text
stringlengths
31
26.1k
summary
stringlengths
11
1.19k
នៅវគ្គទី១ ក្រោយការប្រកួតដំណើរការបាន២៤នាទី ខ្សែប្រយុទ្ធ Nguyen Tien Linh រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះវៀតណាមដោយការតែតបញ្ចូលទីយ៉ាងល្អ តាមរយៈការបញ្ជូនរបស់ Nguyen Quang Hai។ លទ្ធផល ១-០ រក្សារហូតបញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ នាទី៤៨ កីឡាករ Poramet Arjvirai រកបានគ្រាប់តាមស្មើឱ្យថៃវិញ មុនពេល បន្ថែមគ្រាប់នាំមុខនៅ១៥នាទីបន្ទាប់ដោយ Sarach Yooyen។ យ៉ាងណាក៏ដោយ នៅជិតបញ្ចប់ការប្រកួតនៅនាទី៨៨ ម្ចាស់ផ្ទះវៀតណាម តាមបានគ្រាប់ស្មើវិញ ដែលធ្វើបានដោយ Van Thanh Vu។ ចប់ការប្រកួត ម្ចាស់ផ្ទះវៀតណាម ស្មើថៃ ២-២។ ដោយត្រូវកាត់សេចក្តីនៅជំនួបជើងទី២ នាថ្ងៃទី១៦ ខែមករា តាមរយៈលទ្ធផលនេះ ថៃដែលនឹងត្រូវទទួលវៀតណាមវិញ ជាក្រុមមានប្រៀប ដ្បិតត្រូវការត្រឹមលទ្ធផលស្មើ ០-០ ឬ ១-១ នឹងអាចការពារតំណែងជើងឯក AFF Cup របស់ខ្លួននៅឆ្នាំ២០២២៕
ក្រុមការពារតំណែងជើងឯក ថៃ ស្មើវៀតណាម ២-២ នៅជំនួបជើងទី១ វគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា នាកីឡដ្ឋាន My Dinh។
    ប្រជាជនប្រហែលប្រាំបីលាននាក់ ចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភាថ្មី ៦០៥ រូប នៅថ្ងៃអាទិត្យទី ១១ មីនា។ សមាជិកសភាថ្មីទាំងអស់នេះ នឹងមានភារកិច្ចជ្រើសរើសអ្នកស្នងតំណែងលោក រ៉ាអ៊ូល កាស្ត្រូ ដែលវាមានវ័យ ៨៦ឆ្នាំ ដែលនឹងចុះចេញពីតំណែង នៅខែមេសាខាងមុខ។ លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃចន្ទី ទី ១២ ខែមីនានេះ។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រជាជនដែលទៅចូលរួមបោះឆ្នោត មានរហូតដល់៩០ ភាគរយឯណោះ បើទោះជានៅគុយបា ការបោះឆ្នោតជាការស្ម័គ្រចិត្តក៏ដោយចុះ។ ប៉ុន្តែការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកជាការប្រើប្រាស់សិទ្ធិ និងគាំទ្រអធិបតេយ្យ និងបដិវត្តន៍ ហើយការបោះឆ្នោតនេះ បង្ហាញពីការកែទម្រង់ របៀបរបបដឹកនាំនៅគុយបាផងដែរ។   អតីតយោធាចូលនិវត្តន៍ ដែលមានវ័យ ៨២ ឆ្នាំ លោក  Rigoberto Celorio បានលើកឡើងថា វាជារឿងចាំបាច់ ដែលមានការបោះឆ្នោតកន្លងមក ព្រោះថា យើងនឹងបោះឆ្នោតរើសអ្នកដឹកនាំថ្មី ដែលនឹងបំពេញតួនាទីដឹកនាំប្រទេសទៅមុខ។ លោកបន្ថែមថា លោកមានវ័យចំណាស់ ហើយវាចាំបាច់ដែលត្រូវចូលនិវត្តន៍។ ចំណែកការផ្លាស់ប្តូរ វានឹងប្រឈមបញ្ហាច្រើន ប៉ុន្តែនេះជាក្រឹត្យក្រមធម្មជាតិ។     ត្រឡប់មកវិញ គេរំពឹងថា ក្រោយការបោះឆ្នោតសភានេះ វាប្រហែលជាលើកដំបូងបំផុតហើយ ដែលគុយបា នឹងមានប្រធានាធិបតីថ្មី ដែលមិនចេញពីគ្រួសារត្រកូលកាស្ត្រូ ឬក៏ជាអ្នកនយោបាយដែលធ្លាប់ចេញពីចលនាបដិវត្តន៍នោះ។   ប្រធានាធិបតីគុយបាបច្ចុប្បន្ន លោក រ៉ាអ៊ូល កាស្ត្រូ បានប្រកាសហើយថា លោក មិនស្វែងរកឱកាសធ្វើជាប្រធានាធិបតីបន្តទៀតឡើយ។ លោក បានឡើងកាន់តំណែងនៅក្នុងឆ្នាំ ២០០៥ បន្ទាប់ពីបងប្រុសរបស់លោក ហ្វីដែលកាស្ត្រូ បានសម្រេចចុះចេញតំណែង ដោយសារមានជំងឺធ្ងន់ធ្ងរ។ បន្ទាប់ពីការបោះឆ្នោតនេះ លោក រ៉ាអ៊ូល កាស្ត្រូ នឹងនៅបន្តធ្វើជាលេខាធិការទីមួយនៃបក្សកុម្មុយនីស្តគុយបា រហូតដល់ឆ្នាំ ២០២១ ថ្វីបើលោកមិនត្រូវការកៅអីប្រធានាធិបតីក៏ដោយចុះ។      - អ្នកណាអាចជាប្រធានាធិបតីគុយបាថ្មី? ក្រោយពេលបោះឆ្នោតសភារួចរាល់ហើយ សមាជិកសភាថ្មីនេះ នឹងទទួលខុសត្រូវក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋ ដែលមានសមាជិក ៣១ នាក់។ ចំណែកអ្នកដែលត្រូវបានគេជ្រើសរើសជាប្រធានក្រុមប្រឹក្សានេះ នឹងក្លាយជាប្រធានាធិបតីដោយស្វ័យប្រវត្តិតែម្តង។    គេមើលឃើញថា អនុប្រធានាធិបតីទីមួយ លោក Miguel Diaz-Canel ទំនងនឹងក្លាយជាអនាគតប្រធានាធិបតីគុយបា នៅពេលខាងមុខ។ លោក Diaz-Canel កើតក្រោយសម័យបដិវត្តន៍ ហើយលោកចាប់ផ្តើមការងារជាវិស្វករម្នាក់ មុននឹងឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ក្លាយជាអនុប្រធានាធិបតី។ ប៉ុន្តែគេដឹងច្បាស់ថា លោក Diaz-Canel ស្ថិតក្រោមការដឹកនាំ និងបង្ហាត់បង្រៀន ពី លោក រ៉ាអ៊ូលផងដែរ។     ក្នុងពេលទៅបោះឆ្នោត លោក Miguel Diaz-Canel  បានអះអាងថា ចលនាបដិវត្តន៍នឹងបន្តទៅមុខទៀត ហើយសន្តិភាព សេរីភាព ឯករាជភាព និងអធិបតេយ្យភាពរបស់ប្រជាជនគុយបា នឹងបន្តមានជារៀងដរាបផងដែរ។ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីការប្តេជា្ញចិត្តរបស់អ្នកនយោបាយរូបនេះ ក្នុងការដឹកនាំប្រទេសគុយបា ឲ្យរីកចម្រើនទៅមុខផង។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP សាស្ត្រាចារ្យ Julio Cesar Guanche ជំនាញច្បាប់ និងប្រវត្តិសាស្ត្របានលើកឡើងថា ប្រធានាធិបតីថ្មីរបស់គុយបា លែងឡើងកាន់អំណាច តាមរយៈការកំណត់ថា តើបុគ្គលនោះ មានប្រវត្តិធ្លាប់ចូលរួមក្នុងចលនាបដិវត្តន៍ឆ្នាំ ១៩៥៩ ឬអត់ហើយ។ គេនឹងជ្រើសរើសតាមសមត្ថភាព និងការដឹកនាំរបស់បុគ្គលនោះវិញ៕     
ថ្ងៃអាទិត្យ ទី ១១ ខែមីនា គុយបារៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសសមាជិកសភាថ្មី មុននឹងមានការជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ដឹកនាំប្រទេស ជំនួសអ្នកនយោបាយត្រកូលកាស្ត្រូផងនោះ។ ការបោះឆ្នោតនេះ បង្ហាញឲ្យឃើញពីការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងប្រព័ន្ធដឹកនាំគុយបា ដែលដើរតាមរបបសង្គមនិយម តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។
ហាង បេប៊ី អោតឡេត ជាហាងឯកទេសលក់សម្ភារគ្រឿងបរិភោគសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះ។ ហាង បេប៊ី អោតឡេត មានលក់ទំនិញជាង១ម៉ឺន២ពាន់មុខ។ ហាងដ៏ល្បីល្បាញមួយនេះ មានលក់ទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ផលិតផលនាំចូល ត្រូវបាននាំចូលមកពីជាង៤០ប្រទេសនៅលើពិភពលោក។ ម្ចាស់ហាងបានបញ្ជាក់ប្រាប់ថា៖«នៅទីនេះ ទំនិញត្រូវបានលក់រាយក្នុងតម្លៃបោះដុំ»។ «ទំនិញទៅទីនេះ គឺសុទ្ធសឹងជាទំនិញដែលមានគុណភាពខ្ពស់»៕ លេខទូរសព្ទទំនាក់ទំនង៖ 017 222 978 (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ហាង បេប៊ី អោតឡេត (Baby Outlet)(BBO)  គឺជាហាងជំនាញឯកទេសតែមួយគត់នៅទីក្រុងភ្នំពេញដែលលក់ទំនិញជាង១ម៉ឺនមុខសម្រាប់កុមារទើបកើតរហូតដល់កុមារអាយុ១០ឆ្នាំ។ ហាង បេប៊ី អោតឡេត (BBO) មានសាខាទី១នៅទល់មុខសាលាបឋមសិក្សាទួលគោក និងសាខាទី២នៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រីនៅលើដងផ្លូវកម្ពុជាក្រោម។
កីឡាករ ច្រឹង ពលរដ្ឋ បានចែកផ្លូវជាមួយវិសាខា បន្ទាប់ពីរូបគេប្រកបអាជីពនៅទីនោះអស់រយៈពេល៤រដូវកាល បើគិតចាប់ពីខែមករា ឆ្នាំ២០២០។ ក្នុងការផ្លាស់មកភ្នំពេញក្រោននេះ ខ្សែបម្រើកណ្ដាលរូបនេះ បង្ហាញការសប្បាយចិត្តជាខ្លាំង។ នេះ បើយោងតាមវីដេអូសម្ភាស ដែលក្លិបភ្នំពេញក្រោន បានបង្ហោះ។    ប៉ុន្ដែ កីឡាករវ័យ២៧ឆ្នាំរូបនេះ យល់ថាការប្រកបអាជីពនៅក្លិបធំ និងកំពុងតែមានសមិទ្ធផលជាច្រើននេះ គឺមិនមែនងាយស្រួលជាប់ជម្រើស១១នាក់ដំបូងឡើយ។ កីឡាករមានសក្ដានុពលជាច្រើន ជាពិសេស អ៊ន ចាន់ប៉ូលីន និង Yudai Ogawa ដែលលេងតួនាទីជាបម្រើកណ្ដាល។   អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ សប្បាយចិត្តមែនទែន ដោយភ្នំពេញក្រោន បានជ្រើសរើសយកខ្ញុំ ដើម្បីត្រៀមរដូវកាលថ្មី។ រដូវកាលនេះ ខ្ញុំប្ដេជ្ញាចិត្តថា នឹងខំប្រឹងហ្វឹកហាត់ ដើម្បីជួយក្រុមប្រកួតប្រជែង និងមានឱកាសលេងជម្រើស១១នាក់ដំបូង។ ខ្ញុំនឹងមានបទពិសោធន៍ថ្មី មកទីនេះដើម្បីប្រកួតប្រជែង និងរកទីតាំងតំណែង ដែលយើងត្រូវប្រកួតប្រជែងជាប់ជម្រើស១១នាក់។ ប៉ុន្ដែខ្ញុំ នឹងព្យាយាមឲ្យបានល្អ ដើម្បីជម្រើស១១នាក់ដំបូង។ យើង ដឹងហើយថាតំបន់កណ្ដាលភ្នំពេញក្រោនសុទ្ធតែល្អៗទាំងអស់។»។   ដោយឡែក ការផ្លាស់ប្ដូរពីក្លិបវិសាខា មកភ្នំពេញក្រោន ក្នុងតម្លៃខ្លួនប៉ុន្មាន និងស្ថិតក្រោមហេតុផលយ៉ាងណា កីឡាកររូបនេះ មិនបានលម្អិតក្នុងវីដេអូសម្ភាសជាមួយនឹងមន្ដ្រីសារព័ត៌មានក្លិបភ្នំពេញក្រោនឡើយ។   គួរបញ្ជាក់ផងដែរ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ភ្នំពេញក្រោន បាននាំយកកីឡាករបរទេស២រូប គឺ Nnamdi Ofufu Lbeh និងកីឡាករ Reo Kunimoto ហើយក៏បានចែកផ្ហូវជាមួយ កីឡាករ Denilson និង Soe Moe Kyaw ផងដែរ៕
កីឡាករ ច្រឹង ពលរដ្ឋ ដែលលេងនៅតំបន់បម្រើកណ្ដាល បានចែកផ្លូវជាមួយវិសាខា ហើយទៅចូលរួមជាមួយភ្នំពេញក្រោន ដើម្បីត្រៀមប្រកួតលីគរដូវកាល ២០២៤-២០២៥។ ខ្សែបម្រើកណ្ដាលរូបនេះ និយាយថា ការប្រជែងយកកៅអី១១នាក់ ដំបូងដើម្បីលេងឲ្យភ្នំពេញក្រោន មិនមែនជារឿងងាយស្រួលឡើយ ព្រោះត្រូវប្រកួតប្រជែងសមត្ថភាពជាមួយកីឡាករ ដែលលេងនៅតំបន់នេះ ដូចជា Yudai Ogawa និង អ៊ន ចាន់ប៉ូលីន។
  1. នៅពេលដែលកូនមិនទាន់គ្រប់៣ខែ អ្នកម្តាយមិនអាចផ្ជួរប្រដាប់ប្រដាល់លេងក្នុងអង្រឹងរបស់កូនឡើយ ព្រោះកូនអាចនឹងចាប់អារម្មណ៍ខ្លាំង ហើយមើលតែប្រដាប់ប្រដាល់លេងទាំងនោះ។ នៅពេលដែលកូនមើលតែមួយកន្លែង មិនមើលកន្លែងផ្សេង នឹងធ្វើឲ្យភ្នែកកូនងាយខូចណាស់។ 2. អ្នកម្តាយមិនគួរបើកភ្លើងឲ្យកូនគេងឡើយ ព្រោះពន្លឺទាំងនោះអាចផ្តល់សម្ពាធដល់ភ្នែកកូន ដោយធ្វើឲ្យកូនឆាប់ម្ញូបខ្លាំងណាស់នៅពេលដែលគេធំឡើង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបមិនធ្វើឲ្យភ្នែកកូនឆាប់ខូច៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអាចធ្វើឲ្យភ្នែកកូនងាយខូចជាខ្លាំង។ តើមានអ្វីខ្លះទៅ?
ការចាប់ខ្លួន បុគ្គលិកបើកបររបស់ WFP នៅថ្ងៃទី១០ ខែ វិច្ឆិកា បានកើតឡើងនៅមួយថ្ងៃបន្ទាប់ពី UN បានរាយការណ៍ពីការចាប់ខ្លួនបុគ្គលិក UN ចំនួន ២២ នាក់នៅក្នុងរដ្ឋធានីអាឌីសអាបេបា របស់អេត្យូពី។ លើសពីនេះដែរ របាយការណ៍អន្តរជាតិជាច្រើន បានរាយការណ៍ពីកំណើនករណីចាប់ខ្លួនជនជាតិភាគតិច Tigray នៅអេត្យូពី។ អ្នកនាំពាក្យ UN បាននិយាយថា ការឃុំខ្លួនចុងក្រោយនេះ បានកើតឡើងនៅក្នុងទីក្រុងនៃខេត្ត Afar។ ផ្លូវដែលត្រូវជិះកាត់ខេត្ត Afar ជាផ្លូវតែមួយគត់ដែលអាចចូលតំបន់ Tigray ដែលជាកន្លែងដែលមនុស្សរាប់សែននាក់រស់នៅក្នុងស្ថានភាពលំបាក និងត្រូវការជំនួយ។ «យើងបញ្ជាក់ថា អ្នកបើកបរចំនួន ៧២ នាក់ដែលចុះកិច្ចសន្យាជាមួយ WFP ត្រូវបានឃុំខ្លួននៅទីក្រុង Semera ។ យើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលអេត្យូពី ដើម្បីស្វែងយល់ពីមូលហេតុនៃការឃុំខ្លួននេះ»។ អ្នកនាំពាក្យ UN បានបញ្ជាក់បែបនេះ ដោយបន្តថា UN កំពុងធ្វើការជាមួយរដ្ឋាភិបាលអេត្យូពី ដើម្បីធានាសុវត្ថិភាពនិងសិទ្ធិមនុស្សរបស់បុគ្គលិកទាំងនេះ។ គួររំលឹកថា រដ្ឋាភិបាល កាលពីសប្តាហ៍មុន បានប្រកាសដាក់អេត្យូពីក្នុងភាពអាសន្នរយៈពេលប្រាំមួយខែ។ មេធាវីនៅអេត្យូពីបាននិយាយថា ការឃុំខ្លួនដោយបំពានលើជនជាតិភាគតិច Tigray បានកើនឡើងចាប់តាំងពីមុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទៅទៀត។ វិធានការថ្មីនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរអេត្យូពី ឃុំខ្លួនជនសង្ស័យគាំទ្រ ក្រុមភេរវករ ដោយគ្មានដីកាកាន់តែច្រើននិងងាយស្រួលជាងមុន។ ថ្លែងទៅកាន់កាសែត Al Jazeera នៅថ្ងៃទី ១០ ខែ វិច្ឆិកា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអេត្យូពីបាននិយាយថា លោកមានការព្រួយបារម្ភចំពោះការចាប់ខ្លួនជនជាតិភាគតិច Tigray យ៉ាងច្រើន។ លោក Daniel Bekele បានលើកឡើងថា លោកខ្លាចការចាប់ខ្លួនពាក់ព័ន្ធនឹងការរើសអើងប្រឆាំងនឹងជនជាតិ Tigray។ យ៉ាងណាមិញ រដ្ឋាភិបាលអេត្យូពី បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថាការចាប់ខ្លួនមិនពាក់ព័ន្ធលើជាតិសាសន៍របស់ពួកគេ។ រដ្ឋមន្ដ្រីការបរទេសអេត្យូពី លោក Redwan Hussein បានប្រាប់កាសែត Al Jazeera ថា ប៉ូលិសនឹងដោះលែងជនសង្ស័យទាំងនេះវិញ ប្រសិនបើរកឃើញថាពួកគេគ្មានកំហុស៕
អាជ្ញាធរអេត្យូពី បានឃុំខ្លួនបុគ្គលិកបើកបររបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ចំនួន ៧២ នាក់នៅភាគខាងជើងប្រទេសដែលកំពុងវឹកវរដោយជម្លោះ។ នេះបើតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១០ ខែវិច្ឆិកា។
លោក Roberts បានលើកឡើងដោយភាពស្ទាក់ស្ទើរមួយ នៅក្នុងរបាយការណ៍ចុងឆ្នាំរបស់លោក ដែលមានកម្រាស់ ១៣ ទំព័រ។ លោកបានបញ្ជាក់ក្នុងរបាយការណ៍នោះថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានសក្តានុពលក្នុងការបង្កើនការទទួលបានយុត្តិធម៌ សម្រាប់គូក្តីក្តាំដែលខ្សត់ធនធាន ការផ្លាស់ប្តូរការស្រាវជ្រាវឯកសារផ្លូវច្បាប់ និងការជួយដល់តុលាការក្នុងការដោះស្រាយសំណុំរឿងឱ្យបានលឿននិងមានតម្លៃថោកជាងមុន ខណៈពេលដែលលោកក៏បានលើកបញ្ជាក់ពីក្តីបារម្ភលើឯកជនភាពបុគ្គល និងអសមត្ថភាពនៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលអាចប្រើជំនួសឆន្ទានុសិទ្ធរបស់មនុស្សផងដែរ។   ប្រធានតុលាការកំពូលសហរដ្ឋអាមេរិករូបនេះ បានសរសេរទៀតថា៖ «ខ្ញុំទស្សន៍ទាយថា ចៅក្រមដែលជាមនុស្សនឹងត្រូវធ្វើការមួយរយៈពេលតទៅមុខទៀត។ ប៉ុន្តែជាមួយនឹងជំនឿចិត្តស្មើភាពគ្នា ខ្ញុំព្យាករណ៍ថា ការងារតុលាការ ជាពិសេសនៅកម្រិតនៃការកាត់ក្តី នឹងត្រូវទទួលរងការប៉ះពាល់ជាសំខាន់ដោយបច្ចេកវិទ្យា AI នេះ»។   រូបភាពថតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពាក្យ AI ដែលប្រែថាបញ្ញាសិប្បនិម្មិត និងទង់ជាតិអាមេរិកនៅពីក្រោយរូបយន្តមួយ អត្ថាធិប្បាយរបស់ប្រធានតុលាការកំពូលសហរដ្ឋអាមេរិករូបនេះ ជាទឡ្ហីករណ៍ដ៏សំខាន់បំផុតរបស់លោក រហូតមកដល់ពេលនេះ ស្តីពីឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិតទៅលើប្រព័ន្ធច្បាប់ និងជាការជួនពេលគ្នាផងដែរ ជាមួយតុលាការជាន់ទាបជាច្រើនក្នុងសហរដ្ឋអាមេរិក ដែលកំពុងប្រឈមពីរបៀបសម្របខ្លួនយ៉ាងណាឱ្យល្អបំផុតជាមួយនឹងបច្ចេកវិទ្យាថ្មីមួយនេះ ដែលមានសមត្ថភាពលើជំនាញតុលាការ ប៉ុន្តែក៏ឆាប់បង្កើតឱ្យមានរឿងក្លែងបន្លំជាច្រើនផងដែរ ដែលត្រូវបានស្គាល់ថា ជា «ក្តីស្រមើស្រមៃរវើរវាយ»នោះ។   លោក Roberts បានសង្កត់ធ្ងន់ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យា AI ណាមួយ ត្រូវតែមានការប្រុងប្រយ័ត្ន និងការដាក់ខ្លួន»។ លោកបានលើកឧទាហរណ៍មួយ ដែលការក្លែងបន្លំរបស់បច្ចេកវិទ្យា AI បានធ្វើឱ្យមេធាវី លើកយកករណីដែលមិនមាននៅក្នុងឯកសាររបស់តុលាការ ដែលប្រធានតុលាការកំពូលអាមេរិករូបនេះនិយាយថា ជា«ទស្សនៈដ៏អាក្រក់មួយ»។ លោក Roberts មិនបានបរិយាយលម្អិតក្រៅតែពីការលើកឡើងថា ការរកឃើញនេះ បានក្លាយជាព័ត៌មានដ៏សំខាន់កាលពីឆ្នាំ ២០២៣កន្លងទៅ។   ឧទាហរណ៍មួយ លោក Michael Cohen អតីតអ្នកចាត់ចែងនិងជាមេធាវីមួយរូបរបស់លោក Donald Trump បាននិយាយនៅក្នុងឯកសារតុលាការដែលបើកចំហរមួយថា លោកបានផ្តល់សេចក្តីសន្និដ្ឋានដោយច្រឡំទៅឱ្យមេធាវីរបស់លោក តាមសំណុំរឿងក្លែងក្លាយមួយ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI ដែលត្រូវបានដាក់ចូលជាឯកសារផ្លូវការនៅក្នុងតុលាការ។ ឧទាហរណ៍ផ្សេងៗមួយចំនួនទៀត រួមមានករណីក្តីក្តាំក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតនៅក្នុងសេចក្តីសន្និដ្ឋានផ្លូវច្បាប់ ក៏ត្រូវបានគេកត់ត្រាផងដែរ។   តុលាការឧទ្ធរណ៍សហព័ន្ធមួយ នៅក្នុងរដ្ឋ New Orleans កាលពីខែមុន បានបង្កើតឱ្យមានព័ត៌មានសំខាន់ ដោយបើកបង្ហាញនូវអ្វីដែលទំនងដូចជាបទបញ្ញត្តិ ដែលបានស្នើឡើង ដោយតុលាការឧទ្ធរណ៍ចំនួន ១៣ ក្នុងបំណងដើម្បីកំណត់ការប្រើប្រាស់កម្មវិធី AI ដែលចេះនិពន្ធ ដូចជាកម្មវិធី OpenAI's ChatGPT ដោយឱ្យក្រុមមេធាវី បង្ហាញខ្លួននៅចំពោះមុខផងដែរ។   បទបញ្ញតិ្តដែលត្រូវបានស្នើឡើងដោយតុលាការឧទ្ធរណ៍ទី ៥ របស់សហរដ្ឋអាមេរិក នឹងតម្រូវឱ្យមេធាវីត្រូវបញ្ជាក់ថា ពួកគេមិនបានពឹងផ្អែកលើកម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីធ្វើសេចក្តីសន្និដ្ឋានសង្ខេប ឬក៏ត្រូវបានត្រួតពិនិត្យពីភាពត្រឹមត្រូវដោយមនុស្សនូវអត្ថបទសន្និដ្ឋានណាមួយ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI នៅក្នុងសំណុំរឿងដែលគេដាក់ប្តឹងទៅតុលាការនោះឡើយ៕   ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ  
បញ្ញាសិប្បនិម្មិត ឬ AI ទទួលបានការអបអរចម្រុះពីស្ថាប័នច្បាប់ក្នុងសហរដ្ឋអាមេរិក ដោយប្រធានតុលាការកំពូលរបស់ប្រទេសនេះ គឺលោក John Roberts បាននិយាយនៅក្នុងរបាយការណ៍ចុងឆ្នាំ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែធ្នូកន្លងទៅនេះ ដោយជំរុញឱ្យមានការ «ប្រុងប្រយ័ត្ន និងដាក់ខ្លួន» ខណៈពេលបច្ចេកវិទ្យាដែលកំពុងមានការវិវត្តន៍ ផ្លាស់ប្តូររបៀបធ្វើការងាររបស់ចៅក្រមនិងមេធាវី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
  លោក ឡុង កុសល បន្ថែមថា៖«ការបើកឱ្យចូលទស្សនាលើសារមន្ទីរទាំង៣នេះ គឺជាផ្នែកមួយដើម្បីលើកកម្ពស់វប្បធម៌ ប្រវត្តិសាស្ត្រដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ»។    បើតាមអ្នកនាំពាក្យដដែល សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានការសហការជាមួយឥណ្ឌា មានតាំងបង្ហាញផលិតផលប្រពៃណី រួមមានសម្លៀកបំពាក់ធ្វើពីសូត្ររបស់ប្រទេសចំនួន៦ តាមដងទន្លមេគង្គដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និងឥណ្ឌា។ រីឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរតាំងបង្ហាញ នូវបដិមាដែលកំណាយបានពី ប្រាសាទនានា និងការកប់សព សម្ភារប្រើប្រាស់ផ្សេងៗ របស់មនុស្សសម័យបុរាណ។ រីឯសារមន្ទីរឡតានី ដែលស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី គឺជាកន្លែងផលិតកុលាលភាជន៍ ដែលបង្ហាញឱ្យយើងដឹងថា ពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់បុព្វបុរស។   ការចូលរួមទស្សនារបស់ភ្ញៀវទេសចរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចែករំលែកពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ដូច្នេះហើយអ្នកនាំពាក្យរូបនេះ អំពាវនាវឲ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ រួមទាំងសិស្ស និស្សិត ចូលរួមទស្សនា និងស្វែងយល់ផ្ទាល់ ពីប្រវត្តិសាស្ត្រ នៅសារមន្ទីរទាំង៣ នេះឲ្យបានកាន់តែច្រើន៕  
ភ្នំពេញ៖សារមន្ទីរចំនួន៣ គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី នឹងបើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាឥតគិតថ្លៃ ចាប់ពី ថ្ងៃទី៩មីនានេះ រហូតដល់ដាច់ឆ្នាំ២០២០ ។ បើតាម ឡុង កុសល អាជ្ញារធរជាតិអប្សរា ការរៀបចំនេះ គឺដើម្បីសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញារធរជាតិអប្សរាផង និងក្នុងន័យទាក់ទាញទេសចរឲ្យបានកាន់តែច្រើនផង។
បន្ទាប់ពីស្ថិតក្នុងភាពមិនច្បាស់លាស់អស់ប៉ុន្មានថ្ងៃមកនោះ អនាគតរបស់ជំនួបប្រវត្តិសាស្ត្ររវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹងច្បាស់ហើយ។ ការចរចាដែគ្រោងធ្វើនៅសិង្ហបុរី ត្រូវបានលោក ត្រាំ ប្រកាសលុបចោលនៅថ្ងៃទី២៤ ខែឧសភា ក្រោមហេតុផលថា សកម្មភាពអរិភាពរបស់កូរ៉េខាងជើងថ្មីៗនេះ ធ្វើឲ្យពេលវេលានៃការជួបគ្នានេះមិនសក្តិសមឡើយ។ អត្ថបទទាក់ទង   លោក ដូណាល់ ត្រាំ លុបចោលជំនួបជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី ឆ្លើយនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក កូរ៉េខាងជើងបានរិះគន់ឡើយ តែមានជំហរសម្រុះសម្រួល និងសរសើរលោក ត្រាំ ផង។ តាមរយៈទីភ្នាក់ងារព័ត៌មាន KCNA អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Kim Kye Gwan និយាយថា ការសម្រេចចិត្តរបស់លោក ត្រាំ ពិតជារឿងគួរឲ្យសោកស្ដាយ និងហួសការរំពឹងទុក។ មន្ត្រីការទូតកូរ៉េខាងជើងរូបនេះបានទុកទ្វារចំហសម្រាប់ការចរចានៅថ្ងៃអនាគតផង។ «ជាថ្មីម្ដងទៀត យើងបង្ហាញដល់អាមេរិកនូវឆន្ទៈចរចាទល់មុខគ្នាគ្រប់ពេលគ្រប់ទម្រង់ដើម្បីដោះស្រាយបញ្ហា»។ នេះជាការប្រកាសរបស់លោក Kim ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ លោក Kim នេះហើយដែលជាអ្នកគំរាមលុបចោលជំនួបរវាងលោក ត្រាំ និងលោក គីម នៅថ្ងៃទី១២ ខែមិថុនា ដោយយកលេសថា អាមេរិកបានបង្ករឿងតាមរយៈការធ្វើសមយុទ្ធដែនអាកាសជាមួយកូរ៉េខាងត្បូង។ មិនត្រឹមកូរ៉េខាងជើងឡើយ សូម្បីតែកូរ៉េខាងត្បូងក៏ភ្ញាក់ផ្អើលនឹងការលុបចោលជំនួបនេះដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាត់ទុកការផ្លាស់ប្ដូរជំហររបស់លោក ត្រាំ ជារឿងតក់ស្លុត និងសោកស្ដាយខ្លាំងណាស់។ កូរ៉េខាងត្បូងបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដើរតួជាអ្នកសម្របសម្រួលសម្រាប់ជំនួបលោក ត្រាំ និងលោក គីម ។ លោក មូន ក៏ទើបត្រឡប់ពីអាមេរិកដើម្បីបញ្ចុះបញ្ចូលឲ្យលោក ត្រាំ បន្តចរចាជាមួយមេដឹកនាំកូរ៉េខាងជើង ប៉ុន្តែបរាជ័យទៅហើយ។ អ្វីគួរឲ្យចាបអារម្មណ៍នោះ នៅថ្ងៃពេលលោក ត្រាំ ប្រកាសលុបចោលជំនួបជាមួយលោក គីម កូរ៉េខាងជើងក៏ទើបបានកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន ចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិជាច្រើន។ សារព័ត៌មានកូរ៉េខាងជើងនិយាយថា ការកម្ទេចទីតាំងនេះជាការប្រឹងប្រែងដើម្បីសន្តិភាព និងបង្ហាញពីជំហរផ្អាកការសាកល្បងនុយក្លេអ៊ែរទាំងស្រុង។ Punggye-ri នេះជាកន្លែងសាកល្បងនុយក្លេអ៊ែរទាំង៦លើករបស់កូរ៉េខាងជើង៕
ជារឿងគួរឲ្យសោកស្ដាយជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងដែលឯគេទន្ទឹងរង់ចាំគ្រប់គ្នា បែរជាមិនអាចកើតឡើងទៅវិញ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសលុបចោលជំនួបនេះភ្លាមៗនៅថ្ងៃទី២៤ ខែឧសភា។ យ៉ាងណាមិញ កូរ៉េខាងជើង ដែលសោកស្ដាយចំពោះការសម្រេចចិត្តរបស់លោក ត្រាំ បានប្រកាសថា ខ្លួននៅតែចំហទ្វារចរចាដដែល។ កូរ៉េខាងត្បូងឯណោះវិញហាក់ស្រពេចស្រពិលចំពោះការផ្លាស់ប្ដូរជំហរ១៨០ដឺក្រេរបស់លោក ត្រាំ ។
  លោក ហង់ជួន ណារ៉ុន បានពិភាក្សាការងារជាមួយលោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា ពីគម្រោងមួយស្តីពីការរៀបចំកម្មវិធីសរសេរតាមអាន។ គោលបំណងនៃកម្មវិធីនេះ ដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ។    កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយដើម្បីទាញចំណាប់អារម្មណ៍សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ។ កម្មវិធីការប្រកួតសរសេរតាមអាន រៀបចំឡើងក្រោមចំណងជើងថា «សំណេរអង្គរ»។ ដូច្នេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ នេះជាការពន្យល់របស់ អគ្គលេខាធិការរង រដ្ឋសភា ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី២២កញ្ញា ។ ក្រុមការងាររដ្ឋសភា។ រូបពីក្រសួងអប់រំ លោក លីម ប៊ុនហុក បានស្នើសុំកិច្ចសហការ រៀបចំនិងគាំទ្រពីរដ្ឋមន្ត្រីអប់រំ រួមទាំងការជ្រើសរើសប្រធានបទសម្រាប់ការសរសេរតាមអាន«សំណេរអង្គរ» ។   ពាក់ព័ន្ធនឹង កម្មវិធីនេះ រដ្ឋមន្ត្រីអប់រំ លោក ណារ៉ុន បានយល់ព្រមចាត់មន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធី សរសេរតាមអាន «សំណេរអង្គរ» នេះឱ្យបានត្រឹមត្រូវ និងតម្លាភាព តាមបច្ចេកទេសនៃគណៈកម្មការរៀបចំប្រឡង គណៈកម្មាការអនុរក្ស និងគ្រូកំណែតាមស្តង់ដា ដែលបានកំណត់។ ចំពោះ ប្រធានបទប្រឡងជាក់លាក់ រដ្ឋមន្ត្រីនឹងដាក់ចេញដោយផ្ទាល់និងសមស្របតាមកម្រិត លក្ខខណ្ឌនៃកម្មវិធី ៕ លោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភា(អ្នកទីពីររាប់ពីឆ្វេង) និង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (អ្នកទីបីរាប់ពីឆ្វេង)។ រូបពី MoEYS
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរតាមអាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗថា សំណើទាំង២នេះ នឹងថ្វាយទៅព្រះមហាក្សត្រ និងដាក់ជូនទៅរាជរដ្ឋាភិបាល នៅថ្ងៃស្អែក (៣០មិថុនា)។ លោក បន្តថា គ.ជ.ប រៀបចំសំណើសុំគ្រឿងឥស្សរយសជូនមន្រ្តីរាជការដែលបម្រើការងារនៅគ.ជ.ប ជារៀងរាល់២ឆ្នាំម្តង។    អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖«គ្រឿងឥស្សរយសកម្រិតណា ដែលចេញដោយព្រះមហាក្សត្រ យើងថ្វាយសំណើនោះទៅព្រះមហាក្សត្រ ហើយគ្រឿងឥស្សរយសកម្រិតណា ដែលចេញដោយរាជរដ្ឋាភិបាល យើងដាក់សំណើរនោះទៅរាជរដ្ឋាភិបាល»។    លោក អះអាងថា សមាជិកទាំង៩រូបរបស់គ.ជ.ប គ្មានឈ្មោះក្នុងសំណើខាងលើ ដែលត្រូវទទួលគ្រឿងឥស្សរយសពីព្រះមហាក្សត្រនោះទេ ព្រោះសមាជិកទាំង៩រូបរបស់គ.ជ.ប បានទទួលមេដាយថ្នាក់ជាតូបការ ដែលជាមេដាយថ្នាក់ខ្ពស់បំផុត ពីព្រះមហាក្សត្ររួចមកហើយ៕     
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសំណើ២ ដោយសំណើ១ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីក្រាបបង្គំសុំទ្រង់ប្រោសព្រះរាជប្រទានឥស្សរសយតាមលំដាប់ថ្នាក់ ដល់មន្រ្តីរាជការ៨៨នាក់ និងសំណើ១ទៀត នឹងត្រូវដាក់ជូនរាជរដ្ឋាភិបាល ដើម្បីសុំឲ្យផ្តល់គ្រឿងឥស្សរយសតាមលំដាប់ថ្នាក់ ដល់មន្រ្តីរាជការ១០៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
  សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្របខណ្ឌក្រសួងដែនដីមានចំនួន៤៧កន្លែង នៅទីស្តីការក្រសួងចំនួន១៩កន្លែង និងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តចំនួន២៨កន្លែង។    បេក្ខជនដែលមានជំនាញភាសាអង់គ្លេស, ជំនាញភាសាជប៉ុន,ជំនាញភាសាចិន,ជំនាញភាសាកូរ៉េ,ជំនាញការទូត,ជំនាញនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ, ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ជំនាញព័ត៌មានវិទ្យា,ជំនាញវិស្វកម្ម,ជំនាញស្ថាបត្យកម្ម,ជំនាញសុរិយាដី និងជំនាញរៀបចំដែនដី និងនគរូបនីយកម្ម អាចមកចុះឈ្មោះប្រឡងចូលក្របខណ្ឌទាំង៤៧កន្លែងដែលមាននៅទូទាំងរាជធានី-ខេត្តបាន។   សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ បើករណីមានសញ្ញាបត្របរិញ្ញាបត្រ និងមិនលើសពី៤០ ឆ្នាំ បើករណីមិនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។ ចំពោះមន្ត្រីរាជការទូទៅ និងបេក្ខជនជានិស្សិតដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវមានលិខិតបញ្ជាក់ពីប្រធានស្ថាប័ន។      បេក្ខជនត្រូវតែមកដាក់ពាក្យប្រឡងឲ្យបានមុនថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងដែលមានអាសយដ្ឋានលេខ៧៧១-៧៧៣ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សម្រាប់ថ្ងៃប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកក្កដា នៅវិទ្យាល័យទួលទំពូង៕ 
ភ្នំពេញ៖ ក្របខណ្ឌ «ក» សរុប៤៧កន្លែង កំពុងរង់ចាំនិស្សិត និងមន្ត្រីរាជការ ដែលមានសមត្ថភាពដើម្បីក្លាយជាមន្ត្រីបម្រើការនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ សេចក្តីជូនដំណឹងចុះកាលពីថ្ងៃទី១៦ ខែឧសភា លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការប្រឡង បានបញ្ជាក់លំអិតពីជំនាញ និងមូលដ្ឋានដែលត្រូវជ្រើសរើសមន្ត្រីក្របខណ្ឌ ខណៈជនពិការ និងជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យថា៖ ស្រី (ន) មានន័យថា មនុស្សដែលមិនមែនជាប្រុស។ ពាក្យនេះ ចេញមកពីភាសាសំស្ក្រឹតថា«ស្ត្រី»។  ពាក្យថា«ស្រី» គេច្រើនប្រើភ្ជាប់ជាពាក្យ«ប្រុស»។ ឧទាហរណ៍៖ ប្រុសស្រី ឬស្រីប្រុស។ ឧទាហរណ៍៖ នៅក្នុងពិធីខួបកំណើតមួយនៅភ្នំពេញ មានភ្ញៀវប្រុសស្រីជាច្រើន កំពុងរាំលេង។ ចំណែក ពាក្យថា«ស្ត្រី» គេតែងតែប្រើជាមួយពាក្យ«បុរស»។ ឧទាហរណ៍៖ បុរសស្ត្រីជាច្រើន កំពុងដើរហាត់ប្រាណនៅសួនច្បារមុខព្រះបរមរាជវាំង។ យើងមិនគួរប្រើពាក្យ«ស្រី» ដោយភ្ជាប់ជាមួយពាក្យ«បុរស» ឬប្រើពាក្យថា «បុរស» ភ្ជាប់ជាមួយពាក្យ«ស្រី»នោះទេ។ ឧទាហរណ៍៖ ស្រីបុរស ឬបុរសស្រី។ លើសពីនេះ យើងក៏មិនគួរប្រើពាក្យ«ស្ត្រី»ជាមួយពាក្យ«ប្រុស» ឬពាក្យ«ប្រុស»ជាមួយពាក្យ«ស្ត្រី»ដែរ។ ឧទាហរណ៍៖ ប្រុសស្ត្រី ឬស្ត្រីប្រុស។ ជាទូទៅ គេមិនដែលឃើញស្មេរប្រើពាក្យដូចនេះឡើយ ពីព្រោះ វាមិនស្របគ្នា។ បច្ចុប្បន្ន សង្គមខ្មែរច្រើនប្រើពាក្យ «ស្ត្រី» ដោយសំដៅលើអ្នកមានវ័យចាស់ ខណៈពាក្យ«ស្រី» គេច្រើនប្រើសំដៅលើមនុស្សយុវវ័យ ឬវ័យកណ្តាល ឬអ្នកនៅលីវ។ យ៉ាងណាក៏ដោយ គ្មានការកំណត់ថា អាយុប៉ុនណា ត្រូវប្រើពាក្យថា ស្ត្រី ឬស្រីនោះទេ។ ឧទាហរណ៍៖ ៨មីនា គឺជាទិវាសិទ្ធិស្ត្រី។ សិទ្ធិស្ត្រីនៅពេលនេះ គឺមិនមែនតែមនុស្សចាស់ទេ តែគេសំដៅលើស្ត្រី នារី យុវតី ស្រី កុមារី ទារិកា។   ប៉ុន្តែ មជ្ឈដ្ឋានខ្លះ គេយល់ថា ពាក្យ«ស្រី» គឺជាពាក្យមិនសូវល្អឡើយ។ គេតែងច្រើនប្រើពាក្យនេះ ដោយភ្ជាប់ជាមួយមុខរបរ ឬសកម្មភាពមិនសមរម្យដែលសង្គមមិនសូវឲ្យតម្លៃ។ ឧទាហរណ៍៖ ស្រីបា ស្រីខារ៉ាអូខេ ស្រីខូច ស្រីល្បែង។ គេកម្រប្រើពាក្យថា ស្ត្រីបា ស្ត្រីខូច ស្ត្រីល្បែង។ មួយវិញទៀត សង្គមខ្មែរ ក៏និយមប្រើថា«ស្រី»នេះ ដោយសំដៅលើគូកំណាន់ចិត្តរបស់បុរសដែលមានភរិយារួច ឬនៅលីវ។ ឧទាហរណ៍៖ មានស្រី មានទៅ កុំឲ្យតែប្រពន្ធដឹង។ ម្នាក់ហ្នឹង មានស្រីច្រើនណាស់។    នារី (ន) មានន័យថា ស្ត្រី,មនុស្សស្រី។ ពាក្យ«នារី» គេច្រើនប្រើភ្ជាប់ជាមួយពាក្យ«បុរស»។ ឧទាហរណ៍៖ បុរសនារី សុភាពបុរស សុភាពនារី។ គេមិនដែលប្រើពាក្យ«នារី»ជាមួយពាក្យ«ប្រុស»ទេ៕ 
ភ្នំពេញ៖ ស្មេរជាច្រើន ឧស្សាហ៍បានសរសេរ អាន និងស្តាប់ឮពាក្យថា«ស្រី ស្ត្រី និងនារី»។ តើគេប្រើពាក្យទាំង៣នេះ យ៉ាងដូចម្តេច?
តែយ៉ាងណាចំនួនប្រជាពលរដ្ឋដែលមកទស្សនាដើរកម្សាន្តក្នុងថ្ងៃទី១ចន្លោះពីម៉ោង១១ព្រឹកដល់ម៉ោង៣រសៀលនេះហាក់មានចំនួនតិចតួចនៅឡើយ។ លើសពីនេះនៅតាមដងវិថីប្របមាត់ទន្លេ និងដងវិថីមួយចំនួនដែលមានការរឹតដ្បិតពីសំណាក់អាជ្ញាធរភាគច្រើនឃើញមានតែអ្នកថ្មើរជើង ពុំឃើញមានម៉ូតូ ឡាន ឬកង់បីធ្វើចរាចរណ៍មមាញឹកដូចសព្វដងនោះឡើយ។ សូមទស្សនាទិដ្ឋភាពតាមដងផ្លូវនៃព្រះរាជពិធីបុណ្យអំទូកពីជាន់ទី២១នៃសណ្ឋាគារណាហ្គាវើលដូចខាងក្រោម៖
នៅថ្ងៃទី២ វិច្ឆិកា ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេសង្កេតឃើញប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងមកពីតាមខេត្តមួយចំនួននាំគ្នាទៅទស្សនាការប្រណាំងទូកនៅទន្លេចតុមុខមុខព្រះបរមរាជវាំង។ អ្នកខ្លះនាំគ្នាដើរកម្សាន្តនៅតាមផ្សារទំនើបដូចជាសុវណ្ណា សូរិយា និងអ៊ីអនម៉លជាដើម និងមួយចំនួនទៀតនាំគ្នាដើរកម្សាន្តនៅតាមមាត់ទន្លេ ដើម្បីទស្សនាក៏ដូចជាទិញផលិតផលនៅតាមស្តង់ពិព៌រណ៍ដែលមានការបញ្ចុះតម្លៃក្នុងឱកាសផងដែរ។
សៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថាខេត្តពោធិ៍សាត់ជាខេត្តមួយដែលព្រៃឈើគ្របដណ្តប់ ៧៦ភាគរយ នៃផ្ទៃដីសរុប។ ខេត្តនេះសម្បូរទៅដោយភ្នំខ្ពស់ៗជួរភ្នំក្រវាញ លាតសន្ធឹងលើទឹកដីមួយភាគធំរហូតដល់ព្រំដែនថៃ។ គេឃើញមានភ្នំខ្ពស់ៗ ដូចជា ភ្នំទំព ដែលមានកម្ពស់ ១ ៥៦៩ម៉ែត្រ, ភ្នំសំកុះ កម្ពស់១ ៧៥០ម៉ែត្រ និងកំពូលភ្នំខ្ពស់បំផុតនៅកម្ពុជា គឺភ្នំឱរ៉ាល់ មានកម្ពស់ ១ ៨១៣ម៉ែត្រដែលស្ថិតនៅព្រំប្រទល់បីខេត្តគឺ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំ និងកំពង់ស្ពឺ។ នៅប៉ែកខាងជើង នៃខេត្តពោធិ៍សាត់ មានមាត់បឹងទន្លេសាប។ ពិសេសជាងនេះទៅទៀតប្រជាជនភាគច្រើនក្នុងខេត្តពោធិ៍សាត់ និយមប្រកបរបរជីកថ្មម៉ាបទៅលក់ ឆ្លាក់ជារូបសិល្បៈផ្សេងៗ។ ក្រៅពីនេះ ប្រជាជនក៏ពឹងផ្អែកលើ ការនេសាទ ដាំដំណាំផ្សេងៗក្នុងទំនាបកណ្តាល និងដំណាំចម្ការក្នុងតំបន់កូនភ្នំ។   ឯតំបន់ភ្នំផ្តល់អនុផលព្រៃឈើដូចជាផ្លែក្រវាញ ឈើខ្លឹមចន្ទន៍ វល្លិ ជ័រនិងរុក្ខជាតិសម្រាប់ផ្សំឱសថបុរាណ។ ខេត្តដ៏មានសក្តានុពលមួយនេះមិនមែនមានតែជនជាតិខ្មែរនោះឡើយ ដោយខេត្តនេះក៏មានជនជាតិព័រ និងជង ផងដែរ។ ជនជាតិភាគតិចទាំង២នេះ ភាគច្រើនរស់នៅក្បែរប្រភពទឹកនៅជើង ឬចង្កេះភ្នំក្រវាញ។កាលនោះពួកគេរស់នៅជាពាក់កណ្តាលចរជន ដែលប្តូរទីកន្លែងរស់នៅជាញឹកញាប់។   សៀវភៅរបស់អង្គការស៊ីប៉ា ដដែល រៀបរាប់ថា ជនជាតិព័រ និងជង ប្រកបរបប បរបាញ់ ដាំស្រូវ ជីកយកថ្មម៉ាបលក់ឲ្យគេ និងប្រមូលអនុផលព្រៃឈើរួមមាន ផ្លែក្រវាញ ដង្កោ ខ្លឹមចន្ទន៍។ ពួកគេពឹងផ្អែកលើព្រៃព្រឹក្សា ដោយមានជំនឿលើវត្ថុស័ក្តិសិទ្ធិដូចជា អារក្ស អ្នកតាជាដើម។ គេលេងភ្លេង និងរាំ ដើម្បីសុំសេចក្តីមេតា្តពីវត្ថុស័ក្តិសិទ្ធិទាំងនោះ។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ ពួកគេចោលទម្លាប់ប្រពៃណីរបស់ដូនតាគេបន្តិចម្តងៗ ដោយគេត្រូវរស់នៅលាយឡំគ្នាជាមួយជនជាតិឯទៀត។ ពួកគេក៏ប្តូរការរស់នៅបែបប្តូរកន្លែងញឹកញាប់ ហើយរស់នៅនឹងមួយកន្លែងវិញ តាមរបៀបខ្មែរច្រើនឡើង៕      
ភ្នំពេញ៖ ខេត្តពោធិ៍សាត់មានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅចន្លោះជួរក្រវាញនិងបឹងទន្លេសាប ក្នុងភាគខាងលិចប្រទេសកម្ពុជា។ ខេត្តនេះសម្បូរទៅដោយភ្នំខ្ពស់ៗដែលមានព្រៃឈើគម្របដណ្ដប់ជាង៧០ភាគរយ។ តំបន់ភ្នំទាំងនេះ បានផ្តល់អនុផលព្រៃឈើដូចជាផ្លែក្រវាញ ឈើខ្លឹមចន្ទន៍ វល្លិ៍ ជ័រ និង ឱសថបុរាណផងដែរ។
សូមអញ្ជើញលោក អ្នកនាងទស្សនាវីដេអូ ដែលផ្ដល់ដោយលោក ជួន ភិរម្យខាងក្រោមដូចតទៅ៖លោក ជួន ភិរម្យ និងសមាជិក៩នាក់ទៀត បានឡើងភ្នំខ្នងផ្សារយៈពេល៣ថ្ងៃកាលពីចុងខែឧសភា។   ក្រុមអ្នកទេសចរទាំងនេះ បានធ្វើដំណើរកម្សាន្តដំបូង ក្រោយការបិទខ្ទប់រាជធានីភ្នំពេញ។ ប៉ុន្តែលោក ភិរម្យ បានឃើញសំរាមជាច្រើនរ៉ាយប៉ាយនៅទីនោះ ដោយសារអ្នកទេសចរទុកសំរាមចោលលើតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល។ រូបភាពផ្ដល់ដោយលោក ជួន ភិរម្យ  លោក ភិរម្យ បានលើកឡើងថា សំរាមមានតាំងពីផ្លូវដើរឡើង រហូតដល់លើភ្នំ ដោយភាគច្រើនជាប្លាស្ទិក មានថង់ ដបទឹកជ័រ កំប៉ុងត្រីខ និងអំបែងដបស្រាជាដើម។ លោកត្រូវស្ពាយសំរាមជាង២០គីឡូក្រាមចុះមកចម្ងាយជិត៧គីឡូម៉ែត្រ។ លោក ព្រួយបារម្ភនឹងទង្វើគ្មានទំនួលខុសត្រូវរបស់អ្នកទេសចរមួយចំនួន ដែលបង្កើតសំរាមហើយមិនចេះគ្រប់គ្រងឲ្យបានត្រឹមត្រូវ។«បើពួកគាត់ប្រមូលតែសំរាមរបស់គាត់ម្នាក់២-៣ហ្នឹងមកវិញ វាមិនធ្ងន់ មិនពិបាកឡើយ។ ហើយបើចេះតែទុកចោលបែបនេះ នឹងក្លាយជាភ្នំសំរាមហើយ»។ នេះជាការលើកឡើងរបស់លោក ជួន ភិរម្យ។   សំរាម រប៉ាត់រប៉ាយនៅតាមតំបន់ធម្មជាតិបែបនេះ លោក ភិរម្យមិនមែនទើបតែប្រទះឃើញលើកទី១ឡើយ ប៉ុន្តែវាស្ទើរគ្រប់កន្លែងហើយដែលអ្នកទេសចរមួយចំនួនតែងបន្សល់ទុកសំរាមបែបនេះ។ បុរសវ័យ៤២ឆ្នាំរូបនេះបានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«នេះជារឿងដែលខ្ញុំបារម្ភ។ កាលណាមនុស្សទៅកម្សាន្តច្រើនហើយគ្រប់គ្រងសំរាមមិនត្រឹមត្រូវ ច្បាស់ណាស់វានឹងក្លាយជាតំបន់សំរាមពិសេសនៅតាមផ្លូវដើរហ្នឹង។ អ៊ីចឹងសម្រស់ធម្មជាតិក៏លែងមាន មានតែសំរាមហ្នឹង»។ រូបភាពផ្ដល់ដោយលោក ជួន ភិរម្យ លោក បន្តថា រយៈពេលចុងក្រោយនេះ មានមនុស្សចូលចិត្តទៅឡើងភ្នំ បោះតង់ច្រើនដូចជា តំបន់គិរីរម្យ ក៏មានមនុស្សទៅច្រើនដែរ ដូច្នេះសំរាមក៏ច្រើនទៅតាមហ្នឹងដែរ។   ស្របពេលទេសចរណ៍ក្នុងស្រុកកើនឡើងវិញបន្តិចអំឡុងវិបត្តិកូវីដ-១៩នេះ លោកភិរម្យ ចង់ឲ្យពលរដ្ឋទាំងអស់ចេះគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ ពលរដ្ឋក្នុងសហគមន៍ដែលរកប្រាក់ចំណូលពីវិស័យទេសចរណ៍ក៏ត្រូវចេះគ្រប់គ្រងសំរាមឲ្យបានល្អ។   លោក ភិរម្យ ពន្យល់បន្ថែមដូច្នេះថា៖«នៅពេលដើរលេងតំបន់នានាហើយឃើញមានសំរាមខ្ញុំតែងតែប្រមូលចោល។ ខ្ញុំធ្វើនេះ គ្រាន់ចង់បង្ហាញឲ្យអ្នកផ្សេងទៀតរៀនស្វែងយល់ពីផលប៉ះពាល់ដល់បរិស្ថាន»។ លោក បន្តថាអ្នកទេសចរមួយចំនួនក៏បានយល់ ហើយក៏ចូលរួមសម្អាតបរិស្ថានផងដែរ។លោក ជួន ភិរម្យ ចង់ឲ្យពលរដ្ឋក្នុងសហគមន៍ ពិសេសនៅតំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនទាំងអស់ ត្រូវចេះស្រឡាញ់បរិស្ថាននិងបន្ថែមធុងសំរាមឲ្យបានច្រើនទៅតាមលទ្ធភាព៕      
លោក ជួន ភិរម្យជាអ្នកចូលចិត្តដើរលេងផ្សងព្រេង តាមតំបន់ព្រៃភ្នំនៅក្នុងប្រទេសកម្ពុជា។ បុរសវ័យ៤០ឆ្នាំរូបនេះ បានប្រមូលសំរាមជាង២០គីឡូក្រាម ចុះពីភ្នំខ្នងផ្សា ដោយសារភ្ញៀវទេសចរ ទុកសំរាមចោលលើតំបន់រមណីយដ្ឋានធម្មជាតិនេះ។ អ្នកទេសចររូបនេះ បង្ហាញអារម្មណ៍សោកស្ដាយ នៅពេលឃើញសំរាមរប៉ាត់រប៉ាយជាច្រើននៅលើភ្នំ។
  សុធីរ៖ អា សំណាង! ចុះបើពិភពលោកគ្មានសារព័ត៌មានជួយរាយការណ៍ពីការរាតត្បាតនៃមេរោគកូវីដ១៩ តើវានឹងទៅជាយ៉ាងណាទៅវិញ?    សំណាង៖ អើបើគ្មាន គឺគេឈប់និយាយទៅហើយ។ តែអ្វីដែលអញចង់ប្រាប់អ្ហែងនៅពេលនេះ គឺថា សារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់ប្រទេសនីមួយៗក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគដ៏កាចសាហាវមួយនេះ។    សុធីរ៖ តែរដ្ឋាភិបាលនីមួយៗអាចផ្សព្វផ្សាយដោយខ្លួនឯងបានតើ?    សំណាង៖ អើ! រដ្ឋាភិបាលនីមួយៗអាចធ្វើដោយខ្លួនឯងបានតើ! តែត្រូវចំណាយថវិកាច្រើនរយលានដុល្លារណា៎ ហើយគេមិនដឹងថា តើវាមានប្រសិទ្ធិភាពប៉ុណ្ណាផង។ ម្យ៉ាងទៀត នៅពេលដែលរដ្ឋាភិបាលប្រកាសរឿងអ្វីមួយដោយខ្លួនឯង ជួនកាលគេអត់ជឿទៀតផង។ អ៊ីចឹង តួនាទីសារព័ត៌មានឯករាជ្យ(អាជីព) ឬឯកជននេះ សំខាន់ណាស់ណា៎។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបរិបទរឿងកូវីដ១៩នេះ សារព័ត៌មានជាច្រើន បានចូលរួមបង្កើតសារអប់រំជុំវិញរឿងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដ១៩។      សុធីរ៖ បើអញស្តាប់អ្ហែងទៅ សារព័ត៌មានដើរតួនាទីសំខាន់ខ្លាំងណាស់នៅក្នុងបរិបទកូវីដនេះ មិនថាអ៊ីចឹង?     សំណាង៖ អើ! លើសពីនេះទៅទៀត បើអត់សារព័ត៌មាន ពលរដ្ឋអត់ទទួលដំណឹង ការចម្លងពីម្នាក់ទៅម្នាក់មិនដឹងជាទៅជាយ៉ាងណាយ៉ាងណីទេ។ បើអត់សារព័ត៌មាន ពលរដ្ឋនៅតាមជនបទដាច់ស្រយាលមិនអាចទទួលដំណឹងពីរឿងកូវីដនេះបានត្រឹមត្រូវឡើយ។ គេច្រើននិយាយថា បើគ្មានព័ត៌មាន ឬគ្មានដំណឹង ពិភពលោកហាក់បីដូចជាងងឹតសូន្យឈឹង។    សុធីរ៖ ចុះអញឃើញអ្នកសារព័ត៌មានប្រជាពលរដ្ឋ(អ្នកកាសែតហ្វេសប៊ុក)ជួយច្រើនដែរតើ?    សំណាង៖ ពេលខ្លះ អ្នកសារព័ត៌មានប្រជាពលរដ្ឋ ជួយដែរតើ តែពេលខ្លះទៀត ក៏ជួយឲ្យវ៉ល់ដែរ។ ចូរប្រយ័ត្នបន្តិចណា៎! តែបើរឿងសារព័ត៌មានអាជីព ពួកគេបានជួយរដ្ឋាភិបាលក្នុងប្រទេសនីមួយៗច្រើនណាស់ ទោះអត្ថបទខ្លះរិះគន់ខ្លាំង ឬអត្ថបទខ្លះទៀតលើកសរសើររដ្ឋាភិបាលក៏ដោយក្តី៕   
 មិនទៅណាឆ្ងាយពីរឿងកូវីដ១៩ឡើយ គ្រាន់តែនៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាពីតួនាទីសារព័ត៌មាននៅក្នុងបរិបទផ្ទុះមេរោគកូវីដ១៩។ សារព័ត៌មានត្រូវបានអ្នកខ្លះចាត់ទុកជាអ្នកនៅជួរទី២ បន្ទាប់ពីគ្រូពេទ្យក្នុងការធ្វើសេចក្តីរាយការណ៍រឿងមេរោគកូវីដ១៩នេះ។
ហ្មថ្មីរបស់ បាក់ ម៉ៃ គឺលោក ប៊ុនរឿន ផ្លាស បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ទម្រាំ បាក់ ម៉ៃ ត្រឡប់មកស្លូតបូតវិញដូចសព្វថ្ងៃ លោក ដែលជាហ្ម ធ្លាប់ធ្លាក់ពីលើខ្នង វា ៣លើករួចទៅហើយ ដោយសារដំរីនេះ មិនចង់ឲ្យលោកមកនៅក្បែរ។ យ៉ាងណាបច្ចុប្បន្ននេះ បាក់ ម៉ៃ អាចដឹកភ្ញៀវទេចរដើរកំសាន្តតាមព្រៃសហគមន៍ ជាពិសេសភ្ញៀវទេសចរណ៍មកលេងទីនេះ ក៏ស្រលាញ់បាក់ ម៉ៃ ខ្លាំងផងដែរ ដោយភាពស្លូតបូត របស់ដំរីឈ្មោលមួយនេះ។   សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះរវាង កញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗនិង លោក លោក ប៊ុនរឿន ផ្លាស ហ្មរបស់ បាក់ ម៉ៃ ដូចតទៅ៖    
រតនគិរី៖ «បាក់ ម៉ៃ» ជាដំរីឈ្មោលដែលដែលកាច ហើយធ្លាប់សម្លាប់ហ្មរបស់ខ្លួនកាលពីជិត៣ឆ្នាំមុន នៅក្នុងខេត្តមណ្ឌលគិរី។ ក្រោយហេតុការណ៍នេះ  បាក់ ម៉ៃ ត្រូវបានសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា ដែលមានទីតាំងនៅខេត្តរតនគិរី សុំវាមកចិញ្ចឹម។ ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ ពីសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តា ជាង២ឆ្នាំមកនេះ បាក់ ម៉ៃ បានផ្លាស់ប្តូរអត្តចរិត មកជាស្លូតបូត គួរឲ្យស្រលាញ់ មិនកាចដូចពីមុនឡើយ។
  តៃវ៉ាន់ នៅព្រឹកថ្ងៃទី៣ ខែមេសា បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតប្រមាណ ៧,២រ៉ិចទ័រ ដោយមានចំណុចរញ្ជួយនៅតំបន់ភាគអាគ្នេយ៍នៃតំបន់ Hualien។ ទន្ទឹមនឹងការខូចខាតទ្រព្យសម្បត្តិ ផ្ទះ និងអគារជាច្រើនខ្នង មនុស្សជាច្រើននាក់បានស្លាប់ និងរបួស។    «ចំនួនអ្នករបួសបានឈានដល់ ១០៣៨នាក់ និងធ្វើឱ្យ៤៨នាក់ បាត់ខ្លួន ដោយក្នុងនោះមានកម្មករសណ្ឋាគារចំនួន ៤២នាក់»។ ទីភ្នាក់ងារព័ត៌មានReuters បានស្រង់សម្តីរបស់នាយកអគ្គិភ័យបែបនេះ នៅថ្ងៃទី៤ ខែមេសា។ អ្នកបាត់ខ្លួនទាំងនោះ បានធ្វើដំណើរតាមរថយន្តក្រុងទៅសណ្ឋាគារមួយកន្លែងនៅឧទ្យានជាតិ Taroko Gorge។ ពេលនេះ អាជ្ញាធរកំពុងដុតដៃដុតជើង រុករកអ្នកបាត់ខ្លួនទាំងនោះ តាមរយៈការពង្រាយដ្រូន និងឧទ្ធម្ភាគចក្រជាដើម។    បន្ទាប់ពីគ្រោះរញ្ជួយដី អាជ្ញាធរតៃវ៉ាន់ បានសម្រេចវាយបំផ្លាញអគារមួយចំនួយ ដែលអាចបង្កគ្រោះថ្នាក់ និងមិនអាចជួសជុលបាន ដើម្បីការពារសុវត្ថិភាពប្រជាជន។ តាមការបញ្ជាក់របស់អភិបាលក្រុង Hualien លោកស្រី Hsu Chen-Wei ប្រជាជនដែលស្ថិតនៅកន្លែងគ្រោះថ្នាក់ ត្រូវបានជម្លៀសរួចហើយ ខណៈការងារវាយបំផ្លាញអគារ ក៏ចាប់ផ្តើមផងដែរ។    ទោះជាមានកម្រិតរញ្ជួយខ្លាំងក្តីប៉ុន្តែ ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ មិនបានរងផលប៉ះពាល់នោះទេ។ ក្រុមហ៊ុន Taipower បានបញ្ជាក់ថា អគ្គិសនី ត្រូវបានស្តារឡើងវិញរួចហើយ ខណៈស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួន២ មិនបានរងផលប៉ះពាល់នោះទេ។ ដោយជាដែនដីផលិតបន្ទះឈីបដ៏សំខាន់សម្រាប់ពិភពលោក ក្រុមហ៊ុនធំៗដូចជា Nvidia បានអះអាងថា កម្មកររបស់ខ្លួន បានទៅធ្វើការដូចធម្មតា ក្រោយគ្រោះរញ្ជួយដី ដោយធ្វើឱ្យច្រវាក់ផលិតកម្ម មិនត្រូវបានបង្អាក់ឡើយ។    ក្រោយគ្រោះរញ្ជួយដី លោកស្រីTsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រសួងទាក់ទងជាមួយអាជ្ញាធរថ្នាក់ ដើម្បីទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយ និងឆ្លើយតបចំពោះវិបត្តិ៕
ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតៃវ៉ាន់ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ មនុស្សយ៉ាងហោចណាស់ ១ពាន់នាក់ បានរងរបួស និង៤៨នាក់បាត់ខ្លួន។ ទន្ទឹមនេះ អ្នកស្លាប់មានចំនួន ៩នាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃទី៤ ខែមេសា។
មន្រ្តីប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលកាន់ទូរស័ព្ទ សម្រាប់ហេតុការណ៍បន្ទាន់ មិនទាន់អាចប្រាប់បានឡើយថា មូលហេតុអ្វី ទើបបណ្តាលឲ្យបុគ្គលិកជនជាតិវៀតណាមទាំងនោះ នាំគ្នារត់ចេញពីកាស៊ីណូ។ មន្រ្តី ដែលមិនបញ្ចេញឈ្មោះរូបនោះ និយាយជាមួយសារព័ត៌មានថ្មីៗថា ពេលនេះ ក្រុមមន្រ្តីជំនាញ កំពុងស្រាវជ្រាវករណីនេះ។ ឯលោក ជូ ខេមរា អធិការរងក្រុងបាវិត បានបដិសេធការបំភ្លឺលើករណីនេះ ដោយលោក ប្រាប់ថា កំពុងជាប់រវល់នឹងភារកិច្ច។ សារព័ត៌មាន វី អ៊ិន អិក្សប្រេស (VN Express) របស់វៀតណាម បានស្រង់សម្តីរបស់មន្រ្តីខេត្តតាយនិញនៃប្រទេសវៀតណាម ទៅចុះផ្សាយថា ក្រោយជនជាតិវៀតណាមជាង៥០នាក់នោះ រត់ចេញផុតពីកាស៊ីណូ ពួកគេ នាំគ្នាធ្វើដំណើរឆ្ពោះទៅច្រកទ្វារព្រំដែន ម៉ុក ប៉ៃ (Moc Bai) ដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីកាស៊ីណូ (ដោយទិសដៅរបស់ពួកគេ គឺចូលទៅប្រទេសវៀតណាមវិញ) ប៉ុន្តែ ត្រូវអាជ្ញាធរកម្ពុជា ចាប់បាន និងនាំទៅស៊ើបសួរ។ «ខេត្តតាយនិញ បានបញ្ជូនអាជ្ញាធរ ទៅសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីការពារប្រជាពលរដ្ឋវៀតណាមទាំងនោះ និងដើម្បីបញ្ជាក់ឲ្យច្បាស់ពីករណីនេះ»។ នេះជាសម្តីរបស់មន្រ្តីនៃខេត្តតាយនិញរូបនោះ។ ផ្អែកតាមមន្រ្តីនៃខេត្តតាយនិញដដែល ការដែលជនជាតិវៀតណាម នាំគ្នារត់ចេញពីកាស៊ីណូ គឺដោយសារភាពមិនចុះសម្រុងនៃការងារ។ បុរសវៀតណាម្នាក់ ក្នុងចំណោមជនជាតិវៀតណាមជាង៥០នាក់ ដែលរត់ចេញពីកាស៊ីណូ និយាយថា គាត់ ត្រូវគេបោកឲ្យចូលទៅធ្វើការក្នុងកាស៊ីណូនោះអស់រយៈពេល៣ខែមកហើយ។ គាត់ បន្តថា គាត់ និងអ្នកផ្សេងទៀត ត្រូវបង្ខំឲ្យធ្វើការជាមួយកំព្យូទ័រដល់១២ម៉ោងក្នុង១ថ្ងៃ នៅជាន់ទី៨នៃអគារកាស៊ីណូ ហើយពុំត្រូវបានអនុញាតឲ្យចេញក្រៅឡើយ។ គាត់ បន្ថែមថា បន្ទាប់មក ក៏មានបុគ្គលិក បានលួចពិភាក្សាគ្នាអំពីផែនការនៃការរត់ចេញ ដើម្បីស្វែងការជួយ។ សម្តីរបស់គាត់ ត្រូវបានស្រង់ដោយសារព័ត៌មាន វី អ៊ិន អ៊ិក្សប្រេស។ តាមរយៈវីដេអូឃ្លីបខ្លីនោះ គេ ឃើញជនជាតិវៀតណាម រត់ចេញពីកាស៊ីណូ ស្របពេលដែលមេឃកំពុងភ្លៀងខ្លាំង។ មានអ្នកខ្លះដួល ពេលកំពុងរត់ ហើយត្រូវក្រុមមនុស្សស្លៀកពាក់ឈុតខ្មៅ ដែលទំនងជាអ្នកយាមនៅកាស៊ីណូ ចាប់យកទៅវិញ។ ទិដ្ឋភាពនៃការរត់ចេញពីកាស៊ីណូនៅក្រុងបាវិតនេះ ស្ទើរតែដូចទាំងស្រុងទៅនឹងទិដ្ឋភាពនៃការរត់ចេញពីកាស៊ីណូ១កន្លែង នៅស្រុកកោះធំ ខេត្តកណ្តាល កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ មានបុគ្គលិកវៀតណាម៤០នាក់ បានរត់គេចចេញពីកាស៊ីណូក្នុងស្រុកកោះធំ ហើយពួកគេ បាននាំគ្នាហែលឆ្លងទន្លេ ប៊ិញ គី (Binh Ghi) ចូលទៅវៀតណាម។ ក្នុងចំណោមពួកគេ មានម្នាក់បានស្លាប់ ដោយសារលង់ក្នុងទន្លេ។ ក្រោយបានរួចខ្លួនពីកាស៊ីណូក្នុងស្រុកកោះធំ ពួកគេមួយចំនួន អះអាងថា ពួកគេ ត្រូវបានបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរ ដោយគ្មានទទួលបានប្រាក់ខែ ទើបសម្រេចចិត្តនាំគ្នារត់គេចទៅវៀតណាម។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់អ្នកកាសែត ក្រោយចេញពីកិច្ចប្រជុំ១នាពេលកន្លងមកថា មនុស្សមួយចំនួន ដោយមានទាំងមេការផងដែរ ដែលពាក់ព័ន្ធនឹងករណីកាស៊ីណូក្នុងស្រុកកោះធំ ត្រូវបានឃាត់ខ្លួន។ សារព័ត៌មានវៀតណាមផ្លឹស (Vietnamplus) ផ្សាយនៅដើមខែកញ្ញា ឆ្នាំ២០២២នេះថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម បានសហការគ្នាជួយសង្គ្រោះពលករវៀតណាមជាង៦០០នាក់ ឲ្យបានវិលត្រឡប់ទៅវៀតណាមវិញ។ សារព័ត៌មានវៀតណាម១នេះ បានឲ្យដឹងថា ពលករវៀតណាមជាង៦០០នាក់នោះ ត្រូវគេលួងលោម និងបោកបញ្ឆោតឲ្យចូលមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។ អត្ថបទទាក់ទង   វៀតណាមជាង៦០០នាក់ ដែលចាញ់បោកគេមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានសង្គ្រោះ  បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ កំពុងខ្នះខ្នែងបង្ក្រាបអំពើជួញដូរមនុស្ស អំពើជួញដូរកម្លាំងពលកម្ម និងអំពើជួញដូរផ្លូវភេទ។ ការខ្នះខ្នែងនេះ កើតឡើងបន្ទាប់ពីអាម៉េរិក ដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស ដែលមានការជួញដូរមនុស្សធ្ងន់ធ្ងរ៕
បុគ្គលិកជនជាតិវៀតណាមជាង៥០នាក់ បានបបួលគ្នារត់សម្រុកយ៉ាងប្រសេចប្រសាច ចេញពីកាស៊ីណូ១កន្លែង ដែលពួកគេបម្រើការងារ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ វីដេអូ ដែលបង្ហាញពីទិដ្ឋភាពនៃការរត់ចេញរបស់ជនជាតិវៀតណាមទាំងនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម ហើយក៏ត្រូវបានផ្សព្វផ្សាយលើសារព័ត៌មានមួយចំនួនរបស់វៀតណាមផងដែរ។
  ដោយសារទំហំការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 នៅកម្ពុជាចេះតែបន្តកើនឡើង បានបង្ខំឲ្យសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ចំនួន៤ ត្រូវប្រកួតដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅសប្តាហ៍នេះ។ ការធ្វើបែបនេះ គឺដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ COVID-19 ដែលកំពុងរាតត្បាតទូទាំងពិភពលោក។ ស្ថានីយទូរទស្សន៍ទាំង៤នោះរួមមាន Bayon, CNC, PNN និង SEATV។   ការបង្ខំឲ្យប្រកួតបិទទ្វារនេះធ្វើឡើងក្រោយលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសឲ្យបិទសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ទាំងអស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ មកទល់ពេលនេះមានស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ និងថោន(Town) ដែលបានបិទសង្វៀនប្រដាល់របស់ខ្លួន។ ខណៈស្ថានីយទូរទស្សន៍ទាំង៤ខាងលើនឹងបិទនៅសប្តាហ៍ក្រោយ បន្ទាប់ពីពួកគេប្រកួតបិទទ្វារនៅសប្តាហ៍នេះ។    ការណ៍ដែលស្ថានីយទូរទស្សន៍ទាំង៤ខាងលើ អាចបន្តរៀបចំការប្រកួតរបស់ខ្លួននៅសប្តាហ៍នេះ គឺដោយសារ ពួកគេ បានស្នើសុំការអនុញ្ញាតពីប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងអំឡុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការផ្អាក ឬមិនផ្អាកសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។    ទន្ទឹមនឹងអនុញ្ញាតឲ្យរៀបចំ លោក តែម ម៉ឺន ជំរុញឲ្យស្ថានីយទូរទស្សន៍ទាំងនោះបង្កើនការប្រុងប្រយ័ត្ន តាមរយៈការវាស់កម្តៅ និងរៀបចំទឹកលាងដៃដូចជាអាល់អុល ឬជែលដល់កីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រម និងអ្នកពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសប្តាហ៍នេះ សង្វៀនប្រដាល់ទាំងអស់តាមស្ថានីយទូរទស្សន៍ ត្រូវផ្អាកការរៀបចំបណ្តោះអាសន្នរហូតមានការជូនដំណឹងថ្មីពីសហព័ន្ធ បន្ទាប់ពីស្ថានភាពការរីករាលដាលមេរោគ COVID-19 មានការធូរស្បើយ។    គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមបង្កដោយមេរោគ COVID-19 ចំនួន៥១ករណី និងព្យាបាលជាសះស្បើយមួយករណី ដែលកើតលើជនជាតិចិននៅខេត្តព្រះសីហនុ។ អ្នកផ្ទុក COVID-19 ទាំងនោះមានជនជាតិខ្មែរ៣១រូប, ម៉ាឡេស៊ី១២រូប, អង់គ្លេស៣រូប, បារាំង២រូប, បែលហ្ស៊ិក១រូប, កាណាដា១រូប និងចិន១រូប(ជាសះស្បើយ)៕  
សង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍ចំនួន៤ត្រូវបង្ខំចិត្តប្រកួតបិទទ្វារដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយសារបារម្ភពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយមេរោគកូវីដ១៩(COVID-19)។ ប៉ុន្តែអ្នកគាំទ្រអាចទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានីយទូរទស្សន៍ទាំងនោះ។ សង្វៀនប្រដាល់ទាំងអស់ នឹងបិទបណ្តោះអាសន្នចាប់ពីសប្តាហ៍ក្រោយ។
  អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងយីហោ អេលីត  ស្ថិតជាន់ក្រោមដីក្នុងផ្សារទំនើបអាស៊ីផ្លាហ្សា នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច មានមនុស្សស្លាប់៣នាក់ (តារាចម្រៀងម្នាក់ និងសន្ដិសុខពីរនាក់) ហើយម្នាក់ទៀតជាឌីជេ របួសធ្ងន់។ តាមសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០២១ មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី និងមានការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ។   តាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការជួយសង្រ្គោះមានភាពលំបាក ដោយសារនៅជាន់ក្រោមដី មិនមានអុកស៊ីហ្សែនគ្រប់គ្រាន់៕
សៀមរាប៖ ហេតុការណ៍ឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែងស្ថិតនៅកណ្ដាលក្រុងសៀមរាប បណ្ដាលឱ្យមនុស្សស្លាប់ដល់ទៅ៣នាក់ និងម្នាក់ទៀតរបួសធ្ងន់។ 
កីឡាករវិសាខាចំនួនពីររូបរួមមានប្រធាន ទៀង ទីនី និងកីឡាករ ម៉ែន សីហា ត្រូវបានបណ្តេញចេញពីលានប្រកួតជាបន្តបន្ទាប់ក្រោយរងពិន័យកាតក្រហមពីអាជ្ញាកណ្តាលលោក ឃួន វីរៈ បន្ទាប់ពីបង្កកំហុសនាជំនួបជាមួយក្រុមអគ្គិសនីកម្ពុជា។ ប្រធានក្រុម ទៀង ទីនី ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយប៉ះទង្គិចជាមួយកីឡាករ ម៉ាត់ ណូរុន បន្ទាប់ពីរូបគេព្យាយាមរារាំងបាល់នៅនាទីទី៨៨។ ការប្រកួតដែលមានសមាជិក១០រូបដំណើរការបាន៦នាទី កីឡាករ ម៉ែន សីហា ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមផងដែរបន្ទាប់ពីធ្វើឲ្យខ្សែប្រយុទ្ធ សុច រដ្ឋា ដែលកំពុងបណ្តើរបាល់ដួលក្បែរតំបន់គ្រោះថ្នាក់ ក្រោយរូបគេព្យាយាមដណ្តើមបាល់ពីកីឡាកររូបនេះ។ ទោះបីក្រុមវិសាខាបានបាត់បង់សមាជិកពីររូបក៏ដោយ តែអគ្គិសនីកម្ពុជាមិនអាចទម្លុះសំណាញ់ទីក្រុមចំណូលថ្មីនេះបានឡើយ។ សម្រាប់ការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញកាលពីរសៀលថ្ងៃសៅរ៍ ទី៤ មីនា កីឡាករ ទៀង ទីនី ដែលរងពិន័យកាតក្រហមបានរកគ្រាប់នាំមុខ ១-០ សម្រាប់ក្រុមវិសាខានៅនាទីទី១២ តាមរយៈការតែតបញ្ចូលទីក្រោមការលើកពីជ្រុងរបស់មិត្តរួមក្រុម។ ខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong-ho បានសម្រេចគ្រាប់ទីសម្រាប់វិសាខាក្រោមការបញ្ជូនយ៉ាងល្អរបស់មិត្តរួមជាតិ Ri Hyok-chol នៅនាទីទី២៩។ នៅនាទីទី៧៦ខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong-ho បានសម្រេចគ្រាប់ទីរបស់ខ្លួនតាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពាររបស់អគ្គិសនីកម្ពុជា យ៉ន មេសា ធ្វើឲ្យរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់។ បន្ទាប់មកកីឡាករ ពៅ ភារិទ្ធ ដែលដូរចូលជំនួសកីឡាករ អ៊ិន វិច្ឆ័យ បានសម្រេចគ្រាប់ជ័យ ៤-០ សម្រាប់វិសាខានៅនាទីទី៨៣។ នាការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប ក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមអង្គរថាយហ្គឺរ(ខេមបូឌានថាយហ្គឺរ)ក្នុងលទ្ធផល ១-០ ដោយជ័យជម្នះនេះសម្រេចដោយកីឡាករជប៉ុន Yudai Ogawa តាមរយៈការទាត់បាល់ពិន័យ(Free Kick)។ ចំណែកឯក្រុមណាហ្គាវើលបានបញ្ចប់ជាមួយលទ្ធផលដោយគ្មានការស៊ុតបញ្ជូលទីជាមួយក្រុមព្រះខ័នរាជស្វាយរៀងនៅលើទឹកដីនៃកីឡដ្ឋាន RSN។ សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាសប្តាហ៍ទី១ ក្រុមអគ្គស្នងការនគរបាលជាតិ បឹងកេត ភ្នំពេញក្រោន វិសាខា និងក្រសួងការពារជាតិសុទ្ធតែទទួលបាន៣ពិន្ទុសម្រាប់ជំនួបបើករបស់ខ្លួន។ រីឯក្រុមណាហ្គាវើល ព្រះខ័នរាជស្វាយរៀងមានម្នាក់១ពិន្ទុ ខណៈវេស្ទើន សូលទីឡូអង្គរ អគ្គិសនីកម្ពុជា អាស៊ីអឺរ៉ុប និងអង្គរថាយហ្គឺរមានសូន្យពិន្ទុ៕   
ក្រុមចំណូលថ្មីវិសាខាបានបង្ហាញភាពខ្លាំងក្នុងជំនួបបើកឆាករបស់ខ្លួនតាមរយៈការយកឈ្នះក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-០ នាការប្រកួតសប្តាហ៍ទី១នៃពានរង្វាន់ក្រមខណ្ឌលីគកំពូលកម្ពុជា។ ទន្ទឹមនឹងនេះ វិសាខាបានបាត់បង់សមាជិកពីររូបជាបន្តបន្ទាប់ ក្រោយបង្កកំហុសរហូតឈានដល់អាជ្ញាកណ្តាលពិន័យកាតក្រហម។ ការពិន័យនេះ នាំឲ្យកីឡាករទាំងពីរត្រូវអវត្តមានក្នុងជំនួបបន្ទាប់របស់ក្រុមវិសាខា។
យោងតាមរបាយការណ៍ដដែលក្នុងចំណោមភ្ញៀវទេសចរសរុបជាង១១ម៉ឺននាក់ ក្នុងនោះមាន ភ្ញៀវទេសចរជាតិចំនួន ១០៥ ៣៨៩នាក់ និង ភ្ញៀវអន្តរជាតិចំនួន ៥ ៩៣៣នាក់។ ជាមួយគ្នានេះនាពិធីបុណ្យអុំទូកនេះក៏មានភ្ញៀវ ធ្វើដំណើរចូលកម្ពុជាតាមរយៈច្រកទ្វាអន្តរជាតិព្រះសីហនុ ចំនួន២ជើងក្នុងនោះមានភ្ញៀវជាតិ៥នាក់ និងភ្ញៀវអន្តរជាតិចំនួន២៤នាក់។   បើតាមការសន្និដ្ឋានរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុការដើរកម្សាន្តរបស់ភ្ញៀវជាតិនិងអន្តរជាតិក្នុងពិធីបុណ្យអុំទូកមិនមានបញ្ហាប្រឈមអ្វីឡើយខណៈប្រជាពលរដ្ឋបានអនុវត្តវិធានសុវត្ថិភាពសុខាភិបាល។ ចំណែកបញ្ហាបរិស្ថានវិញមន្ទីរទេសចរណ៍ខេត្តអះអាងថា ដ្បិតមានសំរាមច្រើន តែមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរគ្រប់គ្រងសំណល់ទាំងអស់នោះបាន៕
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៨-២០ វិច្ឆិកា ភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ឆ្នេរ និងកោះ ក្នុងខេត្តព្រះសីហនុ មានរហូតដល់ ១១១ ៣២២នាក់ ។ ទិន្នន័យនេះមានការកើនឡើងរហូតដល់ជាង ១១៥ភាគរយ បើធៀបនឹងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។- 
  តើមានអ្វីខ្លះទៅ?    1. នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹកក្នុងរយៈពេលយូរ នោះបេះដូងអ្នកនឹងចាប់ផ្តើមកើតមានបញ្ហា ដោយអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាមិនខានឡើយ។   2. បើអ្នកមិនចូលចិត្តបរិភោគអាហារពេលព្រឹក អ្នកនឹងងាយកើតមានជំងឺទឹកនោមផ្អែមខ្លាំងណាស់ ដោយអត្រានៃការកើតគឺខ្ពស់ខ្លាំង។   3. អ្នកមិនគួរព្រោះតែចង់បានរាងស្អាត ហើយមិនញ៉ាំអាហារពេលព្រឹកឡើយ ព្រោះពេលដែលអ្នកមិនពិសារ នោះអ្នកនឹងងាយធាត់ជាងមុនទៅទៀត ដោយពិបាកក្នុងការស្គមមកវិញណាស់។   4. នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក អ្នកនឹងអាចកើតមានជំងឺឈឺមួយចំហៀងក្បាល ព្រោះជាតិស្ករក្នុងរាងកាយអ្នកធ្លាក់ចុះជាខ្លាំង។   5. បើអ្នកមិនពិសារអាហារពេលព្រឹក រាងកាយអ្នកនឹងខ្វះសារធាតុចិញ្ចឹម ដោយធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយបាន។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនរឹងមាំឡើយ ងាយកើតជំងឺខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំអាហារពេលព្រឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕     ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលអ្នកនឹងប្រទះពេលដែលមិនពិសារអាហារពេលព្រឹក។ 
ការបន្តកើនឡើងនៃករណីវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ កំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាលកម្ពុជា។ ឆ្លើយតបនឹងស្ថានការណ៍នេះ សម្តេច ហ៊ុន សែន នាយប់ថ្ងៃទី ៣ ខែមីនា បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការបន្ទាន់ដើម្បីរឹតបន្តឹងការចល័តមនុស្សរបស់ប្រជាជនពីខេត្តនេះទៅកាន់ខេត្តដទៃ។    «វិធានការទីមួយ បិទចរាចរណ៍មនុស្សទៅកាន់ខេត្តផ្សេងគឺ ធ្វើម៉េចកាត់បន្ថយចលនាមនុស្សកុំឲ្យចេញ។  តាមវិធីនៃការគ្រប់គ្រង ដែលយើងបានកំណត់នៅតាមទីតាំងនានា អាហ្នឹងគឺ យើងបានបិទហើយ។ ប៉ុន្តែអ្នកដទៃដែលយើងមិនទាន់បានពិនិត្យ គួរតែត្រូវបានរារាំងកុំឲ្យធ្វើដំណើរ»។ សម្តេច បានថ្លែងបែបនេះក្នុងសារសំឡេង ដែលមានរយៈពេលប្រហែល ៤នាទី។   បើតាមប្រសាសន៍សម្តេច ការបិទក្រុងទាំងមូល មិនអាចធ្វើទៅបានទេ ដោយវាធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងនាំចូលទំនិញ។ ដូច្នេះហើយ សម្តេចមានប្រសាសន៍ថា វាជារឿងចាំបាច់ដែលត្រូវទប់ស្កាត់រថយន្តនានា ក្រៅពីរថយន្តដឹកទំនិញដើម្បីជំរុញការទប់ស្កាត់ករណីបន្តឆ្លងមេរោគនេះ។   ក្រៅពីវិធានការរឹតបន្តឹងការធ្វើដំណើរចេញពីក្រុងព្រះសីហនុ ក្នុងសារដដែលនោះ សម្តេចក៏បានណែនាំដល់អាជ្ញាធរអនុវត្តវិធានការមួយទៀតគឺ ជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ស្របពេលដែលកម្ពុជាបច្ចុប្បន្នទទួលបានវ៉ាក់សាំងពីរប្រភេទរួចហើយក្នុងនោះមានវ៉ាក់សាំងជាអំណោយរបស់ប្រទេសចិន Sinopharm និង វ៉ាក់សាំងផលិតនៅឥណ្ឌា AstraZeneca។  អត្ថបទទាក់ទង   វ៉ាក់សាំងជាង៣០ម៉ឺនដូសរបស់ឥណ្ឌា បានមកដល់កម្ពុជាហើយ   ចិន នឹងផ្ដល់វ៉ាក់សាំង៤០ម៉ឺនដូសទៀត មកកម្ពុជា ជាលើកទី២   «ទីពីរគឺ ជំរុញការចាក់វ៉ាក់សាំងដែលនឹងបន្តចាក់ សម្រាប់អ្នកដែលអាយុក្រោម ៥៩ឆ្នាំ និងថែមទៅ  វ៉ាក់សាំង AstraZeneca សម្រាប់មនុស្ស ៦០ឆ្នាំឡើង សម្រាប់ពលរដ្ឋផង សម្រាប់មន្ត្រីរាជការដែលមានអាយុលើសពី ៦០ រាប់ទាំងជនចូលនិវត្តន៍»។ សម្តេចមានប្រសាសន៍បន្តដូច្នេះ។   សូមបញ្ជាក់ថា កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ៨៧៨ករណី គិតត្រឹមថ្ងៃ ៣ ខែមីនា ក្នុងនោះមានករណីសះស្បើយ ៤៨២ និង ៣៩៦ នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការព្យាបាល។ ។ ក្នុងចំណោមករណីសរុប អ្នកជំងឺចំនួន ៣៧៤នាក់ឯណោះ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕     
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃពុធ ទី ៣ខែមីនា បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ចរន្តមនុស្សចេញពីខេត្តព្រះសីហនុទៅខេត្តនានានៅក្បែរខាងដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ លើកលែងតែការដឹកជញ្ជូនទំនិញចេញចូល។
  របាយការណ៍បឋមរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ខេត្តបាត់ដំបង មានភ្ញៀវទេសចរទៅកម្សាន្តជាង៨៧ម៉ឺននាក់ ដោយក្នុងនោះមានភ្ញៀវជាតិជាង៨៦៩,១៨២នាក់ និងភ្ញៀវអន្តរជាតិចំនួន៨៥២នាក់។ ចំណែកភ្ញៀវទេសចរ ដែលបានទៅលេងខេត្តស្វាយរៀងវិញ មានចំនួន៤៦៧,៥០៥នាក់ ហើយក្នុងនោះភ្ញៀវជាតិ៤៦៧,៤៧៣នាក់ និងអន្តរជាតិ៣២នាក់។ ដោយឡែកខេត្តសៀមរាប ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ភ្ញៀវទេសចរខ្ពស់ជាងគេនោះ ទទួលបានភ្ញៀវ ៣៨៦,៦៦១នាក់ប៉ុណ្ណោះ។ ក្នុងនោះមានភ្ញៀវទេសចរ៣៦០,០០០នាក់ និងភ្ញៀវអន្តរជាតិ ២៦,៦៦១នាក់។   ក្រៅពីភ្ញៀវក្នុងតំបន់ខាងលើនេះ របាយការណ៍ដដែលក៏បានបង្ហាញពីតួលេខភ្ញៀវទៅលេងតំបន់ផ្សេងដែរ ក្នុងនោះរួមមាន កំពង់ចាមមានភ្ញៀវ ៣៣២,៦៥១នាក់, ព្រៃវែង ៣១៩,២៤១នាក់ កណ្តាល ៣១៦,២៦២នាក់,កំពង់ធំ  ២១៧,៥២៣នាក់ ,ភ្នំពេញ ២០៨,១៣៧នាក់,ព្រះសីហនុ ១៩១,៤៨៦នាក់,បន្ទាយមានជ័យ ១៦៥,៤៧៧នាក់,កំពង់ឆ្នាំង ១៦០,៨៣៧នាក់,កែប១៤៥,៩៨០នាក់,កំពត១៣៧,១៧៤នាក់,ព្រះវិហារ ១៣៥,៩៥៣នាក់,ក្រចេះ១២៣,៤៩៥នាក់ និងកំពង់ស្ពឺ១១៧,៣៧៩នាក់។   ចំណែកខេត្តដែលទទួលបានភ្ញៀវទេសចរក្រោម១០ម៉ឺននាក់នោះ មានដូចជាខេត្តប៉ៃលិន ទទួលបានភ្ញៀវជាង ៨,២ម៉ឺននាក់,រតនគិរី ជាង ៧,៨ម៉ឺននាក់,តាកែវ ជាង ៥,៤ម៉ឺននាក់,ពោធិ៍សាត់ ជាង ៤,៩ម៉ឺននាក់,ស្ទឹងត្រែង ជាង ៤,៧ម៉ឺននាក់, កោះកុង ជាង ៣,៦ម៉ឺននាក់, ឧត្តរមានជ័យ ជាង ៣,៣ម៉ឺននាក់, មណ្ឌលគិរី ជាង ២,៥ម៉ឺននាក់ និងត្បូងឃ្មុំ ជាង ២,៣ម៉ឺននាក់។   របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានវាយតម្លៃជំហានដំបូងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានចំនួនសរុបប្រមាណ ៤,៧២៦,៦០២ នាក់ កើនឡើង ៦៧.០២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤,៦៣៩,៣៤១ នាក់ កើនឡើង ៦៦.៤០ភាគរយ ហើយភ្ញៀវអន្តរជាតិមានចំនួន ៨៣,១២៣ នាក់ កើនឡើង ៩៨,២៧ភាគរយ បើធៀបនឹងឆ្នាំមុន។   គួរបញ្ជាក់ថា ឆ្នាំនេះ គ្មានព្រឹត្តិការណ៍អង្គរសង្គ្រាន្តថ្នាក់ជាតិដ៏ធំដូចឆ្នាំមុនៗឡើយ ពោលគឺមានតែការរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្ដាខេត្តនីមួយៗ ពីសំណាក់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ប៉ុណ្ណោះ៕        
ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជាង៤លាននាក់ បានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរនានា ទូទាំងប្រទេស ដោយក្នុងនោះខេត្តបាត់ដំបង និងស្វាយរៀងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ខណៈខេត្តសៀមរាប ស្ថិតនៅចំណាត់ថ្នាក់ទី៣ ។
តាមរយៈដំណើរកម្សាន្តជាមួយក្រុមជំរំតង់ Cambodia Amazing Trip Planner កាលពីថ្ងៃទី១៣-១៥ ខែឧសភា កន្លងទៅ សារព័ត៌មានថ្មីៗ២៥ បានទៅដល់ទីតាំងទេសចរណ៍លាក់សម្រស់ «ពើងតាខុ ឬពើងជ្រួញ» ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីតាំងបង់ប្រាក់។    ដូច្នេះសូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាព និងវីដេអូខាងក្រោមដូចតទៅ៖  
សៀមរាប៖ «ពើងតាខុ ឬពើងជ្រួញ» ជាទីតាំងទេសចរណ៍មួយ ស្ថិតនៅតាមផ្លូវឡើងទៅភ្នំគូលែន។ មុនពេលទៅដល់ជើងភ្នំ ភ្ញៀវទេសចរ នឹងឃើញស្លាកសម្គាល់ពីទីតាំង «ពើងតាខុ ឬពើងជ្រួញ» នៅខាងស្ដាំដៃ ដែលត្រូវដើរថ្មើរជើងចម្ងាយ៥០ម៉ែត្រ ពីស្លាកបង្ហាញផ្លូវនោះ។ ទីតាំងទេសចរណ៍ «ពើងតាខុ ឬពើងជ្រួញ» នេះ មានផ្ទាំងថ្មធំៗលយចេញពីភ្នំ ហើយថ្មទាំងនោះមានសណ្ឋានជ្រួញៗយ៉ាងប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍។ សម្រស់ផ្ទាំងថ្មជ្រួញ អមនឹងព្រៃព្រឹក្សាព័ទ្ធជុំវិញ បានទាក់ទាញចិត្តទេសចរ ពិសេសអ្នកចូលចិត្តថតរូបឱ្យឈាងចូលទីតាំងនេះដោយខានពុំបានឡើយ។
  តុលាការកំពូលអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានសម្រេចថា លោកដូណាល់ ត្រាំ មិនអាចត្រូវបានកាត់ទោស លើសកម្មភាពដែលលោកបានប្រព្រឹត្តក្នុងពេលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកបានទេ លើកលែងតែសកម្មភាពឯកជនប៉ុណ្ណោះ។ បើតាមតុលាការកំពូល សិទ្ធិបែបនេះ ត្រូវបានប្រគល់ដោយអំណាចចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងនាមជាប្រធានាធិបតី។    សេចក្តីសម្រេចនេះ ធ្វើឡើងក្រោមសំឡេងគាំទ្រ ៦ ទល់នឹង ៣ប្រឆាំង។ កន្លងមក លោកត្រាំ បានរងបទចោទពីតុលាការជាន់ទាបលើសកម្មភាពមួយចំនួន ក្នុងពេលកាន់តំណែងជាប្រធានាធិបតី ក្នុងនោះរួមទាំងការប៉ុនប៉ងផ្លាស់ប្តូរលទ្ធផលបោះឆ្នោតក្នុងឆ្នាំ២០២០ ផង។    ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូល លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ដែលកំពុងតែបាក់មុខ ដោយសារការជជែកដេញដោលជាមួយលោកត្រាំមិនបានល្អស្រាប់ផង បានរិះគន់យ៉ាងខ្លាំង។    «អាម៉េរិកគ្មានស្តេចឡើយ។ បុគ្គលគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់។ គ្មាននរណាម្នាក់ អាចអង្គុយលើច្បាប់បានទេ សូម្បីតែប្រធានាធិបតីអាម៉េរិក»។ លោក បៃឌិន បានប្រើពាក្យសម្តីធ្ងន់ៗបែបនេះតបទៅតុលាការកំពូល ពីសេតវិមានអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា។    ត្រង់ចំណុចនេះ មេដឹកនាំវ័យចាស់វស្សាអាម៉េរិក បានចាត់ទុកថា ប្រសិនបើប្រធានាធិបតីមានអំណាចគ្រប់រឿង នោះមេដឹកនាំនឹងអាចធ្វើសកម្មភាពគ្រប់យ៉ាង ដោយគ្មានការរឹតត្បិតពីច្បាប់។ បើតាមលោកបៃឌិន នេះ គឺជារឿងដ៏គ្រោះថ្នាក់។    ប្រតិកម្មចំពោះសេចក្តីសម្រេចតុលាការកំពូងខាងលើ ធ្វើឡើងស្របពេលលោក បៃឌិន កំពុងស្ថិតក្នុងដំណាក់កាល ដ៏សំខាន់ ដើម្បីស្វែងរកការគាំទ្រមុនពេលបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នៅក្នុងការជជែកដេញដោលជាមួយលោក ត្រាំ ក្នុងខែមិថុនា កន្លងមក លោក បៃឌិន ធ្វើមិនបានល្អឡើយ ស្របពេលអ្នកគាំទ្រមួយចំនួន បានបង្ហាញពីក្តីបារម្ភលោក មានអាយុចាស់។ ក្នុងពេលបច្ចុប្បន្ន លោកបៃឌិន មានវ័យ ៨១ឆ្នាំហើយ ពោលគឺជាប្រធានាធិបតីដែលចាស់ជាងគេក្នុងប្រវត្តិសាស្រ្តអាម៉េរិក។    ប្រសិនបើគ្មានការប្រែប្រួលទេ លោក ត្រាំ និងលោក បៃឌិន នឹងត្រូវប្រជែងគ្នាយកតំណែងនៅសេតវិមានជាថ្មី។ ក្នុងការបោះឆ្នោតឆ្នាំ២០២៤ បេក្ខជនប្រធានាធិបតីអាម៉េរិកទាំងពីរ គឺមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា៕   
ក្រោយតុលាការកំពូលអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីសម្រេចលើអភ័យឯកសិទ្ធិប្រធានាធិបតី ពាក់ព័ន្ធលោក ដូណាល់ ត្រាំ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបង្ហាញការមិនពេញចិត្តជាខ្លាំង។ បើតាមលោកបៃឌិន គ្មាននរណាម្នាក់ អាចជាស្តេចនៅអាម៉េរិកឡើយ ហើយមិនអាចអង្គុយលើច្បាប់បានទេ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង  និងស្វាយរៀង នឹងរៀបចំព្រឹត្តការណ៍ សង្រា្កន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះខេត្តព្រៃវែង នឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ មេសា ចំណែកឯ ខេត្តស្វាយរៀងនឹងរៀបចំសង្ក្រាន្ត ចាប់ពីថ្ងៃទី ១៤-១៦ មេសា។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តទាំងពីរ។   ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងក្រុងព្រៃវែង រយៈពេល ៤ថ្ងៃ ពីថ្ងៃទី ១៣ -១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ នឹងមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្តលេងល្បែងប្រជាប្រិយជាច្រើន និងមានការបាញ់កាំជ្រួច អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តព្រៃវែង យ៉ាងអធិកអធមផងដែរ។    រូបភាពពីហ្វេសប៊ុក សង្រ្កាន្តស្វាយរៀង   ចំណែកឯ  រដ្ឋបាលខេត្តស្វាយរៀង ក៏រៀបចំព្រឹត្តការណ៍សង្ក្រាន្ត  រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួម នឹងអាចយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ក៏ដូចជាបទចម្រៀង និងក្បាច់រាំ ដែលការសម្តែងដោយសិល្បករគ្រប់ជំនាន់ ដើម្បីរំលឹកដល់បុព្វបុរសខ្មែរពីសម័យមុន។   ក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍សង្រា្កន្តស្វាយរៀង ប្រារព្ធឡើងនៅទីតាំងនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀងក៏បានរៀបចំ គណៈកម្មការ សម្រាប់ចាត់ចែង សណ្តាប់ធ្នាប់ ការតុបតែងកម្មវិធីសង្រា្កន្តល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងទៀត៕  
ដោយ៖ សែម ប្រាក់ដាវ
មាន់អាំង ប្រហុកដុត ត្រីអាំង និងកង្កែបបោប ត្រូវបានដាក់លក់ជាហូរហែរតាមផ្លូវទៅប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ម្ហូបខ្មែរទាំងនេះ បានទាក់ចិត្តទេសចរទីជិតឆ្ងាយ ដែលមកកម្សាន្តនៅខេត្តសៀម។ សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាពខាងក្រោម៖
ដោយ៖ ឈន សុផាត
អង្គការតំបន់អាស៊ាន បានរងសម្ពាធខ្លាំងភាគីនានាក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសប៊្រុយណេទី២ លោក អេរីវ៉ាន់ យូសូហ្វ ដែលត្រូវបានជ្រើសរើសជាប្រេសិតរបស់អាស៊ានកាលពីខែសីហា បានអំពាវនាវទៅកាន់របបយោធាឱ្យលោកជួបគ្រប់ភាគីទាំងអស់ រាប់ទាំងលោកស្រី អ៊ុងសាន ស៊ូជី ផង។   ប៉ុន្តែអ្នកនាំពាក្យរបបយោធា Zaw Min Tun ប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃទី៣០ ខែកញ្ញា ថា វានឹងពិបាកអនុញ្ញាតឱ្យមានកិច្ចប្រជុំជាមួយអ្នកដែលកំពុងប្រឈមមុខនឹងការជំនុំជម្រះ។ លោក Zaw Min Tun បន្ថែមថា រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យជួបជាមួយអង្គការផ្លូវការប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនផ្តល់ព័ត៌មានលម្អិតអំពីពេលណាដែលមីយ៉ាន់ម៉ានឹងផ្តល់ការអនុញ្ញាតឱ្យបេសកជននោះមកជួបឡើយ។   លោកស្រីស៊ូជី អាយុ៧៦ឆ្នាំបច្ចុប្បន្ន ត្រូវបានជំនុំជម្រះពីបទចោទប្រកាន់ជាច្រើន ដែលអាចជាប់ពន្ធនាគាររាប់សិបឆ្នាំ។ មេធាវីលោកស្រី បាននិយាយកាលពីសប្តាហ៍មុនថា ជ័យលាភីណូបែលរូបនេះ មិនទាន់ទទួលបានសំណើសុំជួបណាមួយពីអង្គការក្នុងស្រុក និងបរទេសនៅឡើយទេ៕  
ជំនួបរវាងប្រេសិតពិសេសអាស៊ាន និងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវយោធាទម្លាក់ពីអំណាច ទំនងមិនកើតឡើងឡើយ។ អ្នកនាំពាក្យរបបយោធានៅមីយ៉ាន់ម៉ាបញ្ជាក់បែបនេះនៅថ្ងៃទី៣០ ខែកញ្ញា ដោយលើកហេតុផលថា លោកស្រី ស៊ូជី កំពុងស្ថិតក្រោមនីតិវិធីតុលាការនៅឡើយ។
  Smart Phone គឺវាអាចឲ្យអ្នកសន្ទនាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក មិត្តភក្តិ ក្រុមគ្រួសារ រឿងការងារ និងការកម្សាន្ត និងអាចលេងហ្គេមអនឡាញបានផងដែរ។ កាន់តែពិសេសទៀតនោះ គឺវាអាចជំនួយដល់ការសិក្សារស្រាវជ្រាវ រកគំនិតច្នៃប្រឌិត  ទាញយកចំណេះដឹងទូទៅល្អៗ ដើម្បីជាគន្លឹះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងម្នាក់ៗផងដែរ ។ បន្ថែមពីនេះ Smart Phone វាដើរតួនាទី ដើម្បីផ្តិតយករូបភាពបែបគ្រួសារ និង រូបភាពផ្ទាល់ខ្លួន ព្រមទាំងរូបភាពទេសភាពដ៏ស្រស់ស្អាតនានា និង ទាក់ទាញបំផុត រហូតដល់បុគ្គលខ្លះ បានទទួលជោគជ័យក្នុងវិស័យថតរូប តាមរយៈសំណព្វចិត្តមួយនេះហើយ ។ សំណព្វចិត្តរបស់អ្នកនេះ ក៏ដើរតួនាទី ក្នុងការធ្វើជាអ្នកទុកដាក់ឯកសារ តម្ដល់រូបភាពអនុស្សាវរីយ៍ជាច្រើន បង្កើនការចងចាំរវាងគ្នាទៅវិញទៅមក ហើយក្នុងនោះ ក៏មានគូស្នេហ៍ខ្លះ បានជ្រើសរើសប្រើប្រាស់ទូរស័ព្ទម៉ូឌែលដូចគ្នា ដើម្បីបង្ហាញពីក្តីស្រលាញ់ដល់គ្នាទៅវិញទៅមកជាសារធារណៈថែមទៀតផង។   ដូច្នេះជ្រើសរើសសំណព្វចិត្ត ដែលអាចធ្វើការបានច្រើនយ៉ាង គឺជារឿងសំខាន់ ឬជូនកាដូចូលឆ្នាំថ្មី ទៅដល់មនុស្សដែលអ្នកស្រលាញ់ ចាប់ពីពេលនេះតទៅ ដែលអាចផ្តល់អត្ថប្រយោជន៍ឲ្យលោកអ្នកទាំងតម្លៃ ទាំងគុណភាព។ ដូច្នេះ យើងខ្ញុំសូមណែនាំទូរសព្ទ F11 Pro ដែលវាកំពុងតែស្ថិតក្នុងដៃ អ្នកជំនាញថតរូបជាច្រើន បាននឹងកំពុងប្រើប្រាស់ម៉ូឌែលមួយនេះ។ អីចឹងនៅចាំអីទៀត តោះទៅស្វែងរកសំណព្វចិត្តរបស់យើងទាំងអស់គ្នា ឥឡូវនេះ៕   (អត្ថបទពាណិជ្ជកម្ម)  
មនុស្សម្នាក់ៗតែងតែមានសំណព្វចិត្តរៀងៗខ្លួន នៅពេលដែលយើង គ្រប់គ្នាទទួលបានសំណួរមួយថា តើនណាជាសំណព្វចិត្តរបស់អ្នកគ្រប់ពេលវេលានោះ គ្រប់គ្នាប្រាកដជាគិតទៅដល់បុគ្គលក្នុងនាមជាមនុស្សយើងស្រលាញ់បំផុត ឬអាចជាសត្វចិញ្ចឹមដែលយើងគ្រប់គ្នាស្រលាញ់ និងរស់នៅជាមួយយើងរាល់ថ្ងៃជាក់ជាមិនខាន។ ប៉ុន្តែគិតបន្តិចទៅមើល ថាអ្វីដែលនៅជាមួយយើងគ្រប់ពេលវេលា មិនថានៅក្រៅផ្ទះ ក្នុងផ្ទះ ពេលខ្លះសូម្បីនៅក្នុងបន្ទប់ទឹកក៏នៅជាមួយដែរ។  តើសំណព្វចិត្តនេះជាអ្វី? គឺវាគឺជាទូរសព្ទវៃឆ្លាត (Smart Phone) ពីព្រោះវាគឺជាមិត្តយល់ចិត្តម្នាក់របស់អ្នកគ្រប់ៗគ្នា ឬអាចនិយាយបានថា ជាមិត្តដ៏ស្មោះត្រង់ម្នាក់ ដែលមនុស្សគ្រប់គ្នាត្រូវតែងតែចង់បាន និងយកទៅតាមខ្លួនជានិច្ច សម្រាប់មនុស្សគ្រប់វ័យ។
  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់នៅថ្ងៃទី១ ខែតុលា តាមសំណើអាម៉េរិក បារាំង និងអង់គ្លេសដើម្បីពិភាក្សាពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់កាលពីខែកញ្ញាកន្លងទៅ ដោយរាប់ទាំងមីស៊ីលប្រើបច្ចេកវិទ្យាបាលីស្ទិក ដែលត្រូវបានហាមឃាត់ផងដែរ។   កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងជាងមួយម៉ោង ប៉ុន្តែមិនមានសេចក្ដីថ្លែងការណ៍អ្វីឡើយ។ ចិន និងរុស្ស៊ី ត្រូវបានរាយការណ៍ថា ចេញមុខការពារកូរ៉េខាងជើង។ ទោះមិនមានលទ្ធផលអ្វី កូរ៉េខាងជើង បានប្រតិកម្មខ្លាំងៗនឹងកិច្ចប្រជុំនេះ។    ក្នុងសេចក្ដីថ្លែងការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោក Jo Chol-su ប្រធាននាយកដ្ឋានអង្គការអន្តរជាតិចំណុះក្រសួងការបរទេសកូរ៉េខាងជើង ហៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ ជាការបំពាន និងការមិនអើពើជាចំហលើអធិបតេយ្យកូរ៉េខាងជើង ហើយជាទង្វើបង្ករឿងដែលមិនអាចអត់ធ្មត់បាន។ មន្រ្តីដដែលនេះ ចោទក្រុមប្រឹក្សាទៀតថា នៅស្ងៀមស្ងាត់ពេលអាម៉េរិកធ្វើសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្ត តែបញ្ចេញមតិលើសកម្មភាពការពារខ្លួនរបស់កូរ៉េខាងជើងទៅវិញ។   «នេះជាការបដិសេធភាពមិនលម្អៀង និងភាពពឹងពាក់បានរបស់អង្គការសហប្រជាជាតិ ហើយក៏ជាព័ស្តុតាងនៃការអនុវត្តស្តង់ដាពីរ។» មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងខាងលើបញ្ជាក់បែបនេះ មុននិយាយការពារការសាកល្បងមីស៊ីលជាបន្តបន្ទាប់ថា មិនបានបង្កការគំរាម ឬគ្រោះថ្នាក់ណាមួយដល់ប្រទេសផ្សេងឡើយ។   កន្លងមក កូរ៉េខាងជើង តែងយកការសាកល្បងអាវុធនេះ ជាការដាក់សម្ពាធលើកូរ៉េខាងត្បូង ឬអាម៉េរិក ខណៈសម្ព័ន្ធមិត្តទាំងពីរ ទទូចជារឿយៗឱ្យរដ្ឋកុម្មុយនីស្តមួយនេះ ចូលតុចរចាជាថ្មី។ កាលពីពាក់កណ្ដាលសប្ដាហ៍ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលសំណើរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលចង់ចរចាដោយគ្មានលក្ខខណ្ឌមុន៕  
ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៣ ខែតុលា បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី១ ខែតុលាដើម្បីជជែកពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ តាមរយៈក្រសួងការបរទេស កូរ៉េខាងជើងចោទក្រុមប្រឹក្សាដ៏មានឥទ្ធិពលនេះថា អនុវត្តស្តង់ដាពីរជាន់ ព្រោះនៅស្ងៀមនៅពេលអាម៉េរិកធ្វើសមយុទ្ធ ឬសាកល្បងអាវុធ តែបែរជាកោះប្រជុំដើម្បីជជែកការបាញ់មីស៊ីលរបស់ខ្លួនទៅវិញ។
អ្នកស្រី មូរ សុខហួរ លើកឡើងថា ការធ្វើមាតុភូមិនិវត្តរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង គឺធ្វើឡើងដោយអហិង្សានិងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ អ្នកស្រី សង្កត់ធ្ងន់ដូច្នេះថា «ខែ៩យ៉ាងយូរ។ ខ្ញុំ និយាយអាចខុសគ្នា១ថ្ងៃឬ២ថ្ងៃ តែមិនខុសខែទេ»។  អ្នកស្រី បញ្ជាក់ទៀតថា «យើងខ្ញុំ មិនអាចបន្តតស៊ូមតិ នៅក្រៅប្រទេសទៀតទេ។ យើងខ្ញុំ យល់ថា ដល់ពេលដែលត្រូវវិលត្រឡប់ចូលប្រទេសវិញហើយ។ [.....] យើង ទៅកម្ពុជា បើចាប់ចងយើងខ្ញុំ ក៏ចាប់យកទៅចុះ តែសូមកុំចាប់ចងសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ»។  លើសពីនេះ អ្នកស្រី បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមរក្សាផលប្រយោជន៍ជាតិ ជាពិសេស ចូលរួមការពារកុំឲ្យបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក។ នៅថ្ងៃទី៨និងទី៩ ខែមិថុនានេះ ក្រុមមេដឹកនាំនៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនជាលើកទីពីរ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ស្តីពីការរៀបចំផែនការនៃការធ្វើមាតុភូមិនិវត្ត។ សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយក្រោយកិច្ចប្រជុំនេះ បានសរសេរថា ពួកគេ នឹងមកកម្ពុជា ដើម្បីតស៊ូនយោបាយ ដោយទាមទារឲ្យគណបក្សរបស់ពួគេ បានធ្វើសកម្មភាពឡើងវិញ ទាមទារឲ្យដោះលែងលោក កឹម សុខា និងការពារ EBA និង GSP កុំឲ្យបាត់បង់។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងពីការប្រកាសធ្វើមាតុភូមិនិវត្តនេះ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមបែបនេះថា «បើដឹងថាមានប្រជាជនកម្ពុជា និងកងទ័ពរង់ចាំស្វាគមន៍ ម៉េចមិនចូលទៅ នៅរង់ចាំស្អីទៀត»។ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានចំអកផងដែរថា ក្តីសង្ឃឹមរបស់ក្រុមប្រឆាំង ដែលចង់ឲ្យមានដំណោះស្រាយនយោបាយ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ គឺជាការយល់សប្តិ។ លោក សរសេរដូច្នេះថា «ការដែលគេចង់ឲ្យដោះលែងលោក កឹម សុខា និង ឲ្យគណបក្សប្រឆាំងរស់ឡើងវិញ គឺមិនអាចទៅរួចឡើយ»៕
ត្រឹមខែសីហា ឬក៏អាចឈានចូលខែកញ្ញា ឆ្នាំ២០១៩ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាច្រើនទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរមកកាន់កម្ពុជា។ នេះជាការអះអាងរបស់អ្នកស្រី មូរ សុខហូរ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងការផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។
Muira ដែលត្រូវបានគេផ្តល់រហ័សនាមថា «King Kazu» នៅឯស្រុកកំណើតនោះ បានចាប់ផ្តើមបង្ហាញខ្លួនសម្រាប់អាជីពបាល់ទាត់លើកដំបូងក្នុងឆ្នាំ ១៩៨៦ ដោយកាលនោះបានចូលរួមលេងឱ្យក្រុម Santos។ King Kazu ប្រើប្រាស់ពេលវេលាលេងបាល់អស់រយៈពេល ៣៧រដូវកាល ក្នុងនាមជាកីឡាករអាជីព។    ផ្លាស់ទៅកាន់ប្រទេសព័រទុយហ្កាល់ ក្លាយជាប្រទេសទី៦ សម្រាប់ Muira បន្ទាប់ពីរូបគេបានលេងនៅទឹកដីប្រេស៊ីល ជប៉ុន អ៊ីតាលី ក្រូអាស៊ី និងអូស្រា្តលី។ រដូវកាលមុខ រូបគេលេងនៅក្រុមស្ថិតនៅលីគលំដាប់ទី៤ របស់ជប៉ុន Suzuka Point Getters ដែលដឹកនាំដោយអ្នកចាត់ការដែលជាបងប្រុសបង្កើតលោក Yasutoshi ក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Yokohama FC នៃលីគកំពូលជប៉ុន J-League។    មូលហេតុនៃការផ្លាស់ទៅបន្តអាជីពនៅព័រទុយហ្កាល់របស់ King Kazu ដោយសារតែមេរបស់ក្លិប Yokohama FC បានទិញភាគហ៊ុនជាច្រើននៅក្លិប U.D Oliveirense កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។    «បើទោះបីទីនោះគឺជាទីកន្លែងថ្មីសម្រាប់ខ្ញុំ ខ្ញុំនឹងខិតខំព្យាយាមបំពេញការងារដើម្បីបង្ហាញទៅកាន់អ្នកគ្រប់គ្នាអំពីសមត្ថភាពនៃការលេងបាល់របស់ខ្ញុំ។»។ King Kazu បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះដោយក្លិប Yokohama FC បែបនេះ។   ពេលដែលលេងនៅក្លិប Suzuka កីឡាករវ័យ ៥៥ឆ្នាំ រូបនេះរកបានគ្រាប់បាល់ចំនួន ២គ្រាប់ ដោយគ្រាប់បាល់ ១ចំណោមនោះជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង ១គ្រាប់ជាការតែត។ King Kazu បង្ហាញវត្តមាន ១៨លើកជាមួយក្រុមស្ថិតនៅលីគលំដាប់ទី៤ ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៩។   King Kazu នឹងឈានចូលវ័យ ៥៦ឆ្នាំ នៅថ្ងៃទី២៦ ខែកុម្ភៈ ហើយកីឡាករបាល់ទាត់វ័យចំណាស់រូបនេះថា រូបគេចង់បន្តលេងបាល់ឱ្យដល់អាយុ ៦០ឆ្នាំ។ អតីតកីឡាករ Santos រូបនេះធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងទ្វីបអាស៊ី ដោយនៅក្នុងឆ្នាំ ១៩៩០ បានជួយឱ្យមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់ពីបាល់ទាត់ជប៉ុន ហើយបន្ទាប់មកលីគបាល់ទាត់អាជីពជប៉ុន J-League ដែលកកើតឡើងក្នុងងឆ្នាំ ១៩៩៣។    King Kazu បានចាកចេញពីជប៉ុនទៅប្រេស៊ីលក្នុងឆ្នាំ ១៩៨២ ហើយបានចុះកុងត្រាជាមួយ Santos ក្នុងឆ្នាំ ១៩៨៦។ រូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិជប៉ុនឆ្នាំ ១៩៩០ ហើយក៏បានជួយសាំម៉ូរៃជាប់កៅអីចូលប្រកួត World Cup លើកដំបូងក្នុងឆ្នាំ ១៩៩៨។ ជាមួយក្រុមជម្រើសជាតិជប៉ុន កីឡាករវ័យចំណាស់រូបនេះស៊ុតបញ្ចូលទី ៥៥គ្រាប់ ពីការបង្ហាញខ្លួន ៨៦លើក៕  
Kazuyoshi Miura កីឡាករបាល់ទាត់សញ្ជាតិជប៉ុន វ័យ៥៥ឆ្នាំ បានទៅចូលរួមជាមួយក្រុម U.D Oliveirense នៃលីគទីពីរព័រទុយហ្កាល់ Liga Portugal 2 ក្រោមលក្ខខណ្ឌខ្ចីជើងពី Yokohama FC។ ព័រទុយហ្កាល់ជាប្រទេសទី៦ ដែល Miura ប្រកបអាជីពបាល់ទាត់រយៈពេល៣៧ឆ្នាំ។
សន្និសីទ និងកិច្ចប្រជុំពិសេស រៀបចំក្នងគោលបំណងពិភាក្សាលើវឌ្ឍភាព និងការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករ និយោជិក ក្នុងតំបន់អាស៊ាន។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកាងារ នៅថ្ងៃទី៤ កញ្ញា ២០១៧។ រដ្ឋមន្ត្រីនៃវិស័យការងារសមាជិកអាស៊ាន បានប្តេជ្ញាចិត្តគាំទ្រសេចក្ដីព្រាង សេចក្ដីថ្លែងការណ៍រួម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតក្នុងតំបន់អាស៊ាននេះ ក្នុងនោះក៏មានកម្ពុជាដែរ។ រដ្ឋលេខាធិការក្រសួងកាងារ លោក ហ៊ុយ ហានសុង បានលើកឡើងពីសារសំខាន់ នៃគោលនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ក្នុងនោះផែនការមេរបស់នាយកដ្ឋានពេទ្យការងារ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុវត្ថិភាពការងារ ដើម្បីកាពរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ បើតាមទំព័រហ្វេសប៊ុកក្រសួងការងារដដែល សេចក្តីថ្លែងការណ៍នេះ បានដាក់ចេញគោលដៅមួយចំនួនដើម្បីអនុវត្ត មានដូចជា លើកកម្ពស់ស្តង់ដារសុវត្ថិភាពការងារ និងសុខភាព (OSH)។ បង្កើតឡើងនូវលទ្ធភាព និងសមត្ថភាពអធិការកិច្ចលើសុវត្ថិភាពការងារ និងសុខភាព ដើម្បីធានាឱ្យបានថាក្រុមអធិការកិច្ចពិតជាមានធនធាន និងជំនាញគ្រប់គ្រាន់ក្នុងការជម្រុញការគោរពប្រតិបត្តិបទប្បញ្ញត្តិច្បាប់ស្ដីពីសុវត្ថិភាពការងារ និងសុខភាព។ ពង្រឹងលទ្ធភាព ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ ក្នុងសហគមន៍អាស៊ាន។ ពង្រីកការប្រមូលទិន្នន័យសុខភាពការងារ និងសុវត្ថិភាព។ លើកកម្ពស់ការចែករំលែកបទពិសោធន៍ ការអនុវត្តយ៉ាងល្អប្រសើរ និងចំណេះដឹងលើសុវត្ថិភាពការងារ និងសុខភាព។ លើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ លទ្ធភាពរបស់ផ្នែកឯកជន ខាងសុវត្ថិភាពការងារ និងសុខភាព។  លើកទឹកចិត្តឲ្យអង្គការនិយោជក និងនិយោជិត ចូលរួមឲ្យបានសស្រាក់សស្រាំ និងបង្កើនការសហការជាមួយដៃគូដែលតែងតែផ្ដល់នូវជំនួយក្នុងការលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាព ដូចជាអង្គការអន្តរជាតិខាងការងារ និងប្រទេសបូកបីរបស់អាស៊ាន ៕
ក្រសួងការងារកម្ពុជា បានស្នើសុំឲ្យសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ បន្តខិតខំជួយគ្នា ដើម្បីឲ្យសម្រេចបាននូវភាពជោគជ័យ ទៅតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតក្នុងតំបន់អាស៊ាន។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទលើកទី២១ ស្ដីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទទួលបន្ទុកវិស័យការងារអាស៊ាន ស្ដីពីសុខភាព និងសុវត្ថិភាពការងារ ដែលបានរៀបចំកាលពីថ្ងៃទី៣ កញ្ញា នៅសាលមហាស្រប និងមជ្ឈមណ្ឌលពិព័រណ៌សេន(sands Expo & Convention Center) ប្រទេសសិង្ហបុរី។
ប្រតិទិនឈប់សម្រាកការងារ ទាំង២៨ថ្ងៃ ក្នុងឆ្នាំ២០១៩ខាងមុខ រួមមាន៖    ខែមករា ថ្ងៃទី១ ទិវាចូលឆ្នាំសកល ថ្ងៃទី៧ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍   ខែកុម្ភៈ   ថ្ងៃទី១៩ ពិធីបុណ្យមាឃបូជា   ខែមីនា ថ្ងៃទី៨ ទិវាអន្តរជាតិនារី    ខែមេសា   ថ្ងៃទី១៤-១៥-១៦   ពិធីបុណ្យចូលឆ្នាំថ្មី    ខែឧសភា   ថ្ងៃទី១ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១៣-១៤-១៥ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី១៨ ពិធីវិសាខបូជា ថ្ងៃទី២០ ទិវាជាតិនៃការចងចាំ ថ្ងៃទី២២ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ខែមិថុនា   ថ្ងៃទី១ ទិវាកុមារអន្តរជាតិ ថ្ងៃទី១៨ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ   ខែកញ្ញា    ថ្ងៃទី២៤ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃទី២៧-២៨-២៩ ពិធីបុណ្យភ្ជុំបិណ្ឌ   ខែតុលា   ថ្ងៃទី១៥ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ថ្ងៃទី២៣ ទិវារម្លឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៩ ព្រះរាជពិធីត្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រខ្មែរ   ខែវិច្ឆិកា   ថ្ងៃទី៩ ពិធីបុណ្យឯករាជជាតិ ថ្ងៃទី១០-១១-១២ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក   ខែធ្នូ   ថ្ងៃទី១០ ទិវាសិទ្ធមនុស្សអន្តរជាតិ៕     
ភ្នំពេញ៖  សម្រាប់ឆ្នាំ២០១៩ កម្ពុជាមានប្រតិទិន ឈប់សម្រាកចំនួន២៨ថ្ងៃ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាប់ការងាររបស់មន្ត្រីរាជការ និយោជិក កម្មករប្រចាំឆ្នាំ២០១៩ ចុះថ្ងៃទី៤តុលានេះ។   អនុក្រឹត្យនេះ ធ្វើឡើងតាមសំណើរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។
  ១.គម្រោងថែទាំនៅក្នុងគ្រួសារ * ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ិនសួរ៉ិន (ខេមបូឌា) បានផ្តល់ជូនលោកអ្នក នូវដំណោះស្រាយដ៏ពិសេសមួយ ដែលធានាថា លោកអ្នកនឹងបាននូវសុភមង្គលក្នុងគ្រួសារ ទោះបីជាមានជំងឺធ្ងន់ធ្ងរ ឬគ្រោះអកុសលណាមួយក៏ដោយ តាមរយៈអត្ថប្រយោជន៍ ៥យ៉ាង ដូចមានព័ត៌មានលម្អិតនៅខាងក្រោម៖   ២.គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ * ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្តល់ជូនលោកអ្នក នូវដំណោះស្រាយដ៏ពិសេសមួយទៀតសម្រាប់គ្រួសារ ដែលធានាថាលោកអ្នក នឹងបាននូវអត្ថប្រយោជន៍ ៥ យ៉ាង ដូចមានព័ត៌មានលម្អិតនៅខាងក្រោម៖   ដើម្បីបន្ថែមគុណតម្លៃកាន់តែច្រើនដល់អតិថិជន ដោយយោងតាមបេសកកម្មរបស់យើង គឺ«អតិថិជនជាចម្បង» ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិន (ខេមបូឌា) រចនានូវផលិតផលទាំងនេះដែលផ្តល់ជូនការព្យាបាលជំងឺធ្ងន់ធ្ងរចំនួន ៣៩ មុខ និងផ្តល់សេវាវេជ្ជសាស្ត្រទី២ ដែលគុណភាពស្តង់ដារអន្តរជាតិដល់អតិថិជនរបស់យើង។   ព័ត៌មានលម្អិត អំពីគម្រោងថែទាំគ្រួសារ: www.dai-ichilife.com.kh/familycare ព័ត៌មានលម្អិត អំពីគម្រោងថែទាំមន្ទីរពេទ្យ៖ www.dai-ichilife.com.kh/hospitalcare     (អត្ថបទពាណិជ្ជកម្ម)   
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលកំពុងបានយកចិត្តទុកដាក់ ទាំងអតិថិជនចាស់ និងអតិថិជនថ្មី ដោយបានផ្តល់ជូនបន្ថែម នូវដំណោះស្រាយគម្រោងបន្ថែមថ្មីពីរទៀត។ គម្រោងទាំងពីរនេះគឺគម្រោងថែទាំនៅក្នុងគ្រួសារ និងគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ។ 
  គម្រោង សួនសិក្សា ជាគម្រោងសាកល្បងរយៈពេល៣ឆ្នាំរបស់អង្គការភ្លែន ដែលបានចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០។ គម្រោងនេះធ្វើឡើងក្នុងបំណងរួមចំណែកពង្រឹងគុណភាពអប់រំរបស់ក្រសួង អប់រំ យុវជន និងកីឡា ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញការចូលរួមរបស់មាតាបិតា និងអ្នកថែទាំកុមារឲ្យគាំទ្រចំពោះការរៀនសូត្ររបស់កុមារនៅផ្ទះ។   ក្នុងកម្មវិធីទស្សនកិច្ចសិក្សាក្នុងកម្មវិធី សួនសិក្សា នៅសាលាបឋមសិក្សាត្រពាំងស្វាយ ស្រុកអង្គរធំ ខេត្តសៀមរាបនៅថ្ងៃទី២៨ ខែសីហា លោក យី គីមថាន នាយកប្រចាំប្រទេសស្ដីទីនៃអង្គការភ្លែនអន្ដរជាតិកម្ពុជាបានឱ្យដឹងថា កម្មវិធីសួនសិក្សានេះទាក់ទងទៅនឹងការផ្សាភ្ជាប់គ្នារវាងអាហារូបត្ថម្ភនិងអប់រំ។ លោកពន្យល់ថា គម្រោងនេះបានអនុវត្តជោគជ័យនៅប្រទេសអូស្ដ្រាលី ពិសេសទាក់ទងទៅនឹងការបង្កើនគុណភាពការសិក្សារបស់កុមារ ក៏ដូចជាការបង្កើននូវអាហារូបត្ថម្ភ ពិសេសឱ្យកុមារយល់ដឹងពីការហូបអាហារដែលមានសុវត្ថិភាព ដើម្បីឱ្យពួកគេមានសុខភាពល្អ។ រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា   «ក្នុងសាលាបឋមសិក្សាតំបន់គោលដៅ ពិសេសនៅខេត្តសៀមរាប និងស្ទឹងត្រែង យើងឃើញថាជាកន្លែងដែលអាចឱ្យយើងសាកល្បងរៀបចំឱ្យមានសួនសិក្សាដែលផ្សាភ្ជាប់ជាមួយទ្រឹស្ដី។ នៅក្នុងថ្នាក់គ្រូបានបង្រៀនជាមុខវិជ្ជាជាច្រើន... ពេលខ្លះគាត់រៀនតែទ្រឹស្ដី គាត់អត់បានឃើញជាក់ស្ដែងថាស្អីដែលគាត់នឹងមានក្នុងជីវិត...»។ នេះជាការលើកឡើងរបស់លោក យី គីមថាន។   ក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅសាលាគោលដៅក្នុងខេត្តសៀមរាបនៅពេលនោះ ក៏មានការចូលរួមពីលោកស្រីឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា Angela Corcoran និងមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា រួមនិងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សសរុបប្រមាណ២០០នាក់។    លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំបានឱ្យដឹងថា កម្មវិធី សួនសិក្សា ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្សបន្ថែមពីមុខវិជ្ជាដែលបានបង្រៀនក្នុងថ្នាក់ គឺពួកគេបានអនុវត្តដូចជាដាំបន្លែ រៀបចំសួន និងរៀនដាំស្លដោយខ្លួនឯងផងដែរ។ ជាងនេះទៀត គម្រោងនេះបានជួយឱ្យក្មេងៗយល់ដឹងកាន់តែជ្រៅនិងនាំឱ្យពួកគេមានជំនាញមួយទៅថ្ងៃអនាគត ក៏ដូចជាឱ្យពួកគេយល់ដឹងពីសារសំខាន់នៃអាហារូបត្ថម្ភថាមានប្រយោជន៍ដល់សុខភាពទូទៅ។ រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា   គួរឱ្យដឹងថា គម្រោងសាកល្បងកម្មវិធី សួនសិក្សា របស់អង្គការភ្លែនអន្ដរជាតិកម្ពុជា ទទួលបានជំនួយពីរាជរដ្ឋាភិបាលអូស្រា្ដលី។ ក្នុងរយៈ៣ឆ្នាំនេះ អង្គការភ្លែនអន្ដរជាតិកម្ពុជា ទទួលបានថវិកាប្រមាណ ៦០ម៉ឺនដុល្លារសម្រាប់ដំណើរការសាកល្បងតាមសាលាគោលដៅចំនួន១៥ក្នុងខេត្តចំនួន២ ដែលក្នុងនោះខេត្តសៀមរាបមានចំនួន៥សាលា និងខេត្តស្ទឹងត្រែងចំនួន ១០សាលា។ បន្ទាប់ពីជោគជ័យក្នុងគម្រោងសាកល្បងនេះរួច អង្គការភ្លែនគ្រោងនឹងបន្ដពង្រីកនិងសហការជាមួយអង្គការស្បៀងអាហារពិភពលោកក្នុងគោលដៅខេត្តសៀមរាប  តាមរយៈការចូលជាមួយកម្មវិធីស្បៀងអាហារតាមសាលាដែលកំពុងអនុវត្តន៍ស្រាប់។ ជាមួយគ្នានោះ អង្គការភ្លែនក៏មានគម្រោងនឹងពិនិត្យមើលពីលទ្ធភាពក្នុងការពង្រីកទៅខេត្តគោលដៅចំនួន២ទៀត គឺខេត្តស្ទឹងត្រែង និងរតនគិរីផងដែរនាពេលអនាគត៕ រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
សៀមរាប៖ គម្រោង «សួនសិក្សា» ស្ថិតក្នុងគម្រោងកម្មវិធីស្នួលរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា ដែលបច្ចុប្បន្នកម្មវិធីនេះទទួលបានជោគជ័យហួសពីការរំពឹងទុក បន្ទាប់ពីសាកល្បងក្នុងខេត្តគោលដៅចំនួន២ គឺខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។
  សំណើ បានបញ្ជូនទៅកាន់ក្រុមប្រឹក្សាក្រុង Yamato កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ហើយគេរំពឹងថា វាទទួលបានការអនុម័តនៅចុងខែ។ លោក Masaaki Yasumi សមាជិករដ្ឋបាលក្រុងម្នាក់ បានលើកឡើងប្រាប់ AFP ថា៖ «ប្រសិនបើវិធានការ ត្រូវបានអនុម័ត នោះ Yamato នឹងក្លាយជាក្រុងដំបូងនៅជប៉ុន ដែលហាមប្រាមប្រើទូរសព្ទនៅពេលដើរ»។   Yamato ដែលស្ថិតនៅមិនឆ្ងាយពីក្រុងតូក្យូនោះ ជាទីប្រជុំជនដ៏ធំមួយផងដែរ។ បើតាមលោក Yasumi មនុស្សជាច្រើនកាន់តែនិយាយប្រើប្រាស់ស្មាតហ្វូន នៅពេលដើរតាមផ្លូវ ហើយចំនួននៃគ្រោះថ្នាក់ក៏មានច្រើនដូចគ្នាផងដែរ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងចង់លុបបំបាត់ទម្លាប់នេះ នៅក្នុងទីក្រុង»។    តាមពិតទៅវិធានការនេះ នឹងមិនមានការដាក់ពិន័យនោះឡើយ ពីព្រោះអាជ្ញាធរទទួលស្គាល់ពីភាពលំបាក ក្នុងការទាញមនុស្សឲ្យផ្តាច់ពីទូរសព្ទដៃ ប៉ុន្តែអាជ្ញាធរនឹងពង្រីកយុទ្ធនាការអប់រំ ដើម្បីឲ្យពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃទង្វើនេះ។ លោក Yasumi បានលើកឡើងថា៖ «យើងសង្ឃឹមថា ការហាមប្រាមនេះ នឹងជំរុញមនុស្សឲ្យភ័យខ្លាច នៅពេលដែលពួកគេប្រើប្រាស់ទូរសព្ទដៃពេលដើរតាមផ្លូវ»។   ការសិក្សាមួយ បង្ហាញថា អ្នកដើរចុចទូរសព្ទជាង៨០ភាគរយ មិនបានផ្ចង់អារម្មណ៍មើលទៅមុខនោះឡើយ។ ករណីទាំងនេះ បណ្តាលឲ្យបុកគ្នា ជាន់វត្ថុផ្សេងៗ រួមទាំងខូចខាតទូរសព្ទផងដែរ។ កាន់តែគ្រោះថ្នាក់បន្ថែមទៀតនោះ មានមនុស្សចំនួនបានប្រើប្រាស់ស្មាតហ្វូន ខណៈខ្លួនកំពុងជិះកង់។   ទោះបីជាមិនមានច្បាប់ក៏ដោយ ប៉ុន្តែអ្នកដែលបង្កគ្រោះថ្នាក់មួយចំនួន ដោយសារតែការប្រើប្រាស់ស្មាតហ្វូន ក៏ធ្លាប់រងពិន័យ និងបង់ជំងឺចិត្តទៅដល់ជនរងគ្រោះផងដែរ៕  
ដំណើរថ្មើរជើងជាមួយទូរសព្ទនៅជាប់នឹងដៃ បានក្លាយជាទម្លាប់របស់មនុស្សជាច្រើន ហើយវាក៏បានបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះ សមាជិករដ្ឋបាលក្រុង Yamato ប្រទេសជប៉ុន ត្រៀមពិភាក្សាដើម្បីឈានទៅសម្រេចហាមប្រាម ការប្រើប្រាស់ទូរសព្ទដៃនៅពេលដើរតាមផ្លូវ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្ងៃចន្ទទី ៦ខែវិច្ឆិកានេះ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា ជប៉ុនប្រកាន់ជំហរយ៉ាងរឹងមាំដោយគាំទ្ររដ្ឋបាលអាមេរិកដែលរក្សាទុកចំណាត់ការទាំងអស់ទាំងក្តៅនិងត្រជាក់ផងដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះ។   ឈរទន្ទឹមជាមួយលោក ត្រាំ លោក អាបេ បានលើកឡើងបែបនេះ៖ «យើងនៅបន្តគាំទ្រគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរក្សារាល់ចំណាត់ការទាំងអស់ដើម្បីតបតជាមួយសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងមានការសាកល្បងអាវុធនុយក្លេអ៊េរ និងមីស៊ីលបាលីស្ទិកនោះ»។ ពេលស្ថិតនៅក្នុងប្រទេសជប៉ុន ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានប្រកាសថា កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើងជាការគំរាមកំហែងដ៏ធំសម្រាប់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក ហើយលោកគំរាមថា គោលនយោបាយអត់ធ្មត់បែបយុទ្ធសាស្ត្ររបស់អាមេរិកចំពោះកូរ៉េខាងជើងនោះឈានដល់ទីបញ្ចប់ហើយ។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ថានការណ៍ឧបទ្វីបកូរ៉េហាក់មានភាពតានតឹងខ្លាំង ដោយសារមានការផ្ទុះសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើង។ លោក ដូណាល់ ត្រាំ បានបន្តគំរាមប្រើប្រាស់កម្លាំងប្រឆាំងកូរ៉េខាងជើង ខណៈដែលលោក គីម ជុងអ៊ុន ឯណោះវិញគំរាមបាញ់មីស៊ីលផ្លោងចូលដីអាមេរិកផងដែរ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនលើកដំបូងមកកាន់តំបន់អាស៊ីនៅចុងសប្តាហ៍មុន ហើយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងជាប្រធានបទសំខាន់ដែលគ្របដណ្តប់ដំណើរទស្សកិច្ចរបស់លោកលើកនេះ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅជប៉ុន លោក ត្រាំ បន្តដំណើរទៅកាន់កូរ៉េខាងត្បូង និងចិន មុនបន្តដំណើរមកវៀតណាមមកចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC និងទៅហ្វីលីពីនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១នោះ៕
ប្រមុខរដ្ឋាភិបាលជប៉ុន ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា ខ្លួនគាំទ្ររាល់គោលនយោបាយ និងចំណាត់ការរបស់អាមេរិកដើម្បីប្រឆាំងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងនោះ។ លោកលើកឡើងបែបនេះពេលដែលលោកជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុននោះ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«...អាទីបីនេះ បានសេចក្តីថា ដល់ឱកាសដកសិទ្ធិមិនឲ្យបើកបរមួយឆ្នាំឬពីឆ្នាំតែម្តង ក្នុងរយៈពេលហ្នឹង គាត់ឲ្យកូនគាត់ឬអ្នកណាបើកឲ្យសិនទៅ ព្រោះគាត់អាងតែលុយ ដើរតែបុកគេ។ ដល់គ្រប់មួយ ឬពីរឆ្នាំ ចាំយើង ឲ្យសិទ្ធិបើកបរវិញ»។ ប្រមុខរដ្ឋាភិបាល បន្តថា៖«ខ្ញុំ គាំទ្រឲ្យធ្វើពិធីនេះ ពិភាក្សាគ្នាទៅ។ ពេលយើង កាត់សិទ្ធិ តើប៉ុន្មានដង ចាំយើងកាត់សិទ្ធិ ត្រឹមបីដងឬបួនដង ហើយការកត់សិទ្ធិហ្នឹងទៀត កាត់សិទ្ធិមួយឆ្នាំឬពីឆ្នាំ ឬកាត់សិទ្ធិរយៈពេលប៉ុន្មាន តែត្រូវតែមានតែម្តង»។ មេដឹកនាំរូបនេះ បន្ថែមថា៖«បើមិនអ៊ីចឹង ពួកគាត់ នៅតែបំពានរហូត អាងអីអាងទឹកលុយ អ៊ីចឹងទាល់តែយកអ្នកខុសច្បាប់ហ្នឹង ចេញពីផ្លូវឲ្យអស់ ដោយទុកពួកគាត់នៅក្នុងផ្ទះ អត់ឲ្យបើក។ ពួកគាត់ អាចធ្វើដំណើរបាន តែពួកគាត់ អត់មានសិទ្ធិបើកតែប៉ុណ្ណឹង។ វិធីនេះ មិនមែនវិធីទណ្ឌកម្មចំពោះពួកគាត់ទេ តែជាវិធីការពារជីវិតគាត់ទៅវិញទេ»៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ ពិភាក្សាគ្នាពីការកែច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពិន័យឲ្យតែធ្ងន់ធ្ងរលើអ្នកបើកបរខុសច្បាប់។ សម្តេច លើកជាយោបល់ថា ពេលបើកខុសម្តង សមត្ថកិច្ច ត្រូវផាកប្រាក់ពីម្ចាស់រថយន្តនោះម្តង ពេលខុសម្តងទៀត ការផាកប្រាក់ ត្រូវគុណជាពីរ ដល់ពេលខុសលើកទីបី ការផាកប្រាក់ ត្រូវគុណជាបី។
  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសរូបនោះ មានមុខរបរជាយោធា នៅសកលវិទ្យាល័យការពារជាតិ ដោយមានទីលំនៅ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។   បើតាមស្នងការនគរបាលរាជធានីភ្នំពេញ បុរសរូបនោះ បានបើកម៉ូតូបុករនាំងបិទខ្ទប់នៅខណ្ឌជ្រោយចង្វារ និងបានមើលងាយ ជេរប្រមាថ រួមទំាងវាយទៅលើសមត្ថកិច្ចឲ្យរងរបួសទៀតផង នៅព្រឹកថ្ងៃទី២០ ខែមេសា ។    បច្ចុប្បន្នបុរសរូបនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ហើយ។    កន្លងមកក៏មានបុរសម្នាក់ទៀត ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយសារតែបុរសរូបនោះ បានកាត់ខ្សែ សម្រាប់បិទខ្ទប់ពលរដ្ឋមិនឲ្យធ្វើដំណើរ៕  
ភ្នំពេញ៖ អាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ ដែលបានបើកម៉ូតូបុករនាំង នៅកន្លែងបិទខ្ទប់ ក្បែររង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ។ ក្រោយឃាត់ខ្លួន អាជ្ញាធរក៏ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។ នេះបើតាមស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ។
  ក្រោយឆ្លងកាត់ការប្រកួតប្រជែង ដោយស៊ូទ្រាំឈរដាក់បាតដៃលើរថយន្ត Subaru ទាំងថ្ងៃទាំងយប់ ចំនួន៣យប់ ៤ថ្ងៃ ដែលមានបេក្ខជនចូលរួមសរុបចំនួន ៤០០នាក់ នៅបរិវេណផ្សារទំនើប Ngee Ann City Civic Plaza បានបញ្ចប់ជាសា្ថពរហើយ នៅថ្ងៃទី៥ ខែវិច្ឆិកា។   Siripong ទទួលបានរថយន្ត Subaru ស៊េរីថ្មីមួយគ្រឿង ដែលមានតម្លៃ ៥៦,៥០០ ដុល្លារអាមេរិក ព្រមទាំងប្រាក់រង្វាន់បន្ថែមទៀតជាច្រើន។ ប្រាក់រង្វាន់បន្ថែមផ្សេងៗ ត្រូវអនុវត្តន៍តាមលក្ខខណ្ឌដូច បេក្ខជនបេក្ខនារីណា ដែលឆ្លងផុតចាប់ពីរយៈពេល៤៨ម៉ោងឡើងទៅ នឹងទទួលបានប្រាក់រង្វាន់៥០ដុល្លារអាមេរិក ប្រសិនបើពួកគេបន្តឈរបានចាប់ពី៥ម៉ោងជាបន្តបន្ទាប់ទៀត។ ដោយឡែកទឹកប្រាក់ ១,០០០ដុល្លារ ផ្តល់ជូនដល់បេក្ខជន ដែលធ្វើបានចុងក្រោយគេ ក្នុងចំណោមគ្នា១០នាក់ ពីប្រទេរបស់ពួកគេរៀងខ្លួន។   Subaru Last Palm Standing 2019 តម្រូវឲ្យបេក្ខជនឈរដាក់បាតដៃលើរថយន្ត (ទាំងថ្ងៃ-យប់) យូរជាងគេ ដោយក្នុងនោះបេក្ខជន៤០នាក់ ត្រូវឈរដាក់ដៃលើរថយន្តមួយគ្រឿង ដែលសរុបទាំងអស់១០គ្រឿង។ បេក្ខជនបេក្ខនារីទាំងអស់ មានពេលសម្រាក ៥នាទី ក្នុង៦ម៉ោងម្តង ដើម្បីបរិភោគអាហារ សម្រួលសរសៃ និងបត់ដៃបត់ជើងជាដើម។   ការប្រកួតដាក់បាតដៃលើរថយន្ត Subaru លើកទី១៨នេះ មាន៩ប្រទេសចូលរួម ដែលរួមមាន កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង ឆាយនីសតាយប៉ិ ថៃ វៀតណាម និងចិន ដែលការប្រកួតនេះ មានរយ:ពេល៤ថ្ងៃ ពីថ្ងៃទី២ ដល់ទី៥ ខែវិឆ្ឆិកា។ ចំណោមបេក្ខភាពទាំង៤០០រូប ម្ចាស់ផ្ទះសិង្ហបុរី មានសមាជិកចូលរួមប្រកួតរហូតច្រើនជាងគេដល់ ៣២០នាក់ និង១០នាក់ ពីប្រទេសនីមួយៗ។   កាលពីឆ្នាំ២០១៨ បេក្ខនារីរបស់សិង្ហបុរីជាអ្នកឈ្នះជ័យលាភីពីព្រឹត្តិការណ៍ Subaru Palm Challenge ដោយប្រើពេល ៧៥ម៉ោង ១៧នាទី និង៥៨វិនាទី ខណៈចំណាត់ថ្នាក់ទី២ បានទៅថៃ៕
សិង្ហបុរី៖ បេក្ខជនពីប្រទេសថៃ Siripong Toosadee ក្លាយជាម្ចាស់រថយន្តស៊េរីថ្មី Subaru Forester 2.0i-S EyeSight តម្លៃជិត៦ម៉ឺនដុល្លារអាមេរិក នៅក្នុងការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ មេឌាខប (Mediacorp Subaru Last Palm Standing 2019) នៅសិង្ហបុរី ដោយប្រើរយៈពេលឈរ ៧៦ម៉ោង ៥៥នាទី និង៥វិនាទី។ ចំណាត់ថ្នាក់ទីពីរ បានទៅបេក្ខជន Luu Van Quoc ពីប្រទេសវៀតណាម។ បេក្ខជនចុងក្រោយពីកម្ពុជា ទូច ស៊ិញ ទទួបានប្រាក់ ១,១៥០ដុល្លារអាមេរិកពីកម្មវិធី ក្រោយឈរបានរយៈពេល ៦៤ម៉ោង និង៤៦នាទី។
លោក វន់ ពៅ បានប្រាប់សារព័ត៌មានថ្មី២៥ នៅថ្ងៃទី១៧មីនានេះថា ពលរដ្ឋគួរតែងាកមកប្រើប្រាស់សេវារថយន្តក្រុងរបស់រដ្ឋវិញ ដើម្បីកាត់បន្ថយការចំណាយលើសាំង និងហ្គាសប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ លោក ចង់ឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ហើយប្ដូរមកជិះកង់ ឬដើរថ្មើរជាងវិញ។   នាពេលបច្ចុប្បន្ន ពលរដ្ឋមិនទាន់ពេញនិយមប្រើប្រាស់សេវារថយន្តក្រុងនៅឡើយទេ ដោយសារក្រុងភ្នំពេញមានបញ្ហាកកស្ទុះចរាចរណ៍យូៗពេក។ ដូច្នេះ លោក ស្នើឱ្យរដ្ឋាភិបាល រៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តឱ្យច្រើនថែមទៀត ដើម្បីបង្កភាពងាយស្រួលឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងវិញ។   លោក ប្រាប់ដូច្នេះថា៖«ជាចំណុចល្អ ដែលពលរដ្ឋប្រើសេវារថយន្តក្រុងរបស់រដ្ឋ ព្រោះវាអាចជួយទៅលើការចំណាយ ការប្រើប្រាស់ប្រេងឥន្ធនៈ ឬហ្គាស។ មួយទៀត ប្រសិនបើ អ្នកគ្មានរថយន្ត ឬម៉ូតូ ក៏អាចជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់(ពលរដ្ឋ) ដោយមិនអស់លុយ។ ហើយការជិះរថយន្តក្រុង ក៏ចូលរួមកាត់បន្ថយការបំផ្លាញបរិស្ថានក្នុងទីក្រុងផងដែរ»។   លោក វន់ ពៅ អះអាងថា ប្រសិនបើ វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយ នឹងធ្វើឱ្យតម្លៃប្រេងសាំង បន្តកើនឡើង។ ដូច្នេះ លោកចង់ឱ្យរដ្ឋរៀបចំយន្តការគ្រប់គ្រងតម្លៃប្រេងសាំងឱ្យល្អ និងធ្វើការបញ្ចុះពន្ធការនាំចូលប្រេងឥន្ធនៈ ឬក៏ឧបត្ថម្ភទុនទៅក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីកុំឱ្យប្រេងឥន្ធនៈ ឬហ្គាសឡើងថ្លៃ។ លោក បន្តថា រដ្ឋាភិបាល គួរតែដំឡើងពន្ធលើថ្លៃស្រាបៀ ឬបារី ដើម្បីយកមកជួយទប់ទល់នឹងតម្លៃប្រេងសាំងកើនឡើងបន្តបន្ទាប់នេះ។   ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា សាលាក្រុងតែងតែជំរុញឱ្យពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុង ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងគ្រោះថ្នាក់ចរាចរណ៌ ដោយមិនផ្សារភ្ជាប់នឹងតម្លៃសាំងឡើងថ្លៃនោះឡើយ។ លោក បន្តថា ក្រោយបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ការប្រើប្រាស់សេវារថយន្តក្រុងរបស់ពលរដ្ឋមានការថយចុះ ខណៈរដ្ឋនឹងបន្ថែមចំនួនរថយន្តឱ្យច្រើនទៀត ប្រសិនបើតម្រូវការប្រើប្រាស់ខ្ពស់។   លោក ប្រាប់ដូច្នេះថា៖«មិនមែនមកពីសាំងឡើងថ្លៃ ឬមិនឡើងថ្លៃទើបយើងជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងនោះទេ គឺយើងបានជំរុញទូទៅហើយ ដើម្បីចូលរួមកាត់បន្ថយការចំណាយ គ្រោះថ្នាក់ចរាចរណ៍ របស់ប្រជាពលរដ្ឋ»។   លោក ឃ្លី នរៈ ប្រធានរដ្ឋបាលការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសារធារណៈរថយន្តក្រុង បានបញ្ជាក់ថា ក្រោយកូវីដ-១៩ធូរស្រាល សាលាក្រុងបានដាក់ដំណើរការចំនួន៤ខ្សែ ដោយប្រើប្រាស់រថយន្ត៦០គ្រឿង និងប្រើប្រាស់ធនធានរដ្ឋតែ ៣០ភាគរយប៉ុណ្ណោះ។   គួរបញ្ជាក់ថា បច្ចុប្បន្ន សាំងធម្មតាលក់រាយនៅកម្ពុជា មានតម្លៃ៥៣០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរ មានតម្លៃជិត៦០០០រៀលក្នុងមួយលីត្រ៕        
ភ្នំពេញ៖ស្របពេល កម្ពុជា និងពិភពលោក ជួបប្រទះបញ្ហាប្រេងសាំងឡើងថ្លៃ ដែលប៉ះពាល់ដល់កម្រិតជីវភាពពលរដ្ឋ លោក វន់ ពៅ បានជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់សេវារថយន្តក្រុងវិញ ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងហ្គាស។ ជាមួយគ្នានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ក៏ស្នើឱ្យរដ្ឋាភិបាល រៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តបន្ថែមថែមទៀត ដើម្បីបង្កភាពងាយស្រួល។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អរបស់ខ្សែបម្រើសញ្ជាតិបារាំងនៅនាទី៧១ ដោយការទាត់វូឡេ (volley) គ្រប់គ្រាន់ដើម្បីនាំក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុបន្ថែម និងឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន។       ក្រុមដែលមានអ្នកចាត់ការទូទៅសញ្ជាតិន័រវែសលោក Solskjaer បានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងចំនួន១១ប្រកួតចុងក្រោយ ដោយមិនស្គាល់ចាញ់ឡើយ ក្នុងនោះពួកគេអាចទទួលបានជ័យជម្នះ៩លើក និងស្មើ២លើក។   នេះជាលើកទី១ហើយដែលបិសាចក្រហមធ្វើបានល្អគួរកត់សម្គាល់សម្រាប់រដូវកាល ២០២០-២១ តាមរយៈការទទួលបានជ័យជម្នះច្រើនប្រកួត គិតចាប់តាំងពីខែធ្នូឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដើម្បីជួយក្រុមលើកពានលីគចុងក្រោយមុនចាកចេញ។ តើ Solskjaer អាចជួយ Man Utd លើកពានលីគកំពូលអង់គ្លេសនេះបានដែលឬទេ នៅរដូវកាលនេះ?   ឆ្លងកាត់ការប្រកួត១៧លើក Man Utd ទទួលបាន៣៦ពិន្ទុ នាំមុខគូប្រជែង Liverpool ចំនួន៣ពិន្ទុ និងនាំមុខក្រុម Leicester City និង Everton ដែលនៅលេខរៀងទី៣ និងទី៤ ចំនួន៤ពិន្ទុ។ Everton ក៏បានបន្តជ័យជម្នះរបស់ខ្លួនក្រោយឈ្នះ Wolves ២-១។    Sheffield United រកឃើញជ័យជម្នះដំបូងរបស់ខ្លួនរដូវកាលនេះ ក្នុងការប្រកួតសប្តាហ៍ទី១៨ ដោយយកឈ្នះ Newcastle United ១-០។ យ៉ាងណា Sheffield United នៅតែស្ថិតនៅបាតតារាង Premier League ដដែល ដោយទើបតែរកបាន៥ពិន្ទុប៉ុណ្ណោះ៕  
Manchester United បានឡើងទៅកាន់កំពូលតារាង Premier League បន្ទាប់ពី Paul Pogba សម្រេចទីគ្រាប់បាល់ជ័យជម្នះលើក្រុម Burnley ក្នុងលទ្ធផល ១-០ នាការប្រកួតលីគសប្តាហ៍ទី១៧ នៅរាត្រីថ្ងៃទី១២ ខែមករា។ ១១ប្រកួតចុងក្រោយ បិសាចក្រហមមិនដែលចាញ់ឡើយ ក្នុងនោះឈ្នះ៩លើក។
សម្រាប់ការចាប់រង្វាន់ធំនេះនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចាំអីទៀត! តស់ទៅលេងដើម្បីផ្សងសំណាងយករង្វាន់ធំទាំងអស់គ្នា ដែលរយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃនេះរហូតដល់ខែធ្នូ ឆ្នាំ២០២៣។   អ្នកឈ្នះពីការចាប់រង្វាន់ថ្ងៃទី២៤ ខែវិច្ឆិកា៖ វិធីសាស្រ្ដទទួលបានពិន្ទុ៖ អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេល រទូទាត់វិក្កយបត្រដូចខាងក្រោម៖ បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន បង់អ៊ីនធឺណិត និងទូរទស្សន៍ខ្សែកាប បង់ថ្លៃការសិក្សា និងបង់វិក្កយបត្រផ្សេងៗ ការប្ដូរពិន្ទុ៖ ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ) ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ) លក្ខន្ដិក៖ ប្តូរ ៥ពិន្ទុ ទទួលបានឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង។ ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន ១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។ ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។ អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។ ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។ ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។ គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។ ***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!   អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។   (អត្ថបទពាណិជ្ជកម្ម)
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣  ពីការប្ដូរពិន្ទុផ្សងសំណាង និងការលេងឆ្លើយសំណួរល្បងប្រាជ្ញានៅលើ AMK Mobile។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកមិនទាន់បានឈ្នះរង្វាន់កុំទាន់អាលមានការបារម្ភលោកអ្នកនៅតែមានឱកាសឈ្នះរង្វាន់ធំដោយ អេ អឹម ខេ មានការចាប់រង្វាន់ស្វែងរកអ្នកឈ្នះចំនួន ៤០នាក់ ដែលម្នាក់ៗទទួលបានសាច់ប្រាក់ចំនួន ១លានរៀល។
ភ្នំពេញ៖ កម្ពុជា នឹងរងអាកាសធាតុត្រជាក់មួយសប្ដាហ៍ ចាប់ពីថ្ងៃទី៣ ដល់៩ កុម្ភៈ ដោយសារឥទ្ធិពលពីខ្យល់មូសុងឦសាន និងខ្យល់ប្រ៊ីស(BREEZE) ដែលបក់ពីឈូកសមុទ្រថៃ។នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ក្នុងរយៈពេលមួយសប្ដាហ៍នេះ នឹងមានសីតុណ្ហភាពអប្បបរមាពី ១៩ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣១ ដល់ ៣៤អង្សាសេ។ បន្ថែមពីនេះ ក៏មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តតាកែវ កណ្ដាល កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិនផងដែរ។   ដោយឡែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអតិបរមាពី ១៦ ដល់ ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣១ ដល់ ៣៤ អង្សាសេ។ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងមានភ្លៀងធ្លាក់ខ្សោយ។ នេះបើតាមក្រសួងធនធានទឹក។   បើតាមក្រសួងធនធានទឹកដដែល ខេត្តនៅតាមតំបន់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២០ ដល់ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៧ ដល់ ៣១អង្សាសេ ហើយមានភ្លៀងធា្លក់ពីខ្សោយ ទៅមធ្យមនៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕    
ដោយ៖ ស៊ុល រ៉វី
លោក អួន ស៊ីឡុត បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ចាប់ពីខែមករា ដើមឆ្នាំមក ការលក់ចេញគ្រាប់ស្វាយចន្ទី នៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មាននិន្នាការធ្លាក់ថ្លៃជាបន្តបន្ទាប់។ បញ្ហានេះ បណ្ដាលមកពីបាតុភូតកម្ដៅអែលនីញ៉ូ ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីស្វិត ខូច និងមិនសូវមានសាច់ ហើយវាគឺជាដើមចម ធ្វើឱ្យឈ្មួញបន្ទាបតម្លៃ។    ខេត្តដែលរកឃើញថា គុណភាពគ្រាប់ស្វាយចន្ទីធ្លាក់ចុះជាងគេរួមមាន មណ្ឌលគិរី រតនគរី កំពង់ឆ្នាំង កំពត និងកោះកុង។ រីឯ ស្ទឹងត្រែង និងកំពង់ធំ នៅរក្សាបានស្ថេរភាព និងលក់បានតម្លៃខ្ពស់ដដែល។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់ មានតម្លៃទាបបំផុតក្នុងរង្វង់៤ពាន់រៀលក្នុងមួយគីឡូក្រាម និងតម្លៃខ្ពស់បំផុតជិត៦ពាន់រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា។    លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ សែម វណ្ណា លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«ទិន្នផលយើងឃើញថាបានល្អ ប៉ុន្តែដោយសារតែអែលនីញ៉ូ ធ្វើឱ្យសាច់ខាងក្នុងរបស់វាមិនសូវល្អនោះទេ។ ជាក់ស្ដែង ការប្រមូលផលកាលពីខែមករា វាសម្បូរគ្រាប់ស្វិត ឬគ្រាប់កដប ដែលវាខូចគុណភាព ដូច្នេះ បើយើងយកគ្រាប់ខូចគុណភាពឱ្យទៅរោងចក្រកែច្នៃ គេប្រាកដជាខាតហើយ។ ហេតុនេះ ទើបគេទម្លាក់តម្លៃតាមគុណភាពគ្រាប់ ដែលបានបែងចែក»។    បាតុភូតអែលនីញ៉ូ អាចបង្កហានិភ័យធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅ ដែលធ្វើឱ្យដំណាំចន្ទីពិបាកលូតលាស់ និងការវាយប្រហារពីសត្វល្អិតចង្រៃ បានបំផ្លាញស្វាយចន្ទី ដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើរ និងពីងពាងក្រហម ជាដើម។   ក្នុងរយៈពេល៤ឆ្នាំ ចុងក្រោយនេះ ស្វាយចន្ទី បានរងប៉ះពាល់ខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នជាមធ្យមធ្លាក់ចុះពី៣០ទៅ៤០ភាគរយ។ បញ្ហានេះបានធ្វើឱ្យកសិករបាក់ទឹកចិត្ត និងកាប់ដើមចន្ទីចោលជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ៤៧២  ៩៤៦ហិកតា និងទទួលបានទិន្នផលសរុប ៧០៩ ៤១៩តោន។    នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥៦ ០០០ តោន ថយចុះ ៧.៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧ ០០០ ០០០ ដុល្លារ ថយចុះប្រមាណ១៦ ភាគរយ។ ដោយឡែកនាំចេញទៅ វៀតណាមមានចំនួន ៦១៨ ០០០តោន៕    អត្ថបទទាក់ទង   សមាគមស្វាយចន្ទីកម្ពុជា ស្នើកសិករឱ្យត្រៀមខ្លួនទប់ទល់បាតុភូតកម្ដៅ El Nino   ៤ឆ្នាំចុងក្រោយ ទិន្នផលស្វាយចន្ទីធ្លាក់ចុះខ្លាំង ដោយសារអាកាសធាតុប្រែប្រួល  
ភ្នំពេញ៖ បាតុភូតកម្ដៅ អែលនីញ៉ូ (El Nino) កំពុងធ្វើឱ្យសាច់នៃគ្រាប់ស្វាយចន្ទីកម្ពុជា ធ្លាក់គុណភាព និងលក់បានតម្លៃទាប។ នេះបើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) ដោយបារម្ភថា កសិករអាចបាក់ទឹកចិត្ត ហើយនាំគ្នាកាប់ដើមស្វាយចន្ទីចោល។
     Canadian Foreign Affairs Minister Chrystia Freeland reiterated her country's commitment to a diplomatic solution to the Korean Peninsula nuclear crisis.      "What we do want is to resolve this crisis peacefully to achieve what is in our collective best interests, and that is security and stability on the Korean Peninsula," Freeland said during the Foreign Ministers Meeting on Security and Stability on the Korean Peninsula at the Vancouver Convention Center.      The meeting, co-hosted by Freeland and U.S. Secretary of State Rex Tillerson, was attended by foreign ministers of Britain, Japan and South Korea, among others. They discussed issues that included pressuring and imposing sanctions against the DPRK.      It came as the DPRK and South Korea have resumed talks after Pyongyang decided to join the PyeongChang Winter Olympics next month.      During a routine press briefing in Beijing on Tuesday, Chinese Foreign Ministry spokesman Lu Kang said that without participation of some of the most important direct parties to the nuclear issue, the Vancouver meeting had no legitimacy and was not representative.      "Since this meeting does not have legitimacy or representativeness, China has opposed the meeting from the very beginning," he said.      In Moscow, Russian Foreign Minister Sergei Lavrov on Monday labeled the meeting as counterproductive, saying it sought to work out new mechanisms to pressure Pyongyang.      "I think that with all due respect to those who came up with this initiative, I do not expect anything productive," Lavrov said.
VANCOUVER: Foreign ministers from 20 nations on Tuesday said they would not accept a nuclear-armed Democratic People's Republic of Korea (DPRK) and maintain maximum pressure against Pyongyang at a meeting in Vancouver, which was criticized by China and Russia as illegal and counterproductive.
  លោក ហុក  សុទ្ធិ នាយកអង្គការស៊ីប៉ា បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ ពិតជារឿងដ៏សាហាវជាងគ្រោះថ្នាក់ដោយសារមីន និងជំងឺអេដស៍ទៀត ព្រោះតែមនុស្សមិនគោរពច្បាប់ចរាចរណ៍ និងមិនគោរពសិទ្ធិ ឬចេះអធ្យាស្រ័យគ្នាក្នុងការបើកបរ។ លោក ហុក សុទ្ធិ បាននិយាយថា មូលហេតុរៀបចំយុទ្ធនាការបើកបរដោយសុវត្ថិភាពនេះ ដើម្បីដាស់តឿនទៅពលរដ្ឋបើកបរដោយពាក់មួកសុវត្ថិភាព ហើយកុំប្រើល្បឿនហួសកំណត់ និងចៀសវាងការប្រជែងគ្នា ។    «មូលហេតុដែលយើងអប់រំកុមារពីសុវត្ថិភាពចរាចរណ៍នេះ យើងសង្កេតឃើញថា កុមារងាយនឹងទទួលបានចំណេះដឹងឆាប់រហ័ស និងមានឥទ្ធិពលទៅឪពុកម្តាយឲ្យភ្ញាក់រលឹកឡើងវិញ ពីការគោរពច្បាប់ចរាចរណ៍»។ នេះជាការលើកឡើងរបស់នាយកអង្គការស៊ីប៉ា ។    អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី ជឿជាក់ថា យុទ្ធនាការ៧ថ្ងៃនេះ នឹងអាចបញ្ជ្រាបសារទាំងនេះ ទៅពលរដ្ឋឲ្យផ្លាស់ប្តូរឥរិយាបទ និងគិតគូរពីសុវត្ថិភាពពេលបើកបរ ដើម្បីជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។    ចាប់ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា បានកើតឡើងដល់ទៅជាង២ម៉ឺនលើក ដែលបណ្តាលឲ្យមនុស្សជាង១ម៉ឺននាក់ បានបាត់បង់ជីវិត ។ ចំណែកមនុស្ស២,៧០០នាក់ រងរបួសធ្ងន់ និងមនុស្សជាង២,៥០០នាក់ រងរបួសស្រាល។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៥ឆ្នាំ៕   
ភ្នំពេញ៖ អង្គការស៊ីប៉ា រៀបចំយុទ្ធនាការបើកបរដោយសុវត្ថិភាព  ក្នុងគោលបំណងផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោក ដល់សាធារណជនឲ្យគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ យុទ្ធនាការបើកបរដោយសុវត្ថិភាពលើកទី២នេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
  ថៃរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់ ៣៥លាននាក់នៅឆ្នាំនេះ។ ទេសចរចិន និងឥណ្ឌា ត្រូវបានមើលឃើញថា ជាទីផ្សារដ៏សំខាន់ដើម្បីបំពេញនូវគោលដៅនេះ។ ជិត២ខែដើមឆ្នាំនេះ ភ្ញៀវទេសចរចិនបានមកកម្សាន្តនៅថៃមានជាង ១លាននាក់។    «នេះជាលើកដំបូងក្រោយការរាលដាលជំងឺកូវីដ-១៩ យើងទទួលបានភ្ញៀវទេសចរចិនជាងមួយលាននាក់ក្នុងរយៈពេលជិត២ខែ»។ លោកស្រី Thapanee Kiatphaibool ដែលជាប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានលើកឡើងក្នុងកម្មវីធីមួយនៅទីក្រុងញូវដេលីកាលពីថ្ងៃទី២១ ខែកុម្ភៈ។ នេះបើតាមសារព័ត៌មាន TTG Asia ។    លោកស្រីសង្កត់ធ្ងន់ថា បុណ្យចូលឆ្នាំចិន ការលើកលែងទិដ្ឋាការ ការផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រតិករទេសចរ បានជួយឱ្យថៃសម្រេចបានជោគជ័យខាងលើ។ អាជ្ញាធរទេសចរណ៍ថៃ រំពឹងថា ចិននឹងក្លាយជាទីផ្សារលំដាប់លេខមួយនៅឆ្នាំនេះ ដោយមានភ្ញៀវប្រមាណ ៨លាននាក់។    នៅខែ៩ ឆ្នាំ២០២៣ ថៃបានប្រកាសកម្មវិធីលើកលែងទិដ្ឋាការទៅមកជាមួយចិនរយៈពេល ៥ខែ ហើយក្រោយមកប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ។    នៅឆ្នាំ២០២៣ ចិនបានជាប់ចំណាត់ថ្នាក់ទី២ ដែលមានចំនួន៣,៥លាននាក់ក្នុងចំណោមទីផ្សារទេសចរកំពូលទាំង ៥របស់ថៃ។ ឥណ្ឌាឈរលំដាប់លេខ៤ ជាមួយភ្ញៀវ ១,៦លាននាក់ ខណៈអាម៉េរិកនៅលំដាប់លេខ១ មានចំនួន ៤,៦លាននាក់។ ក្នុងឆ្នាំ២០២៣ ថៃទទួលបានភ្ញៀវទេសចរ ២៨លាននាក់។    ឥណ្ឌាជាប្រភពទេសចរដ៏សំខាន់ដែលអាជ្ញាធរ TAT រំពឹងទទួលបានភ្ញៀវ ២លាននាក់នៅឆ្នាំនេះ។ «ឥណ្ឌាជាទីផ្សារដែលមានគុណភាពខ្ពស់ ចំណាយច្រើន នោះជាហេតុផលដែលយើងលើកលែងទិដ្ឋាការបណ្តោះអាសន្នដល់ទីផ្សារនេះ»។ លោកស្រី Thapanee Kiatphaibool បានថ្លែងបែបនេះ។ ថៃកំពុងពិចារណាគោលនយោបាយបន្ធូរបន្ថយបន្ថែមទៀត ដូចជាការលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ភ្ញៀវឥណ្ឌា។    ដើម្បីជំរុញភ្ញៀវទេសចរពីឥណ្ឌា TAT កំពុងផ្តោតលើគោលដៅថ្មីដូចជាស្រ្តី និងកុមារ ព្រមទាំងផ្សព្វផ្សាយទេសចរប្រភេទកីឡាផ្សងព្រេងជាដើម។ ថៃក៏ជំរុញការផ្សព្វផ្សាយផលិតផលថ្មីៗ និងកន្លែងទេសចរថ្មីជាច្រើនដូចជា Thann Wellness នៅខេត្តអយុធ្យា, ស្ពាន Mon និងភូមិ Pilok នៅ Kanchanaburi , ចម្ការទំពាំងបាយជូរក្នុងស្រុក និងឧទ្យានជាតិ Khao Yai។    រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃបាននិយាយថា ថៃនឹងបើកជើងហោះហើរបន្ថែមទៅឥណ្ឌាដើម្បីជំរុញទេសចរមកកាន់តែច្រើន។ ចាប់ពីថ្ងៃទី២ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways នឹងចាប់ផ្តើមជើងហោះហើរថ្មី Bangkok-Kochi ចំនួន៣ជើងក្នុងមួយសប្តាហ៍៕    អត្ថបទទាក់ទង   ទេសចរចិនសម្រុកមកអាស៊ីអាគ្នេយ៍ ជាពិសេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ក្រោយការលើកលែងទិដ្ឋាការ
ថៃបានបោះទុនយ៉ាងច្រើនលើការផ្សព្វផ្សាយ ការលើកលែងទិដ្ឋាការ និងការបង្កើនផលិតផលសម្រាប់ស្រ្តី និងកុមារ ដើម្បីទាក់ទាញភ្ញៀវទេសចរពីចិន និងឥណ្ឌា។ នៅឆ្នាំនេះ ថៃរំពឹងបានភ្ញៀវទេសចរពីចិន ៨លាននាក់ ខណៈឥណ្ឌា ២លាននាក់។
កម្ពុជា បើកទទួលទេសចរឡើងវិញក្រោយស្ថានភាពជំងឺកូវីដ-១៩ ថយចុះ។ ជាមួយគ្នានេះ ប្រទេសក្នុងតំបន់អាស៊ាន ក៏បើកទទួលភ្ញៀវទេសចរដូចប្រទេសកម្ពុជាដែរ។ ការណ៍នេះធ្វើឱ្យប្រទេសមួយចំនួនប្រកួតប្រជែងទីផ្សារទេសចរណ៍។   យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល៥ខែ ជនជាតិខ្មែរចេញទៅប្រទេសដទៃចំនួន ១០៧ ៤៣៨នាក់។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានThmeyThmey25ថា ភ្ញៀវខ្មែរដែលចេញទៅបរទេសភាគច្រើនក្នុងគោលបំណងដើរកម្សាន្ត និងពិនិត្យសុខភាព។   «ជារួម១០ម៉ឺននាក់ចេញទៅក្រៅចម្រុះ ខ្លះចេញទៅដើរកម្សាន្ត ពិនិត្យសុខភាពខ្លះផង ហើយក៏មានក្របខណ្ឌការងារខ្លះដែរ។ ភ្ញៀវភាគច្រើនទៅតែក្នុងរង្វង់ប្រទេសអាស៊ាននេះទេ តែក៏មានអ្នកទៅឆ្ងាយដូចជាអូស្ត្រាលី អាម៉េរិកដែរ ប៉ុន្តែយើងមិនមានលម្អិតថាទៅប្រទេសណាប៉ុន្មានៗទេ»។ លោក តុប សុភ័ក ថ្លែងដូច្នេះ។  ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងCheck In ដើម្បីទៅប្រទេសថៃ។ រូបភាព៖ លោក សែម វណ្ណា ជុំវិញសន្ទុះភ្ញៀវខ្មែរចេញទៅបរទេស លោក តុប សុភ័ក លើកឡើងថា ការចេញដើរកម្សាន្តរបស់ភ្ញៀវជាតិទៅប្រទេសទីពីរ មិនធ្វើឱ្យប៉ះពាល់ដល់ការងើបឡើងនៃវិស័យទេសចរណ៍កម្ពុជាឡើយ ព្រោះទេសចរបរទេស ក៏ចូលមកកម្ពុជា។ លើសពីនេះ ទេសចរផ្ទៃក្នុង ក៏បានដើរកម្សាន្តនៅប្រទេសកម្ពុជាច្រើនដែរ។   វិស័យទេសចរណ៍កម្ពុជាងើបឡើងវិញស្របពេលដែលប្រទេសដទៃបើកទទួលទេសចរផងដែរ។ ការណ៍នេះធ្វើឱ្យទីផ្សារទេសចរណ៍ មានការប្រកួតប្រជែងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា លើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25ថាប្រជាជនកម្ពុជាសម្រុកចេញទៅប្រទេសដទៃមួយរយៈចុងក្រោយនេះ។ក្នុងនាមជាអ្នករៀបចំកញ្ចប់ទេសចរណ៍ លោក ហូ វណ្ឌី មើលឃើញថា ទេសចរកម្ពុជាភាគច្រើនចេញទៅប្រទេសសិង្ហបុរី និងប្រទេសថៃ។  លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បញ្ជាក់ដូច្នេះ៖ «ការប្រកួតប្រជែងតែងតែមាន ទោះបីក្នុងប្រទេសក្ដីប្រទេសជិតខាងក្ដីនិងប្រទេសទី៣ក្ដី។ គេចង់បានទេសចរពីយើង។ យើងក៏ចង់បានទេសចរពីគេ។យើងឃើញថាគ្រាន់តែពិភពលោកស្ងប់ស្ងាត់ភ្លាម ក្នុងតំបន់អាស៊ាន ប្រទេសដែលលេចធ្លោជាងគេគឺសិង្ហបុរី និងប្រទេសថៃ។ គាត់ទាញយកប្រជាជនខ្មែរយើងច្រើនជាងគេ។ នេះបើយើងមើលតាមក្រុមហ៊ុនទេសចរណ៍។ គេមានផែនការប្រកួតប្រជែងខុសៗគ្នា»។   យោងតាមបទពិសោធក្នុងវិស័យទេសចរណ៍ជាង២០ឆ្នាំ លោក ហូ វណ្ឌី ផ្ដល់ជាគំនិតថា ដើម្បីឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងទីផ្សារទេសចរណ៍ជាមួយបរទេស ត្រូវមានការរួមគ្នារវាងវិស័យឯកជន និងអាជ្ញាធរ។ ត្រង់ចំណុចនេះ លោក ហូ វណ្ឌី បន្ថែមថា ក្រសួងពាក់ព័ន្ធគួរមានកញ្ចប់ពិសេសណាមួយសម្រាប់ភ្ញៀវអន្តរជាតិ ដូចជាការបញ្ចុះតម្លៃសំបុត្រចូលទស្សនា និងការលើកលែងទិដ្ឋការចំពោះប្រទេសមួយចំនួន។ ចំណែកបញ្ហាបរិស្ថានក៏ត្រូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងប្រជាជនតាមតំបន់ផ្ទាល់។    បើតាមរបាយការណ៍ចុងក្រោយ ពីទិន្នន័យភ្ញៀវខ្មែរចេញទៅបរទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍  ត្រឹមមួយខែ ប្រជាជនខ្មែរ ចេញទៅបរទេសកើនឡើងប្រមាណ ៥ម៉ឺននាក់។ លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថារយៈពេល៦ខែ ទេសចរជាតិចេញទៅបរទេសប្រមាណ ១៥ម៉ឺននាក់។   លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ «បើតាមការពិនិត្យជើងយន្តហោះចេញចូល ភាគច្រើនទៅប្រទេសថៃ និងសិង្ហបុរី។ ចំពោះគោលបំណងក៏យើងមិនបានកត់សម្គាល់លម្អិតដែរ តែតាមការសង្កេតឃើញ គឺភាគច្រើន ទេសចរ និងធុរកិច្ច»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក កែវ វណ្ណថន។   គួរបញ្ជាក់ដែរថា របាយការណ៍ពីក្រសួងទេសចរណ៍ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិចូលមកម្ពុជាសរុប ៣៤៣ ៤៦៤នាក់ ដោយកើនឡើង ២៧៥ភាគរយ បើធៀបនឹងចំនួនទេសចរអន្តរជាតិចូលមកកម្ពុជារយៈពេល៥ខែនៃឆ្នាំ២០២១។ ភ្ញៀវអន្តរជាតិដែលចូលមកកម្ពុជាច្រើនជាងគេគឺ ជនជាតិវៀតណាម ថៃ ចិន អាម៉េរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េខាងជើង ម៉ាឡេស៊ី អង់គ្លេស និងអូស្ត្រាលី។    ដោយឡែក បើតាមរបាយការណ៍ទេសចរចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៦ខែឆ្នាំ២០២២ ទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ១ ០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ការណ៍នេះ ធ្វើឱ្យកម្ពុជាអាចរកចំណូលបានជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ៕   អត្ថបទទាក់ទង   ៦ខែ កម្ពុជារកចំណូលបានជាង២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ     
ភ្នំពេញ៖ រយៈពេល៥ខែនៃឆ្នាំ២០២២នេះ ពលរដ្ឋខ្មែរ ចេញទៅកម្សាន្តនៅបរទេសជាង១០ម៉ឺននាក់។ ចំណែក ទេសចរអន្តរជាតិ កម្ពុជា ទទួលបានជាង ៣៤ម៉ឺននាក់ប៉ុណ្ណោះ។ តើការភ្ញៀវខ្មែរសម្រុកចេញទៅបរទេសបង្កឱ្យប៉ះពាល់ដល់ការងើបឡើងនៃវិស័យទេសចរណ៍កម្ពុជាទេ?
  ១. ទទួលទានគ្រឿងស្រវឹង   ដឹងទេថាគ្រឿងស្រវឹងអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺគេងមិនលក់របស់អ្នកកាន់តែអាក្រក់ឡើង? បញ្ហានោះគឺនៅពេលស្រវឹងអ្នកងាយនឹងជួបប្រទះអាការៈគេងមិនស្ងប់ ហើយថែមទាំងបណ្ដាលអោយមិនស្រួលខ្លួន គ្មានកម្លាំង អារម្មណ៍មិនស្រស់ស្រាយនៅព្រឹកបន្ទាប់ទៀតផង។ ម្យ៉ាងវិញទៀតការទទួលទានគ្រឿងស្រវឹងអាចបង្កបញ្ហាគេងស្រមុកដែលជាបញ្ហាមួយរំខានដល់ខួរក្បាលនិងរាងកាយមិនឱ្យទទួលបានអុកស៊ីសែនគ្រប់គ្រាន់ខណៈពេលគេង។   ២. ទទួលទានអាហារសម្បូរខ្លាញ់មុនចូលគេង   ជាធម្មតានៅពេលយប់អ្នកមិនគួរបណ្ដោយ ឬដាក់បន្ទុកឱ្យក្រពះប្រឹងធ្វើការពេកនោះទេ ប្រសិនបើចង់គេងលក់បានស្រួលហើយស្កប់។ ការទទួលទានអាហារសម្បូរខ្លាញ់ជះឥទ្ធិពលគួរឱ្យបារម្ភចំពោះប្រព័ន្ធរំលាយអាហារ។   ៣. ទទួលទានកាហ្វេក្រោយបាយថ្ងៃ   ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាគេងមិនលក់នោះចូរព្យាយាមចៀសវាង ឬកាត់បន្ថយការទទួលទានកាហ្វេ ឬភេសជ្ជៈកាហ្វេអ៊ីនផ្សេងៗក្រោយម៉ោងអាហារថ្ងៃទើបប្រសើរ។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយពី ៤ ទៅ ៦ ម៉ោងឯណោះ។ ហើយប្រសិនបើអ្នកទទួលទានកាហ្វេ ឬភេសជ្ជៈកាហ្វេអ៊ីនណាមួយកំឡុងម៉ោងប្រហែល ៣ ថ្ងៃនោះកាហ្វេអ៊ីនអាចស្ថិតនៅក្នុងលំហូរឈាមដល់ម៉ោង ៩ យប់ឯណោះ។   ៤. ទទួលទានអាហារហឹរមុនចូលគេង   នោះក៏ព្រោះតែអាហារហឹរជាកត្តាចម្បងបំផុតមួយនៃបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះដែលជះឥទ្ធិពលដល់ការគេង។   ៥. ទទួលទានទឹកច្រើននៅពេលយប់   ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់។ ប៉ុន្តែទោះជាបែបនេះក៏ដោយការទទួលទានទឹកច្រើននៅពេលយប់អាចបង្កការរំខាន់ដល់ការគេងរបស់អ្នកក៏ព្រោះត្រូវក្រោកចូលបន្ទប់ទឹកញឹកញាប់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកមានបញ្ហាគេងមិនលក់ត្រូវទទួលទានទឹកតិចជាង ២ លីត្រក្នុងមួយថ្ងៃដែរ គឺគ្រាន់តែកុំទទួលទានច្រើននៅពេលយប់ប៉ុណ្ណោះ។   ៦. ធ្វើលំហាត់ប្រាណមុនពេលចូលគេង   ការធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយរឹងមាំ។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណពេលយប់ ឬមុនពេលចូលគេងមិនល្អសោះឡើយសម្រាប់អ្នកងាយនឹងគេងមិនលក់។ ដើម្បីជាការប្រសើរចូរផ្លាស់ប្ដូរមកធ្វើលំហាត់ប្រាណនៅពេលព្រឹក។   ៧. ទទួលទានសាច់ក្រហមមុនចូលគេង   ក៏ដូចនឹងការទទួលទានគ្រឿងស្រវឹងពេលយប់ដូច្នោះដែរ ការទទួលទានសាច់ក្រហមមុនពេលចូលគេងអាចធ្វើឲ្យអ្នកគេងលក់មិនស្ងប់ដោយសារប្រព័ន្ធរំលាយអាហារត្រូវប្រឹងធ្វើការបំបែកសាច់ក្រហមដែលអ្នកបានទទួលទានចូល។   ៨. ទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន   លើកលែងតែគ្មានជាតិកាហ្វេអ៊ីន! ប្រសិនបើអ្នកទទួលទានកាហ្វេនៅមុនពេលចូលគេងនោះអ្នកអាចនឹងជួបប្រទះបញ្ហាគេងមិនលក់ជាមិនខាន។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេរំញោចដល់ភាពសកម្មនៃខួរក្បាលដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ស្វាងមិនងងុយគេង៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការគេង គឺសំខាន់ណាស់ចំពោះសុខភាពរាងកាយ។ដូច្នេះជំងឺគេងមិនលក់អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើសុខភាព។ ដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីសកម្មភាពមួយចំនួនដែលអាចបណ្ដាលឱ្យស្ថានភាពនៃការគេងមិនលក់កាន់តែអាក្រក់ឡើង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទង្វើដែលមិនគួរធ្វើនៅពេលមានជំងឺគេងមិនលក់ ៖
ការផ្លាស់ពី La Liga ទៅកាន់ក្លិបនៃក្របខណ្ឌ Premier League របស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេលើលោករបស់ Alisson ដែល Liverpool ទិញពី AS Roma ក្នុងតម្លៃ ៦៦,៨លានផោន (៨៦លានដុល្លារ) កាលពីខែកក្កដា។ Kepa វ័យ ២៣ ឆ្នាំបានយល់ព្រមចុះកិច្ចព្រមព្រៀងលើកិច្ចសន្យារយៈពេល៧ឆ្នាំនៅទឹកដី Stamford Bridge ដើម្បីជំនួសតំណែងអ្នកចាំទីដៃស្អិត Thibaut Courtois ដែលសម្រេចចិត្តទៅចូលរួមជាមួយ Real Madrid។ Kepa ក៏ជាប់ក្នុងសមាសភាពកីឡាករ២៣រូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងយុទ្ធនាការ World Cup នៅរុស្ស៊ីផងដែរ ប៉ុន្តែស្ថិតក្នុងជម្រើសទី២ បន្ទាប់ពី David de Gea របស់ Manchester United។ ដោយឡែក ការចាកចេញរបស់ម្ចាស់ស្រោមដៃមាស (Golden Gloves) ពីព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨ Thibaut Courtois ទៅកាន់ក្លិបយក្សអេស្ប៉ាញត្រូវបានកាសែតល្បីៗចុះផ្សាយថាមានតម្លៃផ្ទេរ ៣៥លានផោន (៤៥លានដុល្លារ) និងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ។  Bienvenido al @RealMadrid, @thibautcourtois!#WelcomeCourtois| #HalaMadrid pic.twitter.com/hHqzcomSQi Real Madrid C.F. (@realmadrid) August 8, 2018 ប៉ុន្តែលក្ខខណ្ឌផ្ទេររបស់អ្នកចាំទីសញ្ជាតិបែលហ្សិក វ័យ២៦ឆ្នាំរូបនេះ ក៏មានជាប់ពាក់ព័ន្ធទៅនឹងការចាកចេញរបស់ខ្សែបម្រើ Mateo Kovacic ពីទឹកដី Bernabéu ទៅចូលរួមជាមួយ Chelsea វិញដែរ។ ក្រុមរហស្សនាមស្តេចសបានយល់ព្រមឲ្យសមាជិកក្រុមជម្រើសជាតិក្រូអាស៊ី វ័យ២៤ឆ្នាំរូបនេះទៅឲ្យក្លិបតោខៀវខ្ចីជើងក្នុងរយៈពេលវែង បើទោះមានក្លិបធំៗជាច្រើនកំពុងចាប់អារម្មណ៍រូបគេ ដោយហ៊ានឲ្យតម្លៃខ្លួនថ្លៃទៀតផង៕  
Chelsea បានបើកខ្ទង់ចំណាយដ៏ច្រើនសន្ធឹក នៅថ្ងៃទីផ្សារទិញដូរកីឡាករចុងក្រោយ ដើម្បីចុះហត្ថលេខាទិញយកអ្នកចាំទី Kepa Arrizabalaga ពី Athletic Bilbao ក្នុងតម្លៃ ៧១លានផោន (៩១លានដុល្លារអាមេរិក) ដែលជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ និង ដើម្បីជំនួសតំណែងអ្នកចាំទី Thibaut Courtois ដែលចាកចេញទៅ Real Madrid។
  អង្គការក្រៅរដ្ឋាភិបាល RSF បានប្រកាស នៅថ្ងៃទី៥មីនា បង្ហោះបណ្តាញព័ត៌មានផ្កាយរណប ប្រកបដោយជោគជ័យ សម្រាប់ផ្តល់ព័ត៌មានបែបឯករាជ្យដល់ប្រជាពលរដ្ឋរុស្ស៊ី។ បច្ចុប្បន្នភាពផ្តល់ដោយបណ្តាញផ្កាយរណបSvoboda ស្វូបូដា មួយភាគធំផលិតឡើងដោយអ្នកកាសែតជាតិរុស្ស៊ីដែលបានបង្ខំចិត្តនិរទេសខ្លួនចាកចេញពីប្រទេសនៅពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។   សម្រាប់អង្គការអ្នកយកការណ៍គ្មានព្រំដែន RSF បណ្តាញព័ត៌មានផ្កាយរណប Svoboda (មានន័យថា សេរីភាព ជាភាសារុស្ស៊ី) ជាភស្តុតាងបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យអាចនាំចេញដោយឯករាជ្យ និងអាចបត់ប្តូរនិន្នាការឃោសនាពង្វក់ព័ត៌មានរបស់បណ្តាញសារព័ត៌មានរុស្ស៊ីដែលត្រួតត្រាដោយរដ្ឋរុស្ស៊ី។ មានន័យថា ចាប់ពីពេលនេះទៅពលរដ្ឋរុស្ស៊ីអាចស្តាប់និងតាមដានព័ត៌មាននិយាយអំពីសង្គ្រាម និងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន មិនមែនឮត្រឹមពាក្យថា ប្រតិបត្តិការយោធាពិសេស ដូចអ្វីដែលប្រធានាធិបតីរុស្ស៊ីពូទីនប្រើនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់RSF ជាម្ចាស់គម្រោង។   គម្រោងផ្កាយរណបបានចាប់ដំណើរការជាផ្លូវការ ដោយមានការគាំទ្រពីសំណាក់អនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី  Veera Jourova ដែលចាត់ទុកSvoboda ជាឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។ អឺរ៉ុបមិនបានត្រៀមប្រឈមនឹងការផ្សព្វផ្សាយព័ត៌មានបែបវាយលុកយ៉ាងសាហាវ និងមិននឹកស្មានថារុស្ស៊ីមានសមត្ថភាពឃោសនាបំផ្លើសព័ត៌មានសម្របតាមស្ថានភាពប្រទេសនីមួយៗជាសមាជិកសហភាពអឺរ៉ុបដូច្នេះសោះ។ នេះជាប្រសាសន៍របស់លោកស្រីអនុប្រធានគណៈកម្មការអឺរ៉ុបដដែល។   បណ្តាញផ្កាយរណបថ្មីនេះ មានផ្សាយវិទ្យុនិង ទូរទស្សន៍៩ប៉ុស្តិ៍ សម្រាប់ពេលចាប់ផ្តើមដំបូង និងអាចឡើងដល់២៥ប៉ុស្តិ៍នៅថ្ងៃក្រោយ ហើយនិយាយជាភាសារុស្ស៊ី សម្រាប់ទូរទស្សនិកជនរុស្ស៊ី និងទូរទស្សនិកជននិយាយភាសារុស្ស៊ី រស់នៅជាប់ប្រទេសរុស្ស៊ី ដូចយ៉ាងប្រទេសបេឡារុស ឬដែនដីអ៊ុយក្រែនក្រោមការកាន់កាប់របស់យោធារុស្ស៊ី។   អង្គការក្រៅរដ្ឋាភិបាលបារាំង ជាអ្នកផ្គត់ផ្គង់ថវិកាលើគម្រោងផ្សាយតាមផ្កាយរណបនេះ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយតាមផ្កាយរណបជាមួយក្រុមEutelsat ជាមួយ Horbird។ ដូច្នេះបើតាមការពន្យល់លម្អិតរបស់លោក Christophe Deloire អគ្គលេខាអង្គការRSFពលរដ្ឋរុស្ស៊ីប្រមាណ៤លានកន្លះដែលមានបំពាក់ប្រព័ន្ធប៉ារ៉ាបូលនៅតាមផ្ទះស្រេចទៅហើយ នឹងអាចមើលទូរទស្សន៍ តាមដានព័ត៌មាន បច្ចុប្បន្នភាព និងកម្មវិធីផ្សេងៗទៀតតាមបណ្តាញSvoboda បន្ថែមពីលើបណ្តាញដែលមានស្រាប់ បានដោយសុវត្ថិភាព និងជាទីទុកចិត្ត៕
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ទោះទើបរកឃើញ២៩ក្រុមមានកៅអីទៅកាតា ប៉ុន្តែការចាប់ឆ្នោតវគ្គចែកពូលការប្រកួត World Cup ឆ្នាំ២០២២ បានធ្វើឡើងរួចហើយនៅទីក្រុងដូហា ប្រទេសកាតានៅថ្ងៃទី១ ខែមេសា ។ ការប្រកួត World Cup នឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។   បើតាមការផ្សាយរបស់កាសែត Doha News ក្នុងវគ្គជម្រុះតាមពូលចាប់ពីពូល A ដល់ H ក្រុមនីមួយៗនឹងទទួលបានប្រាក់ពី FIFA ១,៥លានដុល្លារ ដោយសរុបទាំង៣២ក្រុម ត្រូវចំណាយអស់ ៤៨លានដុល្លារ រួមទាំងបូកប្រាក់លើកទឹកចិត្តសម្រាប់ក្រុមឈ្នះផ្សេងទៀត ចំនួន៩លានដុល្លារ។   ក្រុមណាដែលអាចឈានដល់វគ្គ១៦ចុងក្រោយ នឹងទទួលបានក្នុងមួយក្រុម ១៣លានដុល្លារទៀត សរុប ២០៨លានដុល្លារ។ សម្រាប់ក្រុមឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ នឹងទទួលបាន ១៧លានដុល្លារ ក្នុងមួយក្រុម សរុប១៣៦លានដុល្លារ។   ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នឹងទទួលបានប្រាក់រង្វាន់បន្ថែម ២៥លានដុល្លារ ខណៈលេខ៣ ទទួលបាន២៧លានដុល្លារ។ ក្រុមតំណាងប្រទេសណា ដែលអាចឈ្នះតំណែងជើងឯក World Cup ឆ្នាំ២០២២ នឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន ៤២លានដុល្លារ ឯក្រុមរងជើងឯកទទួលបាន ៣០លានដុល្លារ។   ការចំណាយប្រាក់រង្វាន់ចំនួន៥២៥លានដុល្លារ ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតា មានចំនួនលើសការចំណាយនៅប្រទេសរុស្ស៊ី ដែលមានត្រឹម៤៤៨លានដុល្លារសម្រាប់៣២ក្រុម៕        
កាតា តាមរយៈសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងផ្តល់ប្រាក់រង្វាន់ឱ្យក្រុមជើងឯក FIFA World Cup 2022 ចំនួន៤២លានដុល្លារ ឯលេខពីរ ៣០លានដុល្លារ។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២២ FIFA នឹងត្រូវចំណាយប្រាក់រង្វាន់ឱ្យក្រុមទាំង៣២ សរុប ៥២៥លានដុល្លារ។
  ក្នុងនាមជាសហជីវិន-សហជីវិនី ដែលធ្លាប់ធ្វើការជាមួយគ្នាមួយរយៈពេលកន្លងមក លោក ហង្ស ពុទ្ធា ពិតជាមិនចង់ឲ្យបាត់បង់វត្តមានរបស់លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ពីស្ថាប័នគ.ជ.ប ឡើយ។ ប៉ុន្តែ លោក បញ្ជាក់ថា លោក នៅតែគោរពការសម្រេចចិត្តរបស់អ្នកទាំង៣ ហើយចាត់ទុកការលាលែងពីគ.ជ.ប ជាសិទ្ធិរបស់បុគ្គល។    សម្រាប់លោក ហង្ស ពុទ្ធា អវត្តមានរបស់អនុប្រធាន និងសមាជិក-សមាជិកាទាំង៣ ខាងលើ មិនប៉ះពាល់ដល់កិច្ចការទាំងមូលរបស់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត នាឆ្នាំ២0១៨ នោះទេ។ លោក អះអាងថា គ.ជ.ប នៅតែមានលទ្ធផលក្នុងការរៀបចំការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកនាំពាក្យគ.ជ.បរូបនេះ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«គ.ជ.ប ធ្វើការជាក្រុម។ ទោះជាអវត្តមានអ្នកណាក៏ដោយ ក៏គ.ជ.ប នៅតែអាចប្រព្រឹត្តទៅបានជាធម្មតា»។  នៅថ្ងៃទី២០ វិច្ឆិកា លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង បានសរសេរលិខិតរួមគ្នាមួយ ផ្ញើទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំឈប់ពីគ.ជ.ប។ ពួកគាត់ បញ្ជាក់មួលហេតុក្នុងលិខិតនោះថា ពួកគាត់ មិនអាចបន្តកាន់តំណែងក្នុងគ.ជ.ប ដើម្បីធ្វើជាអាជ្ញាកណ្តាល ដែលត្រូវយកអាសនៈរបស់គណបក្ស ដែលជាប់ឆ្នោត ទៅចែកឲ្យគណបក្សដទៃ ដែលមិនចាប់ឆ្នោតនោះទេ។ សម្រាប់អ្នកទាំង៣ ទង្វើបែបនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ហើយក៏ជាការរំលោភឆន្ទៈប្រជាពលរដ្ឋផងដែរ។ នៅពេលខាងមុខដ៏ខ្លីនេះ គ.ជ.ប នឹងបែងចែកអាសនៈក្នុងរដ្ឋសភា និងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូល រំលាយចោល ទៅឲ្យគណបក្សដទៃ។ អត្ថបទទាក់ទង   ការរំលាយ CNRP៖ EU បន្ទោស តែចិនបង្ហាញជំហរគាំទ្រ   លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង សុំលាលែងពី គ.ជ.ប សូមបញ្ជាក់ថា សមាជិកគ.ជ.បថ្មី ទាំងអស់ មានចំនួន៩រូប ដែលកើតចេញពីការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២0១៤មក។ ក្នុងនោះ សមាជិក៤រូប មកពីគណបក្សប្រជាជនកម្ពុជា និង៤រូប មកពីគណបក្សសង្គ្រោះជាតិ ហើយ១រូបទៀត មកពីសង្គមស៊ីវិល៕
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិកមួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក៏មានតួនាទីជាអ្នកនាំពាក្យផងនោះ សោកស្តាយយ៉ាងខ្លាំង ដែលសហការី៣រូប រួមមាន លោក គួយ ប៊ុនរឿន អនុប្រធាន និងសមាជិក២រូបគឺ លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង សុំលាលែងពីគ.ជ.ប ព្រមគ្នា ។
តាមសេចក្តីប្រកាសរបស់ស្ថានទូតអង់គ្លេសនៅវៀតណាម រដ្ឋាភិបាលក្រុងឡុងដ៍ បានសម្រេចផ្តល់វ៉ាក់សាំងចំនួន៤១៥០០០ដូស ដល់ក្រុងហាណូយ។ ជំនួយនេះ ជាផ្នែកមួយគម្រោងចែកចាយជំហានដំបូង៩លានដូសនៃគម្រោងផ្ដល់វ៉ាក់សាំង១០០លានដូសដែលលោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសបរិច្ចាគទៅបណ្តាប្រទេសផ្សេងៗក្នុងអំឡុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧។   «យើងកំពុងជួយប្រជាជនរងគ្រោះ ដោយសារតែយើងនឹងមិនមានសុវត្ថិភាពឡើយ ប្រសិនបើប្រជាជនផ្សេងទៀតមិនទទួលបានសុវត្ថិភាព»។ ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម បានស្រង់សម្តីលោករដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បែបនេះ។ ប្រទេសអាស៊ីគ្នេយ៍ផ្សេងទៀតមានឡាវ ឥណ្ឌូណេស៊ី និងថៃ ក៏មានឈ្មោះទទួលបានវ៉ាក់សាំងពីអង់គ្លេសដែរ។ ស្របគ្នាដែរ សាធារណរដ្ឋឆែក បានសន្យាផ្តល់វ៉ាក់សាំងដល់វៀតណាមចំនួន២៥ម៉ឺនដូស។ យ៉ាងណាមិញ វ៉ាក់សាំងទាំងនោះ មិនត្រូវបានបញ្ជាក់ពីវ៉ាក់សាំងប្រភេទណាឡើយ។ កន្លងមកវៀតណាម ក៏បានទទួលវ៉ាក់សាំងចំនួន៥លានដូសពីអាមេរិកផងដែរ។    កន្លងមក វៀតណាម បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន ១៣០លានដូសហើយ សម្រាប់ផ្តល់ឱ្យប្រជាជនខ្លួន ខណៈពេលប្រទេសមួយនេះ ក៏កំពុងចរចាជាមួយក្រុមហ៊ុនផលិតឱសថផ្សេងទៀត ដើម្បីទិញវ៉ាក់សាំងចំនួន ៤០លានដូសបន្ថែមផងដែរ។ ការបញ្ជាទិញវ៉ាក់សាំងដ៏ច្រើនបែបនេះ ដោយសារវៀតណាមចង់ផ្តល់វ៉ាក់សាំងដល់ប្រជាជនចំនួន៧០ភាគរយនៃប្រជាជនទាំង ៩៦លាននាក់របស់ខ្លួន។   មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥,២លានដូស ដោយប្រជាជនជាង ៤៩ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ ស្របគ្នានេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម ក៏កំពុងតែធ្ងន់ធ្ងរផងដែរ ដោយករណីឆ្លងប្រចាំថ្ងៃមានជាច្រើនពាន់ករណី។ ករណីឆ្លងសរុបនៅវៀតណាម បានហក់ឡើងដល់ជាង ១២ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៦៣០នាក់៕   
អង់គ្លេស និងឆែក បានសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជាង៦៥ម៉ឺនដូសដល់ វៀតណាមដើម្បីទប់ស្កាត់ជំងឺឆ្លងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី២៩ ខែកក្កដា។
  ជំនឿមិនត្រឹមត្រូវមួយដែលថា អាហារហិល ឬការងារប្រកបដោយភាពតាងតឹងច្រើនតែអាចបណ្តាលអោយដំបៅក្រពះពោះវៀនបាន។ ឥឡូវនេះគ្រូពេទ្យដឹងថា ការបង្ករោគដោយបាក់តេរីមួយប្រភេទ ឬថ្នាំមួយចំនួន អាចបណ្តាលអោយមានជំងឺដំបៅក្រពះពោះវៀនច្រើនបានបំផុត។   ការដែលមិនបានព្យាបាល ជំងឺដំបៅក្រពះពោះវៀនអាចបណ្តាលអោយ៖   ហូរឈាមក្នុងពោះ៖ ការហូរឈាមអាចកើតឡើងដូចជាការបាត់បង់ឈាមយឺតៗដែរ ដែលបណ្តាលអោយមានជំងឺស្លេកស្លាំង ឬការបាត់បង់ឈាមធ្ងន់ធ្ងរដែលត្រូវអោយសម្រាកក្នុងមន្ទីរពេទ្យ ឬបញ្ចូលឈាម។ ការបង្ករោគ៖ ជំងឺដំបៅក្រពះពោះវៀនអាចស៊ីទៅជាប្រហោងលើជញ្ជាំងរបស់ក្រពះ ឬពោះវៀនតូច ដែលវាប្រឈមកាន់តែខ្លាំងនឹងការរលាកស្រោមពោះធ្ងន់ធ្ងរ។ ជាលិការទៅជាសន្លាក៖ ដំបៅក្រពះពោះវៀនក៏អាចបណ្តាលអោយជាលិកាទៅជាសន្លាកបានដែរ ដែលអាចស្ទះដល់ការដឹកជញ្ជូនអាហារតាមផ្លូវរំលាយអាហារ ដែលអាចអោយអ្នកញ៉ាំឆាប់ឆ្អែត ក្អួត និងស្រកទម្ងន់៕   ត្រួតពិនិត្យដោយ www.health.com.kh
ដំបៅក្រពះពោះវៀន អាចកើតឡើងនៅលើភ្នាសខាងក្នុងរបស់បំពង់ Esophagus ក្រពះ និងផ្នែកខាងលើនៃពោះវៀនតូច ហើយរោគសញ្ញាដែលតែងតែកើតមានជាញឹកញាប់បំផុតនោះគឺការឈឺពោះ។
ក្រសួងវប្បធម៌បេឡារុស បានបើកទិវាវប្បធម៌ជាលើកដំបូងរបស់ខ្លួននៅក្នុងសាលចតុមុខ ដើម្បីបង្ហាញពីទំនាក់ទំនងការទូត និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងសាធារណរដ្ឋបេឡារុស។ កម្ពុជានិងបេឡារុសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល២២ឆ្នាំមកហើយ ដែលបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ១៩៩៥។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក លើគ្រប់វិស័យជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងការបើកទិវាវប្បធម៌របស់សាធារណរដ្ឋបេឡារុស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ និងការសម្ដែងសិល្បៈរួមគ្នានេះជាផ្នែកមួយយ៉ាងសំខាន់នៃការពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ សិល្បករក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបង្ហាញរបាំរាំអប្សរាដែលជារបាំបញ្ជាក់វប្បធម៌ខ្មែរ រីឯចំណែកសិល្បករបេឡារុសបានបង្ហាញពីក្បាច់រាំប្លែករួមគ្នាច្រើនបញ្ជាក់វប្បធម៌ខ្លួនផងដែរ ហើយបន្ទាប់មកសិល្បករទាំងអស់ក៏បានរាំបញ្ចូលគ្នា។នៅក្នុងទិវានោះ ក៏មានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្ប លោក ឈឺនីក វ៉ាស៊ីស៊ី អនុរដ្ឋមន្ដ្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋបេឡារុស និងលោក វ្លេតឌីមៀរ កូស៊ីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ព្រមទាំងមានយុវជន ព្រះសង្ឃ និងអន្ដរជាតិផ្សេងទៀតផងដែរប្រមាណ៥០០នាក់។ គណៈប្រតិភូសិល្បៈ នៃក្រសួងវប្បធម៌បេឡារុស ដែលបានមកទស្សនកិច្ច និងសម្ដែងសិល្បៈនាឱកាសនោះជាស្ថាប័នដឹកនាំក្រុមសិល្បៈ មានភាពល្បីប្បាញជាង៥៥ឆ្នាំរបស់សាធារណរដ្ឋបេឡារុស។ អតីតកាលមុនឆ្នាំ១៩៩៥ កម្ពុជានិងបេឡារុស ក៏ធ្លាប់មានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស្អិតល្មួតផងដែរ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយមកដល់បច្ចុប្បន្ននេះមានអ្នកជំនាញកម្ពុជាមួយចំនួនក៏ធ្លាប់បានទៅរៀនសូត្រនៅបេឡារុសផងដែរ។ សូមបញ្ជាក់ថា នៅក្នុងទិវាបើកវប្បធម៌នោះដែរ ក៏មានដាក់តាំងបង្ហាញជារូបគំនូរនិយាយពីប្រទេសបេឡារុសដែលគូរដោយសិល្បករជំនាញដ៏ល្បីល្បាញរបស់បេឡារុស គឺលោក YASIUK VASILI មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញរូបនេះក៏បានគូរជារូបគំនូរពីរផ្ទាំង១គឺសារៈមន្ទីជាតិ និងទី២មុខព្រះបរមរាជវាំង៕
ក្រសួងវប្បធម៌សាធារណរដ្ឋបេឡារុស បានបើកទិវាវប្បធម៌របស់ខ្លួនលើកទីមួយ នៅកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ដើម្បីពង្រឹងចំណងការទូតរយៈពេល២២ឆ្នាំ រវាងប្រទេសទាំង២។ ទិវានេះ ប្រព្រឹត្តទៅនៅសាលមហោស្រពចតុមុខ ដោយក្រុមសិល្បករតំណាងក្រសួងទាំងពីរបានបង្ហាញ វប្បធម៌សិល្បៈរួមគ្នា។
        អត្ថបទទាក់ទង   ស្នាដៃលោកតា នូ លាត នឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត   
សៀមរាប៖ លោកតា នូ លាត ដែលគេស្គាល់ជាទូទៅថាជាជាងដំដែក និងចេះផលិតឧបករណ៍ធ្វើពីដែក ដូចជាដាវ  ពូថៅ កណ្ដៀវ ខ្វែវ ផ្គាក់ កាំបិតបន្ទោះជាដើម។ ក្រៅពីនោះលោកតាក៏ចេះធ្វើរទេះគោ និងខ្លែងឯកផងដែរ។ លោកតា នូ លាត ទទួលមរណភាពនៅថ្ងៃទី៩ កញ្ញានេះ ក្នុងអាយុ៨៨ឆ្នាំ។ បើតាមក្រុមគ្រួសារ សពលោកតាតម្កល់ទុកនិងធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង (ខាងកើតប្រាសាទបាគង)៕
  សម្រាប់ចំណូលដែលរំពឹងទុកនេះ ភាពយន្តដែលដកស្រង់ចេញពីសៀវភៅថ្លក់រូបថ្លុកប្រភេទវីរៈបុរសនេះ មានឱកាសក្លាយភាពខ្សែភាពយន្តរកចំណូលបានច្រើនបំផុត ដោយផ្តួលតំណែងរបស់ ភាពយន្ត «Avatar»។ ភាពយន្ត «Avatar» ត្រូវបានដឹកនាំសម្តែងដោយលោក James Cameron ដែលអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ និងបានចាក់បញ្ចាំងកាលឆ្នាំ២០០៩។ អំឡុងការចាក់បញ្ចាំងភាពយន្តនេះ «Avatar» ដែលជាប្រភេទរឿងប្រឌិតបែបវិទ្យាសាស្ត្រ និងអភីនីហារ រកចំណូលបាន ២,៧៨ពាន់លានដុល្លារ។    យោងតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNBC អ្នកជំនាញនៅធនាគារអាមេរិក លោក Jessica Reif Ehrlich បញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទទី២៩ មេសា ថា៖«ខណៈមើលឃើញពីភាពជោគជ័យខ្លាំងនៅដើមសប្តាហ៍នៃការបើកបញ្ចាំងរឿង ជាមួយចំណូលដល់ទៅជាង១,២ពាន់លានដុល្លារ យើងជឿជាក់ថា ភាពយន្ត Avengers: Endgame អាចរកចំណូលបានពីចន្លោះពី២,៧ ទៅ ៣,៥ពាន់លានដុល្លារ ជាទូទាំងពិភពលោក»។    ជាធម្មតា ក្រោយចាក់បញ្ចាំងមួយសប្តាហ៍ដំបូងរួច ចំណូលភាពយន្ត នឹងធ្លាក់ប្រមាណ៥០ភាគរយ កាលណាឈានចូលដល់សប្តាហ៍ទីពីរហើយនោះ។ យ៉ាងណាមិញ ជាមួយសន្ទុះយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាចំពោះរឿង  «Endgame» អ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តជាច្រើន សម្លឹងឃើញថា ការថយចុះមានកម្រិតទាបជាងពេលមុនៗ។ នេះជាដំណឹងដ៏ល្អសម្រាប់ភាពយន្តចុងក្រោយបង្អស់របស់ចក្រវាល Marvel ក្នុងការសម្រេចដល់៣ពាន់លានដុល្លារ។ នេះបើតាមប្រភព CNBC ៕
ភាពយន្តចុងក្រោយរបស់ផលិតកម្មចក្រវាល Marvel មានចំណងជើងថា «Avengers: Endgame» ត្រូវអ្នកជំនាញក្នុងវិស័យភាពយន្តរំពឹងថា នឹងអាចរកចំណូលដល់ ៣ពាន់លានដុល្លារ ដោយការលក់សំបុត្រនៅទូទាំងសកលលោក។
  ក្នុងដំណើរទស្សនកិច្ចនេះលោក ផាម មិញជិញ នឹងផ្តោតលើការស្វែងរកដំណោះស្រាយជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន ក៏ដូចជាពន្លឿនការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់រវាងប្រទេសទាំងពីរ។   បើតាមលោក ង្វៀន មិញវូ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម សកម្មភាពទាំងអស់នេះ គឺជារួមចំណែកលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ ដើម្បីជំរុញការស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សេងៗ រួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូងផងដែរ។    ជំនួបប្រចាំឆ្នាំនៃប្រទេសរីកចម្រើនថ្មីដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងធានជីន មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាលជាច្រើន និងអាជីវកម្មជាង ១០០០ក្រុមហ៊ុនដែលប្រព្រឹត្តទៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ស្របពេលដែលប្រទេសនានាកំពុងស្វែងរកមធ្យោបាយជំរុញម៉ាស៊ីនកំណើនថ្មី ដើម្បីស្តារសេដ្ឋកិច្ច។   ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបក្នុងឆ្នាំ ២០២២ នឹងឈានដល់ ១៧៥,៦ ពាន់លានដុល្លារ។   គិតត្រឹមខែមីនា លំហូរទុនវិនិយោគសរុបពីចិន ចូលវៀតណាម បានកើនឡើងដល់ ២៣,៨៥ពាន់លានដុល្លារ ជាមួយនឹងគម្រោងសរុបចំនួន ៣៦៥១គម្រោង ដែលជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសដែលបានវិនិយោគច្រើនជាងគេនៅវៀតណាម។ នេះបើតាមក្រសួងផែនការ និងវិនិយោគវៀតណាម។   កាលពីខែតុលាឆ្នាំ ២០២២ អគ្គលេខាបក្សលោក ង្វៀន ហ្វូជុង បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ លោក គឺជាមេដឹកនាំជាន់ខ្ពស់បរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅចិនបន្ទាប់ពីសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន។    WEF ជាវេទិកាពិភពលោកដ៏មានកិត្យានុភាពមួយដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក។ វៀតណាម និង WEF មានទំនាក់ទំនងតាំងពីឆ្នាំ ១៩៨៩ ហើយតែងតែអញ្ជើញវៀតណាមឱ្យចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុង Davos និងសន្និសីទ WEF ស្តីពីអាស៊ីបូព៌ា។   ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានជួបជាមួយប្រធាន WEF ដោយលោកបានស្នើឱ្យ WEF ជួយធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញវៀតណាម និងលើកកំពស់ជំហររបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។   លោក Klaus Schwab ដែលជាប្រធាន WEF បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយអះអាងថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្នើ និងអនុវត្តគម្រោងសហប្រតិបត្តិការដូចជាមជ្ឈមណ្ឌលតភ្ជាប់បដិវត្តន៍ឧស្សាហកម្ម 4.0 ការបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់ប្រជាជន ជំរុញការផ្លាស់ប្តូរបៃតងដល់វៀតណាម៕  
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ទៅបំពេញទស្សនកិច្ច ផ្លូវការនៅចិន និងចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងធានជីន ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែមិថុនា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
  អគារវះកាត់បេះដូងវះកាត់បេះដូងដំបូងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនេះ ត្រូវបានចំណាយថវិកាអស់ប្រមាណ៨លានដុល្លារអាមេរិក ដែលក្នុងនោះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា មានព្រះរាជទាន១លានដុល្លារអាមេរិក និងជំនួយពីមូលនិធិ គន្ធបុប្ផាស្វីស៕   ប្រភព ៖ Royal du Cambodge  
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេ ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីសម្ពោធ «អាគារគន្ធបុប្ផា-សីហមុនី មុនិនាថ» នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជា អគារវះកាត់បេះដូងដំបូងនៅ មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានបញ្ជាក់ថា ស្ត្រីខ្មែររងគ្រោះទាំងនោះ ភាគច្រើនចាញ់បោកមេខ្យល់នាំទៅរៀបការជាមួយបុរសចិន។ «ភាគច្រើននៅពេលការរស់នៅ(ចិន)ទីនោះ មិនសូវបានសេចក្តីសុខដូចការរំពឹងទុកដូចមេខ្យល់និយាយបោកប្រាស់ហ្នឹង ពួកគាត់(ស្រ្តីខ្មែរ)ទាំងនោះ ក៏ទាក់ទងមកស្ថានតំណាងកម្ពុជានៅទីនោះជួយគាត់ឱ្យត្រឡប់មកវិញ»។ នេះបើតាមលោក កុយ គួង។   បើតាមអ្នកនាំពាក្យរូបនេះ ខាងអាជ្ញាធរកម្ពុជា និងចិន ព្យាយាមទប់ស្កាត់លើករណីឆបោករៀបការជាមួយជនជាតិចិនដែរ ប៉ុន្តែនៅតែស្កាត់មិនជាប់ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កុយ គួង បានបញ្ជាក់ដូច្នេះ៖«ប្រជាជនយើងមួយចំនួន នៅតែចាញ់បោកមេខ្យល់ ដោយមានអ្នកខ្លះ ឆ្លងកាត់ទៅតាមប្រទេសវៀតណាម ហើយត្រូវបានអាជ្ញាធរវៀតណាមកាក់ជាប់ត្រឹមព្រំដែន ហើយខ្លះទៀតទៅដល់ព្រំដែនវៀតណាម-ចិន ហើយអាជ្ញាធរកម្ពុជាយើងអន្តរាគមន៍ជួយមកវិញទាន់ពេល។ ហើយខ្លះទៀតទៅតាមច្រកផ្លូវផ្សេងៗ រហូតដល់មានបញ្ហាទៅ ទើបពួកគាត់(ស្ត្រីខ្មែរ)ទាក់ទងមកយើងជួយ ហើយជួយទាំងអ្នកស្របច្បាប់ និងខុសច្បាប់»។   នៅថ្ងែទី២៦ សីហានេះ ក៏មានស្ត្រីខ្មែរ១២នាក់ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងប្រទេសចិន ជួយសង្គ្រោះពីការជួញដូរ ឱ្យវិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់មាតុភូមិនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ ។   លោក កុយ គួង ក៏អំពាវនាវឱ្យពលរដ្ឋខ្មែរ ជាស្ត្រី ឈប់ចាញ់បោកមេខ្យល់ លើករណីរៀបការជាមួយបុរសជនជាតិចិន និងបរទេសផ្សេងទៀត ដែលអាចរងគ្រោះ និងប្រឈមមុខនឹងការជួញដូរ។   ក្រៅពីស្រ្តីរងគ្រោះនៅចិន ២៣១នាក់នេះ ក៏មានពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់ទៀត ដែលស្ថានទូតកម្ពុជា បានជួយសង្គ្រោះពួកគេ នៅរយៈពេល៦ខែនេះដែរ ក្នុងនោះរួមមាន ពលរដ្ឋខ្មែរ ៣៣២នាក់ មកពីម៉ាឡេស៊ី និង១៦០៨ មកពីថៃ រួមទាំងប្រទេសផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស៕  
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានជួយស្ត្រីខ្មែររងគ្រោះនៅចិន បាន២៣១នាក់ នៅរយៈពេល៦ខែ ឆ្នាំ២០២១នេះ។
មហាយក្សអាស៊ីខាងត្បូងឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលឥណ្ឌា-អាស៊ានដើម្បីរម្លឹកខួបលើកទី ២៥នៃការបង្កើតចំណងមិត្តភាពរួមគ្នារវាងភាគីទាំងពីរ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឥណ្ឌានឹងក្រាលកម្រាលព្រំក្រហាមស្វាគន៍មេដឹកនាំអាស៊ានទាំងដប់ដែលនឹងចូលរួមក្នុងកិច្ចប្រជុំពិសេសនេះ។ បើតាមសារព័ត៌មានឥណ្ឌា Hindustan Times ដែលដកស្រង់សម្តីមន្ត្រីទូតឥណ្ឌា ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំងដប់នោះបានបញ្ជាក់រួចហើយថា ពួកគេនឹងអញ្ជើញមកចូលរួមកិ្ចចប្រជុំនេះ។ ហើយអ្វីដែលពិសេសជាងនេះគឺ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំងដប់នឹងចូលរួមជាភ្ងៀវពិសេសក្នុងការត្រួតក្បួនព្យុហយាត្រាយោធាក្នុងថ្ងៃ ២៦ មករាជាថ្ងៃបុណ្យរដ្ឋធម្មនុញ្ញាឥណ្ឌាថែមទៀតផង។ កិច្ចប្រជុំកំពូលនេះនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ « តម្លៃរួម ជោគវាសនារួមគ្នា» ហើយវាអាចនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់មេដឹកនាំអាស៊ាន និងឥណ្ឌា ជជែកពិភាក្សាពីបញ្ហាប្រឈមរួមគ្នា និងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ គេរំពឹងថា លោក ម៉ូឌី នឹងពិភាក្សាជាមួយមេដឹកនាំអាស៊ានពីបញ្ហាសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីជាពិសេសសន្តិសុខសមុទ្រ ក៏ដូចជាការពារសន្តិសុខសមុទ្រប្រឆាំងក្រុមចោរសមុទ្រ ធានាសេរីភាពនាវាចរណ៍ និងការហោះហើរឆ្លងកាត់សមុទ្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ផងដែរ។ មហាយក្សឥណ្ឌាក៏ជាសមាជិកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការតំបន់ស្តីពីការប្រឆាំងចោរសមុទ្រ និងការប្លន់នាវានៅក្នុងតំបន់អាស៊ីផងដែរ (RECAAP)។ ក្រៅពីជជែកលើការធានាសន្តិសុខសមុទ្រ មេដឹកនាំឥណ្ឌា និងអាស៊ានក៏ប្រហែលជានឹងជជែកពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលបច្ចុប្បន្នមានទំហំ ៧៥ ពាន់លានដុល្លារអាមេរិកនោះ។ ចំណែកកិច្ចសហប្រតិបត្តិការផ្នែកឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងអភិបាលកិច្ច រួមជាមួយសន្តិសុខអ៊ីនធឺណិតក៏អាចនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សារួមគ្នានេះដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីឥណ្ឌានិងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានក៏នឹងផ្តោតលើការលើកស្ទួយការផ្សាភ្ជាប់ក្នុងតំបន់ពីអាស៊ីខាងត្បូងមកកាន់អាស៊ីអាគ្នេយ៍តាមរយៈការសាងសង់ផ្លូវ Highway ពីភាគឦសាន្តទៅកាន់មីយ៉ាន់ម៉ាតាមរយៈគម្រោង Trans Asian Highway។ រីឯចំណុចសំខាន់មួយទៀតដែលជាកង្វល់ដ៏ធំមួយដែរសម្រាប់ឥណ្ឌា និងអាស៊ាន គឺភេរវកម្ម និងចលនាជ្រុលនិយមនៅក្នុងតំបន់៕
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ត្រៀមស្វាគមន៍មេដឹកនាំជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំងដប់ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា នៅទីក្រុងញូវដែលីនៅចុងខែមករាខាងមុខ។ បញ្ហាសន្តិសុខសមុទ្រ ភេរវកម្ម និងការផ្សាភ្ជាប់តាមរយៈការបង្កើនហេដ្ឋារចនាសម្ព័ន្ធជាប្រធានបទចម្បងនៃកិច្ចប្រជុំនេះ។
  ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពលករខ្មែរជាស្ត្រីទាំង២នាក់នោះ គឺម្នាក់ អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិបន្ទាយមានជ័យ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានត្រឡប់មកកម្ពុជា នៅថ្ងៃទី១៧ ខែមករា ហើយម្នាក់ទៀត មានអាយុ៤០ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកកម្ពុជានៅថ្ងៃទី៦ ខែមករា។ បច្ចុប្បន្នពួកគេទាំង២នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយជ័យហើយ ក្រោយពីបានធ្វើតេស្តឃើញថាអវិជ្ជមានចំនួន២លើក។    គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៤៧៤ករណី ដោយ៤៥៦ បានជាសះស្បើយវិញ ខណៈ១៨នាក់ទៀត កំពុងសម្រាកព្យាបាល៕  
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ បានប្រកាសថា ពលករខ្មែរជាស្ត្រី២នាក់ទៀត ដែលមកពីថៃ បានជាសះស្បើយពីជំងឺកូវីដ-១៩។
ស្តាប់សំឡេង   ថ្លែងបែបនេះហើយសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចស្អប់ខ្លាំងណាស់ ចំពោះក្រុមចោរលួចកាប់ព្រៃឈើ ហើយសម្ដេចក៏បានបញ្ជាឲ្យមាន ការតាមដាន និងព្រមានចាប់ក្រុមចោរទាំងនោះផងដែរ។   ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ប្រមុខរដ្ឋាភិបាល បានលើកឡើងដូច្នេះថា៖« ខ្ញុំទទួលស្គាល់អាចោរលួចកាប់ឈើខុសច្បាប់ ខ្ញុំកំពុងឲ្យឧទ្ធម្ភាគចក្របាញ់ពីលើផងឥឡូវនឹង ខ្ញុំស្អប់អាចោរលួចកាប់ឈើ។ ក៏ប៉ុន្តែករណីរាប់លានហិតា ដែលប្រជាពលរដ្ឋ ទៅកាប់ដើម្បីធ្វើស្រែចំការ អាហ្នឹងវាជាការបាត់បង់ព្រៃឈើ» ។   កាលពីឆ្នាំ២០១៧អង្គការណាសាឃ្លាំមើលផែនដី (NASA Earth Observatory) បានចេញរបាយការណ៍ថាកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ថា កម្ពុជាពិតជាបានបាត់បង់ព្រៃឈើ តែដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ និងដំណាំផ្សេងៗទៀត។
  ប្រទេសដែលត្រូវបាន Compare the Market  យកទៅសិក្សារួមមាន អូស្ត្រាលី, បែលហ្ស៊ិក, ប្រេស៊ីល, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ក្រិក, ឥណ្ឌា, អៀរឡង់, អ៊ីតាលី, ជប៉ុន, ម៉ិកស៊ិក, ហូឡង់, នូវែលសេឡង់, ប៉ូឡូញ, រូម៉ានី, រុស្ស៊ី, អាហ្វ្រិកខាងត្បូង, អេស្ប៉ាញ, អារ៉ាប់រួមអេមីរ៉ាត, អង់គ្លេស និងអាមេរិក។    ប្រភេទរថយន្ត City Car ដោយយកតម្លៃ Fiat 500 ជាមូលដ្ឋាន៖ ថោកបំផុត៖ ឥណ្ឌា (៥២៨៧ដុល្លារ), ប៉ូឡូញ (៧៣០០ដុល្លារ), រូម៉ានី (៧៣៧០ដុល្លារ), នូវែលសេឡង់ (៨៨៥៧ដុល្លារ), បែលហ្ស៊ិក (៩៣០៧ដុល្លារ)។ ថ្លៃបំផុត៖ ចិន (១៦១៥៣ដុល្លារ), ហូឡង់ (១៣២៩៥ដុល្លារ), ជប៉ុន (១១២៧៩ដុល្លារ, ព័រទុយហ្គាល់ (១១២៣១ដុល្លារ), អ៊ីតាលី (១០៧០៦ដុល្លារ)។   ប្រភេទរថយន្តធុនតូច (Small Car) ដោយតាមតម្លៃ VW Golf ជាមូលដ្ឋាន៖ ថោកបំផុត៖ ឥណ្ឌា (៥៤០៦ដុល្លារ), កាណាដា (៩៦៦៦ដុល្លារ), រូម៉ានី (១០០៥២ដុល្លារ), ប៉ូឡូញ (១០២៩១ដុល្លារ), អូស្ត្រាលី (១១២៤០ដុល្លារ)។   ថ្លៃបំផុត៖ ព័រទុយហ្កាល់ (១៨១៩១ដុល្លារ), ហូឡង់ (១៧៣១៩ដុល្លារ), អៀរឡង់ (១៥៤០៩ដុល្លារ), អារ៉ាប់រួមអេមីរ៉ាត (១៥២៨១ដុល្លារ), បែលហ្ស៊ិក (១៥១៣៥ដុល្លារ)។   ប្រភេទរថយន្តលក្ខណៈគ្រួសារ (Large Family Car) ដោយផ្អែកតាមតម្លៃ VW Passat៖ ថោកបំផុត៖ ក្រិក (១២៦២៣ដុល្លារ), កាណាដា (១២៧០៤ដុល្លារ), ម៉ិកស៊ិក (១២៨២០ដុល្លារ), ប៉ូឡូញ (១៣២៥១ដុល្លារ), អាមេរិក (១៤១៥៨ដុល្លារ)។   ថ្លៃបំផុត៖ ប្រេស៊ីល (២៧៣៣៤ដុល្លារ), អាហ្វ្រិកខាងត្បូង (២៦០៣៣ដុល្លារ), ហូឡង់ (២៥៩៥៣ដុល្លារ), ឥណ្ឌា (២៥៥៩៩ដុល្លារ), ព័រទុយហ្គាល់ (២៤៤០២ដុល្លារ)។   ប្រភេទរថយន្ត SUV ដោយផ្អែកតាមតម្លៃរបស់ VW Tiguan៖ ថោកបំផុត៖ រុស្ស៊ី (១២៨៨៧ដុល្លារ), ម៉ិកស៊ិក (១៣១១១ដុល្លារ), កាណាដា (១៣៩៤០ដុល្លារ), អាមេរិក (១៥០៩៨ដុល្លារ), រូម៉ានី (១៥៤៧២ដុល្លារ)។   ថ្លៃបំផុត៖ ព័រទុយហ្គាល់ (២៤៤៧៥ដុល្លារ), ហូឡង់ (២៤៣៩៧ដុល្លារ), ឥណ្ឌា (២៣៦៤៨ដុល្លារ), អាហ្វ្រិកខាងត្បូង (២២១០៦ដុល្លារ), បារាំង (២១៣៨១ដុល្លារ)។   ប្រភេទរថយន្តទំនើប (Luxury Car) ដោយផ្អែកតាមតម្លៃ BMW 5 Series៖ ថោកបំផុត៖ ម៉ិកស៊ិក (២៤៩១៦ដុល្លារ), រុស្ស៊ី (២៦៣៧២ដុល្លារ), កាណាដា (២៨៩១៨ដុល្លារ), អង់គ្លេស (២៨៩៨៧ដុល្លារ), អាមេរិក (៣០៥៩០ដុល្លារ)។   ថ្លៃបំផុត៖ ប្រេស៊ីល (៥១៤៧០ដុល្លារ), ឥណ្ឌា (៤៥០៧៨ដុល្លារ), ក្រិក (៤៤៩៥១ដុល្លារ), អូស្ត្រាលី (៤៤៤១៣ដុល្លារ), នូវែលសេឡង់ (៤០៧៣៣ដុល្លារ)។   ប្រភេទរថយន្តកីឡា (Sports Car) ដោយផ្អែកតាមតម្លៃ Porsche 911៖ ថោកបំផុត៖ កាណាដា (៤៧២៩៤ដុល្លារ), ម៉ិកស៊ិក (៤៩៨៤៦ដុល្លារ), អាមេរិក (៥២២៧៣ដុល្លារ), អៀរឡង់ (៥៥៥៥៧ដុល្លារ), អារ៉ាប់រួមអេមីរ៉ាត (៥៨៨៣៨ដុល្លារ)។   ថ្លៃបំផុត៖ ឥណ្ឌា (១២៣៥៧៦ដុល្លារ), ចិន (១១៨៨១០ដុល្លារ), អូស្ត្រាលី (១០២៤៧០ដុល្លារ), ក្រិក (៩៥៩៦៧ដុល្លារ), ហូឡង់ (៨៣២១០ដុល្លារ)៕  
ក្រុមហ៊ុនទីផ្សារ Compare the Market ដ៏ធំរបស់អង់គ្លេស បានសិក្សាប្រៀបធៀបតម្លៃរថយន្តគ្រប់ប្រភេទនៅ២៤ប្រទេសលើពិភពលោក។ ការសិក្សានេះ បានកំណត់យកតាមតម្លៃរថយន្តគំរូទៅតាមប្រភេទនីមួយៗ ដោយបូកបញ្ចូលទាំងថ្លៃពន្ធ ធានារ៉ាប់រង ពន្ធផ្លូវ និងតម្លៃប្រេងសាំង/ឥន្ធនៈ។
  ត្រីប្រភេទនេះ ពេលនៅតូច ហៅ «ត្រីផ្ទក់» ពេលធំពេញវ័យហៅ «ត្រីរ៉ស់» មានឈ្មោះវិទ្យាសាស្ត្រ (Channa striata) និងឈ្មោះជាភាសាអង់គ្លេស Striped snakehead មានប្រវែងដងខ្លួនអតិបរមា ១០០ ស.ម និងប្រវែងធម្មតា ៦១ ស.ម ទម្ងន់អតិបរមា ៣គីឡូក្រាម។ ត្រីផ្ទក់-ត្រីរ៉ស់ ចូលចិត្តរស់នៅក្នុងស្រះ បឹងបួរ ត្រពាំង វាលស្រែ អូរ ស្ទឹង ព្រែក ទន្លេ ដែលមានទឹកល្អក់ ភក់ ល្បាប់ ប៉ុន្តែក៏មានរស់នៅច្រើនក្នុងតំបន់នាបលិចទឹកផងដែរ និងជាពិសេស តំបន់ទឹកនឹង ទឹករាក់ ជម្រៅចាប់ពី ១ -២ ម៉ែត្រ។    ត្រីផ្ទក់-ត្រីរ៉ស់ នៅក្នុងផ្សារខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ   ត្រីផ្ទក់-ត្រីរ៉ស់ នៅក្នុងប្រទេសកម្ពុជា អាចចាត់ទុកថា ជាប្រភេទត្រីដែលសម្បូរបំផុត។ ត្រីផ្ទក់-ត្រីរ៉ស់ អាចរក្សាជីវិតបានក្នុងខែប្រាំង ដោយការកាយរន្ធក្នុងភក់ និងរស់បានយូរឬឆាប់ អាស្រ័យលើស្រការបស់វារក្សាសំណើមដើម្បីដកដង្ហើម និងជាតិខ្លាញ់ក្នុងខ្លួនដើម្បីបន្តជីវិត។ វាពងពេញមួយឆ្នាំ នឹងច្រើនបំផុតចាប់ពីខែមីនា ដល់ខែមិថុនា។ មេបណ្តើរកូន ពេលកូនវាញ៉ាស់។ វាជាប្រភេទមំសាសី ស៊ីត្រីតូចៗ កង្កែប ពស់ សត្វល្អិត ជន្លេន កូនក្អុក និងខ្យងខ្ចៅ ក្តាម កំពឹសជាអាហារ។ ត្រីផ្ទក់ ឬត្រីរ៉ស់ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red (Least Concern)។ ក្នុងឆ្នាំ ២០១០ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួចថានឹងឈានទៅផុតពូជ។   ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ វាជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅ។ ទៅថ្ងៃអនាគត ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា នឹងបាត់រូបរាង សល់តែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលមានរស់នៅក្នុងប្រទេសប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដេស មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា វៀតណាម ថៃ និងប្រទេសចិនភាគខាងត្បូង។ មិនតែប៉ុណ្ណោះ អាចមានវត្តមាននៅប្រទេសប៊ូតានផងដែរ។
សម្ដេច ហ៊ុន សែន ទទួលបានព័ត៌មានថា ពួកក្រុមឧទ្ទាមវៀតណាមនេះ មានគ្នីគ្នាជាង៦០០នាក់ ហើយកំពុងបែកខ្ញែកគ្នា ក្រោយអាជ្ញាធរវៀតណាម អន្តរាគមន៍បង្ក្រាបបាន និងចាប់ខ្លួនជាបន្តបន្ទាប់ ។ ក្រុមឧទ្ទាមនេះ បានបាញ់សម្លាប់មន្ត្រីឃុំ និងប៉ូលិសវៀតណាម ៤នាក់ស្លាប់ និងរបួស២នាក់ នៅស្នាក់ការប៉ូលិសឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin របស់ខេត្ត Dak Lak ភាគកណ្ដាលវៀតណាម។    ដោយសារឃើញហេតុការណ៍នេះ អាចបង្កហានិភ័យដល់កម្ពុជាដែរនោះ ទើបសម្ដេច ហ៊ុន សែន បញ្ជាឱ្យកងកម្លាំង និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមទាំងនេះ កុំឱ្យមកសម្ងំលាក់ខ្លួននៅកម្ពុជា។   «ខ្ញុំយកឱកាសនេះ ចេញបទបញ្ជាជាចំហរ សម្រាប់កងកម្លាំងប្រដាប់អាវុធ ជាកងទ័ពក្តី ជានគរបាលក្តី នៅទិសភូមិភាគទី១ និងនៅខេត្តរតនគិរី មណ្ឌលគិរី ហើយអាចរួមទាំងក្រចេះខ្លះផង បង្កើនការយកចិត្តទុកដាក់ សហការជាមួយនឹងភាគីវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ចូលមកក្នុងកម្ពុជា»។ នេះជាបញ្ជារបស់សម្ដេច ហ៊ុន សែន។   ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏ដាក់ការសង្ស័យថា មេក្រុមឧទ្ទាមវៀតណាមនេះ អាចកំពុងសម្ងំរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ «ព្រោះមេរបស់វា មិនអាចមកពីខាងទឹកដីចិន ឬនៅក្នុងទឹកដីវៀតណាមទេ ហើយក៏មិនអាចនៅក្នុងទឹកដីថៃដែរ ។ នេះជាការអង្គការចាត់តាំងមួយ ដែលមានការចាត់តាំងច្បាស់លាស់»។ នេះបើតាមការសង្ស័យរបស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឱ្យក្រុមការងារផ្នែកសន្តិសុខជាតិ ពង្រឹងការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យលើករណីនេះ។   បច្ចុប្បន្ន ក្រុមឧទ្ទាមវៀតណាមជិត១០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន។   សូមបញ្ជាក់ថា តំបន់ខ្ពង់រាបភាគកណ្តាលដែលមានជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុកជាតំបន់រសើបសម្រាប់រដ្ឋាភិបាលវៀតណាម និងជាតំបន់ក្តៅគគុកយូរណាស់មកហើយជុំវិញបញ្ហាដីធ្លី។  អត្ថបទទាក់ទង   មន្ត្រី៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅវៀតណាម   អំពើហិង្សាដោយកាំភ្លើង គឺជារឿងកម្រមានបំផុតនៅក្នុងវៀតណាម។ នៅប្រទេសនេះ វាជាអំពើខុសច្បាប់សម្រាប់ពលរដ្ឋក្នុងការកាន់កាប់អាវុធ ហើយទីផ្សារខុសច្បាប់សម្រាប់អាវុធក៏មានកម្រិត។ មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅកន្លែងជល់មាន់ខុសច្បាប់នៅជាយក្រុងហូជីមិញ ក្នុងខែមករាឆ្នាំ ២០២០ ។ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្ត Yen Bai ភាគខាងជើង ត្រូវបានសម្លាប់ដោយអ្នកធ្វើការជាមួយផង៕
សម្ដេច ហ៊ុន សែន បញ្ជាឱ្យកងកម្លាំង និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមទាំងអស់ ទប់ស្កាត់ក្រុមឧទ្ទាមវៀតណាម ដែលបានបាញ់សម្លាប់អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន កាលពីពេលថ្មីៗនេះ កុំឱ្យរត់ចូលមកកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ នាភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ មិថុនា។
  ការផ្លាស់ប្តូរពីកម្រិតទី៣ទៅកម្រិតទី៤នេះ អាចនាំឲ្យមានការដាក់វិធានការនានា ដូចជាការបិទកន្លែងនានាដែលមានហានិភ័យខ្ពស់ហើយនឹងដាក់ការរឹតត្បិតលើការធ្វើដំណើរនៅក្នុងស្រុកឬការប្រមូលផ្តុំជាសាធារណៈ។   លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបាននិយាយថា «ប្រទេសថៃ បានចូលក្នុងដំណាក់ការនៃការឆ្លងរលកថ្មី ដែលករណីថ្មីជាច្រើន នឹងកើនឡើងយ៉ាងឆាប់រហ័ស។ កម្រិតទី៤នេះ មានន័យថា យើងអាចបិទទីកន្លែងដែលមានហានិភ័យខ្ពស់ ហើយនឹងប្រកាសវិធានការបន្ថែមទៀត»។   ចំណាត់ការនេះ កើតមានឡើងនៅពេលមានការកើនឡើងនូវការឆ្លងប្រចាំថ្ងៃចាប់តាំងពីដើមឆ្នាំនេះមក។ ថៃបានរាយការណ៍ពីការឆ្លងថ្មីចំនួន៥៧៧៥ ករណីកាលពីថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងចំនួន៤៨ភាគរយបើប្រៀបធៀបទៅនឹងថ្ងៃពុធ ហើយកើនឡើងជិតទ្វេដងបើប្រៀបធៀបទៅនឹងថ្ងៃទី១ មករា។ មនុស្សប្រហែល៦៩ភាគរយនៃប្រជាពលរដ្ឋថៃប្រមាណ ៧២លាននាក់ បានចាក់វ៉ាក់សាំង២ដុសរួចហើយ ក៏ប៉ុន្តែ មនុស្សដែលបានទទួលការចាក់ដូសជំរុញរួចហើយមានតែចំនួន ១០,៩ភាគរយប៉ុណ្ណោះ៕
ប្រទេសថៃ បានបង្កើនកម្រិតប្រុងប្រយ័ត្នអំពីជំងឺកូវីដ-១៩របស់ខ្លួននៅ បន្ទាប់ពីការឆ្លងកើនឡើងបណ្តាលមកពីការរាលដាលនៃវីរុសបំប្លែងខ្លួនអូមីក្រុង។ នេះបើតាមសម្តីរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាកណ្តាលលើទីលានលោក Leigh Doughty និងជំនួយការ បានសម្រេចចិត្តចំណាយពេលជាង ៣០នាទីមុនការប្រកួតទៅតាមកាលវិភាគដែលបានតម្រូវក្នុងកីឡដ្ឋាន MKM ក្រោយពេលក្រុមមន្ត្រីប្រចាំកីឡដ្ឋានបានកាត់ និងកែតម្រូវទំហំរបាទីឡើងវិញ ឱ្យត្រូវនឹងស្តង់ដារប្រព័ន្ធត្រួតពិនិត្យគ្រាប់បាល់ ឬ Goal-Line technology និងបានដំណើរការប្រក្រតីឡើងវិញ។ បើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ក្រុម Hull City នៅលើបណ្តាញសង្គម Twitter ការប្រកួតត្រូវបានពន្យាពេលជាង ៣០នាទីព្រោះហេតុផលដូចនេះ។   «ការប្រកួតរសៀលនេះត្រូវបានពន្យាពេលជាង ៣០នាទី ក្រុមមន្រ្តីកាតសេចក្តីការប្រកួតបានប្រាប់មកក្លិបថា របាទីក្នុងទីលានប្រកួតត្រូវការតែតម្រូវឡើងវិញ ដើម្បីឱ្យប្រព័ន្ធតាមដានក្នុងការប្រកួតមានដំណើរការ មុនការប្រកួអាចតត្រូវចាប់ផ្តើមជាថ្មីបាន។»។ ក្លិប Hull City ប្រាប់ពីមូលហេតុបែបនេះ។   Hull City បច្ចុប្បន្នជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ២១ នៃក្របខណ្ឌ Championship ក្នុងចំណោម ២៤ក្រុមដោយឆ្លងកាត់ការប្រកួតចំនួន ១៤លើក រកបានជ័យជម្នះត្រឹម៤លើក ស្មើ២លើកប៉ុណ្ណោះ ចាញ់មានដល់៨លើក មាន១៤ លើតំបន់គ្រោះថ្នាក់។ ចំណែក Birmingham City ស្ថិតនៅចំណាត់ថ្នាក់លេខ១២ មាន១៩ពិន្ទុ៕  
 ការប្រកួតរវាងក្រុម Hull City ស្វាគមន៍ក្រុម Birmingham City ដែលជាជំនួបក្នុងក្របខណ្ឌទីពីររបស់អង់គ្លេស Championship ត្រូវបានពន្យាពេលជាង ៣០នាទី ព្រោះតែបញ្ហារបាទីមានទំហំធំខុសបច្ចេកទេស។ ក្រុមអាជ្ញាកណ្តាលកាត់ក្តី សម្រេចឱ្យមន្ត្រីក្នុងកីឡដ្ឋានរៀបចំកាត់តម្រឹមរបាទីឱ្យបានត្រឹមត្រូវតាមស្តងដារឡើងវិញ ទើបបន្តការប្រកួត។
  Already, an album featuring eight tracks has been produced entirely with artificial intelligence, an unprecedented feat. "I Am AI" was released last fall by YouTube star Taryn Southern, who doesn't know how to play any instruments.   "For my first music video in 2017, I had a lot of friction as a non-musician," the young artist told a panel discussion on Sunday at the festival running from March 8-17. "I wrote lyrics, I had a melodic line but it was difficult to compose and record the actual music."   The pop artist said she began experimenting with AI two years ago, working with Amper, an artificial intelligence music composition software. "In two days, I had composed a song that I could actually feel was mine," Southern said. "It means that I don't necessarily have to rely on other people."   Founded in 2014 in New York by a group of engineers and musicians, Amper is part of about a dozen start-ups using artificial intelligence to break with the traditional way of making music.   The company's co-founder and CEO, Drew Silverstein, said the aim is not to replace human composers but rather to work with them to reach their goal. He said the company relies on tons of source material -- from dance hits to classical music -- to produce custom songs.   "The idea of Amper is to enable everyone to express themselves (through) music regardless of their background and skills," Silverstein said. The Amper app allows a user to pick a genre of music (rap, folk, rock) and a mood (happy, sad, driving) before spitting out a song. The user can then change the tempo, add instruments or switch them out until the result is satisfactory.   Two songs created by Amper at SXSW -- using the public's choice of pop and hip hop as the genres and tender or sad for the mood -- clearly aren't likely to top the charts. But the pieces were pleasant enough to the ear and perfectly usable as background music to illustrate a video or a computer game. Such songs are described by Amper as "functional music" as opposed to "artistic music."    - "A creative tool" - Southern said she reworked the music in her own album dozens of times before she got the right tune. "For me, it's just a tool I can use in my creative process: I'm still the editor, I'm still in the driver's seat," she said.   She acknowledged, however, being terrified her album would be panned when it came out, as was the case with other innovations in music, like synthesizers or software to help artists sing right.   Jay Boisseau, a computing technologies leader and strategist, predicted that more and more music will be generated by computers in the future but the machine was unlikely to totally replace the human touch.   "We're going to hear a lot of music composed by computers and there's nothing wrong with that," he said. "But computers are not very good at creativity ... they are 0 and 1.   "They can find patterns, but they're not, like humans, particularly good to go beyond what they've been trained for. They are tools." For Lance Weiler, an American filmmaker and writer who uses AI in his work, the collaboration between machine and artist should not be sneered at. "It mainly enables you to improve the way you work, to augment your skills in expressing creative thoughts," he told the panel discussion. He added there was no question that AI had its limits and inevitably fails somewhere.   "It's like interacting with a toddler," he joked. "It can be very temperamental. You need to put patterns so it doesn't hurt itself."   Silverstein underlined that while AI was useful to experiment with an objective goal, "a yes or no answer," when it came to artistic experimentation, it was far from perfect. For some, such arguments are not convincing, as attested by a British musician at SXSW who didn't appear happy with the competition and questioned whether the word creativity even applied when speaking about music generated by a computer.   "It's still an algorithm," Boisseau conceded. "It's doesn't mean people won't enjoy it, but it's not completely new. "With the current state of the art, it cannot be 'creative,'" he added. To which Silverstein quickly replied: "Not yet."   ban/jz/dw © Agence France-Presse
Austin, United States | They may never be able to fill a stadium for a rock concert, but computers are making inroads in the music industry, capable of producing songs -- and convincingly so -- as illustrated at the South by Southwest festival in Texas.
  គួររំលឹកថា កាលពីរដូវនេសាទឆ្នាំ ២០១៧ កន្លងទៅនេះ លោក សុភឿន ធ្លាប់ចាប់បានត្រី គល់រាំង ចំនួនពីរក្បាល ដោយឧបករណ៍នេសាទ «លបឡុក» ដែលគាត់ដាក់ក្នុងបឹងទន្លេសាប។ ដោយធ្លាប់ទទួលបានការផ្សព្វផ្សាយពីខាងរដ្ឋបាលជលផលថា ត្រីគល់រាំង ជាត្រីកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជាផងដែរនោះ ក្រោយចាប់បានភ្លាម ផាន់ សុភឿន ក៏បានរាយការណ៍ទៅខណ្ឌរដ្ឋបាលជលផលប្រចាំស្រុកក្រគរ រួចក៏ធ្វើពិធី ដុតធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខ រួចលែងចូលទៅក្នុងបឹងទន្លេសាបវិញ។    លោកមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំមិនហ៊ានលក់ដូរត្រីប្រភេទនេះទេ ព្រោះខ្ញុំមានជំនឿយ៉ាងមុតមាំថា ត្រីគល់រាំង និងត្រីរាជ ក្រៅពីជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងជាអត្តសញ្ញាណជាតិកម្ពុជា វាក៏ជាប្រភេទត្រីធំ ដែលពពួកអារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី តាមថែរក្សាផងដែរ។ ដូច្នេះ ទោះបីឈ្មួញហ៊ានឲ្យតម្លៃខ្ពស់យ៉ាងណា ក៏ខ្ញុំមិនហ៊ានលក់ដូរដែរ ព្រោះប្រាក់ទាំងនោះ មិនអាចដោះស្រាយបញ្ហា ឬគ្រោះអកុសល ដែលកើតចេញពីការលក់ដូរត្រីនោះ មកលើគ្រួសារខ្ញុំបានទេ សេចក្តីសុខក្នុងគ្រួសារខ្ញុំសំខាន់ជាង និងមានតម្លៃជាង។ ម្យ៉ាងទៀត បើខ្ញុំលក់វា ស្មើរនឹងខ្ញុំលក់អត្តសញ្ញាណជាតិកម្ពុជាអ៊ីចឹងដែរ»។    នៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះ គឺជាថ្ងៃដែលពិភពលោក ប្រារព្ធទិវាពិភពលោកនៃការធ្វើចរាចរផ្លាល់ទីរបស់មច្ឆជាតិ (World Fish Migration Day)។ នេះជាឱកាសដ៏ល្អមួយ ដើម្បីពួកយើងធ្វើការអបអរសាទរដល់ប្រភេទត្រីដែលមានលក្ខណៈពិសេស របស់ប្រទេសកម្ពុជាយើង ដូចជាត្រីគល់រាំងនេះជាដើម ដែលវាធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅក្នុងទន្លេមេគង្គ នៅក្នុងចុងរដូវប្រាំង។ ចូរយើងនាំគ្នាការពារត្រីដែលមានលក្ខណៈពិសេសរបស់ប្រទេសកម្ពុជា ព្រមទាំងទន្លេ ដែលដែលជាជម្រកចាំបាច់របស់ពពួកត្រីទាំងនេះផងដែរ! (អត្ថបទ៖ Chhut Chheana / USAID Wonders of the Mekong)
កាលថ្ងៃទី ១០ មិនា ឆ្នាំ២០១៨ នៅក្នុងគេហទំព័រថ្មីៗ បានចែករំលែករឿងរ៉ាវរបស់លោក ផាន់ សុភឿន ជាអ្នកនេសាទម្នាក់ ដែលរស់នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សុភឿន បាននិយាយប្រាប់យើងថា ការលក់ត្រីគល់រាំង នោះស្មើរនឹងគាត់លក់ «អត្តសញ្ញាណជាតិកម្ពុជាដែរ» ។ ដោយយល់ឃើញយ៉ាងដូច្នេះហើយ ទើបកាលពីឆ្នាំមុន ពេលដែលគាត់ចាប់បានត្រីគល់រាំងចំនួនពីរក្បាលនៅក្នុងបឹងទន្លេសាប គាត់បានសម្រេចចិត្តលែងវាចូលទៅក្នុងបឹងទន្លេសាបវិញ ដូចមានបង្ហាញរូបភាពស្រាប់។
  រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ស្របពេលទំនាក់ទំនងការទូតប្រទេសទាំងពីរឈានចូលខួប ៦៥ឆ្នាំ។ លោកវ៉ាង បានជួបជាមួយឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។    ក្នុងដំណើរទស្សនកិច្ចនេះ លោកវ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការ បរទេសនៃបក្សកុម្មុនីស្តចិនផងនោះ បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅកម្ពុជា។ នេះបើតាមការចុះ ផ្សាយរបស់ទូរទស្សន៍ CGTN។    ទន្ទឹមនេះ ប្រមុខការទូតចិន ក៏បានគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ក្នុងការស្វែងរកមាគ៌ា អភិវឌ្ឍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន, ការការពារអធិបតេយ្យ, ឯករាជ្យភាព និងការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជានៅឆាកតំបន់ និងអន្តរជាតិផង។ បើតាមលោកវ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង នឹងឈរនៅខាងកម្ពុជាលើការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចឡើងវិញ ។    លើសពីនេះ មន្រ្តីការទូតជាន់ខ្ពស់ចិនរូបនេះ បានបង្ហាញពីក្តីសង្ឃឹម ដែលចិន និងកម្ពុជានឹងពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀត រួមទាំងកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា។   ក្រៅពីនេះ លោកវ៉ាង ក៏បានអបអរពីការរៀបចំការបោះឆ្នោតនៅកម្ពុជា រួមទាំងជ័យជម្នះរបស់បក្សប្រជាជនកម្ពុជាផង ដែលនេះបានបង្ហាញពីឆន្ទៈរបស់ប្រជាជន ពាក់ព័ន្ធនឹងទំនុកចិត្តលើបក្សប្រជាជនកម្ពុជា ដែលអាចមានសមត្ថភាពដោះស្រាយបញ្ហាប្រឈម និងការជ្រៀតជ្រែកពីបរទេស។    ជាការឆ្លើយតបភាគីកម្ពុជា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកវ៉ាង មកកម្ពុជា ក្រោយពីឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេសចិន ជាថ្មីនៅក្នុងខែកក្កដា កន្លងមក។ ចំណែក លោក សុខ ចិន្តាសោភា បានយល់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានជួយកែលម្អជីវភាពប្រជាជន បង្កើតការងារ និងនាំឱកាសអភិវឌ្ឍន៍មកឱ្យប្រទេស៕ 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១២ ខែសីហា បានសន្យាថា ចិននឹងបន្តជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរូបនេះ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។
  ឥស្សរជនជាន់ខ្ពស់អមជាមួយសម្ដេច ហ៊ុន សែន រួមមានសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។   កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្ដែងការសោកស្ដាយទៅកាន់ប្រជាជនវៀតណាមថា មរណភាពរបស់លោក ជិន ដាយគ័ង គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំ ដែលបានបូជាអស់កម្លាំងកាយចិត្ត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនវៀតណាម និងទំនាក់ទំនងជាភាតរភាពរវាងវៀតណាម និងកម្ពុជា៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាមលោក ជិន ដាយគ័ង នៅថ្ងៃទី២៦ កញ្ញា។ ប្រធានាធិបតីវៀតណាមលោក ជិន ដាយគ័ង ទទួលមរណភាពនៅថ្ងៃ ២១ ខែកញ្ញានេះដោយសារមានជំងឺធ្ងន់ធ្ងរ។
  សម្រាប់មជ្ឈិមបូព៌ា ការដោះស្រាយវិបត្តិនៅយេម៉ែន ជាអាទិភាពរបស់ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៧ ខែមករា លោក ប្ល៊ីងខិន ដែលទើបចូលកាន់តំណែងនិយាយថា អាទិភាពដំបូងបង្អស់របស់លោកគឺដោះស្រាយវិបត្តិមនុស្សធម៌នៅយេម៉ែន ដែលសម្ព័ន្ធមិត្តអាមេរិករួមមានអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត លូកដៃជ្រៅក្នុងសង្គ្រាមស៊ីវិលប្រឆាំងក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់។   «យើងបានឃើញយុទ្ធនាការ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលរួមចំណែកឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងពិភពលោក»។ នេះជាការលើកឡើងរបស់លោក ប្ល៊ីងខិន ដែលបន្តថា អាមេរិកចាំបាច់ត្រូវតែផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនយេម៉ែន។ នៅប្រទេសនេះ មនុស្សប្រមាណ២៤លាននាក់រស់អាស្រ័យទៅនឹងជំនួយពីបរទេស ដោយសារតែសេដ្ឋកិច្ចដួលរលំ និងរងគ្រោះដោយសង្គ្រាមស៊ីវិលរាប់ឆ្នាំមកហើយ។   ជាផ្នែកមួយនៃការដោះស្រាយបញ្ហា ក្រសួងការបរទេសអាមេរិក ក៏បានផ្អាកជាបណ្តោះអាសន្នគម្រោងលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត និងការលក់យន្តហោះចម្បាំង F-35 ដែលមានតម្លៃ២៣ពាន់លានដុល្លារឱ្យអេមីរ៉ាត់អារ៉ាប់រួមផងដែរ។ អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចលក់យន្តហោះចម្បាំង F-35 ឱ្យអេមីរ៉ាត់អារ៉ាប់រួម ក្រោយប្រទេសនេះសម្រេចទទួលស្គាល់ និងភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។    លោក Al Otaiba ឯកអគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួមប្រចាំអាមេរិកនិយាយថា ការលក់យន្តហោះ F-35ឱ្យខ្លួន នឹងនាំឱ្យប្រទេសនេះមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាតំបន់ដើម្បីសន្តិសុខសមូហភាព ជួយអាមេរិកឱ្យមានឱកាសដោះស្រាយបញ្ហាប្រឈមផ្សេង ហើយត្រូវបានគាំទ្រដោយបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យផង។ ប៉ុន្តែសមាជិកព្រឹទ្ធសភា និងរដ្ឋសភារបស់បក្សប្រជាធិបតេយ្យមួយចំនួនបារម្ភខ្លាចការលក់យន្តហោះនេះ បណ្តាលឱ្យមានការប្រកួតប្រជែងសព្វាវុធកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់។   ចំពោះការផ្អាកនេះ លោក ប្ល៊ីងខិន អះអាងថា ជារឿងធម្មតាសម្រាប់រដ្ឋបាលថ្មី ដើម្បីធានាថា ការលក់អាវុធបម្រើគោលនយោបាយការបរទេសអាមេរិក។ បន្ថែមពីនេះ លោកក៏សន្យាបញ្ចប់ការគាំទ្រយោធាដល់អារ៉ាប៊ីសាអូឌីត និងពិចារណាឡើងវិញចំពោះការដាក់ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ជាក្រុមភេរវជនផងដែរ។    ប្រមុខការបរទេសអាមេរិក ក៏មិនភ្លេចនិយាយពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ ។ លោក ប្ល៊ីខិន បញ្ជាក់ថា រដ្ឋបាលរបស់លោក បៃឌិន ចង់ត្រឡប់ទៅចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ ដែលលោក ត្រាំ បានដកខ្លួនក្នុងឆ្នាំ២០១៨។ ប៉ុន្តែប្រមុខការបរទេសរូបនេះ បដិសេធដាច់ខាតការទាមទាររបស់អ៊ីរ៉ង់ដែលតម្រូវឱ្យអាមេរិកធ្វើសម្បទានជាមុន។ លោកថា អ៊ីរ៉ង់ល្មើសទៅនឹងកាតព្វកិច្ចរបស់ខ្លួន ឯអាមេរិកនឹងវាយតម្លៃថា តើអ៊ីរ៉ង់ពិតជាបានបំពេញកាតព្វកិច្ចដល់កម្រិតណា ទើបបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានសមស្របតាមនឹងដែរ។   សូមបញ្ជាក់ថា អ៊ីរ៉ង់ចាប់ផ្តើមកាត់បន្ថយការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដូចជាបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូំ បន្ទាប់ពីអាមេរិកដើរចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី។ ការសម្រេចចិត្តរបស់លោក ត្រាំ នៅគ្រានោះរងការរិះគន់ និងប្រឆាំងពីសម្ព័ន្ធមិត្តអឺរ៉ុប ក៏ដូចជារុស្ស៊ី និងចិនផងដែរ៕    
រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃទី២៧ មករា បានសើរើគោលនយោបាយការបរទេសរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដោយផ្ដើមពីការប្រកាសការផ្អាកគម្រោងលក់យន្តហោះចម្បាំងF-35 ដល់អេមីរ៉ាត់អារ៉ាប់រួម និងអាវុធដល់អារ៉ាប៊ីសាអូឌីត។ បន្ថែមពីនេះ អាមេរិកក៏សម្លឹងមើលលទ្ធភាពផ្តើមចរចាជាមួយអ៊ីរ៉ង់ឡើងវិញរឿងនុយក្លេអ៊ែរ ក៏ដូចជាពិនិត្យទៅមើលសង្គ្រាមស៊ីវិលនៅយេម៉ែនផងដែរ។
  តាមគេហទំព័រ និងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ បញ្ជាក់ថា ក្នុងអំឡុងរដូវក្តៅដែលកំពុងឈានចូលមកដល់នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងអំពាវនាវដល់សាធារណជនទាំងអស់ពិសារទឹកឲ្យបានច្រើន កុំពិសារជាតិអាល់កុល ឬជាតិស្ករច្រើនពេក។ ត្រូវស្លៀកសំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាល និងស្លៀកពាក់រលុង ព្រមទាំងលាបឡេការពារកម្តៅថ្ងៃ។ គួរចេញទៅខាងក្រៅផ្ទះ នៅពេលព្រឹកនិងពេលល្ងាច។ ហាមទុកទារកនិងកុមារក្នុងរថយន្តចតចោល។ ជៀសវាងអាហារក្តៅៗនិងជៀសវាងពិសារអាហារច្រើនពេកដែលអាចបង្កើនកម្តៅដល់រាងកាយ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់អំពីវិធានការបន្ថែមដើម្បីជៀសផុតពីជំងឺរាក ក្អួត ក្តៅខ្លួន ថា៖   «ដោយរួមនិងវិធានការអាកាសធាតុក្តៅខាងលើ សូមបងប្អូនប្រជាពលរដ្ឋអនុវត្ត៖ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ។ សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង។ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ»។   នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យដោយលាងដៃនឹងសាប៊ូ និងទឹកក្រោយពេលចេញពីបង្គន់ មុនពេលរៀបចំអាហារ មុនពេលបញ្ចុកកូន និងមុនពេលពិសារអាហារ។ បើមានបញ្ហាសុខភាពដែលបណ្តាលឲ្យមានរាក ក្អួត ក្តៅខ្លួន និងសន្លប់ សូមស្វែងរកការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។   ការចេញសេចក្តីអំពាវនាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពីការប្រុងប្រយ័ត្នសុខភាពក្នុងរដូវក្តៅ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមប្រកាសអំពីការកើនកម្តៅក្នុងរដូវប្រាំង ខណៈរដ្ឋាភិបាលបានចេញសារាចរ ប្រកាសឲ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធត្រៀមទឹកទុកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់រដូវប្រាំងឆ្នាំ២០១៩ ដែលនឹងមានកើនកម្តៅខ្លាំងខុសពីធម្មតានិងខ្សត់ភ្លៀង។ ក្នុងសារាចរនោះក៏បានបញ្ជាក់ថា នៅខែមេសា និងឧសភានេះ កម្ពុជានឹងមានសីតុណ្ហភាពអតិបរមាពេលខ្លះហក់ឡើងខ្ពស់រហូតដល់៤០ ទៅ៤២អង្សារ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋចូលរួមបង្ការបញ្ហាសុខភាពដែលអាចកើតមានក្នុងអំឡុងពេលអាកាសធាតុក្តៅ បន្ទាប់ពីរដ្ឋាភិបាលប្រកាសថា កម្តៅនៅកម្ពុជាក្នុងខែមេសានេះ អាចនឹងហក់ឡើងរហូតដល់៤០ ទៅ៤២អង្សារ។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖  
ភ្នំពេញ៖ លោក ប៊ុន គឹមសានសិរីវឌ្ឍនា អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ស្ថាប័ន នៃអង្គការ អូខិនដិនកម្ពុជា ខេត្តឧត្តរមានជ័យ យល់ថាការសិក្សាអប់រំគឺជាជំហាននៃការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិទាំងមូល។ លោក សិរីវឌ្ឍនា លើកឡើងថា បើសិនប្រទេសជាតិពោរពេញដោយធនធានមនុស្សមានចំណេះដឹងកាន់តែច្រើន នោះប្រទេសក៏កាន់តែអភិវឌ្ឍន៍ដែរ។ សម្រាប់ លោក សិរីវឌ្ឍនា ការអប់រំមានតម្លៃធំធេងណាស់ ហើយការអប់រំនេះទៀតសោត មិនមែនមានតែក្នុងសាលានោះទេ ប៉ុន្តែមានគ្រប់ទីកន្លែង។ លោកលើកទឹកចិត្តឱ្យគ្រប់គ្នា បន្តសិក្សារៀនសូត្រពេញមួយជីវិត រៀនពីអ្វីដែលខ្លួនមិនចេះពីបរិស្ថានជុំវិញ ដើម្បីបង្កើនភាពជឿជាក់ និងភាពក្លាហានសម្រាប់ខ្លួនឯង។
  កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា អត្ដពលិកប៊ូល និងប៉េតង់កម្ពុជា២រូប ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១។ កីឡា ពុធយ៉ុន ច័ន្ទដារ៉ា ប្រកួតឈ្នះកីឡាករថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១៣ទល់៧ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស។ នេះគឺជាមេដាយមាសដំបូងគេ ដែលកម្ពុជា ឈ្នះពីព្រឹត្តិការណ៍ 21ST  AUG។   រីឯ កីឡាការិនី ហៀង វិជ្ជនី ធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយចាញ់កីឡាការិនីឥណ្ឌូនេស៊ី។ កីឡាការិនីកម្ពុជារូបនេះ បានឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៣ទល់២២ ក្នុងការដណ្ដើមេដាយសំរឹទ្ធ។    ពិធីបំពាក់មេដាយ រូបពី 21st AUG Youtube ដោយឡែក កាលពីថ្ងៃទី២៦ ខែមិថុនា កញ្ញា កែវ វ៉ាន់ឌឿន កីឡាការិនីយូដូកម្ពុជា ដណ្ដើមបាន មេដាយប្រាក់១ លើប្រភេទទម្ងន់ ៤៨គីឡូក្រាម។   21st AUG មានប្រទេសចូលរួម១១ ក្នុងនោះមាន ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ, ព្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ទីម័រខាងកើត និងវៀតណាម។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ បានដាក់២១ប្រភេទកីឡា។ ដោយឡែក កម្ពុជា បានបញ្ជូនប្រតិភូកីឡាថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី គ្រូបង្វឹក សរុប ៤៥នាក់។ កម្ពុជា ប្រកួតលើ ៦ប្រភេទកីឡា មានដូចជា៖ កីឡាប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ, អត្ដពលកម្ម, ហែលទឹក និងយូដូ៕   រូបពី 21 AUG
គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ បណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st Asean University Games ឬ 21st AUG) ដោយដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។ កីឡាករប៊ូល និងប៉េតង់កម្ពុជា ពុធយ៉ុន ច័ន្ទដារ៉ា ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាឯកត្ដជនបុរស។ ចំណែក កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ហៀង វិជ្ជនី ដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាឯកត្ដជននារី។ ព្រឹត្តិការណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។
អំបិល អំបិលគឺជាគ្រឿងផ្សំដែលអ្នកមិនអាចខ្វះបាននៅពេលដែលអ្នកចម្អិនម្ហូប មិនខ្វល់ថាអ្នកធ្វើម្ហូបអ្វីទេ អ្នកត្រូវតែដាក់ជានិច្ច វាមិនត្រឹមតែអាចដាក់ក្នុងម្ហូបនោះទេ តែប្រសិនជាអ្នកយកវាទៅលាយជាមួយទឹក ហើយញ៉ាំ នោះវានឹងជួយសម្រាប់មេរោគទាំងឡាយដែលមានក្នុងរាងកាយអ្នក ធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ នោះវានឹងជួយការពាររាងកាយអ្នកមិនឲ្យមានជាតិពុលឡើយ ជាហេតុដែលធ្វើឲ្យអ្នកនៅក្មេងជានិច្ច។ ទឹកឃ្មុំ យើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍នៃទឹកឃ្មុំរួចមកហើយ គឺវាអាចជួយធ្វើឲ្យស្បែកអ្នកតឹង និងម៉ត់រលោង ហើយប្រសិនជាអ្នកយកទឹកឃ្មុំមួយស្លាបព្រាឆុងជាមួយទឹកញ៉ាំនៅពេលយប់ វានឹងធ្វើឲ្យអ្នកគេងលក់ស្រួល ហើយមិនក្រោកនៅពាក់កណ្តាលយប់ឡើយ ដោយសារតែវាជួយរក្សាសម្ពាធឈាមអ្នកឲ្យថេរ។ ក្រូចឆ្មារ អ្នកអាចយកក្រូចឆ្មារនេះចិតជាពីរ ឬបីចំណិត ហើយឆុងជាមួយទឹកចំនួនប៉ុន្មានម៉ោងក្រោយទើបញ៉ាំ នោះវានឹងអាចបញ្ចេញសម្ថភាពរបស់វាដោយជួយអ្នកឲ្យមានសុខភាពល្អ ហើយមានសម្ជស្សកាន់តែស្អាត និងក្មេងជាវ័យ៕ ត្រួតពិនិត្យដោយ www.health.com.kh
ទឹកគឺជាសារធាតុរាវដែលអ្នកត្រូវតែញ៉ាំជារៀងរាល់ថ្ងៃ ព្រោះវាជួយធ្វើឲ្យអ្នកមានសុខភាពល្អ និងមាំមួន ប៉ុន្តែប្រសិនជាពេលដែលអ្នកពិសារទឹក ហើយអ្នកចេះបន្ថែមរបស់ទាំង៣ប្រភេទចូលទៅក្នុងនោះ អ្នកនឹងអាចមានសម្រស់ស្អាតជាមិនខាន។ តើមានអ្វីខ្លះទៅដែលអ្នកគួរតែដាក់ទៅក្នុងនោះ?
  មេដឹកនាំអាស៊ានទាំងដប់នឹងអនុម័តយក ផែនការគោលស្តីពីបណ្តាញទីក្រុងឆ្លាតរបស់អាស៊ាន (ASCN) ជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសប្តាហ៍នេះ ។ តាមពិតទៅ គំនិតផ្តួចផ្តើមទីក្រុងឆ្លាតរបស់សិង្ហបុរីដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ត្រូវបានប្រកាសជាសាធារណៈតាំងពីខែមេសាមកម្ល៉េះ។   ផែនការគោលស្តីពីទីក្រុងឆ្លាតអាស៊ាននេះត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងទីក្រុងជាសមាជិកទាំងអស់ ហើយវាមានគោលដៅកំណត់និយមន័យនៃទីក្រុងឆ្លាត និងដាក់ផែនការសកម្មភាពជាក់លាក់សម្រាប់ការអភិវឌ្ឍទីក្រុងរបស់អាស៊ានចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ លើសពីនេះទៅទៀតនោះ ផែនការគោលនេះក៏កំណត់ចង្អុលពីលទ្ធភាពក្នុងការសហការជាមួយប្រទេសខាងក្រៅជាដៃគូអាស៊ានថែមទៀតដើម្បីអភិវឌ្ឍទីក្រុងឆ្លាតរបស់ខ្លួននេះដែរ។    តាមពិតទៅ ក្នុងជំហានដំបូង ទីក្រុងចំនួន ២៦ ត្រូវបានគេដាក់ក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ។ ក្នុងចំណោមទីក្រុងទាំងនោះ ទីក្រុងបីរបស់កម្ពុជាមានសៀមរាប បាត់ដំបងនិងរាជធានីភ្នំពេញក៏ ស្ថិតក្នុងគម្រោងទីក្រុងឆ្លាតនេះដែរ។    26 cities have been chosen as a pioneer batch for the ASEAN Smart Cities Network, where we hope to create attractive places in all our countries to live, work, and play. https://t.co/U0nOp7Zhbh #ASEAN2018 #WeAreASEAN pic.twitter.com/Mt3iMFo2Ft ASEAN 2018 (@ASEAN2018) April 28, 2018    សម្រាប់អាស៊ាន នគរូបនីយកម្មឬការអភិវឌ្ឍទីក្រុងជាបញ្ហាធំ។ បើគ្មានការយកចិត្តទុកដាក់ក្នុងនោះមានការកកស្ទះចរចាចរណ៍, បំពុលខ្យល់, ភាពក្រីក្រ គម្លាតសង្គម ការបែងចែកគ្នារវាងប្រជាជនទីក្រុងនិងជនបទ រួមទាំងបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនផង។ ដូច្នេះហើយការងាកទៅរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាតាមការបង្កើតបណ្តាទីក្រុងឆ្លាតនេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមមុខ។     បណ្តាញទីក្រុងឆ្លាតដែលស្នើឡើងដោយសិង្ហបុរីនេះ មានគោលដៅជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីសម្រួល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនអាស៊ានទាំង ៦០០លាននាក់។ វានឹងជំរុញការ សហការគ្នាដើម្បីអភិវឌ្ឍផែនការសកម្មភាពសម្រាប់ទីក្រុងឆ្លាត, ចែករម្លែកបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន និងប្រមែរប្រមូលហរិញ្ញវត្ថុពីដៃគូខាងក្រៅរបស់អាស៊ានដូចជាស្ថាប័នហិរញ្ញវត្ថុឬប្រទេសជាដៃគូអភិវឌ្ឍដើម្បីគាំទ្រការអភិវឌ្ឍនៃទីក្រុងឆ្លាតផងដែរ។   សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ កាលពីខែមេសា នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ាន លី សៀនឡុង បានបញ្ជាក់ក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា  ក្រៅពីបណ្តាញទីក្រុងឆ្លាតអាស៊ាន សិង្ហបុរីក៏ស្នើឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺណិត (ASEAN Cyber Security Cooperation)ផងដែរ៕   
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ចាប់ផ្តើមឡើងនៅថ្ងៃចន្ទទី ១២ ខែវិច្ឆិកានេះនៅប្រទេសសិង្ហបុរីដែលជាប្រធានអាស៊ានឆ្នាំនេះ។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ានទាំងដប់នឹងអនុម័តយកផែនការគោលស្តីពីបណ្តាញទីក្រុងឆ្លាតរបស់អាស៊ាន (ASEAN Smart Cities Network Framework) ជាផ្លូវការដែរ។
បើតាមមន្រ្តីប៉ូលីសក្នុងតំបន់ក្នុងកក្រុង Barcelona ប្រាប់ទៅកាន់ ESPN មានស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងដោយមានហេតុការណ៍មួយនៅក្លិបរាត្រីដែលមានឈ្មោះថា Sutton ប៉ុន្តែមន្ត្រីប៉ូលិសរូបនោះមិនអាចបញ្ជាក់អំពីអត្តសញ្ញាណមនុស្សដែលពាក់ព័ន្ទបានឡើយ។ Sutton គឺជាក្លិបរាត្រីដ៏ល្បីល្បាញមួយក្នុងទីក្រុងបាសេឡូណា។    យ៉ាងណាមិញបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន EFE  ស្រ្តីដែលបានដាក់របាយការណ៍ប្តឹងទៅកាន់មន្ត្រីប៉ូលីសប្រឆាំងនឹង Dani Alves ដោយចោទថាកីឡាករប្រេស៊ីលរូបនេះបានប៉ះពាល់នាងដោយភាពមិនសមរម្យ និងដោយគ្មានការយល់ព្រមក្នុងពេលដើរលេងជាមួយគ្នានារាត្រីថ្ងៃទី៣០ ខែធ្នូ។    បន្ទាប់ពីហេតុការណ៍នោះ ស្ត្រីម្នាក់នោះបានប្រាប់ទៅកាន់ក្រុមការពារសន្តិសុខក្នុងក្លិបរាត្រីអំពីរឿងរ៉ាវដែលបានកើតឡើង ហើយមន្ត្រីប៉ូលីសត្រូវបានគេជូនដំណឹងដើម្បីចុះទៅកាន់ទីតាំងផ្ទាល់ដើម្បីយកចម្លើយពីសាក្សី។   គួររំលឹកដែរថា Dani Alves ជាអតីតកីឡាករក្រុម Barcelona ហើយកាលពីខែមុនរូបគេក៏បានបង្ហាញខ្លួនឱ្យក្រុមប្រេស៊ីលក្នុងការប្រកួតពានរង្វាន់ World Cup នៅប្រទេសកាតា។  បន្ទាប់ពីក្រុមប្រេស៊ីលបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ៨ក្រុម Alves វ័យ៣៩ឆ្នាំបានធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុម Barcelona B ហើយបច្ចុប្បន្ន Alves បានត្រលប់ទៅកាន់ប្រទេសម៉ិកស៊ិក ដែលជាទីកន្លែងរូបគេលេងឱ្យក្រុម Pumas Unam៕  
Dani Alves កីឡាករក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានរងការចោតប្រកាន់ពីបទបំពានផ្លូវភេទនៅក្នុងក្លិបរាត្រីមួយកន្លែងក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ ESPN។
  អត្ថបទទាក់ទង   ហេតុអ្វីការលូតលាស់រហ័សនៃសេដ្ឋកិច្ចវៀតណាម អាចជាមេរៀនសម្រាប់ប្រទេសកំពុងអភិវឌ្ឍ? ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច៣ថ្ងៃនៅប្រទេសវៀតណាម លោក មហាធៀ បញ្ជាក់ថា៖ «បច្ចុប្បន្ន យើងអាចមើលឃើញទីក្រុងហាណូយលូតលាស់យ៉ាងលឿនរហ័ស ដោយមានអាជីវកម្ម និងឧស្សាហកម្មជាច្រើន។ ហើយក្នុងរយៈពេលខ្លីប៉ុណ្ណោះ វៀតណាម បានអូសទាញមហាសេដ្ឋីឲ្យធ្វើវិនិយោគក្នុងឧស្សាហកម្មផលិតរថយន្ត និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន»។    ប្រជាជនវៀតណាមទទួលជោគជ័យព្រោះតែពួកគេប្រឹងប្រែងធ្វើការ និងរៀនសូត្រ។ វៀតណាម មានសាកលវិទ្យាល័យជាច្រើន ដែលបង្រៀនបច្ចេកវិទ្យា AI ដល់និស្សិត ៥ម៉ឺននាក់។ លោកនាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរូបនេះលើកឡើងបែបនេះ ដោយបន្ថែមថា ពលរដ្ឋម៉ាឡេស៊ី ពុំចង់សិក្សាមុខជំនាញនេះឡើយ ទោះជារដ្ឋាភិបាលផ្តល់អាហារូបករណ៍ឲ្យពួកគេក្តី។  លោកសង្កត់ធ្ងន់ ថា៖ «ប្រសិនបើយើងមិនរៀនសូត្រ យើងនឹងក្រីក្រ»។   តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama លោក មហាធៀ ក៏បានរំឭកពេលលោកបានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៦ អំឡុងពេលលោកជានាយករដ្ឋមន្ត្រីទី៤របស់ម៉ាឡេស៊ី។ ត្រង់ចំណុចនេះ លោក អះអាងថា កាលនោះ វៀតណាមដើររយឺតជាងម៉ាឡេស៊ីឆ្ងាយណាស់ ហើយប្រជាជនវៀតណាម មានត្រឹមកង់ជិះប៉ុណ្ណោះ។   «ពេលនោះ វៀតណាម ពុំមានសួនឧស្សាហកម្ម ហើយយើងធ្លាប់បានបង្ហាញពួកគេអំពីគំរូ និងចែករំលែកព័ត៌មាន។ ឥឡូវនេះ ពួកគេទាក់ទាញវិស័យឯកជនឲ្យបង្កើតសួនឧហ្សាហកម្មមួយ ហើយវាទទួលបានជោគជ័យ។» លោក មហាធៀ បញ្ជាក់បែបនេះ៕
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានលើកឡើងថា លោកកោតសរសើរចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍដែលវៀតណាមសម្រេចបានដូចសព្វថ្ងៃនេះ។ មេដឹកនាំចាស់វស្សារូបនេះ ក៏លើកសរសើរពលរដ្ឋវៀតណាមទៀតថា ជាមនុស្សប្រឹងប្រែងធ្វើការ និងរៀនឆាប់ចេះនូវបច្ចេកវិទ្យាទំនើប ដូចជា បញ្ញាសិប្បនិម្មិត (AI) ជាដើម ហើយនេះបង្ហាញថា ពួកគេស្រេកឃ្លានភាពជោគជ័យ។
  «ឡូត៍ដាយ ឬដាយត្រី» គឺជាឧបករណ៍នេសាទមានលក្ខណៈទ្រង់ទ្រាយធំ ដែលអាចចាប់ត្រីបានច្រើន និងគ្រប់ប្រភេទ ពិសេសពពួកត្រីរៀល ដែលរួមចំណែកយ៉ាងសំខាន់ ដល់ផលចាប់ត្រីទឹកសាបក្នុងប្រទេសកម្ពុជា។ សំណាញ់ដាយ មានប្រវែងពី ១០០-១២០ម៉ែត្រ និងក្រឡាសំណាញ់ដាយ មានទំហំចាប់ពីមាត់ដាយ ១៥ សង់ទីម៉ែត្រ ដល់កន្ទុយដាយ មានទំហំ ១ សង់ទីម៉ែត្រ។ វាត្រូវបានចងភ្ជាប់នឹងក្បូនឬស្សីពីរ និងទូកពីរ ដែលបោះយុថ្កានៅខាងលើខ្សែទឹក ដើម្បីបើកមាត់សំណាញ់ដាយឲ្យត្រីចូល ព្រមទាំងផ្ទះបណ្តែកទឹក ឬទូកនៅខ្សែទឹកខាងក្រោម ជាកន្លែងលើកត្រីចេញ នៅចុងកន្ទុយដាយ ។ «ឡូត៍ដាយ ឬដាយត្រី» អាចប្រតិបត្តិការមួយមាត់ដាយតែឯង ឬចងភ្ជាប់គ្នាជាជួរច្រើនមាត់ដាយក៏បាន ដូចមានរូបភាពបង្ហាញខាងលើស្រាប់។  សកម្មភាពចាក់ត្រីចេញនៅកន្ទុយ «ដាយ» ដែលគេធ្វើឡើងជារាងរាល់១៥នាទីម្តង ក្នុងថ្ងៃត្រីចុះច្រើន កាលពីឆ្នាំ ២០១៧ កន្លងទៅ នៅក្នុងទន្លេសាប។ រូបភាព ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ   «ឡូត៍ដាយ ឬដាយត្រី» ត្រូវបានគេដាក់ឲ្យដំណើរការនៅក្នុងទន្លេសាប ចាប់ពីខាងជើងស្ពានជ្រោយចង្វារ ច្រាំងចំរេះ រហូតដល់ខាងជើងស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់ ជិតព្រំប្រទល់ខេត្តកណ្តាល-កំពង់ឆ្នាំង ។ ជារៀងរាល់ឆ្នាំ ចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ពាក់កណ្តាលខែមីនា ត្រីដ៏ច្រើនលើសលប់ ពិសេសពពួកត្រីរៀល បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក ចូលទៅទន្លេមេគង្គដើម្បីលាក់ខ្លួនក្នុងរដូវប្រាំង។ ស្របពេលនោះ «ឡូត៍ដាយ ឬដាយត្រី» ក៏ចាប់ប្រតិបត្តិការដែរ។ មាត់ដាយ ត្រូវបានបើក ដើម្បីឲ្យត្រីគ្រប់ប្រភេទហែលចូល។ នៅក្នុងសប្ដាហ៍មុនថ្ងៃពេញបូណ៌មី ក្នុងខែមករា គឺជាពេលដែលត្រីគ្រប់ប្រភេទចុះច្រើនបំផុត។ រៀងរាល់ ១៥ ទៅ ២០ នាទីម្តង «ឡូត៍ដាយ ឬដាយត្រី» មួយមាត់ អាចចាប់ត្រីបាន៥០០ គីឡូក្រាម ឬលើលពីនេះ។    បច្ចុប្បន្ននេះ ដោយសារការប្រែប្រួលអាកាសធាតុ ការកាប់ និងដុតបំផ្លាញព្រៃឈើលិចទឹក ដើម្បីយកដីធ្វើកសិកម្ម ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅបឹងទន្លេសាប និងនៅតាមប្រព័ន្ធដៃទន្លេផ្សេងៗ ជាពិសេសក្នុងរដូវពង-កូន និងធំលូតលាស់របស់ត្រី បានធ្វើឲ្យមានការធ្លាក់ចុះកំណើនត្រីគ្រប់ប្រភេទ។ ចូររួមទាំងអស់គ្នា ដើម្បីការពារធនធានធម្មជាតិស្រុកយើងឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។  
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំឧបករណ៍នេសាទខ្នាតធំ មួយប្រភេទ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ផលចាប់ត្រីទឹកសាបនៅកម្ពុជា។ ឧបករណ៍នេសាទ «ឡូត៍ដាយ ឬដាយត្រី» នេះ ត្រូវបាននាំចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៧៣-៨៩ ដោយអ្នកនេសាទជនជាតិវៀតណាម ដែលធ្វើការឲ្យឈ្មួញជនជាតិចិន។ ឧបករណ៍នេសាទនេះ ជាភាសាវៀតណាម ហៅថា ««ដៃ»»។
  ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និង ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក។    គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។   បើតាមសម្តេច ហ៊ុន សែន ក្រោយការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ កម្ពុជានឹងចុះហត្ថលេខាលើការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត បន្ថែមទៀត៕  
សម្តេចនាយកករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមិថុនា នេះ ចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមទាំងការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន។
  យើងតាមបទសម្ភាសនាយ យ៉ាន ដូចតទៅ៖  
នាយ យ៉ាន ឆ្ងល់ នៅពេលដែលលោក ឆ័ត្រ សិរី ដែលមានដើមកំណើតជាជនជាតិថៃ និងទទួលបានសញ្ជាតិខ្មែរ បានរៀបរាប់អំពីគ្រោះថ្នាក់ចរាចរណ៍ជាមួយសត្វសេះ។ លោក សិរី ចង់និយាយប្រាប់អ្នកស្តាប់អំពីការធ្វេសប្រហែសរបស់អ្នកបញ្ជាយានយន្តផង ពលរដ្ឋខ្វះចំណេះដឹងអំពីចរាចរណ៍ផង និងពេលខ្លះលក្ខខណ្ឌផ្លូវថ្នល់ផង ក៏ជាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើននៅកម្ពុជា។
   លបនេះ ត្រូវប្រជានេសាទនៅក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ហៅតៗគ្នាថា «លបម៉ាឡេ ឬ លបមាត់១០០» ។ លបនេះ មានប្រវែងជាង១០ ម៉ែត្រ ចែកចេញជាកង់ៗ ទំហំ ៤ស.ម គុណនឹង ៤ស.ម បន្តគ្នាជាខ្សែ។ លបម៉ាឡេ ឬ លបមាត់១០០មួយខ្សែ អាចមានសមត្ថភាពចាប់ត្រីបានលើសពី១០០គីឡូក្រាម ក្នុងមួយលើក។ ការនេសាទដោយប្រើលបមាត់១០០ គឺចំណាយពេលតិចជាងការនេសាទដោយដាក់មង។ អ្នកនេសាទគ្រាន់តែយកវាទៅទម្លាក់ក្នុងទឹក ដោយចុងម្តាងនៃលប ដែលមានចងកូនទម្ងន់ដើម្បីវាធ្លាក់ដល់បាតទន្លេ ឯចុងម្ខាងទៀត គេចងភ្ជាប់នឹងពីដុង៣០លីត្រ ធ្វើកំសួលបណ្តែតលើផ្ទៃទឹកជាការស្រេច។ ដោយសារប្រសិទ្ធភាព និងភាពងាយស្រួលរបស់លប បើប្រៀបធៀបនឹងការនេសាទដោយមង ប្រជានេសាទម្នាក់អាចមានលបមាត់១០០ នេះ ចាប់ពី ៥ ទៅ ២០ខ្សែឡើងទៅបណ្តែតក្នុងទន្លេសាបនេះ។ ត្រីគោលដៅដែលលបមាត់១០០នេះចាប់បាន គឺជាប្រភេទត្រីប្រហុក ពិសេសពពួកត្រីរៀល Gymnostomus caudimaculatus, Gymnostomus horai, ត្រីរៀលអំពិល Gymnostomus lineatus, ត្រីរៀលអង្កាម Gymnostomus lobatus, ត្រីផ្កាគ Gymnostomus ornatipinnis, ត្រីរៀលតុប Gymnostomus siamensis។    នៅក្នុងប្រទេសកម្ពុជាខណៈពេលដែលកម្ពស់ទឹកចាប់ផ្តើមស្រកក្នុងខែតុលា ហ្វូងត្រីរៀល ក៏ចាប់ផ្តើមធ្វើចរាចរផ្លាស់ទីជាប្រចាំឆ្នាំ ចេញពីតំបន់ព្រៃលិចទឹក។ ការធ្វើចរាចរនេះ ចេះតែកើនឡើងច្រើនជាលំដាប់ រហូតដល់ខែធ្នូ ជាពិសេសចេញពីបឹងទន្លេសាប ឆ្ពោះទៅក្នុងទន្លេមេគង្គ បន្ទាប់មក ក៏ធ្លាក់ចុះបន្តិចម្តងៗ។ ចាប់ពីខែតុលា ដល់ខែកុម្ភៈ ពពួកត្រីរៀល ធ្វើចរាចរផ្លាស់ទីចេញពីស្រុកមុខកំពូល ខេត្តកណ្តាល មុនយប់ថ្ងៃពេញបូរមី ឆ្លងកាត់ទន្លេចតុមុខ ភ្នំពេញ ឆ្ពោះទៅល្បាក់ខោន។ នៅខ្សែទឹកខាងលើក្នុងខេត្តក្រចេះ វត្តមានត្រីរៀលតុបដ៏ច្រើនលើសលប់ នាយប់ថ្ងៃពេញបូរណ៍មី និងនៅសំបូរ ខេត្តក្រចេះ នាថ្ងៃបន្ទាប់។ នៅក្បែរល្បាក់ខោន សកម្មភាបធ្វើចរាចរផ្លាស់ទីរបស់ពពួកត្រីរៀល បន្តរហូតដល់ខែមិនា ប៉ុន្តែក្នុងខែមេសា វាធ្វើចរាចរចុះ-ឡើងទាំងពីរទិស។ ចាប់ពីខែឧសភា ដល់កក្កដា ខណៈពេលដែលរដូវវស្សាចាប់ផ្តើម ពពួកត្រីរៀលធ្វើចរាចរផ្លាស់ទីចុះមកខ្សែខាងទឹកខាងក្រោម ចូលទៅតំបន់ទំនាបព្រៃលិចទឹកក្នុងបឹងទន្លេសាប និងទៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ពពួកត្រីរៀល ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជានរស់នៅក្នុងតំបន់។ ក្នុងរដូវសម្បូរត្រីបំផុតចាប់ពីខែតុលា ដល់ខែកុម្ភៈ ជារៀងរាល់ឆ្នាំ នៅតាមដងទន្លេសាប ប្រជាជនកម្ពុជានិយមយកពពួកត្រីរៀល ធ្វើជាត្រីប្រហុក និងត្រីឆ្អើរ ទុកសម្រាប់រដូវខ្សត់ត្រី។ ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជាផលរំខានដល់វដ្តជីវិតរបស់ពពួកត្រីប្រភេទនេះ ដែលជាប្រភេទត្រីធ្វើចរាចផ្លាស់ទី និងរំលេចយ៉ាងច្បាស់ថា ពួកវាពឹងផ្អែកលើលំហូរទឹក និងគុណភាពទឹកដើម្បីសម្រួលដល់ការធ្វើចរាចរផ្លាស់ទីរបស់ពួកវាដើម្បីពង-កូន និងជាជំនួយដល់ការភ្ញាស់កូនត្រីផងដែរ។   (អត្ថបទ និងរូបភាព Chhut Chheana / USAID Wonders of the Mekong).
នេះជាទិដ្ឋភាពដ៏ស្អេកស្កះនៃប៊ីដុងទឹកប្រភេទ៣០លីត្រ ដែលប្រជានេសាទយកមកធ្វើជាកំសួលដើម្បីបណ្តែត «លបម៉ាឡេ ឬ លបមាត់១០០» ក្នុងទន្លេសាប ដែលសិ្ថតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជាព្រឹត្តិការណ៍ពិសេសមួយដែលរៀបចំឡើងដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗឱ្យឈានដល់កម្រិតមួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្មសំខាន់ៗទាំងអស់នៅកន្លែងតែមួយ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជាដែលកំពុងតែរីកចម្រើន ។   ពិព័រណ៍អចលនទ្រព្យនេះ គឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ ដើម្បីធានាដល់អតិថិជនដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការទិញលក់ផលិតផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត ទាំងអតិថិជនក្នុងស្រុក និងអតិថិជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាជាដើម ។   ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។   ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។    ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍មាន ឱកាសឈ្នះរង្វាន់ធំ   ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។   អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើន ក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !   តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា? ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។   ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្ម លោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ» ។    លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើងគឺផ្តល់ឱ្យគ្រួសារកម្ពុជានូវឱកាសមួយដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យពួកគេអាចមានថ្ងៃដ៏អស្ចារ្យជាមួយគ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។   ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍ បំបែកកំណត់ត្រាប្រកបដោយជោគជ័យ   ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។   វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា    ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។   អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.   អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Media   ដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLife .   ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍   (អត្ថបទពាណិជ្ជកម្ម)      
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំងពិព័រណ៍អចលនទ្រព្យដ៏ពេញនិយមរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០២-០៣ ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។
  នាយវីតាមីនសេ ជាតារាកំប្លែងចាស់វស្សាម្នាក់ ជំនាន់នាយក្រឹម និងនាយកុយ។ លោកបានរស់នៅត្រាំត្រែងជាមួយជំងឺរ៉ាំរៃ ដុំសាច់ដុះលើថ្លើម និងជំងឺផ្សេងៗ អស់រយៈពេលច្រើនខែ។ លោកត្រូវបានបញ្ជូនទៅព្យាបាលនៅថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែស្ថានភាពមិនមានការធូរស្បើយ ទើបក្រុមគ្រួសារសម្រចចិត្តនាំលោកត្រឡប់មកកម្ពុជាវិញនៅមុនដង្ហើមចុងក្រោយ។   លោក ម៉ៅ សាមឿន កើតក្នុងគ្រួសារកសិករមួយនៅខេត្តកំពង់ចាម។ លោកចាប់អាជីពសិល្បៈក្នុងក្រុមវង់ល្ខោន មុននឹងបោះជំហានទៅមុខជាលំដាប់ក្នុងពិភពក្រុមកំប្លែង។ បច្ចុប្បន្ន កូនស្រី ម្នាក់របស់លោក គឺនាង ប៉េងប៉ោង (ឈ្មោះដើម មឿន និមល) ក៏ជាតារាកំប្លែងម្នាក់ផងដែរ៕
នាយវីតាមីនសេ ឈ្មោះដើម ម៉ៅ សាមឿន បានទទួលមរណភាពក្នុងអាយុ៦៩ឆ្នាំកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា នៅគេហដ្ឋានក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់សមាជិកក្រុមគ្រួសាររបស់លោក។
  នៅក្នុងពិធីសម្ពោធនាចុងសប្តាហ៍នេះ អ្នកចូលរួមទាំងអស់ នឹងទទួលបានឱកាសធ្វើទស្សនកិច្ចនៅក្នុងផ្ទះគំរូពិតរបស់ បុរីភូមិបាគង និងអាចសួរព័ត៌មានបន្ថែមជាមួយអ្នកផ្តល់ប្រឹក្សាផ្នែកលំនៅដ្ឋានរបស់ បុរីភូមិបាគង ដោយសេរី។ លោកអ្នកនឹងមានឱកាសជួបជាមួយនឹងអ្នករស់នៅក្នុងតំបន់ដោយផ្ទាល់ ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃការរស់នៅក្នុងតំបន់នេះ។  បន្ថែមពីនេះទៀត ភ្ញៀវកិត្តិយសទាំងអស់នឹងបានរីករាយជាមួយការប្រគំតន្ត្រីពេលថ្ងៃរៀបលិច និងការបរិភោគអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។    ដើម្បីទទួលយកឱកាសដ៏មានតម្លៃនេះ លោកអ្នកអាចមកសាកសួរព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មាន ក្នុងពិធីសម្ពោធជាផ្លូវការរបស់ «បុរីភូមិបាគង» ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ ម៉ោង ៧ល្ងាច នៅការិយាល័យលក់របស់ «បុរីភូមិបាគង» ដែលមានទីតាំងនៅក្នុងស្រុកប្រាសាទបាគង ចំងាយប្រមាណត្រឹមតែ១០នាទីប៉ុណ្ណោះពីក្រុងសៀមរាប។    លោក Tony Socheat  នាយកគ្រប់គ្រងគម្រោង ភូមិបាគង បានលើកឡើងថា៖ «ពិធីបើកសម្ពោធនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់របស់ក្រុមហ៊ុន Urban Living Solutions ពីព្រោះថា គម្រោងបុរីភូមិបាគង គឺជាជំហានទីមួយរបស់គម្រោងសៀមរាបខាងកើត។ សៀមរាបខាងកើត គឺជាគម្រោងមេមួយ ដែលមានផ្ទៃដីសរុបរហូតដល់215 ហិកតា ដែលរួមមានតំបន់អាជីវកម្ម តំបន់លម្ហែកំសាន្ត មហាវិទ្យាល័យ និងតំបន់រស់នៅបែបធម្មជាតិ។ យើងមានចក្ខុវិស័យ អភិវឌ្ឍខេត្តសៀមរាបនេះ ឱ្យក្លាយជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាទីតាំងមួយដែលគួរឱ្យចង់រស់នៅប្រចាំអាសុីអាគ្នេយ៍។ ជាមួយនឹងបទពិសោធន៍ និងស្នាដៃកសាងដ៏ជោគជ័យរបស់គម្រោងULSនៅភ្នំពេញ យើងជឿជាក់ថា យើងនឹងអាចអភិវឌ្ឍ និងកែឆ្នៃមុខមាត់របស់តំបន់នេះបាន។»   លោក Tony បានបញ្ជាក់ផងដែរថា៖ «ចាប់តាំងពីការប្រកាសផ្សាយពីគម្រោង ភូមិបាគង កន្លងមកយើងបានទទួលការកក់ទុកជាច្រើនលើសពីការរំពឹងទុក ដែលនេះបានបញ្ជាក់ពីទំនុកចិត្តរបស់អតិថិជនទាំងលើសេវាកម្ម គំនិតច្នៃប្រឌិត និងគុណភាពសំណង់ដែលយើងនឹងផ្តល់ជូន។ ការបង្កើតជម្រើសលំនៅដ្ឋានថ្មីនៅក្នុងស្រុកប្រាសាទបាគងនេះ ធ្វើឡើងបន្ទាប់ពីបានសង្កេតឃើញនូវកង្វះខាតគេហដ្ឋានល្អស្អាត សំណង់គុណភាពខ្ពស់ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនខេត្តសៀមរាប។ មូលហេតុមួយទៀតគឺតំបន់នេះ មិនទាន់មានសភាពរញ៉េរញ៉ៃ ងាយស្រួលក្នុងការរៀបចំ ជាពិសេសឱ្យស្របទៅនឹងគម្រោងមេ សៀមរាបខាងកើត។»   លោកបានបន្តថា ខេត្តសៀមរាប មិនត្រឹមតែជាគោលដៅទេសចរណ៍ ដែលភ្ញៀវជាតិ និងអន្តរជាតិអាចទៅធ្វើទស្សនកិច្ចរយៈពេលខ្លីនោះទេ ប៉ុន្តែខេត្តនេះក៏បានផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតពីធម្មជាតិជាច្រើន ដែលខុសប្លែកពីខេត្តផ្សេងៗនៅក្នុងប្រទេស ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗទៀតនៅប្រទេសជិតខាង។ លោកមានជំនឿថា គម្រោងគេហដ្ឋានប្រណិតនេះពិតជាមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម និងបង្កើនរយៈពេលស្នាក់នៅ ដើរកំសាន្តនៅខេត្តសៀមរាប ដែលជាទូទៅនឹងរួមចំណែកបង្កើនសេដ្ឋកិច្ចខេត្តទាំងមូល។ ហេតុនេះទើបគម្រោងគេហដ្ឋាន ភូមិបាគង ត្រូវបានស្ថាបនាដោយការគិតគូរយ៉ាងម៉ត់ចត់ អំពីការរចនាទាក់ទាញទេសចរ ក៏ដូចការរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួល សម្រាប់មនុស្សសម័យថ្មី ដែលភ្ជាប់ជាមួយនឹងវប្បធម៌ប្រាស្រ័យទាក់ទងជិតស្និទ្ធ របស់ភូមិខ្មែរបុរាណ។   ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបាននូវគេហដ្ឋានផ្ទាល់ខ្លួន បុរីភូមិបាគង បានបង្កើតជម្រើសបង់ប្រាក់ប្រចាំខែ ត្រឹមតែ ៤៥៤ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ។ លោកអ្នកក៏អាចបង់រំលស់ជាមួយធនាគារដៃគូ ជាមួយកម្ចីរហូតដល់ ៩០%។    កញ្ញា រិទ្ធី លំអរកេសរ សមាជិកក្រុមតន្ត្រីដ៏ល្បីមួយប្រចាំប្រទេសកម្ពុជា «Small World Small Band ក្រុមតូច» ដែលជាម្ចាស់គេហដ្ឋានប្រណិតម្នាក់របស់ គម្រោង «បុរីភូមិបាគង» បាននិយាយថា ខេត្តសៀមរាប គឺជាតំបន់ដ៏មនោរម្យដែលកញ្ញាតែងចង់រស់នៅជាយូរមកហើយ។ ជាមួយនឹងការរស់នៅបែបសហគមន៍របស់គម្រោង «ភូមិបាគង» កញ្ញាកេសរ យល់ឃើញថា នេះគឺជាអនាគតការរស់នៅដ៏រីករាយ ដែលកញ្ញាតែងតែប្រាថ្នាចង់បាន។    កញ្ញាកេសេរនិយាយថា៖ «បុរីភូមិបាគង មានទីតាំងស្ថិតនៅតំបន់ដែលមានបរិយាកាសល្អនិងស្រស់ស្អាតមួយ នៅក្នុងខេត្តសៀមរាប។ ខ្ញុំគិតថា ការរស់នៅក្នុងភូមិបាគង ពិតជាអាចផ្តល់នូវភាពងាយស្រួល ទាំងការរស់នៅ និងការធ្វើការងារផ្សេងៗ ដោយសារតែគម្រោង ភូមិបាគង ស្ថិតនៅមិនឆ្ងាយពីក្រុងសៀមរាប ដែលយើងអាចធ្វើដំណើរទៅដល់រកប្រជុំជនបានត្រឹមតែប្រហែល១០នាទី។ បើនិយាយពីការរចនាម៉ូដផ្ទះវិញ គឺមានភាពទាន់សម័យ តែសាមញ្ញ សមស្របសម្រាប់ការរស់នៅយូរអង្វែង។»    បុរីភូមិបាគង សូមអញ្ជើញមហាជនទាំងអស់មកចូលរួមពិធីសម្ពោធជាផ្លូវការ នៅថ្ងៃអាទិត្យ ទី៨ ខែមីនា ខាងមុខនេះ ឲ្យបានច្រើនកុះករ។ ការិយាល័យលក់នៃ បុរីភូមិបាគង មានទីតាំងស្ថិតនៅលើវិថី ឧកញ៉ា អ៊ុំ ឆាយ ក្រុងសៀមរាប។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖ 011 887 226 ឬ 010 887 336 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ គម្រោង«បុរីភូមិបាគង» https://www.facebook.com/BakongVillage/ ៕   (អត្ថបទពាណិជ្ជកម្ម)
ជម្រើសគេហដ្ឋានសម័យថ្មី ដែលមានទីតាំងនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប «បុរីភូមិបាគង» នឹងបើកពិធីសម្ពោធជាផ្លូវការនៅថ្ងៃ ៨ មីនា ឆ្នាំ ២០២០ ជាមួយនឹងកម្មវិធីពិសេសៗ និងការផ្តល់ជូនខ្នាតយក្សធ្លាក់ពីលើមេឃនូវការបញ្ចុះតម្លៃ រហូតដល់ ១៥០០០ ដុល្លារអាមេរិក សម្រាប់តែថ្ងៃសម្ពោធនេះប៉ុណ្ណោះ។
  ក្រុមហ៊ុន vivo បានឲ្យអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុននូវម៉ូដែល V11&V11i តាំងពីមុនថ្ងៃសម្ពោធទៅទៀត និងបន្តការកក់នេះបន្ទាប់ពីការសម្ពោធ។ ប៉ុន្តែតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ ម៉ូដែល V11&V11i បានចេញលក់ជាផ្លូវការហើយ ដូចនេះរាល់អតិថិជនទាំងអស់ដែលបានកក់មុននោះ គឺអាចទៅទទួលយកទូរស័ព្ទដែលខ្លួនបានកក់ទុក និងចំពោះអតិថិជនដែលមិនទាន់បានកក់ក៏អាចទៅធ្វើការជាវទូរស័ព្ទបានតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ ក្នុងនោះផងដែររាល់អតិថិជនដែលទៅជាវទូរស័ព្ទម៉ូដែល V11តម្លៃ ៣៩៩ដុល្លារ និង V11i តម្លៃ ២៩៩ដុល្លារ ពេលនេះគឺនឹងទទួលបានកាដូជាច្រើនដូចជា៖ ដបទឹក ដងសែលហ្វី កាស និងបន្តោង I-Ring vivo។ ក្រុមហ៊ុន vivo លើកនេះពិតជាធ្វើបានល្អមែនទែនទាំងបច្ចេកវិទ្យាដ៏ទំនើបតែតម្លៃសមរម្យ ព្រមទាំងការសម្ពោធដ៏ធំដែលក្រុមហ៊ុនទូរស័ព្ទផ្សេងៗមិនធ្លាប់មានពីមុនផងដែរ។ ពេលនេះយើងទៅមើលលក្ខណៈពិសេសរបស់ម៉ូដែល V11&V11i៖    +ចំពោះV11ដែលមានចំនុចពិសេសដូចជា: -បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning) -បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)  -អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080 -ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 2ម៉ោង 30នាទី -បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត -កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)  -មានពីរពណ៌គឺ Starry Black និង Nebula Blue -Funtouch OS_4.5/Android 8.1  -Qualcomm 660AIE Octa-core 1.95GHz -RAM 6GB + ROM 128GB   +ចំពោះV11iដែលមានចំនុចពិសេសដូចជា: -បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print) -បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access) -អេក្រង់ 6.3inch" (FHD+2280*1080) IPS -ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 3ម៉ោង 48នាទី -បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត -កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units) -មានពីរពណ៌គឺ Starry Black និង Nebula Blue -Funtouch OS_4.5/Android 8.1  -P60 Octa_core 2.0GHz -RAM 4GB + ROM 128GB (MicroSD Card Up to 256GB)   លក្ខណៈពិសេសប៉ុននេះអាចឲ្យអ្នកទាំងអស់គ្នាពិចារណាបានលើម៉ូដែល V11&V11i របស់ក្រុមហ៊ុនvivo ដូចនេះចំពោះអតិថិជនដែលចាប់អារម្មណ៍នោះ អាចទៅធ្វើការជាវបានហើយតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។    ពត៌មានបន្ថែមសូមចូលទៅកាន់ផេកvivo: https://www.facebook.com/vivosmartphonekh/  (អត្ថបទពាណិជ្ជកម្ម)
V11&V11i ទើបតែសម្ពោធពីរថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ដែលមួយថ្ងៃសម្ពោធប្រកាសអំពីតម្លៃជាផ្លូវការជាមួយម្ចាស់នានាទូទាំងប្រទេស និងមួយថ្ងៃទៀតគឺកម្មវិធីដ៏ធំ vivo Music Run Glow Concert មានការចូលរួមពីយុវវ័យយ៉ាងច្រើនហួសការរំពឹងទុករបស់ក្រុមហ៊ុន។
  រថភ្លើងល្បឿនលឿនដែលលាបពណ៌ខៀវ បៃតង ស និងក្រហម បានចាកចេញពីរដ្ឋធានីវៀងចន្ទន៍នៅថ្ងៃទី៣ ខែធ្នូ ដែលជានិមិត្តរូបនៃការចាប់ផ្ដើមប្រតិបត្តិការផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន។ គម្រោងនេះ ចំណាយទឹកប្រាក់ដល់ទៅ៦ពាន់លានដុល្លារ និងរយៈពេលសាងសង់៥ឆ្នាំលើចម្ងាយផ្លូវ៤១៤គីឡូម៉ែត្រក្រោមគម្រោងខ្សែក្រវាត់ និងវិថីរបស់ចិន ដែលនឹងជួយឡាវពីប្រទេសដែលគ្មានផ្លូវសមុទ្រទៅជាប្រទេសដែលមានបណ្ដាញតភ្ជាប់រហ័ស។   ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីឡាវ ថងលួន ស៊ីសូលីត សម្ពោធសមិទ្ធផលថ្មីនេះតាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងចំថ្ងៃបុណ្យជាតិរបស់ឡាវផងដែរ។ លោក ស៊ីសូលីត លើកឡើងថា ផ្លូវរថភ្លើងល្បឿនលឿននេះ ជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើបក្នុងប្រទេស និងថា ជាការសម្រេចក្ដីសុបិនរបស់ប្រជាជនឡាវ។ ចំណែកលោក ស៊ី លើកឡើងថា រថភ្លើងនេះ នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ។   ផ្លូវរថភ្លើងនេះ តភ្ជាប់ពីទីក្រុងឃុនមីង ខេត្តយូណាន មករដ្ឋធានីវៀងចន្ទន៍ ដោយមានល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវនេះឆ្លងកាត់រូងភ្នំ៧៥ ស្ពាន១៦៧ និងមានស្ថានីយ១០។ វាក៏ជាផ្នែកមួយនៃគម្រោងច្រករបៀងដឹកជញ្ជូនខ្នែងកណ្ដាលដែលភ្ជាប់ពីចិនទៅសិង្ហបុរីដោយឆ្លងកាត់ថៃផងដែរ។    គម្រោងនេះ រំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចឡាវមួយកម្រិតធំ ស្របពេលដែលជំងឺកូវីដ-១៩ បន្តរាលដាល។ ការធ្វើដំណើរផ្ទៃក្នុងឡាវ ក៏នឹងកាន់តែងាយស្រួលផងដែរ ដ្បិតឡាវមិនសូវមានផ្លូវដែកក្នុងប្រទេសឡើយ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏មិនសូវជារីកចម្រើនដែរនោះ។ យ៉ាងណាមិញ ជាមួយនឹងក្ដីសង្ឃឹម អ្វីដែលជាការបារម្ភ គឺបញ្ហាបំណុលដែលរដ្ឋាភិបាលឡាវ ត្រូវដោះស្រាយ៕
ប្រធានាធិបតីឡាវ និងចិន នៅថ្ងៃទី៣ ខែធ្នូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលូវរថភ្លើងល្បឿនលឿនដែលជាភ្ជាប់ប្រទេសទាំងពីរ។ ផ្លូវរថភ្លើងប្រវែងជាង៤០០គីឡូម៉ែត្រនេះ សាងសង់ដោយលុយចិនសុទ្ធសាធ ដែលរំពឹងថា នឹងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ផ្ទៃក្នុងឡាវដែលជាប្រទេសគ្មានសមុទ្រ ក៏ដូចជាការតភ្ជាប់បណ្ដាញគមនាគមន៍ក្នុងតំបន់។ ប៉ុន្តែគម្រោងនេះ ក៏នាំឱ្យមានក្ដីបារម្ភពីបញ្ហាបំណុលផងដែរ។
  លាមកប្រែពណ៌ លំពែងមាននាទីផលិតអង់ស៊ីមជាច្រើនដើម្បីជួយដល់រាងកាយបឺតស្រូបវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A, E និង K។ បើសិនជាអ្នកសម្គាល់ឃើញថា លាមកអ្នកហាក់បីដូចជាអណ្តែត និងមានពណ៌ស្លេក វាអាចជាសញ្ញាមួយនៃការបឺតស្រូបជីវជាតិពីចំណីអាហារមិនបានគ្រប់គ្រាន់ហើយ។   ជំងឺទឹកនោមផ្អែមប្រភេទទី២ លំពែងក៏មាននាទីផលិតអ័រម៉ូនជាច្រើនសម្រាប់គ្រប់គ្រង់ដល់ការផលិតអាំងស៊ុយលីន ព្រមទាំងជាតិស្ករក្នុងឈាមដែរ។ ដូច្នេះបើសិនជាលំពែងមានបញ្ហា អ្នកពិតជាអាចមានជំងឺទឹកនោមផ្អែមប្រភេទទី២នេះ។   ចង្អោ និងក្អួត ចាប់តាំងពីលំពែងមាននាទីផលិតអ័រម៉ូនមកសម្រាប់បំបែកជាតិខ្លាញ់មក បើសិនជាវាមិនអាចធ្វើការបានល្អទេនោះ វាអាចនឹងរំខានដល់ដំណើរការណ៍នៃការរំលាយជាតិខ្លាញ់ និងបង្កជាអាការៈចង្អោកើតឡើង។   ឈឺពោះ ការឈឺពោះគឺជាអាការៈមួយដ៏ញឹកញ៉ាបនៃជំងឺរលាកលំពែងស្រួចស្រាវ និងមហារីកលំពែង។ ការឈឺចាប់ដោយសារតែការរលាកលំពែងស្រួចស្រាវតែងកើតឡើងភ្លាមៗ ខ្លាំងក្លា និងឈឺពេញនៅចំកណ្តាលនៃពោះតែម្តង។   ស្រកទម្ងន់លឿន បើសិនជាអ្នកធ្លាប់មានអាការៈឈឺពោះហើយស្រកទម្ងន់លឿនងទៀត វាអាចជាសញ្ញាមួយនៃជំងឺមហារីកលំពែងហើយ។ ជំងឺផ្សេងៗទៀតក៏អាចបណ្តាលឲ្យស្រកទម្ងន់លឿនដែរ ដូចជាបញ្ហាលើក្រពេញទីរ៉ូអ៊ីតជាដើម ដូច្នេះយកល្អគួតែឲ្យពេទ្យពិនិត្យអំពីរឿងនេះផងទៅ៕   ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
លំពែងរបស់មនុស្សយើងមាននាទីផលិតអ័រម៉ូន និងអង់ស៊ីមជាច្រើនសម្រាប់ជំនួយដល់ការរំលាយអាហារ។ ដូច្នេះនៅពេលលំពែងមានបញ្ហា វាអាចនឹងបង្កជាអាការៈមិនស្រួលក្នុងខ្លួនដែលត្រូវការពិគ្រោះជាមួយគ្រូពេទ្យហើយ។ ជាមួយគ្នានេះដែរ អ្នកជំនាញខាងក្រពះពោះវៀន បានប្រាប់ថា បើសិនជាអ្នកមានអាការៈព្រមានដូចខាងក្រោមនេះ មានន័យថា លំពែងកំពុងតែមានបញ្ហាហើយ។
  ការណ៍ដែលខ្មែរខ្លះច្រឡំប្រើពាក្យ«ប៉ុនណា»មកជា«ប៉ុណ្ណា»នោះ ក៏ដោយសារតែពលរដ្ឋតាមចំណាំឃើញថា មានពាក្យដែលសរសេរជាព្យាង្គតម្រួត ដូចជា «ប៉ុណ្ណេះ ប៉ុណ្ណោះ ប៉ុណ្ណឹង»នៅក្នុងវចនានុក្រមខ្មែរ។ ជាក់ស្តែងក្នុងចំណោមពាក្យទាំងនោះគឺមានតែពាក្យ«ប៉ុនណា»តែមួយគត់ដែលមិនអាចសរសេរជាព្យាង្គតម្រួតបានឡើយ៕  
ការពិតពាក្យ «ប៉ុនណា» អាចសរសេរបានតែមួយបែប ចំណែកពាក្យ «ប៉ុណ្ណា» មិនមែនជាពាក្យដែលត្រូវតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ ពាក្យ «ប៉ុនណា» ជាសំណួរសម្រាប់ចោទសួរដើម្បីបញ្ជាក់ពី ទំហំ។ ពាក្យ ប៉ុន ជាគ្រាមភាសាប្រើក្លាយជា ប៉ិន។
  និយមន័យជាមូលដ្ឋាន របស់ជំងឺរលាកសួត គឺបានន័យថា អ្នកមានការបង្ករោគ នៅក្នុងប្រអប់ទ្រូង ដែល បណ្តាលមកពី គ្រប់ប្រភេទនៃវីរុសទាំងអស់ ដែលបានមកពី ការទទួលបាន នៅក្នុងសហគមន៍ ជាឧទាហរណ៍ មានដូចជា ពពួក legionella និង staph aureus ឬ អ្នកបានឆ្លងវា ពីក្នុងមន្ទីរពេទ្យដែល មានដូចជា ពពួកបាក់តេរីក្រាមដក ជាដើម ។   ដូច្នេះ បើទោះជា ជំងឺសួតខ្លួនវា មិនមែនជាជំងឺឆ្លងក៏ដោយ តែមូលហេតុដែលបណ្តាលអោយវា មានគឺអាច ចម្លងដល់យើងបាន ។ អ្នកត្រូវធ្វើការកណ្តាស់ដោយប្រើកន្សែងដៃ ផ្ទាល់ខ្លួន និង តែងធ្វើការ លាងសម្អាតដៃ អោយបានញឹកញាប់ ដើម្បីចៀសវាង នូវការរាលដាល នូវពពូកមេរោគផ្សេងៗ ដែលមាន នៅជុំវីញខ្លួនយើង ៕   ត្រួតពិនិត្យដោយ៖ www.health.com.kh  
ចម្លើយនោះគឺថា ទេជំងឺរលាកសួតខ្លួនវា គឺមិនមែនជាជំងឺឆ្លងនោះទេ។ ប៉ុន្តែការបង្ករោគ ដែលបណ្តាល អោយមានជំងឺនេះ គឺអាចនឹង ចម្លងពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ទៀតបាន។ ឧទាហរណ៍ ប្រសិនបើ អ្នកមានការបង្ករោគ ផ្នែកប្រព័ន្ធដកដង្ហើម ដែលបានបណ្តាលមកពី ពពួកសត្វល្អិត ដែលមានការចម្លង ហើយការ ឆ្លងនេះ អាចធ្វើអោយអ្នកមាន ជំងឺរលាកសួតបាន នោះអ្នកដទៃទៀត ដែលនៅជុំវិញខ្លួនអ្នក អាចនឹង ទទួលបាននូវ ពពួកមេរោគសត្វល្អិត ទាំងនេះពីអ្នកបាន ។ តែទោះជាយ៉ាងណា ក៏ដោយវា មិនមែនសុទ្ធ តែអាចបង្កអោយអ្នក វិវត្តមានជំងឺរលាកសួតបានទាំងអស់នោះទេ ។
ទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្ដី អាមេរិកមិនបានបង្ហាញសញ្ញាបន្ធូរបន្ថយសម្ពាធលើកូរ៉េខាងជើងឡើយ។ អាមេរិកបានប្រាប់ឲ្យអន្តរជាតិបន្តដាក់សម្ពាធអតិបរមាលើកូរ៉េខាងជើង លុះត្រាណាកូរ៉េខាងជើងសុខចិត្តបោះបង់នុយក្លេអ៊ែររបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក HR McMaster ស្នើដូចនេះ ពេលជួបជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក។ លោកឧត្តមសេនីយ៍ HR McMaster និងអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ជួបជាតំណាងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ តំណាងកូរ៉េខាងត្បូង និងជប៉ុន ដើម្បីរាយការណ៍ពីគម្រោងជំនួបត្រាំ-គីម ដែលរៀបចំនៅខែឧសភា។ មន្ត្រីអាមេរិកបានរៀបរាប់ពីយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន និងលើកឡើងពីសារសំខាន់ក្នុងការរក្សាសម្ពាធលើកូរ៉េខាងជើង ក្នុងរយៈពេលជំនួបចរចាប្រវត្តិសាស្ត្រនេះ។ ទាំងលោក HR McMaster និងលោកស្រី Haley សុទ្ធតែបានប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៤ប្រទេសផ្សេងទៀត រួមគ្នាប្រើប្រាស់ឆន្ទៈនយោបាយ និងធនធានដែលមានដើម្បអនុវត្តសេចក្ដីសម្រេចដាក់ទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានពេញលេញ។ ក្រុមប្រឹក្សាសន្តិសុខបានដាក់ទណ្ឌកម្មខ្លាំងៗលើក្រុងព្យុងយ៉ាងក្រោយការសាកល្បងនុយក្លេអ៊ែរលើកទី៦ មក ដោយសំដៅកាត់ផ្ដាច់ប្រភពហរិញ្ញវត្ថុរបស់រដ្ឋនេះ និងបង្ខំឲ្យចូលតុចរចាវិញ។ កន្លងមក ក្រុងវ៉ាស៊ីតោនអះអាងថា ការណ៍ដែលមេដឹកនាំកូរ៉េខាងជើងចង់ជួបលោក ត្រាំ គឺជាលទ្ធផលនៃទណ្ឌកម្មឥតស្រាកស្រាន្តរបស់អន្តរជាតិតែម្ដង។ ទណ្ឌកម្ម និងសម្ពាធជាអតិបរមាទាំងនោះ កំពុងធ្វើឲ្យកូរ៉េខាងជើងរងទុក្ខ និងបង្ខំចិត្តបោះដៃរកអន្តរជាតិដើម្បីសម្រាលបន្ទុកដ៏ធ្ងន់ ដែលកើតចេញពីមហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែរ។ នេះក៏ជាសញ្ញាបង្ហាញថា កូរ៉េខាងជើងកាន់តែឯកោដែរ ព្រោះចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនោះ បានគាំទ្រការដាក់ទណ្ឌកម្មនេះដែរ។ សូមរំឭកបន្តិចថា កាលពីសប្ដាហ៍មុន លោក ត្រាំ បានយល់ព្រមតាមសំណើសុំជួបរបស់លោក គីម ជុងអ៊ុន ។ ប៉ុន្តែទីកន្លែង និងពេលវេលាជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយ។ ប្រធានបទនៃជំនួបនេះ គឺការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានប្រកាសក្ដែងហើយថា ខ្លួនមានឆន្ទៈបោះបង់នុយក្លេអ៊ែរ បើសន្តិសុខរបស់ខ្លួនត្រូវបានធានានោះ។ លោក ត្រាំ ហាក់មានសុទិដ្ឋិនិយមខ្ពស់នៅមុនជំនួបនេះមកដល់ និងបានព្រលយពីកិច្ចព្រមព្រៀងមួយផងដែរ៕
សហរដ្ឋអាមេរិក បានស្នើឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង រហូតមានដំណើការជាក់ស្ដែងលើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនីស្តមួយនេះសិន។  សំណើនេះធ្វើឡើងក្នុងជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងតំណាងប្រទសនៃសមាជិកក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១២ ខែមីនា។