text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ០១លើក ចំនួនអ្នកស្លាប់ថយចុះ០២នាក់ និងអ្នករងរបួសចំនួន០៥នាក់ ឆ្នាំ២០១៩នេះ បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨កន្លងទៅ។    គ្រោះថ្នាក់ចរាចរណ៍ទាំង៥២លើកនេះ បណ្ដាលឲ្យខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង៕     
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុប ៥២លើកទូទាំងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់ ២៦នាក់ របួសស្រាល ២៨នាក់ និងរបួសធ្ងន់ ៥២នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣០ ខែកញ្ញា។
  អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា មានគម្រោងធំៗយ៉ាងតិចចំនួន៤ បាននិងកំពុងអនុវត្តន៍ក្នុងតំបន់អង្គរ ដែលរួមមាន ទី១គម្រោងកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ពន្ធ មុខព្រះលានជល់ដំរី ទី២ គម្រោងជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ទី៣ គម្រោងជួសជុលជាន់ទី៣ នៃប្រាសាទបាយ័ន្ត និងទី៤ គម្រោងកែលម្អសោភ័ណភាពនៅបរិវេណត្រពាំងសេស។    លោកបន្ថែមថា ក្រៅពីនេះ ក្រុមការងារគ្រប់ផ្នែកទាំងអស់ទាំងផ្នែកអភិរក្ស ទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធ មានសកម្មភាពជាប្រក្រតី ដោយមិនបង្អន់ដៃឡើយ។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បន្ថែមថា៖« ភ្ញៀវទេសចរនឹងមានអារម្មណ៍ថ្មី ពេលពួកគាត់មកលេងតំបន់អង្គរ ខ្ញុំជឿថា វានឹងប្លែកសម្រាប់ពួកគាត់ ព្រោះយើងបានរៀបចំច្រើន»។   ក្រៅពីទីតាំងខាងលើ អាជ្ញាធរជាតិអប្សរា កំពុងកំពុងលើកតម្លៃប្រាសាទបាយក្អែក នៅមុខអង្គរវត្ត ដែលកន្លងមក ភ្ញៀវទេសចរមិនសូវចាប់អារម្មណ៍ ព្រោះរៀងនៅឆ្ងាយពីផ្លូវដើរបន្ដិច។ បន្ថែមពីនេះ ក៏មានការរៀបចំដាំស្មៅថ្មីនៅជុំវិញកសិន្ធុអង្គរ ការអ៊ុតកៅស៊ូបន្ថែមលើកន្លងផ្លូវចាស់នៅផ្លូវវង់ធំ និងបរិវេណប្រាសាទបាគង។ល។   ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង ក៏អបអរសាទរចំពោះសមិទ្ធផលដែលកំពុងកើតមានឡើងក្នុងតំបន់អង្គរនៅពេលនេះផងដែរ។ លោកបន្ថែមថា វាជាការល្អប្រសើរបំផុត ដែលអាជ្ញាធរជាតិអប្សរា ឆ្លៀតក្នុងឱកាសអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ស្ងាត់ភ្ញៀវ មកធ្វើការកែលម្អ និងអភិវឌ្ឍន៍តំបន់មួយចំនួនឱ្យស្រស់ស្អាតឡើងវិញ។   លោក ទៀ គីឡេង មើលឃើញថា សមិទ្ធផលទាំងអស់នេះ គឺរៀបចំឡើងដើម្បីត្រៀមទទួលភ្ញៀវទេសចរក្រោយបិទបញ្ចប់ជំងឺកូវីដ១៩ គឺត្រូវពេលតែម្ដង។    យ៉ាងណា ប្រធានសមាគមរូបនេះសំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា បន្តរៀបចំតំបន់ដទៃទៀត និងកែលម្អផ្លូវទាំងមូលក្នុងតំបន់អង្គរ ដ្បិតថាមានការស្ថាបនា ជួសជុលបានច្រើនក្ដី តែនៅកន្លែងខ្លះមិនទាន់ល្អប្រសើរទាំងស្រុងទេ។ លោកបន្ថែមថា៖« ដូចជានៅផ្លូវវង់តូច អត់ទាន់ឃើញពង្រីកទេ គួររៀបចំឱ្យស្អាត បើបានធ្វើល្អមែនទែន ពេលទេសចរណ៍មកវិញ តំបន់អង្គរ គឺស៊ីវិល័យតែម្ដង»៕ គម្រោងកែលម្អបរិវេណព្រះលានជល់ដំរី ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការងាររៀបចំនៅព្រះលានជល់ដំរី គម្រោងកែលម្អនៅត្រពាំងសេស។ រូបថត៖ អាជ្ញាធរជាតិអប្សរា គម្រោងជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ។ រូបថត៖ អាជ្ញាធរជាតិអប្សរា គម្រោងកែលម្អបរិស្ថានមុខប្រាសាទអង្គរវត្ត។ រូបថត៖ អាជ្ញាធរជាតិអប្សរា គម្រោងកែលម្អផ្លូវនៅជុំវិញប្រាសាទបាគង។ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ បើទោះបីជា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យរងផលប៉ះពាល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកម្រិតធ្ងន់ក៏ដោយ តែគេសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍មួយចំនួនធំក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែដំណើរការទៅមុខជាបន្តបន្ទាប់ បើទោះមានការរាំងស្ទះបន្តិចបន្ដួចយ៉ាងណាក្ដី។ ការសម្ងំកែប្រែមុខមាត់ថ្មី អំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ នឹងធ្វើឱ្យភ្ញៀវទេសចរប្លែកចិត្តជាមិនខាន ក្រោយមកទស្សនាពេលស្ងប់ស្ងាត់ជំងឺរាតត្បាតនេះ។
កីឡដ្ឋាន Ahmad Bin Ali នឹងត្រូវបើកទ្វារទទួលជំនួបរវាងក្រុមអូស្ត្រាលីទល់អេមីរ៉ាត់អារ៉ាប់រួម សម្រាប់វគ្គ Play-off ទ្វីបអាស៊ី នាថ្ងៃទី៧ ខែឧសភា ហើយក្រុមដែលឈ្នះការប្រកួតនឹងត្រូវជួប ប៉េរូ ដែលរង់ចាំនៅវគ្គជម្រុះផ្តាច់ព្រ័ត្រ Play-off អន្តរជាតិថ្ងៃទី១៣ ខែឧសភា។   ក្រុមដែលឈ្នះការប្រកួត ថ្ងៃទី១៣ ឧសភា នឹងទទួលបានកៅអី World Cup 2022 នៅកាតាក្នុងពូល D ជាមួយម្ចាស់ឯកឆ្នាំ ២០១៨ បារាំង ដាណឺម៉ាក និង ទុយនីស៊ី។   ចំណែកក្រុមកូស្តារីកា នឹងត្រូវប្រកួតតទល់ក្រុមដែលមកពីទ្វីបអូសេអានី នូវែលសេឡង់ ថ្ងៃទី១៤ ឧសភា ដែលជាការប្រកួតជម្រុះផ្តាច់ព្រ័ត្រ Play-off ដណ្តើមកៅអីទៅប្រទេសកាតាតែម្តង។ ក្រុមដែលឈ្នះការប្រកួតនេះ នឹងត្រូវចាប់ចូលពូល E ដែលមាន អេស្ប៉ាញ អាល្លឺម៉ង់ និងជប៉ុន កំពុងរង់ចាំ។   ការប្រកួតផ្តាច់ព្រ័ត្រ Play-off អន្តរទ្វីបទាំងពីរ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង១ ទាបភ្លឺ ម៉ោងនៅកម្ពុជា៕  
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៥ខែឧសភា បានប្រកាសកំណត់ថ្ងៃប្រកួតវគ្គជម្រុះ Play-off អន្តរទ្វីប សម្រាប់ដណ្តើមកៅអី World Cup 2022 នៅកាតាដែលនៅសល់។ ការប្រកួតនឹងធ្វើឡើងនាទីក្រុងដូហា ថ្ងៃទី១៣ និង១៤ ខែមិថុនា។
  តាំងពីឆ្នាំ១៩៤៩ ចិន និងតៃវ៉ាន់ មិនសូវដែលត្រូវគ្នាឡើយ។ ទីក្រុងប៉េកាំង តែដាក់សម្ពាធនយោបាយលើក្រុងតៃប៉ិ ហើយជាញយៗ ចិនតែងព្រមានប្រើកម្លាំងយោធាលើតៃវ៉ាន់ ក្នុងករណីដែនកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។ ទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់ ជាបញ្ហាអន្តរជាតិដ៏ធំមួយ ដែលបន្សល់ទុកជាង៨០ឆ្នាំមកហើយ។   ចិន និងតៃវ៉ាន់ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០   បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល លោកជៀង កៃចៀក មេដឹកនាំរដ្ឋាភិបាលជាតិនិយម បានភៀសខ្លួនមកដែនដីតៃវ៉ាន់ និងរៀបចំរដ្ឋាភិបាលផ្ទាល់ខ្លួនមួយ ដោយផ្តាច់ទំនាក់ទំនងជាមួយចិនដីគោក។ ក្នុងឆ្នាំ១៩៥០ តៃវ៉ាន់ បានចងសម្ព័ន្ធមិត្តជាមួយអាម៉េរិក។ ស្របពេលសង្រ្គាមកូរ៉េបានផ្ទុះឡើងក្នុងឆ្នាំដដែលនោះ អាម៉េរិក បានបញ្ជូនកងនាវាទី៧ មកច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ការសង្រ្គាមមិនឱ្យរីកសាយ ក៏ដូចជាការពារតៃវ៉ាន់ក្នុងករណីមានការវាយប្រហាររបស់ចិនផង។    នៅក្នុងឆ្នាំ១៩៥៤ វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទីមួយ បានកើតឡើង។ ពេលនោះ កងទ័ពរំដោះប្រជាជនចិនបានពង្រាយយោធាចំនួន ១៥ម៉ឺននាក់នៅក្រុង Xiamen និងបាញ់ប្រហារកាំភ្លើងធំលើប្រជុំកោះ Kinmen របស់តៃវ៉ាន់ដែលនៅមិនឆ្ងាយពីទីក្រុង Xiamen ។ ចំណែកតៃវ៉ាន ក៏បានបញ្ជូនទ័ពជាង៤ម៉ឺននាក់ទៅកោះនោះដែរ។ ហេតុផលដែលចិន វាយប្រហារលើតៃវ៉ាន់ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបារម្ភអាម៉េរិក និងតៃវ៉ាន់ចុះកិច្ចព្រមព្រៀងសម្ព័ន្ធមិត្ត, ការចូលរួមរបស់តៃវ៉ាន់ទៅក្នុងអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEAT០) និងការវាយប្រហារពីសំណាក់អាម៉េរិកជាដើម។    វិបត្តិមួយនេះ បានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៥៥ បន្ទាប់ពីសភាអាម៉េរិកអនុម័តសេចក្តីសម្រេច Formosa ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកមានអំណាចចេញបញ្ជាការការពារតៃវ៉ាន់ និងកោះរបស់តៃវ៉ាន់។ ស្របគ្នានោះ តៃវ៉ាន់ និងអាម៉េរិក ក៏បានចុះសន្ធិសញ្ញាការពារទៅវិញទៅមកផងដែរ។    ភាពស្ងៀមស្ងាត់នៅលើច្រកសមុទ្រតៃវ៉ាន់ កើតឡើងតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មុនចិន បានវាយប្រហារលើតៃវ៉ាន់ជាថ្មីនៅក្នុងឆ្នាំ ១៩៥៨។ ការប៉ះទង្គិចក្នុងឆ្នាំនោះ ត្រូវបានហៅវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី២ ។ កាលនោះ ចិន បានបាញ់កាំភ្លើងធំដាក់ប្រជុំកោះ Kinmen ជាថ្មី ដែលមានវត្តមានទាហានរបស់តៃវ៉ាន់ជាច្រើនពាន់នាក់។ ដោយចិនវាយប្រហារមកលើតៃវ៉ាន់ខ្លាំងពេក អាម៉េរិក ក៏បានពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ចិនផងដែរ។ ប៉ុន្តែរដ្ឋបាលអាម៉េរិកកាលជំនាន់នោះ បានសម្រេចមិនប្រើវិញ ដោយសារបារម្ភពីការសងសឹកពីសំណាក់សហភាពសូវៀត និងការរិះគន់ពីសាធារណជន។ នៅក្នុងខែតុលា ចិន បានប្រកាសអនុវត្តបទឈប់បាញ់ បន្ទាប់ពីមានកិច្ចចរចាជាច្រើនលើកជាមួយអាម៉េរិក។    ការបាត់បង់កៅអីរបស់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ   ចាប់ពីឆ្នាំ១៩៤៩ ចិន ត្រូវបានបែងចែកជាពីរ ដែលមានចិនដីគោក និងកោះតៃវ៉ាន់។ កាលនោះ អាសនៈនៅអង្គការសហប្រជាជាតិ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលតៃវ៉ាន់នៅឡើយ។ រដ្ឋាភិបាលជាតិនិយមចិន ដែលដឹកនាំដោយលោក ជៀង កៃចៀក (Chiang Kai-shek) បាននាំចិនចូលជាសមាជិកអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៤៥ មុននឹងភៀសខ្លួនទៅតៃវ៉ាន់ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល។    ដោយសារតែការប្រជែងឥទ្ធិពលចិនលើឆាកអន្តរជាតិចាប់តាំងពីឆ្នាំ១៩៤៩ និងការប្រែប្រួលទំនាក់ទំនងអន្តរជាតិផង តៃវ៉ាន់ បានបាត់អាសនៈនៅអង្គការសហប្រជាជាតិ តាមសេចក្តីសម្រេចរបស់មហាសន្និបាត (UNGA) លេខ ២៧៥៨។ ក្នុងសេចក្តីសម្រេចឆ្នាំ១៩៧១ អង្គការសហប្រជាជាតិ បានសម្រេចទទួលស្គាល់ចិនដីគោក ដែលដឹកនាំដោយបក្សកុម្មុយនីស្ត ជារដ្ឋាភិបាលតំណាងឱ្យចិន។    ចាប់តាំងពីឆ្នាំ១៩៧១មក តៃវ៉ាន់ លែងជាសមាជិករបស់ UN ទៀតហើយ។ តំណែងរបស់រដ្ឋាភិបាលក្រុងតៃប៉ិនៅអង្គការសហប្រជាជាតិទាំងអស់ ត្រូវប្រគល់ឱ្យក្រុងប៉េកាំង ដោយក្នុងនោះរួមទាំងសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ (UNSC) ។ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលក្រុងប៉េកាំង បានទទួលការគាំទ្រយ៉ាងខ្លាំង ស្របពេលអាមេរិក ដែលជាមហាអំណាចសេរីនៅសម័យនោះ ក៏ទទួលស្គាល់រដ្ឋាភិបាលប៉េកាំងផងដែរ។ នៅក្នុងឆ្នាំ១៩៧២ ប្រធានាធិបតីអាម៉េរិក លោក Richard Nixon បានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន បន្ទាប់ពីការទូតប៉េងប៉ុង ក្នុងឆ្នាំ១៩៧១។    (រូបភាព៖ មេដឹកនាំចិន លោកម៉ោង សេទុង ចាប់ដៃជាមួយប្រធានាធិបតីអាម៉េរិក លោករីឆាត និចសុន។ រូបភាព៖ U.S. National Archives)   ការខិតទៅជិតរបស់អាម៉េរិកជាមួយចិន កាលសម័យនោះ គឺដើម្បីទប់ស្កាត់ឥទ្ធិពលការរីកសាយឥទ្ធិពលរបស់សហភាពសូវៀត។    ក្នុងឆ្នាំ១៩៧៩ អាម៉េរិក បានទទួលស្គាល់ចិនពេញលេញ និងផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ប៉ុន្តែក្រុងវ៉ាស៊ីនតោន មិនបានបោះបង់ក្រុងតៃប៉ិទាំងស្រុងឡើយ។ ក្នុងឆ្នាំនោះ អាម៉េរិកបានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលអនុញ្ញាតឱ្យខ្លួនអាចលក់ឱ្យតៃវ៉ាន់ ដើម្បីការពារខ្លួន និងរក្សាទំនាក់ទំនងបែបវប្បធម៌ និងពាណិជ្ជកម្ម។    ទំនាក់ទំនងតៃវ៉ាន់ និងចិន ក្នុងពេលបច្ចុប្បន្ន    ក្រោមការដឹកនាំរបស់ លោក Ma Ying-jeou ប្រធានាធិបតីតៃវ៉ាន់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ ទំនាក់ទំនងចិន-តៃវ៉ាន់ មានសភាពល្អយ៉ាងខ្លាំង មុននឹងធ្លាក់ចុះបន្ទាប់ពី លោកស្រី Tsai Ing-wen ឡើងកាន់តំណែងជាប្រធានាធិបតី។ ភាពតានតឹងនេះ កើតឡើងដោយសារតែលោកស្រី Tsai Ing-wen បដិសេធ ទទួលយកការកែលម្អទំនាក់ទំនងចិន-តៃវ៉ាន់ ដូចប្រធានាធិបតីអាណត្តិមុនៗ។ ម្យ៉ាងវិញទៀត តៃវ៉ាន់ ក្រោមការដឹកនាំរបស់លោកស្រី Tsai Ing-wen ចេះតែមានបំណងចង់ប្រកាសឯករាជ្យ និងអភិវឌ្ឍទំនាក់ទំនងជាមួយអាម៉េរិក។ ពីមួយឆ្នាំទៅមួយឆ្នាំ តៃវ៉ាន់ បានបង្កើនការចំណាយលើយោធាជាច្រើនលានដុល្លារ ដើម្បីអភិវឌ្ឍសមត្ថភាពយោធាខ្លួនថែមទៀត។    មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលក្រុងតៃប៉ិ បានទទួលតំណាងអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនជាញឹកញាប់។ បញ្ហានេះ បានធ្វើឱ្យចិនបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកៀកកោះតៃវ៉ានជាច្រើនលើក។ លើសពីនេះ រដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់ដាក់ទណ្ឌកម្មលើមន្រ្តីអាម៉េរិក ដែធ្លាប់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ថែមទៀត។    (រូបភាព៖ ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព៖ Xinhua)   ក្នុងខួបបក្សកុម្មុយនីស្តចិនលើកទី១០០ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានចាត់ទុកការបង្រួបបង្រួមដែនដីទាំងពីរ គឺជាកិច្ចការប្រវត្តិសាស្រ្ត។ លើសពីនេះ នៅថ្មីៗនេះ លោកស៊ី ក៏បានលើកឡើងពីការបង្រួបបង្រួមដែនដីទាំងពីរប្រកដដោយសន្តិភាពផងដែរ ប៉ុន្តែតៃវ៉ាន់ឆ្លើយតបថា នោះគឺជាសិទ្ធិរបស់ប្រជាជនក្នុងការជ្រើសរើស ហើយតៃវ៉ាន់នឹងការពារសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន៕   
បន្ទាប់ពីសង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ ចិន ត្រូវបានបែងចែកជាពីរនៅឆ្នាំ១៩៤៩។ ម្ខាងគឺជាសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលឈ្នះសង្រ្គាម និងម្ខាងទៀតជាសាធារណរដ្ឋចិនដែលភៀសខ្លួនទៅកោះតៃវ៉ាន់ក្រោយបរាជ័យ។ ដែនដីទាំងពីរ សុទ្ធតែអះអាងថា ជាតំណាងចិនដូចគ្នា តែចិនប៉េកាំង មានការទទួលស្គាល់លើសលុប ហើយជាមហាអំណាចមួយផង ខណៈតៃវ៉ាន់មិនមានដង្ហើមការទូតច្រើនឡើយ តែមានអាម៉េរិកឈរក្រោយខ្នង។ តើចិន និងតៃវ៉ាន់ អាចរួមគ្នាឬទេ?
  លោក សំ សុគង់ អះអាងថា ខ្លួនមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្ដេច ហ៊ុន សែន ដោយទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត។ លោក កោតសរសើរ ការដឹកនាំរបស់សម្ដេច ថា ប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ជាងនេះទៅទៀត ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់ និងពិភពលោក តាមរយៈការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នំា២០២៣ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ។ នេះបើយោងតាមលិខិតស្នើសុំ ចូលរួមជីវភាពនយោបាយរបស់លោក សំ សុគង់។    មេធាវីរូបនេះ មើលឃើញគោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ ដោយសារមើលឃើញហេតុផលទាំងនេះហើយ បានលោក ពេញចិត្តជាខ្លាំង ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន។   «ខ្ញុំបាទសូមគោរពស្នើសុំ សម្ដេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលរួមជាមួយ នឹង គណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកបម្រើគណបក្សប្រជាជនកម្ពុជា និងបម្រើប្រទេសជាតិ ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដោយក្ដីអនុគ្រោះបំផុតមេត្តាអនុញ្ញាតអោយខ្ញុំបាទបានចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះ»។ លោក សំ សុគង់ សរសេរក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយបែបនេះ។    ទាក់ទងនឹងការចូលរួមជីវភាព នយោបាយជាមួយ បក្ស CPP សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបបន្ថែម ពីលោក សំ សុគង់ បានឡើយ ដោយសារ ទូរស័ព្ទចូលហើយមិនមានអ្នកទទួល៕   
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាធនកម្ពុជា(CPP) ប្រកាសស្វាគមន៍ លោក សំ សុគង់ ប្រធានមេធាវីគណបក្សភ្លើងទៀន និងជាសមាជិកអចិន្ដ្រៃយ៍របស់គណបក្សភ្លើងទៀន ចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា។ ការទទួលស្វាគមន៍នេះ ធ្វើឡើងក្រោយលោក សំ សុគង់ បានចេញវីដេអូ និងដាក់លិខិតជាផ្លូវការស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សCPP។
ចំពោះលោក ចូកូ វីដូដូ បើរបបយោធាមីយ៉ាន់ម៉ា មិនទាន់បានគោរពតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច អាស៊ាន គួរអនុញ្ញាតឲ្យតំណាងរបស់របបយោធាមីយ៉ាន់ម៉ាត្រឹមកម្រិតក្រោមនយោបាយបានហើយ ដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានស្រង់សម្តីរបស់លោក ចូកូ វីដូដូ ដែលនិយាយជាមួយសម្តេច ហ៊ុន សែន តាមទូរស័ព្ទ យកទៅផ្សព្វផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖«ដរាបណា មិនមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ណាមួយ ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ានទេ វា គឺជាសិទ្ធិអំណាចរបស់អាស៊ាន ដែលត្រូវរក្សាសេចក្តីសម្រេចឲ្យតំណាងរបបយោធាមីយ៉ាន់ម៉ាមិនមែនកម្រិតថ្នាក់នយោបាយ ចូលរួមប្រជុំអាស៊ាន»។    កាលពីព្រុយណេនៅធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ អាស៊ាន ធ្លាប់បានអញ្ជើញតំណាងរបបយោធាមីយ៉ាន់ម៉ាឲ្យចូលរួមប្រជុំអាស៊ានដែរ តែអញ្ជើញតំណាងក្រោមកម្រិតនយោបាយប៉ុណ្ណោះ។ ដោយមិនពេញចិត្តនឹងការអញ្ជើញតំណាងខ្លួនកម្រិតក្រោមនយោបាយ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាងណាមួយទៅចូលរួមកិច្ចប្រជុំអាស៊ានឡើយ។   ក្នុងកិច្ចពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាតាមទូរស័ព្ទ លោកប្រធានាធិបតីឥណ្ឌូណេស៊ី សង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា គួរដើរតាមគោលការណ៍ ដែលមេដឹកនាំអាស៊ាន បានឯកភាពគ្នា ពោលគឺ កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។ លោក បង្ហាញការសោកស្តាយ ដែលរបបយោធាមីយ៉ាន់ម៉ា មិនអនុវត្តតាមកិច្ចព្រមព្រៀងទាំង៥ចំណុចនេះ ទោះបីជាមេដឹកនាំកម្ពុជា ជាប្រធានអាស៊ាន បានទៅបំពេញទស្សនកិច្ចដល់មីយ៉ាន់ម៉ាហើយក៏ដោយ។     យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឯណេះវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបលោក ចូកូ វីដូដូ ត្រួសៗ អំពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា ដំណើរទស្សនកិច្ចរបស់ខ្លួននៅមីយ៉ាន់ម៉ា គឺដើម្បីជំរុញឲ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។     នាយករដ្ឋមន្រ្តីកម្ពុជា អះអាងទៅកាន់លោកប្រធានាធិបតីឥណ្ឌូណេស៊ីថា ទស្សនកិច្ចរបស់ខ្លួននៅមីយ៉ាន់ម៉ា ទទួលលទ្ធផលបានធំៗ រួមមាន របបយោធាមីយ៉ាន់ម៉ា ផ្អាកបាញ់គ្នា ផ្អាកការប្រើហិង្សា រហូតដល់ចុងឆ្នាំ២០២២ គាំទ្របេសកជនពិសេសរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការចូលទៅចរចាជាមួយគ្រប់ភាគីនៅមីយ៉ាន់ម៉ា និង សម្របសម្រួលឲ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគី ដើម្បីធានាឲ្យមានការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង។    បន្ថែមពីនេះ មេដឹកនាំកម្ពុជា បានស្នើឲ្យបង្កើតយន្តការត្រយកា (troika) ដែលមានតួអង្គសំខាន់៤ចូលរួម គឺព្រុយណេ ជាអតីតប្រធានអាស៊ាន (២០២១) កម្ពុជា ជាប្រធានអាស៊ានបច្ចុប្បន្ន (២០២២) ឥណ្ឌូណេស៊ី ជាប្រធានអាស៊ានអនាគត (២០២៣) និង អគ្គលេខាធិការអាស៊ាន ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច លើបញ្ហាមីយ៉ាន់ម៉ា។    កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។   កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសព្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេយោធាកំពូលក្នុងការដឹកនាំធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។   សូមរម្លឹកពីសាវតារថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។   វា មានរយៈពេលជិត១ឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៨៨នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៦៦៥នាក់ កំពុងជាប់ឃុំ។ នេះបើផ្អែកតាមរបាយការណ៍ពីសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)។ មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។   អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។   មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕          
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) មិនចង់ឲ្យមេដឹកនាំកំពូល ឬមេដឹកនាំជាអ្នកនយោបាយណាមួយក្នុងជួររបបយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ាតាមរយៈការធ្វើរដ្ឋប្រហារ មានវត្តមានក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ឡើយ បើពួកយោធាមីយ៉ាន់ម៉ា មិនទាន់បានគោរពតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានដាក់ចេញនាពេលកន្លងមក។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដែលនឹងឡើងកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២៣ បានបង្ហាញបំណងបែបនេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកំពូលរបស់កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
  ការទូតម្ហូបអាហារ ឬភាសាអង់គ្លេសហៅថា Gastro Diplomacy ត្រូវបានកកើតដំបូងនៅក្នុងឆ្នាំ២០០២ នៅក្នុងអត្ថបទមួយរបស់កាសែត The Economist ដែលបានសរសេររៀបរាប់អំពីរបៀបដែលអាហារបានក្លាយទៅជាឧបករណ៍មួយសម្រាប់ការផ្សព្វផ្សាយរបស់ថៃ។ យ៉ាងណាក្ដី ជាច្រើនឆ្នាំក្រោយមករហូត ពាក្យនេះបានរីករាលដាលក្នុងការប្រើប្រាស់កាន់តែខ្លាំង ។    និយាយឱ្យចំ ការទូតម្ហូបអាហារសំដៅទៅលើយុទ្ធនាការនៃទំនាក់ទំនងសាធារណៈ និងការវិនិយោគរបស់រដ្ឋាភិបាល ឬក៏រដ្ឋ ដែលជារឿយៗសហការបន្ថែមជាមួយតួអង្គមិនមែនរដ្ឋ ដើម្បីបង្កើនតម្លៃ និងជំហររបស់ជាតិខ្លួនតាមរយៈអាហារ។   ជាការពិត យុទ្ធសាស្រ្ដការទូតនេះ ជាផ្នែកមួយនៃអំណាចទន់របស់ជាតិ តាមរយៈការប្រើប្រាស់វប្បធម៌ជាតិរបស់ខ្លួនដើម្បីទទួលយកការពេញចិត្តពីអន្តរជាតិ។ ការទូតម្ហូបអាហារ អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ រួមទាំងជំរុញផ្នែកទេសចរណ៍ បង្កើនការនាំចេញកសិកម្ម ព្រមទាំងបង្កើនកេរ្ដិ៍ឈ្មោះរបស់ជាតិនៅលើឆាកអន្ដរជាតិផងដែរ។    មកទល់បច្ចុប្បន្ននេះ ប្រទេសមួយចំនួនបានខិតខំប្រឹងប្រែងជំរុញផ្នែកការទូតម្ហូបអាហាររបស់ខ្លួន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការកើនឡើងនៃការយល់ដឹងជាសកល នៃម្ហូបអាហាររបស់ពួកគេ ដែលក្នុងនោះរួមមាន ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី  តៃវ៉ាន់ និងអូស្រ្ដាលីជាដើម។    ជាក់ស្ដែង កាលពីឆ្នាំ២០០២ ថៃបានចាប់ផ្ដើមនូវយុទ្ធនាការមួយ ដែលហៅថា "Global Thai" ដើម្បីបង្កើនចំនួនភោជនីយដ្ឋានថៃនៅជុំវិញពិភពលោក និងដើម្បីធ្វើឱ្យម្ហូបដូចជា Pad Thai និង Pad See Eiu ទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លើសពីនេះ យុទ្ធនាការមួយនេះបានលើកកំពស់កេរ្ដិ៍ឈ្មោះរបស់ថៃនៅក្រៅប្រទេស  ហើយថែមទាំងបាន បណ្តុះនូវឱកាសសេដ្ឋកិច្ច និងភាពជាដៃគូសម្រាប់មេចុងភៅថៃ ផលិតផលម្ហូបអាហារ និងវប្បធម៌របស់ថៃផងដែរ។   ដោយឡែកនៅកូរ៉េខាងត្បូងវិញ ប្រទេសនេះបានបង្កើត Kimchi Diplomacy កាលពីឆ្នាំ២០០៩ ដែលជាគំនិតផ្តួចផ្តើមមួយដែលបានចំណាយប្រាក់អស់ ៧៧ លានដុល្លារ ដើម្បីបង្កើនចំនួនបួនដងនៃចំនួនភោជនីយដ្ឋានកូរ៉េនៅក្រៅប្រទេស និងជំរុញឱ្យអាហារកូរ៉េទៅជាមុខម្ហូបដ៏សំខាន់មួយរបស់ពិភពលោកត្រឹមឆ្នាំ ២០១៧។    ជាការពិត ការទូតម្ហូបអាហារពិតជាមានសារៈសំខាន់ ពីព្រោះថាអាហារជាតិអាចពង្រីកឱកាសសម្រាប់ប្រទេសមួយក្នុងការបង្កើនការទទួលស្គាល់នូវវប្បធម៌របស់ខ្លួនពីសំណាក់ប្រទេសដទៃ ខណៈពេលដែរផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន៕
ថ្វីត្បិតតែម្ហូបអាហារគឺត្រឹមតែជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ប៉ុន្តែវិស័យនេះជាអំណាចទន់ដ៏មានប្រសិទ្ធិភាពមួយដែលប្រទេសមួយចំនួន អាចប្រើប្រាស់ជាយុទ្ធសាស្រ្តនយោបាយការបរទេសរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចរបស់ខ្លួន។ តើអ្វីជា ការទូតម្ហូបអាហារ? វាកើតឡើងដោយរបៀបណា? ហើយប្រទេសណាខ្លះបានប្រើប្រាស់យុទ្ធសាស្រ្ដមួយនេះ?
  លោក ប្រាយុទ្ធ ចន្ទអូចា ឡើងកាន់អំណាចក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០១៤ ហើយក្រោយមកក៏ក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ។ ដឹកនាំប្រទេសជាង៨ឆ្នាំមក ទាំងក្នុងនាមជាមេដឹកនាំរដ្ឋប្រហារ និងជាបេក្ខជនដែលជ្រើសរើសដោយស្ថាប័ននីតិបញ្ញត្តិ លោក ប្រាយុទ្ធ អះអាងថា លោកនឹងដឹកនាំប្រទេសតាមច្បាប់កំណត់ ព្រោះលោកត្រូវគោរពច្បាប់ មិនអាចធ្វើអ្វីតាមចិត្តចង់ឡើយ ហើយលោកក៏មិនអង្គុយកៅអីនាយករដ្ឋមន្រ្តីរហូតដែរ។   «ខ្ញុំគ្មានបំណងទុកតំណែងនាយករដ្ឋមន្ត្រីសម្រាប់ខ្លួនឯងរហូតឡើយ។ កុំបារម្ភថា ខ្ញុំចង់បានអំណាចនោះ។» អតីតប្រមុខកងទ័ពជើងគោកថៃបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថៃ។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ លើកឡើងថា បន្តឈរឈ្មោះមួយអាណត្តិទៀតឬអត់ អាស្រ័យលើស្ថានការណ៍។   ការបោះឆ្នោតអាណត្តិបន្ទាប់នៅថៃ មិនទាន់កំណត់ពេលជាក់លាក់នៅឡើយ តែមិនត្រូវយូរជាងឆ្នាំ២០២៣ឡើយ។ យ៉ាងណាមិញ សភាថៃមិនទាន់អនុម័តច្បាប់សំខាន់ពីរដែលបម្រើការបោះឆ្នោតឡើយ។ មួយគឺច្បាប់ស្ដីពីគណបក្សនយោបាយ និងមួយទៀតគឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា។ ច្បាប់ទាំងពីរ ត្រូវបានផ្លាស់ប្ដូរឱ្យស្របតាមការកែទម្រង់ប្រព័ន្ធបោះឆ្នោត។   ក្រោមកំណែទម្រង់ថ្មី ចំនួនសមាជិកសភាដែលតំណាងឱ្យមណ្ឌលទូទាំងប្រទេសនឹងកើនពី៣៥០ដល់៤០០ ខណៈចំនួនសមាជិកសភាដែលជ្រើសរើសតាមបញ្ជីគណបក្សថយពី១៥០មកត្រឹម១០០វិញ។ ការបោះឆ្នោតខាងមុខ នឹងមានធុងពីរដូចគ្នានេះដែរ។   នាសន្និសីទសារព័ត៌មានខាងលើ លោក ប្រាយុទ្ធ ទទូចឱ្យសមាជិកសភាចូលប្រជុំឱ្យគ្រប់តាមកូរ៉ុមដើម្បីពន្លឿនការអនុម័តច្បាប់សំខាន់នេះ។ 
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានអះអាងនៅថ្ងៃទី៤ ខែកុម្ភៈ ថា លោកគ្មានបំណងធ្វើជានាយករដ្ឋមន្រ្តីរហូតឡើយ ហើយការកាន់អំណាច៧-៨ឆ្នាំមកនេះ ក៏ធ្វើទៅតាមច្បាប់អនុញ្ញាតដែរ។ ប៉ុន្តែឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះមិនទាន់បញ្ជាក់ថា លោកនឹងកាន់តំណែងដល់ពេលណា ឬបន្តឈរឈ្មោះនៅអាណត្តិក្រោយទៀតឬយ៉ាងណាឡើយ។
  ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានចំនួន៣នាក់ថ្មីនៅថ្ងៃនេះ គឺជាស្ត្រី និងបុរសជនជាតិខ្មែរអាយុ៦៦ឆ្នាំ និងអាយុ៧០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញដូចគ្នា ។ពួកគេបានធ្វើដំណើរមកពីប្រទេសអារមរិក ចូលមកកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។   ចំណែកអ្នកឆ្លងម្នាក់ទៀតជា បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំមានអាសយដ្ឋាននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ហើយចូលមកកម្ពុជានៅថ្ងៃទី២០ ខែមករា។ បច្ចុប្បន្នបុរសនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។   ចំពោះអ្នករួមដំណើរជាមួយនឹងអ្នកជំងឺទាំង៣នាក់ ចំនួន១២៧នាក់ទៀត ត្រូវបានធ្វើតេស្តដោយលទ្ធផលអវិជ្ជមានកូវីដ-១៩ ហើយក៏កំពុងតែបន្តធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារមួយចំនួនផងដែរ។   សម្រាប់អ្នកដែលជាសះស្បើយចំនួន៣នាក់នៅថ្ងៃនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃ ក្នុងនោះជាស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចូលមកកម្ពុជានៅថ្ងៃទី៥ ខែមករា។ ស្ត្រីខ្មែរអាយុ៣៤ឆ្នាំ រស់នៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង បានចូលមកកម្ពុជានៅថ្ងៃទី១១ ខែមករា និងស្ត្រីខ្មែរម្នាក់ទៀតមានអាយុ៣៦ឆ្នាំ ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។    កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន៤៥៦ នាក់ និងជាសះស្បើយ៣៩៩នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី២២ ខែមករា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣នាក់ថ្មី និងអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៣នាក់។ នេះបើតាមក្រសួងសុខាភិបាល។
កម្មវិធីកំណប់អាថ៌កំបាំង៖ តើខេត្តពោធិ៍សាត់មានដំណាំសក្តានុពលអ្វីខ្លះ ដែលអាចជំរុញទៅជាដំណាំកសិ-ឧស្សាហកម្ម  ឬកសិ-ពាណិជ្ជកម្ម? លោក ម៉ៅ ធនិន៖ ដើម្បីឆ្លើយទៅសំនួរខាងលើនេះ ខ្ញុំសូមបង្ហាញផ្ទៃដីសរុបទូទាំងខេត្តពោធិ៍សាត់ជាមុនសិន។ ខេត្តពោធិ៍សាត់ ជារួម មានផ្ទៃដីចំនួន ១ ២៦៩ ០០០ ហិកតា ក្នុងនោះ ផ្ទៃដីសម្រាប់កសិកម្មយើងមានរហូតដល់ ៣៤៥ ៩២២ ហិកតា ចំពោះដំណាំមានសក្តានុពល គឺដំណាំស្រូវ (ទិន្នផលប្រចាំឆ្នាំ៤២ម៉ឺនតោន),  ដំឡូងមី(ទិន្នផលប្រចាំឆ្នាំ១លាន២សែនតោន), ពោត(ទិន្នផលប្រចាំឆ្នាំជាង១ម៉ឺនតោន),  ម្រេច (ទិន្នផលប្រចាំឆ្នាំ៣០០តោន)    និងដំណាំអំពៅ (ទិន្នផលប្រចាំឆ្នាំ១ម៉ឺន៧ពាន់តោន) ក្រូចពោធិ៍សាត់ (ទិន្នផលប្រចាំឆ្នាំ២ម៉ឺន៨ពាន់តោន)។ ដំណាំដែលជំរុញទៅជាដំណាំកសិ-ឧស្សាហកម្ម ឬកសិ-ពាណិជ្ជកម្ម មានដូចជា៖  ដំណាំស្រូវ និងដំឡូងមី។  ចំពោះដំណាំពោត ម្រេច និងដំណាំអំពៅ គឺជាដំណាំបន្ទាប់បន្សំដែលយើងមានផ្ទៃដីប្រមាណជា ៥៩ ៣៥៦ ហិកតា។ ខ្ញុំសូមបញ្ជាក់ថា ខេត្តរបស់យើងខ្ញុំទទួលបានទិន្នផលកសិកម្មល្អប្រសើរ។ តែខេត្តរបស់យើងនៅខ្វះសិប្បកម្ម ឬរោងចក្រកែច្នៃផលិតផលទាំងនោះ។ ដូច្នេះ ខ្ញុំសូមអំពាវនាវឲ្យអ្នកវិនិយោគក្នុង និងក្រៅប្រទេសចាប់អារម្មណ៍លើចំណុចនេះ។ កម្មវិធីកំណប់អាថ៌កំបាំង៖ ប្រសិនបើមានអ្នកជំនួញចង់វិនិយោគអ្វីមួយនៅក្នុងខេត្តរបស់លោក តើលោកផ្តល់យោលបល់ឲ្យពួកគេវិនិយោគលើវិស័យអ្វីមុនគេ? ហេតុអ្វី? លោក ម៉ៅ ធនិន៖ សំណួរនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងនាមខ្ញុំជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខ្ញុំសូមស្វាគមន៍ សម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ពួកគាត់ ហើយខ្ញុំនឹងធ្វើការណែនាំឲ្យពួកគាត់វិនិយោគលើវិស័យកសិកម្មជាពិសេស ដំណាំស្រូវ និងដំណាំដំឡូងមី ដោយហេតុថា ផ្ទៃដីកសិកម្មយើងមានរហូតដល់ ៥៩ ៣៥៦ ហិកតា យើងបានប្រើប្រាស់ដីចំនួន ៤៤ ៧៩០ ហិកតា ដូច្នេះ ផ្ទៃដីកសិកម្មនៅសល់មានចំនួន ១៤ ៥៦៦ ហិកតាឯណោះ។   ម្យ៉ាងវិញទៀត ខេត្តរបស់យើងមានកម្លាំងពលកម្មនៅសល់ប្រមាណ ១៥ ០០០នាក់ ក្នុងនោះ មានស្ត្រីចំនួន ៩៧៣៥នាក់។ កម្លាំងពលកម្មនៅសល់នេះ គឺជាចលករជួយលើកទឹកចិត្តអ្នកវិនិយោគបំផុត។ កម្មវិធីកំណប់អាថ៌កំបាំង៖ នៅក្នុងខេត្តពោធិ៍សាត់របស់លោក តើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ភ្លើង ទឹក នៅតែជាក្តីកង្វល់របស់អ្នកវិនិយោគដដែល ឬក៏គ្មានបញ្ហាអ្វីឡើយ? លោក ម៉ៅ ធនិន៖ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ភ្លើង ទឹក លែងជាក្តីកង្វល់របស់អ្នកវិនិយោគទៀតហើយ ព្រោះថា ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាផ្លូវជាតិលេខ ៥  ដើម្បីជួសជុល និងសាងសង់រួចរាល់ហើយ។ ការស្ថាបនាជួសជុលឡើងវិញអាចនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។ ការស្ថាបនាផ្លូវនេះ នឹងបង្កភាពងាយស្រួលដល់អ្នកវិនិយោគកាន់តែប្រសើរជាងមុន។ លើសពីនេះ យើងបានកសាងប្រព័ន្ធធារាសាស្ត្រធំៗសម្រាប់វិស័យកសិកម្ម។ រីឯ អគ្គីសនីវិញ  យើងបានចែកចាយកាន់តែល្អប្រសើរជាងមុនតាមបណ្តាស្រុកឃុំនានាទូទាំងខេត្ត។ កម្មវិធីកំណប់អាថ៌កំបាំង៖ តើភូមិសាស្ត្រខេត្តពោធិ៍សាត់អំណោយផលសម្រាប់ការនាំចេញ និងនាំចូលរបស់អ្នកវិនិយោគឬទេ? តើអ្វីទៅជាកត្តាទាក់ទាញអ្នកវិនិយោគបំផុតរបស់ខេត្តពោធិ៍សាត់? លោក ម៉ៅ ធនិន៖ ខេត្តពោធិ៍សាត់មានអំណោយផលយ៉ាងច្រើនសម្រាប់ការនាំចេញ និងនាំចូល។  ចំពោះការដឹកជញ្ជូនជើងគោក យើងមានផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែននៃប្រទេសថៃ។ យើងមានផ្លូវលេខ ៥៥។ ផ្លូវលេខ៥៥ ភ្ជាប់ពីក្រុងពោធិ៍សាត់ទៅដល់ច្រកព្រំដែនថៃថ្មដា។ ម្យ៉ាងទៀត ផ្លូវលេខ៥៥ដដែលនេះនឹងភ្ជាប់ទៅកាន់កាន់ខេត្តកោះកុងបន្ថែមទៀត។ សូមបញ្ជាក់ថា ផ្លូវលេខ ៥៥ នេះ អាចនឹងដាក់ឲ្យដំណើការនៅឆ្នាំ ២០១៨ ខាងមុខនេះ។ ចំពោះផ្លូវទឹកវិញ យើងមានបឹងទន្លេសាបសម្រាប់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ប្រទេសវៀតណាម។ ដូចច្នេះ ខេត្តពោធិ៍សាត់ គឺជាគោលដៅសម្រាប់អ្នកវិនិយោគដែលមានបំណងមកបណ្តាក់ទុកសម្រាប់ការនាំចេញ និងនាំចូលផលិតផល។ កម្មវិធីកំណប់អាថ៌កំបាំង៖ ខ្ញុំបានដឹងថា ខេត្តរបស់លោកបាន និងកំពុងបង្កើតទីផ្សារ សម្រាប់ផលិតផលធម្មជាតិ ឬផលិតផលសរីរាង្គ? ហេតុអ្វី បានជាទើបបង្កើតនៅពេលនេះ? លោក ម៉ៅ ធនិន៖ ការបង្កើតទីផ្សារផលិតផលធម្មជាតិ ឬផលិតផលសរីរាង្គ យើងបានធ្វើតាំងពីយូរមកហើយតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកម្មវិធីផែកការងារដែលមានទំហំតូចៗ។ ដោយឡែក បច្ចុប្បន្ននេះ ក្នុងនាមខ្ញុំជាអភិបាលនៃគណៈខេត្តពោធិ៍សាត់ ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរជាងមុន ក្រោមការដឹកនាំខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបពួកគាត់ងាកមកប្រើប្រាស់អ្វីដែលជារបស់ធម្មជាតិ គ្មានជាតិគីមី មិនប៉ះពាល់សុខភាព ដូច្នេះហើយទើប ខេត្តបាននិងកំពុងជំរុញ គាំទ្រដល់កសិករ ឲ្យពួកគាត់ផលិតដូចជាត្រសក់ សណ្តែកគួរ ម្រះ ត្រប់ ជាដើម។ បន្ទាប់មក កសិករអាចដាក់លក់នៅមន្ទីកសិកម្មជាងរៀងរាល់ថ្ងៃសុក្រ ពោល គឺដាក់លក់ក្នុងមួយ ១ ថ្ងៃ/សប្តាហ៍។ ចំពោះចំណុចនេះ យើងកំពុងតែស្វែងរកដៃគូនានាសម្រាប់គាំទ្រគម្រោងនេះ និងស្វែងរកទីផ្សារលក់ក្នុងស្រុក និងក្រៅប្រទេសផងដែរ៕
ភ្នំពេញ៖  ខេត្តពោធិ៍សាត់មានសក្តានុពលច្រើន ជាពិសេស វិស័យទេសចរណ៍ និងកសិកម្ម។ នៅក្នុងវិស័យកសិកម្ម តើអ្នកវិនិយោគគួរបោះទុនវិនិយោគលើដំណាំអ្វី? ខាងក្រោមនេះ គឺជាបទសម្ភាសរវាងកម្មវិធី Mercedes-Benz និងកំណប់អាថ៌កំបាំង និងលោកអភិបាលខេត្ត ម៉ៅ ធនិន។ សូមអញ្ជើញអានបទសម្ភាសខាងក្រោមដូចតទៅ៖
  យោងតាមប្រកាសស្តីពីការដកតំណែងមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៥ មិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ៣រូប ឱ្យមកជាមន្ត្រីដែលមានឈ្មោះ សុខ សុមនោ , ភូ សុផល  និងឈ្មោះ ឆយ គឹមឡេង។    ចំណែកមន្ត្រីម្នាក់ទៀត ឈ្មោះ អ៊ន លុច ត្រូវបានលោក ស សុខា ដកតំណែងពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី៕    
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងមន្ត្រីនគរបាល ៤រូប ដោយសារពួកគេល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា។
  ទាក់ទងនឹងសិស្សនិទ្ទេស A សារព័ត៌មានថ្មីៗ បានដកស្រង់ និងបូកសរុបដោយផ្អែកតាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរព័ត៌មានរាជធានីខេត្ត។ លទ្ធផលបានបង្ហាញថា រាជធានីភ្នំពេញ នាំមុខដាច់គេលើតារាងបញ្ជីសិស្សនិទ្ទេស A ដូចជាជារៀងរាល់ឆ្នាំ។   នៅឆ្នាំនេះ រាជធានីភ្នំពេញ មាននិទ្ទេស A ចំនួន២៦៨នាក់។ ខេត្តសៀមរាប មាននិទ្ទេស A ចំនួន១១១នាក់ និងខេត្តកណ្តាល មាននិទ្ទេស A ចំនួន១០៤នាក់ ដោយខេត្តទាំងពីរបន្តរក្សាចំណាត់ថ្នាក់លេខ២ និងលេខ៣ ដូចកាលពីឆ្នាំ២០២១។   កំពង់ចាម ស្ថិតនៅលំដាប់ទី៤ លើតារាងចំណាត់ថ្នាក់និទ្ទេស A ដោយមាន៧៣នាក់ បន្ទាប់មក គឺតាកែវមាន ៦៩នាក់, ព្រៃវែងមាន ៦១នាក់, បាត់ដំបងមាន ៥៤នាក់, បន្ទាយមានជ័យមាន ៤៩នាក់, កំពតមាន ៣៦នាក់, ត្បូងឃ្មុំមាន ២៩នាក់ និងក្រចេះមាន២៩នាក់។   បណ្តាខេត្តផ្សេងទៀតដែលមាននិទ្ទេស A ពីរខ្ទង់ រួមមាន កំពង់ឆ្នាំងមាន២៧នាក់, កំពង់ធំមាន២៦នាក់, ពោធិ៍សាត់មាន២៥នាក់, កំពង់ស្ពឺមាន២២នាក់, ព្រះសីហនុ មាន២១នាក់ និងស្វាយរៀងមានចំនួន១៧នាក់។   ៨ខេត្តទៀត មានអ្នកជាប់និទ្ទេស A ក្រោម១០នាក់ ដែលក្នុងនោះមាន ឧត្តរមានជ័យមាន៦នាក់, កោះកុងមាន៥នាក់, ព្រះវិហារមាន ៤នាក់, រតនគិរីមាន៤នាក់, ស្ទឹងត្រែងមាន ៣នាក់, មណ្ឌលគិរី មាន៣នាក់, ប៉ៃលិន មាន២នាក់  និងកែប ១នាក់។   តាមការបូកសរុបរបស់សារព័ត៌មានថ្មីៗ សិស្សស្រីមានចំនួន៥៥២នាក់ក្នុងចំណោមបេក្ខជនសរុប១០៤៩នាក់ ដែលទទួលបាននិទ្ទេស A ឆ្នាំនេះ ពោលគឺលើស៥០ភាគរយ។    រាជធានី-ខេត្តចំនួន១៤នាក់ សិស្សស្រីដែលទទួលបាននិទ្ទេស A ច្រើនជាងសិស្សប្រុស ដែលក្នុងនោះរួមមាន ភ្នំពេញ, សៀមរាប, កំពង់ចាម, ព្រៃវែង, បន្ទាយមានជ័យ, ត្បូងឃ្មុំ, ក្រចេះ, កំពង់ធំ, ពោធិ៍សាត់, កំពង់ស្ពឺ, ព្រះសីហនុ, ឧត្តរមានជ័យ, ព្រះវិហារ និងស្ទឹងត្រែង។   ខេត្តកណ្តាល, តាកែវ, បាត់ដំបង, កំពង់ឆ្នាំង, ស្វាយរៀង និងកោះកុង ស្ថិតក្នុងចំណោមខេត្តដែលមានសិស្សប្រុសបាននិទ្ទេស A ច្រើនជាងសិស្សស្រី រីឯខេត្តកំពតមាន១៨នាក់ស្មើគ្នា និងខេត្តរតនគិរី មាន២នាក់ស្មើគ្នា។ និទ្ទេស A ទាំង៣នាក់នៅមណ្ឌលគិរី និងតែម្នាក់នៅកែប គឺជាសិស្សប្រុស រីឯនិទ្ទេស A តែ២នាក់នៅប៉ៃលិន គឺជាសិស្សស្រី៕   ភ្នំពេញ ២៦៨នាក់ (ស្រី១៣៧), សៀមរាប ១១១នាក់ (ស្រី៦១), កណ្តាល ១០៤នាក់ (ស្រី៤៦), កំពង់ចាម ៧៣នាក់ (ស្រី៤៤នាក់), តាកែវ ៦៩នាក់ (ស្រី៣៣), ព្រៃវែង ៦១នាក់ (ស្រី៣៧នាក់), បាត់ដំបង ៥៤នាក់ (ស្រី១៨), បន្ទាយមានជ័យ ៤៩នាក់ (ស្រី២៥នាក់), កំពត ៣៦នាក់ (ស្រី១៨នាក់), ត្បូងឃ្មុំ ២៩នាក់ (ស្រី២១នាក់), ក្រចេះ ២៩នាក់ (ស្រី២០នាក់), កំពង់ឆ្នាំង ២៧នាក់ (ស្រី១៣នាក់), កំពង់ធំ ២៦នាក់ (១៦នាក់), ពោធិ៍សាត់ ២៥នាក់ (ស្រី១៣នាក់), កំពង់ស្ពឺ ២២នាក់ (ស្រី១៦), ព្រះសីហនុ ២១នាក់ (ស្រី១៣នាក់), ស្វាយរៀង ១៧នាក់ (ស្រី៦), ឧត្តរមានជ័យ ៦នាក់ (ស្រី៥), កោះកុង ៥នាក់ (ស្រី១នាក់), ព្រះវិហារ ៤នាក់ (ស្រី៣នាក់), រតនគិរី ៤នាក់ (ស្រី២), ស្ទឹងត្រែង ៣នាក់ (ស្រី២នាក់), មណ្ឌលគិរី ៣នាក់, ប៉ៃលិន ២នាក់ (ស្រី២នាក់), កែប ១នាក់។  
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ២០២២ បង្ហាញថា បេក្ខជន៩០ ៩៥០នាក់ ត្រូវជា ៧២,៣៣ភាគរយ បានប្រឡងជាប់ ដោយក្នុងនោះនិទ្ទេស A មាន១០៤៩នាក់ និទ្ទេស B មាន៧២៣២នាក់ និទ្ទេស C មាន១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់។
  បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារចលនា GoGo Cambodia លទ្ធផលដែលទទួលបានក្រមា១០០០ម៉ែត្រ ដែលមានរយៈពេលជាង៤ខែនេះ ជាស្នាដៃដ៏មានតម្លៃ ដែលកើតចេញពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ ជិត១ម៉ឺននាក់។ ក្រុមការងារ GoGo Cambodia អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមការប្រកាសលទ្ធផលនៃការបំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅបរិវេណកោះពេជ្រ។ គួរបញ្ជាក់ផងថា យុទ្ធនាការ «បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ទទួលបានការប្រោសព្រះរាជទាន ការយាងចូលពី ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងមានការចូលរួមត្បាញសរសៃទី១០០០ម៉ែត្រ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕ 
ភ្នំពេញ៖ យុទ្ធនាការ «បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ដែលចាប់ផ្តើមតាំងពីថ្ងៃទី ១៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ មានប្រវែង១០០០ម៉ែត្រហើយ ដោយមានអ្នកចូលរួមត្បាញជិត១ម៉ឺននាក់។ នៅថ្ងៃទី០១ ខែកក្កដានេះ ក្រុមការងារ GoGo Cambodia នឹងមានកម្មវិធី ពន្លាក្រមា១០០០ម៉ែត្រ និងមានការប្រគុំតន្ត្រីសម្រាប់សាទរការបំបែកឯកទគ្គកម្មពិភពលោក នៅទីឆ្លាមុខសាលមហាស្រពកោះពេជ្រ។
ចូរចៀសវាងការចងសក់តឹងៗពេក តែត្រូវធ្វើយ៉ាងណាឲ្យសក់មានភាពរលង់ និងផាសុកភាព ចូរញ៉ាំអាហារផ្តល់សុខភាពដោយធ្វើយ៉ាងណាសម្បូរជាតិបន្លែ និងផ្លែឈើឲ្យបានច្រើន និងព្យាយាមញ៉ាំដើម្បីមនុស្សពីរនាក់។ អាចប្រើជែលប្រទាលកន្ទុយក្រពើលាបពីលើស្បែកក្បាលបានដើម្បីបន្ថយការជ្រុះសក់។ ចូរចៀសវាងការប្រើឧបករណ៍ផ្លំសក់ឲ្យស្ងួត ឬអ៊ុតសក់ត្រង់ ព្រោះវាគ្រាន់តែធ្វើឲ្យសក់ខូចកាន់តែខ្លាំងប៉ុណ្ណោះ។ ប្រើក្រាសសិតសក់ដែលមានចន្លោះធំៗ ការជ្រុះសក់ក្នុងពេលមានផ្ទៃពោះមិនមែនជារឿងធ្ងន់ធ្ងររហូតដល់ទំពែកក្បាលឡើយ។ បើសិនជាអ្នកពិតជាសម្គាល់ឃើញមានអាការៈបែបនេះមែន យកល្អគួរតែឲ្យពេទ្យពិនិត្យផងក្រែមានបញ្ហាអតុល្យភាពអ័រម៉ូនធ្ងន់ធ្ងរ កង្វះជីវជាតិ និងមានជំងឺណាមួយក្នុងខ្លួន៕ ត្រួតពិនិត្យដោយ www.health.com.kh
ការមានផ្ទៃពោះគឺជាពេលវេលាមួយដែលរាងកាយអ្នកមានការប្រែប្រួលច្រើន ទាំងផ្លូវកាយ អារម្មណ៍ និងអ័រម៉ូន។ ចាប់តាំងពីចំនួនអ័រម៉ូនអេស្ត្រូជែនកើនឡើងមក អ្នកគួរតែរំពឹងថាសក់មានភាពរលើបរលោងខ្លាំង ប៉ុន្តែមានស្ត្រីជាច្រើនបែរជាជ្រុះសក់ខ្លាំងទៅវិញ។ ដូច្នេះយកល្អគួរតែថែរក្សាសក់ឲ្យបានល្អផងក្នុងពេលមានផ្ទៃពោះ ជាមួយនឹងគន្លឹះដូចខាងក្រោមនេះ៖
  អត្ថបទទាក់ទង   Man City មានភាគរយខ្ពស់មិនអាចលេង UCL បើ UEFA រកឃើញថាបំពានច្បាប់ហិរញ្ញវត្ថុ    អតីតនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Yves Leterme ដែលបច្ចុប្បន្នជាប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុឯករាជ្យរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ជាអ្នកពិនិត្យ និងសម្រេចចិត្តចុងក្រោយថាតើត្រូវដាក់ទណ្ឌកម្មលើក្រុម Man City ឬក៏អត់។   បច្ចុប្បន្នសំណុំរឿងនេះក៏ដល់ដំណាក់កាលចុងក្រោយហើយ ស្របពេលក្រុមស៊ើបអង្កេត CFCB IC ចង់ឲ្យមានការដាក់ពិន័យ Man City ដោយមិនឲ្យម្ចាស់ជើងឯក Premier League នេះចូលរួមលេងក្នុងក្របខណ្ឌ Champions League មួយរដូវកាល។   អំឡុងការសម្រេចចិត្តនេះ ភាគី Man City បានដាក់ការទុកចិត្តទាំងស្រុងទៅលើលទ្ធផលវិជ្ជមាននៅពេលសំណុំរឿងនេះត្រូវយកទៅពិចារណាដោយស្ថាប័នតុលាការឯករាជ្យ។ ប៉ុន្តែយ៉ាងណាក័ដោយ តាមរយៈការផ្សាយលើវេបសាយផ្លូវការ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដ្បិត ICFCB IC ដែលមានលោក Leterme ជាប្រធានមិនអើពើនឹងភស្តុតាងដែលក្លិបបញ្ជូនទៅកាន់អង្គជំនុំជម្រះនោះទេ។   ក្លិបរហស្សនាមមេឃខៀវ ថែមទាំងនិយាយបែបរិះគន់ដោយសំដៅទៅលោក Leterme ថា៖ «ការសម្រេចចិត្តនេះមានកំហុសឆ្គង ការបកស្រាយមិនត្រឹមត្រូវ និងការយល់ច្រឡំជាច្រើនដែលបង្ហាញពីកង្វះនីតិវិធីត្រឹមត្រូវហើយបញ្ហានៅតែមិនអាចដោះស្រាយបាន»៕
ក្លិបបាល់ទាត់ Manchester City បង្ហាញជំហរខកចិត្តជុំវិញការស៊ើបអង្កេតហិរញ្ញវត្ថុពីសំណាក់គណៈកម្មការស៊ើបអង្កេតហិរញ្ញវត្ថុឯករាជ្យ (CFCB IC) ដែលដឹកនាំដោយលោក Yves Leterme ប៉ុន្តែពួកគេមិនភ្ញាក់ផ្អើលនឹងដំណើរការនេះឡើយ។ ក្លិបរហស្សនាមមេឃខៀវ ត្រូវចោទពីការបំពានច្បាប់កំណត់ហិរញ្ញវត្ថុលើការចំណាយ Financial Fair Play (FFP) ចាប់តាំងពី UEFA បញ្ជាឲ្យស៊ើបកាលពីខែមីនាមក។
  គំនិតផ្ដួចផ្ដើម ICRI បានចេញមុខធានាឱ្យបាននូវការវិនិយោគសាធារណៈ និងឯកជន ដើម្បីជួយអភិរក្ស និងស្ដារប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ដែលផ្កាថ្មនេះបានទ្រទ្រង់មួយភាគបួននៃសត្វសមុទ្រ និងមនុស្សជាងមួយពាន់លាននាក់ជុំវិញពិភពលោក។    «អត្ថិភាពមុខងារនៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗទាំងនេះគឺកំពុងប្រឈមនឹងបញ្ហាដោយសារតែវិបត្តិអាកាសធាតុ និងកត្តាជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ផ្កាថ្មក៏កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារការកើនឡើងនៃជាតិពុលក្នុងសមុទ្រ ការអភិវឌ្ឍឆ្នេរសមុទ្រដែលបំផ្លិចបំផ្លាញ និងនាវានេសាទ»។ ICRI បញ្ជាក់បែបនេះ។    ICRI ក៏បានបន្ថែមទៀតថា ផ្កាថ្មទាំងនេះក៏កំពុងតែរងគ្រោះដោយសារតែការកើនឡើងនៃសីតុណ្ហភាពទឹកសមុទ្រ ដែលបានធ្វើឱ្យផ្កាថ្មបណ្តេញសារាយចម្រុះពណ៌ពីខ្លួន ហើយបង្កើតបានជាបាតុភូតប្រែពណ៌ទឹកថែមទៀត។   យ៉ាងណាក្ដី គម្រោងមូលនិធិនេះក៏ទទួលបានការព្រមានពីអ្នកជំនាញផងដែរ។ លោកស្រី Marian Wong សាស្ត្រាចារ្យជាន់ខ្ពស់មកពីសាកលវិទ្យាល័យ Wollongong អូស្ត្រាលីបាននិយាយថា បើទោះបីជាមូលនិធិផ្ដោតលើការពារ និងការស្តារឡើងវិញនៃបញ្ហាផ្កាថ្ម ជាដំណឹងល្អមួយ ការកើនឡើងសីតុណ្ហភាពគឺជាហានិភ័យធំជាងនេះដែលវាអាចនឹងបង្កទៅជាបាតុភូតកំដៅទឹកសមុទ្រ។    ជាមួយគ្នានេះ លោក Terry Hughes អ្នកជំនាញផ្កាថ្មនៅសាកលវិទ្យាល័យ James Cook អូស្ត្រាលីបាននិយាយដែរថា សមាជិកនៃ ICRI គួរតែផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់វិញ។    ICRI បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដែលបច្ចុប្បន្នមានសមាជិក៤៥ប្រទេស ជាមួយនឹងបំណងធានាឱ្យបាននូវសុវត្ថិភាពដល់តំបន់ផ្កាថ្មត្រូពិចទឹករាក់ប្រវែង១២៥,០០០គីឡូម៉ែត្រការ៉េ និងពង្រីកបន្ថែមទ្វេដងការការពារតំបន់ផ្សេងទៀតឱ្យបានត្រឹមចុងទសវត្សរ៍នេះ៕     
ប្រទេសសមាជិក៤៥ នៃគំនិតផ្តួចផ្តើមផ្កាថ្មអន្តរជាតិ (ICRI) នឹងរៃអង្គាសប្រាក់ចំនួន១២ពាន់លានដុល្លា ដើម្បីការពារផ្កាថ្មពីការបំពុល និងនេសាទហួសកម្រិត។ ប៉ុន្ដែអ្នកជំនាញព្រមានថាមូលនិធិនេះនឹងមិនដោះស្រាយបញ្ហាអ្វីជាដុំកំភួនឡើយ លុះត្រាតែហានិភ័យអាកាសធាតុត្រូវបានដោះស្រាយជាមុនសិន។
  គណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន បានអនុម័តច្បាប់ថ្មីមួយ ដែលផ្តល់អំណាចដល់ កងល្បាតសមុទ្រ អាចប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់នាវាបរទេស នៅក្នុងដែនទឹក ដែលស្ថិតក្រោមយុត្តាធិការរបស់ចិន។ មិនត្រឹមតែប៉ុណ្ណោះ កងល្បាតសមុទ្រ ថែមទាំងអាច វាយប្រហារលើនាវាបរទេសជាមុន ដោយគ្មានការព្រមានថែមទៀត ប្រសិនបើមេបញ្ជាការចាត់ទុកថា សកម្មភាពទាំងនោះ មានសារៈសំខាន់។    មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ ក៏អនុញ្ញាតឲ្យកងល្បាតចិន រុះរើរចនាសម្ព័ន្ធផ្សេងៗ សង់នៅក្នុងដែនទឹករបស់ចិនផងដែរ។ ប្រសិនគ្មានការប្រែប្រួលទេ កងល្បាតចិន អាចប្រើប្រាស់សិទ្ធិថ្មីនេះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។    ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ថា នេះគ្រាន់តែជាការអនុម័តស្របច្បាប់របស់សភាចិនប៉ុណ្ណោះ ហើយចិន នៅតែបន្តប្រកាន់ខ្ជាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែនសមុទ្រ។    យ៉ាងណាមិញ ច្បាប់ថ្មីនេះ អាចនឹងធ្វើឲ្យជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត កាន់តែក្តៅជាងមុន និងថែមទាំងអាចឈានទៅផ្ទុះអាវុធដាក់គ្នានៅក្នុងតំបន់ដែនជម្លោះទាំងនោះថែមទៀត ដោយសារកងល្បាតចិន អាចប្រើប្រាស់អាវុធបាន។ កន្លងមកនាវាល្បាតចិន និងនាវាល្បាតប្រទេសផ្សេងៗដូចជា ជប៉ុន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងភាគី ជម្លោះផ្សេងទៀត តែងតែប្រើសញ្ញាអាសន្នឲ្យនាវាល្បាតចេញពីដែនទឹករបស់ខ្លួន និងដេញទូកនេសាទរបស់ប្រទេសនីមួយៗថែមទៀត។    ចង់មិនចង់ ការអនុញ្ញាតរបស់ចិន នឹងនាំឲ្យប្រទេសជម្លោះផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត បំពាក់អាវុធលើនាវាល្បាត ដូចចិនដែរ។    សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមករានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានជជែកគ្នាតាមប្រព័ន្ធទូរសព្ទជាមួយសមភាគីអាមេរិក លោក Lloyd Austin ដែលទើបតែចូលកាន់តំណែង។ ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរ បានប្តេជ្ញា ពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ ដើម្បីប្រឆាំងទៅនឹងការប៉ុនប៉ងជាឯកតោភាគី លើការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ទាំងនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត៕  
ចិន នឹងផ្តល់អំណាចដល់កងល្បាតសមុទ្ររបស់ខ្លួន អាចប្រើប្រាស់អាវុធបាន ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃទី២៣ ខែមករា។ ការផ្តល់យុត្តាធិការថ្មីនេះ អាចនឹងធ្វើឲ្យជម្លោះនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង កាន់តែមានភាពតានតឹងជាងមុន។
  លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីការចាប់ពូលនៃប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅសណ្ឋាគារឯករាជ្យ កាលពីល្ងាចថ្ងៃទី៤ ខែមករាថា ការប្រកួតរដូវកាលថ្មីឆ្នាំនេះ មានក្រុមចូលរួមយ៉ាងច្រើនកុះករដូចឆ្នាំមុនដែរ ព្រមទាំងទទួលបានការគាំទ្រពីយុវជនជាច្រើននាក់នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ហើយកាន់តែធ្វើឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារបស់យើងទទួលបានការរីកចម្រើនខ្លាំង។  តាំងនាមសហព័ន្ធសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងអភិវឌ្ឍន៍វិស័យបាល់ទាត់របស់កម្ពុជានាពេលខាងមុខនេះ។     ក្នុងឱកាសប្រកាសសន្និសីទព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 រដូវកាលទី៧ នៅមណ្ឌលខេត្តព្រះសីហនុ ដែលជាមណ្ឌលដំបូងក្នុងរដូវកាលថ្មីនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ថោង បវរលក្ខិណា នាយកគ្រប់គ្រងទីផ្សារស្លាកសញ្ញា ស្រាបៀរ Tiger និងលោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។     ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី៧ នេះកាន់តែអស្ចារ្យដោយយើងធ្វើឡើងរហូតដល់៩ខេត្ត/ក្រុងទូទាំងប្រទេស ប្រកួតកាន់តែច្រើន និងរង្វាន់សរុប ៥០,០០០ដុល្លារអាមេរិក ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។     នេះជាលើទី៧ហើយសម្រាប់ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរ Tigerបាននាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ហើយជាមណ្ឌលដំបូងត្រូវចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១៩ ក្នុងចំណោម៥៤ក្រុមគណៈកម្មការជ្រើសរើសយក៦ក្រុមទៅធ្វើការប្រកួតផ្តាច់ព្រ័ត្រនៅកោះពេជ្រនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ៕   ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football Festival 2019   សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH #TSFF2019     ពិសាដោយការទទួលខុសត្រូវ  
ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែមករា ឆ្នាំ២០១៩ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។ តាមរយៈការប្រកួតនេះ ក៏នឹងមានការបង្ហាញខ្លួនរបស់កំពូលតារាបាល់ទាត់អន្តរជាតិសញ្ជាតិប្រេស៊ីល Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះផងដែរ។
  កាលពីថ្ងៃទី៤ មិថុនា កីឡាការិនីរូបនេះ ក៏បានឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយ T64 ដែរ។ កីឡាការិនី វិត ចន្ថា នៅសល់ប្រភេទកីឡារត់ចម្ងាយ២០០ម៉ែត្រ មួយទៀត។    
កីឡាការិនី វិត ចន្ថា ឈ្នះមេដាយមាសលើកទី២ ជូនជាតិ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នាថ្ងៃទី៥ មិថុនា នៅពហុកីឡដ្ឋានមរតកតេជោ។
កូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់សង្រ្គាមកូរ៉េកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ដោយមានវត្តមានរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន បានលើកឡើងថា រុស្ស៊ីកំពុងព្យាយាមទិញអាវុធពីសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញពិភពលោក។   «យើងកំពុងឃើញថារុស្ស៊ីព្យាយាមយ៉ាងខ្លាំងក្នុងការស្វែងរកការគាំទ្រ និងការទិញសព្វាវុធគ្រប់ទីកន្លែងដែលរុស្ស៊ីអាចស្វែងរកបានដើម្បីបន្តអំពើឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន»។ លោក ប្លីងខិន បានលើកឡើងបែបនេះ។    បើតាមលោក ប្លីងខិន កន្លងមក រុស្ស៊ីធ្លាប់បានទិញយន្តហោះដ្រូនជាច្រើនដែលរុស្ស៊ីបានប្រើប្រាស់ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន។ ប្រមុខការបរទេសអាម៉េរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពាររុស្ស៊ីទៅកូរ៉េខាងជើងក៏មានបំណងចង់ទិញអាវុធពីកូរ៉េខាងជើងដែរ។    គួរបញ្ជាក់ថា រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តចាស់វស្សារបស់កូរ៉េខាងជើង ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលទីក្រុងព្យុងយ៉ាងរក្សាទំនាក់ទំនងមិត្តភាពជាមួយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អមដោយមន្ត្រីរុស្ស៊ី និងចិន បានពិនិត្យក្បួនដង្ហែដែលរួមមានការបង្ហាញពីដ្រូនប្រភេទថ្មី និងមីស៊ីលនុយក្លេអ៊ែរ។   កន្លងមក អាម៉េរិកក៏ធ្លាប់បានចោទរុស្ស៊ីថា ទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើងសម្រាប់ការប្រយុទ្ធអ៊ុយក្រែន រុស្ស៊ីជួបប្រទះកង្វះការផ្គត់ផ្គង់ធ្ងន់ធ្ងរ។ លើសពីនេះ អាម៉េរិកក៏ធ្លាប់ដាក់ការសង្ស័យលើចិនពីការលក់អាវុធដល់រុស្ស៊ីផងដែរ៕ 
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៨ ខែកក្កដា បានលើកឡើងថា អាម៉េរិកជឿជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកាន់កូរ៉េខាងជើងក្នុងពិធីប្រារព្ធខួបបញ្ចប់សង្រ្គាមកូរ៉េលើកទី៧០ គឺដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធបន្ថែមក្នុងការឈ្លានពានអ៊ុយក្រែន។
  សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រី នៅកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី បានពិភាក្សាគ្នានិងសម្រេចការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ ឱ្យបានមុខដំណាច់ឆ្នាំ២០២៣។    គោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានកម្មវិធីទី១ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល និងកម្មវិធីទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដោយរដ្ឋគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ វិច្ឆិកា។ កម្មវិធីទាំងពីរនេះ នឹងរៀបចំប្រកាសនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។    ចំណែក កម្មវិធីទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន គឺគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៥ ធ្នូ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។    រីឯ កម្មវិធីទី៤ ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ នឹងប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០តុលា ដែលនឹងរៀបចំឡើងនៅក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ដន៍។    ចំពោះ កម្មវិធីទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦ចុងក្រោយ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ។ កម្មវិធីទាំងពីរនេះ គ្រោងនឹងប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ វិច្ឆិកា នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕   
ភ្នំពេញ៖ ចាប់ពីដើមខែតុលា ដល់ខែធ្នូ គោលនយោបាយអាទិភាព៦ចំណុច របស់រដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យដំណើរការផ្លូវការជាបន្តបន្ទាប់ ។ រដ្ឋាភិបាលបានរៀបចំអនុវត្តកម្មវិធីទាំងនោះ រួចរាល់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០កញ្ញា។
  វិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យអ្នករត់រ៉ឺម៉កកង់បី និងផាប់អាប់ជាច្រើនគ្មានទីផ្សារ ហើយអ្នកខ្លះគ្មានលុយសងត្រឡប់ធនាគារដែលខ្លួនបានខ្ចីទិញរ៉ឺម៉ករត់ពេលនៅមានភ្ញៀវច្រើន ខ្លះទៀតក៏សម្រេចលក់ចោលក៏មាន។ យ៉ាងណា នៅមានអ្នករត់ខ្លះបន្តប្រកបរបរនេះ ទោះស្ថានភាពលំបាកយ៉ាងណាក្ដី។   លោក នួន រ៉ា កំពុងអង្គុយមើលទូរសព្ទលើផាស់អាប់មុខផ្សារញ៉ែ បានឆ្លៀតប្រាប់ថា ចាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ការរត់រ៉ឺម៉ករបស់លោកកាន់តែពិបាកលើសពីការផ្ទុះជំងឺកូវីដដំបូងទៅទៀត។ មួយព្រឹកហើយ លោក នួន រ៉ា មិនទាន់មានអតិថិជនជិះផាស់អាប់ទេ តែបុរសម្នាក់នេះប្រាប់ថា ចេះតែមករត់ទៅ ជាជាងនៅតែផ្ទះ។   ងាកទៅអ្នករត់ផាស់អាប់ម្នាក់ទៀត គឺលោក ស៊ាង សុខនឿន រៀបរាប់ពីការលំបាកមិនចេញលោក នួន រ៉ា ទេ។ អ្នកខេត្តកំពង់ចាមរូបនេះ រអ៊ូថាពុំមានភ្ញៀវដឹកទេក្នុងថ្ងៃខ្លះ ដែលខុសពីមុនអាចរកចំណូលបានពី៥ទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃៗ។     ទៅមិនឆ្ងាយពីរបរនេះទេ លោក ម៉ក់ សុជាតិ អ្នករត់រ៉ឺម៉កកង់បីជិត១០ឆ្នាំមកហើយ ប្រាប់ថា ថ្ងៃខ្លះលោករកបានប្រាក់១ម៉ឺនរៀលសម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈដែលភរិយាក៏ឈប់សម្រាកពីការងាររៀបចំបន្ទប់នៅសណ្ឋាគារដែលបិទទ្វារ។ ជាអតីតអ្នកធ្វើការនៅរោងចក្រ និងសម្រេចមករត់កង់បីនៅខេត្តសៀមរាបតាមមិត្តភក្ដិ លោក ម៉ក់ សុជាតិ ប្រាប់ថា អំឡុងពេលនេះ គ្រួសារលោកទល់គំនិតមិនដឹងថាត្រូវរករបរអ្វីធ្វើទេ។   ចំណែកលោក ផាត ភេន ដែលអង្គុយលើរ៉ឺម៉កកងបី កំពុងចាំម៉ូយទិញអ៊ីវ៉ាន់ ក៏និយាយមិនខុសគ្នាដែរ រាល់ថ្ងៃនេះមិនមានអ្នកជិះទេ ដោយសារតែជំងឺរាតត្បាត ធ្វើឲ្យសណ្ឋាគារស្ទើរទាំងអស់បានបិទ។ ហើយម៉ូយដែលធ្លាប់ជិះពីមុនៗគឺបាត់អស់ ព្រោះតែពួកគេមិនមានការងារធ្វើ ហេតុនេះហើយពួកគេក៏មិនសូវចំណាយច្រើន។ យ៉ាងណា លោក ផាត ភេន សង្ឃឹមថាជំងឺនេះនឹងបាត់រលុបពីប្រទេសកម្ពុជាក៏ដូចជាពិភពលោក ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យភ្ញៀវទេសចរមកច្រើនដូចមុនៗ ហើយជួយឲ្យអ្នករត់កង់បីដូចជារូបលោក មានចំណូលសមរម្យដូចពេលមុន៕  
សៀមរាប៖ ជាខេត្តដែលពឹងលើវិស័យទេសចរណ៍ស្ទើរទាំងស្រុង ធ្វើឲ្យសេដ្ឋកិច្ចខេត្តសៀមរាប រង្គោះរង្គើជាខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ជាងមួយឆ្នាំមកនេះ។ របររត់រ៉ឺម៉កកង់បី និងផាស់អាប់ ដែលធ្លាប់តែមមាញឹកដឹកជញ្ជូនទេសចរទៅមកនោះ ក៏ពិបាកដែរ ហើយកាន់តែពិបាកទៅទៀតនៅពេលដែលផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គ្មានមនុស្សជិះរ៉ឺម៉កដូចមុនទេ ដោយពួកគេមិនសូវចេញក្រៅច្រើន ឬខ្លះប្រើមធ្យោបាយផ្ទាល់ខ្លួន ដោយបារម្ភពីការឆ្លងជំងឺកូវីដ១៩។
  ក្នុងរយៈពេលជិតមួយខែដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ប្រជាជនស៊ីវិលជាច្រើនរយនាក់នាក់ត្រូវបានសម្លាប់ ខណៈពលរដ្ឋអ៊ុយក្រែនជាង ៣លាននាក់បានភៀសខ្លួនចេញពីប្រទេស។ សង្ត្រាមនេះក៏បានធ្វើឱ្យទំនាក់ទំនងរុស្ស៊ី និងអាម៉េរិក រួមទាំងប្រទេសលោកខាងលិច កាន់តែមានភាពតានតឹងផងដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៦ ខែមីនា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានចាត់ទុក លោក វ្ល៉ាឌីមៀ ពូទីន ជាឧក្រិដ្ឋជនសង្គ្រាម។    ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov លើកឡើងថា ប្រធានាធិបតីរុស្ស៊ី ជាឥស្សរជនអន្តរជាតិដ៏ឈ្លាសវៃ មានវិចារណញាណ និងជាប្រមុខនៃសហព័ន្ធរុស្ស៊ី។ បើតាមលោក Peskov ការលើកឡើងរបស់លោក បៃឌិន ជារឿងដែលមិនអាចទទួលយក និងមិនអាចលើកលែងទោសឱ្យបាន។    «រឿងដែលសំខាន់ គឺថាប្រមុខរដ្ឋនៃប្រទេសដែលបានទម្លាក់គ្រាប់បែកជាច្រើនឆ្នាំ លើប្រជាជនលើពិភពលោក... ប្រធានាធិបតីនៃប្រទេសនោះ គ្មានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍បែបនេះទេ»។ លោក Peskov សង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៧ ខែមីនា ដោយបន្តថា អាម៉េរិកបានទម្លាក់គ្រាប់បែកនៅជប៉ុនក្នុងឆ្នាំ ១៩៤៥ ដោយបានបំផ្លាញទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា និងណាកាហ្សាគី ដែលបានសម្លាប់មនុស្សប្រមាណ ២ សែននាក់ ខណៈប្រជាជនជាច្រើននាក់ផ្សេងទៀតបានស្លាប់ ដោយសារសារធាតុវិទ្យុសកម្ម។   ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈមក អាម៉េរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ីជាច្រើន បាននាំគ្នាសម្រុកដាក់ទណ្ឌកម្មលើមេដឹកនាំ ក្រុមហ៊ុន និងអភិជនរុស្ស៊ីជាច្រើនរូប។ ជាការសងសឹក រុស្ស៊ី ក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំអាម៉េរិក និងកាណាដាវិញដែរ។ មិនតែប៉ុណ្ណោះ រុស្ស៊ីព្រមានរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន ដែលឈប់រកស៊ីនៅក្នុងប្រទេសខ្លួនថែមទៀត៕   
ក្រោយប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន បានហៅសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា ឧក្រិដ្ឋជនសង្គ្រាម អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី១៧ ខែមីនា បានឆ្លើយតបថា វាជារឿងដែលមិនអាចទទួលយក និងមិនអាចអត់ឱនឱ្យបាន ចំពោះមេដឹកនាំកំពូលរបស់អាម៉េរិក។ បើតាមលោក Peskov មេដឹកនាំអាម៉េរិក គ្មានសិទ្ធិលើកឡើងបែបនោះឡើយ។
  នៅបីថ្ងៃមុនបើកសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ COP២៨ក្រុងឌូបៃ បណ្តាញទូរទស្សន៍BBC បានទម្លាយរឿងអាស្រូវមួយទាក់ទងនឹងរូបប្រធានCOP២៨។ បើតាមការអះអាងរបស់BBC ស៊ុលតង់ អាល់ ចាប៊ែរ ដែលជាថៅកែក្រុមហ៊ុនប្រេងរបស់អារ៉ាប៊ីសាអូឌីត ចង់ឆ្លៀតយកចំណេញពីតួនាទីជាប្រធានសន្និសីទអាកាសធាតុCOP២៨ ទៅចុះកិច្ចព្រមព្រៀងបើកទីផ្សារថាមពលផូស៊ីល ជាមួយបណ្តាប្រទេសជាច្រើន។   ស៊ុលតង់ អាល់ចាប៊ែរ Al Jaber ប្រធានសន្និសីទអង្គការសហប្រជាជាតិស្តីអំពីអាកាសធាតុនៅឌូបៃឬ ហៅកាត់ថាCOP២៨ មិនមែនត្រឹមតែជារដ្ឋមន្ត្រីទេ តែជាថៅកែក្រុមហ៊ុនជាតិផ្នែកប្រេងឥន្ធនៈ Abu dhabi National Oil Campany ដែលចង់ឆ្លៀតយកចំណេញពីសន្និសីទអន្តរជាតិក្នុងការសម្រេចកិច្ចព្រមព្រៀងផ្នែកថាមពលផូស៊ីលជាមួយបណ្តាប្រទេសជាច្រើន។ នេះបើតាមអះអាងរបស់BBC នៅថ្ងៃចន្ទទី ២៧វិច្ឆិកា។   បណ្តាញBBC ហ៊ានធ្វើការចោទប្រកាន់បែបនេះ ដោយសំអាងលើការអង្កេតដែលផ្អែកលើឯកសារប្រមូលផ្តុំដោយអ្នកកាសែតរបស់មជ្ឈមណ្ឌលយកការណ៍ដើម្បីអាកាសធាតុ(CCR)។ មជ្ឈមណ្ឌលCCRបានធានាថាជាឯកសារពិត បានឆ្លងកាត់ការផ្ទៀងផ្ទាត់ និងបានទទួលពីដៃអ្នកចង់ប្រកាសអាសន្នសុំមិនបញ្ចេញអត្តសញ្ញាណដើម្បីកុំឱ្យមានការតាមព្យាបាទ។ ឯកសារមានកម្រាស់១៥០ទំព័រ ជាកំណត់ត្រាសង្ខេបត្រៀមរៀបរៀង ដោយក្រុមការងាររបស់សន្និសីទCOP២៨ សម្រាប់ប្រជុំជាមួយរដ្ឋាភិបាលប្រមាណយ៉ាងហោច២៧ប្រទេស នៅមុនពេលបើកសន្និសីទ។   នៅក្នុងឯកសារនោះ គេក៏សង្កេតឃើញមានដែរចំណុចដែលក្រុមហ៊ុនប្រេងអេមីរ៉ាត់អារ៉ាប់រួមត្រូវពិភាក្សា មានជាអាទិ៍ជាមួយចិន ដើម្បីវាយតម្លៃ អំពីឱកាសរួមរបស់អន្តរជាតិ ក្នុងផ្នែកហ្កាសរាវធម្មជាតិ នៅប្រទេសម៉ូសំប៊ិច កាណាដា និងអូស្ត្រាលី។   ក្រុមការងារអេមីរ៉ាត់មិនជំទាស់នឹងការប្រើប្រាស់ឯកសារនេះក្នុងកិច្ចប្រជុំCOP២៨ ដើម្បីពិភាក្សាអំពីជំនួញទេ ព្រោះជំនួបប្រជុំឯកជនមានលក្ខណៈជាឯកជន។ នេះបើតាមBBCដដែល។ បើតាម ក្នុងចំណោម១២ប្រទេសដែល CCR និងBBCបានទាក់ទង ភាគច្រើនជំទាស់នឹងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយស៊ុលតង់អាល់ ចាប៊ែរ និង៥ប្រទេសទៀតបានបញ្ជាក់ថាគ្មានជំនួបប្រជុំជាមួយតែម្តង។   ប៉ុន្តែអ្នកនាំពាក្យអង្គសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ បានបដិសេធថាឯកសារដែលBBC យកមកធ្វើជាសំអាងសម្រាប់ចោទប្រកាន់ប្រធានសន្និសីទមិនត្រឹមត្រូវ និងមិនត្រូវបានCOP ២៨យកមកប្រើក្នុងពេលប្រជុំទេ។ ពិតជាមិនអាចជឿថាជារឿងពិតទេ នេះជាចម្លើយរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅកាន់អ្នកសារព័ត៌មាន ។ សម្រាប់លោកស្រី Kaisa Kosonen អ្នកសម្របសម្រួលនយោបាយអង្គការGreepeaceអន្តរជាតិដែលយល់ថាសន្និសីទជាឱកាសស្វែងរកដំណោះស្រាយអាកាសធាតុដោយស្មើភាព មិនមែនជាឱកាសស្វែងរកទីផ្សារថាមពលផូស៊ីលទេ នេះគឺជាទម្រង់នៃទំនាស់ផលប្រយោជន៍ ដែលគ្រប់គ្នាបានសង្ស័យតាំងពីថ្ងៃតែងតាំងអគ្គនាយកក្រុមហ៊ុនប្រេងជាប្រធានសន្និសីទអាកាសធាតុភ្លាម។   សន្និសីទអាកាសធាតុត្រូវចាប់បើកថ្ងៃព្រហស្បតិ៍ទី ៣០វិច្ឆិការហូតដល់ថ្ងៃទី ១២ធ្នូ២០២៣ នៅក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួម៕  
ដោយ៖អៀង សុខម៉ិញ/RFI
  របាយការណ៍ដដែលបានបញ្ជាក់ថា ផលិតផលឧស្សាហកម្មកាត់ដេរនៅតែជាទំនិញនាំមុខគេ ក្នុងការនាំចេញដែលមានតម្លៃរហូតដល់ជិត៨០០០លានដុល្លារ ខណៈអាម៉េរិក ចិន វៀតណាម ថៃ និងជប៉ុន ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា។ ក្រៅពីនេះ កម្ពុជាមានប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន១៥ឯទៀត ផងដែរ។ ក្នុងនោះ មានកាណាដា ឥណ្ឌូណេស៊ី អង់គ្លេស តៃវ៉ាន់ សិង្ហបុរី បារាំង និងកូរ៉េខាងត្បូង ជាដើម។    សម្រាប់ទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាង ពោលប្រទេសថៃ គឺបានធ្លាក់ចុះខ្លាំងទៅដល់១៧ភាគរយ ។ ប៉ុន្តែ ទំហំពាណិជ្ជកម្មរបស់កម្ពុជានេះ បែរទៅកើនជាមួយវៀតណាមជាង៧ភាគរយ បើធៀបនឹងកាលឆ្នាំ២០២២។   ជាមួយគ្នានេះ មុខទំនិញសំខាន់ៗដែលកម្ពុជាបានចេញទៅកាន់ទីផ្សាររបស់ប្រទេសខាងលើនោះមានវិស័យវាយនភណ្ឌ ជាវិស័យនាំមុខគេក្នុងការនាំចេញដែលមានចំណូលខ្ពស់នៅឆ្នាំ ២០២៣។ ក្រៅពីនេះ មានគ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធ្វើអំពីស្បែក បរិកា្ខរធ្វើពីរោមសត្វ ស្បែកជើង កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បន្លែ និងផ្លែឈើស្រស់....។   ជុំវិញនៃទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ មើលឃើញថា ការធ្លាក់ចុះនៃការចូលនាំរបស់កម្ពុជា គឺបណ្តាលមកពីវិស័យលក់រាយក្នុងស្រុកមានភាពជាប់គាំង។ ជាមួយគ្នានេះ កំណើនផលិតកម្មក្នុងស្រុក ក៏កំពុងរុញឱ្យកម្ពុជាក្លាយជាទីតាំងផ្គត់ផ្គត់ទំនិញឱ្យទីផ្សារអន្តរជាតិកាន់តែច្រើន ផងដែរ។ លោកបានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ ៖ « ជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលពីមុនមានឱនភាពខ្លាំងនោះ នឹងអាចឈានទៅមានឧត្តមភាពវិញនាពេលអនាគតឆាប់ៗ»។    លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងបែបនេះ ក៏ព្រោះតែមើលឃើញពីគោលនយោបាយបើកចំហ លក្ខខណ្ឌអំណោយផលក្នុងស្រុក និងមានទីផ្សារនាំចេញទៅប្រទេសដៃគូក្រោមលក្ខខណ្ឌពន្ធ ដែលកំពុងរុញឱ្យសេដ្ឋកិច្ចកម្ពុជាបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។ ពិសេសក្នុងពេលដែលពិភពលោកកំពុងជួបនឹងបញ្ហាជាច្រើនដូចពេលនេះ។    បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ប្រទេសកូរ៉េខាង និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប) ដែលកំពុងជំរុញឲ្យមានកំណើននាំចេញកាន់ទីផ្សារអន្តរជាតិ៕ 
ក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មអន្តរជាតិ បានចំនួន៤៦,៨ ពាន់លានដុល្លារ។ ទំហំនេះ គឺធ្លាក់ ១,៩ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានតម្លៃ៤៧,៧ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានបង្ហាញថា ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានតម្លៃជិត២២ ៦៤៥លានដុល្លារ កើន១,៨ភាគរយ។ រីឯការនាំចូលវិញធ្លាក់៥ភាគរយ។
នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសវៀតណាមនៅថ្ងៃ១០ សីហា អ្នកសារព័ត៌មានបានចោទសួរអ្នកនាំពាក្យរបស់អង្គភាពការបរទេសមួយនេះថាតើវៀតណាម គិតបែបណាដែរចំពោះសកម្មភាពថ្មីៗរបស់ចិន ដែលបានរៀបពិធីខួបប្រាំមួយឆ្នាំនៃការបង្កើតក្រុង Sansha និងការបំពាក់ឧបករណ៍តាមដានរលកនៅលើកោះ Phu Lam ដែលសុទ្ធសឹងតែជាផ្នែកនៃសមុទ្រចិនខាងត្បូង។ «សកម្មភាពរបស់ចិនទាំងនេះ មិនត្រឹមតែបំពានអធិបតេយ្យរបស់វៀតណាមនៅក្នុងតំបន់ប្រជុំកោះ Paracel Islands និងតំបន់ប្រជុំកោះ Sprately Islands ប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែវា ក៏ដើរបញ្ច្រាសនឹងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងដំណោះស្រាយដែនសមុទ្រ ក៏ដូចជាស្មារតីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរផងដែរ»។ នេះគឺជាការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Th Thu Hng ដែលដកស្រង់ដោយសារព័ត៌មាន Viet Nam។ លោកស្រីអ្នកនាំពាក្យខាងលើបានបន្តទៀតថា សកម្មភាពរបស់ចិនទាំងនេះ ក៏បានដើរផ្ទុយទៅនឹងស្មារតី និងគោលការណ៍របស់សេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមសមុទ្រចិនខាងត្បូងរបស់អាស៊ាន ហើយវា ក៏មិនផ្តល់ផលចំណេញអ្វីឡើយសម្រាប់ការចរចារវាងអាស៊ាន និងចិនលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក៏ដូចជាការរក្សាបរិយាកាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង និងក្នុងតំបន់។ លោកស្រី ក៏សង្កត់ធ្ងន់ទៀតថា វៀតណាម ជំទាស់ដាច់ខាតចំពោះសកម្មភាពចិនទាំងនេះ ហើយ ក៏ទទូចឲ្យចិនបញ្ឈប់ជាបន្ទាន់ ដោយត្រូវគោរពអធិបតេយ្យរបស់វៀតណាម និងអនុវត្តតាមកិច្ចព្រមព្រៀងឲ្យបានខ្ជាប់ខ្ជួននិងមិនត្រូវបន្តបង្កសកម្មភាពនានាដែលធ្វើស្ថានភាពក្នុងតំបន់កាន់តែស្មុគស្មាញឡើយ។ សូមជម្រាបផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឺជាវិវាទអធិបតេយ្យ ដែលមានភាគីពាក់ព័ន្ធដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងចិន។ កន្លងមក មានតែវៀតណាមនោះទេ ដែលតែងតែចេញមុខខ្លាំងក្នុងការតវ៉ាជាមួយនឹងចិន ដែលវៀតណាមមើលឃើញថា នៅតែមានបន្តសកម្មភាពទាំងភាគីពាក់ព័ន្ធទាំងអស់ស្ថិតនៅក្នុងដំណាក់កាលនៃការចរចាដើម្បីបង្កើតក្រឹត្យក្រមសម្រាប់គ្រប់គ្រងនៅក្នុងតំបន់មានវិវាទនោះ៕ 
រដ្ឋាភិបាលក្រុងហាណូយ បានសម្តែងការខកចិត្ត និងជំទាស់ខ្លាំងទៅនឹងសកម្មភាពចុងក្រោយរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់ប្រជុំកោះសមុទ្រចិនខាងត្បូង។ ក្រុងហាណូយ ដែលអះអាងថាខ្លួនមានសិទ្ធិគ្រប់គ្រងនៅតំបន់នោះដែរ ចាត់ទុកសកម្មភាពរបស់ក្រុងប៉េកាំង ថាធ្វើឲ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់ និងបំពានស្មារតីទំនាក់ទំនងទ្វេភាគី។
មុននឹងទៅដក់កន្លែងបាក់អគារ សម្តេចនាយករដ្ឋមន្រ្តី បានឈានចូលទៅមើលជនរងគ្រោះ ដែលត្រូវបានយកចេញពីអគារបាក់រលំនោះ ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ អគារនេះ បាក់រលំនៅម៉ោងប្រមាណ៤ល្ងាចថ្ងៃទី៣ មករា។ គេមិនទាន់ឃើញមានអ្នកជំនាញឬមន្រ្តីណា ចេញមកអះអាងឡើយថា ការបាក់អគារនេះ បណ្តាលមកពីមូលហេតុអ្វី។ តែគេសន្និដ្ឋានថា ទំនងជាសាងសង់ខុសបច្ចេកទេស ឬក៏អាចគ្មានច្បាប់អនុញ្ញាត៕   អត្ថបទទាក់ទង   បាក់អគារនៅកែប៖ ត្រឹមម៉ោង៨:៤០នាទីយប់ រកឃើញជនរងគ្រោះ១៩នាក់ ដោយ៤នាក់បានស្លាប់
នៅម៉ោងប្រមាណ៩និង៤០នាទីយប់ថ្ងៃទី៣ ខែមករា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់ទីតាំងបាក់អគារ៧ជាន់ នៅជិតវត្តសមាធិ ក្នុងក្រុងកែប។ សម្តេច ជាមួយលោក គន់ គីម កំពុងដឹកនាំស្វែងរកជនរគ្រោះក្នុងអគារបាក់រលំនោះ។
  គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។  នេះបើយោងទៅលើ ការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។      លម្អិតពីអត្ថប្រយោជន៌ប្រព័ន្ធប៊ិចសាំង៖ ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំងបរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង ដូច្នេះហើយពេលដែលអ្នកបើកបរចង់បង្កើនល្បឿនភ្លាមៗ នោះនឹងមិនមានបញ្ហាឡើយ។ ប្រព័ន្ធប៊ិចសាំង (PGM-FI)គឺធ្វើការផ្គត់ផ្គង់សាំងដោយគណនាយ៉ាងជាក់លាក់តាមស្ថានភាពបើកបរជាក់ស្ដែងដោយ ECU។ ដូច្នេះវាជួយ សន្សំសំចៃប្រេងសាំងបានយ៉ាងល្អប្រសើរ។     ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។   ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។   មានប្រព័ន្ធចាប់សញ្ញាកំហូចដោយស្វ័យប្រវត្តិ ប្រព័ន្ធប៊ិចសាំង (PGM-FI)នឹងធ្វើការចាប់សញ្ញាកំហូចតាមសេនស័រនីមួយៗនៅពេលកាច់សោកុងតាក់បញ្ឆេះបើក និងអំឡុងពេលបើកបរ ដែលបង្ហាញទៅកាន់អ្នកបើកបរឲ្យដឹងពីកំហូច និងធ្វើការជួសជុលបានទាន់ពេលវេលា។   ប្រព័ន្ធបញ្ឆេះថ្មី ប្រើម៉ូទ័របូមប្រេងដោយស្វ័យប្រវត្តិ - បូមសាំង៖ ធ្វើការផ្គត់ផ្គង់បរិមាណសាំង និងសម្ពាធជាក់លាក់ទៅកាន់ប៊ិច - សេនស័រកម្ដៅប្រេងម៉ាស៊ីន៖ បញ្ជូនទិន្នន័យសីតុណ្ហភាពប្រេងម៉ាស៊ីនទៅកាន់ ECU ដើម្បីធ្វើការគណនា និងផ្គត់ផ្គង់សាំងតាមតម្រូវការ ដូច្នេះហើយម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-Fi) គឺងាយស្រួលក្នុងការ បញ្ឆេះទោះបីជាទុកម៉ូតូចោលក្នុងរយៈពេលយូរ ឬបញ្ឆេះនៅពេលព្រឹកដែលមានសីតុណ្ហភាពត្រជាក់ក៏ដោយ។ ស៊ីមុំាថ្មី បំពាក់ដោយប្រព័ន្ធបំលែងជាតិពុល ហើយធន់នឹងកម្តៅ ដោយសារតែបរិមាណបាញ់សាំងគឺអាស្រ័យតាមស្ថានភាពបើកបរជាក់ស្ដែងដូច្នេះគឺមិនមានសាំងដែលនៅសល់ក្រោយការផ្ទុះឆេះឡើយ និងលើសពីនេះម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-FI) គឺតែងតែភ្ជាប់ជាមួយនឹងប្រព័ន្ធបំប្លែងឧស្ម័នពុល (three-way catalytic converter)ផងដែរ ដែលមានសមត្ថភាពក្នុងការបំប្លែងឧស្ម័នពុលដែលភាយចេញពីម៉ាស៊ីនក្រោយពេលផ្ទុះឆេះបានយ៉ាងល្អ។   វគ្គបណ្តុះបណ្តាលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅនៅទូទាំងប្រទេស់ក្រុមហ៊ុន អិន ស៊ី អិច ក្រុមហ៊ុន អិន ស៊ី អិច មានតំណាងចែកចាយទូទាំងប្រទេស ត្រៀមរួចជាស្រេចដើម្បីផ្តល់នូវសេវាកម្ម ដោយជាងមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសហុងដា។ លើសពីនេះក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាលពីជំនាញជុសជុលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅដែលអាចបង្កើនសមត្ថភាពក្នុងការ ត្រួតពិនិត្យនិងជួសជុលលើម៉ូតូដែលប្រើប្រាស់ប្រព័ន្ធបិចសាំង។ *សម្គាល់: រាល់បណ្តាហាងដែលមានបដានេះ បញ្ជាក់ថាជាងបានចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធបិចសាំងពីក្រុមហ៊ុន អិន ស៊ី អិច។   គូសបញ្ជាក់ផងដែរ All New Honda DREAM មានការធានាជូន រហូតទៅដល់រយៈពេល ២ឆ្នាំ ឬ24,000គ.ម. ឯណោះ ទៅលើគុណភាពរាល់គ្រឿងបង្គុំ និងកំហូចនានាដែលកើតចេញពីរោងចក្រ។   (អត្ថបទពាណិជ្ជកម្ម)  
តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។
រដ្ឋមន្ត្រីកាបរទេសកម្ពុជាលោក ប្រាក់ សុខុន បាននិយាយថា ការចុះ MOU នេះ គឺជាយន្តការថ្មីមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការសន្ទនារវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលត្រូវពិគ្រោះយោបល់គ្នាទៅលើបញ្ហាជាច្រើន រួមមាន បញ្ហានយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខ ហើយទៅលើគ្រប់បញ្ហាផ្សេងៗទៀត។ លោក បញ្ជាក់ថា«ជាយន្តការមួយដែលអាចជជែកពិភាក្សាគ្នាពីសហប្រតិបត្តិការផ្សេងៗទៀតដែលគ្របដណ្ដប់ទៅលើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក៏ដូចជាកង្វល់រួម»។ បើតាមលោក ប្រាក់ សុខុន ក្រោយចុះMOUនេះហើយ ការរៀបចំកិច្ចប្រជុំពិភាក្សាគ្នានឹងអាចធ្វើឡើងជាប្រចាំឆ្នាំ ឬក៏អាចប្រជុំពិភាក្សាជាញឹកញាប់ ដើម្បីដោះស្រាយភាពចាំបាច់ណាមួយ ដែលអាចកើតឡើងផងដែរ។ ទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលី មានរយៈពេល៦៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៥២ ដោយកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ បានគ្រប់ដណ្ដប់ទៅលើវិស័យជាច្រើន។ អូស្ត្រាលីបានជួយឧបត្ថមគាំទ្រមកកម្ពុជា ទៅលើវិស័យគម្រោងអតិភាពជាច្រើនដូចជា ការដឹកជញ្ជូន គមនាគមន៍ វិស័យកសិកម្ម សិក្សាធិការអប់រំ ច្បាប់យុត្តិធម៌ និងការបោសសម្អាតមីនផងដែរ។ ជាពិសេសផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ជាដើម៕
ភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្ដីពីការបង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ដ្រី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់អូស្ត្រាលី។ ការចុះ MOU ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងលោកស្រី អេនជេឡា ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ នាទីស្តីការក្រសួង។
គម្រោងរៀបចំកិច្ចសន្ទនារវាងប្រធានាធិបតីអេមេរិក និងរុស្ស៊ី មិនទាន់លេចជារូបរាងឡើយ ដោយរដ្ឋបាលលោក ចូ បៃឌិន ចង់ឃើញការបន្ធូរបន្ថយភាពតានតឹងជុំវិញអ៊ុយក្រែនជាមុនសិន។ នេះបើតាមការអះអាងរបស់លោកស្រី Kate Bedingfield នាយិកាទំនាក់ទំនងសេតវិមាន។ លោកស្រី Bedingfield បានអះអាងថា៖ «មិនទាន់មានគ្រោងទុកទេ យើងបានបញ្ជាក់យ៉ាងច្បាស់ថា ការវិលត្រឡប់ទៅរកផ្នែកការទូតក្នុងកម្រិតនេះ តម្រូវឱ្យមានការការបន្ធូរបន្ថយភាពភាពតានតឹងនៅអ៊ុយក្រែន»។ កាលពីថ្ងៃទី២៨ ខែមីនា លោកចូ បៃឌិន ក៏មិនបានច្រានចោលការទាក់ទងជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ឡើយ។ បើតាមនាយិកទំនាក់ទំនងសេតវិមាន ការពិភាក្សាអាមេរិក-រុស្ស៊ី វាអាស្រ័យលើឆន្ទៈរបស់មេដឹកនាំក្រេមឡាំង។ មេដឹកនាំអាមេរិក ក៏បានបញ្ចេញយោបល់លើពាក្យសម្ដីរបស់លោក អំពីប្រធានាធិបតីរុស្ស៊ី ដែរ។ តែលោកស្រី Bedingfield បានបញ្ជាក់ថា វាមិនមែនជាជំហរនយោបាយរបស់ក្រុងវ៉ាស៊ីនតោនទេ។ បើតាមការផ្សាយរបស់ Izvesti News លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ពាក្យសម្ដីរបស់លោក ចូ បៃឌិន អំពីការផ្លាស់ប្តូរអំណាចនៅសហព័ន្ធរុស្ស៊ីកំពុងបង្កឱ្យមានការព្រួយបារម្ភមួយចំនួន។ លោក បៃឌិន និងលោក ពូទីន បាននិយាយគ្នាតាមទូរសព្ទ កាលពីថ្ងៃទី១២ ខែកុម្ភៈ ពោលគឺតិចជាង២សប្តាហ៍ មុនពេលដែលរុស្ស៊ីបើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន៕
ដោយ ពុធ មីនា
  ចំនួនទារកដែលរំពឹងទុកជាមធ្យមសម្រាប់ស្ត្រីកូរ៉េខាងត្បូងក្នុងអាយុបន្តពូជបាន បានធ្លាក់ចុះមកត្រឹម០,៧៨ក្នុងឆ្នាំ២០២២ ដែលបានធ្លាក់ចុះពីអត្រា០,៨១ពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរដ្ឋរបស់កូរ៉េខាងត្បូង។    ចំនួននេះគឺជាកម្រិតទាបបំផុតក្នុងចំណោមប្រទេសនៅក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលមានអត្រាជាមធ្យម១,៥៩ ក្នុងឆ្នាំ ២០២០។ តួលេខរបស់កូរ៉េខាងត្បូង ទាបជាងជប៉ុនដែលមាន១,៣៣។   ជាមួយលទ្ធផលនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលហាក់បរាជ័យក្នុងការផ្លាស់ប្តូរអត្រាកំណើត បើទោះបីជាចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗលើការឧបត្ថម្ភធនថែទាំកុមារក៏ដោយ។  ជាមួយគ្នានេះ អត្រាអាពាហ៍ពិពាហ៍ក៏កំពុងធ្លាក់ចុះនៅកូរ៉េខាងត្បូងដែរចំពេលតម្លៃផ្ទះ និងការអប់រំខ្ពស់ហក់ឡើងកប់ពពក។ រដ្ឋធានីសេអ៊ូល ដែលមានប្រជាជនរស់នៅកកកុញបាន កត់ត្រាអត្រាកំណើតទាបបំផុតគឺ០,៥៩ឯណោះ៕  
ទិន្នន័យចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញថា អត្រានៃការមានកូនរបស់ប្រជាជនកូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីឆ្នាំមុន។ នេះជារឿងដ៏អាក្រក់បន្ថែមទៀតសម្រាប់ប្រទេសមួយនេះដែលត្រូវស្គាល់ថាជាប្រទេសមានកូនតិចបំផុតលើពិភពលោកក្នុងស្ត្រីម្នាក់។
កីឡាករ និងបុគ្គលិកចំនួន ១៥៧៤ នាក់ មកពីក្លិបទាំង២០ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ត្រូវបានធ្វើតេស្តរកជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ចន្លោះពីថ្ងៃទី១៤ដល់២០ ខែកញ្ញា។ អ្នករកឃើញថាមានលទ្ធផលវិជ្ជមានទាំង៣រូបខាងលើ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ បើទោះក្រុម Manchester City បាននិយាយនៅថ្ងៃទី២១ ខែកញ្ញានេះថាខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Ilkay Gundogan របស់ពួកគេមានផ្ទុកជំងឺនេះក៏ដោយ។ មួយវិញទៀត គេក៏មិនបានឃើញវត្តមានរបស់ Gundogan ក្នុងការប្រកួតបើកឆាករដូវកាលថ្មីសម្រាប់ក្រុមលោក Pep Guardiola ដែរ ក្នុងជំនួបដែលក្រុមមេឃខៀវយកឈ្នះ Wolverhampton Wanderers ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះ។ ការធ្វើតេស្តពីរជុំដំបូងក្នុងរដូវកាល ២០២០-២១ នេះ ក៏បានចេញលទ្ធផលវិជ្ជមានចំនួន៣រូបផងដែរពីការធ្វើតេស្តលើកកីឡាករ និងបុគ្គលិកចំនួន ១៦០៥នាក់ និង ៤ នាក់ផ្សេងទៀតរកឃើញលើការធ្វើតេស្តមនុស្សចំនួន ២១៣១នាក់៕
ការធ្វើតេស្តលើកចុងក្រោយក្នុងក្របខណ្ឌ Premier League រកឃើញមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣ នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសរបស់លីគកំពូលអង់គ្លេសនៅថ្ងៃទី២១ ខែកញ្ញា។
«ព័ត៌មានទាំងនេះគ្រាន់តែជាការលាបពណ៌ដើម្បីបម្រើផលប្រយោជន៍របស់បុគ្គលមួយចំនួនតែប៉ុណ្ណោះ»។ នេះជាការបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប ទៅនឹងការចោទរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ទៅកាន់ថ្នាក់ដឹកនាំខេត្ត ថាជាអ្នកការពារ និងជាប់ពាក់ព័ន្ធទីតាំងល្បែងខុសច្បាប់ ដែលជាហេតុនាំឲ្យមានការផ្លាស់ប្តូរតំណែងស្នងការខេត្ត។ ទាក់ទងនឹងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ អាជ្ញាធរខេត្តសៀមរាប បានបកស្រាយថា ខ្លួនតែងតែយកចិត្តទុកដាក់ ព្រមទាំងបានរៀបចំកិច្ចប្រជុំ និងដាក់ផែនការទៅថ្នាក់ក្រោមជាប្រចាំ ដោយបង្ក្រាបរាល់បទល្មើសដោយគ្មានការយោគយល់ និងមិនឲ្យមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។ ទាក់ទងនឹងការផ្លាស់ប្តូរស្នងការនគរបាលខេត្ត រដ្ឋបាលរបស់លោក ឃឹម ប៊ុនសុង  ចាត់ទុកថា ជារឿងធម្មតា និងជាសិទ្ធិសម្រេចរបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ដោយមានហេតុផលសមរម្យ។ ម្យ៉ាងទៀត រដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់សាធារណជន និងអ្នកសារព័ត៌មានថា លោកស្នងការថ្មី ទិត្យ ណារ៉ុង ពុំមានជាប់សាច់ញាតិ ឬខ្សែលោហិតរបស់លោកអភិបាលខេត្ត ឃឹម ប៊ុនសុង នោះឡើយ៕
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានចេញសេចក្តីបំភ្លឺនានាទាក់ទងនឹងការផ្លាស់ប្តូរស្នងការខេត្តពីលោក ហ៊ូ វ៉ាន់នី ដែលទើបកាន់តំណែងបានជាង២ខែ ហើយដាក់ជំនួសដោយលោក ទិត្យ ណារ៉ុង។ សេចក្តីបំភ្លឺ ក្នុងគោលបំណងឆ្លើយតបទៅនឹងការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលថា ថ្នាក់ដឹកនាំខេត្ត ការពារ និងជាប់ពាក់ព័ន្ធទីតាំងល្បែងខុសច្បាប់ ដោយមិនពេញចិត្តការងារបង្ក្រាបកន្លងមករបស់ស្នងការចាស់។
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២ ខែតុលានេះថា ការឃាត់ជនជាតិចិនជាង៤០០នេះ គឺជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយសាររកឃើញគ្រឿងញៀនមួយចំនួនធំ រួមទាំងអាវុធមួយចំនួនទៀតផង។ យ៉ាងណា លោក ពុំបានលម្អិតព័ត៌មានឡើយថា ក្នុងចំណោមជនជាតិចិតទាំងនោះ មានប៉ុន្មាននាក់ ដែលប្រើប្រាស់គ្រឿងញៀន ហើយមានប៉ុន្មាននាក់ ដែលជួញដូរគ្រឿងញៀន។    លោកស្នងការ បន្តថា ក្រោមការសម្របសម្រួលពីតំណាងអយ្យការ សមត្ថកិច្ចបានចុះឆែកឆេរភោជនីយដ្ឋានស៊ីនខាយសៀនមិន  ដែលមានម្ចាស់ជាជនជាតិចិន ក្នុងសង្កាត់៤ ក្រុងខេត្តព្រះសីហនុ។ លោក បន្ថែមថា ពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនជាង៤០០នាក់ ហើយមកដល់ពេលនេះក្រុមជំនាញកំពុងរៀបចំសំណុំរឿងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។  «...ឃាត់ជនជាតិចិនទាំងហ្នឹង គឺបទល្មើសគ្រឿងញៀន ហើយក្រុមការងារកំពុងដោះស្រាយ»។ នេះបើជាប្រសាសន៍របស់លោកស្នងការខេត្តព្រះសីហនុ ដោយមិនបានបញ្ជាក់ឡើយថា វត្ថុតាងគ្រឿងញៀននិងអាវុធ ដែលរកឃើញ មានចំនួនប៉ុន្មាននោះទេ។    លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មិនទាន់អាចធ្វើអត្ថាធិបប្បាយអ្វីឡើយ ដោយលោក ប្រាប់ថា សំណុំរឿងរបស់ជនជាតិនោះ មិនទាន់ត្រូវបានបញ្ជូនទៅតុលាការ៕         
ភ្នំពេញ៖ កងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ បានចុះឆែកឆេរទីតាំងភោជនីដ្ឋានមួយឈ្មោះ ស៊ីនខាយសៀនមិន ហើយឃាត់ខ្លួនជនជាតិចិនជាង៤០០នាក់ ដោយសង្ស័យថា ពួកគេ ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីយប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២០។
  ផលិតផលដែលក្រុមហ៊ុនបាននាំចូលមានដូចជា៖  ម៉ូតូម៉ាក Honda     រថយន្ត Honda  និងម៉ាស៊ីនកសិឧស្សាហកម្ម Honda  ដោយមានការទន្ទឹងរង់ចាំ ពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda DREAM F O R E V E R  G L O R Y  ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។  ឆ្នាំនេះ Honda DREAM F O R E V E R  G L O R Y  នាំមកនូវរសនិយមថ្មី នៃប្រណិតភាព សុះសាយនូវកិត្យានុភាព និងឧត្តមភាពលើសលុប ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហ៊ុមដោយបន្ទះមាសឆ្អិនឆ្អៅ រំលេចនូវចំណិតពេជ្រដ៏មានតម្លៃ ឆ្លុះញ្ចាំងនូវគុណតម្លៃដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មី ដ៏ត្រចះត្រចង់។     អ្វីដែលពិសេសបំផុត ហើយកោតសរសើរមិនដាច់ពីមាត់នោះ គឺការរចនាថ្មីទាំងស្រុងដោយ  តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាពលើសគេសម្រាប់អ្នក។     និងតែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំនិតពេជ្រផ្គុំបញ្ចូលគ្នា បង្កើតបានជាគុណតម្លៃថ្មីដ៏មានសក្ដានុពលលើសលុប។   ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM  នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី! រចនាម៉ូតយ៉ាងសម្រិតសម្រាំង  ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេស ដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។   បញ្ជាក់បន្ថែម៖  អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ: https://www.ncxhonda.com/motorcycles/kh/and125mdn-ca     (អត្ថបទពាណិជ្ជកម្ម)   
រាជធានីភ្នំពេញ៖ ទី២៤ ខែកញ្ញា ឆ្នាំ២០២១- ក្រុមហ៊ុន NCX  ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ។ 
  ភ្នំពេញ ថ្ងៃទី ២៦ ខែ ១១ ឆ្នាំ២០២១ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-19 បានជំនះរាល់ការលំបាក និង ក្នុងគោលបំណងនាំយកអាគារខុនដូបែបសិល្បៈនេះបង្ហាញទៅកាន់ពិភពលោក។ ទីតាន ស្តូន គ្រុប រំពឹងថា ពីកាសូ ស៊ីធី ហ្គាដិននឹងក្លាយទៅជាស្តង់ដារថ្មីមួយ នៃលំនៅដ្ឋានប្រណិត និងវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ។    ឯកឧត្តមហ៊ុន ម៉ាណែតអបអរសាទរការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់របស់ ទីតាន ស្តូននៅទីក្រុងហុងកុង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអបអរសាទរចំពោះការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងកោតសសើរចំពោះការយកចិត្តទុកដាក់ក្នុងការនាំយកសិល្បៈដែលមានលក្ខណៈស្តង់ដា អន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិយាកាសវិនិយោគនៅប្រទេសកម្ពុជាបន្តមានការវិវត្តល្អ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ប្រទេស  កម្ពុជារឹតតែស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់នៃក្រុមហ៊ុនបរទេសដែលប្រកបដោយវិជ្ជាជីវៈ និង  គុណភាពខ្ពស់ ដូចជាក្រុមហ៊ុន ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងដើម្បីរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមកម្មវិធីគម្រោងបួនក្នុងពេលតែមួយរបស់ ទីតាន ស្តូន គ្រុប   ពីកាសូ ស៊ីធី ហ្គាដិនជំនះរាល់ឧបសគ្គ ដើម្បីពង្រីកទីផ្សារអចលនទ្រព្យ ការរីករាលដាលនៃជម្ងឺកូវីត ធ្វើអោយមានការប៉ះពាល់ខ្លាំងលើគ្រប់វិស័យ។ ប៉ុន្តែ ទីតាន ស្តូនគ្រុបនៅទីក្រុងហុងកុង មិនអនុញ្ញាតឱ្យជំងឺរាតត្បាតប៉ះពាល់ដល់គម្រោងសាងសង់មួយនេះឡើយ។ ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងបានអនុវត្តវិធានការបង្ការជំងឺរាតត្បាតតាមស្តង់ដារខ្ពស់បំផុត និងរៀបចំការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ ស្ថេរភាពនៃលំហូរហិរញ្ញវត្ថុបានជំរុញអោយការដ្ឋាននៅតែបន្តដំណើរការសាងសង់ និងធ្វើឱ្យ ពីកាសូ ស៊ីធី ហ្គាដិនក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងមួយចំនួនតូចក្នុងទីក្រុងភ្នំពេញដែលនឹងបញ្ចប់ក្នុងឆ្នាំនេះ ដែលជាការជួយជ្រោមជ្រែងមួយយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យ អចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ។      បង្កើតសោភ័ណភាពសិល្បៈ និងសំណង់ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចំណុចកណ្តាលនៃរាជធានីភ្នំពេញ-បឹងកេងកង១ (ហៅថាតំបន់ស្ថានទូតពិសេស)។ អាគារទាំងមូលត្រូវបានសាងសង់តាមបែបបទ Picasso គ្រាន់តែឈានជើងចូលទៅក្នុងសាលធំទូលាយដែលមានពិដានកម្ពស់ 8.8 ម៉ែត្រគឺប្រៀបដូចជាការដើរចូលទៅក្នុងសាលសិល្បៈមួយ ។ ក្នុងពេលជាមួយគ្នានេះ លោក Luke Chu នាយកគ្រប់គ្រងទូទៅនៃគម្រោងសាងសង់កម្ពុជា-ចិនបានបញ្ជាក់ថាសំណង់របស់ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានសាងសង់ឡើងដោយប្រើវិធីសាស្រ្ត ដូចគ្នាទៅនឹងសណ្ឋាគារ Dubai Burj Al Arab ។ពីកាសូ ស៊ីធី ហ្គាដិន មានគ្រឹះបាតសសរក្រោមដីទំហំ 3 ម៉ែត្រ និងរបារដែកស៊ីម៉ង់ត៍ស្តង់ដារខ្ពស់របស់អឺរ៉ុប និងអាមេរិក ដែលជាបច្ចេកវិទ្យាសាងសង់ដែលធ្វើអោយអាគារនេះមានសុវត្ថិភាពខ្ពស់បំផុត។   ឡប់ប៊ីកម្ពស់ ៨.៨ម៉ែត្ររបស់ពីកាសូ ស៊ីធី ហ្គាដិន(Picasso City Garden)   ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden) ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)   រូបថតក្រុមនៃសមាជិកក្រុមហ៊ុន Picasso City Garden និងសមាជិកនៃសំណង់ចិន-កម្ពុជា។   បទពិសោធន៍គ្រប់គ្រងអាគារ និងឧបករណ៍ដ៏ប្រណិត ផ្តល់សេវាកម្មគ្រប់គ្រង ទ្រព្យសម្បត្តិ សេវាបម្រើអតិថិជន និងសេវាកម្មផ្សេងទៀតដូចគ្នាទៅនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ។ ពីកាសូ ស៊ីធី ហ្គាដិន ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជាន់ទី 19 និងសាលជប់លៀងរួមបញ្ចូលគ្នាជាមួយភោជនីយដ្ឋាន មី ឈី លីន ដើម្បីបំពេញតម្រូវការរបស់     អតិថិជនដែលធ្វើការ ឬ អតិថិជនដែលបានចូលរួមកម្មវិធីជប់លៀងនៅអគារនេះ ។ នៅជាន់ទី 19 ក៏មានអាងហែលទឹក និងកន្លែងហាត់ប្រាណ ផងដែរ។ ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិទៅកាន់ភ្ញៀវ ដែលកន្លែងហាត់ប្រាណត្រូវបានបំពាក់ដោយឧបករណ៍ទំនើប Technogym ដែលជាឧបករណ៍ដែល ក្រុមហ៊ុន Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងស្ថាប័នអន្តរជាតិកំពូលៗផ្សេងទៀតប្រើប្រាស់។ កន្លែងហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ សាលពិធីជប់លៀង   ផែនការបង្ការការរាតត្បាតសំខាន់ៗចំនួន ៧ ដើម្បីធានាសុខភាពរបស់អតិថិជន ការទប់ស្កាត់ជំងឺកូវីដនៅក្នុងបរិយាកាសរស់នៅបានក្លាយជាចំណុចសំខាន់នៃការរៀបចំផែនកាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។ ពីកាសូ ស៊ីធី ហ្គាដិន មានផែនការសំខាន់ៗចំនួន 7 រួមមាន "ការការពារពេលចេញចូលអាគារ ការសម្លាប់មេរោគក្នុងទីសាធារណៈ ការបស្សុទ្ធ ខ្យល់ ការរក្សាអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារៈប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្ការការរាតត្បាត"។ ឧបករណ៍ទាំងនោះមានដូចជា៖ បំពង់ស្រូបក្លិនមិនល្អ  ម៉ាស៊ីនកំចាត់បាក់តេរីដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ទះថ្នាំសំលាប់មេរោគ ទុយោស្តុកទឹក និងសន្ទះ ស្រូប ក្លិនកខ្វក់ ដើម្បីធានាអោយការការពារកាន់តែមានប្រសិទ្ធិភាព និងធានាដល់សុខភាពអ្នករស់នៅ។   កម្ពុជាសាកសមនូវលំនៅដ្ឋានលំដាប់ខ្ពស់ ទីតាន ស្តូននៅទីក្រុងហុងកុងនឹងបន្តការចាក់ឬសនៅប្រទេសកម្ពុជា លោក Darren Teng នាយកគ្រប់គ្រងទូទៅនៃ ទី តាន ស្តូន គ្រុបនៅទីក្រុង ហុងកុង និងជាប្រធាន ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ដីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍ថា ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង បានមើលឃើញពីសក្តានុពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយជឿជាក់ថាគ្រប់គ្នាសាកសមនឹងទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់នេះ ។ ដូច្នេះហើយ ការនាំយកស្លាកយីហោ ពីកាសូ លំដាប់អន្តរជាតិ គឺដើម្បីជាតម្រូវការអាជីវកម្មបង្កើតជាគំរូផ្ទះប្រណិត ។  យើងក៏បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទីតាន ស្តូន ឡាយហ្វ៍ និងតំបន់សេដ្ឋកិច្ចពិសេសទី តាន ស្តូន ដោយសង្ឃឹមថាសកម្មភាពអាជីវកម្មទាំងអស់នេះនឹងក្លាយជាធនធានអន្តរជាតិសម្រាប់ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ទៅកាន់មហាជន និងជួយអោយមានការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើផែនការបច្ចុប្បន្ន យើងនឹងបន្តវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលអនាគត ដើម្បីរីកចម្រើនជាមួយគ្នា។   ពីកាសូ ស៊ីធី ហ្គាដិនធ្វើជាគំរូមួយដ៏ល្អសម្រាប់ខុនដូដែលមានលក្ខណៈល្អប្រណិត ការបញ្ចប់គម្រោង Picasso City Garden គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ។ ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង រំពឹងថានឹងការលេចចេញនូវ គំរូខុនដូប្រណិតមួយនេះអាចលើកកម្ពស់គុណភាពនៃលំនៅដ្ឋាន ដើម្បីឱ្យសាធារណជនអាចរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសោភ័ណ្ឌភាព។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ដំណឹងល្អនៃការបញ្ចប់គម្រោងនេះ អាចក្លាយជាកម្លាំងចលករសម្រាប់ វិស័យអចលនទ្រព្យ និងជំនះការលំបាកក្នុងពេលបច្ចុប្បន្នជាមួយគ្នា និងទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើង នាពេលខាងមុខ។   អំពី ទី តាន ស្តូន គ្រុប ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ 2003 ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស និងការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ល។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ 18 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត។ ទីតាន ស្តូន គ្រុបផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិននិងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់ ។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com ។ (អត្ថបទពាណិជ្ជកម្ម)
វិមានសិល្បៈដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញនិងមានតែមួយគត់នៅអាស៊ី
  ក្នុងជំនួបណែនាំ និងផ្តាំផ្ញើ កាលពីថ្ងៃទី២២ ខែកក្កដានេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរំឭកនិស្សិតជ័យលាភីទាំងអស់ថា និស្សិតគ្រប់រូប គឺជាធនធានដ៏មានសក្តានុពល និងមានតម្លៃរបស់កម្ពុជា ក្នុងការចូលរួមដំណើរជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចចក្ខុវិស័យ២០៥០។   មិនតែប៉ុណ្ណោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជា និងបានបញ្ជាក់ទៀតថា ជោគជ័យរបស់និស្សិតទាំងអស់  គឺជាជោគជ័យរបស់ជាតិ។   រូបភាពពីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះ៖ «និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០៥០ ហើយភាពជោគជ័យរបស់ទាំងអស់គ្នា មិនមែនដាច់ដោយឡែកពីភាពជោគជ័យ នៃសង្គមជាតិឡើយ ព្រោះយើងទាំងអស់គ្នាផ្សារភ្ជាប់អនាគតរបស់យើង ទៅនឹងអនាគតរបស់សង្គមកម្ពុជា។»។ កម្ពុជា មានចក្ខុវិស័យប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ បច្ចុប្បន្ន កម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសដែលអាចត្រៀមខ្លួន ចាកចេញពី ចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងដំណើរឆ្ពោះទៅគោលដៅក្លាយជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ រូបភាពពីក្រសួងមុខងារសាធារណៈ នៅក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី ក៏មិនភ្លេចបញ្ជាក់ពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តផ្តោតការយកចិត្តទុកដាក់ ចំពោះធនធានមនុស្សរបស់ប្រទេស។ រដ្ឋមន្រ្តីមុខងារសាធារណៈរូបនេះ ជឿជាក់ថា ប្រតិភូនិស្សិតកម្ពុជាគ្រប់រូប នឹងប្រឹងប្រែងសិក្សា ហើយត្រឡប់មកវិញកសាងអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយកាន់តែប្រសើរ។     សូមបញ្ជាក់ថា មុនជួបជាមួយលោក ហ៊ុន ម៉ានី និស្សិតជ័យលាភីអាហារូបករណ៍ទាំងនេះ ក៏បានទៅទទួលការណែនាំពីលោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ 
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍២៧នាក់ ដែលនឹងចេញទៅសិក្សានៅប្រទេសជប៉ុន និងអាល្លឺម៉ង់ ក្នុងពេលឆាប់ៗនេះ។
ភូមិបរឡយ ឃុំកិះចុង ស្រុកបកែវ ខេត្តរតនគិរី គឺជាភូមិថ្មីថ្មោងដាច់ស្រយាល ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។ ភូមិបរឡយ ត្រូវបានពលរដ្ឋដែលភាគច្រើន គឺជាអ្នកចំណូលស្រុក បានដាក់ឈ្មោះឲ្យ។ មុនឆ្នាំ២០០៨ ដីព្រៃជាង៥០០ហិចតានេះ គឺជាព្រៃស្រោង ដែលមានសត្វព្រៃរស់នៅព្រោងព្រាត មានតែជនជាតិដើមភាគតិចរស់នៅ៣ទៅ៤គ្រួសារប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមក ដីដែលសម្បូរត្បូងនេះ បានល្បីល្បាញដល់ពលរដ្ឋខ្មែរជាទូទៅ រហូតអ្នកខេត្តផ្សេង ដូចជា អ្នកខេត្តកំពង់ចាម តាកែវ កំពង់ធំ និងខេត្តដទៃទៀត បានសម្រុកមកប្រកបអាជីវកម្មជីកត្បូង និងធ្វើចម្ការចន្ទី។ ក្រោយមកពួកគេក៏បានប្រមូលផ្តុំគ្នាស្នើទៅថ្នាក់ដឹកនាំបង្កើតជាភូមិនេះឡើង។ អ្នកសារព័ត៌មានថ្មីៗ បានទៅដល់ទីតាំងជម្លោះ តាមរយៈដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតពីភ្នំពេញជាង៣០នាក់ ដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)។ លោក ម៉ៅ អ៊ាង ដែលជាអតីតអ្នកខេត្តកំពង់ចាម បានបញ្ជាក់ថា ពលរដ្ឋនៅទីនោះ រកស៊ីឈ្នួលកាប់ព្រៃតាំងពី២០០៦ ហើយពីរឆ្នាំក្រោយមក ពួកគេទើបនាំគ្នាទៅធ្វើត្បូងនៅទីនោះ។ លោកនិយាយថា ភូមិនេះ គឺស្ទើរតែអស់ គឺជាអ្នករស់នៅខេត្តផ្សេងៗ ដែលមានជីវភាពខ្សត់ខ្សោយ។ បុរសដែលមានកូន១ក្នុងបន្ទុកគ្រួសាររូបនេះ និយាយថា ក្រោយពីកាប់ឆ្ការព្រៃបានស្អាត និងដាំដំណាំរួចហើយ ក៏លេចមុខបុរសម្នាក់ឈ្មោះ ហ៊ាង សុជាតិ ដែលអះអាងថាដីនេះ គឺជាដីរបស់ខ្លួន ដោយសំអាងលើប្លង់កម្មសិទ្ធិដែលមានក្នុងដៃ។  ចាប់ពីពេលនោះមក ទំនាស់ដីធ្លីរវាងអ្នកភូមិបរឡយ និងលោក ហ៊ាង សុជាតិ បានកើតឡើងនៅលើទីតាំងដែលសម្បូរទៅដោយរ៉ែត្បូងដ៏មានតម្លៃ និងដីមានជីជាតិ ដែលគេអាចដាំកៅស៊ូ ចម្ការចន្ទី និងដំណាំជាច្រើនប្រភេទទៀត។     ក្នុងវ័យ៦០ឆ្នាំ លោក ម៉ៅ អ៊ាង និយាយបែបថា៖«គេថា គេមានប្លង់រឹង ហើយដេញពួកខ្ញុំ។ បើគេដេញពួកខ្ញុំ ពួកខ្ញុំមិនដឹងទៅនៅឯណាទេ បើនៅតែដេញពួកខ្ញុំនឹងតស៊ូ។ ខ្ញុំធ្វើការកាប់ឆ្ការផង មានអារម្មណ៍ពិបាកណាស់ ពីព្រោះ យើងរស់នៅដោយអត់ទាន់មានប្លង់កម្មសិទ្ធិ។   មិនខុសគ្នាឡើយ លោក សូត្រ សឿន អតីតអ្នកខេត្តតាកែវ បានអះអាងថា លោកបានចាកចេញពីស្រុកកំណើត ពីព្រោះ សមាជិកគ្រួសារមានជំងឺធ្ងន់ធ្ងរ ដោយបានលក់ផ្ទះ និងដីស្រែ ទៅព្យាបាលជំងឺ រហូតធ្លាក់ខ្លួនក្រីក្រ។ ហេតុផលនេះហើយ ទើបជំរុញបុរសវ័យ៦០ឆ្នាំ និងមានកូន៨នាក់រូបនេះ ត្រូវស្វែងរកកន្លែងថ្មី។ លោកបន្តថា កាលពីឆ្នាំ២០០៦ លោកបានឮតៗគ្នា ថា ដីនៅខេត្តរតនគិរីនៅមានដីទូលំទូលាយ ដែលដីនៅទីនេះ អាចដាំដុះបានផលច្រើន។ ម្ល៉ោះហើយ ទើបលោកនាំគ្រួសារមកស៊ីឈ្នួលកាប់ព្រៃ និងធ្វើចម្ការនៅទឹកដីភាគឦសាននៃប្រទេសកម្ពុជាមួយនេះ។ លោកនិយាយថា៖«នៅទីនេះ ដំបូង គឺមានតែ៣០គ្រួសារទេ។ ពួកយើងដើមឡើយរស់នៅភូមិចាស់ ដែលឆ្ងាយពីទីនេះ ប្រហែល២គីឡូម៉ែត្រ ហើយអ្នកភូមិក៏ផ្លាស់មកនៅទីនេះវិញ តាំងពីឆ្នាំ២០១២ ពីព្រោះ នៅភូមិចាស់ ឈឺពេក ហើយដីភូមិចាស់ មានអ្នកមានអំណាចម្នាក់ គេយកដាំកៅស៊ូបាត់ទៅ យើងតវ៉ាម៉េចឈ្នះគេ»។ លោក សូត្រ សឿន ដែលធ្លាប់ជាប់ពន្ធនាគារជាង៦ខែ ដោយសារចេញមុខតវ៉ាការពារដីផ្ទះសម្បែងនោះ បានរៀបរាប់ថា ក្រោយរស់នៅភូមិបរឡយ ស្រាប់តែមានឈ្មួញម្នាក់ បានមកអះអាងថា ដីនេះ គឺជាកម្មសិទ្ធិរបស់ខ្លួន ដោយសំអាងថា  គាត់មានប្លង់កម្មសិទ្ធិចេញពីថ្នាក់ស្រុក និងខេត្តរតនគិរី។  លោកនិយាយបែបថា៖«មេឃុំឲ្យពួកខ្ញុំរស់នៅលើដីនេះ ព្រោះ គាត់ថា ដីនេះ គឺជាដីរបស់រដ្ឋ ប៉ុន្តែតុលាការបានសម្រេចដេញពួកខ្ញុំ ដោយអះអាងថា ឈ្មោះ ហ៊ាង សុជាតិ មានប្លង់រឹង លើដីភូមិនេះ។ បន្ទាប់មក អ្នកភូមិក៏នាំគ្នាតវ៉ា រហូតគេចាប់ខ្ញុំដាក់ពន្ធធនាគារជាង៦ខែ»។     ដូចគ្នាដែរ តំណាងអ្នកភូមិជាង១៣០គ្រួសារ លោក ស៊ុន សាក់  បានប្រាប់សារព័ត៌មានថ្មីៗថា ភូមិនេះ មានផ្ទៃដី៥៧៥ហិចតា ហើយដីដែលមានទំនាស់មានចំនួន ១៨៦ហិចតា។ លោកនិយាយថា៖ «ដំបូងដីនេះ គឺជាព្រៃរបស់រដ្ឋ តែពួកខ្ញុំកាប់ឆ្ការស្អាតឡើងរាប់ឆ្នាំ ស្រាប់តែឈ្មួញម្នាក់ហ្នឹង ថា ដីនេះ គឺជាដីរបស់គេទៅវិញ។ ដូច្នេះ ទើបអ្នកភូមិនាំគ្នាតវ៉ា ដោយសុំឲ្យខុទ្ធកាល័យសម្តេច ហ៊ុន សែន ព្រឹទ្ធសភា និងអ្នកពាក់ព័ន្ធជួយដោះស្រាយ រហូតតុលាការខេត្តរតនគិរី បានចាប់ខ្លួនតំណាងពួកខ្ញុំដាក់គុក៦ខែកន្លះ»។  លោកបន្ត ក្រោយអ្នកភូមិឡើងទៅតវ៉ាជាញឹកញាប់ និងស្នើឲ្យថ្នាក់លើជួយអន្តរាគមន៍មក តុលាការក៏បានដោះលែងតំណាងអ្នកភូមិ ហើយពេលនេះ ក៏ស្ងប់ស្ងាត់ទៅវិញ។ លោកអះអាងថា៖«បន្ទាប់ពីដោះលែងតំណាងអ្នកភូមិ គេថា ចាំបោះឆ្នោតរួច គេនឹងជួយដោះស្រាយជូនពួកខ្ញុំ។ ប៉ុន្តែពលរដ្ឋនៅតែបារម្ភ ពីព្រោះការរស់នៅគ្មានប្លង់កម្មសិទ្ធិនេះ គឺពិបាកណាស់។ ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាល មេត្តាជួយដោះស្រាយជូនពលរដ្ឋនៅទីនេះផង ពីព្រោះពួកគេ គឺជាអ្នកក្រ ដែលខំរកកាប់ឆ្ការព្រៃ ដើម្បីមានដីរស់នៅនឹងគេ»។    លោក ហេង ប៊ុនថាន់ អភិបាល ស្រុកបរកែវ ធ្លាប់បានបញ្ជាក់តាមរយៈសារព័ត៌មានភ្នំពេញប៉ុស្តិ៍កាលពីខែមេសា ឆ្នាំ២០១៤ ថា ប្រជាពលរដ្ឋនៅភូមិខាងលើនេះ គឺជាជនចំណាកស្រុក ដែលទៅរស់នៅលើដីគេដោយខុសច្បាប់។     ទាក់ទងនឹងបញ្ហានេះ លោក ប៊ី វ៉ាន់នី មន្ត្រីស៊ើបអង្កេតរបស់សមាគមអាហុកប្រចាំខេត្តរតនគិរី ដែលបានឃ្លាំមើលរឿងក្តីនេះ តាំងពីដើមទីរហូតមក បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅទីតាំងភូមិខាងលើថា ដីនេះ ដំបូងឡើយ គឺជាគម្របដីព្រៃរបស់រដ្ឋ ក្រោយមកពលរដ្ឋមកជីករករ៉ែត្បូង ហើយក៏បានសុំអាជ្ញាធរជួយបង្កើតជាភូមិ ប៉ុន្តែ មេឃុំ មិនហ៊ានអារកាត់ឡើយ ដោយរុញឲ្យទៅសុំថ្នាក់លើ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖« ឈ្មោះ ហ៊ាង សុជាតិ ត្រូវបានភូមិឃុំបដិសេធថា គាត់មិនបានធ្វើប្លង់ឲ្យនោះទេ ប៉ុន្តែ មេឃុំឆ្ងល់ថា ហេតុអ្វីស្រុក និងខេត្តទទួលស្គាល់ប្លង់របស់ឈ្មួញហ្នឹង។ បន្ទាប់មក ឈ្មួញនេះ ក៏បានដាក់ពាក្យប្តឹងមេឃុំ និងពលរដ្ឋ»។  លោកបន្តថា៖«ប្លង់នេះ គឺចេញខុសនីតិវិធី។ ធម្មតាប្លង់ដីចេញបាន គឺប្រើពេល៣ខែ តែប្លង់ឈ្មួញនេះ ចេញតែមួយខែ»។ លោក ប៊ី វ៉ាន់នី បន្តទៀតថា ក្រោយការតស៊ូយ៉ាងស្វិតស្វាញរបស់អ្នកភូមិ បច្ចុប្បន្នក្រសួងមហាផ្ទៃ បានធ្វើសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរឲ្យពួកគេ ដែលពីមុនមក ក្រសួងមិនព្រមធ្វើឲ្យនោះទេ។ លើសពីនេះ ក្រសួងមហាផ្ទៃប្រាប់ឲ្យអ្នកភូមិស្ងប់ស្ងាត់សិន ដោយសន្យាថា នឹងបង្កើតភូមិនេះ ក្រោយការបោះឆ្នោតរួច៕
រតនគិរី៖ ពលរដ្ឋនៅរស់នៅភូមិបរឡយ ឃុំកិះចុង ស្រុកបកែវ ខេត្តរតនគិរី បានស្នើដល់រដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រវាងពលរដ្ឋ និងឈ្មួញ ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។  បើតាមលោក ស៊ុន សាក់ តំណាងអ្នកភូមិជាង១៣០គ្រួសារ ជម្លោះ កើតឡើងដោយសារ ភូមិនេះ គឺជាភូមិសាស្ត្រ ដែលសម្បូរត្បូង និងមានពលរដ្ឋរស់នៅតាំងពីឆ្នាំ២០០៨មក ប៉ុន្តែឆ្នាំ២០១៣ ស្រាប់តែមានឈ្មួញម្នាក់ ប្រកាសថាដីនេះ គឺកម្មសិទ្ធិរបស់ខ្លួន។
  នៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) ក្នុងក្រុង Hiroshima នៅថ្ងៃទី១៩ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស មានជំនួបទ្វេភាគីមួយ ដើម្បីជជែកពីប្រធានបទជាច្រើន ក្នុងនោះរួមទាំងការឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើអាវុធ និងវិស័យការពារផង។   «ដោយផ្អែកលើភាពជោគជ័យកន្លែងមក ពួកគេបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារ និងអាវុធ»។ លោក Lee Do-woon អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងថ្ងៃទី១៩ ខែឧសភា។    ទន្ទឹមនេះ មេដឹកនាំទាំងពីរ ក៏បានអំពាវនាវរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីលើកតម្កើងសន្តិភាពក្នុងតំបន់ ស្របពេលប្រទេសទាំងពីរមានការផ្តល់តម្លៃដោយសេរីភាពដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។    ក្នុងជំនួបនេះ លោក អាល់បានីស បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងបង្កើនការធ្វើសមយុទ្ធយោធាឱ្យកាន់តែញឹកញាប់។ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាធ្វើការឱ្យបានកាន់តែជិតស្និទ្ធ ស្របពេលមានការគំរាមកំហែងរបស់កូរ៉េខាងជើងនៅក្នុងតំបន់ផង។    សូមបញ្ជាក់ថា មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ និងប្រទេសផ្សេងទៀត នឹងមានកិច្ចប្រជុំមួយនៅថ្ងៃទី២១ ខែឧសភា ដើម្បីជជែកលើបញ្ហាច្រើនក្នុងនោះមានដូចជាពាណិជ្ជកម្ម ជំងឺឆ្លង ចិន និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាដើម៕   
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស នៅថ្ងៃទី១៩ ខែឧសភា បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារ និងអាវុធ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
  លោក លី សម្ភ័ស អ្នកសម្របសម្រួលគម្រោងដីសើមមេគង្គក្រោមរបស់អង្គការជីវិតសត្វស្លាប បានលើកឡើងថា ចំនួនសត្វជំរឿន និងកត់ត្រាក្នុងឆ្នាំនេះ មិនសូវខុសគ្នាប៉ុន្មានពីឆ្នាំមុននោះឡើយ។ លោកបន្ថែមថា ចំនួនដែលកត់ត្រាបាននៅតំបន់នីមួយៗអាចខុសគ្នាបន្តិច ដោយសារក្នុងអំឡុងពេលចុះធ្វើជំរឿន ទឹកនៅជ្រៅ បណ្ដាលឱ្យសត្វខ្លះមិនទាន់ចុះតាមទីតាំង។  រូបភាពដោយ៖ SocheatNatureLife Cambodia លោក សម្ភ័ស បញ្ជាក់៖ « ជំរឿនសត្វស្លាបអាស៊ីធ្វើនៅថ្ងៃទី៧ ដល់ទី២២ ខែមករា។ អំឡុងពេលនេះ ក្រុមការងារបានកត់ត្រាសត្វនៅតាមតំបន់នីមួយ។ ក្នុងនោះយើងមិនបានអង្កេតឱ្យស៊ីជម្រៅថា សត្វណាខ្លះនឹងនៅតំបន់នោះរយៈប៉ុន្មាននោះទេ គ្រាន់តែរាប់ចំនួនពួកវាឱ្យដឹង និងកត់ត្រាប៉ុណ្ណោះ»។     ខ្វែកសមុទ្រកន្ទុយខ្មៅ។ រូបភាពដោយ៖ SocheatNatureLife Cambodia ទន្ទឹមនេះលោកបានប្រាប់ដូច្នេះ ក្នុងរដូវកាលជំរឿនក្នុងឆ្នាំ២០២៣នេះ សត្វទេសន្តប្រវេសន៍ដែលកត់ត្រាបានច្រើនរួមមាន សត្វទាព្រៃក្បាលឆ្នូតស ជិត៣០០០ក្បាល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងខ្វែកសមុទ្រកន្ទុយខ្មៅ ប្រមាណជាង៥០០ក្បាល នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ក្រៅពីនេះ សត្វដែលពងកូននៅក្នុងតំបន់មានចំនួនច្រើនគឺសត្វចង្កៀលខ្យង មានចំនួន ជាង១០០០ក្បាល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។   ទាព្រៃក្បាលឆ្នូតស។ រូបភាពដោយ៖ SocheatNatureLife Cambodia សូមបញ្ជាក់ថា នៅឆ្នាំ២០២២កន្លងទៅ អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានធ្វើជំរឿនលើសត្វស្លាបទឹកអាស៊ី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង ដែលសរុបចំនួនទាំងអស់មាន១៣០ប្រភេទ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានសត្វស្លាបអាស៊ីចំនួន ៧៨ប្រភេទ ចំណែកតំបន់ការពារទេសភាពអន្លង់ព្រីងមានចំនួន ៥២ប្រភេទ៕  សត្វចង្កៀលខ្យង។ រូបភាពដោយ៖ SocheatNatureLife Cambodia    
ភ្នំពេញ៖ ជំរឿនសត្វស្លាបអាស៊ីឆ្នាំ២០២៣ បានបង្ហាញថា នៅបឹងព្រែកល្ពៅ និងអន្លង់ព្រីង មានទេសន្តរប្រវេសន៍ពីរប្រភេទរួមមាន ទាព្រៃក្បាលឆ្នូតស និងសត្វខ្វែកសមុទ្រកន្ទុយខ្មៅ មានចំនួនច្រើនជាងគេ។ ជាមួយគ្នានេះ នៅដើមឆ្នាំ២០២៣ ក្រុមឧទ្យានុរក្សតំបន់ទាំងពីរខាងលើបានកត់ត្រាសត្វស្លាបអាស៊ី៩១ ប្រភេទនៅបឹងព្រែកល្ពៅ និង៣៤ប្រភេទនៅតំបន់ការពារអន្លង់ព្រីង។
  របៀបផ្ទេរប្រាក់ពីវីងទៅធនាគារ ស្ថាបនា សម្រាប់អតិថិជនធនាគារឯកទេសវីង អាចផ្ទេរប្រាក់ទៅធនាគារ ស្ថាបនា បានយ៉ាងរហ័សតាមរយៈ កម្មវិធីស្មាតហ្វូនវីងដូចខាងក្រោម៖ ១. ចូលទៅកាន់ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ២. ជ្រើសរើស ផ្ទេរប្រាក់ ៣. ជ្រើសរើស វីងទៅធនាគារ ៤. ជ្រើសរើស Sathapana Bank   របៀបផ្ទេរប្រាក់ពីធនាគារ ស្ថាបនា ទៅវីង  អតិថិជនធនាគារ ស្ថាបនា អាចផ្ទេរប្រាក់ទៅគណនីវីង ដោយមិនពិបាក និងចំណាយពេលយូដោយគ្រាន់តែ៖ ១. ចូលទៅកាន់ Sathapana Mobile ២. ជ្រើសរើស Transfers ៣. ជ្រើសរើស To Wing   ក្រោយពីផ្ទេរប្រាក់មកគណនីវីងរបស់អ្នករួច លោកអ្នកអាចដកប្រាក់តាមបណ្តាភ្នាក់ងារវីងបានយ៉ាងស្រួល។ ជាងនេះទៅទៀត អតិថិនជនរបស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាចសងប្រាក់កម្ចី របស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាមួយភ្នាក់ងារវីង ជាង៨២០០កន្លែងនៅទូទាំង ប្រទេសកម្ពុជា។    ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាង ក្លាយជាម្ចាស់ទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ជារៀងរាល់សប្តាហ៍។ រង្វាន់ទាំងនេះផ្តល់ជូនតែអ្នកមានសំណាង ដែលបានធ្វើប្រតិបត្តការផ្ទេរប្រាក់ទៅវិញទៅមកតែប៉ុណ្ណោះ៕   (អត្ថបទពាណិជ្ជកម្ម)        
បងប្អូនមួយចំនួន ប្រហែលជាពិបាករកកន្លែងដកប្រាក់ នៅពេលដែលធ្វើដំណើរទៅខេត្តឆ្ងាយៗ។ ថ្ងៃនេះយើង នឹងបង្ហាញពីរបៀបផ្ទេរប្រាក់ទៅវិញទៅមក រវាងធនាគារ ស្ថាបនា និងធនាគារឯកទេសវីង ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន ព្រមទាំងរបៀបដកប្រាក់តាមវីង ជាង៨២០០កន្លែង។
អត្ថបទទាក់ទង   សហភាពអឺរ៉ុប នឹងបើកភ្លើងបៃតងឱ្យអ៊ុយក្រែនធ្វើជាបេក្ខភាពរបស់ខ្លួន    ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី២៣ ខែមិថុនា សហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ប្រទេស បានសម្រេចផ្តល់ឋានៈជាបេក្ខភាពដល់អ៊ុយក្រែន និងម៉ុលដាវី។ មន្រ្តីអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែនរីករាយយ៉ាងខ្លាំង។ កិច្ចប្រជុំនេះ ចូលរួមដោយមេដឹកនាំរដ្ឋសមាជិក EU ២៧ប្រទេស។   «អនាគតរបស់អ៊ុយក្រែន គឺនៅក្នុងសហភាពអឺរ៉ុប»។ លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Twitter។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន បានសាទរការសម្រេចរបស់អឺរ៉ុបចំពោះប្រទេសខ្លួន រួមទាំងចាត់ទុកការផ្តល់ភ្លើងបៃតងនោះជាពេលដ៏សំខាន់ និងប្រវត្តិសាស្រ្ត។    ចំណែកប្រមុខការទូតអឺរ៉ុប លោក Josep Borrell បានថ្លែងថា ប្រជាជនអ៊ុយក្រែន គឺជាសមាជិកគ្រួសាររបស់សហភាពអឺរ៉ុប ហើយអនាគតក្រុងកៀវ នឹងនៅជាមួយអឺរ៉ុប។ មន្រ្តីជាន់ខ្ពស់អឺរ៉ុបើ បានហៅថ្ងៃទទួលអ៊ុយក្រែន និងម៉ុលដាវីថា ជាថ្ងៃល្អសម្រាប់អឺរ៉ុប។    ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ក្នុងសន្និសីទសារព័ត៌មានមួយ បានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែន រួមទាំងម៉ុលដាវី នឹងខិតខំធ្វើការតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើកំណែទម្រង់លើវិស័យសំខាន់ៗតាមលក្ខខណ្ឌកំណត់របស់អឺរ៉ុប។ នីតិវិធីចរចាចូលជាសមាជិកភាពសហភាពអឺរ៉ុប នឹងត្រូវប្រើពេលជាច្រើនឆ្នាំ ប៉ុន្តែមេដឹកនាំប្លុកមួយនេះ អាចពន្លឿនបាន លុះត្រាតែមានឆន្ទៈនយោបាយចង់ជួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    គួររំឮកថា អ៊ុយក្រែន បានដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុបនៅរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសខ្លួន៕   
សហភាពអឺរ៉ុប នៅថ្ងៃទី២៣ ខែមិថុនា បានសម្រេចផ្តល់អ៊ុយក្រែន និងម៉ុលដាវីក្នុងឋានៈជាបេក្ខភាពរបស់ខ្លួន។ ការផ្តល់ភ្លើងបៃតងបែបនេះ ត្រូវបានមន្រ្តីអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែនសាទរយ៉ាងខ្លាំង បើទោះនីតិវិធីបន្ទាប់ ត្រូវចាយពេលច្រើនក៏ដោយ។
  លោក Kudlow បានថ្លែងក្នុងកម្មវិធីព័ត៌មាន Fox News ថ្ងៃអាទិត្យថា «ថវិកាឆ្នាំ២០២០ នឹងមានលក្ខណៈយ៉ាប់យ៉ឺន ដោយសារយើងនឹងដាក់កំហិតលើខ្លួនឯងនៅឆ្នាំនេះ ហើយខ្ញុំគិតថា យើងគូរតែបានធ្វើបែបនេះយូរណាស់មកហើយ»។   លោក Kudlow មានប្រសាសន៍ថា «ការអនុម័តថវិកាថ្មីៗនេះខ្លះ មិនអំណោយផលល្អដល់ការចំណាយនោះទេ ដូច្នេះ ខ្ញុំគិតថា ការកាត់បន្ថយចំណាយនេះ គឺពិតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ»។   សំណើថវិកាលើកទី៣របស់លោកត្រាំ ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីនេះ ពោលគឺឆ្នាំថ្មីដែលចាប់ផ្ដើមនៅខែតុលា ត្រូវគេរំពឹងថា នឹងនាំឱ្យមានការប្រឆាំងពីអ្នកអនុម័តច្បាប់មកពីខាងគណបក្សប្រជាធិបតេយ្យនិងខាងគណបក្សសាធារណរដ្ឋខ្លះផងដែរ។   សំណើថវិកាថ្មីនេះ ដែលនឹងធ្វើឱ្យមានការជជែកសួរដេញដោលគ្នារាប់ខែ បានចាប់ផ្ដើមតែប៉ុន្មានអាទិត្យប៉ុណ្ណោះ បន្ទាប់ពីការបិទរដ្ឋាភិបាលអស់រយៈពេល៣៥ថ្ងៃដែលបានបំបែកឯតទគ្គកម្មពីមុន ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំបច្ចុប្បន្ននេះ បានបញ្ចប់ទៅ។   ជម្លោះថ្មីៗនេះ កើតឡើងដោយសារការទាមទាររបស់លោកត្រាំ ចង់បានថវិកាជាង៥ពាន់លានដុល្លារ យកទៅសង់ជញ្ជាំងនៅតាមព្រំដែនអាមេរិកជាប់ប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។   នៅពេលដែលសភា ច្រានចោលសំណើសុំថវិការបស់លោកត្រាំនោះ លោកប្រធានាធិបតី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីរំលងការសុំការអនុញ្ញាតពីសភា ក្នុងការប្រើប្រាស់ថវិកាដែលត្រូវបានបែងចែកសម្រាប់គម្រោងផ្សេងៗទៀត យកទៅសង់ជញ្ជាំងតាមព្រំដែននោះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានគឺលោក Larry Kudlow មានប្រសាសន៍ថា លោកប្រធានាធិបតីដូណាល់ ត្រាំ នឹងអំពាវនាវឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុករបស់រដ្ឋាភិបាលចំនួន៥% ទៅលើ «គ្រប់មុខចំណាយទាំងអស់» នៅក្នុងឆ្នាំ២០២០ នៅពេលដែលលោកប្រធានាធិបតីដាក់សំណើថវិកាថ្មីរបស់លោកជូនសភានៅថ្ងៃចន្ទនេះ។
  ពីទីក្រុងSaint Petersburg នៅថ្ងៃទី២០ ខែកញ្ញា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយភាគីទាំងពីរបានស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្របពេលពិភពលោកមានបញ្ហាប្រឈមជាច្រើន។    «ភាគីទាំងពីរ ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តពហុភាគី ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់ និងបង្កើតកិច្ចខិតខំថ្មី ដើម្បីលើកតម្កើងសណ្តាប់ធ្នាប់អន្តរជាតិ សម្រាប់ភាពយុត្តិធម៌ និងភាពត្រឹមត្រូវ»។ លោកវ៉ាង យី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ពិភពលោក កំពុងវិវដ្តទៅរកពហុប៉ូល។    ជាការឆ្លើយតប លោកពូទីន បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ ត្រៀមខ្លួនជាស្រេច ក្នុងការបន្តក្របខណ្ឌពហុភាគី ដូចជា អង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ និងក្រុមប្រទេសBRICS ដើម្បីប្រឆាំងនឹងការស្វះស្វែងរកអនុត្តរភាពនិយមនៃប្រព័ន្ធឯកប៉ូល និងការប្រឈមមុខបែបប្លុក ហើយរុស្ស៊ី និងរក្សាភាពយុត្តិធម៌ និងត្រឹមត្រូវរបស់ពិភពលោកផង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។   ក្នុងជំនួបជាមួយលោកវ៉ាង លោកពូទីន ក៏បានបញ្ជាក់ផងដែរថា លោកនឹងទទួលសំណើអញ្ជើញរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីបំពេញទស្សនកិច្ចនៅចិន និងចូលរួមគំនិតផ្តួតផ្តើមផ្លូវ និងខ្សែក្រវាត់ នៅក្នុងខែតុលា ខាងមុខ។     កន្លងមក ចិន និងរុស្ស៊ី បានចាត់ទុកគ្នាទៅវិញទៅមកជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្ត ដោយប្រទេសទាំងពីរ បានសរសើពីភាពជាដៃគូគ្មានដែនកំណត់ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។    ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ដែលប្រទេសលោកខាងលិចបានដាក់សម្ពាធមក រុស្ស៊ី បានខិតទៅជិតចិនយ៉ាងខ្លាំង និងបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាច្រើន។ ចំណែកចិនវិញ មិនបានរិះគន់រុស្ស៊ីនោះទេ ដោយបានត្រឹមតែឈរនៅកណ្តាលប៉ុណ្ណោះ និងជំរុញឱ្យចូលតុចរចា៕  
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២០ ខែកញ្ញា បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងមូស្គូ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ស្របពេលស្ថានភាពពិភពលោកកំពុងមានភាពស្មុគស្មាញ។
តាមរយៈរបាយការណ៍របស់ Marca អ្នករៀបចំការប្រណាំងកាលពីថ្ងៃទី២៧ ខែសីហា បានស៊ើបអង្កេតមួយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងថា អ្នកចូលរួមរត់ប្រណាំងបានប្រើប្រាស់រថយន្ត, កង់ និងមធ្យោបាយជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយផ្នែកនៃការរត់។ អ្នករត់ប្រណាំងចំនួន ១១,០០០នាក់ នឹងត្រូវដកសិទ្ធិចេញពីការប្រកួតសម្រាប់ជុំទី៣ ក្នុងចំណោមអ្នកចូលរួមប្រកួតប្រមាណ ៣ម៉ឺននាក់។   «វិទ្យាស្ថានកីឡានៃទីក្រុងម៉ិកស៊ិក បានផ្តល់ដំណឹងថា នឹងបន្តកំណត់អត្តសញ្ញាណករណីទាំងនោះ ដែលអ្នកចូលរួមការប្រកួតរត់ម៉ារ៉ាតុn XL Mexico City Telcel 2023 បានបង្ហាញអាកប្បកិរិយាមិនមែនកីឡាករ ក្នុងអំឡុងពេលព្រឹត្តិការណ៍ ហើយនឹងធ្វើឱ្យពេលវេលាចុះឈ្មោះ ហើយនឹងលុបចោលការចុះឈ្មោះរបស់ពួកគេ។   ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែតំណាងឱ្យការប្រារព្ធពិធីដ៏អស្ចារ្យ សម្រាប់ប្រជាជនទាំងអស់ក្នុងទីក្រុង និងប្រទេសម៉ិកស៊ិក ហើយក៏ជាឱកាសដើម្បីបញ្ជាក់ឡើងវិញ នូវគុណតម្លៃនៃកីឡាផងដែរ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អ្នករៀបចំទៅកាន់កាសែត Marca។   ការរត់ប្រណាំងម៉ារ៉ាតុនទីក្រុងម៉ិកស៊ិក ទទួលបានការផ្តល់ការកោតសរសើរ ឋានៈមេដាយមាសពិភពលោក ដែលរង្វាន់នេះ ត្រូវបានផ្តល់ដល់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះ ដែលរក្សាភាពស្តង់ដារតឹងរ៊ឹងបំផុត សម្រាប់ការធ្វើផែនការ ការរៀបចំ និងការចែកចាយ។   ការមិនទទួលបានសិទ្ធិ គឺជារឿងធម្មតាទៅហើយក្នុងការរត់ប្រណាំងប្រចាំឆ្នាំកាលពីមុនមក។ នៅក្នុងឆ្នាំ ២០១៧ អ្នករៀបចំមិនបានផ្តល់មេដាយដល់អ្នករត់ប្រណាំងប្រហែល ៦ពាន់នាក់ ក្រោយពួកគេពេលរត់ដល់ទី ក្រោមការចោទប្រកាន់ថាបានបន្លំ។ ដោយឡែកក្នុងឆ្នាំ ២០១៨ អ្នករត់ប្រមាណ ៣,០៩០នាក់ ក៏ត្រូវបានដកសិទ្ធិដែរ៕  
អ្នករត់ប្រណាំងប្រមាណ ១១,០០០នាក់ នៅក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុនទីក្រុងម៉ិកស៊ិក ត្រូវបានដកសិទ្ធិសម្រាប់ការបន្លំ និងបោកប្រាស់។ នេះបើតាមរបាយការណ៍ដែលផ្សាយដោយកាសែត Marca របស់អេស្ប៉ាញ ថ្ងៃទី៦ ខែកញ្ញា។
ការអះអាងរបស់ គ.ល.ក ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាថា ក្រុមហ៊ុន OL Group ឬ OL Football Club ជាក្រុមហ៊ុនល្បែងពាណិជ្ជកម្មស្របច្បាប់ និងកំពុងធ្វើសកម្មភាពភ្នាក់បាល់តាមអនឡាញ។   នៅក្នុងលិខិតដែលត្រូវបានបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ គ.ល.ក បានបដិសេធចំពោះការផ្សព្វផ្សាយថា គ.ល.ក បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឈ្មោះ OL Group ឬ OL Football Club ដើម្បីធ្វើប្រតិបត្តិការល្បែងពាណិជ្ជកម្មស្របច្បាប់នៅកម្ពុជា។   អគ្គលេខាដ្ឋាននៃ គ.ល.ក ក៏បានអំពាវឱ្យសាធារណជន និងអ្នកពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្មទាំងអស់ប្រយ័ត្ន និងកុំជឿតាមការអូសទាញឱ្យចូលរួមភ្នាល់បាល់តាមអនឡាញ និងវិនិយោគផ្សេងៗក្នុងសកម្មភាពខុសច្បាប់នេះ។   កន្លកមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក្រោមកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាល បានសម្រេចបិទខ្ទប់គេហទំព័រចំនួនជាង២០០ជាបន្តបន្ទាប់ ដែលប្រតិបត្តិការផ្តល់សេវាល្បែងអនឡាញ និងល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា។   ការបង្រ្កាបនេះ ធ្វើឡើងក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ជាមួយគ្នានេះ ន.ទ.ក. បានប្រាប់លេខទូរសព្ទ ៦៧៨៩ និងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនសម្រាប់សាធារណជនរាយការណ៍ផងដែរ៕  
អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បដិសេធដាច់ខាតជុំវិញការផ្តល់សិទ្ធិស្របច្បាប់ទៅឱ្យក្រុមហ៊ុនល្បែងពាណិជ្ចកម្ម OL Group ឬ OL Football Club ដើម្បីចរាចរល្បែងភ្នាល់បាល់ស្របច្បាប់តាមអនឡាញ។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក នៅថ្ងៃទី២៥ ខែតុលា។
  ហាង បាប៊ីឃ្យូ ផ្លាហ្សា ផ្តល់ជូនសុខសុភមង្គល តាមរយៈ អាហារប្រកបដោយស្តង់ដា សុវត្ថិភាព និងអនាម័យខ្ពស់ រួមជាមួយកន្លែងកម្សាន្តសម្រាប់ក្មេង (Kid Play Ground) បន្ទប់ខារ៉ាអូខេ (Karaoke Room) ម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព ការតុបតែងហាងស្អាត តាមស្តង់ដា ស័ក្តិសមជាកន្លែងសម្រាប់ការជួបជុំគ្រួសារ បងប្អូន សាច់ញាតិ មិត្តភក្តិ បំផុត។   លើសពីនេះទៀត ការផ្តល់សេវាអតិថិជនល្អ រួសរាយរាក់ទាក់ពីសំណាក់បុគ្គលិកគ្រប់ផ្នែកចាប់ពីពេលចូលហាង រហូតដល់ពេលចេញពីហាង។ អ្នកស្រី ប៊ុណ្ណា វិច្ឆិកា ដែលជាអតិថិជនមួយរបស់ហាង បាប៊ីឃ្យូ ផ្លាហ្សា បានឲ្យដឹងថា ការរៀបចំតុបតែងហាង រសជាតិអាហារ និងសេវាអតិថិជនល្អ ពិតជាធ្វើអ្នកស្រី និងក្រុមគ្រួសារ ចង់មកម្តងហើយម្តងទៀត ជារៀលរាល់សប្តាហ៍។ ជាពិសេសជាងនេះទៅទៀត គឺកន្លែងក្មេងលេង។   «កូនយើងសប្បាយជាមួយនឹងការកម្សាន្ត នៅកន្លែងក្មេងលេង ចំណែកយើងក៏រីករាយជាមួយនឹងទីកន្លែង ប្រកបដោយផាសុកភាព ជាមួយរសជាតិសាច់អាំងផ្ទាប់ ជាមួយចំណិតស្ពៃក្តោបស្រុះក្នុងស៊ុប ពិតជាមានឱជារសឈ្ងុយឆ្ញាញ់បំផុត ចង់ញាំម្តងហើយចង់ញាំទៀត»។ នេះជាការបញ្ជាក់របស់អ្នកស្រី ប៊ុណ្ណា វិច្ឆិកា ដែលគាត់បានផ្តល់យោបល់ដល់អតិថិជនដទៃជ្រើសរើសហាង បាប៊ីឃ្យូ ផ្លាហ្សា សម្រាប់ការញាំអាហារជាលក្ខណៈគ្រួសារ ក៏ដូចជាការជួបជុំមិត្តភក្តិ បងប្អូនទៀតផង។   គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា បង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយ លោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំង បែបម៉ុងហ្គោលី និងជប៉ុន ដែលល្បីល្បាញជាយូរមកហើយ ជាមួយភោជនីយដ្ឋានរបស់គាត់។ កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង ហាង បាប៊ីឃ្យូផ្លាហ្សា បានពង្រីកសាខាក្នុងឆ្នាំ ២០១៧ ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ បាប៊ីឃ្យូផ្លាហ្សា ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ បាប៊ីឃ្យូផ្លាហ្សាមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហាងសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុនមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ ហាងនេះមានសាខាចំនួន៥ គឺស្ថិតនៅផ្សារទំនើប អ៊ី អន ម៉ល ភ្នំពេញ, អ៊ី អន ម៉ល សែនសុខ ស៊ីតធី,ទួលគោក,ផ្សារទំនើបសូរិយា និងដឹហេរិធេចវ៉ក ខេត្តសៀមរាប៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ ជួបជុំបង្កើនបរិយាកាសរីករាយនៅក្នុងគ្រួសារ នៅហាង បាប៊ីឃ្យូ ផ្លាហ្សា ជាមួយឈុតអាហារភ្ជុំបិណ្ឌច្រើនមុខ (Pchum Ben Set) ដែលមួយឈុត អាចញាំបានចាប់ពី ៣ ទៅ ៤នាក់។ រីឯតម្លៃវិញកាន់តែពិសេសទៀត គឺត្រឹមតែ ២២.៩៩ដុល្លារប៉ុណ្ណោះ ពោលគឺប្រមាណជា ៦.០០ដុល្លារ ក្នុងម្នាក់។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកស្រី ខៃ ចិន្តា អ្នកជំនួញស្ត្រីដូចតទៅ៖ ការចូលរួមរបស់ស្ត្រីក្នុងវិស័យជំនួញ បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន តាមរយៈការបង្កើតអាជីវកម្មផ្សេងៗ។ នៅកម្ពុជា ស្ត្រីភាគច្រើនជាអ្នកទុកដាក់លុយកាក់ និងចាត់ចែងលើការចំណាយនានា។ ជាមួយគ្នានេះ ស្ត្រីដែលមានគំនិតបង្កើតលុយ បានបង្កើតមុខជំនួញ ក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈឱកាស និងលទ្ធភាពរបស់ពួកគាត់។ ទន្ទឹមនឹងការជោគជ័យរបស់ស្ត្រីក្នុងវិស័យជំនួញ គេក៏សង្កេតឃើញថា ស្ត្រីមានបញ្ហាកើតឡើងនៅក្នុងគ្រួសារផងដែរ។ ម្ចាស់សណ្ឋាគារ Terres Rouges និងរ៉ាយ៉ាបូរី វីឡា លោកស្រី ខៃ ចិន្តា ក៏បានផ្ដល់ដំណោះស្រាយដល់ស្ត្រីដែលចង់ជោគជ័យទាំងជំនួញ និងគ្រួសារឲ្យមានភាពឆ្លាតវៃ ដោយបែងចែកពេលវេលាទំនាក់ទំនងឲ្យបានត្រឹមត្រូវរវាងជំនួញនិងគ្រួសារ។ បើតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការលើកម្ពស់សិទ្ធិស្ត្រីលើវិស័យធុរកិច្ចនិងច្បាប់ ដោយទទួលបានពិន្ទុសរុបចំនួន ៧៥ លើសូចនាករចំនួន៨ នៃការវាស់វែងលើការលើកកម្ពស់ស្ត្រីរយៈពេល១០ឆ្នាំចុងក្រោយនេះ៕
ភ្នំពេញ៖ នៅកម្ពុជា ស្ត្រីក្នុងវិស័យជំនួញមានចំនួនច្រើន ដែលពួកគាត់ជាផ្នែកមួយជួយកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ការចូលរួមធ្វើជំនួញរបស់ស្ត្រី បានធ្វើឲ្យស្ត្រីមានឱកាសក្នុងការផ្លាស់ប្ដូរចំណេះដឹង រួមទាំងជំរុញការគិតរបស់ស្ត្រីឲ្យកាន់តែទូលំទូលាយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី ខៃ ចិន្តា ដែលធ្វើការក្នុងវិស័យជំនួញជាង២០ឆ្នាំ លោកស្រីជំរុញឲ្យស្ត្រីទាំងអស់ មានសេចក្ដីក្លាហានក្នុងការធ្វើជំនួញ ដែលនាំឲ្យស្ត្រីមានភាពម្ចាស់ការលើខ្លួនឯង និងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។
  តាមសទ្ទានុក្រមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពាក្យ«អនឡាញ» Online មានថ្នាក់ពាក្យ កិរិយាសព្ទវិសេសនៈ ឬកិរិយាវិសេសន៍ មានន័យថា កំពុងជាប់(មិនដាច់) ឬប្រុងប្រៀបធ្វើការជាមួយឧបករណ៍ ឬបណ្តាញណាមួយ។ ឧទាហរណ៍៖ ខ្ញុំស្ថិតនៅអនឡាញ(ក្នុងអ៊ីនធឺណិត)។ ព្រីនទ័រ ស្ថិតនៅអនឡាញ។    «អនឡាញ» Online មានថ្នាក់ពាក្យជា គុណសព្ទ មានន័យថា ដែលស្ថិតក្នុងសភាពអនឡាញ។ ឧទាហរណ៍៖ ហាងទំនិញអនឡាញ។    ចំណែកពាក្យ«អហ្វឡាញ» Offline មានថ្នាក់ពាក្យជា កិរិយាសព្ទវិសេសនៈ ឬកិរិយាវិសេសន៍ មានន័យថា មិនជាប់ ឬមិនប្រុងប្រៀបធ្វើការជាមួយឧបករណ៍ ឬបណ្តាញណាមួយ(ផ្ទុយនឹងពាក្យអនឡាញ)។ «អហ្វឡាញ» Offline មានថ្នាក់ពាក្យជា គុណសព្ទ មានន័យថា ដែលមិនស្ថិតក្នុងសភាពអនឡាញ៕   
ពាក្យ«អនឡាញ និងអហ្វឡាញ» ជាពាក្យដែលពលរដ្ឋនិយមប្រើក្នុងសម័យបច្ចេកវិទ្យាទំនើប និងសម័យកូវីដ-១៩។ «អនឡាញ និងអហ្វឡាញ» ជាពាក្យកម្ចីពីភាសាអង់គ្លេស Online និងOffline។
  ១. ឪឡឹក   ផ្លែឈើនេះមានផ្ទុកជាតិទឹកដល់ទៅ ៩៣ភាគរយឯណោះដែលល្អណាស់សម្រាប់រក្សានិងផ្ដល់សំណើមស្បែក។ វាក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន B6 និងវីតាមីន C ដែលស្បែកត្រូវការចាំបាច់ដើម្បីរក្សាសំណើម។ ឪឡឹកក៏អាចជួយក្នុងការជួសជុលនិងការពារស្បែកផងដែរ។   ២. ត្រីសម្បូរខ្លាញ់   រួមមានត្រីសាលម៉ុន, ត្រីធូណា និងត្រីសាឌីនជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមិនត្រឹមតែជួយពង្រឹងរបាំងការងារស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យសមត្ថភាពរបស់ស្បែកក្នុងរាងកាយស្រូបយកនិងរក្សាសំណើមកាន់តែមានលក្ខណៈប្រសើរឡើងគួតឱ្យកត់សម្គាល់។ អ្នកគួរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់ឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។   ៣. ប្រេងអូលីវ   អ្នកគួររួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃដោយវាមានសមត្ថភាពក្នុងការស្ដារឡើងវិញនូវកម្រិតអាស៊ីតបាសរបស់ស្បែក ក៏ដូចជារក្សាសំណើមផងដែរ។ អ្នកអាចលាយប្រេងអូលីវក្នុងម្ហូបសាលាដ ឬប្រើប្រាស់ចម្អិនអាហារ។   ៤. ដំឡូងផ្អែម   មានផ្ទុកសម្បូរដោយសារធាតុ beta-carotene ឬវីតាមីន A ដែលដើរតួនាទីសំខាន់មួយក្នុងការទប់ស្កាត់ស្បែកមិនឱ្យស្ងួត។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងដំឡូងផ្អែមអាចជួសជុលរាល់ជាលិកាស្បែកដែលខូចខាត ដូច្នេះក៏មិនចាំបាច់បារម្ភពីបញ្ហាស្បែកចាស់មុនវ័យផងដែរ។   ៥. គ្រាប់ជី   ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, អាស៊ីតខ្លាញ់អូមេហ្កា ៣, ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអត្ថប្រយោជន៍សម្រាប់ស្បែក។ ការរួមបញ្ចូលគ្រាប់ជីក្នុងរបបអាហារក៏ជួយឱ្យស្រកទម្ងន់ទៀតផង។   ៦. ផ្លែបឺរ   មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន E ដែលដើរតួនាទីចាំបាច់សម្រាប់សុខភាពស្បែក។ មូលហេតុមួយទៀតដែលអ្នកគួរញ៊ាំផ្លែបឺរនោះ គឺផ្លែឈើនេះមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អ monounsaturated ដែលមិនត្រឹមតែជួយរក្សាសំណើមស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយការរលាកដែលបង្កបញ្ហាមុននិងបញ្ហាស្បែកផ្សេងៗទៀត។   កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទោះបីជាឧស្សាហ៍ទទួលទានក៏ដោយ ប៉ុន្តែប្រហែលជាភាគច្រើននៃពួកយើងមិនធ្លាប់ដឹងទេថាក្រៅពីទឹក ក៏នៅមានអាហារមួយចំនួនទៀតអាចជួយរក្សានិងផ្ដល់សំណើមដល់ស្បែកបានយ៉ាងប្រសើរ។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីស្បែកមានសំណើម ៖
  ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។   ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទីមួយ។ ប្រជាពុទ្ធបរិស័ទ បាននាំគ្នា យកបាយ សម្ល នំ ចំណី និងសម្ភារផ្សេងៗ ទៅប្រទេគេនព្រះសង្ឃ តាមវត្តអារាម ដើម្បីឧទ្ធិសកុសលផលបុណ្យ ជូនបុព្វការីជន ដែលបានចែកឋានទៅយូរក្តី ឬក្នុងពេលថ្មីៗនេះក្តី។    
ប្រជាពុទ្ធបរិស័ទខ្មែរ ចាប់ផ្តើមនាំគ្នាប្រារព្ធពិធីកាន់បិណ្ឌ១ នាថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា នេះ។ ពិធីបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយត្រូវបញ្ចប់នៅថ្ងៃទី១៥ រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ ពោលគឺចំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ការបោះឆ្នោតបំពេញអាសនៈនៅសល់ ១៩ ក្នុងសភាថ្នាក់ជាតិនិងថ្នាក់តំបន់របស់មីយ៉ាន់ម៉ា បានបញ្ចប់ទៅដោយរលូន។ ការបោះឆ្នោតជាលើកដំបូងក្នុងពេលប្រហែលមួយឆ្នាំក្រោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរៀបចំក្បាលម៉ាស៊ីនដឹកនាំប្រទេសនេះ មានប្រជាជនដែលគ្រប់អាយុបោះឆ្នោតប្រហែលជាង ២លាននាក់ចូលរួម ហើយលទ្ធផលបង្ហាញថា គណបក្សកាន់អំណាចនេះបានអាសនៈភាគច្រើនក្នុងចំណោមអាសនៈទាំង ១៩ផង។ សូមបញ្ជាក់បន្តិចដែរ ការបោះឆ្នោតដើម្បីបំពេញអាសនៈនេះដោយសារតែសមាជិកសភាមួយចំនួនបោះបង់អាសនៈដើម្បីទៅបំពេញការងារក្នុងគណៈរដ្ឋមន្ត្រីក្រោយការបោះឆ្នោតឆ្នាំ ២០១៥ ដែលបក្សលោកស្រី ស៊ូជី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះ។ អាសនៈខ្លះទៀតដែលនៅទំនេរនោះ វាដោយសារបញ្ហាសន្តិសុខនិងអស្ថិរភាពដែលមិនអាចឲ្យគេរៀបចំការបោះឆ្នោតបានកន្លងមក។ ១.បក្សលោកស្រី ស៊ូជី ឈ្នះនៅទីប្រជុំជន ចាញ់នៅតំបន់ដាច់ស្រយាលជនជាតិភាគតិច ត្រឡប់មកវិញ បើតាមគណៈកម្មការសហភាពរៀបចំការបោះឆ្នោត លទ្ធផលបោះឆ្នោតបឋមបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានទទួលអាសនៈ ៩ ក្នុងចំណោមអាសនៈទាំង ១៩។ ហើយគេមើលឃើញថាគណបក្សនេះប្រឈមមុខបាត់បង់ការគាំទ្រច្រើននៅតំបន់ដាច់ស្រយាល ជាពិសេសតំបន់ដែលសម្បូរដោយជនជាតិភាគតិចរស់នៅ។   ថ្វីបើវាមិនមានឥទ្ធិពលលើការដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យក៏ដោយ រឿងអាម៉ាសបំផុតសម្រាប់គណបក្សកាន់អំណាចនេះគឺបាត់បង់អាសនៈនៅសភាជាន់ទាបនៅរដ្ឋមន នៅភាគខាងត្បូងប្រទេស ទៅគណបក្សក្រុមយោធាសហភាពសាមគ្គីនិងការអភិវឌ្ឍ USDP)វិញ។ ការបាត់បង់អាសនៈនៅរដ្ឋនេះ កើតឡើងក្រោយពេលមានចលានបាតុកម្មមួយផ្ទុះឡើងប្រឆាំងនឹងគម្រោងរបស់គណបក្សកាន់អំណាចព្យាយាមយកឈ្មោះឪពុកលោកស្រី អ៊ុងសាន ស៊ូជី មកដាក់ឈ្មោះស្ពាននៅក្នុងរដ្ឋមននេះ។ ពួកគេតវ៉ាដោយសារគេមិនពេញចិត្ត និងចាត់ទុកថារដ្ឋាភិបាលមីយ៉ាន់ម៉ាដែលដឹកនាំដោយក្រុមអភិជនជនជាតិភាគច្រើនភូមាកំពុងព្យាយាមកេងចំណេញនិងបំផ្លាញវប្បធម៌និងប្រពៃណីរបស់ខ្លួនជាជនជាតិភាគតិច។ រឿងបាត់បង់ការគាំទ្រនៅតាមតំបន់ដាច់ស្រយាលនេះក្លាយជាកង្វល់សម្រាប់បក្សកាន់អំណាច ហើយវាក៏បង្ហាញឲ្យឃើញថា ក្រុមជាជនជាតិភាគតិចដែលតែងគាំទ្រវីរៈនាទីប្រជាធិបតេយ្យនិងម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុងសាន ស៊ូជីនោះ ហាក់រសាយចិត្តលែងគាំទ្រលោកស្រីដូចមុនហើយ។ ពួកគេបាត់បង់ជំនឿចិត្តដោយសារបញ្ហាច្រើន ក្នុងនោះមានភាពយឺតយ៉ាវនៃការកែទម្រង់នយោបាយសេដ្ឋកិច្ច, ការអភិវឌ្ឍ និងការដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងជនជាតិភាគតិចដែលកើតឡើងរាប់ទសវត្សរ៍ផងដែរ។   មុនការបោះឆ្នោតមកដល់ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា លោកស្រីទទួលស្គាល់ការខកចិត្តរបស់សាធារណជនមីយ៉ាន់ម៉ាចំពោះភាពយឺតយ៉ាវនៃការកែទម្រង់នយោបាយ និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍជាដើមនេះ។ ប៉ុន្តែអតីតអ្នកទោសនយោបាយវ័យ ៧១ឆ្នាំរូបនេះបានសន្យាជាថ្មីថា រឿងអាទិភាពសម្រាប់របបដឹកនាំលោកស្រីនៅតែជាការបញ្ចប់សង្គ្រាមជនជាតិភាគតិចដែលកើតឡើងរាប់ទសវត្សរ៍ពោលគឺក្រោយប្រកាសឯករាជ្យពីអង់គ្លេសមកនោះ។ ក្រោយបក្សឈ្នះឆ្នោតឆ្នាំ ២០១៥ លោកស្រីព្យាយាម យកឈ្មោះសន្និសីទ ប៉ាងឡុង (Panglong) ដែលជាវេទិកាស្វែងរកសន្តិភាពផ្តួចផ្តើមរៀបចំឡើងដោយឪពុកលោកស្រីកាលពី ៧ទសវត្សរ៍មុននោះ មកប្រើប្រាស់ឡើងវិញ។ ហើយបទឈប់បាញ់ទូទាំងប្រទេសមួយត្រូវបានគេដាក់ចេញឡើងដោយប្រមែរប្រមូលក្រុមឧទ្ទាមធំ ១៥ ក្រុមឲ្យចូលរួម មុនឈានទៅចរចាគ្នាលើបញ្ហាស្នូល។  ប៉ុន្តែ ក្រុមឧទ្ទាម ៨ក្រុមប៉ុណ្ណោះអាចចូលរួចចុះហត្ថលេខាបាន ខណៈដែលក្រុមឧទ្ទាម៧ក្រុមផ្សេងទៀតជាពិសេសក្រុមជនជាតិភាគតិចនៅរដ្ឋសានមិនអាចចូលរួមជាមួយគេបានឡើយ។ ក្រុមឧទ្ទាមនៅតែបន្តប្រយុទ្ធប្រឆាំងក្រុមយោធា ហើយក្នុងពេលមួយឆ្នាំនេះជម្លោះប្រដាប់អាវុធកម្រើកឡើងកាន់តែខ្លាំង រហូតបណ្តាលឲ្យប្រជាជនយ៉ាងហោចណាស់ ១៦ម៉ឺនាក់បាត់បង់ជម្រកនិងរត់ភៀសខ្លួនថែមទៀត។  ដូច្នេះហើយវាធ្វើឲ្យផ្លូរដើរទៅរកសន្តិភាពនិងការផ្សះផ្សាជាតិនេះ នៅតែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់និង លំបាកលំបិនជាទីបំផុត។ ២.បក្សកាន់អំណាច អាចបាត់បង់អាសនៈនៅរដ្ឋ Rakhine ដែលសម្បូរចលនាប្រឆាំងប្រជាជនរ៉ូហ៊ីងយ៉ា ដោយឡែក គណៈកម្មការរៀបចំការបោះឆ្នោតបានបង្ហើបថាដំណើរការរាប់សន្លឹកឆ្នោតនៅរដ្ឋសាន និងរដ្ឋ Rakhine នៅមិនទាន់ចប់ជាផ្លូវការឡើយ ហើយលទ្ធផលបណ្តោះអាសន្នក៏បានបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យអាចចាញ់គណបក្សគាំទ្រសាសនាព្រះពុទ្ធ របស់ក្រុមយោធា (USDP) និងគណបក្សជាតិនិយមជ្រុលប្រឆាំងប្រជាជនឥស្លាម (Arakan National Party)។ ប៉ុន្តែ គណបក្សប្រឆាំងប្រជាជនឥស្លាមនេះអាចទទួលបានការគាំទ្រច្រើនជាងគេ។ គណបក្សតំបន់ជាតិ Arakan  ទទួលបានការគាំទ្រច្រើននៅរដ្ឋ Rakhine ដោយសារប្រជាជនភូមាដែលជាជនជាតិភាគច្រើនស្អប់ខ្ពើមនិងរើសអើងប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាដែលមានចំនួនប្រហែល ១លាននាក់និងកំពុងរស់នៅរដ្ឋភាគខាងលិចនេះដែរ។ គណបក្សមួយនេះព្យាយាមទាញប្រយោជន៍និងប្រជាប្រិយភាពដោយបន្តប្រើប្រាស់សារប្រឆាំងជនម៉ូស្លីម ទោះបីជាសហគមន៍អន្តរជាតិនិងបណ្តាក្រុមសិទ្ធិមនុស្សថ្កោលទោសខ្លាំងយ៉ាងណាក្តី។  រដ្ឋាភិបាលលោកស្រី ស៊ូជី និងក្រុមយោធា រងការថ្កោលទោសខ្លាំងពីសំណាក់សហគមន៍អន្តរជាតិជាពិសេសក្រុមសកម្មជនសិទ្ធិមនុស្សផង ពាក់ព័ន្ធការបន្តរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធប្រឆាំងជនជាតិឥស្លាមរ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាលលោកស្រី ធ្វើអ្វីមិនបានច្រើនឡើយក្រៅពីសុំឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ចាំរដ្ឋាភិបាលដោះស្រាយ  ហើយរដ្ឋាភិបាលលោកស្រីក៏ធ្វើគ ធ្វើថ្លង់ខ្លះផងពេលឃើញការបំពានសិទ្ធិមនុស្សនេះ ព្រោះវាជារឿងពាក់ព័ន្ធជាតិសាសន៍និងសាសនារដ្ឋដ៏រសើបផង និងជារឿងដែលបង្កឡើងដោយក្រុមយោធាផង៕
លទ្ធផលបោះឆ្នោតបំពេញអាសនៈនៅថ្ងៃសៅរ៍បង្ហាញថា គណបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលអាសនៈច្រើនក្នុងចំណោមអាសនៈនៅសល់ ១៩ (សភាថ្នាក់ជាតិនិងថ្នាក់តំបន់)។ យ៉ាងណាមិញបក្សលោកស្រីមិនឈ្នះនៅតំបន់ជនជាតិភាគតិចរស់នៅឡើយ ដែលនេះវាជាសញ្ញាមួយបង្ហាញ ពួកគេលែងពេញចិត្តនិងបាត់បង់ជំនឿចិត្តចំពោះការដឹកនាំរបស់ទីប្រឹក្សារដ្ឋលោកស្រី ស៊ូជី ប្រហែលមួយឆ្នាំនេះ។ នេះក៏ដោយសារលោកស្រីមិនអាចដោះស្រាយ បញ្ហាកែទម្រង់យឺតយ៉ាវ, បញ្ហាសេដ្ឋកិច្ច និងជម្លោះប្រដាប់អាវុធបាននៅឡើយ។
ប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុន បាននិយាយថា នៅឆ្នាំ២០១៨ខាងមុន ជប៉ុននឹងបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្ករភាពងាយស្រួលដល់អ្នកវិនិយោគិន និងភ្ញៀវទេសចរណ៍ជប៉ុន ទៅលេងខេត្តសៀមរាបនៃប្រទេសកម្ពុជា ជាពិសេសការរឹតចំណងមិត្តភាពកាន់តែជិតស្និតទៀតផង។ ជាមួយគ្នានេះភាគីជប៉ុន បានស្នើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយគាំទ្រលើផ្នែកការងារទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានជប៉ុន ដែលជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយផងដែរ ។ ជាការឆ្លើយតប សម្តេច ហ៊ុន សែន ចាត់ទុកវត្តមានជប៉ុន ក្នុងតំបន់អាស៊ាន មានសារៈសំខាន់ណាស់សម្រាប់ប្រទេសតូច ដែលកំពុងអភិវឌ្ឍ។ «កោតសរសើរចំពោះជប៉ុនដែលបានបង្កើតសមាគមមេគង្គ ជប៉ុននេះឡើង ហើយទំនាក់ទំនងមិត្តភាពមេគង្គជប៉ុននេះគឺមិនអាចកាត់ផ្តាច់ពីទំនាក់ទំនងអាស៊ានបានឡើយ ដោយសារប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងអាស៊ានគឺជាប្រទេសមេគង្គនេះតែម្តង»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន៕  
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងបង្កើតការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដល់ប្រជាជនជប៉ុន ដែលមកកម្សាន្តនៅប្រទេសកម្ពុជា។ ការលើកឡើងរបស់ភាគីជប៉ុននេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន។
  លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបាននិយាយថា ក្លិបលោកបានផ្អាកការប្រមូលផ្តុំកីឡាករហ្វឹកហាត់ជុំគ្នាតាំងពី៣ថ្ងៃមុនសហព័ន្ធកីឡាករបាល់ទាត់កម្ពុជាប្រកាសផ្អាកការប្រកួតពានរង្វាន់លីគកំពូល និងពានសម្តេច ហ៊ុន សែន។ ទោះបីក្លិបនេះរំសាយការប្រមូលផ្តុំក៏ពិតមែន តែមិនបានផ្អាកការហ្វឹកហាត់ទាំងស្រុងនោះទេ ដោយពួកគេបានបង្វែពីការហ្វឹកហាត់ជាក្រុមទៅហ្វឹកហាត់ជាលក្ខណៈបុគ្គល។    សម្រាប់លោក មាស ចាន់ណា ការហ្វឹកហាត់លក្ខណៈបុគ្គល មិនមានប្រសិទ្ធភាពដូចការហ្វឹកហាត់ជាក្រុមនោះទេ ដែលកត្តានេះអាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សមត្ថភាពកីឡាករម្នាក់ៗ។ «តាមធម្មតាវាត្រូវតែប៉ះពាល់ដោយសារកីឡាករមិនសូវបានហ្វឹកហាត់ តែចំពោះក្រុមខ្ញុំ ខ្ញុំបានផ្ញើកម្មវិធីឲ្យកីឡាករហ្វឹកហាត់រៀងៗខ្លួន បើអ្នកនៅភ្នំពេញហាត់នៅភ្នំពេញ អ្នកនៅតាមខេត្តហាត់នៅខេត្ត»។ នេះជាការលើកឡើងរបស់លោក មាស ចាន់ណា។    ទោះបីដឹងថា ការធ្វើបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ក្រុម តែការធ្វើបែបនេះ គឺជាការរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ការរីករាលនៃជំងឹរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ដែលកំពុងរាតត្បាតនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។ គ្រូបង្វឹករូបនេះអះអាងថា ណាហ្គាវើលនឹងបន្តធ្វើបែបនេះ បើសិនការរីករាលដាលនៃ COVID-19 នៅតែបន្តកើនឡើង។    ខុសពីណាហ្គាវើល ក្លិបបឹងកេតនៅតែបន្តការប្រមូលផ្តុំកីឡាករហ្វឹកហាត់ដូចធម្មតា ទោះបីពានរង្វាន់លីគកំពូលត្រូវបានផ្អាក និងកូរ៉ូណាវីរុសកំពុងរាតត្បាតនៅកម្ពុជាក៏ដោយ។ ប៉ុន្តែការហ្វឹកហាត់របស់ពួកគេស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអ្នកជំនាញពាក់ព័ន្ធនឹងមេរោគ COVID-19។ នេះបើតាមការបញ្ជាក់របស់លោក ហៅ សុជាតិ នាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជនរបស់ក្លិបបឹងកេត។    កីឡាករទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យប្រចាំក្លិបមុនអនុញ្ញាតឲ្យចូលទីលានហ្វឹកហាត់ម្តងៗ តាមរយៈការវាស់ស្ទង់កម្តៅ លាងសម្អាតដៃជើងដោយប្រើសាប៊ូ អាល់អុល ឬជែល ហើយឧបករណ៍ហ្វឹកហាត់ត្រូវឆ្លងកាត់ការសម្អាតមេរោគជាមុនសិន។ នេះបើតាមការបន្ថែមរបស់លោក ហៅ សុជាតិ ដែលបានបន្ថែមថា ក្រៅពីហ្វឹកហាត់បឹងកេតក៏បានបញ្ជ្រាបការយល់ដឹងពីរបៀបធ្វើអនាមួយក្នុងការការពារមេរោគ COVID-19 ដល់កីឡាករផងដែរ។    «ការមិនផ្អាកការហ្វឹកហាត់ដោយសារយើងចង់តាមដានកីឡាករយើង ព្រោះបើយើងឲ្យគាត់ឈប់តែម្តង យើងមិនដឹងថា គាត់ទៅណាទៅណីខ្លះ ធ្វើឲ្យយើងពិបាកក្នុងការតាមដាន និងដឹងថាពួកគាត់មានផ្ទុកជំងឺនឹង(COVID-19)។ ម្យ៉ាងទៀតការធ្វើបែបនេះ គឺកុំឲ្យមានផលប៉ះពាល់ ព្រោះបើកីឡាករណាម្នាក់ស្ថិតក្នុងការសង្ស័យ គឺពួកគេត្រូវសម្រាករយៈពេលវែង»។ នេះជាការលើកឡើងរបស់លោក ហៅ សុជាតិ ដែលអះអាងថា ការហ្វឹកហាត់នេះ ជាកត្តារួមចំណែកក្នុងការរក្សាកម្លាំងរបស់កីឡាករ។    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយសម្រេចផ្អាកការរៀបចំការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន បណ្តោះអាសន្ន ដោយសារបារម្ភការរីករាលដាលនៃ COVID-19 នៅកម្ពុជា។ ការសម្រេចនេះ ក៏ជាការរួមចំណែកដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគនេះផងដែរ។    គិតត្រឹមរសៀលថ្ងៃទី២៤ មីនា នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន៨៧នាក់ តែព្យាបាលជាសះស្បើយចំនួន៤នាក់។ អ្នកផ្ទុកភាគច្រើនជាជនជាតិបរទេស ក្នុងនោះជនជាតិខ្មែរ៣៥នាក់(ជាសះស្បើយពីរនាក់), បារាំង៣៤នាក់, ម៉ាឡេស៊ី១២នាក់, អង់គ្លេស៣នាក់(ជាសះស្បើយ១នាក់), កាណាដា១នាក់, បែលហ្ស៊ិក១នាក់ និងចិន១នាក់(ជាសះស្បើយ)៕   
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចផ្អាកការប្រកួតពានរង្វាន់លីគកំពូលបណ្តោះអាសន្ន ដោយសារបារម្ភការរីករាលដាលនៃមេរោគ COVID-19។ ក្លិបមួយចំនួនបានផ្អាកការហ្វឹកហាត់ជាបណ្តោះអាសន្ន ខ្លះកាត់បន្ថយពេលវេលាហ្វឹកហាត់និងខ្លះទៀតបង្វែការហ្វឹកហាត់។ ជាក់ស្តែងក្លិបណាហ្គាវើលបានដាក់កាលវិភាគឲ្យកីឡាករហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯង។
  លោក កែវ សុភគ៌ ប្រធានមន្ទីរបិរស្ថាន បាននិយាយថា ការបង្កើតគម្រោងចិញ្ចឹមជ្រូកនេះ នឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សឲ្យបានប្រសើរ ដែលជាទិសដៅបម្រើឲ្យវិស័យទេសចរណ៍ផងដែរ។ បើតាមលោក កែវ សុភគ៌ ទីផ្សារជ្រូកកូនកាត់បច្ចុប្បន្ននេះ កំពុងតែបំពេញតម្រូវការរបស់មនុស្ស និងមានតម្លៃខ្ពស់។      លោក វុធ សារុំ អ្នកតំណាងដែនជម្រកសត្វព្រៃភ្នំណាមលៀវ បានឲ្យដឹងថា ជ្រូកកូនកាត់នេះ វាជាពូជអំបូរស្រដៀងសត្វជ្រូកព្រៃដែរ។ លោក វុធ សារុំ បញ្ជាក់ថា៖«ក្រុមឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ នឹងប្ដេជ្ញាចិត្ត ចូលរួមអនុវត្តគម្រោងនេះ ឲ្យបានជោគជ័យ ដើម្បីបង្កើនចំណូលជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស និងជួយលើកស្ទួយជីវភាពរបស់ប្រជាសមាគមន៍នៅតំបន់នោះផងដែរ» ៕   
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន នឹងបង្កើតកសិដ្ឋាន ចិញ្ចឹម«ជ្រូកកូនកាត់» នៅទីដែនជម្រកសត្វព្រៃណាមលៀវ ខេត្តមណ្ឌលគិរី។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រសួងបរិស្ថាននេះ ក្នុងគោលបំណងបង្កើនជីវភាពដល់អ្នកដែលរស់នៅក្នុងទីតំបន់ជម្រកសត្វព្រៃនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ 
  លោក ប្រាក់ សុខុន ដែលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់សហសេវិកទាំងអស់ ក្នុងការពិភាក្សាអំពីបញ្ហាប្រឈមធំៗ ក្នុងតំបន់នាពេលបច្ចុប្បន្ន និងអនាគត។ លោក បន្តថា កិច្ចពិភាក្សាទាំងនេះ គឺសំដៅធានាឲ្យអាស៊ាន បន្តអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា។    បន្ថែមពីនេះ លោក បានអរគុណចំពោះការប្រឹងប្រែង និងការចូលរួមចំណែកពីគ្រប់ភាគី ដើម្បីធ្វើឲ្យកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ទទួលបានជោគជ័យ។ លោក ចាត់ទុក ការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា ថាជាបទពិសោធដ៏មានតម្លៃមួយសម្រាប់អាស៊ាន។    ប្រមុខការទូតកម្ពុជា បញ្ជាក់ដូច្នេះថា៖«កម្ពុជា ទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំផ្សេងៗទៀតក្នុងឆ្នាំនេះ។ ខ្ញុំ ក៏នឹងបន្តបំពេញតួនាទីរបស់ខ្ញុំឲ្យអស់ពីសមត្ថភាព ដើម្បីកម្ពុជា និងអាស៊ានទាំងមូល»។   រដ្ឋមន្រ្តីការបរទេសទាំងអស់នៃប្រទេសក្នុងតំបន់អាស៊ាន បានចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលរៀបចំឡើងដោយកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២។ លើកលែងតែតំណាងនៃរបបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនមានវត្តមានក្នុងកិច្ចប្រជុំនេះ។    រដ្ឋមន្រ្តីការបរទេស៦រូប គឺរដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសឡាវ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី រដ្ឋមន្រ្តីការបរទេសហ្វីលីពីន រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បូករួមទាំងអគ្គលេខាធិការអាស៊ានម្នាក់ទៀត បានចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីអាស៊ានដោយផ្ទាល់។ រដ្ឋមន្រ្តីការបរទេស៣រូប គឺរដ្ឋមន្រ្តីការបរទេសវៀតណាម រដ្ឋមន្រ្តីការបរទេសថៃ និងរដ្ឋមន្រ្តីការបរទេសព្រុយណេ ចូលរួមប្រជុំតាមអនឡាញ។    រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ពុំទទួលបានការអញ្ជើញ ឲ្យចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានឡើយ ដោយរបបយោធានេះ ទទួលបានការអញ្ជើញត្រឹមតំណាងមិនមែននយោបាយ ឲ្យចូលរួមជំនួសវិញ។ របបយោធាមីយ៉ាន់ម៉ា ហៅការមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសខ្លួន ឲ្យចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស ថាជារឿងគួរឲ្យសោកស្តាយ ហើយក៏សម្រេចមិនបញ្ជូនតំណាងមិនមែននយោបាយ ឲ្យចូលរួមជំនួសនោះទេ៕   
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បង្ហោះសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្រព្រឹត្តទៅយ៉ាងរលូន។ លោក បង្ហោះសំណេរនេះ នៅក្រោយការបញ្ចប់កិច្ចប្រជុំចង្កៀតរដ្ឋមន្រ្តីការបទេសអាស៊ាន ដែលត្រូវបានរៀបចំឡើងនៅទីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
  លោកស្រី Liz Truss ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសថ្មីពេញសិទ្ធិដោយ មហាក្សត្រអង់គ្លេស Elizabeth II នៅថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីសមាជិកបក្យអភិរក្សនិយម បានបោះឆ្នោតឱ្យលោកស្រីធ្វើជាប្រធានបក្ស។ លោកស្រី Truss តែងតែមើលឃើញចិន ជាការគំរាមច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិដើម្បីផលប្រយោជន៍របស់ខ្លួន។ ស្ថិតក្នុងតំណែងថ្មីរបស់លោកស្រី Truss ទំនាក់ទំនងរវាងចិន និងអង់គ្លេស ទំនងជាមិនល្អប្រសើរឡើយ។   «ប្រទេសនានាត្រូវអនុវត្តតាមច្បាប់ ហើយរួមមានទាំងចិនផងដែរ»។ លោកស្រី Truss ធ្លាប់ បានលើកឡើងបែបនេះនៅក្នុងសុន្ទរកមួយកាលពីដើមឆ្នាំ២០២២ ហើយបានបន្ថែមថា ចិនបានបង្កើតកម្លាំងយោធាយ៉ាងសម្បើមនៅតំបន់យុទ្ធសាស្ត្រដែលផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអឺរ៉ុប។   ក្នុងការឆ្លើយតបនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន លោកស្រី Truss ក៏ព្រមានថា បើក្រុងប៉េកាំងបរាជ័យក្នុងការគោរពតាមច្បាប់អន្តរជាតិនោះ លោកខាងលិចនឹងដាក់សម្ពាធលើចិន។ លោកស្រីក៏បានជំរុញឱ្យចិនធ្វើតាមចំណាត់ការលោកខាងលិចក្នុងដាក់សម្ពាធលើរុស្ស៊ីផងដែរ។ ប៉ុន្តែកន្លងមក ចិនមិនធ្វើតាមឡើយ។   ទន្ទឹមនេះ ទាក់ទងនឹងបញ្ហាជាមួយកោះតៃវ៉ាន់ លោកស្រីបានបញ្ជាក់ថា ទោះបីជាការកើនឡើងឥទ្ធិពលចិនមិនអាចចៀសបាន លោកខាងលិចត្រូវធ្វើឱ្យច្បាស់ថាកោះតៃវ៉ាន់អាចការពារខ្លួនឯងបាន។ ក្នុងសារអបអរបានផ្ញើទៅលោកស្រី Truss លោកស្រី Tsai Ing-wen លើកឡើងថា លោកស្រី Truss បានជួយជ្រោមជ្រែង និងជំរុញឱ្យប្រទេសប្រជាធិបតេយ្យលើពិភពលោកគាំទ្រ និងពង្រឹងតៃវ៉ាន់ឱ្យការពារខ្លួនឯងបាន ខណៈដែលចិនបានបង្កើនការធ្វើសមយុទ្ធយោធាក្បែរកោះមួយនេះ។   ចំណែកឯចិនក៏ធ្លាប់បានរិះគន់លោកស្រី Truss ជាមនុស្សដែលជ្រុលនិយម ហើយប្រកាន់គំនិតចក្រពត្តិនិយមដែលហួសសម័យ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានលើកឡើងនៅថ្ងៃទី៦ ខែកញ្ញាថា ចិនសង្ឃឹមទំនាក់ទំនងជាមួយចក្រភពអង់គ្លេសនឹងនៅតែដើរលើផ្លូវត្រូវមួយ៕  
អតីតរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss ត្រូវបានសមាជិកបក្សអភិរក្សជ្រើសតាំងជាប្រធានបក្ស និងក៏ស្នងតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក បូរីស ចនសុន ។ លោកស្រី Truss តែងតែរិះគន់គោលនយោបាយក្រុងប៉េកាំង ហើយអាចរុញឱ្យអង់គ្លេសប្រកាន់ជំហរកាន់តែរឹងមាំថែមទៀតលើក្រុងប៉េកាំង។
  តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយនឹងសារព័ត៌មានថៃ The Nation នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី មហាធៀ បានបង្ហាញពីក្តីបារម្ភពាក់ព័ន្ធនឹងជោគវាសនារបស់ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់ ដែលបានបង្ខំចិត្តចាកចេញទៅកាន់ប្រទេសជិតខាងដោយសារតែអសន្តិសុខក្នុងប្រទេសខ្លួន ដែលបញ្ហានេះ លោក មិនចង់ឲ្យអាស៊ាន នៅត្រឹងបែបនេះបានឡើយ។   លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា អាស៊ាន ដែលនឹងត្រូវមានថៃជាប្រធានវិលជុំសម្រាប់ឆ្នាំ២០១៩នោះ អាចអំពាវរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីដោះស្រាយបញ្ហា ក៏ប៉ុន្តែ ប្រសិនបើ មីយ៉ាន់ម៉ា មិនអើពើ ហើយអំពើឃោរឃៅនៅតែបន្ត នោះអាស៊ានត្រូវតែគាំទ្រសហគមន៍អន្តរជាតិក្នុងការចាត់វិធានបញ្ឈប់ការរំលោភបំពាន និងអំពើអយុត្តិធម៌នេះនៅក្នុងមីយ៉ាន់ម៉ាហើយ។   លោកនាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ បានបន្តទៀតថា អាស៊ាន ត្រូវតែរិះរកវិធីបែបណាដើម្បីដាក់សម្ពាធរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមិនគាំទ្រប្រជាជនខ្លួនឯងឲ្យស្មើភាព និងយុត្តធម៌។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ប្រសិនបើអាស៊ាន នៅតែបណ្តោយឲ្យប្រជាជនទាំងនេះ(ជនជាតិរ៉ូហ៊ីងយ៉ា)រងទុក្ខវេទនា វា បង្ហាញថា អាស៊ាន គ្មានការទទួលខុសត្រូវនោះទេ»។    មិនត្រឹមតែរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលស៊ីវិលដំបូងរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះនោះទេ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ ក៏បានឆ្លៀតឱកាសបន្តវាយប្រហារ និងផ្លែផ្កាទៅកាន់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជាម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ទៀតផង។   «អ៊ុងសាន ស៊ូជី ធ្លាប់តែប្រយុទ្ធប្រឆាំងជាមួយនឹងយោធា ប៉ុន្តែឥឡូវ បានក្លាយជាសមាជិករដ្ឋាភិបាលមួយរូប ហើយពេលនេះ គ្មានលទ្ធភាពអ្វីនោះទេក្នុងការបង្ហាញឥទ្ធិពលទៅលើយោធា។ គាត់ (លោកស្រី ស៊ូជី) មិនគួរចូលខ្លួនជាមួយនឹងយោធាឡើយ។ ពួកគេ (យោធា) ធ្លាប់ធ្វើរឿងអយុត្តិធម៌ទៅកាន់លោកស្រីពីមុន ហើយពេលនេះ  ពួកគេ ធ្វើរឿងអយុត្តិធម៌ទៅកាន់ជនជាតិរ៉ូហ៊ីងយ៉ាម្តង»។ លោក លើកឡើងយ៉ាងដូច្នេះ។   គួររម្លឹកជាថ្មីថា វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៧មក នៅមិនទាន់មានដំណោះស្រាយសម្រាប់ជនរងគ្រោះប្រមាណ ៧០ម៉ឺនាក់ ដែលបានភៀសខ្លួនពីរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែសឡើយ។ កន្លងមក មីយ៉ាន់ម៉ា បានព្រមព្រៀងលើក្រដាសជាមួយនឹងបង់ក្លាដែស និងភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ តែរូបភាពជាក់ស្តែង នៅមិនទាន់កើតឡើងនៅឡើយនោះទេ ដ្បិត រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅមិនទាន់ផ្តល់កក់ក្តៅសម្រាប់ពួកគេឡើយ។   កន្លងមក អាស៊ាន ដែលមានសមាជិក១០ប្រទេស រួមទាំងមីយ៉ាន់ម៉ាផងនោះ មិនដែលមានវិធានការក្តៅទៅកាន់មីយ៉ាន់ម៉ាអ្វីឡើយ។ សូម្បីតែលិខិតថ្កោលទោស ដែលសហគមន៍អន្តរជាតិ បានថ្លែងជាបន្តបន្ទាប់ទៅកាន់មីយ៉ាន់ម៉ានោះ ក៏អាស៊ាន មិនដែលធ្វើដែរ។ សម្រាប់អាស៊ាន នេះ គឺជាបញ្ហាផ្ទៃក្នុងរបស់រដ្ឋសមាជិក ដែលអាស៊ាន មិនអាចលូកលាន់បានឡើយតាមធម្មនុញ្ញរបស់ខ្លួន៕    ប្រភព៖ www.nationmultimedia.com
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ចង់ឃើញអាស៊ានមានវិធានការលើរដ្ឋាភិបាលមីយ៉ាន់ម៉ា និងជាពិសេសនោះទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់អំពើឃោរឃៅទៅលើជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា។ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏ចង់ឲ្យអាស៊ានចូលរួមជាមួយនឹងសហគមន៍អន្តរជាតិដើម្បីធ្វើឲ្យបញ្ហានេះបញ្ចប់ដោយមានប្រសិទ្ធភាព។
  ជាងនេះទៀតសោត បើនិយាយពីកម្មវិធីប្រគុំតន្ត្រីដ៏ធំជាងគេក្នុងស្រុក ក៏គ្មានខាងណាឲ្យនឹកឃើញ ក្រៅពី Best of the Best របស់ហង្សមាសនោះឡើយ។ ក្រោយជោគជ័យយ៉ាងខ្លាំងលើការចាប់ផ្តើមដំបូង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ ការប្រគុំតន្ត្រី Best of the Best បានក្លាយជាការប្រគុំតន្ត្រីលំដាប់កំពូល ប្រចាំឆ្នាំដែលប្រមូលបានការគាំទ្រយ៉ាងហូរហៀលើសពីការស្មាន ដោយមានតែមួយគត់នៅកម្ពុជា។   ក្រោយអវត្តមានអស់រយៈពេល៧ឆ្នាំ របស់ការប្រគុំតន្ត្រីដ៏ធំមួយនេះ ទស្សនិកជនពីគ្រប់មជ្ឈដ្ឋានតែង រំពឹងចង់ឃើញវត្តមានជាថ្មីរបស់ Best of the Best ហើយពេលនេះការរំពឹងទុកកំពុងតែអាចក្លាយជា ការពិតព្រោះប្រភពដ៏ជិតដិតក្នុងផលិតកម្មហង្សមាសបានបង្ហើបយ៉ាងច្បាស់ៗថា ហង្សមាសនឹងមាន គម្រោងធ្វើ Best of the Best ក្រោយស្ថានការណ៍ Covid ចប់ស្ងប់ស្ងាត់នេះហើយ។   អាចនិយាយបានថានេះគឺជាដំណឹងដ៏ភ្ញាក់ផ្អើលដ៏រីករាយសម្រាប់អ្នកគាំទ្រ Best of the Best ព្រោះ ការប្រគុំតន្ត្រីដ៏ពិសេសបែបនេះខកខានប្រារព្ធឡើងយូរគួសមណាស់មកហើយ ត្រៀមទាំងអស់គ្នា សម្រាប់ថ្ងៃប្រកាសជាផ្លូវការខាងមុខ៕   (អត្ថបទពាណិជ្ជកម្ម)
បើនិយាយពីផលិតកម្មដែលធំ និងល្អជាងគេនៅកម្ពុជា គឺគេមិនអាចនឹកឃើញអ្វីក្រៅពីផលិតកម្មលំដាប់លេខ១ ហង្សមាសនោះឡើយ។ វត្តមានជាង៣០ឆ្នាំ ហង្សមាសបម្រើអារម្មណ៍កម្សាន្តជាទីពេញចិត្តសម្រាប់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ហង្សមាស គឺជាផលិតកម្មតែមួយគត់ដែលអភិវឌ្ឍខ្លួន បានយ៉ាងល្អឥតខ្ចោះ ដោយសព្វថ្ងៃមានតែ ហង្សមាស មួយគត់ដែលមានវិស័យកម្សាន្តគ្រប់រសជាតិ បំពេញគ្រប់តម្រូវការរបស់ទស្សនិកជន។
  ស្របពេលស្រីលង្កាក្លាយជាប្រទេសក្ស័យធនជាមួយអតិផរណាឡើងខ្ពស់ដល់ទៅ៥៤,៦ភាគរយប្រជាជនម៉ាឡេស៊ីឯណោះ ក៏ចាប់ផ្តើមប៉ាន់ស្មានពីស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ ដោយខ្លាចក្រែងធ្លាក់ក្នុងផ្លូវតែមួយដូចស្រីលង្កា ព្រោះកម្រិតបំណុលខ្ពស់ដែរ។ បញ្ហានេះត្រូវបានប្រជាជនម៉ាឡេស៊ីបង្ហោះ និងចែកចាយពេញបណ្តាញសង្គម។    ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាម្នាក់ពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Tengku Abdul Aziz បញ្ជាក់ថា ម៉ាឡេស៊ីមិនប្រឈមហានិភ័យក្ស័យធនដូចស្រីលង្កាទេ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះថែមទាំងអះអាងថា តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីនឹងកើន ៥,៧៥ ភាគរយឯណោះនៅឆ្នាំនេះ។   « IMF មិនដែលប្រកាសថា ម៉ាឡេស៊ីកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលអាចនាំឱ្យប្រទេសក្ស័យធនទេ»។ លោក Tengku Zafrul ថ្លែងបែបនេះនៅសភាថ្ងៃទី១៩ ខែកក្កដា ដោយបន្ថែមថា ប្រសិនបើប្រៀបធៀបសូចនាករសេដ្ឋកិច្ចម៉ាឡេស៊ីជាមួយស្រីលង្កា វាច្បាស់ណាស់ថា សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីមានស្ថិរភាពជាង ហើយលទ្ធភាពក្ស័យធនគឺតិចណាស់។   ទោះជាយ៉ាងណា រដ្ឋមន្រ្តីខាងលើលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ីត្រូវបន្តគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេស និងកម្រិតបំណុលដោយប្រយ័ត្នប្រយែង។ នៅត្រឹមដំណាច់ខែមិថុនា បំណុលជាតិម៉ាឡេស៊ីមានប្រមាណ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ បើតាមលោក Tengku Zafrul ក្រុងគូឡាឡាំពួមិនដែលខកខានបង់ការប្រាក់ និងសងបំណុលនោះទេ បើទោះជាប្រទេសខ្លួនធ្លាប់ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ។   កាលពីប៉ុន្មានថ្ងៃមុន IMF បានចេញការព្រមានថា រដ្ឋអាស៊ីបួនដែលមានបំណុលខ្ពស់អាចនឹងប្រឈមវាសនាដូចស្រីលង្កា។ បើតាមទីភ្នាក់ងារព័ត៌មាន BBC ប្រទេសទាំងនោះមានប៉ាគីស្ថាន បង់ក្លាដែស ម៉ាល់ឌីវ និងឡាវ៕  
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី Tengku Zafrul Tengku Abdul Aziz អះអាងថា ម៉ាឡេស៊ីមិនងាយប្រឈមនឹងហានិភ័យក្ស័យធនដូចស្រីលង្កាទេ។ លោកបង្ហាញជំនឿចិត្តបែបនេះទៅកាន់សំណួររបស់សមាជិកសភា ដោយយោងតាមការព្យាករណ៍សេដ្ឋកិច្ចរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។
អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប អាចប្រកបរបរចិញ្ចឹមត្រីនៅក្នុងបែរ ប៉ុន្តែតម្រូវឱ្យរុះរើដំបូល ជញ្ជាំងកសិដ្ឋានចិញ្ចឹមត្រីចេញ។ ទន្ទឹមនឹងនោះ អាជ្ញាធរ ក៏មិនអនុញ្ញាតឱ្យមានបង្គន់អនាម័យនៅលើទឹកដែរ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅតាមដងទន្លេសាប មិនមានប្រជាជនរស់នៅលើផ្ទះបណ្ដែតទឹកទៀតនោះទេ បន្ទាប់ពីអាជ្ញាធរ បានឱ្យពួកគេទៅរស់នៅលើគោក។ ប៉ុន្តែពួកគេនៅប្រកបរបរចិញ្ចឹមត្រី ដែលមានប្រមាណ ៧៥០បែរ។    អាជ្ញាធរអនុញ្ញាតឱ្យពួកគេចិញឹមត្រី តែមិនឱ្យរស់នៅលើទឹកទេ ព្រោះខ្លាចពួកគេបន្ទោបង់ ឬបោះកាកសំណល់ចូលក្នុងទន្លេ។ បច្ចុប្បន្នដំបូល ជញ្ជាំងបែរចិញ្ចឹមត្រី និងបង្គន់អនាម័យ បានរុះរើរួចរាល់១០០ភាគរយហើយ។ នេះបើតាមលោកអភិបាលខេត្តកំពងឆ្នាំង បានប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)តាមទូរស័ព្ទ នាព្រឹកថ្ងៃទី ០៩ឧសភា។   លោក សុវណ្ណារិទ្ធ បន្តថា៖ «យើងត្រូវការរុះបង្គន់ រុះដំបូល និងជញ្ជាំង។ បើសិនជាយើងមានបង្គន់ មានដំបូល មានជញ្ជាំង មនុស្សនឹងនៅលើទឹកដដែល។ អ៊ីចឹងមនុស្សនៅដដែល នឹងបន្ទោបង់លាមកចូលក្នុងទន្លេ ដូច្នេះវាខូចបរិស្ថាន»។    បើតាមអភិបាលខេត្តកំពង់ឆ្នាំងរូបនេះ ពលរដ្ឋទាំងនោះ មិនបានជំទាស់លើចំណាត់ការរបស់អាជ្ញាធរឡើយ។ «ប្រជាពលរដ្ឋគាត់យល់ស្របឱ្យរុះរើទាំងស្រុង ព្រោះយើងមានរបៀប នៃការធ្វើការរបស់យើង។ ពួកគាត់ដឹងថា គាត់ធ្វើខុស អ៊ីចឹងគាត់យល់ស្របឱ្យរុះរើ»។ នេះជាការបញ្ជាក់របស់លោក សុវណ្ណារិទ្ធ ដែលបានបន្ថែមថា នៅតាមដងទន្លេសាបនៃទឹកដីខេត្តនេះ គឺមានតែបែរចិញ្ចឹមត្រីប៉ុណ្ណោះ។    បច្ចុប្បន្នប្រជាពលដែលនៅតាមដងទន្លេ មានចម្រុះជាតិសាសន៍ ទាំងជនជាតិខ្មែរ វៀតណាម និងខ្មែរអ៊ីស្លាម។ ពួកគេប្រើប្រាស់ទឹកទន្លេ ហើយអ្នកខ្លះទិញទឹកសុទ្ធប្រើ និងអ្នកខ្លះប្រើប្រាស់ទឹករបស់រដ្ឋ។    កន្លងមក អាជ្ញាធរបានចុះដេញប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្ដែតទឹកមានប្រមាណ ៤ ០០០គ្រួសារ។ បច្ចុប្បន្នពួកគេបានទៅរស់នៅលើគោក ដែលជាទីតាំងអាជ្ញាធរខេត្តបានរៀបចំឱ្យពួកគេ និងអ្នកខ្លះមានផ្ទះដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ៕    
ដោយ៖ ញឹក សំអូន
ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងលើកស្ទួយជីវភាពគ្រូបង្រៀនទូទាំងប្រទេស ក្រុមការងារគម្រោងចិត្តដូចគ្នានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងលក្ខណៈមិត្តភាពក្រោមប្រធានបទ«រត់ដើម្បីមនុស្សធម៌»។ កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរទិវាគ្រូបង្រៀន និងប្រមូលថវិកាជួយទ្រទ្រង់សមាគមបុគ្គលិកសិក្សាខ្មែរ ដែលមានបេសកកម្មសាងសង់ផ្ទះគ្រូបង្រៀន ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងក្នុងកម្មវិធីរត់ប្រណាំងនេះថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ដល់សមាគមបុគ្គលិកសិក្សាខ្មែរ សម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅដោះស្រាយបញ្ហាខ្វះខាតរបស់គ្រូបង្រៀន។ លោក ហ៊ុន ម៉ានី បានរំឭកថា ៖«ថវិកាដែលបានមកពីការបង្កើតកម្មវិធីគម្រោងចិត្តដូចគ្នា រត់ដើម្បីមនុស្សធម៌នេះ គឺយើងនឹងថវិកាមួយចំណែកទៅជួយដល់គ្រូបង្រៀនរបស់យើង ព្រោះយើងបានមកដល់សព្វថ្ងៃនេះ ក៏ដោយសារគ្រូបង្រៀន ដូច្នេះគ្រូបង្រៀនមានចំណែកធំក្នុងជីវិតយើងម្នាក់ៗ»។ ជាមួយគ្នានេះលោកស្រី ប្រាក់ សូលីដា អគ្គលេខាសមាគមបុគ្គលិកសិក្សា សាទរចំពោះកម្មវិធីមនុស្សធម៌នេះ ដែលវាជាការរួមចំណែកយ៉ាងធំក្នុងការដោះស្រាយទុកលំបាកគ្រូបង្រៀន។ បើតាមលោកស្រី ប្រាក់ សូលីដា ថវិកាដែលបានមកការងារមនុស្សធម៌នៃគម្រោងរបស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ គឺជាផ្នែកមួយក្នុងការជួយលើកទឹកចិត្តដល់គ្រូបង្រៀន ដោះស្រាយបញ្ហាជីវភាព និងការយកប្រើប្រាស់សម្រាប់សង់ផ្ទះឲ្យគ្រូបង្រៀនផងដែរ។ អ្នកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រចាំគម្រោងចិត្តដូចគ្នាលោក វន់ វរៈ បានបញ្ជាក់ថា កម្មវិធីរត់ប្រណាំងដើម្បីមនុស្សធម៌លើកទី២ឆ្នាំនេះមានអត្តពលិកចុះឈ្មោះចូលរួមប្រមាណជាជាង១ពាន់នាក់ដែលមកពីតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន រួមមានមន្ត្រីរាជការ អ្នកជំនួញ សិល្បករ យុវជន ក្រុមកីឡាករ និងភ្ញៀវអន្តរជាតិទៀតផង ។ បើតាមលោក វន់ វរៈ កម្មវិធីរត់ប្រណាំងដើម្បីមនុស្សធម៌លើកទី១ កាលពីឆ្នាំ២០១៦ បានទាក់ទាញអត្តពលិកចំនួន១,៣០០នាក់ចូលរួមដោយទទួលបានថវិកាសប្បុរសធម៌ប្រមាណជាជិត២ម៉ឺនដុល្លារ។ សម្រាប់ថវិកាទាំងនោះក្រុមការងារគម្រោងចិត្តដូចគ្នានៃសហភាពសហព័ន្ធយុវជនកម្ពុជាបានបរិច្ចាគជូនអង្គការ និងសកម្មភាពសប្បុរសធម៌មួយចំនួន។ ក្នុងនោះបរិច្ចាគជូនអង្គការ Taramana ដើម្បីសាងសង់សាលារៀនចំនួន១ម៉ឺនដុល្លារ, ទិញសម្ភារប្រើប្រាស់ជូនអង្គការផ្ទះបាយកុមារដែលសរុបជាប្រាក់ប្រមាណជា២ពាន់ដុល្លារ និងសកម្មភាពសប្បុរសធម៌ផ្សេងៗទៀត។ គួរបញ្ចាក់ថា កម្មវិធីរត់ប្រណាំងលក្ខណមិត្តភាពក្រោមប្រធានបទ«រត់ដើម្បីមនុស្សធម៌ ដើម្បីគ្រូយើង»អត្តពលិកទាំងអស់ត្រូវរត់ចម្ងាយ៥គីឡូម៉ែត្រ ៕        6
គម្រោង«ចិត្តដូចគ្នា»ឬ One Heart Project ដែលជាផ្នែកមួយនៃគម្រោងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងលក្ខណមិត្តភាពមួយក្រោមប្រធានបទ«រត់ដើម្បីមនុស្សធម៌» ដើម្បីប្រមូលថវិកាជួយសាងសង់ផ្ទះគ្រូបង្រៀននៅតាមបណ្តាខេត្ត នៅព្រឹកថ្ងៃទី៧ ខែតុលា នាបរិវេណកោះពេជ្រ។ 
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖   ១. ត្រីសាឌីន   ត្រីសាឌីន ក៏ជាប្រភេទត្រីសម្បូរខ្លាញ់មិនខុសពីត្រីសាលម៉ុនប៉ុន្មានដែរ។ ត្រីប្រភេទនេះមានផ្ទុកសម្បូរទៅដោយវីតាមីន D និងកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងល្អប្រសើរ។   ២. ស៊ុត   ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។   ៣. ស្ពៃអេពីណា ឬស្ពៃពួយឡេង   បន្លែនេះជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម។ លើសពីនេះទៅទៀត ស្ពៃពួយឡេង ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមផងដែរ។   ៤. គ្រាប់ល្ង   មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយរក្សាសុខភាពសន្លាក់ល្អប្រសើរជៀសផុតពីការឈឺចាប់ និងរលាក។ លើសពីនេះទៅទៀត គ្រាប់ល្ង ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមខុសៗគ្នាជាច្រើនដែលជួយបង្កើនសុខភាពឆ្អឹង រួមបញ្ចូលទាំងផូស្វ័រ, ម៉ាញ៉េស្យូម, វីតាមីន D, វីតាមីន k និងកាល់ស្យូម។ ៥. គ្រាប់អាល់ម៉ុន   ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងសន្លាក់។ អ្នកជំនាញជាច្រើននិយាយថា គ្រាប់អាល់ម៉ុន ១ ពែង មានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ ១ កែវទៅទៀត។ ៦. ទឹកដោះគោស្រស់   ភេសជ្ជៈនេះនៅតែជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម។ ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12, វីតាមីន D និងជាតិរ៉ែដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងផូស្វ័រផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណា ប្រូតេអ៊ីន, ប៉ូតាស្យូម, beta-carotene, ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។
  ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ បន្ទាប់ពីលោករៀបចំពិធីសែនព្រេននៅល្ងាចថ្ងៃឆ្លងឆ្នាំប្រពៃណីជាតិ លោក ប្រាក់ ប៉ូ ដែលមានកូន៧នាក់ ពន្យល់ថា ពិធីសែននេះមិនមាននៅក្នុងក្បួនគម្ពីរណាមួយឡើយ គឺគ្រួសាររបស់លោកប្រារព្ធតពីដូនតារៀងមក។ ដោយសង្កេតឃើញថា គ្រួសារចេះតែជួបសេចក្ដីសុខចម្រើន លោក ប្រាក់ ប៉ូ យល់ថាពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» ក៏មានចំណែកជួយដែរ។   ដើម្បីជ្រាបច្បាស់ ពីការយល់ឃើញរបស់លោក ប្រាក់ ប៉ូ ចំពោះការរៀបចំពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» សូមលោកអ្នកនាង ទស្សនាបទសម្ភាសខាងក្រោមដោយក្ដីរីករាយ៖     គ្រឿងរណ្ដាប់សម្រាប់សែន មានបែងចែកជា៤ផែន។ ផែនទី១ តំណាងឱ្យក្បាល មានម្លូស្លាបារីនិងថ្នាំចុករៀបជាគូ ដែលដាក់នៅលើខ្នើយកើយ។ ផែនទី២ តំណាងឱ្យក មានទៀន និងធូបដែលអុជឱ្យមានពន្លឺ។ ផែនទី៣ តំណាងឱ្យតួខ្លួន មានទឹកតែ ទឹកត្រជាក់ និងអាការសាហាវ ព្រមទាំងមានបាយម្ហូបនំចំណីដែលរៀបជាគូៗ។ ផែនទី៤ តំណាងឱ្យជើង គឺសម្រាប់ដាក់ទូកដែលធ្វើពីស្រទបចេក។   ផែនទី៤នេះ គឺជាផែនដែលសំខាន់ជាងគេបំផុត នៅក្នុងពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ»នេះ។ នៅក្នុងទូក ដែលមានច្រវា២នោះ មានដាក់ស្បៀងរយៈពេលយូរ ដូចជា អង្ករ ស្រូវ ពោត សណ្ដែក ប្រហុក អំបិល ស្ករ រួមទាំងប្រាក់ជាដើម ទុករួចជាស្រេច។   ក្រោយពីមេគ្រួសារបានអំពាវនាវហៅ ដូនតា និងញាតិសណ្ដាន ដែលបានបាក់បែកចែកឋានទៅ ឱ្យមកសេពសោយគ្រឿងសំណែន គម្រប់៣ដងហើយ កូនចៅទាំងឡាយប្រញាប់រូតរះរំលែកអាហារពីក្នុងចានទាំងនោះ ដាក់ចូលក្នុងទូកខ្លះ និងទុកក្នុងចានខ្លះ។   កូនប្រុសក្នុងគ្រួសារ ត្រូវមានភារកិច្ចយកទូកនោះ ទៅបណ្ដែតក្នុងទឹកទន្លេ ដោយប្រញាប់ប្រញាល់ ចុះពីលើផ្ទះឱ្យបានលឿនបំផុត។ ឪពុក ឬមេគ្រួសារ ត្រូវបាចអង្ករពីក្រោយអ្នកយកទូកចុះយ៉ាងលឿន ឱ្យបានគ្រប់៣ដង និងមានពាក្យជូនដំណើរស្របពេលនោះផង។ សមាជិកគ្រួសារម្នាក់ទៀត ត្រូវប្រញាប់លើករលាស់កន្ទេលដែលក្រាលសែននោះ ឱ្យទាន់ដំណើរចុះទូកផងដែរ។   ចំណែកបាយដែលនៅសល់ក្នុងចាន ក្រោយពីសែនរួចនោះ កូនចៅទាំងអស់ ត្រូវទទួលទាន ព្រោះតែគេជឿថា នឹងមានសុខភាពល្អ គ្មានរោគបៀតបៀនបាន៕  
កណ្ដាល៖«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» នាឱកាសឆ្លងឆ្នាំថ្មីនេះ គឺជាពិធីដែលគ្រួសាររបស់លោក ប្រាក់ ប៉ូ វ័យវ័យ៧៥ឆ្នាំ ធ្វើបន្តពីជីដូនជីតាច្រើនជំនាន់មកហើយ។ ថ្វីបើនេះគ្រាន់តែជាជំនឿក្នុងគ្រួសារក៏ពិតមែន ប៉ុន្តែលោក ប្រាក់ ប៉ូ ជឿថាការធ្វើពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» បានជួយឱ្យគ្រួសារលោកមានសេចក្ដីសុខ និងមិនមានគ្រោះចង្រៃបៀតបៀន។
  សុភាសិតនេះ មានពីរឃ្លា គឺធ្វើស្រែឱ្យមើលស្មៅ និងទុកដាក់កូនចៅឱ្យមើលផៅសន្ដាន។ «ធ្វើស្រែឱ្យមើលស្មៅ»ជាឃ្លាមួយដែលចង់ផ្ដល់ជាគំនិតថា បើចង់ធ្វើស្រែឱ្យបានផលល្អ គឺត្រូវ ជ្រើសយកដីណាដែលមានស្មៅដុះល្អ ពីព្រោះដីណាដែលមានស្មៅដុះល្អ មានន័យថាជាដី ដែលមានជីល្អគ្រប់គ្រាន់ ហើយវាក៏អាចធ្វើស្រែបានផលល្អដែរ។ ដូច្នេះ ប្រសិនបើយើងធ្វើ ស្រែលើដីនោះប្រាកដណាស់ថាយើងនឹងទទួលបានផលច្រើនជាក់ជាមិនខាន។ គំនិតនេះក៏អាចយកទៅអនុវត្តចំពោះការដាំដំណាំផ្សេងៗក្រៅពីដំណាំស្រូវផងដែរ។ លើសពីនេះទៀត គេក៏អាចយកគំនិតនេះទៅប្រើប្រាស់ចំពោះការប្រកបមុខរបរផ្សេងៗទៀតបានដែរ ដូចជា ប្រសិនបើយើងចង់ប្រកបមុខរបរណាមួយឱ្យទទួលបានជោគជ័យ យើងតែត្រូវពិនិត្យមើល ថាតើមុខរបររបស់យើង មានសក្ដានុពលគ្រប់គ្រាន់ មានតម្រូវការខ្ពស់ពីអតិថិជនភាគច្រើន ឬ មានទីផ្សារទូលំទូលាយដែរឬទេ។ ប្រសិនបើវាមានកត្តាទាំងនេះពេញលេញ នោះមុខរបរ របស់យើងនឹងទទួលបានជោគជ័យ ដូចដែលយើងទទួលបានផលស្រូវច្រើនដូច្នោះដែរ។   «ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន»ជាឃ្លាមួយដែលចង់ផ្ដល់ជាគំនិតថា ឪពុកម្ដាយគ្រប់រូបបើចង់ជ្រើសរើសគូស្រករឱ្យកូនចៅរបស់ខ្លួនបានល្អ ត្រូវតែពិនិត្យមើលឪពុកម្ដាយ ជីដូនជីតា ពូជអម្បូរ ឬផៅសន្ដានរបស់កូនក្រមុំ ឬកូនកម្លោះដែលត្រូវជ្រើសរើសនោះជាមុនសិន ប្រសិន បើគ្រួសារ ពូជអម្បូរ ឬផៅសន្ដានរបស់គេល្អ នោះការផ្គូផ្គងកូនចៅរបស់យើងជាមួយកូនចៅរបស់គ្រួសារនោះពិតជាមិនខុសឡើយ។ គំនិតនេះក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងពាក្យស្លោកមួយទៀតដែលបានលើកឡើងថា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមាន ន័យថា ឪពុកម្ដាយយ៉ាងណាកូនក៏យ៉ាងនោះដែរ។ គំនិតនេះគេក៏អាចយកទៅអនុវត្តចំពោះ ការជ្រើសមិត្តភក្ដិ ឬដៃគូក្នុងការរកស៊ីបានដែរ មានន័យថា ប្រសិនបើនរណាម្នាក់ចង់ជ្រើស រើសមិត្តភក្ដិ ឬដៃគូរកស៊ីឱ្យបានល្អ គេត្រូវតែពិន្យិមើលពូជអម្បូរ ឬផៅសន្ដានជាមុនសិន បើមិនដូចនោះទេ គេនឹងមិនមិនអាចជ្រើសរើសមិត្តភក្ដិ ឬដៃគូរកស៊ីបានល្អឡើយ។    ប្រសិនបើយើងពិនិត្យមើលសើរៗលើអត្ថន័យនៃពាក្យស្លោកនេះ«ធ្វើស្រែឱ្យមើលស្មៅ ទុក ដាក់កូនចៅឱ្យមើលផៅសន្ដាន» យើងអាចគិតថា គំនិតរបស់វាមានភាពពេញលេញ និង គតិបណ្ឌិតល្អឥខ្ចោះ។    តែទៅជាយ៉ាងណាក៏ដោយ ក៏សុភាសិតនេះហាក់នៅមានជ្រុងចន្លោះប្រហោងរបស់វាដែរ ដូចក្នុងករណីដីណាមួយដែលមានស្មៅដុះច្រើនក៏ដោយ ក៏មិនប្រាដកថាស្រូវដែលគេនឹងដាំ ឬ ព្រោះលើដីនោះល្អមួយរយភាគរយដែរ ពីព្រោះស្មៅ និងស្រូវអាចមិនប្រាកដថាត្រូវការ ជីដូចគ្នាទាំងស្រុងនោះទេ។ លើសពីនេះទៀត បើគ្រាន់តែមានដីមានជីល្អក៏មិនទាន់គ្រប់គ្រាន់ ដែរ តាមពិតដំណាំស្រូវនៅត្រូវការទឹកនិងពន្លឺគ្រប់គ្រាន់ ព្រមទាំងការភ្ជួររាស់ដីឱ្យបានល្អ និង ការថែទាំងហ្មត់ចត់ ជាប្រចាំទៀត ទើបអាចទទួលបានផលស្រូវល្អ។   ដូចគ្នាដែរ កូនចៅដែលចេញមកពីគ្រួសារ ពូជអម្បូរ ឬផៅសន្ដានល្អ ក៏មិនប្រាកដថា ពួក គេ សុទ្ធតែជាមនុស្សល្អទាំងអស់នោះដែរ សមដូចសុភាសិតខ្មែរមួយទៀតថា «ដូងមួយធ្លាយ មានតក់មាននាល»។ លើសពីនេះទៀតបើទោះបីជាពួកគេជាកូនល្អចេញពីគ្រួសារដែលមានផៅសន្ដានល្អក៏ដោយ ប្រសិនបើពួកគេមិនបានទទួលការអប់រំល្អៗបន្ថែមទៀត ហើយការរស់ នៅក្នុងទំនាក់ទំនងជាប្ដីប្រពន្ធ មិត្តភក្ដិ គ្រួសារ ឬដៃគូរកស៊ី ដោយមិនចេះសន្សំសុខ មិនព្យាយាមយល់ចិត្តគ្នា មិនគោរពគ្នា មិនស្មោះត្រង់ មិនមានសេចក្ដីស្រឡាញ់ពិត មិនមានការអត់ឱន មិនឧស្សាហ៍ព្យាយាម មិនបំពេញភារកិច្ច កាតព្វកិច្ចរៀងៗខ្លួន ទៅ តាមគោលការណ៍សីលធម៌ គុណធម៌ និងច្បាប់ទេ ពួកគេក៏មិនអាចទទួលបានសុខុមាលភាព សុភមង្គល និងសុខដុមភាពពេញលេញដែរ៕    និពន្ធ និងពន្យល់ដោយលោក ឈត ប៊ុនថង                  
ភ្នំពេញ៖ ដើម្បីផ្ដល់ការអប់រំសីលធម៌ ចំណេះដឹង បទពិសោធន៍ជីវិត និងការក្រើនរំឭកដល់កូនចៅរបស់ខ្លួន បុព្វបុរសខ្មែរជំនាន់ដើមដែលមានចំណេះដឹងខ្ពស់ និង បទពិសោធន៍ ច្រើន តែងតែបានរិះរកវិធីផ្សេងៗ ដូចជា ការនិទានរឿង ការសូត្រកំណាព្យ ការច្រៀង ចម្រៀងអាយ៉ៃ ចម្រៀងចាប៉ី និងការលើកឡើងនូវពាក្យស្លោកផ្សេងៗ ជាដើម ដោយបង្កប់ អត្ថន័យអប់រំគំនិតទស្សនវិជ្ជាផ្សេងៗ។ ជាក់ស្ដែង ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការធ្វើស្រែចម្ការ និងការជ្រើសរើសគូស្រករ បុព្វបុរសខ្មែរជំនាន់ដើមបានលើកឡើងនូវសុភាសិតមួយថា «ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន»។ តើសុភាសិត នេះ មានអត្ថន័យ និងគោលគំនិតសំខាន់យ៉ាងណាខ្លះក្នុងការអប់រំ?
  បន្ទាប់ពីកីឡាកររបស់ខ្លួនបានបង្កហិង្សាធ្វើឲ្យកីឡាករជប៉ុន Yudai Ogawa របស់ក្រសួងការពារជាតិរងរបួសបែកក្រដាសត្រចៀក អគ្គលេខាធិការក្លិបព្រះខ័នរាជស្វាយរៀង លោក អោក សំណាង បានចេញមកសុំទោស និងសុំការលើកលែងទោសពីសំណាក់ប្រជាជនជប៉ុន។ ដោយលោកគិតថា កំហុសឆ្គងទាំងនេះបានកើតឡើងដោយសារការខ្វះភាពអត់ធ្មត់និងការពិចារណារបស់កីឡាករនៃក្លិបព្រះខ័នរាជស្វាយរៀង។    «រឿងដែលខ្ញុំសោកស្តាយរខ្លាំងបំផុត គឺយើងប៉ះពាល់លើកីឡាករជប៉ុន។ យើងដឹងហើយថា កីឡាករជប៉ុននៅអាស៊ីនេះគាត់មានទេពកោសល្យល្អ ហើយការមកលេងនៅទីនេះ គេបានរួមចំណែកផ្តល់នូវបច្ចេកទេសល្អៗដល់កីឡាករកម្ពុជា។ ដូច្នេះពេលយើងប៉ះពាល់គេបែបនេះ ខ្ញុំមិនសប្បាយចិត្តនោះទេ»។ ជាការបង្ហាញអារម្មណ៍សោកស្តាយរបស់លោក អោក សំណាង។   លោកបន្ថែមថា៖«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសុំទោសដល់ប្រជាជនរបស់ប្រទេសជប៉ុនទាំងមូល ដែលបានឃើញហេតុការណ៍នេះ។ ព្រោះកីឡាករយើងនៅក្មេងខ្ចី ធ្វើឲ្យការគិតរបស់ពួកគាត់មិនបានវែងឆ្ងាយដែលនាំឲ្យមានកំហុសដ៏ធ្ងន់ធ្ងរនេះកើតឡើង។ ដូច្នេះខ្ញុំសូមឲ្យប្រជាជននិងថ្នាក់ដឹកនាំជប៉ុនមេត្តាយោគយល់ និងរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់ល្អប្រសើរ»។    ដោយមើលឃើញពីកំហុស ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានដាក់ពិន័យដល់កីឡាករបានប្រព្រឹត្តកំហុសឆ្គងទាំងនោះផងដែរ តាមរយៈកាត់ប្រាក់ខែពី៣០ទៅ៤០ភាគរយក្នុង១ខែ ដែលអាចមានរយៈពេលពី២ខែរហូតដល់៦ខែ ដើម្បីជាការព្រមានកុំឲ្យមានជាលើកទី២។ ហើយក្លិបព្រមានថា បើមានអំពើបែបនេះកើតឡើងជាលើកទី២ ក្លិបនឹងផ្តាច់កុងត្រាកីឡាករទាំងនោះតែម្តង។    បញ្ហាប្រទូសរ៉ាយដែលបណ្តាលឲ្យកីឡាករជប៉ុនរបួសខាងលើ បានកើតឡើងក្នុងជំនួបពានរង្វាន់លីគកំពូលកម្ពុជារវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមក្រសួងការពារជាតិកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នៅកីឡដ្ឋានខេត្តស្វាយរៀង។ ការវាយតប់គ្នានេះ បណ្តាលឲ្យកីឡាករ និងមន្ត្រីចំនួន១២រូប រងការពិន័យដោយព្យូរការប្រកួតពី២ប្រកួតរហូតដល់៣ខែពីគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៀត។    បញ្ហាប៉ះទង្គិចនេះដែរ ក្លិបបាល់ទាត់ក្រសួងការពារជាតិបានពិន័យកីឡាកររបស់ខ្លួនចំនួនពីររូប ដោយបញ្ចប់កិច្ចសន្យាជាមួយខ្សែបម្រើកូរ៉េខាងត្បូង Song Chi-hun និងកាត់ប្រាក់ខែកីឡាករជប៉ុន Yudai Ogawa ចំនួនពីរខែ៕ 
លោក អោក សំណាង អគ្គលេខាធិការក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកការធ្វើឲ្យកីឡាករជប៉ុន Yudai Ogawa រងរបួសបែកក្រដាសត្រចៀក ជារឿងគួរឲ្យសោកស្តាយបំផុតសម្រាប់ក្លិប។ ទន្ទឹមនឹងសុំទោស លោក ក៏ស្នើឲ្យប្រជាជនជប៉ុនលើកលែងទោស ចំពោះបញ្ហាប៉ះទង្គិចដែលកើតឡើងពីការខ្វះភាពអត់ធ្ងត់របស់កីឡាករខ្លួនផងដែរ។
តើថៃ មីយ៉ាន់ម៉ា ឡាវ ប្រារព្ធពិធីឆ្លងឆ្នាំថ្មីបែបណា?    ថៃ   ប្រសិនបើគ្មានការផ្ទុះកូវីដ-១៩ នៅក្នុងទីក្រុងបាងកកជាថ្មីទេ ការអបអរឆ្លងឆ្នាំថ្មីរបស់ថៃ ឬសង្រ្កាន នឹងប្រារព្ធឡើងតាមបែបបទប្រពៃណីនៅក្នុងទីក្រុងបាងកក និងទីក្រុងធំៗរបស់ថៃផ្សេងទៀត ដោយភ្ជាប់ជាមួយការអនុវត្តគន្លងបែបថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ ស្របពេលថៃអាចគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានហើយ កូវីដ-១៩ បានផ្ទុះឡើងវិញនៅក្នុងទីក្រុងបាងកក និងតំបន់ក្បែរនោះ។    ការប្រារព្ធពិធីបែបប្រពៃណី ដែលត្រូវបានគ្រោងទុកជាច្រើនត្រូវលុបចោលនៅក្នុងរាជធានីមួយនេះ និងទីក្រុងផ្សេងទៀត ដោយសារការរីកសាយកូវីដ-១៩ ។ អាជ្ញាធរ បានហាមឃាត់ការជះទឹក ការប្រគំតន្រ្តី និងពិធីជប់លៀងរាំកម្សាន្តដែលមានលក្ខណៈធំៗជាដើម។    យ៉ាងណាមិញ អាជ្ញាធរថៃ បានអនុញ្ញាតឱ្យធ្វើពិធីសាសនាដូចជា ស្រង់ព្រះ ងូតទឹកឱ្យម្តាយឪពុក ឬមនុស្សចាស់ និងពិធីផ្សេងៗ ដែលមានលក្ខណៈជាគ្រួសារប៉ុណ្ណោះ។    កន្លងទៅ អាជ្ញាធរថៃ ក៏បានអនុញ្ញាតឱ្យប្រជាជនពីទីក្រុងបាងកក និងខេត្តដែលត្រូវបានចាត់ទុកជាតំបន់ឆ្លងខ្លាំង អាចធ្វើដំណើរទៅស្រុកកំណើតបាន ដោយមិនតម្រូវឱ្យដាក់ចត្តាឡីស័ក។ បើតាមការអះអាងរបស់រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul នៅថ្ងៃទី៦ ខែមេសា មានតែប្រជាជន ដែលឆ្លងកូវីដ-១៩ ឬទំនងជាមានអត្រាឆ្លងកម្រិតខ្ពស់ ទើបតម្រូវឱ្យដាក់ចត្តាឡីស័ក។ យ៉ាងណាមិញ លោករដ្ឋមន្រ្តីសុខាភិបាល ក៏បានជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការជុំគ្នាសប្បាយ ដែលនាំឱ្យឆ្លងកូវីដ-១៩។    ដ្បិតមានការអនុញ្ញាតពីអាជ្ញាធរក៏ពិតមែន ប៉ុន្តែប្រជាជនថៃមួយចំនួន ចង់ស្នាក់នៅផ្ទះ ជាជាងទៅស្រុកកំណើត ឬទៅកន្លែងផ្សេងៗ ស្របពេលអាជ្ញាធរនៅខេត្តខ្លះ បានទាមទារឱ្យប្រជាជនមកពីបាងកក ដាក់ចត្តាឡីស័ក។ នៅក្នុងការស្ទង់មតិរបស់សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ(UTCC) ដែលត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ ប្រជាជន ២៦,៥ ភាគរយ នៃចំនួនប្រជាជន ១ ពាន់នាក់ បានអះអាងថា ពួកគេនឹងស្នាក់នៅផ្ទះ។     ជាមួយគ្នាដែរ មន្រ្តីសុខាភិបាលខេត្តឈៀងម៉ៃ បានស្នើរឱ្យប្រជាជន ដែលធ្វើដំណើរមកពីទីក្រុងបាងកក និងខេត្តចំនួន៤ ដែលជាប់នោះ ត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ទន្ទឹមនេះ ថៃក៏បានដាក់ចេញបទបញ្ញាត្តិ ដើម្បីពិន័យលើបុគ្គល ដែលល្មើសគោលការណ៍ និងចំណាត់ការខាងលើផងដែរ។ អ្នកដែលបំពានគោលការណ៍ខាងលើ នឹងត្រូវដាក់ពន្ធនាគាររហូតដល់ពីរឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ជាង ១២០០ដុល្លារ (៤ម៉ឺនបាត) ឬដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ដោយផ្អែកទៅតាមអនុក្រិត្យស្ថានភាពអាសន្ន។     ឡាវ   ដោយឡែកឡាវឯណោះវិញ ក៏បានអនុញ្ញាតឱ្យប្រជាជនខ្លួនប្រារព្ធពិធីឆ្លងឆ្នាំថ្មី (Pi Mai)  ផងដែរ។ ខុសពីថៃបន្តិច ពិធីប្រពៃណីរបស់ឡាវ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ការអបអរឆ្នាំថ្មីនេះ នឹងត្រូវរឹតបន្តឹង និងមិនអនុញ្ញាតឱ្យមានមនុស្សជួបជុំច្រើនទេ ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ ទោះឡាវគ្រប់គ្រងករណីឆ្លងបានល្អក៏ដោយ។    ស្របគ្នាដែរ ប្រជាជនឡាវ ត្រូវបានអនុញ្ញាតទៅជួបជុំគ្រួសារ មិត្តរួមការងារ ឬទៅវត្តអារាមជាដើម ដោយផ្អែមទៅតាមទំនៀមទំលាប់ ដោយភ្ជាប់ជាមួយវិធានអនាម័យដូចជា ការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងដៃជាដើម។ ប៉ុន្តែការកម្សាន្តនៅខាងក្រៅផ្ទះ ការតាំងពិព័រណ៍ ការរាំកម្សាន្តនៅទីសាធារណៈ គឺត្រូវហាមឃាត់។  មីយ៉ាន់ម៉ា   មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងវិបត្តិនយោបាយ ដែលកើតចេញដោយសាររដ្ឋប្រហារនៅដើមខែកុម្ភៈ កន្លងទៅ។ ទាក់ទិននឹងបញ្ហានេះ ការប្រារព្ធពិធីចូលឆ្នាំថ្មី ឬ Thingyan ទំនងជាមិនអាចធ្វើឡើងទេ ស្របពេលក្រុមបាតុករ បានអំពាវនាវឱ្យប្រជាជនពហិការប្រារព្ធពិធីប្រពៃណីមួយនេះ។    ជារៀងរាល់ឆ្នាំមីយ៉ាន់ម៉ា តែងតែធ្វើពិធីមួយនេះ ដើម្បីសាទរឆ្នាំថ្មីនៅពាក់កណ្តាលខែមេសា លើកលែងតែឆ្នាំ២០២០ មួយទេ ដែលត្រូវបានរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ប្រកាសលុបចោល ដោយសារការរីកសាយកូវីដ-១៩។ មកទល់ពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយទាក់ទិននឹងការប្រារព្ធពិធីចូលឆ្នាំថ្មីនៅឡើយទេ។    តាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy ក្រុមយុវជនមីយ៉ាន់ម៉ា នៅក្នុងទីក្រុងយ៉ាំងហ្គោន ទីក្រុងTaunggyi និងតំបន់ផ្សេងទៀត បានចាប់ផ្តើមយុទ្ធនាការតាមប្រព័ន្ធអនឡាញ និងវិធានការផ្សេងទៀត ដើម្បីអំពាវនាវឱ្យប្រជាជនកុំអបអរឆ្នាំថ្មី។ ប្រសិនបើយុទ្ធនាការនេះ ចូលរួមពីសំណាក់ប្រជាជនមីយ៉ាន់ម៉ា ទីក្រុងយ៉ាំងហ្គោន និងទីក្រុងផ្សេងទៀត នឹងគ្មានមនុស្សដើរហូរហែរ ដែលអាចមានរូបភាពដូចគ្នានឹងការបិទក្រុងកាលពីឆ្នាំ២០២០៕   
ដូចកម្ពុជាដែរ ថៃ មីយ៉ាន់ម៉ា និងឡាវ ក៏មានពិធីអបអរឆ្លងឆ្នាំថ្មីដែរ ដែលជាប្រពៃណីមួយ។ នៅក្នុងឆ្នាំ២០២០ កន្លងទៅ ថៃ មីយ៉ាន់ម៉ា និងឡាវ សុទ្ធតែបានលុបចោលពិធីចូលឆ្នាំថ្មី ដោយសារបារម្ភពីការរីកសាយនៃកូវីដ-១៩ ។ រហូតដល់ឆ្នាំ២០២១ ពិធីប្រពៃណីនៅតាមបណ្តាប្រទេសទាំង៣ នេះ នៅតែប្រឈមនឹងឧបសគ្គដដែល។ សម្រាប់ថៃ និងឡាវ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីបង្ការការរីកសាយកូវីដ-១៩ ខណៈពេលមីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិនយោបាយ ដែលកើតចេញដោយសាររដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ។
កំពត៖ ស្ត្រីមានផ្ទៃពោះ នៅតែទទួលបានការយកចិត្តទុកដាក់ ការពិនិត្យផ្ទៃពោះពីគ្រូពេទ្យ នៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង ដែលស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅក្នុងបរិបទកូវីដ-១៩នេះ។ គ្រូពេទ្យនៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង បានអះអាងថា  ស្រ្តីមានគភ៌ បានទទួលការពិនិត្យផ្ទៃពោះយ៉ាងទៀតទាត់ រួមជាមួយនឹងការអប់រំពាក់ព័ន្ធនានា ដើម្បីធានាសុវត្ថិភាពរបស់ម្តាយ និងទារក។ ដ្បិតបញ្ហាជំងឺកូវីដ-១៩ កំពុងរាលដាលខ្លាំងនៅខេត្តកំពត ប៉ុន្តែមណ្ឌលសុខភាព អ៊ី ទួនស៊ាង ដែលស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាសុខភាពដល់ស្រ្តីមានផ្ទៃពោះ ដើម្បីធានាពីសុវត្ថិភាពរបស់ម្តាយ និងទារកក្នុងផ្ទៃ។ អ្នកស្រី ង៉ែត តុលា ជាពេទ្យឆ្មបនៅមណ្ឌលសុខភាព អ៊ីទួនស៊ាង បានអះអាងថា ការផ្តល់ការថែទាំ និងអប់រំដល់ស្រ្តីមានផ្ទៃពោះ គឺជារឿងចាំបាច់បំផុត ព្រោះដើម្បីកាត់បន្ថយហានិភ័យក្នុងអំឡុងពេលសម្រាល។   អ្នកស្រី ង៉ែត តុលា ជាពេទ្យឆ្មបនៅមណ្ឌលសុខភាព អ៊ីទួនស៊ាង អ្នកស្រី ង៉ែត តុលា  បន្តថា ទោះជួបបញ្ហាកូវីដ-១៩ មណ្ឌលសុខភាព អ៊ីទួនស៊ាង នៅតែផ្ដល់សេវាពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះយ៉ាងទៀតទាត់ និងប្រកបដោយប្រសិទ្ធភាព ជូនដល់ស្រ្តី រួមទាំងកូនក្នុងផ្ទៃ។ បើតាមអ្នកស្រី ង៉ែត តុលា ស្ត្រីមានផ្ទៃពោះនៅតែអាចមកទទួលសេវាពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ហើយក្នុងករណីស្រ្តីមានបញ្ហាផ្សេងៗ ពួកគាត់ក៏អាចមកពិគ្រោះជាមួយគ្រូពេទ្យបានគ្រប់ពេលផងដែរ។ អ្នកស្រី ង៉ែត តុលា រៀបរាប់ដូច្នេះ៖ «មណ្ឌលសុខភាព បានផ្ដល់សេវាកម្មពិនិត្យផ្ទៃពោះ៤ដង គឺនៅពេលគភ៌មានអាយុតិចជាង១២ សប្តាហ៍ គភ៌មានអាយុចាប់ពី ២0 ទៅ ២៤ សប្តាហ៍ គភ៌មានអាយុ ៣០ ទៅ ៣២សប្តាហ៍ និងនៅពេល គភ៌មានអាយុ៣៦ទៅ៣៨សប្តាហ៍»។ យ៉ាងដោយក៏ដោយ អ្នកស្រី ង៉ែត តុលា កត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ចំនួនស្ត្រីដែលបានមកពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព បានធ្លាក់ចុះមួយចំនួនដែរ ដោយបច្ចុប្បន្ន មានស្ត្រីតែប្រមាណ៣០នាក់ប៉ុណ្ណមកពិនិត្យផ្ទៃពោះ ខណៈកន្លងមកអាចមានដល់៥០នាក់ឯណោះ។ អ្នកស្រី អ៊ួច ស្រីមួយ ដែលកំពុងមានផ្ទៃពោះ៥ខែ បានទទួលការពិនិត្យផ្ទៃពោះ នៅក្នុងមណ្ឌលសុខភាព អ៊ី ទួនស៊ាង។ អ្នកម្ដាយដំបូងរូបនេះ បានឱ្យដឹងថា មូលហេតុដែលអ្នកស្រី ជ្រើសរើសទៅពិនិត្យ និងសម្រាលកូននៅទីនេះ ព្រោះមណ្ឌលសុខភាពនេះនៅជិតផ្ទះ ម្យ៉ាងគ្រូពេទ្យនៅទីនោះ បានប្រើផ្តល់នូវសេវាអប់រំល្អសុខភាពល្អ។ «ពេលទៅពិនិត្យសុខភាពលើកដំបូង អ្នកគ្រូពេទ្យនៅទីនោះ មានការស្វាគមន៍កក់ក្តៅ ហើយថែមទាំងបានអប់រំពីរបៀបថែទាំសុខភាព ការធ្វើតេស្តផ្សេងៗ និងការលេបថ្នាំគ្រាប់ជាតិដែក ឲ្យបានទៀងទាត់ទៀតផង» ។ នេះជាការបញ្ជាក់របស់អ្នកស្រី ស្រីមួយ។   អ្នកស្រី អ៊ួច ស្រីមួយ ដែលកំពុងមានផ្ទៃពោះ៥ខែ បានទទួលការពិនិត្យផ្ទៃពោះ នៅក្នុងមណ្ឌលសុខភាព អ៊ី ទួនស៊ាង ចំណែកអ្នកស្រី វណ្ណ មិនា ដែលជាពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល ក៏បានលើកពីទំនុកចិត្តរបស់ ក្នុងការទៅពិនិត្យផ្ទៃពោះ និងសម្រាលកូនទី២ នៅឯមណ្ឌលសុខភាព អ៊ី ទួនស៊ាង។ អ្នកស្រី បានរៀបរាប់បន្តទៀតថា ក្រៅពីផ្តល់សេវាពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃហើយ ពេលទៅពិនិត្យផ្ទៃពោះម្តងៗ គ្រូពេទ្យនៅទីនោះ តែងតែផ្តល់នូវការអប់រំ ដូចជាការលេបថ្នាំគ្រាប់ជាតិដែក និងណែនាំពីរបបអាហារប្រចាំថ្ងៃ។ អ្នកស្រី វណ្ណ មិនា ជាពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល ដែលបានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូនទី២ នៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង «នៅទីនោះគ្រូពេទ្យ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជួយសម្រាលកូន ហើយថែមទាំងមានទំនាក់ទំនងល្អ សម្តីរួសរាយរាក់ទាក់ទៀតផង»។ អ្នកស្រី វណ្ណ មិនា លើកឡើងដូច្នេះ និងបានបន្តដោយការលើកទឹកចិត្តឱ្យស្ត្រីមានផ្ទៃពោះដទៃទៀតប្រើប្រាស់សេវាពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ក្នុងតំបន់របស់ខ្លួនរស់នៅឲ្យបានទៀងទាត់ ដើម្បីតាមដានធានាសុវត្ថិភាពសុខភាពម្តាយ និងទារកក្នុងផ្ទៃ។ ជុំវិញការពិនិត្យផ្ទៃពោះនេះ អ្នកស្រីតុលា បានឱ្យដឹងថា នៅពេលពិនិត្យផ្ទៃពោះលើកដំបូងនៅមណ្ឌលសុខភាព គឺស្រ្តីនឹងទទួលបានសេវាពិនិត្យឈាមរកមេរោគអេដស៍ និងស្វាយ ដើម្បីកាត់បន្ថយការចម្លងពីម្តាយទៅកូន ការប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក ការតេស្តទឹកនោម គ្រាប់ឈាមក្រហម ធ្វើតេស្តជាតិស្ករ និងការចាក់វ៉ាក់សាំងការពារ តេតាណុសជាដើម។ ក្រៅពីនេះគ្រូពេទ្យ ក៏ណែនាំពីរបបអាហារដែលត្រឹមត្រូវដល់ស្រ្តីមានផ្ទៃពោះ  និងជួយណែនាំដល់សាច់ញាតិ របស់អ្នកមានផ្ទៃពោះ ដើម្បីឱ្យយល់ដឹងបន្ថែម ទាក់ទងទៅនឹងការថែទាំសុខភាពស្រ្តីមានផ្ទៃពោះផងដែរ។ អ្នកស្រី ង៉ែត តុលា ដែលជាពេទ្យឆ្មបនៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង ក៏បានបង្ហាញពីការតាំងចិត្តឲ្យអស់ពីលទ្ធភាព ដើម្បីជាទំនុកចិត្តដល់ពលរដ្ឋ ដែលមករកសេវាសុខភាពនៅមណ្ឌលសុខភាព អ៊ី ទួនស៊ាង។ «ក្នុងនាមខ្ញុំជាគ្រូពេទ្យឆ្មបម្នាក់ និងថែមទាំងជាម្ដាយមួយរូបផងនោះ ខ្ញុំនឹងខិតខំប្រឹងប្រែង ជួយដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ឲ្យអស់ពីលទ្ធភាពដែលខ្ញុំមាន ដើម្បីធានាថាពួកគេ មានសុវត្តិភាពទាំងម្ដាយ ទាំងកូន»។ នេះជាការរៀបរាប់របស់ អ្នកស្រី ង៉ែត តុលា៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
ដោយ៖ ទូច ស្រីពេជ្រ (យុវជនឃុំជុំគ្រៀល)
  សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ នាថ្ងៃទី១៥វិច្ឆិកា បានបញ្ជាក់ថា ក្នុងចំណោមចំណូលពន្ធដារទាំងជាង៣០០០លានដុល្លារនេះ គឺមាន៦២,៨២លានដុល្លារ ជាចំណូលដែលបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) របស់សហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជន(សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា) ចំនួន ៨២សហគ្រាស។   ក្រៅពីចំណូលជាតិដែលសម្រេចបានខាងលើនេះ អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចុះបញ្ជីសហគ្រាសជោគជ័យក្នុងចំនួន ១៣ ៤៣៣ ផងដែរ។ ក្នុងនោះ ការចុះបញ្ជីតាមថ្នាល Cam-Dx មាន ១២ ៣៤១សហគ្រាស។    ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ៣៦៨ ករណី និង សម្រេចលើករណីស្នើសុំអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា បាន៣៦៥ សហគ្រាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។    គួររំឭកថា កាលឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ៣ ៤៥៥,១១លានដុល្លារ។ ចំណូលដែលពន្ធដារសម្រេចបាននេះ គឺលើសផែនការប្រមាណ២២ភាគរយ នៃច្បាប់ប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល៕ 
រយៈពេល១០ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ១២ ៤២១ពាន់លានរៀល (ប្រមាណ ៣ ០៦៧លានដុល្លារ)។ ចំនួននេះស្មើនឹង ៨៥,៨៧ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ត្បូងឃ្មុំ៖ ប្រាសាទព្រៃគី ជាប្រាសាទដ៏ចំណាស់មួយក្នុងចំណោមប្រាសាទទាំង៩ នៅខេត្តត្បូងឃ្មុំ ។ ប្រាសាទនេះ ត្រូវបានសង់នៅលើទីទួលមានកសិន្ទទឹកជុំវិញ និងមានតួប៉មបីសង់ពីឥដ្ឋ លាយថ្មបាយក្រៀម នៅលើខឿនថ្ម បាយក្រៀម ដែលមានបណ្តោយប្រវែង ២៣,៤០ម៉ែត្រ និងទទឹង ប្រវែង១២,៦០ម៉ែត្រ។   ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖  ប្រាសាទព្រៃគី ស្ថិតនៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ មានទំហំ ៤ម៉ែត្របួនជ្រុង និងមានកម្ពស់ ៧.៥ម៉ែត្រ ក្នុងសតវត្សរ៍ទី១០ រចនាបថកោះកេរ្តិ៍  ដោយរាជព្រះបាទជ័យវរ្ម័នទី៤ ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25  លោក ពិន អំណត់ ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តត្បូងឃ្មុំ  បានឱ្យដឹងថា  បច្ចុប្បន្នប្រាសាទនេះ នៅសល់កំពូលតែមួយប៉ុណ្ណោះ ដោយកំពូលពីរទៀតត្រូវបានដួលរលំពីការលួចជីកកោះកាយរកវត្ថុបុរាណ។ លើសពីនេះទួលប្រាសាទដែលនៅសល់ក៏ប្រឈមនឹងការពុកផុយផងដែរព្រោះនៅម្លប់មិនសូវត្រូវពន្លឺព្រះអាទិត្យ។    លោក ពិន អំណត់ បានបន្ថែមថា មន្ទីរវប្បធម៌ ក៏បានរៀបចំសម្អាតបន្ថែមគ្រប់ប្រាសាទទាំងអស់ទូទាំងខេត្ត ដែលស្ថិតនៅក្នុងការអភិរក្ស៕   
ដោយ៖ ជី ចំរ៉ុង 
លោក ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី បានបើកកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ។ បើតាមលោក ជា សុផារ៉ា ទីតាំងដីសង្គមកិច្ចនេះ មាន៧១កន្លែង ដោយក្នុងនោះមាន២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៥ទីតាំងទៀត សម្រាប់សហគមន៍ជនជាតិដើមភាគតិច។    រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា គម្រោងខាងលើនេះ មានផ្ទៃដី៣ម៉ឺនហិកតា ក្នុងនោះមានផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច១ម៉ឺនហិកតា។ ចំណែក អ្នកទទួលផលពីគម្រោងនេះ មាន៦៥០០គ្រួសារ ក្នុងនោះមានសហគមន៍ជនជាតិដើមភាគតិច១៥០០គ្រួសារ។    ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា គម្រោងដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច មានកញ្ចប់ថវិកាសម្រាប់ចំណាយ១០៧លានដុល្លារ ក្នុងនោះ៩៣លានដុល្លារ ជាឥណទានធនាគារពិភពលោក និង១៤លានដុល្លារទៀត ជាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។    «គម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្ដល់ដីសម្រាប់លំនៅឋាននិងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុកការចាប់ផ្ដើមកសាងជីវភាពរស់នៅនិងបន្តបង្កើនផល»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងដែនដី ដែលបានបន្ថែមថា គម្រោងនេះ នឹងជួយកាត់បន្ថយការចំណាកស្រុក និងភាពក្រីក្រផងដែរ។ គម្រោងនេះ គឺផ្ដោតលើការងារដីសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជួយគាំទ្រដល់ជីវភាពរបស់ពលរដ្ឋនៅតំបន់នោះ។ ដំណើរការគម្រោងនេះ គឺប្រើរយៈពេល៦ឆ្នាំ ដោយគិតពីចុងឆ្នាំ២០២០ដល់ចុងឆ្នាំ២០២៦។    សូមជម្រាបថា គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី១ បានចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០០៨-២០១៥។ ដោយឡែក គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ បានអនុវត្តនៅឆ្នាំ២០១៦-២០២១។ រីឯ គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នេះចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០-២០២៦៕  
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំគម្រោងបែងចែកដីសង្គមកិច្ច៣ម៉ឺនហិកតា ដល់ពលរដ្ឋក្រីក្រ ។ គម្រោងនេះ មានកញ្ចប់ថវិកា១០៧លានដុល្លារ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រជីវភាពពលរដ្ឋនៅតំបន់នោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៤ មិថុនា។
ក្លិបបាល់ទាត់ក្រសួងការពារជាតិត្រូវបានចោទពីបទបានប្រព្រឹត្តកំហុសបៀតបៀនដល់មន្ត្រីការប្រកួត និងពិន័យជាប្រាក់ចំនួន១លានរៀល បន្ទាប់ពីមានករណីគប់ដុំថ្មប៉ុនមេជើងប៉ះភ្លៅលោក ហេង សុខលី ជំនួយការអាជ្ញាកណ្តាលទី២ ពេលលោកដើរចូលបន្ទប់។ នេះបើយោងតាមសេចក្តីសម្រចរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយមិនបានបញ្ជាក់លើឈ្មោះបុគ្គលនោះឡើយ។ សេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យ បានបញ្ជាក់ថា ក្លិបក្រសួងការពារជាតិមានសិទ្ធដាក់ប្តឹងទៅកាន់សាលាឧទ្ធរណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងរយៈពេល៥ថ្ងៃក្រោយចេញសេចក្តីសម្រេចនេះ បើពុំនោះទេសេចក្តីសម្រេចនេះនឹងចូលជាធរមាន។ គួរបញ្ជាក់ថា ហេតុការណ៍គប់ដុំថ្មនេះបានកើតឡើងនាជំនួបម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងយកឈ្នះទ័ព  ៣-២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ៕ 
គណកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិន័យក្លិបក្រសួងការពារជាតិចំនួន១លានរៀលពាក់ព័ន្ធនឹងការគប់ដុំថ្មប៉ុនមេជើងប៉ះភ្លៅជំនួយអាជ្ញាកណ្តាលទី២ លោក ហេង សុខលី។ ហេតុការណ៍នេះ បានឡើងនាជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមក្រសួងការពារជាតិកាលពីល្ងាចថ្ងៃទី២៩ កក្កដា សប្តាហ៍មុននៅកីឡដ្ឋានខេត្តស្វាយរៀង។
«ខ្ញុំសូមសំដែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នូវប្រាប់បៀវត្សរបស់ខ្ញុំជានាយករដ្ឋមន្ត្រី ចំនួនស្មើ៧ខែ ដោយរាប់ចាប់តាំងពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០»។ នេះបើតាមលិខិតដែលសម្តេចផ្ញើទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ម ប៊ុនហេង ហើយត្រូវបានបង្ហោះដំបូងគេដោយ BTV។ សម្តេចបញ្ជាក់ថា ប្រាក់ខែទាំងនោះ ត្រូវបញ្ចូលទៅក្នុងគណនីរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាល នាថ្ងៃនេះ បានបញ្ជាក់ពីការសម្រេចចិត្តបរិច្ចាគបៀវត្សរយៈពេល៧ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។
  លទ្ធផលនៃប្រជាមតិបង្ហាញថា ប្រជាជន New Caledonia ប្រហែល ៨០,៦៣ ភាគរយបាននាំគ្នាទៅបោះឆ្នោត ហើយក្នុងចំណោមនោះ ៥៦,៤ភាគរយដែលទាត់ចោលសំណើរប្រកាសឯករាជ្យរបស់ទឹកដីមួយនេះដែរ។   បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP គេធ្លាប់ព្យាករថា ចំនួនអ្នកទាត់ចោលសំណើរប្រកាសឯករាជ្យនៃទឹកដី New Caledonia ដែលមានផ្ទៃដី ១៨៥៧៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជិតបីសែនាក់ស្ថិតនៅចម្ងាយប្រហែល ១៨០០០គីឡូម៉ែត្រពីប្រទេសបារាំងនេះ អាចនៅចន្លោះ ៦៣ទៅ ៧៥ភាគរយឯណោះ។ ប៉ុន្តែជាក់ស្តែងវាស្ថិតនៅកម្រិតទាបជាងការរំពឹងទុកឆ្ងាយ។    យ៉ាងណាក៏ដោយ បន្ទាប់ពីបានដឹងលទ្ធផល ប្រមុខរដ្ឋបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានចេញមុខសាទរប្រជាជនណ New Caledonia ដែលជ្រើសរើសការរួមរស់ជាមួយបារាំង ហើយលោកចាត់ទុកថា វាបង្ហាញថា ប្រជាជននៅទីនោះមានជំនឿលើសាធារណរដ្ឋបារាំង មានជំនឿលើអនាគតខ្លួន និងតម្លៃរបស់ខ្លួន។   នៅថ្ងៃចន្ទទី ៥ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe អញ្ជើញមកដល់កោះ New Caledonia ហើយលោកនឹងជួបជាមួយបណ្តាក្រុមអ្នកនយោបាយទាំងពីរខាងទាំងក្រុមគាំទ្រការប្រកាសឯករាជ្យ និងក្រុមអ្នកគាំទ្រការរួមរស់នៅជាមួយបារាំង។   មុនការធ្វើប្រជាតិបារាំងបារម្ភខ្លាំងព្រោះបើមានការប្រកាសឯករាជ្យមែនវាជាការបាត់បង់មួយដ៏ធំ។ ប៉ុន្តែ លទ្ធផលដែលបង្ហាញថា ការគាំទ្រឲ្យទឹកដីនេះបន្តរួមរស់ជាមួយបារាំងស្ថិតនៅក្រោមកម្រិតទាបនេះនៅតែធ្វើឲ្យបារាំងខ្វាយខ្វល់ខ្លាំងនៅឡើយ ព្រោះការរៀបចំប្រជាមតិជាថ្មីទៀតនឹងកើតឡើងនៅពេលខាងមុខ។    ក្រោមកិច្ចព្រមព្រៀង Noumea ឆ្នាំ ១៩៩៨ រដ្ឋាភិបាលបារាំងបានធ្វើវិមជ្ឈការអំណាចដល់ទឹកដីមួយនេះ ដែលវាត្រួសត្រាយផ្លូវសម្រាប់ការរៀបចំបោះឆ្នោតប្រជាមតិប្រហែលពីរផ្សេងទៀតត្រឹមឆ្នាំ ២០២២ខាងមុខដែរ។    ក្រោយការបោះឆ្នោត មេដឹកនាំចលនាទាមទារឯករាជ្យ (FLNKS) លោក Alosio Sako បាននិយាយដូច្នេះ៖«យើងមិនអាចរកសំឡេងគាំទ្រគ្រប់ចំនួនដើម្បីប្រកាសឯករាជ្យបាន ប៉ុន្តែយើងនៅសល់ការបោះឆ្នោតពីរដងទៀតនៅពេលខាងមុខនេះ»។   -ជនជាតិភាគតិចនៅ New Caledonia ចង់បានសិទ្ធិស្វ័យសម្រេច  តាមពិតទៅកោះ New Caledonia  ត្រូវបានដាក់ឈ្មោះបែបនេះដោយនាវិកអង់គ្លេស James Cook ឆ្នាំ ១៧៧៤ ប៉ុន្តែនៅឆ្នាំ ១៨៥៣ កោះនេះត្រូវបានព្រះចៅ ណាប៉ូលេអុងទី បី ដណ្តើមយក និងដាក់ទឹកដីនេះក្រោមអាណាព្យាបាលបារាំងតែម្តង។ អ្វីដែលសំខាន់ កោះប៉ាស៊ីហ្វិកនេះត្រូវបានគេស្គាល់ថា ជាទឹកដីមួយក្នុងចំណោមទឹកដីដែលសម្បូរដោយរ៉ែដ៏កម្រ «នីកែល»ច្រើនជាងគេលើលោកផង។   ក្រៅពីរ៉ែមានតម្លៃ និងសម្បូរធនធានសមុទ្រ កោះប៉ាស៊ីហ្វិកមួយនេះជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បារាំងដែរព្រោះ មហាអំណាចអឺរ៉ុបនេះមានកងទ័ពឈរជើងនៅទីនោះដើម្បីរក្សាឥទ្ធិពលរបស់ខ្លួន។ ការបន្តរក្សាកោះ New Caledonia ក្រោមអាណាព្យាបាលរបស់ខ្លួនក៏អនុញ្ញាតឲ្យបារាំងអាច ស្របពេលដែលឥទ្ធិពលរបស់ចិនកើនឡើងឥតឈប់នៅតាមណ្តាកោះ។   ដោយឡែក បញ្ហាប្រឈមដូចជាអត្រាអ្នកគ្មានការងារច្រើន បញ្ហាក្នុងវិស័យអប់រំ កំណើនបទឧក្រិដ្ឋជាដើមនោះជាហេតុផលសំខាន់នៃពីក្រោយចលនាទាមទារផ្តាច់ខ្លួនពីបារាំងដែរ។ អ្នកគាំទ្រការទាមទារសិទ្ធិស្វ័យសម្រេចដោយប្រកាសឯករាជ្យនេះភាគច្រើនជាជនជាតិដើមភាគតិច Kanak។ ប្រជាជន Kanak ប្រឈមបញ្ហាដូចរៀបរាប់ខាងលើជាពិសេសមិនបានទទួលប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ចដូចពួកស្បែកសឡើយ។ ដោយហេតុនេះ ពួកគេចង់មានប្រជាជាតិផ្ទាល់ខ្លួន មានសិទ្ធិអំណាចសម្រេចកិច្ចការដឹកនាំប្រទេស ដោយមិនរណបឬស្ថិតក្រោមអាណាព្យាបាលនៃរដ្ឋការបារាំងដូចបច្ចុប្បន្នឡើយ។    កន្លងមក ក្រុមមេដឹកនាំចលនាផ្តាច់ខ្លួនបានអំពាវនាវឲ្យប្រជាជន Kanak ជ្រើសរើសយកសិទ្ធិស្វ័យសម្រេចដើម្បីបង្កើតរដ្ឋឯករាជ្យថ្មីមួយដែលមានឈ្មោះថា «Kanaky» ជំនួសឲ្យឈ្មោះ New Caledonia។ គេអះអាងថា វាជាការបញ្ចប់រាល់កម្អែលនៃអាណានិគមបារាំងកន្លងមក។     ចំណែកអ្នកចង់ឲ្យទឹកដីនេះបន្តស្ថិតក្រោមអាណាព្យាបាលបារាំងគឺ ក្រុមប្រជាជនស្បែកសដែលទើបចូលមករស់នៅក្នុងទឹកដី New Caledonia បន្ទាប់ពីបារាំងដាក់ទឹកដីនេះក្រោមឧបសម្ព័ន្ធខ្លួនឆ្នាំ ១៨៥៣មកនោះ។    ជំហរផ្សេងគ្នានេះបានបង្កឲ្យមានភាពតានតឹងរវាងជនជាតិ រួមជាមួយការប្រឈមមុខគ្នាខ្លាំង និងបណ្តាលឲ្យមានហិង្សាប្រឆាំងគ្នាដែរ។ ក្នុងពេលប្រជាមតិចាប់ផ្តើមម្សិលមិញ ខាងប៉ូលិសបានអះអាងថា ករណីដុតកម្ទេចរថយន្តច្រើនកន្លែងបានកើតឡើង ហើយមានការគប់ដុំថ្មដាក់គ្នាទៀត។ ប៉ុន្តែវាមិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតប្រជាមតិឡើយ។ បើទោះជាមានជំហរផ្សេងគ្នាក៏ដោយចុះ រដ្ឋាភិបាលបារាំងនៅតែមានតួនាទីចម្បងក្នុងការដឹកនាំនិងគ្រប់គ្រងកោះមួយនេះ ព្រោះរៀងរាល់ឆ្នាំបារាំងចំណាយលុយប្រហែល១,៥ពាន់លានដុល្លារដើម្បីជួយទ្រទ្រង់ការអភិវឌ្ឍនៃកោះមួយនេះ។ បើសិនជាផ្តាច់ខ្លួនពីបារាំង អនាគតនៃកោះ New Caledonia នឹងកាន់តែស្រពេចស្រពិល ព្រោះកោះនេះនឹងត្រូវប្រឈមបញ្ហាច្រើនជាពិសេសរក្សាលំនឹងសេដ្ឋកិច្ច និងដោះស្រាយបញ្ហាផ្សេងទៀតដែរ៕    
ប្រជាជននៃកោះប៉ាស៊ីហ្វិក New Caledonia បានសម្រេចជ្រើសរើសការបន្តរួមរស់ជាមួយបារាំង ក្នុងការបោះឆ្នោតប្រជាមតិមួយនាថ្ងៃអាទិត្យទី ៤ ខែវិច្ឆិកា។ រដ្ឋាភិបាលបារាំងបង្ហាញការត្រេកអរ និងថ្លែងអំណរគុណដល់ប្រជាជន New Caledonia ដែលជ្រើសរើសផ្លូវដើររួមជាមួយបារាំងឆ្ពោះទៅអនាគត។
អត្ថបទទាក់ទង   រដ្ឋាភិបាលថៃ នឹងអនុវត្តការពន្យារពេលសងបំណុលរបស់កសិករនៅចុងឆ្នាំ២០២៣    តាមការសន្យារបស់លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក្នុងសភានៅពេលកន្លងទៅ ពេលនេះ គណៈរដ្ឋមន្រ្តីថៃ បានអនុម័តរួចហើយលើផែនការពន្យារពេលសងបំណុលរបស់កសិករ។ តាមការបញ្ជាក់របស់លោក Julapun Amornvivat អនុរដ្ឋមន្រ្តីហិរញ្ញវត្ថ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែកញ្ញាថា ការពន្យារពេលសងបំណុលរបស់កសិករនេះ នឹងអនុវត្តរយៈពេល ៣ឆ្នាំ ហើយរដ្ឋាភិបាលនឹងខាតបង់ប្រាក់ប្រមាណ ៣០២,៧៨លានដុល្លារ។   ទន្ទឹមនេះ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះ បានបន្តថា ការព្យួរបំណុលរបស់កសិករខាងលើ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។ មិនតែប៉ុណ្ណោះ កសិករ ត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់ត្រឹម ២៧៥១ដុល្លារ (១០ម៉ឺនបាត) ប៉ុណ្ណោះពីធនាគារកសិកម្ម និងស្ថាប័នផ្តល់កម្ចីផ្សេងៗ។ កសិករប្រមាណ ២,៧លាននាក់ មានសិទ្ធិ ក្នុងការចូលរួមក្នុងកម្មវិធីព្យួរបំណុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    យ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ ក៏កំពុងស្វះស្វែងផែនការថ្មីសម្រាប់កសិករផងដែរ ដើម្បីលើកទឹកចិត្តកុំឱ្យកសិករចូលកម្មវិធីពន្យារពេលសងបំណុលនេះច្រើនពេក  ក្នុងគោលបំណងកាត់បន្ថយបន្ទុកប្រចាំឆ្នាំរបស់រដ្ឋាភិបាល។    កន្លងមក រដ្ឋាភិបាលថៃ ក៏បានសន្យាជួយចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល៕   
គណៈរដ្ឋមន្រ្តីថៃ បានអនុម័តរួចហើយលើផែនការពន្យារពេលសងបំណុលរបស់កសិករ។ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែកញ្ញា។ ការព្យួរបំណុលរបស់រដ្ឋាភិបាលនេះ នឹងធ្វើឡើងរយៈពេល ៣ឆ្នាំ ហើយអាចចំណាយថវិការដ្ឋាភិបាលប្រមាណ ៣០២.៧៨លានដុល្លារ។
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ បរិមាណនាំចេញកសិផលទៅកាន់ប្រទេស ៦៧ មានជិត ៤លានតោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន, ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផលក្រៅពីស្រូវអង្ករ មានចំនួន ២ ៣៤៥ ១៨០,៧៧តោន។ ទិន្នន័យនេះ ថយចុះចំនួន ២២,៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។    របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា កសិផលដែលនាំចេញថយចុះ មានចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្ដែកបាយ, គ្រាប់សណ្ដែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់ និងម្រេច។ ចំណែកកសិផល ដែលកើនឡើងមានដូចជា ស្រូវ, អង្ករ, កាកសំណល់ដំឡូងមី, ដំណាប់ស្វាយ, ផ្លែមៀនស្រស់, ដូងប្រេង, បន្លែចម្រុះ និងកសិផល៧៥មុខផ្សេងទៀត។   ជុំវិញបញ្ហាការនាំចេញកសិផលថយចុះនេះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ក្នុងរបាយការណ៍ថា កើតឡើងដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក ដែលបណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម។ លោក បន្តថា កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃការស្រូបយកផលិតផលស្រស់មកកែច្នៃ។     រូបភាពពីអគ្គនាយកដ្ឋានកសិកម្ម ក្រៅពីចំណុចទាំងនេះ នៅមានបញ្ហាចំពោះដំណាំមួយចំនួន ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាប្រែប្រួលអាកាសធាតុ ដែលនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាព។ បើតាមលោក ងិន ឆាយ បញ្ហាចុងក្រោយ គឺការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់វៀតណាម និងថៃមួយចំនួន មិនមានការកត់ត្រា។    ទន្ទឹមនឹងការលើកឡើងពីបញ្ហា អគ្គនាយករូបនេះ ក៏បង្ហាញពីដំណោះស្រាយ ដោយជំរុញឱ្យវិស័យឯកជនស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់។ លោក បន្ថែមថា ត្រូវជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជំរុញដល់ការនាំចេញផលិតផលកែច្នៃផងដែរ។     លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ រូបភាពពីអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ ចង់ឱ្យមានការផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកា និងពិព័រណ៍នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារ។ លើសពីនេះ ជំរុញដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្មក្នុងស្រុក ដើម្បីបន្ថយថ្លៃដើមផលិតកម្ម។    តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានកសិកម្ម ការនាំចេញនេះ មានតម្លៃសរុបជាង ២ពាន់លានដុល្លារ។ លោក ងិន ឆាយ អះអាងថា បើទោះបីការនាំចេញទៅក្រៅប្រទេសថយចុះ ប៉ុន្តែមិនបណ្ដាលឱ្យប៉ះពាល់ដល់អ្នកផលិត ឬមានបញ្ហាចាល់លក់មិនអស់នោះទេ៕     
ភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចសកលលោក, ការប្រែប្រួលអាកាសធាតុ, ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ និងកំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ បានធ្វើឱ្យការនាំចេញកសិផលរបស់កម្ពុជា ថយចុះ២២,៥២ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ចេញផ្សាយថ្ងៃទី៣០ មិថុនា។
យុទ្ធនាការនេះនឹងដំណើរការរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានរៀបចំស្ដង់ជាច្រើននៅតាមសាលារៀន និងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនទាំងអស់គ្នាអាចចូលរួមភ្លក្សរសជាតិទឹកសណ្តែកសៀងសូកូឡា ដែលជារសជាតិថ្មី ក្នុងចំណោមរសជាតិជាច្រើនផ្សេងទៀតរបស់ Yeos ។   ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ ទឹកសណ្តែកសៀងសូកូឡា ក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ ដូចជាប្រូតេអ៊ីនក្នុងសណ្ដែកដែលជាប្រភពនៃថាមពល និងជួយបង្កើនការលូតលាស់សាច់ដុំ  សារធាតុរ៉ែស័ង្កសីជួយទ្រទ្រង់មុខងារនៃប្រព័ន្ធភាពសុំាធ្វើឱ្យរឹងមាំ និងវីតាមីន B6 ជំនួយដល់ខួរក្បាល និងប្រព័ន្ធប្រសាទ។    សូមបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នទឹកភេសជ្ជៈ Yeo's មាន ១២ រសជាតិសម្រាប់អតិថិជនជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត ហើយរសជាតិទាំង១២ នោះរួមមានដូចជា ទឹកតែត្រឡាច Yeos, ទឹកផ្លែគូលែន Yeos, ទឹកចាហួយ Yeos, ទឹកទៀបបារាំងYeos, ទឹកត្រជាក់ឈីងប៉ូលាំង, ទឹកតែបៃតងប្រទាលកន្ទុយក្រពើ Yeos, ទឹក Barley រសជាតិក្រូចឆ្មា, ទឹកត្រចៀកកាំ Yeos, ទឹកសណ្ដែកសៀង Yeos រសជាតិដើម, ទឹកសណ្ដែកសៀងខ្មៅ Yeos, ទឹកសណ្តែកសៀង Yeos រសជាតិស្ករត្នោត និងទឹកសណ្តែកសៀងសូកូឡា។   កុំភ្លេចហៅមិត្តភក្តិ និងក្រុមគ្រួសារ មកចូលរូមភ្លក្សរសជាតិទឹកសណ្ដែកសូកូឡាដោយសេរី និងចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនពី Yeos នៅតាមស្ដង់ Yeos នៅតាមសាលារៀន និងផ្សារណាមួយដែលនៅជិតអ្នកបំផុត។   ដើម្បីស្វែងរកតារាងពេលវេលា និងទីតាំងរបស់ស្តង់ Yeos សូមតាមដានផេកផ្លូវការរបស់ Yeos នៅទីនេះ ៕   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុនទឹកភេសជ្ជៈ Yeos កំពុងដំណើរការយុទ្ធនាការចូលរួមដោយសេរី ដើម្បីភ្លក្សរសជាតិថ្មី និងចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនពី Yeos។
ដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋនៅថ្ងៃចូលឆ្នាំខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា។ រថយន្តក្រុងទាំង ៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែក ៧០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅរាជធានីភ្នំពេញ។ ចំណែក ២៧៥គ្រឿងទៀតសម្រាប់ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តមួយចំនួន។ ស្ថិតនៅទីតាំងចំណតរង្វង់មូលទេពមច្ឆា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ការរៀបចំរថយន្តក្រុងសម្រាប់ពលរដ្ឋនាពេលនេះ គឺជួយកាត់បន្ថយចំណាយ ជាពិសេសចូលរួមទប់ស្កាត់ការដំឡើងថ្លៃរបស់ក្រុមហ៊ុនដដឹកជញ្ជូនមួយចំនួន។    សូមបញ្ជាក់ថា សម្រាប់ពលរដ្ឋមានបំណងធ្វេីដំណេីរទៅស្រុកកំណើតអាចមកជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ  នៅតាមទីតាំងចំណតទាំង៧ ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ៕ អត្ថបទទាក់ទង   រដ្ឋាករស្វយ័តរថយន្តក្រុងត្រៀមបុគ្គលិកជាង ៥០០នាក់ បម្រើសេវាដល់ពលរដ្ឋឥតគិតថ្លៃនៅថ្ងៃចូលឆ្នាំ   
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា ការរៀបចំរថយន្តក្រុងសម្រាប់ពលរដ្ឋនាពេលនេះ គឺជួយកាត់បន្ថយចំណាយ ជាពិសេសចូលរួមទប់ស្កាត់ការដំឡើងថ្លៃរបស់ក្រុមហ៊ុនដដឹកជញ្ជូនមួយចំនួន។ លោក លើកឡើងបែបនេះ ក្នុងពេលចុះពិនិត្យពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ មេសានេះ។
  «អ្វីដែលយើងពិបាកគឺបញ្ហាវិស័យសំណង់ និងអចលនទ្រព្យទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលនៅតឹងណាស់»។ លោក វង្សី វិស្សុត ថ្លែងបែបនេះនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣»នៅសណ្ឋាគារសូហ្វីតែលនាថ្ងៃទី២៥មករា ដោយបន្តនិយាយថា ការងើបឡើងយឺតនៃវិស័យនេះ អាចអូសបន្លាយទៅទៀត ប្រសិនសភាពការវិនិយោគក្រៅប្រទេសមកកម្ពុជាយឺត។   លោករដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តនិយាយយ៉ាងដូច្នេះ៖ «ព្រោះកត្តាកំណើនផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជា គឺពឹងផ្អែកលើលំហូរវិនិយោគខាងក្រៅប្រទេសច្រើនជាង ជាពិសេសគឺពឹងពីចិនតែម្តង។ អ៊ីចឹង! បើលំហូរទុនវិនិយោគពីបរទេសយឺត នោះវិស័យហ្នឹងក៏ងើបយឺតដែរ»។   លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ ជាមួយនឹងគ្នានេះ កំណើនយ៉ាងខ្លាំងនៃបំណុលរបស់វិស័យឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា  ក៏កំពុងគំរាមកំហែងដល់វិស័យសំណង់និងអចលនទ្រព្យ ផងដែរ។ ការគំរាមនោះ កើតឡើងនៅពេលដែលមានការកើនឡើងនូវអត្រាការប្រាក់ ដែលវាអាចធ្វើឱ្យវិស័យស្នូលសេដ្ឋកិច្ចជាតិមួយនេះ ប្រឈមនឹងវិបត្តិឥណទាន។    «ទំហំនៃបំណុលឯកជននៅក្នុងប្រព័ន្ធធនាគាររបស់យើងឡើងដល់១៨០ភាគរយនៃGDPដែលលើសពីតួលេខធម្មតា»។ នេះជាការលើកឡើងរបស់លោក វង្សី វិស្សុត ដែលបន្តរៀបរាប់ថា ជាធម្មតាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា បំណុលវិស័យឯកជននេះមានប្រមាណ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ប៉ុណ្ណោះ ហើយនៅក្នុងតំបន់អាស៊ានវិញ បំណុលវិស័យឯកជនមានត្រឹម១០០ភាគរយនៃGDP។ ប៉ុន្តែសម្រាប់កម្ពុជា គឺលើលគេទាំងអស់ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្រិតបំណុលឯកជនខ្ពស់។    លោកបន្តពន្យល់ថា៖«កំណើននៃបំណុលឯកជនក្នុងប្រព័ន្ធរបស់កម្ពុជានេះ គឺមានមុខពីរដោយម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀតបង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសគឺវិស័យសំណង់ និង អចលនទ្រព្យនេះឯង»។  ជាជម្រើសកម្ពុជា គឺមិនអាចឱ្យវិស័យសំណង់ដួលបានឡើយ ព្រោះវាចន្ទោលសេដ្ឋកិច្ចមួយយ៉ាងធំដែលរួមចំណែកប្រមាណ១០ភាគរយនៃGDPជាតិ។   យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ មានក្តីរំពឹងថា ក្រោយរដ្ឋាភិបាលប្រទេសចិន ប្រកាសលុបចោលនូវគោលនយោបាយកូវីដសូន្យ(Zero Covid)ហើយនោះ វានឹងមានការត្រឡប់មកវិញនូវលំហូរទុនវិនិយោគ និងភ្ញៀវទេសចរចិន។  ព្រោះចិនជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ។ ក្នុងឆ្នាំ២០២២ ទំហំវិនិយោគចិននៅកម្ពុជាមានជាង១៦០០លានដុល្លារ(ស្មើ៤២ភាគរយ)នៃការវិនិយោគសរុប។ បើតាមលោក វង្សី វិស្សុត  ចិននៅតែដើរតួសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនត្រឹមតែការវិនិយោគលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ តែក៏វិនិយោគទៅលើវិស័យកសិកម្ម, ទេសចរណ៍ ជាពិសេសលើវិស័យសំណង់ និងអចលនទ្រព្យ។   ជាមួយគ្នានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា ប្រមុខរដ្ឋាភិបាលកម្ពុជានឹងទៅកាន់ប្រទេសចិន នាអំឡុងខែកុម្ភៈឆ្នាំ២០២៣។ ក្នុងគម្រោងនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេច ហ៊ុន សែន នឹងជួបថ្នាក់ដឹកនាំកំពូលចិន ដើម្បីពិភាក្សាលើការបង្ហូរទុនវិនិយោគមកកម្ពុជា ដែលផ្តោតលើវិស័យសំណង់ និង អចលនទ្រព្យ។    លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសចិន គឺប្រហែលសម្តេចនឹងចរចាសារជាថ្មីជាមួយចិន ដើម្បីផ្តល់ឱកាសស្រួលបន្តិច ក្នុងការលំហូរទុនវិនិយោគចេញពីស្រុកចិនមកដល់កម្ពុជា ឬដល់ប្រទេសដទៃទៀត»។   យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា(NBC) វិស័យសំណង់ និងអចលនទ្រព្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនយឺតជាលំដាប់ ដោយសារការងើបឡើងយឺតនៃលំហូរទុនវិនិយោគបរទេស។ ក្នុងឆ្នាំ២០២១ វិស័យនេះ មានកំណើនត្រឹម០,៨ភាគរយ ហើយបានធ្លាក់មកនៅត្រឹម០,៥ភាគរយវិញ សម្រាប់ឆ្នាំ២០២២។    សម្រាប់ឥណទានគ្រឹះស្ថានធនាគារ តាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ មានសរុប៤៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទានលើការទិញផ្ទះជាសិទ្ធិផ្ទាល់ខ្លួន មាន១៤ភាគរយ, ការជួញដូរអចលនទ្រព្យមាន៩ភាគរយ ខណៈវិស័យសំណង់ក៏មាន៩ភាគរយដែរ។  បើតាមNBC ទំហំឥណទានលើវិស័យសំណង់និងអចលនទ្រព្យ ច្រើនជាងគេលើវិស័យផ្សេងៗ ដូចជាវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន៨ភាគរយ និង កម្មន្តសាលមាន៤ភាគរយ៕   
វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាបន្តមានកំណើនយឺតក្នុងឆ្នាំ២០២៣។ ទន្ទឹមនេះវិស័យដែលជាចន្ទោលសេដ្ឋកិច្ចនេះក៏មានការប្រឈមហានិភ័យផងដែរ ប្រសិនបើលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស(FDI) ពិសេសពីខាងប្រទេសចិន លែងសូវហូរមកកម្ពុជា។ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាក់ថា ហានិភ័យនោះគឺ Credit Crunch (ការខ្វះឥណទាន ឬ វិបត្តិឥណទាន) នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះតែម្តង។
  ជាតិប្រូលីនកម្រិតទាបៈ សម្រាប់ ទទួលទានតាមធម្មតា គឺប្រភេទគ្រាប់ធញ្ញជាតិរួមមាន បាយនិងនំប៉័ង។ ផ្លែឈើគ្រប់ប្រភេទ បន្លែស្ពៃ ទឹកដោះគោមានជាតិខា្លញ់ទាប ស៊ុតមាន់ និងទា គ្រាប់ផ្លែឈើ បរិមាណល្មម ព្រោះប្រសិនបើទទួលទានច្រើនពេក អាចស្រូបយក ជាប្រេងច្រើន ដូចជាជាតិប្រេងនៅក្នុងសណ្ដែកដី១ ចានចង្កឹះស្មើនឹងខ្លលញ់ឆា៥ស្លាបព្រាបាយ។    ជាតិប្រូលីនកម្រិតមធ្យមៈ សម្រាប់ការទទួលទានក្នុងមួយថ្ងៃត្រូវទទួលទាននូវបរិមាណ ជាតិសាច់ឲ្យបានតិចជាងពី១៦០ ទៅ២៤០ក្រាម។ ប្រភេទសាច់ត្រីស្រស់, សាច់សត្វពាហនៈ សាច់មាន់ទា តៅហ៊ូមួយដុំ ទឹកសណ្ដែកមួយកែវ,។   ជាតិប្រូលីនកម្រិតខ្ពស់ៈ គួរចៀសវាងទទួលទានអាហារមានចាតិសរសៃខ្ពស់ ដូចជានំប៉័ង នំក្រៀមគ្រប់ប្រភេទ ដែលផលិតចេញពីម្សៅស្រូវសាលី អង្ករសម្រូប និងអង្ករក្រហម.ផប្រភេទផ្សិតគ្រប់ប្រភេទ អាហារផ្សិត សណ្ដែកបារាំង ស្ពៃចង្កឹះ ទំពាំង និង ផ្កាខាត់ណា គឺចាអាហារដែលទទួលបានបរិមាណតិចតួចប៉ុណ្ណោះ។   ជាតិប្រូលីនកម្រិតខ្ពស់ៈ គួរ ចៀសវាងទទួលទានៈ ប្រភេទត្រិគ្រឿងសមុទ្រ ត្រីសាឌីន ឬត្រីខ ប្រអប់ និងក្ដាមបង្គាជាដើម។ គ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រមទាំងជាតិស្រវឹងផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
របបអាហារគឺជាប្រការចាំបាច់មួយ ដែលអ្នកជំងឺរលាកសន្លាក់គួរយកចិត្តទុកដាក់។ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកជំងឺរលាកសន្លាក់ គួរអនុវត្តតាម៖
លោក រស់ លឹម អនុប្រធានគណៈកម្មការជនជាតិដើមភាគតិចគួយ រស់នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានលើកឡើងថា ព្រៃឈើបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋដែលរស់នៅនោះ ប៉ុន្តែមានអ្នកខ្លះមិនទាន់យល់ពីព្រៃឈើ ពួកគេបាននាំគ្នាលួចកាប់បំផ្លាញព្រៃឈើ។  លោក លឹម បានបញ្ជាក់ថា៖«បើពួកខ្ញុំបាត់បង់ព្រៃឈើ ដូចបាត់បង់វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចរបស់ពួកខ្ញុំដែរ ប្រោះនៅទីនេះ មានព្រៃជំនឿមានអ្វីៗនៅក្នុងព្រៃហ្នឹងឯង»។ ការពារព្រៃឈើមិនងាយស្រួលនោះទេ ព្រោះមនុស្សមួយចំនួន មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនសប្បាយចិត្តចំពោះអ្នកការពារព្រៃឈើ និងធនធានធម្មជាតិ ដែលរារាំងបំណងពួកគេក្នុងការកាប់បំផ្លាញព្រៃទាំងនោះ។ បើតាមលោក រស់ លឹម។   ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖     
ព្រៃឈើជាំពេន បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជនជាតិដើមភាគតិចគួយ និងពលរដ្ឋដែលរស់នៅជុំវិញនោះ ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពលរដ្ឋ នៅទីនោះតែងតែចូលរក វល្ល៍ បោចផ្ដៅ បេះផ្លែឈើ និងទឹកឃ្មុំជាដើម។
  ក្នុងរបាយការណ៍ដែលមិនទាន់រៀបចំស្រេចបាច់ ប្រជាជនចិនច្រើនជាង៤០០លាននាក់ក្នុងចំណោមចំនួនសរុបជិត១.៤ពាន់លាននាក់ ក្លាយជាអ្នកមានចំណូលមធ្យម។ នេះបើតាមការលើកឡើងរបស់លោក He Lifeng ប្រធានគណៈកម្មការកែទម្រង់ និងអភិវឌ្ឍជាតិ ដែលបន្តថា ចំនួននេះនឹងបន្តកើនឡើងឆាប់រហ័សទៀត។ ការកើនឡើងចំនួនប្រជាជនក្នុងវណ្ណៈនឹងជួយជំរុញកំណើនទីផ្សារក្នុងស្រុកផងដែរ។   ជាមួយនឹងការទស្សទាយពីកំណើនទីផ្សារប្រើប្រាស់នៅពេលខាងមុខ លោក He និយាយថា ទីផ្សារប្រើប្រាស់នេះនឹងរួមចំណែកប្រហែល៦០ភាគរយនៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ ។ ទិន្នន័យរបស់ការិយាល័យជាតិស្ថិតិរបស់ចិនបង្ហាញថា ចំណូលក្រោយកាត់ពន្ធរួចរបស់ប្រជាជនម្នាក់មានចំនួនបួនពាន់ដុល្លារក្នុងឆ្នាំ២០១៧ ។   នាឆ្នាំឆ្នាំ២០១៧ មក ចិនដាក់ចេញវិធានការឆ្លើយតបទៅនឹងបេសកកម្មបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយមានកំណើន GDP ចំនួន៦.៩ភាគរយ ហើយចំណូលក្រោយកាត់ពន្ធមានចំនួន៧.៣ភាគរយ ពោលគឺខ្ពស់ជាងឆ្នាំកន្លងទៅ។ លោក He បញ្ជាក់ថា ចិននឹងបើកចំហកាន់តែធំទៅកាន់ពិភពលោក ក៏ដូចជាបង្កើនការតាំងចិត្តដើម្បីជំរុញកំណើនការប្រើប្រាស់របស់ប្រជាជនមានចំណូលមធ្យម និងប្រជាជនទូទៅដែរ។   ទន្ទឹមគ្នានោះ ទេសចរណ៍ទៅក្រៅប្រទេសរបស់ប្រជាជនចិនដែលបានកើនឡើង ក៏ក្លាយជាលក្ខខណ្ឌដ៏សំខាន់ដើម្បីវាស់ស្ទង់ភាពរីករាយរបស់ប្រជាជនទីក្រុង និងយុវជនជំនាន់ក្រោយ។ ដោយសារចំណូលកើនឡើង ប្រជាជនចិនកាន់តែច្រើនមានលទ្ធភាពទៅលេងបរទេស ដែលនេះជារឿងល្អសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ ចិនក្លាយជាប្រភពទេសចរណ៍ដ៏ធំរបស់ពិភពលោក ដោយក្នុងឆ្នាំ២០១៧ ប្រជាជនចិនចំនួន១៣០លាននាក់បានទៅក្រៅប្រទេស។   ទិន្នន័យចុងក្រោយរបស់អង្គការទេចរណ៍ពិភពលោកបង្ហាញថា ការចំណាយនៅបរទេសរបស់ទេសចរចិនមានទំហំច្រើនជាងមួយភាគប្រាំនៃការចំណាយទាំងអស់។ ឧស្សាហកម្មទេសចរណ៍រំពឹងថា ជួយបង្កើតការងារច្រើនជាងមួយភាគបួននៃការងារបង្កើតថ្មីរបស់ពិភពលោកនៅរយៈពេលមួយទសវត្សរ៍បន្ទាប់ ហើយទេសចរណ៍ចិន គឺជាម៉ាស៊ីនជំរុញដ៏ធំ។ ទីផ្សារចិន គឺពេញដោយសក្តានុពល ហើយគេរំពឹងថា ចិននឹងចេញលិខិតឆ្លងដែនចំនួន១០លានក្នុងមួយឆ្នាំៗ៕ 
ចិនគឺជាប្រទេសសម្បូរប្រជាជនមានប្រាក់ចំណូលមធ្យមច្រើនជាងគេនៅលើពិភពលោក។ នេះជាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី លី ខឹឈាំង ក្នុងកិច្ចប្រជុំសភាប្រជាជននីតិកាលទី១៣ នាពេលកន្លងមក។ ក្នុងរយៈពេល៥ឆ្នាំមកនេះ កម្រិតរស់នៅរបស់ប្រជាជនចិនបានកើនឡើងជាបន្តបន្ទាប់ ហើយប្រាក់ចំណូលមធ្យមរបស់មនុស្សម្នាក់មានកំណើនមធ្យមប្រចាំឆ្នាំចំនួន៧.៤ភាគរយ គឺខ្ពស់ជាងកំណើនសេដ្ឋកិច្ច។
  ដើម្បីអនុវត្តកម្មវិធីនេះ ឱ្យមានប្រសិទ្ធភាព ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញនៅក្នុងខេត្តព្រះសីហនុ ចុះត្រួតពិនិត្យជាប្រចាំ។ ក្នុងករណីម្ចាស់សំណង់ណា មិនមានលិខិត ឬរបាយការណ៍ បញ្ជាក់ពីក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទេ ក្រសួងនឹងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម ,គម្រោងប្លង់គ្រឿងផ្ដុំសំណង់ រួមទាំងត្រួពិនិត្យគុណភាពនិងសុវត្ថុភាពសំណង់ ដល់ម្ចាស់សំណង់។    ក្រសួងរៀបចំដែនដី ក៏នឹងចាត់ក្រុមការងារបច្ចេកទេស ដើម្បីប្រចាំការ នៅមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី សម្រាប់ផ្ដល់ព័ត៌មាន និងសេវាតាមការចាំបាច់ទៀតផង។   ជុំវិញការពន្លឿននីតិវិធីនេះ សារព័ត៌មានថ្មីៗពុំអាចសុំការបកស្រាយបន្ថែម ពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី និងលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានឡើយ៕       
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២៤។ កម្មវិធីនេះ នឹងសម្រួលនីតិវិធីធ្វើបែបបទ និងកាត់បន្ថយរយៈពេលស្នើសុំនិងផ្ដល់លិខិតអនុញ្ញាតសាងសង់ ទាំងលិខិតបើក និងបិទការដ្ឋានសំណង់ជាដើម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ចេញថ្ងៃទី១២ កុម្ភៈ។
  ការប្រកួតជើងឯក Asean U16 Championship 2024 ដែលនឹងធ្វើឡើងនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានក្រុមសរុបចំនួន១២ចូលរួម ដោយចែកចេញជា៣ពូលពី A ដល់ C ដោយក្នុងមួយពូលមាន៤ក្រុម។   នាពិធីចាប់ឆ្នោតផ្លូវការនៅថ្ងៃទី៣០ ខែឧសភា U16 កម្ពុជា ស្ថិតនៅពូល B ជាមួយ វៀតណាម មីយ៉ាន់ម៉ា និងព្រុយណេ។ ពូល C មាន ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ត្រាលី និងពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងសិង្ហុរី។   មុនការចាប់ឆ្នោតនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានកោះហៅកីឡាករអាយុក្រោម១៦ឆ្នាំ ចំនួន២៣រូប ចូលជំរំហ្វឹកហាត់ដើម្បីត្រៀមប្រជែងជើងឯកពានតំបន់អាស៊ីអាគ្នេយ៍នេះ។ កីឡាករទាំង២៣រូបនោះ មានដូចជា សាកាគីបារ៉ា រីនតារ៉ូ, ឃីវ ចាន់សិរីរិទ្ធ, ប៉ូយ វីសា, ឌឿន ជីតុង, ខៀវ សានស៊ីង, រឹម ចិត្រា, ទី សុភ័ក្រ, មុត រក្សា, ផាន វិរៈ, ពៅ ពីមករា, រ៉ូ សុវណ្ណរ៉ុង, រុន ម៉េងកួង, គារ វិសាល, អ៊ឺម ដាណាត, នឹម អូរវ៉ាន់ដា, លឹម វឌ្ឍនា, មិន រដ្ឋា, វ៉ន សុវណ្ណារ៉ា, សែន មហាម៉ាត់សឡេះ, សម្បត្តិ សំណាង, ម៉ាត់ ហ្វារីប, វ៉ាស៊ុណាន់ កៈសិដេជ៕    
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ស្ថិតក្នុងពូល B ដោយត្រូវជួប វៀតណាម មីយ៉ាន់ម៉ា និងព្រុយណេ ក្នុងការប្រកួត Asean U16 Boys Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី។
រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាកុមារពីរប្រធានបទរួមគ្នាគឺ ទិវាកុមារកម្ពុជា និងកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ«រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារនិងសង្គម» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ»។ ខ្លឹមសារលិខិត របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអបអរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា បានបញ្ជាក់ថា ការប្រារព្ធទិវាដ៏មានអត្ថន័យ គឺបង្ហាញអំពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ ,ការអនុវត្ដសិទ្ធិកុមារ ដើម្បីលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែល្អប្រសើរ សម្រាប់ឧត្តមប្រយោជន៍ នៃកុមារនៅកម្ពុជា។ «កុមារគឺជាធនធានមនុស្ស ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ទិវាដ៏សំខាន់នេះ នឹងជំរុញឲ្យមានការពន្លឿនសកម្មភាព ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពីបរិយាកាសដែលមានសុវត្ថិភាព និងសន្តិសុខ សម្រាប់កម្មករទាំងអស់ត្រឹមឆ្នាំ២០៣០ និងគោលដៅស្ដីពីការបញ្ចប់រាល់ទម្រង់ទាំងអស់នៃពលកម្មកុមារត្រឹមឆ្នាំ២០២៥។ ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ បង្ហាញឲ្យឃើញពីសារៈសំខាន់យ៉ាងខ្លាំងនៃការធ្វើឲ្យប្រសើរឡើងនៃសុវត្ថិភាព និងសុខភាពសម្រាប់កម្មករវ័យក្មេង ។ ជាពិសេសប្រយុទ្ធប្រឆាំងនឹងការងារប្រកបដោយគ្រោះថ្នាក់ និងលុបបំបាត់រាល់ទម្រង់ទាំងអស់នៃពលកម្មកុមារ។ កុមារត្រូវការចាំបាច់នូវកាអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សាអប់រំរៀនសូត្រ។ ដូចនេះកុមារត្រូវការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គម ជាពិសេសការលើកកម្ពស់កិច្ចការពារកុមារ ដោយឲ្យកុមារបានសិក្សាអប់រំ ដើម្បីអភិវឌ្ឍសមត្ថភាព ដែលអាចកសាងគ្រួសារប្រកបដោយសុភមង្គល រស់នៅសេចក្ដីថ្លៃថ្នូរ និងជាធនធានសម្រាប់អភិវឌ្ឍន៍ប្រទេស។ នេះបើតាមសម្ដេច ហ៊ុន សែន។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចការពារកុមារគឺជា ការងារពហុវិស័យដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់អនុវត្ត ដោយការទទួលខុសត្រូវខ្ពស់តាមជំនាញរៀងៗខ្លួន ទាំងការលើកកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាលជំនាញ រួមទាំងការពង្រឹងយន្តការការពារកុមារជាដើម។ បច្ចុប្បន្ននេះ ស្ថានភាពសិទ្ធិកុមារកាន់តែមានភាពល្អប្រសើរជាលំដាប់ ដូចជាអត្រាស្លាប់របស់កុមារថយចុះ ,ការជួយសង្គ្រោះកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្ម ហើយកុមារចុះឈ្មោះចូលរៀនកើនឡើង ដែលអាចឲ្យពួកគេទទួលបានការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមក។ នេះបើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ភ្នំពេញ៖រដ្ឋាភិបាល ប្ដេជ្ញាបញ្ចប់រាល់ទម្រង់ទាំងអស់ នៃពលកម្មកុមារត្រឹម ឆ្នាំ២០២៥ ។ នេះបើតាមលិខិតរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហាញពីគោលនយោបាយពង្រឹងការការពារកុមារនៅកម្ពុជា។
  ក្លិប Al Nassr បានបង្ហាញកាដូឆ្លងឆ្នាំសកល២០២៣ ដល់អ្នកគាំទ្របាល់ទាំងអស់ ដោយបានបង្ហាញជាផ្លូវការពីការយកម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល មកទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ៧៥លានដុល្លា ក្នុងមួយរដូវកាល។ កុងត្រារបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ មានរយៈពេល២ឆ្នាំកន្លះ ដោយនឹងចប់នៅអំឡុងឆ្នាំ២០២៥។   យោងទៅលើការផ្សាយរបស់ Channel News Asia លោក Cristiano Ronaldo បានបង្ហាញថា មិនមែនព្រោះតែតម្លៃខ្លួនខ្ពស់ទេ ប៉ុន្ដែគឺការសាងកំណត់ត្រាថ្មីនៅលើទឹកដីអាស៊ី ព្រោះរូបលោក ធ្លាប់ឈ្នះពានរង្វាន់ផ្សេងៗ ជាច្រើន ដែលកីឡាករបាល់ទាត់មួយចំនួនមិនមាន ហើយក៏ចង់ចែករំលែកបទពិសោធន៍ទៅកាន់ក្រុមថ្មីរបស់លោកផងដែរ។   «ខ្ញុំមានសំណាងណាស់ ដែលខ្ញុំធ្លាប់ឈ្នះអ្វីគ្រប់យ៉ាង។ ខ្ញុំធ្លាប់ដាក់គោលដៅដើម្បីឈ្នះនៅក្នុងទ្វីបអឺរ៉ុប ហើយមានអារម្មណ៍ថា ឥឡូវនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធរបស់ខ្ញុំនៅក្នុងទ្វីបអាស៊ី។ ខ្ញុំ ទន្ទឹងចាំចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ហើយរួមគ្នាជាមួយពួកគេជួយក្លឹបឲ្យទទួលបានជោគជ័យ។»។ Cristiano Ronaldo បាននិយាយដូច្នេះ។   ដោយឡែក ក្លិប Al Nassr ដែល Ronaldo មកចូលរួមនោះ ប្រាកដជាក្លិបមួយ ដែលអស្ចារ្យ និងខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ច្បាស់ណាស់ប្រសិនជា ក្លិបដែលមិនខ្លាំង ក៏កីឡាកររូបនេះមិនចូលរួមដែរ ព្រោះតែការស្រែកឃ្លានសាងកំណត់របស់ខ្លួន។ Al Nassr គឺជាជើងឯក ៩សម័យកាល ក្នុង Saudi Pro Premier League។ ការនាំយកម្ចាស់ជើងឯក Ballon d'Or ៥សម័យកាលនេះ គឺរំពឹងថា អាចជួយឲ្យក្លិបឈ្នះ ពានរង្វាន់ AFC Champions League ដែលជាពានកម្រិតទី១ នៅតំបន់អាស៊ី។   Cristiano Ronaldo ក្នុងពេលនៅជាមួយក្លិប Manchester United (២០០៣-២០០៩) ធ្លាប់ឈ្នះជើងឯក English Premier League ៣រដូវកាល, FA Cup ១លើក, Football League Cup ២លើក, UEFA Champions League ១លើក និង FIFA Club World Cup ១លើក នាឆ្នាំ២០០៨។ លុះចូលមកចុងឆ្នាំ២០០៩ កីឡាកររូបនេះ បានចុះកុងត្រាជាមួយ Real Madrid (២០០៩-២០១៨) នៅប្រទេសអេស្ប៉ាញ។ Ronaldo បានជួយឲ្យក្លិបអេស្ប៉ាញមួយនេះ ឈ្នះ La Liga ២សម័យកាល, Copa Del Rey ២លើក, Surpercopa De Espana ២លើក, UEFA Champions League ៤សម័យកាលជាប់គ្នា UEFA Super Cup ៣លើក និង FIFA Club World Cup ៣លើក។ ក្រៅពីក្លិបយក្សទាំងពីរនៅ អឺរ៉ុបនេះទៅ កីឡាកររូបនេះ ក៏បានធ្លាប់ជួយឲ្យក្លិប Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជោគជ័យផងដែរ។    ក្រៅពីពានរង្វាន់សម្រាប់ក្រុម Ronaldo បានជ័យលាភីឯកត្តជន មួយចំនួនដូចជា Ballon d'Or ៥សម័យកាល, FIFA World Players of the Year, The Best Men Player, ស្បែកជើងមាសទ្វីបអឺរ៉ុប ៤សម័យ, កីឡាករល្អប្រចាំ Laliga ១សម័យ ហើយក៏មានជ័យលាភីផ្សេងទៀតផងដែរ៕  
លោក Cristiano Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បាននិយាយអំពីការផ្លាស់ប្ដូមកក្លិប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ថារូបលោក បានជោគជ័យនៅក្នុងតំបន់អឺរ៉ុបជាច្រើន ហើយនេះ គឺជាពេលវេលា ដែលត្រូវផ្លាស់ប្ដូបទពិសោធ និងសាងកំណត់ត្រាថ្មីនៅក្នុងតំបន់អាស៊ី។ បន្ទាប់ពីក្លិប Al Nassr បានបង្ហោះព័ត៌មាននេះជាផ្លូវការ ខ្សែប្រយុទ្ធរូបនេះត្រូវជឿថា  ទទួលបានតម្លៃខ្លួនខ្ពស់៧៥លានដុល្លាក្នុងមួយរដូវកាល។
ប្រជាពលរដ្ឋ ១៧០គ្រួសារ ក្នុងស្រុកស្រែអំបិល បានមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គឺ និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន អ៊ិនដាទ្រី ខមភេនី លីមីតធីត តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន។ បើតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋទាំងនោះ ក្រុមហ៊ុនទាំងពីរនេះបានមកឈូសឆាយយកដីស្រែចម្ការរបស់គាត់ ធ្វើចម្ការអំពៅ តាំងពីឆ្នាំ២០០៦។ ក្នុងលិខិតដដែល បានលើកឡើងថា ពួកគេ បានបំពេញសលាកបត្រព័ត៌មានអំពីបណ្ដឹងដូចគ្នា ហើយម្យ៉ាងទៀតពុំហ៊ានធ្វើបាតុកម្ម ឬឈរតវ៉ាដែលធ្វើឲ្យប៉ះពល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ។ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនេះ លើកឡើងទៀតថា ប្រជាពលរដ្ឋទាំង១៧០គ្រួសារសុខចិត្តដាក់ពាក្យបណ្ដឹងតាមរយៈអាជ្ញាធរមូលដ្ឋានឲ្យជួយរកដំណោះស្រាយតាមផ្លូវច្បាប់៕
ភ្នំពេញ៖ ប្រជាពលរដ្ឋ ១៧០គ្រួសារ មកពីខេត្តកោះកុង បានមកជួបជុំគ្នានៅក្រសួងដែនដីនគរូបនីយ និងសំណង់ នាព្រឹកថ្ងៃទី២ ខែឧសភា នេះ ដើម្បីស្នើឲ្យ លោក ជា សុផារ៉ា ជួយអន្តរាគមន៍ ពន្លឿនការដោះស្រាយវិវាទដីធ្លី។
អាស្ប៉ាយ (ASPIRE) គឺជាកម្មវិធីផ្សព្វផ្សាយពីបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលគាំទ្រថវិកា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា «IFAD»។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា គិតចាប់ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន មានកសិករ ១៤៤,០០០គ្រួសារ នៅទូទាំងប្រទេស បាន និងកំពុងអនុវត្តកម្មវិធី«អាស្ប៉ាយ»នេះ។ ដំណាំកសិករក្នុងកម្មវិធី អាស្ប៉ាយ បំណងសំខាន់ របស់«អាស្ប៉ាយ» គឺធ្វើឲ្យប្រសើរឡើងនូវការផ្តល់ធាតុចូលកសិកម្ម សម្រាប់គាំទ្រកសិករ ដែលមានទំហំផ្ទៃដីបង្កបង្កើនផលតូច និងងាយរងគ្រោះ តាមរយ:ការធ្វើអាជីវកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃការរក្សានិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។ នេះបើតាមលោក វេង សាខុន មុននឹងលោកបន្តសរសេរថា កម្មវិធី អាស្ប៉ាយ អាចឲ្យកសិករមានជីវភាពធូរធារជាងមុន។ «តាមរយៈការវាយតម្លៃរបស់ស្ថាប័នឯករាជ្យមួយ ឈ្មោះថា SBK នៅរយៈពេល ៣ឆ្នាំមុន (២០១៧) កសិករមានចំណូលត្រឹម ២,៨៥៩ដុល្លារក្នុងមួយគ្រួសារ កើនដល់ ៣,៣០៨ដុល្លារ នៅឆ្នាំ២០២០។ គិតជាភាគរយ មាន ១៦ភាគរយ»។ បើតាមលោករដ្ឋមន្រ្តីកសិកម្ម  តាមរយៈកម្មវិធីនេះ កសិករក៏ទទួលយកបច្ចេកទេសថ្មី ទៅអនុវត្តន៍ កែលម្អ ច្នៃប្រឌិត និងធ្វើនវានុវត្តន៍ និងមានភាពជាម្ចាស់ និងផ្លាស់ប្តូរគំនិត ពីការផលិតសម្រាប់ចិញ្ចឹមជីវិត ទៅជាសហគ្រិនភាព។ មិនតែប៉ុណ្ណោះ កសិករ អាចបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើអាជីវកម្ម ជាលក្ខណៈប្រកួតប្រជែង ក្នុងរង្វង់បណ្តុំសហគមន៍ តំបន់ និងនៅទូទាំងប្រទេស ក៏ដូចជាអាចបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមរយ:ការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការអនុវត្តកម្មវិធីនេះ ក៏ធ្វើឲ្យកសិករ និងឈ្មួញមានភាពងាយស្រួល ក្នុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងជៀសវាងបានការបន្ទាបតម្លៃពីឈ្មួញ និងកំណត់តម្លៃមួយសមរម្យ រវាងអ្នកលក់ និងអ្នកទិញផងដែរ៕  
 ភ្នំពេញ៖ តាំងពីឆ្នាំ២០១៥មក មានកសិករចំនួន  ១៤.៤ ម៉ឺនគ្រួសារ កំពុងអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅថា «អាស្ប៉ាយ»។ ការវាយតម្លៃរបស់ស្ថាប័នឯករាជ្យមួយ បានបង្ហាញថាកម្មវិធី«អាស្ប៉ាយ»នេះ ចូលរួមចំណែកលើកកម្ពស់ជីវភាពកសិករឲ្យធូរធារជាងមុន ពោលគឺកសិករមួយគ្រួសារមានចំណូលកើនឡើងប្រមាណ១៦ភាគរយ គឺកើនពី២,៨៥៩ដុល្លារ នៅឆ្នាំ២០១៧ ដល់ ៣,៣០៨ដុល្លារ  នៅឆ្នាំ២០២០។
ការប្រកួត«អ្នកលេងគុន» ប្រព្រឹតិ្តទៅនៅថ្ងៃទី១៥ ធ្នូ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន ដែលប្រកួតក្នុងកម្មវិធី«អ្នកលេងគុន» រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕   
ភ្នំពេញ៖ អ្នកលេងគុនល្បុក្កតោកម្ពុជាជង្គង់ទិព្វ ស៊ូ កក្កដា យកឈ្នះអ្នកលេងគុនល្បុក្កតោ ឥណ្ឌូណេស៊ី ខ្លាស្ទាវឃ្លានចំណី Muhammad yunus dhae atu លើប្រភេទទម្ងន់៦៣ គីឡូក្រាម។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រធានគណបក្សកាន់អំណាចថ្លែងដូច្នេះថា៖«គេចោទប្រកានរួចហើយតើ ហើយសមត្ថកិច្ចរបស់តុលាការ មិនដឹងគេ កាត់ [ក្តី] ពេលណាអីពេលណា គេគ្រាន់តែបិទការស៊ើបអង្កេតលើសំណុំរឿងប៉ុណ្ណោះ ដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះ ជារឿងតុលាការ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកគេទេ»។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយប្រើពេលប្រមាណ២ឆ្នាំក្នុងការស៊ើបសួរ។ ក្រោយបិទការស៊ើបសួរ មានមជ្ឈដ្ឋានខ្លះ ពិសេសក្រុមអ្នកប្រឆាំង រំពឹងថា ចៅក្រមស៊ើបសួរ និងទម្លាក់បទចោទចេញពីលោក កឹម សុខា ដោយមិនបញ្ជូនសំណុំរឿងទៅជំនុំជម្រះឡើយ។ យ៉ាងណាក៏ដោយ មកដល់ពេលណា ចៅក្រមស៊ើបសួរ មិនទាន់ចេញដីកាដំណោះស្រាយនោះទេ ថាត្រូវទម្លាក់បទចោទចេញពីលោក កឹម សុខា ឬក៏ត្រូវបញ្ជូនទៅជំនុំជម្រះ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្នុងគេហដ្ឋានរបស់លោក កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក លួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្រោយមក១ឆ្នាំ គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវដោះលែងឲ្យក្រៅឃុំបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យលោក ត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញ តែជាប់បម្រាមយ៉ាងតឹងរ៉ឹង។ កាលនោះ ចៅក្រមស៊ើបសួរ ដាក់បម្រាមមួយចំនួនចំពោះលោក ដូចជា មិនឲ្យចេញទៅណាឆ្ងាយពីផ្ទះ មិនឲ្យជួបថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង មិនឲ្យជួបជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង មិនឲ្យចេញទៅក្រៅប្រទេស និង មិនឲ្យធ្វើសកម្មភាពនយោបាយ ជាដើម។ ថ្មីៗនេះ ចៅក្រមស៊ើបសួរ បានលុបបម្រាមខ្លះ ចេញពីលោក កឹម សុខា គឺ បម្រាមមិនឲ្យចេញទៅណាឆ្ងាយពីផ្ទះ បម្រាមមិនឲ្យជួបថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង និង បម្រាមមិនឲ្យជួបជនបរទេស។ ចំណែកបម្រាមផ្សេងទៀត រួមមាន បម្រាមមិនឲ្យចេញទៅក្រៅប្រទេស និង បម្រាមមិនឲ្យធ្វើនយោបាយ ចៅក្រមស៊ើបសួរនៅរក្សាទុកដដែល។ លើសពីនេះ លោក ត្រូវគោរពកាតព្វកិច្ចនៃការកោះហៅរបស់តុលាការឬសមត្ថកិច្ច ព្រោះលោក នៅតែមានឈ្មោះជាជនត្រូវចោទ៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្និដ្ឋានថា តុលាការ នឹងមិនទម្លាក់បទចោទប្រកាន់ចេញពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើយ ពោលគឺ សំណុំរឿងរបស់លោក នឹងត្រូវបញ្ជូនទៅជំនុំជម្រះ។ 
លោកស្រីរដ្ឋមន្ត្រីការបរទសឥណ្ឌូណេស៊ី Retno Marsudi បានអះអាងថា ឥណ្ឌូណេស៊ី នឹងមិនឲ្យមានមូលដ្ឋានយោធាពីបណ្តាប្រទេសបរទេសរាប់បញ្ចូលទាំងចិន នៅក្នុងទឹកដីឥណ្ឌូណេស៊ីបានឡើយ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយរបស់ក្រសួងការពារជាតិអាមេរិក ដែលបានព្យាករថា ចិន កំពុងរៀបផែនការបំពាក់មូលដ្ឋានយោធាមួយនៅក្នុងទឹកដីឥណ្ឌូណេស៊ី។   តាមការចុះផ្សាយរបស់សារព័ត៌មានហ្សាការតាប៉ុស្តិ៍របស់ឥណ្ឌូណេស៊ី  នាសន្នីសីទសារព័ត៌មានប្រចាំថ្ងៃទី០៤ កញ្ញាកន្លងទៅ លោកស្រីរដ្ឋមន្ត្រី Retno បានសង្កត់ធ្ងន់យ៉ាងខ្លីថា អនុលោមតាមច្បាប់ និងគោលការណ៍នៃគោលនយោបាយការបរទេសឥណ្ឌូណេស៊ី អធិបតេយ្យរបស់ឥណ្ឌូណេស៊ី មិនអាច ហើយក៏មិនអនុញ្ញាតឲ្យប្រទេសបរទេសសាងសង់មូលដ្ឋានយោធាបានឡើយ។   តាមប្រភពព័ត៌មានដដែល របាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ដែលមានចំណងជើងថាការអភិវឌ្ឍយោធា និងសន្តិសុខពាក់ព័ន្ធនឹងចិនប្រចាំឆ្នាំ២០២០ ត្រូវបានដាក់ឲ្យសភាអាមេរិកពិនិត្យ និងវាយតម្លៃសម្រាប់អនុវត្តគោលនយោបាយទៅកាន់ចិន។ របាយការណ៍នោះ បានវិភាគពីយុទ្ធសាស្ត្រជាតិរបស់ចិននិងសក្តានុពលនៃការផ្លាស់ប្តូរកងទ័ពរបស់ចិននារយៈពេល២០ឆ្នាំខាងមុខ។    ក្នុងរបាយការណ៍ដដែលនោះ បានយល់ឃើញថា លើសពីមូលដ្ឋានដែលកំពុងមាននៅប្រទេសជីប៊ូទី កងទ័ពចិន ក៏ទំនងជាបានត្រៀមខ្លួនរួចរាល់ក្នុងការពិចារណា និងរៀបផែនការសម្រាប់ការបំពាក់មូលដ្ឋានយោធានៅបរទេសបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការគាំទ្រវិស័យយោធារបស់ខ្លួនរាប់បញ្ចូលទាំងទ័ពជើងទឹក អាកាស និងដែនគោក។   ការណ៍ដែលធ្វើឲ្យឥណ្ឌូណេស៊ី ត្រូវផ្ទុះប្រតិកម្មនោះគឺ ក្នុងរបាយការណ៍ដែលមានកម្រាស់២០០ទំព័រនោះ បានបញ្ជាក់ថា កងទ័ពរបស់ចិនទំនងជាបានពិចារណា លើទីតាំងសម្រាប់បំពាក់មូលដ្ឋានយោធារបស់ខ្លួននៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ស្រីលង្កា និងបណ្តាប្រទេសដៃគូជិតស្និទ្ធមួយចំនួនផ្សេងទៀត៕ 
ប្រមុខការទូតឥណ្ឌូណេស៊ី បានបដិសេធជំទាស់ដាច់ខាតទៅនឹងរបាយការណ៍ដែលអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង មានផែនការបំពាក់មូលដ្ឋានយោធាមួយនៅឥណ្ឌូណេស៊ី។ សម្រាប់ក្រុងហ្សាការតា ក្រៅពីផ្ទុយទៅនឹងគោលការណ៍ច្បាប់ មិនទាន់មានហេតុផលណាមួយដែលឥណ្ឌូណេស៊ី ត្រូវការជំនួយយោធាពីបរទេសនោះទេ។
ក្នុងជំនួបផ្ទាល់មុខជាមួយលោក ផាទ្រិក មើហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងពីគុណស្រ័យរបស់អាម៉េរិក ដែលជួយកម្ពុជាលើវិស័យផ្សេងៗ ដោយរាប់ទាំងការបណ្តុះបណ្តាលទ័ពមួកខៀវកម្ពុជា ដែលទៅបំពេញបេសកកម្មរក្សាសន្តិសុខតាមបណ្តាប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិផងដែរ។ «ជោគជ័យនៃបេសកកម្មរក្សាសន្តិភាពរបស់កងទ័ពកម្ពុជា គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្ររបស់សហរដ្ឋអាម៉េរិកឡើយ»។ នេះជាប្រសាសន៍របស់សម្តេច ទៀ បាញ់ ទៅកាន់លោកឯកអគ្គរដ្ឋទូតអាម៉េរិក ក្នុងជំនួបជាមួយគ្នាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា។    សម្តេចរដ្ឋមន្រ្តី អរគុណរដ្ឋាភិបាល កងទ័ព និងប្រជាជនអាម៉េរិក ដែលកន្លងមក តែងជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាដល់កម្ពុជា ពិសេសបានជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជាលើការដោះមីន ការរក្សាសន្តិសុខលម្ហសមុទ្រ ជំនាញសង្គ្រោះពេលមានគ្រោះមហន្តរាយក្នុងប្រទេស រួមទាំងការជួយបណ្តុះបណ្តាលកងទ័ពកម្ពុជា លើការរក្សាសន្តិភាព ការបោសសម្អាតមីន សម្រាប់អង្គការសហប្រជាជាតិ។   រដ្ឋមន្រ្តីការពារជាតិ បន្តថា ជាពិសេសទៀតនោះ ក្នុងឆ្នាំ២០០៩-២០១០ អាម៉េរិក បានជួយសាងសង់សាលាហ្វឹកហ្វឺនកងរក្សាសន្តិភាព អា សេ អូ (ACO) នៅក្នុងខេត្តកំពង់ស្ពឺ និងផ្ដល់សម្ភារៈមួយចំនួនដល់កម្ពុជា ព្រមទាំងគាំទ្រឲ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឺនឆ្នាំអង្គរ២០១០។ សម្តេច បន្ថែមថា លំហាត់ហ្វឹកហ្វឺនឆ្នាំអង្គរ២០១០នេះ បានធ្វើឲ្យកងទ័ពកម្ពុជា ចេញទៅបំពេញបេសកកម្មនៅបរទេសកាន់តែកើនឡើង។   រីឯលោកឯកអគ្គរដ្ឋទូតវិញ លោក បានស្នើសុំការគាំទ្រពីសម្តេចរដ្ឋមន្រ្តី ក្នុងការបន្តស្រាវជ្រាវរុករកអដ្ឋិធាតុទាហានអាម៉េរិក ដែលបាន់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា។ បន្ថែមពីនេះ លោកទូត បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដែលប្រឹងប្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។    សម្តេច ទៀ បាញ់ ជម្រាបលោកឯកអគ្គរដ្ឋទូតថា សម្ដេច នឹងជំរុញក្រុមការងារ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជំនាញរបស់អាម៉េរិក ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាម៉េរិក។ ប្រមុខការពារជាតិកម្ពុជា បង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិការរនេះ នឹងធ្វើឲ្យកម្ពុជា-អាម៉េរិក ពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពកាន់តែជិតស្និទ្ធ។    ក្រៅពីព័ត៌មានដែលសរសេរដោយក្រសួងការពារជាតិកម្ពុជា លោកឯកអគ្គរដ្ឋទូតអាម៉េរិក ក៏បានសរសេរសារខ្លីលើបណ្តាញធ្វីតធ័រដែរថា លោក បានជួបពិភាក្សាគ្នាជាមួយសម្តេច ទៀ បាញ់ ដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក។ លោកទូតនៃប្រទេសមហាអំណាចរូបនេះ បង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖«វាសំខាន់ ដែលគ្រប់ភាគីត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃសិទ្ធិសញ្ញាមិត្តិភាព និងកិច្ចសហប្រតិបត្តិការស្តីពីការគោរពបូរណភាពទឹកដី និងការមិនប្រើប្រាស់កងកម្លាំង»។     កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក នឹងត្រូវរៀបចំឡើងក្នុងខេត្តសៀមរាម នៅចុងខែវិច្ឆិកា ឆ្នាំ២០២២។ លោកឯកអគ្គរដ្ឋទូត ជម្រាបសម្តេចរដ្ឋមន្រ្តីថា រដ្ឋមន្ត្រីការពារជាតិអាម៉េរិក នឹងមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកនេះ។ សម្តេច តបវិញថា ក្រសួងការពារជាតិកម្ពុជា បានរៀបចំក្រុមការងាររួចជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ដល់ប្រមុខការពារជាតិអាស៊ាន និងប្រមុខការពារជាតិនៃប្រទេសដទៃទៀត ដែលត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។ កម្ពុជា ដែលជាប្រធានអាស៊ាន ទើបនឹងបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅរាជធានីភ្នំពេញ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕         
ដោយ៖ ទេពញាណ 
ស្របពេលការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន និងថ្លៃដើមកើនឡើង ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់របស់ជប៉ុនជាច្រើនកំពុងស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយថ្លៃដើម។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២២ បានបើកផ្លូវថ្មីសម្រាប់ក្រុមហ៊ុនទាំងនេះសម្លឹងមើលទីផ្សារផលិតកម្មអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនកាត់ដេរធំៗដូចជាក្រុមហ៊ុន Adastria , Aoyama Trading និងអ្នកផ្គត់ផ្គង់របស់ Uniqlo កំពុងផ្លាស់ប្តូរកន្លែងផលិតមួយចំនួនទៅកាន់ប្រទេសជាសមាជិក RCEP នៅអាស៊ីអាគ្នេយ៍ ដោយទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយ ឬលើកលែងពន្ធនាំចូលលើវិស័យវាយនភណ្ឌ។   Adastria ដែលជាម្ចាស់ម៉ាកម៉ូដល្បីៗ រួមទាំង Global Work បានបង្កើនផលិតកម្មនៅក្នុងប្រទេសកម្ពុជា និងវៀតណាមចាប់តាំងពីឆ្នាំនេះ សម្រាប់ផលិតផលដែលស្របតាមស្តង់ដារដូចជាម៉ូដអាវ blouse ។ អត្រាផលិតកម្មនៅអាស៊ីអាគ្នេយ៍ (គិតជាបរិមាណគិតត្រឹមខែសីហា ឆ្នាំ២០២២) បានកើនឡើងទ្វេដងបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងអត្រា២២ភាគរយ ។ ក្រុមហ៊ុននេះគ្រោងនឹងពង្រីកផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បង់ក្លាដែស និងបណ្តាប្រទេសផ្សេងទៀត ហើយបង្កើនការផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានរហូតដល់ ៥០ភាគរយនៅខែកុម្ភៈ ឆ្នាំ ២០២៦។ នៅក្នុងបរិមាណនៃការនាំចូលរបស់ Adastria ទៅកាន់ប្រទេសជប៉ុន ចំណែកនៃទំនិញដែលផលិតនៅក្នុងប្រទេសចិនមានត្រឹមតែ ៥៩ភាគរយក្នុងឆ្នាំ ២០២១ ដែលធ្លាក់ចុះពី ៨១ភាគរយកាលពីមួយទសវត្សរ៍មុន។   ចំណែកក្រុមហ៊ុន Aoyama Trading ដែលមានឯកទេសលើសម្លៀកបំពាក់បុរស កំពុងពង្រីកសកម្មភាពទិញពីប្រទេសឥណ្ឌូណេស៊ី និងវៀតណាម។ ទំនិញពីប្រទេសចិនមានចំនួន ៣៦ភាគរយនៃការនាំចូលរបស់ក្រុមហ៊ុន Aoyama Trading នៅក្នុងបញ្ជីសារពើពន្ធកាល ២០២១ ធ្លាក់ចុះ ៧ភាគរយធៀបនឹងឆ្នាំមុន។ ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Aoyama លោក Osamu Aoyama បានឱ្យដឹងថា ក្នុងរយៈពេលមធ្យមទៅអនាគត អត្រាផលិតកម្មនៅក្នុងប្រទេសចិនទំនងជានឹងធ្លាក់ចុះបន្ថែមទៀត ។   សាជីវកម្ម Matsuoka ដែលជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Uniqlo បានផលិតសម្លៀកបំពាក់របស់ខ្លួនចំនួន ៥០ភាគរយ នៅក្នុងប្រទេសចិន គិតត្រឹមខែមីនាឆ្នាំ ២០២២ ប៉ុន្តែគ្រោងនឹងកាត់បន្ថយមកនៅត្រឹម ២៩ភាគរយនៅឆ្នាំ ២០២៥។   ក្រុមហ៊ុននេះ គ្រោងបង្កើនផលិតកម្មនៅក្នុងប្រទេសបង់ក្លាដែសពី ២៨ភាគរយទៅ ៣៤ភាគរយ និងនៅវៀតណាមពី ១៦ភាគរយទៅ ២៨ភាគរយ។ ក្រុមហ៊ុនក៏កំពុងបង្កើនសមត្ថភាពផលិតនៅក្នុងប្រទេសទាំងពីរនេះផងដែរ ហើយបានបោះទុនវិនិយោគចំនួន ៨,៧ពាន់លានយ៉េន (៦៤លានដុល្លារ) ដើម្បីវិនិយោគលើរោងចក្រថ្មីក្នុងរយៈពេលពីរឆ្នាំដែលគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣។   ដំណើរការជាច្រើននៅក្នុងឧស្សាហកម្មកាត់ដេរនៅតែពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មមនុស្ស ដោយសារការងារដេរពិបាកធ្វើស្វ័យប្រវត្តិកម្ម។ នេះធ្វើឱ្យតម្លៃពលកម្មជាថ្លៃដើមផលិតកម្មធំបំផុតក្រៅពីវត្ថុធាតុដើម។   ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៨០ ក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូរផលិតកម្មពីប្រទេសជប៉ុនទៅកាន់ប្រទេសចិន ដើម្បីស្វែងរកកម្លាំងពលកម្មថោក។ ប៉ុន្តែចាប់ពីឆ្នាំ ២០១០មក ពួកគេបានចាប់ផ្តើមពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគោលនយោបាយ «ចិនបូក១» ស្របពេលមានការកើនឡើងតម្លៃពលកម្មនៅក្នុងប្រទេសចិន ។   យោងតាមអង្គការពាណិជ្ជកម្មបរទេសជប៉ុន (JETRO) ប្រាក់ខែជាមធ្យមប្រចាំខែរបស់កម្មកររោងចក្រនៅទីក្រុងក្វាងចូវ ប្រទេសចិន ថ្មីៗនេះមានចំនួន ៦៧០ដុល្លារ ដែលលើសពីប្រាក់ខែនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមចំនួន ២៧០ដុល្លារ និងលើស ១២០ដុល្លារដែលកម្មកររោងចក្រធ្វើការនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។   វិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពផលិតកម្ម និងការដឹកជញ្ជូននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុនមានការលំបាកក្នុងការបំពេញតម្រូវការ ដោយបង្ហាញពីហានិភ័យនៃការប្រមូលផ្តុំផលិតកម្មនៅក្នុងប្រទេសចិន។   លើសពីនេះ មិនត្រឹមតែឧស្សាហកម្មកាត់ដេរប៉ុណ្ណោះទេដែលបានបង្កើនការទិញទំនិញនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ Nitori គ្រោងនឹងទិញដីដើម្បីពង្រីកផលិតកម្មនៅរោងចក្រមួយក្នុងប្រទេសវៀតណាម។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមការិយាល័យ Okamura បានកែប្រែវត្ថុធាតុដើមសម្រាប់ផលិតខ្នើយ កៅអី ដើម្បីអាចទិញវត្ថុធាតុដើមក្រៅពីប្រទេសចិនបាន។   ទៅបីជាយ៉ាងណាក៏ដោយ ដែលក្រុមហ៊ុនជាច្រើនបានបង្ហាញសញ្ញាល្អមួយចំនួននៅក្នុងប្រទេសចិន ហើជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ។ លោក Hiroyuki Kaneko ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Matsuoka Group បាននិយាយថា ៖« ប្រទេសចិនមានសមត្ថភាពបច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានការអភិវឌ្ឍន៍ខ្លាំងសម្រាប់វត្ថុធាតុដើមដូចជាក្រណាត់»៕  
ក្រុមហ៊ុនសម្លៀកបំពាក់ធំៗរបស់ជប៉ុនជាច្រើន បានកំពុងផ្លាស់ប្តូរផលិតកម្មកាត់ដេររបស់ខ្លួនពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ការផ្លាស់ប្តូររោងចក្រទាំងនោះ ដោយសារមានការកើនឡើងថ្លៃពលកម្ម និងគោលនយោបាយគ្មានកូវីដនៅក្នុងប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនមានការព្រួយបារម្ភពីផលិតកម្មរបស់ក្រុមហ៊ុនខ្លួន។
  មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី ត្រូវបានដាក់លក់ នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀត សម្រាប់ទទួលទានជាឈុតតែម្តង ដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគោកសាច់មាន់បំពងតឺរីយ៉ាគី មាន៖ មីគោកសាច់មាន់បំពងតឺរីយ៉ាគី ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ ១ចាន,  កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង  តម្លៃត្រឹមតែ $ 6.70 និង ឈុតបាយសាច់មាន់បំពងតឺរីយ៉ាគី មាន៖ បាយសាច់មាន់បំពងតឺរីយ៉ាគី ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ, ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 6.70 ។   គួរបញ្ជាក់ផងដែរថា សម្រាប់មុខអាហាថ្មីទាំងពីររួមទាំងឈុតនីមួយៗ ដូចមានខាងលើនេះគឺអតិថិជនអាចកុម្ម៉ង់ តាមរយៈលេខទូរសព្ទ 023 990 990 ឬ Park Café Mobile App សម្រាប់ការកុម្ម៉ង់វេចខ្ចប់ នឹងដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេ ជាមួយសេវាដឹកជូនដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service) ដោយមានភ្ជាប់នូវបណ្ណ័ធានាសុវត្ថិភាព ដើម្បីឱ្យប្រាកដ និងធានាថា៖ អាហារ ភេសជ្ជៈ ជាមួយបុគ្គលិក ដែលរាប់ចាប់ពីអ្នកចម្អិន រហូតដល់អ្នកដឹកជញ្ជូនអាហារជូនលោកអ្នក គឺមានសុខភាពល្អ សុវត្ថិភាព។    សម្រាប់តំណភ្ជាប់អាចទាញយកកម្មវិធី PARK CAFÉ MOBILE APP លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi ឥឡូវនេះ ជាមួយការផ្តល់ជូនជាពិសេស សម្រាប់អ្នក Installed & Registration Profile សម្រាប់ប្រើប្រាស់រួចរាល់ ហើយនឹងទទួលបានជាពិសេស នូវ Promo Code $9 ($3.00 x 3times = $9.00 សុពលភាព ៣០ថ្ងៃ)៕   (អត្ថបទពាណិជ្ជកម្ម)  
ចំណីអាហារ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ការពិសាអាហារដែលឆ្ងាញ់ និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខា ន់ពិសេសក្នុងកាលៈទេសៈ ដែលសកលលោក កំពុងជួបវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីនេះ។ ទោះបីយ៉ាងណាក៏ដោយភោជនីយដ្ឋានផាកកាហ្វេ នៅតែបន្តនាំយកនូវអាហារថ្មី រសជាតិថ្មី សម្រាប់អតិថិជនថែមទៀតផង។ សម្រាប់ខែថ្មីនេះ នៅគ្រប់សាខាភោជនីយដ្ឋានផាកកាហ្វេ បានដាក់លក់មុខអាហារថ្មីៗផងដែរ នោះគឺ មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី។ ម្ហូបថ្មីទាំង២មុខនេះ ត្រូវបានសម្រិតសម្រាំងចម្អិន ដោយយកចិត្តទុកដាក់ ដោយចុងភៅដែលមានជំនាញ និងបទពិសោធច្រើនឆ្នាំ របស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី ជាអាហារថ្មីប្រចាំខែរបស់ផាកកាហ្វេមួយ ដែលមានទទួលបានការគាំទ្រពីអតិថិជនជាច្រើន។ 
កុំបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖ ១. គ្រាប់ធញ្ញជាតិ ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពស្បែកជួយទប់ស្កាត់បញ្ហានៃភាពស្ងួត។ ដូច្នេះដើម្បីរក្សាជាតិសំណើមនៃស្បែក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។ ២. ត្រីសម្បូរខ្លាញ់ ត្រីសម្បូរខ្លាញ់ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយរក្សានិងផ្ដល់សំណើមដល់ស្បែកគួរឲ្យកត់សម្គាល់។ ដូច្នេះចូរព្យាយាមទទួលទានឲ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ ៣. ប្រេងអូលីវ នោះក៏ព្រោះតែប្រេងអូលីវជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលមានលក្ខណៈសម្បត្តិផ្ដល់សំណើមដល់ស្បែក។ ៤. គ្រាប់ជី គ្រាប់ជីក៏អាចផ្ដល់សំណើមដល់ស្បែកផងដែរតាមរយៈជាតិសរសៃ អាស៊ីតខ្លាញ់អូមេហ្កា ៣ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ ៥. ផ្លែបឺរ ផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិខ្លាញ់សុខភាពល្អ និងវីតាមីន E ដែលមិនត្រឹមតែជួយរក្សា ប៉ុន្តែក៏ផ្ដល់សំណើមដល់ស្បែកដោយកាត់បន្ថយការរលាកទៀតផង។ ៦. ឪឡឹក ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឹក វីតាមីន A វីតាមីន B6 ក៏ដូចជាវីតាមីន C ដែលស្បែកត្រូវការចាំបាច់ដើម្បីរក្សាជាតិសំណើមគ្រប់គ្រាន់នៃស្បែក៕ ត្រួតពិនិត្យដោយ www.health.com.kh
ក្រៅពីទទួលទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃហើយនោះ ការជ្រើសរើសអាហារបានត្រឹមត្រូវក៏ចាំបាច់ណាស់ដែរដើម្បីរក្សាសំណើមស្បែក។ ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរទទួលទានជាប្រចាំដើម្បីរក្សាសំណើមនៃស្បែក?
  ជាយូរមកហើយ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដោយចាត់ទុកជាការហាត់សមសម្រាប់ការលុកលុយទឹកដីកូរ៉េខាងជើង។ អាមេរិក និងកូរ៉េខាងត្បូងក៏ អះអាងថាសមយុទ្ធនេះមានលក្ខណៈជាការការពារប៉ុណ្ណោះ។ សម្ព័ន្ធមិត្តទាំងពីរ គ្រោងរៀបចំសមយុទ្ធរួមគ្នាប្រចាំឆ្នាំនៅខែសីហា។ គម្រោងនេះ ធ្វើឱ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកជាថ្មី ហើយព្រមានពីការធ្លាក់ចុះទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដែលទើបប្រសើរបន្តិច។   ក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ព្រមានកូរ៉េខាងត្បូងថា សមយុទ្ធយោធានេះនឹងធ្វើឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់បំណងរបស់មេដឹកនាំកូរ៉េទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងនៅឧបទ្វីបកូរ៉េ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់ការកសាងការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។   «រដ្ឋាភិបាល និងទាហានកូរ៉េខាងជើងនឹងតាមដានព្រឹត្តិការណ៍នេះយ៉ាងដិតដល់ថា តើភាគី កូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើសមយុទ្ធជាមួយអាមេរិកនៅខែសីហា ឬសម្រេចចិត្តផ្សេងវិញ?» ប្អូនស្រីប្រមុខដឹកនាំកូរ៉េខាងជើងបញ្ជាក់បែបនេះមុនថា ការសម្រេចចិត្តទាំងអស់ធ្លាក់លើកូរ៉េខាងត្បូង។    ទាក់ទងសមយុទ្ធនេះ ក្រសួងការពារជាតិសេអ៊ូលអះអាងថា សម្ពន្ធមិត្តកំពុងតែពិភាក្សាពីពេលវេលា និងមធ្យោបាយសម្រាប់សមយុទ្ធយោធានេះនៅឡើយ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Yonhap បានស្រង់សម្ដីមន្រ្តីក្រសួងបង្រួបបង្រួមថា កូរ៉េខាងត្បូង និងអាមេរិកអាចនឹងផ្អាកការធ្វើសមយុទ្ធយោធានេះ ដោយសារតែជំងឺជំងឺកូវីដ-១៩ និងភាពចាំបាច់ក្នុងការជជែកជាមួយកូរ៉េខាងជើង។   ទំនាក់ទំនងអន្តរកូរ៉េ បានប្រសើបន្តិចក្រោយកូរ៉េទាំងពីរ នៅថ្ងៃទី២៧ ខែកក្កដា បានភ្ជាប់បណ្ដាញទាក់ទងឡើងវិញ ដែលផ្ដល់ក្ដីសង្ឃឹមសម្រាប់ការបន្តកិច្ចសន្ទនា។ ប៉ុន្តែលោកស្រី គីម បញ្ជាក់ថា កូរ៉េខាងត្បូងមិនគួរវិនិច្ឆ័យលឿនពេក និងគ្មានមូលដ្ឋានចំពោះរឿងនេះឡើយព្រោះវាគ្រាន់តែជាការ ភ្ជាប់ទំនាក់ទំនងឡើងវិញ និងមិនមានអ្វីលើសពីនេះឡើយ៕    
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម យ៉ូចុង នៅថ្ងៃទី១ ខែសីហា បានព្រមានកូរ៉េខាងត្បូងទាក់ទងគម្រោងសមយុទ្ធយោធាជាមួយអាមេរិក។ លោកស្រី គីម ព្រមានថា សមយុទ្ធយោធារដូវក្ដៅនេះ នឹងធ្វើឱ្យ ទំនាក់ទំនងកូរ៉េទាំងពីរកាន់តែអាក្រក់នៅពេលខាងមុខ ហើយប៉ះពាល់ការព្យាយាមស្ដារទំនាក់ទំនងអន្តរកូរ៉េឡើងវិញដែរ។
  ទំនាក់ទំនងបងប្អូនកូរ៉េខាងជើង និងខាងត្បូង គឺជារឿងល្អ ព្រោះនាំឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េដេលធ្លាប់តានតឹងនោះ ប្រែទៅជាធូរស្រាលកក់ក្ដៅវិញ។ មេដឹកនាំកូរ៉េទាំងពីរបានជួបគ្នាដល់ទៅ៣ដងក្នុងរយៈពេលមិនដល់មួយឆ្នាំផង និងសម្រេចបានកិច្ចព្រមព្រៀងជាច្រើនសំដៅកាត់បន្ថយការប្រឈមមុខផ្នែកយោធានៅតាមបណ្ដោយព្រំដែនគោក និងព្រំដែនទឹក។ យ៉ាងណាមិញ ភាពល្អូកល្អូនរវាងកូរ៉េទាំងពីរនេះកំពុងធ្វើឲ្យអាមេរិកបារម្ភ។   ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ លើកឡើងថា អាមេរិកមិនចង់ឲ្យដំណើរការរំសាយនុយក្លេអ៊ែរមានដំណើរយឺតជាងការពង្រឹងទំនាក់ទំនងអន្តរកូរ៉េឡើយ។ សម្ដីរបស់លោក ប៉ុមប៉េអូ ជាការបង្ហាញក្ដីបារម្ភថា ទំនាក់ទំនងកូរ៉េទាំងពីរដែលកំពុងល្អប្រសើរអាចធ្វើប៉ះពាល់ទណ្ឌកម្មរាប់សិបជាន់ដែលដាក់លើកូរ៉េខាងជើងជុំវិញសកម្មភាពសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីល។   «យើងបានប្រាប់កូរ៉េខាងត្បូងច្បាស់ហើយថា យើងមិនចង់ឲ្យសន្តិភាពនៅឧបទ្វីបកូរ៉េ និងការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង ដើរក្រោយការកើនឡើងនៃទំនាក់ទំនងអន្តរកូរ៉េឡើយ។ យើងចាត់ទុកដំណើរការទាំងពីរជាកង់រទេះ ដែលទៅមុខជាមួយគ្នា និងជាដំណើរស្របគ្នាដ៏សំខាន់។» នេះជាការបញ្ជាក់របស់លោក ប៉ុមប៉េអូ ដែលទទួលបន្ទុកការចរចាជាមួយកូរ៉េខាងជើងដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី។   យ៉ាងណាក្ដី ការចរចាប៉ុន្មានដងរវាងអាមេរិក និងកូរ៉េខាងជើងមិនបានផលអ្វីទេ ខណៈភាគីទាំងពីរនៅតែប្រកាន់ជំហរផ្ទុយគ្នាដដែល។ កូរ៉េខាងជើង ដែលបានកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ និងមជ្ឈមណ្ឌលមីស៊ីលមួយកន្លែងនោះ ទាមទារឲ្យអាមេរិកធ្វើសកម្មភាពតបវិញដើម្បីជាការលើកទឹកចិត្តខ្លួន។ ប៉ុន្តែអាមេរិកចង់ឲ្យកូរ៉េខាងជើងធ្វើអ្វីឲ្យជាក់ស្ដែងជាងពេលមុនៗ សឹមខ្លួនផ្ដល់រង្វាន់ដែលអាចជាការព្យួរទណ្ឌកម្ម ឬក៏ការប្រកាសបញ្ចប់សង្គ្រាមកូរ៉េផ្លូវការ។   កូរ៉េខាងត្បូងក្រោមអាណត្តិប្រធានាធិបតី មូន ចេអ៊ីន បានអនុវត្តនយោបាយទន់ភ្លន់ដាក់កូរ៉េខាងជើង ជាជាងនយោបាយបង្ករឿង។ ជាមួយគោលនយោបាយនេះ ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាងខិតជិតគ្នាកាន់តែងខ្លាំង ហើយនៅពេលជួបគ្នាម្ដងៗ លោក មូន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តែងបង្ហាញភាពស្និទ្ធស្នាលខ្លាំងទៀតផង។ កូរ៉េទាំងពីរ ក៏បានអនុវត្តជាហូរហែនូវសកម្មភាពរួមគ្នាដូចជាការដោះមីនតាមព្រំដែន ការកម្ទេចប៉ុស្តិ៍យាម និងគម្រោងភ្ជាប់ផ្លូវដែកអន្តរកូរ៉េផង។
ខណៈការចរចារវាងអាមេរិក និងកូរ៉េខាងជើងដើម្បីឈានដល់ការរំសាយនុយក្លេអ៊ែរទាំងស្រុងគ្មានដំណើរការ ទំនាក់ទំនងអន្តរកូរ៉េបែរជាស្រស់បំព្រងទៅវិញ។ ដំណើរបញ្ច្រាស់គ្នានេះ ធ្វើឲ្យក្រុងវ៉ាស៊ីនតោនបារម្ភថា ទណ្ឌកម្មលើកូរ៉េខាងជើងជុំវិញកម្មវិធីនុយក្លេអ៊ែរ អាចគ្មានប្រសិទ្ធភាព។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២០ ខែវិច្ឆិកា ក៏និយាយថា អាមេរិកចង់ឃើញទំនាក់ទំនងរវាងកូរ៉េទាំងពីរ និងការរំសាយនុយក្លេអែរដើរទន្ទឹមគ្នា។
ជំងឺមហារីកស្បែកប្រភេទ Malignant Melanoma កើតឡើងនៅពេលកោសិការជាច្រើនដែលផលិតសារធាតុ មេឡាីន សម្រាប់បំពាក់ពណ៌ខ្មៅឲ្យស្បែក មានការបំបែកខ្លួនខ្លាំង ហើយក៏លូតលាស់មិនអាចគ្រប់គ្រងបានដែរ។ ការបំបែកខ្លួនរបស់ហ្សែនសម្រាប់ការលូតលាស់របស់កោសិកា ឬហៅថា BRAF ត្រូវបានគេរកឃើញក្នុងជំងឺមហារីកជាច្រើនប្រភេទ ដោយក្នុងនោះមានពាក់កណ្តាលជាមហារីកស្បែក។ កណ្តុរដែលគេយកមកសិក្សានេះតម្រូវឲ្យចាក់បញ្ចូលសារធាតុខាងលើនេះ ហើយកណ្តុរទាំងអស់គឺកើតជំងឺមហារីកស្បែកប្រភេទMelanoma ទាំងអស់នៅពេលប៉ះពាល់នឹងពន្លឺកាំរស្មីយូវី។ ឡេការពារកម្តៅព្រះអាទិត្យដែលមានកត្តាការពារ ៥០ អាចពន្យាពេលការកើតជំងឺនេះបាន ហើយក៏បន្ថយចំនួនដុំសាច់មហារីកដែរ ប៉ុន្តែមិនអាចបង្ការជំងឺមហារីកស្បែក Melanoma បានឡើយ។ ការសិក្សាក៏បានរកឃើញថា ក្នុងសត្វកណ្តុរដែលមានការបំបែកខ្លួនរបស់ហ្សែន BRAF វានឹងធ្វើឲ្យការប៉ះពាល់នឹងកាំរស្មីយូវីបំផ្លាញដល់ផ្នែកផ្សេងមួយទៀតនរបស់ DNA ដែលបញ្ឈប់កោសិកាកុំឲ្យបំបែកខ្លួនលឿនពេក ដែលនេះហៅថាហ្សែនទប់ស្កាត់ដុំសាច់ ឬហៅថា TP53។ ឡេការពារកម្តៅព្រះអាទិត្យ មិនបានបង្ការការខូចខាតនេះឡើយ មានន័យថា កោសិកាអាចលូតលាស់ដោយមិនមានការគ្រប់គ្រងទៅវិញ។ ការបំបែកខ្លួនរបស់ហ្សែន BRAF បានរកឃើញនៅក្នុងជំងឺមហារីកស្បែក Melanoma ថាវាមិនមែនជាប្រភេទមហារីកដំណរពូជទេ ហើយក្នុងរាងកាយមនុស្សប្រហែលជាបង្កឡើងដោយការប៉ះពាល់នឹងកាំរស្មីយូវី និងកត្តាបរិដ្ឋានផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ឡេការពារកម្តៅព្រះអាទិត្យគួរតែប្រើផ្សំគ្នានឹងវិធីបង្ការជំងឺមហារីកផ្សេងៗទៀតដូចជា ការពាក់សម្លៀកបំពាក់ឲ្យបានសមរុំនៅពេលព្រះអាទិត្យក្តៅខ្លាំង៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា ឡេការពារកម្តៅព្រះអាទិត្យដែលមានលក្ខណៈការពារខ្ពស់ក៏មិនអាចការពារស្បែកពីជំងឺមហារីកស្បែកបានដែរ។ ការស្រាវជ្រាវនេះមានការចូលរួមជាមួយនឹងសត្វកណ្តុរដែលតម្រូវឲ្យវាមានលក្ខណៈត្រៀមនឹងកើតជំងឺមហារីកស្បែកប្រភេទ Melanoma បានរកឃើញថា ឡេការពារកម្តៅព្រះអាទិត្យគ្រាន់តែពន្យាពេលប៉ុណ្ណោះ ក្នុងការកុំឲ្យកើតមហារីកស្បែកប្រភេទនេះ។
  លោក សាល សណ្ដុះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី២កញ្ញានេះថា ស្ត្រីពុលស្រាទាំង៣នាក់នេះ មាន២នាក់បានស្លាប់ក្នុងបន្ទប់ជួល ក្នុងភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែក ម្នាក់ទៀតបានស្លាប់នៅស្រុកកំណើត ក្រោយផឹកស៊ីជុំគ្នា កាលពីថ្ងៃទី១កញ្ញា។    «អ្នកទាំងបីនាក់ផឹកស្រាប្រភេទស្រាថ្នាំ ហើយលាយជាមួយSTING តែផឹកហើយម្នាក់បានទៅស្រុក។ យើងសង្ស័យថា ពួកគេស្លាប់ដោយពុលស្រា»។ នេះបើតាមការលើកឡើងរបស់លោក សណ្ដុះ ដោយអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកប្រភពដើមនៃស្រា ដើម្បីពិនិត្យនិងបង្ការ៕   
ភ្នំពេញ៖ ស្រី្ត៣នាក់ស្លាប់ដោយសង្ស័យថា មកពីពុលស្រា ដែលផឹកលាយជាមួយភេសជ្ជៈផ្អែម ។ នេះបើតាមលោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។
  ក្រុមហ៊ុនឧស្ម័នយក្សរបស់អាម៉េរិកគ្រោងបោះទុន ១៥ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រចាប់យក និងស្តុកកាបូន (CCS) និងគម្រោងឥន្ធនៈគីមី ។ បើតាមសារព័ត៌មាន Reuters រោងចក្រ CCS ដែលត្រូវដំឡើងនេះនឹងក្លាយជាគម្រោងធំជាងគេនៅអាស៊ីអាគ្នេយ៍។    ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានជួបជាមួយប្រធានក្រុមហ៊ុន Exxon លោក Darren Woods ដើម្បីចុះហត្ថលេខាលើគម្រោងនេះ ក្នុងអំឡុងពេលធ្វើដំណើរទៅអាម៉េរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។   កាលពីដើមសប្តាហ៍នេះ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងជាមួយក្រុមហ៊ុន Exxon ដើម្បីស្វែងរកការវិនិយោគនៅក្នុងគម្រោងគីមីឥន្ធនៈនៅក្នុងប្រទេសដើម្បីផលិតសារធាតុប៉ូលីម៊ែរ។   ក្រុមហ៊ុន Exxon និងក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី Pertamina បានយល់ព្រមវាយតម្លៃការវិនិយោគចំនួន២ពាន់លានដុល្លារនៅក្នុងរោងចក្រ CCS ដោយប្រើប្រាស់អាងក្រោមដីចំនួន២ នៅសមុទ្រជ្វា ។   គម្រោងរួមគ្នារវាងរោងចក្រ CCS ជាមួយក្រុមហ៊ុន Exxon នឹងមានសក្តានុពលក្នុងការរក្សាទុកកាបូនឌីអុកស៊ីតយ៉ាងតិច៣ជីហ្កាតោន ដែលបញ្ចេញដោយឧស្សាហកម្មនៅឥណ្ឌូណេស៊ី និងតំបន់ដែលនៅសល់។    ជារួម ការបញ្ចេញបរិមាណឧស្ម័នកាបូនឌីអុកស៊ីតដ៏ច្រើនលើសលប់មកលើបរិយាកាសផែនដីពីសកម្មភាពរបស់មនុស្ស នឹងបង្កផលប៉ះពាល់ដល់សុខភាព។ ដូច្នេះ ប្រទេសនានា តែងមានវិធានការទប់ទល់នឹងឧស្ម័នប្រភេទនេះ ដោយការសាងសង់អាងស្តុកកាបូន៕
ប្រធានាធិបតី ចូកូ វីដូដូ អះអាង ក្រុមហ៊ុនអាម៉េរិក Exxon Mobil នឹងវិនិយោគរហូតដល់ ១៥ពាន់លានដុល្លារនៅក្នុងគម្រោងគីមីឥន្ធនៈ និងរោងចក្រចាប់យក និងស្តុកកាបូន (CCS) នៅឥណ្ឌូណេស៊ី។