ចូលច្បាប់សន្តិសុខជាតិហុងកុង ចូលទៅក្នុងឧបសម្ព័ន្ធទី៣ នៃច្បាប់មូលដ្ឋានហុងកុង។ នៅម៉ោង ៣រសៀល ក្នុងថ្ងៃដដែលនេះ ចិននឹងធ្វើសន្និសិទកាសែតមួយ និយាយពីសេចក្តីស្នើច្បាប់សន្តិសុខជាតិនេះ។ នេះបើតាមប្រភពព័ត៌មានដដែល។    ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់មួយ ដែលបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង ទាំងនៅក្នុងទឹកដីហុងកុង និងបរទេស។ នៅក្នុងថ្ងៃបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សភាប្រជាជនចិន នាថ្ងៃទី២៨ ខែមិថុនាតែម្តង ប្រជាជនហុងកុងជាច្រើននាក់បានចេញមកបាតុកម្មប្រឆាំងនឹងច្បាប់នេះ។ ចំណែកនៅបរទេសវិញ មុនថ្ងៃអនុម័តសេចក្តីស្នើច្បាប់នេះ អាមេរិក បានសម្រេចរឹតត្បិតទិដ្ឋាការលើសមាជិកបក្សកុម្មុយនិស្តចិន ដែលមានទាក់ទិននឹងសេចក្តីស្នើច្បាប់ហុងកុង ចំណែកចិន បានប្រកាសរឹតត្បិតទិដ្ឋាការលើជនជាតិអាមេរិកណា ដែលហ៊ាននិយាយរិះគន់ពីបញ្ហាហុងកុង។    មុនថ្ងៃអនុម័តសេចក្តីស្នើច្បាប់មួយថ្ងៃ អាមេរិក ក៏បានប្រកាសផ្អាកការនាំចេញសម្ភារការពារ និងបច្ចេកវិទ្យាដែលអាចប្រើបានទាំងក្នុងសង្គ្រាម ឬស៊ីវិល ដូចជាដ្រូនជាដើម ទៅទីក្រុងហុងកុង ក្រោមហេតុផលសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ បើតាមការអះអាងរបស់លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក កន្លងមកហុងកុង បាននាំចូលបច្ចេកវិទ្យាដូចជាដ្រូនជាដើម ដោយមិនមានលិខិតអនុញ្ញាត ប៉ុន្តែក្រោយមកសម្ភារទាំងនោះ ត្រូវបានលក់ទៅឲ្យចិនដីគោក។    សូមបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានតាក់តែងឡើង ដើម្បីហាមឃាត់ការធ្វើវិទ្ធង្សនា ការធ្វើអបគមន៍ ភេរវកម្ម និងការផ្សំគំនិតជាមួយបរទេសជាដើម។ ច្បាប់នេះ ត្រូវបានរំពឹងថា អាចនឹងដាក់ពិន័យលើអ្នកល្មើសរហូតដល់ ១ជីវិតឯណោះ៕ 
សេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ត្រូវបានគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិនអនុម័តហើយ នៅថ្ងៃទី៣០ ខែមិថុនា។ ច្បាប់នេះ ត្រូវរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ ពោលគឺនៅចំថ្ងៃខួបនៃអង់គ្លេសប្រគល់ទឹកដីហុងកុង ត្រលប់មកឲ្យចិនវិញតែម្តង។
នេះគឺជាការប្រកួតដ៏រំភើប និងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗដោយសារចាប់ផ្តើមពីគូទីមួយរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត។  ក្នុងការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ គេបានរកឃើញ ក្រុមជ័យលាភី  ក្រុមជើងឯក PCO ទទួលបាន១៥០០ដុល្លារអាមេរិក  ក្រុមជើងឯករង FC Crown A ទទួលបាន១ ០០០ដុល្លារអាមេរិក  ក្រុមលេខ៣ យុវជនទួលតាឯក B ទទួលបាន៥០០ដុល្លារអាមេរិក  ក្រុមលេខ៤ Forest FC ទទួលបាន២០០ដុល្លារអាមេរិក ក្រុមលេខ៥៖ Norea Team  និងក្រុមលេខ៦៖ Fox Zone FC។ ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018  នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ៩  ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨  នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប     ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។ ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018   នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018     សូមពិសាដោយការទទួលខុសត្រូវ (អត្ថបទពាណិជ្ជកម្ម)
ការប្រកួតបាល់ទាត់ធំជាងគេបំផុតនៅប្រទេសកម្ពុជា Tiger Street Football Festival 2018 ប្រចាំមណ្ឌលខេត្តបាត់ដំបងបានបញ្ចប់យ៉ាងជោគជ័យដោយចាប់ផ្តើមបើកឆាកប្រយុទ្ធព្រឹកថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ និងបញ្ចប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៨នេហើយនៅទីលានវាលបែកចានដោយមានក្រុមចូលរួមរហូតដល់ ៧៩ក្រុម។
  ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានលក់ផ្នែក Hardware ដូចជា Chip ជាដើម ទៅឲ្យក្រុមហ៊ុនទូរសព្ទ Huawei ដែលប៉ាន់ស្មានជាទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅដោយក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ជុំវិញកង្វល់សន្តិសុខជាតិ។    អត្ថបទទាក់ទង   Google ដកហូតអាជ្ញាបណ្ណប្រព័ន្ធប្រតិបត្តិការ Android ពីក្រុមហ៊ុនទូរសព្ទ Huawei   បារម្ភពីសន្តិសុខជាតិលោក ត្រាំ ហាមក្រុមហ៊ុនគមនាគមន៍អាមេរិកប្រើប្រាស់សម្ភារបរទេស   សម្រាប់ទណ្ឌកម្មនេះ អាមេរិកដាក់បម្រាមយ៉ាងកំហិតលើក្រុមហ៊ុនអាមេរិកទាំងអស់ដែលផលិត Hardware និង Software ពីការលក់ទៅឲ្យក្រុមហ៊ុនចិន Huawei ប្រសិនបើគ្មានអាជ្ញាបណ្ណពិសេសពីក្រុងវ៉ាស៊ីនតោនទេនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   ទំនងជាមើលឃើញពីបញ្ហាប្រឈមដែលអាចកើតមាន ក្រោយដាក់ទណ្ឌកម្មភ្លាមៗពេកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ  ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី២០ ខែឧសភា បានសម្រេចពន្យារពេលការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei សម្រាប់រយៈពេល ៩០ថ្ងៃ។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ការអនុគ្រោះនេះ មានគោលដៅកាត់បន្ថយផលប៉ះពាល់ភ្លាមៗពេក លើក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក។    តាម AFP ក្រសួងពាណិជ្ជកម្មអាមេរិក លើកឡើងថា ខ្លួនផ្តល់ «អាជ្ញាបណ្ណទូទៅបណ្តោះអាសន្ន» ដល់ក្រុមហ៊ុន Huawei រហូតដល់ថ្ងៃទី ១៩ ខែសីហា ។ អាជ្ញាបណ្ណបណ្តោះអាសន្ននេះ អនុញ្ញាតឲ្យមានការផ្តល់សេវាកម្មសំខាន់ក្នុងប្រព័ន្ធប្រតិបត្តិការ Android រួមមាន ការដំឡើង Software និងពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូរសព្ទ  ដោយអនុលោមតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ មុនថ្ងៃទី១៦ ខែឧសភា។    ឥទ្ធិពលនៃការដាក់ទណ្ឌកម្មប្រឆាំង Huawei លើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក    ទាក់ទិននឹងឥទ្ធិពលនៃទណ្ឌកម្មប្រឆាំងក្រុមហ៊ុនចិន Huawei  កាសែត Bloomberg បានចុះផ្សាយកាលពីថ្មីៗនេះ ថា ក្រុមហ៊ុនផលិត Chip ទូរសព្ទ ដែលមានមូលដ្ឋាននៅអាមេរិក រួមមាន  Intel, Qualcomm, Broadcom និង Xilinx បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនពួកគេ នឹងផ្អាកការដឹកជញ្ជូនផលិតផលខ្លួនទៅឲ្យក្រុមហ៊ុន  Huawei  ដែលជាក្រុមហ៊ុនផលិតទូរសព្ទលំដាប់លេខ២ លើពិភពលោក។    ក្រុមហ៊ុន Google កាលពីថ្ងៃអាទិត្យទី ១៩ ឧសភា បានប្រកាសអនុលោមតាមបទបញ្ជារបស់រដ្ឋបាលអាមេរិក ដោយកាត់ផ្តាច់  Huawei ពីការប្រើប្រាស់សេវាកម្មសំខាន់ៗមួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការ Android រួមមាន Gmail YouTube និង Google Maps ជាដើម។ ចំណែក ក្រុមហ៊ុន Microsoft មានមូលដ្ឋាននៅអាមេរិក ដែលផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់ឧបករណ៍ Huawei ជាច្រើន ពុំទាន់បង្ហាញជំហររបស់ខ្លួនពាក់ព័ន្ធនឹងទណ្ឌកម្មប្រឆាំង Huawei ឡើយ។    ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP  អ្នកជំនាញប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកបច្ចេកវិទ្យា លោក Bob O'Donnell ពន្យល់ថា រាល់ការហាមប្រាមទាំងអស់ ច្បាស់ណាស់ នឹងប៉ះពាល់ដល់ក្រុមហ៊ុន Microsoft ។ លោក និយាយបែបនេះ៖«ប្រសិនបើវាប៉ះពាល់ Google ហើយនោះ ខ្ញុំគិតថា Micosoft ក៏មិនរួចខ្លួនដែរ»៕  
ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងក្រុមហ៊ុន Huawei ដែលបានដាក់ចេញដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើន ដែលរួមចំណែកក្នុងផលិតកម្មរបស់ក្រុមហ៊ុនចិននេះ។  ដោយសម្លឹងឃើញពីបញ្ហាប្រឈមនានាដែលអាចកើតមានឡើង រដ្ឋបាលអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា បានសម្រេចពន្យារពេលការអនុវត្តទណ្ឌកម្មលើក្រុមហ៊ុន Huawei សម្រាប់រយៈពេល៩០ថ្ងៃ ។
  ដោយបញ្ជាក់យ៉ាងប្រាកដហើយថា  គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយ ទើបបានជា សម្តេច ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បន្តអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រគណក្សសង្គ្រោះជាតិចាកចេញពីបក្សនេះ ឲ្យបានមុនតុលាការប្រកាសរំលាយ ដើម្បីអាចរក្សាបានតំណែងដដែល ក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងក្នុងរដ្ឋសភា។ ប្រសាសន៍សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៖    សូមបញ្ជាក់ថាតុលាការកំពូល នឹងជំនុំជម្រះលើបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ដោយបានកោះហៅឯកឧត្តម កឹម សុខា ឲ្យចូលរួមតតាំង ក្នុងសវនាការ។ ប៉ុន្តែឯកឧត្តម កឹម សុខា និងគណបក្សសង្គ្រោះជាតិ នៅប្រកាន់ជំហរថាមិនធ្វើតាមអ្វីដែលតុលាការកំពូលបង្គាប់។ ក្រសួងមហាផ្ទៃ បានប្តឹងទៅតុលាការកំពូលសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ  បន្ទាប់ពីមានសំណើពីគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។ គណបក្សទាំង២ រួមទាំងក្រសួងមហាផ្ទៃ បានផ្សារភ្ជាប់ករណីឯកឧត្តម កឹម សុខា ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រោះបានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលាយរដ្ឋាភិបាលកម្ពុជា ទៅនឹងគណបក្សសង្គ្រោះជាតិ៕
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជឿជាក់ថា គណបក្សសង្គ្រោះជាតិ នឹងត្រូវតុលាការរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។ ថ្លែងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្តេចហ៊ុន សែន បានបញ្ជាក់ថា៖«មិនមែនកាត់ទោស បុគ្គលប្រធានបក្ស កឹម សុខា មុន ទើបរំលាយបក្សជាក្រោយទេ បក្សនេះនឹងត្រូវរំលាយមុន យោងទៅតាមកាលបរិច្ឆេទ ដែលតុលាការកំពូលបានកំណត់»។
ក្រោយក្លិបបឹងកេតប្រកាសពីការចាកចេញរបស់ខ្សែបម្រើការពារ រស់ សំអឿន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មកទល់ពេលនេះក្លិបមិនទាន់រកឃើញកីឡាករថ្មីដើម្បីចុះកិច្ចសន្យាជំនួសកៅអីរបស់គេសម្រាប់រដូវថ្មីនៅឡើយទេ។ ក្រៅពីខ្សែបម្រើរូបនេះ មិនមានកីឡាករណាចាកចេញពីក្លិបនេះឡើយ ដោយពួកគេបានបន្តកិច្ចសន្យារយៈពេល១រដូវកាលរៀងៗខ្លួន។ នេះបើតាមការអះអាងរបស់ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត។ កីឡាករ រស់ សំអឿន បានចំណាយពេល៥ឆ្នាំរួមរស់ជាមួយក្លិបបឹងកេតពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ រូបគេបានជួយឲ្យក្លិបបឹងកេតលើកពានក្របខណ្ឌលីគកំពូលបានពីរលើកនៅឆ្នាំ២០១៦ និង២០១៧។ លើសពីនេះ សំអឿន បានជួយឲ្យបឹងកេតឈ្នះពានមុនបើករដូវកាលរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) CNCC Cup 2017 ទៀតផង។  ក្រោយសម្រេចមិនបន្តកិច្ចសន្យាជាមួយបឹងកេតកីឡាករ រស់ សំអឿន បានទៅប្រកបអាជីពជាមួយក្លិបចំណូលថ្មីដែលទើបឡើងពីក្របខណ្ឌលីគលំដាប់ទី២វិសាខាសម្រាប់រដូវកាលឆ្នាំ២០១៨។ ក្រៅពីខ្សែបម្រើការពារ រស់ សំអឿន ក្លិបវិសាខាបាននាំចូលកីឡាករជនជាតិកូរ៉េខាងជើងទាំង៤របស់ទ័ព និងកីឡាករកម្ពុជាមួយចំនួនទៀតផងដែរ ដើម្បីត្រៀមប្រជែងជើងឯកក្របខណ្ឌលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ អ្នកចាត់ការទូទៅខាងលើបានបង្ហើបឲ្យដឹងថា មកទល់ពេលនេះក្លិបបានមើលឃើញគ្រូបង្វឹកកម្រិត Licence A ដើម្បីដឹកនាំក្រុមជំនួសលោក ហៅ សុជាតិ (Licence B) សម្រាប់ពានរង្វាន់ AFC Cup 2018 ហើយ។ ជាមួយគ្នានេះក្លិបបឹងកេតក៏បានរកឃើញទីលានសម្រាប់ធ្វើជាម្ចាស់ផ្ទះនាការប្រកួតរដូវកាលថ្មីរបស់ខ្លួនផងដែរ។ តែទាំងឈ្មោះគ្រូបង្វឹក និងទីលានថ្មីលោក មករា មិនបានបញ្ជាក់ឈ្មោះនោះឡើយ ដោយទុកប្រកាសក្នុងសន្នីសីទសារព័ត៌មាននាពេលខាងមុខ។  គួរបញ្ជាក់ថា ពានរង្វាន់ AFC Cup 2018 តម្រូវឲ្យគ្រូបង្វឹកក្រុមនីមួយៗទាល់តែមានសមត្ថភាពកម្រិត Licence A ទើបអនុញ្ញាតឲ្យដឹកនាំក្រុមចូលរួម។ ក្រុមបឹងកេតស្ថិតនៅពូល F ជាមួយក្រុម Home United របស់សិង្ហបុរី, Shan United មីយ៉ាន់ម៉ា និងក្រុមរបសហ្វីលីពីន Ceres Negros៕ 
ក្រោយផុតសុពលភាពនៃកិច្ចសន្យាខ្លួន កីឡាករខ្សែបម្រើការពារ រស់ សំអឿន បានចាកចេញពីក្លិបបឹងកេតទៅរួមរស់ជាមួយក្លិបចំណូលថ្មីដែលទើបឡើងពីក្របខណ្ឌលីគលំដាប់ទី២វិសាខា សម្រាប់រដូវកាលឆ្នាំ២០១៨។ ក្រោយការចាកចេញរបស់ សំអឿន មកទល់ពីពេលនេះបឹងកេតមិនទាន់បានចុះកិច្ចសន្យាកីឡាករថ្មី ដើម្បីជំនួសកៅអីនេះនៅឡើយទេ។ ថ្នាក់ដឹកនាំក្លិបបឹងកេតបានបង្ហើបថា ក្លិបបានមើលឃើញសមាសភាពគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមជំនួសតំណែងលោក ហៅ សុជាតិ រួចហើយ។
អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស ស្ថិតក្នុងចំណោមប្រទេសដែលវៀតណាមលើកលែងទិដ្ឋាការជាឯកតោភាគីក្នុងពេលបច្ចុប្បន្ន។ ប្រមុខរដ្ឋាភិបាលវៀតណាម ចង់ពង្រីកបញ្ជីនេះដើម្បីជំរុញកំណើនទេសចរ។   ក្នុងសេចក្ដីណែនាំនៅថ្ងៃទី២៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ផាម មិញឈិញ បានណែនាំដល់ទីភ្នាក់ងារនានាឱ្យពិចារណាលើការចេញទិដ្ឋាការរយៈពេលវែង និងច្រើនដងពី១២ទៅ៣៦ខែ ដើម្បីទាក់ទាញអ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិមកពីអឺរ៉ុប អាស៊ីឥសាន អាមេរិកខាងជើង ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួន។   ផែនការរបស់វៀតណាម ស្រដៀងនឹងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាថៃ និងម៉ាឡេស៊ី កំពុងធ្វើដែរ ដែលនាំដល់ការប្រណាំងផ្នែកទេសចរណ៍តាមរយៈការលើកលែងទិដ្ឋាការ។ សព្វថ្ងៃ វៀតណាម លើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពី២៥ប្រទេស បើធៀបនឹងការលើកលែង១៦២ប្រទេសដោយម៉ាឡេស៊ី ឯសិង្ហបុរីលើកលែង១៥៧ប្រទេស ហ្វីលីពីនលើកលែង៦៨ប្រទេសឯថៃមានមិនយកទិដ្ឋាការត្រឹម៦៤ប្រទេស។   ជាមួយគ្នានេះ វៀតណាមផ្តល់ទិដ្ឋាការទេសចរណ៍ដល់ទៅបីខែដល់ពលរដ្ឋគ្រប់ប្រទេសនិងដែនដីថែមទៀត។   នៅឆ្នាំ២០២៣ វៀតណាមទទួលភ្ញៀវអន្តរជាតិ១២,៦លាននាក់ ដែលស្មើនឹងប្រហែល៧០នៃចំនួនមុនវិបត្តិកូវីដ-១៩។ ចិន ឥណ្ឌា និងអូស្ត្រាលី ជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមកាលពីឆ្នាំមុន។ ជាមួយរដ្ឋាភិបាលលើកលែងទិដ្ឋាការ វៀតណាមទំនងផ្តល់ភាពទាក់ទាញដល់វិស័យទេសចរណ៍របស់ខ្លួនដែរ៕  
នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ (Pham Minh Chinh) បានណែនាំអង្គភាពអន្តោប្រវេសន៍ឱ្យពិចារណាលើការលើកលែងទិដ្ឋាការពី៦ទៅ១២ខែសម្រាប់ប្រជាជនមកពីប្រទេសអ្នកមានដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ។
លោក ឈាង លីម ប្រធានក្លិបបាល់ទាត់បឋមសិក្សានេះ  បានប្រាប់សារព័ត៌មានថ្មីៗថាដំបូងឡើយ  កម្មវិធីបាល់ទាត់នេះបង្កើតឡើង  គឺគ្រាន់តែចង់បង្កើតបរិយាកាស សប្បាយ  និងចង់ឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញឿន  ងាកមកលេងកីឡាវិញ។  លោកបានបន្តទៀតថា  រហូតដល់សព្វថ្ងៃ មានក្រុម កីឡាចំនួន១១ក្រុម  ដែលបានចុះ ឈ្មោះប្រកួតនៅក្នុងកម្មវិធីនេះ។  ប៉ុន្តែដោយសារពិបាកបែងចែកដើម្បីប្រកួតលោកក៏បានសម្រេចយក៨ក្រុម  ដើម្បីប្រកួត។ លោក បេឡា  ប្រធានក្រុមកីឡាបាល់ទាត់មកពីរាជធានីភ្នំពេញ  លើកឡើងថា  លោកសប្បាយចិត្តចំពោះការរៀបចំកម្មវិធីបាល់ទាត់នេះ ណាស់។ លោកបេឡា  បន្ថែម៖"និងចង់មានជារៀងរហូត ដើម្បីសុខភាពក៏ដូចជាចង់ឲ្យយុវជនជៀសឆ្ងាយពីគ្រឿនញឿនផងដែរ"។ ក្រុមរបស់លោកបានចូលរួមប្រកួតតាំងពីឆ្នាំ២០១៤ហើយធ្លាប់ទទួលបានពានរង្វានម្តងកាលពីឆ្នាំ២០១៥។ កម្មវិធីនេះ  ធ្វើឡើងរយ:ពេល៤ថ្ងៃ  ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ សម្រាប់ក្រុមលេខមួយ  ទទួលបានទឹកប្រាក់ចំនួន៦០ម៉ឺនរៀល លេខពីរទទួលបានទឹកប្រាក់៤០ម៉ឺនរៀល  និងលេខបីចំនួនទឹកប្រាក់២០ម៉ឺនរៀល។  សូមបញ្ជាក់ថា  ទីលានបាល់ទាត់សាលា បឋមសិក្សាហ៊ុន សែន សិរីសន្ធាយ  បានបង្កើតឡើងតាំងពីឆ្នាំ២០១២។ សូមអញ្ជើញទស្សនារូបប្រកួតដែលថតដោយលោកប៉ាន់ បូនីដូចតទៅ៖
ព្រៃវែង៖កម្មវីធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់បឋមសិក្សានេះធ្វើឡើងរៀងរាល់រដូវកាលបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។
  រដ្ឋបាលរដ្ឋនិយ័តករទីផ្សារ ដែលជាស្ថាប័នទទួលបន្ទុកការរកស៊ីនៅចិន បានដាក់ពិន័យរដ្ឋបាលលើក្រុមហ៊ុន Alibaba ចំនួន១៨,២ពាន់លានយ័ន (ស្មើនឹង២,៧៩ពាន់លានដុល្លារ) ចំពោះសកម្មភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្ដាច់មុខលើ Platform របស់ខ្លួន។ បើតាម Xinhua ទឹកប្រាក់ពិន័យនេះ ស្មើនឹងបួនភាគរយនៃចំណូលមកពីការលក់របស់ Alibaba ក្នុងឆ្នាំ២០១៩ ដែលមានជាង៤៥៥ពាន់លានដុល្លារ។    ការស៊ើបអង្កេត ចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០២០ មក ដោយដាក់គោលដៅលើការអនុវត្តកិច្ចព្រមព្រៀងរវាងក្រមហ៊ុន Alibaba ជាមួយដៃគូដែលចង់លក់ផលិតផលលើវេបសាយ។ អ្វីជាបញ្ហា គឺ Alibaba តម្រូវឱ្យលក់ផលិតផលលើវេបសាយរបស់ខ្លួនតែមួយប៉ុណ្ណោះ និងចៀសវាងការលក់លើវេបសាយរបស់គូប្រជែងរបស់ខ្លួន។   Alibaba របស់មហាសេដ្ឋី Jack Ma ជាមុខសញ្ញារបស់រដ្ឋាភិបាលប៉េកាំងក្នុងគ្រប់គ្រងវិស័យពាណិជ្ជកម្មអនឡាញដែលកំពុងរីកដុះដាលនៅចិន ពិសេសអំឡុងពេលជំងឺកូវីដ-១៩ ។ ការទំនិញតាមអនឡាញ ការកម្សាន្ត ការបង់ថ្លៃចំណាយនានា ការខ្ចីលុយ ការហៅតាក់ស៊ី និងការទាក់ទងគ្នាជាដើមសុទ្ធតែកំពុងពេញនិយមតាមអនឡាញ ដែលនាំចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនរាប់ទាំង Alibaba ផង។   កាលពីខែតុលា ឆ្នាំ២០២០ លោក Ma បានបាត់ខ្លួនជាច្រើនសប្ដាហ៍ក្រោយលោកនិយាយរិះគន់អាជ្ញាធរចិនថា ដើរមិនទាន់សម័យកាល។ កាលនោះ អាជ្ញាធរចិនបង្ហាញក្ដីបារម្ភពាក់ព័ន្ធការជំរុញអាសេវាកម្មដោយក្រុមហ៊ុន Ant របស់ Alibaba លើការផ្ដល់កម្ចី ការគ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងជាដើម។ ចិនបារម្ភថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ធ្វើអ្វីហួសពីគោលការណ៍ដើមរបស់ខ្លួន។ ក្រោយមក Ant ក៏ត្រូវដកខ្លួនពីការចូលផ្សារហ៊ុន ហើយស្ថិតក្រោមឃ្លាំមើលថែមទៀត៕ 
អាជ្ញាធរចិន នៅថ្ងៃទី១០ ខែមេសា បានពិន័យក្រុមហ៊ុនអនឡាញយក្ស Alibaba របស់មហាសេដ្ឋី Jack Ma ក្នុងទឹកប្រាក់ជិត៣ពាន់លានដុល្លារចំពោះការរកស៊ីផ្ដាច់មុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ។ ការពិន័យនេះ ធ្វើឡើងស្របពេលអាជ្ញាធរចិនបើកយុទ្ធនាការមិនធ្លាប់លើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកធំៗដែលមានឥទ្ធិពលកាន់ខ្លាំងឡើងៗតាមរយៈការមុខជំនួញរបស់ពួកគេ ដែលត្រូវជឿថា អាចក្លាយជាការគំរាមស្រាប់បក្សកុម្មុយនីស្តចិន។
  ព័ត៌មានពិស្ដារ សូមទស្សនាការសម្ភាស រវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ជា ជឿន ពីជំរំសត្វដំរី Kulen Elephant Forest ស្ថិតនៅភូមិប្សុសធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដូចតទៅ៖     លោក ជា ជឿន ជាអ្នកស្រុកអង្គរមួយរូប ដែលចាប់អាជីពជាហ្មដំរីតាមរយៈមិត្តភក្ដិ។ ដំបូងឡើយ បុរសមាឌមាំរូបនេះ ខ្លាចដំរី និងមិនទាន់អាចគ្រប់គ្រង និងបញ្ជាដំរីឱ្យស្ដាប់ខ្លួនបានទេ គឺលោកប្រើពេលរៀនពីហ្មចាស់ៗជាងមួយឆ្នាំ។ សម្រាប់ដំរីកំផូយ លោក ជា ជឿន ប្រាប់ពីអត្ដចរិតវាថា ជាដំរីដែលចូលចិត្តការនិយាយស្ដីថ្នមៗ ចូលចិត្តការលួងលោមពីហ្ម មិនចូលចិត្តការនិយាយស្ដីឱ្យខ្លាំងៗទេ។ ជាសត្វស្លូតបូតមួយក្បាល បច្ចុប្បន្នកំផូយមានវ័យជាង ៦០ឆ្នាំហើយ តែនៅមានរាងកាយមាំមួន និងកំពុងសប្បាយនឹងជីវិតចូលនិវត្តន៍របស់វា ក្នុងព្រៃអភិរក្សមួយកន្លែងក្បែរជើងភ្នំគូលែន។   ធ្លាប់នៅជាមួយកំផូយជាង១០ឆ្នាំមកនេះ លោក ជា ជឿន បានបង្ហាញមនោសញ្ជេតនាច្រើនជាមួយដំរីមួយក្បាលនេះ។ ពេលសម្រាកពីការងារមួយថ្ងៃពីរ លោក ជា ជឿន នឹករឭកដំរីនេះជាខ្លាំង ហើយដំរីក៏នឹកលោកដែរ។ នេះបើតាមការលើកឡើងរបស់ហ្មដំរីកំផូយ។ មិនបានឡើងជិះបញ្ជាឱ្យដំរីដើរដឹកជញ្ជូនទេសចរកម្សាន្តក្នុងតំបន់ប្រាសាទដូចមុនទេ បច្ចុប្បន្នលោក ជា ជឿន ដើរបណ្ដើរសត្វជាទីស្រឡាញ់របស់លោក ហូបចំណីតាមព្រៃរបោះជុំវិញ និងមើលថែវាដោយយកចិត្តទុកដាក់៕  
សៀមរាប៖ អស់ពេលជាង១០ឆ្នាំមកហើយ ដែលលោក ជា ជឿន ជាហ្មដំរីឈ្មោះ«កំផូយ»ដែលកំពុងរស់នៅ ជំរំសត្វដំរី Kulen Elephant Forest ។ កំផូយ គឺជាឈ្មោះដំរីចំណាស់មួយក្បាល ដែលនាំពីខាងជើងប្រទេស ជាឈ្មោះដើមដែលម្ចាស់របស់វាជាជនជាតិភាគដើមភាគតិច យកមកលក់ឱ្យក្រុមដំរីអង្គរ។ ក្រោយពីបញ្ចប់អាជីវកម្មដឹកជញ្ជូននៅតំបន់អង្គរ ក្រុមដំរីអង្គរ បានដូរឈ្មោះមកជាគម្រោង Kulen Elephant Forest ដែលមានសត្វដំរីសរុប ១៣ក្បាល (ឈ្មោល២ក្បាល) ក្នុងនោះរួមទាំងដំរីកំផូយផង កំពុងរស់នៅបែបជីវិតចូលនិវត្តន៍ នៅក្បែរជើងភ្នំគូលែន។ ជាហ្មដំរី និងជាអ្នកជិតស្និទ្ធជាមួយដំរីកំផូយ លោក ជា ជឿន បានចាត់ទុកដំរីនេះដូចដសាច់ញាតិ និងប្រាថ្នាមើលថែវារហូតដល់ជីវិតចុងក្រោយ។
  ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នឹងចូលរួមធានាសុវត្ថិភាព នៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុន សម្រាប់ការអភិវឌ្ឍទៀតផង។ ក្រសួងរៀបចំដែនដី បានឲ្យដឹងថាប័ណ្ណកម្មសិទ្ធិ ក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដី មានភាពនឹងនរចិត្ត និងអាចសម្រេចចិត្តក្នុងការប្រើប្រាស់ ឬអភិវឌ្ឍដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងជឿជាក់ជាងមុន។   លើសពីនេះទៀត ការចុះបញ្ជីដី ក៏ជួយដល់រដ្ឋក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធលើអចលនវត្ថុ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ។   នៅក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចេញប័ណ្ណកម្មសិទ្ធិដី ចំនួន ៤៤៣,៥៩៨ប័ណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ៣៥៣,៤៣៣ប័ណ្ណ។ ប័ណ្ណកម្មសិទ្ធិទាំងនោះរួមមាន៖   ទី១. កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី៖បានប្រកាសកំណត់តំបន់វិនិច្ឆ័យ ចំនួន ៧៤៤ភូមិ បានបិទផ្សាយជាសាធារណៈ ចំនួន ៥៧៧ ភូមិ ស្មើនឹង ៥២៩,៩៥០ ក្បាលដី ចេញប័ណ្ណចំនួន ៤៤២,០៣៦ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣៥១,៨៧១ ប័ណ្ណ (ក្នុងនោះសម្បទានដីសង្គមកិច្ចបាន ៣,១៤០ ប័ណ្ណ)។   ទី២. ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន១,៥៦២ប័ណ្ណ (ដីរដ្ឋបាន ៨៥    ប័ណ្ណ ទំហំ៤៣,៤៣៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជន បាន ១,៣៤២ ប័ណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិច បាន ៦សហគមន៍ ស្មើនឹង ១៣៥ ប័ណ្ណ ទំហំ ៥,៨៤០.៥២ហិកតា ស្មើនឹង ៤៦៥ គ្រួសារ)។   សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្ត ដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញប័ណ្ណកម្មសិទ្ធិដីបានចំនួន ៥,៥៧១,៤២២ ប័ណ្ណ ស្មើនឹង ៧៩,៥៩% នៃក្បាលដីប៉ាន់ស្មានជាង ៧ លានក្បាលដី។   ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រេចបាន ៤,៩ លានប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤,៦១៣,៤៦១ ប័ណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ ០១បប បានចំនួន ៦៤២,៦០៣ ប័ណ្ណ សម្បទាដីសង្គមកិច្ចបានចំនួន ៦,៥០៤ ប័ណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈ ដាច់ដោយដុំសម្រេចបាន ៦១៧,៤៤៣ ប័ណ្ណ (ដីរដ្ឋបាន ១,៨៥៤ ប័ណ្ណ ទំហំ ៧៧៨,៧២៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ៦១៤,៧៧០ ប័ណ្ណ និង ដីសហគមន៍ជនជាតិដើមភាគតិចបាន ៣០ សហគមន៍ស្មើនឹង ៨១៩ ប័ណ្ណ ទំហំ ២៨,៥២២.៥២ ហិកតាសម្រាប់ ៣,០៣៣ គ្រួសារ)៕   (ប្រភព៖ https://www.realestate.com.kh/km/news/land-ministry-issued-land-titles/)   (អត្ថបទពាណិជ្ជកម្ម)
គិតត្រឹមពាក់ កណ្តាលខែធ្នូ ឆ្នាំ ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប័ណ្ណកម្មសិទ្ធិដី បានចំនួន ៥,៥៧១,៤២២ ប័ណ្ណ ស្មើនឹងប្រមាណ ៧៩,៥៩ ភាគរយ នៃក្បាលដីសរុប ដែលប៉ាន់ស្មានប្រមាណ ៧ លានក្បាលដី។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងដែនដី។
  ញ៉ាំរបបអាហារ បែបអ្នករស់នៅតំបន់ មេឌីទែរ៉ាណេ របបអាហារតំបន់មេឌីទែរ៉ាណេ អាចជួយកាត់បន្ថយ ការប្រឈមនឹងជំងឺបេះដូង និងជំងឺទូទៅបានយ៉ាងល្អ។ នេះដោយសារតែ របបអាហារពួកគេ សម្បូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីត្រី និងទឹកដោះគោតិច។   ហាត់ប្រាណ ការធ្វើលំហាត់ប្រាណ នឹងជួយបេះដូង ឲ្យមានសុខភាពល្អ។ អ្នកអាចហាត់ប្រាណ យ៉ាងហោចណាស់កន្លះម៉ោង ចំនួនបីដងក្នុងមួយសប្តាហ៍។ ប៉ុន្តែ ការហាត់ប្រាណខ្លាំងពេក ពិតជាមិនល្អ ចំពោះសុខភាពឡើយ។   បន្ថយកូឡេស្តេរ៉ុល កាលណាកូឡេស្តេរ៉ុល ក្នុងឈាមឡើងខ្ពស់ ការប្រឈមនឹងជំងឺ សរសៃឈាមបេះដូង កាន់តែច្រើនខ្ពស់។ កូឡេស្តេរ៉ុលច្រើនក្នុងឈាម នឹងបណ្តាលឲ្យ ជញ្ជាំងសរសៃឈាមអាកទែ កាន់ទែក្រាស់ ដូច្នេះបំពង់សរសៃឈាមនឹងរួមតូច ដែលជាហេតុនាំឲ្យ ឈាមទៅចិញ្ចឹមសាច់ដុំបេះដូង មិនបានច្រើនឡើយ។ គួរតែធ្វើយ៉ាងណា ឲ្យកូឡេស្តេរ៉ុលសរុប មក ២០០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ mg/dL កូឡេស្តេរ៉ុលអាក្រក់ ក្រោម ១៣០ មីលីក្រាម ក្នុងមួយដេស៊ីលីត្រ និងកូឡេស្តេរ៉ុលល្អ ចាប់ពី ៣៥ មីលីក្រាមក្នុងមួយដេស៊ីលីត្រ។   រក្សាទម្ងន់ឲ្យមានសុខភាពល្អ ភាពធាត់ជ្រុល និងរបៀបរស់នៅបែបស៊ីដេកៗ ច្រើនកំពុងតែកើតមានច្រើន ហើយវាក៏ជាហេតុ នាំឲ្យប្រឈមកាន់តែខ្លាំង នឹងជំងឺបេះដូងសរសៃឈាមដែរ។   ឈប់ជក់បារី បើសិនជាអ្នកជក់បារី សូមឈប់ទៅ។ បើសិនជាអ្នក មិនអាចធ្វើដោយខ្លួនឯងទេ ចូរប្រើរបស់ជំនួយ ឬសុំជំនួយពីគ្រូពេទ្យ។ ការសិក្សថ្មីមួយ បានបញ្ជាក់ថា ការដែលមិនជក់បារី អាចកាត់បន្ថយការប្រឈមនឹង ជំងឺគាំងបេះដូង ច្រើនជាងមួយភាគបីនៃករណីឯណោះ។   រក្សារាង ការដែលមានជាតិខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេស ការដុះក្បាលពោះនោះ គឺជាកត្តាប្រឈមមុខធំមួយ របស់ជំងឺបេះដូង។ ដូច្នេះហើយ យកល្អ គួរតែញ៉ាំអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូវ។ ចូលរួមសកម្មភាពសង្គម កត្តាចិត្តសាស្ត្រក្នុងសង្គម ដើរតួនាទីដ៏សំខាន់មួយ ក្នុងការកាត់បន្ថយជំងឺបេះដូង។ ការថប់បារម្ភ ស្ត្រេស និងការបាក់ទឹកចិត្ត គឺជាកត្តាប្រឈមមុខដ៏ខ្លាំង។ ដូច្នេះ យកល្អ គួរតែមានបណ្តាញគាំទ្រ ពីសង្គមរស់នៅ ឲ្យបានខ្លាំងដូចជា គ្រួសារ មិត្តភក្តិ និងអ្នកធ្វើការជាមួយគ្នា៕   ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកចង់កាត់បន្ថយ ការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងដែរទេ? ពេលខ្លះ ការផ្លាស់ប្តូរធម្មតាៗ និងងាយៗក្នុងរបៀបរស់នៅ អាចនឹងជួយដោះស្រាយ បញ្ហាបានច្រើនណាស់។
  លោក សរសេរថា សពប្អូនស្រីរបស់លោក នឹងមកដល់កម្ពុជា នៅម៉ោងប្រមាណ៧យប់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ។ លោក សរសេរទៀតថា បើមានអ្វីប្រែប្រួលនោះ លោក នឹងផ្តល់ដំណឹងបន្តទៀត។    សូមរម្លឹកថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងវ័យ២៦ឆ្នាំ នៅមន្ទីរពេទ្យ ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រោយមានជំងឺរ៉ាំរ៉ៃប្រមាណ៤ឆ្នាំកន្លងមក៕     
តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានផ្តល់ព័ត៌មានដល់មហាជនតាមរយៈទំព័រហ្វេសប៊ុកថា សពកញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីរបស់លោក កំពុងត្រូវបានបញ្ជូនពីប្រទេសឥណ្ឌា ឆ្ពោះមកកម្ពុជាវិញ។
លទ្ធផលដែឡបានមកពីការយកអវត្តមាននៃតាមបណ្តាញផ្សេងៗគឺថា បុរសអាយុក្រោម ៣៥ឆ្នាំចំនួន ៥៥នាក់ ដែលក្នុងនោះបានញ៉ាំកាហ្វេចាប់ពី ២៨ពែងឡើងទៅក្នុងមួយសប្តាហ៍មានការប្រឈមនឹងការឆាប់ស្លាប់កាន់តែខ្ពស់រហូតដល់ ៥៦ភាគរយ ហើយស្ត្រីដែលស្ថិតក្នុងក្រុមដូចគ្នាគឺមានការប្រឈមមុខទ្វេដងឯណោះ បើប្រៀបធៀបនឹងអ្នកមិនញ៉ាំកាហ្វេសោះក្នុងវ័យដូចគ្នា។ យ៉ាងណាមិញ មិនមានឃើញការកើនឡើងលើការប្រឈមនឹងការស្លាប់ចំពោះអ្នកដែលអាយុចាប់ពី ៥៥ឆ្នាំឡើងទៅទេ ឬអ្នកដែលញ៉ាំកាហ្វេក្នុងចំនួនតិចជាងនេះ។ យ៉ាងណាមិញ ការសិក្សាក៏បានរកឃើញថា កត្តាពាក់ព័ទ្ធជាច្រើនដូចជា ការជក់បារី ទំនងជាមានសារៈសំខាន់ក្នុងការជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងការញ៉ាំកាហ្វេ និងអត្រានៃការស្លាប់។ រឿងនេះចង់បញ្ជាក់ថា ភាពអាចទៅរួចដែលថាការញ៉ាំកាហ្វេច្រើនអាចជាលក្ខណៈបង្ហាញពីសភាពទូទៅមួយគឺ មិនសូវជារបៀបរស់នៅដែលផ្តល់សុខភាពលើមនុស្សទាំងនេះទេ ដែលវាអាចធ្វើឲ្យអត្រានៃការស្លាប់កាន់តែខ្ពស់ក្នុងរយៈពេលវែង។ យ៉ាងណាមិញ ការសិក្សានេះមិនបានអះអាងថា ការញ៉ាំកាហ្វេកាន់តែតិចធ្វើឲ្យអ្នករស់នៅកាន់តែយូរទេ ឬការញ៉ាំកាហ្វេប្រភេទ Americanos រាល់ថ្ងៃគឺជាបញ្ហាគ្រោះថ្នាក់ដោយផ្ទាល់ឡើយ។ ការញ៉ាំកាហ្វេច្រើនៗមិនមែនជារឿងទូទៅដែលត្រូវណែនាំឲ្យធ្វើ ឬធ្វើឲ្យអាយុខ្លី តែវាអាចនាំឲ្យមានរោគសញ្ញានៃការថប់អារម្មណ៍ ឆេវឆាវ និងគេងមិនលក់៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមការព្រមានរបស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា កាលណាញ៉ាំកាហ្វេច្រើនជាង ៤ពែងក្នុងមួយថ្ងៃអាចបង្កើនការប្រឈមនឹងការស្លាប់កាន់តែលឿន។ រឿងនេះធ្វើឡើងក្រោយពីការសិក្សារយៈពេលវែង និងធំមួយ។
កម្ពុជាទទួលបានសិទ្ធិរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។   គិតចាប់ពីដឹងថាខ្លួនត្រូវទទួលរៀបចំកីឡាតំបន់អាស៊ាននេះ ម្ចាស់ផ្ទះកម្ពុជា បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមជាមួយទីតាំកីឡា និងអាគារកីឡាមួយចំនួនផង។   នាវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៥ ខែមករា លោក វង្សី វិស្សុត បានបញ្ជាក់ពីចំនួនទឹកប្រាក់ជាង២០០លានដុល្លារសម្រាប់ដំណើរការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។   រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រូបនេះបញ្ជាក់អំពីដំណើរការនៃការចំណាយដូច្នេះថា៖«ដោយមិនរាប់បញ្ចូលពីជំនួយកីឡដ្ឋានជាតិមរតកតេជោរបស់ចិន កម្ពុជាត្រូវចំណាយថ្លៃសាងសង់ទីលានកីឡាតូចៗដោយខ្លួនឯងដោយប្រើថវិកាចន្លោះពី៣០ ទៅ៤០លានដុល្លារ។ បូករួមទាំងថ្លៃរៀបចំ និងធ្វើពិធីកីឡាស៊ីហ្គេ និងប៉ារ៉ាហ្គេមទាំងមូល ម្ចាស់ផ្ទះគ្រោងចំណាយមិនតិចជាង ២០០លានដុល្លារឡើយ»។   គិតត្រឹមថ្ងៃទី២៨ ខែមករា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅសល់៩៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ ស្របពេលម្ចាស់ផ្ទះបានប្រកាសពីការត្រៀមខ្លួនរួចរាល់នាពិធី១០០ថ្ងៃរាប់ថយក្រោយ នៅថ្ងៃទី២៥ ខែមករា។ ស៊ីហ្គេម២០២៣ មាន៣៧ប្រភេទកីឡា ដែលមានជាង៦០០វិញ្ញាសា និងប៉ារ៉ាហ្គេម មាន១២ប្រភេទកីឡា ដើម្បីចូលរួមប្រកួតប្រជែង៕  
ថ្លៃចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អស់មិនក្រោម២០០លានដុល្លារអាម៉េរិក។ នេះបើតាមការអះអាងរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣»នៅសណ្ឋាគារសូហ្វីតែលនាថ្ងៃទី២៥ ខែមករា។
    អ្នកនាង ពេល សូលីដា គឺជាជនជាតិដើមភាគតិចតំពួនមួយរូប ដែលបានខ្នះខ្នែងថែរក្សា ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង តម្បាញកន្សែង និងសំពត់ប្រពៃណីដូនតា ទៅក្មេងៗជំនាន់ក្រោយ។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីដូនតាខ្លួន អ្នកនាង ពេល សូលីដា ដែលមានទីលំនៅក្នុងភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ក្នុងខេត្តរតនគិរី ប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនចេះត្បាញកន្លែង និងសំពត់តាំងពីនៅក្មេងៗម្ល៉េះ។   អង្គុយត្បាញសំពត់ប្រពៃណីទំពួន នៅក្នុងរោងសហគមន៍ ក្រុមគំរូអភិវឌ្ឍន៍តម្បាញស្ត្រី បណ្តើរ អ្នកនាង ពេល សូលីដា រៀបរាប់បណ្តើរថា ដើមឡើយការត្បាញកន្សែង សំពត់ ឬភួយជនជាតិដើមភាគតិចទំពួន គឺសម្រាប់តែស្លៀក និងប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះ។ ប៉ុន្តែតាំងពី ឆ្នាំ២០១០ ពោលគឺពេលដែល ក្រុមគំរូអភិវឌ្ឍន៍តម្បាញស្ត្រី ត្រូវបានបង្កើតឡើង រហូតដល់បច្ចុប្បន្ន អ្នកភូមិល្អឺនក្រែនស្ទើរតែទាំងអស់ ក៏ចាប់ផ្តើមត្បាញកន្សែង សំពត់ប្រពៃណីរបស់ខ្លួន សម្រាប់លក់ និងផ្សព្វផ្សាយ ទៅកាន់ភ្ញៀវទេសចរខ្មែរ និងបរទេសថែមទៀត។ ការណ៍នេះ បាននាំឱ្យចំនួនអ្នកត្បាញកន្សែង និងសំពត់ នៅក្នុងភូមិ មានការកើនឡើង។     សូមជម្រាបថា ក្រុមគំរូអភិវឌ្ឍន៍តម្បាញស្ត្រី មានតួនាទីផ្សព្វផ្សាយ និងរកទីផ្សារសម្រាប់តម្បាញសំពត់ និងកន្សែងប្រពៃណីជនជាតិដើមភាគតិចទំពួន និងមានសកម្មភាពមួយចំនួនទៀតដែលជួយដល់ប្រយោជន៍អ្នកភូមិទាំងមូល។    បើតាមអ្នកនាង សូលីដា ដោយសារទីផ្សារលក់សំពត់ និងកន្សែងប្រពៃណីមានច្រើន បានជំរុញចិត្តក្មេងស្រីជនជាតិដើមភាគតិចទំពួនវ័យជំទង់ ដែលកំពុងរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ មកត្បាញសំពត់ និងកន្សែងកាន់តែច្រើន។ ទោះជាយ៉ាងណា ក្មេងស្រីទាំងនោះអាចត្បាញបានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ ព្រោះថ្ងៃចន្ទដល់ថ្ងៃសុក្រ ពួកគេជាប់រៀនចំណេះដឹងទូទៅនៅសាលា។   តាមពិតទៅ អ្នកនាង ពេល សូលីដា មិនមែនមានតែមុខរបរត្បាញកន្សែងតែមួយមុខនេះប៉ុណ្ណោះទេ ប៉ុន្តែនាងមានមុខរបរលក់ដូរចាប់ហួយបន្តិចបន្តួចនៅផ្ទះ និងត្រូវទៅធ្វើចម្ការស្រែនៅទីឆ្ងាយពីផ្ទះ រួមទាំងការងារជាមេផ្ទះជាច្រើនទៀត។ ទោះការងារច្រើនយ៉ាងណាក៏ដោយ ក៏ស្ត្រីកូនមួយរូបនេះ នៅតែអាចឆ្លៀតពេល រួមចំណែកកសាងអ្នកបន្តវេន តាមរយៈការបង្រៀនជំនាញតម្បាញកន្សែង និងសំពត់ទៅក្មេងជំនាន់ក្រោយបានមួយចំនួនដែរ ដើម្បីឲ្យពួកគេស្គាល់អ្វីជាអត្តសញ្ញាណខ្លួន។   ថ្វីដ្បិតតែស្ត្រីជនជាតិដើមភាគតិចរូបនេះ ពុំបានដឹងថាកន្សែង និងសំពត់ដែលខ្លួនកំពុងត្បាញនេះ ចាប់កំណើតឡើងនៅពេលណាក៏ពិតមែន ប៉ុន្តែតាំងពីដឹងក្ដីកាលណា អ្នកនាងតែងឃើញចាស់ៗក្នុងភូមិ ត្បាញវានៅតាមផ្ទះរៀងៗខ្លួន។ នេះក៏ជាដើមហេតុ ដែលនាំឱ្យស្ត្រីវ័យ២៤ឆ្នាំ សូលីដា ខំបង្រៀន និងត្បាញកន្សែងនេះបន្តទៀត ដើម្បីអភិរក្សប្រពៃណីដូនតាខ្លួន។     បើទោះបីជាភូមិល្អឺនក្រែន មានកំណើនការត្បាញកន្សែង និងសំពត់ប្រពៃណីក៏ពិតមែន ប៉ុន្តែជនជាតិដើមភាគតិចទំពួន ដែលរស់នៅទីនេះ មិនបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ក្នុងជីវភាពប្រចាំថ្ងៃឡើយ គឺគេស្លៀកតែក្នុងពេលមានពិធីបុណ្យតែប៉ុណ្ណោះ។    ថ្វីបើទីផ្សារលក់កន្សែង និងសំពត់ត្បាញមានច្រើនក៏ពិតមែន ប៉ុន្តែអ្នកនាង ពេល សូលីដា ក៏នៅមានកង្វល់ខ្លះ ព្រោះតម្លៃឡើងចុះតាមតែឈ្មួញកំណត់។ ហើយស្ថិតក្នុងអំឡុងពេលកូវីដ-១៩ នេះផង ការលក់កន្សែងប្រពៃណីកាន់តែមានវិបត្តិ ដោយសារមិនមានភ្ញៀវបរទេសមកទិញដល់ក្នុងភូមិ ឈ្មួញក៏មិនបញ្ជាទិញបន្ថែម ហើយការដើរលក់នៅតាមទីផ្សារ ក៏មិនសូវដាច់។   ក្រៅតែពីការត្បាញកន្សែង ជនជាតិដើមភាគតិចទំពួនទាំងអស់ ដែលរស់ក្នុងភូមិល្អឹនក្រែន នៅរក្សាបានទំនៀមទម្លាប់ត្បាញកាផា ការធ្វើម្ហូបជនជាតិដើមភាគតិច ជាពិសេសការប្រើភាសាកំណើតជនជាតិដើមភាគតិចទំពួនគ្រប់ៗគ្នា៕     
រតនគិរី៖ អ្នកនាង ពេល សូលីដា ដែលជាជនជាតិដើមភាគតិចទំពួន មានទីលំនៅក្នុងភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងសកម្មត្បាញសំពត់ និងកន្សែងប្រពៃណីទំពួន ដើម្បីលក់ឱ្យភ្ញៀវខ្មែរ និងបរទេស ជាពិសេសដើម្បីថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណជនជាតិរបស់ខ្លួន។ ក្រៅពីការត្បាញកន្សែងប្រពៃណី និងបង្រៀនបន្តទៅក្មេងជំនាន់ក្រោយ អ្នកនាង ពេល សូលីដា ក៏ដូចជាអ្នកភូមិល្អឺនក្រែនទាំងអស់ នៅប្រើភាសារបស់ខ្លួនគ្រប់គ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកថា មានកីឡដ្ឋានថ្មីនឹងធ្វើឱ្យក្រុមមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការដណ្តើមយកជើងឯក។ ជាមួយគ្នានេះ លោក ខន វណ្ណី អ្នកចាត់ការក្រុមសាលារកីឡាបាល់ទាត់ជាតិ ដែលត្រូវដឹកនាំក្រុមទៅកាន់ទឹកដី AIA KMH Park លើកដំបូង ថាការប្រកួតក្រៅដី កូនក្រុមត្រូវស្គាល់ពីទីលានរបស់ម្ចាស់ផ្ទះ។ កីឡាករ និងមន្ដ្រីក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ធ្វើពិធីសូត្រមន្ដសម្ពោធ AIA KMH Park។ រូបពីក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ   កាលពីថ្ងៃទី២៩ ខែកញ្ញា ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានសម្ពោទប្រើប្រាស់ជាផ្លូវការកីឡដ្ឋានថ្មី AIA KMH Park។ ជំនួបរវាង ម្ចាស់ផ្ទះ  ISI ដង្កោសែនជ័យ និងក្រុមភ្ញៀវ សាលាបាល់ទាត់ជាតិ នៅថ្ងៃទី២ ខែតុលា រសៀលម៉ោង ៣:៤៥ នាទី គឺជាការប្រកួតសម្ពោធកីឡដ្ឋានថ្មីនេះ។   លោក Botiba Jean គ្រូបង្វឹកក្រុម ISI ដង្កោសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម ពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួន ចំពោះការប្រកួតក្នុងដី ប៉ុន្ដែគ្រូបង្វឹកនេះ មិនបានរពឹងទុកលើជ័យជំនះ១០០ភាគរយទេ។    លោក Jean លើកឡើងថា៖ «យើងពិតជារំភើប និងរីករាយក្នុងការលេងនៅក្នុងផ្ទះ ព្រោះវាជារឿងសំខាន់ក្នុងបាល់ទាត់។ ចំពោះការរំពឹងទុកសម្រាប់ការប្រកួត យើងគោរពគូប្រជែងរបស់យើង ព្រោះនៅក្នុងបាល់ទាត់ គ្មានលទ្ធផលណាដឹងមុនទេ។ ប៉ុន្តែនេះ គឺជាការលើកទឹកចិត្តដ៏ធំដោយការលេងនៅផ្ទះ។ យើង នឹងប្រឹងប្រែង ដើម្បីនាំយកជ័យជម្នះសម្រាប់អ្នកគាំទ្ររបស់យើង»។   ជាមួយគ្នានេះដែរ លោក ខន វណ្ណី អ្នកចាត់ការក្រុមសាលាកីឡាបាល់ទាត់ជាតិ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការប្រកួតនៅទឹកដីរបស់ ISI ដង្កោសែនជ័យ ក្រុមរបស់លោកត្រូវការហ្វឹកហាត់នៅកីឡដ្ឋាននោះមុនមួយថ្ងៃ ដើម្បីបានដឹងពីកីឡដ្ឋានរបស់ម្ចាស់ផ្ទះ ព្រោះជាកីឡដ្ឋានថ្មី។ ចំពោះការរំពឹងទុកយ៉ាងណានោះ មន្ដ្រីក្រុមបាល់ទាត់រូបនេះ អាចបញ្ជាក់បានទេ ព្រោះទុកឲ្យការប្រកួតលើទីលាន ជាអ្នកកាត់សេចក្ដី។   ក្នុងពេលទន្ទឹមគ្នានោះ ការប្រកួត ៥គូរផ្សេងទៀត សម្រាប់សប្ដាហ៍ទី១៨ នៃការប្រកួតជើងឯកលីគ២ កម្ពុជា។ ព្រៃវែង អេហ្វស៊ី ត្រូវស្វាគមន៍ អគ្គីសនីកម្ពុជា នៅកីឡដ្ឋានខេត្តព្រៃវែង ខណៈ អាស៊ីអឺរ៉ុបយូណាយធីត ត្រូវប្រកួតជាមួយ កោះកុង អេហ្វស៊ី នៅកីឡដ្ឋាន A E U Sport Park។ ចំណែកឯ នគរបាលជាតិ ទទួល ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ នៅទីលានបាល់ទាត់ 7 N G ស្របពេល ជំនួបរវាងក្រុមបាល់ទាត់សៀមរាប អេហ្វស៊ី និងបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តសៀមរាប។ ក្រុម មានទីតាំងនៅខេត្តសៀមរាប២ គឺ សូលទីឡូអង្គរ និង ណិចស្តិប ត្រូវប៉ះគ្នា នៅកីឡដ្ឋានហុនមាន។   គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ មាន៣៩ពិន្ទុ តាមពីក្រោយដោយ កោះកុងអេហ្វស៊ី មាន៣៦ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ ISI ដង្កោសែនជ័យ និងក្រុមលេខ៤ នគរបាលជាតិ។ ដោយឡែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៥ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន២៦ពិន្ទុ។ រីឯ សូលទីឡូអង្គរ ឈរលេខ៧ មាន១៩ពិន្ទុ ស្មើគ្នាជាមួយ សាលាកីឡាបាល់ទាត់ជាតិ លេខ៨ និងតាមពីក្រោយដោយ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ លេខ៩ មាន១៨ពិន្ទុ។ ចំណែក សៀមរាប អេហ្វស៊ី មាន១៦ពិន្ទុ លេខ១០, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕  
លោក Botiba Bouyaloua Jean គ្រូបង្វឹកក្រុម ISI ដង្កោសែនជ័យ រំភើបចិត្តដែលក្រុមមានកីឡដ្ឋានផ្ទាល់ AIA KMH Park សម្រាប់ប្រកួតប្រជែងពានរង្វាន់ជើងឯកលីគ២កម្ពុជា។
  ដូចនេះ តើអ្នកគួរពិចារណាប្តូរស៊េរីទូរស័ព្ទ យក OPPO Reno7 Z ឬទេ? មូលហេតុអ្វីដែលអ្នកគួរប្តូរយក Reno7 Z? លើកនេះ Reno7 Z បានប្តូរវិធីសាស្រ្តថ្មីៗជាច្រើន ទៅលើគុណភាពកាមេរ៉ា និងការរចនាស៊ុមកាមេរ៉ារាងជ្រុង ដែលមើលទៅកាលីប ស៊ីវិល័យស័ក្កិសមមិត្តយុវវ័យ បើធៀបជាមួយនឹង Reno6 Z ស៊េរីមុន។ កាន់តែចង់ដឹងហើយតើ OPPO បានបំពាក់អ្វីខ្លះទៀតនៅលើ Reno7 Z 5G?   OPPO Reno7 Z បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ខ្នាតដំណើរការ 6nm ជាបន្ទះឈីបល្បីឈ្មោះ ដែលអ្នកប្រើប្រាស់ទទួលស្គាល់ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងជួយឲ្យអ្នកបំពេញបេសកកម្មបានរហ័សជាងគេថែមមួយកម្រិតទៀត ព្រមទាំងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេមមិនរអាក់រអួល ហើយប្រព័ន្ធដំណើរការកាន់តែរលូន ជាមួយល្បឿនអ៊ីនធឺណិត 5G។    បើក្រឡេកទៅមើលរូបរាង Reno7 Z បេះដូងលោតខុសចង្វាក់ ជាមួយការរចនាយ៉ាងប្រណិត ប្រកបដោយភាពច្នៃប្រឌិតគែមជ្រុង 2.5D តួខ្លួនស្តើង 7.55mm និងទម្ងន់ស្រាល 173g ដែលផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់ រាល់ពេលចាប់កាន់ និងដាក់ចូលហ៊ោប៉ៅ។ បន្ថែមពីនេះចំណុចដែលបង្ហាញពីភាពទំនើបទាន់សម័យ គឺនៅលើបណ្តុំកាមេរ៉ាក្រោយរចនាភ្ភ្លើងដំណឹង បែបពន្លឺដង្ហើមយ៉ាងវិសេសប្លែកពីគេ និងដំបូងគេបង្អស់។ សម្រាប់ភ្ភ្លើងដំណឹងបែបពន្លឺដង្ហើមនេះ វានឹងលោតនៅជុំវិញកញ្ចក់កាមេរ៉ាទាំង 2 នៅពេលមានការខលចូល ការផ្ញើសារ ពេលសាកថ្ម និងពេលកំពុងលេងហ្គេម ដែលពន្លឺភ្លើងដ៏ទាក់ទាញនេះប្រៀបដូចដួងតារាដែលរះនាពេលរាត្រី។    មិនតែប៉ុណ្ណោះ Reno7 Z មានថាមពលថ្មធំ 4500mAh ថាមពលកាន់តែធំ ប្រើប្រាស់កាន់តែយូរ ជាមួយកម្លាំងសាកថ្មល្បឿនលឿន SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស ជាមួយបណ្តូលថ្មភ្លោះ ប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភទូរស័ព្ទឆាប់អស់ថ្ម ឬសាកយូរៗទៀតឡើយ។   តើអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ចំពោះលក្ខណៈសម្បត្តិ និងការរចនាលើ OPPO Reno7 Z 5G? តើស្មាតហ្វូននឹងមកដល់ពេលណា ហើយមានតម្លៃប៉ុន្មាន? ឥឡូវនេះ លោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅចំពោះតម្លៃ កាដូ និងព័ត៌មានលម្អិតៗ OPPO ជម្រាបជូនឆាប់ៗនេះ ក្នុងកម្មវិធីសម្ពោធផ្លូវការ របស់ស្មាតហ្វូន OPPO Reno7 Series ក្នុងថ្ងៃទី២៨ ខែមីនា ២០២២ វេលាម៉ោង៧យប់។   ដូចនេះកុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ដើម្បីទទួលបានចម្លើយ រួមទាំងឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មី Reno7, កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត៕   (អត្ថបទពាណិជ្ជកម្ម)    
ដូចដែលលោកអ្នកបានដឹងហើយថា ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ជាប្រ៊េនល្បីល្បាញក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់ នូវបទពិសោធន៍ល្អៗ លើឧបករណ៍ចល័ត តាមរយៈការរចនាដ៏ស្រស់ស្អាត គុណភាពកាមេរ៉ាខ្ពស់ និងបច្ចេកវិទ្យាទំនើបថ្មីៗជាហូរហែ។ ដោយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុក OPPO ប្រចាំប្រទេសកម្ពុជា កំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Reno7 Series ដែលជាប្រធានបទដ៏ក្តៅគគុក ទទួលបានសន្ទុះគាំទ្រច្រើនលើសពីការគិត។ បើក្រឡេកមើលបងប្អូន Reno7 Series ម៉ូដែល Reno7 Z 5G ក្រោយពីប្រកាសដាក់លក់លើទីផ្សារប្រទេសថៃ ប្រទេសវៀតណាម រួចមកស្មាតហ្វូននេះ ត្រូវបានគេឲ្យងារជាអ្នកស្នងតំណែង ពី Reno6 Z 5G កាលពីឆ្នាំមុន។
  Warped Perception មាន Subscribers ជិត ៦៤០ ០០០ ដោយម្ចាស់គណនីដ៏ល្បីល្បាញមួយនេះ បានអះអាងថា មនុស្សជាច្រើនមានការងឿងឆ្ងល់ទាក់ទងនឹងទិដ្ឋភាពនៅក្នុងសំបកកង់រថយន្ត។ តាមរយៈកូនកាមេរ៉ា GoPro គាត់អាចបកស្រាយចម្ងល់នេះ ប៉ុន្តែគាត់ទទួលស្គាល់ថា វាមិនមែនជារឿងងាយស្រួលនោះឡើយ។   ត្រឹមតែជាង១សប្តាហ៍ប៉ុណ្ណោះ ឃ្លីបវីដេអូដែលមានរយៈពេលជិត៩នាទី  (GoPro Inside a Car Tire While Driving) មានការចូលទស្សនាជាង៧.៥លាន (views)។   សូមទស្សនាវីដេអូ ដូចខាងក្រោម៖  
តារា Youtube អាមេរិក ដែលមានគណនីឈ្មោះ Warped Perception បានរកឃើញគំនិតប្លែកមួយ តាមរយៈការបង្កប់កាមេរ៉ាក្នុងសំបកកង់រថយន្ត។ គំនិតរបស់លោក គឺចង់ឲ្យអ្នកតាមដានរបស់ខ្លួន បានឃើញពីទិដ្ឋភាពក្នុងសំបកកង់ ខណៈដែលរថយន្តវិលជុំ។
   Concluding a summit in Brussels, NATO leaders on Thursday expressed concerns over Iran's "destabilizing" activities in the Middle East, its intensified missile tests, and the range and precision of its ballistic missiles.    "We closely monitored the discussion at the meeting, especially the United States' behavior and pressures on members of NATO," said Iranian Foreign Ministry's spokesperson Bahram Qasemi.    It is surprising that some states and individuals still insist on repeating "baseless allegations" regarding Iran's policies, Qasemi said.    NATO leaders also urged Iran to continue to fully cooperate in a timely manner with the International Atomic Energy Agency (IAEA).    Qasemi responded that the IAEA, as the only specialized international authority on nuclear issues, has always corroborated the peaceful nature of Iran's nuclear activities.    "NATO member states' concern over Iran's missile program is completely pointless," the spokesperson noted.    The Islamic republic's missile program is completely conventional and defensive, and Iran, like all independent countries in the world, is entitled to have all conventional defense programs, he insisted.    Qasemi added that Iran's regional policy favors cooperation and dialogue within the region and with its neighbors. "Iran believes none of the crises in the region has a military solution," he said.
TEHRAN, July 12 (Xinhua) -- Iran on Thursday dismissed as "baseless" the concerns over its ballistic missile program expressed by the leaders of the North Atlantic Treaty Organization (NATO).
ដោយមើលឃើញពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ដែលសមស្របសម្រាប់ការប្រណាំងកង់គួក និងកង់ភ្នំ សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមគម្រោងជំនួយពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបប្រកួតប្រណាំងកង់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ក្នុងខេត្តនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មាន២វិញ្ញាសា ក្នុងនោះមាន កង់គួក ចែកជា៣ប្រភេទ កង់គួកបុរសថ្នាល បុរសឈុតធំ និងឈុតវ័យលើស៤០ឆ្នាំ ហើយនិងកង់ភ្នំ មានកង់ភ្នំថ្នាល បុរសឈុតធំ និងបុរសវ័យ៤០ឡើង។   លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ថាព្រឹត្តិការណ៍ប្រណាំងកង់ប្រចាំឆ្នាំនេះ មិនត្រឹមពង្រីកវិសាលភាពវិស័យកីឡាកង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងគោលដៅផ្សព្វផ្សាយតំបន់ទេសចរណ៍តាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជាផងដែរ។   «មូលហេតុដែលយើង ជ្រើសយកខេត្តកំពង់ឆ្នាំង ដោយសារខេត្តនេះមានតំបន់ដែលមានទីតាំងសក្តិសម សម្រាប់រៀបកីឡាប្រណាំងកង់កម្រិតថ្នាក់ជាតិមិនថាផ្លូវរៀប និងផ្លូវភ្នំ»។ នេះជាការបញ្ជាក់របស់លោកអគ្គលេខាធិការ មុនបន្ថែមថា សហព័ន្ធនឹងរៀបព្រឹត្តិការណ៍កីឡានេះនៅតាមបណ្តាខេត្តផ្សេងទៀតជាលក្ខណៈវិលជុំ ដើម្បីជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាបញ្ជ្រាបវិស័យកីឡាកង់ ដល់ក្មេងៗ និងយុវជនក្នុងខេត្តទាំងនោះ។   មួយវិញទៀត កីឡាប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២៣ នៅកំពង់ឆ្នាំងនេះ ក៏ដើម្បីជ្រើសរើសយកកីឡាករដែលទទួលបានលទ្ធផលល្អ ដើម្បីយកទៅចូលក្រុមជម្រើសជាតិ ត្រៀមហ្វឹកហាត់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។     លោក នូ ចំរើន បញ្ជាក់ថា៖«ដោយសារក្រុមកីឡាករប្រណាំងកង់ជម្រើសជាតិបានរំសាយហើយតាំងចប់ស៊ីហ្គេមលើកទី៣២ ដូច្នេះកម្មវិធីប្រណាំងកង់នៅកំពង់ឆ្នាំងនេះ សហព័ន្ធនឹងពិនិត្យមើលបេក្ខភាពណាដែលមានភាពលេចធ្លោយកទៅចូលជម្រើសជាតិជាថ្មី ដោយពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ ពីក្រសួងអប់រំផងដែរ»។   ក្នុងនោះដែរ ក្រៅពីកីឡាករអាជីព អ្នករៀបចំកម្មវិធី ក៏បើកឱ្យមានការចុះឈ្មោះប្រកួតប្រជែងផងដែរ សម្រាប់អ្នកចង់ចូលរួមដ៏ទៃទៀត ដែលមានអាយុលើសពី៤០ឆ្នាំ។   វិញ្ញាសាកង់គួកទាំង៣ប្រភេទ នឹងចាប់ផ្តើមការប្រកួតនៅព្រឹកថ្ងៃទី៦ ខែមករា នៅទីរួមខេត្តកំពង់ឆ្នាំង និងបញ្ចប់ទីនៅទល់មុខបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយប្រកួតក្នុងរយៈចម្ងាយ ១៣០គីឡូម៉ែត្រ ដែលមាន៥ជុំ។   សម្រាប់កង់ភ្នំ នឹងរៀបចំនៅព្រឹកថ្ងៃទី៧ ខែកមរា នៅជើងភ្នំត្រោក ស្ថិតនៅភូមិត្រោក ឃុំត្រោក ស្រុករលាប្អៀរ ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។   អ្នកចង់ចូលរួមប្រកួតប្រជែងនេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ថ្ងៃទី២៩ ខែធ្នូ នៅទីស្នាក់ការសហព័ន្ធតែម្តង នៅក្នុងអាគារគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា។ ដោយឡែក សម្រាប់កីឡាករ-ការិនី នៅតាមបណ្តាខេត្តអាចចុះឈ្មោះប្រកួតតាមរយៈលេខទំនាក់ទំនង ០៨៦ ៦៨៤៤១៥ និង ០៩៩ ៩២៦ ១៩២៕  
សហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងរៀបចំការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន អះអាងថាការរៀបចំកីឡាប្រណាំងកង់ ប្រចាំឆ្នាំនៅខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ផង និងបញ្ជ្រាបវិស័យកីឡាកង់ ដល់ក្មេងៗ និងយុវជនក្នុងខេត្តនេះផង។ អត្តពលិកដែលមានលទ្ធផលលេចធ្លោក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវជ្រើសរើសចូលហ្វឹកហាត់ក្នុងក្រុមចម្រើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅថៃ។
ថ្លែងពីចំណាប់អារម្មណ៍របស់តំណាងគុនល្បុក្កតោពីប្រទេសចូលរួម លោកស្រី Pearl Anne D. Menaguelod ប្រតិភូសហព័ន្ធកីឡាគុនល្បុក្កតោហ្វីលីពីន អបអរដល់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ការរៀបចំវគ្គបណ្ដុះបណ្ដាល និងប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍។ តំណាងប្រតិភូមកពីហ្វីលីពីននេះ ជឿជាក់ថា ការចាប់ផ្ដើមអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ជាការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន កាន់តែរឹងមាំ។ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមអន្ដរជាតិ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា   «យើង មិនទាន់មានសហព័ន្ធ អន្ដរជាតិនៅឡើយទេ ក្នុងប្រទេសហ្វីលីពីន ប៉ុន្ដែខ្ញុំ ជឿថា នេះ គឺជាចំណុចចាប់ផ្ដើមរបស់សហព័ន្ធកម្ពុជា ហើយក៏ជាការបង្កើតមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។»។ លោកស្រី Pearl Anne D. Menaguelod បាននិយាយប្រាប់ដូច្នេះ។   លោក Luu Trong Tuan ប្រធានសហព័ន្ធគុនល្បុក្កតោវៀតណាម បាននិយាយថា ការត្រៀម និងរៀបចំខ្លួនបានយ៉ាងល្អ របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹងអាចធ្វើឲ្យកីឡាគុនមរតកជាតិមួយនេះ មានប្រជាប្រិយភាពក្នុងតំបន់អាស៊ាន។ ជាមួយការខិតខំរបស់កម្ពុជា ប្រធានរូបនេះ បន្ដថា សហព័ន្ធគុនល្បុក្កតោវៀតណាម នឹងជួយផ្សព្វផ្សាយបន្ថែមផងដែរ។ «យើង នឹងជួយផ្សព្វផ្សាយគុនល្បុក្កតោ ឲ្យកាន់តែល្បីក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ យើង ជឿជាក់ថា ជាមួយនិងការៀបចំខ្លួនយ៉ាងល្អ របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្បាច់គុនមួយនេះ នឹងទទួលបានជោគជ័យ។»។ លោក Luu Trong Tuan បាននិយាយប្រាប់ដូច្នេះ។   ប្រតិភូកីឡាគុនល្បុក្កតោឡាវ   ក្នុងកិច្ចស្វាគមន៍ប្រតិភូគុនល្បុក្កតោ មកពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ាននេះ លោក Tanayut Jongsukkaijai ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោថៃ បានថ្លែងថា កម្ពុជា ដូចជាផ្ទះទី២របស់ខ្លួន ដោយឲ្យរូបលោក បានសិក្សា និងស្វែងយល់ពីក្បាច់គុនល្បុក្កតោ ហើយបន្ដផ្សព្វផ្សាយនៅក្នុងប្រទេសថៃ។    ចំណែក លោកស្រី Dolly Khin Lay Mon អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ថា អត្ដពលិកមីយ៉ាន់ម៉ា រួមទាំងមន្ដ្រីបច្ចេកទេសកំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមប្រកួតលើវិញ្ញាសាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រតិភូតំណាងមីយ៉ាន់ម៉ារូមនេះ និយាយថា ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ាន នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ក្នុងការដាក់វិស័យកីឡាមួយនេះ ឲ្យមានភាពល្បីល្បាយបន្ថែម។ លោកស្រី Dolly Khin Lay Mon បាននិយាយដូច្នេះថា៖«អត្ដពលិកមីយ៉ាន់ម៉ា កំពុងហ្វឹកហាត់យ៉ាងសកម្មនូវគុនល្បុក្កតោ នាពេលបច្ចុប្បន្ន។ ហើយយើងសន្យាថា យើង នឹងចូលរួមប្រកួតក្នុងស៊ីហ្គេម លើកទី៣២។ ខ្ញុំ ព្យាយាមធ្វើឲ្យល្អបំផុត ហើយយើងអរគុណចំពោះការគាំទ្រពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។»។    ចៅក្រុម និងអាជ្ញាកណ្ដាលកីឡាគុនល្បុក្កតោកម្ពុជា លោក Indra Wardhana ប្រតិភូសហព័ន្ធកីឡាគុនល្បុក្កតោឥណ្ឌូណេស៊ី អ្នកតំណាងរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ី កំពុងរៀបចំយ៉ាងសកម្ម ដើម្បីត្រៀមប្រកួតស៊ីហ្គេម លើវិញ្ញាសាកីឡាទាំងអស់ រួមទាំងវិញ្ញាសាកីឡាគុនល្បុក្កតោ។ លោក Indra Wardhana ជឿថាអត្ដពលិក នឹងធ្វើបានល្អលើវិញ្ញាសាគុនល្បុក្កតោ បើទោះជាអ្នកទាំងនោះ ទើបបានហ្វឹកហាត់ក៏ដោយ។   គួរបញ្ជាក់ថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹងរៀបចំការប្រកួតជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១-៣ ខែមេសា ដោយមាន ៤ប្រទេសចូលរួម ក្នុងនោះមាន៖ ម្ចាស់ផ្ទះកម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន។ ដោយឡែក ក្នុងវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្ដាលអន្ដរជាតិ មាន១១ប្រទេសចូលរួម៖ កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន អ៊ីរ៉ង់ កូរ៉េ ឥណ្ឌូណេស៊ី វៀតណាម សហរដ្ឋអាម៉េរិក និងឥណ្ឌា៕   ប្រតិភូកីឡាគុនល្បុក្កតោហ្វីលីពីន  
នាថ្ងៃទី២៩ ខែមីនា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានធ្វើពីធីទទួលប្រតិភូពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងពិធីចែកសញ្ញាបត្រដល់សិក្ខាកាមអន្តរជាតិដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល ចៅក្រម និងអាជ្ញាកណ្ដាលអន្តរជាតិនៅសណ្ឋាគាភ្នំពេញ។ ក្នុងពិធីនោះ ប្រតិភូ ជាថ្នាក់ដឹកនាំអត្ដពលិកគុនល្បុក្កតោ ក្នុងតំបន់អាស៊ាន សម្ដែងការប្ដេជ្ញាចិត្ត ជួយផ្សព្វផ្សាយក្បាច់គុនមរតកកម្ពុជាមួយនេះ ឲ្យល្បីថែមទៀត។ ការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ក្នុងតំបន់អាស៊ាន ជាការពង្រឹងចំណងមិត្តភាពកម្ពុជា និងប្រទេសជាសមាជិកក្នុងតំបន់។
  ក្នុងលទ្ធផលផ្សាយថ្ងៃទី១០ ខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតកាហ្សាក់ស្ថានប្រកាសថា ប្រធានាធិបតីបណ្ដោះអាសន្ន កាស៊ីម-ចូម៉ាត តូកាយេវ ទទួលសំឡេងគាំទ្រចំនួន៧០,៧៦ភាគរយ។ លោក បានផ្ដួលបេក្ខជន៦ទៀតដែលចូលរួមការបោះឆ្នោតថ្ងៃទី៩ ខែមិថុនា។ បេក្ខជនបក្សប្រឆាំង Amirzhan Kosanov ស្ថិតលំដាប់ទីពីរ តែមានសំឡេងដាច់ឆ្ងាយខ្លាំង ដោយមានអ្នកគាំទ្រចំនួន១៦,២ភាគរយប៉ុណ្ណោះ។   ក្នុងនាមជាប្រធានព្រឹទ្ធសភា លោក តូកាយេវ បានដឹកនាំកាហ្សាក់ស្ថានបណ្ដោះអាសន្នក្រោយលោក នួរស៊ុលតង់ ណាហ្សាបាយេវ (Nursultan Nazarbayev) ប្រកាសចុះចេញពីតំណែងក្នុងខែមីនា។ លោក ណាហ្សាបាយេវ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការប្រកាសលាលែងចុះចេញពីតំណែងដែលធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៨៩ មកនោះ។    ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោក តូកាយេវ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយព្រោះលោកទទួលបានភ្លើងខៀវពីលោក ណាហ្សាបាយេវ ដែលសព្វថ្ងៃជាប្រធានបក្សកាន់អំណាច នួរអូតង់ ជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដ៏មានឥទ្ធិពល និងជាប់ងារជាបិតាជាតិផងនោះ។ ទោះកាន់អំណាចប្រធានាធិបតីក្ដី លោក តូកាយេវ ធ្លាប់និយាយហើយថា លោកនឹងជជែកជាមួយអតីតប្រធានាធិបតីលើបញ្ហាជាតិសំខាន់ៗដដែល។   ប៉ុន្តែការបោះឆ្នោតចុងសប្ដាហ៍មុន បានគ្របដណ្ដប់ដោយការធ្វើបាតុកម្មប្រឆាំងដ៏ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ ក្រុមបាតុករ បានអំពាវនាវឲ្យមានការធ្វើពហិការការបោះឆ្នោតថ្ងៃទី៩ ខែមិថុនា ដោយលើកឡើងថា ជោគជ័យរបស់លោក តូកាយេវ ត្រូវបានកំណត់ទុកមុនទៅហើយ។ លើសពីនោះ អាជ្ញាធរក៏បានបង្កើនការបោសសម្អាតលើក្រុមប្រឆាំងតាមរយៈការកាត់ទោសអ្នកប្រឆាំងឲ្យជាប់គុករយៈពេលខ្លី និងការចូលឆែកឆេរផ្ទះអ្នកប្រឆាំងជាដើម។   តាមពិតទៅ ការបោះឆ្នោតទាំងអស់នៅកាហ្សាក់ស្ថានទាំងពីមុនៗមក មិនដែលត្រូវបានអន្តរជាតិទទួលស្គាល់ទូលំទូលាយឡើយ។ អង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដែលតែងបញ្ជូនអ្នកសង្កេតការណ៍ទៅត្រួតពិនិត្យការបោះឆ្នោតកន្លងមក ចាត់ទុការបោះឆ្នោតនៅរដ្ឋអាស៊ីកណ្ដាលមួយនេះ ថា មិនត្រឹមត្រូវ និងមិនមានប្រជាធិបតេយ្យឡើយ។ ប៉ុន្តែភោគទ្រព្យរ៉ែ ឧស្ម័នធម្មជាតិ ធ្វើឲ្យប្រទេសលោកខាងលិចមើលប្រទេសនេះក្នុងក្រសែភ្នែកផ្សេងវិញ។   ទោះសង្កត់សង្កិនសំឡេងប្រឆាំងយ៉ាងណាក្ដី លោក ណាហ្សាបាយេវ ដឹកនាំប្រទេសឲ្យស្គាល់ភាពរីកចម្រើនមានបាន និងជាប្រភពថាមពលដ៏សំខាន់តាមរយៈការអភិវឌ្ឍធនធានរ៉ែឧស្ម័នរបស់ខ្លួន ដោយបើកឲ្យក្រុមហ៊ុនបរទេសពីលោកខាងលិច រុស្ស៊ី និងចិនជាដើមនោះ ឲ្យចូលរកស៊ីក្នុងវិស័យនេះ។ លើគោលនយោបាយក្រៅប្រទេស លោក ណាហ្សាបាយេវ បានដឹកនាំកាហ្សាក់ស្ថានឲ្យឈរលើជំហរកណ្ដាលរវាងមហាអំណាចអាមេរិក រុស្ស៊ី និងចិន៕   
កាហ្សាក់ស្ថាន មានប្រធានាធិបតីថ្មីហើយ! លោក កាស៊ីម-ចូម៉ាត តូកាយេវ (Kassym-Jomart Tokayev) ដែលដឹកនាំកាហ្សាក់ស្ថានបណ្ដោះអាសន្នតាំងពីខែមីនាមក បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាស៊ីកណ្ដាលមួយនេះក្នុងការបោះឆ្នោតថ្ងៃទី៩ ខែមិថុនា។ ជ័យជម្នះរបស់លោក ត្រូវបានរំពឹងទុកជាស្រេច ព្រោះលោកជាបេក្ខជនបក្សកាន់អំណាច ហើយត្រូវបានជ្រើសរើសជាអ្នកតំណែងដោយអតីតប្រធានាធិបតី នួរស៊ុលតង់ ណាហ្សាបាយេវ ផ្ទាល់ផង។  
  ករណីឆ្លងថ្មីនៅមីយ៉ាន់ម៉ា ហក់ឡើងដល់ជិត៤០០០នាក់ក្នុងថ្ងៃទី៧ ខែកក្កដា ។ បើធៀប ដើមខែឧសភាវិញ ករណីឆ្លងប្រចាំថ្ងៃមានក្រោម៥០ករណីតែប៉ុណ្ណោះ។ ទីក្រុងយ៉ាំហ្គោន ដែលជាទីក្រុងធំជាងគេនៅមីយ៉ាន់ម៉ា ក៏រាយការណ៍ករណីឆ្លងប្រចាំថ្ងៃច្រើនដែរ ដែលបង្ខំឱ្យអាជ្ញាធរចេញវិធានការឹតត្បិតនៅផ្នែកជាច្រើនក្នុងអតីតរដ្ឋធានីមួយនេះ។   ចាប់ពីថ្ងៃទី៨ ខែកក្កដាទៅ អាជ្ញាធរសម្រេចចេញបម្រាមលើខណ្ឌចំនួន១០ នៃទីក្រុងយ៉ាំងហ្គោន ដែលគ្រប់ដណ្ដប់លើមនុស្ស១,៥លាននាក់។ ក្រោមវិធានការថ្មី ក្នុងមួយគ្រួសារ សមាជិកតែម្នាក់អាចចេញក្រៅម្ដងក្នុងករណីដែលមិនទាក់ទងបញ្ហាសុខភាព។ ចំណែកឯប្រជាជនដែលត្រូវ ធ្វើដំណើរទៅធ្វើការងាររដ្ឋ ត្រូវទទួលបានការលើកលែង។ នេះបើតាមការប្រកាសក្រសួងសុខាភិបាល និងកីឡានៃរបបយោធា។   ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាបានជួបប្រទះបញ្ហាលំបាកក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ តាំងពីមុនពេល មានរដ្ឋប្រហារខែកុម្ភៈមក។ កាលពីឆ្នាំ២០២០ ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់ ក៏ប្រជាជនមិនបានអនុវត្តតាមទាំងស្រុងនោះឡើយ។ ក្រោយរដ្ឋប្រហារ ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាក៏កាន់តែយ៉ាប់យ៉ឺនទៅ ដោយសារវេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្ត និងមន្រ្តីរាជការរាប់ពាន់នាក់ ចូលរួមក្នុងយុទ្ធនាការប្រឆាំងរបបយោធាដែរ។   បច្ចុប្បន្ន មីយ៉ាន់ម៉ាមានអ្នកឆ្លងសរុបមានប្រមាណ១៧ម៉ឺននាក់ និងអ្នកស្លាប់មាន៣ពាន់នាក់។ បើយោងតាមទូរទស្សន៍របស់រដ្ឋនៅថ្ងៃទី៧ ខែកក្កដា ប្រជាជនប្រមាណ១,៧៥លាននាក់ បានចាក់វ៉ាក់សាំងរួច ហើយអាជ្ញាធរកំពុងតែព្យាយាមដើម្បីទទួលបានវ៉ាក់សាំងបន្ថែមពីចិន និងរុស្ស៊ី៕    
អាជ្ញាធរមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកក្កដា បានចេញបញ្ជាហាមចេញពីផ្ទះលើប្រជាជនជាងមួយលាននាក់ក្នុងទីក្រុងយ៉ាំងហ្គោន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដែលកើនឡើងខ្លាំងនៅរយៈពេលចុងក្រោយនៅស្ទើរទូទាំងប្រទេស។
  ប៉ូលិសម៉ាឡេស៊ី បានរឹបអូសគ្រឿងញៀនដែលមានតម្លៃជិត៥០លានដុល្លារក្នុងប្រតិបត្តិការនៅរដ្ឋ Johor កាលពីសប្ដាហ៍មុន។ នេះជាការការបង្ក្រាបគ្រឿងញៀនធំជាងគេក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។   ក្នុងប្រតិបត្តិការនៅរដ្ឋ Johor ប៉ូលិសម៉ាឡេស៊ី បានបង្ក្រាបកន្លែងផលិត និងចែកចាយគ្រឿងញៀន៣កន្លែង ហើយរឹបអូសគ្រឿងញៀនដែលមានតម្លៃដល់ទៅ៤៩,៨លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក Ayob Khan Mydin Pitchay ស្នងការប៉ូលិសរដ្ឋ Johor នៅថ្ងៃអាទិត្យទី១៧ មករា។ នេះជាស្នាដៃការបង្ក្រាប ទ្រង់ទ្រាយធំបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនរបស់ម៉ាឡេស៊ី។   ភ្នាក់ងារពត៌មានរដ្ឋ Bernama បានរាយការណ៍ថា ប៉ូលិសបានលបវាយឆ្មក់ចំនួន ៣កន្លែងផ្សេងគ្នាគឺ នៅឯរោងចក្រផលិតគ្រឿងញៀន នៅ Taman Mount Austin និងផ្ទះជួលស្តុកគ្រឿងញៀន២កន្លែងផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្ដាហ៍មុន។ ការវាយឆ្មក់នេះធ្វើឡើង បន្ទាប់ពីបានសាកសួរជនសង្ស័យចំនួន១៤នាក់នៃក្រុមរត់ពន្ធនិងចែកចាយគ្រឿងញៀនមួយ ដែលត្រូវបានចាប់ខ្លួនតាំងពីដើមសប្ដាហ៍មុននៅទីក្រុង Johor Barhu។    នៅក្នុងប្រតិបត្តិការដំបូងនា នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន បានរកឃើញកន្លែងផលិតគ្រឿងញៀន២កន្លែង និងកន្លែងចែកចាយ២ផ្សេងទៀតដែលមានគ្រឿងញៀនមានតម្លៃច្រើនលានដុល្លារដែរ។ ជាសរុប គ្រឿងញៀនដែលរឹបអូសបានប្រភេទម្សៅ Ecstasy ទម្ងន់ ៣,២តោន, ប្រភេទ Ecstasy រាវ ២៦,១គីឡូក្រាម, និងម្សៅ Erimin-5 ទម្ងន់១១៧គីឡូក្រាម។ ប៉ូលិសម៉ាឡេស៊ីប៉ាន់ស្មានថា គ្រឿងញៀនទាំងនេះ អាចចែកចាយដល់អ្នកប្រើប្រាស់ប្រហែល១១លាននាក់។    លើសពីនេះ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ប៉ូលិស ក៏បានរឹបអូសវត្ថុតាងដូចជា រថយន្តទំនើបចំនួន ៤គ្រឿង, លុយសុទ្ធ៥លានរីងហ្គីត (លុយម៉ាឡេស៊ី), លុយបរទេសជាង ២៣ម៉ឺនរីងហ្គីត, គ្រឿងអលង្ការ ៣០ប្រភេទ, នាឡិកា Rolex បីគ្រឿង, និងគណនីធនាគារចំនួន៦២ ផ្ទុកលុយសរុបប្រមាណ ១,២៣លានរីងហ្គីតទៀត។    គួរបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀននេះ បានដំណើរការតាំងពីឆ្នាំ ២០១៨ ដោយបានជួលរោងចក្រ និងផ្ទះដើម្បីផលិត និងរក្សាទុកគ្រឿងញៀន៕ 
ដោយ ឈួន ឈីវអ៊ីង
ក្រុមអត្ដពលិកកម្ពុជា មិនសូវជាមានឱកាសបោះបញ្ជូលទី ឡើយដោយកីឡាការិនីជប៉ុន បិទ និងគ្រប់គ្រង់ការប្រកួតនេះ ច្រើនជាងកម្ពុជា។ ម្យ៉ាងវិញទៀត ក្នុងការទទួលបានបាល់បោះពិន័យ កីឡាការិនីជប៉ុន ធ្វើបានល្អ ដោយបោះមិនដែលខុសទីឡើយ។ តែទោះជាយ៉ាងណាក៏ដោយ កីឡាការិនីកម្ពុជា បានព្យាយាមអស់ពីសមត្ថភាព ដោយរកបានពិន្ទុខ្លះពីប្រកួតនោះ ហើយម្យ៉ាងវិញទៀត បានប្រឹងប្រកួតអស់ពីសមត្ថភាព។ អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ប្រកួតជាមួយជប៉ុន លើវិញ្ញាសាកីឡាបាល់បោះជិះរទេះ ៥ទល់៥ រូបពី VDO Live ដោយឡែក មុនជួបជាក្រុមជប៉ុន អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា បានយកឈ្នះ ក្រុមឡាវ ក្នុងលទ្ធផល ៦៥-៣៥ នៅជំនួបបើកឆាកវគ្គសន្សំពិន្ទុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើកីឡាបាល់បោះជិះរទេះ នឹងត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ ចិន នៅថ្ងៃទី២១ ខែតុលា ហើយបន្ដជួប អឺរ៉ង់ នៅថ្ងៃទី២៤ និងនៅថ្ងៃទី២៥ ប្រកួតជាមួយ ក្រុមថៃ៕   
ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកបាល់បោះជិះរទេះនារីកម្ពុជា ចាញ់ ជប៉ុន ម្ចាស់មេដាយប្រាក់ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ ក្នុងលទ្ធផល ៨៨-១៨ លើវិញ្ញាសា ៥ទល់៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
អតីតខ្សែប្រយុទ្ធ Real Madrid វ័យ៤១ឆ្នាំ និយាយថាខ្លួនត្រូវបានបញ្ជូនទៅពេទ្យកាលកាលពីថ្ងៃ១០ ខែសីហា តែសង្ឃឹមថានឹងអាចត្រឡប់ទៅផ្ទះវិញបាននៅថ្ងៃទី១៣ សីហា នេះ។ Ronaldo ស៊ុតបញ្ចូលទីសរុប ៦២គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេស៊ីលដែលក្នុងនោះ២គ្រាប់ធ្វើបានពេល ផ្តួលអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន។ ម្ចាស់ពាន Ballon d'Or ពីរសម័យដែលធ្លាប់ជាសមាជិកក្រុម Barcelona, Inter Milan និង AC Milan បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រខ្លួនចំពោះក្ដីស្រឡាញ់ និងជូនពរ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរពេទ្យ Can Misses Hospital ដែលជាកន្លែង Ronaldo កំពុងទទួលការព្យាបាលបាននិយាយថានាងមិនអាចផ្តល់ព័ត៌មានណាមួយ ជុំវិញស្ថានភាពជំងឺនោះទេដ្បិតជារឿងឯកជន៕ Pessoal, tive um quadro de forte gripe aqui em Ibiza, cheguei a ser internado na sexta-feira, mas já está tudo sob controle! Amanhã recebo alta e volto pra casa! Obrigado a todos pelas mensagens e carinho! Ronaldo Nazário (@Ronaldo) August 12, 2018
វីរបុរសប្រេស៊ីល Ronaldo កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងក្រុង Ibiza ដើម្បីទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ក្រោយមានជំងឺរលាកសួត។
  ព្រៃមានដើមឈើច្រើនប្រភេទ និងជីវចម្រុះខ្លាំង ជាព្រៃធន់ខ្លាំងនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុហើយ អាចបំពេញតួនាទីជាអ្នកបឺតស្រូបកាបូនបានល្អទៀត។ នេះបើតាមការសិក្សាពីរចេញផ្សាយនៅថ្ងៃចន្ទទី ១៨មីនា២០២៤។ ការសិក្សាទីមួយជារបស់អ្នកស្រាវជ្រាវនៅបារាំងនិងអាល្លឺម៉ង់ ចេញផ្សាយនៅក្នុងទស្សនាវដ្តី Global Change Biology។ ឯទីពីរ ចេញផ្សាយនៅក្នុងទស្សនាវដ្តី PNAS ជាការសិក្សារបស់អ្នកវិទ្យាសាស្ត្រឈរជើងនៅបារាំងនិងចិន។   នៅពេលណាព្រៃមានដើមឈើច្រើនប្រភេទដុះចម្រុះគ្នាខ្លាំង ព្រៃនោះអាចរក្សាប្រព័ន្ធអេកូសាស្ត្របានយ៉ាងល្អ ដោយបង្កើតឱ្យមានធាតុអាកាសពិសេសជារបស់ព្រៃផ្ទាល់តែម្តង និងមិនប្រែប្រួលទៅតាមការប្តូរផ្លាស់អាកាសធាតុទេ។ មានន័យថា ទោះបីអាកាសធាតុឡើងក្តៅខ្លាំងហួសហេតុក៏ដោយ ក៏សីតុណ្ហភាពនៅក្នុងព្រៃមានជីវចម្រុះខ្លាំងមិនសូវក្តៅ។ ផ្ទុយទៅវិញ នៅពេលមេឃចុះត្រជាក់ខ្លាំង សីតុណ្ហភាពក៏មិនសូវត្រជាក់ដែរនៅក្នុងព្រៃមានដើមឈើច្រើនប្រភេទ។ នេះបើតាមការពន្យល់របស់អ្នកស្រាវជ្រាវផ្នែកបរិស្ថាននៃវិទ្យាស្ថានស្រាវជ្រាវបារាំងលោក Stéphan Hättenschwiler ដែលចូលរួមក្នុងការសិក្សាទាំងពីរ។ ការសិក្សាទីមួយជារបស់អ្នកស្រាវជ្រាវនៅបារាំងនិងអាល្លឺម៉ង់ ចេញផ្សាយនៅក្នុងទស្សនាវដ្តី Global Change Biology។ ឯទីពីរ ចេញផ្សាយនៅក្នុងទស្សនាវដ្តី PNAS ជាការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅបារាំងនិងចិន។   តាមរយៈការសិក្សាដកពិសោធន៍ដោយផ្ទាល់នៅក្នុងព្រៃខុសៗគ្នាចំនួន៥កន្លែង ពីភាគខាងជើងដល់ភាគខាងត្បូងនៃប្រទេសចិន អ្នកស្រាវជ្រាវបានសម្គាល់ឃើញបន្ថែមទៀតថាព្រៃមានជីវចម្រុះច្រើន មានដើមឈើនិងរុក្ខជាតិច្រើនប្រភេទ ធន់ខ្លាំងនឹងការប្រែប្រួលអាកាសធាតុណាស់។ ហើយព្រៃនោះនៅបន្តធានាធ្វើបំប្លែងស្លឹកឈើជ្រុះ ស្លឹកឈើងាប់បាន និងកែច្នៃកាបូននិងអាហ្សូតបានយ៉ាងល្អ សូម្បីតែក្នុងរយៈពេលមានភាពរាំងស្ងួតខ្លាំង។ ការបំប្លែងធ្វើឱ្យស្លឹកឈើរលួយ ដែលជាដំណើរការដ៏ចាំបាច់សម្រាប់ទ្រទ្រង់ព្រៃ ត្រូវបានសម្រួលបន្ថែមដោយជីវចម្រុះរបស់ព្រៃផង និងដោយវត្តមានរបស់សត្វល្អិត តូចៗខ្លាំងចម្រុះច្រើនប្រភេទរស់ក្នុងដី។   តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ អ្នកនិពន្ធចង់បង្ហើបបង្ហាញឱ្យឃើញថាជីវចម្រុះជាជាគន្លឹះដ៏សំខាន់មួយក្នុងការពារថែរក្សាប្រព័ន្ធអេកូសាស្ត្រក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុបច្ចុប្បន្ន។ សម្រាប់លោក Stéphan Hättenschwiler គេត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យព្រៃមានលក្ខណៈចម្រុះបំផុត។ មិនចាំបាច់អ្វីដែលត្រូវទៅលឿននិងដាំតែរុក្ខជាតិមួយប្រភេទ សម្រាប់ពង្រីកផ្ទៃព្រៃស្តុកកាបូនឱ្យធំឥតប្រយោជន៍ទេ។ ឥទ្ធិពលអវិជ្ជមាននៃភាពរាំងស្ងួតក្តៅហួតហែងខ្លាំង នឹងត្រូវលុបបំពេញ នៅពេលណាព្រៃមានលក្ខណៈចម្រុះខ្លាំង សម្បូរទៅដើមឈើប្លែកៗនិងពពួកសត្វល្អិតក្រោមដីច្រើន៕
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
៤ ប្រកួតជាមួយ វិសាខា នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា នារដូវកាល២០២២ ព្រះខ័នរាជ ស្វាយរៀង មិនធ្លាប់ឈ្នះសោះ ដោយបានត្រឹមតែស្មើ ១ប្រកួត លទ្ធផល ១-១ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ដោយឡែក ជ័យជម្នះនីមួយៗ ក្រុមវិសាខា ឈ្នះ យ៉ាងលំបាក ដោយឈ្នះ ៣ប្រកួតផ្សេងទៀតនោះ ត្រឹមលទ្ធផល ១-០ ដូចគ្នា។   តើវិសាខា អាចឲ្យក្រុម ដែលមានទីតាំងនៅស្វាយរៀងនោះ ស្គាល់បរាជ័យលើកដំបូងក្នុងលីគកំពូលរដូវកាលនេះ បានដែរឬទេ?   ក្នុងសប្ដាហ៍ទី ៦ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ ព្រៃវែង នៅកីឡដ្ឋាន Hanuman ម៉ោង ៣:៤៥ រសៀល។ ក្នុងថ្ងៃជាមួយគ្នានោះ បឹងកេត ត្រូវទទួល កងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០ ល្ងាច។   លុះចូលដល់ថ្ងៃទី២៤ ខែកញ្ញា ទន្ទឹមពេលគ្នាជាមួយការប្រកួត វិសាខា និងព្រះខ័នរាជ ស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ ណាហ្គាវើលដ៍ ត្រូវប៉ះជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។   ចំណែកភ្នំពេញក្រោន ក្រុមការពារដំណែងជើងឯក បន្ទាប់មានភារៈកិច្ច AFC Cup ការប្រកួតក្នុងលីគ ត្រូវលើកមកថ្ងៃទី២៥ ខែកញ្ញា ដោយត្រូវស្វាគមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN។   គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៥ ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន១៥ ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន១២ ពិន្ទុ តាមពីក្រោយដោយ បឹងកេត ចំណាត់ថ្នាក់លេខ៣  មាន១០ពិន្ទុ។ ចំណែក វិសាខា ឈរនៅចំណាត់ថ្នាក់លេខ៤ មាន ៩ ពិន្ទុ។ លេខ ៥ ក្លិបកងយោធពលខេមរភូមិន្ទ មាន ៧ពិន្ទុ ស្មើគ្នាជាមួយ ព្រៃវែង ចំណាត់ថ្នាក់លេខ៦។ រីឯ ណាហ្គាវើលដ៍ លេខ៧ និង អាយ អេស អាយ ដង្កោសែនជ័យ លេខ៨ មាន៤ពិន្ទុ ដូចគ្នា។ អង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ ហើយគិរីវង់សុខសែនជ័យ ១ ពិន្ទុ នៅបាតតារាង៕
ព្រះខ័នរាជ ស្វាយរៀង បានឈ្នះ ៥ប្រកួតជាប់គ្នា នៅក្នុងការប្រកួតពានរង្វាន់ Cambodian Premier League ចំណែក វិសាខា ឈ្នះ ៣ និង ចាញ់២។ ដោយឡែក នៅសប្ដាហ៍ទី៦ នាថ្ងៃទី២៤ ខែកញ្ញា វិសាខា ត្រូវស្វាគមន៍ ព្រះខ័ន្ធរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ ល្ងាច។ តើព្រះខ័នរាជស្វាយរៀង អាចរក្សាការឈ្នះក្នុងលីគទៀតទេ ព្រោះ ៤ប្រកួតក្នុងលីគ នារដូវកាលមុន មិនធ្លាប់ឈ្នះវិសាខាសោះ?
Ronaldo រកបានគ្រាប់បាល់ Hat-Trick នៅក្នុងការប្រកួតជ័យជម្នះលទ្ធផល ៥-០ របស់  Al-Nassr លើក្រុម Al Fateh រួចមកហើយ កាលពីថ្ងៃទី២៥ ខែសីហា។  ក្រោយធ្វើបាន Hat-Trick ខ្សែប្រយុទ្ធព័រទុយហ្កាល់ សម្រេចបាន២គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះរបស់ លើ Al Shabab ក្នុងលទ្ធផល ៤-០ នាថ្ងៃទី២៩ ខែសីហា។ ២គ្រាប់ផ្សេងទៀតរកបានដោយ ខ្សែប្រយុទ្ធ Sadio Mane និងកីឡាករ Sultan Alganham។   នាការប្រកួតទល់ក្រុម Al Shabab កីឡាករមិត្តរួមក្រុម Abdulrahman Ghareeb របស់ Ronaldo បានស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលនៅក្នុងនាទី៦៣ ប្រសិនបើគ្រាប់បាល់នោះត្រូវបានផ្តល់ឱ្យ Ronaldo នោះប្រធានក្រុមព័រទុយហ្កាល់នឹងអាចរកបានគ្រាប់បាល់ Hat-Trick សារជាថ្មីម្តងទៀត។    រកបាន ៣គ្រាប់ក្នុងការប្រកួតយកឈ្នះលើក្រុម Al Fateh និង ២គ្រាប់ទល់ Al Shabab ធ្វើឱ្យ Ronaldo រកបានគ្រាប់បាល់ ៥គ្រាប់ ពីការប្រកួត ២លើកចុងក្រោយឱ្យ Al Nassr។ អតីតខ្សែប្រយុទ្ធក្រុម Manchester United និង Real Madrid ដែលបានផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតកាលពីខែមករា តារាបាល់ទាត់វ័យ ៣៨ឆ្នាំ តែងតែរកបានគ្រាប់បាល់ជារឿយៗនៅ Al Nassr នាដើមរដូវកាលថ្មី២០២៣-២៤។    ដោយឡែកការប្រកួតដទៃផ្សេងទៀតនៃក្របខណ្ឌ Saudi Pro League កីឡាករខ្សែប្រយុទ្ធ Riyad Mahrez បានជួយក្រុម Al Ahli រកបានជ័យជម្នះទី៤ ជាប់គ្នានៅក្នុងលីគ ដោយគេក៏រកបានគ្រាប់បាល់នៅនាទី ៣៩ ទល់នឹងក្រុម Al Tai។ អតីតខ្សែបម្រើក្រុម Barcelona កីឡាករ Franck Kessie ក៏ជាកីឡាករម្នាក់ជួយដល់ជ័យជម្នះរបស់ក្រុម Al Ahli។   ក្រុម Al Hilal ដែលទើបនាំយក Neymar Jr ទៅចូលរួមក្រុមបានប្រកួតយកឈ្នះលើក្រុមដែលដឹកនាំដោយលោក Steven Gerrard លទ្ធផល ២-០។ ខណៈដែលក្រុម Al Ittihad ក៏ឈ្នះលើក្រុម Al Wehda។    ទាំង Al Ahli និង Al Ittihad ឆ្លងកាត់ ៤ប្រកួតចុងក្រោយ ឈ្នះទាំង ៤ប្រកួតហើយប្រជែងគ្នានៅតំបន់កំពូលតារាងមាន ១២ពិន្ទុដូចគ្នា។    ក្រុម Al Hilal ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ រកបាន ១០ពិន្ទុ ពីរយៈ ៤ប្រកួតដែលទើបឆ្លងកាត់រួច ចំណែកក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយមានត្រឹម ៦ពិន្ទុក្នុងដៃ៕  
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតសម្រាប់ក្រុម Al Nassr ដើម្បីយកឈ្នះ Al Shabab នៅក្នុងជំនួបក្របខណ្ឌ Saudi Pro League នាថ្ងៃទី២៩ ខែសីហា។ ២គ្រាប់នេះ ធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ រកបានគ្រាប់បាល់ចំនួន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន២លើក។
  សេចក្ដីប្រកាសព័ត៌មានរបស់ IMF នៅថ្ងៃទី២ខែតុលា បានឲ្យដឹងថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានគាំទ្រដោយតម្រូវការខ្លាំងក្លាពីក្រៅប្រទេស និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈដែលត្រូវបានពង្រីក ខណៈអតិផរណាស្ថិតនៅក្រោម ២,៥ភាគរយ។     «កម្ពុជាបានរីកចម្រើនគួរឲ្យកត់សម្គាល់ ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយសារកំណែទម្រង់ និងកំណើនសេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ចំណូលប្រជាជនបានកើនឡើងលឿន អត្រាក្រីក្របានថយចុះ ហើយសេដ្ឋកិច្ចចាប់ផ្ដើមធ្វើពិពិធកម្មបន្តិចម្ដងៗ»។ នេះការអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ។   ប៉ុន្តែទន្ទឹមនឹងនេះ IMF បានទាញការយកចិត្តទុកដាក់ខ្លាំងចំពោះលំហូរទុន ដែលបានពូនផ្ដុំនៅក្នុងវិស័យអចលនទ្រព្យ។ IMF ឲ្យដឹងថា ឥណទានក្នុងវិស័យធនាគារ បានប្រមូលផ្ដុំក្នុងវិស័យអចលនទ្រព្យ និងសំណង់ ដែលត្រូវបានព្យាករកំណើនក្នុងរង្វង់ ២០ភាគរយក្នុងឆ្នាំ២០១៨នេះ។    IMF បានពន្យល់ដូច្នេះថា៖«កង្វល់ជុំវិញគុណភាពឥណទាន ការពឹងផ្អែកមូលនិធិក្រៅប្រទេស ការពូនផ្ដុំក្នុងវិស័យអចលនទ្រព្យ និងការឲ្យខ្ចីក្រៅច្បាប់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បង្កហានិភ័យសម្រាប់ស្ថិរភាពវិស័យហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច»។    IMF ជំរុញឲ្យកម្ពុជាដាក់ចេញវិធានការមួយចំនួនបន្ថែមទៀត បើទោះបី កន្លងមក ធនាគារជាតិនៃកម្ពុជា បានរឹតបន្តឹងមួយចំនួនរួចមកហើយ។ អ្នកជំនាញ IMF ណែនាំឲ្យរដ្ឋាភិបាលបង្កើនការត្រួតពិនិត្យចំពោះការផ្ដល់កម្ចី សម្រាប់វិស័យអចលនទ្រព្យ៕
ភ្នំពេញ៖ សកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាភាពរឹងមាំក្នុងឆ្នាំ២០១៨នេះ ជាមួយការព្យាករណ៍កំណើនក្នុងរង្វង់ ៧ភាគរយ ប៉ុន្តែមានបញ្ហាខ្លះដែលកម្ពុជាត្រូវយកចិត្តទុកដាក់។ នេះជាការមើលឃើញរបស់មន្ត្រីជំនាញរបស់មូលនិធិរូបិយបណ្ណអន្តរជាតិ IMF ដែលនឹងត្រូវផ្ញើរបាយការណ៍អំពីស្ថានភាពនេះទៅថ្នាក់ដឹកនាំស្ថាប័ននេះ។
វីរបុរសក្លិបបិសាចក្រហម Manchester United រូបនេះ គឺជាបេក្ខជនម្នាក់ ក្នុងចំណោម ៤ នាក់ផ្សេងទៀត រួមមានមិត្តរួមជាតិ Craig Bellamy, Mark Bowen និង Osain Roberts ជាជំនួយការបច្ចប្បន្ន ដើម្បីបន្តតំណែង ពីលោក Chris Coleman ដែលចាកចេញទៅដឹកនាំ Sunderland។ Ryan Giggs វ័យ៤៤ឆ្នាំដែលជាអតីតសមាជិកជម្រើសជាតិវេលស៍ ផងដែរនោះ មានបេសកកម្មដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនប្រជែង ក្នុងការប្រកួតវគ្គជម្រុះ Eruo ឆ្នាំ ២០២០។   ការសម្រេចតែងតាំងអ្នកចាត់ការថ្មីភ្លាមៗនេះ ព្រោះ សហព័ន្ធកីឡាបាល់ទាត់វេលស៍ (FAW) មិនចង់ខ្ជះខ្ជាយពេលវេលាយូរ ខណៈវែលស៍ត្រូវមានភារកិច្ចមួយទៀត ក្នុងពានរង្វាន់ UEFA Nations League ដែលនឹងត្រូវចាប់ឆ្នោតចាប់ពូល ក្នុងប្រទេសស្វីស នាថ្ងៃទី ២៤ ខែមករាខាងមុខនេះ៕
 Ryan Giggs អតីតខ្សែបម្រើស្លាបក្លិប Manchester United បានក្លាយជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិវែេលស៍ ជំនួសតំណែងលោក Chris Coleman ផ្លូវការនាថ្ងៃចន្ទ ទី១៥ ខែមករានេះ ជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំ។