text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ការប្រកួតដ៏ស្វិតស្វាញបានកើតឡើងរវាងក្រុមជម្រើសជាតិទាំងពីរដែលស្ថិតនៅតំបន់ទ្វីបអាហ្រ្វិចដោយលទ្ធផលបានបញ្ចប់ទៅត្រឹមលទ្ធផល ១-០។ ការប្រកួតបានអូសបន្លាយចាប់តាំងនាទី១ រហូតដល់នាទី ៩០ ក្រុមទាំងពីនៅមិនទាន់អាចស្វែងរកឱកាសបំប៉ោងសំណាញ់ទីគ្នាទៅវិញទៅមកបាន។    រហូតដល់នាទី ៩០+៥ បន្ថែមបង្រប់កីឡាករហ្ស៊ីមបាវ៉េបានបង្កកំហុសដោយកីឡាករ Kelvin Wilbert Madzongwe បានយកដៃរារាំងបាល់ក្នុងតំបន់គ្រោះថ្នាក់ដែលជាការហុចឱកាសទៅដល់សេណេហ្គាល់ស្វែករកគ្រាប់ជ័យជម្នះ។    ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Sadio Mane បានស៊ុតគ្រាប់បាល់ពិន័យ១១ម៉ែត្រនាំជ័យជម្នះយ៉ាងតឹងតែងដល់សេណេហ្គាល់ក្នុងនាទី៩០+៧។   សូមជម្រាប់ថាក្រោយឈ្នះក្នុងលទ្ធផល ១-០ សេណេហ្គាល់បានឡើងមកឈរលេខ១កំពូលតារាងពូល B បណ្តោះអាសន្នដោយមាន៣ពិន្ទុ និងគ្រាប់បាល់ចំណេញ១គ្រាប់ក្នុងដៃ ខណៈហ្ស៊ីមបាវ៉េឈរលេខ៤៕    
ជម្រើសជាតិសេណេហ្គាល់ប្រកួតយកឈ្នះហ្ស៊ីមបាវ៉េក្នុងលទ្ធផល ១-០ នៃការប្រកួតពានរង្វាន់ Africa Cup of Nations វគ្គសន្សំពិន្ទុពូល B នាថ្ងៃទី១០ខែមករា។
  «អាជីព» មានន័យថា ដំណើរនៅមានជីវិត ការរស់នៅ ដំណើរធ្វើការរបរចិញ្ចឹមជីវិត។ ឧទាហរណ៍ គាត់មានការលក់ដូរជាអាជីពរបស់គាត់។    ចុះពាក្យពេញដែលគេច្រើននិយាយថា លោកនេះ ឬលោកនោះ ជាអ្នកវិជ្ជាជីវៈអាជីព (Professional) មានន័យដូចម្តេចពិតប្រាកដ?    មានការពន្យល់ និងបកស្រាយផ្សេងៗពីគ្នា។ អ្នកខ្លះ ពន្យល់ពាក្យ«អ្នកវិជ្ជាជីវៈអាជីព»នេះថា គឺជាបុគ្គលដែលមានចំណេះដឹងជំនាញអ្វីមួយពិតប្រាកដ (ឆ្លងកាត់ការសិក្សា បូកផ្សំនឹងការអនុវត្តច្រើនឆ្នាំ)។ ឧទាហរណ៍ ដូចជា អាជីពវេជ្ជបណ្ឌិត មេធាវី ចៅក្រម អ្នកសារព័ត៌មាន។ល។ អ្នកខ្លះទៀត បន្ថែមអត្ថន័យថា ដើម្បីអាចឲ្យគេហៅថា«អ្នកវិជ្ជាជីវៈអាជីព»បាន លុះត្រាតែអ្នកវិជ្ជាជីវៈអាជីពទាំងនោះ មានក្រមសីលធម៌ វិន័យ និងសីលធម៌ប្រកាន់ខ្ជាប់នៅក្នុងខ្លួនបន្ថែមទៀត។    សរុបសេចក្តីមក «អ្នកវិជ្ជាជីវៈអាជីព» ត្រូវមានគុណសម្បត្តិមួយចំនួន ដូចជា ចំណេះដឹង ជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ។ មានតែចំណេះដឹងជំនាញ តែខ្វះក្រមសីលធម៌វិជ្ជាជីវៈ ក៏គេមិនអាចហៅ«អ្នកវិជ្ជាជីវៈអាជីព»បានដែរ៕ 
វចនានុក្រមសម្តេចសង្ឃ ជួន ណាត បានពន្យល់ពាក្យនេះដាច់ពីគ្នា។ «វិជ្ជាជីវៈ» មានន័យថា មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត។ ឧទាហរណ៍ វិជ្ជាជីវៈរបស់អ្នករាជការ។ ប្រកបវិជ្ជាជីវៈខាងកសិកម្ម។ល។
លោក ង្វៀន សួនហ្វ៊ុក លាលែងពីតំណែងប្រធានាធិបតីវៀតណាម   ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក នៅថ្ងៃទី១៧ ខែមករា សម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន និងតំណែងផ្សេងទៀតក្នុងជួរបក្សកុម្មុយនីស្តវៀតណាម ដើម្បីទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងក្នុងការដឹកនាំរបស់លោកក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ បក្សកាន់អំណាចវៀតណាម ក៏យល់ព្រមចំពោះការសុំលាលែងនេះដែរ។   អាម៉េរិក បាញ់ទម្លាក់បាឡុងចិន   ក្រោយបាឡុងរបស់ចិនហោះចូលដែនអាកាសរបស់ខ្លួន អាម៉េរិកបានសម្រេចបញ្ជូនយន្តហោះចម្បាំង F-22 មួយគ្រឿង ឱ្យបាញ់ទម្លាក់ ដោយខ្លួនចាត់ទុកជាបាឡុងស៊ើបការណ៍ នៅថ្ងៃទី៤ ខែកុម្ភៈ។ ហេតុការណ៍នេះ កាន់តែធ្វើឱ្យទំនាក់ទំនងចិន និងអាម៉េរិកធ្លាក់ចុះមួយកម្រិតទៀត។ បន្ទាប់ពីការបាញ់ទម្លាក់ ចិន ក៏បានដាក់ការតវ៉ាជាមួយអាម៉េរិកផងដែរ។    លោកស៊ី ជិនភីង ត្រូវសភាគាំទ្រឱ្យបន្តកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី៣   លោក ស៊ី ជិនភីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោតឱ្យបន្តកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទី៣ នៅកិច្ចប្រជុំពេញអង្គថ្ងៃទី១០ ខែមីនា។ នេះជាមិនមែនជារឿងគួរភ្ញាក់ផ្អើលឡើយ ដោយសារការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋសំខាន់ៗ ត្រូវបានកំណត់រួចរាល់តាំងពីសមាជបក្សខែតុលា ឆ្នាំ២០២២ មកម្ល៉េះ។   លោក ស៊ី ក្លាយជាមេដឹកនាំចិនម្នាក់គត់ដែលអាចកាន់តំណែងប្រធានាធិបតីនេះដល់អាណត្តិទី៣ គិតចាប់តាំងពីសម័យលោកប្រធាន ម៉ៅ សេទុង មក។ លោកក៏កំពុងកាន់តំណែងលេខាបក្សនៅអាណត្តិទី៣ ដែរ ដែលធ្វើឱ្យលោកជាប់ឈ្មោះជាមេដឹកនាំដ៏មានអំណាចបំផុតមួយរបស់ចិន។   តុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនលោកពូទីន   ក្រោយពីមានការស៊ើបអង្កេត និងសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួនលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោកស្រី Maria Alekseyevna Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារ ពាក់ព័ន្ធនឹងការនិរទេសកុមារចេញពីអ៊ុយក្រែនដោយបង្ខំ។   ដីកាចាប់ខ្លួននេះ ប្រៀបដូចជាការកម្រិតព្រំដែន ឬដែនដី សម្រាប់លោកពូទីនអាចធ្វើដំណើរ។ យ៉ាងណាមិញ លោកពូទីន នៅតែអាចធ្វើដំណើរទៅបណ្តាប្រទេសមួយចំនួន ដែលមានមែនជាប្រទេសហត្ថលេខីនៃតុលាការ ICC ឬប្រទេសហត្ថលេខី ដែលមិនគោរពដីការបស់ ICC។ កន្លងមក ហុងគ្រី និងអាហ្វ្រិកខាងត្បូង ដែលជាប្រទេសហត្ថលេខីតុលាការ ICC ប៉ុន្តែប្រទេសទាំងពីរ បានប្រកាសមិនចាប់ខ្លួនលោកពូទីនឡើយ ប្រសិនមានដំណើរទស្សនកិច្ចផ្លូវការមកប្រទេសខ្លួន។    ចំនួនប្រជាជនឥណ្ឌាមានច្រើនជាងចិន   ជាច្រើនឆ្នាំមកហើយ ចិន ត្រូវបានស្គាល់ថា ជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងតាមពីក្រោយដោយឥណ្ឌា។ ប៉ុន្តែចាប់ពីខែមេសា ចិនលែងជាប្រទេសមានប្រជាជនច្រើនជាងគេហើយ ដោយត្រូវជំនួសដោយឥណ្ឌាវិញ។    តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៣ ឥណ្ឌាមានប្រជាជនសរុបចំនួន ១,៤២៥ពាន់លាននាក់ ដោយមានច្រើនជាងចិនជាលើកដំបូង។    ហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ ក្នុងនាមជាសមាជិកទី៣១    ស្របពេលរុស្ស៊ីនៅតែបន្តឈ្លានពានអ៊ុយក្រែន ហ្វាំងឡង់ ដែលជាប្រទេសជិតខាងតែងបារម្ភពីបញ្ហាសង្រ្គាមធ្លាក់លើប្រទេសខ្លួន។ បើទោះប្រកាន់ជំហរអព្យាក្រឹត ហ្វាំងឡង់ បានចាប់ផ្តើមដាក់ពាក្យចូលជាសមាជិកអង្គការណាតូ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២។ រហូតដល់៤ ខែមេសា ឆ្នាំ២០២៣ ហ្វាំងឡង់ ដែលមានព្រំដែនប្រវែង១៣៤០គីឡូម៉ែត្រជាមួយរុស្ស៊ី បានក្លាយជាសមាជិកទី៣១ របស់អង្គការណាតូ។    ការចូលជាសមាជិកណាតូ នឹងធ្វើឱ្យហ្វាំងឡង់ កាន់តែមានសុវត្ថិភាពបន្ថែមទៀត ពីការគំរាមកំហែងរបស់រុស្ស៊ី ដោយសារតែអង្គការណាតូ មានចែងពីសន្តិសុខសមូហភាព។    ការបោះឆ្នោតនៅថៃ   នៅក្នុងខែឧសភា ថៃបានរៀបចំការបោះឆ្នោតសភាជាថ្មី។ នេះការការបោះឆ្នោតដ៏សំខាន់មួយ និងបានផ្លាស់ប្តូរមេដឹកនាំ លោកប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ មក។ រហូតដល់ថ្ងៃទី១ ខែកញ្ញា លោកសេដ្ឋា ថាវីស៊ីន បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃថ្មី ក្រោយមានភាពជាប់គាំងនយោបាយជាច្រើនខែ និងការរួមដៃរបស់បក្សភឿថៃ ជាមួយបក្សនយោបាយគាំទ្រដោយយោធា។    ការវិលត្រលប់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាមកប្រទេសវិញ   លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានត្រលប់មកដល់ថៃវិញ នៅថ្ងៃទី២២ ខែសីហា ក្រោយចាកចេញពីប្រទេស នៅក្នុងឆ្នាំ២០០៨។ មិនតិចដងឡើយ ដែលលោកថាក់ស៊ីន បានសន្យានឹងចូលប្រទេសវិញ ប៉ុន្តែលោកបានប្រកាសពន្យារពេលវិញជារៀងរាល់លើក។ បន្ថែមពីនេះ ការវិលចូលប្រទេសរបស់លោកថាក់ស៊ីនធ្វើឡើង ក្នុងថ្ងៃសភាថៃ បោះឆ្នោតគាំទ្រលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី។    យ៉ាងណាមិញ អតីតមេដឹកនាំរូបនេះ មិនទាន់អាចមានសេរីភាពបានទេ និងបន្តជាប់ឃុំនៅឡើយ ដោយសារតែលោកបានរងបទចោទប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូក។ ប៉ុន្តែក្រោយមក មហាក្សត្រថៃ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោកថាក់ស៊ីនពី៨ឆ្នាំ មកមួយឆ្នាំ។   ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងនៅរុស្ស៊ី   នៅពាក់កណ្តាលខែកញ្ញា លោកគីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះជាជំនួបដ៏សំខាន់មួយ ក្នុងការរឹតចំណងទំនាក់ទំនងទាំងពីរ ហើយដំណើរទស្សនកិច្ចនេះ ក៏ជាការបើកផ្លូវឱ្យកូរ៉េខាងជើង ទទួលបានជោគជ័យលើការបាញ់ផ្កាយរណបចារកិច្ចជាលើកដំបូងផងដែរ ក្រោយបរាជ័យចំនួន ២លើក។    ក្នុងរយៈទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ ប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភថា វាអាចមានកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ក្នុងការផ្ទេរអាវុធពីក្រុងព្យុងយ៉ាងទៅក្រុងមូស្គូ ដើម្បីបន្តសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣   កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយមេដឹកនាំបណ្តាប្រទេសអាស៊ាន លើកលែងតែមីយ៉ាន់ម៉ា បានជួបជុំគ្នានៅក្រុងហ្សាការតា ដើម្បីជជែកពីបញ្ហាប្រឈមជាច្រើន។ ក្នុងកិច្ចប្រជុំនេះ អាស៊ានបានដាក់ចេញយន្តការ Troika ដើម្បីជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលបន្តមានភាពផុយស្រួយ និងមិនទាន់រៀបចំការបោះឆ្នោតឡើងវិញ។    ជាគោលការណ៍ យន្តការណ៍ Troika នេះ ជាកិច្ចពិភាក្សាក្រៅផ្លូវការនៃប្រធានផ្លាស់វេននៅឆ្នាំចាស់, ក្នុងពេលបច្ចុប្បន្ន និងខាងមុខ។ សម្រាប់ឆ្នាំ2024 យន្តការ Troika មានសមាជិកដូចជាឥណ្ឌូណេស៊ី, ឡាវ និងម៉ាឡេស៊ី។  ជម្លោះអុីស្រាអែល និងក្រុមហាម៉ាស   ពីដើមខែតុលា ក្រុមហាម៉ាស បានលួចវាយប្រហារមកលើអុីស្រាអែល ដែលបង្កឱ្យមនុស្សរាប់រយនាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ បានស្លាប់។ ហេតុការណ៍នេះ បានធ្វើឱ្យកម្លាំងការពារអុីស្រាអែល ឆ្លើយតបយ៉ាងចាស់ដៃ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត និងរាប់ម៉ឺននាក់ ត្រូវភៀសខ្លួនរកកន្លែងសុវត្ថិភាព។    មកទល់ពេលនេះ ជាងរយៈពេល ២ខែហើយ ជម្លោះប្រដាប់អាវុធមួយនេះ នៅតែបន្ត ហើយអុីស្រាអែល ប្រឹងវាយប្រហារលើក្រុមហាម៉ាស មិនសំចៃដៃ ដែលបង្កឱ្យប្រជាជនស៊ីវិលរាប់ម៉ឺននាក់ ក្នុងនោះមានកុមារផងត្រូវស្លាប់បាត់បង់ជីវិត។    កិច្ចប្រជុំរម្លឹកខួបអាស៊ាន-ជប៉ុនរយៈពេល ៥០ឆ្នាំ   កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនរយៈពេល៥០ឆ្នាំ បានប្រារព្ធឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូដោយមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ៩ និងមេដឹកនាំជប៉ុន បានជជែកគ្នាលើប្រធានបទជាច្រើន នៅក្នុងទីក្រុងតូក្យូ។   ចិន ថាមពលស្អាត កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មរថយន្ត EV និងបម្រែបម្រួលអាកាសធាតុ បានក្លាយជាប្រធានដ៏សំខាន់នៅក្នុងកិច្ចប្រជុំនេះ៕  
នៅក្នុងឆ្នាំ២០២៣ ព្រឹត្តិការណ៍ជាច្រើន បានកើតឡើង ដោយរាប់ចាប់តាំងពីការលាលែងតំណែងរបស់លោក ង្វៀន សួនហ្វ៊ុក ពីប្រធានាធិបតីវៀតណាម ហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ រហូតដល់ជម្លោះអុីស្រាអែល និងហាម៉ាស។ ប្រធានបទទាំងនោះ ត្រូវបានប្រជាជន និងថ្នាក់ដឹកនាំជជែកយ៉ាងខ្លាំង ស្របពេលពិភពលោក កំពុងមានភាពស្មុគស្មាញ។ ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
ក្លិបរហស្សនាមបិសាចក្រហម នៅថ្ងៃទី២១ ខែឧសភា បានបង្ហាញការចំណាយនៅត្រីមាសទី៣របស់ពួកគេគិតត្រឹមថ្ងៃទី៣១ ខែមីនា សម្រាប់រដូវកាល ២០១៩-២០ នេះ។ លោក Cliff Baty ប្រធានផ្នែកហិរញ្ញវត្ថុក្លិប Man Utd និយាយថា ពួកគេគ្រោងប្រគល់ប្រាក់ចំនួន ២០ លានផោន (២៤,៤៣លានដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនទូរទស្សន៍វិញសម្រាប់ថ្លៃសិទ្ធិផ្សព្វផ្សាយ បើទោះបីក្របខណ្ឌ Premier League រដូវកាលនេះត្រឡប់ទៅកាន់ការប្រកួតវិញក៏ដោយ។   ដោយឡែកប្រាក់ជិត ១០ លានដុល្លារទៀតដែល Man Utd បាត់បង់គឺក្នុងរយៈពេល៣ សប្តាហ៍ចុងក្រោយក្នុងខែមីនា នៅពេលពួកគេត្រូវពន្យារពេលប្រកួតចំនួន៣លើកនោះ។ បើគិតមកដល់ពេលនេះ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjær បានពន្យារការប្រកួត១១លើកមកហើយ ដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 ។ ក្នុងសន្និសីទបន្ទាប់ពីលទ្ធផលហិរញ្ញវត្ថុចុងក្រោយចេញផ្សាយ លោក Baty ពន្យល់ថា ក្រុមហ៊ុនទូរទស្សន៍ផ្សាយការប្រកួតនៅ Premier League នឹងទទួលបានប្រាក់ ២៤,៤៣លានដុល្លារពីក្លិបត្រឡប់ទៅវិញ ដោយសារតែការផ្លាស់ប្តូរកាលបរិច្ឆេទ និងពេលវេលាចាប់ផ្តើមការប្រកួតដែលបណ្តាលមកពី COVID-19។   ជាមួយនឹងការប្រកួតដែលត្រូវលុបចោល រាប់បញ្ចូលទាំងការប្រកួតក្នុងពានរង្វាន់ Europa League និង FA Cup ផងនោះ ប្រធានផ្នែកហិរញ្ញវត្ថុក្លិប Man Utd រូបនេះ អះអាងថាប្រាក់ចំណូលនៃការឧបត្ថម្ភដែលបានចុះកិច្ចសន្យារួច និងការលក់ផលិតផលក្នុងហាងនៅ Old Trafford សុទ្ធតែជះឥទ្ធិពលយ៉ាងខ្លាំង។ ចំណែកប្រាក់ចំណូលពីការប្រកួតដោយបិទទ្វារកីឡដ្ឋានក៏នឹងត្រូវជួបបញ្ហាដូចគ្នា។   ប្រាក់ចំណូលសម្រាប់ត្រីមាសរបស់ Man Utd បានធ្លាក់ចុះ១៨,៧ភាគរយ ស្មើនឹង ១២៣,៧ លានផោន (១៥១លានដុល្លារ)។ បំណុលរបស់ក្លិបបានកើនឡើងពី ១២៤,៤ លានផោន (១៥២លានដុល្លារ) ដល់ ៤២៩,១ លានផោន (៥២៤លានដុល្លារ)៕  
Manchester United បានចំណាយប្រាក់អស់ ២៨លានផោន (៣៤,២០លានដុល្លារអាមេរិក) រួចហើយ អំឡុងពេលរាតត្បាតជំងឺឆ្លង COVID-19 ។ ក្លិបរំពឹងថា តួលេខចុងក្រោយនឹងកើនការចំណាយខ្ពស់ជាងនេះទៅទៀត។
  អត្ថបទទាក់ទង   GCG Asia ចុះបញ្ជីត្រឹមត្រូវ តែជនបរទេសយកក្រុមហ៊ុនមួយទៀតដែលឈ្មោះដូចគ្នាទៅបង្កបញ្ហា   ធនាគារជាតិថ្កោលទោសក្រុមហ៊ុន GCG Asia ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេតម្ចាស់ក្រុមហ៊ុននេះ   សម្ដេច ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរស៊ើបអង្កេតលើក្រុមហ៊ុនបរទេសមួយ ដែលយកឈ្មោះសម្ដេច ទៅធ្វើអាជីកម្ម  លោក ឆាយ គឹមខឿន ដែលជាអ្នកនាំពាក្យផងដែរនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗទូរសព្ទថា ការឃុំខ្លួនបណ្តោះអាសន្ននេះ គឺស្ថិតនៅក្នុងការ ស៊ើបអង្កេត និងឃ្លាំមើលបន្តទៀត ដែលមិនទាន់ទោសអ្វីឡើយ។    លោក ឆាយ គឹមខឿន បានបញ្ជាក់ផងដែរ ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោកម្ពុជានោះឡើយ។ ហើយក្រុមហ៊ុននេះ បានស្ថិតនៅបញ្ជីខ្មៅ(Black  List) ដែល ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។  ដោយឡែកសម្រាប់ប្រជាពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះទេ។   សូមរំលឹកថា ប្រធានក្រុមហ៊ុន GCG ASIA ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩  បន្ទាប់ពី សម្តេច ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរស៊ើបអង្កេតលើក្រុមហ៊ុនបរទេសមួយ ដែលយកឈ្មោះសម្ដេច ទៅធ្វើអាជីកម្ម៕
ភ្នំពេញ៖ តុលាការបានសម្រេចឃុំខ្លួនបុរសម៉ាឡេស៊ី ឈ្មោះ  Yaw Foo Hoe ប្រធានក្រុមហ៊ុន GCG ASIA បណ្តោះអាសន្ន នារសៀលថ្ងៃទី១៩ឧសភា  ពីបទ «ប៉ុនប៉ងឆបោក» តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាម   លោក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសដូចខាងក្រោម៖     អ្នកគ្រប់គ្រងផ្សារ TK Avenue លោក រ័ត្ន ស៊ុនរ៉ា បានបញ្ជាក់ថាផ្សារ  TK Avenue កំពុងប្រើប្រាស់សេវាកម្ម៣ពីលីប្រា។ ទី១គឺសន្តិសុខយាមកាម២៤ម៉ោង ដើម្បីរក្សាសុវត្ថិភាពទូទៅ។  ទី២ សន្តិសុខចំណតយានយន្តរបស់ភ្ញៀវ និងទី៣ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលមានការពិនិត្យតាមដាន ២៤ម៉ោង លើ២៤ម៉ោង។ លោក រ័ត្ន ស៊ុនរ៉ា ពន្យល់ថា មូលហេតុដែល ផ្សារ TK ជ្រើសរើសសេវាកម្មសន្តិសុខពីក្រុមហ៊ុន លីប្រា គឺដោយសារតែ ក្រុមហ៊ុន លីប្រា បានផ្តល់នូវដំណោះស្រាយសន្តិសុខដ៏ល្អ អាចទទួលយកបាន និងផ្តល់នូវសេវាកម្មសមស្របនឹងតម្រូវការរបស់ផ្សារ។ ក្រៅពីមានសេវាកម្មជាច្រើនហើយនោះក្រុមហ៊ុន លីប្រា គឺតែងតែឆ្លើយតបរាល់តម្រូវការ និងបានបំពេញរាល់ចំណុចខ្វះខាតនានាបានយ៉ាងល្អផងដែរ នៅក្នុងអំឡុងសហការគ្នាកន្លងមក។ ហេតុដូចនេះហើយទើប TK នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន លីប្រា ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនអតិថិជនដែលបានអញ្ជើញមកកម្សាន្តនៅផ្សារទំនើបរបស់ខ្លួន៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុន លីប្រា ជាក្រុមហ៊ុនសន្តិសុខឈានមុខមួយគេនៅកម្ពុជា ដែលកំពុងផ្តល់សេវាកម្មរក្សាសន្តិសុខ សុវត្ថិភាពជូនអតិថិជនជាច្រើននៅកម្ពុជា។ ផ្សារទំនើប TK Avenue ក៏ជាអតិថិជនដែលបានប្រើប្រាស់ និងជឿទុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនលីប្រា ជាយូរមកហើយដែរ។ លោក រ័ត្ន ស៊ុនរ៉ា អ្នកគ្រប់គ្រងផ្សារ TK Avenue បញ្ជាក់ថា ទាំងបុគ្គលិកសន្តិសុខ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន លីប្រា សុទ្ធសឹងតែមានទំនួលខុសត្រូវខ្ពស់ មានភាពម៉ឺងម៉ាត់ ភាពស្មោះត្រង់ និងស្វាហាប់ និងតែងតែឆ្លើយតបទាន់ពេលវេលា រាល់តម្រូវការចាំបាច់ដែលខ្លួនចង់បាន។ លោក ស៊ុនរ៉ា អះអាងថា សេវាកម្មរបស់ក្រុមហ៊ុន លីប្រា បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព នៅក្នុងផ្សារទំនើប TK។
ក្នុងជំនួបរវាងកម្ពុជា និងស៊ីមបាវ៉េ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ។ វិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ និងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។   អ្នកស្រី ខន់ ស្តេនចេមវ៉ាយី ឯកអគ្គរដ្ឋទូចស៊ីមបាវ៉េប្រចាំកម្ពុជា បាលើកឡើងថា កម្ពុជា និងស៊ីមបាវ៉េ អាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌។ ទន្ទឹមនឹងកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។     លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ ឯកអគ្គរដ្ឋទូចស៊ីមបាវ៉េប្រចាំកម្ពុជារូបនេះបន្តថា  ស៊ីមបាវ៉េគឺចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។ ក្នុងនោះ ស៊ីបាវ៉េ ក៏មានធនធានធម្មជាតិច្រើន រួមទាំងសត្វព្រៃជាច្រើនប្រភេទ ដែលជាគោលដៅសំខាន់ជាប់ទឹកធ្លាក់វិចតូរីយ៉ា ជាគោលដៅទាក់ទាញខ្លាំងមួយ។    សូមជម្រាបថា ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគីស៊ីមបាវ៉េ បានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាច នឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ៕   អ្នកស្រី ខន់ ស្តេនចេមវ៉ាយី ឯកអគ្គរដ្ឋទូចស៊ីមបាវ៉េប្រចាំកម្ពុជា។ រូបភាព៖ក្រសួងទេសចរណ៍
ភ្នំពេញ៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញទេសចរ ទៅវិញទៅមក និងប្រទេសទី៣។ ជាមួយគ្នានេះ ស៊ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។
យុវតី សៀងហ៊ុយ សៀងហ៊ួយ បានធំធាត់ឡើងនៅលើបឹងទន្លេសាប ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង។ សៀងហ៊ួយ ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៃអនុវិទ្យាល័យកោះជីវាំង។ ការជិះទូកមកសាលា ក្លាយជារឿងធម្មតាទៅហើយសម្រាប់ យុវតីវ័យ១៣ឆ្នាំរូបនេះ។    គ្រួសារ មិនមានទូកសម្រាប់ឱ្យ សៀងហ៊ួយ ធ្វើដំណើរមកសាលានោះទេ ដូច្នេះយុវតីរូបនេះ ត្រូវធ្វើដំណើរជាមួយបងប្អូនជីដូនមួយ។ ដើម្បីអាចរៀបចំខ្លួនមុនទូកមកដល់ យុវជនរូបនេះ ត្រូវក្រោកពីដំណេកនាម៉ោង ៤ទៀបភ្លឺ រៀបចំដាំបាយទឹក ស្រស់ស្រូបអាហារពេលព្រឹក ស្លៀកពាក់ឯកសណ្ឋានសិស្ស រង់ចាំបងប្អូនជីដូនមួយ មកយកទៅសាលា។ ចម្ងាយពីផ្ទះ ទៅសាលា សៀងហ៊ួយ ត្រូវជិះទូកប្រមាណ៣០នាទី ដូច្នេះ រាល់ការធ្វើដំណើរ រៀងពិបាកបន្តិច ពិសេសពេលរដូវវស្សា។ សៀងហ៊ួយ ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៃអនុវិទ្យាល័យកោះជីវាំង   «ពេលព្រឹកខ្ញុំភ្ញាក់ម៉ោង៤ ដើម្បីដាំបាយ ញុំាបាយ ស្លៀកពាក់ហើយ ណាមួយត្រូវមើលមេរៀនដែលអ្នកគ្រូ គាត់បានដាក់ឱ្យធ្វើ។ ជិះទូកថ្ងៃខ្លះមនុស្សច្រើន ហើយរលកធំៗប៉ះមក ទទឹកកាបូប និងខោអាវ ប៉ុន្តែវាមិនអីនោះទេ ព្រោះម្នាក់សុទ្ធតែចេះហែលទឹក។» យុវតី សៀងហ៊ួយ ចេះហែលទឹកតាំងពីអាយុ ៦ឆ្នាំ។   មានឪពុកជាអ្នកនេសាទ និងម្តាយជាស្រ្តីមេផ្ទះ សៀងហ៊ួយ គឺជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់។ បងរបស់ សៀងហ៊ួយ ត្រូវឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារលោកឪពុកចាស់ ជីវភាពខ្វះខាត ដែលត្រូវ ត្រឡប់មកជួយរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ។      និយាយពីការសិក្សារបស់ សៀងហ៊ួយ មានភាពល្អប្រសើរជាងមុន។ ចាប់តាំងពីយុវតីរូបនេះ បានចូលរៀនក្នុងវគ្គបំប៉ន នៅសាលា។ យុវតីរូបនេះ បានរៀបរាប់ថា គ្រួសាររបស់រូបគេ មិនចង់ឱ្យ សៀងហ៊ួយ ទៅសិក្សាបន្តថ្នាក់វិទ្យាល័យឡើយ ព្រោះមិនមានអ្នកទីពឹងនៅលើគោក។ ប៉ុន្តែបំណងរបស់ យុវតី រស់នៅលើបឹងទន្លេសាប ចង់រៀនឱ្យចប់មានការងារធ្វើ ដើម្បីត្រឡប់មកជួយគ្រួសារវិញ។   «ប្រសិនបើខ្ញុំនៅរៀនបន្ត ខ្ញុំនឹងមានការងារធ្វើ។ បើខ្ញុំបោះបង់ការសិក្សា ខ្ញុំមិនមានការងារល្អធ្វើដូចគេឡើយ។ នាថ្ងៃអនាគត ខ្ញុំចង់ក្លាយជាគ្រូបង្រៀន»។ នេះជាអ្វីដែល យុវតី បានបញ្ជាក់ពីបំណងប្រាថ្នា ចង់ក្លាយជាបុគ្គលមួយរូប ដែលអាចជួយគ្រួសារពីជីវភាពលំបាក។    មិនខុសពី សៀងហ៊ុយ សៀងហ៊ួយ នោះឡើយ យុវតី យ៉ុម សុជាតា ក៏ត្រូវងើបពីគេងនាម៉ោង៤ផងដែរ។    រស់នៅភូមិបណ្តែតទឹកលើបឹងទន្លេសាប សុជាតា តែងធ្វើដំណើរដោយទូកជាមួយបងប្អូនជីដូនមួយ ដើម្បីមកសាលា។ សុជាតា មានទម្លាប់ក្រោកនាម៉ោង៤ ភ្លឺ ដាំបាយ និងបរិភោគបាយ ដើម្បីអង្គុយមើលមេរៀន និងចាំទូកទៅសាលា។     កុមារនៅលើបឹងទន្លេសាបនេះភាគច្រើន ឪពុកម្តាយ តម្រូវឱ្យកូនៗចេះហែលទឹកតាំងពីក្មេង ដើម្បីបង្ការគ្រោះថ្នាក់នានាអំឡុងពេលធ្វើដំណើរតាមទូក។ ប៉ុន្តែសម្រាប់ ម្តាយរបស់ សុជាតា មិនគិតដូច្នេះឡើយ។    «គាត់ (ឪពុកម្ដាយ) ថា បើអត់ចេះហែលទឹក ក៏គាត់ឱ្យមករៀនដែរ ព្រោះគាត់ចង់ឱ្យចេះ អត់ចង់ឱ្យដូចគាត់។» នេះជាការបញ្ជាក់របស់ សុជាតា។    យុវតី យ៉ុម សុជាតា សុជាតា ជាកូនកំព្រាឪពុក និងមានម្តាយធ្វើសន្តិសុខ។ យុវតីវ័យ ១៣ឆ្នាំរូបនេះ គឺជាកូនពៅក្នុងគ្រួសារ បើទោះមានតែម្តាយជាអ្នកផ្គត់ផ្គង់ តែបងៗរបស់ សុជាតា មានឱកាសសិក្សាដល់ថ្នាក់ទី១១ និងទី៨។ ក្មេងស្រី ដែលកំពុងសិក្សាថ្នាក់ទី៧រូបនេះ មានបំណងសិក្សាឱ្យបានខ្ពស់ ដូចបងៗ។   «ធំឡើងខ្ញុំចង់មានការងាធ្វើ មានមុខរបរល្អធ្វើ ហើយមកចិញ្ចឹមម្តាយខ្ញុំវិញ។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹកខាងតេក្វាន់ដូ។» យុវតី យ៉ុម សុជាតា ចង់ឱ្យសាលារបស់គេ មានទីតាំងសម្រាប់ហាត់តេក្វាន់ដូ ដូចសាលា នៅលើគោកដែរ៕
បាត់ដំបង៖  អ្នករស់នៅលើបឹងទន្លេសាប ត្រូវធ្វើដំណើរដោយសារទូក និងយករបរនេសាទជាមុខរបរចម្បង។ ជាអ្នកទន្លេ សិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀន ក៏ត្រូវជិះទូកផងដែរ។ យុវតី សៀងហ៊ុយ សៀងហ៊ួយ និងយុវតី យ៉ុម សុជាតា  ជាមិត្តភក្តិនឹងគ្នា ដែលត្រូវធ្វើដំណើរមករៀនឆ្ងាយពីផ្ទះ។ សៀងហ៊ួយ និងសុជាតា តែងតែក្រោកពី ម៉ោង៤ទៀបភ្លឺ ដើម្បីជួយការងារផ្ទះ រៀបចំបាយទឹក និងចាំទូកជិះទៅសាលា ដែលស្ថិតនៅអនុវិទ្យាល័យកោះជីវាំង ជារៀងរាល់ថ្ងៃ។
  តាមលិខិតរបស់រដ្ឋបាលក្រុងសៀមរាប ដែលចេញផ្សាយនៅថ្ងៃទី១៤ មករា ក្រៅពីហាមលក់ដូរ និងប្រើប្រាស់គ្រឿងផ្ទុះជាសាធារណហើយនោះ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនដែលប្រព្រឹត្តល្មើស ដោយត្រូវអប់រំ ណែនាំ ក៏ដូចជាធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ ហើយករណីជននោះនៅបន្តប្រព្រឹត្ត អាជ្ញាធរត្រូវពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់៕  
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានហាមមិនឱ្យប្រើប្រាស់ នាំចូល លក់ ទិញ នូវរំសេវ ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ នាពិធីបុណ្យចូលឆ្នាំប្រៃពៃណីចិន-វៀតណាម។ បទបញ្ជានេះ ធ្វើឡើងក្នុងបំណងដើម្បីរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ជៀសវាងអគ្គិភ័យ ក៏ដូចជាបង្កភាពភ្ញាក់ផ្អើលដល់សាធារណជន និងភ្ញៀវទេសចរ។
  កាលពីជើងទី១ ខ្សែបម្រើ Komail al-Aswad បានស៊ុតបាល់បញ្ចូលទីនៅនាទី៧៨ ដែលនាំឲ្យបារ៉ែន ឈ្នះ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នាកាលណោះ កម្ពុជាស្ថិតក្នុងការដឹកនាំបង្វឹករបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas រួមជាមួយអ្នកចាត់ការទូទៅ Keisuke Honda។   សម្រាប់ជំនួបនារាត្រីនេះ ជាការប្រកួតដំបូងបំផុតរបស់កម្ពុជានារយៈពេលជាង១ឆ្នាំកន្លះ ហើយការអូសបន្លាយនេះ ដោយសារតែវិបត្តិកូវីដ-១៩។ ការប្រកួតនេះ ក៏ជាការដឹកនាំដំបូងរបស់គ្រូបង្វឹកជប៉ុន លោក Ryu Hirose ផងដែរ។   ខ្សែការពារ ទេស សម្បត្តិ បានក្លាយជាប្រធានក្រុមជំនួស សឿយ វិសាល។ សម្បត្តិ ស្ថិតក្នុងតំបន់ការពារជាមួយ សេត រ៉ស៊ីប សារ៉េត គ្រីយ៉ា និងអ៊ុក សុវណ្ណ។ គួច សុគម្ភៈ និង អ៊ន ចាន់ប៉ូលីន ចាប់ដៃគ្នានៅតំបន់កណ្តាល។ ឆេង ម៉េង សុះ ស៊ូហាណា និង សៀង ចន្ធា លេងនៅខ្សែបម្រើ រីឯ កែវ សុខផេង ជាខ្សែប្រយុទ្ធជួរមុខ ខណៈ កែវ សុខសិលា ស្ថិតក្នុងតំណែងអ្នកចាំទី។    
សម្រាប់ជំនួបជើងទីពីរពូល C នៃវគ្គជម្រុះ World Cup 2022 ជាមួយបារ៉ែន កីឡាករ១០រូបនៅរក្សាឈ្មោះដដែល ដោយមានតែប្រធានក្រុម សឿយ វិសាល ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានជំនួសដោយ ទេស សម្បត្តិ។ ការប្រកួតជើងទីពីរនេះ ប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិបារ៉ែន។
តាមរបាយការណ៍របស់សមត្ថិកិច្ចស្រុកក្រឡាញ់ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូ និងរថយន្តបាឡែន កើតឡើងនៅវេលាម៉ោង ៦និង១០នាទីល្ងាចថ្ងៃទី១២ ខែតុលា ត្រង់ចំណុចផ្លូវរាងអក្សរ តេ (T) កែងផ្លូវជាតិលេខ ៦៨ និងផ្លូវជាតិលេខ៦ នៅស្រុកក្រឡាញ់ ឬផ្លូវទៅខេត្ត ឧត្តរមានជ័យ។ អធិការស្រុកក្រឡាញ់ លោក ជី បេងជន បានប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១៣ ខែតុលាថា លោក កែវ សុខុម បានជិះម៉ូតូចេញស្នាក់ការបក្សស្ថិតនៅភូមិត្រពាំងច្រាំង ក្នុងគោលដៅទៅផ្ទះ ហើយមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង បើកពីក្រោយក្នុងល្បឿនលឿន និងដោយភាពស្រវឹង មកបុកម៉ូតូជនរងគ្រោះពីក្រោយ ហើយរថយន្តបានរាចង្កូតបុកដើមឈើ និងធ្លាក់ទឹកប្រឡាយតែម្តង។ លោកបន្ថែមទៀតថា ក្រោយអន្តរាគមន៍ភ្លាម កម្លាំងអធិការស្រុកក្រឡាញ់ បានជួយវាយកញ្ចក់ឡាន និងបានជួយ សង្គ្រោះបានម្នាក់ជាតៃកង់ឡាន និងម្នាក់ទៀតជិះជាមួយ បានស្លាប់៕ បច្ចុប្បន្ន អធិការដ្ឋានស្រុកក្រឡាញ់ បានបញ្ជូនសំណុំរឿងនេះដល់ថ្នាក់លើ និងរៀបចំចាត់ការ ទៅតាមផ្លូវច្បាប់។ ចំណែកសាកសពលោក កែវ សុខុម ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យ ទៅតាមប្រពៃណី៕
សៀមរាប៖ លោក កែវ សុខុម ដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលមរណភាព ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បេក្ខជនដែលចង់ដាក់ស្នើសុំប្រឡងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៤០ឆ្នាំ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ និងជានិស្សិតដែលបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រពីប្រទេសវៀតណាម។ ចំពោះអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិញ បេក្ខជនត្រូវតែមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៣០ឆ្នាំ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។   បេក្ខជនត្រូវទៅយកពាក្យសុំអាហារូករណ៍នេះ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានទីតាំងនៅអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។    សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សាគឺមិនហួសថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ចំណែកថ្នាក់បរិញ្ញាបត្រ គឺមិនឲ្យហួសថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។    ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លើវិញ្ញាសាវប្បធម៌ទូទៅ និងគណិតវិទ្យា ហើយក្រសួងអប់រំនឹងជូនដំណឹងពីទីតាំងប្រឡង នៅពេលក្រោយ៕     
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន២០កន្លែង និងថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង របស់ប្រទេសវៀតណាម សម្រាប់និស្សិតកម្ពុជា។ 
  ដំណើរទេសចរណ៍សត្វអណ្តើក ពេលខ្លះ អ្នកទេសចរមិនបាច់ធ្វើអ្វីក៏បានដែរ។ ពួកគេគ្រាន់តែអង្គុយលេង ចោលកន្ទុយភ្នែកទៅលើធម្មជាតិ ដូចជាទឹកភ្លៀង ខ្សល់បក់ ឬសម្លឹងមើលដុំពពកដែលកំពុងផាយផាត់ ឬក៏គ្រាន់តែដកដង្ហើមស្រូបយកខ្សល់អាកាសបរិសុទ្ធក៏បានដែរ។ ទាំងនេះហើយដែលគេហៅថា ដំណើរទេសចរណ៍យឺតៗ ឬដំណើរកម្សាន្តយឺតៗ។ ដំណើរទេសចរណ៍យឺតៗ ផ្ទុយពីវិស័យទេសចរណ៍រីកចម្រើនយឺត។    រហូតមកទល់នឹងពេលនេះ ភ្ញៀវទេសចរយឺតៗមានចំនួនតិចតួចនៅឡើយទេ នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ទីភ្នាក់ងារទេសចរណ៍មួយចំនួនទទួលបានតែភ្ញៀវទេសចរ ដំណើរកម្សាន្តល្បឿនលឿន (Speed tourists)។ ជាក់ស្តែង ជើងយន្តហោះដែលដឹកភ្ញៀវទេសចរបរទេសមកពីប្រទេសជិតខាងតាមរយៈកញ្ចប់ទេសចរណ៍របស់ពួកគេ បានចុះចតនៅទីក្រុងភ្នំពេញ ឬខេត្តសៀមរាប មានលទ្ធភាពទស្សនាប្រាសាទ ឬទីក្រុងភ្នំពេញតែ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ រួចហើយពួកគេក៏ចាកចេញពីប្រទេសកម្ពុជាវិញភ្លាម។ ក្រុមទេសចរបែបនេះ មិនមែនជាប្រភេទទេសចរណ៍ដំណើរសត្វអណ្តើកឡើយ។ តែជាទេសចរល្បឿនលឿន មានន័យថា ចូលមកភ្លាម ចេញទៅវិញភ្លែត។ កម្ពុជាត្រូវការអ្នកទេសចរ ឬទេសចរណ៍ដំណើរសត្វអណ្តើក(ស្នាក់នៅកម្ពុជារយៈពេលយូរ)។    តើលោកអ្នកធ្លាប់ឮអ្នកជំនាញវិស័យទេសចរណ៍ ឬក្រសួងទេសចរណ៍ត្អូញត្អែរពីការស្នាក់នៅរយៈពេលខ្លីរបស់អ្នកទេសចរបរទេសនៅកម្ពុជាដែរឬទេ? ការស្នាក់នៅដែលច្រើនបំផុតជាមធ្យមរបស់ទេសចរបរទេស គឺ៥យប់។   ការស្រាវជ្រាវអន្តរជាតិនានា បានបញ្ជាក់ថា រមណីយដ្ឋានអង្គរ គឺជាទីតាំងកម្សាន្តដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ រមណីយដ្ឋានទេសចរណ៍វប្បធម៌ ធម្មជាតិល្អឯកនេះ នៅមិនទាន់អាចធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាតំបន់ទេសចរណ៍ចាំបាច់នៅឡើយទេ ហើយតំបន់អង្គរ មិនទាន់អាចអង្រួនបេះដូងអ្នកទេសចរបរទេសឲ្យស្នាក់នៅច្រើនសប្តាហ៍បាននៅឡើយទេ។    ការធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ គឺជាកិច្ចការសំខាន់បំផុតសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិស័យនេះងាប់ស្តូកអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ តែទោះជាយ៉ាងនេះក្តី អ្វីៗហាក់បីដូចជាកំពុងប្រែប្រួលទៅរកភាពប្រសើរឡើងវិញខ្លះដែរ។ ដើម្បីស្តារវិស័យនេះឡើងវិញ សុវត្ថិភាពសុខភាពទាក់ទងទៅនឹងជំងឺកូវីដ-១៩ នឹងក្លាយទៅជាលក្ខខណ្ឌទី១ សម្រាប់ទេសចរបរទេសភាគច្រើន។    អ្នកទេសចរនឹងធ្វើដំណើរទៅកម្សាន្តតែតំបន់ណា ដែលពួកគេមិនតម្រូវឲ្យមានការធ្វើចត្តាឡីស័ក ហើយសុវត្ថិភាពសុខាភិបាលត្រូវតែធានាឲ្យបាន។ ប្រសិនបើគេភ្ជាប់លក្ខខណ្ឌរបៀបនេះមែន នោះ កម្ពុជាបាន និងកំពុងរៀបចំខ្លួនរួចហើយ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំងនេះ។    សូមបញ្ជាក់ថា បើគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យបាន១០លាននាក់។ កម្រិតចំនួននេះតំណាងឲ្យ៤២% បើគិតក្នុងក្នុងតំបន់ ហើយកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសទី២ដែលមានកម្រិតអ្នកចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន។ បើនិយាយពីភ្នំពេញវិញ រាជធានីមួយនេះ ត្រូវបានគេចាត់ទុកថា ជារាជធានីដែលបានមានអ្នកចាក់វ៉ាក់សាំងច្រើនជាងគេនៅលើពិភពលោក គឺ៩៩%។ បើផ្អែកលើតួលេខនេះ គេគួរចាប់ផ្តើមគិតថា នេះ គឺជាពេលវេលាដ៏ល្អសម្រាប់ធ្វើការផ្សព្វផ្សាយដើម្បីឲ្យភ្ញៀវទេសចរបរទេសបានដឹងហើយ។    មកទស្សនាប្រទេសកម្ពុជា មានន័យថា លោកអ្នកមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចទស្សនាសម្បត្តិវប្បធម៌ចម្រុះ ធនធានធម្មជាតិ និងសក្តានុពលទេសចរណ៍ដទៃទៀត ដែលប្រទេសជិតខាងមិនមានដូច។    មេរោគកូរ៉ូណាពិតជាបានញាំញីប្រទេសកម្ពុជាមែន។ ប៉ុន្តែ បញ្ហានេះ ពេលខ្លះ វាក៏ជាឱកាសអនុញ្ញាតឲ្យប្រទេសមួយនេះរៀបចំគោនយោបាយទេសចរណ៍របស់ខ្លួនឡើងវិញដែរ។ រមណីយដ្ឋានអង្គរ គឺជាដុំពេជ្រ ឬជាត្បូងដ៏មានតម្លៃមិនកាត់ថ្លៃបាន។ ដូច្នេះ កម្ពុជាត្រូវតែបង្ហាញដុំមាសនេះ ទៅកាន់ពិភពលោក ហើយពិភពលោក ក៏មិនគួរទុកឲ្យឱកាសមាសពេជ្រនេះកន្លងផុតដែរ។    ក្នុងមួយជីវិត ប្រសិនបើលោកអ្នកមិនបាន ឬមិនអាចទៅ«លេង»អង្គរវត្តបានមួយម្តងទេ នោះ ជីវិតលោកអ្នកហាក់បីដូចជាគ្មានន័យ៕         
ភ្នំពេញ៖ តើលោកអ្នកស្គាល់ពាក្យថា ដំណើរកម្សាន្តយឺតៗ ឬទេសចរណ៍ដំណើរសត្វអណ្តើក (Slow tourism) ឬទេ? ប្រសិនបើគេពិនិត្យទៅលើពាក្យនេះ គេអាចយល់បានខ្លះរួចទៅហើយ។ ទេសចរណ៍ដំណើរសត្វអណ្តើក មានន័យថា គឺជាប្រភេទដំណើរកម្សាន្ត ដែលភ្ញៀវទេសចរប្រើប្រាស់ពេលវេលាគ្រប់គ្រាន់ ដើម្បីគយគន់ទេសភាពដែលនៅជុំវិញខ្លួន, ដើម្បីជួបប្រជាពលរដ្ឋនៅតាមភូមិ, ដើម្បីស្គាល់វប្បធម៌ និងប្រពៃណីរបស់អ្នកស្រុកជនបទ។
  ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ មានអត្តពលិកសរុបចំនួន ៦៤ នាក់ នៅលើគ្រប់វិញ្ញាសា ។ ការប្រកួតនេះ ត្រូវបានអ្នកបច្ចេកទេសសម្រិតសម្រាំង លើវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីក ៦វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិកសរុប ៥វិញ្ញាសា។ តាមរយៈការប្រកួតនេះ ក្លិបក្រសួងមហាផ្ទៃទទួលបាន ចំណាត់ថ្នាក់ទី១ ដោយទទួលបានមេដាយមាស៤ ប្រាក់៣ និងសំរិទ្ធ២,  ខេត្តក្រចេះ ចំណាត់ថ្នាក់លេខ២ មេដាយមាស៣ ប្រាក់៥ និងសំរិទ្ធ២, ខេត្តកំពង់ឆ្នាំង  មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៤ និង ខេត្តតាកែវ ទទួលបាន មេដាយមាស១ និងសំរិទ្ធ៣។   លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានបញ្ជាក់ថា ការប្រកួតនៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាការត្រៀមខ្លួន និងពង្រឹងសមត្ថភាពរបស់កីឡាករ និងកីឡាការិនី ក្នុងការត្រៀមប្រកួតព្រឹត្តិការណ៍ធំៗពីរ ខាងមុខ នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម និងលើកទី៣២នៅប្រទេសកម្ពុជា ។ លោក ណយ ផាណា តំណាងឲ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ បាននិយាយថា៖ «ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងពានរង្វាន់បណ្ឌិតថោង ខុន គឺជាគោលបំណងដើម្បីសម្រួចគុណផលកីឡាកាយសម្ព័ន្ធ ឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេមលើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងឆ្ពោះទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា» ។    គួរបញ្ជាក់ថា ការប្រកួតនេះ ក៏ជាការចម្រាញ់យកកីឡាករ កីឡាការិនី ដើម្បីចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមខ្លួនប្រកួតលើវិញ្ញាសានេះ ក្នុងឆាកអន្តរជាតិនានា ៕ 
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរកឃើញជើងឯក និងម្ចាស់ជ័យលាភីលើកទី៥ ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង ។
  លោក Oleg Starynskyi បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួត ដូច្នេះថា រូបលោក រួមទាំងក្លិបភ្នំពេញក្រោន រង់ចាំការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup នេះ អស់រយៈពេល ១ឆ្នាំហើយ។ ចំពោះការប្រកួតនេះ គ្រូបង្វឹកភ្នំពេញក្រោន បានដាក់គោលដៅ មិនត្រឹមតែឈ្នះការប្រកួតនេះទេ ប៉ុន្ដែត្រូវឡើងទៅវគ្គជម្រុះ ក្នុងពូលបន្ដទៀត។   យោងតាមហ្វេសប៊ុកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«យើងរង់ចាំការប្រកួតនេះរយៈពេល ១ឆ្នាំ នេះគឺជាការប្រកួតដែលយើងចង់លេង គោលដៅរបស់យើងគឺឡើងទៅលេងវគ្គបន្ត ដូច្នេះខ្ញុំគិតថានឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត ។»។    លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត រូបពី CPL ដោយឡែក ក្រុម Young Elephant FC ធ្លាប់ចាញ់ ភ្នំពេញក្រោន ក្នុងលទ្ធផល ៤-២ កាលពីខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Thong Nhat ប្រទេសវៀតណាម ក្នុងការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះក្នុងពូល G។   បើទោះជាធ្លាប់ឈ្នះក្រុមនេះក៏ដោយ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ មិនបានធ្វេសប្រហែសទេ ដោយសម្លឹងឃើញថា ក្រុម Young Elephant មានប្រព័ន្ធ និងទម្រង់លេងដូច ក្រុមរបស់លោកដែរ ដោយក្នុងនោះ បូករួមជាមួយការនាំយក កីឡាករ ដែលមានសមត្ថភាពផងដែរ។   «សម្រាប់ក្រុមរបស់ពួកគេគឺមានកីឡាករចាកចេញមួយចំនួន និងនាំចូលមួយចំនួនដូចគ្នា ប៉ុន្តែប្រព័ន្ធលេងរបស់គេគឺរក្សាដដែល ។ ពួកគេគឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ក៏ដូចជាគ្រប់គ្រងការប្រកួតផងដែរ ដូច្នេះគឺស្រដៀងនឹងការលេងរបស់យើងដែរ។»។ នេះ បើយោងតាមហ្វេសប៊ុកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះ។   គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ត្រូវស្វាគមន៍ Young Elephant FC វេលាម៉ោង ៦:០០ ល្ងាច នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វគ្គជម្រុះបឋម (AFC Cup Preliminary Stage) នៅកីឡដ្ឋាន Smart RSN។ ប្រសិនជាឈ្នះ Young Elephant FC ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ Tampines Rover FC របស់ប្រទេសសិង្ហបុរី ដើម្បីដណ្ដើមកៅអីទៅវគ្គ ជម្រុះក្នុងពូល៕  
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន លើកសរសើរក្រុមភ្ញៀវ Young Elephant FC ជាក្រុមខ្លាំង និងមានរបៀបលេងសដៀងភ្នំពេញក្រោន។ ទោះក្រុមឡាវល្អក្តី ប៉ុន្តែគ្រូអ៊ុយក្រែនដាក់គោលដៅធ្វើយ៉ាងណានាំភ្នំពេញក្រោនឡើងទៅវគ្គបន្ត។ Oleg Starynskyi អះអាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន មុនការជួបគ្នារវាងភ្នំពេញក្រោន ទល់ Young Elephant FC ក្នុងការប្រកួត វគ្គជម្រុះបឋម AFC Cup នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី១៦ ខែសីហា វេលាម៉ោង៦ល្ងាច។
លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ឧត្តមស្នងការ ដែលមិនបានដាក់បញ្ចូលនូវការសម្រេចរបស់រដ្ឋាភិបាល ទៅឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយបែរជាចោទប្រកាន់ដែលផ្អែលលើរបាយការណ៍តែម្ខាងទៅវិញ។    «ក្នុងន័យនេះ ដូចគណៈប្រតិភូដទៃជាច្រើនទៀត កម្ពុជាសូមស្នើយ៉ាងទទូចឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សគោរពឲ្យបាននូវគោលការណ៍មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម...»។ នេះបើតាមលិខិតបទអន្តរាគមន តំណាងអចន្ត្រៃយ៍កម្ពុជាលោក អាន សុខខឿន។    កាលពីថ្ងៃទី២៦កុម្ភៈ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី មីឆែល បាឆែឡិត បានបញ្ហាពីការព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិនៅកម្ពុជាយ៉ាងខ្លាំង ពិសេសលើសិទ្ធប្រមូលផ្ដុំគ្នាដោយសន្តិវិធី។ ជាពិសេសការឃាត់ខ្លួនសកម្មជន ការពារសិទ្ធិមនុស្សនិងបិរិស្ថាន រួមទាំងអ្នកសារព័ត៌មានផងដែរ។    លោកស្រ្តីថ្លែងក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖ «ខ្ញុំមានកង្វល់ជាពិសេសអំពីការធ្លាក់ចុះយ៉ាងខ្លាំងនូវលំហពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលវិធានការច្បាប់ និងរដ្ឋបាល មិនសមាមាត្រ កំពុងកើនឡើង កំណត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រជុំរបស់សមាគម និងសេរីភាពព័ត៌មាន»។ បើតាមលោកមីឆែល បាឆែឡិត ក្រៅពីកម្ពុជា ក៏មានប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន រួមមាន ភូមា ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងថៃផងដែរ។   តែយ៉ាងណាតំណាងកម្ពុជា បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកដុះដាលយ៉ាងរស់រវើក ដែលក្នុងនោះមានជិត២ពាន់អង្គភាព។ ចំណែកគណនីហ្វេសប៊ុកជិត១២លានស្មើនឹង៧០ភាគរយនៃពលរដ្ឋកម្ពុជា បញ្ចេញទស្សនៈទិះទៀន ដោយសេរីចំពោះកិច្ចការសាធារណៈរបស់រដ្ឋាភិបាល។ លើសពីនេះ រាល់វិធានការទាំងអស់រដ្ឋបាល សុទ្ធសឹតតែអនុវត្តតាមព្រំសែននៃច្បាប់៕    
ភ្នំពេញ៖ កម្ពុជាស្នើឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពគោលការណ៍មិនជ្រើសយកព័ត៌មានតែមួយជ្រុង ដើម្បីរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្ស។ ការទទូចស្នើសុំនេះ ធ្វើឡើងក្រោយលោកស្រី មីឆែល បាឆែឡិត ឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៃសហប្រជាជាតិ បានបង្ហាញពីការធ្លាក់ចុះសិទ្ធិមនុស្សនៅកម្ពុជាក្នុងកិច្ចប្រជុំលើទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
តាមរយៈសារថ្ងៃបុណ្យជាតិឆ្នាំ២០១៧ ដែលមានរយៈពេលប្រមាណជាងប្រាំបីនាទី លោក លី សៀងឡុង បានទទួលស្គាល់ថាពិភពលោក កំពុងតែប្រឈមនឹងការគំរាមកំហែងពីការវាយប្រហារពីបណ្តាភេវករ ហើយបញ្ហានេះ ក៏កំពុងតែកើតនៅក្នុងប្រទេសជិតខាងសិង្ហបុរី។ លោក លី ក៏បានមើលឃើញពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកល ដែលកំពុងតែឈានដល់ដំណាក់កាលនៃការអនុវត្តគោលនយោបាយគាំពារនិយមផងដែរ ។ យ៉ាងណាក៏ដោយ ក្នុងក្រសែភ្នែករបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសអភិវឌ្ឍជឿនលឿនមួយនេះ បញ្ហាទាំងនេះ មិនមែនជារឿងសិង្ហបុរី ត្រូវចាត់ទុកជាក្តីបារម្ភជាតិឡើយ ពោលគឺ លោក បានមើលឃើញបញ្ហាបីចម្បង ដែលសិង្ហបុរី ត្រូវតែដោះស្រាយ។ បញ្ហាទាំងនោះ រួមមាន ទីកន្លែងសម្រាប់កុមារត្រូវបណ្តុះបណ្តាលមុនពេលចូលរៀននៅសាលា វិធីការពារប្រជាជនកុំឲ្យកើតជម្ងឺទឹកនោមផ្អែម និងការកែប្រែសិង្ហបុរីឲ្យក្លាយជាប្រទេសដែលពោរពេញដោយបច្ចេកបច្ចេកវិទ្យា (Smart Nation)។ ត្រង់បញ្ហាទីមួយនោះ លោកនាយករដ្ឋមន្ត្រី លី ពន្យល់ថា រដ្ឋាភិបាល ត្រូវរៀបចំកុមារសិង្ហបុរីសម្រាប់ពិភពលោកថ្មី ។ ចំណុចនេះ លោកសំដៅលើការបង្កើតទីកន្លែងបណ្តុះបណ្តាលបន្ថែមសម្រាប់កុមារដែលមានទាំងគុណភាព គរុកោសល្យ និងជំនាញមុនពេលដែលកុមារចូលរៀននៅសាលា ។ សម្រាប់លោក លី កាលណាកុមារអាចស្ថិតនៅកន្លែងថែទាំ ប្រកបដោយជំនាញហើយ នោះ ឳពុកម្តាយរបស់កុមារ ក៏អាចធ្វើការបានដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីឡើយ ។ សម្រាប់បញ្ហាប្រឈមទីពីរនោះ យុទ្ធនាការប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម ។ គោលដៅរបស់លោកនាយករដ្ឋមន្ត្រីលី នៅក្នុងចំណុចនេះ គឺចង់ឃើញប្រជាជនសិង្ហបុរីរស់នៅបានកាន់តែយូរ និងមានសុខភាពល្អ ។ លោកអះអាងថា សិង្ហបុរី មានទាំងមន្ទីរពេទ្យ និងគ្រូពេទ្យល្អ និងជំនាញរួចទៅហើយ ក៏ប៉ុន្តែអ្វីដែលលោក ចង់បាននោះគឺ ប្រជាជនមានសុខភាពល្អ ដោយមិនចាំទៅមន្ទីរពេទ្យអ្វីឡើយ។ លោកលី បានលើកពីបញ្ហាដែលជាប្រជាជនសិង្ហបុរីប្រឈមពាក់ព័ន្ធនឹងសុខភាពនោះគឺ មនុស្សចាស់មុននឹងពួកគេស្លាប់ ពួកគេ មានជម្ងឺទឹកនោមផ្អែមជាមធ្យមរយៈពេល៨ឆ្នាំ ដែលរយៈពេលនេះ ក៏បានក្លាយជាបន្ទុកដ៏ធ្ងន់មួយសម្រាប់គ្រួសាររបស់ពួកគេ ។ ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី បានក្រើនរម្លឹក និងជំរុញឲ្យប្រជាជនសិង្ហបុរី ត្រូវចេះរៀបចំការរស់នៅរបស់ខ្លួននៅពេលក្មេង ដែលរាប់បញ្ចូលទាំងការញាំទឹក ចំណី និងការហាត់ប្រាណឲ្យបានទៀងទាត់ជាដើម ។ សម្រាប់គោលដៅទីដៅដែលសិង្ហបុរីត្រូវធ្វើនោះ គឺការកែប្រែសិង្ហបុរីឲ្យទៅជារដ្ឋបច្ចេកវិទ្យា និងកាន់តែទំនើប ។  ហើយនោះគឺការប្រើប្រាស់ព័ត៌មានវិទ្យាឲ្យពេញលេញក្នុងការបង្កើតឱកាស និងការងារសម្រាប់ប្រជាជនសិង្ហបុរី និងធ្វើឲ្យសិង្ហបុរីក្លាយជាកន្លែងដ៏លេចធ្លោសម្រាប់ការធ្វើការ និងកម្សាន្ត៕
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានលើកឡើងពីក្តីបារម្ភ និងគោលនយោបាយចម្បងៗដែលសិង្ហបុរីកំពុងប្រឈម និងត្រូវដោះស្រាយដើម្បីជាផលប្រយោជន៍ជាតិក្នុងរយៈពេលវែង។ បញ្ហាដែលលោកនាយករដ្ឋ  មន្ត្រី លី បានមើលឃើញនោះមានបីធំៗ ។
លទ្ធផលនៃការប្រកួតវគ្គជម្រុះ៖ -ឈ្នះម៉ាឡេស៊ី (Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០ -ឈ្នះឥណ្ឌូណេស៊ី (Wahyuni Mirda, Febriyanti Sephia, Soimah) ១៣-១ -ឈ្នះហ្វីលីពីន (Orola Alejandra, Dionicio Arnett និង Leonardo Honeylyn) ១៣-៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ -ឈ្នះឡាវ (Souksavat Khuon, Souliya Manivanh និង Thepphakan Bovilak) ១៣-៩ វគ្គផ្តាច់ព្រ័ត្រ ត្រូវជួប ម៉ាឡេស៊ី ដែលបានយកឈ្នះមីយ៉ាន់ម៉ា ១៣-៩ ។       
កម្ពុជាទទួលបានដំណឹងល្អបន្តទៀតពីកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ដោយក្រុមនារីបីទល់បី (ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា) ឈានទៅប្រកួតដណ្តើមយកមេដាយ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ។
  ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល លោក ប៉ែន វុទ្ធី ជំរុញឲ្យសិក្ខាកាមទាំងនោះ យកជំនាញដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល រយៈពេល ៥ថ្ងៃនេះ ទៅបង្ហាត់កីឡាករ-កីឡាការិនីថ្នាល។ សម្រាប់ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះ ការផលិតធនធានអត្តពលិក ឲ្យមានគុណភាព គឺជាផ្លូវមួយ នាំឲ្យកម្ពុជាជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029)។   «នៅពេលខាងមុខ ឆ្នាំ២០២៩ យើង នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី។ ខ្ញុំ សង្ឃឹមថាគ្រូបង្វឹកនៅទីនេះ ដែលបានទទួលពុទ្ធិនៅពេលនេះ នឹងទៅបណ្ដុះបណ្ដាលប្អូនៗ នៅតាមរាជធានីខេត្ត ដើម្បីបានកីឡាករ-កីឡាការិនីមានទេព្យកោសល្យ យកមកប្រកួតប្រជែង ក្នុងកម្រិតជាតិ ឬក៏អន្ដរជាតិ ជាពិសេសធ្វើយ៉ាងណាជោគជ័យ នៅពេលយើងធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។»។ លោក ប៉ែន វុទ្ធី បាននិយាយដូច្នេះ។   វគ្គបណ្ដុះបណ្ដាលគ្រូកីឡាការ៉ាតេថ្នាក់ជាតិ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ដោយមានសិក្ខាកាមចូលរួម ៤០នាក់ មកពីបណ្ដាលសមាគមក្លិបរាជធាន-ខេត្ត។ ក្នុងចំណោម ៤០នាក់នោះ ស្ដ្រី មានចំនួន១២នាក់។   វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ៥ថ្ងៃនេះ បានបញ្ចប់ទៅទាំងមានផ្លែផ្កា ព្រោះសិក្ខាកាម ៣៦រូប ទទួលបាននិទ្ទេសល្អ និង៤រូបទៀត បានល្អបង្គួរ៕  
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ប្រាប់ឲ្យគ្រូបង្វឹកកីឡាការ៉ាតេ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ត្រូវផ្ទេរចំណេះដឹងបន្ដទៀត ទៅកាន់អត្ដពលិកនៅតាមបណ្ដាលរាជធាន-ខេត្ត សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ លោក ប៉ែន វុទ្ធី និយាយដូច្នេះ ក្នុងការបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។
ថ្លែងសន្ទរកថាក្នុងយុទ្ធនាការបរិច្ចាគឈាមនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាននិយាយថា ចលនានៃការផ្តល់ឈាមនេះ អាចបង្កើតបានជាវប្បធម៌ដ៏ល្អមួយសម្រាប់សង្គម ពោលមានន័យថា ឈាមបានផ្សារភ្ជាប់ជីវិត និងសេចក្តីស្រឡាញ់របស់ប្រជាជនគ្រប់រូប។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងដូច្នេះថា៖«យុវជន យុវនារីត្រូវចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបានច្រើនឡើង ទាំងអ្នកនៅរាជធានីភ្នំពេញ និងទាំងអ្នកនៅតាមបណ្តាក្រុងនានា ដើម្បីជួយសង្គ្រោះដល់អ្នកដែលត្រូវការឈាម»។ ចាប់តាំងពីឆ្នាំ២០១៤មក មជ្ឈមណ្ឌលផ្ដល់ឈាមនៃក្រសួងសុខាភិបាល បានរៀបចំយុទ្ធនាការបរិច្ចាគឈាម នៅថ្ងៃទី១៤ កុម្ភៈ នៃថ្ងៃទិវាសេចក្តីស្រលាញ់នេះ ដើម្បីឲ្យយុវជនចូលរួមចែករំលែកក្តីស្រលាញ់ពួកគេ តាមរយៈការបរិច្ចាគឈាម។ គួរបញ្ជាក់ថា យុទ្ធនាការផ្តល់ឈាមផ្តល់ក្តីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលអំណោយឈាមស្ម័គ្រចិត្តពីសប្បុរសជន ប្រមាណពី២០០ ទៅ៤០០ប្លោកជារៀងរាល់ឆ្នាំ។ នេះបើតាមមជ្ឈមណ្ឌលផ្ដល់ឈាមនៃក្រសួងសុខាភិបាល៕
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល បានរៀបចំយុទ្ធនាការផ្តល់ឈាម  ដែលក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»នៅថ្ងៃទី១៤ កុម្ភៈ ដើម្បីឱ្យសាធារណជន ចូលរួមផ្តល់ឈាមដោយសេចក្តីស្រឡាញ់ និងអាណិតអាសូរដល់ជនរងគ្រោះ ដែលត្រូវការឈាមក្នុងការព្យាបាល និងជួយសង្គ្រោះជីវិត។
១. អ្នកអាចនឹងនិយាយពេញមួយយប់៖ សម្រាប់រាត្រីផ្សំដំណេកដំបូង មិនមែនជាពេលវេលាសម្រាប់តែការរួមភេទមួយមុខនោះទេ។ ប៉ុន្តែវាក៏ជាពេលវេលាដែលត្រូវយល់ដឹងអំពីគ្នាទៅវិញទៅមកដែឬ។ ដូច្នេះហើយ ខាងស្រីអាចនឹងមានសំណួរជាច្រើនដើម្បីសួរអ្នក។ ២. កូនក្រមុំនឹងត្រូវការពេលយ៉ាងហោចណាស់ ៣០នាទីដើម្បីត្រៀមខ្លួនរួចរាល់៖ ជាតិជាមនុស្សស្រីត្រូវការពេលវេលាយូរបន្តិចដើម្បីអាចប្រមូលអារម្មណ៍បាន។ ដូច្នេះហើយកុំបង្ខំនាងពេក ហើយក៏ត្រូវតែទុកពេលឲ្យនាងផងទៅ។ ៣. អ្វីៗអាចនឹងមានភាពខ្មាស់អៀនខ្លាំង៖ ស្ថិតត្រង់ចំណុចនេះ អ្នកនឹងអាចមើលឃើញ ឬសម្គាល់ដឹងថាមានរឿងខ្លះនឹងមានអារម្មណ៍ថាអៀនខ្មាស់ខ្លាំង ព្រោះតែយើងត្រូវការពេលវេលាបន្តិចដើម្បីសម្រួលអារម្មណ៍ឲ្យមានផាសុកភាព ប៉ុន្តែវាសុទ្ធតែជារឿងធម្មតាទេ។ ៤. អ្នកនឹងមានចម្ងល់រាប់មិនអស់ក្នុងចិត្ត៖ ការរៀបការគឺជារឿងដែលភ័យខ្លាច ស្ត្រេស និងសុភមង្គល។ ដូច្នេះកុំបារម្ភថាការគិតរបស់អ្នកគឺនៅឆ្ងាយពេកអី តែត្រូវបន្ធូរអារម្មណ៍ និងគិតស្រួលៗ។ ៥. មិត្តភក្តិដែលរំខានខ្លះអាចនឹងផ្ញើរសារឲ្យអ្នកជាប់រហូត៖ មនុស្សរំខានទាំងនេះអាចនឹងមិនឲ្យអ្នកបានសុខឡើយជាពិសេសពេលវេលាដែលអ្នកនឹងត្រូវមានសេចក្តីតែម្តង។ ពួកគេអាចនឹងផ្ញើរសារសួរថា តើអ្នកកំពុងតែធ្វើអ្វី។ រឿងនេះពិតជារញ៉េរញ៉ៃណាស់។ ៦. ប្រពន្ធអ្នកអាចនឹងយំពេញមួយយប់៖ ការរៀបការគឺជាការទទួលខុសត្រូវដ៏ធំមួយ។ អ្នកក៏នឹងមិនអាចរំពឹង នាងនឹងត្រូវគេងរួមគ្រែជាមួយអ្នកដែរ។ ដូច្នេះចូរបណ្តោយនាងសិនទៅ។ ៧. ប្រពន្ធអ្នកអាចនឹងមករដូវ៖ រឿងនេះអាចជាសុបិន្តអាក្រក់មួយសម្រាប់បុរសតែម្តង។ អ្នកមិនអាចជួយអ្វីបានឡើយក្នុងពេលនេះ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបានគឺបណ្តោយវាទៅ។ ៨. អ្នកមិនអាចទ្រាំបានយូរជាង ៣០វិនាទីផង៖ រឿងនេះអាចនឹងកើតឡើងបានបើសិនជាអ្នកមិនធ្លាប់មានបទពិសោធន៍សោះពីមុនមក។ បុរសដែលនៅហ្ស៊ីនគឺកម្រនឹងទ្រាំទ្របានយូរជាង ៣០វិនាទីណាស់។ ៩. អ្នកនឹងអស់កម្លាំងបំផុត៖ រាល់ការរៀបការទាំងអស់តែងតែធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់នឿយហត់ខ្លាំងបំផុត។ ដូច្នេះមិនបាច់ប្រញ៉ាប់ធ្វើនូវអ្វីដែលមនុស្សគ្រប់រូបរំពឹងទុកឡើយ។ ចូរចំណាយពេលវេលាសម្រាក និងចាំធ្វើវានៅពេលដែលរាងកាយ និងចិត្តគំនិតរបស់អ្នកទាំងពីរត្រៀមខ្លួនរួចរាល់វិញទៅ។ ១០. អ្នកនឹងឆ្ងល់ថាហេតុអ្វីបានជាកូនក្រមុំចំណាយពេលយូរដើម្បីស្លៀកពាក់៖ មនុស្សប្រុសគ្រប់រូបនឹងឆ្ងល់ជាក់ជាមិនខាននៅពេលពួកគេត្រូវប្រឈមមុខនឹងការដោះសម្លៀកបំពាក់របស់កូនក្រមុំ។ វាគឺជាបេសកកម្មដែលអ្នកត្រូវធ្វើហើយ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh
រាត្រី Honey Moon ដំបូង គឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ជីវិតប្តីប្រពន្ធ។ ដូច្នេះយកល្អគួរតែយល់ដឹងអំពីវាឲ្យបានស្រួលបួលសិនដើម្បីចៀសផុតនូវការរំខាន ឬអារម្មណ៍មិនល្អទាំងឡាយ។ ខាងក្រោមនេះគឺជារឿងមួយ ១០យ៉ាងដែលបុរសគ្រប់រូបត្រូវតែដឹងមុននឹងឈានដល់រាត្រី Honey Moon ជាលើកដំបូង៖
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលបានចាញ់បោកមេខ្យល់  ដោយឆ្លងដែនតាមប្រទេសថៃ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន កាលពីឆ្នាំ២០១៦ នឹងត្រូវបញ្ជូនវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងបញ្ជាក់ថា អ្នកទាំង៤នាក់នេះ បានឆ្លងដែនទៅធ្វើការដោយខុសច្បាប់។ ពលរដ្ឋខ្មែរចំនួន ២នាក់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និង ពលរដ្ឋចំនួន ២នាក់ទៀត ទៅធ្វើការនៅប្រទេសចិន។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរ ២នាក់ ទៅធ្វើការនៅម៉ាឡេស៊ី ដោយធ្វើការនៅតាមផ្ទះ និងជាអ្នកលក់បន្លែ។ ចំណែកពលរដ្ឋខ្មែរ ២នាក់ទៀត ចាញ់បោកមេខ្យល់ ដើម្បីរៀបការជាមួយបុរសជនជាតិចិន។ សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៤នាក់នេះ ត្រូវបានស្ថានតំណាងកម្ពុជានៅម៉ាឡេស៊ី និងចិន នាំមកកម្ពុជា ក្រោយពីអាជ្ញាធរកម្ពុជា បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី និងចិន ដើម្បីនាំខ្លួនពួកគេមកកម្ពុជាវិញ។ ដោយពលរដ្ឋខ្មែរ ២នាក់ នៅប្រទេសចិន បានមកដល់កម្ពុជា កាលពីថ្ងៃទី១៣ មីនា និងពលរដ្ឋខ្មែរ ២នាក់ទៀត នៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា នៅថ្ងៃទី១៤ ខែមីនានេះ៕
ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅម៉ាឡេស៊ី និងចិន ត្រូវបានបញ្ជូនមកកម្ពុជាវិញ។ ពួកគេទាំង៤នាក់ បានមកដល់កម្ពុជាវិញ ដោយពលរដ្ឋខ្មែរ ២នាក់ នៅប្រទេសចិន បានមកដល់កម្ពុជា នៅថ្ងៃទី១៣ ខែមីនា និងពលរដ្ឋខ្មែរ ២នាក់ទៀត នៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា នៅថ្ងៃទី១៤ ខែមីនានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស។
  «ពេលអ៊ីចឹងសប្បាយចិត្តដែរ ព្រោះថាយើងបានចេញពលកម្ម ចេញញើសទៅវាស្រួលខ្លួនដែរ»។ នេះជាការលើកឡើងរបស់លោក វ៉ែន សាក់ ដោយបន្ថែមថា ការងារនេះមិនត្រឹមតែអាចកាត់បន្ថយការចំណាយ និងចូលរួមផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ តែវាជំនួយដល់ផ្នែកសុខភាពលោកផងដែរ។   អតីតកសិករនៅស្រុកកៀនស្វាយ លោក វ៉ែន សាក់ ចំណាយពេលតែ ១ម៉ោង ឬកន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីដាំ និងថែទាំបន្លែនៅក្នុងដីទំនេរស្ថិតក្នុងបុរី ដែលលោកកំពុងបម្រើការងារ។ ដោយសារ ដីបុរីទំនេរ ទុកចោលមិនត្រូវការធ្វើអ្វីនោះ លោកក៏សម្រេចចិត្តសុំកន្លែងនេះពីម្ចាស់គេ ដើម្បីដាំបន្លែបន្តិចបន្តួចសម្រាប់បរិភោគ។ ក្រៅពីបរិភោគ បន្លែទាំងអស់នេះក៏បានជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសាររបស់លោកផងដែរ។    បុរសវ័យ៥៩ឆ្នាំរូបនេះ បានលើកឡើងថា អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ និងអ្នករស់នៅទីនោះ តែងតែមកទិញបន្លែរបស់លោក និងផ្ដល់តម្លៃឲ្យលើសទីផ្សារថែមទៀតផង។ លោកដាំបន្លែទាំងអស់នេះតាមបែបធម្មជាតិ ដោយលោកប្រើប្រាស់តែជីកំប៉ុសទិញមកពីផ្សារ និងស្រោចទឹកពេលព្រឹកម្ដង និងពេលល្ងាចម្ដង។   ទោះបី លោក វ៉ែន សាក់ មានវ័យចំណាស់បន្តិចមែន តែលោកមិនចង់ឈប់ធ្វើការឡើយ។ លោក វ៉ែន សាក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖«អត់ទេ! មិនអាចឈប់ធ្វើការទេ! លុះត្រាតែកម្លាំងខ្ញុំអស់ ដូចថាអស់ពលកម្ម ធ្វើអត់កើតអីអត់កើតចាំគិតតាមហ្នឹងទៀតទៅ។ សព្វថ្ងៃខ្ញុំនៅតែអាចបម្រើការងារសន្តិសុខហ្នឹង ខ្ញុំនៅតែដាំបន្តទៀត លុះត្រាតែដីនេះគេអភិវឌ្ឍ ហើយគ្មានដីដាំចឹងតាមដំណើរទៅ។ ប៉ុន្តែបើដីនេះគេមិនត្រូវការធ្វើអី ខ្ញុំនៅតែដាំរហូត»៕  
ភ្នំពេញ៖ រយៈពេលជាង៣ខែហើយ លោក វ៉ែន សាក់ ឆ្លៀតពេលទំនេរពីការងារសន្តិសុខយាមបុរី មកដាំបន្លែ ក្នុងបុរីមួយកន្លែងដែលលោកកំពុងបម្រើការងារ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក ដាំដុះលើផ្ទៃដី ១២ម៉ែត្រ ៤ជ្រុង ដែលមានដូចជា តាសក់,ត្រឡាច,ននោង,ល្ពៅ,ឃ្លោក,ក្រូចឆ្មារ,ពោតបារាំង,ស្ពៃ,ត្រកួន,ជី និងស្លឹកគ្រៃជាដើម។
«មើលលើអគារស្អាត នៅក្រោមសុទ្ធតែភក់»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន ស្តីពីស្ថានភាពបច្ចុប្បន្នរបស់ខេត្តព្រះសីហនុ ដោយសម្តេចជឿជាក់ថា ក្រោយដំណើរការសាងសង់ផ្លូវរួចរាល់ ខេត្តពហុបំណងមួយនេះ មិនត្រឹមតែជាតំបន់នៃការដឹកជញ្ជូន ផែទឹកជ្រៅ ឧស្សាហកម្ម និងសេវា ប៉ុណ្ណោះទេ ថែមទាំងក្លាយជាតំបន់មូលដ្ឋានហិរញ្ញវត្ថុនាពេលខាងមុខ ដូចជាហុងកុង សៀងហៃ ជាដើម។ ការកសាងផ្លូវនៅខេត្តព្រះសីហនុ គឺអនុវត្តតាមយុទ្ធសាស្ត្រស្លឹកត្នោត ខ្ចប់ស្ករត្នោត ដែលមានន័យថា ជាតិបានប្រើប្រាស់ថវិកាសន្សំរដ្ឋាភិបាល និងថវិកាមួយចំនួននៅខេត្តព្រះសីហនុផ្ទាល់ដើម្បីកសាងហេរដ្ឋារចនាសម្ព័ន្ធ។ សម្រាប់គម្រោងសាងសាង់ផ្លូវ៣៤ខ្សែដែលមាន៨៤គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ២៩៤លានដុល្លារអាមេរិក ក្នុងថវិកាអាទិភាពពីរដ្ឋាភិបាលចំនួន១០០លានដុល្លារអាមេរិក ដោយប្រើពេលសាងសង់រយៈពេល៨ខែ។ ក្រុមហ៊ុនសាងសង់ចំនួន៨ ទទួលបន្ទុកលើគម្រោងនេះ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគ្រប់គ្រងផ្នែកថវិកា រីឯរដ្ឋមន្ត្រីផ្សេងទៀតទទួលបន្ទុកផ្នែកបច្ចេកទេស ក្នុងនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុនេះ នឹងផ្តល់នូវលំហរសាធារណៈប្រកបដោយសុវត្ថិភាព សមធម៌ និងមេត្រីភាព ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្ហាញពីគុណភាពនគរូបនីយដ្ឋាន ក៏ដូចជាបរិស្ថាន៕
សម្តេច ហ៊ុន សែន រំពឹងថា ខេត្តព្រះសីហនុ នឹងក្លាយជាមូលដ្ឋានហិរញ្ញវត្ថុនាពេលអនាគត។ ប្រមុខរដ្ឋាភិបាលមានប្រសាសន៍យ៉ាងដូច្នេះ នាពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា។
  តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖      លោក Derek Bidaut ឬមានឈ្មោះជាខ្មែរថា លោក ចាន់ ឬទ្ធីស័ក្ដិ បានមករស់នៅកម្ពុជាប្រមាណ១៣ឆ្នាំមកហើយ ដើម្បីរៀនគុណល្បុក្កតោ និងគុនខ្មែរ បន្ទាប់ពីហ្វឹកហាត់គុនហ្វូ របស់ចិន នៅឯប្រទេសកំណើតខ្លួន។ បុរសរូបនេះ ក៏ធ្លាប់ឡើងប្រដាល់សេរីផងដែរ។ បច្ចុប្បន្នជនជាតិបារាំង ដែលមានសញ្ជាតិខ្មែររូបនេះ ជាគ្រូបង្វឹក និងជាមន្ត្រីអាជ្ញាកណ្ដាល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ។    នាយ យ៉ាន មានដើមកំណើតនៅប្រទេសបារាំង។ បុរសរូបនេះ បានមករស់នៅកម្ពុជាតាំងពីឆ្នាំ២០០៣មកម្លេះ។ បុរសជនជាតិបារាំង និយាយខេមរភាសារូបនេះ ធ្លាប់ជាអតីតពិធីករប៉ុស្ដិ៍វិទ្យុ, តារាកំប្លែងលើកញ្ចក់ទូរទស្សន៍ និងការងារបច្ចុប្បន្នជាអ្នកសារព័ត៌មាន។ ថ្មីៗនេះ បុរសរូបនេះបានចូលរួមអភិរក្សខ្លែងខ្មែរ តាមរយៈការបង្កើតអាជីវកម្មលក់ខ្លែងផងដែរ។    វាមិនមែនជារឿងចម្លែកឡើយ ដែលការរស់នៅក្រៅពីមាតុភូមិខ្លួន ជួបផលលំបាកនោះ។ ផលលំបាកទាំងនោះដូចជា ការប្រាស្រ័យទាក់ទងគ្នា ម្ហូបអាហារ វប្បធម៌ និងទំនៀមទម្លាប់ជាដើម។ សម្រាប់បុរសបារាំងរូបនេះ ក៏មិនជាស្រួលប៉ុន្មានដែរ ដែលធ្លាប់តែនិយាយ «Bonjour» តែត្រូវជំនួសដោយការលើកដៃសំពះ និងនិយាយ«ជម្រាបសួរ»ឬ«សួស្ដី» ព្រមទាំងត្រូវប្រើប្រាស់ភាសាខ្មែរជាអាទិភាពវិញនោះ។    ឆ្លងកាត់ពេលវេលាច្រើនឆ្នាំ មានមនុស្សជុំវិញខ្លួននិយាយតែភាសាខ្មែរ និងឱហាតរៀនភាសាខ្មែរ បានធ្វើឱ្យបុរសទាំងពីរនេះ អាចនិយាយភាសាខ្មែរបានល្អ បើទោះជាសំនៀងមិនដូចខ្មែរមួយរយភាគរយក៏ដោយ។ ប៉ុន្តែមួយក្នុងចំណោមពួកគេ មានសមត្ថភាពអាចសរសេរជាខេមរភាសាបានល្អផងដែរ នោះគឺ នាយ យ៉ាន ដោយសារលោក ជាអ្នកសារព័ត៌មានជាខេមរភាសា។  រស់នៅកម្ពុជាម្នាក់ៗមិនក្រោម១០ឆ្នាំឡើយ បុរសបារាំងទាំងពីរនេះ សង្កេតឃើញថា ប្រជាជនកម្ពុជា ជាប្រជាជនដែលរស់រាយរាក់ទាក់ ចេះជួយយកអាសាគ្នាទៅវិញទៅមក និងមិនរើសអើងពូជសាសន៍ ដែលធ្វើបុរសទាំងពីរនេះ កក់ក្ដៅ ហើយកាន់តែស្រឡាញ់ និងចង់រស់នៅកម្ពុជា។    ជាជនជាតិបារាំងតែសម្បកខ្លួន និងសញ្ជាតិប៉ុណ្ណោះ ប៉ុន្តែបុរសទាំង២នាក់នេះ មានបេះដូង មានវិញ្ញាណជាខ្មែរ។ ដូច្នេះហើយ បានជាពេលខ្លះទៀតពួកគេទទួលបានពាក្យមួយចំនួនពីជនជាតិខ្មែរគឺ «ជនជាតិខ្មែរប៉ុន្តែកើតនៅស្រុកបារាំង»។ ទោះមិនបានកើតនៅលើទឹកដីខ្មែរ ប៉ុន្តែបុរសបារាំងទាំង២នេះ នឹងរស់នៅកម្ពុជារហូតដល់ដង្ហើមចុងក្រោយរបស់ពួកគេ៕ អត្ថបទទាក់ទង   ពិបាករកកន្លែងទិញ និងចង់អភិរក្ស បុរសជនជាតិបារាំងម្នាក់ បើកអាជីវកម្មលក់ខ្លែងខ្មែរ   ឬទ្ធីស័ក្ដិ អ្នកហាត់គុនល្បុក្កតោជនជាតិបារាំង៖ ការដឹងគុណគ្រូ ជាចំណុចសំខាន់ នៃក្បាច់គុណល្បុក្កតោ   
ភ្នំពេញ៖ លោក Derek Bidaut និងនាយ យ៉ាន ជាបុរសជនជាតិបារាំង២រូប ដែលបានមករស់នៅកម្ពុជា លើស១ទស្សវត្សរ៍ហើយ។ បុរសទាំងពីរនេះ បានចូលរួមលើកស្ទួយមរតកជាតិ ក្នុងនោះមាន គុនខ្មែរ, គុណល្បុក្កតោ, ខ្លែងខ្មែរ និងសិល្បៈ(កំប្លែង)។ មិនកើតនៅស្រុកខ្មែរ ប៉ុន្តែបុរសទាំង២នេះ មានបំណងរស់នៅកម្ពុជា លុះដង្ហើមចុងក្រោយ។
  នៅថ្ងៃទី២៥ខែ កក្កដា ប្រធានសភាថៃលោក Wan Muhamad Noor Matha បានលើកឡើងថា ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តី នឹងត្រូវពន្យាពេល។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានដាក់ញត្តិមួយរបស់បក្សឆ្ពោះទៅមុខទៅការិយាល័យស៊ើបអង្កេត ដោយចោទសួរពីធម្មនុញ្ញភាពនៃការបដិសេធរបស់សភាលើការតែងតាំងលោក Pita។    មួយថ្ងៃមុនការសម្រេចបែបនេះ ការិយាល័យស៊ើបអង្កេតថៃ បានស្នើឱ្យតុលាការធម្មនុញ្ញបញ្ជាឱ្យសភាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីសិន បន្ទាប់ពីស្ថាប័ននេះទទួលយកពាក្យទាក់ទងការច្រានចោលបេក្ខភាពលោក Pita ដោយសភា។   លោក Keerop Kritteeranont អគ្គលេខាធិការនៃការិយាល័យស៊ើបអង្កេតថៃបានឱ្យដឹងថា ពាក្យបណ្តឹងចំនួន១៧ ត្រូវបានប្តឹងជំទាស់នឹងដំណោះស្រាយរបស់សភា ដែលបដិសេធការស្នើលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី ដោយចាត់ទុកជាការរំលោភសិទ្ធិរដ្ឋធម្មនុញ្ញ។   បណ្ដឹងទាំងនេះបានមកពីពលរដ្ឋ និងសមាជិកសភា ដោយអ្នកតវ៉ាខ្លះស្នើឲ្យតុលាការពន្យារពេលបោះឆ្នោតសភាលើកក្រោយ ជុំវិញការជ្រើសនាយករដ្ឋមន្រ្តីដោយរង់ចាំការសេចក្តីសម្រេចរបស់តុលាការលើករណីនេះសិន។   បើតាមលោក Keerop ការិយាល័យស៊ើបអង្កេតបានស្នើឱ្យតុលាការពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយសមាជិកសភា និងសមាជិកព្រឹទ្ធសភាដើម្បីការពារផលប្រយោជន៍រួម។   ជុំវិញរឿងនេះដែរ គណបក្ស Thai Sang Thai និងគណបក្សយុត្តិធម៌បានស្នើឱ្យបក្សសម្ព័ន្ធទាំងប្រាំបីរង់ចាំទាល់អាណត្តិប្រាំឆ្នាំនៃព្រឹទ្ធសភាចប់តែម្ដង ទើបអាចងាយស្រួលដាក់ស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មី។   យ៉ាងណាមិញ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា ប្រឆាំងនឹងសំណើរបស់សម្ព័ន្ធមិត្តមួយចំនួននៃបក្សឆ្ពោះទៅមុខដែលរង់ចាំបែបនេះ។ លោកថា វាជារឿងមិនសមរម្យ ៕   
ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ត្រូវបានពន្យារពេល បន្ទាប់ពីការិយាល័យស៊ើបអង្កេតបានសម្រេចថា គួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញជុំវិញការស្នើនាយករដ្ឋមន្ត្រីនៃមេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ។
  រដ្ឋមន្ត្រីមកពីបណ្ដាប្រទេស G7 កំពុងតែជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាលើបញ្ហាអាកាសធាតុ និងថាមពលនៅឯទីក្រុងភាគខាងជើងជប៉ុន Sapporo ក្នុងថ្ងៃទី១៥ និងទី១៦ ខែមេសា ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។ «ពួកយើង G7 មិនត្រឹមតែត្រូវកាត់បន្ថយការបំភាយឧស្ម័នដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាត់វិធានការជាក់ស្តែងដើម្បីសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័ននៅទូទាំងពិភពលោក»។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុន លោក Yasutoshi ថ្លែងបែបនេះអំឡុងការថ្លែងបើកសុន្ទរកថាសម្រាប់កិច្ចប្រជុំអាកាសធាតុ និងថាមពលនេះ រួចបន្ថែមថា ប្រទេសដែល ត្រូវការជំនួយនោះរួមមានទាំងប្រទេសនៅក្នុងសកលខាងត្បូង (Global South) ដែលរួមមានប្រទេសក្នុងតំបន់អាមេរិកឡាទីន អាហ្វ្រិក អាស៊ី និងអូសេអានី។   បើតាម លោក Nishimura រដ្ឋមន្ត្រីចង់ពិភាក្សាអំពីវិធីផ្តល់ហិរញ្ញប្បទានដល់ការកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មដូចជា សារធាតុគីមី ការដឹកជញ្ជូន និងដែកថែប។   គួរបញ្ជាក់ថា រដ្ឋមន្ត្រីនៅទីក្រុង Sapporoគ្រោងនឹងពិភាក្សាអំពីការកើនឡើងនៃសារសំខាន់នៃសារធាតុរ៉ែសំខាន់ៗសម្រាប់ការផ្លាស់ប្តូរថាមពលស្អាត និងតម្រូវការដើម្បីការពារហានិភ័យ សេដ្ឋកិច្ច និងសន្តិសុខដែលបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ដែលងាយរងគ្រោះ និងការផ្តាច់មុខ និងប្រធានបទផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយបំផុតដែល ឃើញដោយទីភ្នាក់ងារព័ត៌មាន Reuters។   បញ្ហានៃការបំភាយឧស្ម័ននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនបានផ្តោតជាសំខាន់សម្រាប់ប្រទេសអភិវឌ្ឍន៍តាំងពីយូរយារណាស់មកហើយ។ សហការីជាន់ខ្ពស់នៅ វិទ្យាស្ថានស្រាវជ្រាវអំពី ការប្រែប្រួលអាកាសធាតុ E3G លោក Alden Meyer បាននិយាយថា ទោះជាយ៉ាងណាក៏ដោយប្រទេសដែលមានជាងគេបំផុតលើពិភពលោកត្រូវធ្វើបន្ថែមទៀតដើម្បីជួយប្រទេស កំពុងរីកចម្រើនកាត់បន្ថយកាបូន៕
រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃទី១៥ ខែមេសាថា សមាជិកនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ត្រូវតែធ្វើសកម្មភាពដើម្បីជួយប្រទេសកំពុងរីកចម្រើន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នរួមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយការបូននៅក្នុងឧស្សាហកម្មដែលពិបាកនឹងសម្រេចបាន។
  សម្រាប់ឈុនេះ អតិថិជនទទួលបានជាឈុត បាយសាច់ជ្រូក ១ចាន បូករួមទាំងកាហ្វេភ្នំពេញ (ទំហំតូច) ១កែវ។ ការផ្ដល់ជូននេះគឺ៖   សម្រាប់ការទទួលទានក្នុងហាង ជាមួយការដឹកជញ្ជូនរបស់ផាកកាហ្វេតែប៉ុណ្ណោះ  សម្រាប់ការកុម៉្មង់ តាមរយៈសេវាដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេ៖ 023 990 990  ទាញយកកម្មវិធី Park Cafe Mobile App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi ការផ្តល់ជូនចាប់នេះ បានចាប់ផ្តើមពីថ្ងៃទី៥ មីនាខែ ឆ្នាំ២០២១នេះតទៅ ឬ រហូតអស់ពីស្តុកតែប៉ុណ្ណោះ៕   **លក្ខណផ្សេងៗត្រូវបានអនុវត្តន៍!!   #ParkCafe #ComboSetPorkRice #PorkRice #PhnomPenhCoffee   #HealthyEatingfromParkCafe #ParkCafeDelivery   (អត្ថបទពាណិជ្ជកម្ម)  
ដើម្បីជាការលើកទឹកចិត្ត និងគិតគូរដល់អតិថិជនជាចម្បង ទៅលើសុត្ថិភាពចំណីអាហារ និងការចំណាយ អាចមានកម្រិត សម្រាប់នៅក្នុងកាលៈទេសៈនេះ ParkCafe សូមផ្តល់ជូននូវ ឈុតបាយសាច់ជ្រូក ជាមួយតម្លៃត្រឹមតែ $2.99 តែប៉ុណ្ណោះ។
នៅពេលទ្រនិចនាឡិកា Big Ben ក្នុងទីក្រុងឡុងដ៍វិលដល់ម៉ោង១១ យប់ វាជាសញ្ញាបង្ហាញថា ចក្រភពអង់គ្លេស លែងលះដាច់ស្រេចនឹងសហភាពអឺរ៉ុប បួនឆ្នាំកន្លះក្រោយការធ្វើប្រជាមតិមក។ ជាងបួនឆ្នាំមកនេះ ពាក្យ Brexit ជាប្រធានបទធំជាងគេក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ រហូតដល់ការចាកចេញនៅដើមឆ្នាំ២០២០។ ប៉ុន្តែភាគីទាំងពីរ បន្តរក្សាទំនាក់ទំនងដូច៤៧ឆ្នាំមុនសិន ដើម្បីចរចារឿងពាណិជ្ជកម្ម ដែលទើបសម្រេចបានបីបួនថ្ងៃមុន។ អត្ថបទទាក់ទង   ទីបំផុត អង់គ្លេស និង EU សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្រាស់ពីរពាន់ទំព័រ  អង់គ្លេសក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការនៅឆ្នាំ១៩៧៣ ។ ប៉ុន្តែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ អង់គ្លេសនឹងលែងជាសមាជិកទីផ្សារតែមួយរបស់អឺរ៉ុប និងសហភាពពន្ធគយរួមទៀតហើយ។ បញ្ញត្តិទាំងឡាយរបស់អឺរ៉ុប នឹងលែងមានប្រសិទ្ធភាពលើអង់គ្លេសទៀតហើយ ហើយក៏ជាបញ្ចប់ការធ្វើដំណើរដោយសេរីរវាងអង់គ្លេស និងប្រទេសសមាជិកសហភាពអឺរ៉ុប២៧ទៀតដែលមានមនុស្សជាង៥០០លាននាក់។ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ដែលគាំទ្រការចាកចេញតាំងពីដើម បានអបអរព្រឹត្តិការណ៍នេះ។ លោកសន្យាថា អង់គ្លេសក្រោយការចាកចេញពីអឺរ៉ុប នឹងជាប្រទេសដែលបើកចំហ ចិត្តទូលាយ អនុវត្តពាណិជ្ជកម្មសេរី និងសម្លឹងទៅក្រៅ។ «យើងមានសេរីភាពក្នុងដៃ ហើយវាអាស្រ័យលើយើងដើម្បីប្រើប្រាស់វាឲ្យអស់លទ្ធភាព។» លោក ចនសុន និយាយបែបនេះ។ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ឪពុកលោក ចនសុន គឺលោក ស្ទេនលី ចនសុន បានដាក់ពាក្យសុំសញ្ជាតិបារាំង ខណៈពលរដ្ឋអង់គ្លេសលែងអាចចេញចូលដោយសេរីក្នុងចំណោមប្រទេសអឺរ៉ុបឯទៀត។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា អង់គ្លេសនៅតែជាមិត្ត និងសម្ពន្ធមិត្តរបស់អឺរ៉ុបដដែល។ ប៉ុន្តែលោកប្រធានាធិបតីឆ្លៀតបរិហារ Brexit ថា ជាលទ្ធផលនៃការសន្យាកុហក និងមិនត្រឹមត្រូវ។ ប្រធានក្រុមចរចារបស់អឺរ៉ុបលោក Michel Barnier លើកឡើងថា នេះជាការលែងលះ ដែលមិនជារឿងត្រូវសាទរឡើយ៕ 
ទីបំផុតទៅ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានលែងលះគ្នាដាច់ស្រេចហើយនៅម៉ោង២៣យប់ (ម៉ោងនៅអង់គ្លេស) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ អង់គ្លេស នឹងចាប់ផ្ដើមសករាជថ្មីជាមួយគោលនយោបាយឯករាជ្យទាំងសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម និងការទូត ហើយលែងដើរតាមគោលការណ៍អឺរ៉ុបដូចមុន។ ដំណើរការរាំងស្ទះមួយចំនួន នឹងមាននៅរយៈពេលដំបូងនេះ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងលើកម្លាំងនគរបាល ទៅចុះផ្សាយយ៉ាងដូច្នេះថា៖«ក្នុងនាមជានគរបាល ដែលអនុវត្តច្បាប់ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ យើងត្រូវតែធ្វើអ្វីៗឲ្យស្របតាមតួនាទីរបស់ខ្លួន និងប្រកបដោយគុណធម៌ខ្ពស់។ ក្មួយៗទាំងអស់ មិនត្រូវប្រើអំណាចណាមួយធ្វើបាបប្រជាពលរដ្ឋនោះទេ។ ជាងនេះទៀត យើង ត្រូវតែប្រកាន់នូវសីលធម៌ ដែលជាកត្តាធ្វើឲ្យប្រជាពលរដ្ឋមានជំនឿចិត្ត និងគោរពស្រលាញ់»។ អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយទៀតថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យមន្ត្រីនគរបាលទាំងអស់ គោរពរដ្ឋធម្មនុញ្ញ ការពារសន្តិភាព និងការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ហើយត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បទបញ្ជារបស់ថ្នាក់លើ។  បន្ទាប់មក សម្តេច ក៏ឆ្លៀតព្រមានថា ប្រសិនបើមន្ត្រីនគរបាលណា ដែលធ្វើខុសនឹងវិជ្ជាជីវៈ នឬខុសនឹងច្បាប់ ប្រាកដជាមិនត្រូវលើកលែងនោះទេ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិដដែល៕
មន្ត្រីនគរបាលទាំងអស់ គប្បីបំពេញតួនាទីឲ្យស្របតាមវិជ្ជាជីវៈ ហើយមិនត្រូវប្រើអំណាច ដែលនាំឲ្យខូចឈ្មោះស្ថាប័ន និងធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនោះទេ។ នេះជាប្រសាន៍របស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលថ្លែងក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនៃនគរបាលជំនាន់ទី១២ និងប្រកាសតែងតាំងមន្ត្រីនគរបាលជិត៥០០នាក់ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
«មិនមែនតែគណបក្សកាន់អំណាចមួយទេ ដែលមានសិទ្ធិលើកផ្លាក បក្សដទៃទៀត ក៏មានសិទ្ធិលើកផ្លាកដូចយើងផងដែរ [..] ទីធ្លារសាធារណៈយើងអាចប្រជុំបាន បក្សដទៃក៏អាចប្រជុំបានដែរ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។ សម្តេចបានលើកឡើងថា ការជួបជុំសមាជិក សមាជិកា ក៏ដូចជាការលើកផ្លាកបក្ស មិនត្រូវមានការរំខានណាមួយពីមូលដ្ឋាននោះឡើយ ប៉ុន្តែពួកគេត្រូវទទួលបាននូវការការពារសុវត្ថិភាព ពីព្រោះសម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់។ «ខ្ញុំសូមអំពាវនាឲ្យគ្រប់មូលដ្ឋានទាំងអស់ គ្រប់ខេត្តធានាយ៉ាងម៉េចឲ្យសេរីភាពបណ្តាបក្សនយោបាយគេ អាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសដើម្បីលើកផ្លាកគណបក្សនៅទីកន្លែងដែលយើងបានកំណត់ ហើយគណបក្សនយោបាយត្រូវតែគោរពនូវបែបទដែលមានចែងក្នុងច្បាប់ និងបទបញ្ជាដោយគ.ជ.ប ជាធរមាន»។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់សម្តេច គឺប្រៀបដូចជាបទបញ្ជាយ៉ាងដូច្នោះដែរ ពីព្រោះពេលមានបញ្ហាគេតែងតែជេនាយករដ្ឋមន្ត្រី ហើយគណបក្សដែលសម្តេចបានសំដៅនោះ គឺបណ្តាបក្សដែលបានចុះបញ្ជីផ្លូវការ រីឯគណបក្សមិនស្របច្បាប់ គឺជារឿងមួយផ្សេងទៀត។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានដឹងដែរថា បណ្តាគណបក្សជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការប្រជែងកៅអីឃុំសង្កាត់នាពេលខាងមុខ ហើយខ្លះកំពុងត្រៀមរៀបចំបង្កើនសម្ព័ន្ធភាព ដែលនេះជាលំហរប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយអំពើហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់នោះឡើយ។ ពិធីសម្ពោធស្ពាន៧កន្លែងនៅក្រចេះ និងព្រៃវែង នាថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈឲ្យគណបក្សទាំងអស់ដែលប្រជែងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ខាងមុខ មានសិទ្ធិជួបជុំសមាជិក សមាជិកា និងលើកផ្លាក ដូចគគណបក្សកាន់អំណាច។
Karim Ansarifard រកបាន៤គ្រាប់, Sardar Azmoun សម្រេចបាន៣គ្រាប់, Mehdi Taremi និង Mohammad Mohebi ជួយបានម្នាក់២គ្រាប់ រីឯ Ahmad Nourollahi, Hossein Kanaanizadegan និង Mehrdad Mohammadi រួមចំណែកបានម្នាក់១គ្រាប់។ កម្ពុជាបាត់បង់ឱកាសមាសទម្លាយសំណាញ់អ៊ីរ៉ង់នៅដើមតង់ទីពីរ បន្ទាប់ពីអ្នកចាំទី Alireza Beiranvand ធ្វើឲ្យ កែវ សុខផេង ដួលនៅតំបន់គ្រោះថ្នាក់។ សុខផេង ផ្ទាល់ជាអ្នកទាត់ប៉េណាល់ទី ប៉ុន្តែ Alireza Beiranvand ដែលជាអ្នកចាំទីឆ្នើម៤ឆ្នាំជាប់គ្នានៅលីគកំពូលអ៊ីរ៉ង់ និងជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩ នៅអ៊ីរ៉ង់ សង្គ្រោះបាល់បានយ៉ាងល្អ។ អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះ ក៏ធ្លាប់រារាំងបាល់ប៉េណាល់ទីរបស់ Cristiano Ronaldo នាជំនួបស្មើ ១-១ រវាងអ៊ីរ៉ង់ និងព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ផងដែរ។ នេះជាលទ្ធផលបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់កម្ពុជា ខណៈលទ្ធផលកន្លងមក គឺកើតឡើងនៅឆ្នាំ១៩៩៥ ដែលនៅពេលនោះ កម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ១០-០ នាព្រឹត្តិការណ៍ស៊ីហ្គេម ខេត្តឈៀងម៉ៃ ប្រទេសថៃ។ កែវ សុខសីលា (អ្នកចាំទី), សេត រ៉ស៊ីប (ប៊ិន ធារី ៦៩), សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម (សៀង ចន្ធា ៥៧), អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា, អ៊ុក សុវណ្ណ, កែវ សុខផេង, ឆេង ម៉េង (កែន ច័ន្ទសុភ័ក្រ ៦៩)៕
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យដ៏ធ្ងន់ធ្ងរក្នុងលទ្ធផល ១៤-០ ក្នុងការប្រកួតជម្រុះ World Cup ជុំទីពីរ ពូល C ដោយសារម្ចាស់ផ្ទះអ៊ីរ៉ង់ នៅកីឡដ្ឋាន Azadi ក្រុងតេហេរ៉ង់ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា នេះ។ អ៊ីរ៉ង់ដែលជាក្រុមលេខ១អាស៊ី រកបាន៧គ្រាប់នៅតង់ទីមួយ ហើយបន្ថែមបាន៧គ្រាប់ទៀតនៅតង់ទីពីរ។
  «មោទកភាព» [មោ-ទៈ-កៈ-ភាប] ជានាមសព្ទ ដែលមានន័យថា ភាពឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ: មានមោទកភាព។     «មោទនភាព» [មោ-ទៈ-នៈ-ភាប] ជានាមសព្ទ ដែលមានន័យថា ភាពជាទីគួរឱ្យកោតស្ញប់ស្ញែង ជាទីគួរឱ្យគោរពកោតសរសើរ :  គាត់មានមោទនភាពដោយកូនប្រឡងជាប់, អង្គរវត្តជាមោទនភាពជាតិខ្មែរ។     «មោទនៈ» [មោ-ទៈ-នៈ] ជាគុណសព្ទ ដែលមានន័យថា ដែលជាទីរីករាយ ត្រេកអរ, ដែលជាទីគាប់ចិត្ត : លទ្ធផលគួរជាទីមោទនៈ, សមិទ្ធផលថ្មីគួរជាទីមោទនៈ៕  
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត លើកយកតែពាក្យ «មោទកភាព» ប៉ុណ្ណោះមកពន្យល់ ប៉ុន្តែវចនានុក្រមខ្មែរ២០២២ដែលរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ចូលពាក្យថ្មីៗបន្ថែម ក្នុងនោះមានពាក្យ «មោទនភាព» ផងដែរ។
  ដំណើរការតាំងពី ឆ្នាំ២០០២ សហព័ន្ធសមាគមកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) ឬ ស៊ីហ្វាបកម្ពុជា (CFAP Cambodia) ជាសមាគមដែលជំរុញ ការដាំដុះ ដំណាំបន្លែ របស់ កសិករ ក៏ដូចជាការជួយស្វែងរក ទីផ្សារកសិកម្មតាមរយៈការចងក្រងបណ្តាញនៅតាមបណ្តាខេត្ត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ទាក់ទងនឹងបញ្ហាទីផ្សារកសិកម្ម លោក សុខ សុថា សហស្ថាបនិក និងជានាយកប្រតិបត្តិសហព័ន្ធស៊ីហ្វាបកម្ពុជា បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធព្យាយាមសម្របសម្រួល និងផ្សព្វផ្សាយចំណេះដឹងបន្ថែមដល់កសិកម្ម រួមទាំងការពង្រឹងវិធានការរឹតត្បិតការនាំចូល។ លោកតៃសុង សម្រេចភ្ជួរសាលាដចោល ព្រោះគ្មានទីផ្សារ កាលពីអំឡុងខែមេសា ឆ្ណាំ២០២១    ខាងក្រោមនេះ ជាខ្លឹមសារនៃកិច្ចសម្ភាសរវាង កញ្ញា អ៊ូ សុខមាន នៃសារព័ត៌មាន ThmeyThmey ជាមួយលោក សុខ សុថា៖   កញ្ញា អ៊ូ សុខមាន៖  បច្ចុប្បន្ន ការដាំដុះ ការចិញ្ចឹមសត្វ រួមទាំងវារីវប្បកម្ម មានសន្ទុះខ្លាំង ប៉ុន្តែអ្នកផលិតនៅតែត្អូញត្អែរថា មិនអាចប្រកួតប្រជែងជាមួយនឹងលំហូរនៃការនាំចូល បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ ចំពោះបញ្ហានេះ លោកយល់ថា តើរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ?   លោក សុខ សុថា៖ ដើម្បីកុំឱ្យកសិករបាក់ទឹកចិត្ត ក្រសួងជំនាញ រួមមានក្រសួងកសិកម្ម និងពាណិជ្ជកម្ម ជាដើម ត្រូវរួមគ្នាដោះស្រាយផលិតផលដែលកំពុងកកស្ទះនៅតាមចម្ការ តាមកសិដ្ឋាន និងស្រះនីមួយៗ ដោយប្រមូលទិញផលិតផលទាំងនោះ ហើយដឹកជញ្ជូនមកផ្គត់ផ្គង់ទីផ្សារ ដើម្បីជំនួសនូវការប្រើប្រាស់ ទំនិញនាំចូលមួយចំនួន។ នេះជាវិធានការដែលរដ្ឋាភិបាល គួរតែអនុវត្តក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។   រដ្ឋគួរតែមានការរៀបចំប្រព័ន្ធក្នុងការផ្គត់ផ្គង់ ពីចម្ការ ពីកសិដ្ឋាន រហូតដល់អ្នកទទួលទាន ក៏ដូចជាអ្នកប្រមូលទិញ ធំៗតែម្តង ឱ្យមានប្រព័ន្ធដឹកជញ្ជូនទៅវិញទៅមក។ ខ្ញុំសង្កេតឃើញ នារយៈពេល៣សប្តាហ៍នៃការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ផលិតផលកសិកម្មជាច្រើនតាមបណ្តាខេត្ត គ្មានអ្នកបញ្ជាទិញ ទោះបីជាវា មានតម្លៃថោកក៏ដោយ  ខណៈដែលអ្នកជាប់ក្នុងភូមិសាស្ត្របិទខ្ទប់ បែរជាត្អូញត្អែរថា មិនសូវសម្បូរផលិតផលកសិកម្មលក់ ហើយថែមទាំងមានតម្លៃខ្ពស់ទៀត។    ប្រសិនបើមិនមានការរៀបចំប្រព័ន្ធទីផ្សារ ក្នុងការសម្របសម្រួលរវាងអ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុកទេ នោះកម្ពុជានឹងជួបឧបសគ្គទីផ្សារកាន់តែធ្ងន់ធ្ងរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកអាចគ្រប់គ្រងបាន។    កញ្ញា អ៊ូ សុខមាន៖  ក្រៅពីជួយសម្របសម្រួលទីផ្សារឱ្យកសិករ ក្នុងវិបត្តិកូវីដ-១៩នេះ តើរដ្ឋគួរធ្វើអ្វីខ្លះទៀត ខណៈការនាំចូលផលិតផលកសិកម្ម ពីប្រទេសជិតខាងនៅតែបន្តមាន?    លោក សុខ សុថា៖ បន្ថែមការរឹតត្បិតលើការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ តាមច្រកព្រំដែននីមួយៗ ជារឿងចាំបាច់បំផុត ហើយការត្រួតពិនិត្យផ្នែកភូតគាមអនាម័យ ចំពោះទំនិញនាំចូល ពិសេសលើផលិតផលកម្ម  គឺជាយន្តការដែលយើងត្រូវអនុវត្តជាប្រចាំ ធ្វើយ៉ាងណា កុំឱ្យមាននាំចូលនោះ ផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់ដល់ទីផ្សារក្នុងស្រុក របស់កសិករយើងផង»។     កញ្ញា អ៊ូ សុខមាន៖   ផ្អែកតាមស្ថានភាពបច្ចុប្បន្នេះ តើវិស័យកសិកម្មកម្ពុជា នឹងមានដំណើរយ៉ាងណា ក្រោយវិបត្តិកូវីដ-១៩? នៅតែពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល? លោក សុខ សុថា៖ យើងពិតជាពិបាកប្រកួតប្រជែងតម្លៃនៅលើទីផ្សារ ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម ក៏ព្រោះតែផលិតផលកសិកម្មនៅកម្ពុជា មានតម្លៃខ្ពស់ ហើយថែមទាំងមិនមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ សម្រាប់គាំទ្រដល់វិស័យកសិកម្មទៀត។ បច្ចុប្បន្ន ការនាំចូលបន្លែ-ផ្លែឈើ ពីប្រទេសជិតខាង មានមិនក្រោម៤០ភាគរយ នៃតម្រូវការសរុបឡើយ ខណៈលទ្ធភាពនៃការនាំផលិតផលកសិកម្មចេញ កំពុងមានកំណើនតែប្រឈមនឹងបញ្ហាទីផ្សារទៅវិញ។  បើកម្ពុជា នៅតែបន្តបើកទូលាយការនាំចូលផលិតផលកសិកម្មនោះ នឹងធ្វើបាត់បង់សក្កានុពលដាំដុះ និងការចិញ្ចឹមសត្វ ពីសំណាក់កសិករ ហើយកសិករទាំងនោះ នឹងបង្វែរទៅធ្វើការងារនៅក្នុងវិស័យផ្សេងៗ។    យើងត្រូវដឹងថា ផ្នែកដាំដុះ និងចិញ្ចឹមសត្វ និងផ្នែកវារីវប្បកម្ម ដែលមានកំណើននាពេលបច្ចុប្បន្ននេះ គឺមានមួយផ្នែកធំ បានពីកម្លាំងយុវជនក្នុងវិស័យរោងចក្រ វិស័យទេសចរណ៍ និងការត្រលប់មកវិញរបស់ពលករ ដែលបានបាត់បង់ការងារដោយសារតែវិបត្តិកូវីដ-១៩។ ប៉ុន្តែនៅពេលស្ថានភាពកូវីដ-១៩ ធូរស្រាលឡើងវិញ កម្លាំងពលកម្មទាំងនោះ នឹងត្រលប់បម្រើការងារក្នុងវិស័យផ្សេងៗ បើសិនទីផ្សារកសិកម្មក្នុងស្រុក នៅតែមិនអាចដោះស្រោយ នាអំឡុងវិបត្តិកូវី-១៩ ជាសកលនេះ។    ក្នុងអំឡុងពេលកូវីដ-១៩ បើយើងបិទខ្ទប់ការនាំចូលបន្លែ និងផលិតផលកសិកម្មនានាមួយរយៈ ដើម្បីស្ទង់មើលការដាំដុះ និងការចិញ្ចឹមក្នុងស្រុកនោះ យើងនឹងដឹងច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់ក្នុងស្រុក។ យើងជឿថា ផលិតផលកសិកម្ម យើងបំពេញតម្រូវការក្នុងស្រុក របស់ប្រជាពលរដ្ឋយើងបាន ១០០ភាគរយ៕  
នាអំឡុងនៃការរាលដាលកូវីដ-១៩ ថ្នាក់ដឹកនាំបានលើកទឹកចិត្តកសិករឲ្យកែប្រែវិបត្តិទៅជាឱកាស តាមរយៈការពង្រីក សមត្ថភាព ផ្គត់ផ្គង់បន្លែ ត្រី សាច់ នៅក្នុងស្រុក។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កសិករមួយចំនួន នៅតែត្អូញត្អែរ ចំពោះទីផ្សារដ៏តូច ចង្អៀត ដដែល ជាពិសេសការពិបាកប្រកួតប្រជែងជាមួយនឹងការនាំចូលពីវៀតណាម។ ទុកស្វាយឲ្យទុំចោល និងការបង្ខំចិត្តបំផ្លាញបន្លែចោល តែងតែឃើញជាញឹកញាប់នៅលើបណ្តាញសង្គម។ ងាកទៅខាងវារីវប្បកម្មវិញ ក្រុមអ្នកចិញ្ចឹមត្រី ក៏មានផលលំបាកផងដែរ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថេរដីកា ប្រាប់សារព័ត៌មានថ្មីៗថា ព្រះសង្ឃមិនមានអាជ្ញាអ្វី ដាក់ទៅលើអ្នកយកទីតាំងវត្តអារាម ដើម្បីសេពគ្រឿងញៀនឡើយ ដោយព្រះសង្ឃអាចត្រឹមតែប្រាប់ និងពន្យល់ជនទាំងនោះប៉ុណ្ណោះ។    ព្រះអង្គក៏បានដឹងដែរថា កន្លងទៅ មានជនឆ្លៀតឱកាស រួមទាំងព្រះសង្ឃមួយចំនួនតូចផង បានយកវត្តអារាម ជាកន្លែងសេពគ្រឿងញៀន។ ប៉ុន្តែក្រោយពីគណៈសង្ឃនាយក ដាក់ចេញវិធានការគ្រប់វត្តអារាមទាំងអស់ ឱ្យបង្កើតក្រុមយាមល្បាតនៅតាមវត្តមក ឃើញថាស្ថានភាពអនាធិបតេយ្យទាំងនោះ កាត់បន្ថយគួរឱ្យកត់សម្គាល់។   ព្រះអង្គ ឃឹម សន អះអាង៖«លោកសង្ឃ ពុំមានអាជ្ញាទេ ដូច្នេះយើងអាចត្រឹមតែប្រាប់ កុំឱ្យមានផឹក កុំឱ្យមានប្រើ។ នៅវត្តធ្លាប់មាន សូម្បីអ្នកបួសហើយហ្នឹងក៏មាន អ្នកខ្លះញៀនស្រាប់ហើយ ក៏ចូលមកបួស។ ពីមុនមកបានដាក់វេនល្បាតដែរ ហើយជាលទ្ធផលឃើញថា បានល្អប្រសើរ ដោយវត្តនៅតាមទីក្រុង និងរាជធានីមិនមានការចូលទៅប្រើគ្រឿងញៀនទៀតទេ។ ដោយឡែក នៅខាងក្រៅរបងវត្ត ដែលមានព្រៃ អាចនៅមានខ្លះ»។   សម្ដេចព្រះពុទ្ធជ័យមុនី បន្ថែមថា ព្រះសង្ឃតាមវត្តនានា ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ លើករណីជនអនាធិបតេយ្យមួយចំនួន បានយកទីតាំងរបងវត្ត នៅផ្នែកខាងក្រៅ ធ្វើជាកន្លែងសេពគ្រឿងញៀនដែរ។ ព្រះអង្គ ឃឹម សន បានអំពាវនាវដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់រូប ជួយផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីឃើញមានអ្នកសេពគ្រឿងញៀន នៅខាងក្រៅរបងវត្ត។   «ក្នុងនាមជាព្រះសង្ឃក៏មានតួនាទី គ្រប់បែបយ៉ាងទាំងអស់។ អ្វីដែលអាចជួយទប់ស្កាត់បាន នឹងខំប្រឹងប្រែងចូលរួមទប់ស្កាត់»។ នេះជាការអះអាង របស់ព្រះអង្គ ឃឹម សន៕
ភ្នំពេញ៖ កន្លងទៅគណៈសង្ឃនាយក បានសង្កេតឃើញថា មានជនឆ្លៀតឱកាសមួយចំនួន បានឆ្លៀតឱកាស យកទីតាំងវត្តអារាម ដើម្បីសេពគ្រឿងញៀន។ ប៉ុន្តែក្រោយព្រះសង្ឃ បង្កើតក្រុមយាមល្បាតតាមវត្ត សកម្មភាពទាំងនោះ បានថយចុះគួរឱ្យកត់សម្គាល់។
  បរិវារសព្ទ័ «ចំណុក» អាចគន្លាស់បានជាពាក្យ «ចំណុកច្រើនគ្រប់ម៉ី  ចំណីច្រើនគ្រប់មុខ»។   ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២  
តាមវចនានុក្រម ពាក្យនេះ មានសេចក្តីថា ចំណីសម្រាប់ស៊ីចុក មានច្រើនគ្រប់មុខនេះខ្លះ នោះខ្លះ។
«វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ»។ នេះជាការបញ្ជាក់របស់វិទ្យុបារាំងអន្តរជាតិ ដែលចេញផ្សាយលើហ្វេសប៊ុក។   វិទ្យបារាំងអន្តរជាតិ នឹងវិលត្រឡប់មកផ្សាយដូចធម្មតាវិញ នៅពេលដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរសម្រេចឲ្យអគារកាណាឌីយ៉ា ដំណើរការវិញ ក្រោយស្ថានភាពនៅទីនោះធូរស្រាល៕
រដ្ឋាភិបាល សម្រេចឲ្យបិទអគារកាណាឌីយ៉ាបណ្ដោះអាសន្ន ក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ វិជ្ជមានកូវីដ-១៩។ វិទ្យុបារាំងអន្តរជាតិ (RFI) ដែលមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ានោះ ក៏ប្រកាសផ្អាកការផ្សាយបណ្ដោះសិនដែរ ដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺកូវីដ-១៩។
        ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ពលរដ្ឋគំរូ និងជាស្ថាបនិកធុងបរិស្ថានអេកូប៊ិន អ្នកនាង សឿង សុថារី ប្រាប់សារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី» ទោះបីជាអ្នកនាងមានឆន្ទៈមោះមុតលើការងារការពារបរិស្ថានក្តី តែការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ប្លាស្ទិករបស់ពលរដ្ឋ គឺជារឿងដ៏លំបាក ។ អ្នកនាងហ៊ាននិយាយថា  ប្រទេសជឿនលឿនគេប្រើផលិតផលការពារបរិស្ថានបានច្រើន តែពលរដ្ឋកម្ពុជាចូលចិត្តប្រើប្លាស្ទិកវិញ ព្រោះវាមានតម្លៃថោក ។ អ្នកនាង ស្នើឱ្យពលរដ្ឋចូលរួមកាត់បន្ថយប្រើប្រាស់ប្លាស្ទិក។ អ្នកនាង សុថារី  ក្នុងបទសម្ភាសជាមួយកម្មវិធី   «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ   ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ អ្នកនាង  សឿង សុថារី ស្ថាបនិកធុងបរិស្ថានអេកូប៊ិន ដូចតទៅ៖   កញ្ញា សុង សុធាវី៖  អ្នកនាងហ៊ាននាំចូលផលិតផលសម្ភារៈវេចខ្ចប់ទាំងនេះផ្តាច់មុខចូលក្នុងទីផ្សារកម្ពុជា តើមានវិធីសាស្រ្តអ្វី ដើម្បីជំរុញឱ្យពួកគាត់ងាកមកប្រើប្រាស់របស់ធម្មជាតិវិញ ដោយសារតែពួកគាត់ទម្លាប់ប្រើប្រាស់ប្លាស្ទិកមកច្រើនឆ្នាំហើយ?   អ្នកនាង សឿង សុថារី៖  ចាសសំណួរនេះប៉ះចិត្តមែនទែន! បើយើងក្រលេកទៅមើលប្រទេសជិតខាង ឬ ប្រទេសជឿនលឿនមួយចំនួន គេឈានដល់ការប្រើប្រាស់ផលិតផលការពារបរិស្ថាននេះបានច្រើន ហើយនៅក្នុងកំរិតមួយល្អមែនទែន តែដោយឡែកពលរដ្ឋក្នុងប្រទេសកម្ពុជាយើងភាគច្រើន ពេញនិយមក្នុងការប្រើប្រាស់ប្លាស្ទិក ហើយក៏ចាត់ទុកវាជាផលិតផល ឬ សម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៅទៀត។ អ៊ីចឹងការផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់មិនមែនជារឿងងាយស្រួល ដែលយើងអាចធ្វើទៅបាននោះទេ ព្រោះប្លាស្ទិកវាមានតម្លៃធូរថ្លៃជាង ស្វិត ស្រាល ងាយស្រួលប្រើប្រាស់ជាង តែពលរដ្ឋយើងគាត់គិតថា ផលិតផលល្អមានស្តង់ដារ និងអាចចូលរួមការពារបរិស្ថានបានផងនោះមានតម្លៃខ្ពស់ ។ល។ ហើយពួកគាត់គិតថាផលិតផលទាំងនេះពិបាករកទិញ ព្រោះមានការផ្គត់ផ្គង់តិចនៅតាមតែបណ្តាផ្សារទំនើបធំៗ ឬ បណ្តាម៉ាតមួយចំនួនទេ។ តែពេលនេះយើងបានយកផលិតផលល្អ មានគុណភាពស្តង់ដារ និងអាចជួយដល់បរិស្ថានហើយ ដែលមានតម្លៃសមរម្យ និងចង់បញ្រ្ជាបទៅកាន់អាជីវកម្មគ្រប់កំរិត ដើម្បីផ្តល់ភាពងាយស្រួល និងចូលរួមជំរុញឱ្យមានការកាត់បន្ថយការប្រើផលិតផលប្លាស្ទិកក្នុងប្រទេសកម្ពុជាយើង។   បើយើងបើកចិត្តចំពោះផលិតផលការពារបរិស្ថានទាំងនេះ វាមានតម្លៃច្រើនជាងផលិតផលប្លាស្ទិកតែ ជិត៥០០រៀលប៉ុណ្ណោះក្នុងមួយ ឯកតា។ ជាមួយគ្នានេះយើងក៏មានការផ្តល់សិទ្ធចែកចាយផ្តាច់មុខតាមបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ដើម្បីឱ្យពលរដ្ឋខ្មែរយើង ដែលគាត់ស្រឡាញ់បរិស្ថាន និងគិតគូរពីសុខភាព បានប្រើប្រាស់ទូលំទូលាយតែម្តង។ល។      កញ្ញា សុង សុធាវី៖   អ្នកនាង សុថារី នាងខ្ញុំរំភើបចិត្តមែនទែន ចំពោះបេសកកម្មដ៏សំខាន់សម្រាប់មនុស្សជាតិ ដែលអ្នកនាងកំពុងតែធ្វើនេះ! ពិសេសសម្រាប់ប្រទេសកម្ពុជាយើង! សម្រាប់អ្នកនាងជាស្រ្តី ដែលមានអាជីវកម្មពីរក្នុងដៃហើយ តើអាចធ្វើវាបានដោយរបៀបណាខ្លះ ហើយមានអ្នកចាំជួយដែរទេ?   អ្នកនាង សឿង សុថារី៖ ចាសសម្រាប់ការបញ្រ្ជាបគំនិតឱ្យពួកគាត់ផ្លាស់ប្តូរទម្លាប់ងាកមកប្រើប្រាស់ផលិតផលការពារបរិស្ថាន វាជារឿងលំបាក! តែសម្រាប់នាងខ្ញុំផ្ទាល់អាចថានឹងព្យាយាមធ្វើឱ្យបានមិនថាប្រើពេលយូរប៉ុណ្ណា ព្រោះបងប្អូនមួយចំនួនបានដឹងហើយថា នាងខ្ញុំតែងបើកអាជីវកម្មដែលផ្សាភ្ជាប់ជាមួយនឹងបរិស្ថាន  ហើយអ្នកដែលអាចជំរុញឱ្យការងារនេះមានប្រសិទ្ធភាព គឺអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋយើងទាំងអស់រួមគ្នាផងដែរ។ បើសិនបងប្អូនមានការគាំទ្រកាន់តែច្រើន ហើយទៅថ្ងៃមុខនាងខ្ញុំមានលទ្ធភាព ខ្ញុំនឹងខិតខំរកវិធីក្នុងការបើកផលិតវានៅក្នុងស្រុកយើង និងខិតខំសិក្សាស្រាវជ្រាវបន្ថែមលើការងារហ្នឹងថែមទៀត ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ច ក៏ដូចជាផលិតផលក្នុងស្រុកយើងផងដែរ។      កញ្ញា សុង សុធាវី៖ អ្នកនាង បេសកកម្មនេះ វាគ្រាន់តែជាការចាប់ផ្តើមទេ តើនឹងជំរុញកិច្ចការងារនេះបែបណាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាយើង?    អ្នកនាង សឿង សុថារី៖  យើងមិនអាចមើលឃើញពីអនាគតថាអាចឈានទៅរកភាពប្រសើរបានកំរិតណានោះទេ លុះត្រាតែមានការចូលរួមគាំទ្រ ហើយក្តីសង្ឃឹមនេះបងប្អូនពលរដ្ឋទាំងអស់គ្នាជាអ្នកផ្តល់ជូននាងខ្ញុំបន្ថែមទៀត។ តើយើងនឹងរួមគ្នាប្រើប្រាស់ផលិតផលដែលជំនួសឱ្យប្លាស្ទិកនេះកំរិតណា? តែសម្រាប់នាងខ្ញុំមានឆន្ទៈធ្វើការងារនេះខ្លាំងមែនទែន ក្នុងការជំរុញការងារនេះ និងធ្វើទីផ្សារវាឱ្យកាន់តែទូលំទូលាយថែមទៀត ទាំងនៅបណ្តាខេត្ត និងរាជធានីភ្នំពេញ។ យើងមានអ្នកចែកចាយផ្តាច់មុខចំនួន៣ខណ្ឌហើយក្នុងរាជធានីភ្នំពេញគឺ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង។ ឯតាមបណ្តាខេត្តមាន ខេត្តកែប សៀមរាប និង ខេត្តព្រះសីហនុ។ យើងផ្តល់លក្ខខណ្ឌងាយស្រួល ទាំងផ្គត់ផ្គង់ដុំ និងរាយ ធ្វើយ៉ាងណា ដើម្បីចូលរួមជួយប្រទេសកម្ពុជាគ្មានការប្រើប្រាស់ប្លាស្ទិកនាពេលខាងមុខ៕    
ដោយ៖ សុង សុធាវី
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹង តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែកញ្ញា ថា ការបង្កើតប្រព័ន្ធទូរសព្ទ ៣-២-១ នេះសម្រាប់ផ្តល់ចំណេះដឹងផ្នែក សន្សំប្រាក់ និងអត្ថប្រយោជន៍នៃការសន្សំការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងបំណុល។ តាមពិតទៅ សេវា ៣-២-១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដើម្បីជួយប្រជាជនទទួលបានព័ត៌មានគួរឲ្យទុកចិត្តតាមរយៈទូរសព្ទចល័តទៅលើប្រធានបទជាច្រើនជាភាសាខ្មែរ៕
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា  បានសហការជាមួយអង្គការ Good Return និងក្រុមហ៊ុនឯកជនពីរទៀត ក្នុងការដាក់ដំណើរការប្រព័ន្ធទូរសព្ទ ៣-២-១ សម្រាប់ឲ្យសាធារណជន អាចទាក់ទងដោយឥតគិតថ្លៃ ទាក់ទងនឹងចម្ងល់នានាជុំវិញព័ត៌មានផ្នែកហិរញ្ញវត្ថុ។
  ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (Long-Term Strategy for Carbon Neutrality_LTS4CN) គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុនិងបង្ហាញនូវសេណារីយ៉ូគោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត LTS4CN លោក សាយ សំអាល់ បានលើកឡើងថា កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។   លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន (រូបទី៣រាប់ពីស្តាំ)   លោកសាយ សំអាល់ បានថ្លែងក្នុងពិធីប្រកាសដាកឱ្យអនុវត្ត LTS4CN នារសៀលថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២២ ថា កម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ក្នុងពិភពលោក និងជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្រ្តនេះ ជាមួយនឹងគោលដៅឆ្នំា២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។ លោកបន្តលើកឡើងដូច្នេះ៖ «ទោះបីជាកម្ពុជាមានទំនួលខុសត្រូវតិចតួចសម្រាប់ការប្រែប្រួលអាកាសធាតុ [តែ]យើងចង់ដឹកនំាតាមរយៈជាក់ស្ដែង ដែលនេះស្របទៅនឹងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការគំាទ្រពហុភាគីនិយម។ យើងសង្ឃឹមយ៉ាងម៉ុតមំាថា ប្រទេសដែលបញ្ចេញឧស្ម័នច្រើននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុបន្តទៀតបន្ទាប់ពីCOP26  ហើយបង្កើនមហិច្ឆតារបស់ពួកគេបន្ថែមទៀតដើម្បីនំាពួកយើងទៅកាន់ការកម្រិតការកើនឡើងសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ»។   បើតាមលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ការដាក់ឱ្យអនុវត្តនូវ LTS4CN នេះ ត្រូវបានរំពឹងថានឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកបាន២,៨ភាគរយ ព្រមទាំងអាចបង្កើតការងារជូនដល់ពលរដ្ឋបាន ៤៤៩ ០០០កន្លែង ផងដែរ។ លោកបានលើកឡើងក្នុងសន្និសីទកាសែតថា «កំណែទម្រង់វិស័យព្រៃឈើ ការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យដឹកជញ្ជូន និងការជំរុញការផលិតដំណាំកសិផល និងទំនិញបញ្ចេញកាបូនទាប នឹងនាំទៅរកការរីកចម្រើនសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពជាងមុនសម្រាប់ទាំងអស់គ្នា»។   លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវដែលមានឈ្មោះផ្លូវការថា «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN)»នេះ  ត្រូវបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី ៣០ធ្នូ ឆ្នាំ ២០២១។ បើតាម លោក ភក្តា្រ ការដាក់ផែនទីនេះ គឺជាបំពេញនូវការសន្យារបស់កម្ពុជា ក្នុងការចូលរួមជាពិភពលោក ដើម្បីកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានក្នុងកម្រិត ៤០ភាគរយនៅឆ្នាំ ២០៣០។    ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យអនុវត្ត LTS4CN របស់កម្ពុជា នេះ ត្រូវបានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)  និងបណ្តាទូតចំនួនបានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង។ លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) ជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងជាតំណាងអង្គការUNDP បានសាទរចំពោះកម្ពុជាដែលបានដាក់ឯកសារអព្យាក្រឹតកាបូននេះ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ លោកស្រីមានប្រសាសន៍ដូច្នេះ៖ «បើទោះបីកម្ពុជា ជាប្រទេសបញ្ចេញកាបូនតិចតួចឬទាប តែកម្ពុជាបានបង្ហាញនូវភាពទទួលខុសត្រូវ និងការចូលរួមវិភាគទានរបស់ខ្លួនក្នុងការដំណើរនេះ»។    ជាមួយគ្នានេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា ដើម្បីអនុវត្តយុទ្ធសាស្ត្រLTS4CNឱ្យមានប្រសិទ្ធិភាព កម្ពុជាត្រូវអនុវត្តសកម្មភាពសេដ្ឋកិច្ចបៃតងនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មនានា និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងផ្នែកកសិកម្ម និងជលផល។ បើតាមលោកស្រី Carmen Moreno សកម្មភាពទាំងនេះ គឺជាឧបករណ៍មួយកបង្កើននូវភាពជាដៃគូ និងជាម៉ូឌែលនៃការងាររវាងរដ្ឋាភិបាលជាមួយវិស័យឯកជន និងសហគម ក្នុងការថែរក្សា  ការពារ និងការប្រើប្រាស់ធនធានព្រៃឈើដោយប្រកបដោយនិរន្តរ៍ភាព។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះបាននិយាយថា៖« វាគឺមានសារៈសំខាន់សម្រាប់កម្ពុជា។ ខ្ញុំសង្ឃឹមថា ការសម្រេចនូវដំណើរការយុទ្ធសាស្ត្រLTS4CNនេះ នឹងត្រូវអនុវត្តដោយតម្លាភាព»៕    បើតាមក្រសួងបរិស្ថាន ការអនុវត្តយុទ្ធសាស្រ្តនេះ នឹងត្រូវការហិរញ្ញប្បទានប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ។ នៅពេលចាប់ផ្តើមដំបូងដោយមានការផ្តល់ហិរញ្ញប្បទានពីផ្នែកសាធារណៈ និងឯកជន ហើយនឹងបន្តបង្កើនបន្តិចម្តងដល់ ២,៥ ពាន់លានដុល្លារក្នុងមួយឆ្នំានៅឆ្នំា ២០៥០៕     
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន»នៅកម្ពុជា នារសៀលថ្ងៃទី១១កុម្ភៈ។ ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រនេះ រំពឹងថានឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុប(GDP)ប្រចាំឆ្នាំរបស់ជាតិបានជិត ៣ភាគរយ និងអាចបង្កើតការងារបានជិត៥០ម៉ឺនកន្លែង នៅក្នុងឆ្នាំ ២០៥០។
  ពានរង្វាន់ណូបែល គឺជាពានអន្តរជាតិមួយ គ្រប់គ្រងមូលនិធិណូបែលនៅក្នុងទីក្រុងស្តុកខុល ដោយផ្អែកតាមមូលនិធិរបស់ លោក អាល់ហ្វ្រេដ ណូបែល ជនជាតិស៊ុយអែត។ លោកណូបែល គឺជាអ្នកវិទ្យាសាស្រ្ត សហគ្រិន, អ្នកបង្កើតថ្មី និងជាអ្នកនិពន្ធកំណាព្យផងដែរ។ លោកជាបុគ្គលមួយរូប ខ្វល់ខ្វាយពីបញ្ហាទាក់ទិននឹងសន្តិភាព រួមទាំងសង្គម។    មុននឹងទទួលមរណភាព លោកបានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន សម្រាប់មូលនិធិណូបែល។ បច្ចុប្បន្ន មូលនិធិណូបែល អាចរកចំណូលបានតាមរយៈការវិនិយោគលើភាគហ៊ុន ប័ណ្ណបំណុល អចលនទ្រព្យ និងការវិនិយោគផ្សេងទៀត។    ពានរង្វាន់នេះ ត្រូវបានបែងចែកជា៥ផ្នែកដូចជា រូបវិទ្យា, គីមីវិទ្យា, វេជ្ជសាស្រ្ត, អក្សរសិល្ប៍ និងពានរង្វាន់សន្តិភាព។ នៅក្នុងឆ្នាំ ១៩៦៩ ពានរង្វាន់លើវិទ្យាសាស្រ្តសេដ្ឋកិច្ច ត្រូវបានបង្កើតឡើង ដោយពានរង្វាន់ណូបែលមានទាំងអស់ចំនួន ៦។    គោលបំណងនៃការបង្កើតពានរង្វាន់ទាំងនោះ គឺដោយសារលោកណូបែល ជឿថាប្រជាជនមានសមត្ថភាពជួយកែលម្អសង្គម តាមរយៈចំណេះដឹង និងវិទ្យាសាស្រ្ត។ ម៉្យាងវិញទៀត វាក៏ជាពានសម្រាប់លើកទឹកចិត្តបុគ្គល ដែលចូលរួមចំណែក ក្នុងការងារមនុស្សជាតិផងដែរ។    ពានរង្វាន់ទាំង៦ ខាងលើ ត្រូវបានផ្តល់ឱ្យ និងវាយតម្លៃ ដោយស្ថាប័នចំនួន ៤ផ្សេងគ្នា និងមានមូលនិធិណូបែល។ រាជបណ្ឌិត្យសភាវិទ្យាសាស្រ្តស៊ុយអែត ជាស្ថាប័នវាយតម្លៃ និងផ្តល់ពានរង្វាន់លើរូបវិទ្យា, គីមីវិទ្យា និងសេដ្ឋកិច្ច។ វិទ្យាស្ថាន Karolinska ផ្តល់ពានវង្វាន់លើវេជ្ជសាស្រ្ត។ បណ្ឌិត្យសភាស៊ុយអែត ផ្តល់ពានលើអក្សរសិល្ប៍ និងគណៈកម្មាធិការណូបែលន័រវែស ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ផ្តល់ពានរង្វាន់សន្តិភាព។    ការជ្រើសរើស «ជ័យលាភីរង្វាន់ណូបែល» តែងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័នផ្តល់រង្វាន់ តែងអញ្ជើញបុគ្គល ឬស្ថាប័នប្រមាណ ៦០០០ ដើម្បីឱ្យស្នើ ឬដាក់ពាក្យឈរឈ្មោះជាបេក្ខភាពទទួលបានពាន់រង្វាន់។ សំណើទាំងនោះ ត្រូវបានដាក់ឱ្យបានត្រឹមថ្ងៃទី៣១ ខែមករា ក្នុងឆ្នាំជ្រើសរើសម្ចាស់ជ័យលាភី។ ចំណែកម្ចាស់ពានរង្វាន់ នឹងត្រូវប្រកាសក្នុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។     ពានរង្វាន់ណូបែល ត្រូវបានផ្តើមឡើងដំបូងនៅក្នុងឆ្នាំ ១៩០១ ពោលគឺ ៥ឆ្នាំបន្ទាប់ពីលោកណូបែល ទទួលមរណភាព។ បុគ្គលចំនួន ៥រូប ដែលបានទទួលពានណូបែលមុនគេ គឺ លោក Wilhelm Conrad Röntgen ទទួលពានរង្វាន់ផ្នែករូបវិទ្យា, លោក Wilhelm Conrad Röntgen ទទួលពានផ្នែកគីមីវិទ្យា, លោក Emil von Behring ទទួលបានពានផ្នែកវេជ្ជសាស្រ្ត, លោក Sully Prudhomme ទទួលបានពានផ្នែកអក្សរសិល្ប៍  និងពានរង្វាន់សន្តិភាព ត្រូវបានទទួលរួមគ្នាដោយលោក Jean Henry Dunant និងលោក Frédéric Passy។ ក្នុងឆ្នាំ ១៩៦៩ លោក Ragnar Frisch បានទទួលពានរង្វាន់លើវិទ្យាសាស្រ្តសេដ្ឋកិច្ចមុនគេ នៅពេលពាននេះ បង្កើតឡើងដំបូង។    បុគ្គល និងស្ថាប័នខ្លះ បានទទួលពានរង្វាន់ណូបែលរហូតដល់ទៅពីរ និងបី ឯណោះ។ លោកស្រី Marie Curie បានទទួលពានណូបែលរហូតដល់ទៅ ពីរឯណោះ ក្នុងនោះមានដូចជា ពានរង្វាន់សម្រាប់រូបវិទ្យា មុននឹងឈ្នះពានរង្វាន់សម្រាប់គីមីវិទ្យានៅ ៩ឆ្នាំបន្ទាប់។ ដូចគ្នាដែរ លោក Linus Pauling បានទទួលពានណូបែលចំនួនពីរ ក្នុងនោះមានដូចជា ពានលើគីមីវិទ្យា មុននឹងទទួលបានពានណូបែលសន្តិភាពនៅ ៨ឆ្នាំក្រោយ។    ទន្ទឹមនេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស បានឈ្នះពានរង្វាន់ណូបែលសន្តិភាពរហូតដល់ទៅ ៣លើកឯណោះ ក្នុងនោះមាននៅក្នុងឆ្នាំ ១៩១៧, ១៩៤៤ និងឆ្នាំ ១៩៦៣។    «ជ័យលាភីរង្វាន់ណូបែល» នឹងទទួលបានមេដៃមាស លិខិតបញ្ជាក់ និងប្រាក់រង្វាន់មួយចំនួន។ ទំហំនៃប្រាក់រង្វាន់ គឺអាស្រ័យលើចំណូលចូលមកក្នុងមូលនិធិណូបែល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម្ចាស់ពានរង្វាន់ណូបែល នៅក្នុងឆ្នាំ២០២០ អាចទទួលបានប្រាក់រង្វាន់ប្រមាណ ១១ម៉ឺនដុល្លារ។ ចាប់ពីឆ្នាំ ១៩០១ ដល់ឆ្នាំ ២០២១ ពានរង្វាន់ណូបែល ត្រូវបានផ្តល់ឱ្យចំនួន ៦០៩លើក ទៅបុគ្គល និងអង្គការចំនួន៩៧៥ ៕    
ពានរង្វាន់ណូបែល (Nobel Prize) ត្រូវបានផ្តួចផ្តើមឡើង ដោយលោក អាល់ហ្វ្រេដ ណូបែល (Alfred Nobel) នៅក្នុងឆ្នាំ ១៨៩៥ សម្រាប់វិស័យចំនួន ៥ ក្នុងនោះមានដូចជា រូបវិទ្យា គីមីវិទ្យា វេជ្ជសាស្រ្ត អក្សរសិល្ប៍ សន្តិភាព មុននឹងបន្ថែមវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅក្នុងឆ្នាំ ១៩៦៩។ គ្រប់ពានរង្វាន់ទាំង ៦ សុទ្ធតែមានមេដៃមាស លិខិតបញ្ជាក់ និងប្រាក់រង្វាន់។ បុគ្គល ដែលទទួលបានពានណូបែល ត្រូវបានហៅថា «ម្ចាស់ជ័យលាភីរង្វាន់ណូបែល»។
ស្របពេលដែលសហគមន៍អន្តរជាតិបន្តដាក់សម្ពាធឲ្យរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាឲ្យបានឆាប់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានចេញមកបកស្រាយបង្ហាញភាពស្អាតស្អំ។ មិនត្រឹមតែប៉ុណ្ណោះទេ គេថែមទាំងអះអាងប្រាប់អ្នកកាសែតថា ប្រជាជនភាគតិចរ៉ូហ៊ីងយ៉ាឯណោះទេដែលដុតផ្ទះសម្បែងខ្លួនឯង និងរត់ភៀសខ្លួននោះ។    ទីភ្នាក់ងារព័ត៌មាន AP ស្ថិតក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួនដែលអមដំណើរដោយកងកម្លាំងសន្តិសុខ ដើម្បីទៅកាន់ភូមិ Ah Lel Than Kyaw។ ទីភ្នាក់ងារនេះបានសាកសួរមន្ត្រីប៉ូលិសមូលដ្ឋានពាក់ព័ន្ធបញ្ហាដែលកើតឡើងក្នុងតំបន់ដ៏គ្រោះថ្នាក់នេះ ស្របពេលប្រតិបត្តិការបោសសម្អាតក្រុមបះបោរកំពុងបន្ត។   មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Aung Kyaw Moe បានអះអាងដូច្នេះ៖ ពួកគេបានដុតផ្ទះសម្បែងខ្លួនឯងហើយរត់។ យើង មិនឃើញអ្នកណាម្នាក់ជាក់លាក់ដុតឡើយ ព្រោះយើងរវល់ប្រឹងការពារសន្តិសុខនៅទីតាំងរបស់យើង។ ប៉ុន្តែពេលដែលមានផ្ទះសម្បែងឆេះ វាមានតែជនជាតិ Bengali (រ៉ូហ៊ីងយ៉ា) ប៉ុណ្ណោះដែលស្ថិតនៅទីនោះ»។   មីយ៉ាន់ម៉ាចាត់ទុកប្រជាជនភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាជាជនជាតិ Bengalis ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស។ ដូច្នេះហើយ ជនជាតិរ៉ូហ៊ីងយ៉ាដែលមានចំនួនប្រហែល ១,១លានដុល្លារកំពុងរស់នៅរដ្ឋ Rakhine នោះគ្មានសញ្ជាតិនិងមិនត្រូវគេទទួលស្គាល់ជាជនជាតិស្របច្បាប់ឡើយ។    ដោយឡែក ក្រៅពីបកស្រាយដែលហាក់បីជាទម្លាក់កំហុសលើជនជាតិរ៉ូហ៊ីងយ៉ា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏បានបញ្ជាក់ផងដែរថា ប្រតិបត្តិការបោសសម្អាតក្រុមបះបោរចាប់ពីថ្ងៃ ២៥នោះ បានធ្វើឲ្យមនុស្សស្លាប់ជិត ៤០០នាក់ក្នុងនោះភាគច្រើនជាងក្រុមប្រដាប់អាវុធខុសច្បាប់។ ទាហានរដ្ឋាភិបាលក៏បានចោទផងដែរថា ក្រុមបះបោរជនជាតិរ៉ូហ៊ីងយ៉ាក៏បានដុតផ្ទះសម្បែងប្រជាជនផងដែរ។   សហគមន៍អន្តរជាតិជាពិសេសក្រុមឃ្លាំមើលសិទ្ធិមនុស្សឯណោះវិញ មិនបានទទួលយកការបកស្រាយយករួចខ្លួនរបស់ទាហានមីយ៉ាន់ម៉ានេះទេ។ គេបានបន្ទោសរដ្ឋាភិបាលមីយ៉ាន់ម៉ាជាពិសេសកងទ័ពមីយ៉ាន់ម៉ា និងថែមទាំងបានចោទប្រកាន់ថា ក្រុមនេះបានធ្វើទុកបុកម្នេញលើជនស៊ីវិលដើម្បីធ្វើយ៉ាងណាបង្ខំឲ្យប្រជាជនទាំងនោះរត់ភៀសខ្លូនចេញទៅបង់ក្លាដែស៕
កងកម្លាំងមីយ៉ាន់ម៉ាបានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រជាជនរ៉ូហ៊ីងយ៉ា បានដុតផ្ទះសម្បែងខ្លួនឯង ហើយរត់ភៀសខ្លួនពេលសន្តិសុខចេញប្រតិបត្តិការបោសសម្អាតក្រុមប្រដាប់អាវុធដែលបះបោរនៅរដ្ឋ Rakhine។ ការអះអាងបែបនេះ គឺជាការឆ្លើយតបចោទប្រកាន់កន្លងមកដែលថា ទាហានមីយ៉ាន់ម៉ាធ្វើទុក្ខបុកម្នេញនិងដុតបំផ្លាញលំនៅជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
  សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួននឹងធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯង ហើយស្របពេលនោះដែរបានថ្កោលទោសជាថ្មីលើការសម្លាប់របស់អ៊ីរ៉ង់លើពលរដ្ឋអ៊ីរ៉ង់ដើមកំណើតអង់គ្លេសម្នាក់។   រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់អ្នកកាសែតថា ការសម្លាប់លោក Ali Reza Akbari កាលពីសប្ដាហ៍មុនគឺជាទម្រង់មួយនៃការរំលោភបំពានរបស់រដ្ឋាភិបាលអ៊ីរ៉ង់ដែលមានដូចជា «ការឃុំឃាំង ការធ្វើទារុណកម្ម ការបង្ខំឱ្យសារភាព និងការសម្លាប់ដោយអយុត្តិធម៌ជាដើម»។   លោក Blinken បាននិយាយថា៖ «យើងមានក្ដីរន្ធត់តក់ស្លុតចំពោះការសម្លាប់លោក Akbari ដូចដែលយើងមានក្ដីរន្ធត់តក់ស្លុតចំពោះអ្វីៗផ្សេងទៀតដែលយើងបានឃើញនៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលប៉ុន្មានខែកន្លងមកនេះតាំងពីពេលដែលការតវ៉ាទាំងនេះបានចាប់ផ្ដើមដែរ ដែលនោះមានដូចជាការចាប់ខ្លួនមនុស្សជាច្រើន ការកាត់ទោសក្លែងក្លាយ ការសម្លាប់ និងការប្រើអំពើហិង្សាផ្លូវភេទជាវិធីដើម្បីបង្ក្រាបការតវ៉ាជាដើម»។   រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក James Cleverly ដែលបានជួបជាមួយនឹងលោក Blinken នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បាននិយាយថា ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក «ឈរជាមួយនឹងប្រជាពលរដ្ឋអ៊ីរ៉ង់ដ៏អង់អាចក្លាហាននិងថ្លៃថ្នូរនៅពេលដែលពួកគេទាមទារសិទ្ធិរស់នៅដែលគ្មានការភ័យខ្លាចនិងការជិះជាន់គាបសង្កត់»។   លោក Cleverly បានបញ្ជាក់ថា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើអ្នកដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Akbari ដែលក្នុងនោះរួមមានទាំងអគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់ផងដែរ និងលើសមាជិកនៃកងប៉ូលិសផ្នែកសីលធម៌របស់អ៊ីរ៉ង់និងតុលាការដែលជាប់ពាក់ព័ន្ធនៅក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ា។   លោកបានបន្ថែមថា ប្រជាពលរដ្ឋអ៊ីរ៉ង់កំពុងប្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ថាពួកគេមិនសប្បាយចិត្តនឹងប្រព័ន្ធបច្ចុប្បន្ននៅក្នុងប្រទេសនិងថាវាអាស្រ័យលើរដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងការកែប្រែប្រព័ន្ធនេះ៕  
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly ចាប់រលាក់ដៃគ្នានៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានរបស់ពួកអស់លោកនៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
  As chairman of a session of the top UN body, Trump denounced the "horrible, one-sided" nuclear deal with Iran that he ditched in May, to the dismay of European allies. A gavel-wielding Trump vowed that re-imposed sanctions will be "in full force" and urged world powers to work with the United States to "ensure the Iranian regime changes its behavior and never acquires a nuclear bomb."   Addressing the council afer Trump, French President Emmanuel Macron hit back, declaring that concerns about Iran cannot be reduced to "a policy of sanctions and containment" that was in place for years before the landmark deal.   "We need to build together a long-term strategy to manage the crisis that cannot be reduced to a policy of sanctions and containment of Iran," said Macron. The United States has moved to reimpose sanctions that had been lifted under the 2015 deal to curb Iran's nuclear program and has vowed to punish foreign firms that do business with Iran.   On North Korea, Trump called for sanctions to be strictly enforced against Pyongyang -- a message directed at Russia and China which are pushing for an easing of punitive measures to reward North Korean leader Kim Jong Un.   Without naming countries, the US president noted that "some nations are already violating UN sanctions" including illegal ship-to-ship transfers of oil and said compliance was "very, very important."   Trump also accused China of working against his Republican Party in upcoming elections, saying Beijing did "not want me or us to win" because of his hard line on trade.  His toughest words were directed at Iran, however.   "In the years since the deal was signed, Iran's aggression only increased," Trump said. "The regime used new funds from the deal to support terrorism, build nuclear capable missiles and foment chaos." Trump assailed Russia and Iran for backing President Bashar al-Assad in his brutal war in Syria, saying: "The Syrian regime's butchery is enabled by Russia and Iran."   - US at odds with Europeans over Iran - Wednesday's meeting highlighted a rift between the United States and its European allies over the Iran nuclear deal. On Monday, the five remaining parties to the agreement -- Britain, China, France, Germany and Russia -- defiantly announced that they would set up a special payment system to continue trade and business ties with Iran.   Heading into the council meeting, Sweden's Foreign Minister Margot Wallstrom said European Union governments will "stand up" for the nuclear deal and suggested the US approach would fail.   "We have tried sanctions over the years, decades. We tried isolation and it only gave the most conservative forces in Iran more power," she told reporters.  During his address to the General Assembly on Tuesday, Trump assailed Iran's leaders, accusing them of sowing "chaos, death and destruction" and calling on world governments to isolate Tehran.   Iranian President Hassan Rouhani shot back in his speech, denouncing leaders who have "xenophobic tendencies resembling a Nazi disposition" and slamming the planned council meeting as a "preposterous and abnormal act."   Trump's national security advisor John Bolton warned Tehran of "hell to pay" if it threatens the US or its allies. "Let my message today be clear: we are watching, and we will come after you."   It was only the third time in UN history that a US president chaired a Security Council meeting. Barack Obama presided over two meetings in 2009 and 2014. The United States had initially said the meeting chaired by Trump would focus on Iran, but later broadened the agenda under the theme of nuclear non-proliferation and weapons of mass destruction.   Iran has not requested to speak at the council meeting, diplomats confirmed Tuesday although Rouhani will hold a press conference soon after it is due to end. Trump is one of around 130 world leaders attending the General Assembly in New York which formally began on Tuesday.   Speakers scheduled to address the second day of the assembly include the leaders of war-torn Yemen and Afghanistan while May will make her last speech at the world's foremost diplomatic stage before Britain leaves the European Union.  
United Nations, United States | US President Donald Trump took his campaign to isolate Iran to the UN Security Council Wednesday, accusing Tehran of spreading chaos at a meeting that laid bare divisions between Washington and key allies.
អតីតអ្នកចាំទី Real Madrid រូបនេះបាននិយាយថា រូបគេកំពុងពិចារណាឡើងវិញនូវបេក្ខភាពជាប្រធាន SFF ដោយសារតែស្ថានភាពសង្គម សេដ្ឋកិច្ច និងសុខភាពនៅក្នុងប្រទេសរបស់ខ្លួនកំពុងរងទុក្ខខ្លាំង។   គិតមកទល់ពេលនេះ អេស្ប៉ាញមានករណីស្លាប់ដោយសារ COVID-19 ជាង ២៧០០០នាក់ ក្នុងចំណោមអ្នកឆ្លងជិត ៣០ម៉ឺននាក់ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតសកលមួយនេះ។   Casillas បានបង្ហោះនៅលើបណ្តាញសង្គម Twitter ផ្ទាល់របស់ខ្លួនក្រោយបោះបង់បេក្ខភាពប្រជែងតំណែងប្រធាន SFF ថា សំឡេងឆ្នោតសម្រាប់តួនាទីនេះលែងសំខាន់ហើយ អំឡុងពេលមានវិបត្តិជំងឺរាតត្បាតនេះ។   កីឡាករ វ័យ៣៩ឆ្នាំរូបនេះ មិនទាន់ប្រកាសចូលនិវត្តន៍ជាផ្លូវការនោះទេ ប៉ុន្តែរូបគេក៏មិនបានលេងឲ្យក្រុម FC Porto ដែរ ចាប់តាំងពីខែមេសា ឆ្នាំ ២០១៩ រហូតសព្វថ្ងៃ បន្ទាប់ពីមានជំងឺគាំងបេះដូងអំឡុងពេលហ្វឹកហាត់កន្លងមក។ ដោយសារបញ្ហាជំងឺនេះ Casillas ត្រូវបាន Porto ផ្តល់តួនាទីជាបុគ្គលិកគ្រូបង្វឹកចាប់ពីខែកក្កដា ឆ្នាំ ២០១៩ មក។   ការដកខ្លួនចេញពីបេក្ខភាពប្រជែងតំណែងខាងលើរបស់ Casillas មានន័យថាលោក Luis Rubiales ដែលកំពុងកាន់អំណាចនឹងត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីដោយគ្មានអ្នកជំទាស់នៅខែសីហាខាងមុខ ដើម្បីបន្តតំណែងអាណត្តិរយៈពេល ៤ ឆ្នាំទៀត៕  
Iker Casillas អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ បានដកខ្លួនចេញពីបេក្ខភាពប្រជែងធ្វើប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (SFF) វិញ ដោយសារតែវិបត្តិជំងឺឆ្លង COVID-19 ក្នុងប្រទេស។
  លោក តាន់ យិតថា ដែលត្រូវជាកូនប្រុសរបស់អ្នកស្រី កែវ សេដ្ឋា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងខ្លីថា សពម្ដាយរបស់លោក នឹងបូជា នៅល្ងាចថ្ងៃទី២៥ ខែមីនា ។ លោកបញ្ជាក់ដូច្នេះ៖«តាអាចារ្យដេញថ្ងៃឱ្យ អាចបូជានៅល្ងាចថ្ងៃស្អែកនេះតែម្ដង វេលាបានឆាប់ណាស់»។    អ្នកស្រី កែវ សេដ្ឋា គឺជាសិល្បៈការិនីផ្នែកចម្រៀងសម័យទំនើប កាលពីទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលជាដៃគូចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងបទ រាត្រីជួបភ័ក្រ ជាស្នាព្រះហស្តរបស់ព្រះបរមរតនៈកោដ្ឋ ព្រះបាទ នរោត្តម ស៊ីហនុ។ អ្នកស្រីក៏បានច្រៀងបទចម្រៀងមួយចំនួនទៀតផងដែរ។   ក្រៅពីជាអ្នកចម្រៀងសម័យទំនើប អ្នកស្រី កែវ សេដ្ឋា ក៏ជាសិល្បការិនីល្ខោនបាសាក់ យីកេ និងរបាំប្រពៃណីផងដែរ។ អ្នកស្រីគឺជាតួឯកល្ខោនបាសាក់ក្នុងវង់លោក ឃុនព្រះម្នាងយិនតាត។ ដោយសារភាពល្បីល្បាញក្នុងវង់ល្ខោនបាសាក់ បូកផ្សំនឹងមានសំឡេងពីរោះ ព្រមដោយរូបសម្រស់ស្រស់ស្អាតផង អ្នកស្រី សេដ្ឋា ត្រូវបានអ្នកនិពន្ធ  លើកទឹកចិត្តឱ្យចូលប្រឡូកក្នុងវិស័យចម្រៀងសម័យ។   មានស្រុកកំណើតនៅរាជធានីភ្នំពេញ អ្នកស្រី កែវ សេដ្ឋា ដែលមានកូន៥នាក់(ប្រុស១នាក់) ធ្លាប់បានច្រៀងក្នុងព្រះរាជពិធីធំៗ ក្នុងព្រះបរមរាជវាំង ថ្វាយសម្ដេច ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជជាតិ និងសម្ដេចម៉ែ យាងទតកម្សាន្តទៀតផង។    ក្រោយបែកសង្គ្រាមប៉ុលពត គ្រួសាររបស់អ្នកស្រី កែវ សេដ្ឋា នៅតែបន្តបម្រើសិល្បៈល្ខោនបាសាក់ ដោយបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ។ ជីវិតក្នុងវិថីសិល្បៈនេះមិនសូវជាធ្វើឱ្យអ្នកស្រី រួមទាំងក្រុមគ្រួសារបានធូរធារឡើយ។ ប៉ុន្តែអ្នកស្រី នៅតែមិនបោះបង់។   អ្នកស្រី កែវ សេដ្ឋា បានធ្លាក់ខ្លួនឈឺក្នុងអំឡុងចុងឆ្នាំ២០១៥  ដោយជំងឺលើសឈាម ដែលបណ្ដាលឱ្យអ្នកស្រី ស្លាប់មួយចំហៀងខ្លួន មុននឹងទទួលមរណភាពនៅថ្ងៃទី២៤មីនានេះ៕
ភ្នំពេញ៖ អ្នកស្រី កែវ សេដ្ឋា ដែលមានឈ្មោះដើមថា គូ វ៉ាន់ស៊ីន បានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២០នេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖ ជាសាលាដែលមានចក្ខុវិស័យវែងឆ្ងាយ ទៅលើការគិតគូរពីបរិស្ថាន ជាហេតុធ្វើឱ្យសាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាប ជាប់ពានរង្វាន់សាលាមេត្រីភាពបរិស្ថាននៅឆ្នាំ២០១៧។ សមិទ្ធផលជាបន្តបន្ទាប់ បានកើតចេញពីសប្បុរសជនជិតឆ្ងាយ និងថវិការបស់ក្រសួង បូករួមនិងគំនិតច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំ ធ្វើឱ្យសាលានេះ បានដើរឆ្ពោះទៅគោលការណ៍ និងចក្ខុវិស័យមួយដែលគិតគូរពីបរិស្ថាន។ នាយកសាលា លោក អាន លឹមខេង បានរម្លឹកត្រួសៗ ពីប្រវត្តិសាលាមុននឹងឈានដល់បច្ចុប្បន្ន។ លោកថា នៅមុនសម័យខ្មែរក្រហមសាលានេះមាន២ខ្នង ក្រោយបើកឡើងវិញនៅឆ្នាំ ១៩៨១ នៅសល់មួយខ្នងប៉ុណ្ណោះ ដោយមួយខ្នងទៀតត្រូវបានកម្ទេចចោល។ ពេលបើកឡើងវិញ នៅទ.សឆ្នាំ៨០ សាលានេះមានកូនសិស្ស៩០នាក់ និងគ្រូបង្រៀន៥នាក់។ លោកនាយកសាលារម្លឹកបន្តថា មកដល់បច្ចុប្បន្នដោយសារមានទំនាក់ទំនងនិងសហការគ្នាល្អរបស់លោកគ្រូអ្នកគ្រូ ធ្វើឱ្យសាលានេះអភិវឌ្ឍន៍លូតលាស់បានឆាប់រហ័ស ដោយមានអាគារ១៨ខ្នង ដែលជាការឧបត្ថម្ភពីសប្បុរសជនជាតិនិងអន្ដរជាតិ រួមនិងថវិការបស់សាលា។ ជាមួយគ្នានោះ លោក លឹមខេង ក៏បានរម្លឹកពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់នាយកសាលាមុនៗ រហូតដល់ជំនាន់លោកក៏នៅតែមានគោលការណ៍ធ្វើឱ្យសាលារីកចម្រើនទៅមុខ។ ក្នុងនោះ លោកក៏បានបង្កើតនូវចក្ខុវិស័យ ឬគោលការណ៍សំខាន់ៗ ក្នុងការកែប្រែមុខមាត់សាលានេះ ឱ្យក្លាយជាសាលាដែលហ៊ុមព័ទ្ធដោយធម្មជាតិស្រស់បំព្រង។ លោកពន្យល់ថា៖« ចំណុចទី១សំខាន់បំផុត គឺផ្តោតគោលការណ៍ទី១ យើងនាំគ្នាបង្កើតចក្ខុវិស័យដោយមានអមបេសកកម្ម ដើម្បីសម្រេច ចក្ខុវិស័យ ផ្តោតទី១លើបរិស្ថាន ដោយយើងយល់ថា បរិស្ថានគឺមានសារសំខាន់ណាស់ សម្រាប់ជីវិតរស់នៅទាំងមនុស្ស និងសត្វ...ខ្ញុំគិតថា បើសាលារៀនស្អាត ប្រៀបដូចផ្ទះអ៊ីចឹង បើផ្ទះស្អាតធ្វើឱ្យអារម្មណ៍យើងក៏ចង់រស់នៅដែរ...»។ ការខិតខំប្រឹងប្រែងដោយផ្តោតលើបរិស្ថានជាធំ និងស្របពេលដែលក្រសួងបរិស្ថាន ដាក់ការប្រឡងប្រជែងសាលាមេត្រីភាពបរិស្ថាន ទើបធ្វើឱ្យសាលាចំណេះទូទៅ និងបច្ចេកទេសពួក ជាប់ពានរង្វាន់នៅឆ្នាំ២០១៧។ សម្រាប់លោក លឹមខេង ពានរង្វាន់នេះ គឺជាការខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០០៧មក ដើម្បីកែប្រែបរិស្ថានជុំវិញសាលា ដែលមានផ្ទៃដី១០ហិកតា ឱ្យមានភាពបៃតង។ យុវសិស្ស សូណេត រៀនថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា បរិវេណសាលាមានភាពត្រជាក់ មានភាពស្រស់ស្រាយ បន្ថយភាពតានតឹងដល់រូបនាងពេលមកដល់សាលារៀន។ សូណេត ប្រាប់ថា នៅក្នុងសាលាមិនអនុញ្ញាតឱ្យប្រើប្រាស់ប្លាស្ទិកទេរាប់ចាប់ពីកន្លែងផឹកទឹក និងកន្លែងអាហារ ហើយសូម្បីតែធុងសំរាមក៏គ្មានដែរ។ ចំណែកយុវសិស្ស អ៊ុំ ម៉ុច កំពុងអង្គុយជុំគ្នាជាមួយមិត្តភក្ដិក៏មានអារម្មណ៍រីករាយជាមួយសមិទ្ធិផលក្នុងសាលាដែលនាងកំពុងរៀននេះដែរ។  ម៉ុចដែលមិនសូវចេះនិយាយស្ដីច្រើនប្រាប់ថា សាលាបានអប់រំពីអនាម័យបរិស្ថាន ជំរុញធ្វើយ៉ាងណាឱ្យសិស្សមានការរស់នៅស្អាត។ ជាមួយគ្នានោះ នៅម៉ោងសិក្សាគ្រូបានបង្រៀនពីការសម្អាតអនាម័យបរិស្ថាន ដោយត្រូវទុកដាក់ក្នុងធុងសំរាមត្រឹមត្រូវ ពិសេសកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ យុវសិស្ស លៀ សាលូន ក៏ទទួលបានចំណេះផ្នែកបរិស្ថាននេះច្រើនដែរពីលោកគ្រូអ្នកគ្រូ។ សាលូន ថាពេលសាលារៀនស្អាត ធ្វើឱ្យនាងមានអារម្មណ៍ល្អ ជុំវិញសាលាមានម្លប់ត្រជាក់ និងភាពបៃតង។ ក្រោយពីទទួលការអប់រំផ្នែកអនាម័យបរិស្ថានពីសាលាហើយនោះ សាលូន ក៏បានយកចំណេះដឹងទាំងប៉ុន្មានទៅអនុវត្តន៍នៅផ្ទះផងដែរ។ ដ្បិតថា ក្លាយជាសាលាមេត្រីភាពបរិស្ថានដែលគិតគូរពីបរិស្ថាន និងមានការអភិវឌ្ឍច្រើនក៏ពិតមែន តែនាយកសាលារៀនចំណេះទូទៅ និងបច្ចេកទេសពួក ប្រាប់ថាលោកនឹងបន្តអភិវឌ្ឍន៍បន្ថែមទៀត។ ក្នុងនោះលោកក៏ចង់ឱ្យប្រជាពលរដ្ឋម្នាក់ៗ យល់ពីបញ្ហាបរិស្ថាននេះដែរ ក្នុងបំណងធ្វើឱ្យសង្គមជាតិ រស់នៅដោយភាពស្រស់ស្អាត និងបៃតង។ លោក លឹមខេង ប្រាប់ថា បរិស្ថានស្អាត គឺផ្តើមចេញពីយើងម្នាក់ៗ ហើយបរិស្ថានស្អាត នោះសុខភាពក៏ល្អដែរ៕
សៀមរាប៖ ជាសាលាដែលគិតគូរពីបរិស្ថានខ្ពស់ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានជាប់ជាសាលាមេត្រីភាពបរិស្ថាន នៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ន នៅក្នុងបរិវេណសាលានេះ មានភាពបៃតង និងគ្មានធុងសំរាមឡើយ។ អាន លឹមខេង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានអះអាងថា លោកបានចាប់ផ្តើមខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០០៧មក ដើម្បីកែប្រែបរិស្ថានជុំវិញសាលា ដែលមានផ្ទៃដី១០ហិកតា ឱ្យមានភាពបៃតង និងលុបបំបាត់ធុងសំរាមនៅក្នុងសាលា ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។ ទាំងថ្នាក់ដឹកនាំសាលា និងសិស្សានុសិស្សសុទ្ធតែរីករាយនឹងសមិទ្ធផលនានាក្នុងសាលា។
  សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី បានពិភាក្សាគ្នារៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិ នៅខេត្តព្រះសីហនុនេះហើយ។ បើតាមការគ្រោងទុក ការប្រកួតនេះ ត្រូវបែងចែកជា១២វិញ្ញាសា ដោយកម្ពុជា និងសិង្ហបុរី នឹងចែកគ្នារៀបចំ ៥០ភាគរយ ខណៈ អត្តពលិក ១៥០នាក់ មកពី ៦ប្រទេសចូលរួម។    ចំពោះការរៀបចំនេះ នឹងត្រូវគោរពតាមវិធានទប់ស្កាត់ជំងឺកូវីដ-១៩ តាមស្ដង់ដារប្រតិបត្តិ SOP របស់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលទទួលបានជោគជ័យ ។ ជាពិសេសវិធានការនានារបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ។    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)លោក ថោង ខុន ធ្លាប់បានបញ្ជាក់កន្លងមកថា កិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គឺជាឱកាសល្អមួយ ដើម្បីជំរុញវិស័យកីឡាទូកក្ដោងកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ជាពិសេសស្ដារសេដ្ឋកិច្ចសង្គម និងទេសចរណ៍ ក្នុងនិងក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ផងដែរ។    មូលហេតុដែលសិង្ហបុរី ចង់រៀបចំការប្រកួតទូកក្ដោងនៅកម្ពុជានេះ ដោយសារតែកីឡាប្រភេទនេះ មិនត្រូវបានម្ចាស់ផ្ទះ វៀតណាម ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឡើយ។ វៀតណាមត្រូវរៀបចំ ស៊ីហ្គេម នៅចុងឆ្នាំ២០២១នេះ ប៉ុន្តែសុំលើកទៅពាក់កណ្ដាលឆ្នាំ២០២២វិញ ដោយសារបញ្ហាកូវីដ-១៩ រាតត្បាត។   ដោយសារបញ្ហានេះហើយ ទើបសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី ដោយមានការគាំទ្រពីបណ្ដាប្រទេសអាស៊ានផ្សេងៗនោះ បានព្រមព្រៀងគ្នារៀបចំការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍នេះ ដើម្បីលើកទឹកចិត្តដល់កីឡាករទូកក្ដោង នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានខិតខំហ្វឹកហាត់ត្រៀមការប្រកួតស៊ីហ្គេម ហើយខកខានវិញនេះ៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី រៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ (2021 Southeast Asian Sailing Championships) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ប្រមុខរដ្ឋាភិបាល សម្រេចតាមសំណើររបស់សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
  សូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជាទទួលចំណូលពីទេសចរអន្តរជាតិបាន ១៨៤លានដុល្លារ និងចំណូលពីទេសចរជាតិ បាន២៣០លានដុល្លារ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបានពីទេសចរអន្តរជាតិនេះ គឺមានចុះអស់៨២ភាគរយ បើធៀបនឹងឆ្នាំ២០២០។    រយៈពេលនេះ ពលរដ្ឋកម្ពុជាដែលចេញទៅដើរកម្សាន្តនៅក្រៅប្រទេស ក៏បានធ្លាក់អស់ ៩០,៦ភាគរយ ផងដែរ ដោយមានចំនួនត្រឹម ៣០ ៥១៧នាក់ប៉ុណ្ណោះ។ បើតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២១ មូលដ្ឋានអាជីវកម្មទេសចរណ៍ មាន ១៤ ៤៣៥កន្លែង សេវាកម្មស្នាក់នៅ មាន ៨៦ ៤៩៩បន្ទប់ និងអ្នកប្រកបមុខរបរក្នុងវិស័យមាន ២២,៥ម៉ឺននាក់៕   
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលត្រឹមជិត២០០លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះ នាឆ្នាំ២០២១។ ចំណូលពីភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជានេះ គឺធ្លាក់ចុះរហូតដល់ជាង៨០ភាគរយ បើធៀបនឹងឆ្នាំ២០២០។
  លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននិយាយថា ការប្រកួតនេះ ជាឆ្នាំទី៧ហើយ ដែលក្រុមហ៊ុន ស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យនេះ ក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។     លោក Roderick Leong នាយកផ្នែកលក់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី៧ នឹងជាឆ្នាំទី២នៅទឹកដីខេត្តកណ្តាល ហើយព្រឹត្តិការណ៍កាន់តែធំជាងមុននិងមានមណ្ឌល ប្រកួតរហូតដល់៩ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៧០០ក្រុម និងមានរង្វាន់ដ៏ច្រើនសរុបរហូតដល់ ៥០,០០០ដុល្លារ ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។     សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌលខេត្តកណ្តាលនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ក្រុមលេខ២ទទួលបានទឹកប្រាក់៧០០ដុល្លារ ក្រុមលេខ៣ទទួលបានថវិកា៣៥០ដុល្លារ និងក្រុមលេខ៤ទទួលបាន១៥០ដុល្លារ។    ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម)
ខេត្តកណ្តាល៖ការប្រកួតជម្រុះមណ្ឌលទី៨ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩  នេះ បានចាប់ផ្តើមបើកជាផ្លូវការហើយនៅ សួនច្បារមាត់ទន្លេច្រមុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមចំនួន៤៦ក្រុម។ ចំពោះ ក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ហាក់ស្ទាក់ស្ទើរក្នុងការក្លាយជានាយករដ្ឋមន្ត្រីដែលមិនមែនជាតំណាងរាស្ត្រ ក្រោយការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០១៩ ទោះជារដ្ឋធម្មនុញ្ញឆ្នាំ២០១៧ បើកផ្លូវក៏ដោយ។ ទោះស្ទាក់ស្ទើរមែនពិត តែលោក ប្រាយុទ្ធ ក៏មិនបានបោះបង់លទ្ធភាពចូលរួមជាមួយបក្សនយោបាយណាមួយដែលមានសំឡេងក្នុងសភាដើម្បីមានឱកាសបន្តតំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់លោកឡើយ។ បើតាមសារព័ត៌មានថៃ The Nation លោក ប្រាយុទ្ធ មិនចង់ក្លាយជាចំណាប់អារម្មណ៍ក្នុងនយោបាយថៃឡើយ។ មេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ រូបនេះបាននិយាយនៅថ្ងៃទី២៧ ខែមីនា ថា លោកចង់ឲ្យបក្សមានសំឡេងនៅសភាជ្រើសរើសបេក្ខជនផ្សេងសិន មុនងាកទៅរករូបលោក។ ជាមួយគ្នានោះដែរ មេដឹកនាំរបបយោធារូបនេះ ក៏បានគំរាមតាមដានរកមុខអ្នកដែលទាមទារឲ្យរដ្ឋាភិបាលថៃរៀបចំការបោះឆ្នោតឲ្យបានឆាប់ និងមិនត្រូវពន្យារពេលទៀតឡើយ។ លោកសង្ស័យពីទំនាក់ទំនងរវាងក្រុមអ្នកតវ៉ា និងបក្សនយោបាយរបស់ថៃ។ បើតាមលោក ប្រាយុទ្ធ ទំនាក់ទំនងរវាងក្រុមតវ៉ា និងបក្សណាមួយ នឹងបង្កផលប៉ះពាល់សម្រាប់បក្សនោះនៅថ្ងៃអនាគត ហើយកាលបរិច្ឆេទបោះឆ្នោតក៏មានរួចរាល់ដែរ។ ក្រោមយន្តការរបស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលសរសេរដោយរបបយោធា លោក ប្រាយុទ្ធ មានភាគរយច្រើនក្នុងការក្លាយជានាយករដ្ឋមន្ត្រីខាងក្រៅ ឬនាយករដ្ឋមន្ត្រីមិនមែនជាសមាជិកសភា។ រដ្ឋធម្មនុញ្ញថៃចែងថា ក្នុងករណីបក្សមានសំឡេងក្នុងរដ្ឋសភា មិនអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបាន រដ្ឋសភា និងព្រឹទ្ធសភាត្រូវប្រជុំរួមគ្នាដើម្បីរើសឥស្សរជនណាមួយដើម្បីសម្រេចចុងក្រោយ ហើយឥស្សរជននោះ អាចជាបុគ្គលផ្សេងពីតំណាងរាស្ត្រ។ កន្លងមក បក្សនយោបាយធំៗរបស់ថៃ មិនសប្បាយចិត្តនឹងបញ្ញត្តិបែបនេះឡើយ ព្រោះជាការទុកផ្លូវឲ្យយោធាបន្តកាន់អំណាចទៀត ខណៈការបោះឆ្នោត្រូវបានលើកពេលម្ដងហើយម្ដងទៀត។ ម្យ៉ាង បក្សនយោបាយនានាមិនរំពឹងថា ទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលខ្លួនឯងឡើយ ហើយម្យ៉ាងទៀតនោះ សមាជិកព្រឹទ្ធសភាបច្ចុប្បន្ធសុទ្ធតែតែងតាំងដោយយោធាទាំងអស់៕ 
មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា បានបើកទ្វារចំហក្នុងការចូលរួមជាមួយបក្សនយោបាយណាមួយ ដើម្បីបន្តកាន់តំណែងនាយករដ្ឋមន្ត្រីទៀតក្រោយការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៩ ។ បើតាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ក្នុងករណីបក្សជាប់ឆ្នោតមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបាន នោះបក្សមានសំឡេងក្នុងសភាអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលមិនមែនជាតំណាងរាស្ត្រ។ លោក ប្រាយុទ្ធ គឺជាឥស្សរជននាំមុខសម្រាប់តំណែងនេះ។
ពិធីដង្ហែអគ្គិជ័យកីឡា និងភ្លើងគប់ជុំវិញប្រទេសអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក ហោ សារុន បេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC បានចាកចេញពីក្រុងភុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ទៅដល់សិង្ហបុរីដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើគប់កីឡា។   សិង្ហបុរី នឹងក្លាយជាប្រទេសទី៦ បន្ទាប់ពី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលត្រូវទទួលពិធីហែភ្លើងគប់ស៊ីហ្គេម ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មុនបន្តទៅថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ។   ភ្លើងគប់ និងអគ្គិជ័យកីឡា នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង មុនបន្តដង្ហែឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប ហើយត្រឡប់ចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា៕  
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១២ ខែមេសា ក្រោយចាកចេញពីម៉ាឡេស៊ីនៅព្រឹកថ្ងៃដដែលនោះ។ សិង្ហបុរីជាប្រទេសទី៦ ក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងត្រូវធ្វើពិធីហែភ្លើងគប់កីឡានេះ។
  ការបញ្ជាក់ពីការរៀបចំ សង្ក្រាន្តសៀមរាបនេះ ធ្វើឡើងដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា។ លោកបានប្រាប់អ្នកសារព័ត៌មានក្នុងកាលពីថ្ងៃទី១៨ មីនា ក្នុងពិធីបើកសន្និបាតបូកសរុបការងារខេត្ត នៅសណ្ឋាគារ សុខា សៀមរាបថា សសយក មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅរមណីយដ្ឋានអង្គរទេ ប៉ុន្តែសសយក ខេត្តបានសហការរៀបចំសង្ក្រាន្តសៀមរាប ជាមួយអាជ្ញាធរខេត្ត។ កម្មវិធីសង្ក្រាន្តសៀមរាប មិនសូវខុសពីអង្គរសង្ក្រាន្តប៉ុន្មានដែរ។ តាមការបញ្ជាក់របស់លោកអភិបាលខេត្ត កម្មវិធីរួមមាន ការលេងល្បែងប្រជាប្រិយ កម្មវិធីសាសនា និងកម្មវិធីកម្សាន្តដទៃទៀត។ល។   សម្រាប់ទីតាំងនៃការរៀបចំពិធីវិញ តាមការបញ្ជាក់របស់លោក ទៀ សីហា នឹងប្រព្រឹត្តិទៅនៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ មុខព្រះរាជដំណាក់។ សង្ក្រាន្តសៀមរាប នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសា។   គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំរយៈពេល៦ឆ្នាំនៅតំបន់រមណីយដ្ឋានអង្គរ គឺចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយនៅឆ្នាំ២០១៨ មានទេសចរជិត២លាននាក់ចូលរួម ក្នុងនោះមានបរទេសជាង ៣ម៉ឺននាក់៕  
សៀមរាប៖ នៅឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះទេ។ តែដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សសយក ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត សម្រាប់ការរៀបចំ សង្ក្រាន្តសៀមរាប ជំនួស អង្គរសង្ក្រាន្ត ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីមួយនេះ។
ក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាម៉េរិកខាងត្បូង Copa America អាហ្សង់ទីនរកបានជ័យជម្នះលើប៉ូឡូញ ២-០ ដើម្បីដណ្តើមកៅអីវគ្គ ១៦ក្រុម ក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល។ អាហ្សង់ទីននឹងត្រូវបន្តការប្រកួតវគ្គជម្រុះ ១៦ក្រុមទល់អូស្រ្តាលីបន្តនៅថ្ងៃទី៣ ខែធ្នូ ពោលក្រោយប៉ះប៉ូឡូញត្រឹម២ថ្ងៃ។   ឃើញការប្រកួតដ៏មមារញឹកដែលក្រុមមិនមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនឱ្យបានល្អ លោក Lionel Scaloni វ័យ ៤២ឆ្នាំ បានបង្ហាញអារម្មណ៍ដូច្នេះ៖ «ខ្ញុំគិតថាជារឿងដ៏ឆ្កួតលីលាបំផុតដែលត្រូវលេងក្នុងពេលពីរថ្ងៃបន្ទាប់ទៀត ហើយនៅពេលដែលអ្នកជាក្រុមស្ថិតនៅកំពូលតារាងថែមទៀត ខ្ញុំមិនយល់ពីរឿងនេះទេ។ គិតមើលទៅថាម៉ោងប៉ុន្មានហើយពេលនេះ ជិតម៉ោង ១ព្រឹកទៅហើយ ថ្ងៃនេះ ថ្ងៃបន្ទាប់គឺយើងត្រូវត្រៀមខ្លួន ហើយយើងនឹងលេងតែម្តង យើងគួរតែទទួកបានពេលសម្រាកច្រើនជាងនេះ។»។    ដោយឡែកអូស្ត្រាលី ពួកគេមានប្រៀបជាងក្រុមមកពីទ្វីបអាម៉េរិកខាងត្បូងដោយមានពេលសម្រាកច្រើនម៉ោងជាង នឹងអាចធ្វើឱ្យក្រុមទ្វីបអាស៊ីមួយនេះមានពេលត្រៀមខ្លួនបានល្អ នៅការប្រកួតវគ្គ ១៦ក្រុម។   ក្រោយជ័យជម្នះលើប៉ូឡូញ ២-០ អាហ្សង់ទីនឡើងវគ្គ ១៦ក្រុមចុងក្រោយជាលើកទី១៤ ក្នុងប្រវត្តិសាស្ត្រដែលពួកគេបានបង្ហាញវត្តមាន ១៨លើកនៅ World Cup ទាំងលើកនេះ។ ក្នុងចំណោមការបង្ហាញខ្លួន ១៧លើកមុនអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកក្នុងឆ្នាំ ១៩៧៨ និង ១៩៨៦៕  
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ថ្ងៃទី១ ខែវិច្ឆិកា បង្ហាញអារម្មណ៍ហួសចិត្ត បន្ទាប់ពីអាហ្សង់ទីនត្រូវបន្តការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 ក្រោយសម្រាកបានតែ២ថ្ងៃប៉ុណ្ណោះក្រោយបញ្ចប់វគ្គចែកពូល។ ក្រុមពីទ្វីបអាម៉េរិកឡាទីនមួយនេះ ត្រូវជួយអូស្ត្រាលីវគ្គ១៦ក្រុមនៅថ្ងៃទី៣ ខែធ្នូ។
 មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យសមយុទ្ធយោធាដែលធ្វើឡើងដោយអង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ បើតាមទីភ្នាក់ងារពត៌មាន KCNA សមយុទ្ធយោធានេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពវាយប្រហាររបស់អាវុធនុយក្លេអ៊ែរ និងសមត្ថភាពកម្លាសត្រូវ និងដើម្បីឆ្លើយតបទៅនឹងសមយុទ្ធទ័ពជើងទឹកទ្រង់ទ្រាយធំរបស់អាម៉េរិក និងកូរ៉េខាងត្បូងដែលទើបបញ្ចប់។   យោងតាមទីភ្នាក់ងារពត៌មាន KCNA នៅថ្ងៃទី១០ ខែតុលា អង្គភាពប្រតិបត្តិការយុទ្ធសាស្ត្រនុយក្លេអ៊ែរបានធ្វើសមយុទ្ធពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី៩ ខែតុលា ជាការឆ្លើយតបមួយដែលកូរ៉េខាងជើងអះអាងថា ជារឿងមិនអាចជៀសបានចំពោះការធ្វើសមយុទ្ធទ័ពជើងទឹកទ្រង់ទ្រាយធំរបស់អាម៉េរិក និងកូរ៉េខាងត្បូង ដែលរួមមាននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាដើម។   ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធនេះ។ ក្នុងសមយុទ្ធនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក៧លើក បើគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា។ ក្នុងចំណោមមីស៊ីលទាំងអស់មានមីស៊ីលមួយហោះរំលងជប៉ុនថែមទៀតផង។ កូរ៉េខាងជើងអះអាងថា មីស៊ីលទាំងនេះប្រើសម្រាប់កំណត់គោលដៅលើអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗរបស់សត្រូវ។ នេះបើតាមទីភ្នាក់ងារពត៌មាន KCNA ដដែល។   ទាក់ទងនឹងសមយុទ្ធនេះ លោក គីម និយាយថា កូរ៉េខាងជើងមិនចាំបាច់មានកិច្ចសន្ទនាជាមួយសត្រូវនោះទេ ហើយក៏គ្មានអ្វីនិយាយដែរ។   «ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើងត្រូវបានបង្ហាញ ដែលវាជាការត្រៀមខ្លួនរួចរាល់ក្នុងការវាយលុក និងកម្ទេចគោលដៅគ្រប់ពេលវេលាទីលើតាំងណាមួយ។ ទោះបីជាសត្រូវរបស់យើងនៅតែបន្តចង់ឱ្យមានការសន្ទនា និងការចរចាណាមួយក៏ដោយ យើងនឹងមិនមានអ្វីត្រូវនិយាយ ហើយក៏មិនគិតថាត្រូវការធ្វើដូច្នេះដែរ។» នេះជាសម្តីរបស់លោក គីម ដកស្រង់ដោយ KCNA។   តាមពិតទៅអ្វីដែលអាម៉េរិក និងកូរ៉េខាងត្បូងបារម្ភខ្លាំងជាង គឺការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋកូរ៉េខាងត្បូង កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរលើកទី៧ ចាប់ពីថ្ងៃទី១៦ ខែតុលាដល់ថ្ងៃទី៧ ខែវិច្ឆិកា។    នៅរយៈពេលចុងក្រោយ លោក គីម បានអំពាវនាវឱ្យមានកិច្ចខំប្រឹងប្រែងទ្វេដងសម្រាប់ការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដែលអាចផ្ទុកដោយក្បាលគ្រាប់តូចជាង និងស្រាលជាងមុន។ ទីក្រុងព្យុងយ៉ាងក៏ទើបអនុម័តច្បាប់ថ្មីមួយកាលពីខែកញ្ញា ដែលអនុញ្ញាតឱ្យវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន ហើយបិទផ្លូវរាល់ការចរចាណាមួយទាក់ទងការរំសាយអាវុធនុយក្លេអ៊ែរ៕  
ដោយ៖ ហ៊ួយ ស៊ីវលី
  «ខ្ញុំបានគិតពីការដាក់ដំណើរការសេវាកម្មបណ្តើរសត្វឆ្កែ ប៉ុន្តែខ្ញុំមិនសូវឃើញមានសត្វឆ្កែនៅក្នុងទីក្រុងឡើយ ហើយម្យ៉ាងទៀត យើងច្បាស់ជាពិបាកពេលនាំឆ្កែទៅជុះអាចម៌»។ លោក Chuck McCarthy បានបញ្ជាក់យ៉ាងដូច្នេះ  ខណៈពេលដើរជាមួយអតិថិជនរបស់ខ្លួននៅតំបន់ Hollywood Hills។   ដំណើរការរយៈពេល២ឆ្នាំកន្លងមក លោក McCarthy ដែលជាស្ថាបនិក The People Walker បានអះអាងថា សេវាកម្មរបស់មានតម្រូវការកាន់តែខ្ពស់ឡើងជាបន្តបន្ទាប់ ពីព្រោះមនុស្សជាច្រើនមានភាពឯកា ហើយចង់បានដៃគូដើរកំដរខ្លួន។ ចាប់ផ្តើមពីខ្លួនលោក McCarthy ផ្ទាល់ បច្ចុប្បន្ន App នេះ មានអ្នកចូលរួមផ្តល់សេវាកម្មឡើងដល់៣៥នាក់ហើយ។   ការកាត់ផ្តាច់ខ្លួនពីសង្គម កំពុងបង្កផលវិបាកច្រើនផ្នែកសុខភាពផ្លូវចិត្ត ការតានតឹងអារម្មណ៍ ជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកជាដើម ហើយអ្នកខ្លះចូលចិត្តផឹក និងជក់បារី។ លោក Eric Klinenberg សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យញូវយ៉ក បានរៀបរាប់នៅលើទំព័រកាសែត The New York Times ពីផលវិបាកនៃជីវិតឯកោ ដែលរស់កាត់ផ្តាច់ពីសង្គម។   ទាក់ទងករណីនេះ លោក Eric បានលើកឡើងថា មនុស្សត្រូវការទំនាក់ទំនងពីខាងក្រៅ ជាពិសេសនៅពេលធ្វើដំណើរ និងនិយាយលេងនៅពេលមានអារម្មណ៍អផ្សុក។  លោក McCarthy បានបញ្ជាក់ថា អតិថិជនរបស់លោកមានគ្រប់សណ្ឋាន ដោយពួកគាត់សុទ្ធតែបង្ហាញភាពរីករាយតាមរយៈទំនាក់ទំនងផ្ទាល់ ជាជាងការចំណាយពេលឆ្លើយទាក់ទងគ្នានៅតាមបណ្តាញសង្គមដូចជា Facebook ឬ Twitter ជាដើម។   លោក McCarthy បានអះអាងថា លោកគ្រោងពង្រីកសេវាកម្មពេញរដ្ឋ California ហើយឈានដល់ពេញសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ រយៈពេល២ឆ្នាំចុងក្រោយ គាត់បានដើរជាមួយភ្ញៀវយ៉ាងហោចណាស់ពី៤ ទៅ៥ដងក្នុងមួយសប្តាហ៍ ដែលភាគច្រើនមានរយៈពេល១ម៉ោង។ ក្នុងដំណើរភាគច្រើន លោក McCarthy ស្តាប់អតិថិជន ជាជាងការនិយាយខ្លួនឯង។   របាយការណ៍របស់ UCLA Loneliness Scale កាលពីឆ្នាំ២០១៨ បានបង្ហាញថា យុវជនអាមេរិក ជាង២០ ០០០នាក់ លើកឡើងពីភាពឯកោក្នុងជីវិតរបស់ខ្លួន ហើយត្រឹមតែ៥៣ភាគរយប៉ុណ្ណោះដែលបានអះអាងថា ពួកគេមានទំនាក់ទំនងល្អប្រចាំថ្ងៃនៅក្នុងសង្គម។   លោក McCarthy ក៏បានកត់សម្គាល់ថា៖ «អ្នកអាចមានមិត្ត៥០០០នាក់នៅក្នុងហ្វេសប៊ុក ប៉ុន្តែនៅពេលដែលអ្នកត្អូញត្អែពីបញ្ហា មិនមានអ្នកណាជួយអ្នកសម្រាលការគិតរបស់អ្នកឡើយ»។ លោកបានអះអាងថា ទំនាក់ទំនងផ្ទាល់ពេលធ្វើដំណើរធ្វើឲ្យមនុស្សផ្លាស់ប្តូរយោបល់គ្នាជាច្រើន ថែមទាំងអាចរៀនភាសា និងវប្បធម៌ថ្មីៗបន្ថែមទៀត ហើយបន្ថែមពីលើនេះ វាជួយដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។   ក្នុងបទសម្ភាសមួយជាមួយ Los Angeles Times លោក Sam Pocker សិល្បករម្នាក់ដែលនិពន្ធបទចម្រៀង និងសំដែងតាម YouTube បានបញ្ជាក់ថា លោកក៏ជាអតិថិជនរបស់សេវាកម្ម The People Walker ផងដែរ។ លោកបានលើកឡើងថា សេវាកម្មបែបនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់បុគ្គលដែលសំបូរមិត្តភក្តិ ប៉ុន្តែពួកគេជាប់រវល់ជាមួយការងារ ឬក្រុមគ្រួសារ៕  
The People Walker ជាប្រភេទ App និងវ៉ិបសាយ ដែលអនុញ្ញាតឲ្យពលរដ្ឋរស់នៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អាចស្វែងរកមនុស្សដើរកំដរខ្លួន នៅពេលដែលពួកគេមានអារម្មណ៍ឯកា ឬភ័យខ្លាច។ បើតាមការផ្សាយរបស់ AFP សេវាកម្មនេះ មានតម្លៃ៣០ដុល្លារអាមេរិកក្នុង១ម៉ោង។
  សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤ រដ្ឋាភិបាលទទួលបានប្រាក់កម្ចីពីធនាគារពិភពលោក ១១០លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីពាក់កណ្ដាលឆ្នាំ២០១៨។ ទាំងធនាគារពិភពលោក ក៏ដូចជារដ្ឋាភិបាលអះអាងថា ផ្លូវជាតិដែលមានប្រវែងជាង២០០គីឡូម៉ែត្រនេះ ជាផ្លូវដ៏មមាញឹកដែលតភ្ជាប់តំបន់ឆ្នេរមករាជធានីភ្នំពេញ ហើយផ្លូវនេះប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដូចជាជំនន់ទឹកភ្លៀងជាដើម។    លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវជាតិលេខ៤នេះ នឹងត្រូវស្ថាបនាឡើងវិញនៅដើមឆ្នាំក្រោយនេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖«សូមជម្រាបថា ផ្លូវជាតិលេខ៤របស់យើង យើងមានថវិកាកម្ចីពីធនាគារពិភពលោក ១១០លានដុល្លារអាមេរិក ដើម្បីចាក់កៅស៊ូពង្រីកផ្លូវជាតិលេខ៤ ដែលសព្វថ្ងៃនេះកៅស៊ូមានតែ៧ម៉ែត្រទេ ហើយដីក្រហមនៅសងខាង»។ លោកបន្តទៀតថា៖«គម្រោងនេះបានសិក្សាចប់សព្វគ្រប់ហើយ នឹងដាក់ឲ្យដេញថ្លៃនៅខែវិច្ឆិកា២០១៩ និងបើកការដ្ឋានស្ដារផ្លូវលេខ៤នេះនៅដើមឆ្នាំ២០២០»។   ទន្ទឹមនឹងគម្រោងស្ថាបនាផ្លូវជាតិ៤នេះ គម្រោងដ៏ធំមួយដែលតភ្ជាប់ទៅតំបន់ឆ្នេរ ដូចគ្នានេះ គឺគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហានុ ដែលបានបើកការដ្ឋាននៅខែមីនាឆ្នាំ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ។ ផ្លូវល្បឿនលឿន ដែលមានគោលដៅបម្រើឲ្យការដឹកជញ្ជូនមួយខ្សែនេះ ចំណាយជិត២ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនចិន ក្នុងរូបភាពជាសាងសង់-ប្រតិបត្តិការ-ផ្ទេ (BOT) ៕  
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ផ្លូវជាតិលេខ៤ នឹងត្រូវបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២០ ខាងមុខនេះ។ លោក ស៊ុន ចាន់ថុល បានឲ្យដឹងដូចនេះក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវខេត្តនៅខេត្តព្រះសីហនុ នៅថ្ងៃទី២០ខែសីហានេះ។
  អត្រាការប្រាក់កម្ចីផ្តល់ឲ្យធនាគារពាណិជ្ជពីសំណាក់ធនាគារកណ្តាលរបស់រដ្ឋនឹងត្រូវបញ្ចុះមកត្រឹម ៦,២៥ភាគរយប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់ធនាគាររបស់ធនាគារកណ្តាលឥណ្ឌាដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP។    ការកាត់បន្ថយការប្រាក់នេះធ្វើឡើងប៉ុន្មានខែប៉ុណ្ណោះមុនការមកដល់នៃការបោះឆ្នោតសភា ហើយវាក៏ជាមធ្យោបាយមួយដើម្បីជួយលើកស្ទួយប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីនារិន្ទ្រា ម៉ូឌី ដែរ។ ក្រៅពីនេះ វាក៏ជាសេចក្តីសម្រេចលើកដំបូងក្រោមការដឹកនាំរបស់ទេសាភិបាលធនាគារថ្មីលោក Shaktikanta Das ដែលត្រូវបានគេស្គាល់ថា ជាសម្ព័ន្ធមិត្តរបស់លោក ម៉ូឌី។   លោក Das ត្រូវបានតែងតាំងកាលពីខែធ្នូឆ្នាំមុនឲ្យជំនួសតំណែងលោក Urjit Patel ដែលលាលែងពីតំណែងបន្ទាប់ពីមានជម្លោះជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងការលូកលាន់របស់រដ្ឋាភិបាលចូលក្នុងកិច្ចការស្ថាប័នស្វយ័តរបស់រដ្ឋនេះផង។   កន្លងមកនេះរដ្ឋាភិបាលឥណ្ឌាហាក់បីដូចជាមិនសប្បាយចិត្តសោះជាមួយធនាគារកណ្តាលដោយសារបញ្ហាមួយចំនួនក្នុងនោះមានទាំងការស្ទាក់ស្ទើររបស់ស្ថាប័នហិរញ្ញវត្ថុនេះក្នុងការកាត់បន្ថយអត្រាការប្រាក់ផងដែរ។   គេលេចលឺព័ត៌មានថា ក្រសួងហិរញ្ញវត្ថុឥណ្ឌាបានបន្តដាក់សម្ពាធលើធនាគារនេះឲ្យអនុវត្តគោលនយោបាយបន្ថែមដែលសមស្រប និងអាចជួយជំរុញឲ្យសេដ្ឋកិច្ចរីកចម្រើនតាមការសន្យារបស់រដ្ឋាភិបាល ខណៈដែលការបោះឆ្នោតនឹងមកដល់ខែឧសភាខាងមុខ។ លោក ម៉ូឌី នឹងឈរឈ្មោះសម្រាប់អាណតិ្តទីពីរដែរ។   មុនមានការសម្រេចចិត្តនេះ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ម៉ូឌី ក៏បានទទូចឲ្យធនាគារកណ្តាលបន្ថយអត្រាការប្រាក់ដែរដើម្បីជំរុញការប្រើប្រាស់ និងវិនិយោគក្នុងប្រទេសដែលអាចបង្កើនកំណើនសេដ្ឋកិច្ចដែរ។ សេដ្ឋកិច្ចឥណ្ឌាមានកំណើនត្រឹម ៧,១ភាគរយចន្លោះពីខែកក្កដាដល់ខែកញ្ញាក្នុងឆ្នាំ ២០១៨ ដោយធ្លាក់ចុះពីកម្រិត ៨,២ ភាគរយក្នុងរយៈពេលបួនខែកាលពីឆ្នាំ ២០១៧។    កាលពីសប្តាហ៍មុន រដ្ឋាភិបាលឥណ្ឌាក៏បានដាក់ចេញកម្មវិធីឧបត្ថម្ភធនក្នុងទំហំទឹកប្រាក់ប្រហែល១០ពាន់លានដុល្លារដើម្បីជួយកសិករដែលរងគ្រោះដោយតម្លៃផលិតផលកសិកម្មធ្លាក់ចុះ និងដាំដុះដំណាំមិនបានផលដោយអាកាសធាតុមិនអំណោយផល។ គម្រោងហិរញ្ញវត្ថុជួយដល់កសិករនេះត្រូវបានដាក់ចេញក្នុងគោលដៅទាញការគាំទ្រពលប្រជាជនឥណ្ឌាមុនការបោះឆ្នោតសកលមកដល់ខែឧសភាដូចគ្នា៕  
ធនាគារកណ្តាលសម្រេចកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីនានានៅថ្ងៃព្រហស្បតិ៍ទី ៧ ខែកុម្ភៈនេះ ។ ក្រុមអ្នកតាមដានអះអាងថា យន្តការកាត់បន្ថយអត្រាការប្រាក់ នេះជាមធ្យោបាយជួយលើកប្រជាប្រិយភាពលោក នារិន្ទ្រា ម៉ូឌី ដែលត្រៀមប្រជែងយកកៅអីនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទីពីរទៀត។
  នៅពេលស្ត្រីមានផ្ទៃពោះពរពោះបាន ១៥សប្តាហ៍ពេញលេញ អ្នកអាចនឹងសម្គាល់ដឹងចលនានៃការដកដង្ហើមរបស់កូនហើយ។ រឿងនេះមិនមែនមានន័យថា ទារកកំពុងតែទទួលបានអុកស៊ីសែនពីសួតរបស់ពួកគេទេ ប៉ុន្តេអុកស៊ីសែនដែលគេទទួលបានគឺចេញពីម្តាយទៅវិញទេតាមរយៈទងសុក។ ចលនានៃការដកដង្ហើមអាចនឹងត្រូវការពេលយូរព្រោះថា សាច់ដុំសួតត្រូវការលំហាត់ប្រាណ ដើម្បីត្រៀមលក្ខណៈរួចជាស្រេចមួយសម្រាប់ធ្វើការពេញមួយជីវិតក្រោយពីកើត។ នៅពេលស្ថិតក្នុងផ្ទៃម្តាយ ថង់ទងសួតរបស់ទារកគឺពោរពេញទៅដោយទឹកដែលវាធ្វើឲ្យកាន់តែពិបាកសម្រាប់ទារកទទួលបានសាច់ដុំទ្រូងរឹងមាំ។ ពេលឈានដល់ត្រីមាសទី២ ចលនានៃការដកដង្ហើមនឹងកើនឡើង ហើយទារកក៏កំពុងតែបង្កើតសាច់ដុំសួតផងដែរ។ នៅត្រីមាសទី៣ ការដកដង្ហើមនឹងក្លាយទៅជាមុខងារដ៏សំខាន់បំផុត ហើយក៏ជាការហាត់ប្រាណដ៏សំខាន់សម្រាប់គេដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទារកក្នុងផ្ទៃមិនអាចដកដង្ហើមបានទេដរាបណាគេមិនទាន់ចេញពីក្នុងពោះម្តាយ។ ប៉ុន្តែការដកដង្ហើមរបស់គេកំពុងតែរៀនធ្វើខណៈពេលកំពុងតែនៅក្នុងពោះ។ ទារកនឹងចេះដកដង្ហើមដំបូងគេបំផុតនៅពេលគេកើតចេញពីពោះម្តាយបានភ្លាម។ ខណៈពេលដែលទារកភាគច្រើនយំដោយខ្លួនឯង និងខ្លះទៀតត្រូវការគ្រូពេទ្យជួយឲ្យគេយំ។ នៅពេលដែលទងសុកត្រូវបានកាត់ ពេលនោះហើយដែលទារកចាប់ផ្តើមប្រើសួតរបស់គេដើម្បីដកដង្ហើមដោយខ្លួនឯង។ នៅពេលទារករៀនដកដង្ហើម ចេញឬចូល នឹងជួយបញ្ចេញជាតិទឹកពីក្នុងសួតរបស់គេផង។ ករណីបែបនេះក៏អនុញ្ញាតិឲ្យមានលំហូរឈាមទៅកាន់សួត និងសរសៃឈាមដឹកអុកស៊ីសែនចិញ្ចឹមរាងកាយបានទាំងមូលផងដែរ៕
ទារកក្នុងផ្ទៃត្រូវបានចិញ្ចឹមដោយជីវជាតិ អុកស៊ីសែន និងអ្វីៗផ្សេងទៀតសម្រាប់ការលូតលាស់ជាប់រហូត។ ថ្វីបើទារកកំពុងតែទទួលបានអុកស៊ីសែនខណៈពេលកំពុងតែនៅក្នុងផ្ទៃក៏ដោយ ក៏គេមិនអាចដកដង្ហើមបានដូចយើងដែរ។ សម្រាប់សួតរបស់ទារកវិញចាប់ផ្តើមលូតលាស់បានលុះត្រាតែគេអាយុបាន ១២សប្តាហ៍។ ក្នុងពេលនេះដែរ ក្លែបសួតខាងស្តាំនិងឆ្វេងចាប់ផ្តើមលូតលាស់ និងមានការកន្ត្រាក់តិចតួចដែរ។ ថ្វីបើការកន្ត្រាក់នេះមិនអាចឲ្យទារកដកដង្ហើមបានក៏ដោយក៏វាអាចជួយឲ្យលូតលាស់ដល់សាច់ដុំទ្រូងបានដែរ។
  បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមាន អគារអន្តោប្រវេសន៍,អគារគយ,រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម,ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់,ឃ្លាំងទីលានកុងទឺន័រ,អគាររដ្ឋបាល និងអគារអន្តេវាសិកដ្ឋាន ដើម្បីបើកច្រកព្រំដែនអន្តរជាតិថ្មដានេះផងដែរ។    ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះគឺ ដើម្បីបើកឱកាសដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន និងបង្កើតឱកាសការងារដល់ពលរដ្ឋ។ លើសពីនេះ ក៏បើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទាក់ទាញភ្ញៀវទេសចរលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិរវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។   សូមបញ្ជាក់ថា គម្រោងសាងសងច្រកព្រំដែនអន្តរជាតិថ្មដានេះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។   លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា រដ្ឋាភិបាលមានគម្រោងនេះ ជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្នកំពុងរង់ចាំការឆ្លើយតបពីភាគីថៃដើម្បីឈានដល់ការឯកភាពគ្នាជាគោលការណ៍៕    
រដ្ឋាភិបាលកម្ពុជា នឹងសាងសងច្រកព្រំដែនអន្តរជាតិថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ហើយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ មន្ទីរពេទ្យដែលមានឈ្មោះថា Huoshenshan Hospital បានដំណើរការសាងសង់ចាប់ពីថ្ងៃទី២៤ ខែមករា ហើយគ្រោងចាប់ផ្តើមប្រតិបត្តិការពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ មន្ទីរពេទ្យមានគ្រែសម្រាកព្យាបាលចំនួន១០០០គ្រែនេះ យកគំរូបតាមមន្ទីរពេទ្យ Xiaotangshan Hospital នៅជាយក្រុងប៉េកាំង ដែលត្រូវបានសាងសង់ឡើងរយៈពេលតែ១សប្តាហ៍ដើម្បីព្យាបាលករណីជំងឺ SARS កាលពីអំឡុងឆ្នាំ២០០៣។ មកដល់ពេលនេះ អ្នកមានជំងឺរលាកសួតប្រភេទថ្មី កើនជិត១៤០០នាក់ហើយដោយភាគច្រើននៅក្រុងវូហាន ប្រទេសចិន ចំណែកអ្នកស្លាប់មាន៤១នាក់ ដែលស្ថិតនៅក្នុងប្រទេសចិនទាំងអស់។ អូស្ត្រាលី ឡើងដល់៤ករណី បន្ទាប់ពីហុងកុង និងថៃ ដែលមានករណី៥រៀងៗខ្លួន។ អាមេរិកមាន២ករណី ខណៈបារាំងជាប្រទេសទីមួយនៅអឺរ៉ុប ដែលមានករណីឆ្លងជំងឺនេះ ។ ក្រៅពីនេះ មានម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង វៀតណាម និង ណេប៉ាល់៕
ស្ថិតនៅក្រុងវូហាន ដែលកន្លែងផ្តើមរាលដាលជំងឺរលាកសួត កូរ៉ូណាវីរុស មន្ទីរពេទ្យមួយស្ថិតក្នុងដំណើរការសាងសង់រយៈពេល១០ថ្ងៃ ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺ ក៏ដូចជាមនុស្សដែលសង្ស័យដ៏មានជំងឺដ៏កក្រើកពិភពលោកមួយនេះ។
  គិតត្រឹមសប្តាហ៍ទី៥ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបាត់បង់កីឡាករបរទេសចំនួនពីររូប បន្ទាប់ពីកីឡាករប្រេស៊ីល Jhonata Santanna Da Silva សម្រេចបញ្ចប់កិច្ចសន្យាមុនកាលកំណត់ ដោយសាររបួសជង្គង់នៅថ្ងៃទី៣០ ខែមេសា ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធ Darlan Martins ដោយសាររបួសដូចគ្នាកាលពីពេលថ្មីៗ។    «កីឡាករ Jhonata Santanna Da Silva ខ្សែការពារកណ្តាលរបស់យើង បានសម្រេចបញ្ចប់កុងត្រាជាមួយក្លិបក្រោយមានបញ្ហារបួសធ្ងន់ធ្ងរលើជង្គង់ ពេលប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាពេលកន្លងមក ដែលជាហេតុធ្វើឲ្យរូបគេមានការឈឺចាប់ខ្លាំង និងអាក់ខានមិនអាចចូលលេងក្នុងទីលានរយៈពេលពី៦ទៅ៨ខែ»។ ក្លិបភ្នំពេញក្រោន បានបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។    ការចាកចេញរបស់ខ្សែការពារប្រេស៊ីល Jhonata បន្ទាប់ពីរូបគេរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងអំឡុងពេលប្រកួតជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលភ្នំពេញក្រោនចាញ់ ៥-១ នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៥ នៅទឹកដីស្វាយរៀង។ ការចាកចេញរបស់ខ្សែការពាររូបនេះ អាចធ្វើឲ្យភ្នំពេញក្រោនប្រឈមនឹងការខ្វះកីឡាករបរទេសប្រើប្រាស់ ខណៈរដូវកាលដោះដូរកីឡាករត្រូវរង់ចាំរហូតជើងទី២។ ៥ប្រកួតកន្លងមករបស់ភ្នំពេញក្រោន ហាក់ទទួលបានលទ្ធផលមិនគាប់ប្រសើរ ដោយឈ្នះ២ និងចាញ់៣។    កីឡាករប្រេស៊ីលខាងលើបានចូលរួមជាមួយក្លិបភ្នំពេញក្រោនកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ ដោយរូបគេបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការជាមួយក្លិបនេះបាន៤លើក៕   
ខ្សែការពារប្រេស៊ីល Jhonata Santanna Da Silva បានសម្រេចចែកផ្លូវជាមួយក្លិបភ្នំពេញក្រោនមុនកិច្ចសន្យា ក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរ។ ការចាកចេញរបស់កីឡាកររូបនេះ អាចធ្វើឲ្យភ្នំពេញក្រោនប្រឈមនឹងការខ្វះកីឡាករបរទេស ព្រោះក្លិបនេះទើបតែបាត់បង់ខ្សែប្រយុទ្ធប្រេស៊ីល១រូបកាលពីពេលថ្មី ខណៈរដូវកាលដោះដូរកីឡាត្រូវបានបិទ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នេះករណីដំបូងដែលខេត្តខ្លួន មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩។ លោកអភិបាលខេត្តបាត់ដំបង រូបនេះបានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«វាជាករណីដំបូង! គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងមានផ្ទុកកូវីដ-១៩ទៀត»។   បើតាមរដ្ឋបាលខេត្តបាត់ដំបង បុរសនេប៉ាល់រូបនេះមានវ័យ៦៧ឆ្នាំ មានអាសយដ្ឋាននៅភូមិក្បាលស្ពាន សង្កាត់ប៉ោងប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនបាត់បង់ជីវិត បុរសរូបនេះ គឺខ្សោយតម្រងនោម ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមានមេរោគកូវីដ-១៩ផងដែរ។   តាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៧១នាក់ អ្នកសះស្បើយចំនួន ២៩នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤១នាក់ ខណៈអ្នកស្លាប់មាន១នាក់។   គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយសរុបចំនួន ៩,៥១៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤២នាក់៕    
ភ្នំពេញ៖ បុរសជនជាតិនេប៉ាល់ម្នាក់មានផ្ទុកជំងឺកូវីដ-១៩ បានស្លាប់នៅព្រឹក ថ្ងៃទី១៣ឧសភានេះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលនេះជាករណីស្លាប់លើកដំបូងក្នុងខេត្តបាត់ដំបង។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
     In his message on the occasion of the country's 70th anniversary Independence Day, U Htin Kyaw recalled the successful convening of the second meeting of the 21st Century Panglong Peace Conference in May 2017 with agreements reached regarding some basic principles of the federal structure.      He called for continuously working on areas such as education, health and reform in the economic and foreign investment sectors, focusing on the improvement of the socio-economic status of the people.      While working for national development, he also emphasized working for the political stability, prosperity and unity among all ethnic nationalities.      Recalling that the most critical element in the history of struggle for independence is the united power of all ethnic nationalities, he held that the long-term perpetuation of the independence can only be accomplished by the unity of all ethnic brothers and sisters.      He called for striving for non-disintegration in the country, cessation of all armed conflicts and gaining eternal peace with respect of human rights.      Meanwhile, Myanmar's national flag-hoisting and saluting ceremonies were also launched in Nay Pyi Taw and Yangon early Thursday morning.       On the Independence Day, winners of honorary titles and medals, conferred by the government, were also announced to mark the event.       Myanmar became a British colony in the late 19th century, but regained its independence and sovereignty on Jan. 4, 1948.
YANGON: Myanmar President U Htin Kyaw pledged on Thursday to build a democratic federal republic in accordance with the results of the political dialogues, stressing the need to work collectively for creating a suitable constitution for the country.
  នៅដើមខែមេសា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាច្រើនជាង ២លាននាក់ដែលស្តិតនៅរដ្ឋនិងតំបន់ចំនួន៨ ចូលរួមបោះឆ្នោតដើម្បីជ្រើសរើសតំណាងរបស់ខ្លួនថ្នាក់ជាតិនិងថ្នាក់តំបន់ដែលនៅសល់ចំនួន ១៩។ ការបោះឆ្នោតបំពេញអាសនៈនៅសល់នេះ ជាការបោះឆ្នោតលើកដំបូងចាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាន់អំណាច។   ១.ការបោះឆ្នោតគ្មានឥទ្ធិពលលើការដឹកនាំរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ   តាមពិតទៅ លទ្ធផលបោះឆ្នោតនេះមិនប៉ះពាល់ដល់គណបក្សកាន់អំណាចសម្ព័ន្ធដែលកំពុងដឹកនាំប្រទេសឡើយព្រោះគណបក្សនេះបានកាន់កាប់អាសនៈភាគច្រើនរួចទៅហើយ។ ប៉ុន្តែការបោះឆ្នោតនេះកើតឡើងស្របពេលដែលប្រជាជនមីយ៉ាន់ម៉ាមួយចំនួនហាកខកចិត្តចំពោះការដឹកនាំរបស់បក្សកាន់អំណាចដែលកំពុងត្រដរដោះស្រាយបញ្ហាសេដ្ឋកិច្ចផង, កែទម្រង់នយោបាយផង និងព្យាយាមបញ្ចប់ជម្លោះប្រដាប់អាវុធដែលកើតឡើងអស់រាប់ទសវត្សរ៍មកនេះផង។   Win Htein មេដឹកនាំម្នាក់នៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានប្រាប់ទីភ្នាក់ព័ត៌មាន Reutersថា គណបក្សលោកប្រឈមបញ្ហាខ្លះ ក្នុងពេលបោះឆ្នោតបំពេញអាសនៈលើកនេះ ក្នុងនោះមានទាំងបញ្ហាភាសានិងបញ្ហាផ្សេងទៀតដែលកើតឡើងជាមួយក្រុមប្រដាប់អាវុធនៅរដ្ឋ សាន។  «យើងកំពុងសម្រួលបញ្ហានៅរដ្ឋសាន។ ប្រជាជននៅក្នុងតំបន់នេះមិនយល់ពីភាសាភូមាឡើយ ដូច្នេះយើងត្រូវបកប្រែរាល់គោលនយោបាយយើងទៅជាភាសាជនជាតិសាន»។នេះជាការបញ្ជាក់របសលោក Win Htein។    ២.មីយ៉ាន់ម៉ារំពឹងខ្ពស់ពេកលើការដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី    មុនការបោះឆ្នោតមកដល់ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា លោកស្រីទទួលស្គាល់ការខកចិត្តរបស់សាធារណជនមីយ៉ាន់ម៉ាចំពោះភាពយឺតយ៉ាវនៃការកែទម្រង់នយោបាយ និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍជាដើមនេះ។ ប៉ុន្តែអតីតអ្នកទោសនយោបាយវ័យ ៧១ឆ្នាំរូបនេះបានសន្យាជាថ្មីថា រឿងអាទិភាពសម្រាប់របបដឹកនាំលោកស្រីនៅតែជាការបញ្ចប់សង្គ្រាមជនជាតិភាគតិចដែលកើតឡើងរាប់ទសវត្សរ៍ពោលគឺក្រោយប្រកាសឯករាជ្យពីអង់គ្លេសមកនោះ។   ការខកចិត្តគ្រប់យ៉ាង វាកើតឡើងដោយសារការរំពឹងខ្ពស់ហួរប្រមាណ។ ជាក់ស្តែង ប្រជាជនមីយ៉ាន់ម៉ាទូទៅហាក់មានមោទនភាព និង រំពឹងខ្ពស់ពេកចំពោះវត្តមានលោកស្រី អ៊ុងសាង ស៊ូជី ក្នុងឆាកនយោបាយ។ គេចាត់ទុកលោកស្រីជាព្រះ ឬទេវតាជាជាងមេដឹកនាំធម្មតា ហើយគេនាំគ្នាលើកឲ្យលោកស្រីកាន់តំណែងច្រើនរហូតបីឬបួនដោយមិនប្រមាណសមត្ថភាពទៀតពេលរៀបចំរដ្ឋាភិបាលជាលើកដំបូង។ ចុងក្រោយលោកស្រីសុខចិត្តកាន់តំណែងរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋដែលជាតំណែងកំពូលផុតប្រធានាធិបតី។ តំណែងនេះត្រូវបង្កើតឡើងដើម្បីផ្តល់អំណាចឲ្យលោកស្រីដឹកនាំប្រទេសព្រោះរដ្ឋធម្មនុញ្ញបន្សល់ទុកពីសម័យយោធារារាំងលោកស្រីកាន់តំណែងប្រធានាធិបតី។ ពួកគេរំពឹងថា វានឹងមានការប្រែប្រួលឬផ្លាស់ប្តូរច្រើន ពេលដែលលោកស្រី ស៊ូជី  ស្ថិតក្នុងតំណែងកំពូលរបស់មីយ៉ាន់ម៉ានេះ។   បន្ថែមពីនេះ លោកស្រី អ៊ុងសាន ស៊ូជី ខ្លួនឯងក៏មានមោទនភាពជ្រុលពេកដែរចំពោះជ័យជម្នះរបស់បក្សលោកស្រីកន្លងមក និង មានសុទិដ្ឋិនិយមខ្លាំងបន្តិចចំពោះដំណើរការកែទម្រង់នយោបាននិងប្រជាធិបតេយ្យូបនីយកម្ម។  គេត្រូវចាំថា រាល់ការទម្រង់ត្រូវការពេលវេលាសមស្រប មិនមែនសម្រេចមួយឆ្នាំ ពីរឆ្នាំ ឬដប់ឆ្នាំឡើយ។ ជោគជ័យលឿនឬយឺតអាស្រ័យលើបរិបទសង្គមនិងនយោបាយប្រទេសនីមួយៗ ហើយវាក៏ជារឿងដែលមិនអាចធ្វើបានតាមចិត្តចង់ដែរ។    វារឹតតែលំបាកខ្លាំងនៅពេលដែលមីយ៉ាន់ម៉ាប្រឈម ជម្លោះជាតិពន្ធុនិងសាសនាដែលចាក់រឹសជ្រៅ ហើយម្យ៉ាងបក្សកាន់អំណាចបច្ចុប្បន្នក៏គ្មានអំណាចពេញដៃក្នុងការសម្រេចកិច្ចការរបស់ខ្លួនដែរ។ វាមានន័យថា ក្រុមយោធានៅតែមានឥទ្ធិពលច្រើនលើការសម្រេចចិត្តនិងអនុវត្តគោលនយោបាយជាតិដដែល។ ដូច្នេះហើយវាត្រូវការការអត់ធ្មត់, ការចូលរួម និងការសហការគ្នាស្វែងរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហាប្រឈមនិងពន្លឿនការកែទម្រង់ប្រទេសជាតិនោះ។   ក្រៅពីភាពយឺតយ៉ាវក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រង រដ្ឋាភិបាលនិងលោកស្រី ស៊ូជី រងការថ្កោលទោសខ្លាំងពីសំណាក់សហគមន៍អន្តរជាតិជាពិសេសក្រុមសកម្មជនសិទ្ធិមនុស្សផង ពាក់ព័ន្ធការបន្តរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធប្រឆាំងជនជាតិឥស្លាមរ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាលលោកស្រី ធ្វើអ្វីមិនបានច្រើនឡើយក្រៅពីសុំឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ចាំរដ្ឋាភិបាលដោះស្រាយ  ហើយរដ្ឋាភិបាលលោកស្រីក៏ធ្វើគ ធ្វើថ្លង់ខ្លះផងពេលឃើញការបំពានសិទ្ធិមនុស្សនេះ ព្រោះវាជារឿងពាក់ព័ន្ធជាតិសាសន៍និងសាសនារដ្ឋដ៏រសើបផង និងជារឿងដែលបង្កឡើងដោយក្រុមយោធាផង៕
កាលពីដើមខែមេសា មីយ៉ាន់ម៉ារៀបចំការបោះឆ្នោតដើម្បីបំពេញអាសនៈសភាជាតិនិងសភាតំបន់ដែលនៅសល់ចំនួន ១៩ ។ វាជាការបោះឆ្នោតលើដំបូងក្នុងចាប់ពីពេលដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដីចុងឆ្នាំ ២០១៥មកនោះ។ ការបោះឆ្នោត កើតឡើងស្របពេលដែលប្រជាជនមីយ៉ាន់ម៉ាបន្តសំឡឹងមើលលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដែលកំពុង ដឹកនាំនាវាមីយ៉ាន់ម៉ាទាំងលំបាកលំបិនប្រឈមបញ្ហាច្រើនជំពូក ក្នុងពេលមួយឆ្នាំមកនេះ។ បញ្ហាគឺថា ការសន្យាប្តូរមីយ៉ាន់ម៉ារបស់លោកស្រី ហាក់ដូចជាមិនទាន់ក្លាយជាការពិតឡើយ ហើយអ្នកផ្តល់ក្តីសង្ឃឹមខ្លាំងពេកដល់លោកស្រីហាក់អន់ចិត្តខ្លាំងដែរ។
  ដំណឹងមិនទាន់ផ្លូវការ ដែលបានមកពីប្រភពចំនួនបួន ដឹងលឺពីការចរចានេះ បង្ហាញថា ផែនការលក់សព្វាវុធនេះ ត្រូវបានបញ្ជូនទៅកាន់សភាអាមេរិកនៅថ្ងៃទី៦ ខែមិថុនា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គម្រោងលក់អាវុធឲ្យតៃវ៉ាន់នេះ រាប់បញ្ចូល រថគ្រោះប្រភេទ M1A2 Abrams របស់ក្រុមហ៊ុនអាមេរិក General Dynamics Corp ចំនួន ១០៨គ្រឿង ដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារ ក៏ដូចជា មីស៊ីលប្រឆាំងរថគ្រោះ និងមីស៊ីលប្រឆាំងយន្តហោះចម្បាំងផងដែរ។    តាម Reuters អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកការលក់អាវុធឲ្យនៅបរទេស បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអាមេរិក ពុំមានមតិអ្វីលើគម្រោងលក់អាវុធទៅឲ្យតៃវ៉ាន់ឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាល នឹងបញ្ជាក់ពីគម្រោងនេះជាសាធារណៈ កាលណាខ្លួនទទួលបានដំណឹងជាផ្លូវការពីសភាអាមេរិក។   ទោះជាបែបនេះក្តី ប្រភពមិនផ្លូវការខាងលើ បង្ហើបទៀតថា គម្រោងលក់អាវុធដែលបញ្ជូនទៅកាន់សភា Congress ក៏មានរាប់បញ្ចូល មីស៊ីលប្រឆាំងរថគ្រោះជាច្រើនប្រភេទ រួមមាន មីស៊ីល 409 Raytheon Co និងមីស៊ីល 409 Raytheon Co ដែលផលិតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Lockheed Martin Corp ។ មីស៊ីលទាំងនេះ មានតម្លៃប្រមាណ ១២៩លានដុល្លារអាមេរិក។    ដោយឡែក មីស៊ីលប្រឆាំងរថគ្រោះប្រភេទ TOW ប្រមាណ ១២៤០ ដើម ដែលមានតម្លៃ  ប្រមាណ២៩៩លានដុល្លារ និងមីស៊ីលប្រឆាំងយន្តហោះចម្បាំង ២៥០ដើមទៀត ដែលគិតជាទឹកប្រាក់ ២២៣លានដុល្លារ ក៏មានរាប់បញ្ចូលនៅក្នុងគម្រោងនោះផងដែរ។   ឲ្យពិតទៅ សហរដ្ឋអាមេរិក គឺជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតរបស់តៃវ៉ាន់ ដែលចិនចាត់ទុកថាជាអាណាខេត្តរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុងប៉េកាំង ដែលបង្កើនកញ្ចប់ថវិកាការពារជាតិជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ធ្លាប់បានព្រមានប្រើប្រាស់កម្លាំងយោធាលើកោះតៃវ៉ាន់ទៀតផង ប្រសិនបើចាំបាច់ដើម្បីបង្រួបបង្រួម។ ទោះបីជាពុំមានចំណងទាក់ទងផ្លូវការជាមួយតៃវ៉ាន់ សហរដ្ឋអាមេរិក មានច្បាប់មួយដែលតម្រូវឲ្យបន្តលក់អាវុធឲ្យតៃវ៉ាន់ ដើម្បីការពារខ្លួន៕   
សហរដ្ឋអាមេរិក កំពុងរៀបចំគម្រោងលក់សព្វាវុធ រួមមាន រថគ្រោះ និងមីស៊ីលជាដើម ទៅកាន់តៃវ៉ាន់ ដែលគិតជាទឹកប្រាក់ជាង ២ពាន់លានដុល្លារ ។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោនថ្មីនេះ ទំនងជាបង្កកំហឹងកាន់តែខ្លាំងដល់ក្រុងប៉េកាំង ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច និងយោធាទាំងពីរនេះ កំពុងកើនឡើងកម្តៅឥតឈប់ឈរ។
អាណាព្យាបាលតម្រង់ជួរចាប់ពីព្រលឹមដើម្បីយកកូនៗរបស់ពួកគេទៅទទួលវ៉ាក់សាំងការពារជំងឺស្វិតដៃជើង។ នៅថ្ងៃទី១៤ ខែតុលា ប្រទេសហ្វីលីពីនបានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីផ្តល់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើងទៅឲ្យកុមាររាប់លាននាក់។ ជំងឺនេះបានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាបពីបាត់វត្តមានជិតពីរទសវត្សរ៍មកហើយ។ ជំងឺគ្រុនស្វិតដៃជើង បានផ្ទុះឡើងខ្លាំងនៅហ្វីលីពីនកាលពីអំឡុងខែកញ្ញាកន្លងទៅ ដែលប៉ះពាល់កុមាររាប់លាននាក់។ ការធ្លាក់ចុះអត្រាផ្ដល់វ៉ាក់សាំងបង្ការ បូកផ្សំនឹងបញ្ហាឱសថការពារផងនោះ ធ្វើឲ្យជំងឺដែលអាចបង្ការទុកមុនបាននេះ ប្រែទៅជាគ្រោះថ្នាក់។ នៅថ្ងៃទី១៤ ខែតុលា រដ្ឋាភិបាលហ្វីលីពីន បានបើកយុទ្ធនាការផ្ដល់វ៉ាក់សាំងការពារទ្រង់ទ្រាយធំដល់កុមាររាប់លាននាក់នៅទូទាំងប្រទេស។ ស្ត្រីម្នាក់ឈ្មោះ Miranda ថដែលយកកូនរបស់ខ្លួនទៅវ៉ាក់សាំងការពារជំងឺស្វិតដៃជើងនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា វ៉ាក់សាំងនេះសម្រាប់កូនរបស់នាង។ កូនរបស់ស្ត្រី Miranda ស្ថិតក្នុងចំណោមកុមារហ្វីលីពីនជាង១៣លាននាក់ ដែលមិនទទួលបានការពារ។ កាលពីខែមិថុនា អត្រាទទួលបានវ៉ាក់សាំងសម្រាប់មនុស្សវ័យក្មេងហ្វីលីពីន ធ្លាក់ត្រឹម២៤ភាគរយប៉ុណ្ណោះ។  គួរកត់សម្គាល់ថា ជំងឺគ្រុនស្វិតដៃជើងអាចបង្កឲ្យកុមារខ្វិន និងអាចបណ្តាលឲ្យស្លាប់ ប៉ុន្តែវាជាករណីកម្រប៉ុណ្ណោះ។ ជំងឺនេះគ្មានវិធីព្យាបាលនោះទេ តែអាចការពារបានដោយការបន្តក់វ៉ាក់សាំងចូលមាត់ផ្ទាល់ ឬចាក់បញ្ចូល។ វាជាជំងឺដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយបាត់បង់តួនាទីសាច់ដុំ និងមានអាការៈក្តៅខ្លួន អស់កម្លាំង ឈឺក្បាល ឈឺ ក ឈឺខ្នងជាដើម។ វីរុសនៃជំងឺនេះរស់នៅក្នុងលាមក ដូច្នេះវាទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងលាងសម្អាតឲ្យបានស្អាតក្រោយពេលបន្ទោបង់ចៀសវាងការឆ្លង។ បើតាមអង្គការសុខភាពពិភពលោក ហានិភ័យនៃការរីករាលដាលជំងឺនេះនៅក្នុងប្រទេសហ្វីលីពីនមានកម្រិតខ្ពស់ណាស់ ដោយសារតែការទទួលយកការចាក់វ៉ាក់សាំងបង្កានៅមានចំនួនទាប ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់វ៉ាក់សាំងគ្រុនឈាមកាលពីលើកមុន។ សូមបញ្ជាក់ដែរថា ហ្វីលីពីនគឺជាប្រទេសដំបូងដែលប្រើប្រាស់វ៉ាក់សាំងការពារជំងឺគ្រុនឈាម Dengvaxia កាលពីឆ្នាំ ២០១៦ ប៉ុន្តែក្មេងៗបានស្លាប់ក្រោយពេលចាក់ចូលទៅក្នុងខ្លួនពួកគេ។ បញ្ហានេះ ធ្វើឲ្យប្រជាជនហ្វីលីពីន បាត់បង់ទំនុកចិត្តលើការទទួលវ៉ាក់សាំងកាពារ៕
ដោយ៖ ឈួន ឈីវអ៊ីង
  បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១២០ ០០៩នាក់ ខណៈអ្នកជាសះស្បើយ១១៦ ៣៨៧នាក់ និងអ្នកស្លាប់២ ៩១៨នាក់៕
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣២នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៧នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៣០នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៤នាក់ទៀតដែរ ក្នុងនោះ ២នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។
 ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មូលហេតុដែលឈានដល់ការបិទខ្ទប់ផ្សារលើធំថ្មីនេះ ដោយសារមានករណីស្លាប់ស្រ្ដីចំណាស់ម្នាក់ មានមុខរបរដេរស្បែក និងករណីវិជ្ជមាន២នាក់ទៀត ជាអ្នកដើរទារបាស៊ី និងចាំបន្ទប់ទឹក ក្នុងផ្សារ។ យ៉ាងណា លោក ក្រុស សារ៉ាត់ មិនទាន់ហ៊ានសន្និដ្ឋានពីហានិភ័យនៃការឆ្លងរាលដាលក្នុងផ្សារនេះកម្រិតណានៅឡើយទេ ដោយលោកគ្រាន់តែប្រាប់ថា ក្រុមគ្រូពេទ្យកំពុងចាប់ផ្តើមយកសំណាកមនុស្ស ៨ទៅ៩នាក់ទៅពិនិត្យហើយ និងរង់ចាំលទ្ធផលចេញសិនទើបអាចវាយតម្លៃបាន។  ដោយសារក្រុមអាជីវករមានរាប់ពាន់នាក់ ដូច្នេះក្រុមគ្រូពេទ្យ បានតម្រូវឱ្យអាជីវករ និងមនុស្សពាក់ព័ន្ធដោយផ្ទាល់ជាមួយករណីស្លាប់ និងឆ្លងខាងលើប៉ុណ្ណោះ ដើម្បីមកយកសំណាកជាបន្ទាន់នៅបរិវេណមុខផ្សារលើធំថ្មី។  សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ មិថុនា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៧០១នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៧នាក់ ស្លាប់៨នាក់ និង៤៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕            
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៤ មិថុនា បានសម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ ក្រោយមានអាជីវករម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានករណីឆ្លងជាបន្តបន្ទាប់។ យ៉ាងណា ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មិនបានបញ្ជាក់លម្អិតពីករណីនេះទេ ដោយគ្រាន់តែពន្យល់ថា ការបិទនេះដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់នេះតែប៉ុណ្ណោះ។
  ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖    ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍សំខាន់ជាងគេនៅកម្ពុជា ព្រោះមានប្រាង្គប្រាសាទជាច្រើនស្ថិតនៅទីនោះ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុដ៏អស្ចារ្យរបស់ពិភពលោក។ ប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមសាងសង់ក្នុងសតវត្សរ៍ទី១២នៃគ្រឹស្តសករាជដោយព្រះបាទសូរ្យវរ្ម័នទី២ បានក្លាយជាសំណង់ស្ថាបត្យកម្មដ៏ល្អឯកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ បច្ចុប្បន្ន បេតិកភណ្ឌរបស់ពិភពលោកដ៏ពិសិដ្ឋនេះ បានក្លាយជាគោលដៅទេសចរណ៍ទី១របស់ភ្ញៀវទេសចរបរទេស ដែលបានឆ្លងដែនមកដល់ទឹកដីនៃប្រទេសកម្ពុជា។   លោក STUART BLAIR ជាភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងដើរទស្សនារូបចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តជាមួយភរិយារបស់ខ្លួន បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានស្គាល់ប្រាសាទអង្គរវត្តតាមរយៈទង់ជាតិខ្មែរ។ ហើយនៅពេលលោកបានមកទស្សនាផ្ទាល់ លោកបានបង្ហាញអារម្មណ៍រំភើប និងបានស្ងើចសរសើរមិនដាច់ពីមាត់ចំពោះដូនតាខ្មែរ ដែលបានសាងសង់សំណង់ដ៏មហិមានៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។     មានមាឌធាត់ និងរាងខ្ពស់ ព្រមទាំងមានសក់ស្គូវផង លោក Stuart Blair ដែលបានមកទស្សនាប្រាសាទអង្គរវត្តជាលើកទីមួយ បានរៀបរាប់ទាំងទឹកមុខសប្បាយរីករាយថា៖ «វាពិតគួរឲ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំបានឃើញសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលពិភពលោកពុំដែលមានទេ។ វាមានអាយុកាលរាប់ពាន់ឆ្នាំ។ ក្រៅពីប្រាសាទ នៅសៀមរាប គឺជាក្រុងមួយដ៏ធំ និងមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត។ សៀមរាបមានហេដ្ឋារចនាសម្ព័ន្ធល្អគួរសម ខណៈដែលការទុកដាក់សំរាម ក៏គ្រាន់បើដែរដែលវាខុសពីក្រុងព្រះសីហនុ»។       កំពុងដើរទស្សនាប្រាសាទជាមួយក្រុមការងាររបស់ខ្លួន លោក Jean Picrre Maninguy ភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ បានឲ្យដឹងថា លោកបានមកទស្សនាប្រាសាទអង្គរវត្ត៥ដងមកហើយ ព្រោះលោកចង់រៀនសូត្របន្ថែមពីសំណង់ប្រាសាទអង្គរវត្ត និងវប្បធម៌ខ្មែរដ៏រស់រវើកនៅក្នុងទឹកដីនៃខេត្តសៀមរាប។   ក្នុងវ័យ៧២ឆ្នាំ Jean Picrre Maninguy ដែលមានសម្បុរស សក់ស ភ្នែកពណ៌លឿង និងរាងខ្ពស់ស្រឡះ រៀបរាប់ទាំងទឹកមុខរីករាយថា៖ «ខ្ញុំស្រឡាញ់អង្គរវត្ត។ ពេលខ្ញុំបានឈានជើងចូលមកប្រាសាទអង្គរវត្ត ហាក់ដូចជាខ្ញុំបានមកកាន់ឋានសួគ៌។ ខ្ញុំហាក់ដូចជាបានដើរឆ្លងស្ពាន ហើយបានចូលមកអង្គរវត្តដូចដើរឆ្លងកាត់បណ្ណាល័យមួយ។ ខ្ញុំមកទីនេះ ពីព្រោះ ខ្ញុំអាចរៀនអ្វីបានថ្មីៗពីវប្បធម៌ខ្មែរ និងរូបចម្លាក់ រៀនសូត្រពីគំនិតបុព្វបុរសខ្មែរ។ វាមេរៀនដ៏ល្អសម្រាប់ជីវិតរបស់ខ្ញុំដែលជាអ្នកចូលនិវត្តន៍»។     បើតាមអ្នកទេសចរជនជាតិបារាំងដដែល លោកតែងតែស្នាក់នៅខេត្តសៀមរាបប្រហែល២សប្តាហ៍ ដើម្បីដើរទស្សនាតំបន់អង្គរឲ្យបានច្រើនកន្លែង ដែលនេះជាការរៀនសូត្រដ៏មានអត្ថន័យសម្រាប់ជីវិតរបស់លោក។         នៅខេត្តសៀមរាប មានប្រាង្គប្រាសាទរាប់រយ ហើយនៅតាមប្រាសាទនីមួយៗ គេតែងតែសង្កេតឃើញថា មានភ្ញៀវទេសចរបរទេស ស្ទើរតែច្រើនជាងជនជាតិខ្មែរទៅទៀត។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅ១០ខែក្នុងឆ្នាំ២០១៩កន្លងទៅ ភ្ញៀវទេសចរបរទេសបានចូលមកកម្ពុជាចំនួនជាង៥លាន២០ម៉ឺននាក់ និងបានទិញសំបុត្រចូលទស្សនាតំបន់អង្គរជាង២លាន២០ម៉ឺននាក់។    ក្រៅពីសំណង់ប្រាសាទ តំបន់សៀមរាប ត្រូវបានពលរដ្ឋចាត់ទុកថា ជាទីសក្ការៈដ៏ស័ក្ដសិទ្ធិ និងជាកន្លែងដ៏គួរឲ្យគយគន់មិនចេះជិនណាយ។ ដើមឈើធំៗ ព្រៃព្រឹក្សានៅអមប្រាសាទបុរាណយ៉ាងសម្បើម បានបង្កើតនូវផ្ទាំងទស្សនីយភាពដ៏ល្អឥតខ្ចោះ ដែលនាំឲ្យអ្នកស្រឡាញ់ធម្មជាតិ បរិស្ថាន និងអ្នកស្រាវជ្រាវនានា តែងតែកំណត់យកតំបន់អង្គរ ធ្វើជាគោលដៅនៃដំណើរកម្សាន្ត ឬកម្មសិក្សារបស់ពួកគេ។     កញ្ញា នរ បតី និស្សិតឆ្នាំទី២មកពីទីក្រុងភ្នំពេញ ដែលមកចុះកម្មសិក្សានៅតំបន់អង្គរខេត្តសៀមរាប បាននិយាយថា ខេត្តសៀមរាប មានភាពស្រស់ស្អាត និងមានបរិស្ថានស្អាត បើធៀបជាមួយក្រុងភ្នំពេញ។ និស្សិតវ័យ១៨រូបនេះ បន្តថា ក្រុមខ្លួនបានដាក់គោលដៅនៃកម្មសិក្សានៅប្រាសាទបុរាណក្នុងតំបន់អង្គរ ដ្បិតទីនេះមានសំណង់ប្រាសាទប្រវត្តិសាស្ត្រជាច្រើន សម្រាប់ទស្សនា និងសិក្សារៀនសូត្រ។        អង្គុយនៅបរិវេណប្រាសាទអង្គរវត្តជាមួយមិត្តភក្តិជាច្រើន នរ បតី ដែលមានរាងខ្ពស់ ស្លៀកសំពត់វែងពណ៌ក្រហម និងពាក់អាវក្រណាត់ដៃវែង បានរៀបរាប់ទាំងមុខញញឹមថា៖ «ចំពោះខ្ញុំ តំបន់អង្គរវត្ត និងប្រាសាទនានា គឺជាមោទកភាពចំពោះខ្មែរយើង។ បុព្វបុរសមុនៗ មានស្នាដៃល្អ ព្រោះពួកគេបានសាងសង់ប្រាសាទនីមួយៗមិនមែនងាយស្រួលឯណា យើងលើកថ្ម លីថ្ម»។      តាមពិតទៅ នរ បតី មិនមែនទើបតែមកប្រាសាទអង្គរវត្តជាលើកទីមួយទេ។ នាងបានមកទស្សនាតំបន់អង្គរចំនួន៥ដងរួចមកហើយ។ បើតាម នរ បតី បើទោះបីនាងបានមកតំបន់អង្គរញឹកញាប់មែន តែអ្នកភ្នំពេញរូបនេះ នៅតែមិនទាន់បានទស្សនាប្រាសាទនៅតំបន់អង្គរអស់នៅឡើយទេ។   យើងបញ្ចប់ការសាកសួរភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត ដោយងាកមកសាកសួរអ្នកទេសចរនៅប្រាសាទបន្ទាយស្រីវិញម្តង។ ប្រាសាទបន្ទាយស្រី មានចម្ងាយប្រហែលជាង៣០គីឡូម៉ែត្រភាគខាងជើងខេត្តសៀមរាប។ កញ្ញា សំ លក្ខិណា អាយុ១៧ឆ្នាំ ជាអ្នកខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរមកខេត្តសៀមរាបជាមួយក្រុមគ្រួសារជាលើកដំបូង។  ជាសិស្សថ្នាក់ទី១២ លក្ខិណា កំពុងសម្លឹងមើលចម្លាក់ថ្មដ៏ល្អគ្មានគូរប្រៀបនៃប្រាសាទបន្ទាយស្រី ហើយបានស្រដីប្រាប់អ្នកសារព័ត៌មានថ្មីៗថា នាងមានអារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅក្នុងប្រវត្តិសាស្ត្រសម័យអង្គរ ដែលនាងធ្លាប់បានអានសៀវភៅកន្លងមក។  កញ្ញា សំ លក្ខិណា(ស្តាំ) និងគ្រួសារនៅពេលទស្សនាប្រាសាទបន្ទាយស្រី   មានសម្បុរស និងស្រស់សោភា លក្ខិណា បានរៀបរាប់យ៉ាងដូច្នេះថា៖ «មុនមកសៀមរាប មួយអាទិត្យមុន ខ្ញុំបានមើលគេបង្ហោះតាមហ្វេសប៊ុកឃើញថា អង្គរមាន៣សម័យកាល មានព្រះអង្គសាងសង់អង្គរ មានសង្គ្រាម ដល់ពេលមកឃើញអង្គរ មានអារម្មណ៍ថា ដូចខ្លួនឯងស្ថិតនៅក្នុងសម័យកាលនោះដូច្នេះដែរ»។   ក្រៅពីរីករាយជាមួយការដើរទស្សនាប្រាសាទបុរាណជាច្រើនមក យុវតីដែលចូលចិត្តថតរូបម្នាក់នេះ ក៏ប៉ងចង់រស់នៅខេត្តសៀមរាប ដ្បិតតែទីនេះ មានសម្បូរប្រាសាទបុរាណ មានទេសភាពស្អាត ដោយមានដើមឈើធំៗ បង្កើតជាម្លប់ត្រឈឹងត្រឈៃ និងមានសភាពស្ងប់ស្ងាត់៕             
ភ្នំពេញ៖ នៅពេលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដល់តំបន់អង្គរខេត្តសៀមរាប ពួកគេបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះវាហាក់ដូចជាពួកគេកំពុងស្ថិតនៅក្នុងពិភពមួយផ្សេង។ សំណង់ប្រាសាទបុរាណដ៏ល្អឥតខ្ចោះ ទិដ្ឋភាពដើមឈើធំៗ និងផ្ទាំងថ្ម ដែលមានឆ្លាក់នូវរឿងរ៉ាវអតីតកាលរាប់មិនអស់ បានធ្វើឲ្យអ្នកទេសចររំភើបជាខ្លាំង ដូចជាពួកគេបានត្រឡប់ទៅកាន់អតីតកាលជាង១ពាន់ឆ្នាំមុនដូច្នេះដែរ។ ចង់ដឹងថាតើភ្ញៀវទេសចរបាននិយាយអ្វីខ្លះពីតំបន់អង្គរដ៏អស្ចារ្យមួយនេះ?
  ប៉ុន្មានថ្ងៃមុនរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ អាម៉េរិកបិទទ្វារស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវ ដោយបារម្ភពីបញ្ហាសន្តិសុខ និងបន្ទាប់ពីបានជម្លៀសបុគ្គលិកចេញបណ្ដើរៗហើយនោះ។ ដោយរដ្ឋធានីកៀវត្រូវបានយោធារុស្ស៊ីសំដៅវាយប្រហារមុនគេ បុគ្គលិកទូតអាម៉េរិកដែលនៅសេសសល់ត្រូវបានផ្លាស់ទៅធ្វើប្រតិបត្តិការនៅទឹកដីប៉ូឡូញវិញដែលជាសម្ព័ន្ធមិត្តបក្សសម្ព័ន្ធយោធាណាតូវិញ។    បើទោះជាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត អាម៉េរិក ក៏សម្រេចបើកទ្វារស្ថានទូតវិញ។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែឧសភា ថា អាម៉េរិកបញ្ជាក់ពីការប្តេជ្ញាចំពោះប្រជាជន និងរដ្ឋាភិបាលអ៊ុយក្រែនឡើងវិញ។    «ប្រជាជនអ៊ុយក្រែនជាមួយនឹងជំនួយផ្នែកសន្តិសុខរបស់យើង បានការពារមាតុភូមិរបស់ពួកគេ ប្រឈមមុខនឹងការឈ្លានពានមិនសមហេតុផលរបស់រុស្ស៊ី ហើយជាលទ្ធផល ទង់ជាតិអាម៉េរិកបានបង្ហូតពីលើស្ថានទូតឡើងវិញម្តងទៀត»។ ប្រមុខការទូតអាម៉េរិក លោក ប្លីងខិន អះអាងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ដដែល។   ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារប្រជាជន និងបង្កការបំផ្លិចបំផ្លាញលើទឹកដីអ៊ុយក្រែនជារៀងរាល់ថ្ងៃ លោក ប្លីងខិនលើកឡើងថា អាម៉េរិកកំពុងអនុវត្តវិធានការបន្ថែមដើម្បីបង្កើនសុវត្ថិភាពបុគ្គលិកស្ថានទូតខ្លួនដែលកំពុងតែត្រឡប់ទៅធ្វើការនៅទីក្រុងកៀវ និងវិធានការសន្តិសុខរបស់អាម៉េរិកថែមទៀត។    ទន្ទឹមនេះ ព្រឹទ្ធសភាអាម៉េរិកនៅថ្ងៃដដែលបានអនុម័តជាឯកច្ឆ័ន្ទបេក្ខភាពលោកស្រី Bridget Brink ជាអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំអ៊ុយក្រែនដែលជាមុខតំណែងទំនេរអស់រយៈពេលបីឆ្នាំ បន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបញ្ជាឱ្យអគ្គរដ្ឋទូតប្រចាំអ៊ុយក្រែន លោកស្រី Marie Yovanovitch ត្រឡប់មកអាម៉េរិកវិញកាលពីឧសភា ឆ្នាំ២០១៩។    លោកស្រី Brink ដែលបច្ចុប្បន្នជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំស្លូវ៉ាគី បានបម្រើការងារក្នុងស្ថាប័នការទូតជាច្រើនរួមមាន ឧបការីរងរដ្ឋមន្រ្តីការបរទេសទទួលទទួលបន្ទុកកិច្ចការអឺរ៉ុប និងអាស៊ី-អឺរ៉ុបនៅក្រសួងការបរទេសអាម៉េរិកដែលកិច្ចការលោកស្រីផ្តោតលើតំបន់អឺរ៉ុបខាងកើត និងតំបន់ Caucasus។ លើសពីនេះ លោកស្រីអាចនិយាយភាសារុស្ស៊ីបាន ហើយក៏ធ្លាប់ជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំស៊ែប៊ី ស៊ីប ហ្សកហ្ស៊ី និងអ៊ូសបេគីស្ថានផងដែរ៕    
អាម៉េរិក បានបើកស្ថានទូតនៅក្រុងកៀវឡើងវិញ បន្ទាប់ពីផ្អាកការងារជិតបីខែដោយសារការឈ្លានពានរបស់រុស្ស៊ី។ ក្រសួងការបរទេសអាម៉េរិកប្រកាសបែបនេះនៅថ្ងៃទី១៨ ខែឧសភា ខណៈព្រឹទ្ធសភាអាម៉េរិកនៅថ្ងៃដដែល ក៏បានអនុម័តជាឯកច្ឆ័ន្ទបេក្ខភាពលោកស្រី Bridget Brink ជាអគ្គរដ្ឋទូតថ្មីប្រចាំអ៊ុយក្រែនដែលជាមុខតំណែងទំនេរអស់រយៈពេលបីឆ្នាំមកហើយ។
  យើងទៅតាមនាយ យ៉ាន ទាំងអស់គ្នា៖    
នាយយ៉ានមានគម្រោងធ្វើដំណើរទៅខេត្តពោធិ៍សាត់ និងបាត់ដំបងតាមរថភ្លើង។ គាត់បានទិញសំបុត្ររថភ្លើងតាមOnline រួចហើយ។ ប៉ុន្តែនៅព្រឹកថ្ងៃចេញដំណើរ ទាំងនាយ យ៉ាន និងអ្នកដំណើរផ្សេងទៀត មិនអាចមានរថភ្លើងដើម្បីជិះឡើយ។ អ្នកលក់សំបុត្របានប្រាប់នាយ យ៉ាន ថាផ្លូវរថភ្លើងមានបញ្ហា ដែលត្រូវកំពុងត្រូវបានជួសជុល។ នាយ យ៉ាន មិនអស់ចិត្ត ក៏សុខចិត្តជិះរថយន្តឈ្នួលទៅខេត្តពោធិ៍សាត់ ហើយក៏បានឃើញការជួសជុលផ្លូវដែកនោះមែន។
  ក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈដ៏កម្រមួយ លោក William Evanina ដែលជានាយកមជ្ឈមណ្ឌលជាតិប្រឆាំងចារកម្ម និងសន្តិសុខ អះអាងថា ចិន រុស្ស៊ី និងអ៊ីរ៉ង់ បានប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីចែកចាយព័ត៌មានមិនពិត សំដៅបង្កើតជាឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត បញ្ឆេះឲ្យមានអសណ្ដាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកបោះឆ្នោតអាមេរិកលើដំណើរការប្រជាធិបតេយ្យ។   «យើងវាយតម្លៃបានថា ចិនចង់ឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ដែលខ្លួនចាត់ទុកជាមេដឹកនាំពិបាកស្មាន ចាញ់ការបោះឆ្នោត។» លោក Evanina បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែសីហា ដោយបន្ថែមថា ចិនបានពង្រីកឥទ្ធិពលមុនការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ក្នុងគោលដៅកែប្រែបរិយាកាសនយោបាយអាមេរិក, ដាក់សម្ពាធលើបុគ្គលនយោបាយដែលមានគំនិតប្រឆាំងចិន ក៏ដូចជាបង្វែរ និងឆ្លើយតបការរិះគន់លើចិនជាដើម។     ការរិះគន់ឌឺដងផ្លែផ្កាចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ទៅនឹងការរាលដាលជំងឺ COVID-19 ការបិទស្ថានកុងស៊ុលអាមេរិកនៅឆឹងទូ ក៏ដូចជាជំហររបស់អាមេរិកលើបញ្ហាហុងកុង និងសមុទ្រចិនខាងត្បូង សុទ្ធតែជាកត្តាដែលលោក Evanina លើកឡើងដើម្បីគាំទ្រការអះអាងរបស់ខ្លួន។ សម្រាប់មន្ត្រីប្រឆាំងចារកម្មរូបនេះ ទីក្រុងប៉េកាំងជឿថា ប្រធានបទទាំងអស់នេះ ទំនងជាអាចប្រើប្រាស់ដើម្បីជះឥទ្ធិពលនៅក្នុងការបោះឆ្នោតនៅអាមេរិក។   សម្រាប់រុស្ស៊ីវិញ លោក Evanina បញ្ជាក់ថា ទីក្រុងមូស្គូ មានធ្វើសកម្មភាពរួចហើយ។ អ្នកស្រី ហ៊ីឡារី គ្លីនតុន ជាគោលដៅរបស់រុស្ស៊ីនៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០២០ គឺលោក ចូ បៃឌិន បេក្ខជនបក្សប្រជាធិបតេយ្យដូចគ្នា។ មន្ត្រីអាមេរិករូបនេះបាននិយាយដល់ឈ្មោះ លោក Andriy Derkach អ្នកនយោបាយអ៊ុយក្រែនដែលគាំទ្ររុស្ស៊ី ដែលបានផ្សព្វផ្សាយរឿងអាស្រូវពុករលួយដើម្បីបង្ខូចលោក បៃឌិន និងបក្សប្រជាធិបតេយ្យ។   ជាមួយគ្នានេះ អ៊ីរ៉ង់វិញ ក៏នឹងទំនងជាប្រើប្រព័ន្ធអនឡាញដើម្បីចែកចាយព័ត៌មានមិនពិត ក្នុងន័យវាយប្រហារស្ថាប័នរដ្ឋអាមេរិក និងប្រធានាធិបតី ត្រាំ ព្រមទាំងធ្វើឲ្យមានការពេញចិត្តក្នុងចំណោមអ្នកបោះឆ្នោតអាមេរិក។ នេះជាការព្រមានរបស់លោក Evanina ៕    
មន្ត្រីជាន់ខ្ពស់ផ្នែកប្រឆាំងចារកម្មរបស់អាមេរិក William Evanina បានព្រមាននៅថ្ងៃទី៧ ខែសីហា ថា ចិន រុស្ស៊ី និងអ៊ីរ៉ង់ នឹងបង្កបញ្ហាដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក និងសភាដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខ។ លោក Evanina ថែមទាំងបញ្ជាក់ច្បាស់ថា ទីក្រុងមូស្គូ បានធ្វើសកម្មភាពរួចហើយក្នុងការបង្អាក់បេក្ខជនបក្សប្រជាធិបតេយ្យ ចូ បៃឌិន ដែលមានជំហរប្រឆាំងរុស្ស៊ី ខណៈចិនវិញចង់ឲ្យលោក ដូណាល់ ត្រាំ ចាញ់ឆ្នោត។
  បើតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុនទាំង៤នោះរួមមាន ចៀន ហុង ខនស្ដ្រាក់សិន (ខេមបូឌា) ឯ.ក (JIAN HONG CONSTRUCTION (CAMBODIA) CO.,LTD), អេស.ភី.វី.អិន អ៊ីមផត អិចផត (S.P.V.N IMPORT EXPORT Co.,Ltd), អ៊ូ ប៊ុនឡុង ហ៊ើប៊ល រេមើឌី (OU BUN LONG HERBAL REMEDIES.,Ltd), អង្គរ ភី.ស៊ី សីលូសិន ខូ អិលធីឌី (ANGKOR P.C SOLUTION Co.,Ltd)។    អគ្គនាយកដ្ឋានពន្ធដារ ក៏ធ្លាប់កោះហៅម្ចាស់ក្រុមហ៊ុនទាំង៤ មកដោះស្រាយបញ្ហាបំណុលពន្ធកន្លងមកដែរ ប៉ុន្តែម្ចាស់ក្រុមហ៊ុនទាំងនេះ មិនបានមកតាមការកំណត់ឡើយ។ តែយ៉ាងណាអគ្គនាយកដ្ឋានពន្ធដារ ទុករយៈពេល១៥ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ សម្រាប់ក្រុមហ៊ុនទាំង៤ ដោះស្រាយបំណុលពន្ធ។ ប្រសិនបើម្ចាស់ក្រុមហ៊ុនមិនបានបង់ពន្ធតាមការកំណត់ទេ ក្រសួងនឹងចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបញ្ញត្តស្តីពីពន្ធដារ តាមមាត្រា១២៧ និង១២៩នៃច្បាប់ស្ដីពីសារពើពន្ធ និងប្តឹងទៅតុលាការកាត់ទោសទោតាមច្បាប់ជាធរមាន៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រាប់ឲ្យក្រុមហ៊ុនចំនួន៤ ទៅទូទាត់បំណុលពន្ធ នៅសាខាពន្ធដារខណ្ឌចំការមន មុននឹងឈានដល់វិធានការតាមផ្លូវច្បាប់ តាមរយៈការប្តឹងទៅតុលាការ។
  ដំណើរការសំណេរនាថ្ងៃទីមួយនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តដោយរលូន និងមិនមានបាតុភាពប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយចប់ការប្រលងបាក់ឌុបរបស់បេក្ខជន នាល្ងាចថ្ងៃទី៥ធ្នូនេះ។   ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនអវត្តមានចំនួន ២ ៣៤០នាក់ (ស្រី១ ០២៨នាក់) និង បេក្ខជនមានបញ្ហាសុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បើតាមក្រសួងអប់រំ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួន គឺបានបន្តការប្រលងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។    ដោយឡែក បេក្ខជន២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមានម្នាក់ត្រលប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។    ក្រសួងអប់រំ លើកចិត្តឱ្យបេក្ខជនប្រលងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលង។ នៅតាមមណ្ឌលប្រលងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។    សម្រាប់ឆ្នាំនេះ មានបេក្ខជនចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់) មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រលងសរុប ១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី-ខេត្តចំនួន ២ ៧០០នាក់៕       
នៅថ្ងៃទី១នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២១-២០២២ គឺមានបេក្ខជនរហូតដល់២ ៣៤០នាក់(ស្រី ១ ០២៨នាក់) អវត្តមាន។ ជាមួយគ្នានេះ ក៏មានបេក្ខជន៣១នាក់ទៀត  មានបញ្ហាសុខភាព ផងដែរ។
  លោកឧត្តមនាវី Daniel Ginez មេបញ្ជាការកិច្ចប្រតិបត្តិការនៃកងទ័ពជើងទឹក Ecuador បាននិយាយកាលពីចុងខែកញ្ញាថានៅពេលនេះកប៉ាល់ចិនទាំងនេះ«ឋិតនៅក្នុងដែនទឹកខាងក្រៅតំបន់សេដ្ឋកិច្ចដាច់មុខនៃប្រទេសPeru»។   លោកបាននិយាយបន្ថែមថានាវានេសាទចិននៅឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំមុនៗ។   លោក Ginez បាននិយាយឱ្យប្រុងប្រយ័ត្នថា«ជាមួយនាវានេសាទត្រីច្រើនបែបនេះយើងមានការប្រថុយប្រថានថាត្រីប្រភេទខ្លះនឹងមានចំនួនចុះថយ»។   ពួកអ្នកជំនាញបាននិយាយប្រាប់វីអូអេថាសកម្មភាពគឃ្លើនរបស់ប្រទេសចិនខាងការនេសាទមិនមែនគ្រាន់តែគំរាមកំហែងអធិបតេយ្យភាពនៃប្រទេសមានឆ្នេរសមុទ្រទាំងនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នាំឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខអាហារសាកលនិងអេកូឡូស៊ីសមុទ្រផងដែរ។   ការត្អូញត្អែរពីពួកប្រទេសអាមេរិកខាងត្បូង   នាវានេសាទត្រីចិនជាច្រើនដែលធ្វើប្រតិបត្តិការតាមឆ្នេរមហាសមុទ្រ Pacificបាននាំឱ្យមានកង្វល់ពីប្រទេសមួយចំនួនក្នុងទ្វីបអាមេរិកខាងត្បូងកាលពីប៉ុន្មានខែមុននេះ។ កាលពីខែមិថុនា នាវានេសាទចិនប្រមាណ៣៤០គ្រឿងបានបើកចួកដែនសមុទ្រ ប្រទេស Ecuador បណ្តាលឱ្យមានការតវ៉ាអំពីលទ្ធភាពនៃការគំរាមកំហែងដល់ប្រជុំកោះ Galapagos ដែលជាកន្លែងកេរ្តិ៍ដំណែលពិភពលោកមួយនៃអង្គការ UNESCO និងជាកន្លែងរស់នៅរបស់សត្វច្រើនប្រភេទ។   បើតាមរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានថានាវានេសាទត្រីចិនទាំងនេះបានត្រូវចោទប្រកាន់ថាបានបិទប្រព័ន្ធសម្គាល់អត្តសញ្ញាណស្វ័យប្រវត្តិផ្អែកលើផ្កាយរណបវិទ្យាសាស្ត្ររបស់ខ្លួនហើយបានបើកចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេស Ecuador។ ក៏ប៉ុន្តែលោកឧត្តមនាវី Ginez នៃប្រទេស Ecuador បាននិយាយថាលើកនេះគ្មាននាវានេសាទចិនបានចូលក្នុងដែនទឹកនៃប្រទេស Ecuador នៅពេលធ្វើប្រតិបត្តិការនៅជិតប្រជុំកោះ Galapagos ទេ។   សេដ្ឋកិច្ចនៃប្រទេស Peru និងប្រទេស Ecuador ពឹងពាក់ខ្លាំងលើអាហារសមុទ្រ។ បើតាមស្ថិតិធានាគារពិភពលោកថាក្នុងឆ្នាំ២០១៨ ប្រទេសទាំងពីរនេះនេសាទត្រីបាន៤លាន៥សែនតោនគឺប្រហែលនឹងសហរដ្ឋអាមេរិកដែរ ប៉ុន្តែស្មើរតែប្រមាណ២៥%នៃអ្វីដែលចិនបាននេសាទក្នុងឆ្នាំដូចគ្នានេះ។   ប្រទេសទាំងពីរនេះនិយាយថាកងនាវានេសាទចិនធំៗគំរាមកំហែងសន្តិសុខប្រភពអាហារពួកគេ។   ប្រទេសចិនត្រូវការម្ហូបសមុទ្រច្រើនជាងគេក្នុងពិភពលោក។ ប្រជារាស្ត្រចិនបរិភោគត្រីចំនួនមួយភាគបីនៃការបរិភោគត្រីទាំងអស់ក្នុងពិភពលោកហើយមានអត្រាកំណើនប្រចាំឆ្នាំចំនួន៦%។   ការនេសាទដោយខុសច្បាប់ និងខុសបទបញ្ញ័ត្តិហៅ IUU   ពួកអ្នកវិភាគនិយាយថានាវាចិនច្រើនគ្រឿងបានធ្វើសកម្មភាពនេសាទ«ខុសច្បាប់ មិនរាយការណ៍និងដោយគ្មានបទបញ្ញ័ត្តិហៅ IUU ដែលគំរាមកំហែងអធិបតេយ្យភាពប្រទេសជាតិឯទៀតៗនិងនាំឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធសន្តិសុខម្ហូបអាហារសាកលថែមទៀតផង។   កាលពីថ្ងៃទី២២កញ្ញា លោកប្រធានាធិបតី Donald Trump បានផ្តោតទៅលើការនេសាទរបស់ប្រទេសចិននៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយលោកបានថ្លែងថារដ្ឋាភិបាលប៉េកាំង«បានចាក់ចោលប្ល៉ាស្ទីកនិងសំរាមរាប់លានតោនក្នុងមហាសមុទ្រហើយបាននេសាទហួសកម្រិតក្នុងដែនទឹកនៃប្រទេសឯទៀតៗ»។   លោក Rashid Sumaila ជានាយកនៃអង្គភាពស្រាវជ្រាវខាងសេដ្ឋកិច្ចនេសាទនៅឯវិទ្យាស្ថានមហាសមុទ្រនិងនេសាទនៃសាកលវិទ្យាល័យ British Columbia។ លោកបាននិយាយប្រាប់វីអូអេថាដោយសារត្រីក្នុងសមុទ្រនៅជិតប្រទេសចិនជិតអស់ហើយ ទើបចិនត្រូវទៅនេសាទនៅកន្លែងឯទៀតៗវិញ។   លោក Rashid Sumaila បានថ្លែងទៀតថា«ការចូលចិត្តបរិភាគត្រីច្រើននៅក្នុងប្រទេសចិនជាហេតុផលខាងសេដ្ឋកិច្ចដែលនាំឱ្យចិនធ្វើការនេសាទត្រីដោយខុសច្បាប់ មិនរាយការណ៍និងដោយគ្មានបទបញ្ញ័ត្តិ ហៅកាត់ថា IUU នោះ។ ប្រទេសចិនក៏គ្មានគោលនយោបាយនេសាទត្រីខ្លាំងនិងមានប្រសិទ្ធិភាពប្រឆាំងនឹង IUU ទេហើយថែមទាំងមានការផ្តល់ប្រាក់ជំនួយបន្ថែមដូចជាប្រាក់សម្រាប់ទិញប្រេងឥន្ធនៈជាដើម»។   វិទ្យាស្ថានខាងការអភិវឌ្ឍន៍នៅឯប្រទេសក្រៅហៅកាត់ថា ODI ដែលមានមូលដ្ឋានក្នុងក្រុងឡុងបានកត់ត្រានាវានេសាទចិនជិត១ម៉ឺន៧ពាន់គ្រឿងដែលជាចំនួនច្រើនលើសលប់មិនអាចធ្វើឱ្យវិទ្យាស្ថាននេះឃ្លាំមើលនាវាទាំងអស់នេះនៅក្នុងពិភពលោកបានឡើយ។   លោកស្រី Tabitha Mallory ជាសាស្ត្រាចារ្យខាងគោលនយោបាយការបរទេសនិងបរិដ្ឋាននៅឯសាកលវិទ្យាល័យរដ្ឋ Washington។ លោកស្រីបាននិយាយប្រាប់វីអូអេថាពួកប្រទេសកំពុងអភិវឌ្ឍន៍មានការពិបាកក្នុងការឃ្លាំមើលលំហសមុទ្រទល់មុខឆ្នេរសមុទ្ររបស់ពួកគេដែរ។   លោកស្រី Tabitha Mallory បានថ្លែងថា«ចិនទៅនេសាទត្រីនៅក្នុងប្រទេសដែលគ្មានសមត្ថភាពមាំមួនដើម្បីឃ្លាំមើលលំហសមុទ្រទល់មុខឆ្នេរសមុទ្ររបស់ពួកគេ។ នាវានៃកងឆ្មាំឆ្នេរសមុទ្រនិងប្រេងឥន្ធនៈសម្រាប់កងនាវាល្បាតទាំងនោះមានសោហ៊ុយច្រើនសម្រាប់ពួកប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ»។   លោក Jim Risch ជាសមាជិកព្រឹទ្ធសភាស.រ.អ.ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Idaho និងជាប្រធាននៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា។ កាលពីសប្តាហ៍ទីបីនៃខែកញ្ញាលោកបានថ្លែងថាសហគមន៍អន្តរជាតិគួរដាក់សម្ពាធលើប្រទេសចិនឱ្យកែលម្អរបៀបនេសាទត្រីរបស់ផងខ្លួន។   លោក Jim Risch បាននិយាយថា«ការនេសាទត្រីយ៉ាងគឃ្លើននិងខុសច្បាប់ដោយប្រទេសចិនរំលោភលើបូរណភាពទឹកដីនៃពួកប្រទេសនានាក្នុងទ្វីបអាមេរិកឡាទីនដែលនៅជាប់នឹងសមុទ្រដោយបង្កើនការខ្វល់ខ្វាយខាងសន្តិសុខក្នុងរយៈពេលយូរ»។   ប្រទេសចិនបានសន្យាអំពីគោលនយោបាយ«គ្មានការអត់ឱន»ដល់ការនេសាទខុសច្បាប់ហើយបានស្នើឱ្យមានបម្រាមនេសាទបណ្តោះអាសន្ននៅក្នុងតំបន់ជិតប្រជុំកោះ Galapagos។   បើតាមក្រសួងកសិកម្មនិងកិច្ចការជនបទនៃប្រទេសចិនថាបម្រាមបណ្តោះអាសន្ននេះហាមប្រាមកងនាវានេសាទចិនទាំងអស់មិនឱ្យនេសាទត្រីក្នុងសមុទ្រជ្រៅក្នុងប៉ែកនិរតីនៃមហាសមុទ្រ Atlantic និងមហាសមុទ្រ Pacific ក្នុងរយៈពេលបីខែដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា។   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
កងទ័ពជើងទឹកនៃប្រទេស Ecuador បានបញ្ជាក់ថានាវានេសាទត្រីចិនប្រមាណ៣០០គ្រឿងបានចាកចេញពីប្រជុំកោះ Galapagos ហើយកាលពីចុងខែកញ្ញា ហើយឥឡូវនេះកំពុងនេសាទត្រីក្នុងដែនទឹកអន្តរជាតិទល់មុខនឹងឆ្នេរសមុទ្រប្រទេស Peru។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនា កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក លោក ម៉ៃ ឃុនឧត្តមវិសា ដូចតទៅ៖       
ភ្នំពេញ៖ លោក ម៉ៃ ឃុនឧត្តមវិសា ជាអ្នកគ្រប់គ្រងហ្គារ៉ាស HOME Workshop។ គាត់ប្រមូលម៉ូតូបុរាណៗ មកែច្នៃ និងជួសជុលឲ្យអាចជិះបានងាយស្រួល។ ថ្ងៃនេះ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ សូមណែនាំម៉ូតូបុរាណ៣គ្រឿងដែលយុវជន ឧត្តមវិសា នាំចូលពីប្រទេសជប៉ុន ជូនលោកអ្នកតាមដានសារព័ត៌មានថ្មីៗ។
  ភាពជាដៃគូនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រោយទទួលបានការគាំទ្រជាផ្លូវការ ពីក្រសួងអប់រំ យុវជន និងកីឡា  និងក្រសួងប្រៃសណីយ៍និ ទូរគមនាគមន៍ ដែលនឹងគាំទ្រការអនុត្តន៍គម្រោងនេះ។ កម្មវិធីនេះ ទទួលបានការគាំទ្រពេញទំហឹង ពីវិភាគទានរបស់ក្រុមហ៊ុន  Smart  លើមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា។    កម្មវិធីអក្ខរកម្មឌីជីថលនេះ នឹងរៀបចំដំបូងសម្រាប់សិស្សពីថ្នាក់ទី១០ និងថ្នាក់ទី១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ ដោយផ្អែកលើការសិក្សា ក្នុងកម្មវិធីសាកល្បងនេះ ភាគីទាំងអស់ រំពឹងថា នឹងពិភាក្សាបន្ថែមទៀត ស្តីពីការពង្រីកសិក្ខាសាលា ទៅកាន់សាលារៀនផ្សេងទៀតនៅទូទាំងប្រទេស។   លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖«អក្ខរកម្មឌីជីថល គឺជាជំនាញដ៏សំខាន់មួយ  ដើម្បីជំរុញការរីកចម្រើន នៃការទទួលយកទូរស័ព្ទចល័តនៅកម្ពុជា»។ លោក Feiruz Ikhwan បន្តថា៖«យើងមានមោទកភាព ដែលបានសហការជាមួយដៃគូសក្តានុពលលើគម្រោងនេះ ដើម្បីបង្ហាញពីគុណតម្លៃប្រព័ន្ធអ៊ីនធឺណិត ហើយជំរុញការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងលើកកម្ពស់សារៈសំខាន់ នៃភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។ គោលដៅយូរអង្វែងរបស់យើងគឺអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ ដើម្បីជួយឲ្យយុវជនកម្ពុជាដែលកំពុងប្រើប្រាស់អ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»។   ក្នុងដំណាក់កាលដំបូង ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកសាលារៀនចំនួន៣កន្លែងក្នុងខេត្តនីមួយៗ និងបានតែងតាំងគ្រូបង្រៀនចំនួន ៣រូប ក្នុ្ងងសាលារៀននីមួយៗ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលដឹកនាំដោយអតីតនិស្សិតមកពីកម្មវិធី SmartEdu ដែលនឹងរៀបចំនិងអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ។ កម្មវិធីបណ្តុះបណ្តាល ដែលរៀបចំឡើងដោយក្រុមហ៊ុន Google រួមមានការបង្រៀនអក្ខរកម្មឌីជីថលមូលដ្ឋាន ការក្រើនរំលឹកអំពីសារៈសំខាន់ ស្ដីពីសុវត្ថិភាពពាក្យសម្ងាត់ ការគំរាមកំហែងតាមអ៊ីនធឺណិត និងភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។   ក្រៅពីការសិក្សាភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល រៀបចំឡើងដោយក្រុមហ៊ុន Google អ្នកសម្របសម្រួល នៃសិក្ខាសាលា នឹងដាក់បញ្ចូលទស្សនៈ ទាក់ទងនឹងប្រព័ន្ធអ៊ីនធឺណិត សម្រង់ពីសៀវភៅណែនាំ លើកម្មវិធីបណ្តុះបណ្តាលជំនាញអ៊ីនធឺណិតទូរស័ព្ទចល័ត របស់ក្រុមហ៊ុន GSMA។   កញ្ញា Su Ann Lim ប្រធានផ្នែកឧស្សាកម្មសម្រាប់បច្ចេកវិទ្យា និងទូរគមនាគមន៍ នៃក្រុមហ៊ុន Google បានមានប្រសាសន៍ថា៖«នៅក្រុមហ៊ុន Google យើងមានសុទិដ្ឋិនិយមលើបច្ចេកវិទ្យា ហើយជឿជាក់ថា ទាំងការអប់រំ និងបច្ចេកវិទ្យា អាចជួយលើកកម្ពស់ជីវភាពរបស់សិស្ស និងគ្រូបង្រៀន។ ហើយវាមានសារៈសំខាន់ ដែលយើងជួយយុវជន អភិវឌ្ឍការយល់ចិត្ត សុវត្ថិភាព និងទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ក្នុងប្រព័ន្ធអ៊ីនធឺណិត។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន Smart Axiata និងរាជរដ្ឋាភិបាល ដើម្បីរៀបចំសិក្ខាសាលា ដែលសង្ឃឹមថា នឹងមានសារៈសំខាន់ សម្រាប់កម្មវិធីជាច្រើនផ្សេងទៀតនាពេលអនាគត ដែលលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ប្រកបដោយទំនួលខុសត្រូវ។»    កម្មវិធីអក្ខរកម្មឌីជីថលនេះ ក៏នឹងបណ្តុះបណ្តាលអ្នកចូលរួម អំពីរបៀបផលិតវីដេអូកម្សាន្ត និងទាក់ទាញ សម្រាប់កម្មវិធីប្រព័ន្ធអ៊ីនធឺណិត ដូចជាកម្មវិធី YouTube ដែលបង្ហាញសិស្សានុសិស្សពីរបៀបសរសេរអត្ថបទវីដេអូ ថតវីដេអូ និងកែសម្រួលវីដេអូ ដោយប្រើទូរស័ព្ទស្មាតហ្វូន និងចែករំលែកទស្សនៈ អំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ពីសិក្ខាសាលា។   រាល់វីដេអូ ដែលផលិត នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ ចំនួន ១,០០០ ដុល្លារ (សម្រាប់ខេត្តនីមួយៗ) សម្រាប់វីដេអូផលិតបានល្អបំផុត ដោយអាស្រ័យលើចំនួន «ចូលចិត្ត» តាមរយៈអនឡាញ។ ក្នុងនោះដែរ សាលារៀននៅតាមខេត្តនីមួយៗ ដែលផ្ញើចំនួនវីដេអូច្រើនជាងគេ នឹងទទួលបានរង្វាន់ជាសម្ភារអប់រំ ដែលមានតម្លៃស្មើនឹង ២,៥០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម ពីកម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Smart សូមតាមដានទំព័រ «Smart For Cambodia»  តាមរយៈ www.facebook.com/SmartForCambodia ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩៖ សិស្សវិទ្យាល័យប្រមាណ ១,៤០០នាក់ ក្នុងខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍នាពេលឆាប់ៗនេះ ពីកម្មវិធីថ្មីមួយស្ដីពី«អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិត» ដែលត្រូវបានសហការរៀបចំសាកល្បង ដោយក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Google និងក្រុមហ៊ុន GSMA ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត នៃសមាគមពាណិជ្ជកម្មពិភពលោក ។
  សមាជិកសភាអឺរ៉ុបចំនួន៤០១នាក់ បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប-វៀតណាម ដែលនឹងកាត់បន្ថយការយកពន្ធដល់អត្រាសូន្យលើទំនិញដែលនាំចេញនាំចូលរវាងភាគីទាំងពីរ។ ក្នុងកិច្ចប្រជុំថ្ងៃទី១២ ខែកុម្ភៈ សមាជិកសភាអឺរ៉ុបចំនួន១៩២នាក់ ក៏បានបោះឆ្នោតប្រឆាំង ខណៈ៤០នាក់ទៀត បោះអនុប្បវាទ។ បញ្ហាសិទ្ធិមនុស្ស និងការគោរពសិទ្ធិកម្មករជាដើម ជាអ្វីដែលសមាជិកសភាអឺរ៉ុបនៅតែបារម្ភ។    គណៈកម្មកាអឺរ៉ុបដែលចរចាជាមួយទីក្រុងហាណូយ បានស្វាគមន៍ការអនុម័តនេះ។ ក្រោយការអនុម័តរបស់សភាអឺរ៉ុប ដល់វេនសភាវៀតណាមផ្ដល់សច្ចាប័នម្ដងមុន នឹងចូលធរមានក្នុងឆ្នាំ២០២០ នេះ។ បន្ទាប់មក សមាជិកសហភាពអឺរ៉ុប ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះមួយដំណាក់កាលទៀត។ ក្រោយទទួលបានការយល់ព្រមពីរដ្ឋសមាជិកហើយ កិច្ចព្រមព្រៀងនេះ នឹងចូលជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រទេសសមាជិកចំនួន២១ទៀត។   ទាក់ទងក្ដីបារម្ភសិទ្ធិមនុស្ស និងបរិស្ថានវិញ គណៈកម្មកាអឺរ៉ុបបញ្ជាក់ក្នុងការសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១២ ខែកុម្ភៈថា កិច្ចព្រមព្រៀងនេះ នឹងធានាការគោរពសិទ្ធិកម្មករ ការការពារបរិស្ថាន និងការគោរពតាមកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ តាមរយៈយន្តការដែលមានចំណងផ្នែកច្បាប់ និងការប្ដេជ្ញាចិត្តលើការអភិវឌ្ឍដោយចីរភាព។    «កិច្ចព្រមព្រៀងអឺរ៉ុប-វៀតណាម មានសក្ដានុពលសេដ្ឋកិច្ចធំធេង ជាជ័យជម្នះសម្រាប់អ្នកប្រើប្រាស់ កម្មករ កសិករ និងធុរកិច្ច។ ហើយវាទៅហួសពីផលប្រយោជន៍សេដ្ឋកិច្ច។ វាបង្ហាញដែរថា គោលនយោបាយពាណិជ្ជកម្ម អាចជាកម្លាំងដើម្បីភាពល្អប្រសើរ។» នេះជាការលើកឡើងរបស់ស្នងការពាណិជ្ជកម្មអឺរ៉ុប Phil Hogan ដែលបន្តថា វៀតណាមបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញសិទ្ធិពលកររបស់ខ្លួនតាមរយៈការជជែកជាមួយអឺរ៉ុប។   សូមបញ្ជាក់ថា វៀតណាម ជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី។ ការដោះដូទំនិញក្នុងមួយឆ្នាំមានទំហំ៤៩,៣ពាន់លានអឺរ៉ូ ខណៈពាណិជ្ជកម្មផ្នែកសេវាកម្មមានចំនួន៤,១ពាន់លានដុល្លារផងដែរ។ ការនាំចេញរបស់អឺរ៉ុបទៅវៀតណាមរួមមានម៉ាស៊ីនអេឡិចត្រូនិច, យន្តហោះ រថយន្ត និងថ្នាំពេទ្យ ឯការនាំចេញរបស់វៀតណាមរួមមានស្បែកជើង សម្លៀកបំពាក់ កាហ្វេ អង្ករ និងគ្រឿងសមុទ្រជាដើម៕ 
សភាអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដែលនឹងកាត់បន្ថយរបាំងពន្ធគយស្ទើរទាំងស្រុងក្នុងការរកស៊ីទ្វេភាគី។ គណៈកម្មការអឺរ៉ុប បានស្វាគមន៍ការអនុម័តកិច្ចព្រមព្រៀងនេះ។ គ្រោងចូលធរមានក្នុងឆ្នាំ២០២០នេះ កិច្ចព្រមព្រៀងនេះ តម្រូវឲ្យវៀតណាមគោរពសិទ្ធិកម្មករ ការពារបរិស្ថាន និងអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុផងដែរ។
អ្នកបកប្រែផ្លូវការរបស់លោក កាដាហ្វី លោក Meftah Abdallah Missuri បានរៀបរាប់ថា ប្រទេសបីដែលបានប្រកាសផ្តល់ទីកន្លែងជ្រកកោនសម្រាប់លោក កាដាហ្វី ក្នុងឆ្នាំ ២០១១ នោះមានដូចជា អាហ្វ្រិកខាងត្បូង បេឡារុស និងវេណេស៊ុយអេឡា។ ប៉ុន្តែលោក កាដាហ្វី បដិសេធដោយជ្រើសរើសការបន្តរស់នៅលីប៊ីរហូតដល់ថ្ងៃគេសម្លាប់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak និងប្រធានាធិបតីទុយណេស៊ី Ben Ali មិនអាចផ្តល់ជំនួយដល់លោក កាដាហ្វី បានឡើយកាលណោះដោយសារអ្នកទាំងពីរធ្លាក់ពីតំណែងមុនលោក កាដាហ្វីដោយសារចលនាបដិវត្តន៍អារ៉ាប់។ «ប្រធានាធិបតីអេហ្ស៊ីប និងទុយណេស៊ី បានបាត់បង់អំណាចមុនលោក កាដាហ្វី។ ដូច្នេះពួកគេមិនអាចជួយលោក កាដាហ្វីបានឡើយក្នុងស្ថានភាពលំបាកវេទនានេះ។ ប្រទេសអាហ្វ្រិកព្យាយាមជួយពន្លត់ភ្លើងនិងចលនាហិង្សាតវ៉ា ដែលកើតឡើងចាប់ថ្ងៃ ១៧ ខែកុម្ភឆ្នាំ ២០១១នៅលីប៊ី។ ប៉ុន្តែពួកគេបរាជ័យ។ អាហ្វ្រិកខាងត្បូង វេណេស៊ុយអេឡា និងបេឡារ៉ុសបានផ្តល់សិទ្ធិជ្រកោនដល់លោក កាដាហ្វី តែលោកមិនចង់ចាកចេញពីប្រទេសកំណើតរបស់ខ្លួនឡើយ»។ ដោយឡែកលោក Meftah Abdallah Missuri បានរៀបរាប់បន្ថែមថា មេដឹកនាំពិភពលោក និងប្រទេសច្រើន ដែរដែលធ្លាប់ទទួលបានជំនួយពីលោក កាដាហ្វី ក្នុងពេលគេប្រឈមការលំបាក និងខ្វះខាតកន្លងមក។ លីប៊ីធ្លាប់ជួយប្រទេសដែលជួបគ្រោះទុរភិក្ស មានបញ្ហាជំងឺឆ្លង និងបញ្ហាដទៃទៀតតាមរយៈការផ្តល់ថ្នាំសង្កូវ និងយន្តហោះ។ ក្រៅពីនេះលោកក៏ផ្តល់លុយដល់ប្រមុខរដ្ឋណាដែលស្នើសុំជំនួយពីលោក ចន្លោះពី ៤០ម៉ឺនដុល្លារដល់បួនលានដុល្លារផងដែរ។ អ្នកបកប្រែរូបនេះបង្ហើបផងដែរថា លោក កាដាហ្វី ធ្លាប់ទទួលស្គាល់ថា លោកពិតជាបានផ្តល់ថវិកាទៅលោក នីកូឡា សាកូហ្ស៊ី ចំនួន ៥០លានអឺរ៉ូ ដើម្បីយកទៅរៀបចំការឃោសនាបោះឆ្នោតមែនកាលពីឆ្នាំ ២០០៧។ កាលពីចុងខែមីនាកន្លងទៅ លោក នីកូឡា សាកូហ្ស៊ី រងការចោទប្រកាន់ពាក់ព័ន្ធការទទួលលុយខុសច្បាប់ពីបរទេសដើម្បីរៀបចំឃោសនាបោះឆ្នោតឆ្នាំ ២០០៧។  បើតាមរដ្ឋអាជ្ញាបារាំង អតីតប្រធានាធិបតីរូបនេះបានទទួលយក ៥០លានអឺរ៉ូពីលោក កាដាហ្វី ប៉ុន្តែលោក សាកូហ្ស៊ីជានិច្ចជាកាលបានទាត់ចោលការចោទប្រកាន់នេះ៕
ក្រោយការផ្ទុះឡើងជាថ្មីនៃសំណុំរឿងទទួលលុយពីមេដឹកនាំផ្តាច់ការលីប៊ី ម៉ូអាម៉ា កាដាហ្វី របស់អតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី  មនុស្សជំនិតលោក កាដាហ្វី បានចេញមុខអះអាងថា មេដឹកនាំនិងប្រទេសជាច្រើនបានទទួលជំនួយពីអតីតមេដឹកនាំលីប៊ីនេះ។ ហើយកន្លងមក វាក៏មានប្រទេសបីដែរ ដែលបានផ្តល់សិទ្ធិជ្រកកោនដល់លោក កាដាហ្វី ក្នុងពេលមានអាសន្ន តែលោកបដិសេធ។
  ក្រោយទទួលបានជោគជ័យដ៏ធំធេង ៦-០ លើក្រុមវេស្ទើនភ្នំពេញក្នុងជំនួបបើកឆាក ក្រុមអគ្គស្នងការនគរបាលជាតិត្រូវប្រជែងតទល់ជាមួយក្រុមព្រះខ័នរាជស្វាយរៀងដែលស្មើ ០-០ ជាមួយណាហ្គាវើល សម្រាប់ជំនួបលើកទី២នៃក្របខណ្ឌលីគកំពូលនាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។    ជាមួយគ្នានេះ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរក្រោយរងការខកចិត្តជំនួបបើកឆាក នឹងយកពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមវិសាខានាម៉ោង៣និង៣០នាទីរសៀលនេះ។ នាការប្រកួតសប្តាហ៍ទី១ អង្គរថាយហ្គឹរបានចាញ់ក្រុមក្រសួងការពារជាតិ ១-០ នៅលើទឹកដីខ្លួនឯង ខណៈក្រុមវិសាខាបានយកឈ្នះក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-០។    ប្រធានក្រុម ទៀង ទីនី ដែលរកគ្រាប់បាល់បើកឆាកសម្រាប់វិសាខាក្នុងជំនួបបើកឆាក និងកីឡាករ ម៉ែន សីហា គ្មានវត្តមានក្នុងជំនួបទី២របស់វិសាខានារសៀលនេះឡើយ បន្ទាប់ពីពួកគេរងការពិន័យកាតក្រហមក្នុងជំនួបជាមួយអគ្គិសនីកម្ពុជា។    ក្រោយបរាជ័យ ៤-០ ក្នុងជំនួបបើកឆាកក្រុមអគ្គិសនីកម្ពុជាត្រូវស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដែលស្មើ ០-០ ជាមួយក្រុមព្រះខ័នរាជស្វាយរៀងក្នុងសប្តាហ៍ទី១ នាវេលាម៉ោង៣រសៀលនៅកីឡដ្ឋានអគ្គិសនីកម្ពុជា។   សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី១០ មីនា ក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមភ្នំពេញក្រោនក្នុងលទ្ធផល ២-០។ នាការប្រកួតនៅពហុកីឡដ្ឋានជាតិកីឡាករ អ៊ិន សូដាវីដ បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ទ័ពនៅនាទីទី៥៩ មុនកីឡាករ Jane Tsotleho រកគ្រាប់បាល់ជ័យជម្នះ ២-0 នៅនាទីទី៩០+4។ នាការប្រកួតនៅពហុកីឡដ្ឋានជាតិនេះដែរ ក្រុមអាស៊ីអឺរ៉ុបបានយកឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផល ២-១ ខណៈក្រុមបឹងកេតបានយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនក្នុងលទ្ធផល ៣-១៕   
ក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)ត្រូវតទល់ជាមួយក្រុមព្រះខ័នរាជស្វាយរៀងនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជានាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១១ មីនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ក្រៅពីជំនួបដ៏ជក់ចិត្តនេះ ក៏មានការប្រកួត២គូទៀតផងដែរ ក្នុងនោះក្រុមអង្គរថាយហ្គឺរប្រជែងជាមួយវិសាខានៅពហុកីឡដ្ឋានជាតិម៉ោង៣:៣០នាទី រីឯក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាស្វាគមន៍ណាហ្គាវើលនៅម៉ោង៣រសៀល។
ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅប៉ាពូអាស៊ី នូវែល បានធ្វើឡើងបន្ទាប់ពីអាម៉េរិកអះអាងថាខ្លួននឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិជាមួយរដ្ឋាភិបាលប្រទេសកោះប៉ាពូអាស៊ី នូវែលហ្គីណេ។ ក្នុងដំណើរទស្សនកិច្ចក្រុងព័រម៉ូរេសប៊ី ថ្ងៃទី១៣ ខែតុលា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី អះអាងថា អូស្ត្រាលីចង់ចុះកិច្ចព្រមព្រៀងសន្តិសុខដើម្បីធ្វើការរួមគ្នាកាន់តែច្រើនជាមួយប៉ាពូអាស៊ី នូវែលហ្គីណេ។   លោក Marles ថ្លែងទៅកាន់អ្នកសារព័ត៌មានថា អូស្ត្រាលីចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយប៉ាពូអាស៊ី នូវែលហ្គីណេ ឱ្យដល់កម្រិតសន្ធិសញ្ញាទ្វេភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។    «ទំនាក់ទំនងការពារជាតិ ជាចំណុចខ្លាំងមួយនៃទំនាក់ទំនងទ្វេភាគី ហើយនេះពិតជាការខិតខំដើម្បីទៅឱ្យដល់ចំនុចខ្លាំងមួយនោះ»។ លោក Marles លើកឡើងបែបនេះដោយបន្ថែមថា មន្រ្តីភាគច្រើននៃកងកម្លាំងការពារជាតិប៉ាពូអាស៊ី នូវែលហ្គីណេបានទៅហ្វឹកហាត់នៅអូស្ត្រាលីរួចខ្លះហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។   បើតាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី កិច្ចព្រមព្រៀងថ្មី នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេកាន់តែជិតស្និទ្ធជាងមុខ ខណៈប្រទេសទាំងពីរកំពុងមានកងកម្លាំងការពារជាតិមួយចំនួនធ្វើការជាមួយគ្នាហើយនៅដែនសមុទ្រ ដែនអាកាស និងលើគោក។    គួរបញ្ជាក់ថា ប៉ាពូអាស៊ី នូវែលហ្គីណេ បានស្នើឱ្យមានសន្ធិសញ្ញាសន្តិសុខជាមួយអូស្ត្រាលីដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅប្រទេសនេះកាលពីខែសីហាកន្លងទៅ។   បំណងចុះកិច្ចព្រមព្រៀងសន្តិសុខរបស់អូស្ត្រាលីធ្វើឡើង ដើម្បីរឹតបន្តឹងចំណងមិត្តភាពជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិក ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយចិនលើបញ្ហាសន្តិសុខក្នុងតំបន់។ រដ្ឋាភិបាលអូស្ត្រាលី បានប្ដេជ្ញាថានឹងបង្កើតសាលាបណ្តុះបណ្តាលទាហានសម្រាប់កោះប៉ាស៊ីហ្វិកផងដែរ៕  
នាទីក្រុងព័រម៉ូរេសប៊ី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles លើកឡើងថា អូស្ត្រាលីចង់ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសជិតខាងខ្លួនដូចជាប៉ាពូអាស៊ីនូវែលហ្គីណេ ដែលក្នុងកិច្ចព្រមព្រៀងនោះនឹងមានកងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសប្រទេសទាំងពីរធ្វើការជាមួយគ្នាញឹកញាប់ជាងមុន។
  កូរ៉េខាងត្បូង និងអាម៉េរិក បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹក ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៥ ខែកញ្ញា ដោយមានការចូលរួមពីយន្តហោះល្បាត និងនាវាចំនួន៩គ្រឿង ក្នុងនោះមាននាវាពិឃាតមកពីប្រទេសទាំងពីរ រួមទាំងនាវាមុជទឹកផង។    តាមការបញ្ជាក់របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង កងទ័ពប្រទេសទាំងពីរ បានរៀបចំធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក និងសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការរវាងកម្លាំងទ័ពទាំងពីរ ស្របពេលមានការគំរាមកំហែងពីសំណាក់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។    «សមយុទ្ធនេះ នឹងចាត់ទុកជាឱកាស ក្នុងការប្រឆាំង និងឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរ រួមទាំងពង្រឹងលើជំហរការពារ»។ ឧត្តមនាវីទោ Kim In-ho ដែលដឹកនាសមយុទ្ធខាងកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។    សមយុទយោធាចុងក្រោយនេះ ធ្វើឡើងក្រោយពេល កូរ៉េខាងជើង បានសម្ភោធនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលទើបសាងសង់ថ្មី នៅដើមខែកញ្ញាកន្លងមក។ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសរសើរនាវាមុជទឹកយុទ្ធសាស្រ្តរបស់ខ្លួន ហើយថែមទាំងហៅជាកិច្ចការបន្ទាន់ ក្នុងការបំពាក់កងទ័ពជើងទឹករបស់ខ្លួនជាមួយអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ សមយុទ្ធនេះ ធ្វើឡើងក្រោយពេលលោកគីម បានបំពេញទស្សនកិច្ចនៅរុស្ស៊ី៕  
កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី២៥ ខែកញ្ញា បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រខាងកើត ស្របពេលមានការគំរាមកំហែងពីសកម្មភាពយោធារបស់កូរ៉េខាងជើង។ សមយុទ្ធនេះ ផ្ដោតលើសង្រ្គាមនាវាមុជទឹក ការបាញ់គ្រាប់ពិត ក៏ដូចជាពង្រឹងអន្តរប្រតិបត្តិការយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង។
«S-400 មិនមែនជាអាវុធសម្រាប់វាយប្រហារឡើយ វាជាសម្ភារៈសម្រាប់ការពារខ្លួនប៉ុណ្ណោះ។ យើងអាចលក់ទៅឲ្យអាមេរិកបានប្រសិនជាគេចង់ទិញ»។ នេះជាសម្តីរបស់ប្រធានក្រុមហ៊ុនផលិតសព្វាវុធរបស់រដ្ឋរុស្ស៊ី Rostec លោក Sergey Chemezov ក្នុងបទសម្ភាសជាមួយសារព័ត៌មានអាមេរិក Wall Street Journal ។ មន្ត្រីរុស្ស៊ីខាងលើបានបញ្ជាក់បែបនេះ នៅពេលដែលលោកឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចង់ដឹងពីហេតុផលយុទ្ធសាស្ត្រនៅពីក្រោយការលក់ខែលការពារមីស៊ីល S-400 នេះទៅឲ្យតួកគីកន្លងមកដែលមានតម្លៃ ២,៥ ពាន់លានដុល្លារ។  តំណាងក្រុងម៉ូស្គូរូបនេះបានពន្យល់បន្ថែមថា វារឿងធម្មតាប៉ុណ្ណោះដែលប្រទេសនានាចង់ពង្រឹងសន្តិសុខ និងការពារខ្លួននោះ ស្របពេលដែលបរិយាកាសនយោបាយពិភពលោកមិនសូវល្អនោះ។ លោកអះអាងដូច្នេះថា៖ «នៅពេលដែលស្ថានការណ៍នយោបាយពិភពលោកតានតឹងខ្លាំង ប្រទេសទាំងអស់ព្យាយាមធ្វើយ៉ាងណារក្សសន្តិសុខរបស់ខ្លួន និងសុវត្ថិភាពនៃដែនអាកាសខ្លួនដែរ។ នេះជាមូលហេតុដែលតម្រូវការប្រព័ន្ធការពារដែនអាកាសកើនឡើង»។ «ប្រទេសជាច្រើនចង់ទិញប្រព័ន្ធការពារអាកាសយើង ហើយយើងទទួលបានការបញ្ជាទិញជាច្រើន។ ខ្ញុំមិននិយាយថា  យើងមិនប្រកួតជាមួយអាមេរិកឡើយ ព្រោះពិតណាស់យើងកំពុងប្រកួត។ ប៉ុន្តែតាមដែលខ្ញុំដឹង ខែលការពារអាកាសយើងល្អជាងដាច់»។ លោក Sergey Chemezov បន្ថែមបែបនេះ។ តាមពិតទៅ តួកគីបានក្លាយជាសមាជិកណាតូដំបូងគេបង្អស់ដែលទិញប្រព័ន្ធការពារអាកាសរុស្ស៊ីនេះយកទៅប្រើប្រាស់។ តួកគីទិញ S-400 ពីរុស្ស៊ីចំនួនបួនគ្រឿង ហើយប្រព័ន្ធនេះនឹងត្រូវបញ្ជូនទៅកាន់តួកគីនៅពេលខាងមុខផង។ S-400 ត្រូវបានដាក់ចូលបម្រើវិស័យការពារជាតិរុស្ស៊ីជាផ្លូវការនៅក្នុងឆ្នាំ ២០០៧ ហើយសព្វាវុធនេះ មានអំណាចខ្លាំងក្លាក្នុងការប្រឆាំងបាញ់ទម្លាក់រាល់វត្ថុហោះហើរបានទាំងមីស៊ីល និងយន្តហោះចម្បាំងផងក្នុងរយៈចម្ងាយ ៤០០គីឡូម៉ែត្រឯណោះ។ ការពង្រាយសព្វាវុធនេះទៅកាន់ទឹកដីស៊ីរីចាប់ពីឆ្នាំ ២០១៥ មកនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារកងទ័ពអាកាសរុស្ស៊ី និងពង្រឹងសមត្ថភាពក្នុងការកម្ចាត់ក្រុមភេរវជនដែស្ហ។  ខណៈដែល តួគី និងចិនកំពុងរង់ចាំទទួលប្រព័ន្ធការពារអាកាស S-400 នេះ ប្រទេសផ្សេងទៀតដូចជាឥណ្ឌា កាតា និងអារ៉ាប៊ីសាអូឌីតកំពុងបន្តចរចាសុំទិញសព្វាវុធនេះដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនផងដែរ។ បច្ចុប្បន្ននេះរុស្ស៊ីបន្តអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសស៊េរីថ្មី S-500 បន្ថែមទៀតដែលវានឹងអាចវាយលុកទីផ្សារកាន់តែខ្លាំងនៅពេលខាងមុខដែរ៕
ប្រមុខស្ថាប័នឧស្សាហកម្មយោធារដ្ឋរុស្ស៊ីបាននិយាយចម្អកឲ្យអាមេរិកថា ខ្លួនអាចលក់ប្រព័ន្ធការពារដែនអាកាស S-400 ទៅឲ្យប្រទេសទាំងអស់លើពិភពលោករាប់បញ្ចូលទាំងអាមេរិកផង បើសិនជាប្រជាជនអាមេរិកមានអារម្មណ៍ថា ខ្លួនមិនមានសុវត្ថិភាព ឬរងការគំរាមកំហែងសន្តិសុខនោះ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២-៨ខែមីនា  កម្ពុជាអាចរងឥទ្ធិពលសម្ពាធទាប ដែលអាចធ្វើឱ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចមានភ្លៀងដោយអន្លើ ដោយលាយឡំនិងផ្គររន្ទះ ក្នុងកម្រិតខ្សោយទៅបង្គួរ។   ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គររន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចំពោះតំបន់មាត់សមុទ្រវិញ អាចមានភ្លៀង លាយឡំនិងផ្គររន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕        
ភ្នំពេញ៖ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា នៅចន្លោះថ្ងៃទី២ -៤ ខែមីនា កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ីក្នុងកម្រិតខ្សោយ។ ជាមួយគ្នានោះ ចាប់ថ្ងៃទី៥-៨ ខែមីនា កម្ពុជានៅតែរងឥទ្ធិពលសម្ពាធទាបបន្តទៀត។ ស្ថានភាពបែបនេះ អាចធ្វើឱ្យអាចតំបន់មួយចំនួនមានភ្លៀង លាយឡំដោយផ្គររន្ទះ ក្នុងកម្រិតខ្សោយ។
  បើតាម VN Express យុវជនវៀតណាមនោះ បានចេញពីកម្ពុជា ធ្វើដំណើរតាមច្រកព្រំដែន Thuong Phuoc ហើយចូលទៅដល់វៀតណាម កាលថ្ងៃទី២៥ ឧសភា ឆ្នាំ២០២០។ VN Express សរសេរថា ពេលធ្វើតេស្តលើកដំបូង យុវជននោះ មិនមានជំងឺកូវីដ-១៩ឡើយ ប៉ុន្តែពេលធ្វើតេស្តលើកពីរ កាលពីថ្ងៃទី៧ ខែមិថុនា ក៏រកឃើញជំងឺកូវីដ-១៩។    សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាទាំងពីរ គឺអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន និលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឡើយ ដោយសារពួកគាត់ ពុំលើកទូរស័ព្ទ។    មកដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ៣៣២នាក់ ជាសះស្បើយ៣១៦នាក់ ហើយកម្ពុជា មានអ្នកឆ្លង១២៦នាក់ ជាសះស្បើយ១២៤នាក់។ កម្ពុជានិងវៀតណាម មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ឡើយ៕    
យុវជនជនជាតិវៀតណាមវ័យ១៨ឆ្នាំម្នាក់ ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ ពេលចេញពីកម្ពុជា ទៅដល់វៀតណាមវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយឈ្មោះ VN Express  នៅថ្ងៃទី៨ ខែមិថុនា ដោយសារព័ត៌មាននេះ បានដកស្រង់ចេញពីសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលវៀតណាម។
គម្រោងនេះ នឹងដាក់ឱ្យអនុវត្តក្នុងខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ ហើយត្រូវបានគេរំពឹងផ្ដល់ប្រយោជន៍ដល់កសិករប្រមាណ ៤៥ម៉ឺននាក់។ PEARL ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រកសិករខ្នាតតូច ភាគច្រើនជា គ្រួសារកសិករដឹកនាំដោយស្ត្រី និងកសិករជាស្ត្រី។ ពួកគេ នឹងមានលទ្ធភាពទទួលបានព័ត៌មានអាកាសធាតុសេវាកម្មផ្សព្វផ្សាយ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារកាន់តែប្រសើរឡើង ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពបន្ស៊ាំទៅនឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។    ចុះហត្ថលេខា លើគម្រោង PEARL រវាងលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា។ រូបភាព៖ ក្រសួងបរិស្ថាន    រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ការអនុម័តគម្រោង PEARL គឺជាជំហានដ៏សំខាន់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហាប្រឈម និងការសម្របខ្លួន របស់កសិករខ្នាតតូចនៅតំបន់បឹងទន្លេសាប ភាគខាងជើង។ ស្របតាម អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា (RGC) ដើម្បីការពារជនងាយរងគ្រោះភាគច្រើនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាឱ្យមានភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យកសិកម្ម។   អាងទន្លេសាបខាងជើង គឺជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា ដែលបានផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពលរដ្ឋជាង ៣លាននាក់។ យ៉ាងណា ភូមិសាស្រ្តនេះ គឺស្ថិតក្នុងចំណោមតំបន់ងាយរងគ្រោះបំផុត ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត។    គម្រោង PEARL ត្រូវបានចុះហត្ថលេខាដោយ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៧ ខែមីនា។    ក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកជាមួយ FAO ដើម្បីដាក់ចូលចំណុចមួយចំនួន ដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោង ត្រូវមានការចូលរួមពីក្រសួង ក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈ ដើម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោង។ ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។    ស្រូវលិចទឹក នៅខេត្តសៀមរាប។ រូបភាព៖ ឈន សុផាត    ជាមួយគ្នានេះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទីផ្សារកសិកម្មសំខាន់ៗ ដូចជា ស្វាយចន្ទី ស្វាយ ស្រូវ និងបន្លែ ត្រូវបានកំណត់ក្នុងគម្រោង។ វាជាឱកាសដ៏ល្អ ក្នុងការលើកទឹកចិត្តកសិករខ្នាតតូច ដែលងាយរងគ្រោះ ដើម្បីទទួលយកការអនុវត្ត និងបច្ចេកវិទ្យាដែលធន់នឹងអាកាសធាតុ ទើបធ្វើឱ្យពួកគេប្រសើរឡើង។   គួរបញ្ជាក់ថា គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។   គម្រោងនេះដែរ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ PEARL មានរយៈពេល ៦ឆ្នាំ ដែលគាំទ្រថវិការប្រមាណ ៤៣ លានដុល្លារ ក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥ម៉ឺននាក់ និងខ្សែច្រវ៉ាក់តម្លៃ នៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕  
ភ្នំពេញ៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្ដល់ជំនួយឥតសំណងប្រមាណ ៤៣លានដុល្លារ លើគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាព ដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍ នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៣៧ ៩៥៩នាក់ ដោយសះស្បើយ៣១ ២២២នាក់ និងស្លាប់៣២០នាក់៕
មនុស្ស៦៣៨នាក់ទៀតមានលទ្ធផលវិជ្ជមានកូវីដ-១៩នៅកម្ពុជា។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ដោយបញ្ជាក់ផងដែរថា អ្នកសះស្បើយបន្ថែមមាន៦០៥នាក់ និងស្លាប់៩នាក់ទៀត។
  លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាពាក់ព័ន្ធការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ដែលបានផ្អាកការប្រកួតអស់រយៈពេលជាង១ខែ។ កិច្ចប្រជុំនេះ នឹងជជែកគ្នាលើបញ្ហាបើក ឬបន្តផ្អាកការប្រកួតពានរង្វាន់ទាំងពីរ និងគម្រោងរៀបចំការប្រកួតពានរង្វាន់បន្ថែមផ្សេងៗទៀត។    អគ្គលេខាធិការរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនទាន់បានពិភាក្សាគ្នាពីបញ្ហាបើកការប្រកួតពានរង្វាន់លីគឡើងវិញនៅឡើយទេ តែយើងនឹងយកបញ្ហានេះទៅពិភាក្សាក្នុងកិច្ចប្រជុំសមាជិកប្រតិបត្តិសហព័ន្ធនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ បន្ទាប់ពីមានការស្នើសុំពីខាងអគ្គលេខាធិការដ្ឋាន និងសំណូមពរពីខាងក្លិប ដែលបានស្នើមកសហព័ន្ធ»។   អាចមានភាគរយខ្ពស់ក្នុងការបើកការប្រកួតលីគកំពូលឡើងវិញ ដ្បិតស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្បើយ ហើយក្នុងរយៈពេល១៨ថ្ងៃចុងក្រោយនេះកម្ពុជាគ្មានអ្នកជំងឺកូវីដ-១៩ថ្មីនោះទេ។ បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ៣នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល ខណៈអ្នកជំងឺ១១៩នាក់បានព្យាបាលជាសះស្បើយក្នុងចំណោមអ្នកជំងឺសរុប១២២នាក់។    ជាង៤០ថ្ងៃហើយ ដែលលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន បានផ្អាកការប្រកួតដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ពោលគឺកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចផ្អាកការប្រកួតទាំងពីរជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់និងបង្ការការរីករាលដាលនៃមេរោគបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរនេះ៕ 
ក្រោយផ្អាកការប្រកួតអស់រយៈពេលជាង១ខែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នឹងដឹងលទ្ធផលបើកឡើងវិញ ឬបន្តផ្អាកនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ពិព័រណ៍លំនៅដ្ឋានឆ្នាំ២០១៩នេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងទី២៧ខែមេសា។ ក្នុងពិព័រណ៍នេះមានក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ លំនៅដ្ឋាន បុរី ខុនដូ ផ្ទះល្វែង ជាង១០០ចូលរួម ដោយគម្រោងនីមួយៗមានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់២០ភាគរយ និងកាដូអនុស្សាវរីយ៍ជាច្រើនផងដែរ។  
ពិព័រណ៍លំនៅដ្ឋានឆ្នាំ២០១៩ (Home& Lifestyle Expo 2019) បើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែមេសានេះ នៅសាលពិព័រណ៍មជ្ឈមណ្ឌលកោះពេជ្រ។
សេចក្តីព្រាងច្បាប់ដែលនឹងត្រូវឆ្លងការពិភាក្សានាពាក់កណ្តាលខែមិថុនា នេះ បានផ្តោតលើម៉ាស ស្រោមដៃ កន្ទុយបារី រួមទាំងសំណល់ផ្សេងទៀត ដែលពលរដ្ឋនិយមចោល ទាំងភ្លេចខ្លួន និងចេតនា។ ករណីពិន័យក៏អាចឡើងដល់៣៧៥អឺរ៉ូ ឬ៧៥០អឺរ៉ូ ផងដែរ ប្រសិនប៉ូលិសសាកសួរផ្ទាល់មាត់ ហើយក្រោយមក បញ្ជូនសំណុំរឿងទៅតុលាការ។ លោកស្រី Brune Poirson បានគូសបញ្ជាក់ថា សំរាមភាគច្រើនដែលចោលនៅលើដី ជាទូទៅតែងតែបន្តធ្លាក់ចូលសមុទ្រ។ ការរាលដាលកូវីដ-១៩ នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានការចោលម៉ាសពេញផ្លូវផងដែរ ដែលតម្រូវឲ្យសាធារណជន គិតគូទាំងសុខភាពផ្ទាល់ខ្លួន និងបញ្ហាបរិស្ថាន៕
នៅបារាំង ការចោលសំរាមនៅទីសាធារណៈ ក្នុងនោះមានដូចជាម៉ាស ឬកន្ទុយបារី ជាដើមនោះ នឹងកើនប្រាក់ពិន័យពី៦៨អឺរ៉ូ ទៅ១៣៥អឺរ៉ូ (១៥២.៤៤ដុល្លារអាមេរិក)។ នេះបើតាមការប្រកាសរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានបារាំង លោកស្រី Brune Poirson ដែលដកស្រង់ដោយ AFP។
កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ គ្រាប់បែកផ្សែងមួយគ្រាប់បានផ្ទុះនៅទីតាំងមួយកន្លែងដែលនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ រៀបនឹងថ្លែងសុន្ទរកថាបន្ទាប់ធ្វើទស្សនកិច្ចនៅទីក្រុង Wakayama។ បុរសវ័យ២៤ឆ្នាំមួយរូបឈ្មោះ Ryuji Kimura ត្រូវបានចាប់ខ្លួនភ្លាមៗ។    បើតាមការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri ជនសង្ស័យឈ្មោះ Ryuji Kimura ធ្លាប់បានដាក់ពាក្យបណ្តឹងនៅតុលាការស្រុក Kobe កាលពីខែមិថុនាឆ្នាំមុន ក្រោយហេតុផលថា លោកត្រូវបានរារាំងមិនឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ដោយសារអាយុរបស់លោក និងអសមត្ថភាពក្នុងការរៀបចំប្រាក់តម្កល់៣លានយ៉េនសម្រាប់ឈរឈ្មោះ។    យោងតាមកំណត់ត្រា លោក Kimura ច្បាប់បោះឆ្នោតបានរំលោភលើរដ្ឋធម្មនុញ្ញដែលចែងពីសមភាពនៅក្រោមច្បាប់ក្នុងការឈរឈ្មោះក្នុងចំណោមបទប្បញ្ញត្តិផ្សេងៗទៀត។ យ៉ាងណាមិញ បើតាមកាសែតជប៉ុន Yomiuri ដដែល តុលាការនាពេលនោះបានច្រានចោលពាក្យបណ្តឹងនេះ ដែលជនសង្ស័យលោក Kimura បានទាមទារសំណងចំនួន១០ម៉ឺនយ៉េនសម្រាប់ការខូចខាតផ្លូវចិត្ត។   បន្ទាប់ពីការច្រានចោលពាក្យបណ្តឹងរបស់តុលាការនេះ លោក Kimura បានបន្តប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ Osaka ប្រឆាំងនឹងសេចក្តីសម្រេចនេះ ខណៈការប្រកាសសាលក្រមថ្មីគ្រោងនឹងធ្វើនៅខែឧសភាឆ្នាំនេះ។   គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនបានឆែកឆេរផ្ទះរបស់លោក Kimura កាលពីថ្ងៃទី១៦ ខែមេសានៅទីក្រុង Kawanishi ។ ប៉ូលិសសង្ស័យថា លោក Kimura បានធ្វើគ្រាប់បែកនោះដោយខ្លួនឯង ក្រោយរកឃើញរំសេវ និងឧបករណ៍មួយចំនួនទៀតនៅផ្ទះរបស់លោក៕   
កាសែតជប៉ុន Yomiuri នៅថ្ងៃទី១៨ ខែមេសា បានចុះផ្សាយថា ជនសង្ស័យដែលបានគប់គ្រាប់បែកផ្សែងក្នុងកម្មវិធីថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅក្រុង Wakayama ធ្លាប់ប្តឹងរដ្ឋាភិបាលពីការរារាំងខ្លួនក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់។
ជាមួយនឹងលទ្ធផលឈ្នះនៃការប្រកួត ក្រុមទាំងពីរ បានផ្ដោតលើការផ្ដល់ឱកាសឲ្យយុវជនថ្នាល់ បានចូលប្រកួត ដើម្បីទទួលបានបទពិសោធន៍លើទីលានជាក់ស្ដែង។ ក្លិបទ័ព បានដាក់កីឡាករថ្នាល់ ដែលមិនធ្លាប់បង្ហាញខ្លួនក្នុងឈុតធំពីមុនមក។ ដោយឡែក ណាហ្គាវើលដ៍ ចាត់ទុកការប្រកួតជាមួយ ក្លិបកងយោធពលខេមរភូមិន្ទ មិនមែនងាយស្រួល ក្នុងការយកជ័យជំនះទេ។    លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បានប្រាប់និយាយថា៖«Tiffy Army ជាក្រុមដែលការពាររឹងមាំ តែយើង នឹងរៀបចំនូវអ្វីដែលបានត្រៀម សម្រាប់ប្រកួតជាមួយក្រុមនេះ។»។ ម្យ៉ាងវិញទៀត ណាហ្គាវើលដ៍ ក៏មានការដាក់កីឡាករប្រកួត ដូចគ្នាជាមួយក្លិបទ័ពដែរ ដោយនឹងបញ្ចូលកីឡាករថ្នាល់ខ្លះចូលប្រកួតយកបទពិសោធន៍។   ព្រៃវែង កាលពីសប្ដាហ៍ទី៣ បានបំបែកកំណត់ត្រាក្នុងស្រុកមួយ ដែលមិនធ្លាប់មានក្រុមណា ធ្វើបាននៅក្នុងបាល់ទាត់កម្ពុជា ដោយយកឈ្នះ ណិចស្តិប ១៧-០ នៅកីឡដ្ឋានខេត្តព្រៃវែង។ នាល្ងាចថ្ងៃទី១៩ ព្រៃវែង ត្រូវជួបភ្នំពេញក្រោន ក្នុងនាមជាភ្ញៀវ នៅកីឡដ្ឋាន Smart RSN៕  
ការប្រកួតលីគខាប់ ឈានដល់វគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១៩ ខែឧសភា នេះ ក្នុងនោះ ៧ក្រុមមកពីលីគកំពូល បានទៅវគ្គបន្ដ ដោយ អង្គរថាយហ្គឺរ បានធ្លាក់ ខណៈ ព្រៃវែង ជាក្លិបមកពីលីគ២តែមួយ ដែលជាប់មកវគ្គនេះ។ ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ ភ្នំពេញក្រោន ប៉ះជាមួយ ព្រៃវែង នៅកីឡដ្ឋាន Smart RSN។
  «ពួកយើងសូមទទួលស្គាល់ និងអរគុណចំពោះជំនួយឥតឈប់ឈរ និងការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋសមាជិកអាស៊ានជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជាសម្រាប់ការគាំទ្រយ៉ាងសស្រាក់សស្រាំហើយពួកយើងកោតសរសើរចំពោះដៃគូខាងក្រៅសម្រាប់ការផ្តល់ជំនួយក្នុងការកសាងសមត្ថភាពផងដែរ»។ ប្រធានាធិបតីទីម័រឡេស្តេលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោក។     សេចក្ដីថ្លែងការណ៍ខាងលើនេះបានបង្ហោះឡើងស្របពេលដែលមេដឹកនាំអាស៊ានឯកភាព ជាគោលការណ៍ក្នុងការទទួលយកទីម័រឡេស្តេជាប្រទេសសមាជិកទី១១នៃប្លុកក្នុងតំបន់មួយនេះ។ ទីម័រឡេស្តេនឹងទទួលបានឋានៈជាអ្នកសង្កេតការណ៍ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពេញអង្គទាំងអស់ យ៉ាងណាមិញ ការបំពេញលក្ខណៈវិនិច្ឆ័យជាច្រើនក្នុងការទទួលបានសមាជិកភាពអាស៊ានពេញលេញអាចនឹងទាមទារពេលយូរបន្ថែមទៀត។   ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ មេដឹកនាំទីម័រឡេស្តេទទូចឱ្យសមាជិកអាស៊ានទាំងអស់ផ្ដល់ឱ្យប្រទេសខ្លួនទទួលបានសមាជិកភាពពេញលេញនៅឆ្នាំក្រោយ។    «ពួកយើងសូមស្នើសមាជិកអាស៊ានក្នុងការផ្ដល់សមាជិកភាពពេញលេញ ដល់ទីម័រខាងកើតនៅឆ្នាំ២០២៣ បន្ទាប់ពីការរៀបចំរយៈពេល១១ឆ្នាំ និងការអនុម័តផែនទីបង្ហាញផ្លូវ និងរបាយ ការណ៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២»។ លោក Ramos-Horta សង្កត់ធ្ងន់បែបនេះរួចបញ្ជាក់ថា ទីម័រឡេស្តេនឹងទន្ទឹងរង់ចាំធ្វើការជាមួយប្រធានអាស៊ានឆ្នាំក្រោយឥណ្ឌូណេស៊ីដើម្បីសម្រេចបានគោលដៅមួយនេះ។   គួរបញ្ជាក់ថា ទីម័រឡេស្តេបានដាក់ពាក្យដើម្បីចូលជាសមាជិកទី១១ក្នុងប្លុកមួយនេះតាំងពីឆ្នាំ ២០១១ ក៏ប៉ុន្តែការអនុម័តលើពាក្យស្នើសុំត្រូវបានពន្យារពេលព្រោះសិង្ហបុរី និងឡាវជំទាស់ដោយសារតែសមត្ថភាពសេដ្ឋកិច្ចទន់ខ្សោយរបស់ទីម័រឡេស្ត។ នៅក្រោមមាត្រាប្រាំមួយនៃធម្មនុញ្ញអាស៊ានការចូលជាសមាជិកថ្មីតម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកទាំងអស់៕  
ប្រធានាធិបតីទីម័រឡេស្តេលោក José Ramos-Horta នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងអំណរ គុណដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ និងរដ្ឋសមាជិកឯទៀតដែលបានជួយជ្រោមជ្រែងឥតឈប់ឈរសម្រាប់ការចូលជាសមាជិកអាស៊ាន។
  ជាមួយគ្នានេះដែរកីឡាមួយចំនួនដែលមានគេស្គាល់ស្ទើរពេញពិភពលោកដូចជា បាល់ទាត់ បាល់ទាត់ ប្រណាំងរថយន្ត ប្រណាំងម៉ូតូ វាយកូនបាល់ ហែលទឹក ជាដើមនោះ មិនមានអ្នកដឹងច្បាស់ថាត្រូវបានចំណាយប្រាក់រាប់រយលានដើម្បីដំណើរការវាក្នុងមួយរដូវកាលៗនោះទេ។   ថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកឲ្យដឹងពីព្រឹត្តិការណ៍កីឡាទាំង១០ ដែលចំណាយលុយយ៉ាងច្រើនសន្ទឹកជាងគេបំផុតលើលោកដែលគិតត្រឹមចុងឆ្នាំ២០១៩។   ១- UEFA Champions League៖ ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់កីឡាបាល់ទាត់លំដាប់ទី១តំបន់អឺរ៉ុបបានចំណាយប្រាក់សរុបកាលពីរដូវកាល ២០១៨/១៩ អស់ចំនួន ២,២៩ពាន់លានដុល្លារអាមេរិក។   ប្រាក់ដ៏ច្រើននេះត្រូវបានចំណាយជាពីរផ្នែកផ្សេងគ្នា ដោយក្នុងនោះប្រាក់៦០ភាគរយ ត្រូវចំណាយលើក្រុមទាំង៣២ ចាប់តាំងពីការប្រកួតវគ្គជម្រុះតាមពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលចំណាយរយៈពេល៩ខែ។ ចំណែក៤០ភាគរយ ត្រូវចំណាយលើសិទ្ធិផ្សាយតាមទូរទ្សសន៍។ Liverpool ទទួលបានប្រាក់ចំណូលចំនួន ១២៥លានដុល្លារពីព្រឹត្តិការណ៍នេះក្នុងនាមជាម្ចាស់ជើងឯក ។   ២- Formula one៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក ឬកាំជ្រួចលើផ្ទៃរាប ត្រូវបានគេជឿងជាក់ថា នឹងកើនការចំណាយសរុបរហូតដល់ចំនួន១ពាន់លានដុល្លារអាមេរិកនៅរដូវកាល២០១៩នេះ ខណៈកាលពីឆ្នាំមុនចំណាយអស់៩២១លានដុល្លារ។   ប្រាក់ ៩២១លានដុល្លារ គឺត្រូវចំណាយលើក្រុមប្រណាំងទាំង១០ ដែលក្នុង១ក្រុមមានរថយន្ត២គ្រឿង និងកីឡាករប្រណាំង២រូប សម្រាប់រដូវកាល២០១៨។   ៣- UEFA Europa League៖ ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់លំដាប់ទី២អឺរ៉ុប ចំណាយប្រាក់សរុបចំនួន ៦២៩លានដុល្លារអេមេរិកកាលពីរដូវកាល ២០១៨-១៩។ ៤- FIFA World Cup៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិពភលោកនេះ បានចំណាយលុយអត់ ៤០០លានដុល្លារសម្រាប់ឆ្នាំ២០១៨ នៅរុស្ស៊ី និងរំពឹងថានឹងចំណាយ៤៤០លានដុល្លារអាមេរិក សម្រាប់ World Cup នៅកាតា ឆ្នាំ២០២២។ កាលពីឆ្នាំ២០១៤ ដែលប្រេស៊ីលធ្វើម្ចាស់ផ្ទះចំណាយអស់ ៣៥៨លានដុល្លារ។ ៥- World Series of Poker៖ ជាប្រភេទកីឡាលេងបៀអាជីព ដែលធ្វើឡើងប្រចាំឆ្នាំនៅក្រុងឡាវេហ្គាល រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ជាមួយនឹងការចំណាយសរុប ៧៤លានដុល្លារក្នុងឆ្នាំ២០១៨។ លោក John Cynn ជើងឯកឆ្នាំ២០១៨នេះ ទទួលបានប្រាក់រង្វាន់៨,៨០លានដុល្លារ។ ៦- The World Series Championship៖ ការប្រកួតលីកកីឡាបេស្បល (Baseball) ចំណាយប្រាក់នៅរដូវកាលឆ្នាំ២០១៨ អស់ចំនួន ៦៦លានដុល្លារអាមេរិក។ ៧- US Open៖ ព្រឹត្តិការណ៍កីឡាវាយកូនបាល់លំដាប់ពិភពលោកប្រចាំឆ្នាំដែលធ្វើឡើងក្នុងទឹកដីសហរដ្ឋអាមេរិក ចំណាយថវិការអស់៥៣លានដុល្លារ នៅឆ្នាំ២០១៨។ ៨- FedExCup Playoffs៖ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលក្របខណ្ឌអាជីព PGA TOUR ដែលធ្វើឡើងលើទឹកដីអាមេរិក ជាមួយនឹងការចំណាយ ៣៥លានដុល្លារនៅរដូវកាល២០១៨ ពោលគឺកើន២លានដុល្លារកាលពីឆ្នាំ២០១៧។ ៩- Dubai World Cup៖ ព្រឹត្តិការណ៍ប្រណាំងសេះលំដាប់ពិភពលោក ដែលមានកីឡាករប្រណាំងសុទ្ធសឹងជាមហាសេដ្ឋីចូលរួម បានចំណាយប្រាក់សរុបចំនួន ៣៥លានដុល្លារនៅឆ្នាំ២០១៨។ ១០- US Open Golf៖ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលក្របខណ្ឌអាជីព PGA TOUR ដែលធ្វើឡើងនៅទឹកដីអាមេរិក បានចំណាយប្រាក់ប្រមាណ ១២,៥០លានដុល្លារ នៅឆ្នាំ២០១៨។
លោកអ្នកពិតជាបានដឹងថាមានកីឡាច្រើនប្រភេទនៅលើពិភពលោក ដែលយើងបានស្គាល់តាមរយៈការផ្សាយតាមកញ្ចក់ទូរទ្សន៍ និងតាមការផ្សព្វផ្សាយក្នុងវេបសាយព័ត៌មានផ្សេងៗ។ យ៉ាងណាក៏មានប្រភេទកីឡាខ្លះដែលមនុស្សក្នុងតំបន់មួយចំនួនមិនធ្លាប់ស្គាល់ផងដែរ ស្របពេលកីឡានោះកំពុងពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រទេសដទៃទៀត។
  ទីបំផុតទៅ បំណែករ៉ុក្កែត Long March-5B ធ្វើដំណើរចូលដល់បរិយាកាសផែនដីវិញហើយនៅថ្ងៃទី៩ ខែឧសភា ហើយក៏បែកជាបំណែកៗដែលធ្លាក់ចូលមហាសមុទ្រឥណ្ឌា។ វា បានបញ្ចប់ការសង្ស័យនៅរយៈពេលប៉ុន្មានថ្ងៃមកនេះទាក់ទងទីតាំងដែលបំណែកដ៏ធំរបស់រ៉ុក្កែតត្រូវធ្លាក់ផងដែរ។   អត្ថបទទាក់ទង   បំណែករ៉ុក្កែតចិនកំពុងធ្លាក់មកផែនដីដោយគ្មានការបញ្ជា, ប៉េកាំងថា មានហានិភ័យទាប  រ៉ុក្កែត Long March-5B ត្រូវបានបាញ់ដើម្បីនាំយកគ្រឿងបង្គុំនៃស្ថានីយ៍អវកាសចិនឈ្មោះ Tianhe ទៅទីលំហ។ រ៉ុក្កែតទៅដល់លំហខាងលើផែនដីនៅថ្ងៃទី២៩ ខែមេសាកន្លងទៅ។ បំណែកដែលសេសសល់ ក៏ត្រូវធ្លាក់មកផែនដីវិញ តែមិនស្ថិតក្រោមការបញ្ជាឡើយ ដែលរឿងនេះធ្វើឱ្យមានក្ដីបារម្ភព្រោះគេមិនអាចកំណត់កន្លែងដែលវាចូលក្នុងបរិយាកាសផែនដី។ អាមេរិក និងអឺរ៉ុបបានតាមដានការធ្វើដំណើរនេះយ៉ាងដិតដល់។   «បន្ទាប់ពីតាមដាន និងវិភាគ នៅម៉ោង១០ និង២៤នាទី (ម៉ោងទីក្រុងប៉េកាំង) បំណែកចុងក្រោយនៃយាន Long March-5B Yao-2 បានចូលដល់បរិយាកាសផែនដី។» ការិយាល័យវិស្វកម្មអវកាសចិនបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសនៅថ្ងៃទី៩ ខែឧសភា ដោយផ្ដល់កូអរដោនេនៃទីតាំងធ្លាក់ចុះរបស់រ៉ុក្កែតនេះ ដែលនៅក្បែរកោះម៉ាល់ឌីវ។ ខណៈផ្នែកជាច្រើនបានឆេះពេលចូលដល់បរិយាកាស កម្ទេចកម្ទីដែលសល់ក៏ធ្លាក់ចូលមហាសមុទ្រឥណ្ឌាអស់ហើយ។   វេបសាយ Space-Track ដែលតាមដានការធ្វើដំណើររបស់យាននានាដោយប្រើប្រាស់ទិន្នន័យយោធាអាមេរិក ក៏បានបញ្ជាក់ពីទីតាំងធ្លាក់នេះដែរ៕ 
បំណែករ៉ុក្កែតចិនដែលបង្កក្ដីបារម្ភខ្លាំងនោះ បានចូលដល់បរិយាកាសផែនដីហើយ និងបែកជាបំណែកតូចៗនៅលំហខាងលើមហាសមុទ្រឥណ្ឌា។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិននៅថ្ងៃទី៩ ខែឧសភា។ ជាមួយនឹងទីតាំងនេះ ក្ដីបារម្ភក៏លែងមាន ព្រោះបំណែកដែលសេសសល់ណាមួយ មិនធ្លាក់ចំដីគោកឡើយ។
កាលពីថ្ងៃទី២ ខែមករា លោក ចាន់ ចេស្តា ដែលត្រូវជាឪពុកបង្កើតរបស់កីឡាករបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅកាន់ក្របខណ្ឌដើមវិញ ពោលគឺក្រសួងកសិកម្ម ដោយតំណែងអភិបាលខេត្តកំពតត្រូវបានជំនួសដោយលោក ជាវ តាយ អតីតអភិបាលរងខេត្តកណ្តាល៕ អត្ថបទទាក់ទង   លោក ជាវ តាយ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពតជំនួសលោក ចាន់ ចេស្តា 
អតីតអភិបាលខេត្តកំពត លោក ចាន់ ចេស្តា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
  ស្ថិតនៅក្នុងអាគារដ៏ទំនើបមួយដែលខុសប្លែកពីសំណង់ផ្សេងៗទៀត ក្នុងតំបន់ស្ទឹងមានជ័យ  លោក Neeson ពាក់អាវយឺតពណ៌ខ្មៅ ដែលមានឈ្មោះអង្គការជាភាសាអង់គ្លេស Cambodian Childrens Fund អមជាមួយលេខ២០ ដែលបញ្ជាក់ពីខួបលើកទី២០ នៃអង្គការ បានចង្អុលទៅកាន់ អាគារពណ៌ត្នោតលាយស មួយ ជាមួយស្នាមញញឹមលេចចេញលើផែនផ្ទាល់។ លោកចង់បង្ហាញពីសមិទ្ធផលនៃអាគារមួយនេះ ដែលជាសាលារៀនស្ដង់ដាអន្តរជាតិ Neeson Cripps Academy សម្រាប់សិស្សានុសិស្សដែលស្ថិតនៅក្រោមការថែទាំរបស់អង្គការ។   «មើលទៅកាន់អាគារនេះចុះ! ពួកយើងបង្រៀន STEM បច្ចេកវិទ្យា វិស្វកម្ម គណិវិទ្យា និងមនុស្សយន្ត។ យើងនឹងមើលឃើញពីការផ្លាស់ប្ដូរ ដែលសិស្សានុសិស្សារៀនទីនេះ ទទួលបាន។ សិស្សស្ទើរតែទាំងអស់បានបញ្ចប់សកលវិទ្យាល័យ និងនាំក្រុមគ្រួសាររបស់ពួកគេចាកចេញពីភាពក្រីក្រ។ វាជាអារម្មណ៍មួយអស្ចារ្យសម្រាប់ខ្ញុំ។» លោក Neeson បានថ្លែងបែបនេះ ខណៈផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានជាភាសាអង់គ្លេស Cambodianess។   ក្ដីសង្ឃឹមសម្រាប់កុមារ នៅគំនរសំរាម   អង្គការមូលនិធិកុមារកម្ពុជា ឬហៅកាត់ថា CCF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយដំបូងឡើយបានជួយសង្គ្រោះកុមារីម្នាក់ និងគ្រួសាររបស់នាង ដែលលោកបានជួបអំឡុងដំណើរកំសាន្តវិស្សមកាល មកកាន់ភូមិភាគអាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០០៣ ឱ្យបានចាកចេញពីគំនរសំរាមនៅស្ទឹងមានជ័យ និងបានចូលសាលារៀន។ ក្នុងឆ្នាំ ២០០៤ លោក Neeson សម្រេចចិត្តចាកចេញពីការងារជានាយកប្រតិបត្តិ នៅ Hollywood និងចាប់ផ្ដើមការងារសប្បុរសធម៍ ដើម្បីជួយឱ្យកុមាររស់នៅលើគំនរសំរាមទាំងនោះ បានចូលសាលារៀន។ អង្គការមូលនិធិកុមារកម្ពុជា មានគោលបំណងលើកកម្ពស់សហគមន៍ ឱ្យចាកចេញពីភាពក្រីក្រ និងចូលទៅក្នុងយុគសម័យថ្មីនៃក្តីសង្ឃឹម តាមរយៈការអប់រំ។   សម្រាប់លោក Neeson វាជារឿងចៃដន្យមួយ ដែលលោកបានមកដល់កម្ពុជា ហើយក៏បានធ្វើដំណើរទៅដល់ទីលានចាក់សំរាមនៅស្ទឹងមានជ័យ និងបានឃើញនូវរាល់ទិដ្ឋភាព ដែលលោកពុំធ្លាប់ជួបប្រទះពីមុនមក។ នោះគឺ ក្មេងៗជាមួយសម្លៀកបំពាក់រហែក ដើរពាសពេញទីលានចាក់សំរាម នៅក្រោមកំដៅថ្ងៃដ៏ក្ដៅ ខណៈកុមារមួយចំនួនពុំមានឪពុកម្ដាយនោះទេ។ គ្រួសារខ្លះទទួលទានអាហារក្នុងមុង ដើម្បីចៀសវាងពីការរំខានពីសត្វរុយ ប៉ុន្តែក្លិនអសោចនៅតែសាយភាយជាប់នឹងច្រមុះ។ «ពួកគេរត់មករកខ្ញុំ ហើយនិយាយថា សុំទៅរៀន។ ក្មេងៗទាំងនោះមើលទៅដូចជាយល់ថា មានតែការអប់រំទេ ដែលជាដំណោះស្រាយរយៈពេលវែង និងអាចជួយពួកគេឱ្យចាកចេញពីទៅកន្លែងនោះជារៀងរហូត។ ពួកគេគ្រប់គ្នា ពិតជាចង់ជួយក្រុមគ្រួសារឱ្យចាកចេញពីភាពក្រីក្រ ជាពិសេសគឺម្ដាយរបស់ពួកគេ ដែលមានជំងឺ និងសភាពពុំសូវប្រសើរប៉ុន្មាននោះទេ។» ស្ថាបនិកអង្គការរូបនេះបានរំលឹករឿងអតីតកាល ដោយបន្ថែមថា កម្ពុជា បានជ្រើសរើសយករូបលោក មិនមែនលោកសម្រេចចិត្តជួយកុមារកម្ពុជានោះទេ។   «ខ្ញុំមិនចង់ចូលរួមសប្បុរសធម៌អីនោះទេ។ ខ្ញុំរកលុយបានច្រើនហើយ។ ខ្ញុំកំពុងផលិតខ្សែភាពយន្តនៅហូលីវូដ ប៉ុន្តែក្មេងៗនៅទីនេះពុំមានអ្វីនោះទេ តែពួកគេមានអ្វីម្យ៉ាងពិសេស។ ប្រសិនបើមិនមែនសម្រាប់កម្ពុជាទេ ខ្ញុំនឹងត្រលប់មកកាន់ការងារហូលីវូដរបស់ខ្ញុំវិញ។ ក្មេងៗ ឪពុកម្តាយ និងជីដូនជីតា មានភាពឱនលំទោន និងកក់ក្តៅណាស់។ អ្វីដែលពួកគេចង់់បាន គឺគ្រាន់តែជាសិទិ្ធមូលដ្ឋានសាមញ្ញមួយ។ ពួកគេចង់ចូលសាលារៀន។» បុរសវ័យចំណាស់រូបនេះបានលើកឡើងភ្លាម តបទៅកាន់សំណួរ អំពីការសម្រេចចិត្តរបស់គាត់ ហេតុអ្វីមិនជ្រើសរើសយកប្រទេសផ្សេងទៀត?   ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនកុមារដែលលោកបានជួយឱ្យបានចូលសាលារៀន បានកើនឡើងជាលំដាប់។ បន្ទាប់ពីកុមារីម្នាក់ដំបូងដែលលោកបានជួយឱ្យចូលរៀន នាឆ្នាំ២០០៤ ។ ចំនួនកុមារទាំងនោះ បានកើនពី ៤០នាក់ ទៅ៨០នាក់ រហូតដល់ ១៦០នាក់ និងឈានដល់ ៤០០នាក់ក្នុងមួយឆ្នាំ។ សព្វថ្ងៃ កុមារចំនួន ១៨០០នាក់ កំពុងទទួលបានការសិក្សា និងឧបត្ថម្ភពីអង្គការមូលនិធិកុមារកម្ពុជា សិក្សាកម្រិតមតេយ្យ បឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ។   បន្ថែមពីនេះ អង្គការសាងសង់ផ្ទះចំនួន ៥០០ សម្រាប់គ្រួសារ និងកុមារដែលមានតម្រូវការ និងផ្ដល់ជូនការថែទាំមាតា សេវាសុខភាពទូទៅ សេវាព្យាបាលធ្មេញ និងសេវាថែទាំសុខភាពផ្លូវចិត្ត ដែលបម្រើដល់មនុស្សប្រហែល ២៤, ០០០នាក់ក្នុងមួយឆ្នាំ។ អង្គការនេះ ក៏ផ្ដល់ជូននូវកម្មវិធីថែទាំកុមារ កម្មវិធីជំនាញអាជីព និងជីវិត និងការគាំពារកុមារ ។ កិច្ចការនេះ អង្គការសហការជាមួយប៉ូលីស ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ដែលមានរយៈពេល១០ឆ្នាំមកហើយ។   លើសពីនេះ អង្គការមូលនិធិកុមារកម្ពុជា ក៏មានគម្រោងមួយ គាំទ្រ និងគាំពារមនុស្សចាស់ជរា ដែលមានជីវភាពក្រីក្រលំបាក និងគ្មានទីពឹង។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ និងបានជួយមនុស្សចាស់ជិត៣០០ នាក់។ គម្រោងនេះគឺសម្រាប់មនុស្សចាស់ដែលងាយរងគ្រោះ ,មិនមានគ្រួសារ ,មិនអាចបង់ថ្លៃព្យាបាល និងមិនមានទីជម្រក។ អ្នកទទួលផលគឺមកពីខេត្តផ្សេងៗ ដូចជាខេត្តតាកែវ កំពង់ចាម និងព្រៃវែង។   លោក Neeson បានលើកឡើងថា៖ «ពេលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំបានឃើញជីដូនចាស់ៗរើសអេតចាយ និងសុំទាន។ ខ្ញុំក៏ចង់ធ្វើអ្វីម្យ៉ាងដើម្បីពួកគាត់ដែរ។ ខ្ញុំក៏មានគំនិតមួយថា វិធីល្អបំផុតសម្រាប់បង្កើតទំនួលខុសត្រូវរបស់មនុស្សម្នាក់ គឺការមើលថែទាំអ្នកដទៃ។ ដូចនេះ យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ត្រូវមានទំនួលខុសត្រូវក្រៅពីការសិក្សា គឺមើលថាំទាំជីដូនចាស់ដែលអង្គការបានជួយ។ ពោលគឺ ពួកគេត្រូវទៅលេងលោកយាយពីរដងក្នុងមួយអាទិត្យ និយាយលេងជាមួយលោកយាយ និងប្រាកដថា ពួកគាត់មានទឹក និងចំណីអាហារគ្រប់គ្រាន់។»   អ្វីជាគម្រោងបន្តទៀតសម្រាប់លោក Neeson និងអង្គការរបស់លោក?   លោក Neeson ពុំទាន់មានគម្រោងអ្វីបន្ទាប់ជាក់លាក់នោះទេ ប៉ុន្តែសព្វថ្ងៃ លោកនៅតែផ្ដោតទៅលើការស្វែងរកជំនួយបន្ថែមដើម្បីគាំទ្រកុមារ និងកិច្ចការដែលអង្គការបានធ្វើកន្លងមក។ យ៉ាងណាក៏ដោយ លោក Neeson មានគម្រោងផ្តោតទៅលើការកសាងសមត្ថភាពរបស់គ្រូបង្រៀននៅសាលារបស់លោក ដោយមានមូលនិធិសម្រាប់ចំណាយប្រតិបត្តិការរយៈពេលវែង។    រូបលោកជឿថា កម្មវិធីអប់រំរបស់អង្គការ គឺជាកម្មវិធីល្អបំផុតមួយ ដែលមានការបញ្ជាក់វិជ្ជាជីវៈជាមួយសាកលវិទ្យាល័យអង់គ្លេស។ យ៉ាងណាក៏ដោយ លោកបានមើលឃើញពីភាពចាំបាច់ត្រូវធ្វើបន្ថែមទៀត ដូចជាការពង្រីកកម្មវិធី ដើម្បីកសាងសមត្ថភាពគ្រូបង្រៀននៅទូទាំងប្រទេស។   មិនខុសពីមនុស្សទូទៅនោះទេ លោក Neeson ក៏ប្រឈមមុខនឹងឧបសគ្គក្នុងការទ្រទ្រង់មូលនិធិ និងផ្តួចផ្តើមកម្មវិធីដែរ ប៉ុន្តែស្ថាបនិករូបនេះមិនដែលចង់បោះបង់ និងចាកចេញពីកម្ពុជាម្ដងណាឡើយ។ លោកបន្តថា ជនបរទេសជារឿយៗផ្តោតលើការនិយាយ ប៉ុន្តែការផ្លាស់ប្តូរ អាចសម្រេចបានតាមរយៈសកម្មភាព។   «ប៉ុន្មានឆ្នាំមកនេះ ជាពេលវេលាល្អបំផុតក្នុងជីវិតរបស់ខ្ញុំ ជាការសម្រេចចិត្តមួយត្រឹមត្រូវ។ ខ្ញុំមិនត្រូវការលុយនៅទីនេះទៀតនោះទេ ប៉ុន្តែខ្ញុំស្រលាញ់ទីនេះណាស់ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ស្កប់ស្កល់។ ពេលខ្ញុំក្រឡេកមើលទៅក្រោយ មើលទៅអតីតកាល ខ្ញុំបានកសាងកេរ្តិ៍ដំណែលមួយ។ វាដូចជាឋានសួគ៍សម្រាប់ខ្ញុំ ពេលខ្ញុំបានឃើញក្មេងៗបានចូលសាលារៀន រៀនពូកែ មានសុខភាពល្អ ហើយជីដូនចាស់ៗរស់នៅដោយភាពសប្បាយរីករាយ។» លោក Neeson បានបន្លឺឡើងបែបនេះ ខណៈការសម្ភាស៍បានដល់ទីបញ្ចាប់ មេឃក៏ចាប់ផ្ដើមងងឹត ប្រុងនឹងបង្អុរភ្លៀងចុះមក៕
ភ្នំពេញ៖ ២០ឆ្នាំហើយ ដែលលោក Scott Neeson បានជួយសង្រ្គោះ និងផ្ដល់ពន្លឺនៃជីវិតដល់កុមារកម្ពុជា រស់នៅលើគំនរសំរាមស្ទឹងមានជ័យ ។ រួមសុខរួមទុក្ខជាមួយកុមារ និងមនុស្សចាស់ អស់ពីរទសវត្សរ៍នេះ លោក Neeson គ្មានពាក្យថាស្ដាយក្រោយឡើយ។ ផ្ទុយទៅវិញ លោក Neeson ត្រេកអរដែលបានរួមដំណើរជាមួយកុមារកម្ពុជា និងជួយតម្រង់ទិសពួកគេ។
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតមួយចំនួនដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង ៖   ១. ជំងឺខ្វះគ្រាប់ឈាមក្រហម មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង គឺជំងឺខ្វះគ្រាប់ឈាមក្រហម ឬកង្វះជាតិដែកក្នុងរាងកាយ។ ជំងឺខ្វះគ្រាប់ឈាមក្រហម ជាស្ថានភាពសុខភាពមួយដែលបរិមាណនៃកោសិកាឈាមក្រហមដឹកនាំអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិកាមានកម្រិតទាបមិនធម្មតា។ រាងកាយត្រូវការជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម។   ២. កង្វះវីតាមីន B12 ក្រៅពីជាតិដែក វីតាមីនផ្សេងទៀតដែលរាងកាយត្រូវការសម្រាប់ការសំយោគកោសិកាឈាមក្រហមបានត្រឹមត្រូវនោះ គឺវីតាមីន B12។   ៣. ជំងឹមហារីកឈាម មានជំងឺមហារីកច្រើនប្រភេទណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង ហើយជំងឺមហារីកឈាមជាប្រភេទមួយក្នុងចំណោមនោះ។   ៤. មិនសូវត្រូវកម្ដៅថ្ងៃ ក៏ព្រោះតែស្បែកមិនផលិតជាតិមេឡានីនគ្រប់គ្រាន់ នោះមិនមែនមានន័យថាកោសិកាពិសេសដែលផលិតវាមិនដំណើរការដែរ។ ហើយការពិតនោះ គឺស្បែកនឹងផលិតជាតិមេឡានីនកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងកាំរស្មីយូវីក្នុងទម្រង់ការពារស្បែក។   ៥. ទទួលទានអាហារគ្មានសុខភាពល្អ ការទទួលទានអាហារកែច្នៃ អាហារគ្មានជីវជាតិ និងអាហារប្រភេទ fast food បណ្ដាលឱ្យស្បែកមើលទៅគ្មានក្រៀមក្រោះគ្មានជីវិតដោយសារកង្វះសារធាតុចិញ្ចឹមចាំបាច់ដូចជា ជាតិវីតាមីន និងជាតិរ៉ែផ្សេងៗ។   ៦. ស្ត្រេស និងថប់អារម្មណ៍ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាស្ត្រេសអាចបណ្ដាលឱ្យមានភាពប្រែប្រួលក្នុងចរន្តឈាមហូរ។ លើសពីនេះទៅទៀតស្ត្រេសអាចបង្កើនអត្រានៃកោសិកាស្បែកដែលងាប់ៗដែលធ្វើឱ្យស្បែកមើលទៅដូចគ្មានជីវិត។ រីឯបញ្ហាថប់អារម្មណ៍វិញ អាចបណ្ដាលឱ្យការផ្គត់ផ្គង់ឈាមត្រូវបានបង្វែរទៅសរីរាង្គខាងក្នុងដែលបណ្ដាលឱ្យស្បែកប្រែជាមើលទៅស្លេកស្លាំង៕   ត្រួតពិនិត្យដោយ www.health.com.kh
មនុស្សមួយចំនួនមានពណ៌ស្បែកស្លេកស្លាំងពីកំណើតតែម្ដងកាត់តាមឪពុកម្ដាយពួកគេ ប៉ុន្តែប្រសិនបើអ្នកមិនមែនម្នាក់ក្នុងចំណោមនោះទេ ស្បែកប្រែជាស្លេកស្លាំងអាចបណ្ដាលមកពីបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពហើយ។ ហើយអ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម ប្រសិនបើអាការៈនៃស្បែកស្លេកស្លាំងអមមកជាមួយនឹងអត្រាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី សម្ពាធឈាមចុះទាប ពិបាកដកដង្ហើម ឈឺទ្រូង និងរកកលចង់សន្លប់។ 
លោកស្រីបន្តទាំងមោទនភាពថា កត្តា ដែលជំរុញឲ្យអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត អញ្ជើញមកច្រៀងក្នុងមង្គលការរបស់លោកស្រី និងលី ធាមតេងបាន គឺដោយសារ លោកលី ធាមតេង និងលោកស៊ីន ស៊ីសាមុត គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលនឹងគ្នា តាំងពីនៅយុវកំឡោះរៀងៗខ្លួន។ លោកស្រីធីរៈ បញ្ជាក់ទៀតថា មុនពេលលោកស៊ីន ស៊ីសាមុតល្បីខ្លាំង ឬទើបតែចាប់ផ្តើមល្បី តិចៗ គឺរាល់អត្ថបទ បទចម្រៀង ដែលលោកស៊ីន ស៊ីសាមុតច្រៀង គឺលោក លី ធាមតេងជា អ្នកនិពន្ធឲ្យ ដោយមិនគិតកំរៃ។ លោកស្រីបានបន្តថា លោក ស៊ីន ស៊ីសាមុត តែងតែអញ្ជើញ មកយកអត្ថបទចម្រៀងនៅផ្ទះលោកស្រី នៅវេលាព្រឹកឡើង ឬជួនកាលឲ្យគេមកយកជំនួស ឯលោកលី ធាមតេង តែងតែក្រោកពីម៉ោង៤ទាបភ្លឺ សរសេរអត្ថបទចម្រៀងសម្រាប់លោកស៊ីន ស៊ីសាមុត។ លោកស្រីលើកឡើងទៀតថា មនោសញ្ចេតនាមិត្តភាព រវាងលោកលី ធាមតេង និងលោកស៊ីន ស៊ីសាមុត លើសពីបងប្អូនបង្កើត ព្រោះពួកគាត់តែងតែពិភាក្សាគ្នា នៅពេលចង់ធ្វើអ្វីមួយ ប៉ុន្តែក្រោយមក ដោយសារមានការមរមាញឹកខ្លាំង ទើបលោកលី ធាមតេង ប្រាប់ទៅលោកស៊ីន ស៊ីសាមុត ឲ្យសរសេរខ្លួនឯង ឬក៏ទៅរកអ្នកផ្សេងឲ្យគេជួយសរសេរឲ្យ(សាមុតអើយ ខ្ញុំរវល់ណាស់ឥឡូវ សាមុតឯង សរសេរខ្លួនឯងខ្លះទៅ តែបើពេលណាទំនេរ ខ្ញុំនឹងជួយដដែល)។ លោកលី ធាមតេង ជាអ្នកជំនាញខាងឧបករណ៍តន្ត្រី ម៉ុងដូលីន ដូចលោក ស៊ីន ស៊ីសាមុតដែរ តែលោកបានបោះបង់វាចោលនៅពេលលោកងាកមកធ្វើការផ្នែកអក្សរសាស្ត្រ។ លោកស្រីពណ៌នាថា លោកស៊ីន ស៊ីសាមុត ជាមនុស្សសុភាពរាបសារ រួសរាយរាក់ទាក់ គឺជាមនុស្សល្អណាស់ ក្នុងចំណោមបុរសៗល្បីៗ ដទៃទៀត ដែលលោកស្រីស្គាល់។ គួររំលឹកថា លោកលី ធាមតេង គឺជាជាអ្នកផ្តួចផ្តើមគំនិតបង្កើតសមាគមអ្នកនិពន្ធខ្មែរ ជាមួយលោកលាង ហាប់អាន លោក ហ៊ែល ស៊ុំផា លោក ម៉ាឡាយខេម តែលោកមិនដែលឈរឈ្មោះជាប្រធានសមាគមទេ។ លោកសមាជិកក្រុមអភិបាលនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១៥លើកជានាយផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ក្រសួងធម្មការនិង ជាសមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ។ លោកលី ធាមតេង ជាបញ្ញាវ័ន្តខ្មែរម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ធំ។ លោកត្រូវគេចាប់ខ្លួន ក្នុងអំឡុងខែមេសា ឆ្នាំ១៩៧៨ ក្រោយពីគេស៊ើបដឹងថា លោកគឺជាបញ្ញាវ័ន្តខ្មែរដ៏ល្បីល្បាញ ពីទសវត្សរ៍៥០ ដល់៧០ ព្រោះលោកលី ធាមតេង ជាសាស្ត្រា បង្រៀននៅសាលាចំរើនវិជ្ជា ជាមួយសាឡុត ស ហៅប៉ុលពត លោកខៀវ សំផន លោកហ៊ុយ នឹម ជាដើម ធ្វើឲ្យគេច្រឡំលោកថា ជាលោកខៀវ សំផនផងដែរ។ នៅឆ្នាំ១៩៥៨ លោកបានទៅចូលរួមសន្និសិទអ្នកនិពន្ធអាហ្វ្រិក-អាស៊ី នៅតាស្កេន (Tashkent) ក្នុងសហភាពសូវៀត។ ស្នាដៃសំខាន់ៗរបស់លោក ដែលបានបោះពុម្ពផ្សាយរួច មាន រឿង រំដួលភ្នំគូលេន, ប្រលោមលោក, ភ្នំពេញ, ១៩៥៤។ រឿង រស្មីចិត្ត, ប្រលោមលោក, ភ្នំពេញ, ១៩៥៥(១៩៥៤)  រឿង ព្រះបរមរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥ រឿង សិរីស្វេតច្ឆត្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥, (១៩៥៤) រឿង សុបិន្តពេលយប់, ប្រលោមលោក, ភ្នំពេញ, ១៩៥៥ ពង្សាវតារខ្មែរសង្ខេប, សិក្សាកថា, ១៩៥៩ អក្សរសាស្ត្រខ្មែរ, សិក្សាកថា, ១៩៦០ ពង្សាវតារប្រទេសកម្ពុជា, សិក្សាកថា,១៩៦៤ រឿង ឆ្លងពពកស្អាប់, ប្រលោមលោក, ភ្នំពេញ, ១៩៦៦ រឿង នារី និងបុប្ផា, ប្រលោមលោក, ភ្នំពេញ, ១៩៦៧ វិវត្តន៍នៃអក្សរសាស្ត្រខ្មែរ, សិក្សាកថា, ១៩៧២ បកប្រែ អត្ថបទ ប្រពៃណីអ្នកស្រុកចេនឡា ពីភាសាចិនរបស់លោកជីវ តាក្វាន់ សៀវភៅ អ្នកនិពន្ធល្បីឈ្មោះរបស់ខ្មែរ, សិក្សាកថា, ភ្នំពេញ, ឆ្នាំ១៩៧២។
ភរិយារបស់លោក លី ធាមតេង អតីតអគ្គលេខាសមាគមអ្នកនិពន្ធខ្មែរ ទសវត្សរ៍៥០ ដល់៧០ គឺលោកស្រី លី ធីរៈ ឈ្មោះដើម អ៊ាម គីមហួយ អតីតសាស្ត្រាចារ្យ នៅសាលាចំរើនវិជ្ជា បានមានប្រសាសន៍ថា លោកស្រីពិតជាមានមោទនភាពណាស់ ព្រោះមានតែគូអាពាហ៍ពិពាហ៍របស់លោកស្រីទេ ដែលមានភព្វវាសនា ត្រូវបានអធិរាជសំឡេងមាសលោកស៊ីន ស៊ី សាមុត មកចូលរួម និងច្រៀងកំដរ ក្នុងពិធីទទួលភ្ញៀវ ដែលអញ្ជើញមកទទួលភោជនីហារ។ លោកស្រី និងលោក លីធាមតេង រៀបការក្នុងអំឡុងឆ្នាំ១៩៥៥។