text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៧ មិថុនានេះ បានស្រង់សម្តីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ហាក់មិនសូវពេញចិត្ត នឹងការបំពេញភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឡើយ។ មិនពេញចិត្ត ត្រង់ថា សមាជិកខ្លះ នៃស្ថាប័នមួយនេះ បានបំពេញការងារដោយបញ្ចេញអំណាចខ្លួនជ្រុលហួសហេតុពេក។   ត្រង់ចំណុចនេះលោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា សម្ដេច ហ៊ុន សែន បានរំឭកពួកគេឲ្យបំពេញការងារដោយគ្រាន់តែប្រមូលព័ត៌មានពីមន្ត្រីអសកម្ម និងការរំលោភបំពានសិទ្ធិ ដីធ្លីរបស់ប្រជាពលរដ្ឋ រាយការណ៍មករដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺពួកគេមិនត្រូវតាំងខ្លួនជាតុលាការ ឬតំណាងរាស្ត្រ ដែលស្បថចូលកាន់តំណែងពេញសិទ្ធិ ក្នុងការតាំងសំនួរសួរដេញដោយទៅលើរដ្ឋមន្ត្រីក្រសួងសាមីហួសហេតុ ជំនួសរដ្ឋាភិបាលឡើយ។   អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានអត្ថាធិប្បាយដូច្នេះថា៖«សម្ដេច ហ៊ុន សែន គាត់បានលើកទិដ្ឋភាពចំណុច៣ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានតែអាណត្តិហ្នឹងទេ ដែលអាចធ្វើការជាមួយនាយករដ្ឋមន្ត្រី ។ ហើយនៅអាណត្តិក្រោយទៀត គឺអាស្រ័យលើការសម្រេចរបស់រដ្ឋាភិបាលថ្មី។ ទិដ្ឋភាពទី២ សម្ដេចគាត់បានមើលឃើញពីទង្វើរឆ្គាំឆ្គងរបស់សមាជិកនេះ ដែលធ្វើហួសដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការសួរដេញដោល ធ្វើដូចខ្លួនជាតុលាការ ឬតំណាងរាស្ត្រដែលជាប់ឆ្នោត ស្បថចូលកាន់តំណែង។ ទិដ្ឋភាពទី៣ សម្ដេច បានរំឭកពួកគេមិនឲ្យធ្វើអ្វីប៉ះពាល់ដល់សមត្ថកិច្ចរបស់ក្រសួងសាមី ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ»។   បើតាមលោក ផៃ ស៊ីផាន ប្រមុខរដ្ឋាភិបាល ក៏បានផ្ដាំទៅលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យជួយរំឭកដល់សមាជិកស្ថាប័នខ្លួន អំពីសមត្ថកិច្ចបំពេញភារកិច្ចរបស់ពួកគេ តាមរយៈការស្វែងរកតម្រុយព័ត៌មានសម្រាប់រដ្ឋាភិបាល ហើយកុំអួតអាងពីឥទ្ធិពលខ្លួនជ្រុលក្នុងការបំពេញការងារ។   ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីខាងលើនេះ ត្រូវបានប្រធានគណបក្សយុវជនកម្ពុជាច្រានចោល។ លោក ពេជ្រ ស្រស់ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយរូប បានការពារជំហរថា ខ្លួននិងសមាជិកដទៃ បានបំពេញការងារស្របតាមលក្ខន្តិកដែលចែងនៅក្នុងច្បាប់ស្តីពីតួនាទីរបស់ឧត្តមក្រុមប្រឹក្សាត្រឹមត្រូវ ស្របតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ។ ដូច្នេះគ្មានចំណុចណា ដែលចាត់ទុកថា លោកនិងសមាជិកស្ថាប័ននេះ ធ្វើផ្ទុយពីតួនាទីនោះទេ។   ងាកមកនិយាយពីរឿងប្រើអំណាចវិញ លោក ពេជ្រ ស្រស់ អះអាងថា ការបំពេញការងារ គឺត្រូវប្រើប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ មុននឹងផ្ដល់របាយការណ៍ជូននាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ដូច្នេះដើម្បីចង់បានព័ត៌មានច្បាស់លាស់ទាំងនោះ ទើបលោកត្រូវតាំងសំនួរជជែកដេញដោល ជជីកឫសគស់ឲ្យបានលម្អិតពីបញ្ហានីមួយៗនេះ។   «បើគាត់(សម្ដេច ហ៊ុន សែន)លើកឡើងបែបនេះ តើគាត់បង្កើតឧត្តមក្រុមប្រឹក្សានេះឡើងមកធ្វើអ្វី។ ចំណែករឿងដេញដោលរដ្ឋមន្ត្រី វាជាសិល្បៈនៃការសួរ ហើយវាក៏គ្មានលើស គ្មានខ្វះអ្វីទេ។ ហើយមួយទៀត ការចុះបំពេញការងារ គឺខ្ញុំមើលឃើញថា វាមិនទាន់ឈានទៅដល់ការប្រទូសរ៉ាយជាមួយថ្នាក់ក្រោមជាតិ ដោយប្រើពាក្យសម្តីប្រមាថអ្វីក៏មិនទាន់មានដែរ។ អ៊ីចឹងកាលណាខ្ញុំប្រមូលព័ត៌មានទិន្នន័យគ្រប់ជ្រុងជ្រោយ គឺខ្ញុំចុះផ្ទាល់ ព្រោះបើយើងនៅតែកន្លែង ហើយស្ដាប់តែពលរដ្ឋម្ខាងក៏មិនត្រូវ ស្ដាប់អាជ្ញាធរម្ខាងក៏មិនត្រូវ។ ហើយបើតាមចរិកខ្ញុំហ្មង ខ្ញុំមិនដែលអួតក្អេងក្អាងជាមួយថ្នាក់ក្រោមជាតិទេ ប៉ុន្តែបើគេមិនសហការគឺយើងធ្វើតាមបែបវិធីផ្សេងទៀត»។ នេះជាការលើកឡើងរបស់លោក ពេជ្រ ស្រស់។   អះអាងបែបនេះហើយ ប្រធានគណបក្សយុវជនរូបនេះ បានដាក់ការសង្ស័យវិញថា ប្រហែលជាមានមន្ត្រីរដ្ឋាភិបាលខ្លះ អុចអាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការបំពេញភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សា ដែលតែងតែប្រមូលព័ត៌មានរសើបប៉ះពាល់ប្រយោជន៍របស់ពួកគេ។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានបញ្ជាក់ដូច្នេះថា៖«អ៊ីចឹងតាមការលើកឡើងរបស់គាត់ (សម្ដេច ហ៊ុន សែន) ប្រហែលជាគាត់មើលឃើញតែមួយជ្រុងក៏អាចថាបាន ឬក៏មានអ្នករាយការណ៍ទៅពិរោះពួកខ្ញុំក៏អាចថាបាន។ ប៉ុន្តែទោះបីយ៉ាងណាយើងអត់ខ្វល់ទេ។ អត់ខ្វល់ត្រង់ថា ទី១ គឺយើងមិនបានរំលោភច្បាប់ នូអ្វីដែលយើងធ្វើ។ ទី២ គឺយើងមិនបានរំលោភព្រះរាជក្រឹត្យ។ ហើយចំពោះការតាំងសំនួរសួរ(រដ្ឋមន្ត្រី) នេះ ព្រោះខ្ញុំមិនមែនជាមន្ត្រីគណបក្សប្រជាជន ខ្ញុំមិនមែនជាអ្នកនៅក្រោមឱវាទរដ្ឋាភិបាល។ ខ្ញុំជាគណបក្សឯករាជ្យ ហើយប្រមូលធាតុផ្សំឲ្យរដ្ឋាភិបាល ដូច្នេះសំនួរខ្លះយើងសួរចាក់ដោត ដើម្បីចង់បានចម្លើយពិត និងរូបភាពពិតដើម្បីធ្វើការកែតម្រូវអំពើខុសឲ្យទៅជាអំពើត្រូវវិញ»។   លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា ការលើកឡើងរបស់សម្ដេច ហ៊ុន សែន នេះ មិនមែនជាសម្ពាធ ហើយក៏មិនប៉ះពាល់ផ្ដូវអារម្មណ៍លោក ក្នុងការបំពេញការងារឡើយ។ បន្ថែមពីនេះលោក ស្រស់ បានបញ្ជាក់ថា ទោះជាគ្មានស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក៏លោកត្រូវបំពេញការងារដោះស្រាយបញ្ហាតាមមូលដ្ឋាន ដូចជារិះគន់មន្ត្រីអសកម្ម និងស្វែងរកដំណោះស្រាយដីធ្លី រួមទាំងផលប៉ះពាល់នានា ដល់ពលរដ្ឋដែរ។   អត្ថបទទាក់ទង   រយៈពេល៦ខែ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះដោះស្រាយបញ្ហាពលរដ្ឋជាង១០០លើក    ក្នុងរយៈពេល១០ខែ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក្រុមការងារស្ថាប័ននេះ បានកោះហៅរដ្ឋមន្ត្រីជាច្រើនរូប ដើម្បីសួរនាំព័ត៌មានជុំវិញការដោះស្រាយបញ្ហាពលរដ្ឋ។ រដ្ឋមន្ត្រីក្រសួងសាម៉ីទាំងនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ , រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាដើម។    ក្រោយកិច្ចប្រជុំពិភាក្សានោះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តែងតែចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីរបាយការណ៍ការជជែកដេញដោលជុំវិញបញ្ហាទាំងនោះ ដោយភ្ជាប់ជាមួយចម្លើយរបស់រដ្ឋមន្ត្រី ដែលស្ថាប័នមួយនេះ អះអាងថា ទទួលយកមិនបាន។ ប៉ុន្តែខាងក្រសួង ក៏តែងតែច្រានចោលរាល់ព័ត៌មានដែលស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ លើកឡើងដែរ។ ក្រុមប្រតិភូពីគណបក្សនយោបាយទាំង១៦ បានចុះបេសកកម្មទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាបានជាង ១០០លើក ក្នុងរយៈពេល១០ខែមកនេះ។   បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មានចំនួន៣២រូប ដែលមកពីគណបក្សនយោបាយចំនួន១៦ ហើយមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី សម្រាប់ទទួលបានអំណាចគ្រប់គ្រាន់ ក្នុងការចុះបំពេញការងារ និងដោះស្រាយបញ្ហាជូនពលរដ្ឋ។ គ្រប់តំណាងគណបក្ស អាចធ្វើជាប្រធាននៃក្រុមប្រឹក្សានេះម្តងម្នាក់ ក្នុងរយៈពេលមួយខែ។ ក្រុមប្រឹក្សាខាងលើ ត្រូវបើកកិច្ចប្រជុំម្តងក្នុងរយៈពេលមួយខែ និងក្នុងរយៈពេល៦ខែ ត្រូវជួបជាមួយនាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ម្តង។ វិមានសន្តិភាព ជាកន្លែងសម្រាប់ប្រជុំរបស់ក្រុមប្រឹក្សានេះ។ គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០១៨ តាមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន ក្រោយពេលការបោះឆ្នោតជាតិអាណត្តិទី៦៕
ភ្នំពេញ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ខ្លះ កំពុងប្រព្រឹត្តទង្វើឆ្គាំឆ្គង និងប្រើប្រាស់អំណាចជ្រុសហួសដែនកំណត់នៃច្បាប់ ដែលមានចែងនៅក្នុងស្ថាប័នថ្មី ដែលបង្កើតឡើងដោយរដ្ឋាភិបាល នៅអាណត្តិទី៦នេះ។ នេះជាការសង្កេតឃើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដាំឲ្យប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួយរំឭកដល់សមាជិកស្ថាប័នខ្លួន អំពីសមត្ថកិច្ចបំពេញភារកិច្ចរបស់ពួកគេផង។
លោក សួង សុវិជ្ជា  អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ លើកឡើងថា លោកមិនអាចហាមឃាត់ពលរដ្ឋមិនឱ្យមានជំនឿឡើយ ប៉ុន្ដែពលរដ្ឋខ្លួនឯងមុននឹងជឿលើអ្វីមួយគួរតែពិចារណាឱ្យបានច្បាស់ ដោយមានហេតុផលសមរម្យ។ លោកថាការមានជំនឿគ្មានមូលដ្ឋានច្បាស់លាស់ នឹងធ្វើពួកគេខាតបង់ប្រយោជន៍។ លោកលើកទឹកចិត្តដល់ពលរដ្ឋដែលបានប្រទះឃើញ រូបសំណាកផ្សេងៗសូមកុំយកចេញពីកន្លែងដើម និងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដើម្បីទៅពិនិត្រជាមុនសិន។ លោក សុវិជ្ជា បញ្ជាក់៖ «ទោះតែរូបសំណាកនេះមិនមែនជាវត្ថុបុរាណក្ដី ប៉ុន្ដែបើពួកគាត់ជឿយើងមិនអាចហាមគាត់ទេ វាជាសិទ្ធរបស់គាត់ តែអ្នកជឿគួរតែមានមូលដ្ឋានច្បាស់លាស់មិនមែនចេះតែជឿទេ ព្រោះវាអាចខូចប្រយោជន៍គាត់ខ្លួនឯងទេ»។ សូមបញ្ជាក់ថា ពលរដ្ឋរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវប្រទះឃើញបំណែករូបសំណាកមួយ និងយកទៅរក្សាទុកក្នុងទីតាំងវត្តឧត្តរាវត្តី។ គេសង្កេតឃើញថា ពលរដ្ឋជាច្រើននាំអុជធូបថ្វាយផ្កា បន់ស្រន់ ដោយចាត់ទុកថា ជាវត្ថុស័ ក្តិសិទ្ធិ។ ក្រោយការពិនិត្យពីមន្ត្រីបច្ចេកទេសបានឱ្យដឹងថាបំណែករូបសំណាកខាងលើធ្វើពីស៊ីម៉ងត៍ចាក់ពុម្ព ដែលមានអាយុមិនលើសពី១០ឆ្នាំឡើយ៕
មន្ត្រីពាក់ព័ន្ធនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយប្រធាននាយកដ្ឋានបុរាណវត្ថុ និងមន្ត្រីបច្ចេកទេសនៃសារមន្ទីរជាតិ ត្រួតពិនិត្យបំណែករូបសំណាក ដែលពលរដ្ឋខណ្ឌឫស្សីកែវប្រទះឃើញ និងយកមករក្សាទុកក្នុងទីតាំងវត្តឧត្តរាវត្តី មិនមែនជាវត្ថុបុរាណឡើយ។ លោក សួង សុវិជ្ជា  អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្នើឱ្យពលរដ្ឋកុំឆាប់ជឿអ្វីភ្លាមមុននឹងអ្នកជំនាញពិនិត្យ និងវាយតម្លៃ។
លោក មែ សុខំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលនេះថា ក្រោយពីមានហេតុការរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសឲ្យពលរដ្ឋផ្អាក ការទិញនិងលក់ស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ជាបន្ទាន់ នៅថ្ងៃទី១១ មិថុនានេះ។ បច្ចុប្បន្នកម្លាំងជំនាញរបស់មន្ទីរសុខាភិបាល កំពុងយកស្រានេះ ទៅធ្វើតេស្តេរកសារធាតុផ្សំ។    «អ្នកពុលស្រាទាំងអស់៣១ ក្នុងនោះមាន៤នាក់ស្លាប់។ ចំណែកអ្នកផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែក្នុងនោះមានម្នាក់សម្រាកនៅផ្ទះ ដោយមិនសូវធ្ងន់ធ្ងរ។ ហើយក្នុងចំណោមអ្នកពុលស្រានេះ មានម្នាក់ជាស្រី្ត» ។នេះបើតាមការបញ្ជាក់របស់លោក មែ សុខំ ដែលលោកមិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកសម្រាកនៅមន្ទីរពេលនៅឡើយទេ ដោយរង់ចាំព័ត៌មានច្បាស់ពីមន្ទីរពេទ្យសិន៕ 
ភ្នំពេញ៖ ប្រជាពលរដ្ឋ៤នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈ២៧នាក់ទៀតកំពុងសម្រាកព្យាបាល ដោយសារករណីពុលស្រាថ្នាំ តាំង គួយ ។ ករណីពុលស្រានេះ កើតនៅថ្ងៃទី៧ ដល់ទី៩ មិថុនា នៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ លោក មែ សុខំ ជំនួយការរបស់នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ។
  ភ្នំពេញ៖ តំបន់ទេសចរណ៍នៅភាគឦសាន មិនសូវវមានភ្ញៀវទេសចរទៅកម្សាន្តនោះទេ។ រយៈពេល៦ខែ ឆ្នាំ២០២៣ ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង ទទួលបានទេសចរជាង៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈអ្នកដើរលេងទូទាំងប្រទេសមានជាង ១១លាននាក់។ មន្ត្រីមន្ទីរទេសចរខេត្តភាគឦសានទាំងនេះ បញ្ជាក់ថា មូលហេតុនៃការខ្សត់ទេសចរទៅកម្សាន្តនៅខេត្តខ្លួន ព្រោះកត្តាទីតាំងដែលស្ថិតនៅឆ្ងាយ ស្របពេលដែលពេលវេលាឈប់សម្រាកខ្លី គួបផ្សំនឹងកត្តាអាកាសធាតុផង។ រយៈពេល៦ខែឆ្នាំ២០២៣នេះ ខេត្តរតនគិរី ទទួលបានទេសចរប្រមាណ ៩ម៉ឺននាក់តែប៉ុណ្ណោះ។ ទិន្នន័យទេសចរជាង ៩ម៉ឺននាក់នេះ ភាគច្រើនអ្នកនៅតំបន់នេះផ្ទាល់ និងមានកើនឡើង ៥ភាគរយតែប៉ុណ្ណោះ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ។   លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថា ខេត្តរតនគិរី មានតំបន់ទេសចរណ៍សក្ដានុពលរហូតដល់១៤កន្លែង ដែលសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌។ ភ្នំឥស្សឹតបតមៈ, បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើមភាគតិច និងរមណីយដ្ឋានទឹកជួរទឹង ទាំងនេះ ជាតំបន់ទេសចរណ៍សក្ដានុពលរបស់ខេត្តរតនគិរី។ តំបន់ទេសចរណ៍ដែលមិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត គឺរមណីយដ្ឋាន «បឹងយក្សអោម-យក្សការ៉ា» ដែលមានចម្ងាយ ៤០ គីឡូពីទីរួមខេត្ត។     លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី។ រូបភាពពី៖ លោក ង៉ែត ពិទូ មន្ទីរទេសចរណ៍ខេត្តរតនគិរី ប៉ុន្តែរមណីយដ្ឋានដែលសម្បូរទេសចរជាងគេ មានបឹងលំកុដ, បឹងយក្សឡោម ទឹកជ្រោះ៧ជាន់ និងទឹកធ្លាក់កាចាញជាដើម ដែលមានទីតាំងជិតៗទីរួមខេត្ត។   ទោះជាយ៉ាងនេះក្តី លោក ង៉ែត ពិទូ បញ្ជាក់ថាប៉ុន្មានថ្ងៃនេះ អាកាសធាតុនៅរតនគិរី មិនសូវជាអំណោយផលប៉ុន្មានឡើយ ដោយមានភ្លៀងធ្លាក់ខ្លាំង ទើបតំបន់ទេសចរមួយចំនួនមិនមានភ្ញៀវទៅកម្សាន្តនោះទេ។ សម្រាប់ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បញ្ហាអាកាសធាតុ ក៏បានរារាំងដល់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋខ្លះដែរ ដោយសារនៅតំបន់ខ្លះ ផ្លូវរអិលពិបាកធ្វើដំណើរ និងធ្វើឱ្យទេសចរមិនសូវមកកម្សាន្តលេងផងដែរ។  រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី សម្រាប់ខេត្តក្រចេះវិញ ក៏ជាខេត្តនៅដែនដីភាគឦសាន ដែលមានសក្តានុពលទេសចរណ៍រហូតដល់១៩កន្លែង។ ប៉ុន្តែនៅរដូវវស្សានេះ ខេត្តស្ថិតនៅបណ្តោយទន្លេមេគង្គមួយនេះ មានតំបន់ទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលអាចទទួលភ្ញៀវទេសចរបាន។ តំបន់ទេសចរណ៍ដែលទេសចរ អាចទៅកម្សាន្តបាន មានដូចជា ក្រុងក្រចេះ,សហគមន៍អេកូទេសចរណ៍កោះទ្រង់,សហគមន៍ក្រឡាន, ភ្នំសំបុក,អន្លង់ផ្សោតកាំពី និងវិហារសរសរ១០០។    រយៈពេលខែ៦ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបចំនួន ១៤៧ ៤៣៨នាក់ បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៥៥ ៦៤២នាក់ ថយចុះ ៨ ២០៤នាក់ ស្មើនឹង ៥ភាគរយ។ ទេសចរជាង ១៤ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៤០ ៤៥០នាក់ និង ភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៩៨៨នាក់។    លោក ចាន់ សុគន្ធី អះអាងថា៖ «ការធ្លាក់ចុះចំនួនទេសចរមកកម្សាន្តក្នុងខេត្តក្រចេះនេះ មិនមែនខេត្តក្រចេះមិនសូវមានតំបន់ទេសចរណ៍កម្សាន្តនោះឡើយ។  ទេសចរមិនសូវចាប់អារម្មណ៍កន្លែងកម្សាន្ត និងទេសចរមួយចំនួនគិតថា ខេត្តក្រចេះពិបាកធ្វើដំណើរផងដែរ»។     លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។ រូបភាពី៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ លោក ចាន់ សុគន្ធី បានលើកឡើងថា ខេត្តក្រចេះ មានកន្លែងកម្សាន្តជាច្រើន ប៉ុន្តែទេសចរមួយចំនួនហាក់បីមើលរំលង។ ការមិនសូវមានទេសចរទៅកម្សាន្តខេត្តក្រចេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់បម្រើការក្នុងវិស័យនេះ ជួបបញ្ហាជីវភាពដោយបាត់បង់ចំណូល។ លើសពីនេះ លោក ចាន់ សុគន្ធី បានអំពាវនាវដល់ភ្ញៀវទេសចរឱ្យងាកទៅកម្សាន្តនៅខេត្តក្រចេះ ដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌។    ដោយឡែកតំបន់ទេសចរណ៍នៅតាមតំបន់ឆ្នេរខ្សាច់ខេត្តក្រចេះភ្ញៀវទេសចរមិនអាចទៅកម្សាន្តបានទេដោយសារតំបន់ទេសចរណ៍ទាំងនោះ ពឹងផ្អែកលើសក្តានុពលឆ្នេរខ្សាច់ ដូចជាឆ្នេរខ្សាច់កោះទ្រង់ជាដើម។   រីឯខេត្តស្ទឹងត្រែង ក៏ខ្សត់ទេសចរទៅកម្សាន្តដែរ។ ជាខេត្តមួយមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ ខេត្តស្ទឹងត្រែង ទទួលបានទេសចរតែ៨ម៉ឺននាក់តែប៉ុណ្ណោះ រយៈពេល៦ខែនាំឆ្នាំ២០២៣នេះ។ ចំនួនទេសចរនេះ មានការកើនឡើងប្រមាណ ១៥ភាគរយបើធៀបទៅឆ្នាំ២០២២ មានទេសចរជាង៦ម៉ឺននាក់។    រូបភាពផ្ដល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ យ៉ាងណាក៏ដោយ លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង យល់ថាគិតថាចំនួនទេសចរដែលទៅកម្សាន្តនៅនៅឡើយ ខណៈខេត្តមួយនេះសម្បូរកន្លែងកម្សាន្តមិនចាញ់ខេត្តផ្សេងនោះទេ។ ខេត្តស្ទឹងត្រែង មានកន្លែងកម្សាន្តទាក់ទាញទេសចរជាច្រើន រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, តំបន់ទេសចរណ៍រ៉ាមសា, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន, សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, រមណីយដ្ឋានបក្សីមេគង្គ, ស្ទឹងត្រែងរីសត, រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល។ នេះបើតាមប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង ដោយលោកបន្តទៀតថា ទេសចរដែលចង់ដើរកម្សាន្តនៅខេត្តស្ទឹងត្រែង គួរតែចំណាយពេលយ៉ាងហោចណាស់២យប់៣ថ្ងៃ ដើម្បីទស្សនាតំបន់ទេសចរដ៏សម្បូរបែបក្នុងខេត្តភាគឦសានមួយនេះ។   ទន្ទឹមនឹងនោះ កំពុងជំរុញទេសចរណ៍បែបសហគមន៍ធម្មជាតិ សហគមន៍ទេសចរណ៍គ្រួសារ ព្រមទាំងកសិ-ទេសចរណ៍ ដើម្បីពង្រីកសក្តានុពលទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរ៕ លោក អ៊ុន ប៉ោសឿន  ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង  
ដោយ៖ សែម ប្រាក់ដាវ
  ជាមួយគ្នានេះ ប្រេងម៉ាស៊ូត ក៏រក្សាថ្លៃនៅត្រឹម៣,២៥០រៀលក្នុងមួយលីត្រ ផងដែរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ទនៈនៅកម្ពុជាមានភាពប្រែងប្រួល គឺអាស្រ័យការឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិ៕  
ភ្នំពេញ៖ ប្រេងសាំងធម្មតា មានតម្លៃ៣,៧០០រៀលដដែល ក្នុងមួយលីត្រ។ តម្លៃនេះ នឹងអនុវត្តរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩មេសា។
  លោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានប្ដេជ្ញាបន្តពង្រឹងវិស័យការងារនៅកម្ពុជា ពិសេសគម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជនដំណាក់កាលទី៣ នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តសកម្មភាព និងគៀងគរធនធានក្នុងការធានានិរន្តរភាព ក៏ដូចជាវិសាលភាពផងដែរ។ ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ លោក Joseph Scheuer បានអះអាងថា គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ជាគំរូមួយសម្រាប់បណ្តាប្រទេសដទៃយកទៅអនុវត្ត ដើម្បីទទួលបានជោគជ័យ។     លោក ក៏បានសន្យាគាំទ្រយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ និងកម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌។ កម្មវិធីនេះ នឹងបង្កើតការងារប្រមាណ៣០០លានការងារ សម្រាប់ប្រទេសជាសមាជិក រួមទាំងកម្ពុជាដែលមានសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជា អង្គការ ILO, UNDP, UNICEF, UNIDO ជាដើម៕  
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងវិស័យការងារនៅកម្ពុជា ពិសេសគម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន រួមទាំងកម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ផងដែរ។ នេះតាមក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ។
  តាមលោក វាលសុន ឃីម នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ហាងបេប៊ីអោតឡេត នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីសំណាក់តំណាងលក់ផលិតផលទារក កុមារជាច្រើន  ចូលរួម ជាមួយនឹងប្រម៉ូសិនដ៏សន្ធឹកសន្ធាប់។  លោក វាលសុន បន្ថែមទៀតថា បេប៊ីអោតឡេត នឹងផ្តល់ជូនភាពសប្បាយរីករាយ និងកាន់តែប្លែកអារម្មណ៍ទៅដល់អតិថិជនផងដែរ ដោយការតុបតែងបែប Chinatown , ការស្វាគមន៍ដោយម៉ុងសាយ និងឱកាសចាប់យកអាំងប៉ាវសំណាង ១សន្លឹកភ្លាម ដែលក្នុងអាំងប៉ាវមានទឹកប្រាក់ដល់ទៅ១០០ដុល្លារ។ លើសពីនេះ  ក៏នឹងមានទីតាំងលេងហ្គេមកម្សាន្តសម្រាប់កុមារៗផងដែរ។    ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័តមានថ្មីៗ និងលោក វាលសុន ឃីម នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ហាងបេប៊ីអោតឡេត ដូចតទៅ៖      ដូច្នេះកុំភ្លេចជួបគ្នារយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី25-26-27 ខែមករានេះ នៅបេប៊ីអោតឡេតសាខាទួកគោក ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់ និងទទួលយកអាំងប៉ាវលាភសំណាង ដ៏សន្ធឹកសន្ធាប់ទាំងអស់គ្នា៕  
ហាងប៊ីអោតឡេត នឹងនាំមកនូវភាពប្លែកភ្នែក ប្លែកអារម្មណ៍មួយទៀត សម្រាប់ស្វាគមន៍អតិថិជនរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ២០១៩នេះ នោះគឺការរៀបចំពិព័រណ៍«បេប៊ីអោតឡេត Chinatown»។ ពិព័រណ៍នេះ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករានេះ នៅហាង ប៊ីអោតឡេត សាខាទួលគោក។
  វិទ្យាល័យបាក់ទូក គឺជាគោលដៅមួយរបស់អាជ្ញាធរសាលារាជធានីដែលត្រូវពិនិត្យមើលការត្រៀមលក្ខណៈទទួលសិស្សានុសិស្សឡើងវិញ បន្ទាប់ពីវិទ្យាល័យត្រូវបានបិទទ្វារអស់ជាច្រើនខែជំងឺកូវីដ-១៩។   ក្រោមវត្តមានរបស់លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី គណៈគ្រងវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូបានចូលរួមសម្អាតបន្ទប់រៀន បន្ទប់ទឹក ដោយការបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងពិនិត្យឧបករណ៍សម្លាប់មេរោគ (ក្លោងទ្វារបាញ់ទឹកសម្លាប់មេរោគ) ដែលត្រូវប្រើប្រាស់នៅថ្ងៃបើកសាលារៀនផង។   លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានីភ្នំពេញ កំពុង ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុង ទីធ្លាវិទ្យាល័យបាក់ទូកព្រឹកថ្ងៃទី ៣ ខែ កញ្ញា នេះ  នាយកវិទ្យាល័យបាក់ទូក លោក តូច កន្តាល់ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារបស់លោក នឹងអនុវត្តតាមវិធានអនាម័យដែលណែនាំដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ ពោលគឺការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ជាប្រចាំ និងការលាងសម្អាតដៃញឹកញាប់។   លោកនាយកវិទ្យាល័យបានបន្ថែមយ៉ាងដូច្នេះថា៖«យើងនឹងដាក់ក្លោងទ្វារសម្លាប់មេរោគចំនួន៣កន្លែងផ្សេងគ្នាដែលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូត្រូវឆ្លងកាត់។ យើងមិនអនុញ្ញាតឱ្យមានបើកអាហារដ្ឋាននៅក្នុងវិទ្យាល័យឡើយ រួមទាំងការលក់ដូរនៅក្រៅរបងសាលារៀន។ សិស្សានុសិស្សត្រូវវេចខ្ចប់អាហារពីផ្ទះមកខ្លួនឯង។»។   សុវត្ថិភាពរបស់សិស្សានុសិស្សត្រូវការការចូលរួមពីមជ្ឈដ្ឋាន៣។ នេះគឺជាការកត់សម្គាល់របស់លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ទៅដល់គណៈគ្រប់គ្រងវិទ្យាល័យបាក់ទូក និងសិស្សានុសិស្ស។ លោកអភិបាលរងបានមានប្រសាសន៍ថា៖«ទីមួយ គឺគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូត្រូវគោរពតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងស្តង់ដាររបស់ក្រសួងអប់រំ។ ទីពីរ ឪពុកម្តាយ ឬអាណាព្យាបាលត្រូវត្រៀមលក្ខណៈឱ្យបានល្អសម្រាប់កូនៗរបស់ពួកគេ ដូចជា ទឹកអាល់កុល ឬជែលលាង និងម៉ាស់ការពារ និងទីបី គឺកិច្ចសហការរបស់អាជ្ញាធរជាមួយគណៈគ្រប់គ្រងគ្រឹះសា្ថនសិក្សាក្នុងមូលដ្ឋានដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញសាលារៀន។»។   គួរបញ្ជាក់ថា ក្នុងដំណាក់កាលនៃការបើកគ្រឹះស្ថានសិក្សាដំណាក់កាលទីពីរនេះ ដំណើរការនៃការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់នៅមិនទាន់អាចប្រព្រឹត្តទៅបានពេញលេញដូចធម្មតានៅឡើយដែរ។ សិស្សានុសិស្ស ក៏ត្រូវបានដាក់ឱ្យអង្គុយនៅឃ្លាតគ្នា ហើយការជួបជុំនៅក្នុងទីធ្លាក៏ត្រូវបានហាមឃាត់ដែរ។   ក្នុងដំណាក់កាលទីមួយ ក្រសួងអប់រំបានអនុញ្ញាតឱ្យតែគ្រឹះស្ថានសិក្សាឯកជនអន្តរជាតិដែលអាចបើកសាលារៀនរបស់ពួកគេបាន ដោយត្រូវអនុវត្តតាមវិធានការអនាម័យ និងសុវត្ថិភាពសុខាភិបាល៕  
អភិបាលរងសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានចុះទៅពិនិត្យមើលការត្រៀមលក្ខណៈរបស់វិទ្យាល័យបាក់ទូក ក្នុងការបើកដំណើរការថ្នាក់រៀនឡើងវិញ។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំបើកទ្វារទទួលសិស្សានុសិស្សក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃចន្ទទី៧ខែកញ្ញាសប្តាហ៍ក្រោយនេះទៅ។
  ការសិក្សាថ្មីមួយ បានបង្ហាញថា រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ មានភាពខុសគ្នាតាមក្រុមអាយុ និងភេទរបស់អ្នកជំងឺ។ ការសិក្សានេះ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីសុខភាពដ៏ល្បី The Lancet ដែលដឹកនាំ ដោយក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ King នៅទីក្រុងឡុងដ៍។    ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់ម៉ាស៊ីនម្យ៉ាងដែលមានសមត្ថភាពសិក្សាពីរោគសញ្ញាបឋមនៃជំងឺកូវីដ-១៩ និងទំនាក់ទំនងជាមួយលក្ខណៈមួយចំនួនរបស់អ្នកជំងឺដូចជាអាយុ ភេទ និងស្ថានភាពសុខភាព។ ជាលទ្ធផល វាបានបង្ហាញថារោគសញ្ញានៃការឆ្លងជំងឺកូវីដ-១៩ នៅដំណាក់កាលដំបូងមានភាពខុសគ្នាតាមក្រុមអាយុ និងភេទរបស់អ្នកជំងឺ។    តាមការវិនិច្ឆ័យ វាមានរោគសញ្ញាសរុបចំនួន១៨ករណី ដែលកើតឡើងលើមនុស្សមានវ័យខុសគ្នា។ ជាទូទៅ រោគសញ្ញានៃជំងឺកូវីដ-១៩ បានលេចឡើងមានដូចជា ការបាត់បង់ក្លិន ឈឺទ្រូង ក្អកញឹកញាប់ ឈឺពោះ រាគ ឡើងពងទឹកលើជើង ឈឺភ្នែក និងឈឺសាច់ដុំខុសពីធម្មតាជាដើម។    ការបាត់បង់ក្លិន ភាគច្រើនកើតចំពោះមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ តែសម្រាប់អ្នកជំងឺកូវីដ-១៩មានវ័យលើសពី ៨០ឆ្នាំ មិនមានរោគសញ្ញាបាត់បង់ក្លិននោះទេ។ ទន្ទឹមនេះ រោគសញ្ញារាគ ក៏ជាអាការៈសំខាន់ ដែលកើតមានញឹកញាប់នៅក្នុងក្រុមវ័យចំណាស់មានអាយុចាប់ពី ៦០ ដល់ ៨០ឆ្នាំដែរ។    លើសពីនេះ អ្នកជំងឺកូវីដ-១៩ បុរស អាចកើតមានរោគសញ្ញាមួយចំនួនដូចជាដកដង្ហើមខ្លីៗ អស់កម្លាំង និងរងាញ័រញាក់ជាដើម។ ចំណែកស្ត្រីវិញទំនងជាមានរោគសញ្ញាបាត់បង់ក្លិន ចុកទ្រូង និងក្អក។ ផ្ទុយទៅវិញ អាការៈគ្រុនក្តៅ ដែលគ្រប់គ្នាស្គាល់ថាជារោគសញ្ញាមួយនៃជំងឺកូវីដ-១៩ នោះ ត្រូវបានការសិក្សាពន្យល់ថា វាមិនមែនជាសញ្ញាដំបូងនៃជំងឺកូវីដ-១៩នៅក្នុងក្រុមអាយុ និងភេទណាមួយឡើយ។   ការដឹងពីរោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់សម្រាប់គ្រប់គ្នា ដើម្បីងាយស្រួលតាមដានសុខភាព និងវិនិច្ឆ័យថាតើអ្នក ឬសមាជិកគ្រួសារអ្នកបានឆ្លងជំងឺនេះឬយ៉ាងណា។ ម្យ៉ាងវិញទៀត ការដឹងពីរោគសញ្ញាបឋមនៃជំងឺកូវីដ-១៩ ក៏ជួយឱ្យអ្នកឆាប់ទទួលយកការធ្វើតេស្ត និងព្យាបាលបានទាន់ពេលវេលា ដើម្បីសុខភាពអ្នកផ្ទាល់ និងបន្ថយហានិភ័យផ្សេងទៀតដែរ៕   
ថ្មីៗនេះ ការសិក្សាមួយ បានរកឃើញថា រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ មានសភាពខុសគ្នា ទៅតាមក្រុមអាយុ ដែលបែងចែកជា២ក្រុម គឺមនុស្សមានវ័យ ១៦ឆ្នាំ ដល់ ៥៩ឆ្នាំ និងក្រុមមនុស្សវ័យចាស់ដែលមានអាយុចាប់ពី ៦០ ដល់ ៨០ឆ្នាំ។ លើសពីនេះ រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ ក៏មានភាពខុសគ្នារវាងបុរសនិងស្ត្រីផងដែរ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក្នុងពិធីបើកវេទិការសាធារណៈ សន្យាថានឹងឲ្យក្រុមការងាគណៈកម្មការដោះស្រាយបញ្ហាដីធ្លីរខិតខំជួយដោះស្រាយ ដល់ប្រជាពលរដ្ឋណាដែលមានឈ្មោះពិតប្រាកដ ក្នុងបញ្ជីដីសម្បទាន។ លោកបន្តទៀតថា បើសិនជាមានចន្លោះប្រហោងក្នុងការវាស់វែងនិងផ្ដល់ដីនោះ សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ គឺការងាមួយចំនួនត្រូវឆ្លងការងារបច្ចេកទេសច្រើនដូច្នេះនៅមានការយឺតយ៉ាវ។ លោកបន្ថែមទៀតថា ប្រសិនជាប្រពលរដ្ឋណាមិនមានដីរស់នៅពិតប្រាកដទេ គឺក្នុងគោលការណ៍ដីសម្បទាន ប្រជាពលរដ្ឋអាចស្នើសុំតាមរយៈ មេភូមិ ឃុំ សង្កាត់ និងអភិបាលក្រុង។ នៅក្នុងពិធីបើកវេទិការនោះ ប្រជាពលរដ្ឋសូមឲ្យអភិបាលខេត្ត ដ្ដល់ដីមួយកន្លែងឲ្យពួកគាត់ដើម្បីប្រកបរបរដាំដំណាំចិញ្ចឹមគ្រួសារ ហើយពួកគាត់ត្អូញត្អែរបានទៀតថា ដោយសារតែមិនទាន់មានផ្លូវសម្រាប់អាចចេញចូលផ្ទះរបស់គាត់ដូច្នេះសូមឲ្យ អភិបាលខេត្តជួយដោះស្រាយឲ្យពួកគាត់មានផ្លូវងាយស្រួលធ្វើដំណើរទៅមក និងកុំឲ្យមានឡានដឹកដីធំៗឆ្លងកាត់ធ្វើឲ្យខូចផ្លូវ។ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅតំបន់ដីទឹកលិចទឹកសូមឲ្យមានការដោះដូរដីឲ្យពួកគាត់ទៅតំបន់ក្បាលឆាយឲ្យបានឆាប់រហ័ស ពីព្រោះពួកគាត់រងចាំយូរហើយមិនទាន់មានដំណោះស្រាយដូរដីឲ្យពួកគាត់នៅឡើយ ដែលមានប្រមាណ២០៣គ្រួសារ។ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានឆ្លើយតមទៅប្រជាពលរដ្ឋវិញថា គ្រួសារប្រមាណ២០៣ លោកធ្លាប់បានសន្យាថា នៅខែវិច្ឆិការ ឆ្នាំ២០១៦ នឹងជួយដោះស្រាយទៅតាមគោលការណ៍ ហើយក្នុងចំណោម២០៣គ្រួសារអ្នកខ្លះមានតែឈ្មោះតែមិនមានផ្ទះរស់នៅទីនោះ ដូច្នេះតាមគោលកាណ៍ដោះស្រាយតែអ្នកពាក់ព័ន្ធតែប៉ុណ្ណោះដែលមានឈ្មោះពិត និងរស់នៅកន្លែងនោះពិតប្រាកដ។ លោកបន្ថែមទៀតថា ត្រូវមានការត្រួតពិនិត្យយូរបន្តិចពីព្រោះតែឈ្មោះក្នុងបញ្ជីមាន ភាពមិនត្រឹមត្រូវមួយចំនួនដូច្នេះត្រូវធ្វើតាមគោលការណ៍និងបច្ចេកទេស៕  
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ បានបើកវេទិកាសាធារណ ដើម្បីស្តាប់ការរៀបរាប់បញ្ហារបស់ពលរដ្ឋដែលរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ដីធ្លីជាបញ្ហាចម្បងរបស់ពលរដ្ឋទាំងនោះ ដែលបានរៀបរាប់ប្រាប់ថ្នាក់ដឹកនាំខេត្ត។ នាវេទិកានោះ លោក យន្ត មីន បានកត់ត្រា ហើយសន្យាដោះស្រាយតាមការស្នើសុំមួយចំនួន។
ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើឲ្យសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈិមបូព៌ាចូលអន្តរាគមន៍ផ្នែកយោធា និងហិរញ្ញវត្ថុនៅក្នុងយុទ្ធនាការនៅស៊ីរី។ ភ្លាមៗបន្ទាប់ពីការស្នើនេះ អារ៉ាប៊ីសាអូឌីតឯណោះវិញដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក ក៏ប្រាប់កាតាដែលជាសម្ព័ន្ធមិត្តអាមេរិកមួយដែរនោះ ឲ្យបញ្ជូនទ័ពទៅស៊ីរី ហើយថែមទាំងគំរាមទម្លាក់របបដឹកនាំកាតាទៅទៀត។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Adel Jubeir បានផ្ញើសារគំរាមធ្ងន់មួយទៅកាន់ក្រុងដូហា ឲ្យប្រញាប់ធ្វើតាមសម្ដីលោក ត្រាំ ។ បើតាមសារព័ត៌មាន RT លោក Jubeir គំរាមថា កាតាត្រូវតែបញ្ជូនយោធាទៅស៊ីរី មុនពេលអាមេរិកបញ្ឈប់ការការពារកាតា ជាពិសេសដកទ័ពចេញពីកាតាតែម្ដង។ លោកបន្តថា បើអាមេរិកដកកងទ័ពនៅកាតាទាំងមួយម៉ឺននាក់មែន កាតានឹងបាត់ខែលការពារ ហើយនឹងត្រូវដួលរលំក្នុងពេលតិចជាងមួយសប្ដាហ៍។ តាមពិតទៅ លោក Jubeir ចង់និយាយសំដៅដល់សម្ដីរបស់លោក ត្រាំ ពេលជួបជាមួយលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៣ ខែមេសា ខណៈលោក ត្រាំ មិនបានបញ្ចេញឈ្មោះប្រទេសណាឡើយ។ ក្នុងជំនួបនោះ លោក ត្រាំ ចង់ឲ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលសម្បូរធនធានច្រើនទទួលភារកិច្ចបន្តពីអាមេរិក ព្រោះអាមេរិកការពារប្រទេសទាំងនោះ ហើយបើគ្មានអាមេរិកចាំការពារទេ ប្រទេសនោះមិនអាចទ្រាំទ្របានមួយសប្ដាហ៍ឡើយ។ ជុំវិញយុទ្ធនាការនៅស៊ីរីនេះដែរ លោក ត្រាំ ក៏អះអាងថា អាមេរិកបានបញ្ចុះបញ្ចូលឲ្យសម្ព័ន្ធមិត្តបង់ថ្លៃចំណាយរួចហើយ ដ្បិតអាមេរិកនឹងមិនបន្តចេញថ្លៃចំណាយដ៏ច្រើនទៀតឡើយ។ នៅមុននេះ ប្រធានាធិបតីអាមេរិករូបនេះក៏បានទាមទារឲ្យអារ៉ាប៊ីសាអូឌីតដែលជាមហាអំណាចតំបន់ចេញលុយ បើចង់ឲ្យទាហានអាមេរិកបន្តវត្តមាននៅស៊ីរី ស្របពេលដែលលោកបានប្រកាសហើយថា ទាហានអាមេរិកនឹងដកចេញពីទឹកដីស៊ីរីឆាប់ៗនេះ។ អាមេរិកមានទាហានមួយម៉ឺននាក់ប្រចាំការនៅមូលដ្ឋានអាកាស Al-Udeid ក្បែរក្រុងដូហា។ មូលដ្ឋាននេះ គឺជាបន្ទាយទ័ពអាមេរិកធំជាងគេនៅតំបន់មជ្ឈិមបូព៌ា និងបានដើរយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រឆាំងក្រុមភេរវករក្នុងតំបន់ ក៏ដូចជាប្រតិបត្តិការនៅស៊ីរីផង។ កាតាដែលទំហកងទ័ពតិចតួចជាងគេក្នុងតំបន់ កំពុងមានជម្លោះជាមួយអារ៉ាប៊ីសាអូឌីតស្រាប់ ដូចនេះវត្តមានទាហានអាមេរិកពិតជារឿងសំខាន់ណាស់សម្រាប់កាតា៕
នៅថ្ងៃទី២៤ ខែមេសា អារ៉ាប៊ីសាអូឌីតបានបញ្ចុះបញ្ចូលឲ្យកាតាបញ្ជូនទ័ពទៅកាន់ស៊ីរី នៅពេលអាមេរិកដកខ្លួនចេញ។ អារ៉ាប៊ីសាអូឌីតបានគំរាមទម្លាក់របបដឹកនាំកាតានៅត្រឹមមួយសប្ដាហ៍ បើក្រុងដូហាមិនបញ្ជូនកងទ័ពរបស់ខ្លួនទៅទឹកដីស៊ីរីទេនោះ។ ការទាមទាររបស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទូចឲ្យប្រទេសអ្នកមាននៅមជ្ឈិមបូព៌ាចេញមុខពង្រាយទ័ពទៅកាន់ស៊ីរី នៅពេលអាមេរិកដកខ្លួនក្រោយជម្លោះបញ្ចប់។
  អង្គការអុកស្វាម បានបញ្ជាក់នៅក្នុងសេចក្តីប្រកាព័ត៌មាន ដែលសារព័ត៌មានថ្មីៗទទួល បាននៅថ្ងៃទី៣១ ឧសភានេះថា សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា បាននិងកំពុង អភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័ស ឧស្សាហូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី និង ការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធ្វើឱ្យប្រសើរឡើង នូវកិច្ចគាំពារការងារ របស់រាជរដ្ឋាភិបាល កម្ពុជា។   នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា អុកស្វាម បានបន្តសហការ និងគាំទ្ររាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និង ដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និង គ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។    សម្រាប់លោកស្រី ភាណ សោភ័ណ ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ សម្រាប់ កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា ផ្តល់ផលចំណេញផ្នែក សេដ្ឋកិច្ចយ៉ាងច្រើន។     រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម   «ការធ្វើឱ្យប្រសើរឡើងស្តង់ដាសុវត្ថិភាព និងសុខភាពការងារ ជួយកាត់បន្ថយការរងរបួស និងជំងឺ នៅកន្លែងធ្វើការនាំឱ្យមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយថ្លៃព្យាបាល ដែល អាចចៀសវាងបាន។ កម្មករ-និយោជិត និងកសិករជាស្ត្រី ដែលមានសុខភាពល្អ ធ្វើការងារ កាន់តែមានប្រសិទ្ធភាព ដែលរួមចំណែកដល់ការបង្កើនគុណភាព និងទិន្នផលកាន់តែខ្ពស់ ក្នុងកសិផលិតកម្ម។ »។ លោកស្រី ភាណ សោភ័ណ ថ្លែងដូច្នេះ មុននឹងបន្តបន្តថាកម្មករ-និយោជិត កាន់តែមានភាពធន់នឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី ព្រមទាំងអាចចាកចេញពីភាពក្រីក្របានផងដែរ។   ការសិក្សាស្រាវជ្រាវជាសកលស្តីពី «ការធានាពីសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទ ការប្រែប្រួលអាកាសធាតុ»ដោយអង្គការ ILO ក្នុងឆ្នាំ២០២៤នេះ បានបង្ហាញពីផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលអវិជ្ជមានទៅលើសុវត្ថិភាព និង សុខភាពការងារ របស់កម្មករដែលមានដូចជាកម្តៅខ្លាំងពេក កាំរស្មីអ៊ុលត្រាវីយូឡេ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ការបំពុលបរិយាកាសនៅកន្លែងធ្វើការ ជំងឺឆ្អឹង និងការផ្លាស់ ប្តូរការប្រើប្រាស់សារធាតុគីមីកសិកម្ម។    លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។  រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម   ការស្រាវជ្រាវនេះ ក៏បានបង្ហាញផងដែរថា កម្មករជាស្ត្រី អាចប្រឈមនឹងហានិភ័យច្រើន ជាងមុន ដោយសារតួនាទី និងការងាររបស់ពួកគេ ដូចជាការប្រកបរបរកសិកម្ម និងក្នុងវដ្ត ជីវិតផ្សេងៗទៀត រួមមានផលវិបាកនៃការមានផ្ទៃពោះ និងមាតុភាពមិនជោគជ័យ។ កម្មករ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ក៏ស្ថិតក្នុងចំណោមកម្មករដែលរងហានិ ភ័យខ្ពស់ ពីការប្រែប្រួលអាកាសធាតុដែរ រួមមានកង្វះការគាំពារលើសុវត្ថិភាព និងសុខ ភាពការងារ ការមិនទាន់ទទួលបានសេវាសាធារណៈ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។    ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដូចជា សមត្ថភាពអនុវត្តមានកម្រិត ការបណ្តុះបណ្តាលមិនទាន់គ្រប់គ្រាន់ និងអត្រាគ្រោះថ្នាក់ ខ្ពស់នៅកន្លែងធ្វើការ។ ដៃគូឯកទេស និងដៃគូអភិវឌ្ឍន៍ជាច្រើន បានគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសលើការរៀបចំគោលនយោបាយ ការបណ្តុះបណ្តាល និងការលើកកម្ពស់ឧត្តមានុវត្តន៍ រួមទាំងកំណែទម្រង់ជាបន្ត សំដៅ លើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារដើម្បីធានាបាននូវបរិយាកាសការងារ ប្រកបដោយសុវត្ថិភាពសម្រាប់កម្មករ-និយោជិតកម្ពុជា។   ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និង កសិករជាស្ត្រីក្នុងវិស័យ កសិ-អាហារ នៅតែជាបញ្ហាប្រឈមជាមូលដ្ឋាន និងទទួលបាន ការចាប់អារម្មណ៍តិចតួចពីផ្នែកគោលនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។      រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម   សូមជម្រាបថា កិច្ចសន្ទនាគោល នយោបាយជាតិស្តីពី «ការធានាសុវត្ថិភាព និងសុខភាព ការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុ សម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រី ក្នុង វិស័យកសិ-អាហារ» មានអ្នកចូលរួមប្រមាណ ២៨០នាក់ ដែលជាតំណាងក្រសួង និងដៃគូអភិវឌ្ឍន៍ អ្នកជំនាញ សហគមន៍អ្នកស្រាវជ្រាវ សមាជិកអង្គការសង្គមស៊ីវិល តំណាងកម្មករ-និយោជិត និងកសិករជាស្ត្រី ក្នុងវិស័យកសិ-អាហារនៅកម្ពុជា។    ក្រោយពីបញ្ចប់សិក្ខាសាលា អង្គការ អុកស្វាម នឹងរៀបចំជារបាយការណ៍ ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអន្តរាគមន៍ និងធ្វើឱ្យប្រសើរឡើងគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារ៕   រូបថត៖ ផ្តល់ដោយអង្គការអុកស្វាម
អង្គការអុកស្វាម ក្រសួងបរិស្ថាន និងអង្គការដៃគូ បានសហការរៀបចំកិច្ចសន្ទនាគោល នយោបាយជាតិស្តីពី «ការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួល អាកាសធាតុ សម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ»។ កិច្ច សន្ទនានេះ រៀបចំឡើងនៅ ថ្ងៃទី៣១ ខែឧសភា នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើតលំហសម្រាប់កិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងចំណោមអ្នកជំនាញ អ្នកតាក់តែងគោលនយោបាយ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ តំណាងកម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា។
  ក្រៅពីទស្សនានូវទិដ្ឋភាពដ៍ស្រស់ស្អាត  លោកអ្នកអាចហែលទឹក និងជិះទូកកម្សាន្តបានដោយរីករាយទៀតផង។ បច្ចុប្បន្នរមណីយដ្ឋាននេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន មកកម្សាន្ត។ រមណីយដ្ឋានដូងទេរ ត្រូវបានបង្កើតឡើងកាលពីអំឡុងចុងឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។    សូមអញ្ជើញទស្សនារូបភាពនិងវីដេអូខាងក្រោមដូចតទៅ៖
កំពត៖  ដូងទេរ ជារមណីយដ្ឋានមួយ ស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៦ គីឡូម៉ែត្រ ពីស្ពាន មិត្តភាពកម្ពុជា-កូរ៉េ កំពង់បាយនៃទីរួមខេត្តកំពត  ។
 «ទេ»ក្នុងសំនៀងជាភាសាអង់គ្លេសរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានធ្វើឲ្យគ្រប់គ្នាលាន់មាត់ហ៊ោរកញ្ជៀវក្នុងវេទិកាអន្តរជាតិអាកទិកដែលរៀបចំឡើងនៅទីក្រុងរបស់រុស្ស៊ី។ បើតាមវីដេអូបង្ហោះដោយសារព័ត៌មាន RT ពាក្យថា«ទេ»នេះគឺចម្លើយដ៏ខ្លីរបស់លោកឆ្លើយតប នឹងសំណួរថាតើលោកនិងរដ្ឋាភិបាលរុស្ស៊ីពិតជាបានលូកលាន់ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឬអត់?។ លោក ពូទីន បាននិយាយជាភាសារុស្ស៊ីថា៖«មើលមាត់ខ្ញុំណា!» ហើយសង្កត់សំឡេងដោយឆ្លើយថា«ទេ» ជាភាសាអង់គ្លេសតែម្តង។ រឿងអាស្រូវពាក់ព័ន្ធរុស្ស៊ីលូកលាន់ក្នុងការបោះឆ្នោតអាមេរិកនៅតែជារឿងចម្រូងចម្រាសខ្លាំងនៅក្នុងបរិបទនយោបាយអាមេរិក ថ្វីបើគេដឹងថាលោក ដូណាល់ ត្រាំជាប់ឆ្នោតក៏ដោយ។បណ្តាក្រុមភ្នាក់ងារចារកម្មរុស្ស៊ីជឿជាក់ថា រុស្ស៊ីពិតជាបានលូកលាន់ការបោះឆ្នោតអាមេរិក និងជួយឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតផង។ ប៉ុន្តែការស៊ើបអង្កេតរបស់សភាពាក់ព័ន្ធការចោទប្រកាន់នេះក្លាយជាសមរមភូមិនយោបាយរវាងបក្សនយោបាយទាំងពីរផង។ ប្រធានាធិបតី ដូណាល់ ត្រាំ និងគណៈរដ្ឋមន្ត្រីរបស់លោកបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា គ្មានការជ្រៀតជ្រែកពីសំណាក់រុស្ស៊ីចូលក្នុងការបោះឆ្នោតឡើយអាមេរិកឡើយ។ ប៉ុន្តែបញ្ហារុស្ស៊ីនេះបានបង្ខំឲ្យលោក Michael Flynn ទីប្រឹក្សាសន្តិសុខលោក ដូណាល់ ត្រាំ លាលែងពីតំណែងដោយសារលោកបានលួចទាក់ទងមន្ត្រីទូតរុស្ស៊ីប្រចាំអាមេរិកតាំងពីមុនតែងតាំង ប៉ុន្តែលោកកុហក។ យ៉ាងណាក៏ដោយលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានផងដែរ នៅពេលដែលទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីធ្លាក់ដល់កម្រិតសូន្យដូចបច្ចុប្បន្ន។ ហើយលោកមើលឃើញថា អាមេរិកនៅតែមានចលនានយោបាយដែលរុញច្រានទំនាក់ទំនងរុស្ស៊ីនិងអាមេរិកដែលអាក្រក់ស្រាប់នោះឲ្យធ្លាក់ចូលក្នុងដំណាក់កាលអាក្រក់មួយដូចសម័យវិបត្តិមីស៊ីលនៅគុយបាអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែរ។ លោកពូទីន ក៏ខកចិត្តខ្លាំងដែរចំពោះកាយវិការរបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ចំពោះមន្ត្រីទូតខ្លួនផងដែរ ដូចជាចាត់ទុករាល់សកម្មភាពមន្ត្រីទូតរុស្ស៊ីជាសកម្មភាពចារកម្មផង។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នឹងបំពេញទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូនៅខែមេសា ហើយលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីផងដែរ។ កន្លងមក គេឃើញមានជំនួបជាន់ខ្ពស់រវាងមន្ត្រីប្រទេសទាំងពីរដែរ ដូចជាជំនួបរដ្ឋមន្ត្រីការបរទេសនៅអាល្លឺម៉ង់។ ទាំងនេះ ជាសញ្ញាវិជ្ជមានដែរសម្រាប់ការស្តារចំណងការទូតឡើងវិញនៅពេលខាងមុខរវាងមហាអំណាចទាំងពីរនេះ៕
ក្នុងវេទិកាអន្តរជាតិអាកទិកនៅរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អាមេរិកថា លោកជាអ្នកបញ្ជាឲ្យគេលូកលាន់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន។ លោកព្រមានផងដែរថា ចលនានយោបាយអាមេរិកកំពុងបង្កើតកំហុសថ្មីដោយប្រឹងរុញច្រានឲ្យទំនាក់ទំនងរុស្ស៊ីនិងអាមេរិកធ្លាក់ចូលក្នុងដានប្រវត្តិសាស្ត្រស្រដៀងគ្នានឹងស្ថានភាពវិបត្តិមីស៊ីលគុយបាទសវត្សរ៍ឆ្នាំ ១៩៦០។
  ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៩ក្នុងចំណោម១៣ក្រុម ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រុមបាល់ទាត់នគរបាលជាតិ បានសម្រេចមិនបន្តកិច្ចសន្យាជាកីឡាករនីហ្សេរីយ៉ា៣រូប និងជប៉ុន១រូប។ កីឡាករទាំងនេះរួមមានខ្សែការពារជនជាតិជប៉ុន Masaki Tomohiro, ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Orobosa Okaro, Okaro Matthew Osa និងខ្សែបម្រើ Degule Momoh។    តែយ៉ាងណា យើងមិនបានដឹងមូលហេតុជាក់លាក់ពាក់ព័ន្ធការចែកផ្លូវនេះទេ ថាតើ ខាងភាគីក្លិបសម្រេចមិនបន្តកិច្ចសន្យាថ្មីឲ្យ ឬខាងភាគីកីឡាករមិនបន្តកិច្ចសន្យាជាមួយក្លិបនោះទេ? សារព័ត៌មានថ្មីៗបានព្យាយាមទាក់ទងលោក សារ៉េត ស៊ីដន អ្នកចាត់ការទូទៅក្លិបនគរបាលជាតិ ដើម្បីបកស្រាយបញ្ហានេះ តែទូរសព្ទចូល មិនមានអ្នកទទួល។    កីឡាករជនជាតិជប៉ុន Masaki Tomohiro បានចូលរួមជាមួយក្លិបនគរបាលជាតិកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ ក្រោយចាកចេញពីអាស៊ីអឺរ៉ុប។ រូបគេជាអតីតកីឡាកររបស់ក្លិបអាស៊ីអឺរ៉ុប ដែលបានរួមរស់ជិត៣រដូវកាល។    Masaki បានមកកាន់ទឹកដីកម្ពុជានៅឆ្នាំ២០១៤ ដោយចូលរួមជាមួយក្លិបត្រាយអាស៊ី(អង្គរថាយហ្គឺរបច្ចុប្បន្ន)។ ប៉ុន្តែក្រោយរួមរស់បាន៣រដូវកាលជាមួយក្លិបមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនមួយនេះ រូបគេ បានសម្រេចចិត្តចាកចេញទៅចូលរួមជាអាស៊ីអឺរ៉ុប។ បន្ទាប់មករូបគេ ក៏បានផ្ទេរទៅកាន់ក្លិបប៉ូលិសនៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៩។    ចំណែកកីឡាករនីហ្សេរីយ៉ាទាំង៣រូបភាគច្រើនចូលរួមជាមួយក្លិបនគរបាលជាតិ តាំងពីរដូវកាលឆ្នាំ២០១៩៕         
ក្លិបបាល់ទាត់នគរបាលជាតិនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសរសេរសារលើទំព័រហ្វេសប៊ុក ដើម្បីប្រកាសពីការចែកផ្លូវជាមួយកីឡាករបរទេសចំនួន៤រូប ក្រោយផុតសុពលភាពកិច្ចសន្យា។ ប៉ុន្តែក្លិបនេះ មិនបានបញ្ជាក់មូលហេតុលម្អិត ពាក់ព័ន្ធការចែកផ្លូវនេះនោះទេ។ 
  ១. ងូតទឹកឱ្យបានទៀងទាត់   មិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែការងូតទឹកក៏ជួយបន្ថយការបែកញើសត្រង់ក្រលៀនបានយ៉ាងប្រសើរផងដែរ។   ២. កុំស្លៀកខោក្នុងរឹបតឹងពេក   ដើម្បីទប់ស្កាត់បញ្ហាបែកញើសក្រលៀនអ្នកក៏គួរជ្រើសរើសខោក្នុងដែលមានទំហំសមល្មមមិនតឹងពេក ហើយធ្វើឡើងពីកប្បាសសុទ្ធ។   ៣. លាបម្សៅ Baking soda   នៅមុនពេលអ្នកស្លៀកខោក្នុង ចូរលាបម្សៅ Baking soda បន្តិចត្រង់តំបន់ក្រលៀន។   ៤. លាបទឹកខ្មេះផ្លែប៉ោម   លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងចំនួនសមល្មម។ កូរឱ្យសព្វ សឹមលាបត្រង់ក្រលៀន ហើយទុកចោលសម្រាប់រយៈពេលប៉ុន្មាននាទីសិនសឹមលាងសម្អាតចេញ ឬងូតទឹកជាការស្រេច។   ៥. លាបទឹកក្រូចឆ្មារស្រស់   លាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា ឬទឹកច្រើនជាងប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្ម។ កូរឱ្យសព្វ សឹមលាបទឹកល្បាយត្រង់ក្រលៀន។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ ឬងូតទឹក។   ៦. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់   ត្រូវប្រាកដថាអ្នករក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយផងដែរដើម្បីទប់ស្កាត់បញ្ហាបែកញើសខ្លាំងត្រង់ក្រលៀន។ ការទទួលទានបានច្រើនគ្រប់គ្រាន់ជួយរក្សាសីតុណ្ហភាពរាងកាយនិងបញ្ចេញចោលនូវជាតិពុលផ្សេងៗ។ ជាលទ្ធផលក្រពេញញើសមិនចាំបាច់ត្រូវធ្វើការខ្លាំងជាងធម្មតាឡើយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ក្រលៀនជាផ្នែកមួយនៃរាងកាយដែលងាយនឹងបែកញើសណាស់។ ការបែកញើសក្រលៀនអាចជាបញ្ហាគួរឱ្យរំខានបំផុតមួយដែលផ្ដល់អារម្មណ៍មិនស្រួលនិងមានក្លិនមិនល្អ ឬរមាស់ ហើយរោលរលាក។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឆាប់បែកញើសក្រលៀន ៖
        នេះជាលើកទី២ ដែលក្រុមចលនាយុវជន អ្នក និងខ្ញុំ» បានរៀបចំកម្មវិធីបោះជំរំយុវជននេះ។ កម្មវិធីនេះ ធ្វើឡើងដើម្បីពង្រីកសាមគ្គីភាព លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌ អរិយធម៌ និងបរិស្ថាន ពិសេសចូលរួមអបអរ ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានេះ កម្មវិធីបោះជំរំយុវជនឆ្នាំ២០១៧នេះ  មានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគាំទ្រដោយក្រសួងបរិស្ថាន និងមន្ទីរស្ថាប័ននានា។ កម្មវិធីបោះជំរំយុវជននេះ នឹងមានការចូលរួមពីសំណាក់យុវជន ចំនួន១៨០នាក់ ក្នុងនោះមានយុវជនក្នុងខេត្តកំពង់ធំ ចំនួន៨០នាក់ និងបើកឲ្យយុវជនដទៃទៀត អាចចុះឈ្មោះចូលរួមចំនួន៨០នាក់។ កម្មវិធីខាងលើ នឹងធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីប្រាសាទសំបូរព្រៃគុក ពិសេសការបោះជំរំ និងចម្អិនអាហារតាមក្រុមនីមួយៗ។ ទន្ទឹមនឹងនេះ ក៏មានសកម្មភាពកសាងក្រុម ចូលរួមគិត រួមធ្វើ និងទទួលខុសត្រូវ ដើម្បីបណ្ដុះស្មារតីក្នុងភាពជាអ្នកដឹកនាំ និងសាមគ្គីភាព រវាងយុវជនដទៃទៀត។ ក្រៅពីនេះ ក្នុងកម្មវិធីនេះ នឹងមានការដាំកូនឈើ នៅទីតាំងវិទ្យាល័យហ៊ុនសែនស្រះបន្ទាយផងដែរ។ បន្ថែមលើនេះ អ្នកចូលរួម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា បទពិសោធន៍ថ្មីក្នុងការបោះជំរំ និងសកម្មភាពជាក្រុមផ្សេងៗ។ ម្យ៉ាងទៀត ការចូលទស្សនាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងការចូលរួមចំណែកក្នុងការការពារបិរស្ថានតាមរយៈការដាំកូនឈើ។ សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើកម្មវិធីបោះជំរំនេះ អាចចុះឈ្មោះចូលរួមបាន ដោយតម្រូវឲ្យយុវជនទាំងអស់ បង់វិភាគទាន ចំនួន ៣៥ ដុល្លារ ក្នុងម្នាក់ ដែលរួមបញ្ជូលជាមួយអាវយឺត កម្មវិធីមួយចំនួន ការធ្វើដំណើរ ការស្នាក់នៅ និងអាហារ។ យុវជនទាំងអស់ អាចសួរព័ត៌មានបន្ថែមតាមរយៈ លេខទូរសព្ទ ០១០ ៧៩៧ ៩៩៧/ ០៨១ ៣៤៦ ៣៤៧/ ០១១ ៤០០ ៥៦៧ ឬតាមទំព័រហ្វេសប៊ុក You and I៕
ភ្នំពេញ៖ ក្រុមចលនាយុវជនអ្នក និងខ្ញុំ និង សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំយុវជន ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» នៅរមណីយដ្ឋានបឹងសំរឹទ្ធិ ខេត្តកំពង់ធំ។ កម្មវិធីបោះជំរំនេះ នឹងរៀបចំរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០១៧។        
ជំងឺដុំពកលើស្បែកគោ-ក្របី បានឆ្លងរាលដាលយ៉ាងខ្លាំងលើសត្វគោ-ក្របី របស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានា នៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ក្រសួងកសិកម្ម បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ដល់មន្រ្តីកសិកម្មគ្រប់រាជធានី-ខេត្ត និងប្រជាពលរដ្ឋចូលរួមបង្ការការពារ ការឆ្លងលើសត្វគោ-ក្របី។    ក្រោយមានការឆ្លងរាលដាលកាន់តែខ្លាំង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក៏បានស្នើសុំឱ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដល់កម្ពុជា។ តាមសំណើខាងលើ តំណាងអង្គការ FAO លោក Alexandre Huynh សន្យានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការស្វែងរកថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ជួយដល់កម្ពុជា។ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ សត្វគោ-ក្របីនៅកម្ពុជា ដែលកើតជំងឺដុំពកលើស្បែកគោ-ក្របី មានចន្លោះពី ៧ពាន់ទៅ៨ពាន់ក្បាល ភាគច្រើនកើតនៅខេត្តជាប់ព្រំដែនថៃ។ ក្នុងចំណោមពី ៧ពាន់ទៅ៨ពាន់ក្បាលនេះ មន្រ្តីផលិតកម្ម និងបសុព្យាបាលនៅតាមបណ្ដាខេត្ត បានព្យាបាលជាសះស្បើយចំនួន ៧០ភាគរយ។ នេះបើតាមលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត តាមទូរសព្ទ។    អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរូបនេះ បន្តថា មន្រ្តីផលិតកម្ម និងបសុព្យាបាល បានបន្តព្យាបាលលើសត្វគោ-ក្របី របស់ប្រជាពលរដ្ឋដែលជួបបញ្ហានេះ។ ជាមួយគ្នានេះ មន្រ្តីផលិតកម្ម និងបសុព្យាបាល ក៏បានជួបផលលំបាក ដោយសារពលរដ្ឋមិនយល់ពីជំងឺនេះ និងបានដឹកសត្វគោពីកន្លែងមួយទៅកន្លែង ដែលជាប្រភពចម្លង។   លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ។  ទាក់ទងនឹងជំងឺដុំពកលើស្បែកគោ-ក្របីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនអនុញ្ញាតឱ្យកសិករចរាចរសត្វដែលមានជំងឺលើទីផ្សារនោះឡើយ។ ទន្ទឹមនឹងនេះ ការចរាចរសត្វលើទីផ្សារ ត្រូវមានលិខិត ដែលត្រួតពិនិត្យសុខភាពដោយខេត្ត។    សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោ ក្របី ជាជំងឺដែលបង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬធំ នៅនឹងស្បែកដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្ដៅខ្លួនអាចឡើងដល់ ៤១អង្សាសេ។ ដុំពក និងក្លាយជាក្រមរ រួចបង្កជាដំបៅ បើកើតលើសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងញីអាចរលូនកូន ងអាចបណ្ដាលឱ្យស្លាប់បានផងដែរ។ មេរោគនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ រុយ មូស ដង្កែ ជាដើម។ មួយវិញទៀត ឆ្លងតាមការដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែ៕ សត្វគោ ដែលកើតជំងឺដុំពកលើស្បែក រូបភាពពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ។ 
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលកំពុងរីករាលដាលនៅកម្ពុជា។ ការស្នើសុំនេះ ស្ថិតក្នុងជំនួបរវាងរដ្ឋមន្រ្តីកសិកម្ម និងលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ដែលបញ្ចប់បេសកកម្មនៅកម្ពុជានាពេលឆាប់ៗនេះ។
ភ្នំពេញ៖ ពាក្យស្លោក ឬសុភាសិតមួយឃ្លាថា «ចូលស្ទឹងតាមបត់» ត្រូវបានពលរដ្ឋខ្មែរមួយចំនួន យល់ថា បង្រៀនមនុស្សឲ្យមានភាពអាត្មានិយម បង្រៀនមនុស្សឲ្យចេះអែបអប ទាញផលប្រយោជន៍ស្របតាមសភាពការណ៍។ល។ ប៉ុន្តែ បើគេស្វែងយល់ឲ្យបានច្បាស់លាស់អំពីអត្ថន័យសុភាសិតចាស់បុរាណមួយនេះ គឺពិតជាមានន័យអប់រំល្អខ្លាំងណាស់ សម្រាប់អនុវត្តន៍ក្នុងសង្គម ដើម្បីឲ្យជីវិតរស់នៅប្រចាំថ្ងៃមានភាពចុះសម្រុះនឹងគ្នា ទោះរស់នៅជាមួយក្រុមមនុស្សដែលមានវប្បធម៌ ភាសា និងទំនៀមទម្លាប់ខុសគ្នាក៏ដោយ។ «ចូលស្ទឹងតាមបត់» នេះជាសុភាសិតចាស់បុរាណខ្មែរយើង ដែលបានបង្កើតឡើង ដើម្បីអប់រំកូនចៅ ឲ្យមានដំណើរជីវិតប្រព្រឹត្តទៅបានល្អនៅក្នុងទំនាក់ទំនងសង្គម ដោយយករបត់ស្ទឹង និងការគោរពតាមបត់នោះមកធ្វើការប្រៀបធៀប។    បើនិយាយពីន័យត្រង់ ស្ទឹង គេនិយាយសំដៅពីចរន្តទឹកមួយបែបដែលតែងតែហូរពីទីខ្ពស់កាត់តាមដងព្រៃភ្នំ ឬវាលទំនាបទៅបម្រើដល់ភោគផលកសិកម្មរបស់អ្នកស្រុក រួចទើបហូរចាក់ទៅក្នុងទន្លេ ឬ សមុទ្រ។ លើសពីនេះ ចរន្តទឹកស្ទឹង គឺមិនអាចហូរត្រង់ភ្លឹងដូចទឹកប្រឡាយដែលមនុស្សជាអ្នកច្នៃបង្កើតនោះទេ តែផ្ទុយទៅវិញ ចរន្តទឹកស្ទឹងតែងហូរបត់បែនក្ងិចក្ងក់ទៅតាមលំនាំធម្មជាតិ ជួនកាល មានសភាពដូចជាពស់លូន ជួនកាលមានសភាពបត់ចុះបត់ឡើងទៅភូមិសាស្ត្រជាក់ស្តែង ជួនកាល ដូចជា សត្វអន្ទង់ដែលគេយកទៅបត់ និងដាក់ត្បុតអាំងលើរងើកភ្លើងដូច្នោះដែរ។    ស្ទឹងមានលក្ខណៈបែបនេះហើយទើបបានរាល់ការធ្វើដំណើរតាមស្ទឹង ទាំងអ្នកចែវ អ្នកអុំ ឬអ្នកកាន់ចង្កូត នាវា គប្បីប្រុងប្រយ័ត្ន ហើយគោរពឲ្យបានខ្ជាប់ខ្ជួនទៅតាមរបត់របស់ស្ទឹង។ បើមិនដូច្នេះទេ មធ្យោបាយដែលគេប្រើប្រាស់ទៅលើផ្ទៃទឹកមួយនេះ មុខជាភ្លាត់ទៅបុកច្រាំង ឬជ្រុលទៅជាប់នឹងព្រៃរនាម ដែលដុះតាមដងស្ទឹងនោះជាពុំខាន។ ជាពិសេសនោះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ ឬក៏ធ្វើដំណើរយឺតយ៉ាវមិនបានទៅដល់គោលដៅឆាប់ជាដើម។ ហេតុដូច្នេះ បើគេធ្វើដំណើរតាមស្ទឹង គឺត្រូវប្រកាន់ខ្ជាប់តាមរបត់របស់ស្ទឹង ទើបចៀសវាងគ្រោះថ្នាក់ ឬធ្វើដំណើរដល់គោលដៅតាមបំណងប្រាថ្នា។       បើគេនិយាយពីន័យធៀប សុភាសិតមួយនេះ ចង់អប់រំមនុស្សពីរបៀបរស់នៅក្នុងសង្គម របស់មនុស្សម្នាក់ៗ ហើយរបត់ស្ទឹងប្រៀបបានទៅនឹងលក្ខណៈពិសេសរបស់ក្រុមមនុស្សនីមួយៗ ដូចជា បទដ្ឋានទាំងឡាយរបស់ក្រុម ប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅប្រចាំថ្ងៃ ការនិយមចូលចិត្តរបស់ក្រុម ឬក៏ការហាមប្រាមចំពោះសមាជិកក្រុមរបស់គេជាដើម។    ជាងនេះទៅទៀត បែបបទនៃការរស់នៅរមែងមានភាពខុសប្លែកគ្នាពីក្រុមមួយទៅក្រុមមួយ មានន័យថា មនុស្សនៅក្នុងក្រុមដែលមកពីទីឆ្ងាយ បាននាំមកជាមួយវប្បធម៌ដើមរបស់គេ ដូចជា ការហូបចុក ស្លៀកពាក់ របៀបរបបក្នុងការរស់នៅ ឬអាកប្បកិរិយាផ្សេងទៀតក្នុងទំនាក់ទំនងសង្គម។ កាលណា គេទៅជួបនឹងក្រុមមនុស្សមួយទៀតដែលមានវប្បធម៌ផ្សេងគ្នា ជាដំបូងគេមានអារម្មណ៍ពិបាកទទួលយកនូវអ្វីដែលថ្មី ចម្លែកអស់ទាំងនោះណាស់ ព្រោះ វាខុសប្លែកគ្នាឆ្ងាយពេកពីបែបបទដើមនៃការរស់នៅរបស់គេ។ ប៉ុន្តែ បន្តិចក្រោយមក ពួកគេមានភាពចាំបាច់ក្នុងការធ្វើអន្តរកម្មសង្គម បានចាប់បង្ខំពួកគេឲ្យបោះបង់ចោលនូវធាតុដើមមួយ ហើយខិតខំធ្វើសមាហរណកម្ម(ការរួមបញ្ជូលគ្នា) ដោយសម្របខ្លួនបន្តិចម្តងៗភ្ផាប់ជាមួយអាកប្បកិរិយារបស់ក្រុមថ្មីនោះ។ ការធ្វើបែបនេះ ព្រោះ គេការពាររូបគេឲ្យផុតពីការមានឈ្មោះថា«ជនចម្លែក»របស់ក្រុម ឬជនដែលដាច់ឆ្ងាយស្រឡះពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុម។  យ៉ាងណាក៏ដោយ ដំណើរនៃការធ្វើសមាហរណកម្មរបស់បុគ្គលជាមួយក្រុម មានល្បឿនលឿន ឬយឺតយ៉ាវ គឺអាស្រ័យលើកម្រិតនៃអាកប្បកិរិយាព្រមទទួលយក ឬមិនព្រមទទួលយករបស់បុគ្គលម្នាក់ៗ។    តើហេតុអ្វីបានជាចាស់ទុំខ្មែរ លោកចង់ឲ្យកូនចៅប្រកាន់យកអាកប្បកិរិយាតាមរបៀប«ចូលស្ទឹងតាមបត់»?  តាមពិតទៅ ដូនតាខ្មែរ ចង់ឲ្យកូនចៅប្រកាន់ភ្ជាប់ឥរិយាបថបែបនេះ ដើម្បីឲ្យបរិយាយកាសជុំវិញខ្លួនបុគ្គលម្នាក់ៗ មានភាពធូរស្រាល ពុំមានការប្រឈមតឹងតែងជាមួយក្រុមដែលមានវប្បធម៌ផ្សេងគ្នា។ លើសពីនេះ បុគ្គលនោះ ក៏អាចទទួលបានផលប្រយោជន៍ ឬសេចក្តីសុខផ្ទាល់ខ្លួនមួយរយៈ ហើយឈានទៅសម្រេចជោគជ័យក្នុងជីវភាពប្រចាំថ្ងៃថែមទៀតផង។ បន្ថែមពីនេះទៅទៀត បើសិនបុគ្គលរូបគេនេះ ព្រមទទួលយកឆាប់រហ័សនូវភាសារបស់ក្រុមដែលរស់នៅជាមួយគ្នានោះ តាមរយៈភាសាដែលចេះចាំពីក្រុម ដែលធ្វើឲ្យខ្លួនគេអាចទទួលបាននូវទំនាក់ទំនងល្អតាមផ្លូវមនោសញ្ចេតនា លែងមានភាពឯកោ និងទទួលបាននូវការស្រឡាញ់រាប់អាន និងទំនុកចិត្តកាន់តែច្រើនពីក្រុមនោះ។    លើសពីនេះ បើសិនបុគ្គលនោះជានរវិទូ ឬជាអ្នកស្រាវជ្រាវផងនោះ អាកប្បកិរិយាចេះសម្រប និងបញ្ជូលខ្លួនទៅក្នុងក្រុម រឹតតែមានសារសំខាន់ណាស់ ព្រោះ ការធ្វើបែបនេះ អាចធ្វើបុគ្គលងាយស្រួលក្នុងការស្រាវជ្រាវបានស៊ីជម្រៅពីអាកប្បកិរិយា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ចិត្តសាស្ត្រសង្គម ឬបំណងប្រាថ្នារបស់ក្រុម ឬក៏អាចទទួលបាននូវទិន្នន័យមួយកាន់តែច្បាស់ថែមទៀតអំពីក្រុមនោះ។    តែផ្ទុយទៅវិញ បើអាកប្បកិរិយារបស់បុគ្គលមិនចុះសម្រុះជាមួយក្រុម តាំងពីដើមដំបូងដោយមិនចេះសម្របខ្លួនតាម ឬធ្វើសមាហរណកម្មយឺតពេកជាមួយក្រុម លទ្ធផលដែលទទួលបាន អាចធ្វើឲ្យរូបគេឃ្លាតឆ្ងាយបន្តិចម្តងៗចេញពីក្រុម បាត់ទំនុកចិត្តក្រុម ព្រមទាំងមិនអាចសម្រេចគោលដៅរបស់ខ្លួនឡើយ ថែមទាំងអាចបង្កើតជាបរិយាយកាសអាប់អួរក្នុងក្រុមថែមទៀតផង។    តាមពិតទៅ សុភាសិត«ចូលស្ទឹងតាមបត់» មិនមែនឲ្យបុគ្គលព្រមទទួលយកអាកប្បកិរិយារបស់ក្រុមរហូតនោះ។ បើសិនក្រុមនោះ មានអាកប្បកិរិយា ទម្លាប់ និងការប្រព្រឹត្តមិនល្អ ដែលនាំឲ្យបុគ្គលដែលសម្របនោះ ទៅប្រព្រឹត្តអបាយមុខ អំពើអសីលធម៌ បាត់បង់តម្លៃមនុស្ស និងអាចឈានទៅប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ដែលធ្វើឲ្យបុគ្គលខូចកិត្តិយស បាត់បង់ឧត្តមគតិដើម ដោយសារតែសម្រប ឬព្រមទទួលយកអាកប្បកិរិយារបស់ក្រុមអសកម្ម ដោយមិនមែនជាតម្លៃពិតនៃវប្បធម៌មួយដែលសង្គមទទួលស្គាល់នោះ បុគ្គលគប្បីមានព្រំដែនក្នុងការសម្របខ្លួន ដោយពិចារណាឲ្យហ្មត់ចត់អំពីអ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើ អ្វីមិនគួរធ្វើ។ បុគ្គលមិនគួរសម្របខ្លួនជ្រុលហួសហេតុពេកទៅរកទម្លាក់អាក្រក់របស់ក្រុមផ្សេងៗទៀត ហើយក៏មិនប្រែក្លាយទម្លាប់អាក្រក់នោះឲ្យទៅជាអាកប្បកិរិយាវប្បធម៌របស់បុគ្គល សម្រាប់យកទៅចម្លងបន្តឲ្យក្រុមរបស់ខ្លួន ក្រោយពេលចប់ភារកិច្ចត្រឡប់មកកាន់ក្រុមដើមវិញនោះដែរ៕      ដកស្រង់៖«សិក្សាស្វែងយល់អំពីគំនិតទស្សនវិជ្ជាខ្មែរតាមរយៈពាក្យស្លោក» និពន្ធដោយ អ៊ុំ ប៉ុម          
 ដោយ៖រ៉ឹម ភារី 
  បុរសស្បែកខ្មៅ George Floyd បានស្លាប់ ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីអស់រយៈពេលជិត៩នាទី។ ករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។   ការស្លាប់របស់បុរសស្បែកខ្មៅសញ្ជាតិអាមេរិកវ័យ៤៦ឆ្នាំ បានធ្វើឲ្យមានប្រតិកម្មយ៉ាងសាហាវនៅទូទាំងរដ្ឋនៅអាមេរិក ដោយក្រុមអ្នកតវ៉ា នាំគ្នាបាតុកម្មបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង ហើយក្នុងនោះ ក៏មានជនឆ្លៀតឱកាសមួយចំនួនលួចឥវ៉ាន់ពីក្នុងហាងផងដែរ។   ដើម្បីជាការចូលរួមរំលែកទុក្ខនៃសព លោក Ellerbe បានបញ្ជាក់ប្រាប់ ESPN ថាក្រុមគ្រួសាររបស់ George បានទទួលយកការផ្តល់ជូនជាប្រាក់ពីសំណាក់អតីតអ្នកប្រដាល់ Floyd ដើម្បីចំណាយសម្រាប់ពិធីបុណ្យសពនោះ។   «គាត់ [Floyd] ប្រហែលជាខឹងនឹងខ្ញុំចំពោះការនិយាយបែបនេះប៉ុន្តែប្រាដកណាស់ Floyd ពិតជាចំណាយលុយសម្រាប់ពិធីបុណ្យសពនោះ»។   ភ្នាក់ងារប្រដាល់សញ្ជាតិអាមេរិកបន្ថែមថា Floyd ម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ ស្ថាប័នដែលចូលនិវត្តន៍ពីអាជីពប្រដាល់ក្នុងឆ្នាំ ២០១៧ ជាមួយនឹងកំណត់ត្រាឈ្នះទាំង៥០លើក មិនចង់ឲ្យនិយាយអំពីការបរិច្ចាគប្រាក់របស់គេសម្រាប់ពិធីបុណ្យសពនេះឡើយ។ ពិធីបុណ្យសពរបស់ George Floyd នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ មិថុនា ក្នុងហ៊ូស្តុន សហរដ្ឋអាមេរិក។   ការធ្វើកោសល្យវិច័យជាផ្លូវការជុំវិញការស្លាប់ដែលបានចេញផ្សាយនៅថ្ងៃទី១ ខមិថុនាបានរកឃើញថា George ពិជាបានស្លាប់ដោយសារតែការសង្កត់ ក ពិតមែន។ ប៉ូលិសស្បែកសឈ្មោះ Derek Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី៣ និងករណីឃាតកម្មធ្វេសប្រហែសក្នុងករណីស្លាប់បុរសស្បែកខ្មៅ George៕
ស្តេចប្រដាល់អាមេរិក Floyd Mayweather នឹងចេញថ្លៃចំណាយលើពិធីបុណ្យសពរបស់ George Floyd ទាំងអស់។ លោក Leonard Ellerbe ភ្នាក់ងាររបស់ Floyd បានប្រាប់ទូរទស្សន៍ ESPN ដូច្នេះនៅថ្ងៃទី១ ខែមិថុនា។
ទន្លេមេគង្គ គឺជាជម្រករបស់ត្រីធ្វើចរាចរផ្លាស់ទីជាច្រើនប្រភេទទាំងតូចទាំងធំ។ ក្នុងនោះ អំបូរត្រីរាជគឺជាត្រីដែលធ្វើចរាចរផ្លាស់ទីរហូតដល់ចម្ងាយជាងមួយពាន់គីឡូម៉ែត្រ ហើយក៏មានត្រី៨ប្រភេទផ្សេងទៀត ដែលអាចធំលូតលាស់មានដងខ្លួនប្រវែងជាង ២ម៉ែត្រឯណោះ។ (អត្ថបទ និងរូបភាពដោយ Zeb Hogan / USAID Wonders of the Mekong). A young Cambodian boy holds of small bagrid catfish.  This bagrid catfish is just one of over 800 fish species that occurs in the Mekong River Basin, an incredible diversity that is one of the highest in the world.  The Mekong River is home to many migratory fish species and many giant fish species.  One species of catfish migrates over 1000 kilometers, and eight species of Mekong fish grow to over two meters in length (Courtesy Zeb Hogan / USAID Wonders of the Mekong).
ក្មេងប្រុសកម្ពុជាម្នាក់កំពុងឈរកាន់ត្រីក្របីមួយកន្ទុយ។ ត្រីក្របីនេះ គឺជាត្រីមួយប្រភេទនៅក្នុងចំណោមត្រីជាង 800 ប្រភេទ ដែលរស់នៅក្នុងអាងទន្លេមេគង្គ ជាទីដែលមានចម្រុះភាពដ៏អស្ចារ្យនិងកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។
មាត្រា១០ នៃច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចែងថានៅលើគន្លងផ្លូវ តម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬចូលទៅក្នុងគន្លងរបស់ខ្លួន។ អត្ថបទទាក់ទង   និយមន័យ ទ្រូងផ្លូវ គន្លងផ្លូវ និងផ្លូវថ្នល់ នៅលើទ្រូវផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយមានគំនូសបែងចែកទ្រូវផ្លូវ អ្នកបើកបរ ត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ។ នៅលើទ្រូងផ្លូវឯកទិស ដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរ អាចបើកបរបានលើគ្រប់គន្លងផ្លូវ។ នៅលើទ្រូវផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យនកគន្លងផ្លូវខាងស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរ អាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងខាងលើ យានជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុងគន្លងណាមួយទៀត មិនចាត់ទុកជាការជែងឡើយ។ ចំពោះអ្នកបើកបរយានជំនិះ ដែលមានទម្ងន់សរុបលើសពី ៣,៥ តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំជានិច្ច លើកលែងមានការបត់ឆ្វេង ឬនៅពេលជែង អាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់គន្លងផ្លូវ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
ការបើកបរយានជំនិះ ខ្វះសណ្តាប់ធ្នាប់ នៅលើទ្រូង ក៏ជាផ្នែកមួយបង្កឲ្យកកស្ទះចរាចរណ៍ដែរ។ ដើម្បីរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ ជាពិសេសនៅទីក្រុងភ្នំពេញ អ្នកបើកបរយានជំនិះទាំងឡាយ គួរគប្បីស្វែងយល់ពីក្បួនខ្នាត នៃការបើកបរ នៅលើទ្រូងផ្លូវ។ ខាងក្រោមនេះ ជាក្បួនខ្នាតបើកបរដែលមានសណ្តាប់ធ្នាប់ ថ្លៃថ្នូរ និងត្រឹមត្រូវ។
  ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ ថ្វីដ្បិតធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម នៅកម្ពុជា ប៉ុន្តែវិបត្តិនេះមិនធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនោះទេ។ ផ្ទុយទៅវិញ កលានុវត្តភាព គឺមានសម្រាប់វិស័យកសិកម្ម ដែលតម្រូវឲ្យប្រជាជនដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារ។   សម្តេច មានប្រសាសន៍ដូច្នេះថា៖«យើងប្រើប្រាស់ឱកាសដ៏លំបាកនេះ ក្លាយទៅជាកលានុវត្តភាពសម្រាប់វិស័យកសិកម្មរបស់កម្ពុជា ដែលមានកំណើនយឺតក្នុងរយៈពេលកន្លងទៅ»។    ក្នុងមួយឆ្នាំៗកម្ពុជាបានចំណាយថវិកាមិនក្រោម២០០លានដុល្លារឡើយ ដើម្បីនាំចូលបន្លែ និង ផ្លែឈើពីប្រទេសជិតខាង។ ក្នុងនោះ កម្ពុជាបាននាំបន្លែពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃៗ ពីវៀតណាម ដើម្បីបំពេញតម្រូវការក្នុងស្រុកសរុបជាង១ពាន់តោន។ ទន្ទឹមនឹងការនាំចូលពីវៀតណាមដ៏ច្រើនប្រចាំថ្ងៃបែបនេះ ប្រជាពលរដ្ឋកម្ពុជា បានសម្តែងការព្រួយបារម្ភជាខ្លាំងពីសំណល់ថ្នាំពុលកសិកម្មគីមី នៅក្នុងបន្លែទាំងនោះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។    បច្ចុប្បន្ន  កម្ពុជាអាចផ្គត់ផ្គង់បន្លែក្នុងស្រុកជាមធ្យម ពី៥០០ទៅ៦០០តោនក្នុងមួយថ្ងៃ។  ក្នុងនោះមាន បន្លែសុវត្ថិភាព២០ទៅ៣០ភាគរយ និងមាន១០ភាគរយ ជាបន្លែសរីរាង្គ។    សូមបញ្ជាក់ ដើម្បីជៀសវាងការខ្វះខ្វាតស្បៀងក្នុងស្រុក រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនាំចេញអង្ករស ស្រូវ និង ត្រី ទៅក្រៅប្រទេស។ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យថៅកែរោងម៉ាស៊ីនកិនស្រូវ ដើរប្រមូលទិញស្រូវពីប្រជាកសិករ ដោយរក្សាតម្លៃឲ្យបានសមរម្យ។ ជាមួយគ្នានេះ រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា សម្រាប់ទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវ៕ 
ភ្នំពេញ៖ ក្នុងស្ថានភាពប្រទេសជាតិ កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ (COVID-19) សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋដាំបន្លែ និងចិញ្ចឹមសត្វនានា ដើម្បីផ្គត់ផ្គង់តម្រូវទីផ្សារក្នុងស្រុក។  សម្តេច បានអះអាងថា ការដាំបន្លែ និងការចិញ្ចឹមសត្វ គឺជាឱកាសរបស់កសិករ ខណៈដែលផលិតផលកសិកម្មខាងក្រៅប្រទេសមិនអាចនាំចូលបាន។
  ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះបានបញ្ចប់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់លោក Jurgen Klopp ដែលនាំហង្សក្រហមប្រកួតមិនស្គាល់ចាញ់សោហនៅរដូវកាលនេះ និងដើម្បីជួយតោខៀវឈានដល់ជុំទី៤ សម្រាប់ពានលំដាប់ទី៣នេះ។   Hazard ដែលប្តូរចូលនៅតង់ទី២ទៅហើយបានទទួលបាល់ពីដៃគូ Cesar Azpilicueta ហើយអូសបាល់កាត់ខ្សែការពារ Alberto Moreno ចូលដល់តំបន់គ្រោះថ្នាក់ដើម្បីស៊ុតបញ្ចូលទី Liverpool ពីចំហៀងខាងស្តាំយ៉ាងអស្ចារ្យ។   Daniel Sturridge ជាអ្នករកគ្រាប់បាល់នាំមុខឲ្យ Liverpool នៅទឹកដី Anfield នៅនាទី៥៩ មុនពេល Emerson ស៊ុតតាមស្មើវិញនៅនាទី៧៩។    «វាជាគ្រាប់បាល់ដ៏អស្ចារ្យ មិនត្រឹមតែភាពស្រស់ស្អាតប៉ុណ្ណោះទេ សម្រាប់ពេលដែលគេបានស៊ុតបាល់បញ្ចូលទី។ Hazard មិនត្រឹមតែជាកីឡាករដែលល្អបំផុតនៅ Premier League នោះទេ ប៉ុន្តែគាត់គឺជាល្អម្នាក់ខ្សែប្រយុទ្ធដ៏អស្ចារ្យនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក»។ Zola សរសើរ Hazard ដូច្នេះ។   Chelsea ក៏នឹងត្រូវទទួល Liverpool វិញដែរនៅចុងសប្តាហ៍នេះសម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៧។ តើ Chelsea អាចបញ្ចប់ការឈ្នះ១០០ភាគរយរបស់ Liverpool ក្នុងក្របខណ្ឌកំពូលអង់គេ្លសនេះបានដែរឬទេ?   សម្រាប់លទ្ធផលគូដទៃពាន Carabao Cup នេះ៖    Arsenal ៣ - ១ Brentford   Nottingham Forest ៣ - ២ Stoke City   West Ham United ៨ - ០ Macclesfield Town   Tottenham Hotspur * ២ - ២ Watford  
ជំនួយការរបស់អ្នកចាត់ការទូទៅ Chelsea លោក Gianfranco Zola សរសើរ Eden Hazard ថាជាកីឡាករល្អម្នាក់ក្នុងចំណោមកីឡាករល្អបំផុតនៅលើលោកបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់ជ័យជំនះលើក្រុម Liverpool ក្នុងលទ្ធផល ២-១ នៃការប្រកួតពាន Carabao Cup។
  ថ្លែងអំឡុងជំនួបកំពូលមេដឹកនាំចិន ប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងអាហ្វ្រិកខាងត្បូងក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា នៃប្រទេសប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ ១៤ ខែវិច្ឆិកា លោក ស៊ី ជិនភីង បានព្រមានថា បាតុកម្មហិង្សាដែលផ្ទុះឡើងកាលពីថ្មីៗនេះ គំរាមកំហែងធ្ងន់ធ្ងរចំពោះគោលការណ៍មូលដ្ឋាននៃ«ប្រទេសមួយ ប្រព័ន្ធពីរ»។ ទន្ទឹមនឹងសារគំរាមដ៏កម្រមួយនេះ មេដឹកនាំចិនរូបនេះ នៅតែគាំទ្រឥតរារែកចំពោះរដ្ឋាភិបាលនិងប៉ូលិសហុងកុងដដែល ដោយសង្កត់ធ្ងន់ថា ការបញ្ឈប់ហិង្សា និងគ្រប់គ្រងចលាចល ព្រមទាំងស្តារសណ្ដាប់ធ្នាប់ គឺជាកិច្ចការដ៏បន្ទាន់បំផុតមួយរបស់ហុងកុងនាពេលនេះ។   អត្ថបទទាក់ទង   បរិវេណសកលវិទ្យាល័យ ក្លាយជាសមរភូមិប្រយុទ្ធថ្មីរវាងបាតុករហុងកុងនិងប៉ូលិស  សម្រាប់ពេល៤ថ្ងៃផ្ទួនៗគ្នាតែម្តង គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រុមបាតុករហុងកុង បានបង្កភាពវឹកវរកាន់តែធំ ដោយការដាក់របាំងការពារនិងពួនផ្តុំគ្នា ជាពិសេសនៅទីធ្លាសកលវិទ្យាល័យ ខណៈប៉ូលិសផ្តើមគិតគូរបន្ថែមកម្លាំងដើម្បីទប់ទល់។ ខណៈសញ្ញានៃកម្លាំងបាតុកម្មហាក់មិនថមថយ  ប៉ូលិសហុងកុង បានបញ្ជាក់ឲ្យដឹងថា៖«កុបកម្មដែលកំពុងកើតឡើងក្នុងទីក្រុងហុងកុង ជាមួយនឹងទំហំដ៏ធំនិងមានលក្ខណៈហិង្សា ហើយកើតឡើងព្រមៗគ្នាក្នុងសង្កាត់ជាច្រើន ធ្វើឲ្យវាចាំបាច់សម្រាប់ការពង្រឹងកម្លាំងគាំទ្របន្ថែមសម្រាប់មន្ត្រីប៉ូលិសជួរមុខហុងកុង»។   សូមបញ្ជាក់ថា «ប្រទេសមួយ ប្រព័ន្ធពីរ» គឺជាគោលការណ៍ស្នូលដែលផ្តល់ស្វ័យភាពដឹកនាំសម្រាប់ទីក្រុងនេះ ដាច់ដោយឡែកពីអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ឲ្យចិនគ្រប់គ្រងវិញក្នុងឆ្នាំ១៩៩៧ ក៏ប៉ុន្តែលើកលែងវិស័យការបរទេសនិងការពារជាតិ ។ យ៉ាងណាមិញ បាតុកម្មដែលចាប់ផ្តើមក្នុងគោលដៅប្រឆាំងនឹងសំណើច្បាប់បត្យាប័ន (លុបចោល) បានរីកធំឡើងទៅជាចលនាទាមទារប្រជាធិបតេយ្យ និងចំណាត់ការប៉ូលិសលើពួកគេ ខណៈការតវ៉ាមានចរិតហិង្សាកាន់តែខ្លាំង៕
ជាសារព្រមានដ៏កម្រមួយ ចាប់តាំងពីបាតុកម្មនៅហុងកុងផ្ទុះជាង៥ខែមក លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រកាសក្តែងៗថា បាតុកម្មក្នុងទីក្រុងហុងកុង កំពុងគំរាមកំហែងដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ។ ដោយមើលឃើញបាតុកម្មគ្មានសញ្ញាថមថយ ហើយកាន់តែមានចរិតហិង្សាខ្លាំង ប៉ូលិសហុងហុង កំពុងគិតគូរបន្ថែមកម្លាំងគាំទ្រដើម្បីទប់ទល់បាតុករ និងរក្សាសណ្ដាប់ធ្នាប់ទីក្រុង។
ទោះដាក់ស្រៈ «ិ» នៅខាងចុង ឬមិនដាក់ស្រៈ «ិ» នៅខាងចុងក៏ដោយ ក៏អត្ថន័យនៃពាក្យនោះ មិនប្រែប្រួលដែរ។ ប៉ុន្តែ ពាក្យនោះ នឹងមានតួនាទីផ្សេងពីគ្នា ពោលគឺ បើដាក់ស្រៈ «ិ» នៅខាងចុង គឺដើរតួជានាមសព្ទ តែបើមិនដាក់ស្រៈ «ិ» នៅខាងចុងទេ គឺដើរតួជាកិរិយាសព្ទ។ ពាក្យទាំងនោះ មានដូចជា ច្យុតិ ជានាមសព្ទ តែ ច្យុត ជាកិរិយាសព្ទ, អនុម័តិ ជានាមសព្ទ តែ អនុម័ត ជាកិរិយាសព្ទ, ប្រសូតិ ជានាមសព្ទ តែ ប្រសូត ជាកិរិយាសព្ទ, បញ្ញត្តិ ជានាមសព្ទ តែ បញ្ញត្ត ជាកិរិយាសព្ទ, ឋិតិ ជានាមសព្ទ តែ ឋិត ជាកិរិយាសព្ទ, ប្រព្រឹត្តិ ជានាមសព្ទ តែ ប្រព្រឹត្ត ជាកិរិយាសព្ទ, សន្មតិ ជានាមសព្ទ តែ សន្មត ជាកិរិយាសព្ទ ។ល។ ប៉ុន្តែ ពាក្យខ្លះ អាចសរសេរបានតែម្យ៉ាងគត់ គឺ ដាក់ស្រៈ «ិ» នៅខាងចុង ហើយដើរតួជានាមសព្ទ។ ពាក្យទាំងនោះ មានដូចជា មតិ, គតិ, ប្រវត្តិ, ជាតិ, សម្បត្តិ, ចក្រពត្តិ, ញត្តិ, ញាតិ, ឋានន្តរសក្តិ, វិបត្តិ, ទុគ្គតិ, សុគតិ, នីតិ, បរិយត្តិ, បីតិ, អាណត្តិ, អាបត្តិ ។ល។ ពាក្យទាំងនេះ គឺសុទ្ធតែនាមសព្ទ ដោយមិនអាចលុបស្រៈ «ិ» ចេញ ដើម្បីឲ្យក្លាយជាកិរិយាសព្ទ នោះទេ៕ ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត
ភ្នំពេញ៖ នៅក្នុងភាសាខ្មែរ ពាក្យមួយចំនួន អាចសរសេរបានពីរយ៉ាង។ ពាក្យនោះ អាចដាក់ស្រៈ «ិ» នៅខាងចុងក៏បាន ឬ មិនដាក់ស្រៈ «ិ» នៅខាងចុង ក៏បាន។
តាមរយៈសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ លោក កឹម សុខា បានសរសេរដូច្នេះថា៖«ខ្ញុំ ធ្វើអ្វីដែលខ្ញុំ អាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំ ផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្ញុំ»។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានចេញសារជាលើកដំបូង ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងសារនោះ លោក បានស្តីឲ្យចំៗទៅកាន់ដៃគូរបស់លោក គឺលោក សម រង្ស៊ី និងបក្សពួកថា នៅតែបន្តយករូប យកឈ្មោះលោក ទៅភ្ជាប់នឹងសកម្មភាពនានា ទាំងគ្មានការអនុញ្ញាតពីលោក។ លោក កឹម សុខា ដែលកំពុងរស់នៅក្នុងស្រុក តែមិនអាចធ្វើសកម្មភាពនយោបាយ បានអំពាវនាវឲ្យលោក សម រង្ស៊ី និងបក្សពួក ឈប់ប្រើរូប និងឈ្មោះលោកតទៅទៀត។ លើសពីនេះ លោក បានបន្ទោសលោក សម រង្ស៊ី និងសហការីរបស់លោក សម រង្ស៊ី ថាបានដើរចេញពីគោលការណ៍ដើមនៃការរួបរួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ហើយបានទៅបង្កើតចលនានយោបាយផ្សេងៗ ជាពិសេសថ្មីៗនេះ បានត្រឡប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់លោក គឺគណបក្សភ្លើងទៀន ដែលពីដើមជាគណបក្ស សម រង្ស៊ី។ លោក កឹម សុខា ដែលទទួលបានតំណែងជាប្រធានអតីតគណបក្សសង្គ្រោះជាតិបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា៖«ទង្វើរបស់ពួកគេ សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។ យ៉ាងណា លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំង បែរជាមិនជឿថា លោក កឹម សុខា សរសេរសារនេះចេញពីចិត្តឡើយ។ ផ្ទុយទៅវិញ លោក ចាត់ទុកសារបស់លោក កឹម សុខា ថាកើតឡើងដោយសារមានការគំរាមកំហែង។ លោក សម រង្ស៊ី ដែលធ្វើជាប្រធានអតីតគណបក្សសង្គ្រោះជាតិមុនលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា៖«សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»៕
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមមិនឲ្យធ្វើនយោបាយ បានបង្ហោះសារមួយបន្តទៀត ដើម្បីបញ្ជាក់ថា សារលើកទីមួយ ដែលលោក បានបង្ហោះថ្មីៗនេះ គឺចេញពីឆន្ទៈរបស់លោកផ្ទាល់ មិនមែនដោយសារគេគំរាមឡើយ។
  ស្រុកទឹកឈូ, ខេត្តកំពត៖  អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ បានឱ្យដឹងថា នៅឆ្នាំ ២០២៣ អាជ្ញាធរឃុំ មានគម្រោងបន្តធ្វើផ្លូវបេតុងមួយខ្សែទៀត នៅភូមិត្រពាំងជ្រៃតភ្ជាប់ពីផ្លូវដែលត្រូវបានស្ថាបនា ក្នុងឆ្នាំ២០២២នេះ។ ក្នុងឆ្នាំ ២០២២ ឃុំបានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ២ ០០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។   ក្រៅពីជួសជុលផ្លូវ អ្នកស្រី សេង សុភីន ក៏លើកឡើងពីផែនការអភិវឌ្ឍន៍ឃុំឆ្នាំ២០២៣ខាងមុខដែរថា អាជ្ញាធរឃុំ នៅតែបន្តផ្តល់អាទិភាពទៅលើស្ត្រីមានផ្ទៃពោះ  កុមារកំព្រា ជនក្រីក្រ ដែលមានជីវភាពខ្វះខាត នៅក្នុងឃុំ។ «ការអភិវឌ្ឍឃុំ មិនស្ថិតតែលើ (រឿងធ្វើ) ផ្លូវដែលជាហេដ្ឋារចនាសម្ព័ន្ធទេ ផ្តោតលើបង្គន់ ផ្តោតទៅលើទឹកស្អាត ពិសេសទៅលើប្រជាពលរដ្ឋមានបញ្ហជីវភាពខ្វះខាត បញ្ហាស្ត្រីមានផ្ទៃពោះ ការគាំទ្រសុខភាពរបស់នារី កុមារកំព្រា គ្រប់ទាំងអស់»។ នេះជាការលើកឡើងរបស់អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ។ អ្នកស្រី សេង សុភីន វ័យ៦៤ឆ្នាំ ជាមេឃុំ នៃឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។   ទន្ទឹមនឹងបញ្ហាអាទិភាពនេះ អាជ្ញាធរ ក៏បានដោះស្រាយ ហើយបន្តដាក់បញ្ចូលបញ្ហាដែលនៅសល់ ឬសំណើនានា  ដែលឃុំទទួលបាននៅក្នុងពេលរៀបចំវេទិកាសាធារណៈ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សម្រាប់ឆ្នាំ២០២៣ផងដែរ។ នេះបើតាម អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ។   ក្នុងនាមជាអាជ្ញាធរឃុំ អ្នកស្រី សេង សុភីន ត្រេកអរណាស់ដែល បានឃើញថា ផែនការអភិវឌ្ឍន៍ឃុំ នៅក្នុងឆ្នាំ២០២២នេះ សម្រេចបានជោគជ័យភាគច្រើន និងមានបញ្ហាតិចតួចប៉ុណ្នោះដែលនៅសេសសល់ គិតត្រឹមដំណាច់ខែតុលា។   ដើម្បីឱ្យផែនការអភិវឌ្ឍឃុំ បន្តមានវឌ្ឍនភាពល្អប្រសើរនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត មេឃុំរូបនេះ បានស្នើឱ្យប្រជាពលរដ្ឋ បន្តចូលរួមសហការជាមួយអាជ្ញាធរ ទាំងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការងារផ្តល់ និងទទួលសេវាសាធារណៈ និងការប្រឹងប្រែងប្រកបការងាររកស៊ី ដើម្បីភាពប្រសើរឡើងនៃជីវភាពគ្រួសារ៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
ដោយ៖ ផន ចន្ទ្រា (យុវជនឃុំត្រពាំងធំ)
  នៅថ្ងៃនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម និងបណ្តាអ្នកសារព័ត៌មានច្រើនកុះករ។   លោក ហ៊ុយ ប៉េងលាង នាយកគ្រប់គ្រងទូទៅ បានប្រាប់ឲ្យដឹងថានេះគឺជាសាខាហាងមេហ្គាឌីសទី២របស់យើងដែលចាប់ផ្តើមដំណើរការជាផ្លូវការ ព្រមជាមួយការដាក់បង្ហាញនូវផលិតផលចានជ័រម៉ាកសឺវែល (គ្មានសារធាតុពុល) ពីប្រទេសឥណ្ឌាដែលក្រុមហ៊ុនទើបទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយនៅក្នុងប្រទេសកម្ពុជា។    គួររលឹកផងដែរថាកាលពីថ្ងៃទី ១៧ មករា ក្រុមហ៊ុនបានបើកសម្ពោធហាងមេហ្គាឌីសសាខាទី១ នៅជាន់ទី១ ផ្សារបាយ័ន ទួលគោក។  លោកបានសង្កត់ធ្ងន់ថា ហាងរបស់យើងផ្តល់នូវទំនិញដែលមានគុណភាពខ្ពស់ តម្លៃសមរម្យជាមួយសេវាកម្មអតិថិជនល្អប្រសើរ ហើយលោកសង្ឃឹមថាហាងថ្មីនេះនឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនផងដែរ។   ម្យ៉ាងវិញទៀតលោកបានបញ្ជាក់ផងដែរថាក្រុមហ៊ុនគ្រោងនឹងបើកពីរសាខានៅតំបន់សំខាន់ៗផ្សេងទៀតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០២០នេះ ព្រមជាមួយការយកផលិតផលម៉ាកល្បីៗជាច្រើនទៀតពីក្រៅប្រទេសដើម្បីបំពេញតម្រូវការរបស់អតិថិជន និងផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញនៅក្នុងហាង។   ក្នុងឱកាសនេះដែរមានការបញ្ចុះតម្លៃរហូតដល់ ៣០% គ្រប់មុខទំនិញទាំងអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ កុម្ភៈ ២០២០។   កាន់តែពិសេសសម្រាប់អតិថិជន ១០០ នាក់ដំបូងអាចទិញទំនិញតម្លៃត្រឹមតែ ១ដុល្លាប៉ុណ្ណោះជារៀងរាល់ថ្ងៃជាមួយមុខទំនិញដែលបានកំណត់។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។   នៅក្នុងកម្មវិធីនេះដែរក្រុមហ៊ុនបានចែកអំណោយទៅកាន់សិស្សក្រីក្រមកពីសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងត្បូងចំនួនប្រហែល ៥០នាក់ ដែលម្នាក់ៗទទួលបានដូចជាៈ សៀវភៅ ប៊ិច ខ្មៅដៃ និងដបទឹកផងដែរ។   ក្រុមហ៊ុន មេហ្គាឌីស ជាក្រុមហ៊ុនឈានមុខគេមួយក្នុងការនាំចូល និងចែកចាយផលិតផលម៉ាកល្បីៗពីក្រៅប្រទេសដូចជា៖   -សំភារៈគ្រែគេង ពូក ខ្នើយ ម៉ាក Everon (ប្រទេសកូរ៉េ) និង ម៉ាក Goodnite (ម៉ាឡេស៊ី) -សំភារៈប្រើប្រាស់ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (ប្រទេសប្រេស៊ីល) -សំភារៈ ចានជ័រ (គ្មានសារធាតុពុល) ម៉ាក Servewell (ប្រទេសឥណ្ឌា) -ដបទឹក ម៉ាក eplas និង ប្រភេទប្លាស្ទិក (គ្មានសារធាតុពុល) ម៉ាក Elianware (ប្រទេសម៉ាឡេស៊ី)៕   (អត្ថបទពាណិជ្ជកម្ម)   សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ 087 735 999 ឬទំព័រហ្វេសប៊ុក Megadis Store។ 
ហាងមេហ្គាឌីសលក់សម្ភាសប្រើប្រាស់ក្នុងគេហដ្ឋាន និងសណ្ឋាគារម៉ាកល្បីៗសាខា 271 ចាប់ផ្តើមបើកដំណើរការជាផ្លូវការជាមួយនិងការដាក់បង្ហាញនូវផលិតផលថ្មីម៉ាក Servewell នៅថ្ងៃទី១៤ កុម្ភៈ ២០២០ នេះហើយដែលមានទីតាំងនៅផ្ទះលេខ៤៨៧ ផ្លូវ២៧១ (ទល់មុខច្រកចូលបុរីជីម៉ុង)។
ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក្រោយពេល ក្រុមអ្នកលេងសៀកបោកបញ្ឆោតរុស្ស៊ី ២នាក់ ដែលគេស្គាល់ឈ្មោះថា Vovan និង Lexus ទម្លាយខ្សែសំឡេងសន្ទនាជាមួយនឹងលោក Thomas Bach ពេលដែលប្រធាន IOC រូបនេះ ត្រូវបានបញ្ឆោតឱ្យជឿថាលោកកំពុងតែជជែកជាមួយនឹងមន្ត្រីកីឡារបស់អាហ្រ្វិក។   សំឡេងសន្ទនានោះ លោក Bach បាននិយាយអំពាវនាថា IOC បានបង្កើតក្រុមពិសេសដើម្បីត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណិត ដើម្បីជាការធានាថាអត្តពលិករុស្ស៊ី នឹងមិនពាក់ព័ន្ធក្នុងការផ្សព្វផ្សាយរឿងនយោបាយ គាំទ្រដល់រដ្ឋាភិបាលរុស្ស៊ី នៅ Paris 2024។   «យើងក៏បានផ្តល់ជូនភាគីអ៊ុយក្រែនផងដែរ មិនត្រឹមតែផ្តល់ជូនប៉ុណ្ណោះទេ តែបានស្នើឱ្យពួកគេ ដើម្បីផ្តល់ឱ្យយើងនូវចំណេះដឹងរបស់ពួកគេអំពីអាកប្បកិរិយារបស់អត្តពលិក ឬមន្ត្រីរុស្ស៊ីបែបនេះ។»។ នេះជាសម្តីដែលលោក Bach បាននិយាយជាភាសាអង់គ្លេស តាមរយៈសំឡេងដែលត្រូវបានទម្លាយដោយក្រុមសៀករបស់រុស្ស៊ី។   ព្រោះតែរឿងហេតុនេះ អ្នកស្រី Zakharova បានបង្ហោះលើបណ្តាញសង្គមតេឡេក្រាមចោទប្រកាន់ទៅលើមេ IOC ថាបានគប់គិតជាមួយនឹងអ៊ុយក្រែន និងបានលូកដៃចូលក្នុងបញ្ហានយោបាយ ជាក់ស្តែង។   តាមការបង្ហោះរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយដូច្នេះថា៖«បានចូលទៅក្នុងនយោបាយ-រដ្ឋបាល ហើយជាក់ស្តែង ការឃុបឃិតគ្នាព្រហ្មទណ្ឌជាមួយនឹងភាគីជាក់លាក់មួយ មានន័យថាអ៊ុយក្រែន ដើម្បីដកអ្នកប្រកួតប្រជែងកីឡាខ្លាំងរបស់រុស្ស៊ីពីការប្រកួតអន្តរជាតិ។»។   មិនមានអ្វីខុសប្លែកខ្លាំងឡើយ រវាងទំនាក់ទំនងរបស់រុស្ស៊ី ទល់នឹង IOC បន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាអូឡាំពិកបានដាក់បម្រាមទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី និងបេឡារុស ដោយក្រុមអត្តពលិកត្រូវប្រកួតប្រជែងក្រោមឈ្មោះអព្យាក្រិក ដោយមិនប្រើប្រាស់ទង់ជាតិរុស្ស៊ី និងភ្លេងជាតិរុស្ស៊ីឡើយ។ ការហាមឃាត់ព្រោះតែ ប្រទេសរុស្ស៊ី វាយលុកចូលអ៊ុយក្រែល កាលពីឆ្នាំ ២០២២៕
ប្រទេសរុស្ស៊ី ចោទប្រកាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ថាបានសមគំនិតជាមួយនឹងប្រទេសអ៊ុយក្រែន ក្នុងការហាមឃាត់អត្តពលិករុស្ស៊ីចូលរួមការប្រកួតកីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
  អត្ថបទទាក់ទង   ក្រុមកីឡាការិនីវាយសីឥណ្ឌូណេស៊ីឈ្នះមេដាយមាសអូឡាំពិក   ក្រោយឈ្នះមេដាយប្រាក់នៅអូឡាំពិកតូក្យូ កីឡាការិនីឥណ្ឌាម្នាក់ អាចញ៉ាំភីហ្សា និងមើលកុនឥតគិតថ្លៃមួយជីវិត   ប្រាក់រង្វាន់មេដាយមាសអូឡាំពិក៖ សិង្ហបុរី១លានដុល្លារ, ម៉ាឡេស៊ី ៦០ម៉ឺនដុល្លារ, ថៃ ៣១ម៉ឺនដុល្លារ ហ្វីលីពីន២៣ម៉ឺនដុល្លារ   ក្រុមកីឡាការិនីវាយសី Polii និង Rahayu បានជួយឥណ្ឌូណេស៊ីទទួលបានមេដាយមាសអូឡាំពិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះកីឡាការិនីចិន Chen Qingchen និង Jia Yifan ក្នុងការប្រកួតផ្តាច់ព្រ័ត្រកីឡាវាយសីនារីវិញ្ញាសាគូនៅអូឡាំពិករដូវក្តៅ។   ក្រោយដណ្តើមបានមេដាយមាសអូឡាំពិក កីឡាការិនីទាំងពីរ ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំនួន ៤៧១០០០ដុលា្លរអាមេរិកពីរដ្ឋាភិបានឥណ្ឌូណេស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   ដោយឡែក ចៅហ្វាយស្រុកលើកោះ Sulawesi ស្រុកកំណើតរបស់ Rahayu បានសន្យាផ្តល់រង្វាន់ជាសត្វគោចំនួន៥ក្បាល និងផ្ទះថ្មីមួយខ្នង នៅពេលត្រឡប់ពីតូក្យូជាមួយមេដាយមាសនេះ។ ក្រុមហ៊ុនផលិកសាច់ក្រកគោ សាញ់អាំងដ៏ល្បីល្បាញ និងមានភោជនីយដ្ឋានជាច្រើននៅឥណ្ឌូណេស៊ី Bakso បានបង្ហោះនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់ពួកគេថា កីឡាការិនីទាំងពីររូបនឹងទទួលបានទីតាំងភោជនីយដ្ឋានម្នាក់មួយកន្លែងដើម្បីអបអរចំពោះជ័យជម្នះកម្រិតអូឡាំពិក។   ក្រៅពីនេះ Polii និង Rahayu នៅទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនបន្តបន្ទាប់ទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុនល្បីៗ និងមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី។ មកទល់ពេលនេះ ឥណ្ឌូណេស៊ីរកបានមេដាយសរុបចំនួន៥ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធិ៣៕      
អត្តពលិកឥណ្ឌូណេស៊ី Greysia Polii និង Apriyani Rahayu ត្រឡប់ទៅមាតុភូមិវិញជាមួយមេដាយមាសអូឡាំពិក បន្ទាប់ពីរដណ្តើមបានក្នុងវិញ្ញាសាវាយសីគូក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ។ តាមរយៈមេដាយមាសប្រវត្តិសាស្ត្រនេះ អ្នកទាំងពីរបានអំណោយផ្ទះថ្មីម្នាក់មួយខ្នង គោ៥ក្បាល និងភោជនីយដ្ឋានសាច់គោដ៏ល្បីឈ្មោះរបស់ឥណ្ឌូណេស៊ីម្នាក់១កន្លែង។
  លោក ស៊ុនហេង ជាប្រធានសន្ដិសុខ រស់នៅក្នុងភូមិជ្រោយអំពិល2 សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិតជាសំណាងគាត់ណាស់! ជ្រើសរើសថ្ងៃល្អ ថ្ងៃសំណាង ថ្ងៃហុងស៊ុយ បានត្រឹមត្រូវគឺឈ្នះប្រាក់រាប់ម៉ឺនតែម្តង។   អតិថិជន សែលកាត ទាំងអស់ក៏អាចមានសំណាងដូចគាត់ផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖   - លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ - ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ។   ឱកាសមាសឈ្នះប្រាក់រង្វាន់មហាសាលនេះអាចក្លាយជារបស់អ្នក។ កុំភ្លេចតេ និងផ្ញើសារកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! ចាប់យកឱកាសថ្ងៃនេះដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។   កម្មវិធីឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លារ រៀងរាល់ថ្ងៃ។   ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។ សូមកុំភ្លេចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង 6:50 នាទី យប់ លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕    (អត្ថបទពាណិជ្ជកម្ម)  
លុយទាំងម៉ឺនៗ ពិតជាមិនងាយស្រួលរកទេ ប៉ុន្តែជាមួយ សែលកាត គ្មានអ្វីលំបាកឡើយ។ ពិតជាងាយស្រួលណាស់! គ្រាន់តែចូលរួមលេងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត។ ថ្ងៃនេះ សែលកាត ចូលរួមអបអរសាទរអ្នកភ្នំពេញម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់លុយសុទ្ធរហូតដល់ទៅ $90,000 ដែលមានឈ្មោះថាលោក  ឆេង ស៊ុនហេង បានឈ្នះរង្វាន់នេះ កាលពីថ្ងៃទី៣0 ខែឧសភា ឆ្នាំ២០២១។
  លោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី២៩ របស់ថៃ ដោយសំឡេងគាំទ្រចំនួន៥០០ ពីសមាជិកសភាទាំងពីរដែលមានចំនួនសរុប៧៥០សំឡេង។ ៥០០សំឡេងនេះ បានពីសមាជិករដ្ឋសភាចំនួន២៥១ និងព្រឹទ្ធសភាចំនួន២៤៩ ។ លោក ប្រាយុទ្ធ បានផ្ដួលគូប្រជែងមកពីសម្ព័ន្ធភាពប្រឆាំងរបបយោធា Thanathorn Juangroongruangkit ដែលទទួលបានការគាំទ្រចំនួន២៤៤ សំឡេងដែលជាសមាជិករដ្ឋសភាទាំងអស់។   ជាមួយជ័យជម្នះដែលគេរំពឹងទុកនេះ លោក ប្រាយុទ្ធ ដែលត្រូវដឹកនាំរដ្ឋាភិបាលស៊ីវិលម្ដងនោះ បង្ហាញក្ដីដឹងគុណចំពោះការផ្ដល់ទំនុកចិត្តរបស់សភាលើរូបលោក។ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោក Werachon Sukondhapatipak បានពាំនាំការដឹងគុណរបស់លោក ប្រាយុទ្ធ ថា លោកសូមអរគុណប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងសមាជិកសភាទាំងអស់សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការអំឡុងពេលប្រជុំថ្ងៃទី៥ ខែមិថុនា។   បើតាមកាសែតបាងកកប៉ុស្តិ៍ អ្នកនាំពាក្យដដែលនិយាយថា លោក ប្រាយុទ្ធ ក៏អរគុណសមាជិកសភាដែលមិនបានបោះឆ្នោតគាំទ្ររូបលោកចំពោះការបំពេញតួនាទីរបស់ពួកគេ។ សមាជិកសភាប្រឆាំងរបបសឹកដែលដឹកនាំបក្សភឿថៃ បានបោះឆ្នោតជំទាស់បេក្ខភាពលោក ប្រាយុទ្ធ ទាំងអស់។ ប៉ុន្តែលោក ប្រាយុទ្ធ ឆ្លៀតរំឭកបន្តិចថា លោកមានការគាំទ្រសំឡេងភាគច្រើនក្នុងសភា។    សម្រាប់អាណត្តិបួនឆ្នាំទៅមុខ អតីតមេដឹកនាំរបបយោធាថៃរូបបានសន្យាដឹកនាំប្រទេសឲ្យបានល្អបំផុតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនថៃ។ តាមរយៈអ្នកនាំពាក្យដដែល លោក ប្រាយុទ្ធ បានអំពាវនាវឲ្យប្រជាជនថៃគ្រប់ស្រទាប់សហការគ្នាដើម្បីប្រយោជន៍ជាតិ និងប្រជាជន ព្រោះនៅមានបញ្ហាច្រើនដែលមិនទាន់ដោះស្រាយ។ នាយករដ្ឋមន្ត្រីរូបនេះ ក៏ស្នើឲ្យប្រជាជនថៃចូលរួមក្នុងការធ្វើកំណែទម្រង់នយោបាយ និងរដ្ឋបាលដើម្បីប្រយោជន៍ជាតិ។   យ៉ាងណាក្ដី លោក ប្រាយុទ្ធ នឹងត្រូវរ៉ាប់រងការងារធ្ងន់មិនខាន ព្រោះបើគិតតាមសំឡេងឆ្នោតដែលលោកទទួលបានពីសមាជិករដ្ឋសភា រដ្ឋាភិបាលថ្មីមានសំឡេងមិនលើសក្រុមប្រឆាំងប៉ុន្មានឡើយ។ រដ្ឋាភិបាលថ្មីនេះ ក៏ប្រឈមមុខការដួលរលំដោយងាយដែរ ព្រោះមានសមាសភាពបក្សជិត២០ទៅហើយ។ ប្រសិនបើមិនអាចរក្សាការរួបរួមបាននោះ កៅអីនាយករដ្ឋមន្ត្រីនេះ ក៏លោក ប្រាយុទ្ធ មិនអាចអង្គុយបានយូរដែរ៕ 
សភាទាំងពីររបស់ថៃ នៅយប់ថ្ងៃទី៦ ខែមិថុនា បានបោះឆ្នោតគាំទ្រដោយសំឡេងលើសលប់គាំទ្រលោក ប្រាយុទ្ធ ចន្ទអូចា កាន់តំណែងនាយករដ្ឋមន្ត្រី។ ជានាយករដ្ឋមន្ត្រីក្នុងរបបយោធាអស់៥ឆ្នាំមកហើយនោះ លោក ប្រាយុទ្ធ នឹងអង្គុយកៅអីដដែលតែក្រោមឈ្មោះរដ្ឋាភិបាលស៊ីវិលកើតចេញពីការបោះឆ្នោតវិញម្ដង។ លោកបានអរគុណសមាជិកសភាដែលបានបោះឆ្នោតជូនរូបលោក ហើយសន្យាដឹកនាំប្រទេសឲ្យបានល្អបំផុត។
  អំឡុងទស្សនកិច្ចនៅកោះសូឡូម៉ុនជាលើកដំបូងក្នុងពេល៤ទសវត្សរ៍ដោយប្រមុខការទូតអាម៉េរិក រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ប្រកាសបើកស្ថានទូតអាម៉េរិកឡើងវិញ។ អាម៉េរិក បិទស្ថានទូតនេះកាលពីឆ្នាំ១៩៩៣ ដែលធ្វើឱ្យដែនកោះដ៏ធំនេះ ជាប្រទេសមួយគត់គ្មានស្ថានទូតអាម៉េរិក ហើយការងារការទូតត្រូវទទួលបន្ទុកដោយស្ថានទូតនៅប៉ាពួអាស៊ីនូវែលហ្គីណេវិញ។    នៅដំណាក់កាលដំបូង អាម៉េរិកមិនទាន់សាងសង់អាគារផ្ទាល់ខ្លួនឡើយ ដោយជួលនឹងការិយាល័យតម្លៃ១២,៤លានដុល្លារសិន។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក។ ទីតាំងស្ថានទូត នឹងដាក់នៅរដ្ឋធានី Honiara ដោយផ្ដើមពីបុគ្គលិកអាម៉េរិកពីរនាក់ និងបុគ្គលិកក្នុងស្រុក៥នាក់។ ស្ថាប័នពាក់ព័ន្ធ នឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅតាំងនៅដែនកោះនៅពេលបន្តបន្ទាប់ផងដែរ។   បិទ២៩ឆ្នាំហើយ ហេតុអ្វីអាម៉េរិកសម្រេចបើកស្ថានទូតឡើងវិញ?   ចិន ជាហេតុផលមួយគត់ដែលធ្វើឱ្យអាម៉េរិកសម្រេចចិត្តដូច្នេះ។ មិនថាក្នុងតំបន់ប៉ាស៊ីហ្វិក ឬកោះសូឡូម៉ុនឡើយ ឥទ្ធិពលចិនបានកើនយ៉ាងរហ័ស។ ការសម្រេចបើកស្ថានទូតនៅដែនកោះមួយនេះ ធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយក្នុងប្រទេសនេះក្នុងកាលៈទេសៈដែលឥទ្ធិពលចិនកើនឡើងខ្លាំង។ ចលនាប្រឆាំងចិន បានផ្ទុះឡើងរហូតមានការតវ៉ាហិង្សា។    កោះសូឡូម៉ុន សម្រេចផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយចាប់ដៃចិនវិញនៅឆ្នាំ២០១៩ ។   បាតុកម្មនៅកោះសូឡូម៉ុនកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត AFP   ជាមួយនាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare ដែលសម្រេចប្ដូរជំហរប្រទេស ក៏អាចបន្តតំណែងក្រោយយកឈ្នះការបោះឆ្នោតមិនទុកចិត្តកាលពីខែធ្នូ ឆ្នាំ២០២១ ។ ចិនវិញក៏បញ្ជូនទីប្រឹក្សាផ្នែកប៉ូលិសទៅកាន់កោះនេះដើម្បីបង្ហាត់ប៉ូលិស និងផ្ដល់ជួយជាគ្រឿងបរិក្ខាដូចជាខែល មួកការពារ និងដំបងជាដើម។   ដើម្បីទប់ស្កាត់ចិន អាម៉េរិកនឹងបង្កើតសកម្មភាពរបស់ខ្លួនក្នុងតំបន់។ នេះបើតាមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកចេញថ្ងៃទី១១ ខែកុម្ភៈ។    «ចិន បានបញ្ចូលសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យារួមគ្នា ដើម្បីពង្រីងឥទ្ធិពលក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ឯកសារយុទ្ធសាស្រ្តដែលមានកម្រាស់១៨ទំព័រ បញ្ជាក់បែបនេះ។ អាម៉េរិកក៏អះអាងថា ចិន បានខិតខំ ដើម្បីក្លាយជាមហាអំណាចដ៏មានឥទ្ធិពលបំផុត ហើយបានប្រើសកម្មភាពសម្លុតប្រទេសដទៃដោយប្រើអំណាចសេដ្ឋកិច្ចដាក់ប្រទេសផ្សេងដូចជាអូស្រ្តាលី ឬសម្ញែងកម្លាំងយោធាក្នុងករណីជាមួយឥណ្ឌា ឬបង្កើនអានុភាពនៅសមុទ្រចិនខាងត្បូង រួមទាំងដាក់សម្ពាធលើតៃវ៉ាន់ទៅទៀត។    បើតាមយុទ្ធសាស្រ្តដដែល អាម៉េរិក បានសន្យាពង្រឹងសមត្ថភាពរបស់ខ្លួន និងជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រជែងជាមួយចិន និងការពារផលប្រយោជន៍ និងចក្ខុវិស័យនាពេលអនាគត។    យ៉ាងណាមិញ អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងនៃយុទ្ធសាស្រ្តនេះ មិនមែនចង់ផ្លាស់ប្តូរចិនឡើយ ប៉ុន្តែវាជាការរក្សាយុទ្ធសាស្រ្តក្នុងដែនប្រតិបត្តិអាម៉េរិក កសាងតុល្យភាពឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីបញ្ហាខាងលើ យុទ្ធសាស្រ្តសេរី និងបើកចំហ វិបុលភាព ការភ្ជាប់ទំនាក់ទំនង ការពង្រឹងសន្តិសុខក្នុងតំបន់ ក៏ត្រូវបានអាម៉េរិកបញ្ជាក់ក្នុងយុទ្ធសាស្រ្តរបស់ខ្លួនដែរ៕  
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនសម្រេចបើកស្ថានទូតនៅកោះសូឡូម៉ុនឡើងវិញ បន្ទាប់បិទទ្វារជិត៣០ឆ្នាំ។ ទប់ស្កាត់ឥទ្ធិពលចិន ជាកត្តាចម្បងដែលនាំឱ្យអាម៉េរិកសម្រេចបើកស្ថានបេសកកម្មនៅប្រទេសតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះជាថ្មី។ ក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលចេញកាលពីចុងសប្ដាហ៍មុន រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានសង្កត់ធ្ងន់លើការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់ដែលកើតឡើងតាមរយៈចំណងសេដ្ឋកិច្ច យោធា ការទូត និងបច្ចេកវិទ្យា។
  លោក ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានប្រសាសន៍ថា ការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្ម ជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជា តែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួ រតែរួបរួម និងជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដ៏កាចសាហាវនេះ។    ក្នុងនាមជាអ្នកជំនួញម្នាក់ ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា លោកចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេច នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះលោក ក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសជិតខាងទាំងពីរ។ ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅរបស់គាត់ អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យ របស់សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។ សហគ្រិនកម្ពុជារូបនេះ ត្រូវបានទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ ហើយក៏ជាសហគ្រិនកម្ពុជា តែមួយគត់ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។   លើសពីនេះ លោកគឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំអាស៊ីទាំងបីរូប ដែលត្រូវបានគេទទួលស្គាល់ ចំពោះភាពជាសហគ្រិនដ៏រឹងមាំ នៅក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយ ក្នុងការដឹកនាំក្រុមហ៊ុន។    នៅក្នុងយុគសម័យមួយ ដែលពហុក្រុមហ៊ុននានា កំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម លោក ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់លោក នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ ដើម្បីជាកម្លាំងជំរុញឱ្យប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេស ដើម្បីយកឈ្នះជំងឺរាតត្បាតដ៏កាចសាហាវនេះ។   អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប  ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ      វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ អង្គភាពអាជីវកម្មសំខាន់ៗ របស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ។ល។ ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគត នៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថា នឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយ ទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។ ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់ សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះ ប្តេជ្ញាយ៉ាងមុតមាំ ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីនាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យ ប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក នៅក្នុងតំបន់។ គម្រោងនេះ ស្ថិតនៅទីតាំងយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុ។   ក្រុមហ៊ុន Prince Holding Group  នឹងបន្តបោះជំហានទៅមុខ ក្នុងការស្វែងរកឱកាស ដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា តាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ នៅក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីនាំមកនូវភាពប្រសើរឡើង របស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់៕ (អត្ថបទពាណិជ្ជកម្ម)
[រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១] លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាម៉េរិក ជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
នៅក្នុងញត្តិមួយដាក់តាមប្រធានព្រឹទ្ធសភា លោក Pornpetch Wichitcholchai ទៅតុលាការធម្មនុញ្ញ សមាជិកព្រឹទ្ធសភាចំនួន ៤០នាក់ បានស្នើឱ្យបញ្ចប់តំណែងលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី និងលោកPichit Chuenban រដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី ដោយផ្អែកតាមមាត្រា ១៧០នៃរដ្ឋធម្មនុញ្ញ ដែលពាក់ព័ន្ធនឹងតួនាទីរបស់គណៈរដ្ឋមន្រ្តី។   ញត្តិបែបនេះ ធ្វើឡើងក្រោយលោកសេដ្ឋា បានតែងតាំងលោកPichit ជារដ្ឋមន្រ្តី ខណៈពេលកន្លងមក រដ្ឋមន្រ្តីរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងអំពើពុករលួយ នៅក្នុងរឿងក្តៅលោកថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកPichit នៅក្នុងឆ្នាំ២០០៨ កាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារយកប្រាក់សូកតុលាការ។    ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោកសេដ្ឋា ដែលកំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប នៅថ្ងៃទី១៨ ខែឧសភា បានបញ្ជាក់ថា មុនការតែងតាំងលោក Pichit លោកបានស្នើក្រុមប្រឹក្សារដ្ឋ ទទួលបន្ទុកផ្នែកច្បាប់មុនការតែងតាំងនេះ។    ការព្យួរតំណែងនាយករដ្ឋមន្រ្តីមិនមែនជារឿងថ្មីឡើយ។ កន្លងមក លោកប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ក៏ធ្លាប់ព្យួរតំណែងមួយនេះដែរ នៅពេលតុលាការធម្មនុញ្ញពិចារណាពាក់ព័ន្ធនឹងអាណត្តិរបស់លោក៕ 
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អាចប្រឈមនឹងការព្យួរតំណែង ប្រសិនបើតុលាការធម្មនុញ្ញ ទទួលញត្តិពីសមាជិកព្រឹទ្ធសភារហូតដល់ ៤០នាក់ តាមរយៈប្រធានសភាឱ្យដកតំណែងនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី។ តុលាការធម្មនុញ្ញថៃ រំពឹងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែឧសភា ដើម្បីសម្រេចលើការទទួលយកញត្តិ។ 
  ក្នុងសារលិខិតរបស់ខ្លួន  សម្ដេច ហ៊ុន សែន បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរៀបចំចងក្រងឯកសារសិក្សាស្រាវជ្រាវកម្រិតថ្នាក់ជាតិលើកដំបូង ស្ដីពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ការសិក្សាស្រាវជ្រាវនោះ ក៏បានចងក្រងចម្រៀង សម្រាប់ច្រៀងអមនិងកំដរក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលជារបាំមូលដ្ឋានគ្រឹះតាំងពីបុរាណផងដែរ។    បើតាមសម្តេច ការចងក្រងនោះ នឹងអាចច្នៃប្រឌិតបង្កើតទៅជាចម្រៀងថ្មីៗសម្រាប់ច្រៀងអម ឬកំដរក្នុងស្នាដៃរបាំថ្មីៗផ្សេងទៀត។ ហើយឯកសារសិក្សាស្រាវជ្រាវនេះ នឹងក្លាយជាឯកសារគោលដ៏មានសារសំខាន់ថ្មីមួយទៀត ដើម្បីទុកជាក្បួនខ្នាត សម្រាប់ការហាត់រៀនរបាំរបស់ក្មេងៗជំនាន់ក្រោយ។    ក្នុងសារលិខិតដដែល សម្ដេចក៏បានកោតសរសើរ ដល់ក្រសួងវប្បធម៌ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះភាពជោគជ័យនៃកិច្ចចរចារយៈពេលជាង៣ឆ្នាំកន្លងទៅ ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង១០០រូប ពីបរទេសមកវិញ។ នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមក។   ឆ្នាំ២០២១នេះគឺជាឆ្នាំទី៤ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករ សិល្បការិនី សិប្បករ និងអ្នកមានអាជីពក្នុងវិស័យវប្បធម៌ប្រមាណ៤ពាន់នាក់។ ប៉ុន្តែសម្ដេចបានសុំការអធ្យាស្រ័យ ចំពោះការមិនបានរៀបចំជំនួបក្នុងឆ្នាំនេះ ព្រោះការរីករាលដាលជំងឺកូវីដ-១៩។ រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ    សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា យុវជនគឺជាសក្ដានុពលធនធានមនុស្ស ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សង្គមជាតិផងដែរ។ ក្នុងបរិបទវិបត្តិកូវីដ១៩ជាសកលនេះ ផ្នែកឌីជីថលក្នុងសតវត្សរ៍ទី២១នេះ យុវជនកម្ពុជាមិនត្រឹមតែមានការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចូលរួមយ៉ាងពេញលេញ ក្នុងសកម្មភាពសិល្បៈវប្បធម៌ ទាំងក្នុងទិដ្ឋភាពសង្គម និងទិដ្ឋភាពសេដ្ឋកិច្ច។   សម្រាប់ទិដ្ឋភាពសង្គម យុវជនកម្ពុជាត្រូវទទួលបានការលើកទឹកចិត្ត និងការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិ ស្នេហាប្រជាជន និងស្នេហាវប្បធម៌ជាតិ ចៀសវាងនូវការភ្លើតភ្លើនភ្លេចខ្លួន បំផ្លាញវប្បធម៌ជាតិខ្លួនឯង។    ដោយឡែកសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចវិញ យុវជនត្រូវចូលរួមឱ្យកាន់តែសកម្មថែមទៀត នៅក្នុងសកម្មភាពគាំទ្រការផ្ដួចផ្ដើម និងគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយឈរលើមូលដ្ឋានរក្សាការពារអត្តសញ្ញាណជាតិ។ និងស្មារតីសហគ្រិនភាពឱ្យបានកាន់តែផុសផុលឡើងថែមទៀត ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌ ឱ្យកាន់តែរីកចម្រើនដោយយកចិត្តទុកដាក់ រក្សាលំនឹងនៃការអភិវឌ្ឍផ្នែកសិល្បៈវប្បធម៌ ទន្ទឹមគ្នាជាមួយការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។   សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៣ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ" ក្នុងឆ្នាំ២០២១នេះ ត្រូវប្រារព្ធតាមអនឡាញ ដោយមានការផ្សាយផ្ទាល់ របាំបុរាណ៣ទម្រង់ រួមមានរបាំបុរាណ នារីសន្តិភាពមានរយៈពេល៨នាទី។ របាំរឿង ក្ងោកព្រះពោធិ៍សាត់ មានរយៈពេល៦០នាទី និងល្ខោនបាសាក់រឿង កុមារទេព ដែលមានរយៈពេល៤០នាទី។ របាំទាំងបីទម្រង់នេះ មានផ្សាយផ្ទាល់ក្នុងទំព័រហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី និងទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕  
ភ្នំពេញ៖ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ៣មីនា លើកទី២៣ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកតម្កើង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទោះក្នុងវិបត្តិកូវីដ១៩ក្ដី។ ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចក៏បានសម្តែងការសោកស្តាយផងដែរចំពោះការខកខានរៀបចំពិធីជួបជុំក្នុងទិវាវប្បធម៌ជាតិ ក៏ដូចជាជំនួបប្រចាំឆ្នាំជាមួយសិល្បករ សិល្បការិនី។
តាមកម្មវិធីនៃការប្រកួតដែលផ្សាយដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជំនួបរវាង វ៉ាន់ វឿន និង Bryan Tee ប្រព្រឹត្តទៅនៅវេលាម៉ោង១រសៀលម៉ោងនៅកម្ពុជា មុនជំនួបរវាង ឡៅ ចិត្រា និង Jekson Karmela ។ ការប្រកួតប្រព្រឹត្តទៅនៅសង្វៀនមណ្ឌលពិព័រណ៌ MiTEC ក្រុងគូឡាឡាំពួរ៕
កីឡាករប្រដាល់គុនខ្មែរ របស់កម្ពុជា បើកការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី ដោយកីឡាករ វ៉ាន់ វឿន ប៉ះកីឡាករសិង្ហបុរី Bryan Tee ក្នុងទម្ងន់៥៤គីឡូក្រាម មុនពេលកីឡាករ ឡៅ ចិត្រា ប្រជែងជាមួយកីឡាករឥណ្ឌូណេស៊ី Jekson Karmela ក្នុងទម្ងន់៥២គីឡូក្រាម។
លោក អ៊ុន ប៊ុនលី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១កញ្ញានេះថា រាល់ឆ្នាំ តំបន់ស្ទឹងត្រង់តែងតែលិចដោយជំនន់ទឹកភ្លៀង។ លោកបន្ថែមថា ស្ថានភាពជន់លិចនេះ គឺមានរយៈពេលខ្លីមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយ។ លោក និយាយថា៖«ស្ថានភាពទឹកលិចក្នុងខេត្តធូរស្រាលហើយ ព្រោះនៅព្រឹកនេះរលឹមតិចៗ មិនភ្លៀងធ្លាក់ខ្លាំងដូចប៉ុន្មានថ្ងៃមុន។ ហើយស្ថានភាពទឹកលិចនេះ បើគ្មានភ្លៀងធ្លាក់បន្ត មិនយូរទេប៉ុន្មានថ្ងៃទៀតអាចនឹងស្រក់វិញអស់ហើយ»។ លោក បន្ថែមថា ប្រឡាយជាង២០០ម៉ែត្រ និងផ្លូវលំជាង៥០០ម៉ែត្រ ក្នុងឃុំស្ទឹងត្រង់ក៏រងការលិចទឹកដែរ។ ជាមួយគ្នាដែរ នាយករដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅអំឡុងពេលមេឃភ្លៀងនិងទឹកជន់លិចបែបនេះ។ សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១៨-២០កញ្ញា កម្ពុជា បានទទួលរងឥទ្ធិពលព្យុះទី១១ ឈ្មោះ នូល (NOUL) ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែកញ្ញា។ ឥទ្ធិពលព្យុះនេះ បង្កឲ្យ តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក រួមទាំងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕
ភ្នំពេញ៖ ផ្ទះពលរដ្ឋ៣៧ខ្នង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្តប៉ៃលិន។
អ្នកក៏គួរតែដឹងអំពីគន្លឹះរបស់វាបន្ថែមទៀតដែរ។ ក្រោយពីអ្នកចាប់ផ្តើម ឬបញ្ចប់ការបំបៅកូន ចូរស្វែងរកសញ្ញាដូចជា ចេះតែបន្តយំជាប់ ឬនៅមិនសុខ។ កូនអ្នកអាចនឹងរញ៉ាំរញ៉ូវខ្លាំង ឬឈឺក្នុងពោះ។ គេអាចនឹងមានការឡើងជារង្វង់ក្រហមៗនៅរន្ធគូថ ឬលាមកជុះមកមិនធម្មតា ឬរាកខ្លាំង រាកសុទ្ធតែទឹក និងមានក្លិនស្អុយខ្លាំង។ ទារកអាចនឹងក្អែលទឹកដោះគោចេញច្រើនជាងធម្មតា។ ដើម្បីបន្ថយភាពធ្ងន់ធ្ងរនៃប្រតិកម្មអាឡែហ្ស៊ីរបស់ទារក គឺត្រូវបំបៅដោះកូនតែមួយមុខគត់រយៈពេល៦ខែដំបូង។ បើសិនជាគ្រួសារអ្នកមានប្រវត្តិអាឡែហ្ស៊ី ចូរស្វែងយល់ថាតើអ្នក និងប្តីធ្លាប់មានអាការៈអាឡែហ្ស៊ីនេះឬអត់កាលពីនៅក្មេង។ បើសិនជាកូនបង្ហាញនូវអាការៈនៃប្រតិកម្មអាឡែហ្ស៊ីនឹងម្សៅទឹកដោះគោដូចខាងលើ យកល្អគួរតែនាំគេទៅជួបគ្រូពេទ្យពិនិត្យ និងវាយតម្លៃសិនមុននឹងផ្លាស់ប្តូរម្សៅទឹកដោះគោថ្មី៕ ត្រួតពិនិត្យដោយ www.health.com.kh
ការប្រតិកម្មនឹងទឹកដោះគោដែលកើតឡើងជាញឹកញាប់បំផុតនោះគឺ ជាប្រូតេអ៊ីនទឹកដោះគោតែម្តង ដែលជាភាគច្រើនមាននៅក្នុងម្សៅទឹកដោះគោកូនក្មេងបៅ។ យ៉ាងណាមិញ អាការៈជាក់ស្តែកបំផុតនៃការមានប្រតិកម្មអាឡែហ្ស៊ីនឹងម្សៅទឹកដោះគោមានដូចជា ការឡើងកន្ទួលរមាស់ ផ្តាសាយ ឡើងតាអកលើស្បែក (ស្បែកប្រេះហុយៗនិងស្ងួត ជាពិសេសនៅជុំវិញថ្ងាសតែម្តង) និងក្អួត។
  គណៈប្រតិភូសេតវិមាន នៅរដ្ឋធានី Honiara ថ្ងៃទី២២ ខែមេសា បានព្រមានយ៉ាងម៉ឺងម៉ាត់ ក្នុងថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតចិន បានចូលរួមព្រឹត្តិការណ៍មួយជាមួយនាយករដ្ឋមន្ត្រីសូឡូម៉ុន Manasseh Sogavare។ អាម៉េរិក រួមនឹងអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តយូអង្វែងមួយ បានបង្ហាញការមិនពេញចិត្ត និងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ ដោយបារម្ភថា វាអាចធ្វើឱ្យចិនមានជំហរយោធានៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។   បើតាមសេតវិមាន ក្រុមមន្ត្រីអាម៉េរិកធ្លាប់បានប្រាប់លោក Sogavare រួចហើយថាថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ អាចនឹងបង្កផលប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។   «ប្រសិនបើចំណាត់ការ ត្រូវបានអនុវត្ត ដើម្បីបង្កើតយោធាចិនអចិន្ត្រៃយ៍ជាក់ស្តែង រួមមានសមត្ថភាពវាយតម្លៃកម្លាំងយោធា ឬការដាក់ទ័ព គណៈប្រតិភូអាម៉េរិកបានបញ្ជាក់ថា អាម៉េរិកនឹងមានការព្រួយបារម្ភជាខ្លាំង និងឆ្លើយតបឱ្យបានសមរម្យ»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។   អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិកលោក Kurt Campbell និងឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានដឹកនាំគណៈប្រតិភូដែលរួមមានមន្ត្រីពីមន្ទីរបញ្ចកោណ ទៅធ្វើទស្សនកិច្ចនៅកោះសូឡូម៉ុន។   តាមសេចក្តីថ្លែងការណ៍សេតវិមាន នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន បានអះអាងម្តងទៀតថា កិច្ចព្រមព្រៀងជាមួយចិននេះ នឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនក្នុងតំបន់ គ្មានវត្តមានរយៈពេលវែង និងគ្មានសមត្ថភាពវាយតម្លៃកម្លាំងយោធាឡើយ។    នៅសប្តាហ៍នេះទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលមិនបញ្ចេញឈ្មោះជាមួយទីក្រុង Honiara។ ការប្រកាសនេះ បានធ្វើឱ្យប្រទេសផ្សេងៗក្នុងតំបន់ រួមមានអូស្ត្រាលី និងអាម៉េរិក ភ្ញាក់ផ្អើលជាខ្លាំង។    ខ្លឹមសារលម្អិតទាក់ទងនឹងកិច្ចព្រមព្រៀងនេះ នៅមិនទាន់ត្រូវបានភាគីចិន និងសូឡូម៉ុនបញ្ចេញនៅឡើយ។ យ៉ាងណាមិញ កាលពីខែមុន សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះត្រូវបានបែកធ្លាយ ដែលបង្កការភ្ញាក់ផ្អើលក្នុងតំបន់ ជាពិសេសវិធានការដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពជើងទឹកចិននៅកោះសូឡូម៉ុន ដែលមានចម្ងាយតែជាង ២ ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីអូស្ត្រាលី។   ក្រោយមានការមិនពេញចិត្តពីប្រទេសមួយចំនួន នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក Sogavare បានចេញមុខការពារកិច្ចព្រមព្រៀងនេះ ដោយអះអាងថា លោកបានចុះហត្ថលេខា ដោយមានការយល់ច្បាស់ពីបញ្ហា និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនោះ។ លើសពីនេះ លោកក៏បានប្រាប់ឱ្យប្រទេសផ្សេងៗ គោរពផលប្រយោជន៍ រួមទាំងអធិបតេយ្យភាពរបស់កោះសូឡូម៉ុនផងដែរ៕   
មន្ត្រីអាម៉េរិក ដែលទៅធ្វើទស្សនកិច្ចនៅប្រជុំកោះសូឡូម៉ុន នៅថ្ងៃទី២២ ខែមេសា បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនជាចិនអាចបង្កើតវត្តមានយោធាអចិន្ត្រៃយ៍នៅទីនោះ បន្ទាប់ពីដែនកោះ ក្នុងតំបន់ប៉ាស៊ីហ្វិកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយចិន។
ខណៈដែលមេដឹកនាំកូរ៉េទាំងពីរជួបពិភាក្សាគ្នាជាលើកទីបីនៅថ្ងៃសុក្រទី ២៧ មេសានេះ ប្រទេសជិតខាងមានជប៉ុន និងចិន បានបង្ហាញការសាទរ និងសង្ឃឹមថា កិច្ចប្រជុំនេះនឹងនាំមកនូវលទ្ធផលវិជ្ជមានច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រធានលេខាគណៈរដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានថ្លែងថា រដ្ឋាភិបាលជប៉ុនរំពឹងថា ជំនួបកំពូលនេះនឹងនាំមកនូវដំណោះស្រាយពេញលេញចំពោះការចាប់ជម្រិតពលរដ្ឋជប៉ុនដោយកូរ៉េខាងជើង។ ក្រៅពីនេះ ជប៉ុនក៏សង្ឃឹមថា កូរ៉េខាងជើងនឹងមានដំណោះស្រាយចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនផងដែរ។ «ខ្ញុំចង់លើកសរសើររដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះការប្រឹងប្រែងដែលនាំឲ្យមានការពិភាក្សាគ្នានៅថ្ងៃនេះ។ ខ្ញុំគិតថា វានឹងមានការចរចាម៉ឺងម៉ាត់រវាងមេដឹកនាំទាំងពីរក្នងកិច្ចប្រជុំកំពូលនេះដូចគ្នា»។ ដោយឡែក រដ្ឋាភិបាលចិនឯណោះវិញ បានស្វាគមន៍កិច្ចពិភាក្សាគ្នានេះពេញទំហឹង។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានបញ្ជាក់ថា ចិនចង់ឃើញលទ្ធផលវិជ្ជមានជាដុំកំភួនផងជាពិសេសគឺត្រួសត្រាយផ្លូវឲ្យមានសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ក្នុងសន្និសីទសារព័ត៌មាននាក្រុងប៉េកាំងលោកស្រីបានថ្លែងដូច្នេះ៖ «ចិនស្វាគមន៍មេដឹកនាំកូរ៉េទាំងពីរដែលឈានទៅរៀបចំជំនួបលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះ និងគាំទ្រចំពោះការសម្រេចចិត្តនយោបាយ និងការប្រឹងប្រែងបន្តទៅមុខ។ ចិនពិតជាច្រើនឲ្យជំនួបនេះនាំមកនូវលទ្ធផលវិជ្ជមានច្រើន»។ ចំណែកអូស្ត្រាលី និងអាមេរិកក៏សាទរជំនួបប្រវត្តិសាស្ត្រនេះដូចគ្នា។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខុម ធឺនប៊ូល បានស្វាគមន៍ជំនួប ហើយលោកសង្កត់ធ្ងន់ថា វាជាជំហានដំបូងនៃការឈានទៅរំសាយអាវុធនុយក្លេអ៊ែរផងដែរ។ សេតវិមានអាមេរិកឯណោះវិញ បានបង្ហាញក្តីសង្ឃឹមមុតមាំថា វានឹងអាចត្រួសត្រាយផ្លូវសម្រាប់ការបង្កើតសន្តិភាព និងវិបុលភាពតំបន់ផង។ អ្នកនាំពាក្យសេតវិមានអាមេរិក Sarah Sanders បានថ្លែងដូច្នេះ៖«ក្នុងឱកាសនៃជំនួបមេដឹកនាំកូរ៉េនេះ យើងសូមជូនពរឲ្យប្រជាជនកូរ៉េសុខសប្បាយ។ យើងសង្ឃឹមថា កិច្ចពិភាក្សានេះនឹងសម្រេចបានផលច្រើនដែលឆ្ពោះទៅសន្តិភាព វិបុលភាពនាពេលអនាគត»៕
ជប៉ុន និងចិនដែលជាមិត្តជិតខាងកូរ៉េទាំងពីរបានស្វាគមន៍ការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ជាពិសេជំនួបអន្តរកូរ៉េលើកទីបីថ្ងៃសុក្រនេះ។ ភាគីទាំងទាំងអស់រំពឹងថា ជំនួបនេះនឹងនាំមកផ្លែផ្កាច្រើនជាពិសេសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េតែម្តង។
  សម្បុកសត្វស្លាប នៅតំបន់ការពារបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវក្នុងឆ្នាំ២០២១ បានកើនឡើងដល់ជាង៣ ០០០សម្បុក។ ចំនួននេះ កើនជាង១ ០០០សម្បុក បើធៀបនឹងឆ្នាំ២០២០ ដែលលទ្ធផលជំរឿនសត្វស្លាបប្រចាំឆ្នាំ២០២០ មានតែជាង ២ ០០០សម្បុកប៉ុណ្ណោះ។ នេះបើតាម លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។    ក្នុងចំណោមសម្បុកសត្វ ជាង៣ពាន់ ដែលបានកត់ត្រានៅឆ្នាំ២០២១នេះ មានសម្បុកសត្វស្លាប ៦ប្រភេទ ដោយសម្បុកសត្វចង្កៀលខ្យងមានច្រើនជាងគេ គឺចំនួន២៩៣១ ខណៈសម្បុកក្អែកទឹកតូចមានចំនួន២៨៥ សម្បុកសត្វខ្វែកមានចំនួន១៨០ សម្បុកសត្វស្មោញ មានចំនួន៣២សម្បុក សម្បុកសត្វក្រសារប្រផេះមាន៣០សម្បុក និងសាធ្នង់ ២២សម្បុក។    ជុំវិញកំណើនសម្បុកសត្វស្លាប ដ៏គួរឱ្យកត់សម្គាល់បែបនេះ ត្រូវបានលោក លឹម វ៉ាត ចាត់ទុកថា បឹងព្រែកល្ពៅពិតជាមានសារសំខាន់ខ្លាំង សម្រាប់សត្វស្លាបទឹករស់នៅ និងពងកូន។   លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ការកើនឡើងប្រភេទសត្វស្លាបទឹកទាំងនេះ  គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើង នៅក្នុងការងារការពារអភិរក្សជីវៈចម្រុះធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះ ឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានា ប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វរស់នៅ ពិសេស ប្រភេទសត្វស្លាបកម្រៗ។  រូបភាពដោយក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ  ចំណែកឯ លោកប៊ូ វរសក្ស នាយកអង្គការ BirdLife in Cambodia បានបញ្ជក់ថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា។ តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាបកម្រ និងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម»។   នាយកអង្គការBirdLife in Cambodia បន្ថែមថា ការខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន ក្រុមការងារនៅក្នុងតំបន់ និងអង្គការដៃគូ បូករួមកត្តាធម្មជាតិបានធ្វើឱ្យសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោក បន្តថា ក្នុងនាមអង្គការដៃគូ ដើម្បីរក្សាទីជម្រកសំខាន់ៗដែលមានក្នុងតំបន់ការពារនេះ អង្គការBirdLife ត្រៀមខ្លួនក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តតាកែវក្នុងការពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពនេះ។  រូបភាពដោយក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ  ទន្ទឹមការកើនឡើងនេះ លោក លឹម វ៉ាត បានកំពុងរកដើមឈើដែលធន់នឹងទឹកដូចជា កូនរាំង កូនម្ដេញ  ត្រស់ និងដើមមួយចំនួនទៀត ដើម្បីដាំក្នុងតំបន់ដែលសត្វស្លាបរស់នៅ។ «សត្វកាន់តែច្រើនទម្រកកាន់តែសឹករេចរឹល ដូច្នេះត្រូវតែដាំជំនួសវិញ។ ណាមួយកូនឈើទាំងនោះ ក៏ដាំមិនងាយធំដែរ ទើបយើងត្រូវដាំបន្ថែម។ នៅរដូវពងកូន សត្វត្រូវការកាច់មែកឈើច្រើនធ្វើសម្បុកជាចាំបាច់ ប្រសិនបើព្រៃឈើមិនគ្រប់ សត្វក៏ពិបាករស់នៅដែរ។ ដើមឈើជាជម្រកដ៏សំខាន់បន្ទាប់ពីចំណី ដែលអាចធ្វើឱ្យសត្វបន្តរស់នៅក្នុងតំបន់នេះ »។ នេះការបញ្ជាក់បន្ថែមពីលោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។   សូមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨ ៣០៥ ហិកតាស្ថិតនៅក្នុងតំបន់ដីសើម ភូមិសាស្ត្រខេត្តតាកែវ៕    
ភ្នំពេញ៖ លទ្ធផលជំរឿន សត្វស្លាបនៅក្នុងតំបន់ការពារបឹងព្រែកល្ពៅឆ្នាំ២០២១ មានការកើនឡើងជាង១ ០០០សម្បុក ធៀបនឹងឆ្នាំ២០២០។ ទន្ទឹមនឹងនេះ មានសម្បុកសត្វស្លាបចំនួន៦ប្រភេទរួមមាន ចង្កៀលខ្យង ក្អែកទឹកតូច សត្វខ្វែក សត្វស្មោញ ក្រសារប្រផេះ សាធ្នង់ ត្រូវបានកត់ត្រាក្នុងឆ្នាំនេះផងដែរ។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យដូចតទៅ៖     ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានអះអាងថា ការសម្រាលកូនដោយធម្មជាតិ អាចឲ្យកូនមានសុខភាពល្អ និងទទួលបាននូវភាពស៊ាំខ្ពស់ ដោយសារទទួលបានបាក់តេរីល្អៗពីម្ដាយពេលសម្រាលតាមធម្មជាតិ។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុធី ក៏បានជំរុញឲ្យវេជ្ជបណ្ឌិតឯកទេសសម្ភព ចូលរួមលើកទឹកចិត្តស្ត្រីដែលអាចមានសុខភាពធម្មតា ឲ្យមានកម្លាំងចិត្តតស៊ូសម្រាលកូនដោយធម្មជាតិ ដើម្បីកាត់បន្ថយការសម្រាលកូនដោយវះកាត់។ យ៉ាងណាវេជ្ជបណ្ឌិត សុធី អះអាងថា ទាំងការសម្រាលកូនតាមធម្មជាតិ និងការវះកាត់ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិម្យ៉ាងម្នាក់៕   
ភ្នំពេញ៖ «ការសម្រាលកូនដោយវះកាត់ គួរធ្វើឡើងនៅពេលសុខភាពម្តាយនិងទារកខ្សោយ ឬក្នុងករណីចាំបាច់មួយចំនួនដូចជា ទារកខ្សោយអស់ទឹកភ្លោះ, កូនដំបូងបញ្ច្រាស, ការបែកទឹកភ្លោះយូរ, មាត់ស្បូនមិនបើក, កូនទទឹងពោះ, ការឈឺពោះយូរ និងកូនថ្លោសពេកជាដើម»។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ប៉ិច សុធី ដែលចង់ឲ្យស្ត្រីពិចារណាជ្រើសរើសយកការសម្រាលកូនដោយធម្មជាតិ បើមិនមានករណីចាំបាច់ណាមួយដូចខាងលើ។ បើតាមលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ការសម្រាលកូនដោយវះកាត់ធ្វើឲ្យស្ត្រីអស់ឈាមច្រើន, ពិបាកថែទាំ, ត្រូវសម្រាកនៅពេទ្យយូរ ហើយអាចមានបញ្ហាប្រឈមក្នុងពេលមានផ្ទៃពោះលើកក្រោយជាដើម។
តើមានកត្តាអ្វីដែលនាំឲ្យ សុភាព អាចដណ្តើមពានរង្វាន់វោហោស័ព្ទថ្នាក់ជាតិ? ដើម្បីជ្រាបព័ត៌មានលម្អិត សូមស្តាប់បទសម្ភាសរវាងលោក រឿន ភារុន អ្នកសារព័ត៌មានថ្មីៗ និងកញ្ញា លី ទិត្យសុភាព ដូចខាងក្រោម៖ លោក រឿន ភារុន៖ សួស្តីកញ្ញា លី ទិត្យសុភាព! អរគុណដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗពេលនេះ។ កញ្ញាជាជ័យលាភីឆ្នើមផ្នែកវោហាស័ព្ទជាសាធារណៈប្រចាំឆ្នាំ២០១៧នេះ តើកញ្ញាអាចចូលរួមការប្រកួតប្រជែងក្នុងវេទិកាវោហាស័ព្ទដោយរបៀបណា? កញ្ញា លី ទិត្យសុភាព៖ ចាស! សម្រាប់ការប្រកួតពានរង្វាន់វោហាស័ព្ទជាសាធារណៈ និងតស៊ូមតិប្រចាំឆ្នាំ ២០១៧នេះ មុនដំបូង ខ្ញុំបានឃើញសេចក្តីប្រកាសព័ត៌មានសាលាស្វែងរកបេក្ខជនចូលរួមរួច ស្របពេលខ្ញុំក៏ចាប់អារម្មណ៍ហើយសាលាក៏សាកសួដែរ...។ ខ្ញុំបានចូលរួមប្រកួតប្រជែងតាមរយៈសាលា។ លោក រឿន ភារុន៖ តើកញ្ញាអាចទទួលបានប្រយោជន៍អ្វីខ្លះពីការនិយាយវោស័ព្ទជាសាធារណៈ? តើកញ្ញាចេះជជែក ចេះស្រាវជ្រាវ និងចេះថ្លែងជាសាធារណៈទៅមហាជនច្រើនជាងមុនឬយ៉ាងដូចម្តេច? ឧទាហរណ៍មួយចំណុចដែលកញ្ញាថែ្លងក្នុងការប្រកួតប្រជែង។ កញ្ញា លី ទិត្យសុភាព៖ ពិតណាស់! មុនពេលខ្ញុំចូលរួមការប្រកួតនេះ ខ្ញុំគិតថា វោហាស័ព្ទជាសាធារណៈគ្រាន់តែស្រាវជ្រាវតាមអ៊ីនធឺណេតរួចថ្លែងសារទៅកាន់សាធារណជន។ តែវាផ្ទុយពីការគិតរបស់ខ្ញុំ។ ឥឡូវ ខ្ញុំយល់ថា យើងមិនត្រឹមតែចេះស្រាវជ្រាវប៉ុណ្ណោះទេ យើងថែមទាំងត្រូវនិយាយចំខ្លឹមសារសំខាន់ៗ ដែលបង្កប់សារពាក់ព័ន្ធនឹងប្រធានបទដែលយើងបញ្ជូនសារដល់សាធារណជនឲ្យគាត់យល់ និងចាប់អារម្មណ៍ច្បាស់លាស់។ យើងត្រូវដឹងពីអត្ថន័យអំពីប្រធានបទ។ តើយើងត្រូវនិយាយពីអ្វី? បើយើងត្រឹមតែយកព័ត៌មានតាមអ៊ីនធឺណេតនោះ អ្នកណាក៏អាចនិយាយបានដែរ...។ ជាឧទាហរណ៍ យើងត្រូវប្រកួតជាពីរជុំ គឺវគ្គជម្រុះមានបេក្ខជន ៣០នាក់ និងវគ្គផ្តាច់ព្រ័ត្រចំនួន ១០នាក់ ដូចនេះប្រធានបទខុសគ្នា ក្នុងនោះ មាន ការបញ្ឈប់អំពើហិង្សាលើស្ត្រី ជាដើម...។ លោក រឿន ភារុន៖  មុនពេលកញ្ញាឡើងបញ្ចេញសមត្ថភាពលើវេទិកា កញ្ញាបានត្រៀមខ្លួនដូចម្តេចខ្លះ? កញ្ញាស្រាវជ្រាវ ឬហ្វឹកហាត់និយាយដូចម្តេច? កញ្ញាទទួលបានការណែនាំពីលោកគ្រូ អ្នកគ្រូ មិត្តភក្តិដែរទេ? កញ្ញា លី ទិត្យសុភាព៖ ចាសប្រាកដណាស់! នៅវគ្គចុងក្រោយ យើងមានប្រធានបទចំនួន ៣ ។ យើងត្រូវសិក្សាអំពីប្រធានបទឲ្យច្បាស់លាស់។ យើងត្រូវយល់អំពីគោលបំណងនៃប្រធានបទថា តើគេចង់បានអ្វី? ពីព្រោះប្រធានបទមានអត្ថន័យស៊ីជម្រៅជាងវគ្គមុនៗ។ ចឹង យើងត្រូវទទួលការណែនាំពីគ្រូ និងបងស្រីបន្ថែមទៀត។ បន្ទាប់មក យើងត្រូវរៀបសេចក្តីព្រាងការនិយាយ និងត្រៀមការសម្តែងអាកប្បកិរិយាពេលឡើងនិយាយលើវេទិកា ពិសេសគឺ កាយវិការ និងការលើកដាក់សំឡេង...។ ការថ្លែងវោហាស័ព្ទជាសាធារណៈដូចគ្នានឹងការសម្តែងដែរ...។ លោក រឿន ភារុន៖ មុនឡើងប្រកួតប្រជែង តើកញ្ញាស្រាវជ្រាវតាមរយៈណាខ្លះដែរ ដើម្បីឲ្យការថ្លែងសាររបស់កញ្ញាមានឥទ្ធិពលជាវិជ្ជមានដល់សាធារណជន? ពិសេសគឺ ពេលថ្លែងសារ? កញ្ញា លី ទិត្យសុភាព៖ យើងត្រូវចេះស្រាវជ្រាវទាំងលើអ៊ីនធឺនណេត និងសៀវភៅដែលមានប្រភពច្បាស់លាស់។ យើងត្រូវការប្រភពឯកសារ ច្បាស់លាស់ពីអង្គការសហប្រជាជាតិជាដើម...។ ហើយពេលនិយាយ យើងត្រូវមានកាយវិការ និងបញ្ចូលមនោសញ្ចេតនា គឺដូចការសម្តែងចឹង...។ យើងត្រូវនិយាយម៉េចឲ្យខ្លឹមសារចាក់ចូលបេះដូងសាធារណជន។ លោក រឿន ភារុន៖ តើកញ្ញាមានភ័យខ្លាចដែរទេ ពេលកញ្ញាឡើងនិយាយលើវេទិកាមុខសាធារណជននោះ? ប្រសិនបើភ័យ តើកញ្ញាធ្វើដូចម្តេច ដើម្បីឲ្យមានទំនុកចិត្តក្នុងខ្លួនវិញ? កញ្ញា លី ទិត្យសុភាព៖ ចាស! ខ្ញុំភ័យខ្លះដែរ។ តែខ្ញុំបានត្រៀមគ្រប់គ្រងការភ័យខ្លាចរួច មុនពេលប្រកួត។ លោកបង្វឹកខ្ញុំបាននាំខ្ញុំចូលក្នុងផ្សារទូលទំពូង ដើម្បីនិយាយទៅកាន់មនុស្សម្នាជាសាធារណដូច្នេះខ្ញុំអាចកាត់បន្ថយភាពភ័យខ្លាចបានច្រើន។ គាត់បានឲ្យខ្ញុំនិយាយពីប្រធានបទដែលខ្ញុំត្រូវចូលរួម ប្រកួតប្រជែងក្នុងទីផ្សារ។ តែយ៉ាងណា ខ្ញុំនៅតែភ័យខ្លះដែរ ពេលឡើងនិយាយ។ ចឹង ខ្ញុំត្រូវសម្រួលដង្ហើមមួយៗវែងៗ ហើយត្រូវសំឡឹងទៅសាធារណជនដោយយកចិត្តទុកដាក់ ដើម្បីកុំឲ្យភ័យខ្លាច...។ យើងគិតថា យើងត្រូវ បញ្ចេញឲ្យអស់ពីសមត្ថភាព...។ បើយើងគិតតែអៀនខ្មាស់ យើងនឹងមិនអាចប្រមូលគំនិតប្រកួតយកជ័យជម្នះ បានទេ...។ លោក រឿន ភារុន៖ តើពួកគេមានអ្នកឆ្ងល់ទេ ហេតុអ្វីបានជាកញ្ញានិយាយនៅទីសាធារណៈបែបនេះ? ដោយឡែក តើកញ្ញាត្រូវរម្លឹកឡើងវិញដែរទេ មុនពេលការប្រកួត? កញ្ញា លី ទិត្យសុភាព៖ ចាស! ពួកគាត់ឆ្ងល់ដែរ។ តែខ្ញុំប្រាប់គាត់វិញ  នៅពេលពួកគាត់សួរ។ ចំពោះ មុនការប្រកួត យើងត្រូវរម្លឹកការនិយាយរបស់យើងឡើងវិញ ដើម្បីឲ្យប្រាកដថា ការនិយាយនោះ គឺត្រឹម ត្រូវច្បាស់លាស់ដល់សាធារណជន និងគណៈកម្មាធិការដាក់ពិន្ទុ...។ លោក រឿន ភារុន៖ កញ្ញាបានគិតថា កញ្ញានឹងឈ្នះមុនការប្រកួតប្រជែងដែរទេ? កញ្ញានឹងចេញទៅ បន្តការប្រកួតថ្នាក់តំបន់ថែមទៀតនាពេលខាងមុខ តើកញ្ញាសង្ឃឹមទទួលពានរង្វាន់ជ័យលាភីប៉ុន្មាន ភាគរយ? កញ្ញា លី ទិត្យសុភាព៖ ចំពោះការប្រកួតថ្នាក់ជាតិ ខ្ញុំគិតថា ខ្ញុំនឹងឈ្នះបេក្ខជនដទៃទៀត ពីព្រោះពួកគេជាបេក្ខជនដែលសមត្ថភាពខ្លាំងៗ...។ តែខ្ញុំប្តេជ្ញាត្រូវបញ្ចេញអស់ពីសមត្ថភាពប្រកួត។ ខ្ញុំមានជំនាញមួយនេះ គឺខ្ញុំអាចជួយគ្រួសារ និងសង្គម រួមទាំងចូលរួមកិច្ចការសាលាផងដែរ។ ដោយឡែក ការប្រកួតថ្នាក់ តំបន់វិញ ខ្ញុំតាំងចិត្តប្រកួតឲ្យអស់ពីសមត្ថភាព ពីព្រោះខ្ញុំចង់ឈ្នះបេក្ខជនប្រទេសដទៃ។ ខ្ញុំសង្ឃឹមឈ្នះចំនួន ៦០ ទៅ៧០ភាគរយ។ ខ្ញុំបានត្រៀមចិត្តគំនិតប្រកួតរួចរាល់ហើយ...។ លោក រឿន ភារុន៖ ជាចុងក្រោយ តើកញ្ញាថ្លែងអំណរគុណអ្នកណាដែលជំរុញឲ្យកញ្ញាទទួលជ័យឆ្នើមផ្នែកវោហាស័ព្ទជាសាធារណៈឆ្នាំនេះទេ? កញ្ញា លី ទិត្យសុភាព៖ ខ្ញុំសូមអរគុណគ្រួសារដែលតែងលើកចិត្តរហូត និងលោកគ្រូហ្វឹកហាត់ខ្ញុំ និងមិត្តភក្តិដែលតែងជួយលើកទឹកចិត្តខ្ញុំ។ គួរបញ្ជាក់ថា យុវជនឆ្នើមប្រមាណ ១០ក្រុមដែលមានសមាជិកប្រមាណបីនាក់ក្នុងមួយក្រុមៗតំណាងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន១១គ្រឹះស្ថាន បានចូលរួមប្រកួតប្រជែងផ្នែកតស៊ូមតិលើកទី៧ រីឯ សិស្សនិស្សិតតំណាងគ្រឹះស្ថានសិក្សា និងបេក្ខជនឯករាជ្យជាង១០រូបទៀត បានប្រកួតប្រជែងវោស័ព្ទជសាធារណៈក្នុងឆ្នាំទី៤ របស់ JCI ពាក់ព័ន្ធនឹងប្រធានបទគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ(UNSDG)ទាំង ១៧ចំណុចក្នុងឆ្នាំ២០១៧នេះ។ ក្រោយពីបេក្ខជនទាំងអស់ប្រកួតប្រជែងដ៏តឹងសរសៃកលើប្រធានបទ ដូចជា ការកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងការលើកម្ពស់បរិស្ថានស្អាត ព្រមទាំងការអប់រំជាសាកលជាដើមកាលពីថ្ងៃទីថ្ងៃទី១ មេសាកន្លងទៅ គណៈកម្មការជំនាញឯករាជ្យបានរកឃើញម្ចាស់ជ័យលាភីដែលមានសមត្ថភាពខ្ពស់វោហាស័ព្ទជាសាធារណៈចំនួន១រូប នោះគឺ កញ្ញា លី ទិត្យសុភាព ជាសិស្សផ្នែកភាសាអង់គ្លេសនៃវិទ្យាស្ថាន AII និងក្រុមនិស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកច្បាប់ភាសាអង់គ្លេស បានពានរង្វាន់ផ្នែកតស៊ូមតិឆ្នើម។ ក្នុងវគ្គប្រកួតប្រជែងផ្តាច់ព្រ័ត្រ JCI បានប្រកាសថា កញ្ញា សុភាព បានទទួលពិន្ទុចំនួន ២០៥ពិន្ទុឈ្នះលោក ប៊ិន យ៉ាន ដែលជាបេក្ខជនវោហាស័ព្ទឯករាជ្យបានពិន្ទុចំនួន ១៩៩ពិន្ទុ។ ដោយឡែកក្រុមតស៊ូមតិវិញ ក្រុមនិស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចបានទទួលពិន្ទុចំនួន ១២៨៩ពិន្ទុឈ្នះគូប្រកួតក្រុមសិស្សសាលា CamEd ទទួលបានពិន្ទុចំនួន ១២៧៩ពិន្ទុ។ កញ្ញា សុភាព នឹងទៅចូលរួមការប្រកួតប្រជែងថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ក្នុងម៉ុងហ្គោលីថែមទៀត៕
ភ្នំពេញ៖ កញ្ញា លី ទិត្យសុភាព ជាសិស្សភាសាអង់គ្លេសនៃសាលា AII និងជានិស្សិតឆ្នាំទីមួយ ផ្នែកសិក្សា អន្តរជាតិ នៃវិទ្យាសា្ថនភាសាបរទេស (IFL) ដែលបានទទួលពានរង្វាន់វោហោស័ព្ទជាសាធារណៈប្រចាំឆ្នាំ ២០១៧នេះ។ យុវជនារីវ័យ ១៨ឆ្នាំដែលមានដើមកំណើតក្នុងរាជធានីរូបនេះ បានបញ្ចេញសមត្ថភាពបកស្រាយជាភាសាអង់គ្លេសប្រជែងជាមួយបេក្ខជនចំនួន ៣០រូបចាប់ពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រលើប្រធានបទពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ(UNSDG)ទាំង ១៧ចំណុចយ៉ាងស្វាហាប់កាលពីថ្ងៃទី១ មេសាកន្លងទៅ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ កញ្ញា នឹងបន្តដំណើរទៅចូលរួមប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែមិថុនា នាម៉ុងហ្គោលីខាងមុខនេះទៀត។
  ១. តើអ្វីដែលឈានទៅដល់ការលើកកម្ពស់ទំនាក់ទំនងទៅរវាងអាម៉េរិក និងវៀតណាមក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ?   ប្រទេសទាំងពីរបានចំណាយពេល ១០ ឆ្នាំក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយឥឡូវនេះគឺជាពេលវេលាដើម្បីធ្វើឱ្យប្រសើរឡើងមួយកម្រិតទៀតហើយ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ពេលវេលាបច្ចុប្បន្ន គឺពិតជាពេលវេលាដ៏គួរឱ្យចង់បានបំផុតសម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីលើកកំពស់ទំនាក់ទំនងវៀតណាម-អាម៉េរិកឡើងដល់កម្រិតថ្មីមួយ។   នៅពេលនេះ វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងទាំងសេដ្ឋកិច្ច នយោបាយ សង្គម ក៏ដូចជាតួនាទី និងកេរ្តិ៍ឈ្មោះរបស់ខ្លួនកំពុងរីកចម្រើនឥតឈប់ឈរនៅលើឆាកអន្តរជាតិ។ ការនេះត្រូវបានលើកឡើងជាច្រើនដងដោយអគ្គលេខាបក្សកម្មុយនីស្តវៀតណាម ង្វៀន ហ្វ៊ូ ជុង  និងត្រូវបានទទួលស្គាល់ដោយពិភពលោកទាំងមូលផងដែរ។   ទន្ទឹមនឹងនេះ វៀតណាមស្ថិតនៅទីតាំងភូមិសាស្រ្តមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកជារួម ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលពិបាកនឹងទាយទុកជាមុន។ ដូច្នេះ កិច្ចសហប្រតិបត្តិការទូលំទូលាយមួយនេះ និងការរួមចំណែកក្នុងន័យស្ថាបនាពីគ្រប់ប្រទេសនានាជុំវិញពិភពលោកគឺត្រូវការជាចាំបាច់។   ២. ក្នុងបរិបទបច្ចុប្បន្ន ទំនាក់រវាងអាម៉េរិកនិងប្រទេសជាដៃគូតែងតែមើលទៅលើបញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យជាដើម ។តើការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណា ដែលជាប្រទេសកម្មុយនីស្តវិញមានន័យដូចម្តេច?   ដូចអ្វីដែលប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយនាថ្ងៃទី ១០ ខែកញ្ញាថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងវៀតណាម និងអាម៉េរិកគឺមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ សន្តិភាពរវាងប្រជាជនទាំងពីរនិយាយដោយឡែក និងស្ថេរភាពពិភពលោកនិយាយជារួម។   ការពង្រឹងទំនាក់ទំនងនេះ ត្រូវមើលឃើញថាជាការរៀបចំដើម្បីប្រឈមមុខចិនផងដែរ ប៉ុន្តែលោក បៃឌិន បានអះអាងថា រឿងអាម៉េរិកមិនឡោមព័ទ្ធចិនឡើយ ខណៈដែលមហាអំណាចទាំងពីរប្រឈមមុខនឹងការបែកបាក់កាន់តែខ្លាំងលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងសិទ្ធិមនុស្ស។   សម្រាប់វៀតណាម បើនិយាយទាក់ទងនឹងសេដ្ឋកិច្ច ទំនាក់ទំនងថ្មីនេះនឹងជួយជំរុញលំហូរវិនិយោគពីអាម៉េរិកចូលវៀតណាម។ វាអាចត្រូវបានគេមើលឃើញថាជាការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងអាម៉េរិក និងវៀតណាម។ នៅពេលដែលអាម៉េរិកបានបង្កើនការវិនិយោគនៅវៀតណាម វានឹងនាំឱ្យមានលំហូរនៃមូលធន និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីអាជីវកម្មលោកខាងលិចជាច្រើនចូលទៅក្នុងប្រទេសវៀតណាម។   ជាមួយនឹងទំនាក់ទំនងថ្មីនេះ ពិតណាស់ វៀតណាមនឹងអាចទទួលបានភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបបំផុតរបស់អាមេរិក និងលោកខាងលិច។ ទន្ទឹមនេះ ចំពោះវិស័យសេដ្ឋកិច្ច វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់អាម៉េរិកដែលមានទំហំពាណិជ្ជកម្មប្រមាណ ១៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខចំនួននោះប្រាកដណាស់នឹងកាន់តែខ្ពស់វានឹងបើកចំហរ ដែលអនុញ្ញាតឱ្យផលិតផលវៀតណាមជាច្រើនទៀតចូលក្នុងទីផ្សារអាមេរិក។   ពាក់ព័ន្ធវិស័យនយោបាយ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បង្កើតទំនុកចិត្តជាយុទ្ធសាស្ត្ររវាងអាម៉េរិក និងវៀតណាម។ ចំពោះការអះអាងរបស់អាម៉េរិក ថានឹងគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម ដែលនេះជារឿងជាបញ្ហាសំខាន់បំផុតសម្រាប់វៀតណាម។   ទាក់ទងនឹងវិស័យសន្តិសុខ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ជាមធ្យោបាយមួយដើម្បីឲ្យរក្សាឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ ក្នុងបរិបទនៃការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក និងតំបន់ដែលយើងពិបាកទស្សន៍ទាយបានថា តើពិភពលោកនឹងទៅជាយ៉ាងណា។   ៣. តើអ្វីជាភាពខុសគ្នាជាមូលដ្ឋានរវាងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ?   យើងដឹងហើយថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសជាមួយគ្នា ឬរវាងប្រទេស និងអង្គការនានា ឬរវាងស្ថាប័នមានច្រើនកម្រិតផ្សេងៗគ្នា ។ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ (Comprehensive partnership) គឺជាកម្រិតទំនាក់ទំនងធម្មតារវាងអង្គភាពពីរ រវាងប្រទេស និងប្រទេស រវាងអង្គការ និងអង្គការ ឬរវាងប្រទេសមួយ និងអង្គការមួយ ប៉ុន្តែស្ថិតនៅកម្រិតខ្ពស់ជាងទំនាក់ទំនងការទូតធម្មតា។    ចំណែកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership) គឺជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឬរវាងអង្គការពីរ ឬរវាងប្រទេសមួយ និងអង្គការមួយ។ គេនិយមហៅថា «ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាពេលដែលភាគីទាំងពីរបានកំណត់យ៉ាងច្បាស់ថាពួកគេនឹងប្រកាន់ខ្ជាប់នូវផលប្រយោជន៍យូរអង្វែងជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ។    ជារួមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺនិយាយអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការសម្រេចបាននូវទំនុកចិត្តជាយុទ្ធសាស្ត្រចំពោះគ្នាទៅវិញទៅមក។ ទំនុកចិត្តគឺសំខាន់មួយផ្នែក ប៉ុន្តែការជឿទុកចិត្តបែបយុទ្ធសាស្ត្រគឺសំខាន់ជាង ដែលមានកម្រិតខ្ពស់ជាងច្រើន។ ដូច្នេះ ភាគីទាំងពីរត្រូវចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រ និងព័ត៌មានយុទ្ធសាស្ត្រជាមួយគ្នា។ ត្រង់នេះ គេអាចយល់បានថា វាមិនមែនជាអត្ថប្រយោជន៍ធម្មតាទេ ប៉ុន្តែជាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ សូម្បីតែព័ត៌មានជាយុទ្ធសាស្ត្រដែលមនុស្សមានឆន្ទៈចែករំលែកជាមួយគ្នា ក៏មានកម្រិតនៃការជឿទុកចិត្តត្រូវតែខ្ពស់ផងដែរ ។ នោះគឺជាការជឿទុកចិត្តនៅកម្រិតយុទ្ធសាស្ត្រ មិនមែនគ្រាន់តែជឿទុកចិត្តលើវិស័យនេះជាមួយនឹងវិស័យនោះទេ ។ តាមពិតទៅ មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែអាចកសាង និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នាបាននោះទេ ដើម្បីឈានដល់ទំនាក់ទំនងគឺត្រូវការឆ្លងកាត់ដំណាក់កាលច្រើន និងប្រើពេលសិក្សាជាច្រើនឆ្នាំ។    បច្ចុប្បន្នវៀតណាមមានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ៦ ក្នុងនោះមាន ៖ ចិន (២០០៨) រុស្ស៊ី (២០១២) ជប៉ុន (២០១៤) ឥណ្ឌា (២០១៦) កូរ៉េខាងត្បូង (២០២២) និងចុងក្រោយបំផុតជាមួយអាមេរិក (២០២៣) ដែលសុទ្ធតែប្រទេសមហាអំណាចធំៗ។    ៤. ក្នុងជំនួបពិភាក្សានារសៀលថ្ងៃទី១០ ខែកញ្ញា ភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តើពាក្យ «ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព» មានន័យដូចម្តេច?   មិនមែនគ្រប់ប្រទេសទាំងអស់ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយច្រើនជាមួយប្រទេសដទៃនោះទេ។ ខុសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសនានាបានចុះហត្ថលេខាជាមួយគ្នានោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលវៀតណាមទើបតែបានចុះហត្ថលេខាជាមួយអាម៉េរិកនេះ រួមបញ្ចូលពាក្យមួយឃ្លាគឺ «ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។   នេះជាឃ្លាមួយដែលសំខាន់ ដែលគឺជាគោលដៅដែលប្រទេសទាំងពីរនឹងខិតខំពេញមួយដំណើរការនៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អាមេរិកខិតខំជួយវៀតណាមឱ្យមានសន្តិភាពយូរអង្វែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើវៀតណាមរីកចម្រើន អាមេរិកក៏ទទួលបានផលប្រយោជន៍ដែរ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន វាគឺជាគោលដៅជាក់លាក់ ពិតប្រាកដ និងអាចធ្វើទៅបាន។   ៥. តើទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនឹងទៅជាយ៉ាងណា?   បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយនេះ  យើងនឹងឃើញពីដំណាក់កាលនៃការអភិវឌ្ឍន៍ដោយគ្មានឧបសគ្គ ឬមានឧបសគ្គតិចតួចបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយជាការពិតណាស់ ទំនាក់ទំនងនោះនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលលើសពីអ្វីដែលមនុស្សជាច្រើនបានគិត។   ទីមួយ បើនិយាយពីសេដ្ឋកិច្ច លំហូរនៃមូលធន និងបច្ចេកវិជ្ជារបស់អាមេរិក និងលោកខាងលិចនឹងហូរចូលប្រទេសវៀតណាម មិនមែនមានន័យថាវានឹងធំនោះទេ ប៉ុន្តែប្រាកដប្រជាណាស់នឹងខ្លាំងជាងមុន។ នៅពេលនោះ អាមេរិកនឹងមិនមែនជាអ្នកវិនិយោគនៅលំដាប់លេខ១១ ដូចសព្វថ្ងៃនេះនៅក្នុងទីផ្សារវៀតណាមនោះទេ។ នៅពេលនោះ ប្រទេសមួយចំនួននៅក្នុងលំដាប់ខ្ពស់ទាំង១០ នឹងត្រូវរៀបចំកន្លែងមួយសម្រាប់អាមេរិក។ ភស្ដុតាងគឺថា អ្នកវិនិយោគអាមេរិកជាបន្តបន្ទាប់បានអមដំណើរលោក បៃដិន ទៅវៀតណាមលើកនេះ។ នៅពេលនោះលំហូរមូលធន ជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបែបនេះបានហូរចូលប្រទេសវៀតណាម យើងជឿជាក់ថា វៀតណាមនឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់អាម៉េរិក និងពិភពលោក។   ទីពីរ ទាក់ទងនឹងការជឿទុកចិត្ត ពិតណាស់នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពួកគេបានទទួលនូវទំនុកចិត្តយ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមក។ ទំនុកចិត្តរបស់ប្រទេសទាំងពីរលើគ្នាទៅវិញទៅមកមានកម្រិតខ្ពស់ជាងអំឡុងពេលចាប់តាំងពីការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញក្នុងឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ជាពិសេសចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។   ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងវៀតណាមនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាម និងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីប៉ាស៊ីហ្វិក និងកាន់តែទូលំទូលាយទៅកាន់ប្រទេស និងអង្គការជាច្រើនទៀត។ នៅពេលដែលអាមេរិកបានចាប់ដៃក្នុងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយវៀតណាម ពិតណាស់ក្រុមហ៊ុនជាច្រើនទៀត អ្នកវិនិយោគជាច្រើន និងប្រទេសផ្សេងទៀតនឹងសម្លឹងមើលប្រទេសវៀតណាមដោយការយល់ឃើញផ្សេងគ្នា ដោយជឿថា វៀតណាមគឺជាកន្លែងដ៏មានតម្លៃសម្រាប់ការវិនិយោគដេលនឹងទទួលបានផលចំណេញច្រើន។    ៦. ភាគីអាមេរិកជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បៃដិន ទៅកាន់វៀតណាម គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ។ តើប្រវត្តិសាស្ត្រដែលបង្ហាញនៅទីនេះមានន័យយ៉ាងម៉េចដែរ?   មិនត្រឹមតែសារព័ត៌មានអាមេរិកប៉ុណ្ណោះទេ សារព័ត៌មានពិភពលោកក៏បានវាយតម្លៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន ទៅកាន់ប្រទេសវៀតណាមថាជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រក្រោមហេតុផលមួយចំនួនដូចខាងក្រោម៖   ទីមួយ អស់រយៈពេលជិត ៣០ឆ្នាំមកនេះ ចាប់តាំងពីប្រទេសទាំងពីរធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញឆ្នាំ ១៩៩៥ ប្រធានាធិបតីអាម៉េរិកទាំងអស់សុទ្ធតែបានមកប្រទេសវៀតណាម។ នេះជាចំណុចកម្រមួយក្នុងទំនាក់ទំនងរវាងអាមេរិក និងប្រទេសណាមួយដែលមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិក។   ទីពីរ ដំណើរទស្សនកិច្ចរបស់លោក បៃដិន គឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានាធិបតីក្នុងអំណាចរបស់អាម៉េរិក តាមការអញ្ជើញរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាមដែលមិនធ្លាប់មានពីមុនមក។ យើងទាំងអស់គ្នាដឹងហើយថា ស្ថាប័ននយោបាយនៃប្រទេសទាំងពីរមានភាពខុសប្លែកគ្នាទាំងស្រុង ដូច្នេះហើយអគ្គលេខាបក្សកម្មុយនីស្តដែលអញ្ជើញលោកប្រធានាធិបតីមកទស្សនកិច្ចគឺពិតជាពិសេសណាស់។ ប្រសិនបើយើងយកចិត្តទុកដាក់មើលទៅលើទិដ្ឋភាពមនោគមវិជ្ជានេះ គឺពិសេសខ្លាំងណាស់ដែលគេចាត់ថាជាប្រវត្តិសាស្រ្ត។    ទីបី ក្នុងអាណត្តិលោក បៃដិន នេះ ទាំងអនុប្រធានាធិបតី និងលោកប្រធានាធិបតីសុទ្ធតែមកវៀតណាម ។   ទីបួន ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសគម្រប់ខួប១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ។ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានប្រកាសពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។   ទីប្រាំ ដំណើរទស្សនៈកិច្ចនេះគឺដូចជាការប្តេជ្ញាចិត្តរបស់អាមេរិកដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិកខ្លួនឯងថា អាមេរិកគោរពយ៉ាងហ្មត់ចត់នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយនៅវៀតណាម និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ នោះក៏បង្ហាញផងដែរថា ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ។   ទីប្រាំមួយ លទ្ធផលដ៏អស្ចារ្យនៃដំណើរទស្សនកិច្ចនេះគឺការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ គឺជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរក្នុងការសម្រេចបាននូវបំណងប្រាថ្នារបស់បណ្តាំហូជីមិញ ដូចក្នុងលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ ក្នុងឆ្នាំ ១៩៤៦ ៖ « ខ្ញុំសង្ឃឹមថា វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការពេញលេញជាមួយអាមេរិក»។   
នាល្ងាចថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សលោក ង្វៀន ហ៊្វូ ជុង ។ លទ្ធផលគួរឲ្យកត់សម្គាល់បំផុតនៃដំណើរទស្សនកិច្ចលើកនេះ របស់ប្រមុខសេតវិមាន គឺភាគីទាំងពីរបានសម្រេចចិត្តលើកកំពស់ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាម៉េរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្រាប់ឆ្នាំ ២០២៣ ក្នុងចំណោមប្រទេសដែលបានស្ទង់មតិ អាហ្វហ្កានីស្ថាន ជាប្រទេសដែលពុំសូវមានសុភមង្គលបំផុតលើពិភពលោកជាមួយនឹងពិន្ទុ ១,៨៥៩ ។ ទន្ទឹមនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៥ ក្នុងចំណោម ១៤៦ប្រទេសដែលមានពិន្ទុ ៤,៣៩៣ ។ តើប្រទេសណាដែលមានសុមង្គលបំផុតលើពិភពលោក ?   ១០. នូវែលសេឡង់    នូវែលសេឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតលំដាប់ទី១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣។ យោងតាមរបាយការណ៍សុភមង្គលពិភពលោក ប្រទេសនេះត្រូវបានផ្តល់ពិន្ទុ ៧,១២៣ ហើយជាឆ្នាំទី២ជាប់គ្នាដែលបានទទួលចំណាត់ថ្នាក់ទី១០។    វាជាប្រទេសមួយក្នុងចំណោមប្រទេស២ ដែលនៅក្រៅទ្វីបអឺរ៉ុបក្នុងបញ្ជីនេះ។ នូវែលសេឡង់ល្បីល្បាញដោយសារជាទីតាំងថតភាពយន្ត The Lord of the Rings និង Hobbit ។ ប្រទេសកោះមួយនេះ មានលក្ខណៈប្លែកពីគេព្រោះវាមិនជិតប្រទេសណាមួយទេ។ អ្នកជិតខាងបំផុតគឺរដ្ឋ New Caledonia ដែលមានចម្ងាយ ២២៤៨គីឡូម៉ែត្រ។    ៩. លុចសំបួរ    លុចសំបួរ ជាប់ចំណាត់ថ្នាក់លេខ៩ ដោយទទួលបានពិន្ទុ៧,២២៨ ។ លុចសំបួរ មានព្រំដែនជាប់អាល្លឺម៉ង់ បែលហ្សិក និងបារាំង ដែលស្ថិតនៅចំកណ្តាលប្រទេសទាំងបី។ បើតាមអង្គការសហប្រជាជាតិ ប្រទេសដ៏តូចនេះមានប្រជាជនប្រមាណ ៦៥៥ពាន់នាក់ប៉ុណ្ណោះ ហើយមានផ្ទៃដីត្រឹមតែ ២៥៨៦គីឡូម៉ែត្រការ៉េ។   ៨. ស្វីស    ស្វីស បានជាប់ចំណាត់ថ្នាក់ទី៨ នៅក្នុងរបាយការណ៍សុភមង្គលពិភពលោកក្នុងឆ្នាំ២០២៣ ជាមួយនឹងពិន្ទុ ៧,២៤។ ស្វីសមានភាពល្បីល្បាញដោយសារភ្នំ រមណីយដ្ឋាន ការជិះស្គី រសជាតិសូកូឡា និងធនាគារ។ ប្រទេសនេះប្រើប្រាស់ភាសាជាតិចំនួន៤ ក្នុងការប្រាស្រ័យទាក់ទងដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរ៉ូម៉ាំង។   ៧. ន័រវេស    ប្រទេសដែលមានសុភមង្គលបំផុតទី៧ គឺន័រវេសដែលមានពិន្ទុ ៧,៣១៥។ ប្រទេសនេះមានភាពល្បីល្បាញដោយសារជ្រលងភ្នំខ្ពស់ដែលមានទឹកស្ទឹងហូរ  និងពន្លឺផ្ទៃមេឃដ៏ស្រស់ស្អាតនៅភាគខាងជើងប្រទេសដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅទីនោះ។   ៦. ស៊ុយអែត   ស៊ុយអែត ជាប្រទេសដែលមានសុភមង្គលបំផុតទី៦ ជាមួយនឹងពិន្ទុរបាយការណ៍សុភមង្គលពិភពលោក ៧,៣៩៥។ ប្រទេសនេះ ត្រូវបានភ្ញៀវទេសចរស្គាល់ដោយសារភាពសម្បូរបែបនៃព្រៃឈើ និងបឹងជាច្រើន។ ស៊ុយអែតមានបឹងប្រហែល ១០០ពាន់បឹង ហើយប្រមាណ ៧០ភាគរយនៃផ្ទៃដីសរុបគ្របដណ្តប់ដោយព្រៃឈើ។   ៥. ហូឡង់    ហូឡង់ជាប់ចំណាត់ថ្នាក់ទី៥ ដោយមានពិន្ទុ ៧,៤០៣។ ប្រទេសនេះ មានភាពល្បីល្បាញដោយសារសួនផ្កាចម្រុះពណ៌។ ហូឡង់ មានទីស្នាក់ការតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ។ ៤. អ៊ីស្រាអែល    អ៊ីស្រាអែលជាប្រទេសដែលមានសុភមង្គលបំផុតទី៤ ក្នុងពិភពលោកក្នុងឆ្នាំ២០២៣ ដោយទទួលបានពិន្ទុ ៧,៤៧៣។ វាជាប្រទេសមួយទៀត នៅក្រៅតំបន់អឺរ៉ុបដែលជាប់ចំណាត់ថ្នាក់កំពូលទាំង១០។ អ្នកអាចនិងភ្ញាក់ផ្អើលនៅពេលឃើញអ៊ីស្រាអែលជាប់ក្នុងចំណាច់ថ្នាក់នេះ ដោយសារបច្ចុប្បន្នប្រទេសនេះកំពុងផ្ទុះសង្គ្រាម។ ការពិតរបាយការណ៍នេះ ធ្វើការស្ទង់មតិរយៈពេល ៣ឆ្នាំចុងក្រោយ ហើយបានចេញផ្សាយមុនពេលកើតសង្គ្រាម។    ៣. អ៊ីស្លង់    ប្រទេសដែលមានសុភមង្គលបំផុតទី៣ នៅលើពិភពលោកក្នុងឆ្នាំនេះគឺអ៊ីស្លង់។ យោងតាមរបាយការណ៍សុភមង្គលពិភពលោកបានផ្តល់ពិន្ទុដល់ប្រទេសជាតិចំនួន ៧,៥៣។ នេះជាឆ្នាំទី២ជាប់គ្នាដែលអ៊ីស្លង់ទទួលបានចំណាត់ថ្នាក់លេខ៣។   ប្រទេសនេះ មានប្រជាជនប្រមាណ ៣៧៥ពាន់នាក់។ ភាពល្បីល្បាញរបស់អ៊ីស្លង់ ដោយសារការផ្ទុះទឹកផុស និងការផ្ទុះភ្នំភ្លើង។    ២. ដាណឺម៉ាក    ដាណឺម៉ាក ជាប្រទេសដែលមានសុភមង្គលបំផុតទី២ ដោយមានពិន្ទុ ៧,៥៨៦ ដែលនេះជាឆ្នាំទី៤ជាប់គ្នាក្នុងការរក្សាចំណាត់ថ្នាក់នេះ។ ដាណឺម៉ាក ជាសមាជិកស្ថាបនិកនៃអង្គការសំខាន់ៗជាច្រើនរបស់ពិភពលោកដូចជា អង្គការណាតូ អង្គការសហប្រជាជាតិ ក្រុមប្រឹក្សា Nordic  អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ។   ១. ហ្វាំងឡង់    ហ្វាំងឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ ។ នេះជាឆ្នាំទី៦ ជាប់គ្នា ដែលប្រទេសនេះអាចរក្សាចំណាត់ថ្នាក់ជាប្រទេសមានសុភមង្គលបំផុតលើពិភពលោក។ ហ្វាំងឡង់ទទួលបានពិន្ទុសរុប ៧,៨០៤។ ប្រទេសនេះ មានប្រហែល ៧៤ភាគរយ ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ៕   
ជារៀងរាល់ឆ្នាំ Gallup World Poll ដែលជាក្រុមហ៊ុនស្រាវជ្រាវអាម៉េរិកបានប្រមូលទិន្នន័យពីតំបន់ផ្សេងៗគ្នា ដើម្បីវាយតម្លៃថាតើប្រទេសណាដែលមានសុភមង្គលបំផុតនៅលើពិភពលោក។  កម្រិតសន្ទស្សន៍សុភមង្គលនៅតាមប្រទេសនីមួយៗត្រូវបានធ្វើឡើងដោយការផ្តល់ពិន្ទុពី ០ (អាក្រក់បំផុត) ទៅ១០ (ល្អបំផុត)។  ការវាយតម្លៃនេះ គឺមើលលើផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ពិតប្រាកដ (Real GDP per Capita) ការគាំទ្រសង្គម សុខភាពនៃអាយុសង្ឃឹមរស់ សេរីភាពក្នុងការជ្រើសរើស និងសប្បុរសធម៌របស់ប្រជាជនតាមរយៈការស្ទង់មតិ ៣ឆ្នាំចុងក្រោយ។
  លោក Charly Promroy បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ដូច្នេះថា ការប្រកួតកន្លងទៅក្លិបណិចស្ដិប ទទួលបានបទពិសោធន៍ច្រើន ព្រោះជាការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌលីគ២ របស់កម្ពុជា។ ការប្រកួតរដូវកាល២០២២ ក្លិបមានទីតាំងនៅសៀមរាបនេះ ធ្វើមិនបានល្អទេ ដោយជាប់ត្រឹមលេខ ១១ ក្នុងចំណោមក្រុមទាំង១២។    បើទោះជាលទ្ធផលកន្លងទៅមិនល្អ ប៉ុន្ដែប្រធានក្លិបនេះ នៅតែមានការតាំងចិត្តខ្ពស់ និងជឿជាក់ថាអ្វីៗ នឹងអាចសម្រេចបានប្រសិនជាមានការតស៊ូ។ លោក Charlies Promroy បាននិយាយដូច្នេះថា៖«ជ័យជម្នះ។ ក្នុងមួយជីវិតខ្ញុំ មិនដែលគិតថារាល់ការប្រកួតប្រជែង យើងមិនអាចឈ្នះនោះទេ។ ហើយនេះ អាចកើតឡើង ប៉ុន្ដែអ្វីទាំងអស់ត្រូវតែត្រៀមខ្លួនឲ្យបានល្អជាមុន។»។   លោក Charlie Promroy ក៏បានបញ្ជាក់ពីបទពិសោធន៍ និងឧបសគ្គ ដែលក្លិបណិចស្ដិប បានជួបក្នុង Cambodian League 2 ឆ្នាំ២០២២ ផងដែរ។ បញ្ញាធំនោះ គឺការខ្វះខាតហិរញ្ញវត្ថុ ដែលធ្វើឲ្យរាំងស្ទះដល់ការហ្វឹកហាត់ និងការចេញទៅប្រកួតផ្លូវឆ្ងាយ។  លោក Charlie Promroy ប្រធានក្លិប Next Step FC ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ   «យើង ជួបឧបសគ្គចំពោះការប្រកួតរដូវកាលមុន នៅក្នុងទីលានប្រកួត។ យើង ជួបបញ្ហាហិរញ្ញវត្ថុ ដើម្បីបានមូលដ្ឋាន និងរចនាសម្ព័ន្ធរបស់ក្លិបឲ្យទាន់ពេលវេលាប្រកួត ហើយយើងក៏អត់មានពេលគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនផងដែរ។ យើង បានចំណាយពេលស្ទើរតែមួយរដូវកាលមុន ដើម្បីជម្នះឧបសគ្គទាំងនេះ។»។ ប្រធានក្លិបរូបនេះ បានប្រាប់ដូច្នេះ។   ចំពោះការត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាល ២០២៣-២០២៤ លោក Charlie Promroy សញ្ជាតិអង់គ្លេស បញ្ជាក់ថានឹងមិនអាចទៅរួចទេ ដែលក្លិប និងត្រូវជួបវិបត្តសេដ្ឋកិច្ចម្ដងទៀត។ ប្រធានក្លិបរូបនេះ ប្រាប់ថា៖«វា មិនអាចទៅរួចទេ ដែលក្លិប នឹងជួបបញ្ហាហិរញ្ញវត្ថុម្ដងទៀត។ គោលការណ៍របស់ CPL ក្រោមរចនាសម្ព័ន នៃអាជ្ញាប័ណ្ណរបស់ក្លិបឆ្នាំនេះ ក្លិបទាំងអស់ត្រូវ មានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង បើមិនដូច្នេះទេ ពួកគេ នឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួតទេ។»។   ដោយឡែក អ្វី ដែលជាចំណុចវិជ្ជមាន និងភាពខ្លាំងរបស់ក្លិប ដែល លោក Charlie បានមើលឃើញនោះ គឺកីឡាកររបស់ក្លិប ដែលមានបទពិសោធន៍តិចតួចក្នុងទីលាន ប៉ុន្ដែអ្នកទាំងនោះ បានប្រឹងប្រែងប្រកួត អស់ពីសមត្ថភាព ហើយក៏បានបង្ហាញមហិច្ឆិតារបស់ពួកគេ ក្នុងការសាងស្នារដៃដើម្បីក្លិបផងដែរ។    លោក Charlie Promroy បានបន្ថែមបែបនេះថា៖«សម្រាប់កីឡាករ បានបង្ហាញទម្រង់លេង ដែលពួកគេព្យាយាមអស់ពីសមត្ថភាព ទៅតាមកាលៈទេសៈនៃការប្រកួត ដែលមានពេលខ្លះបានបង្កើតរឿងស្ទើរតែមិនគួរឲ្យជឿ។ ខ្ញុំ គិតថា នេះ គឺជាចំណុចខ្លាំងរបស់ក្រុមយើង។ ពួកគេ គ្រាន់បើដែរចំពោះកីឡាបាល់ទាត់ ដែលពួកគេនៅក្មេង មិនមានបទពិសោធន៍ ប៉ុន្ដែពួកគេចង់រៀន។ នេះ គឺជាអ្វីដែលយើង មាន។ យើងមានកីឡាករក្មេងៗ ចំនួន២៥នាក់ ដែលពួកគេទាំងអស់អាចប្រកួតក្នុងកាលៈទេសៈដ៏លំបាកបំផុត ហើយពួកគេភ្ញាក់រលឹកជារៀងរាល់ថ្ងៃ ដើម្បីលើកទឹកចិត្តខ្លួន ក្នុងការហ្វឹកហាត់ និងប្រកួត។ នេះ គឺជាភាពខ្លាំងរបស់ក្រុមយើង។»៕  
លោក Charlie Pomroy ប្រធានក្លិប Next Step FC បានបញ្ជាក់ប្រាប់ថា ក្លិបបានត្រៀមខ្លួនប្រជែងពានលីគលំដាប់ទី២កម្ពុជា Cambodian League រដូវកាល ២០២៣-២៤ រួចរាល់ហើយ មុនការប្រកួតចាប់ផ្ដើមអំឡុងខែកក្កដា ឆ្នាំ២០២៣។ ប្រធានក្លិបរូបនេះ ជឿថា មិនមានអ្វី ដែលមិនអាចធ្វើបាននោះទេ ប្រសិនជាមានការត្រៀមខ្លួនល្អ និងការប្ដេជ្ញាចិត្តប្រឹងប្រែងឲ្យបានខ្ពស់។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមរៀបចំការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋ ដែលមិនបានចុះឈ្មោះ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ កន្លងទៅ។ បើតាមអ្នកនាំពាក្យគ.ជ.ប ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ អាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខតែម្តង ដោយពួកគេ មិនចាំបាច់ចុះឈ្មោះម្តងទៀត ឡើយ៕
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញលទ្ធផលព្យាករណ៍ថា សម្ពាធទាបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដីពី១០ ទៅ១៥ភាគរយ។ តំបន់ខ្ពង់រាប មានសីតុណ្ហភាពពី២៦ ទៅ៣៨អង្សាសេ ដោយខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ រីឯតំបន់មាត់សមុទ្រ មានពី២៥ ទៅ៣៦អង្សាសេ ហើយរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ១,៥០ម៉ែត្រ។ នៅតំបន់វាលទំនាប សីតុណ្ហភាពមានកម្រិតពី២៦ ទៅ៣៧អង្សាសេ ហើយខ្យល់បកមានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី ដូចតំបន់មាត់សមុទ្រផងដែរ៕
សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ប្រទេសកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា។
  បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ នៅប្រទេសថៃ កីឡាកាយសម្ព័ន្ធកម្ពុជាដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១។ មេដាយប្រាក់ទី១ រកបានលើវិញ្ញាសាគូបុរស នារី អាយុ១២ ដល់១៤ ឆ្នាំ (កីឡាករ ស៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត) និងមេដាយប្រាក់ទី២ រកបានលើប្រភេទវិញ្ញាសាជាក្រុម ៥នាក់អាយុ១៥ ដល់១៧ឆ្នាំ (កីឡាការិនី ឌឹម អ៊នធីតា, ណេម សុខហេង, ស៊ីវ ចន្ថា, សួស ស្រីពៅ និងកីឡាការិនី ឈួន សុណ្ណបញ្ញា។   ចំណែកមេដាយសំរឹទ្ធ១ រកបានលើប្រភេទទ្រីយ៉ូ អាយុ១២ ដល់១៤ឆ្នាំ( កីឡាករ ស៊្រាន វួចទ្រី កីឡាការិនី ឈួន ស្រីនាត និងកីឡាការិនី ច្រឹង ចាន់ត្រា)។ ការទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍ប្រទេសថៃនេះដែរ សមដូចអ្វីដែលសហព័ន្ធបានរំពឹង និងកំណត់មុនពេលចេញទៅប្រកួត ដោយលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាធ្លាប់បាននិយាយថា។ កីឡាករ ស៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ទទួលមេដាយប្រាក់១ លើវិញ្ញាសាគូ។ រូបពី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា   «មិនមែនមានន័យថា យើងមិនធ្លាប់ទទួលបានទេ ជើងឯកអាស៊ី យើងធ្លាប់ហើយ ចន្លោះឆ្នាំ២០១០-២០១៦។ អ៊ីចឹង ចន្លោះពីនោះ មកដល់បច្ចុប្បន្ន ជាពេលយើងស្ថាបនាកីឡាករ-កីឡាការិនី ដើម្បីធ្វើយ៉ាងណា ៦ ឬ ៨ឆ្នាំក្រោយ ឲ្យដល់ដំណាក់កាល រកមេដាយ។ ហើយបច្ចុប្បន្ននេះ ដល់ដំណាក់កាលពួកគេ ឈានទៅរកមេដាយហើយ ហើយពួកគេសុទ្ធសឹងជាកីឡាករ-កីឡាការិនីប្រមូលផ្ដុំថ្មី។ ខ្ញុំគិតថា ពួកគេនឹងធ្វើបានល្អ។ ខ្ញុំមានជំនឿចិត្តថា ពួកគាត់នឹងអាចរកបានមេដាយ ១ ក្នុងចំណោមមេដាយទាំង ៣ (មាស ប្រាក់ និងសំរឹទ្ធ)»។   គួបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ១៨រូបចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃ ដែលមានប្រទេស៧ ចូលរួមប្រកួតរួមមាន កម្ពុជា ជប៉ុន អ៊ីរ៉ង់ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី វៀតណាម និងម្ចាស់ផ្ទះថៃ។ ការប្រកួតនេះធ្វើឡើងពីថ្ងៃទី៣ ដល់ទី៥ ខែកញ្ញា នាខេត្តប៉ាតាយ៉ា ប្រទេសថៃ៕    
កីឡាកាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយ៣ ពីព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃ។ ឈ្នះមេដាយដូចបំណង បន្ទាប់ពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំណត់គោលដៅឱ្យកីឡាករ-កីឡាការិនីកាយសម្ព័ន្ធ ប្រជែងមេដាយណាមួយឱ្យខាងតែបាន។
  ដំណាំកាហ្វេ គឺជាប្រភេទរុក្ខជាតិដែលត្រូវការអាកាសធាតុត្រជាក់ ដែលគេនិយមដាំនៅខេត្តមណ្ឌលគិរី ព្រោះតំបន់នោះមានអំណោយផលលើដំណាំកាហ្វេប្រភេទ Robusta។ មិនត្រឹមតែដាំប្រភេទកាហ្វេធម្មតាទេ ពលរដ្ឋនៅតំបន់នោះ ជាពិសេសជនជាតិដើមភាគតិច អាចវិវត្តមកដាំកាហ្វេបែបសរីរាង្គទៀតផង តាមរយៈការជួយគាំទ្របច្ចេកទេសពីសំណាក់អ្នកជំនាញអង្គការសេដាក និងក្រុមហ៊ុនទីម័រកាហ្វេ។ ស្ថិតនៅក្នុងចម្ការកាហ្វេសរីរាង្គដែលមានផ្ទៃដីប្រមាណ ៤ ហិកតា ក្នុងភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បុរសវ័យ៤០ឆ្នាំម្នាក់ កំពុងដើរប្រមូលផលកាហ្វេសរីរាង្គ សម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ក្រុមហ៊ុនបញ្ជាទិញ។   ជាជនជាតិដើមពូនងលោក រ៉ូយ ទើប បានរៀបចំទីតាំងដាំកាហ្វេសរីរាង្គ នៅចន្លោះដីព្រៃដែលសម្បូរដោយដើមឈើធំៗ និងដើមកៅស៊ូ ដែលហ៊ុំព័ទ្ធជុំវិញ ដើម្បីជួយការពារមិនឲ្យបរិយាកាស និងខ្យល់ពុលផ្សេងៗ ដែលហើរមកប៉ះពាល់នឹងដំណាំកាហ្វេនេះ ដែលវាស្របតាមស្ដង់ដាសរីរាង្គរបស់អង្គការសេដាក។ ងាកមកនិយាយពីរឿងថែទាំវិញលោក រ៉ូយ ទើប ត្រូវការប្រើប្រាស់ជីធម្មជាតិដែលផ្សំចេញពីលាមកគោលាយជាមួយកន្ទក់ អង្កាម និងស្លឹកឈើធម្មជាតិ ដែលគ្មានជាតិគីមី ហើយសូម្បីតែទឹកស្រោចស្រពដំណាំក៏គ្មានសារធាតុពុល ឬគីមីដែរ។ ចំណែកដើមកាហ្វេវិញ គឺបុរសសម្បុរខ្មៅរូបនេះ ត្រូវបោសសម្អាតជម្រះស្មៅ ឬវល្លិ៍ផ្សេង ដែលរុំព័ទ្ធជារៀងថ្ងៃ ដើម្បីកុំឲ្យងាប់គល់។ ក្រោយផលកាហ្វេសរីរាង្គលេចចេញផ្លែផ្កាហើយ លោក រ៉ូយ ទើប ត្រូវបេះកាហ្វេនោះ យកទៅហាលឲ្យស្ងួតល្អ ហើយយកទៅលក់ឲ្យក្រុមហ៊ុនទីម័រកាហ្វេ ដែលបានប្រមាណជា២តោនក្នុងមួយឆ្នាំ។ តាមរយៈការផ្គត់ផ្គង់នេះ លោក រ៉ូយ ទើប អាចទទួលបានចំណូលជាង២០លានរៀល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារវិញផងដែរ។   ដើរបណ្ដើរ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗបណ្ដើរ ជនជាតិដើមភាគតិចពូនងរូបនេះ បាននិយាយដូច្នេះថា៖ «ខ្ញុំដឹងថាកាហ្វេរបស់ខ្ញុំឆ្ងាញ់ ពីព្រោះខាងកូរ៉េ ដែលផលិតជាកញ្ចប់ យកមកឲ្យខ្ញុំហូប។ ណាមួយខ្ញុំលីងខ្លួនឯង ខ្ញុំដឹងថាឆ្ងាញ់ ដោយសារតែខ្ញុំបេះតែគ្រាប់កាហ្វេណាដែលទុំក្រហមទេ។ ឥឡូវជីវភាពក្នុងគ្រួសារខ្ញុំដូចជាធូរធារ ហើយមិនព្រួយបារម្ភរឿងទីផ្សារ»។ នេះជាការបញ្ជាក់របស់កសិករ រ៉ូយ ទើប។    ដើមឡើយលោក រ៉ូយ ទើប ដាំកាហ្វេធម្មតាចំនួន១០០ដើមប៉ុណ្ណោះ សម្រាប់បេះយកទៅហាល និងរំលីង យកទៅចម្រាញ់ផឹកទទួលទានខ្លួនឯងផង និងលក់ខ្លះឲ្យអ្នកភូមិ ឬឈ្មួញពីវៀតណាមផង។ ប៉ុន្តែក្រោយពីលោក បានជួបជាមួយលោក យស ចាន់ថា ប្រធានក្រុមហ៊ុនទីម័រកាហ្វេ កាលពីអំឡុងឆ្នាំ២០១៥នោះ លោក រ៉ូយ ទើប ក៏ងាកមកដាំកាហ្វេបែបសរីរាង្គ ដោយមានគាំទ្របច្ចេកទេសពីក្រុមហ៊ុន សម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារវិញ។     ក្រៅពីជួយបច្ចេកទេសដាំដល់ពលរដ្ឋ ដោយសហការជាមួយអង្គការសេដាកនោះ ក្រុមហ៊ុនទីម័រកាហ្វេ ក៏ប្រមូលយកគ្រាប់កាហ្វេទាំងនោះ ទៅរំលីងកែច្នៃ និងវេចខ្ចប់កាហ្វេយកទៅលក់ក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ។ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ កាហ្វេសរីរាង្គមណ្ឌលគិរី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកបញ្ជាទិញបរទេស ដែលក្នុងនោះរួមមានឈ្មួញពីប្រទេសកូរ៉េ១០តោន ជប៉ុន១២តោន តៃវ៉ាន់ និងវៀតណាមជាដើម។ បច្ចុប្បន្ននេះក្រុមហ៊ុនទីម័រកាហ្វេ អាចមានលទ្ធភាពផ្គត់ផ្គង់កាហ្វេនៅក្នុងស្រុក និងក្រៅស្រុក បានចន្លោះពី២២តោន ទៅ២៥តោន តាមរយៈការប្រមូលទិញផលិតផលពីពលរដ្ឋជនជាតិដើមភាគតិច៤០គ្រួសារ ដែលបានប្រកបរបរកសិកម្មកាហ្វេសរីរាង្គ លើផ្ទៃដីដាំដុះកាហ្វេចំនួន១១៨ហិកតា ដោយក្នុងនោះផ្ទៃដីដែលបង្កើនផលបាន៤៨ហិកតា។ នេះបើតាមលោក យស ចាន់ថា ប្រធានក្រុមហ៊ុនទីម័រកាហ្វេ។    មានមាឌធំ សម្បុរស្រអែម បុរសវ័យជាង៣០ឆ្នាំ រូបនេះ បាននិយាយដូច្នេះថា៖ «ខ្ញុំបានបង្រៀនអ្នកដាំដែលជាជនជាតិដើមភាគតិច ទាំងបច្ចេកទេសក្នុងការដាំដុះឲ្យទទួលបានផលច្រើន។ ពីមុនមានតែ ៥គ្រួសារទេ ប៉ុន្តែពេលនេះ មាន៤០គ្រួសារហើយ ដែលដាំដុះបែបសរីរាង្គនេះ។ ក្នុងឆ្នាំនេះ អាចនាំចេញកាហ្វេចន្លោះពី២៥តោន ទៅ៣០តោន សម្រាប់ផ្គត់ផ្គង់ទៅប្រទេសជប៉ុន កូរ៉េ និងតៃវ៉ានជាដើម»។   បំណងធំរបស់ប្រធានក្រុមហ៊ុនទីម័រកាហ្វេរូបនេះ មិនមែនផ្ដោតតែលើការនាំចេញទៅក្រៅប្រទេសនោះទេ ពោលគឺលោកចង់ជំរុញឲ្យពលរដ្ឋ្មខ្មែរទាំងអស់ ងាកមកគាំទ្រកាហ្វេសរីរាង្គរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចមណ្ឌលគិរីនេះ ឲ្យកាន់តែច្រើនថែមទៀត ខណៈប្រទេសក្នុងតំបន់កំពុងឲ្យតម្លៃខ្ពស់លើផលិតផលសរីរាង្គខ្មែរ។   ក្រៅពីក្រុមហ៊ុនក្រៅប្រទេសបញ្ជាទិញ កាហ្វេសរីរាង្គនៅខេត្តមណ្ឌលគីរី ក៏មានលក់ជាបណ្ដើរៗហើយនៅទីផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ដែលមានការគាំទ្រពីក្រុមហ៊ុនមួយចំនួនដូចជា ផ្សារកសិផលសរីរាង្គសេដាក (ផ្សារអូក្រា) ហាងកាហ្វេ F Cafe (អេហ្វកាហ្វេ) ហាងរ៉ូប៊ូស្ដាប៊ូស្រាកាហ្វេ ហាងប៊ីងហ្គោកាហ្វេ ។   មានវ័យ៦៦ឆ្នាំ លោកស្រី ប្រុក វ៉ាន្នី បានបើកអាជីវកម្មហាងប៊ីងហ្គោកាហ្វេ ជាង១ឆ្នាំមកហើយ ដែលគាំទ្រដល់ផលិតផលកាហ្វេសេរីរាង្គ ។ ស្ត្រីវ័យចំណាស់ ដែលចូលនិវត្តពីការងារអង្គការសង្គមស៊ីវិល បាននិយាយថា មូលហេតុលោកស្រី បើកអាជីវកម្មនេះ គឺដោយសារតែខ្លួនមានបំណងជួយគាំទ្រ និងលើកកម្ពស់ដល់ជីវភាពពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច ដែលប្រកបរបរកសិកម្មបែបសរីរាង្គនេះ។ មិនមែនត្រឹមតែដាក់លក់ផលិតផលកាហ្វេសរីរាង្គប៉ុណ្ណោះទេ សូម្បីតែអថិតិជនចូលពិសារកាហ្វេសរីរាង្គនេះ ក៏ទទួលបានចំណេះដឹងពីកសិកម្មសរីរាង្គ តាមរយៈការធ្វើបទបង្ហាញពីក្រុមការងារ និងបុគ្គលិក ហាងប៊ីងហ្គោកាហ្វេរបស់លោកស្រីផងដែរ។ បើតាមស្ត្រីវ័យចំណាស់ដែលជាម្ចាស់ហាងកាហ្វេរូបនេះ បច្ចុប្បន្ន សន្ទុះនៃការគាំទ្រកាហ្វេសរីរាង្គមានច្រើន ពីសំណាក់អតិថិជនគ្រប់ស្រទាប់។   អតីតមន្ត្រីអង្គការសង្គមស៊ីវិល ដែលមានចិត្តលើកស្ទួយផលិតផលខ្មែររូបនេះ បាននិយាយដូច្នេះថា៖ «បើនិយាយពីកាហ្វេសរីរាង្គ គឺលំបាកណាស់ទម្រាំបានកាហ្វេ១ពែងៗ។ ហើយសម្រាប់ការដាំដុះវិញ ជាការដាំដុះដោយជនជាតិដើមភាគតិច ដែលមានរបៀបដាំ និងប្រមូលផងច្បាស់លាស់ទៅតាមស្ដង់ដារសរីរាង្គ»។     រយៈពេល២ឆ្នាំចុងក្រោយនេះ ដំណាំកាហ្វេសរីរាង្គមណ្ឌលគិរី កំពុងរីកដុះដាល និងដំណើរការយ៉ាងល្អ ក្រោយពីពលរដ្ឋជនជាតិដើមភាគតិច ទទួលបានការយល់ដឹងពីសំណាក់អ្នកជំនាញសរីរាង្គនៃអង្គការសេដាក ដែលជួយបង្ហាត់បង្រៀន និងកំណត់ស្ដង់ដារ។ បើតាមអ្នកជំនាញកសិកម្មសរីរាង្គរបស់អង្គការសេដាក ការដាំដុះកាហ្វេស្របទៅតាមស្ដង់ដារសរីរាង្គ គឺទាមទារឲ្យកសិករ បោះបង់ការដាំដុះដោយប្រើប្រាស់សារធាតុគីមី និងជីផ្សេងៗ។    លោក គាម មករាឌី អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋាននៃអង្គការសេដាក បានពន្យល់ថា ពីការដាំដុះតាមគោលការណ៍សរីរាង្គសេដាកយ៉ាងដូច្នេះ៖ «ដើម្បីបានស្ដង់ដារសរីរាង្គសេដាកយកទៅដាក់លើកាហ្វេសរីរាង្គ កសិករត្រូវអនុវត្តតាមស្ដង់ដារសរីរាង្គសេដាក។ បន្ទាប់ពីកសិករអនុវត្តតាមហើយ  កសិករត្រូវសុំការចុះត្រួតពិនិត្យរបស់ក្រុមការងារសេដាក នោះនឹងមានអ្នកទៅត្រួតពិនិត្យក្នុងកសិដ្ឋាន ដើម្បីស្វែងយល់ថាតើមានសារធាតុគីមីឬអត់។ មួយវិញទៀត កសិករត្រូវមានការទុកដាក់ឯកសារ ក្នុងការប្រើប្រាស់ធាតុចូលឲ្យបានត្រឹមត្រូវ ក្នុងការកំណត់ស្ដង់ដារ»៕  
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាច្រើនគ្រួសារ កំពុងងាកចេញពីការធ្វើចំការវិលជុំ និងពនេចរ មកប្រកបរបរដាំកាហ្វេសរីរាង្គវិញម្ដង ក្រោយមានការជ្រោមជ្រែងពីអ្នកជំនាញអង្គការសេដាក និងក្រុមហ៊ុនទីម័រកាហ្វេ។ ពលរដ្ឋជនជាតិដើមភាគតិចទាំងនោះ កំពុងកែប្រែជីវភាពមកកាន់តែប្រសើរឡើង ដោយសារតែផលិតផលកាហ្វេសរីរាង្គរបស់ពួកគេ កំពុងវាយលុកទីផ្សារក្នុងស្រុក និងក្រៅស្រុកខ្លាំង។ ការថែទាំ និងការៀបចំកន្លែងដាំកាហ្វេសរីរាង្គ គឺចំណុចសំខាន់នៃសង្វាក់ផលិតកម្មកាហ្វេមណ្ឌលគីរី សម្រាប់នាំចេញទៅក្នុងទីផ្សារក្រៅប្រទេសនេះ។
  ទិន្នន័យអំពីសត្វក្រៀលនៅបំណាច់ឆ្នាំ២០១៩នេះ គឺប្រហែលនឹងឆ្នាំ២០១៨ដែរ ក៏ប៉ុន្តែ អង្គការជីវិតសត្វស្លាបអន្តរជាតិ សង្កេតឃើញថា កង្វះទឹកនៅបឹងព្រែកល្ពៅនៅឆ្នាំ២០១៩ មានសភាពធ្ងន់ធ្ងរជាងឆ្នាំ២០១៨។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដ៏សំខាន់មួយ សម្រាប់ទ្រទ្រង់ការរស់នៅរបស់សត្វក្រៀលកម្រនៅរដូវមិនបន្តពូជ។   បើតាម AKP មន្ត្រីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារតំបន់ដីសើមនេះ ដោយមិនត្រូវបង្កការរំខានដល់សត្វឡើយ និងជួយទប់ស្កាត់ការទន្ទ្រានយកដី។ តំបន់ទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានដាក់បញ្ចូលក្នុងតំបន់អភិរក្សកាលពីឆ្នាំ២០១៦ ដោយគ្របដណ្ដប់លើផ្ទៃដី ៨ ៣០៥ហិកតា៕
អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បានធ្វើជំរឿនសត្វក្រៀលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយបានកត់ត្រាសត្វក្រៀលបាន១០៥ក្បាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
អត្ថបទទាក់ទង   អបអរសាទរ កម្ពុជា ឈ្នះ ប៉ាគីស្ថាន ២-០ នាជំនួបជើងទី១វគ្គជម្រុះ World Cup    ម៉ុងហ្គោលីបានយកឈ្នះព្រុយណេ ២-០ ហើយម៉ាកាវឈ្នះស្រីលង្កា ១-០ និងប៊ូតង់ឈ្នះកោះហ្គាំ ១-០ ខណៈដែលម្ចាស់ផ្ទះឡាវចាញ់បង់ក្លាដែស ១-០ សម្រាប់ជំនួបវគ្គជម្រុះជើងទី១នេះ។  កីឡាករក្មេងជាងគេសៀង ចន្ធា និងចាស់ជាងគេគួច សុគម្ភៈ បានក្លាយជាវិរបុរសសម្រាប់ក្រុមជម្រើសជាតិកម្ពុជាតាមរយៈការស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់នៅចុងម៉ោងលើប៉ាគីស្ថាន។   ជ័យជម្នះ ២-០ បាននាំឲ្យក្រុមគោព្រៃកម្ពុជាដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Keisuke Honda និងលោក Filex Dalmas ជាគ្រូបង្វឹក មានប្រៀបជាងគូប្រជែងសម្រាប់ជំនួបជើងទី២ដែលប៉ាគីស្ថាននឹងប្រើប្រាស់កីឡដ្ឋានក្នុងប្រទេសកាតាធ្វើជាទឹកដីខ្លួន។   ក្រុមទាំង១០និងត្រឡប់ទៅលេងក្នុងជំនួបជើង២នៅថ្ងៃទី១១ ខែមិថុនា ដើម្បីកាត់សេចក្តីថាក្រុមណាដែលអាចឈានទៅវគ្គជម្រុះជុំទី២បន្តទៀត។ ដោយឡែក ម៉ាឡេស៊ីត្រូវទទួលស្វាគមន៍ទីម័រខាងកើតសម្រាប់ការប្រកួតជើងទី១នៅយប់ថ្ងៃទី៧ ខែមិថុនានេះ៕
ក្រៅពីម្ចាស់ផ្ទះកម្ពុជាដែលទទួលជ័យជម្នះលើក្រុមភ្ញៀវប៉ាគីស្ថានក្នុងលទ្ធផល ២-០ ក្រុមម្ចាស់ផ្ទះបីផ្សេងទៀតរួមមានម៉ុងហ្គោលី ម៉ាកាវ និងប៊ូតង់សុទ្ធតែឈ្នះដូចគ្នា នាការប្រកួតជម្រុះ World Cup ប្រចាំតំបន់អាស៊ី វគ្គជម្រុះបឋមជើងទីមួយ និង Asian Cup 2023 នាល្ងាចថ្ងៃទី៦ ខែមិថុនា។
  ភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េងហួតបឹងស្នោ យូរ៉ូផាក មានទីតាំងនៅ យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត បឹងស្នោ។ សាខាថ្មីនេះ មកកាន់តែជិតអតិថិជនដែលរស់នៅក្នុងគម្រោង បុរី ប៉េង ហួត បឹងស្នោ និងតំបន់ជុំវិញ។ ទីតាំងមានទំហំកាន់តែធំ រចនាបថប្លែក មានបន្ទប់ឯកជនធំៗ និង ឡោញ ដែលអាចទទួលអតិថិជនបានច្រើននាក់ទៀតផងដែរ។   ភោជនីយដ្ឋាន Hiko Teppanyaki ជាភោជនីយដ្ឋានបែបជប៉ុន ដែលអតិថិជន អាចបរិភោគអាហារស្រស់ៗ និងទទួលបានបទពិសោធន៍បរិភោគអាហារ ដែលចម្អិនដោយផ្ទាល់ពីចុងភៅ Teppanyaki ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់។ នៅភោជនីយដ្ឋាន Hiko Teppanyaki អតិថិជន អាចជ្រើសរើសមុខម្ហូបពិសេសៗ ជាង៩០មុខ ដូចជា សាច់គោអូស្រ្តាលី អាម៉េរិក ជប៉ុន សាច់ចៀម បង្កងតាកែវ បង្កងកាណាដា ក្តាមថ្ម ក្តាមអាឡាស្កា និងបន្លែស្រស់ៗ ជាដើម។     ទោះបីជាមានការប្រកួតប្រជែងខ្លាំង ក្នុងវិស័យម្ហូបអាហារ ហ្វាន់ ហ៊្វូដ បានជ្រើសរើសយកយុទ្ធសាស្រ្ត ផ្តោតលើគុណភាពអាហារ និងសេវាកម្ម ដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អ ក្នុងស្រុក និងក្រៅស្រុក ។   សព្វថ្ងៃនេះក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក មានយីហោភោជនីយដ្ឋានចំនួន ៤ ដូចជា ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត (Fun Crab Seafood), ភោជនីយដ្ឋានម្ហូបខ្មែរ ម្រះព្រៅ (Mras Prov), The Cut Steakhouse និងHiko Teppanyaki ព្រមទាំងសាខាភោជនីយដ្ឋានចំនួន ៧ កន្លែងនៅ រាជធានីភ្នំពេញ ដោយរាប់បញ្ចូលទាំងភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េងហួយបឹងស្នោយូរ៉ូផាក នេះ។     លោក ងន ដេវីដសំបូរ បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានគម្រោងបើកភោជនីយដ្ឋាន ៧កន្លែងបន្ថែមទៀតនៅកម្ពុជា ដែលរួមទាំងបង្កើតយីហោ និងរចនាបថថ្មីៗ។ ក្រុមហ៊ុន ក៏មានផ្តល់ជូននូវសេវាកម្មរៀបចំម្ហូបអាហារ ដល់ទីតាំងរបស់អតិថិជន (Catering Service) ដែលមានម្ហូបច្រើនជម្រើស ដូចជាម្ហូបខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេសគឺម្ហូបជប៉ុន ដែលចម្អិនដោយចុងភៅផ្ទាល់ ហៅថា Teppanyaki at Home។ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានបទពិសោធន៍ ផ្តល់សេវា Catering Service សម្រាប់កម្មវិធីតូចធំ ដែលមានភ្ញៀវរហូតដល់ ជាង៦០០០ នាក់។   ទំនាក់ទំនង ទីតាំង ១៖ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើបChip Mong Noro Mall លេខទូរសព្ទ៖ 023 88 57 67 / 096 767 57 67 ទីតាំង ២៖ ស្ថិតនៅជាន់ផ្ទាល់ដី Design Village ផ្ទះលេខ ៦៤៥៣ ផ្លូវលេខ ១០០៣ ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី លេខទូរសព្ទ៖ 066 60 68 68 / 023 23 83 84 ទីតាំង ៣៖ ស្ថិតនៅ ប៉េង ហួត បឹងស្នោ យូរ៉ូផាក ផ្ទះលេខ ផ្លូវលេខ ភូមិ សង្កាត់ លេខទូរសព្ទ៖ 085 333 510 / 023 238 927 ៕ (អត្ថបទពាណិជ្ជកម្ម)  
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២- ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក បានប្រារព្ធពិធីបើកសម្ពោធភោជនីយដ្ឋាន Hiko Teppanyaki សាខា ប៉េងហួតបឹងស្នោ-យូរ៉ូផាកជាផ្លូវការ។
សម្រាប់លោក រៀល ខេមរិន្ទ្រ ការបង្កើតបក្សថ្មីនេះ មិនមែនដើម្បីដើរតួរជំនួសអតីតគណបក្សសង្គ្រោះជាតិនោះទេ ពោលគឺលោកចង់ប្រើប្រាស់នយោបាយបែបទន់ភ្លន់ ដើម្បីចូលរួមដោះស្រាយបញ្ហាជាតិ ដែលលោកយល់ឃើញថា វាប្រសើរជាងការរិះគន់វាយប្រហារនយោបាយគ្នាទៅវិញទៅមក។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្សនិយម ដូចតទៅ៖ នៅពេលសួរថា តើលោក សម្រេចចិត្តបង្កើតបក្សនេះ កំពុងបង្ហាញទង្វើក្បត់បក្សមែនទេ? លោក រៀល ខេមរិន្ទ្រ បដិសេធភ្លាមថា លោកមិនបានក្បត់បក្សទេ ព្រោះលោកចង់បន្តសកម្មភាពនយោបាយខ្លួន។ ត្រង់ចំណុចនេះអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«មិនអាចមាននរណា អាចនិយាយបានថា ខ្ញុំក្បត់បក្សបានទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រោះថាខ្ញុំតើមានបក្សឯណា ដែលនឹងត្រូវក្បត់? ព្រោះថាគណបក្សសង្គ្រោះជាតិ ត្រូវបានសាលដីការំលាយបាត់រួចទៅហើយ។ អ៊ីចឹងនៅពេលខ្ញុំសម្រេចសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សនោះ គឺជារឿងថ្មីមួយទៀត ដោយមិនអាចថាខ្ញុំក្បត់បក្សបានទេ ព្រោះថាច្បាប់ គឺជាច្បាប់»។ ត្រង់ចំណុចនេះលោក រៀល ខេមរិន្ទ្រ អះអាងថា ការបង្កើតបក្សថ្មី មិនមែនជាទង្វើ«អាត្មានិយម»នោះទេ ព្រោះវាជាសិទ្ធិរបស់លោក ក្នុងការសម្រេចចិត្តបន្តជីវភាពនយោបាយ។ «ការបង្កើតគណបក្សនយោបាយមិនមែនជារឿងអាត្មានិយម ប៉ុន្តែជារឿងដោះស្រាយបញ្ហាជាតិ»។ នេះជាការបញ្ជាក់របស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៕
ភ្នំពេញ៖ គណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្ទ្រ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ទើបត្រូវបានក្រសួងមហាផ្ទៃ សម្រេចទទួលចុះឈ្មោះបក្សក្នុងបញ្ជី កាលពីថ្ងៃ១៨ កញ្ញា នាពេលថ្មីៗនេះ។ គោលបំណងនៃការបង្កើតបក្សចូលរួមនយោបាយនេះ ត្រូវបានលោក រៀល ខេមរិន្ទ្រ អះអាងថា លោកចង់ចូលរួមដោះស្រាយបញ្ហាសង្គម តាមរយៈគោលនយោបាយបែបសន្តិភាពរបស់ខ្លួន។
  អត្តពលិក ក៏ដូចជាសហព័ន្ធអូឡាំពិកប្រទេសរុស្ស៊ី និងបេឡារុសធ្លាប់ត្រូវបានហាមឃាត់ពីសំណាក់ IOC ទាក់ទងទៅនឹងនឹងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិនានាបន្ទាប់ពីពេលដែលប្រទេសរុស្ស៊ីបានបើកការឈ្លានពានចូលក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ កន្លងមក។ មកដល់បច្ចុប្បន្នសង្គ្រាមអ៊ុយក្រែនបានអូសបន្លាយមានរយៈពេល១១ខែរួចមកហើយគិតមកដល់ពេលនេះ។   កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃគណៈកម្មាធិការអូឡាំពិកអត្តរជាតិ IOC ព្រមទាំងសមាជិកដ៏មានឥទ្ធិពលមួយចំនួនបានបង្ហាញចេតនារក្សាការប្រឆាំងទៅនឹងប្រទេសទាំងពីរដែលបានហាមឃាត់នោះមុនការប្រកួតព្រឹត្តិការណ៍ដ៏ធំនៅឆ្នាំ២០២៤ មកដល់។ ប៉ុន្តែ IOC និងសមាជិកបែរជាលើកឡើងថានឹងស្វែងរកឱកាសសម្រាប់អត្តពលិកមកពីប្រទេសទាំងពីរដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសក្រោមទង់ជាតិអព្យាក្រឹតឬទង់អូឡាំពិក។    អត្តពលិករុស្ស៊ី និងបេឡារុសទទួលបានការអនុញ្ញាតពី IOC ឱ្យវិលមកកាន់ការប្រកួតនៅក្នុងតំបន់អាស៊ីឡើងវិញ។ការសម្រេចនេះបានរងនូវការរិះគន់យ៉ាងខ្លាំងខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យរក្សាគោលជំហរហាមឃាត់អត្តពលិកនេះឱ្យនៅដដែល។   ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែនលោក Vadym Guttsait ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែមករាដើម្បីបង្ហាញជំហរផ្លូវការរបស់អ៊ុយក្រែនទៅលើបញ្ហាដែលបានកើតមានឡើងនេះ។    «ជំហររបស់យើងនឹងមិនត្រូវបានផ្លាស់ប្តូរទេដរាបណាសង្គ្រាមនៅតែបន្តកើតមានក្នុងអ៊ុយក្រែន។ អត្តពលិករុស្ស៊ី និងបេឡារុសគួរតែមិនអាចចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិនានា ប្រសិនបើយើងមិនបានដឹងឮយើងក៏មិនច្រានចោលលទ្ធភាពដែលយើងនឹងធ្វើពហិការ និងបដិសេធមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនោះទេ។»។ លោក Guttsait បានសរសេរបង្ហោះបែបនេះ។  លោក Guttsait មិនត្រឹមតែជារដ្ឋមន្រ្តីកីឡាប្រចាំអ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែលោកក៏ជាប្រធានគណៈកម្មាធិការអូឡាំពិករបស់អ៊ុយក្រែនផងដែរ។   ម្យ៉ាងវិញទៀតរដ្ឋមន្រ្តីរូបនេះក៏បានបង្ហើបថា ការធ្វើពហិការ និងការបដិសេធមិនចូលរួមនេះបានឆ្លងកាត់ការពិភាក្សាយោបល់ជាមួយសហព័ន្ធកីឡាដែលពាក់ព័ន្ធរួចរាល់អស់ហើយ សម្រាប់ការមិនចូលរួមប្រកួតនៅទីក្រុងប៉ារីសឆ្នាំ ២០២៤៕      
អ៊ុយក្រែនព្រមានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ ប្រសិនបើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រេចបើកផ្លូវឱ្យអត្តពលិករុស្ស៊ីនិងបេឡារុសចូលរួមប្រកួតឡើងវិញបាន។
Chritian Pulisic បានរកគ្រាប់បាល់នាំឲ្យតោខៀវ ក្រោយការប្រកួតដំណើរការបាន៥នាទី ហើយខ្សែប្រយុទ្ធហ្កាបុង Aubameyang បានស៊ុតបាល់ប៉េណាល់ទីតាមស្មើវិញនៅនាទី២៨ បន្ទាប់ពីប្រធានក្រុម Chelsea, Cesar Azpilicueta ធ្វើឲ្យគេដួលនៅតំបន់គ្រោះថ្នាក់។ នៅនាទី៦៧ Aubameyang បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះ ខណៈក្នុងការប្រកួតទាំងមូល Chelsea មានករណីកីឡាករសំខាន់ៗដែលរងរបួស ជាពិសេស Azpilucueta នៅតង់ទី១ និងបន្ទាប់ Pulisic ដែលត្រូវបានប្តូរចេញដូចគ្នា។ Arsenal កាន់តែគ្រប់គ្រងស្ថានការណ៍បាន ក្រោយពេលដែល Mateo Kovacic ទទួលបានកាតលឿងជាលើកទី២ ក្រោយបង្កកំហុសលើ Granit Xhaka នៅ២០នាទីចុងក្រោយ។ ក្នុងការប្រកួតនេះ លោកអាជ្ញាកណ្តាល Anthony Taylor បានពិន័យកាលលឿងតែ១ប៉ុណ្ណោះទៅលើកីឡាករ Arsenal តែពិន័យកីឡាករ Chelsea ដល់ទៅ៦នាក់ ក្នុងនោះ Kovacic ទទួលបាន២តែម្នាក់ឯង។ Arsenal ក្លាយជាក្រុមដំបូងគេបំផុតដែលបន្តឈ្នះពាន FA Cup ដ៏ចំណាស់ដល់ទៅ១៤លើក ដោយនាំមុខ Manchester United (១២លើក), Chelsea (៨លើក), Tottenham Hotspur (៨លើក), Liverpool (៧លើក) និង Aston Villa (៧លើក)៕
Arsenal បានក្លាយជាម្ចាស់កំណត់ត្រាដែលឈ្នះពាន FA Cup លើកទី១៤ បន្ទាប់ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទី២គ្រាប់ តាមវាយបក Chelsea នៅកីឡដ្ឋាន Wembly។ នេះជាពានលើកដំបូងផងដែរសម្រាប់លោក Mikel Arteta ក្នុងនាមជាគ្រូបង្វឹក ហើយកាំភ្លើងធំ ទទួល៨បានកៅអីនៅ Europa League នារដូវកាលក្រោយ ខណៈនៅក្នុង Premier League ពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៨។
  រដ្ឋាភិបាលប៉ាគីស្ថានបាននិយាយក្នុងសប្ដាហ៍នេះថា ប៉ាគីស្ថានបានឃុំខ្លួនសមាជិករាប់សិបនាក់នៃអង្គការដែលត្រូវបានហាមប្រាមទាំងនោះ រួមទាំងសាច់ញាតិជិតដិតពីរនាក់របស់មេដឹកនាំក្រុម Jaish-e-Mohammad ផងដែរ។   ប្រទេសឥណ្ឌាបានដាក់កំហុសទៅលើក្រុម Jaish-e-Mohammad នេះចំពោះការបំផ្ទុះគ្រាប់បែកដ៏ផ្ដាច់ផ្ដិលជីវិតមួយកាលពីខែមុនក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។   អាជ្ញាធរប៉ាគីស្ថាននិយាយថា ស្ថាប័នសាសនានិងស្ថាប័នអប់រំមួយចំនួនដែលគ្រប់គ្រងដោយក្រុមឥស្លាមនិយមដែលនៅក្រៅច្បាប់ ក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាលប៉ាគីស្ថានដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្មទូទាំងប្រទេស។   ប៉ុន្តែ ចំណាត់ការនេះមិនបានធ្វើឱ្យប្រទេសឥណ្ឌាពេញចិត្តពេញថ្លើមនោះទេ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានបានដកថយរៀងៗខ្លួនពីការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់មួយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងញូដេលី បានអំពាវនាវដល់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ឱ្យចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនានា ទោះបីជារដ្ឋាភិបាលឥណ្ឌាបានសម្ដែងក្ដីមន្ទិលអំពីការបង្ក្រាបមួយក្នុងប្រទេសប៉ាគីស្ថានទៅលើក្រុមបែបនោះក៏ដោយ។
  ១. ហានិភ័យនៃជំងឺបេះដូង   ក្រៅពីមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីកហើយនោះសាច់កែច្នៃជាប្រភពនៃជាតិខ្លាញ់មិនល្អនិងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូង។   ២. ឆាប់ចាស់ជាងវ័យ   សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។   ៣. ហានិភ័យនៃជំងឺមហារីក   សាច់កែច្នៃច្រើនមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិល ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកបានយូរដែលសុទ្ធសឹងតែអាចបង្កើនហានិភ័យនៃជំងឺមហារីក ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀតគួរឱ្យបារម្ភ។   ៤. ខ្សោយខួរក្បាល   ពិតណាស់ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល ប៉ុន្តែមិនល្អសោះឡើយប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។   ៥. លើសសម្ពាធឈាម   សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិលដែលបង្កើនហានិភ័យនៃបញ្ហាលើសសម្ពាធឈាមនៅពេលទទួលទានច្រើន ហើយជាប្រចាំ។ អ្នកជំងឺលើសសម្ពាធឈាមមិនគួរទទួលទានអាហារមានជាតិសូដ្យូមលើសពី ១៥០០មីលីក្រាមក្នុងមួយថ្ងៃឡើយ ប្រសិនបើមិនចង់ឱ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់ឡើង។   ៦. ធាត់ជ្រុល   ការទទួលទានសាច់កែច្នៃអាចបណ្ដាលឱ្យអ្នកកើនទម្ងន់ដោយសារមូលហេតុចម្បងពីរ។ ទី១នោះគឺអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អ saturated fat។ ទី២នោះគឺសារធាតុគីមីក្នុងសាច់កែច្នៃអាចបង្កការរលាកក្នុងរាងកាយ៕   ត្រួតពិនិត្យដោយ www.health.com.kh
សាច់កែច្នៃរួមមានសាច់ក្រក ហតដក និងសាច់ដែលគេកែច្នៃទុកឱ្យបានយូរត្រូវបានបន្ថែមសារធាតុគីមីផ្សេងៗរួមនឹងអំបិលជាដើម។ សាច់ប្រភេទនេះអាចមានរសជាតិឆ្ងាញ់និងងាយរកទិញបាន ប៉ុន្តែមិនល្អសោះឡើយចំពោះសុខភាពនិងសម្រស់។ ថាតើសាច់កែច្នៃអាចជះផលប៉ះពាល់អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលអវិជ្ជមាននៃការទទួលទានសាច់កែច្នៃ ៖
  Adele តារាចម្រៀងអង់គ្លេសអាយុ៣០ឆ្នាំ មានឈ្មោះល្បីល្បាញបំផុតជាមួយបទ «Hello» និងលោក Simon Konecki អាយុ៤៤ឆ្នាំ ដែលជាសហគ្រិនផ្នែកសប្បុរសធម៌អាមេរិក មានទំនាក់ទំនងស្នេហាកាលពីឆ្នាំ២០១១ ហើយរៀបអាពាហ៍ពិពាហ៍នៅដើមឆ្នាំ២០១៧។ អ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Angelo ដែលបានកើតកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។   ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន AP តំណាងរបស់ Adele បានអះអាងថា អតីតគូស្នេហ៍ទាំងពីរតាំងចិត្តរួមគ្នាក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសរបស់ខ្លួន។ ចំណែកព័ត៌មានទាក់ទងនឹងការលែងលះ ភាគីពាក់ព័ន្ធសុំសិទ្ធិរក្សាការសម្ងាត់ និងស្នើឲ្យគោរពសិទ្ធិឯកជន។   Adele ជាតារាចម្រៀងម្នាក់ដែលមានអ្នកគាំទ្រចូលចិត្តច្រើនបំផុតនៅលើពិភពលោក ហើយចម្រៀងរបស់នាង ជាពិសេសបទ Hello ដែលចេញអាល់ប៊ុមកាលពីឆ្នាំ២០១៥ ឈរនៅចំណាត់ថ្នាក់លេខ១នៅ៣០ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។   បើតាមការផ្សាយរបស់ The Sun គូស្នេហ៍ទាំងពីរ បានរស់នៅដាច់ដោយឡែកពីគ្នាជាច្រើនខែមកហើយ ដោយគេតែងតែឃើញ Adele មានវត្តមានតែម្នាក់នៅការប្រគំតន្ត្រីធំៗ។ ការ   លែងលះនេះ ត្រូវបានគេប៉ាន់ស្មានថា ដោយសារតែអ្នកទាំងពីរមានសូវមានពេលវេលាឲ្យគ្នាទៅវិញទៅមក ជាពិសេស Adele ដែលតែងតែធ្វើដំណើរឆ្លងទ្វីប។   Adele ដែលប្រកបអាជីពតាំងពីឆ្នាំ២០០៦មក បានឈ្នះពានរង្វាន់ចំនួន១៣៦ផ្សេងៗគ្នាក្នុងឧស្សហកម្មតន្ត្រី ដែលក្នុងនោះមាន Brit Awards ៩លើក Academy Award ១លើក Golden Globe Award ១លើក Grammy Awards ១៥លើក Billboard Music Awards ១៨លើក American Music Awards ៥លើក និង Ivor Novello Awars ក្នុងនាមជា Songwriter of the Year ២លើកផងដែរ។   Adele ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងញឹកញាប់ជាមួយតារាចម្រៀងកាណាដា Drake ជាពិសេសនៅលើបណ្តាញសង្គម Twitter និង Instagram៕    
តារាចម្រៀងលំដាប់ពិភពលោក Adele និងស្វាមី Simon Konecki បានចែកផ្លូវគ្នា ក្រោយចំណងស្នេហ៍អស់រយៈពេល៨ឆ្នាំ។ ដំណឹងនៃការលែងលះនេះ ត្រូវបានប្រកាសដោយតំណាងពីររូបរបស់ Adele គឺ Benny Tarantini និង Carl Fysh កាលពីថ្ងៃទី១៩ ខែមេសា។
 ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានប្រកាសថា កូរ៉េខាងត្បូងនឹងព្យាយាមសម្រេចឲ្យបានគោលដៅបញ្ឈប់ការបំភាយឧស្ម័នកាបូនិចលើសកម្រិតនៅត្រឹមឆ្នាំ២០៥០ ។ ការឈានទៅបន្ថយការបំភាយឧស្ម័នកាបូនិចនេះមានចំណែកសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។  ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានសន្យាថាប្រទេសរបស់លោកនឹងព្យាយាមធ្វើឱ្យគ្មានការបំភាយឧស្ម័នកាបូនិចលើសកម្រិតឲ្យបានសម្រេចនៅត្រឹមឆ្នាំ ២០៥០។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    ក្នុងសុន្ទរកថាទៅកាន់សភា លោក Moon បាននិយាយថា៖« ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ យើងនឹងខិតខំលុបបំបាត់ការបំភាយកាបូននិចលើកម្រិតឲ្យបាននៅឆ្នាំ ២០៥០» ។   យ៉ាងណាក៏ដោយការឈានទៅកាត់បន្ថយការបំភាយឧស្ម័នពុលនេះទាំងស្រុងទៅកាន់បរិយាកាស មិនមែនជារឿងងាយស្រួលសម្រាប់កូរ៉េខាងត្បូងទេ ដ្បិតថា ប្រទេសនេះបន្តពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរផងនោះ។    យោងតាមតួលេខពីទីភ្នាក់ងារថាមពលអន្តរជាតិ ធ្យូងថ្មមានចំណែករហូតដល់ ៤០ ភាគរយឯណោះក្នុងថាមពលអគ្គីសនីដែលផលិតបានសរុបក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលេខរៀងទី ១២ របស់ពិភពលោក។   ជុំវិញការប្តេជ្ញាចិត្តនេះ ប្រមុខរដ្ឋកូរ៉េខាងត្បូងអះអាងថា រដ្ឋាភិបាលខ្លួននឹងវិនិយោគលុយប្រមាណ ២,៤ ពាន់ពាន់លានវ៉ុន (២,១ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ ដើម្បីជំនួសការផលិតថាមពលពីធ្យូងនិងជំនួសមកវិញដោយថាមពលកកើតឡើងវិញ។  រដ្ឋាភិបាលក៏នឹងវិនិយោគលុយ ៤,៣ ពាន់ពាន់លានវ៉ុនផ្សេងទៀត ដើម្បីបង្កើនចំនួនស្ថានីយសាកថ្មសម្រាប់យានយន្តអគ្គិសនី។   ទន្ទឹមជាមួយគ្នានេះ ក្រុងសេអ៊ូលគ្រោងនឹងកាត់បន្ថយរោងចក្រថាមពលនុយក្លេអ៊ែរពីចំនួន២៤ ក្នុងពេលបច្ចុប្បន្ន ដែលជាចំនួនមួយខ្ពស់បំផុតលើពិភពលោកឲ្យនៅត្រឹម១៧ ក្នុងឆ្នាំ ២០៣៤ ខាងមុខ។   ការប្រកាសជំហរបន្ថយការបំពុលបរិយាកាសរបស់មេដឹកនាំកូរ៉េខាងត្បូង ធ្វើឡើងក្រោយពីប្រធានាធិបតីចិនលោក ស៊ី ជីនភីង ប្រកាសថាចិនដែលបច្ចុប្បន្នជាប្រទេសបំពុលពិភពលោកខ្លាំងជាងគេនឹងព្យាយាមបង្កើនកម្រិតបំភាយឧស្ម័នឲ្យដល់កម្រិតបរិមានៅឆ្នាំ ២០៣០ និង ធានាថា គ្មានការបំភាយឧស្ម័ននេះលើសកម្រិតនៅត្រឹមឆ្នាំ ២០៦០។    បន្ទាប់មក គេឃើញនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ក៏ចេញមុខប្រកាសដែរនៅសប្តាហ៍នេះថា ជប៉ុននឹងក្លាយជាប្រទេសគ្មានការបំភាយឧស្ម័នកាបូនិចលើសកម្រិតនៅឆ្នាំ ២០៥០។   ខណៈដែលការឈានទៅបន្ថយឧស្ម័នកាបូនិចពឹងផ្អែកលើការផ្លាស់ប្តូរប្រភពថាមពលអគ្គិសនី គេសង្ឃឹមថា កូរ៉េខាងត្បូងនឹងឈានទៅបង្កើនការផលិតថាមពលចេញពី ខ្យល់ ទឹក និង ថាមពលពន្លឺព្រះអាទិត្យតនៅពេលឆាប់ៗ។    លោក Joojin Kim នៃស្ថាប័នដំណោះស្រាយសម្រាប់អាកាសធាតុដែលជាក្រុមតស៊ូមតិលើបញ្ហាបរិស្ថាននោះមានប្រសាសន៍ថា «ការកម្រិតការបំភាយឧស្ម័នកាបូនិចនៅឆ្នាំ ២០៥០» នឹងមិនអាចត្រូវបានសម្រេចដោយគ្មានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងគោលនយោបាយថាមពលរបស់កូរ៉េខាងត្បូងទេ។  «កូរ៉េខាងត្បូងត្រូវតែបញ្ឈប់ការសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មីជាបន្ទាន់ ហើយចាប់ផ្តើមជំនួសធ្យូងថ្មដែលមានស្រាប់ជាមួយនឹងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ»។ អ្នកជំនាញរូបនេះអះអាងដូច្នេះ៕  
ដោយ៖កង ម៉េងហុង
ដើម្បីដឹងកាន់តែច្រើនពីជីវិតតស៊ូពោរពេញដោយក្ដីសង្ឃឹមរបស់អ្នកស្រី រំចង់ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗដូចតទៅ៖ ម៉ោងប្រមាណជិត៨យប់ អ្នកស្រី សន រំចង់ កំពុងអង្គុយលីងគ្រាប់ល្ពៅ ទុកសម្រាប់លក់ឱ្យកម្មករកម្មការិនីក្នុងរោងចក្រ។ មើលគ្រាប់ល្ពៅក្នុងឆ្នាំងខ្ទះពណ៌ស  ដែលទើរនៅលើចង្ក្រានហ្គាសមិនដាក់ភ្នែក ហើយមាត់ចេះតែនិយាយរៀបរាប់ ពីការខិតខំប្រឹងប្រែងសន្សំប្រាក់របស់ខ្លួន។ ស្ត្រីមេយ៉ាយកូនមួយរូបនេះ បានប្រាប់ដូច្នេះ៖«ខ្ញុំផ្សំគ្នា ហើយខំចាយក្បិតក្បៀត។ តែបងប្អូនរបស់ខ្ញុំថារិះពេកមិនកើតទេ។ ខ្ញុំបានទិញដីទិញផ្ទះនេះ ក៏ដោយសារតែខ្ញុំចេះសន្សំលុយដែរ។ ទម្រាំបានប៉ុណ្ណឹង កម្សត់ណាស់វេទនាណាស់»។ ប្រាក់ដែលខំសន្សំតាំងពី ឆ្នាំ១៩៩៥មក អ្នកស្រី រំចង់ បានយកទៅទិញដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលមានទទឹង ប្រមាណ៥ម៉ែត្រ និងបណ្ដោយប្រហែល១២ម៉ែត្រ។ ដីនោះ បានសាងសង់ផ្ទះ ដោយចែកចេញជា ៦បន្ទប់ ដែលជាន់ផ្ទាល់ដីមាន ៣បន្ទប់ និងជាន់ទីមួយមាន៣បន្ទប់  សម្រាប់ជួលឱ្យកម្មកររោងចក្រស្នាក់នៅ។ ម្ចាស់ផ្ទះរូបនេះ បញ្ជាក់ពីតម្លៃផ្ទះជួល៖«បន្ទប់ជួនខ្លះ ៤០ដុល្លារ ខ្លះ៣៥ដុល្លារ។ ជាន់លើ ៣០ដុល្លារ តែជណ្ដើរពិបាកឡើងពេក ណាមួយ ខ្ញុំយល់ដល់អ្នកជួលស្រួលផង ក៏យកតែ២៥ដុល្លារទេ»។ ក្រៅពីផ្ទះ និងដី នៅរាជធានីភ្នំពេញ អ្នកស្រី រំចង់ ក៏បានទិញដី ២កន្លែងផ្សេងទៀត គឺនៅជាយរាជធានីភ្នំពេញមួយកន្លែង និងនៅស្រុកកំណើតមួយកន្លែងទៀត។ បានផ្ចុងផ្ដើម និងផ្គត់ផ្គង់កូនឱ្យបានរៀន ចប់សព្វគ្រប់មានការងារធ្វើ និងបានបង្កើតគ្រួសារថ្មីស្រេចហើយ មិនចាំបាច់អ្វី ស្ត្រីមេម៉ាយដែលនឿយតាំងពីក្មេងរូបនេះ ត្រូវខំប្រឹងប្រែងទៀតឡើយ។ ប៉ុន្តែផ្ទុយទៅវិញទោះបីកូនស្រីតែម្នាក់ បានអះអាងថា នឹងចិញ្ចឹមអ្នកស្រីឱ្យរស់ស្រួលអស់មួយជីវិត ក៏ស្ត្រីសម្បុរសរាងស្គមខ្ពស់រូបនេះ មិនបញ្ឈប់អ្វីដែលខ្លួនធ្លាប់ធ្វើពីមុនឡើយ។ មានប្រាក់ម៉ឺនដុល្លារអាមេរិកក្នុងផ្ទះ និងមានទ្រព្យផ្សេងទៀតក៏ដោយចុះ ប៉ុន្តែអ្នកស្រី រំចង់ នៅតែថែរក្សាមុខរបរចាស់របស់គាត់។ «គ្រាប់ល្ពៅនេះមួយកញ្ចប់ប្រាំរយ និងមួយកញ្ចប់មួយពាន់រៀល។ បើថែមម៉ោង បានប្រហែល១៥កញ្ចប់។ គិតទាំងដើម បានជាងមួយម៉ឺន ដូច្នេះប្រាក់ចំណេញ ខ្ញុំអាចទិញអាហារបានមួយពេលដែរ។ ខ្ញុំលក់កៅអៀក និងលក់ថ្នាំតិចតួចទៀត មួយគ្រាប់តែប្រាំរយរៀលទេ។ ពួកគេភាគច្រើនញ៉ាំបាត់រាក ឈឺពោះ និងឈឺក្បាល»។ បច្ចុប្បន្នអ្នកស្រី រំចង់ ធ្វើការជាអ្នកសម្អាតក្នុងរោចក្រមួយ ហើយស្ត្រីដែលមើលទៅខោមិនខោអាវមិនអាវរូបនេះ ឆ្លៀតលក់ទំនិញតិចតួចក្នុងរោងចក្រថែមទៀតផង។ «គេមិនថាអ្វីទេឱ្យតែការងារស្អាត។ ដូច្នេះហើយទើបបានជាខ្ញុំខំចូលទៅធ្វើការមុនម៉ោង ដើម្បីបោសឱ្យស្អាតអស់ ហើយខ្ញុំគ្រាន់តែដើរបោសលេងៗ។ បើគេហៅទិញកាត បើកកាបូបលក់ឱ្យគេទៅ។ បើអ្នកណាខ្ចីប្រាក់១០ដុល្លារ ឬ១៥ដុល្លារ យកឱ្យគេទៅ។ ឥឡូវនេះ ខ្ញុំមិនសូវឱ្យគេខ្ចីច្រើនទេ ព្រោះខ្លាចគេប្ដូរទីលំនៅ ពិបាកដើររក។ ឱ្យប្រាក់គេខ្ចី ទាល់តែខ្ញុំទុកចិត្ត ថាគេមិនបោកប្រាក់ខ្ញុំ»។  ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់អ្នកស្រីជារៀងរាល់ថ្ងៃ ក៏បានធ្វើឱ្យអ្នកជិតខាងលាន់មាត់ដែរ។ «គេថាខ្ញុំលក់គ្រប់មុខ សន្សំគ្រប់មុខ។ ខ្ញុំថាបើមិនសន្សំ មានប្រាក់ឯណា ឱ្យកូនរៀនចប់ចុងចប់ដើម។ ប្រឹងរកប្រាក់ហ្នឹង ដោយសារគិតថាពេលដែលខ្ញុំឈឺ វាមិនអាចថាទៅពេទ្យអស់ប្រាក់ ត្រឹម៥០០ ឬ១០០០ដុល្លារទេ ចឹងយើងត្រូវត្រៀមទុកមុន។ ម្យ៉ាងទៀតខ្ញុំរកទុកពេលខ្ញុំចាស់រកអ្វីមិនកើត គឺបានប្រាក់ហ្នឹងអាចរស់ស្រួល មិនពិបាកថា បានប្រាក់ពីណាទិញរបស់ញ៉ាំ»។ មិនខ្វល់ពីសម្ដីអ្នកណាទាំងអស់ ស្ត្រីដែលរៀបចំខ្លួនធ្វើឱ្យអ្នកផងយល់ច្រឡំថា ប្រហែលជាជនក្រីក្រទុរគតរូបនេះ ធ្លាប់មានប្រវត្តិកម្សត់ ហើយអ្នកស្រីបានរំឭកកាលគ្រាក្រ។ «ពីដើមឡើយ ខ្ញុំទៅរកស៊ីនៅកំពង់សោម។ ខ្ញុំនៅក្នុងបន្ទប់ទឹក។ បន្ទប់បង្គន់ផ្សេង បន្ទប់ងូតទឹកផ្សេង គឺខ្ញុំនៅសម្រាន្ត ក្នុងបន្ទប់ទឹកនោះ ព្រោះគេងូតទឹកតែពេលថ្ងៃ។ ចំណែកពេលយប់ ខ្ញុំអាចទៅសម្រាន្តបាន ដល់ភ្លឺឡើង ខ្ញុំរើអីវ៉ាន់ចេញ។ បន្ទប់នេះ សម្រាប់អ្នកដែលគេទៅលេងទឹកសមុទ្រគេចូលទៅបត់ជើង និងងូតទឹក។ នៅទីនោះស្ងាត់ជ្រងំ សុទ្ធតែព្រៃ បើខុសពីខ្ញុំនៅមិនកើតទេ»។ មិនមានផ្ទះស្នាក់នៅជារឿងមួយ ប៉ុន្តែអ្នកស្រុកលើកដែកខេត្តកណ្ដាលរូបនេះ ធ្លាប់ធ្វើការងារ ច្រើនសុច្ចរិត ដើម្បីបានប្រាក់ចិញ្ចឹមកូន។ ចំណែកការចំណាយទៅលើអាហារ ក៏ត្រូវបានគិតហ្មត់ចត់ដែរ។ «ខ្ញុំមិនអាចហូបបង្កង ក្ដាម បង្គា រាល់ថ្ងៃទេ។ មួយអាទិត្យ ឬកន្លះខែ ទើបបានហូបម្ដង។ ធម្មតាខ្ញុំទិញត្រីសមុទ្រ ១,០០០ ឬ ៥០០រៀល អាចញ៉ាំបាន ៣ពេល។ បើក្ដាមមួយគីឡូក្រាម ៣,៥០០រៀល ញ៉ាំបានតែម្ដងទេ»។ អ្នកស្រី រំចង់ បានរៀបរាប់ពីមុខរបរដែលធ្លាប់រកកាលពីជាង២០ឆ្នាំមុន។ «ទៅកំពង់សោមមុនគេបំផុត ទូលចង្អេរលក់គ្រប់មុខ ដូចជា ស្វាយ ត្របែក គ្រាប់ល្ពៅ គ្រាប់ឈូកលីង ធ្វើយ៉ាងណាឱ្យបានពេញចង្អេរ។ ខ្ញុំលេងតុងទីនខ្លះផង រហូតសន្សំបានប្រាក់ទិញផ្ទះនេះ តម្លៃ១,៥០០ដុល្លារ។ បើជំនាន់នេះ ទិញមិនបានទេ»។ អ្នកស្រីបន្តបន្ថែម៖«ក្រោយមកខ្ញុំទិញឆ្នាំងអ៊ុត យកមកបើកកន្លែងគក់ខោអាវ។ មិនអស់អ្វីច្រើនទេ អស់តែសាប៊ូ។ នេះជាឆ្នាំងអ៊ុតនោះ ខ្ញុំមិនចោលវាទេ ទុកជាអនុស្សាវរីយ។ នៅមានអាវមួយទៀត កូនមេគយសុំទិញ យកទៅបោះចោលឈប់ឱ្យខ្ញុំពាក់ តែខ្ញុំមិនលក់ឱ្យគេ ព្រោះអាវនេះកម្សត់ណាស់ ខ្ញុំទុកដល់សព្វថ្ងៃ»។ ទោះបីមិនមានចំណេះវិជ្ជាក៏ពិតមែន ប៉ុន្តែស្ត្រីមេម៉ាយរូបនេះ ពោរពេញទៅដោយគំនិតរកស៊ី  ដែលដូចពាក្យចាស់បានពោលថា មានបញ្ញាមិនស្មើគំនិតនោះ។ «លុយដែលខ្ញុំខំសន្សំបានមកនេះគឺវាកើតកូន។ បានលុយបោកខោអាវ ខ្ញុំយកទៅលេងតុងទីន។ បានលុយតុងទីន ខ្ញុំយកទៅទិញប្រេងម៉ាស៊ូត យកទៅលក់ឱ្យអ្នកដើរសមុទ្រ។ ប្រេងមួយកាន ខ្ញុំទិញ៨០០បាត អ្នកទិញកន្លះខែ គេឡើងមកម្ដងគេឱ្យ ១,០០០បាត។ ខ្ញុំយកប្រាក់ចំណេញនេះ មកបណ្ដុះបណ្ដាលកូនរៀន»។ ខំសន្សំ ខំក្បិតក្បៀត ខំរករបរគ្រប់ច្រកល្ហក ក៏ដើម្បីផ្សំប្រាក់ឱ្យកូនរៀន ហើយអ្នកស្រីមានជំនឿថា ចំណេះវិជ្ជា ពិតជាអាចជួយកូនរបស់ខ្លួនបាន។ «បើថាម៉ែល្ងង់ហើយ យើងលៃយ៉ាងណា កុំឱ្យកូនល្ងង់ដូចយើង ត្រូវឱ្យកូនរៀនបានចេះដឹងជ្រៅជ្រះ ឱ្យវាប្រើបញ្ជា។ ដូចខ្ញុំរាល់ថ្ងៃប្រើគំនិតនិងប្រើកម្លាំង។ រាល់ថ្ងៃ ខ្ញុំមានគំនិត ទើបចេញជាកម្លាំង។ ទម្រាំបានលុយមកពិបាកណាស់។ ពេលយើងចេះអក្សរ យើងប្រើតែខួរក្បាល ប្រើតែប៊ិកបានលុយ»៕
ភ្នំពេញ៖ ធ្លាប់សម្រាន្តក្នុងបន្ទប់ទឹកសាធារណៈ ជាមួយកូនស្រី ព្រោះគ្មានប្រាក់ជួលបន្ទប់ស្នាក់នៅសមរម្យ និងធ្លាប់ជួបការលំបាក់គ្រប់យ៉ាង ស្ត្រីមេម៉ាយកូនមួយ សន រំចង់ ប្ដេជ្ញាចិត្តខំតស៊ូឱ្យកូនបានរៀនខ្ពស់ ដើម្បីចៀសឱ្យផុតពីវាសនាដូចខ្លួន។ ថ្វីដ្បិតមិនចេះអក្សរ តែអ្នកស្រី រំចង់ មានគំនិតយកលុយ បង្កើតលុយ រហូតសន្សំបានប្រាក់ទិញផ្ទះ និងទិញដី ៣កន្លែង ព្រមទាំងមានប្រាក់ ផ្គត់ផ្គង់កូនស្រីរៀនចប់មហាវិទ្យាល័យ មានការងារធ្វើសមរម្យសមដូចបំណង។
ត្រឹមរយៈ ២០ ថ្ងៃបន្ទាប់ពីធ្លាក់ចូលទៅតំបន់គ្រោះថ្នាក់ ពេលនេះ Everton បានងើបរួចវិញ ដោយផ្តល់ភាពអាម៉ាសឱ្យ Newcastle។ Dwight McNeil, Abdoulaye Doucoure និង Beto បានជួយឱ្យរបស់លោក Sean Dyche រកបាន៣ពិន្ទុដ៏សំខាន់នៅជំនួបលីគសប្តាហ៍ទី១៥ នៅរាត្រីថ្ងៃទី៧ ខែធ្នូ។   ១៥ប្រកួតដើមរដូវកាល២០២៣-២៤ នេះ Everton ធ្វើបានល្អហើយដោយឈ្នះ៦ ស្មើ២ និងចាញ់៧លើក។ ប៉ុន្តែដោយសារក្លិបនេះ រងពិន័យដក១០ពិន្ទុ ជុំវិញបទចោទរំលោភលើច្បាប់ស្តីពីផលចំណេញ និងនិរន្តរភាព (PSRs) របស់លីគ ទើបត្រូវធ្លាក់ពីលេខ១៤ ទៅបាតតារាង។ យ៉ាងណាក៏ដោយ នៅពេលនេះ Everton បានឡើងទៅលេខ១៧ ក្នុងតារាងលីគកំពូលអង់គ្លេសវិញ ដោយមាន១០ពិន្ទុ នាំមុខ Luton Town ដែលនៅលេខ១៨ ចំនួន១ពិន្ទុ។   ដោយឡែក Spurs បានរងបរាជ័យជាលើកទី៤ ក្នុងចំណោម៥ប្រកួតចុងក្រោយ បន្ទាប់ពីត្រូវបាន West Ham វាយបកយកឈ្នះ ២-១ នៅជំនួបសប្តាហ៍ទី១៥ ក្នុងដីខ្លួនឯង។ ខ្សែការពារ Cristian Romero ដែលទើបរួចផុតបម្រាមកាតក្រហម ជាអ្នកសម្រេចទីនាំមុខឱ្យក្រុមរហស្សនាមមាន់ខ្នាយមាស នៅនាទី១១ មុនពេល Jarrod Bowen និង James Ward-Prowse រកបានម្នាក់១គ្រាប់វិញនៅនាទី៥២ និង៧៤។   Spurs ដែលធ្វើបានល្អនៅប៉ុន្មានប្រកួតដំបូងដើមរដូវកាល ស្ថិតនៅចំណាត់ថ្នាក់ទី៥ បណ្តោះអាសន្ន ដោយរកបាន២៧ពិន្ទុ ស្មើក្រុមលេខ៦ Manchester United តាមពីក្រោយក្រុមលេខ៤ Manchester City ៣ពិន្ទុ។   West Ham នៅរក្សាលេខ៩ ដដែល ដោយរកបាន២៤ពិន្ទុ ពីការប្រកួត១៥លើក។ Burnley លេខ១៩ និង Sheffield United នៅបាតតារាង ដោយមាន៧ពិន្ទុ និង៥ពិន្ទុ៕ អត្ថបទទាក់ទង   Everton នឹងប្តឹងឧទ្ធរណ៍ប្រឆាំងការកាត់ពិន្ទុនៅ Premier League   Everton ពិន័យដក១០ពិន្ទុ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុនៅ Premier League  
Everton អាចគេចផុតតំបន់ត្រូវកាត់ចោលពីក្រមខណ្ឌ Premier League បន្ទាប់ពីលត់ក្រុមឡើងជើង Newcastle United ក្នុងលទ្ធផល ៣-០។ West Ham United វាយយកឈ្នះ Tottenham Hotspur ២-១។
  ១. គ្រប់គ្រងអ័រម៉ូន Cortisol   Cortisol គឺជាអ័រម៉ូនស្ត្រេស។ នៅពេលអ័រម៉ូននេះឡើងខ្ពស់ជាប្រចាំនោះរាងកាយរបស់អ្នកនឹងបំលែងជាតិស្ករក្នុងឈាមទៅជាខ្លាញ់ដែលស្តុកទុកក្នុងរាងកាយសម្រាប់រយៈពេលយូរ។ ដូច្នេះដើម្បីទប់ស្កាត់ការស្តុកទុកជាតិខ្លាញ់លើសក្នុងរាងកាយ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសរបស់អ្នកដើម្បីបន្ថយអ័រម៉ូន cortisol។   ២. បង្កើនការទទួលទានប្រូតេអ៊ីន   អ័រម៉ូនមួយទៀតដែលអ្នកត្រូវទប់ទល់នោះ គឺ Ghrelin។ អ័រម៉ូននេះគ្រប់គ្រងការឃ្លានដែលបញ្ជូនដំណឹងទៅកាន់ខួរក្បាលឱ្យអ្នកមានអារម្មណ៍ឃ្លាន។ វិធីដ៏ប្រសើរបំផុតដើម្បីគ្រប់គ្រងអ័រម៉ូន Ghrelin កុំឱ្យបង្កបញ្ហា គឺតាមរយៈការទទួលទានប្រូតេអ៊ីន។ នេះក៏ព្រោះតែប្រូតេអ៊ីនអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។   ៣. រក្សាតុល្យភាពនៃអ័រម៉ូន leptin   leptin គឺជាអ័រម៉ូនដ៏មានប្រយោជន៍បំផុតមួយជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានច្រើនលើសកម្រិត។ ជាធម្មតាអ័រម៉ូននេះត្រូវបានបញ្ចេញដោយកោសិកាខ្លាញ់ដែលធ្វើដំណើរទៅកាន់ខួរក្បាលដើម្បីឱ្យអ្នកមានអារម្មណ៍ឆ្អែត។ អតុល្យភាពនៃអ័រម៉ូន leptin បណ្ដាលឱ្យខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។   ៤. គ្រប់គ្រងអ័រម៉ូន estrogen   ក្នុងរាងកាយស្ត្រីអ័រម៉ូន estrogen គឺមានតួនាទីចាំបាច់ណាស់។ កម្រិតនៃអ័រម៉ូននេះឡើងខ្ពស់ពេកនឹងបណ្ដាលឱ្យអ្នកកើនទម្ងន់។ មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យអ័រម៉ូន estrogen កើនឡើង គឺនៅពេលអ្នកទទួលទានសាច់ច្រើន។ ដូច្នេះវិធីដ៏ល្អបំផុតដើម្បីគ្រប់គ្រងកម្រិតនៃអ័រម៉ូន estrogen គឺតាមរយៈការទទួលទានអាហារសុខភាពល្អមានផ្ទុកជាតិសសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតគ្រប់គ្រាន់។   សម្គាល់ ៖ ទោះបីជាអ័រម៉ូនទាំងនេះចាំបាច់ចំពោះសុខភាព ប៉ុន្តែនៅពេលស្ថិតក្នុងកម្រិតមិនត្រឹមត្រូវវាអាចបណ្ដាលឱ្យឡើងទម្ងន់។   ត្រួតពិនិត្យដោយ www.health.com.kh
អ័រម៉ូនក៏ជាកត្តាចម្បងមួយដែលបណ្ដាលឱ្យកើនទម្ងន់ផងដែរ។ គួរដោះស្រាយបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះទប់ទល់អ័រម៉ូនដែលបណ្ដាលឱ្យកើនទម្ងន់ ៖
  ជាថ្មីម្ដងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ចេញសារមានន័យទន់ភ្លន់ទៅកាន់អ៊ីរ៉ង់ ស្របពេលដែលភាពតានតឹងជាមួយសត្រូវប្រវត្តិសាស្ត្រមួយនេះនៅតែតានតឹងដដែល។ អ្វីដែលគេមើលឃើញនោះ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជំហរចម្រុះគ្នាលើបញ្ហាប្រឈមជាមួយអ៊ីរ៉ង់ ដោយពេលខ្លះមន្ត្រីក្រោមបង្គាប់លោក ត្រាំ គំរាមប្រើធម៌ក្ដៅប្រឆាំងទីក្រុងតេហេរ៉ង់ ហើយពេលខ្លះទៀត បង្ហាញជំហររាងទន់បន្តិចវិញ ខណៈពេលអ៊ីរ៉ង់វិញ ក៏ប្រកាន់ជំហររឹងប៉ឹងតែម្ដង។   មុនការចរចាផ្លូវការជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃទី២៧ ខែឧសភា លោក ត្រាំ អះអាងថា អ៊ីរ៉ង់ចង់ជជែកជាមួយអាមេរិក ហើយបើសិនជាដូច្នោះមែន អាមេរិកក៏ចង់ជជែកជាមួយអ៊ីរ៉ង់វិញដែរ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះ មិនបញ្ជាក់ទេថា ការចរចាអាចធ្វើឡើងនៅពេលណាដែរ ហើយឲ្យរង់ចាំមើលសិន ព្រោះគ្មាននរណាចង់ឲ្យរឿងអាក្រក់កើតឡើយរាប់ទាំងលោក អាបេ ដែលលោក ត្រាំ ជឿថា ក៏មានទំនាក់ទំនងល្អជាមួយក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់ដែរ។   ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ ត្រូវបានរាយការណ៍ថា កំពុងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់ទឹកដីអ៊ីរ៉ង់ក្នុងគោលដៅសម្របសម្រួលបញ្ហាដែលកំពុងក្ដៅនៅតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ ឯណេះវិញ ហាក់បានបើកភ្លើងខៀវឲ្យលោក អាបេ ដូចគ្នាដែរ។ ដោយចង់សំដៅដល់គម្រោងទស្សនកិច្ចរបស់លោក អាបេ នៅអ៊ីរ៉ង់នោះ ប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា យើងនឹងដឹងពីអ្វីដែលកើតឡើង ហើយវាគឺរឿងល្អ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   ការប្រឈមមុខរវាងអាមេរិក និងអ៊ីរ៉ង់ ឡើងកម្ដៅខ្លាំងតាំងពីពេលអាមេរិកដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ចាប់ពេលនោះ អាមេរិកបានដាក់សម្ពាធផ្ទួនលើអ៊ីរ៉ង់ចាប់តាំងពីការផ្ដាច់ការនាំចេញប្រេងរហូតដល់ការរឹតត្បិតការនាំចេញលោហៈផង។ ការវិវត្តចុងក្រោយនេះនៅតំបន់ឈូងសមុទ្រពែរ្ស រឹតតែធ្វើឲ្យគេឯងព្រួយបារម្ភខ្លាំង ក្រោយអាមេរិកបញ្ជូននាវាដឹកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់នោះដើម្បីទប់ទល់ការគំរាមរបស់អ៊ីរ៉ង់។   ចំណែកអ៊ីរ៉ង់វិញ មិនបានបង្ហាញជំហររាថយនឹងការគំរាមរបស់អាមេរិកឡើយ។ ជារឿយៗ មន្ត្រីយោធាអ៊ីរ៉ង់អួតអាងពីសមត្ថភាពរបស់ខ្លួន ហើយតែងគំរាមបាញ់ពន្លិចនាវាចម្បាំងរបស់អាមេរិកទៀតផង។ ចុងក្រោយនេះ មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានហៅអាមេរិកជាបិសាច ហើយបោះសម្ដីថា ការចរចាជាមួយបិសាច មិនបានផលអ្វីឡើយ៕  
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែចង់ដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ដោយការចរចាដដែល។ ពីទីក្រុងតូក្យូ លោក ត្រាំ បានផ្ញើសារទៅកាន់ទីក្រុងតេហេរ៉ង់ថា បើអ៊ីរ៉ង់ចង់ចរចា អាមេរិកក៏មិនទោមនស្សអ្វីដែរ។ យ៉ាងណាមិញ សម្រាប់កាលៈទេសៈបច្ចុប្បន្ន ការចរចាដោយផ្ទាល់រវាងអាមេរិក និងអ៊ីរ៉ង់ ទំនងមិនអាចកើតឡើងបានឡើយ។ ជប៉ុនដែលជាមិត្តល្អរបស់ភាគីទាំងពីរ ចង់ចូលខ្លួនជួយដោះស្រាយប្រឈមគួរឲ្យបារម្ភនេះ។
  ក្រុងស្ទឹងសែន, កំពង់ធំ៖ លោកស្រីឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ បានតាំងចិត្តពង្រឹងសេវាពិនិត្យ និងសម្រាលដល់ស្រ្តីមានផ្ទះពោះឱ្យកាន់តែប្រសើរ បន្ថែមជាមួយការដាក់វេនប្រចាំការពេញ ២៤ម៉ោង ក្នុងមួយសប្ដាហ៍។បច្ចុប្បន្ន មណ្ឌលសុខភាពស្រយ៉ូវ មានឆ្មបជំនាញចំនួន៤នាក់ និងឧបករណ៍ថ្នាំគ្រប់គ្រាន់ ក្នុងការឈ្វែងរករោគសញ្ញាគ្រោះថ្នាក់នៃស្រ្តីមានផ្ទៃពោះ។ ប៉ុន្តែមានពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលយល់ដឹងពីវិធីអនាម័យ និងការពារកូនក្នុងផ្ទៃដែលទាមទារឱ្យគ្រូពេទ្យយកចិត្តទុកដាក់ និងពន្យល់ឱ្យបានច្រើន៕   ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖    អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ    (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)      
ដោយ៖ ហ៊ុំម តុងហាវ (យុវជនឃុំស្រយ៉ូវ)
បើសិនជាស្ត្រេសនៅបន្តយូរពេក វាអាចបង្កជាការគ្រោះថ្នាក់ដល់សុខភាពអ្នកបាន។ សង្គមជំងឺមហារីកបានណែនាំនូវវិធីសាស្ត្រជាច្រើនក្នុងការជួយគ្រប់គ្រងស្ត្រេសរបស់អ្នកដូចជា៖     បង្កើតនូវការងារប្រចាំថ្ងៃណាដែលអតិភាពជាងគេ ហើយសិក្សាអំពីការនិយាយថាទេខ្លះផងបើសិនជាត្រូវធ្វើការច្រើនពេក     មានទំនាក់ទំនងកាន់តែល្អជាមួយអ្នកដែលអាចផ្តល់នូវការគាំទ្រខាងផ្លូវអារម្មណ៍អ្នកបាន     ចំណាយពេលវេលាធ្វើសកម្មភាពបន្ធូរអារម្មណ៍ឲ្យបានច្រើនដូចជា ការអានសៀវភៅ ហាត់យូហ្គា ឬថែសួនជាដើម     ចៀសវាងដោះស្រាយបញ្ហាឲ្យគេ។ ចូរផ្តោតសំខាន់ទៅលើអ្វីដែលអ្នកគួរធ្វើបានហើយ     ហាត់ប្រាណជាទៀងទាត់៕ ត្រួតពិនិត្យដោយ www.health.com.kh
វាគឺជារឿងញឹកញាប់មួយក្នុងការដែលឧស្សាហ៍ស្ត្រេស។ នៅពេលប្រឈមមុខនឹងស្ថានភាពតានតឹងខ្លាំង ជីពចរអ្នកនឹងលោតលឿន ដកដង្ហើមកាន់តែញ៉ាប់ តឹងសាច់ដុំ និងខួរក្បាលត្រូវការប្រើប្រាស់អុកស៊ីសែនកាន់តែខ្លាំង។
Khrbin ជាកីឡាករស្នូលមួយរូបដែលបានបង្ហាញទម្រង់លេងយ៉ាងល្អក្រោយជួយក្រុម Al Hilal ឈានដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Champions League 2017 និងនាំស៊ីរីប្រកួតវគ្គជម្រុះ FIFA World Cup នៅរុស្ស៊ី ឆ្នាំ២០១៨ ប្រចាំតំបន់អាស៊ី។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បាននិយាយថាការបង្ហាញខ្លួនដ៏ល្អកន្លងមក គឺជាលទ្ធផលនៃការគាំទ្រពីក្រុមជម្រើសជាតិ ដែលជាមិត្តរួមជាតិខ្លួន និងជាប្រភពនៃការខិតខំប្រឹងប្រែងរបស់គេឲ្យឈានមកដល់ថ្ងៃនេះ។ «យើងមានការប្តេជ្ញាចិត្តក្នុងការលេងបាល់ទាត់ប៉ុន្តែការប្តេជ្ញាចិត្តនេះកាន់តែរឹងមាំនៅពេលអ្នកមានមនុស្សដែលស្រែកឃ្លានសុភមង្គលនៅជិតអ្នក។ ចាប់ពីពេលនេះតទៅខ្ញុំសូមសន្យាដល់ប្រជាជនស៊ីរីថា យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំយកសុភមង្គលនិងសេចក្តីរីករាយ នៅក្នុងការប្រកួត AFC Asian Cup ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ។ ប្រជាជនរបស់យើងសមនឹងទទួលបានភាពរីករាយនេះ»។ នេះជាការអះអាងរបស់ Omar Khrbin និងបានបន្ថែមថា៖«ខ្ញុំតែងតែខិតខីនាំយកសុភមង្គលដល់ប្រជាជនខ្ញុំ។ មិនថាខ្ញុំមានសុភមង្គលយ៉ាងណានោះទេ ខ្ញុំនឹងមិនស្កប់ស្កល់ឡើយប្រសិនបើខ្ញុំមិនបានឃើញស្នាមញញឹម និងសុភមង្គលលើផ្ទៃមុខរបស់អ្នកដទៃនោះ»។ សម្រាប់ជ័យលាភីក្នុងកម្មវិធី AFC Annual Awards 2017 ផ្សេងទៀតរួមមាន៖ -ខ្សែបម្រើរបស់ក្រុម Tottenham Hotspur និងជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min ឈ្នះពាន AFC Asian International Player of the Year។ -កីឡាករបាល់ទាត់ក្នុងសាលរបស់អ៊ីរ៉ង់ Aliasghar Hasanzadeh ឈ្នះពាន AFC Futsal Player of the Year -កីឡាការិនីបាល់ទាត់របស់អូស្ត្រាលី Samantha Kerr ឈ្នះពាន AFC Womens Player of the Year -Yousuf Al Serkal ឈ្នះពាន AFC Diamond of Asia -Japan Football Association  ឈ្នះពាន AFC Dream Asia Award
Omar Khrbin ខ្សែប្រយុទ្ធរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ីរី ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៧ របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC Player of the Year award ដែលប្រព្រឹត្តទៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា។
  នៅចិន តម្លៃផ្ទះថ្មីក្នុងខែតុលាបានបន្តធ្លាក់ចុះ០,៣ភាគរយធៀបនឹងខែមុន បន្ទាប់ពីបានធ្លាក់ចុះ ០,២ភាគរយនៅក្នុងខែកញ្ញា។ នេះបើតាមការគណនារបស់ Reuters ដោយផ្អែកលើ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS)។   ក្នុងចំណោមទីក្រុងទាំង៧០ ទីក្រុង៥៦បានរាយការណ៍ពីតម្លៃផ្ទះធ្លាក់ចុះកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០២០។ តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួនបីគឺ ប៉េកាំង ស៊ិនជិន និងក័ងចូវសុទ្ធតែធ្លាក់ចុះកាលពីខែមុន។   សម្រាប់លំនៅដ្ឋានដែលមានស្រាប់ ទិន្នន័យរបស់ NBS បង្ហាញថា ទីក្រុងចំនួន៦៧មានការធ្លាក់ថ្លៃក្នុងខែតុលា ដែលកើនពី៦៥ទីក្រុងក្នុងខែកញ្ញា។ Ma Hong អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Zhixin Investment Research បានលើកឡើងថា ហេតុផលសំខាន់នៃការធ្លាក់ថ្លៃផ្ទះ ដោយសារតម្រូវការទន់ខ្សោយ។   «អតិថិជនមិនដឹងថាតើផ្ទះដែលពួកគេទិញនឹងត្រូវប្រគល់ឱ្យទាន់ពេលដូចការសន្យារបស់អ្នកអភិវឌ្ឍន៍ឬអត់នោះទេ»។ លោក Hong បានប្រាប់ Reuters បែបនេះ ដោយបន្តថា អាផាតមិនប្រហែល ២០លានផ្ទះត្រូវបានលក់ ប៉ុន្តែមិនទាន់សាងសង់ ឬត្រូវពន្យារពេល។ ចំនួននេះគឺស្មើនឹង ២០ដងនៃចំនួនអាផាតមិនមិនទាន់រួចរាល់របស់ក្រុមហ៊ុនអចលទ្រព្យ Country Garden នៅចុងឆ្នាំ ២០២២។   វិស័យអចលនទ្រព្យចិនបានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដាក់គោលនយោបាយ «បន្ទាត់ក្រហមបី» របស់ទីក្រុងប៉េកាំងដែលបានចាប់ផ្តើមដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ ដោយការកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនត្រូវច្របាច់សាច់ប្រាក់ លុបចោលគម្រោង និងបង្កកគម្រោងជាច្រើន។    មួយរយៈចុងក្រោយនេះ ទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ និងកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ប៉ុន្តែអតិថិជននៅតែមានការប្រុងប្រយ័ត្ន។    លោក Ma Hong បាននិយាយថា ប្រជាជននៅតែមិនប្រាកដប្រជាអំពីកំណើនប្រាក់ចំណូល និងការត្រឡប់មកវិញនៃការវិនិយោគហិរញ្ញវត្ថុក្នុងស្រុកទាប។ ពួកគេស្ទាក់ស្ទើរក្នុងការទិញរបស់របរធំៗដូចជាផ្ទះ។   ថ្មីៗនេះ ធនាគារកណ្តាលចិនគ្រោងនឹងផ្តល់យ៉ាងហោចណាស់ ១៣៧ពាន់លានដុល្លារក្នុងអត្រាការប្រាក់ទាបសម្រាប់កម្មវិធីអភិវឌ្ឍក្នុងទីក្រុង និងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ៕    អត្ថបទទាក់ទង   ចិនគ្រោងបញ្ចេញកម្ចី១៣៧ពាន់លានដុល្លារដើម្បីស្តារវិស័យអចលនទ្រព្យ   តើចិនប្រើយុទ្ធសាស្រ្តអ្វីខ្លះដើម្បីសង្រ្គោះវិស័យអចលនទ្រព្យ ? 
តម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់ៗគ្នា ជាពិសេសនៅតាមទីក្រុងធំៗដូចជា ប៉េកាំង ស៊ិនជិន គ័ងចូវ ដោយសារ ការដាក់គោលនយោបាយបន្ទាត់ក្រហមទៅលើវិស័យនេះពីសំណាក់រដ្ឋាភិបាល រួមផ្សំតម្រូវការក្នុងស្រុកចុះខ្សោយ។
  លោក Mukhisa Kituyi បាននិយាយថា កម្ពុជា គឺជាប្រទេសដែលមានឆន្ទៈខ្ពស់ ក្នុងការប្រែក្លាយខ្លួនពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តឆ្ពោះទៅមុខទៀត។ ក្នុងកែវភ្នែកលោក Mukhisa Kituyi កម្ពុជា ជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។   ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្ដីអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិរូបនេះ មកសរសេរ ដោយអមជាមួយរូបភាព៧សន្លឹក យ៉ាងដូច្នេះថា៖«យើងពិតជាបានធ្វើនូវទំនាក់ទំនងដ៏ល្អជាមួយគ្នាកាលពីពេលកន្លងមក ហើយអ្វីដែលឯកឧត្តមមានការសប្បាយបំផុតនោះ គឺវត្តមានរបស់សម្តេចក្នុងការអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទដ៏មានសារៈសំខាន់បំផុតនេះ។ ឯកឧត្តម នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត»។    ឆ្លើយតបនឹងការសរសើររបស់លោក Mukhisa នេះ សម្ដេច ហ៊ុន សែន បាននិយាយថា បើទោះបីកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយ។«ស្វាគមន៍ចំពោះ ឯកឧត្តមអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។ នេះបើតាមហ្វេសប៊ុកប្រមុខរដ្ឋាភិបាលកម្ពុជា។   លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមវេទិកាពាណិជ្ជកម្ម នៅប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី២២ដល់២៥ តុលា។  វេទិកាពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០១៨នេះ គឺដើម្បីឲ្យប្រទេសទាំងអស់លើពិភពលោក ចែករំលែកបទពិសោធន៍ល្អគ្នា លើការអភិវឌ្ឍ។ វេទិកានេះ មានអ្នកចូលរួមប្រមាណ ៦,៦០០នាក់ ដែលក្នុងនោះមានប្រធានាធិបតី១០រូប និងនាយករដ្ឋមន្ត្រី៣រូប។ នេះបើតាមលោក ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ៕  
ភ្នំពេញ៖ កម្ពុជា ជាប្រទេសគំរូមួយ សម្រាប់ប្រទេសដទៃទៀត ក្នុងការជំរុញផ្នែកអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់លោក ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសស្វ៊ីស។
ក្រុមការងារនេះ មានសមាជិក២៥រូប ដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាប្រធាន បង្កើតឡើង បន្ទាប់ពីក្រសួងមហារផ្ទៃ ចេញសេក្ដីណែនាំហាមឃាត់ការយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំ សម្រាប់ធានាលើការផ្ដល់ឥណទាន ដែលចេញកាលពីថ្ងៃទី៥ ខែកក្កដា។    យោងតាមសេចក្ដីសម្រេច ការងារនេះ មានភារកិច្ចអនុវត្តយន្តការដកយកអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ ដែលបានយកទៅដាក់បញ្ចាំសម្រាប់ ធានាលើការផ្តល់ឥណទាន ឬកម្ចីនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំនានាក្នុងភូមិសាស្ត្រខេត្ត។ ក្រុមការងារនេះ ក៏មានសិទ្ធិប្រើប្រាស់មន្ត្រី ឬកងកម្លាំងក្រោមឱវាទរបស់ខ្លួន ដើម្បីបំពេញភារកិច្ចតាមការចាំបាច់។    ក្រុមប្រតិបត្តិការនីមួយៗ មានតួនាទីសម្របសម្រួល ដឹកនាំការងារចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន, ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ, ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំមូលដ្ឋាន ដែលមានពលរដ្ឋបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាបការធានាលើការ ផ្តល់ឥណទាន ឬកម្ចី។   នៅពេលដកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមយកមកវិញហើយ ក្រុមការងារត្រូវថតចម្លង អត្តសញ្ញាណបណ្ណទាំងនោះ និងបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារចម្លងនោះ ជូនទៅសាមីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំវិញ។ ទន្ទឹមនេះ ក្រុមការងារ ត្រូវប្រគល់អត្តសញ្ញាណបណ្ណច្បាប់ដើម ដែលបានដកហូត ជូនពលរដ្ឋដែលជាម្ចាស់វិញ។    លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ នៅតែបន្តយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម សម្រាប់ការធានាលើការផ្តល់ឥណទាន ឬកម្ចីទៀត ក្រុមការងារលោក នឹងចាត់វិធានការតាមនីតិវិធីច្បាប់៕     
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបង្កើតក្រុមការងារដកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលពលរដ្ឋបានយកទៅដាក់បញ្ចាំ ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិការកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញ ប្រើប្រាស់ ឬកន្លែងបញ្ចាំ ក្នុងខេត្តបន្ទាយមានជ័យ។
  លោក សេង កុម្ភៈ ប្រធានផ្នែករក្សាសមុច្ច័យ និងទំនាក់ទំនងសាធារណៈ នៃសារមន្ទីរជាតិអង្គរ បានឱ្យដឹងថា ធម្មតាពុទ្ធបដិមាដែលមានវ័យចំណាស់ជាងគេ គឺនៅក្នុងស.វទី៦។ ហើយជាទូទៅ គេអាចសម្គាល់ពុទ្ធបដិមាមុនសម័យអង្គរ គឺពុំមានប្រក់នាគ ហើយតែងមានកាយវិការសមាធិ មានបល្ល័ង្កផ្កាឈូកនៅផ្នែកខាងក្រោម។ «ហើយបើសង្កេតមើលស្បង់ដែលគ្រងព្រះអង្គ មានលក្ខណៈស្ដើង សឹងថាយើងអាចមើលឃើញខ្លួនគាត់ច្បាស់។ លក្ខណៈសម្គាល់មួយទៀត នៅផ្នែកខាងលើនៃកេសារបស់ព្រះអង្គ រាងដូចគូថខ្យង មួយទៀតនៅផ្នែកខាងលើ គឺជាលក្ខណៈសម្គាល់ ដែលព្រះពុទ្ធមានវ័យចាស់ជាងគេ។ បើយើងធ្វើការប្រៀបធៀបព្រះពុទ្ធនេះ ទៅនឹងព្រះពុទ្ធនៅឥណ្ឌា ក្នុងសម័យប្រហាក់ប្រហែលគ្នា គឺមានលក្ខណៈស្រដៀងគ្នា»។ នេះជាការបញ្ជាក់របស់លោក សេង សុកុម្ភៈ។   តាមការបញ្ជាក់របស់លោក សេង កុម្ភៈ រូបបដិមាខាងដើមនេះ គឺស្ថិតក្នុងព្រះពុទ្ធសាសនាមហាយាន និងស្ថិតក្នុងរចនាបថ ភ្នំដា៕
 សៀមរាប៖ ពុទ្ធបដិមាមួយអង្គ ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា ត្រូវបាននាំមករក្សាទុកនៅក្នុងសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប។ តាមពិត បដិមាអង្គនេះ ត្រូវបានធ្វើសមុច្ច័យពីសារមន្ទីរជាតិ នារាជធានីភ្នំពេញ។ តើអ្វីជាលក្ខណៈពិសេសនៃបដិមា ដែលមានវ័យចំណាស់ជាងគេនេះ ថាតើគេសម្គាល់វាដោយរបៀបណា?
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ឲ្យដឹងថា ក្នុងចំណោមការិយាល័យទាំងនោះ មានការិយាល័យ ៣ ក្នុងភូមិចំនួន ២ ត្រូវបានផ្លាស់ប្ដូរទីតាំងបោះឆ្នោត ក្រោយរងការជនលិច។ ប៉ុន្តែមិនមានបញ្ហាចោទ ដល់ដំណើរការបោះឆ្នោតនោះទេ។ បន្ថែមលើនេះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សម្ភារមួយចំនួន ដែលនៅសេសសល់ គ.ជ.ប បានបញ្ជូនដល់ទីតាំងបោះឆ្នោតទូទាំងប្រទេសហើយ សម្រាប់ដំណើរការបោះឆ្នោតនៅថ្ងៃទី៤ មិថុនានេះ។ សម្ភារទាំងនោះ មានដូចជា៖ សម្ភារទាំងនោះ មានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ បន្ទប់សម្ងាត់ ហិបឆ្នោត ប៊ិចគួរសន្លឹកឆ្នោត និងសម្ភារបន្ទាប់បន្សំផ្សេងៗទៀត។ ទាំងនេះ គឺជាការអះអាងរបស់លោក ហង្ស ពុទ្ធា កន្លងមក។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ មានគណបក្សនយោបាយចំនួន ១២ ចូលរួមប្រកួតប្រជែងដណ្តើមបេក្ខភាព នៅក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ ទូទាំង ២៥រាជធានី-ខេត្ត៕
ភ្នំពេញ៖ មណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ចំនួន ២២,១៤៨ការិយាល័យ ត្រូវបានរៀបចំរួចរាល់ហើយ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ៤ មិថុនានេះ បើទោះជាតំបន់មួយចំនួន រងនូវជំនន់ទឹកភ្លៀងក្ដី។
លោក គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល ចូលកាន់ដំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអគ្គលេខាធិការដ្ឋាន។ ចំណែកឯ លោក ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ជារដ្ឋលេខាធិការទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស។    រីឯលោក អួច ភា អតីតអភិបាលខេត្តតាកែវ និងលោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តស្ទឹងត្រែង ទទួលបន្ទុកការងារលេខាធិការដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព។ ពិធីចូលកាន់ដំណែងជាផ្លូវការរដ្ឋលេខធិការក្រសួងមហាផ្ទៃ ធ្វើឡើងស្របតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រឡាយព្រះហស្តលេខានៅថ្ងៃទី២៤ ខែមិថុនាកន្លងទៅ៕ 
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្មី៤រូប បានចូលកាន់ដំណែងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ រដ្ឋលេខាធិការថ្មីទាំង៤រូបនេះ មានលោក គង់ សោភ័ណ្ឌ,លោក ងួន រតនៈ,លោក អួច ភា និងលោក ស្វាយ សំអ៊ាង។
អាចថារឿងគួរឲ្យភ្ញាក់ផ្អើល នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ស្រាប់លើកឡើងពីការរៀបចំពិធីឡើងគ្រោងរាជ្យផ្លូវការរបស់មហាក្សត្រ មហា វជិរាលង្ករណ៍ ខណៈកន្លងមក រឿងរ៉ាវទាក់ទងរាជវង្សមិនងាយបែកធ្លាយទៅខាងក្រៅឡើយ។ លោក ប្រាយុទ្ធ និយាយថា រដ្ឋាភិបាលលោកនឹងរៀបចំការបោះឆ្នោតនៅក្រោយពិធីរាជាភិសេករបស់មហាក្សត្រថ្មីប៉ុណ្ណោះ ព្រោះវាជារឿងសំខាន់សម្រាប់ប្រទេសជាងបញ្ហាអ្វីផ្សេងទៀត។  យោងតាមទីភ្នាក់ងារព័ត៌មាន AP លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មាននៅដើមសប្ដាហ៍នេះថា បញ្ហាសំខាន់បំផុតដែលក្រុមប្រឹក្សាសន្តិភាពសណ្ដាប់ធ្នាប់ (NCPO) កំពុងពិចារណា គឺការប្រុងប្រៀបខ្លួនរៀបចំពិធីឡើងគ្រងរាជ្យ។ លោកបានប្រាប់ប្រជាជនថៃ មិនត្រូវភ្លេចពីបញ្ហានេះឡើយ ព្រោះជាបញ្ហាសំខាន់បំផុត។ មេដឹកនាំរបបយោធាថៃ ក៏បានលើកឡើងពីបញ្ហានេះម្ដងទៀតក្នុងដំណើរទស្សនកិច្ចនៅអង់គ្លេស។ នាជំនួបទ្វេភាគីក្នុងទីក្រុងឡុងដ៏ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ បានស្នើឲ្យលោក ប្រាយុទ្ធ រៀបចំការបោះឆ្នោតឲ្យសេរី និងយុត្តិធម៌។ លោក ប្រាយុទ្ធ ក៏ឆ្លើយវិញថា៖ «ខ្ញុំធានាថា ការបោះឆ្នោតនឹងរៀបចំនៅឆ្នាំ២០១៩ ព្រោះច្បាប់បម្រើការបោះឆ្នោតកំពុងត្រូវបានអនុម័តហើយ។ ប៉ុន្តែយើងមានបេសកកម្មសំខាន់មួយទៀត គឺការរៀបចំពិធីរាជាភិសេក»។ កាលបរិច្ឆេទគ្រងរាជ្យផ្លូវការ អាស្រ័យលើមហាក្សត្រ ពីវិមានរដ្ឋាភិបាលថៃមុនចេញទៅអឺរ៉ុប លោក ប្រាយុទ្ធ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ដើម្បីរៀបចំពិធីគ្រងរាជ្យឡើយ តែបានប្រាប់ទុកមុនថា កុំព្យាយាមរិះគន់លោកមានលេសអ្វីឲ្យសោះ។ ក្រោយកិច្ចប្រជុំរបស់រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីថៃ Wissanu Krea-ngam បានប្រាប់អ្នកសារព័ត៌មាន ថា រដ្ឋាភិបាលមិនទាន់កំណត់កាលបរិច្ឆេទឡើយ ហើយវាស្ថិតក្រោមការសម្រេចព្រះទ័យរបសព្រះចៅ មហា វជិរាលង្ករណ៍ អង្គឯងប៉ុណ្ណោះ។ ដំណើរការរៀបចំពិធីគ្រងរាជ្យផ្លូវការ នឹងត្រូវចំណាយពេលរាប់ខែព្រោះជាព្រឹត្តការណ៍ដ៏ធំក្នុងប្រវត្តិសាស្ត្រ។ ប្រមុខរដ្ឋ និងមេដឹកនាំពិភពលោកជាច្រើន រំពឹងថា នឹងត្រូវបានអញ្ជើញចូលរួមពិធីនេះ។ កាលពីពិធីឡើងរាជាភិសេករបស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ក្នុងឆ្នាំ១៩៥០ ហើយមានភ្ញៀវសំខាន់ៗចំនួន៤២ប្រទេសចូលរួម។ ដោយសារបញ្ហានេះ ពិធីគ្រងរាជ្យរបស់ព្រះចៅ មហា វជិរាលង្ករណ៍ ក៏ទំនងជាមានទ្រង់ទ្រាយធំដុំអធិកអធមដូចគ្នា។ របបយោធាប្រើពិធីរាជាភិសេក ជាលេសពន្យារពេលបោះឆ្នោត? ខណៈដែលកាលបរិច្ឆេទនៃពិធីឡើងគ្រងរាជ្យមិនទាន់កំណត់ ការព្រួយបារម្ភក៏កើតឡើងជាថ្មីម្ដងទៀតជុំវិញអនាគតប្រជាធិបតេយ្យនៅថៃ ជាពិសេសការបោះឆ្នោតតែម្ដង។ ដូចបានរៀបរាប់ខាងលើ លោក ប្រាយុទ្ធ បញ្ជាក់ច្បាស់ថា ការបោះឆ្នោតនឹងកើតក្រោយពិធីរបស់មហាក្សត្រប៉ុណ្ណោះ។ ព្រោះតែហេតុនេះ សំណួរដដែលមួយក៏លេចឡើងម្ដងទៀត។ តើរបបយោធាចង់អូសបន្លាយពេលបោះឆ្នោតជាថ្មីទៀតឬយ៉ាងណា? តាំងពីរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤ របបសឹកថៃបានលើកពេលបោះឆ្នោតម្ដងហើយម្ដងទៀត។ ម្ដងថានៅខែតុលា ឆ្នាំ២០១៥ ម្ដងថានៅខែវិច្ឆិកា ឆ្នាំ២០១៨ និងចុងក្រោយនេះបានពន្យារពេលដល់ខែកុម្ភៈ ឆ្នាំ២០១៩ ទៅទៀត។ ការងើបតវ៉ាប្រឆាំងការដឹកនាំរបស់យោធាក៏បានលេចជាបន្តបន្ទាប់ ព្រោះតែការមិនពេញចិត្តនឹងការអូសបន្លាយការក្តោបក្តាប់អំណាចរបស់ក្រុមយោធា។ ជាមួយនឹងព្រឹត្តការណ៍ចុងក្រោយ ក្នុងករណីការបោះឆ្នោតពន្យារពេលមែននោះ លោក ប្រាយុទ្ធ អាចមិនសូវរងការរិះគន់ឡើយ ព្រោះវាជាប់ពាក់ព័ន្ធនឹងមហាក្សត្រដែលត្រូវបានប្រជាជនថៃគោរពខ្លាំង និងត្រូវបានការពារដោយច្បាប់។ ការឡើងគ្រងរាជ្យនេះ ក៏ជាការចង់បានរបស់សង្គមថៃដែលបែកបាក់ដោយសាររឿងនយោបាយនេះ៕
នៅដើមសប្ដាហ៍នេះ មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា និយាយថា ការបោះឆ្នោតទូទៅនឹងធ្វើឡើងនៅបន្ទាប់ពីបញ្ចប់ពិធីរាជាភិសេកផ្លូវការរបស់មហាក្សត្រថ្មី មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) ។ សម្ដីរបស់លោក ប្រាយុទ្ធ បង្កើតការសង្ស័យថា ការបោះឆ្នោតដែលគ្រោងធ្វើនៅដើមឆ្នាំ២០១៩ អាចត្រូវបានលើកពេលម្ដងទៀត ខណៈគេមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៃពិធីឡើងគ្រងរាជ្យសម្បត្តិនេះនៅឡើយ។
  ខេត្តឧត្ដរមានជ័យ, ស្រុកបន្ទាយអំពិល៖ ទោះបី ពុំសូវមានជនមានពិការភាព មកទទួលសេវាសុខភាព ប៉ុន្តែមណ្ឌលសុខភាពគោកខ្ពស់ បានសង់ជម្រាលជនពិការចំនួន ២កន្លែង ត្រង់ចំណុចអគារព្យាបាល និងបន្ទប់ទឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់អ្នកមានពិការភាព។ ក្នុងមួយខែ មណ្ឌលសុខភាពគោកខ្ពស់ ទទួលបានពលរដ្ឋដែលមានពិការភាព ត្រឹម ៣ទៅ៤នាក់ប៉ុណ្ណោះ ដែលភាគច្រើនជា អតីតកងទ័ព។   លោក ចៅ សុខុម ប្រធានមណ្ឌលសុខភាពគោកខ្ពស់ បានលើកឡើងថា ពលរដ្ឋមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យមកទទួលសេវាសុខភាព ដោយមានការលើកលែងបង់ថ្លៃ និងផ្ដល់អាទិភាពមុនគេ។ ម្យ៉ាងទៀត ជម្រាលជនពិការ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ពួកគេ កាន់តែទូលំទូលាយបន្ថែមទៀត៕   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖  អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ  (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
ដោយ៖ រ៉ត ណៅ (យុវជនគោកខ្ពស់) 
  ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាលើកដំបូងជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីង បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីទី១០០ របស់ជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ នឹងឈានដល់យុគថ្មី ដោយជប៉ុន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយចិននៅក្នុងឆ្នាំខាងមុខ និងជាឱកាសស្ថាបនាទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។    ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ ក៏បានជំរុញឱ្យភាគីទាំងពីរ ដោះស្រាយជម្លោះដោយផ្អែកលើកិច្ចសន្ទនា ហើយជប៉ុន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយចិនលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ជំងឺឆ្លងសកល និងការប្រែប្រួលអាកាសធាតុជាដើម។    ចំណែកប្រធានាធិបតីចិន លោកស៊ី ជិនភីងវិញ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការសហការជាមួយជប៉ុនផងដែរ។ បើតាមលោកស៊ី ទំនាក់ទំនងល្អរវាងចិន-ជប៉ុន មិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់សម្រាប់ប្រទេសទាំងពីរឡើយ ប៉ុន្តែវានឹងផ្តល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី និងពិភពលោក។   មិនតែប៉ុណ្ណោះ មេដឹកនាំចិន បានអំពាវនាវឱ្យជប៉ុន មើលមកចិន ក្នុងនាមជាដៃគូ មិនមែនជាការគំរាមកំហែង និងដោះស្រាយបញ្ហាសំខាន់ៗ ជាពិសេសទាក់ទិននឹងប្រវត្តិសាស្រ្ត និងតៃវ៉ាន់ឱ្យបានត្រឹមត្រូវ។    សូមបញ្ជាក់ថា ក្នុងសុន្ទរកថាមួយនៅក្នុងថ្ងៃទី៨ ខែតុលា លោក គីស៊ីដា បានអះអាងថា ជប៉ុននឹងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយចិន ប៉ុន្តែខ្លួននឹងមិនរអា ក្នុងការទាមទារឱ្យចិនទទួលខុសត្រូវរឿងមួយចំនួនឡើយ៕   
ទំនាក់ទំនងជប៉ុន-ចិន នឹងឈានចូលយុគថ្មី។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង។ ចំណែកមេដឹកនាំចិន បានជំរុញឱ្យជប៉ុនពង្រីកកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។
នៅក្នុងឱកាសឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ គឺនៅថ្ងៃទី១៧ ដល់២១ ខែសីហាខាងមុខនេះទៀត លោកអ្នកប្រហែលជាត្រូវមមាញឹកក្នុងការធ្វើដំណើរទៅស្រុកកំណើត។ ដូច្នេះកុំភ្លេចណាកក់តាក់ស៊ី ឬកង់បីតាមកម្មវិធី PassApp ដើម្បីជិះទៅកាន់ចំណតរថយន្ត ដើម្បីធ្វើដំណើរទៅស្រុកដោយសុវត្តភាព។    សម្រាប់លោកអ្នក ដែលនៅរាជធានីភ្នំពេញ ក៏អាចកក់តាក់ស៊ី ឬកង់បីតាមកម្មវិធី PassApp  ដើម្បីជិះទៅផ្សារទំនើប ឬរោងកុន ឬទៅកាន់គ្រប់ទីកន្លែង គ្រប់ពេលវេលា តាមតម្រូវការលោកអ្នក។ មិនត្រូវកម្ដៅថ្ងៃ ការពារពីទទឹកភ្លៀង លឿន រហ័ស ជាមួយនឹងការធ្វើដំណើរដោយសុវត្តិភាព ដែលមានតម្លៃសមរម្យទៀតផង។   ការធ្វើដំណើរពិតជាសំខាន់ គ្រប់កាលៈទេសៈ ហើយក្រុមហ៊ុន PassApp តែងតែយកចិត្តទុកដាក់ ចំពោះការធ្វើដំណើររបស់លោកអ្នក គ្រប់កាលៈទេសៈ អោយកាន់តែងាយស្រួល ដើម្បីកាត់បន្ថយការចំណាយពេលវេលាច្រើន ព្រមទាំងប្រាក់កាសផងដែរ។    ធ្វើដំណើរដោយទំនុកចិត្ត មិនចំណាយថវិកាច្រើន មិនបាច់ត្រូវរង់ចាំយូរ កុំភ្លេចកក់តាក់ស៊ីជាមួយ PassApp Taxi: ios: https://apple.co/30TVHNg, Android: https://play.google.com/store/apps/details?id=com.multibrains.taxi.passenger.passapptaxis&hl=en ៕   (អត្ថបទពាណិជ្ជកម្ម )
ភ្នំពេញ៖ បច្ចេកវិទ្យាកាន់តែរីកចម្រើន ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាក់ស្តែង ការកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរសព្ទដៃ ក៏កំពុងតែពេញនិយមខ្លាំង នៅកម្ពុជាផងដែរ។
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់វាលទំនាបកណ្តាល  តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងរាយប៉ាយ។ ចំណែកបណ្តាខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ឥទ្ធិពលព្យុះនេះ ក៏អាចនាំមកនូវ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងមានរលកសមុទ្របក់មកផងដែរ។ អាស្រ័យដូចនេះ ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលព្យុះ«ម៉ាត់តូ»ដែលបក់មកពីសមុទ្រចិនខាងត្បូង រួចបន្តទៅវៀតណាម នៅថ្ងៃទី៣១ ខែតុលានេះ នឹងធ្វើឲ្យកម្ពុជាក៏ទទួលរងនូវឥទ្ធិពលព្យុះនេះផងដែរក្នុងរយៈពេល១សប្តាហ៍ពេញ គឺចាប់ពីថ្ងៃទី១-៧ ខែវិច្ឆិកា ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានThmeyThmey25  និងលោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃមន្ទីរពេទ្យមហារីកចក្រា ដូចតទៅ៖ វេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃគ្លីនិកមហារីកចក្រា  បានលើកឡើង៖ដូច្នេះ៖ «មហារីកថ្លើមអាចព្យាបាលជា បើក្នុងករណីក្នុងដំណាក់កាលដំបូង។ហើយការជារបស់អ្នកជំងឺគឺយើងមានមធ្យោបាយគឺយកដុំសាច់ចេញនៅពេលវាតូច ។ ដូច្នេះ អ្នកជំងឺអាចមានអត្រាជា » ។ បើតាមវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ភាគច្រើនអ្នកជំងឺមហារីកថ្លើម មកព្យាបាលកម្រក្នុងដំណាក់កាលដំបូងណាស់ ដ្បិតជំងឺនេះ មិនបង្ហាញរោគសញ្ញាដល់អ្នកជំងឺនៅដំណាក់កាលដំបូង។ តែយ៉ាងណា អ្នកជំងឺមួយចំនួន អាចលេចចេញរោគសញ្ញាដូចជា ហើមពោះ ហើមជើង ឡើងលឿង ។ ម៉្យាងវិញទៀត បើក្នុងករណីដុំមហារីកថ្លើមធំសង្កត់ អ្នកជំងឺនឹងឈឺនៅផ្នែកខាងក្រោមឆ្អឹងជំនីរដែលជាទីតាំងធំរបស់ថ្លើម។ លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីករូបនេះ បានណែនាំដល់អ្នកជំងឺ បើមានជំងឺថ្លើមរ៉ាំរ៉ៃ ឬរលាកថ្លើមប្រភេទ B និង C ត្រូវជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល និងតាមដានឱ្យទៀងទាត់ ចៀសវាសវិវត្តទៅជាដុះសាច់មហារីក និងអាចព្យាបាលទាន់ពេលបើកើតជំងឺនេះក្នុងដំណាក់កាលដំបូង៕
ភ្នំពេញ៖ មហារីកថ្លើម គឺជាកោសិកាថ្លើមក្នុងរាង្គកាយ ដុះលូតលាស់ដោយខ្លួនឯងទៅជាដុំសាច់ ដែលមិនស្ថិតនៅក្នុងការគ្រប់គ្រង ។ មូលហេតុ២ ធំៗ ដែលនាំឱ្យកើតជំងឺមហារីកថ្លើម គឺ ការពិសាស្រា និងការរលាកថ្លើមប្រភេទ B និង C ។ តើជំងឺមហារីកថ្លើម អាចព្យាបាលជាទេ?
    សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖     ពីដើម រថយន្ដ ឡាដា នីវ៉ា នេះ មានទ្រង់ទ្រាយពណ៌ស ហើយកង់ និងកញ្ចក់ឆ្លុះមិនបានបាញ់ថ្នាំទេ។ លោក សម្បូរ បានទិញវាឆ្នាំ២០០៧ ពីជនបរទេសម្នាក់ ដែលលែងប្រើវា។ លោក សម្បូរ បានជួសជុលវាខ្លះ។ ឡាដា នីវ៉ា នេះ បំពាក់ម៉ាស៊ីនម៉ាកជប៉ុន នីសាន វិញ។ វាខ្ពស់ជាងដើមបន្តិច ក៏ប៉ុន្តែដែកកាងខាងមុខវាទាបជាងដើមវិញ!   រថយន្ដ ឡាដា នីវ៉ា ជំនាន់ទីមួយ មានលេខកូដក្រុមហ៊ុន -2121 ។ គឺឈ្មោះក្រុមហ៊ុន ជាអក្សរកាត់រុស្ស៊ី។ ប្រភេទឡាន នីវ៉ា ជំនាន់ទីមួយ ត្រូវបានផលិតក្នុងរោងចក្រផ្សេងៗ ស្ថិតនៅសហភាពសូវៀត ប្រទេសហ៊្សកដានី ប្រទេសអេក្វាទ័រ ប្រទេសរូម៉ានី ប្រទេសអ៊ុយក្រែន ប្រទេសអេហ្ស៊ីប ប្រទេសអ៊ុយរូហ្គាយ ប្រទេសក្រិក និងប្រទេសកាហ្សាក់ស្ថាន ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៩៦។ ត្រូវបានឈប់ផលិត ឡាដា នីវ៉ា ១៦០០ ត្រឹមឆ្នាំ១៩៩៣។ រហូតមកដល់សព្វថ្ងៃនេះ ឡាដា នៅតែផលិតរថយន្ដប្រភេទ នីវ៉ា តទៀត។ ពីដំបូង រហូតដល់ជំនាន់បច្ចុប្បន្ន (ទី៥) ឡាដា បានផលិតប្រភេទ នីវ៉ា អស់ ពីរលានគ្រឿង។   ក្រុមហ៊ុនរថយន្ដរុស្ស៊ីឈ្មោះ បានបង្កើតឡើងម៉ាក ឡាដា នៅឆ្នាំ១៩៦៦ ហើយក្រុមហ៊ុននេះ បានក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធបារាំង RENAULT តាំងពីឆ្នាំ២០១៤មក៕   អត្ថបទទាក់ទង   ឡានម៉ាកឡាដាឆ្នាំ១៩៨០មួយគ្រឿង ត្រូវម្ចាស់ទុកចោលហាលថ្ងៃ ហាលភ្លៀងជាច្រើនឆ្នាំ   លោក ភក្ដី ចំណាយរាប់ពាន់ដុល្លារទិញ ប្រវត្តិ និងអនុស្សាវរីយ៍ នៅលើឡានចាស់មួយគ្រឿង  
ភ្នំពេញ៖ លោក DK Dara ទើបទិញបានរថយន្ត ឡាដា ប្រភេទ នីវ៉ា ម៉ូឌែល ១៦០០ ដែលអាយុប្រហែល៤០ ក្រោយពីតាមអង្វរម្ចាស់មុនរបស់វា អស់ពេលជាច្រើនឆ្នាំ។   លោក លឹម សម្បូរ ជាម្ចាស់ឡានម៉ាកសូវៀត ឡាដា នេះពីមុន។ ដ្បិតតែគាត់ទុកវាចោលលែងប្រើប្រាស់ទៀត ប៉ុន្តែគាត់នៅតែស្រលាញ់យានបុរាណនោះពេកណាស់។ ប៉ុន្តែដោយលោក Dara ទទូចសុំទិញពេក ទើបលោក សម្បូរ ដាច់ចិត្តលក់ ព្រោះគាត់ឃើញថា លោក Dara ក៏ស្រលាញ់ ឡាដា នីវ៉ា នោះណាស់ដែរ។ ក្រោយការព្រមព្រៀងទិញ-លក់ហើយ លោក Dara ជួលរថយន្ដធុនធ្ងន់មួយដើម្បីដឹកឡានពីឆ្នាំ១៩៧៩នោះ ទៅយានដ្ឋានរបស់ខ្លួន នៅរាជធានីភ្នំពេញ។ ដល់ម៉ោងដូរម្ចាស់ លោក សម្បូរ ព្យាយាមមិនហូរទឹកភ្នែក។ នោះគាត់នឹករឭកអនុស្សាវរីយ ដែលរយៈពេលយូរឆ្នាំគាត់ជិះ ឡាដា នីវ៉ា។ មុខឡាននេះ យើងថតរូបមួយម៉ុស្តិ៍ទាំងអស់គ្នា ជាមួយកូនៗរបស់លោក សម្បូរ និងអ្នកបើកបររថយន្ដធុនធ្ងន់ទៀត។
  កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ករណីជម្លោះរវាងលោក ស ប៊ុនសឿង និងលោក ហូ ទីអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ បានស្រាវជ្រាវបន្ថែម ដើម្បីពិនិត្យពីដំណើរ រឿងរ៉ាវដែលកើតឡើង។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃនេះយ៉ាងខ្លីថា លោក ស ប៊ុនសឿង និងលោក ហូ ទ្រី មានជម្លោះពាក្យសម្ដីនឹងគ្នា។    ក្នុងសេចក្ដីប្រកាសព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ កាលពីថ្ងៃទី២១ មិថុនា។ ក្រោយពីស្តាប់របាយការណ៍ និងពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ហើយ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទយ៉ាងដូច្នេះ៖ «ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»។    ជាមួយគ្នាដែរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចរៀបចំសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦។ ក្នុងមាត្រា៤៦នេះ បានចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យ ត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ៕   
ភ្នំពេញ៖ លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើ ទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកតំណែង ក្រោយពីមានជម្លោះជាមួយលោក ហូ ទី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់។
នៅពេលដែលអ្នកតែងតែធ្វើការដល់យប់ជ្រៅ នឹងធ្វើឲ្យឈាមដើរដល់ខួរក្បាលមិនគ្រប់នោះទេ។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសរសៃឈាមផងដែរ។ ដូចនេះ អ្នកមិនគួរតែងតែចូលគេងយប់ជ្រៅនោះឡើយ។ នៅពេលដែលអ្នកតែងតែញ៉ាំអាហារដែលខ្លាញ់ នឹងធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នក ដោយធ្វើឲ្យសរសៃឈាមប្រែជាស្អិត។ ជាហេតុដែលធ្វើឲ្យវាងាយនឹងស្ទះ ហើយធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់ឡើយ។ ការមិនចូលចិត្តហាត់ប្រាណ នឹងធ្វើឲ្យសរសៃឈាមរបស់អ្នកងាយចាស់ខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យសរសៃឈាមដើរបានល្អ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់។ តើមានអ្វីខ្លះទៅ?
  ពាក្យនេះមានន័យថា កង់ដែលទុកបម្រុងសម្រាប់ប្ដូរពេលបែកឬពេលខូច :  រថយន្តធំធ្លាក់កង់សឺគួរ ទៅត្រូវអ្នកបើកម៉ូតូ។ បើតាមសំនួនវោហារវិញ កង់សឺគួរ សំដៅលើ មនុស្សឬរបស់បម្រុងដែលគេយកមកប្រើតែពេលគេត្រូវការ :  ខ្ញុំមិនមានកង់សឺគួរទុកពេលឈ្លោះគ្នាទេ៕  
តាមវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា «កង់សឺគួរ» ចេញពីពាក្យបារាំង Secours។
  សម្តេច ស ខេង ដែលជាប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត បានលើកយកពិសោធរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតកន្លងមក ចែករំលែកដល់ឯកអគ្គរដ្ឋទូតទាំង២។ សម្តេច លើកឡើងថា ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ក្នុងការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ។    «សម្តេច បានបង្ហាញសុទិដ្ឋិនិយមចំពោះបរិយាកាសសន្តិសុខបម្រើដល់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីមហាផ្ទៃ។    ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចរដ្ឋមន្រ្តី ពុំឃើញមានសម្តីរបស់ឯកអគ្គរដ្ឋទូតទាំង២ ជុំវិញការបោះឆ្នោតនៅកម្ពុជាឡើយ។ ប៉ុន្តែសំណេរនេះ រំលេចពីការជួយរបស់បារាំង និងអាល្លឺម៉ងដល់កម្ពុជា។ លោក ហ្សាក់ ប៉េឡេ (Jacques PETTET) ឯកឧត្ដមអគ្គរដ្ឋទូតបារាំង លើកឡើងថា បារាំង និងអាល្លឺម៉ង់ បានគាំទ្រកម្ពុជាលើវិស័យនានា អស់រយៈពេលជាង៣០ឆ្នាំមកហើយ។    ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកាន់អំណាច តាំងពីដើមមក។ គណបក្សភ្លើងទៀន ដែលត្រូវគេ មើលឃើញជាគណបក្សជំទាស់ធំជាងគេ និងអាចជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា ពុំត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដោយសារគ្មានឯកសារ១សន្លឹក គឺប្រកាសដើម ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ គណបក្សភ្លើងទៀន បានបាត់ប្រកាសដើមនេះ នៅឆ្នាំ២០១៧៕     ពីឆ្វេងដៃទៅ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងលោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង ស្ថិតក្នុងកិច្ចពិភាក្សាជាមួយសម្តេច ស ខេង។ 
ឯកអគ្គរដ្ឋទូតនៃប្រទេសស៊ីវិល័យ២ គឺឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានចូលជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ម្តងទាំង២នាក់ នៅវិមានសន្តិភាព នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមប្រធានបទនានា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ជាប្រធានបទសំខាន់១ ដែលស្ថិតលើតុពិភាក្សានេះ។
កូរ៉េខាងជើងបានផ្ញើលិខិតមួយទៅកាន់កូរ៉េខាងត្បូង ដើម្បីជូនដំណឹងពីការយល់ព្រមរបស់ខ្លួនលើសំណើចរចាថ្នាក់ខ្ពស់មួយនៅព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ។ ការចរចានឹងធ្វើឡើងនៅថ្ងៃទី៩ ខែមករា នៅឯភូមិប៉ាន់មុនជុម ក្នុងតំបន់គ្មានកងទ័ព DMZ ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ និងផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមករា លោក Baik Tae-hyun ជាអ្នកនាំពាក្យនិយាយថា ភាគីទាំងពីរយល់ព្រមពិភាក្សាលើបញ្ហាថ្នាក់ត្រឹមក្រុមការងារតាមរយៈការផ្លាស់ប្ដូរឯកសារគ្នា ដោយផ្ដោតជាសំខាន់លើលទ្ធភាពនៃការចូលរួមកម្មវិធីអូឡាំពិកឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ក៏ដូចជាបញ្ហាពាក់ព័ន្ធផលប្រយោជន៍ប្រទេសទាំងពីរ។ ភាគីទាំងពីរទំនងជាពិភាក្សាជុំវិញការចាប់ផ្ដើមឡើងវិញការចរចាអន្តរកូរ៉េផងដែរ។ ស្ថានការណ៍ជាវិជ្ជមានរវាងកូរ៉េទាំងពីរ ចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមករា ពេលដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញជំហរចរចាជាមួយកូរ៉េខាងត្បូង។ ក្នុងពេលថ្លែងសារអបអរឆ្នាំថ្មី២០១៨ លោក គីម ហាក់បន្ទន់ជំហរដាក់កូរ៉េខាងត្បូង និងស្នើឲ្យមានការចរចាដើម្បីកូរ៉េខាងជើងអាចបញ្ជូនប្រតិភូចូលរួមអូឡាំពិកខែកុម្ភៈខាងមុខ។ ក្រុងសេអ៊ូលបានឆ្លើយតបយ៉ាងរហ័ស និងជាវិជ្ជមានទៅនឹងជំហររបស់ក្រុងព្យុងយ៉ាង។ អ្វីគួរឲ្យកត់សម្គាល់នោះ ការយល់ព្រមរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកសម្រេចចិត្តពន្យារពេលសមយុទ្ធរួមគ្នាដែលគ្រោងធ្វើរៀបចំទន្ទឹមគ្នានឹងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨ ។ កូរ៉េខាងត្បូងយល់ថា ការផ្អាកសមយុទ្ធរួមគ្នានឹងជួយបន្ថយកម្ដៅនៅឧបទ្វីបកូរ៉េដើម្បីឲ្យកម្មវិធីកីឡានេះធ្វើឡើងដោយគ្មានការភ័យបារម្ភ ខណៈកូរ៉េខាងជើងចាត់ទុកសមយុទ្ធរួមគ្នានេះជាការប្រុងប្រៀបឈ្លានពានខ្លួន។ យ៉ាងណាមិញ អាមេរិកហាក់នៅស្ទាក់ស្ទើមិនចង់ជឿថា កូរ៉េខាងជើងបន្ទាន់ឥរិយាបថទៅវិញ ហើយសង្ស័យថា នេះល្បិចរបស់កូរ៉េខាងជើងដើម្បីគេចពីទណ្ឌកម្មអន្តរជាតិទៅវិញ។ នៅថ្ងៃទី៤ ខែមករា មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង Vincent K. Brook បានប្រាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះសកម្មភាពចុងក្រោយរបស់កូរ៉េខាងជើង ទោះនេះជាសញ្ញាល្អក្ដីសម្រាប់ឧបទ្វីបកូរ៉េក្ដី៕
កូរ៉េទាំងពីរនឹងចរចាគ្នានៅសប្ដាហ៍ក្រោយ ដែលជាជំនួបទល់មុខលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ ។ ប្រធានបទសំខាន់នៃការចរចា គឺការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍រដូវរងារឆ្នាំ២០១៨ និងទំនាក់ទំនងទ្វេភាគីដែលជាប់គាំងរាប់សិបឆ្នាំមកហើយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាអ្នកបង្ហាញបំណងចង់ចរចាជាមុន រួចទើបកូរ៉េខាងត្បូងស្នើកាលបរិច្ឆេទ និងទីតាំងចរចាជាក្រោយ។
តាមរបាយការណ៍ដដែល រយៈពេល១១ខែនេះ កម្ពុជាបាននាំចេញអង្ករសរុប៥៣២ ១៧៩តោន ទៅ សហភាពអឺរ៉ុបចំនួន២២ប្រទេស ចំនួន១៣៤ ៤៣៨តោន ថយចុះជិត៣០ភាគរយ។ នាំចេញទៅ ប្រទេសចិនចំនួន ២៦៥ ២៤៤តោន កើនឡើងជាង១០ភាគរយ និងអាស៊ានចំនួន៧ប្រទេស ៥៤ ៣៥០តោន ថយចុះជាង៣០ភាគរយ។ ចំណែកឯការនាំចេញទៅប្រទេសចំនួន២៤ទៀត មានចំនួន៧៨ ១៤៧តោន ថយចុះជាង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។    ចំពោះក្រុមហ៊ុន ដែលបាននាំចេញអង្ករនោះសរុបមាន៦១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន ធំៗ ចំនួន ១០បាននាំចេញអង្ករចំនួន៣៩៣ ១៣១តោន ស្មើនឹង៧៣,៨៨ភាគរយ។ ចំណែកឯ ៥១ក្រុមហ៊ុនទៀត បាននាំចេញចំនួន ១៣៩ ០៤៨តោន ស្មើនឹង២៦,១២ភាគរយ។    ក្នុងចំណោមអង្ករដែលបាននាំចេញសរុបនោះ មានអង្ករក្រអូបគ្រប់ប្រភេទជាង៣៨ម៉ឺនតោន ស្មើនឹង៧៣,២៧ភាគរយ អង្ករសគ្រប់ប្រភេទ មានជាង១៣ម៉ឺនតោន ស្មើនឹង២៤,៩៣ភាគរយ និងអង្ករចំហុយមានជាង៩ពាន់តោន ស្មើនឹង១,៨០ភាគរយ៕  
នារយៈពេល១១ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករជាង៥០ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ។ អង្ករដែលនាំចេញក្នុងឆ្នាំ២០២១នេះ បានថយចុះជាង៦ម៉ឺនតោនស្មើនឹង១១,៦៤ភាគរយ បើធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ២០២០កន្លងទៅ។ នេះបើតាមរបាយការណ៍នាំចេញកសិផល របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
  ក្រៅពីអត្ដពលិក២២នាក់ ក៏មានប្រតិភូកីឡា១៨នាក់ទៀតដែរ ចូលរួមប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣នេះ ក្នុងនោះមានប្រតិភូថ្នាក់ដឹកនាំ១០នាក់ និងគ្រូបង្វឹក៨នាក់ ។   កម្ពុជា មានអត្ដពលិកហែលទឹក៤រូប ប្រកួតលើវិញ្ញាសាហែលសេរី៥០ម៉ែត្រ, ហែលសេរី ១០០ម៉ែត្រ, ហែលមេអំបៅ ៥០ម៉ែត្រ, ហែលផ្ងា ៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំណែកប្រភេទកីឡាអត្ដពលកម្ម កីឡាករ-កីឡាការិនីកម្ពុជា៤នាក់ ប្រកួតលើវិញ្ញាសា រត់១៥០០ម៉ែត្រ និង៣០០០ម៉ែត្រ និងលោតចម្ងាយនារី។ រីឯកីឡាវាយសី អត្ដពលិកកម្ពុជា៥នាក់ ប្រកួតលើវិញ្ញាសាវាយឯកត្តជនបុរស-នារី, វាយគូ -នារី និងវាយគូចម្រុះ។   សម្រាប់កីឡាវ៉ូវីណាម កីឡាករ-កីឡាការិនី ៩នាក់ ប្រកួតលើវិញ្ញាសាប្រយុទ្ធ បុរសទម្ងន់ ៥៥គីឡូក្រាម, ប្រយុទ្ធនារី ៥៥គីឡូក្រាម, ប្រយុទ្ធទម្ងន់៥០គីឡូក្រាមនារី និង៦០គីឡូក្រាម បុរស។ ម្ចាស់ផ្ទះ វៀតណាម បានដាក់៦ប្រភេទកីឡា និងសរុប១០៧ វិញ្ញាសាប្រកួត។ ៦ប្រភេទកីឡានោះ មានហែលទឹក អត្ដពលកម្ម វាយសី បាល់បោះ បញ្ចសិលា និងវ៉ូវីណាម។ ព្រឹត្តិការណ៍នេះ មានអត្ដពលិក ប្រមាណ១៣០០នាក់ មកពីបណ្ដាលប្រទេស ១០ជាសមាជិកអាស៊ាន៕  
សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានបញ្ជូនអត្ដពលិក ជាសិស្សនិស្សិត២២នាក់ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ានលើកទី១៣ ដែលរៀបចំឡើង នៅទីក្រុង Danang  ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ អត្ដពលិកកម្ពុជា នឹងប្រកួតលើ៤ប្រភេទកីឡា មានកីឡាអត្ដពលកម្ម, ហែលទឹក, វាយសី និងវ៉ូវីណាម។
  គម្រោងជួសជុល និងកែលម្អសាលាឆាន់បុរាណដំណាក់កាលទី១ នៅវត្តរាជបូណ៌ បានបញ្ចប់ហើយ ក្រោយចំណាយពេលជាង៣ខែ។ ការជួសជុលសាលាឆាន់អាយុកាលជាង ១០០ឆ្នាំ នៅក្នុងដំណាក់ទី១នេះ ផ្តោតលើផ្នែកដំបូល ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងងាយបាក់ធ្លាក់។ បើតាមអាជ្ញាធរជាតិអប្សរា អ្នកជំនាញបានកែលម្អតួដំបូលសាលាឆាន់នេះឱ្យមានសភាពល្អប្រសើរឡើងវិញ ដោយបានផ្លាស់ប្តូរធ្នឹមថ្មី និងជួសជុលកន្លែងពុកផុយឲ្យរឹងមាំ។ លើសពីនេះ អ្នកជំនាញ ក៏បានជួសជុលពង្រឹង និងកែលម្អគ្រឿងបង្គុំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រោងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្តារ ព្រំខ្នងដំបូល និងជហ្វាផងដែរ ដើម្បីឱ្យសាលាឆាន់បុរាណនេះរក្សាបាននូវភាពរឹងមាំ និងសោភ័ណភាពល្អ។ ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ក្រោយជួសជុល និងលាបថ្នាំពណ៌ការពារគុណភាពក្បឿង។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា  ទន្ទឹមនឹងការសម្រេចបានលទ្ធផលនេះ ក្រុមអ្នកជំនាញក៏បានជួបការលំបាកមួយចំនួននៅអំឡុងពេលជួសជុល។ លោក ស៊ឹម ប៊ុនធឿន ជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានប្រាប់អ្នកសារព័ត៌មាន Thmey Thmey25ថា៖« បញ្ហាដែលពិបាកជាងគេ គឺធ្នឹមព្រោះពេលនោះធ្នឹមនៃសាលាឆាន់ ដែលមានតួនាទីទ្រទ្រង់បង្គុំនៃដំបូលបានបាក់ស្រុតមួយចំហៀងខាងលិច។   ហេតុនេះយើងគាស់រំលើងវាឡើងវិញ ហើយការគាស់ធ្នឹមនេះ មិនមែនជារឿងងាយស្រួលដូចយើងគាស់ផ្លានដោយគ្រាន់តែលើកឥដ្ឋចេញឡើយ។ បន្ទាប់មកទៀត គឺយើងត្រូវរកឈើដែលធំយកជំនួសដោយឈើនោះត្រូវមានគុណភាពល្អ»។   ដ្បិត ការរុះរើផ្នែកខាងលើនៃសាលាឆាន់មានលំបាក និងត្រូវការបច្ចេកទេសច្រើនក្នុងការជួសជុលយ៉ាងណាក្តីក៏ក្រុមអ្នកជំនាញព្យាយាមរក្សាទ្រង់ទ្រាយដើមនៃសាលាឆាន់បុរាណនេះឲ្យនៅល្អប្រសើរ។ជាមួយគ្នានេះ សម្ភារមួយចំនួននៃសាលាឆាន់ ក៏នៅតែបន្តប្រើប្រាស់ដោយក្រុមអ្នកជំនាញបានលាបថ្នាំដើម្បីរក្សាគុណភាពវត្ថុធាតុដើម។ ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ក្រោយពេលជួសជុល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា  អ្នកជំនាញ នឹងចាប់ផ្តើមការជួសជុលនិងកែលម្អផ្នែកខាងក្រោមនៃសាលាឆាន់ ដែលជាដំណាក់កាលទី២ នៅឆ្នាំ២០២២ ដោយមានការរៀបចំបាតការ៉ូនិងការរៀបចំខឿនសាលាឆាន់៕   ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ពេលមិនទាន់ជួសជុល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ពេលមិនទាន់ជួសជុល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា 
ភ្នំពេញ៖ ដំបូលសាលាឆាន់បុរាណអាយុជាង១០០ឆ្នាំនៃវត្តរាជបូណ៌ ត្រូវបានជួលជុលរួចរាល់ហើយ។ បើតាមអាជ្ញាធរជាតិអប្សរា អ្នកជំនាញបានចំណាយពេលប្រមាណ៣ខែនៅក្នុងគម្រោងជួលជុល និងកែលម្អសាលាឆាន់បុរាណ នាដំណាក់កាលទី១នេះ។ ចំពោះដំណាក់កាលទី២អ្នកជំនាញនឹងចាប់ផ្តើម នៅឆ្នាំ២០២២ ដោយផ្តោតលើការរៀបចំផ្នែកខាងក្រោមនៃសាលាឆាន់។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖    «ភ្នំត្បែង» មានសក្កានុពលទេសចរបែបវប្បធម៌ និងធម្មជាតិ ដែលលោកអ្នកទស្សនាបានជាច្រើនកន្លែង ជិះគោយន្តមើលព្រៃភ្នំ, ងូតទឹកជ្រោះដ៏ត្រជាក់, គយគន់ថ្ងៃរះ និងថ្ងៃលិច, ញ៉ាំអាហារឆ្ងាញ់ដែលធ្វើដោយប្រជាសហគមន៍នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលរាត្រីលោក-អ្នកអាចទស្សនានូវបណ្តុំផ្កាយ (Milky Way) និងទេសភាពពេលរាត្រីពីលើភ្នំដ៏ស្រស់ស្អាតផងដែរ។    នេះជាទិដ្ឋភាពនៃដំណើរកម្សាន្តជំរំតង់ «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ លើកទី៤» ដែលរៀបចំដោយ Cambodia Amazing Trip Planner កាលពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ ២០២០។ រយៈពេល២យប់៣ថ្ងៃ ភ្ញៀវទេសចរដែលចូលរួមជំរំតង់ បានធ្វើដំណើរថ្មើរជើង តាមកាំជណ្ដើរចំនួន ១៣៤៥ ដល់ទីតាំងវត្តដំបូកខ្មៅ។ ក្រោយធ្វើដំណើរដល់វត្តដំបូកខ្មៅ លើភ្នំត្បែង អ្នកចូលរួមទាំងអស់ បានបន្តដំណើរទៅកាន់ទឹកធ្លាក់តាម៉ា និងបន្តទៅសម្រាកបោះតង់នៅទីសក្ការថ្មបីដុំ។   ព្រះអាទិត្យអស្ដង្គត មេឃក៏ប្រែពណ៌ អ្នកចូលរួមបានងូតទឹកសម្អាតកាយ បន្ទាប់ពីធ្វើដំណើរដ៏ឆ្ងាយពីរាជធានីភ្នំពេញ មកដល់ភ្នំត្បែង ក្នុងទឹកដីខេត្តព្រះវិហារ។ កាយត្រជាក់ និងស្រស់ស្រាយ ក្រោយងូតទឹករួច ជាពេលដែលអ្នកចូលរួមទាំងអស់ ត្រូវស្រស់ស្រូបអាហារពេលល្ងាច ដែលចម្អិនដោយចុងភៅជាប្រជាសហគមន៍នៅជើងភ្នំត្បែង។ អាហារដ៏ឆ្ងាញ់ ធ្វើឲ្យអ្នកចូលរួមមានកម្លាំង ដែលបន្តជជែកគ្នាពីនេះពីនោះ និងស្ដាប់ពីប្រវត្តិភ្នំត្បែង និងទីសក្ការថ្មបីដុំ ពីលោកតាៗនៅលើភ្នំត្បែង។ មេឃកាន់តែងងឹត អ្នកចូលរួមដល់ពេលសម្រាក ដើម្បីបន្តដំណើរទៅកាន់តំបន់តាំងយូ នៅព្រឹកស្អែក។   ម៉ោងប្រមាណ៥ព្រឹក អ្នកចូលរួមក៏បានក្រោកពីដំណេក និងស្រស់ស្រូបអាហារ រួចធ្វើដំណើរទៅតំបន់តាំងយូ នៅម៉ោងប្រមាណ ៧ព្រឹក។ ក្នុងដំណើរទៅតំបន់តាំងយូ អ្នកចូលរួមត្រូវធ្វើដំណើរតាមគោយន្ត និងម៉ូតូលើចម្ងាយផ្លូវ ១៥គីឡូម៉ែត្រពីទីសក្ការថ្មបីដុំ ឆ្លងកាត់ព្រៃធំ ព្រៃស្រោង និងទីវាល និងបន្តធ្វើដំណើរថ្មើរជើងចម្ងាយ៥០០ម៉ែត្រ។ នាតំបន់វត្តតាំងយូ អ្នកចូលរួមបានបន្តដំណើរទៅងូតទឹកធ្លាក់ដ៏ត្រជាក់ គឺទឹកធ្លាក់តាំងយូ និងទស្សនាថ្មហួត ដែលនៅជិតនោះ។ បន្ទាប់ពីទស្សនាកម្សាន្តនៅតំបន់តាំងយូ អ្នកចូលរួមក៏បានធ្វើដំណើរមកកាន់ទីសក្ការថ្មបីដុំវិញ។ ដំណើរកម្សាន្តរយៈពេល២យប់ ៣ថ្ងៃបានបញ្ចប់ អ្នកចូលរួមបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយសុវត្ថិភាព និងភាពសប្បាយរីករាយ៕ 
 ព្រះវិហារ៖ «ភ្នំត្បែង» មានចម្ងាយផ្លូវ៣៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ដោយភ្ញៀវទេសចរអាចធ្វើដំណើរឡើងតាមជណ្តើរចំនួន១៣៤៥កាំទើបដល់វត្តដំបូកខ្មៅ។ លោក-អ្នក នឹងបានទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់បំព្រងអមជាមួយសំឡេងសត្វព្រៃ និងការធ្វើដំណើរតាមគោយន្ត ទៅតំបន់សក្ការនានាលើភ្នំត្បែង។
  តាមការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត «កៅអី» ជាភាសាកម្ចីពីចិន ជាតាំងសម្រាប់អង្គុយ,សម្រាប់ដេក សម្រាប់ឈរ ជាដើម។ ឧទាហរណ៍៖ យកកៅអីអង្គុយ និងលើកទឹកមកឲ្យភ្ញៀវ។    ដោយឡែកពាក្យដទៃទៀតដែលមិនមែនជាពាក្យខ្មែរ តែពលរដ្ឋខ្មែរប្រើវាដូចជាពាក្យខ្មែរនោះ តួយ៉ាង វ៉ែនតា, សៀវភៅ, កាមេរ៉ា, កាតាប,លុយ, ស៊ីក្លូ, រ៉ឺម៉ក, កៅស៊ូ, ហ្វ្រាំង ឬហ្វ្រង់, ភ្លើងហ្វារ, បេតុង, កុងតាក់ ។ល៕ 
ពាក្យកម្ចីពីបរទេសជាច្រើន ត្រូវបានពលរដ្ឋខ្មែរប្រើប្រាស់ជារៀលរាល់ថ្ងៃ នៅក្នុងសំណេរ ឬក្នុងការនិយាយឆ្លងឆ្លើយគ្នាទៅវិញទៅមក។ ប៉ុន្តែពួកគេ មិនបានដឹងថា ពាក្យនេះជាកម្ចីពីបរទេសទេ។ ម្យ៉ាងទៀត ពួកគេសឹងតែសន្មតថាពាក្យនោះជាពាក្យខ្មែរទៅហើយ ប្រសិនជា គេមិនបានត្រួតពិនិត្យទៅតាមវេចនានុក្រមខ្មែរនោះ។ ទោះបីជា ពាក្យ «កៅអី» មាននៅក្នុងវេចនានុក្រមខ្មែរក្តី តែសម្តេចព្រះសង្ឃ មិនបានបញ្ជាក់ថាជាពាក្យខ្មែរឡើយ។
លោក ថៃ នរៈសត្យា បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា លោក មិនមានយោបល់អ្វីឡើយ ចំពោះការដកតំណែងនេះ។  ករណីដកតំណែងលោក ថៃ នរៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ផងដែរនោះ កើតឡើងក្រោយមានរឿងរ៉ាវផ្ទាល់ខ្លួនក្នុងគ្រួសារនារយៈពេលចុងក្រោយនេះ៕
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានដកចេញពីតំណែង។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី០៣ វិច្ឆិកាកន្លងទៅ បានថ្លែងនៅក្នុងគណៈកម្មាធិការមជ្ឈិមកងទ័ពរំដោះប្រជាជនចិនយ៉ាងដូច្នេះថា៖« គណៈកម្មាធិការកណ្តាលកងទ័ព គួរតែដឹកនាំកងកម្លាំងទាំងអស់ឲ្យត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រយុទ្ធ និងឈ្នះរាល់សង្គ្រាម ...»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃ៦ វិច្ឆិកា ។ តាមប្រភពព័ត៌មានដដែលនោះ អំឡុងពេលនៃការចុះអធិការកិច្ចនៅបញ្ជាការកងទ័ពនោះ លោក ស៊ី ជិនភីង ដែលជាមេបញ្ជាការកងទ័ពចិនផងដែរនោះ បានថ្លែងបញ្ជាក់ក្នុងឯកសណ្ឋានកងទ័ពដែរថា ការពង្រឹងសមត្ថភាពដើម្បីឈ្នះ ពិតជាសំខាន់ណាស់ក្នុងការរក្សាសន្តិសុខជាតិ ។ លោក បន្តទៀតថា ការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធនៅក្នុងសករាជថ្មីនេះ នឹងជួយជ្រោមជ្រែងផ្នែកយុទ្ធសាស្ត្រចិនក្នុងការប្រែក្លាយសុបិន្តរបស់ខ្លួនឲ្យកា្លយជាការពិតផងដែរ ។ ជាងនេះទៅទៀតនោះ ប្រមុខរដ្ឋចិន ក៏បានទទូចឲ្យកងទ័ពទាំងអស់ តាមដានស្ថានភាពសន្តិសុខជាតិ និងត្រូវតែត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ស្ថានភាព និងទិសដៅ ។ កងទ័ព ក៏ត្រូវស្ថិតក្រោមបញញ្ជាឲ្យបន្តការហ្វឹកហ្វឺន ជាពិសេសលើវិញ្ញាសារប្រយុទ្ធគ្រប់លក្ខខណ្ឌ ៕
មេដឹកនាំកំពូលចិន ប្រធានាធិបតី ស៊ី ជិនភីង បានដាក់បញ្ជាឲ្យកងកម្លាំងទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួន និងជាពិសេសនោះត្រូវត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការធ្វើសង្គ្រាម ។
  ពាក្យត្រឹមត្រូវ គឺ «ប្រិតប្រៀង»។ កិរិយាសព្ទនេះ មានន័យថា ប្រិតដោយរឹតត្បិតឲ្យប្រព្រឹត្តហ្មត់ចត់ទៀងទាត់តាមគតិធម៌ និងគតិច្បាប់ មាតាបិតានិងគ្រូបាអាចារ្យប្រិតប្រៀងបុត្រធីតានិងសិស្សានុសិស្ស ឲ្យកាន់សុចរិតប្រព្រឹត្តល្អ; កូនឥតសណ្ដាប់ធ្នាប់ មកពីម្ដាយអាពុកមិនប្រិតប្រៀង ។   ពាក្យ «ប្រិត» ដាច់ដោយឡែកក៏មានន័យថា ដាក់កម្រិតយ៉ាងតឹង, ធ្វើឲ្យមានកម្រិត ឬ បញ្ញត្តមានកម្រិត។ ត្រូវប្រិតបន្ដិចកុំបណ្ដែតបណ្ដោយ ។    ពាក្យ «ប្រៀង» មិនមាននៅក្នុងវចនានុក្រមឡើយ។ រីឯពាក្យ «ព្រាង» មានការពន្យល់មួយផ្សេងទៀត គឺ ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន។ ព្រាងការ, ព្រាងសំបុត្រ, ព្រាងសេចក្ដី, ព្រាងដំណើរ, និយាយព្រាង ៕  
នៅពេលចូលក្នុង Google ហើយសរសេរពាក្យ ប្រឹតព្រាង, ព្រឹតព្រៀង, ប្រិតព្រាង, ព្រិតប្រៀង ឬក៏ ប្រឹតប្រៀង លោក-អ្នក ច្បាស់ជាឃើញអត្ថបទដែលធ្លាប់សរសេរពាក្យទាំងនេះ ប៉ុន្តែសុទ្ធតែជាពាក្យមិនមាននៅក្នុងវចនានុក្រមខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត។
  ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាមសម្រេចបិទខ្ទប់ (Lockdown)ភូមិចំនួន១០ និងឃុំចំនួន៤ ក្នុងស្រុកបាធាយ ស្រីសន្ធរ និងស្រុកកងមាសខេត្តកំពង់ចាមរយៈពេល១៤ថ្ងៃ ក្រោយរកឃើញពលរដ្ឋជាច្រើននាក់វិជ្ជមានកូវីដ-១៩។   នៅថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសម្រេចសម្រេចចំនួន ៨ផ្សេងគញនា ស្តីពីការបិទខ្ទប់ភូមិចំនួន១០ និងឃុំ៤ នៅក្នុងភូមិសាស្ត្រស្រុក បាធាយ ស្រីសន្ធរ និងស្រុកកងមាស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  ក្នុងចំណោមភូមិទាំង១០ ដែលត្រូវបិទខ្ទប់ មានភូមិភូមិតាំងក្រាំង នៃឃុំជាលា, ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក នៃឃុំតាំងក្រាំង និងភូមិចុង  ភូមិសង្កើប នៃឃុំសំបូរ ស្រុកបាធាយ។   ចំណែកស្រុកស្រីសន្ធរ មានភូមិចំនួន៣ និងឃុំ១ ត្រូវបិទខ្ទប់ រួមមានភូមិជ័យ នៃឃុំមានជ័យ, ភូមិសន្ទៃ និងភូមិច្រស់ នៃឃុំព្រែកពោធិ៍ ព្រមទាំងបិទខ្ទប់ឃុំប្រាំយ៉ាម។ ដោយឡែកនៅស្រុកកងមាស មានភូមិចំនួន ២ គឺភូមិអន្លង់គគីរ និងភូមិគងជ័យ និងឃុំចំនួន៣ ដែលរួមមានឃុំស្ដៅ ឃុំរការអារ និងឃុំកងតាណឹង។ ការសម្រេចបិទខ្ទប់ ភូមិ និងឃុំ នៃស្រុកបាធាយ ស្រុកស្រីសន្ធរ និងស្រុកកងមាស ក្នុងខេត្តកំពង់ចាមនេះក្រោយតេស្តឃើញវិជ្ជមានកូវីដ-១៩ លើពលរដ្ឋ។ ការបិទខ្ទប់នេះទៀតសោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី១២ឧសភា។    សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០មេសានេះ បានរកឃើញពលរដ្ឋចំនួន ៦នាក់ មានវិជ្ជមានកូវីដ-១៩ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ អ្នកជំងឺដែលរកឃើញ មានឈ្មោះ កុយ ស្រីកែវ ភេទស្រី អាយុ២២ឆ្នាំ និងម្ដាយឈ្មោះ ហួរ មួយឈ័រ អាយុ៥២ឆ្នាំ ក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។ អ្នកជំងឺទី៣ ឈ្មោះ សម្បត្តិ វ៉ាន់ឌី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិស្វាយពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ជាកម្មការិនីរោងចក្រ ៧អិនជី ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អ្នកជំងឺទី៤ ឈ្មោះ រ៉េន ស៊ីណាត  អាយុ២៧ឆ្នាំ រស់នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ជាកម្មការិនីរោងចក្រស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្ដាល។ អ្នកជំងឺទី៥ ឈ្មោះ បួន ប៊ុណ្ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស និងអ្នកជំងឺ ឈ្មោះ យិន ឡៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ។    បើតាមរដ្ឋបាលខេត្ត អាជ្ញាធរកំពុងបន្តស្រាវជ្រាវ រកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងបន្តអំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធឱ្យទៅពិនិត្យសុខភាព និងយកសំណាក តាមមន្ទីរពេទ្យបង្អែកនៅជិតលំនៅឋាន ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមលេខទូរស័ព្ទ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។    មួយរយៈចុងក្រោយនេះ ភូមិឃុំមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ត្រូវបានអាជ្ញាធរបិទខ្ទប់ដែរ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។  ភូមិឃុំទាំងនោះ មានភូមិកោះតាង៉ោល នៃឃុំសូរគង និងភូមិរការអារ នៃឃុំរកាអារ ក្នុងស្រុកកងមាស។ ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងភូមិព្រែកដំបូក ភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងបិទបន្ទប់ព្យាបាលជំងឺមួយកន្លែង នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ផងដែរ។    គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១៣៤០២ករណីក្នុងនោះ១២៨៥០ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន៥១៥២នាក់ ស្លាប់មាន៩៣នាក់ និង៨១៥០នាក់កំពុងសម្រាកព្យាបាល៕        
ដោយ៖ ស៊ុល រ៉វី 
លោក ហ៊ុន ឆៃយ៉ា នាយកផ្នែកបណ្តុះបណ្តាលជំនាញ និងភាសានៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានគូសបញ្ជាក់ថា សិក្ខាកាមដែលចូលរួមសិក្សាក្នុងកម្មវិធី Fast Track Business Englishនេះនឹងទទួលបាននូវជំនាញ៣ ។ ទី១ ជំនាញសរសេរឲ្យមានប្រសិទ្ធភាព(Effective Business Writing) ដែលផ្តោតលើកការសរសេរអ៊ីម៉ែល ការសរសេរកំណត់ត្រានៅពេលប្រជុំ របាយការណ៍ សំណើ និងលិខិតផ្លូវការជាច្រើនផ្សេងទៀត។ ទី២ ជំនាញពិភាក្សា ឬទំនាក់ទំនងឲ្យមានប្រសិទ្ធភាព(Effective Business Dialogue) និងទី៣. ជំនាញនិយាយជាសាធារណៈឲ្យមានប្រសិទ្ធិភាព Effective Public Speaking»។ បើតាម លោក ហ៊ុន ឆៃយ៉ា គ្រូបណ្តុះបណ្តាលនៅក្នុងវគ្គសិក្សានេះ មានទាំងជនជាតិខ្មែរ និងបរទេស ដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ហើយសិស្សនឹងទទួលបានជំនាញមួយច្បាស់លាស់ នៅក្នុងរយៈពេលដ៏ខ្លី។ សូមរួសរាន់ឡើង! ចុះឈ្មោះសិក្សា ក្នុងវគ្គបណ្តុះបណ្តាល Fast Track Business English ឥឡូវនេះ នៅវិទ្យាស្ថាន CAM-ASEAN ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើម និងបុគ្គលិកឆ្នើមក្នុងពេលអនាគត។ សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីវគ្គសិក្សាខ្លីនេះ សូមចូលទៅកាន់គេហទំព័រ www.cam-asean-training.com ឬតាមទំព័រហ្វេសប៊ុក www.facebook.com/camaseancorporatetraining/ ឬ  ទំនាក់ទំនងទូរសព្ទលេខ 0២៣ ៩៧៦ ៩៩៩ / 0៩៣ ៩00 ៥៨៥។ សិស្សានុសិស្ស ក៏អាចចុះឈ្មោះបានឥឡូវវនេះតាមរយៈតំណភ្ជាប់នេះ https://goo.gl/QR9cDm ។ វិទ្យាស្ថាន CAM-ASEAN មានអាសយដ្ឋាន នៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក៕ ( អត្ថបទពាណិជ្ជកម្ម )
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ហៅកាត់ថា CAM-ASEAN បានបង្កើតវគ្គសិក្សាខ្លីមួយ ឈ្មោះថា Fast Track Business English ដើម្បីឲ្យនាយកគ្រប់គ្រង ឬម្ចាស់អាជីវកម្មគ្រប់រូប ពង្រីកចំណេះដឹងក្នុងការជំរុញប្រសិទ្ធភាពទំនាក់ទំនង និងការនិយាយជាសាធារណៈរបស់ខ្លួន។
  លោក Edward នាយកប្រតិបត្តិ Huawei Digital Power ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ការបម្រែបម្រួលអាកាសធាតុ គឺជាឧបសគ្គធំជាងគេ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ។ រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តថា នឹងកាត់បន្ថយការបំភាយឧស្ម័ន កាបូនិចឲ្យបាន ៤២ភាគរយ នៅឆ្នាំ២០៣០។ អាស្រ័យហេតុនេះហើយពួកយើង បានខិតខំស្វែងរកបច្ចេកវិទ្យាដែលបំភាយឧស្មន័កាបូនិចតិចបំផុត។ គោលបំណងធំជាងគេ របស់យើង គឺ នាំផលិតផលដែលល្អ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ដល់ស្ថាប័ន អង្គការ និងប្រជាជនទូទៅ។  ជាមួយនិងផលិតផលថ្មីរបស់ពួកយើង iSitePower Series នឹងជួយយើងទាំងអស់គ្នា ក្នុងការកាត់ បន្ថយការបំភាយឧស្ម័នកាបូនិច។  ក្រុមហ៊ុន Huawei បានបម្រើប្រជាជនកម្ពុជាច្រើនជាង ២១ហើយយើងរីករាយ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅ សង្គមបរិស្ថានបៃតង អព្យាក្រឹតភាពកាបូន តាមរយៈដំណោះស្រាយ Digital Power របស់យើងរួមមាន Smart solar (ថាមពលព្រះអាទិត្យឆ្លាតវៃ), Green Data Center (មជ្ឈមណ្ឌលទិន្នន័យបៃតង), Site power, Mobile Power និង embedded power (ថាមពលបង្កប់)។   ទន្ទឹមគ្នានេះដែល ស្មាតហ្វូនជំនាន់ថ្មី Huawei nova 8i ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងផលិតឡើងជាមួយនឹងរូបរាងថ្មី កាលីបទាន់សម័យ ស័ក្កសម សម្រាប់យុវវ័យសម័យថ្មី តម្លៃត្រឹមតែ $369 ដោយបំពាក់នូវ កាមេរ៉ា 64MP, សាកថ្មល្បឿនលឿន 66W សាក38នាទីពេញ 100%, និង អេក្រង់ទំហំធំត្រជាក់ភ្នែក 6.67 ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក, ហើយកាន់តែមានរ៉េចទំហំធំ 8GB, និងអង្គផ្ទុកធំរហូតដល់ 128GB លែងបារម្ភរឿងខ្វះ Space ដាក់រូប ឬឯកសារ ទៀតហើយ។    អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺ Huawei បានទម្លុះនូវររនាំងថ្មីនៃផលិតផល Eco-System ឆ្លាតវៃ គឺ ម៉ាស៊ីនព្រីន HUAWEI PixLab X1 ងាយស្រួលភ្ជាប់បំផុតជាមួយស្មាតហ្វូន Laptop កុំព្យូទ័រ, Tablet តាមរយៈបច្ចេកវិទ្យា Huawei Share មុខងារ POP UP connect ដែលពិតជាបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកប្រើប្រាស់ មិនថា នៅក្នុងក្រុមហ៊ុន, ការិយាល័យ, បណ្តាល័យ, គ្រឹះស្ថានសិក្សា, ហ្វូតូកូពី, ឬក៏គេហដ្ឋាននោះ ពោលគឺអាចភ្ជាប់ដោយខ្លួនឯងស្វ័យប្រវត្តិ ពុំចាំបាច់ត្រូវការជំនួយការក្បែរ  ឬខ្សែតភ្ជាប់ សំាញុំា នាំតែខាតពេលវេលាច្រើន ភ្ជាប់ភ្លាម ព្រីនបានភ្លែត  ភ្ជាប់តែម្តងជាស្រេច។ ជាពិសេស មិនថានៅទីណា កន្លែងណា ឆ្ងាយប៉ុណ្ណាទេ យើងនៅតែអាច Print ឯកសារបានតាមរយៈមុខងារ Remote Print ពីចម្ងាយ (Cloud) ដែលពិតជាជួយសន្សំសំចៃពេលវេលា និង ជួយសម្រួលពន្លឿនការងារទាន់ពេល និងស្ថានការណ៍ជាក់ស្តែង ហើយសម្រាប់តម្លៃវិញគឺត្រឹមតែ $299 តែប៉ុណ្ណោះ។    ក្រៅពីដាក់សម្ពោធផលិតផលឆ្លាតវៃថ្មីៗ ក្រុមហ៊ុនហួវៃ ក៏កំពុងពង្រីកហាង Huawei Flagship Store ខ្នាតអន្តរជាតិនៅក្នុងផ្សារទំនើប អូឡាំព្យាដំបូងគេបង្អស់ ដែលញុំាងឲ្យអតិថិជនអាចទទួលបានបទពិសោធន៍ថ្មីៗ ផលិតផលហួវៃបែបសេណារីយ៉ូ -ល-។   កម្មវិធីដាក់សម្ពោធ Huawei Digital Power, ស្មាតហ្វូនជំនាន់ថ្មី Nova 8i, ព្រីនធឺឆ្លាតវៃ HUAWEI PixLab X1 និង Huawei Flagship Store នៅផ្សារទំនើបអូឡាំព្យា ត្រូវបានបិទបញ្ចប់យ៉ាងរលូនក្រោម កម្រងរូបថតអនុស្សាវរីយ៍ Break Dance ការសម្តែងតារាប្រុសស្រីល្បី និងការពិសារភោជនីយដ្ឋានសាមគ្គីរួមគ្នា៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សហួវៃ ដាក់សម្ពោធ Huawei Digital Power, ស្មាតហ្វូនជំនាន់ថ្មី Nova 8i, ព្រីនធឺឆ្លាតវៃ HUAWEI PixLab X1 និង Huawei Flagship Store ព្រមគ្នាលើកដំបូង នៅផ្សារទំនើបអូឡាំព្យា។
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលគ្រោងប្រារព្ធឡើង នៅខែមិថុនា ខាងមុខ នានិវេសនដ្ឋាន Camp David ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងអញ្ជើញរុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលីឲ្យមកចូលរួម។ ការបន្ថែមសមាជិកឲ្យមកចូលរួមក្នុងកិច្ចប្រជុំG7 នេះ គឺលោកត្រាំ បានសំអាងថា កិច្ចប្រជុំមួយនេះ គឺហួសសម័យ និងមិនសក្តិសម ក្នុងការតំណាងឲ្យពិភពលោកទាំងមូល។   យ៉ាងណាក៏ដោយ កិច្ចប្រជុំក្នុងខែមិថុនានេះ ត្រូវបានអាមេរិកលើកពេលប្រជុំ ដោយសារតែស្ថានភាពCOVID-19 នៅអាមេរិក និងការបដិសេធ មិនទៅចូលរួមរបស់សមាជិកមួយចំនួន ដូចជាអាល្លឺម៉ង់ជាដើម។ បើតាមលោកត្រាំ កិច្ចប្រជុំG7 អាចធ្វើឡើងសារជាថ្មី នៅក្នុងខែកញ្ញាខាងមុខ។    ទាក់ទងនឹងការចូលរួមរបស់រុស្ស៊ីក្នុងជំនួប G7 នេះ កាណាដាបានលើកឡើងថា រុស្ស៊ីមិនសាកសម ក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា នាយករដ្ឋមន្ត្រី Justin Trudeau បានអះអាងថា រុស្ស៊ីមិនសក្តិសមចូលរួមក្នុងកិច្ចប្រជុំ G7 ឡើយ ព្រោះប្រទេសមួយនេះ មិនគោរពច្បាប់អន្តរជាតិ និងបំពានបទដ្ឋានអន្តរជាតិ។ ប្រមុខរដ្ឋាភិបាលកាណាដា សំដៅទៅលើសកម្មភាពរបស់រុស្ស៊ី កាលពីឆ្នាំ២០១៤ ដែលបានលេបត្របាក់ យកទឹកដីគ្រីមៀ។    ក្រៅពីហាមវត្តមានរុស្ស៊ី កាណាដាក៏បដិសេធការបន្ថែមសមាជិកចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Trudeau បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាពិតជាសំខាន់ណាស់ ក្នុងការរក្សាសមាជិកប្រជុំឲ្យនៅដដែល ហើយត្រូវប្រាកដថា យើងកំពុងតែសហការជាមួយគ្នាជាអន្តរជាតិ នៅក្នុងពេលនេះ ដើម្បីដោះស្រាយវិបត្តិ(COVID-19) »។ ក្នុងន័យនេះ ការបន្ថែមសមាជិក គឺមិនសំខាន់ឡើយ ប៉ុន្តែកិច្ចប្រជុំនេះ ត្រូវការការសហការគ្នាពីសមាជិក G7 ទាំងអស់ ។    សូមបញ្ជាក់ថា កាលពីមុនឆ្នាំ ២០១៤ រុស្ស៊ី ក៏ជាសមាជិកនៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននេះដែរ ដែលពេលនោះ គឺគេហៅថាកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៨ (G8)។ ប៉ុន្តែដោយសារតែ រុស្ស៊ីលេបត្របាក់យកទឹកដីគ្រីមៀ នៅក្នុងឆ្នាំ២០១៤ សមាជិកទាំងអស់ បានសម្រេចដករុស្ស៊ីចេញពីកិច្ចប្រជុំG8។ បន្ទាប់ពីដកសមាជិកភាពរុស្ស៊ីចេញពីកិច្ចប្រជុំ G8 ត្រូវបានប្តូរមកជា G7 វិញ។ សមាជិក G7 មានអាមេរិក កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងអង់គ្លេស៕
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានចេញមុខបដិសេធមិនឲ្យរុស្ស៊ីមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នាពេលខាងមុខ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំឡើយ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកាណាដា នៅថ្ងៃទី១ ខែមិថុនា បែបនេះ ធ្វើឡើងដោយសំអាងថា រុស្ស៊ីមិនសាកសមមកចូលប្រជុំG7 នោះទេ ព្រោះប្រទេសមួយនេះ មិនគោរពច្បាប់ទម្លាប់ និងបំពានច្បាប់អន្តរជាតិ។
ដោយមើលឃើញថាមនុស្សគ្រប់រូប តែងតែប៉ងប្រាថ្នាចង់បានសុខភាពល្អសម្រាប់ខ្លួន និងក្រុមគ្រួសារ សាច់ញាតិ និងអ្នកជុំវិញខ្លួន។ ទាំងនេះហើយ គឺជាកម្លាំងក្នុងការជំរុញឲ្យមន្ទីរសម្រាកព្យាបាលវិសារផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំនូវសេវាកម្មថែទាំមនុស្សចាស់ និងអ្នកជំងឺដល់គេហដ្ឋាន ដោយមានអ្នកជំនាញច្បាស់លាស់ដែលសិក្សា ក៏ដូចជាដកស្រង់បទពិសោធន៍ពីប្រទេសផ្សេងៗ ដែលមានដំណើការក្នុងវិស័យនេះ នាពេលកន្លងមក។ លោកវេជ្ជបណ្ឌិត ឡេង វេងសែ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរសម្រាកព្យាបាលវិសារបានមានប្រសាសន៍ថា៖«លោកគាំទ្រយ៉ាងខ្លាំង ដែលមន្ទីរសម្រាកព្យាបាលវិសារ ផ្ដួចផ្ដើមគំនិតនេះឡើង។ ពិតណាស់សុខភាពល្អ គឺជាក្ដីបំណងរបស់មនុស្សគ្រប់រូប ហើយនេះជាមូលហេតុដែលមន្ទីរសម្រាកព្យាបាលវិសារ ផ្ដួចផ្ដើមគំនិតនេះឡើងមក។ លោកបន្ថែមទៀតថា មន្ទីរសម្រាក និងថែទាំមនុស្សចាស់នេះ បានរៀបចំស្របតាមវប្បធម៌ ប្រពៃណី និងស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងតែងតែគិតគូរពីតម្រូវការរបស់អតិថិជន និងគុណភាព នៃសេវាកម្ម។ មន្ទីរសម្រាកព្យាបាលវិសារ បានត្រៀមបុគ្គលិក និងក្រុមការងារជំនាញរួចជាស្រេច ក្នុងការជួយដោះស្រាយ ក្នុងពេលដែលលោកអ្នកមានតម្រូវការថែទាំមនុស្សចាស់ និងអ្នកជំងឺ»។ គួរបញ្ជាក់ផងដែរថា សេវាកម្មឈានមុខគេរបស់វិសារ ផ្តោតលើឯកទេសថែទាំសុខភាពមនុស្សចាស់ និងអ្នករងផលប៉ះពាល់ដោយសារជំងឺរ៉ាំរ៉ៃ ដែលត្រូវការថែទាំបន្តប្រកបដោយជំនាញ។ សេវាកម្មចម្បងរួមមាន៖ ទី១. ការថែរក្សាមនុស្សចាស់ ដោយការស្នាក់នៅ ថែរក្សាដោយក្រុមការងារវិសារនៅក្នុងមន្ទីរថែទាំរបស់វិសារ។ និងទី ២.ការផ្តល់កញ្ចប់សេវាកម្មថែទាំបន្តដល់គេហដ្ឋាន។ វិសារ បានចាប់ផ្តើមដំណើរការសាកល្បងរយៈពេល១៦ខែ និងបានសិក្សាស្វែងយល់ពីប្រព័ន្ធនៃការថែទាំមនុស្សចាស់ នៅប្រទេសជាច្រើនដូចជាបារាំង ជប៉ុន ថៃ សិង្ហបុរី និងអូស្ត្រាលី។ ពួកយើងព្យាយាមរិះរកគំនិត និងការបង្កើតមន្ទីរសម្រាកថែទាំមនុស្សចាស់ឯកជនដំបូងគេបង្អស់នៅកម្ពុជា ដើម្បីចូលរួមចំណែកថែទាំមនុស្សចាស់នៅប្រទេសកម្ពុជា ឲ្យមានលក្ខណៈប្រសើរ ស្របតាមតម្រូវការ គុណភាពជាចម្បង ឆ្លើយតបនឹងបរិបទវប្បធម៌នៃប្រទេសកម្ពុជា។ វិសារ ជាដំណោះស្រាយសម្រាប់ក្រុមគ្រួសារ ដែលត្រូវការជំនួយថែទាំឪពុកម្តាយ ឬសាច់ញាតិរបស់ពួកគាត់៕ (អត្ថបទពាណិជ្ជកម្ម)
កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ មន្ទីរសម្រាកព្យាបាលវិសារ ប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវសេវាកម្មថ្មី ក្នុងការថែទាំមនុស្សចាស់ និងអ្នកជំងឺដល់គេហដ្ឋាន នៅសណ្ឋាគាររ៉េហ្វេលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ឡេង វេងសែ ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរសម្រាកព្យាបាលវិសារនិងវត្តមានភ្ញៀវកិត្តិយសប្រមាណជា២០០នាក់។