text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  អង្គការ Muslim Aid មានគម្រោងចែកគោនេះ រយៈពេល៣ឆ្នាំ គឺ២០១៨-២០២១ ដែលត្រូវអនុវត្តលើភូមិចំនួន៣០ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកសិករក្រីក្រចំនួន ៦០៥ គ្រួសារនឹងទទួលផលពីគម្រោងដោយត្រង់ និងដោយប្រយោលប្រមាណ ៤៩,១៥០ គ្រួសារ។ នេះតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម។    តាមរយៈគម្រោងនេះក្រសួងកសិកម្ម និងអង្គការ Muslim Aid បានយកគោ១២៨ក្បាល ចែកពលរដ្ឋក្រីក្រ៦៤គ្រួសារ ក្នុងភូមិ ច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។   លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា៖ «ការចែកគោចិញ្ចឹមជូនប្រជាពលរដ្ឋនេះ គឺជារួមចំណែកក្នុងការផ្តល់ពូជដល់ប្រជាជនយើង និងជួយឲ្យគាត់មានលទ្ធភាពធ្វើជីធម្មជាតិសម្រាប់ដាក់ដំណាំកសិកម្មរបស់គាត់ ជៀសវាងការប្រើប្រាស់ជីគីមីច្រើននាំអោយខូចដី និងប៉ះពាល់ដល់សុខភាពក្នុងការរស់នៅក្នុងសហគមន៍របស់គាត់»។   លោក វ៉េង សាខុន បានស្នើសុំអង្គការពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងឲ្យបានច្រើនបន្ថែមទៀតនៅតាមតំបន់ ឬខេត្ត ដែលមានជនជាតិឥស្លាមរស់នៅច្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ។ លោក សាខុន ស្នើឲ្យប្រជាកសិករដែលទទួលបានគោនេះ យកចិត្តទុកដាក់មើលថែរក្សា គង់វង្ស និងទទួលបានការរីកចម្រើន ដើម្បីជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។   រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភផ្តល់សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្ត ដល់ប្រជាកសិករដែលទទួលបានគោ ដើម្បីលើកកម្ពស់ក្នុងការបង្កើនចំណូលរបស់កសិករបន្ថែមទៀត។   ប្រជាពលរដ្ឋដែលត្រូវទទួលបានគោពីអង្គការ គឺជាស្ត្រីដែលដឹកនាំគ្រួសារមានលទ្ធភាពតិចតួចក្នុងការទទួលបានទ្រព្យសម្បត្តិ, គ្រួសារមានជនពិការនិងត្រូវចុះឈ្មោះជាជនក្រីក្រ, ជនជាតិដើមភាគតិច ដែលមានទ្រព្យសម្បត្តិតិចតួច និងជាជនជាតិខ្មែរឥស្លាម។ ហើយមុននឹងទទួលបានគោទៅចិញ្ចឹម ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋានជាមុនសិន  ដើម្បីធានាថា ពួកគាត់ចេះមើលថែរក្សាសត្វបានល្អទាំងការផ្តល់ចំណី ការការពារ និងព្យាបាលជំងឺ។ នេះបើតាមក្រសួងកសិកម្ម។   នេះគឺជាកម្មវិធីទី២ហើយ ដែលអង្គការ Muslim Aid ចែកគោជូនចំនួន១២៨ ក្បាល ជូនប្រជាជនចំនួន៦៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានគោពីរក្បាល ញីមួយ និងឈ្មោលមួយ (ចែកជូន១ក្បាល និង១ក្បាលទៀតធ្វើការប្រវ៉ាស់គ្នា) ។ ដោយឡែកកម្មវិធីទី១ គឺបានប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចែកគោចំនួន ១១២ក្បាល ជូនប្រជាកសិករក្រីក្រចំនួន ៥៦គ្រួសារ មកពី១២ភូមិ ក្នុង៤ឃុំ ក្នុងស្រុកកំពង់ត្រឡាច។ ក្នុងអំឡុងខែធ្នូខាងមុខ អង្គការ នឹងចែកគោដល់គ្រួសារក្រីក្រចំនួន៤០ បន្ថែមទៀត ដែលសរុបទាំង ៣លើក មានចំនួន១៦០គ្រួសារ។ នេះបើតាមក្រសួងកសិកម្ម៕ 
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ Muslim Aid បានចែកគោ ១២៨ក្បាល ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៤ គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារទទួលបានគោពីរក្បាល គឺគោញីមួយ និងឈ្មោលមួយ ។
ក្រុមហ៊ុន FazWaz Cambodia បានចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងបេសកកម្មការលក់ និងការដោះស្រាយបញ្ហាទីផ្សារសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ។ ជាមួយនឹងក្រុមការងារដែលមាន ជំនាញច្បាប់លាស់ ចម្រុះជាតិសាសន៍ ដែលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំនៅក្នុងផ្នែកលក់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ  ការិយាល័យកណ្ដាលក្រុមហ៊ុន FazWaz Cambodia បានបើកដំណើរកាជាផ្លូវការរហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។   ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន FazWaz Cambodia មានភ្នាក់ងារលក់របស់ខ្លួន ក្នុងទីផ្សារ អចលនទ្រព្យ រហូតដល់ជាង៥០នាក់រួចមកហើយ។ គោលការណ៍របស់ក្រុមហ៊ុន FazWaz Cambodia គឺប្តេជ្ញាផ្តល់នូវការលក់ប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាពសម្រាប់ ការអភិវឌ្ឍន៍ដៃគូនៅទូទាំងប្រទេសកម្ពុជា។   គណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំ របស់ FazWaz Cambodia រួមមាន៖ លោក James Whitehead នាយកប្រតិបត្តិក្រុមហ៊ុន FazWaz Cambodia (អតីតអ្នកគ្រប់គ្រងទូទៅនៃ Realestate.com.kh ចំនួន៥ឆ្នាំ) លោកម៉ក់ ចិន្តា, ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន Fazwaz Cambodia (ស្ថាបនិកក្រុមហ៊ុន Realestate.com.kh និងជាគ្រូបង្វឹកបច្ចេកវិទ្យានិងអចលនទ្រព្យដ៏ល្បីល្បាញ) និងលោក Shengwei Zhao ប្រធានផ្នែកប្រតិបត្តិការ នៃ FazWaz Cambodia (អតីតប្រធានផ្នែកទីផ្សារនៃ Realestate.com.kh និង DCG Cambodia) ។   នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន FazWaz Cambodia គឺ លោក James Whitehead បានលើកឡើងថា៖«ក្រុមហ៊ុន FazWaz Cambodia គឺជាបណ្តុំភ្នាក់ងារអចលនទ្រព្យមានសមត្ថភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា ដែលក្រុមការងារចម្រុះជាតិសាសន៍ ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ និងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន FazWaz Cambodia នឹងផ្ដល់ ជូននូវភាពជោគជ័យ តាមរយៈការចូលរួមរបស់ពួកយើង ជាពិសេសជាមួយស្មារតីដ៏ស្វាហាប់ របស់ភ្នាក់ងារអចលនទ្រព្យទាំងអស់របស់យើង។ គោលដៅរបស់ក្រុមហ៊ុន FazWaz Cambodia គឺផ្តល់ឱ្យ ប្រជាជនខ្នែរគ្រប់គ្នានូវឱកាសរកប្រាក់ចំណូលពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អ និងមានសុវត្ថិភាពបំផុតសម្រាប់អតិថិជន»។   នាយកប្រតិបត្តិ FazWaz Cambodia បន្ថែមថា៖«គោលដៅចុងក្រោយរបស់ FazWaz គឺផ្តល់ឱ្យ អ្នកគ្រប់គ្នានូវឱកាសរកប្រាក់ ដែលពួកគេសមនឹងទទួលបានពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អបំផុត និងមានសុវត្ថិភាពបំផុតដើម្បីទិញ»។   ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន FazWaz Cambodia និងជាស្ថាបនិកនៃក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចន្តា បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន FazWaz Cambodia គ្រោងធ្វើបដិវត្តន៍លើការលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជាបទពិសោធន៍ ពិសេសបំផុតចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ និងអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ យើងគឺជាភ្នាក់ងារ ដែលផ្តល់បច្ចេកវិទ្យាខ្ពស់បំផុតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ពាក់ព័ន្ធនឹងវិស័យអចនលទ្រព្យ»។   លោក ម៉ឹក ចន្ដា បានបន្តថា៖«រចនាសម្ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ទាំងផ្នែកវិជ្ជាជីវៈនិងភាពជោគជ័យ ត្រូវបានកើតនៅក្នុងខែនេះ»។ ដោយមានការគាំទ្រពី Realestate.com.kh ក្រុមហ៊ុន FazWaz Cambodia (www.fazwaz-kh.com) ត្រូវបានបង្កើតឡើង ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន Digital Classifieds Group មានប្រភពមកពីប្រទេសអូស្រ្តាលី និងបានបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន FazWaz Group មកពីប្រទេសថៃ)។  នៅប្រទេសថៃ ក្រុមហ៊ុននេះតាំងពីឆ្នាំ ២០១៥ និងបន្តធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀត ក្នុងតំបន់ និងលើទីផ្សារអន្តរជាតិ។    ក្រុមហ៊ុន FazWaz Cambodia ធានាជូនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួននូវការអនុវត្តតាមស្តង់ដារប្រកបដោយក្រមសីលធម៌ និងធានាថាគម្រោងដែលបានដាក់លក់សុទ្ធតែជាគម្រោងដែលទទួលបានការសិក្សា យ៉ាងច្បាស់លាស់ពីក្រុមហ៊ុន។ ភ្នាក់ងារអចលនទ្រព្យទាំងអស់ មិនថានៅជាភ្នាក់ងារបម្រើការពេញម៉ោង ឬឯករាជ្យ ត្រូវបានបង្កើតឡើង ដោយមានទំនួលខុសត្រូវ ចំពោះសកម្មភាព និងការតំណាងរបស់ពួកគេ។ ភ្នាក់ងារ FazWaz Cambodia ដាក់អតិថិជនជាមុន ហើយផ្តល់នូវការប្រឹក្សា និងព័ត៌មានលំអិត ដើម្បីការពារអតិថិជនពីអ្នកវិនិយោគ ដែលមិនគួរឱ្យទុកចិត្ត។   ការិយាល័យថ្មី របស់ហ្វាហ្សាវ៉ាសខេមបូឌា មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ដែលស្ថិតនៅជាន់ខាងលើ ដៃគូទីផ្សារស្នូលរបស់ទីភ្នាក់ងារយើង គឺ www.realestate.com.kh ដែលជាវេទិកាអចលនទ្រព្យលេខ ១ របស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២។ ជំនាញឯកទេសរបស់FazWaz Cambodia: ផ្តល់សិទ្ធិ និងឱកាសដល់ភ្នាក់ងារក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍអាជីពរបស់ពួកគេ៖ ក្រុមហ៊ុន FazWaz Cambodia នឹងផ្តល់ជូនភ្នាក់ងារឯករាជ្យ (Freelence Agents) នូវអ្វីដែលពួកគេបានឃើញនៅក្នុងទីផ្សារ និងបរិស្ថានដែលល្អបំផុត សម្រាប់ភាពជោគជ័យដែលកំពុងបន្តរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ន ភ្នាក់ងារឯករាជ្យជាង៥០នាក់ បានចូលរួមជាមួយ FazWaz រួមជាមួយក្រុមលក់ ផ្នែកទីផ្សារ និងក្រុមអ្នកគ្រប់គ្រងចំនួន ១០នាក់ ដែលកំពុងរីកចម្រើនបន្តទៀត។ ក្រុមហ៊ុននេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីដៃគូទីផ្សារសំខាន់របស់ខ្លួនគឺ Realestate.com.kh ដែលមានក្រុមការងារផ្នែកទីផ្សារ និងបច្ចេកវិទ្យាខ្លាំងជាង ៥០នាក់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។   តាមរយៈការកសាងបណ្តាញ ពីអតិថិជននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន FazWaz Cambodia ជឿជាក់យ៉ាងមុតមាំលើ ការដឹកនាំ និងផ្នែកលក់របស់ខ្លួន។ លោកអ្នកគ្រប់គ្នាមិនថាជា បុគ្គលិកពេញម៉ោង នៅក្រុមហ៊ុនណាមួយ សុទ្ធតែអាចបង្កើតប្រភពចំណូលបន្ថែម ដោយគ្រាន់តែជ្រើសរើស បញ្ជូនអ្នកទិញ ទៅកាន់ក្រុមហ៊ុនFazWaz Cambodia ។   ក្រុមហ៊ុន FazWaz Cambodia បានផ្តល់កម្រៃជើងសារចំនួន ៩០% ដល់ភ្នាក់ងារសម្រាប់ការលក់ដែលបង្កើត ដោយខ្លួនឯងនៅក្នុងគម្រោងខុនដូដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា។ ១០% ទៀតដែល នៅសល់នឹងត្រូវវិនិយោគម្តងទៀត នៅក្នុងទីផ្សារដើម្បីរកអតិថិជនបន្ថែមសម្រាប់ការលក់ បន្ថែមទៀត។ ការចូលរួមធ្វើការភ្នាក់ងារឯករាជ្យ របស់ក្រុមហ៊ុន FazWaz Cambodia គឺមិនត្រូវបានគិតថ្លៃអ្វីទាំងអស់។    សម្រាប់លោកអ្នក ដែលចង់ក្លាយជាភ្នាក់ងារឯករាជ្យ របស់ក្រុមហ៊ុន FazWaz Cambodia លោកអ្នកគ្រាន់តែបង្ហាញថា អ្នកជាអ្នកលក់ដ៏ឆ្នើម និងមានការបេ្តជ្ញាចិត្តខ្ពស់។ អ្វីដែលលោកអ្នកទទួលបានគឺការផ្តល់ជូនអតិថិជន ពី ៣-៥០នាក់ ក្នុងមួយខែ ហើយទទួលបានអត្ថប្រយោជន៍ដូចជាទូរស័ព្ទក្រុមហ៊ុន Tablet រថយន្ត និងគណនីចំណាយរបស់ក្រុមហ៊ុន។   ចាប់តាំងពីថ្ងៃទី១ ភ្នាក់ងារអាចទទួលបានអត្ថប្រយោជន៍ ពីភាពជោគជ័យរបស់ពួកគេ ជាមួយ នឹងវិធីសាស្រ្តលក់ និងទីផ្សារ ដែលល្អឥតខ្ចោះ សម្រាប់គម្រោងដែលត្រូវការច្រើនបំផុត Pipedrive CRM ដើម្បីគ្រប់គ្រងភ្ញៀវ ឯកសណ្ឋាន នាមប័ណ្ណ និងការបណ្តុះបណ្តាលប្រចាំថ្ងៃ។ ភ្នាក់ងារ FazWaz Cambodia ដែលទទួលបានជោគជ័យ នឹងមើលឃើញពីការរីកចម្រើន និងការអភិវឌ្ឍន៍អាជីព និងដំឡើងប្រាក់ខែយ៉ាងឆាប់រហ័ស។ ទាក់ទងមកប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន FazWaz Cambodia ថ្ងៃនេះតាមរយៈ @[email protected] ប្រសិនបើអ្នកចាប់អារម្មណ៍មុខតំណែង ការងារណាមួយក្នុងក្រុមហ៊ុននេះ។   ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យ និងភ្នាក់ងារលក់ផ្ទាល់ខ្លួ នរាប់រយកន្លែង ដែលនឹងចាប់ផ្តើមពី ខែវិច្ឆិកា ឆ្នាំ២០២០។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។ ការផ្តល់ឱ្យកាន់តែច្រើនថែមទៀតដល់ភ្នាក់ងារនិងដៃគូរសហការនៅក្នុងប្រទេសកម្ពុជា៖   ក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនានានៅកម្ពុជា ក៏នឹងអាចទាញយកប្រាក់ចំណូលបន្ថែម ពីក្រុមហ៊ុន FazWaz Cambodia ក្នុងនាមជាដៃគូរកស៊ីរួមគ្នា។ ក្រុមហ៊ុន FazWaz Cambodia  នឹងក្លាយជាដៃគូដ៏សំខាន់ សម្រាប់ទីភ្នាក់ងារបែបនេះ ដែលអនុញ្ញាតឱ្យពួកគេទទួលបានកម្រៃជើងសារដែលខ្ពស់បំផុត សម្រាប់ការលក់គម្រោង ដោយគ្រប់គ្រងអ្នកទិញតាមរយៈ ទំនាក់ទំនង FazWaz។ ក្រុមហ៊ុន FazWaz Cambodia ក៏នឹងជួយផ្គូផ្គងអតិថិជន ជាមួយ ភ្នាក់ងារអចលនទ្រព្យផ្សេងទៀត នៅពេលដែលអាច ធ្វើទៅបាន ការចែករំលែកលើអត្ថប្រយោជន៍លក់ / ជួល។ ទាក់ទងក្រុមការងារផ្នែកលក់ថ្ងៃនេះ តាមរយៈ [email protected] ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ក្លាយជាភ្នាក់ងារ ឬដៃគូរសហការរបស់ក្រុមហ៊ុន FazWaz Cambodia។   ផ្តល់លទ្ធផលនៃការលក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានតម្រូវការច្រើនបំផុត៖ បទពិសោធន៍របស់ក្រុមហ៊ុន FazWaz Cambodia ក្នុងវិស័យអចលនទ្រព្យតាមរយៈ Realestate.com.kh ធ្វើឱ្យវាក្លាយជា ជម្រើសដំបូង សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុន FazWaz Cambodia អនុញ្ញាតឱ្យទទួលបានអត្ថ ប្រយោជន៍ទីផ្សារ+ សកម្មភាពពីរវាងមិត្តភក្ដិ គ្រួសារ ដល់ក្រុមលក់ដូចគ្នា ដោយមិនគិតថ្លៃចំពោះអ្នក អភិវឌ្ឍន៍ទេ ព្រោះគម្រោងរបស់ពួកគេ គឺស្ថិតនៅក្នុងតម្រូវការរបស់អតិថិជនក្នុងស្រុក និងអន្តរជាតិ។ រាល់យូនីត ដែលបានលក់ដោយក្រុមហ៊ុន FazWaz Cambodia នឹងទទួលបាន ១ % នៃប្រាក់កម្រៃសរុប ដែលត្រូវប្រគល់ទៅឱ្យ ការចំណាយទីផ្សារ សម្រាប់គម្រោងនោះ និងផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៍ សម្រាប់ការលក់បន្ទាប់។    គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុន FazWaz Cambodia តំណាងនូវគម្រោងអភិវឌ្ឍន៍ឈានមុខគេចំនួន ១៥ រួចហើយនៅក្នុងរាជធានីភ្នំពេញ និងស្វែងរកតំណាងជាង ៥០ ទូទាំងប្រទេស នៅពាក់កណ្តាលខែធ្នូ ដោយផ្អែកលើតម្រូវការរបស់ភ្នាក់ងារ និងអតិថិជននៅក្នុងទីផ្សារ។ ទោះយ៉ាងណា FazWaz អនុវត្តតាមនីតិវិធីយ៉ាងម៉ត់ចត់នៅពេលឡើងលើគម្រោងថ្មី សម្រាប់លក់ ដើម្បីធានាថាអតិថិជន ត្រូវបានផ្តល់ជូននូវជម្រើសវិនិយោគ ដែលមានសុវត្ថិភាព និងមានកេរ្តិ៍ឈ្មោះល្បីបំផុត។ ទាក់ទងមកក្រុមការងារលក់នៅថ្ងៃនេះ តាមរយៈ [email protected] ប្រសិនបើអ្នកចាប់អារម្មណ៍ ចង់ឱ្យក្រុមហ៊ុន FazWaz Cambodia ក្លាយជាភ្នាក់ងារផ្នែកលក់ តំណាងជូនគម្រោងរបស់អ្នក ។   ផ្តល់ជូនអ្នកទិញនូវបទពិសោធន៍ដ៏ល្អបំផុត៖ ក្រុមហ៊ុន FazWaz Cambodia តំណាងឱ្យអតិថិជនរបស់យើងមុនគេ និងសំខាន់បំផុត ធានាផ្តល់នូវដំបូន្មានឯករាជ្យស្តីពីអត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគគម្រោង។ លើសពីនេះ ភ្នាក់ងារ FazWaz នឹងធានានូវបទពិសោធន៍ នៃការទិញប្រកបដោយភាពងាយស្រួល និងរីករាយតាមរយៈការ ជ្រើសរើសលក្ខណៈសម្បត្តិល្អបំផុត និងតម្លៃ និងការផ្តល់ជូនល្អបំផុត នៅគម្រោងទាំងនោះ។ ប្រសិនបើអ្នក កំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ ដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នក ក្នុងវិស័យអចលនទ្រព្យ សូមទាក់ទងទៅ FazWaz ថ្ងៃនេះ ដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជាភាសាអង់គ្លេស ភាសាខ្មែរ ឬចិន។   ភ្នាក់ងារ  FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែង ដែលនឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារ ប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុន FazWaz Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យថ្មី នៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជន អ្នកលក់ និងគម្រោងអភិវឌ្ឍថ្មីៗ។ ស្វែងយល់បន្ថែម និងចូលរួមផ្លាល់ប្ដូរ នៅថ្ងៃនេះ។   គេហទំព័រ៖ https://www.fazwaz-kh.com/  Facebook៖ https://www.facebook.com/FazWaz-Cambodia Telegram/Whatsapp៖ +855 77711009 www.fazwaz-kh.com/ Wechat៖ fazwazkh  ឱកាសការងារ៖ [email protected] សម្រាប់ការសាកសួរភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍៖ [email protected] អតិថិជនដែលចង់ទិញអចលនទ្រព្យ៖ [email protected] ទម្រង់ពាក្យសុំការងារ FazWaz ៖ https://forms.gle/k1YoRWBERQYeqf2f9 ឱកាសក្លាយជា ភ្នាក់ងារប្រឹក្សាអចលនទ្រព្យ ជាមួយក្រុមហ៊ុនFazWaz Cambodia៖ https://forms.gle/VZLsAH7PaSLPQe2V8 ៕ (អត្ថបទពាណិជ្ជកម្ម)
សូមណែនាំ FazWaz Cambodia ដៃគូក្នុងវិស័យអចលនទ្រព្យចាប់ពីឆ្នាំ២០២០!
  កាហ្វេថែមក្រែមឬស្ករ៖ នៅពេលដែលអ្នកបន្ថែមក្រែមឬស្ករទៅក្នុងកែវកាហ្វេរបស់អ្នកកាហ្វេរបស់អ្នកនឹងក្លាយទៅជាភេសជ្ជៈដែលមានជាតិស្ករនិងខ្លាញ់។ កាហ្វេលាយមួយពែងនេះអាចមានកាឡូរីដល់ទៅ ៥៧០ ដែលអាចជាកម្រិតមួយខ្ពស់ជាងកម្រិតកាឡូរីទទួលទានបាយមួយពេលទៀតផង។ ប្រសិនបើអ្នកមិនចូលចិត្តការពិសារកាហ្វេខ្មៅចូរបន្ថែមទឹកដោះគោដែលគ្មានជាតិខ្លាញ់ ដើម្បីគ្រប់គ្រងកាឡូរីរបស់អ្នក។   ស្រាក្រឡុក៖ ស្រាខ្លាំងមួយពែងមានកាឡូរីទាបជាងស្រាក្រហមឬស្រាផ្សេងៗ ប៉ុន្តែនៅពេលដែលអ្នកលាយវាជាមួយសូដាឬជាតិក្រែមវានឹងក្លាយទៅជាមានកាឡូរីខ្ពស់។ ស្រាក្រឡុកwhite Russian ដែលលាយជាមួយក្រែមមានកាឡូរីដល់ទៅ ៧១៥។ ជម្រើសដែលមិនសូវមានកាឡូរីគឺលាយស្រាជាមួយនឹងសូដាសម្រាប់អ្នកសម្រកទម្ងន់។   ភេសជ្ជៈជំនួយកម្លាំង៖ ភេសជ្ជៈជំនួយកម្លាំងមានបន្ថែមសារធាតុចិញ្ចឹមច្រើនប៉ុន្តែអ្នកអាចទទួលបានវីតាមីន និងសារធាតុខនិជក្នុងកម្រិតដូចគ្នាជាមួយនឹងការទទួលទានអាហារដែលមានកាឡូរីទាប។ អ្នកដែលប្រាកដថាចង់សម្រកទម្ងន់ត្រូវរក្សាជាតិសំណើមដោយពិសារទឹកធម្មតា មិនត្រូវពិសារភេសជ្ជៈជំនួយកម្លាំងនោះទេ លុះត្រាតែអ្នកត្រូវការសារធាតុចិញ្ចឹមបន្ថែមក្រោយពេលហាត់ប្រាណបែកញើសច្រើន។   ខាងក្រោមនេះគឺជាប្រភេទភេសជ្ជៈដែលមិនអាចធ្វើការសន្មតបានថាល្អឬមិនល្អ៖   ទឹកផ្លែឈើ៖ ទឹកផ្លែឈើមានកាឡូរីច្រើនដូចជាទឹកសូដាដែរបើទោះបីជាវាសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ។ បញ្ហារបស់វាគឺអ្នកចង់បានវីតាមីននិងសារធាតុអង់ទីអុកស៊ីដង់ តែមិនត្រូវការជាតិស្ករបន្ថែម។ វិធីល្អបំផុតគឺ៖ ស្វែងរកទឹកផ្លែឈើដែលសុទ្ធ ១០០%។ ចូរជៀសវាងពិសារទឹកផ្លែឈើដែលមានបន្ថែមរសជាតិផ្អែម។   ផ្លែឈើក្រឡុក៖ ការក្រឡុកផ្លែចេកស្ត្រប៊ឺរីនិងប្ល៊ូប៊ឺរីជាមួយគ្នាគឺជាទឹកផ្លែឈើក្រឡុកដែលមានឱជារសដ៏ពិសេសហើយថែមទាំងទទួលបានវីតាមីននិងសារធាតុខនិជដែលជួយប្រឆាំងនឹងជំងឺទៀតផង។ ជម្រើសក្រឡុកផ្លែឈើដោយខ្លួនឯងនៅផ្ទះគឺល្អបំផុតនៅពេលដែលគណនាចំនួនកាឡូរី ព្រោះអ្នកអាចគ្រប់គ្រងទៅលើគ្រឿងផ្សំបាន។ ផ្លែឈើក្រឡុកនៅតាមហាងអាចនឹងផ្សំជាមួយនឹងការ៉េមទឹកឃ្មុំឬសារជាតិផ្អែមផ្សេងទៀតដែលបង្កើនកម្រិតកាឡូរីរបស់អ្នក៕   ត្រួតពិនិត្យដោយ www.health.com.kh    
មនុស្សយើងភាគច្រើននៅពេលដែលចង់សម្រកទម្ងន់ យកចិត្តទុកដាក់តែលើអាហារមិនបានយកចិត្តទុកដាក់លើភេសជ្ជៈឡើយ។ នេះគឺជាកំហុសមួយ។ ខាងក្រោមនេះគឺជាប្រភេទភេសជ្ជៈដែលមិនល្អសម្រាប់អ្នកសម្រកទម្ងន់។
  រឿងហេតុនោះ គឺពាក់ព័ន្ធនឹងរូបភាពអាសអាភាស ដែលលេចឡើងលើកញ្ចក់កុំព្យូទ័រ ហើយបុរសចម្លែកសរសេរពាក្យពេចន៍មិនសមរម្យ អំឡុងពេលបង្រៀនតាមអនឡាញនៅម៉ោងភូមិវិទ្យា ដែលមានសុទ្ធតែសិស្សស្រីៗ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ។    «នេះគឺជារឿងហេតុដ៏ធ្ងន់ធ្ងរបំផុតមួយ។ ក្រសួងអប់រំ កំពុងស៊ើបអង្កេតរឿងនេះ ហើយនឹងធ្វើរបាយការណ៍ជូនដល់សមត្ថកិច្ច»។ លោក Aaron Loh ប្រធាននាយកដ្ឋានបច្ចេកវិទ្យាអប់រំនៃក្រសួងអប់រំសិង្ហបុរី លើកឡើងបែបនេះ ដោយពុំបញ្ជាក់ព័ត៌មានបន្ថែមលើករណីនេះឡើយ។ បើតាមទូរទស្សន៏សិង្ហបុរីដដែល លោក Loh បញ្ជាក់ដូច្នេះថា៖«ជាវិធានការបង្ការទុកជាមុន គ្រូៗយើង នឹងផ្អាកប្រើកម្មវិធី Zoom »។    សូមបញ្ជាក់ថា នៅមុនចំណាត់ការរបស់សិង្ហបុរី អាល្លឺម៉ង់ និងកោះតៃវ៉ាន់ បានសម្រេចរឹតត្បិតការប្រើប្រាស់កម្មវិធីវីដេអូ Call តាមអនឡាញ «Zoom» នេះ ខណៈក្រុមហ៊ុន Google បានដាក់បម្រាមបុគ្គលិកប្រើកម្មវិធីលើកុំព្យូទ័រ កាលពីថ្ងៃទី៨ ខែមេសា៕
រដ្ឋាភិបាលសិង្ហបុរី សម្រេចផ្អាកគ្រូបង្រៀនប្រើប្រាស់កម្មវិធីវីដេអូ Call តាមអនឡាញហៅថា «Zoom» ។ ក្រសួងអប់រំសិង្ហបុរី ប្រកាសបែបនេះនៅថ្ងៃទី១០ ខែមេសា ក្រោយពីបែកធ្លាយរូបភាពអាសអាភាសក្នុងសប្តាហ៍ដំបូងនៃការបិទសាលារៀនព្រោះCOVID-19 ហើយគ្រូៗសិង្ហបុរីផ្ដើមបង្រៀនតាមអនឡាញដោយប្រើកម្មវិធីនេះ។
  កសិករវ័យ៤៩ឆ្នាំរូបនេះ បានចំណាយប្រាក់អស់ត្រឹម១លានរៀល ឬស្មើនឹង២៥០ដុល្លារប៉ុណ្ណោះ សម្រាប់ធ្វើរោងដាំបន្លែនេះឡើង។ អ្នកស្រី ណន ង៉ា បាននិយាយដូច្នេះ៖« ទាំងទិញដែក ទាំងទិញប្លាស្ទិក និងទាំងជួលជាងមកផ្សាដែកធ្វើរោងបន្លែនេះ អស់តែ១លានរៀលទេ»។   បើតាមស្ត្រីដែលមានបទពិសោធន៍ដាំបន្លែអស់ជាង៣០ឆ្នាំ រស់នៅក្នុងភូមិគោកដូង សង្កាត់ក្របីរាល ក្រុងសៀមរាប ខេត្តសៀមរាបរូបនេះ  បា្លស្ទិកដែលកំពុងប្រក់នៅលើរោងដាំបន្លែនោះ មានអាយុកាលរហូតទៅដល់៥ឆ្នាំ ខណៈដែកអាចនឹងអាកាសធាតុ ប្រើបានរាប់សិបឆ្នាំ។ សម្រាប់រោងដាំបន្លែរបស់អ្នកស្រី ណន ង៉ា មានរូបរាង ឬលក្ខណៈ និងអត្ថប្រយោជន៍ប្រហាក់ប្រហែលទៅនឹងផ្ទះសំណាញ់ ដែលអាចអនុញ្ញាតឱ្យកសិកម្មដាំដុះ បានគ្រប់រដូវកាល ផងដែរ។   អ្នកស្រីណន ង៉ា កំពុងស្រោចទឹកកូនសាឡាដនៅក្នុងរោង។   «នៅពេលរដូវភ្លៀងខ្លាំង យើងមានរោងបន្លែដែលមានប្លាស្ទិកបាំងបែបនេះ គឺយើងមិនបារម្ភខ្លាចខូចនៅរដូវវស្សា»។ នេះ ជាការលើកឡើងរបស់អ្នកស្រី ណន ង៉ា ដោយបន្តរៀបរាប់ដូច្នេះ៖«ហើយប្រសិនបើនៅរដូវក្តៅខ្លាំង យើងអាចដាំមុខបន្លែណា[ឆាប់បានផល]។ ដូចជា ប្រភេទសាឡាដយើងធម្មតា ប្រភេទសាឡាដបរទេសជាដើម»។   ចំពោះសាឡាដ ដែលដាំដុះនៅក្នុងរោងសំណាញ់នេះ ទោះបីមានអាកាសធាតុក្តៅខ្លាំង ដែលកសិករដទៃដាំមិនបានផល ក៏អ្នកស្រី ង៉ា អាចដាំនិងទទួលទិន្នផលបានយ៉ាងហោចណាស់ ពី៤៥ទៅ៦០គីឡូក្រាម ហើយនឹងបានរហូតដល់១២០គីឡូក្រាម ក្នុងករណីអាកាសធាតុល្អសមស្រប និងអំណោយផលក្នុងការដាំដុះ។ ជាប្រចាំកសិកររូបនេះ អាចរកចំណូលពីសាឡាដបាន៨,០០០រៀលក្នុងមួយគីឡូក្រាម ក្នុងរយៈពេល២០ថ្ងៃម្តង នៃការដាំដុះលើរោងសំណាញ់អស់   រយៈពេលជិតមួយឆ្នាំមកនេះ៕    រោងបន្លែរបស់អ្នកស្រី ណន ង៉ា។     
ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំមកហើយ ដែលកសិករ ណន ង៉ា បានដាំដុះបន្លែសុវត្ថិភាពគ្រប់ប្រភេទ នៅក្នុងរោងសំណាញ់ដែលមានទទឹងទំហំ៤ម៉ែត្រ និងបណ្តយ១៨ម៉ែត្រ។ រោងដាំបន្លែរបស់អ្នកស្រី ង៉ា ដែលធ្វើឡើងពីដែក ប្រក់ដោយប្លាស្ទិក និងមានសំណាញ់សម្រាប់បិទបាំងជុំវិញផងនោះ គឺអាចដាំដុះបន្លែគ្រប់ប្រភេទ ដាំបានគ្រប់រដូវកាលបាន យ៉ាងហោចណាស់៥ឆ្នាំ។
កាលពីថ្ងៃទី៣០ ខែមេសា អ្នកឈ្នះចំនួន១៣រូបក្នុងចំណោមអ្នកឈ្នះចំនួន២០រូប បានធ្វើដំណើរយ៉ាងសង្ហារនៅលើឆាកទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Concert ដោយអ្នកដែលមានសំណាងទាំងនោះត្រូវបានប្រគល់រង្វាន់ផ្ទាល់។ រង្វាន់ទាំងនោះរួមមាន ទូរទឹកកក ទូរទស្សន៍ ទូរសព្ទ Nokia ទូរសព្ទ iPhones និងរង្វាន់ធំជាងគេ គឺម៉ូតូម៉ាក Honda Zoomer X។ លោក អ៊ន់ សុជាតិ ដែលជាម្ចាស់រង្វាន់ម៉ូតូ Honda Zoomer X ដ៏ថ្មីសន្លាង បានបង្ហាញទឹកមុខញញឹមញញែមយ៉ាងស្រស់ស្រាយ ពេលដែលលោកបានទទួលសោរម៉ូតូដ៏ស្រស់ស្អាតមួយគ្រឿងនេះ។«ខ្ញុំមិនរំពឹងទុកថាមានសំណាងបានម៉ូតូ Honda Zoomer X បែបនេះទេ។ ពេលនោះ ខ្ញុំគ្រាន់តែស្រេកទឹក ហើយចង់ផឹកទឹកតែដែលផ្អែមត្រជាក់។ ខ្ញុំក៏ទិញទឹកតែ Bon Honey Tea»។ លោកបានបន្តទៀតថា៖ «ខ្ញុំគិតថា ប្រហែលជាផ្កាយសំណាងរបស់ខ្ញុំចូលចិត្តខ្ញុំហើយមើលទៅ ព្រោះនៅក្រោមគម្របដបនោះ ខ្ញុំក៏បានឃើញរូបម៉ូតូមួយ។ ខ្ញុំសប្បាយចិត្តគ្មានអ្វីថ្លែង។ ពិតជាមិនគួរឲ្យជឿទេ»។ បើទោះជាស្តាប់ទៅសឹងតែមិនគួរឲ្យជឿក៏ដោយ ការចូលរួមក្នុងកម្មវិធីនេះ ពិតជាងាយស្រួលណាស់។ ដើម្បីផ្សងសំណាងឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Honly លោកអ្នកគ្រាន់តែធ្វើដំណើរទៅភ្នាក់ងារលក់ដែលនៅជិតអ្នកបំផុត ជាវផលិតផលណាមួយរបស់ Honly ដែលមានដូចជា Bon និង Pobo ហើយបើកមើលក្រោមគម្របដប និងសង្ឃឹមថា ទេវតាសំណាងនឹងជូនសំណាងដល់អ្នក។ លោក ផូង គឹមវណ្ណៈ នាយកផ្នែកលក់របស់ក្រុមហ៊ុន Honly Food and Beverage Co., Ltd បានថ្លែងថា៖ «ពួកយើងនៅមានរង្វាន់យ៉ាងច្រើនទៀតដើម្បីចែកជូន។ នេះគ្រាន់តែជាការចែករង្វាន់១ក្នុងចំណោមការចែករង្វាន់ជាច្រើនទៀត ដែលយើងនឹងធ្វើផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។ ប្រសិនបើលោកអ្នកពុំទាន់ឈ្នះទេ នៅចាំអ្វីទៀត? សាកល្បងផលិតផល Honly ឥឡូវនេះ។ រង្វាន់យើងគឺមានពិត ហើយអ្នកឈ្នះក៏មានពិតដែរ។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក»។ ជាមួយនឹងរង្វាន់យ៉ាងច្រើនបែបនេះ មានមនុស្សកាន់តែច្រើនដែលកំពុងតែងាកទៅរកផលិតផល Honly ដើម្បីធ្វើឲ្យថ្ងៃរបស់ពួកគេស្រស់ស្រាយ និងអាចផ្សងសំណាងទៀត។ ក្នុងខណៈពេលដែលកម្មវិធីនេះកំពុងតែបន្តមាន លោកអ្នកគ្រាន់តែបើកគម្របដបក៏មានឱកាសឈ្នះរង្វាន់ធំបានដែរ។ Honly Food & Beverage Co., Ltd មានទីតាំងនៅប្រទេសកម្ពុជា ហើយទីតាំងផលិតត្រូវបានដំណើរការឡើងតាំងពីខែមិថុនា ឆ្នាំ២០១៤។ ជាមួយនឹងរោងចក្រដែលមានផ្ទៃដីចំនួន៣ម៉ឺនម៉ែត្រការ៉េ និងទុនវិនិយោគចំនួន២លានដុល្លារ គោលដៅរបស់ក្រុមហ៊ុន Honly គឺក្លាយទៅជាក្រុមហ៊ុនភេសជ្ជៈដែលនាំមុខគេនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏មានក្រុមការងារផ្នែកលក់ និងចែកចាយដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនៅប្រទេសកម្ពុជា ក៏ដូចជាធ្វើការនាំចេញទៅទីផ្សារទូទាំងពិភពលោក។ Honly Food and Beverage Co., Ltd. គឺជាការវិនិយោគ FDI របស់ក្រុមហ៊ុនតៃវ៉ាន់ Taiwan Hon Chuan Group (THC)។ ក្រុមហ៊ុន THC គឺជាអ្នកនាំមុខផ្នែកវេចខ្ចប់ភេសជ្ជៈ និងផ្គត់ផ្គង់ OEM នៅតៃវ៉ាន់ ដែលមានបទពិសោធជាង៤០ឆ្នាំ។ សមត្ថភាពសំខាន់របស់ក្រុមហ៊ុន គឺមកពីគំរូជំនួញដែលមានលក្ខណៈឆ្នៃប្រឌិត ដែលអាចឲ្យវារួមបញ្ចូលប្រតិបត្តិការ ក៏ដូចជាបង្កើតទីផ្សារថ្មី តាមរយៈ Blue Ocean Strategy។ ( អត្ថបទពាណិជ្ជកម្ម )  
អស់រយៈពេល២ខែបន្ទាប់ពីកម្មវិធីចាប់រង្វាន់ «ក្រោមគម្របដប» ដំបូងបង្អស់របស់ក្រុមហ៊ុន Honly Food & Beverage Co., Ltd. ក៏ដូចជាការអបអរការបោះជំហ៊ានដំបូងមកដល់ប្រទេសកម្ពុជា អ្នកដែលបានឈ្នះរង្វាន់ត្រូវបានបើកបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ផ្ទាល់។
  នរណាត្រូវធ្វើអ្វីមុន? នេះសំណួរដែលមិនមានចម្លើយក្នុងដំណើរការឈានទៅដល់ការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។ ទាំងអាមេរិក ទាំងកូរ៉េខាងជើង សុទ្ធតែចង់ឲ្យភាគីម្ខាងទៀតធ្វើសកម្មភាពជាក់លាក់ជាមុន ទើបចាត់វិធានការតាមក្រោយ។ អាមេរិកចង់ឲ្យកូរ៉េខាងជើងចាត់វិធានការម៉ឺងម៉ាត់ដើម្បីរំសាយនុយក្លេអ៊ែរ តែកូរ៉េខាងជើងអះអាងថា ខ្លួនបានធ្វើសកម្មភាពខ្លះរួចមកហើយ ហើយដល់វេនអាមេរិកមានចំណាត់ការតបវិញហើយ។   យ៉ាងណាមិញ កូរ៉េខាងត្បូង ដែលនៅក្បែរនុយក្លេអ៊ែរកូរ៉េខាងជើងជាងអាមេរិក សុទ្ធតែចង់ឲ្យភាគីទាំងពីរ ធ្វើសកម្មភាពរៀងៗដើម្បីសម្រេចគោលដៅគ្មាននុយក្លេអ៊ែរ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១០ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអុីន និយាយថា បើចង់ផុតពីទណ្ឌកម្មឲ្យឆាប់រហ័ស កូរ៉េខាងជើង ត្រូវតែមោះមុតធ្វើសកម្មភាពជាក់ស្ដែងថែមទៀត ព្រោះទណ្ឌកម្មនេះ ជាប់ពាក់ព័ន្ធជាមួយដំណើរការឆាប់រហ័សនៃការរំសាយនុយក្លេអ៊ែរ។   ក្រៅពីកូរ៉េខាងជើង សហគមន៍អន្តរជាតិក៏ត្រូវឆ្លើយតបនឹងអ្វីដែលក្រុងព្យុងយ៉ាងបានធ្វើដែរ ព្រោះវាបង្ហាញពីការលើកទឹកចិត្ត និងជាការជំរុញល្បឿនដំណើរការរំសាយនុយក្លេអ៊ែរផងដែរ។ នេះបើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង។ ការលើកឡើងរបស់លោក មូន បានបង្ហាញពីការខ្វែងគំនិតគ្នារវាងអាមេរិក និងកូរ៉េខាងជើងលើបញ្ហារ៉ាំរ៉ៃនេះ និងជាដើមចមនាំឲ្យមានសំណួរខាងលើនោះ។ សម្រាប់លោក មូន បញ្ហានេះ ផ្ដើមចេញពីការមិនទុកចិត្តគ្នារវាងសត្រូវទាំងពីរ។   ក្នុងសន្និសីទសារព័ត៌មានដដែល មេដឹកនាំកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថា ក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន សុទ្ធតែដឹងពីអ្វីដែលខ្លួនត្រូវធ្វើ ប៉ុន្តែពួកគេបែររុញដាក់ការទទួលខុសត្រូវគ្នាទៅវិញ។ ដោយសារមិនទុកចិត្តគ្នានេះ ទើបជំនួបមេដឹកនាំអាមេរិក-កូរ៉េខាងជើងលើកទី២ ត្រូវពន្យារពេលទល់សព្វថ្ងៃ។ យ៉ាងណាមិញ លោក មូន សង្ឃឹមថាខ្ពស់ថា ជំនួបនេះនឹងមានឆាប់ៗនេះវិញ ព្រោះលោក គីម ទើបត្រឡប់ពីទស្សនកិច្ចនៅចិន។   ដោយទស្សនកិច្ចរបស់លោក គីម នេះហើយ ទើបលោក មូន កាន់តែជឿជាក់ថា គម្រោងជំនួបត្រាំ-គីមលើក២ នឹងកើតឡើងមិនខាន។ មិនមែនតែជំនួបជាមួយលោក ត្រាំ សូម្បីតែជំនួបរវាងលោក មូន និងលោក គីម ក៏អាចកើតឡើងបន្តគ្នាដែរ ព្រោះមេដឹកនាំកូរ៉េខាងជើងជាអ្នកប្រកាសដោយផ្ទាល់ពីគម្រោងទស្សនកិច្ចនៅសេអ៊ូល ដែលត្រូវធ្វើតាំងពីចុងឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែត្រូវអាក់ខានទៅវិញ៕  
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអុីន នៅថ្ងៃទី១០ ខែមករា បានប្រាប់ឲ្យកូរ៉េខាងជើងធ្វើសកម្មភាពជាក់លាក់បន្ថែមទៀតក្នុងការរំសាយនុយក្លេអ៊ែររបស់ខ្លួន។ លោក មូន និយាយថា បើការរំសាយនុយក្លេអ៊ែរធ្វើឡើងកាន់តែលឿន ទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើងអាចបន្ធូរបន្ថយកាន់តែលឿនតាមនោះដែរ។ កាលណាបើទណ្ឌកម្មដកផុតនោះ កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ក៏នឹងល្អប្រសើរតាមនោះដូចគ្នា។ ប៉ុន្តែលោក មូន ក៏ស្នើទៅអន្តរជាតិឲ្យធ្វើសកម្មភាពតបវិញដែរ ជាការលើកទឹកចិត្តកូរ៉េខាងជើង។
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលផ្លែចេកអាចជួយឱ្យអ្នកស្រកទម្ងន់បាន ៖   ១. កាត់បន្ថយការឃ្លាន   មួយក្នុងចំណោមផ្នែកដ៏ពិបាកបំផុតផ្សេងទៀតក្នុងការសម្រកទម្ងន់ គឺការគ្រប់គ្រងភាពឃ្លាន។ នៅពេលអ្នកធ្លាប់ទទួលទានច្រើន អ្នកអាចនឹងប្រែជាឃ្លានខ្លាំងនៅពេលកាត់បន្ថយការទទួលទានអាហារដើម្បីស្រកទម្ងន់។ ហើយវិធីមួយដ៏ងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតទប់ទល់នឹងភាពឃ្លាន គឺការទទួលទានជាតិសរសៃឱ្យបានច្រើន។ ចេក ជាអាហារមានផ្ទុកសម្បូរទៅដោយជាតិសរសៃ, ជាតិ  pectin និងជាតិម្សៅដែលជួយកាត់បន្ថយការឃ្លាន និងធ្វើឱ្យឆាប់ឆ្អែត។   ២. ជាបង្អែមបែបធម្មជាតិ   ចេកទុំភាគច្រើន គឺមានរសជាតិផ្អែម ហើយពេលខ្លះទោះបីជាកំឡុងពេលសម្រកទម្ងន់ក៏ដោយ ក៏យើងត្រូវការទទួលទានអាហារផ្អែមៗ។ ដូច្នេះផ្លែចេកអាចត្រូវបានទទួលទានជំនួសបង្អែមផ្សេងៗដែលមានជាតិស្ករខ្ពស់បាន។   ៣. ប្រយុទ្ធប្រឆាំងទប់ស្កាត់ការហើម   ចេក ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ prebiotic ដែលជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន និងបង្កើនការរំលាយអាហារ។ វាក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយការស្តុកទុកជាតិទឹកដែលលើសក្នុងរាងកាយផងដែរ។ ការសិក្សាស្រាវជ្រាវបានរកឃើញថាស្ត្រីដែលទទួលទានចេក ១ ផ្លែតូច ២ ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ខែ ស្រកក្បាលពោះបានដល់ទៅ ៥០ ភាគរយ។ ទោះជាយ៉ាងណាត្រូវប្រាកដថា អ្នកក៏កាត់បន្ថយការទទួលទានជាតិស្ករ និងកាបូអ៊ីដ្រាតច្រើនផងដែរ។   ៤. មានសន្ទស្សន៍ Glycemic ទាប   អាហារមានសន្ទស្សន៍ Glycemic ខ្ពស់បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមដែលមិនត្រឹមតែប៉ះពាល់ដល់ទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាសុខភាពផ្សេងទៀតគួរឱ្យព្រួយបារម្ភផងដែរ។ ក៏ព្រោះតែមានសន្ទស្សន៍ Glycemic ទាប ផ្លែចេកជាអាហារដ៏ល្អបំផុតសម្រាប់អ្នកសម្រក ទម្ងន់។   ៥. អាហារដ៏ប្រសើរក្រោយធ្វើលំហាត់ប្រាណសម្រកទម្ងន់   ចេក ជាប្រភពដ៏ប្រសើរនៃជាតិគ្លុយកូសដែលផ្ដល់ថាមពលបានឆាប់ក្រោយពេលធ្វើលំហាត់ប្រាណ។ លើសពីនេះទៅទៀតចេកក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលប្រយុទ្ធប្រឆាំងអាការៈវិលមុខ និងឈឺរមួលសាច់ដុំផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh  
តើការទទួលទានចេកអាចជួយឱ្យអ្នកស្រកទម្ងន់? ចម្លើយនោះ គឺពិតណាស់ការទទួលទានចេកជួយឱ្យស្រកទម្ងន់បានឆាប់! ចេកទំហំមធ្យម ១ ផ្លែ មានផ្ទុកជាតិសរសៃ ៣ ក្រាម, ជាតិស្ករធម្មជាតិ ១៤ ក្រាម, ជាតិកាបូអ៊ីដ្រាត ២៧ ក្រាម, ជាតិកាឡូរី ១០៥ កាឡូរី រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ក្បាលពោះរាបស្មើមានសុខភាពល្អ។ ប៉ុន្តែគួរចាំថា បើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀត ចេក គឺមានផ្ទុកជាតិកាឡូរី និងជាតិកាបូអ៊ីដ្រាតខ្ពស់ជាងបន្តិច។ ដូច្នេះបើចង់ស្រកទម្ងន់គួរទទួលទានត្រឹម ១ ផ្លែទំហំ ៥ អ៊ីញ ឬពី ១២ ទៅ ១៣ សង់ទីម៉ែត្រទើបប្រសើរ។ ការទទួលទានបែបនេះនឹងធ្វើឱ្យអ្នកទទួលបាននូវសុខភាពល្អ រួមទាំងរូបរាងស្រស់ស្អាតផងដែរ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានចាប់ឆ្នោតរើសពូលការប្រកួត ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ រួចរាល់ហើយ ក្នុងនោះពូល A ម្ចាស់ការពារជើងឯកថៃ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា រួមជាមួយទីម័រខាងកើត ឬ ព្រុយណេ និងពូល B មាន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។   ការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ប្រចាំអាស៊ីអាគ្នេយ៍លើកទី១៥ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។    ក្នុងការចាប់ឆ្នោតនេះ មាន៥ក្រឡ ក្នុងមួយក្រឡមាន២ក្រុម ដោយត្រូវចែលជាពីរពូល ក្នុងមួយពូលមាន៥ក្រុម ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្រឡទី៤ជាមួយមីយ៉ាន់ម៉ា។ ក្រឡទី១មានថៃ ជាមួយវៀតណាម ក្រឡទី២ ឥណ្ឌូណេស៊ីជាមួយម៉ាឡេស៊ី ក្រឡទី៣ ហ្វីលីពីនសិង្ហបុរី និងក្រឡទី៥ ឡាវ ជាមួយ ទីម័រខាងកើត ឬព្រុយណេ។ ទីម័រខាងកើត និងព្រុយណេ នឹងត្រូវប្រកួតជម្រុះដើម្បីដើម្បីយកមួយកៅអី បង្គ្រប់១០ក្រុម។   ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ នេះធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយលើកដំបូងនៅឆ្នាំ១៩៩៦។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ មានឈ្មោះ AFF Suzuki Cup ដ្បិតក្រុមហ៊ុន Suzuki ជាម្ចាស់ឧបត្ថម្ភ។ នៅឆ្នាំ ២០២២ AFF បានប្រកាសអ្នកឧបត្ថម្ភថ្មីពីក្រុមហ៊ុន Mitsubishi ដោយត្រូវប្តូរឈ្មោះទៅ AFF Mitsubishi Electric Cup មុនប្តូរចុងក្រោយទៅ ASEAN Mitsubishi Electric Cup នៅឆ្នាំ២០២៤នេះ។   ថៃ ជាម្ចាស់ការពារតំណែងជើងឯក តាមរយៈការឈ្នះវៀតណាម នៅឆ្នាំ២០២២ និងជាជើងឯកច្រើនជាងគេចំនួន៧លើក តាមពីក្រោយដោយសិង្ហបុរី៤លើក វៀតណាម២លើក និងម៉ាឡេស៊ី១លើក៕    
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ការពារជើងឯក ថៃ សិង្ហបុរី ម៉ាឡេស៊ី និងទីម័រខាងកើត ឬ ព្រុយណេ ក្នុងការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤ ក្រោយការចាប់ឆ្នោតរើសពូល ក្នុងក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២១ ខែឧសភា។
  ក្រសួងពាណិជ្ជកម្មចិន ចេញសេចក្ដីប្រកាសមួយ នៅថ្ងៃទី៣ ខែសីហា ដែលកំណត់ឱ្យមានការ ផ្អាកការនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ដែលជាសម្ភារដ៏សំខាន់សម្រាប់ការសងសាង់របស់កោះមួយនេះ និងផ្អាកការនាំចូលផ្លែក្រូចឆ្មារតៃវ៉ាន់ និងប្រភេទត្រីមួយចំនួនពីកោះមួយនេះវិញ។   បន្ថែមពីនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានប្រកាសដាច់ដោយឡែកថា រដ្ឋាភិបាលក្រុងប៉េកាំងហាមក្រុមហ៊ុន និងបុគ្គលចិនដីគោកមិនឱ្យធ្វើការប្រតិបត្តិការហិរញ្ញវត្ថុជាមួយមូលនិធិតៃវ៉ាន់ពីរដែលរួមមាន មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍តៃវ៉ាន់។   សេចក្ដីប្រកាសទាំងពីរនេះ បានកើតឡើងក្រោយលោកស្រីផេឡូស៊ីបានទៅដល់កោះតៃវ៉ាន់ ទោះបីជាចិនបានព្រមានពីផលវិបាកជាច្រើនលើកច្រើនសារក្ដី។    ជុំវិញការដាក់កម្រិតលើពាណិជ្ជកម្មតៃវ៉ាន់ ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Natixis នៅទីក្រុងហុងកុងលោកស្រី Alicia García-Herrero បានបញ្ជាក់ថា ការផ្អាកការនាំចូលផ្លែឈើ និងត្រី នឹងមានផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ចរបស់តៃវ៉ាន់ ប៉ុន្តែការបញ្ឈប់ការនាំចេញខ្សាច់អាចមានផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការសាងសង់ បានក្លាយជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាត។   គួររំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា មុនពេលលោកស្រីផេឡូស៊ីទៅដល់កោះតៃវ៉ាន់ ទីភ្នាក់ងារ គយចិន បានចុះម៉ាកអាហារតៃវ៉ាន់ជាង១០០ប្រភេទក្នុងបញ្ជីខ្មៅសម្រាប់ការខកខានក្នុងការបន្តការចុះបញ្ជីការនាំចេញ។ យ៉ាងណាមិញ លោកស្រី Wu Shou-Mei អគ្គនាយក រដ្ឋបាលចំណីអាហារនិងឱសថរបស់តៃវ៉ាន់ បញ្ជាក់ថា វិធានការមួយនេះអាចជាហេតុផលនយោបាយច្រើនជាង ដោយសារក្រុមហ៊ុនផលិតរបស់តៃវ៉ាន់រងការដាក់សម្ពាធខ្លាំងជាងក្រុម ហ៊ុនប្រទេសផ្សេងៗ។ នេះបើការរាយការណ៍របស់កាសែត Taipei Times៕  
រដ្ឋាភិបាលចិន នៅថ្ងៃទី៣ ខែសីហា បានប្រកាសពីការរឹតត្បិតពាណិជ្ជកម្មដូចជាការផ្អាកការនាំចេញខ្សាច់ និងនាំចូលផ្លែឈើ និងត្រីជាមួយកោះតៃវ៉ាន់ ខណៈភាពតានតឹង ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី កំពុងកើតមាន។សេដ្ឋវិទូមួយរូបអះអាងថា ទោះបីជាទំនិញទាំងនោះមិនមែនជាទំនិញដ៏សំខាន់បំផុតក៏ដោយ ប៉ុន្តែ ការដាក់សម្ពាធមួយនេះ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចតៃវ៉ាន់មួយផ្នែកផងដែរ។
លុយរាប់ពាន់លានត្រូវអាមេរិកប្រើប្រាស់ដើម្បីលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ នេះជាសម្តីរបស់សមាជិកព្រឹទ្ធសភារុស្ស៊ីលោក Andrey Klimov នៅថ្ងៃអង្គារទី ៦ ខែមីនា។ បើតាមសារព័ត៌មានរុស្ស៊ី RT លោក  Klimov ដែលជាប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធដែលមានតួនាទីការពារអធិបតេយ្យជាតិរុស្ស៊ីបានអះអាងដូច្នេះ៖ «យោងតាមប្រភពបើកចំហជាច្រើន លុយរាប់ពាន់លានដុល្លាររបស់អាមេរិកត្រូវបានប្រើប្រាស់ដើម្បីលូកលាន់ប្រទេសដទៃ»។ «រុស្ស៊ីជាគោលដៅសំខាន់របស់អាមេរិ។ យើងជាប្រទេសតែមួយលើពិភពលោកដែលមានលទ្ធភាពតបតជាមួយអាមេរិកវិញបានភ្លាមៗ។ ដូច្នេះហើយការលូកលាន់កិច្ចការផ្ទៃក្នុងយើងពីសំណាក់អាមេរិកនោះនៅតែបន្ត។ បច្ចុប្បន្ននេះសមរភូមិសំខាន់គឺការបោះឆ្នោតខាងមុខ»។ នេះជាការលើកឡើងបន្ថែមរបស់លោក Klimov។   សមាជិកសភារុស្ស៊ីរូបនេះបានអះអាងដែរថា កន្លងមកវាជារឿងគួរឲ្យអស់សំណើចដែលអាមេរិកចោទប្រកាន់រុស្ស៊ីរឿងលូកលាន់ក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ដោយគេលើកឡើងពីការចំណាយលើពាណិជ្ជកម្មរបស់សារព័ត៌មានរុស្ស៊ី RT នៅសហរដ្ឋអាមេរិក ខណៈដែលអាមេរិកខ្លួនឯងចាយលុយរាប់ពាន់លានដុល្លារដើម្បីបង្ករឿង។ បើតាមលោកផ្ទាល់ អាមេរិកក៏បានចោទប្រកាន់មនុស្សបួនដប់នាក់ដែលមិនមានទំនាក់ទំនងជាមួយអាជ្ញាធររុស្ស៊ីបន្តិចសោះ ថាបានលូកលាន់ក្នុងការបោះឆ្នោតនៅអាមេរិក ក្នុងពេលដែលមហាអំណាចនេះបន្តការស៊ើបសំណុំរឿងរុស្ស៊ីលូកលាន់ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។ លោក កត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះ បុគ្គលិកចន្លោះពី ៥០០ ទៅ ៧០០នាក់នៅទីភ្នាក់ងារ CIA រួមជាមួយមន្ត្រីរាប់ពាន់នាក់នៅក្រសួងការបរទេសអាមេរិក មន្ទីរប៉ង់តាហ្កូន និងនៅសភាកំពុងចាត់ការសំណុំរឿងរុស្ស៊ីនេះដែរ។ ដោយឡែកសមាជិកព្រឹទ្ធសភារុស្ស៊ីម្នាក់ទៀតគឺលោក Oleg Morozov  បានបង្ហើបថា ការព្យាយាមលូកលាន់ក្នុងបញ្ហាផ្ទៃក្នុងរុស្ស៊ីពីសំណាក់អាមេរិកកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្វីដែលសំខាន់អាមេរិកប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផង។ លោក Oleg Morozov  ៖« រឿងដែលគួរឲ្យចាប់អារម្មណ៍អាមេរិកផ្តល់លុយ ៧២ ពាន់លានរ៉ូប ឬ ១,២ ពាន់លានដុល្លារឲ្យក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅរុស្ស៊ីឆ្នាំ ២០១៦។ គេព្យាយាមចាក់បញ្ចូលលុយចូលក្នុងប្រទេសរុស្ស៊ីក្រោមហេតុផលជួយបង្កើតសង្គមស៊ីវិលនៅរុស្ស៊ី ទោះបីគ្មានគេស្នើសុំឲ្យធ្វើក៏ដោយ។ នេះជាលុយពន្ធអាមេរិកដែលចំណាយលើការបង្កើតស្ថាប័នសង្គមស៊ីវិលក្នុងប្រទេសយើង»។ សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលជារឿងរស៊ើបនៅក្នុងសង្គមរុស្ស៊ី។ ដូចឃើញស្រាប់ហើយកន្លងមករុស្ស៊ីបានអនុម័តច្បាប់គ្រប់គ្រងអង្គការដោយកំណត់ រាល់អង្គការដែលទទួលបានជំនួយពីបរទេសជាទីភ្នាក់ងារបរទេស ហើយអង្គការទាំងនោះមានកាតព្វកិច្ចផ្តល់របាយការណ៍ជាប្រចាំឆ្នាំពាក់ព័ន្ធលុយជំនួយ និងសកម្មភាពខ្លួន។ កាលពីចុងឆ្នាំមុន ក្រសួងយុត្តិធម៌រុស្ស៊ីក៏បានដាក់ចេញចំណាត់ការថ្មីមួយដោយរឹតបន្តឹងសកម្មភាពស្ថាប័នព័ត៌មានបរទេសប្រាំមួយដែលទទួលបានលុយជំនួយពីអាមេរិកមាន វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអឺរ៉ុបសេរី ដើម្បីឆ្លើយតបនឹងសកម្មភាពអាមេរិកដែលបង្ខំឲ្យទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik និង RT ចុះបញ្ជីជាទីភ្នាក់ងារបរទេសផងនោះ៕
សមាជិកព្រឹទ្ធសភារុស្ស៊ី បានអះអាងថា អាមេរិកចំណាយលុយរាប់ពាន់លានដុល្លារដើម្បីចូលលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃហើយរុស្ស៊ីជាគោលដៅសំខាន់ជាងគេ។ ការលើកឡើងបែបនេះរបស់សមាជិកសភារុស្ស៊ីកើតឡើងស្របពេលដែលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីកាន់តែខិតជិតមកដល់។
នៅក្នុងការសិក្សាមួយដែលផ្តោតលើប្រព័ន្ធការពារជំងឺកូវីដ-១៩ របស់ប្រជាជនក្នុងទីក្រុងវូហាន អ្នកជំនាញវេជ្ជសាស្រ្តធ្វើតេស្តលើប្រជាជនច្រើនជាង ៩៥០០នាក់ នៅក្នុងខណ្ឌចំនួន១៣ បន្ទាប់ពីការបិទក្រុងត្រូវបានលើកចោលនៅក្នុងខែមេសា។ ការធ្វើតេស្តលើសំណាកឈាមនេះ ត្រូវបានធ្វើបន្តបន្ទាប់នៅខែមិថុនា និងចន្លោះពីខែតុលា ដល់ខែធ្នូ ដើម្បីចង់ដឹង និងពិនិត្យលើប្រព័ន្ធការពារកូវីដ-១៩ របស់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីជាសះស្បើយ។    បន្ទាប់ពីការយកសំណាកឈាម និងវាយតម្លៃ ក្រុមអ្នកជំនាញបានរកឃើញថា ប្រជាជនវូហានប្រមាណ ៤០ភាគរយនៃអ្នកធ្លាប់មានជំងឺកូវីដ-១៩ មានប្រព័ន្ធការពារមិនឱ្យឆ្លងជាថ្មីរយៈពេល ៩ខែ។ «ក្នុងការសិក្សា យើងឃើញថា ចំនួននៃអ្នកចូលរួមក្នុងការស្រាវជ្រាវ មានប្រព័ន្ធការពារយ៉ាងហោចណាស់រយៈពេល ៩ខែ»។ លោកស្រី Ren Lili អ្នកជំនាញមកពីវិទ្យាស្ថានជីវសាស្រ្ត ក្រោមបណ្ឌិត្យសភាវិទ្យាសាស្រ្តវេជ្ជសាស្រ្ត និងមហាវិទ្យាល័យវេជ្ជសាស្រ្តសហភាពប៉េកាំង បានលើកឡើងបែបនេះ។    ទន្ទឹមនេះ ការសិក្សាខាងលើ ក៏បានលើកឡើងពីកម្រិតនៃប្រព័ន្ធការពារកូវីដ-១៩ លើអ្នកជំងឺចេញរោគសញ្ញា និងមិនចេញរោគសញ្ញាផងដែរ។ បើតាមលោកស្រី Ren កម្រិតប្រព័ន្ធការពារកូវីដ-១៩ នៃអ្នកមិនចេញរោគសញ្ញាកូវីដ-១៩ មានតិចជាងអ្នកជំងឺចេញរោគសញ្ញាកូវីដ-១៩។   ការសិក្សាដដែលនេះ ក៏បានបង្ហាញផងដែរថា អត្រាផ្ទុកកូវីដ-១៩ នៅក្នុងក្រុងវូហាននៅដើមឆ្នាំ២០២០ មានអត្រាចំនួន ៦,៩ភាគរយ ប៉ុន្តែមានប្រជាជនវូហានតិចតួចណាស់ ដែលឆ្លងជំងឺជាថ្មី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានបញ្ជាក់ពីអត្រាឆ្លងថ្មី មានជាក់លាក់ប៉ុន្មានឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN នៅក្នុងថ្ងៃទី២១ ខែមីនា។   អ្នកជំនាញមួយចំនួនយល់ឃើញថា ការសិក្សាខាងលើ គឺសំខាន់ណាស់ ក្នុងការវាយតម្លៃពីចំនួនប្រជាជនផ្ទុកជំងឺកូវីដ-១៩ និងអ្នកមានប្រព័ន្ធការពារ ព្រោះវាធ្វើឱ្យអ្នកជំនាញអាចកំណត់យុទ្ធសាស្រ្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យហក់ឡើងជាថ្មី នៅពេលអនាគត។ ម្យ៉ាងវា ក៏អាចជួយឱ្យអាជ្ញាធរចិន អាចរៀបចំយុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនផងដែរ។    សូមបញ្ជាក់ថា ក្រុងវូហាន គឺជាក្រុងផ្ទុះកូវីដ-១៩ នៅចុងឆ្នាំ២០១៩ កន្លងទៅ។ មកទល់ពេលនេះ ចិនមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៩០១០៦ករណី និងអ្នកស្លាប់មានចំនួន ៤៦៣៦នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៨៥៣០៩នាក់៕   
អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ប្រមាណ៤០ភាគរយនៅក្នុងទីក្រុងវូហាន ប្រទេសចិន មានប្រព័ន្ធការពារមិនឱ្យឆ្លងកូរ៉ូណាវីរុសម្តងទៀត ក្នុងរយៈពេល៩ ខែ។ នេះបើតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយរបស់ទិនានុប្បវតិ្តវេជ្ជសាស្រ្តល្បីឈ្មោះ The Lancet នៅសប្តាហ៍មុន។
  បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែន សហភាពអឺរ៉ុប (EU)បានរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីចំនួន ៥ ដូចជា Sputnik, Russia Today (RT), Rossiya RTR/ RTR Planeta, Rossiya 24/ Russia 24 និង TV Centre International។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទណ្ឌកម្ម ដើម្បីឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ននៅទឹកដីអឺរ៉ុប ក្រោមហេតុផលថារុស្ស៊ីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ធ្វើយុទ្ធនាការ និងផ្សព្វផ្សាយព័ត៌មានមិនពិតរួមមានសកម្មភាពយោធារុស្ស៊ីនៅអ៊ុយក្រែនជាដើម។   យ៉ាងណាមិញ ប្រព័ន្ធផ្សព្ធផ្សាយរដ្ឋរុស្ស៊ី RT ដែលផ្សាយជាភាសាបារាំង បានប្តឹងប្រឆាំងនឹងការហាមឃាត់នេះទៅតុលាការយុត្តិធម៌អឺរ៉ុប (ECJ)នៅលុចសំបួ។ ប៉ុន្តែ ECJ នៅថ្ងៃទី២៧ ខែកក្កដាបានចេញសេចក្តីសម្រេចច្រានចោលពាក្យបណ្តឹងខាងលើ ដោយសម្អាងថាការហាមឃាត់នោះគឺស្របច្បាប់ ហើយសមហេតុផលតាមគោលដៅរបស់ EU។   « RT ជាភាសាបារាំង បានគាំទ្រយ៉ាងសកម្មលើគោលនយោបាយអស្ថិរភាព និងការឈ្លានពានដែលប្រព្រឹត្តដោយសហព័ន្ធរុស្ស៊ីចំពោះអ៊ុយក្រែនដែលចុងក្រោយបណ្តាលឱ្យមានការវាយប្រហារយោធាទ្រង់ទ្រាយធំ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការ ដោយបញ្ជាក់ថា ការផ្សព្វផ្សាយបែបនោះគំរាមដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈរបស់ EU។   ទាក់ទិននឹងបញ្ហាខាងលើ វិមានក្រេមឡាំងបានរិះគន់សេចក្តីសម្រេចនេះ ហើយប្រកាសថានឹងដាក់កំហិតលើប្រព័ន្ធផ្សព្ធផ្សាយរបស់លោកខាងលិចនៅរុស្ស៊ីបន្ថែមទៀត ខណៈ RT ជាភាសាបារាំងអះអាងថា នឹងប្តឹងតុលាការឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុបដែលជាកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីដកបម្រាមនេះចោល។   « យើងនឹងចាត់វិធានការស្រដៀងនេះដើម្បីដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលប្រតិបត្តិការនៅក្នុងប្រទេសរបស់យើង»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំងប្រាប់អ្នកកាសែតនៅទីក្រុងមូស្គូបែបនេះ ហើយបានបន្តថា អឺរ៉ុបកំពុងជាន់ឈ្លីលើឧត្តមគតិខ្លួនឯង ចំពោះការហាមប្រាមការផ្សព្ធផ្សាយរបស់ RT លើទឹកដីអឺរ៉ុបបែបនេះ។   យ៉ាងណាមិញ ខណៈពេលដែលវិមានក្រេមឡាំងប្រកាសពីការសងសឹកតបទៅវិញនេះ បណ្តាញសង្គមដូចជា Twitter, Facebook និង Instagram ត្រូវបានហាមឃាត់ក្នុងទឹកដីរុស្ស៊ីស្រាប់ទៅហើយ ហើយប្រព័ន្ធផ្សព្ធផ្សាយអន្តរជាតិជាច្រើនទៀតក៏ត្រូវបានរឹតបន្តឹងស្រាប់ដែរ។   ទាក់ទងរឿងនេះ EU ក៏ត្រូវបានគេរិះគន់ចំពោះគោលការណ៍ក្នុងការប្រកាន់ខ្ជាប់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅទូទាំងប្លុកអឺរ៉ុបដែលមានរដ្ឋសមាជិក ២៧ នេះ។  ប៉ុន្តែចៅក្រម ECJ បកស្រាយថា បម្រាមនេះត្រូវបានកំណត់ត្រឹមខែកក្កដា ឆ្នាំ២០២២ ប៉ុណ្ណោះ៕   
វិមានក្រេមឡាំង នៅថ្ងៃទី២៧ ខែកក្កដា បានបេ្តជា្ញរឹតត្បិតបន្ថែមលើប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចដែលដំណើរការលើទឹកដីរុស្ស៊ី បន្ទាប់ពីតុលាការកំពូលរបស់សហភាពអឺរ៉ុប (EU)បន្តឯកភាពដាក់ទណ្ឌកម្មលើប្រព័ន្ធផ្សព្ធផ្សាយរដ្ឋរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យចាក់ផ្សាយលើទឹកដីអឺរ៉ុប។
គេហទំព័រផ្លូវការរបស់ Barcelona ចុះផ្សាយថា Malcom Filipe Silva de Oliveira វ័យ២ ១ឆ្នាំបានយល់ព្រមផ្លាស់ពីទឹកដីបារាំងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ។ ជុំវិញការផ្ទេរ Malcom ក្លិប Roma ក៏បានប្រកាសកាលពីថ្ងៃទី២៣ ខែកក្កដាដែរថាពួកគេបានខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Bordeaux ទៅហើយ ដោយយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន និងត្រៀមដល់ការធ្វើតស្ត៍ពិនិត្យសុខភាពទៀតផង។ តែយ៉ាងណា អតីតសមាជិក Corinthians បានទៅដល់ទឹកដី Cam Nou ដើម្បីពិនិត្យសុខភាពនៅថ្ងៃពុធ ទី២៥នេះ និងត្រៀមចូលរួមជាមួយក្រុមក្នុងការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មី។ Malcom ដែលមិនធ្លាប់លេងឲ្យជម្រើសជាតិប្រេស៊ីលនៅឡើយ បានរកគ្រាប់បាល់បាន២០គ្រាប់ ក្នុងការបង្ហាញខ្លួន៨៤ប្រកួតសម្រាប់ Bordeaux ក្នុងក្របខណ្ឌ Ligue 1 ក្រោយផ្លាស់ពី Corinthians ក្នុងឆ្នាំ២០១៦។ Malcom ជាកីឡាករប្រេស៊ីលទី២ បន្ទាប់ពីខ្សែបម្រើ Arthur វ័យ២១ឆ្នាំដែលបានផ្លាស់ពី Gremio មកកាន់ម្ចាស់ការពារជើងឯក La Liga នៅរដូវកាលនេះ ក្នុងតម្លៃ ៣៥,៥ លានផោន (៤៦លានដុល្លារអាមេរិក)។ ខ្សែបម្រើរូបនេះក៏ជាកីឡាករប្រេស៊ីទី៤០ផងដែរ ដែលបានមកចូលរួមជាមួយក្លិបរហស្សនាមអ្នកមានបុណ្យនេះ៕
Barcelona បានបញ្ចប់ការផ្ទេរដោយជោគជ័យដើម្បីចុះហត្ថលេខានាំយក Malcom ពី Bordeaux ក្នុងតម្លៃ ៣៦,៥ លានផោន (៤៨លានដុល្លារអាមេរិក) នៅក្រោយមួយថ្ងៃបន្ទាប់ពី Roma បាននិយាយថាពួកគេកំពុងស្ថិតក្នុងការចរចាយកខ្សែបម្រើសញ្ជាតិប្រេស៊ីលនេះផងដែរ។
អ្នកនាំពាក្យ អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានព្រមានថា នៅពេលឆាប់ៗខាងមុខ នេះ កងទ័ពកូរ៉េខាងជើងនឹងត្រូវដាក់ពង្រាយឡើងវិញក្នុងតំបន់ចំនួន២ តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង ដែលក្នុងនោះរួមមានតំបន់ឧស្សាហកម្មរួម Kaesong និង តំបន់ទេសចរណ៍ភ្នំ Kumgang។ កូរ៉េខាងជើងក៏ត្រៀមក្នុងការធ្វើសមយុទ្ធសារឡើងវិញតាមបណ្តោយព្រំដែនផងដែរ។ ការព្រមានបញ្ជូនទាហាន ទៅតំបន់ព្រំដែននេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ កូរ៉េខាងជើងសម្រេចបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅថ្ងៃទី១៦ ខែមិថុនា។ ក្នុងសេចក្តីថ្លែងការរបស់ខ្លួន អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានបន្ថែមទៀតថា ប៉ូលិសដែលធ្លាប់ឈរជើងនៅក្នុងតំបន់គ្មានកងទ័ព នឹងត្រូវបញ្ជូនទៅវិញ ហើយប៉ុស្តិ៍យោធាដែលត្រូវបានកម្ទេច នឹងត្រូវសាងសង់ឡើងវិញ។ លើសពីនោះ កងកាំភ្លើងធំ ដែលប្រចាំការនៅព្រំដែនសមុទ្រភាគខាងលិច ដែលជាកន្លែងដែលអ្នកភៀសខ្លួនបង្ហោះខិត្តប័ណ្ណជាញឹកញាប់ នឹងត្រូវបន្ថែមកម្លាំង ចំណែកឯការប្រុងប្រៀបប្រយុទ្ធ នឹងត្រូវបានដំឡើងជាការប្រយុទ្ធកម្រិតខ្ពស់។ សូមបញ្ជាក់ថា តំបន់គ្មានកងទ័ពនេះ មិនសំដៅដល់តំបន់គ្មានយោធាដែលខណ្ឌចែកឧបទ្វីបកូរ៉េឡើយ តែជាតំបន់ព្រំដែនដែលកូរ៉េទាំងផ្អាកធ្វើសមយុទ្ធ កម្ទេចប៉ុស្តិ៍យាម និងមិនឲ្យមានសកម្មភាពយោធាអ្វីឡើយ។ ក្រៅតែពីគម្រោងបញ្ជូនកងទ័ព កូរ៉េខាងជើងក៏ចាប់ផ្តើមឡើងវិញផងដែរនូវការចែកចាយខិត្តប័ណ្ណចូលប្រឆាំងកូរ៉េខាងត្បូង។ កងទ័ពកូរ៉េខាងជើង បានបន្ថែមថា ទីកន្លែងដែលអំណោយផលសម្រាប់បាចខិត្តបណ្ណនៅជួរមុខជាប់កូរ៉េខាងត្បូង នឹងត្រូវបើកឡើងវិញ ហើយកងទ័ពនឹងផ្ដល់ការធានាឲ្យប្រជាជនក្នុងការបាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូង។ ស្របពេលដែលភាពតានតឹងកើនឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅពីថ្ងៃទី១៥ ខែមិថុនា បានស្នើបញ្ជូនបេសកជនពិសេសពីររូបទកាន់ព្យុងយ៉ាងដើម្បីបន្ធូរស្ថានការណ៍។ ប៉ុន្តែបំណងនេះ ត្រូវបានច្រានចោលដោយលោកស្រីគីម យ៉ូចុង ប្អូនស្រីលោក គីម ជុនអ៊ុន។ លោកស្រី គីម ដែលកំពុងដឹកនាំការងារជាមួយកូរ៉េខាងត្បូង ចាត់ទុកជាសំណើនេះជារឿងមិនសមស្រប។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានស្រង់សម្ដីលោកស្រី គីម ថា៖ «លោក មូន ចូលចិត្តបញ្ជូនបេកជនពិសេស ដើម្បីគ្រប់គ្រងស្ថានការណ៍តានតឹង និងតែងលើកសំណើដ៏គួរឲ្យអស់សំណើចជាញឹកញយ ប៉ុន្តែលោកត្រូវដឹងថា ល្បិចនេះ មិនអាចប្រើការជាមួយកូរ៉េខាងជើងបានទៀតឡើយ»។ ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូងបានទទូចឲ្យកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨។ កិច្ចព្រមព្រៀងខាងលើនោះ តម្រូវឲ្យភាគីទាំងសងខាងបញ្ឈប់នូវរាល់សកម្មភាពអរិភាពទាំងឡាយ និងរុះរើសំណង់យោធាតាមបណ្តោយតំបន់គ្មានកងទ័ព៕
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែមិថុនានេះបានព្រមាន ថាខ្លួននឹងដាក់ពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូងដែលកន្លងធ្លាប់ជាតំបន់យោធាខ្លួន។ បន្ថែមពីនេះ កូរ៉េខាងជើងក៏បានទាត់ចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងការបញ្ជូនបេសកជនទៅជជែកបន្ធូរពីស្ថានការណ៍ផងដែរ។ 
ដើម្បីសុខភាពសូមបរិភោគបន្លែផ្លែឈើឱ្យបាន៥មុខក្នុងមួយថ្ងៃ និងកាត់បន្ថយការទទួលទានសាច់។ ដើម្បីអាកាសធាតុ និងសម្រេចកម្មវត្ថុទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី គេក៏ត្រូវកាត់បន្ថយការទទួលទានសាច់សត្វដែរ។ បើតាមការសិក្សារបស់បារាំង ចេញផ្សាយនៅថ្ងៃអង្គារទី២០កុម្ភៈ២០២៤នេះ បញ្ចុះការទទួលទានសាច់ឱ្យបាន៥០%នឹងជួយប្រទេសបារាំងឱ្យសម្រេចកម្មវត្ថុអាកាសធាតុបាន។ បណ្តាញសមាគមសកម្មដើម្បីអាកាសធាតុ ប្រមូលផ្តុំដោយសមាគមជាង៣០ និងសមាគមអាហារូបត្ថម្ភបារាំង ដែលប្រជុំទៅដោយបញ្ញាវន្ត អ្នកចេះដឹងខ្ពស់ៗ អ្នកជំនាញក្នុងវិស័យសាធារណៈនិងឯកជន បានដឹកនាំសិក្សាអំពីរបបអាហារ មិនប៉ះពាល់ដល់បរិស្ថាន។   លទ្ធផលបានបង្ហាញឱ្យឃើញថា គេអាចកាត់បន្ថយការទទួលទានសាច់សត្វ ៥០% ដោយបំពេញបានទាំងស្រុងនឹងសេចក្តីត្រូវការរបស់សរីរាង្គកាយផ្នែកអាហារូបត្ថម្ភ និងដោយគ្មានត្រូវការប្រើផលិតផលប៉ូវ ឬអ្វីបន្ថែមទេ។ បញ្ចុះការទទួលទានបរិមាណសាច់ពាក់កណ្តាល នេះ អាចនឹងជួយកាត់បន្ថយបរិមាណនៃការបញ្ចេញឧស្ម័នកាបូនរបស់ចំណីអាហារបានដល់២០ទៅ៥០% ទៅតាមប្រភេទនៃការផ្លាស់ប្តូររបបអាហារទៀត។ ពោលគឺតាមរយៈការ ការទទួលទានសាច់តិចជាងមុនពាក់កណ្តាល បារាំងនឹងអាចសម្រេចកម្មវត្ថុអាកាសធាតុដែលចង់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បញ្ចេញដោយវិស័យកសិកម្ម ឱ្យបាន៤៦%នៅឆ្នាំ២០៥០។ នេះបើតាមការលម្អិតរបស់ក្រុមអ្នកស្រាវជ្រាវដដែល។   របាយការណ៍សិក្សាបានរំលឹកថា បច្ចុប្បន្ននេះ ចំណីអាហារជាប្រភពបន្សល់ទុកនូវស្នាមកាបូនប្រមាណ២២% និង៦០%នៃឧស្ម័នកាបូនិកបំពុលបរិយាកាសនៅប្រទេសបារាំង បញ្ចេញដោយផលិតកម្មកសិកម្ម និងផលិតកម្មអាហារសម្រាប់បំពេញក្រពះរាល់ថ្ងៃ។ ការចិញ្ចឹមសត្វជាដើមហេតុនៃការបញ្ចេញឧស្ម័នបំពុលបរិយាកាសយ៉ាងខ្លាំងមួយនៃវិស័យកសិកម្ម។ នៅក្នុងអំឡុងពេលពីរទសវត្សរ៍ គឺពីឆ្នាំ១៩៩០ដល់ឆ្នាំ២០១២ ការបរិភោគសាច់សត្វនៅបារាំងបានថយចុះច្រើន តែចាប់ស្ទុះឡើងបន្តិចវិញតាំងពីជាង១០ឆ្នាំចុងក្រោយមកនេះ។ សព្វថ្ងៃ ប្រជាពលរដ្ឋបារាំងបរិភោគសាច់ច្រើនជាងមធ្យមភាគពិភពលោកដល់ទៅពីរដង។   ហេតុដូច្នេះហើយបានជាបណ្តាញសមាគមដើម្បីអាកាសធាតុនិងសមាគមអាហារូបត្ថម្ភបារាំង បានទទូចឱ្យរដ្ឋាភិបាលយល់អំពីភាពចាំបាច់ត្រូវបញ្ចូលបញ្ហាបរិស្ថានទៅក្នុងកម្មវិធីជាតិ នៅពេលចេញអនុសាសន៍ទាក់ទងនឹងរបបអាហារដើម្បីសុខភាព។ ក្នុងន័យនេះ ការសិក្សារបស់ក្រុមបញ្ញាវន្តបារាំង បានណែនាំឱ្យមនុស្សម្នាក់ៗ កុំទទួលទានសាច់ (សាច់ស្រស់ សាច់ប្រលាក់ សាច់កែច្នៃ សាច់ជ្រូកគោមាន់ទា) ហួសពី ៤៥០ក្រាម (បួនខាំកន្លះ) ក្នុងសប្តាហ៍។ បើតាមការសិក្សាដដែល របបអាហារដ៏ប្រពៃបំផុត គឺបង្កើនការទទួលទានបន្លែនិងផ្លែឈើ ពពួកបន្លែស្ងួតដូចជាសណ្តែកបាយ សណ្តែកសៀង... ពពួកផ្លែឈើមានសំបករឹង និងអាហារជាគ្រាប់ធញ្ញជាតិសម្រូប ហើយត្រូវបរិភោគស៊ុតនិងផលិតផលធ្វើពីទឹកដោះគោក្នុងបរិមាណតិចល្មម និងកាត់បន្ថយឱ្យបានច្រើនមែនទែន ការទទួលទានអាហារមាន ខ្លាញ់ជ្រុល ផ្អែម និងប្រៃខ្លាំង៕  
ដោយ៖ អៀង សុខម៉ិញ/RFI
    នៅក្នុងវេទិកាវេជ្ជសាស្ត្រដែលត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញ ក្រុមគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យចិននៃទីក្រុងសិនជិនបានបង្ហាញពិសោធន៍នៃការងារទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់គ្នាទៅវិញទៅមក។ នេះបើតាមប្រសាសន៍របស់លោក ហេង សុខគង់ ដែលជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានវត្តមាននៅក្នុងវេទិកានោះ។    អភិបាលរងក្រុងសិនជិន ប្រធានគណៈកម្មការកិច្ចការបរទេសនៃក្រុងសិនជិន ប្រធានមន្ទីរពេទ្យ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩នៃទីក្រុងសិនជិន សុទ្ធតែបានចូលរួមក្នុងនៅក្នុងសន្និសីទតាមប្រព័ន្ធអនឡាញនេះជាមួយភាគីកម្ពុជាដែលរួមមានអភិបាលរងរាជធានីលោក នួន ផារ័ត្ន ថ្នាក់ដឹកនាំនៃសម្ព័ន្ធគ្រូពេទ្យ និងក្រុមគ្រូពេទ្យដែលបានចូលរួមធ្វើការងារផ្ទាល់ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩។   លោក ហេង សុខគង់ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុង ចំណោមក្រុមគ្រូពេទ្យជិត២០០នាក់ដែលបានចូលរួមក្នុងសន្និសីទ មានគ្រូពេទ្យ៣៤នាក់ ដែលបានចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កកម្មករ។ ប្រធានសម្ព័ន្ធគ្រូពេទ្យបានបន្ថែមយ៉ាងដូច្នេះ៖«យើងបានជ្រើសរើសគ្រូពេទ្យ២រូប ឱ្យចែករំលែកពិសោធន៍ជាមួយក្រុមគ្រូពេទ្យចិន អំពីវិធីសាស្ត្រព្យាបាល និងការថែរក្សាអ្នកជំងឺនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែ ដោយគាត់បានចូលរួមព្យាបាលអ្នកជំងឺបានជាសះស្បើយ និងវិធានប្រតិបត្តធ្វើចត្តាឡីស័កលើកម្មករចំណាកស្រុក»។   បើតាមការបញ្ជាក់របស់លោក ហេង សុខគង់ ភាគីចិនបានកោតសរសើរកម្ពុជា អំពីវិធានការចត្តាឡីស័កកម្មករចំណាកស្រុក និងការត្រៀមរៀបចំក្រុមគ្រូពេទ្យដោយមានជួរទីមួយ និងទីពីរសម្រាប់ការងារព្យាបាលអ្នកជំងឺកូវីដ-១៩។  នៅក្នុងពិធីបើកវេទិកា លោក នួន ផារ័ត្ន បានថ្លែងទៅកាន់អ្នកចូលរួមទាំងពីរភាគីដោយបានកត់សម្គាល់ថា ក្នុងរយៈពេលដែលកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលនៃឆ្លងជំងឺកូវីដ-១៩នេះ កម្ពុជាបានរៀនសូត្រទទួលបានពិសោធន៍៣។ លោកអភិបាលរងរាជធានីបញ្ជាក់យ៉ាងដូច្នេះ៖«ទីមួយ គឺ ការដឹកនាំនយោបាយត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាជន ដែលអាចគ្រោះថ្នាក់ជាងជំងឺកូវីដ។ ពិសោធន៍ទីពីរ គឺការបង្ហាញឱ្យឃើញថា កម្ពុជាតូច តែមានបេះដូងធំ តាមរយៈការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតក្នុងផែកម្ពុជា ហើយកម្ពុជាព្យាបាលជនបរទេសដោយមិនរើសអើង និងមិនយកកម្រៃ និងទីបី គឺឱកាសដែលបង្ហាញ អំពីមិត្តភក្តិ ល្អជួយគ្នា ក្នុងគ្រាលំបាក។ ដំណាក់កាលកូវីដ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-កាន់តែរឹងមាំ»។   គួរបញ្ជាក់ថា វេទិកាវេជ្ជសាស្ត្រនេះ ត្រូវបានរៀបចំរួមគ្នាដោយសហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការកិច្ចការបរទេសនៃក្រុងសិនជិន និងមូលនិធិក្រុងសិនជិនសម្រាប់កិច្ចសហប្រតិបត្តការ និងការផ្លាស់ប្តូរអន្តរជាតិ ដោយមានការឧបត្ថម្ភពីសាកលវិទ្យាល័យអន្តរជាតិប៊ែលធី និងក្រុមហ៊ុន ហួវេ។ បើតាមការអះអាងរបស់លោក ហេង សុខគង់ ភាគីទីក្រុងសិនជិន ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញផងនោះ បានសន្យាបន្តកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកជាមួយក្រុមគ្រូពេទ្យកម្ពុជា នៅក្នុងការងារលុបបំបាត់ជំងឺកូវីដ-១៩ ពីប្រទេសចិន កម្ពុជា និងពិភពលោក៕        
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំវេទិកាវេជ្ជសាស្ត្រអនឡាញមួយស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងអ្នកជំនាញសុខាភិបាលនៃទីក្រុងសិនជិនប្រទេសចិននៅថ្ងៃទី២៦ខែមេសានេះ។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ «សម្ដេចពិជ័យសេនា»  ដល់លោក ទៀ បាញ់ ។ លោក ទៀ បាញ់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ យោងតាមព្រះរាជក្រឹត្យ ការផ្តល់គោរមងារជាសម្តេចពិជ័យសេនា ដល់លោក ទៀ បាញ់ គឺដោយសារព្រះមហាក្សត្រ ទ្រង់យល់ថា លោក ទៀ បាញ់ ជាមេដឹកនាំដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ។ ព្រះមហាក្សត្រ ទ្រង់យល់ទៀតថា លោក ទៀ បាញ់ បានជួយដឹកនាំប្រទេសកម្ពុជា និងបានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់  ដែលនាំឲ្យប្រទេសជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍ។ តាមរយៈព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រ ទ្រង់ចាត់ទុកលោក ទៀ បាញ់ ជាមេដឹកនាំ ដែលមានស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា៕
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលគោរមងារជា «សម្តេច ពិជ័យសេនា» ពីព្រះមហាក្សត្រ។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
Lao Prime Minister Thongloun Sisoulith this month signed a new decree on poverty graduation standards and development standards. The decree replaces the previous Prime Ministerial Decree issued in 2013, Local daily Vientiane Times reported Tuesday. The upgraded standards in the new decree were higher than the previous ones and attach great importance to having a secure life as the main criterion for graduation from poverty, the reported quoted head of Office of Lao National Leading Committee for Rural Development and Poverty Eradication, Kongkeo Vongpaseuth as saying. To stay above the poverty line, a person must have food that provides at least 2,100 kilocalories a day along with clothing and a permanent residential shelter. A person must also be able to afford his or her own healthcare when ill, and have access to basic education and other basic public services. The eight-page decree No. 348 defines six criteria that a family must meet, eight for a village, and nine for a district, in order to be declared poverty-free. Kongkeo admitted that the poverty rate in Laos, such as the number of poor families, might now increase slightly but said they might not be much change. Officials in charge of poverty reduction said the government now needed to work harder to realize Laos'goal to graduate from poverty in 2020. The Lao government has set a target to raise 4,833 families above the poverty line in 2018. If achieved, this would lower the number of poor families to 66,139, accounting for 5.67 percent of all families nationwide. The government will also strive to raise 220 villages above the poverty line, reducing the number to 1,291, accounting for 15.10 percent of the total. Another target for 2018 is to raise two more districts above the poverty line, lowering the number to 21, accounting for 14.18 percent of the total.
VIENTIANE: Lao government has elevated poverty lines, imposing higher standards that families, villages and districts must fulfil to rise above poverty.
  មួយរយៈចុងក្រោយនេះ ថៃបានរកឃើញចំនួនអ្នកផ្ទុកCOVID-19 ថ្មី ដែលធ្លាក់ចុះបន្តិចម្តងៗ។ ថៃមានអ្នកជំងឺថ្មីត្រឹមតែ ៩ករណីប៉ុណ្ណោះ នៅថ្ងៃទី២៧ ខែមេសា បើធៀបនឹងថ្ងៃទី២៦ ខែមេសា ដែលមានចំនួន ១៥ករណី។ តួលេខសរុបនៅប្រទេស គឺមានចំនួន ២៩៣១ករណី ចំណែកអ្នកស្លាប់ដោយសារ COVID-19 សរុបមាន ៥២ករណី។    បើទោះបីជា ថៃមានករណីឆ្លងនៅក្នុងប្រទេសតិចក៏ដោយ ប៉ុន្តែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានបន្ថែមរយៈពេលដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ១ខែទៀត បន្ថែមពីលើរយៈពេលចាស់ ដែលនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមេសា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។    បើតាមការបញ្ជាក់របស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin ច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន នឹងពន្យាររហូតដល់ដំណាច់ខែឧសភា។ ការបន្ថែមរយៈពេលដាក់ប្រទេសក្នុងភាពអាសន្ននេះ ធ្វើឡើង ដោយសារតែមានការព្រួយបារម្ភពីការវិលត្រលប់នៃកូរ៉ូណាវីរុស ខណៈពេលមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍ COVID-19 កំពុងតែញាប់ដៃជើងប្រយុទ្ធជាមួយជំងឺឆ្លងសកលមួយនេះ។    បើគ្មានការប្រែប្រួលអ្វីទេ បម្រាមគោចរនៅពេលយប់ ការហាមឃាត់ការជួបជុំគ្នា ការកំណត់ការធ្វើដំណើរឆ្លងខេត្ត និងវិធានការផ្សេងទៀត នៅតែបន្តអនុវត្តដដែល។ ពាក់ព័ន្ធនឹង ការបន្ថែមរយៈពេលដាក់ប្រទេសក្នុងភាពអាសន្ននេះ ក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់កិច្ចប្រជុំ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ថា ការពន្យារពេលបិទប្រទេសនេះ គឺធ្វើតាមការគាំទ្ររបស់ប្រជាជន តាមរយៈការស្ទង់មតិ។ ប៉ុន្តែក្រុមប្រឹក្សានេះ មិនបានលំអិតពីព័ត៌មានស្ទង់មតិរបស់ប្រជាជនតាមរប្រៀបណាឡើយ។    សូមបញ្ជាក់ថា បើទោះបីជាថៃមានករណីCOVID-19 សរុបជិត ៣ពាន់ករណីក៏ពិតមែន ប៉ុន្តែថៃក៏បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ បានចំនួនច្រើនផងដែរ ពោលគឺមានចំនួន រហូតដល់ទៅ ២៦០៩ករណីឯណោះ។ អ្នកជំងឺ កំពុងសម្រាកព្យាបាលនៅថៃមានចំនួនសរុប ២៧០ករណី៕ 
ថៃ បានប្រកាសពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេលមួយខែបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បើទោះបីករណីឆ្លងនៅក្នុងប្រទេស មានការធ្លាក់ចុះក៏ដោយ។ ការប្រកាសពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្ននេះ ធ្វើឡើងនាថ្ងៃទី២៧ ខែមេសា។
  បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ Southern University of Science and Technology មានជំនាញសិក្សាចំនួន១៥ សម្រាប់និស្សិតជ្រើសរើស ដូចជា Physics,Biology,Electrical and Electronic Engineering,Materals Science and Engineering,Environmental Science and Engineering,Computer Science and Engineering,Mathematics,Statistics and Data Science,Mechanics and Aerospace Engineering,Machinery and Energy Engineering,School of Microelectronics,Ocean Science and Engineering,Information System and Mangement Engineering,School of Design និង Evnvironmental Science and Engineering ។    ចំពោះការសិក្សានឹងចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២២ នៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយនិស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបានការរ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែពីភាគីចិន។ ចំណែកឯ ថ្លៃសំបុត្រយន្តហោះនិស្សិតត្រូវទទួលបន្ទុកដោយខ្លួនឯង។   សម្រាប់លក្ខខណ្ឌប្រឡងយកអាហារូបករណ៍នេះ បេក្ខជនទាំងអស់ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A,B ឬ C។ ក្រៅពីនេះ បេក្ខជនទាំង២ភេទ ត្រូវជានិស្សិតកំពុងសិក្សាតាមមហាវិទ្យាល័យ ដែលទទួលស្គាល់ដោយក្រសួង ឬស្ថាប័នរដ្ឋ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អ កាយសម្បទា និងសតិបញ្ញាល្អផងដែរ។ ចំពោះការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ហើយវិញ្ញាសាមាន គណិតវិទ្យា និងភាសាអង់គ្លេស។   ចំពោះនិស្សិតដែលមានចំណាប់អារម្មណ៍ អាចស្នើសុំដាក់ពាក្យប្រឡង ដោយភ្ជាប់មកជាមួយឯកសារមួយចំនួនដូចជា បង្កាន់ដៃទទួលពាក្យប្រឡង ពាក្យសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេប ១ច្បាប់ រូបថត៤គុណ៦ ៤សន្លឹក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា។ អាហារូបករណ៍នេះ ទទួលពាក្យស្នើសុំដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ៕  
ភ្នំពេញ៖ ចិន ផ្ដល់អាហារូបករណ៍១០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យ Southern University of Science and Technology នៃសាធារណៈរដ្ឋប្រជាមានិតចិន។
  ក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពប៉ាគីស្ថានបានលើកឡើងថា ក្រុមអ្នកគង្វាលមួយក្រុមនៅ ក្នុងទីក្រុង Sattwal តាមបន្ទាត់ត្រួតពិនិត្យ (LoC) ដែលជាព្រំដែនផ្លូវការរវាងប្រទេសទាំង ពីរត្រូវបានវាយប្រហារដោយទាហានឥណ្ឌា។ ក្រោយមកប៉ាគីស្ថានព្រមានថា ខ្លួនរក្សាសិទ្ធិ ក្នុងការវាយប្រហារត្រឡប់ទៅវិញ។   «កងទ័ពឥណ្ឌានៅក្នុងការបង្ហាញពីវិធីសាស្រ្តអមនុស្សធម៌ដូចរាល់ដងរបស់ខ្លួនឆ្ពោះទៅកាន់ តំបន់កាស្មៀរ (ដែលមានប្រជាជន) ស្លូតត្រង់ បានបើកការបាញ់ប្រហារដោយមិនរើសអើង ទៅលើក្រុមអ្នកគង្វាលនៅក្នុងក្រុង Sattwal»។ សេចក្ដីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់ បែបនេះផងដែរ។   មកទល់ពេលនេះ កងទ័ពឥណ្ឌាមិនបានឆ្លើយតបថាយ៉ាងណាឡើយ។   គួររំលឹកថា កាលពីឆ្នាំ ២០២១ ភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ដ៏កម្រមួយចំពោះបទឈប់បាញ់នៅតាមព្រំដែនដែលមានជម្លោះ។ ទាំងឥណ្ឌានិងប៉ាគីស្ថាន បានទាមទារយកទឹកដីដែលមានជម្លោះនេះ ប៉ុន្តែភាគីនីមួយៗបានគ្រប់គ្រងពាក់កណ្តាល នៃទឹកដីនោះ។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមចំនួនបីលើក ដោយពីរលើកលើតំបន់កាស្មៀរ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ ១៩៤៧៕  
កងទ័ពប៉ាគីស្ថានបានអះអាងកាលពីថ្ងៃទី២៤ ខែមិថុនាថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងឥណ្ឌានៅក្នុងតំបន់ជម្លោះហិម៉ាល័យនៃកាស្មៀរដែលជាការវាយប្រហារលើកដំបូងចាប់តាំងពីបទឈប់បាញ់នៅឆ្នាំ ២០២១ រវាងប្រទេសជិតខាងអាស៊ីខាងត្បូងដែល ប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។
អត្ថបទទាក់ទង   ក្រុមសិទ្ធិមនុស្ស ដាក់ពាក្យប្តឹងលោកស្រីស៊ូជី ទៅតុលាការអាហ្សង់ទីន ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា   មីយ៉ាន់ម៉ា កំពុងប្រឈមនឹងរឿងក្តីប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ «កិច្ចស៊ើបអង្កេតលើមីយ៉ាន់ម៉ា ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺមិនគោរពទៅតាមច្បាប់អន្តរជាតិ»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា Zaw Htay នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៥ ខែវិច្ឆិកា។ ការច្រានចោលរបស់រដ្ឋាភិបាលបែបនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីតុលាការឧក្រិដ្ឋកម្មមួយនេះ បានយល់ព្រមបើកការស៊ើបអង្កេតពេញលេញមួយជុំវិញ ការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីសំណាក់មីយ៉ាន់ម៉ា។    ជាការឆ្លើយតបទៅនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោកZaw Htay បាននិយាយបន្ថែមទៀតថា បើសិនជាត្រូវការ មីយ៉ាន់ម៉ា ក៏មានគណៈកម្មាធិការផ្ទាល់ខ្លួន ដែលអាចបើកការស៊ើបអង្កេតរាល់ការរំលោភបំពានទាំងឡាយ និងហ៊ានធានាថាមានការទទួលខុសត្រូវ។ ក្នុងន័យនេះ អ្នកនាំពាក្យចង់បញ្ជាក់ថា មីយ៉ាន់ម៉ា និងរដ្ឋាភិបាល មិនមែនបដិសេធយុត្តាធិការរបស់តុលាការទេ ប៉ុន្តែទីក្រុងណៃពិដោ ក៏មិនបិទភ្នែកដែរ លើបញ្ហារ៉ូហ៊ីងយ៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។   ជាការពិត នៅថ្ងៃទី១៤ ខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានបញ្ជាឲ្យ ព្រះរាជអាជ្ញា ដំណើរការនីតិវិធីស៊ើបអង្កេតមួយលើមីយ៉ាន់ម៉ា ពីការចោទប្រកាន់ការប្រព្រឹត្តបទឧក្រិដ្ឋលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ការបញ្ជានេះ គឺធ្វើឡើងក្រោមយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។    ទាក់ទិនទៅនឹងបញ្ហានេះ មីយ៉ាន់ម៉ា មិនមែនជាប្រទេសហត្ថលេខីនៃតុលាការICCឡើយ ប៉ុន្តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិមួយនេះ បានប្រកាសថា ខ្លួនមានយុត្តាធិការពេញលេញលើសំណុំរឿងរ៉ូហ៊ីងយ៉ា។ តាមរយៈការសំអាងហេតុ តុលាការបានលើកឡើងថា ដោយសារបង់ក្លាដែសជាប្រទេសហត្ថលេខី ហើយជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើន បានភៀសខ្លួនទៅបង់ក្លាដែស។ ដូច្នេះតុលាការឧក្រិដ្ឋកម្ម មានសមត្ថកិច្ចលើបញ្ហានេះ។    សូមបញ្ជាក់ថា មិនដល់មួយសប្តាហ៍ទេ ទីក្រុងណៃពិដោ បានទទួលរងសម្ពាធពីសហគមន៍អន្តរជាតិចំនួន៣ ពាក់ព័ន្ធទៅនឹងវិបត្តិរ៉ូហ៊ីងយ៉ា។ ក្នុងនោះមានដូចជា ការដាក់ពាក្យបណ្តឹងរបស់ប្រទេសហ្គំប៊ី ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុមសិទ្ធិមនុស្សដាក់ពាក្យប្តឹងលោកស្រីអ៊ុងសាន ស៊ូជី និងក្រុមយោធា និងចុងក្រោយគឺ តុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញសេចក្តីសម្រេច ឲ្យបើកការស៊ើបអង្កេតពេញលេញទៅក្នុងសំណុំរឿងរ៉ូហ៊ីងយ៉ា។     
មីយ៉ាន់ម៉ា នៅថ្ងៃទី១៥ ខែវិច្ឆិកា បានទាត់ចោល ការស៊ើបអង្កេតពេញលេញមួយ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬICC លើបញ្ហាវិបត្តិរ៉ូហ៊ីងយ៉ា ដោយសំអាងថា យុត្តាធិការរបស់តុលាការអន្តរជាតិមួយនេះ មិនគោរពទៅតាមច្បាប់អន្តរជាតិ។ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ទេ មីយ៉ាន់ម៉ាបានរងសម្ពាធច្បាប់ពីសហគមន៍អន្តរជាតិរហូតទៅដល់ ៣ករណី ទាក់ទិនទៅនឹងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។
  ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៤៣៥រូបសម្រាប់នីតិកាលថ្មី   នៅថ្ងៃទី០៣ វិច្ឆិកា ពលរដ្ឋអាមេរិកក៏នឹងត្រូវបោះឆ្នោតជ្រើរើសតំណាងរាស្ត្រចំនួន៤៣៥នាក់ ពីរដ្ឋចំនួន៥០ សម្រាប់នីតិកាលទី១១៧នៃសភាតំណាងអាមេរិក។ សភាតំណាងអាមេរិក មានសមាជិកចំនួន៤៣៥រូប ក្នុងន័យនេះបក្សសាធារណៈរដ្ឋ ឬប្រជាធិបតេយ្យ ចាំបាច់ត្រូវមានតំណាងរាស្ត្ររបស់ខ្លួនចាប់ពី ២១៨នាក់ឡើងទៅ។   បច្ចុប្បន្ន សភាតំណាងអាមេរិកគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ដោយបក្សនេះឈ្នះការបោះឆ្នោតសភានីតិកាលទី១១៦ នាឆ្នាំ២០១៨ កាន់កាប់អាសនៈចំនួន២៣៥ រីឯបក្សសាធារណរដ្ឋទទួលបានត្រឹមតែ១៩៩អាសនៈប៉ុណ្ណោះ។ តំណាងរាស្ត្រនៃសភាតំណាងអាមេរិក មានអាណត្តិចំនួន២ឆ្នាំ។   ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា៣៥រូប   ផ្ទុយពីសភាតំណាង ព្រឹទ្ធសភាអាមេរិក នឹងបោះឆ្នោតរើសសមាជិកថ្មីចំនួនតែ១ភាគ៣នៃសមាជិកសរុបដែលមាន ចំនួន១០០រូប ប៉ុណ្ណោះ។ ក្នុងន័យនេះមានសមាជិកព្រឹទ្ធសភាចំនួន៣៣រូបត្រូវអស់អាណត្តិ ប៉ុន្តែសម្រាប់ឆ្នាំ២០២០ មានអាសនៈ២ទៀតដែលជាការបោះឆ្នោតពិសេស ដ្បិតអីសមាជិកព្រឹទ្ធសភាម្នាក់ទទួលអនិច្ចកម្ម និងមួយរូបទៀតចូលនិវត្តទាំងមិនទាន់អស់អាណត្តិ។សរុបទាំងអស់ វាមានអាសនៈចំនួន៣៥ដែលត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។   ចាប់តាំងតែពីឆ្នាំ២០១០មកម្ល៉េះ បក្សសាធារណៈរដ្ឋគ្រប់គ្រងព្រឹទ្ធសភា។ ការបោះឆ្នោតព្រឹទ្ធសភាក្នុងឆ្នាំ២០១៨ បក្សសាធារណៈរដ្ឋទទួលបាន៥៣អាសនៈ រីឯបក្សប្រជាធិបតេយ្យទទួលបានត្រឹមតែ៤៧អាសនៈប៉ុណ្ណោះ។ ការបោះឆ្នោតលើកនេះបក្សសាធារណៈរដ្ឋមានអាសនៈត្រូវបោះឆ្នោតជាថ្មីចំនួន២៣ ខណៈបក្សប្រជាធិបតេយ្យមានត្រឹមតែ១២ប៉ុណ្ណោះ។សមាជិកព្រឹទ្ធសភាអាមេរិក មានអាណត្តិចំនួន៦ឆ្នាំ។   ហេតុអ្វីសភាតំណាង និងព្រឹទ្ធសភាសំខាន់សម្រាប់ប្រធានាធិបតី?   សម្រាប់ប្រធានាធិបតីរូបណាក៏ដោយ ការណ៍ដែលបក្សរបស់ខ្លួនអាចគ្រប់គ្រងសភាទាំង២ថ្នាក់ ឬយ៉ាងហោចណាស់១ មានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយ និងរុញសំណើច្បាប់បានងាយស្រួល។ ជាក់ស្តែង លើសេចក្តីព្រាងច្បាប់ស្តីពីថវិកាប្រចាំឆ្នាំ ត្រូវឆ្លងកាត់ និងទទួលការអនុម័តពីសភាតំណាងសិន មុននឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា។   ក្នុងឆ្នាំ២០១៨ ក្រោយពេលបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាតំណាង រដ្ឋបាលលោកប្រធានាធិបតី ត្រាំ ពុំអាចរុញសេចក្តីព្រាងច្បាប់ស្តីពីថវិកាបានឡើយ ដោយហេតុតែគ្មានសម្លេងគ្រប់គ្រាន់ ដែលបណ្តាលឲ្យរដ្ឋាភិបាលសហព័ន្ធមិនអាចបើកប្រាក់ចំណាយជាច្រើនខែ។រៀងដដែលនេះ ក៏កើតឡើងផងដែរក្នុងឆ្នាំ២០១៩ដែរ។   ចំពោះព្រឹទ្ធសភាវិញ តួនាទីដែលសំខាន់ខ្លះរួមមានការអនុម័តច្បាប់ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទៅលើបេក្ខភាពចៅក្រម ឧត្តមសេនីយ៍ រដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលសហព័ន្ធជាន់ខ្ពស់ ដែលស្នើដោយប្រធានាធិបតី។ បើបក្សរបស់ប្រធានាធិបតីមិនមានសម្លេងភាគច្រើនទេ នោះរដ្ឋបាលរបស់ប្រធានាធិបតីរូបនេះពិបាក និងអនុម័តច្បាប់ និងតែងតាំងមន្ត្រី។  ទាំងនេះជាឧទាហរណ៍មួយ ក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បក្សសាធារណរដ្ឋគ្រប់គ្រងព្រឹទ្ធសភា ជាហេតុនាំឲ្យមានការរារាំង និងពន្យារសំណើតែងតាំងបេក្ខភាព ចៅក្រមតុលាការកំពូល និងចៅក្រមសាលាឧទ្ធរណ៍ ដែលស្នើដោយលោក អូបាម៉ា៕
ការបោះឆ្នោតនៅថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២០នេះត្រូវបានអ្នកតាមដាននយោបាយអាមេរិក ក៏ដូចជាសារព័ត៌មានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើបេក្ខជនប្រធានាធិបតីចូ បៃឌិន និងលោកប្រធានាធិបតីដូណាល់ ត្រាំ។ ប៉ុន្តែថ្ងៃដដែលនោះ ពលរដ្ឋអាមេរិកក៏នឹងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធិសភា និងសមាជិកសភាតំណាងរាស្ត្រថ្មីដែរ។
    ស្ពៃស្ពីណាច     ពោតបារាំង     សណ្តែកសៀង     សណ្តែកសរ     ត្រីមួយចំនួនដូចជា ត្រីសាឌីន ត្រីសាលម៉ុងជាដើម     អាហារដែលសម្បូរជាតិកាលស្យូមទៀតដូចជា ទឹកក្រូចច្របាច់មួយចំនួន និងស្រូវអូដ អាហារដែលផ្តល់វីតាមីន D មានដូចជា៖     ត្រីសម្បូរខ្លាញ់ដូចជា ត្រីធូណា និងសាលម៉ុង     អាហារមានវីតាមីន D ដែរមានដូចជា ផលិតផលធ្វើពីទឹកដោះគោមួយចំនួន ទឹកក្រូចច្របាច់ សណ្តែកសៀង ជាដើម     ថ្លើមសត្វ     ហ្វ្រូម៉ាត     ស៊ុតផ្នែកកណ្តាល ដើម្បីទទួលបានវីតាមីន D ពីចំណីអាហារ ត្រីគឺជាជម្រើសដ៏ល្អណាស់។ តើអ្នកត្រូវការវីតាមីន D ច្រើនប៉ុណ្ណាទៅ? ខាងក្រោមនេះគឺជាចំនួនជាតិកាលស្យូម និងវីតាមីន D ដែលអ្នកត្រូវការរាល់ថ្ងៃ ដែលរឿងនេះគឺផ្អែកទៅលើ Institute of Medicine។ កាលស្យូម៖     ក្មេងអាយុ ១ទៅ៣ឆ្នាំ ត្រូវការ ៧០០មីលីក្រាម     ក្មេងអាយុ ៤ទៅ៨ឆ្នាំ ត្រូវការ ១០០០មីលីក្រាម     ក្មេងអាយុ ៩ ទៅ១៨ឆ្នាំ ត្រូវការ ១៣០០មីលីក្រាម     មនុស្សពេញវ័យ ១៩ ទៅ៥០ឆ្នាំ ត្រូវការ ១០០០មីលីក្រាម     ស្ត្រី ៥១ ទៅ៧០ឆ្នាំ ត្រូវការ ១២០០មីលីក្រាម     បុរស ៥១ ទៅ៧០ ត្រូវការ ១០០០មីលីក្រាម     ស្ត្រី និងបុរស ចាប់ពី ៧១ឆ្នាំឡើងទៅ ត្រូវការ ១២០០មីលីក្រាម វីតាមីន D     អាយុ ១ ទៅ៧០ឆ្នាំ ត្រូវការ ៦០០ IU     អាយុ ៧១ឆ្នាំឡើងទៅ ត្រូវការ ៨០០ IU គ្រូពេទ្យអ្នកប្រហែលជាណែនាំឲ្យញ៉ាំជាតិកាលស្យូម និងវីតាមីន D កាន់តែច្រើនបើសិនជា អ្នកមិនទទួលបានជីវជាតិទាំងនេះគ្រប់គ្រាន់ ឬប្រឈមខ្ពស់នឹងជំងឺពុកឆ្អឹង៕ ត្រួតពិនិត្យដោយ www.health.com.kh
រាងកាយរបស់មនុស្សយើងត្រូវការជាតិកាលស្យូម និងវីតាមីន D។ តើអ្នកកំពុងតែទទួលបានជីវជាតិមួយនេះគ្រប់គ្រាន់ដែរទេ? មនុស្សភាគច្រើនគឺមិនទទួលបានគ្រប់ឡើយ។ មធ្យោបាយច្រើនណាស់ក្នុងការទទួលបានជាតិកាលស្យូមកាន់តែច្រើននោះគឺពីរបបអាហារ។ អ្នកប្រហែលជាធ្លាប់ដឹងរួចថាហើយថា ផលិតផលធ្វើពីទឹកដោះគោដូចជា ទឹកដោះគោ ហ្វ្រូម៉ាត និងយ៉ាអួ សុទ្ធតែផ្តល់ជាតិកាលស្យូមបានទាំងអស់។ អាហារផ្សេងៗដែលមានជាតិកាលស្យូមខ្ពស់មានដូចជា៖
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយខ្វះអ័រម៉ូនរីករាយ ៖ ១. កើនទម្ងន់ កង្វះនៃអ័រម៉ូន dopamine អាចបណ្ដាលឲ្យកើនទម្ងន់។ នោះក៏ព្រោះតែអ្នកបានទទួលទានជាតិផ្អែមនិងអាហារមិនល្អចំពោះសុខភាពផ្សេងទៀតច្រើនពេកកំឡុងពេលព្យាយាមរក្សាតុល្យភាពនៃអ័រម៉ូន dopamine ក្នុងរាងកាយ។ អាហារផ្អែមៗងាយនឹងធ្វើឲ្យអ្នកញៀនទទួលទានមិនឈប់។ ២. ឈឺសាច់ដុំរ៉ាំរ៉ៃ នោះក៏ព្រោះតែអ័រម៉ូនសេរ៉ូតូនីន Serotonin មានឥទ្ធិពលទៅលើសកម្មភាពសាច់ដុំ ដូច្នេះហើយទើបនៅពេលអ័រម៉ូននេះធ្លាក់ចុះទាបវាអាចនឹងបង្កបញ្ហាឈឺចាប់រ៉ាំរ៉ៃ។ ៣. ឈឺសុដន់ កង្វះនៃអ័រម៉ូនមួយផ្សេងទៀតដែលជះឥទ្ធិពលលើអារម្មណ៍នោះ គឺអ័រម៉ូន estrogen។ ស្ត្រីដែលមានផ្ទុកកម្រិតនៃអ័រម៉ូន estrogen ទាប គឺងាយនឹងជួបប្រទះអាការៈឈឺសុដន់។ វាច្រើនកើតឡើងកំឡុងពេលមករដូវ។ ៤. គេងមិនលក់ ការគេងមិនលក់ គឺជាអាការៈទូទៅបំផុតមួយនៃបញ្ហាអ័រម៉ូន serotonin ធ្លាក់ចុះទាប។ ការគេងមិនលក់ធ្វើឲ្យអារម្មណ៍មានភាពប្រែប្រួលឆាប់រហ័ស។ អ្នកដែលប្រឈមមុខនឹងបញ្ហាស្ត្រេស ធ្លាក់ទឹកចិត្ត និងមានរបៀបរស់នៅមិនស្រួល គឺងាយកើតជំងឺគេងមិនលក់ណាស់។ ៥. ថប់អារម្មណ៍ ការដែលចង់នៅស្ងៀមស្ងាត់មិនធ្វើអ្វីទាំងអស់ គឺទម្រង់ទូទៅមួយប្រភេទនៃបញ្ហាស្ត្រេស ឬការថយចុះខ្លាំងនូវអ័រម៉ូនរីករាយសេរ៉ូតូនីន។ ធ្លាប់ដឹងទេថាអ្នកកំពុងប្រឈមមុខនឹងបញ្ហាស្ត្រេស ឬតានតឹងខ្លាំងហើយ ប្រសិនបើអ្នកមិនចង់ចេញដើរទៅណាសោះ សូម្បីតែការសន្ធឹងពត់ពែនខ្លួនបន្តិចបន្តួចក៏មិនធ្វើ ក្រៅពីអង្គុយសញ្ជឹងគិតម្នាក់ឯង? ប្រសិនបើការថប់អារម្មណ៍ គឺកើតមានជាប្រចាំ ហើយអ្នកមិនអាចសូម្បីតែតាំងអារម្មណ៍អានសៀវភៅនោះវាដល់ពេលដែលអ្នកគួរចាប់ផ្ដើមរកមូលហេតុពិតប្រាកដែលធ្វើឲ្យអ្នកក្លាយជាបែបនេះ។ ជួនកាលសត្រូវដ៏ធំបំផុត គឺចិត្ត ឬការគិតរបស់អ្នក។ វាដល់ពេលដែលអ្នកគួរប្រញាប់ដោះស្រាយបញ្ហាថប់អារម្មណ៍ និងភាពភ័យខ្លាចផ្សេងៗ ឬការខ្វាយខ្វល់ពេកហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
ភាពរីករាយមិនមែនគ្រាន់តែជាអារម្មណ៍មួយឡើយ ប៉ុន្តែវាក៏ជាប់ទាក់ទងទៅនឹងដំណើរការនៃធាតុគីមីក្នុងរាងកាយផងដែរ។ ជាពិសេសនោះ គឺពាក់ព័ន្ធជាមួយអ័រម៉ូនដែលជួយឲ្យពួកយើងមានអារម្មណ៍រីករាយ និងដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងភាពប្រែប្រួលនៃអារម្មណ៍ ព្រមទាំងសមត្ថភាពដើម្បីមានអារម្មណ៍ល្អប្រសើរ។ កង្វះនៃអ័រម៉ូនមួយចំនួនក្នុងរាងកាយអាចបណ្ដាលឲ្យមានអារម្មណ៍មិនសប្បាយចិត្ត និងសូម្បីតែបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តគួរឲ្យព្រួយបារម្ភ។
  គួរបញ្ជាក់ថា ស្មាតហ្វូនធន់តូចមួយនេះ នឹងដាក់លក់ជូនអតិថិជនទាំងអស់នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ 95 ដុល្លារប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន ដែលមានតម្លៃខ្ទង់ប៉ុណ្ណេះ តែបើនិយាយពីសមត្ថភាព និងចំណុចពិសេសវិញ គឺពិតជាមិនធម្មតានោះទេ។ ចង់ដឹងថា តើ Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា៖    - ទំហំអេក្រង់៖        5 អ៊ីញ  - កម្រិតបង្ហាញរូបភាព៖    qHD TFT - ប្រព័ន្ធប្រតិបត្តិការ៖    Android Joshua (Octa 1.6 GHz) - កាមេរ៉ាមុខ និងក្រោយ៖  5MP (F2.2) - អង្គចងចាំ (រ៉េម)៖    1GB - អង្គផ្ទុក (រ៉ូម)៖    8GB  - រូបរាង៖      ស្រោបដោយប្លាស្ទិករលោង - ថាមពល៖      2,600 mAh - ជម្រើស 3 ពណ៌៖    ពណ៌ក្រហម ពណ៌ខៀវ និងពណ៌ខ្មៅ   តែចំណុចខ្លាំងមួយទៀត ដែលធ្វើឱ្យ Samsung Galaxy A2 Core អាចទាក់ចិត្តអតិថិជនបាននោះគឺអ្នកប្រើប្រាស់ អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួល ដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយ។ ជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងមករួចជាស្រេចតែម្តង ដើម្បីជួយសន្សំសំចៃ ការប្រើប្រាស់អង្គផ្ទុក និងអង្គចងចាំ។ ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូន ដែលមានតម្លៃត្រឹមតែប៉ុណ្ណេះ បើធៀបនឹងស្មាតហ្វូនក្រុមហ៊ុនដទៃទៀត ខ្ញុំសូមណែនាំឱ្យជ្រើសរើស Samsung Galaxy A2 Core! បានទាំងប្រេន បានទាំងគុណភាព។   សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩៖ ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែមិនភ្លេចអាវុធធុនកណ្តាល និងធុនតូចរបស់ខ្លួនដែរ។ ក្រុមហ៊ុន សាមសុង នៅតែព្យាយាមធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។ ដូច្នេះហើយ នៅថ្ងៃនេះក្រុមហ៊ុន បានដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និងគួរឱ្យទាក់ទាញមួយម៉ូឌែលទៀតដែលមានឈ្មោះថា Samsung Galaxy A2 Core។
ស្មាតហ្វូនស៊េរីថ្មី Vivo Nex 3 នេះ នឹងមានការពង្រឹងទៅលើប្រព័ន្ធថតរូបសម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ (64MP Main, 13MP Telephoto, 13MP Ultra-Wide)។ សម្រាប់សេនស័រកាមេរ៉ានេះអាចធ្វើការថតរូបភាពច្បាស់នៅក្នុងកម្រិតខ្ពស់ និងសេនស័រដែលមានទំហំ 1/1.171-inches  បើធៀបជាមួយនឹងសេនស័រស្តង់ដារដែលមានទំហំ 1/2.55-inch Sensor។ អ្នកអាចមើលឃើញនូវភិចសែល 0.8 micron pixels នៅលើកាមេរ៉ាទំហំ 48MP ផងដែរ។ ស្មាតហ្វូន Vivo Nex 3 នេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាខាងមុខផុសឡើង ហើយយើងក៏ឃើញនូវការឌីហ្សាញដូចគ្នាផងដែរ សម្រាប់ពេលនេះជាមួយនឹងកាមេរ៉ាខាងមុខទំហំ 16MP sensor និងភ្លើង LED Flash ផងដែរ។ ក្រុមហ៊ុន vivo បាននិយាយថា កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺពិតជាមានសមត្ថភាពខ្ពស់ ដោយអាចធ្វើការថតរូបភាពបានយ៉ាងល្អជាងម៉ូដែលមុនៗ ហើយជាមួយនឹងការប្រើប្រាស់នូវកាមេរ៉ាផុស បានធ្វើឱ្យការឌីហ្សាញអេក្រង់ស្មាតហ្វូននេះ គឺមានសភាពពេញលេញទំហំធំដល់ទៅ 6.89-inch curved OLED (2256x1080 ដែលមានទំហំ 99.6% បើធៀបនឹងតួខ្លួន។ ក្រុមហ៊ុន vivo បានបញ្ជាក់ថា អេក្រង់ដ៏ពិសេសនេះ គឺមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់សម្រាប់ទទួលនូវសាររំលឹកអ្នកប្រើប្រាស់ថែមទៀតផង។ ជាមួយនឹងការរចនាអេក្រង់ទឹកធ្លាក់របស់ស្មាតហ្វូននេះ បានបង្ហាញថា ប៊ូតុងដែលនៅចំហៀងជាច្រើន គឺពិបាកនៅក្នុងការបំពាក់ទៅលើស្មាតហ្វូននេះ ដូចនេះ  ក្រុមហ៊ុន vivo ត្រូវធ្វើការច្នៃប្រឌិតទៅលើប៊ូតុងនេះ ដូចគ្នាទៅនឹងស្មាតហ្វូន vivo Apex ផងដែរ។ ក្រុមហ៊ុន vivo អាចនឹងប្រើប្រាស់នូវប៊ូតុងតូចមួយនៅស្ថិតផ្នែកខាងលើរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo នេះ គឺមានរ៉េមទំហំ 8GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយនិងមានថាមពលថ្មកម្លាំង 4,500mAhនិងបច្ចេកវិទ្យា 22W Super FlashCharge ថែមទៀតផង៕ (អត្ថបទពាណិជ្ជកម្ម)
នៅថ្ងៃនេះ ក្រុមហ៊ុន vivo នៅប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មី vivo Nex 3 នៅក្នុងប្រទេសកម្ពុជាហើយ ជាមួយនឹងតម្លៃ 899 ដុល្លារ។ vivo Nex Series ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គឺជាស្មាតហ្វូន ដែលមានភាពច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន vivo បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo Nex S ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលបង្ហាញវត្តមានកាលពីឆ្នាំមុននេះ។ ពេលនេះ ក្រុមហ៊ុន បានបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Vivo Nex 3 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើន ដែលស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វាផងដែរ។ សម្រាប់ម៉ូឌែលជំនាន់ថ្មីចុងក្រោយ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 Plus។
ម្ចាស់ផ្ទះ Southampton បានបើកការនាំមុខ Man Utd មុននៅវគ្គទីមួយក្នុងលទ្ធផល ២-០ ដែលសម្រេចទីបានដោយ Jan Bednarek នៅនាទី១៦ និងប្រធានក្រុម James Ward-Prowse នៅនាទី៣៣ ដោយការស៊ុត free-kick ដ៏ល្អ។   ចូលដល់វគ្គទី២ ភ្លាម លោក Ole Gunnar Solskjaer បានប្តូរសមាសភាពកីឡាករពីររូបដែលរួមមានអ្នកចាំទី David De Gea ដោយសាររបួសជំនួសដោយ Dean Henderson និងខ្សែប្រយុទ្ធចំណូលថ្មី Cavani ជំនួស Mason Greenwood។   ខណៈការប្រកួតដំណើរការបាន១៤នាទី Bruno Fernandes បានរកគ្រាប់បាល់ដំបូងឲ្យក្រុមបិសាចក្រហមតាមរយៈការបញ្ជូនយ៉ាងល្អពី Cavani ។ គ្រាប់បាល់តាមស្មើបានកើតឡើងនៅនាទី៧៤ ដោយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយដោយការតែតបាល់បញ្ចូលទី។ ក្រោយរកបានគ្រាប់បាល់តាមស្មើ Man Utd បានបន្តវាយសម្រុកខ្លាំងឡើងរហូតទទួលបានសម្រេច តាមរយៈទេពកោសល្យតែតបញ្ចូលដ៏អស្ចារ្យរបស់ Cavani នៅនាទី៩០+៣ ពីការបញ្ជូនរបស់ Marcus Rashford។   លទ្ធផលឈ្នះ ៣-២ នេះ បាននាំក្រុមលោក Solskjaer ឡើងទៅកាន់ចំណាត់ថ្នាក់ទី៨ នៃតារាង Premier League ដោយរកបាន១៦ពិន្ទុ ពីការប្រកួត៩លើក។ Southampton បើទោះបរាជ័យជំនួបនេះ តែក្រុមកំពុងឡើងជើងរដូវកាល ២០២០-២១ នៅរក្សាចំណាត់ថ្នាក់ទី៥របស់ខ្លួនដោយរកបាន១៧ពិន្ទុ ក្នុង១០ប្រកួត។   Arsenal នៅតែធ្វើមិនបានល្អនៅឡើយ ក្រោយបន្តចាញ់ Wolverhampton Wanderers ២-១ ក្នុងផ្ទះខ្លួនឯង។ ឆ្លងកាត់ការប្រកួត១០លើក ក្រុមកាំភ្លើងធំចាញ់៥ដង ស្មើ១ និងឈ្នះ៤ រកបាន១៣ពិន្ទុ ស្ថិតនៅលេខរៀងទី១៤។   Tottenham Hotspur នៅតែរក្សាកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នដដែល បន្ទាប់ពីស្មើ Chelsea ០-០។ ក្រុមមាន់ខ្នាយមាស ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho រកបាន២១ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ Liverpool។    ក្រុមហង្សក្រហម ដែលជាក្រុមការពារជើងឯកបានប្រកួតស្មើ ១-១ ជាមួយ Brighton & Hove Albion ក្នុងជំនួបសប្តាហ៍ទី១០ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា។ Chelsea នៅចំណាត់ថ្នាក់ទី៣ មាន១៩ពិន្ទុ តាមពីក្រោយដោយ Leicester City ដែលរកបាន១៨ពិន្ទុ តែនៅសល់មួយប្រកួតក្នុងដៃ។ Manchester City រម្កិលខ្លួនទៅកាន់លេខ១០ មាន១៥ពិន្ទុ ក្រោយឈ្នះ Burnley ៥-០ ក្នុងការប្រកួតលើកទី៩ របស់ពួកគេ។   Burnley, Fulham និង Sheffield United នៅបាតតារាងដោយរកបាន ៥ពិន្ទុ, ៤ពិន្ទុ និង១ពិន្ទុប៉ុណ្ណោះ៕
ខ្សែប្រយុទ្ធ Edinson Cavani ដែលទើបប្តូរចូលនៅតង់ទី២ បានក្លាយជាវីរបុរសបន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងដើម្បីជួយ Manchester united វាយបកយឈ្នះ Southampton ៣-២ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា។
  លោក Kyaw Moe Tun អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកការទូតនានា នៅពេលលោកនិយាយប្រឆាំងរដ្ឋប្រហារក្នុងប្រទេសរបស់លោក។ អំឡុងសុន្ទរកថាទៅកាន់មហាសន្និបាត UN នៅថ្ងៃទី២៦ ខែកុម្ភៈ លោក Kyaw Moe Tun បញ្ជាក់ថា លោកតំណាងឱ្យរដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ពីអំណាចដោយក្រុមយោធា។   «យើងត្រូវការវិធានការខ្លាំងបំផុតពីសហគមន៍អន្តរជាតិដើម្បីបញ្ចប់រដ្ឋប្រហារយោធាឱ្យបានលឿន បញ្ចប់ការធ្វើទុក្ខបុកម្នេញប្រជាជនស្លូតត្រង់ ផ្ទេរអំណាចទៅប្រជាជន និងស្ដារឡើងវិញប្រជាធិបតេយ្យ។» នេះជាការលើកឡើងរបស់លោក Kyaw Moe Tun ។    ការថ្លែងប្រឆាំងរដ្ឋាភិបាលយោធាក្នុងស្រុករបស់អ្នកការទូតរូបនេះ ធ្វើឡើងក្រោយប្រេសិតអគ្គលេខាធិការ UN ប្រចាំមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានព្រមានពីហានិភ័យដែលកំពុងកើតឡើងនៅរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ។ លោកស្រី Schraner Burgener ជំរុញឱ្យសហគមន៍អន្តរជាតិមានជំហររួមក្នុងការគាំទ្រប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ពិសេសប្រទេសដែលមានឥទ្ធិពលតែម្ដង។   មីយ៉ាន់ម៉ា ធ្លាក់ក្នុងវិបត្តិតាំងពីថ្ងៃទី១ ខែកុម្ភៈមកពេលក្រុមយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលក្រោមហេតុផលភាពមិនប្រក្រតីក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំប្រទេសជាច្រើនទៀតត្រូវបានយោធាឃុំខ្លួន។ បាតុកម្មក៏ផ្ទុះឡើងទូទាំងប្រទេសប្រឆាំងរបបយោធា។ ការបង្រ្កាបពីសំណាក់កម្លាំងសន្តិសុខក៏មានមិនលស់ថ្ងៃ ឯបាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន ខ្លះរងរបួស និងមានអ្នកស្លាប់ផងដែរ។   បេសកជន UN ខាងលើ ព្រមានទៀតថា ប្រសិនរដ្ឋាភិបាលយោធាបន្តប្រើប្រាស់កម្លាំងមិនរើសមុខដាក់ក្រុមអ្នកតវ៉ា អ្វីដែលកើតឡើងនៅមីយ៉ាន់ម៉ានាពេលកន្លងមក នឹងកើតម្ដងទៀតមិនខាន។ លោកស្រី Schraner Burgener អះអាងថា ជារឿងសំខាន់ដែលអន្តរជាតិមិនត្រូវទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាឡើយ ព្រោះលទ្ធផលការបោះឆ្នោតបង្ហាញច្បាស់ហើយពីជ័យជម្នះរបស់បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ៕  
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក Kyaw Moe Tun នៅថ្ងៃទី២៦ ខែកុម្ភៈ បានបរិហាររដ្ឋប្រហារដោយក្រុមយោធានៅក្នុងប្រទេសអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។ លោកស្នើអន្តរជាតិចាត់វិធានការឱ្យបានលឿនដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ។ ចំណែកប្រេសិតពិសេសរបស់ប្រមុខ UN ប្រចាំមីយ៉ាន់ម៉ា ក៏បានព្រមានប្រទេសនានាមិនត្រូវទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាដែរ។
  រាជរដ្ឋាភិបាល បានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសវិស័យនេះ នឹងចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។ ថ្ងៃទី១៩ ខែមេសា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានដឹកនាំកិច្ចប្រជុំនៃការរៀបចំ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។    សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបា នបញ្ជាក់ថា ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត គឺមានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manufacturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្ត ដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន។    ដោយឡែក ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិកវិញ គឺមានគោលបំណងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) និងផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ។  លើសពីនេះ គឺកម្ពុជា នឹងមានសមត្ថភាពផលិតគ្រឿងបង្គុំពាក់កណ្ដាលសម្រេច (Sub-assembled Products) និងផលិតផលសម្រេច (Fully Assembled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក។   ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវទាំង២នេះ  គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលមានតំណាងមកពីក្រសួង-ស្ថាប័នចំនួន៨ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមជំនួយបច្ចេកទេស នៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា BCG ដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១៕       
ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កំពុងរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា សម្រាប់ការផលិតផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។ ការរៀបចំផែនទីបង្ហាញផ្លូវនេះ គឺធ្វើឡើងបន្ទាប់ពីវិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជា នារយៈពេលចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវដំបូន្មានមួយចំនួនដែលអ្នកគួរតែធ្វើ៖   ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំ។ ចូរជ្រើសរើសថ្នាំចាក់ចៀសជាងប្រើស្ព្រាយបាញ់ច្រមុះ ចូរលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាក្នុងគ្រួសារចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ដើម្បីជួយការពារអ្នកដែលមានជំងឺហឺត ចូរឧស្សាហ៍លាងសម្អាតដៃជាញឹកញាប់ និងចៀសឲ្យឆ្ងាយពីអ្នកដែលមានជំងឺ។ មិនត្រូវញ៉ាំអាហារ ភេសជ្ជៈ ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរួមគ្នាឡើយ ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកចេញជារោគសញ្ញាជំងឺផ្តាសាយដូចជា ក្តៅខ្លួន ក្អក គ្រុនញ៉ាក់ ឈឺបំពង់ករ ឈឺក្បាល ឬអស់កម្លាំង៕   ត្រួតពិនិត្យដោយ www.health.com.kh  
អ្នកដែលមានជំងឺហឺត គឺប្រឈមខ្ពស់នឹងផលវបាកច្រើននៃជំងឺផ្តាសាយ។ ដូច្នេះ តើគួរតែធ្វើដូចម្តេចទៅ?
  ជាគ្រាប់ដូចថ្នាំ ជាម្សៅអាហារបន្ថែម ជាឡេលាបស្បែក កូឡាហ្សែនកំពុងពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ន។ កូឡាហ្សែនដែលគេប្រើសម្រាប់ព្យាបាលជំងឺពុកឆ្អឹងស្គាល់តាំងពីយូរ ត្រូវបានឧស្សាហកម្មអួតអាងអំពីប្រសិទ្ធភាពផ្នែកប្រយុទ្ធប្រឆាំងភាពចាស់ជីវជ្រួញរបស់ស្បែកទៀត។ តើកូឡាហ្សែនជាអ្វី ? កូឡាហ្សែនមានឥទ្ធិពលលើស្បែក និងភាពក្មេងរបស់មនុស្សយ៉ាងណា? ជួយឱ្យនៅក្មេងជាងវ័យ ជួយចិញ្ចឹមស្បែកឱ្យតឹងភ្លឺរលោងល្អ ឱ្យសក់មានសំរិល ឱ្យក្រចកដុះល្អ ... ទាំងនេះសុទ្ធសឹងជាពាក្យឃោសនាផ្សាយពាណិជ្ជកម្មអំពីគុណប្រយោជន៍នៃថ្នាំបំប៉នកូឡាហ្សែន ដែលមានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមអ៊ីនធ័រនែត។   ផលិតផលមានជាតិកូឡាហ្សែនកំពុងក្លាយជារបស់ពេញនិយមសម្រាប់មនុស្សទាន់សម័យទំនើប។ តើកូឡាហ្សែនជាអ្វី? កូឡាហ្សែនជាប្រូតេអ៊ីនដ៏ចាំបាច់សម្រាប់សរីរាង្គកាយមនុស្ស និងមាននៅក្នុងគ្រប់សរីរាង្គទាំងអស់ ៖ នៅក្នុងស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ប្រូតេអ៊ីនកូឡាហ្សែនជារចនាសម្ព័ន្ធដ៏ចាំបាច់របស់ជាលិកានៃសរីរាង្គមនុស្ស។ ជាមូលេគុលក្នុងទម្រង់ជាសរសៃប្រទាក់ទ្រទ្រង់ ចងភ្ជាប់ភ្ជិតកោសិកាក្នុងសរីរាង្គកាយទាំងមូល ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ បើសរសៃកូឡាហ្សែន ញឹកឆ្មារប្រទាក់គ្នាខ្លាំង សាច់ សរសៃ ឆ្អឹង សាច់ដុំ និងជាលិកាផ្សេងទៀតមួយជំលៀសធំ ក៏ជិត រឹងមាំ តឹងណែនល្អទៅតាមនោះ។ ដូចពាក្យអ៊ីចឹងហើយបានគេដាក់ឈ្មោះកូឡាហ្សែន កុល មានន័យថាបិទភ្ជាប់ ជាភាសាបារាំង។   កូឡាហ្សែន ជាប្រូតេអ៊ីនដ៏ច្រើនជាងគេបំផុតនៅក្នុងខ្លួនមនុស្ស មានច្រើនប្រភេទណាស់។ យ៉ាងហោចក៏២៨ប្រភេទដែរ។ ប្រភេទនីមួយ មានតូនាទី និងទីតាំង ព្រមទាំងសកម្មភាពខុសគ្នាៗ។ ប៉ុន្តែគ្មានប្រយោជន៍អ្វីនឹងរៀបរាប់លម្អិតអំពីប្រភទេកូឡាហ្សែនទាំងជិត៣០នោះមួយម្តងៗទេ ព្រោះ ៩០%នៃកូឡាហ្សែនក្នុងខ្លួនមនុស្សជាកូឡាហ្សែនប្រភេទទីមួយ ទីពីរ និងទីបី។ ប្រភេទទីមួយមាននៅក្នុងស្បែក សរសៃ និងឆ្អឹង ជាមួយនឹងតួនាទីផ្សះផ្សាភ្ជិត និងប្រយុទ្ធប្រឆាំងនឹងភាពចាស់របស់ជាលិកា។ ប្រភេទទីពីរមាននៅត្រង់ឆ្អឹងខ្ចី ដើម្បីទ្រទ្រង់ចលនាបត់បែនរបស់សន្លាក់។ ចំណែកប្រូតេអ៊ីនកូឡាហ្សែននៅសាច់ដុំ នៅតាមសរីរាង្គនីមួយៗ និងនៅតាមសរសៃឈាម ជាប្រភេទទីបី។   កូឡាហ្សែនជាប្រូតេអ៊ីនធម្មជាតិដែលកើតមាននៅក្នុងសរីរាង្គកាយមនុស្ស តាមរយៈការធ្វើសំយោគពីចំណីអាហារ។ តាំងពីក្មេងនិងក្នុងវ័យកំពុងលូតលាស់ សរីរាង្គផលិតជាតិកូឡាហ្សែនច្រើនខ្លាំងជាងគេបំផុត។ ប៉ុន្តែចាប់ពីអាយុ២៥ឆ្នាំទៅ ការផលិតកូឡាហ្សែនតាមច្បាប់ធម្មជាតិរបស់សរីរាង្គមនុស្សចាប់ធ្លាក់ចុះ។ បរិមាណកូឡាហ្សែនក្នុងសរីរាង្គកាយចាប់ផ្តើមថយ ក្នុងកំរិតជាមធ្យម១,៥%។ ចូលដល់អាយុពី៣០-៤០ឆ្នាំ និងអាស្រ័យលើពូជព្រមទាំងរបៀបរបបរស់នៅផង ការបាត់បង់កូឡាហ្សែនអាចជាការស្រកស្រុតដោយសន្សឹមៗ ឬអាចមានលក្ខណៈជាគំហុក ដែលស្តែងឱ្យឃើញនឹងភ្នែក ដូចជាការធ្លាក់ខ្លួនចាស់ ចេញស្នាមជ្រីវជ្រួញនៅលើស្បែក ឬចាប់ចេះមានអារម្មណ៍ឈឺនៅតាមសន្លាក់។ ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវចេះថែរក្សាខ្លួន បំពេញបំប៉នធនធានកូឡាហ្សែនឱ្យបានច្រើនបំផុតក្នុងវ័យកំពុងលូតលាស់ ដើម្បីជាទុនសុខភាពសម្រាប់ថ្ងៃក្រោយ និងនៅពេលចាស់ទៅ។   បើអ៊ីចឹងតើត្រូវបំពេញឱ្យសរីរាង្គកាយនូវជាតិប្រូតេអ៊ីនកូឡាហ្សែនបានយ៉ាងដូចម្តេច? ដូចបានជម្រាបពីខាងដើម កូឡាហ្សែន ជាប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនមនុស្ស តាមបែបធម្មជាតិ។ ជាអ្នកទ្រទ្រង់រចនាសម្ព័ន្ធស្បែក សក់ សាច់ដុំ សរសៃ និងឆ្អឹង។ គឺកូឡាហ្សែនជាអ្នកផ្តល់ភាពតឹងរលោងនៃស្បែក មានចំណែកការជួយឱ្យមានទន់ភ្លន់ងាយបត់បែនចលនានៅតាមសន្លាក់ ឬផ្តល់ទម្ងន់និងភាពភ្លឺរលោងដល់សក់ និង ភាពមាំហាប់នៃសាច់ដុំ។ តែនៅពេលណាបរិមាណកូឡាហ្សែនធម្មជាតិចាប់ផ្តើមចុះថយ មនុស្សចាប់ផ្តើមមានជំងឺ និងមានសញ្ញាស្បែកចាស់ជ្រីវជ្រួញ យារ ឬលែងសូវទន់ភ្លន់។ ម្យ៉ាងវិញទៀត វាជាកត្តាសត្យានុម័ត កូឡាហ្សែនធម្មជាតិក្នុងខ្លួនមនុស្ស នឹងចុះថយជាលំដាប់ទៅតាមវ័យ។   ដូច្នេះវាពិតជាឡូស៊ិកណាស់ដែលមនុស្សគ្រប់គ្នាគិតឃើញថាការបរិភោគ ឬលេបថ្នាំបំប៉ន ឬលាបកូឡាហ្សែនអាចនឹងទប់ស្កាត់ភាពចាស់ជរានៃស្បែកបាន។   ដើម្បីសន្សំប្រូតេអ៊ីនកូឡាហ្សែន គ្មានអ្វីប្រសើរជាងការទទួលទានចំណីអាហារមានផ្ទុកនិងសម្បូរទៅដោយជាតិកូឡាហ្សែនទេ។ អាហារទាំងអស់នោះគឺ អាចជាត្រី សាច់ ស៊ុតស តែសម្បូរខ្លាំងជាងគេ គឺឆ្អឹងគោ  ឆ្អឹងជ្រូក ឆ្អឹងមាន់ (ជាឆ្អឹងកន្ទុយ ឆ្អឹងចុងជើង ឬឆ្អឹងមានខួរដែលរំងាស់យកជាតិចេញយូរទៅឡើងអន្ធិលៗ)។ ចំណីអាហារមានផ្ទុកសារជាតិអាស៊ីអាមីណេ និងវីតាមីសេ ព្រមទាំងអង់ទីអុកស៊ីដង់ ក៏មានចំណែកជួយបង្កើនប្រូតេអ៊ីនកូឡាហ្សែនបានច្រើនដែរ។ សូមចងចាំថា កូឡាហ្សែន មានតែនៅក្នុងសាច់សត្វ និងគ្រឿងសមុទ្ទប៉ុណ្ណោះ។   អាហារបំប៉នកូឡាហ្សែនមានប្រសិទ្ធភាពយ៉ាងណា? ចូលវ័យមួយដែលសរីរាង្គកាយលែងសូវធ្វើសំយោគចំណីអាហារយកជាតិកូឡាហ្សែន យើងទំនងជាត្រូវការជំនួយបន្ថែម គឺអាហារបំប៉នកូឡាហ្សែន។   ថ្នាំបំប៉នឬអាហារបំប៉នកូឡាហ្សែន មានច្រើនមុខ ច្រើនទម្រង់ណាស់ ខ្លះជាមានទម្រង់ជាគ្រាប់ដូចថ្នាំពេទ្យ ខ្លះជាម្សៅ ជាទឹកភេសជ្ជៈ ខ្លះជាឡេសម្រាប់លាបលើស្បែក ។ល។ និង។ល។ ផលិតផលទាំងអស់នោះ អាចផលិតចេញពីជាតិសាច់ ជាតិគ្រឿងសមុទ្ទ ពីរុក្ខជាតិ ស្រដៀងនឹងកូឡាហ្សែនធម្មជាតិ ព្រមទាំងជាតិកូឡាហ្សែនសិប្បនិម្មិត។   ការសិក្សាបែបវិទ្យាសាស្ត្របានបញ្ជាក់អំពីប្រសិទ្ធភាពនៃអាហារបំប៉នបន្ថែម។ ការសិក្សាចំនួន១៩ បានរកឃើញថា ថ្នាំបំប៉នកូឡាហ្សែនបានជួយឱ្យមានភាពប្រសើរច្រើន ដូចជាជួយបន្តឹងស្បែក ជួយឱ្យមានទន់ល្មើយ ជួយឱ្យស្បែកមានជាតិសំណើមល្អ និងថែមទាំងអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានខ្លះផង។ ការសិក្សាខ្លះទៀត បានលាតត្រដាងឱ្យឃើញ ទៀតដែរថាភេជ្ជសៈមានជាតិកូឡាហ្សែនច្រើន ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយស្បែកឱ្យមានគុណភាពល្អប្រសើរ។ ផ្ទុយទៅវិញ ចំពោះសក់ ក្រចក ផលិតផលមានប្រសិទ្ធភាពស្តួចស្តើងណាស់។ ការសិក្សាទាំងនេះបានទទួលការឧបត្ថម្ភច្រើនជាចំបងពីក្រុមហ៊ុនឧស្សាហកម្មកែសម្ផស្ស។ និយាយដូច្នេះមិនមែនថា លទ្ធផលស្រាវជ្រាវបាំងបាត់លទ្ធផលវិទ្យាសាស្ត្រនោះទេ តែរបៀបផ្សព្វផ្សាយផ្តល់ព័ត៌មានទំនងលើសពីអ្វីជា វិទ្យាសាស្ត្រ។ គ្រប់លទ្ធផលវិទ្យាសាស្ត្រមិនសូវមានអំនួត ផ្នែកប្រសិទ្ធភាពខ្លាំងដ៏អស្ចារ្យដូចខ្លឹមសារផ្សាយពាណិជ្ជកម្មឡើយ។ ហើយផលិតផលអាហារបំប៉ន មួយភាគធំទៀត មិនទាំងបានឆ្លងកាត់ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រផង។   អ្វីដែលគួរចងចាំ និងជាការដាស់ស្មារតីដល់អ្នកប្រើប្រាសគ្រប់រូប ផលិតផលអាហារបំប៉ននីមួយៗមិនដូចគ្នាទេ ហើយមិនសុទ្ធតែបរិសុទ្ធល្អត្រឹមត្រូវឡើយ។ បើនិយាយអំពីហានិភ័យនៃអាហារបំប៉នវិញ ថ្នាំខ្លះអាចធ្វើឱ្យមានបញ្ហាឈឺពោះ ពិបាករំលាយនៅក្នុងក្រពះ សម្រាប់អ្នកប្រើប្រាស់ខ្លះ តែគ្មានការសរសេរប្រាប់អំពីគ្រោះថ្នាក់ និងភាពអវិជ្ជមានអ្វីផ្សេងទៀតទេ។ ប៉ុន្តែ ! គេពិតជាមិនអាចដឹងបានទេ អំពីផលវិបាកនៃថ្នាំឬអាហារបំប៉ន សម្រាប់រយៈពេលវែងទៅមុខយូរ ព្រោះគ្រប់អាហារបំប៉ន សុទ្ធតែមានដាក់សារធាតុគីមីបន្ថែម ខ្លះមានផ្ទុកសារធាតុរ៉ែពិបាករំលាយ ជាពិសេសសម្រាប់ថ្នាំបំប៉នកូឡាហ្សែនសមុទ្ទ ដែលមិនបានបន្សុទ្ធ ឬជម្រះជាតិពុលត្រឹមត្រូវ។   ទោះជាយ៉ាងដូច្នេះក្តី ហើយបើអ្នកចង់ លោកអ្នកនៅតែអាចជ្រើសរើសទទួលទានអាហារបំប៉នកូឡាហ្សែន ឬថ្នាំអាហារបំប៉នប្រភេទផ្សេងៗ ដែលបញ្ចេញផ្តល់ប្រសិទ្ធភាពក្នុងរយៈពេលខ្លី និងភ្លាមៗយ៉ាងជាក់ស្តែង ដោយជ្រើសរើសតែថ្នាំបំប៉នត្រូវតែមួយមុខ ជាពិសេសណាមួយ ហើយប្រើតែមួយមុខ ក្នុងពេលតែមួយ និងកុំប្រើលាយច្របល់ជាមួយផលិតផលអាហារបំប៉នផ្សេងទៀត។ ភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងសុខភាពបារាំង បានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់អាហារបំប៉ន កុំលេបថ្នាំនេះរយៈពេលវែង  ច្រើនមុខចូលគ្នា និងដដែលៗយូរពេក៕
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ការស្នើសុំនេះ គឺដោយសារអ្នកស្រី កត់សម្គាល់ក្រុមគ្រូពេទ្យមួយចំនួន ហាក់ពុំសូវយកចិត្តទុកដាក់លើកម្មករ ដែលប្រើប្រាស់ប័ណ្ណ ប.ស.ស សម្រាប់ពិនិត្យសុខភាព។ ជាមួយគ្នាដែរ អ្នកស្រី ស្នើឱ្យកម្មករចូលរួមរៀនវគ្គបណ្ដុះបណ្ដាលស្ដីពី ប.ស.ស ឱ្យបានច្រើន ដើម្បីយល់ដឹងកាន់តែច្បាស់ពី ការទទួលបានអត្ថប្រយោជន៍។    សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយនឹង អ្នកស្រី កែវ ចាន់នេត លេខាក្នុងសហជីពការពារសិទ្ធិកម្មករ៖    
ភ្នំពេញ៖ អ្នកស្រី កែវ ចាន់នេត លេខាក្នុងសហជីពការពារសិទ្ធិកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើឱ្យមន្ទីរពេទ្យ ដែលបានសហការជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) យកចិត្តទុកដាក់ដល់កម្មករ ដើម្បីជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
ទោះជាស៊ុតបើកការនាំមុខតាំងពីដើមវគ្គ ដែលរកគ្រាប់បាល់បានដោយការតែតរបស់កីឡាករ Cristian Romero នៅនាទី១១ ប៉ុន្តែក្រុម Spurs នៅតែមិនអាចរក្សាលទ្ធផលឈ្នះរបស់ខ្លួនបានដូចនៅវគ្គទីមួយ។ នៅវគ្គទីពីរ West ham បានបើកការវាយបកខ្លាំងលើ Spurs រហូតអាចរកបានគ្រាប់បាល់ឈ្នះទាំង ២គ្រាប់មកវិញ ដោយកីឡាករ Jarrod Bowen និង James Ward-Prowse។   ចាញ់ការប្រកួតជាប់ៗគ្នា Son ដែលជាប្រធានថាជារឿងដែលពិបាកទទួលយក ហើយក្រុមកីឡាករត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។   «យើងចាញ់ការប្រកួតដែលជារឿងមិនអាចទទួលយកបាន។ យើងតែងតែនាំមុខគេ ៥លើកជាប់ៗគ្នា ហើយបែរជាចាញ់ការប្រកួតទៅវិញ ខ្ញុំគិតថានេះជារឿងដែលមិនអាចទទួលយកបានឡើយ កីឡាកររបស់យើងត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ West Ham តែងតែពិបាកក្នុងការប្រកួតជាមួយយើង ប៉ុន្តែយើងលេងទន់ណាស់ជាមួយនឹងពួកគេ ជាពិសេសនៅក្នុង Premier League ទោះជាឈ្នះ ២-០ ឬ ៣-០ អ្នកមិនដឹងឡើយថានឹងមានអ្វីកើតឡើងនៅចុងក្រោយ។»។ Son បាននិយាយប្រាប់ទៅកាន់គេហទំព័រ Amazon Prime ក្រោយចប់ការប្រកួត។   លទ្ធផលបានធ្វើឱ្យក្រុម Spurs ជួបកំណត់ត្រាអាក្រក់លើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ដែលក្រុមរហស្សនាមមាន់ខ្នាយមាសចាញ់ការប្រកួតក្នុងទឹកដី ៣លើកជាប់គ្នា។   ចំពោះបរាជ័យលោក Ange Postecoglou ដែលជាអ្នកចាត់ការក្រុម បានទាមទារឱ្យកូនក្រុមត្រូវកសាងទម្រង់លេងល្អក្រុមឡើងវីញដូចទៅនឹងការប្រកួតចំនួន ១០លើកដំបូងរបស់ខ្លួនមកវិញ។    Tottenham នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុង Premier League ដែលមាន ២៧ពិន្ទុ ពីការប្រកួតចំនួន ១៥លើក ខុសពីតុលាដើមរដូវកាលដែលក្រុមរបស់លោក Postecoglou ឈ្នះការប្រកួត ៥លើក ហើយមាន ៥ពិន្ទុដាច់ឈរកំពូលតារាង Premier League កាលនោះ៕  
កីឡាករ Son Heung-Min ប្រធានក្រុម Tottenham Hotspur ផ្ទុះកំហឹងក្រោយក្រុមប្រកួតចាញ់ West Ham United លទ្ធផល ២-១ ដែលជាការចាញ់លើកទី៤ ចំណោមការប្រកួត៥លើកចុងក្រោយជាប់គ្នា បន្ទាប់ពីក្រុមធ្វើបានល្អខ្លាំងនៅការប្រកួត ១០លើកដំបូងក្នុងក្របខណ្ឌ Premier League។ ៥ប្រកួតរកបាន១ពិន្ទុ បានក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ Spurs ចាប់តាំងពីឆ្នាំ ២០០៨ មក។
អត្ថបទទាក់ទង   ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនអាម៉េរិក២ ដោយសារលក់អាវុធទៅតៃវ៉ាន់    ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក  Jake Sullivan និងលោក វ៉ាង យី  នាយកការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានជជែកគ្នាជាច្រើនលើកនាជំនួបនៅប្រទេសម៉ាល់ត៍នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា។  សង្រ្គាមនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហាកោះតៃវ៉ាន់ ជាបញ្ហាសំខាន់។    «អាម៉េរិក បានកត់សម្គាល់ពីភាពចាំបាច់នៃសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់»។ លោក Sullivan បានប្រាប់លោកវ៉ាង។ នេះបើតាមសេចក្តីថ្លែងការណ៍បញ្ចេញដោយសេតវិមាននៅថ្ងៃទី១៧ ខែកញ្ញា។    ជាការឆ្លើយតប លោកវ៉ាង បានចាត់ទុកជាថ្មីថា បញ្ហាកោះតៃវ៉ាន់ ជាបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងរវាងអាម៉េរិក និងចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ស្របគ្នានេះ ភាពទាំងពីរ បានឯកភាពរក្សាការផ្តោះប្តូរកម្រិតខ្ពស់ និងមានកិច្ចពិភាក្សាទ្វេភាគីលើកិច្ចការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កិច្ចការសមុទ្រ និងគោលនយោបាយការបរទេស។    ចំណែក សេតវិមានវិញ បានចាត់ទុកជំនួបនេះ មានលក្ខណៈប្រកបដោយភាពទុកចិត្ត សារសំខាន់ និងស្ថាបនា ដោយផ្អែកលើកិច្ចសន្ទនារវាងប្រធានាធិបតីចិន និងអាម៉េរិកនៅពេលកន្លងមក។    មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តរក្សាប្រព័ន្ធទំនាក់ទំនងប្រកបដោយយុទ្ធសាស្រ្ត និងស្វះស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់នៅក្នុងវិស័យសំខាន់ៗបន្ថែម។    សូមបញ្ជាក់ថា ជំនួបរវាងមន្រ្តីចិន និងអាម៉េរិកខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មមលើក្រុមហ៊ុនអាម៉េរិកចំនួន២ ដែលលក់អាវុធទៅកោះតៃវ៉ាន់មានក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុន Lockheed Martin។   ជំនួបរវាងមេដឹកនាំកំពូលប្រទេសទាំង២ ក៏ស្ថិតក្នុងរបៀបវារៈដែរ។ លោកប្រធានាធិបតី ចូ បៃឌិន និងសមភាគីចិន ស៊ី ជិនភីង ទំនងជួបគ្នានៅទឹកដីអាម៉េរិកអំឡុងកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក៕  
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan នៅថ្ងៃទី១៧ ខែកញ្ញា បានប្រាប់ប្រមុខការទូតចិន លោក វ៉ាង យី ក្នុងជំនួបម៉ាល់ត៍ពីភាពចាំបាច់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បន្តដាក់សម្ពាធយោធាលើកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ អាម៉េរិក បានចាត់ទុកជំនួបទ្វេភាគីនេះ ប្រកបដោយភាពទុកចិត្ត និងស្ថាបនាផង។
អត្ថបទទាក់ទង   កូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីបជាថ្មី ចាប់តាំងពីចុងឆ្នាំ២០២២  កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែកុម្ភៈ បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) នៅក្នុងសមុទ្រខាងកើតលើកដំបូងនៅឆ្នាំ២០២៣ ស្របពេលកូរ៉េខាងត្បូង និងអាម៉េរិកធ្វើសមយុទ្ធទ័ពអាកាស។    ពីរថ្ងៃបន្ទាប់ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត។ តាមការបញ្ជាក់របស់នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ខ្លួនបានចាប់សញ្ញាការបាញ់មីស៊ីលចេញពីតំបន់ Sukchon ក្នុងខេត្ត South Pyongan នៅចម្លោះម៉ោង៧ព្រឹក និងម៉ោង ៧ និង១១នាទី។ មីស៊ីលទាំងពីរនេះ ហោះបានចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ និង៣៤០គីឡូម៉ែត្រ។    ប៉ុន្មានម៉ោងក្រោយការបាញ់នេះ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA បានចុះផ្សាយថា កងកម្លាំងកាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ក្នុងអំឡុងពេលធ្វើសមយុទ្ធ។   ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ ទំនងជាចង់បញ្ចេញសាច់ដុំដាក់សមយុទ្ធទ័ពអាកាសអាម៉េរិក និងកូរ៉េខាងត្បូង។ កន្លងមក ក្រុងព្យុងយ៉ាង បានប្តេជ្ញាបង្ហាញសាច់ដុំ ដូចអ្វីដែលអាម៉េរិក និងកូរ៉េខាងត្បូងបានធ្វើ។    ក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃដដែលនេះ លោកស្រី គីម យ៉ូចុង ប្អូនស្រីលោកគីម ជុងអ៊ុន បានព្រមានថា ក្រុងព្យុងយ៉ាងនឹងបន្តចាត់វិធានការឆ្លើយតប នឹងការគំរាមកំហែង។ បើតាមលោកស្រី គីម យ៉ូចុង វាអាស្រ័យលើអាម៉េរិកថា តើកូរ៉េខាងជើងនឹងប្រើមហាសមុទ្រប៉ាស៊ីហ្វិកជាកន្លែងបាញ់មីស៊ីល។   គួររំឭកថា កូរ៉េខាងជើងកន្លងមក បានបញ្ជាក់ថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ក៏បានចោទសមយុទ្ធនោះផងដែរថា ធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់៕   
កូរ៉េខាងជើង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ បានបាញ់មីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់ជាថ្មី ទៅក្នុងសមុទ្រខាងកើត ក្រោយបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) បានពីរថ្ងៃ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
ប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃ ២៣ មករា បានថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀតមួយជាមួយនឹងមន្ត្រីជាន់ខ្ពស់យោធា និងប៉ូលិសជាតិ ដោយលោកប្រធានាធិបតីផ្តោតសំខាន់លើអព្យាក្រឹតរបស់កងកម្លាំងសម្រាប់ការបោះឆ្នោតខាងមុខ ។ នេះគឺជាការអះអាងរបស់មេប៉ូលិសជាតិឥណ្ឌូណេស៊ី Tito Karnavian ទៅកាន់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ។ តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post លោកឧត្តមសេនីយ៍ Tito Karnavian បានបន្តទៀតថា តាមរយៈជំនួបជាមួយកម្លាំងប្រមាណ៣០០នាក់នោះ លោកប្រធានាធិបតី បានពិភាក្សាពីបញ្ហាសន្តិសុខ សម្រាប់ការបោះឆ្នោតទាំងពីរដែលមានទាំងបោះឆ្នោតតាមតំបន់ឆ្នាំនេះ និងបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៩ ដែលលោកជឿជាក់ថា វានឹងមានភាពតានតឹងខ្លាំងនោះ ។ បន្ថែមពីនេះ លោកចូកូ វីដូដូ ដែលនឹងត្រូវបញ្ចប់អាណត្តិប្រធានាធិបតីនៅឆ្នាំក្រោយនោះ ក៏បានណែនាំឲ្យទាំងប៉ូលិស និងយោធា ដាក់គោលដៅនៅតាមតំបន់ដែលមានជម្លោះផ្ទុះឡើងក្នុងចំណោមតំបន់ទាំងអស់១៧១ ។ ការបារម្ភរបស់លោកប្រធានាធិបតីចូកូ វីដូដូ ក៏មិនខុសពីរបាយការណ៍ស្ទង់មតិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតឡើយ ។ នៅឆ្នាំ២០១៧កន្លងទៅ គណៈកម្មាធិការទទួលបន្ទុកឥណ្ឌូណេស៊ី មួយនេះ ក៏បានព្យាករមុនដែរថា ការបោះឆ្នោតឥណ្ឌូណេស៊ីនៅឆ្នាំ២០១៨ និង២០១៩ នៅមានភាពតានតឹងខ្ពស់ ។ នោះក៏ព្រោះតែការបោះឆ្នោតនេះ កាន់តែមានចូលរួមកាន់ច្រើន ហើយបញ្ហាប្រឈម នឹងត្រូវលើកឡើងក្នុងយុទ្ធនាការស្វែងរកសន្លឹកឆ្នោត ដែលអាចធ្វើឲ្យក្រុមគាំទ្រប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ។ ជាពិសេសនោះ ការបោះឆ្នោតធំទាំងពីរប្រភេទនេះ ក៏ត្រូវប្រព្រឹត្តឡើងជាប់ៗគ្នាតែម្តង ៕
រដ្ឋាភិបាលក្រុងហ្សាការតា បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលរួមមានទាំងទាហាន និងប៉ូលិស ប្រកាន់ជំហរមិនលម្អៀងចំពោះការបោះឆ្នោតតាមតំបន់ និងថ្នាក់ជាតិ ។ អ្វីដែលក្រុងហ្សាការតាចង់ឃើញនោះគឺ កងកម្លាំង ត្រូវធានាឲ្យបានសន្តិសុខ និងសុវត្ថិភាពក្នុងការបោះឆ្នោតនានារបស់ឥណ្ឌូណេស៊ី ។
លោក នី សុខា មានសុទិដ្ឋិនិយមខ្ពស់ ចំពោះតួនាទីជាប្រធានសមាគមអាដហុកនេះ ក្រោយពីទទួលបានការគាំទ្រសមាជិក និងក្រុមការងារក្នុងស្ថាប័ន។ ដ្បិតជាផលល្អ ប៉ុន្តែវាក៏ជាអម្រែកសម្រាប់លោក នី សុខា ដែលត្រូវទទួលខុសត្រូវខ្ពស់ នៅក្នុងស្ថាប័នផង និងចំពោះមុខសង្គមផង ក្នុងតួនាទីជាប្រធានអាដហុកនេះ។    តែយ៉ាងណាប្រធានថ្មីអាដហុករូបនេះ ជឿជាក់ថា ខ្លួននឹងអាចដឹកនាំអាដហុក ជំនួសលោក ធន់ សារ៉ាយ បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះអ្នកជំនាញសិទ្ធិមនុស្ស ដែលមានបទពិសោធន៍ជិត៣០ឆ្នាំរូបនេះ បានប្ដេជ្ញាបំពេញបំណងលោក ធន់ សារ៉ាយ ដែលចង់ឃើញសង្គមមួយ ពោរពេញទៅដោយការគោរពសិទ្ធិមនុស្ស។   សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក នី សុខា ប្រធានថ្មី នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ដូចតទៅ៖ មុននឹងកាន់តំណែងជាប្រធានសមាគមអាដហុកនេះ លោក នី សុខា រួមជាមួយមន្ត្រីអាដហុក ៣ នាក់ទៀត បានរងការចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី» កាលពីដើមខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្ត្រីម្នាក់ឈ្មោះថា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ។ ចំណែកអតីតមន្ត្រីអាដហុកម្នាក់ទៀត គឺលោក នី ចរិយា ដែលកាលណោះកាន់តំណែងអគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចោទពីបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី»នេះដែរ។   លោក នី សុខា និងមន្ត្រីអាដហុក បានជាប់ពន្ធនាគារជាង១ឆ្នាំ មុនតុលាការដោះលែងបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ មិថុនា ២០១៧។ នៅពេលសួរថា តើលោកមានការបារម្ភទេ ថាស្រមោលរូបភាពបទចោទទាំងនេះ នឹងតាមលង់បន្លាចលោក ហើយធ្វើឱ្យលោក ក៏ដូចជាអាដហុកទាំងមូលប្រឈមបញ្ហាទេ?   ប្រធានថ្មីអាដហុករូបនេះ មិនបានឆ្លើយឱ្យចំសំនួរឡើយ ដោយលោកគ្រាន់តែបកស្រាយថា ការងារសិទ្ធិមនុស្ស មិនអាចគេចផុតពីបញ្ហាទេ ទោះបីប្រឹងប្រែងបញ្ចៀសគ្រោះ យ៉ាងណាក៏ដោយ។ បើតាមលោក សុខា ការដោះស្រាយបញ្ហាប្រឈមនោះ គឺមានតែការទទួលខុសត្រូវ និងត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះ។   ឆ្លើយតបនឹងរឿងអង្គការសង្គមស៊ីវិល ទទួលជំនួយបរទេស ហើយប្រមូលរបាយការណ៍អវិជ្ជមានពីរដ្ឋាភិបាល ដើម្បីផ្គាប់ចិត្តបរទេសវិញនេះ ត្រូវបានលោក សុខា បដិសេធថា មិនមែនជាការពិតទេ។ លោក សុខា ដែលបម្រើការងារសិទ្ធិមនុស្សតាំងពីឆ្នាំ១៩៩១មក អះអាងថា ម្ចាស់ជំនួយបរទេស មិនដែលមកបញ្ជាមន្ត្រីសិទ្ធិមនុស្សអាដហុក ឱ្យធ្វើអ្វីតាមបំណងគេនោះឡើយ ។  អត្ថបទទាក់ទង   លោក ធន សារាយ លាពីតួនាទីប្រធានសមាគមអាដហុកដែលលោកបានដឹកនាំ៣០ឆ្នាំ   លោក នី សុខា៖ ខ្ញុំធ្វើការងារសិទ្ធិមនុស្សមិនមែនផ្គាប់ចិត្តបរទេសទេ តែដើម្បីមុខមាត់ប្រទេសជាតិ    ត្រង់ចំណុចនេះ លោក នី សុខា បានព្យាយាមពន្យល់ថា គោលដៅរបស់សមាគមអាដហុក មិនដែលមានបំណងប្រឆាំង និងធ្វើជាគូបដិបក្ខនឹងរដ្ឋាភិបាលនោះទេ។ ប្រធានថ្មីអាដហុករូបនេះ បានពន្យល់ថា មូលហេតុដែលអាដហុក ក៏ដូចជាស្ថាប័នអង្គការផ្សេងទៀត លើកពីបញ្ហារបស់រដ្ឋាភិបាលមកនិយាយ ឬរិះគន់នោះ គឺក្នុងន័យស្ថាបនា និងកែតម្រូវចំណុចខ្វះចន្លោះ ឱ្យល្អប្រសើរប៉ុណ្ណោះ ដោយគ្មានគោលដៅប្រឆាំងរាល់សកម្មភាពរដ្ឋាភិបាលឡើយ។   ដ្បិតលើកបញ្ហាសង្គមមករិះគន់ក្តី ប៉ុន្តែមិនមែនមានន័យថា រាល់សកម្មភាពរបស់រដ្ឋាភិបាល សុទ្ធតែមិនល្អនោះដែរ។ នេះបើតាមលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក៕  
ភ្នំពេញ៖ លោក នី សុខា ត្រូវបានតែងតាំងជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ជំនួសលោក ធន់ សារ៉ាយ ដែលបានសុំចូលនិវត្តន៍ ក្រោយដឹកនាំស្ថាប័ន ៣០ឆ្នាំមកនេះ។ សម្រាប់លោក នី សុខា តួនាទីប្រធាននេះ វាជាផលល្អផង និងជាបន្ទុកផង ។
  ចិន នៅតែជាគោលដៅនៃការរិះគន់ចំពោះការមិនមាត់កអ្វីនឹងសកម្មភាពរុស្ស៊ីលើអ៊ុយក្រែន។ ម្ដងជាពីរដង លោកខាងលិច ទទូចឱ្យចិនដើរតួសកម្មក្នុងរឿងនេះ ព្រោះមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងមូស្គូស្រាប់។ យ៉ាងណាមិញ ក្រុងប៉េកាំង បញ្ជាក់វិញយ៉ាងច្បាស់ថា ជម្លោះនៅអ៊ុយក្រែននឹងមិនត្រូវយកមកពាក់ព័ន្ធជាមួយទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងមូស្គូនោះឡើយ។   ខណៈភាពតានតឹងនៅអ៊ុយក្រែននៅតែបន្ត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss អំឡុង សន្និសីទកាសែតថ្ងៃទី២៧ ខែមេសា លើកឡើងថា ក្នុងជម្លោះអ៊ុយក្រែននេះ ប្រទេសទាំងអស់ត្រូវតែ ប្រកាន់យកជំហរដែលស្របនឹងច្បាប់អន្តរជាតិហើយក្នុងនោះក៏មានចិនផងដែរ។   «ចិន នឹងមិនបន្តការរីកចម្រើននោះឡើយ ប្រសិនបើមិនគោរពតាមច្បាប់អន្តរជាតិ។ ចិនត្រូវធ្វើពាណិជ្ជកម្មជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7)»។ លោកស្រី Truss សង្កត់ធ្ងន់បែបនេះរួចបន្តថា ក្រុមប្រទេស G7 តំណាងឱ្យប្រហែលពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចពិភពលោក ហើយប្រទេសទាំង៧នេះមានជម្រើសក្នុងការបញ្ឈប់ ឬបន្តការធ្វើពាណិជ្ជកម្មជាមួយចិន។   ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះក៏បានលើកឡើងពីរឿងកោះតៃវ៉ាន់ដែល កំពុងតែតានតឹងដែរ។ លោកស្រី Truss បានលើកឡើងថា សម្ព័ន្ធយោធាណាតូចាំបាច់ត្រូវមានទស្សនវិស័យជាសកលដែលពង្រីកលទ្ធិប្រជាធិបតេយ្យលើសពីប្រទេសសមាជិករបស់ខ្លួន ដូចជាការជួយការពារប្រជាធិបតេយ្យរបស់តៃវ៉ាន់។   «យើងត្រូវតែធានាថាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យដូចនៅតៃវ៉ាន់អាចការពារខ្លួនឯងបាន»។ លោកស្រី Truss អះអាងបែបនេះរួចបន្ថែមថា សហគមន៍អន្តរជាតិក៏ដូចជាសម្ព័ន្ធយោធាណាតូត្រូវលុបបំបាត់ការគំរាមនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយធ្វើការជាមួយសម្ព័ន្ធមិត្តដូចជាជប៉ុន និងអូស្ត្រាលីជាដើម៕  
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស Liz Truss នៅថ្ងៃទី២៧ ខែមេសា បានព្រមានចិនចំៗថា បរាជ័យក្នុងការគោរពតាមច្បាប់អន្តរជាតិដូចជាការមិនប្រឆាំងនឹងរុស្ស៊ីដែលការលុកលុយអ៊ុយក្រែនជាដើម នឹងនាំឱ្យចិនមិនអាចរីកចម្រើនទៅមុខនោះឡើយ ព្រោះចិនត្រូវពឹងអាស្រ័យលើការរកស៊ីជាមួយប្រទេសផ្សេង ដែលពឹងផ្អែកតាមច្បាប់អន្តរជាតិដូចគ្នាដែរ។
  ស្ថានទូតចិន បានស្រង់ការឆ្លងឆ្លើយគ្នារវាងសម្តេច ហ៊ុន សែន និងលោក លីវ ជៀនចាវ ទៅបរិយាយលើទំព័រហ្វសប៊ុករបស់ខ្លួន៖    សម្តេច ហ៊ុន សែន៖ នៅពេលដែលកម្ពុជា កំពុងតែជួបការលំបាក ចិន តែងផ្តល់ជំនួយយ៉ាងទាន់ពេលវេលា។ នៅពេលដែលកម្ពុជា កំពុងដោះស្រាយបញ្ហាអភិវឌ្ឍ តែងគិតដល់ចិនមុនគេជានិច្ច។    លោក លីវ ជៀនចាវ៖ ចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ និងគាំទ្ររាល់ការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបានស្ថិរភាពសេដ្ឋកិច្ច-សង្គម។   សម្តេច ហ៊ុន សែន៖ ចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ចិន បានផ្តល់ការជួយយ៉ាងសំខាន់ដល់កម្ពុជា ក្នុងការរក្សាអាយុជីវិត សុខភាពប្រជាជន ស្ថិរភាពសង្គម និងសម្រេចបានការស្តារសេដ្ឋកិច្ចឡើងវិញ។    លោក លីវ ជៀនចាវ៖ កម្ពុជា មានស្ថិរភាពនយោបាយ-សង្គម ទប់ស្កាត់ជំងឺកូវីដ-១៩បានប្រសិទ្ធភាព ពន្លឿនការស្តារសេដ្ឋកិច្ច-សង្គម និងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសដើរលើមាគ៌ាអភិវឌ្ឍជោគជ័យ។   សម្តេច ហ៊ុន សែន៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តី និងទង្វើណា ដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ កម្ពុជា នឹងបន្តគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ចិន។ គោលជំហរនេះ កម្ពុជា នឹងមិនផ្លាស់ប្តូរឡើយ មិនថាកាលៈទេសៈណាក៏ដោយ។   លោក លីវ ជៀនចាវ៖ ចិន អរគុណកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយតែងតែផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ចិន លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន។   សម្តេច ហ៊ុន សែន៖ ការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គឺជាជម្រើសដ៏ត្រឹមត្រូវ។ [] ចំណងមិត្តភាព «ដែកថែប» រវាងកម្ពុជា-ចិន បានចាក់ឫសគល់យ៉ាងជ្រាលជ្រៅ។     លោក លីវ ជៀនចាវ៖ ចិននិងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍វាសនារួមគ្នា។ ការរក្សាចំណងមិត្តភាពចិន-កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ និងការកសាងនូវសហគមន៍វាសនារួម គឺជាផលប្រយោជន៍គ្រឹះសម្រាប់ភាគីទាំងពីរ។   សម្តេច ហ៊ុន សែន៖ ប្រឈមនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ កម្ពុជា-ចិន តែងគាំទ្រគ្នាទៅវិញទៅមក រួមគ្នាតទល់នឹងបញ្ហាប្រឈម ការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ខ្លួនយ៉ាងមុតមាំ។    លោក លីវ ជៀនចាវ៖ ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីរួមគ្នាតទល់នឹងហានិភ័យនិងបញ្ហាប្រឈម ហើយការពារផលប្រយោជន៍រួមគ្នា។ ក្នុងដំណើរការ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានសន្តិភាពយូរអង្វែង បក្សកុម្មុយនីស្តចិន គឺជាមិត្តដ៏គួរឲ្យទុកចិត្តនិងអាចពឹងផ្អែកបាន។ ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលប្រឈមនឹងភាពស្មុគស្មាញ ចិន រីករាយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគម្រោងសំខាន់ៗ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យនានា។   សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្រៅពីជួបសម្តេច ហ៊ុន សែន លោក លីវ ជៀនចាវ ក៏បានជួបបុគ្គលផ្សេងទៀតដែរ ដូចជា អ្នកស្រី ឃួន សុដារី អនុប្រធានរដ្ឋសភាទី២ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម៕       
«នៅពេលដែលកម្ពុជា កំពុងតែជួបការលំបាក ចិន តែងផ្តល់ជំនួយយ៉ាងទាន់ពេលវេលា។ នៅពេលដែលកម្ពុជា កំពុងដោះស្រាយបញ្ហាអភិវឌ្ឍ តែងគិតដល់ចិនមុនគេជានិច្ច»។ ស្ថានទូតចិនប្រចាំកម្ពុជា អះអាងថា ប្រយោគទាំង២នេះ គឺជាពាក្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលើកឡើងក្នុងជំនួបជាមួយលោក លីវ ជៀនចាវ (Liu Jianchao) រដ្ឋមន្រ្តីទំនាក់ទំនងអន្តរជាតិនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។   
លោក ឈិន សីហា ស្ថាបនិកក្លិបអភិរក្សអក្សរសាស្ត្រខ្មែរ បានបញ្ជាក់ថា ការប្រើប្រាស់តួអក្សរបរទេសជំនួសពាក្យរបស់ខ្មែរ នាំឲ្យមានផលល្អ និងផលអាក្រក់។ សម្រាប់ផលល្អ ផ្ដោតលើភាពយល់គ្នារវាងក្រុមរបស់ពួកគេ និងជាការបង្កើតថ្មី។ ចំណែកឯ ផលអាក្រក់វិញ គឺការឲ្យតម្លៃភាសាខ្មែរទាបបំផុត និងការប្រើប្រាស់ពាក្យមិនទាន់យល់ន័យច្បាស់លាស់ ដែលយុវជនប្រើប្រាស់ភាសាខ្មែរមិនបានស៊ីជម្រៅ។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកកាសែតនៃសារព័ត៌មាន thmeythmey.com ជាមួយលោក ឈិន សីហា ស្ថាបនិកក្លិបអភិរក្សអក្សរសាស្ត្រខ្មែរដូចតទៅ៖
ភ្នំពេញ៖  យុវជនមួយចំនួន ចូលចិត្តប្រើប្រាស់តួអក្សរបរទេសមកសរសេរជំនួសពាក្យរបស់ខ្មែរនៅក្នុងបណ្ដាញសង្គម។ ការប្រើប្រាស់តួអក្សរបរទេសជំនួសពាក្យរបស់ខ្មែរបែបនេះ អាចធ្វើឲ្យតម្លៃនៃភាសាខ្មែរធ្លាក់ចុះ ពិសេសការប្រើប្រាស់ពាក្យដោយមិនច្បាស់លាស់របស់យុវជនខ្មែរមួយចំនួន។
  ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា ក្រៅពីទទួលព្យាបាលអ្នកកើតកូវីដ-១៩ហើយនោះ មន្ទីរពេទ្យឯកជនទាំង៣នេះ ក៏ទទួលបានសិទ្ធិធ្វើតេស្តរហ័សរកកូវីដ-១៩ ផងដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ឧសភា នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ  ៥៧៩១នាក់ ខណៈអ្នកជំងឺចំនួន១០៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល។ អ្នកស្លាប់ដោយសារជំងឺនេះ កើនដល់ ១០៧នាក់៕
ក្រសួងសុខាភិបាល បានអនុញ្ញាត ឱ្យមន្ទីរពេទ្យឯកជនចំនួន ៣ នៅរាជធានីភ្នំពេញ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ឧសភានេះ មន្ទីរពេទ្យឯកជនទាំង៣នោះ មានមន្ទីរពេទ្យសង់ត្រាល់ ដែលស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពេទ្យពហុព្យាបាលវិសាលសុខ ដែលស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានការថយចុះតែ១ភាគរយប៉ុណ្ណោះ បើប្រៀបធៀបរយៈពេល១០ដំបូងនៃឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ។ អនុគណៈកម្មការត្រួត ពិនិត្យការងារអនុវត្តច្បាប់ស្ដីពីចរាចរ ណ៍ផ្លូវគោក បានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនថា ចន្លោះពីខែមករា ដល់ខែតុលា គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៤៣លើក បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ប៉ុន្តែចំនួនអ្នកស្លាប់កើនឡើង៣ភាគរយ រីឯអ្នករបួសថយចុះ១៨ភាគរយ។ ការបើកបរក្នុងល្បឿនលើសកំណត់ គឺជាមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ពោលគឺមានរហូតដល់ទៅ៣៦ភាគរយ រីឯបញ្ហាផ្សេងទៀតរួមមាន  ការមិនគោរពសិទ្ធិគ្នា១៦ភាគរយ មិនប្រកាន់ស្ដាំ១៣ភាគរយ វ៉ាជែង១១ភាគរយ បត់ឆ្វេង-ស្ដាំ១០ភាគរយ ស្រវឹង១០ភាគរយ កក្តាយានយន្ត ៣ភាគរយ និងងងុយដេក១ភាគរយ។ របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ពាក់ព័ន្ធរថយន្តដឹកអ្នកដំណើរ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៥លើក  មានមនុស្សស្លាប់ចំនួន ៣៦នាក់ និងរងរបួសចំនួន ១៦៤នាក់ ក្នុងនោះករណីដែលបង្កឡើងដោយក្រុមហ៊ុនដឹកអ្នកដំណើរ មានចំនួន៣៣លើក ស្មើនឹង ៦០ភាគរយ។ ចំពោះករណីពាក់ព័ន្ធរថយន្តដឹកទំនិញ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥0លើក មានមនុស្សស្លាប់ចំនួន ៣១នាក់ និងរបួសចំនួន ៣៥នាក់។ ក្នុងករណីនេះដែរ បង្កឡើងដោយក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន ២៥លើក ស្មើនឹង ៥០ភាគរយ៕
របាយការណ៍អនុគណៈកម្មការត្រួតពិនិត្យការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ខែនៃឆ្នាំ២០១៧ បានកើតឡើងចំនួន ២.៩៥៨លើកដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១.៤៦៩នាក់ និងរងរបួសចំនួន ៤.៤៥០នាក់។
  សាធារណរដ្ឋប្រជាមានិតចិន សម្រេចជួយកម្ពុជាក្នុងការសាងសង់រោងជាងជួសជុលនាវា(Drydock, Slipway)  ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។ បើតាម លោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ ការជួយរបស់ចិននោះ គឺផ្តោតលើចំណុចសំខាន់ៗមួយចំនួន។   នាពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី៨មិថុនា លោក ចៅ ភិរុណ បានបញ្ជាក់ថា ចិននឹងរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹកនៅមូលដ្ឋានរាម ដើម្បីធ្វើឱ្យមានលទ្ធភាពគ្រប់គ្រងពិតប្រាកដលើទីតាំងភូមិសាស្ត្រដែលមានស្រាប់ រួមទាំងធ្វើឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែក។    លើសពីនេះ ចិនក៏ជួយជួសជុលនាវាកងទ័ពជើងទឹកចាស់ៗចំនួន៨គ្រឿង ដោយយកទៅជួសជុលនៅប្រទេសចិនផ្ទាល់ និងជួយជួសជុលដុកបណ្តែត២គ្រឿង ដោយមួយគ្រឿងមានចំណុះ៦០០តោន ព្រមទាំងជួយបំពេញបន្ថែមនូវនាវាសម្រាប់បម្រើការបច្ចេកទេសមួយចំនួនទៀត ផងដែរ។ ក្នុងនោះមាននាវាអូសសណ្ដោង២គ្រឿង, នាវាដឹកស្បៀងគ្រឿងបរិក្ខារ១គ្រឿង និងត្រៀមលើកគម្រោងសម្ភារ ឧបករណ៍ផ្សេងៗទៀត តាមការខ្វះខាតជាក់ស្តែង។   លោក ចៅ ភិរុណ បន្តរៀបរាប់ថា តាមរយៈជំនួយឥតសំណងនោះ ចិនក៏ជួយកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យមួយកន្លែង សម្រាប់បម្រើការងារផ្ទៃក្នុងរបស់កងទ័ពជើងទឹក និងប្រជាជនដែលរស់នៅក្បែរខាងក្នុងតំបន់។ ជាមួយគ្នានេះ ចិននឹងជួយកសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) សម្រាប់បម្រើឱ្យការជួសជុលនាវាគ្រប់ប្រភេទដែលកងទ័ពជើងទឹកកម្ពុជា កំពុងប្រើប្រាស់។    លោកបញ្ជាក់ថា ការកសាងរោងជាងជួសជុលនាវានេះ គឺដើម្បីកាត់បន្ថយការបញ្ជូននាវាទៅជួសជុលនៅក្រៅប្រទេស ដើម្បីបន្ថយការចំណាយថវិកាជាតិ និងលើកកម្ពស់ការបង្ហាត់បង្រៀនអ្នកឯកទេសគ្រប់ផ្នែក ទាំងគ្រឿងបំពាក់ ដែលមានលើនាវាដោយខ្លួនឯង រៀនបើកបរ ជួសជុលថែទាំ និងសិក្សាស្រាវជ្រាវ លើកកម្រិតសមត្ថភាពជាអ្នកឯកទេស អាចជួសជុល ឬរៀបតម្លើងនាវាធុនមធ្យមល្មមៗ ដោយខ្លួនឯង សិក្សាច្បាប់ទម្លាប់ វិស័យផ្ទៃសមុទ្រ សម្រាប់ជាតិ និងអន្តរជាតិដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។   ចិន ក៏ជួយកសាងផែសំចត២កន្លែង សម្រាប់នាវាធុនស្រាល និងមធ្យម ព្រមទាំងជួយស្ដារឃ្លងដែលមានស្រាប់ ឱ្យមានលទ្ធភាពទូលំទូលាយសម្រាប់នាវាធុនមធ្យមចរាចរចេញចូលបានដោយរលូន។ ក្រៅពីនេះ ចិនក៏ផ្តល់ឯកសណ្ឋានយោធាសម្រាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់ចំនួន៧ប្រភេទ ក្នុងចំនួន៣៦ ៩០០កំប្លេ ផងដែរ។ នេះជាការរៀបរាប់បន្ថែមរបស់លោក ចៅ ភិរុណ។     អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ការសាងសង់គម្រោងទាំងអស់នេះ គឺប្រើប្រាស់រយៈពេល២ឆ្នាំ ដោយប្រើកម្លាំងឯកទេសមកពីកងទ័ពរំដោះប្រជាជនចិន និងក្រុមហ៊ុនជំនាញនានាមកពីប្រទេសចិនតែម្តង៕   
ភ្នំពេញ៖ រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី៨មិថុនា។ ការសាងសង់នេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា។
relate ថ្លែងនៅពិធីជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ នៅវិមានសន្តិភាព នាថ្ងៃទី១០ វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា កម្ពុជានឹងរៀបចំការបោះឆ្នោត ដោយប្រព្រឹត្តទៅតាមការបរិច្ឆេទកំណត់ដដែល ដោយមិនផ្លាស់ប្តូរឡើយ។ ចំពោះបដិមតិពីបរទេសវិញ សម្ដេច ហ៊ុន សែន ក៏មិនព្រួយបារម្ភពីការព្រមានរបស់ពួកគេដែរ។ ប្រមុខរដ្ឋាភិបាល បានព្រលយសម្តីតបសមាជិកព្រឹទ្ធសភាអាមេរិក យ៉ាងដូច្នេះថា៖«ទោះជួយ(បរទេស) ឬមិនជួយ វាសំខាន់នោះទេ។ ទោះទទួលស្គាល់ ឬមិនទទួលស្គាល់ ក៏មិនសំខាន់ដែរ ព្រោះការបោះឆ្នោតនៅកម្ពុជាអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលចែងអំពីការទទួលស្គាល់របស់ពលរដ្ឋ ដូច្នេះឲ្យតែពលរដ្ឋកម្ពុជាទទួលស្គាល់គឺគ្រប់គ្រាន់ហើយ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៨ ។ រីឯការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨។ នេះជាការកំណត់ដោយរដ្ឋាភិបាល។ ក្រៅពីការមិនព្រួយបារម្ភនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកករណីមេដឹកនាំបក្សប្រឆាំងចំអកទៅលោក ថេត គ្រូស វិញថា ការចាប់ខ្លួនឯកឧត្តម កឹម សុខា ពីបទក្បត់ជាតិ គឺមិនខុសពីសហរដ្ឋអាមេរិកចាប់ខ្លួនលោក ផូល ម៉ាណាហ្វត អតីតប្រធានយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវជាប់ចោទពីបទឃុបឃិតបរទេសប្រឆាំងនឹងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះឡើយ។ ការចំអករបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីលោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបោះឆ្នោតអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជាខាងមុខនេះ នឹងគ្មានការទទួលស្គាល់ពីអាមេរិកឡើយ ប្រសិនបើឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែជាប់ឃុំក្នុងពន្ធនាគារ ៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនខ្វល់ពីបរទេស ដែលមិនចង់ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែបញ្ហាគណបក្សសង្គ្រោះជាតិឡើយ។ ការលើកឡើងរបស់សម្ដេច ហ៊ុន សែន នេះ គឺឆ្លើយតបនឹងលោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក ដែលព្រមានមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។
អ្នកចាំទីដៃទីពីរ Sam Johnstone ក៏ត្រូវអនុវត្តមានពីការប្រកួតស្ថិតក្នុងកីឡដ្ឋាន Wembley ខណៈអ្នកចាំទីវ័យ ២១ឆ្នាំ James Trafford និងខ្សែការពារវ័យ ២១ឆ្នាំ Rico Lewis ត្រូវបានកោះហៅបន្ទាន់ភ្លាមៗចូលក្រុមជម្រើសជាតិអង់គ្លេស ដើម្បីមកបំពេញចន្លោះខ្វះខាតក្នុងក្រុមដឹកនាំដោយលោក Gareth Southgate។   អ្នកចាំទី Trafford របស់ក្រុម Burnley ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសលើកដំបូង ខណៈ Lewis យុវជនរបស់ក្រុម Manchester City ធ្លាប់បង្ហាញខ្លួនលើកដំបូងក្នុងជំនួបទល់នឹងក្រុមម៉ាសេដ្វានខាងជើង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។   បញ្ហារបួសបានរុញច្រានឱ្យខ្សែការពារ Kyle Walker និង Maguire ក្លាយជាកីឡាករដែលនឹងត្រូវបាត់មុខពីក្រុមអង់គ្លេស ក្រោយពេលដែលប្រធានក្រុម Harry Kane និង Bukayo Saka បានរងរបួសមុនការប្រកួតទល់នឹងប្រេស៊ីល។    បើតាមការបញ្ជាក់របស់ FA កីឡាករដែលរងរបួស នឹងត្រូវវិលត្រឡប់ទៅកាន់ក្លិបរបស់ពួកគេវិញ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសម្រាប់បញ្ហារបួស៕  
Kyle Walker និង Harry Maguire នឹងត្រូវខកខានជួយជម្រើសជាតិអង់គ្លេស ក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹងក្រុមបែលហ្ស៊ិក ដោយសាររបួស។ ខ្សែការពារទាំងពីរ រងរបួសនៅក្នុងជំនួបដែលអង់គ្លេសចាញ់ប្រេស៊ីល ១-០ ក្នុងកីឡដ្ឋាន Wembley កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី២៥ ខែមីនា។
បុរសជនជាតិអាម៉េរិក វ័យ២៦ឆ្នាំរូបនេះ ជាម្ចាស់កំណត់ត្រា Guinness World Records ឆ្នាំ២០២២ តាមរយៈការរត់ដោយដៃចម្ងាយ២០ម៉ែត្រ លឿនជាងគេបំផុតលើលោក ដោយប្រើពេលត្រឹម ៤,៧៨វិនាទី។   មិនត្រឹមតែជាវាគ្មិនបំផុសគំនិត និងលើកទឹកចិត្ត Zion Clark ដែលគ្មានជើងទាំងសងខាងពីកំណើត បានតស៊ូជម្នះឧបសគ្គ ដើម្បីស្វែងរកការបង្កើតកេរដំណែលថ្មីៗ សម្រាប់ជីវិតរបស់គេជាបន្តបន្ទាប់ ។    នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ Zion Clark បានបន្តបង្កើតកំណត់ត្រាបន្ថែមទៀត ក្រោយប្រកួតឈ្នះកីឡាករពេញសមត្ថភាព Eugene Murray ក្នុងប្រភេទកីឡាគុនចម្រុះ (MMA)។ បន្តបន្ទាប់មក ក្នុងនាមជាអ្នកនិពន្ធ ជាសហក្រិនវ័យក្មេង រូបគេក៏បានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ Clark បានប្រាប់កាសែត CNN កីឡា ថាអ្វីទាំងអស់នេះមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ជីវិតរបស់គេ។ សុបិនទៅកាន់ទីក្រុងប៉ារីស ឆ្នាំ ២០២៤ ជាអ្វីដែលរូបគេចង់បានបន្ទាប់ទៀត។ ដើម្បីសម្រេចក្តីសុបិនក្លាយជាអត្តពលិកអាម៉េរិកដំបូងគេ ដែលអាចចូលរួមប្រកួតទាំងក្នុងអូឡាំពិក និងប៉ារ៉ាឡាំពិក Zion Clark បានប្រឹងប្រែងហ្វឹកហាត់ដោយកំណត់កាលវិភាគច្បាស់លាស់ និងការចូលរួមប្រកួតនៅសង្វៀន MMA កម្រិតអាជីពជាដើម។   Clark ដាក់គោលដៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក លើវិញ្ញាសាកីឡាចំបាប់ និងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកលើវិញ្ញាសាប្រណាំងរទេះ ឆ្នាំ២០២៤ នៅប្រទេសបារាំង ដែលគ្រោងចាប់ផ្តើម នៅថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។   ក្រៅពីជាម្ចាស់កំណត់ត្រាក្នុងសៀវភៅ Guinness World Records តាមរយៈការរត់ដោយដៃ Zion Clark ក៏ជាប់កំណត់ត្រាពិភពលោកពីរទៀតដែរ គឺ លោតឡើងលើប្រអប់ដោយប្រើដៃ ក្នុងរយៈកម្ពស់ ៨៣,៨២សង់ទីម៉ែត្រ និងអាហ្វង់បានចំនួន២៤៨ដង ក្នុងរយៈពេល៣នាទី៕
គ្មានជើងទាំងសងខាងតាំងពីកំណើត អត្តពលិកកីឡាចំបាប់ និងគុនចម្រុះ Zion Clark ពុះពារគ្រប់បែបយ៉ាង ដើម្បីសម្រេចក្តីសុបិនចូលរួមព្រឹត្តិការណកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីបញ្ហាចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការចាក់ COVISHIELD (AstraZeneca) សម្រាប់មនុស្សចាស់ចាប់ពី៦០ឆ្នាំលើកទៅ។ សម្តេចបានកត់សម្គាល់ថា ពេទ្យខ្លះនៅរាជធានីភ្នំពេញ បែរជាចាក់វ៉ាក់សាំង AstraZeneca ឲ្យក្មេងក្រោមអាយុ៦០ឆ្នាំទៅវិញ ដែលនេះខុសពីគោលការណ៍ដែលបានកំណត់។ សម្តេចបានស្នើឲ្យអ្នកមានអាយុក្រោម៥៩ឆ្នាំ បន្តរង់ចាំវ៉ាក់សាំង Sinopharm ឬ Sinovac ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។ ចំណុចមួយទៀតដែលសម្រេចបានកត់សម្គាល់នោះ មានអង្គភាពខ្លះរៀបចំកិច្ចប្រជុំ ដោយអ្នកចូលរួមរក្សាគម្លាតសុវត្ថិភាពពេលប្រជុំ បែរជាចេញថតរូបជុំគ្នាដោយគ្មានគម្លាតសុវត្ថិភាព ដែលនេះជាផ្នែកមួយនៃការឆ្លងកូវីដ-១៩ ផងដែរ។ សូមស្តាប់សារសម្តេច ហ៊ុន សែន ដូចខាងក្រោម៖
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ នេះ បានចេញសារជាសំឡេង ទាក់ទងនឹងស្ថានភាពព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកឆ្លងជាង១០០០នាក់ទៅហើយ។ សម្តេចនៅតែបង្ហាញពីក្តីកង្វល់ចំពោះការបន្តរាលដាននៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្តាល រីឯស្ថានភាពនៅកោះកុង និងព្រៃវែង ក៏មិនទាន់ធូរស្បើយនោះដែរ ខណៈខេត្តព្រះសីហនុ ហាក់ដូចជាគ្រប់គ្រងបាន។
  មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៦.៥៩៧ នាក់ ក្នុងនោះ ១៣.២៨៥ជាករណីនាំចូល។ អ្កជាសះស្បើយមាន ៨១.៩១៨ នាក់  និងស្លាប់សរុប១.៧១៨នាក់៕ អត្ថបទទាក់ទង   កូវីដ-១៩ បំប្លែងខ្លួន Delta ជិត៥០០ករណីនៅកម្ពុជា លើកលែងខេត្ត៣ ដែលមិនទាន់ផ្ទុះវីរុសថ្មីនេះ 
មនុស្សចំនួន៥៥៦នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ១៦៧នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន៧១៦ នាក់បន្ថែម និងអ្នកស្លាប់មាន១៤នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហានេះ។
អត្ថបទទាក់ទង   សេដ្ឋីវិស័យព័ត៌មានហុងកុងដែលរិះគន់ចិនខ្លាំងៗ ត្រូវចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មី    លោកសេដ្ឋី Jimmy Lai ត្រូវបានប៉ូលិសដោះលែងនៅព្រឹកថ្ងៃទី១២ ខែសីហា ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ ដែលពួកគេបាននាំគ្នាស្រែកលើកទឹកចិត្តលោក និងស្ថាប័នព័ត៌មានលោក។ នៅទីនោះ លោកបានបក់ដៃជាសញ្ញាទៅកាន់អ្នកគាំទ្រ ហើយឡើងរថយន្តជិះចេញយឺតៗ ។    យោងតាមការចុះផ្សាយកាសែតហុងកុង South China Morning Post លោក Jimmy Lai បង់ថ្លៃចេញក្រៅឃុំរហូតដល់ជាង៣,៨ម៉ឺនដុល្លារ ហើយបូកនឹងធានាជាង២,៥ម៉ឺនដុល្លារទៀត។ ចាងហ្វាងកាសែតរិះគន់ឥតសំចៃមាត់លើការដឹកនាំរបស់បក្សកុម្មុយនីស្តចិនរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ពីបទសង្ស័យគប់គិតជាមួយកម្លាំងបរទេស។   ការចាប់ខ្លួននេះ ធ្វើឡើងនៅពេលមន្ត្រីហុងកុងប្រមាណ២០០នាក់ បានចុះឆែកឆេរទីស្នាក់ការកាសែតលោក ហើយប្រមូលបានប្រអប់ចំនួន២៥។ សរុបទៅ មនុស្ស១០នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃចន្ទ។   ការដោះលែងលោក Lai ដែលពលរដ្ឋហុងកុងដើមកំណើតចិនដីគោក កើតឡើងក្រោយកូនប្រុសរបស់លោក២នាក់ និងសកម្មជនទាមទារប្រជាធិបតេយ្យ Agnes Chow ក៏ត្រូវបានដោះលែងផងដែរ កាលពីថ្ងៃយប់ថ្ងៃទី ១១ ខែសីហា ។   បន្ទាប់ពីដោះលែង ស្ត្រីជាសកម្មជនហុងកុង Chow ដែលជាបុគ្គលសំខាន់ម្នាក់ក្នុងចលនាឆ័ត្រកាលពីឆ្នាំ២០១៤ បានហៅការចាប់ខ្លួននាងថាជាការគាប់សង្កត់នយោបាយ និងការធ្វើទុក្ខបុកម្នេញនយោបាយ។ នេះបើតាមកាសែត South China Morning Post ។ នាងបន្តថា៖«វាច្បាស់ណាស់ដែលរបបនេះ កំពុងប្រើប្រាស់ច្បាប់សន្តិសុខជាតិលុបបំបាត់ការបញ្ចេញមតិនយោបាយ»។   កាសែត Apple Daily ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Jimmy Lai ។ ក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងខែមករា ឆ្នាំ២០១៩ កាសែត Apple Daily និងវេបសាយរបស់វា ត្រូវបានគេអានច្រើនបំផុតលំដាប់ទី២ក្នុងទីក្រុងហុងកុង។   សូមបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែកក្កដា ហាមឃាត់ការធ្វើវិទ្ធង្សនា ការធ្វើអបគមន៍ ភេរវកម្ម និងការផ្សំគំនិតជាមួយបរទេសជាដើម។ ទាំងរដ្ឋាភិបាលចិននិងហុងកុង អះអាងថា ច្បាប់ថ្មីនេះនឹងមិនប៉ះពាល់ដល់សេរីភាពប្រជាជនហុងកុងឡើយ៕    
លោក Jimmy Lai ម្ចាស់កាសែតហុងកុង Apple Daily ដែលហ៊ានរិះគន់រដ្ឋាភិបាលចិនខ្លាំងៗ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោយត្រូវបានចាប់ខ្លួនពីបទគប់គិតជាមួយបរទេសក្រោមច្បាប់សន្តិសុខជាតិថ្មី។ ក្រៅពីលោក Lai សកម្មជនប្រជាធិបតេយ្យហុងកុង Agnes Chow ដែលត្រូវបានចាប់ខ្លួនក្រោយលោកបន្តិចនោះ ក៏ត្រូវបានដោះលែងដូចគ្នាដែរ ។ 
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីក្រៅប្រទេសមក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតគណបក្សសង្គ្រោះជាតិ បានរម្លឹកថា ថ្នាក់ដឹកនាំរបស់ខ្លួន១២រូប ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែន តាមរយៈលិខិតចុះនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយផ្ញើទៅកាន់ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ។    អត្ថបទទាក់ទង   តុលាការ ហៅលោក សម រង្ស៊ី និងអ្នកប្រឆាំងជិត៦០នាក់ទៀត ឲ្យចូលរួមសវនាការ   ក្រសួង បញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់អ្នកប្រឆាំង១២នាក់    លិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំទាំង១២រូបនៃអតីតគណបក្សប្រឆាំង ដែលត្រូវបានក្រសួងការបរទេស បញ្ចប់សុភពភាពនោះ គឺជាប្រភេទលិខិតឆ្លងដែនធម្មតា (Ordinary Passport)។ អ្នកទាំង១២រូបនោះ គឺ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត  លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន និង លោក ម៉ន ផល្លា។   ថ្មីៗនេះ តុលាការ បានកោះហៅថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ដែលភាគច្រើនបំផុតរស់នៅឯក្រៅប្រទេស ដោយរាប់ទាំងលោក សម រង្ស៊ី ផង ឲ្យវិលមកចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ក្រោមបទឧបឃាត បទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ បទឧបឃាត សំដៅលើក្រុមណាមួយ ដែលផ្តើមគំនិតនិងរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ហើយបទរួមគំនិតក្បត់ [ជាតិ] គឺសំដៅលើជន ដែលចូលរួមគាំទ្រឬចូលរួមអនុវត្តគម្រោងនោះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។   ក្រសួងយុត្តិធម៌ ប្រកាសកន្លងមកថា បទឧបឃាត មានចែងក្នុងមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើប្រព្រឹត្តជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត រីឯ បទរួមគំនិតក្បត់ [ជាតិ] មានចែងក្នុងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្ត ជាមន្ត្រីសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ។    ក្រោយទទួលបានការកោះហៅរបស់តុលាការ អតីតគណបក្សសង្គ្រោះជាតិ ក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា លើកបម្រាម ដែលហាមក្រុមហ៊ុនយន្តហោះនានា មិនឲ្យដឹកថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មកកម្ពុជា។ សំណើរបស់អតីតគណបក្សប្រឆាំង ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ក្នុងសេចក្តីថ្លែងការណ៍នោះ អតីតគណបក្សប្រឆាំង នៅស្នើមួយចំណុចទៀត គឺសុំឲ្យរដ្ឋាភិបាល ផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំរបស់ខ្លួនទាំង១២រូបឡើងវិញ ដែលក្រសួងការបរទេស បានលុបចោលកន្លងមក៕     
អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងដឹកនាំការយកសំណើទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅម៉ោង១១ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួន១២រូបឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ច បានចុះធ្វើប្រតិបត្តិការពេញមួយយប់ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ហើយទីបំផុត ក៏ចាប់បានជនល្មើសជនជាតិចិន៥នាក់ នៅពេលភ្លឺ។ លោក បន្តថា ពួកគេ បានលើកគ្រឿងញៀនប្រមាណ៩០០គីឡូក្រាមនោះ ដាក់លើកប៉ាល់ បម្រុងនឹងដឹកចេញពីកម្ពុជា តែត្រូវសមត្ថកិច្ច ក្រសោបជាប់។ យ៉ាងណា លោក ពុំទាន់អាចបញ្ជាក់បានថា ពួកគេ ចង់ដឹកគ្រឿងញៀនទាំងនោះ ទៅប្រទេសណាឡើយ។ សូមរម្លឹកថា កាលពីខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ទើបនឹងបានបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀនក្នុងរោងចក្រ នៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិចិនតៃវ៉ាន់៧នាក់ រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម។ អត្ថបទទាក់ទង   សមត្ថកិច្ច ចាប់បានករណីលួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំ១ទៀតនៅព្រះសីហនុ, សារធាតុគីមីផ្សំជាង១៤តោន ត្រូវរកឃើញ តើជនជាតិទាំង៥នាក់ ត្រូវបានចាប់ខ្លួននៅពេលនេះ និងជនជាតិចិនទាំង៧នាក់ ដែលត្រូវចាប់ខ្លួនកាលពីខែមីនា ជាបណ្តាញតែមួយ? លោកស្នងការខេត្តព្រះសីហនុ មិនទាន់អាចឆ្លើយបានទេ ដោយលោក ប្រាប់ថា ពេលនេះ មន្រ្តីជំនាញ កំពុងស៊ើបសួរ និងធ្វើកិច្ចការជុំវិញករណីបង្ក្រាបគ្រឿងញញៀនទ្រង់ទ្រាយធំនេះ៕
កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងផ្នែកដទៃទៀត ចុះធ្វើប្រតិបត្តិការបង្ក្រាបជនល្មើសជាជនជាតិចិន១ក្រុម ហើយរឹបអូសបានគ្រឿងញៀនដល់ទៅប្រមាណ៩០០គីឡូក្រាមពីពួកគេ។
«ប្រធានាធិបតី មូន នឹងមិនទៅចូលរួមពិធីឡើងសោយរាជ្យរបស់អធិរាជជប៉ុនឡើយ»។ មន្ត្រីកូរ៉េខាងត្បូងម្នាក់ដែលបម្រើការនៅវិមាន Cheongwadae ប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap បែបនេះ ដោយសុំមិនបញ្ចេញឈ្មោះ។  សម្រាប់ការសម្រេចចិត្តបែបនេះ លោកនាយករដ្ឋមន្ត្រី Lee Nak-yon ទំនងជាទៅចូលរួមជំនួសលោក មូន ចេអ៊ីន។     វានៅតែមិនទាន់ត្រូវបានបញ្ជាក់ថា តើក្រុងសេអ៊ូលបានជូនដំណឹងជាផ្លូវការដល់ទីក្រុងតូក្យូអំពីឈ្មោះអ្នកតំណាងរបស់ខ្លួនហើយឬនៅទេ។ តាមសារព័ត៌មានជប៉ុន លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹងជួបមេដឹកនាំបរទេសប្រមាណ៥០នាក់ ដែលនឹងទៅធ្វើទស្សនកិច្ចនាក្រុងតូក្យូសម្រាប់ពិធីនេះ។  លោក អាបេ ត្រូវបានរាយការណ៍ថា មានបំណងបង្កើតជំនួប១ទល់១ជាមួយសមភាគីកូរ៉េខាងត្បូង។  កន្លងទៅ ទីប្រឹក្សាលោកមូន ចេអ៊ីន ធ្លាប់បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចប្រឹងប្រែងដើម្បីដោះស្រាយទំនាស់ ដែលអាចកើតមានក្នុងជំនួបរវាងលោក មូន និងលោក អាបេ នាឱកាសពិធីឡើងសោយរាជ្យ នាថ្ងៃ២២ តុលា។  ក៏ប៉ុន្តែ រដ្ឋាភិបាលជប៉ុន មិនបង្ហាញឆន្ទៈផ្លាស់ប្តូរជំហរខ្លួនឡើយ។ សម្រាប់លោក មូន បន្ទុកនយោបាយគឺធំធេងណាស់ ហើយគ្មានសមិទ្ធិផលការទូតណាមួយត្រូវបានធានាពីការចូលរួមរបស់គាត់នៅក្នុងព្រឹត្តិការណ៍តូក្យូនោះទេ។ សូមបញ្ជាក់ថា ទំនាស់ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកើតចេញពីសាលក្រមកូរ៉េខាងត្បូងបានបង្ខំអោយក្រុមហ៊ុនជប៉ុនបង់សំណងទៅជនរងគ្រោះ ដែលត្រូវបានគេបង្ខំអោយធ្វើការក្នុងសម័យអាណានិគមរបស់ជប៉ុនលើ កូរ៉េខាងត្បូង។ ដោយសារតែរឿងនេះ ទីក្រុងតូក្យូបានរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗបីប្រភេទទៅកូរ៉េខាងត្បូង ហើយបានដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តបានទៀត៕
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន គ្មានគម្រោងចូលរួមពិធីឡើងសោយរាជ្យអធិរាជ ណារ៉ូហីតូ (Naruhito) ។ មន្ត្រីប្រចាំវិមានប្រធានាធិបតីម្នាក់  បញ្ជាក់បែបនេះ នៅថ្ងៃសុក្រ ទី១១ តុលា។ ចំពោះមូលហេតុ មន្ត្រីរូបនេះ បានទម្លាក់កំហុសលើជំហររបស់ក្រុងតូក្យូវាយបកផ្នែកពាណិជ្ជកម្មប្រឆាំងក្រុងសេអ៊ូលពាក់ព័ន្ធរឿងប្រវត្តិសាស្ត្រ។
តាមការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត «កៅអី» ជាភាសាកម្ចីពីចិន ជាតាំងសម្រាប់អង្គុយ,សម្រាប់ដេក សម្រាប់ឈរ ជាដើម។ ឧទាហរណ៍៖ យកកៅអីអង្គុយ និងលើកទឹកមកឲ្យភ្ញៀវ។ ដោយឡែកពាក្យដទៃទៀតដែលមិនមែនជាពាក្យខ្មែរ តែពលរដ្ឋខ្មែរប្រើវាដូចជាពាក្យខ្មែរនោះ តួយ៉ាង វ៉ែនតា, សៀវភៅ, កាមេរ៉ា, កាតាប,លុយ, ស៊ីក្លូ, រ៉ឺម៉ក, កៅស៊ូ, ហ្វ្រាំង ឬហ្វ្រង់, ភ្លើងហ្វារ, បេតុង, កុងតាក់ ។ល៕
ពាក្យកម្ចីពីបរទេសជាច្រើន ត្រូវបានពលរដ្ឋខ្មែរប្រើប្រាស់ជារៀលរាល់ថ្ងៃ នៅក្នុងសំណេរ ឬក្នុងការនិយាយឆ្លងឆ្លើយគ្នាទៅវិញទៅមក។ ប៉ុន្តែពួកគេ មិនបានដឹងថា ពាក្យនេះជាកម្ចីពីបរទេសទេ។ ម្យ៉ាងទៀត ពួកគេសឹងតែសន្មតថាពាក្យនោះជាពាក្យខ្មែរទៅហើយ ប្រសិនជា គេមិនបានត្រួតពិនិត្យទៅតាមវេចនានុក្រមខ្មែរនោះ។ ទោះបីជា ពាក្យ «កៅអី» មាននៅក្នុងវេចនានុក្រមខ្មែរក្តី តែសម្តេចព្រះសង្ឃ មិនបានបញ្ជាក់ថាជាពាក្យខ្មែរឡើយ។
  ទ័ព នឹងបើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ក្រុមស្វាយរៀង ដើម្បីប្រជែងដណ្តើមឈរកំពូលតារាងក្នុងសប្តាហ៍ទី៨នៃពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ ការប្រកួតនាវេលាម៉ោង៦ល្ងាចនេះ នឹងក្លាយជាជំនួបមួយដ៏ជក់ចិត្តប្រចាំសប្តាហ៍ ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់រៀងៗខ្លួន។ ទ័ព ឈរលេខរៀងទី២ដោយមាន១៧ពិន្ទុ ក្រោយ៧ប្រកួតរក្សាលទ្ធផលឈ្នះ៥ និងស្មើ២ ខណៈស្វាយរៀងឈរកំពូលតារាងដោយមាន១៩ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលឈ្នះ៦ និងស្មើ១។   ក្រៅពីជំនួបប្រជែងឈរកំពូលតារាងនេះ ក៏មានការប្រកួតដ៏ជក់ចិត្តមួយគូទៀតផងដែរ គឺរវាងជើងខ្លាំងបឹងកេត ជាមួយណាហ្គាវើល។ គូនេះ នឹងក្លាយជាជំនួបមួយដ៏តានតឹង និងជក់ចិត្តសម្រាប់ទស្សនិកជន ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន។ ក្នុងនោះបឹងកេតត្រូវការឈ្នះ ដើម្បីប្រជែងឈរក្នុងតំបន់ Top2 និងរក្សាទីតាំងដែលកំពុងឈរ។ ចំណែក ណាហ្គាវើល ត្រូវការឈ្នះ ដើម្បីឡើងទៅឈរលេខរៀងទី៣ និងរក្សាឈរក្នុងតំបន់ Top4។ បឹងកេត ឈរលេខរៀងទី៣ដោយមាន១៤ពិន្ទុ ខណៈណាហ្គាវើលឈរលេខរៀងទី៤ដោយមាន១២ពិន្ទុ។ ដោយឡែក ងាកមកមើលការប្រកួតនៅកីឡដ្ឋាន RSN នាវេលាម៉ោង៦ល្ងាចឯណេះវិញ ម្ចាស់ផ្ទះភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនសា្វគមន៍ក្រុមភ្ញៀវអគ្គិសនីកម្ពុជា។ ភ្នំពេញក្រោនត្រូវការឈ្នះអគ្គិនសីកម្ពុជា ដើម្បីប្រជែងឈរក្នុងតំបន់ Top4 ខណៈអគ្គិសនីកម្ពុជាត្រូវការឈ្នះផងដែរ ដើម្បីរំកិលចំណាត់ថ្នាក់របស់ខ្លួន។ បច្ចុប្បន្នភ្នំពេញក្រោនកំពុងឈរលេខរៀងទី៥ដោយមាន១១ពិន្ទុ ខណៈអគ្គិសនីកម្ពុជាឈរលេខរៀងទី៦ដោយមាន១០ពិន្ទុ។   ចំណែក នាវេលាម៉ោង៣រសៀល ក្រុមឈរបាតតារាងគីរីវង់សុខសែនជ័យ នឹងបើកទ្វារកីឡដ្ឋានគីរីវង់ ដើម្បីស្វាគមន៍ក្រុមភ្ញៀវដែលទើបផ្លាស់ប្តូរគ្រូបង្វឹកថ្មី ខេមបូឌានថាយហ្គឺរ។ គីរីវង់សុខសែនជ័យរំពឹងថា ការបើកកីឡដ្ឋានរបស់សខ្លួនលើកនេះ នឹងអាចស្វែងរកជ័យជម្នះជាលើកដំបូល ព្រោះ៧ប្រកួតកន្លងមកក្រុមនេះមិនធ្លាប់ទទួលជ័យជម្នះនោះទេ ពោលគឺបានត្រឹមស្មើ១ និងចាញ់៦តែប៉ុណ្ណោះ។ លទ្ធផលនេះបានធ្វើឲ្យក្រុមម្ចាស់ជើងឯកលីកលំដាប់ទី២មួយនេះ បន្តឈរបាតតារាងដោយមាន១ពិន្ទុ៕  
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧បានឈានសប្តាហ៍ទី៧ ដោយនៅថ្ងៃនេះមានការប្រកួតចំនួន៤គូដែលសុទ្ធសឹងជាគូជក់ចិត្តប្រចាំសប្តាហ៍។ ក្នុងនោះក្រុមក្រសួងការពារជាតិ(ទ័ព)ស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)នៅស្តាតចាស់ រីឯបឹងកេត តទល់ជាមួយ ណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ។ ចំណែក ភ្នំពេញក្រោន ស្វាគមន៍ក្រុមអគ្គិសនីកម្ពុជានៅ RSN ក្រោយម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ស្វាគមន៍ ខេមបូឌានថាយហ្គឺរ។
ក្រោមការគាំទ្ររបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈ អង្គការឆាលហ្វាន កូរ៉េ គម្រោងដែលមានរយៈពេលបីឆ្នាំនេះ នឹងពង្រឹងការអប់រំអំពីឌីជីថលក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងសាលារៀនចំនួន ២១ ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់នៅរាជធានីភ្នំពេញខេត្តកណ្តាល  និងខេត្តកំពង់ធំ។ តាមរយៈការផ្តល់ជូននូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ គម្រោងនេះមានគោលបំណងបំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋានអក្ខរកម្មហិរញ្ញវត្ថុ  និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សជាង ២៤,០០០ នាក់  និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤,៦១៣ នាក់ រួមមានគ្រូបង្រៀនឪពុកម្តាយ និងមន្រ្តីរាជការ។  វិធីសាស្រ្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយមួយនេះ នឹងបង្កើតបាននូវធនធានមនុស្សជំនាន់ក្រោយពោរពេញដោយទេពកោសល្យត្រៀមខ្លួនចូលរួម ក្នុងពិភពឌីជីថល។     អង្គការឆាលហ្វានកម្ពុជា នឹងសហការជាមួយរដ្ឋាភិបាល និងអង្គការជំនាញក្នុងស្រុក អង្គការបង្រៀនដើម្បីកម្ពុជាក្នុងការអនុវត្តគម្រោងនេះ។  ចីរភាព  និងផលជៈរបស់គម្រោងនឹងត្រូវបានធានាតាមរយៈបណ្តាញកិច្ចសហប្រតិបត្តិការការបង្កើនសមត្ថភាព  និងការចូលរួមរបស់រដ្ឋាភិបាល និងសហគមន៍។     លោក អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានទទួលស្គាល់ពីសារៈសំខាន់នៃគម្រោងនេះដោយមានប្រសាសន៍ថា គម្រោងនេះស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំរបស់យើងយ៉ាងល្អឥតខ្ចោះ ហើយវានឹងដើរតួយ៉ាងសំខាន់ក្នុងការបំប៉នសិស្សានុសិស្សនូវជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។  ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អង្គការឆាលហ្វានកម្ពុជា និងដៃគូទាំងអស់ក្នុងការជំរុញអក្ខរកម្មជំនាញ  និងការអប់រំនៅក្នុងប្រទេសរបស់យើង។    ឆ្លៀតក្នុងឱកាសនោះ លោក ហុងជូ គីម អគ្គនាយកប្រតិបត្តិ នៃ ធនាគារ អ៊ូរី បានបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងការគាំទ្រគម្រោងថ្មីនេះដែលដឹកនាំដោយ អង្គការឆាលហ្វានកម្ពុជា។  លោកជឿជាក់ថា ការផ្តល់ជូនសិស្សានុសិស្សនូវសមត្ថភាពឌីជីថលហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ នឹងមិនត្រឹមតែជួយជំរុញសក្ដានុពលរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជួយឱ្យពួកគេរីកចម្រើនលូតលាស់នៅក្នុងពិភពឌីជីថលមួយនេះទៀតផង។     នាយកប្រចាំប្រទេសរបស់ អង្គការឆាលហ្វាន កម្ពុជា លោក ប្រាស្សាន វើម៉ា បានសម្តែងក្តីរំភើបចំពោះការដាក់ឱ្យដំណើការគម្រោងនេះដោយលោកមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT)របស់សាលារៀន  និងការកសាងធនធានមនុស្សគឺជាបច្ច័យដ៏សំខាន់សម្រាប់ការរួមចំណែកលើកកម្ពស់ ធនធានមនុស្សនៅកម្ពុជា។ សមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់ធនធានឌីជីថលហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងវិធីសាស្រ្តបង្រៀននៅក្នុងកម្មវិធីសិក្សា ដែលបានបង្កើតឡើងនឹងបន្ថែមគុណតម្លៃពិសេសដល់គុណភាពនៃការអប់រំ ។    លោកស្រី Namhee Yoon តំណាងអង្គការឆាលហ្វាន កូរ៉េ បានពាំនាំការប្តេជ្ញាចិត្តរបស់អង្គការក្នុងការលើកកម្ពស់ជីវិតរបស់កុមារ និងបំពេញសិទ្ធិរបស់ពួកគេ។ អ្នកស្រីបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងមុតមាំរបស់ អង្គការឆាលហ្វានកូរ៉េ ចំពោះគម្រោងរបស់ អង្គការឆាលហ្វាន កម្ពុជា ដោយបង្ហាញក្តីរំភើបអំពីផលជៈជាវិជ្ជមានដែលនឹងកើតមានលើកុមារកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមឬការធ្វើសម្ភាសន៍សូមទំនាក់ទំនង៖   លោកឃុនពិសីអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងអង្គការឆាលហ្វានកម្ពុជា។    ទូរស័ព្ទ៖០១២៤៦៩០០៧   អ៊ីមែល៖[email protected]   អំពី ធនាគារ អ៊ូរី (ខេមបូឌា)ម.ក ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅ ខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាង ទូលំទូលាយនៅទីផ្សារកម្ពុជា។    គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០ លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។    ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក! អំពីអង្គការឆាលហ្វានកម្ពុជា៖  អង្គការឆាលហ្វានកម្ពុជា គឺជាការិយាល័យតំណាងរបស់ អង្គការឆាលហ្វានអូស្រ្តាលី ជាអង្គការអភិវឌ្ឍន៍អន្តរជាតិឯករាជ្យ  និងមិនមានលក្ខណៈសាសនាដែលបំពេញការងារដើម្បីកាត់បន្ថយភាពក្រីក្រសម្រាប់កុមារនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អង្គការឆាលហ្វាន បានចាប់ផ្តើមការងារនៅកម្ពុជានៅឆ្នាំ២០០៧ និងបានធ្វើការជាដៃគូជាមួយកុមារសហគមន៍ និងដៃគូក្នុងមូលដ្ឋានដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពតាមរយៈការផ្តល់ជំនួយមនុស្សធម៌ពេលមានគ្រោះមហន្តរាយ និងការលើកកម្ពស់សិទ្ធិកុមារ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការឆាលហ្វាន អនុវត្តលើវិស័យកិច្ចការពារកុមារ និងភាពធន់គុណភាពការអប់រំ ការចិញ្ចឹមជីតប្រកបដោយនិរន្តរភាព ការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចមូលដ្ឋាន ទឹកស្អាត និងអនាម័យ និងការពង្រឹងសមត្ថភាពយុវជន។ ក្នុងនោះអង្គការផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពអំណានរបស់កុមារតូច តាមរយៈបច្ចេកវិជ្ជាទំនើបការពង្រឹងយន្តការការពារកុមារកម្រិតសហគមន៍ និងការឆ្លើយតបចំពោះ គ្រោះមហន្តរាយដោយផ្តោតលើកុមារ។     អំពីអង្គការឆាលហ្វានកូរ៉េ៖  អង្គការឆាលហ្វានកូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។ បច្ចុប្បន្ននេះអង្គការឆាលហ្វាន កូរ៉េ គឺជាអង្គការដែលធ្វើការលើសុខុមាលភាពកុមារដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេស កូរ៉េ ហើយជាសមាជិកសកម្ម និងសំខាន់មួយនៃសម្ព័ន្ធអង្គការឆាលហ្វាន ដែលមានបណ្តាញអន្តរជាតិនៃសមាជិកចំនួន១១រួមមានអូស្ត្រាលីកាណាដាបារាំងអាល្លឺម៉ង់អៀរឡង់ ជប៉ុន នូវែលសេឡង់ អេស្ប៉ាញ ស៊ុយអែត និងសហរដ្ឋអាមេរិក។ អង្គការឆាលហ្វានកូរ៉េធ្វើការដើម្បីបុព្វហេតុកុមារ គ្រួសាររបស់ពួកគេ និងសហគមន៍ជាមួយដៃគូនៅក្នុងប្រទេសកម្ពុជា បង់ក្លាដែស ឡាវ នេប៉ាល់មីយ៉ាន់ម៉ា វៀតណាម អេត្យូពី អ៊ូហ្គង់ដា កេនយ៉ា និងប្រទេសផ្សេងៗទៀត។    អំពីTeachForCambodia៖  TeachForCambodiaជាអង្គការឯករាជ្យ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយសមភាពផ្នែកអប់រំនៅកម្ពុជា។ តាមរយៈការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និង អ្នកជំនាញជាគ្រូបង្រៀននៅតាមសាលារៀនដែលមានតម្រូវការខ្ពស់សម្រាប់រយៈពេល២ឆ្នាំដំបូង អង្គការមានបំណងបណ្ដុះគ្រូបង្រៀន និងអ្នកដឹកនាំជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចក្ខុវិស័យរបស់អង្គការ គឺដើម្បីឱ្យកុមារកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាពការគាំទ្រ និងឱកាសជាមួយនឹងបេសកកម្មបង្កើតដំណោះស្រាយប្រកបដោយចីរភាពដើម្បីដោះស្រាយបញ្ហាប្រឈមខាងផ្នែកសេដ្ឋកិច្ចសង្គមការកសាងសមត្ថភាពសាលារៀន និងការលើកកម្ពស់អត្តសញ្ញាណជាតិ។ Teach For Cambodia ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា និងជាសមាជិកនៃTeach For All ដែលជាបណ្តាញអប់រំសកល។ 
នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អង្គការឆាលហ្វានកម្ពុជា អង្គការបង្រៀនដើម្បីកម្ពុជា  និងក្រសួងអប់រំយុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្មីមួយដើម្បីកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំ។  គម្រោងនេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថលក្នុងសាលារៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នាដល់សិស្សានុសិស្សសម្រាប់ធ្វើការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។
បច្ចុប្បន្នយើងបានដឹងបានឮអំពីកីឡាករជាច្រើនដែលជាគូប្រជែងនៅលើទីលាន ប៉ុន្តែមិនច្រើននោះទេដែលទំនាក់ទំនងទាំងនោះនៅខាងក្រៅទីលានត្រូវបានរសាត់ឆ្ងាយដោយសារការប្រកួតប្រជែង។ ទោះជាយ៉ាងនេះ តើអ្វីទៅដែលនាំឱ្យកីឡាករមានទំនាក់ទំនងរាប់អានគ្នាជិតស្និទ្ធទាំងក្នុងនិងក្រៅទីលាន?  ជាការពិតណាស់មិត្តភាពក្នុងនិយមន័យនេះគឺសំដៅលើកីឡាករដែលមានទំនាក់ទំនងល្អជាមួយគ្នាមិនថារួមអាជីពនៅក្រុមតែមួយ ឬក៏ស្ថិតនៅក្រុមផ្សេងគ្នាឡើយ ប៉ុន្តែការរាប់អានមិនដែលចាកចោលគ្នាម្តងណាឡើយ។  មិនត្រឹមតែប៉ុណ្ណោះក្នុងវិស័យបាល់ទាត់តែងតែមានគូប្រជែងរវាងមិត្តរួមក្រុមដូចគ្នាលើកត្តាគ្រប់យ៉ាងដូចជាមុខជំនួញ និងកីឡា ប៉ុន្តែមានមិត្តភាពខ្លះក្នុងបាល់ទាត់មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។  ខាងក្រោមនេះគឺជាកីឡាករទាំង ១០ ដែលជាមិត្តល្អនឹងគ្នាបំផុតគិតត្រឹមឆ្នាំ ២០២៣ នេះ៖ ១. Kylian Mbappe និង Achraf Hakimi គឺជាមិត្តរួមក្រុមនិងមានមិត្តភាពដ៏ល្អនៅក្លិប Paris Saint Germain ដោយកីឡាករទាំងពីរនេះប្រៀបបានទៅនឹងបងប្អូនដែលរាប់អានគ្នាលាយឡំជាមួយមនោសច្ចេតនានៃការរាប់អានដ៏ស្និទ្ធស្នាល់ជាងកីឡាករណាទាំងអស់ក្នុងក្រុមរបស់ពួកគេ។ បើទោះបីជាប្រជែងគ្នានៅ World Cup ប៉ុន្តែមិត្តភាពនៅតែមិនប្រែប្រួលសម្រាប់កីឡាករទាំងពីរ ហើយមួយរយៈពេលចុងក្រោយនេះពួកគេបានទៅចំណាយពេលសម្រាកលំហែរនៅប្រទេសអាម៉េរិក ក្នុងទីក្រុងញូវយ៉ក។   ២. Cristiano Ronaldo និង Marcelo Vieira ផ្តើមពីការរាប់អានគ្នានៅក្នុងក្លិប Real Madrid កីឡាករទាំងពីរនេះបានបង្កើតបានមិត្តភាពដ៏ជិតស្និទ្ធក្នុងក្រុមជាជាងកីឡាករណាទាំងអស់។ មិត្តភក្កិជិតស្និទ្ធទាំងពីរបានចែករំលែកគ្នាពានរង្វាន់ជាច្រើននៅប្រទេសអេស្ប៉ាញរួមមានទាំងពាន La Liga និង Champions League។ បើទោះបីបច្ចុប្បន្នអ្នកទាំងពីរបានចែកផ្លូវគ្នាទៅលេងឱ្យក្រុមផ្សេងរៀងៗខ្លួនពីប្រទេសអេស្ប៉ាញ ក៏ចំណងមិត្តភាពរបស់កីឡាករទាំងពីរនេះនៅក្រៅទីលានហាក់បីមិនបែកបាក់នោះទេ ហើយបើទោះបច្ចុប្បន្នពួកគេមិនសូវជាបានជួបគ្នាយ៉ាងណាក្តី។ ៣. Lionel Messi និង Luis Suarez បានក្លាយជាមិត្តដ៏ជិតស្និទ្ធនឹងគ្នាអំឡុងរយៈពេល ៦ឆ្នាំ ដែលនាក់ទាំងពីបានស្គាល់គ្នានៅក្លិប Barcelona ហើយមិត្តភាពដ៏ល្អនេះមិនមែនតែក្នុងទីលានប៉ុណ្ណោះទេរួមទាំងខាងក្រៅទីលានផងដែរ។ កីឡាករទាំងពីរនេះតែងតែផ្តល់ពេលវេលាជួបជុំគ្នាជាលក្ខណៈគ្រួសារនៅក្រៅទីលានអំឡុងពេលវិសមកាលចុងរដូវកាលនានា។ រយៈពេលចុងក្រោយនេះមានមនុស្សជាច្រើនបានឃើញថា Suarez បានធ្វើដំណើរទៅផ្ទះ Messi នៅអាហ្សង់ទីនដើម្បីអបអរជ័យជម្នះក្រោយមិត្តភក្កិដ៏ស្និទ្ធរបស់គេឈ្នះ World Cup។ ៤. Paul Pogba និង Romelu Lukaku ពេលខ្លះអ្នកទាំងពីរនេះជាគ្រូប្រជែង និងជាមិត្តរួមក្រុមនឹងគ្នា កីឡាករទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្រៅទីលានប្រកួត ហើយបានក្លាយជាមិត្តភាពដ៏រឹងមាំ។ Pogba និង Lukaku ធ្លាប់បានលេងឱ្យក្រុមតែមួយជាមួយគ្នានៅបិសាចក្រហម Manchester United ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ មុនពេល Lukaku មកដល់ទឹកដីក្រុម Man United រូបគេត្រូវបានគេឃើញក្នុងឃ្លីបវីដេអូជាមួយ Pogba នៅសម្រាកលំហែរកាយនៅអាម៉េរិកដោយអបអរការសម្រេចកុងត្រាជាមួយបិសាចក្រហម។ ៥. Mesut Ozil និង Granit Xhaka គឺជាកីឡាករខ្សែបម្រើដ៏ល្អក្នុងពិភពលោកដែលបានរាប់អានគ្នាជាមិត្តភក្កិដ៏ជិតស្និត ហើយតែងតែការពារគ្នាទៅវិញទៅមកអំឡុងពេលលេងនៅក្លិបតែមួយទោះបីជាមានបញ្ហាអ្វីក៏ដោយ។ អ្នកទាំងពីរបានស្គាល់គ្នានៅក្រុម Arsenal ហើយបង្កើតបានទំនាក់ទំនងដ៏ជិតស្និទ្ធជាងកីឡាករណាទាំងអស់ក្នុងក្រុម ហើយកីឡាករទាំងពីរតែងត្រូវបានគេមើលឃើញថាធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារអំឡុងសម្រាកលំហែរកាយចុងរដូវកាល។  ៦. David Alaba និង Frank Ribery អតីតកីឡាករប្រចាំក្លិប Bayern Munich ទាំងពីរនេះបានស្គាល់គ្នាលើកដំបូងលេងតាំងពីឆ្នាំ ២០០៨។ ទោះបីម្នាក់មានអាយុចាស់ជាង និងម្នាក់មានអាយុក្មេងជាងប៉ុន្តែកីឡាករទាំងពីរនេះបានបង្ហាញទំនាក់ទំនងយ៉ាងស្អិតរមួតអំឡុងពេលប្រកបអាជីពនៅអាល្លឺម៉ង់ជាមួយគ្នា។ ៧. Olivier Giroud និង Laurent Koscielny អតីតកីឡាករ Arsenal ទាំងពីនេះធ្លាប់បានស្ថិតនៅក្រុមជាមួយគ្នាអំឡុងឆ្នាំ ២០១២ នៅទឹកដីអង់គ្លេស ហើយមកបច្ចុប្បន្នបើទោះបីជាមិនលេងនៅលីគដូចគ្នា ដោយ Koscielny លេងនៅក្រុម Bordeaux របស់លីគទី២ បារាំង និង Giroud លេងនៅ AC Milan ក្តី តែទំនាក់ទំនងអ្នកទាំងពីរនៅខាងក្រៅនៅតែជាដៃគូមិត្តភក្កិដ៏ល្អ។ ៨. Cesc Fabrigas និង Gerald Pique អតីតកីឡាករក្រុម Barcelona ទាំងពីរនេះបានស្គាល់គ្នានៅក្នុងក្រុមយុវជនរបស់ក្លិបយក្សមួយនេះ រហូតលេងដល់ក្រុមឈុតធំតែម្តង។ កីឡាករទាំងពីរមិនថានៅក្នុងទីលានប្រកួត ឬនៅខាងក្រៅឡើយតែងតែមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក ហើយបើទោះបីជារយៈពេល Fabregas បានផ្លាស់ប្តូរក្លិបក៏ពួកគេនៅមានទំនាក់ទំនងល្អនឹងគ្នាដដែល។ ៩. Marco Reus និង Mario Gotze កីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់ទាំងពីរ រាប់អានគ្នាដូចបងប្អូនបង្កើតទាំងក្នុងនិងក្រៅទីលាន ហើយរឿងដែលធ្វើឱ្យកីឡាករទាំងពីរជួបរឿងដែលពិបាកខ្លាំងបំផុតនោះគឺពេលដែលពួកគេបានលេងតទល់គ្នាដោយម្ខាងនៅ Borussia Dortmund និង ម្ខាងនៅ Bayern Munich។ តែទោះបីជាលេងឱ្យក្រុមដែលប្រកួតប្រជែងគ្នា ការរាប់អាន និងមិត្តភាពដ៏ស្អិតរមួតនៃកីឡាករទាំងពីរមិនដែលបែកបាកឡើយ។ ១០. Zlatan Ibrahimovic និង Paul Pogba ក៏ជាកីឡាករដែលមានទំនាក់ទំនងមិត្តភាពនឹងគ្នាល្អផងដែរ ទាំងនៅក្នុងទីលាន និងក្រៅទីលាន។ កាលនៅក្រុមបិសាចក្រហម Man United ចំណងមិត្តភាពអ្នកទាំងពីរបានកើតឡើង ហើយតាំងពីពេលនោះមក ទាំងនៅក្រៅទីលានក៏គេតែងឃើញកីឡាករទាំងពីរនេះបានជួបគ្នាដែរ ហើយអំឡុងពេលព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្រកីឡាករទាំងពីរនេះបានទៅទស្សនាជាមួយគ្នា៕
រឿងរ៉ាវក្នុងពិភពកីឡាបាល់ទាត់ដ៏អស្ចារ្យ មិនមានតែក្នុងការប្រកួតនោះទេ ប៉ុន្តែក៏ទាក់ទងនឹងមិត្តភាពជិតស្និទ្ធរវាងកីឡាករផងដែរ។ កីឡាករនៅតាមក្លិបមួយចំនួនបានបង្ហាញពីភាពរីករាយរបស់ពួកគេមិនថានៅក្នុងពេលបំពេញការងារទាំងក្នុងទីកន្លែងហ្វឹកហាត់ ទីលានប្រកួត និងក្រៅទីលានជាដើមជាមួយមិត្តភក្កិដ៏ជិតស្និតក្នុងក្លិបតែមួយ ឬបើទោះបីជាស្ថិតនៅក្លិបផ្សេងគ្នាក៏ដោយក្តី។
ពីមុនលោក គង់ សោភ័ណ្ឌ ជាអភិបាលរងខេត្តកណ្តាល។ ចំពោះលោក ម៉ៅ ភិរុណ គេមិនទាន់ដឹងព័ត៌មាននោះទេ ថាលោក នឹងត្រូវតែងតាំងជាអ្វី បន្ទាប់ពីចេញពីតំណែងអភិបាលខេត្តកណ្តាល។  សូមបញ្ជាក់ថា កាលពីចុងខែមករា ឆ្នាំ២០២០ ក៏មានការផ្លាស់ប្តូរស្នងការខេត្តកណ្តាលដែរ ដោយរដ្ឋមន្រ្តីមហាផ្ទៃ ដំឡើងលោក ឈឿន សុចិត្ត ពីស្នងការរង ទៅជាស្នងការខេត្តកណ្តាល ជំនួសលោក អ៊ាវ ចំរើន។ លោក អ៊ាវ ចំរើន ត្រូវផ្ទេរឲ្យទៅកាន់តួនាទីជានាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃវិញ៕
លោក គង់ សោភ័ណ្ឌ ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ។ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ តាមសំណើរបស់នាយករដ្ឋមន្រ្តី។ 
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ចេញនៅថ្ងៃទី៣០ ខែវិច្ឆិកាពលរដ្ឋចំនួន៤៤គ្រួសារ ដែលកំពុងរស់នៅនិងធ្លាប់រស់នៅក្នុងកសិដ្ឋានផលិតពូជស្រូវទួលសំរោង នឹងទទួលបានដីទំហំ ៣៦៧៨៣ម៉ែត្រការ៉េ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើលំនៅដ្ឋាន។ដីដែលរដ្ឋាភិបាល ផ្ដល់ឱ្យពលរដ្ឋនោះ មានទីតាំងស្ថិតនៅភូមិអូរញ ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង។ សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា មន្រ្តីក្រសួងកសិកម្មនិងអាជ្ញាធរមូលដ្ឋាន បានចាប់ឆ្នោតជ្រើសរើសទីតាំងដីប្រកបដោយតម្លាភាពដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពលរដ្ឋទាំងនោះ។ រហូតមកដល់បច្ចុប្បន្នគ្រួសារមួយចំនួននៅមិនទាន់បានមកចាប់ឆ្នោតទទួលយកក្បាលដីតាមការសម្រេចរបស់រដ្ឋាភិបាលនៅឡើយទេ។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម។  ទន្ទឹមនឹងនេះ ក្រសួងក៏សូមជូនដំណឹងដល់ពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានដី ត្រូវប្រញាប់មកចាប់ឆ្នោតទទួលយកក្បាលដីខ្លួនដើម្បីឱ្យដំណើរការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិអាចប្រព្រឹត្តទៅបានរលូន និងឆាប់រហ័ស៕  
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីជូនដំណឹងឱ្យពលរដ្ឋចំនួន៤៤គ្រួសារដែលកំពុងរស់នៅ និងធ្លាប់រស់នៅក្នុងកសិដ្ឋានផលិតពូជស្រូវទួលសំរោងមកចាប់ឆ្នោតជ្រើសរើសទីតាំងដី និងរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ ដើម្បីធ្វើជាលំនៅដ្ឋាន។
  សូមបងប្អូន ចាប់យកឱកាស ដ៏ពិសេសនេះ កុំឲ្យរំលងហួសឲ្យសោះ ដោយគ្រាន់តែផ្ញើសារ 10K ទៅលេខ 8888 ឬ វិធីសាស្ត្រ មួយទៀតដែលកាន់តែងាយស្រួល គឺគ្រាន់តែតេទៅលេខ 8888 រួច៖ - ចុចលេខ 1 ដើម្បីចូលរួម លេងរាល់ថ្ងៃ - ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ តេកាន់តែច្រើនមានឱកាសឈ្នះកាន់តែច្រើន! លុយសុទ្ធ $80,000 ពិតជាច្រើនមិនធម្មតាទេ គឺអាចយកទៅទិញផ្ទះ ទិញដី ទិញរថយន្ត ឬ ធ្វើអ្វីៗផ្សេងទៀត ដើម្បីដោះស្រាយជីវភាពបានយ៉ាងងាយស្រួលតែម្តង។ ជាមួយគ្នានេះសូមចូលរួមធ្វើជាសាក្សី និងតាមដានការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង៧យប់ ជារៀងរាល់ថ្ងៃ និងមានចាក់ផ្សាយឡើងវិញ នៅលើ YouTube Channel របស់ Cellcard ផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)  
ឱកាសពិសេសបានមកដល់ទៀតហើយ! លោកអ្នក នឹងក្លាយជាអ្នកឈ្នះរង្វាន់លុយសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់  $80,000 ឯណោះ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១នេះ ពីកម្មវិធី «ឈ្នះ ១ម៉ឺនដុល្លាររាល់ថ្ងៃ» ពីសែលកាត។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការធ្វើស៊ីរ៉ូប៍ខ្ទឹមស ៖   ១. គ្រឿងផ្សំ ខ្ទឹមសស្រស់ៗចំនួន ៥ កំពឹស និងទឹកឃ្មុំសរីរាង្គ ឬធម្មជាតិកន្លះពែង។   ២. របៀបធ្វើ ជាដំបូងត្រូវបកសំបកខ្ទឹមស រួចហាន់ជាបន្ទះស្ដើងៗ ឬចិញ្ច្រាំឱ្យម៉ដ្ឋ។ ដាក់ខ្ទឹមចូលក្នុងក្រឡស្អាតមានគ្របបិទជិតមួយ។ បន្ទាប់មកចាក់ទឹកឃ្មុំចូលពីលើខ្ទឹមស និងគ្របឱ្យជិត។ រក្សាទុកនៅកន្លែងស្ងួត និងមានសីតុណ្ហភាពក្ដៅឧណ្ហៗសម្រាប់រយៈពេល ២ សប្តាហ៍សិន សឹមយកទៅទុកបន្តក្នុងទូរទឹកកក ហើយអ្នកទទួលទានម្ដង ១ ស្លាបព្រាដើម្បីបំបាត់អាការៈក្អកផ្ដាសាយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាខ្ទឹមសអាចបំបាត់អាការៈក្អកនិងជំងឺផ្ដាសាយបានយ៉ាងឆាប់រហ័សនៅពេលប្រើវាជាថ្នាំបែបទឹកស៊ីរ៉ូប៍។ ថាតើស៊ីរ៉ូប៍ខ្ទឹមសមានគ្រឿងផ្សំអ្វីខ្លះ ហើយរបៀបធ្វើដូចម្ដេច?
  នៅថ្ងៃទី២៣ ខែកញ្ញាលោក អាន់តូនី ប្លីងខិន បានជួបជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Shah Mehmood Qureshi ក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ប៉ាគីស្ថាន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់របបតាលីបង់។ មុនកិច្ចជំនួបទ្វេភាគីនេះ លោក ប្លីងខិន ក៏បានជួបជាមួយរដ្ឋមន្ត្រីនៃប្រទេសសមាជិកចំនួន៤ផ្សេងទៀតដែលមានអំណាចវេតូក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយជជែកបន្ថែមលើបញ្ហានៅអាហ្វហ្កានីស្ថាន។    «ខ្ញុំគិតថាមានជំហររួមដ៏ខ្លាំងក្លា និងគោលដៅរួមផងដែរ។» លោក ប្លីងខិន ប្រាប់អ្នកសារព័ត៌មានបែបនេះក្រោយជំនួបហូរហែរ។ លោកបន្តថា តាលីបង់កំពុងស្វែងរកការទទួលរដ្ឋាភិបាលរបស់ខ្លួន និងការគាំទ្រពីសហគមន៍អន្តរជាតិ តែលោកសង្កត់ធ្ងន់ថា ទំនាក់ទំនងរបស់ក្រុមតាលីបង់ជាមួយសហគមន៍អន្តរជាតិ នឹងត្រូវកំណត់ដោយសកម្មភាពរបស់ពួកគេផ្ទាល់។    យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន ប្រាប់លោក Qureshi ពីសារសំខាន់នៃការសម្របសម្រួលវិធីសាស្រ្តការទូតក្នុងទំនាក់ទំនងជាមួយក្រុមតាលីបង់។ បើតាមប្រមុខការទូតអាម៉េរិករូបនេះ ប្រទេសទាំងអស់ ត្រូវរកវិធីធ្វើការរួមគ្នាដើម្បីសម្រេចគោលបំណងរួម គឺសន្តិភាព និងស្ថិរភាព។    រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ ក៏បានរម្លឹកឡើងវិញពីលក្ខខណ្ឌដែលអាម៉េរិកបានដាក់ចេញកន្លងដូចជាការអនុញ្ញាតឱ្យជនជាតិអាហ្វហ្កានីស្ថាន និងជនបរទេសចាកចេញពីប្រទេសនេះ គោរពសិទ្ធិស្ត្រី កុមារី និងជនជាតិភាគតិច និងមិនអនុញ្ញាតឱ្យអាហ្វហ្កានីស្ថានពាក់ព័ន្ធជាមួយក្រុមភេរវករដូចជាក្រុម អាល់កៃដា ជាថ្មីម្តងទៀតឡើយ។   កន្លងមក ប៉ាគីស្ថាន បានអំពាវនាវឱ្យអន្តរជាតិគាំទ្រក្រុមតាលីបង់ក្នុងការដឹកនាំប្រទេស និងឱ្យឈប់បង្កកទុនបម្រុងរបស់អាហ្វហ្គានីស្ថានបន្តទៅទៀត។ យ៉ាងណាមិញ លោក Qureshi នៅថ្ងៃទី២០ កញ្ញាកន្លងទៅ បានលើកឡើងថា គ្មានការប្រញាប់ប្រញាល់ក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ថ្មីឡើយ ដោយសហគមន៍អន្តរជាតិបន្តរង់ចាំមើលលើសកម្មភាពក្រុមតាលីបង់នៅឡើយ។    ចំណែកចិននិងរុស្ស៊ីវិញ បើទោះបីជាបានបង្ហាញការគាំទ្រផ្សេងៗដល់ក្រុមតាលីបង់ តែប្រទេសទាំងពីរនៅមិនទាន់ប្រកាសទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការនៅឡើយដែរ៕  
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន  បានបង្ហាញការជឿជាក់ថា ពិភពលោកមានជំហររួមគ្នាក្នុងការដាក់សម្ពាធលើក្រុមតាលីបង់។ លោក ប្លីងខិន អះអាងបែបនេះក្រោយជំនួបជាបន្តបន្ទាប់ជាមួយសមភាគីប៉ាគីស្ថាន ចិន និងរុស្ស៊ី ដែលជាតួអង្គសំខាន់ក្នុងវិបត្តិអាហ្វហ្កានីស្ថាន។
តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញា អ៊ឹម រចនា នៅថ្ងៃទី៧ ខែកញ្ញា បានបញ្ជាក់ថា នៅសប្ដាហ៍នេះ តម្លៃស្រូវធ្លាក់ចុះមកត្រឹម ១ ១០០រៀលទៅ ១ ២០០រៀលក្នុងគីឡូក្រាម ធៀបនឹងប៉ុន្មានសប្ដាហ៍មុនស្រូវអាចលក់បានជាង១ ៣០០រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា ក្នុងតម្លៃនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល ដ្បិតមិនបានច្រើនដូចប៉ុន្មានសប្ដាហ៍មុន។    ជាមួយគ្នានេះ ក្រសួងកសិកម្ម កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករនៅកម្ពុជាឱ្យស្ថិតនៅក្នុងកម្រិតមួយ ដែលកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ។ លើសពីនេះ ក្រសួងក៏កំពុងទាក់ទាញវិនិយោគិនឱ្យវិនិយោគលើផ្នែកធាតុចូលកសិកម្ម ដូចជា ការផលិតពូជស្រូវសុទ្ធ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម ដើម្បីឈានទៅកាត់បន្ថយការចំណាយ និងបង្កើនផលចំណេញ៕   
ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានកសិករមួយចំនួនបានបង្ហោះសារត្អូញត្អែរពីតម្លៃស្រូវ ដែលបានធ្លាក់ចុះវិញ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្រូវពិតជាបានធ្លាក់ថ្លៃបន្តិចមែន ប៉ុន្តែ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល។
  បើតាមការអះអាងរបស់អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកNoor Hisham Abdullah ករណីស្លាប់ចុងក្រោយនេះ គឺជាបុរសវ័យ ៧១ឆ្នាំ ដែលរស់នៅទីក្រុង Malacca ។ បុរសរូបនេះ បានឆ្លង COVID-19 បន្ទាប់ពីចូលរួមពិធីសាសនាមួយ នៅព្រះវិហារឥស្លាម Sri Petaling ក្នុងទីក្រុងគូឡាឡាំពួ។ នេះ គឺជាករណីស្លាប់ទី១៥ហើយរបស់ម៉ាឡេស៊ី។    បើតាមការអះអាងរបស់អាជ្ញាធរសុខភាពម៉ាឡេស៊ី បុរសវ័យ ៧១ឆ្នាំនេះ ក៏មានជំងឺរ៉ាំរ៉ៃជាប់ខ្លួនដែរ និងបានទទួលការព្យាបាលនៅមន្ទីពេទ្យមួយកន្លែងក្នុងក្រុង Muar រដ្ឋ Johor  ជាប្រចាំ។  ក្នុងមួយរយៈចុងក្រោយនេះ ម៉ាឡេស៊ី បានរកឃើញអ្នក COVID-19 យ៉ាងគំហុក។ ភាគច្រើននៃអ្នកជំងឺ គឺមានទាក់ទងទៅនឹងពិធីសាសនាឥស្លាមមួយ ដែលប្រារព្ធឡើងពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា។ ក្នុងពិធីសាសនានេះ គឺមានអ្នកចូលរួមរហូតដល់ជាង ១៦០០០នាក់ឯណោះ និងមកពីប្រទេសមួយចំនួនក្នុងតំបន់។   សូមបញ្ជាក់ថា ករណីឆ្លង COVID-19 សរុបនៅម៉ាឡេស៊ីមាន ១៥១៨ករណី និងអ្នកស្លាប់ ១៥ករណី ខណៈអ្នកជាសះស្បើយមានចំនួន ១៥៩នាក់។ ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ម៉ាឡេស៊ី នៅតែមានអ្នកជំងឺCOVID-19 ច្រើនជាងគេ ខណៈបណ្តាប្រទេសមួយចំនួន បានរកឃើញកូរ៉ូណាវីរុសជាបន្តបន្ទាប់៕
ម៉ាឡេស៊ី នាថ្ងៃទី២៤ ខែមីនា បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ១ករណីទៀត។ ករណីចុងក្រោយនេះ គឺជាបុរសម្នាក់ ដែលបានឆ្លង COVID-19 ពីពិធីសាសនាឥស្លាមមួយ នាទីក្រុងគូឡាឡាំពួ នាពេលកន្លងទៅ។
  ប្រទេសកម្ពុជា បើកទទួលទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី៣០វិច្ឆិកា សម្រាប់ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់តារាសាគរ ខេត្តកោះកុង។ សម្រាប់ខេត្តសៀមរាប ក៏នឹងចាប់ស្វាគមន៍ទេសចរវ៉ាក់សាំង ចាប់ពីដើមឆ្នាំ២០២២តទៅដែរ។    ជុំវិញការបើកទទួលទេសចរវ៉ាក់សាំងនេះ រដ្ឋាភិបាលបានកំណត់ឱ្យភ្ញៀវអន្តរជាតិមកពីគ្រប់ប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ប្រភេទយ៉ាងតិច២ដូស ធ្វើចត្តាឡីស័កក្នុងតំបន់តែ៥ថ្ងៃប៉ុណ្ណោះ។ មានន័យថាទេសចរ អាចដើរកម្សាន្តនៅតំបន់ ដែលខ្លួនធ្វើចត្តាឡ័ស័កបាន មិនមែនចត្តាឡីស័កតែក្នុងបន្ទប់សណ្ឋាគារនោះទេ។ បន្ទាប់ពីបញ្ចប់ចត្តាឡីស័ក ៥ថ្ងៃ ទេសចរអន្តរជាតិ អាចបន្តដំណើរកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា។   ចំណែក ប្រទេសវៀតណាម នឹងបើកទទួលទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់ ដោយគ្មានការចត្តាឡីស័ក ដំបូងនៅ កោះ Phu Quoc នៅថ្ងៃទី១ វិច្ឆិកាឆាប់ៗនេះ។ តែទេសចរអន្តរជាតិ តម្រូវឱ្យមានលិខិតបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោង មុនពេលទៅដល់ប្រទេសវៀតណាម។ ជាមួយគ្នានេះ វៀមណាម ក៏មានគម្រោងបើកទទួលទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងរួច ពីប្រទេសដែលមានហានិភ័យកូវីដ-១៩ ទាប នៅតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្គ គឺឆ្នេសមុទ្រ Halong Bay, Hoi An និងឆ្នេសមុទ្រ Nha Trang ផងដែរ។ កោះ Phu Quoc  ក្នុងប្រទេសវៀតណាម រូបភាព៖ AFP   សម្រាប់ប្រទេសថៃវិញ ក៏នឹងបើកទទួលទេសចរណ៍វ៉ាក់សាំងដែរ ចាប់ពីថ្ងៃទី១ វិច្ឆិកានេះ។ ថៃ មិនតម្រូវឱ្យទេសចរ មកពីប្រទេសចំនួន៤៦ ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ទាប ធ្វើចត្តាឡីស័កនោះទេ។ បច្ចុប្បន្ននេះ ថៃក៏បានបើកទទួលទេសចរ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ សម្រាប់នៅខេត្តឈៀងម៉ៃ ឆ្នេរហ៊ូហ៊ីន និងជលបុរីផងដែរ។   ដោយឡែកប្រទេសសិង្ហបុរី ក៏នឹងបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយមិនមានការចត្តាឡីស័ក ពីប្រទេសចំនួន ១០ រួមមាន សហរដ្ឋអាម៉េរិក និងប្រទេសពីតំបន់អឺរ៉ុប ខណៈកោះLangkawi របស់ម៉ាឡេស៊ី ក៏នឹងស្វាគមន៍ទេសចរវ៉ាក់សាំងនៅខែវិច្ឆិកាខាងមុខដែរ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP រីឯឥណ្ឌូណេស៊ី នឹងបើកទទួលទេសចរ ដែលចាក់វ៉ាក់សាំងទៅកាន់កោះបាលី ដ៏ល្បីល្បាញ ដែលមកពីប្រទេសមួយចំនួន ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង រួមនឹងប្រទេសមួយចំនួនមកពីមជ្ឈិមបូព៌ា និងអឺរ៉ុប។ ទេសចរទាំងនោះ ត្រូវចត្តាឡីស័កក្នុងតំបន់ចំនួន ៥ថ្ងៃ។    ចំពោះប្រទសផ្សេងទៀតក្នុងតំបន់ មានហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងប្រុយណេ នៅមិនទាន់ប្រកាសពីផែនការទទួលទេសចរវ៉ាក់សាំងនេះនៅឡើយ៕   អត្ថបទទាក់ទង   ទេសចរណ៍វ៉ាក់សាំង៖ កម្ពុជា រំពឹងទេសចរពីតំបន់អាស៊ាន រុស្សី និងចិន   កម្ពុជាទទួលយកទេសចរវ៉ាក់សាំងដំបូង នៅក្រុងព្រះសីហនុ កោះរ៉ុង និងតារាសាគរ នៅចុងខែវិច្ឆិកា   ថៃ គ្រោងបើកប្រទេសទាំងមូលទទួលទេសចរវិញដើមឆ្នាំ២០២២  
ភ្នំពេញ៖ ប្រទេសកម្ពុជា ថៃ វៀមណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ចាប់ផ្ដើមបើកប្រទេសទទួលទេសចរណ៍វ៉ាក់សាំង តាមដំណាក់កាលរៀងៗខ្លួន។ សម្រាប់ប្រទេសថៃ សិង្ហបុរី វៀមណាម និងម៉ាឡេស៊ី បានសម្រេចទទួលទេសចរវ៉ាក់សាំង ហើយមិនតម្រូវឱ្យទេសចរអន្តរជាតិ មកពីប្រទេសដែលពួកគេបានកំណត់ ធ្វើចត្តាឡីស័កនោះទេ ខណៈកម្ពុជា និងឥណ្ឌូណេស៊ី តម្រូវឱ្យភ្ញៀវទេសចរ ធ្វើចត្តាឡីស័កក្នុងតំបន់ចំនួន៥ថ្ងៃ។
  ដីការបស់ចៅក្រមស៊ើបសួរនៃសាលាខេត្តក្រចេះ លោក អេង ចំនាប់ បានបញ្ជាឲ្យសមត្ថកិច្ច នៃកម្លាំងសាធារណៈនាំខ្លួនជនដែលត្រូវចោទ មានឈ្មោះ កុច សុខហេង ទៅពន្ធនាគារខេត្តក្រចេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ចំណែកភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបង្ហាញដីកានេះ សហការអនុវត្តឲ្យបានល្អ ក្នុងករណីចាំបាច់។   កាលពីពេលថ្មីៗនេះ មានករណីពុលស្រានៅខេត្តក្រចេះ ដែលបង្កឲ្យមានអ្នករងគ្រោះ សរុបមានចំនួ៧៨នាក់ ស្រីចំនួន១៧នាក់ ។ មកដល់ថ្ងៃទី២០នេះ ពលរដ្ឋដែលធូរស្បើយចំនួន៤២នាក់ បានត្រឡប់ទៅផ្ទះវិញផងដែរ ខណៈចំនួនអ្នកស្លាប់កើនឡើង៥នាក់។ អ្នករងគ្រោះទាំងនោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយមិនមានការចំណាយប្រាក់ឡើយ។ នេះបើតាមលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។   អត្ថបទទាក់ទង   ក្រចេះ៖ មន្ត្រីជំនាញស្វែងរកអ្នកពុលស្រាបន្ថែមទៀត ខណៈអ្នកស្លាប់កើនដល់៥នាក់ហើយ    អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ករណីពុលស្រានេះ បណ្ដាលមកពីអ្នកបិតស្រាខុសបច្ចេកទេស ធ្វើឲ្យមានជាតិមេតាណុល។ លោកបញ្ជាក់ថា អាចមកពីករណីមេស្រា ការផ្ងំបាយ និងការបញ្ចេញចំហាយស្រាមិនត្រូវតាមបច្ចេកទេសជាដើម៕  
ក្រចេះ៖ តុលាការ ចេញដីកាឃុំខ្លួន អ្នកផលិតស្រា«ស»ម្នាក់ ក្រោមបទ«មនុស្សឃាតដោយអចេតនា»។ ការឃុំខ្លួននេះ ធ្វើឡើងក្រោយពីមានពលរដ្ឋជាច្រើននាក់ពុលស្រា កាលពីពេលថ្មីៗនេះ រហូតដល់មានមនុស្សស្លាប់ដោយសារការពុលស្រានេះ ៥នាក់ទៀតផង។
With Berlin so far proving resistant to his flagship reform proposals for the European Union such as a common finance minister or budget, Macron stressed the importance for the bloc to speak with one voice. At a time when the United States is going its own way in ditching the Iran nuclear deal and the Paris climate accord, as well as threatening allies with punitive trade tariffs, Macron said Europe stands at a critical juncture. "We stand today at a historic moment for Europe -- Europe is in charge of guaranteeing the multilateral order that we created at the end of World War II and which today is sometimes being shaken," Macron told German broadcasters in an interview. To do so, Europe needs to be strong, said the French leader. He acknowledged that Germany needed time to regroup after an indecisive election in September left Chancellor Angela Merkel in months of political limbo before she scraped together a coalition. But it is now time for "Germany to draw up its response by June" on proposed European reforms, Macron said. "I very much hope that the chancellor and her government will live up to their responsibilities at this historic moment. "We need to do everything to make Europe stronger, more united, more sovereign, more democratic," stressed Macron. He was speaking in the western German city of Aachen where he was to receive the Charlemagne Prize for his "contagious enthusiasm" for strengthening EU cohesion and integration. - 'Nothing concrete' - But analysts say the Charlemagne award may be premature, since those lofty goals -- a key element of the 40-year-old centrist's pitch to French voters last year -- have failed to gain much traction. Macron has made little headway to date on a range of ambitious projects, most notably a common eurozone budget and finance minister, a joint military "rapid reaction force" or an EU tax on the revenues of technology giants. Most recently, Macron led the charge by European leaders to try to convince Donald Trump to stick with the deal curbing Iran's nuclear programme, hoping to profit from close ties developed with the mercurial US president. But his arguments fell on deaf ears and Europe now faces a key test of its influence, unity and diplomatic heft as it tries to keep the deal alive. "Macron has made some excellent speeches on what Europe needs, but it's hard to see anything concrete coming from it," said Bertrand Badie, a veteran specialist on international relations at France's Sciences Po university. The stakes are high and European powers France, Germany and Britain face a period of outright confrontation with a historic ally, over both Iran and Trump's plan to impose tariffs on steel and aluminium imports from the EU. Washington has already warned that European companies will be subject to fresh sanctions against Tehran, setting a six-month deadline to end any business in Iran or risk heavy penalties. EU officials have pledged to protect corporate interests, but analysts say it's unclear what measures could be taken to reassure chief executives wary of drawing Trump's wrath. - 'He needs allies' - At Thursday's award ceremony, Macron will make a speech -- his fourth major address on the continent's future, already murky given Britain's looming exit from the EU and a surge in populist movements which prioritise national sovereignty. His office has indicated he will spell out long-term goals for Europe, focusing on the horizon of 2030 to 2050, and won't simply be "rehashing messages he's already given", an advisor told AFP. Macron will also participate in what has become a hallmark of his foreign trips, a town-hall debate with around 1,000 students in Aachen, from where Charlemagne launched a series of wars and political reforms to build a continental empire. Yet for all his calls for a deepening of the EU, Macron is waiting to see if Merkel will join him amid resistance in her conservative CDU party to French plans. The two leaders have promised to agree a common roadmap for the future of the EU by the time of a major summit in Brussels in June. But the CDU has explicitly rejected Macron's call for a common eurozone finance minister. "Macron has presented a series of proposals that are justified and others, for example that of a European finance minister, that we have clearly reacted to and indicated that we do not see... as appropriate," said Volker Kauder, a key Merkel aide. Even projects that in theory should be within reach, such as a European banking union or the reinforcement of the European Stability Mechanism for helping out countries which get into financial trouble, have struggled for support in Germany. What is clear is that Macron is unlikely to get far without Merkel. "He doesn't need a prize, he needs allies," said Sebastien Maillard, director of the Jacques Delors Institute. "He should take advantage of this award to say, 'I don't need your thanks, I need your help'."
Aachen, Germany | France's President Emmanuel Macron urged Germany to take on the mantle as a leading force reforming Europe at a "historic moment" for the bloc, hours before he was due to receive a key award Thursday for his efforts in boosting EU cohesion.
ក្រុមអត្តពលិក រួមទាំងមន្ត្រី និងបុគ្គលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកឆ្នាំ២០១៨នេះ ទទួលបានទូរសព្ទ Galaxy Note 8 ម្នាក់មួយគ្រឿងពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេនៅកូរ៉េខាងត្បូង។ ទូរសព្ទ Galaxy Note 8 ទាំង៤ពាន់គ្រឿងនោះមានផ្ទៃខាងក្រោយពណ៌ស (តំណាងឲ្យរដូវរងា) ហើយមានរូបរង្វង់កងប្រាំតំណាងឲ្យអូឡាំពិកពណ៌មាស ព្រមទាំងភ្ជាប់ជាមួយផ្ទាំងអក្សរ PyeongChang 2018 រួចស្រេច។ ទូរសព្ទទាំងនោះ មិនត្រូវបានដាក់លក់នៅលើទីផ្សារនោះទេ គឺសម្រាប់ចែកជូនតែក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៣នេះប៉ុណ្ណោះ។ កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ក្នុងក្រុងរីយ៉ូ (Rio Games 2016) ប្រទេសប្រេស៊ីល ក្រុមហ៊ុន Samsung ក៏ធ្លាប់បានចែកទូរសព្ទម៉ាក S7 Edge ដល់អត្តលិកដែលចូលរួមទាំងអស់ម្នាក់១គ្រឿងផងដែរ៕
ទូរសព្ទ Galaxy Note 8 ចំនួន ៤ពាន់គ្រឿងត្រូវបានចែកជូនអត្តពលិក និងអ្នកពាក់ព័ន្ធទាំងអស់ដែលមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលធ្វើឡើងក្នុងក្រុងព្យុងឆាង (PyeongChang 2018 Winter Games) ប្រទេសកូរ៉េខាងត្បូង។
  ការស្រាវជ្រាវរកឃើញថា សារធាតុជីវសាស្ត្រដ៏សកម្មជាច្រើនរួមទាំង Mangiferin ដែលជាអង់ទីអុកស៊ីដងក្នុងផ្លែស្វាយដើរតួនាទីដ៏មានប្រយោជន៍មួយចំពោះជាតិស្ករក្នុងឈាម។ ជាតិសរសៃរបស់វាក៏ជួយបន្ថយការបឺតស្រូបជាតិស្ករចូលទៅក្នុងចរន្តឈាមដែរ។    ក្នុងពេលធ្វើការសិក្សា អ្នកចូលរួមទាំងអស់តម្រូវឲ្យញ៉ាំផ្លែស្វាយក្រៀមចំនួន ១០ក្រាម ដែលស្មើនឹងផ្លែស្វាយស្រស់ប្រហែល ១០០ក្រាម។ ជាលទ្ធផលគេរកឃើញថា ជាតិស្ករក្នុងឈាមរបស់មនុស្សធាត់ជ្រុលទាំងនេះថយចុះបានយ៉ាងល្អ។    ថ្វីបើការសិក្សានេះគឺជាលើកដំបូងក៏ដោយ ក៏មិនមានហេតុផលណាមួយដែលអ្នកមិនត្រូវញ៉ាំផ្លែស្វាយដែរ។ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យផងដែរចំពោះពេលវេលា និងចំនួនច្រើនប៉ុណ្ណាដែលអ្នកគួរញ៉ាំផ្លែស្វាយ៕ ត្រួតពិនិត្យដោយ www.health.com.kh
តាមការសិក្សាថ្មីមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Nutrition and Metabolic Insights បានឲ្យដឹងថា មនុស្សធំដែលធាត់ជ្រុលញ៉ាំផ្លែស្វាយទៀងទាត់ប្រហែលជាអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមបាន ហើយក៏មិនមានផលអវិជ្ជមានចំពោះទម្ងន់រាងកាយគេដែរ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញការវិវត្តនៃស្ថានការណ៍នយោបាយនៅកម្ពុជា។ អ្វីដែលអូស្ត្រាលី មានកង្វល់នោះ គឺសកម្មភាពនយោបាយថ្មី ដែលពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការឈានទៅរកការលុបចោលគណបក្សប្រឆាំងធំចម្បងនឹងក្លាយជាជំហានថយក្រោយមួយនៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ព្រមទាំងជះឥទ្ធិពលដល់ការទទួលបានការបោះឆ្នោតជាតិដែលសេរី យុត្តិធម៌និងមានតម្លាភាពនាខែកក្កដា នៅឆ្នាំ២០១៨ខាងមុខនេះ» បន្ថែមពីនេះស្ថានទូតអូស្ត្រាលី បន្តលើកទឹកចិត្តដល់កម្ពុជា ក្នុងការផ្តល់នូវបរិយាកាសអំណោយផលនិងសុវត្ថិភាពដល់ប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ។ ជាពិសេសសេរីភាពវិស័យសារព័ត៌មាន សង្គមស៊ីវិលដែលសកម្ម និងគណបក្សប្រឆាំងដែលអាចជឿជាក់បាន ព្រោះវាជាសមាសធាតុនៃដំណើរការសង្គមប្រជាធិបតេយ្យ។ កាលពីថ្ងៃទី៩ តុលា សហភាពអឺរ៉ុប ក៏បង្ហាញក្តីព្រួយបារម្ភ ពីស្ថានការណ៍នយោបាយនៅកម្ពុជាដែរ ។ EU បានលើកឡើងថា៖ «ចំណាត់ការរបស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកការរំលាយបក្សប្រឆាំងដ៏ចម្បង នាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការដកចេញពីឆាកនយោបាយដោយបង្ខំ នូវបក្សដែលឈ្នះសំឡេងឆ្នោតជាង៤០ភាគរយនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗកន្លងមកនេះ ប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើឲ្យបាត់បង់ការជឿទុកចិត្ត នៃដំណើរការបោះឆ្នោត នាពេលបច្ចុប្បន្ន»៕
ភ្នំពេញ៖ អូស្ត្រាលី ព្រួយបារម្ភពីបញ្ហាបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យប្រទេសកម្ពុជា ដើរថយក្រោយនៃគន្លងលទ្ធិប្រជាធិបតេយ្យ។
  ក្រោមការសម្របសម្រួលនិងជួយជ្រោមជ្រែងពីអង្គការចាយការជប៉ុន ទីបំផុតទំនងរវាងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកម្ពុជានិងសាលកវិទ្យាល័យវិទ្យាសាស្ត្រកីឡា NIPPON របស់ជប៉ុន បានឈានដល់ការចុះ MOU រួមគ្នាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។ ការចុះ MOU នេះ គឺដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ពិសេសបង្កើនគុណភាពវិជ្ជាជីវៈលើការអប់រំ និងបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រកីឡា។   ការចុះ MOU នេះធ្វើឡើងរវាងលោក ធម្ម អង្គារ៉ា នាយកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ជាមួយលោក Koji Gushiken តំណាងសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡា NIPPON នៃប្រទេសជប៉ុន។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។      លោក ធម្ម អង្គារ៉ា នាយកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបានបញ្ជាក់ថា តាមរយៈ MOU នេះ កម្ពុជាអាចបញ្ជូនសិស្សនិស្សិត ឬគ្រូអប់រំកាយទៅសិក្សាពីជំនាញនិងបច្ចេកទេសពាក់ព័ន្ធវិទ្យាសាស្ត្រកីឡានៅជប៉ុន ហើយភាគីជប៉ុនអាចបញ្ជូននិស្សិត ឬគ្រូមកចែករំលែកបទពិសោធ និងសិក្សានៅកម្ពុជាទៅវិញទៅមក។ កម្ពុជា ធ្លាប់បញ្ជូនគ្រូទៅធ្វើកម្មសិក្សានៅជប៉ុនជាច្រើនលើករួចមកហើយ តែមិនធ្លាប់បញ្ជូនសិស្សនិស្សិតនោះទេ។    «តាមរយៈគ្រូបង្វឹកទូកកានូជនជាតិជប៉ុន និងអង្គការចាយការ ដែលមានទំនាក់ទំនងល្អជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា គាត់បានស្នើសុំនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡា NIPPON ចំនួន៥រូបជារៀងរាល់ខែឲ្យមកធ្វើកម្មសិក្សានៅកម្ពុជា។ សរុបមកទល់ពេលនេះមាននិស្សិតជប៉ុនចំនួន២៧រូបហើយ បានចែករំលែកនិងសិក្សានៅកម្ពុជា»។ លោក អង្គារ៉ា ថ្លែងបែបនេះ ហើយបន្ថែមថា នៅឆ្នាំនេះវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានដាក់សាកល្បងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ(១២+៤) ដើម្បីជាបទពិសោធ មុនឈានទៅវិវត្តខ្លួនពីវិទ្យាស្ថានទៅជាសាកលវិទ្យាល័យនាថ្ងៃអនាគត។   ដើម្បីឲ្យគម្រោងបង្កើតសាកលវិទ្យាល័យនៅកម្ពុជាលេចចេញជារូបរាង អង្គការបេះដូងមាសរបស់ជប៉ុន បានផ្តល់ថវិកាជាង៣៩ម៉ឺនដុល្លារក្នុងឆ្នាំ១ដល់វិទ្យាស្ថានអប់រំកាយនិងកីឡា ដែលមានរយៈពេល៣ឆ្នាំ។ ថវិកាទាំងនេះ នឹងចំណាយលើការបណ្តុះបណ្តាលធនធន បច្ចេកទេស និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេង។ ជាក់ស្តែងនៅដើមខែមីនា ខាងមុខ អង្គការនេះ នឹងជួយសាងសង់អាងហែលទឹកខ្នាតតូចមួយ ដែលមានបណ្តោយប្រមាណ២៥ម៉ែត្រ។   វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយបានវិវត្តខ្លួនពីសាលាមធ្យមសិក្សាអប់រំកាយនិងកីឡានៅឆ្នាំ១៩៩៧។ បច្ចុប្បន្នមានសិស្សចំនួន២៥៣នាក់កំពុងសិក្សា៕   
វិទ្យាស្ថានអប់រំកាយនិងកីឡាកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡាជប៉ុន  NIPPON ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសបង្កើនគុណភាពបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រកីឡានៃប្រទេសទាំងពីរ។ លោក ធម្ម អង្គារ៉ា រំពឹងថា តាមរយៈ MOU នេះ នឹងមានសិស្ស-និស្សិតនិងគ្រូកម្ពុជាជាច្រើនរូប បានទៅសិក្សាពីបច្ចេកទេសនិងជំនាញនៅជប៉ុន។ វិទ្យាស្ថានកម្ពុជាមួយនេះ ក៏ទទួលបានថវិកាជាង៣៩ម៉ឺនដុល្លារក្នុង១ឆ្នាំពីអង្គការបេះដូងមាសរបស់ជប៉ុនក្នុងរយៈពេល៣ឆ្នាំផងដែរ។
  ១០ឆ្នាំចុងក្រោយនេះ សន្ទុះយុវជនចាប់អារម្មណ៍ស្ថានការណ៍នយោបាយអន្តរជាតិ មានច្រើន ខណៈរឿងសង្គមក្នុងស្រុក ហាក់ពុំសូវមានយុវជនហ៊ានជជែកឱ្យផុសផុលឡើយ។ លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា សង្កេតឃើញថា បញ្ហានេះ នឹងធ្វើឱ្យពលរដ្ឋអសកម្មក្នុងសង្គម។    «យុវជនខ្មែរ ជាពិសេសនិស្សិត គួរយកចិត្តទុកដាក់ និងឈឺឆ្អាលរឿងសង្គម និងនយោបាយរបស់ជាតិខ្លួនឱ្យបានច្រើន ជាងនយោបាយអន្តរជាតិ ឬទំនាក់ទំនងអន្តរជាតិ ពីព្រោះបញ្ហាក្នុងស្រុកប៉ះពាល់ផ្ទាល់ដល់ជីវភាព និងជោគវាសនារបស់អ្នក គ្រួសារ សហគមន៍ និងជាតិរបស់អ្នកផ្ទាល់ ទាំងពេលបច្ចុប្បន្ន និងអនាគត»។ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងបែបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ដោយលោកបន្តទៀតថា បើយុវជនមិនចូលរួមឈឺឆ្អាលបញ្ហាសង្គមទេ នោះប្រជាធិបតេយ្យក៏មិនអាចរឹងមាំដែរ។  លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក ច័ន្ទរឿន   បញ្ហាចម្បងដែលយុវជនពុំសូវខ្វល់ខ្វាយពីព្រឹត្តិការណ៍សង្គមកម្ពុជា ពិសេសនយោបាយ គឺដោយសារលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជានៅមានកម្រិត។ ជាក់ស្ដែង ករណីចាប់សកម្មជនដែលឈឺឆ្អាលរឿងសង្គម សកម្មជននយោបាយ រួមទាំងការធ្វើទុក្ខបុកម្នេញលើបក្សក្រៅរដ្ឋាភិបាលឥតឈប់ឈរ។ លោក ប៉ា ច័ន្ទរឿន ពិនិត្យឃើញដូច្នេះ។    បើតាមលោក ច័ន្ទរឿន កត្តាទាំងនេះជំរុញឱ្យយុវជន ងាកទៅជជែកនយោបាយក្រៅប្រទេសច្រើនជាង ព្រោះគ្មានបញ្ហាប្រឈម។ ប៉ុន្តែនៅពេលយុវជនជជែកគ្នាចប់ពីនយោបាយអន្តរជាតិ ពួកគេនឹងងាកមកជួបបញ្ហជាច្រើន នៅក្នុងជីវភាពរស់នៅជាប្រចាំទៅវិញ ដោយសារពួកគេខកខានមិនបានឈឺឆ្អាល។ បើតាមលោក ច័ន្ទរឿន បញ្ហាជាច្រើន ដែលមានក្នុងសង្គម ដូចជា បញ្ហាកកស្ទះចរាចរណ៍ សន្តិសុខក្នុងមូលដ្ឋាន រួមទាំងបញ្ហារឿងស្រវឹង គ្រឿងញៀនជាដើម។ វាសុទ្ធសឹងតែជាប្រធានបទ ដែលយុវជនត្រូវនាំគ្នាជជែកពិភាក្សាឱ្យបានច្រើន។    ចំពោះហេតុផលថា មានការរឹតបន្តឹងចំពោះយុវជន ក្នុងការចូលរួមរិះគន់បញ្ហាសង្គម ឬមានការចាប់ខ្លួន រួមទាំងការធ្វើទុក្ខបុកម្នេញលើសកម្មកជនខាងលើនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ,លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនបានឡើយ។    ដើម្បីឱ្យយុវជនទៅខ្វល់ខ្វាយបញ្ហាក្នុងសង្គមឱ្យបានផុសផុលវិញ លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ត្រូវបើកឱកាសឱ្យមានការជជែកពីបញ្ហាសង្គមឱ្យបានច្រើន ពិសេសនៅសាលារៀន។ លោកសង្កត់ធ្ងន់ថា សូម្បីនយោបាយក្នុងស្រុក ក៏ត្រូវបង្រៀនឱ្យជជែក ឱ្យបានសកម្មដែរ។ លោកប្រាប់ទៅយុវជនថា៖ «ចូលរួមឱ្យសកម្មទើបសង្គមដើរទៅមុខ។ យុវជនខ្មែរយើង ត្រូវងាកមកចាប់អារម្មណ៍ច្រើន»។   ទាក់ទិននឹងករណីនេះ លោក យ៉ង គឹមអេង បាននិយាយសំដៅទៅរដ្ឋាភិបាល និងក្រុមអ្នកតាក់តែងច្បាប់ថា ត្រូវមានគោលនយោបាយលើកទឹកចិត្តឱ្យយុវជន ចូលរួមធ្វើសេចក្ដីសម្រេចចិត្ត រៀនសូត្រ និងស្វែងយល់ពីដំណើការនយោបាយ។ ទន្ទឹមនឹងនេះ ត្រូវផ្ដល់ឱកាសដល់ពួកគេឱ្យបានច្រើន។ ប៉ុន្តែប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានសង្កត់ធ្ងន់ថា៖ «កុំចាប់កំហុសយុវជន ក្នុងអនុវត្តសកម្មភាពសង្គមច្រើនពេក ព្រោះជាពិសោធន៍ដំបូង តែងមានខុសត្រូវ! បើចាប់កំហុស រហូតដល់ឃុំឃាំង ច្បាស់ណាស់ពួកគេលែងហ៊ានខ្វល់ពីបញ្ហាសង្គម»។     លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព។ រូបពីហ្វេសប៊ុករបស់ YCUD  សង្គមស៊ីវិលទាំងពីរ ស្នើអ្នកនយោបាយទាំងអស់ គួររៀបចំឱ្យមានវប្បធម៌ជជែកគ្នាដោយសន្តិវិធី ហើយគិតដល់សង្គមជាតិជំនាន់ក្រោយ។ ពួកគេជឿថា ពេលបើកលំហឱ្យមានការជជែករិះគន់បញ្ហាសង្គម ហើយអ្នកនយោបាយងាកមកបង្ហាញទស្សនៈប្រកួតប្រជែងគ្នា ដោយគោលនយោបាយនោះ យុវជននឹងងាកមករួមគ្នា ដោះស្រាយបញ្ហាសង្គម។   តែទស្សនៈខាងលើនេះ ត្រូវបាន លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ឃើញផ្ទុយពីសង្គមស៊ីវិល។ អ្វីដែលលោកកត់សម្គាល់ឃើញ យុវជនសព្វថ្ងៃចាប់អារម្មណ៍លើបញ្ហាសង្គម នយោបាយ មនុស្សធម៌ យ៉ាងសកម្ម។ យុវជនភាគច្រើនលើសលុប គឺមានការពេញចិត្តនឹងការវិវឌ្ឍន៍ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។     លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបពី ហ្វេសប៊ុករបស់លោក ម៉ាលីន  «លើកលែងតែយុវជនមួយក្រុមទៀតតូចប៉ុណ្ណោះទេ តែធ្វើសកម្មភាពតាមការញុះញង់តាមអ្នកនយោបាយ ដើម្បីប្រយោជន៍នយោបាយ ហើយធ្លាក់ខ្លួនជ្រុលក្នុងឧបាយកលជ្រុលនិយមមួយចំនួន ឈានដល់ប្រព្រឹត្តបទល្មើស ដែលប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់»។ នេះជាការលើកឡើងរបស់លោក ជិន ម៉ាលីន ដែលប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា មានតែយុវជនមួយក្រុមតូចទេ ដែលប្រឈមមុខផ្លូវច្បាប់ ខណៈយុវជនមួយក្រុមធំទៀត ចូលរួមជាមួយរដ្ឋាភិបាលយ៉ាងសកម្ម៕ 
ភ្នំពេញ៖ សង្គមស៊ីវិលប្រាប់ទៅយុវជនឱ្យងាកទៅឈឺឆ្អាលរឿងសង្គម និងនយោបាយក្នុងស្រុកឱ្យបានច្រើន ជាងនយោបាយអន្តរជាតិ ដើម្បីជាប្រយោជន៍សង្គម ដែលពួកគេរស់នៅជាក់ស្ដែង។
អាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចែកឲ្យគណបក្សចំនួន៥ ដោយក្នុងនោះគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤១កៅអី។ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានបដិសេធចំពោះអាសនៈទាំង៤១នេះទេ។ ដូច្នេះកៅអី៤១នេះ សបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សធំទី២ក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែអ្វីដែលមជ្ឈដ្ឋានទូទៅឆ្ងល់នោះត្រង់ថា តើគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមានអ្នកណាម្នាក់ឡើងកាន់តំណែងអនុប្រធានទី១រដ្ឋសភា ដែលអតីតគណបក្សសង្គ្រោះជាតិ បដិសេធអង្គុយនោះដែរឬទេ? ត្រង់ចំណុចនេះខាងអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មិនទាន់ប្រាកដថា រដ្ឋសភានឹងមានការរៀបចំតំណែងអនុប្រធានទី១នេះឡើងវិញ សម្រាប់គណបក្សនយោបាយ ដែលទទួលយកអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិដែរ។ លោក ឡេង ប៉េងឡុង ស្នើឲ្យរង់ចាំមើលនីតិវិធីរបស់រដ្ឋសភា ដែលគ្រោងរៀបចំកិច្ចប្រជុំ ជាបន្តបន្ទាប់នាពេលខាងមុខនេះ។ បើទោះជាមិនទាន់ច្បាស់ថា នឹងមានតំណែងអនុប្រធានទី១ ប្រគល់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចក្តី ប៉ុន្តែសម្ដេចនរោត្តម រណ ឫទ្ធិ បានបដិសេធចំពោះកៅអីនេះហើយ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ដែលទទួលបានកៅអីនៅបាត់ដំបងផងដែរនោះ បាននិយាយថា ព្រះអង្គម្ចាស់នរោត្តម រណ ឫទ្ធិ ទទួលយកតែតួនាទីតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាមប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ដូច្នេះថា៖«សម្ដេចព្រះប្រធានមិនទទួលយកតំណែងអនុប្រធានទី១អីនោះទេ ព្រោះព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី និងធ្វើជាប្រធានរដ្ឋសភា ដូច្នេះទ្រង់មិនយកកៅអីនេះឡើយ»។ នៅពេលសួរថា បើរដ្ឋសភាទុកតួនាទីអនុប្រធានទី១ ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដូច្នេះគណបក្សនឹងទទួលយកទេ? លោក ញ៉េប ប៊ុនជិន បានឆ្លើយតបយ៉ាងដូច្នេះថា៖«ក្រៅពីសម្ដេចព្រះប្រធានមិនទទួលយកកៅអីអនុប្រធាននេះ។ គណបក្សយើងនឹងជជែក ពិភាក្សាគ្នាលើបញ្ហានេះ ថាតើគួរយក ឬជ្រើសតាំងអ្នកណា? ចាំដល់ពេលនោះយើងនឹងពិភាក្សាគ្នាតាមក្រោយ...»។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបែងចែកអាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤១ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលចំនួន៦ គណបក្សខ្មែរឈប់ក្រ ចំនួន៥ គណបក្សសញ្ជាតិកម្ពុជា ចំនួន២ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ចំនួន១។ ប៉ុន្តែក្នុងចំណោមគណបក្សខាងលើនេះ មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ មិនទទួលយកអាសនៈឡើយ ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ អត្ថបទទាក់ទង   អាសនៈអតីត CNRP៖ ៤១សម្រាប់ហ្វ៊ុនស៊ិនប៉ិច ហើយ CPP អាចបានបន្ថែមទៀត
ភ្នំពេញ៖ ក្នុងចំណោមអាសនៈ៤១ ដែលបានមកគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ សម្ដេចក្រុមព្រះ ក៏នឹងក្លាយជាតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ដើម្បីដឹកនាំសមាជិកបក្ស៤០នាក់ទៀត ចូលបម្រើការងារនៅក្នុងរដ្ឋសភាដែរ។
  ឈឺត្រគាក បញ្ហាប្លោកនោម   ប្លោកនោមមានទីតាំងនៅអាងត្រគាកចំពោះមនុស្សពេញវ័យ និងផ្នែកខាងក្រោមនៃពោះក្នុងវ័យជំទង់។ ការឈឺចាប់ប្លោកនោមអាចកើតឡើងដោយសារមូលហេតុមួយចំនួន រួមមានការរលាក និងការឆ្លងមេរោគរលាកប្លោកនោម (cystitis), ក្លនលូន (cystocele), គ្រួសក្នុងប្លោកនោម និងដុំសាច់។   ការឈឺចាប់ដែលមានប្រភពចេញពីប្លោកនោម ជារឿយៗត្រូវបានពិពណ៌នាថាជាការឈឺចាប់ជ្រៅនៅក្រោមផ្ចិត ខាងលើ ឬនៅកណ្តាលពោះ។   អាស្រ័យលើមូលហេតុ ការឈឺចាប់ប្លោកនោមអាចបញ្ចេញទៅប្រដាប់បន្តពូជខាងក្រៅ ដូចជាលិង្គ (បុរស) និងទ្វារមាស (ស្ត្រី) ទៅចំហៀងនៃពោះ (ឆ្អឹងជំនីរ) និងសូម្បីតែទៅខាងក្រោយ។   ឈឺទ្រូងភ្លាមៗ និងដង្ហើមខ្លី   ប្រហែលជាដោយសារតែការស្ទះសរសៃឈាមសួត។ ការមានអារម្មណ៍ថប់ដង្ហើមបន្ទាប់ពីធ្វើលំហាត់ប្រាណ ឬពេលសម្រាកអាចបណ្ដាលមកពីការប្រើកម្លាំងខ្លាំងពេក ឬថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ ការដកដង្ហើមខ្លីៗភ្លាមៗក៏បណ្តាលមកពីកំណកឈាមដែលផ្លាស់ទីទៅសួត ស្ទះសរសៃឈាមសួត។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ មូលហេតុមួយទៀតគឺការឈឺទ្រូងដោយសារតែជំងឺ myocardial infarction ឬជំងឺខ្សោយបេះដូងស្រួចស្រាវ។ ស្ថានភាពទាំងពីរនេះបណ្តាលឱ្យអ្នកជំងឺដកដង្ហើមខ្លី មិនស្រួល ឬមានអារម្មណ៍ថាខ្វះខ្យល់។ អ្នកជំងឺត្រូវយកទៅបន្ទប់សង្គ្រោះបន្ទាន់។   ឈឺក្បាលធ្ងន់ធ្ងរ   ក្នុងករណីភាគច្រើន វាគឺជារោគសញ្ញានៃការឈឺក្បាលប្រកាំង។ គ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ និងសម្រាកក៏អាចជួយបាន។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីកម្រ ការឈឺក្បាលអាចជាសញ្ញានៃដុំសាច់ ឬការហូរឈាមក្នុងខួរក្បាល។ គួរតែត្រូវបានយកចិត្តទុកដាក់ជាពិសែសទៅលើការឈឺចាប់ធ្ងន់ធ្ងរ មួយរំពេច និងជាប់លាប់ក្នុងពាក់កណា្តលនៃក្បាល អមដោយចង្អោរ ក្អួត និងទឹកក្នុងភ្នែក។ ការឈឺក្បាលធ្ងន់ធ្ងរក៏អាចបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ ករណីទាំងនេះត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។   ឈឺចាប់នៅដៃឆ្វេង បញ្ហាបេះដូង   ការគាំងបេះដូងអាចស្ថិតនៅផ្នែកខាងឆ្វេងនៃទ្រូង ដូចដែលបានរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចមានអារម្មណ៍ឈឺចាប់នៅផ្នែកខាងក្នុងនៃដៃឆ្វេងរបស់អ្នក ឬនៅផ្នែកខាងលើនៃខ្នងរបស់អ្នក។   ការឈឺចាប់នៅកឬស្មា បញ្ហាថ្លើមនិងថង់ទឹកប្រមាត់   បញ្ហាថ្លើម ឬថង់ទឹកប្រមាត់អាចបង្កឱ្យមានការឈឺចាប់ត្រង់ស្មា ឬក ហើយអ្នកជំងឺតែងតែបន្ទោសរឿងនេះលើកង្វះលំហាត់ប្រាណ ឬចំណាយពេលច្រើននៅលើកុំព្យូទ័រ។ ដូច្នេះការឈឺចាប់ដែលបណ្តាលមកពីផ្នែកទាំងនេះគឺពិបាកក្នុងការកំណត់។ អ្នកត្រូវស្តាប់រាងកាយរបស់អ្នក ហើយប្រសិនបើការឈឺចាប់មិនបាត់ទេ ចូរពិនិត្យចេញ។   ឈឺត្រចៀក និងមើលឃើញពីរ   អាចជាការឆ្លងមេរោគត្រចៀក។ ជំងឺអាចកាន់តែធ្ងន់ធ្ងរឡើងភ្លាមៗ ដូច្នេះត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើការឈឺចាប់មិនធូរស្រាល និង/ឬ មានការវិលមុខបន្ថែម ភាពមិនស្ថិតស្ថេរ ឈឺក្បាល ក្អួត មើលឃើញទ្វេរដង សន្លឹម រឹងក ហើមត្រចៀក ក្តៅខ្លួនខ្ពស់ ខ្វិនមុខ។ .   ការឈឺចាប់នៅផ្នែកខាងក្រោមពោះ បញ្ហាតម្រងនោម   នៅពេលដែលតម្រងនោមមិនមានសុខភាពល្អ អ្នកអាចនឹងមានការឈឺចាប់នៅផ្នែកខាងក្រោមទាំងមូល ពោះ ត្រគាក និងឆ្អឹងអាងត្រគាក។ ការឈឺខ្នងអាចច្រឡំជាមួយនឹងការឈឺខ្នងធម្មតា ប៉ុន្តែមានភាពខុសគ្នាមួយចំនួន។   គ្រួសក្នុងតម្រងនោមប្រហែលជាគ្មានការឈឺចាប់ទេ ប្រសិនបើវានៅតូច នៅពេលដែលវាកាន់តែធំ ពួកគេអាចត្រូវបានគេបង្ហាប់នៅក្នុងឆ្អឹងអាងត្រគាក ឬបំពង់បង្ហួរនោម នៅពេលដែលរាងកាយព្យាយាមរុញវាចេញ ដែលអាចបណ្តាលឱ្យឈឺចាប់។   ប្រសិនបើការឈឺចាប់មិនបាត់ទេ ដំណោះស្រាយដ៏ល្អបំផុតគឺត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។   ឈឺខ្នង បញ្ហានៅក្នុងក្រពះនិង ផ្នែកខាងដើមនៃពោះវៀនតូច ត ទៅក្រពះ   ជាធម្មតា ការឈឺចាប់ដែលទាក់ទងនឹងក្រពះ និង ផ្នែកខាងដើមនៃពោះវៀនតូច ត ទៅក្រពះ គឺងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ដែលជារឿយៗបង្ហាញថាជាការឈឺខ្នង។ ទោះជាយ៉ាងណាក៏ដោយ ប្រហែល 50% នៃអ្នកដែលមានជំងឺរលាកលំពែងស្រួចស្រាវក៏មានការឈឺខ្នងផងដែរ។   ការឈឺចាប់នៅជិតផ្ចិត បញ្ហានៅក្នុងពោះវៀនតូច   ការឈឺចាប់នៅក្នុងពោះនៅជិតផ្ចិតអាចបណ្តាលមកពីបញ្ហានៅក្នុងពោះវៀនតូច។ ជំងឺពោះវៀនតូច ឧទាហរណ៍សំខាន់គឺជំងឺ Crohn ដែលជារឿយៗប៉ះពាល់ដល់ពោះវៀន ជាពិសេសពោះវៀនតូច។   លើសពីនេះ ជំងឺរលាកពោះវៀនប្រភេទនេះក៏បង្កឱ្យមានការឈឺចាប់ខ្លាំងនៅផ្ចិត ២០-៣០ នាទីបន្ទាប់ពីទទួលទានរួច។ រោគសញ្ញាផ្សេងទៀតនៃជំងឺ Crohn រួមមាន រាគ វិលមុខ និងស្រកទម្ងន់។   ផលវិបាកនៃជំងឺ Crohn រួមមានកង្វះអាហារូបត្ថម្ភ ដំបៅ និងការស្ទះពោះវៀន។ ដូច្នេះប្រសិនបើអ្នកមានរោគសញ្ញាឈឺចាប់ទាំងនេះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។   ការឈឺចាប់នៅផ្នែកខាងស្តាំនៃពោះ បញ្ហានៅក្នុងខ្នែងពោះវៀន និងពោះវៀនធំ   ជំងឺរលាកខ្នែងពោះវៀន និងបញ្ហាជាមួយពោះវៀនធំ ងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ព្រោះជាធម្មតាវាបង្ហាញជាការឈឺចាប់នៅផ្នែកខាងស្តាំនៃពោះផ្នែកកណ្តាល និងផ្នែកខាងក្រោម។ ជំងឺរលាកខ្នែងពោះវៀនគឺជាបញ្ហាគំរាមកំហែងដល់អាយុជីវិត ហើយប្រសិនបើអ្នកមានការឈឺចាប់នៅទីនោះ ចូរទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។   ឈឺចាប់នៅឆ្អឹងអាងត្រគាក បញ្ហាជាមួយអូវែរ   អូវែរគឺជាក្រពេញតូចៗពីរដែលមានទីតាំងនៅផ្នែកម្ខាងនៃឆ្អឹងអាងត្រគាក។ ពួកវាដើរតួយ៉ាងសំខាន់ក្នុងការបន្តពូជ វដ្តរដូវ និងការវិវត្តនៃលក្ខណៈផ្លូវភេទចំពោះស្ត្រី។   ជារៀងរាល់ខែ ឫសគល់មួយបានរីកធំធាត់ទៅជាស៊ុតមួយ ដែលត្រូវបានបញ្ចេញចេញពីអូវែរនៅក្នុងដំណើរការដែលគេស្គាល់ថាជាការបញ្ចេញពងអូវុល។ ចំពោះស្ត្រីភាគច្រើន រឿងនេះកើតឡើងជាទៀងទាត់ពីពេញវ័យរហូតដល់អស់រដូវ។   មានមូលហេតុជាច្រើនដែលនាំឱ្យមានការឈឺចាប់អូវែ ដែលមានញឹកញាប់បំផុតគឺ៖ អូវុល រលាកអាងត្រគាក រមួលអូវែ ជំងឺ endometriosis   ទីតាំងនៃការឈឺចាប់អាចជាសញ្ញានៃជំងឺផ្សេងៗជាច្រើន ដូច្នេះវាងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យខុស។ ដូច្នេះ ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាឈឺចាប់ទាំងនេះ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។   ការឈឺចាប់នៅកនិងស្មា បញ្ហានៅក្នុងសួតនិង ស្បែកសន្ទះខ័ណ្ឌទ្រូងនិងពោះ   ប្រសិនបើអ្នកមានការឈឺចាប់ជាប្រចាំនៅក និងស្មារបស់អ្នក វាដល់ពេលដែលត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យសួត និងស្បែកសន្ទះខ័ណ្ឌទ្រូងនិងពោះរបស់អ្នក។ ការឈឺចាប់នេះអាចជាលទ្ធផលនៃបញ្ហាដកដង្ហើម ឬសរសៃប្រសាទដែលធ្វើដំណើរពីឆ្អឹងខ្នងទៅកាន់ ស្បែកសន្ទះខ័ណ្ឌទ្រូងនិងពោះ តាមរយៈសួត។   ឈឺធ្មេញពេលញ៉ាំសូកូឡា   ប្រហែលជាមានបញ្ហាធ្មេញ។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូងនៃការពុកធ្មេញគឺភាពរសើបចំពោះអាហារផ្អែម។ សញ្ញាដំបូងមួយទៀតគឺធ្មេញប្រែពណ៌ និងក្លិនស្អុយ។ បច្ចេកវិទ្យាឡាស៊ែរអាចរកឃើញប្រហោងធ្មេញទាន់ពេល និងសម្លាប់បាក់តេរី មុនពេលពួកវាបណ្តាលឱ្យប្រហោងធ្មេញ។   ការនោមឈឺចាប់   ការសង្កត់ដើម្បីបត់ជើងតូចគឺការឈឺចាប់ ហើយទឹកនោមមានពណ៌ច្រែះ។ ការឈឺពោះផ្នែកខាងក្រោម និងឈាមក្នុងទឹកនោម គឺជារោគសញ្ញាពីរនៃជំងឺមហារីកប្លោកនោម។ ការជក់បារីគឺជាកត្តាហានិភ័យខ្ពស់បំផុតសម្រាប់ជំងឺនេះ។ បើរកឃើញទាន់ពេល នោះជំងឺមានឱកាសព្យាបាលដល់ទៅ ៩០%។ រោគរលាកប្លោកនោម ក៏បណ្តាលឱ្យមានរោគសញ្ញាខាងលើផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទីតាំងនៃការឈឺចាប់អាចជាសញ្ញានៃជំងឺផ្សេងៗជាច្រើន ដូច្នេះវាងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យខុស។ ដូច្នេះបើអ្នកមានការឈឺចាប់ក្នុងខ្លួនអ្នកគួរទៅជួបគ្រូពេទ្យភ្លាម។
ដើម្បីការពារផលិតផលក្នុងស្រុក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ពន្ធដ៏ខ្ពស់លើផលិតម៉ាស៊ីនបោកគក់ និងផ្ទាំងសូឡា។ ក្រុមហ៊ុនរកស៊ីរបស់ចិន និងកូរ៉េខាងត្បូង ក៏ដូចជាក្រុមហ៊ុនក្នុងស្រុករបស់អាមេរិកខ្លះ មិនពេញចិត្តវិធានការនេះឡើយ ព្រោះបង្កផលអវិជ្ជមានទាំងតម្លៃផលិតផលទាំងពីរនេះក្នុងទីផ្សារក្នុងស្រុក និងកម្មករផងដែរ។ យ៉ាងណាក្ដី នេះជាអ្វីដែលលោក ត្រាំ សន្យាតាំងពីយូរមកហើយ។ លោក ត្រាំ បាននិយាយការពារការដំឡើងពន្ធនាំចូលនេះ ដោយបានអះអាងថា លោកមិនអនុញ្ញាតឲ្យប្រទេសផ្សេងកេងចំណេញលើអាមេរិកបានឡើយ។ ជាមួយនឹងការលើកឡើងថា ការដំឡើងពន្ធនឹងបង្កើនការងារសម្រាប់ប្រជាជនអាមេរិក លោក ត្រាំ ក៏ទាត់ចោលការចរចាណាមួយលើបញ្ហានេះដែរ។ វិធានការនេះជាផ្នែកមួយនៃនយោបាយ «America First» ដើម្បីជំរុញផលិតផលរបស់អាមេរិក ដែលប្រឈមមុខនឹងការប្រជែងពីផលិតផលបរទេស។ បើតាមបញ្ជាថ្មីរបស់លោក ត្រាំ ពន្ធនាំចូលលើម៉ាស៊ីនបោកគក់ភាគច្រើននឹងត្រូវដំឡើងរហូតដល់៥០ភាគរយក្នុងរយៈពេលបីឆ្នាំខាងមុខ និង៣០ភាគរយលើបន្ទះសូឡាសម្រាប់រយៈពេល៤ឆ្នាំ។ ការដំឡើងពន្ធដ៏ខ្ពស់បែបនេះ ធ្វើឡើងក្រោយលទ្ធផលនៃការត្រួតពិនិត្យរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (ITC) បង្ហាញថា ផលិតផលក្នុងស្រុករងគ្រោះដោយសារផលិតផលនាំចូល។ គណៈកម្មការនេះរកឃើញថា ក្រុមហ៊ុនចិន ដែលមានរដ្ឋាភិបាលនៅពីក្រោយ នាំចូលផលិតសិប្បនិម្មិតតម្លៃទាប។ ១. ចិន និងកូរ៉េខាងត្បូង នឹងចាត់វិធានការតបវិញ ក្រុមហ៊ុនចិន និងកូរ៉េខាងត្បូង រងគ្រោះខ្លាំងជាងគេដោយសារការដំឡើងពន្ធនាំចូលម៉ាស៊ីនបោកគក់ និងបន្ទះសូឡានេះ។ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងដែលផលិតម៉ាស៊ីនបោកគក់ និយាយថា អ្នកប្រើប្រាស់នៅអាមេរិកនឹងផលប៉ះពាល់ខ្លាំង ព្រោះមិនអាចស្វែងរកទំនិញបានដូចមុន ហើយត្រូវចំណាយថ្លៃច្រើនទៀតផង។ ចំណែកឯបរិមាណការងារនៅតាមរោងចក្រទាំងឡាយ ក៏នឹងធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។ ក្រុងសេអ៊ូល ដែលកំពុងចរចាជាមួយក្រុងវ៉ាស៊ីនតោនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនោះ នៅថ្ងៃទី២៣ ខែមករា និយាយថា ខ្លួននឹងប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជួយដោះស្រាយរឿងដំឡើងពន្ធនេះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Kim Hyun-Chong អះអាងថា ការដំឡើងពន្ធរបស់អាមេរិក គឺជារឿងហួសហេតុ ហើយអាចជាការបំពានបទបញ្ញត្តិរបស់ WTO ផង។ ដោយឡែកក្រុងប៉េកាំងវិញ ក៏បានបញ្ចេញជំហរប្រឆាំងនឹងចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ដែរ។ ក្រសួងពាណិជ្ជកម្មចិនលើកឡើងថា ខ្លួននឹងសហការជាមួយសមាជិក WTO ដទៃទៀតដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ចិនជាគោលដៅរបស់អាមេរិក ព្រោះបន្ទះសូឡារបស់ចិន ដែលនាំចូលទៅទីផ្សារអាមរិកធ្វើតម្លៃផលិតផលនេះធ្លាក់ចុះ ហើយក្រុមហ៊ុនអាមេរិកជាច្រើនខាតឡុងចុង និងប្រកាសក្ស័យធនក៏មាន។ ២. «America First» របស់ ត្រាំ កំពុងនាំអាមេរិកទៅរកសង្គ្រាមពាណិជ្ជកម្ម? ការដំឡើងពន្ធខាងលើ មានគោលដៅតែមួយគត់ គឺការពារផលប្រយោជន៍អាមេរិក ឲ្យស្របតាមនយោបាយ «America First» ដែលលោក ត្រាំ ដាក់ចេញពីតាំងពីដើមអាណត្តិមកនោះ។ រដ្ឋបាលអាមេរិកសុខចិត្តមើលមុខមិនចំជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួនដើម្បីក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន ទោះជាត្រូវចាត់វិធានការទទឹងទិស ឬផ្ទុយពីក្រឹត្យក្រមនៃអង្គការពាណិជ្ជកម្មអន្តរជាតិ ឬក៏ត្រូវរងការរិះគន់ខ្លាំងក្ដី។ នៅឆ្នាំថ្មីៗនេះ អាមេរិកបានងាកទៅរកការអនុវត្តនយោបាយគាំពារនិយម ដើម្បីលើកកម្ពស់ការរកស៊ីរបស់ក្រុមហ៊ុនក្នុងស្រុក។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនផ្នែកច្បាប់ Gowling WLG អាមេរិកបានចាត់វិធានការគាំពារនិយមចំនួន១០៨៥ដងច្រើនជាងចំណាត់ការបើកទូលាយ គិតតាំងពីឆ្នាំ២០០៩ មក។ មកដល់អាណត្តិលោក ត្រាំ នយោបាយគាំពារនិយមរបស់អាមេរិកក៏លេចចេញកាន់តែច្បាស់ថែមទៀត។ ប្រទេសដៃគូរកស៊ីធំៗរបស់អាមេរិក ជាពិសេសរដ្ឋតំបន់អាស៊ីមានចិន កូរ៉េខាងត្បូង និងជប៉ុន ជាដើម សុទ្ធតែប្រឈមមុខនឹងនយោបាយរឹតត្បិតនេះ។ ចិនបានព្រមានឲ្យអាមេរិកអនុវត្តនយោបាយពាណិជ្ជកម្មឲ្យស្មើភាព ឯកូរ៉េខាងត្បូងកំពុងចរចាជាមួយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយជប៉ុនសុខចិត្តជំរុញកិច្ចព្រមព្រៀងសេរីអន្តរប៉ាស៊ីហ្វិក (TPP) ខណៈអាមេរិកដើរចេញ។ ជំហរផ្ទុយគ្នាបែបនេះ ធ្វើឲ្យគេបារម្ភថា សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើងរវាងការគាំពារនិយម និងពាណិជ្ជកម្មសេរីនិយម៕
នៅថ្ងៃទី២៣ ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាបង្កើនពន្ធនាំចូលលើផលិតផលម៉ាស៊ីនបោកគក់ និងផ្ទាំងសូឡា ដើម្បីជំរុញនយោបាយ «America First» ។ ចិន និងកូរ៉េខាងត្បូង ដែលរងផលប៉ះពាល់ខ្លាំងជាងគេក្រោមចំណាត់ការរបស់លោក ត្រាំ ខឹងសម្បារយ៉ាងខ្លាំង និងត្រៀមចាត់វិធានការឆ្លើយតបវិញដែរ។ ការឆ្លើយតបទៅមកនេះ ធ្វើឲ្យគេបារម្ភថា សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើងមិនខាន។
លោក ធឿន ថាមុត ដែលមានប្រពន្ធ ឈ្មោះ ផន ដាវី វ័យ ៤១ឆ្នាំ រួមទាំងកូនប្រុស២នាក់ និងស្រី ១នាក់ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រកបរបររើសអេដចាយ ដើម្បីទ្រទ្រង់គ្រួសារ ។ បុរសវ័យ ៤២ឆ្នាំរូបនេះ បានដំណាលពីដើមហេតុ ដែលកូនស្រីខ្លួន វ័យ១៧ឆ្នាំ ឈប់សិក្សា ហើយប្រឹងធ្វើការ និងប្រឹងប្រែងហ្វឹកហាត់ប្រដាល់គុនខ្មែរ ព្រោះតែចង់លើកស្ទួយ និងទ្រទ្រង់វង្សត្រកូលខ្លួន។     ដោយឡែក លោក ធឿន ថាមុត ពិតជាសោកស្ដាយចំពោះការឈប់រៀនរបស់ ស្រីនី ណាស់ ប៉ុន្ដែ បញ្ហាជីវិភាពប្រចាំថ្ងៃមានភាពខ្វះខាតខ្លាំង ម្យ៉ាងទៀត ក៏ត្រូវរ៉ាប់រងមើលកូនប្រុសបង ដែលបានគ្រោះថ្នាក់ចរាចរណ៍ផង ទើបធ្វើឲ្យរូបលោក បង្ខំចិត្តស្របតាមការសម្រេចរបស់ ស្រីនី។ ឪពុករូបនេះ ក៏បាននិយាយផងដែរថា ប្រសិនជារូបលោក មានសមត្ថភាព និងមានកម្លាំងអាចធ្វើការធ្ងន់ៗ និងធ្វើការបានច្រើនដូចមុន លោក នឹងមិនឲ្យកូនស្រី បោះបង់ចោលការសិក្សាឡើយ។   «កូនខ្ញុំ រៀនឆ្លាតណាស់ គាត់រៀនថា្នក់ទី៧។ ប្រសិនជាមានឱកាសរៀន ខ្ញុំចង់ឲ្យកូនរៀនតទៀត។ ប៉ុន្ដែបញ្ហា គឺជីវភាពខ្ញុំ ខ្វះខាតខ្លាំងពេក ប្រសិនណាជាអត់គាត់ គ្រួសារយើង អាចនឹងដួលរលំតែម្ដង។ ខ្ញុំ ឥឡូវធ្វើការធ្ងន់អត់កើត ពីមុនខ្ញុំ ដើរធ្វើការសំណង់បាន ប៉ុន្ដែឥឡូវ ខ្ញុំ មានតែធ្វើសន្ដិសុខទេ ទើបធ្វើរួច។ ដូចសព្វថ្ងៃ ខ្ញុំរើស អេដចាយ ហើយយប់ ខ្ញុំ ទៅធ្វើសន្ដិសុខនៅ ផ្សារអ៊ីអន ៣។»។ លោក ធឿន ថាមុត បាននិយាយដូច្នេះ។    លោកឪពុករូបនេះ បានប្រាប់បន្ដទៀតថា អំឡុងឆ្នាំ២០១៩ នៅពេលប្រទេសកម្ពុជា និងសកលលោក ជួបបញ្ហាកូវីដ-១៩ សាលារៀន ត្រូវសម្រាក និងឲ្យរៀននៅផ្ទះរៀងៗខ្លួន។ នោះ គឺជាពេលដែល ស្រីនី សម្រេចចិត្តឈប់រៀន។ លោក ធឿន ថាមុត បាននិយាយទាំងភ្នែកក្រហម លាយលំជាមួយទឹកភ្នែកតិចៗ ដូច្នេះថា៖«កូនស្រីខ្ញុំប្រាប់ថា៖«ពុក ខ្ញុំ ឈប់រៀនម៉ងទៅ ទោះរៀនក៏ពិបាកដែរ ព្រោះពុករកអត់បាន ហើយជីវភាពយើង វាពិបាក ខ្លាំងពេក។ ខ្ញុំ ឈប់រៀន ដើររកការងារធ្វើ។ រឿងចង់ឲ្យកូនសិក្សា ខ្ញុំចង់ណាស់ ប៉ុន្ដែលទ្ធភាពខ្ញុំ វាអត់មាន។»។      ចុងឆ្នាំ២០១៩ បន្ទាប់ពីឈប់រៀននោះ យុវតី ធឿន ស្រីនី មិនទាន់មានការងារធ្វើនោះទេ ហើយបានដើររើសអេដចាយជួយ មួយនិងម្ដាយ រួមជាមួយប្អូនប្រុសម្នាក់ទៀត។ ដោយសារ លោក ធឿន ថាមុត គិតពីកូនស្រីខ្លួន និងយល់ថាយុវតីរូបនេះ ពេញវ័យហើយប្រសិនជាបណ្ដោយឲ្យរើសអេដចាយ មើលទៅមិនសមភ្នែក ទើបលោក ថាមុត បានសុំភោជនីយដ្ឋានមួយកន្លែង ក្បែររង្វង់មូលនាងគួរស្រូវ។ ធ្វើនៅទីនោះ បាន ២ខែ យុវតីស្រីនី ក៏ផ្លាស់មកធ្វើការជាកម្មការិនីរោងចក្រ នៅឃុំជើងកើប រហូតមកទល់ពេលនេះ។ ដោយសារតែ កម្មការិនីរោងចក្ររូបនេះ មានប្អូនប្រុសកំពុងហាត់ប្រដាល់ ហើយរូបខ្លួន ក៏ស្រឡាញ់ប្រដាល់ និងជាអ្នកគាំទ្រកីឡាការិនី នូវ ស្រីពៅ ផងដែរ ទើបជម្រុញឲ្យ ស្រីនី ចូលហ្វឹកហាត់គុនខ្មែរ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។ កីឡាការិនី ធឿន ស្រីនី ឡើងប្រកួតបាន២លើក ក្នុងឈ្នះទាំង២។   លោក ធឿន ថាមុត ប្រាប់ថាទឹកចិត្តជាឪពុក ពិតជាបារម្ភ ចំពោះកូនណាស់ ពេលឃើញប្រកួតម្ដងៗ ប៉ុន្ដែ នេះ គឺជាការស្រឡាញ់ និងជាឆន្ទៈរបស់កូន ដូច្នេះមានតែជម្រុញ និងលើកទឹកចិត្តកូនបន្ថែម។ ឪពុករូបនេះ បានប្រាប់ពីអ្វី ដែលខ្លួនធ្លាប់និយាយជាមួយកូនថា៖«កូនអើយ កូនឯងជាស្រី កូនធ្វើការផង មកហាត់ផង យើងរត់មិនរួចទេ។  កូន ប្រាប់ខ្ញុំវិញថា អត់អីទេ ពុកកូនអាចស៊ូ បាន។ បើកូន ស៊ូបាន ពុកមានតែជម្រុញថែម។       ក្រោយការឆ្លងកាត់ការប្រកួត ចំនួន២លើកនេះ លោក ធឿន ថាមុត ឃើញថា កីឡាការិនី ធឿន ស្រីនី មានការព្យាយាមខ្លាំង និងឆាប់ទទួលយកបានលឿន សូម្បីការប្រាប់ពីបច្ចេកទេសអំឡុងប្រកួតក៏ដោយ។   «នៅលើសង្វៀនចឹង យើងដឹងថាគាត់ ចាញ់ដៃគេហើយ អ៊ីចឹង យើងមើលហើយស្រែកប្រាប់គាត់ គេចហើយទាត់ជើងក្រោម។ ពេល យើងស្រែកភ្លាម គាត់ធ្វើបានភ្លាម។ នេះ ហើយខ្ញុំគិតថា ជាចំណុចខ្លាំងរបស់គាត់។ គាត់ ចេះប្រែប្រួលភ្លាមៗ ហើយយកឈ្នះដៃគូបាន ប្រសិនយើងអត់ឆ្លាត យើងអត់ដុងខាងហ្នឹងប្រាប់ភ្លាម ក៏ធ្វើមិនបានដែរ។»។ លោកឪពុករូបនេះ បាននិយាយប្រាប់ដូច្នេះ។   លោក ធឿន ថាមុត ជឿថា ស្រីនី នឹងមានអនាគតល្អ ព្រោះកូនស្រីរូបនេះ តែងមានការប្រឹងប្រែងខ្ពស់ បូករួមជាមួយទេព្យកោសល្យពីកំណើតផងដែរ៕  
លោក ធឿន ថាមុត ឪពុករបស់កីឡាការិនីប្រដាល់គុនខ្មែរ ធឿន ស្រីនី សោកស្តាយដែលកូនស្រីខ្លួនបោះបង់ការសិក្សា ដោយសារបញ្ហាជីវីភាពខ្វះខាតខ្លាំងពេក។ ព្រោះតែបញ្ហានេះ រួមផ្សំជាមួយចិត្តស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ស្រីនី ដែលជាកម្មការិនីរោងចក្រ ក៏បានចូលហ្វឹកហាត់ ចាប់ពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មកទល់ពេលនេះ ដោយចេញប្រកួត២លើកឈ្នះទាំង២លើក។
ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកការទូត និងក្រុមសិទ្ធិមនុស្សមួយចំនួន ដោយសារមិនព្រមចេញផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។    ទីបំផុតលោកស្រី Bachelet បានចេញរបាយការណ៍នេះប៉ុន្មាននាទីក្រោយបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី៣១ ខែសីហា។ ក្នុងរបាយការណ៍នោះ ចិនទំនងជាប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងសិទ្ធមនុស្សពិតមែន។   «ស្ថានភាពនៃការឃុំខ្លួនដោយបំពាន ក៏ដូចជាការរើសអើងក្រុមជនជាតិវីហ្គ័រ និងក្រុមជនជាតិមូស្លីមផ្សេងទៀត ទំនងជាឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់បែបនេះ។    ប្រមុខសិទ្ធិមនុស្ស UN បានផ្តល់អនុសាសន៍តាមរបាយការណ៍ដដែល ឱ្យរដ្ឋាភិបាលចិន ប្រញាប់ចាត់វិធានការភ្លាមៗដើម្បីដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ពន្ធនាគារ ឬកន្លែងឃុំឃាំង។ ម៉្យាងវិញទៀត របាយការណ៍បង្ហាញពីការរំលោភសិទ្ធិបន្តពូជរបស់ប្រជាជនតាមរយៈការកំណត់ផែនការគ្រួសារ។   នៅមុនរបាយការណ៍របស់អង្គការសិទ្ធិមនុស្សចេញផ្សាយបន្តិច អគ្គរដ្ឋទូតចិនប្រចាំ UN នៅទីក្រុងញូវយ៉ក លោក Zhang Jun ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទីក្រុងប៉េកាំងនៅតែប្រឆាំងការចេញរបាយការណ៍nV។ លោក Zhang ក៏បានសង្កត់ធ្ងន់ថា ប្រមុខសិទ្ធិមនុស្សរបស់ UN មិនគួរលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ ខណៈរបាយការណ៍នេះមិនបានបង្កើតផលល្អដល់អ្នកណាម្នាក់ទេ តែធ្វើឲ្យខូចកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកប៉ុណ្ណោះ។    កន្លងមក ក្រុមសិទ្ធិមនុស្សជាច្រើន រួមទាំងប្រទេសលោកខាងលិចបានចោទទីក្រុងប៉េកាំងពីការរំលោភបំពានសិទ្ធិលើជនជាតិវីហ្គ័នៅក្នុងតំបន់ស៊ីនជាំង រួមមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការឃុំឃាំង ការបំផ្លាញទីតាំងវប្បធម៌ និងសាសនារបស់ជនជាតិវីហ្គ័រ។ ចំណែកអាម៉េរិកកន្លងមកបានចោទចិនថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕  
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៣១ ខែសីហា បានចេញរបាយការណ៍មួយដែលគេរង់ចាំជាយូរមកហើយទាក់ទងបញ្ហាសិទ្ធិមនុស្សស៊ីនជាំង។ របាយការណ៍គួរឱ្យភ្ញាក់ផ្អើលនេះសេរថា ការឃុំខ្លួនដោយបំពាន និងការរើសអើងទៅលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ទំនងអាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
  អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី (CAPDI) និងសន្និសីទអន្តរជាតិនៃបណ្តាញគណបក្សនយោបាយនៅអាស៊ី(ICAP)  ដែលតំណាងឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានអះអាងថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានតម្លាភាព។  ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទកាសែត ជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលទើបតែបិទបញ្ចប់ ពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិតំណាង៥២ប្រទេស។ ទាក់ទងនឹងការបោះឆ្នោតនេះដែរ CAPDI និង ICAPP អះអាងទៀតថា អាស៊ីគួរយកគំរូតាមកម្ពុជាទៀតផង។   «ពលរដ្ឋទៅបោះឆ្នោតដោយរីករាយ»។ នេះជាការមើលឃើញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ។ ស្ថាប័ន CAPDI និង ICAPP លើកឡើងស្រដៀងគ្នាទៀតថា គណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយសេរី  ហើយក៏មានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ ជាច្រើន ចូលរួមសង្កេតមើលដំណើរកានៃការបោះឆ្នោតនេះដែរ។   នៅក្នុងសន្និសីទដដែលនេះ អង្គការ AIPA និង APA ក៏ទទួលស្គាល់ថាដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូនល្អដែរ។ ទន្ទឹមនឹងនោះ ពួកគេបានស្នើឲ្យកម្ពុលើកកម្ពស់ប្រជាធិបតេយ្យបន្តទៀត។    «ដំណើរការបោះឆ្នោត គឺមានភាពសេរី និងយុត្តិធម៌ និងមានប្រជាធិបតេយ្យពេញលេញ»។ នេះជាលើកឡើងពីតំណាងប្រទេសរុស្ស៊ី ដែលបានចូលរួមសង្កេតការណ៍ដែរ។ រុស្ស៊ី បានគូសបញ្ជាក់ថា ចំនួនអ្នកបោះឆ្នោតជាង៨០ភាគរយ គឺបង្ហាញពីការសម្រេចចិត្តជ្រើសរើសប្រជាធិតេយ្យរបស់ពលរដ្ឋ៕
ប៉ុន្មានម៉ោងក្រោយពីការបិទទ្វារការិយាល័យបោះឆ្នោត ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានធ្វើសន្និសីទកាសែតរួមគ្នាវាយតម្លៃដំណើរការបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភា។ ក្រុមអ្នកសង្កេតការណ៍បានសរសើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា។
  រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan បានដាក់សំណើសុំដីកាចាប់ខ្លួនទៅកាន់អង្គបុរេជំនុំជម្រះ នៅថ្ងៃទី២០ ខែឧសភា ដើម្បីស្នើចាប់ខ្លួននាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant។    រដ្ឋអាជ្ញានៃតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេ បានស្នើចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស ៣នាក់ ក្នុងនោះមានដូចជា លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាសនៅតំបន់កាហ្សា, លោក Mohammed Diab Ibrahim Al-Masri អគ្គមេបញ្ជាការយោធាក្រុមហាម៉ាស និងលោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយក្រុមហាម៉ាស។    សំណើស្នើសុំដីការចាប់ខ្លួនខាងលើ ធ្វើឡើងក្រោមបទចោទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតមានលើដែនដីអុីស្រាអែល និងតំបន់កាហ្សាចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ បើសិនបើ អង្គបុរេជំនុំជម្រះទទួលយកសំណើខាងលើ ថ្នាក់ដឹកនាំអុីស្រាអែល នឹងចូលរួមជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី ដែលស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន។    ការស្នើសុំចាប់ខ្លួនខាងលើ បានធ្វើឱ្យមេដឹកនាំអុីស្រាអែលខឹងសម្បារយ៉ាងខ្លាំង ខណៈមេដឹកនាំអុីស្រាអែលផ្សេងទៀត យល់ថាប្រព័ន្ធតុលាការលោកខាងលិចមួយនេះ ស្ថិតលើមាត់ជ្រោះនៃការដួលរលំ។    «ខ្ញុំសូមជំទាស់យ៉ាងខ្លាំងចំពោះរដ្ឋអាជ្ញាទីក្រុងឡាអេ ដែលប្រៀបធៀបអុីស្រាអែលប្រកបដោយប្រជាធិបតេយ្យ និងក្រុមឧក្រិដ្ឋជនហាម៉ាស»។ លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២០ ខែឧសភា។ ត្រង់ចំណុចនេះ មេដឹកនាំក្រុង Tel Aviv បានចាត់ទុកកងទ័ពអុីស្រាអែលប្រកបដោយក្រមសីលធម៌។   ក្រៅពីនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអុីស្រាអែល លោក Israel Katz បានរិះគន់ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាលោក Khanយ៉ាងខ្លាំង។ បើតាមលោក Israel Katz សំណើដីការចាប់ខ្លួន ជារឿងដ៏អាម៉ាស់ជាប្រវត្តិសាស្រ្ត និងជាសេចក្តីសម្រេចបែបបង្ខូចកេរ្តិ៍ឈ្មោះ។ ប្រមុខការទូតរូបនេះ បានសន្យាបង្កើតគណៈកម្មាធិការពិសេស ដើម្បីតទល់នឹងរដ្ឋអាជ្ញាតុលាការយុត្តិធម៌អន្តរជាតិ។    ចំណែកលោកប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog បានថ្លែងថា ពាក្យស្នើចាប់ខ្លួនខាងលើ ជាការបង្ហាញពីប្រព័ន្ធយុត្តាធិការអន្តរជាតិ ស្ថិតនៅលើមាត់ជ្រោះនៃការដួលរលំ។    ប្រសិនបើអង្គបុរេជំនុំជម្រះទទួលយកសំណើនោះ មេដឹកនាំអុីស្រាអែល នឹងស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនយកទៅកាន់ទោសរបស់រដ្ឋសមាជិកតុលាការចំនួន ១២៤។ ចំណែកអុីស្រាអែល មិនមែនជាសមាជិកតុលាការអន្តរជាតិមួយនេះឡើយ៕ 
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan បានដាក់ពាក្យស្នើសុំដីកាចាប់ខ្លួនលោក និងរដ្ឋមន្រ្តីការពារជាតិអុីស្រាអែល។ មេដឹកនាំក្រុមហាម៉ាស៣នាក់ ក៏ស្ថិតនៅក្នុងសំណើចង់ចាប់ខ្លួននេះដែរ។
  ភ្នំពេញ៖ ជប៉ុន សន្យាបង្កើនឥណទានទ្វេដង ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅថ្ងៃទី ២០ កក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក HATAEDA Mikio បានបញ្ជាក់ថា ជប៉ុននឹងបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។   ជុំវិញកិច្ចពិភាក្សាការងារនេះ រដ្ឋមន្រី្តទាំងពីរ បានផ្លាស់ប្តូរគោលគំនិត មតិយោបល់ និងបទពិសោធគ្នាទៅវិញទៅមក លើគម្រោងដែលកំពុងដំណើរការក្នុងក្របខ័ណ្ឌឥទានពីប្រទេសជប៉ុន(Japannese ODA loan) ។    លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) តាមរយៈJICA បានអនុវត្តសឹងតែគ្រប់វិស័យនៅកម្ពុជា។ ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន កំពង់ផែសមុទ្រអន្តជាតិ ផ្លូវថ្នល់-ស្ពាន អគ្គិសនី ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និង រោងចក្រផលិតទឹកស្អាត ។ បើតាមលោក មុន្នរ័ត្ន សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុនជាដៃគូ យុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។    តែយ៉ាងណារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានស្នើឲ្យJICA ពង្រឹងបេក្ខភាព ដែលស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ដោយត្រូវយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាព និងចីរភាព ។ ជាពិសេសរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម ឲ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផងដែរ៕  
ដោយ៖ វ៉ន ស៊ីចេន
រយៈពេល ១៣ខែកន្លងមកនេះ ECB បានបន្តដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអតិផរណា។ អ្នកវិភាគរំពឹងថាស្ថាប័នហិរញ្ញវត្ថុនេះអាចពិចារណាលើការផ្អាកការដំឡើងអត្រាការប្រាក់ ស្របពេលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃកំណើនសេដ្ឋកិច្ច ។   ស្ថិតិបង្ហាញថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) របស់តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង ៩,៨ភាគរយចាប់តាំងពីខែសីហាឆ្នាំមុន។ ទន្ទឹមនឹងនេះ អតិផរណាស្នូលដោយមិនរាប់បញ្ចូលប្រេងឥន្ធនៈ និងអាហារបានធ្លាក់ចុះពី ៥,៥ភាគរយទៅ ៥,៣ភាគរយនៅខែសីហា។   លើសពីនេះ តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះ ៣,៣ភាគរយ ដោយសារតម្លៃប្រេងពិភពលោកមិនផ្លាស់ប្តូរ ហើយរដូវក្តៅកាត់បន្ថយតម្រូវការប្រេងឥន្ធនៈសម្រៅកំដៅបន្ទប់។   សេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Capital Economics លោក Jack Allen-Reynolds បាននិយាយថា ៖ « កត្តាជះឥទ្ធិពលដល់អតិផរណានៅតំបន់នេះដោយសារតម្លៃថាមពលតែមួយគត់ ខណៈដែលអត្រាការប្រាក់មូលដ្ឋានបានធ្លាក់ចុះ។ យើងមិនគិតថាតួលេខទាំងនេះ នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ ECB ក្នុងការបង្កើន ឬរក្សាអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនាពេលខាងមុខនោះទេ »។   ជាមួយគ្នានេះ ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde លើកឡើងថា ការសម្រេចចិត្តលើអត្រាការប្រាក់នៅឯកិច្ចប្រជុំ ECB នាពេលក្រោយគឺអាស្រ័យលើទិន្នន័យដែលទទួលបាននាពេលខាងមុខ។   កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានរងប៉ះពាល់យ៉ាងខ្លាំងពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ គឺអាល្លឺម៉ង់។ ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់មិនមានកំណើននោះទេនៅត្រីមាសទីពីរនេះ បន្ទាប់ពីបានធ្លាក់ចុះ ០,៣ភាគរយកាលពីត្រីមាសទីមួយ។   មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបន្តធ្លាក់ចុះ ០,៣ភាគរយនៅឆ្នាំនេះ។   អ្នកសេដ្ឋកិច្ចជាច្រើនមានការព្រួយបារម្ភថា គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងរបស់ ECB កំពុងថ្លឹងថ្លែងលើសកម្មភាពសេដ្ឋកិច្ចអឺរ៉ុប ដោយកាត់បន្ថយតម្រូវការឥណទាន រារាំងការវិនិយោគ និងការប្រើប្រាស់ជាដើម។   បន្ទាប់ពីការបង្កើនអត្រាប្រាក់បញ្ញើដល់ ៣,៧៥ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០១ ECB បន្តបើកទ្វារចំហសម្រាប់ការដំឡើងអត្រាការប្រាក់ថ្មីនៅខែកញ្ញា ឆ្នាំនេះ ដើម្បីសម្រេចបាននូវគោលដៅនៃការនាំយកអត្រាអតិផរណាទៅកម្រិត ២ភាគរយនៅរយៈពេលមធ្យម៕  
នៅថ្ងៃទី៣១ ខែសីហា ធនាគារកណ្តាលអឺរ៉ុប (ECB) ប្រកាសថា អតិផរណានៅប្រទេសចំនួន ២០ ដែលបានចាយប្រាក់អឺរ៉ូនៅតែមិនប្រែប្រួលដោយរក្សាក្នុងអត្រា ៥,៣ភាគរយនៅខែសីហា ឆ្នាំ២០២៣ ។ អ្នកវិភាគរំពឹងថា ECB អាចនឹងពិចារណាផ្អាកជាបណ្តោះអាសន្ននូវគោលនយោបាយដំឡើងអត្រាការប្រាក់ ក្នុងបរិបទការធ្លាក់ចុះខ្លាំងនៃកំណើនសេដ្ឋកិច្ច។
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនប្រចាំឆ្នាំរបស់អាមេរិកនេះត្រូវបានពន្យារពេលម្តងរួចមកហើយពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៤ ខែកញ្ញា។ ប៉ុន្តែដោយសារមើលឃើញពីវិបត្តិ COVID-19 ធ្ងន់ធ្ងរ អភិបាលក្រុងបូស្តុនលោក Marty Walsh បានប្រកាសតែម្តងថាកម្មវិធីនេះមិនអាចធ្វើឡើងបានទេ ដ្បិតភ័យខ្លាចបញ្ហាសុខភាពសាធារណៈ។   លោក Walsh បានលើកឡើងនៅថ្ងៃទី២៨ ខែឧសភាថា៖« មិនមានវិធីណាដើម្បីរៀបចំកម្មវិធីរត់ប្រណាំងដូចធម្មតាបានទេ ប្រសិនបើគ្នាអ្នកចូលរួមច្រើនដូចរាល់ឆ្នាំទេនោះ»។   ព្រឹត្តិការណ៍ Boston Marathon ជាព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនប្រចាំឆ្នាំធំបំផុតដែលមានអាយុកាលយូរជាងគេបំផុតនៅលើលោក ដោយបានប្រារព្ធធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង ពោលគឺចាប់តាំងពីឆ្នាំ ១៨៩៧ មក។ រាល់ការប្រកួតម្តងៗ មានកីឡាករកីឡាការិនីលំដាប់ពិភពលោកចូលរួម និងទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនារហូតដល់ជាង៥សែននាក់ឯណោះ។   អត្តពលិក Lawrence Cherono របស់កេនយ៉ា និងកីឡាការិនី Worknesh Degefa របស់អេត្យូពីបានឈ្នះការប្ររត់ណាំងផ្នែកបុរស និងស្ត្រីកាលពីឆ្នាំ ២០១៩៕
កម្មវិធីរត់ប្រណាំងម៉ារ៉ាតុនពិភពលោកក្នុងក្រុងបូស្តុន (Boston Marathon) សហរដ្ឋអាមេរិក ឆ្នាំ២០២០ បានសម្រេចលុបចោលជាលើកដំបូងក្នុងប្រវតិ្តសាស្ត្រក្នុងឆ្នាំទី១២៤របស់ខ្លួន ដោយសារការរីករាលដាលនៃជំងឺ COVID-19។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ទុន វុទ្ធី ដូចតទៅ៖
កោះកុង៖ លោក ទុន វុទ្ធី មានបទពិសោធន៍កែម៉ូតូ និងច្នៃរ៉ឺម៉ក និងតូបលក់កាហ្វេ ជិត២០ឆ្នាំ នៅក្រុងខេមរភូមិន្ទ។ លោកបានកែច្នៃម៉ូតូ SUZUKI Viva មួយគ្រឿង ធ្វើជាម៉ូតូកង់បួន ដែលមានរូបរាងដូចកូនឡាន សម្រាប់តម្រូវការការងារ និងជិះកម្សាន្តជាដើម។
កីឡាករទាំង១១រូបដែល France Football សម្រេចដាក់ឈ្នោះក្នុង Ballon dOr Dream Team រួមមានអ្នកចាំទីម្នាក់ ខ្សែការពារ៣នាក់ បម្រើ៤នាក់ និងខ្សែប្រយុទ្ធ៣នាក់។ ទាំង១១រូបនោះមានដូចជាអ្នកចាំទី Lev Yashin (រុស្ស៊ី) ខ្សែការពារ Cafu (ប្រេស៊ីល), Franz Beckenbauer (អាល្លឺម៉ង់) និង Paolo Maldini (អ៊ីតាលី) ខ្សែបម្រើ Pele (ប្រេស៊ីល), Xavi (អេស្ប៉ាញ), Lothar Matthaus (អាល្លឺម៉ង់) និង Diego Maradona (អាហ្សង់ទីន) ឯខ្សែប្រយុទ្ធ Lionel Messi (អាហ្សង់ទីន), Ronaldo Nazario (ប្រេស៊ីល) និង Cristiano Ronaldo (ព័រទុយហ្គាល់)។   ដោយសារមិនមានការផ្តល់ជូនពានរង្វាន់ Ballon d'Or សម្រាប់កីឡាករឆ្នើមនៅឆ្នាំ២០២០ ព្រោះជំងឺឆ្លង COVID-19 រាតត្បាត អ្នករៀបចំកម្មវិធីបានយកឱកាសនេះដើម្បីជ្រើសរើសក្រុម១១នាក់ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់រយៈពេល១០០ឆ្នាំចុងក្រោយ។ ក្រៅពីអ្នកចាំទី ការសម្រេចជ្រើសយកកីឡាករ ១០ នាក់គឺតាមរយៈអ្នកយកព័ត៌មានកីឡាបាល់ទាត់ចំនួន១៤០រូប មកពីជុំវិញពិភពលោកក្នុងនោះមានពីកម្ពុជាផងដែរ។   អ្នកកាសែតកីឡាបាល់ទាត់ទាំងអស់ និងអ្នកពាក់ព័ន្ធដែលត្រូវសម្រេចជ្រើសយកកីឡាករទាំង១១រូបក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ ត្រូវមើលលើសមត្ថភាពកីឡាករជាច្រើនរូប និងច្រើនសម័យកាលផង។ យ៉ាងណាក៏ដោយជម្រើស Dream Team នេះ គឺមិនមានវត្តមាន Zinedine Zidane វីរបុរសបារាំង ឬ Johan Cruyff របស់ហូឡង់នោះទេ។    បើតាមការផ្សាយរបស់កាសែត AS នៅថ្ងៃទី១៤ ខែធ្នូ France Football បានផ្លាស់ប្តូរបេក្ខភាពមួយចំនួនដែលពួកគេរើសហើយ ដូចជាអ្នកចាំទី Lev Yashin ដែលត្រូវជំនួស Iker Casillas អតីតអ្នកចាំទីអេស្ប៉ាញ និង Real Madrid៕  
ទស្សនាវដ្តីបាល់ទាត់បារាំង (France Football) បានប្រកាសឈ្មោះជម្រើសកីឡាករឆ្នើមល្អបំផុតលើលោក១១រូប (Ballon dOr Dream Team) ប្រចាំសតវត្សរ៍ ដោយមានទម្រង់៣-៤-៣ ។ Cristiano Ronaldo និង Leonel Messi ក៏ស្ថិតក្នុងជម្រើសនោះដែរ។
  តាមរយៈការប្រកួតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលកំពុងបន្តដណ្ដើមមេដាយមាសលើប្រភេទវិញ្ញាសាផ្សេងៗនេះ សារព័ត៌មានថ្មីៗ បានរកឃើញកីឡាករទាំង ៩រូប ដែលបានរបូតមេដាយមាស ផ្នែកឯកត្តជននោះ រួមមាន Novak Djokovic , Teddy Riner , Simone Biles ,Jon Rahm, Mathieu van der Poel , Nino Schurter ,Naomi Osaka, Joseph Schooling និង Andy Murray ។   ម្ចាស់ការពារតំណែងជើងឯក កីឡាអូឡាំពិក ដែលរបូតមេដាយមាស   Teddy Riner គឺជាកីឡាករយូដូ សញ្ជាតិបារាំង វ័យ៣២ឆ្នាំ និងជាម្ចាស់មេដាយមាស លើវិញ្ញាសាយូដូ ផ្នែកឯកត្តជន ប្រភេទទម្ងន់លើស១០០គីឡូ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ពីរសម័យកាលនៅឆ្នាំ២០១២ នៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និង២០១៦ ទីក្រុងរីយូ ប្រទេសប្រេស៊ីល។ ដោយឡែក នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ២០២០ នេះវិញ កីឡាករ Teddy Riner ធ្វើមិនបានល្អឡើយ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ កាលពីឆ្នាំ២០០៨ រូបគេ ក៏ធ្លាប់បានមេដាយសំរឹទ្ធដែរ នៅក្នុងព្រឹត្តិការណ៍នេះ នាទីក្រុងបេកាំង ប្រទេសចិន។    ប៉ុន្តែទោះជា Teddy Riner មិនអាចរក្សាតំណែងជើងឯកខ្លួន លើវិញ្ញាសារឯកក្តជនក្តី តែរូបគេក៏ចូលរួមចំណែកជួយឱ្យក្រុមយូដូរបស់បារាំង(ប្រកួតលក្ខណៈជាក្រុម ឬ Mixed Team) ទទួលបានមេដាយមាស នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ២០២០នេះដែរ។    ក្រៅពីមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ កីឡាករយូដូ សញ្ជាតិបារាំងរូបនេះ គឺធ្លាប់ឈ្នះមេដាយពិភពលោក ទម្ងន់ធ្ងន់នេះ១០លើក និងសំរឹទ្ធ១, មេដាយមាសអឺរ៉ុប ៥លើក រួមទាំងមេដាយមាស២០ និងសំរឹទ្ធ១ ពីស្ថាប័នអន្តរជាតិផ្សេងទៀត។   Teddy Riner គឺជាកីឡាករយូដូ សញ្ជាតិបារាំង Simone Biles ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិអាមេរិក ដែលជាម្ចាស់ការពារតំណែងជើងឯក នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៦។ អំឡុងព្រឹត្តិការណ៍អូឡាំពិក ៤ឆ្នាំមុននោះ Simone Biles បានលើកមុខមាត់អាមេរិក ដោយឈ្នះមេដាយមាស ចំនួន៤ និងសំរឹទ្ធមួយ តាមរយៈការប្រកួតកីឡាកាយសម្ព័ន្ធជាលក្ខណៈទោល និងក្រុម។ ប៉ុន្តែនៅឆ្នាំ២០២០នេះ កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ បានជួយក្រុមកាយសម្ព័ន្ធអាមេរិក ទទួលបានមេដាយប្រាក់តែ១ប៉ុណ្ណោះ ខណៈរូបនេះ បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកាយសម្ព័ន្ធលក្ខណៈឯកត្តជន លើវិញ្ញាសា All-Around, Floor Exercise ជាដើម ដោយសារបញ្ហាផ្លូវអារម្មណ៍។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាពិក ក្រុងតូក្យូឆ្នាំនេះ Simone Biles មិនទទួលបានមេដាយមាសឡើយ។   Simone Biles ជាកីឡាការិនីកាយសម្ព័ន្ធ ដែលពោពេញដោយសមត្ថភាព។ រូបនាង បានឈ្នះមេដាយមាសលំដាប់ពិភពលោក ចំនួន២៣ និងមេដាយប្រាក់៤ និងសំរឹទ្ធ៣ទៀតផង។   Simone Biles ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិអាមេរិក (រូបពីXinhua) Nino Schurter ជាកីឡាករជិះកង់មួយរូប ដែលគ្រងតំណែងជើងឯក កាលពីឆ្នាំ២០១៦ នៃព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងរីយូ ប្រទេសប្រេស៊ីល។ មិនតែប៉ុណ្ណោះ Nino Schurter ក៏ធ្លាប់ឈ្នះមេដាយប្រាក់ នៅឆ្នាំ២០១២ និងមេដាយសំរឹទ្ធ នៅឆ្នាំ២០០៨ នៃព្រឹត្តការណ៍អូឡាំពិក លើវិញ្ញាសាជិះកង់ឆ្លងប្រទេសផ្នែកបុរស នេះដែរ។ សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅឆ្នាំ២០២០នេះ Nino Schurter មិនអាចការពារតំណែងជើងឯកខ្លួនបានឡើយ ដោយកីឡាករសញ្ជាតិស្វីសរូបនេះ សម្រេចបានត្រឹមចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ។    ក្រៅពីមេដាយអូឡាំពិក កីឡាករវ័យ៣៥ឆ្នាំរូបនេះ ក៏ឈ្នះពានរង្វាន់លំដាប់ពិភពលោក ១២លើក និងពានរង្វាន់ក្នុងប្រទេសស្វីស ៧លើកផងដែរ។   Nino Schurter ជាកីឡាករជិះកង់ សញ្ជាតិស្វីស ធ្លាប់ឈ្នះពានរង្វាន់លំដាប់ពិភពលោក ១២លើក (រូបពីTwitter)  Andy Murray ជាកីឡាករវាយកូនបាល់លំដាប់ពិភពលោក១រូប ដែលធ្លាប់ឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ២លើកជាប់គ្នា លើវិញ្ញាសាវាយកូនបាល់បុរស ផ្នែកឯកត្តជន នៅឆ្នាំ២០១២ និង២០១៦។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ នៅជប៉ុននេះ Andy Murray បានដកខ្លួនចេញពីវិញ្ញាសាវាយកូនបាល់ ឯកត្តជននេះ ដោយសារមានបញ្ហាភ្លៅ។ ដ្បិតមិនអាចលេងលក្ខណៈឯកត្តជនបាន តែកីឡាករវ័យ៣៤ឆ្នាំ នៃចក្រភពអង់គ្លេសរូបនេះ បានជ្រើសរើសការប្រកួតជាលក្ខណៈក្រុមវិញ ក្នុងការប្រកួតអូឡាំពិកនេះ។ មកដល់ពេលនេះ Andy Murray បានឈ្នះពានAustralian Open និងពានកម្មវិធីធំៗ សរុប១០លើកហើយ ក្រៅពីមេដាយមាសអូឡាំពិកនេះ។   Andy Murray ជាកីឡាករវាយកូនបាល់លំដាប់ពិភពលោក (រូបពីXinhua) Joseph Schooling គឺជាម្ចាស់មេដាយមាស លើវិញ្ញាសាហែលទឹក ក្បាច់មេអំបៅ ចម្ងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងរីយ៉ូ ២០១៦ ។ សម្រាប់ម្ចាស់ការពារតំណែងជើងឯករូបនេះ គឺធ្វើមិនបានល្អឡើយ សម្រាប់ការប្រកួតវិញ្ញាសារដដែល នៃព្រឹត្តិការណ៍អូឡាំពិក ២០២០ ពោលគឺកីឡាករសញ្ជាតិសិង្ហបុរី វ័យ២៦ឆ្នាំរូបនេះ បានធ្លាក់ចេញពីការប្រកួត នៅត្រឹមវគ្គជម្រុះប៉ុណ្ណោះ។   Joseph Schooling គឺជាម្ចាស់មេដាយមាស លើវិញ្ញាសាហែលទឹក ក្បាច់មេអំបៅ ចម្ងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងរីយ៉ូ ២០១៦ (រូបពីXinhua) កីឡាករលំដាប់ពិភពលោក ដែលមិនអាចយកមេដាយមាស នៃព្រឹត្តិការណ៍អូឡាំពិក ២០២០   កីឡាករវាយកូនបាល់ Novak Djokovic គឺជាកីឡាករលំដាប់ពិភពលោកមួយរូប ដែលត្រូវបានគេរំពឹងខ្ពស់ថា អាចឈ្នះមេដាយ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ នៅជប៉ុននេះ។ តែផ្ទុយទៅវិញកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានត្រឹមតែខកចិត្តប៉ុណ្ណោះ ដោយរូបគេបានធ្លាក់ចេញពីការប្រកួតនៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយចាញ់កីឡាករសញ្ជាតិអាល្លឺម៉ង់ Alexander Zverev កាលពីទី៣០ កក្កដា។ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ Novak Djokovic ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១ ដង នៅឆ្នាំ២០០៨។ បើងាកទៅកម្មវិធីប្រកួតលំដាប់ពិភពលោក និងអន្តរជាតិផ្សេងៗវិញ កីឡាករជួរមុខ វ័យ៣៤ឆ្នាំរូបនេះ ធ្លាប់គ្រងតំណែងជើងឯក ២៥លើក។   កីឡាករវាយកូនបាល់ Novak Djokovic ដែលកីឡាករលំដាប់ពិភពលោក (រូបពីXinhua) ដោយឡែក Jon Rahm ក៏ជាកីឡាករវាយកូនហ្គោល ដ៏ល្បីមួយរូប លើឆាកអន្តរជាតិដែរ។ ទោះបី Jon Rahm ធ្លាប់ឈ្នះពានរង្វាន់ធំៗ ចំនួន១៤លើកក្តី ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនអាចដណ្ដើមបានមេដាយមាស សម្រាប់អ្នកគាំទ្រខ្លួនឡើយ។   Jon Rahm ក៏ជាកីឡាករវាយកូនហ្គោល ដ៏ល្បីមួយរូប លើឆាកអន្តរជាតិ (រូបពីXinhua) ចំណែក Mathieu van der Poel គឺជាកីឡាករជិះកង់មួយរូប ដែលធ្លាប់ឈ្នះពានរង្វាន់លើវិញ្ញាសាជិះកង់ឡើង-ចុះភ្នំ, ជិះកាត់ប្រទេសជាដើម ក្នុងនោះរូបគេ ធ្លាប់ឈ្នះពានរង្វាន់ពិភពលោក ៤លើក, ពានអឺរ៉ុប ៣លើក និងពានក្នុងប្រទេសបែលហ្ស៊ិក ៣លើក ក្រៅពីពានរង្វាន់ក្នុងកម្មវិធីផ្សេងទៀត។ តែយ៉ាងណាកីឡាករវ័យ២៦ឆ្នាំ ដែលជាក្តីសង្ឃឹមរបស់អ្នកគាំទ្រនោះ មិនអាចយកមេដាយមាស នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ទីក្រុងតូក្យូ នៅជប៉ុនបានឡើយ។ មិនតែប៉ុណ្ណោះរូបគេ ក៏មានបញ្ហារបួសឆ្អឹងខ្នង ដោយសារឧប្បទេវហេតុធ្លាក់ពីលើកង់ ក្នុងគ្រាប្រកួតជិះកង់ឆ្លងកាត់ភ្នំ។   Mathieu van der Poel គឺជាកីឡាករជិះកង់ ធ្លាប់ឈ្នះពានរង្វាន់ពិភពលោក ៤លើក និងពានអឺរ៉ុប ៣លើក (ពីTwitter) រីឯកីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka ក៏បានធ្វើឱ្យអ្នកគាំទ្រខកចិត្តដែរ។ Osaka ជាកីឡាការិនីឆ្នើមជប៉ុន ដែលឈ្នះ Grand Slam ៤លើក និងជាអ្នកដុតភ្លើងគប់អូឡាំពិកតូក្យូ បានធ្លាក់ចេញពីការប្រកួតវាយទោលនារី ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ក្រោយចាញ់កីឡាការិនីឆែក Marketa Vondrousova ក្នុងលទ្ធផល ៦-១ និង ៦-៤។ Osaka ធ្លាក់នៅជុំទី៣ នៃការប្រកួតវាយកូនបាល់នេះ៕   កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka ដែលឈ្នះ Grand Slam ៤លើក (រូបពីXinhua) អត្ថបទទាក់ទង   ប្រធានាធិបតីសិង្ហបុរី ប្រាប់ឱ្យពលរដ្ឋឈប់រិះគន់ ម្ចាស់ការពារជើងឯក Schooling ដែលធ្លាក់វគ្គជម្រុះអូឡាំពិក   Tokyo 2020៖Naomi Osaka ធ្លាក់ចេញពីការប្រកួតវាយទោលនារី   ម្ចាស់ជើងឯកកីឡាវាយកូនបាល់ Andy Murray ដកខ្លួនចេញពីវិញ្ញាសាឯកត្តជនបុរស នៃព្រឹត្តិការណ៍អូឡាំពិក 
យ៉ាងតិចក៏មានម្ចាស់ការពារតំណែងជើងឯក និងកីឡាករលំដាប់ពិភពលោក ៩រូប ដែលបានរបូតមេដាយមាស នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ប្រទេសជប៉ុន។ ម្ចាស់ការពារជើងឯក និងកីឡាករពិភពលោកទាំងនោះ ធ្លាក់នៅវគ្គជម្រុះ ហើយខ្លះទៀត ដកខ្លួនចេញពីការប្រកួតតែម្ដង។
ប្រមុខរដ្ឋាភិបាល បានលើកឡើងពីចំណុចពិសេសមួយចំនួនរបស់កម្ពុជា ដែលអាចធ្វើឲ្យសេដ្ឋកិច្ច កាន់តែរីកចម្រើន។ ចំណុចពិសេសទាំងនោះ ដែលនាយករដ្ឋមន្ត្រី រៀបរាប់ មានដូចជា កម្ពុជា បើកចំហនិងស្វាគមន៍ពួកអ្នកវិនិយោគគ្រប់ប្រទេស ដោយមិនរើសអើង ហើយពួកអ្នកវិនិយោគបរទេសទាំងនោះ អាចដាក់ភាគហ៊ុនរបស់ខ្លួន១០០ភាគរយក្នុងការវិនិយោគ ដោយមិនតម្រូវឲ្យមានភាគហ៊ុនពីអ្នកវិនិយោគក្នុងស្រុក ជាដើម។ លើសពីនេះ កម្ពុជា ប្រឹងប្រែងពង្រឹងសេដ្ឋកិច្ច ដោយពឹងផ្អែកលើវិស័យជាច្រើន ពោលគឺ មិនមែនពឹងផ្អែកទៅលើវិស័យណាតែមួយនោះទេ។    សំឡេងនាយករដ្ឋមន្ត្រី ដែលថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩  
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានហៅនយោបាយសេដ្ឋកិច្ចកម្ពុជា ថាជាគោលនយោបាយសេដ្ឋកិច្ចផ្កាយព្រឹក ដែលតែងតែរះនិងមានពន្លឺជានិច្ច ដោយគ្មានថ្ងៃអស្តង្គតឡើយ។
  បច្ចុប្បន្ន មានស្ត្រីជាអ្នកដឹកនាំកំពូល ឬស្ថិតនៅក្នុងថ្នាក់សម្រេចចិត្ត នៅក្នុងស្ថាប័នមិនច្រើននោះទេ បើធៀបនឹងចំនួនបុរស។ អ្នកស្រី សេង រាសី គឺជានាយិកាប្រតិបត្តិនៃអង្គសីលការ ហើយដែលស្ថិតក្នុងចំណោមស្ត្រីជាអ្នកដឹកនាំអង្គការសង្គមស៊ីវិល ដ៏តិចតួចនោះ។ ជាកូនទី៣ នៃគ្រួសារដែលមានឪពុកជាមន្ត្រីរាជការ និងម្តាយជាអាជីវករនៅរាជធានីភ្នំពេញ អ្នកស្រី សេង រាសី បានរៀបរាប់ថាអ្នកស្រីបានស្ម័គ្រចិត្តធ្វើការនៅអង្គការសីលការ នៅ អំឡុងឆ្នាំ២០១២ ស្របពេលដែលខ្លួន កំពុងសិក្សាអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុអន្តរជាតិ នៅសាកលវិទ្យាបញ្ញាសាស្ត្រកម្ពុជា។    មានវ័យ៣២ឆ្នាំ អ្នកស្រី សេង រាសី បានប្រាប់សារព័ត៌មានថ្មីៗថា ការងារសង្គមនៅក្នុងអង្គការសីលការ គឺជាការងារដំបូងរបស់ខ្លួន ហើយក៏ទីកន្លែងដែនាំឲ្យអ្នកស្រីបានរកឃើញចំ ណង់ចំណូលចិត្ត និងការងារមួយដែលខ្លួនស្រឡាញ់ជាពន់ពេកផងដែរ។  ចាប់ផ្តើមពីការ ងារស្ម័គ្រចិត្ត ស្ត្រីសម្បុរស្រអែមរូបនេះ បានបន្តការងាររហូតដល់ទៅ៦ឆ្នាំ នៅក្នុងអង្គការសីលការ ក្នុងនាមជាជំនួយការនាយិការប្រតិបត្តិ និងជាអ្នកសម្របសម្រួលគម្រោងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ និងការងារមួយចំនួនទៀត បើទោះជាគ្រានោះ ក្រុមគ្រួសារមិនសូវយល់តម្លៃនៃការងាររបស់ខ្លួនក៏ដោយ។ ក្រោយមកនៅក្នុងដើមខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី រាសី ត្រូវបានជ្រើសរើសជានាយិការប្រត្តិបត្តិអង្គការសីលការ។ ជោគជ័យក្នុងការងារ បានធ្វើឲ្យអ្នកស្រី រាសី អាចយកឈ្នះការមិនពេញចិត្តក្រុមគ្រួសារ ហើយក៏បានទទួលបានគាំទ្រពីក្រុមគ្រួសារច្រើនជាងពេលមុន។      បើតាម អ្នកស្រី សេង រារី មូលហេតុដែលអ្នកស្រីត្រូវបានក្រុមប្រឹក្សាភិបាលជ្រើសរើស ក៏ព្រោះតែគេបានមើលឃើញពីសេចក្តីស្រឡាញ់ ឆន្ទៈ និងការប្តេជ្ញារបស់ខ្លួន នៅក្នុងកិច្ចការសង្គមមួយនេះ។  អ្នកស្រី សេង រាសី រៀបរាប់ ក្នុងសម្តីដ៏មានថាមពលយ៉ាងដូច្នេះ៖ «យើងដឹងថាការធ្វើកិច្ចការសង្គម វាមានការលំបាក វាត្រូវការឲ្យអ្នកហ្នឹងមានការប្តេជ្ញា និងកម្លាំង និងថាមពល ហើយស្រឡាញ់ការងារមួយហ្នឹង។ ការងារអីក៏(ត្រូវ)ស្រឡាញ់ដែរ តែគ្រាន់តែថាការងារមួយហ្នឹង ទាមទារឲ្យយើងស្រឡាញ់ច្រើន ពីព្រោះបើយើងអត់ស្រឡាញ់ទេ យើងនឹងងាយបោះបង់។ ដោយសារហត់នឿយច្រើន មិនត្រឹមតែត្រូវគិតគូរពីរឿងក្នុងអង្គភាពទេ ត្រូវគិតគូរពីរឿងសង្គមខាងក្រៅ និងថែមទាំងរឿងនៅក្នុងគ្រួសារទៀត។ អីចឹងត្រូវការឲ្យម្នាក់ហ្នឹងមានទំនួលខុសត្រូវខ្ពស់ មានឆន្ទៈ និងការប្តេជ្ញាខ្ពស់»។      សម្រាប់អ្នកស្រី សេង រាសី ថ្វីដ្បិតតែជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនក៏ដោយ ប៉ុន្តែស្ត្រីរូបនេះ បានយល់យ៉ាងច្បាស់ហើយថា តួនាទីជាអ្នកសម្រេចិត្តនៅក្នុងអង្គភាពមួយ គឺជាអម្រែកដ៏លំបាក និងជារបត់ជីវិតថ្មីមួយទៀតសម្រាប់ខ្លួន។ តែយ៉ាងណា ស្ត្រីដ៏ក្លាហាន និងមានជំនឿចិត្តមុតមាំមួយរូបនេះ ព្រមរ៉ាប់រងមិនរួញរា ព្រោះតែក្តីស្រឡាញ់ និងជំនឿរបស់ខ្លួន ដែលជឿថា សិទ្ធិស្ត្រី គឺជាសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សនេះឯង គឺជាអ្វីមួយដែលចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ នៅក្នុងសង្គមមួយ។ «បើទោះបីផ្លូវហ្នឹងវារលាក់ វាពិបាកយ៉ាងម៉េច យើងត្រូវដឹងថា ពេលដែលយើងសម្រេចចិត្តបែបនេះ យើងត្រូវទទួលអី? អីចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំដាក់តួនាទី ជានាយិកាប្រតិបត្តិនេះ ខ្ញុំបានដឹងរួចទៅហើយថាអម្រែកមួយនេះមិនស្រាលទេ។ បទពិសោធន៍ដែលធ្វើការជាមួយអ្នកមីង(អ្នកស្រី ធីតា ឃឹះ) មើលឃើញកិច្ចប្រឹងប្រែងរបស់គាត់ ខ្ញុំដឹងថាវាលំបាក ប៉ុន្តែបើដឹងថាលំបាក ហេតុម៉េចបានដាក់? ចម្លើយយ៉ាងខ្លី ដោយសារស្រឡាញ់! ស្រឡាញ់កិច្ចការងារមួយហ្នឹង ហើយដឹងថានេះជាអ្វីដែលបេះដូងខ្លួនឯងប្រាប់ថាចង់ធ្វើ។ អីចឹងហើយក៏សម្រេចចិត្តបន្តដំណើរមួយនេះ បើទោះបីដឹងថា អម្រែកមួយហ្នឹងធ្ងន់ និងលំបាកក៏ដោយ»។ នេះជាការរៀបរាប់របស់នាយិការប្រតិបត្តិអង្គការសីលការ ប្រាប់សារព័ត៌មានថ្មីៗ។    ផ្នត់គំនិតចាស់គំរឹល និងខ្វះគំរូភាព បានធ្វើឲ្យស្ត្រីនៅថ្នាក់សម្រេចចិត្តក្នុងវិស័យនយោបាយមានតិច   បើទោះបីជាស្ថិតនៅក្នុងសតវត្សទី២១ទៅហើយក្តី ប៉ុន្តែកម្ពុជានៅតែមានផ្នត់គំនិតចាស់គំរឹល ជុំវិញការកំណត់ការទទួលខុសត្រូវ និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គម។ មិនតែប៉ុណ្ណោះ សង្គមកម្ពុជា នៅមិនទាន់បានឲ្យតម្លៃពេញលេញចំពោះស្ត្រី ក្នុងតួនាទីជាអ្នកដឹកនាំនៅឡើយ។ នេះជាការលើកឡើងរបស់អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ ដែលបានលើកពីបទពិសោធន៍ផ្ទាល់ខ្លួនមកបញ្ជាក់បន្ថែមថា ខ្លួនធ្លាប់ត្រូវបានគេរើសអើង និងមិនសូវឲ្យតម្លៃព្រោះតែជាស្ត្រី និងវ័យក្មេងជាងគេ។ អ្នកស្រី រាសី បន្តទៀតថា៖«មានរឿងប្រឈមច្រើន ទាំងកម្រិតបុគ្គល និងបរិយាកាសខាងក្រៅ។ ប្រឈមកម្រិតបុគ្គល ដោយសារតែវ័យរបស់ខ្ញុំ នៅក្នុងវ័យមួយដែលក្មេង ហើយខ្ញុំកាន់តួនាទីមួយនេះ អីចឹងទៅការរើសអើងដោយសារវ័យរបស់យើង ហើយដោយសារតែយើងជាមនុស្សស្រី នៅតែកើតឡើង។ រយៈពេល២ឆ្នាំមកនេះ អត់បាត់ទេ»។      សម្រាប់អ្នកស្រី សេង រាសី ផ្នត់គំនិតរើងអើងលើយេនឌ័រនេះហើយ បានរារាំង និងបង្អាក់ដំណើររបស់ស្ត្រីមិនត្រឹមតែនៅក្នុងផ្នែកសង្គមស៊ីវិលនោះទេ ប៉ុន្តែវាក៏រួមចំណែកធ្វើឲ្យចំនួនស្ត្រីនៅក្នុងថ្នាក់សម្រេចចិត្ត ក្នុងវិស័យនយោបាយមានចំនួនតិចផងដែរ។ ក្រៅពីនេះកង្វះគំរូភាព កង្វះប្រព័ន្ធគាំទ្រស្ត្រីឲ្យបញ្ចេញសមត្ថភាព និងសក្តានុពលរបស់ខ្លួនឲ្យដូចនឹងបុរស និងកង្វះការចែកការទទួលខុសត្រូវកិច្ចការក្នុងផ្ទះ ក៏បានបន្ថែមបន្ទុកឲ្យស្ត្រីផងដែរ។ លើសពីនេះ អ្នកស្រី សេង រាសី មើលឃើញថា យុវជន យុវតីខ្មែរ ក៏នៅមិនទាន់យល់ច្បាស់ពីពាក្យនយោបាយច្បាស់នៅឡើយ។ ការចូលរួមធ្វើនយោបាយ មិនចាំបាច់ទាល់តែត្រូវចូលទៅក្នុងគណបក្សនយោបាយនោះទេ។ នេះជាការបញ្ជាក់របស់អ្នកស្រី សេង រាសី រួចបានបន្តថា៖ «ខ្ញុំជឿថា ពាក្យនយោបាយអត់ល្អ ហើយក៏អត់អាក្រក់ដែរ។ វាគ្រាន់តែពាក្យទេ វាសំខាន់នៅលើអ្នកប្រព្រឹត្តហ្នឹងធ្វើវាឡើងដោយរបៀបណា ពីព្រោះយើងត្រូវការមនុស្សគ្រប់គ្នាចូលរួមនៅក្នុងគ្រប់បរិយាកាសសង្គម»។   អ្នកដឹកនាំវ័យក្មេងរូបនេះ បានលើកទឹកចិត្តឲ្យយុវជន ឬពលរដ្ឋដែលចង់ប្រឡូកក្នុងវិស័យនយោបាយ ទោះនៅក្នុងកម្រិតណាក៏ដោយ ចាំបាច់ត្រូវស្វែងយល់ និងស្គាល់ពីនយោបាយជាមុនសិន ហើយក៏ដាច់ត្រូវតែស្គាល់ពីគុណតម្លៃ និងគោលដៅនៃការប្រឡូកក្នុងវិស័យនយោបាយរបស់ខ្លួនជាមុនសិន។ សម្រាប់អ្នកស្រី សេង រាសី នៅពេលដែលយុវជនស្គាល់ពីអ្វីដែលខ្លួនចង់បានហើយ នោះទើបពួកគេអាចត្រៀមខ្លួនជួបប្រឈមនឹងឧបសគ្គនៅក្នុងដំណើរជីវិតរបស់គេ ក៏ដូចជាការត្រៀមខ្លួនក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យទៅដល់គោលដៅដែលខ្លួនប្រាថ្នា ដោយមិនសោកស្តាយ៕
អ្នកស្រី សេង រាសី គឺជានាយិកាប្រតិបត្តិអង្គការសីលការ ដែលធ្វើកិច្ចការផ្តោតលើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ។ មានវ័យ៣២ឆ្នាំ អ្នកស្រី រាសី បានប្រាប់សារព័ត៌មានថ្មីៗថា បើទោះជាខ្លួនមានសមត្ថភាព ហើយត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នកដឹកនាំក៏ដោយ ប៉ុន្តែអ្នកស្រី ក៏នៅតែទទួលបានការរើសអើង និងការមិនឲ្យតម្លៃដោយសារតែខ្លួនជាស្ត្រី និងមានវ័យក្មេង។ ការណ៍នេះ បានធ្វើឲ្យនាយិកាប្រតិបត្តិរូបនេះ អន់ចិត្ត ប៉ុន្តែវាក៏ជាសញ្ញាឲ្យឃើញថា ការរើសរើងចំពោះស្ត្រីនៅតែមាន ទោះជាគេមានសមត្ថភាពក៏ដោយ។ អ្នកស្រី សេង រាសី គូសបញ្ជាក់ថា ផ្នត់គំនិតចាស់គំរឹល កង្វះគំរូភាព គួបផ្សំនឹងប្រព័ន្ធគាំទ្រស្ត្រីឲ្យបញ្ចេញសមត្ថភាព និងសក្តានុពលរបស់ខ្លួនឲ្យដូចនឹងបុរស នោះហើយដែលបានរារាំង និងបង្អាក់ដំណើររបស់ស្ត្រីនៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ក៏ដូចជាធ្វើឲ្យចំនួនស្ត្រីនៅក្នុងថ្នាក់សម្រេចចិត្តក្នុងវិស័យនយោបាយមានចំនួនតិច។ ទោះយ៉ាងណានាយិកាប្រតិបត្តិវ័យក្មេងរូងនេះ នៅបន្តប្តេជ្ញាឥតរួញរា ក្នុងការងារលើកកម្ពស់សិទ្ធិស្ត្រី ដែលអ្នកស្រីជឿថា ជាគ្រឹះមួយដ៏សំខាន់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ 
មនុស្សរាប់ពាន់នាក់កំពុងព្យាយាមភៀសខ្លួនចេញពីអាហ្វហ្កានីស្ថាន ដោយភ័យខ្លាចការវិលត្រឡប់វិញនៃការកាន់អំណាចតាមច្បាប់ឥស្លាមដ៏តឹងរ៉ឹងដែលអនុវត្តដោយក្រុមតាលីបង់កាលពី២០ឆ្នាំមុន។ សមាជិកប្រដាប់អាវុធរបស់ក្រុមតាលីបង់ ត្រូវបានរាយការណ៍ថា បានរារាំងមនុស្សមិនឱ្យចូលទៅក្នុងបរិវេណអាកាសយានដ្ឋានរាប់ទាំងអ្នកដែលមានឯកសារចាំបាច់ដើម្បីធ្វើដំណើរផងដែរ។   នៅប្រហែល១៥០ គីឡូម៉ែត្រខាងកើតរដ្ឋធានីកាប៊ុលវិញ ការតវ៉ាប្រឆាំងនឹងពួកតាលីបង់បានកើតឡើងនៅទីក្រុង Jalalabad ដែលនាំការបាញ់បោះផងដែរ។ សកម្មភាពពីសំណាក់ក្រុមតាលីបង់ ហាក់ផ្ទុយពីការសន្យាកន្លងមកក្នុងការគ្រប់គ្រងដោយសន្តិភាព។   សាក្សីពីរនាក់ និងអតីតមន្រ្តីប៉ូលីសម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា យុទ្ធជនតាលីបង់បានបើកការបាញ់ប្រហារលើអ្នកស្រុកដែលព្យាយាមដំឡើងទង់ជាតិអាហ្វហ្កានីស្ថាននៅទីលានមួយក្នុងទីក្រុង។ មនុស្សយ៉ាងហោចណាស៣នាក់ បានស្លាប់ និងរបួសជាង១២នាក់។   «យើងគ្មានចេតនាធ្វើឱ្យនរណាម្នាក់រងរបួសឡើយ»។ មន្ត្រីក្រុមតាលីបង់ម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។    នៅថ្ងៃទី១៨ខែសីហា អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman បានប្រាប់អ្នកកាសែតនៅឯទីក្រុងវ៉ាស៊ីនតោនថា អាមេរិករំពឹងថា ក្រុមតាលីបង់នឹងអនុញ្ញាតឱ្យពលរដ្ឋអាមេរិកទាំងអស់ ជនបរទេសផ្សេងៗ និងពលរដ្ឋអាហ្វហ្កានីស្ថានទាំងអស់ដែលចង់ចាកចេញ អាចធ្វើដំណើរដោយសុវត្ថិភាព និងគ្មានការយាយីពី។   បន្ទាប់ពីដណ្តើមបានទីក្រុងកាប៊ុល ក្រុមតាលីបង់បានប្រកាសពួកគេនឹងមិនសងសឹកប្រឆាំងសត្រូវចាស់ៗឡើយដោយគ្រប់គ្រងរដ្ឋដោយសន្តិភាព និងសន្យាថា នឹងគោរពសិទ្ធិស្ត្រីក្នុងក្របខ័ណ្ឌច្បាប់ឥស្លាមផងដែរ៕  
មនុស្សយ៉ាងតិច៣នាក់ បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងក្រុមតាលីបង់នៅក្នុងទីក្រុង Jalalabad នៅថ្ងៃទី ១៨ ខែសីហា ខណៈក្រុមឧទ្ទាមមួយនេះកំពុងពង្រឹងអំណាចខ្លួនក្នុងប្រទេស ស្របពេលបណ្តាប្រទេសលោកខាងលិចបន្តជម្លៀសខ្លួនចេញតាមអាកាសយានដ្ឋានទីក្រុងកាប៊ុល។
លោក ស៊ាង ថៃ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងផ្ដល់ស្ដង់មួយចំនួនដោយឥតគិតថ្លៃ ជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ ផលិតករ និងសាធារណជន យកផលិតផលខ្លួន ដាក់តាំងក្នុងកម្មវិធី«ពិព័រណ៍កម្ពុជា» ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៣-៤ ខែឧសភាខាងមុខ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។    អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែកុម្ភះ តាមប្រព័ន្ធតេឡេក្រាមថា ៖«ពិធីនេះ ធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យពិភពលោកបានដឹងបានស្គាល់ តាមរយៈការបង្ហាញពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដែលបង្ហាញពីសក្តានុពលនៃវិស័យពាណិជ្ជកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ»។    ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មនៅប្រទេសជប៉ុន ត្រូវបំពេញបែបបទចូលរួម ឬទាក់ទងផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម។ ការរៀបចំ «ពិព័រណ៍កម្ពុជា» មានការចូលរួមពីក្រសួងទេសចរណ៍, សមាគមចុងភៅកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើការរួមគ្នាក្រោមដំបូលខ្មែរតែមួយ។ នេះបើតាមលោក ស៊ាង ថៃ ។   លោក ស៊ាង ថៃ បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានដឹកនាំសម្របសម្រួលដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ទៅចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសមួយចំនួន ដូចជា ប្រទេសចិន កូរ៉េ ឥណ្ឌា បណ្ដាប្រទេសនៅអឺរ៉ុប អាស៊ាន និងសហភាពអារ៉ាប់រួមផងដែរ។   បើតាមលោក ស៊ាង ថៃ ក្រសួងនឹងជំរុញសកម្មភាពបើកច្រកទីផ្សារថ្មីៗ ក៏ដូចជាថែទាំទីផ្សារដែលមានស្រាប់ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និងដៃគូនានា សម្រាប់ការនាំចេញ។ ជាពិសេសទាក់ទាញអ្នកវិនិយោគថ្មីបន្ថែម ដើម្បីឱ្យពួកគេមកធ្វើធុរកិច្ច លើវិស័យផលិតកម្ម និងវិស័យសំខាន់ៗនៅកម្ពុជា។   «ពិព័រណ៍កម្ពុជា»នេះ បានអនុវត្តតាំងពីឆ្នាំ២០១៥-២០១៩  ហើយត្រូវបានផ្អាកវិញ ក្នុងវិបត្តិកូវីដ-១៩ ។ ក្រៅពីនេះក្រសួងពាណិជ្ជកម្ម ក៏បានដឹកនាំក្រុមហ៊ុន និងសហគ្រាសកម្ពុជា នាំយកផលិតផល និងសេវាកម្ម ទៅដាក់តាំងបង្ហាញ និងជួបជាមួយពាណិជ្ជករបរទេសជាច្រើនលើកហើយ ចាប់តាំងពីឆ្នាំ២០០០ មក។ លោក ស៊ាង ថៃ បន្ថែមដូច្នេះ៕    
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកឱកាសឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ និងសាធារណជនទាំងអស់នៅកម្ពុជា ដាក់បង្ហាញពីសក្ដានុពលផលិតផលរបស់ខ្លួន ក្នុងកម្មវិធី «ពិព័រណ៍កម្ពុជា» ដើម្បីស្វែងដៃគូពាណិជ្ជកម្មអន្តរជាតិ ឬអង្កេតទីផ្សារនៅប្រទេសជប៉ុន។
ក្នុងចំណោមស្នាដៃអក្សរសិល្ប៍ចំនួន១៩០ ដែលមានប្រលោមលោក១២៦ស្នាដៃ និងកំណាព្យរឿង៦៤ស្នាដៃនោះ មានស្នាដៃអក្សរសិល្ប៍ផ្នែកប្រលោមលោក៥ និងកំណាព្យរឿង៥ ត្រូវបានជ្រើស ដើម្បីផ្ដល់ពានរង្វាន់។   «គែនព្យួរជញ្ជាំង» គឺជាប្រលោមលោកខ្នាតខ្លី របស់លោក លីម ដារ៉ា បានទទួលចំណាត់ថ្នាក់លេខ១ ពីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១។ «គែនព្យួរជញ្ជាំង» តំណាលពីបុរសវ័យចំណាស់ម្នាក់ ត្រូវបានបាត់បង់សមាជិកគ្រួសារទាំងអស់ក្នុងសង្គ្រាមប៉ុលពត។ លោកមានគែន១ជាកេរនៅជាប់នឹងខ្លួន។   ដោយសារសម័យបច្ចុប្បន្ន គែនត្រូវបានគេមើលរំលង ដូច្នេះវាត្រូវព្យួរជាប់ជញ្ជាំងជាប្រចាំ ដោយមានការយកចិត្តទុកដាក់មើលថែបំផុត ពីបុរសវ័យចំណាស់នោះ។ ថ្ងៃមួយបុរសវ័យចំណាស់ ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយដោយពុំមានប្រាក់ព្យាបាលជំងឺ ចៅប្រុសចិញ្ចឹមរបស់បុរសចំណាស់ បានយកគែននោះទៅលក់ឱ្យអ្នកមានម្នាក់ ដោយអះអាងថា ពេលមានប្រាក់គេនឹងទិញគែននោះវិញ។   ចំណេរក្រោយមក ចៅប្រុសនោះខំប្រឹងប្រែងរៀនសូត្រផង និងធ្វើការផងដើម្បីរកប្រាក់។ ក្មេងប្រុសមានឱកាសបានទៅធ្វើការក្នុងផ្ទះអ្នកមានដែលទិញគែននោះ។ ដោយការខឹតខំប្រឹងប្រែង និងជួយយកអាសាម្ចាស់ផ្ទះឱ្យផុតពីគ្រោះថ្នាក់នានា ទីបំផុតទៅ ម្ចាស់ផ្ទះបានប្រគល់គែនឱ្យក្មេងប្រុសនោះ ដោយមិនគិតថ្លៃ និងបានផ្គត់ផ្គង់ការរៀនសូត្ររបស់គេ រួមទាំងសង់សាលា ដើម្បីបង្រៀនគែនដល់ក្មេងៗផង។    ម្ចាស់ជ័យលាភីលេខ១ ដែលមានដើមកំណើតនៅរាជធានីភ្នំពេញ បញ្ជាក់ថា គែនព្យួរជញ្ជាំង ចង់លើកតម្កើង និងពញ្ញាក់ស្មារតី ប្រជាជនខ្មែរឱ្យផ្ដោតការចាប់អារម្មណ៍លើមរតកសិល្បៈគែន។ ព្រោះបច្ចុប្បន្នឧបករណ៍គែន កម្រឃើញមានអ្នកប្រើ ហើយអ្នកនិពន្ធវ័យជាង៣០ឆ្នាំរូបនេះ ព្រួយបារម្ភខ្លាចថ្ងៃណាមួយ គែន អាចត្រូវបានគេព្យួរទុកចោល ក្នុងផ្ទះឬការិយាល័យដែរ។   អ្នកនិពន្ធដែលធ្លាប់ទទួលបានពានរង្វាន់ ចំនួន៥លើកក្នុងការប្រកួតនានានោះ បន្ថែមថា៖«គែនព្យួរជញ្ជាំង ក៏ចង់បណ្ដុះស្មារតីនៃការតស៊ូ ភាពស្មោះត្រង់ ការខិតខំប្រឹងប្រែងរៀនសូត្រ របស់តួអង្គក្នុងរឿងផងដែរ»។   ចំណែកជ័យលាភីលេខ២ បានទៅលើរឿង បូណ៌មី របស់អ្នកនិពន្ធ អ៊ុច ថាវី មកពីរាជធានីភ្នំពេញ។ បូណ៌មី និយាយពីការតស៊ូរបស់ក្មេងស្រីឈ្មោះ បូណ៌មី ដើម្បីសម្រេចក្ដីស្រមៃជានារីអាកាសចរណ៍ ដោយសមត្ថភាពផ្ទាល់ខ្លួន។ បូណ៌មី ត្រូវបានអ្នកមានអំណាច និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ ចង់ឱ្យនាងធ្វើជាស្រីកំណាន់ ប៉ុន្តែនាងមិនលុះក្រោមអំណាចនោះឡើយ ដោយនាងខំតស៊ូរៀនដោយខ្លួនឯង។    ក្រោយមានជីវភាពធូរធារ បូណ៌មី បានយកចំណេះដែលនាងមាន ទៅជួយស្ត្រីនិងក្មេងៗ ឱ្យមានការងារធ្វើ។ នាងបានផ្សាយចំណេះដឹង ភាពឯករាជផ្នែកសេដ្ឋកិច្ច ដើម្បីឱ្យស្ត្រីនានា អាចប្រើជីវិតឯករាជដែលខ្លួនចង់បាន។   អ្នកនិពន្ធស្ត្រី ដែលធ្លាប់បានដាក់ស្នាដៃប្រកួតពានរង្វាន់នានា៤លើកមកហើយនេះ បញ្ជាក់បន្ថែមដូច្នេះ៖«រឿងនេះ ចង់អប់រំស្ត្រីឱ្យស្រឡាញ់ការសិក្សា ផ្ដល់តម្លៃលើកិត្តិយសក្នុងនាមជាស្ត្រី លើកទឹកចិត្តស្ត្រីឱ្យក្លាហាន ក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួន បណ្ដុះស្មារតីជួយមនុស្សជាតិ សង្គមជាតិ និងរស់នៅប្រកបដោយគុណធម៌។ ព្រះនាងឥន្ទ្រទេវី គឺជាក្សត្រិយ៍ដែលមានប្រាជ្ញាឈ្លាសវៃ ស្រឡាញ់ និងលើកតម្កើងវិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ ដូច្នេះខ្ញុំបង្កើតតួអង្គ បូណ៌មីឡើង ឱ្យយកចំណេះដឹងនោះ ទៅរំដោះខ្លួនចេញផុតពីភក់ជ្រាំ»។    រីឯ ចិត្តប្រណី ស្នាដៃរបស់អ្នកនិពន្ធ ឡុង លាបសុជាតា មកពីខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ៣។ ចិត្តប្រណី ត្រូវបានអ្នកនិពន្ធវ័យ៣៤ឆ្នាំ ប្រតិដ្ឋឡើង ដោយឆ្លុះបញ្ចាំងពីវេជ្ជបណ្ឌិតស្រីម្នាក់ ជាកូនទោលក្នុងគ្រូសារ។ ដោយសារអាយុកាន់តែច្រើន ម្ដាយឪពុកបានរៀបចំផ្សំផ្គុំគូស្រករឱ្យនាង។ ដោយបានស្វែងយល់ចិត្តគ្នាខ្លះ ពួកគេក៏បានចូលរោងការ។ ក្រោយដឹងថា ប្រណី មានគ័ភ៌កូនស្រី គ្រួសារខាងប្រុសមិនពេញចិត្ត ព្រោះពួកគេចង់បានចៅប្រុស ដើម្បីស្នងត្រកូល។ មិនយូរប៉ុន្មាន ស្វាមីភរិយាថ្មីនេះ បានបែកបាក់គ្នា។ ប្រណី បានបន្តក្ដីស្រមៃរបស់ខ្លួន ធ្វើជាគ្រូពេទ្រជួយសង្គ្រោះជីវិតមនុស្ស។ ថ្ងៃមួយអតីតប្ដី បានឆ្លងជំងឺកូវីដ-១៩ ប្រណី មិនត្រឹមតែមិនប្រកាន់រឿងចាស់ ហើយថែមទាំងប្រឹងប្រែងជួយអតីតប្ដីរបស់នាង ដោយអស់ពីលទ្ធភាព ប៉ុន្តែក៏នៅតែសង្គ្រោះមិនបាន។    អ្នកស្រី ឡុង លាបសុជាតា ម្ចាស់ស្នាដៃប្រលោមលោករឿង"ចិត្តប្រណី ដែលទទួលបានជ័យលាភីលេខ៣ គ្រូបង្រៀនកម្រិតវិទ្យាល័យ ដែលធ្លាប់ដាក់ស្នាដៃ៤ដង ទៅប្រកួតប្រជែងក្នុងកម្មវិធីនានា ហើយធ្លាប់ជាប់ពានទន្លេមេគង្គផងនោះ ពន្យល់បន្ថែម៖«រឿងនេះចង់បង្ហាញពីទឹកចិត្តរបស់តួអង្គ នាងប្រណី ដោយនាងមិនប្រកាន់រឿងចាស់។ បង្ហាញពីទឹកចិត្តនាងជួយសង្គម ក្នុងនាមជាគ្រូពេទ្យ។ រឿងនេះ ខ្ញុំក៏ចង់បង្ហាញដល់អ្នកគ្រប់គ្នា គួរពិចារណាឱ្យបានច្បាស់ មុនជ្រើសរើសគូស្រករផងដែរ»។    ជ័យលាភីលេខ៤ បានទៅលើរឿង ជំនោរជីវិត និពន្ធដោយលោក ពៅ មករា មកពីរាជធានីភ្នំពេញ។ រឿងនេះ ដំណាលពីកូនកំព្រា៣នាក់ ត្រូវបានអ្នកភូមិរើសអើង ព្រោះតែឪពុកម្ដាយរបស់ពួកគេស្លាប់ដោយសារជីងឺអេដស៍។ បងស្រីត្រូវបានគេបង្ខំឱ្យបោះបង់ប្អូនៗចោល។ ប៉ុន្តែទោះមានរឿងយ៉ាងណា នាងនៅតែឱបក្រសោបប្អូនៗ ដើរឆ្លងភពងងឹត ឆ្ពោះទៅរកពន្លឺព្រះអាទិត្យរួមគ្នា។   «គោលបំណងសំខាន់ក្នុងរឿងនេះ បង្ហាញពីទំហំទឹកចិត្តបងស្រី ដែលខំមើលថែ និងចិញ្ចឹមប្អូនប្រុសស្រីទាំងពីរនាក់ ឱ្យដល់នូវសេចក្ដីសុខក្សេមក្សាន្ត។ នេះជាការបញ្ជាក់របស់អ្នកនិពន្ធ ពៅ មករា ដែលមានតួនាទីជាជំនួយការដឹកនាំរឿង នៅផលិតកម្មរស្មីហង្សមាស។     លោក ពៅ មករា ម្ចាស់ស្នាដៃប្រលោមលោករឿង"ជំនោរជីវិត" ដែលជាប់ពានលេខ៤   ចំណែកឯស្នាដៃរបស់អ្នកនិពន្ធ ជា តុហៃ មកពីខេត្តតាកែវ បានទទួលជ័យលាភីលេខ៥ ក្រោមចំណងជើង ទឹកភ្នែស្នេហា។ អ្នកនិពន្ធវ័យ២៩ឆ្នាំរូបនេះ ធ្លាប់បានដាក់ស្នាដៃប្រឡង៣ដង ហើយទទួលបានជ័យលាភី២ដង។ ចំពោះ ទឹកភ្នែកស្នេហា បានបរិយាយពីដំណើររឿងស្នេហា របស់កំលោះក្រមុំមួយគូ។ តួឯកស្រីជាអ្នកតស៊ូមតិការពារធនធានធម្មជាតិ។ ឯតួប្រុសជាអ្នកជំនួញទឹកប្រៃ។ ពួកគេជួបគ្នា ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា រួចក៏ឈ្លោះទាស់ទែងគ្នាព្រោះតែទំនាស់នៃគុណប្រយោន៍ការងារ។     អ្នកនិពន្ធមកពីខេត្តតាកែវ តុងហៃ បន្ថែម៖«រឿងនេះខ្ញុំចង់ឆ្លុះបញ្ចាំងបញ្ហាក្នុងសង្គមដែលកំពុងកើតឡើង គឺផលប៉ះពាល់នៃការអភិវឌ្ឍតំបន់ធម្មជាតិ ទៅលើប្រជាជនមូលដ្ឋាន ដែលអាស្រ័យផលក្នុងតំបន់នោះ»។   ចំណែកឯស្នាដៃជ័យលាភីផ្នែកកំណាព្យរឿងវិញ លេខ១ បានលើកំណាព្យរឿង និស្ស័យស្នេហ៍កុលាបស និពន្ធដោយលោក វណ្ណ សារ៉េត មកពីខេត្តព្រៃវែង។ និស្ស័យស្នេហ៍កុលាបស ជាកំណាព្យបទពាក្យ៧ មាន៤៦៦ល្បះ ដោយស្រង់យកទិដ្ឋភាពសង្គមដែលអ្នកនិពន្ធបានជួប និមិត្តជាសាច់រឿងឡើង។    វីរពង្ស កើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិធូរធារមួយនៅក្នុងខេត្ត ហើយគេគឺជាមន្ត្រីនគរបាល ក្នុងជួររដ្ឋាភិបាល។ កុលាប គឺជាតួឯកស្រី ដែលកំព្រាឪពុកហើយមានតែម្ដាយក្រីក្រនៅមើលថែ។ អ្នកនិពន្ធ ដែលទទួលបានពានលេខ១ ចំនួន៣លើក ក្នុងកម្មវិធីផ្សេងគ្នារូបនេះ បានគូសឱ្យតួឯកស្រី ប្រឹងប្រែងរៀនរហូតក្លាយជាគ្រូពេទ្យ ដើម្បីបម្រើសង្គម ក្នុងដំណាក់កាលកូវីដ-១៩។ ជារួមសាច់រឿងទាំងមូល ឆ្លុះបញ្ចាំងអំពីការពលីរបស់ក្រុមកងទ័ពអាវស(ពេទ្យ)ដែលមានតួអង្គ កុលាប ជាតំណាង និងសមត្ថកិច្ចគ្រប់ផ្នែក ដែលមាន វីរពង្ស ជាតំណាង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ។      ម្ចាស់ស្នាដៃកំណាព្យរឿង "និស្ស័យស្នេហ៍កុលាស" លោក វណ្ណ សារ៉េត ដែលជាប់ជ័យលាភីលេខ១   គ្រូបង្រៀនកម្រិតឧត្តមផ្នែកអក្សរសាស្ត្រខ្មែរ ដែលមានបំណងដាក់ស្នាដៃ ទៅប្រកួតពានទន្លេមេគង្គបន្តទៀតរូបនេះបន្ថែម៖«រឿងនេះមានបំណងលុបបំបាត់ទស្សនៈអវិជ្ជមានមួយចំនួនលើកូនស្រី ដូចជាទស្សនៈ កូនស្រីបង្វិលចង្ក្រានមិនជុំ ជាដើម។   ខ្ញុំចង់លើកកម្ពស់តម្លៃស្ត្រី ក្នុងសង្គមខ្មែរ តាមរយៈទំព័រអក្សរសិល្ប៍របស់ខ្ញុំ។ ស្ត្រីគឺជាកម្លាំងចលករអភិវឌ្ឍន៍សង្គម ដែលមិនអាចខ្វះបាន។ រឿងនេះក៏បានបង្ហាញពីភក្ដីស្នេហ៍ដ៏ស្មោះស ដើរតាមគន្លងប្រពៃណី ដ៏ល្អផូរផង់របស់ខ្មែរ និងជាស្នេហាដែលមិនប្រកាន់វណ្ណៈគ្រួសារ»។   រីឯកំណាព្យរឿង លោហិតវីរនារី និពន្ធដោយលោក វង្ស សុភាជ មកពីខេត្តព្រៃវែង ទទួលបានជ័យលាភីលេខ២។ អ្នកនិពន្ធដែលទទួលបានពានរង្វាន់ព្រះនាងឥន្ទ្រទេវី ៣លើកមកហើយនោះ បរិយាយថា លោហិតវីរនារី បានផ្ដោតសំខាន់ លើការតស៊ូរបស់សិស្សនារីនៅជនបទ ដែលស្រឡាញ់វិស័យកសិកម្ម។ ក្រោយរៀនចប់ នាងបានខំអភិវឌ្ឍន៍វិស័យកសិកម្មក្នុងភូមិ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ តាមរយៈបន្លែផ្លែឈើគ្មានសារធាតុគីមីជាដើម ដោយកាត់បន្ថយការនាំចូលពីក្រៅប្រទេស។   ក្នុងរឿងដដែលនេះ អ្នកនិពន្ធដែលជាគ្រូបង្រៀនផងនោះ បាននិមិត្តតួឯកប្រុស ប្រកបដោយលក្ខណៈសម្បត្ដិយ៉ាងល្អប្រពៃ ព្រមដោយការរក្សាសីលទាន និងមានគុណធម៌ខ្ពស់ផង។ លោហិតវីរនារី ក៏បានបង្ហាញពីភក្ដីស្នេហ៍ដ៏ស្មោះស្ម័គ្ររបស់តួឯកទាំងពីរ បើទោះបីជាម្ដាយខាងប្រុស ប្រើអំណាចខ្លួនជាអ្នកមានទ្រព្យ ទៅបំបែកពួកគេយ៉ាងណាក៏ដោយ។       រូបថតអនុស្សាវរីយ៍ របស់អ្នកជាប់ជ័យលាភីទាំង១០រូប ជាមួយលោកស្រីនេត្រ ភូម៉ារី តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ   អ្នកនិពន្ធវ័យ៣៧ឆ្នាំ ដែលចូលចិត្តការតែងនិពន្ធតាំងពីរៀននៅវិទ្យាល័យ លោក វង្ស សុភាជ ពន្យល់បន្ថែម៖«តម្លៃអប់រំក្នុងរឿង ខ្ញុំចង់បង្ហាញពីការលើកស្ទួយវិស័យកសិកម្ម ការយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន តាមរយៈរបបអាហារ ភក្ដីស្នេហ៍ និងគុណតម្លៃពិតរបស់មនុស្សជាដើម។ ខ្មែរបច្ចុប្បន្ន មិនសូវចូលចិត្តការដាំដុះខ្លួនឯងទេ ចាំតែទិញរបស់ពីក្រៅប្រទេស ដូច្នេះខ្ញុំបង្កើតតួអង្គស្រី ឱ្យជាតួអង្គគំរូ ខ្វល់ខ្វាយពីបញ្ហាសង្គម»។   លោក សែម ពណ្ណរាយ ម្ចាស់ស្នាដៃកំណាព្យរឿង "កំណប់ស្នេហ៍" ដែលជាប់ជ័យលាភីលេខ៣   ចំពោះអ្នកនិពន្ធ សែម ពណ្ណរាយ ដែលមកពីរាជធានីភ្នំពេញ បានទទួលជ័យលាភីលេខ៣ លើស្នាដៃកំណាព្យរឿង កំណប់ស្នេហ៍។ រឿងនេះឆ្លុះបញ្ចាំងអំពីជីវិតប្រជាជនធម្មតា ដែលគ្មានទ្រព្យនិងគ្មានអំណាច មិនទទួលបានការយកចិត្តទុកដាក់ ពីមន្ត្រីរដ្ឋាភិបាលមួយចំនួនតូច ដែលមិនខំបំពេញតួនាទីខ្លួន។ រឿងនេះក៏បានបរិយាយពីដំណើរជីវិតរបស់តួឯកស្រី ដែលត្រូវប្ដូរមុខរបររបស់ខ្លួន ជាញឹកញាប់ព្រោះបញ្ហាសង្គម ដោយដំបូងជាគ្រូបង្រៀន ទៅជាមគ្គុទេស រួចទៅបង្កើតមុខរបរត្បាញហូលផាមួង ហើយទៅបើកមុខរបរទូកទេសចរណ៍ ទៅបង្កើតមុខរបរទឹកបរិសុទ្ធ បន្ទាប់មកទៀត ទៅធ្វើជាគ្រូបង្រៀនដដែល នៅទីបញ្ចប់ក៏ក្លាយជាមេឃុំ។    «រឿងនេះ ខ្ញុំចង់អប់រំនារីឱ្យរឹងមាំ ចំពោះបញ្ហាគ្រប់បែបយ៉ាងដែលបានជួប ទាំងស្នេហា គ្រួសារ សេដ្ឋកិច្ច ការបាក់ទឹកចិត្ត និងការប្រកបមុខរបរជាដើម។ រឿងនេះខ្ញុំឱ្យតួអង្គ ឈឺឆ្អាលចំពោះសុខទុក្ខប្រជារាស្ត្រ។ ខ្ញុំក៏បង្ហាញពីមន្ត្រីរដ្ឋាភិបាលមួយចំនួនតូច នៅតាមភូមិឃុំដែលមិនបានគោរពតួនាទីរបស់ខ្លួន ធ្វើឱ្យប្រជាជនមានការមិនពេញចិត្តផងដែរ។ ខ្ញុំក៏ឆ្លៀតបញ្ចូលគុណធម៌របស់មន្ត្រីល្អ ដែលជួយដោះស្រាយទុក្ខកង្វល់របស់ប្រជារាស្រ្តផងដែរ»។ នេះជាការបញ្ជាក់របស់លោក សែម ពណ្ណរាយ ដែលធ្លាប់បានជាប់ពានរង្វាន់ជាច្រើនកន្លងមក។  លោក កែវ សេងរដ្ឋា ម្ចាស់កំណាព្យរឿង "សំឡេងសង្គម" ទទួលបានពានលេខ៤ ជ័យលាភីលេខ៤ បានលើកំណាព្យរឿង សំឡេងសង្គម និពន្ធដោយលោក កែវ សេងរដ្ឋា មកពីខេត្តកំពង់ឆ្នាំង។ អ្នកនិពន្ធដែលជាវេជ្ជបណ្ឌិតរូបនេះ ពន្យល់ថា សំឡេងសង្គម បង្ហាញពីតួអង្គ មីនា ដែលជាគ្រូបង្រៀនដ៏ល្អម្នាក់ ត្រូវជួបរឿងអាស្រូវ ពាក់ព័ន្ធនឹងកេរ្ដិ៍ខ្មាស ហើយត្រូវបានផ្សព្វផ្សាយតាមហ្វេសប៊ុក។ រឿងនេះ បណ្ដាលឱ្យនាងបាត់បង់ការងារជាគ្រូបង្រៀន។ ទោះជាយ៉ាងណា នាងបានរើបំរះចេញពីភាពអយុត្តិធម៌ រហូតនាងទទួលបានពានរង្វាន់គ្រូបង្រៀនឆ្នើម។ អ្នកគ្រូ មីនា ក៏បានជួយតស៊ូមតិ ឱ្យស្ត្រីរងគ្រោះតាមបណ្ដាញសង្គមផ្សេងៗទៀតផងដែរ។   អ្នកនិពន្ធវ័យ៣០ឆ្នាំ ដែលធ្លាប់ទទួលបានពានរង្វាន់លេខ១ និងចំណាត់ថ្នាក់ជាច្រើនទៀត ក្នុងពានរង្វាន់នានាកន្លងទៅរូបនេះ ពន្យល់៖«កំណាព្យរឿងនេះ ចង់បង្ហាញពីមតិរិះគន់របស់មហាជន តាមបណ្ដាញសង្គមទៅលើស្រ្តី ដោយមិនដឹងពីហេតុផលច្បាស់លាស់។ ពួកគេវិនិច្ឆ័យ ដោយប្រើពាក្យអសុរោះ អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងអារម្មណ៍របស់ស្ត្រីរងគ្រោះ ទាំងដែលពួកគេពុំទាន់ដឹងរឿងច្បាស់។ សង្គមយើងមិនគួរបន្តបែបនេះទេ»។    នៅចុងបញ្ចប់ គឺជ័យលាភីលេខ៥ បានលើកំណាព្យរឿង ម្ដាយ និពន្ធដោយលោក មឿន សំណាង មកពីខេត្តឧត្តរមានជ័យ។ ម៉ែ ត្រូវបានអ្នកនិពន្ធវ័យ ៣៤ឆ្នាំ ស្ដែងឡើងឱ្យឃើញពីគ្រួសារមួយ ដែលមានម្ដាយជាបង្គោលរកប្រាក់ចិញ្ចឹមគ្រួសារទាំងមូល មានប្ដី និងកូនស្រីប្រុសពីរនាក់។ ប្ដីដែលមិនត្រឹមតែ មិនបានជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ ថែមទាំងជាមនុស្សញៀនស្រាទៀតផង។ ចំណែកកូនប្រុសផុងខ្លួនទៅសេពគប់មិត្តមិនល្អ ដែលចូលចិត្តដើរលេងសប្បាយ និងតែងបង្កជម្លោះជាញឹកញាប់។ ក្រោយពីប្ដីស្លាប់ព្រោះតែស្រា ហើយកូនប្រុសត្រូវរត់ចោលស្រុក ម្ដាយនិងកូនស្រីប្រឹងប្រែងធ្វើការនិងរៀនសូត្រ គ្រប់បែបយ៉ាងរហូតដល់កូនស្រីអាចប្រឡងជាប់ជាគ្រូបង្រៀន។      លោក មឿន សំណាង ម្ចាស់ស្នាដៃកំណាព្យរឿង"ម្ដាយ" ដែលជាប់ពានលេខ៥ កំពុងទទួលលិខិតសរសើរ   កវីនិពន្ធដែលមានការងារស្នូល ជាប្រធានសាខាធនាគារឯកជនមួយ និងធ្លាប់ជាប់ពានរង្វាន់ទម្លេមេគង្គផងនោះ បញ្ជាក់បន្ថែម៖«គំនិតអប់រំក្នុងកំណាព្យរឿង ខ្ញុំផ្ដោតលើការទទួលទានស្រា ការដើរលេង មានមិត្តមិនល្អ ឈ្លោះប្រកែកទាស់ទែងគ្នា មិនបាននាំជីវិតឱ្យប្រសើរឡើយ។ ចំណែកការតស៊ូព្យាយាមរបស់ម្ដាយក្នុងលោក ដើម្បីកូនបានរៀនសូត្រ មានទំហំធំធេងណាស់។ រួមទាំងការដឹងគុណ និងតបគុណរបស់កូនទៅម្ដាយវិញ គឺជាអ្វីដែលមនុស្សទូទៅគួរធ្វើ»។   សូមបញ្ជាក់ថា ស្នាដៃអក្សរសិល្ប៍ចំនួន១៩០ ដែលបានដាក់ប្រកួតប្រជែង មានស្នាដៃនិពន្ធដោយស្ត្រីចំនួន៧២រឿង។ ស្នាដៃអ្នកនិពន្ធរៀមច្បង ប្រមាណ៣៦ភាគរយ និងអ្នកនិពន្ធជំនាន់ថ្មី ៦៤ភាគរយ មកពីរាជធានីខេត្តចំនួន២០ និងពីបណ្ដាប្រទេសនានាក្រៅពីកម្ពុជាចំនួន៤ប្រទេស ជាស្នាដៃជនជាតិខ្មែរដែលបានទៅរស់នៅក្នុងប្រទេសទាំងនោះ។    បើប្រៀបទៅឆ្នាំ២០២០ ក្នុងឆ្នាំ២០២១នេះ ការដាក់ស្នាដៃទៅប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវី មានការកើនឡើង២៤ស្នាដៃ។    រូបទី១១(រូបផ្ដល់ឱ្យ)   គួររំលឹកផងដែរថា ការវាយតម្លៃទាំងស្នាដៃប្រលោមលោក និងកំណាព្យ ផ្អែកលើគោលការ៣យ៉ាង។ ទី១  អត្ថន័យ មានគុណធម៌ សច្ចធម៌ និងសីលធម៌ ទី២ អត្ថរូប ផ្ដោតលើវិធីតែង រចនាបទ និងសោភ័ណ្ឌវិជ្ជា និងទី៣ អត្ថរស ដែលផ្ដោតលើតម្លៃអប់រំ តម្លៃជាតិ និងតម្លៃនៃការអភិវឌ្ឍ។   ពានរង្វាន់ព្រះនាងឥន្ទ្រទេវី កើតឡើងតាំងពីឆ្នាំ១៩៦០ គ្រប់គ្រងដោយសមាគមអ្នកនិពន្ធខ្មែរ រហូតដល់ឆ្នាំ ១៩៦៧។ ក្រោយស្ងាត់ការប្រកួតប្រជែងមួយរយៈធំ នៅឆ្នាំ២០០២ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី បានចាប់ផ្ដើមឡើងវិញជាថ្មី ដែលជាជំនាន់ទី១នៃការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពានរង្វាន់នេះ ក៏បានផ្អាកម្ដងទៀត ហើយបានចាប់ផ្ដើមជាថ្មី នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន៕  លោក លីម ដារ៉ា ម្ចាស់ស្នាដៃប្រលោមលោករឿង គែនព្យួរជញ្ជាំង ដែលជាប់ជ័យលាភីលេខ១
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ពានរង្វាន់ ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១ ទាំង១០រូបហើយ ដោយផ្នែកប្រលោមលោកខ្នាតខ្លី ៥ចំណាត់ថ្នាក់ និងកំណាព្យរឿងចំនួន៥ចំណាត់ថ្នាក់។ ស្នាដៃទាំង១០នោះ ត្រូវបានឱ្យតម្លៃខ្ពស់ លើតម្លៃអប់រំសង្គម។
«បើប៉ះសាច់គេ យើងមិនដឹងឈឺទេ ទាល់តែប៉ះសាច់ខ្លួនឯងទើបដឹងឈឺ»។ ពាក្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួននាពេលបច្ចុប្បន្ន និយមប្រើប្រាស់សម្រាប់ជះកំហឹង ឬប្រើហិង្សាទៅលើជនសង្ស័យ ដែលប្រព្រឹត្តអំពើចោរកម្ម លួច ឆក់ ប្លន់ និងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ជាក់ស្ដែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើទោះជាអ្នកបើកបរខុសច្បាប់ ហើយព្រមឈប់ដោះស្រាយ ឬរត់គេចក៏ដោយ ក៏តែងតែទទួលរងការប្រើប្រាស់ហិង្សា ពីសំណាក់ប្រជាពលរដ្ឋដែរ នៅពេលដែលពលរដ្ឋឡោមព័ទ្ធចាប់បាន។ នោះក៏ព្រោះតែ ប្រជាពលរដ្ឋមួយចំនួន កំពុងមាននិន្នាការតាមគ្នា ក្នុងការប្រើហិង្សាក្រៅប្រព័ន្ធតុលាការ ដើម្បីដាក់ទោសទៅលើអ្នកបើកបរ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គម ឬថាម្យ៉ាងទៀតគ្រោះថ្នាក់ចរាចរណ៍ ដែលផ្ដល់ទិដ្ឋភាពគ្រោះថ្នាក់សោកសៅ និងរូបភាពអាក្រក់ (មានអ្នកស្លាប់ ឬដាច់ដៃ-ជើង) ដល់អារម្មណ៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពួកគេទប់កំហឹងមិនបាន។ ប៉ុន្តែការគិតរបស់ពលរដ្ឋខ្មែរបែបនេះ កំពុងជំរុញឲ្យសង្គមខ្មែរ ធ្លាក់ចូលទៅក្នុងការប្រព្រឹត្តអំពើហិង្សាឃោរឃៅ និងអសីលធម៌។ តាមរយៈហ្វេសប៊ុក ដែលបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១១ មីនា មានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមប្រើហិង្សាទៅលើជនសង្ស័យម្នាក់ ដែលគេស្គាល់ឈ្មោះថា ស៊ុយ សារ៉េត សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវចាប់ពីម្ដុំទួលសង្កែ រហូតដល់ម្ដុំពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។ ពលរដ្ឋ បានជះកំហឹងទៅអ្នកបើកបរខាងលើនោះ  ដោយព្រួតគ្នាប្រើដំថ្ម ដំបង និងវត្ថុរឹង វាយទៅលើម្ចាស់រថយន្ត និងរថយន្តខូចខាតយ៉ាងដំណំ ដោយសារពួកគេភាគច្រើន ខឹងនឹងបុរសនោះ បើករថយន្តគេចមិនទទួលខុសត្រូវ ចំពោះកំហុសខ្លួនដែលបានបុកមនុស្សលើដងផ្លូវ។ ហេតុផលខឹងនឹងអ្នកបើកបរគេចខ្លួននេះ វាបានក្លាយជាផ្នែកមួយនៃអារម្មណ៍របស់ពលរដ្ឋ ដើម្បីឈានទៅបង្កហិង្សាសងសឹកឲ្យជនរងគ្រោះ ដែលបុរសខាងលើនេះ បានបុកឲ្យគ្រោះថ្នាក់ដូចគ្នា។ ហើយអាចនិយាយម្យ៉ាងទៀត តាមភាសានិយាយលេងរបស់មនុស្សទូទៅថា«ជីវិតមួយ ដូរជីវិតមួយ» (អ្នកប្រព្រឹត្តខុសឲ្យតែពលរដ្ឋចាប់បាន បើមិនសល់ដង្ហើមចង្រិត ក៏ពិការដែរ) ។ តើមូលហេតុអ្វីបានជាពលរដ្ឋ ជះកំហឹងទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍? ទោសៈក្នុងខ្លួនរបស់ពលរដ្ឋខ្មែរ ដែលតែងប្រើហិង្សាឃោរឃៅទៅអ្នកប្រព្រឹត្តខុសច្បាប់ នៅតាមសាធារណៈ អាចកើតឡើងពីដើមចមមួយចំនួនជាអាទិ៍ ទី១ ពលរដ្ឋខ្មែរមិនទុកចិត្តលើប្រព័ន្ធតុលាការបច្ចុប្បន្ន (អំពើនិទណ្ឌភាព «អ្នកមានមូលធន និងអំណាច តែងតែរួចទោស») ។ ទី២ ពលរដ្ឋអាចមានគំនិតស្អប់អ្នកមានទ្រព្យធន និងសម្ភារនិយម (គិតថា ពួកអ្នកមានទ្រព្យធនទាំងនោះ ភាគច្រើន មើលងាយជីវិតអ្នកក្រ ដោយអាងលុយ និងអំណាចប្រព្រឹត្តអំពើខុសច្បាប់)។ ទី៣ ជាតិសាសន៍និយម (បញ្ឆេះកំហឹងទៅលើអ្នកប្រព្រឹត្តខុស ដោយចោទពួកគេថា ជាជនជាតិវៀតណាម ឬក៏ចិន ថាមើលងាយខ្មែរ) និងទី៤ ពលរដ្ឋខ្វះការពិចារណា ហើយកាត់ក្តីដោយខ្លួនឯង (តុលាការមហាជន) ដោយគ្រាន់តែជឿតាមគ្នា និងមិនចាំបាច់ឃើញរូបភាព និងមិនបានដឹងពីមូលហេតុច្បាស់លាស់។ តើទង្វើបស់ពលរដ្ឋ ដែលសម្រេចចិត្តប្រើហិង្សា ទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ តាមរយៈទស្សនបែបនេះ ជារឿងត្រឹមត្រូវមែនទេ? ចម្លើយនោះ គឺមិនត្រូវទេ! ព្រោះវាសុទ្ធតែជាទស្សនខុសឆ្គងរបស់ពលរដ្ឋ ដែលកំពុងប្រាស់ចាកសីលធម៌ ដែលធ្លាប់ត្រូវបានគេលើកតម្កើង ជាជាតិសាសន៍សុភាពរាបសារ ស្លូតបូត និងថ្លៃថ្នូរ ឲ្យប្រែក្លាយជាជាតិសាសន៍អមនុស្សធម៌ សាហាវព្រៃផ្សៃ ដែលពោរពេញទៅដោយទោសៈក្នុងខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពពលរដ្ឋទាំងនេះ កំពុងផ្ដល់គំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ។ ជាពិសេសធ្វើឲ្យបរទេសនានា ដែលកំពុងរស់នៅប្រទេសកម្ពុជា មានភាពភ័យខ្លាច និងព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពួកគេទៀតផង។ ហើយបើព័ត៌មានអវិជ្ជមានទាំងនេះ មានការផ្សព្វផ្សាយចេញពីមាត់ជនបរទេសដែលរស់នៅកម្ពុជា នោះចង់មិនចង់ ក៏វាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាដែរ។ ងាកមកនិយាយពីផ្លូវច្បាប់វិញ ក្រុមពលរដ្ឋដែលបង្កហិង្សា វាយទៅអ្នកបើកបរ ក៏ត្រូវតែទទួលទោសតាមច្បាប់។ ជនបង្កហិង្សា អាចជាប់ចោទពីបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសដែរ ព្រោះពួកគេបាននាំគ្នាប្រើហិង្សាជាក្រុម វាយបំផ្លាញទៅទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកដទៃ។ ចំណែកអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ គឺពិតណាស់ច្បាប់ជាអ្នកចាត់វិធានការ។  ត្រង់មាត្រា៨០ ដល់ មាត្រា៨៣ នៃជំពូកទី១០ ដែលចែងអំពីទោសបញ្ញត្តិ ក្នុងច្បាប់ស្តី ចរាចរណ៍ផ្លូវគោក ក៏មានចែងអំពីការដាក់ទោសទណ្ឌទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមានស្លាប់ របួសពិការដៃ-ជើងដែរ។ ប្រទេសកម្ពុជាមានច្បាប់ ហើយពលរដ្ឋក៏ត្រូវរស់នៅក្រោមច្បាប់  ដូចនេះមានទុកឲ្យអ្នកច្បាប់ ឬតុលាការទេ ដែលជាអ្នកដោះស្រាយលើបញ្ហានេះ។ រីឯតុលាការទៀតសោត ក៏ត្រូវដាក់ទោសជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ តាមបច្ចេកទេសច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងបង្ហាញពីសុក្រឹតភាព ឲ្យពលរដ្ឋជឿទុកចិត្តបាន។ ដូច្នេះសរុបមកវិញ ពលរដ្ឋខ្មែរគួរបញ្ឈប់ទង្វើប្រើប្រាស់ហិង្សា វាយទៅលើជនសង្ស័យដែលប្រព្រឹត្តខុសច្បាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍  អំពើលួច ឆក់ ប្លន់នេះ។ គប្បីផ្លាស់ប្ដូរផ្នត់គំនិតខុសឆ្គងខាងលើនេះ មកគិតពីរឿងសីលធម៌ សប្បុរសធម៌ សេចក្តីសណ្ដោសមេត្តា តាមទស្សនព្រះពុទ្ធបរមគ្រូនៃយើង ដែលប្រោសសត្វលោក ឲ្យចេះអធ្យាស្រ័យ យោគយល់គ្នា ,អប់រំឲ្យមនុស្សស្គាល់អ្វីល្អ អ្វីអាក្រក់ និងចេះដោះស្រាយបញ្ហាដោយអហិង្សា ទើបវាជារឿងប្រសើរជាង៕
ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញពលរដ្ឋខ្មែរមួយចំនួន ចាប់ផ្ដើមឃោរឃៅ តាមរយៈការប្រើប្រាស់ហិង្សាទៅលើជនសង្ស័យ ឬជនបង្កហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសខុសច្បាប់ផ្សេងៗ ក្រៅប្រព័ន្ធច្បាប់។ សកម្មភាពពលរដ្ឋទាំងនោះ កំពុងបង្ហាញពីទង្វើអសីលធម៌នៅក្នុងសង្គមខ្មែរ ដែលពលរដ្ឋគួរតែកែប្រែវិញជាបន្ទាន់។
ថ្លែងក្នុងពិធីបើកដំណើការមូលនិធិគន្ធបុប្ផា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជាមិនអាចពឹងផ្អែកលើលោកវេជ្ជបណ្ឌិត Beat Richner រហូតនោះទេ ក្នុងការគៀងគរវិភាគទានសប្បុរសធម៌ សម្រាប់ធានាចីរភាព នៃកិច្ចដំណើរការមន្ទីពេទ្យគន្ធបុប្ផា។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះថា៖«មូលនិធិគន្ធបុប្ផាប្រទេសស្វីស អាចនឹងថមថយចុះនៅពេលណាមួយ។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជនក្នុងស្រុករបស់យើង ក៏កាន់តែមានភាពរឹងមាំ រួមជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏កាន់តែមានភាពរស់រវើកក្នុងការជំរុញសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។ តែយ៉ាងណារដ្ឋាភិបាលនៅតែយល់ឃើញថា ទោះបីជាមាន«មូលនិធិគន្ធបុប្ផាកម្ពុជា»ក្តី ប៉ុន្តែវាក៏មិនអាចជំនួសឲ្យ«មូលនិធិគន្ធបុប្ផាប្រទេសស្វីស» ដែរ ពោលបានន័យថា មូលនិធីពីប្រទេសនៅតែមានសារៈសំខាន់ សម្រាប់ដំណើរការមន្ទីពេទ្យគន្ធបុប្ផា។ «ការប្រើប្រាស់ធនធានរបស់មូលនិធិ ត្រូវបានគិតគូររៀបចំរួចជាស្រេច និងត្រូវបានសម្រួលមិនឲ្យមានភាពស្មុគស្មាញ តែធានារក្សាបាននូវតម្លាភាព និងគណនេយ្យភាពខ្ពស់ ព្រមទាំងធានាផងដែរ នូវភាពស៊ីសង្វាក់គ្នាជាមួយ «មូលនិធិគន្ធបុប្ផាប្រទេសស្វីស» ដើម្បីធានានូវចីរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ បើតាមប្រមុខរដ្ឋាភិបាល សប្បុរសជនដែលចូលវិភាគទាន៨០លានរៀល(២ម៉ឺនដុល្លារអាមេរិក)ឡើងទៅ នឹងក្លាយជាសមាជិកស្ថាបនិក។អ្នកចូលថវិកា៥ពាន់ដុល្លារឡើងទៅសមាជិកកិត្តិយស និងថវិកា៥០០០រៀលក្នុងមួយខែ (៦ម៉ឺនរៀលក្នុងមួយឆ្នាំ) ជាសមាជិកគាំទ្រ។ រដ្ឋាភិបាល ទុករយៈពេល៣ខែ ដើម្បីឲ្យសប្បុរសជននានាចូលរួមជាសមាជិកស្ថាបនិកនេះ ខណៈនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់វិភាគទាន៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានេះ។ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ដែលកំពុងមានជំងឺជាទម្ងន់នេះ បានប្រកាសលាលែងពីតំណែងជាអ្នកគ្រប់គ្រងមន្ទីពេទ្យ កាលពីថ្ងៃទី២៨ មីនា កន្លងមក។ លោក ភីតធឺរ ស្ទូដឺរ ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ជាអ្នកជំនួសតំណែង លោក  បេអាត រិចឆ្នឺរ។ សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ជាង៥០០លានដុល្លារហើយ ក្នុងបេសកកម្មសង្គ្រោះជីវិតកុមារក្រីក្ររបស់កម្ពុជា។ ក្នុងចំណោមថវិកាទាំងអស់ មាន៨៦,៤ភាគរយ ជាវិភាគទានសប្បុរសជន ដែលភាគច្រើនមកពីប្រជាជនរស់នៅក្នុងប្រទេសស្វីស, ថវិកាចំនួន៤,៧ភាគរយ បានមកពីវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា និង៨,៩ភាគរយ បានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលស្វីស។ បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាបានចំណាយថវិកា ចំនួន១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់ កុមារកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បេអាត រិចឆ្នឺរ កន្លងមក។ បើផ្អែកលើរបាយការណ៍របស់មន្ទីរពេទ្យ ក្នុងរយៈពេល២៤ឆ្នាំមកនេះ មានកុមារឈឺជាង១៥លាននាក់ហើយ ដែលបានទទួលការពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារដែលមានជំងឺ និងរបួសធ្ងន់ៗ ជាង១,៥លាននាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយនៅមន្ទីរពេទ្យគន្ធបុប្ផា។ របាយការណ៍ដដែលនោះ បន្តថា៨០ភាគរយនៃកុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានមកទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យទេនោះ៕
ភ្នំពេញ៖ រដ្ឋាភិបាល បើកដំណើរការមូលនិធិគន្ធបុប្ផាជាផ្លូវការ សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា បន្តពី លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅឯប្រទេសស្វីស។ រដ្ឋាភិបាល បង្កើតមូលនិធិនេះឡើង ក្នុងគោលបំណងការពារថែរក្សាមន្ទីពេទ្យមួយនេះ មិនឲ្យដួលរំលំឡើយ ។
  រុស្ស៊ី នៅថ្ងៃទី១៧ ខែធ្នូ បានដាក់សំណើទាមទារឱ្យបក្សសម្ព័ន្ធយោធាណាតូ ដកកម្លាំងទ័ពចេញពីប៉ូឡូញ អេស្តូនី ឡេតូនី និងលីទុយអានី ដែលធ្លាប់ជាដែនដីសហភាពសូវៀត។ រុស្ស៊ី ក៏បានទាមទារផងដែរ លើការធានាដោយចងភ្ជាប់ជាមួយកាតព្វកិច្ចផ្នែកច្បាប់ថា ណាតូ ត្រូវបោះបង់ សកម្មភាពយោធានៅតំបន់អឺរ៉ុបខាងកើត និងអ៊ុយក្រែន រួមទាំងមិនបញ្ចូលអ៊ុយក្រែន ទៅក្នុងអង្គការណាតូ។ បើអ៊ុយក្រែនក្លាយជាសមាជិក ណាតូអាចបំពាក់អាវុធលើដែនដីនេះបាន និងធ្វើឱ្យប៉ះពាល់សន្តិសុខរុស្ស៊ីខ្លាំង។ ប៉ុន្តែសំណើនេះ ត្រូវបានអង្គការណាតូ បដិសេធ។     ជុំវិញសំណើខាងលើ លោកស្រី Christine Lambrecht រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ នៅថ្ងៃទី១៩ ខែធ្នូ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Rukla ថា បក្សសម្ព័ន្ធយោធាណាតូ ចាំបាច់ដោះស្រាយភាពតានតឹង ដោយផ្អែកលើចំណាត់ការការទូត ប៉ុន្តែណាតូក៏ត្រូវដាក់សម្ពាធលើរុស្ស៊ីដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   «ពួកយើងនឹងពិភាក្សាលើសំណើរបស់រុស្ស៊ី ប៉ុន្តែនេះមិនអាចទៅរួចទេ ដែលរុស្ស៊ី ត្រូវកំណត់ពីជំហយោធារបស់សមាជិកណាតូ»។ ប្រមុខការពារជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា អង្គការណាតូ នឹងពិភាក្សាពីបញ្ហានេះឱ្យបានច្បាស់នៅពេលខាងមុខ។   ថ្លែងជាមួយសមភាគីអាល្លឺម៉ង់ រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Arvydas Anusauskas បានចោទប្រកាន់រុស្សីពីការព្យាយាមជ្រៀតជ្រែកចូលក្នុងកិច្ចការបក្សសម្ព័ន្ធយោធាណាតូ។ ថ្នាក់ដឹកនាំលីទុយអានីរូបនេះ បានបញ្ជាក់ថា ណាតូមិនអនុញ្ញាតឱ្យទីក្រុងមូស្គូបែងចែកអឺរ៉ុប ជាដែនឥទ្ធិពលនីមួយៗឡើយ។    រដ្ឋមន្រ្តីការពារជាតិរូបនេះ បានបន្ថែមថា  លីទុយអានី នឹងគាំទ្រអ៊ុយក្រែនគ្រប់មធ្យោបាយ រួមមានទាំងការផ្តល់អាវុធផង។ យ៉ាងណាមិញ លោក Anusauskas មិនបានបញ្ជាក់ឡើយ ថាតើ អាវុធដែលនឹងផ្ដល់ឱ្យអ៊ុយក្រែនជាអាវុធប្រភេទណា។   សួមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសលោកខាងលិច និងរុស្ស៊ី បានកើតឡើង ដោយសារតែរុស្ស៊ីបានបញ្ជូនកម្លាំងយោធាទៅជិតព្រំដែនអ៊ុយក្រែនជាច្រើនម៉ឺននាក់។ ប្រទេសលោកខាងលិច និងអាម៉េរិក បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ហ៊ានវាយប្រហារលើអ៊ុយក្រែន។ ជាការឆ្លើយតប រុស្ស៊ី បានប្រាប់ឱ្យបក្សសម្ព័ន្ធយោធាណាតូវិញថា កុំពង្រាយអាវុធលើដែនដីអ៊ុយក្រែន និងតំបន់ជិតខាង ប្រសិនបើមិនចង់ឱ្យមានចំណាត់ការធ្ងន់កើតឡើង៕ 
បក្សសម្ព័ន្ធយោធាណាតូ (NATO) នឹងពិភាក្សាពីសំណើសន្តិសុខរបស់រុស្ស៊ី ប៉ុន្តែណាតូនឹង មិនអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងមូស្គូកំណត់ជំហរយោធារបស់សម្ព័ន្ធមិត្តឡើយ។ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី  Christine Lambrecht បានលើកឡើងបែបនេះ នៅថ្ងៃទី១៩ ខែធ្នូ ក្នុងអំឡុងទស្សនកិច្ចទៅមូលដ្ឋានទ័ពអាល្លឺម៉ង់នៅលីទុយអានី។ 
  សម្ដេច ហ៊ុន សែន ដែលទទួលបានព័ត៌មានជុំវិញករណីសង្ឃអង្គនោះ បាននិយាយថា ព្រះអង្គរូបនេះ បានលួចលាក់មានស្នេហាជាមួយស្ត្រីម្នាក់រហូតដល់មានកូនក្នុងផ្ទៃ។ ដោយសារមើលឃើញទង្វើបែបនេះ ទើបសម្ដេច ស្នើឱ្យព្រះសង្ឃអង្គនោះ សឹកពីវិស័យសាសនា ដើម្បីទទួលខុសត្រូវចំពោះស្ត្រីនោះ ។ បើមិនដូច្នេះទេ គណៈសង្ឃនៃរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់។   ថ្លែងដោយមិនបញ្ចេញកិត្តិនាមព្រះសង្ឃអង្គនោះ លោកនាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖«សមត្ថកិច្ច នគរបាល គេដឹងថា ព្រះអង្គគង់នៅវត្តណាហើយ។ ដូច្នេះពេលឭខ្ញុំករុណាខ្ញុំនិយាយហើយ ព្រះអង្គសឹកឱ្យហើយទៅ ហើយទៅយកនាងហ្នឹងទៅ ព្រោះនាងហ្នឹងផើម(ពោះធំ)ហើយ»។   បើតាមសម្ដេច ហ៊ុន សែន ព្រះអង្គនោះ គង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញ៕ 
ភ្នំពេញ៖ ពីពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ង» នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានព្រះសង្ឃមួយអង្គ ឱ្យសឹកលាចាកសិក្ខាបទ ដោយសារធ្វើខុសវិស័យសង្ឃ។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖       កាលពីដំបូង រថយន្ដធំទាំងពីរនោះមានប្រវត្តិដូចគ្នា។ យោធាបារាំងបានទិញវាថ្មី ដើម្បីប្រយុទ្ធនៅស្រុកអាល់ហ្សេរី ដែលសម័យនោះកំពុងតែវាយយកឯករាជ្យ។ ពេលនោះ វាមានពណ៌កាគី។ សង្គ្រាមនោះចប់ត្រឹមឆ្នាំ១៩៦២។ ហេតុនេះឡានធំទាំងពីរនោះត្រូវបានយកទៅប្រទេសបារាំងវិញ។ ក្នុងទសវត្សរ៍១៩៦០ យោធាបានលក់វាផ្សេងពីគ្នា។ ១គ្រឿងត្រូវបានលក់ទៅឱ្យអង្គភាពសង្គ្រោះបន្ទាន់ពន្លត់អគ្គិភ័យ និងបាញ់ថ្នាំពណ៌ក្រហម។ ១គ្រឿងទៀត ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនវិញ និងបាញ់ថ្នាំពណ៌ផ្ទៃមេឃ។   ឈ្មោះ 1 000 kg មកពីរថយន្ដធុនធ្ងន់ប្រភេទនេះ អាចដឹកមនុស្ស ឬទំនិញបានរហូតដល់ទម្ងន់ ១០០០គីឡូក្រាម។ RENAULT 1 000 kg ត្រូវបានផលិតពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៦៥ ក្នុងរោងចក្រតែមួយ ស្ថិតនៅឃុំ Blainville-sur-Orne។ ត្រូវបានបង្កើតម៉ូឌែលផ្សេងៗដូចជា R2060 R2061 R2062 R2086 R2087 R2160 R2161 R2163 R2168 R4064 R4066 RR4086 R4088 ព្រោះមានដំបូលក្រណាត់កៅស៊ូ ដំបូលរឹង ឡានទូរីស ឡានធំបែន ឡានធំធុង និងម៉ាស៊ីន៥ផ្សេងពីគ្នា ហើយក៏មានឡានបង្វិលកង់ទាំង៤ សំរាប់យោធាថែមទៀត។ ប៉ុន្តែចាប់ពីឆ្នាំ១៩៥៩ ត្រូវបែងចែកជាបីប្រភេទថា Voltigeur Goélette និង Galion ។ សូមបញ្ជាក់ថា រហូតដល់ឆ្នាំ១៩៥០ ត្រូវធ្វើសាស៊ីពីឈើ !   បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក៕   អត្ថបទទាក់ទង   ឡាន Renault អាយុ៧០ឆ្នាំ ២គ្រឿង បានផ្តល់ការទាក់ទាញបន្ថែមឱ្យភូមិគ្រឹះមួយ នៅ ខណ្ឌជ្រោយចង្វារ   លោក មីស៊ែល អ្នកស្នេហាឡានបុរាណនៅបារាំង មានឡានចំណាស់ជិត១០០ឆ្នាំមួយគ្រឿង   ឡានRENAULTអាយុ៧០ឆ្នាំ ត្រូវគេដាក់តាំងក្នុងភូមិគ្រឹះសសរ១០០បែបបុរាណ នៅសង្កាត់ព្រែកលាប   រថយន្តបុរាណដ៏ឆើតឆាយ និងទាក់ទាញលក់នៅស្រុកខ្មែរតម្លៃជាង៥ម៉ឺនដុល្លារ  
បារាំង៖ កាលពីឆ្នាំ២០១៧ នៅឯប្រទេសបារាំង អ្នកស្នេហារថយន្ដបុរាណម្នាក់ បានទិញឡានធំកញ្ចាស់ជិះមិនកើត២គ្រឿង។ គឺជាម៉ាក RENAULT ប្រភេទ 1 000 kg ផលិតក្នុងចន្លោះឆ្នាំ១៩៥៦ និងឆ្នាំ១៩៥៩។ គាត់បានទិញមួយគ្រឿងពណ៌ក្រហមឈាមជ្រូក ១២០០អឺរ៉ូ និងមួយគ្រឿងពណ៌ផ្ទៃមេឃ ១០០០អឺរ៉ូ។ បំណងរបស់គាត់គឺធ្វើទំនើបកម្ម។ ដោយសារវាខូចច្រើន ហើយគាត់មិនទាន់ចាប់ផ្ដើមជួសជុល គាត់ចតវានៅលើដីវាល ដែលស្ថិតនៅមុខផ្ទះរបស់គាត់ អស់រយៈពេល ជាង៥ឆ្នាំហើយ។ ដោយសារមូលហេតុផ្ទាល់ខ្លួន និងពេលចេះតែយូរៗទៅធ្វើឱ្យគាត់យល់ថា គាត់មិនអាចបំពេញតាម បំណងរបស់ខ្លួនបានទេ។ នេះជាមូលហេតុដែល បន្ទាប់ពី៥ឆ្នាំ គាត់ដាក់លក់វិញ ក៏ប៉ុន្តែដោយសារឡានធុនធ្ងន់ទាំងពីរនោះហាលថ្ងៃហាលភ្លៀងរយៈពេលអស់ ៥ឆ្នាំ មិនអាចលក់តម្លៃស្មើនឹងតម្លៃដែលគាត់បានទិញទេ។
ក្រោយជំនួបទល់មុខជាថ្មីទៀតជាមួយមេដឹកនាំបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនៅថ្ងៃសុក្រទី ៤ខែមករា លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីប្រាប់អ្នកនយោបាយទាំងនោះថា លោកត្រៀមលក្ខណៈសម្រាប់ការបន្តបិទរដ្ឋាភិបាលរយៈពេលវែងដល់រាប់ឆ្នាំ។   បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកហ៊ានធ្វើ ក្នុងករណីដែលលោកមិនបានកញ្ចប់ថវិកាប្រាំពាន់លានដុល្លារដើម្បីសង់ជញ្ជាំងព្រំដែនតាមការទាមទារ។ ប៉ុន្តែមេដឹកនាំរូបនេះសង្ឃឹមថា រឿងអាក្រក់នេះនឹងមិនកើតឡើងទៅចុះ។    «ពិតហើយខ្ញុំពិតជានិយាយដូច្នេះមែន»។ លោក ត្រាំ ប្រាប់អ្នកកាសែតនៅក្រៅសេតវិមាន ហើយបន្តថា៖« ខ្ញុំមិនគិតថា វានឹងកើតឡើងទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនហើយ។ ខ្ញុំសង្ឃឹមថា វានឹងមិនបន្តទៅមុខទេ។ វាជាជាអាចបើកឡើងវិញឆាប់ ហើយយើងមានការជជែកពិភាក្សាគ្នាពោរពេញដោយផ្លែផ្កា»។   ក្រៅពីគំរាមបិទរដ្ឋាភិបាលដោយផ្នែករាប់ឆ្នាំ លោក ត្រាំ ក៏គំរាមប្រកាសភាពអាសន្នថែមទៀត ដើម្បីអនុញ្ញាតឲ្យមានការសាងសង់ជញ្ជាំងដោយមិនចាំបាច់ឆ្លងសភា។ ប៉ុន្តែវារឿងចម្រូងចម្រាសមួយ ដោយសាររដ្ឋធម្មនុញ្ញអាមេរិកផ្តល់អំណាចដោយស្ថាប័ននីតិបញ្ញត្តិក្នុងការអនុម័តថវិកាជាតិ។ ហើយបើសិនជាលោក ត្រាំ បន្តធ្វើបែបនេះ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅកាត់សេចក្តីនៅតុលាការជាក់ជាមិនខាន។ ជុំវិញបញ្ហានេះ លោក ត្រាំ សង្កត់ធ្ងន់ថា លោកមិនខ្លាចនឹងធ្វើបែបនេះទេ ព្រោះលោកមានអំណាច ហើយវាជារឿងសន្តិសុខជាតិផង។  លោក ត្រាំ អះអាងបែបនេះ ស្របពេលដែលតំណាងរាស្ត្របក្សប្រជាធិបតេយ្យចាប់ផ្តើមក្តោបក្តាប់សភាតំណាងរាស្ត្រជាថ្មី ហើយសភាក៏បានអនុម័តច្បាប់ថវិកាដើម្បីបើករដ្ឋាភិបាលវិញដែរ។ ប៉ុន្តែគ្មានការអនុម័តកញ្ចប់លុយសម្រាប់សង់ជញ្ជាំងតាមការទាមទាររបស់លោក ត្រាំឡើយ។  អត្ថបទទាក់ទង   ក្រោយកាន់កាប់រដ្ឋសភាវិញ តំណាងរាស្ត្របក្សប្រជាធិបតេយ្យអនុម័តច្បាប់ថវិកាសំដៅបើករដ្ឋាភិបាលឡើងវិញ   មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Mitch McConnell បានប្រកាសហើយថា ច្បាប់ដែលត្រូវអនុម័តមិនអាចឆ្លងផុតពីព្រឹទ្ធសភាទេ ដរាបណាគ្មានការផ្តល់លុយប្រាំពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងតាមការទាមទាររបស់លោក ត្រាំ។ ដូច្នេះ វាមានន័យថា រដ្ឋាភិបាលនៅតែបន្តបិទដោយផ្នែក ហើយច្បាប់ថវិកាដែលត្រូវសភាអនុម័តនោះក៏មិនអាចត្រូវបានបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាដើម្បីបោះឆ្នោតឡើយ។   យ៉ាងណាក៏ដោយ សម្តីលោក ត្រាំ ហាក់មានភាពជឿជាក់ និងសុទិដ្ឋិនិយមជាងតំណាងរាស្ត្របក្សប្រជាធិបតេយ្យជុំវិញការអនុម័តកញ្ចប់លុយសម្រាប់សង់ជញ្ជាំងព្រំដែន។ ប្រធានរដ្ឋសភាថ្មីលោកស្រី ណាន់ស៊ី ផេឡូស៊ី និយាយថា លោកស្រីបានប្រាប់ប្រធានាធិបតី ត្រាំ រួចរាល់ហើយថា គណបក្សប្រជាធិបតេយ្យទទួលស្គាល់ថា បញ្ហាគ្រប់យ៉ាងមិនអាចដោះស្រាយបានឡើយ បើសិនជារដ្ឋាភិបាលមិនត្រូវបើកឲ្យដំណើរការឡើងវិញទេនោះ។    សូម្បីតែសមាជិកបក្សសាធារណរដ្ឋក៏ចាប់ផ្តើមធុញទ្រាន់នឹងជំហររបស់លោក ត្រាំ ដែលយករដ្ឋាភិបាលជាចំណាត់ខ្មាំងដើម្បីទារលុយសង់ជញ្ជាំងនេះដែរ។ ពួកគេចង់ឲ្យមានបញ្ជូនច្បាប់ដែលអនុម័តនៅថ្ងៃព្រហស្បតិ៍សំដៅបើករដ្ឋាភិបាលឡើងវិញនោះដាក់ទៅបោះឆ្នោតនៅព្រឹទ្ធសភា និងឈានទៅបើករដ្ឋាភិបាលឡើងវិញដែរ។    សូមបញ្ជាក់ថា ការបិទរដ្ឋាភិបាលដោយផ្នែក (២៥ភាគរយ) ដោយសារលោក ត្រាំ ទារលុយសង់ជញ្ជាំងក្នុងទំហំជាងប្រាំពាន់លានដុល្លារ ទាំងដែលលោកធ្លាប់អួតថា លុយសង់ជញ្ជាំងគឺទារពីម៉ិកស៊ិក។  ការបិទរដ្ឋាភិបាលនេះប៉ះពាល់ដល់ក្រសួងចំនួនប្រាំបួនក្នុងចំណោមក្រសួងទាំងអស់ ១៥ ហើយទីភ្នាក់ងារសំខាន់ៗចំនួនច្រើនជាងដប់ដែលត្រូវផ្អាកដំណើរការ។ បុគ្គលិកបម្រើការងារទាំងអស់ប្រហែល ប្រាំបីសែននាក់នឹងមិនទទួលបានប្រាក់កម្រៃ ក្នុងនោះមាន ៤២ ម៉ឺននាក់ត្រូវបន្តធ្វើការងារដោយគ្មានប្រាក់កម្រៃ ខណៈ៣៨ ម៉ឺននាក់ផ្សេងទៀតត្រូវផ្អាកការងារតែម្តង៕   
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមជាថ្មីនៅសប្តាហ៍នេះថា លោកត្រៀមខ្លួនបិទរដ្ឋាភិបាលដោយផ្នែកបន្តទៅមុខរាប់ឆ្នាំ ឬអាចប្រកាសដាក់រដ្ឋក្នុងភាពអាសន្នផង បើសិនជាលោក មិនបានលុយសង់ជញ្ជាំងព្រំដែនម៉ិកស៊ិកជាងប្រាំពាន់លានដុល្លារ។
Griezmann ត្រូវលេងឱ្យក្លិបចាស់ខ្លួននេះ ពេញមួយរដូវកាលនេះ ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងនោះ ក៏ទុកចន្លោះឱ្យ At Madrid អាចមានឱកាសទិញយកខ្សែប្រយុទ្ធវ័យ៣០ឆ្នាំនេះ ទៅចូលរួមក្លិបជាអចិន្ត្រៃយ៍ផងដែរ។    ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានចាកចេញពី At Madrid ហើយមករួមរស់ជាមួយ Barcelona កាលពីអំឡុងឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនជាង១៤៧លានដុល្លារ។ អំឡុងពេលបង្ហាញខ្លួននៅ Barca ១០២ប្រកួតកន្លងមកនេះ Griezmann រកបានតែ៣៥គ្រាប់ និងជួយឱ្យក្លិបអ្នកមានបុណ្យឈ្នះ បានពានរង្វាន់ Copa del Rey តែមួយប៉ុណ្ណោះ ។   ចំពោះការបញ្ចេញ Griezmann ឱ្យ At Madrid ខ្ចីជើងនេះ គឺ Barcelona ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុនេះ អាចសន្សំប្រាក់បានជាង៨២ម៉ឺនដុល្លារ (£ 600 000) ក្នុងមួយសប្ដាហ៍ថែមទៀត លើកីឡាករសញ្ជាតិបារាំងនេះ។ At Madrid ជាអ្នកទទួលបន្ទុកលើប្រាក់ឈ្នួល Griezmann។   ក្រៅពី Griezmann ក្លិប Barca ក៏បានបញ្ចេញកីឡាករផ្សេងទៀត ដូចជា លក់កីឡាករ Emerson Royal ឱ្យក្លិបTottenham Hotspur នៅក្នុងតម្លៃជាង៣៥លានដុល្លារ និង Ilaix Moriba ឱ្យក្លិប RB Leipzig ក្នុងតម្លៃជិត១៩លានដុល្លារ។ Barcelona ក៏បានបោះបង់ Messi ដោយសារមិនអាចបន្តកុងត្រា ព្រោះជាប់បញ្ហាលក្ខខណ្ឌប្រាក់ខែ នៅលីគLa Liga នេះ បើទោះ Messi ព្យាយាមទម្លាក់ប្រាក់ឈ្នួលមកត្រឹមពាក់កណ្ដាលក្តី ។ Barcelona ព្យាយាមបញ្ចេញកីឡាករប្រាក់ឈ្នួលខ្ពស់ជាបន្តបន្ទាប់ ដើម្បីរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ។   ទន្ទឹមនឹងការបញ្ចេញ Griezmann ឱ្យ At Madrid ខ្ចីជើងនេះ Barcelona ក៏បានចុះកុងត្រាយក កីឡាករ Luuk De Jong ពី Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលយូរវិញដែរ នៅពេលបិទបញ្ចប់ទីផ្សារដោះដូរនេះ។ Barcelona ត្រូវរ៉ាប់រងប្រាក់ឈ្នួលឱ្យ De Jong ជាង៤៨ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។   Griezmann គឺជាកីឡាករទី១១ហើយ ដែលត្រូវ Barca បញ្ចេញទៅក្លិបផ្សេង ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនេះ។ មុនមកលេងនៅ Barca នេះ Griezmann បានលេងឱ្យ At Madrid ២៥៧ប្រកួត ដោយស៊ុតបញ្ចុលទីបាន១៣៣គ្រាប់ និងជួយឱ្យក្រុមមួយនេះ ឈ្នះពាន Europa League, Uefa Super Cup and Spanish Super Cup ទៀតផង៕  
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បានទៅចូលរួមជាមួយក្លិបចាស់ Atletico Madrid នៅក្នុងលក្ខខណ្ឌខ្ចីជើង ពី Barcelona ស្របពេលដែលក្លិបអ្នកមានបុណ្យនៅក្របខណ្ឌLa Liga អេស្ប៉ាញមួយនេះ កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
VAR នាំសំណាងដល់ស៊ុយអែត ប្រធានក្រុមស៊ុយអែត Andreas Granqvist បានស៊ុតបាល់ប៉េណាល់ទីនៅនាទី៦៥ ដើម្បីនាំជ័យជម្នះ ១-០ លើកូរ៉េខាងត្បូង សម្រាប់ការប្រកួតក្នុងពូល F នៅកីឡដ្ឋាន Nizhny Novgorod Stadium។ គ្រាល់បាល់នេះកើតឡើងបន្ទាប់រូបភាពវីដេអូ VAR បង្ហាញអាជ្ញាកណ្តាលឲ្យឃើញថា Kim Min-woo បានធាក់ចំជើងរបស់ Viktor Claesson នៅតំបន់គ្រោះថ្នាក់។ នេះជាជ័យជម្នះក្នុងការប្រកួតបើកឆាក World Cup លើកដំបូងរបស់ស៊ុយអែត បើគិតចាប់តាំងពីពួកគេបានយកឈ្នះម៉ិកស៊ិក ៣-០ កាលពីឆ្នាំ១៩៥៨។ Romelu Lukaku រកបាន២គ្រាប់ក្នុងជ័យជម្នះ ៣-០ ខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៣-០ លើប៉ាណាម៉ា ដែលជាក្រុមចំណូលថ្មីនៅ World Cup សម្រាប់ការប្រកួតបើកឆាកនៅពូល G។ គ្រាប់បញ្ចូលទីបានកើតឡើងនៅតង់ទីពីរ ដែលរកបានដំបូងដោយ Dries Mertens ហើយ Lukaka បន្ថែមពីរគ្រាប់ជាបន្តបន្ទាប់។ Harry Kane តែតបាល់បញ្ចូលទីនៅនាទីបន្ថែមនាំជ័យជម្នះដល់អង់គ្លេស ប្រធានក្រុម Harry Kane បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅដើមតង់ និងនៅនាទីបន្ថែម ដើម្បីនាំឲ្យអង់គ្លេសទទួលជ័យជម្នះ ២-១ លើទុយនីស៊ី សម្រាប់ការប្រកួតបើកឆាកពូល G។ អង់គ្លេសបើកការវាយលុកយ៉ាងខ្លាំង ដោយ Kane រកបានគ្រាប់ដំបូងនៅនាទី១១។  នៅនាទី៣៥ ទុយនីស៊ីតាមស្មើវិញ ដោយសារការទាត់បាល់ប៉េណាល់ទីរបស់ Ferjani Sassi បន្ទាប់ពី Kyle Walker បង្ករកំហុសលើ Fakhreddine Ben Youssef។ បញ្ហារបួសនាំឲ្យអ្នកចាំទី Hassen ត្រូវបានដាក់ជំនួសដោយ Farouk Ben Mustapha ដែលជួយសង្គ្រោះបាល់គ្រោះថ្នាក់ដ៏ច្រើន មុនពេលដែល Kane បានតែតបញ្ចូលទីនៅនាទីបន្ថែមដំបូង៕
ការប្រកួត FIFA World Cup នៅរាត្រីថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ នេះ ផ្តល់នូវលទ្ធផលដ៏គាប់ចិត្តសម្រាប់ក្រុមពីតំបន់អឺរ៉ុប។ ស៊ុយអែត បើកការប្រកួតពូល F ដោយឈ្នះកូរ៉េខាងត្បូង ១-០ ដោយគ្រាប់បាល់ប៉េណាល់ទី មុនពេលដែល បែលហ្ស៊ិកបំបាក់ក្រុមចំណូលថ្មី ប៉ាណាម៉ា ៣-០ ហើយអង់គ្លេសឈ្នះទុយនីស៊ី ២-១ នៅនាទីបន្ថែម សម្រាប់ជំនួបពូល G។
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖     
ចាប់តាំងពីពិធីកាន់បិណ្ឌវេន១ រហូតមកដល់វេន១១នេះ ព្រះសង្ឃនៅវត្តចង្រ្កាន្តតាព្រហ្មស្ទឹងមានជ័យ ហៅវត្តស្ទឹងមានជ័យ តែងរៀបចំខ្ចប់ចង្ហាន់ជាកញ្ចប់ៗ មានទាំងបាយ ម្ហូប និងបង្អែម សម្រាប់ចែកជូនដល់ពុទ្ធបរិស័ទចាស់-ក្មេង នៅខាងមុខសាលាឆាន់។ ការចែកជូននេះ ធ្វើឡើងក្រោយព្រះសង្ឃឆាន់រួច នៅម៉ោងប្រមាណ១២ថ្ងៃត្រង់។ ក្រៅពីនេះ ក៏មានពុទ្ធបរិស័ទជាច្រើនដែលអញ្ជើញមកដាក់បិណ្ឌ នៅបន្តបរិភោគអាហារថ្ងៃត្រង់វត្តផងដែរ។