text
stringlengths
31
26.1k
summary
stringlengths
11
1.19k
អត្ថបទទាក់ទង   កូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីបទី៥ ក្នុងឆ្នាំ២០២៣ ផ្គើនការព្រមានពីកូរ៉េខាងត្បូង  ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានរើសប្រមុខការទូត ជំនួសលោកផាក ជីន និងនាយកទីភ្នាក់ងារចារកិច្ចជាតិថ្មី។    លោកយូន បានជ្រើសលោក Cho Tae-yul អតីតអនុរដ្ឋមន្រ្តីការបរទេសទីពីរ ជាបេក្ខភាពរដ្ឋមន្រ្តីការបរទេស និងលោក Cho Tae-yong ទីប្រឹក្សាសន្តិសុខជាតិ ជាបេក្ខភាពនាយកទីភ្នាក់ងារចារកិច្ចជាតិ។ អ្នកទាំងពីរ នឹងចូលកាន់តំណែង បន្ទាប់ពីសភាបោះឆ្នោតគាំទ្រ។ លោកយូន អាចតែងតាំងអ្នកទាំងពីររូបបានតែម្តង ដោយមិនចាំបាច់គាំទ្រពីសភា ដោយសារវាមិនមែនជាបញ្ហាសំខាន់។    ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Cho Tae-yul បានយល់ថា លោកមានអារម្មណ៍លើកអំរែកដ៏ធ្ងន់ ស្របពេលមានការផ្លាស់ប្តូរស្ថានភាពក្នុងតំបន់, ការកើនឡើងនៃការប្រកួតប្រជែងរវាងចិន និងអាម៉េរិក រួមទាំងសង្រ្គាមនៅអ៊ុយក្រែនជាដើម។    «ខ្ញុំនឹងខិតខំឱ្យអស់លទ្ធភាពដើម្បីពង្រឹងមូលដ្ឋានសម្រាប់សន្តិសុខជាតិ និងវិបុលភាព»។ បេក្ខភាពរដ្ឋមន្រ្តីការបរទេស បានប្តេជ្ញាបែបនេះ ខណៈបេក្ខភាពនាយកចារកិច្ច បានសន្យាបង្ហាញពីព័ត៌មានដ៏ត្រឹមត្រូវ ដើម្បីជួយប្រទេស ក្នុងការធ្វើសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ។    តាមការបញ្ជាក់របស់ប្រធានខុទ្ទកាល័យប្រធានាធិបតី Kim Dae-ki លោក Cho Tae-yul ជាមន្រ្តីការទូតជើងចាស់ ដែលមានសមត្ថភាព និងធ្លាប់កាន់តំណែងសំខាន់ៗ ចាប់តាំងពីអនុរដ្ឋមន្រ្តីការបរទេស និងអគ្គរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិជាដើម។    ទន្ទឹមនេះ តំណែងទីប្រឹក្សាសន្តិសុខជាតិ ត្រូវទំនេររយៈពេលខ្លីសិន ដោយមន្រ្តីការិយាល័យប្រធានាធិបតី បានអះអាងថា តំណែងទីប្រឹក្សាសន្តិសុខជាតិ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ។ បន្ថែមពីនេះ កូរ៉េខាងត្បូង គ្រោងបង្កើតតួនាទីបន្ថែមទៀត គឺទីប្រឹក្សាសន្តិសុខជាតិរងទី៣ ដែលត្រូវទទួលបន្ទុកដោះស្រាយលើបញ្ហាសេដ្ឋកិច្ច ស្របពេលប្រឹក្សាសន្តិសុខជាតិរងទី១ ទទួលបន្ទុកលើគោលនយោបាយការបរទេស និងទីពីរ ទទួលបន្ទុកលើវិស័យការពារជាតិ។    បន្ទាប់ពីបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបនៅថ្ងៃទី១៨ ខែធ្នូ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានលើកឡើងថា មីស៊ីលប្រភេទនេះ អាចបង្ហាញពីជម្រើសដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងដាក់ចេញ ប្រសិនបើអាម៉េរិកធ្វើសេចក្តីសម្រេចខុស។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង លើមីស៊ីលបាលីស្ទីក Hwasong-18 ព្រោះវាអាចប្រើប្រាស់ ដើម្បីវាយបកលើសត្រូវ។    ក្នុងថ្ងៃទី១៩ ខែធ្នូ លោកយូន បានព្រមានថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងយល់ច្បាស់ថា សកម្មភាពបង្ករឿង មានតែនាំមកនូវរឿងអវិជ្ជមានប៉ុណ្ណោះ៕
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៩ ខែធ្នូ បានជ្រើសរដ្ឋមន្រ្តីការបរទេសថ្មី ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបទី៥ នៅក្នុងឆ្នាំ២០២៣។ លោក Cho Tae-yul អតីតអនុរដ្ឋមន្រ្តីការបរទេសទីពីរ ជាបេក្ខភាពប្រមុខការទូតថ្មីជំនួសលោកផាក ជីន ខណៈ លោក Cho Tae-yong ទីប្រឹក្សាសន្តិសុខជាតិ ជាបេក្ខភាពនាយកទីភ្នាក់ងារចារកិច្ចជាតិ (NIS)។
  តាមកម្មវិធី ក្រោយការបើកប្រជុំក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងមានការថតរូបអនុស្សាវរីយ៍ រដ្ឋសភាបើកកិច្ចប្រជុំលើកទី១ ក្រោមអធីបតីភាព សម្តេច ហេង សំរិន ដែលជាព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ នៅពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។   ឈានដល់ថ្ងៃទី២២ ខែសីហា រដ្ឋសភាបន្តសម័យប្រជុំលើកទី១របស់ខ្លួន ដោយឈានដល់ការបោះឆ្នោតជាកញ្ចប់ជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការទាំង១០ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោកស្រី ឃួន សុដារី ដែលជាអនុប្រធានទី២ នៅអាណត្តិទី៦ ត្រូវបានជ្រើសតាំងសម្រាប់តំណែងប្រធានរដ្ឋសភា ជំនួសសម្តេច ហេង សំរិន រីឯលោក ហ៊ុន ម៉ាណែត នឹងបន្តវេនពី សម្តេច ហ៊ុន សែន សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។     ក្នុងបញ្ជីបេក្ខជនជាប់ឆ្នោតទាំង១២៥រូប រួមមាន១២០រូបពីគណបក្សប្រជាជនកម្ពុជា និង៥រូបពីគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេច ហេង សំរិន អាយុ៨៩ឆ្នាំ ជាសមាជិកដែលមានអាយុចាស់ជាងគេ បន្ទាប់ពីគឺ សម្តេច គង់ សំអុល (៨៦ឆ្នាំ), លោក ម៉ុម ស៊ីបុន (៧៩ឆ្នាំ), លោក ពេជ្រ ប៊ុនធិន (៧៨ឆ្នាំ), សម្តេច ទៀ បាញ់ (៧៧ឆ្នាំ)។ រីឯសមាជិកដែលមានអាយុតិចជាងគេ មាន លោក ញឿន រ៉ាដែន (៣៧ឆ្នាំ), លោក នាង ចាន់ណាក់ (៣៩ឆ្នាំ), លោក ហ៊ុន ម៉ានី (៤០ឆ្នាំ), លោក នង វាសនា (៤១ឆ្នាំ), លោក ស សុខា, លោក ឃុត ចាន់ដារ៉ា, លោក ម៉ាត់ សេត, លោក ទៀ សីហា (៤២ឆ្នាំ)។   បន្ទាយមានជ័យ ១. លោក កែ គឹមយ៉ាន ២. លោក គោស៊ុំ សារឿត ៣. លោក អ៊ី ឡុង ៤. លោកស្រី នួម សុភ័ណ ៥. លោក សេរី កុសល ៦. លោក ខេង ស៊ុម   បាត់ដំបង ១. សម្តេច ស ខេង ២. លោក ងិន ឃន ៣. លោក ឡោក ហ៊ួរ ៤. លោក អង្គ វង្ស វឌ្ឍនា ៥. លោក ឈាង វុន ៦. លោក កើត រិទ្ធ ៧. លោក សក់ សេដ្ឋា ៨. លោក ច័ន្ទ សុផល   កំពង់ចាម ១. លោក យឹម ឆៃលី ២. លោក ខៀវ កាញារីទ្ធ ៣. លោក ប៉ាន សូរស័ក្តិ ៤. លោក វេង សាខុន ៥. លោក ហង់ជួន ណារ៉ុន ៦. លោក លូ គឹមឈន់ ៧. លោក លន់ លឹមថៃ ៨. លោក ងួន សុជាតិ ៩. លោក ម៉ា ឈឿន ១០. លោក ញឿន រ៉ាដែន (ហ៊្វុនស៊ិនប៉ិច)   កំពង់ឆ្នាំង ១. សម្តេច គង់ សំអុល ២. លោក អ៊ុក រ៉ាប៊ុន ៣. លោកស្រី កែ ច័ន្ទមុនី ៤. លោក លី ណារុន   កំពង់ស្ពឺ ១. លោក ឆាយ ថន ២. លោក ហ៊ុន ម៉ានី ៣. លោក សត្យា វុធ ៤. លោក សេង ញ៉ក់ ៥. លោកស្រី ខេង សំវ៉ាដា ៦. លោក សុខ ប៊ុន   កំពង់ធំ ១. លោក ជា ចាន់តូ ២. លោក ថោង ខុន ៣. លោក សួស យ៉ារ៉ា ៤. លោក ឃឹង នុភាព ៥. លោក នង វាសនា ៦. លោក នាង ចាន់ណាក់ (ហ៊្វុនស៊ិនប៉ិច)   កំពត ១. លោក ប៉ែន ស៊ីម៉ន ២. លោកស្រី អ៊ុន សុគន្ធា ៣. លោក សោម ចិន ៤. លោក នឹម ច័ន្ទតារា ៥. លោកស្រី ចម និម្មល ៦. លោក ម៉ាត់ សេត   កណ្តាល ១. សម្តេច ហ៊ុន សែន ២. លោកស្រី ឃួន សុដារី ៣. លោក អូន ព័ន្ធមុនីរ័ត្ន ៤. លោក ប្រាក់ សុខុន ៥. លោក ម៉ៅ ភិរុណ ៦. លោក ស៊ុន ចាន់ថុល ៧. លោក លឹម គានហោ ៨. លោក សុខ ចិន្តាសោភា ៩. លោក វង្សី វិស្សុត ១០. លោក ទី សុគន្ធ ១១. លោក គង់ បណ្ដូល (ហ៊្វុនស៊ិនប៉ិច)   កោះកុង ១. លោក ដុំ យុហៀន   ក្រចេះ ១. លោក ព្រុំ សុខា ២. លោក ពេជ្រ ប៊ុនធិន ៣. លោក សរ ចំរុង   មណ្ឌលគិរី ១. លោក ចាន់ យឿន ភ្នំពេញ ១. លោក ហ៊ុន ម៉ាណែត ២. លោក ប៉ា សុជាតិវង្ស ៣. លោក អ៊ិត សំហេង ៤. លោក ម៉ម ប៊ុនហេង ៥. លោកស្រី អ៊ឹង កន្ថាផាវី ៦. លោក កែប ជុតិមា ៧. លោកស្រី ឡោក ខេង ៨. លោកស្រី គ្រួច សំអាន ៩. លោក អូស្មាន ហាស្សាន់ ១០. លោក ឃុត ចាន់ដារ៉ា ១១. លោក លី ឆេង ១២. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ (ហ៊្វុនស៊ិនប៉ិច)   ព្រះវិហារ ១. លោក មាស សុភា ព្រៃវែង ១. លោក ជាម យៀប ២. លោក ស សុខា ៣. លោក ម៉ុម ស៊ីបុន ៤. លោក ឡុង ប៊ុន្នី ៥. លោក ជាម ប៉េអា ៦. លោក ញឹម វណ្ណដា ៧. លោក ស្បោង សារ៉ាត ៨. លោក ហ៊ី បាវី ៩. លោកស្រី គង់ សាឡន ១០. លោក អ៊ុក សិទ្ធិជាតិ ១១. លោក អាំង សំបូរ ជំនួស លោក ភឹម រ៉ុង (ហ៊្វុនស៊ិនប៉ិច)   ពោធិ៍សាត់ ១. លោក ស៊ុយ សែម ២. លោក កែវ រតនៈ ៣. លោក ទី ថានី ៤. លោក កែវ វីរៈ   រតនគិរី ១. លោក គិត ទ្រី   សៀមរាប ១. សម្តេច ទៀ បាញ់ ២. លោក សៀង ណាំ ៣. លោក ទៀ សីហា ៤. លោកស្រី តឹករ៉េត កំរង ៥. លោក ឈឹម ម៉ា ៦. លោក នូ ផល្លា   ព្រះសីហនុ ១. លោក សាយ សំអាល់ ២. លោក តឹករ៉េត សំរេច ៣. លោក សូ ខនឫទ្ធីគុណ   ស្ទឹងត្រែង ១. លោក ឡូយ សុផាត   ស្វាយរៀង ១. សម្តេច ម៉ែន សំអន ២. លោកស្រី ដួង វណ្ណា ៣. លោក ជ័យ សុន ៤. លោក សម តារា ៥. លោកស្រី ឯក សុវណ្ណភារៈ តាកែវ ១. លោក ប៊ិន ឈិន ២. លោក ជា វ៉ាន់ដេត ៣. លោកស្រី និន សាផុន ៤. លោក ម៉ុក ម៉ារ៉េត ៥. លោក ស៊ូ ភិរិន្ទ ៦. លោក ច័ន្ទ សារុន ៧. លោក អ៊ិត សុខ ៨. លោកស្រី នូ សុវណ្ណនី   កែប ១. លោក ចម ប្រសិទ្ធ   ប៉ៃលិន ១. លោក អ៊ី ឈាន   ឧត្តរមានជ័យ ១. លោក គន់ គីម   ត្បូងឃ្មុំ ១. សម្តេច ហេង សំរិន ២. លោក ជា សុផារ៉ា ៣. លោក វង សូត ៤. លោក អ៊ាង សុផល្លែត ៥. លោក ចាយ បូរិន ៦. លោក ឌិត ទីណា ៧. លោក កែវ ពិសិដ្ឋ ៨. លោក ឆាយ ឫទ្ធិសែន      
រដ្ឋសភានីតិកាលទី៧ បើកសម័យប្រជុំដំបូងរបស់ខ្លួន នាព្រឹកថ្ងៃទី២១ ខែសីហានេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ តំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប មាន១២០រូបពីគណបក្សប្រជាជនកម្ពុជា និង៥រូបពីគណបក្សហ៊្វុនស៊ិនប៉ិច។
ជាថ្មីម្តងទៀត សហរដ្ឋអាម៉េរិក បានបង្ហាញឲ្យភាគីកម្ពុជាឃើញ ពីការទើសទាល់ចិត្តរបស់ខ្លួន ទៅលើការអូសបន្លាយសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលមិនដឹងថា ដល់ទីបញ្ចប់នៅពេលណា។ ប្រទេសមហាអំណាចនេះ បានបង្ហាញការទើសទាល់ចិត្តក្នុងរឿងនេះ តាមរយៈមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន គឺលោក ដាញែល គ្រីថេនប៊្រីង (Daniel J. Kritenbrink) ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ «សហរដ្ឋអាម៉េរិក នៅតែខកចិត្ត ដែលសំណុំរឿងបែបនយោបាយរបស់លោក កឹម សុខា នៅតែបន្តអូសបន្លាយដោយគ្មានដំណោះស្រាយ។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានផលប្រយោជន៍ពីការផ្តល់សិទ្ធិនយោបាយជូនគាត់ឡើងវិញ»។ នេះជាសម្តីរបស់លោក ដាញែល គ្រីថេនប៊្រីង ដែលត្រូវបានស្រង់យកទៅបង្ហោះលើបណ្តាញសង្គមធ្វីតធឺរបស់ការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (Bureau of East Asian and Pacific Affairs) ក្រោយពីលោក បានជួបលោក កឹម សុខា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បកស្រាយថា ចំពោះសំណុំរឿងរបស់លោក កឹម សុខា រដ្ឋាភិបាល ទុកឲ្យតុលាការ ជាអ្នកសម្រេច។ លោក បន្តថា រដ្ឋាភិបាល មិនអាចជ្រៀតជ្រែកចូលកិច្ចការតុលាការឡើយ។ លោក យល់ថា នីតិរដ្ឋ ជាដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នៅកម្ពុជា តែអ្វីដែលមន្រ្តីការទូតអាម៉េរិក លើកឡើង មិនមែនជាដំណោះស្រាយតាមរបៀបនីតីរដ្ឋនោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៤ ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះថា៖«ការលើកឡើងហ្នឹង មិនមែនជាការពង្រឹងនីតិរដ្ឋ និងយុត្តិធម៌ទេ អាហ្នឹងគឺជារឿងជួញដូរយុត្តិធម៌ទៅវិញ»។ រីឯ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការលើកឡើងរបស់មន្រ្តីការទូតអាម៉េរិក ថាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួន តែកម្ពុជា នៅតែអនុវត្តតាមច្បាប់របស់ខ្លួន ក្នុងនាមជារដ្ឋអធិបតេយ្យ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ផ្តល់មតិថា៖«បើគាត់យល់ថា អ្នកណាមួយ មិនបានប្រព្រឹត្តកំហុសទេ ឲ្យគាត់ចូលរួមក្នុងដំណើការនីតិវិធីតុលាការកម្ពុជា គោរពតាមអធិបតេយ្យកម្ពុជា និងអនុវត្តតាមច្បាប់កម្ពុជា។ ចូលរួមក្នុងដំណើរការនីតិវិធីច្បាប់របស់កម្ពុជា ការពារខ្លួនតាមផ្លូវច្បាប់ អានេះជាមធ្យោបាយតែមួយគត់ ដែលអាចជួយដល់ជនជាប់ចោទបាន»។ លោក ដាញែល គ្រីថេនប៊្រីង ដែលមានឋានៈជាឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើដំណើរជាមួយលោក ផាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ទៅជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក បានជួបថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនរបស់កម្ពុជា រួមមាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស ជាដើម។ លើទំព័រហ្វេសប៊ុករបស់ខ្លួន លោក កឹម សុខា គ្រាន់តែបង្ហោះរូបភាព និងសំណេរ ដែលបញ្ជាក់ពីជំនួបរវាងលោកជាមួយមន្រ្តីការទូតអាម៉េរិកទាំង២រូបនេះ តែលោក ពុំបានបង្ហាញពីខ្លឹមសារនៃជំនួបនោះទេ។ លោក រំលេចឡើងថា ក្នុងរយៈពេល២សប្តាហ៍នៃខែកក្កដា ឆ្នាំ២០២២នេះ តំណាងប្រទេសមហាអំណាចមួយចំនួនបានជួបលោក រួមមាន តំណាងប្រទេសជប៉ុន តំណាងប្រទេសអាល្លឺម៉ង់ តំណាងប្រទេសបារាំង តំណាងសហភាពអឺរ៉ុប និងតំណាងសហរដ្ឋអាម៉េរិក។ មេដឹកនាំប្រឆាំងរូបនេះ ដែលកំពុងជាប់ខ្លួនក្នុងរឿងក្តីក្តាំង និងមិនទាន់អាចធ្វើនយោបាយបាន បង្ហាញការកត់សម្គាល់ឃើញរបស់ខ្លួនដូច្នេះថា៖«ប្រទេស និងប្រជាពលរដ្ឋទាំងនោះ នៅតែចាត់ទុកប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគឺជាមិត្ត និងចង់បន្តជួយកម្ពុជា ដោយពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅទៀត ស្របតាមគុណតម្លៃស្នូលនៃប្រទេសនីមួយៗ»។ សូមរម្លឹកថា តុលាការភ្នំពេញ បានដំណើរការសវនាការលើសំណុំរឿងលោក កឹម សុខា អស់៤៩លើករួចមកហើយ ដោយមិនទាន់អាចឈានដល់ការធ្វើសេចក្តីសម្រេចនោះទេ។ លោក ត្រូវបានចោទប្រកាន់ កាលពីខែកញ្ញា ឆ្នាំ២០១៧ អំពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមប្រទេស ដែលតុលាការកម្ពុជា សង្ស័យថា លោក កឹម សុខា បានគប់គិតជាមួយ ក៏មានសហរដ្ឋអាម៉េរិកដែរ។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរលើទឹកដីអាម៉េរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ថា រដ្ឋាភិបាលកម្ពុជា មិនបានចោទប្រកាន់អាម៉េរិកថា គប់គិតជាមួយលោក កឹម សុខា នោះទេ តែលោក កឹម សុខា បាននិយាយខ្លួនឯង ដូច្នេះ លោក កឹម សុខា និង អាម៉េរិក ត្រូវដោះស្រាយជាមួយគ្នា៕
មន្រ្តីកម្ពុជា បកស្រាយថា សំណុំរឿងលោក កឹម សុខា ត្រូវទុកឲ្យតុលាការសម្រេច ដោយរដ្ឋាភិបាល មិនអាចលូកដៃចូលឡើយ។
រដ្ឋមន្ត្រីរតនាគារអូស្ត្រាលី ស្កុត ម៉ូរីសុន បានក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី ជំនួសលោក ម៉ាល់ខម ធើនប៊ូល ដែលនេះបានបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុងបក្សសេរីភាព ដែលជាបក្សកាន់អំណាច។ លោក ធើនប៊ូល ដែលរួចផុតពីការបោះឆ្នោតប្ដូរថ្នាក់ដឹកនាំបក្សសេរីភាពនៅថ្ងៃទី២១ ខែសីហា ប៉ុន្តែសមាជិកសំខាន់ៗជាច្រើនបានឈប់គាំទ្ររូបលោក ដែលការណ៍នេះតម្រូវឲ្យលោកកោះប្រជុំដើម្បីរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែសីហាដើម្បីរើសនាយករដ្ឋមន្ត្រីថ្មី។ ដោយសារអស់ការគាំទ្រ លោក ធើនប៊ូល បានសម្រេចចិត្តមិនចូលរួមប្រជែងការបោះឆ្នោតឡើយ។ លោក Peter Dutton អតីតរដ្ឋមន្ត្រីមហាផ្ទៃ ដែលចាញ់លោក ធើនប៊ូល ក្នុងការបោះឆ្នោតថ្ងៃទី២១ ត្រូវប្រជែងកៅអីមេដឹកនាំបក្សសេរីភាពជាមួយលោក ម៉ូរីសុន និងរដ្ឋមន្ត្រីការបរទេស ជូលី ប៊ីស្ហប ។ លោកស្រី ប៊ីស្ហប បានបរាជ័យ ហើយរំពឹងថា នឹងចូលនិវត្តន៍ពីឆាកនយោបាយ ខណៈលោក ម៉ូរីសុន ទទួលជម្នះដោយសំឡេងគាំទ្រ៤៥ ទល់នឹង៤០ ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ លោក ម៉ូរីសុន ដែលជាសម្ព័ន្ធមិត្ត និងជាមន្ត្រីថ្នាក់ក្រោមរបស់លោក ធើនប៊ូល ជានាយករដ្ឋមន្ត្រីទី៣០ របស់អូស្ត្រាលី និងជានាយករដ្ឋមន្ត្រីទី៦ ក្នុងរយៈពេល១១ឆ្នាំមកនេះ។ នៅអូស្ត្រាលី គេកម្រឃើញនាយករដ្ឋមន្ត្រីកាន់អំណាចបានពេញមួយអាណត្តិដែលមានរយៈពេល៣ឆ្នាំណាស់។ ស្ថានភាពបែបនេះ បានកើតឡើងជាញឹកញយតាំងពីការបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី John Howard មកម្ល៉េះ។  បក្សសេរីភាព ជាបក្សធំជាងគេក្នុងសម្ព័ន្ធភាពអភិរក្សកំពុងដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែប្រជាប្រិយភាពរបស់បក្សនេះ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ បើប្រៀបធៀបទៅនឹងប្រជាប្រិយភាពរបស់បក្សប្រឆាំងពលករ។ ការបោះឆ្នោតអាណត្តិក្រោយនឹងធ្វើនៅឆ្នាំក្រោយ ដែលវាក្លាយជាកិច្ចការធ្ងន់មួយសម្រាប់លោក ម៉ូរីសុន ក្នុងការស្ដារមុខមាត់បក្សឡើងវិញ។ ទោះជាបាត់បង់តំណែងនាយករដ្ឋមន្ត្រីដែលធ្លាប់កាន់កាប់តាំងពីឆ្នាំ២០១៦ ក្ដី លោក ធើនប៊ូល មិនទាន់លាលែងពីតំណែងសមាជិកនៅឡើយទេ។ ក្នុងករណីលោកលាលែង រដ្ឋាភិបាលថ្មីរបស់លោក ម៉ូរីសុន នឹងប្រឈមមុខការបោះឆ្នោតបំពេញបន្ថែមសម្រាប់មណ្ឌលស៊ីដនីរបស់លោក ធើនប៊ូល ដែលត្រូវទំនេរ។ បើបក្សសេរីភាពចាញ់ការបោះឆ្នោតនេះ បក្សមួយនេះនឹងបាត់បង់សំឡេងភាគច្រើនក្នុងសភាមិនខាន៕
វិបត្តិនយោបាយមួយប្រាវនៅអូស្ត្រាលី ទំនងជាមកដល់ទីបញ្ចប់ ព្រោះរកឃើញអ្នកក្លាយជានាយករដ្ឋមន្ត្រីជំនួសលោក ម៉ាល់ខម ធើនប៊ូល ហើយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី មិនមែនជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ Peter Dutton ដែលប្រជែងជាមួយលោក ធើនប៊ូល ឡើយ តែជារដ្ឋមន្ត្រីរតនាគារ ស្កុត ម៉ូរីសុន (Scott Morrison) ទៅវិញ។ លោក ម៉ូរីសុន ដែលជាឈ្នះការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃទី២៤ ខែសីហា នឹងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់អូស្ត្រាលី។
  គម្រោងធ្វើតេស្តប្រជាជនទីក្រុងវូហានទាំងជាង១១លាននាក់ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ ក្រោយការផ្ទុះឡើងជាថ្មីករណីឆ្លងជំងឺ COVID-19 ក្នុងទីក្រុងភាគកណ្ដាលចិនមួយនេះ។ អាជ្ញាធរទីក្រុងវូហាន ខេត្តហ៊ូប៉ី បញ្ជាក់ថា ប្រជាជនច្រើនជាងបីលាននាក់ហើយ ត្រូវបានធ្វើតេស្តរកវីរុសក្នុងគោលដៅស្វែងរកអ្នកមានផ្ទុកដែលមានមិនបញ្ចេញសញ្ញា សំដៅទប់ស្កាត់ការរាលដាលលើកទីពីរ។   ប្រជាជនទីក្រុងនេះក្មេងចាស់ប្រុសស្រី បានតម្រង់ជួរនៅតាមតង់ដែលដំឡើងដើម្បីប្រមូលសំណាកនៅតាមសួនច្បារ កន្លែងចតឡាន និងសហគមន៍នានា។ ប្រជាជនវ័យ៤០ឆ្នាំម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្រោយបញ្ចប់ការធ្វើតេស្ត ថា នេះជារឿងល្អ ហើយការធ្វើតេស្តជារឿងមានទំនួលខុសត្រូវសម្រាប់ខ្លួន និងអ្នកដទៃ។    តាំងពីផ្ទុះដំបូង COVID-19 ទីក្រុងវូហាន ត្រូវស្ថិតក្រោមវិធានការបិទទាំងស្រុងចាប់ពីថ្ងៃទី២៣ ខែមករា ដើម្បីទប់ស្កាត់ការរាលដាល។ រហូតដល់ដើមខែមេសា ការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់ ក្រោយស្ថានការណ៍ COVID-19 ធូរស្រាលខ្លាំង ដោយករណីឆ្លងថយចុះ។ យ៉ាងណាមិញ មិនយូរប៉ុន្មានការក្រោយការបើកចំហឡើងវិញ ការរកឃើញករណីឆ្លងថ្មីក្នុងទីក្រុង ក៏បង្ខំឲ្យរដ្ឋាភិបាលបើកយុទ្ធនាការធ្វើតេស្តប្រជាជនទាំង១១លាននាក់តែម្ដង។   យ៉ាងណាក្ដី ប្រជាជនខ្លះបារម្ភពីការតេស្តទ្រង់ទ្រាយធំនេះ និងថា ពួកគេអាចឆ្លងពីអ្នកផ្សេងពេលទៅធ្វើតេស្ត។ ស្ត្រីម្នាក់និយាយថា ចំណាត់ការសុវត្ថិភាពអាក្រក់ណាស់ ព្រោះមនុស្សឈរកៀកគ្នា ហើយអ្នកធ្វើតេស្តវិញ ប៉ះពាល់មនុស្សជាច្រើន ហើយមិនបានលាងដៃទៅទៀត។      អ្វីដែលចិនបារម្ភពេលនេះ គឺការផ្ទុះឡើងរលកឆ្លងទីពីរ។ ប៉ុន្មានសប្ដាហ៍មកនេះ តំបន់ជាប់ព្រំដែនរុស្ស៊ីមាន Jilin និង Heilongjiang សុទ្ធតែបានរាយការណ៍ពីករណីឆ្លង COVID-19 ។ ទីភ្នាក់ងារព័ត៌មានរដ្ឋXinhua ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបជាមួយថ្នាក់កំពូលបក្សកុម្មុយនីស្តចិននៅថ្ងៃទី១៤ ខែឧសភា បានស្នើឲ្យបង្កើនវិធានការទប់ស្កាត់នៅខេត្តទាំងពីរ និងនៅវូហាន ដើម្បីទប់ស្កាត់ការងើបឡើងករណីឆ្លងថ្មី៕      
រដ្ឋាភិបាលប្រចាំទីក្រុងវូហាន ប្រកាសនៅថ្ងៃទី១៥ ខែឧសភា ថា ប្រជាជនទីក្រុងនេះច្រើនជាង៣លាននាក់ ត្រូវបានធ្វើតេស្តរកជំងឺ COVID-19 ក្រោយការរកឃើញចង្កោមករណីឆ្លងថ្មីនៅពេលថ្មីៗនេះ ដែលធ្វើឲ្យអាជ្ញាធរបារម្ភពីរលកឆ្លងលើកទីពីរ។ វូហាន ជាទីក្រុងដែលរងគ្រោះខ្លាំងដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ ដោយសារជាតំបន់ផ្ទុះឡើងវីរុសមុនគេកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៩ មុននឹងរាលដាលពេញពិភពលោក។
  រឿងសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះ EBA ចេញពីកម្ពុជា ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ ដើម្បីឆ្លើយតប។ ឥឡូវ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្តីបំភ្លឺមួយផ្សេងទៀត ដើម្បីពន្យល់សាធារណជនខ្លះ ដែលកំពុងបញ្ចេញមតិអំពីប្រតិកម្មរបស់សហភាពអន្តរសភា មកលើកម្ពុជា។   អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់មូលហេតុថា ការចេញសេចក្តីបំភ្លឺនេះ គឺដោយសារតែមានមជ្ឍដ្ឋានមួយចំនួន ភាន់ច្រឡំចំពោះករណីសហភាពអន្តរសភា។ ក្នុងសេចក្តីបំភ្លឺរបស់ខ្លួន ដែលចេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អ្នកនាំពាក្យ បានលើកឡើងពីប្រជាធិបតេយ្យនៅកម្ពុជា ដោយពន្យល់ថា ប្រជាធិបតេយ្យ គឺជាកិច្ចធានានូវសិទិ្ធអំណាចនិងសេរីភាពរបស់មហាជន ដែលមិនស្ថិតនៅក្រោមបង្គាប់ឬបញ្ជាពីជនណា ក្រុមណា ឬអង្គភាពណានោះទេ  មិនថានៅក្នុងឬនៅក្រៅប្រទេស។    អ្នកនាំពាក្យ បញ្ជាក់ថា ប្រជាធិបតេយ្យ ត្រូវតែក្តាប់ឲ្យជាប់ជាដាច់ខាតនូវសន្តិភាព ឯករាជ្យ និង អធិបតេយ្យ។ និយាយដល់ចំណុចនេះ អ្នកនាំពាក្យ ក៏ព្រមានថា កម្ពុជា អាចនឹងដកខ្លួនចេញពីស្ថាប័នអន្តរជាតិណាមួយ ដែលបំពានលើអធិបតេយ្យកម្ពុជា។    អ្នកនាំពាក្យ សង្កត់យ៉ាងដូច្នេះថា៖«កម្ពុជា រក្សាសិទ្ធិពេញលេញនិងគ្រប់ពេលវេលា ក្នុងការដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណាមួយ បើមានការឈ្លានពាន ឬការជ្រៀតជ្រែកធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យនិងផលប្រយោជន៍កម្ពុជា» ។   ក្នុងអំឡុងខែតុលា ឆ្នាំ២០១៨នេះ សហភាពអន្តរសភា បានបើកកិច្ចប្រជុំលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ប្រតិភូសភាកម្ពុជា ដែលទៅចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី ឃួន សុដារី។    ក្នុងកិច្ចប្រជុំលើកនេះ សហភាពអន្តរសភា ចេញរបាយការណ៍មួយ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា។ ក្នុងរបាយការណ៍នោះ មានសរសេរពីបញ្ហាសិទ្ធិមនុស្ស និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលសហភាពអន្តរសភា យកទៅវាយតម្លៃលើការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពត្រឹមត្រូវ ។    ក្រោយមក គណៈប្រតិភូសភាកម្ពុជា ក៏ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់សភាពអន្តរជាសភា។ គណៈប្រតិភូសភាកម្ពុជា បានប្រតិកម្មយ៉ាងដូច្នេះថា៖«គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា ពុំបានពិចារណាឲ្យបានម៉ត់ចត់សោះឡើយ។ ផ្ទុយទៅវិញ ដោយផ្អែកលើប្រភពព័ត៌មានដែលមានលក្ខណៈនយោបាយពីភាគីម្ខាង គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា កំពុងលាបពណ៌កម្ពុជាឲ្យខ្មៅងងឹត....»៕  អត្ថបទទាក់ទង   ប្រតិភូសភាកម្ពុជា ៖ គណៈកម្មាធិការIPU បានលាបពណ៌កម្ពុជាឲ្យខ្មៅងងឹត   IPU ស្នើឲ្យស្ថាប័នសភាលើពិភពលោក ជួយអតីតបក្សសង្គ្រោះជាតិ   
មួយរយៈនេះ មានការលើកឡើងយ៉ាងផុសផុលពីភាពរកាំរកូសរវាងកម្ពុជា ជាមួយសហគមន៍អន្តរជាតិមួយចំនួន ជាពិសេសសហភាពអឺរ៉ុប និងស្ថាប័នអន្តរជាតិដ៏ធំមួយទៀត គឺសហភាពអន្តរសភា (IPU) ដែលមានស្ថាប័នផ្នែកនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)  ពីបណ្តាប្រទេសជិត២០០ ជាសមាជិក។
  តៃវ៉ាន់ នឹងបង្កើនការត្រួតពិនិត្យច្រកព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសថ្មីដែលតា ដែលកំពុងរាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនកោះនេះនៅថ្ងៃទី២៥ ខែមិថុនា។ អ្នកដំណើរទាំងងអស់ដែលទៅដល់តៃវ៉ាន់ ជាពិសេសអ្នកដំណើរប្រទេសចំនួន ៥ ត្រូវធ្វើចត្តាឡីស័កនៅកន្លែងកំណត់ដោយរដ្ឋាភិបាល។   អស់រយៈពេលជាច្រើនខែកន្លងមក តៃវ៉ាន់បានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងល្អ។ ប៉ុន្តែឈានចូលខែឧសភា តៃវ៉ាន់ក៏ជួបជារលកឆ្លងទី ២ ដែលបង្ខំឱ្យរដ្ឋាភិបាលដាក់កោះស្ថិតនៅកម្រិតប្រកាសអាសន្នខ្ពស់បំផុត។  រដ្ឋាភិបាលបានបញ្ជាឱ្យមានការផ្អាកបណ្តោះអាសន្ន ទាំងកន្លែងកម្សាន្ត ដែលមានការប្រមូលផ្តុំគ្នាដែលងាយនឹងឆ្លងវីរុសកូរ៉ូណា និងបន្តការបិទគ្រឹះស្ថានសិក្សា ហើយប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ។   ខណៈពិភពលោកកំពុងបារម្ភវីរុសទម្រង់ថ្មីដែលតានោះ តៃវ៉ាន់ក៏នឹងពង្រឹងការធ្វើដំណើរចូលដែនកោះខ្លួនដែរ។ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់លោក លោក Chen Shih-chung ប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ថា ចាប់ពីថ្ងៃទី២៧ ខែមិថុនា អ្នកដំណើរពីបង់ក្លាដែស អង់គ្លេស ឥណ្ឌូណេស៊ី អ៊ីស្រាអែល និងប៉េរូនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលរៀបចំដោយរដ្ឋាភិបាល។    កន្លងមក អ្នកដំណើរទៅពីប្រេស៊ីល និងឥណ្ឌាត្រូវបានរដ្ឋាភិបាលតៃវ៉ាន់កំហិតឱ្យធ្វើចត្តាឡីស័កនៅកន្លែងដែលត្រួតពិនិត្យដោយរដ្ឋរួចហើយ។ អ្នកដំណើរផ្សេងទៀត ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬសណ្ឋាគារក្នុងរយៈពេល១៤ថ្ងៃផងដែរ។   គួរបញ្ជាក់ថា តៃវ៉ាន់បានរកឃើញអ្នកឆ្លងវីរុសថ្មីដែលតាចំនួន៧នាក់ ដែលសុទ្ធតែរកឃើញអំឡុងពេលធ្វើចត្តាឡីស័ក។ ចំណែកករណីឆ្លងក្នុងស្រុកវិញ តៃវ៉ាន់ក៏រកឃើញវីរុសទម្រង់អាល់ហ្វាដែលរកឃើញដំបូងនៅអង់គ្លេស។    នៅថ្ងៃទី២៥ ខែមិថុនា តៃវ៉ាន់ប្រកាសពីករណីឆ្លង៧៦នាក់ ដែលធ្លាក់ចុះពីចំនួន១២៩នាក់កត់ត្រាថ្ងៃទី២៤ ខែមិថុនា។ ។ គិតមកត្រឹមថ្ងៃនេះ តៃវ៉ាន់មានករណីឆ្លងសរុបប្រមាណ១ម៉ឺន៤ពាន់នាក់ និងអ្នកស្លាប់ប់ចំនួន ៦១០ នាក់។        
ដោយៈ ចាន់ ស៊ីណា 
  សូមទស្សនាវីដេអូខាងក្រោមនេះ៖     Mercedes-Benz W114 និងW115 មានម៉ាស៊ីនខ្លាំង ព្រោះរថយន្ដនោះមានទំងន់ធ្ងន់ដែរ គឺ ១ ៣០០គីឡូក្រាម ហើយវាក៏ស៊ីសាំងច្រើនដែរ គឺ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ពីដើម អាចជិះបានដល់ល្បឿនអតិបរិមា ១៣៥ គីឡូម៉ែត្រ ក្នុង១ម៉ោង។ Mercedes-Benz W114និង115 ត្រូវបានផលិតឡើងចំនួន ១ ៨៥២ ០០០ គ្រឿង ក្នុងចន្លោះឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៦  នៅរោងចក្រនានាក្នុងប្រទេសអាល្លឺម៉ង់ ព័រទុយហ្កាល់ អាហ្វ្រិកខាងត្បូងវេណេស៊ុយអេឡា និងប្រទេសអាហ្សង់ទីន។     Mercedes-Benz ជាក្រុមហ៊ុនអាល្លឺម៉ង់ បង្កើតឡើង ឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និងលោក Emil JELLINEK ដែលកូនស្រីឈ្មោះ Mercédès ។ បច្ចុប្បន្នគឺជាកម្មសិទ្ធរបស់ក្រុមសម្ភ័ន្ធ DAIMLERCHRYSLER ៕   អត្ថបទទាក់ទង   លោក SHARAF Rami ពេញចិត្តបើកឡាន Mercedes-Benz ផលិតឆ្នាំ១៩៦៨ ដែលមានតែមួយគត់នៅភ្នំពេញ   ក្រៅពីលម្អ ឡានបុរាណក៏និយមសម្រាប់ការជួលជិះទៅតំបន់ប្រាសាទ និងថតរូប   អាហារដ្ឋានមួយនៅខេត្តកំពង់ឆ្នាំង តាំងបង្អួតរថយន្តបុរាណម៉ាកល្បីៗដល់ទៅ៩គ្រឿង   លោក បូរ សុភា ស្រឡាញ់ឡាន Mercedes ផលិតឆ្នាំ១៩៦៣ ដូចសមាជិកគ្រួសារ   ឡាន Mercedes-Benz ម៉ូឌែល W114 ផលិតជិត៥០ឆ្នាំមុន នៅតែអាចបើកបរក្នុងល្បឿនលឿនបាន   នាយយ៉ានណែនាំឡាន Mercedes Benz បុរាណ៧គ្រឿង ដែលមានវត្តមាននៅកម្ពុជា   Mercedes បុរាណ ជាវត្ថុដាក់តាំងដ៏ទាក់ទាញ និងយានដឹកភ្ញៀវទេសចរដ៏ពេញនិយម   
កណ្តាល៖ លោក ឃិម លេនីន ជាម្ចាស់អាហារដ្ឋាន អេម នៅទីក្រុងតាខ្មៅ។ លោក លេនីន យកទីធ្លាអាហារដ្ឋាន ដែលធំទូលាយ ដើម្បីតាំងយានយន្ដបុរាណ៤គ្រឿង ក្នុងនោះមានឡានម៉ាក Mercedes-Benz ប្រភេទ W114 ឬW115 ១គ្រឿង។ Mercedes-Benz ប្រភេទ W114 និងW115 គឺជាប្រភេទតែមួយ ដែលគ្រាន់តែមានម៉ាស៊ីនខុសគ្នា:ប្រភេទ W114 មានម៉ាស៊ីន ៦ស៊ីឡាំង ហើយប្រភេទ W115 មានម៉ាស៊ីន ៥ស៊ីឡាំង ឬ៤ស៊ីឡាំងក៏មាន។  រថយន្ដរបស់លោក លេនីន នេះគួរចាប់អារម្មណ៍នឹងផ្លាកលេខ : ខ4707-ភព2។ អាជ្ញាធរបានបង្កើតលេខបែបនេះនៅអំឡុងឆ្នាំ១៩៦០។ មុនដំបូងគេប្រើអក្សរ ក។ ដូច្នេះដោយសារអក្សរ ខ នេះយើងអាចសន្និដ្ឋានបានថា រថយន្ដនេះត្រូវបានទិញថ្មីនៅប្រទេសកម្ពុជា កាលពីប្រហែលឆ្នាំ១៩៧០។  លោក លេនីន បានទិញឡាន Mercedes-Benz នេះតម្លៃ ៦ ៥០០ដុល្លារសហរដ្ឋអាម៉េរិក។ គាត់មិនបានធ្វើទំនើបកម្មទេ។ វាមានគ្រឿងពីដើមស្ទើរតែទាំងអស់។
  ព័ត៌មានពិស្ដារ សូមអានបទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី ដូចតទៅ៖     អ៊ីសា រ៉ហានី៖ តើខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំតំណាងឱ្យអ្វីខ្លះ?   អ៊ឹម សុខរិទ្ធី៖ ដើម្បីបានឆ្លើយសំណួរនេះ យើងបកទៅក្រោយបន្តិចដើម្បីឱ្យងាយយល់សិន។ ទីមួយត្រូវយល់ថាអង្គរជាអ្វីសិន។ អង្គរជារាជធានីនៃចក្រភពខ្មែរ ហើយនៅក្នុងរាជធានីរបស់យើង មានអង្គរធំនេះជាតំបន់កណ្ដាលក្រុង បន្ទាប់មកទៀតមានតំបន់ជាយក្រុង តំបន់ទាំងអស់រួមគ្នាទៅគឺជា រាជធានីមួយដែលមានផ្ទៃក្រឡាយើងដឹងសព្វថ្ងៃប្រហែលជា៣ពាន់គីឡូម៉ែត្រការ៉េ។   តាមក្បួនទម្លាប់នៃការរៀបចំក្រុង គ្រប់ក្រុងគ្រប់ទីប្រជុំជន គ្រប់រាជធានីតាមទម្លាប់ប្រពៃណីរបស់ឥណ្ឌា ដែលយើងទទួលឥទ្ធិពលមកនេះគឺទីក្រុងទាំងអស់ត្រូវមានកំពែងព័ទ្ធជុំវិញ អាចមានកំពែងដី អាចមានកំពែងធ្វើពីឈើ ហើយនិងកំពែងថ្ម ជាផ្នែកមួយជាក្បួនច្បាប់មួយក្នុងការរៀបចំទឹកដី រៀបចំរាជធានី។ ដោយសារទីនេះជារាជធានីរបស់ចក្រភពមួយដ៏ល្បីល្បាញ ដូច្នេះការធ្វើរបងព័ទ្ធជុំវិញ មិនមែធ្វើពីដី មិនមែនធ្វើពីឈើ ប៉ុន្តែគេធ្វើឱ្យស្កឹមស្កៃតាមកិត្តិយសរាជធានីរបស់ខ្លួន តាមភាពរីកចម្រើនរបស់ខ្លួន ទើបធ្វើកំពែងព័ទ្ធជុំវិញ។ ហើយរាជធានីនីមួយៗត្រូវមានទីតាំងដែល ព័ទ្ធជុំវិញជាកំពែង ត្រូវតែមានខ្លោងទ្វារព័ទ្ធជុំវិញ។ ដំបូងបំផុតគេធ្វើតម្រូវតាមទិសទាំងបួន ហើយគេយក ខ្សែពីរជាសំខាន់ក្នុងការរៀបចំរាជធានីមានខ្សែទទឹងថ្ងៃមួយ ខ្សែបណ្ដោយថ្ងៃមួយ អ៊ីចឹងហើយបានបែងចែកផ្ទៃក្រុងជាបួនផ្សេងគ្នា។    ជាធម្មតា ក្បួនគេតម្រូវឱ្យមានតែបួនទេ ប៉ុន្តែរាជធានីអង្គរធំមានដល់ទៅប្រាំ ដោយសារការរៀបចំរាជធានីឱ្យមានកំពែងនេះ គឺការធ្វើក្រោយ។ បានន័យថា ប្រវត្តិនៃការរៀបចំទឹកដីនៅតំបន់អង្គរនេះ គឺយើងមានរយៈពេល៦០០ឆ្នាំជាប់គ្នា មានការរៀបចំហើយរៀបចំទៀត មានការថែមថយ មានមុនមានក្រោយ។ មានមុនគឺថា ខ្លោងទ្វារកំពែងអង្គរធំ គឺធ្វើក្រោយក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ពីមុនមានកំពែងដែរ តែកំពែងផ្សេងតៗគ្នា។ ដូច្នេះហើយអ្នកដែលធ្វើក្រោយគេគោរពអ្នកមុន គោរពតៗស្ដេចមុនៗដែលត្រួសត្រាយមកហើយ។    ដូច្នេះវាបង្ហាញពីប្រពៃណីនៃការធ្វើបន្តគ្នា មិនមែនអ្នកដែលកើតក្រោយ ឈូសអ្នកជំនាន់មុនចោល ហើយបង្កើតស្នាដៃខ្លួនឯង អត់ទេ គឺថាប្រវត្តិសាស្រ្តនៃអង្គរ រាជ្យការនៃអង្គរគេគោរពគ្នារហូត។ ប្លង់មេបង្កើតរាជធានីអង្គរដែលបង្កើតឡើងនៅសតវត្សទី១០ ចាប់ពីនោះមកគេគោរពតាមលំនាំគ្នា ទាំងអស់។ ដូច្នេះហើយបានយើងមើលរូបរាង ទ្រង់ទ្រាយ រចនាសម្ព័ន្ធរបស់អង្គរ វាមើលទៅមិនទើសភ្នែក វាមើលទៅមិនប្រឈម មិនបញ្ច្រាស់គ្នា។ មានការស៊ីសង្វាក់គ្នាជាហូរហែ។ ដូច្នេះហើយបានមានខ្លោងទ្វារ អង្គរធំដល់ទៅប្រាំ ដោយសារអាទីប្រាំ អាមួយដែលលើសខុសគ្នានោះ ខ្លោងទ្វារជ័យនោះ គឺចេញពីរាជវាំង។ រាជវាំងមានមុននៃកំពែងព័ទ្ធជុំវិញ ដូច្នេះគេគោរពតៗគ្នា ដែលតម្រូវតាមក្បួននៃការរៀបចំក្រុង គឺថាត្រូវបើកមុខរាជធានីក្រុងទៅទិសទាំងបួនធំៗ។   អ៊ីសា រ៉ហានី៖ តាមលោកគ្រូបានលើកឡើងកន្លងមក រាជធានីក្រុងអង្គរធំនេះពីសម័យដើមមានមនុស្ស រស់នៅច្រើនជាងគេ អ៊ីចឹងតើការរៀបចំរាជធានីពិសេសខ្លោងទ្វារចូលរាជធានីតើគេមានបែងចែកឱ្យពលរដ្ឋ ចេញចូលដូចម្ដេចដែរលោកគ្រូ?   អ៊ឹម សុខរិទ្ធី៖ មិនមានជាការបែងចែកទេ ប៉ុន្តែមានច្បាប់ទម្លាប់ខ្លះ។ ដោយសារជារាជធានី ជាក្រុងមានការរៀបចំ ដូច្នេះហើយប្រព័ន្ធរៀបចំបណ្ដាញអ្នករស់នៅតាមសង្កាត់ៗនៅក្នុងក្រុងផ្សេងៗគ្នា ហើយតំបន់ខ្លះគឺសម្រាប់ពួកព្រាហ្ម តំបន់ខ្លះសម្រាប់ពួកក្សត្រ ពួកជំនួញ ពួកអ្នកការទូត ពួកមន្រ្តី អ្នកស្រុកធម្មតា។ល។ទៅតាមតំបន់ផ្សេងៗគ្នា ហើយបែងចែកជាសង្កាត់ៗ។ ដោយសារសង្កាត់នៅផ្សេងៗគ្នា ហើយអ្នកចូលក្រុងវាត្រូវទិសខាងជើង ត្រូវចូលទ្វារខាងជើងទៅអ្នកខាងត្បូងត្រូវចូលតាមទ្វារខាងត្បូងទៅ អ្នកខាងលិចតាមទ្វារខាងលិចទៅ ដូច្នេះហើយគេរៀបចំតម្រូវតាមហ្នឹង។ ហើយទៅ ក្រុងរបស់យើងក្រៅពីទ្វារតាមទិសទាំងបួនចូលក្រុង គឺគេមានផ្លូវក្រវ៉ាត់ក្រុង ដើម្បីឱ្យមនុស្សចូលក្រុងមិនបាច់ឆ្លងកាត់ពីលិចមកកើតដើម្បីមកជើង គឺយើងចូលតាមតំបន់ដែលមានមនុស្សរស់នៅ។    ផ្លូវក្រវ៉ាត់ក្រុងមានពីរ។ ក្រវ៉ាត់ក្រុងទីមួយ នៅក្រៅកសិន្ធុ ហើយនៅក្រៅកសិន្ធុហ្នឹង នៅជាប់កសិន្ធុប្រហែល១០ម៉ែត្រគឺជាផ្លូវដែលព័ទ្ធជុំវិញក្រុង។ ដូច្នេះហើយអ្នកដែលរស់នៅតាមសង្កាត់ណាមួយ គេអាចធ្វើដំណើរតាមក្រវ៉ាត់ក្រុង ចូលតាមខ្លោងទ្វារណាមួយដែលជិតជាងគេដើម្បីទៅផ្ទះ។ ផ្លូវក្រវ៉ាត់ក្រុងទីពីរ គឺនៅខាងក្នុង។ បើយើងចូលមកដល់ ឆ្លងកាត់ខ្លោងទ្វារក្រុងចូលមកខាងក្នុង យើងមានខ្លោងទ្វារក្រវ៉ាត់មួយទៀត ដែលអាចព័ទ្ធជុំវិញក្រុង ដោយយើងមិនបាច់ឆ្លងកាត់ទទឹងទេ យើងអាចទៅតាមផ្លូវក្រវ៉ាត់ក្រុងទីពីរ។ នេះហើយជារាជធានីដែលាមនក្បួនខ្នាតត្រឹមត្រូវ គឺមានខ្លោងទ្វារ មានផ្លូវចូលក្រុង មានផ្លូវក្រវ៉ាត់ក្រុង ហើយមានផ្លូវនៅតាមសង្កាត់មួយៗគឺមានផ្លូវកាត់ខ្វែងគ្នា។ ផ្លូវទាំងអស់ហ្នឹង បើយើងមើលផ្ទៃអង្គរធំ គឺដូចជាក្រឡាចត្រង្គអ៊ីចឹង បែងចែកផ្ទៃជាក្រឡាចត្រង្គហើយមួយៗជាសង្កាត់ដែលមនុស្សរស់នៅ។   អ៊ីសា រ៉ហានី៖ ទាក់ទងនឹងខ្លោងទ្វារនេះដែរ ឃើញថាម្ខាងមានចម្លាក់រូបទេវតា និងម្ខាងរូបអសុរ តើលោកគ្រូអាចពន្យល់ពីការរៀបចំនេះបានដែរឬទេ?   អ៊ឹម សុខរិទ្ធី៖ រឿងហ្នឹងវែងឆ្ងាយបន្ដិច ប៉ុន្តែយើងអាចសាកល្បងសង្ខេបឱ្យយល់ខ្លីៗ។ ខ្មែរមានប្រពៃណីមួយ ធ្វើរបស់មួយមិនមែនត្រឹមតែរឿងបច្ចេកទេសទេ វាមានរឿងសោភ័ណ ហើយរឿងប្រពៃណីភ្ជាប់គ្នា។ គ្រប់ស្នាដៃទាំងអស់ដែលយើងឃើញតាំងពីយើងកកើតជាទឹកដី ជាចក្រភពមក គឺរាល់ស្នាដៃទាំងអស់ តែងមានរឿងផ្សេងៗចូលគ្នាមិនមែនគិតតែរឿងម្យ៉ាង។   ឥឡូវយើងមើលទៅឆ្ងាយបន្ដិច យើងបានលើកមកហើយថា មាននៅតាមខ្លោងទ្វារចូលយើងឃើញមាន មនុស្សពីរក្រុម មួយក្រុមជាទេព មួយក្រុមទៀតជាយក្ស មួយមុខរៀងស្លូត មួយមុខរៀងកាច នៅឆ្លាស់គ្នា ជានិច្ច។ ប្រសិនជាយើងមកពីខាងជើងខាងស្ដាំដៃយើងជាយក្ស នៅម្ខាងទៀតខាងជើងដូចគ្នាខ្លោងទ្វារខាងត្បូងគឺជាទេព។ បើម្ខាងឯណេះខាងជើងឯណេះជាទេព ទៅខាងត្បូងជាយក្ស ឆ្លាស់គ្នាម្ខាងម្នាក់ អត់មានមួយខ្សែនោះជាទេពទាំងអស់ ហើយម្ខាងទៀតយក្សទាំងអស់ទេ គឺផ្ទុយគ្នា។ តាមបណ្ដោយនៃស្ពានចូលនេះដល់ខ្លោងទ្វារ ម្ខាងជាទេព ម្ខាងទៀតជាយក្សហើយ គឺពីរឆ្លាស់គ្នាជានិច្ច ហើយមានចំនួន៥៤ផ្សេងៗគ្នា។ ម្ខាង៥៤ ម្ខាង៥៤។ គេធ្វើក្នុងនិមិត្ម យើងមើលទៅប្រៀបដូចជាកំពុងទាញព្រ័ត្រ។ នេះជារឿងទាក់ទងជាមួយនឹងទាញព្រ័ត្រ។ ប៉ុន្តែបើយើងមើលទៅបានឆ្ងាយបន្ដិច វាក្នុងន័យរបៀបទាញព្រ័ត្រហ្នឹងដែរ ប៉ុន្តែបើជ្រៅក្នុងទំនៀមទម្លាប់របស់ឥណ្ឌា គឺទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ។    យើងសួរសំណួរថា តើរឿងកូរសមុទ្រទឹកដោះមានប្រភពមកពីណា? រឿងនេះមានប្រភពមកពីឥណ្ឌា គឺជាប្រពៃណីក្នុងរឿងបុរាណមួយនៅក្នុងរឿងទេវកថានៃការកកើតទឹកដីវែងឆ្ងាយណាស់ ដែលឥណ្ឌាគេបង្កើតមក ហើយគេបង្ហាញនៅស្រុកឥណ្ឌាជាចម្លាក់តូចៗតាមប្រាសាទ ប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងយើងទទួលឥទ្ធិពលមកដល់ស្រុកខ្មែរ យើងបានឆ្លាក់ជារឿងតូចៗហ្នឹងដែរ ដំបូងឡើយ ប៉ុន្តែមកដល់សតវត្សទី១២ មកដល់សម័យអង្គរវត្តយើងបានយករឿងនោះទាំងមូល យកមកឆ្លាក់ឱ្យធំស្កឹមស្កៃលើជញ្ជាំងប្រាសាទអង្គរវត្តប្រវែងប្រហែល៦០ម៉ែត្រ គឺនៅជញ្ជាំងខាងកើតទាំងមូល ដែលរឿងហ្នឹងពុំមានឃើញនៅស្រុកឥណ្ឌា។ យើងបានចម្លងគម្ពីរនោះ (កូរសមុទ្រឺកដោះ) ទុកដែរ តែវាបាត់បង់ទៅ  ប៉ុន្តែយើងយកអ្វីដែលសរសេរនៅក្នុងគម្ពីរហ្នឹងយកមកធ្វើជាចម្លាក់នៅអង្គរវត្ត។ បន្ទាប់មក១០០ឆ្នាំក្រោយ ក្នុងរាជ្យការព្រះបាទជ័យវរ្ម័នទី៧ លោកយករឿងហ្នឹងដដែល បើនៅអង្គរវត្តយើងអាចហៅថា 2D ឬទំហំ២ តែ១០០ឆ្នាំក្រោយព្រះបាទជ័យវរ្ម័នទី៧ យករឿងហ្នឹងមកឆ្លាក់លើទំហំ៣ 3D នៅលើលំហ ហើយរៀបម្ខាងជាយក្ស ដូចក្នុងរឿងនៅអង្គរវត្តដែរ ម្ខាងជាទេព ម្ខាងទៀតដូចគ្នាចន្លោះគ្នា ហើយនៅអង្គរវត្តយើងឃើញរូបចម្លាក់នៅកណ្ដាលមានព្រះវិស្ណុទ្រភ្នំមន្ទរ ប៉ុន្តែនៅទីនេះយកភ្នំទាំងមូលមកធ្វើជាប្រាសាទបាយ័ន។ យកបាយ័នប្រៀបដូចភ្នំមន្ទរ។ គេយកព្រ័ត្រជាពស់នាគ ហើយយកមកចងព័ទ្ធភ្នំដើម្បីកូរ។ ប្រាសាទបាយ័នគឺជាដងខ្នរ ហើយមកកូរម្ខាងម្នាក់ កូរដើម្បីរកទឹកអម្រឹត ដើម្បីភាពចម្រុងចម្រើន ភាពអមតៈ រស់នៅវែងឆ្ងាយ យូរអង្វែង មិនស្លាប់។    ហើយសួរថា ហេតុអ្វីព្រះបាទជ័យវរ្ម័នទី៧យករឿងនេះមកដាក់? មានអ្នកស្រាវជ្រាវច្រើនបានពិចារណា គិតថា ប្រវត្តិសាស្រ្តមុនព្រះបាទជ័យវរ្ម័នទី៧ឡើងគ្រងរាជ្យ គឺអង្គរយើងទាំងមូលត្រូវទទួលការទន្រ្ទានឈ្លានពាន៤ឆ្នាំពីពួកចម្ប៉ាមួយក្រុម។ មុនឡើងសោយរាជ្យ លោកបានដេញពួកចម្ប៉ា រំដោះទឹកដីមកវិញ យកមកវិញនោះហើយ ដើម្បីកុំឱ្យរាជធានីអង្គរបាត់បង់តទៅទៀត ដើម្បីជានិមិត្តរូបបង្កើតនូវស្ថានសួគ៌លើ ផែនដី ដើម្បីឱ្យភាពអមតៈនៃផែនដីខ្មែរ គឺបានធ្វើរឿងកូរសមុទ្រទឹកដោះហ្នឹងឱ្យនៅលើក្រុងរបស់ខ្លួនឯង។   រឿងទីពីរ ដែលជាការស្រាវជ្រាវរបស់លោកគ្រូ អាំង ជូលាន។ កន្លងមកលោកបានយល់ឃើញថា វាទាក់ទងនឹងប្រវត្តិផ្ទាល់របស់នគរខ្មែរ។ រឿងដែលទាក់ទងនឹងការកកើតទឹកដី តាមប្រពៃណី តាមរឿងដែលយើងបាននិយាយតៗគ្នាថា ដើមឡើយនគរយើងគឺជាកោះមួយហើយមានដើមធ្លកមួយដើម បន្ទាប់មកទៀតក៏កកើតជានគរ។ បើយើងយកប្រពៃណីយកមកគិត យកមកពិចារណា ខ្មែរយើងនៅសម័យអង្គរប្រហែលជាមើលរឿងដូចគ្នាហ្នឹង។ ដើមធ្លកដែលនៅលើកោះ ក៏យើងបានដឹងថានៅទីណា។ ការស្រាវជ្រាវរបស់អ្នកប្រាជ្ញបារាំង ហ្សាកហ្គូហ្សេ គាត់ឃើញមានដើមធ្លក បញ្ចុះនៅបាតប្រាសាទភិមានអាកាស។ នេះវាភ្ជាប់ជាមួយការស្រាវជ្រាវរបស់លោកគ្រូ អាំង ជូលាន ឱ្យយល់ថា រឿងដើមទង រឿងកូរសមុទ្រទឹកដោះ រឿងអង្គរធំមានការទាក់ទងជាមួយដើមកំណើតផ្ទាល់ នៃរឿងកំណើតទឹកដីរបស់ខ្មែរ មិនមែនតាមរបៀបឥណ្ឌា ប៉ុន្តែតាមរបៀបខ្មែរ។ នគរគោកធ្លក ពេលដែលព្រះថោង នាងនាគ បានរៀបអាពាហ៍ពិពាហ៍នឹងគ្នាហើយ ពេលនោះស្ដេចភជុងនាគបង្កើតនគរមួយឱ្យកូនចៅខ្លួនឯងរស់នៅ ដូច្នេះត្រូវធ្វើសមុទ្រឱ្យទៅជាកោះ។ អាធ្វើសមុទ្រឱ្យទៅជាកោះហ្នឹងហើយ ដែលវាទាក់ទងនឹងកូរសមុទ្រទឹកដោះ។ កូរសមុទ្រទឹកដោះ គឺកូរសមុទ្រឱ្យរីង បង្កើតនគរឱ្យធំ៕
សៀមរាប៖ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា រាជធានីអង្គរធំមានមនុស្សរស់នៅជិត១លាននាក់ ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល៣ពាន់គីឡូម៉ែត្រការ៉េ។ រាជធានីនេះមានការរៀបចំកំពែងដ៏ស្កឹមស្កៃ ក្រោមឥទ្ធិពលនៃសាសនាព្រាហ្មនាសម័យនោះ។ អ្នកស្រាវជ្រាវយល់ថា ខ្លោងទ្វារទាំង៥នៃរាជធានីនេះមានការរៀបចំច្រើនជំនាន់ ដោយខ្លោងទ្វារជ័យបានរៀបចំក្រោយគេ គឺចំពីមុខព្រះបរមរាជវាំងតែម្ដង នោះគឺប្រាសាទភិមានអាកាស។ 
សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា បានសរសេរថា៖«ផាកពិន័យជាទឹកប្រាក់៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ជាពិសេសប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ»។ ក្រៅពីវិធានការផាកពិន័យ ធនាគារជាតិនៃកម្ពុជា នឹងបង្កើតលេខទូរស័ព្ទ៤ខ្សែ ដើម្បីទទួលព័ត៌មានពីអតិថិជន ដែលមានបញ្ហាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងចុះត្រួតពិនិត្យដល់កន្លែងគ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងចាត់វិធានតឹងរឹងបំផុត លើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុណា ដែលបានប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា៕     
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសព្រមានដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុណា ដែលមិនគោរពតាមច្បាប់ ជាពិសេស ការផ្តល់សេវាឥណទានដោយគ្មានតម្លាភាព និងគ្មានការទទួលខុសត្រូវ។ ទន្ទឹមគ្នានេះ ធនាគារជាតិ នឹងពិន័យជាទឹកប្រាក់ចំនួន៤០០លានរៀល ចំពោះធនាគារនិងមីក្រូហិរញ្ញវត្ថុណា ដែលបំពានច្បាប់កម្ពុជាផងដែរ។
  កម្មវិធីទី១ គឺជាការជជែករបស់អ្នកជំនាញជុំវិញវិស័យថាមពលសកល និងក្នុងស្រុក។ វាគ្មិនក្នុងកម្មវិធីនេះ គឺជាអ្នកជំនាញមកពី Bloomberg New Energy Finance ព្រមទាំងអ្នកជំនាញក្នុងស្រុក។ Breakfast talk នេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ខែសីហា នៅសណ្ឋាគារ Raffles Le Royal។   ដោយឡែកល្ងាចថ្ងៃទី៣១ខែសីហានេះ Eurocham នឹងរៀបចំកម្មវិធីអំពីឧស្សាហកម្មភាពយន្តនៅកម្ពុជា។ នេះជាកម្មវិធីបង្កើតបណ្ដាញទំនាក់ទំនងក្នុងវិស័យមួយនេះ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ៕
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham Cambodia) នឹងរៀបចំកម្មវិធីចំនួនពីរ នៅចុងខែសីហានេះ។
អត្ថបទទាក់ទង   ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ  ជាបញ្ហាដ៏ចាស់ ហើយថែមទាំងស្មុគស្មាញ សមុទ្រចិនខាងត្បូង បានកើនកម្តៅជាថ្មីរវាងក្រុងប៉េកាំង និងម៉ានីល ពាក់ព័ន្ធនឹងនាវាចាស់មួយគ្រឿងរបស់ហ្វីលីពីន នៅក្នុងដែនសមុទ្រមួយនេះ។ នាវាចិន បានបាញ់ទឹកដាក់ទូកហ្វីលីពីន ដើម្បីរារាំងបេសកកម្មដឹកជញ្ជូនស្បៀងអាហារទៅនាវាចាស់នៅតំបន់ Second Thomas Shoal។   ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីក្នុងថ្ងៃទី១៨ ខែមេសា លោកវ៉ាង យី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសរបស់បក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានប្តេជ្ញាជាថ្មី ធ្វើការជាមួយអាស៊ាន ដើម្បីថែរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះជាច្រើនទសវត្សរ៍មកហើយ។   «ចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីក្នុងសមុទ្រចិនខាងត្បូង និងពន្លឿនការចរចាក្រមប្រតិបត្តិ ដើម្បីធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការ»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីលោកវ៉ាងបែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។   លោកវ៉ាង បានបន្តថា ក្រុងប៉េកាំងមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រុងហ្សាការតា ក្នុងការលើកតម្កើងការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-ចិន, ថែរក្សាសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង, ពង្រឹងអភិបាលកិច្ចថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងគាំទ្រសណ្តាប់ធ្នាប់ពិភពលោកបែបពហុភាគី និងភាពយុត្តិធម៌អន្តរជាតិ។    ជាការឆ្លើយតប លោកស្រីMarsudi បានប្តេជ្ញាគោរពគោលការណ៍ចិនតែមួយ និងមានចំណងទំនាក់ទំនងក្នុងការអភិវឌ្ឍដ៏សំខាន់ជាមួយចិន។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី ចិនជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាប្រភពវិនិយោគដ៏សំខាន់លំដាប់ទីពីរ រួមទាំងជាដៃគូដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាព។    ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោកវ៉ាង បានជួបជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោកប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោកវ៉ាង ត្រូវទៅប៉ាពូអាស៊ីនូវែលហ្គីណេ និងកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងចូលរួមកិច្ចប្រជុំផ្សេងៗ៕
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី១៨ ខែមេសា បានប្តេជ្ញាបន្តធ្វើការជាមួយបណ្តាប្រទេសអាស៊ាន និងគោរពសេចក្តីប្រកាសពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដើម្បីធានាសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅដែនសមុទ្រមួយនេះ។ ការប្រកាសរបស់លោកវ៉ាង ធ្វើឡើងស្របពេលក្រុងប៉េកាំង និងក្រុងម៉ានីល កំពុងតែមានភាពតានតឹងខ្លាំង នៅក្នុងសមុទ្រចិនខាងត្បូង។
ក្រោយទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ២០១៦ អតីតគ្រូបង្វឹកក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកថា ការទទួលបាននេះវាហាក់ដូចលឿនបន្តិចសម្រាប់លោក ក៏ដូចជាសម្រាប់វិស័យកីឡាបាល់ទាត់។ ការលើកឡើងបែបនេះ ដោយសារ លោក គិតថា កីឡាបាល់ទាត់មិនទាន់បានសាងភាពល្បីល្បាញនៅលើឆាកអន្តរជាតិដូចប្រភេទកីឡាដទៃ។ «ខ្ញុំពិតជារីករាយ និងមានមោទកភាពខ្លាំងមែនទែន យើងដឹងហើយថា គ្រប់វិញ្ញាសាទាំងអស់សុទ្ធតែបានខិតខំប្រឹងប្រែងដណ្តើមមេដាយជូនជាតិដូចជា ប៉េតង់ គាត់ទទួលបានកិត្តិយសលក្ខណអន្តរជាតិជាច្រើន។ តែចំពោះខ្ញុំសម្រាប់វិញ្ញាសាបាល់ទាត់ហាក់បីដូចជាលឿនបន្តិចការទទួលបាននៅពេលនេះ»។ នេះជាសម្តីរបស់លោក ប្រាក់ សុវណ្ណារ៉ា។ ពានរង្វាន់គ្រូបង្វឹកឆ្នើមនេះ មិនត្រឹមតែជួយលើកទឹកចិត្ត និងជំរុញឲ្យគ្រូបង្វឹកមានការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ថែមទាំងជួយអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនទៀតផង។ «វាជារង្វាន់មួយដែលមានសារៈសំខាន់បំផុត មិនមែនតែសម្រាប់ខ្ញុំនោះទេ គឺសម្រាប់គ្រូៗជំនាន់ក្រោយត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងបង្ហាញឲ្យអស់ពីសមត្ថភាព ដើម្បីកិត្តិយសសម្រាប់ខ្លួនឯងផង និងប្រទេសជាតិផង ជាពិសេសជួយកីឡាបាល់ទាត់ឲ្យរីកចម្រើនកាន់តែលឿន»។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុវណ្ណារ៉ា។ កម្មវិធីពានរង្វាន់កីឡាកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល វាជាកត្តាមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍កីឡាកម្ពុជា ព្រោះកម្មវិធីនេះ វាធ្វើឲ្យអត្តពលិក ក៏ដូចជាគ្រូបង្វឹកឲ្យមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។ លើសពីនេះ បានជួយជីកកកាយពីស្នាដៃដ៏អស្ចារ្យរបស់អតីតកីឡាករ ក៏ដូចជាគ្រូបង្វឹកជំនាន់មុនឲ្យកីឡាករ និងគ្រូបង្វឹកជំនាន់ក្រោយបានស្គាល់។ សម្រាប់ម្ចាស់ពានរង្វាន់គ្រូបង្វឹកឆ្នើមនេះ លោក ប្រាក់ សុវណ្ណារ៉ា ទទួលបានពានមួយអមជាមួយទឹកប្រាក់លើកទឹកចិត្តចំនួន២ពាន់ដុល្លារអាមេរិក។ ក្រៅពីពានរង្វាន់គ្រូបង្វឹកឆ្នើម ក៏មានការប្រកាសពានរង្វាន់ផ្សេងៗទៀតផងដែរ ក្នុងនោះពានរង្វាន់ព្រឹទ្ធាចារ្យឆ្នើមបានទៅលោក ហុក ឈាងគីម ជាមួយទឹកប្រាក់២ពាន់ដុល្លារ។ រីឯពានកីឡាករ កីឡាការិនីឆ្នើម និងទឹកប្រាក់២,៥០០ដុលា្លរបានទៅម្ចាស់មេដាយមាសពិភពប៉េង់ សុខ ចាន់មាន និងកីឡាការិនី ស៊ន សៀវម៉ី។ ចំណែកពានរង្វាន់កីឡាករ¬ កីឡការិនីពិការឆ្នើមបានទៅលោក ជឹម ផាន់ និងកញ្ញា សៅ ធីតា ដោយពួកគេទាំងពីរទទួលប្រាក់រង្វាន់ម្នាក់១,៥០០ដុលា្លរ។ កីឡាការិនី ទ្រី សុថាវី ទទួលបានពានកីឡាប្រពៃណីជាមួយប្រាក់រង្វាន់១,៥០០ដុល្លារ, រីឯពានរង្វាន់រូបថតកីឡាល្អបានទៅលោក គង់ ហន អ្នកថតរូបរបស់ស្ថានីយទូរទស្សន៍ BTV។ ដោយឡែកពានរង្វាន់ឆ្នើមជាក្រុមបានទៅក្រុមបាល់ទាត់ Cambodia All Star ដោយទទួលបានរង្វាន់លើកទឹកចិត្តចំនួន២,៥០០ដុលា្លរ។ គួរបញ្ជាក់ថា ការប្រកាស និងប្រគល់ប្រាក់រង្វាន់កីឡាកម្ពុជាប្រចាំឆ្នាំ២០១៦ ធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរកាលពីយប់ពីថ្ងៃទី២១ ខែមីនា នៅមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ដោយមានការចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕ 
លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្លិបបឹងកេត និងជាគ្រូក្រុម Cambodia All Star បានជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំកម្មវិធីពានរង្វាន់កីឡាកម្ពុជាឆ្នាំ២០១៦ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយណាហ្គាវើល។ ក្រៅពីលោកប្រាក់ សុវណ្ណារ៉ា ព្រឹទ្ធាចារ្យល្បុក្កតោ ហុក ឈាងគីម ក៏បានឈ្នះពានរង្វាន់ព្រឹទ្ធាចារ្យកីឡាឆ្នើម នាពិធីចែករង្វាន់ Cambodian Sports Awards 2016 កាលពីយប់ថ្ងៃទី២១ ខែមីនា នៅមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើលផងដែរ។
  ក្រសួងរតនាគារអាម៉េរិកនឹងប្រកាសនាពេលឆាប់ៗនេះ នូវសំណើសម្រាប់បទប្បញ្ញត្តិថ្មីមួយ ក្នុងគោលបំណងទប់ស្កាត់ការទិញផ្ទះប្រណីតដោយជនអនាមិក ដែលត្រូវបានគេលើកឡើងថា បណ្តាញលាងលុយកង្វក់ដ៏មានឥទ្ធិពល ដោយពួកប្រព្រឹត្តអំពើពុករលួយ និងភេរវកម្ម ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗទៀត។   ច្បាប់នេះនឹងតម្រូវឱ្យអ្នកជំនាញផ្នែកអចលនទ្រព្យក៏ដូចជា ក្រុមហ៊ុនធានារ៉ាប់រង រាយការណ៍ពីអត្តសញ្ញាណអ្នកទិញអចលនទ្រព្យដោយសាច់ប្រាក់ផ្ទាល់ ទៅកាន់និយតករឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN)របស់ក្រសួងហិរញ្ញវត្ថុ។   FinCEN ត្រូវបានគេរំពឹងថា នឹងបោះពុម្ពផ្សាយសេចក្តីព្រាងនៅខែនេះ ដោយសន្យាថានឹងបង្កើតប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងថ្មីមួយ ដើម្បីជំនួសប្រព័ន្ធច្បាប់ចាស់ៗរបស់អាម៉េរិក។    លោក David Szakonyi សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ George Washington បាននិយាយថា ដើម្បីឱ្យច្បាប់ថ្មីមានប្រសិទ្ធភាព FinCEN នឹងត្រូវការធនធានពង្រឹងបន្ថែមរួមទាំងកម្លាំងមនុស្ស និងប្រព័ន្ធកុំព្យូទ័រដើម្បីដំណើរការព័ត៌មាន។   នៅខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen បានព្រមានអំពីការអនុវត្តរាប់ទសវត្សរ៍នៃឧក្រិដ្ឋជនដែលពឹងផ្អែកលើទិញអចលនទ្រព្យដើម្បីលាក់បាំងប្រាក់ចំណូលខុសច្បាប់។   បើតាមលោកស្រី Yellen លុយកង្វក់ដែលលាងតាមរយៈទីផ្សារអចលនទ្រព្យអាចឈានដល់ ២,៣ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៥ និង ២០២០ ។ ធនាគារអាម៉េរិកបានតាមដានយូរមកហើយ ក្នុងការស្វែងយល់ពីប្រភពនៃមូលនិធិរបស់អតិថិជនរបស់ពួកគេ និងរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យ។   ប៉ុន្តែវិស័យអចលនទ្រព្យរបស់អាម៉េរិកទាំងមូលមិនត្រូវបានគេកំណត់ដោយច្បាប់បែបនេះទេ។ កន្លងមក FinCEN បានដំណើរការច្បាប់ដែលតម្រូវឱ្យមានការជូនដំណឹងអំពីការទិញអចលនទ្រព្យដែលអនុវត្តនៅក្នុងទីក្រុងធំៗមួយចំនួនរួមមានទីក្រុង New York, Miami និង Los Angeles។ ហើយច្បាប់ថ្មីត្រូវបានគេរំពឹងថា នឹងពង្រីកតម្រូវការនេះទូទាំងប្រទេស ៕   
ក្រោមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ថ្មី ដោយតម្រូវឱ្យក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យទាំងអស់ ត្រូវតែរាយការណ៍ពីអត្តសញ្ញាណរបស់អតិថិជនដែលប្រើសាច់ប្រាក់ផ្ទាល់ ទៅកាន់និយតករឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ក្រសួងរតនាគារអាម៉េរិក។
  ក្រុមហ៊ុន Nestlé មានបំណងវិនិយោគបង្កើតរោងចក្រកែច្នៃអាហារ និងភេសជ្ជៈនៅកម្ពុជា ក្រោយមើលឃើញពីសក្តានុពល និងតម្រូវការទីផ្សារនៃការប្រើប្រាស់ផលិតផលអាហាររូបត្ថម្ភ។ តំណាងក្រុមហ៊ុន Nestlé លោក Remy Ejel បានជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងធ្វើបទបង្ហាញក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ជាពិសេសស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ជំនួបភាគីទាំងពីរនេះ ប្រព្រឹត្តិទៅនាថ្ងែទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Vevey ប្រទេសស្វ៊ីស។    បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានលើកឡើងពីបរិយាកាសធុរកិច្ចនៅកម្ពុជា រួមមានការចរចាបង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ជាពិសេសការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើរបន្ថែមទៀត ។   រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយអំពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ លើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល។   លោក Remy Ejel នាយកប្រតិបត្តិនៃក្រុមហ៊ុន Nestlé បានសាទរចំពោះវត្តមានគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត។    តំណាងក្រុមហ៊ុន Nestlé រូបនេះបានបង្ហាញពីបំណងវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយមើលឃើញពីសក្តានុពល និងទីផ្សារនៃការប្រើប្រាស់ផលិតផល Nestlé នៅកម្ពុជាមានទំហំគួរឱ្យកត់សម្គាល់ ។    គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nestlé និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំជាអនុស្សារណៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ ។    សូមជម្រាបថា ៤ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងស្វ៊ីស សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៥០៥,២៣លានដុល្លារ ។ ទំហំនេះ បានកើនឡើងរហូតដល់៩២,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ២៨៥លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕  
ដោយ ៖ ធន់ សេងហុង 
ថ្លែងនៅក្នុងវេទិកាគំនិតឥណ្ឌា (India Ideas) របស់ក្រុមប្រឹក្សាជំនួញឥណ្ឌា-អាមេរិកតាមប្រព័ន្ធអនឡាញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ឥណ្ឌាមានឱកាស ក្នុងការប្តូរចង្វាក់ផលិតកម្មរបស់ខ្លួនចេញពីចិន និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនចិននៅក្នុងវិស័យមួយចំនួនដូចជា ប្រព័ន្ធទំនាក់ទំនង ការផ្គត់ផ្គង់សម្ភារពេទ្យរបស់ចិន និងវិស័យផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ជាមួយគ្នានេះ លោកប៉ុមប៉េអូ បានសរសើរឥណ្ឌាថា អាចរកបានទំនុកចិត្តពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសអាមេរិកទៀតផង។ ក្នុងន័យនេះ លោកប្រមុខការទូតអាមេរិកទំនងជាចង់ឌឺដងដាក់ចិន ដែលមានប្រទេសមួយចំនួនមិនទុកចិត្តសូម្បីតែអាមេរិក។   ដ្បិតជាមហាអំណាចមួយដែរ ឥណ្ឌាពឹងលើចិនច្រើនវិស័យ។ បន្ទាប់ពីមានការប៉ះទង្គិចតាមព្រំដែនរវាងឥណ្ឌា-ចិន ដែលបង្កឲ្យមានទាហានឥណ្ឌាស្លាប់យ៉ាងហោចណាស់២០នាក់ ទីក្រុងញូវដែលីបានហាមឃាត់កម្មវិធីទូរសព្ទចិនជាច្រើន ក្នុងនោះរួមមានកម្មវិធី TikTok ផងដែរ។ លើសពីនេះ ឥណ្ឌា ដែលជាប្រទេសផ្គត់ផ្គង់ថ្នាំពេទ្យដ៏ធំមួយសម្រាប់ពិភពលោក បែរពឹងផ្អែកលើវត្ថុធាតុដើមរបស់ចិនប្រមាណជា ៧០ភាគរយ ក្នុងការផលិតថ្នាំសង្កូវរបស់ខ្លួនទៅវិញ។    សូមបញ្ជាក់ថា ទំនាក់ទំនងចិន និងអាមេរិក គឺមានសភាពល្អក់កករយ៉ាងខ្លាំង ដោយរាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង ហុងកុង តៃវ៉ាន់ ដើមកំណើត COVID-19 និងការបិទកុងស៊ុល។ ជាមួយគ្នានេះ ចិន និងឥណ្ឌា ក៏មិនត្រូវគ្នាដែរ៕
ឥណ្ឌា គួរតែផ្តោតលើចង្វាក់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធទូរគមនាគមន៍ និងការផ្គត់ផ្គង់សម្ភារពេទ្យរបស់ចិន។ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែកក្កដា។ ការបញ្ជាក់របស់លោកប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងស្របពេលទំនាក់ទំនងអាមេរិក-ចិន កំពុងតែមានសភាពអាប់អួរយ៉ាងខ្លាំង។
  បើតាមបណ្ដាញទូរទស្សន៍ Fuji News Network បុរសដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានលួចចូលរាជវាំង Akasaka ដែលជារាជដំណាក់អធិរាជជប៉ុន និងសមាជិករាជវង្សឯទៀតគង់នៅ តាមរយៈច្រកផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវបរទេស។ ហេតុការណ៍នេះ កើតនៅយប់ថ្ងៃទី២ ខែមករា។ រាជវាំង Akasaka ត្រូវបានការពារយ៉ាងតឹងរ៉ឹង ព្រោះជាដំណាក់របស់អធិរាជផ្ទាល់។   បុរសខាងលើ ដែលត្រូវបានរាយការណ៍ថា សំងំក្នុងបរិវេណរាជវាំងពីរម៉ោង ត្រូវបានចាប់ខ្លួនដោយឆ្មាំការពារនៅក្បែរដំណាក់ព្រះអង្គម្ចាស់ Yuriko ដែលជាត្រូវជាម្ចាស់មីងទួតរបស់អធិរាជ ណារូហ៊ីតុ ។ ទូរទស្សន៍ខាងលើបញ្ជាក់ថា រូបគេបានលួចចូលពេលមិនមានអ្នកការពារនៅច្រកចូល។    ប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយទៀត TBS News រាយការណ៍ដែរថា បុរសរូបនោះចង់ជួបសមាជិករាជវង្សទើបលួចចូលបែបនេះ។ មកទល់ពេលនេះ មិនមានរបាយការណ៍ថា រូបគេបានជួបសមាជិករាជវង្សអង្គណាមួយឬអត់ឡើយ ហើយសារព័ត៌មានជប៉ុនផ្សាយថា មិនមានអ្នករងរបួសអ្វីទេក្នុងហេតុការណ៍នេះ។   ការលួចចូល ឬប៉ុនប៉ងចូលរាជវាំងជប៉ុន មិនមែនជារឿងថ្មីឡើយ ដោយអ្នកប៉ុនប៉ងមានទាំងជនជាតិជប៉ុន និងជនបរទេសផង។ កាលពីខែឧសភា ឆ្នាំ២០២០ បុរសជប៉ុនម្នាក់ក៏ត្រូវចាប់ខ្លួនក្រោយហែលឆ្លងគូទឹក ហើយផ្លោះកំពែងវាំងទីក្រុងតូក្យូ រួចចូលដល់បរិវេណហាមឃាត់ទៀតផង៕      
បុរសវ័យ២៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់លួចចូលរាជវាំង Akasaka ក្នុងទីក្រុងតូក្យូ ដែលជារាជដំណាក់អធិរាជ ណារូហ៊ីតុ និងរាជវង្សឯទៀតអស់រយៈពេលពីរម៉ោង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកជប៉ុន។
  ខាងក្រោមនេះជាគន្លឹះងាយៗទាំង៤ចំណុចនោះ៖    ១.  ចែកប្លង់ថតចែកជាបី (Rule of Third):   ដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់ នៃរូបភាពរបស់អ្នកនៅលើចំណុចប្រសព្វ មួយក្នុងចំណោមចំណុចប្រសព្វទាំងបួន នៃខ្សែចែកប្លង់នោះ ដើម្បីឲ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ អ្នកក៏គួរចាប់ប្លង់ ដោយដាក់កន្លែងជួបគ្នារវាងផ្ទៃមេឃ និងដី ឲ្យស្របទៅនឹងខ្សែបន្ទាត់ចែកប្លង់ផ្ដេក ជាបីនោះផងដែរ។   ២. ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry):   រូបភាព ដែលមានភាពស៊ីមេទ្រី គឺជារូបភាពដែលទាក់ភ្នែក គួរឲ្យចង់មើល និងពេលមើលទៅមានលំនឹងល្អ។ ដូច្នេះនៅពេលថតរូប អ្នកអាចព្យាយាមរកប្លង់ណា ឲ្យថតចេញមក មានលក្ខណៈជាស៊ីមេទ្រី ពោលគឺ ស៊ីមេទ្រីបែបផ្ដេក ឬបញ្ឈរក៏បាន។   ៣. ប្រើប្រាស់ខ្សែបន្ទាត់ ដើម្បីដឹកនាំភ្នែកអ្នកមើលទៅកាន់រកមុំសំខាន់នៃរូបភាព (Leading Lines):   អ្នកអាចប្រើប្រាស់ខ្សែនៅក្នុងប្លង់ថតរូបរបស់អ្នក ដើម្បីទាក់ទាញភ្នែកអ្នកមើល ពីគែមនៃប្លង់នីមួយៗទៅកាន់មុខមនុស្ស ឬវត្ថុ ដែលជាប្រធានបទ(មុំ)សំខាន់ ក្នុងរូបភាពរបស់អ្នក។ ខ្សែ ដែលបាននិយាយនោះ អាចជាផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ ឬជាអ្វីក៏ដោយ ដែលមានរាងជាបន្ទាត់ ឬខ្សែស្មើរ ដែលអាចឲ្យច្នៃប្រឌិតប្រើប្រាស់វាបាន។    ៤. ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក (Frame within Frame):   ចុងបញ្ចប់ អ្នកអាចថតរូប ឫ វត្ថុផ្សេងៗ ដែលមានរាងដូចជាគែមស៊ុមរូបថត ដោយដាក់ប្រធានបទសំខាន់ក្នុងរូបថតរបស់អ្នកនៅក្នុងស៊ុមនោះ អាចជាបង្អួចឡាន បង្អួចផ្ទះ ទ្វារ ដើមឈើសងខាង ឬវត្ថុអ្វីក៏បាន ដែលមើលទៅអាចមានរាងចតុកោណកែង ឬការ៉េជាដើម។  តោះដើម្បីជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖     ឬ Page Facebook ផ្លូវការរបស់ OPA https://www.facebook.com/oppoacademykh/   គួររំលឹកថា វគ្គបណ្តុះបណ្តាលស្តីពីការថតរូប ដែលហៅកាត់ថា OPA របស់ក្រុមហ៊ុន OPPO ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹង បទពិសោធន៍ គន្លឹះថ្មីៗ ស្តីពីការថតរូបភាពស្អាត ដល់អ្នកមិនទាន់ចេះ ឬចេះថតរូបស្ទើរៗ តាមរយៈវីដេអូបង្រៀនខ្លីៗ ស្តីពីគន្លឹះសំខាន់ៗក្នុងការថតរូបស្អាត ដោយអ្នកថតរូបអាជីព ដូច្នេះនៅចាំអីទៀត សូមតាមដានជាមួយនឹង Page OPA ទាំងអស់គ្នា៕     (អត្ថបទពាណិជ្ជកម្ម)  
«ចេះមកពីរៀន មានមកពីរក» គឺជាសុភាសិតខ្មែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានការណ៍។ ដូចគ្នានេះដែរបើចង់ថតរូបស្រស់ស្អាតបែបលក្ខណៈអាជីព ចាំបាច់បំផុត ត្រូវសិក្សាលម្អិតអំពីការចាប់ប្លង់ថតរូប។ យោងតាមគេហទំព័រហ្វេសបុក OPPO Photography Academy (OPA) បានង្ហាញអំពីគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ចំណុច ដែលអ្នកគួរយល់ដឹងដើម្បីថតរូបឲ្យបានស្អាត ដោយពុំចាំបាច់ចំណាយថវិកា។
  គូស្វាមីភរិយាថ្មីចំនួន ២ គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ៥,០០០ ដុល្លារ និង ៨ គូផ្សេង ទៀតបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ១,000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។   គូស្វាមីភរិយាថ្មីមួយគូ លោក បុណ្យ រ៉ៃបាន់ និង លោកស្រី ហល់ សាអែម មកពីខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ ៥,000 ដុល្លារ បានឲ្យដឹងថា៖ «យើងទាំងពីរនាក់រំភើបភ្ញាក់ផ្អើលរកអ្វីមកប្រៀបមិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី១៧ ខែ កុម្ភៈ កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង» ។   លោក ព្រាប សុវណ្ណ  នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា ៖«ជារៀងរាល់ឆ្នាំ ស្រាបៀ លីអូ តែងមានកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀ លីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រស្រាបៀ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ»។   នេះជាការចាប់រង្វាន់លើកទី ១ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ ២០១៩ នេះ។ សូមជាវស្រាបៀ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។   ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក-អ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យពីស្រាបៀ លីអូ ។   ស្រាបៀ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា! (អត្ថបទពាណិជ្ជកម្ម)
ស្រាបៀ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន ១០ គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀ លីអូ នៅក្នុងការប្រគំតន្ត្រី A1 Concert របស់ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។
  ក្នុងសេចក្តីជូនដំណឹង អភិបាល ឃួង ស្រេង អភិបាលរាជធានី បានប្រាប់ម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ឲ្យប្រញាប់រួសរាន់រៀបចំរុះរើបណ្តាញខ្សែកាប្លិ៍ដែលខ្លួនកំពុងប្រើប្រាស់ ចេញក្នុងរយៈពេល១៥ថ្ងៃ។   សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖
សាលារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន១៧ក្នុងរាជធានីភ្នំពេញ។
  ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាការិនី វង ចន្ថា កីឡាករ ស៊ិន វង់ និងកីឡាករ យឹម សុភ័ណ្ឌ បានទទួលជ័យជម្នះ ១៣-៣ លើក្រុមម៉ាឡេស៊ី, ឈ្នះក្រុមហ្វីលីពីន ១៣-៣។ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បន្តយកឈ្នះថៃ ១៣-៨។   សម្រាប់វិញ្ញាសាវាយគូចម្រុះ ៣ទល់៣ (បុរស២នារី១) នេះ  ឡាវ បានមេដាយមាស កម្ពុជាបានមេដាយប្រាក់ ខណៈថៃ និងម៉ាឡេស៊ី បានមេដាយសំរឹទ្ធស្ទួន។ សូមបញ្ជាក់ថា ប៉េតង់កម្ពុជាឈានដល់វគ្គផ្តាច់ព្រ័ត្រ៥វិញ្ញាសា ប៉ុន្តែរបូតមេដាយមាស៣ទៅឡាវ និងមាស២ទៅថៃ៕  
ក្រុមប៉េតង់កម្ពុជាបន្តខកចិត្តជាលើកទី៥នៅវគ្គផ្តាច់ព្រ័ត្រ ដោយបានចាញ់ក្រុមឡាវ ១៣-៥លើវិញ្ញាសាវាយគូចម្រុះ បុរស២ នារី១ នាថ្ងៃទី១១ ខែឧសភានេះ។ នេះជាមេដាយប្រាក់លើកទី៥របស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
FIFA បានប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកាថា គណៈកម្មាធិការសីលធម៌ឯករាជ្យបានបើកការស៊ើបអង្កេត ហើយរកឃើញថាលោក Ahmad មានកំហុសក្នុងការផ្តល់ និងទទួលយកអំណោយ និងអត្ថប្រយោជន៍ផ្សេងទៀតរួមទាំងការប្រើថវិកាមិនត្រឹមត្រូវផង។   ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ បានដាក់ទណ្ឌកម្មលើបុរសសញ្ជាតិម៉ាdដាកាស្ការូបនេះ នឹងការហាមឃាត់រាល់សកម្មភាពដែលទាក់ទងនឹងបាល់ទាត់ (ទាំងរដ្ឋបាលកីឡា) ទាំងកម្រិតជាតិ និងអន្តរជាតិរយៈពេល៥ឆ្នាំ។   លើសពីនេះទៅទៀតនោះ លោក Ahmad វ័យ៦០ឆ្នាំក៏បានពិន័យជាប្រាក់ ២សែន ដុល្លារអាមេរិកផងដែរ។ ជុំវិញការដាក់ពិន័យខាងលើ អតីតអ្នកនយោបាយរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   អតីតអគ្គលេខាធិការ CAF លោក Amr Fahmy ដែលទទួលមរណភាពកាលពីដើមឆ្នាំ ២០២០ ដោយសារជំងឺមហារីក ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីលោកបានចោទប្រកាន់លោក Ahmad ពីបទពុករលួយកាលពីឆ្នាំមុនតាមរយៈឯកសារមួយដែលបានផ្ញើទៅ FIFA។   ឯកសារដែលបានបញ្ជូនទៅ FIFA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩ បានចោទប្រកាន់លោក Ahmad ថា បានធ្វើឲ្យ CAF ត្រូវចំណាយប្រាក់៨៣ម៉ឺនដុល្លារបន្ថែមទៀតលើការបញ្ជាទិញគ្រឿងបរិក្ខារតាមរយៈក្រុមហ៊ុនបារាំងមួយឈ្មោះថា Tactical Steel។ លោក Ahmad ក៏ត្រូវបានចោទពីបទបៀតបៀនបុគ្គលិកស្រី៤នាក់ផង និងការកិបកេងប្រាក់មួយចំនួនដើម្បីទិញរថយន្តទំនើបៗប្រើប្រាសជាលក្ខណបុគ្គលិកនៅក្នុងប្រទេសអេហ្ស៊ីប និង ម៉ាឡាកា៕  
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) លោក Ahmad Ahmad មិនឲ្យជាប់ទាក់ទងក្នុងវិស័យបាល់ទាត់រយៈពេល៥ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានជាប់ពាក់នឹងអំពើពុករលួយ និងប្រើថវិកាមិនត្រឹមត្រូវ។
បើប្រជាពលរដ្ឋ មិនបោះឆ្នោតឲ្យ ឬបោះឲ្យដែរ តែមិនគ្រប់ចំនួនតាមការកំណត់របស់ច្បាប់ គណបក្សនយោបាយណាក៏ដោយ មិនអាចទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ គោលការណ៍នេះ ត្រូវបានអនុវត្តក្នុងប្រទេសកម្ពុជា ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាអាណត្តិទី១មកម្ល៉េះ រហូតមកដល់អាណត្តិទី៥នេះ។ ប៉ុន្តែ ខ្លឹមសារច្បាប់បែបនេះ អាចនឹងត្រូវប្រែប្រួល ក្រោមការធ្វើវិសោធនកម្មពីសំណាក់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ បើគោលការណ៍ឬច្បាប់ខាងលើ ត្រូវបានកែប្រែមែននោះ គណបក្ស ដែលមិនបានទទួលអាសនៈក្នុងរដ្ឋសភាពីការបោះឆ្នោតកន្លងមក អាចនឹងត្រឡប់មកទទួលបានអាសនៈវិញ។ «បើគណបក្សណាមួយ ត្រូវបានរំលាយចោល បេក្ខជននិងតំណាងរាស្ត្រនៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈដែលនៅទំនេរទាំងនោះ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមបោះឆ្នោតក្នុងរាជធានី-ខេត្ត ជាមួយ ដោយមិនគិតបញ្ចូលគណបក្ស ដែលកំពុងដឹកនាំរដ្ឋាភិបាល»។ នេះជាខ្លឹមសារថ្មី នៃមាត្រា១៣៨ ក្នុងសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលទើបនឹងតាក់តែងឡើងដោយក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ តាមខ្លឹមសារថ្មីនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភា ហើយកំពុងដឹកនាំរដ្ឋាភិបាល នឹងមិនអាចទទួលបានអាសនៈណាមួយឡើយ បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ បើត្រូវបានរំលាយ អាសនៈទាំង៥៥របស់គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវធ្លាក់ទៅលើគណបក្សមួយចំនួន មានដូចជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិខ្មែរ និងគណបក្សអភិវឌ្ឍសេដ្ឋកិច្ចខ្មែរ ជាដើម។ ក៏ប៉ុន្តែ បើយោងតាមការកាសែតភ្នំពេញប៉ុស្តិ៍ ដែលចុះផ្សាយថ្ងៃទី១៣ ខែតុលា គណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបដិសេធចំណែកអាសនៈរបស់ខ្លួនហើយ បើសិនជាមានការបែងចែកអាសនៈមែននោះ។ សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានតាក់តែងឡើង ហើយបញ្ជូនទៅកាន់រដ្ឋសភា ស្របពេលបណ្តឹងសុំឲ្យរំលាយពេលគណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងដៃតុលាការកំពូល។ លើសពីនេះ ច្បាប់ចំនួន៣ទៀត ដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សុំឲ្យរដ្ឋសភា ធ្វើវិសោធនកម្មដែរ។ ចំពោះ ខ្លឹមសារនៃការដកអាសនៈពីគណបក្សដែលត្រូវបានរំលាយ យកទៅឲ្យគណបក្សផ្សេង ដែលទើបនឹងតាក់តែងឡើងក្នុងសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានន័យស្រដៀងគ្នានឹងសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតជ្រើសតំណាងរាស្ត្រ ដែរ។ លោក ឈាង វុន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យប្រចាំរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ។ តំណាងរាស្ត្រ ឬអាសនៈក្នុងរដ្ឋសភានៃគណបក្ស ដែលត្រូវរំលាយ នឹងត្រូវប្រគល់ឲ្យគណបក្សផ្សេង ចុះសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ មានអត្ថន័យដូច្នេះដែរឬ? ហើយបើគណបក្សមួយត្រូវបានរំលាយ អាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្សនោះ នឹងត្រូវប្រគល់ឲ្យគណបក្សផ្សេងដែរឬ? នេះជាសំណួរ ដែលសារព័ត៌មានថ្មីៗ សួរទៅកាន់លោក ឈាង វុន ដែលបានឆ្លើយមកវិញយ៉ាងខ្លីថា៖ «ដូចគ្នា»។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ថា៖«យើងមិនទាន់អាចនិយាយអ្វីបានទេ ព្រោះវាមិនទាន់ក្លាយជាច្បាប់។ ឥឡូវ វាគ្រាន់តែជាសេចក្តីស្នើប៉ុណ្ណោះ»។ មាត្រា២០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលកំពុងអនុវត្តបច្ចុបន្បន្ន បានចែងថា៖«ក្នុងករណី គណបក្សបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបាន  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈ ដែលបោះបង់ចោលនោះ ទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀត ដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សា [ឃុំ-សង្កាត់] ក្នុងអំឡុងពេលយ៉ាងយូរ១៤ថ្ងៃ....»។ រហូតមកដល់ពេលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សាគ្នារួចហើយ ចំពោះសេចក្តីស្នើច្បាប់ទាំង៤ខាងលើ ហើយក៏ប្រគល់ទៅឲ្យគណៈកម្មការជំនាញនីតិកម្ម ដើម្បីសិក្សានិងពិនិត្យលម្អិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់របស់រដ្ឋសភា។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនិងជាអគ្គលេខាធិការរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗថា នៅពេលការពិនិត្យត្រូវបានបញ្ចប់ គណៈកម្មការជំនាញ នឹងបញ្ជូនសេចក្តីស្នើច្បាប់ទាំងនោះ ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍វិញ ហើយចុងក្រោយនឹងត្រូវដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីអនុម័តជាផ្លូវការ។ សេចក្តីស្នើច្បាប់ទាំង៤ ជាពិសេសសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានរងប្រតិកម្មពីសំណាក់តំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិ។ ភាគច្រើននៃមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនោះ បានប្រតិកម្មតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក។ លោក អេង ឆៃអាង តំណាងរាស្ត្រនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើគណនីហ្វេសប៊ុកថា៖«ខ្លឹមសារនៃការសុំធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ គឺយកអាសនៈរបស់គណបក្ស ដែលត្រូវរំលាយដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ។  ចំណែក លោក អ៊ូ ច័ន្ទឫទ្ធិ  តំណាងរាស្ត្រនិងជាប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ បានចាត់ទុក សេចក្តីស្នើច្បាប់ខាងលើ ថាជាការបង្វែរឆន្ទ:ម្ចាស់ឆ្នោត ដែលគាំទ្រគណបក្សមួយ យកទៅឲ្យគណបក្សមួយទៀត ហើយអាចនឹងនាំឲ្យមានគ្រោះមហន្តរាយដល់ប្រទេសជាតិ។ លោក បានបង្ហោះសារយ៉ាងដូច្នេះថា៖«គោលបំណងនេះ គឺកាន់តែអាក្រក់បំផុត ព្រោះថាម្ចាស់ឆ្នោតពាក់កណ្តាលនគរបានផ្តល់សេចក្តីទុកចិត្តលើគណបក្សមួយនេះ [គណបក្សសង្គ្រោះជាតិ] ដូច្នេះមិនត្រូវកែច្បាប់តាមក្រោយ ដើម្បីបង្វែរឆន្ទ:ម្ចាស់ឆ្នោតឡើយ»។ រីឯលោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋាននីតិកម្មនិងកិច្ចការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ ហើយក៏ជាមេធាវី ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា ផងនោះ ក៏បានរិះគន់ចំពោះការកែប្រែច្បាប់ខាងលើដែរ។ លោកស្រី បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖«តំណាងរាស្ត្រ ត្រូវបានកើតចេញពីការគាំទ្រ ការពេញចិត្តរបស់ប្រជារាស្ត្រ តាមរយ:ការបោះឆ្នោត ឲ្យធ្វើជាតំណាងរបស់ខ្លួន។ ហេតុនេះ បុគ្គលណា បក្សណា ដែលប្រជារាស្ត្រមិនបានគាំទ្រឲ្យធ្វើជាតំណាងផង គួរមានភាពខ្មាសអៀនក្នុងខ្លួនក្នុងការប៉ុនប៉ង ឃុបឃិត កម្ចាត់អ្នកតំណាងស្របច្បាប់របស់រាស្ត្រ។ រាស្ត្រមិនត្រូវការអ្នកទេ បើរាស្ត្រចង់បានអ្នកជាតំណាង នោះរាស្ត្របោះឆ្នោតឲ្យអ្នកហើយ»។ ឆ្លើយតបនឹងការរិះគន់របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ខ្លឹមសារនៃសេចក្តីស្នើច្បាប់ខាងលើ មិនមែនជាជាការបង្វែរឆន្ទៈប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ លោកបានអះអាងថា គណបក្សសង្គ្រោះជាតិវិញទេ ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋ ព្រោះគណបក្សនេះ បានប្រព្រឹត្តបទល្មើស ហើយតំណាងរាស្ត្ររបស់ខ្លួន ថែមទាំងមិនសូវចូលរួមប្រជុំក្នុងរដ្ឋសភា ថែមទៀត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បាននិយាយយ៉ាងដូច្នេះ៖«គាត់ប្រព្រឹត្តបទល្មើស មិនថាគាត់ក្បត់ឆន្ទៈរាស្ត្រផង?។ គាត់ ធ្វើកំហុសខ្លួនឯង ត្រូវបន្ទោសខ្លួនឯង ត្រូវទទួលខុសត្រូវខ្លួនឯង។ គាត់ ជាតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ ដូច្នេះគាត់ ត្រូវបំរើរាស្ត្រ បម្រើជាតិ តែគាត់ មិនដែលចូលសភាទេ តែបើកប្រាក់ខែ។ គាត់ហ្នឹងហើយ ជាអ្នករំលោភឆន្ទៈរាស្ត្រនោះ»។ ថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងដែរ ទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិ។ នាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា៖«បើរំលាយបក្ស១ បក្ស៥ទៀតចូលជំនួស។ បានសេចក្តីថា ពីបក្ស២ ឡើងបក្ស៦នៅក្នុងសភា។ ហើយវានឹងកើតឡើង នៅពេលមិនយូរប៉ុន្មាន នាពេលខាងមុខនេះ។ វាជាស្ថានសួគ៌លោកិយនៃគណបក្សនយោបាយ»។ មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖«[.] តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសាកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់»៕
ភ្នំពេញ៖ សេចក្តីស្នើច្បាប់ថ្មី បានកំណត់ថា បើគណបក្សមួយ ត្រូវបានរំលាយ អាសនៈក្នុងរដ្ឋសភារបស់គណបក្សនោះ ត្រូវចែកទៅឲ្យគណបក្សផ្សេង។ មន្ត្រីជាន់ខ្ពស់មួយចំនួននៃគណបក្សសង្គ្រោះជាតិ រិះគន់ថា សេចក្តីស្នើច្បាប់ខាងលើ គឺជាការបង្វែរឆន្ទៈប្រជាពលរដ្ឋ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងការពារសេចក្តីស្នើច្បាប់នេះ ហើយឆ្លើយតបថា មេដឹកនាំ ក៏ដូចជាគណបក្សសង្គ្រោះជាតិវិញទេ ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋ។
អត្ថបទទាក់ទង   Chadwick Boseman តួរឿង Black Panther ស្លាប់ក្នុងអាយុ៤៣ឆ្នាំ  ម្ចាស់ការពារតំណែងជើងឯកដែលបើកបរឲ្យក្រុម Mercedes បានបញ្ចប់ទីមុនគេ ដោយប្រើរយៈពេល ១ម៉ោង ២៤នាទី និង៨វិនាទី នាការប្រណាំងលើទីលានទី៧ នៅថ្ងៃទី៣០ ខែសីហា។ មិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ទទួលបានចំណាត់ថ្នាក់ទីពីរ ខណៈលេខ៣ ធ្វើបានដោយ Max Verstappen ដែលបើកឲ្យក្រុម Red Bull។    នេះជាជ័យជម្នះទី៨៩ក្នុងអាជីពរបស់ Hamilton ក្នុងព្រឹត្តិការណ៍ F1 ស្របពេលដែកំពូលអ្នកបើកបររថយន្តវ័យ៣៥ឆ្នាំរូបនេះ កំពុងឆ្នោះទៅរកការបំបែកកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេលើលោករបស់អតីតអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Michael Schumacher ដែលបានឈ្នះចំនួន ៩១ដង។   Hamilton ដែលជាអ្នកបើកបរស្បែកខ្មៅតែម្នាក់គត់នៅក្នុងក្របខណ្ឌ F1 បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមរណភាពរបស់តារាសម្តែងអាយុ ៤៣ ឆ្នាំ បើទោះរូបគេតស៊ូប្រយុទ្ធនឹងជំងឺមហារីកពោះវៀនអស់រយៈពេល៤ឆ្នាំក៏ដោយ។ លោក Boseman សញ្ជាតិសេរ៉ាឡេអូន និងនីហ្សេរីយ៉ា ដែលជាតួអង្គវីរបុរសក្នុងរឿង Black Panther របស់ផលិតកម្មអាមេរិក Marvel Cinematic Universe បានស្លាប់ការពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។   កំពូលអ្នកប្រណាំងសញ្ជាតិអង់គ្លេស បានយកជ័យម្នះរបស់ខ្លួននេះឧទ្ទិសដល់មរណភាពលោក Boseman ដោយធ្វើកាយវិការត្រាប់តាម Black Panther នៅលើវេទិកាប្រគល់ពាន Grand Prix ដើម្បីជាការគោរព។   គិតត្រឹមការប្រណាំងលើកទី៧នេះ Hamilton រកបាន១៥៧ពិន្ទុ ដោយនាំមុខគូប្រជែង Verstappen ដែលបើកបរឲ្យ Red Bull ចំនួន៤៧ពិន្ទុ។ មិត្តរួមក្រុម Mercedes កីឡាករ Bottas នៅចំណាត់ថ្នាក់ទី៣ ដោយទទួលបាន១០៧ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងសញ្ជាតិថៃ Alexander Albon ដែលមាន៤៨ពិន្ទុ ខណៈលេខ៥ កីឡាករ Charles Leclerc ចំនួន៤៥ពិន្ទុ។   ទាំង Hamilton និង Bottas ថែមទាំងបានជួយក្រុម Mercedes បង្កើនការនាំមុខពិន្ទុផ្នែកគ្រឿងម៉ាស៊ីនលើក្រុមដទៃ ដោយរកបានពិន្ទុសរុប២៦៤ពិន្ទុ។ ក្រុម Red Bull នៅលេខរៀងទី២ មាន ១៥៨ពិន្ទុ ហើយលេខ៣ McLaren Renault រកបាន៦៨ពិន្ទុ។    ការប្រណាំងនៅទីលានបន្ទាប់ និងជាទីលានទី៨ ក្នុងរដូវកាលនេះ នឹងត្រូវធ្វើឡើងនៅប្រទេសអ៊ីតាលី នាទីលាន Italian Grand Prix នៅចន្លោះថ្ងៃទី៤ ដល់ទី៦ ខែកញ្ញា៕  
Lewis Hamilton បានឈ្នះការប្រណាំងរថយន្ត Formula One នៅទីលាន Belgian Grand Prix ប្រទេសបែលហ្ស៊ិក ដែលជាការឈ្នះលើកទី៥ ក្នុងការប្រណាំងទាំង៧លើក ក្នុងរដូវកាល២០២០នេះ។ អ្នកប្រណាំងសញ្ជាតិអង់គ្លេស ក៏បានឧទ្ទិសជ័យជម្នះលើកទី៨៩ក្នុងអាជីពរបស់ខ្លួននេះទៅឲ្យ Chadwick Boseman តួអង្គក្នុងរឿង Black Panther ដែលបានស្លាប់ដោយសារជំងឺមហារីកពោះវៀន។
ស្ថានការណ៍នៅតំបន់ឈូងសមុទ្រពែរ្សធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយអេហ្ស៊ីប បារ៉ែន អារ៉ាប់រួមអេមីរ៉ាត និងអារ៉ាប៊ីសាអូឌីត ប្រកាសផ្ដាច់ទំនាក់ទំនងការទូត និងការផ្អាកការធ្វើដំណើរទៅមកជាមួយកាតា ទាំងផ្លូវអាកាស និងផ្លូវទឹកផងដែរ។ ប្រទេសទាំងបួនដែលប្រកាន់សាសនាឥស្លាមនិកាយស៊ូនី បានចោទរដ្ឋកាតាថាគាំទ្រក្រុមភេរវករ ដែលអុកឡុកពេញតំបន់ ក៏ដូចជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៀតផង។ មន្ត្រីការទូតមកពីប្រទេសទាំងបួននេះ នឹងចាកចេញពីកាតាក្នុងរយៈពេល ៤៨ម៉ោង ហើយមន្ត្រីការទូតកាតាក៏មានពេល ៤៨ម៉ោងដូចគ្នាដើម្បីចាកចេញពីប្រទេសទាំងបួន។ អារ៉ាប៊ីសាអូឌីត ក៏ប្រកាសដែរថា កងទ័ពកាតាដែលកំពុងចូលរួមក្នុងប្រតិបត្តិការសឹកនៅយែម៉ែន ក៏ត្រូវដកចេញត្រឡប់ទៅផ្ទះវិញដែរ។ អ្វីដែលគួរកត់សម្គាល់នោះ គេមិនដឹងការសម្រេចចិត្តប៉ះពាល់ដល់កងទ័ពអាមេរិកជាងមួយម៉ឺននាក់ ដែលពង្រាយនៅកាតាឬយ៉ាងណាដែរ។ បើតាមសារព័ត៌មាន CNN ក្រសូងការបរទេសប៉ារ៉ែនបញ្ជាក់ថាការសម្រេចចិត្តផ្ដាច់ចំណងការទូតនេះ គឺដើម្បីការពារប្រយោជន៍ជាតិ។ ប៉ារ៉ែន បានចោទកាតាថាបានប្រើប្រព័ន្ធផ្សព្វផ្សាយដើម្បីញុះញង់ គាំទ្រក្រុមភេរវករប្រដាប់អាវុធ ព្រមទាំងផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមជ្រុលនិយមអ៊ីរ៉ង់ដើម្បីឲ្យពួកគេធ្វើទង្វើបំផ្លិចបំផ្លាញ និងធ្វើឲ្យមានកោលាហលនៅលើទឹកដីប៉ារ៉ែន។ ដោយឡែកប្រទេសបីទៀតក៏បានចោទកាតាលើបញ្ហាស្រដៀងគ្នានេះដែរ។  សារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានស្រង់សម្ដីមន្ត្រីម្នាក់ដែរថា ក្រៅពីកាត់ផ្ដាច់ទំនាក់ទំនងការទូតហើយនោះ ការធ្វើដំណើរទាំងអស់រួមមានផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ក៏ត្រូវកាត់ផ្ដាច់ដែរ។ ការសម្រេចចិត្តនេះមានគោលដៅ ការពារប្រទេសជាតិពីភេរវកម្មនិយម និងអំពើជ្រុលនិយម ដែលមានរដ្ឋកាតានៅពីក្រោយ។ ឯអេហ្ស៊ីបវិញនិយាយថា កាតាបានដើរលើផ្លូវប្រឆាំងខ្លួន ហើយអេហ្ស៊ីបមិនអាចបញ្ចុះបញ្ចូលឲ្យកាតាឈប់គាំទ្រភេរវកម្មនិយមបានឡើយ។ តាមពិតទៅ កាតាដែលជារដ្ឋជាប់ឈូងសមុទ្រពែរ្ស មិនត្រូវគ្នាជាមួយរដ្ឋឈូងសមុទ្រដូចគ្នាជាយូរមកហើយដែរ។ កាតា រងការរិះគន់ខ្លាំងពីរដ្ឋដទៃព្រោះហ៊ានគាំទ្រក្រុមភាតរភាពបងប្អូននៅអេហ្ស៊ីប ខណៈក្រុមនេះត្រូវបានអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតចាត់ទុកជាក្រុមភេរវករ។ លើសពីនេះ កាតាក៏បានផ្ដល់ទីជម្រកឲ្យមេដឹកនាំក្រុមហាម៉ាស់កំពុងរត់គេចខ្លួន និងក្លាយជាកន្លែងផ្គត់ផ្គង់លុយទៅឲ្យក្រុមនេះទៀត។ កាតា ក៏ត្រូវចោទថាបានអនុញ្ញាតឲ្យមានការផ្ដល់ហិរញ្ញវត្ថុដល់សាខាក្រុមអាល់កៃដានៅស៊ីរីដែរ៕  
ប្រទេសតំបន់ឈូងសមុទ្រពែរ្សចំនួនបួន នៅថ្ងៃទី៥ ខែមិថុនា បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយបានចោទប្រកាន់កាតាថាបានគាំទ្រក្រុមភេរវករជ្រុលនិយម។ ក្រៅពីការកាត់ផ្ដាច់ទំនាក់ទំនងការទូត អេហ្ស៊ីប បារ៉ែន អារ៉ាប់រួមអេមីរ៉ាត និងអារ៉ាប៊ីសាអូឌីត ក៏ផ្ដាច់ចរាចរណ៍ទៅមកតាមផ្លូវអាកាស និងផ្លូវទឹកជាមួយកាតាដែរ។ ការផ្ដាច់ទំនាក់ទំនងការទូត បានធ្វើឲ្យតំបន់ឈូងសមុទ្រទាំងមូលរង្គោះរង្គើកាន់តែខ្លាំង ខណៈកំពុងបែកបាក់ដោយសារការប្រកាន់និកាយសាសនាខុសគ្នាស្រាប់។
ក្នុងពូល ក ខេត្តកែប ប្រកួតតទល់ជាមួយមន្ទីរ អយកខេត្តកំពង់ស្ពឺ នៅទីលានកីឡដ្ឋានខេត្តកែប។ នៅទីលានវិទ្យាល័យ ព្រះរាជសម្ភារ កំពត អេសហ្វស៊ី ស្វាគមន៍ ខេត្តព្រះសីហនុ។ ដោយឡែកពូល ខ មន្ទីរ អ.យ.ក. កំពង់ឆ្នាំង ទទួលភ្ញៀវ ខេត្តស្វាយរៀង នៅទីលានវិទ្យាល័យ ស៊ុន សែន កំពង់ត្រឡាច ស្របពេលមន្ទីរ អយក ខេត្តត្បូងឃ្មុំ ទៅសួរសុខទុក្ខ មន្ទីរ អយក ខេត្តកំពង់ចាប់ នៅទីលានវិទ្យាល័យព្រះសីហនុ។   ពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០២៣-២៤ សម្រាប់ថ្នាក់ខេត្ត មាន២០ក្រុមចូលរួមដោយចែកជា៤ពូល ពីកដល់ឃ ដោយក្នុងមួយពូលមាន៥ក្រុម។  ក្រុមដែលទទួលបានជើងឯក ក្រុមចំណាត់ថ្នាក់លេខ២ លេខ៣ និងលេខ៤ ទទួលបានកៅអីបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ជាតិ និង១២ក្រុមទៀតពីជើងឯកកម្ពុជាលីគ២ឆ្នាំ២០២២ ដែលរង់ចាំស្រេច។   កាលពីរដូវកាលមុន ភ្នំពេញកាឡាក់ស៊ីជាម្ចាស់ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្រោយយកឈ្នះឧត្តរមានជ័យ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕  
គណៈកម្មការការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា (CNCC) បើកការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្តសប្តាហ៍ទីមួយ នៅថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនាវេលាម៉ោង៣រសៀល លើទីលាន៤ ក្នុងខេត្តជំនួន៤ផ្សេងៗគ្នា។
  នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ មូលនិធិកុមារអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO) បានអះអាងរួមគ្នាថា គម្លាតការផ្តល់វ៉ាក់សាំងបង្ការជំងឺផ្សេងៗនៅសកលលោក បានផ្តល់ផលវិបាក និងធ្វើឱ្យកុមារជាច្រើនលាននាក់ ប្រឈមនឹងជំងឺឆ្លងផ្សេងៗ ស្របពេលរដ្ឋាភិបាលប្រទេសនីមួយៗ បានបន្ថយវិធានរឹតត្បិតជំងឺកូវីដ-១៩ ។   របាយការណ៍ដដែលនោះ បានបង្ហាញថា ប្រទេសចំនួន១០ដែលនាំមុខដោយឥណ្ឌា និងនីហ្សេរីយ៉ា មានចំនួនកុមាររហូតដល់ទៅ ២២,៧លាននាក់ ដែលមិនបានទទួលវ៉ាក់សាំង ឬទទួលវ៉ាក់សាំងមិនបានពេញលេញ ក្នុងការបង្ការជំងឺខាន់ស្លាក់, តេតាណុស និងជំងឺក្អកមាន់។ ចំនួននេះ បានកើនឡើង៣,៧លាននាក់ បើគិតចាប់ពីឆ្នាំ២០១៩ និងមានចំនួនច្រើនបំផុត បើគិតចាប់តាំងពីឆ្នាំ២០០៩មក។   លើសពីនេះ ការផ្ទុះឡើងទ្រង់ទ្រាយធំនៃជំងឺកញ្ជ្រឹល បានកើតមាននៅក្នុងអាហ្វហ្កានីស្ថាន ម៉ាលី, សូម៉ាលី និងយេម៉េន។ បើតាមស្ថាប័នទាំងពីរ កុមារចំនួន ២២,៣លាននាក់ ខកខានក្នុងការទទួលវ៉ាក់សាំង១ដូសសម្រាប់បង្ការជំងឺកញ្ជ្រឹល នៅក្នុងឆ្នាំ២០២០។    «ជំងឺឆ្លងសកល បានធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ដើរថយក្រោយ»។  លោកស្រី Kate O'Brien នាយកប្រព័ន្ធភាពស៊ាំរបស់អង្គការ WHO បានសង្កត់ធ្ងន់បែបនេះ។    ទន្ទឹមនេះ ប្រធានកម្មវិធីប្រព័ន្ធភាពសាំរបស់អង្គការ យូនីសេហ្វ (UNICEF) បានលើកឡើងថា សញ្ញាអាសន្ននៃកុមារមិនទទួលបានវ៉ាក់សាំងពេញលេញ កំពុងតែកើនឡើង។ នៅក្នុងឆ្នាំ២០២០ វាបានហក់ដល់ ១៧,១លាននាក់ ពីចំនួន ១៣,៦លាននាក់ នៅក្នុងឆ្នាំ២០១៩។ កុមារភាគច្រើនរស់នៅក្នុងប្រទេសដែលមានជម្លោះ ឬសង្រ្គាម។    ស្របពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ប្រទេសចំនួន៦៦ បានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ។ ដោយមើលឃើញសញ្ញាអាសន្ន អាចនឹងកើតមាននាពេលខាងមុខ លោកស្រី O'Brien បានទទូចឱ្យបណ្តាប្រទេសទាំងអស់ ចាត់វិធានការ មុនពេលជំងឺឆ្លងទាំងនោះ បង្កជាផលវិបាកទ្រង់ទ្រាយធំ៕   
កុមារជិត ២៣លាននាក់ បានខកខានទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងទៀត នៅក្នុងឆ្នាំ២០២០ ដោយសារជំងឺឆ្លងកូវីដ-១៩ ដែលបានរាតត្បាតយ៉ាងខ្លាំង។ នេះជាតួលេខដ៏ខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០០៩ មក។
ដូច្នេះថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃខួរក្បាល ហើយអ្នកចាំបាច់គួរដឹង ៖ ១. សម្ពាធឈាមឡើងខ្ពស់ មួយក្នុងចំណោមកត្តាផ្សេងទៀតនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺមានសម្ពាធឈាមខ្ពស់មិនអាចគ្រប់គ្រងបាន។ បញ្ហានោះ គឺការឡើងចុះនៃសម្ពាធឈាមជះឥទ្ធិពលលើសរសៃឈាមដែលធ្វើឲ្យងាយនឹងដាច់ ឬស្ទះ។ នេះហើយជាមូលហេតុមួយដែលវេជ្ជបណ្ឌិតជាច្រើនណែនាំឲ្យអ្នករក្សាបាននូវសម្ពាធឈាមប្រក្រតីគ្រប់ពេលដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ២. ជំងឺបេះដូង មានជំងឺបេះដូងច្រើនប្រភេទណាស់ដែលអាចជះផលប៉ះពាល់ដល់សរសៃឈាមបណ្ដាលឲ្យស្ទះ ហើយបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់ និងរក្សារបបអាហារសុខភាពល្អ។ ៣. ការទទួលទានគ្រឿងស្រវឹងច្រើនពេក ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលគួរឲ្យព្រួយបារម្ភ។ ដូច្នេះចូរកម្រិតការទទួលទានរបស់អ្នកមិនលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី។ ៤. ការជក់បារី បញ្ហានោះ គឺការជក់បារីបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយបែរជាបន្ថយកូឡេស្តេរ៉ូលល្អទៅវិញ។នៅពេលកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ពេក វានឹងបង្កការខូចខាតដល់ជញ្ជាំងសរសៃឈាមធ្វើឲ្យស្ទះ។ សរសៃឈាមស្ទះរារាំងលំហូរឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ក៏ដូចជាបេះដូងដែលគ្រោះថ្នាក់ណាស់ចំពោះសុខភាពទាំងមូល។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរបញ្ឈប់ទម្លាប់ជក់បារី។ ៥. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ ស្ត្រេសអាចជះឥទ្ធិពលគួរឲ្យព្រួយបារម្ភណាស់លើសុខភាពរាងកាយទាំងមូល ក៏ដូចជាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ នោះក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍អាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពតានតឹងរបស់អ្នក៕ ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតឡើងចំពោះគ្រប់គ្នាដោយមិនកំណត់វ័យនិងភេទឡើយ។ បញ្ហាគួរឲ្យព្រួយបារម្ភនៃស្ថានភាពនេះ គឺវាអាចកើតឡើងភ្លាមៗតែម្ដង។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាតើខ្លួនឯងកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលឬយ៉ាងណា?
  លោកស្រី Michelle Bacheletមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ការបញ្ចេញសារ ធាតុកខ្វក់និងការបាត់បង់ធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងរួចហើយ ក៏ប៉ុន្តែប្រទេសនា នាបានខកខានមិនបានចាត់វិធានការដើម្បីទប់ស្កាត់ការខូចខាតទាំងនេះ។   លោកស្រី Bachelet បានប្រាប់ការបើកសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤៨របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសថា «វិបត្តិដែលជាប់ទាក់ទិននឹង សារធាតុកខ្វក់ អាកាសធាតុនិងសកម្មភាពជីវៈចម្រុះជាការគំរាមកំហែងគ្រប់បែបយ៉ាងដែលបង្កើនឲ្យមានជម្លោះ ភាពតានតឹង និងវិសមភាពនៃហេដ្ឋារចនាសម្ព័ន្ធ បង្ខំឲ្យមនុស្សធ្លាក់ចូលក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់កាន់តែខ្លាំងឡើង»។   អតីតប្រធានាធិបតីប្រទេសឈីលីរូបនេះ បានមានប្រសាសន៍ទៀតថា ការគំរាមកំហែង មានផលប៉ះពាល់ដោយផ្ទាល់និងយ៉ាងធ្ងន់ធ្ងរ គឺរួមមានតាំងពីសិទ្ធិមនុស្សដល់ស្បៀងអាហារ ទឹក ការសិក្សាអប់រំ ផ្ទះសម្បែង សុខភាព ការអភិវឌ្ឍនិងថែមទាំងជីវិតរស់នៅទៀតផង។   លោកស្រីមានប្រសាសន៍បន្តទៀតថា ការខូចខាតខាងបរិស្ថានជាទូទៅធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋនិងប្រទេសក្រីក្រភាគច្រើន នៅពេលដែលពួកគេ ជារឿយៗមានសមត្ថភាពឆ្លើយតបតិចតួច។   លោកស្រី Bachelet មានប្រសាសន៍ថា ប៉ុន្មានខែថ្មីៗនេះ មានបញ្ហាដោយសារព្រឹត្តិការណ៍អាកាសធាតុដែលមានលក្ខណៈអាក្រក់ខ្លាំង ដែលបានសម្លាប់មនុស្ស ខណៈដែលភាពរាំងស្ងួតបានបង្ខំមនុស្សរាប់លាននាក់ ឲ្យធ្លាក់ចូលក្នុងភាពក្រខ្សត់ អត់ឃ្លាននិងគ្មានទីកន្លែងរស់នៅ។   លោកស្រី Bachelet បានបន្តទៀតថា ការពិភាក្សាអាកាសធាតុ COP26 រយៈពេល១២ថ្ងៃនៅក្នុងទីក្រុង Glasgow មានគម្រោងចាប់ផ្តើមនៅថ្ងៃទី៣១ ខែតុលា ការិយាល័យរបស់លោកស្រី នឹងជំរុញឲ្យមានការតាំងចិត្តកាន់តែខ្លាំងឡើង៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ការ គំរាមកំហែងបរិស្ថាន ជាជម្លោះកាន់តែអាក្រក់ឡើងនៅទូទាំងពិភពលោកហើយនៅពេលឆាប់ៗនេះ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតដល់សិទ្ធិមនុស្ស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមការបញ្ជាក់របស់ក្លិបនៃក្របខណ្ឌកំពូល La Liga របស់អស្ប៉ាញ តាមរយៈវេបសាយផ្លូវការ  អ្នកឆ្លងទាំង៥នាក់នេះ បច្ចុប្បន្នកំពុងស្ថិតនៅផ្ទះរៀងខ្លួនស្របតាមវិធានចត្តាឡីស័ក និងមានសុខភាពល្អធម្មតា។   Garay ដែលរងរបួសជង្គង់ នឹងត្រូវអវត្តមានពេញមួយរដូវកាលបានក្លាយជាកីឡាករដំបូងគេនៅ La Liga ដែលឆ្លង COVID-19 ក្រោយការធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃទី១៥ ខែមីនា។ ខ្សែការពារសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ បានសរសេរលើបណ្តាញសង្គម Instagram ខ្លួនថា៖«ច្បាស់ណាស់ខ្ញុំបានដើរខុសនៅឆ្នាំ ២០២០។ ខ្ញុំបានធ្វើតេស្តវិជ្ជមានកូរ៉ូណាវីរុសប្រភេទថ្មី។ ខ្ញុំសុខសប្បាយធម្មតាទេ ហើយឥឡូវនេះខ្ញុំគ្រាន់តែត្រូវធ្វើតាមអាជ្ញាធរសុខាភិបាល និងដាក់ឲ្យនៅដាច់ដោយឡែកពីគេប៉ុណ្ណោះ»។ ក្រៅពី Garay ក្លិប Valencia ក៏បានបញ្ជាក់ករណីជាច្រើនទៀតភ្លាមៗផងដែរ ដែលរួមមានខ្សែការពារ Eliaquim Mangala អតីតកីឡាករ Manchester City និងបុគ្គលិកក្រុមដែលមានចំនួនសរុបទាំងអស់៥រូប។    Valencia បានប្រកួតដោយបិទទ្វារកីឡដ្ឋានក្នុងក្របខណ្ឌ Champions League ជើងទី១ វគ្គ១៦ក្រុម ទល់នឹងក្រុមអ៊ីតាលី Atalanta ដែលមានមូលដ្ឋាននៅ Lombardy ដែលជាតំបន់មួយបានរងផលប៉ះពាលដោយ COVID-19 យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែនៅពេលលេងជើងទី២នាថ្ងៃទី១៩ ខែកុម្ភៈ វិញម្ចាស់ផ្ទះ Valencia មិនមានការរឹតត្បិតសម្រាប់អ្នកគាំទ្រឡើយ ខណៈខ្លួនជាក្លិបដំបូងគេនៅអេស្ប៉ាញដែលត្រូវប្រុងប្រយ័ត្នបំផុត។   រហូតមកដល់ពេល លីគកីឡាបាល់ទាត់គ្រប់កម្រិតនៅអេស្ប៉ាញ ត្រូវផ្អាកការប្រកួតទាំងអស់ រួមទាំងការហ្វឹកហាត់ផងដែរ។ គិតត្រឹមថ្ងៃទី១៦ ខែមីនានេះ អេស្ប៉ាញបានកើនចំនួនអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ ២៩២នាក់ និងមានអ្នកឆ្លង ៧៨៤៧ករណី និងសះស្បើយចំនួន ៥១៧នាក់៕
ក្លិប Valencia បញ្ជាក់នៅថ្ងៃទី១៥ ខែមីនា ថាកីឡាករ និងបុគ្គលិករបស់ខ្លួនចំនួន ៥ នាក់ បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ អតីតខ្សែការពារ Real Madrid និងជម្រើសជាតិអាហ្សង់ទីន Ezequiel Garay ក៏ស្ថិតក្នុងចំណោមនោះដែរ។
  ពានរង្វាន់ HR Asia គឺជាពានរង្វាន់ដ៏មានកិត្យានុភាពមួយ ដែលវាយតម្លៃ និងទទួលស្គាល់ក្រុមហ៊ុនដែលមានបរិយាកាសការងារដ៏ល្អអស្ចារ្យ នៅទូទាំងទ្វីបអាស៊ី។ កម្មវិធីពានរង្វាន់នេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាច្រើន ដូចជា ហុងកុង សិង្ហបុរី ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងតៃវ៉ាន់។   ក្រុមហ៊ុនដទៃទៀត នៅក្នុងទីក្រុងហូជីមិញ ដូចជា ក្រុមហ៊ុន HDBank និងក្រុមហ៊ុន Sun Group ក៏ទទួលបានពានរង្វាន់នេះផងដែរ។   ដើម្បីជ្រើសរើសក្រុមហ៊ុនវៀតណាម ដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពប្រចាំតំបន់មួយនេះ ទស្សនាវដ្ដី HR Asia បានប្រើប្រាស់ការស្ទង់មតិដ៏ស៊ីជម្រៅជាច្រើន ស្ដីអំពីនាយកប្រតិបត្តិជាន់ខ្ពស់ ក៏ដូចជានាយកផ្នែកធនធានមនុស្សជាច្រើននាក់ នៅតាមបណ្ដាក្រុមហ៊ុនវៀតណាម ឈានមុខទាំងឡាយ ដោយគេបានវាយតម្លៃ ទៅលើគោលការណ៍ វិធីជ្រើសរើសបុគ្គលិក ព្រមទាំងផែនការយុទ្ធសាស្ត្រផ្សេងៗ ដែលពាក់ព័ន្ធនឹងផ្នែកធនធានមនុស្ស។   លោក Luu Duc Khanh នាយកផ្នែកគ្រប់គ្រង ក្រុមហ៊ុន Vietjet បាននិយាយអំពីពានរង្វាន់នេះថា៖ «ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនយើង គឺបុគ្គលិករបស់យើង។ ដូច្នេះហើយ ទើបបានជាយើង មានមោទកភាពយ៉ាងខ្លាំង ដែលបានបង្កើតបរិយាកាសការងារ និងវប្បធម៌មួយ ដែលជំរុញឆ្ពោះទៅរកភាពជោគជ័យ»។    លោក Luu Duc Khanh បន្តទៀតថា ក្រុមហ៊ុន Vietjet អាចជោគជ័យទៅបាន ក៏ដោយសារតែមានការចូលរួម ពីការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ និងស្មារតីធ្វើការជាក្រុម។ លក្ខណៈពិសេសនៃពានរង្វាន់នេះ គឺនៅត្រង់ថាការវាយតម្លៃនេះ គឺផ្អែកទៅលើការវាយតម្លៃរបស់បុគ្គលិក មកលើក្រុមហ៊ុនតែម្ដង។ នាយកផ្នែកគ្រប់គ្រង ក្រុមហ៊ុន Vietjet រូបនេះ បានប្ដេជ្ញាថា Vietjet នឹងបន្តវិនិយោគ លើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក ដើម្បីធានាឱ្យបានភាពជោគជ័យបន្ថែមទៀត។   ក្រៅពីបានធ្វើឱ្យមាន«បដិវត្ដន៍»ក្នុងវិស័យអាកាសចរណ៍ តាមរយៈការជួយឲ្យមនុស្សរាប់លាននាក់ទាំងនៅអាស៊ី និងទូទាំងពិភពលោក អាចមានឱកាសធ្វើដំណើរតាមយន្ដហោះ ទៅក្រុមហ៊ុនអាកាសចរណ៍ Vietjet ដ៏ទំនើបទាន់សម័យមួយនេះ ក៏បានផ្ដល់ឱកាសរាប់មិនអស់ ជូនបុគ្គលិករបស់ខ្លួន តាមរយៈការបង្កើតបរិយាកាសការងារដ៏ល្អ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចជាការរៀបចំគោលការណ៍ផ្នែកធនធានមនុស្ស ដ៏ល្អផងដែរ។   ក្រុមហ៊ុន Vietjet បានឈ្នះរង្វាន់និយោជកដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ី ជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ ដោយទស្សនាវដ្ដី Air Finance Journal ថាជាក្រុមហ៊ុនអាកាសចរណ៍ឆ្នើមមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥០ នៅទូទាំងពិភពលោក លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ។ ក្រុមហ៊ុននេះ ក៏ទទួលបានពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)
ហូជីមិញ, ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩៖ ក្រុមហ៊ុន Vietjet ត្រូវបានផ្តល់កិត្តិយស ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលគួរឱ្យចង់ធ្វើការជាមួយបំផុត នៅអាស៊ី នៅឯពិធីប្រគល់រង្វាន់ «ទស្សនាវដ្តី HR Asia - ក្រុមហ៊ុនដែលគួរឱ្យចង់ធ្វើការជាមួយបំផុតក្នុងតំបន់អាស៊ីប្រចាំឆ្នាំ 2019»។ ពិធីនេះ រៀបចំឡើងដោយទស្សនាវដ្ដី ផ្នែកធនធានមនុស្សឈានមុខគេក្នុងតំបន់អាស៊ី ឈ្មោះថា  HR Asia នៅទីក្រុងហូជីមិញ។
  នៅក្នុងសេចក្តីណែនាំរួមមួយដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ធនាគារកណ្តាលចិន (PBOC) និងអាជ្ញាធរនិយតកម្មហិរញ្ញវត្ថុជាតិចិន (NAFR) បាននិយាយថា ពួកគេនឹងលើកកម្ពស់ការផ្គត់ផ្គង់ផ្ទះជួលនៅក្នុងទីក្រុងធំៗ ដោយសារតម្លៃទិញផ្ទះបានលើសពីលទ្ធភាពនៃការរកចំណូលបានរបស់កម្មករវ័យក្មេង។    តាមកាសែត South China Morning Post ការផ្លាស់ប្តូរនេះកើតឡើងក្នុងបរិបទដែលទីផ្សារលំនៅឋាននៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងបន្តជួបបញ្ហា ហើយតម្រូវការទិញផ្ទះកំពុងថយចុះ។   សេចក្តីណែនាំបានបញ្ជាក់ថា អាជ្ញាធរត្រូវបង្កើតលក្ខខណ្ឌក្នុងការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធចំពោះការផ្គត់ផ្គង់នៅក្នុងទីផ្សារផ្ទះជួល ដើម្បីធានាបាននូវការផ្គត់ផ្គង់ដ៏សម្បូរបែប និងតម្លៃសមរម្យ។   « ត្រូវគាំទ្រផ្នែកហិរញ្ញវត្ថុជាចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ក្រុមអ្នកដែលរស់នៅក្នុងទីក្រុងថ្មី និងមនុស្សវ័យក្មេង ជាពិសេសនៅក្នុងទីក្រុងធំ។ ទាំងនេះរួមទាំងការគាំទ្រក្នុងការសាងសង់ ការជួសជុល និងប្រតិបត្តិការលំនៅដ្ឋានជួលក្នុងរយៈពេលវែង។ គោលដៅគឺដើម្បីស្តារការផ្គត់ផ្គង់លំនៅឋានដែលមានស្រាប់ និងបង្កើនការផ្គត់ផ្គង់លំនៅឋានជួលពាណិជ្ជកម្មដែលមានតម្លៃសមរម្យ»។ នេះបើតាមសេចក្តីបញ្ជាក់នៅក្នុងសេចក្តីណែនាំខាងលើ។     ដោយសារការធ្លាក់ចុះទីផ្សារលំនៅឋាននៅតែបន្តដោយមិនមានសញ្ញានៃការងើបឡើងវិញ ទីក្រុងប៉េកាំងកំពុងដាក់ចេញនូវគម្រោងធំៗចំនួនបីថ្មីរួមមាន ការសាងសង់លំនៅដ្ឋានតម្លៃទាប ការកែលម្អទីក្រុង និងការសាងសង់មជ្ឈមណ្ឌលសាធារណៈសង្គ្រោះបន្ទាន់។ ទាំងនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។   យ៉ាងណា អ្នកវិភាគមានមន្ទិលសង្ស័យថា រដ្ឋាភិបាលក្នុងតំបន់ដែលកំពុងជោគជាំទៅដោយបំណុលអាចរក្សាបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ច្រើនបែបនេះដែរឬទេ? ហើយថាតើគម្រោងធំទាំងបីនេះ អាចជួយបំពេញចន្លោះនៅក្នុងវិស័យឯកជនដែលកំពុងធ្លាក់ចុះបានកម្រិតណា?    នៅក្នុងសន្និសីទប្រចាំឆ្នាំកាលពីថ្ងៃទី៥ ខែមករា ធនាគារ PBOC បានកំណត់បញ្ហាទីផ្សារអចលនវត្ថុនៅក្នុងបញ្ជីនៃការកាត់បន្ថយហានិភ័យ ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបំណុល និងការដោះស្រាយបំណុលទាក់ទងនឹងស្ថាប័នហិរញ្ញវត្ថុខ្នាតតូច។   បើតាមលោក Larry Hu ប្រមុខសេដ្ឋវិទូចិននៅក្រុមហ៊ុនហិរញ្ញវត្ថ Macquarie Group ទោះបីជាគ្រួសារចិនបានសន្សំច្រើនចាប់តាំងពីការរាលដាលជំងឺ-១៩ ក៏ដោយ ពួកគេមិនអាចនឹងចំណាយប្រាក់ឡើយ លុះត្រាតែពួកគេរំពឹងថាសេដ្ឋកិច្ចនឹងប្រសើរឡើង។   លោក Larry Hu បានប្រាប់កាសែត SCMP ថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបច្ចុប្បន្នគឺមានរយៈពេលវែងបំផុតមិនធ្លាប់មាន ហើយការធ្លាក់ចុះនៃការចាប់ផ្តើមការសាងសង់ថ្មីគឺស្មើនឹងការធ្លាក់ចុះនៅអាម៉េរិកនៅចុងទសវត្សរ៍ឆ្នាំ២០០០។ លោកចង់សំដៅទៅលើការផ្ទុះឡើងនៅក្នុងវិស័យអចលនទ្រព្យដែលនាំឱ្យមានវិបត្តិកម្ចីទិញផ្ទះនៅអាម៉េរិក។   ធនាគារ PBOC និង NAFR បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយក្នុងការជួយស្រោចស្រង់វិស័យអចលនទ្រព្យនៅចិន។ សកម្មភាពសាងសង់ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យចំនួនផ្ទះទំនេរកើនឡើង ជាមួយកម្រិតបំណុលខ្ពស់នៅក្នុងទីផ្សារលំនៅឋាន។   បើតាមសេចក្តីណែនាំខាងលើ ស្ថាប័នទាំងពីរតម្រូវឱ្យធនាគារពាណិជ្ជបង្កើនការគាំទ្រឥណទានសម្រាប់សកម្មភាពសាងសង់លំនៅដ្ឋានជួល និងការអភិវឌ្ឍព្រមទាំងផ្តល់ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ថ្មី និងជួសជុលលំនៅដ្ឋានសម្រាប់ជួលរយៈពេលវែង។   យ៉ាងណាមិញ បច្ចុប្បន្ននេះទោះបីជាមានការខិតខំប្រឹងប្រែងគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលចិនចាប់តាំងពីឆ្នាំមុនក៏ដោយ ក៏វិបត្តិអចលនទ្រព្យនៅចិនដែលផ្ទុះចេញពីសហគ្រាសអចលនទ្រព្យខ្នាតយក្សពីរគឺ Evergrande និង Country Garden នៅតែបន្តដាក់បន្ទុកធ្ងន់ទៅលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។   គួរបញ្ជាក់ថា រយៈពេល ១១ខែឆ្នាំ២០២៣ ការវិនិយោគអចលនទ្រព្យនៅចិនបានថយចុះ ៩,៤ភាគរយបើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ ចំនួននៃការលក់ផ្ទះបើគិតតាមទំហំផ្ទៃដីលក់បានថយចុះ៨ ភាគរយ៕ 
រដ្ឋាភិបាលចិនកំពុងផ្តល់អាទិភាពដល់ការគាំទ្រសម្រាប់ការផ្គត់ផ្គង់ផ្ទះជួលក្នុងទីក្រុងធំៗ ដើម្បីបំពេញតម្រូវការកម្មករវ័យក្មេង ដែលជាផ្នែកមួយជួយស្រោចស្រង់វិស័យអចលទ្រព្យឱ្យរស់ឡើងវិញ។
On the occasion of World No Tobacco Day Thursday, the UN health agency hailed that smoking had declined significantly since year 2000, but warned that there were still far too many people indulging in the dangerous habit. And it cautioned that research showed there was "a serious lack of knowledge" about the different health risks associated with tobacco. Tobacco use has been linked to more than seven million deaths worldwide each year, including some 890,000 from breathing in second-hand smoke. But many people are unaware that nearly half of those deaths, around three million, are due to cardiovascular disease, including heart attacks and stroke, WHO warned. "Most people know that using tobacco causes cancer and lung disease, but many people aren't aware that tobacco also causes heart disease and stroke the worlds leading killers," WHO chief Tedros Adhanom Ghebreyesus said in a statement. "Tobacco doesn't just cause cancer. It quite literally breaks hearts," he said. Tobacco smoke contains more than 7,000 chemicals, including tar and others that can narrow arteries and damage blood vessels, and nicotine, which is associated with increases in heart rate and blood pressure. At the same time, smoking unleashes poisonous gases like carbon monoxide, which replaces oxygen in the blood, thereby reducing the availability of oxygen for the heart muscle, WHO said. The agency pointed out that tobacco use is responsible for around 17 percent of the nearly 18 million deaths from cardiovascular disease around the globe each year. Yet in many countries, there is very low awareness that smoking significantly increases your chances of developing cardiovascular disease. In China for instance, a large WHO survey showed that more than 60 percent of the population is unaware that smoking can cause heart attacks, while in India and Indonesia, more than half of adults are unaware that smoking can cause stroke. "Governments have the power in their hands to protect their citizens from suffering needlessly from heart disease," said Douglas Bettcher, who heads WHO's non-communicable disease prevention unit. According to a new WHO report on smoking trends and prevalence, the percentage of people worldwide who indulge in the habit has dropped from 27 percent in 2000 to 20 percent in 2016. But it warned that the pace of reduction was too slow. Due to population growth, the number of smokers in the world has remained relatively stable at around 1.1 billion, Bettcher told reporters.
Geneva, Switzerland | While the link between smoking and a range of cancers is well known, the World Health Organization warned Thursday there was too little awareness of tobacco's impact on the human heart.
  «ខ្ញុំដើរដល់អភិក្រមទី៥»! ដែលចាំបាច់ត្រូវតែវះកាត់ហើយ។ នេះជាការប្រកាសរបស់សម្ដេច ហ៊ុន សែន ដែលព្រមានកម្ចាត់មន្ត្រីរាជការណា បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ។ សម្រាប់សម្ដេច ហ៊ុន សែន ការអភិវឌ្ឍប្រទេស គឺគ្មានការយោគយល់ដល់មន្ត្រី ដែលនាំទុក្ខ និងរារាំងដល់ដំណើរការរបស់រដ្ឋាភិបាលឡើយ។   ថ្លែងចំពោះមុខថ្នាក់ដឹកនាំ នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សម្ដេច ហ៊ុន សែន បានព្រលយសម្តីព្រមានជាថ្មីថា មន្ត្រីដែលប្រព្រឹត្តខុស គឺត្រូវទទួលរងពិន័យដាក់ទោសតាមច្បាប់ ហើយសូម្បីតែមានឋានៈជាផ្កាយ ឬជាព្រះខែ ក៏ត្រូវតែដកចេញពីដំណែងដែរ។   «យើងត្រូវធ្វើដំណើរទៅដោយស្វាហាប់ ហើយយើងត្រូវតែយកចេញពីក្នុងស្បែកជើងរបស់យើង ជាគ្រាប់គ្រួសក៏ដោយ ខ្សាច់ក៏ដោយ ត្រូវយកចេញពីជើងរបស់យើងឲ្យអស់។ បើមិនដូច្នោះទេ យើងមិនអាចដើរមុខរួចនោះទេ ហើយវាក៏នាំឲ្យពងជើងរបស់យើង ឈឺជើងរបស់យើង។ ខ្ញុំចង់និយាយថា មន្ត្រីរាជការណា ដែលធ្វើផ្ដេសផ្ដាសត្រូវតែទទួលនូវវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬត្រូវទទួលវិន័យជាងនេះ តាមរយៈការផ្ដន្ទាទោសដោយច្បាប់»។ នេះជាការបញ្ជាក់ជំហរយ៉ាងមុតមាំរបស់នាយករដ្ឋមន្ត្រី។   អមជាមួយសម្ដីខាងលើប្រមុខរដ្ឋាភិបាល ប្រកាសដាច់ណាត់ថា ការអនុវត្តអភិក្រមទី៥នេះ គឺជាជំហានវះកាត់រាល់បញ្ហាដែលបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ដូច្នេះការវះកាត់នេះ គឺសម្ដេច នឹងវាយកម្ចាត់ទាំងអស់ មិនថាជាសត្វខ្លា ពស់ កណ្ដុរ ឬរុយ ដែលបំផ្លាញផលប្រយោជន៍ពលរដ្ឋឡើយ។   អត្ថបទទាក់ទង   អភិបាលរងខេត្តព្រះសីហនុពីររូប ត្រូវបានដកចេញ ដោយសារហិង្សារឿងដីធ្លី    តាមរយៈការអនុវត្តអភិក្រមទី៥នេះ សម្ដេច ហ៊ុន សែន ក៏បានដកតំណែងភ្លាមពីអភិបាលរងខេត្តព្រះសីហនុពីររូប គឺលោក ផៃ ប៊ុនវណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជាអ្នកទទួលបញ្ជាចុះទៅអនវុត្តដីការបស់តុលាការកំពូល ដែលបានសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីលើប្រជាពលរដ្ឋ នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ការដកមន្ត្រីទាំងពីររូបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះហិង្សារវាងសមត្ថកិច្ច និងពលរដ្ឋ ដែលទៅតវ៉ារឿងដីធ្លីនេះ ហើយបង្កឲ្យមានពលរដ្ឋម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើង។ មិនត្រឹមតែបញ្ចប់តំណែងទេ សម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើអភិបាលរងខេត្តព្រះសីហនុទាំងពីររូបនេះទៀតផង។ ដោយឡែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបពលរដ្ឋតវ៉ានោះ ក៏ស្ថិតនៅក្នុងការតាមដានដែរ។   ក្រៅពីបញ្ចប់តំណែងនេះ សម្ដេច ហ៊ុន សែន ក៏សម្រេចដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ តាមរយៈការដកហូតដីសម្បទានសេដ្ឋកិច្ច ដែលមានជម្លោះនោះ យកមកបង្វែរជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋរងគ្រោះទាំងនោះវិញ។ វាជាអនុវត្តតាមអភិក្រមទាំង៥ ដែលសម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសចេញប្រាប់ថ្នាក់ដឹកនាំទាំងអស់ឲ្យ «ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»៕  
ភ្នំពេញ៖ គ្មានឡើយការលើកលែង ឬអនុគ្រោះ សម្រាប់មន្ត្រីដែលធ្វើខុសអភិក្រមទាំង៥របស់សម្ដេច ហ៊ុន សែន ។ បើពួកគេធ្វើខុសធ្ងន់នោះ នឹងប្រឈមការដកចេញពីតំណែង ដោយគ្មានការយោគយល់។
ការផ្ដល់ជំនួយជាង ២៣៥លានដុល្លារនេះ ធ្វើឡើងតាមរយៈជំនួបរវាង លោក Vatché PAPAZIAN នាយកគម្រោងទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងលោក លឹមគានហោ រដ្ឋមន្ត្រីក្រសួងធនធាទឹក។ នេះបើតាមហ្វេសប៊ុក ក្រសួងធនធានទឹក។ នៅក្នុងជំនួបនេះ លោក Vatché PAPAZIAN បញ្ជាក់ថា AFD បានគ្រោងកញ្ចប់ថវិកាប្រមាណ ២០០លានអឺរ៉ូ ស្មើនឹងជាង ២៣៥លានដុល្លារ ដែលជាគម្រោងជំហានទី២ នឹងត្រូវអនុវត្តសម្រាប់រយៈពេល៨ឆ្នាំ និងចាប់ផ្តើមពីឆ្នាំ២០១៨ តទៅ។ «គម្រោងជំហានទី២នេះ ត្រូវអនុវត្តក្នុងរយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដោយបែងចែកជា ៤ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ (២០១៨-២០១៩) ក្រសួងធនធានទឹក នឹងមានកញ្ចប់ថវិកា ប្រមាណពី ៧១.៥ទៅ ៧៣.៥ លានអឺរ៉ូ សម្រាប់អនុវត្តន៍គម្រោង»។ នេះបើតាម លោក Vatché PAPAZIANដដែល។ ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ប្រតិភូ AFD នៅកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារ AFD ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។ សូមបញ្ជាក់ថា លោក Vatché PAPAZIAN បានមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ១០ថ្ងៃ ដើម្បីវាយតម្លៃទៅលើប្រព័ន្ធធារាសាស្ត្រ និងព្រែកនានាជំហានទី១ ដែលក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ត ក្រោមហិរញ្ញប្បទានពី AFD និងក៏បានវាយតម្លៃ លើទីតាំងគម្រោងថ្មី ដែលជាការអនុវត្តក្នុងជំហានទី២ ដែលនឹងចាបផ្តើមអនុវត្តនៅឆ្នាំ២០១៨ តទៅនេះដែរ៕
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានគ្រោងកញ្ចប់ជំនួយ ទឹកប្រាក់ប្រមាណ២០០លានអឺរ៉ូ  ស្មើជាង ២៣៦ លានដុល្លារ ដល់ក្រសួងធនធានទឹក ដើម្បីអភិវឌ្ឍគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធធារាសស្ត្រ និងព្រែកនាំដីល្បាប់នានា សម្រាប់ជំហ៊ានទី២។ គម្រោងនេះ មានរយៈពេល ៨ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៨ទៅ។
យោងតាមលិខិតនោះ លោក យឹម សុវណ្ណ សុំឲ្យលោក ស៊ិក ប៊ុនហុក ក្នុងនាមជាប្រធានគ.ជ.ប ស្នើទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-កម្មការិនី និងបុគ្គលិក បានទៅបោះឆ្នោត។ លោក យឹម សុវណ្ណ បញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ៖«ខ្ញុំសូមជម្រាបឯកឧត្តមប្រធាន គ.ជ.ប ថា មានបងប្អូន កម្មករ-កម្មការិនី និយោជិកមួយចំនួន បានចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន ពេលពួកគាត់បានចំណាកស្រុក ទៅធ្វើការនៅទីឆ្ងាយ។ ដើម្បីមានលទ្ធភាពក្នុងការធ្វើដំណើរទៅចូលរួមបោះឆ្នោត នាពេលខាងមុខ បងប្អូន កម្មករ-កម្មការិនី និងនិយោជិកទាំងនោះ ត្រូវចំណាយពេលយ៉ាងតិចបីថ្ងៃ ដោយគិតចាប់ពីថ្ងៃធ្វើដំណើរទៅស្រុកកំណើត ថ្ងៃបោះឆ្នោត និងថ្ងៃត្រឡប់មកវិញ»។ យ៉ាងណាក៏ដោយ គ.ជ.ប បានសេចក្តីអំពាវនាវទៅដល់ម្ចាស់សហគ្រាស រោងចក្រ និងក្រុមហ៊ុននានារួចហើយ ដើម្បីសុំឲ្យជួយសម្រួលដល់កម្មករ-កម្មការិនី និងបុគ្គលិករបស់ខ្លួន បានទៅបោះឆ្នោត។ ចំណែកឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានសេចក្តីអំពាវនាវផងដែរ ទាក់ទងនឹងបញ្ហាខាងលើ។ ខ្លឹមសារនៃសេចក្តីអំពាវនាវរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនខុសពីសេចក្តីអំពាវនាវរបស់គ.ជ.ប នោះទេ។ សូមបញ្ជាក់ ប្រជាពលរដ្ឋកម្ពុជាជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ៕
ភ្នំពេញ៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅកាន់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំឲ្យជួយដល់កម្មករ-កម្មការិនី និងបុគ្គលិកទាំងអស់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។
អ្នកដែលកើតជំងឺថ្លើម អាចពិសារផ្លែឳឡឹកក្នុងរដូវក្តៅបែបនេះបាន ព្រោះវាមានសារធាតុដែលអាចជំនួយដល់សុខភាពអ្នក។ ប៉ុន្តែអ្នកមិនគួរញ៉ាំឳឡឹកដែលក្លាសេ ឬក៏ទុកចោលយូរនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកដោយមិនដឹងខ្លួន។ ចេកក៏ជាផ្លែឈើដែលល្អចំពោះអ្នកជំងឺថ្លើមដែរ។ ក្រោយពេលដែលអ្នកបរិភោគរួច វានឹងជួយការពារថ្លើមអ្នក ព្រមទាំងបង្កើនប្រព័ន្ធការពាររាងកាយអ្នកផងដែរ។ ផ្លែទំពាំងបាយជូរ ក៏មានសារធាតុដែលអាចការពារថ្លើមអ្នកមិនឲ្យមានបញ្ហាឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
ប្រសិនជាអ្នកមានជំងឺដែលទាក់ទងនឹងថ្លើម អ្នកអាចបរិភោគផ្លែឈើទាំង៣ប្រភេទនេះបាន។ វាជាផ្លែឈើដែលអាចជួយកំចាត់មេរោគថ្លើមអ្នកបាន។ តើមានអ្វីខ្លះទៅ?
សូមអញ្ជើញទាក់ទង៖ លោក ថុល វិទ្យា ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] លោកស្រី ខៃ ចិន្តា ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] កញ្ញា ភួង ស្រីមាស ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/
សណ្ឋាគារ Terres Rouges ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី។ Terres Rouges ត្រូវបានសាងសង់អំពីឈើដោយរក្សារចនាបទខ្មែរ។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណមួយនេះ អាចទស្សនាវត្ថុបុរាណខ្មែរដ៏សម្បូរបែប ធ្វើឲ្យអារម្មណ៍លោកអ្នករំភើប និងបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ក្នុងន័យចង់ឲ្យពលរដ្ឋខ្មែរទទួលបានការស្នាក់នៅក្នុងសណ្ឋាគារ Terres Rouges នេះ, Terres Rouges សម្រេចចិត្តបញ្ចុះតម្លៃមិនធ្លាប់មានសម្រាប់ពលរដ្ឋខ្មែរដែលមានដូចជា៖ អ្នកជំនួញ, មន្ត្រីរាជការ, មន្ត្រីទូត, បុគ្គលិកក្រុមហ៊ុន, បុគ្គលិកសមាគម, បុគ្គលិកអង្គការ, កម្មករកាត់ដេរ, ចាស់ជរា។ល៕
អាជ្ញាធរស្រុកបាណន់ បានអះអាងថា ទីតាំងជិះណូរីថ្មីនេះ មានសក្តានុពលខ្លាំងជាងទីតាំងចាស់ ហើយពួកគេសង្ឃឹមថា ទីតាំងថ្មី នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន។ លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានថ្លែងប្រាប់ VOA ថា ទីតាំងជិះណូរីក្នុងស្រុកបាណន់ ជាទីតាំងល្អ ដោយសារអ្នកទេសចរអាចទស្សនាប្រាសាទ ព្រៃឈើ ផ្ទាំងថ្ម ល្អាងភ្នំ និងទេសភាពផ្សេងៗ ក្រៅពីការជិះណូរីកម្សាន្ត។ លោកបន្តថា នេះជាជំហានទីមួយនៃការដាក់ដំណើរការផ្លូវណូរីប្រហែល៤គីឡូម៉ែត្រ ហើយអាជ្ញាធរដែលបានសហការជាមួយដៃគូវិនិយោគ មានគម្រោងធ្វើផ្លូវដែកប្រមាណ២៤គីឡូម៉ែត្រនៅជុំវិញភ្នំបាណន់ ដើម្បីឲ្យអ្នកទេសចរអាចជិះកម្សាន្ត មើលទេសភាពជុំវិញភ្នំនោះបាន។ លោកបានបញ្ជាក់ថា៖ «បាទជំហានហ្នឹង យើងធ្វើឲ្យបានជុំនៃជួរភ្នំបាណន់ ដែលយើងរក្សាព្រៃឈើបានជិត៨00ហិកតាហ្នឹង។ យើងធ្វើតាមផ្លូវហ្នឹងទៅ ទីមួយឲ្យទេសចរបានឃើញពីធម្មជាតិ ដែលសហគមន៍ព្រៃឈើបានថែរក្សា។ ទីពីរចង់ឲ្យភ្ញៀវទេសចរបានកម្សាន្តល្អាងប្រជៀវដែលគាត់ធ្លាប់តែដឹងល្អាងនៅភ្នំសំពៅ យើងនេះមានល្អាងមួយទៀត គឺល្អាងព្រះរាជទ្រព្យនៅជួរភ្នំរំសាយសក់»។ អភិបាលស្រុករូបនេះ បានអះអាងទៀតថា ការបើកណូរីនៅស្រុកបាណន់ នឹងផ្ដល់ប្រយោជន៍ច្រើនដល់សហគមន៍នៅទីនោះ តាមរយៈការប្រកបរបរលក់ដូរផ្សេងៗដល់ភ្ញៀវទេសចរ។ លោកបញ្ជាក់ថា ទីតាំងថ្មី មានលក្ខណៈល្អប្រសើរជាងទីតាំងចាស់។ លោកបានថ្លែងប្រាប់VOAថា៖ «ខ្ញុំយល់ថា វាច្រើនជាងពីព្រោះអានេះ មានសក្ដានុពលជាង។ ឯណោះ ជិះតែតាមឃើញតែវាលស្រែ អានេះយើងមើលទៅតាមព្រៃ ហើយយើងមានល្អាងជាច្រើន ភ្ញៀវចង់ចូលល្អាង ចូលអីហ្នឹង ទៅមុខយើងអភិវឌ្ឍល្អាងអីទៀត»។ បើតាមអភិបាលស្រុកដដែល មន្ត្រីជំនាញកំពុងតែពិចារណាអំពីការបែងចែកប្រាក់ចំណូលនៃសេវាទេសចរណ៍ណូរីនេះ ក្នុងចំណោមដៃគូវិនិយោគ សហគមន៍ និងអាជ្ញាធរ។ លោក ជុំ ញ៉ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មានណូរីចំនួន៧ដែលកំពុងដំណើរការដឹកភ្ញៀវទេសចរ ហើយនៅដំណាច់ខែមករានេះ អាជ្ញាធរ នឹងរៀបចំឲ្យមានណូរីចំនួន១៣ទៀត។ រដ្ឋាភិបាល បាននិងកំពុងជួសជុលផ្លូវដែកប្រវែងប្រហែល៣៨៦គីឡូម៉ែត្រ ដែលធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃ។ ផ្លូវរថភ្លើងនេះ រំពឹងថានឹងដំណើរការឡើងវិញ នៅមុនខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមប្រធាននាយកដ្ឋានផ្លូវដែក លោក ច័ន្ទ សំលេង។ ដោយសារផ្លូវដែកមិនត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំ ប្រជាជនមួយចំនួនបានប្រើប្រាស់ផ្លូវដែកទាំងនោះបើកជាណូរី ដើម្បីដឹកប្រជាជន និងទំនិញ។ ក្រៅពីបម្រើជាការជិះកម្សាន្ត សម្រាប់ភ្ញៀវទេសចរនៅខេត្តបាត់ដំបង កន្លងទៅ ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ បានប្រើប្រាស់ណូរី សម្រាប់ដឹកទំនិញ និងអ្នកធ្វើដំណើរ។ រដ្ឋាភិបាល បានលើកឡើងថា ការបើកណូរីតាមផ្លូវដែកនេះ គឺខុសច្បាប់ ហើយអាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ជាង២០ឆ្នាំមកហើយ ការបើកណូរីនៅលើផ្លូវដែកចាស់ បានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក្នុងនោះមានការកម្រៃសេវាបើកណូរី និងការលក់ដូរមួយចំនួនដល់ភ្ញៀវទេសចរ។ នៅទីតាំងចាស់ក្នុងឃុំអូរដំបង អ្នកជិះណូរីអាចមើលឃើញផ្ទះអ្នកភូមិ ព្រៃតូចៗនៅតាមផ្លូវ និងវាលស្រែ។ ណូរីធ្វើពីបន្ទះឈើ បន្ទះឫស្សី កង់ដែកនិងម៉ាស៊ីនទាញសម្រាប់បំពាក់លើផ្លូវដែកពេលធ្វើដំណើរ។ ការដំឡើងណូរីមួយ អាចចំណាយប្រាក់ប្រមាណ៣០០ទៅ៥០០ដុល្លារ។ នេះបើតាមអ្នកបើកណូរី។ ក្រោយពីការបិទណូរីនៅទីតាំងចាស់ ប្រជាជនមួយចំនួននៅក្នុងស្រុកសង្កែ ដែលធ្លាប់ពឹងផ្អែកលើការជិះណូរីទេសចរណ៍នេះជាងជិតពីរទសវត្សរ៍មកនោះ បានបាត់បង់ចំណូលរបស់ពួកគេ។ លោក ភាជ ទុំ អាយុ៥២ឆ្នាំ ដែលបានបើកណូរីប្រហែល២០ឆ្នាំមកហើយ បានថ្លែងថា លោកនៅបន្តបើកណូរីនៅលើផ្លូវដែកប្រហែល២៥០ម៉ែត្រ ក្បែរទីតាំងចាស់ ដែលបច្ចុប្បន្ននេះ មានតែណូរី៤ប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា ចំណូលពីការបើកណូរីនេះបានធ្លាក់ចុះពី៤ម៉ឺនរៀល មកត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។ លោកបន្តថា លោកមិនអាចទៅបើកណូរីនៅកន្លែងថ្មីនោះទេ ដោយសារទីតាំងឆ្ងាយពីកន្លែងលោករស់នៅ។ លោកមានប្រសាសន៍ថា៖ «អត់ផងទៅអត់កើតឆ្ងាយ មួយថ្ងៃគេឲ្យ៣ម៉ឺន ហើយសោហ៊ុយម៉ូតូឌុបឡើងចុះៗ អ្នកណាទៅដឹកសល់ ៣ម៉ឺននោះ»។ លោក ស៊ន បូរ៉ា អាយុ៤១ឆ្នាំ ដែលធ្លាប់បើកណូរីជាង១០ឆ្នាំមកហើយ មានប្រសាសន៍ដូចគ្នានឹងលោក ភាជ ទុំ ដែរថា លោកមិនអាចទៅបើកណូរីនៅទីតាំងថ្មីទេ ដោយសារវាស្ថិតនៅឆ្ងាយពីផ្ទះរបស់លោក។ លោកបន្តថា លោកបានរត់ម៉ូតូឌុបនាពេលបច្ចុប្បន្ននេះ ដោយរកបានតែពី១ម៉ឺនរៀលទៅ១៥,០០០រៀលតែប៉ុណ្ណោះ ដែលចំណូលនេះ ទាបជាងចំណូលដែលលោករកបានពីការបើកណូរី ។ លោកបានឲ្យដឹងទៀតថា ទីតាំងបើកណូរីថ្មី មានផ្លូវឡើងចុះ ដែលលោកបារម្ភអំពីសុវត្ថិភាពផងដែរ។ លោកមានប្រសាសន៍ថា៖ «អត់ផង ខ្ញុំអត់ទៅទេ ព្រោះផ្លូវវាចុះឡើង ខ្ញុំអត់ហ៊ានទេ។ វាខ្លាចដាច់ហ្វ្រាំងដាច់អី ខ្លាចដល់ពេលដាច់ហ្វ្រាំងទៅ វាគ្រោះថ្នាក់ភ្ញៀវ យើងទទួលខុសត្រូវ ត្រូវសងគេ»។ អភិបាលស្រុកបាណន់ លោក ជុំ ញ៉ បានអះអាងថា ក្រុមជំនាញបានត្រួតពិនិត្យបញ្ហាទាំងនេះរួចហើយ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ VOA ថា អាជ្ញាធរមិនអនុញ្ញាតឲ្យណូរីបើកបរនៅលើផ្លូវដែកនោះទេ។ លោក សង ទិ អ្នកនាំភ្ញៀវជិះណូរីនៅទីតាំងថ្មីក្នុងស្រុកបាណន់ មានប្រសាសន៍ថា អ្នកបើកណូរីអាចទទួលបានប្រាក់ខែ៩០ម៉ឺនរៀល និងប្រាក់ថ្ងៃមួយម៉ឺនរៀល។ លោកបន្តថា បច្ចុប្បន្ននេះ មានណូរីចំនួន៧ប៉ុណ្ណោះកំពុងដំណើរការ ហើយមិនសូវជាមានភ្ញៀវបរទេសជិះ ដូចនៅទីតាំងចាស់នោះទេ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
បាត់ដំបង ៖ កន្លែងជិះណូរីថ្មីនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្តប្រមាណ២០គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការហើយរហូតមកដល់ពេលនេះ ក្រោយពីអាជ្ញាធរ បានបិទកន្លែងចាស់ក្នុងស្រុកសង្កែ ដើម្បីជួសជុលផ្លូវដែកឡើងវិញ។
  នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ លោក អ៊ុន មណីនីតា ឱ្យដឹងថា កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីជួយអាជ្ញាធរជាតិព្រះវិហារ អប់រំដល់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ ឱ្យយល់ដឹង ការចូលរួម និងស្គាល់ពីតម្លៃពិតនៃមរតកបេតិកភណ្ឌ។ លោកថា សហគមន៍នឹងជួយលើកិច្ចការអភិរក្សមរតកបុរាណបានច្រើន នៅពេលពួកគេយល់ដឹងពីសារប្រយោជន៍នៃមរតកទាំងនោះ។   លោក អ៊ុន មណីនីតា បន្តថា៖« នៅព្រះវិហារនេះ ដោយសារបុគ្គលិកអាជ្ញាធរនៅមានតិច   វិសាលភាពមរតកមានច្រើន និងរងគ្រោះច្រើន ដើម្បីជួយបានគឺសហគមន៍ មនុស្សដែលរស់នៅក្បែរបេតិកភណ្ឌ គាត់រស់នៅរាល់ថ្ងៃ មើលឃើញ បានស្គាល់ បានដឹង យើងជាអាជ្ញាធរ ចុះម្ដងម្កាល មិននៅផ្ទាល់ទេ...យើងខ្លួនយើងជាអ្នកថែរក្សា ការពារ ស្រឡាញ់វប្បធម៌ដោយខ្លួនឯង បង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យមានការចូលរួម ឱ្យស្គាល់ ចេះតម្លៃវប្បធម៌។   លោកបន្តទៀថា វាពិតជាមានសារសំខាន់ណាស់ នៅពេលណាដែលកូនខ្មែរបានស្គាល់នូវអ្វីពិតប្រាកដដែលជាអត្តសញ្ញាណរបស់ខ្លួន ហើយកាលណាមានមូលដ្ឋានគ្រឹះស្គាល់វប្បធម៌ ស្គាល់ជាតិច្បាស់ហើយ គឺមិនងាយនឹងមានអ្វីមកបត់បែនបានទេ។ ហើយផ្ទុយទៅវិញ ប្រសិនបើពួកគេស្ទើរចំណេះដឹងលើផ្នែកវប្បធម៌នេះ នោះនឹងឆាប់ទទួលនូវវប្បធម៌របស់គេមកដាក់ខ្លួន ជាក់ជាពុំខាន។   លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ក្នុងពិធីនៅថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅ មានប្រសាសន៍ថា វាពិតជាសំខាន់ណាស់ ដែលត្រូវឱ្យសហគមន៍ដឹងពីមរតក វប្បធម៌ បេតិកភណ្ឌ ដែលនៅជិតពួកគេ។ លោកថា កម្មវិធីអប់រំនេះ បង្កើតឡើងក្នុងន័យបង្កើនចំណេះដឹងទៅកាន់សិស្សានុសិស្សដែលជាអ្នកជំនាន់ក្រោយ យល់ពីតម្លៃនៃមរតកទាំងឡាយដែលនៅជុំវិញពួកគេ ចេះថែរក្សា ការពារ ហើយតម្លៃនៃមរតកទាំងនោះ នឹងអាចជួយពួកគេវិញតាមរយៈវិស័យទេសចរណ៍។    តាមការលើកឡើងរបស់លោក អ៊ុន មណីនីតា កម្មវិធីអប់រំនេះនឹងបង្រៀនដល់សិស្សនៅថ្នាក់ទី៨ចំនួន២ថ្នាក់ និងថ្នាក់ទី១០ ចំនួន១ថ្នាក់ នៃសាលាមួយចំនួន មានអនុវិទ្យាល័យស្រអែម អនុវិទ្យាល័យខេមរៈតេជោ និងអនុវិទ្យាល័យតេជោស្រះក្ដុល ដែលសរុបមានសិស្សជិត៧០នាក់។ គម្រោងអប់រំនេះធ្វើឡើងរយៈពេលមួយម៉ោងក្នុងមួយសប្ដាហ៍សម្រាប់ថ្នាក់នីមួយៗ ហើយដែលគ្រោងអនុវត្តដល់បំណាច់ឆ្នាំសិក្សា២០២២នេះ។    មេរៀនសំខាន់ៗក្នុងកម្មវិធីនេះ ផ្តោតលើចំណេះដឹងពីរមណីយដ្ឋានប្រាសាទព្រះវិហារ តម្លៃបេតិកភណ្ឌ សិល្បៈនិងចម្លាក់លើប្រាសាទព្រះវិហារ និងវត្ថុសិល្បៈមួយចំនួនទៀត។ ក្នុងនោះ ក៏មានការអប់រំពីបញ្ហាបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ ព្រមទាំងកម្មវិធីលើកកម្ពស់ជីវភាពប្រជាជន រួមនិងអត្ថប្រយោជន៍ទេសចរណ៍ក្នុងរមណីយដ្ឋានព្រះវិហារ។ល៕
សៀមរាប៖ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បានចាប់ផ្តើមកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ ដល់សិស្សនៅថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ និងសហគមន៍ដែលរស់នៅជុំវិញតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។
  ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសថា ជប៉ុននឹងផ្តល់ប្រាក់កម្ចីដល់ប្រទេសនេះចំនួន ៤១៣លានដុល្លារ ដើម្បីទិញនាវាឆ្លើយតបពហុមុខងារ (MRRV) ប្រវែង ៩៧ម៉ែត្រ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រអមមកជាមួយ។    ក្រសួងការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖« ប្រតិបត្តិការនេះនឹងជួយឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការងារនៅសមុទ្រ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន»។ នេះបើតាមសារព័ត៌មាន AFP។    បច្ចុប្បន្ន ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG) កំពុងប្រតិបត្តិការកប៉ាល់ MRRV ប្រវែង ៩៧ម៉ែត្រ រួមទាំងប្រភេទ BRP Teresa Magbanua និង BRP Melchora Aquino ។ កប៉ាល់នីមួយៗអាចផ្ទុកទម្ងន់ជាង ១ពាន់តោន និងអាចបើកចម្ងាយ ៧៤០០គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤៤គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានបំពាក់ដោយកាណុងស្វ័យប្រវត្តិ ៣០មីលីម៉ែត្រ។ កាប៉ាល់ទាំងពីរបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២ ដោយផ្អែកលើការរចនាតាមកប៉ាល់ Kunigami របស់ឆ្មាំឆ្នេរសមុទ្រជប៉ុន។    ជប៉ុន ជាប្រទេសនាំមុខគេក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍បរទេសដល់ហ្វីលីពីន ហើយក៏ជាប្រទេសជួយជុសជុលកប៉ាល់ចំនួន ១៧ដែលត្រូវបានប្រើប្រាស់ដោយឆ្មាំសមុទ្រ PCG។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះត្រូវបានចាត់ទុកថាមានចំនួនតិចក្នុងការល្បាតដែនទឹកដ៏ធំនៅជុំវិញហ្វីលីពីន។   ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនក៏បានជួបប្រទះម្តងហើយម្តងទៀតនូវនាវាឆ្មាំឆ្នេរសមុទ្រចិននៅ តំបន់ Scarborough Shoal និងតំបន់ Second Thomas Shoal ដែលក្នុងនោះកប៉ាល់ល្បាត BRP Teresa Magbanua ត្រូវបានបុកដោយកប៉ាល់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ៕ 
ហ្វីលីពីនបានប្រកាសទិញកប៉ាល់ល្បាតចម្រុះជប៉ុនចំនួន ៥ គ្រឿងសម្រាប់ឆ្មាំឆ្នេរ ក្រោមកម្ចីជាង ៤០០ លានដុល្លារពីប្រទេសជប៉ុន។ ការទិញនាវាចំនួន ៥គ្រឿងនេះ ធ្វើឡើងស្របពេលហ្វីលីពីន កំពុងមានបញ្ហាចម្រូងចម្រាសជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។
ដោយសារតែការធ្វើដំណើរតាមយន្តហោះចេះតែកើនឡើងជារៀងរាល់ឆ្នាំដូច្នេះវាបែរជាធ្វើឲ្យមធ្យោបាយមួយនេះកាន់តែមានសុវត្ថិភាពទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកចេះតែមានអារម្មណ៍ខ្លាចការហោះហើរតាមយន្តហោះ យកល្អគួរតែធ្វើទៅតាមវិធីងាយៗដូចខាងក្រោមនេះនៅពេលធ្វើដំណើរតាមយន្តហោះលើកក្រោយ៖     ចូរដកដង្ហើមជ្រៅដោយដកចូល រាប់ពីមួយដល់បួន និងចេញវិញរាប់ពីមួយដល់ប្រាំមួយ     ចូរអង្គុយគងជើង និងគងដៃ ហើយពឹងទ្រូង បន្ទាប់មកដកដង្ហើមជ្រៅៗធម្មតា។     ទម្លាក់វាំងននបង្អួចចុះ ដើម្បីកុំឲ្យមើលឃើញអ្វីៗមានចលនានៅខាងក្រៅ     ត្រូវមានចិត្តឲ្យស្ងប់ និងតាំងសមធិរាល់ថ្ងៃក្នុងមួយសប្តាហ៍ ឬពីរសប្តាហ៍មុននឹងជិះយន្តហោះ     ចូររកអ្វីដែលអាចជួយបន្ថយការតក់ស្លុតរបស់អ្នកបាន ដូចជាស្តាប់ចម្រៀង ឬញ៉ាំអាហារសម្រនណាដែលជួយឲ្យអារម្មណ៍ល្អ។ ចូរចៀសឲ្យឆ្ងាយពីរបស់ផ្អែម។     ចូរលុបបំបាត់អាហារភ្ញោចអារម្មណ៍ដូចជា ជាតិកាហ្វេអ៊ីន ឬភេសជ្ជៈប៉ូវកម្លាំងជាដើម៕ ត្រួតពិនិត្យដោយ www.health.com.kh
ការធ្វើដំណើរតាមយន្តហោះបានបង្កើតឡើងយ៉ាងច្រើននៅទូរទាំងពិភពលោក និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការដឹកជញ្ជូន។ ជារៀងរាល់ថ្ងៃមានការហោះហើរប្រមាណ ១០០០០០ករណីឯណោះនៅជុំវិញពិភពលោក ហើយក៏មានអ្នកធ្វើដំណើរ ៣,៧ពាន់លាននាក់ដែរ ក្នុងឆ្នាំ ២០១៧នេះ។
អាការៈដំបូងនៃជំងឺរលាកទងសួតស្រួចស្រាវមិនខុសគ្នានឹងជំងឺផ្តាសាយឡើយដូចជា៖     ហៀរសំបោរ     ឈឺបំពង់ករ     អស់កម្លាំង     កណ្តាស     ដកដង្ហើមលឺសូរដូចហួច     មានអារម្មណ៍ថាចាញ់ត្រជាក់     ឈឺខ្នង និងសាច់ដុំ     ក្តៅខ្លួន ៣៧ ទៅ៣៨អង្សារ ក្រោយពីចាប់ផ្តើមឆ្លងជំងឺរួច អ្នកប្រហែលជាកើតជាអាការៈក្អក ដែលវាទំនងជាមានលក្ខណៈស្ងួតក្នុងពេលដំបូងៗ បន្ទាប់មកទើបមានស្លេស្មក្រោយ។ ការក្អកមានកំហាកគឺជាអាការៈញឹកញាប់បំផុតមួយនៃជំងឺរលាកទងសួតស្រយចស្រាវ ហើយអាចបន្តយូរបំផុតពី ១០ថ្ងៃទៅ ៣សប្តាហ៍ឯណោះ។ អាការៈផ្សេងៗទៀតដែលអ្នកគួរសម្គាល់ដែរនោះគឺ ការប្រែប្រួលរបស់ពណ៌កំហាកពីស ទៅបៃតង ឬលឿង។ រឿងនេះមិនមែនមានន័យថា ការបង្ករោគនោះបង្កឡើងដោយវីរុស ឬបាក់តេរីទេ វាគ្រាន់តែជាប្រតិកម្មដែលប្រព័ន្ធភាពស៊ាំធ្វើការប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរទាក់ទងគ្រូពេទ្យភ្លាមៗបើសិនជាអ្នកមានអាការៈព្រមានដូចខាងក្រោមនេះបន្ថែមទៀត៖     ស្រកទម្ងន់ដោយមិនដឹងខ្លួន     ក្អកខ្លាំងៗ     ពិបាកដកដង្ហើម     ឈឺទ្រូង     ក្តៅខ្លួនចាប់ពី ៣៨អង្សារឡើងទៅ     ក្អកយូរជាង ១០ថ្ងៃ៕ ត្រួតពិនិត្យដោយ www.health.com.kh
បំពង់ទងសួតមាននាទីដឹកនាំខ្យល់អុកស៊ីសែនចូលទៅក្នុងសួត។ នៅពេលបំពង់ទាំងនេះរងការរលាក វានឹងកើតជាទឹករំអិល ឬស្លេស្មកាន់តែច្រើន។ ករណីនេះហៅថា ការរលាកទងសួត ព្រមទាំងបង្កជាអាការៈក្អក ពិបាកដកដង្ហើម និងក្តៅខ្លួនស្ទិញៗ។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានផ្លែល្ពៅ ៖   ១. ទប់ស្កាត់ជំងឺទឹកនោមផ្អែម នោះក៏ព្រោះតែល្ពៅមានផ្ទុកកាបូអ៊ីដ្រាតទាប ប៉ុន្តែជាតិសរសៃ វីតាមិន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។   ២. ជួយឱ្យស្រកទម្ងន់ ល្ពៅជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយពន្យឺតការរំលាយអាហារធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិសរសៃនៃល្ពៅ ក៏ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។លើសពីនេះទៅទៀត ល្ពៅ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិល និងសារធាតុរាវដែលលើសចេញពីរាងកាយ កាត់បន្ថយការហើម។   ៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ល្ពៅ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយប្រយុទ្ធប្រឆាំងជាមួយឥទ្ធិពលនៃការរលាកផ្សេងៗលើកោសិកាប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ល្ពៅ ក៏ជាប្រភពនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងនានាផងដែរ។   ៤. បង្កើនសុខភាពស្បែក ល្ពៅ ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ដែលជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ ល្ពៅ ក៏មានផ្ទុកវីតាមីន C និង E ដែលជំរុញបង្កើនការផលិតកូឡែជែនជួយរក្សាស្បែកតឹងណែនក្មេងជាងវ័យ។   ៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក សារធាតុ beta-carotene នៃផ្លែល្ពៅត្រូវបានបំលែងជាវីតាមីន A នៅក្នុងរាងកាយ ហើយជួយការពារកោសិកាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត គ្រាប់នៃផ្លែល្ពៅមានសមាសធាតុ phytoestrogens និងជាតិសររសៃខ្ពស់ ដែលអាចជួយទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ។   ៦. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការលូតលាស់នៃគភ៌ និងរក្សាសុខភាពស្ត្រីជាម្ដាយ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ជាតិខ្លាញ់សុខភាពល្អ កាបូអ៊ីដ្រាត វីតាមីន A វីតាមីន B1 វីតាមីន C កាល់ស្យូម ផូស្វ័រ និងជាតិដែក។   ៧. ពង្រឹងសុខភាពបេះដូង គ្រាប់ល្ពៅ ក៏ជាប្រភពដ៏សម្បូរនៃជាតិម៉ាញ៉េស្យូម ជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងសុខភាពបេះដូង ហើយថែមទាំងកម្រិតភាពត្រឹមត្រូវនៃអត្រាចង្វាក់បេះដូងផងដែរ។   ៨. បង្កើនសុខភាពភ្នែក វីតាមីន A អាចជួយឱ្យមើលឃើញបានកាន់តែច្បាស់ និងល្អណាស់សម្រាប់សុខភាពភ្នែកទប់ស្កាត់បញ្ហានៃជំងឺភ្នែកជាច្រើនប្រភេទ។ ហើយល្ពៅ គឺមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់នេះ៕   ត្រួតពិនិត្យដោយ www.health.com.kh
ល្ពៅ ជាបន្លែដ៏ពេញនិយមបំផុតមួយដោយសាររសជាតិឈ្ងុយឆ្ងាញ់របស់វាដែលអាចយកមកធ្វើជាបង្អែម និងបែបអាហារផ្សេងៗ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែមួយប្រភេទនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។
វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា «បណ្ឌិត» គឺជាជនអ្នកមានប្រាជ្ញា, អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ។ ដូច្នេះ បើនិយាយពីបុគ្គលណាម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឬក៏បានរៀនដល់ថ្នាក់បណ្ឌិត គឺយើងសរសេរថា «បណ្ឌិត»។ ឧទាហរណ៍ថា៖«បងប្រុសខ្ញុំ គឺជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ»។ ចំណែក ពាក្យ «បណ្ឌិត្យ» វិញ គឺមិនសំដៅទៅលើមនុស្ស ដែលមានចំណេះដឹង នោះទេ។ បើយោងតាម វចនានុក្រមសម្តេច ជួន ណាត ដដែល «បណ្ឌិត្យ» គឺជាភាវៈនៃបណ្ឌិត, សភាព, ស្ថាន, ទី, តំណែងនៃបណ្ឌិត ដូចជាបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម។ ពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» ក្នុងទីនេះ មិនសំដៅលើអ្នកប្រាជ្ញ ឬអ្នកមានចំណេះដឹងខាងព្រះពុទ្ធសាសនា ឡើយ។ តែពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» គឺអាចសំដៅទៅលើ កន្លែង ដែលប្រមូលផ្តុំទៅដោយអ្នកប្រាជ្ញ ឬក្បួនច្បាប់នានា ដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ឧទាហរណ៍ថា៖«ខ្ញុំ បានចំណាយពេលជាងមួយខែ ក្នុងការសិក្សាស្រាវជ្រាវពីទ្រឹស្តីកម្ម-ផល នៅក្នុងពុទ្ធសាសនបណ្ឌិត្យ»៕
ភ្នំពេញ៖ «បណ្ឌិត» សំដៅទៅលើ មនុស្ស។ រីឯ «បណ្ឌិត្យ» សំដៅទៅលើ ភាវៈ ឬទីកន្លែង។
  ជ័យលាភីទាំង៣រឿងនេះ បានចម្រាញ់ចេញពីភាពយន្តខ្លី១២រឿងផ្សេងទៀត ដែលតម្រូវឱ្យយកតែ៣នាទីក្រោមប្រធានបទ ទំនួលខុសត្រូវផ្ទាល់ខ្លួន។ ក្នុងមួយក្រុមមានសមាជិក៣នាក់ដើម្បីសហការគ្នាផលិតរឿង។    ភាពយន្តដែលជាប់ជ័យលាភីលេខ១បានទៅលើរឿង ការផ្លាស់ប្ដូរ មកពីសាលា USA International School សាខាបាត់ដំបង និងវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង។ ភាពយន្តខ្លីនេះនិយាយពីសិស្សម្នាក់ ដែលតែងតែលេងgame រហូតដល់ម៉ោង៣យប់ និងមិនខំរៀន។ ជាលទ្ធផល គេត្រូវរងភាពអាម៉ាស់ ដោយសារមិត្តរបស់គេមិនឱ្យចម្លងពេលប្រឡង។ ទីបំផុតទៅគេបានកែប្រែខ្លួនដោយការខំរៀនជាថ្មី។      ចំណែកភាពយន្តខ្លី ដែលទទួលជ័យលាភីលេខ២បានទៅលើរឿង កំហុសខ្ញុំ។  រឿងនេះផលិតដោយសិស្សមកពីសាលា Cambodian Adventist school។ ភាពយន្តនេះនិយាយពីក្មេងប្រុសម្នាក់ប្រព្រឹត្តខ្លួនមិនល្អ ព្រោះតែស្អប់ស្ថានភាពក្រីក្ររបស់គ្រួសារខ្លួន។ ភាពខ្វះខាតខ្លាំង បានធ្វើឱ្យម្ដាយរបស់គេស្លាប់ដោយសារជំងឺ ហើយគេក៏មានកំហឹងនឹងឪពុក។ ពិបាកចិត្តនឹងស្ថានភាពគ្រួសារ ព្រមទាំងមានជំងឺជាប់ខ្លួនផងនោះ ឪពុកគេក៏ស្លាប់ម្នាក់ទៀត។ គេចាប់ផ្ដើមដឹងកំហុស និងចាប់យករបរប៉ះកង់ម៉ូតូដើម្បីចិញ្ចឹមប្អូនស្រី។     រីឯភាពយន្តខ្លីជាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើរឿងដែលមានឈ្មោះថា កូនប្រុសមិនមានទំនួលខុសត្រូវ។ ភាពយន្តនេះនិយាយពីក្មេងប្រុសម្នាក់ មិនដែលឱ្យតម្លៃម្ដាយរបស់ខ្លួន។ គេជាមនុស្សមិនមានទំនួលខុសត្រូវលើខ្លួនឯង និងការសិក្សាផង។ ទីបំផុតទៅគេក្លាយជាមនុស្ស វង្វេងសតិ ក្រោយពីម្ដាយរបស់គេជួបឧបទ្ទវហេតុស្លាប់ ដែលកើតឡើងដោយសាររូបគេ។ ភាពយន្តខ្លីនេះ ផលិតដោយសមាជិកក្រុមមកពី៣សាលាផ្សេងគ្នា គឺសាលាប៉េលធីអន្តរជាតិសាខាទី៩ សាលាAmerican Intercon សាខាម៉ៅសេទុង និងវិទ្យាល័យជាស៊ីមសន្ធរម៉ុក។      សម្រាប់ការវាយតម្លៃរឿងមាន៣ចំណុចសំខាន់ៗ។ ទី១ ផ្ទៃរឿងត្រូវស្របនឹងប្រធានបទ មានអត្ថន័យនិងខ្លឹមសារអប់រំ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។ ចំណុចទី២ ទាក់ទងនឹងបច្ចេកទេស ដូចជាប្លង់ថត ការកាត់តប្លង់ ការដំឡើងអក្សរកាត់ បច្ចេកទេសសំឡេង និងគុណភាពរូបច្បាស់។ ចំណែកចំណុចទី៣ វាយតម្លៃទៅលើភាពប៉ិនប្រសប់របស់តួអង្គសម្ដែង។   ជ័យលាភី៣រឿងនេះទទួលបានពានរង្វាន់មួយ និងលិខិតសរសើរ។ ទាំងបីក្រុមដែលមានគ្នា៩នាក់ នឹងត្រូវយកភាពយន្តរបស់ខ្លួន ទៅប្រកួតប្រជែងនៅវគ្គផ្ដាច់ព្រាតនៅប្រទេសជប៉ុន ដែលមានប្រទេសសមាជិកអាស៊ានផ្សេងទៀត  ព្រមទាំងមានទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោល និងកូរ៉េខាងត្បូងផងដែរ៕  
ភ្នំពេញ៖ ភាពយន្តខ្លី៣រឿង  ដែលផលិតដោយសិស្សវិទ្យាល័យ បានជាប់ជ័យលាភីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ នឹងត្រូវយកទៅប្រកួតប្រជែងក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីនៅប្រទេសជប៉ុន ។
កាន់តែមានភាពឆ្លាតវៃនៅក្នុងផ្ទះ   ក្នុងចំណោមផលិតផលដ៏ឆ្លាតវៃរបស់ក្រុមហ៊ុនសាមសុង, Family Hub 2.0 គឺជាទូរទឹកកដ៏ទំនើបដែលទើបនឹងចេញលក់នៅដើមឆ្នាំនេះ។ វាបំពាក់នូវកម្មវិធីបំពងសម្លេងដ៏ឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ភ្ជាប់ជាមួយផ្ទះបាយរបស់ពួកគេ និងនៅជុំវិញពិភពលោកផងដែរ។ បន្ទាប់មកទៀតគឺ QuickDrive ដែលជាម៉ាស៊ីនបោកគក់សម្លៀកបំពាក់ឆ្លាតវៃ ដែលបានដាក់តាំងបង្ហាញនៅព្រឹត្តិការណ៍ IFA 2017។ វាបានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយការបោកគក់ AI ដែលហៅថា Q-rator ដែលបង្ហាញពីភាពល្អបំផុតសម្រាប់ការបោកគក់របស់អ្នកដោយផ្អែកលើព័ត៌មានដែលអ្នកបានបញ្ចូល។ អ្នកអាចប្រាប់វាថាតើសម្លៀកបំពាក់អ្វីដែលអ្នកចង់បោក ហើយវាមានភាពកខ្វក់កម្រិតណា និងសំលៀកបំពាក់មានពណ៌អ្វីខ្លះ?នោះវានឹងធ្វើអ្វីដែលនៅសល់ដោយខ្លួនឯង។ អ្នកអាចកំណត់ពេលវេលានៃការបោកគក់ ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នក។ លើសពីនេះទៅទៀត ប្រព័ន្ធនេះត្រួតពិនិត្យម៉ាស៊ីនពីចម្ងាយហើយនឹងផ្ដល់សញ្ញាឲ្យអ្នកប្រសិនបើវាមានបញ្ហា។ ជាចុងក្រោយ យើងនៅមាន POWERbot ដែលជាម៉ាស៊ីនបូមធូលីមដ៏ឆ្លាតវៃដែលមានលក្ខណៈស្រដៀងទៅនឹងមនុស្សយន្តរបស់សាមសុង ដែលទទួលបានពានរង្វាន់អ្នកច្នៃប្រឌិត CES ឆ្នាំ២០១៧ ។ វាប្រើឧបករណ៍ចាប់សញ្ញាដើម្បីផ្គូរផ្គងទំហំដែលត្រូវសម្អាត ធ្វើការចងចាំកន្លែងដែលវាត្រូវបានសម្អាត និងធ្វើការនៅជុំវិញតំបន់ដែលវាត្រូវធ្វើការសម្អាត ។ ក្រុមហ៊ុន Samsung ឈានមុខគេនៅក្នុងសម័យឧបករណ៍ទំនើបឆ្លាតវៃ Family Hub ឋិតនៅជាស្នូល ដែលជាមជ្ឈមណ្ឌលកណ្ដាលនៃប្រព័ន្ធអេកូ វាបានតភ្ជាប់ធំទូលាយនៅក្នុងផ្ទះ។ ឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះដែលតភ្ជាប់គ្នាអាចត្រូវបានកំណត់ដើម្បីបង្ហាញពីចំណង់ចំណូលចិត្តតែមួយគត់សម្រាប់គ្រប់ក្រុមគ្រួសារ។ នេះគឺជាការវិវត្តន៍ដ៏ឆ្លាតវៃពិតប្រាកដដែលនាំមកនូវបទពិសោធន៍ដ៏មានអត្ថន័យដល់អ្នកប្រើប្រាស់។ អ្វីដែលលើសពីនេះទៅទៀតគឺ Hardware របស់សាមសុង វិភាគព័ត៌មានរបស់អ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពជាងមុន ហើយនោះគឺជាអ្វីដែលធ្វើឱ្យសាមសុងក្លាយជាក្រុមហ៊ុនមួយដែលមានការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដ។ ក្រុមហ៊ុនសាមសុងថ្មីៗនេះបានប្រកាសពីផែនការរបស់ខ្លួនក្នុងការដាក់បញ្ចូល Samsung Connect ទៅនឹងឧបករណ៍ប្រើប្រាស់ផ្សេងៗរបស់ខ្លួននៅ IFA 2017 ។ Samsung Connect គឺជាបណ្តាញតភ្ជាប់ដែលមានសមត្ថភាពភ្ជាប់និងត្រួតពិនិត្យឧបករណ៍ IoT ដោយមិនគិតពីប្រព័ន្ធប្រតិបត្តិការរបស់ពួកគេឡើយ។ នៅពេលដែលមុខងារឆ្លាតវៃរបស់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់សាមសុងត្រូវបានតភ្ជាប់តាមរយៈ Samsung Connect អ្នកប្រើនឹងអាចរីករាយជាមួយនឹងរបៀបរស់នៅដ៏ឆ្លាតវៃរបស់ពួកគេ។   ដោយសារភាពឆ្លាតវៃកាន់តែច្រើនឡើងៗ ត្រូវបានបញ្ចូលទៅក្នុងផលិតផលថ្មី និងបច្ចេកវិទ្យាថ្មី ឧបករណ៍ឆ្លាតវៃរបស់ Samsung នឹងវិវឌ្ឍទៅកាន់បច្ចេកវិទ្យា IoT ជាមួយការសិក្សាយ៉ាងជ្រាលជ្រៅអំពីបច្ចេកវិទ្យា និងការបង្កើតកិច្ចសហការដ៏អស្ចារ្យមួយ។ វានឹងមិនមានរយៈពេលយូរទេរហូតដល់ផលិតផលប្រើប្រាស់ក្នុងផ្ទះប្រើ IQ របស់ពួកគេដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើ និងពេលវេលាបន្ថែមទៀតដើម្បីធ្វើអ្វីៗដែលពួកគេចូលចិត្ត។ ( អត្ថបទពាណិជ្ជកម្ម )
តើអ្នកធ្លាប់ឆ្ងល់ទេថា គ្រឿងបរិក្ខារក្នុងផ្ទះរបស់លោកអ្នកមានភាពឆ្លាតវៃដល់កម្រិតណាដែរ? ផលិតផលដែលប្រើប្រាស់នៅក្នុងផ្ទះបច្ចុប្បន្នកំពុងតែវិវត្តខ្លួនទៅកាន់តែឆ្លាតវៃពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញតាមតម្រូវការនៃអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ វាគួរឲ្យចាប់អារម្មណ៍មែនទែន ដែលគ្រឿងបរិក្ខារក្នុងផ្ទះរបស់ក្រុមហ៊ុន Samsung Electronics ទទួលបានភាពលេចធ្លោយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ពិតណាស់ គ្រឿងបរិក្ខារក្នុងផ្ទះរបស់ Samsung នឹងធ្វើឱ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែមានភាពទំនើប ទាន់សម័យ និងមានភាពងាយស្រួលនាពេលអនាគត។
អង្គុយលើកៅអីពាក់អាវយឺតខ្មៅមានអក្សរធំៗថា៖«គាំទ្រ!បញ្ឈប់ទណ្ឌកម្ម»នាសណ្ឋាគារដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ លោក សឿង សារី មិនមែនមកសណ្ឋាគារដើម្បីសម្រាកឡើយ តែលោកបានចូលរួមក្នុងកិច្ចសន្ទនាមួយ ស្តីពី៖ការគាំទ្រឲ្យបញ្ឈប់ទណ្ឌកម្មលើអ្នកប្រើប្រាស់គ្រឿងញៀន ដែលរៀបចំដោយអង្គការKHANA។ លោក សឿង សារី បានបាត់បង់ដៃទាំងពីរក្នុងឆ្នាំ២០១០ ដោយសារ ចូលម៉ាស៊ីនគាបជ័រ ខណៈលោកទៅលេងម្តាយនៅទីលានសំរាមអេតចាយមួយក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងការងាររបស់ម្តាយរបស់លោក។ ពិការភាព ក្រីក្រ និងការឈឺចាប់ បានជំរុញឲ្យបុរសម្នាក់នេះ រស់នៅដោយអស់សង្ឃឹម និងធ្លាក់ខ្លួនក្លាយជាអ្នកញៀនគ្រឿងញៀន។  លោករៀបរាប់ថា៖«ខ្ញុំពិបាកចិត្ត ព្រោះខ្ញុំអត់ដៃដូចគេ។ ខ្ញុំរស់នៅគ្មានក្តីសង្ឃឹម ទើបខ្ញុំដើរផឹកស្រា ប៉ោឡែជួបមិត្តភក្តិគេអូសទាញខ្ញុំរហូតខ្ញុំធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន»។ រយៈពេល១០ឆ្នាំហើយ ដែលបុរសរាងស្គមស្គាំងរូបនេះ រស់នៅក្រោមឥទ្ធិពលថ្នាំញៀន។  ថ្នាំញៀន បានបញ្ជាលោកឲ្យខិតខំរកប្រាក់តាមរយៈការសុំទាន និងរើសអេតចាយ ដើម្បីទិញគ្រឿងញៀន ដូចអ្វីដែលមនុស្សទូទៅព្យាយាមរកប្រាក់ទៅទិញម្ហូបប្រចាំថ្ងៃអ៊ីចឹងដែរ។  លោកនិយាយថា៖«ពេលអស់បានជក់ ក្នុងខ្លួនខ្ញុំក្តៅដូចមានភ្លើងនៅក្នុងខ្លួនអ៊ីចឹង តែពេលបើប្រើវាហើយ ខ្ញុំមានកម្លាំងដូចមនុស្សធម្មតា»។ លោកបន្ថែមថា ពេលជក់គ្រឿងញៀនកន្លងមក លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅឃុំ ក្នុងខណ្ឌចំការមន រយៈពេល៦យប់ ដែលជាគ្រាដ៏លំបាកបំផុតសម្រាប់ជីវិតរបស់លោក ខណៈសារពាង្គរបស់លោកត្រូវការថ្នាំញៀន តែពុំមានថ្នាំញៀននៅក្បែរខ្លួនដូចសព្វមួយដង។ ក្រៅពីនេះ សារី ក៏ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ចព្រៃស្ពឺ ដែលជាកន្លែងកែប្រែ និងជាជម្រករបស់ជនអនាថាជាច្រើនទៀតផង។ លោករម្លឹកថា៖«ខ្ញុំត្រូវគេចាប់ទៅព្រៃស្ពឺពីរ បីដងដែរ ខ្ញុំឃើញគេវាយអ្នកជក់គ្រឿងញៀន ព្រោះពួកគេ ស្រែកឡូឡា ដោយសារអត់មានថ្នាំញៀនប្រើ តែគេអត់វាយខ្ញុំទេ។ នៅទីនេះ វេទនាណាស់ ទឹកស្រះងូតនិងផឹក គឺជាមួយគ្នា»។     លោកអះអាងថា ការប្រើប្រាស់គ្រឿងញៀន គឺមានហានិភ័យជាខ្លាំង ពីព្រោះត្រូវនគរបាលដេញចាប់ និងប្រឈមនឹងជំងឺឆ្លងជាច្រើន។ លោកបន្តថា អ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ បានប្រើម្ជុលរួមគ្នាទើបពួកគេងាយឆ្លងនឹងជំងឺអេដស៍ និងជំងឺថ្លើម ប៉ុន្តែលោកព្យាយាមរកលុយទិញថ្នាំញៀន ដើម្បីប្រើផ្ទាល់ខ្លួន ទើបអាចចៀសផុតពីជំងឺដ៏សាហាវទាំងអស់នេះ។ ក្នុងវ័យ៤០ឆ្នាំ សារី បានចាកចេញពីស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ មករស់នៅក្នុងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ជាង២០ឆ្នាំហើយ។ មានប្រពន្ធ និងមានកូន តែបុរសម្នាក់នេះ មិនបាននៅថ្នាក់ថ្មមពួកគេឡើយ ព្រោះតែគ្រឿងញៀននេះដែរ។ មិនបានផ្តល់សេចក្តីសុខដល់គ្រួសារជាកំហុសមួយ តែលោកបានសាងកំហុសដ៏ធំមួយទៀត គឺប្រពន្ធរបស់លោក ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅគុកព្រៃស រហូតមកដល់បច្ចុប្បន្ន នៅពេលទៅទិញថ្នាំញៀនឲ្យខ្លួន។     បច្ចុប្បន្ន នៅកម្ពុជាមានអ្នកប្រើប្រាស់គ្រឿងញៀនជាង២ម៉ឺននាក់ និងមណ្ឌលបន្សាបគ្រឿងញៀនរបស់រដ្ឋចំនួន៩ និងឯកជនមានចំនួន៤។ នេះបើតាមលោក ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានមានប្រសាសន៍ក្នុងកិច្ចសន្ទនាខាងលើ។   ដ្បិតកន្លងមក លោក សឿង សារី ស្ថិតក្នុងចំណោមយុវជនជាង២ម៉ឺននាក់ពិតមែន តែបច្ចុប្បន្ន លោកបានកែខ្លួន ដោយទទួលបានថ្នាំមេតាដូន ដែលជាថ្នាំបន្សាបគ្រឿងញៀន និងទទួលបានការអប់រំពីសុខភាពផ្សេងទៀតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងអ្នកញៀនគ្រឿងញៀន។ លោករៀបរាប់ថា ៣ខែហើយ ដែលលោកឈប់ប្រើប្រាស់ ប៉ុន្តែ លោកនៅតែមានអារម្មណ៍ចង់ប្រើប្រាស់ខ្លះដែរ។ លោកនិយាយដូច្នេះថា៖«ក្រោយប្រើប្រាស់មេតាដូន ខ្ញុំនៅតែមានអារម្មណ៍ចង់ជក់ តែពីមុនចង់ជក់១០ ឥឡូវសល់តែ១ទេ»។ យ៉ាងណាលោកប្តេជ្ញាចិត្តថា លោកមិនប៉ះពាល់គ្រឿងញៀនទៀតឡើយ និងបន្តធ្វើការងារជាអ្នករើសអេតចាយ និងសុំគេ ដើម្បីរស់នៅដូចមនុស្សទូទៅដូច្នេះដែរ។ ទន្ទឹមនឹងការប្តេជ្ញាចិត្ត សារី ផ្តាំផ្ញើដល់យុវជនយ៉ាងដូច្នេះថា៖«សូមយុវជនទាំងអស់ចៀសវាងកុំប្រើប្រាស់គ្រឿងញៀន ព្រោះវាមិនល្អទេ កុំឲ្យដូចខ្ញុំ ដែលបានព្រាត់ប្រាស់ឪពុកម្តាយ ប្រពន្ធកូនទាំងអស់ ដោយសារតែគ្រឿងញៀន»៕             
ភ្នំពេញ៖ លោក សឿង សារី បានក្លាយជាជនរងគ្រោះនៃអ្នកប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ គ្រឿងញៀនបានបំផ្លាញគ្រួសារ សារី ឲ្យទទួលទុក្ខវេទនា និងព្រាត់ប្រាស់គ្នារហូតមកដល់បច្ចុប្បន្ន។ ប្រពន្ធត្រូវជាប់គុក ខណៈលោកធ្លាក់ខ្លួនរើសអេតចាយ និងសុំទានគេនៅក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យបុរសពិការដៃទាំងសងខាងរូបនេះ សោកស្តាយជាខ្លាំង និងផ្តាំផ្ញើដល់យុវជនឲ្យចៀសផុតពីគ្រឿងញៀនដ៏កំណាចនេះ។
នាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តូលេខនៃការសម្រេចការនាំចេញនេះ មានចំនួនកើនឡើង តែសម្ដេច ក៏បន្តជំរុញឱ្យគ្រប់វិស័យត្រូវតែបង្កើនលទ្ធិភាពនៃការចេញបន្ថែមទៀត។    សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ៖ ទឹកប្រាក់នាំចេញ ក្នុងប្រទេសរបស់យើង ទាំងវិស័យកាត់ដេរ ទាំងវិស័យកសិកម្ម វិស័យដទៃទៀត គឺមានចំនួនកើនឡើង ដែលចំនួននេះ យើងត្រូវតែពង្រីកទំហំ ឱ្យកើនឡើងតាមរយៈនៃការខិតខំលើគ្រប់ផ្នែក។  វិស័យកសិកម្ម ដែលយើងចង់បាន ឧស្សហកម្មកែច្នៃទៅលើផលិតផលដែលមានស្រាប់ក្នុងប្រទេស យើងនឹងទទួលផលកាន់តែច្រើន ទៅលើតម្លៃបន្ថែមលើផលិតផលរបស់កសិករ» ៕ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅថ្ងៃទី ២៧ ខែ ឧសភានេះ ។
ភ្នំពេញ៖ រយៈពេល៤ខែ ឆ្នាំ២០២៣ កម្ពុជា បានសម្រេចការនាំចេញ បានចំនួន ៧៣៣៤ លានដុល្លារ ក្នុងនោះក្នុងខែមេសា សម្រេចការនាំចេញ បានចំនួន ១៨៤២ លានដុល្លារ។ នេះ បើតាមការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ដែលសម្ដេច ទទួលបានតួលេខពីលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
  ដោយមិនអើពើនឹងអំណាចជំទាស់របស់ប្រធានាធិបតី សមាជិកសភាតំណាងរាស្ត្រដែលក្តោបក្តាប់ដោយសមាជិកបក្សប្រជាធិបតេយ្យបានសម្រេចអនុម័តវិធានការថ្មីមួយដើម្បីប្រឆាំងការប្រកាសភាពអាសន្នជាតិរបស់លោក ត្រាំ ដោយសំឡេងគាំទ្រ ២៤៥ ទល់នឹង ១៨២ សំឡេង។   បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងសំឡេងគាំទ្រទាំងនោះមានសមាជិកសភាមកពីបក្សសាធារណរដ្ឋចំនួន ១៣នាក់ដែរ។ វិធានការថ្មីនេះត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋដើម្បីអនុម័ត មុននឹងត្រូវបញ្ជូនបន្តទៅប្រធានាធិបតីចុះហត្ថលេខា។     លោក ត្រាំ បានប្រកាសភាពអាសន្នជាតិកាលពីថ្ងៃ ១៥ ខែកុម្ភៈក្រោយពេលដែលលោកបរាជ័យក្នុងការទទួលបានលុយជាង ៥ពាន់លានដុល្លារដើម្បីសង់ជញ្ជាំងព្រំដែន ទោះជាលោកបិទរដ្ឋាភិបាលដោយផ្នែកអស់ជាងមួយខែក៏ដោយ។    កន្លងមកតំណាងរាស្ត្របក្សប្រជាធិបតេយ្យបានទិតៀនចំណាត់ការរបស់ប្រធានាធិបតី និងចោទថាលោក ត្រាំ កំពុងបំពានរដ្ឋធម្មនុញ្ញដោយទាញយកអំណាចពីស្ថាប័ននីតិបញ្ញត្តិមកប្រើប្រាស់ជំនួសដើម្បីកំណត់ការប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលទៅវិញ។    ដោយឡែក វិធានការថ្មីនេះមានគោលដៅសំខាន់ទាត់ចោលការប្រកាសភាពអាសន្នជាតិ និងរារាំងប្រធានាធិបតីមិនឲ្យទទួលបានលុយដើម្បីសង់ជញ្ជាំងព្រំដែនភាគខាងត្បូងឡើយ។ មកដល់ពេលនេះ ប្រធានាធិបតី ត្រាំ បានគំរាមជាមុនហើយថា លោកនឹងប្រើអំណាចទាត់ចោលវិធានការនេះ ក្នុងករណីដែលវាត្រូវបានអនុម័តដោយសភាទាំងពីរជាន់នោះ។    ដើម្បីឆ្លងកាត់ព្រឹទ្ធសភារួច វាត្រូវការសំឡេងគាំទ្របួនបន្ថែមពីសមាជិកព្រឹទ្ធបក្សសាធារណរដ្ឋនៅពេលនេះ។ គេឃើញមានយ៉ាងហោចណាស់ សមាជិកព្រឹទ្ធសភាពីរនាក់ពីបក្សសាធារណរដ្ឋបានប្រកាសជាមុនហើយថា ពួកគេនឹងបោះឆ្នោតគាំទ្រវិធានការប្រឆាំងប្រធានាធិបតីនេះ។  ប៉ុន្តែវាច្បាស់ណាស់ថា ប្រធានាធិបតីនឹងបដិសេធវិធានការនេះ។    តាមច្បាប់ វាចាំបាច់ត្រូវមានសំឡេងគាំទ្រយ៉ាងហោចណាស់ពីរភាគបីនៅសភាទាំងពីរជាន់លើវិធានការនេះ ដើម្បីអាចឈ្នះអំណាចបដិសេធរបស់ប្រធានាធិបតីបាន។ ជារួម សភាទាំងពីរទំនងជាពិបាករកបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីយកឈ្នះលើអំណាចប្រធានាធិបតីណាស់៕  
សមាជិកសភាអាមេរិកបានអនុម័តដំណោះស្រាយមួយក្នុងគោលដៅរារាំងប្រធានាធិបតីក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់សង់ជញ្ជាំងព្រំដែនម៉ិកស៊ិក ក្រោយប្រកាសភាពអាសន្នជាតិ។ វិធានការនេះត្រូវបានបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ហើយប្រហែលជានឹងត្រូវទាត់ចោលដោយប្រធានាធិបតី ដូណាល់ ត្រាំ ផង ក្នុងករណីដែលព្រឹទ្ធសភាអនុម័តទទួលយកនោះ។
  នៅក្នុងបទសម្ភាសដដែល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា មនុស្សចាស់ទាំង ៤៩នាក់ ដែលក្រសួងបានរកឃើញនោះ កំពុងរស់នៅក្នុងរាជធានី-ខេត្ត ចំនួន១៧ ដោយបានទទួលអំណោយលើកទឹកចិត្ត ពីប្រមុខរដ្ឋាភិបាលភិបាលរួចហើយ។    មនុស្សវ័យចាស់ទាំងនោះ មាន៩នាក់រស់នៅខេត្តកំពង់ចាម, ៨នាក់នៅរាជធានីភ្នំពេញ, ៥នាក់នៅត្បូងឃ្មុំ, ៥នាក់នៅកំពង់ធំ, ៣នាក់នៅកណ្តាល, ៣នាក់នៅក្រចេះ និង៣នាក់ទៀតនៅខេត្តរតនគិរី។ ខេត្តស្ទឹងត្រែង ព្រះវិហារ និងព្រៃវែង ក៏មានមនុស្សចាស់វ័យ១០០ឡើងទៅ ២នាក់ដែរ ខណៈមនុស្សចាស់៧នាក់ទៀត នៅខេត្តកំពង់ឆ្នាំង កំពត តាកែវ ស្វាយរៀង សៀមរាប ពោធិ៍សាត់ និងកោះកុង ។    សូមជម្រាបថា រដ្ឋាភិបាល បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនដល់ពលរដ្ឋវ័យចាប់ពី១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។    គិតត្រឹមថ្ងៃទី១២ ខែសីហា កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋជាង ៨.៦លាននាក់ហើយ ក្នុងនោះមានកុមារ និងយុវជន ជាង៤៤ម៉ឺននាក់។ ក្នុងចំណោមអ្នកដែលបានចាក់ទាំងនោះ មានជាង ៦.៨លាននាក់ បានចាក់ដូសទី២រួចរាល់។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ម្ជុលទី៣ មានជាង ១៣ម៉ឺននាក់។      សូមគូសបញ្ជាក់ដែរថា សម្រាប់ពលរដ្ឋទី៨លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩នោះ គឺបានទទួលថវិកា១០លានរៀល រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសម្តេច ហ៊ុន សែន។ ពលរដ្ឋទី៨លាននេះ គឺអ្នកស្រី ថឹង ថា វ័យ៥៦ឆ្នាំ ជាពលរដ្ឋខ្មែរកាត់ឡាវរស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។      គិតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤.៥លានដូស , Sinopharm ៦.២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១.៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ វ៉ាក់សាំង AstraZeneca ចំនួន៣២៤.០០០ដូស កម្ពុជាបានទទួលពីកម្មវិធី COVAX  កាលពីដើមខែមីនា ឆ្នាំ២០២១កន្លងទៅ៕     អត្ថបទទាក់ទង   រដ្ឋកំពុងចរចាទិញ AstraZeneca ពីប្រទេស៤ទៀត សម្រាប់ដូសជំរុញ   មនុស្សចាស់វ័យលើស១០០ឆ្នាំ ចំនួន៣២នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩
មនុស្សចាស់វ័យលើស១០០ឆ្នាំ ចំនួន៤៩នាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ពួកគាត់ភាគច្រើននៅក្នុងខេត្តកំពង់ចាម និងភ្នំពេញ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងប្រគល់អំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដល់ពលរដ្ឋទី៨លាន ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅឯខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ សីហា។ 
  «ខ្ញុំនិងគូស្នេហ៍គឺផ្តើមចេញពីមិត្តល្អនឹងគ្នា ពួកយើងតែងតែទៅរៀន និងត្រឡប់ទៅផ្ទះវិញជាមួយគ្នា យូរៗទៅខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ចូលចិត្ត និងស្រលាញ់នាងលើសពីមិត្តភក្តិ។ ដោយមិនចង់អូសបន្លាយពេលវេលាយូរ ថ្ងៃមួយខ្ញុំចង់សារភាពស្នេហ៍ទៅកាន់នាង ដូច្នេះពួកយើងក៏ដើរទៅផ្ទះជាមួយគ្នាដូចសព្វដង ខ្ញុំក៏បានប្រាប់នាងថា រាល់ពេលដែលនៅក្បែរនាងបេះដូងខ្ញុំលោតខុសចង្វាក់ធម្មតា ហើយខ្ញុំក៏បន្តសួរថា តើនាងអាចធ្វើជាសង្សាររបស់ខ្ញុំបានដែរឬទេ? ភ្លាមៗនោះនាងក៏បានឆ្លើយយល់ព្រម ហើយនាងលួចញញឹមទាំងអៀន រួចនិយាយថា នាងក៏ចូលចិត្តខ្ញុំដូចគ្នា។ គ្រាន់តែឮហើយខ្ញុំសប្បាយចិត្តខ្លាំងស្ទើរហោះ ព្រោះមនុស្សស្រីដែលខ្ញុំស្រលាញ់គេក៏ស្រលាញ់ខ្ញុំវិញដែរ។   ចាប់ពីថ្ងៃនេះតទៅ ពួកយើងក៏ចាប់ផ្តើមនៅក្បែរគ្នារាល់ថ្ងៃសឹងគ្រប់ពេល ហើយរៀងរាល់ព្រឹកខ្ញុំទម្លាប់ផ្ញើសារទៅនាងជាមួយនឹងពាក្យ Good Morning ហើយពួកយើងក៏ចេញទៅញុំាអាហារពេលព្រឹកជាមួយគ្នាមុនពេលទៅសាលារៀន ទោះបីជាយើងជួបគ្នារាល់ថ្ងៃក៏ពិតមែន ប៉ុន្តែពេលត្រឡប់ទៅផ្ទះពួកយើងនៅ Call រកគ្នានិងលេង Chat ជាមួយគ្នាធ្វើឲ្យទំនាក់ទំនងយើងទាំងពីរកាន់តែមានភាពស្និទ្ធស្នាល និងផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានពេលខ្លះយើងក៏បានពិភាក្សាគ្នាអំពីអនាគតទៅថ្ងៃខាងមុខនៅពេលដែលយើងរៀនចប់និងមានការងារធ្វើរៀងៗខ្លួន។      ពេលវេលាក៏កាន់តែដើរទៅមុខរយៈពេល 3 ឆ្នាំក្រោយមកពួកយើងហាក់មមាញឹកជាមួយការងារគ្មានពេលវេលាដូចមុន ហើយទំនាក់ទំនងរបស់យើងក៏សាបម្តងបន្តិចៗអារម្មណ៍ល្អៗចំពោះគ្នាដូចពីមុនក៏លែងមាន។ រហូតដល់ថ្ងៃមួយម្តាយរបស់នាងណែនាំនិងផ្សំផ្គុំនាងទៅជួបនឹងបុរសផ្សេង ហើយនាងក៏បានយល់ព្រមរៀបការជាមួយនឹងគេម្នាក់នោះដោយមិនស្ទាក់ស្ទើរអ្វីសោះឡើយ។ នៅពេលដែលខ្ញុំបានឮដំណឹងមួយនេះហើយ ខ្ញុំពិតជាយំសោកបោកខ្លួន ពិបាកចិត្តខ្លាំងណាស់ ព្រោះអារម្មណ៍ខ្ញុំ បេះដូងខ្ញុំនៅស្រលាញ់នាងខ្លាំងណាស់ តែបែរជានាងត្រូវទៅរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ ប៉ុន្តែខ្ញុំមិនខឹងនាងទេ ខ្ញុំមិនអន់ចិត្តនាងទេ ខ្ញុំគិតថានេះជារឿងត្រឹមត្រូវ ដែលនាងសម្រេចចិត្តបែបនេះព្រោះប្រហែលជានាងមានហេតុផលរបស់នាង។   មិនយូរប៉ុន្មានថ្ងៃពិសេសរបស់នាងក៏ឈានចូលមកដល់ ជាថ្ងៃដែលខ្ញុំឈឺចិត្ត និងចងចាំគ្មានថ្ងៃបំភ្លេចបានឡើយនៅក្នុងជីវិតមួយនេះ  ប្រៀបដូចជាថ្ងៃដែលខ្ញុំបាត់បេះដូងអស់មួយចំហៀង។ នេះគឺជាស្នេហ៍ដំបូងរបស់ខ្ញុំ ទោះបីជាឥឡូវខ្ញុំមិនមែនជាសង្សារ មិនមានឋានៈអ្វីនៅក្នុងបេះដូងរបស់នាងទៀតក៏ដោយ តែយ៉ាងណាក៏ពួកយើងធ្លាប់ស្រលាញ់គ្នាដែរ ដូច្នេះខ្ញុំមានតែជូនពរឲ្យនាងមានសុភមង្គល និងចាប់ដៃគ្នាជាមួយស្វាមីរបស់នាងដល់ចាស់កោងខ្នង។»      ចង់ដឹងថាកម្មវិធី «OPPO Reno SUPERFANS Festival» មានអ្វីពិសេសដល់អ្នកគាំទ្រ? កុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ សូមរំឮកថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?     ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ https://bit.ly/3fbVKh6   បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕   (អត្ថបទពាណិជ្ជកម្ម)  
 តើអ្នកនៅចងចាំអំពីស្នេហ៍ដំបូងដែរទេ? គ្រប់បទពិសោធន៍នៃទំនាក់ទំនង សុទ្ធតែផ្តល់នូវនិយមន័យមួយ និងការចងចាំដ៏ល្អមួយសម្រាប់ជីវិត មិនខ្វល់ថាលទ្ធផលចុងក្រោយទៅជាយ៉ាងណា ហោចណាស់យើងក៏ធ្លាប់ស្រឡាញ់គ្នា ឬយើងធ្លាប់ជាមនុស្សដែលគេស្រឡាញ់ខ្លាំងកាលពីមុន ដូចនេះគួរតែរីករាយហើយទទួលយកវា។ តោះកុំឲ្យខាតពេលមកអានរឿងខ្លី «ស្នេហ៍ដំបូងរបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno។
  ក្រសួងសុខាភិបាលបានណែនាំប្រជាពលរដ្ឋ កុំឲ្យជឿតាមការផ្សព្វផ្សាយពីការព្យាបាលជំងឺកូវីដ-១៩ ដោយគ្រាន់តែប្រើប្រាស់វិធីសាស្ត្រតាមបែបបុរាណខ្មែរឲ្យសោះ ពីព្រោះវិធីសាស្ត្រនេះ អាចនឹងបង្កគ្រោះថ្នាក់ដល់ជីវិត។    ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងករណីដែលប្រជាពលរដ្ឋណាម្នាក់មានអាការមិនស្រួលខ្លួន គឺត្រូវពិគ្រោះជាមួយមន្ត្រីជំនាញសុខាភិបាល និងទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។    ទន្ទឹមនេះ ក្រសួងសុខាភិបាល បានស្នើឲ្យអាជ្ញាធរវិធានការតាមផ្លូវច្បាប់ លើអ្នកដែលបានផ្សព្វផ្សាយអំពីវិធីព្យាបាលថ្នាំបុរាណទាំងនោះ។    កាលពីខែមីនាកន្លងទៅនេះ មានគ្រូថ្នាំបុរាណមួយចំនួនដែលស្ថិតនៅក្នុងខេត្តសៀមរាប បានស្នើសុំទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីយកថ្នាំរបស់ខ្លួនទៅព្យាបាលជំងឺកូវីដ-១៩។ ប៉ុន្តែមន្ទីរសុខាភិបាលខេត្តសៀមរាបបានបញ្ជាក់ថាការព្យាបាលដោយប្រើថ្នាំបុរាណ ពុំមែនជាវិធីដែលមានប្រសិទ្ធភាពឡើយ។ មន្ទីរ បកស្រាយថា ការព្យាបាលស្របតាមវិទ្យាសាស្ត្រទៅវិញទេ ដែលជាវិធីដ៏ល្អសម្រាប់អ្នកជំងឺកូវីដ-១៩៕   
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៧ ខែធ្នូនេះ បានច្រានចោលចំពោះការផ្សាយរបស់គណនីហ្វេសប៊ុកមួយចំនួន អំពីការព្យាបាលជំងឺកូវីដ-១៩ តាមរយៈការប្រើថ្នាំបុរាណ។ ក្រសួងសុខាភិបាល បានអះអាងថា  ការប្រើថ្នាំបុរាណ ពុំអាចព្យាបាលជំងឺកូវីដ-១៩ បានឡើយ។
  នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ចិននាថ្ងៃទី២១ ខែកក្កដាប្រធានាធិបតីអាល់ហ្សេរី លោក Tebboune បានថ្លែងថា អាល់ហ្សេរីបានស្វែងរកការចូលរួមជាមួយ BRICS ដើម្បីបើក ឱកាសសេដ្ឋកិច្ចថ្មី។ ក្រុម BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលមានចំនួនប្រជាជនច្រើនជាង ៤០ ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក និង ប្រហែល ២៦ ភាគរយនៃសេដ្ឋកិច្ចសកល។   «យើងបានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយក្រុម BRICS យើងបានផ្ញើលិខិតសុំឱ្យក្លាយ ជាសមាជិកម្ចាស់ភាគហ៊ុននៅក្នុងធនាគារ...ការរួមចំណែកដំបូងរបស់អាល់ហ្សេរីនៅក្នុងធនាគារនឹងមាន ១,៥ ពាន់លានដុល្លារ»។ ប្រព័ន្ធផ្សព្វផ្សាយ Ennahar ស្រង់សម្ដីលោក Tebboune បែបនេះផងដែរ។   គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងជើងមួយនេះសម្បូរទៅដោយធនធានប្រេង និងឧស្ម័ន ហើយកំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននិងពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗដូចជាចិនជាដើម។   អ្នកការទូតកំពូលរបស់អាហ្រ្វិកខាងត្បូងទទួលបន្ទុកទំនាក់ទំនងជាមួយប្លុកនេះបានលើកឡើងក្នុងសប្តាហ៍នេះថា ប្រទេសជាង ៤០ បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ ក្រុមប្រទេស BRICS ផងដែរ៕  
ទូរទស្សន៍ Ennahar បានដកស្រង់សម្តីប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune ដែលបាននិយាយថា អាល់ហ្សេរីបានដាក់ពាក្យសុំចូលរួមជាមួយក្រុម BRICS ហើយបានដាក់សំណើដើម្បីក្លាយជាសមាជិកភាគទុនិករបស់ធនាគារ BRICS ក្នុងចំនួនទឹក ប្រាក់ ១,៥ ពាន់លានដុល្លារ។
អ្នកចាត់ការសញ្ជាតិស្វ៊ីសវ័យ ៦៦ ឆ្នាំដែលចាកចេញពីតំណែងគ្រូ Al-Ahli ក្រុមនៃលីគកំពូលអារ៉ាប៊ីសាអូឌីតកាលពីខែកុម្ភៈ នឹងត្រូវធ្វើការធ្ងន់ដើម្បីស្រោចស្រង់ Schalke ដែលស្ថិតនៅបាតតារាង Bundesliga លីគកំពូលអាល្លឺម៉ង់សព្វថ្ងៃ។   ក្រោមការដឹកនាំរបស់អ្នកចាត់ការ៣រូប David Wagner, Manuel Baum និង Huub Stevens នៅរដូវកាលនេះ Schalke រកបានតែ៤ពិន្ទុប៉ុណ្ណោះពីការប្រកួត១៣លើក និងស្ថិតនៅបាតតារាងប្រឈមធ្លាក់ទៅលីគក្រោម។ លោក Gross បានក្លាយជាអ្នកចាត់ការទី៤របស់ Schalke សម្រាប់ការប្រកួតដែលនៅសល់។   Gross ដែលធ្លាប់ដឹកនាំក្រុម Spurs អំឡុងឆ្នាំ១៩៩៧-៩៨ បានចុះកិច្ចសន្យាជាមួយក្រុមអាល្លឺម៉ង់មួយនេះត្រឹមបញ្ចប់រដូវកាល ២០២០-២១នេះប៉ុណ្ណោះ។ ការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Gross គឺ Schalke ត្រូវធ្វើដំណើរទៅជួប Hertha Berlin នៅរាត្រីថ្ងៃទី២ ខែមករាឆ្នាំ ២០២១៕  
លោក Christian Gross អតីតគ្រូបង្វឹក Tottenham Hotspur បានក្លាយជាអ្នកចាត់ការទូទៅទី៤របស់ Schalke 04 ក្នុងរដូវកាលនេះ។ Schalke បញ្ចប់តំណែងគ្រូ៣រូបរួចមកហើយ ក្រោយក្រុមធ្លាក់ដល់បាតតារាង។
  Amanda បានសម្រេចចិត្តរៀបការជាមួយបុរសដែលជា «គូព្រេង» ខ្លួននៅលើនាវាមួយក្នុងសមុទ្រនៃប្រទេសអៀរឡង់។ បុរសនោះមិនមែនជាមនុស្សពិតប្រាកដនោះឡើយ ប៉ុន្តែជារូបថតចោរសមុទ្រជនជាតិហៃទីម្នាក់ឈ្មោះ Jack ដែលឯកសារនានាបានអះអាង ត្រូវបានគេប្រហារជីវិតតាំងពីអំឡុងឆ្នាំ១៧០០ ។     ក្នុងបទសម្ភាសមួយជាមួយ Ireland AM ស្ត្រីឈ្មោះ Amanda បានអះអាងថា ពិធីអាពាហ៍ពិពាហ៍ជាមួយនឹង «ដួងវិញ្ញាណ» ត្រូវអនុញ្ញាត និងមានប្រជាប្រិយខ្លាំងណាស់នៅក្នុងប្រទេសហៃទី។ គាត់បានបញ្ជាក់ថា វិញ្ញាណមនុស្សអាចប៉ះគ្នា និងទាក់ទងគ្នាដូចជាមនុស្សធម្មតា។   មិនដល់គម្រប់មួយឆ្នាំផង Amanda បានប្រកាសថា៖ «អូខេ ខ្ញុំគិតថា វាដល់ពេលវេលាសម្រាប់ខ្ញុំដើម្បីប្រកាសពីការបញ្ចប់ចំណងអាពាហ៍ពិពាហ៍ [] ខ្ញុំនឹងពន្យល់នៅពេលសមស្របណាមួយ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំចង់នៅស្ងៀមស្ងាត់ ដោយសារនៅមានទំនាក់ទំនងជាមួយខាងព្រលឹងវិញ្ញាណនៅឡើយ»។   តាមពិតទៅ Amanda ផ្ទាល់គឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់តួអង្គក្នុងរឿងភាពយន្តចោរសមុទ្រតំបន់ការ៉ាអ៊ីប (Pirates of the Caribbean) ពោលគឺតួអង្គ Jack Sparrow ដែលសំដែងដោយ Johnny Depp។ ក្រោយមក គាត់បានដក់ចិត្តស្រឡាញ់តែម្តង៕  
ស្ត្រីឈ្មោះ Amanda Teague អាយុ៤៦ឆ្នាំ ដែលរស់នៅក្រុង Drogheda ប្រទេសអៀរឡង់ បានរៀបការជាមួយរូបថតខ្មោចចោរសមុទ្រ កាលពីដើមឆ្នាំកន្លងមក។ ប៉ុន្តែមិនដល់មួយឆ្នាំស្រួលបួលផង គាត់បានប្រកាសពីការលែងលះគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១១ ខែតុលា លោក មហាធៀ មហាម៉ាត់ សមាជិកសភាដែលតំណាងមណ្ឌលនៅ Langkawi បាននិយាយថា គណបក្សរបស់លោក Parti Pejuang Tanah Air (Pejuang)នឹងប្រកួតប្រជែង ដើម្បីដណ្ដើមយកយ៉ាងតិច១២០អាសនៈក្នុងអំឡុងពេលបោះឆ្នោតខាងមុ។   លោកបណ្ឌិត មហាធៀ ក៏បានលើកឡើងថា គណបក្សរបស់លោកនឹងដាក់លោកឱ្យឈរឈ្មោះជាតំណាងរាស្រ្ត ប៉ុន្តែមិនមែនជាបេក្ខជននាយករដ្ឋមន្ត្រីនោះទេ ខណៈគណបក្សរបស់លោកមិនបានសម្រេចបេក្ខជននៅឡើយដែរ បេក្ខជននាយករដ្ឋមន្ត្រីនេះអាចកំណត់បានលុះត្រាតែគណបក្សរបស់លោកបានឈ្នះឆ្នោតសិន។    «យើងក៏បានសម្រេចចិត្តលើលទ្ធភាពនៃការធ្វើការជាមួយអ្នកដទៃ ភាគីដែលមានជំហរដូចគ្នាជាមួយយើង។ យើងសុខចិត្តធ្វើការជាមួយគ្នាប្រសិនបើពួកគេចង់សង្គ្រោះប្រទេសនេះពីការគ្រប់គ្រងរបស់គណបក្ស UMNO (United Malays National Organisation)»។ លោក មហាធៀ បានបន្ថែមបែបនេះក្នុងសន្និសីទសារព័ត៌មានដដែល។    អតីតនាយករដ្ឋមន្រ្តីពីរដងរូបនេះ ដែលមានអាយុ៩៧ឆ្នាំទៅហើយ បាននិយាយថាគណបក្ស UMNO នឹងធ្វើយុទ្ធនាការដោយប្រើលុយ និងសំណូក។ លោកបានក្រើនរំលឹកដល់ប្រជាជនកុំឱ្យទទួលសំណូកទាំងនេះពីជនអាក្រក់។ លោកអះអាងថា គណបក្ស UMNO មិនខ្វល់ពីបញ្ហាដែលប្រជាពលរដ្ឋប្រឈមឡើយ ហើយផ្តោតតែលើការឈ្នះឆ្នោតប៉ុណ្ណោះ។   «បេក្ខជនរបស់យើងសម្រាប់ការបោះឆ្នោតនឹងមានភាពស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ឬអំពើទុច្ចរិត ឧក្រិដ្ឋកម្ម ដូចជាការលួចលុយជាដើម មានសីលធម៌ត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវនីតិរដ្ឋហើយគោរពប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេស»។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែលបានសង្កត់ធ្ងន់បែបនេះ។    គួររំលឹកថា នៅថ្ងៃទី១០ ខែតុលាថ្មី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានប្រកាសរំលាយសភានៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រ។ការបោះឆ្នោតមិនទាន់ដល់ពេលកំណត់រហូតនៅឡើយដល់ខែកញ្ញា ឆ្នាំ ២០២៣ឯណោះ ប៉ុន្តែលោក Ismail Sabri បានរងសម្ពាធពីគណបក្សពួកមួយចំនួន ដើម្បីរៀបចំការបោះឆ្នោតមុនកំណត់នេះ៕  
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១១ ខែតុលា បានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅរដ្ឋ Langkawi អំឡុងពេលការបោះឆ្នោតនាពេលខាងមុខ។
  បន្ទាប់ពីប្រកាសបើកប្រតិបត្តិការពិសេស យោធារុស្ស៊ី បានវាយប្រហារមូលដ្ឋានយោធា និងសម្ភារយោធាជាច្រើនគ្រឿង ដើម្បីធ្វើឱ្យកម្លាំងយោធាអ៊ុយក្រែនថមថយ។ ជាលើកដំបូងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីនៅថ្ងៃទី១៩ ខែមីនា បានប្រកាសប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេង ដើម្បីវាយប្រហារលើឃ្លាំងអាវុធរបស់អ៊ុយក្រែន។    រុស្ស៊ី ក្នុងថ្ងៃទី១៩ ខែមីនា បានអះអាងថា ខ្លួនបានប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេង Kinzhal វាយប្រហារលើឃ្លាំងអាវុធនៅក្នុងភូមិ Deliatyn របស់អ៊ុយក្រែន ដែលជាប់ព្រំដែនជាមួយរូម៉ានី នៅថ្ងៃទី១៨ ខែមីនា។ កន្លងមក មូស្គូ មិនធ្លាប់ប្រកាសប្រើអាវុធជំនាន់ចុងក្រោយបែបនេះឡើយ។ មីស៊ីលមានល្បឿនលឿនជាងសំឡេង មានល្បឿនលឿនខ្លាំង និងអាចគេចចេញពីប្រព័ន្ធប្រឆាំងមីស៊ីលបានយ៉ាងល្អ។    ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរថា សត្រូវបានវាយប្រហារលើឃ្លាំងស្តុកអាវុធ ប៉ុន្តែអ៊ុយក្រែន មិនអាចកំណត់មីស៊ីលនោះបានឡើយ។    ក្នុងថ្ងៃទី១៩ ខែមីនាដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យរុស្ស៊ីចូលតុចរចាជាថ្មី បន្ទាប់ពីកិច្ចចរចាលើកមុនមិនទទួលបានផ្លែផ្កា។ បើតាមលោក ហ្សេលេនស្គី រុស្ស៊ីនឹងរងការខូចខាតជាច្រើនជំនាន់ បើមិនមានកិច្ចចរចាជាមួយអ៊ុយក្រែន។    សូមបញ្ជាក់ថា បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បស្ចិមប្រទេស និងបណ្តាប្រទេសផ្សេងទៀត បានដាក់ទណ្ឌកម្មលើក្រុងមូស្គូជាបន្តបន្ទាប់ ដើម្បីឱ្យបញ្ឈប់ប្រតិបត្តិការយោធា។ យ៉ាងណាមិញរុស្ស៊ី បានដាក់ប្រទេសទាំងនោះក្នុងបញ្ជីអមិត្ត និងដាក់ទណ្ឌកម្មលើអាម៉េរិក និងកាណាដាតបវិញ៕   
រុស្ស៊ី នៅថ្ងៃទី១៩ ខែមីនា បានអះអាងថា ខ្លួនបានប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំឡេងលើកដំបូង ដើម្បីបំផ្លាញឃ្លាំងស្តុកអាវុធរបស់អ៊ុយក្រែន នៅក្នុងភូមិមួយ ដែលមានព្រំដែនជាប់ជាមួយរូម៉ានី។ ការបាញ់ប្រហារនេះ ធ្វើឡើងមុនពេលប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យក្រុងមូស្គូចូលតុចរចាជាថ្មី។
  បុរសម្នាក់ ឈ្មោះ ប៊ុន ប្រសើរ អាយុ៤២ឆ្នាំ ដែលសមត្ថកិច្ច អះអាងថាជាមេខ្លោងជួញដូរអាវុធខុសច្បាប់ និងមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ត្រូវបានខ្លួន នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ ក្រោយចាប់ខ្លួន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បញ្ជាឲ្យយកបុរសនោះ ទៅឃុំនៅពន្ធនាគារព្រៃសរជាបណ្តោះអាសន្ន។    ចំណែក បក្សពួក៨នាក់ទៀតរបស់បុរសនោះ ត្រូវបានចាប់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន ហើយកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរជាបណ្តោះអាសន្នដូចគ្នា ដើម្បីរង់ចាំចំណាត់ការបន្តពីតុលាការ។ សមត្ថកិច្ច សង្ស័យថា អ្នកទាំង៩នាក់ គឺជាសមាជិកនៃរណសិរ្សរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅក្រៅប្រទេស និងមានលោក សម សេរី ជាប្រធាន។    ក្រោយរងការចោទប្រកាន់បែបនេះ រណសិរ្សរំដោះជាតិខ្មែរ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ដើម្បីបដិសេធ។ បើតាមសេចក្តីថ្លែងការណ៍ រណសិរ្សរំដោះជាតិខ្មែរ បានអះអាងថា គ្មានគម្រោងធ្វើរដ្ឋប្រហារ ឬផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ ហើយមនុស្សទាំង៩នាក់ ក៏មិនមែនជាសមាជិករបស់ខ្លួនដែរ។    ចលនានេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះការចោទប្រកាន់មកលើក្រុមរណសិរ្សរំដោះជាតិខ្មែរ សូមសមត្ថកិច្ច ពិចារណា និងស្រាវជ្រាវ ឲ្យបានច្បាស់លាស់។ រណសិរ្សរំដោះជាតិខ្មែរ មិនជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ប្រើកម្លាំងប្រដាប់អាវុធ បង្កចលាចលដល់សង្គមឡើយ»។    ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរឹបអូសអាវុធប្រមាណ៣០ដើម និងគ្រឿងផ្ទុះជាច្រើនទៀត ពីមនុស្សទាំង៩នាក់។ សម្តេច  ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកា៨ម៉ឺនដុល្លារ ដើម្បីជាការលើកទឹកចិត្ត ដល់កម្លាំងសមត្ថកិច្ច ដែលបានបង្ក្រាបក្រុមជួញដូរអាវុធខាងលើ៕     
ភ្នំពេញ៖ ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចរយៈពេលប៉ុន្មានថ្ងៃនេះ យ៉ាងហោចណាស់ មានមនុស្ស៩នាក់ (ស្រី្តម្នាក់) ត្រូវបានចាប់ខ្លួន ដោយសារលួចជួញដូរអាវុធជាច្រើនដើម។ សមត្ថកិច្ច ថែមទាំងសង្ស័យថា អ្នកទាំងនោះ ក៏មានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាផងដែរ។
ទោះជាមានការលក់ពីប្រភពផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាសន្ទុះនៃការគាំទ្រហាងនំ OsaBe Bakery នៅតែបន្តកើនឡើងកាន់តែច្រើន ដោយរក្សាអតិថិជនចាស់ៗបានយ៉ាងល្អ និងទទួលបានអតិថិជនថ្មីៗបន្ថែមជារៀងរាល់ថ្ងៃ ជាពិសេសអ្នកដែលធ្លាប់ញ៉ាំនំនេះនៅហាងផ្សេងៗ បើបានមកញ៉ាំនៅហាងនំ OsaBe Bakery គឺប្រាកដជាដកចិត្តមិនរួចទេ។ ជាមួយភាពជោគជ័យនេះគេសង្កេតឃើញហាងនំនេះបានអនុវត្តយុទ្ធសាស្ត្រដូចខាងក្រោម៖ 1. ការផ្តោតលើគុណភាពនំជាសំខាន់ ដោយនំត្រូវបានដុតចេញពីឡថ្មីៗជារៀងរាល់ថ្ងៃ ជាមួយសាច់នំទន់ល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់បែបធម្មជាតិ ដែលធ្វើឲ្យអ្នកញ៉ាំម្តងហើយ ចង់តែញ៉ាំម្តងទៀត 2. តម្លៃលក់សមរម្យបំផុត (តម្លៃត្រឹមតែ 3.5$ក្នុង១ប្រអប់សម្រាប់រសជាតិដើម និង4$ សម្រាប់រសជាតិទុរេន សូកូឡា និងស្នូលពងទាប្រៃ) ហើយប្រអប់នំវិញគឺធំទៅតាមតាមស្តង់ដារមកពីប្រទេសថៃ 3. ការវេចខ្ចប់ស្អាតប្រកបដោយអនាម័យ ភាពទាក់ទាញ និងការច្នៃប្រឌិតខ្ពស់ 4. ការប្រើប្រាស់វត្ថុធាតុដើមល្អៗ និងធម្មជាតិពិតៗ មានជាអាទិ៍នំរសជាតិទុរេនគឺប្រើប្រាស់សាច់ទុរេនតែម្តង មិនប្រើប្រាស់ក្លិនឡើយ។ 5. ការកំណត់រយៈពេលសុពលភាពនំបានត្រឹមត្រូវតាមស្តង់ដារ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខសភាពអ្នកញ៉ាំឡើយ 6. ការផ្តល់សេវាកម្មល្អ និងមានការទទួលខុសត្រូវខ្ពស់ 7. ការរក្សានំបានត្រឹមត្រូវល្អដោយរក្សាក្នុងទូក្លាសេ ដែលធ្វើឲ្យនំមានគុណភាពល្អ និងឱជារសឈ្ងុយឆ្ងាញ់ ហើយសូម្បីតែការដឹកជញ្ជូនក៏ដាក់ក្លាសេក្នុងធុងត្រឹមត្រូវដែរ។   នំប៉័ងMilky Bun របស់ OsaBe Bakery មានលក់នៅហាងផ្ទាល់ នៅផ្សារម៉ាក្រូ និងសាខាម៉ាត Circle K ចំនួន៧ទីតាំងរួមមាន៖ សាខាច្បារអំពៅ១ សាខាផ្សារដើមថ្កូវ សាខាផ្លូវ៣៦០ សាខាផ្លូវ៣១០ សាខាបាក់ទូក២ សាខាកាល់ម៉ែត្រ និងសាខាផ្លូវកម្ពុជាក្រោម។   ហាងនំ OsaBe Bakery ស្ថិតក្នុងហាងកាហ្វេ UHH CHA លើផ្លូវទេពផន (១៨២) ជាប់ការ៉ាស់សាំងតេលា ចម្ងាយ ៥០ម៉ែត្រពីភ្លើងស្តុបពេទ្យលោកសង្ឃ។ ទូរសព្ទ 016 333 568/ 092 333 568 និងហ្វេសប៊ុក OsaBe Bakery    (អត្ថបទពាណិជ្ជកម្ម)
បើនិយាយពីនំប៉័ង Milky Bun ប្រាកដណាស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ ហើយក៏ស្គាល់ច្បាស់ហាងដែលបានដុត និងដាក់លក់នំនេះដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាគឺហាងនំ OsaBe Bakery។ នំប៉័ងប្រភេទថ្មីបែបថៃនេះបានល្បីខ្លាំងនៅក្នុងបណ្តាញអនឡាញ (Online) រហូតឃើញមានការដាក់លក់ជាច្រើនពីហាងផ្សេងៗ និងតាមអនឡាញ។
  ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិដែលហៅកាត់ថា UNHCR បានព្រមានថា ការឆ្លងរាលដាលនៃវីរុសកូរ៉ូណានឹងធ្វើឱ្យអាក្រក់ថែមទៀតដល់វិបត្តិមនុស្សធ៌មដែលធ្ងន់ធ្ងរស្រាប់នៅក្នុងតំបន់នោះ។ កន្លងមក មានករណីឆ្លងជំងឺកូវីឌ ១៩ ជាង ៥ ពាន់នាក់ ដែលក្នុងនោះមានអ្នកស្លាប់ជាង ១០០ នាក់ផងដែរ ត្រូវបានរាយការណ៍ពីប្រទេសចំនួន ២១ នៅទ្វីបអាហ្វ្រិក ដល់អង្គការសុខភាពពិភពលោក។   លោក Babar Baloch អ្នកនាំពាក្យនៃអង្គការ UNHCR និយាយថា ករណីឆ្លងជំងឺកូវីឌ ១៩ នេះ និងអ្នកស្លាប់ទាំងអស់កើតឡើងក្នុងចំណោមប្រជាពលរដ្ឋនៃប្រទេសនានាដែលបានទទួលក្រុមមនុស្សភៀសខ្លួនពីផ្ទះសម្បែងឱ្យរស់នៅ។ ក៏ប៉ុន្តែលោកព្រមានថា ករណីនេះអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារតែវីរុសនេះមិនរើសអើងមនុស្សនោះទេ។   លោកបាននិយាយប្រាប់វីអូអេថា ទីភ្នាក់ងារផ្តល់ជំនួយនានាព្រួយបារម្ភថា ការឆ្លងរាលដាលនៃជំងឺដ៏ប្រល័យនេះអាចរាតត្បាតខ្លាំង ប្រសិនបើគ្មានវិធានការប្រុងប្រៀបនិងបញ្ចៀសវានោះទេ។   លោក Baloch និយាយដូច្នេះថា៖ «នៅពេលដែលអំពើហិង្សាមានជាបន្ត នៅពេលដែលការភៀសខ្លួនពីផ្ទះសំបែងមានជាបន្ត នៅពេលដែលមនុស្សត្រូវបានបង្ខំឱ្យរស់នៅក្នុងកន្លែងដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់ ដោយគ្មានទឹកនិងអនាម័យ សេដ្ឋកិច្ចក៏មានផលប៉ះពាល់ ហើយការណ៍នេះអាចបង្កជាបញ្ហាដ៏ប្រល័យរួចជាមួយនឹងជំងឺកូវីឌ ១៩»។   លោក Baloch និយាយថា អង្គការ UNHCR កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទូទាំងតំបន់ខាងលិចនិងតំបន់កណ្តាលនៃទ្វីបអាហ្វ្រិក ដើម្បីការពារជនភៀសខ្លួន និងអ្នកភៀសខ្លួនពីផ្ទះសំបែងនៅក្នុងប្រទេសដែលងាយរងគ្រោះ។ ក៏ប៉ុន្តែ ការអនុវត្តន៍វិធានការបញ្ចៀសកុំឱ្យមានមហន្តរាយនេះកើតឡើងគឺជាការប្រជែងនឹងពេលវេលា។   លោកថ្លែងដូច្នេះថា៖ «ធនធាន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺត្រូវការជាចាំបាច់។ ដោយសារតែហេតុនេះហើយបានជាយើងអំពាវនាវកុំឱ្យមានការទុកចោលមនុស្សក្រុមណាមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ ១៩ នេះ ពីព្រោះថា ការទុកចោលក្រុមណាមួយអាចនាំឱ្យមានផលវិបាកដ៏ប្រល័យដល់យើងគ្រប់គ្នា»។   លោក Baloch បញ្ជាក់ថា ប្រតិបត្តិការផ្តល់ជំនួយក្នុងតំបន់នោះប្រឈមនឹងឧបសគ្គជាច្រើន។ លោកបានបន្តថា សង្គ្រាមនៅក្នុងតំបន់ Sahel ភាគខាងលិចនៃទ្វីបអាហ្វ្រិក បង្កើតឱ្យមានអស្ថិរភាព និងនាំឱ្យមានការបង្អាក់ដល់ដំណើរការជួយមនុស្សដែលត្រូវការជំនួយ។   លោក Baloch បានបន្ថែមថា ការដាក់កំហិតការធ្វើដំណើរអន្តរជាតិតាំងពីការបិទព្រំដែនទាំងស្រុង រហូតដល់ការបិទព្រំដែនមួយផ្នែក និងការរឹតត្បិតផ្សេងទៀតទាក់ទិននឹងជំងឺកូវីឌ ១៩ ក៏បានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងខាងមនុស្សធម៌ផងដែរ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ទីក្រុងហ្សឺណែវ ប្រទេសស្វីស ៖ ផ្នែកខាងលិចនិងកណ្តាលនៃទ្វីបអាហ្វ្រិកគឺជាតំបន់ដែលមានមនុស្សភៀសខ្លួនពីផ្ទះសម្បែងច្រើនបំផុតមួយនៅទ្វីបអាហ្វ្រិក។ មនុស្សជាង ៩ លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានដោយសារសង្គ្រាមនិងបញ្ហាអាកាសធាតុមិនល្អដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
  បន្ទាប់ពីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិសារជាថ្មី ក្នុងជំនួបមិត្តភាពកម្ពុជា និងបង់ក្លាដេស នៅថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមជ្រើសជាតិកម្ពុជា ត្រូវបានលោក Felix ពោលសរសើរ ថាជាកីឡាករ ដែលសាកសមជាគំរូ ដល់កីឡាករក្មេងជំនាន់ក្រោយ។     ប្រធានក្រុមរូបនេះ បានខកខានការប្រកួតក្នុងក្រុមជម្រើសជាតិ ប្រមាណជិត១ឆ្នាំ ប៉ុន្ដែ ការលេង និងបង្ហាញខ្លួននៅលើទីលាន គឺនៅតែរក្សាទម្រង់បានល្អ ទាំងការបញ្ជូន ការប៉ះ និងការដឹកនាំសមាជិកឲ្យមានស្មារតីជាក្រុម។ មិនត្រឹមតែប៉ុណ្ណោះ កីឡាកររូបនេះ ក៏ដើរតួនាទីសំខាន់ ជាអ្នកសម្របសម្រួលមិត្តរួមក្រុម នៅពេលមានការប៉ះទង្គិចគ្នា ជាមួយគូប្រកួត ក្នុងទីលានប្រកួត។ កីឡាករ គួច សុកុម្ភៈ ពាក់អាវលេខ ១០ លើកដៃមិត្តរួមក្រុម បន្ទាប់ដួល   លោក Felix G. Dalmas បាននិយាយដូច្នេះថា៖«ខ្ញុំ គិតថា កុម្ភៈ ជាកីឡាករតំណាងឲ្យវិស័យបាល់ទាត់កម្ពុជា។ ខ្ញុំ ឃើញគ្រប់យ៉ាង ដែលបានកើតឡើងនៅក្នុងវិស័យបាល់ទាត់កម្ពុជា តែប្រហែលជាគាត់ មិនធ្លាប់មានឱកាសហ្វឹកហាត់ក្នុងសាលាកីឡាបានត្រឹមត្រូវ ហើយប្រែលជាកាលនោះ មិនទាន់សម្បូរ សាលាបណ្ដុះបណ្ដាលផង ប៉ុន្ដែ គាត់ជាគំរូ សម្រាប់កីឡាករថ្នាល់របស់កម្ពុជា។»។    គ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ ក៏សម្លឹងឃើញពីបុគ្គលិកលក្ខណៈ របស់ គួច សុកុម្ភៈ ផងដែរ ។ «គាត់បានបង្ហាញចំណុចវិជ្ជាមានគ្រប់យ៉ាង។ ខ្ញុំ សង្ឃឹមថា គាត់ជាការ គឺផ្នែកមួយនៃការជំរុញ និងលើកទឹកចិត្តឲ្យដល់ពួកយើង និងអនុវត្តនៅអ្វីល្អៗ ទាំងនេះ។ គាត់ជាកីឡាករ តែម្នាក់ធ្វើឲ្យខ្ញុំមោទកភាព ហើយសប្បាយចិត្ត នឹងនៅជាមួយអ្នកទាំងអស់គ្នា។»។ លោក Felix បាននិយាយប្រាប់ដូច្នេះ។   បើក្រឡេកទៅមើលពីអាយុរបស់កីឡាករ គួច សុកុម្ភៈ ឆ្នាំ២០២៣នេះ គឺស្ថិតក្នុងវ័យ ៣៦ឆ្នាំ ជាវ័យជ្រេបន្ដិច ក្នុងវិស័យកីឡាបាល់ទាត់។ ដោយឡែក លោក Felix បានប្រាប់ថា អាយុច្រើន មិនមែនជាបញ្ហានោះទេ ឲ្យតែមានបេះដូង ស្មារតីប្រកួត ដើម្បីក្រុម និងជាតិរបស់ខ្លួន។   គួរបញ្ជាក់ថា លោក គួរ សុកុម្ភៈ ក្នុងវ័យ ៣៦ឆ្នាំនេះ កំពុងបន្ដអាជីព នៅក្នុងក្លិបណាហ្គាវើលដ៍។ កីឡាកររូបនេះ បានឈានជើងចូលក្នុងវិស័យកីឡាបាល់ទាត់ ដំបូងនៅឆ្នាំ២០០៣ ដោយលេងជាឈុតយុវជន ឲ្យក្រុម Army Youth FC និងបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិដំបូង នៅក្នុងឆ្នាំ២០០៦៕    
លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសរសើរ កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមជម្រើសជាតិ ថាទាំងអត្ដចរិក និងសមត្ថភាព នៃការលេង គឺសក្តិសមបំផុតក្នុងការតំណាងឲ្យវិស័យបាល់ទាត់កម្ពុជា។ បើតាមគ្រូជម្រើសជាតិរូបនេះ កីឡាករ គួច សុកុម្ភៈ ទោះជាមានវ័យជ្រេបន្ដិច ប៉ុន្ដែ ការបង្ហាញខ្លួននៅលើទីលាន គឺនៅតែល្អ  និងជាគំរូ ដល់កីឡាករជំនាន់ក្រោយ គួរអនុវត្តតាម។
  ការផ្ដល់ពូជគោដល់សហគមន៍មិនត្រឹមជាការលើកទឹកចិត្តពលរដ្ឋក្នុងតំបន់ឲ្យចូលរួមការពារព្រៃឈើ និងបរិស្ថាននោះទេ តែក៏បានលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍ និងជួយកាត់បន្ថយការទាញយកផលប្រយោជន៍ពីអនុផលព្រៃឈើផងដែរ។    គម្រោងបង្កើតធនាគារគោរបស់អង្គការ WWF នេះ បានចាប់ផ្ដើមនៅឆ្នាំ២០១៨ និងបានផ្ដល់មេគោចំនួន ១៤ក្បាលដល់សមាជិកក្រុមធនាគារគោចំនួន ៥១នាក់។ លោក ទេព អស្នារិទ្ធ ប្រធានកិច្ចការសាធារណ និងគ្រប់គ្រងព័ត៌មានរបស់អង្គការ WWF បញ្ជាក់ថា៖«ការផ្ដល់ជូនពូជគោ ដល់សមាជិក គឺសម្រាប់សមាជិកដែលសកម្ម ក្នុងការចូលរួមកិច្ចការពារធនធានធម្មជាតិ ក៏ដូចជាជីវចម្រុះផ្សេងៗ នៅក្នុងតំបន់ការពារទេសភាពព្រៃលិចទឹកទន្លេមេគង្គ»។   បច្ចុប្បន្នគម្រោងនេះ កំពុងដំណើរការក្នុងសហគមន៍ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្នុងរយៈពេល២ឆ្នាំមកនេះ ធនាគារបានផ្ដល់មេគោចំនួន ១៤ក្បាលដល់សហគមន៍ ហើយសហគមន៍បានទទួលកូនគោចំនួន ៥ក្បាល។   ចំពោះសមាជិកដែលទទួលបានមេគោនីមួយៗ ត្រូវប្រគល់កូនគោចំនួន ៣ក្បាលដល់សមាជិកក្រុមដែលមិនទាន់បានគោ និង១ក្បាលទៀតឲ្យទៅ ក្រុមសន្សំធនាគារគោ មុននឹងអ្នកចិញ្ចឹមមេគោនោះ ក្លាយជាម្ចាស់កម្មសិទ្ធិទាំងស្រុងលើមេគោដែលខ្លួនបានទទួលចិញ្ចឹម។ នេះបើតាមអង្គការ WWF៕  
ភ្នំពេញ៖ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍នោះ អង្គការ WWF បានបង្កើតធនាគារគោ ក្នុងការគាំទ្រនិរន្តរភាពហិរញ្ញវត្ថុ សម្រាប់កិច្ចការពារសត្វក្ដាន់ និងបង្កើនប្រាក់ចំណូល ក្នុងគ្រួសាររបស់សហគមន៍ល្បាតនៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វខេត្តក្រចេះ។ នេះបើតាមអង្គការWWF។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល មិនចំណាយថវិកា ហើយក៏មិនខ្ចីលុយបរទេស ដើម្បីមកវិនិយោគលើគម្រោងព្រែកជីកហ្វូណនទេ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត គម្រោងនេះ គឺស្ថិតនៅក្រោមការវិនិយោគិនឯកជន ហើយខ្ចីលុយពីធនាគារក្នុងស្រុក មកវិនិយោគ ដោយសុំសិទ្ធិកាន់កាប់គម្រោងនេះ រយៈពេល៥០ឆ្នាំ ហើយផុតពីនេះ ក្រុមហ៊ុនវិនិយោគ នឹងផ្ដល់សិទ្ធិមករដ្ឋគ្រប់គ្រងវិញ។ ការវិនិយោគបែបនេះ គេហៅថា ការវិនិយោគក្នុងទម្រង់ BOT តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។   ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គម្រោងនេះ លែងពឹងផ្អែកលើបរទេស ១០០ភាគរយហើយ ពោលគឺមានក្រុមហ៊ុនវិនិយោគខ្មែរ នឹងចូលរួមកាន់កាប់គម្រោងនេះ ៥១ភាគរយ។ «គម្រោងនេះ នឹងចូលរួមក្នុងនាមកម្ពុជាយើងជាអ្នកកាន់កាប់ភាគច្រើន » ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី។   ក្រុមហ៊ុនរដ្ឋ ដែលវិនិយោគលើគម្រោងនេះ គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ នឹងចូលរួមវិនិយោគជាមួយបរទេស។ គម្រោងព្រែកជីកហ្វូណន នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ សម្ដេច បន្ថែម។   អត្ថបទទាក់ទង   ព្រែកជីកហ្វូណនតេជោ ជាសសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា! 
គម្រោងព្រែកជីកហ្វូណន នឹងមានពលរដ្ឋខ្មែរ កាន់កាប់ប្រមាណ៥០ភាគរយ ពោលគឺលែងពឹងផ្អែកលើបរទេស១០០ភាគរយទៀតហើយ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។
រួសរាន់ឡើង ការផ្ដល់ជូននេះត្រឹមថ្ងៃទី22 ខែមិថុនា ឆ្នាំ2021 នេះប៉ុណ្ណោះ! ព័ត៌មានបន្ថែម៖ 086 930 000/089 989 818 (24/7)     អំពីធនាគារ ហ្វីលីព ភីអិលស៊ី ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ក្រោមអាជ្ញាប័ណ្ណ ហ័ង ឌីប៊ីអេស និងបានប្រែក្លាយជាឈ្មោះ ធនាគារ ហ្វីលីព កាលពីឆ្នាំ ២០១៤ ពេលដែលក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុបទិញយកទាំងស្រុង។ ធនាគារផ្តល់ជូនសេវាកម្មនិងផលិតផលហិរញ្ញវត្ថុយ៉ាងសំបូរបែបនិងគ្រប់លំដាប់រាប់ចាប់ពី សាជីវកម្មធំៗ អាជីវកម្មខ្នាតតូច និងមធ្យម អាជីវកម្មតូចៗ និង ឯកត្តជន ។ ធនាគារជាសមាជិករបស់ ក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុប ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៥ និង មានស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី ។ រហូតដល់បច្ចុប្បន្ន ហ្វីលីពកាពីតាល់គ្រុប បានបម្រើជូនសេវាកម្មហិរញ្ញវត្ថុដែលពេញលេញនិងទំនើបដល់អតិថិជនគ្រប់លំដាប់ចាប់ពីឯកត្តជន សាជីវកម្ម និង គ្រឹះស្ថាននានា នៅជាង១៥ប្រទេស។   ធនាគារ ហ្វីលីព បានគួបបញ្ចូលគ្នាជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីតកាលពីដើមឆ្នាំ ២០២០នេះ។ បន្ទាប់ពីការគួបបញ្ចូលនេះ ធនាគារមានវិសាលភាពស្ទើរពេញផ្ទៃប្រទេស ពោលគឺមានសាខាចំនួន៨៩សាខាដែលអាចចាត់ថាជាធនាគារដែលមានសាខាច្រើនជាងលំដាប់ទី៣នៅកម្ពុជា។ ធនាគារ ហ្វីលីព បាននិងកំពុងផ្តល់ជូនផលិតផលនិងសេវាកម្មធនាគារបែបឌីជីផល និង តម្រង់ទិសទៅរកស្តង់ដារអន្តរជាតិនៃសេវាកម្មធនាគារជូនដល់អតិថិជន៕   (អត្ថបទពាណិជ្ជកម្ម)  
កាន់តែពិសេស ដាក់បញ្ញើមានកាលកំណត់ នៅធនាគារ ហ្វីលីព ថ្ងៃនេះ លោកអ្នកនឹងទទួលបានកាក់មាស ព្រមទាំងអត្រាការប្រាក់ពិសេស 6% ក្នុងមួយឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗថា ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ គឺជាខេត្តអាទិភាព ដែលត្រូវបានរដ្ឋាភិបាលជ្រើសរើស ដើម្បីបង្កើតសាលាឧទ្ធរណ៍ថ្មី។ លោក បន្ថែមថា បច្ចុប្បន្ន សាលាឧទ្ធរណ៍ថ្មីនៅតាមខេត្តទាំង៣ កំពុងស្ថិតក្នុងដំណាក់កាលនៃការសាងសង់។ លោក ជិន ម៉ាលីន អះអាងថា ការសាងសង់សាលាឧទ្ធរណ៍ទាំងនោះ ត្រូវចំណាយពេលយ៉ាងតិចក៏១ឆ្នាំដែរ។ លោក និយាយទៀតថា បន្ទាប់ពីសាងសង់រួចហើយ ក្រសួងយុត្តិធម៌ នឹងចាប់ផ្តើមរៀបចំធនធានមនុស្ស បទដ្ឋានគតិ និងសម្ភារផ្សេងៗ ដើម្បីដំណើរការជាផ្លូវការ។  អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការចំណាយលើការសាងសង់សាលាឧទ្ធរណ៍ថ្មីទាំងនេះ គឺជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជាទាំងស្រុង ដោយមិនបានទទួលជំនួយពីបរទេសណាឡើយ។ ប៉ុន្តែ លោក មិនទាន់អាចបញ្ជាក់បាននោះទេថា ការសាងសង់សាលាឧទ្ធរណ៍នីមួយៗ ត្រូវចំណាយថវិកាប៉ុន្មាន។ លោក ជិន ម៉ាលីន មានប្រសាសន៍យ៉ាងដូច្នេះថា៖«ជាគោលដៅនៃការកែទម្រង់របស់យើង គឺយើងធ្វើម៉េច ឲ្យសេវាយុត្តិធម៌ ខិតជិតប្រជាពលរដ្ឋនៅគ្រប់ទីតាំងទាំងអស់ និងដើម្បីកាត់បន្ថយការចំណាយរបស់ពួកគាត់ ទាំងថវិកា និងពេលវេលា នៅពេលដែលពួកគាត់ចង់តវ៉ាក្តីក្តាំ នៅសាលាឧទ្ធរណ៍។ អ៊ីចឹង យើងដោះស្រាយបញ្ហាបានច្រើន»។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ រដ្ឋាភិបាល មានបំណងបង្កើតសាលាឧទ្ធរណ៍ថ្មីនៅតាមបណ្តាខេត្ត៧ឯណោះ ប៉ុន្តែដោយសារតែធនធាន ក៏ដូចជាថវិកា នៅមានកម្រិត ទើបរដ្ឋាភិបាល សម្រេចចាប់ផ្តើមបង្កើតត្រឹមតែ៣សិន។ បច្ចុប្បន្ន កម្ពុជា មានសាលាឧទ្ធរណ៍តែ១ប៉ុណ្ណោះ ដែលស្ថិតក្នុងបរិវេណនៃក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ត្រូវឡើងទៅរាជធានីភ្នំពេញ នៅពេលចង់ប្តឹងតវ៉ា៕   
យ៉ាងយូររយៈពេល១ឆ្នាំ កម្ពុជា នឹងមានសាលាឧទ្ធរណ៍ថ្មីចំនួន៣បន្ថែមទៀត។  នេះជាការអះអាងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
  ក្នុងចំណោមគ្រូពេទ្យទាំង១៣នាក់ គ្រូពេទ្យអ៊ីតាលីម្នាក់ដែលបានស្លាប់ ឈ្មោះថា Marcello Natali ធ្លាប់បានប្រាប់សារព័ត៌មាន Euronews ថា លោកបានធ្វើការប្រចាំថ្ងៃដោយគ្មានស្រោមដៃការពារ ដ្បិតថាមន្ទីរពេទ្យលោកខ្វះខាតសម្ភារសុខភាព។    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិសុខភាពមួយឈ្មោះ Gimbe Health Foundation បុគ្គលិកសុខាភិបាលទាំងអស់ដែលបានឆ្លង COVID-19 គឺស្មើនឹង ៨,៣ភាគរយនៃករណីឆ្លងសរុបរបស់ប្រទេសអ៊ីតាលី។    ម្យ៉ាងវិញទៀត វាមានការលើកឡើងពីកង្វល់កាន់តែច្រើនពាក់ព័ន្ធសុវត្ថិភាពរបស់បុគ្គលិកសុខាភិបាលជួរមុខដែលតម្រូវឲ្យប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ COVID-19។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មូលនិធិសុខភាពដដែល សង្កត់ធ្ងន់ថា តួលេខឆ្លងដ៏ច្រើនសន្ធឹកបែបនេះលើបុគ្គលិកសុខាភិបាល ឆ្លុះបង្ហាញថា សម្ភារការពារ និងនីតិវិធីសម្រាប់គ្រូពេទ្យ គឺនៅមិនទាន់គ្រប់គ្រាន់។    ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីមួយ ប្រធានមូលនិធិសុខភាព Gimbe លោក Nino Cartabellotta អះអាងថា បញ្ហានេះ គឺអាក្រក់ខ្លាំងជាងក្នុងប្រទេសចិនទៅទៀត ខណៈភាគរយនៃបុគ្គលិកសុខាភិបាលអ៊ីតាលីមានចំនួន២ដង បើធៀបនឹងប្រទេសចិន។   អត្ថបទទាក់ទង   អ្នកស្លាប់ដោយសារ COVID-19 នៅអ៊ីតាលី កើនលើសប្រទេសចិនហើយ  យោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលអ៊ីតាលី ចំនួនបុគ្គលិកសុខាភិបាលដែលឆ្លង COVID-19 បានកើនឡើងជាង១៥០០នាក់ ក្នុងពេលត្រឹម៨ថ្ងៃចុងក្រោយនេះ។ របាយការណ៍នេះដែរ បានចេញផ្សាយក្រោយអ្នកស្លាប់នៅប្រទេសអ៊ីតាលីដោយសារ COVID-19 បានកើនលើសប្រទេសចិន ជាមួយតួលេខសរុប ៣៤០៥នាក់ ខណៈចិន មាន៣២៤៥នាក់៕
គិតត្រឹមថ្ងៃ២០ ខែមីនា គ្រូពេទ្យអ៊ីតាលីសរុបចំនួន ១៣នាក់ បានបាត់បង់ជីវិតដោយសារជំងឺផ្លូវដង្ហើម COVID-19 ។ យ៉ាងតិចណាស់បុគ្គលិកសុខាភិបាលចំនួន ២៦២៩នាក់ បានឆ្លងវីរុស ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននេះ។
ជំងឺមហារីកដែលកើតច្រើនជាងគេ នៅតែជាជំងឺមហារីកដោះ។ ខាងក្រោមនេះ គឺជាអត្រានៃជំងឺមហារីកថ្មីៗ និងអត្រាមរណៈ សម្រាប់ជំងឺមហារីកនីមួយៗ ៖ ជំងឺមហារីក  ករណីថ្មី (ការប៉ាន់ប្រមាណអ្នកស្លាប់) ជំងឺមហារីកដោះ 252,710 - 2,470 (40,610 - 460) ជំងឺមហារីកសួត 222,500 (155,870) ជំងឺមហារីកប្រូស្តាត 161,360 (26,730) ជំងឺមហារីកពោះវៀនធំ 135,430 (50,260) ជំងឺមហារីកប្លោកនោម  79,030 (16,870) ជំងឺមហារីកតម្រងនោម 63,990 (14,400) ជំងឺមហារីកគ្រាប់ឈាម 62,130 (24,500) ជំងឺមហារីកស្រទាប់ស្បូន 61,380 (10,920) ជំងឺមហារីកថ្លើម 40,710 (28,920)៕ ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺមហារីក កំពុងលុកលុយ និងធ្វើឲ្យប្រជាពលរដ្ឋទូទៅ ព្រួយបារម្ភខ្លាំង ជាពិសេសដោយសារតែកត្តាចំណីអាហារមានជាតិគីមី ការប្រែប្រួលអាកាសធាតុ និងការរស់នៅសុខស្រួលខ្លាំងពេកជាដើម។ តាមរបាយការណ៍ពីសមាគមន៍ជំងឺមហារីកសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧នេះ ជំងឺមហារីកបានកើតឡើងច្រើនជាង ៤ម៉ឺនករណី។
  នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធ អង្គការ UNICEF និងឧត្តមស្នងការការិយាល័យសិទ្ធិមនុស្សរបស់សហប្រជាជាតិ UNCHR បាននិយាយថា កុមារមានចំនួនពាក់កណ្តាលនៃជនភៀសខ្លួនសរុបទាំងអស់ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ អង្គការ UNICEF រាយការណ៍ថា កុមារប្រមាណជាង១លាន១សែននាក់ បានមកដល់ប្រទេសប៉ូឡូញ ហើយកុមាររាប់សែននាក់ផ្សេងទៀត បានទៅដល់ប្រទេសរូម៉ានី ម៉ុលដាវី ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក។   អង្គការ UNCHR បានកត់ត្រាផងដែរថា កុមារប្រមាណជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លាះនៅអ៊ុយក្រែន ហើយកុមារប្រមាណ១៣៤នាក់ទៀត បានរងរបួស។ ប៉ុន្តែទីភ្នាក់ងារនេះ និយាយថា កុមារដែលស្លាប់និងរងគ្រោះពិតប្រាកដ អាចមានចំនួនច្រើនជាងនេះ។   ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងពីរនេះ ក៏បានព្រមានផងដែរថា កុមារដែលខ្ចាត់ព្រាត់ពីលំនៅដ្ឋានទាំងនេះ អាចប្រឈមនឹងហានិភ័យខ្ពស់នៃការជួញដូរនិងការកេងប្រវ័ញ្ច។ ដើម្បីកាត់បន្ថយហានិភ័យរបស់កុមារនិងមនុស្សវ័យក្មេងនោះ អង្គការ UNICEF អង្គការ UNHCR រដ្ឋាភិបាល និងដៃគូនៃសង្គមស៊ីវិលនានា បានបង្កើតមជ្ឈមណ្ឌលឈ្មោះ Blue Dot នៅក្នុងប្រទេសដែលទទួលជនភៀសខ្លួន ដែលរួមមានប្រទេសម៉ុលដាវី រូម៉ានី និងស្លូវ៉ាគី។   មជ្ឈមណ្ឌល Blue Dot គឺជាមណ្ឌលសុវត្ថិភាព ដែលផ្តល់ព័ត៌មានដល់គ្រួសារដែលកំពុងធ្វើដំណើរ និងជួយសម្គាល់កុមារដែលគ្មានក្រុមគ្រួសារមកជាមួយឬបែកពីគ្រួសាររបស់គេ ដើម្បីធានានូវការការពារដល់ពួកគេពីកេងប្រវ័ញ្ច និងជាមជ្ឈមណ្ឌលមួយដែលផ្តល់ជូនសេវាសំខាន់ៗនានា។   នៅក្នុងសេចក្តីថ្លែងការណ៍ នាយិកាប្រតិបត្តិនៃអង្គការ UNICEF លោកស្រី Catherine Russell និយាយថា៖ «ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កំពុងធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស»។ ស្របពេលដែលចំនួនកុមាររត់គេចចេញពីផ្ទះសម្បែងរបស់គេ កើនឡើងជាបន្តនោះលោកស្រីថ្លែងថា យើងត្រូវចងចាំថា «កុមារគ្រប់រូបត្រូវការការពារ ការអប់រំ សុវត្ថិភាព និងការគាំទ្រ»៕  
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយថា កុមារប្រមាណ២លាននាក់ បានរត់គេចខ្លួនពីការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយកុមារប្រមាណ២លាន៥សែននាក់ផ្សេងទៀត បានខ្ចាត់ព្រាត់ពីទីលំនៅរបស់ពួកគេនៅក្នុងប្រទេសនេះ។
ពិធីក្រុងពាលីជាកិច្ចចាប់ផ្តើមពិធីបួងសួង គ្រោងធ្វើនៅវេលាម៉ោង ៣រសៀល ហើយចាប់ពីម៉ោង៥តទៅ នឹងមានការសម្តែងសិល្បៈជូនមហាជនទស្សនានៅខាងមុខប្រាសាទអង្គរវត្ត លុះដល់ព្រឹកថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់។ តាមរបាយការណ៍របស់ក្រសួងព័ត៌មាន ពិធីបួងសួងនឹងចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក ដោយមានការសូត្រមន្តបិណ្ឌបាត្រ ព្រះសង្ឃ ៥ពាន់អង្គ ជាមួយមហាជន។ ចំណែករសៀលចាប់ពីម៉ោង ៣កន្លះទៅ មានការសម្តែងសិល្បៈចម្រុះ។ គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិដែលចូលយកព័ត៌មាន និងផ្តិតយករូបភាពក្នុងកម្មវិធីនេះមានចំនួន ១៩៤នាក់ សារព័ត៌មានអន្តរជាតិ ១៤នាក់ សរុបជាអង្គភាព ៦៧ ក្នុងនោះអង្គភាពអន្តរជាតិមានចំនួន ១៤អង្គភាព៕
សៀមរាប៖ ពិធីបួងសួងចម្រើនសេចក្តីសុខ នឹងចាប់ផ្តើមនៅរសៀលនេះ ដោយការរៀបចំពិធីក្រុងពាលី នៅលើក្តារបែន ប្រាសាទអង្គរវត្ត។ នៅព្រឹកថ្ងៃទី២ ដែលជាថ្ងៃផ្តើមពិធីសាសនាដ៏ធំនេះ គណៈកម្មការចម្រុះ បានចុះត្រួតពិនិត្យទីតាំងពិធី ក្នុងនោះគេឃើញមានវត្តមាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម ចំណែកស្ថានីយ៍ទូរទស្សន៍ ក៏ត្រៀមផ្សាយផ្ទាល់ផងដែរ។
ភ្នំពេញ៖ ពលរដ្ឋដែលរស់នៅឈូកវ៉ា១ និងប្រជាពលរដ្ឋនៅតំបន់ខ្លះទៀត ក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរពីបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។ ហើយពេលដាច់ទឹកម្ដងៗ ពលរដ្ឋខ្លះ ក៏ទិញទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែរ។ លោក កង ចាន់ធឿន ពលរដ្ឋរស់នៅភូមិជម្រៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទថា លោកបានធ្វើផ្ទះរស់នៅតំបន់ឈូកវ៉ា១ ជាង ២ខែហើយ ខណៈតំបន់នោះ មិនមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ។   រាល់ពេលដែលដាច់ទឹកប្រើប្រាស់ម្ដងៗ គ្រួសាររបស់លោក ចាន់ធឿន តែងតែទិញទឹកប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយមិនអាចខ្វះបាន។ បើតាមលោក ធឿន  ប្រជាពលរដ្ឋនៅតំបន់នោះ ទិញទឹកប្រើប្រាស់ជាច្រើនលើក ច្រើនសាររួចមកហើយ។    លោក ចាន់ធឿន បានរៀបរាប់យ៉ាងដូច្នេះ៖ «ខ្ញុំទិញទឹកគេ ទិញតាមរ៉ឺម៉កតម្លៃធុងតូច ២ម៉ឺនរៀល ហើយធុងធំ ៤៥០០០រៀល។ ខ្ញុំត្រូវប្រើទឹកសន្សំសំចៃ បើអត់សន្សំសំចៃទេ នឹងពិបាករកទឹកប្រើ»។   លោកបន្តថា ប្រជាពលរដ្ឋ បានប្រាប់អាជ្ញាធរឱ្យជួយអន្តរាគមន៍ជុំវិញបញ្ហានេះដែរ ប៉ុន្តែពុំទាន់មានដំណោះស្រាយនោះទេ។    គ្រួសារកញ្ញា យឿន សារ៉េន ក៏បានទិញដីឡូតិ៍មួយកន្លែងនៅតំបន់ឈូកវ៉ា១ នេះ ដោយបានសាងសង់ផ្ទះរស់នៅដែរ។ ផ្ទះរបស់នាង បានតភ្ជាប់ប្រព័ន្ធជាមួយក្រុមហ៊ុនឯកជនមួយ ប៉ុន្តែមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេ។ កញ្ញា យឿន សារ៉ន រៀបរាប់ថា៖ «ខ្ញុំអត់ទឹកប្រើ ខ្ញុំទិញគេដាក់ស្តុកនៅក្នុងស៊ីទែនលើផ្ទះ។ មួយស៊ីទែន ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល»។   បើតាមកញ្ញា សារ៉េន ទឹកដែលទិញពីគេមកនេះ គឺអាចទុកប្រើប្រាស់បានរយៈពេលមួយសប្ដាហ៍ សម្រាប់យកចម្អិនម្ហូមអាហារ បោកគក់ខោអាវ និងប្រើប្រាស់ចំាបាច់ប្រចាំថ្ងៃ។   ជុំវិញបញ្ហានេះ លោក មាស នី អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បានលើកឡើងថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ នៅក្នុងរាជធានីភ្នំពេញ មានការរីកលូតលាស់លឿនគួរឱ្យគត់សម្គាល់។ ក្នុងនោះមានអាគារខ្ពស់រាប់រយកន្លែង បានសាងសង់ឡើងជាបន្តបន្ទាប់ ហើយអ្នករកស៊ីអចលនទ្រព្យ រួមទាំងការសាងសង់បុរី និងផ្ទះល្វែងលក់ ក៏បានពង្រីកទីតាំងកាន់តែធំទៅៗផងដែរ។     ត្រង់ចំណុចនេះ លោក មាស នី យល់ថា ការផលិតទឹកដើម្បីឆ្លើយតបជាមួយតម្រូវការនៃការអភិវឌ្ឍ គឺនៅមានកម្រិត ទោះបីរាជធានីភ្នំពេញនៅជាប់នឹងទន្លេក៏ដោយ។ « អ្នកអភិវឌ្ឍចេះតែអភិវឌ្ឍទៅ តែការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសេវាកម្មទឹកអីហ្នឹង មិនសូវបានគិតហើយត្រូវទៅជាមួយគ្នា ឬក៏គិតជាមុន»។ នេះបើតាមលោក មាស នី ។   លោក មាស នី បានថ្លែងប្រៀបធៀបថា នៅប្រទេសជិតខាង មុននឹងគេអភិវឌ្ឍកន្លែងណាមួយ គេគិតអំពីរឿងទឹក និងភ្លើងជាមុនសិន។ ជាពិសេសសិក្សាពីកម្លាំងថាមពលទឹក និងភ្លើង ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ទើបគេអនុញ្ញាតឱ្យមានការសាងសង់តាមក្រោយ។    ប៉ុន្តែនៅកម្ពុជាវិញ មិនដឹងថា កិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធនឹងការអភិវឌ្ឍក្នុងទីក្រុង ធ្វើការយ៉ាងណានោះទេ។ នេះបើតាមលោក មាស នី ដែលសង្កេតឃើញពីកង្វះខាតច្រើន ទៅលើកិច្ចសហការរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។    លោកបន្តថា ៖«ក្រសួង មន្ទីរណា ដែលទាក់ទិនទៅនឹងការអភិវឌ្ឍ ក៏ចេះតែអនុម័តទៅ ហើយការសាងសង់ក៏ចេះតែធ្វើ តាមល្បឿនដែលគេចង់បាន។ ហើយការផ្ដល់ទឹក ផ្ដល់ថាមពលអគ្គិសនី ត្រូវគិតតាមក្រោយ។ ទម្រាំអាចឆ្លើយតបជាមួយនឹងតម្រូវការ នៃការអភិវឌ្ឍយ៉ាងលឿនបែបនេះ អាចកើតទៅជាបញ្ហាខ្វះទឹក ខ្វះភ្លើង នៅតាមតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ»។   កាលពីពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) បានឱ្យដឹងថា នៅឆ្នាំ២០២៣ កង្វះទឹកស្អាតប្រើប្រាស់នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ នឹងលែងជាបញ្ហាទៀតហើយ ក្រោយរោងចក្រផលិតទឹកស្អាតថ្មី នៅសង្កាត់បាក់ខែង ដាក់ឱ្យប្រើប្រាស់។ រោងចក្រនោះ មានសមត្ថភាពផលិតទឹកស្អាតបន្ថែម ៤០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ លើសមត្ថភាពផលិតដែលមានស្រាប់ ៦០០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។   ក្នុងសេចក្ដីប្រកាសដដែល ចាប់តាំងពីដើមឆ្នាំ២០២២ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ។ ប្រជាពលរដ្ឋ និងការវិនិយោគវិស័យសំណង់តូច-ធំ ដូចជាខុនដូ បុរី ឃ្លាំង ផ្សារទំនើប វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាហេតុនាំឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ លើសពីសមត្ថភាពផលិតដល់ទៅប្រមាណជា ២០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ សព្វថ្ងៃ តម្រូវការប្រើប្រាស់ទឹក ប្រមាណ ៨០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ  ខណៈសមត្ថភាពផលិតមានត្រឹមតែ ៦០០ ០០០ ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ។   អំឡុងពេលមានបញ្ហាកង្វះទឹកស្អាតនៅបុរីពិភពថ្មីឈូកវ៉ា២ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកទឹកស្អាតយកទៅចែកចាយប្រជាពលរដ្ឋ នៅតំបន់នោះ។ យ៉ាងណាមិញ អាជ្ញាធរពាក់ព័ន្ធ កំពុងតភ្ជាប់បំពង់ចែកចាយទឹកស្អាតពីតំបន់ផ្សេងៗ ដើម្បីបញ្ជូនទឹកទៅតំបន់បុរីឈូកវ៉ា២៕  
ដោយ៖ ញឹក សំអូន
   សម្តេចនាយករដ្ឋមន្រ្តីស្តីទី មានប្រសាសន៍ដូច្នេះថា៖«លទ្ធផល [នៃការជួយរបស់ជប៉ុន] នេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីចំណងមិត្តភាពដ៏មានតម្លៃរវាងកម្ពុជា-ជប៉ុន។ នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏បានលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ»។    លោក មិកាមិ ម៉ាសាហ៊ីរ៉ូ តបទៅកាន់សម្តេច ស ខេង ថា ក្នុងរយៈ៣ឆ្នាំនៃបេសកម្មការទូតរបស់លោក កម្ពុជា និងជប៉ុន សម្រេចបានសមិទ្ធផលជាច្រើន។ លោក មើលឃើញថា ឆ្នាំ២០២៣ខាងមុខ គឺជាឆ្នាំដែលមានការរីកចម្រើនខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន។    ជាមួយគ្នានេះ ឯកអគ្គរាជទូតចប់អាណត្តិរូបនេះ បានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យខ្ពស់។ សម្តេចនាយករដ្ឋមន្រ្តីស្តីទី រំលេចពីការជួយរបស់ជប៉ុនត្រង់កន្លែងនេះថា បច្ចុប្បន្ន ជប៉ុន កំពុងបន្តគាំទ្រ និងចូលរួមក្នុងកិច្ចការរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ៕     
ក្នុងជំនួបជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងពីការជួយរបស់ប្រទេសប៉ុនលើវិស័យជាច្រើននៅកម្ពុជា ដូចជា ដោយរាប់ទាំងការជួយដល់កិច្ចការរៀបចំការបោះឆ្នោត ផងដែរ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដល់ពេលដែលចប់អាណត្តិជាឯករាជទូតហើយ ហើយលោកចូលជួបសម្តេច ដើម្បីជម្រាបលា មុននឹងចាកចេញពីកម្ពុជា។
  ប្រមុខការទូតចិន លោក ឈីន កាង នៅថ្ងៃទី២ ខែឧសភា បានចាប់ផ្តើមទស្សនកិច្ចនៅមីយ៉ាន់ម៉ាមុននឹងឆ្ពោះទៅឥណ្ឌា។ ជាជំនួបលើកដំបូងជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានប្តេជ្ញាគាំទ្រមីយ៉ាន់ម៉ា និងបន្តការអភិវឌ្ឍរបស់ប្រទេសមួយនេះ។    «ចិនឈរនៅជាមួយមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ»។ លោក ឈីន បានសង្កត់ធ្ងន់បែបនេះ ក្នុងក្រុងណៃពិដោ នៅថ្ងៃទី២ ខែឧសភា ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងចង់ឃើញ សហគមន៍អន្តរជាតិគោរពអធិបតេយ្យមីយ៉ាន់ម៉ា និងដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការជួយរៀបចំសន្តិភាព និងការផ្សះផ្សា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។    ទន្ទឹមនេះ ប្រមុខការទូតចិន នឹងគាំទ្រការអភិវឌ្ឍមីយ៉ាន់ម៉ា, ពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗនៅច្រកសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា រួមទាំងអនុវត្តលើគម្រោងកសិកម្ម អប់រំ និងសុខាភិបាល។    ចំណែកសេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ភាគីមីយ៉ាន់ម៉ា និងចិន បានពិភាក្សាពីទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ស្ថានភាពមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ន ពាណិជ្ជកម្មឆ្លងព្រំដែន ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងអគ្គិសនី។    បន្ទាប់ពីជំនួបជាមួយមេដឹកនាំយោធា រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ទស្សនកិច្ចរបស់លោក មិនត្រឹមតែបង្ហាញពីមិត្តភាពរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាការគាំទ្ររបស់ចិនចំពោះមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ។    ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក ឈីន ក៏បានធ្វើទស្សនកិច្ចនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរផង។ ក្នុងពេលនោះ លោក ឈីន បានអំពាវនាវរកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។    សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធាមក ចិននៅតែជាដៃគូដ៏សំខាន់មួយសម្រាប់មីយ៉ាន់ម៉ា ខណៈប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា និងក្រុមហ៊ុនពាក់ព័ន្ធជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ចិន ជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់មួយសម្រាប់មីយ៉ាន់ម៉ាផងដែរ៕   
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី២ ខែឧសភា បានប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំងថា ចិនឈរនៅជាមួយមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ រួមទាំងគោរពអធិបតេយ្យ និងដើរតួនាទីក្នុងការជួយស្តារសន្តិភាព និងការផ្សះផ្សានៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ មីយ៉ាន់ម៉ា ជួបបញ្ហាអស្ថិរភាពយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ហាក់មានទស្សនៈសុទិដ្ឋិនិយមចំពោះការងើបឡើងរបស់ចិន ដែលបណ្ដាប្រទេសលោកខាងលិចយល់ថា ជាការគំរាមកំហែងមួយ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតហុងកុង South China Morning Post លោក មហាធៀ បានលើកឡើងពីការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន និងការព្រួយបារម្ភរបស់បស្ចិមប្រទេសពីគោលនយោបាយរបស់ក្រុងប៉េកាំង ពិសេសគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ប្រសិនបើឲ្យជ្រើសរើសភាគីណាមួយក្នុងការប្រជែងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ លោក មហាធៀ និយាយថា ម៉ាឡេស៊ីចង់ឈរនៅខាងចិនដែលមានសេដ្ឋកិច្ចធំ។ មិនរើសខាងអាមេរិក ក៏ព្រោះលោក មហាធៀ យល់ឃើញថា អាមេរិកមាននយោបាយមិនប្រាកដប្រជា ដែលវាជារឿងអវិជ្ជមានមួយសម្រាប់អាមេរិកក្នុងការអូសទាញប្រទេសតូចៗក្នុងតំបន់ឲ្យឈរខាងខ្លួន។ សព្វថ្ងៃ លោកខាងលិច សង្ស័យចិនកាន់តែខ្លាំងឡើងលើបញ្ហាជាច្រើនចាប់ពីការលួចព័ត៌មានតាមប្រព័ន្ធអនឡាញរហូតដល់ការលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងប្រទេសផ្សេង។ ក្នុងកិច្ចសម្ភាសដែលផ្សាយនៅថ្ងៃទី៨ ខែមីនា លោក មហាធៀ មិនខ្វល់ខ្វាយការព្រួយបារម្ភរបស់លោកខាងលិចឡើយ តែនិយាយថា រដ្ឋាភិបាលរបស់លោកនឹងសម្រេចចិត្តដោយឯករាជ្យក្នុងទំនាក់ទំនងជាមួយចិន មិនស្ដាប់តាមយោបល់បរទេសឡើយ។ «សម្រាប់ម៉ាឡេស៊ី យើងត្រូវទទួលស្គាល់ថា ចិននៅក្បែរយើង ជាទីផ្សារដ៏ធំមួយ ហើយយើងចង់ទាញប្រយោជន៍ពីចិន។» នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំ មុននឹងបន្តថា សម្រាប់ផ្លូវសេដ្ឋកិច្ច ម៉ាឡេស៊ីជ្រើសរើសចិន តែបើគិតតាមផ្លូវនយោបាយវិញ ម៉ាឡេស៊ីគ្មានចំណាប់អារម្មណ៍ការដឹកនាំតាមបែបផ្ដាច់ការឡើយ។ ក្នុងកិច្ចសម្ភាសដែលធ្វើនៅហ្វីលីពីន លោក មហាធៀ ក៏និយាយដល់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាមុខសញ្ញារងការរិះគន់កប់ៗមាត់ពីសំណាក់អាមេរិក។ ក្រុមប្រទេសលោកខាងលិចជឿថា ការផ្ដល់កម្ចីតាមរយៈគំនិតផ្ដួចផ្ដើមនេះជានយោបាយការទូតអន្ទាក់បំណុល ដែលធ្វើឲ្យប្រទេសក្រីក្រជាច្រើនងើបមុខមិនរួច។ ការគ្រប់គ្រងកំពង់ផែ Hambantota ពីសំណាក់ក្រុមហ៊ុន តែងត្រូវបានលើកឡើងជាភស្តុតាងនៃអន្ទាក់បំណុលនេះ។ ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអះអាងថា រដ្ឋាភិបាលមានអធិបតេយ្យមួយ មានសិទ្ធិខ្ចី ឬមិនខ្ចីលុយបរទេស។ ប៉ុន្តែលោកក៏ព្រមានដែរថា ប្រទេសនានាត្រូវបែងចែកឲ្យច្បាស់អ្វីដែលប្រទេសត្រូវការ ហើយអ្វីដែលមិនចាំបាច់ ហើយប្រទេសមួយចង់ខ្ចីលុយគេច្រើន វាជាការសម្រេចចិត្តរបស់ប្រទេសប៉ុណ្ណោះ។ លើសពីនេះ លោក មហាធៀ ក៏ជឿថា មហាអំណាចអាស៊ីនេះ នឹងមិនធ្វើអាណានិគមលើរដ្ឋអាស៊ីដូចដែលអឺរ៉ុបធ្វើកាលពីអតីតកាលឡើយ៕
ការប្រកួតប្រជែងរវាងមហាអំណាចអាមេរិក និងមហាយក្សចិន ជារឿងឈឺក្បាលសម្រាប់ប្រទេសតូចៗទាំងនៅអាស៊ី និងនៅជុំវិញពិភពលោក។ ប្រទេសខ្លះងាកទៅអាមេរិក ហើយខ្លះទៀតឱបចិនដែលកំពុងមានសេដ្ឋកិច្ចស្ទុះខ្លាំង។ ចំពោះម៉ាឡេស៊ី នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ លើកឡើងថា ប្រទេសលោកនឹងនៅខាងចិនដែលសម្បូរលុយ ជាទីផ្សារដ៏ធំ និងជាអ្នកជិតខាងមួយ។ សម្រាប់លោក មហាធៀ ចិនមិនមែនជាប្រទេសត្រូវខ្លាចឡើយ តែជាប្រទេសដែលមិនអាចមិនរកស៊ីជាមួយបាន។
អត្ថបទទាក់ទង   ប្រធានតុលាការ៖ យើង គ្រោងជម្រះក្តីលោក កឹម សុខា ដល់ទៅ៣ខែ ព្រោះរឿងធំ ខាងក្រោមជាទិដ្ឋភាពទូទៅនៅបរិវេណតុលាការ
សវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើឡើងរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា នេះ។ សាធារជនដែលចូលរួមសវនាការនេះ គឺភាគច្រើនជាទូតបរទេស និងភាគីនានា ដែលមានកិច្ចសហការជាមួយរដ្ឋាភិបាល។
តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី បានធ្លាក់ចុះយ៉ាងខ្លាំង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២២ បើធៀបនឹងរយៈពេល ២ឆ្នាំមុន។ មហាសេដ្ឋីចំនួន ៥០០រូប បានបាត់បង់ទ្រព្យ ១,៤ទ្រីលានដុល្លារ ដោយគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ នេះជាការបាត់បង់ទ្រព្យសម្បត្តិខ្លាំងបំផុតនៅក្នុងជួរមហាសេដ្ឋីពិភពលោក។  នៅ ២ឆ្នាំមុន ទ្រព្យសម្បត្តិរបស់អ្នកមានខ្លាំងបំផុត បានហក់ឡើងខ្ពស់ ដោយសារតែកាលនោះ ធនាគារកណ្តាល និងរដ្ឋាភិបាលប្រទេសនីមួយៗ បានបញ្ចេញកញ្ចប់ថវិកា និងជំនួយជាច្រើនសម្រាប់ប្រជាជន ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។ ចំណាត់ការនោះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនរួមមានបច្ចេកវិទ្យា និងរូបិយប័ណ្ណឌីជីថលជាដើម។      ហេតុផលមួយចំនួន ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋកិច្ចធ្លាក់ចុះមានដូចជា ការដំឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនយ៉ាងខ្លាំង។ គ្រាន់តែភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ក្នុងមួយហ៊ុន បានធ្លាក់ចុះប្រមាណ ៥០ដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ក៏បន្តបាត់បង់តម្លៃដែរ។    តាមទិន្នន័យរបស់សារព័ត៌មានដដែល លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុប ២០៨,៥ពាន់លានដុល្លារ, លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសរុប ១២៩,៦ពាន់លានដុល្លារ ខណៈលោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គម Facebook សល់ទ្រព្យសម្បត្តិ ៦០ពាន់លានដុល្លារ បន្ទាប់ពីថយចុះច្រើនជាងពាក់កណ្តាល៕ 
នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ មហាសេដ្ឋីប្រមាណ ៥០០រូប បានបាត់បង់ទ្រព្យសម្បត្តិ ១,៤ទ្រីលានដុល្លារ ដោយលោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla បានថយចុះទ្រព្យសម្បត្តិប្រមាណ ៦២ពាន់លានដុល្លារ, លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានបាត់បង់ទ្រព្យ ៦៣ពាន់លានដុល្លារ និងលោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គម Facebook បានធ្លាក់ចុះទ្រព្យសម្បត្តិជាងពាក់កណ្តាល។
ត្រីកាបស មានឈ្មោះវិទ្យាសាស្ត្រ (Hypophthalmichthys molitrix) និងឈ្មោះជាភាសាអង់គ្លេស Asian Carp។ ចំណែកត្រីកាបក្បាលធំ មានឈ្មោះវិទ្យាសាស្ត្រ (Hypophthalmichthys nobilis) និងឈ្មោះជាភាសាអង់គ្លេស Bighead carp។ ត្រីទាំងពីរប្រភេទនេះ មានដើមកំណើតក្នុងតំបន់អាស៊ី ជាពិសេសនៅហីឡុងជាំង ទន្លេយ៉ាងសេ និងទន្លេភៀល (Heilongjiang, Yangtze and Pearl) ក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះ វាក៏មានរស់នៅក្នុងទន្លេអាមើ (Amur River) ក្នុងប្រទេសរុស្សីភាគខាងកើត និងប្រទេសម៉ុងហ្គោលីផងដែរ។  ត្រីកាបស។  រូបភាព៖ ថាច់ ផាណ្ណារ៉ា ត្រីកាបទាំងពីរប្រភេទនេះ ត្រូវបានគេជឿថា បាននាំពីតំបន់អាស៊ីចូលទៅចិញ្ចឹមក្នុងកសិដ្ឋានក្នុងសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ ៧០។ ក្រោយមក ត្រីទាំងពីប្រភេទនេះមួយចំនួន ត្រូវបានរួចចេញពីកសិដ្ឋាន ហើយក៏ចូលទៅក្នុងទន្លេធម្មជាតិ ពិសេសទន្លេ អ៊ីលីណយ និងមីស៊ីសស៊ីពី (Illinois and Mississippi Rivers)។ ដោយសារប្រជាជនអាមេរិក មិនចូលចិត្តទទួលទានត្រីប្រភេទនេះ ព្រោះតែវាមានឆ្អឹងតូចៗច្រើន បានធ្វើឲ្យកំណើនរបស់វាកើនឡើងយ៉ាងឆាប់រហ័ស។ ត្រីកាបស និងកាបក្បាលធំ បានក្លាយជាបន្ទុកដ៏ធ្ងន់មួយរបស់រដ្ឋាភិបាលអាមេរិក ដែលត្រូវចំណាយប្រាក់អស់រាប់លានដុល្លា ជារៀងរាល់ឆ្នាំ ដើម្បីយកវាចេញទន្លេទាំងពីរនេះ។ បច្ចុប្បន្ន ត្រីកាបទាំងពីរប្រភេទនេះ បានកំពុងក្លាយជាប្រភេទត្រីឈ្លានពានដ៏ខ្លាំងក្លានៅក្នុងសហរដ្ឋអាមេរិក។ សូមអញ្ជើញទស្សនាវីដេអូ៖
ប៉ុន្មានសប្តាហ៍មុន គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានលើកយកត្រីមួយប្រភេទមកបង្ហាញជួន ដែលជាប្រភេទត្រីទឹកសាប មានរស់ក្នុងក្នងតំបន់អាស៊ី នោះគឺត្រីកាបស។ ក្នុងសប្តាហ៍នេះ គម្រោងសូមលើកយកត្រីមួយប្រភេទថែមទៀត គឺកាបក្បាលធំ ដែលជាប្រភេទត្រីកំពុងឈ្លានពានផ្ទៃទឹកទន្លេនៅសហរដ្ឋអាមេរិក រួមជាមួយកាបសផងដែរនោះ មកបង្ហាញជួន។
  Avec Confirel, celui qui est aussi le fondateur des laboratoires pharmaceutiques PPM, a montré que lalliance des savoir-faire traditionnels et de linnovation permet aux produits cambodgiens de côtoyer le meilleur de la gastronomie mondiale sur les plus grandes tables et dans les meilleures épiceries.  « Nous avons démarré avec le sucre de palme. Il y a 18 ans, ce sucre traditionnel fabriqué par les paysans était uniquement vendu sur les marchés locaux. Les grimpeurs tiraient aussi de la sève de palme un vin de piètre qualité sanitaire que les guides touristiques déconseillaient aux touristes », se souvient le Dr Hay. « Avec le concours du Cirad en France, nous sommes parvenus très rapidement à fabriquer un sucre de palme bio dune exceptionnelle qualité, primé au Salon Natexpo à Paris en 2005. Ce succès a été la point de départ de tous nos développements ultérieurs ». En plus du sucre de palme et autres dérivés de la sève du palmier vendus dans le monde entier sous la marque Thnot  - vinaigres, vins et spiritueux, confiseries -, Confirel produit et commercialise du poivre de Kampot quelle cultive dans ses plantations biologiques.  Là encore lentreprise ne se contente pas de tirer profit de ce grain considéré comme lun des meilleurs poivres du monde. Conformément à cette idée quil faut sans cesse créer des nouveautés pour valoriser sous toutes ses formes le produit brut et satisfaire les demandes multiples des consommateurs, Confirel a notamment mis au point une gamme dinfusions aux inflorescences de poivre de Kampot aux vertus bien-être reconnues et brevetées en France et dans de nombreux pays.     « Beaucoup de Cambodgiens jugent que rien de ce que produit notre pays nest bon et portent aux nues tout ce qui vient de létranger. Cest triste et cest faux ! », sagace le Dr Hay. « Ce que nous faisons avec Confirel démontre le contraire. Mais cela marche parce que nous sommes exigeants et que nous nous battons ensemble avec tous les membres des filières sucre de Kampong Speu et poivre de Kampot pour que nos produits, dont nous avons obtenu, avec le soutien de lAFD, quils bénéficient dune IGP, soient irréprochables. Et ils le sont. La preuve : les produits Confirel sont certifiés biologiques par Ecocert International pour les marché européen, américain et japonais ». Depuis la médaille dOr au salon Natexpo, de nombreuses autres récompenses ont consacré les produits Confirel. Ainsi, le sucre biologique Thnot a été désigné, en 2017,  meilleur produit de lAsean par lAsean Food Conference et meilleur produit de lannée par le magazine japonais Kingdom Cuisine. Pour le Dr Hay, cest aux Cambodgiens eux-mêmes quil revient de défendre leurs produits sur le marché mondial et de contribuer ainsi à la croissance de léconomie nationale. Créer, au Cambodge, de la valeur ajoutée avec les matières premières locales pour augmenter le revenu paysan, tel est le cœur de sa démarche, qui va bien au-delà dun simple business plan. «Quand je me suis lancé dans la création de Confirel, confie-t-il, beaucoup à lépoque mont traité de fou, se demandant bien ce quun pharmacien allait faire dans le monde paysan. Moi, je me suis intéressé au monde paysan parce que jai acquis la conviction que les malheurs qua connus le Cambodge dans le passé étaient le fruit du trop grand écart de développement entre la ville et la campagne et que le développement rural est indispensable  pour que notre pays connaisse lharmonie.»  
Alors quil gère sa pharmacie en France, le Dr Hay Ly Eang, pharmacien et phytothérapeute, invente, dans les années 80, Tabastop, premier comprimé à mettre sous la langue pour arrêter de fumer, et Phytorel, préparation novatrice à lépoque basée sur la nutrithérapie, associant poudres de fruits sans sucre à des plantes médicinales.  Cette créativité et cette capacité dinnovation, le Dr Hay les a mises au service du développement rural. Ainsi, Confirel, lentreprise phare du secteur agrobiologique quil a lancée en 2001 au Cambodge, a déjà mis au point une trentaine de nouveaux produits dérivés du sucre de palme de Kampong Speu et du poivre de Kampot, quelle commercialise sur le marché mondial. 
  ពលរដ្ឋ៥រូបដែលគូសសន្លឹកឆ្នោតបង្ហោះលើបណ្ដាសង្គម ត្រូវ គ.ជ.ប សម្រេចពិន័យ១០ទៅ១៥លានរៀល ហើយលុបឈ្មោះនិងដកសិទ្ធិឈរឈ្មោះរយៈពេល១០ឆ្នាំ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត។ ពួកគេទាំង៥រូប នៅខេត្តប៉ៃលិនមាន២នាក់ កំពង់ចាម១នាក់ ត្បូងឃ្មុំ២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។    គ.ជ.ប ថា ពួកគេទាំង៥ខាងលើ ពាក់ព័ន្ធនឹងការណែនាំ រាំរាំង និងញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ សកម្មភាពនេះ គ.ជ.ប សម្រេចថា ជាអំពើល្មើសដូចមានចែងក្នុងមាត្រា ១៤២ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។ យ៉ាងណា គ.ជ.ប បញ្ជាក់ថា ក្រោយពីការសម្រេចខាងលើនេះ បើអ្នកទាំង៥នាក់ ពុំពេញចិត្តអាចដាក់ពាក្យបណ្ដឹងតវ៉ាបន្ត ទៅខាងក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀតបាន៕   
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជាសាធារណៈដោះស្រាយពាក្យបណ្ដឹងតវ៉ាទៅនឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កំពង់ចាម ខេត្តប៉ៃលិន និងត្បូងឃ្មុំ ។ ក្រុមប្រឹក្សាជំនុំជម្រះ ចាត់ទុកសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ជាបានការដដែល។
  ជាទូទៅ ចាប់ពីខែកក្កដា ដល់ខែតុលា ក្រុមការងាររបស់អង្គការជីវិតធម្មជាតិកម្ពុជា តែងធ្វើជំរឿនរាប់ចំនួនសត្វចង្កំកស។ កាលពីឆ្នាំ២០២២ សត្វចង្កំកសចំនួន៧៩២ក្បាល ត្រូវបានកត់ត្រា ដោយក្នុងនោះវត្តមានមានសត្វចង្កំកស ចំនួន៣៧៧ក្បាល ត្រូវបានកត់ត្រា នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងចំនួន៣២៦ក្បាល នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ។ ចំណែកឯការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច៕   រូបសត្វចង្កំកស។ រូបភាព៖ NatureLife Cambodia Organization  
ភ្នំពេញ៖ ក្រុមការពារ និងអង្កេតតាមដានសម្បុកសត្វ នៃអង្គការជីវិតធម្មជាតិនៃកម្ពុជា បានរកឃើញសម្បុកចង្កំកសចំនួន៧ នៅក្នុងអំឡុងខែកុម្ភៈនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ក្រុមការងារនេះ នៅតែបន្តសកម្មភាពរុករកសម្បុកផ្សេងៗទៀត ដើម្បីការពារ និងថែរក្សាសុវត្ថិភាពរបស់វា ចៀសវាងពីការបង្អើល ឬការរំខានពីមនុស្ស ឬសត្វស្រុក នៅអំឡុងរដូវពងកូន។
សូមស្ដាប់ប្រសាសន៍លោក ថោង ខុន ខាងក្រោមនេះ៖ ក្នុងនាមក្រសួងទេសចរណ៍ លោក ថោង ខុន បានចាត់ទុកវត្តមានភ្ញៀវចិននៅខេត្តព្រះសីហនុថាជារឿងល្អ។ «ខ្ញុំអត់ព្រួយបារម្ភទេ នរណាព្រួយបារម្ភក៏ព្រួយទៅ។ ខ្ញុំធ្វើការទេសចរណ៍ គឺចង់បានភ្ញៀវមក ដែលជារឿងសប្បាយ ហើយជាការទទួលខុសត្រូវ មិនមែនព្រួយបារម្ភទេ គឺធ្វើយ៉ាងម៉េចឲ្យឆ្នេរខេត្តព្រះសីហនុស្អាត»។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានថ្លែងដូចនេះប្រាប់អ្នកសារព័ត៌មាន នាឱកាសកម្មវិធីសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២៧ខែកុម្ភៈ។ ការបើកឲ្យមានការវិនិយោគរបស់ចិនយ៉ាងច្រើនក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនេះ  ជាការឆ្លើយតបកំណើនយ៉ាងគំហុកនៃទេសចរចិនក្នុងតំបន់នេះ។ លោក ថោង ខុន មានប្រសាសន៍បែបនេះថា៖«យើងមិនមែនហៅតែចិនទេ នរណាក៏ដោយមកវិនិយោគនៅកន្លែងណាក៏បានដែរ ប៉ុន្តែចិន គាត់ដឹងកម្លាំងរបស់គាត់ ទេសចរណ៍ចិនកើនឡើងយ៉ាងម៉េច តែផលិតផលដែលឆ្លើយតបតម្រូវការទេសចរចិន គឺវាអត់ អ៊ីចឹងគេត្រូវធ្វើផលិតផលដើម្បីឆ្លើយតបទីផ្សារចិន»។ អ្វីដែលសំខាន់ គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចាប់យកឱកាសការងារឲ្យបានច្រើនពីការវិនិយោគ និងអភិវឌ្ឍន៍នៅតំបន់ឆ្នេរនៅទីនោះ។ នេះជាការលើកឡើងរបស់លោក ថោង ខុន ។ ទោះយ៉ាងណាវត្តមានអ្នករកស៊ីចិននៅខេត្តព្រះសីហនុ  មិនទទួលបានការពេញចិត្តពីពលរដ្ឋមួយចំនួននៅតំបន់នោះឡើយ។ ព្រោះចិនកំពុងច្បាមយកផលប្រយោជន៍ផ្សេងៗពីកំណើនទេសចរចិននៅទីនោះ។ លើសពីនេះ ពលរដ្ឋខ្មែរដែលរកស៊ីនៅខេត្តព្រះសីហនុ ថែមទាំងអះអាងថា ទេសចរអឺរ៉ុប ដែលធ្លាប់តែមកហាងរបស់ខ្លួនច្រើនៗ បានធ្លាក់ចុះ ក្នុងពេលទេចរចិនបានគំហុកចូលខេត្តឆ្នេរមួយនេះ។ តែការចូលមកដណ្ដើមផលប្រយោជន៍អាជីវកម្មដោយជនជាតិចិននៅខេត្តព្រះសីហនុនេះ  ត្រូវបានលោក ថោង ខុន អះអាងថា ជារឿងធម្មតាក្នុងទីផ្សារសេរី។ ក្រៅពីបញ្ហាមុខរបរអាជីវកម្ម ការប្រព្រឹត្តិបទល្មើសផ្សេងៗពីជនជាតិចិននៅខេត្តព្រះសីហនុ ក៏កំពុងបង្កើតក្ដីកង្វល់ដល់អាជ្ញាធរនៅទីនោះផងដែរ៕
ភ្នំពេញ៖ វត្តមានរបស់វិនិយោគិន និងអាជីវករចិននៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទនៃការជជែកដេញដោល និងក្ដីព្រួយបារម្ភពីសាធារណជនមួយចំនួននាពេលសព្វថ្ងៃនេះ។ ចំពោះរឿងនេះ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ពុំមានក្ដីកង្វល់លើវត្តមានចិននៅទីនោះឡើយ  តែលោកជំរុញឲ្យពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីចាប់យកការងារឲ្យច្រើនពីការអភិវឌ្ឍនៅតំបន់ឆ្នេរមួយនេះ។
  បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប គឺផ្អាកការធ្វើដំណើរនានាក្នុងខេត្ត ចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ   លើកលែងចំពោះការធ្វើដំណើរ ដោយសារបញ្ហាសុខភាព ដែលមានលិខិនអនុញ្ញាតពីសមត្ថកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ការធ្វើដំណើររបស់បុគ្គលិកពេទ្យរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបំពេញបេសកកម្ម និងការដឹកទំនិញ ក៏ត្រូវបានលើកលែងផងដែរ។ តាមសេចក្តីដដែល កម្មករ កម្មការនី និងបុគ្គលិកនានា អាចចេញបម្រើរការងាររបស់ខ្លួនធម្មតា។   សម្រាប់ការជួបជុំ គឺអនុញ្ញាតសម្រាប់តែការជួបជុំរបស់សមាជិកគ្រួសារ រស់នៅក្នុងលំនៅដ្ឋានរួម។ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់សមត្ថកិច្ច។ ការជួបជុំរបស់មន្រី្តសុខាភិបាលក្នុងការយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩។ ការជួបជុំដើម្បីបំពេញបេសកកម្មរបស់កងកម្លាំង សមត្ថកិច្ចក៏ ត្រូវបានលើកលែងផងដែរ។   គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤ ០៨១ករណី ក្នុងនោះ ១ ៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២០៨០នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៦នាក់៕  
រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីសម្រេច បិទការចរាចរណ៍ និងជួបជុំ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីម៉ោង ៨យប់ដល់ ម៉ោង៥ព្រឹក រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១០ ដល់២៣មេសា ឆ្នាំ២០២១។ អាជីវកម្មម្ហូបអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងកាហ្វេ ត្រូវលក់ជាលក្ខណៈវិចខ្ជប់វិញ។
ភ្នំពេញ៖  រដ្ឋបាលខេត្តកណ្តាល និងខេត្តកំពង់ធំ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ តាមខេត្តរៀងៗខ្លួន ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាទាក់ទាញទេសចរឱ្យមកក្សាន្តក្នុងខេត្តទាំងពីរកាន់តែច្រើនកុះករ។  សម្រាប់ទីតាំងនៃការរៀបចំសង្រ្កាន្តខេត្តកណ្តាល ប្រារព្ធឡើងនៅភ្នំព្រះរាជទ្រព្យ ក្នុងសុ្រកពញាឮ។ ចំណែកឯ ខេត្តកំពង់ធំ នឹងរៀបចំឡើងនៅសួនស្ទឹងសែន។   បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងកម្មវិធីសង្រ្កាន្ត ក៏មានកម្មវិធីលែ្បងប្រជាបិ្រយ ការដាក់តាំងបង្ហាញសមិទ្ធផលរបស់ខេត្ត, ការតាំងពិព័រណ៍, ប្រគំតន្រ្តីសម័យខ្នាតធំ, តន្រី្តស្គរដី, រត់ប្រណាំង, ការប្រណាំងកង់ប្រពៃណី,ការទាញព្រ័ត្រ, បង្ហោះគោម និងបាញ់កាំជ្រួច។ ព្រឹត្តិការណ៍សង្រ្កាន្តនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅភ្នំព្រះរាជទ្រព្យ  ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កភាពរីករាយជូនពលរដ្ឋក្នុងខេត្ត។   ដោយឡែក រដ្ឋបាលខេត្តកំពង់ធំវិញ ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៃឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅសួនស្ទឹងសែនផងដែរ។ កម្មវិធីធ្វើឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ។   ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងភ្ញៀវទេសចរ កាន់តែអធិកអធម។ រដ្ឋបាលខេត្ត និងអាជ្ញាធរ ឱ្យអង្គភាពជុំវិញខេត្តទាំងអស់ជួយសម្របសម្រួលនៅថ្ងៃកម្មវិធី អនុវត្តវិធានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ។   សូមបញ្ជាក់ដែរថា ក្រៅពីខេត្តកណ្ដាល និងខេត្តកំពង់ធំ រាជធានី-ខេត្តមួយចំនួន ក៏បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តផងដែរ៕      
ដោយ៖ សែម ប្រាក់ដាវ
ដើម្បីធ្វើដំណើរកម្សាន្តឆ្លងកាត់ និងទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅតាមខ្ពង់រាបទីបេហើយចូលទៅជួរភ្នំហិមាល័យដែលមានកំពូលភ្នំខ្ពស់បំផុតចំនួន ១៣ កន្លែងនៅជុំវិញភ្នំអេវឺរេសវាគឺជាដំណើរកម្សាន្តផ្សងព្រេងមួយដែលមិនដូចទៅនឹងការធ្វើដំណើរផ្សងព្រេងផ្សេងៗទៀតនោះទេ សូម្បីតែការធ្វើដំណើរដោយរថយន្តក៏ពុំមានភាពងាយស្រួលដែរ។ នៅកម្ពស់ជាង ៣,០០០ម៉ែត្រ កម្រិតខ្យល់អុកស៊ីសែនកាន់តែទាប នៅកម្ពស់៤,០០០ម៉ែត្រ មនុស្សជាច្រើនចាប់ផ្តើមទទួលរងនូវការក្អួតចង្អោរ ឈឺក្បាលនិងការគេងមិនលក់ហើយនៅកម្ពស់ ៥.០០០ម៉ែត្រ វាអាចនឹងមានការពិបាកដកដង្ហើមជាងធម្មតា។ ដូច្នេះមុននឹងចាប់ផ្តើមដំណើរផ្សងព្រេងបែបនេះ អ្នកត្រូវរៀបចំសម្ភារៈចាំបាច់ឲ្យបានត្រឹមត្រូវ។ ដំណើរផ្សងព្រេងដែលមានស្ថានភាពបែបនេះតម្រូវឱ្យមានការរៀបចំល្អិតល្អន់និងមានការប្រុងប្រយ័ត្នខ្ពស់។ ម្យ៉ាងទៀត នៅតាមផ្លូវគ្មានហាងលក់ឥវ៉ាន់នោះទេ ដូច្នេះគ្រប់យ៉ាងត្រូវគិតគូរឲ្យបានល្អិតល្អន់។ បញ្ហា សំខាន់ដែលត្រូវដោះស្រាយមុនគេគឺជ្រើសរើសរថយន្តដែលអាចទប់ទល់នឹងស្ថានភាពនៃតំបន់នោះ ការប្រែប្រួលសីតុណ្ហភាពក៏ដូចជាស្ថានភាពផ្លូវតំបន់ភ្នំទីបេផងដែរ។ លោក Ian Foston វិស្វករកម្មវិធីរបស់រថយន្ត Ford Everest បានមានប្រសាសន៍ថា៖ មូលហេតុដែល Ford Everest គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរបែបនេះ ដោយសារគុណភាព និងសមត្ថភាពពិសេសដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវកៅស៊ូ ឬផ្លូវភ្នំនោះទេ។ យ៉ាងណាមិញ ផ្លូវតំបន់ភ្នំអេវឺរ៉េស ជាផ្លូវដែលមានឧបសគ្គច្រើន និងពិបាកធ្វើដំណើរជាទីបំផុត ប៉ុន្តែ ជាមួយរថយន្ត Ford Everest ឧបសគ្គទាំងអស់នោះពុំមែនជាបញ្ហាទៀតឡើយ។   រថយន្ត Ford Everest បានបំពាក់នូវប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ សន្សំសំចៃប្រេង និងប្រព័ន្ធបូមដែលផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរមិនថានៅលើផ្លូវលំបាក ឬផ្លូវ Highway នោះទេ។ ហេតុអ្វីបានជាអ្នកគួរជ្រើសរើសរថយន្ត Ford Everest សម្រាប់ផ្លូវ Off-road? 1.    ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ ដែលជួយអ្នកបើកបរធ្វើដំណើរទៅកាន់គោលដៅដោយភាពងាយស្រួលនិងទំនុកចិត្ត។ 2.    ប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃ ដែលអាចជួយឲ្យលោកអ្នកបើកបរប្រកបដោយផាសុកភាពជាមួយនឹងស្ថានភាពផ្លូវគ្រប់ពប្រភេទ។ 3.    ផ្នែកខាងក្នុងធំទូលាយនិងមានភាពទាន់សម័យ មានកៅដល់ទៅអីបីជួរ។ 4.    ប្រព័ន្ធធ្វើចលនាពីម៉ាស៊ីនទៅប្រអប់លេខដែលអាចភ្ជាប់និងផ្ដាច់លេខដោយស្វ័យប្រវត្ត និងសន្សំសំចៃប្រេង ដែលអាចឲ្យលោកអ្នកបើកបរបានទាំងផ្លូវធម្មតាផ្លូវដែលមានស្ថានភាពលំបាក។ 5.    ប្រព័ន្ធប្រតិបតិ្តការ ៤x៤ ដែលមានភាពឆ្លាតវៃ អាចធ្វើឲ្យកង់ទាំង ៤ មានចលនានៅពេលជាប់ផុង ឬមានឧបសគ្គនានា។ 6.    Ford Everest មានកម្ពស់ពីដី ២២៥mm និងអាចចុះទឹកបានរហូត ៨០០mm។   ( អត្ថបទពាណិជ្ជកម្ម )
ភ្នំអេវឺរ៉េសមានកម្ពស់រហូតដល់ទៅ ៨,០០០ម៉ែត្រ ដែលជាភ្នំដែលខ្ពស់ជាងគេលើពិភពលោក។ ដោយសារតែផ្លួវតំបន់ភ្នំអេវឺរ៉េសមានសភាពលំបាកខ្លាំង និងមានកម្រិតអុកស៊ីសែនទាប និងមានមនុស្សតិចតួចបំផុតឆ្លងកាត់តំបន់នោះ។
លោក កៅ និស្ស័យ គឺជាអតីតខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមម្នាក់របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert ។ លោក កៅ និស្ស័យ ជាអតីតមិត្តរួមជំនាន់របស់លោក អៀង សាក់នីដា លោក មាស ចាន់ណា លោក រិទ្ធ ឌីកា លោក សំអែល ណាសា លោក អ៊ុង កនយ៉ានិត ជាដើម ដោយបានបង្ហាញខ្លួននាការប្រកួតវគ្គជម្រុះ World Cup កាលពីឆ្នាំ២០០១ ជាមួយចិន ឥណ្ឌូណេស៊ី និងម៉ាល់ឌីវ។ កាលចាប់ផ្តើមអាជីពជាលើកដំបូងក្នុងឆ្នាំ១៩៩៩ កៅ និស្ស័យ ក៏ធ្លាប់លេងជាមួយ លោក ហុក សុចិត្រា និងលោក ប្រាក់ សុវណ្ណារ៉ា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។ ក្រោយ អតីតមិត្តរួមក្រុមរបស់លោកទាំងពីរនាក់ សុទ្ធតែមានប្រវត្តិធ្វើជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក កៅ និស្ស័យ ស្ថិតក្នុងចំណោមកីឡាករកម្ពុជាពីរនាក់ដំបូង ពោលគឺជាមួយលោក អ៊ុង កនយ៉ានិត ដែលបានក្របខណ្ឌកីឡាបាល់ទាត់នៅបរទេស ក្រោយសម័យសង្គ្រាម។ កាលណោះ និស្ស័យ និងយ៉ានិត ត្រូវបានគ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert នាំទៅជាមួយក្រោយលោកចាកចេញពីជម្រើសជាតិកម្ពុជា ទៅដឹកនាំក្លិប Ang Giang FC នៃក្របខណ្ឌទី២របស់វៀតណាម ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥ ។ យោងតាមការផ្សាយរបស់កាសែតបារាំង Cambodge Soir កាលពីខែកុម្ភៈ ឆ្នាំ២០០៤ កីឡាករ កៅ និស្ស័យ បានលេងជាច្រើនប្រកួតឲ្យក្លិប Ang Giang FC និងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ នាអំឡុងពេលបុណ្យចូលឆ្នាំ ចិន វៀតណាម និស្ស័យ បានមកលេង ហើយបាត់លិខិតឆ្លងដែន ប៉ុន្តែក្រោយមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Fickert ជួយសម្រួល ដែលជួយឲ្យគេបន្តលេងនៅ Ang Giang FC បានមួយរដូវកាល។ និស្ស័យ បានអះអាងប្រាប់ Cambodge Soir កាលពីពេលនោះថា ការផ្ទេរទៅលេងនៅវៀតណាម បានធ្វើឲ្យជីវិតរបស់គេផ្លាស់ប្តូរ ពីព្រោះគេបានចាកចេញពីសាលាតាំងពីអាយុ១៣ឆ្នាំ ក្នុងថ្នាក់ទី៨ ។ និស្ស័យបានប្រាក់ខែ៥០០ដុល្លារអាមេរិកនៅក្លិប Ang Giang FC ពោលគឺចំនួនគុណនឹង២២ដង បើប្រៀបធៀបប្រាក់ខែនៅជម្រើសជាតិ ដែលកាលណោះបាន ៩០០០០រៀល។ ក្រោយមក កៅ និស្ស័យ ក៏បានចូលលេងឲ្យក្លិបភូជង្គនាគផងដែរ ប៉ុន្តែការសម្រេចចិត្តឈប់រៀន ដើម្បីប្រកបអាជីពបាល់ទាត់ មិនមែនជាជម្រើសដ៏យួរអង្វែងរបស់គេនោះឡើយ។ គាត់បានដើរចេញពីបាល់ទាត់ ហើយប្រកបរបរផ្សេង មុនពេលដែលត្រូវចាប់ខ្លួន។ លោក ភា សុភ័ត្រា គ្រូជំនួយក្លិបក្រសួងការពារជាតិ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «កាលពីជំនាន់មុនៗ អ្នកដែរលេងបាល់ទាត់តែងតែបោះបង់ចោលការសិក្សា ដោយសារតែខុសជំនាន់នេះហើយ ធ្វើឲ្យអតីតកីឡាករបាល់ទាត់សម័យមុនៗ ធ្លាក់ខ្លួននាពេលបច្ចុប្បន្ន »៕
លោក កៅ និស្ស័យ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ខ្លួននាអំឡុងនៃការចុះបង្ក្រាបទីតាំងល្បែងស្ទូចប្រេងកូឡា (ដូចយូគី) ខុសច្បាប់ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា តាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖     ឌីសទាំងនោះ ត្រូវបានផលិតពីឆ្នាំ១៩៩៧ ទៅឆ្នាំ២០០៩  និងមានឌីស១០ ត្រូវបានផលិតនៅអំឡុងសតវត្សទី២០ ដូចខាងក្រោម ៖   ស៊ីឌី "Dig your own hole" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់ The Chemical brothers ១១បទ ផលិតឆ្នាំ១៩៩៧ ស៊ីឌី "Crispy bacon" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់លោក កាញេ ឡូរ៉ង់ ៤បទ ផលិតឆ្នាំ១៩៩៧ ស៊ីឌី "The Fat of the land" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់ Prodigy ១០បទ ផលិតឆ្នាំ១៩៩៧ ស៊ីឌី "Thunderdome" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់សិល្បករផ្សេងៗ ៦៥បទ (ឌីស៣) ផលិតឆ្នាំ១៩៩៨ ស៊ីឌី "Électrocaïne" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់លោក ពីល ១០បទ ផលិតឆ្នាំ១៩៩៨ CD-Rom "L'Avenir depuis toujours" ឯកសារប្រវត្តិ៧០ឆ្នាំ នៃចលនាយុវកម្មករគ្រីស្តបរិស័ទ ស្នាដៃរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ Atelier ផលិតឆ្នាំ១៩៩៨ CD "Puissance Techno" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់សិល្បករផ្សេងៗ ១៨បទ ផលិតឆ្នាំ១៩៩៩ CD "Flat beat" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់លោក វ៉ាសូ ៤បទ ផលិតឆ្នាំ១៩៩៩   ភ្លេង តែផ្សារភ្ជាប់នឹងជីវិតរបស់យើងតាំងពីដើមមក។ កាលពីបុរាណ គេប្រើសំឡេងខ្លួនឯង គេទាក់ដៃ គោះថ្ម ឬឈើ។ ឧបករណ៍ភ្លេងចាស់ជាងគេទាំងអស់ ដែលបុរាណវិទូធ្លាប់ប្រទះឃើញមានអាយុកាល ៣៥ពាន់ឆ្នាំ។ សតវត្សទី១១ ជនជាតិអឺរ៉ុបបង្កើតអក្សរភ្លេង។   ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បានបង្កើតម៉ាស៊ីនថតសំឡេង មុនគេបង្អស់។ ឆ្នាំ១៩៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់សំឡេងមុនគេទាំងអស់។ រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ ដែលធំជាង និងដែលត្រូវការប្រភេទម៉ាស៊ីនផ្សេង។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធចាស់៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍ឆ្នាំ១៩៨០។ ឆ្នាំ១៩៦៣ ក្រុមហ៊ុនអឺរ៉ុប PHILIPS បង្កើតកាស៊ែត។ កាលពីដំបូង មិនទាន់មានម៉ាញេ ដើម្បីថតសំឡេងក្នុងកាស៊ែតទេ មានតែដើម្បីស្ដាប់ប៉ុណ្ណោះ។ នៅប្រទេសខ្មែរ នៅតែមានលោកអាចារ្យវ័យចំណាស់មួយចំនួន ដែលបន្តប្រើកាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែលជាអ្នកបង្កើត ត្រឹមឆ្នាំ១៩៧៩។ វាពេញនិយម នាទសវត្សរ៍១៩៩០ និង២០០០។ នាពេលបច្ចុប្បន្ន គេបែរទៅលែងប្រើវត្ថុផ្ទុកសំឡេងតែម្ដង វាក្លាយទៅជាទិន្នន័យសុទ្ធ។   ពាក្យ កាស៊ែត ជាពាក្យកម្ចីពីភាសាបារាំង cassette ។ ពាក្យ ស៊ីឌី ជាពាក្យកម្ចីពីភាសាអង់គ្លេស និងបារាំង Compact Disc (Compact Disque) ដែលមានន័យថា ថាសណែន ព្រោះជាឌីស ដែលផ្ទុកទិន្នន័យច្រើន (៦៥០ Mo)៕   អត្ថបទទាក់ទង នឹងឧបករណ៍សូរសំឡេង : eelate : 
ភ្នំពេញ៖ នាយ យ៉ាន ដែលជាអ្នកស្រឡាញ់ចូលចិត្តវត្ថុចាស់ៗ បានព្យាយាមរក្សាទុកស៊ីឌី (CD) ចំនួន១៦ ដែលខ្លួនបានទិញកាលពី២៥ឆ្នាំមុន។ នាយ យ៉ាន ក៏នៅសេសសល់កាសែតចាស់មួយគត់ ដែលវាភ្ជាប់ជាមួយសៀវភៅមួយក្បាលដ៏ធំ ពីឆ្នាំ១៩៩២តែម្ដង ប៉ុន្តែនាយ យ៉ាន លែងមានម៉ាញេស្ដាប់វាប្រមាណ១៥ឆ្នាំហើយ។ ក្នុងចំណោម ស៊ីឌី ឬឌីសទាំង១៦នោះ មាន១៤ជាភ្លេង ២ ជា CD-ROM ជាមួយរូបភាព វីដេអូ សំឡេង អត្ថបទ។ ឌីស៨ មានប្រអប់ជាជ័រ ឌីស៨ មានប្រអប់ ឬស្រោម ជាកាតុង ឬក្រដាស។
  កីឡាការិនិជម្រើសជាតិកម្ពុជា នៅ ស្រីពៅ ដែលកំពុងហ្វឹកហាត់នៅប្រទេសជប៉ុនដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ បានសរសើរកីឡាការិនីជើងចាស់ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ថាមានវ័យចំណាស់ហើយតែនៅ។ ការលើកសរសើរនេះបន្ទាប់ពី ស្រីពៅ ចាញ់ក្រោមកណ្ដាប់របស់ Priscilla កាលខែដើមឧសភា ហើយបន្តឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Bozhena Antoniyar កាលថ្ងៃទី ២៥ ខែ តុលាកន្លងទៅថ្មីៗនេះក្នុងកម្មវិធី ONE:DAWN OF VALOR។   Priscilla Hertati Lumban Gaol បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំទៅហើយប៉ុន្តែនៅតែបង្ហាញក្បាច់គុនទាក់ភ្នែក និង ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រឥណ្ឌូណេស៊ី។ Priscilla ជាកីឡាការិនីម្នាក់មានក្បាច់គុនបាត វូស៊ូ បន្ទាប់ពីហ្វឹកហាត់តាំងពីអាយុ ១៧ឆ្នាំមក។ កីឡាការិនីមកពីក្លិប Siam Tigershark រូបនេះចុះហត្ថលេខាប្រកួតជាផ្លូវការឲ្យសង្វៀន ONE Championship តាំងពីដើមឆ្នាំ ២០១៧ មក។ កីឡាការិនីម្ចាស់មេដាយពិភពលោក Wushu World Championship  រូបនេះឡើងសង្វៀន ONE បានចំនួន ១១ លើក ក្នុងនោះឈ្នះ ៧ លើកនិងចាញ់ ៤ លើកប៉ុណ្ណោះ។  https://www.onefc.com/videos/bozhena-antoniyar-vs-priscilla-hertati-lumban-gaol/   កីឡាការិនីជើងខ្លាំងកម្ពុជាបានសរសើរថា៖«បង! ខ្ញុំនៅសរសើរគាត់មានចំណុចល្អច្រើនណាស់។ គាត់ [Priscilla] មានកូនមានប្ដី ប៉ុន្តែកម្លាំងរបស់គាត់រក្សាបានល្អដដែល។ និយាយរួមកីឡាការិនីខ្លះទៀតមានកូនមានប្ដី គេបោះបង់ចោលហើយ និង កម្លាំងធ្លាក់ចុះខ្លាំង។ ខ្ញុំមើលទៅគាត់ ...គាត់ចាស់មែនប៉ុន្តែខ្ញីចាស់តែម្ដង»។ ស្រីពៅ បញ្ជាក់ថា កីឡាការិនី Priscilla ស្អិតខាងក្បាច់ចាប់ឃ្លេជាងកីឡាការិនីថៃ Rika Ishige ដែលគេធ្លាប់យកឈ្នះនៅសង្វៀន ONE ទៅទៀត។    នៅ ស្រីពៅ ដែលឈ្នះពានក្នុងនាមកីឡាការិនីឆ្នើមប្រចាំសង្វៀននៅមីយ៉ាន់ម៉ា ២០១៨ បានរំលឹកថា ពេលប្រកួតប៉ះ Priscilla គឺចាញ់បច្ចេកទេសចូលចាប់ បោក និង ក្បាច់ឃ្លេព្រោះហ្វឹកហាត់បានតិចមុនចេញទៅប្រកួត ហើយម្យ៉ាងវិញទៀតក្បាច់បាតរបស់ ស្រីពៅ គឺ ក្បាច់គុនខ្មែរមិនមែនក្បាច់ MMA ដូចវីរនារីឥណ្ឌូណេស៊ីនោះឡើយ។ មុនប្រកួតជាមួយ Priscilla នៅ ស្រីពៅ ហ្វឹកហាត់ត្រៀមបានប្រហែលមួយសប្ដាហ៍ដោយសារមានឈ្មោះទៅប្រកួតប្រដាល់នៅថៃ មិនដូច កាលរូបគេត្រៀមបានល្អពេលឈ្នះ Riga នោះឡើយ។  https://www.onefc.com/videos/nou-srey-pov-vs-priscilla-hertati-lumban-gaol-2/   កីឡាការិនី វ័យ ២៤ ឆ្នាំរបស់កម្ពុជាបានប្រៀបធៀបខ្លួនឯងថា៖«បើខ្ញុំមានគ្រួសារនៅថ្ងៃមុខ បើគេបន្តឲ្យប្រកួតទៀត ខ្ញុំនឹងដើរតាមគន្លងរបស់Priscilla ខ្ញុំបានដាក់ចិត្តស្រលាញ់ក្បាច់គុនទៅហើយ។ ខ្ញុំមិនខ្លាចរឿងឈឺសាច់ ខ្ញុំនៅតែចង់វ៉ៃទៅថ្ងៃអនាគត បើគ្រួសារខ្ញុំផ្ដល់ឱកាសឲ្យ»។    គួរដឹងថា កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣១ ឆ្នាំ ហើយរូបគេចូលហាត់ក្បាច់គុនដំបូង គឺ វូស៊ូ ដែលស្ថិតក្នុងវ័យ ១៧ ឆ្នាំគ្រានោះ។ រំលឹកទៅរឿងដើម Priscilla ធ្លាប់គេចសាលារយៈពេល មួយសប្ដាហ៍ដើម្បីទៅសំងំហ្វឹកហាត់ក្បាច់គុន វូស៊ូ មិនឲ្យឳពុកម្ដាយដឹង។ Priscilla តែងតែដាក់ចិត្តចង់ក្លាយជាកីឡាការនីផង និង ជាអ្នករៀនសូត្រផង បន្ទាប់ពីឳពុកម្ដាយយល់ព្រម។ កូនសិស្សប្រចាំក្លឹប Siam Tigershark ជាជើងឯកកីឡាវូស៊ូ ថ្នាក់ជាតិឥណ្ឌូណេស៊ី និង ជាម្ចាស់មេដាយសំរឹទ្ធពិភពលោកWushu World Championship ទៀតផង៕  កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
អត្ថបទ៖ ស៊ីធី
  សិទ្ធិមនុស្ស ស៊ីនជាំង ហុងកុង និងពាណិជ្ជកម្ម ជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំមេដឹកនាំចិន-អឺរ៉ុបដែរៀបចំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៤ ខែកញ្ញា។ ប្រធានាធិបតីចិន ស៊ី ជិនភីង ជាសហប្រធាននៃកិច្ចប្រជុំដែលចូលរួមដោយអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ដែលជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល និងប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លៃអេន ។      ចិន រងការរិះគន់ខ្លាំងលើបញ្ហាសិទ្ធិមនុស្សនេះពិសេសការធ្វើទុក្ខបុកម្នេញជនភាគតិចវីហ្គ័រនៅខេត្តស៊ីនជាំង និងការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង។ ប្រទេសជាច្រើនរួមទាំងអាល្លឺម៉ង់ផង បានផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុងក្រោយការដាក់ឲ្យប្រើប្រាស់ច្បាប់នេះ។ នាជំនួបតាមអនឡាញនេះ មេដឹកនាំអឺរ៉ុប ក៏នាំគ្នាស្នើចិនឲ្យគោរពជនភាគតិចក្នុងប្រទេស ហើយដកថយពីការបង្ក្រាបនៅហុងកុងផងដែរ។   អំឡុងជំនួបដដែលនេះ លោក ស៊ី ប្រាប់មេដឹកនាំអឺរ៉ុថា ការការពារសិទ្ធិមនុស្ស មិនអាចប្រើប្រាស់វិធីសាស្ត្ររួមឡើយ ហើយក៏គ្មានដែរវិធីសាស្ត្រល្អផ្ដាច់គេក្នុងការការពារសិទ្ធិមនុស្សនោះ មានតែវិធីសាស្ត្រដែលល្អប្រសើរប៉ុណ្ណោះ។ លោកបន្តថា ប្រទេសទាំងអស់ គួរតែដោះស្រាយបញ្ហាតាមផ្លូវរបស់ខ្លួន ហើយចិនក៏ជឿថា អឺរ៉ុបអាចដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។   «ប្រជាជនចិន មិនទទួលយកអ្នកណែនាំរឿងសិទ្ធិមនុស្សឡើយ ហើយប្រឆាំងដាច់ខាតការអនុវត្តស្តង់ដាពីរជាន់។» ប្រធានាំធិបតីចិនបញ្ជាក់បែបនេះ ដោយបន្តថា ចិនមានឆន្ទៈពង្រឹងការផ្លាស់ប្ដូរទាំងឡាយជាមួយអឺរ៉ុបជាមួយនឹងការគោរពគ្នាទៅមក សំដៅជំរុញទំនាក់ទំនងទ្វេភាគី។    ជាមួយគ្នានោះ លោក ស៊ី ក៏ប្រាប់មេដឹកនាំអឺរ៉ុបទៀតថា ចិនប្រឆាំងបុគ្គលណា ឬកម្លាំងណាដែលចង់បង្កើតអស្ថិរភាព ការបែកបាក់ និងជម្លោះនៅចិន។ ទាក់ទងរឿងហុងកុង និងស៊ីនជាំង មេដឹកនាំចិនពន្យល់ពីជំហររបស់ទីក្រុងប៉េកាំងថា វិធានការដែលអនុវត្តគឺដើម្បីការពារអធិបតេយ្យ និងសន្តិសុខ ក៏ដូចជាការពារសិទ្ធិរបស់ប្រជាជនចិនទាំងអស់ផងដែរ៕     
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៤ ខែកញ្ញា បានប្រាប់មេដឹកនាំអឺរ៉ុបច្បាស់ៗថា គ្មានវិធីសាស្ត្ររួមណាមួយដែលប្រទេសទាំងអស់អាចយកមកអនុវត្តការការពារសិទ្ធិមនុស្សឡើយ ហើយប្រជាជនចិនក៏មិនត្រូវការអ្នកណាមកណែនាំរឿងសិទ្ធិមនុស្សនេះដែរ។ មេដឹកនាំចិនបញ្ជាក់ទៀតថា ចិន ជំទាស់ដាច់ខាតការជ្រៀតជ្រែករបស់ប្រទេសផ្សេងមកក្នុងកិច្ចការរបស់ចិន។
  ទិដ្ឋភាពទូទៅនៃការរំលូតកូន   ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកមានជំរើស។ ប្រសិនបើអ្នកកំពុងព្យាយាមសំរេចថាតើការរំលូតកូន គឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នកការយល់ដឹងអំពីជម្រើសនៃការរំលូតកូនរបស់អ្នកអាចជួយអ្នកក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។ ការរំលូតកូន អាចត្រូវបានអនុវត្តពេញមួយពេលមានផ្ទៃពោះ។ ប៉ុន្តែការរំលូតកូនភាគច្រើនកើតឡើងក្នុងកំឡុងពេល ១២ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ថាតើជម្រើសរំលូតកូនមួយណាដែលអ្នកជ្រើសរើសភាគច្រើនទំនងជាផ្អែកលើរយៈពេលដែលអ្នកមានផ្ទៃពោះ។   អ្នកមានជម្រើសរំលូតកូនដំបូងចំនួន ៣ ដែលអាចបញ្ឈប់ការមានផ្ទៃពោះប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វិធីរំលូតកូនទាំងនេះអាចត្រូវបានអនុវត្តក្នុងត្រីមាសទី ១ នៃការមានផ្ទៃពោះរបស់អ្នក (១-១២ សប្តាហ៍)។   ជម្រើសនៃការរំលូតកូនដោយការវះកាត់ត្រូវបានប្រើជាធម្មតាក្នុងត្រីមាសទី ២ នៃការមានផ្ទៃពោះ ប្រហែល ១០ ភាគរយនៃការរំលូតកូនកើតឡើងនៅពេលអ្នកស្ថិតក្នុងត្រីមាសទី ២ ។   ជម្រើសនៃការពន្លូតកូននៅត្រីមាសដំបូង គឺជានីតិវិធីវេជ្ជសាស្ត្រដែលមានសុវត្ថិភាពបំផុត មានហានិភ័យតិចជាង ០.០៥% ចំពោះផលវិបាកធំៗណាមួយ។ ជាទូទៅការរំលូតកូននៅត្រីមាសទី ២ ច្រើនតែមានហានិភ័យច្រើនជាងការរំលូតកូននៅត្រីមាសទី ១។   កុំបំភាន់ដោយពាក្យចចាមអារ៉ាមថា ការរំលូតកូនអាចបណ្តាលឲ្យមានជំងឺមហារីកសុដន់ ឬបញ្ហាសុខភាពផ្លូវចិត្ត។ នេះគឺជាការមិនពិតទេ! សមាគមន៍ចិត្តសាស្ត្រអាមេរិកនិយាយថា គ្មានភស្តុតាងណាដែលបង្ហាញថាការរំលូតកូននឹងបង្កបញ្ហាសុខភាពផ្លូវចិត្តនោះទេ៕   ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកដឹងទេថា ការរំលូតកូន គឺជានីតិវិធីវះកាត់ទូទៅបំផុតសម្រាប់ស្ត្រីនៅសហរដ្ឋអាមេរិក? ការរំលូតកូន គឺជារឿងធម្មតាទេ ដែលស្ត្រី ៣ នាក់ក្នុងចំណោម ១០ នាក់នៅសហរដ្ឋអាមេរិកមានការរំលូតកូននៅពេលពួកគេមានអាយុមុន ៤៥ ឆ្នាំ។ ការរំលូតកូន គឺជានីតិវិធីមួយដែលបញ្ចប់ការមានផ្ទៃពោះ។ មានជម្រើសរំលូតកូនខុសៗគ្នាដែលអាស្រ័យលើរយៈពេលដែលអ្នកមាននៅតាមផ្ទៃពោះ។ ជម្រើសទាំងនេះរួមមានទាំងវិធីសាស្ត្ររំលូតកូនតាមវេជ្ជសាស្ត្រ និងវះកាត់។
បើយោងតាម សៀវភៅ«កម្ពុជា៖ពីសម័យហ្វូណន មកសម័យចេនឡា ១០០០ឆ្នាំនៃប្រវត្តិរូបិយវត្ថុ» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ រូបិយវត្ថុមាសមួយប្រភេទមិនធ្លាប់មានពីមុនមក ត្រូវបានគេប្រទះឃើញដាក់លក់នៅផ្សារទួលទំពូង។ វត្ថុប្រវត្តិសាស្រ្តនេះ ជារូបិយវត្ថុឈ្មោះ ព្រះបាទ ឦសានវរ្ម័នទី១ ដែលត្រូវបានទិញ និងសង្រ្គោះ ដោយសារតែសមុច្ច័យ (ការសន្សំ ការប្រមូលផ្សំ) នៃអនាគតសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។    កាក់នេះ មកពីអង្គរបុរី ដែលវាត្រូវបានគេគាស់កាយពីដី នៅពេលធ្វើការងារជីកដី។ រូបិយវត្ថុនេះ មានចំណារជាអក្សរចារឹកជាភាសាសំស្រ្កឹត មានអង្កត់ផ្ចិតទំហំ ២៤មីលីម៉ែត្រ និងមានទម្ងន់ ៥,៩៦ក្រាម។ នៅពេលពិនិត្យមើលលើកាក់នោះ គេឃើញមានចារនៅលើផ្ទៃខាងមុខកាក់ ក្រោមរូបសត្វគោនន្ទី ជាទីសក្ការៈដេក ជើងស្តាំខាងមុខបត់ មានចារអក្សរថា ឦសានបុ[រៈ] ដែលមានមានន័យថា «បុរីឦសាន» មានន័យថាជាបុរី នៃព្រះសិវៈ។ ចំណែក ផ្ទៃខាងក្រោយកាក់វិញ មានសេចក្តីពន្យល់ថា ស្រីឦសានវរ្ម័ន មានន័យថា «ព្រះបាទឦសានវរ្ម័ន» នៅខាងលើទេវៈស្រីលក្ស្មី ដែលប្រថាប់ពែនភ្នែននៅលើផ្កាឈូក ហើយមានកាន់ផ្កាឈូកមួយទង។    ចំពោះ ឦសានបុរៈ ឬឦសានបុរី គឺជារាជធានីនៃចេនឡា ដែលសព្វថ្ងៃនេះ គឺជាសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ចំណែក ឦសានវរ្ម័ន គឺជាឈ្មោះស្ថាបនិកនៃកាក់នេះ គឺព្រះបាទ ឦសានវរ្ម័នទី១ ដែលសោយរាជ្យនៅអាណាចក្រចេនឡា ពីឆ្នាំ៦១៥ ដល់ ៦៣៧ នៃគ្រឹស្តសករាជ។    បើតាមសៀវភៅ«កំណប់រូបិយវត្ថុអង្គរបុរី» ព្រះបាទឦសានវរ្ម័ន ជាព្រះរាជបុត្ររបស់ព្រះបាទ មហេន្រ្ទវរ្ម័ន ដែលសោយរាជក្នុងតំបន់ខាងត្បូងប្រទេសឡាវ (វត្តភូ)។ ក្រោមការគ្រងរាជរបស់ព្រះអង្គ ចាប់ពីឆ្នាំ ៦១១ ដល់ឆ្នាំ ៦៣៥/៦៣៧ ក្រោយគ្រឹស្តសករាជ អំណាចនៃព្រះរាជាណាចក្រមុនសម័យអង្គរ គឺចេនឡា ដែលបន្តមកអាណាចក្រហ្វូណន ត្រូវបានពង្រឹងទៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា និងលាតសន្ធឹងដល់តំបន់មេគង្គក្រោមនៅវៀតណាម។    ព្រះបាទឦសានវរ្ម័ន ត្រូវបានគេស្គាល់ តាមរយៈសិលាចារឹក និងសំណង់សាសនាជាច្រើន ដែលមាននៅប្រទេសថៃ កម្ពុជា និងឡាវ។ ព្រះអង្គ ជាព្រះរាជស្ថាបនិក ក្នុងអំឡុងឆ្នាំ៦១៥ ក្រោយគ្រឹស្តសករាជ នៅរាជធានីឈ្មោះ ឦសានបុរី។ ព្រះមហាក្សត្រប្រវត្តិសាស្រ្តអង្គនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកអាណាចក្រចេនឡា ទៅភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន។ កាក់មាស នាំមកនូវការបញ្ជាក់កាន់តែច្បាស់ថែមទៀត ដល់សម្មតិកម្មនេះ។   កាក់ ឬមេដាយមាសនេះបញ្ជាក់ថា ព្រះមហាក្សត្រឦសានវរ្ម័ន មានព្រះកិត្តិនាម និងព្រះកិត្តិយសកាន់តែខ្លាំងថែមទៀត។ កាក់នេះត្រូវបានផលិតរបៀបផលិតកាក់ប្រាក់។ ម្យ៉ាងទៀត រូបនៅលើកាក់នេះត្រូវបានគេឆ្លាក់ក្រោយផលិត មិនមែនគេស្លលោហៈចាក់ដូចសម័យមុន ដែលគេផលិតរូបិយវត្ថុអំពីប្រាក់ ឬអំពីសំណប៉ាហាំងនោះទេ។ ជាមួយគ្នានេះ កាក់នេះ ប្រហែលជាមិនមែនមានតែមួយនោះទេ គឺប្រហែលជាមានច្រើន ក្នុងស៊េរីតែមួយ។   ជាការពិត ការផលិតកាក់នេះ តម្រូវឱ្យគេបង្កើតកាក់ច្រើន និងត្រូវបានជាងចម្លាក់ជំនាញនេះបញ្ជាក់ថា គេមានបច្ចេកទេសខ្ពស់ និងការកាក់ទាំងនោះប្រើប្រាស់ជាផ្លូវការ។ ចំណុចចុងក្រោយគឺថា ក្នុងស្ថានភាពបច្ចុប្បន្ននៃការងារស្រាវជ្រាវ និងរបកគំហើញផ្នែកបុរាណវិទ្យា វត្ថុរាងជាកាក់ប្រាក់នេះ មានតែមួយគត់ដែលគេស្គាល់ និងមានត្រាប្រថាប់សម្រាប់ព្រះមហាក្សត្រខ្មែរ ឬដោយព្រះមហាក្សត្រខ្មែរ មុនរជ្ជកាលព្រះបាទអង្គឌួង ដែលគ្រងរាជចន្លោះ ពីឆ្នាំ១៨៤០ ដល់ឆ្នាំ១៨៥៩។   ត្រាដែលគេគិតថា ប្រថាប់ដោយព្រះបាទ ស្រី ជេត្ថា និងព្រះបាទ ជ័យ ជេត្ថា នៅដើមសតវត្សទី១៦ និងសតវត្សទី១៧ តាមពិតគឺមានតែនៅក្នុងរាជកិច្ចប៉ុណ្ណោះ ដែលក្នុងនោះជាទូទៅ គេត្រូវប្រុសប្រ័ត្នចំពោះអំណះអំណាង និងកាលប្បវត្តិ នៅក្នុងកំណត់ហេតុរបស់អ្នកដំណើរមួយចំនួននៅសម័យនោះ។ ដូច្នេះ ត្រាប្រថាប់ព្រះនាម ឦសានវរ្ម័ន អាចត្រូវបានគេធ្វើប្រហែល ១៣០០ឆ្នាំ មុនត្រារបស់ព្រះបាទ អង្គ ឌួង។ វាអាច ឬស្ទើរតែប្រាកដថា កាក់ដែលគេផលិតឡើងនេះ មានមុខងារជាកាក់កិត្តិយស ឬកាក់និមិត្តរូប ច្រើនជាងកាក់ប្រាក់។ ប៉ុន្តែគេមិនត្រូវភ្លេចទេថា កាក់ប្រាក់ប្រាះបាទ អង្គ ឌួង ជាបំបូងគឺសំដៅទៅបង្កើតគោលការណ៍ស្វ័យភាព និងឯករាជ្យ ហើយវិសាលភាព និងឥទ្ធិពលជារូបិយវត្ថុរបស់វា ក៏មានកំណត់ដែរ៕   បើលោកអ្នកចង់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ)៕    រូបថតផ្ដល់ដោយ៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន      
ភ្នំពេញ៖ កាក់ព្រះបាទ ឦសានវរ្ម័ន ជាកាក់ដំបូងដែលត្រូវបានផលិតដោយព្រះមហាក្សត្រសម័យចេនឡា ព្រះនាម ឦសានវរ្ម័នទី១។ កាក់នេះ ជាកាក់មាស ដែលមានចារឹកព្រះនាម ព្រះបាទឦសានវរ្ម័នទី១ និងព្រះនាមនៃរាជធានីក្នុងរជ្ជកាលព្រះអង្គ គឺ៦១៨-៦៣៧ នៃគ្រឹស្តសករាជ។ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កាក់នេះមានអាយុច្រើនជាងគេ ដែលផលិតដោយស្តេចខ្មែរ។ ចំណុចពិសេសមួយទៀត គឺកាក់ព្រះបាទ ឦសានវរ្ម័ន បានរកឃើញតែមួយប៉ុណ្ណោះមកដល់ពេលនេះ។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ជីង ឡុង ដូចតទៅ៖     JEEP គឺជាម៉ាករថយន្ដដើមកំណើតនៅសហរដ្ឋអាមេរិក (ក្រុមហ៊ុន FORD) ដែលពេលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុម FIAT នៅប្រទេសអ៊ីតាលី និងដែលទីស្នាក់ការកណ្ដាលនៅប្រទេសអេស្ប៉ាញ។ ពីដំបូងនៅឆ្នាំ១៩៤៥ JEEP ផលិតឡានប្រភេទយោធា។ រហូតដល់ឥឡូវនេះ JEEP បានប្រឌិតរថយន្ដប្រមាណ ១០ម៉ូឌែល ដែលភាគច្រើនស្រដៀងៗគ្នា តែឈប់ផលិតរថយន្ដសម្រាប់ទាហ៊ាន៕  
ភ្នំពេញ៖ រថយន្តបុរាណៗ ម៉ាក JEEP គឺជារថយន្តដែលហាក់មានវត្តមានច្រើននៅកម្ពុជា បន្ទាប់ពីរថយន្ត MERCEDES ប្រភេទបុរាណៗដូចគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ជីង ឡុង វ័យ២៩ឆ្នាំ ជាម្ចាស់យានយន្ដដ្ឋាន ឯម វណ្ណា នៅបណ្តោយផ្លូវ៤៨៤ ក្បែរលូបឹងត្របែក ដែលធ្លាប់បានជួសជុល និងរៀបរថយន្តបុរាណច្រើនដែរនោះ បានឲ្យដឹងអតិថិជនរបស់លោកដែលបានយករថយន្តបុរាណមកជួសជុល ភាគច្រើនជាអ្នកមានទ្រព្យច្រើន ដែលស្រឡាញ់ និងចង់អភិរក្សរថយន្តបុរាណ។ លោក ជីង ឡុង បញ្ជាក់ទៀតថា រថយន្តបុរាណទាំងនោះ ភាគច្រើនមិនបានបើកបរនៅលើដងផ្លូវនោះទេ ដោយសារតែវាពិបាកបើកជាងរថយន្តដែលផលិតបច្ចុប្បន្ន ប៉ុន្តែវាបានក្លាយជាវត្ថុតាំងលម្អនៅក្នុងគេហដ្ឋាន ភោជនីយដ្ឋាន ឬសណ្ឋាគារទៅវិញ។ 
សម្ដេច ហ៊ុន សែន ឆ្ងល់ថា ហេតុអ្វីបានជាគណៈមេធាវី ចាយវាយថវិកាមិនស្របតាមផែនការ? តើថវិកាទាំងនោះ ចាយវាយលើអ្វីខ្លះ?   ក្រោយចោទជាសំនួរបែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឲ្យលោក លី ចាន់តុលា ដែលទើបជាប់ឆ្នោតជាប្រធានគណៈមេធាវី កាលពីពេលថ្មីៗ ធ្វើរបាយការណ៍សកម្មភាព និងចំណាយរបស់មេធាវីកន្លងមក ឲ្យសម្ដេចត្រួតពិនិត្យ។    ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា នេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«កន្លងទៅ(ថវិកា)១,៦០០លានរៀល ចាយបានតែពាក់កណ្ដាលឆ្នាំ មិនដឹងជាចាយទៅលើអ្វីខ្លះទេ។ អ៊ីចឹងបានជាខ្ញុំចង់ធ្វើ Audit (សវនកម្ម, ត្រួតពិនិត្យបញ្ជីចំណាយ) ប៉ុន្តែឥឡូវខ្ញុំមិនទាន់ធ្វើ Audit ទេ គ្រាន់តែសុំរបាយការណ៍ប៉ុណ្ណឹង។ (ថវិកា)១,៦០០លានរៀល វាស្មើនឹង៤០ម៉ឺនដុល្លារ តែបែជាចាយបានតែពាក់កណ្ដាលឆ្នាំ វាអស់លុយ។ តើយកវាទៅធ្វើអី?»   មេធាវីរបស់គណៈមេធាវី ត្រូវការពារ និងដោះស្រាយសំណុំរឿងរបស់ជនក្រីក្រ ដោយមិនទទួលបានថវិកាឡើយ ហើយបើការពារជនក្រីក្រ ដើម្បីយកលុយនោះ គឺលែងមានន័យហើយ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលសង្ស័យថា មេធាវីនៃគណៈមេធាវី ការពារក្តីកន្លងមក ទំនងយកលុយរបស់រដ្ឋទៅចាយ។   ថ្លែងបែបនេះហើយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រាប់ឲ្យលោក លី ចាន់តុលា ប្រធានគណៈមេធាវី រៀបចំការចំណាយឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ថវិកាឲ្យចំគោលដៅពិតប្រាកដ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្រីក្រ។ «បើសិនជាអាចគួរតែធ្វើរបាយការណ៍មួយ ក្នុងប៉ុន្មានឆ្នាំដែលចាប់ផ្ដើមទទួលនូវថវិកាពីរដ្ឋាភិបាល ការពារក្តីបានប៉ុន្មាន? ផ្ដល់ការពិគ្រោះផ្លូវច្បាប់បានប៉ុន្មាន? អាចធ្វើរបាយការណ៍ហ្នឹងមួយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឲ្យក្រសួងយុត្តិធម៌ ត្រួតពិនិត្យលើការចំណាយរបស់គណៈមេធាវីនេះ។   តែយ៉ាងណារដ្ឋាភិបាល ក៏នឹងបន្ថែមថវិកាសម្រាប់គណៈមេធាវី ដល់២០០០លានរៀល នៅឆ្នាំក្រោយទៀតផង។ នេះបើតាមសម្ដេច ហ៊ុន សែន៕
ភ្នំពេញ៖ គណៈមេធាវី ទទួលបានថវិកា១,៦០០លានរៀល (៤០ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំពីរដ្ឋាភិបាល។ ប៉ុន្តែថវិកាទាំងនេះ គណៈមេធាវី ចាយវាយត្រឹមតែ៦ខែប៉ុណ្ណោះ ពោលគឺប្រើប្រាស់ថវិកាមិនដល់មួយឆ្នាំឡើយ។ សម្ដេច ហ៊ុន សែន ចង់ដឹងមូលហេតុដែលគណៈមេធាវី ចាយវាយថវិកាលឿនបែបនេះ។
លោកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លោកស្រី មិនទាន់ទទួលបានដំណឹង ឬឃើញដីការបស់តុលាការកំពូល ដែលបង្គាប់ឲ្យដឹកលោក កឹម សុខា ឲ្យទៅកាន់សវនាការ នោះទេ។ ហេតុដូច្នេះ លោកស្រី មិនអាចបញ្ជាក់បានឡើយ ថា លោក កឹម សុខា នឹងមានវត្តមានក្នុងបន្ទប់សវនាការ ឬយ៉ាងណា។  ប៉ុន្តែ លោកស្រីមេធាវីរូបនេះ ពន្យល់ថា តាមនីតីវិធី តុលាការ ត្រូវបង្គាប់ឲ្យយកជនត្រូវចោទ ទៅកាន់សវនាការ។ លោកស្រី បន្ថែមថា សម្រាប់លោក កឹម សុខា លោក តែងតែមានឆន្ទៈចង់ចូលរួម។  លោកស្រី ម៉េង សុភារី លើកឡើងបែបនេះថា៖«ពួកខ្ញុំ នឹងចូលរួមការពារក្តីឲ្យគាត់។ តែត្រង់គេដោះលែងគាត់ ឬមិនដោះលែង ខ្ញុំ មិនអត្ថាធិបត្ថាយទេ»។  នេះជាលើកទីពីរហើយ ដែលលោក កឹម សុខា ពឹងមេធាវីឲ្យដាក់សំណើទៅកាន់តុលាការកំពូល ដើម្បីសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។ សំណើលើកទីមួយ ត្រូវបានច្រានចោល។ មុននឹងឈានដល់តុលាការកំពូល លោក កឹម សុខា បានស្នើសុំនៅក្រៅឃុំ នៅសាលាដំបូងរាជធានីភ្នំពេញ និងនៅសាលាឧទ្ធរណ៍ជាច្រើនលើករួចមកហើយ តែសុទ្ធតែត្រូវបានបដិសេធ។  មជ្ឈដ្ឋានមួយចំនួន ជាពិសេសអ្នកតាមដានស្ថានការណ៍នយោបាយ សង្ឃឹមថា លោក កឹម សុខា អាចនឹងត្រូវបានតុលាការកំពូល ដោះលែង។ ពួកគេ សង្ឃឹមបែបនេះ បន្ទាប់ពីឃើញអ្នកប្រឆាំងរដ្ឋាភិបាលពីរនាក់ គឺលោក គឹម សុខ អ្នកវិភាគនយោបាយ និងលោកស្រី ទេព វន្នី សកម្មជនបឹងកក់ បានរួចខ្លួនពីពន្ធនាគារជាបន្តបន្ទាប់។ លើសពីនេះ ពួកគេ យល់ថា ក្រោយការបោះឆ្នោត ភាពតានតឹងនៃស្ថានការណ៍នយោបាយ ហាក់ធូរស្បើយបន្តិច។ ហើយម្យ៉ាងទៀត បើលោក កឹម សុខា ពិតជាត្រូវបានដោះលែងមែននោះ ស្ថានការណ៍ នឹងរឹតតែល្អប្រសើរ។    មកដល់ពេលនេះលោក កឹម សុខា បានជាប់ពន្ធនាគារជិតមួយឆ្នាំហើយ ក្រោមការសង្ស័យរបស់តុលាការថា បានគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ត្រូវបានចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០១៧៕
តាមកាលកំណត់ក្នុងដីកា តុលាការកំពូល នឹងបើកសវនាការ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដើម្បីសម្រេចលើសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ 
ក្រុមមនុស្សចាស់ដែលខកខានមិនបានចាក់វ៉ាក់សាំងនឹងត្រូវប្រឈមនឹងការផាកពិន័យ ដោយចាប់ផ្តើមពីការផាកពិន័យ៥0អឺរ៉ូ (៥៧ ដុល្លារ) ក្នុងខែមករា និងកើនឡើងដល់១០០អឺរ៉ូ (១១៤ ដុល្លារ) នៅខែបន្តបន្ទាប់។    ប្រជាជនក្រិកជាង២ភាគ៣ នៃប្រជាជនសរុប ១០,៧ លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់ហើយ ខណៈចំនួនអ្នកចាក់វ៉ាក់សាំងជាមធ្យមនៅ EU មានជាង៧០ភាគរយ។ ក្រោយការរីករាលដាលនៃវីរុសអូមីក្រុង អត្រាអ្នកស្លាប់ អត្រាអ្នកឆ្លង និងចំនួនប្រជាជនសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអឺរ៉ុប ប្រចាំថ្ងៃបានកើនឡើងសាជាថ្មី។    ទាក់ទិននឹងការផាកពិន័យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រិក Thanos Plevris បានលើកឡើងថា ការផាកពិន័យ នឹងត្រូវប្រមូលតាមរយៈការិយាល័យពន្ធដារ ហើយទឹកប្រាក់ដែលប្រមូលបាននឹងត្រូវប្រើប្រាស់ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យរដ្ឋ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Open TV នៅថ្ងៃទី១៦ ខែមករា លោក Plevris បាននិយាយថា កត្តាអាយុមានសារសំខាន់ណាស់ដែលអាចបង្កផលប៉ះពាល់ដល់សេវាសុខភាពសាធារណៈ។   ក្រិក ជាប្រទេសដែលអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងម៉ត់ចត់នៅមួយអឺរ៉ុប។ កាលពីឆ្នាំមុន ច្បាប់តម្រូវឱ្យចាក់វ៉ាក់សាំងនៅក្រិក បានតម្រូវតែលើបុគ្គលិកសុខាភិបាលប៉ុណ្ណោះ។ លើសពីនោះ បណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យនៅក្រិកមានសុពលភាពរយៈពេលតែ ៧ ខែបុណ្ណោះ បើសិនបើពលរដ្ឋមិនបានចាក់វ៉ាក់សាំងដូសជំរុញបន្ថែម។    ច្បាប់តម្រូវឱ្យពលរដ្ឋអាយុលើសពី៦០ ឆ្នាំ ចាក់វ៉ាក់សាំង ត្រូវបានប្រកាសកាលពីចុងខែធ្នូ។ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលក្រិក ប្រជាជនមានអាយុលើសពី៦០ឆ្នាំ ប្រហែល ៤១,៥ ភាគរយប៉ុណ្ណោះនៃប្រជាជនគោលដៅ៥៣ម៉ឺននាក់ បានចាក់វ៉ាក់សាំងពេញលេញ។    គិតមកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្រិកមានប្រមាណ ១,៦៨ លានករណី។ ទន្ទឹមនេះដែរ ប្រជាជនជាង២ម៉ឺននាក់នៅក្រិកបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕  
ក្រិក នឹងផាកពិន័យប្រជាជនអាយុលើស៦០ឆ្នាំដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រហូតដល់ជាង១១០ដុល្លារ។  កន្លងមក រដ្ឋាភិបាលក្រិកប្រកាសតម្រូវឱ្យពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំចាក់វ៉ាក់សាំងឱ្យបានពេលលេញ ដ្បិតអត្រាអ្នកចាក់វ៉ាក់សាំងនៅមានកម្រិតទាបជាងអត្រាអ្នកចាក់វ៉ាក់សាំងជាមធ្យមរបស់សហភាពអឺរ៉ុប (EU) ខណៈមានការរីករាលដាលខ្លាំងវីរុសបង្កជាជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។
ដោយសារ កូវីដ-១៩ ជាបញ្ហាចម្បងត្រូវយកចិត្តទុកក្នុងដាក់ទប់ស្កាត់ ក្រុមជំនាញកំពុងដំណើរសាងសង់អគារចត្តាឡីស័ក ធ្វើយ៉ាងណាឲ្យហើយនៅពេលឆាប់ៗខាងមុខ។ កាលពីថ្ងៃទី៥វិច្ឆិកានេះ អភិបាលរាជធានីភ្នំពេញនិងរដ្ឋមន្រី្តក្រសួងសុខាភិបាលក៏បានចុះពិនិត្យការដ្ឋានសំណង់ដែរ គឺសម្រេចបានប្រមាណ៨០ភាគរយហើយ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៩វិច្ឆិកា ហើយបានបញ្ជាក់បន្ថែមថា៖ «អគារ៤សម្រាប់ទទួលអ្នកចត្តាឡីស័ក, អគារ១សម្រាប់ក្រុមគ្រូពេទ្យ និងអគារមួយសម្រាប់កងកម្លាំងសុន្តិសុខ។ កន្លែងនេះ គឺសម្រាប់អ្នកចត្តាឡីស័ក ប្រសិនបើអ្នកមានជំងឺកូវីដ-១៩ គឺយើងទៅព្យាបាលហើយ»។    រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសរសេរបញ្ជាក់លើទំព័រហ្វេសប៊ុកដែរថា អគារមណ្ឌលចត្តាឡីស័កនេះ គឺសម្រាប់ទទួលអ្នកដំណើរដែលមកកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។    សូមបញ្ជាក់ថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍ ដើម្បីបង្ការកូវីដ-១៩។ លើកពីនេះ រដ្ឋាភិបាលក៏បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសជាថ្មីម្ដងទៀតដែរ។    គិតត្រឹមថ្ងៃទី៩វិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩៧នាក់។ ក្នុងនោះ មាន២៨៨ បានជាសះស្បើយ និង៩នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕  
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានសាងសង់មណ្ឌលចត្តាឡីស័កចំនួន៦អគារ ស្ថិតក្នុងខណ្ឌព្រែកព្នៅ សម្រាប់ក្រុមគ្រូពេទ្យ និងអ្នកធ្វើចត្តាឡីស័ក។ នេះបើតាមការអះអាង របស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលក្រុងភ្នំពេញ ដោយបញ្ជាក់បន្ថែមថា ការដ្ឋានសំណង់នេះនឹងរួចរាល់នៅចុងឆ្នាំនេះ។
  រដ្ឋមន្ត្រីការបរទេសចិនខាងលើ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាក្រុងប៉េកាំងនៅដើមសប្តាហ៍នេះ។  លោកបានបន្តថា ប្រទេសចិនបានសម្រេចសមិទ្ធផលជាច្រើនក្នុងផ្នែកការទូតចាប់តាំងពីកិច្ចប្រជុំសភាប្រជាជននៃបក្សកុម្មុយនីស្តចិនឆ្នាំ ២០១២មកនេះ។   «បណ្តាអ្នកការទូតចិនបានប្រឹងប្រែងបង្កើតទំព័រថ្មីនៃនយោបាយការទូតដ៏ឆ្លាតវៃដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ និងបញ្ហាលំបាកនានារបស់ពិភពលោក ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជិនពីងកន្លងមក»។ នេះជាការបញ្ជាក់របសលោក វ៉ាង យី។   លោក វ៉ាងយី បានប្រើប្រាស់ពាក្យបីម៉ាត់ដើម្បីពិព៌ណនានយោបាយការទូតចិនបច្ចុប្បន្នក្នុងនោះមាន« ទស្សនវិស័យ, ការអភិវឌ្ឍ និង ស្ថិតស្ថេរ។ លោកបានបន្តថា នយោបាយការទូតចិនក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ផ្តោតលើគំនិតនិងទស្សនវិស័យថ្មីៗ ហើយក៏ពឹងផ្អែកលើប្រវត្តិសាស្ត្រផងដែរ។ ដូច្នេះហើយចិនបានស្នើឲ្យមានការបង្កើតភាពជាដៃគូជំនួសឲ្យការប្រឈមុខដាក់គ្នា និងបង្កើតសម្ព័ន្ធភាព ដោយកសាងទំនាក់ទំនងអន្តរជាតិក្នុងបរិបទថ្មីវិញដែលវាឈរលើគោលការណ៍ឈ្នះៗទាំងអស់គ្នា។   ដោយប្រើប្រាស់ពាក្យថាអភិវឌ្ឍដើម្បីពិព៌ណនានយោបាយការបរទេសនោះ លោក វ៉ាង  យី ចង់មានន័យថា សកម្មភាពការទូតរបសចិនមានការកែប្រែនិង ច្នៃប្រឌិតដែលអាចបម្រើប្រយោជន៍ប្រជាជនផងនិងជាតិទាំងមូលផង។    ដោយឡែកភាពជាដៃគូសកលដែលចិនបានស្នើឡើងនោះ បានរួនចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានសមស្រប និងការគាំទ្រជាយុទ្ធសាស្ត្រគាំទ្រការអភវិឌ្ឍ  ហើយគោលនយោបាយជាគំនិតផ្តួចផ្តើមចិន «ខែក្រវ៉ាត់មួយវិថីមួយ»នោះក៏បានជួយលើកស្ទួយការបើកចំហព្រំដែននិងបង្កើតប្រយោជន៍សម្រាប់ការសហប្រតិបត្តិការតំបន់នេះថែមទៀត។ ឆ្លៀតក្នុងឱកាសនេះលោក វ៉ាងយី ក៏បានថ្លែងអំណរគុណផងដែរដល់បណ្តាអ្នកការទូតចិនទាំងអស់នៅបរទេសដែលបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយ ហើយនិងបានព្យាយាមការពារសិទ្ធិនិងប្រយោជន៍របស់ប្រជាជនចិនបានយ៉ាងមានប្រសិទ្ធភាព។   ចំណែកពាក្យស្ថិតស្ថិរវិញ លោក វ៉ាង យី ចង់បញ្ជាក់ថា នយោបាយការទូតចិនមិនប្រែប្រួលឡើយ ហើយក៏មិនបង្កើឡើងដើម្បីត្រឹមដោះស្រាយតែបញ្ហាអ្វីមួយដែលមិនច្បាស់លាស់ដែរ។ នយោបាយការទូតចិននេះបង្ហាញពីឆន្ទៈនិងទំនុកចិត្តក្នុងការបន្តលើកមុខមាត់ចិន ក៏ដូចជាបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនលើឆាកអន្តរជាតិក្នុងនាមជាមហាអំណាចមួយនោះ។   ពាក់ព័ន្ធបញ្ហាទំនួលខុសត្រូវក្នុងនាមជាមហាអំណាចនេះដែរ មហយក្សចិនបានព្យាយាមការពារការកែទម្រង់ និងអភិវឌ្ឍសណ្តាប់ធ្នាប់ពិភពលោក និងប្រព័ន្ធអភិបាលកិច្ចដែលមិនស្របតាមបរិបទពិភលោក៕
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងថា មហាយក្សចិននឹងបន្តធ្វើជាយុថ្កានៃស្ថិរភាពពិភពលោករួមទាំងបន្តធ្វើជាម៉ាស៊ីនដែលជំរុញឲ្យសេដ្ឋកិច្ចពិភពលោករីកលូតលាស់និងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនិងគាំទ្រការអភិវឌ្ឍអភិបាលកិច្ចសកល។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកតេលេក្រាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក នៅ លីដា អ្នកចាត់ការទូទៅនៅសង្វៀនប្រដាល់គុនខ្មែរ ទទក យល់ឃើញថាការប្រកួតរវាងកីឡាករកម្ពុជា លន បញ្ញា និងអ្នកប្រដាល់ម៉ឺយថៃ ហ្វ៊ុនលួង នឹងបង្ករព្យុះភ្លៀងហើយនឹងអាចបង្កើតទស្សនីយភាពអស្ចារ្យសម្រាប់អ្នកគាំទ្រវិស័យគុនខ្មែរ។   លោក នៅ លីដា បញ្ជាក់ពីខ្សែចក្ខុរបស់ខ្លួនថា៖«ខ្ញុំយល់ឃើញថាការប្រកួតរវាង បញ្ញា និងហ្វ៊ុនលួង នឹងមានភាពស្វិតស្វាញ។ ហ្វ៊ុនលួង ជាកីឡាកររឹង ការវាយរបស់គាត់ប្រយ័ត្នខ្ពស់ ដោយឡែកបញ្ញា ជាកីឡាករកំពុងឡើងជើងខ្លាំងមែនទែន ហើយកាយសម្បទាគាត់ទាំងពីររឹងមាំល្អដូចគ្នា ហើយការប្រកួតគួនេះពិបាកកាត់សេចក្តីណាស់គូនេះអាចបញ្ចប់ដោយការដាក់ពិន្ទុព្រោះខ្លាំងដូចគ្នា»។ តែយ៉ាងណាអ្នកផ្គូរផ្គងកីឡាប្រដាល់រូបនេះជឿជាក់ថា បញ្ញា មានភាគរយខ្ពស់ឈ្នះ ហ្វ៊ុនលួង ដោយពិន្ទុ។  កីឡាករ លន បញ្ញា(ឆ្វេង) និងកីឡាករ ហ្វ៊ុន លួង (ស្តាំ)។ រូបពី លន បញ្ញា   សម្រាប់គូឯកទាំងពីរនាក់នេះដែរលោក នៅ លីដា ជឿជាក់ថានឹងមានអ្នកទស្សនាច្រើនព្រោះជាគូពិសេសប្រចាំសង្វៀនផងដែរ។ មិនខុសអ្វីពីលោក នៅ លីដា កីឡាករគុនខ្មែរ អេវីរៈខាំឈីត ភូថង ហៅម៉ឺន មេឃា យល់ឃើញថាការប្រកួតរវាងអ្នកប្រដាល់ចិត្តសឿង លន បញ្ញា និងខ្លាចាស់ ហ៊្វុនលួង នឹងបញ្ចប់ដោយការដាក់ពិន្ទុ ព្រោះអ្នកទាំងពីរល្អមាំរឹងដូចគ្នា តែយ៉ាងណា មេឃា ថាបើប្រហែសសន្លប់ក្រោមជើងឥតស្រមោល បញ្ញា ហើយ។   តបសារអេឡិចត្រូនិក ហ្វេសប៊ុក ប្រាប់សារព័ត៌មានថ្មីៗ ម៉ឺន មេឃា និយាយថា៖«ខ្ញុំគិតថាគូនេះនឹងបញ្ចប់ទៅ៥ទឹកព្រោះអ្នកទាំងពីរល្អក្បាច់ដូចគ្នា ទាំងក្នុង និងក្រៅ តែខ្លាចសន្លប់ក្រោមថ្វីជើងរបស់ បញ្ញា ព្រោះគាត់ពូកែទាត់កករណាស់»។   រីឯម្ចាស់សាមីខ្លួនវិញបានបញ្ជាក់ពីការតាំងចិត្តក្នុងជំនួបដំបូងទល់នឹងកីឡាករលេងក្បាច់មកពីប្រទេសថៃ ហ្វ៊ុនលួង ថាការប្រកួតនៅលើសង្វៀនមិនអាចទាយដឹងមុន តែបើនិយាយពីកម្លាំងចិត្តសម្រាប់ខ្លួនគឺចង់ឈ្នះឱ្យខាងតែបាន។   «សម្រាប់ខ្ញុំការប្រកួតនេះគឺល្អដោយបានប៉ះកីឡាករខ្លាំងដើម្បីបានបទពិសោធមកអភិវឌ្ឍខ្លួនបន្ថែម។ ការប្រកួតនេះខ្ញុំមានសង្ឃឹមឈ្នះ ប៉ុន្តែការប្រយុទ្ធមើលមិនឃើញទេលើសង្វៀនជួនកាលភ្លាត់ស្នៀតសន្លប់ក៏អាចថាបានដែរ»។ បញ្ញា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។   គួបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករកម្ពុជា លន បញ្ញា និងកីឡាករថៃ ហ្វ៊ុនលួង នឹងវាយលើប្រភេទទម្ងន់ ៦៥គីឡូក្រាម ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នាសង្វៀនទទក ចាប់ពីម៉ោង៥ និង៣០នាទីល្ងាចតទៅ៕
ផលិតករកម្មវិធីប្រដាល់គុនខ្មែរ ប្រចាំសង្វៀនទទក លោក នៅ លីដា ជឿជាក់ថាការប្រកួតរវាងអ្នកប្រដាល់គុនខ្មែរ លន បញ្ញា និងកីឡាករថៃ ហ្វ៊ុនលួង នឹងបញ្ចប់ដោយតានតឹង និងស្វិតស្វាញបំផុត។ លោក លីដា រំពឹងថាបញ្ញា មានភាគរយឈ្នះច្រើន ហើយឈ្នះដោយពិន្ទុ មិនមែនសន្លប់។
ស្ពាន Francis Scott Key បានដួលរលំនៅព្រឹកថ្ងៃទី២៦ ខែមីនា នៅពេលនាវា Dali ប្រវែង ៣០០ម៉ែត្របានផ្ទុកកុងតឺន័ររាប់សិបគ្រឿងឆ្ពោះទៅកាន់ទ្វីបអាស៊ីស្រាប់តែជាប់គាំងហើយបានទៅបុកធ្នឹមស្ពាន។ ស្ពានដែកទាំងមូលបានដួលរលំភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយបានបង្អាក់សកម្មភាពកំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់អាម៉េរិក។    ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពកម្មករសំណង់២នាក់ ខណៈមនុស្ស៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ហេតុការណ៍នេះកើតឡើងពេលកម្មករសំណង់កំពុងបំពេញការងារជួសជុលស្ពាន។    អភិបាលរដ្ឋ Maryland លោក Wes Moore បានស្នើឱ្យរដ្ឋាភិបាលអាម៉េរិកជួយឧបត្ថម្ភថវិកាចំនួន ៦០លានដុល្លារអាមេរិក ដើម្បីជុសជុល និងសាងសង់ស្ពានឡើងវិញ។ ប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានសំណើរបស់អភិបាលលោក Wes Moore រដ្ឋបាលផ្លូវល្បឿនលឿនសហព័ន្ធក្រោមក្រសួងដឹកជញ្ជូនអាម៉េរិកបានអនុម័តភ្លាមៗ។    ការផ្តល់មូលនិធិនេះ ជាធម្មតាត្រូវចំណាយពេលច្រើនថ្ងៃ។ យ៉ាងណាមិញ នៅថ្ងៃទី ២៦ខែមីនា លោកប្រធានាធិបតី ចូ បៃឌិន បាននិយាយថា លោកបានដឹកនាំរដ្ឋាភិបាលសហព័ន្ធឱ្យខិតខំប្រឹងប្រែងដើម្បីសាងសង់ស្ពានឡើងវិញយ៉ាងឆាប់រហ័ស។     ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លោកអភិបាលរដ្ឋ Wes Moore បានសង្កត់ធ្ងន់ថា អាទិភាពកំពូលគឺស្វែងរកកម្មករសំណង់ដែលបាត់ខ្លួន បន្ទាប់មកសង្ឃឹមថានឹងអាចសម្អាតស្ពានដែលបាក់រលំ ដើម្បីឲ្យប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រអាចដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។    លើសពីនេះ ត្រូវទំនុកបំរុងកម្មករ និងគ្រួសារដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ ហើយជាចុងក្រោយត្រូវសាងសង់ស្ពានឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ជាដំបូងអ្នកជំនាញមួយក្រុមត្រូវតែវាយតម្លៃពីរបៀបយកនាវា Dali ដឹកកុងតឺន័ររាប់ពាន់គ្រឿងដែលជាប់គាំងចេញពីសសរស្ពាន និងផ្នែកដែលដួលរលំជាមុនសិន។ នេះបើតាមលោក Wes Moore ។    បើតាមកាសែត The Hill បានដកស្រង់ប្រភពពីមន្ត្រីសហព័ន្ធ តម្លៃប៉ាន់ស្មាននៃការសាងសង់ស្ពានឡើងវិញអាចមានចំណាចយ៉ាងហោចណាស់ ២ពាន់លានដុល្លារ។ បន្ថែមពីនេះ ការខាតបង់សេដ្ឋកិច្ចពីការបិទកំពង់ផែក្នុងទីក្រុង Baltimore ក្នុងរយៈពេលមួយខែអាចខាតដល់ ២៨លានដុល្លារ៕
រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី២៨ ខែមីនា បានបញ្ចេញថវិកា ៦០លានដុល្លារពីមូលនិធិបន្ទាន់ រដ្ឋ Maryland ដើម្បីជួសជុលស្ពាន Francis Scott Key ដែលបានបុកដោយកប៉ាលដឹកទំនិញមួយគ្រឿង និងសម្អាតកម្ទេចកម្ទីនៅក្នុងទន្លេ។
តាំងពីយូរមកហើយ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងចង់ទប់ស្កាត់រាល់សកម្មភាពជ្រុលនិយមរបស់អង្គការឥស្លាមក្នុងស្រុកមួយចំនួនដែលផ្អែកលើមនោគមន៍វិជ្ជាសាសនា។ ដើមសប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានដាក់ចេញក្រឹត្យមួយដែលផ្តល់អំណាចដល់អាជ្ញាធរបិទរាល់អង្គការណាដែលមិនគោរពតាមមនោគមន៍វិជ្ជារបស់រដ្ឋ ដោយមិនចាំបាច់សុំការសម្រេចពីតុលាការឡើយ។ បើតាមរដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ី Wiranto ក្រឹត្យប្រធានាធិបតីត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃចន្ទទី ១០ កក្កដា ហើយវាមានគោលដៅសំខាន់កែប្រែចំណុចមួយចំនួនមានចែងក្នុងច្បាប់គ្រប់គ្រងអង្គការធំៗក្នុងស្រុកដែលមានស្រាប់នោះ។ ហើយវាក៏ផ្តល់អំណាចពិសេសដល់រដ្ឋាភិបាលក្នុងការចាត់វិធានការភ្លាមៗបញ្ឈប់អង្គការដែលល្មើសច្បាប់ ដោយមិនចាំបាច់ឆ្លងកាត់តាមនីតិវិធីតុលាការដែលត្រូវចំណាយពេលវែងឡើយ។ ក្រឹត្យថ្មីនេះក៏ហាមឃាត់រាល់អង្គការដែលផ្សព្វផ្សាយមនោគមន៍វិជ្ជាកុម្មុនីស្តដែលគ្មានជំនឿលើសាសនាដែរ។ បន្ថែមពីនេះ ក្រឹត្យនេះក៏មានអំណាចដាក់ពន្ធនាគារបុគ្គលទាំងឡាយជាសមាជិកអង្គការចន្លោះពី ៦ខែទៅ ២០ឆ្នាំ បើសិនគេប្រព្រឹត្តសកម្មភាពហិង្សាជ្រុលនិយមរួមទាំងសកម្មភាពប្រឆាំងជនជាតិភាគតិចឬអ្នកមានជំនឿសាសនាផ្សេងគ្នាផងដែរ។ ទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីរដ្ឋមន្ត្រីខាងលើថា៖«ក្រឹត្យនេះមានគោលដៅរក្សាឯកភាពជាតិ និងធានានិរន្តរភាពនៃប្រជាជាតិឥណ្ឌូណេស៊ី។ វាមិនមែនជាសកម្មភាពរំលោភអំណាចឡើយ ហើយវាក៏មិនមែនជាការវាយប្រហារលើអង្គការឥស្លាមធំៗនៅក្នុងប្រទេសដែរ»។ គេយល់ថា ការដាក់ចេញវិធានការបែបនេះគឺដើម្បីឆ្លើយតបនឹងចលនាជ្រុលនិយមសាសនាដែលកំពុងកើនឡើងឥទ្ធិពលនៅក្នុងសង្គមឥណ្ឌូណេស៊ីដែលគ្រប់គ្នាស្គាល់ថាជាសង្គមពហុនិយម (Pluralism) និង ចម្រុះភាព (Diversity) មានចែងក្នុងគោលការណ៍ «បញ្ចសីលា»។ គោលការណ៍បញ្ចសីលានេះជាមនោគមន៍វិជ្ជារបស់រដ្ឋដែលរួមចំណែកសំខាន់ក្នុងការបង្រួបបង្រួមសង្គមឥណ្ឌូណេស៊ី និងធានាការរស់នៅប្រកបដោយសុខដុមរមនារវាងអ្នកកាន់សាសនាឥស្លាមភាគច្រើន និងប្រជាជនភាគតិចដែលកាន់សាសនាហិណ្ឌូ គ្រិស្ត និងព្រះពុទ្ធជាដើម។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបច្ចុប្បន្នបារម្ភពីការបែកខ្ញែកក្នុងសង្គមកាន់តែធំ និងកាន់តែលែងមានអធ្យាស្រ័យសណ្តោសប្រណីរវាងប្រជាជនភាគតិចនិងប្រជាជនភាគច្រើន។ គេឃើញស្រាប់ហើយចលនាបាតុកម្មប្រឆាំង និងទាមទារឲ្យមានការកាត់ទោសអភិបាលក្រុងហ្សាការតាដែលជាអ្នកប្រកាន់សាសនាគ្រឹស្តក្នុងរយៈពេលប៉ុន្មានខែមុន ដោយលោកជាប់ចោទថា បានប្រមាថមាក់ងាយគម្ពីសាសនាកូរ៉ាន់នោះ។ ដោយសារបទចោទនេះលោក Ahok" Tjahaja Purnama ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំថែមទៀត។ គេចាត់ទុកថា នេះជាសញ្ញានៃការដើរថយក្រោយនៃសង្គមប្រជាធិបតេយ្យ និងពហុនិយមសាសនា និងជាតិសាសន៍ឥណ្ឌូណេស៊ីនេះ។ ១.អង្គការឥស្លាមដែលមាននិន្នាការជ្រុលនិយមមួយចំនួនប្រឈមនឹងការបិទទ្វារ មកដល់ពេលនេះរដ្ឋាភិបាលឥណ្ឌូណេស៊ីមិនទាន់បានប្រកាសឈ្មោះអង្គការណាមួយដែលត្រូវបិទទ្វារដោយសារការអនុវត្តក្រឹត្យនេះឡើយ។ ប៉ុន្តែគេដឹងច្បាស់ថា រដ្ឋាភិបាលនឹងប្រើច្បាប់ប្រឆាំងអង្គការ Hizbut Tahrir Indonesia (HTI) ដោយតម្រូវឲ្យបិទទ្វារឈប់ដំណើរការ។   អង្គការ HTI ត្រូបានគេស្គាល់ច្បាស់ជាស្ថាប័នសង្គមស៊ីវិលឥស្លាមដែលមាននិន្នការជ្រុលនិយម ហើយមានសមាជិករាប់ម៉ឺននាក់ផង។ អង្គការនេះមានយុទ្ធនាការមួយទ្រង់ទ្រាយធំដែលទាមទារឲ្យមានការអនុវត្តច្បាប់សាសនាឥស្លាម (Sharia Law)  និងបង្កើតរដ្ឋដែលមានការដឹកនាំតាមបែបឥស្លាម (Caliphate) ថែមទៀតផង ។ កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសម្តងថា ខ្លួននឹងប្រើប្រាស់វិធានការតាមច្បាប់ដើម្បីរំលាយអង្គការនេះផង។ រដ្ឋាភិបាលទំនងជាមិនពេញចិត្តក្រុមនេះខ្លាំងព្រោះពួកគេសុទ្ធតែជាអ្នកបំផុសបំផុលចលនាបាតុកម្មប្រឆាំងអភិបាលក្រុងហ្សាការតាលោក Ahok និងទាមទារឲ្យគេចាប់លោកដាក់ពន្ធនាគារផងដែរកន្លងមកនោះ។  យ៉ាងណាមិញអង្គការ HTI បានថ្កោលទោសការដាក់ចេញក្រឹត្យថ្មី ហើយគេក៏ត្រៀមខ្លួនរួចរាល់ដែរដើម្បីស្នើឲ្យតុលាការធម្មនុញ្ញត្រួតពិនិត្យនីត្យានុកូលភាពនៃក្រឹត្យប្រធានាធិបតីនៅពេលខាងមុខដែរ។  ដោយឡែក ថ្វីបើចំណាត់ការនេះមានគោលដៅរក្សាឯកភាពនិងសាមគ្គីភាពជាតិក៏ដោយ អង្គការសិទ្ធិមនុស្សឯណោះវិញក៏ថ្កោលទោសរដ្ឋាភិបាលឥណ្ឌូណេស៊ីដូចគ្នា។ ពួកគេអះអាងថា ក្រឹត្យនេះប៉ះពាល់ដល់សេរីភាពនៃការជួបជុំនិងសេរីភាពបើកសមាគមន៍ និងអង្គការជាដើមផង។ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ( Human Rights Watch) ប្រចាំតំបន់អាស៊ី Phelim Kine បានថ្លែងថា៖« ការហាមឃាត់អង្គការដោយផ្អែកលើបញ្ហាមនោគមន៍វិជ្ជានេះសកម្មភាពធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់សេរីភាពនៃការបង្កើតអង្គការសមាគម និងសេរីភាពក្នុងបញ្ចេញមតិផង»៕
រដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តល់អំណាចបន្ថែមឲ្យអាជ្ញាធរដើម្បីរំលាយរាល់អង្គការណាដែលធ្វើសកម្មភាពគាំទ្រមនោគមន៍វិជ្ជាជ្រុលនិយម និងរំលោភគោលការណ៍ស្នូលរបស់រដ្ឋ «បញ្ចសីលា»។ រដ្ឋាភិបាលអះអាងថា វិធានការថ្មីនេះនឹងប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយមនោគមន៍ជ្រុលនិយម និងបង្កការបែកបាក់ក្នុងសង្គមពហុនិយមឥណ្ឌូណេស៊ីដែលប្រជាជនភាគតិចនិងភាគច្រើនរស់ជុំគ្នាដោយសុខសាន្ត។ អង្គការឥស្លាមមានមួយចំនួនដែលមាននិន្នាការសាសនាជ្រុលនិយមត្រូវប្រឈមមុខនឹងការហាមឃាត់ និងបិទឈប់ឲ្យដំណើរការទៀត។ ប៉ុន្តែក្រុមសិទ្ធិមនុស្សចេញថ្កោលទោសរដ្ឋាភិបាលក្រុងហ្សាការតា និងចាត់ទុកថាវាជាយន្តការដែលបំពានលទ្ធិប្រជាធិបតេយ្យដែលកំពុងយ៉ាប់យ៉ឺនស្រាប់នោះ។
ក្រោយពីបានឃើញពីទំហំនៃតម្រូវការរបស់អតិថិជន នៅក្នុងសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល បានកើនឡើងគួរឲ្យកត់សម្គាល់ ធនាគារជាតិនៃកម្ពុជា បានចេញសារតម្រូវឲ្យគ្រប់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ មានអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ជាកំហិត។ គោលដៅចម្បងនៃអាជ្ញាបណ្ណមួយនេះ គឺដើម្បីគ្រប់គ្រង និងពង្រឹងសេវាកម្មមួយនេះឲ្យមានសុវត្ថិភាព ប្រសិទ្ធភាព និងការពារអត្ថប្រយោជន៍របស់អតិថិជន។ ជាពិសេស គឺការធានានូវសេវាកម្មទូទាត់សងប្រាក់ នៅក្នុងការទីផ្សារប្រកួតប្រជែងដែលស្មើភាពគ្នា។ លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានឲ្យដឹងថា ការទទួលបានអាជ្ញា     បណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ពីធនាគារជាតិនៃកម្ពុជា មានន័យថា ក្រុមហ៊ុន តារាផេ ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមួយដ៏រឹងមាំ នៅក្នុងប្រទេសកម្ពុជា ដែលជួយសម្រួលដល់ការបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល។  បើតាមនាយកគ្រប់គ្រងទូទៅដដែល អាជ្ញាបណ្ណនេះ នឹងអនុញ្ញាតឲ្យតារាផេ មានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា សាលារៀន ភោជនីយដ្ឋាន ព្រមទាំងការទូទាត់វិក្កយបត្រនានា ទូទាត់ប្រាក់ នៅតាមមន្ទីរពេទ្យ សណ្ឋាគារ និងជួយសម្រួលដល់ការបង់ប្រាក់របស់អតិថិជនគ្រប់មធ្យោបាយផងដែរ។ លោក ភុក រដ្ឋា បញ្ជាក់ដូច្នធា៖«ថ្ងៃនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពជោគជ័យ ក្នុងចក្ខុវិស័យរបស់យើង នៅក្នុងការជួយសម្រួលដល់អតិថិជន។ លើសពីនេះទៅទៀត ការទទួលបានអាជ្ញាបណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បានបង្ហាញពីសមិទ្ធផលរបស់យើង នៅក្នុងការអភិវឌ្ឍន៍ផ្តល់ដំណោះស្រាយសេវាបង់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថល»។ នេះក៏អាចធានាបានដែរថា តារាផេ បានកំពុងបោះជំហានយ៉ាងត្រឹមត្រូវ នៅក្នុងការជួយអតិថិជនរបស់ខ្លួន ឲ្យចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ ក្នុងពេលតែមួយ ហើយអតិថិជន ថែមទាំងអាចទទួលបានសេវាទូទាត់ប្រាក់កម្ចី និងការដកប្រាក់តាមរយៈភ្នាក់ងារ តារាផេ ដែលមានប្រមាណជាង 1400 កន្លែងនៅទូទាំងប្រទេសកម្ពុជាទៀតផង។ នេះជាការបន្ថែមរបស់លោក ភុក រដ្ឋា ។ អំពី តារាផេ៖ តារាផេ គឺជាយីហោរបស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលជាក្រុមហ៊ុនប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុចល័តឈានមុខមួយ ដែលបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ។ តារាផេ គឺជាក្រុមហ៊ុនដែលចូលរួមបង្កើតឡើង រវាងក្រុមហ៊ុន Canadia Investment Holding (CIH) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings (FFH) របស់ប្រទេសសិង្ហបុរី ក្នុងគោលបំណង ក្លាយជាជម្រើសរូបិយ       បណ្ណនៃការទូទាត់ ប្រតិបត្តិការកាបូបលុយចល័ត និងសេវាកម្មទូទាត់ប្រាក់អាជីវកម្ម នៅក្នុងកម្ពុជា។ សេវាកម្មរបស់ តារាផេ រួមមាន៖ ផ្ទេរប្រាក់(វេរលុយ) ដក-ដាក់ប្រាក់ បង់ទឹក-ភ្លើងនិងវិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ទូទាត់ទំនិញអនឡាញ ទូទាត់ទំនិញ បង់ប្រាក់កម្ចី បើកប្រាក់ខែ បង់បុព្វលាភទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង និងកាបូបលុយអេឡិចត្រូនិច។ តាមរយៈក្រុមហ៊ុន តារាផេ មនុស្ស និងគ្រួសាររាប់ពាន់នាក់ នៅតាមបណ្តាខេត្ត និងទីក្រុង អាចវេរលុយគ្រប់ទីកន្លែងគ្រប់ពេលវេលា ជាមួយនឹងសេវាកម្មដែលមានសុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួល។ គិតមកដល់ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន តារាផេ មានភ្នាក់ងារជាង 1400 កន្លែង នៅទូទាំងប្រទេស ហើយចំនួននេះ នឹងកើនឡើងរហូតដល់ 2,800 កន្លែងនៅដំណាច់ឆ្នាំ២០១៨ ។ ទន្ទឹមគ្នានេះដែរ តារាផេ បានសហការជាមួយពាណិជ្ជករប្រមាណជា 100 ហាង ហើយតួលេខនេះ នឹងកើនរហូតដល់ 1600 នៅដំណាច់ឆ្នាំ២០១៨ នេះផងដែរ។ តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី១២ ខែមិថុនា ឆ្នាំ២០១៨ តារាផេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខមួយ បានទទួលអាជ្ញាបណ្ណថ្មីមួយ ក្នុងនាមជា «គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់» ពីធនាគារជាតិនៃកម្ពុជា (NBC)។ នេះជាអាជ្ញាប័ណ្ណថ្មីមួយ ដែលចូលមកជំនួស អាជ្ញាបណ្ណដែលមានស្រាប់ ក្នុងនាមជា «ប្រតិបត្តិការអ្នកដំណើរការតតិយភាគី»។ អាជ្ញាបណ្ណនេះបានបង្ហាញឲ្យឃើញថា សេវាកម្មរបស់ក្រុមហ៊ុន តារាផេ ពិតជាមានភាពរឹងមាំ និងគួរឲ្យជឿទុកចិត្តយ៉ាងខ្លាំង នៅក្នុងទីផ្សារ ហើយនេះជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុន តារាផេ។