text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  Ronaldinho នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខរដ្ឋអាជ្ញានៅថ្ងៃទី៥ ខែមីនានេះ បន្ទាប់ពីមានការចោទប្រកាន់ថារូបគេបានចូលប្រទេសប៉ារ៉ាហ្គាយដោយប្រើប្រាស់ឯកសារក្លែងបន្លំ។ អតីតសមាជិកក្រុម Barcelona រូបនេះ ក៏ត្រូវបានហាមមិនឲ្យចេញពីសណ្ឋាគារប្រណីតរបស់ខ្លួនដែរ ខណៈកំពុងស្ថិតក្រោមការសាកសួរនៅឡើយ។   ប៉ូលីសប៉ារ៉ាហ្គាយ បានទៅសណ្ឋាគារដែល Ronaldinho ស្នាក់នៅនាថ្ងៃទី៤ ខែមីនា បន្ទាប់ពីត្រូវបានគេជូនដំណឹងថាឯកសាររបស់អតីសមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានរកឃើញថាមានបញ្ហា។   លិខិតឆ្លងដែនប៉ារ៉ាហ្គាយដែលមានឈ្មោះពេញ Ronaldo de Assis Moreira (Ronaldinho) ត្រូវបានចេញនៅថ្ងៃទី៧ ខែមករាឆ្នាំនេះ ដោយបញ្ជាក់ថានេះជាជនជាតិប្រេស៊ីល ប៉ុន្តែមានការពិពណ៌នាបន្ថែមថាឈ្មោះនេះជាជនជាតិដើមប៉ារ៉ាហ្គាយផងដែរ។ ប៉ូលីស ក៏បានរឹបអូសអត្តសញ្ញាណប័ណ្ណជនជាតិប៉ារ៉ាហ្គាយដែលត្រូវបានចោទថាក្លែងបន្លំផងដែរ។   ក្រៅពី Ronaldinho បងប្រុសរបស់គេឈ្មោះ Roberto ក៏មានជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ ហើយតម្រូវឲ្យចូលខ្លួនបង្ហាញមុខចំពោះមុខរដ្ឋអាជ្ញាប៉ារ៉ាហ្គាយ នៅថ្ងៃទី៥ មីនានេះ។    បើតាមការបញ្ជាក់របស់សារព័ត៌មាន La Nacion សមាជិកដែលជួយប្រេស៊ីលលើកពាន World Cup ឆ្នាំ២០០២ វ័យ៣៩ឆ្នាំរូបនេះ រួមជាមួយបក្ខពួកខ្លួនបានធ្វើដំណើរទៅកាន់ប៉ារ៉ាហ្គាយ ក្រោមការអញ្ជើញពីម្ចាស់កាស៊ីណូលោក Nelson Belotti ដែលមានមូលដ្ឋានក្នុងប្រទេសប៉ារ៉ាហ្គាយនេះ៕
វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldinho កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ជុំវិញការប្រើលិខិតឆ្លងដែនក្លែងក្លាយ។ ហេតុការនេះ កើតឡើងក្រោយប៉ូលីសប៉ារ៉ាហ្គាយបានលួចចូលបន្ទប់សណ្ឋាគាររបស់ Ronaldinho ហើយរកឯកសារក្លែបន្លំមួយចំនួន។
Djokovic មិនទាន់សម្រេចចិត្តថា ទៅប្រកួតការពារតំណែងជើងឯក Grand Slam របស់គេនៅឡើយបើទោះបីគណៈកម្មការរៀបចំ បានដាក់ឈ្មោះកីឡាករសញ្ជាតិស៊ែប៊ីរូបនេះក្នុងបញ្ជីឈ្មោះកីឡាករក្តី។ កាលខែវិច្ឆិកាកន្លងទៅ អ្នករៀបចំការប្រកួត Australian Open ឆ្នាំ២០២២ ប្រកាសថា កីឡាករត្រូវប្រកួត ព្រមទាំងក្រុមការងារក្នុងការប្រកួតទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សិន។   លោក Srdjan Djokovic ឪពុករបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានលើកឡើងថា ម្ចាស់ជើងឯក Australian Open ៩លើក បដិសេធមិនចូលរួមប្រកួតនៅអូស្រ្តាលីឡើយប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញាតលើកលែងការចាក់វ៉ាក់សាំងលើកីឡាករ។»   កីឡាករលំដាប់លេខ៣៣ពិភពលោក Dusan Lajovic ត្រូវជំនួសតំណែង Novak Djokovic ក្នុងនាមជាប្រធានក្រុមស៊ែប៊ីសម្រាប់ការប្រកួត ATP Cup ទីក្រុងស៊ីដនី៕
កីឡាករលំដាប់លេខ១ ពិភពលោក Novak Djokovic បានដកខ្លួនចេញពីការប្រកួតពានរង្វាន់ ATP Cup ក្នុងទីក្រុងស៊ីដនី។ Djokovic ក៏កំពុងតែស្ទាក់ស្ទើអំពីការចូលរួមប្រកួតការពារតំណែងជើងឯករបស់ខ្លួននៅ Australian Open នៅឆ្នាំ២០២២ ផងដែរ។
  បន្ទាប់ពីបានស្ដាប់អំណះអំណាងបិទបញ្ចប់កាលពីថ្ងៃចន្ទម្សិលមិញ សមាជិកគណៈវិនិច្ឆ័យតុលាការទាំង ១២ នាក់ បានជួបពិគ្រោះយោបល់គ្នាអស់រយៈពេល ៤ ម៉ោង ដើម្បីឈានទៅដល់ការសម្រេចអំពីសាលក្រមរបស់តុលាការ។   នៅក្នុងការបង្ហាញអំណះអំណាងបិទបញ្ចប់កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាបានចោទប្រកាន់លោក Chauvin ថាបានសម្លាប់លោក Floyd ដោយការសង្កត់ជង្គង់លើកលោក Floyd អស់ជាង ៩ នាទី។   រីឯមេធាវីរបស់លោក Chauvin បានអះអាងថា មួយផ្នែកនៃការស្លាប់របស់លោក Floyd គឺដោយសារការប្រើថ្នាំញៀន និងថា លោក Chauvin បានធ្វើតាមការហ្វឹកហាត់របស់ប៉ូលិសនៅពេលដែលលោកចាប់ខ្លួនលោក Floyd កាលពីខែឧសភា ឆ្នាំមុន នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ក្រោមការសង្ស័យថា លោក Floyd ប្រើក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ។   លោករដ្ឋអាជ្ញា Steve Schleicher បានថ្លែងនៅក្នុងអំណះអំណាងបិទបញ្ចប់ថា៖ «លោក Floyd ត្រូវបានគេសង្កត់ជង្គង់លើករបស់លោកជាប់»។ លោក Chauvin បានសង្កត់ជង្គង់លើកលោក Floyd អស់ ៩ នាទី ២៩ វិនាទី។   ក៏ប៉ុន្តែ លោក Eric Nelson ដែលជាមេធាវីការពារលោក Chauvin បានថ្លែងនៅក្នុងអំណះអំណាងបិទបញ្ចប់ថា លោក Chauvin បានធ្វើតាមការហ្វឹកហាត់របស់ប៉ូលិសដើម្បីបង្ក្រាបលោក Floyd កុំឲ្យរើ បន្ទាប់ពីលោក Floyd បានជម្នះរឹងទទឹងពីដំបូង នៅពេលប៉ូលិសព្យាយាមដាក់លោកចូលក្នុងរថយន្តប៉ូលិស។   លោក Nelson និយាយថា៖ «គ្មានបទឧក្រិដ្ឋណាមួយធ្វើឡើងទេ ប្រសិនបើសកម្មភាពនោះគឺជាការប្រើកម្លាំងដែលមានការអនុញ្ញាត»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
គណៈវិនិច្ឆ័យតុលាការបានបន្តការពិគ្រោះយោបល់គ្នានៅថ្ងៃអង្គារនេះលើសំណុំរឿងមួយ ដែលនៅក្នុងនោះ អតីតមន្ត្រីប៉ូលិសលោក Derek Chauvin ត្រូវបានចោទប្រកាន់ថាបានសម្លាប់លោក George Floyd។
  ក្នុងសេចក្ដីប្រកាសរបស់រដ្ឋាភិបាលហុងកុងនៅថ្ងៃទី១៨ ខែមេសា ហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌា ត្រូវចាត់ថ្នាក់ជាប្រទេសមានហានិភ័យកម្រិតខ្ពស់ បន្ទាប់ពីជំងឺកូវីដ-១៩ ទម្រង់ថ្មីឈ្មោះ N501Y ត្រូវបានរកឃើញជាលើកដំបូងលើអ្នកដំណើរមកពីប្រទេសទាំងបីអំឡុងពេល១៤ថ្ងៃចុងក្រោយ។ ការផ្អាកជើងហោះហើរពីប្រទេសទាំងបី នឹងអនុវត្តពីថ្ងៃទី២០ ខែមេសាទៅ។   ក្រុមហ៊ុនអាកាសចរណ៍ដែលរងបម្រាមនេះមាន Cathay Pacific, Hong Kong Airlines, Vistara និង Cebu Pacific ជាដើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។   នៅថ្ងៃទី១៨ ខែមេសា ហុងកុង កត់ត្រាករណីវិជ្ជមានថ្មីចំនួន៣០នាក់ ដែលក្នុងនោះ២៩នាក់ជាអ្នកដំណើរមកពីបរទេស។ មកទល់ពេលនេះ ដែនដីហុងកុងមានករណីឆ្លងសរុបជា១១៦០០នាក់ និងមានអ្នកស្លាប់២០៩នាក់។   ដើម្បីទប់ស្កាត់ការរាលដាល រដ្ឋាភិបាលហុងកុង បានអំពាវនាវឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈអ្នកដែលទទួលបានវ៉ាក់សាំងហើយមានប្រមាណ៩ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបជាង៩,៧លាននាក់។ ហុងកុង ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech និងវ៉ាក់សាំង BioNTech ក្នុងយុទ្ធនាការវ៉ាក់សាំងរបស់ខ្លួន។    ការប្រើប្រាស់វ៉ាក់សាំងរបស់ Sinovac ជាគោល ទំនងជាហេតុផលដែលនាំឱ្យប្រជាជនហុងកុងភាគច្រើនស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំង ព្រោះវ៉ាក់សាំងនេះមិនសូវមានប្រសិទ្ធភាពខ្ពស់ឡើយធៀបនឹងវ៉ាក់សាំងរបស់ BioNTech ។ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសមួយនេះ ទទួលវ៉ាក់សាំង CoronVac ពីរដងរួចហើយដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជន។   ជាមួយគ្នានេះ ហុងកុង ក៏ពង្រីកក្រុមប្រជាជនដែលត្រូវទទួលវ៉ាក់សាំងផងដែរ ដោយបញ្ចូលក្រុមប្រជាជនអាយុពី១៦ឆ្នាំដល់២៩ឆ្នាំក្នុងកម្មវិធីផ្ដល់វ៉ាក់សាំងរបស់ខ្លួន៕      
អាជ្ញាធរហុងកុង នៅថ្ងៃទី១៨ ខែមេសា បានប្រកាសបិទជើងហោះហើរពីហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌាចំនួនពីរសប្ដាហ៍។ ការបិទជើងហោះបណ្ដោះអាសន្ននេះ ធ្វើឡើងដោយក្ដីបារម្ភពីការរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលត្រូវបានរកឃើញលើអ្នកដំណើរមកពីប្រទេសទាំងបីនេះនាពេលកន្លងមក។
  ពាក្យ «ចៃដី» ឬ«ចេតិយ» នៅក្នុងវចនានុក្រមខ្មែរ បានបង្ហាញថា ពាក្យទាំងនេះ ជាទីណាមួយ សម្រាប់តម្កល់សព ដែលគេតែងធ្វើទីសក្ការបូជា ចំពោះសាច់ញាតិដែលបានចែកឋានទៅ។ នៅទីនោះ មានដើមឈើ,មានថ្មធំៗ ជាទីចំណាំក្តី និងជាទីស័ក្តិសិទ្ធិផងដែរ។   ពាក្យក្លាយមកពីពាក្យ ចៃត្យ ដែលជាភាសាបាលី សំស្ត្រឹត៕  
នៅក្នុងវចនានុក្រមខ្មែរ បញ្ជាក់ដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យត្រឹមត្រូវដែលឱ្យសាធារណជន គួរតែប្រើនោះ គឺ «ចៃដី» ឬ«ចេតិយ» មិនមែន «ចាយដី» នោះឡើយ។ បើតាមសម្តេចព្រះសង្ឃរាជ  ពាក្យ «ចៃដី» ឬ«ចេតិយ» ចង់សំដៅលើ ទីដែលគេគោរពបូជា។
ម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា នៅសណ្ឋាគារ Capella លើកោះ Sentosa គឺជាកាលបរិច្ឆេទ និងទីតាំងជាក់លាក់ជំនួបប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកក្នុងតំណែង និងមេដឹកនាំកំពូលកូរ៉េខាងជើងនៅសិង្ហបុរី។ នេះបើតាមការប្រកាសរបស់លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន។ ខណៈនេះ ការរៀបចំជំនួបនេះរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងធ្វើឡើងយ៉ាងញាប់ដៃញាប់ជើង ជាពិសេសនៅសិង្ហបុរីតែម្ដង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យរូបនេះបន្តថា ក្រុមមន្ត្រីជំនាញរបស់សេតវិមានដូចជាយោធា សន្តិសុខ បច្ចេកទេស និងគ្រូពេទ្យ កំពុងស្ថិតនៅរដ្ឋអាស៊ីអាគ្នេយ៍មួយនេះជាស្រេចដើម្បីរៀបចំកិច្ចប្រជុំ និងបន្តនៅស្នាក់នៅរហូតដល់ជំនួបចាប់ផ្ដើមតែម្ដង។ ក្រៅពីនោះ លោក ត្រាំ ក៏ទទួលបានការសង្ខេបព័ត៌មានស្ដីពីកូរ៉េខាងជើងដោយមន្ត្រីសន្តិសុខជាតិរបស់លោកដែរ។ នេះទំនងអាមេរិកចង់តាមដានសកម្មភាពរបស់កូរ៉េខាងជើង នៅពេលកិច្ចប្រជុំខិតជិតដល់។ តាមរយៈ Twitter នៅថ្ងៃទី៥ ខែឧសភា លោកស្រី Sanders ក៏បានអរគុណសិង្ហបុរីជាម្ចាស់ផ្ទះសម្រាប់បដិសណ្ឋារកិច្ចនានា។ ដោយឡែកលោក ត្រាំ វិញបានប្រាប់អ្នកសារព័ត៌មានពីក្នុងបន្ទប់ពងក្រពើនៃសេតវិមានថា ការរៀបចំជំនួបលើកទីមួយរវាងលោក និងលោក គីម ដំណើរការបានល្អមែនទែន ហើយការចរចាកំពុងធ្វើឡើង។ នៅឯសិង្ហបុរី អាជ្ញាធរកំពុងចាត់ចែងរៀបចំជំនួបនេះយ៉ាងខ្លាំង។ កោះ Sentosa ជាទីតាំងរបស់សណ្ឋាគារ Capella ត្រូវបានកំណត់ជាតំបន់សម្រាប់ព្រឹត្តការណ៍ពិសេសដើម្បីរៀបចំជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើង។ ក្នុងសេចក្ដីប្រកាសថ្ងៃទី៥ ខែមិថុនា រដ្ឋាភិបាលសិង្ហបុរីក៏នឹងបង្កើនការពង្រឹងសន្តិសុខនៅក្នុងទីតាំងដែលបានកំណត់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា។ ក្រុមសន្តិសុខមានសិទ្ធិឆែកឆេរយានយន្ត មនុស្ស ហើយវត្ថុដែលអាចបង្កគ្រោះថ្នាក់ក៏ត្រូវហាមឃាត់យកចូលដែរ។ ជាច្រើនបានស្នាក់នៅសណ្ឋាគារប្រណីតមួយនេះអំឡុងពេលទស្សនកិច្ចនៅសិង្ហបុរី។ អ្នកសារព័ត៌មានជិត៣០០០នាក់ ត្រៀមយកព័ត៌មានជំនួបត្រាំ-គីម អ្នកសារព័ត៌មានប្រមាណ ៣០០០នាក់មកពីជុំវិញពិភពលោក នឹងធ្វើដំណើរទៅកាន់សិង្ហបុរីដើម្បីយកព័ត៌មានជំនួបមិនធ្លាប់មានរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Strait Times ។ មជ្ឈមណ្ឌលព័ត៌មានរបស់កីឡាប្រណាំងឡាន Formula One ដែលនៅក្បែរទីតាំងសម្រាប់ព្រឹត្តការណ៍ពិសេស នឹងក្លាយជាទីតាំងសម្រាប់ទទួលអ្នកសារព័ត៌មានទាំងអស់ ខណៈការរៀបចំកំពុងធ្វើឡើងដូចគ្នា។ កាលពីខែមុន សិង្ហបុរី និងអាមេរិកបានប្រកាសចុះឈ្មោះអ្នកសារព័ត៌មានដែលចង់ចូលរួមយកព័ត៌មាននេះ ឯសណ្ឋាគារនៅសិង្ហបុរីក៏បានត្រៀមបន្ទប់សម្រាប់ទទួលភ្ញៀវដ៏ច្រើននេះដែរ។ ប្រភពព័ត៌មានដដែលផ្សាយថា គ្រាន់តែទូរទស្សន៍ជប៉ុន NHK មួយបានកក់បន្ទប់ និងសំបុត្រយន្តហោះសម្រាប់មនុស្សជាង១០០នាក់ទៅហើយ។ សារព័ត៌មានអង់គ្លេស BBC វិញត្រូវគេជឿថា នឹងបញ្ជូនបុគ្គលិក៨០នាក់ទៅសិង្ហបុរីដែរ។ ដោយឡែក មន្ត្រីព័ត៌មានអមដំណើររបស់លោក ត្រាំ ជាប្រចាំ ទំនងជាមានមជ្ឈមណ្ឌលព័ត៌មានដោយឡែកសម្រាប់ពួកគេ។ ជាធម្មតា នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លោក ត្រាំ មានក្រុមព័ត៌មានទៅជាមួយប្រហែល៥០នាក់ទៅ១០០នាក់ឯណោះ៕
ខណៈនៅសល់៦ថ្ងៃទៀត សេតវិមានបានបញ្ចេញព័ត៌មានលម្អិតទាក់ទងពេលវេលា និងទីកន្លែងជំនួបទល់មុខលើកទីមួយរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ជំនួបនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី១២ ខែមិថុនា នៅកោះ Sentosa មិនមែននៅសណ្ឋាគារ Shangri-La ឬ Fullerton ឡើយ។ ជំនួបដែលគេឯងអន្ទះសាចង់ឃើញនេះ ទាក់ទាញអ្នកសារព័ត៌មានជិតបីពាន់នាក់មកពីជុំវិញពិភពលោក។
លោក វឿន វុទ្ធី បានលើកឡើងថា ការអភិរក្សនេះ គឺដើម្បីរក្សាទុកជាភស្តុតាងជូនជនរងគ្រោះទាំងអស់ និងទុកជូនដល់ប្រជាជនមួយចំនួនតូច ដែលមានមតិផ្ទុយ។ លោក បន្តថា រហូតមកដល់ពេលនេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានបញ្ចប់គម្រោងអភិរក្សអដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញ ប្រកបដោយជោគជ័យហើយ។   ប្រធាននាយករដ្ឋានរូបនេះ បន្ថែមថា គម្រោងអភិរក្សមួយនេះ មានលក្ខណៈវិទ្យាសាស្ត្រ ដែលត្រូវបានអនុវត្តដោយបុរាណវិទូខ្មែរ និងយករូបមន្តបច្ចេកទេសពីបរទេស ដើម្បីថែរក្សាអដ្ឋិធាតុទាំងនោះ ឲ្យមានអាយុកាលយូរអង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្ត្រកម្ពុជាតទៅអនាគត។   គិតត្រឹមដើមឆ្នាំ២០១៩នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ បានអភិរក្សនិងចុះបញ្ជីសាកសពជនរងគ្រោះ (ការធ្វើកោសល្យវិច្ច័យ) បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅតាមទីតាំងវាល ពិឃាត នៅទូទាំងប្រទេស គឺមានជិត២០០ផ្នូរសាកសពរួមផងដែរ៕    
ភ្នំពេញ៖ សាកសពផ្សេងៗនៅទូទាំងប្រទេស ដែលស្លាប់ក្នុងសម័យខ្មែរក្រហម ហើយត្រូវបានអ្នកជំនាញរកឃើញ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចុះបញ្ជី សម្រាប់ទុកជាភស្តុតាង និងឯកសារសម្រាប់មនុស្សជំនាន់ក្រោយ កុំឲ្យបំភ្លេចប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលបានស្រង់សម្តីរបស់លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅចុះផ្សាយ។
  សំណាង៖ អា សុធីរ! ទាំងអញទាំងគេជាប់លុយនៅក្នុងដី ឬក្នុងផ្ទះច្រើនណាស់ណ៎ា។ ជាប់លុយក្នុងដីផង ជាប់ធនាគារផង។ ម្នាក់ៗវ័ណ្ឌករហើយលោកព្រះ! តើពេលណាទើបវាងើបឡើងវិញ?     សុធីរ៖ មុនអ្ហែងទិញ អញធ្លាប់ប្រាប់អ្ហែងថា កុំលោភលន់ពេក។ ទិញល្មមៗបានហើយ ប្រយ័ត្នអត់អ្នកទិញវិញ។ តែពេលនោះ អ្ហែងប្រាប់អញថា មានដីធ្លីប៉ុន្មាន អ្នកវិនិយោគចិនទិញទាំងអស់។ ចុះឥឡូវអ៊ីចឹងមែនអត់?    សំណាង៖ ពេលនោះ អញលឺគេថា ចិននឹងមកទិញដីធ្លីនៅកម្ពុជាកាន់តែច្រើន។    សុធីរ៖ អាហ្នឹងរឿងអ្ហែងលឺគេថា ឡាគេធឺ។ អ្ហែងជឿគេពេក។ អ្ហែងត្រូវហ្នឹងថា អ្នកទិញដីធ្លីផ្ទះសម្បែង ឬអចលនទ្រព្យទុកលក់ចំណេញគេចេះធ្វើទីផ្សារ ឬចលនាដើម្បីរកលុយណាស់។ មុនគេទិញ គេបង្អាប់ថា ទីតាំងនេះអន់ណាស់ គ្មាននរណាទិញទេ, ឥឡូវនេះអត់អ្នកវិនិយោគទេ។ តែគ្រាន់តែគេទិញបានភ្លាម គេប្រកាសថា ទីតាំងនេះ ឬជិតនេះនឹងមានអ្នកវិនិយោគចិន ឬបរទេសផ្សេងនឹងមកធ្វើនេះ ឬធ្វើនោះក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកទិញខ្លះគ្រាន់តែលឺគម្រោងវិនិយោគ ក៏នាំគ្នាទៅទិញ។ ពេលខ្លះ ក៏មានអ្នកវិនិយោគមកបណ្តាក់ទុនមែន តែជារឿយៗដូចជាឃើញតែស្លាកប្រកាសរហូត ហើយការវិនិយោគមែនទែនមិនដឹងជានៅទីណាទេ។    សំណាង៖ មិនឲ្យជឿម្តេចនឹងកើតបើគេប្រកាសដូចមែនទែនអ៊ីចឹង!  សុធីរ៖ អ្ហើ បើគេប្រកាសមិនដូចមែនទែន អ្ហែងម៉េចនឹងទិញ។ អញប្រាប់អ្ហែងបន្ថែមទៀតទៅចុះ គម្រោងខ្លះជាគម្រោងខ្យល់ទេ។ ក្រុមហ៊ុនខ្លះ, អញមិននិយាយទាំងអស់ទេ, ដែលពុះដីឡូតិ៍លក់, លក់ដីហើយគ្មានគោរពលក្ខខណ្ឌអ្វីទាំងអស់ មិនដឹងជាច្បាប់ទម្លាប់នៅឯណាទេ។ អាគម្រោងរបៀបនេះ ក៏អ្ហែងត្រូវប្រយ័ត្នដែរ។ អ្ហែងប្រយ័ត្នចាញ់បោកអ្នកលក់ខូចណ៎ា! អញចេះតែប្រាប់អ្ហែងយកបុណ្យទៅចុះ។ អញប្រាប់អ្ហែងរឿងហ្នឹង ព្រោះ អញក៏ធ្លាប់ចាញ់បោកគេដែរ។    សំណាង៖ អ៊ីចឹងទិញម៉េចទៅដើម្បីកុំឲ្យគេបោកបាន?    សុធីរ៖ ត្រូវពិនិត្យឲ្យច្បាស់លាស់បំផុតក្រុមហ៊ុនលក់អចលនទ្រព្យ។ ទិញតែពីក្រុមហ៊ុនណាដែលស្របច្បាប់ មានចុះបញ្ជីច្បាស់លាស់នៅក្រសួងពាក់ព័ន្ធនានា។    សំណាង៖ ឥឡូវអញត្រឡប់មកសួរអ្ហែងវិញថា តើពេលណាទើបតម្លៃដីធ្លីផ្ទះសម្បែងឡើងវិញ?    សុធីរ៖ អញមិនមែនជាអ្នកជំនាញខាងហ្នឹងទេ។ តែអញផ្តល់គំនិតជាទូទៅថា ទីតាំអចលនទ្រព្យដែលមិនស្ថិតនៅចំតំបន់ជំនួញ ពាណិជ្ជកម្ម ឬកន្លែងស្នាក់នៅល្អៗ ប្រហែលជាមិនងាយឡើងថ្លៃវិញទេ ព្រោះ រឿងកូវីដនេះវាស៊ីពេលយូរទៀត។ តែបើទីតាំងអចលនទ្រព្យនៅទីតាំងល្អៗ វានឹងឡើងថ្លៃបន្តិចម្តងៗស្របទៅនឹងល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងហ្នឹងណ៎ា(ទាំងនៅកម្ពុជា និងអន្តរជាតិ)។  សំណាង៖ ចុះតម្លៃទីតាំងដីធ្លីផ្ទះសម្បែងសម្រាប់លម្ហែកម្សាន្ត ឬហៅម្យ៉ាងទៀតថា ផ្ទះលម្ហែចុងសប្តាហ៍នោះ?     សុធីរ៖ រឿងផ្ទះលម្ហែនេះ ពេញនិយមគួរសមដែរក្នុងរយៈពេលចុងក្រោយនេះ។ តែឥឡូវនេះ វាដូចជាស្ងប់ស្ងាត់ទៅវិញបន្តិច ព្រោះ ពាក្យថា ផ្ទះលម្ហែ ឬផ្ទះកម្សាន្តនេះ វាល្អសម្រាប់អ្នកមានជីវភាពធូរធា។ តែវាមិនល្អទាល់តែសោះសម្រាប់អ្នកមានជីវិតនៅប្រឈមនៅឡើយ។ សម្រាប់អ្នកមានជីវភាពមធ្យម ទិញផ្ទះលម្អែហើយ ហើយគ្រាន់តែធ្វើដំណើរទៅវិញទៅមក ក៏ចង់ក្រទៅវិញដែរ។ សរុបមកវិញ អ្នកជំរុញការលក់ផ្នែកនេះ ក៏ពិបាករកម៉ូយដែរហ្នឹងណ៎ាឥឡូវនេះ! បើនិយាយពីអ្នកទិញវិញ ក្នុងកាលៈទេសៈនេះ នរណាទិញផ្ទះបានផ្ទះ នរណាទិញដីបានដី ព្រោះមិនទាន់មានអ្នកទិញបន្តនៅឡើយទេនៅពេលនេះ។ និយាយឲ្យខ្លី វិស័យអចលនទ្រព្យកំពុងជាប់គាំង៕   
សំណាង និងសុធីរ សម្រេចលែងជួបគ្នាមួយរយៈសិនហើយ ហើយមិត្តភក្តិទាំងពីរបញ្ជាទិញកាហ្វេយកមកក្រេបតាមអនឡាញដូចគេដូចឯងដែរ។ ទិញកាហ្វេតាមអនឡាញ និង ជជែកគ្នាតាមអនឡាញ។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរវិលមកជជែកគ្នាឡើងវិញរឿងទីផ្សារដីធ្លីផ្ទះសម្បែងដែលកំពុងតែជាប់គាំង។
  មុនចូលទៅរថយន្តរបស់ខ្លួន អតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជារូបនេះ បានបញ្ជាក់ថា លោករក្សាជំហរតាំងពីដើមមក ដោយចង់ឃើញវត្តមានបក្សប្រឆាំងក្នុងការបោះឆ្នោត។ លោក រ៉ុង ឈុន គឺជាសមាជិកម្នាក់របស់គ.ជ.ប ដែលត្រូវបានស្នើដោយ CNRP ៕    
លោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃសុក្រនេះថា លោកនឹងដាក់ពាក្យលាលែងពី គ.ជ.ប នៅពេលដែលឃើញសាលដីការបស់តុលាការកំពូលស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ។
ចាប់តាំងពីដើមខែធ្នូ បង់ក្លាដែស បានបញ្ជូនជនភាគតិចរ៉ូហ៊ីងយ៉ាជាង១ម៉ឺននាក់ ទៅកាន់កោះ Bhasan Char នៅសមុទ្របេងកាល់។ ពួកគេ ត្រូវបានដឹកពីជំរំនៅតាមព្រំដែនជាមួយមីយ៉ាន់ម៉ាដែលមានជនភៀសខ្លួនសរុបជាងមួយលាននាក់ ហើយរស់នៅក្នុងខ្ទមបាក់បែកតាមជម្រាលភ្នំ។    «ថ្ងៃនេះជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ២២៥៤ នាក់បានទៅដល់លើកោះហើយ។ ថ្ងៃស្អែក យើងរំពឹងថា នឹងបញ្ជូន ១៧០០ នាក់ទៅបន្ថែមទៀត»។ នេះជាការអះអាងរបស់មន្ត្រីកងទ័ពជើងទឹកបង់ក្លាដែស លោក Rashed Sattar នាថ្ងៃទី៣ ខែមីនា។   គម្រោងបញ្ជូនជនភៀសខ្លួននេះ បង់ក្លាដែស រងការរិះគន់ខ្លាំងក្រុមសិទ្ធិមនុស្ស ដែលបារម្ភពីសុវត្ថិភាពរបស់ពួកគេទាក់ទងការប្រឈមមុខគ្រោះធម្មជាតិដ៏សាហាវដូចជាខ្យល់ព្យុះ និងទឹកជំនន់។ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែស បានច្រានចោលការព្រួយបារម្ភនេះ ដោយបកស្រាយថា ខ្លួនចាត់វិធានការការការពារទឹកជំនន់ សាងសង់លំនៅដ្ឋានសម្រាប់ប្រជាជន ១០ម៉ឺននាក់ ព្រមទាំងមានមន្ទីរពេទ្យ និងមជ្ឈមណ្ឌលការពារព្យុះស៊ីក្លូនផងដែរ។    ការកកកុញនៅតាមជំរំភៀសខ្លួន និងបទល្មើសដែលកើតឡើងជាញឹកញយ ជាមូលហេតុនាំឱ្យរដ្ឋាភិបាលបង់ក្លាដែស គិតគូរផ្លាស់កន្លែងជ្រកកោនរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងដ៏ច្រើន។ បើតាមទីភ្នាក់ងារព័ត៌មាន Reutes បង់ក្លាដែស ក៏អះអាងថា ការផ្លាស់ប្តូរទីលំនៅទៅលើកោះដាច់ស្រយាលនេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែជនភៀសខ្លួនខ្លះដែលបានទៅទីនោះកាលពីដើមខែធ្នូ បាននិយាយថា ជាការបង្ខិតបង្ខំទៅវិញ។   លើសពីនោះ បង់ក្លាដែស ត្រូវរិះគន់កាន់តែខ្លាំងចំពោះភាពស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ក៏ដូចជាស្ថាប័នផ្តល់ជំនួយផ្សេងទៀតជុំវិញការជម្លៀសនេះ។ ទោះជាបែបនេះ បង់ក្លាដែសនៅតែបន្តការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបន្ថែមទៅកាន់ Bhasan Char ៕  
បង់ក្លាដែស កំពុងជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ៤ពាន់នាក់ទៅលើកោះដាច់ស្រយាលមួយ ដែលជាទីជម្រកថ្មី។ នេះបើតាមការលើកឡើងរបស់មន្ត្រីបង់ក្លាដែសនៅថ្ងៃទី៣ ខែមីនា។ ប៉ុន្តែការជម្លៀសនេះ ក៏រងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សដែលព្រួយបារម្ភពីសុវត្ថិភាពក្ដី។ ក្រុមសិទ្ធិមនុស្សបារម្ភថា កោះដែលនៅសមុទ្របេងកាល់ ប្រឈមមុខគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។
  បើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន សត្វនោះរងរបួសធ្លោះចង្កេះ របួសជើង និងសន្លប់ក្រោយពេលធ្លាក់ពីជ្រោះ បន្ទាប់ពីរត់គេចខ្លួនពីព្រាន។ នៅថ្ងៃទី២២ ខែវិច្ឆិកា សត្វកែះញីនោះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះ ប៉ុន្តែជាអុកល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត។  រហូតមកដល់ល្ងាចថ្ងៃទី២២នេះ សត្វកែះញីនេះ អាចស៊ីចំណីបាន តិចតួច។ ជាមួយគ្នានេះ ក្រុមពេទ្យសត្វ កំពុងបន្តតាមដានសុខភាព។    រូបភាពដោយក្រសួងបរិស្ថាន  លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ នេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ ជាមួយគ្នានេះ  ក្រុមអ្នកស្រាវជ្រាវ មិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែវាមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។   លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។     រូបភាពដោយក្រសួងបរិស្ថាន  សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង។ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោម នៃជើងចាប់ពីក្បាលជង្គង់ចុះ ដែលមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលដល់ស្មារបស់វា មានរោមរឹងវែងៗសណ្ឋានដូចជា ប្រែង។ សត្វនេះមានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មិល្លីមែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។    សត្វកែះ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះ មានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃ សត្វនេះ ចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងរស់នៅក្នុងរូងភ្នំរាក់ៗ។ គេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក៕          
ភ្នំពេញ៖ សត្វកែះញីមួយក្បាល ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីរួចពីអន្ទាក់ សត្វនោះមានរបួសជើង និងធ្លោះចង្កេះ និងរលួតកូនក្នុងផ្ទៃ។ បច្ចុប្បន្នសត្វកែះនេះ  អាចស៊ីចំណីបានតិចតួច និងស្ថិតក្រោមការមើលថែពីអ្នកជំនាញ។
  ស្ថានទូតជប៉ុន បានរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន រៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ដល់២៣ខែកុម្ភៈឆ្នាំ២០២០នេះ។   អ្នកស្រី កាអូរិតាណាបេ ហៅ គន្ធា លេខាទី១ទទួលបន្ទុកកិច្ចការវប្បធម៌នៃស្ថានទូតជប៉ុន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំមហោស្រពគីហ្សូណា គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ជាពិសេសយុវជននៃប្រទេសទាំងពីរ។    អ្នកស្រី កាអូរិតាណាបេ បញ្ជាក់បន្ថែមពីមូលហេតុនៃការជ្រើសរើសប្រធានបទសម្រាប់មហោស្រពនៅឆ្នាំនេះ៖«ដោយសារតែប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកនៅឆ្នាំនេះ។ ម្យ៉ាងយើងចង់នាំដួងព្រលឹង និងបេះដូងនៃកីឡានៅប្រទេសជប៉ុនមកកម្ពុជា។ យើងចង់ឱ្យមហោស្រពនេះក្លាយជាឱកាសមួយសម្រាប់ប្រជាជនទាំងអស់ បានយល់ពីសារសំខាន់នៃកីឡានៅក្នុងជីវិតរបស់ខ្លួន និងនៅក្នុងសង្គម»។ រូប២  លោកស្រី កាអូរិតាណាបេ ហៅ គន្ធា លេខាទី១ទទួលបន្ទុកកិច្ចការវប្បធម៌នៃស្ថានទូតជប៉ុន   ចំណែក លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកចូលចិត្តកីឡាខ្លាំងតាំងពីតូចរហូតដល់បច្ចុប្បន្ន ជាពិសេសប្រភេទកីឡាបេសប៊ល កីឡាបាល់បោះ កីឡាបាល់ឱប កីឡាបាល់ទាត់ និងកីឡាវាយកូនហ្គោលជាដើម។    លោកឯកអគ្គរាជទូត បញ្ជាក់បន្ថែមដូច្នេះ៖«កីឡាបានបង្ហាត់បង្រៀនខ្ញុំនូវសារសំខាន់នៃការខិតខំ សាមគ្គីភាព យុត្តិធម៌ ភាពអត់ធ្មត់ មិត្តភាព និងមេរៀនជាច្រើនទៀត ដែលវាមានសារសំខាន់សម្រាប់ជីវិត»។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា(រូបផ្ដល់ឱ្យ)   សូមបញ្ជាក់ថា មហោស្រពគីហ្សូណាដែលមានរយៈពេល៤ថ្ងៃ មានរៀបចំកម្មវិធីជាច្រើនដូចជា សិក្ខាសាលាទាក់ទងនឹងសិល្បៈ អប់រំ សុខភាព បច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខ្មែរ-ជប៉ុន សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន។ សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់«ស្យូដូ» ជាដើម ព្រមទាំងមានសកម្មភាពកីឡាមួយចំនួនទៀត៕  ក្រុមសម្ដែងក្នុងមហោស្រព(រូបផ្ដល់) 
ភ្នំពេញ៖ ឆ្នាំ២០២០នេះ មហោស្រពគីហ្សូណា បានជ្រើសរើសប្រធានបទ «អានុភាពកីឡា» ដោយសារតែប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកនៅឆ្នាំនេះ។ បន្ថែមលើទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ជាពិសេសយុវជន ប្រធានបទខាងលើ ក៏ចង់បង្ហាញពីសារសំខាន់នៃកីឡានៅក្នុងជីវិតរបស់មនុស្ស និងនៅក្នុងសង្គមផងដែរ។
ចូរទុកដាក់ ដបទឹកដោះគោ គ្រប់ដប ក្បាលដប និងសម្ភារៈពាក់ព័ន្ធក្នុងកន្លែងដែលស្អាត និងក្តៅ ជាពិសេសត្រូវលាងសម្អាតជាមួយទឹកសាប៊ូគ្រប់ពេលប្រើប្រាស់រួច។ ចូរប្រើច្រាស់ពិសេសសម្រាប់លាងដបទឹកដោះគោពីខាងក្នុង និងខាងក្រៅគ្រប់ដបទាំងអស់ បន្ទាប់មក ចូរប្រើទឹកលាងជម្រះឡើងវិញ។ ចូរលាងក្បាលដបជាមួយនឹងច្រាស់ពិសេស និងប្រាកដថា អ្នកបានស្រុះទឹកក្តៅសម្លាប់មេរោគ និងជម្រះស្នាមប្រឡាក់ទឹកដោះគោស្អាតហើយ។ ក្រោយពីលាងសម្អាតរួច ចូរទុកដបទាំងនោះឲ្យស្ងួតក្នុងកន្លែងពិសេសរបស់វា។ ចូរប្រាកដថា អ្នកមានដបទឹកដោះគោច្រើនសម្រាប់ប្រើឆ្លាសគ្នា ព្រោះដបទឹកដោះគោដែលប្រើរួចហើយ មិនគួរណាប្រើម្តងទៀតឡើយបើសិនជាមិនបានលាងសម្អាតជាមួយសាប៊ូ និងស្រុះទឹកក្តៅរួច៕ ត្រួតពិនិត្យដោយ www.health.com.kh
ជាតិជាទារកតូចៗពិតជាប្រឈមខ្ពស់ណាស់នឹងការបង្ករោគ ដូច្នេះរបៀបនៃការលាងសម្អាតកំប៉ុងទឹកដោះគោរបស់ពួកគេគួរតែធ្វើយ៉ាងណាឲ្យបានល្អ និងស្អាតផងទើបអាចចៀសវាងការបង្ករោគលើពួកគេបាន។ យកល្អគួរតែធ្វើដូចខាងក្រោមនេះនៅពេលលាងសម្អាតដបទឹកដោះគោរបស់ទារក៖
  ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមូលទិញសំរាមប្លាស្ទិក ច្នៃជាគ្រាប់ជ័រ។ អ្នកស្រី ដួង ឆេងហួ ម្ចាស់សិប្បកម្ម Collect Plastic បានឱ្យដឹងថា  ក្នុងមួយសប្តាហ៍ អ្នកស្រី អាចផលិតគ្រាប់ជ័របានជិតពីរតោន និងលក់បាន ៥០០ដុល្លារក្នុងមួយតោន។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី»  ជាមួយ អ្នកស្រី ដួង ឆេងហួ ម្ចាស់សិប្បកម្ម Collect Plastic ដូចតទៅ៖     អ្នកស្រី ដួង ឆេងហួ បើកអាជីវកម្មនេះ ព្រោះចិត្តស្រឡាញ់បរិស្ថាន  ពិសេសគិតគូរ ពីផលប៉ះពាល់សំរាមប្លាស្ទិកចំពោះបរិស្ថាន។  រយៈពេលជិត១ឆ្នាំមកនេះ អ្នកស្រី ដួង ឆេងហួ បានប្រមូលទិញសំរាមប្លាស្ទិក ជាច្រើនតោនក្នុងមួយថ្ងៃៗ ដើម្បីកែច្នៃជាគ្រាប់ជ័រ។ គ្រាប់ជ័រនេះ អាចផលិតជា កញ្រ្ចែងជ័រ ចានជ័រ ធុង និងបាល់ជ័រជាដើម។  អ្នកស្រី ដួង ឆេងហួ បានបញ្ជាក់ដូច្នេះ៖« ខ្ញុំបានប្រមូលទិញសំរាមប្លាស្ទិក ឬ ថង់ដាច់ រហែក ខូច ពីខេត្តនានា ក្នុងមួយគីឡូចាប់ពី៣០០ ទៅ៥០០ រៀល។ បន្ទាប់មក យកទៅចម្រាញ់តាមដំណាក់កាល ទម្រាំតែកើតចេញជា គ្រាប់ជ័រ»។   គ្រាប់ជ័រ ផលិតរួចហើយ ទម្រាំតែទទួលបានគ្រាប់ជ័រ ដែលមានគុណភាពល្អ និងស្របតាមតម្រូវការរបស់អតិថិជនអ្នកស្រី ឆេងហួ និងស្វាមី ឆ្លងកាត់បទពិសោធន៍លំបាកជាច្រើន។  អ្នកស្រី ឆេងហួ បានបញ្ជាក់ដូចច្នេះ៖ «អាជីវកម្មប្រភេទនេះ ទម្រាំតែផលិតចេញជាគ្រាប់ជ័រ ដែលត្រូវតាមស្តង់ដារនាំចេញ ទាមទាឱ្យមានចិត្តស្រឡាញ់តស៊ូខ្លាំង ជាមួយនឹងក្លិនស្អុយរបស់ថង់សំរាមគ្រប់ប្រភេទ ហើយវាក៏ប៉ះពាល់ដល់សុខភាពផងដែរ»៕    អ្នកស្រី ដួង ឆេងហួ  និងស្វាមី ក្នុងបទសម្ភាសន៍ ជាមួយ កម្មវិធី «គំនិតថ្មី»  
ដោយ៖ សុង សុធាវី
  ១- ស៊ុតស្ងោរ ពេលទទួលទានស៊ុតរាល់ថ្ងៃប្រាកដជាធ្វើឱ្យឡើងកូលេស្តេរ៉ុល ទើបភាគច្រើនមិនសូវមានអ្នកញ៉ាំ។ ប៉ុន្តែការពិត ស៊ុតមាន់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនផ្សេងៗដែលសំខាន់ និងជាអាហារពេលព្រឹកដែលអាចទទួលទានបានរាល់ថ្ងៃ ។   ២- នំប៉័ងហូលវីដ ព្រឹកឡើងនំប៉័ងមួយបន្ទះ ក៏រួចអាហារពេលព្រឹកមួយពេលហើយ ។ បើបាននំប៉័ងហូលវីដទៀតកាន់តែល្អ ។ នៅក្នុងនំប៉័ងហូលវីដនេះ សម្បូរទៅដោយគ្រាប់ធញ្ញជាតិផ្សេងៗដែលមានកាបូអ៊ីដ្រាតខ្ពស់ ។ គ្រាប់ធញ្ញជាតិនេះជួយឱ្យរាងកាយទទួលបានជាតិហ្វៃប័រ និងអាហារូបត្ថម្ភដែលចាំបាច់តាំងពីព្រឹកព្រលឹម ។៣- ចេក ផ្លែឈើ ដូចជា ចេក បើបានទទួលទាននៅពេលព្រឹកនឹងផ្តល់ផលល្អចំពោះសុខភាពខ្លាំងណាស់ ។ នៅក្នុងចេកមានផ្ទុកកាបូអ៊ីដ្រាតធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ ។ មានប៉ូតាស្យូមខ្ពស់ មានសារធាតុរ៉ែដែលមាននាទីគ្រប់គ្រងសម្ពាធឈាម ។   ៤- កាហ្វេ ឬតែ មិនថា កាហ្វេ ឬតែ ប្រសិនបើទទួលទានក្នុងបរិមាណដែលសមល្មមរាងកាយនឹងទទួលបានប្រយោជន៍ជាច្រើន។ នៅក្នុងតែ និងកាហ្វេ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាប្រព័ន្ធភាពស៊ាំដ៏ល្អសម្រាប់រាងកាយ ។ កាហ្វេខ្មៅអាចធ្វើឱ្យរាងកាយរឹងមាំ និងបន្ថែមការដុតរំលាយរបស់រាងកាយទៀតផង។ ប៉ុន្តែសូមណែនាំឱ្យទទួលទានតែ និងកាហ្វេដែលគ្មានជាតិស្ករទើបទទួលបានលទ្ធផលល្អ ។៥- គ្រាប់ Flax៖ Cereal ឬ Smoothie ដែលអ្នកទទួលទានរាល់ព្រឹក ប្រសិនបើទ្រលាន់អាចបន្ថែមរសជាតិដោយរោយគ្រាប់ Flax ។ វានឹងជួយបន្ថែមគុណប្រយោជន៍ដល់អាហារពេលព្រឹករបស់អ្នក ព្រោះសម្បូរអូម៉េហ្គា ៣ ដែលរាងកាយត្រូវការជាចាំបាច់ ថែមទាំងល្អចំពោះសុខភាពបេះដូងដែរ។   ៦- ទឹកក្រូចច្របាច់ ទឹកក្រូចច្របាច់ជាទឹកផ្លែឈើដែលយើងស្គាល់គ្រប់គ្នា ។ ទឹកក្រូចសម្បូរទៅដោយវីតាមីន C ដែលផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយ ។ អាចយកមកទទួលទានជាផ្លែឈើ ឬច្របាច់យកតែទឹកក៏បាន។ វីតាមីន C ដែលមាននៅក្នុងក្រូចមាននារីថែរក្សាស្បែកឱ្យភ្លឺថ្លាបែបធម្មជាតិ ៕   ត្រួតពិនិត្យដោយ www.health.com.kh
មានដឹងអត់ថា អាហារពេលព្រឹកសំខាន់យ៉ាងណានោះ សម្រាប់មនុស្សម្នាក់ៗ ។ អាហារពេលព្រឹក គឺជាអាហារដែលសំខាន់បំផុត ក្នុងចំណោមអាហារទាំង៣ពេល ព្រោះការចាប់ផ្តើមថ្ងៃថ្មីដោយការបន្ថែមរបស់ដែលមានប្រយោជន៍ដល់រាងកាយមិនត្រឹមតែធ្វើឱ្យឆ្អែតទេ អាហារូបត្ថម្ភនឹងចូលទៅចិញ្ចឹមកោសិកាក្នុងរាងកាយ ធ្វើឱ្យយើងអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាព ។មកដឹងទាំងអស់គ្នាថា អាហារ ៦មុខដែលញ៉ាំពេលព្រឹក ឬជាមួយអាហារពេលព្រឹក អាចធ្វើឱ្យការចងចាំប្រសើរឡើង មិនឆាប់ភ្លេចភ្លាំង ។
  ដើម្បីបំពេញកង្វះខាត និងសេចក្តីត្រូវការរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅអនុវិទ្យាល័យនេះផ្ទាល់ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិថ្នាក់តំបន់ឈានមុខគេ ក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភកុំព្យូទ័រ ចំនួន ៤គ្រឿង អមជាមួយនឹងការគាំទ្រ ដល់វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ ក្នុងរយៈពេល ១ឆ្នាំទៀតផង។ ក្រៅពីនេះ ធនាគារ CIMB ក៏ប្រគល់ជូនម៉ាស៊ីនព្រីន ចំនួន ១គ្រឿង អាវសិស្ស ចំនួន ៥០៩អាវ រួមទាំងសម្ភារៈសិក្សា និងសម្ភារៈកីឡាមួយចំនួន ដូចជាសៀវភៅសិក្សា ខោអាវកីឡា និងបាល់ ព្រមទាំងជួយឧបត្ថម្ភកសាងសួនច្បារ ដើម្បីបង្កើនសោភណ្ឌភាព និងបរិស្ថានល្អ ក្នុងអនុវិទ្យាល័យ ទួលព្រិចផងដែរ។   ស្របតាមផែនការ នៃកម្មវិធីទំនួសខុសត្រូវសង្គមរបស់ខ្លួន ធនាគារ CIMB ដែលមានប្រតិបត្តិការ នៅគ្រប់ប្រទេស ក្នុងតំបន់អាស៊ាន តែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ជាផ្នែកមួយ នៃចក្ខុវិស័យរបស់ធនាគារ CIMB យើងតែងតែយកចិត្តទុកដាក់ ដល់ការជួយត្រឡប់ដល់សង្គម និងការឧបត្ថម្ភនានា ទៅកាន់សហគមន៍ ដើម្បីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការ និងការស្វែងយល់ដោយផ្ទាល់ ពីតម្រូវការចាំបាច់របស់អនុវិទ្យាល័យ ទួលព្រិច យើងខ្ញុំជឿជាក់ថា ការឧបត្ថម្ភរបស់ធនាគារ CIMB ជាពិសេសកុំព្យូទ័រ នាពេលនេះ នឹងជួយអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញរបស់សិស្សនុសិស្ស នៅក្នុងសហគមន៍ ស្របតាមការវិវឌ្ឍផ្នែកឌីជីថល។ ដើម្បីធានាបាននូវនិរន្តរភាព នៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB យើងខ្ញុំនឹងបន្តពិនិត្យ និងសហការជាមួយនឹងខាងអនុវិទ្យាល័យ ចំពោះការឧបត្ថម្ភរបស់ធនាគារនេះ ក៏ដូចជាត្រៀមខ្លួន ក្នុងការគាំទ្រដទៃទៀត ដែលចាំបាច់ នាថ្ងៃអនាគតផងដែរ»។   ថ្លែងក្នុងពិធីប្រគល់សម្ភារៈបរិច្ចាគនេះដែរ លោក ប៉េង សុងហួរ ដែលជានាយកអនុវិទ្យាល័យ ទួលព្រិច បានបញ្ជាក់ថា៖ «តាងនាមឲ្យអនុវិទ្យាល័យ ទួលព្រិច ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ CIMB ដែលបានអញ្ជើញចុះមកដោយផ្ទាល់ និងបរិច្ចាគកុំព្យូរទ័រ រួមទាំងសម្ភារៈសិក្សាចាំបាច់មួយចំនួន ដល់សិស្សានុសិស្ស និងអនុវិទ្យាល័យរបស់យើងខ្ញុំ។ ចំពោះសម្ភារៈឧបត្ថម្ភទាំងអស់នេះ សាលាយើងខ្ញុំអាចបង្កើនប្រសិទ្ធភាព នៃការបង្រៀនកាន់តែល្អប្រសើរ ដល់សិស្សានុសិស្ស ចាប់ពីពេលនេះតទៅ ជាពិសេសមុខវិជ្ជាកុំព្យូទ័រ។ ខ្ញុំមានក្តីសង្ឃឹម និងក្តីសោមនស្សរីករាយ ក្នុងការបន្តកិច្ចសហការ ជាមួយនឹងធនាគារ CIMB សម្រាប់ការឧបត្ថម្ភ ដែលចាំបាច់ដល់អនុវិទ្យាល័យយើងខ្ញុំ នាខាងមុខទៀត ហើយខ្ញុំសូមឲ្យមានការចូលរួមកាន់តែផុសផុលឡើង នូវការងារសប្បុរសធម៌ និងការជួយសង្គមនេះ ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងប្រទេសកម្ពុជាផងដែរ»។   ស្ថិតក្នុងទឹកមុខសប្បាយរីករាយ លោកស្រី ស ចាន់សួគ៌ ដែលជាបុគ្គលិកមួយរូបរបស់ធនាគារ CIMB និងបានចូលរួមក្នុងកម្មវិធីសង្គមនេះផ្ទាល់ បានបញ្ចេញមតិយោបល់ថា៖ «ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ខ្ញុំពិតជាសប្បាយចិត្ត ដែលបានចូលរួមក្នុងកិច្ចការងារជួយសង្គម នាពេលកន្លងមក និងជាពិសេសនៅអនុវិទ្យាល័យ ទួលព្រិច នាពេលនេះ។ ហើយចាប់តាំងពីចូលបំពេញការងារ ក្នុងធនាគារ CIMB មក ខ្ញុំមានឱកាសរួមចំណែកជួយដល់សហគមន៍ជាច្រើន ក្នុងប្រទេសកម្ពុជា ដូចជាការដាំកូនឈើ ការបរិច្ចាគឈាម ការឧបត្ថម្ភដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ព្រមទាំងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។ ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីសង្គមជាតិយើង ហើយខ្ញុំជឿថា អ្នកទាំងអស់គ្នា ក៏នឹងសប្បាយចិត្ត និងមានទឹកចិត្តស្រឡាញ់កិច្ចការងារនេះ ក្រោយពីបានចូលរួមដូចខ្ញុំអញ្ចឹងដែរ»។   សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា ទាំងក្នុង និងក្រៅប្រទេស, វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម ឧបត្ថម្ភដល់ការទប់ស្កាត់នៃការរាតត្បាតជំងឺកូវីដ-១៩ និងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលសុខភាពព្រែកដំបូក មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម, វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រសាទបន្ទាយក្តីជាដើម៕   អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី   ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។   ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។   ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ៦០០ ក្រុមហ៊ុន នៅក្នុងតំបន់។    ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។   ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់   លោក ស្រេង ភារុណ ប្រធាន ទីផ្សារ និងទំនាក់ទំនង ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥ ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩ អ៊ីមែល៖ [email protected]   (អត្ថបទពាណិជ្ជកម្ម)  
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានបន្តគម្រោងទំនួលខុសត្រូវសង្គមរបស់ខ្លួន ក្នុងសហគមន៍ នៅប្រទេសកម្ពុជា ជាមួយនឹងរៀបចំកម្មវិធីសប្បុរសធម៌មួយ នៅអនុវិទ្យាល័យ ទួលព្រិច ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ព្រមទាំងសិស្សានុសិស្សប្រមាណ ៣០០នាក់។
  កម្ពុជា បានរងបរាជ័យទាំងពីរប្រកួតដំបូងនៅក្នុងពូល A នៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដោយចាញ់ម៉ាឡេស៊ី ១-០ នៅក្នុងដី និងបន្តចាញ់ ៤-១ នៅទឹកមីយ៉ាន់ម៉ា ។ កម្ពុជានៅសល់ជំនួបពីរទៀត ដោយត្រូវស្វាគមន៍ឡាវនៅថ្ងៃទី២០ ខែវិច្ឆិកា មុនពេលទៅជួបវៀតណាមនា៤ថ្ងៃបន្ទាប់។   នៅក្នុងពូល A នេះ ម៉ាឡេស៊ី មាន៦ពិន្ទុពេញ ក្រោយប្រកួតបាន៣លើក ខណៈមីយ៉ាន់ម៉ា និងវៀតណាម ឈ្នះការប្រកួតលើកដំបូងដូចៗគ្នា។ កម្ពុជា និងឡាវ សុទ្ធតែចាញ់២ប្រកួត។   ដោយឡែកនៅក្នុងពូល B ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី មាន៣ពិន្ទុស្មើគ្នា ដោយឥណ្ឌូណេស៊ី និងសិង្ហបុរី ប្រកួតបាន២លើក រីឯថៃ និងហ្វីលីពីន ទើបបាន១លើក។ ទីម័រខាងកើតនៅបាតតារាងដោយចាញ់ទាំង២លើកដំបូង៕  
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ បន្តការហ្វឹកហាត់របស់ខ្លួន ក្រោមការដឹកនាំដោយផ្ទាល់របស់លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ។  ការហ្វឹកហាត់ប្រព្រឹត្តទៅនៅកីឡដ្ឋានអគ្គិសនីកម្ពុជា។
  ជាមួយគ្នានេះផងដែរ បវរកញ្ញាទាំង៤រូប បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ដែលសង្ស័យថាខ្លួនមានជំងឺហង់សិននេះ សូមប្រញាប់មកព្យាបាលនៅមន្ទីរពេទ្យគៀនឃ្លាំងដោយឥតគិតថ្លៃ។ ជាពិសេសកញ្ញាស្រស់សោភាទាំង៤ បានសូមឲ្យប្រជាពលរដ្ឋកុំមានការរើសអើងអ្នកជំងឺឃ្លង់ ព្រោះថាជំងឺនេះអាចព្យាបាល១០០ភាគរយ។   បវរកញ្ញាទាំង៤រូបនោះរួមមាន កញ្ញា រឿន ណាត ជាអ្នកគ្រងមកុដកញ្ញាឯកកម្ពុជាឆ្នាំ២០១៧, កញ្ញា អែម គុនថង កញ្ញាឯកផែនដីកម្ពុជា ឆ្នាំ២០១៧, កញ្ញា កឹម ស្រីកែវ ជាកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ គ្រងដំណែងលេខ៣ និងកញ្ញា ថង ម៉ាឡា កញ្ញាឯកកម្ពុជាវគ្គ១០នាក់។   ដើម្បីជ្រាបកាន់តែច្បាស់ថាបវរកញ្ញាទាំង៤រូបមានសកម្មភាព និងមានការអំពាវនាវអ្វីខ្លះអំពីអ្នកជំងឺឃ្លង់ សូមទស្សនាវីដេអូដែលរៀបចំដោយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗដូចតទៅ៖  
ភ្នំពេញ៖ បវរកញ្ញាកម្ពុជាចំនួន៤រូប បានចុះទៅសួរសុខទុក្ខអ្នកជំងឺឃ្លង់នៅមន្ទីរពេទ្យគៀន ឃ្លាំង កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ នាជំនួបសួរសុខទុក្ខនេះ ក្រុមបវកញ្ញាបានដើរបង្ហាញម៉ូតជូនដល់អ្នកជំងឺទស្សនា  ផាត់មុខធ្វើសក់ ដល់អ្នកជំងឺស្ត្រី ព្រមទាំងពន្យល់ណែនាំបន្ថែមពីគ្រូពេទ្យជំនាញទាក់ទងការថែទាំអ្នកជំងឺ។
កសិករមួយចំនួនធំ បានជួបបញ្ហាក្នុងការដាំដុះស្ពៃក្តោប។ ដើម្បីដោះស្រាយបញ្ហានេះ ដល់កសិករ ថ្ងៃនេះសារព័ត៌មាន ThmeyThmey25 សូមបង្ហាញវិធីសាស្រ្តដាំស្ពៃក្ដោបដើម្បីទទួលបានទិន្នផលខ្ពស់ ដែលដកស្រង់ចេញពីសៀវភៅបច្ចេកទេដាំដុះដំណាំរបស់ក្រសួងកសិកម្ម។ ការបណ្ដុះកូន៖ រៀបចំដីដាក់កន្ទោងស្លឹក ឬថាស់សម្រាប់បណ្ដុះកូនស្ពៃក្ដោប ក្នុងកន្ទោងមួយ ត្រូវដាក់គ្រាប់ស្ពៃមួយគ្រាប់។ បន្ទាប់ពីដាក់គ្រាប់បណ្ដុះ ត្រូវគ្របចំបើងលើថាស់បណ្ដុះកូន និងធ្វើដំបូលគ្របពីលើ ដើម្បីកាត់បន្ថយពន្លឺ។ ប៉ុន្តែបន្ទាប់ពីបណ្ដុះបាន ២ទៅ៣ថ្ងៃ ត្រូវដកចំបើងចេញ។ ការរៀបចំដី៖ មុនយកកូនស្ពៃមកដាំ ត្រូវភ្ជួរដីឲ្យបាន ២ ទៅ៣ដង ដើម្បីបំបែកដី ឲ្យរាបស្មើរល្អ។ បន្ទាប់ពីភ្ជួរដីរួច ត្រូវលើករងចន្លោះពី ៥០សង់ទីម៉ែត្រ ពីរងមួយទៅរងមួយ និងមានកម្ពស់សមល្មម នៅតាមរដូវប្រាំង និងរដូវវស្សា។ ការដាំកូន៖ សម្រាប់កូនស្ពៃអាយុ២៥ថ្ងៃ អាចយកទៅដាំបាន។ មុនយកកូនស្ពៃមកដាំ ត្រូវបន្ថយការស្រោចទឹក ចំនួន៣ថ្ងៃ ប៉ុន្តែនៅថ្ងៃដាំ ត្រូវស្រោចទឹកកូនស្ពៃ ឲ្យជោគនៅពេលលព្រឹក រួចដាំនៅពេលល្ងាច។ ត្រូវប្រើចំបើង ដើម្បីគ្របរងកម្រាស់ ៥តឹក ដើម្បីការពារស្មៅចង្រៃ និងការពារសំណើមដី។ ការប្រើប្រាស់ជី៖ ការប្រើប្រាស់ជីធម្មជាតិ ជាជម្រើសល្អសម្រាប់កសិករ ព្រោះមិនបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ សម្រាប់ការដាក់ជី ត្រូវជីកកប់ជីនៅចន្លោះគុម្ព មិនត្រូវដាក់ ជាប់នឹងគល់បន្លែនោះទេ។ រយៈពេល២សប្ដាហ៍ក្រោយដាំ ត្រូវដាក់ជីប្រមាណ ៥សង់ទីម៉ែត្រពីគល់ រយៈពេល ៤ទៅ៥សប្ដាហ៍ក្រោយពេលដាំ ត្រូវដាក់ជីប្រមាណ ១០សង់ទីម៉ែត្រពីគល់។ ហើយលើសពី៥សប្ដាហ៍ ត្រូវដាក់ជី១៥សង់ទីម៉ែត្រពីគល។ ការថែទាំ និងប្រមូលផល៖ ការមើលថែពិតជាសំខាន់ យើងត្រូវបេះស្លឹកដែលទុំ នៅផ្នែកខាងក្រោមចេញ និងឧស្សាហ៍វែករកដង្កូវ កុំឲ្យស៊ីស្លឹក ព្រោះស្ពៃជាប្រភេទដែលសត្វដង្កូវចូលចិត្តរស់នៅ។ រយៈពេល៥៨ថ្ងៃ ទៅ៩៥ថ្ងៃ ជារយៈពេលដែលអាចប្រមូលស្ពៃក្ដោបបាន ប៉ុន្តែនៅពេលប្រមូលផលស្ពៃក្ដោប ត្រូវទុកដាក់ឲ្យបានល្អ ព្រោះវាងាយនឹងខូចដោយសារកម្ដៅថ្ងៃ៕  
ស្ពៃក្ដោប ជាបន្លែមួយប្រភេទ ដែលកសិករខ្មែរនិយមដាំ នៅតាមតំបន់ដីល្បាប់មាត់ទន្លេ និងតំបន់ដីក្រហមខ្ពង់រាប ព្រោះដីមានជីជាតិ ធ្វើឲ្យស្ពៃក្ដោបលូតលាស់បានល្អ។ ដោយសារស្ពៃក្ដោប ត្រូវការអាកាសធាតុត្រជាក់ ដូច្នេះខែតុលា ដល់ខែកុម្ភៈ ជារដូវអំណោយផល សម្រាប់ការដាំដុះបន្លែមួយនេះ។
  អ្នកស្រី Paetongtarn ត្រូវបានតែងតាំងកាលពីខែតុលាឆ្នាំមុនជាប្រធានគណៈកម្មាធិការទីប្រឹក្សាបរិយាបន្ននិងនវានុវត្តន៍ (Inclusion and Innovation Advisor Committee) សម្រាប់គណបក្ស Pheu Thai ដែលជាគណបក្សប្រឆាំងដ៏ចម្បងនិងជាគណបក្សដ៏ធំបំផុតនៅប្រទេសថៃដែលមេដឹកនាំជាក់ស្ដែងរបស់គណបក្សនេះគឺលោក Thaksin។   បន្ទាប់ពីត្រូវបានតែងតាំង មនុស្សជាច្រើនជឿថាឥឡូវនេះអ្នកស្រី Paetongtarn នឹងក្លាយជាបេក្ខជនរបស់គណបក្សសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ ដែលអាចធ្វើឡើងនៅឆ្នាំក្រោយ។ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ក៏ត្រូវគេរំពឹងថានឹងឈរឈ្មោះសម្រាប់អាណត្តិបន្ទាប់នៅក្នុងការបោះឆ្នោតនេះដែរ។   គូប្រជែងរបស់លោក Thaksin ដែលគាំទ្រការធ្វើរដ្ឋប្រហារពីរលើកចុងក្រោយនៅក្នុងការទម្លាក់លោកនិងអ្នកស្រី Yingluck Shinawatra ដែលជាប្អូនស្រីរបស់លោក ពីតំណែងជានាយករដ្ឋមន្ត្រី បាននិយាយរួចហើយថា ករណីនេះអាចជាករណី Shinawatra លើកទី ៣។   ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Paetongtarn ដែលមិនដែលកាន់តំណែងនយោបាយណាមួយមុនពេលត្រូវបានតែងតាំងដោយគណបក្ស Pheu Thai របស់អ្នកស្រីលើកនេះ ភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់អំពីរឿងនេះ។   មេដឹកនាំគណបក្ស Pheu Thai លោក Chonlanan Srikaew បានប្រាប់ VOA ថា នៅពេលនេះ គណបក្ស Pheu Thai កំពុងស្ទង់មើលប្រជាប្រិយភាពរបស់អ្នកស្រី Paetongtarn។   នៅពេលដែលសួរថាតើគណបក្ស Pheu Thai នឹងតែងតាំងអ្នកស្រី Paetongtarn ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីឬក៏អត់ លោក Chonlanan បានថ្លែងថា៖ «ទេ! យើងមិនទាន់គិតដូច្នេះទេនៅពេលឥឡូវនេះ»។   លោកបានបន្តថា៖ «ឥឡូវនេះ អ្នកស្រី Paetongtarn គឺជាប្រមុខមហាគ្រួសារគណបក្ស Pheu Thai ដែលកំពុងជួយលើកិច្ចការពង្រីកមូលដ្ឋានគណបក្ស ហើយការតែងតាំងនេះមិនមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ណាមួយជាមួយនឹងបេក្ខភាព [ជានាយករដ្ឋមន្ត្រី] នោះឡើយ»។   លោកបានបន្ថែមថា៖ «សម្រាប់សំណួរដែលថាតើអ្នកស្រី Paetongtarn គួរតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីឬក៏យ៉ាងណានោះ នេះក៏ជាអ្វីដែលយើងចង់សួរប្រជាពលរដ្ឋផងដែរ»។   តំណែងនេះត្រូវបានគេមើលឃើញថាជាវិធីមួយនៅក្នុងការសាកល្បងប្រជាប្រិយភាពរបស់អ្នកស្រីដោយមិនឱ្យមានការរិះគន់ថាលោក Thaksin នៅតែគ្រប់គ្រងគណបក្ស Pheu Thai។   លោក Thitinan Pongsudhirak ដែលជាសាស្ត្រាចារ្យនិងជាប្រធានវិទ្យាស្ថានសិក្សាសន្តិសុខនិងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Chulalongkorn បានប្រាប់ VOA ថា គណបក្ស Pheu Thai កំពុងស្ទង់មើលថាតើអាចនឹងមានប្រតិកម្មអ្វីតែប៉ុណ្ណោះ ប៉ុន្តែមិនថាបញ្ហាអ្វីកើតឡើងនោះទេ ឥឡូវនេះអ្នកស្រី Paetongtarn គឺជាមេដឹកនាំបែបនិមិត្តរូបរបស់គណបក្ស Pheu Thai។   លោក Thitinan បាននិយាយថា ការបង្ហាញការគាំទ្រខ្លាំងក្លានាពេលថ្មីៗនេះចំពោះអ្នកស្រី Paetongtarn នៅពេលដែលអ្នកស្រីធ្វើទស្សនកិច្ចទៅកាន់តំបន់ភាគឦសាន្តប្រទេស គឺជាសញ្ញាដ៏ល្អមួយសម្រាប់លទ្ធភាពនៃការតែងតាំងអ្នកស្រី។   តំបន់ភាគឦសាន្តប្រទេសថៃគឺជាតំបន់ដែលមានអ្នកគាំទ្រច្រើនបំផុតចំពោះគណបក្ស Pheu Thai ដែលក្រុមគាំទ្រទាំងនោះគឺជាក្រុមអាវក្រហមដែលគាំទ្រលោក Thaksin និងជាក្រុមដែលប្រឆាំងនឹងរបបយោធា។   លោក Thitinan បានបញ្ជាក់ថា៖ «គិតមកទល់នឹងពេលនេះ អ្នកស្រីសក្ដិសមនឹងមុខតំណែងនេះ»។   លោក Thitinan បានបន្ថែមថា៖ «អ្នកស្រីទទួលបានការគាំទ្រខ្លាំងក្លាពីអ្នកគាំទ្ររបស់គណបក្ស Pheu Thai។ ក្រុមអាវក្រហមកំពុងប្រមូលផ្ដុំគ្នាឡើងវិញដើម្បីគាំទ្រអ្នកស្រី។ អ្នកស្រីហាក់ដូចជារៀនសូត្រពីកិច្ចការនេះបានយ៉ាងលឿនជាទីបំផុត ហើយពួកគេប្រហែលជាត្រូវការអ្នកស្រី ហើយលោក Thaksin ក៏ត្រូវការអ្នកស្រីផងដែរ»។   លោក Thitinan បាននិយាយថា អ្វីដែលលោក Thaksin បានដកបទពិសោធន៍ពីសម័យអ្នកស្រី Yingluck ជានាយករដ្ឋមន្ត្រីគឺថា លោកត្រូវការនរណាម្នាក់ដែលជាប់ទាក់ទងដោយផ្ទាល់ខ្លាំងជាងមុនជាមួយនឹងលោក ដែលនោះគឺអ្នកស្រី Paetongtarn ដែលជាកូនស្រីរបស់លោកនេះហើយ។   គូប្រជែងរបស់លោក Thaksin បាននិយាយថា មូលហេតុតែមួយគត់ដែលគណបក្ស Pheu Thai នឹងតែងតាំងអ្នកស្រី Paetongtarn ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីគឺដោយសារតែលោក Thaksin នៅតែកំពុងស្វែងរកមធ្យោបាយដើម្បីត្រឡប់ទៅកាន់ប្រទេសថៃវិញដោយធ្វើយ៉ាងណាមិនឱ្យជាប់ពន្ធនាគារ។   លោក Thaksin បានចាកចេញពីប្រទេសថៃនៅក្រោយរដ្ឋប្រហារឆ្នាំ ២០០៦ នៅទីនោះ ដោយសារតែលោកបានរងការចោទប្រកាន់ជាច្រើនករណី ដែលក្នុងនោះរួមមានទាំងការចោទប្រកាន់រឿងកិច្ចព្រមព្រៀងដីធ្លីពុករលួយ ការមានភាគហ៊ុនខុសច្បាប់នៅក្នុងក្រុមហ៊ុនទូរស័ព្ទដែលទទួលបានសម្បទានពីរដ្ឋ និងការចោទប្រកាន់រឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រផងដែរ។ លោកបានច្រានចោលការចោទប្រកាន់ទាំងនេះដោយថាមានលក្ខណៈនយោបាយ។   លោក Suthep Thaugsuban ដែលដឹកនាំការតវ៉ារបស់គណៈកម្មាធិការកំណែទម្រង់ប្រជាមានិតប្រជាធិបតេយ្យ (People's Democratic Reform Committee) ប្រឆាំងនឹងរដ្ឋាភិបាលរបស់អ្នកស្រី Yingluck មុនពេលរដ្ឋប្រហារឆ្នាំ ២០១៤ បានបញ្ជាក់នៅក្នុងវីដេអូមួយកាលពីខែមេសាថា អ្នកស្រី Paetongtarn អាចពុករលួយដូចឪពុករបស់អ្នកស្រី ហើយលោកបានសន្យាថានឹងបន្តប្រឆាំងនឹង «របប Thaksin»។   លោក Suthep ថ្លែងដូច្នេះថា៖ «ខ្ញុំមានការភ័យព្រួយ បន្ទាប់ពីបានឮអំពីយុទ្ធសាស្ត្រកៀរគររកសំឡេងឆ្នោតដើម្បីឱ្យបានឈ្នះដាច់នេះ ហើយគណបក្សមួយហ្នឹងអាចដឹកនាំប្រទេសថៃម្ដងទៀត»។   គណបក្ស Pheu Thai មានយុទ្ធសាស្ត្រធ្វើយ៉ាងណាឈ្នះឱ្យបានអាសនៈរដ្ឋសភាជាង ២៥០ អាសនៈ ឬក៏យ៉ាងហោចណាស់ឈ្នះសំឡេងឆ្នោតឱ្យបាន ១៨ លានសំឡេងក្នុងចំណោមសំឡេងឆ្នោតសរុបចំនួន ៣៥ លានសំឡេង ដើម្បីឱ្យខ្លួនអាចទម្លាក់សមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបដែលតែងតាំងដោយយោធានាពេលបច្ចុប្បន្នបាន ដែលសមាជិកព្រឹទ្ធសភាទាំងនេះទំនងជាគាំទ្រលោក Prayuth ឬក៏បេក្ខជនណាមួយផ្សេងទៀតនៃគណបក្ស Palang Pracharath ដែលជាគណបក្សកាន់អំណាចមានទំនោរទៅរកយោធា។   លោក Suthep បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានការភ័យព្រួយដោយសារតែខ្ញុំធ្លាប់បានឃើញស្ថានការណ៍នេះពីមុន។ លោក Thaksin ពុករលួយ។ អ្នកស្រី Yingluck ពុករលួយ។ ប្រសិនបើកូនស្រី [របស់លោក Thaksin] ក្លាយជានាយករដ្ឋមន្ត្រី ហើយអ្នកស្រីពុករលួយដែរនោះ តើយើងអាចធ្វើអ្វី? ខ្ញុំមិនចង់ចេញទៅតវ៉ានៅតាមដងផ្លូវម្ដងទៀតនោះទេ»។   ប្រធានគណបក្ស Pheu Thai លោក Chonlanan បានច្រានចោលការអះអាងទាំងនេះរបស់លោក Suthep និងបាននិយាយថា កន្លងមក អ្នកកាន់អំណាចបានប្រើពាក្យដោះសារថាលុបបំបាត់ចោល «របប Thaksin» ដើម្បីរំលាយគណបក្សនានារបស់លោក Thaksin កាលពីអតីតកាល ហើយឥឡូវនេះពួកគេនៅស្វែងរកវិធីដើម្បីប្រើពាក្យដោះសារនេះប្រឆាំងនឹងគណបក្ស Pheu Thai។   លោក Chonlanan បានបញ្ជាក់ថា៖ «នោះជាអ្វីដែលពួកគេបានសម្រេចបានរួចហើយ។ ដូច្នេះវាជារឿងធម្មតាទេសម្រាប់ពួកគេនៅក្នុងការប្រុងប្រយ័ត្នចំពោះកូនៗរបស់គ្រួសារត្រកូល Shinawatra»។   លោកបានបន្ថែមថា៖ «គណបក្ស Pheu Thai បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះហោវាសាស្ត្រដូចនេះ ហើយយើងបានបង្ហាញជូនប្រជាពលរដ្ឋថាយើងមានតម្លាភាព យើងមិនមែនស្ថិតក្រោមការត្រួតត្រារបស់ក្រុមគ្រួសារមួយនោះទេ»។   លោក Thitinan បាននិយាយថា គណបក្ស Pheu Thai នៅតែមានមូលដ្ឋានគាំទ្រខ្លាំងក្លានៅតាមតំបន់ជនបទនៃភាគខាងជើងនិងភាគឦសាន្តប្រទេសថៃ ហើយគណបក្សនេះកំពុងទទួលបានការគាំទ្រកើនឡើងពីក្រុមអាវក្រហម ដែលករណីនេះមានន័យថា គណបក្សនេះមានឱកាសនៅក្នុងការទទួលបានអាសនៈរដ្ឋសភាច្រើនបំផុតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ ហើយការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីគឺ «អាចទៅរួចជាទីបំផុត»។   លោក Thitinan បានបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខគឺជាការធ្វើប្រជាមតិលើលោក Prayuth ដែលជានាយករដ្ឋមន្ត្រីមិនមានប្រជាប្រិយភាពនៅពេលបច្ចុប្បន្នរបស់ប្រទេសថៃ។   លោកបានលើកឡើងដូច្នេះថា៖ «វានឹងមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការបោះឆ្នោតជាច្រើនប្រឆាំងនឹងយោធានិងប្រឆាំងនឹងរដ្ឋប្រហារ ដែលការបោះឆ្នោតទាំងនោះនឹងជួយទ្រទ្រង់ដល់មូលដ្ឋានគាំទ្ររបស់គណបក្ស Pheu Thai»។   លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានជ័យជម្នះដោយភ្លូកទឹកភ្លូកដីប្រហែលជាមិនមែនជារឿងល្អរាល់ពេលនោះទេ។   លោក Thitinan បានថ្លែងបន្តទៀតថា៖ «សម្រាប់ខ្ញុំ វិបត្តិនេះបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០០៥ នៅពេលដែលលោក Thaksin ត្រូវបានជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីជាបន្តនៅក្នុងការបោះឆ្នោតដែលគណបក្សរបស់លោកទទួលបានសំឡេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី»។   លោកបញ្ជាក់ដូច្នេះ ដោយសំដៅទៅលើរដ្ឋប្រហារពីរលើកជាបន្តបន្ទាប់ ការសម្លាប់រង្គាលលើក្រុមអាវក្រហម និងការបែកបាក់នយោបាយនិងភាពតានតឹងរវាងក្រុមគាំទ្រប្រជាធិបតេយ្យនិងក្រុមគាំទ្រព្រះមហាក្សត្រ។   លោក Thitinan បាននិយាយដូច្នេះថា៖ «ករណីតែមួយគត់ដែលអ្នកអាចធ្វើបាននៅក្នុងនយោបាយថៃ គឺការឈរឈ្មោះបោះឆ្នោតនិងធ្វើយ៉ាងណាឱ្យបានជាប់ឆ្នោតក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដោយហេតុថានៅពេលណាដែលអ្នកក្លាយជាបុគ្គលមានឥទ្ធិពលអស្ចារ្យផ្នែកនយោបាយដោយសារត្រូវបានជ្រើសរើសឱ្យកាន់តំណែងនៅក្នុងប្រទេសថៃ អ្នកនឹងរងការច្រណែនឈ្នានីសជាច្រើន និងរងការវាយប្រហារធ្វើបាប ដោយសារតែអ្នកកាន់អំណាចពិតប្រាកដនៅក្នុងប្រទេសថៃគឺមិនមែនជាអ្នកដែលត្រូវបានប្រជាពលរដ្ឋជ្រើសរើសនោះទេ»។   លោក Thitinan បានលើកឡើងខាងលើនេះចង់សំដៅលើលោក Thaksin និងអ្នកស្រី Yingluck។   លោក Thitinan ថា លោករំពឹងថានឹងមានការចោទប្រកាន់មួយចំនួននិងការប៉ុនប៉ងរារាំងគណបក្ស Pheu Thai និងអាចមានការរំលាយគណបក្សមួយទៀតកើតឡើង។ កន្លងមក គណបក្សនានារបស់លោក Thaksin ត្រូវបានរំលាយដោយតុលាការធម្មនុញ្ញនៅក្នុងវិធានការដែលអ្នកជំនាញជឿថាមានគោលបំណងលុបបំបាត់លោក Thaksin ចោល។   លោក Thitinan បានបញ្ជាក់ទៀតថា ការចោទប្រកាន់មួយអាចធ្វើឡើងថាលោក Thaksin កំពុងគ្រប់គ្រងនៅពីក្រោយគណបក្សនេះ ដែលនេះគឺអាចចាត់ទុកថាជាការរំលោភច្បាប់។ ច្បាប់ចែងថា គណបក្សនយោបាយមួយមិនអាចរងឥទ្ធិពលឬក៏គ្រប់គ្រងដោយអ្នកខាងក្រៅណាម្នាក់បានទេ។   លោកបានបន្តថា ប្រសិនបើគណបក្ស Pheu Thai ត្រូវបានរំលាយ វាអាចបណ្ដាលឱ្យមានការតវ៉ាមួយទៀតប្រឆាំងនឹងរដ្ឋាភិបាលដូចទៅនឹងការងើបបះបោររបស់ក្រុមអាវក្រហមកាលពីឆ្នាំ ២០០៩ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ដូច្នេះដែរ ដែលវដ្ដដូចនេះនឹងបន្តរហូត។ នៅក្នុងការបះបោរកាលពីឆ្នាំ ២០០៩ នោះ ក្រុមអាវក្រហមជឿថា លោក Vejjajiva ត្រូវបានតែងតាំងដោយអ្នកធ្វើរដ្ឋប្រហារដែលបានទម្លាក់លោក Thaksin ពីអំណាច។   លោក Thitinan បានបន្ថែមថា ក្រៅពីការរំលាយគណបក្សដែលធ្វើឡើងតាមផ្លូវតុលាការ «ការធ្វើរដ្ឋប្រហារយោធាគឺជាជម្រើសចុងក្រោយបង្អស់» ដែលអាចនឹងធ្វើឡើង។   លោកបញ្ជាក់ដូច្នេះថា៖ «ទោះជាយ៉ាងណាក៏ដោយ ជម្រើសយោធាគឺជាជម្រើសដែលមានផលវិបាកធ្ងន់ធ្ងរ ដូច្នេះយោធាអាចនឹងចៀសពីជម្រើសនេះ ដោយពួកគេនឹងប្រហែលជាព្យាយាមធ្វើការជាមួយនឹងវិធានការរបស់តុលាការម្ដងទៀត»៕   ប្រែសម្រួលដោយ កោះ សុគន្ធី  
បាងកក- ការលេចមុខឡើងរបស់អ្នកស្រី Paetongtarn Shinawatra ជាតួអង្គនយោបាយនិងអាចជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខអាចបង្កឱ្យមានការបែកបាក់នយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសថៃ។ អ្នកស្រីគឺជាកូនស្រីរបស់លោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងនិរទេសខ្លួននៅបរទេស។
  អ៊ុយក្រែនផ្ទាល់ ជាអ្នកស្នើឱ្យសម្ព័ន្ធយោធាណាតូ បង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ដើម្បីទប់ស្កាត់ប្រតិបត្តិការផ្លូវអាកាសរបស់រុស្ស៊ី។ ប៉ុន្តែណាតូ បានបដិសេធ ព្រោះវាស្មើនឹងការចូលក្នុងជម្លោះដោយផ្ទាល់ ហើយត្រូវប្រឈមមុខនឹងទ័ពរុស្ស៊ីដោយផ្ទាល់ទៀតផង ដែលនេះមិនមែនជាអ្វីដែលសម្ព័ន្ធយោធាមួយនេះចង់ឃើញឡើយ។   ក្នុងសប្ដាហ៍នេះ ណាតូបានបកស្រាយហើយថា ការបង្កើតតំបន់គ្មានការហោះហើរ គឺត្រូវបញ្ជូនយន្តហោះទៅអ៊ុយក្រែន ដើម្បីបាញ់យន្តហោះរុស្ស៊ី។ ដូចនេះ ណាតូត្រូវប្រឈមមុខដោយចំហនឹងរុស្ស៊ីតែម្ដង។   ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមីនា ក៏ចេញព្រមានចំពោះការបង្កើតតំបន់គ្មានការហោះហើរនេះ។ ក្នុងកិច្ចប្រជុំជាមួយបុគ្គលិកអាកាសចរណ៍ Aeroflot លោក ពូទីន អះអាងថា តំបន់គ្មានការហោះហើរនេះ នឹងនាំមកមហន្តរាយមិនត្រឹមសម្រាប់អឺរ៉ុបឡើយ តែក៏សម្រាប់ពិភពលោកទាំងមូលដែរ។ លោកក៏ព្រមានទៀតថា ការបង្កើតតំបន់គ្មានការហោះហើរដោយប្រទេសណាមួយ មានន័យថា ប្រទេសនោះចូលរួមសង្រ្គាមនេះទៀតផង។   «សកម្មភាពណាមួយទៅកាន់ទិសដៅនេះ (ការបង្កើតតំបន់គ្មានការហោះហើរ) នឹងត្រូវពិចារណាដោយយើងថា ជាការចូលរួមក្នុងជម្លោះប្រដាប់អាវុធរបស់ប្រទេសនោះ។» ប្រមុខរដ្ឋរុស្ស៊ី បន្ថែមបែបនេះមុនបន្តថា ការចង់បានតំបន់គ្មានការហោះហើររបស់ទីក្រុងកៀវ នឹងធ្វើឱ្យអ៊ុយក្រែនបាត់បង់អធិបតេយ្យទៀតផង។   ក្នុងជំនួបដដែល មេដឹកនាំរុស្ស៊ី ក៏ច្រានចោលព័ត៌មាននានាដែលថា រុស្ស៊ីនឹងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដើម្បីទប់ទល់ចលនាប្រឆាំងប្រតិបត្តិការយោធានៅអ៊ុយក្រែន។ លោក ពូទីន បញ្ជាក់ថា ច្បាប់អាជ្ញាសឹក ត្រូវដាក់នៅពេលដែលមានការបំពានពីខាងក្រៅ តែរុស្ស៊ីបច្ចុប្បន្នមិនទាន់ជួបស្ថានការណ៍បែបនោះឡើយ៕  
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមីនា បានព្រមានការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ដោយចាត់ទុកប្រទេសណាដែលអនុវត្តគោលការណ៍ ជាភាគីជម្លោះមួយដែរ។ បើតាមលោក ពូទីន ការបង្កើតតំបន់គ្មានការហោះហើរនេះ ក៏ប៉ះពាល់ដល់អធិបតេយ្យរបស់អ៊ុយក្រែនផងដែរ។
លោក គុន ផល្លី មគ្គុទ្ទេសក៍ក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឲ្យដឹងថា លលាដ៍ក្បាល ដែលដាក់តាំងក្នុងទូដាច់ដោយឡែក គឺបានមកពីការស្រាវជ្រាវនៅក្នុងបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា។ តាមអ្នកស្រាវជ្រាវ ទីនេះជាទីកប់ខ្មោចនៅសម័យបុរេប្រវត្តិសាស្ត្រ ក្នុងយុគសំរិទ្ធ។ ការស្រាវជ្រាវ ដោយធ្វើកំណាយនៅក្នុងបារាយណ៍ ធ្វើឡើងអំឡុងឆ្នាំ២០០៤ និង២០០៥ ដោយសាលាបារាំងចុងបូព៌ា សហការជាមួយអ្នកបុរាណវិទ្យាខ្មែរ ដែលគម្រោងសិក្សានៅ២ទីតាំង ទី១នៅបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្មេង។ តាមអ្នកស្រាវជ្រាវ លលាដ៍ក្បាលដែលប្រទះឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា មានអាយុជាង ៣០០០ឆ្នាំមកហើយ។ លោក ផល្លី បានបញ្ជាក់ថា វាជាលលាក្បាលរបស់មនុស្ស២ប្រភេទ ដែលស្លាប់ដោយជំងឺធ្មេញ (ដោយសារដកធ្មេញ និងដង្កូវស៊ីធ្មេញថ្គាម) និងលលាមួយទៀត ដែលស្ថិតនៅក្នុងទូជាន់ក្រោម គឺមានភាពខុសគ្នាទៅនឹងលលាដ៍ក្បាល ដែលស្លាប់ដោយសារជំងឺធ្មេញ គឺលលាក្រាស់ ហើយពួកគេស្លាប់ដោយសារជំងឺ ឈាមសស៊ី ឈាមក្រហម។ នេះសបញ្ជាក់ថា ជំងឺឈាមសស៊ីឈាមក្រហម មានតាំងពីជាង ៣០០០ឆ្នាំមកហើយ ដែលធ្វើ អ្នកសិក្សាស្រាវជ្រាវ មានការភ្ញាក់ផ្អើលជាខ្លាំង។ ទេសចរជាតិ និងអន្តរជាតិ សឹងមិនជឿទៅ នឹងអ្វីដែល លោក ផល្លី រៀបរាប់ពីប្រវត្តិនៃលលាដ៍ក្បាល ដែលស្លាប់ដោយជំងឺឈាមសស៊ីឈាមក្រហម ដែលមានតាំងពីជាង ៣០០០ឆ្នាំមកហើយនោះ។ សាកសពដែលប្រទះឃើញពេលកំណាយក្នុងបារាយណ៍ទឹកថ្លានោះដែរ សរុបទាំងអស់មាន ចំនួន ៥៩សាកសព។ មូលហេតុដែលធ្វើឲ្យសាកសពទាំងនោះ នៅរក្សាទ្រង់ទ្រាយបានច្រើន មិនរលាយនោះ ត្រូវបានលោក ផល្លី ពន្យល់ថា អាចទាក់ទងនឹងសណ្ឋានដី។ សណ្ឋានដីនៅ បាតបារាយណ៍ ជាប្រភេទដីខ្សាច់ និងមិនសូវសំបូរជាតិដែក ឬអាស៊ីត ដែលងាយឲ្យឆ្អឹង រលាយឆាប់។  ក្នុងបារាយណ៍នោះសោត នៅសម័យអង្គរគេបានទប់ធ្វើបារាយណ៍ ធ្វើឲ្យផ្ទៃ ខាងលើមានទឹក ដូច្នេះទើបជាចំណែកមួយ រក្សាតុល្យភាពត្រជាក់បានច្រើន។ គួរបញ្ជាក់ថា សារមន្ទីរព្រនរោត្តម សីហនុ-អង្គរ កសាងឡើងនៅឆ្នាំ២០០៨។ សារមន្ទីរនេះ កសាងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ដោយមូលនិធិនៃក្លឹប១% របស់ក្រុមហ៊ុន អ៊ីអុង ដោយដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលរកឃើញនៅពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ សូហ្វីយ៉ា នៅប្រាសាទបន្ទាយក្តី នៅឆ្នាំ២០០០ និង២០០១ ដោយប្រទះឃើញរូបចម្លាក់ចំនួន ២៧៤បំណែក ដែលកប់ក្នុងរណ្តៅតែមួយ៕
សៀមរាប៖ ក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានដាក់តាំងនូវរូបបដិមា ភាជន៍ និងវត្ថុបុរាណជាច្រើន។ អ្វីដែលអារម្មណ៍នោះ គឺទូដាក់លលាដ៍ក្បាលមួយ ដែលស្ថិតនៅផ្នែកខាងស្តាំដៃ ពេលចូលទៅក្នុងសារមន្ទីរ។ តាមប្រវត្តិ លលាក្បាលនេះ ស្ថិតក្នុងសម័យបុរេប្រវត្តិ ដែលមានអាយុកាលជាង ៣ពាន់ឆ្នាំហើយមកដល់សព្វថ្ងៃ។
  ខេត្តកណ្តាល មាន១៧៣៤ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៧៣២ ៥៧២នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៦៣២ ០២៤នាក់ ស្មើ៨៦,២៧ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៥៦០ ៦៥៨ ហើយសន្លឹកឆ្នោតមិនបានការមានដល់ទៅ៧១ ៧៥៦ផងដែរ ។   លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៤៤៩ ២៨៩ ដែលស្មើ៧១,០៩ភាគរយ។ គណបក្សផ្សេងទៀត រួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (៤,៣៤ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច (៣,៦៨ភាគរយ) គណបក្សឆន្ទៈខ្មែរ (២,៤៥ភាគរយ) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (១,៣៤ភាគរយ)៕
ខេត្តកណ្តាល មានរហូតដល់ទៅ១១អាសនៈ ដោយមានគណបក្សចំនួន១៧ប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ ផ្អែកតាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង៧១ភាគរយ។
នៅក្នុងពិធីបង្សុកូល ដែលដឹកនាំដោយប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា មានអ្នកចូលរួមប្រមាណ៣០០ នាក់ផងដែរ។ តាមរយៈការសន្ទនាក្នុងបណ្ដាញសង្គមវីដេអូ Conference អតីតប្រធានគណបក្សប្រឆាំងលោក សម រង្សី បានរំឮកពីព្រឹត្តិការណ៍នៃការតវ៉ាទាមទារសេរីភាពរបស់កម្មករ ដែលត្រូវបានរងការគប់គ្រាប់បែកនេះ។ លោក សម រង្ស៊ី នៅតែសង្ឃឹមថា យុត្តិធម៌នឹងមានសម្រាប់បាតុករនៅថ្ងៃណាមួយឬក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ករណីគប់គ្រាប់បែកមកលើក្រុមកម្មករ ដែលទាមទារសិទ្ធិការងារនេះ បណ្ដាឲ្យមនុស្សស្លាប់ជាង១០នាក់ និងរងរបួសជាច្រើននាក់ផងដែរ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ មីនានេះ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីបង្សុកូលជូនអ្នកស្លាប់ដោយសារករណីគប់គ្រាប់បែក នៅក្បែរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧។
  អាជ្ញាធរចិននៅថ្ងៃអង្គារទី ៤ ខែធ្នូបានសម្រេចដាក់ចេញវិធានការតឹងរ៉ឹងថ្មីៗថែមទៀតដើម្បីដាក់បង្រា្កបរាល់ជនដែលរំលោភកម្មសិទ្ធិបញ្ញធ្ងន់ធ្ងរ។ វាទំនងជាវិធីសាស្ត្រថ្មីក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដែលបន្តដាក់សម្ពាធឲ្យខ្លួនបង្ក្រាបការរំលោភកម្មសិទ្ធបញ្ញាដែរ។    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP វិធានការដោះស្រាយការបំពានកម្មសិទ្ធិបញ្ញានេះត្រូវបានដាក់ចេញរួមគ្នាដោយគណៈកម្មការកែទម្រង់និងអភិវឌ្ឍន៍ជាតិ និងនាយកដ្ឋានចម្រុះចំនួន ៣៧ ក្នុងរដ្ឋាភិបាលចិន។    ក្រោមវិធានការថ្មីនេះ អាជ្ញាធរចិននឹង បង្កើតប្រព័ន្ធឥណទានសង្គមនៃការគាំពារកម្មសិទ្ធិបញ្ញា ហើយប្រព័ន្ធនេះនឹងមានចុះផ្សាយបញ្ជីថ្នាក់ជាតិដែលមានប្រវត្តិរូបរបស់អ្នករំលោភកម្មសិទ្ធិបញ្ញាធ្ងន់ធ្ងរ និងត្រូវទទួលរងការដាក់ពិន័យច្រើនប្រភេទផង។ ជនឬក្រុមហ៊ុនដែលមានប្រវត្តិរូបធ្លាប់រំលោភកម្មសិទ្ធិបញ្ញាមានចុះក្នុងបញ្ជីខ្មៅនេះ នឹងត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរដែលមានដូចជា ការហាមឃាត់ការទិញអចលទ្រព្យ, លែងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋ, មិនអាចចុះបញ្ជីឬការពារប្រកាសនីយបត្រតក្កកម្ម រួមទាំត្រូវហាមឃាត់ការធ្វើដំណើរកម្សាន្តនៅបរទេសជាដើម។   ការសម្រេចដាក់ចេញចំណាត់ការក្តៅបន្ថែមរបស់រដ្ឋាភិបាលចិននេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង និងសមភាគីអាមេរិកជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំប្រទេសម្ភៃ G20 និងបានឯកភាពគ្នាផ្អាកសង្គ្រាមពន្ធបណ្តោះអាសន្នក្នុងពេល ៩០ថ្ងៃដើម្បីចរចាគ្នាសិន។ ចំណុចចម្រូងចម្រាសនិងសំខាន់នៃការចរចាទៅមុខគឺ ការការពារកម្មសិទ្ធិបញ្ញានេះឯង។    ពេលបំពេញទស្សនកិច្ចនៅអេស្ប៉ាញ លោក ស៊ី ក៏បានបង្ហាញការប្តេជ្ញាចិត្តប្រឹងប្រែងដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញានេះឲ្យអស់ពីសមត្ថភាពដែរ។   ទាក់ទិននឹងបញ្ហានេះ សេតវិមានអាមេរិកក៏បានបង្ហើបដែរថា ភាគីចិននិងអាមេរិកបានឯកភាពគ្នាចរចាធានាឲ្យមានការផ្លាស់ប្តូរជាដុំកំភួនក្នុងក្របខណ្ឌពាណិជ្ជកម្មដែលអាចជំរុញការការពារកម្មសិទ្ធិបញ្ញានៅចិន។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ផ្សាយថា ការដាក់ចេញវិធានបន្ថែមការការពារកម្មសិទ្ធិបញ្ញានេះជាការផ្តល់តម្លៃលើសហគ្រិនភាព និងការច្នៃប្រឌិតថ្មីដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។   តាំងពីខែ កក្កដា ប្រធានាធិបតី ត្រាំ បានសម្រេចដាក់ដំឡើងពន្ធប្រឆាំងទំនិញចិនរាប់រយពាន់លានដុល្លារ ដោយរដ្ឋបាលអាមេរិកនេះអះអាងថា វាជាផ្នែកមួយនៃការបង្ក្រាបចោរលួចកម្មសិទ្ធិបញ្ញា ដ្បិតអាមេរិកខាតបង់លុយប្រហែល ៦០០ ពាន់លានដុល្លារមួយឆ្នាំ។ ប៉ុន្តែជានិច្ចជាកាល រដ្ឋាភិបាលចិនតែងតែបដិសេធ។   អាជ្ញាធរចិនកន្លងមកនេះក៏បានបង្កើនការគាំទ្រសមត្ថភាពការពារកម្មសិទ្ធិបញ្ញានេះដូចគ្នា និងថែមទាំងបានបង្កើតតុលាការជំនាញកម្មសិទ្ធិបញ្ញាដែលតាមយុត្តាធិការដោះស្រាយតែបញ្ហាដូចជា ប្រកាសនីយបត្រតក្កកម្ម, សិទ្ធិអ្នកនិពន្ធ និងការបំពានលើម៉ាកឬពាណិជ្ជនាមជាដើម។   ការឈានទៅពង្រឹងវិធានការការពារកម្មសិទ្ធិបញ្ញារបស់ចិនអាចពាក់ព័ន្ធនឹងហេតុផលសំខាន់បីយ៉ាង។ ចំណុចទីមួយ ចិនចង់ធានាឲ្យបាននូវការទាក់ទាញទុនវិនិយោគបរទេសដើម្បីធានាកំណើនសេដ្ឋកិច្ច។ ទីពីរ ដោយសារខ្លួនមិនមែនជាប្រទេសក្រីក្រ ចិនត្រូវព្យាយាមបង្កើនទំនុកចិត្តពាណិជ្ជកម្មជាមួយដៃគូររកស៊ីបរទេស។ បើគ្មានការគោរពកម្មសិទ្ធិបញ្ហាទេ វាប្រាកដណាស់ថា គ្មានអ្នកណាចង់បន្តរកស៊ីជាមួយចិនឡើយ។ ទីបី ចិនចង់ធ្វើកែប្រែសង្គមចិនពីរោងចក្រលួចចម្លងទៅជាប្រភពនៃ«ចំណេះដឹង គំនិត និងការច្នៃប្រឌិតថ្មី»វិញ៕  
បន្ទាប់ពីមានការឯកភាពគ្នាផ្អាកសង្គ្រាមពាណិជ្ជកម្ម និង ជំរុញការចរចាគ្នាដើម្បីឈានទៅបញ្ចប់សង្គ្រាមជាមួយអាមេរិកជាអចិន្ត្រៃយ៍ ក្រុងប៉េកាំងបានដាក់ចេញវិធានការក្តៅដើម្បីដាក់ទណ្ឌកម្មរាល់ជនដែលបំពានកម្មសិទ្ធិបញ្ញា។ វាជាជំហានថ្មីមួយទៀតប្រកបដោយភាពវិជ្ជមានក្នុងការគាំពារកម្មសិទិ្ធបញ្ញា ប៉ុន្តែវាកើតឡើងក៏ដោយសារសម្ពាធរបស់ក្រុងវ៉ាស៊ីនតោន។
  MERCEDES-BENZ W114 ត្រូវបានផលិត ១,៨៥២,០០០ គ្រឿង ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៦។ សេរី 220 D មាន ២ ១៩៧ CC។ ពីដើម អាចជិះបានដល់ល្បឿនអតិបរិមា ១៣៥ គម/ម ក៏ប៉ុន្តែវាស៊ីសាំងច្រើនដែរ : ៨,៥ លីត្រ/១០០គម៕   ដើម្បីជ្រាបច្បាស់ សូមស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ហង្ស វ៉ាងនា ដូចតទៅ៖    
រថយន្ត Mercedes-Benz ម៉ូឌែល W114 សេរី 220 D ពណ៌លឿង ផលិតឆ្នាំ១៩៧៣ នៅប្រទេសអាល្លឺម៉ង់មួយគ្រឿងកំពុងមានវត្តមាននៅប្រទេសកម្ពុជា នៅឯយានដ្ឋានលក់រថយន្តមួយ ក្បែរសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ ចាប់អារម្មណ៍រថយន្តបុរាណមួយគ្រឿងនេះ និងបានសម្ភាស លោក ហង្ស វ៉ាងនា ដែលជាបុគ្គលិកផ្នែកលក់នៅយានដ្ឋាន។  បើតាម លោក ហង្ស វ៉ាងនា រថយន្ត Mercedes-Benz ម៉ូឌែល W114 សេរី 220 D ត្រូវបាននាំចូលពីរដ្ឋ California សហរដ្ឋអាមេរិក និងជួសជុលឲ្យបានស្អាតដូចដើម នៅប្រទេសកម្ពុជា។ ដ្បិតវាមានអាយុជិត៥០ឆ្នាំទៅហើយក្តី ប៉ុន្តែវានៅតែអាចបើកបរក្នុងល្បឿនលឿនគួរសមបាន ពោលគឺចាប់ពី ៤០គីឡូម៉ែត្រ ទៅជាង ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
នាជំនួបលើកទី៥ នៃវគ្គសន្សំពិន្ទុពូល B នៅថ្ងៃទី១១ ខែវិច្ឆិកា ជប៉ុនបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ១-០។ ខ្សែប្រយុទ្ធ Junya Ito ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះឱ្យក្រុមសាម៉ូរៃជប៉ុន។ ៣ពិន្ទនេះ បានជួយក្រុមជប៉ុនគេចផុតពីតំបន់កាត់ចោល ដើម្បីឡើងទៅចំណាត់ថ្នាក់ទី៣វិញ។ ជប៉ុនកើនបាន៩ពិន្ទុពីការប្រកួត៥លើក តាមពីក្រោយក្រុមលេខ២អូស្ត្រាលី១ពិន្ទុ និងក្រុមកំពូលតារាងអារ៉ាប៊ីសាអូឌីត៤ពិន្ទុ។ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីតទទួលបានម្នាក់១ពិន្ទុ ក្រោយពួកគេប្រកួតស្មើគ្នា ០-០ នៅជំនួបទី៥។   អូម៉ង់ ដែលស្មើចិន ១-១ បានធ្លាក់ពីលេខ៣ ទៅលេខ៤វិញ ក្រោយរកបាន៧ពិន្ទុ។ ចិននៅលេខ៤មាន៤ពិន្ទុ ខណៈវៀតណាមនៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ ស្របពេលការប្រកួតក្នុងវគ្គជម្រុះទើបឈានបានពាក់កណ្តាលផ្លូវ ក្រុមទាំង៦ក្នុងពូល B នេះ នៅតែមានឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រ World Cup រៀងខ្លួន។   ក្នុងវគ្គជម្រុះតំបន់អាស៊ី សម្រាប់ពានរង្វាន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា មានពីរពូល A និង B។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ឯលេខ៣ត្រូវបន្តលេងវគ្គ play-off។   នៅពូល A វិញ អ៊ីរ៉ង់នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងក្រោយបន្តឈ្នះលីបង់ ២-១។ កូរ៉េខាងត្បូង ដែលឈ្នះអេមីរ៉ាតអារ៉ាប់រួម ១-០ ក៏ស្ថិតនៅលេខ២ដដែល។ អ៊ីរ៉ង់រកបាន១៣ពិន្ទុ កូរ៉េខាងត្បូងនៅលេខ២មាន ១១ពិន្ទុ លីបង់លេខ៣ មាន៥ពិន្ទុ អ៊ីរ៉ាក់លេខ៤ រកបាន៤ពិន្ទុក្រោយស្នើស៊ីរី ១-១។ អេមីរ៉ាតអារ៉ាប់រួមនៅលេខ៥មាន៣ពិន្ទុ និងស៊ីរីនៅបាតតារាងមាន២ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៥លើកដូចគ្នា៕ អត្ថបទទាក់ទង   ជម្រុះ World Cup៖ ឈ្នះអូស្ត្រាលី ជួយជប៉ុនបន្ថយគម្លាតពិន្ទុ តែឈរលេខ៤ក្នុងពូល   
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន បានដណ្តើមយកចំណាត់ថ្នាក់ទី៣ក្នុងពូល B វិញ ក្រោយឈ្នះវៀតណាម ១-០ ក្នុងការប្រកួតជម្រុះ FIFA World Cup ២០២២ ប្រចាំតំបន់អាស៊ី។ អូម៉ង់ដែលស្មើចិន ១-១ ធ្លាក់ទៅលេខ៤វិញ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើសង្ក្រាន្ដទទួលពីធីបុណ្យចូលឆ្នាំជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ លោក កែវ សុខង៉ន ក៏បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមផងដែរថា សង្ក្រាន្ដឆ្នាំថ្មី កំពុងស្ថិតក្នុងការពិភាក្សា ដោយសារតែមន្ដ្រី និងគ្រូបច្ចេកទេស កំពុងមមាញឹកក្នុងការរៀបចំការប្រកួត Smart Youth League។ ដូច្នេះ ចំពោះពេលវេលាជាក់លាក់ អ្នកចាត់ការរូបនេះ មិនអាចប្រាប់បានទេ ដោយគ្រាន់តែឲ្យដឹងថា នឹងធ្វើមុនថ្ងៃចូលឆ្នាំថ្មី ព្រោះនាថ្ងៃចូលឆ្នាំ បុគ្គលិក និងកីឡាករទាំងអស់ ត្រូវទៅជួបជុំគ្រួសារ ហើយទៅវត្តធ្វើបុណ្យជាមួយសាច់ញាតិ។    លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន រូបពី Smart RSN Stadium   «យើង មានគម្រោងដែរ ប៉ុន្ដែមិនទាន់ចេញជាផ្លែផ្កា។ សង្ក្រាន្ដ កន្លងមក មានអ្នកគាំទ្រច្រើនចូលរួម ដែលគួរឲ្យភ្ញាក់ផ្អើល។ ឆ្នាំនេះ ដោយសារ យើងមានការប្រកួត Smart Youth League ហើយគ្រូៗ គាត់មួយចំនួនធំ ជាប់រវល់រៀបចំការប្រកួតនេះ។ ថ្ងៃចូលឆ្នាំ បុគ្គលិក និងកីឡាករទាំងអស់ត្រូវទៅជួបជុំក្រុមគ្រួសារ។ អ៊ីចឹងភ្នំពេញក្រោន មានបំណងចង់ធ្វើសង្ក្រាន្ដ មុនថ្ងៃចូលឆ្នាំ។»។ អ្នកចាត់ការរូបនេះ បាននិយាយប្រាប់ដូច្នេះ។   លោក កែវ សុខង៉ន ក៏បានប្រាប់បន្ថែមថា គោលបំណង នៃការធ្វើសង្ក្រាន្ដភ្នំពេញក្រោន គឺដើម្បីជួបជុំ កីឡាករ និងបុគ្គលិកក្លិបគ្រប់ជាន់ថ្នាក់ និងការពង្រឹងចំណងមិត្តភាព រវាងក្លិប និងអ្នកគាំទ្រទាំងអស់ផងដែរ។ អ្នកចាត់ការរូបនេះ ប្រាប់បន្ដទៀតថា អ្នកគាំទ្រក្លិបភ្នំពេញក្រោន បុគ្គលិក និងកីឡាករមកពីក្លិបផ្សេងៗ ក៏អាចចូលរួមបានដោយសេរី។ សង្ក្រាន្ដភ្នំពេញក្រោនឆ្នាំ២០២២ រូបពី Smart RSN Stadium   «យើង ចង់ជួបជុំ កីឡាករ បុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់។ គោលបំណង របស់យើង មួយទៀត គឺចំណងមិត្តភាព។ នោះ មានន័យថា មិនត្រឹមតែគ្រួសារបាល់ទាត់ភ្នំពេញក្រោនទេ មានទាំងអ្នកគាំទ្រ គឺគ្រប់គ្រួសារបាល់ទាត់ទាំងអស់ ក៏អាចចូលរួមបានដែរ។ ជាឧទាហរណ៍ ឆ្នាំទៅ មានបុគ្គលិកឯកជន ទាំងកីឡាករពីក្លិបផ្សេងៗ មកចូលរួមយ៉ាងច្រើន។ ដូច្នេះ បានជួយបង្កើតមិត្តភាពផង យើងសប្បាយទទួលឆ្នាំថ្មីផង។»។ លោក កែវ សុខង៉ន បាននិយាយដូច្នេះ។   គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៣៕   អ្នកគាំទ្រជាច្រើន ចូលរួមសង្ក្រាន្ដភ្នំពេញក្រោន ឆ្នាំ២០២២ រូបពី Smart RSN Stadium  
លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានបង្ហើបឲ្យដឹងថា ក្លិបភ្នំពេញក្រោន មានគម្រោងរៀបចំធ្វើសង្ក្រាន្ដ មុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតចំណងមិត្តភាព និងភាពសប្បាយរីករាយជាមួយកីឡាករ និងមន្ត្រីទាំងអស់។ យ៉ាងណាអ្នកចាត់ការរូបនេះ មិនទាន់អាចកំណត់ថ្ងៃបានទេ ព្រោះមន្ដ្រីក្លិបកំពុងមមាញឹក រៀបចំការប្រកួត Smart Youth League។
  លោក លឿង ថាញ់ ទុង អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GELEX បានប្រាប់សារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមនៅថ្ងៃទី២៨ ខែមីនា ថា ក្រុមហ៊ុន BYD គ្រោងដំឡើងរោងចក្រផលិតរថយន្តអគ្គិសនីលើផ្ទៃដី ១០០ហិកតានៅសួនឧស្សាហកម្ម ហ៊្វូ ហា ក្នុងខេត្ត ហ្វ៊ូ ថក់ ភាគខាងជើងប្រទេសវៀតណាម។    យ៉ាងណាមិញ ដោយសារតែការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងភាពយឺតយ៉ាវនៃទីផ្សាររថយន្តអគ្គិសនី ការសាងសង់រោងចក្រមិនអាចត្រូវបានអនុវត្តក្នុងពេលឆាប់នោះទេ។ បច្ចុប្បន្ននេះ ភាគីទាំងសងខាងកំពុងស្វែងរកពេលវេលាសមស្របដើម្បីចាប់ផ្តើមគម្រោងនេះ។   កាលពីដើមឆ្នាំ២០២៣ សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិន គ្រោងនឹងសាងសង់រោងចក្រនៅវៀតណាមដើម្បីផលិតគ្រឿងបន្លាស់រថយន្ត។ បន្ទាប់មក នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ជិន ហុង ហា នៅខែឧសភាឆ្នាំមុន នាយកប្រតិបត្តិ BYD Group លោក Wang Chuanfu ក៏បានលើកឡើងនូវបំណងប្រាថ្នានេះ។    ក្រោយមក លោក Wang Chuanfu បានស្នើឱ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រួល បញ្ចប់នីតិវិធីវិនិយោគ ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ BYD ក៏មានគម្រោងបង្កើតខ្សែច្រវាក់គាំទ្រសហគ្រាសវៀតណាមក្នុងវិស័យរថយន្តអគ្គិសនីដែរ។   BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិន។ កាលពីឆ្នាំមុន ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សនេះបានកត់ត្រាការកើនឡើងភ្លាមៗនៃប្រាក់ចំណេញសុទ្ធដែលមានរហូតដល់ ៣០ពាន់លានយ័ន (៤,២ពាន់លានដុល្លារ) ជិតទ្វេដងនៅឆ្នាំ២០២២។    នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២៣ BYD បានវ៉ាដាច់ Tesla លើការលក់ចំនួនរថយន្តអគ្គិសនីទូទាំងពិភពលោកមានជាង ៥២៥ ៤០០គ្រឿង ខណៈ Tesla លក់បានត្រឹម ៤៨៤ ៥០០គ្រឿង។   BYD មានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្រៅប្រទេសដំបូងគេនៅថៃ។ ទន្ទឹមនេះ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ជាគោលដៅបន្ទាប់សម្រាប់ផែនការសាងសង់រោងចក្របន្ថែមទៀតនៅអាស៊ីអាគ្នេយ៍៕  
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានជ្រើសសួនឧស្សាហកម្ម ហ៊្វូ ហា ក្នុងខេត្ត ហ្វ៊ូ ថក់ លើផ្ទៃដីទំហំ ១០០ហិកតាសម្រាប់សាងសង់រោងចក្រ។ យ៉ាងណាមិញ គម្រោងនេះមិនទាន់ត្រូវបានអនុវត្តភ្លាមៗនោះទេ ដោយសារការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងបញ្ហាទីផ្សារមួយចំនួន។
  «នាពេលអនាគត ការរចនាយានយន្តនឹងផ្តោតលើ UI/UX  (ចំណុចប្រទាក់អ្នកប្រើប្រាស់/បទពិសោធន៍អ្នកប្រើប្រាស់) ដោយផ្អែកតាមនិន្នាការស្វ័យតភាព ការភ្ជាប់ទំនាក់ទំនង ចរន្តអគ្គិសនី និងការចល័តរួមគ្នា។ ករណីនេះ នឹងបង្កើនបរិមាណស្ត្រីកាន់តែច្រើនលើអាជីពរចនារថយន្ត»។ នេះជាការលើកឡើងរបស់លោកស្រី Ananthan។   ក្រុមស្ត្រីដែលជំនាញខាងរចនានៅឥណ្ឌា បានកត់សម្គាល់ឃើញឱកាសការងាររបស់ស្ត្រីកាន់តែច្រើនក្នុងវិស័យយានយន្ត ជាពិសេសជំនាញអេឡិចត្រូនិក និងសូហ្វវែរតាមបណ្តារោងចក្រផលិតរថយន្តអគ្គិសនី EV។ លើសពីនេះ ស្ត្រីក៏មានតួនាទីដ៏ធំ លើការវិភាគទិន្នន័យ និងដោះស្រាយបញ្ហាបច្ចេកវិទ្យាផ្សេងៗផងដែរ។   ក្រៅពីការងារជំនាញ ស្ត្រីឥណ្ឌាកាន់តែច្រើន មានតួនាទីខ្ពស់ក្នុងក្រុមហ៊ុនយានយន្តផងដែរ។ លោកស្រី Sulajja Firodia Motwani ស្ថាបនិកក្រុមហ៊ុនយានយន្ត Kinetic Green ក៏ដោយជាលោកស្រី Arathi Krishna នាយិកាគ្រប់គ្រងក្រុមហ៊ុន Sundram Fasteners ក៏ជឿជាក់ដែរថា វត្តមានស្ត្រីក្នុងឧស្សហកម្មយានយន្ត នឹងធ្វើការរចនា ក៏ដូចជាបច្ចេកវិទ្យាកាន់តែមានភាពសម្បូរបែប។     «ពិតជាពិបាកសម្រាប់យើងក្នុងការចូលរួមផ្នែករចនាយានយន្ត ដោយសារក្រុមហ៊ុននៅតិចតួចនៅឡើយនៅឥណ្ឌា ដែលអភិវឌ្ឍផលិតផលថ្មីខ្លួនដោយសហការជាមួយក្រុមហ៊ុនខាងរចនា»។ នេះជាការកត់សម្គាល់របស់អ្នកស្រី Ananthan ស្ថាបនិក Krux Studio ដែលធ្លាប់មានតួនាទីជាប្រធានផ្នែកឌីសាញនៅក្រុមហ៊ុន Mahindra & Mahindra លើការរចនារថយន្ត Scorpio, XUV700 និង Thar ជាដើម។   បច្ចុប្បន្ន ស្ត្រីនៅឥណ្ឌាកំពុងមានវត្តមានកាន់តែច្រើនក្នុងការកាន់តួនាទីសំខាន់ក្នុងឧស្សាហកម្មពាក់ព័ន្ធនឹងយានយន្ត ក្រៅពី លោកស្រី Sulajja Firodia Motwani ស្ថាបនិកក្រុមហ៊ុនយានយន្ត Kinetic Green លោកស្រី Arathi Krishna នាយិកាគ្រប់គ្រងក្រុមហ៊ុន Sundram Fastener និងលោកស្រី Ramkripa Ananthan នាយិកាក្រុមហ៊ុន Krux Studio មានលោកស្រី Mahua Acharya អគ្គនាយិកាក្រុមហ៊ុន CESL ផ្នែកសេវាកម្មថាមពលរថយន្តអគ្គិសនី និងលោកស្រី Suman Mishra ប្រធានផ្នែកអាជីវកម្មក្រុមហ៊ុន Mahindra & Mahindra ជាដើម៕  
ស្ទើរក្លាយទៅជាប្រពៃណីទៅហើយសម្រាប់ការងារផ្នែករចនា (ឌីសាញ) ដែលនាំមុខដោយបុរស ប៉ុន្តែលោកស្រី Ramkripa Ananthan នាយិកាក្រុមហ៊ុន Krux Studio ចង់ឃើញស្ត្រីរួមគ្នាធ្វើការផ្លាស់ប្តូរ ជាពិសេសការពង្រីកគោលគំនិតនៃការរចនារថយន្តអគ្គិសនី ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រី។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Economic Times។
គ្រោះថ្នាក់សង្គម រួមមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ និងគ្រោះថ្នាក់អាវុធជាតិផ្ទុះជាដើម។ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គម នៅបានកើតឡើងចំនួន ៣,៥៧៧លើក ថយចុះ៣ភាគរយ ស្មើនឹង១១៥លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍ដែលអានដោយ លោក សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់ផែនសណ្ដាប់ធ្នាប់សាធារណៈ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទីនៅថ្ងៃទី៨ ខែសីហា និងផ្សាយក្នុងទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ។   តាមរបាយការណ៍ដដែល ក្នុងចំណោមគ្រោះថ្នាក់សង្គមទាំងនោះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៩០៧ ករណី មានមនុស្សស្លាប់៩៣១នាក់ និងអ្នករបួសចំនួន ៣,០០៦នាក់។ ចំណែកឯគ្រោះអគ្គិភ័យវិញ បានកើតឡើង  ៣០៩ករណី ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួស៦៩នាក់ ឆេះតូប២៣៦ និងឆេះផ្ទះ៣៣០ខ្នង។ រីឯគ្រោះថ្នាក់ដោយអាវុធជាតិផ្ទុះ កើតឡើងចំនួន១៥លើក  បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ និងរបួសចំនួន២១នាក់៕
មនុស្សចំនួន ២,១១៧នាក់ បានស្លាប់ និងជិត៣ពាន់ ៧រយនាក់ របួស ដោយសារគ្រោះថ្នាក់សង្គម នៅក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ។ គ្រោះថ្នាក់សង្គម រួមមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ និងគ្រោះថ្នាក់អាវុធជាតិផ្ទុះជាដើម។ តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គ្រោះថ្នាក់សង្គម នៅក្នុងឆមាសទី១ ឆ្នាំនេះ បានកើតឡើងចំនួន ៣,៥៧៧លើក ថយចុះ៣ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៦។
រថយន្តឯកជននឹងត្រូវបានហាមឃាត់ពីការធ្វើដំណើរតាមដងវិថីផ្សេងៗ និងអ្នកដែលមានផ្ទះរស់នៅក្បែរកីឡដ្ឋានក៏នឹងត្រូវមានលិខិតអនុញ្ញាតដើម្បីអាចទៅផ្ទះរបស់ពួកគេបាន។ នេះបើតាមការលើកឡើងអ្នករៀបចំកម្មវិធី និងមន្ត្រីក្នុងតំបន់ ខណពួកគេបានប្រកាសពីវិធានការបញ្ចៀសការកក់ស្ទះក្នុងការប្រកួត World Cup។ រដ្ឋដ៏តូចបំផុតមួយដែលមានចំនួនមនុស្សរស់នៅត្រឹម ២,៩លាននាក់ នឹងក្លាយទៅជាទីក្រុងដ៏តូចមួយដែលនឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា។   ប្រទេសកាតាបានចំណាយប្រាក់រាប់ពាន់លានដុល្លារនៅលើរថយន្តទំនើបដែលគ្មានមនុស្សបើកដូចជា ផ្លូវរថភ្លើងក្រោមដីដែលបានតភ្ជាប់បណ្តាញទៅកីឡដ្ឋានចំនួន៥ ពីចំណោមកីឡដ្ឋានទាំង៨ ហើយក៏នឹងមានការដាក់បន្ថែមរថយន្តក្រុងប្រមាណជាង ៣,២០០គ្រឿង និងរថយន្តតាក់ស៊ី ៣,០០០គ្រឿងបន្ថែមនៅលើកដងផ្លូវ។   យ៉ាងហោចណាស់នឹងមានអ្នកគាំទ្រជាង ១លាននាក់ត្រូវបានរំពឹងថានឹងធ្វើដំណើងទៅកាន់កាតាអំឡុងព្រឹត្តិការណ៍ដែលមានរយៈពេល ២៩ថ្ងៃ។ ប៉ុន្តែនៅ២សប្តាហ៍ដំបូងនៃព្រឹត្តិការណ៍ ការប្រកួតក្រុមចំនួន៤ នឹងត្រូវធ្វើឡើងជាងរៀងរាល់ថ្ងៃ ហើយមន្រ្តីនៃការប្រកួតបានទាយទុកមុនថានឹងមានអ្នកគាំទ្រជាង ៣សែននាក់នឹងធ្វើដំណើរនៅលើដងវិថីក្នុងទីក្រុងដូហាក្នុងពេលតែមួយ។   ទោះជាយ៉ាងណាអ្នករៀបចំកម្មវិធីបានជំរុញឱ្យប្រជាជនក្នុងតំបន់ឱ្យប្រើប្រាស់ការធ្វើដំណើរឯកជន ដោយក្នុងនោះរួមមានរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ ប្រសិនបើពួកគេចង់ទៅទស្សនាការប្រកួត។   «យើងលើកទឹកចិត្តឱ្យបើកបរយានយន្តឯកជនតាមតែអាចធ្វើទៅបាន ហើយទុកឱ្យរថយន្តក្រុង និងរថភ្លើងសម្រាប់ការដឹកជញ្ជូនជនបទេសជាង ១លាននាក់ដែលរំពឹងនឹងមកទស្សនាអំឡុងការប្រកួត។ យើងក៏រំពឹងទុកមុនថានឹងមានការកក់ស្ទះខ្លាំង ហើយការប្រកួតចំនួន៤ ក្នុងមួយថ្ងៃគឺជាការប្រកួតប្រជែងសម្រាប់យើងនឹងសម្រាប់ទីក្រុងដូហា។»។ លោក Abdulaziz Al-Mawlawi ប្រធាននៃគណៈកម្មាធិការរៀបចំកម្មវិធីរបស់កាតានិយាយបែបនេះ។   យ៉ាងណាមិញការប្រើប្រាស់រថយន្តឯកជននៅតែត្រូវបានហាមឃាត់និងថែមទាំងមានការផាកពិន័យដដែលប្រសិនបើប្រជាជនកាតាមិនបានស្នើសុំលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរអំឡុងព្រឹត្តិការណ៍ទេនោះ៕   
អ្នករៀបចំកម្មវិធីប្រកួត World Cup នៅកាតាថ្ងៃទី១២ ខែតុលា ព្រមានទៅអ្នកគាំទ្រឱ្យត្រៀមខ្លួនសម្រាប់បញ្ហាកកស្ទះដែលនឹងអាចកើតមានអំឡុងការប្រកួត នៅពេលអ្នកគាំទ្រមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីដូហា ប្រទេសកាតា។
ការផ្ដល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ គឺសម្រាប់តម្រូវការរបស់មន្ទីរពេទ្យនិងពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានប្រើប្រាស់ទឹកស្អាត។ នេះបើតាមការបញ្ជាក់របស់ សម្ដេច ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ កក្កដា។    សម្ដេច ហ៊ុន សែន បានសរសេរដូច្នេះថា៖ «ដោយមើលឃើញពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋនិងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ»។    មន្ទីរពេទ្យដែលទទួលបានម៉ាស៊ីនចម្រោះទឹកស្អាត Watergen (ប្រភេទ Gen-M) បច្ចេកវិទ្យាអ៊ីស្រាអែល នោះរួមមាន មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកាកបាទក្រហមកម្ពុជា។    នៅថ្ងៃ២៨កក្កដានេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះប្រគល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដល់ខាងមន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់។ ក្រៅពីផ្ដល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ សម្ដេច ក៏បានផ្ដល់រថយន្តចល័តនិងម៉ាស៊ីងភ្លើងមួយឈុតដល់កាកបាទក្រហម ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈ ដែលអាចនឹងជួបគ្រោះរាំងស្ងួតឬមានតម្រូវការប្រើប្រាស់ចាំបាច់បន្ថែម៕   
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន បានផ្ដល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ៥គ្រឿងដែលអាចផលិតទឹកបាន៨០០លីត្រក្នុងមួយថ្ងៃ ដល់មន្ទីរពេទ្យ៥កន្លែងនៅក្នុងរាជធានីភ្នំពេញ។ 
  ចំនួននាំចេញនេះ មានការកើនឡើង១០ភាគរយ ដែលបានពីកំណើននៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម តាមរយៈការបើកច្រកទីផ្សារនាំចេញទៅកាន់ ១៤៧ប្រទេសនៅទូទាំងពិភពលោក។ នេះជាការលើកឡើង របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៨។  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨   លោកបន្ថែមដូច្នេះថា៖«សមិទ្ធិផលទាំងអស់នេះបានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក យ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ៧,៣ភាគរយនៅឆ្នាំ២០១៨»។   ដោយឡែកកម្ពុជានាំចូលក្នុងទឹកប្រាក់ចំនួន ១៣ ៧៧១លានដុលា្លរនៅឆ្នាំ២០១៨នេះ។ សរុបមក កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយទីផ្សារសកលលោកចំនួន ២៤ ៩៨៥លានដុលា្លរ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ២៣ ៧៩៦លានដុល្លារ៕  
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៨ មានចំនួន ១១ ២១៤លានដុល្លារ ធៀបទៅនឹងឆ្នាំ២០១៧ ដែលមាន ១០ ៧៧៧លានដុលា្លរ។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅថ្មីឆ្នាំ២០១៩ របស់ក្រសួងពាណិជ្ជកម្ម។
ពាក្យ «សម្នាក់» ឬសរសេរជា «សំណាក់» ជាកិរិយាសព្ទ មានន័យថា ស្នាក់នៅ, ឈប់ស្នាក់នៅ, ឈរនៅអាស្រ័យមានកំណត់វេលា។ បើជានាមសព្ទ មានន័យថា ទីជ្រកអាស្រ័យ, បន្ទុក; ការនៅដោយសារ; ទីជិតនៅក្នុងសម្នាក់ចៅហ្វាយនាយ; ទៅកាន់សម្នាក់គ្រូ ។ រាជសម្នាក់ ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង ។ល៕
ពាក្យសរសេរជាជើងតម្រួត «សម្នាក់» គឺមិនសូវឃើញមានអ្នកប្រើនៅក្នុងការសរសេរភាសាខ្មែរឡើយ ច្រើនតែឃើញសរសេរជា «សំណាក់»។ តាមពិតពាក្យទាំងពីនេះ គឺមានមានន័យតែមួយ, អាចសរសេរមួយណាក៏បានដែរ។ នេះបើតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋជាច្រើននៅតែបន្តចេញពីលំនៅដ្ឋានក្រោមហេតុផលផ្សេងៗគ្នា។ ខាងក្រោមនេះជាទិដ្ឋភាពផ្សាយផ្ទាល់៖ ទិដ្ឋភាពនៅម្តុំស្ទឹងមានជ័យ ដោយ អ៊ុត រស្មី និងផាត ដាណេ   ទិដ្ឋភាពនៅចំណុចក្បាលថ្នល់ ដោយ អ៊ូ សុខមាន និង គី សុខលីម
ក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរតាមបណ្តាមូលដ្ឋាននីមួយៗ បន្តអនុវត្តវិធានការដ៏តឹងរ៉ឹងលើការបិទខ្ទប់ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីលោកស្រី Milling បានផ្តល់យោបល់ថា ចំណងមិត្តភាពទ្វេភាគីជាមួយកម្ពុជាកាន់តែលូតលាស់ និងរឹងមាំ រាប់ចាប់ពីអង់គ្លេសបើកស្ថានទូតនៅកម្ពុជា ៣០ ឆ្នាំមុន។ លោកស្រីរៀបរាប់ ភាពរឹងមាំ និងរីកចម្រើននេះស្តែងឡើងតាមរយៈសកម្មភាពការទូត និងទស្សនកិច្ចជាច្រើនហូរហែរ។ បើតាមលោកស្រី គ្រាន់តែក្នុងរយៈពេល ១២ខែ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អង់គ្លេសមកទស្សនកិច្ចកម្ពុជាច្រើនលើកក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសអង់គ្លេសផង ដែលវាបានបង្ហាញឱ្យឃើញថា អង់គ្លេសចាត់ទុកកម្ពុជាជាដៃគូសំខាន់មួយ។    «បើក្រឡេកទៅមើលកាលពីខែមិថុនា អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងរួចទៅហើយថា អង់គ្លេសឱ្យតម្លៃខ្លាំងលើចំណងមិត្តភាពទ្វភាគីនេះ។ ឥឡូវនេះដំណើរទស្សនកិច្ចប្រចាំតំបន់លើកដំបូងប្រចាំឆ្នាំ២០២២ គឺមកកាន់កម្ពុជាទៀត»។ រដ្ឋមន្ត្រីអង់គ្លេសរៀបរាប់បែបនេះ។   សម្រាប់លោកស្រី ការឈានទៅពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាកិច្ចការដែលអង់គ្លេសកំពុងធ្វើ ហើយ  វិស័យសំខាន់ៗជាច្រើនទៀតអាចសហការគ្នាបានមានវិស័យអប់រំ ការផ្ទេរជំនាញបច្ចេកទេស បញ្ហាបរិស្ថាន ការបោសសម្អាតមីន និងវិស័យសុខាភិបាលជាដើម។    ដោយសារតែកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំនេះ វាកាន់តែចាំបាច់ថែមទៀតដែលអង់គ្លេសត្រូវ បង្កើនការសន្ទនាជាមួយកម្ពុជា។ ក្នុងនាមជាអ្នកការទូតជាន់ខ្ពស់ម្នាក់ លោកស្រីក៏រំពឹងធ្វើការងារច្រើនទៀតជាមួយកម្ពុជាដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីផង និងក្របខណ្ឌអាស៊ានផង។  តាមពិតទៅ ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារយៈពេលពីថ្ងៃ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី Milling បានជួបជាមួយភាគីជាច្រើន ក្នុងគោលដៅលើកស្ទួយចំណងមិត្តភាពទ្វេភាគី ជាពិសេសលើការអបរំផ្នែកវិទ្យាសាស្ត្រសម្រាប់ក្មេងស្រី និងស្រ្តី ការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងកិច្ចសហការដោះស្រាយបញ្ហាប្រឈមរួមនានាមានទាំងជំងឺកូវីដ ១៩ និង ការប្រែប្រួលអាកាសធាតុផង។    ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រីរដ្ឋមន្ត្រី Milling  ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយក្នុងកិច្ចពិភាក្សានោះផ្តោតលើទំនាក់ទំនងទ្វេភាគី និងស្វែងរកការកិច្ចសហប្រតិបត្តិការបន្ថែមបញ្ហានានាក្នុងនាមកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំនេះ។    លោកស្រីលើកឡើងថា ក្នុងនាមជាដៃគូសន្ទនាថ្មី អង់គ្លេសគាំទ្រកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា ពង្រឹងពាណិជ្ជកម្ម ស្វែងរកដំណោះស្រាយបញ្ហាប្រឈមធំតំបន់ និងឆ្ពោះទៅស្តារឡើងវិញផ្នែកសេដ្ឋកិច្ចនិងសង្គម ឱ្យបានប្រសើរជាងមុនក្រោយក្រោយកូវីដ ១៩ ផុតរលត់ទៅ។   អង់គ្លេសរំពឹងអនុម័តបានផែនការសកម្មភាពក្រោមការដឹកនាំរបស់កម្ពុជាជាប្រធានអាស៊ាន    តាមពិតទៅទស្សនកិច្ចរបស់អ្នកការទូតអង់គ្លេសមកកាន់កម្ពុជានេះដែរ ក៏ជាដំណើរការទូតដំបូងបំផុតមួយ រាប់ចាប់ពីចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាផ្លូវការរបស់អាស៊ានក្នុងខែសីហាឆ្នាំ ២០២១។    សម្រាប់អ្នកការទូតអង់គ្លេសរូបនេះ វាជារឿងប្រវត្តិសាស្ត្រដែលអង់គ្លេសបានក្លាយជាដៃគូសន្ទនារបស់អាស៊ានចុងក្រោយបំផុតក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។ យ៉ាងណាមិញ វានៅមានកិច្ចការជាច្រើនដែលអង់គ្លេសត្រូវបន្តធ្វើដើម្បីលើកស្ទួយចំណងមិត្តភាពនេះ។ ដូច្នេះហើយ លោកស្រីរំពឹងថា តួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ នឹងអាចជួយអង់គ្លេសបានច្រើន។    «យើងស្វាគមន៍តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងទន្ទឹងរង់ចាំការសហការគ្នាដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ កិច្ចការស្នូលមួយក្នុងចំណោមកិច្ចការជាច្រើនផ្សេងទៀត យើងនឹងជំរុញឱ្យមានការសម្រេចទទួលយកផែនការសកម្មភាព ដែលកំណត់ពីកិច្ចសហការគ្នាក្នុងពេល៥ឆ្នាំ នាពេលប៉ុន្មានខែខាងមុខនេះ»។ លោកស្រីរៀបរាប់បែបនេះ។    លោកស្រីមានប្រសាសន៍បន្ត៖«ខ្ញុំគិតថា វាជាចំណុចសំខាន់ដែលយើងត្រូវធ្វើឱ្យទំនាក់ទំនងជាមួយអាស៊ានកាន់តែស៊ីជម្រៅ។ខ្ញុំពិតជារំពឹងឆ្ពោះទៅរកកិច្ចសហការនិងធ្វើការរួមជាមួយមិត្តអាស៊ានដើម្បីអភិវឌ្ឍចំណងមិត្តភាពនេះទៅមុខបន្តទៀត»។   ទន្ទឹមនឹងនេះ លោកស្រីក៏ទាញការចាប់អារម្មណ៍ទៅលើយុទ្ធសាស្ត្រឥឥណ្ឌូប៉ាស៊ីហ្វិក «Indo-Pacific tilt» ហើយសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍មានសារសំខាន់ណាស់ចំពោះអង់គ្លេស ហើយអង់គ្លេសនឹងព្យាយាមធបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍លើវិស័យសំខាន់ៗឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅផងដែរ៕  
ភ្នំពេញ៖ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២នេះ នឹងជួយដល់អង់គ្លេសក្នុងការផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាស៊ានក្នុងនាមជាដៃគូសន្ទនាថ្មីថ្មោង។ នេះបើតាមការលើកឡើងរបស់លោកស្រី Amanda Milling រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី ហើយលោកស្រីក៏រំពឹងថា ផែនការសកម្មភាពមួយនឹងត្រូវអនុម័តក្នុងឆ្នាំនេះ ដើម្បីគូសវាសទិសដៅនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ានផងដែរ។
  លោក Andrew Wheeler ប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក ដែលជាសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកដែរនោះ គ្រោងធ្វើទស្សនកិច្ចនៅតៃវ៉ាន់បីថ្ងៃចាប់ពីថ្ងៃទី៥ ខែធ្នូ ដែលនឹងធ្វើឲ្យលោកក្លាយជាមន្ត្រីអាមេរិកទីបីជាន់ទឹកដីតៃវ៉ាន់តាំងពីខែសីហាមក។ ចិនប្រកាសជំហរជំទាស់ខ្លាំងនឹងទស្សនកិច្ចនេះ ក្រោយតៃវ៉ាន់ប្រកាសគម្រោងរួចមក។   អត្ថបទទាក់ទង   ចិន ព្រមាន ក្រោយតៃវ៉ាន់ប្រកាសទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត   នៅថ្ងៃទី២៤ ខែវិច្ឆិកា ទីភ្នាក់ងារការពារបរិស្ថានអាមេរិក ប្រកាសពីពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Wheeler ។ បើតាមអ្នកនាំពាក្យទីភ្នាក់ងារនេះ លោក James Hewitt ដោយសារការងារអាទិភាពក្នុងស្រុកច្រើន ដំណើរទស្សនកិច្ចលោក Wheeler ទៅកាន់តៃវ៉ាន់ ត្រូវបានពន្យារពេល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។   ក្រសួងការបរទេសតៃវ៉ាន់ឯណោះ និយាយថា វាជារឿងសោកស្ដាយដែលដំណើរទស្សនកិច្ចនេះ មិនអាចធ្វើបានតាមការគ្រោងទុក ប៉ុន្តែតៃវ៉ាន់នៅតែបើកចំហដល់ទស្សនកិច្ចកម្រិតខ្ពស់នៅថ្ងៃក្រោយ។ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លើកឡើងថា តៃវ៉ាន់ នឹងបន្តកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថានជាមួយរដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យដើម្បីរៀបចំដំណើរទស្សនកិច្ចណាមួយជាថ្មី។   ច្បាស់ណាស់ថា ការលើកពេលដំណើរទស្សនកិច្ចលើកនេះ នឹងធ្វើឲ្យចិនលែងក្ដៅស្លឹកត្រចៀកបន្តិច ក្រោយឆេះដុំខ្លាំងលើដំណើរទស្សកិច្ចពីរលើកមុនរបស់រដ្ឋមន្ត្រីសុខាភិបាល Alex Azar និងអនុរដ្ឋលេខាធិការក្រសួងការបរទេស Keith Krach ។      រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនទំនាក់ទំនងខ្លាំងជាមួយតៃវ៉ាន់ ពិសេសការអនុញ្ញាតឲ្យលក់អាវុធតម្លៃរាប់រយលានដុល្លារឲ្យតៃវ៉ាន់។ ជារឿយៗ ទីក្រុងប៉េកាំងប្រាប់ទីក្រុងវ៉ាស៊ីនតោនឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ដែលប្រៀបដូចជាការផ្ដល់ក្ដីស្រមៃមិនអាចសម្រេចបានឲ្យតៃវ៉ាន់ដូច្នោះដែរ៕  
ដំណើរទស្សនកិច្ចរបស់លោក Andrew Wheeler ប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក ទៅកាន់តៃវ៉ាន់ ត្រូវបានលើកពេលវិញ ព្រោះលោក Wheeler មានការងារក្នុងស្រុកច្រើន។ តៃវ៉ាន់ បង្ហាញការសោកស្ដាយចំពោះការលើកពេលនេះ តែស្វាគមន៍ដំណើរទស្សនកិច្ចនៅពេលក្រោយៗ។ ការផ្អាកដំណើរទស្សនកិច្ចនេះ ក៏នឹងធ្វើឲ្យចិនត្រជាក់ចិត្តវិញដែរ។
ស្រដៀងគ្នានឹងការបិទប្រទេសក្រោយបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូងកាលពីខែឧសភា ឆ្នាំ២០២២ កូរ៉េខាងជើងបានប្រកាសបិទរដ្ឋធានីរបស់ខ្លួនរយៈពេល ៥ថ្ងៃដោយសារមានករណីឆ្លងរាលដាលជំងឺផ្លូវដង្ហើមម៉្យាង។ បើតាមការរាយការណ៍របស់សារព័ត៌មាន NK News នៅថ្ងៃទី២៥ ខែមករា ដោយដកស្រង់ចេញពីសេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ពីប្រភេទជាជំងឺអ្វីទេ ហើយក៏មិនបានលើកឡើងទាក់ទងនឹងជំងឺកូវីដ-១៩ ដែរ។   បើតាមប្រភពព័ត៌មានដដែល រដ្ឋាភិបាលកូរ៉េខាងជើងបានរៀបរាប់ថាជំងឺផ្លូវដង្ហើមនេះដូចនឹងជំងឺផ្ដាសាយធម្មតា ហើយបានបញ្ជាឱ្យប្រជាជនក្នុងរដ្ឋធានីនៅតែក្នុងផ្ទះរហូតដល់ផុតសប្ដាហ៍នេះ ហើយត្រូវស្ទង់កម្ដៅខ្លួនឱ្យបានច្រើនដងក្នុងមួយថ្ងៃ។    សារព័ត៌មានខាងលើដែលតាមដានស្ថានភាពនៅកូរ៉េខាងជើង រាយការណ៍ទៀតថ ប្រជាជនក្នុងទីក្រុងព្យុងយ៉ាងបាននាំគ្នាទៅទិញឥវ៉ាន់ស្ដុកទុកសម្រាប់ប្រើប្រាស់ ព្រោះមុនឈានដល់ការប្រកាសបិទរដ្ឋធានីជាផ្លូវការ ព្រោះអាជ្ញាធរបានផ្ដល់ដំណឹងទុកមុនដែរដើម្បីឱ្យប្រជាជនបានត្រៀមខ្លួន។ ចំណែកទីក្រុងផ្សេងក្រៅពីរដ្ឋធានីព្យុងយ៉ាង មិនទាន់មានតម្រុយអំពីការបិទខ្ទប់អ្វីទេ។   ជាទម្លាប់ក្នុងប្រទេសដ៏អាថ៌កំបាំងនេះ ព័ត៌មានអ្វីឡើយជុំវិញបញ្ហាក្នុងប្រទេសពិសេសជុំវិញការរាលដាលជំងឺបែបនេះ មិនមានអ្វីដែលលម្អិតឡើយ មិនថាករណីឆ្លង ឬស្ថានភាពធ្ងន់ធ្ងរអ្វីដែរ ដែលមិនខុសគ្នាប៉ុន្មានពីស្ថានភាពអំឡុងជំងឺកូវីដ-១៩ ឡើយ។    យ៉ាងណាមិញ ការរាលដាលជំងឺផ្លូវដង្ហើមបានកើតឡើង មុនថ្ងៃកំណើតកងទ័ពលើកទី៧៥ឆ្នាំ ដែលជាធម្មតាមានមនុស្សចូលរួមច្រើនកុះករ៕  
អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឱ្យបិទទីក្រុងរយៈពេល៥ថ្ងៃ ដោយសារកើតមានករណីឆ្លងជំងឺផ្លូវដង្ហើមម៉្យាង តែមិនបានបញ្ជាក់ឈ្មោះជំងឺឡើយ។ នេះបើតាមសារព័ត៌មាន NK News រាយការណ៍នៅថ្ងៃទី២៥ ខែមករា។
ព័រទុយហ្គាល់ បានទទួលជ័យជម្នះ ២-០ លើ ម៉ាសេដ្វានខាងជើង នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវគ្គជម្រុះជុំទីពីរប្រចាំតំបន់អឺរ៉ុបដែលស៊ុតបញ្ចូលទីដោយ Bruno Fernandes ទាំងពីរគ្រាប់។ នេះជាការបង្ហាញខ្លួនលើកទី៧របស់ព័រទុយហ្គាល់ ដោយធ្លាប់បានលេខ៣កាលពីឆ្នាំ១៩៦៦។ ប៉ូឡូញត្រូវបង្ហាញមុខលើកទី៩នៅ World Cup ក្រោយឈ្នះ ស៊ុយអែត ២-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Robert Lewandowski និង Piotr Zielinski នៅការប្រកួតវគ្គជម្រុះជុំទីពីរសម្រាប់តំបន់អឺរ៉ុប។ កាលពីឆ្នាំ១៩៧៤ និងឆ្នាំ១៩៨២ ពួកគេក៏ធ្លាប់បានចំណាត់ថ្នាក់លេខ៣ផងដែរ។ ៥ក្រុមទៀតសុទ្ធតែក្រុមដែលឈ្នះការប្រកួតវគ្គជម្រុះជុំទីបីសម្រាប់តំបន់អាហ្វ្រិក។ ហ្គាណា បានទម្លាក់នីហ្សេរីយ៉ា ដោយរូបមន្តបាល់ក្រៅដី។ ជើងទីមួយនៅទឹកដីហា្គណា ការប្រកួតបញ្ចប់ដោយគ្មានគ្រាប់បាល់បញ្ចូលទី តែជើងទីពីរ ក្រុមទាំងបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដែលជាលទ្ធផលមានប្រៀបសម្រាប់ហ្គាណា។ ហ្គាណា ធ្លាប់ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១០ នាការបង្ហាញខ្លួន៣លើកកន្លងមក។ សេណេហ្គាល់ នឹងបង្ហាញវត្តមានជាលើកទី៣ ខណៈកាលពីឆ្នាំ២០០២ធ្លាប់ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ។ នាជំនួបជើងទីមួយ អេហ្ស៊ីបបានយកឈ្នះ ១-០ ហើយលទ្ធផលដដែលបានកើតឡើងនៅទឹកសេណេហ្គាល់ ដែលនាំឲ្យមានការសម្រេចក្តីដោយបាល់ប៉េណាល់ទី។ សេណេហ្គាល់បានទាត់ឈ្នះ ៣-១ ដែលរកបានចុងក្រោយដោយ Sadio Mane ចំណែកឯ Mohamed Salah បានបរាជ័យក្នុងការសម្រេចគ្រាប់បាល់ដំបូងសម្រាប់អេហ្ស៊ីប។ ចំណែកទុយនីស៊ីវិញ ពួកគេបានយកឈ្នះម៉ាលី ក្នុងលទ្ធផលសរុប ១-០។ នាជើងទីមួយ  ទុយនីស៊ី ឈ្នះ ១-០ ដោយខ្សែការពារម៉ាលី Moussa Sissako បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ហើយនៅជើងទីពីរក្នុងទឹកដីទុយនីស៊ីវិញ ការប្រកួតគ្មានគ្រាប់បាល់បញ្ចូលទី។ ទុយនីស៊ី ត្រូវបង្ហាញខ្លួនលើកទី៦ ដោយ៥លើកកន្លងមក សុទ្ធតែធ្លាក់នៅវគ្គជម្រុះតាមពូល។ ម៉ារ៉ុក បានទទួលជ័យជម្នះ ៤-១ លើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅជើងទីពីរ បន្ទាប់ពីស្មើ ១-១ នៅជើងទីមួយ។ នេះជាការបង្ហាញខ្លួនលើកទី៦របស់ម៉ារ៉ុក ដោយកាលពីឆ្នាំ១៩៨៦ ពួកគេធ្លាប់ឈានដល់វគ្គ១៦ក្រុមចុងក្រោយ។ រីឯកាមេរូន ពួកគេបានយកឈ្នះអាល់ហ្សេរី ២-១ នៅម៉ោងបន្ថែម។ កាលពីជើងទីមួយ អាល់ហ្សេរី ឈ្នះ ១-០ ហើយជើងទីពីរ កាមេរូនឈ្នះ ១-០ វិញនៅម៉ោងធម្មតា។ ឈានដល់ម៉ោងបន្ថែម Ahmed Touba រកបានគ្រាប់បាល់តាមស្មើសម្រាប់អាល់ហ្សេរី ប៉ុន្តែក្នុងនាទី១២០+៤ Karl Toko Ekambi បានជួយឲ្យកាមេរូនឈ្នះ ២-១។ សរុបទាំងពីរជើង ក្រុមទាំងពីរមានលទ្ធផលស្មើ ២-២ តែហ្គាណា មានប្រៀបលើបាល់ក្រៅដី។ បច្ចុប្បន្ន២៧ក្រុមហើយដែលបានកៅអីសម្រាប់ការប្រកួត World Cup 2022 ដែលក្នុងនោះមាន ម្ចាស់ផ្ទះ កាតា កូរ៉េខាងត្បូង អ៊ីរ៉ង់ ជប៉ុន អារ៉ាប៊ីសាអូឌីត ហ្គាណា សេណេហ្គាល់ ទុយនីស៊ី ម៉ារ៉ុក កាមេរូន កាណាដា ប្រេស៊ីល អាហ្សង់ទីន អេក្វាឌ័រ អ៊ុយរូហ្គាយ ស៊ែប៊ី អេស្ប៉ាញ ស្វីស បារាំង បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ ក្រូអាស៊ី អង់គ្លេស អាល្លឺម៉ង់ ព័រទុយហ្គាល់ និងប៉ូឡ៉ូញ៕
ព័រទុយហ្គាល់ ប៉ូឡូញ ហ្គាណា សេណេហ្គាល់ ទុយនីស៊ី ម៉ារ៉ុក និងកាមេរូន សុទ្ធតែទទួលបានកៅអីរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។
ឧទាហរណ៍៖ ខ្ញុំព្រោះគ្រាប់ស្រូវ,ល្ង,សណ្តែក,ស្ពៃ។ ព្រោះ(អា.និ) មានន័យថា ហេតុ,ដ្បិត។ ព្រោះហេតុនេះ, ហេតុនោះ, ព្រោះហេតុតែ។ ឧទាហរណ៍៖ ថ្ងៃនេះ ខ្ញុំមិនទៅធ្វើការ ព្រោះខ្ញុំឈឺក្បាលខ្លាំង។ ព្រោះ (គុ) មានន័យថា ស្ទាវ។ ឧទាហរណ៍៖ គោព្រោះ គឺជាគោស្ទាវ។ ចំណែក ពាក្យថា ព្រួស (កិ) មានន័យថា បញ្ចេញទឹក ឬទឹកមាត់ឲ្យចេញមកក្រៅខ្ចាយព្រោងតាមកម្លាំងខ្សល់។ ឧទាហរណ៍៖ ព្រោះទឹក ព្រោះទឹកមាត់ ស្តោះទឹកមាត់។ ប្រភព៖ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត 
ព្រោះ(កិ) មានន័យថា បាចគ្រាប់ល្អិតៗ។
សម្រាប់ឆ្នាំ២០២៣ រដ្ឋមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្ររាជការគ្រប់កម្រិត ចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់មន្រ្តីរាជការស៊ីវិល។ លើសពីនេះ រដ្ឋត្រូវចំណាយថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋនីតិកាលទី៧  និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAME)លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  រួមទាំងចំណាយសំខាន់ផ្សេងៗទៀត ដែលទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ។   អត្ថបទទាក់ទង   រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនៅឆ្នាំ២០២៣ ក្រោយអាក់ខាន ២ឆ្នាំ យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសភាបានអនុម័ត នៅថ្ងៃទី២៨តុលា រដ្ឋគ្រោងចំណាយ ៣៩ ២០៦ ២០៥ លានរៀល(ប្រមាណ ៩ ៦០០លានដុល្លារ)។ ចំណាយនេះ គឺស្មើនឹង២៩,៨៧ភាគរយ នៃផលិផលក្នុងស្រុកសរុប(ផសស) ដែលមានប្រមាណ ៣២ ២៩១លានដុល្លារ។ ក្នុងនោះ ចំណាយចរន្តមានប្រមាណ ៥ ៦០០លានដុល្លារ ត្រូវនឹង១៧,៤៧ភាគរយនៃ ផសស និងកើន១០ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២ ខណៈចំណាយមូលធន ក៏កើន១៧,៥ ភាគរយ ផងដែរ។    ដោយឡែក ចំណូលប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានពីសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងចំណូលមូលធនថវិការដ្ឋក្នុងនិងក្រៅប្រទេសមានត្រឹម ២៩ ៣១១ ៧៤៧លានរៀល (ប្រមាណ ៧ ០០០លានដុល្លារ)។  ចំណូលនេះ ស្មើនឹង២២,៣៣ភាគរយនៃ ផសស និងមានកំណើន ១៤,៥ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២។   តួលេខនៃចំណូល-ចំណាយជាតិខាងលើ បង្ហាញឱ្យឃើញថា កម្ពុជាមានឱនភាពថវិកាសរុប -៧,៥៤ភាគរយ(ក្នុងរង្វង់ទឹកប្រាក់២ ៤០០លានដុល្លារ) នៃ ផសស។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តុល្យភាពនៃចំណាយប្រចាំឆ្នាំនេះ នឹងបំពេញដោយ ហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៧ភាគរយ នៃ ផសស( ប្រមាណ ១ ៥០០លានដុល្លារ), មូលនិធិទ្រទ្រង់ថវិកាក្នុងទំហំ ០,៩៨ភាគរយ នៃ ផសស (ប្រមាណ៣០០លានដុល្លារ), ប្រាក់បញ្ញើរាជរដ្ឋាភិបាលមាន១,៨៦ភាគរយ នៃ ផសស (ប្រមាណ ៦០០លានដុល្លារ) និងការបោះផ្សាយមូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ។   ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ យ៉ាងដូច្នេះ៖ «ប្រភពចំណូលដើម្បីបំពេញតម្រូវការចំណាយទាំងនេះ គឺមានទាំងការចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងការបរិការណ៍ នៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថិរភាពថ្លៃអគ្គិសនីកុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់»៕   
រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ ៣៩,២ទ្រីលានរៀល (ប្រមាណ៩,៦ពាន់លានដុល្លារអាម៉េរិក)សម្រាប់ឆ្នាំ២០២៣ ដែលភាគច្រើនផ្តោតលើមនុស្ស។ ទំហំចំណាយប្រចាំឆ្នាំនេះ គឺលើសចំណូលជាតិដល់ជាង ២០០០លានដុល្លារ។
  ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ពីប្រើប្រាស់ថ្នាំពុលគីមី លើវិស័យកសិកម្ម និងបរិស្ថាន នៅមជ្ឈមណ្ឌល Diakonia ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៨មីនា បាននិយាយដូច្នេះ បានជាថ្នាំពុលគីមីទាំងនោះ មាននៅក្នុងទឹក គឺបណ្តាលមកពីកសិករចោលសំណល់ថ្នាំពុលចូល ទៅក្នុងទឹក-បឹង ឬការទុកដាក់សំណល់គីមីទាំងនោះមិនត្រឹមត្រូវជាដើម។ ម្យ៉ាងវិញទៀតការប្រើប្រាស់ថ្នាំពុលគីមីដែលបានបាញ់នៅលើផ្ទៃដីកសិកម្ម ដូចជាវាលស្រូវ បន្លែ និងដំណាំផ្សេងៗ ត្រូវបានហូរចូលទៅក្នុងទឹក ឬវដ្តជីវិតនៃសារធាតុគីមីទាំងនោះ បានហួតឡើងទៅលើបរិយាសកាសជាមួយនឹងទឹក តាមរយៈកម្តៅព្រះអាទិត្យ ហើយធា្លក់ចុះក្នុងទឹក និងកន្លែងផ្សេងៗ តាមរយៈទឹកភ្លៀង។  អ្នកស្រី ផាត ចន្ទ័វលក័្ខណ ជាសាស្រ្តាចារ្យនៅសាកលវិទ្យស្ថានបច្ចេកទេសកម្ពុជា(សាសាតិចណូ) និងអ្នកស្រាវជ្រាវរបស់អង្គការJICA   អ្នកស្រី ផាត ចន្ទ័វលក្ខ័ណ បានបន្តថា សារធាតុពុលពីថ្នាំគីមីកសិកម្មទាំងនោះ មានថ្នាំសម្លាប់សត្វល្អិត សម្លាប់ស្មៅ និងថ្នាំបំប៉នបន្លែ ជាដើម ដែលមានធាតុពុលក្នុងរយៈពេលខ្លី និងវែងដែលត្រូវបំបែក។ ជាទូទៅតាមបែបបច្ចេកទេស ថ្នាំពុលគីមីដែលបានធ្លាក់ និងហូរចូលក្នុងទឹក គឺតែងតែប្រើសារធាតុថ្នាំពុលចម្រុះចូលទៅទឹក។ ក្នុងនោះចំពោះសារធាតុពុលដែលងាយបំបែក(ម៉ូលីគុលតូច)បានស្ថិតនៅក្នុងទឹក និងសារធាតុពុលពីថ្នាំគីមីកសិកម្ម ដែលមានម៉ូលីគុលធំ ដោយចំណាយរយៈពេលរហូតទៅដល់៣០ទៅ៤០ឆ្នាំក្នុងការបំបែប ដូចជាថ្នាំពុលសម្លាប់សត្វល្អិតប្រភេទDDT និងថ្នាំពុលផ្សេងៗទៀត បានស្ថិតនៅក្នុងភក់ ឬដីបាតបឹង និងបាត់ទន្លេ។  ចំណែកសារធាតុពុលនៅក្នុងខ្លួនត្រីវិញ ភាគច្រើនគឺជាប្រភេទថ្នាំពុលDDT ដែលមានតាមរយៈការស៊ីភក់ និងការរស់នៅក្នុងទឹកតែម្តង។  អ្នកស្រី ផាត ចន្ទ័វល័ក្ខ បានអះអាងដូច្នេះ ក្នុងចំណោមត្រី១០ប្រភេទនៅតំបន់ស្នុកទ្រូ ខេត្តកំពង់ឆ្នាំង តាមបណ្តាញទន្លេសាប ដែលបានសិក្សាស្រាវជ្រាវ គឺមានត្រី៧ប្រភេទ បានផ្ទុកសារធាតុពុលពីឆ្នាំថ្នាំពុលគីមីក្នុងវិស័យកសិកម្ម។ អ្នកស្រី បានបញ្ជាក់ថាជាតិពុលទាំងនោះ អាចឱ្យបង្កផលប៉ះពាល់ទាំងរយៈខ្លី និងរយៈពេលវែងដល់ជីវិតប្រជាពលរដ្ឋ ដូចជា ជំងឺរាករូស ជំងឺសើស្បែក ក្រពះ ពោះវៀន និងធ្ងន់ធ្ងរខ្លាំង និងអាចបណ្តាលឱ្យស្ត្រីមានផ្ទៃពោះអាចមានបញ្ហារលូតកូន និងបាត់បង់ជីវិតភ្លាមៗតែម្តង នេះរោគសញ្ញាក្នុងរយៈពេលខ្លី។ ចំណែកផលប៉ះពាល់រយៈពេលវែង គឺភាគច្រើនទាក់ទងជំងឺមហារីក។   ចំណែកលោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបង និងក៏ជាអ្នកស្រាវជ្រាវថ្នាំពុលគីមី មានប្រសាសន៍ថា ថ្នាំពុលគីមីក្នុងដំណាំជាវុធមុខពីរក្នុងវិស័យកសិកម្ម។ ថ្នាំពុលគីមីបានជួយឱ្យផលដំណាំរបស់កសិករឆាប់ទទួលបានផល រក្សាបានផលដំណាំបានយូរ ការពារការបំផ្លាញសត្វល្អិតចង្រៃ ជួយកាត់បន្ថយជំងឺក្នុងដំណាំ និងទទួលបានបរិមាណច្រើន។ ប៉ុន្តែ សម្រាប់ផលប៉ះពាល់របស់ថ្នាំគីមីវិញ គឺបង្កឱ្យសត្វល្អិតល្អក្នុងដីបានងាប់ និងបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងធម្មជាតិ។ ដោយឡែក ប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវរងផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតផងដែរ។  លោក ប៉ុក បញ្ញា សាស្រ្តាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបង និងក៏ជាអ្នកស្រាវជ្រាវថ្នាំពុលគីមី   លោកបានបន្តថា ការប្រើប្រាស់ថ្នាំពុលគីមីក្នុងវិស័យកសិកម្មនៅកម្ពុជាមានទំហំធំ បើទោះបីកម្ពុជា ជាប្រទេសមិនអាចផលិតជី និងថ្នាំគីមីបានដោយខ្លួនឯងក៏ដោយ។ ប្រភពនៃថ្នាំពុលគីមីជាច្រើនដែលមានវត្តមានលើទីផ្សារកម្ពុជា ភាគច្រើនមានប្រភពមកពីប្រទេសថៃ និងវៀតណាម។ ការប្រើប្រាស់ថ្នាំគីមីរបស់ប្រជាកសិករមួយចំនួនធំ ពុំបានយល់ដឹងពីគ្រោះថ្នាក់ និងរប្រៀបប្រើប្រាស់ឱ្យច្បាស់លាស់ទេ ដែលបណ្តាលធ្វើឱ្យដីហឹរបាត់បង់ជីវជាតិ ដីសឹករិចរឹល ជីវចម្រុះក្នុងធម្មជាតិត្រូវបាត់បង់។   ការនាំចូលថ្នាំពុលគីមីក្នុងវិស័យកសិកម្មនៅកម្ពុជា គឺមានទំហំទឹកប្រាក់កើនឡើងជាប្រចាំពីមួយឆ្នាំទៅឆ្នាំមួយ ដោយនៅឆ្នាំ២០១២ មានទំហំទឹកប្រាក់១៨លានដុល្លារ, ឆ្នាំ២០១៣ មានទំហំ២៦លានដុល្លារ, ឆ្នាំ២០១៤ មានទំហំ៣៥លានដុល្លារ និងឆ្នាំ២០១៥ មានទំហំទឹកប្រាក់ជិត៤៥លានដុល្លារ។ លោក ប៉ុក បញ្ញា បានអះអាងដូច្នេះ ទំហំទឹកប្រាក់នៃការនាំចូលថ្នាំពុលគីមីនេះ នឹងមានការកើនបន្តទៀតនៅឆ្នាំបន្តបន្ទាប់ មកដល់បច្ចុប្បន្ន។    អ្នកស្រី អេវ ប៊ុយរ៉ូ-ប៉ង់(Eve Bureau-Point)អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ(CNRS) នៃសាកលវិទ្យាភូមិន្ទកសិកម្មចំការដូង បាននិយាយថា កម្ពុជាកំពុងស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ហើយសន្ទុះនៃការរីកចម្រើននៃសេដ្ឋកិច្ច និងចំនួនប្រជាជនធ្វើឱ្យតម្រូវការផ្នែកបរិភោគមានការកើនឡើង។ ប្រការនេះធ្វើឱ្យអ្នកផលិត ឬកសិករបានប្រើប្រាស់ជី និងថ្នាំគីមីយ៉ាងសម្បើមក្នុងដំណាំរបស់ខ្លួន ដើម្បីផលិតឱ្យទាន់តម្រូវការរបស់អ្នកបរិភោគ។   អ្នកស្រីបានបន្តថា កម្ពុជាមិនខុសពីបណ្តាប្រទេសជឿនលឿនមួយចំនួននៅក្នុងពិភពលោកនោះទេ នៅពេលដែលកំណើនផ្នែកសេដ្ឋកិច្ចកើនឡើង តម្រូវការនៃការបរិភោគក៏កើនឡើង ដូច្នេះនាំឱ្យការប្រើប្រាស់ជី និងថ្នាំគីមីក្នុងការដាំដុះដំណាំមានបរិមាណច្រើន។ យ៉ាងណាវិញសម្រាប់ប្រទេសកម្ពុជាអ្នកស្រីបានសង្កេតឃើញថា កសិករបានប្រើប្រាស់ថ្នាំពុលគីមីបាញ់លើដំណាំរបស់ខ្លួនគ្មានមាត្រដ្ឋានច្បាស់លាស់ ធ្វើឱ្យបរិមាណនៃការប្រើថ្នាំគីមីលើសចំនួន បង្កឱ្យដីឆាប់ខូចរេចរឹល និងប៉ះពាល់សុខភាពអ្នកបរិភោគ។   ជាមួយគ្នានោះ ក្រុមអ្នកជំនាញអំពាវនាវឱ្យប្រជាកសិករគប្បីត្រូវប្រើប្រាស់ជីសរីរាង្គក្នុងដំណាំ បញ្ចៀសការប្រើប្រាស់ថ្នាំពុលគីមីដែលគ្មានសុវត្ថិភាព ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ កសិករត្រូវផលិតអាហារដែលមានសុវត្ថិភាពដល់អ្នកហូប តាមរយៈការកាត់បន្ថយការប្រើថ្នាំពុលគីមីក្នុងដំណាំ និងដាំបែបសរីរាង្គឬប្រើជីធម្មជាតិឱ្យបានច្រើន។ រីឯអ្នកប្រើប្រាស់ឬអ្នកបរិភោគវិញ គួរងាកមកទទួលទានបន្លែធម្មជាតិដែលមានការវេចខ្ចប់ត្រឹមត្រូវ មានការទទួលស្គាល់ច្បាស់បើទោះបីមានតម្លៃថ្លៃជាបន្លែនាំចូលបន្តិចក្តី។ ការទទួលទានបន្លែធម្មជាតិផលិតដោយកសិករក្នុងស្រុកជាផ្នែកមួយឱ្យពួកគេមានទឹកចិត្តផលិតបន្លែសរីរាង្គកាន់តែច្រើន៕  
ភ្នំពេញ៖ ថ្នាំពុលគីមីកសិកម្ម(Pesticide) ត្រូវបានប្រជាកសិករយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្មនានាសម្រាប់សម្លាប់ពពួកសត្វល្អិតចង្រៃជាមួយនឹងការការពារនិងបង្កើនទន្និផលកសិកម្ម។ ថ្នាំពុលទាំងនេះក្រៅពីបានស្ថិតនៅក្នុងបន្លែដែលបានប្រើប្រាស់ថ្នាំពុលគីមីកសិកម្ម ក៏បាននិងកំពុងស្ថិតនៅក្នុងទឹក ភក់ និងនៅក្នុងខ្លួនត្រីផងដែរ។ ពិសេសនៅតំបន់ជាប់បឹងទន្លសាប ជាដូចតំបន់ស្នុកទ្រូ ខេត្តកំពង់ឆ្នាំងជាដើម។ នេះបើតាមអ្នកស្រី ផាត ចន្ទ័វលក្ខ័ណ ជាសាស្ត្រាចារ្យនៅសាកលវិទ្យស្ថានបច្ចេកទេសកម្ពុជា(សាសាតិចណូ) និងអ្នកស្រាវជ្រាវរបស់អង្គការJICA។
  ក្លិបជាសមាជិកនឹងក្លាយជាម្ចាស់ភាគហ៊ុនច្រើនរបស់ក្រុមហ៊ុន «ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ឱ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន»។ នេះជាការបញ្ជាក់របស់ CPL ជាមួយនឹងការប្រកាសមិនបន្តកិច្ចសន្យាជាមួយលោក Satoshi Saito។   ក្រុមហ៊ុនដែលទទួលបន្ទុកគ្រប់គ្រងក្របខណ្ឌ Cambodian Premier League, Cambodian League 2 និង E-Cambodian Premier League បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កំណែទម្រង់នេះគឺធ្វើឡើងដើម្បីឱ្យក្លិបជាសមាជិកមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ។   ក្រោយការចាកចេញរបស់លោក Satoshi Saito ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស..) ឱ្យទៅក្រុមប្រឹក្សាភិបាលថ្មី បន្ទាប់ពីធ្វើកំណែទម្រង់។   CPL បានបញ្ជាក់បន្ថែមថា៖ «ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់»។   រូបភាព៖-CPL ផ្លូវបើកជានិច្ចសម្រាប់លោក Satoshi Saito   តាមពិតទៅ កិច្ចសន្យារបស់អ្នកជំនាញរដ្ឋបាលកីឡាជប៉ុនរូបនេះ នឹងត្រូវបញ្ចប់នៅខែធ្នូ ប៉ុន្តែក្រុមប្រឹក្សាភិបាល CPL បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនមុនពីរខែ។ ហេតុផលមួយក្នុងចំណោមការសម្រេចចិត្តនេះ គឺ CPL ចង់ឱ្យ លោក Saito មានពេលវេលាគ្រប់គ្រាន់ដោះស្រាយបញ្ហាគ្រួសារនៅអេស្ប៉ាញ។ លោក សុខា រ៉ានាថ តំណាងក្រុមប្រឹក្សាភិបាល CPL បានអះអាងយ៉ាងដូច្នេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកត្តាចម្បងនោះ គឺក្រុមហ៊ុនមានគម្រោងរុះរើ និងកំណែទម្រង់លីគជាថ្មី ដោយជ្រើសរើស CEO ថ្មីដើម្បីកាន់តំណែងរយៈពេលយូរ។   យ៉ាងណាក៏ដោយ លោក Satoshi នៅតែមានឱកាសធ្វើការក្នុងក្រុមហ៊ុន CPL ដដែល ក្នុងតំណែងណាមួយ ប្រសិនបើ CEO ថ្មីចង់បាន។ តំណាងក្រុមប្រឹក្សា CPL បានបញ្ជាក់ថា៖ «យើងត្រូវការកំណែទម្រង់ថ្មី។ ប្រសិនជាអ្នកចូលមកថ្មីកាន់តំណែង CEO គេយក លោក Saito មកធ្វើការជារឿងរបស់គេ ប៉ុន្ដែពេលនេះ យើងបញ្ចប់កុងត្រាជាមួយគាត់។ យើង ត្រូវបញ្ចប់ជាមួយគាត់សិន ដើម្បីឲ្យអ្នកថ្មីចូលមក អាចសម្រេចចិត្តធ្វើការតាមការងាររបស់គេ»។   ជាមួយគ្នានេះ លោក សុខា រ៉ានាថ បន្ថែមថា បើទោះបីជាលោក Saito លែងមានតួនាទីជា CEO ក៏ដោយ ក៏គាត់នៅអាចធ្វើជាភ្នាក់ងារឯករាជ្យ (Free Agent) ដើម្បីស្វែងរកដៃគូឧបត្ថម្ភសម្រាប់ក្របខណ្ឌបាល់ទាត់កម្ពុជា ដោយទទួលយកភាគលាភពីការងាររបស់ខ្លួន។   ពី  Barcelona មកកម្ពុជា លោក Satoshi Saito អ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍ជាអន្តរជាតិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងឱ្យកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian League Football Company) កាលពីទី១៤ ខែតុលា ឆ្នាំ២០២១ ហើយបានចាប់ផ្ដើមសម័យកាលកីឡាបាល់ទាត់កម្ពុជាថ្មីមួយ ឈ្មោះថា Cambodian Premier League  បន្ទាប់ Metofne Cambodian League ឬ C-League បានបញ្ចប់សម័យកាល។   CLFC ជាគំនិតផ្តួចផ្តើមឡើងដោយ FFC ដើម្បីធានាដល់ការអភិវឌ្ឍបាល់ទាត់កម្ពុជា ជាពិសេសគោលដៅសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកន្លងទៅ។ ក្រៅពីបង្កើតក្របខណ្ឌ Cambodian Premier League ក្រុម CPL ក៏បានរៀបចំ Cambodian League 2 និងក្របខណ្ឌកីឡាអេឡិចត្រូនិក E-Cambodian Premier League ជាបន្តបន្ទាប់ផងដែរ។   មុនឡើងមកកាន់តំណែងនេះ លោក Saito មានបទពិសោធន៍ជាង៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក្នុងតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ជាមន្ត្រីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។   លោក Saito ដែលមានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Keio University ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសេដ្ឋកិច្ចពីសាលា ESADE Business School ក្នុងប្រទេសអេស្ប៉ាញ ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិរបស់ក្លិបកំពូលអេស្ប៉ាញ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់មកជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ។   «ខ្ញុំមកទីនេះដើម្បីជួយលីគកម្ពុជា»។ អ្នកជំនាញរដ្ឋបាលកីឡាជប៉ុន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយសារព័ត៌មានឌីជីថលថ្មីៗ ដោយលោកមានមហិច្ឆតានាំឱ្យក្របខណ្ឌបាល់ទាត់កម្ពុជាក្លាយជាលីគ ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ាន បើទោះត្រូវប្រជែងខ្លាំងជាមួយលីគដែលកំពុងអភិវឌ្ឍលឿនក៏ដោយ។   លោក Satoshi Saito តែងតែសម្លឹងឃើញចំណុចវិជ្ជមានរបស់កីឡាករកម្ពុជា បើទោះជាជាក់ស្ដែង កីឡាករទាំងនោះមានចំណុចខ្វះខាតខ្លះក៏ដោយ។ លោកបានប្រៀបធៀបថា៖ «វាងាយស្រួលណាស់ក្នុងការប្រៀបធៀប ជាមួយជប៉ុន, កូរ៉េខាងត្បូង, ឬមួយក៏ចិន ហើយអ្នកនឹងឃើញអ្វីមួយ ដែលកម្ពុជាមិនមាន។ ខ្ញុំមិនមើលទៅលើអ្វីដែលកម្ពុជា មិនមានទេ ប៉ុន្ដែខ្ញុំមើលទៅលើអ្វីដែលកម្ពុជាកំពុងមានក្នុងដៃ។ យើង មានរឿងវិជ្ជមានជាច្រើន»៕  
កិច្ចសន្យា២ឆ្នាំរបស់លោក Satoshi Saito ជាមួយក្រុមហ៊ុនខេមបូឌានព្រីមៀលីគ (CPL) បានឈានដល់ទីបញ្ចប់ ហើយក៏មិនមានការបន្តថ្មីនោះដែរ។ CPL បានបញ្ជាក់យ៉ាងដូច្នេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែតុលា ខណៈកិច្ចសន្យារបស់នាយកប្រតិបត្តិជនជាតិជប៉ុនរូបនេះ មានសុពលភាពរហូតដល់ចុងឆ្នាំ។
  ក្រុមគណៈវិនិច្ឆ័យដែលមានសមាជិក១២រូប និងសមាជិកបម្រុង៣នាក់ផ្សេងទៀតបានស្តាប់សក្ខីកម្មបកស្រាយនៅក្នុងសំណុំរឿងកម្រិតខ្ពស់មួយនេះដែលអាចប្រើពេលរហូតដល់មួយខែ។   មន្ត្រីប៉ូលិសលោក Chauvin អាយុ៤៥ឆ្នាំដែលជាបុរសស្បែកសលើកឡើងថា លោកមិនមានកំហុសទេក្នុងការស្លាប់របស់លោក Floyd ដែលមានអាយុ៤៦ឆ្នាំនោះ។ លោកត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយចេតនា ឃាតកម្មដោយអចេតនានិង មនុស្សឃាតដោយចេតនា។ ប្រសិនបើត្រូវរកឃើញថាមានកំហុសគឺលោកអាចជាប់ពន្ធនាគាររយៈពេលជាច្រើនឆ្នាំ។   លោកChauvin ថាលោកបានប្រើប្រាស់វិធីសាស្ត្របណ្តុះបណ្តាលរបស់ប៉ូលិស ក្នុងការចាប់ខ្លួនលោក Floyd ខណៈពេលលោកបានយកជង្គង់របស់លោកសង្កត់ពីលើករបស់លោកFloyd អស់រយៈពេលប្រមាណ៩នាទី។ រឿងនេះបានកើតមានឡើង ក្រោយម្ចាស់ហាងទំនិញមួយកន្លែង បានចោទប្រកាន់លោក Floyd ពីការប្រើប្រាស់ក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ការបកស្រាយពីអំណះអំណាង បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ នៅក្នុងសវនាការកាត់ក្តីមួយទៅលើលោក Derek Chauvin មន្ត្រីប៉ូលិសទីក្រុង Minneapolis រដ្ឋ Minnesota ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់បុរសស្បែកខ្មៅលោក George Floyd កាលពីខែឧសភាឆ្នាំមុន។ ការស្លាប់របស់លោក Floyd នៅក្នុងដែនសមត្ថកិច្ចរបស់ប៉ូលិសបានបណ្តាលឲ្យមានបាតុកម្មប្រឆាំងតវ៉ានៅជុំវិញពិភពលោក។
  ខណៈជំងឺ COVID-19 បន្តរាលដាលឥតស្រាកស្រាន្តនៅអាមេរិក ការធ្វើតេស្ត ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំដើម្បីកំណត់អត្តសញ្ញាណករណីឆ្លងទាំងឡាយ។ ប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ នៅថ្ងៃទី៣០ ខែមីនា ប្រកាសថា ប្រជាជនអាមេរិកមួយលាននាក់ហើយ បានធ្វើតេស្តរកវីរុសកូរ៉ូណាប្រភេទថ្មីនេះ។    ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តជំងឺ COVID-19 នៅសេតវិមាន លោក ត្រាំ និយាយដោយទំនុកចិត្តថា អាមេរិកបានឈានដល់ដំណាក់កាលថ្មីមួយក្នុងសង្គ្រាមប្រឆាំង COVID-19 ហើយចំនួនអ្នកធ្វើតេស្តដ៏ច្រើនខាងលើនេះ គឺជាតួលេខខ្ពស់ជាងគេ បើប្រៀបធៀបប្រទេសដទៃ។ ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលអាមេរិក Alex Azar និយាយក្នុងសន្និសីទដដែលថា អាមេរិកកំពុងធ្វើតេស្តមនុស្សមួយសែននាក់ក្នុងមួយថ្ងៃដើម្បីទប់ស្កាត់ COVID-19 ។   គិតត្រឹមថ្ងៃទី៣០ ខែមីនា អាមេរិកមានករណីឆ្លងជាង១៦ម៉ឺននាក់ ដោយឈរនៅលើបញ្ជីប្រទេសមាន COVID-19 នៅទូទាំងពិភពលោក។ តួលេខស្លាប់នៅអាមេរិកកើនលើសបីពាន់នាក់ផងដែរ ហើយឈរនៅលំដាប់ទីបួន បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញ និងចិន។   ក្នុងសន្និសីទនៅថ្ងៃទី២៩ ខែមីនា លោក ត្រាំ បញ្ជាក់ថា ករណីស្លាប់នៅអាមេរិកអាចឈានដល់ចំណុចកំពូលនៅពីរសប្ដាហ៍ទៀត រួចបន្តធ្លាក់ចុះវិញ។ ពាក់ព័ន្ធអ្នកស្លាប់នេះដែរ មន្ត្រីជំនាញជំងឺឆ្លងរបស់អាមេរិកក៏ព្រមានដែរថា អ្នកស្លាប់អាចមានចាប់ពីមួយសែននាក់ទៅពីរសែននាក់ឯណោះ។   អាមេរិក បានបញ្ជាទិញសម្ភារវេជ្ជសាស្ត្រជាច្រើនមុនដើម្បីបំពេញតម្រូវការក្នុងស្រុកររបស់ខ្លួនដែលប្រឈមការខ្វះខាតព្រោះអ្នកជំងឺកើនឡើងរាល់ថ្ងៃ។ គ្រឿបរិក្ខារពេទ្យដែលទិញពីចិនបានទៅដល់ទឹកដីអាមេរិកមួយជើងហើយក្នុងចំណោមការបញ្ជាទិញជាច្រើននោះ៕ 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៣០ ខែមីនា និយាយថា ពលរដ្ឋអាមេរិកមួយលាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 ។ លោកចាត់ទុកតួលេខនេះជាការបោះជំហានដ៏ធំមួយ។ យ៉ាងណាមិញ ស្ថានភាព COVID-19 នៅអាមេរិក នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយតួលេខអ្នកស្លាប់បានបន្តកើនឡើងឥតឈប់ឈរ។ ទូទាំងអាមេរិក អ្នកស្លាប់បានឡើងលើសបីពាន់នាក់ ដែលឈរនៅលំដាប់ទីបួនផង។
ក្នុងការប្រជែងយកកៅអីក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ក្រៅតែពីក្រុមជើងឯក Liverpool និង Manchester City ដែលទទួលបានដោយស្វ័យប្រវត្តិហើយនោះ គឺមានតែ Chelsea, Leicester និង Man Utd ប៉ុណ្ណោះដែលត្រូវដណ្តើមគ្នាសម្រាប់ពីរកៅអីដែលនៅសល់។ ក្នុងចំណោម៣ក្រុមនេះ ដាច់ខាតត្រូវមានមួយត្រូវខ្ទាតចេញពី Top 4 ។   Man Utd ដែលឈ្នះ Crystal Palace ២-០ បានកើនដល់៦២ពិន្ទុ ស្មើគ្នាជាមួយ Leicester ដែលឈ្នះ Sheffield United ២-០ ដូចគ្នា ដោយក្រុមកញ្ជ្រោងស្ថិតនៅចំណាត់ថ្នាក់ទី៤ ដ្បិតមានប្រៀបលើគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។ ឯ Chelsea ដែលឈ្នះ Norwich ១-០ នោះ មាន៦៣ពិន្ទុ ឈរនៅលេខរៀងទី៣ក្នុងតារាងលីគកំពូលអង់គ្លេស។   ពីរប្រកួតចុងក្រោយ គឺជាការប្រកួតកាត់សេចក្តីសម្រាប់ Man Utd, Leicester និង Chelsea។ ជំនួបបន្ទាប់ក្រុមបិសាចក្រហមនឹងត្រូវទទួលភ្ញៀវ West Ham United ដែលជាក្រុមមិនសូវខ្លាំងនោះទេ មុនពេលពួកគេបន្តដំណើរទៅជួប Leicester ក្នុងការប្រកួតបិទរដូវកាល។   ដោយឡែក Leicester ដែលដឹកនាំដោយលោក Brendan Rodgers មុនពេលប្រឈមមុខជាមួយ Man Utd របស់លោក Ole Gunnar Solskjaer ពួគេគេត្រូវធ្វើដំណើរទៅជួប Tottenham Hotspur ដែលជាក្រុមខ្លាំងមួយនៅអង់គ្លេសជាមុនសិន។ ដោយសារពីរប្រកួតចុងក្រោយត្រូវជួបសុទ្ធតែក្រុមល្អ ក្រុមរហស្សនាមកញ្ជ្រោងត្រូវបានគេមើលឃើញថា មានភាគរយតិចប៉ុណ្ណោះក្នុងការប្រជែងយកកៅអី Top 4។   មិនខុសពី Leicester ឡើយ ក្រុមតោខៀវក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Frank Lampard ក៏នឹងត្រូវធ្វើការងារធ្ងន់ផងដែរ ដ្បិតពួគេត្រូវប៉ះក្រុមជើងឯក Liverpool និង Wolves។ យ៉ាងណាក៏ដោយ ហង្សក្រហម ប្រហែលជាមិនប្រឹងប្រែងខ្លាំងនោះទេក្លាយជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះទៅហើយ ប៉ុន្តែដែលលំបាកគឺជំនួបជាមួយ Wolves ដែលត្រូវការឈ្នះជាចាំបាច់ដើម្បីទទួលបានកៅអី Europa League រដូវកាលក្រោយ៕  
ជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតលីគ Premier League សប្តាហ៍ទី៣៦ បានធ្វើឲ្យ Manchester Uited, Leicester City និង Chelsea បន្តការប្រជែងគ្នាយ៉ាងស្វិតស្វាញសម្រាប់ការប្រកួតដែលនៅសល់២លើកចុងក្រោយ ដើម្បីដណ្តើមកៅអី Chmapions League រដូវកាលក្រោយ។ Man Utd មាន៦២ពិន្ទុ ស្មើ Leicester ឯ Chelsea មាន៦៣ពិន្ទុ។
លោក Masatsugu Asakawa ប្រធាន ADB បានលើកឡើងថា ADB បានបន្តប្រែក្លាយ ជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់ ADB ផ្ដោតសំខាន់លើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូនដែលបញ្ចេញកាបូនទាប។   នៅឆ្នាំ២០២៣ ADB បានផ្ដល់ហិរញ្ញប្បទានអាកាសធាតុចំនួន២៣,៦ពាន់លានដុល្លារ ទៅដល់ ការកម្ចី ប្រាក់ជំនួយ, ការវិនិយោគទុន, ការធានា និងជំនួយបច្ចេកទេសដែលផ្ដល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ ក្រៅពីនោះ ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារ ក៏បានពង្រឹងបន្ថែមនូវធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាលផងដែរ។   នាពេលអនាគត ADB នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលរហូតដល់១០០ពាន់លានដុល្លារ។ លើសពីនេះ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មីរបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។   ជាមួយគ្នានេះ ADB បានប្តេជ្ញាសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ធនាគារនេះ មានសមាជិកចំនួន ៦៨ ប្រទេស៕    អត្ថបទទាក់ទង   ប្រធាន ADB៖ បម្រែបម្រួលអាកាសធាតុ ជាបញ្ហាធំរបស់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ នៅឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ហិរញ្ញប្បទានអាកាសធាតុចំនួន២៣,៦ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់ប្រមាណ ៩,៨ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
អ្នកមកពីខេត្តតាកែវរូបនេះបានបញ្ជាក់សារព័ត៌មានថ្មីៗ ថា៖ «ខ្ញុំយកអាយ៉ងមកលក់នៅទីនេះ ដើម្បីឱ្យពលរដ្ឋខ្មែរយើងបានស្គាល់ពីគុនដំបងក្នុងសម័យបុរាណ»។ លោក អ៊ាងវ៉ាវ ចេះធ្វើអាយ៉ងដំបងនេះ ពីជីតារបស់ខ្លួន។  
លោក ស៊ូ អ៊ាងវ៉ាវ ធ្វើដំណើរពីខេត្តតាកែវ ដើម្បីមកលក់«អាយ៉ងគុនខ្មែរ» ដែលបានធ្វើដោយផ្ទាល់ដៃ ក្នុងពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។ អាយ៉ងមួយ មានតម្លៃ២០ ០០០រៀល។ ទំរាំតែធ្វើអាយ៉ងបានមួយ បុរសវ័យ៥១ឆ្នាំរូបនេះ ត្រូវចំណាយពេលរហូតដល់១ថ្ងៃកន្លះ។
  សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រ បានបកស្រាយពាក្យ  «តង្វាយ»  ក្នុងវចនានុក្រមខ្មែរ ជារបស់សម្រាប់ថ្វាយ ឬវត្ថុដែលគេថ្វាយ។ ឧទាហរណ៍៖ មុនប្រឡងបាក់ឌុប សិស្សទី១២ជាច្រើនរូប បាននាំគ្នាមកថ្វាយតង្វាយដល់ព្រះអង្គដងកើ ដើម្បីសុំពរជ័យឲ្យប្រឡងជាប់។    ចំណែក«ចង្ហាន់» មានន័យថា អាហារសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា។ ឧទាហរណ៍៖ ពួកយើងទាំងអស់គ្នា គួរតែប្រញាប់ដាំបាយ និងធ្វើម្ហូបទៅវត្ត ដើម្បីឲ្យទាន់ចង្ហាន់លោកមកដល់៕ 
ការពិត ពាក្យ «តង្វាយ» និង«ចង្ហាន់» មានន័យខុសគ្នាឆ្ងាយណាស់ ហើយការប្រើប្រាស់ក៏ខុសគ្នាដែរ។ «តង្វាយ» សំដៅលើគ្រឿងដែលគេថ្វាយទៅអាទិទេព ដែលគេមានជំនឿ ដើម្បីបន់ស្រន់សុំអ្វីមួយ ឬសុំសេចក្តីសុខ។ ចំណែក «ចង្ហាន់» សំដៅលើ អាហារសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា។
ហ្វូងមនុស្សដ៏ធំបានប្រមូលផ្តុំគ្នានៅទីក្រុង Lahore ទីដែលលោក Sharif បានត្រឡប់មកពីទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រ។ អ្នកស្រី Ayesha Tanzeem អ្នកយកព័ត៌មានរបស់ VOA បានដើរជាមួយក្រុមការងាររបស់គណបក្ស ខណៈដែលពួកគេបានធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។ អ្នកស្រីបានរាយការណ៍មកថា មនុស្សរាប់ពាន់នាក់បានចូលរួមពិធីជួបជុំនៅទីក្រុង Lahore កាលពីថ្ងៃសុក្រដើម្បីទទួលអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបណ្តេញចេញពីតំណែងគឺលោក Nawaz Sharif និងកូនស្រីឈ្មោះ Maryam នៅព្រលានយន្តហោះ។ ប៉ុន្តែពួកគេភាគច្រើនមិនអាចទៅដល់ព្រលានយន្តហោះទេ។ អាជ្ញាធរបានដាក់កុងតឺន័រតាមផ្លូវដើម្បីបិទផ្លូវទៅកន្លែងដង្ហែបាតុកម្ម។ សេវាទូរស័ព្ទត្រូវផ្តាច់នៅក្នុងទីក្រុងនេះដើម្បីបង្កការលំបាកដល់អ្នករៀបចំបាតុកម្ម។ មន្ត្រីគណបក្សក៏បានត្អូញត្អែរផងដែរអំពីការបង្ក្រាបដ៏ធំទៅលើកម្មករ បន្ទាប់ពីប៉ូលិសចាប់ខ្លួនមនុស្សបណ្តើរ ប៉ុន្មានថ្ងៃមុនការជួបជុំគ្នានេះ។ ប៉ុន្តែពួកអ្នកគាំទ្ររឹងមាំមិន ញញើតឡើយ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អាជ្ញាធរប៉ាគីស្ថានបានឃុំឃាំងលោក Nawaz Sharif អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបានបណ្តេញចេញពីតំណែងក្រោមការចោទប្រកាន់ពីបទ «ពុករលួយ»។
អត្ថបទទាក់ទង   COVID-19៖ កម្ពុជារកឃើញករណីឆ្លងទី៣ គឺស្ត្រីអង់គ្លេសម្នាក់នៅខេត្តកំពង់ចាម   ពលរដ្ឋខ្មែរអាយុ៣៨ឆ្នាំម្នាក់នៅសៀមរាបផ្ទុកកូរ៉ូណាវីរុស COVID-19  អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា ក្នុងចំណោម៣ករណីដែលកម្ពុជាប្រកាសរកឃើញមេរោគCOVID-19 មាន២ករណីដែលអ្នកជំងឺនាំមេរោគCOVID-19 ពីបណ្តាប្រទេសនានាដែលខ្លួនបានធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជា។ រីឯករណី១ទៀត ដែលរកឃើញCOVID-19លើពលរដ្ឋខ្មែរវ័យ៣៨ឆ្នាំនោះ គឺជាការឆ្លងពីជនជាតិជប៉ុនម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសនានា ហើយចូលមកបំពេញការងាររបស់ខ្លួននៅខេត្តសៀមរាប។ បច្ចុប្បន្នជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 ត្រូវបានក្រុមគ្រូពេទ្យ រក្សាទុកនៅកន្លែងដាច់ដោយឡែកមួយនៅខេត្តសៀមរាប ដើម្បីកុំឱ្យឆ្លងដល់អ្នកដទៃ និងដើម្បីតាមដាន-ព្យាបាលនូវជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយមេរោគ COVID-19នេះ។ អ្នកមានប្រសាន៍ថា៖«នៅខេត្តសៀមរាបនេះ មិនទាន់មានករណីឆ្លង (មេរោគCOVID-19) នៅក្នុងសហគមន៍នៅឡើយទេ។ មានន័យថា មិនទាន់មានការចម្លង (មេរោគCOVID-19) ពីបុរសជនជាតិខ្មែរនេះ ចូលទៅចម្លងក្នុងសហគមន៍នៅឡើយទេ»។ អ្នកស្រីបន្តថា៖«យើង មើលសូម្បីតែប្រពន្ធ បងថ្លៃ-ប្អូនថ្លៃ និងប្អូនគាត់ អត់មានឆ្លងមេរោគ COVID-19 ហ្នឹងផង។ យើងបានធ្វើតេស្តអ្នកទាំងនោះរួចហើយ គឺអវិជ្ជាមាន។ ដោយឡែក អ្នកទាំងបីនាក់ទៀត ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនដែលកើតCOVID-19 ក្រៅពីបុរសខ្មែរម្នាក់ហ្នឹង យើងក៏ធ្វើតេស្តរួចហើយ លទ្ធផលចេញមកក៏អវិជ្ជមាន ហើយយើងនឹងបន្តធ្វើតេស្តបន្តៗទៀតនៃអ្នកទាំងនោះ»។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានពន្យល់ថា ការឆ្លងមេរោគ COVID-19 ក្នុងសហគមន៍ គឺជាការឆ្លងមេរោគពីបុរសខ្មែរមាន COVID-19 (ក្រុមខ) ដែលឆ្លងពីជនជាតិជប៉ុន (ក្រុមក) ហើយបុរសជនជាតិខ្មែរនោះ បានចម្លងមេរោគដល់ក្រុមគ្រួសារ (ក្រុមគ)  ហើយក្រុមគ្រួសារនោះ បានបន្តឆ្លងដល់មិត្តភក្តិនានាដែលរស់នៅក្នុងសហគមន៍ជាមួយ។ ការឆ្លងមេរោគបែបនេះ បានគេហៅថាការឆ្លងមេរោគក្នុងសហគមន៍។ បច្ចុប្បន្ននេះ នៅសៀមរាបមិនទាន់ការឆ្លងបែបនេះនៅឡើយ។ សូមរម្លឹកថា ករណីដំបូងនៃមេរោគ COVID-19 នៅកម្ពុជា ត្រូវបានរកឃើញកាលពីថ្ងៃទី២៧ ខែមករា លើទេសចរចិនវ័យ៦០ឆ្នាំម្នាក់មកពីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលបានទៅដល់ខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារកាលពីថ្ងៃទី២៣ ខែមករា។ ប៉ុន្តែនៅថ្ងៃទី១០ ខែកុម្ភៈ អ្នកជំងឺនោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយត្រូវបានព្យាបាលឲ្យជាសះស្បើយ។ ដោយឡែកករណីទី២ ត្រូវបានរកឃើញនៅថ្ងៃទី៧មីនា លើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប និងករណីទី៣ កម្ពុជាទើបរកឃើញលើភ្ញៀវទេសចរស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៕ 
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៣ករណី។ ក្នុងចំណោមទាំង៣ករណីនេះ មាន១ករណីបានកើតឡើងលើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់នៅក្នុងខេត្តសៀមរាប ប៉ុន្តែករណីឆ្លងមេរោគCOVID-19នេះ មិនទាន់មានឆ្លងដល់ពលរដ្ឋណាម្នាក់នៅក្នុងសហគមន៍ណាមួយឡើយ។ នេះជាការអះអាងរបស់អ្នកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ក្នុងកម្មវិធីសារព័ត៌មានដែលនិយាយអំពីCOVID-19 និងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១មីនា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។
ក្រុមហ៊ុនឧស្ម័ន Naftogaz របស់ក្រុងគៀវ បានប្រកាសជ័យជម្នះ នៅថ្ងៃពុធទី ២៨ ខែកុម្ភៈ ក្រោយចំណាយពេលវេលាតតាំងក្តី ជាមួយរុស្ស៊ី ពាក់ពាក់ព័ន្ធជម្លោះក្នុងការបញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន។ តុលាការអន្តរជាតិ បានទាមទារឲ្យរុស្ស៊ីបង់លុយចំនួន ៤,៦៣ ពាន់លានដុល្លារ ជាសំណងដល់រដ្ឋាភិបាលអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP សំណុំរឿងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនេះ ត្រូវបានដោះស្រាយដោយស្ថាប័នមជ្ឈត្តការទីក្រុងស្តុកខុម ប្រទេសស៊ុយអែត ក្រោយក្រុមហ៊ុនទាំងពីរ បានដាក់ពាក្យបណ្តឹងប្រឆាំគ្នាទៅវិញទៅមក ក្នុងឆ្នាំ ២០១៤ ក្រោយវិបត្តិអ៊ុយក្រែនផ្ទុះឡើង។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនឧស្ម័ន Naftogaz បានបញ្ជាក់ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នឹងត្រូវបង់លុយចំនួន ៤,៦៣ ពាន់លានដុល្លារទៅឲ្យខ្លួន ដោយសារក្រុមហ៊ុនរុស្ស៊ីនេះ បរាជ័យក្នុងការផ្គត់ផ្គង់ឧស្ម័ន ឆ្លងតាមប្រព័ន្ធបំពង់ឧស្ម័នអ៊ុយក្រែន ទៅទីផ្សារអឺរ៉ុបតាមការសន្យា។  ចំណែកក្រុមហ៊ុន Naftogaz ក៏ត្រូវមានកាតព្វកិច្ចបង់លុយ ២ ពាន់លានដុល្លារ ទៅក្រុមហ៊ុន Gazprom រុស្ស៊ីផងដែរ ដោយសារខ្លួនជំពាក់ថ្លៃឧស្ម័ន ដែលរុស្ស៊ីផ្គត់ផ្គង់ឲ្យក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥។ យ៉ាងណាក៏ដោយ ដោយសារវាជាសំណុំរឿងពាណិជ្ជកម្ម ស្ថាប័នយុត្តាធិការនេះ មិនបានបញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធសេចក្តីសម្រេចរបស់ខ្លួនឡើយ។ ចំណែក ក្រុមហ៊ុន Gazprom របស់រុស្ស៊ីចេញមុខបញ្ជាក់ថា ខ្លួនមិនទទួលយកការសម្រេចរបស់តុលាការឡើយ។ សូមបញ្ជាក់ថា ជម្លោះពាក់ព័ន្ធឧស្ម័ននេះ កើតឡើងក្រោយទំនាក់ទំនងរវាងក្រុងគៀវ និងក្រុងម៉ូស្គូ ល្អក់កករខ្លាំង ដោយសាររុស្ស៊ី ក្រសោបយកទឹកដីគ្រីមៀ ពីអ៊ុយក្រែន និងគាំទ្រចលនាផ្តាច់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ដែលជម្លោះនេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០០០០ នាក់ឯណោះ៕
ចុងក្រោយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ចាញ់ក្តីក្នុងសំណុំរឿងជម្លោះក្នុងការបញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនដែលកើតឡើងតាំងពីឆ្នាំ ២០១៤មកនោះ។ មជ្ឈត្តការស៊ុយអែត បានបញ្ជាឲ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីនេះ បង់លុយសំណងទៅអ៊ុយក្រែន ក្នុងទំហំប្រហែល ៤ពាន់លានដុល្លារអាមេរិកឯណោះ។ 
ដីកាទាំង៤នោះ គឺ ដីកាទី១ មានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ដីកាទី២ មានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ដីកាទី៣ មានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាម្ចាស់បំណុល ដីកាទី៤ មានរដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល។ កន្លងមក លោក សម រង្ស៊ី ត្រូវភាគីទាំង៤នេះ ដាក់ពាក្យប្តឹងពីបទចោទផ្សេងៗគ្នា ហើយទាមទារឲ្យលោក បង់ប្រាក់ជាការសងជំងឺចិត្ត។ ដោយសារពុំបានបង់ប្រាក់សងជំងឺចិត្តដល់ភាគីទាំង៤តាមការសម្រេចរបស់តុលាការ ទើបលោក សម រង្ស៊ី ជាមេដឹកនាំកំពូលរបស់ក្រុមប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស បានក្លាយជាកូនបំណុល។ យោងតាមដីកាទាំង៤ លោក ត្រូវបង់ប្រាក់ដល់ទៅ១លានដុល្លារ ជូនសម្តេច ហ៊ុន សែន បង់ប្រាក់៦សែនដុល្លារ ជូនសម្តេច ហេង សំរិន បង់ប្រាក់ប្រមាណ៥សែនដុល្លារ ជូនសម្តេច ស ខេង និង បង់ប្រាក់ជាង៤,៤សែនដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។ ចៅក្រម អះអាងក្នុងដីកាថា ការដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយបង្ខំ ហើយធ្វើទៅតាមសំណើរបស់ម្ចាស់បំណុល។ ចៅក្រម បញ្ជាក់ដូច្នេះថា៖«កម្មវត្ថ [គឺម្ចាស់បំណុល] សុំឲ្យអនុវត្តតាមវិធានការលក់ដោយបង្ខំនូវអចលនវត្ថុ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង...»។ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មៗថា លោក ពុំទាន់បានឃើញដីកាស្តីពីការដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ។ លោក មានប្រសាសន៍ថា៖«ខ្ញុំ អត់មានអ្វីត្រូវអត្ថាធិប្បាយរឿងហ្នឹងទេ»។ សារព័ត៌មានថ្មីៗ បានជូនសំណួរតាមបណ្តាញទំនាក់ទំនងតេឡេក្រាម ទៅកាន់លោក គី តិច មេធាវីការពារក្តីឲ្យសម្តេច ហ៊ុន សែន និងការពារក្តីឲ្យសម្តេច ហេង សំរិន ដើម្បីសុំឲ្យបកស្រាយបន្ថែម អំពីការដែលតុលាការភ្នំពេញ ដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ តែលោក ពុំទាន់ឆ្លើយតប។ ចៅក្រម ពុំបានបង្ហាញក្នុងដីកាឡើយថា ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវដាក់លក់ក្នុងតម្លៃប៉ុន្មាន។  លោក គង់ សភា មន្រ្តីជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេសដែរនោះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកាសលក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិពីសំណាក់តុលាការកម្ពុជា គឺជានយោបាយបំភ័យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដេីម្បីបំបាក់ស្មារតីរបស់សកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។ ប៉ុន្តែ លោក យល់ថា ការបំភ័យនេះ គឺគ្មានប្រយោជន៍ឡើយ ព្រោះរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដល់ទីបញ្ចប់ហេីយ៕
លោក អ៊ឹម វណ្ណៈ ចៅក្រមនៃតុលាការភ្នំពេញ បានចេញដីកា៤ដាច់ដោយឡែកពីគ្នា ស្តីពីការសម្រេចដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ជាកូនបំណុល ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល៤ភាគី។ ដីកាទាំងនោះ ត្រូវបានបង្ហោះ និងចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
  បណ្ណាល័យអេឡិចត្រូនិកនេះ គឺជាផ្នែកមួយ ស្ថិតក្នុងគេហទំព័រផ្លូវការក្រសួងបរិស្ថាន។ គិតត្រឹមរសៀលថ្ងៃទី២៩កក្កដានេះ នៅក្នុងបណ្ណាល័យអេឡិចត្រូនិកក្រសួងបរិស្ថាន មានឯកសារ និងសៀវភៅចំនួនជាង១០០ក្បាល។    ការបង្កើតបណ្ណាល័យអេឡិចត្រនិកនេះ ក្រោមគោលបំណង ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការកសាង និងលើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។    លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកលើកឡើងថា គេហទំព័របណ្ណាល័យអេឡិចត្រូនិកនេះ នឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចែករំលែកចំណេះដឹង,  ព័ត៌មានបរិស្ថាន ធនធានធម្មជាតិ, និងការធ្វើទំនើបកម្មស្ថាប័ន។ លោកបន្ថែមថា បណ្ណាល័យអេឡិចត្រូនិកនេះ គឺសម្រាប់សិស្ស និស្សិត និងសាធារណជន សិក្សាស្រាវជ្រាវ ហើយក៏ជាកន្លែងផ្ទុកទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។   ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិកថា បណ្ណាល័យនេះមិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបករណ៍ដែលនឹងប្រែក្លាយសង្គម និងប្រជាជនកម្ពុជា ទៅជាសង្គមសកលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត៕ 
ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិក (http://e-library.moe.gov.kh/) ឬ E-Library របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២៨ ខែកក្កដា ឹឆ្នាំ២០២៣។ បណ្ណាល័យអេឡិចត្រូនិកនេះ មានផ្ទុកព័ត៌មានបរិស្ថាន និងធនធានធម្មជាតិ, តំបន់ការពារធម្មជាតិសក្តានុពល, បណ្ដុំទិន្នន័យ, បណ្ដុំឯកសារ ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង និងវីដេអូ។
  អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានចុះហត្ថលេខាដោយលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិរបស់ JICA នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី៣ខែមិថុនា។ អនុស្សារណៈនេះត្រូវធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាង JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកំពង់ផែ និងភស្ដុភារកម្ម។   កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានដើរតួនាទីជាមជ្ឈមណ្ឌលភស្ដុភារកម្មសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក JICA បានផ្ដល់កម្ចី ហិរញ្ញប្បទានឥតសំណង និងបន្តការគាំទ្រនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពកំពង់ផែ។ រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន   ប្រកាសព័ត៌មានខាងលើបានបញ្ជាក់ដូច្នេះថា«ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលភស្ដុភារកម្មក្នុងស្រុក និងតំបន់ យ៉ាងសំខាន់ ដែលក្នុងនោះចំនួនកុងតេន័រឆ្លងកាត់សរុបបានកើនឡើងពី ២៩ម៉ឺនធីអ៊ីយូក្នុងឆ្នាំ២០១៣ ដល់ ៥៤ម៉ឺនធីអ៊ីយូក្នុងឆ្នាំ២០១៨។    អនុស្សារណៈខាងលើនេះត្រូវបានបង្កើតឡើង ក្រោយពីជំនួបទ្វេភាគីរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៣១ខែឧសភា  ដែលភាគីជប៉ុនប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍកំពង់ផែព្រះសីហនុបន្ថែមទៀត ក្នុងនោះរួមមានទាំងការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍កំពង់ផែផងដែរ។ ក្នុងជំនួបនោះផងដែរ ក៏មានការចុះកិច្ចព្រមព្រៀងលើហិរញ្ញប្បទានជិត៥លានដុល្លារ ក្នុងនោះ ១,៨លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតកុងតេន័រ។   «JICA នឹងបន្តកិច្ចសហប្រតិបត្តិការ តាមរយៈការផ្ដល់កម្ចីហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍចំណតកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនីនៅកំពង់ផែដើម្បីធ្វើទំនើបកម្មកំពង់ផែ»។ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងបែបនេះ មុននឹងបន្តដូច្នេះទៀតថា៖«មិនតែប៉ុណ្ណោះ JICA នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក តាមរយៈការពង្រឹកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។   គួរបញ្ជាក់ថា កំពង់ផែស្វ័យក្រុងព្រះសីហនុ ត្រូវបានពង្រីកវិសាលភាព និងសមត្ថភាពជាបន្តបន្ទាប់។ កាលពីពាក់កណ្ដាលឆ្នាំ២០១៨ ចំណតផែពហុបំណងរបស់កំពង់ផែនេះត្រូវបានសម្ពោធ ។ ហើយចំណតផែទឹកជ្រៅមួយទៀតជម្រៅ ១៤,៥ម៉ែត្រ ដែលអាចទទួលចតនាវា ៩៣ភាគរយនៃនាវាតំបន់អាស៊ីប៉ាស៊ីហ្វិក គ្រោងបើកការដ្ឋានក្នុងឆ្នាំ២០១៩នេះ ដែលនឹងចំណាយ២០៣លានដុល្លារ ក្រោមកម្ចីពីរដ្ឋាភិបាលជប៉ុនដូចគ្នានឹងចំណតផែពហុបំណងដែរ៕
ភ្នំពេញ៖ កិច្ចព្រមព្រៀងថ្មីមួយទៀត ត្រូវបានភាគីកម្ពុជា និងជប៉ុនចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកំពង់ផែ និងភស្ដុភារនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
ស្ថិតក្នុងការប្រកួតពានរង្វាន់លំដាប់ទីពីរអឺរ៉ុប ក្រុមម្ចាស់ផ្ទះ Marseille បានបើកការនាំមុខលទ្ធផល ២-០ ទៅលើក្រុមភ្ញៀវមកពីអង់គ្លេស ។ ប៉ុន្តែនៅក្នុងវគ្គទីពីរ Brighton ក៏អាចវាយបកមកវិញ ២គ្រាប់ ដើម្បីរកបាន ១ពិន្ទុលើកដំបូងរបស់ពួកគេ នៅពានអឺរ៉ុប។   ទើបតែបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់អឺរ៉ុប និងជាការប្រកួតទីពីរ លោក De Zerbi អះអាងថាកូនក្រុមលោករងបន្ទុកធ្ងន់ សម្រាប់ការប្រកួតក្នុងឆាកលំដាប់អឺរ៉ុប។   «ខ្ញុំដឹងថាយើងមិនមែនជាក្រុមដែលធំនោះទេ យើងត្រឹមជាក្រុមតូចមួយប៉ុណ្ណោះ ក្លិបតូច តែយើងអាចឈានដល់ការប្រកួតប្រជែងពានរង្វាន់អឺរ៉ុប យើងលេងបានយ៉ាងល្អ វាបង្ហាញអំពីគុណភាពកីឡាករដ៏ពូកែរបស់យើង។ ច្បាស់ណាស់ដែលថាយើងរងសម្ពាធពីបរិយាកាសការប្រកួតតាំងពីដើមវគ្គ វាជាការប្រកួតក្រៅទឹកដីលើកដំបូងក្នុងអឺរ៉ុបសម្រាប់ Brighton សម្រាប់កីឡាករ សម្រាប់ក្លិប និងសម្រាប់អ្នកគាំទ្រ។ យើងត្រូវរៀនសម្របខ្លួន យើងត្រូវតែប្រើប្រាស់ការប្រកួតប្រជែងនេះ។»។ លោក De Zerbi បាននិយាយប្រាប់ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។   ការប្រកួតស្មើសម្រាប់ Brighton កើតឡើងក្រោយពេលដែលពួកគេរងបរាជ័យជាបន្តបន្ទាប់ក្រោមថ្វីជើង Chelsea នៅក្នុងពានរង្វាន់ League Cup និងចាញ់ Aston Villa លទ្ធផល ៦-១ សម្រាប់ជំនួប Premier League សប្តាហ៍មុន។   Brighton នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់បាតតារាងនៃពូល B ពានរង្វាន់ Europa League ដោយពួកគេនឹងត្រូវវិលត្រលប់ទៅកាន់ការប្រកួតក្របខណ្ឌ Premier League ដោយធ្វើដំណើរទៅប៉ះក្រុម Liverpool៕   ការប្រកួតក្រុមដទៃផ្សេងទៀតនៃពានរង្វាន់ Europa League ៖   ពូល A  West Ham United ឈ្នះ Freiburg ២-១ TSC Backa Topola ស្មើ ២-២ Olympiacos    ពូល B  AEK Athens ស្មើ ១-១    ពូល C  Aris Limassol ឈ្នះ Rangers ២-១  Real Betis ឈ្នះ Sparta Prague លទ្ធផល ២-១   ពូល D  Sturm Graz ឈ្នះ Rakow Czestochowa ១-០ Atalanta ឈ្នះ Sporting Cp   ពូល E  Liverpool ឈ្នះ Union St.Gilloise ២-០ Toulouse ឈ្នះ LASK ១-០   ពូល F  Maccabi Haifa ស្មើ ០-០ Panathinaikos  Villarreal ឈ្នះ Rennes ១-០   ពូល G  Roma ឈ្នះ Servette ៤០ Slavia Prague ឈ្នះ FC Sheriff ៦-០។  
លោក Roberto de Zerbi គ្រូបង្វឹកក្រុម Brighton & Hove Albion និយាយថា កូនក្រុមរបស់លោករងសម្ពាធខ្លាំងអំពីបរិយាកាសនៃការប្រកួតនៅវគ្គដំបូង ពេលប្រកួតទល់ក្រុម Olympique Marseille ។ ប៉ុន្តែគ្រូបង្វឹកដដែលបង្ហាញពីមោទកភាពដែលកូនក្រុមអាចស្វែងរកបាន ១ពិន្ទុត្រឡប់មកវិញ និងជាលើកដំបូងនៅក្នុងការប្រកួតពានរង្វាន់ Europa League។
  កញ្ញា រុំ ដារ័ត្ន ដែលឈប់យានជំនិះ ទិញទឹកក្រូចអាយស៍កូឡា នៅស្តង់លក់ផ្សារព្រែកឯង និយាយថា៖«ការពិតទៅ ខ្ញុំចូលចិត្តអាយស៍ស្រាប់។ ដល់តែជិះកាត់មកឃើញមានប្រូម៉ូសិនទៀត ចាំអង្កាល់ ដឹងតែទិញហើយ។ ណាមួយត្រូវចំពេលជិតភ្ជុំទៀត អីចឹងខ្ញុំទិញទុកទៅវត្តខ្លះ ហើយទិញផ្ញើជូនម៉ាក់ខ្ញុំ ដែលនៅផ្ទះផ្សេងគ្នា ទុកគ្រាន់យកទៅវត្តដែរ»។   លោក គង់ សុផល អតិថិជនម្នាក់ទៀត ដែលបានចូលទិញនៅស្តង់ជិតផ្សារដើមគរ បានឲ្យដឹងថា៖ «ខ្ញុំចេះតែទិញទុកទៅ ទាន់គេមានប្រូម៉ូសិន ហើយវាល្អដែរ។ ម៉េចម៉ាគ្រាន់យកទៅវត្ត ហើយទុកខ្លះឲ្យកូនទៅ ព្រោះកូនខ្ញុំវាចូលចិត្តផឹកទឹកក្រូចអាយស៍ IZE ហ្នឹងដែរ»។   អតិថិជននិយមគាំទ្រផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចអញ្ជើញស្វែងរកទីតាំងលក់នៅទូទាំងប្រទេស និងផ្សារដែលនៅភ្នំពេញដូចជា ផ្សារព្រែកព្នៅ ផ្សារទួលសង្កែ ផ្សារសំផាន់ ផ្សារអូឡាំពិក ផ្សារអូរឫស្សី ផ្សារសែនមេត្រី ផ្សារស្ទឹងមានជ័យចាស់ ផ្សារប៉េសេ ផ្សារទួលពង្រ ផ្សារត្រពាំងថ្លឹង រោងចក្រ QMI  ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារព្រែកឯង ផ្សារច្បារអំពៅ ផ្សារកំបូល និងផ្សារថ្នល់ទទឹង ដែលនៅជិតលោកអ្នក។    ក្រៅពីមានលក់នៅតាមទីតាំងផ្សារខាងលើ អតិថិជនដែលស្នាក់នៅក្នុងគម្រោង ផាក លែន ៥៩៨ បុរីពិភពថ្មី និងបុរីប៉េងហួតបឹងស្នោរ ក៏អាចស្វែងរកផលិតដ៏មានគុណភាពពី ខ្មែរ ប៊ែវើរីជីស ក្បែរគេហដ្ឋានរបស់លោកអ្នកបានផងដែរ៕    (អត្ថបទពាណិជ្ជកម្ម)    
ស្តង់លក់ជាមួយប្រូម៉ូសិនពិសេស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញអតិថិជនជាច្រើន មកទិញផលិតផល ៤មុខគឺ ទឹកក្រូចអាយស៍ IZE ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្រាបៀ កម្ពុជា និងទឹកបរិសុទ្ធ កម្ពុជា។
កម្មវិធីនេះផ្តល់ប្រាក់កម្ចីរហូតដល់ ៥០០០ដុល្លារ ជាមួយនឹងរយៈពេលរហូតដល់បីឆ្នាំ។ កម្មវិធី Chief Easy ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជូនដល់ប្រជាជនកម្ពុជាដែលត្រូវការសេវាកម្មហិរញ្ញវត្ថុ។ ភាពងាយស្រួលនៃការប្រើប្រាស់របស់កម្មវិធីទូរសព្ទនេះអនុញ្ញាតឱ្យអតិថិជនស្នើសុំប្រាក់កម្ចីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។   Chief Easy ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងប្រមូលផ្តុំទិន្នន័យអ្នកប្រើប្រាស់ដ៏មានកិត្យានុភាព លោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖ «Chief Easy គឺជាការអភិវឌ្ឍន៍ដ៏លេចធ្លោមួយរបស់យើង។ កម្មវិធីទូរសព្ទនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងកំពុងប្រមូលទិន្នន័យអ្នកប្រើប្រាស់។ អតិថិជនអាចវាយតម្លៃភាពអាចទទួលបានឥណទានដើម្បីទទួលបានប្រាក់កម្ចីតាមរយៈប្រព័ន្ធធនាគារឌីជីថល និងស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល»។    ការយកចិត្តទុកដាក់របស់ធនាគារ ឈីហ្វ ចំពោះប្រតិបត្ដិការលើកម្មវិធីទូរសព្ទ Chief Easy ឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនបទពិសោធរបស់អតិថិជន និងលទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការធ្វើទំនើបកម្មឌីជីថល និងភាពជាដៃគូបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ទូលំទូលាយ និងងាយស្រួលដល់អតិថិជនរបស់ខ្លួន។   ប្រតិបត្ដិលើប្រព័ន្ធឌីជីថលរបស់ធនាគារ ឈីហ្វ បានក្លាយជារបៀបវារៈអាទិភាពខ្ពស់ ដោយផ្តោតលើការពន្លឿនការចែកចាយផលិតផល និងសេវាកម្មតាមរយៈបណ្តាញឌីជីថល។ តាមរយៈការវិនិយោគយ៉ាងច្រើននៅក្នុងការធ្វើទំនើបកម្មឌីជីថល ធនាគារ ឈីហ្វ មានគោលបំណងផ្តល់នូវភាពងាយស្រួលកាន់តែប្រសើរដល់អតិថិជនរបស់ខ្លួន និងធានាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ។   កិច្ចខិតខំប្រឹងប្រែងរយៈពេលមួយទសវត្សរ៍ជាមួយនឹងនិមិត្ដសញ្ញាថ្មី ជាការកត់សម្គាល់រយៈពេលមួយទសវត្សរ៍នៃប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានបង្ហាញនិមិត្តសញ្ញាថ្មីរបស់ខ្លួន ជាកិត្យានុភាពលើសពីការផ្លាស់ប្ដូរស្លាកយីហោសាជីវកម្ម តែជាការប្រកាសពីការត្រៀមខ្លួនចូលក្នុងយុគសម័យធនាគារឌីជីថលដំបូងគេ។ និមិត្ដសញ្ញាថ្មី ប្រកបដោយថាមពល គឺជាផ្នែកនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងយុវជនជំនាន់ថ្មី និងចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ស្របពេលដែលធនាគារ ឈីហ្វ ប្រារព្ធខួបដប់ឆ្នាំនៅក្នុងឧស្សាហកម្មនេះ។     ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ លោក សឿង ម៉ូរ៉ារិទ្ធ បានរំឭកពីការវិវត្តន៍យុទ្ធសាស្ត្ររបស់ធនាគារ ដោយសង្កត់ធ្ងន់លើគុណតម្លៃ ថា៖ «យើងបានកសាងមូលដ្ឋានគ្រឹះនៃទំនុកចិត្តជាមួយអតិថិជនរបស់យើងតាមរយៈការយកចិត្តទុកដាក់ចំពោះក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព ការប្រុងប្រយ័ត្ន និងតម្លាភាព។ ទាំងនេះមិនគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដែលបានគាំទ្រដល់ការធ្វើដំណើររយៈពេលមួយទសវត្សរ៍នេះរបស់យើង»។   សម្រាប់ព័ត៌មានបន្ថែមអំពី Chief Easy និងរបៀបស្នើសុំកម្ចី សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគារ ឈីហ្វ ឬទាញយកកម្មវិធីទូរស័ព្ទ Chief Easy ឥឡូវនេះ។ ស្វែងយល់ពីភាពងាយស្រួលនៃប្រព័ន្ធឌីជីថលរបស់ធនាគារ និងបោះជំហានដំបូងឆ្ពោះទៅរកការពង្រឹងផ្នែកហិរញ្ញវត្ថុ។   គេហទំព័រ: https://www.chiefbank.com.kh App Store: https://apple.co/3A1kXzD  Google Play: https://bit.ly/2WrWBkK  ទំនាក់ទំនងលេខទូរសព្ទ៖ 097 9 900 878 / 089 900 878 / 010 900 878
ធនាគារ ឈីហ្វ កំពុងផ្តោតលើកម្មវិធី Chief Easy សម្រាប់កម្ចីប្រាក់ខ្នាតតូចតាមប្រព័ន្ធឌីជីថលរបស់ខ្លួន ដែលទទួលបានការគាំទ្រផ្នែកច្បាប់ដ៏រឹងមាំ។ កម្មវិធីទូរសព្ទនេះត្រូវបានអនុម័តជាលើកដំបូងដោយធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យមានការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ ១០០០ ដុល្លារ។ បន្ទាប់ពីនេះ ធនាគារជាតិនៃកម្ពុជា បានអនុម័តឱ្យធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយបង្កើនចំនួនប្រាក់កម្ចីអតិបរមារហូតដល់ ៥០០០ដុល្លារ ដែលអនុញ្ញាតឱ្យកម្មវិធីទូរសព្ទនេះអាចបម្រើតម្រូវការហិរញ្ញវត្ថុដល់អតិថិជនកាន់តែប្រសើរឡើង។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ- បាវិតនេះ គ្រោងប្រើពេល ៤ឆ្នាំ ដែលបញ្ចប់នៅឆ្នាំ២០២៧ ដើម្បីឱ្យទាន់ពេលវេលា ដែលក្រសួងសាធារណការវៀតណាម បើកការដា្ឋនសាងសង់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកបាវិត ដែរ។     ពិធីចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នៅថ្ងៃទី១៨ខែឧសភា។   «ផ្លូវល្បឿនលឿននេះ មានសារសំខាន់ណាស់ ក្នុងការទំនាក់ទំនងទំនិញ និងអ្នកធ្វើដំណើរឆ្លងកាត់»។ នេះជាការបញ្ជាក់របស់ដ្ឋមន្រ្តីក្រសួងសាធារណការរូបនេះ ដោយបន្តថា ផ្លូវនេះ តភ្ជាប់ទៅវៀតណាម និងបណ្ដាអាស៊ានផ្សេងទៀត មានថៃ មីយ៉ាន់ម៉ា រហូតដល់ចិន។    ផ្លូវនេះ មានប្រវែង ១៣៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ដោយប្រើថវិកាប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់ឱ្យមានគុណភាពបច្ចេកទេសតាមស្ដង់ដា ដូចផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។     លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនេះ ក៏នឹងបែងចែកជា ២ច្រក ដោយច្រកទីមួយ សម្រាប់អ្នកដំណើរទេសចរណ៍ និងច្រកមួយទៀត សម្រាប់ដឹកជញ្ជូនទំនិញ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍។   លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះ MoU នៅខែកញ្ញា ឆ្នាំ២០២២ ។ រដ្ឋាភិបាលកម្ពុជា បានចុះហត្ថខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន សម្រាប់ការសាងសង់ផ្លូវមួយខ្សែនេះ កាលពីខែមករា ២០២៣។   ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនទី២នៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ ដោយបានចំណាយទឹកប្រាក់សាងសង់ចំនួន ២ពាន់លានដុល្លារអាម៉េរិក ។ ចំណែកផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភា ក្នុងបំណាច់ខែឧសភា និងចុះMoU ក្នុងពេលឆាប់ៗនេះ។   ក្រៅពីសាងសងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រដ្ឋាភិបាលក៏ត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ២២៥០ម៉ែត្រ ទន្ទឹង ៦០ម៉ែត្រផងដែរ។ ស្ពាននេះ នឹងតភ្ជាប់ទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្លងទៅស្រុកស្រុកល្វាឯមនៅត្រើយខាងកើត ដែលត្រូវប្រើថវិកាជាតិសម្រាប់សាងសង់។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ៕  
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវនេះ មានប្រវែង ១៣៥គីឡូម៉ែត្រ នឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននេះ នៅថ្ងៃទី១៨ ខែឧសភា។
  បើនិយាយចំពោះការរចនារបស់ vivo Y91C វិញ វាមានរូបរាងដូចទៅនឹងបងប្អូនបង្កើតរបស់វាដែរ។ ប៉ុន្តែអ្វីដែលពិសេសនោះ នៅពេលនេះវាត្រូវបានបង្ហាញចេញមក ជាមួយជម្រើសដល់ទៅ 3 ពណ៌ គឺ ពណ៌Fusion Black / ពណ៌Ocean Blue និង ពណ៌Sunset Red។ ពណ៌ទាំង៣នេះ សុទ្ធសឹងតែជាជម្រើសពណ៌ថ្មី ដែលបង្ហាញចេញមកជាមួយភាពទាន់សម័យ ពោរពេញដោយភាពលេចធ្លោ ស៊ីវីល័យ ហើយក៏ជាជម្រើសដ៏សាកសមផងដែរ សម្រាប់មិត្តៗយុវវ័យសម័យថ្មី។ រីឯតម្លៃលក់នៅលើទីផ្សារ vivo Y91C ត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ $149 តែប៉ុណ្ណោះ ដែលជាតម្លៃ ដ៏សមរម្យមួយ សម្រាប់អ្នកដែលមាន កម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូននូវកាដូ អំពូល LED ដ៏ស្រស់ស្អាតមួយដែរផង ។   ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖   -    ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz។ -    មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB។ -    មានថ្មទំហំ 4030 mAh។ -    ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5។ -    អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels ។ -    មានកាមេរ៉ាមុខទំហំ 5MP, កាមេរ៉ាក្រោយ 13MP ។ -    អាចប្រើស៊ីមកាតបានពីរ។ -    មានមុខងារ Face Unlock ។   នៅចាំអីទៀតតោះសម្រាប់អតិថិជនរបស់ vivo ដែលចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y91C នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី១ ខែមីនានេះតទៅ។ លោកអ្នកក៏នឹងទទួលបានការធានាត្រឹមត្រូវផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)
កាលពីអំឡុងខែមករា ក្រុមហ៊ុនទូរសព្ទដៃស្មាតហ្វូន vivo បានបង្ហាញស្មាតហ្វូនរបស់ខ្លួន ២ម៉ូឌែល ដែលវាត្រូវជាសមាជិកនៃត្រកូល Y ផងដែរ នោះគឺម៉ូឌែល vivo Y91 និង Y91i។ វាជា      ស្មាតហ្វូនស្ថិតក្នុងតម្លៃកម្រិតថវិកាមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ច្រើនផងដែរពីសំណាក់មិត្តៗយុវវ័យ ដែលនិយមប្រើប្រាស់ទៅលើទូរសព្ទដៃស្មាតហ្វូន។ នៅថ្ងៃទី១ ខែមីនានេះ vivo បានបើកបង្ហាញមុខមាត់កូនពៅ នៃត្រកូល Y ម៉ូឌែល vivo Y91C និងបានចេញលក់ ជាផ្លូវការចាប់ពីពេលនេះតទៅដែរ។
  ស្រាបៀរ គ្រុឌ ឡៃ គឺជាសមិទ្ធផលទី១៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបានឆ្លងកាត់ដំណើរការផលិតតាមបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងវេចខ្ចប់យ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវរសជាតិដើម ថ្មី ស្រស់បំផុត ជាមួយនឹងក្លិនក្រអូបប្រហើរពីស្រូវសាឡី និងផ្កាហប់ ផ្តល់បាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រាលស្រទន់ មានកាឡូរីទាបត្រឹមតែ ៩៨ កាឡូរី ងាយស្រួលទទួលទាន។    លោក សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា ស្រាបៀរ គ្រុឌ ឡៃ គឺជាការពង្រីកបន្ថែមផលិតផលក្នុងម៉ាកសញ្ញាគ្រុឌ និងសម្រិតសម្រាំងឡើងជាពិសេសសម្រាប់មនុស្សសម័យថ្មី ដែលមោះមុត ជឿជាក់ និងមានរសនិយមបែបថ្មី។ គ្រុឌនៅតែបន្តចែករំលែកភាពរីករាយ និងពេលវេលាល្អសម្រាប់រាល់ការជួបជុំ ជាមួយនឹងពាក្យស្លោក ពេលវេលាល្អ នៅតែជាពេលវេលាជាមួយគ្រុឌ។   គួរបញ្ជាក់ថា ស្រាបៀរគ្រុឌ ឡៃ ជាសមិទ្ធផលថ្មីទី ១៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីបានដាក់ដំណើរការផលិតផលជាច្រើនរួមមាន ស្រាបៀរវឌ្ឍនៈ វឌ្ឍនៈ ឡៃ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា ភេសជ្ជៈកីឡា វី-អាកទីវ  វី-អាកទីវ ក្រហម វី-អាកទីវ បៃតង និងភេសជ្ជៈកីឡា វី-អាកទីវ បៃតង ព្រមទាំងភេសជ្ជៈកីឡា វី-អាកទីវ ក្រហម ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Awards៕   (អត្ថបទពាណិជ្ជកម្ម)   
កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី ក្រោមម៉ាកសញ្ញាគ្រុឌ គឺស្រាបៀរគ្រុឌ ឡៃ ផលិតឡើងពីបច្ចេកវិទ្យាថ្មីចុងក្រោយ Flash Pasteurization  ដែលនាំមកនូវបទពិសោធន៍ និងជម្រើសរសជាតិថ្មីឆ្លើយតបតាមតម្រូវការអតិថិជនដែលនិយមចូលចិត្តស្រាបៀរដែលមានរសជាតិដើមថ្មីស្រស់។ កម្មវិធីសម្ពោធនេះប្រព្រឹត្តទៅនៅលើសូរ៉ា ស្កាយបារ ជាន់ទី៣៧ ដ៏ប្រណិត និងពេញនិមយនៃអគារដ៏ស្កឹមស្កៃ វឌ្ឍនៈ កាពីតាល់ ដោយមានការចូលរួមដោយលោក សំអាង និង លោក ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, លោក សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, ដៃគូចែកចាយ និងតារាតំណាងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី យ៉ាងច្រើនកុះករ។
  ថ្ងៃទី២៧ ខែមិថុនា   មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) បានប្តេជ្ញាជួយអ៊ុយក្រែនមិនថា ផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងការគាំទ្រផ្នែកការទូតឡើយ ហើយនឹងឈរជាមួយអ៊ុយក្រែន ទោះសង្រ្គាមប្រើពេលយូរយ៉ាងណាក្ដី។ ក្រុមប្រទេសអ្នកមានទាំង ៧ ក៏បានរិះគន់រុស្ស៊ីជាថ្មីជុំវិញការឈ្លានពានលើអ៊ុយក្រែន និងចាត់ទុកសកម្មភាពរុស្ស៊ីជាការបំពានច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។   ក្រុមប្រទេសអ្នកមានទាំង៧ (G7) សហភាពអឺរ៉ុប រួមជាមួយប្រទេស៥ទៀត បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៧ ជុំវិញការការពារប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិ និងសមភាពយេនឌ័រ។ បើតាមមេដឹកនាំប្រទេសទាំងនោះ ប្រជាធិបតេយ្យនៅជុំវិញពិភពលោក បានរងការគំរាមកំហែងយ៉ាងខ្លាំង។   ថ្ងៃទី២៨ ខែមិថុនា   តួកគីព្រមដកសិទ្ធិវេតូរបស់ខ្លួនទៅលើការសុំចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ ប្រទេសទាំងបី បានចុះហត្ថលេខាលើអនុស្សរណៈមួយដោយសន្យាការពារសន្តិសុខគ្នាទៅវិញទៅមក ហើយស៊ុយអែត និងហ្វាំងឡង់ ក៏ព្រមដោះស្រាយក្តីបារម្ភរបស់តួកគីជុំវិញភេរវកម្ម និងដកបម្រាមលក់អាវុធ។   ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក្នុងសេចក្តីថ្លែងការណ៍រួមមួយ បានលើកឡើងយ៉ាងច្បាស់ៗថា ចិនគ្មានមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនទឹកដ៏ធំល្វឹងល្វើយក្នុងសមុទ្រចិនខាងត្បូងឡើយ។ ទន្ទឹមនេះ ក្រុមប្រទេសអ្នកមានទាំង៧ បញ្ជាក់ពីការគាំទ្ររបស់ខ្លួនលើកិច្ចខិតខំរបស់អង្គការសហប្រជាជាតិ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំងពីសំណាក់ប្រេសិតពិសេសអាស៊ាន និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើវិបត្តិនៅមីយ៉ាន់ម៉ា។   ថ្ងៃទី២៩ ខែមិថុនា   ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញ អះអាងថា ការពិចារណាឡើងវិញរបស់ជប៉ុនក្នុងការចូលរួមជំនួបប្រមុខការពារជាតិអាស៊ានបូក ៨ប្រទេសដែលគ្រោងធ្វើនៅកម្ពុជា ជាចេតនាដករុស្ស៊ីចេញពីវេទិកាអន្តរជាតិ ដែលដូចដែលធ្វើឡើងដោយលោកខាងលិច។ ទន្ទឹមនេះ ស្ថានទូតរុស្ស៊ី បានបន្ថែមផងដែរថា វត្តមានរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងកិច្ចប្រជុំអាស៊ីបូព៌ា កំពុងស្ថិតក្រោមការពិចារណា។   ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់ថា លោកនឹងនាំសាររបស់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅប្រាប់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីពន្លឿនដំណើរការស្វែងរកសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ។   ថ្ងៃទី៣០ ខែមិថុនា   លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជាផ្លូវការ នាក្រុងម៉ានីល។ ពិធីដែលធ្វើឡើងនៅសារមន្ទីរជាតិនេះ ត្រូវបានដាក់ពង្រាយកម្លាំងសន្តិសុខប្រមាណ ១៥០០០នាក់ឯណោះ។   ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានលើកឡើងថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន គឺមានភាពចាំបាច់បំផុតក្នុងការប្រឈមមុខនឹងការគំរាម ដែលបង្កដោយកូរ៉េខាងជើង។ លោកនិយាយបែបនេះក្នុងកិច្ចប្រជុំត្រីភាគីដែលធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងចោទអាម៉េរិកថា ចង់បង្កើតសម្ព័ន្ធយោធាដូចអង្គការណាតូ នៅតំបន់អាស៊ី។   ថ្ងៃទី១ ខែកក្កដា    ប្រធានាធិបតិចិន ស៊ី ជិនភីង នៅថ្ងៃទី១ ខែកក្កដា អះអាងថា ប្រជាធិបតេយ្យហុងកុង នៅតែគោរពតាមគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ» ដដែល។ លោក ស៊ី  លើកឡើងបែបនេះក្នុងពិធីប្រារព្ធខួបលើកទី២៥ ដែលហុងកុងត្រូវអង់គ្លេសប្រគល់ឱ្យចិនវិញ ហើយដែលជាការឆ្លើយតប បណ្តាប្រទេសលោកខាងលិចដែលចោទប៉េកាំងថា លុបបំបាត់ប្រជាធិបតេយ្យ ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បន្ទាប់ពីការអនុម័តច្បាប់សន្តិសុខជាតិក្នុងឆ្នាំ២០២០ រួមទាំងកែប្រែប្រព័ន្ធបោះឆ្នោត។ ក្នុងថ្ងៃដដែល លោក ចន លី ក៏ស្បថចូលកាន់តំណែងជាប្រធានប្រតិបត្តិហុងកុងផងដែរ។    ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានជំរុញឱ្យជប៉ុនពិភាក្សាជាមួយកូរ៉េខាងត្បូង បញ្ហាប្រវត្តិសាស្រ្ត និងអនាគតជាមួយគ្នា ដើម្បីអាចដោះស្រាយជម្លោះដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ កន្លងមក សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាម៉េរិកទាំងពីរ បានឈ្លោះគ្នាជុំវិញបញ្ហាការចាប់បង្ខំកម្លាំងពលកម្ម និងការបំពានផ្លូវភេទក្នុងសម័យសង្រ្គាម។   ថ្ងៃទី២ ខែកក្កដា   កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការត្រីភាគីអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ដែលបានធ្វើឡើងនៅក្រុងម៉ាឌ្រីដ អេស្ប៉ាញ។ បើតាមក្រុងព្យុងយ៉ាង កិច្ចសហប្រតិបត្តិការត្រីភាគីមួយនេះ បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខពិភពលោក៕   
ក្នុងសប្តាហ៍ចុងក្រោយនេះ បញ្ហាអន្តរជាតិធំៗជាច្រើនបានកើតឡើង ដោយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ និងអង្គការណាតូ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាចិន និងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោក ចន លី បានឡើងកាន់តំណែងជាប្រមុខហុងកុងថ្មី ជំនួសលោកស្រី ការី ឡាំ។ ដោយឡែកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ឯណោះវិញ បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី ដើម្បីស្វះស្វែងរកជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ដូចជាជំរុញឱ្យនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារសកល។
  យោងតាមសេចក្ដីណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះថ្ងៃទី១៨ ខែមីនា បានប្រាប់ទៅសាសនិកឥស្លាមទាំងអស់ ត្រូវផ្អាកការជួបជុំថ្វាយបង្គំថ្ងៃសុក្រ និងថ្វាយបង្គំពើរជីម៉ាអះ (ថ្ងៃធម្មតា) តាមវិហារសាសនាគ្រប់ទម្រង់ ទូទាំងប្រទេស រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។    បន្ថែមពីនេះ គណៈដឹកនាំក៏មិនភ្លេចក្រើនរំលឹកដល់សាសនិកឥស្លាមទាំងអស់ ត្រូវបន្តរឹតបន្ដឹងការអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដូចជា ៣ការពារ និង៣កុំ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ត្រូវពាក់ម៉ាស់ វាស់កម្ដៅ សម្អាតដៃនឹងសាប៊ូ ឬអាល់កុលជាប្រចាំ មិនត្រូវចាប់ដៃគ្នាជាដើម ហើយករណីសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕    
ភ្នំពេញ៖គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានណែនាំឱ្យសាសនាទាំងអស់នៅទូទាំងប្រទេស ផ្អាការជួបជុំថ្វាយបង្គំតាមវិហារសាសនាជាបណ្ដោះអាសន្នសិន ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
  តើបុណ្យភ្ជុំបិណ្ឌ កើតឡើងតាំងពីពេលណា? ហេតុអ្វីបានជាបុណ្យភ្ជុំបិណ្ឌ មានតែរយៈពេលតែ១៥ថ្ងៃ? ម្យ៉ាងទៀត ហេតុអ្វីបានជាបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងរដូវចូលព្រះវស្សាយ៉ាងដូច្នេះ?   បុណ្យភ្ជុំបិណ្ឌ ឬយើងហៅពីសម័យមុនថា បុណ្យសែនដូនតា គឺជាបុណ្យប្រពៃណីខ្មែរ មិនមែនជាបុណ្យព្រះពុទ្ធសាសនាទេ។ តែរបៀបនៃពិធីបុណ្យនេះ ត្រូវបានធ្វើឡើងតាមលំនាំព្រះពុទ្ធសាសនា ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុប ជាអ្នកកាន់ព្រះពុទ្ធសាសនា។   ពិធីបុណ្យភ្ជុំបិណ្ឌ បានកើតមានឡើងតាំងពីបុរាណកាល ពោលគឺតាំងពីសម័យអង្គរមកម្ល៉េះ។ បើផ្អែកតាមគម្ពីរ ច្បាស់ណាស់ថាមានរឿងនិទានទាក់ទងនឹងការកកើតពិធីបុណ្យភ្ជុំបិណ្ឌនេះ។    ប៉ុន្តែ ដោយសារតែរឿងនិទាននេះមានដំណើរដើមទងវែងអន្លាយ និងស្មុគស្មាញក្រៃពេក ហើយហាក់ដូចជាមិនសូវឆ្លុះបញ្ចាំងពីភាពប្រាកដនិយមសម្រាប់ជីវិតរបស់យើងបច្ចុប្បន្ន សារព័ត៌មានថ្មីៗ សូមអនុញ្ញាតមិនរៀបរាប់អំពីរឿងនិទាននេះទៅចុះ។ អ្វីដែលសំខាន់ យើងខ្ញុំ សូមលាតត្រដាងនូវគំនិតអ្នកប្រាជ្ញខ្មែរ ទាក់ទងនឹងមូលហេតុ ដែលនាំឲ្យកើតពិធីបុណ្យនេះ ដើម្បីជាការយល់ដឹងសម្រាប់ជីវិតរស់នៅជាក់ស្តែងនាពេលបច្ចុប្បន្ន។   តាមគំនិតអ្នកប្រាជ្ញខ្មែរ លោកបានពោលទុកនូវមូលហេតុចម្បងៗមួយចំនួន ដែលនាំឲ្យកម្ពុជា បង្កើតពិធិបុណ្យភ្ជុំបិណ្ឌនេះ។ មូលហេតុទាំងនោះរួមមាន៖   ទី១. មូលហេតុដ៏ធំបំផុត ដែលនាំឲ្យមានបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសកម្ពុជា គឺពិធីបុណ្យនេះ ត្រូវបានបង្កើតឡើង ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ព្រះសង្ឃ តែងមានការលំបាក ពេលនិមន្តបិណ្ឌបាត។ ហេតុដូច្នេះ ទើបអ្នកប្រាជ្ញខ្មែរ នាំគ្នាបង្កើតឲ្យមានពិធីបុណ្យនេះរៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ ពេលចូលព្រះវស្សា។    កាលពីបុរាណសម័យ បុណ្យភ្ជុំបិណ្ឌនេះ គឺមានរយៈពេល៣ខែឯណោះ ទើបចប់ ពោលគឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ ប៉ុន្តែ សម័យក្រោយៗមក អ្នកប្រាជ្ញខ្មែរ ជាពិសេសអ្នកប្រាជ្ញទាំងឡាយដែលជាព្រះសង្ឃ បានមើលឃើញភាពលំបាកយ៉ាងខ្លាំងរបស់គ្រហស្ថ ដែលត្រូវចំណាយរយៈពេល៣ខែ ជារយៈពេលយ៉ាងយូរក្នុងការផ្គត់ផ្គង់ព្រះសង្ឃ។ ម្យ៉ាងទៀត វា ធ្វើឲ្យគ្រហស្ថ ខាតពេលវេលាធ្វើស្រែចម្ការទៀតផង។    ដោយយល់ឃើញបែបនេះ អស់លោកអ្នកប្រាជ្ញទាំងនោះ ក៏ព្យាយាមកែប្រែពីការប្រារព្ធបុណ្យភ្ជុំបិណ្ឌរយៈពេល៣ខែ មកត្រឹមរយៈពេល១៥ថ្ងៃ រហូតដល់បច្ចុប្បន្ន។ ការធ្វើកាត់បន្ថយមកត្រឹមតែ១៥ថ្ងៃនេះ គឺដើម្បីសម្រួលដល់ប្រជារាស្ត្រក្នុងការធ្វើស្រែចម្ការ ដោយហេតុថា ព្រះសង្ឃផ្ញើជីវិតនឹងប្រជាកសិករ ដូច្នេះបើប្រជារាស្ត្រលំបាក និងមានបញ្ហាជីវភាព នោះជីវិតព្រះសង្ឃក៏ត្រូវជួបនឹងបញ្ហាដូចប្រជាពលរដ្ឋដែរ។     ទី២. ពិធីបុណ្យនេះ ធ្វើឡើង ដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកស្ថានទៅហើយ តាមរយៈអានុភាពនៃការប្រគេនចង្ហាន់ និងទេយ្យវត្ថុផ្សេងៗ ដល់ព្រះសង្ឃ និងអ្នកមានសីល ឬអ្នកមានគុណធម៌ខ្ពង់ខ្ពស់។ ស្ថានភាពរបស់សត្វលោកនាពេលបច្ចុប្បន្ន បើទោះបីមានឬក្រ ស្រួលឬលំបាក សុខឬទុក្ខ សើចឬយំ គឺយើងអាចមើលឃើញនឹងភ្នែកទាំងអស់ តែអ្វីដែលយើង មិនអាចវិនិច្ឆ័យបាននោះ គឺក្រោយពេលជីវិតផុតរលត់ទៅ ដោយយើងមិនអាចដឹងច្បាស់ថា តើជីវិតអ្នកដែលបាត់បង់ទៅ នឹងកើតជាអ្វី ឬកើតក្នុងស្ថានណានោះឡើយ។    ហេតុដូច្នេះហើយ ទើបអ្នកប្រាជ្ញខ្មែរ អប់រំប្រជាជន ដែលជាកូនចៅកំពុងតែមានជីវិតរស់នៅ ឲ្យចេះធ្វើទាន រក្សាសីល ដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជន ដែលបានចែកស្ថានទៅហើយ ព្រោះក្រែងលោ អស់លោកអ្នកមានគុណទាំងនោះ ភ្លាត់សតិ ទៅកើតក្នុងស្ថានមិនសមគួរណាមួយ តួយ៉ាងដូចជា កើតជាសត្វប្រេត ឬសត្វនរកជាដើម ដែលជាសត្វត្រូវរងទុក្ខវេទនា និងរងកម្មក្រហល់ក្រហាយយ៉ាងក្រៃលែង។   ទី៣. ក្រៅពីការធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកស្ថាន ពិធិបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស អាចធ្វើបុណ្យ បំពេញកុសល សម្រាប់សេចក្តីសុខ និងសេចក្តីចម្រុងចម្រើនសិរីសួស្តីដល់ខ្លួនឯងនាលបច្ចុប្បន្ន និងសម្រាប់ជាស្ពានទៅកាន់លោកខាងមុខផងដែរ។ អ្នកប្រាជ្ញខ្មែរ តែងពោលថា៖«កើតមក គ្មានអ្វីមកតាមខ្លួននោះទេ ហើយស្លាប់ទៅវិញ ក៏គ្មានអ្វីទៅតាមខ្លួនដែរ គឺមានតែបុណ្យនិងបាបប៉ុណ្ណោះ។ បើធ្វើបុណ្យ នោះបុណ្យនិងទៅតាមខ្លួន តែបើធ្វើបាប នោះបាបនឹងទៅតាមខ្លួន»។   ទី៤. បុណ្យភ្ជុំបិណ្ឌ គឺជាធម្យោបាយដ៏ប្រសើរមួយ ដើម្បីបង្កើតសាមគ្គីរបស់ខ្មែរ ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូល។ ដោយសារតែប្រទេសយើង ជាទឹកដីដែលពឹងផ្អែកលើកសិកម្ម ហេតុដូច្នេះហើយ ប្រជាពលរដ្ឋភាគច្រើនរវល់រាងៗខ្លួន ក្នុងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត រហូតដល់គ្មានពេលជួបជុំគ្នាឡើយ។    ការមិនសូវជួបជុំគ្នា គឺជាហេតុនាំឲ្យយើងមិនស្និទ្ធស្នាល និងមិនសូវយល់ចិត្តគ្នា។ ការមិនយល់ចិត្តគ្នា ជាហេតុនាំឲ្យយើងមិនជឿទុកចិត្តគ្នា។ ការមិនជឿទុកចិត្តគ្នា ជាហេតុនាំឲ្យយើងបែកបាក់សាមគ្គីគ្នា។ ការបែកបាក់សាមគ្គីគ្នា ជាហេតុនាំឲ្យប្រទេសជាតិវឹកវរ។ ប្រទេសជាតិជួបភាពវឹកវរ ជាហេតុនាំមកនូវសេចក្តីទុក្ខទាំងពួង ដល់ប្រជារាស្ត្រគ្រប់រូប។   មូលហេតុចម្បងៗទាំងនេះហើយ ដែលនាំឲ្យអ្នកប្រាជ្ញខ្មែរ រួបរួមគ្នាបង្កើតឲ្យមានបុណ្យភ្ជុំបិណ្ឌនេះឡើង តាំងពីសម័យអង្គរ រហូតដល់ពេលបច្ចុប្បន្ន៕  
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរដទៃទៀត  ដែលប្រជាជនទូទាំងប្រទេស តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណរៀងមក។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃ១រោច រហូតដល់ថៃ្ង១៥រោច ខែភទ្របទ។ ហើយថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ គឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។
  អំឡុងការផ្សាយផ្ទាល់ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ស្ថានីយទូរទស្សន៍ Chinese Television System របស់តៃវ៉ាន់ បានបង្ហាញសារនៅបន្ទាត់ខាងក្រោមការផ្សាយថា នាវា យោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅជិតទីក្រុងតៃប៉ិ ត្រូវបានវាយប្រហារដោយមីស៊ីលរបស់ចិន។ សារនៅបន្ទាត់ខាងក្រោមនោះ ក៏មានការជូនដំណឹងដូចជា សង្រ្គាមអាចផ្ទុះឡើង ស្ថានីយរថភ្លើងដ៏សំខាន់មួយ ក្នុងទីក្រុងតៃប៉ិ ត្រូវបានដុតដោយភ្នាក់ងារចិន ហើយមេដឹកនាំតៃវ៉ាន់ បានប្រកាសភាពអាសន្នជាដើម។    «សូមប្រជាពលរដ្ឋ កុំមានការភិតភ័យពេក។ យើងខ្ញុំសូមបំភ្លឺ និងសុំអភ័យទោស»។ ពិធីករព័ត៌មានស្ថានីយទូរទស្សន៍ Chinese Television System បានបញ្ជាក់បែបនេះ នៅម៉ោង១០ព្រឹក (ម៉ោងនៅតៃវ៉ាន់)។ ពិធីករប៉ុស្តិ៍ទូរទស្សន៍ដដែល បកស្រាយថា សារដែលបង្ហាញនោះ សំដៅលើការហ្វឹកហាត់ជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យនៅទីក្រុងតៃប៉ិថ្មីកាលពីថ្ងៃទី១៩ ខែមេសា ប៉ុន្តែត្រូវបានបង្ហាញខុសនៅព្រឹកថ្ងៃទី២០ ខែមេសា ដោយសារកំហុសបច្ចេកទេស។   យ៉ាងណាមិញ ក្រោយហេតុការណ៍ខាងលើនេះ ប្រជាជនក្នុងទីក្រុងតៃប៉ិ ក៏មិនបានភ័យស្លន់ស្លោនោះដែរ។   គួរបញ្ជាក់ថា ចិន តែងគំរាមប្រើកម្លាំងដើម្បីវាយយកតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួន បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះ។ ចិនក៏បានបង្កើនសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់ជាបន្តបន្ទាប់ សំដៅដាក់សម្ពាធលើដែនកោះមួយនេះ។   ចំណែកឯតៃវ៉ាន់វិញ ក៏បានបង្កើនការប្រុងប្រយ័ត្នមិនចេះដាច់ ពិសេសតាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែន ដែលអាចជាឧទាហរណ៍មួយ ដែលចិនអាចវាយប្រហារលើខ្លួនដែរ។ កាលពីសប្ដាហ៍មុន កោះតៃវ៉ាន់ ព្រមទាំងបានបញ្ចេញសៀវភៅណែនាំ ស្តីពីការការពារជីវិតសម្រាប់ជនស៊ីវិលជាលើកដំបូងទៀតផង៕  
ស្ថានីយទូរទស្សន៍មួយដែលគាំទ្រដោយរដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃទី២០ ខែមេសា បានប្រកាសសុំទោស និងទទូចឱ្យសាធារណជន កុំមានការភិតភ័យក្រោយបានច្រឡំរាយការណ៍ ពីការវាយប្រហាររបស់ចិន មកលើក្រុងតៃប៉ិ។
អត្ថបទទាក់ទង   ប្រមុខការទូតចិន៖ សមុទ្រចិនខាងត្បូង មិនមែនជាសួនសត្វសម្រាប់ប្រទេសក្រៅតំបន់    ក្រសួងការបរទេសចិន នៅថ្ងៃទី២៥ ខែកក្កដា បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ដើម្បីរំឮកខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ តាមរយៈវេទិកាមួយនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា  បានជំរុញឱ្យប្រទេសនៅក្រៅតំបន់ កុំចូលមកពាក់ព័ន្ធ ឬញុះញង់បង្កឱ្យមានជម្លោះក្នុងតំបន់។    «ខ្ញុំយល់ថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគន៍ក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឱ្យមានជម្លោះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ»។ លោក ហោ ណាំហុង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដោយសារការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូងមកដល់ពេលនេះ ភាគីពាក់ព័ន្ធមានភាពរីករាយ និងពុំមានជម្លោះធ្ងន់ធ្ងរនៅក្នុងដែនទឹកមួយនោះឡើយ។    យ៉ាងណាមិញ អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះ មិនបានសំដៅដល់ប្រទេសណាមួយទេ។ កន្លងមក អាម៉េរិក បានបង្ហាញជំហរនៅខាងបណ្តារដ្ឋអាស៊ីអាគ្នេយ៍ប្រឆាំងចិន ដែលបានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែ ៩០ភាគរយ ដោយផ្អែកហេតុផលច្បាប់ និងប្រវត្តិសាស្រ្ត។    ដោយក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងកំពុងស្ថិតក្នុងការចរចា អ្នកការទូតជើងចាស់រូបនេះ បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន និងចិន អាចសម្រេចបានកិច្ចចរចា ដើម្បីឈានទៅរក COC សម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី និងបញ្ឈប់ការអន្តរាគមន៍ពីសំណាក់បរទេស ក្នុងសមុទ្រចិនខាងត្បូងទៀត។    គួររំឭកថា DOC ត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំអាស៊ាននាក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០២ ដោយកាលនោះកម្ពុជាទើបតែចូលជាសមាជិកអាស៊ាន បានរយៈពេលទើបតែ ៣ឆ្នាំប៉ុណ្ណោះ។ រដ្ឋជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង មានដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងព្រុយណេ៕   
អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី២៥ ខែកក្កដា បានថ្លែងថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគន៍ក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឱ្យមានជម្លោះ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។ ទន្ទឹមនេះ លោក ហោ ណាំហុង បានសង្ឃឹមថា អាស៊ាន និងចិន នឹងអាចសម្រេចបានការចរចា ដើម្បីឈានទៅរកក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)។
The musical differences are among the most striking. In the shiny new Sport Plus gym in central Tehran, the soundtrack is all pounding DJ mixes and dirty basslines imported from Europe. Ten minutes down the road at the "zurkhaneh", or "house of strength", a bespectacled man sits in a booth with a large drum on his lap, beating out a rhythm with his fingers, occasionally clanging a bell and calling out mournful pleas to Imam Ali -- the beat no less energetic, but doused in ancient history. The workout takes place in an octagonal pit in front of him, using the same equipment, modelled on medieval weapons, that has existed for hundreds, perhaps thousands, of years: huge wooden clubs called "meels", clanging metal contraptions that resemble an archer's bow, and a huge shield known as the "sang". The physique that comes from working out with these items -- along with the ritualised press-ups, spins and wrestling -- is the sort of barrel-chested heft that might fatally be confused for obesity. Meanwhile, under the soft neon lighting of the Sport Plus gym, the musculature is of a more preening variety. Quadriceps and abdominals are precisely sculpted and endlessly Instagramable, accompanied by nose jobs and tattoos, the objective being physical beauty as well as fitness. Here they serve energy drinks and smoothies, while the zurkhaneh still brings you chai in a little white cup and saucer, with sugar cubes to stick between your teeth and suck through. The contrasts might be stark, but neither feels out of place in today's Tehran. A globalised, consumer class has re-established itself in recent years, bringing hipster coffee shops, avant-garde galleries and Western-style gyms to every neighbourhood. That has eaten away at Iran's traditional culture, but not as much as sometimes feared. The deep roots of Persian culture, from the bazaar to the mosque to old pastimes like the zurkhaneh still command a powerful allegiance. "This sport didn't start yesterday. It goes back 700 or 800 years. Maybe people are busier these days and have other things to do, but it is still going on," said Hossein Peykanfar, 62, a retired factory owner who comes regularly to this zurkhaneh in the Khosh neighbourhood of southwest Tehran. - 'Foundation is Islam' - In fact, zurkhaneh's roots are unclear. Some see its history going back to Persia's pre-Islamic martial societies, but today it has become entwined with Shiism, as much about modesty and religious devotion as brawn. Peykanfar is older than most of the attendees but fearsomely agile and throws around the meels as if they were made of plastic. "The very foundation of this sport is Islam. Without the prayer recitals, there is no point," he said. There are still around 1,000 zurkhanehs in Iran, the government says, though some of the old mythology has certainly worn off. "In olden times, people would come to the door of the zurkhaneh and take a handkerchief with the sweat from the brow of a sportsman and rub it on the face of a sick person to cure their illness," said Peykanfar, smiling. Women are not admitted to the zurkhanehs, which survive thanks to small donations from members. A modern mythology has taken root at the new gyms, too, though it is one built around social media. Many bodybuilders boast tens of thousands of followers on Instagram. "You can make money... offering training and diet programmes or selling supplements," said Sadegh Ghasemi, 33, who has won numerous bodybuilding competitions. He still goes to watch zurkhaneh events, and despite his own huge physique, is in awe of what they can do physically. "It's too difficult for me. If I tried to lift those meels 200 times like they do, my shoulders would hurt," he laughed. - Social change - But lifestyles are changing and the rigid rituals of the zurkhaneh no longer fit the routines of busy urbanites. "Youre in charge of your time here," said Pooryia Akhoondi, 35. "And with body-building, you get more attention." Modern life has wrought other changes, too. "In old times, those doing this sport had a special kind of honesty, a gentlemanly behaviour. I'm not saying it's not there now, but it's faded," said Ali Masoumi, 38, the "meshed" performing the music from the booth. His grandfather, Khosro, set up this zurkhaneh 80 years ago and was the local "pahlevan" ("champion"), a status which carried weight far beyond the ring. "There was no police station, so in case of difficulties everyone would refer to him. He would arrange money for people out of work or needing a dowry," said Khosro's son, Majid Masoumi, 69, who now runs the place. Their zurkhaneh still attracts a crowd of old and young, but they know others are struggling. "The people in charge of the sport today dont understand the rituals," said the younger Masoumi sadly, complaining about the lack of support for mesheds. "They build new buildings, but nothing is done to promote the sport itself. It's like mosques -- they build the mosques instead of making people want to pray."
A few streets and several centuries apart, Iran's gyms come in distinctive breeds, ancient and hyper-modern, reflecting a society torn between outside influences and the continuing strength of religious ritual.
សម្តេចបានបញ្ជាក់ថា ករណីលោក ខឹម វាសនា ដែលហ៊ានថែមទាំងជេរប្រមាថ សម្តេច នោះ គឺជាអន្ទាក់មួយ ដោយលោកមានបំណងឲ្យអាជ្ញាធរចាប់ខ្លួន នាថ្ងៃឱសានវាទនៃការជួបជុំ។ ការជួបជុំ នៅចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលែននោះ គឺក្រោយមានការអំពាវនាវថា នឹងមានទឹកលិចពិភពលោក ហើយមានតែចម្ការលោកប៉ុណ្ណោះ ដែលអាចគេចផុត។ ប្រមុខរដ្ឋាភិបាល មិនហ៊ានសន្និដ្ឋានលើករណីស្មារតីរបស់លោក ខឹម វាសនា នោះឡើយ ដោយសារសម្តេចមិនមែនជាពេទ្យឆ្កួត ប៉ុន្តែសម្តេចមើលឃើញថា លោក ខឹម វាសនា អត់បានអំពាវនាវឲ្យមនុស្សផ្តួលរំលំរដ្ឋាភិបាលដូចអ្នកដទៃឡើយ។ ប្រធានគណបក្សរូបនេះ ក៏មិនបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបះបោរ កាត់ជំនួយនោះដែរ ត្រឹមតែអបិយជំនឿប៉ុណ្ណោះ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្រុមលោកខឹម វាសនា មិនមែនជាក្រុមជ្រុលនិយមនោះឡើយ គ្រាន់តែស្ថិតក្នុងក្របខណ្ឌអបិយជំនឿប៉ុណ្ណោះ។ សម្តេចក៏បានប្រតិកម្មផងដែរ ចំពោះការលើកឡើងមួយចំនួនថា សម្តេចជាអ្នកបង្កើតព្រឹត្តិការណ៍នេះឡើយ ដើម្បីបំបាត់ព័ត៌មានទាក់ទងនឹងទស្សនកិច្ចលោក ហ៊ុន ម៉ាណែត នៅវៀតណាម ឬករណីភ្នំតាម៉ៅ៕
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីពិធីបើកការដ្ឋានសម្ពោធស្ពានអាកាសពីរកន្លែងក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ បានលើកឡើងពីករណីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានតាំងខ្លួនជាព្រះព្រហ្ម។
 លោក គីម ជុងអ៊ុន បានឯកភាពក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ ថា លោកមានឆន្ទៈពិតប្រាកដក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ការរំសាយអាវុធនេះជោគជ័យឬអត់ពឹងផ្អែកទាំងស្រុងលើឥរិយាបថរបស់អាមេរិក និងកូរ៉េផ្ទាល់។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី ១៣ ខែមិថុនានេះ។ តាមកាសែតរដ្ឋកូរ៉េខាងជើងដដែល លោក គីម ជឿជាក់ថា ការបញ្ឈប់រាល់សកម្មភាពបង្ហាញសាច់ដុំ ប្រឆាំងគ្នាទៅវិញទៅមកជាមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការឈានទៅសម្រេចគោលដៅនេះ។ «លោក គីម ជុងអ៊ុន បាននិយាយថា ដើម្បីសម្រេចសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងសម្រេចបានការរំសាយអាវុធនុយក្លេអ៊ែរនោះ ភាគីទាំងពីរគួរប្តេជ្ញាចិត្តចៀសវាងឲ្យបានរាល់ការប្រឆាំងគ្នាទៅវិញទៅមក ដោយមិនមានការយល់ពីគ្នា»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មាន KCNA។ ក្រោយមានជំនួបលើកដំបូងនេះ គេសង្កេតឃើញមានសញ្ញាវិជ្ជមានច្រើនកើតឡើងក្នុងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកូរ៉េខាងជើងដែលធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមគ្នារាប់សតវត្សរ៍នោះ។ គេរំពឹងថា វានឹងលែងមានការផ្លាស់ប្តូរសម្តីគំរាមកំហែងគ្នា ឬផ្លាស់ប្តូរគ្រាប់មីស៊ីលទៀតហើយនៅពេលអនាគត។ ផ្ទុយទៅវិញវានឹងបន្តមានត្រឹមការផ្លាស់ប្តូរមតិយោបល់ និង ពាក្យសម្តីរវាងគ្នាប៉ុណ្ណោះ។  ក្នុងជំនួបម្សិលមិញនេះដែរ ទំនងជាបង្ហាញឆន្ទៈធានាសន្តិសុខកូរ៉េខាងជើង លោក ត្រាំ បានប្រកាសបញ្ឈប់សមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដោយលើកហេតុផលថា សមយុទ្ធនេះចំណាយលុយច្រើន ហើយវាក៏ជាសកម្មភាពបង្ករឿងដូចគ្នា។ ក្រៅពីនេះ លោក ត្រាំ បានអញ្ជើញលោក គីម ទៅទស្សនកិច្ចនៅអាមេរិក ខណៈដែលលោក គីម ក៏បានអញ្ជើញលោក ត្រាំ ទៅក្រុងព្យុងយ៉ាងដូចគ្នាដែរក្នុងជំនួបនេះ។ មេដឹកនាំទាំងពីរសុទ្ធតែទទួលលិខិតអញ្ជើញនេះដោយរីករាយដូចគ្នា។ ដោយឡែក បើតាមសេចក្តីថ្លែងការណ៍សិង្ហបុរី ចំណុចសំខាន់បួនត្រូវបានគូភាគីកំណត់ទទួលយក។ក្នុងចំណោមនេះ មេដឹកនាំកូរ៉េខាងជើងបានប្តេជ្ញាចិត្តក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមប៉ាន់មុនចុមដែលត្រូវបានបង្កើតរួមគ្នាជាមួយកូរ៉េខាងត្បូងកាលពីចុងខែមេសា។ វាមានគោលដៅបន្តជំរុញការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។
ក្នុងជំនួបប្រវត្តិសាស្ត្រត្រាំ-គីម នៅសិង្ហបុរី មេដឹកនាំកំពូលកូរ៉េខាងជើងប្រាប់មេដឹកនាំអាមេរិកថា ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងពឹងផ្អែកសំខាន់លើការបញ្ឈប់ការការសម្ងែងសាច់ដុំប្រឆាំងគ្នាទៀតរវាងអាមេរិក និងកូរ៉េខាងជើងផ្ទាល់។
មួយរយៈចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរបស់អេស្ប៉ាញជាដើម បានផ្សាយថា Mbappe បានឈាន ដល់កិច្ចព្រមព្រៀង ការផ្ទេរទៅកាន់ក្លិបយក្ស Real Madrid បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២០២៤ ជាមួយក្លិប PSG។   «Mbappe បានទាក់ទងទៅក្លិប PSG ដើម្បីប្រាប់ពីការសម្រេចចិត្តរបស់គេ ប៉ុន្តែលក្ខខណ្ឌនៃការចាកចេញ មិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។ ការប្រកាសផ្លូវការ ត្រូវបានគេរំពឹងថាធ្វើឡើងនៅប៉ុន្មានខែខាងមុខ។»។ នេះបើតាមរបាយការណ៍របស់កាសែត The Athletic។   ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដែលបានជួយបារាំងឈ្នះពាន World Cup កាលពីឆ្នាំ ២០១៨ បានចូលរួមជាមួយក្លិបយក្សរបស់បារាំង ក្នុងខែសីហា ឆ្នាំ២០១៧ និងបានជួយក្លិបឈ្នះពានរង្វាន់ Ligue ៥លើក។ រៀងរាល់រដូវកាល Mbappe តែងរកបានគ្រាប់បាល់ក្នុងលីគជាង ២០គ្រាប់ សម្រាប់ក្រុម PSG។   យ៉ាងណាក៏ដោយអនាគតរបស់ Mbappe មិនទាន់អាចកំណត់បាននៅឡើយ ខណៈកីឡាករសញ្ជាតិបារាំងក៏មិនបន្តកុងត្រាជាមួយ PSG ទៀត ក្រោយចប់រដូវកាល ២០២៣-២០២៤។    Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ុប (១១០លានដុល្លារ) ជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។   កន្លងមកសំណើរបស់ក្លិបអធិរាជសដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង៕
ខ្សែប្រយុទ្ធ Kylian Mbappe ប្រធានក្រុមជម្រើសជាតិបារាំង និយាយប្រាប់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញពីក្លិបនៅខែកក្កដា ឆ្នាំ២០២៤ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់អស់រយៈពេល ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Athletic នាថ្ងៃទី១៥ ខែកុម្ភៈ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកជំងឺកូវីដ-១៩ចំនួន២ទៀត បានទទួលមរណភាព។ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មាន២៤៦៤៥ ដោយក្នុងនោះ អ្នកកំពុងសម្រាកព្យាបាល មាន៧៤៨១នាក់ អ្នកជាសះស្បើយ មាន១៧១៦៤នាក់ និង អ្នកបាត់បង់ជីវិត ឡើងដល់១៦៧នាក់៕
កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៨៨នាក់បន្ថែម ខណៈអ្នកជាសះស្បើយពីជំងឺនេះ មានចំនួន៦៤០នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ 
លោក មៃឃើល៍ តាន់ បានបញ្ជាក់ថា ភាគីទាំងពីរ នឹងចុះហត្ថលេខាលើគម្រោង បង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅពេលខាងមុខ។ ក្រសួងពាណិជ្ជកម្ម ដែលបានស្រង់សម្តីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដូច្នេះថា៖«សិង្ហបុរី និងកម្ពុជានឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ»។   លោក ម៉ៃឃើល៍ តាន់ បានបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែបើកជំហរសេដ្ឋកិច្ចដូចគ្នា ។ សម្រាប់លោកឯកអគ្គរដ្ឋរូបនេះ កម្ពុជានិងសិង្ហបុរី ជាមិត្តជិតស្និត ដែលតែងតែសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមកក្នុងគ្រប់វេទិកា ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ «កន្លងមកក្រសួងពាណិជ្ជកម្ម ក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ»។ នេះជាការលើកឡើងរបស់លោក ម៉ៃឃើល៍ តាន់។   សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដើម្បីសុំការអត្ថាធិប្បាយជុំវិញ គម្រោងបង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញបានទេ នៅថ្ងៃទី២៣ ធ្នូនេះ។   តែយ៉ាងណារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អអាណត្តិលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលត្រូវបញ្ចប់បេសកកម្មនេះ។   កន្លងមកកម្ពុជា និងសិង្ហបុរី សម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា  ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់, ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសិង្ហបុរីទៀតផង។ នេះក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលើកម្ពស់ទំនាក់ទំនងរវាងសិង្ហបុរី និងកម្ពុជា ក្រោមអាណត្តិរបស់លោក លោក មៃឃើល៍ តាន់ កេង ស្យុង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា។ នេះបើតាមរបាយការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។   រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោក មៃឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ធ្នូនេះ។   គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី មានជិត២ពាន់លានដុល្លារ ហើយការវិនិយោគសិង្ហបុរីនៅកម្ពុជា មានទំហំដល់ទៅ ២៥.៦ភាគរយ។ ពាណិជ្ជកម្មរបស់សិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០នៃអាស៊ាន ដែលកំពុងវិនិយោគនៅកម្ពុជា។នេះបើតាមលោក មៃឃើល៍ តាន់ កេងស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាកន្លងមក៕
ភ្នំពេញ៖ សិង្ហបុរី និងកម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ដើម្បីគាំពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា។ នេះបើតាមលោក មៃឃើល៍ តាន់ កេងស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ធ្នូ។
អស់រយៈពេល ២៩ថ្ងៃហើយ ដែលវៀតណាម មិនមានករណី COVID-19 ឆ្លងនៅក្នុងស្រុក ប៉ុន្តែមានករណីនាំចូលមកពីបរទេសជាបន្តបន្ទាប់។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម មនុស្សចំនួន ២៤នាក់ ដែលស្ថិតនៅក្រោមវិធានចត្តាឡីស័ក ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 ។ ករណីទាំងអស់នេះ គឺជាអ្នកដំណើរមកពីរុស្ស៊ី។ តួលេខសរុប COVID-19 របស់វៀតណាម មានចំនួន៣១២ករណី មិនមានករណីស្លាប់ និងអ្នកជាសះស្បើយមានចំនួន ២៦០នាក់។    ការរឃើញករណីថ្មីនេះ ធ្វើឡើងបន្ទាប់ពីវៀតណាមទើបតែរកឃើញ ១៧ករណី ដែលនាំចូលមកអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី៧ ខែឧសភា។    គិតមកត្រឹមពេលនេះ វៀតណាម បានលើកចោលការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសហើយ ចំណែកសាលារៀនមួយចំនួន ក៏បានបើកទ្វាឲ្យសិស្សចូលរៀនផងដែរ ប៉ុន្តែព្រំដែនវៀតណាមនៅតែបន្តបិទ ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19 ៕   
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី១៥ ខែឧសភា បានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកផ្ទុកជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ២៤នាក់បន្ថែមទៀត។ ករណីឆ្លងថ្មីទាំងអស់នេះ គឺជាករណីនាំចូលមកពីបរទេស។
  ជាមួយការចាប់បើកដំណើរការ ក្នុងឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់អ្នកស្រី ហោ សួនស្រស់ Rokhak Women Handicraft បានច្នៃបង្កើតនូវកាបូបដៃ និងគ្រឿងតុបតែងផ្ទះយ៉ាងស្រស់ស្អាតជាច្រើន ដែលផលិតផលចេញពីកំបោ្លកធម្មជាតិរបស់ខ្មែរ និងជាប្រភេទកាកសំណល់ដែលអាចរលាយបាន ១០០%។ ប្រសិនបើអនុញ្ញាតឱ្យដុះលូតលាស់តាមបែបធម្មជាតិ កំប្លោកទាំងនេះ នឹងអាចបង្កឱ្យមានបញ្ហាប្រព័ន្ធអេកូឡូស៊ីផ្សេងៗជាច្រើន ដូច្នេះការប្រើប្រាស់កំប្លោក នៅក្នុងសិប្បកម្មផលិតទាំងនេះ គឺបានរួមចំណែកដល់ការថែរក្សាប្រទេសកម្ពុជា និងពិភពលោក ឱ្យមាននិរន្តរភាពបរិស្ថានផងដែរ។   Rokhak Women Handicraft មានគោលបំណងភ្ជាប់សិប្បកម្មសិល្បៈខ្មែរ ប្រកបដោយនិរន្តរភាព ជាមួយអ្នកប្រើប្រាស់ដែលមានការយល់ដឹងអំពីសង្គម។ ទន្ទឹមនឹងនោះ ក៏ដើម្បីជួយគាំទ្រដល់ស្ត្រី និងគ្រួសារដែលជួបការលំបាក តាមរយៈការបណ្តុះបណ្តាលជំនាញ និងផ្តល់ឱកាសការងារផងដែរ។ អាជីវកម្មនេះ បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រដល់សហគមន៍មូលដ្ឋាន និងផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ រៀងរាល់ពេលដែលពួកគេ បានបង្កើតនូវផលិតផលថ្មីៗ។   ការបណ្តុះបណ្តាលជំនាញសំខាន់ៗ ដែល Rokhak Women Handicraft ផ្តល់ជូននៅក្នុងសហគមន៍ក្នុងខេត្តសៀមរាប មានដូចជាការលើកទឹកចិត្ត ឱ្យមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ជួយដល់ស្ត្រីក្នុងការផ្គត់ផ្គង់គ្រួសារ និងផ្តល់ឱកាសក្នុងការបញ្ជូនកូនៗរបស់ពួកគេ ឱ្យទទួលបានការសិក្សានៅសាលារៀនជាដើម។ ដោយសារកំប្លោកជារុក្ខជាតិ ដែលអាចស្វែងរកបាននៅក្នុងសហគមន៍របស់ពួកគេដោយពុំចាំបាច់ចំណាយប្រាក់ ដូច្នេះពួកគេអាចធ្វើការពីផ្ទះបាន ពោលគឺអនុញ្ញាតឱ្យពួកគេ មានពេលវេលាបន្ថែមដើម្បីមើលថែទាំកូនៗ ដូចដែលពួកគេធ្លាប់ធ្វើកន្លងមក។   រៀងរាល់ថ្ងៃចុងសប្តាហ៍ នៅឯពិព័រណ៍ផលិតខេត្តសៀមរាប Rokhak Women Handicraft មានដាក់តាំងបង្ហាញនូវកាបូបដៃ កាបូបយួរដៃ កន្ត្រក ធុងសំរាម និងគ្រឿងតុបតែង ដែលច្នៃចេញពីកំប្លោកខ្មែរយ៉ាងស្រស់ស្អាត ហើយប្លែកភ្នែក ជូនដល់អតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ៕   (អត្ថបទពាណិជ្ជម្ម)  
តម្បាញកំប្លោក គឺជាផ្នែកដ៏សំខាន់បំផុតមួយ នៃវប្បធម៌តម្បាញប្រពៃណីខ្មែរ និងជាបច្ចេកទេសដែល Rokhak Women Handicraft កំពុងព្យាយាមអភិរក្សក្នុងពេលបច្ចុប្បន្ននេះ។
  ដើម្បីជ្រាបកាន់តែច្បាស់អំពីទឹកចិត្តប្រជាពលរដ្ឋជុំវិញមរណៈភាពរបស់លោកវេជ្ជបណ្ឌិត Beat Racher សុំលោកអ្នកនាង ស្ដាប់នូវបទយកការណ៍ ដែលរៀបចំជូនដោយកញ្ញា ថាន រស្មី ដូចតទៅ៖     នេះគឺជាសំឡេង ដែលប្រជាពលរដ្ឋជាច្រើនកំពុងរង់ចាំការពិនិត្យព្យាបាលរបស់កូន ក្មួយ នៅមន្ទីរពេទ្យគន្ធបុប្ផា សាខាវត្តភ្នំ។ នៅទីនេះក្រៅពីការរង់ចាំការព្យាបាលកូន ក្មួយ ក៏មានពលរដ្ឋមួយចំនួនបាននិយាយអំពីការស្លាប់របស់ប្រធានមូលនិធិគន្ធបុប្ផាគឺលោកវេជ្ជបណ្ឌិត Beat Rachner ដែលបានលាចាកលោក កាលពីម៉ោង ២ និង៤៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុង ហ្សុយរិក ប្រទេសស្វីស ជាដែនកំណើតរបស់លោក ក្នុងវ័យ៧១ឆ្នាំ។   បុរសអ្នករត់ម៉ូតូឌុបមួយរូប ដែលមានសម្បុរខ្មៅ ពាក់ម៉ាសបាននិយាយទៅកាន់បុរសវ័យណាស់មួយរូបទៀតថា ប្រធានមន្ទីរជនជាតិបរទេសនៅទីនេះ បានស្លាប់ហើយកាលពីយប់ម៉ិញ។ ដែលជាហេតុធ្វើឲ្យអ្នកអង្គុយរង់ចាំការចាប់លេខនៅទីនោះ បែរសំដៅមើលទៅបុរសវ័យជាង៤០ឆ្នាំរូបនេះគ្រប់ៗ។ ពិតណាស់លោក សេង វុឌ្ឍា បានឲ្យដឹងថា លោកមានការសោកស្ដាយខ្លាំងចំពោះមរណៈភាពរបស់ប្រធានមូលនិធិគន្ធបុប្ផាខាងលើ ដោយអ្នកខេត្តកំពង់ស្ពឺរូបនេះ អះអាងថា លើលោកនេះគ្មាននរណាម្នាក់អាចលះបង់ដើម្បីកុមារកម្ពុជាដូចលោកវេជ្ជបណ្ឌិត Beat Rachner ឡើយ។   លោក សេង វុឌ្ឍា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសោកស្ដាយណាស់ចំពោះគាត់ ហើយជនជាតិគេទៀត បើទោះជាជនជាតិខ្មែរមានលុយវាល់លានក៏មិនអាចធ្វើបានដូចគាត់ដែរមើលទៅ។ ហើយគាត់ជួយក្មេងខ្មែរបានច្រើនណាស់។ កាលះបង់របស់គាត់ធំធេងណាស់មិនអាចប្រៀបបានទេ គាត់នៅដល់ណាដល់ណី ឆ្លងសមុទ្រមកដើម្បីតែជួយក្មេងខ្មែរ សណ្ដានចិត្តរបស់គាត់ ពិតជាមិនអាចរកបានទេមនុស្ស»។   អ្នកអ្នកធ្លាប់នាំកូន ក្មួយមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាលោក វុឌ្ឍា អះអាងថា លោកមិនគិតថាមានពេទ្យណាដែលលោកអាចជឿទុក្ខចិត្ត បានក្នុងការព្យាបាលកូនក្មួយរបស់លោក ក្រៅពីមន្ទីរពេទ្យគន្ធបុប្ផានេះឡើយ។ ហើយមរណៈភាពរបស់ប្រធានមូលនិធិខាងលើក៏ជាការព្រួយបារម្ភរបស់អ្នករត់ម៉ូតូឌុបរូបនេះ។   លោក សេង វុឌ្ឍា បញ្ជាក់៖ «កាលកូនខ្ញុំឈឺរបេងកូនកណ្ដុរ ខ្ញុំបាននាំគាត់មកហ្នឹង។ ខ្ញុំមិនបានយកគាត់ទៅពេទ្យណាសិនទេ គឺយកមកហ្នឹងតែម្ដង ព្រោះខ្ញុំមិនទុក្ខចិត្តពេទ្យណា ជាងពេទ្យនេះទៀត។ ខ្ញុំព្រួយបារម្ភច្រើន ព្រោះគិតថាគ្មានបុគ្គលផ្សេងអាចធ្វើដូចគាត់បាន។ ខ្លាចថ្ងៃក្រោយពេទ្យនេះមិនមែនជាពេទ្យអង្គការដូចឥលូវ ខ្លាចគ្រប់គ្រងដោយអ្នកផ្សេងទៅដូចពេទ្យរដ្ឋ ឬបុគ្គល ក៏វាពិបាកដែរ។ តែប្រហែលជាមិនអាចរកមនុស្សបានដូចគាត់ទេ»។   មិនត្រឹមតែ សេង វុឌ្ឍា នោះទេ ដែលគិតមុនគេក្នុងការជូនកូន ក្មួយ មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សូម្បីតែសន្តិសុខ មួយរូបដែលធ្វើនៅមន្ទីរពេទ្យនេះ ដែលសូមមិនបញ្ចេញឈ្មោះ ក៏មិនដែលគិតថា លោកនឹងយកកូនទៅព្យាបាលនៅឯណាក្រៅពីមន្ទីរពេទ្យគន្ធបុប្ផាឡើយ។ បុរសវ័យជាង៤០រូបនេះ បានឲ្យដឹងថា គ្រាន់តែដឹងដំណឹងមរណៈភាពនេះភ្លាម គឺលោកយំទាំងយប់តែម្ដង ក៏ព្រោះតែសោកស្ដាយចំពោះថ្នាក់ដឹកនាំល្អ និងជាបុគ្គល មានគុណសម្រាប់កូនខ្មែររាប់លាននាក់។   សន្តិសុខនៅមន្ទីរពេទ្យ គន្ធបុប្ផា មួយរូបបញ្ជាក់ថា៖ «មិនស្ដាយគាត់យ៉ាងមិច បើគាត់បានជួយកូនខ្មែរតាំងពីអើយមក មកដល់ឥលូវពូនៅតែក្ដុកក្ដួល។ ពូហួសពីសោកស្ដាយហើយឥលូវនេះ ព្រោះគាត់ជាអ្នកមានគុណ គិតទៅតាំងពីឆ្នាំ១៩៩២ ដល់២០១៨នេះ គាត់លឺគាត់មរណៈក្ដុកក្ដួលយំតាំងពីយប់។ ឲ្យតែឈឺដឹងតែមកហ្នឹងទាំងអស់ កូនពូ៣នាក់ ឥលូវកម្លោះ ក្រមុំ អស់ហើយ»។    នេះគ្រាន់តែជាផ្នែកមួយនៃការលើកឡើងអំពីសេចក្ដីសោកស្ដាយសម្រាប់ ពលរដ្ឋខ្មែរក្រោយមរណៈភាព របស់លោកវេជ្ជបណ្ឌិត និងជាសិល្បៈក៏ដ៏ល្បីឈ្មោះដែលគេស្គាល់ថា Beatocello។ ងាកចេញពីទិដ្ឋភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យ នៅក្នុងបណ្ដាញសង្គមជាពិសេស ទំព័រហ្វេសប៊ុកឯណោះវិញ មានពលរដ្ឋជាច្រើនបានបង្ហាញការសោកស្ដាយ រៀងៗខ្លួន។   ដោយមានពលរដ្ឋខ្លះបានប្ដូររូបភាពProfile fb ឬ Cover fb ដោយអមជាមួយពាក្យពេជន៍ សោកស្ដាយ និងភាពក្ដុកក្ដួល ក្នុងការបាត់បង់បុគ្គលភាព នៃការចងចាំរបស់កុមារ។ ទំព័រហ្វេសប៊ុកមួយ បានលើកឡើងថា «ក្នុងនាមខ្ញុំជាក្មេងស្រីម្នាក់ ដែលរួចផុតពីពិការភាព ដោយសារជំងឺគ្រុនស្វិតដៃជើង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដែលលោកវេជ្ជបណ្ឌិត Beat Rachner បានទទួលមរណៈភាព។ ខ្ញុំអាចមានធ្វើការងារ អាចដើរបាន ក៏ព្រោះតែខ្ញុំទទួលបានការព្យាបាលយ៉ាងយកចិត្តពីមន្ទីរពេទ្យគន្ធបុប្ផា»។   ចំណែក ព្រះតេជគុណ គូ សុភាព ដែលមនុស្សជាច្រើនបានស្គាល់ព្រះអង្គថា ជាសង្ឃដែលបង្រៀនពលរដ្ឋអំពីព្រះធម៌ និងសមាធិនោះ បានជម្រុញឲ្យពលរដ្ឋខ្មែរ ធ្វើសមាធិ ឬរាប់បាត្រ ដើម្បីឧទ្ទិសកុសល្យជូនដល់លោកវេជ្ជណ្ឌិត តាមបែបព្រះពុទ្ធសាសនា។ ការធ្វើបែបនេះ ត្រូវបានព្រះតេជគុណបញ្ជាក់ថា ធ្វើដើម្បីបង្ហាញពីកតាញ្ញូ និងដឹងគុណដល់លោកវេជ្ជបណ្ឌិត។ ហើយនៅព្រឹកថ្ងៃទី១០ ព្រះតេជគុណបានធ្វើពិធីសមាធិ ជាមួយនិស្សិតប្រមាណ៣០នាក់ ដើម្បីឧទ្ទិសគុណដល់ លោកវេជ្ជបណ្ឌិត Beat Rachner។   លោកវេជ្ជបណ្ឌិត Beat Rachner កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ លោកបានទទួលមរណៈភាព នៅម៉ោង២ និង៤៥នាទីព្រឹក ម៉ោងនៅទីក្រុងហ្សុយរិក ប្រទេសស្វីស ថ្ងៃទី៩ ខែកញ្ញា។ លោក គឺជាស្ថាបនិកមូលនិធិគន្ធបុប្ផា បន្ទាប់ពីលោកបានមកប្រទេសកម្ពុជា តាមការអញ្ជើញរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីឆ្នាំ២៩៩២។ ដោយព្រះអង្គបានស្នើឲ្យលោក មកជួយជួសជុល សាងសងឡើងវិញ នូវមន្ទីរពេទ្យកុមារក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញដោយរបបប៉ុលពត។   ក្រោយទទួលការស្នើសុំពីព្រះបរមរតនកោដ្ឋ អស់រយៈពេល២៥ហើយ ដែលលោកវេជ្ជបណ្ឌិត បានចំណាយពេល ថវិការ របស់លោកទាំងស្រុង ដើម្បីបំពេញនូវពាក្យសន្យារ និងក្ដីអាណិត ស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកុមារកម្ពុជា។ រយៈពេល២៥ឆ្នាំមកនេះ លោកបានធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផា ជាពេទ្យគំរូទាំងសេវាកម្ម និងក្រមសីលធម៌ ក៏ដូចជាតម្លៃ ដែលធ្វើឲ្យកូនអ្នកក្រីក្រ ឬអ្នកមានក្ដី អាចទទួលបានការព្យាបាលដោយឥតគិតថ្លៃ។   ដើម្បីជាការដឹងគុណដល់លោកវេជ្ជបណ្ឌិត Beat Rachner ក្រសួងសុខាភិបាល ក៏បានចូលរួមកាន់ទុក្ខ ដែលធ្វើឡើងនៅក្រសួងសុខាភិបាល និងមន្ទីរពេទ្យបុប្ផាក្បែរវត្តភ្នំ។ ដែលបើកឲ្យប្រជាពលរដ្ឋ បានចូលរួមសម្ដែងនូវការសោកស្ដាយ និងចែករំលែកទុក្ខ ដល់ក្រុមគ្រួសារលោកវេជ្ជបណ្ឌិត និងមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់។ ហើយក៏ដើម្បីបង្ហាញពីការដឹងគុណ លើវីរភាព របស់លោកវេជ្ជបណ្ឌិត Beat Rachner៕      
ភ្នំពេញ៖ ដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Rachner បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន មានការសោកស្ដាយ។ សោកស្ដាយ ដោយសារបាតបង់ ជនបរទេសម្នាក់ដែលមានលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីការសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមរយៈការបង្កើតមូលនិធី ដើម្បីព្យាបាលកុមារ យ៉ាងយកចិត្តទុក្ខ និងមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។  ហេតុនេះហើយ បានជាពលរដ្ឋខ្មែរជាច្រើន បានបង្ហោះនូវសារចូលរួមរំលែកទុក្ខ និងសោកស្ដាយតាមរយៈបណ្ដាញសង្គម ក៏ដូចជាចូលរួមផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា។ 
  អត្ថបទទាក់ទង   មន្រ្តីសិទ្ធិមនុស្ស UN ប្រាប់រដ្ឋាភិបាលខ្មែរថា «ដល់ពេលដែលត្រូវសន្ទនាហើយ»  លោក កែវ រ៉េមី បកស្រាយទៅពួកគេថា ការដែលសមត្ថកិច្ចនិងតុលាការ ហៅអតីតសកម្មជនគណបក្សប្រឆាំងទៅសួរកន្លងមក មិនមែនជាការរឹតត្បិតសំឡេងអ្នកប្រឆាំង ឬជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាការអនុវត្តច្បាប់។ លោក បន្តថា ជាគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សជាសាកល ការជួបជុំគ្នា ឬការសម្តែងមតិក្នុងចេតនាទុច្ចរិត ដោយគាំទ្រចលនាខុសច្បាប់ បង្កភាពចលាចល និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជាសិទ្ធិសេរីភាពនៃការជួបជុំនិងការបញ្ចេញមតិ ដែលត្រូវការពារដោយច្បាប់នោះទេ តែផ្ទុយទៅវិញ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។   ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរសារមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ផ្ទុយស្រឡះពីការលើកឡើងរបស់អ្នករាយការណ៍ពិសេសទាំងពីររូបនេះ សេរីភាពនៃការជួបជុំ និងការបញ្ចេញមតិ ត្រូវបានធានា និងការពារយ៉ាងពេញលេញនៅកម្ពុជា ដោយប្រជាពលរដ្ឋភាគច្រើនលើសលប់ កំពុងប្រើប្រាស់ដោយសេរី នូវបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមក្នុងការសម្តែងមតិរបស់ខ្លួនតាមផ្លូវច្បាប់....»។    លើសពីនេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរូបនេះ បានលើកអំណះអំណាងថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA ) ទើបនឹងត្រូវបានអនុញ្ញតឲ្យដំណើរការការិយាល័យនៅកម្ពុជាឡើងវិញ ក្រោយពីបានបំពេញបែបបទនិងនីតិវិធីច្បាប់។    តាមរយៈសេចក្តីថ្លែងការណ៍ ពីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៩មិថុនា អ្នកស្រី ស្មីត និង លោក កាយ៉េ បានបង្ហាញកង្វល់ចំពោះវិធានការរបស់រដ្ឋាភិបាល ក្នុងការបំបិទសំឡេងដៃគូនយោបាយ និងសំឡេងក្រុមដែលមានមតិផ្ទុយ។ អ្នកទាំងពីរ រៀបរាប់ពីចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ ដែលហៅអតីតមន្ត្រីគណបក្សប្រឆាំងជាង១០០នាក់ ទៅសួរនាំ ក្រោយពួកគេ បង្ហាញការគាំទ្រចំពោះលោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាមេដឹកនាំរបស់ពួកគេ។    វិធានការនេះ ធ្វើឲ្យអ្នកជំនាញសិទ្ធិមនុស្សទាំងពីរ មានកង្វល់ពីការប្រើច្បាប់ ដើម្បីដាក់គោលដៅទៅលើការនិយាយស្តី។ អ្នកទាំងពីរ សង្កត់ធ្ងន់ថា «សិទ្ធិនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់សង្គមប្រជាធិបតេយ្យ។ ការរឹតត្បិតលើសេរីភាពបញ្ចេញមតិ ត្រូវមានដែនកំណត់ និង ត្រូវកំណត់និយមន័យឲ្យបានច្បាស់លាស់.....»។   បរិយាយពីបញ្ហាទាំងអស់នេះហើយ អ្នកជំនាញសិទ្ធិមនុស្សខាងលើ ក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនូវការធ្លាក់ចុះនៃសិទ្ធិនយោបាយនិងសិទ្ធិជាមូលដ្ឋាន។ បន្ថែមពីនេះ ពួកគេ ក៏បង្ហាញបំណងចង់ឲ្យមានការចរចាផងដែរ។    អ្នករាយការណ៍ពិសេសទាំងពីរ បញ្ជាក់ថា «ដល់ពេលដែលរដ្ឋាភិបាល [ត្រូវ] ដឹកនាំឲ្យមានការផ្លាស់ប្តូរវប្បធម៌នយោបាយ ឆ្ពោះទៅរកកិច្ចសន្ទនាមួយ ដែលផ្តោតទៅលើបញ្ហា ជាជាងផ្តោតលើរឿងបុគ្គល ដែលវា ជាវិធីមួយឈានទៅមុខ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលបានសិទ្ធិមនុស្សទាំងអស់»។    យ៉ាងណា អ្នកជំនាញសិទ្ធិមនុស្សទាំងពីរ ពុំបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ត្រូវសន្ទនាជាមួយភាគីណានោះទេ ប៉ុន្តែ ទំនងជាសំដៅលើអតីតក្រុមអ្នកប្រឆាំង ឬភាគីពាក់ព័ន្ធផ្សេងទៀត៕ 
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិននៅស្ងៀមឡើយ ក្រោយអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និង លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយលើកឡើងពីការបិទសិទ្ធិសេរីភាពនៅកម្ពុជា។
  ក្រុមហ៊ុននេះបានឲ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍រួចហើយសម្រាប់គម្រោង Naga3 ដែលមានអគារ ៤ ប្លុក កម្ពស់៤២ជាន់លើអតីតដីអគារប៊ូលឌីង ទំហំ ៧៧៥៧ម៉ែត្រក្រឡា កាលពីខែមិថុនាឆ្នាំ២០១៨។ តែក្រោយមកក្រុមហ៊ុនបានទិញដី ៩០៨០ម៉ែត្រក្រឡាជាប់នោះបន្ថែមទៀត ដូចនេះក្រុមហ៊ុនបានស្នើ និងទទួលយល់ព្រមជាគោលការណ៍ជាលើកទី២ ឲ្យសាងសង់ Naga3 ដែលរួមមាន ៥ប្លុកអគារ ក្នុងកម្ពស់អតិបរមា ៦៦ជាន់ លើផ្ទៃដីគម្រោងសរុប ១៦៨៣៧ ម៉ែត្រក្រឡា សម្រាប់ធ្វើជាសណ្ឋាគារ អាផាតមិន និងកន្លែងកម្សាន្ត។    ក្រុមហ៊ុន NagaCorp ដែលកំពុងប្រតិបត្តិការ Naga1 និង Naga2  អះអាងថា Naga3 នឹងចូលរួមឲ្យក្រុមហ៊ុនខ្លួនកាន់តែឈានមុខទៀតក្នុងតំបន់ទៅលើប្រតិបត្តិការផ្នែកល្បែងស៊ីសង និងសេវាកម្មផ្សេងៗ។ ក្រុមហ៊ុនបានប្រកាសទំហំវិនិយោគប្រមាណ ៣,៨ ទៅ ៤ពាន់លានដុល្លារ សម្រាប់គម្រោង Naga3 ទាំងមូល។ ហើយគម្រោង Naga3 នេះក៏មានការភ្ជាប់ផ្លូវក្រោមដីមក Naga1 និង Naga2  ផងដែរ។   គួរបញ្ជាក់ថា អគារប៊ូលឌីង ដែលមានពលរដ្ឋ ៤៩២គ្រួសាររស់នៅ ត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំ២០១៧ បន្ទាប់ពីមានដំណោះស្រាយជូនអ្នករស់នៅទីនោះ ពីក្រុមហ៊ុនអចលនទ្រព្យ Arakawa និងជួយសម្របសម្រួលដោយរដ្ឋាភិបាល។ ពេលដំបូងរដ្ឋាភិបាល និងក្រុមហ៊ុននេះ បានប្រកាសផែនការចង់អភិវឌ្ឍន៍ទីតាំងនេះ ដោយមានការសាងសង់អគារ២១ជាន់ ក្រោមទុនវិនិយោគ ៨០លានដុល្លារ៕  
ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp បានប្រកាសគម្រោងសាងសង់ ណាហ្គា៣ លើដីអតីតអគារប៊ូលឌីង និងដីជាប់នោះ ក្នុងទំហំវិនិយោគប្រមាណជិត ៤ពាន់លានដុល្លារ។ នេះបើតាមព័ត៌មានក្នុងរបាយការណ៍ដែលក្រុមហ៊ុនដាក់ជូន ផ្សារហ៊ុនហុងកុង ក្នុងពេលថ្មីៗនេះ។
«យើងមានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤៦ភាគរយក្នុងឆ្នាំ២០៣០ ជំនួស គោលដៅដែលបានកំណត់ពីឆ្នាំ២០១៣»។ លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ លើកឡើង ដូចនេះមុនកិច្ចប្រជុំមេដឹកនាំពិភពលោកស្ដីពីអាកាសធាតុដែលដឹកនាំដោយ ប្រធានាធិបតីអាមេរិក ចូ បៃឌិន។    គោលដៅថ្មី៤៦ភាគរយនេះ កើនឡើង២០ភាគរយ ធៀបនឹងគោលដៅដាក់ចេញនៅឆ្នាំ២០១៣ ដែល ជប៉ុនដាក់គោលដៅសម្រេចឱ្យបានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន២៦ភាគរយនៅឆ្នាំ២០៣០ ដូចគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។   តាមពិតទៅ ការដាក់គោលដៅមិនសូវខ្ពស់បែបនេះ ក៏ព្រោះតែជប៉ុននៅតែពឹងផ្អែកខ្លាំងលើការប្រើ ប្រាស់ថាមពលដែលប្រើប្រេងឥន្ធនៈ។ បញ្ហានៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរនៅ Fukushima ក្រោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ បន្តយាយីជប៉ុនដដែល។ ការប្រើប្រាស់ ឥន្ទនៈនេះ ក៏ជាហេតុផលមួយផ្នែកនៃការបំភាយឧស្ម័នផ្ទះកញ្ជក់ទៅក្នុងបរិយាកាសយ៉ាងច្រើន។    សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ លោក ស៊ូហ្កា ក៏បានកំណត់យកគោលដៅអព្យាក្រឹតកាបូនសម្រាប់ ជប៉ុននៅត្រឹមឆ្នាំ២០៥០ សំដៅសម្រេចឱ្យគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងបារីសស្តីពីបម្រែបម្រួល អាកាសធាតុក្នុងការកំណើនសីតុណ្ហភាពផែនដីមិនឱ្យកើនលើសពី១,៥អង្សា។ ការប្តេជ្ញានេះនាំជប៉ុន ឱ្យឡើងមកស្មើអឺរ៉ុប ដែលបានកំណត់យកឆ្នាំ២០៥០ ក្នុងការធ្វើអព្យាក្រឹតកាបូននេះដែរ តែនាំមុខចិន ដែលបានកំណត់ធ្វើឱ្យបាននៅឆ្នាំ២០៦០។    អំឡុងពេលកិច្ចប្រជុំខាងលើ ប្រទេសជាច្រើន ក៏បានប្រកាសកែប្រែគោលដៅខ្លួនលើការបំភាយឧស្ម័ន ផ្ទះកញ្ចក់ ព្រមទាំងមានការប្តេជ្ញាជាច្រើនទៀត ដែលត្រូវរំពឹងនឹងអនុវត្តនៅពេលអនាគត។ ក្នុងនោះ អង់គ្លេសក៏ប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នេះឱ្យបាន៧៨ភាគរយត្រឹមឆ្នាំ ២០៣៥ដែរ ខណៈកូរ៉េខាងត្បូងប្រកាសលែងផ្ដល់ជំនួយបរទេសលើគម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូថ្ម៕       
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី២២ ខែមេសា បានប្រកាសថា ជប៉ុនមានគោល បំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤៦ភាគរយត្រឹមឆ្នាំ ២០៣០។ ការប្តេជ្ញាចិត្ត នេះធ្វើឡើងមុនកិច្ចប្រជុំស្តីពីអាកាសធាតុដែលអាមេរិកជាម្ចាស់ផ្ទះ។
ការសិក្សានេះបានមកពីការពិសោធន៍លើបុរសស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៥០នាក់ ដែលធ្លាប់ញ៉ាំកាហ្វេពី ៣ ទៅ៦ពែងក្នុងមួយថ្ងៃ។ បន្ទាប់មកគេបានបែងចែកបុរសទាំងនេះជាពីរក្រុម ដោយមួយក្រុមតម្រូវឲ្យម្នាក់ៗញ៉ាំកាហ្វេបួនពែងក្នុងមួយថ្ងៃរយៈពេលបីថ្ងៃ និងមួយក្រុមទៀតញ៉ាំទឹកក្នុងកម្រិតដូចគ្នារយៈពេលបីថ្ងៃ។ ពួកគេបានប្រៀបធៀបទៅលើកម្រិតនៃការបង្គ្រប់ជាតិទឹកទូទៅរបស់រាងកាយ តាមរយៈការមើលឈាម និងពិនិត្យទៅលើទឹកនោមដែលបាននោមចេញ។ ពួកគេមិនបានរកឃើញភាពខុសគ្នាអ្វីទៅលើការបង្គ្រប់ជាតិទឹកឡើយរវាងការញ៉ាំទឹកធម្មតា និងការញ៉ាំកាហ្វេ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះមានដែនកំណត់ច្រើន ដោយវាមានមនុស្សបុរសសុខភាពល្អស្រាប់ចូលរួម ហើយក៏សុទ្ធតែជាអ្នកញ៉ាំកាហ្វេទាំងអស់ដែរ។ ដូច្នេះវាមិនអាចដំណាងដល់អត្រាចំនួនមនុស្សទូទៅបានឡើយ។ អ្វីដែលសំខាន់នោះគឺថា ការស្រាវជ្រាវប្រហែលជាមិនអាចប្រើលើអ្នកដែលប្រឈមខ្ពស់នឹងការខ្សោះជាតិទឹកបានទេដូចជា អ្នករាករូស និងក្អួត ឬអ្នកមានជំងឺដូចជាជំងឺតម្រងនោមជាដើម។ វាក៏ប្រហែលជាមិនអាចប្រើលើអ្នកដែលកំពុងតែប្រើថ្នាំដែលប៉ះពាល់ដល់សមត្ថភាពសម្របសម្រួលជាតិទឹកក្នុងខ្លួនដែរ។ មួយវិញទៀត ការសិក្សានេះគ្រាន់តែពិនិត្យទៅលើឥទ្ធិពលបង្គ្រប់ជាតិទឹកដោយសារកាហ្វេត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះវាមិនបានផ្តល់ព័ត៌មានអ្វីទៅលើឥទ្ធិពលរយៈពេលយូរបានឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់ Daily Express បានឲ្យដឹងថា កាហ្វេក៏ជាភេសជ្ជៈបង្គ្រប់ជាតិទឹកដូចការញ៉ាំទឹកធម្មតាដែរ។ រឿងនេះបានមកពីការសិក្សាថ្មីមួយដែលបញ្ជាក់ថា ការញ៉ាំកាហ្វេក្នុងកម្រិតមធ្យមមិនធ្វើឲ្យរាងកាយខ្សោះជាតិទឹកដូចការរកឃើញកាលពីមុនៗឡើយ។
  សិស្សគុនក្លិប Cambodian Top Team (CTT) រិន សារ័ត្ន មានការលះបង់ខ្ពស់ចំពោះជំនាញរបស់គេនិងហ៊ានធ្វើដំណើរឆ្ងាយដើម្បីសម្រេចគោលដៅរបស់ខ្លួន ទោះបីជាត្រូវឃ្លាតពីគ្រួសារ ដើម្បីត្រៀមខ្លួនមុនការប្រកួតបន្ទាប់នៅ ONE Championship។   កីឡាករដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ វ័យ២៥ឆ្នាំនឹងប្រកួតទល់នឹងសិស្សប្អូនរបស់ម្ចាស់ជើងឯក ONE Middleweight & Lightweight Heavyweight World Champion: Aung La N Sang គឺកីឡាករជំនោរថ្មី Tial The Dragon Leg Thang នៅ ONE: REIGN OF VALOR នាថ្ងៃសុក្រទី៨ ខែមីនា ឆ្នាំ២០១៩។   ការប្រកួតទម្ងន់៦៨គីឡូក្រាមនេះនឹងបញ្ជាក់ឲ្យឃើញថាតើ Thang មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីតតាំងជាមួយអ្នកប្រយុទ្ធដ៏មានបទពិសោធម្នាក់ឬទេ។ សម្រាប់ សារ័ត្នវិញ វានឹងជារង្វាស់រង្វាល់ល្អឥតខ្ចោះមួយដើម្បីបង្ហាញថាតើគេរីកចម្រើនសមត្ថភាពបានកម្រិតណាតាំងពីឡើងប្រកួតលើកចុងក្រោយបង្អស់មក។   តាំងពីពាក់កណ្ដាលខែកុម្ភៈមក សារ័ត្ន បានស្ថិតក្នុងជំរំហ្វឹកហាត់ពេញៗម៉ោងនៅ Yorky Mixed Martial Arts ក្នុងក្រុងបាងកក ដែលដឹកនាំដោយអតីតអត្តពលិករបស់ ONE Championship លោក Nicholas JJ Lee ។   Lee ពន្យល់ថា៖ «ពួកយើងបានជួបគ្នាលើកដំបូងនៅពេលសារ័ត្នប្រកួតលើកចុងក្រោយនៅបាងកក។ ខ្ញុំបានចំណាយពេលពីរបីថ្ងៃធ្វើការជាមួយគាត់មុនការប្រកួត រួចហើយពួកយើងមានទំនាក់ទំនងអស្ចារ្យជាមួយគ្នាយ៉ាងឆាប់រហ័ស»។   Lee ធ្វើការប្រចាំថ្ងៃជាមួយអត្តពលិកលំដាប់កំពូលៗដូចជាតារា ONE Warrior Series: Rockie Bactol និងមើលឃើញ សារ័ត្ន ជាអត្តពលិកមានលក្ខណៈពិសេសដែលកំពុងឆ្ពោះទៅរកភាពអស្ចារ្យក្នុងវិស័យក្បាច់គុន។   «គាត់មានទេពកោសល្យធំធេងក្រៃលែង គាត់ដាក់ខ្លួនណាស់ គាត់ហ៊ានលះបង់ និងខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង។ គាត់ឆាប់ចាប់បានមែនទែន។ លើសពីនេះ គាត់ថែមទាំងមានកម្លាំងខ្លាំងនិងរឹងមាំណាស់។ ខ្ញុំរកពាក្យល្អៗមកបរិយាយពីគាត់មិនអស់ទេ។ វាពិបាកពន្យល់ ប៉ុន្តែខ្ញុំមើលឃើញកត្តាដ៏ពិសេសក្នុងខ្លួនគាត់»។   នៅពេលត្រូវបានសួរអំពីឆ្នាំ២០១៩ អ្នកដឹកនាំក្លិប Yorky Mixed Martial Arts ទម្លាយថាលោកគ្រោងវិនិយោគពេលវេលាបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីបានចំណាយពេលពីរខែនៅទីនោះរួចមក។   Lee និយាយថាលោកមើលឃើញសក្ដានុពលធំក្នុងភាពរីកចម្រើននៃគុនចម្រុះកម្ពុជា ជាអ្វីដែលកូនសិស្សរបស់លោកម្នាក់ទៀតបានបង្ហាញសមត្ថភាពយ៉ាងពិសេសថ្មីៗនេះ។ ទាំង Lee និង សារ័ត្ន បានបង្ហាញវត្តមាននៅ ONE: CLASH OF LEGENDS នៅពេល នៅ ស្រីពៅ ផ្ដួលតារាសំណព្វចិត្តរបស់ម្ចាស់ផ្ទះ Rika Ishige។   ក្នុងពេលអនាគត  JJ សង្ឃឹមថាអត្តពលិកជនជាតិកម្ពុជារបស់លោកនឹងមិនចាំបាច់ធ្វើដំណើរទៅប្រទេសថៃដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទៀតឡើយ។   «នៅទីនេះ សារ័ត្ន មានដៃគូហ្វឹកហាត់ជាអត្តពលិកអាជីពពេញម៉ោងនានាដែលប្រកួតក្នុង ONE Championship ដែរនិងនៅស្ថាប័នធំៗផ្សេងទៀត។ នៅភ្នំពេញ វាពិបាកជាង ព្រោះ MMA កំពុងរីកចម្រើនបន្តិចម្ដងៗ ដូច្នេះសារ័ត្នមិនអាចទទួលបានដៃគូហ្វឹកហាត់ដែលមានកម្រិតខ្ពស់នៅទីនោះឡើយ»។   «គុនចម្រុះកម្ពុជាកំពុងរីកចម្រើន ប៉ុន្តែវាមិនទាន់ទៅដល់ចំណុចមួយនោះនៅឡើយទេ»។   ពាក់ព័ន្ធនឹងគូប្រកួតបន្ទាប់របស់សារ័ត្នវិញ Lee មានអារម្មណ៍ថា សារ័ត្ន មានប្រៀបច្រើនចំណុចណាស់។ «មានប្រៀបជាងទាំងចង្វាក់បេះដូង ភាពស្ទាត់ជំនាញ ល្បឿន និង កែង»។ Lee បញ្ជាក់ដូច្នេះ។   «នរណាក៏ដឹងដែរថា Tial Thang នឹងព្យាយាមចាប់ផ្ដួលសារ័ត្ន ហើយគាត់ក៏បានដឹងដែរថាពួកយើងបាននិងកំពុងហាត់របៀបការពារខ្លួនពីការចាប់ផ្ដួលនោះ។ វានឹងជាការប្រកួតកម្រិតខ្ពស់មួយទៀតរវាងកីឡាករពូកែវាយចេញទល់នឹងកីឡាករពូកែចាប់ក្លេ»។   Lee មានទំនុកចិត្តក្នុងការត្រៀមលក្ខណៈរបស់សារ័ត្ន ហើយលោកនឹងនៅឲ្យទឹកសារ័ត្នជាមួយអ្នកដឹកនាំក្លិប CTT ហ៊ុន ចាន់រាជ្យ នៅ ONE: REIGN OF VALOR នាថ្ងៃទី៨ខែមីនា។   Lee បញ្ជាក់ចុងក្រោយថា៖ «ពួកយើងជិតមានរឿងល្អមួយហើយ»៕  
អត្ថបទ៖ Matias Andres
  ក្រោយទទួលបានដំណឹងពីសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអំពីសេចក្តីព្រៀងច្បាប់ទាក់ទងនឹងគ្រឿងស្រវឹងខាងលើ អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ ក្រុមហ៊ុន VR Event Planner ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ និងផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេមួយ បានមានប្រសាសន៍ថា៖ «ចាស៎! នាងខ្ញុំធ្លាប់បាននិយាយម្តងរួចមកហើយកាលពីថ្ងៃសម្ពោធក្រុមហ៊ុន VR Event Planner ជាក្រុមហ៊ុនទីមួយ និងដំបូងបង្អស់ ដែលប្រកាន់ជំហរក្នុងការបម្រើសេវាកម្មផ្សព្វផ្សាយនានា ដែលមិនពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងថ្នាំជក់។ បច្ចុប្បន្ននាងខ្ញុំឃើញថានៅតាមបណ្តាប្រទេសជាច្រើន កំពុងតែអនុវត្តផែនការទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងថ្នាំជក់ឲ្យស្ថិតក្នុងកម្រិតមួយ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមឡើយ។ នាងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសុខភាពសាធារណៈ អង្គការសុខភាព និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលកំពុងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ណែនាំដល់ប្រជាជន ជាពិសេសយុវជនទាំងអស់ឲ្យយល់ច្បាស់អំពីបញ្ហាគ្រឿងស្រវឹង និងថ្នាំជក់នេះ»។     អ្នកស្រីប្រធានបន្ថែមថា៖ «ចាស៎! VR Event Planner ធ្វើការជាមួយយុវជន ហើយគោលបំណងរបស់យើង គឺបណ្តុះបណ្តាលយុវជនឲ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្លាយជាអ្នកដឹកនាំ។ កាលពីពេលថ្មីៗកន្លងទៅនេះ VR ក៏បានចុះហត្ថលេខាជាមួយអង្គការ AIESEC ដើម្បីជួយលើកកម្ពស់សមត្ថភាពយុវជនឲ្យខ្លាំងពូកែ ដោយផ្តល់ឱកាសឲ្យពួកគេបានហ្វឹកហាត់ពីរបៀបធ្វើការផ្សេងៗ ទាក់ទិននឹងជំនាញក្នុងការបង្កើតទំនាក់ទំនងសាធារណៈ និងសិក្សាពីវិស័យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ VR Event Planner ដែលមានដូចជាសេវាកម្មផ្នែកផ្សព្វផ្សាយ ៣៦០ដឺក្រេ ដែលមានដូចជារៀបចំព្រឹត្តិការណ៍ផ្សេងៗ (សន្និសីទសារព័ត៌មាន ពិធីជប់លៀងបែបក្រុមហ៊ុន ការផ្សព្វផ្សាយផលិតផល ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ការផលិតវីដេអូពាណិជ្ជកម្ម និងភាពយន្តខ្លីៗ) រៀបចំផែនការយុទ្ធសាស្ត្រ យុទ្ធនាការទីផ្សារ បង្កើតគម្រោងទីផ្សារឌីជីថល (Digital Marketing Plan) និងកម្មវិធីឌីជីថល (Digital Platform Development) ជាដើម»។   សម្រាប់ក្រុមហ៊ុន សហគ្រាស ឬអង្គការនានា ដែលគាំទ្រក្នុងការមិនផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងគ្រឿងស្រវឹង និងថ្នាំជក់ អាចជ្រើសយកសេវាកម្មរបស់ VR Event Planner ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៤០-៤២ ផ្លូវហ្គោល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទំនាក់ទំនង៖ ០៨១ ៤៤៨ ៤៨៨ ៕   (អត្ថបទពាណិជ្ជកម្ម)  
 ភ្នំពេញ៖ ក្រុមហ៊ុន VR Event Planner គឺជាក្រុមហ៊ុនដំបូង ដែលមិនធ្វើសេវាកម្មផ្សព្វផ្សាយគ្រឿងស្រវឹងនិងថ្នាំជក់។ ការប្រកាន់ជំហរនេះ ធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសមិនគាំទ្រចំពោះការផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹង ដែលមានផ្តល់រង្វាន់ ឬភូតកុហក ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមកលើសង្គមកម្ពុជា។ ជាពិសេសយុវជន-យុវនារី ដែលជាសសរទ្រូងនៃប្រទេសជាតិ នៅក្នុងកិច្ចប្រជុំ នៅវិមានសន្តិភាព ជុំវិញប្រធានបទ «ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា» កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩កន្លងមក ។
  រស់នៅក្រុង Piotrków Trybunalski ប្រទេសប៉ូឡូញ បុរសវ័យ៥០ឆ្នាំ ឈានដល់ការបរាជ័យលើកទី១៩២លើការប្រឡងយកបណ្ណបើកបរ ដោយមិនធ្លាប់ឆ្លងផុតវគ្គទ្រឹស្តី ដើម្បីឈានទៅដល់ការប្រឡងដៃចង្កូតនោះឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Notes from Poland ដោយមិនបង្ហាញពីអត្តសញ្ញាណបេក្ខជន។   នៅប៉ូឡូញ ការប្រឡងយកបណ្ណបើកបរមានលក្ខខណ្ឌតឹងរ៉ឹងបំផុត ដោយសារប្រទេសស្អាតស្អំមួយនេះ មានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ បេក្ខជនត្រូវប្រឡងផ្នែកទ្រឹស្តីជាមុនសិន មុននឹងឈានដល់ដៃចង្កូត ប៉ុន្តែបុរសវ័យ៥០ឆ្នាំ នៅតែអាចឆ្លងកាត់ដំណាក់កាលទីមួយ។   ទូរទស្សន៍ប៉ូឡូញ TVP ប៉ាន់ប្រមាណថា បុរសនៅបានចំនួនលុយសរុបដល់ទៅជាង១៣០០អឺរ៉ូ លើការទិញពាក្យសុំប្រឡង ហើយតម្លៃឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ការចំណាយដ៏ច្រើននេះ ត្រូវបានចាត់ទុកជាកំណត់ត្រាក្នុងប្រទេសក្នុងចំណោមអ្នកដែលប្រឡងយកបណ្ណបើកបរ។   តាមពិតទៅ ការប្រឡងយកបណ្ណបើកបរ ហើយធ្លាក់ច្រើនលើកច្រើនសារមិនមែនជារឿងថ្មីឡើយនៅប៉ូឡូញ ជាពិសេសនៅក្រុង Piotrków Trybunalski ដែលមានចរាចរណ៍ដ៏មមាញឹក។ កន្លងមក តំបន់នេះក៏មានបេក្ខជនម្នាក់ប្រឡងធ្លាក់ដល់៤០ដង រីឯបេក្ខជនម្នាក់នៅក្រុង Opole ភាគខាងត្បូងប្រទេស ធ្លាប់ប្រឡងធ្លាក់ចំនួន១១៣ដង។   តួលេខអ្នកប្រឡងយកបានបើកបរជាប់នៅប៉ូឡូញ មានតែក្នុងរង្វង់៥០ ទៅ៦០ភាគរយប៉ុណ្ណោះ រីឯការប្រឡងទ្រឹស្តីមានអ្នកជាប់ក្រោម៤០ភាគរយ។ អ្នកជំនាញម្នាក់បានលើកឡើងថា មនុស្សដែលមិនចេះច្បាស់ មិនអាចបើកបររថយន្តបានឡើយ ហើយលោកចង់ឃើញច្បាប់នៅប៉ូឡូញ បិទសិទ្ធិចំពោះអ្នកដែលប្រឡងធ្លាក់រហូតដល់ជាង២០ទៅ៣០លើក ពីព្រោះវានឹងប្រឈមគ្រោះថ្នាក់ ដោយសារតែការមិនច្បាស់លាស់នឹងទ្រឹស្តីបើកបរ៕  
ក្នុងរយៈពេល១៧ឆ្នាំ បុរសប៉ូឡូញម្នាក់ដែលបច្ចុប្បន្នអាយុ៥០ឆ្នាំ បានបរាជ័យក្នុងការប្រឡងយកបណ្ណបើកបរ ដោយធ្លាក់ផ្នែកទ្រឹស្តីរហូតដល់ទៅ១៩២លើក។ លោកបានចំណាយប្រាក់សរុបដល់ទៅជាង១៣០០អឺរ៉ូ ដែលជាចំនួនច្រើនជាកំណត់ត្រានៅក្នុងប្រទេស។
  ការតែងតាំងប្រេសិតពិសេសរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ជាចំណុចមួយក្នុងចំណោមចំណុច៥ដែលមេដឹកនាំអាស៊ានឯកភាពគ្នាកាលពីជំនួបពិសេសខែមេសា។ ជិត៤ខែមកនេះ ការស្វែងរកបេក្ខជនសម្រាប់តំណែងនេះ ជួបបញ្ហាជាច្រើនដោយប្រទេសសមាជិកខ្លះ បានស្នើបេក្ខជនរៀងៗខ្លួន។ ចុងក្រោយ អ្នកការទូតព្រុយណេ Erywan Pehin Yusof ត្រូវបានជ្រើសរើសឱ្យកាន់តំណែងនេះ អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលចាប់ផ្ដើមតាំងពីថ្ងៃទី២ ខែសីហា។   «យើងស្វាគមន៍ការតែងតាំងរដ្ឋមន្ត្រីការបរទេសព្រុយណេទី២ Erywan Pehin Yusof ជាប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ។ លោក Yusof នឹងចាប់ផ្ដើមការងាររបស់ខ្លួននៅមីយ៉ាន់ម៉ារួមមានការបង្កើតទំនុកចិត្តរវាងភាគីពាក់ព័ន្ធ ហើយលោកមានសិទ្ធិទាក់ទងជាមួយភាគីទាំងអស់ដោយពេញលេញ។ លោកក៏ត្រូវបង្ហាញកាលបរិច្ឆេទជាក់លាក់ក្នុងការអនុវត្តអនុសាសន៍៥ចំណុចផងដែរ។   ក្នុងសេចក្ដីថ្លែងការណ៍រួម ប្រមុខការទូតអាស៊ាន ក៏បង្ហាញក្ដីបារម្ភចំពោះរបាយការណ៍ទាក់ទងអំពើហិង្សានៅមីយ៉ាន់ម៉ាដែលមានអ្នកស្លាប់ជិត១ពាន់នាក់ និងរាប់ពាន់នាក់ទៀតត្រូវចាប់ខ្លួន។ ទោះលើកឡើងពីការស្នើឱ្យដោះលែងអ្នកជាប់ឃុំ សេចក្ដីថ្លែងការណ៍នេះមិនបាននិយាយចំឈ្មោះលោកស្រី អ៊ុងសាន ស៊ូជី ឡើយ។    លោក Yusof ធ្លាប់ធ្វើដំណើរម្ដងទៅកាន់មីយ៉ាន់ម៉ាក្នុងខែមិថុនាកន្លងទៅ និងបានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ ការតែងតាំងរូបលោកជាប្រេសិតពិសេសនេះ ជាលទ្ធផលនៃការចរចារច្រើនវាងសមាជិកអាស៊ានទាំងអស់ ដែលប្រភពការទូតខ្លះអះអាងថា មានការខ្វែងយោបល់ខ្លាំង។ ប្រធានបទនេះ ត្រូវជជែកនៅថ្ងៃទី២ ខែសីហា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំ ប៉ុន្តែមីយ៉ាន់ម៉ា មិនទាន់យល់ព្រមលើបេក្ខភាពដែលស្នើនៅឡើយ។   នាកិច្ចប្រជុំនៅថ្ងៃទី៤ ខែសីហា ប្រមុខការទូតរបបយោធា ក៏ឯកភាពលើបេក្ខភាពលោក Yusof ដែលបើកផ្លូវដល់ការអនុម័តសេចក្ដីថ្លែងការណ៍រួមតែម្ដង៕           
អ្នកការទូតព្រុយណេ Erywan Pehin Yusof ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ានចេញថ្ងៃទី៤ ខែសីហាក្រោយកិច្ចប្រជុំពីរបីថ្ងៃមកនេះ។ លោក Yusof ស្ថិតក្នុងចំណោមបេក្ខជន៤នាក់ដែលត្រូវបានស្នើសម្រាប់តួនាទីដ៏សំខាន់នេះ។
ទោះបីជាខ្វះខាតបន្ទះឈីប និងរងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលបណ្ដាលមកពីការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក្រុមហ៊ុន Toyota និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានលក់យានយន្តសរុបអស់ជិត១០,៥លានគ្រឿងក្នុងឆ្នាំ២០២២ ប្រហែលគ្នាទៅនឹងឆ្នាំ២០២១។    ជាមួយនឹងអត្រាលក់បានយ៉ាងសន្ធឹកសន្ធាប់បែបនេះ ក្រុមហ៊ុន Toyota ក៏បានជាប់ជាក្រុមហ៊ុនលក់យានយន្តដាច់បំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២២ និងបានរក្សាតំណែងលេខ១ បីឆ្នាំជាប់គ្នាទៀតផង។   «ទោះបីជាមានផលប៉ះពាល់ផលិតកម្មដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ការកើនឡើងតម្រូវការសឺមីកុងឌុចទ័ររហូតដល់ខ្វះខាត និងកត្តារំខានផ្សេងទៀតក៏ដោយ ការលក់ជាសកលស្ថិតនៅកម្រិតដូចគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាលទ្ធផលនៃតម្រូវការយ៉ាងរឹងមាំនៅតំបន់អាស៊ី»។ ក្រុមហ៊ុនផលិតយានយន្តលំដាប់យក្សរបស់ជប៉ុនមួយនេះអះអាងដូច្នេះ មុនបន្ថែមថា តម្រូវការខ្លាំងនៅអាស៊ី បានជួយជំរុញផលិតកម្មឱ្យកើនឡើងប្រហែល ៥ភាគរយធៀបនឹងឆ្នាំ២០២១។    ក្នុងចំណែកសរុប ក្រុមហ៊ុន Toyota បានលក់រថយន្តអគ្គិសនីចំនួន២,៧លានគ្រឿងផងដែរ។ កន្លងមក ក្រុមហ៊ុន Toyota ខិតខំផលិតយានយន្តប្រើអគ្គិសនីខ្លាំងដែរ តែមតិរិះគន់មួយចំនួននៅតែមានដោយលើកឡើងថាក្រុមហ៊ុននេះមានដំណើរការយឺតយ៉ាវក្នុងការផលិត ស្របពេលតម្រូវការយានយន្តបំភាយឧស្ម័នទាបកំពុងកើនឡើង។    ក្រុមហ៊ុនផលិតយានយន្តដែលលក់ដាច់លំដាប់ទី២ ជាក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់។ ក្រុមហ៊ុនយានយន្តអាល្លឺម៉ង់នេះ ធ្លាប់ស្ថិតនៅលំដាប់ទី១ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តែត្រូវនាំមុខដោយក្រុមហ៊ុន Toyota ជំនួសវិញចាប់ពីឆ្នាំ ២០២០មកទល់បច្ចុប្បន្ន។ នៅឆ្នាំ២០២២ ក្រុមហ៊ុននេះបានធ្លាក់ចុះការលក់ប្រចាំឆ្នាំ ៧ភាគរយ ដែលបានត្រឹម៨,៣លានគ្រឿងប៉ុណ្ណោះ៕  
ក្រុមហ៊ុនផលិតយានយន្ត Toyota របស់ជប៉ុន បានលក់រថយន្តរបស់ខ្លួនក្នុងឆ្នាំ២០២២ អស់ចំនួន ១០,៥លានគ្រឿង ដែលធ្វើឱ្យក្រុមហ៊ុននេះរក្សាតំណែកជាក្រុមហ៊ុនលក់យានយន្តបានច្រើនបំផុត៣ឆ្នាំជាប់គ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា។
នៅនាទី១៨ ខ្សែការពារ សាត រ៉ស៊ីប របស់បឹងកេត បានបញ្ជូនបាល់ទៅតំបន់គ្រោះថ្នាក់ ហើយខ្សែការពារសិង្ហបុរី Wai Loon Ho បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង ដែលធ្វើឲ្យកម្ពុជានាំមុខ ១-០ ។ ក្រោយការប្រកួតដំណើរការបានមួយម៉ោង ក្រុមភ្ញៀវបានវាយបកតាមស្មើវិញ ដែលសម្រេចបានដោយខ្សែបម្រើ Jacob Mahler ក្រោយការទាត់បាល់ពិន័យពីចម្ងាយរបស់ Zulfahmi Arifin។ ឈានដល់នាទី៧៥ ខ្សែប្រយុទ្ធ Ikhsan Fandi បានឆាបបាល់ចេញពីជើងខ្សែការពារ ហុង ផេង ដើម្បីស៊ុតបញ្ចូលទីនាំមុខ ម្ចាស់ផ្ទះ ២-១ ។ ប្រធានក្រុម សឿយ វិសាល និងអ្នកចាំទី អ៊ុំ វិចិត្រ មិនអាចរារាំងកីឡាកររូបនេះបានឡើយ។ ក្រុមកីឡាករសិង្ហបុរី បានព្យាយាមការពារ ហើយរក្សាលទ្ធផល ២-១ រហូតដល់បញ្ចប់ការប្រកួត។ ជម្រើស១១នាក់ដំបូង៖ អ៊ុំ វិចិត្រ (អ្នកចាំទី), សាត រ៉ស៊ីប, សារ៉េត គ្រីយ៉ា (នេន សុធារដ្ឋ ៧៤), សឿយ វិសាល (ប្រធានក្រុម), ហុង ផេង, គួច សុគម្ភៈ (សុះ ស៊ូហាណា ៧៦), រ៉ឹង ប៊ុនហៀង, ឈិន ឈឿន (ចាន់ វឌ្ឍនាកា ៥៧), ប្រាក់ ធីវ៉ា (ស៊ិន កក្កដា ៨៣), ប៊ិន ចន្ថាធារី (អន ចាន់ប៉ូលីន ៦៩), គួច ដានី (ទិត្យ ឌីណា ៨០)៕
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់សិង្ហបុរី ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។ ការប្រកួតនេះ មានអ្នកទស្សនាជាង៣៨០០០នាក់។
  ១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់   មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីបង្កើនការផលិតទឹកដោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ ការទទួលទានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជួយរក្សាជាតិទឹកក្នុងរាងកាយដែលចាំសម្រាប់ដំណើរការនៃការផលិតទឹកដោះ។   ២. ស្អំកម្ដៅ   ចរន្តឈាមហូរខ្សោយក៏ជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការផលិតទឹកដោះផងដែរ។ ទោះជាយ៉ាងណាការស្អំកម្ដៅអាចជួយសម្រួលចរន្តឈាមហូរទៅកាន់សុដន់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែង ឬក្រណាត់ស្អាតក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញខ្លះ បន្ទាប់មកស្អំម៉ាស្សាលើទ្រូង និងសុដន់ដោយសង្កត់ថ្នមៗបន្តិចផងដើម្បីជម្រុញចរន្តឈាមហូរ។   ៣. ទទួលទានទឹកដោះគោក្ដៅឧណ្ហៗលាយជាមួយម្សៅឈើអែម   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅឧណ្ហៗ។ កូរឱ្យសព្វ សឹមទទួលទាន។   ៤. រួមបញ្ចូលការ៉ុតក្នុងរបបអាហារ   បន្លែមើមនេះក៏ជួយបង្កើនការផលិតទឹកដោះបានយ៉ាងប្រសើរផងដែរតាមរយៈសារធាតុ beta carotene ដែលវាមានផ្ទុក។   ៥. កុំភ្លេចគ្រាប់ល្ង   គ្រាប់ល្ងក៏ល្អសម្រាប់ជួយបង្កើនការផលិតទឹកដោះគួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលវាក្នុងរបបអាហារ។   ៦. គ្រាប់ធញ្ញជាតិ   ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនការផលិតទឹកដោះ។ ទោះជាយ៉ាងត្រូវប្រាកដថាអ្នកបានជ្រើសរើសគ្រាប់ធញ្ញជាតិដែលមានផ្ទុកជាតិសូដ្យូមទាប ឬគ្មានអំបិលតែម្ដង និងមិនគួរទទួលទានលើសពីមួយក្ដាប់ដៃក្នុងមួយថ្ងៃឡើយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ក្រោយពេលសម្រាលអ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯងនិងកូន គឺសម្រាកឱ្យបានគ្រប់គ្រាន់និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ក៏ដូចជាគន្លឹះងាយៗដែលជួយបង្កើនទឹកដោះបានយ៉ាងប្រសើរ ៖
  បើតាមក្រសួងការពារជាតិ ក្រៅពីសាលប្រជុំ លោក វង្ស ពិសេន ក៏បានស្នើសុំឲ្យភាគីវៀតណាម ជួយងសាងសង់សំណង់និមិត្តរូបនៃការរឹតចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ នៅតាមបណ្តាខេត្តជាប់ព្រំដែនផងដែរ។ Phan Van Giang ឆ្លើយតបថា លោក ទទួលយករាល់សំណើទាំងនេះ ទៅរាយការណ៍ដល់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ដើម្បីពិនិត្យ៕ 
លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើទៅលោក  Phan Van Giang  អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពវៀតណាម ឲ្យវៀតណាម ជួយសាងសង់សាលប្រជុំមួយកន្លែង ដែលអាចចំណុះមនុស្ស៥០០នាក់ នៅក្នុងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកម្ពុជា។ ជំនួបរវាងអ្នកទាំងពីរ គឺធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវបានចុះផ្សាយដោយក្រសួងការពារជាតិកម្ពុជា។
អាល្លឺម៉ង់ម្ចាស់ជើងឯក ៣សម័យកាល នឹងត្រូវចាប់ផ្តើមការប្រកួត Euro 2024 ដោយប៉ះក្រុមស្កុតឡែន សម្រាប់ជំនួបពូល A មុនទៅប៉ះក្រុមក្នុងពូលផ្សេងទៀតរួមមានហុងគ្រី និងស្វ៊ីស។ ព្រឹត្តិការណ៍ Euro 2024 ធ្វើឡើងរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ហើយដែលការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ២០២៤ នៅកីឡដ្ឋាន Berlin Olympic ដែលជាទីតាំងត្រូវកាត់សេចក្តីស្វែងរកក្រុមជើងខ្លាំង ប្រចាំទ្វីបអឺរ៉ុប។    ស្ថិតក្នុងពូល A ក្នុងនាមជាក្រុមម្ចាស់ផ្ទះ លោក Julian Nagelsmann ដែលជាគ្រូបង្វឹកក្រុម បានចាត់ទុកថា ជាពូលមិនសូវមានក្រុមខ្លាំង ដែលអាចប្រជែងជាមួយនឹងអាល្លឺម៉ង់ប៉ុន្មានឡើយ។ លោក Nagelsmann បាននិយាយដូច្នេះថា ៖ «វាមិនមែនជាពូលមរណៈឡើយ ប៉ុន្តែក៏ជាពូលដ៏ខ្លាំងមួយផងដែរ ហើយយើងសម្លឹងមើលការឆ្ពោះទៅមុខបន្ថែមទៀត។»។  លោក Nagelsmann បានចូលកាន់កាប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីខែសីហា បន្ទាប់ពីក្រុមអាល្លឺម៉ង់បានចែកផ្លូវជាមួយនឹងលោក Hansi Flick ក្រោយប្រកួតចាញ់ជប៉ុនលទ្ធផល ៤-១ ក្នុងទឹកដី ដែលជាការប្រកួតចាញ់លើកទី៥ ជាប់ៗគ្នា។ ដឹកនាំអាល្លឺម៉ង់ ៣ប្រកួត លោក Nagelsmann ក៏បានយកឈ្នះការប្រកួត ១លើកលើក្រុមអាម៉េរិក ប៉ុន្តែចាញ់ក្រុមតួកគី និងអូទ្រីស។   ក្រឡែកទៅកាន់ពូល B ដែលអាចនិយាយបានថាជាពូលមរណៈ ដោយអ៊ីតាលី, អេស្ប៉ាញ, ក្រូអាស៊ី និងអាល់ប៉ានី ស្ថិតក្នុងពូលតែមួយ។ អេស្ប៉ាញត្រូវបានគេមើលឃើញថា ជាក្រុមខ្លាំងជាងគេស្ថិតក្នុងពូល B នេះ ប៉ុន្តែក្រុមចំណាត់ថ្នាក់លេខ ៣ នៅពានរង្វាន់ World Cup 2022 ក្រូអាស៊ី ក៏មិនមែនជាក្រុម ដែលងាយស្រួលយកឈ្នះផងដែរ។    អ៊ីតាលី ប៉ះ អេស្ប៉ាញ នឹងក្លាយជាជំនួបសងសឹករវាងក្រុមទាំងពីរ ។ អ៊ីតាលី បានយកឈ្នះលើក្រុមអេស្ប៉ាញ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីរកបានដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាន Euro 2020។ កាលឆ្នាំ ២០១២ អ៊ីតាលី ចាញ់ក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៤-០ ហើយអេស្ប៉ាញលើកពាន។    ព័រទុយហ្កាលដែលជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពីវគ្គជម្រុះ ដោយមានលទ្ធផលឈ្នះ ១០០ភាគរយ ត្រូវបានចាប់ចូលពូល F ដោយមានក្រុមកំពុងឡើងជើងដូចជាតួកគី, សាធារណៈរដ្ឋឆែក និងក្រុមពីពូល C ឈ្នះកៅអីវគ្គ Playoffs។ អង់គ្លេសក៏ត្រូវបានចាប់ចូលពូលដែលមានក្រុមងាយស្រួលផងដែរ ដោយចាប់ចូលក្នុងពូល C ដែលមានក្រុមស្លូវ៉េនី, ដាណឺម៉ាក និងស៊ែប៊ី៕ ខាងក្រោមនេះជាការចាប់ពូលរបស់ក្រុមដទៃផ្សេងទៀតសម្រាប់វគ្គចែកពូល Euro 2024 ៖  ពូល D ក្រុមក្នុងពូល A ឈ្នះកៅអីវគ្គជម្រុះ Playoffs, ហូឡង់, អូទ្រីស និងបារាំង   ពូល E បែលហ្ស៊ិក, ស្លូវ៉ាគី, រ៉ូម៉ានី និងក្រុមក្នុងពូល B ឈ្នះកៅអីវគ្គជម្រុះ Playoffs    
ព្រឹត្តិការណ៍ពានរង្វាន់ក្រុមកំពូលអឺរ៉ុប Euro 2024 បានចាប់ពូលរកឃើញក្រុមដែលត្រូវប្រកួតគ្នាហើយ ថ្ងៃទី២ ខែធ្នូ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ស្ថិតនៅក្នុងពូល A នឹងត្រូវប្រកួតថ្ងៃបើកឆាកព្រឹត្តិការណ៍ ជាមួយក្រុមស្កុតឡែន។ ចំណែកក្រុមអ៊ីតាលី ត្រូវបានចាប់ចូលក្នុងពូល B ដែលមានក្រុមខ្លាំងដូចជាអេស្ប៉ាញ, អាល់ប៉ានី និងក្រូអាស៊ី។ 
  តាមពិតទៅ ឃ្លានេះលោក គី សេរីវឌ្ឍន៍ ចង់សំដៅលើមន្រ្តីរដ្ឋាភិបាលណា ដែលប្រព្រឹត្តអំពើពុករលួយ ហើយយកមកពង្រីកទ្រព្យសម្បត្តិដល់កូនៗរបស់ពួកគេ គឺជាទង្វើវិសមធម៌នៅក្នុងសង្គម ដែលរដ្ឋាភិបាលអាណត្តិថ្មី គួរតែលុបបំបាត់ចោល។    ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១២ ខែមីនា អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា ៖« លុយដែលរាស្រ្តបានបង់ពន្ធជូនទៅរដ្ឋាភិបាល ដើម្បីយកទៅអភិវឌ្ឍជាតិ ត្រូវបានមន្ត្រីមួយចំនួន យកទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។ មន្ត្រីខិលខូចទាំងនេះ ថែមទាំងដើរអួតបង្ហាញប្រាប់គេឯងថា កំពុងរស់នៅមានសេចក្តីសុខ ព្រមទាំងជួយបានឲ្យក្រុមគ្រួសារខ្លួនរីកចម្រើន»។    សម្រាប់លោក គី សេរីវឌ្ឍន៍ បុគ្គលដែលប្រព្រឹត្តបែបនេះ ក៏មិនសមតាំងខ្លួន ឬចាត់ទុកជាគតិបណ្ឌិតដែរ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បុគ្គលដែលបញ្ចេញគំនិត ឬទស្សនៈសម្រាប់ ប្រើជាប្រយោជន៍ជារួម , មានមនសិកាស្នេហាជាតិ និងធ្វើឲ្យជាតិរីកចម្រើន ទើបជាគតិបណ្ឌិតពិតប្រាកដ។ «ប្រសិនបើគំនិតទាំងនោះជួយឲ្យរីកចម្រើនតែខ្លួនឯង, បក្ខពួកនិងក្រុមគ្រួសារខ្លួន និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍អ្នកដទៃ មិនគួរចាត់ទុកបុគ្គលនោះជាគតិបណ្ឌិតឡើយ»។ នេះបើតាមលោក សេរីវឌ្ឍន៍។    ងាកទស្សនៈលើហ្វេសប៊ុក ដោយចោទជាសំនួរថា «ឪពុកធ្វើអំពើពុករលួយលួចលុយជាតិ លុយរាស្រ្ត ហើយយកមកផ្គត់ផ្គង់គ្រួសារឱ្យថ្កុំថ្កើន តើគាត់ជាឪពុកប្រកបដោយគតិបណ្ឌិតទេ?» វិញ លោកក៏គ្មានចេតនាចោទចំៗថា បុគ្គលណា ប្រព្រឹត្តអំពើពុករលួយដែរ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យសាធារណជនទូទៅ មានមនសិកា និងគិតពីផលប្រយោជន៍រួម ជាពិសេសទប់ស្កាត់អំពើពុករលួយប៉ុណ្ណោះ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បញ្ជាក់ដូច្នេះ ៖« ខ្ញុំមិនអាចចោទប្រកាន់ថាអ្នកណាពុករលួយទេ គ្រាន់តែជាទស្សនៈមួយរួម ចំណែកក្នុងការកាត់បន្ថយ និងការពិចារណរបស់រដ្ឋាភិបាល ដើម្បីរៀបចំយន្តការបន្ថែមទៀតសម្រាប់ទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយនេះឲ្យខាងតែបាន»។    ជាការយល់ឃើញរបស់លោក សេរីវឌ្ឍន៍ អំពើពុករលួយបានកើតឡើងគ្រប់ប្រទេស គ្រាន់តែប្រទេសខ្លះ មានកម្រិតតិច ឬច្រើន អាស្រ័យលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋនីមួយៗ។ លោកបានកត់សម្គាល់ថា ប្រជាជនមួយចំនួន ដែលរស់នៅប្រទេសរីកចម្រើន ដូចជាប្រទេសលោកខាងលិច ចិន កូរ៉េខាងត្បូង និងជប៉ុន ហើយមករស់នៅកម្ពុជា ក៏បានរួមចំណែកអំពើពុករលួយដែរ ព្រោះថាវាជាឱកាសរបស់ពួកគេ។    នៅពេលសួរថា តើធ្វើយ៉ាងណាដើម្បីឲ្យស្ថាប័នមួយ មានអភិបាលកិច្ចល្អ? អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានផ្តល់ជាអនុសាសន៍ថា ត្រូវលុបបំបាត់នៅបក្ខពួកនិយម ដែលដឹកនាំនៅក្នុងស្ថាប័ន, ពង្រឹងសមត្ថភាពឌីជីថលនៅក្នុងស្ថាប័ន និងបញ្ជ្រៀបការអប់រំដល់ពលរដ្ឋ  ។ ចំណែករដ្ឋាភិបាលត្រូវរៀបចំពង្រឹងយន្តការច្បាប់ឲ្យបានរឹងមាំ ដើម្បីឈានទៅដល់ការកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គម។ ដ្បិតរៀបចំយន្តការទាំងនេះហើយ ក៏លោក យល់ថា មិនអាចកាត់បន្ថយអំពើពុករលួយឲ្យនៅកម្រិតស្មើសូន្យបានដែរ។    យោងតាមសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយឆ្នាំ២០២៣ របស់អង្កការតម្លាភាពអន្តរជាតិ នៅថ្ងៃទី៣០ ខែមករា បង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេស ១៨០ ដោយត្រូវបានវាយតម្លៃថយចុះ ពីលេខរៀងទី ១៥០ កាលពីឆ្នាំ២០២២។ បើធៀបប្រទេសក្នុងតំបន់អាស៊ានកម្ពុជា ស្ថិតនៅកៀកបាតតារាង ដោយនៅលើតែមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី៤ ដែលនាំមុខ អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង៕
«ឪពុកធ្វើអំពើពុករលួយលួចលុយជាតិ លុយរាស្រ្ត ហើយយកមកផ្គត់ផ្គង់គ្រួសារឱ្យថ្កុំថ្កើន តើគាត់ជាឪពុកប្រកបដោយគតិបណ្ឌិតទេ?»  លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកចម្ងល់បែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែមីនា ។
  ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានទទួលបានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារពាណិជ្ជពេញលេញ។ ជាមួយនឹងមុខមាត់ថ្មីនេះ យើងមានក្តីរំភើបរីករាយ និងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវសេវា និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិត ស្របជាមួយនឹងការពង្រីកវិសាលភាពអាជីវកម្មរបស់យើង កាន់តែទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគារ នៅក្នុងប្រទេសកម្ពុជា។   ធនាគារ អ៊ូរី គឺជាសមាជិកនៃ Woori Financial Group ដែលមានវត្តមាននៅតាមប្រទេសនានា ទូទាំងពិភពលោកជាមួយនឹងសាខាជាង ៤៥០ កន្លែងក្នុង២៣ប្រទេស ហើយបានបម្រើសេវាហិរញ្ញវត្ថុអស់រយៈពេលជាងមួយសតវត្សមកហើយ។   លោក គីម ហុងជូ បេក្ខភាពអគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី បានមានប្រសាសន៍ថា៖ នាឱកាសដែលយើងបានក្លាយជាធនាគារពាណិជ្ជនេះ យើងពិតជារីករាយអបអរ និងទន្ទឹងរង់ចាំនូវដំណើរដ៏គួរឱ្យរំភើបជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារតាមស្តង់ដារប្រទេសកូរ៉េ ដែលតម្រូវតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ យោងតាមពាក្យស្លោក  ផ្តោតសំខាន់លើឌីជីថលដើម្បីផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរ របស់ Woori Financial Group ដែលជាម្ចាស់ភាគហ៊ុនរបស់យើង គណៈគ្រប់គ្រងនិងបុគ្គលិករបស់ ធនាគារ អ៊ូរី  បានរៀបចំនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជាក់លាក់ ដើម្បីផ្តល់ជូននូវសេវាកម្មធនាគារដែលរហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់ សម្រាប់គុណភាពជីវិតកាន់តែប្រសើររបស់អតិថិជន និងប្រជាជនកម្ពុជា។  ជាមួយនឹងការពង្រីកវិសាលភាពនៃបណ្តាញសាខា ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះតទៅ ធនាគារ អ៊ូរី នឹងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនគ្រប់ៗរូបតាមរយៈសាខាចំនួន ១៣៨ សាខាទូទាំងប្រទេស ដោយ បុគ្គលិកជិត ៤.០០០នាក់ ដែលមានបទពិសោធន៍ខ្ពស់ ស្របជាមួយនឹងការបន្តពង្រីកបណ្តាញសាខា និងម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជា។   លោក គីម ហុងជូ បេក្ខភាពអគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី បានបន្ថែមថា៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះនិយ័តករ ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់យើងចំពោះការផ្តល់ជាអនុសាសន៍ណែនាំដ៏មានតម្លៃ និងការគាំទ្រដែលគ្មានទីបញ្ចប់។ ខ្ញុំសូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ដ៏មុតមាំ ចំពោះបុគ្គលិក និងគណៈគ្រប់គ្រងរបស់យើង។ ជាពិសេស ខ្ញុំសូមអរគុណដល់អតិថិជនជាទីគោរពចំពោះការបន្តគាំទ្រ និងការជឿជាក់មកលើយើងខ្ញុំ។ ខ្ញុំ ទន្ទឹងរង់ចាំស្វាគមន៍លោកអ្នកមកកាន់សករាជថ្មីនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។   អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុន ជា Woori Financial Group ប្រទេសកូរ៉េ។ ធនាគារ អ៊ូរី កំពុងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដែលមានលក្ខណៈ ងាយស្រួល រហ័ស និងទំនុកចិត្តដល់ប្រជាជនកម្ពុជា តាមរយៈសាខាចំនួន ១៣៨ របស់ខ្លួនទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ មានទ្រព្យសកម្មសរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ៩១៤ លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២១៥ លានដុល្លារ និងអតិថិជនសរុបជាង ៣២៧.០០០ នាក់៕   (អត្ថបទពាណិជ្ជកម្ម)    
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ភ្នំពេញ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជា ធនាគារពាណិជ្ជដោយជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលនេះជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តរបស់ស្ថាប័នក្នុងការបម្រើសេវាហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
  ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅជប៉ុនបានប្រាប់សារព័ត៌មាន VnExpress ថា ថ្មីៗនេះទុរេន និងម្ទេសដែលនាំចេញពីវៀតណាមត្រូវបានទីភ្នាក់ត្រួតពិនិត្យជំងឺរបស់ជប៉ុនរកឃើញសារធាតុគីមីលើសកម្រិតស្តង់ដារ។    ក្នុងនោះទុរេនវៀតណាមប្រមាណ១,៤តោនដែលនាំចេញនៅថ្ងៃទី៥ ខែតុលា ត្រូវបានរកឃើញសារធាតុគីមី procymidone នៅកំហាប់០,០៣ppm ខណៈដែលស្តង់ដារអនុញ្ញាតឲ្យមានការនាំចូលរបស់ជប៉ុនមានត្រឹមតែ ០,០១ppm។ នេះជាសារធាតុគីមីនៅក្នុងថ្នាំសម្លាប់សត្វល្អិតដែលអាចសម្លាប់ពពួកផ្សិត ។   ទន្ទឹមនេះ ម្ទេសទម្ងន់ជាង៤តោនត្រូវបានរកឃើញសារធាតុគីមីចំនួន៤ប្រភេទ ក្នុងនោះសារធាតុគីមី២ប្រភេទលើសស្តង់ដារនៃការអនុញ្ញាតនាំចូលដូចជា tricyclazole ០,២ppm និង hexaconazole ០,០៣ppm ខណៈពេលដែលស្តង់ដារអនុញ្ញាតគឺ ០,០១ppm ។   ក្រោយរកឃើញសារធាតុគីមីទាំងនេះ អាជ្ញាធរជប៉ុនបានកម្ចេចចោលទំនិញទាំងនេះតែម្តង។    លោក  តាក់ ឌឹក មិញ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុនបាននិយាយថា ខ្លួនបានរាយការណ៍ព័ត៌មាននេះទៅអាជ្ញាធរវៀតណាមហើយ ដើម្បីព្រមានអំពីស្ថានភាពទំនិញដែលបំពានលើបទប្បញ្ញត្តិនៅក្នុងប្រទេសនាំចូល។   បើតាមលោក ឌឹក មិញ ការបំពានស្រដៀងគ្នានេះមិនមែនមានតែវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានការនាំចេញផ្លែឈើជាច្រើនពីប្រទេសជឿនលឿនផ្សេងទៀតដែរ។ យ៉ាងណាមិញ ជប៉ុនជាទីផ្សារដែលមានតម្រូវការនាំចូលផ្លែឈើខ្ពស់។ ដើម្បីមានការនាំចេញប្រកបដោយស្ថិរភាព អាជីវកម្មវៀតណាមត្រូវតែធានាគុណភាពផលិតផល តម្លៃលក់ និងទិន្នផលផ្គត់ផ្គង់។   យោងតាមអគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ១០ខែឆ្នាំនេះ ជប៉ុនជាទីផ្សារនាំចេញធំជាងគេទីបីសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ដែលស្មើនឹង ៧,៤ភាគរយនៃតម្លៃនាំចេញសរុប។ ក្នុងនោះបន្លែ និងផ្លែឈើដែលនាំចេញទៅជប៉ុនសម្រេចបានជាង ១៥០លានដុល្លារ កើនឡើង៦,៦ភាគរយធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន៕ 
ទុរេន និងម្ទេសដែលនាំចូលពីវៀតណាម ២កុងតឺន័រត្រូវបានអាជ្ញាធរជប៉ុនបំផ្លាញចោលកាលពីខែតុលា ដោយសាររកឃើញសារធាតុគីមីលើសស្តង់ដារនៃការនាំចូល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា នៅពេលនេះក្រុមការងារជំនាញរបស់ក្រសួង បានតាមដានលើជនបរទេសទាំងអស់ ដែលមករស់នៅប្រទេសកម្ពុជាហើយ។ ប៉ុន្តែលោក មិនទាន់អាចបង្ហើបតម្រុយជនបរទេស ដែលរដ្ឋាភិបាលកំពុងសង្ស័យធ្វើសកម្មភាពចារកម្មនៅក្នុងប្រទេសកម្ពុជាឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងកំពុងធ្វើកិច្ចការស៊ើបអង្កេតនេះ ដោយរក្សាការសម្ងាត់ និងមានសីលធម៌។ចំពោះព័ត៌មានយ៉ាងណាយើង មិនទាន់ប្រាប់បានទេ ព្រោះត្រូវរាយការណ៍ទៅសម្ដេច ជាមុនសិន»។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានបន្ថែមថា ជនបរទេសដែលមករស់នៅកម្ពុជា មានអ្នកធ្វើសកម្មភាពចារកម្មបង្កអសន្តិសុខក្នុងប្រទេសកន្លងមក។«ក្រុមមន្ត្រីជំនាញបាននឹងកំពុងតាមដានលើជនបរទេស ដែលមករស់នៅក្នុងប្រទេសកម្ពុជាទាំងនោះហើយ។ ដូច្នេះមិនទាន់អាចប្រាប់ពីចំនួនជនបរទេស ដែលសង្ស័យជាប់ព័ន្ធករណីឡើយ ព្រោះកុំឲ្យពួកគេដឹងខ្លួន នឹងបំផ្លាញឯកសារពាក់ព័ន្ធចោល ដែលពិបាកក្នុងការតាមដាន»។ នេះជាការបញ្ជាក់របស់លោក គៀត ច័ន្ទថារិទ្ធ។ កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលចំណុះក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស៊ើបអង្កេតលើជនជាតិអាមេរិកទាំងអស់ ដែលកំពុងរស់នៅកម្ពុជា ដើម្បីស្រាវជ្រាវរកអ្នកសង្ស័យធ្វើចារកម្ម និងជាប់ពាក់ព័ន្ធករណីឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ ។ បើតាមសម្ដេច ហ៊ុន សែន កន្លងមកធ្លាប់មានជនបរទេស២នាក់ ដែលសង្ស័យធ្វើសកម្មភាពចារកម្ម និងបង្កអសន្តិសុខនៅកម្ពុជា កាលពីអំឡុងពេលធ្វើបាតុកម្មនៅផ្លូវវេងស្រេង ក្រោយការបោះឆ្នោតអណត្តិទី៥ ។ «យើងបានដឹងពីមុនមកយើងបានដឹង ចារកម្មពីរនាក់បានមកបញ្ជារ សូម្បីតែលើផ្លូវវេងស្រេងក៏មានបាតដៃជនបរទេសពីរនាក់ដែរ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានចោទរដ្ឋាភិបាលអាមេរិកថា នៅពីក្រោយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយបទល្មើសនេះ ស្ថិតក្នុងអំពើក្បត់ជាតិ ៕
ភ្នំពេញ៖ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើជនបរទេស ដែលរស់នៅប្រទេសកម្ពុជា ដើម្បីស្វែករកជនសង្ស័យធ្វើសកម្មភាពចារកម្ម និងជាប់ពាក់ព័ន្ធនឹងករណីឯកឧត្តម កឹម សុខា។
  លោក ហួត សុធី ស្នងការរង និងជាអនុប្រធានអចិន្រៃ្ដយ៍នៃក្រុមការងារ Hotline ជនបរទេស បានប្រាប់សារព័ត៌មានថ្មីៗថា សមាសភាពក្រុមការងារនេះប្រមូលផ្តុំដោយមន្ត្រីគ្រប់ជំនាញទាំងផ្នែក នគរបាលទេសចរណ៍ គ្រឿងញៀន និងអន្ដោប្រវេសន៍។ល។ ហើយដែលមានស្នងការនគរបាលខេត្តសៀមរាបជាប្រធានក្រុម។ ក្រុមការងារនេះ ក៏មានការចូលរួមពីស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប រួមមានស្ថានកុងស៊ុលចិន បារាំង ជប៉ុន វៀតណាម កូរ៉េ និងអង់គ្លេស។ល។    តាមការបញ្ជាក់របស់លោក ហួត សុធី ក្រុមការងារនេះបានជួយសម្រួលការងារជាច្រើនដល់ជនបរទេស ហើយកិច្ចប្រជុំតែងធ្វើជាទៀងទាត់រយៈពេល៣ខែម្ដង ដើម្បីស្ដាប់កង្វល់ និងវិធីសាស្ដ្រដោះស្រាយរាល់កង្វល់ និងបញ្ហារបស់ជនបរទេស។   នៅក្នុងកិច្ចប្រជុំលើកទី៤ ដែលធ្វើនៅថ្ងៃទី ២១ ធ្នូ របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅក្នុងខេត្តសៀមរាបបានឱ្យដឹងថា វិនិយោគិន និងអ្នកទេសចរបរទេស ដែលមកខេត្តសៀមរាបបានទទួលរងគ្រោះមានចំនួន ១០០ករណី មាន២៣សញ្ជាតិ ភាគច្រើនរងគ្រោះដោយអំពើចោរកម្មលួច-ឆក់ ចាប់ជំរិត រងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយជំងឺ និងឆបោកតាមប្រព័ន្ធអ៊ីនធើណិត។   លោក ហួត សុធី បន្ថែមថា ក្រុមការងារនេះ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថានកុងស៊ុល ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ហើយប្រព័ន្ធនេះគឺពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើការរួមគ្នាជាមួយជនបរទេសទាំងទេសចរ និងបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។    គួរបញ្ជាក់ថា ប្រព័ន្ធ Hotline ដែលស្នងការខេត្តសៀមរាបបានបង្កើតនោះមានទាំងប្រព័ន្ធទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម តាមរយៈលេខ ០៣១ ៣៧៤ ៩៨៥១៕
សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្កើតក្រុមការងារ Hotline ទាក់ទងនឹងជនបរទេសនៅដើមឆ្នាំ ២០១៨។ ក្រុមនេះមានភារកិច្ចទាក់ទងនឹងព័ត៌មានពីការស្នាក់នៅ ការរកស៊ី បញ្ហាគ្រោះថ្នាក់ និងដោះស្រាយបញ្ហាជនបរទេសឱ្យបានទាន់ពេលវេលា។ 
អត្ថបទទាក់ទង   Shearer និង Henry ជាប់ឈ្មោះក្នុង Hall of Fame ដំបូងគេនៅ EPL    អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង វ័យ៥៤ឆ្នាំរូបនេះ បានចូលរួមជាមួយលោក Alan Shearer និងមិត្តរួមជាតិបារាំង Thierry Henry សម្រាប់ពាន Hall of Fame ជាលើកដំបូងគេនៅឆ្នាំ២០២១។   Cantona បានសាងភាពល្បីល្បាញរបស់ខ្លួនជាមួយបិសាចក្រហម ក្រោមការដឹកនាំរបស់ Sir Alex Forguson អំឡុងឆ្នាំ១៩៩២ ដល់១៩៩៧ បន្ទាប់ពីផ្លាស់ចេញពី Leeds United។ រយៈពេល៥ឆ្នាំនៅ Old Trafford អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន៧០គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៦លើក និងជួយ Man Utd ឈ្នះជើងឯក Premier League ដល់ទៅ៤លើកឯណោះ។ Cantona ដែលលេងឱ្យ Leeds មួយរដូវកាល ក៏បានជួយក្រុមអង់គ្លេសមួយនេះ ឈ្នះពានលីគកំពូលផងដែរនៅរដូវកាល ១៩៩១-៩២។   «ខ្ញុំពិតជារីករាយ និងមានមោទកភាពខ្លាំងណាស់សម្រាប់ Hall of Fame ប៉ុន្តែក្នុងពេលតែមួយខ្ញុំមិនមានការភ្ញាក់ផ្អើលអ្វីទេ»។ លោក Cantona អះអាងបែបនេះមុនបន្ថែមថា បើលោកមិនជាប់ឈ្មោះទើបលោកភ្ញាក់ផ្អើល។   «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ប្រសិនមិនបានជាប់ឈ្មោះក្នុងពាននេះ! ខ្ញុំមានសំណាងដែលបានលេងនៅក្នុងក្រុមនេះ [Man Utd] ដែលពោពេញដោយកីឡាករឆ្នើម អ្នកចាត់ការដ៏ទេពកោសល្យ និងអ្នកគាំទ្រដ៏អស្ចារ្យ»។   Hall of Fame ជាពានកិត្តិយសសម្រាប់ផ្តល់ជូនបុគ្គលខ្ពង់ខ្ពស់បំផុតសម្រាប់អតីតកីឡាករនៅ Premier League។ លីគកំពូលអង់គ្លេស បង្កើតពានកិត្តិយសនេះឡើង ដើម្បីជាការអបអរចំពោះទេពកោសល្យ និងសមិទ្ធផលរបស់កីឡារក អំឡុងពួកគេប្រកអាជីពជាកីឡាករបាល់ទាត់។ ពាននេះ ផ្តល់ជូនតាមរយៈការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ សម្រាប់កីឡាករដែលផ្តើមអាជីពចន្លោះឆ្នាំ១៩៩២ និងចូលនិវត្តន៍វិញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០៕  
លោក Eric Cantona វីរបុរសក្រុម Manchester United បង្ហាញពីមោទកភាពដែលជាប់ឈ្មោះជាកីឡាករដ៏មានកិត្តិនាមនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League Hall of Fame) ប៉ុន្តែលោកមិនភ្ញាក់ផ្អើលឡើយ។
ពិធីចូលឆ្នាំប្រពៃណីថៃ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខណៈពិធីបុណ្យសង្រ្កាន្តពិភពលោក នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។ ដើម្បីការពារអនីតិជន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរថៃ នឹងដាក់ចេញវិធានការហាមលក់គ្រឿងស្រវឹងនៅកន្លែងលេងបាញ់ទឹកនៅទូទាំងប្រទេសក្នុងពេលសង្រ្កាន្ត។    «ការហាមឃាត់លក់គ្រឿងស្រវឹងទាំងស្រុង នឹងត្រូវបានអនុវត្តនៅទីតាំងសង្រ្កាន្តទាំងអស់ ក្នុងរយៈពេលចូលឆ្នាំប្រពៃណី»។ កាសែតបាងកកប៉ុស្តិ៍ ដែលបានស្រង់សម្តីរបស់មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ បានចុះផ្សាយបែបនេះ។    ការហាមប្រាមគ្រឿងស្រវឹង នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដោយមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីធានាថាអនីតិជនមិនអាចទទួលគ្រឿងស្រវឹងបានទេ ហើយការលក់នៅកន្លែងផ្សេងទៀតនឹងស្ថិតតាមម៉ោងអនុញ្ញាតប៉ុណ្ណោះ។   រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ លោក Cholnan Srikaew ដែលបានធ្វើជាប្រធាន កិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ បានបញ្ជាក់ថា ការណែនាំអំពីការគ្រប់គ្រងគ្រឿងស្រវឹង ដែលស្នើឡើងដោយនាយកដ្ឋានគ្រប់គ្រងជំងឺ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបានអនុម័ត។ វិធានការនេះ ធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស និងគោរពតាមគោលការណ៍ជាតិគ្រប់គ្រងគ្រឿងស្រវឹងឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។    អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន នឹងកំណត់តំបន់គ្មានគ្រឿងស្រវឹងសម្រាប់ពិធីសង្ក្រាន្ត ដើម្បីរក្សា សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។   អ្នកបើកបរ និងអ្នកបើកម៉ូតូដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវទទួលបានការធ្វើតេស្តឈាម ឬការផ្លុំខ្យល់។ ក្នុងករណីដែលអ្នកបើកបររថយន្តដែលមានវ័យក្រោម ២០ឆ្នាំ មានកម្រិតជាតិអាល់កុលក្នុងឈាមលើសពី ២០ មីលីក្រាមនឹងប្រឈមការស៊ើបអង្កេត ហើយកំណត់អត្តសញ្ញាណអ្នកលក់ស្រា។ មន្ត្រីថៃ បានសម្គាល់ផងដែរថា អ្នកលក់អាចនឹងរងការកាត់ទោស៕ 
រាល់កន្លែងលេងបាញ់ទឹកនៅទូទាំងប្រទេស ក្នុងអំឡុងពេលសង្រ្គាន្តនៅថៃ នឹងមិនអនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹងឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអនីតិជន។ អាជ្ញាធរថៃបានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែមីនា។
  ពលករខ្មែរម្នាក់ដែលលួចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឆ្លងដែនវិលត្រឡប់ទៅថៃ ជាមួយភរិយារបស់ខ្លួនវិញ។ នេះបើតាមការអះអាងរបស់ លោក ជា ទី មេឃុំសឿ។   បើតាមលោក ជា ទី ពលករឈ្មោះ ខា រិន  ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យមង្គលបុរី កាលពីថៃទី២១ ខែមករា ហើយលទ្ធផលសំណាកលើកទី១ បង្ហាញថា គាត់អវិជ្ជមានកូវីដ-១៩ ។ បីថ្ងៃក្រោយមក ពលកររូបនេះ បានលួចរត់ទៅថៃវិញជាមួយភរិយា។   អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា នេះជាលើកទី២ ដែលមានករណីរត់គេចចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរីនេះ ដោយករណីទីមួយ ត្រូវបានឃាត់ខ្លួន ហើយយកត្រឡប់មកធ្វើចត្តាឡីស័កវិញ។   លោកបន្ថែមថា៖ «អ្នកដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខុសពីគោលការណ៍ណែនាំ គឺអាជ្ងាធរពុំមានផាកពិន័យ អ្វីនោះទេ គឺគ្រាន់យកខ្លួនគាត់មកធ្វើចត្តាឡីស័ក ហើយរាប់ចាប់ពីថ្ងៃទីមួយ ឡើងវិញប៉ុណ្ណោះ»។ មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី។ រូបភាពពីគណនីហ្វេសប៊ុក លោក រ័ត្ន ដាស៊ីណង់ រដ្ឋបាលស្រុកមង្គលបូរី បើតាមអភិបាលស្រុកមង្គលបុរី គិតត្រឹមថ្ងៃទី២៤ ខែមករានេះ មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបុរី ទទួលពលករខ្មែរពីថៃ មកធ្វើចត្តាឡីស័កចំនួន ៦២៨នាក់ ក្នុងនោះមាន៤នាក់វិជ្ជមាន ខណៈអ្នកមួយចំនួនទៀតបានវិលត្រឡប់ទៅផ្ទះវិញ ក្រោយផុតអំឡុងពេលនៃចត្តាឡីស័ក។   គិតត្រឹមថ្ងៃទី២៤នេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៤៥៨ករណី ដោយ ៤០៥ករណីជាសះស្បើយ ក្នុងនោះ មានពលករខ្មែរមកពីថៃចំនួន ៨២នាក់ និងជាសះស្បើយ ៤០នាក់។ រីឯអ្នកជំងឺកំពុងសម្រាកព្យាបាល មានចំនួន ៥៣នាក់ ក្នុងនោះ ៩នាក់ក្នុងមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និង ហង់សិន, ១នាក់ក្នុងពេទ្យមិត្តភាពខ្មែរ-សូវៀត, ១នាក់ក្នុងមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកឯ ពលករពីថៃព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យខេត្ត ក្នុងនោះ ៣០នាក់នៅក្នុងបន្ទាយមានជ័យ, ៩នាក់នៅបាត់ដំបង, ២នាក់នៅឧត្ដរមានជ័យ និង ១នាក់នៅប៉ៃលិន៕      
ដោយ៖ ស៊ុល រ៉វី
  បរិវារស័ព្ទ «ចាយ» អាចគន្លាស់បានជាពាក្យ «ចាយ ជាចំណែក គឺ ចែកជាចំណាយ»។   ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២  
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ចែក» មានន័យថា «បែង, រលែក, លៃជាចំណែក» រីឯ «ចាយ» មានន័យថា «ប្រើរបស់ចេញទៅ, លក់, ប្រើប្រាក់»។
  យោងទៅលើវីដេអូសម្ភាស ជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក គង់ ចាន់ធីណា បាននិយាយដោយផ្អែកលើបទពិសោធន៍ជាង ២០ឆ្នាំរបស់ខ្លួន ក្នុងកីឡានេះ ដូច្នេះថា នៅក្រៅប្រទេស ក្បាច់គុនហាប់គីដូ ត្រូវបានគេយកហ្វឹកហាត់ក្នុងជួរកងកម្លាំង ព្រោះតែកីឡានេះ មានលក្ខណៈពិសេស គឺបច្ចេកទេសក្នុងចាប់ ការពារ និងការរំដោះ ដោយមិនធ្វើឲ្យភ្ញាក់ផ្អើល ក្នុងអនុវត្តចាប់ជនល្មើសឡើយ។   ដោយឡែក អគ្គលេខាធិការរូបនេះ ក៏ធ្លាប់បានបើកវគ្គបណ្ដុះបណ្ដាល ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែរ មុនពេលកូវីដ-១៩ ប៉ុន្ដែការបណ្ដុះបណ្ដាលនោះ មិនទាន់ជាលក្ខណៈធំដុំ និងមានរយៈពេលវែងឡើយ ដោយត្រឹមតែ ៣ ខែប៉ុណ្ណោះ។  លោក គង់ ចាន់ធីណា បង្វឹកសិស្ស រូបពីវីឌីអូក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ   «តាមការសង្កេតរបស់ខ្ញុំគ្រូធំៗ នៅលើពិភពលោក គាត់ឧស្សាហ៍ទៅបើកវគ្គ នៅបន្ទាយរបស់កងកម្លាំងដូចជាក្រុមកម្ម៉ងដូ ក្រុមអង្គរក្ស។ នៅកម្ពុជា ខ្ញុំ ក៏បានបញ្ជ្រាបផ្នែកក្បាច់គុននេះទៅមួយចំនួនដែរ គ្រាន់តែយើងមិនទាន់ បានជាលក្ខណៈធំដុំ។ ប៉ុន្មានឆ្នាំមុនកូវីដ-១៩ ខ្ញុំ បានបើកវគ្គបណ្ដុះបណ្ដាល២វគ្គដែរ ទៅខាងទីបញ្ជារការដ្ឋាន ហើយមេបញ្ជាការផ្នែកនីមួយៗ បានអញ្ជើញខ្ញុំ ទៅបើកទៅបង្ហាត់ ក្នុងរយៈពេល៣ខែៗដែរ។ ពួកគាត់ចង់បានបច្ចេកទេសចាប់ព្រោះហាប់គីដូយើង ដូចយើងនិយាយមិញអ៊ីចឹង គឺប្រព័ន្ធការពារបច្ចេកទេសហើយចាប់មុខសញ្ញា វាមិនសូវធ្វើឲ្យផ្អើល។»។ លោក គង់ ចាន់ធីណាបាននិយាយដូច្នេះ។    តាំងពីឆ្នាំ១៩៨១ កម្ពុជាបានផលិតកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវ៉ាត់កម្រិតខ្ពស់ ជាច្រើនរូប។ ចំណែក លោក គង់ ចាន់ធីណា បានចូលហ្វឹកហាត់ កីឡានេះតាំងពីឆ្នាំ១៩៨៩ ហើយបានក្លាយជាគ្រូជំនួយ ក្នុងឆ្នាំ២០០០៕
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាចង់បញ្ជ្រាបកីឡា ហាប់គីដូ ក្នុងកងកម្លាំង ព្រោះកីឡានេះ មានស្នៀតការពារនិងរំដោះខ្លួន។ អគ្គលេខាធិការរូបនេះបន្ថែមទៀតថា កីឡានេះមានសារៈសំខាន់សម្រាប់កងកម្លាំងកងកម្ម៉ងដូ និងអង្គរក្ស ក្នុងការអនុវត្តចាប់មុខសញ្ញាបង្កបញ្ហា និងបទល្មើសផ្សេងៗ ដោយមិនធ្វើឲ្យភ្ញាក់ផ្អើលឡើយ។
  ប្រធានាធិបតីអេក្វាទ័រលោក Guillermo Lasso ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាមួយនឹងគោលបំណងសំខាន់ៗមួយចំនួន ហើយក្នុងចំណោមគោលបំណងសំខាន់ៗទាំងនេះ លោក Lasso នឹងលើកឡើងពីបញ្ហាប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀនដែលបានវាយប្រហារបើកចំហនៅតាមដងផ្លូវ និងក្នុងពន្ធនាគារ ដើម្បីស្វែងរកជំនួយពីអាម៉េរិក។    អំពើហិង្សាទាក់ទងនឹងគ្រឿងញៀនបានជំរុញឱ្យលោក Lasso ប្រកាសភាពអាសន្នក្នុងខែវិច្ឆិកាកន្លងទៅ ខណៈអេក្វាទ័រជាប្រទេសដែលស្ថិតនៅចន្លោះកូឡុំប៊ី និងប៉េរូ ដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក។   បើតាមកលោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកនៅថ្ងៃទី១៦ ខែធ្នូប្រធានាធិបតីទាំងពីរដែលបានជួបគ្នាចុងក្រោយកាលពីខែមិថុនានៅឯកិច្ចប្រជុំកំពូលនៃទ្វីបអាមេរិកនៅទីក្រុង Los Angeles នឹងពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។   ក្រៅតែពីបញ្ហាគ្រឿងញៀន ពាណិជ្ជកម្មក៏នឹងក្លាយជាប្រធានបទសំខាន់មួយទៀតក្នុងកិច្ចជំនួបនេះផងដែរ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre និយាយនៅថ្ងៃទី១៦ ខែធ្នូថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងភាពជាដៃគូសម្រាប់វិបុលភាពសេដ្ឋកិច្ចរបស់អាមេរិក (APEP) ដែលមានបំណងប្រមូលផ្តុំការវិនិយោគ ការលើកកម្ពស់ថាមពលស្អាត និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។   ដូចបណ្តាប្រទេសនៅអាមេរិកឡាទីនដទៃទៀតដែរ អេក្វាទ័រព្យាយាមជៀសវាងការប្រជែងគ្នាជាសកលរវាងអាម៉េរិក និងចិន ដោយរក្សាទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលទទួលផលប្រយោជន៍ទីក្រុងប៉េកាំង។   នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Lasso ទៅទីក្រុងវ៉ាស៊ីនតោន មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអនុម័តផ្តល់ជាបន្ទាន់នូវកញ្ចប់ទឹកប្រាក់ ៧០០ លានដុល្លារក្នុងគោលបំណងគាំទ្រការងើបឡើងវិញរបស់ប្រទេសនេះពីជំងឺរាតត្បាត ដោយធានាស្ថិរភាពសារពើពន្ធ និងពង្រីកការការពារសម្រាប់ជនងាយរងគ្រោះ៕
ប្រធានាធិបតីអេក្វាទ័រ Guillermo Lasso គ្រោងនឹងជួបជាមួយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅសេតវិមាននៅថ្ងៃទី១៨ ខែធ្នូ ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ និងបញ្ហាផ្សេងៗទៀត ខណៈព្យាយាមធ្វើឱ្យមានតុល្យភាពរវាងអេក្វាទ័រជាមួយទាំងអាម៉េរិក និងចិន។