text
stringlengths
31
26.1k
summary
stringlengths
11
1.19k
សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ក្លែង» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យប្លែកចាករូបរាងដើមឲ្យទៅជារូបរាងថ្មី ដូចជាពោលសម្តីដើម ទៅជាសម្តីថ្មី។ ក្លែងរូប, ក្លែងសម្តី, ក្លែងសំឡេង។ ពាក្យក្លែង គេប្រើផ្សំជាមួយពាក្យ ក្លាយ បានជាពាក្យ ក្លែងក្លាយ មានន័យថា ដែលមិនសុទ្ធ មិនដូចប្រភពដើម។ល។ ពាក្យ «ខ្លែង» មានន័យថា ជាឈ្មោះសត្វស្លាប ដែលមានសម្បុរក្រហមក្រមៅ ត្រង់កមានសម្បុរ ស ចំពុះខុប ក្រញាំជើងរបស់វាចំណាប់មាំ អាចចាប់សត្វដើម្បីធ្វើជាអាហារបាន។ «ខ្លែង» សម្រាប់សម្គាល់រូបសត្វស្លាប ដែលធ្វើពីក្រដាស ថង់ប្លាស្ទិក ឈើ និងខ្សែអំបោះ ដើម្បីបង្កើតបានជាខ្លែង សម្រាប់បង្ហើរទៅលើអាកាស៕ 
ពាក្យ «ក្លែង»មានន័យថា ធ្វើឲ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មី ដើម្បីកុំឲ្យគេស្គាល់។ ចំណែក «ខ្លែង»សម្រាប់សម្គាល់ ឈ្មោះសត្វស្លាបមួយប្រភេទ។
តាមសេចក្តីរាយការណ៍របស់ការិយាល័យទំនាក់ទំនងរបស់កាតា អ្នកទោសចំនួន ១២នាក់ ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណាវីរុស ហើយត្រូវបានគេបញ្ជូនភ្លាមៗទៅមជ្ឈមណ្ឌលថែទាំសុខភាពពិសេស។ អ្នកទោសទាំង១២នាក់នេះ ត្រូវបានគេព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងចំណោមនេះ អ្នកជំងឺចំនួន២នាក់ បានចេញរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់ និងត្រូវបានគេដាក់នៅបន្ទប់ដាច់ដោយឡែក ក្រោមការព្យាបាលយ៉ាងពិសេស។    ទន្ទឹមនឹងករណីរកឃើញCOVID-19 នៅក្នុងគុកបែបនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានព្រមានកាតាថា អ្នកទោសផ្សេងទៀត អាចប្រឈមនឹងករណីឆ្លងកូរ៉ូណាវីរុស។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា គុកធំនៅក្នុងទីក្រុងដូហា គឺមិនមានវិធានរក្សាអនាម័យឲ្យបានត្រឹមត្រូវឡើយ ហើយអាជ្ញាធរថែមទាំងរឹតត្បិត មិនឲ្យអ្នកទោសទទួលបានការថែទាំសុខភាពជាមូលដ្ឋានទៀត។ សេចក្តីថ្លែងការនេះ គឺធ្វើឡើងដោយផ្នែកទៅតាមការអះអាងរបស់អ្នកទោសចំនួន ៦នាក់ ដែលកំពុងជាប់ឃុំនៅគុកធំក្នុងទីក្រុងដូហា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។   ជាការឆ្លើយតប រដ្ឋាភិបាលកាតា បានច្រានចោលការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដោយអះអាងថា ជារបាយការណ៍ ដែលផ្អែកលើកិច្ចសម្ភាសពីមនុស្សមួយក្រុមតូច ដែលមិនបានបញ្ជាក់ពីប្រភពឲ្យបានត្រឹមត្រូវ។     គិតត្រឹមពេលនេះ កាតាមានករណីCOVID-19 សរុបចំនួន ៣៣៩៦៩ករណី អ្នកស្លាប់ចំនួន ១៥នាក់ និងអ្នកជាសះស្បើយមានចំនួន ៤៨៩៩នាក់។ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃកូរ៉ូណាវីរុស នៅក្នុងប្រទេស កាតាបានចេញបទបញ្ជាមួយឲ្យប្រជាពលរដ្ឋខ្លួនពាក់ម៉ាស់។ បើមិនព្រមអនុវត្តតាមការណែនាំរដ្ឋាភិបាលកាតា អ្នកល្មើសបទបញ្ជានេះ អាចនឹងជាប់គុករហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៥៥០០០ដុល្លារ៕
កាតា នៅថ្ងៃទី១៩ ខែឧសភា បានប្រកាសរកឃើញអ្នកទោសផ្ទុកជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ចំនួន ១២នាក់ នៅក្នុងពន្ធនាគារមួយកន្លែង។ បញ្ហានេះ ធ្វើឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ព្រមានថា អ្នកទោសផ្សេងទៀតកំពុងប្រឈមនឹងការឆ្លងCOVID-19 ខណៈពេលកាតាគ្មានវិធានការរក្សាអនាម័យឲ្យបានត្រឹមត្រូវសម្រាប់អ្នកទោសឡើយ។
សម្រាប់ជំនួបនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី ប៊ុនធឿន ប៊ុនណារ៉ុង រកបានគ្រាប់នាំមុខសម្រាប់ក្រុមយុវជនបាទីនៅ៦នាទីដំបូង តែជិតបញ្ចប់ការប្រកួតតង់ទីមួយ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Julius Oiboh តាមស្មើ ១-១ សម្រាប់បឹងកេត។ ឈានដល់តង់ទីពីរខ្សែប្រយុទ្ធប្រេស៊ីស Purcino Luiz Eduardo ដែលគេស្គាល់ជាទូទៅថា Dudu បង្កើនការនាំមុខសម្រាប់ក្រុមភ្ញៀវ ពេលប្រកួតបានជាង១ម៉ោង ហើយ Julius បន្ថែមគ្រាប់ទីពីររបស់ខ្លួនក្នុងនាទីបន្ថែម។ ជ័យជម្នះបន្ថែមនេះនាំឲ្យបឹងកេត ទទួលបានពិន្ទុសរុប១៣ ខណៈយុវជនបាទី រក្សា៣ពិន្ទុប៉ុណ្ណោះ ក្រោយស្គាល់ជាតិឈ្នះតែម្តងគត់ នៅពេលដែលពួកគេស៊ីក្រុមបាតតារាងកំពង់ចាមក្នុងលទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ រីឯជំនួបនៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក ឈឹម សំបូរ ស៊ុតបាល់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបនៅនាទី១១ តែមួន ណារ៉ា តាមស្មើឲ្យអគ្គិសនីកម្ពុជា នារយៈពេល៣នាទីបន្ថែម។ ឈានដល់នាទី៥៤ ក្រោយសម្រាក ណារ៉ា បន្ថែម១គ្រាប់ទៀតសម្រាប់ក្រុមភ្ញៀវ ហើយខ្សែប្រយុទ្ធជប៉ុន Masaki Tomohiro ធ្វើមានលទ្ធផលស្មើ ២-២ សម្រាប់ម្ចាស់ផ្ទះនៅនាទី ៨១។ លទ្ធផលនេះ នាំឲ្យក្រុមទាំងពីរមាន៧ពិន្ទុសរុបដូចគ្នា ដោយអាស៊ីអឺរ៉ុប មានប្រៀបលើចំនួនគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី៕
បឹងកេតទទួលបាន៣ពិន្ទុបន្ថែមទៀតសម្រាប់សប្តាហ៍ទី៦នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ បន្ទាប់ពីពួកគេបានតាមវាយបកយកឈ្នះក្រុមយុវជនបាទី ដែលជាម្ចាស់ផ្ទះក្នុងលទ្ធផល ៣-១ ខណៈដែលអាស៊ីអឺរ៉ុបយូណាយធីត ចែកគ្នា១ពិន្ទុជាមួយក្រុមភ្ញៀវអគ្គិសនីកម្ពុជា ក្នុងលទ្ធផលស្មើ ២-២។
សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅតាមតូបលក់កង្កែបបោក តាមបណ្តោយផ្លូវជាតិលេខ២ ម្តុំផ្លូវទៅភ្នំតាម៉ៅ ដូចខាងក្រោមនេះ៖
តាកែវ៖ តាមបណ្តោយផ្លូវជាតិលេខ២ ដែលរដ្ឋាភិបាលកំពុងពង្រីកផ្លូវ បានប៉ះពាល់ដល់ការលក់ដូរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួនរួចទៅហើយ។ ប៉ុន្តែ ក្រោយករណីរាលដាលជំងឺកូវីដ-១៩ កាន់តែច្រើន បានប៉ះពាល់មួយកម្រិតទៀតដល់អ្នកប្រកបមុខរបរលក់កង្កែបបោបនិងតាឡនត តាមតូបតូចៗជាហូរហែនៅម្តុំផ្លូវទៅភ្នំតាម៉ៅ ដែលមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អ្នកស្រី ថុង អូន ដែលលក់កង្កែបបោប និងតាឡនតន នៅទីនោះអស់រយៈពេល៥ឆ្នាំមកហើយ បានប្រាប់ Thmeythmey25 ថា អ្នកដែលតែងតែចូលទិញកង្កែបបោប ឬតាឡនតននៅតូបអ្នកស្រី គឺភ្ញៀវទេសចរដែលពួកគាត់ទៅលេងភ្នំតាម៉ៅ តែឥឡូវលេងមានទៀតហើយ។ អ្នកទិញរាល់ថ្ងៃ គឺមានតែអ្នកធ្វើដំណើរឆ្លងកាត់ទីនេះមួយៗប៉ុណ្ណោះ។ អ្នកស្រី អូន ដែលកំពុងអង្គុយអាំងកង្កែបនៅនឹងតូប បានបញ្ជាក់ថា អ្នកស្រីបាត់បង់ចំណូលរហូតដល់ទៅជាងពាក់កណ្តាល នៃចំណូលដែលអ្នកស្រីលក់បានប្រចាំថ្ងៃ ក្រោយមានករណីរាលដាល់ជំងឺកូវីដ-១៩ នេះ៕
កាលពីឆ្នាំ២០១៨ កម្ពុជាបានប្រើប្រាស់អគ្គិសនីសរុប៩៣០០លានគីឡូវ៉ាត់ម៉ោង ពោលគឺ២៥,៥លានគីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ។ កំណើននៃការប្រើប្រាស់កើនឡើងយ៉ាងគំហុគចាប់ពីខែមករា និងខែកុម្ភៈកន្លងមក ដោយឈានដល់៣១លានគីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ។ លោក ទី នរិន្ទ បានពន្យល់ពីបញ្ហាផ្សេងៗទាក់ទងនឹងកង្វះអគ្គិសនី ជាពិសេសកង្វះភ្លៀងនារដូវប្រាំង ជាដើម។ លោកបានបញ្ជាក់ពីកិច្ចប្រឹងប្រែងផ្សេងៗរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាអគ្គិសនី ដែលបច្ចុប្បន្នខ្វះប្រមាណ៤លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀតក្នុង១ថ្ងៃ។ ក្រៅពីដំណើរការខ្សែក្រវាត់ទីពីរ កម្ពុជាក៏បានស្នើទៅភាគីថៃ ឡាវ និងវៀតណាមផងដែរ ក្នុងការបង្កើនថាមពលអគ្គិសនី ដោយថៃបង្កើន៨០មេហ្គាវ៉ាត់ ឡាវបង្កើន១០មេហ្គាវ៉ាត់ រីឯវៀតណាមដែលខ្វះខាតផងដែរនោះ រក្សាផ្តល់១៧០មេហ្គាវ៉ាត់ដដែលមកកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ក៏បានស្នើបន្ថែមទៀតថា លោកចង់បានការចូលរួមពីបណ្តាអ្នកមានម៉ាស៊ីនភ្លើងសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជាបណ្តោះអាសន្ន ខណៈបច្ចុប្បន្នអាជ្ញាធរអគ្គិសនីបានសម្រេចកាត់ផ្តាច់ចរន្តនៅតាមតំបន់ និងពេលវេលាជាក់លាក់មួយចំនួន៕
លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នាសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែមីនា នេះ បានអះអាងពីកំណើនយ៉ាងគំហុកនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ដែលកើនរហូតដល់ទៅ៣១លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។
  ខាងក្រោមនេះយើង នឹងបង្ហាញអោយដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីជំរុញមុខងារថ្លើមដំណើរការតួនាទីបានកាន់តែប្រសើរ ៖   ១. ក្រូចឆ្មារ   មានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយអោយមុខងារថ្លើមកាន់តែល្អប្រសើរនិងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយផងដែរ។   ២. គ្រាប់វាល់ណឺត   អ្នកគួររួមបញ្ចូលគ្រាប់ធញ្ញជាតិវាល់ណឺត (Walnut) ក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើចង់ធ្វើឱ្យមុខងារថ្លើមកាន់តែប្រសើរ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ សារធាតុ glutathione និងសារធាតុ arginine ដែលចាំបាច់សម្រាប់សុខភាពថ្លើម។   ៣. ផ្លែបឺរ   ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។   ៤. បន្លែបៃតង   ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។ វាក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។   ៥. សណ្ដែក ការរួមបញ្ចូលសណ្ដែកក្នុងរបបអាហារក៏ល្អបំផុតសម្រាប់សុខភាពថ្លើមផងដែរ។ នោះក៏ព្រោះតែសណ្ដែកជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ ព្រមទាំងមុខងារនៃថ្លើម។   ៦. រមៀត   រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្សៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh  
ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។
  ក្នុងចំណោមសមាជិកព្រឺទ្ធសភាកូតាគណបក្សប្រជាជនកម្ពុជានោះ មានលោក លី សារី បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ និងលោក ឆាយ វណ្ណា ឈ្មោះឥស្លាម អាពូប៉ាកា សាឡេះ ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ (ខេត្តកំពង់ចាម និងត្បូងឃ្មុំ) ។  លោក លី សារី ប្រាប់សារព័ត៌មានថ្មីៗថា លោក ជាអតីតគ្រូបង្រៀន និងធ្លាប់ជាសមាជិកក្រុមប្រឹក្សាខេត្តកំពត ហើយក្រោយមកក៏បានក្លាយជាអ៊ីមាំខេត្តកំពត (ថ្នាក់ដឹកនាំខ្មែរ-អីស្លាមក្នុងខេត្តកំពត) នៅឆ្នាំ២00៧។ ឯលោក ឆាយ វណ្ណា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។   យ៉ាងណាក៏ដោយ បញ្ជីឈ្មោះសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មិនទាន់ចេញទាំងអស់ទេ។ គេមិនទាន់ច្បាស់ថា នឹងមានខ្មែរឥស្លាមប៉ុន្មានរូបទៀត ដែលមានក្នុងបញ្ជីនេះដែរ។   លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់ភូមិភាគទាំង៨ លើគណបក្ស៣ផ្សេងទៀត ។ ក្នុងនោះភូមិភាគ១ គណបក្សប្រជាជនទទួលបាន ៦អាសនៈ, ភូមិភាគទី២ ទទួល ៨អាសនៈ, ភូមិភាគទី៣ ទទួល ៥អាសនៈ, ភូមិភាគទី៤ ទទួល ១០អាសនៈ, ភូមិភាគទី៥ ទទួល ៧អាសនៈ, ភូមិភាគទី៦ ទទួល ៧អាសនៈ, ភូមិភាគទី៧ ទទួល ៩អាសនៈ និងភូមិភាគទី៨ ទទួល ៦អាសនៈ។   គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានអាសនៈ៦២ ដោយសមាជិកព្រឹទ្ធសភា៥៨ គឺកើតចេះពីការបោះឆ្នោតអសកល។ ចំណែកសមាជិកព្រឹទ្ធសភា៤រូបទៀត កើតចេញពីជ្រើសតាំងដោយព្រះមហាក្សត្រ ២រូប និងរដ្ឋសភាជ្រើសតាំង២រូប៕  
ភ្នំពេញ៖ ថ្នាក់ដឹកនាំខ្មែរឥស្លាមចំនួន២រូប បានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបសគណកម្មាធិការរៀបចំការបោះឆ្នោត ដែលបានផ្សព្វផ្សាយពីសមាភាពសមាជិកព្រឹទ្ធសភា តាមភូមិភាគមួយចំនួន។
  អត្ថបទទាក់ទង   លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ដែលត្រូវធ្វើឃាត ជានរណា?   សភាអ៊ីរ៉ង់ ទាមទារឲ្យបញ្ចប់ការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ ដើម្បីឆ្លើយតបឃាតកម្មលោកFakhrizadeh   អ៊ីរ៉ង់ សន្យាសងសឹកឲ្យអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែររបស់ខ្លួន ដោយចោទថាអ៊ីស្រាអែលនៅពីក្រោយខ្នង   ឃាតកម្មលើលោកMohsen Fakhrizadeh ដែលអ៊ីស្រាលីចាត់ទុកថាជា «ប្រធានគម្រោងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់» បានធ្វើឲ្យសភាអ៊ីរ៉ង់ ទាមទារឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ផ្អាកការត្រួតពិនិត្យពីសហគមន៍អន្តរជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នៅថ្ងៃទី២ ខែធ្នូ កន្លងទៅ សភាអ៊ីរ៉ង់ បានអនុម័តសេចក្តីស្នើច្បាប់យុទ្ធសាស្ត្រដើម្បីលុបចោលទណ្ឌកម្ម។    នីតិវិធីបន្ទាប់ សេចក្តីស្នើច្បាប់នេះ ត្រូវធ្លាក់ទៅលើតុក្រុមប្រឹក្សាការពាររដ្ឋធម្មនុញ្ញអ៊ីរ៉ង់ ដែលមានតួនាទីពិនិត្យមើល និងបកស្រាយច្បាប់ ឬសេចក្តីស្នើច្បាប់ ថាតើច្បាប់ ឬសេចក្តីស្នើច្បាប់ទាំងនោះ ស្របតាមរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ ឬច្បាប់ឥស្លាមនិកាយស៊ីអ៊ីតឬអត់? អ្នកនាំពាក្យក្រុមប្រឹក្សាលោក Abbas Ali Kadkhodaei ដែលត្រូវបានស្រង់សម្តីដោយសារព័ត៌មាន Iran Press និយាយថា ក្រុមប្រឹក្សា បានពិនិត្យរួចហើយថា សេចក្តីស្នើច្បាប់នេះ មិនផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ។    បន្ទាប់ពីការយល់ព្រមរបស់ក្រុមប្រឹក្សាការពាររដ្ឋធម្មនុញ្ញ សេចក្តីស្នើច្បាប់ខាងលើ នឹងបញ្ជូនទៅប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani ដើម្បីចុះហត្ថលេខាប្រើប្រាស់។ ប្រធានាធិបតីមានរយៈពេល ៥ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីប្រកាសឲ្យប្រើច្បាប់នេះ។ សំណើច្បាប់នេះ នឹងជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ផ្អាកការគោរពដោយស្ម័គ្រចិត្តលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។    ច្បាប់យុទ្ធសាស្ត្រនេះ បានដាក់កម្រិតឲ្យប្រទេសអឺរ៉ុប ដែលជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រឹមរយៈពេល ២ខែប៉ុណ្ណោះ ដើម្បីលុបចោលទណ្ឌកម្ម ស្តារទំនាក់ទំនងវិស័យធនាគារវិញ និងលុបចោលរបាំងពន្ធគយលើការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ប្រសិនបើផុតរយៈពេលនេះ អ៊ីរ៉ង់ អាចត្រលប់ទៅចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមយ៉ាងហោចណាស់ ១២០គីឡូក្រាម ឬ២០ភាគរយក្នុងមួយឆ្នាំឡើងវិញ និងដកចោលការត្រួតពិនិត្យរបស់អង្គការថាមពលអាតូមិចអន្តរជាតិ (IAEA) ជាដើម។    បើផ្អែកតាម កិច្ចព្រមព្រៀងសកម្មភាពដ៏ទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA) អ៊ីរ៉ង់មិនអាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យលើស៣,៦៧ភាគរយ ដែលអាចប្រើប្រាស់ក្នុងគោលដៅស៊ីវិល ដូចជាវិស័យថាមពល។ នៅក្នុងឆ្នាំ ២០១៩ អ៊ីរ៉ង់ បានបំពានកិច្ចព្រមព្រៀងនេះ ដោយបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទៅ ៤,៥ភាគរយទៅហើយ។    យ៉ាងណាក៏ដោយ សេចក្ដីស្នើច្បាប់អ៊ីរ៉ង់ថ្មីនេះ មិនទទួលបានការពេញចិត្តពីរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ ព្រោះវានឹងដាក់សម្ពាធលើរដ្ឋាភិបាល។ មុនច្បាប់យុទ្ធសាស្ត្រដើម្បីលុបចោលទណ្ឌកម្ម ធ្លាក់លើតុក្រុមប្រឹក្សាការពារដ្ឋធម្មនុញ្ញ លោក ហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានជំទាស់ថា ច្បាប់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំការទូតអ៊ីរ៉ង់ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ និងការបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់។    ចំណាត់ការបែបនេះ ក៏បង្កឲ្យមានផលវិបាកដល់គោលនយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិ ក្នុងការស្តារទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ឡើងវិញ។ ទំនាក់ទំនងទ្វេភាគីរវាងក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានធ្លាក់ចុះយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដោយសារការដាក់ទណ្ឌកម្ម ការបាញ់សម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Qasem Soleimani និងការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាដើម៕ 
ក្រុមប្រឹក្សាការពាររដ្ឋធម្មនុញ្ញអ៊ីរ៉ង់ នៅថ្ងៃទី២ ខែធ្នូ បានអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យអ៊ីរ៉ង់ មានលទ្ធភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងបរិមាណជាច្រើនឡើងវិញ ប្រសិនបើភាគីអឺរ៉ុប មិនដកទណ្ឌកម្មលើអ៊ីរ៉ង់ក្នុងរយៈពេលពីរខែ។ យ៉ាងណាក៏ដោយ ចំណាត់ការ ដែលធ្វើឡើងដើម្បីឆ្លើយតបនឹងករណីឃាតកម្មលើអ្នកវិទ្យាសាស្ត្រនុយក្លែអ៊ែរអ៊ីរ៉ង់នេះ មិនត្រូវបានគាំទ្រពីភាគីរដ្ឋាភិបាលប្រធានាធិបតី ហាសាន់ រូហានី ឡើយ។
  «ផ្លាក» គឺសន្លឹកធ្វើអំពីលោហៈ ឈើ ឬរបស់ផ្សេងៗទៀត ដែលមានលក្ខណៈរឹង សំប៉ែត ស្តើង តូចជាងផ្ទាំង និងមានរាងផ្សេងៗ ប៉ុន្តែជាទូទៅ ច្រើនមានរាងចតុកោណ សម្រាប់ប្រើសម្គាល់លេខរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត គេហដ្ឋាន តួនាទី កន្លែងធ្វើការ។ល។     «ផ្លាកពាណិជ្ជកម្ម» សំដៅដល់ផ្លាកដែលគេដាក់ផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ នៅតាមថ្នល់ដែលមានចរាចរណ៍ច្រើនជាដើម :  ផ្លាកពាណិជ្ជកម្មទឹកបរិសុទ្ធ, ផ្លាកពាណិជ្ជកម្មស្រាបៀរ។  រីឯ «ផ្លាកយីហោ» គឺ ផ្លាកដែលដាក់នៅលើទ្វារចូលទៅហាងទំនិញ ភោជនីយដ្ឋានជាដើម។     «ស្លាក» មានន័យថា សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ :  សរសេរស្លាក, បិទស្លាកជាសម្គាល់; ចាប់ស្លាក; ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ។ ពាក្យកាព្យ៖ រីការបោះឆ្នោត ត្រូវកុំបញ្ឆោត បន្លំស្លាកគ្នា ត្រូវបោះត្រង់ៗ ផ្ចង់រាល់អាត្មា ទើបលោកហៅថា ស្លាកត្រូវតាមច្បាប់។     «សលាក» ក៏មានន័យដូចស្លាកផងដែរ ហើយន័យមួយទៀត គឺ «ឆ្នោត»។ «សលាកបរិវត្តន៍» គឺការផ្លាស់ឬប្ដូរស្លាក; ការផ្លាស់ឬប្ដូរឆ្នោត។  «សលាកភត្ត» ជាភត្តដែលទាយកប្រគេនភិក្ខុសង្ឃតាមស្លាក ដែលខ្លួនចាប់ត្រូវត្រង់នាមរបស់លោក :  ទាយកច្រើនប្រជុំគ្នា ធ្វើសលាកភត្តក្នុងរដូវដើមឆ្នាំ ។     «សលាកវិចារណ៍» មានន័យថា ការចាប់ស្លាក; ការបោះឆ្នោត។  សលាកានុវត្តន៍ គឺអនុវត្តន៍តាមឆ្នោត។ ចំណែក «សលាកបត្រ» វិញ មានន័យថា ក្រដាសឬប័ណ្ណសម្គាល់៕   
ពាក្យ «ផ្លាក» ត្រូវបានលើកឡើងមកពន្យល់ក្នុងវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយកន្លងមក វចនានុក្រមខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត ពន្យល់ត្រឹមតែពាក្យ «ស្លាក» និង «សលាក» ប៉ុណ្ណោះ។ មានការប្រើប្រាស់ឡូកឡំគ្នារវាង «ផ្លាក» និង «ស្លាក» របស់ស្មេរមួយចំនួន ដូច្នេះសារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យទាំងនេះ មកពន្យល់។
ការសង្កេតរបស់អ្នកជំនាញទៅលើសត្វបាឡែន និងដូហ្វីននៅក្នុងសួនសត្វ និងនៅក្នុងធម្មជាតិបានឲ្យដឹងថា សត្វទាំងនេះដេកក្នុងទឹក ក្នុងលំនាំពីរប្រភេទ។ លំនាំទីមួយ គឺពួកគេដេកនៅស្ងៀម អាចបញ្ឈរ ឬផ្ទេក និងលំនាំទីពីរ គឺពួកគេដេក និងហែលទៅមុខយឺតៗបណ្តើរ។ នេះបើតាមការលើកឡើងរបស់គេហទំព័រ Scientific American ។ នៅពេលដែលថនិកសត្វហែលបណ្តើរ និងដេកបណ្តើរ ពួកគេហាក់បីដូចជានៅក្នុងលំនាំសម្រាកធម្មតាអ៊ីចឹង។ មិនមែនដេកលក់ទាំងស្រុងនោះទេ។ កូនថនិកសត្វតូចៗត្រូវបានបំបៅ និងដេកនៅពេលដែលកំពុងតែហែលទៅមុខនៅក្បែខ្លួនប្រាណរបស់សត្វមេ ដោយមានការជួយរុញពីចរន្តទឹកដែលត្រូវបានបង្កើតឡើងនៅពេលដែលសត្វមេកំពុងហែល។ ចរន្តទឹកនេះ ជួយទាញកូនថនិកសត្វយឺតៗទៅតាមជាមួយ។ ដោយឡែក សត្វមេមិនអាចឈប់ហែលបានទេ រហូតទៅដល់ពីរបីសប្តាហ៍ ដោយសារតែវាបង្កាមិនឲ្យកូនថនិកសត្វលេចចុះទីក្រោមទឹក។ នេះគឺដោយសារតែកូនថនិកសត្វសមុទ្រមិនទាន់មានខ្លាញ់ក្នុងខ្លួនគ្រប់គ្រាន់ឲ្យអណ្តែតបានស្រួលបួលនោះទេ។ ក្នុងការហែលយូរ ក្នុងចម្ងាយឆ្ងាយ ក្រុមថនិកសត្វទឹកតែងហែលជាគូ ឬជាក្រុម ក្នុងការការពារកូនតូចៗ និងជួយគ្នាទៅវិញទៅមកនៅពេលដែលថនិកសត្វមួយកំពុងចូលដេក។ ចំពោះដូហ្វីនខ្លះ ការដេកគឺទាមទារឲ្យខួរក្បាលមួយចំហៀងសម្រាក និងមួយចំហៀងនៅធ្វើការ និងបញ្ជូនពត៌មានទៅវិញទៅមក។ វាគឺដើម្បីជួយដុលហ្វីនក្នុងការជៀសវាងឧបសគ្គ សត្វរំពារ និងដើម្បីដឹងខ្លួនសម្រាប់ដកដង្ហើម។ ជារឿងរាល់ពីរម៉ោងម្តង ដូហ្វីននិងផ្លាស់ប្តូរផ្នែកដំណើរការនៃខួរក្បាល ដែលសម្រាកផ្នែកដែលបានប្រើប្រាស់ និងដាស់ផ្នែកដែលបានសម្រាកហើយ។ ជាធម្មតា ដូហ្វីនដេកតែ២ម៉ោងប៉ុណ្ណោះក្នុងពេលម្តងៗជាពិសេសពេលយប់។ ក្នុងមួយថ្ងៃ ពួកគេអាចដេកទៅដល់ជាង៦ម៉ោង។ ចំពោះមនុស្ស យើងមានញាណដែលអាចធ្វើឲ្យយើងដកដង្ហើមដោយស្វ័យប្រវត្តិ តែសម្រាប់ពពួកថនិកសត្វទឹកទាំងនោះវិញ ពួកគេមិនមានប្រព័ន្ធស្វ័យប្រវត្តិនេះដូចមនុស្សនោះទេ។ ពួកគេត្រូវទាមទារឲ្យមានការដឹកខ្លួនជានិច្ចក្នុងការងើបមកផ្ទៃទឹកសម្រាប់ការដកដង្ហើម។  សត្វទាំងនេះក៏បានចំណុះសួតធំជាងមនុស្សផងដែរ បើប្រៀបធៀបជាមួយនឹងទំហំខ្លួនប្រាណ។ កោសិកាឈាមក្រហមរបស់ពួកគេក៏អាចដឹកអុកស៊ីសែនបានច្រើនជាងកោសិកាឈាមរបស់មនុស្សផងដែរ។ ម្យ៉ាងវិញទៀត ពពួកថនិកសត្វសមុទ្រអាចទ្រាំទ្រជាមួយនឹងកម្រិតបរិមាណកាបូកឌីអុកស៊ីតក្នុងខ្លួនប្រាណបានច្រើនជាមនុស្ស។ ជាមួយគ្នាដែរ ថនិកសត្វសមុទ្រអាចបន្ថយចំនួនដកដង្ហើមនៅពេលសម្រាក ដើម្បីសន្សំសំចៃអុកស៊ីសែន។ ដូហ្វីនឬបាឡែនមួយចំនួនស្លាប់នៅក្នុងទឹកដោយសារតែការជាប់សំណាញ់ និងមិនអាចងើបទៅដកដង្ហើមបាន។ សម្រាប់មនុស្ស វាហាក់បីដូចជាការរស់នៅមួយដ៏លំបាក និងចម្លែក តែសម្រាប់ពពួកថនិកសត្វសមុទ្រទាំងនោះវិញ វាគឺការរស់នៅធម្មតាប្រចាំថ្ងៃ អស់ពេលរាប់លានឆ្នាំនៃការវិវត្តមកហើយ៕
ថនិកសត្វដែលរស់នៅក្នុងទឹកមួយចំនួនមានដូចជា បាឡែន ឬដូហ្វីនចំណាយពេលរស់នៅតំបន់ទឹកជ្រៅទន្លេ បឹង សមុទ្រ និងមហាសមុទ្រនានា។ ដោយសារតែពពួកថនិកសត្វទឹកមិនមានស្រកីសម្រាប់ដកដង្កើមក្នុងទឹកនោះទេ ពួកគេត្រូវការងើបមកដកដង្ហើមជារឿយនៅតាមផ្ទៃទឹកតាមសួត។ តែមានសំណួរមួយចោតថា តើពួកគេដកដង្ហើមយ៉ាងដូចម្តេចនៅពេលដេកក្នុងទឹក?
  កីឡាករ Mizuno Hikaru ត្រូវជួយក្លិបបាល់ទាត់បឹងកេតប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ AFC Cup និងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅរដូវកាលឆ្នាំ២០២១-២០២២។ បន្ទាប់ពីខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវបានក្លិបបឹងកេតសម្រេចបន្តកិច្ចសន្យាថ្មី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។    នេះជារដូវកាលទី៥របស់កីឡាករមានកម្ពស់១.៧៧ម៉ែត្ររូបនេះ សម្រាប់ការរួមរស់ជាមួយបឹងកេត។ ក្នុងរយៈពេល៤ឆ្នាំរួមរស់ជាមួយបឹងកេត Mizuno បានជួយឲ្យក្លិបនេះឈ្នះជើងឯកលីគកំពូលពីរលើកនៅឆ្នាំ២០១៧ និងឆ្នាំ២០២០ និងឈ្នះជើងឯកពានសម្តេច ហ៊ុន សែន មួយលើកនៅឆ្នាំ២០១៩។    កីឡាករជនជាតិជប៉ុនរូបនេះ បានចាត់ទុកឆ្នាំ២០២០ ជាឆ្នាំដ៏ជោគជ័យបំផុតសម្រាប់ខ្លួន ដ្បិតរូបគេបានរួមចំណែកជួយឲ្យបឹងកេតលើកពានលីគកំពូល ជាមួយការរក្សាកំណត់ត្រាមិនស្គាល់ចាញ់។ ទន្ទឹមនឹងបង្ហាញអារម្មណ៍រីករាយជាមួយកិច្ចសន្យាថ្មី រូបគេរំពឹងថា ខ្លួននឹងអាចលើកពានលីគកំពូលជាមួយបឹងកេតជាលើកទី៣នៅរដូវកាលក្រោយ។   «គោលដៅបន្តទៀតរបស់ខ្ញុំនៅឆ្នាំ២០២១ គឺនៅតែជាជើងឯក តែអ្វីដែលពិសេសនោះ គឺខ្ញុំនឹងព្យាយាមឈ្នះការប្រកួតក្នុងពានរង្វាន់ AFC Cup ព្រោះខ្ញុំបានលេង២ដងហើយ ប៉ុន្តែមិនទទួលបានលទ្ធផលល្អសម្រាប់យើង អញ្ចឹងយើងនឹងព្យាយាមឱ្យបានលទ្ធផលល្អជាងនោះ»។ នេះជាការបង្ហាញក្តីរំពឹងរបស់កីឡាករ Mizuno Hikaru។    កីឡាកររូបនេះ បានមកប្រកបអាជីពបាល់ទាត់លើទឹកដីកម្ពុជានៅឆ្នាំ២០១៦ ដោយចាប់ផ្តើមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ បន្ទាប់មករូបគេក៏បានផ្ទេរមកកាន់ក្លិបបឹងកេតនៅឆ្នាំ២០១៧ រដូវមកបច្ចុប្បន្ន។ ក្នុងអំឡុងពេលរួមរស់ជាមួយបឹងកេតរូបគេបង្ហាញខ្លួនបានចំនួន៣៧លើក និងរកបានពីរគ្រាប់។   មុនមកប្រទេសកម្ពុជា ខ្សែបម្រើរូបនេះធ្លាប់លេងឲ្យក្លិបក្របខណ្ឌកំពូលរបស់សិង្ហបុរី Albirex Niigata Singapore និងក្លិបក្របខណ្ឌលីគលំដាប់ទីពីររបស់ជប៉ុន Ryukyu FC។ រូបគេបានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូងជាមួយក្លិបមួយនៅសាកលវិទ្យាល័យ Meiji University៕          
ក្លិបបាល់ទាត់បឹងបានសម្រេចបន្តកិច្ចសន្យាជាមួយខ្សែបម្រើជនជាតិ Mizuno Hikaru នៅរដូវកាលឆ្នាំ២០២១ ក្រោយរួមរស់ជាមួយគ្នា៤រដូវកាលកន្លងមកនេះ។ ស្ថិតក្នុងវ័យ២៩ឆ្នាំ Mizuno រីករាយក្នុងការលេងឲ្យក្លិបបឹងកេត ហើយរូបគេរំពឹងថា ខ្លួននឹងអាចលើកពានលីគកំពូលជាលើកទី៣ជាមួយក្លិបនេះ។
សមាគមធនាគារនិងសមាគមហិរញ្ញវត្ថុ បានស្នើឱ្យសង្គមស៊ីវិលទាំង៤ ពិនិត្យរបាយការណ៍ឡើងវិញ ស្តីពីការនាំឲ្យមានចំណាកស្រុក, ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ និង ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក ។ របាយការណ៍ទាំងនេះ ចេញដោយសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ(LICADHO), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់(CENTRAL),សម្ព័ន្ធសហជីពកម្ពុជា(CATU) និង សមាគមធាងត្នោត(Sahmakum Teang Tnaul) ។    លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ បានអះអាងការពារថា របាយការណ៍ចេញផ្សាយកន្លងមក គឺមានអព្យាក្រឹត តម្លាភាព គ្មានចេតនាញុះញង់ឡើយ ដូច្នេះគ្មានអ្វីត្រូវកែតម្រូវឡើយ។ លោក សង្កត់ធ្ងន់ថា គោលបំណងដែលធ្វើរបាយការណ៍នេះឡើង គឺដើម្បីឱ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀត លើបញ្ហាកម្ចីហិរញ្ញវត្ថុនិងការរំលោភសិទ្ធិមនុស្ស ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលកើតមានកន្លងមក។ ជាពិសេសជួយឱ្យពលរដ្ឋទទួលកម្ចីប្រកបដោយគុណភាព គ្មានការរំលោភសិទ្ធមនុស្ស។    «អង្គការលីកាដូ ក៏ដូចជាអង្គការទាំង៣ទៀត នៅតែរក្សាជំហរលើរបាយការណ៍ដែលពួកយើងស្រាវជ្រាវដដែល ហើយយើងក៏សំណូមពរឲ្យសមាគមទាំង២ មានការពិនិត្យឡើងវិញលើរបាយការណ៍ទាំង៣ឲ្យបានល្អិតល្អនវិញផងដែរ»។ នេះបើតាមលោក សំអាត ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា បើគ្មានអ្នកអើពើលើបញ្ហាកម្ចីហិរញ្ញវត្ថុនេះ វានឹងកើតមានបញ្ហាមិនចេះចប់ឡើយនៅថ្ងៃមុខ។   សមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងពិភាក្សាផ្ទៃក្នុង ដើម្បីរកយន្តការបន្ថែមទៀត ដើម្បីឆ្លើយតបទៅអង្គការទាំង៤ ដែលនៅតែអះអាងថា របាយការណ៍របស់ខ្លួនត្រឹមត្រូវ។ នេះបើតាមការអះអាងរបស់ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ។    ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧កក្កដានេះ លោក តុងងី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខាងសមាគមយើងបានអានលិខិតចំហររបស់អង្គការទាំង៤ហើយ ហើយពួកយើងកំពុងពិភាក្សាគ្នាផ្ទៃក្នុងថា តើនឹងដោះស្រាយបញ្ហានេះ បន្តទៀតយ៉ាងណា ដើម្បីឲ្យមានប្រសិទ្ធភាព»។    សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានចេញលិខិតចំហរមួយ ដោយចាត់ទុករបាយការណ៍ដែលសង្គមស៊ីវិលចេញផ្សាយកន្លងមក វាគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ខ្វះតម្លាភាព និងមិនបានពិភាក្សាជាមួយស្ថាប័នជំនាញ ហើយមានចេតនាញុះញង់។    សមាគមគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ ដែលបានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១៥ កក្កដា ដោយស្នើឱ្យអង្គការទាំង៤ កែតម្រូវលើរបាយការណ៍ដែលចេញផ្សាយនោះ បានបញ្ជាក់ដូច្នេះថា៖ «អត្ថបទដែលគ្មានមូលដ្ឋានច្បាស់លាស់មិនគ្រប់ជ្រុងជ្រោយនេះទៀតសោត បានផ្ដល់ឱកាសឲ្យជនខិលខូចមួយចំនួន យកទៅផ្សព្វផ្សាយបន្ត ក្នុងចេតនាញុះញង់ បង្កចលាចលដល់សង្គមជាតិនាំឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លែថ្នូរ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងសន្តិសុខជាតិ»។   គិតត្រឹមថ្ងៃទី១២ កក្កដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋជិត២៤ម៉ឺននាក់ហើយ ក្នុងទំហំឥណទានប្រមាណ១,២០០លានដុល្លារអាមេរិក។ នេះបើគិតតែរបាយការណ៍ពីមីក្រូហិរញ្ញវត្ថុ ដែលផ្ដល់ដោយលោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ។   ប្រធានផ្នែកទំនាក់ទំនងរូបនេះ បានបន្ថែមថា៖«ការស្នើឲ្យពន្យារពេលសងកម្ចីនិងការប្រាក់ ខាងស្ថាប័នហិរញ្ញវត្ថុយើងបានរៀបចំដោះស្រាយជូនអតិថិជនរួចហើយ។  ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធទទួលបានការអនុគ្រោះនោះទេ ទាល់តែអតិថិជនស្នើសុំនិងមានបញ្ហាសេដ្ឋកិច្ចឬបាត់ប្រភពចំណូល ទើបទទួលបានការអនុគ្រោះបង់កម្ចីទាំងការនិងដើមនេះ»។   អត្ថបទទាក់ទង   សមាគមមីក្រូ ថា ការស្ទង់មតិរបស់ស្ថាប័ន៣ លើវិស័យមីក្រូហិរញ្ញវត្ថុ មានភាពលម្អៀង   បំណុលពលរដ្ឋជាង១០ពាន់លានដុល្លារ  កើតចេញពីកម្ចីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ។ នេះបើតាមរបាយការណ៍អង្គការលីកាដូ ៕
ភ្នំពេញ៖ អង្គការសង្គមស៊ីវិល៤ ប្រកាសមិនកែតម្រូវរបាយការណ៍របស់ខ្លួន តាមសំណើរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុឡើយ ជុំវិញបញ្ហាបំណុលនៅកម្ពុជា។
  «ប្រជាជនកម្ពុជាមានបញ្ញានិងសតិគ្រប់គ្រាន់ក្នុងការយល់ដឹងហេតុការណ៍ទាំងឡាយ។ សូមឲ្យមានទង្វើប្រកបដោយការទទួលខុសត្រូវនិងសីលធម៌ជាមនុស្សខ្លះផង ចំពោះទង្វើរបស់ខ្លួន ដើម្បីចៀសវាងការបង្កើតនូវប្រវតិ្តសាស្ត្រច្រំដែលមានមកលើប្រទេសនិងប្រជាជនដ៏កំសត់មួយនេះ»។ នេះជាសំណេររបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដែលហាក់ឆ្លើយតបទៅនឹងអាមេរិក នៅគ្រាដែលប្រទេសមហាអំណាចមួយនេះ អះអាងថា រដ្ឋប្រហានៅកម្ពុជា គ្មានពាក់ព័ន្ធអ្វីនឹងខ្លួនឡើយ។   ដើម្បីតបតនឹងការលើកឡើងរបស់អាមេរិកកាលពីពេលថ្មីនេះ លោក ហេង រតនា បានលើកយកទឡ្ហីករណ៍មួយចំនួនមករៀបរាប់ថា គ្រាប់បែកទម្លាក់ពីយន្តហោះ គឺមានពីសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតីJohnson ចាប់ពីខែតុលា ឆ្នាំ១៩៦៥ ដែលបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចំនួន៤៧៥,៥១៥តោន (ជិតកន្លះលានតោន)។ ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ដល់១៩៧៣ មានចំនួនជាង២លានតោន ក្នុងរយៈពេល៥ឆ្នាំនោះ។ បើតាមលោក ហេង រតនា ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ពីសំណាក់រដ្ឋបាលអាមេរិកនេះ មានទិន្នន័យសរុបជាង២លាន៨សែនតោន ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី(គ្មានកំណត់ត្រានៅឡើយទេ)។ ប៉ុន្តែតួលេខទាំងនេះ មិនទាន់ពេញលេញទេ។   បកស្រាយទៅអាមេរិកបែបនេះហើយ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជារូបនេះ បានសរសេរលើហ្វេសប៊ុកបន្ថែមថា៖«ករណីលើកឡើងបញ្ហាណាមួយគប្បីគិតដល់អារម្មណ៍ការឈឺចាប់ខ្លោចផ្សា វិនាសព្រាត់ប្រាស់ រលាយសាបសូន្យនូវអាយុជីវិតប្រជាជនកម្ពុជាខ្លះផង! វប្បធម៌ទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ដែលមើលមកកូនខែ្មរ និងទឹកដីអង្គរដ៍បវរនេះ គ្រាន់តែទីលានសាកល្បងគ្រាប់និងលេងសើចមែនទេ? ឈាមនិងទឹកភ្នែកកូនខែ្មរនៅបន្តហូរនៅឡើយ ការបែកបាក់ក្រុមគ្រួសារនៅតែរកគ្នាមិនទាន់ឃើញនៅមានជាហូរហែនៅឡើយ។ សូមកុំយល់ច្រឡំថា ជាតិសាសន៍នេះល្ងង់ខ្លៅមិនដឹងខ្យល់ស្អីនោះ សូម្បីតែសង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់ក៏មិនដឹងដែរនោះ!»។     សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញករណីនេះនៅឡើយទេ។ អត្ថបទទាក់ទង   ទូតចិន ចំអកឲ្យអាមេរិកថា ការធ្វើរដ្ឋប្រហារនៅកម្ពុជា មិនជាប់ទាក់ទងអាមេរិកទេ តែជាប់ពាក់ព័ន្ធនឹង CIA   ស្ថានទូតអាមេរិកថា អាមេរិកមិនពាក់ព័ន្ធរដ្ឋប្រហាររបស់ លន់ នល់ ឡើយ   ជុំវិញការធ្វើរដ្ឋប្រហារនៅកម្ពុជានេះដែរ អាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួនថា អាមេរិកមិនបានពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ។ ហើយរហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែមានភស្តុតាងជាច្រើន ដែលបង្ហាញថា រដ្ឋាភិបាលចិនទៅវិញទេ ដែលនៅពីក្រោយរដ្ឋប្រហារនេះ។   ការលើកហេតុផលរបស់អាមេរិកនេះហើយ ទើបធ្វើឲ្យចិន ទប់អារម្មណ៍មិនបាន ហើយឆ្លើយបែបចំអកវិញថា អាមេរិកពិតជាមិនជាប់ទាក់ទងនឹងរដ្ឋប្រហារនោះឡើយ ប៉ុន្តែក្រុមCIA អាមេរិកទៅវិញទេ ដែលជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនេះ។   គិតពីឆ្នាំ១៩៩២ ដល់ខែតុលា ឆ្នាំ២០១៧ CMAC បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីសរុបប្រមាណ ១៦៧.០០០ហិកតា ដោយក្នុងនោះរួមមាន គ្រាប់មីនប្រឆាំងមនុស្ស ១,៧៧៩,០៤៦គ្រាប់ មីនប្រឆាំងរងក្រោះ ៦០,៨២៤គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និងអំបែង ៧៤១,៧១៥,៤៩១ គ្រាប់។ ចំណែកទិន្នន័យជនរងគ្រោះ គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ២០១៧ សរុបទាំងអស់មាន ៦៤,៧០៥នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីនចំនួន ៥១,០៥៦នាក់ និងគ្រាប់ ៦៤,៩១៣នាក់។ នេះបើតាមរបាយការណ៍ CMAC។   តាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៥ កម្ពុជាគ្រោងសម្រេចគោលដៅមួយចំនួនរួមមាន ត្រូវដោះផ្ទៃដីដែលកំពុងទទួលរងការគំរាមកំហែងដោយគ្រាប់មីន និងគ្រាប់បែកចង្កោម ឲ្យអស់ក្នុងឆ្នាំ ២០២៥។ កាត់បន្ថយកម្រិតទាបបំផុត នូវអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម លើកកម្ពស់ជីវភាពរបស់ជនរងគ្រោះ និងសហគមន៍ដែលរងគ្រោះ។ ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ផ្នែកវិស័យសកម្មភាពមីន បង្កើតការកសាងសមត្ថភាពជាតិ ប្រកបដោយចីរភាព លើបញ្ហាគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រោយឆ្នាំ ២០២៥។ ធានាសកម្មភាពមីនឲ្យមានការគាំទ្រ ដោយប្រព័ន្ធគ្រប់គ្រងគុណភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីយេនឌ័រ និងការពារបរិស្ថាន៕  
ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ប្រាប់ឲ្យអាមេរិកកុំទម្លាក់កំហុសទៅអ្នកដទៃ ដែលនាំឲ្យកូនខ្មែរឈឺចាប់។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីអាមេរិក និងចិន បានចោទគ្នាទៅវិញទៅមកលើករណីរដ្ឋប្រហារនៅកម្ពុជា ក្នុងអំឡុងទស្សវត្ស៧០។
លោក ខូវ ឆាយ ប្រធានគណៈកម្មការរៀបចំការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ អះអាងថា វិស័យកីឡាប្រដាល់គុនខ្មែរ ជាកីឡាអត្ដសញ្ញាណជាតិ ហើយបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំង ព្រោះមានអ្នកគាំទ្រច្រើន ស្របពេល ក្លិប និងធនធានកីឡាករ-កីឡាការិនី មានការកើនឡើងជារៀងរាល់ឆ្នាំ។    ចំណែកការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានកីឡាករ-កីឡាការិនី សរុប ១៤៨នាក់ មកពីបណ្ដាលសមគម-ក្លិបរាជធានីខេត្ត-ក្រុង និងក្រសួង ចូលរួមប្រកួតប្រជែង។ អ្វី ដែលលោក ខូវ ឆាយ សង្កត់ធ្ងន់ ដែលជាចំណុចវិជ្ជមាននោះ គឺចំនួនកីឡាការិនី កើនឡើង ដល់ចំនួន ២០នាក់ ខុសពីឆ្នាំ២០២២ ដែលមានត្រឹមតែ១២នាក់ប៉ុណ្ណោះ។ ប្រធានគណៈកម្មការរៀបចំរូបនេះ ប្រាប់ថានេះ គឺជាការអភិវឌ្ឍន៍ ដ៏ល្អនៃវិស័យប្រដាល់គុនខ្មែរ ព្រោះមានទាំងធនធានកីឡាករ-កីឡាការិនី ត្រៀមស្នងមរតកពី និងសាងស្នារដៃ បន្ទាប់ពីអត្ដពលិកជំនាន់មុន។   ទន្ទឹមនិងការអភិវឌ្ឍន៍ លោក ខូវ ឆាយ បញ្ជាក់ថាការរៀបចំការឲ្យមានការប្រកួតតាមខេត្ត ក៏ដូចជាការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីបំផុសបំផុលការគាំទ្រពីបណ្ដាលប្រជាជននៅតាមតំបន់ ហើយក៏បានផ្ដល់ឲ្យអ្នកទាំងនោះ បានទស្សនាការប្រកួតដោយផ្ទាល់ ដែលទទួលបានអារម្មណ៍ប្លែកខុសពីការទស្សនា នៅតាមគេហដ្ឋាន តាមរយៈការផ្សាយផ្ទាល់តាមហ្វេសប៊ុក ឬក៏ទូរទស្សន៍។   «កន្លងមកការប្រកួតជើងឯកថ្នាក់ជាតិ មាននៅតែរាជធានីភ្នំពេញ ហើយនៅតាមបណ្ដាលខេត្ត និងនៅតាមជាយក្រុង ក៏មានអ្នកគាំទ្រប្រដាល់គុនខ្មែរច្រើន យើង ចង់ឲ្យអ្នកនៅតាមតំបន់ បានទស្សនាផ្ទាល់ ព្រោះជាការបំផុសបំផុល និងផ្សព្វផ្សាយមួយ ពីវិស័យមួយនេះ។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។   ដោយឡែក ប្រធានគណៈកម្មការរូបនេះ ក៏បញ្ជាក់ផងដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ក៏អាចនឹងត្រូវដាក់តាមខេត្តដែរ ក៏ប៉ុន្ដែមិនទាន់អាចបញ្ជាក់ពីខេត្តណាមួយនៅឡើយទេ គ្រាន់តែបង្ហើបឲ្យដឹងថា នឹងព្យាយាមធ្វើឲ្យបានគ្រប់ខេត្ត ព្រោះចង់ឲ្យអ្នកគាំទ្រទាំងអស់ សុទ្ធតែមានឱកាសមកទស្សនាផ្ទាល់នៅសង្វៀនប្រកួត។   ជាមួយនិងការរៀបចំប្រកួតថ្មីនេះ ប្រាក់រង្វាន់មេដាយ ក៏ត្រូវបានគណៈកម្មការរៀបចំការប្រកួត បង្កើនឲ្យមានច្រើនផងដែរ ដោយមេដាយមាសក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ នឹងទទួលបានថវិកា ៤លានរៀល, មេដាយប្រាក់ ២.៤លានរៀល, និងមេដាយសំរិទ្ធ ១.២លានរៀល៕  
ការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងរៀបចំនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ខុសប្លែងពីឆ្នាំមុនៗ ដែលរៀបចំនៅភ្នំពេញ លោក ខូវ ឆាយ បញ្ជាក់ថា ដោយសារចង់ឲ្យប្រជាជនតាមខេត្តបានទស្សនាផ្ទាល់ និងជាការបំផុសបំផុលនៃការគាំទ្រវិស័យប្រដាល់គុនខ្មែរ។
  តាមរយៈសេចក្តីថ្លែងការណ៍មួយនាកិច្ចប្រជុំ Video Conference រដ្ឋមន្ត្រីការបរទេសរបស់អង្គការ NATOបានអបអរសាទរម៉ាសេដ្វានខាងជើងយ៉ាងដូច្នេះថា៖ «យើងស្វាគមន៍រដ្ឋម៉ាសេដ្វានខាងជើង ជាសម្ព័ន្ធមិត្តទី៣០របស់បក្សសម្ព័ន្ធយោធា NATO»។    កាលពីឆ្នាំ២០១៩ ប្រទេសសមាជិកNATO ទាំង២៩ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យ ម៉ាសេដ្វានខាងជើងក្លាយជាសមាជិកថ្មី។ រហូតមកដល់ថ្ងៃទី២៧ ខែមីនា ទើបម៉ាសេដ្វានខាងជើង បានក្លាយជាសមាជិកផ្លូវការរបស់អង្គការ NATO។    ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រិក និងម៉ាសេដ្វានខាងជើង បញ្ចប់វិវាទជាមួយគ្នា ជុំវិញឈ្មោះប្រទេស ពោលគឺដូរពីម៉ាសេដ្វាន ទៅម៉ាសេដ្វានខាងជើង។  នាដើមសប្តាហ៍នេះ ម៉ាសេដ្វានខាងជើង បានដំឡើងទង់ជាតិរបស់ខ្លួននាទីស្នាក់ការកណ្តាលរបស់បក្សសម្ព័ន្ធ NATO នាប្រទេសបែលហ្ស៊ិក។   សូមបញ្ជាក់ថា  បក្សសម្ព័ន្ធយោធា NATO ដែលត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៤៩ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់សហភាពសូវៀត។ បន្ថែមពីលើនេះ NATO ត្រូវបានបង្កើតឡើង ដើម្បីការពារសន្តិសុខរួម (Collective Security)របស់សមាជិកទាំងអស់។ គិតមកត្រឹមពេលនេះ NATO មានសមាជិកសរុបចំនួន ៣០ប្រទេសហើយ៕ 
រដ្ឋមន្ត្រីការបរទេសបក្សសម្ព័ន្ធយោធាNATO នាថ្ងៃទី២ ខែមេសា បានស្វាគមន៍ម៉ាសេដ្ឋានខាងជើងក្លាយជាសមាជិកទី៣០ថ្មី។ ការក្លាយជាសមាជិករបស់បក្សសម្ព័ន្ធយោធានេះ ធ្វើឡើងបន្ទាប់ពីប្រទេសមួយនេះ បានចរចាជាយូររហូតមក។
  លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយភាគី ជប៉ុនដើម្បីចាប់ផ្តើមពិភាក្សាអំពីការបង្កើតចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃនៅក្នុងរាជធានី ភ្នំពេញ។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ដោយភាគីកម្ពុជាចូលរួមដោយ តំណាងមន្ទីរសាធារណការរាជធានី រដ្ឋាករដឹកជញ្ជូន សាធារណៈ រថយន្តក្រុង ស្នងការ នគរបាលរាជធានីភ្នំពេញ តំណាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍។ ភាគីជប៉ុនមានវត្តមាន តំណាងក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ តំណាងស្ថានទូតជប៉ុន និងតំណាងដៃគូជប៉ុន។   លោក នួន ផារ័ត្ន បានមានប្រសាសន៍សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា គម្រោងចំណត រង់ចាំ រថយន្តក្រុងឆ្លាតវៃ គឺជាផ្នែកមួយនៃប្រព័ន្ធទីក្រុងឆ្លាតវៃរបស់រាជធានីភ្នំពេញ។ លោកបន្តថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន សាលារាជធានីភ្នំពេញបានស្នើសុំឱ្យភាគីជប៉ុនសិក្សាអំពីការរៀបចំចំណតរង់ចាំរថយន្ក្រុងឆ្លាតវៃ។ បើតាមការបញ្ជាក់របស់លោកអភិបាលរងរាជធានីភ្នំពេញ គម្រោង បឋម នេះស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បង។   ចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ អាចនឹងត្រូវបំពាក់ដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានព័ត៌មានអំពីដំណើររបស់រថយន្តក្រុង អ៊ីនធឺណិត អំពូលបំភ្លឺ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងទូរATM ជាដើម។   កាលពីឆ្នាំ ២០១៨ កម្ពុជាបានជ្រើសរើស រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ជាសមាសភាពនៃទីក្រុងឆ្លាតវៃនៅក្នុងក្របខណ្ឌនៃបណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន ដែលមានទាំងអស់ចំនួន២៦។   ទីក្រុងឆ្លាតវៃទាំងនេះមានគោលដៅរួមក្នុងការអនុវត្តការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅឆ្នាំ២០២៥។ អាជ្ញាធរនៃទីក្រុងឆ្លាតវៃនឹងត្រូវផ្ដោតទៅលើការរៀបចំលើវិស័យជាច្រើនដូចជា ប្រព័ន្ធនៃការដឹកជញ្ជូន អប់រំ សុខភាពសាធារណៈ សុវត្ថិភាព អគ្គិសនី អនាម័យ និងទឹកស្អាតជាដើម៕    
សាលារាជធានីភ្នំពេញ និងអ្នកជំនាញជប៉ុនមកពីក្រសួងដែនដី បានចាប់ផ្តើមសិក្សាអំពីការបង្កើតចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃនៅក្នុងរាជធានី។ គម្រោងនេះជាផ្នែកមួយនៃសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន។
  ទោះបីបុណ្យទន្លេនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានព្រឹត្តទៅអស់រយៈពេល១ថ្ងៃក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះមិនទាន់រៀបចំកម្មវិធីបើកជាផ្លូវការនៅឡើយទេ។  ពិធីបុណ្យទន្លេ ដែលធ្វើឡើងក្រោមប្រធានបទ«ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» នឹងរៀបចំពិធីបើកដំណើរការផ្លូវការនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃពិធីបុណ្យ។    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នឹងចូលរួមបើកព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តកណ្តាល នាល្ងាចនេះ។ ក្នុងពិធីបើកនេះ នឹងមានការសម្តែងរបាំរបស់ក្រុមសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការដង្ហែក្បួនព្យុហយាត្រាផលិតផល និងវិស័យសក្តានុពលរបស់ខេត្តកណ្តាល។  លើសពីនេះ មានការដង្ហែក្បួនរបស់ក្រុមកីឡាករ-កីឡាការិនី ដែលបានចូលរួមប្រកួត និងសម្តែង ដើម្បីអបអរពិធីបុណ្យទន្លេនៅឆ្នាំនេះផងដែរ។   លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC រំពឹងថា បុណ្យឆ្នាំនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង១លាននាក់។ អនុរដ្ឋលេខាធិការរូបនេះ អះអាងថា គ្រាន់តែ១ព្រឹកថ្ងៃដំបូង ពិធីបុណ្យនេះ អាចទាក់ទាញភ្ញៀវទេសចរបានប្រមាណជា១ម៉ឺននាក់ ដោយមិនទាន់រាប់បញ្ចូលនៅពេលយប់។   ទិដ្ឋភាពពិធីក្រុងពលីនៃពិធីបុណ្យទន្លេលើកទី៤ កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៨ មិនខុសពីឆ្នាំមុនៗឡើយ បុណ្យទន្លេឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះជាលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីបុណ្យទន្លេនេះ។ ពិធីបុណ្យទន្លេលើកទី លើកទី១ រៀបចំនៅខេត្តក្រចេះ លើកទី២ នៅខេត្តកំពង់ចាម និងលើកទី៣ នៅខេត្តស្ទឹងត្រែង។   ពិធីបុណ្យទន្លេដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងរៀបចំនៅគ្រប់បណ្តាខេត្តដែលមានទីតាំងជាប់នឹងទន្លេមេគង្គ បាសាក់ និងទន្លេសាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាតំបន់ទេសណ៍តាមខេត្ត ប្រទេសកម្ពុជា ជាពិសេស បញ្ជ្រាបការយល់ដឹង ពីការបម្រើសេវាកម្មផ្នែកទេសចរណ៍ និងការការពារបរិស្ថានដល់ប្រជាពលរដ្ឋ៕  
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នឹងចូលរួមបើកព្រឹត្តិការណ៍បុណ្យទន្លេ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១០ ខែមីនានេះ។  បុណ្យទន្លេឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និរន្តរភាពទេសចរណ៍» ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨។
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែកក្កដា ប្រកាសគោរពការសន្និដ្ឋាននៃការត្រួតពិនិត្យសុវត្ថិភាពរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទៅលើផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលក្នុងសមុទ្រ។ ទីក្រុងសេអ៊ូល ក៏ត្រៀមបញ្ចេញលទ្ធផលដោយឡែកលើគម្រោងនេះដែរ។ ប៉ុន្តែបក្សនយោបាយ និងសាធារណជននៅកូរ៉េខាងត្បូង មិនពេញចិត្តការបញ្ចេញទឹកនេះឡើយ ទោះបានធ្វើប្រព្រឹត្តកម្មរួចក្ដី។   ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃទី៤ ខែកក្កដា បានបង្ហាញរបាយការណ៍លើផែនការបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។ បើតាម IAEA ផែនការនេះគឺស្របនឹងស្តង់ដារសុវត្ថិភាពសកល ហើយនឹងមានផលប៉ះពាល់វិទ្យុសកម្មតុចតួចដល់ដល់មនុស្ស និងបរិស្ថាន។   នៅកូរ៉េខាងត្បូងក្បែរខាងជប៉ុនវិញ រដ្ឋាភិបាលប្រទេសនេះ ក៏មាននិន្នាការគាំទ្រជប៉ុនដែរ។ ប៉ុន្តែបក្សប្រឆាំង និងប្រជាជនជាច្រើន មិនសប្បាយចិត្តចំពោះការបញ្ចេញទឹកនេះឡើយ។ លោកស្រី Lee Jeong-mi អ្នកនយោបាយមកពីគណបក្សប្រឆាំងនិយាយថា របាយការណ៍របស់ IAEA មិនអាចជឿទុកចិត្តបានទេ ព្រោះវាមិនបានបង្ហាញភស្តុតាងវិទ្យាសាស្រ្តជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាព។    ជាមួយគ្នានេះ លោកស្រី Lee ក៏បានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងថា រក្សាភាពស្ងៀមស្ងាត់ បើទោះបីជាប្រជាជនកូរ៉េខាងត្បូងភាគច្រើនប្រឆាំងនឹងការបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima នេះក៏ដោយ។ តាមការស្ទង់មតិកាលពីខែមុន ៨៤ភាគរយនៃប្រជាជនកូរ៉េខាងត្បូងបានប្រឆាំងនឹងផែនការរបស់ជប៉ុន។   លោកស្រី Lee Jeong-mi ត្រូវបានរាយការណ៏ថាកំពុងតែធ្វើកូដកម្មអត់អាហារនៅខាងក្រៅស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូលអស់រយៈពេលជាង១០ថ្ងៃមកហើយដែរ។    បន្ទាប់ពីទទួលបានការអនុម័តពី IAEA នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ Fumio Kishida បញ្ជាក់ថា ជប៉ុនមានបំណងទទួលយកមតិទាំងក្នុងស្រុក និងក្រៅស្រុកទៅលើផែនការមួយនេះ ខណៈពេលដែលវាអាចជួយកែលម្អទំនាក់ទំនងទ្វេភាគីដែលរងគ្រោះដោយសារជម្លោះប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូងនិងជប៉ុន។    គួរកត់សម្គាល់ផងដែរថា កូរ៉េខាងត្បូងក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ Fukushima កាលពីខែឧសភាដើម្បីវាយតម្លៃស្ថានភាព ហើយរដ្ឋាភិបាលសេអ៊ូលរំពឹងចែករំលែកការរកឃើញរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។  បច្ចុប្បន្ននេះ កូរ៉េខាងត្បូងនៅតែហាមប្រាមការនាំចូលផលិតផលអាហាររបស់ជប៉ុនពីតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរនៅFukushima បើទោះបីជាជប៉ុនបានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងលុបចោលបម្រាមនេះក៏ដោយ។    មិនត្រឹមតែកូរ៉េខាងត្បូងឡើយ ចិនក៏ចេញមុខប្រតិកម្មដែរ។ ទីក្រុងប៉េកាំងទទូចឱ្យទីក្រុងតូក្យូផ្អាកផែនការបញ្ចេញទឹកសិន៕  
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
  សូមលោក-អ្នក ទស្សនាវីដេអូនេះដូចតទៅ៖   
នេះជាវីអេអូអប់រំខ្លីនិយាយអំពីចំណេះដឹងហិរញ្ញវត្ថុ ដែលបង្ហាញពីកាតព្វកិច្ចរបស់អ្នកខ្ចី ឬកូនបំណុល និងដំណោះស្រាយសំខាន់មួយចំនួន នៅពេលគ្មានលទ្ធភាពសងគេវិញ។
  តាមតួលេខរបស់ Worldometer ហ្វីលីពីន បានក្លាយជាប្រទេសមានករណីឆ្លង COVID-19 សរុបច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មួយរយៈចុងក្រោយនេះ ហ្វីលីពីនមានករណីឆ្លងCOVID-19 លើសពី៣ពាន់ករណីជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃទី៧ ខែសីហានេះ ហ្វីលីពីន មានករណីឆ្លងចំនួន ៣៣៧៩ករណី។ តួលេខសរុបរបស់ហ្វីលីពីន បានកើនដល់១២២៧៥៤ករណី ខណៈអ្នកស្លាប់មានចំនួនជាង ២ពាន់នាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៦ម៉ឺននាក់។   ចំណែកឥណ្ឌូណេស៊ី ដែលធ្លាប់មានករណីឆ្លង COVID-19 ច្រើនជាងគេនោះ មានករណីឆ្លង នៅថ្ងៃទី៧ ខែសីហា ចំនួន ២៤៧៣ករណី។ ចំនួននេះ គឺមានកើនឡើងបន្តិច បើធៀបនឹងថ្ងៃមុនៗ ដែលមានចំនួនតិចជាង ២ពាន់ករណី។ តួលេខសរុបរបស់ឥណ្ឌូណេស៊ីមានចំនួន ១២១២២៦ករណី និងអ្នកស្លាប់ចំនួន ៥៥៩៣នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៧៧៥៥៧។   ដើម្បីទប់ស្កាត់ករណីឆ្លងថែម រដ្ឋាភិបាលហ្វីលីពីន បានបិទទីក្រុងម៉ានីល និងខេត្តជុំវិញរួមមាន Laguna, Cavite, Rizal និង Bulacan សារជាថ្មី រហូតដល់ថ្ងៃទី១៨ ខែសីហា ដើម្បីទប់ស្កាត់ការរាតត្បាតCOVID-19 និងតាមការស្នើសុំរបស់ក្រុមគ្រូពេទ្យហ្វីលីពីនជាច្រើននាក់។ ក្រោមវិធានការបិទនេះ អាជ្ញាធរបានបិទជំនួញមួយចំនួន ដូចជាកន្លែងកាត់សក់ រោងភាពយន្ត កន្លែងហាត់ប្រាណ ចំណែកភោជនីយដ្ឋាន ត្រូវគេអនុញ្ញាតឲ្យតែទិញយកមកបរិភោគនៅក្រៅប៉ុណ្ណោះ។   សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានលើកឡើងថា ករណីឆ្លង COVID-19 នៅហ្វីលីពីន គឺកើនឡើងជិត ៧ដង និងអ្នកស្លាប់ បានកើនឡើងជាង ២ដង។ តួលេខកើនឡើងនេះ គឺគិតចាប់តាំងពីលើកចោលការបិទតំបន់ នៅក្នុងខែមិថុនាកន្លងមក៕  
ហ្វីលីពីន បាន មានករណីឆ្លងCOVID-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ករណីសរុបCOVID-19 របស់ហ្វីលីពីន ហក់ឡើងដល់ ១២២៧៥៤ករណី ខណៈឥណ្ឌូណេស៊ី មានចំនួន ១២១២២៦ករណីគិតត្រឹមថ្ងៃទី៧ ខែសីហា។
ឧត្តមស្នងការអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការឃ្លាំមើលរបស់ខ្លួន ទៅលើការជួបជុំដោយសន្តិវិធីនៅកម្ពុជា។ តាមរយៈសារនេះ ស្ថាប័នតំណាងអង្គការសហប្រជាជាតិដ៏ធំមួយនេះ បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ «គោរពសិទ្ធិអ្នកតវ៉ា» ។    លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកសារខាងលើ ថាគ្រាន់តែជាការព្រួយបារម្មណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ។ ប៉ុន្តែ លោក បញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិ មិនមែនជាអ្នកកំណត់ជោគវាសនាកម្ពុជាឡើយ។    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៨ ខែកញ្ញា អ្នកនាំពាក្យរដ្ឋាភិបាល បកស្រាយថា ចំណាត់ការរបស់សមត្ថកិច្ចទៅលើអ្នកតវ៉ានាពេលថ្មីៗនេះ គឺជាការអនុវត្តច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ តែមិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ។ លោក សង្កត់ធ្ងន់ថា៖«ឲ្យតែបំពានច្បាប់ គឺគេបង្ក្រាបហើយ»។    លោក បានលើកករណីនៅសហរដ្ឋអាមេរិក និងនៅបារាំង ថា ប្រទេសធំៗទាំងពីរនេះ ក៏មានការបង្ក្រាបដែរ។ លោក មានប្រសាសន៍ថា៖«នាំគ្នាទៅតតាំងនឹងតុលាការ ប្រទេសណាក៏គេបង្ក្រាបដែរ»។    អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសង្កេតមើលបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានបង្ហាញក្តីកង្វល់ចំពោះការចាប់សកម្មជនបរិស្ថាន៣នាក់ (នៃចលនាមាតាធម្មជាតិ) និងមនុស្សមួយចំនួនទៀត ដោយមានទាំងព្រះសង្ឃ១អង្គផងដែរ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។ អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និង ការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។   អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ សរសេរលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញាថា៖«ខ្ញុំ សូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថា សិទ្ធិទាំងនេះ ត្រូវបានគោរពនិងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗ អាចអនុវត្តសិទ្ធិទាំងនេះ»។ អ្នកស្រី បន្តថា៖«ខ្ញុំ សូមជំរុញឲ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំ កំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា»។   មួយរយៈចុងក្រោយនេះ គេ ឧស្សាហ៍ឃើញមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋនិងក្រុមយុវជន។ មួយឡែក គឺតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ដែលជាប់ឃុំដោយសារលោក ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងរឿងព្រំដែន។ ការតវ៉ានេះ បានបណ្តាលឲ្យយុវជនមួយចំនួនទៀត ជាប់ឃុំជាមួយលោក រ៉ុង ឈុន ដែរ។ មួយឡែកទៀត គឺក្រុមស្ត្រី នាំគ្នាតវ៉ាសុំឲ្យដោះលែងស្វាមីរបស់ពួកគេ ជាអតីតមន្ត្រីគណបក្សប្រឆាំងជិត២០នាក់ ដែលកំពុងជាប់ឃុំ។    ក្នុងចំណោមស្ត្រីតវ៉ាទាំងនោះ មានស្ត្រីម្នាក់ឈ្មោះ សេង ចាន់ថន ត្រូវបានប្រជាការពារម្នាក់ឈ្មោះ ឆោម ពិសិដ្ឋ ក្នុងខណ្ឌ៧មករា រុញឲ្យដួល ហើយបែកក្បាលខាងក្រោយ។ ទង្វើរបស់ប្រជាការពារ ធ្វើឲ្យមានការរិះគន់ខ្លាំងពីមជ្ឈដ្ឋានានា។ រដ្ឋបាលខណ្ឌ៧មករា បកស្រាយថា ប្រជាការពាររូបនេះ បានជ្រុលដៃ។    មកដល់ពេលនេះ ការចាប់ខ្លួនយុវជន នៅតែចេះកើតមានជាហូរហែ។ ជាក់ស្តែងព្រះតេជគុណ កើត សារ៉ាយ និង យុវជន មាន ព្រហ្មមុនី សមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវឃាត់ខ្លួន។ បន្ទាប់មក ព្រះតេជគុណ ត្រូវបានផ្សឹក ហើយយកទៅឃុំនៅពន្ធនាគារព្រៃសជាមួយយុវជន មាន ព្រហ្មមុនី កាលពីថ្ងៃទី៧ ខែកញ្ញា។     មុនការចាប់ខ្លួន អ្នកទាំង២ បានប្រកាសជំហរថា នៅតែដឹកនាំធ្វើបាតុកម្មទាមទារឲ្យមានយុត្តិធម៌សង្គម ខណៈរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ថាមិនអនុញ្ញាត។ ទោះជាអ្នកទាំង២ ត្រូវចាប់ខ្លួន តែក្រុមយុវជន នៅតែបន្តនាំគ្នាឆ្ពោះទៅទីលានប្រជាធិបតេយ្យនៅសង្កាត់ឫស្សីកែវ តាមការគ្រោងទុក កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ដើម្បីសម្តែងមតិ។ ដំណើររបស់ពួកគេ មិនបានចូលទៅក្នុងទីលានប្រជាធិបតេយ្យឡើយ ដោយសារតែមានការរារាំងពីកម្លាំងសមត្ថកិច្ច។    គួរកត់សម្គាល់ថា ព្រះសង្ឃនិងយុវជន ដែលត្រូវចាប់ខ្លួន ភាគច្រើន ជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។ ព្រះសង្ឃនិងយុវជន ដែលត្រូវចាប់ខ្លួន មានដូចជា យុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវជន ថុន រដ្ឋា (យុវជននៃចលនាមាតាធម្មជាតិ), អតីតព្រះតេជគុណ កើត សារ៉ាយ យុវតី ឈឿដារ៉ាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី និង យុជន ហ៊ុន វណ្ណៈ (យុវជនខ្មែរថាវរៈ) ជាដើម។    នៅថ្ងៃទី៧ ខែកញ្ញា ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ខណៈបណ្តាញទាំង២ ដែលភាគច្រើនមានយុវជនជាសមាជិក មិនបានចុះឈ្មោះក្នុងបញ្ជីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ រំលេចក្នុងសេចក្តីប្រកាសព័ត៌មានថា បណ្តាញយុវជនទាំង២នេះ ធ្វើសកម្មភាពបង្កចលាចលដល់សង្គម។    ដើម្បីទប់ស្កាត់រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលក្នុងសង្គម ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ក្នុងករណីបណ្តាញយុវជនទាំង២នេះ ធ្វើសកម្មភាពខុសច្បាប់។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងនេះ៕   
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) សង្កេតឃើញថា ទោះបីជាការជួបជុំឬការប្រមូលផ្តុំនៅកម្ពុជា មានលក្ខណៈសន្តិវិធីក្តី តែនៅតែមានការចាប់ខ្លួន និងឧប្បត្តិហេតុមួយចំនួន កើតឡើងពីការប្រើប្រាស់ «កម្លាំងហួសប្រមាណ» ទប់ទល់នឹងក្រុមបាតុករ ដែលភាគច្រើនជាស្ត្រីនិងជាយុវជន។
«យើងបានគោលការណ៍សម្រេចហើយ ដោយពេលនេះ ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់សម្តេច ទៀ បាញ់ នឹងរៀបចំផែនការចាក់ជូន។ ចំនួនដែលត្រូវចាក់ក្នុងមួយថ្ងៃ ក៏ដូចជាទីតាំងចាក់ យើងរង់ចាំការផ្តល់ដំណឹងពីក្រសួងការពារជាតិ»។ លោក វ៉ាត់ ចំរើន បានថ្លែងយ៉ាងដូច្នេះប្រាប់សារព័ត៌មានថ្មីៗ។ អគ្គលេខាធិការ NOCC ក៏ដូចជា CAMSOC បានបញ្ជាក់ថា ការចាក់នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់អត្តពលិក និងមន្ត្រីកីឡាដែលពាក់ព័ន្ធ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បង្ហាញនូវក្តីកង្វល់ថា កីឡាករដែលមិនបានចាក់វ៉ាក់សាំង អាចមានបញ្ហាប្រឈមពេលចេញទៅប្រកួត ឬហ្វឹកហាត់នៅក្រៅប្រទេសនាពាក់កណ្តាល ឬចុងឆ្នាំ២០២១នេះ។ លោកបានពន្យល់ថា៖ «យើងខ្លាចប្រទេសទាំងអស់ដាក់លក្ខខណ្ឌតម្រូវឲ្យអត្តពលិក ឬប្រតិភូកីឡាត្រូវមានការបញ្ជាក់ ឬសៀវភៅបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩។ ជាទូទៅកីឡាករទាំងអស់សុទ្ធតែមានសុខភាពល្អ ប្រហែលជាមិនមានអ្នកដែលត្រូវហាមឃាត់មិនឲ្យចាក់នោះឡើយ»។ បើតាមលោក វ៉ាត់ ចំរើន កីឡាករទាំងអស់គួរតែទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីព្រោះការចេញដំណើរទៅហ្វឹកហាត់ និងការប្រកួតកាន់តែកៀកដោយខែកក្កដា ត្រូវប្រកួតកីឡាអូឡាំពិក និងខែវិច្ឆិកាត្រូវប្រកួតស៊ីហ្គេមនៅវៀតណាម។ «យើងផ្តល់វ៉ាក់សាំងឲ្យពួកគាត់រួចរាល់សិនដើម្បីឲ្យពួកគាត់មានជំនឿជាក់លើខ្លួនឯង ដោយគិតតែលើការហ្វឹកហាត់ត្រៀមប្រកួត»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមចំពោះសំណើរសុំចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីកីឡាជាង១០០០នាក់។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
  «ការដាំស្មៅគម្របដីនេះ អាចឱ្យកសិករចេះការពារដំណាំរបស់ខ្លួនទៅនឹងប្រែប្រួលអាកាសធាតុ»។ នេះជាការលើកឡើងរបស់លោក ស វ៉េង ប្រធានសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់អ្នកសារព័ត៌មានជាង១០នាក់ពីរាជធានីភ្នំពេញ ក្រោមការរៀបចំរបស់អង្គការកសិកម្ម Gret កាលពីពេលថ្មីៗកន្លងមកនេះ។ លោក ស វ៉េង ប្រធានសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលកសិកម្មអភិរក្ស កំពុងធ្វើបទបង្ហាញ ពីការអនុវត្តកសិកម្មអភិរក្ស ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។   បើតាមអ្នកជំនាញរូបនេះ ដំណាំគម្របដី គឺការដាំពពួកស្មៅ ដូចជា ប្រភេទស្មៅ Sorghum,  Stylo, Jute, Sesbania, Pearl Millet, Juncea និងការដាំដំណាំ   សណ្តែក ល្ង ជាដើម ដែលមានអាយុកាលលូតលាស់ពី៦០ទៅ៧៥ថ្ងៃ ឬលើសពីនេះទៅតាមប្រភេទស្មៅនីមួយៗ។ ស្មៅទាំងនោះ ភាគច្រើនគឺនាំចូលពីបរទេស ដែលបានឆ្លងកាត់ការវាយតម្លៃ ដោយមានការចូលរួមពីកសិករ, អ្នកផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវដែលមានបទពិសោធលើលក្ខណៈរបស់ដំណាំនេះ ដែលសមស្របសម្រាប់ដាំនៅតំបន់ត្រូពិក។ ជាប្រភេទស្មៅចំណីសត្វ។ ការដាំដុះ លូតលាស់លឿន, ទិន្នផល ខ្ពស់ សមស្រប ទៅនឹងលក្ខណៈសណ្ឋានដី អាកាសធាតុនៅកម្ពុជា និង សម្បូរទៅដោយ សារធាតុចិញ្ចឹម ផងដែរ។  ស្មៅប្រភេទនេះ អាចជួយគ្រប់គ្រងបរិស្ថានបានល្អ ពិសេសការពារនឹងការកើនឡើងកម្តៅផែនដី ( ជា គម្របដីការពារដីហូរច្រោះបង្កើនជីវជាតិដី និង បំផ្លាញស្មៅចង្រៃ ) ។   លោក ស វ៉េង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដំណាំគម្របដី គឺជាផ្នែកមួយនៃការអនុវត្តកសិកម្មអភិរក្ស ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុពិសេសការកើនឡើងកម្តៅផែនដីនាពេលបច្ចុប្បន្ន ដោយកសិករត្រូវដាំដំណាំទាំងនោះសម្រាប់ធ្វើគម្របដីជាអចិន្ត្រយ៍ ដើម្បីបង្កើតជីវជាតិដល់ដី។  លោកពន្យល់ថា៖ «ក្រោយពីទទួលបានផលផ្លែ-ផ្កា ពីស្មៅគម្របដីនេះហើយ យើងប្រើម៉ាស៊ីនកាត់វាផ្តួលឱ្យរៀបស្មើនៅលើដីនោះ បន្ទាប់មកយើងយកដំណាំដែលយើងចង់ដាំត្រូវនឹងរដូវកាលលូតលាស់ល្អ ដូចជាដំឡូង និងពោត ដាំនៅលើដីនោះតែម្តង ដោយពុំភ្ជួររាស់ឬវៀបចំដីឱ្យស្អាត និងប្រមូលស្មៅទាំងនោះចេញឡើយ នោះស្មៅដែលយើងទុកធ្វើជាគម្របដី វានឹងការពារដីរបស់យើងឱ្យធន់នឹងការកើនកម្តៅផែនដី ផ្តល់សំណើមដល់ដី កាត់បន្ថយសំណឹកដី កាត់បន្ថយការហូរច្រោះជីវជាតិដី និងបង្កើនផលដំណាំ។ លើសពីនេះទៅទៀត ក្នុងរយៈពេល១០ថ្ងៃ  ស្មៅដែលយើងបានកាត់ធ្វើគម្របដីហ្នឹង វានឹងពុកផុយចូលទៅក្នុងដី ហើយវា នឹងផ្តល់ជីវជាតិគ្រប់គ្រាន់ដល់ដំណាំកសិកម្មក្នុងការស្រូបយកក្នុងការលូតលាស់ ដោយមិនបាច់ប្រើប្រាស់ជីគីមីជំនួយ»។    ការដាំពពួកស្មៅគម្របដីនេះ ក្រៅពីនាំឲ្យដីមានគុណភាពល្អ និងបង្កើនទិន្នផលដំណាំពីមួយឆ្នាំទៅមួយឆ្នាំហើយនោះ កសិករ ឬម្ចាស់កសិដ្ឋាន ថែមទាំងចំណេញប្រាក់ និងពេលវេលា ទៀតផង ព្រោះប្រភេទស្មៅគម្របដីទាំងនោះ ដូចជា ស្មៅJuncea មានចេញផ្កាលឿងស្អាត ដោយកសិករអាចទទួលចំណូលបន្ថែមតាមរយៈភ្ញៀវទេសចរចូលមកទស្សនា ហើយគ្រាប់របស់ផ្កានេះ មានទីផ្សារចាំទទួលទិញស្រាប់ក្នុងតម្លៃជិត៥០០០រៀលក្នុងមួយគីឡូក្រាម។ រីឯប្រភេទស្មៅSorghum វិញ គឺជាប្រភេទស្មៅចំណេញសត្វ ដែលសម្បូរប្រូតេអ៊ីនខ្ពស់។ ស្មៅទាំងនោះ យើងអាចដាំបានគ្រប់រដូវកាល គ្រប់ទីកន្លែង។  ជាប្រភេទស្មៅគម្របដី មិនត្រឹមការពារដីកុំឲ្យហូរច្រោះ បង្កើនជីវជាតិដី និង បំផ្លាញស្មៅ ចង្រៃនោះទេ គឺថែមទាំងអាចរកចំណូលបន្ថែមពីការចូលទស្សនា របស់ភ្ញៀវទេសចរ និងបានពីការលក់គ្រាប់ផ្កាផងដែរ។   ការអនុវត្តកសិកម្មអភិរក្ស ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្រៅពីបចេ្ចកទេសដាំស្មៅគម្របដីនេះ មានការដាំដំណាំឱ្យមិនភ្ជួររាស់ដី និងការដាំដំណាំឆ្លាស់គ្នា ឬពិពិធកម្មមុខដំណាំ។ អ្នកសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស បានបញ្ជាក់ថា កសិកម្មអភិរក្ស គឺជាវិធានការបន្ស៊ាំមួយប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើនសមត្ថភាពរក្សាសំណើមដី កាត់បន្ថយរំហួតជាតិទឹកនៅក្នុងដី និងកែប្រែដីឱ្យមានគុណភាពឡើងវិញ។ លើសពីនេះ ការអនុវត្តកសិកម្មអភិរក្សនេះ អាចកាត់បន្ថយហានិភ័យអាកាសធាតុ ដោយផ្តល់មកវិញនូវជម្រើសបត់បែនសម្រាប់កសិករក្នុងការដាំដំណាំចម្បង ដូចជា ដំឡូងមី និងស្រូវ ដែលបន្តដោយជម្រើសដំណាំបន្ទាប់បន្សំដែលមានវដ្តលូតលាស់ខ្លីខុសគ្នា។   ការអនុវត្តកសិកម្មអភិរក្ស ក៏រួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការឈប់ភ្ជួរនិងរាស់ដី ហើយបន្ទាប់មកបង្កើនសារធាតុសរីរាង្គក្នុងដី (រួមបញ្ចូលទាំងកាបូនសរីរាង្គដី) នាំឱ្យបង្កើនការស្រូបទុកកាបូននៅក្នុងដី។ លើសពីនេះ កសិករក៏អាចកាត់បន្ថយការចំណាយលើការដាំដំណាំរបស់ខ្លួនផងដែរ។ នេះបើតាមលោក ស វ៉េង៕
បាត់ដំបង៖ «ដំណាំគម្របដី» ជាការអនុវត្តកសិកម្ម សម្រាប់ថែរក្សាដីឲ្យមានសំណើម ទប់ស្កាត់ការហូរច្រោះសារធាតុចិញ្ចឹមរបស់ដី និងកែប្រែដីឲ្យមានគុណភាពឡើងវិញ។ បច្ចុប្បន្ន កសិដ្ឋានដែលមានផ្ទៃដីប្រមាណ២ហិកតានៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តបច្ចេកទេសនេះ ក្រោមការណែនាំពីអ្នកបច្ចេកទេសពីក្រសួងកសិកម្ម អស់រយៈពេល១០មកហើយ។
  «ចាប់តាំងពីអាកាសធាតុក្តៅខ្លាំង មិនត្រឹមតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជីប៉ុណ្ណោះទេ...(ប៉ុន្តែ) សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ ជាពិសេសអ្នកទោសវ័យចំណាស់ ពួកយើងកំពុងធ្វើការដើម្បីការពារពួកគេពីជំងឺឡើងកម្ដៅខ្លួនខ្លាំង»។ អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ លោក Zaw Min Tun បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ នៅថ្ងៃទី១៦ ខែមេសា។ យ៉ាងណាមិញ ទីតាំងដែលលោកស្រីត្រូវបានប្តូរទៅមិនទាន់ត្រូវបានបញ្ជាក់ថានៅទីណាច្បាស់នោះឡើយ។   ទោះយល់ថាជារឿងល្អ ប៉ុន្តែរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានជំរុញជាថ្មីឱ្យមានការដោះលែងលោកស្រីស៊ូជីពីពន្ធនាគារ។ កន្លងមក លោកស្រីស៊ូជី ធ្លាប់ស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ១៥ឆ្នាំ នៅនិវេសនដ្ឋាន Inya Lake ក្នុងក្រុងយ៉ាំងហ្គោន។    អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួម លោក Kyaw Zaw បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការផ្លាស់ ពីពន្ធនាគារទៅផ្ទះគឺជាការល្អ ព្រោះផ្ទះប្រសើរជាងពន្ធនាគារ។ យ៉ាងណាក៏ដោយ ពួកគេត្រូវតែដោះលែងដោយគ្មានលក្ខខណ្ឌ ហើយរបបយោធាត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះសុខភាព និងសន្តិសុខរបស់លោកស្រីស៊ូជី និងលោក Win Myint។    លោកស្រីស៊ូជី វ័យ ៧៨ ឆ្នាំត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១។ លោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការ រំលោភច្បាប់ទូរគមនាគមន៍ ដែលការចោទប្រកាន់ទាំងនេះត្រូវបានលោកស្រីបដិសេដ។   កាលពីខែកុម្ភៈ កូនប្រុសរបស់លោកស្រីស៊ូជី លោក Kim Aris អះអាងថា លោកស្រី ត្រូវបានគេឃុំក្នុងបន្ទប់ពន្ធនាគារមួយតែឯង ហើយលោកស្រីមានស្មារតីល្អ បើទោះបីជាសុខភាពមិនល្អដូចកាលពីមុនក៏ដោយ។   គួរបញ្ជាក់ថា មេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តង ហើយម្តងទៀតឱ្យមានការដោះលែងលោកស្រីស៊ូជី។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលស្រមោល បានអំពាវនាវឱ្យមានការដោះលែងមេដឹកនាំរូបនេះ និងអតីតប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាច លោក Win Myint៕
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ា ផ្លាស់ប្តូរពីការឃុំខ្លួននៅពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះក្នុងក្រុងណៃពិដោ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា មិនបានបង្ហាញពីទីតាំងផ្ទះ ដែលត្រូវឃុំខ្លួនលោកស្រីស៊ូជីនោះទេ។
គ្រាប់បញ្ចូលទីរបស់វៀតណាម កើតឡើងនៅនាទី៨៦ ដោយការតែតរបស់ខ្សែបម្រើ Le Xuan Tu ក្រោយការបញ្ជូនចូលទៅក្នុងប្រអប់គ្រោះថ្នាក់របស់ Le Van Xuan។ សម្រាប់ការប្រកួតគ្រប់កម្រិតអាយុយុវជនដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន កម្ពុជាមិនមានប្រវត្តិឈ្នះវៀតណាមឡើយ ដោយកំណត់ត្រាដែលល្អបំផុតនោះគឺលទ្ធផលស្មើ ២-២ ក្នុងព្រឹត្តិការណ៍ AFF U17 Championship នៅថៃ កាលពីឆ្នាំ២០០៥។ ជម្រើស១១នាក់ដំបូងរបស់កម្ពុជា៖ សាវេង សំណាង (អ្នកចាំទី), សេត រ៉ស៊ីប (យ៉ើ មូស្លីម ៧១), យ៉ើ សាហ្វី, ស៊ិន សុផាណាត់ (ណារ៉ុង កក្កដា ៥៦), អ៊ុក សុវណ្ណ, ទេស សម្បត្តិ, សៀត បារាំង, ទៀត គឹមហេង, សៀង ចន្ធា, អ៊ិន សូដាវីដ (ប្រធានក្រុម), ស៊ិន កក្កដា (ប្រាក់ ធីវ៉ា ៥១)។
ក្រុមកីឡាបាល់ជម្រើសជាតិអាយុក្រោម២២ឆ្នាំវៀតណាម បានយកឈ្នះម្ចាស់ផ្ទះកម្ពុជា ១-០ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខបីនៃពានរង្វាន់ AFF U22 Championship នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
  កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីប្រទេសអភិវឌ្ឍតិចតួចលើកទីប្រាំនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៧ ខែមករា។  វេទិកានេះប្រមូលផ្តុំមេដឹកនាំពិភពលោកក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ក្រៅពីតំណាងប្រជាជាតិក្នុងកម្រិត ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល តួអង្គសំខាន់ ផ្សេងទៀតដែលនឹងមានវត្តមានដែរនោះ មានដូចជា អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន រួមជាមួយតំណាងយុវជនដែលមកពីរដ្ឋអភិវឌ្ឍតិចតួចផងដែរ។    តាមពិតទៅ យន្តការនៃការចាត់ចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីកំណត់ប្រទេសដែលងាយរងគ្រោះស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។ ការធ្វើបែបនេះគឺ ដើម្បីគាំទ្រនិងឈានទៅស្វែងរកដំណោះស្រាយសមស្របឆ្លើយតបនឹងបញ្ហាប្រឈមដែលរាំងស្ទះដល់ការអភិវឌ្ឍ ក៏ដូចជាឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរបស់បណ្តាប្រជាជាតិដែលងាយរងគ្រោះទាំងនោះដែរ។   បើតាមនិយមន័យដែលផ្តល់ដោយអង្គការសហប្រជាជាតិ បណ្តារដ្ឋអភិវឌ្ឍតិចតួចគឺ សំដៅលើប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងកម្រិតទាប តែងាយរងគ្រោះខ្លាំងពីបញ្ហាខាងក្រៅជាពិសេសវិបត្តិសេដ្ឋកិច្ច និងបញ្ហាបរិស្ថាន ហើយក៏មានធនធានមនុស្សតិចតួចទៀត។   បច្ចុប្បន្ននេះ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ជារដ្ឋអភិវឌ្ឍតិចតួចនេះមានសរុបចំនួន ៤៦ នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន ៣៣ នៅទ្វីបអាហ្វ្រិក ១២ នៅអាស៊ី និង ១ នៅក្នុងតំបន់អាមេរិកឡានទីន។ សមាជិក៤៦ សុទ្ធសឹងជាប្រទេសក្រីក្រងាយរងគ្រោះ ក៏ដូចជាប្រទេសកោះ និងគ្មានសមុទ្រ។    ចំណែកលក្ខខណ្ឌដើម្បីអាចឈានទៅរួចផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនេះ រដ្ឋនីមួយៗត្រូវមានបំពេញចំនួនពីរក្នុងចំណោមបីក្នុងនោះមានដូចជា សន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្ស(HAI) កម្រិតចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ(GNI)  និងសន្ទស្សន៍នៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច (EVI)  ហើយរដ្ឋនោះត្រូវបំពេញលក្ខខណ្ឌតម្រូវនេះក្នុងការវាយតម្លៃពីរដងជាប់គ្នា។   ឯការវាយតម្លៃលើការបំពេញលក្ខខណ្ឌរបស់រដ្ឋជាសមាជិកនេះវិញ វាគឺជាតួនាទីរបស់របស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ហើយការវាយតម្លៃនេះធ្វើឡើងរៀងរាល់បីឆ្នាំម្តង។   គេរំពឹងថា សន្និសីទនេះនឹងក្លាយជា វេទិកាដ៏មានមានសារសំខាន់ខ្លាំង ដ្បិតថាវាកើតឡើងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមបញ្ហាច្រើនជាពិសេសជំងឺឆ្លងរាតត្បាតកូវីដ ១៩ ដែលវាបានបង្កផលប៉ះពាល់ខ្លាំងដល់ការប្រឹងប្រែងអភិវឌ្ឍរបស់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសបណ្តាប្រទេសក្រីក្រ និងមានអភិវឌ្ឍតិចតួច។      ម្យ៉ាងវិញទៀត វាក៏កើតឡើងក្នុងទសវត្សរ៍ចុងក្រោយ មុននឹងប្រទេសសមាជិកអង្គការសហប្រជាជាតិ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ផងដែរ។    ប្រធានផ្នែកតស៊ូមតិ និង ផ្សព្វផ្សាយនៃអង្គការសហប្រជាជាតិ លោក Conor O'Loughlin បានលើកឡើងថា កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចនាពេលនេះគួរតែជាពេលវេលាដែលភាគីទាំងអស់អាចពួតដៃគ្នា ដោះស្រាយបញ្ហា និង អនុវត្តតាមការសន្យារបស់ខ្លួនដើម្បីធានាបានការអភិវឌ្ឍន៍ដោយចីរភាព។   «ខ្ញុំគិតថា យើងពិតចង់ឃើញសន្និសីទលើកទីប្រាំនេះមិនក្លាយជាពេលវេលាបង្កើតកិច្ចព្រមព្រៀងច្រើនឡើងមកទេ តែគួរជាពេលដែលការប្រឹងប្រែង និងភាពជាដៃគូត្រូវបានបណ្តុះឡើងមក ដើម្បីធានាថា ១០ ឆ្នាំក្រោយ រាល់ការប្តេជ្ញាចិត្តទាំងអស់ត្រូវបានអនុវត្តតាម»។ នេះជាការលើកឡើងរបស់អ្នកជំនាញរូបនេះ ដោយឆ្លើយតបនឹងសំនួររបស់សារព័ត៌មានថ្មីៗ។    គេអាចរំពឹងអ្វីខ្លះពីកិច្ចប្រជុំនេះ?   តាមពិតទៅ កិច្ចប្រជុំកំពូលនេះត្រូវធ្វើឡើងរៀងរាល់ ១០ឆ្នាំម្តង។ ដូច្នេះហើយ ក្នុងសន្និសីទនេះ ភាគី ពាក់ព័ន្ធជា ពិសេសប្រទេសសមាជិកនឹងត្រួតពិនិត្យមើលសមិទ្ធផលដែលខ្លួនសម្រេចបានតាមរយៈការអនុវត្តកម្មវិធីសកម្មភាពទីក្រុងអ៊ីស្តង់ប៊ុល ដែលត្រូវបានអនុម័តឡើងកាលពី១០ឆ្នាំមុនពោល គឺក្នុងឆ្នាំ២០១១ (The Istanbul Programme of Action) ។   បន្ទាប់ពីពិនិត្យមើលលទ្ធផល ក៏ដូចជាគោលដៅដែលសមាជិកមិនទាន់អាចសម្រេចបាន ភាគីពាក់ព័ន្ធទាំងអស់នឹងឈានទៅកំណត់បញ្ហារាំងស្ទះនានាដែលបណ្តាប្រទេសអភិវឌ្ឍតិចតួចកំពុងជួបប្រទះ ជាពិសេសបញ្ហាដែលផុសឡើងដោយសារជំងឺឆ្លងកូវីដ-១៩។    វាប្រាកដណាស់ថា សន្និសីទកំពូលនៅទីក្រុងដូហានេះក៏នឹងក្លាយជាវេទិកាសំខាន់សម្រាប់ភាគីពាក់ព័ន្ធ កៀរគរការគាំទ្រក្នុងក្របខណ្ឌអន្តរជាតិ និងបង្កើតភាពជាដៃគូនៃបណ្តារដ្ឋជាសមាជិកអង្គការ សហប្រជាជាតិដើម្បីដោះស្រាយ បញ្ហាប្រឈមរួមជាពិសេសគាំទ្រប្រទេសងាយរងគ្រោះ។   គេមើលឃើញថា កង្វល់និងបញ្ហាសំខាន់ៗដែលប្រទេសអភិវឌ្ឍតិចតួចកំពុងជួបប្រទះរួមមាន បញ្ហាខូចខាតនៃបរិស្ថាន ការងើបឡើងវិញនៃសេដ្ឋកិច្ច ការចែករម្លែកឬផ្ទេរបច្ចេកវិទ្យា  និងការផ្តល់លក្ខខណ្ឌអនុគ្រោះនានាជាពិសេសផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មសម្រាប់បណ្តាប្រទេសក្រីក្រ និងងាយរងគ្រោះផង នឹងគ្របដណ្តាប់លើរបៀបវារៈនៃកិច្ចប្រជុំនេះដែរ។    ក្រោយការចរចា និងពិភាក្សាគ្នាចប់សព្វគ្រប់ កម្មវិធីសកម្មភាពក្រុងដូហា (Doha Programme of Action)  នឹងត្រូវអនុម័តឡើងដោយរដ្ឋជាសមាជិកដើម្បីកំណត់បញ្ហាធំៗរួមដែលបណ្តាប្រទេសក្រីក្រទាំងអស់កំពុងប្រឈម រួមជាមួយយន្តការនិងផែនការសកម្មភាពចម្បងៗដែលឆ្លើយតប នឹងបញ្ហាទាំងនោះផងដែរ។   កម្ពុជាឈានឆ្ពោះទៅចេញផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច    កម្ពុជា ស្ថិតក្នុងចំណោមរដ្ឋស្ថិតនៅតំបន់អាស៊ីទាំង ១២ ស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចដែរនៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ ឆ្នាំ ២០២១នេះជាឆ្នាំលើកដំបូង ដែលកម្ពុជាអាចសម្រេចបានគ្រប់សន្ទស្សន៍ទាំងបីដែលជាលក្ខខណ្ឌតម្រូវចម្បងសម្រាប់រដ្ឋដែលត្រូវចាកផុតពីការចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយ។   យ៉ាងណាក៏ដោយ ដើម្បីឈានទៅរៀបចំចាកចេញពីចំណាត់ថ្នាក់នេះ វាត្រូវឆ្លងកាត់ ការវាយតម្លៃម្តងទៀតក្នុងរយៈពេលបីឆ្នាំក្រោយ។ ក្នុងករណីដែលកម្ពុជានៅបន្តរក្សាបានសន្ទស្សន៍ទាំងនេះក្នុងការវាយតម្លៃជាលើកទីពីរ មហាសន្និបាតអង្គការសហប្រជាជាតិអាចចេញដំណោះស្រាយណែនាំប្រទេសសាមីរៀបចំខ្លួនសម្រាប់ការចាកចេញនិងទ្រទ្រង់ដំណើរការនៃការរៀបចំខ្លួននេះ ដើម្បីធានាថា កម្ពុជាមិនប្រឈមបញ្ហាច្រើននិងអាចត្រឡប់ក្លាយជាប្រទេសអភិវឌ្ឍតិចតួចឡើងវិញនោះឡើយ។ ហេតុអ្វីកិច្ចប្រជុំនេះសំខាន់សម្រាប់កម្ពុជា?   នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក ឆេង គឹមឡុង លើកឡើងថា កិច្ចប្រជុំកំពូលក្របខណ្ឌអន្តររដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់លើប្រទេសក្រីក្រ និងងាយរងគ្រោះនេះនឹងមានតួនាទីសំខាន់ក្នុងការផ្តល់សំឡេង និងការគាំទ្រដល់ប្រទេសទាំងនោះក្នុងការស្ថានភាពចាំបាច់។    លោកបន្ថែមថា វានឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរយោបល់ជាពិសេសកង្វល់រួមក្នុងឋានៈជាប្រទេសក្រីក្រ  និងអាចចែករម្លែកបទពិសោធន៍ខ្លះទាក់ទិននឹងការដោះស្រាយបញ្ហា ជាពិសេសភាពជោគជ័យអាចរៀនសូត្រពីគ្នា និងអនុវត្តបានថែមទៀតផង។    «វេទិកាខ្លះប្រមូលផ្តុំប្រទេសអ្នកមាន ឬអាចនិយាយម្យ៉ាងទៀតបានថា មានសេដ្ឋកិច្ចរីកចម្រើនលូតលាស់ខ្លាំង។ វេទិកាខ្លះទៀត ប្រមូលផ្តុំសមាជិកចម្រុះដោយរដ្ឋអ្នកមានផង និងអ្នកក្រផង។ ដូច្នេះហើយសម្រាប់វេទិកាដែលប្រមូលផ្តុំប្រទេសក្រីក្រ ខ្ញុំយល់ថា វាវមានសារសំខាន់ផ្តល់ឱកាសស្វែងយល់ទុក្ខលំបាកប្រហាក់ប្រហែលគ្នា ក្នុងនោះបញ្ហាអភិវឌ្ឍន៍សង្គម កង្វះបច្ចេកវិទ្យា កង្វះធនធានវិនិយោគ គ្រោះធម្មជាតិ ក៏ដូចជាប្រឈមនឹងបញ្ហាសន្តិសុខមនុស្សជាតិមានជម្លោះប្រដាប់អាវុធ និងហិង្សាជាដើម»។ លោក ឆេង គឹមឡុងពន្យល់ដូច្នេះ។    ងាកមកផ្តោតលើកម្ពុជាវិញម្តង។  លោក គឹមឡុង បានគូសបញ្ជាក់ថា បញ្ហាប្រឈមសាកលដូចជាជំងឺឆ្លងរាតត្បាតកូវីដក្នុងរយៈពេលពីរឆ្នាំមកនេះមិនត្រឹមតែបង្កផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តៃវាក៏បានរារាំងកម្ពុជាមិនឱ្យឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួនតាមការកំណត់ដែរ។    សម្រាប់កម្ពុជា បញ្ហាប្រឈមធំជំរុញការប្រើប្រាស់បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ធានាពីសន្តិសុខស្បៀង ការបង្កើនគុណភាពុអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាបន្តលើកស្ទួយវិសមភាពភេទ និងឈានទៅដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានដូចជាប្រែប្រួលអាកាសធាតុជាដើម។   ដូច្នេះហើយ លោកយល់ឃើញថា សន្និសីទកំពូលនេះនឹងធ្វើឡើងក្នុងពេលវេលាសមស្របមួយ ដែលអនុញ្ញាតឱ្យកម្ពុជាស្វះស្វែងរកការគាំទ្របន្ថែមទៀតដើម្បីធានាថា ខ្លួននឹងបន្តអភិវឌ្ឍទៅមុខ និងអាចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍបាននាពេលអនាគត៕  
ភ្នំពេញ៖ កិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៥ស្តីពីប្រទេសអភិវឌ្ឍតិចតួច(UNLDC5) នឹងត្រូវរៀបចំឡើងនៅចុងខែមករាខាងមុខនៅក្នុងប្រទេសកាតា។  សន្និសីទកំពូលនេះនឹងក្លាយជាវេទិកាចរចា និងពិភាក្សាដ៏សំខាន់សម្រាប់ការឈានទៅដោះស្រាយបញ្ហាប្រឈមរួមរបស់បណ្តាប្រទេសអភិវឌ្ឍតិចតួចនៅលើសាកលលោក។
មុន១ថ្ងៃនៃការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ គឺថ្ងៃទី២ ខែវិច្ឆិកា អ្នកស្រី កុយ ពិសី បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់អ្នកស្រី ដើម្បីអបអរសាទរចំពោះជាតិមាតុភូមិ ប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែននៅខេត្តទាំង៣នេះ ជាមួយវៀតណាម។ អ្នកស្រី សរសេរថា៖«នេះជាសមិទ្ធផលប្រវត្តិសាស្រ្តលើកដំបូងសម្រាប់កម្ពុជា ដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកគ្រប់ជំនាន់តទៅ»។ តាមរយៈសារលើបណ្តាញសង្គម អ្នកស្រី អរគុណមន្រ្តីព្រំដែន និងស្ថាប័នពាក់ព័ន្ឋ ដែលខិតខំពុះពារឆ្លងកាត់ឧបសគ្គ ដើម្បីសម្រេចបានលទ្ធផលនេះ។ ជាមួយគ្នានេះ អ្នកស្រី មិនភ្លេចអរគុណសន្តិភាពនោះទេ ហើយក៏មិនរំលងការអរគុណដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែរ ដោយអ្នកស្រី យល់ថា ពួកគាត់ បានយកជីវិតធ្វើជាដើមទុន ដើម្បីជួយប្រជាជន ឲ្យមានថ្ងៃនេះ។ បច្ចុប្បន្ន កម្ពុជានិងវៀតណាម បានធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នា បាន៨៤ភាគរយហើយ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនទីថ្មី មានឈ្មោះជាផ្លូវការថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០ (១លើ២៥ពាន់) នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម។ ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទី ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ ផែនទីថ្មីនេះ ត្រូវបានបោះពុម្ពសរុប៥០០ផ្ទាំង ដោយប្រទេសដាណឺម៉ាក។ ២៥០ផ្ទាំង ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ផ្ទាំង ប្រគល់ទៅឲ្យវៀតណាម។ ភាគទាំងពីរ ប្តេជ្ញាចិត្តទាំងអស់គ្នា ថានឹងពន្លឿនឲ្យឆាប់ចប់លើការបោះបង្គោលព្រំដែន១៦ភាគរយទៀត ដែលនៅសល់។ ខេត្ត៦ទៀត ដែលមិនបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម គឺកណ្តាល តាកែវ ស្វាយរៀង កំពត មណ្ឌលគិរី និង រតនគិរី។ អ្នកស្រី កុយ ពិសី ប្រាប់សារព័ត៌មានថ្មីៗថា ការបោះបង្គោលព្រំដែន តាមជាយខេត្តទាំង៦ទៀត គឺរួចរាល់ជាកង់ៗ ដោយមិនទាន់រួចរាល់ទាំងស្រុងនោះទេ។ អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន បន្តថា តំបន់១៦ភាគរយ ដែលមិនទាន់ឯកភាពគ្នាជាមួយវៀតណាម គឺស្ថិតក្នុងខេត្តទាំង៦នេះ។ អ្នកស្រី មានប្រសាសន៍ថា៖«...យើងនៅសល់១៦ភាគរយ នៅក្នុងខេត្តដែលនៅសល់ហ្នឹង តិចៗ បូកទៅវា១៦ភាគរយ»។ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីសារនេះ គឺនិយាយពីលទ្ធផលនៃការបោះបង្គោលព្រំដែន៨៤ភាគរយជាមួយវៀតណាម។ ដើម្បីឲ្យពិធីសារនេះចូលជាធរមាននិងអាចយមកអនុវត្តបាន គឺត្រូវរង់ចាំរដ្ឋសភានិងព្រឹទ្ធសភា អនុម័តយល់ព្រម ហើយព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់សិន។ កម្ពុជា មានព្រំដែនជាប់ជាមួយប្រទេស៣ គឺវៀតណាម ឡាវ និង ថៃ។ ព្រំដែនរវាងកម្ពុជានិងវៀតណាម មានប្រវែងប្រមាណ ១២៧០គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបាន៨៤ភាគរយ។ ព្រំដែនរវាងកម្ពុជានិងឡាវ មានប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបាន៨៦ភាគរយ។ ព្រំដែនរវាងកម្ពុជានិងថៃ មានប្រវែងប្រមាណ ៨០៥គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបានបញ្ចប់បានទាំងស្រុងនូវការរុករកបង្គោលព្រំដែនចាស់  ដោយរកឃើញបង្គោលព្រំដែនចាស់ទាំង៧៣ ដែលបោះនៅដើមសតវត្សទី១៩ និងទី២០ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ (របាយការណ៍ពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន)៕
អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អះអាងថា ក្នុងចំណោមខេត្តទាំង៩របស់កម្ពុជា ដែលជាប់ព្រំដែនជាមួយវៀតណាម មាន៣ខេត្ត គឺព្រៃវែង ក្រចេះ និង ត្បូងឃ្មុំ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ក្នុងការបោះបង្គោលព្រំដែន។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកស្រី ថ្លែងថា៖«យើងអត់មានអីត្រូវទៅបោះ [បង្គោល] នៅកន្លែងហ្នឹងទៀតទេ មានន័យថា វា រួចរាល់អស់ហើយ»។
  អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បានលើកឡើងថា ចំនួនភ្ញៀវទេសចរទៅកាន់ថៃបានស្ទុះងើបឡើងវិញក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំ២០២២ ដោយមានភ្ញៀវជាង៤លាននាក់ ហើយថៃ ក៏មានបំណងទទួលភ្ញៀវចំនួន១០លាននាក់សរុបសម្រាប់ឆ្នាំនេះ។ បន្ថែមពីនេះរដ្ឋាភិបាលថៃ បានកំណត់ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២ ចំនួន១១ពាន់លានដុល្លារផងដែរ។   កាលពីឆ្នាំមុន ភ្ញៀវអន្តរជាតិទៅថៃ ធ្លាក់ចុះមកត្រឹមតែ៤២៨,០០០នាក់ ប៉ុណ្ណោះ ដោយសារតែជំងឺកូវីដ-១៩ ហើយបើធៀបនឹងកំណត់ត្រានៅចុងឆ្នាំ២០១៩ ភ្ញៀវទេសចរមាន៤០លាននាក់ឯណោះ។   ដោយដកស្រង់ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថាលោកស្រី Rachada បន្តថា ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យមានការចុះបញ្ជីអាជីវកម្មទាក់ទងនឹងទេសចរណ៍ថ្មីចំនួន៥៤៩ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២២ ដោយកើនឡើង១៦៩ភាគរយពីមួយឆ្នាំមុន។   យោងតាមរបាយការណ៍របស់រដ្ឋាភិបាលថៃ ភ្ញៀវបរទេសភាគច្រើនមកពីម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរីដែលបានបង្កើតប្រាក់ចំណូល១៧៦ពាន់លានបាតឬ៤,៩៣ពាន់លានដុល្លារ។    គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងពង្រីករយៈពេលសុពលភាពរបស់ទិដ្ឋាការទេសចរណ៍ពី១៥ថ្ងៃទៅ៣០ថ្ងៃដោយចាប់ផ្តើមក្នុងខែតុលា ដើម្បីជំរុញវិស័យទេសចរណ៍នេះបន្ថែមទៀត៕    
រដ្ឋាភិបាលថៃ នៅថ្ងៃទី៣០ខែសីហា ប្រកាសពីគោលដៅប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន៤០០ពាន់លានបាត (១១ពាន់លានដុល្លារ) នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២២នេះ ខណៈប្រទេសនេះបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ អន់ថយ។
ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី Heather Wheeler នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ អ្នកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ហើយក៏នឹងជួបមន្រ្តីនៃអាជ្ញាធរមីនផងដែរ។ «ខ្ញុំនឹងលើកបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់ពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសមេគង្គ ហើយខ្ញុំក៏ត្រៀមពិភាក្សាអំពីកាលានុវត្តភាពពាណិជ្ជកម្ម តួនាទីស្ត្រីក្នុងសង្គម និងបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុជាដើម»។ អ្នកស្រីបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា។ នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ អ្នកស្រី បានជួបលោក ប្រាក់ សុខុន មុនគេ៕
លោកស្រី Heather Wheeler រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសចក្រភពអង់គ្លេស មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចក្រភពអង់គ្លេស និងពិភាក្សារលើបញ្ហាបរិស្ថានក្នុងតំបន់អាស៊ីផងដែរ។
ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាននៅអូស្ត្រាលី ប្រមុខរដ្ឋាភិបាលចិនលោក Li Keqiang បានថ្លែងថា ចិនមិនដែលបានធ្វើយោធូបនីយកម្មតំបន់ជម្លោះសមុទ្រចិនខាងត្បូងនិងវាតទីដាក់ទ័ពដើម្បីគំរាមកំហែងគេឡើយ។ យ៉ាងណាមិញ លោកទទួលស្គាល់ថា ឧបករណ៍យោធាមួយចំនួនត្រូវបានបញ្ជូនទៅកាន់កោះនៅក្នុងតំបន់ជម្លោះពិតមែន។ លោក Li Keqiang បានលើកឡើងដូច្នេះ៖« សម្ភារៈជាច្រើនរបស់ចិន, កោះនិងថ្មប៉ប្រះទឹករបស់ចិនគឺជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រយោជន៍ស៊ីវិល ហើយសម្ភារៈយោធាសម្រាប់ការពារខ្លួននៅលើកោះនោះគឺដើម្បីធានារក្សានិងការពារសេរីភាពនាវាចរណ៍ប៉ុណ្ណោះ»។  រយៈពេលជាច្រើនឆ្នាំមកហើយ ចិនរងការទិតៀនខ្លាំងនិងចោទប្រកាន់ថាបានធ្វើយោធូបនីយកម្មតំបន់ជម្លោះដើម្បីគំរាមភាគីជម្លោះឯទៀត។ ចិនបានទាមទារយកតំបន់ជម្លោះសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង ហើយគេដឹងថាតំបន់នេះសម្បូរដោយធនធានសន្ធឹក ហើយមិនត្រឹមតែប៉ុណ្ណោះវាជាផ្លូវនាវាចរណ៍ដ៏សំខាន់ដែលមួយឆ្នាំៗ សកម្មភាពដឹកជញ្ជូននិងពាណិជ្ជកម្មឆ្លងកាត់ទៅមកដែលមានតម្លៃរហូតដល់ ៥ទ្រីលានដុល្លារឯណោះ។ គេរកឃើញថា ចិនបានបន្តសាងសង់កោះសប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ហើយកោះនោះត្រូវបានដំឡើងដោយសព្វាវុធមានទាំងមីស៊ីលនិងកាំភ្លើងធំថែមទៀត បើទោះជាមេដឹកនាំចិនអះអាងថា កោះទាំងនោះបម្រើប្រយោជន៍ស៊ីវិលក្តី។ ដូច្នះហើយស្ថានការណ៍ជារួមនៅក្នុងតំបន់តែងតែតានតឹង ហើយវាមានការលូកដៃពីខាងក្រៅថែមទៀតក្នុងជម្លោះនេះរហូតបង្កឲ្យមានការប្រឈមមុខគ្នាផ្នែកយោធាផង។ សហរដ្ឋអាមេរិកដែលជាមហាអំណាចមួយដែលមិនជាប់ពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះសោះក៏បានលូកដៃចូលយ៉ាងជ្រៅដែរ។ អាមេរិកអាងលើច្បាប់អន្តរជាតិ ជាពិសេសសេរីភាពនៃការធ្វើនាវាចរណ៍ និងហោះហើរ ហើយកងទ័ពអាមេរិកបានល្បាតជាទម្លាប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ រហូតបង្កឲ្យមានភាពតានតឹងកើនខ្លាំងរវាងចិននិងអាមេរិក។ ហើយអាមេរិកបន្តបញ្ចេញរបាយការណ៍ចោទប្រកាន់ថា ចិនបានសាងសង់បន្ថែមកោះសិប្បនិម្មិតដែលមានទំហំច្រើនជាង ១៣០០ហិកតាក្នុងរយៈពេល ៣ឆ្នាំមកនេះ ហើយសំណង់របស់ចិននោះមានទាំងផ្លូវយន្តហោះ, កំពង់ផែ, ឧបករណ៍ប្រើប្រាស់សម្រាប់ទំនាក់ទំនងនិងសម្ភារៈផ្សេងទៀតជាច្រើនដែរ ដែលអាមេរិកវាយតម្លៃថា ចិនធ្វើយោធូបនីយកម្មតំបន់ជម្លោះ៕
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ប្រកាសថា ចិនមិនបានធ្វើយោធូបនីកម្ម (militarization) នៅតំបន់សមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែលោកទទួលស្គាល់ថា ចិនពិតជាបានបញ្ជូនសម្ភារៈយោធាការពារជាតិទៅកាន់កោះជិតតំបន់ពិតមែន។ ប៉ុន្តែឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់ក្នុងក្របខណ្ឌការពារសេរីភាពនាវាចរណ៍ប៉ុណ្ណោះ។
  លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា  បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាសារព័ត៌មានបែបប្រពៃណី(ទូរទស្សន៍ វិទ្យុ កាសែតបោះពុម្ព) និងសារព័ត៌មានតាមបែបអេឡិចត្រូនិក(អនឡាញ- Online) នោះទេ គឺមានការរីកដុះដាល ខ្លាំងមែនទែន។ ក្នុងវេទិកាតុមូលស្តីពី«ការចូលរួមលើកកម្ពស់ និងធានាសិទ្ធិសេរីភាពសារព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១ឧសភា ឆ្នាំ២០២០។ បើតាមលោក ប៉ែន បូណា  ការរីកដុះដាលនៃសារព័ត៌មាននោះ គឺមានទាំងសិទ្ធិទទួលបាន ព័ត៌មានពីប្រភពពិសេសេមន្ត្រីរាជការ និងផ្តល់សិទ្ធិផ្តល់ព័ត៌មាន ទៅឱ្យសារធារណជន។  លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា។   ទន្ទឹមនឹងសារព័ត៌មាននៅកម្ពុជារីកលូតលាស់ខ្លាំងនោះ លោក ប៉ែន បូណា ក៏មើលឃើញពីបញ្ហាដ៏សំខាន់មួយរបស់អ្នកកាសែត ពិសេសអ្នកកាសែតដែលធ្វើការងារលើប្រព័ន្ធអនឡាញ គឺកង្វះខាតនូវក្រមសីលធម៌ និងវិជា្ជជីវៈ ក្នុងពេលអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ «បង-ប្អូនសារព័ត៌មានយើងមួយចំនួន ពិសេសអ្នកសារព័ត៌មានអនឡាញ  គាត់អនុវត្តវិជ្ជាជីវៈយើងអត់ទាន់ត្រឹមត្រូវ ទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលបានបង្កបញ្ហា ជាការរំលោភសិទ្ធិឯកជននិងរំលោភដែនសមត្ថកិច្ចសផ្សេងៗ»។ នេះជាការលើកឡើងរបស់ប្រធានអ្នកក្លិបអ្នកកាសែតកម្ពុជារូបនេះ ដោយបានបន្តថា ទន្ទឹមនឹងកង្វះខាត ឬការអនុវត្តលើសនៃក្រមសីលធម៌ វិជា្ជជីវៈរបស់អ្នកសារព័ត៌មានមួយចំនួន អាជ្ញាធរមានសមត្ថកិច្ច ឬអ្នកពាក់ព័ន្ធផ្សេងៗដែលរងប៉ះពាល់ ក៏បានចាត់វិធានការ លើអ្នកកាសែត លើសពីក្រមខណ្ឌនៃច្បាប់ស្តីពីរបបសារព័ត៌មាន ផងដែរ។ លោកបានបញ្ជាក់ថា៖«យើងមានបញ្ហាច្រើនគួរសមដែរ រវាងអ្នកកាសែត ជាមួយមន្ត្រី អាជ្ញាធរ អ្នកជំនាញ ជាដើម»។   ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា លោក គី សុខលីម ស្ថាបនិកនៃសារព័ត៌មានថ្មីៗ(ThmeyThmey.com) លើកឡើងក៏មិនខុសគ្នាពីលោក ប៉ែន បូណា ប៉ុន្មានដែរ។ លោក សុខលីម បាននិយាយថា បច្ចុប្បន្ន សេរីភាព និងលំហូរព័ត៌មាននៅកម្ពុជា គឺមានច្រើនជាមុន និងធំជាងមុន បើធៀបនឹង១០ឆ្នាំមុខ។«ពីមុនបើខ្ញុំចង់រកព័ត៌មាន គឺវាពិបាកមែនទែន ប៉ុន្តែឥឡូវនេះ គ្រាន់តែយើងបើកភ្នែកឡើង យើងអាចឃើញប្រភពព័ត៌មានជាច្រើន»។  បើតាមលោក គី សុខលីម ប្រភពព័ត៌មានទាំងនោះ គឺបានពីបញ្ចេញមតិ និងគំនិតនានារបស់ពលរដ្ឋ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនានា ពិសេសគឺនៅលើហ្វេសប៊ុក(Facebook)។  លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ។   អ្នកសារកាសែតជើងចាស់រូបនេះ បានបន្ត ប្រជាពលរដ្ឋនាបច្ចុប្បន្ន សឹងតែអាចក្លាយជាសារព័ត៌មាន បានដោយមានគំនិតអ្វីមួយ ដែលមិនចិត្តចំពោះរដ្ឋាភិបាល ចំពោះសហគម ឬចំពោះនរណាម្នាក់ ពេលខ្លះគឺអាចបញ្ចេញមតិបាន នៅលើបណ្តាញទំនាក់ទំនងសង្គមទាំងនោះ។ លំហូរនៃការទទួលបានព័ត៌មាននេះ ត្រូវបានលោក គី សុខលីម បានយកទៅប្រៀបធៀបនឹងវិស័យព័ត៌មាននៅកម្ពុជា កាលពី២០ឆ្នាំមុន។ លោក គី សុខលីម បញ្ជាក់ដូច្នេះ៖«យើងទាំងអស់គ្នាដែលជាពលរដ្ឋ គឺជាអ្នកទទួលព័ត៌មានពីទូរទស្សន៍ ពី វិទ្យុ និងពីកាសែត។ អ៊ីចឹង ប្រជាពលរដ្ឋគឺអត់មានសិទ្ធិអ្វីទាំងអស់ អត់អាចបញ្ច្រាសបានទៅវិញទេ[តែ] ឥឡូវនេះ ប្រជាពលរដ្ឋមិនពេញនរណាម្នាក់ មិនពេញចិត្តនឹងសារព័ត៌មាន(បែបបុរាណ)ហ្នឹង ប្រជាពលរដ្ឋគឺអាចបញ្ច្រាសឬប្រឆាំងទៅវិញបានភ្លាមៗ នៅពេលដែលចុះផ្សាយព័ត៌មានខុស ឬមិនត្រឹមត្រូវ»។    បើតាមលោក គី សុខលីម ទំនាក់ទំនងបែបនេះ គឺជាសេរីភាពសារព័ត៌មានមួយដែរ នៃលំហរប្រតិកម្មទៅវិញទៅមក រវាងពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលមានធំជាងមុន ហើយវាក៏កាន់តែធ្វើឱ្យអ្នកសារព័ត៌មាន មានសម្ពាធកាន់តែធំ ក្នុងការប្រមូលព័ត៌មាន និងចុះផ្សាយព័ត៌មានដែលពិត និងត្រឹមត្រូវ ដោយទាមទារចាំបាច់ឱ្យអ្នកកាសែតត្រូវអនុវត្ត តាមក្រមសីលធម៌ និងវិជ្ជាជីវៈ។     ជាមួយនឹងគ្នានេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា (ស.ស.ស.ក) បានលើកឡើងថា ការផ្សព្វផ្សាយសារព័ត៌មានមានតួនាទីចំនួន៤ ដែលច្រឡំគ្នានៅសង្គមបច្ចុប្បន្ន។ ក្នុងនោះ មានអ្នកសារព័ត៌មាន អ្នកលេងបណ្តាញសង្គម ព័ត៌មានពលរដ្ឋ និងអ្នកធ្វើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយលើបណ្តាលសង្គម។ បើតាមលោក ហ៊ុយ វណ្ណៈ ព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គម គឺវាច្របូកច្របល់គ្នា ដែលវាឱ្យប៉ះពាល់ដល់វីជ្ជាជីវៈសារព័ត៌មាន ហើយលោកទាមទារឱ្យអ្នកប្រកបការងារ ក្នុងវិស័យសារព័ត៌មានត្រូវខិតខំស្រាវជ្រាវ  រៀនសូត្រ និងអភិវឌ្ឍខ្លួន នៅក្នុងតួនាទី ឬជំនាញនីមួយៗនៃអ្នកកាសែត។  លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា ។   លោកបានបន្តថា សព្វថ្ងៃនេះ សេរីភាពអ្នកសារព័ត៌មាន គឺមានរហូតដល់ពិបាកក្នុងការគ្រប់គ្រង ដែលធ្វើលើសវិជ្ជាជីវៈ នាំឱ្យមានភាពប្រឈមមុខនឹងរដ្ឋាភិបាល ឬភាគីពាក់ព័ន្ធនានា ក្នុងសង្គម។ លោកបានសង្កេតឃើញបានថា មានអ្នកសារព័ត៌មានមួយចំនួន ពិសេសនឹងអ្នកដែលរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ (Live) គឺគ្មានការផ្ទៀងផ្ទាត់ និងសុក្រឹតភាពក្នុងការផ្តល់ព័ត៌មានទៅសាធារណជនឡើយ។ តែបែរជាធ្វឱ្យគេយល់ច្រឡំ  ពីល្អទៅអាក្រក់ ឬសទៅខ្មៅវិញ។     សូមជម្រាបថា ក្នុងឆ្នាំ២០២០ សេរីភាពសារព័ត៌មានរបស់កម្ពុជា បានថយចុះមួយលេខទៀត ពោលគឺទទួលបានជាប់ចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០។ នេះបើតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន(RSF)៕ 
ភ្នំពេញ៖ បច្ចុប្បន្នសេរីភាពអ្នកសារព័ត៌មាន ក៏ដូចជាលំហូរព័ត៌មាននៅកម្ពុជា គឺមានគ្រប់រូបភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែវិស័យនេះ បែរជាខ្វះនូវអ្នកជំនាញ និងអ្នកអនុវត្តក្រមសីលធម៌-វិជ្ជាជីវៈ ក្នុងការប្រមូលព័ត៌មានត្រឹមត្រូវ ឬ ពិតប្រាកដសម្រាប់ផ្តល់ជូនសាធារណជននៅក្នុងសង្គម។ នេះបើតាមការលើកឡើងរបស់អ្នកសែតជើងចាស់កម្ពុជា ដែលមានបទសោធន៍ការងារក្នុងវិស័យនេះជាង២០ឆ្នាំមកហើយ។
  លោក សម រង្ស៊ី ដែលទើបទទួលបានតំណែងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ យ៉ាងចម្រូងចម្រាសនោះ បានអះអាងពីជំហររួមថា មន្ត្រីគណបក្សទាំង១១៨នាក់ មិនសប្បាយចិត្តនឹងការទទួលបានឱកាសធ្វើសកម្មភាពនយោបាយវិញ តាមរយៈការធ្វើវិសោធនកម្មនោះទេ ល្គឹកណាតុលាការនៅតែមិនព្រមទម្លាក់បទចោទលោក កឹម សុខា។ សម្រាប់លោក សម រង្ស៊ី ការទម្លាក់បទចោទលោក កឹម សុខា គឺជាចម្រូងចម្រាស់បំផុត ក្នុងការដោះស្រាយបញ្ហានយោបាយ។   ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីសមាជិកបក្ស តាមរយៈការធ្វើសន្និសីទនៅទីក្រុង អាត្លង់តា នៃសហរដ្ឋអាមេរិក កាលពីដើមខែធ្នូរូបនេះ បានសរសេរលើហ្វេសប៊ុកផ្ញើសារទៅសម្ដេច ហ៊ុន សែន នៅថ្ងៃទី១១ ធ្នូ យ៉ាងដូច្នេះថា៖« ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន ថាមិនចាំបាច់គិតគូរពីពួកយើងទេ ពីព្រោះពួកយើងមិនត្រូវការឲ្យគេផ្តល់សិទ្ធិធ្វើសកម្មភាពនយោបាយឲ្យពួកយើងវិញទេ ដរាបណាលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលសេរីភាពពេញលេញនៅឡើយទេ ហើយដរាបណាអជ្ញាធរ ទីក្រុងភ្នំពេញ មិនទាន់បានទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើលោកប្រធាន កឹម សុខា។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំស្គាល់ច្បាស់ មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូបនោះ ពីព្រោះអ្នកទាំងនោះបានទទួលតំណែងរបស់ខ្លួន នៅពេលដែលខ្ញុំកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ»។   ទាក់ទងការបើកច្រកនយោបាយឲ្យមន្ត្រីអតីគណបក្សសង្គ្រោះជាតិនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ មាត្រា ៤៥ថ្មី (ស្ទួន) និងរបៀបវារៈផ្សេងទៀត នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំសភាពេញអង្គ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។   អត្ថបទទាក់ទង   ក្រុមហ៊ុនអឺរ៉ុប រំពឹងថា EU នឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ក្រោយឃើញសញ្ញាវិជ្ជមាននយោបាយ   ឯកអគ្គរដ្ឋទូតអឺរ៉ុប ៖ នយោបាយកម្ពុជាកំពុងបោះជំហានវិជ្ជមាន ដែលជាផ្នែកសំខាន់នៃEBA    មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ ត្រូវបានតុលាការសម្រេចផ្អាកសកម្មភាពនយោបាយ៥ឆ្នាំ ស្របពេលដែលគណបក្ស ក៏ត្រូវប្រកាសរំលាយ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ ប៉ុន្តែមួយឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៨ រដ្ឋសភា និងរដ្ឋាភិបាល ប្រកាសពីបង្រួបបង្រួមនយោបាយ ដោយសម្រេចធ្វើវិសោធនកម្មច្បាប់ស្តីពី មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យមន្ត្រីអតីតគណបក្សប្រឆាំង ដែលត្រូវហាមឃាត់ក្នុងការធ្វើនយោបាយ អាចត្រឡប់មកធ្វើនយោបាយឡើងវិញ។ ការធ្វើវិសោធនកម្មនេះ ធ្វើឡើងតាមរយៈតំណាងរាស្ត្រ៨៧រូបរបស់គណបក្សកាន់អំណាច។ មូលហេតុដែលសិក្សាលើមាត្រា៤៥ថ្មី (ស្ទួន)នេះ ត្រូវបានលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះថា៖«ពីមុន យើងដូចជាខ្វះចន្លោះ ដោយមិនបានគិតគូរដល់ពួគគាត់ (អ្នកដែលត្រូវហាមមិនឲ្យធ្វើនយោបាយ)។   ជុំវិញបញ្ហាខាងលើនេះ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar បានវាយតម្លៃថា នយោបាយកម្ពុជាកំពុងបោះជំហានវិជ្ជមានទៅមុខ ដែលវាជាផ្នែកសំខាន់មួយ នៃដំណើរការនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms)ពីកម្ពុជា។ បើតាមលោក Edgar ភាពវិជ្ជមានដែលរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផ្លូវដំណោះស្រាយនយោបាយដោយខ្លួនឯងនេះ គឺដូចជាអ្វីដែលសហភាពបានអំពាវនាវ និងចង់ឲ្យកើតឡើងដែរ៕  
ភ្នំពេញ៖ បើទោះជារដ្ឋសភា កំពុងធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨នាក់ អាចមានឱកាសធ្វើនយោបាយវិញក្តី ក៏វានៅមិនទាន់ធ្វើឲ្យមេដឹកនាំគណបក្សពេញចិត្តឡើយ ដរាបណាលោក កឹម សុខា នៅតែជាប់បទចោទ។ នេះជាសាររបស់លោក សម រង្ស៊ី ដែលសរសេរនៅលើហ្វេសប៊ុក ប្រាប់ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន។
  ការហាត់ប្រាណពង្រឹងដល់ការមានភាពប្រុងប្រយ័ត្ន និងផ្ចង់អារម្មណ៍ ព្រមទាំងជួយឲ្យមានភាពរំងាប់អារម្មណ៍កាន់តែល្អជាងមុន ការហាត់ប្រាណនឹងជំរុញដល់ការលូតលាស់សរសៃប្រសាទ ពង្រឹងដល់សមត្ថភាពខួរក្បាលក្នុងការស្វែងយល់ ដំណើរការ ការរំលឹកឡើងវិញ និងការប្រើប្រាស់ព័ត៌មានដែលទទួលបាន ការហាត់ប្រាណក៏ពង្រឹងដល់អារម្មណ៍ និងជួយឲ្យអ្នកមានផលិតភាពការងារកាន់តែច្រើន ព្រមទាំងអារម្មណ៍ធ្វើការកាន់តែប្រសើរជាងមុន អ្នកគួរតែហាត់ប្រាណមុនពេលមានបំណងធ្វើការងារអ្វីដែលសំខាន់ណាមួយ។ ប៉ុន្តែមិនត្រូវធ្វើការ ឬរៀនសូត្របណ្តើរ ហាត់ប្រាណបណ្តើរឡើយ ព្រោះលំហូរឈាមនឹងរត់ចេញឆ្ងាយពីខួរក្បាល ហើយក៏ពិបាកនឹងរៀនសូត្រថែមទៀត៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ការហាត់ប្រាណអាចមានឥទ្ធិពលច្រើនជាងអ្វីដែលធ្វើឲ្យរាងកាយមានសុខភាពល្អទៅទៀត ។ វាក៏មានឥទ្ធិពលទៅលើសារធាតុគីមីជាច្រើនក្នុងខួរក្បាលដែរ ក្នុងការជួយដល់ការគិត និងផ្ចង់អារម្មណ៍របស់អ្នក។ ខាងក្រោមនេះគឺជាការពន្យល់ខ្លះៗអំពីការហាត់ប្រាណជួយបង្កើនថាមពលរបស់ខួរក្បាល៖
តាមរយៈការបង្ហោះពីសំណាក់ក្លិប Man United កាលពីថ្ងៃទី២៦ ខែសីហា ក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុម Nottingham Forest លទ្ធផល ៣-២ នាកីឡដ្ឋាន Old Trafford ខ្សែការពារសញ្ជាតិបារាំងបានផ្លាស់ប្តូរចេញត្រឹមវគ្គទីមួយនៃការប្រកួត ដោយបញ្ហារបួស និងត្រូវបន្តអវត្តមានបន្តបន្ទាប់ទៀត។ Varane ទំនង ត្រូវការពេលវេលា ៣ ទៅ ៤ សប្តាហ៍ដើម្បីជាសះស្បើយឡើងវិញ។   អវត្តមានរបស់ Varane នឹងត្រូវជំនួសដោយខ្សែការពារវ័យ ៣០ឆ្នាំ Victor Lindelof សញ្ជាតិស៊ុយអែត សម្រាប់ការប្រកួតនៅថ្ងៃទី២ ខែកញ្ញា ទល់ Arsenal។ នេះជាការបញ្ជាក់របស់អ្នកចាត់ការបិសាចក្រហម លោក Erik ten Hag។    « យើងមិនចង់ប្រថុយដាក់គេឱ្យប្រកួតទេ យើងមាន Harry Maguire, Victor Lindelof ដែលអាចជំនួសគេបាន។»។ លោក Ten Hag បានលើកឡើងបែបនេះនៅក្នុងសន្និសីទកាសែតមុនការប្រកួត។    បញ្ហាពេលវេលា និងទំហំនៃរបួសរបស់ Varane មិនត្រូវបានអ្នកចាត់ការសញ្ជាតិហូឡង់វ័យ ៥២ឆ្នាំ បញ្ជាក់នៅឡើយ ដោយរឿងនេះត្រូវបានគេរំពឹងថាព័ត៌មាននឹងត្រូវបានផ្តល់បន្ថែមទៀតនៅថ្ងៃទី១ ខែកញ្ញា។   Varane ជាកីឡាករប្រចាំក្រុមបិសាចក្រហមចុងក្រោយគេ ដែលទទួលរងរបួស ខណៈរូបគេត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាកររបួសដោយរួមមាន Amad Diallo, Rasmus Hojlund, Tyrell Malacia, Mason Mount និង Luke Shaw៕  
Raphael Varane នឹងខកខនការធ្វើដំណើរជាមួយនឹងក្រុម Manchester United សម្រាប់ជំនួបក្របខណ្ឌ Premier League ទល់ក្រុម Arsenal នាថ្ងៃទី២ ខែកញ្ញា។ នេះជាការអះអាងរបស់លោក Erik ten Hag ថ្ងៃទី៣០ ខែសីហា ស្របពេលខ្សែការពារសញ្ជាតិបារាំងនឹងអវត្តមានច្រើនសប្តាហ៍ ដោយសារបញ្ហារបួស។
  សូមអញ្ជើញស្ដាប់សំឡេង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖   កាលពីប៉ុន្មានថ្ងៃមុន ករណីបូមខ្សាច់នេះ ត្រូវបានក្រុមមាតាធម្មជាតិ លើកយកទៅជជែកនៅបណ្ដាញសង្គម ដោយសរសេរថា ពួកគេឃើញមានសាឡង់បូមខ្សាច់បានចាប់ផ្ដើមបូមខ្សាច់ នៅក្បែរកោះបារាំង (ក្នុងតំបន់រ៉ាមសារកោះកាពិ) ជាតំបន់ការពារ ដែលនៅកៀកនឹងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។ ជាមួយគ្នាដែរ ពួកគេ ក៏ទទូចទៅរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តកោះកុង ដោះស្រាយបញ្ហានេះ ជាប្រញាប់ ជៀសវាងមានការបូមខ្សាច់បន្តទៀត ដែលនាំឲ្យវិនាសធនធានធម្មជាតិ។    «ពួកយើងនៅតែទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពនេះ។ បើទោះបីជាមានការលើកឡើងថាការបូមខ្សាច់នេះមានអាជ្ញាប័ណ្ណក៏ដោយ។ យើងមិនគាំទ្រសកម្មភាពណាដែលបំផ្លាញទៅលើសម្បត្តិធនធានធម្មជាតិនោះទេ។    ក្នុងនាមជាអ្នកទទួលប្រាក់ខែពីរដ្ឋ សូមមេត្តាបម្រើរាស្ដ្រ បម្រើឲ្យផលប្រយោជន៍រួម ចៀសជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អំណាច បុណ្យសក្កិ»។ ក្រុមមាតាធម្មជាតិបានសរសេរបែបនេះ។   យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងនៅពេលនេះថា សកម្មភាពបូមខ្សាច់បានឈប់ហើយ ដោយសារចេញគោលដៅកំណត់ឱ្យបូមខ្សាច់ខុសទីតាំង រវាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ។ ទោះយ៉ាងណា ការបូមខ្សាច់នៅតំបន់នោះ លោកបញ្ជាក់ថា ក្រសួងទុកពេលត្រឹម៦ខែប៉ុណ្ណោះ ឱ្យបូមខ្សាច់ចេញ ដើម្បីឱ្យមានផ្លូវចូលចតទូក៕  
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា ការបូមខ្សាច់នៅខេត្តកោះកុង តំបន់កោះកាពិ នាពេលថ្មីៗ គឺធ្វើឡើងតាមការស្នើរបស់ពលរដ្ឋ ។ ប៉ុន្តែមកដល់ពេលនេះ ត្រូវបានផ្អាកបណ្ដោះអាសន្នទៅវិញ ដោយសារចេញប្លង់ខុសរវាងក្រសួងបិរស្ថាន និងក្រសួងរ៉ែនិងថាមពល។
«មិនមែនត្រៀមបាញ់ផ្លោងស្អីទេ ស្រុកទេសមានសន្តិភាពហើយ! តាមពិត គាត់ (កសិករម្នាក់)គិតថា ធ្វើយ៉ាងម៉េចយកគ្រាប់មិនទាន់ផ្ទុះដែលគាត់បានជួបប្រទះទាំងនេះយកទៅទុកដាក់ឲ្យផុតពីដៃក្មេងៗ ខ្លាចក្រែងក្មេងៗយកទៅលេងមានគ្រោះថ្នាក់! ដូចនេះមានតែទុកលើចុងត្នោត(កូនត្នោត)!»។ នេះជាការបញ្ជាក់របស់អគ្គនាយកស៊ីម៉ាក់។ លោកបានលើកឡើងថា នេះជាគំនិតល្អ ប៉ុន្តែទង្វើបែបនេះ គ្មានសុវត្ថិភាពឡើយ ដោយកសិករត្រូវរាយការណ៍ទៅសមត្ថកិច្ច ឬស្ថាប័នជំនាញ ព្រោះការយកគ្រាប់ចេញពីកន្លែងដើម អាចបណ្តាលឲ្យគាត់មានគ្រោះថ្នាក់គ្រប់ពេល។
កសិករម្នាក់ដែលរស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្រេចយកគ្រាប់មិនទាន់ផ្ទុះទៅទុកលើចុងត្នោត ដើម្បីឲ្យបានផុតពីដៃក្មេង។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នាថ្ងៃនេះ។ លោកបានបញ្ជាក់ថា កសិកររូបនោះ បានប្រទះឃើញគ្រាប់មិនផ្ទុះតាមផ្លូវ ពេលគាត់បររទេះគោ។
ស្ថិតនៅតំបន់ Amritsar រដ្ឋ Punjab ប្រទេសឥណ្ឌា ទារិកា Chahat Kumar កើតមកក្នុងទម្ងន់ដូចជាក្មេងទូទៅ។ ប៉ុន្តែនារយៈពេល៤ខែចុងក្រោយ ទម្ងន់របស់នាងបានកើនឡើងជាលំដាប់រហូតទៅជាង១៧គីឡូក្រាមក្នុងអាយុត្រឹមតែ៨ខែប៉ុណ្ណោះ។ ទម្ងន់នេះស្មើក្មេងដែលមានអាយុ៤ឆ្នាំ។ លោក Suraj Kumar អាយុ២៣ឆ្នាំ និងអ្នកស្រី Reena អាយុ២១ឆ្នាំ មានការបារម្ភយ៉ាងខ្លាំងចំពោះសុខភាពកូនស្រីរបស់ខ្លួន ខណៈទម្ងន់របស់ Chahat កាន់តែឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រី Reena បានរៀបរាប់ប្រាប់ Barcroft TV ថា៖ «មុនកើត Chahat យើងមានកូនប្រុសម្នាក់ ប៉ុន្តែគេបានស្លាប់ទៅហើយ។ បច្ចុប្បន្នយើងមានកូនតែម្នាក់ប៉ុណ្ណោះ យើងមិនចង់បាត់បង់រូបនាងឡើយ។ ខ្ញុំតែងតែព្រួយបារម្ភពីសុខភាពរបស់នាង»។ Chahat តែងតែយំទារញ៉ាំចំណីជានិច្ច។ «នេះមិនមែនជាកំហុសរបស់យើងជាឪពុកម្តាយទេ។ ព្រះជាម្ចាស់ប្រទានលក្ខខណ្ឌបែបនេះចំពោះនាង... ខ្ញុំមានអារម្មណ៍មិនល្អឡើយ នៅពេលឮមនុស្សខ្លះសើចចំអកថា នាងធាត់»។ នេះជាការត្អូញត្អែររបស់លោក Suraj ដែលជាឪពុក។ ជាមួយគ្នានេះ ឪពុកម្តាយ Chahat បានបដិសេធចំពោះការលើកឡើងថា ពួកគាត់ឲ្យកូនផឹកថ្នាំឡើងទម្ងន់។ បញ្ហាប្រឈមសព្វថ្ងៃគឺ Chahat ពិបាកក្នុងការដកដង្ហើម និងគេង។ គ្រួសារតែងតែពិគ្រោះជំងឺជាមួយពេទ្យប្រចាំតំបន់ ប៉ុន្តែអ្វីដែលពិបាកនោះ ពេទ្យមានការស្មុគ្រស្មាញរកសរសៃដើម្បីចាក់ថ្នាំ ឬជួសឈាម ពីព្រោះស្បែករបស់ Chahat ក្រាសពេក។ លោកគ្រូពេទ្យ Vasudev Sharma ដែលជាអ្នកពិនិត្យ Chahat ជាប្រចាំនោះ បានអះអាងថា៖ «នេះជាករណីឡើងដំបូងដែលខ្ញុំបានឃើញក្នុងជីវិតរបស់ខ្ញុំ ដែលមានក្មេងឡើងទម្ងន់ បន្ទាប់ពីកើតបានតែ៤ទៅ៥ខែ។ ដោយសារកុមារនេះ មានសាច់ច្រើនពេក ខ្ញុំមិនអាចធ្វើការពិនិត្យឈាមបានល្អត្រឹមត្រូវនោះឡើយ»។ លោក Vasudev បានណែនាំឪពុកម្តាយ Chahat ទៅរកពេទ្យជំនាញផ្នែកកុមារ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុ ទើបពួកគាត់បន្តសេវាកម្មសុខាភិបាលនៅមូលដ្ឋាន។ លោក Vasudev បានបញ្ជាក់ថា បច្ចុប្បន្ន គេត្រូវរកវិធីទប់ទល់កុំឲ្យ Chahat ឡើងទម្ងន់ទៀត ដោយឲ្យញ៉ាំតិច ព្រោះបច្ចុប្បន្ននាងញ៉ាំដូចក្មេងអាយុ១០ឆ្នាំ។ ទន្ទឹមនឹងការចង់ដឹងពីស្ថានភាពជំងឺ អ្នកស្រី Reena មានក្តីសុបិនថា កូនស្រីរបស់ខ្លួនមានអនាគតល្អ ហើយអាចលេងដូចក្មេងទូទៅ ពីព្រោះគាត់មិនចង់ឃើញ Chahat បន្តជួបបញ្ហាសុខភាពនោះឡើយ៕ សូមទស្សនាវីដេអូ៖
អាយុត្រឹមតែ៨ខែប៉ុណ្ណោះ ក្មេងស្រីឥណ្ឌាឈ្មោះ Chahat Kumar មានទម្ងន់រហូតដល់ទៅជាង១៧គីឡូក្រាម ដោយទម្ងន់ទ្វេរជាពីរសម្រាប់កុមារទូទៅដែលមានអាយុប្រហាក់ប្រហែលនាង។ ឪពុកម្តាយរបស់ក្មេងស្រីរូបនេះ បានអះអាងប្រាប់ទូរទស្សន៍ Barcroft TV ថា ទម្ងន់របស់ Chahat បានចាប់ឡើងតាំងពីពេលនាងមានអាយុ៤ខែមក។
  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសនៅថ្ងៃទី២៤ខែកក្កដាថា ក្នុងឆមាសទី១ឆ្នាំនេះ ចំណូលសរុបទទួលបាន ១៤៧៥ លានដុល្លារអាមេរិក កើនឡើង ២៥,៥ភាគរយ (កើន៣០០លានដុល្លារ) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ចំណូលនេះត្រូវនឹង៦៥ភាគរយនៃផែនការប្រចាំឆ្នាំ។ មុខទំនិញជាប្រភពចំណូលសំខាន់ៗ រួមមាន យានយន្តនិងគ្រឿងចក្រគ្របដណ្ដប់ ៥២ភាគរយនៃចំណូលសរុប ប្រេងឥន្ធនៈនិងថាមពល១៧ភាគរយ ទំនិញចម្រុះនិងគ្រឿងសំណង់ ២៩,៥ភាគរយ។    រីឯអគ្គនាយកដ្ឋានពន្ធដារបាន នៅថ្ងៃទី២៣ខែកក្កដា បានប្រកាសថា ការរកចំណូលពន្ធអាករសម្រាប់ឆមាសទី១ឆ្នាំ២០១៩នេះ សម្រេចបាន ១៥២៦,៥ លានដុល្លារ កើនឡើង ២៨,៩៤ភាគរយ (ប្រមាណ ៣២៤លានដុល្លារ)។ ចំណូលនេះស្មើនឹង៦៦,៧នៃផែនការប្រចាំឆ្នាំ។ ចំណូលពន្ធដារដែលកើនឡើងដល់ជិត៣០ភាគរយ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ កត់សម្គាល់ដូច្នេះថា៖«តាមរយៈការដាក់ឲ្យអនុវត្តប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) បានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធដែលជាលទ្ធផលរយៈពេល៦ខែឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣៦,៦២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨»៕   គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមក ចំណូលពីគយមានចំនួន ២៥០០លានដុល្លារដែលកើន៣២ភាគរយ ខណៈចំណូលពន្ធដារមានទំហំ ២១៩៧,៨ លានដុល្លារ ដែលកើន ១៣,៣៧ភាគរយ៕
រដ្ឋរកចំណូលសរុបបាន ៣០០១ លានដុល្លារពីផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៩ ។
ក្នុងសារលិខិតរបស់សម្ដេច ហ៊ុន សែន គឺបានស្នើឱ្យអ្នកបំរើការក្នុងវិស័យទេសចរណ៍ ត្រូវទម្លាប់ខ្លួនរស់នៅក្នុងបរិបត្តិកូវីដ-១៩។ ត្រូវមានការពារ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ព្រោះការបង្កើននូវទំនុកចិត្ត និងភាពទុកចិត្ត ជាចំណុចសំខាន់សម្រាប់ទាក់ទាញទេសចរ។    សម្ដេចបានសង្កត់ធ្ងន់ថែមទៀតថា ៖ « អ្វីៗនឹង មិនត្រលប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវចេះសម្របខ្លួនរៀនរស់ក្នុងសភាពថ្មីមួយ ពោលគឺត្រូវចេះរក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួន និងមានការប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឱ្យសោះ » ។    សម្ដេចក៏បានស្នើឱ្យ ក្រុមហ៊ុនទេសចរណ៍ អាជីវកម្មទេសចរណ៍ គិតគូរពីគំរូអាជីវកម្មបែបថ្មី ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលជាជំនួយ។ អាជីវករត្រូវ ពង្រឹងសមត្ថភាព បង្កើនផលិតភាព ដើម្បីត្រៀមខ្លួនប្រកួតប្រជែកទីផ្សារការងារ។   ស្នើ អាជ្ញាធរមូលដ្ឋាន គ្រប់គ្រងខណ្ឌ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានកាន់តែសកម្មស្របតាមយុទ្ធនាករ « ទីក្រុងស្អាត៖ ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើម » ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ នេះជាការស្នើរបស់សម្ដេចនាយករដ្ឋមន្ត្រី ដល់អាជ្ញាធរមូលដ្ឋាន។   ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើឱ្យ ប្រជាពលរដ្ឋ បន្សាំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវយល់ដឹងពីការរស់នៅ មានអនាម័យ និងគោរពវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលកុំឱ្យអាក់ខាន បន្ថែមពីនេះ ប្រជាជនត្រូវទម្លាប់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ។   សូមជម្រាបផងដែរថា នេះជាលើកទី៩ ហើយដែលកម្ពុជា ប្រារព្ធទិវាទីក្រុងស្អាត ដោយឆ្នាំនេះ ទិវាទីក្រុងស្អាត ក៏អមជាមួយចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ផងដែរ៕
សម្ដេច ហ៊ុន សែន ចេញសារលិខិត ក្នុងទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ « ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត » ដោយស្នើឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង វិធានសុវត្ថិភាពសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកសាងទំនុកចិត្ត ដល់ភ្ញៀវទេសចរក្នុងវិបត្តិកូវីដ-១៩។
រយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុករងការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងការខ្វះខាតវិធានការទប់ស្កាត់ការបង្ហោះវីដេអូហិង្សា ដូចជាករណីឃាតកម្មនៅ Cleveland សហរដ្ឋអាមេរិក និងការសម្លាប់ទារកនៅប្រទេសថៃ ជាដើម។ តាមការកត់សម្គាល់ វីដេអូ ឬរូបភាពហិង្សានានា សុទ្ធតែបំពានលើច្បាប់ដែលក្រុមហ៊ុនហ្វេសប៊ុកបានកំណត់ ប៉ុន្តែករណីជាច្រើននៅតែលេចចេញជារូបរាង ហើយករណីដែលត្រូវលុបចេញនោះ គឺ ដោយសារតែមានការរាយការណ៍ (Report) ប៉ុណ្ណោះ។ ទាក់ទងនឹងទាំងនេះ លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក បានអះអាងថា លោកកំពុងស្វែងរកវិធីសាស្ត្រដ៏ល្អ និងការឆ្លើយតបយ៉ាងរហ័សដើម្បីឲ្យសហគមន៍មានសុវត្ថិភាព។ លោកបានបញ្ជាក់ថា៖ «នៅឆ្នាំក្រោយ យើងនឹងបន្ថែមមនុស្ស៣០០០នាក់ទៀត ដើម្បីប្រតិបត្តិការជុំវិញពិភពលោក ដោយបច្ចុប្បន្នយើងមាន៤៥០០នាក់ហើយ។ ពួកគេមានតួនាទីពិនិត្យរបាយការណ៍រាប់លានដែលយើងបានទទួលរៀងរាល់សប្តាហ៍...»។ លោកបានលើកឡើងថា បុគ្គលិករាប់ពាន់របស់ខ្លួន នឹងជំរុញការងារឲ្យកាន់តែល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ហោះនៅលើហ្វេសប៊ុកនូវសារដែលមានន័យគ្រោតគ្រាត និងការកេងប្រវ័ញ្ចកុមារ ជាដើម។ ជាមួយគ្នានេះ លោក Mark បានលើកឡើងថា ហ្វេសប៊ុកបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍តាមតំបន់ក្នុងពង្រឹងច្បាប់ ដែលជាជំនួយយ៉ាងសំខាន់សម្រាប់មនុស្សទូទៅ៕
លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសកាលពីថ្ងៃពុធកន្លងមកថា ក្រុមហ៊ុនបណ្តាញសង្គមឈានមុនគេលើលោកមួយនេះ គ្រោងរើសបុគ្គលិក៣០០០នាក់បន្ថែមទៀត ដើម្បីតាមដានវីដេអូ និងការបង្ហោះនានាពាក់ព័ន្ធទង្វើឧក្រិដ្ឋ និងអត្ថន័យផ្សេងៗដែលអាចចោទជាបញ្ហា។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ចេញទស្សនៈផ្ទាល់ខ្លួនថា សំណើរបស់សង្គមស៊ីវិល ដែលចង់ឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺចង់បានតែសិទ្ធិសេរីភាព ដោយខ្វះការទទួលខុសត្រូវ។ លោក ថ្លែងថា៖«ការចង់បានសេរីភាព គិតប្រយោជន៍ផ្ទាល់ខ្លួន មិនធ្វើរបាយការណ៍ដល់រដ្ឋាភិបាល ដូចជារបាយការណ៍ហិរញ្ញវត្ថុ គឺខ្វះការទទួលខុសត្រូវ។ កន្លងមកអាចធ្វើរបាយការណ៍ឲ្យម្ចាស់ជំនួយបាន ហេតុអ្វីរបាយការណ៍ដល់រដ្ឋាភិបាលមិនបាន!»។    អ្នកនាំពាក្យក្រសួងយុត្តិធម៌  លើកឡើងថា របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ផ្សេងៗដែលត្រូវរាយការណ៍ឲ្យក្រសួងមហាផ្ទៃ ធ្វើឡើងដើម្បីការពារសន្តិសុខជាតិ។  លោក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ បកស្រាយតបទៅវិញថា កន្លងមកក្នុងការជួបពិភាក្សាគ្នា ឬនៅក្នុងសំណើក្ដី ភាគីសង្គមស៊ីវិល មិនដែលទាមទារប្រការណាមួយដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។    លោក យង់ គិមអេង អធិប្បាយថា៖«សង្គមស៊ីវិលស្នើលុបមាត្រាចំនួន២ គឺមាត្រ២៤ និងមាត្រា៣២។ មាត្រាទាំង២នេះ ពាក់នឹងអព្យាក្រឹតភាពនិងការដាក់ទោសទណ្ឌ វាមិនទំនង ពាក់ព័ន្ធការជូនដំណឹង លក្ខខណ្ឌនៃសកម្មភាព ការផ្លាស់ប្ដូរប្រធាន ទីតាំង និងផ្នែកហិរញ្ញវត្ថុជាដើម...។ បើអត់ជូនដំណឹងគឺអាចមានទោសទណ្ឌ ហើយលុបសមាគមឬអង្គការចេញ វាជារឿងធ្ងន់ធ្ងរ ហើយវាជារឿងផ្ទៃក្នុងរបស់អង្គការសុទ្ធ។ បើមិនជូនដំណឹងវាខូចតែផលប្រយោជន៍របស់ផ្ទៃក្នុងនៃអង្គការហ្នឹងទៅ កាលណារដ្ឋលូកដៃផ្ទៃក្នុងអ៊ីចឹង វាធ្វើឲ្យសមាគម អង្គការក្រៅរដ្ឋាភិបាល បាត់ឯករាជ្យភាព»។    លោក បន្ថែមថា បើរដ្ឋសង្ស័យអង្គការណាមួយមានភាពមិនប្រក្រតី ពិសេសផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាលអាចឲ្យតុលាការស៊ើបអង្កេតបាន ដោយមិនចាំបាច់តម្រូវឲ្យមានការជូនដំណឹងផ្ទៃក្នុងគ្រប់រឿងរបស់អង្គការសង្គមស៊ីវិលទៅរដ្ឋឡើយ។    លោក សង្កត់ធ្ងន់ថា អង្គការសង្គមស៊ីវិលមិនដែលបានគិតផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺគិតតែប្រយោជន៍សាធារណៈ ធ្វើយ៉ាងដើម្បីឲ្យពលរដ្ឋនៅមូលដ្ឋានដែលបង្កើតអង្គការឬសមាគមអាចចូលរួមធ្វើកិច្ចការងារជាមួយរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ លោក សង្ឃឹមថា ភាគីរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យសង្គមស៊ីវិល ចូលរួមពិភាក្សាក្នុងដំណើរការវិសោធនកម្មច្បាប់នេះ។    លោក ប៊ុន ហុន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ អះអាងថា ក្រសួងបានពិនិត្យសំណើរបស់អង្គការសង្គមស៊ីវិលហើយ ប៉ុន្តែនៅត្រូវការពេលវាលាបន្ថែមទៀត ដើម្បីឲ្យក្រុមការងារជជែកគ្នាបន្ថែម។ លោក មានប្រសាសន៍ថា៖«ក្រុមការងារនឹងជជែកគ្នាបន្តទៀត ហើយពិនិត្យថាត្រូវយកមាត្រាណាខ្លះមកវិសោធនកម្ម។ នៅពេលចេញសេចក្ដីកែប្រែចំណុចណាហើយ [ក្រសួង] នឹងដាក់ជាសាធារណៈ ដើម្បីឲ្យមានជជែកគ្នាបន្តទៀត ទើបបញ្ជូនទៅសម្រេចចេញជាច្បាប់ផ្លូវការ»៕ 
ភ្នំពេញ៖ ក្រុមសង្គមស៊ីវិល សុំឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថា ភាគីសង្គមស៊ីវិល គិតប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍សារធារណៈ។ សង្គមស៊ីវិល តបវិញថា ផលប្រយោជនដែលខ្លួនតែងតែគិតកន្លងមកគឺផលប្រយោជន៍សង្គម ដើម្បីឲ្យពលរដ្ឋសហគមន៍អាចចូលរួមការងារជាមួយរដ្ឋាភិបាលបាន។
  លោក Alessandro Alessandri អភិបាលក្រុង Acquetico បានបញ្ជាក់ថា មន្ត្រីរបស់លោកទទួលបានបណ្តឹងជាច្រើនទាក់ទងនឹងការបើកលើសល្បឿន។ ក្រោយការបំពាក់កាម៉េរា តាមដងផ្លូវ អាជ្ញាធររកឃើញរថយន្ត ៥៨ ៥៦៨គ្រឿង បានបើកបរលើសល្បឿនកំណត់ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែកញ្ញា។   អ្នកបើកបរបង្អង់មកល្បឿន៥០គីឡូម៉ែត្រក្នុង១ម៉ោងតែប៉ុន្មាននាទីក្នុងទីប្រជុំប៉ុណ្ណោះ បន្ទាប់មក ពួកគេបានបង្កើនល្បឿន ដោយអ្នកខ្លះបើករហូតដល់ទៅ១៣៥គីឡូម៉ែត្រក្នុង១ម៉ោង។ លោកអភិបាលក្រុងបានបញ្ជាក់ប្រាប់សារព័ត៌មាន Corriere Della Sera ថា ករណីល្មើសល្បឿនភាគច្រើន កើតឡើងនៅកណ្តាលថ្ងៃត្រង់។   លោក Alessandri មានការបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពថ្មើរជើង ដោយលោកបានអះអាងថា អាជ្ញាធរនឹងបន្ថែមកាម៉េរាចាប់ល្បឿននៅតាមតំបន់ដែលមានថ្មើរជើងឆ្លងកាត់ ព្រោះបើផ្អែកតាមទិន្នន័យនេះ អ្នកបើកបរម្នាក់ក្នុងចំណោម៣នាក់ បានល្មើសល្បឿន៕  
អាជ្ញាធរក្រុង Acquetico ភាគខាងជើងអ៊ីតាលី ដែលនៅជាប់ព្រំដែនបារាំង បានបង្កប់កាម៉េរាចាប់ល្បឿនយានយន្ត ហើយត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ កាម៉េរាថតបានរថយន្តចំនួន៥៨ ០០០គ្រឿងដែលបានបើកហួសល្បឿនកំណត់ ពោលគឺលើសពី៥០គីឡូម៉ែត្រក្នុង១ម៉ោង។
លោកមេធាវី សំ សុគង់ លើកឡើងថា សហមេធាវី នឹងចូលរួមក្នុងសវនាការនោះ ដើម្បីការពារក្តីឲ្យឯកឧត្តម កឹម សុខា ដែលជាកូនក្តី ទៅតាមផ្លូវច្បាប់។ ប៉ុន្តែ ការនាំខ្លួនឯកឧត្តម កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកចូលរួមសនាការនៃតុលាការកំពូល ក្នុងរាជធានីភ្នំពេញ ឬយ៉ាងណានោះ លោកមេធាវីរូបនេះ មិនទាន់ហ៊ានអះអាងឡើយ។ លោក សំ សុគង់ និយាយយ៉ាងដូច្នេះ៖«នាំឬមិននាំ យើងមិនទាន់ដឹងទេ។ តែយើង នឹងដាក់សំណើមួយទៀត ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យនាំឯកឧត្តម កឹម សុខា មកចូលរួមសវនាការ។ បើមិននាំឯកឧត្តម កឹម សុខា មកចូលរួមសវនាការ យើងជាមេធាវី នឹងពិចារណាបន្តទៀត ថាត្រូវដើរចេញពីបន្ទប់សវនាការ ឬក៏ត្រូវធ្វើយ៉ាងម៉េចនោះ ចាំមើលជាក់ស្តែងសិន»។ ការដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល គឺដោយសារតែសហមេធាវី មិនអាចទទួលយកបានចំពោះសាលាឧទ្ធរណ៍ ដែលយល់ស្របតាមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការឃុំខ្លួនឯកឧត្តម កឹម សុខា។ លើសពីនេះ សហមេធាវី ធ្លាប់ចោទថា ការបើកសវនាការរបស់សាលាឧទ្ធរណ៍កន្លងមក ហើយសម្រេចឲ្យឯកឧត្តម កឹម សុខា ជាប់ឃុំដដែល គឺមិនត្រឹមត្រូវតាមនីតិវិធីឡើយ ដ្បិតមិនមានវត្តមានរបស់ឯកឧត្តម កឹម សុខា ដែលជាជនត្រូវចោទ។ អវត្តមានរបស់ឯកឧត្តម កឹម សុខា ធ្វើឲ្យសហមេធាវី មិនសុខចិត្ត ហើយក៏នាំគ្នាដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍នាពេលនោះ។ សមត្ថកិច្ចនិងតុលាការ បានដាក់ឯកឧត្តម កឹម សុខា  ឲ្យស្ថិតក្រោមការសង្ស័យថា ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រោះបានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សមត្ថកិច្ចនិងតុលាការ ពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែលឯកឧត្តម កឹម សុខា បានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រនៅក្រៅប្រទេស តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បានលើកឡើងថា ឯកឧត្តម មានអ្នកជំនាញដែលជាជនបរទេសនៅពីក្រោយ ដើម្បីជ្រោមជ្រែងក្នុងការផ្លាស់ប្តូររដ្ឋាភិបាលកម្ពុជា។ ក្រោយវីដេអូឃ្លីបខាងលើ បានបែកធ្លាយលើបណ្តាញសង្គមហ្វេសប៊ុក សមត្ថកិច្ច ក៏បាននាំគ្នាចុះទៅចាប់ឯកឧត្តម កឹម សុខា ដល់គេហដ្ឋានតែម្តង កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ ភ្លាមៗបន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ច ក៏ដឹកឯកឧត្តម កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ៕ 
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ គឺជាកាលបរិច្ឆេទ ដែលតុលាការកំពូលបានកំណត់ ដើម្បីបើកសវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខ ដែលស្នើឡើងដោយសហមេធាវីទាំង៨រូបរបស់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោក សំ សុគង់ មេធាវី១រូបរបស់ឯកឧត្តម កឹម សុខា ដែលទទួលបានដំណឹងនេះពីតុលាការកំពូល បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ។
  ម្ចាស់ផ្ទះបារាំង បានត្រៀមកីឡដ្ឋានចំនួន៨ ដើម្បីទទួលការប្រកួតវិញ្ញាសាកីឡាបាល់ទាត់ទាំងបុរស និងនារី សម្រាប់ការប្រជែងមេដាយកីឡាលំដាប់ពិភពលោក លើកទី៣៣នេះ។ សម្រាប់ក្រុមបុរស នឹងមានការប្រកួតចំនួន៨គូនៅជំនួបដំបូងតាមពូលពី A ដល់ D ចាប់ពីយប់ថ្ងៃទី២៤ ខែកក្កដា នេះតទៅ។   ជំនួបរវាង ក្រុមអាម៉េរិកឡាទីន អាហ្សង់ទីន ទល់នឹងក្រុមអាហ្វ្រិក ម៉ារ៉ុក នៅកីឡដ្ឋាន tade Geoffroy-Guichard ក្នុងពូល B និងជំនួបរបស់ក្រុមអឺរ៉ុបអេស្ប៉ាញ និងអាស៊ី អ៊ូសបេគីស្ថាន នៅទីលាន Parc des Princes ក្នុងពូល C នឹងធ្វើឡើងព្រមគ្នាមុនគេ នៅម៉ោង៨យប់។ ជំនួបរវាងអេហ្ស៊ីប និងដូមីនីក ក្នុងពូល C រួមជាមួយ ហ្គីណេ ទល់នូវែលសេឡង់ ក្នុងពូល A នឹងធ្វើឡើងនៅម៉ោង ១០យប់។   នៅវេលាម៉ោង ១២យប់ ជប៉ុន ជួប ប៉ារ៉ាហ្កាយ ក្នុងពូល D ស្របពេលអ៊ីរ៉ាក់ ប៉ះអ៊ុយក្រែន ក្នុងពូល B។ ឈានដល់ម៉ោង ២អាធ្រាត្រ ម្ចាស់ផ្ទះបារាំងត្រូវបើកទ្វាកីឡដ្ឋាន Stade de Marseille ទទួលអាម៉េរិក ក្នុងជំនួបដំបូងពូល A ខណៈម៉ាលី តទល់ អ៊ីស្រាអែល នៅ Parc des Princes កីឡដ្ឋានរបស់ក្លិប PSG។   សម្រាប់ក្រុមបាល់ទាត់នារីដែលមាន១២ប្រទេសចូលរួម និងចែលជា៣ពូល នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៥ ខែកក្កដាតទៅ។ ពូល A មានម្ចាស់ផ្ទះបារាំង កូឡុំប៊ី ម្ចាស់ការពារតំណែងជើងឯកកាដាណា និងនូវែលសេឡង់។ ពូល B មានអាម៉េរិក សំប៊ី អាល្លឺម៉ង់ និងអូស្ត្រាលី។ ពូល C មាន អេស្ប៉ាញ ជប៉ុន នីហ្សេរីយ៉ា និងប្រេស៊ីល។   សម្រាប់ជំនួបបើកឆាកតាមពូលនីមួយៗមាន៖   - កាណាដា ជួប នូវែលសេឡង់ (ម៉ោង១០យប់) - អេស្ប៉ាញ ជួប ជប៉ុន (ម៉ោង១០យប់) - អាល្លឺម៉ង់ ជួប អូស្ត្រាលី (ម៉ោង១២យប់) - នេហ្សេរីយ៉ា ជួប ប្រេស៊ីល (ម៉ោង១២យប់) - បារាំង ជួប កូឡុំប៊ី (ម៉ោង២អាធ្រាត្រ) - អាម៉េរិក ជួប សំប៊ី (ម៉ោង២អាធ្រាត្រ)៕
ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតប្រជែងមុនពិធីបើក២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែកក្កដា តទៅ។ ក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២៣ឆ្នាំ (U23) ត្រួវតទល់ម៉ារ៉ុកនៅជំនួបបើកឆាកពូល B ស្របពេលអេស្ប៉ាញ ជួបអ៊ូសបេគីស្ថាន ពូល C នៅវេលាម៉ោង៨យប់ មុនពេលម្ចាស់ផ្ទះបារាំង ទទួលភ្ញៀវអាម៉េរិក ក្នុងពូល A នៅម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
បើតាម CDC ក្រុមហ៊ុនទាំង២ គឺក្រុមហ៊ុន WEDGE GLOBAL APPAREL CO.,LTD មានទុនវិនិយោគ ២.៥៦លានដុល្លារ អាចបង្កើតការងារបាន ៦៤៧កន្លែង មានទីតាំង នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  ក្រុមហ៊ុនមួយទៀតឈ្មោះ FASHIONTEX APPAREL CO.,LTD មានទុនវិនិយោគ ៥.០៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,៦២៨កន្លែង មានទីតាំងនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត     កណ្តាល។  សូមបញ្ជាក់ថា កាលពីដើមខែឧសភានេះ CDC បានចេញច្បាប់ឲ្យក្រុមហ៊ុន៤  បើករោងចក្រនៅកម្ពុជា ដែលមានទុនវិនិយោគសរុបជិត១៦លានដុល្លារ   និងបង្កើតការងារជាង១,៦០០កន្លែង៕
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន២ ដែលមានទុនវិនិយោគសរុប ៧.៦០លានដុល្លារ ដើម្បីដំណើរការសាងសង់រោងចក្រ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងបង្កើតការងារជាង៣ពាន់កន្លែង។
  រថយន្តទាំង២គ្រឿងនោះ ត្រូវបានគេកែច្នៃនៅអំឡុងឆ្នាំ២០០០ ដោយកាត់ដំបូល និងដែកកាងចេញ ហើយប្ដូរហ្វារក្រោយ ស៊ីញ៉ូ និងកង់ទាំង៤។ ដោយសារម្ចាស់មុនបានទុកវាចោល ដូច្នេះវាខូចអស់រលីង នៅសល់តែទ្រង់ទ្រាយ និងតាប្លូប៉ុណ្ណោះ ដែលអាចសង្គ្រោះបាន។ លោក ហាក់ សំណាង បញ្ជាក់ដូច្នេះ៖«និយាយរួមទៅវាខូចទាំងអស់ នៅសល់តែរាងខាងក្រៅទេ។ ពុកក៏ពុក! តោនពុក! ហើយដូរម៉ាស៊ីន បាញ់ថ្នាំវិញទាំងអស់ ដូរម៉ាស៊ីន ដូរគ្រឿងក្នុងវិញទាំងអស់។ រយៈពេលធ្វើដូចជាយូរដែរ! ដូចជា៧-៨ ខែបានធ្វើហើយ។ ខ្ញុំទុកសិន ធ្វើម្តងមួយ! ធ្វើតាមទឹកលុយ មានលុយបានធ្វើទៀត»។    ដោយសារតែគ្រឿងបន្លាស់ Volkswagen ប្រភេទទី១ មានតែនៅប្រទេសបរទេស ហើយវាថ្លៃទៀត ហេតុនេះលោក សំណាង សម្រេចដាក់គ្រឿងបន្លាស់ពីប្រភពផ្សេងៗ ដែលមិនមែនបុរាណវិញ ដើម្បីអាចរក្សាទ្រង់ទ្រាយដើម។   ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ហាក់ សំណាង ដូចតទៅ៖     រថយន្ដ Volkswagen នេះមានឈ្មោះផ្លូវការថា ប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន Volkswagen បានផលិតចាប់ពីឆ្នាំ១៩៣៨ រហូតដល់ឆ្នាំ១៩៧៨ ខណៈនៅបន្តផលិតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។ ក៏ប៉ុន្តែគ្មាននរណា ហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះ មានឈ្មោះហៅថា Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស) Käfer (ភាសាអាល្លឺម៉ង់) Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី)។ ល។ ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។   Volkswagen ប្រភេទទី១ ត្រូវបានដំឡើងចំនួន២១លានគ្រឿង តាមរោងចក្រនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានា ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិក តែមិនមែននៅទ្វីបអាស៊ីយើងទេ។ ហេតុនេះហើយ រថយន្ដនេះនៅទ្វីបអាស៊ី មិនពេញនិយមដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាម នៅប្រទេសកម្ពុជាមាន ឡាន Volkswagen ប្រភេទទី១ ច្រើនគួរសម។ ប៉ុន្តែសូមបញ្ជាក់ថាសព្វថ្ងៃ នៅរាជធានីភ្នំពេញមាន Volkswagen ប្រភេទទី១ ប្រមាណ៣ ទៅ ៤គ្រឿង ប៉ុណ្ណោះ , នៅក្រុងសៀមរាបមាន ៥ ទៅ ៦គ្រឿង នៅកំពង់ឆ្នាំង១គ្រឿង នៅពោធិ៍សាត់១គ្រឿង និងនៅខេត្តបាត់ដំបង ១គ្រឿង។   អត្ថបទទាក់ទង   ដូរគ្រឿងបន្លាស់ដើមស្ទើរទាំងអស់ដើម្បីឱ្យ Volkswagen បុរាណមួយគ្រឿងធន់ រឹងមាំ និងទាក់ទាញ   លោក អ៊ឹង សំអាត និយមជិះរថយន្ដ Volkswagen ផលិតឆ្នាំ១៩៦២ កម្សាន្តនៅតំបន់អង្គរ   Volkswagen ចំណាស់ជាង៥០ឆ្នាំ១គ្រឿង និងឡានបុរាណ៤គ្រឿងទៀត ក្លាយជាវត្ថុលម្អហាងមួយនៅកំពង់ឆ្នាំង   លោក សុខគែន មានរថយន្តដ៏បុរាណមួយគ្រឿងអាយុជិត៧០ឆ្នាំ   WOLKSWAGEN បុរាណ ក៏ពេញនិយមនៅកម្ពុជាដែរ   ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថា ឡាន៕  
នៅទូទាំងពិភពលោក ប្រហែលជាប្រភេទឡានបុរាណដែលនៅសល់ច្រើនជាងគេ គឺជាម៉ាក Volkswagen ប្រភេទទី១ ហេតុដូច្នេះហើយបានជាក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមកប្រទេសកម្ពុជា ច្រើនជា Volkswagen ប្រភេទទី១ដែរ។  លោកហាក់ សំណាង ដែលជាម្ចាស់យានដ្ឋាន សំណាង168 នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល បានឃើញរថយន្ដ Volkswagen ប្រភេទទី១ កែច្នៃ២គ្រឿងដូចគ្នា ផលិតប្រហែល៥០ឆ្នាំមុន។ លោក ហាក់ សំណាង ដែលស្រឡាញ់ពេញចិត្តខ្លាំងលើរថយន្តបុរាណ បានសុំទិញរថយន្តទាំង២នេះ ពីម្ចាស់ដើមដែលរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមកជួលជុលឱ្យអាចជិះបានឡើងវិញ។
  លោក ហួត ហៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា លោកស្នើឲ្យបុគ្គលិកស៊ិនទ្រីដែលតវ៉ា ផ្អាកសកម្មភាពកូតកម្ម ដើម្បីរង់ចាំមើលដំណោះស្រាយ ព្រោះបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលមានសិទ្ធិសម្រេចចិត្តសុទ្ធតែមានបេសកកម្មនៅក្រៅប្រទេស ហើយលោកនឹងលើកយកបញ្ហាទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរាជធានី។   តំណាងអ្នកតវ៉ា បានបញ្ជាក់ថា ពួកគាត់ចង់បានដំណោះស្រាយធំៗពី គឺ ការទទួលបានសំណង១០០ភាគរយតាមច្បាប់ការងារ និងស្នើឲ្យរដ្ឋាករស្វ័យតរាជធានីភ្នំពេញ ទទួលយកពួកគាត់ទៅបម្រើការងារ។
បុគ្គលិកផ្នែកបម្រើសេវាអតិថិជិនរបស់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ជិត៩០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយ ក្រោយករណីបញ្ឈប់ពួកគាត់ពីការងារ។ ក្រោយការតវ៉ាជាង២ម៉ោងនារសៀលថ្ងៃទី២ ខែមករា នេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានហៅតំណាងទៅពិភាក្សា។ ជាងកន្លះម៉ោងក្រោយ គូភាគីទាំងអស់យល់ព្រមរង់ចាំមើលដំណោះស្រាយពីខាងក្រុមហ៊ុនយ៉ាងយូរថ្ងៃទី១៥ ខែមករា។
  សៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថាប្រជាជនជាច្រើនក្នុងភូមិ ឃុំ ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាប បាននាំគ្នាធ្វើសិប្បកម្មស្មូនដី។ ពេលផលិតឧបករណ៍ទាំងនោះរួចស្រេច គេបានដាក់លក់នៅកំពង់ទឹក ដែលជាប់នឹងដងទន្លេសាប។ ក្រៅពីលក់ក្នុងខេត្ត គេក៏បានលក់ពាសពេញប្រទេសតាមផ្លូវគោកនិងផ្លូវទឹកផងដែរ។ កំពង់ទឹកនេះ បានក្លាយជាកន្លែងលក់ដូរឧបករណ៍ប្រើប្រាស់ធ្វើអំពីដីដុតដ៏សំខាន់ក្នុងខេត្តនេះ។ គេបានដាក់ឈ្មោះកំពង់ទឹកនោះថា កំពង់ឆ្នាំង។ បន្ទាប់មក គេបានដាក់ឈ្មោះខេត្តនេះថា ខេត្តកំពង់ឆ្នាំងតែម្ដង។   ក្រៅពីនេះ ខេត្តដែលនៅជាប់បឹងទន្លេសាបមួយនេះ ក៏ជាកំពង់ផែនេសាទ ផែទូកកាណូតដឹកទំនិញ និងដឹកអ្នកដំណើរដ៏ធំមួយ លើផ្លូវទឹកពីភ្នំពេញទៅសៀមរាប។ ខេត្តដែលមានចម្ងាយ៩១គីឡូមែត្រពីក្រុងភ្នំពេញនេះ ក៏ជាជង្រុកស្រូវសម្រាប់កម្ពុជាផងដែរ ព្រោះប្រជាជនអាចធ្វើស្រូវវស្សា ស្រូវប្រាំង និងស្រូវឡើងទឹក។ លើសពីនេះ គេក៏បានដាំសណ្តែកបាយ ឪឡឹក និងបន្លែ នៅតាមច្រាំងទន្លេទៀងផង។ តំបន់នេះ ក៏ជាកន្លែងនេសាទដ៏សកម្ម ហើយគេក៏មានចិញ្ចឹមត្រីផងដែរ។   ចំណែកព្រៃ៦០ភាគរយនៃផ្ទៃដីខេត្តកំពង់ឆ្នាំង គឺជាជម្រកសត្វជាច្រើនប្រភេទ។ នៅជិតក្រុងមានអាកាសយានដ្ឋានធំមួយ សាងសង់នៅឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ក្រោមរបបផ្តាច់ការខ្មែរក្រហម។ សព្វថ្ងៃ គេមិនប្រើទៀតឡើយ ព្រោះសំណង់មិនទាន់ចប់សេ្រចនៅឡើយ។    ជាងនេះទៅទៀតបើគេជិះទូកឆ្លងទៅត្រើយខាងជើង គេអាចទស្សនាប្រាសាទបុរាណមុនសម័យអង្គរនិងស្ថានីយបុរេប្រវត្តិសំរោងសែននៅលើដីទួលមួយនៅទំនាបបឹង។   ឯកសាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ឈ្មោះខេត្តកំពង់ឆ្នាំង កើតចេញពីឈ្មោះមាត់កំពង់ទឹកមួយ ដែលជាកន្លែងមនុស្សសម័យមុនលក់ដូរសម្ភារប្រើប្រាស់ធ្វើពីដី។ កាលនោះ គេមិនទាន់រកឃើញលោហៈធាតុ ដើម្បីកែច្នៃជាឧបករណ៍ប្រើប្រាស់នៅឡើយទេ ហើយមានតែដីប៉ុណ្ណោះ ដែលអាចគេយកច្នៃជាសម្ភារប្រើប្រាស់ដូចជា ចង្ក្រាន, ក្អម, ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕  
ភ្នំពេញ៖ ភូមិអណ្តូងឫស្សីនិងភូមិចំបក់ ក្នុងស្រុករលាប្អៀរ គឺជាភូមិដែលផលិត ចង្ក្រាន ក្អម ឆ្នាំង ពាងនិងសម្ភារធ្វើពីដីជាច្រើនទៀតដ៏ល្បីល្បាញប្រចាំខេត្តកំពង់ឆ្នាំង។ នៅទីនោះគេធ្វើក្អមឆ្នាំងដោយប្រើដីឥដ្ឋ ដែលយកដីពីភ្នំ«ក្រាំងដីមាស» ដើម្បីកែច្នៃនិងផលិតក្អម ឆ្នាំង និងចង្ក្រានផងដែរ។
  ក្នុងនាមជាអ្នកការទូទៅក្រុមបាល់ទាត់រហស្សនាម«ទន្សោអែហ្វស៊ី» កីឡាករ ឈិន ឈឿន ត្រូវដឹកនាំក្រុមនេះប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់ Khmer Real Estate League ប្រចាំឆ្នាំ២០១៨។ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនេះ នឹងចាប់ពីថ្ងៃទី២១ មេសា ឆ្នាំ២០១៨ ដោយគ្រោងបញ្ចប់នាអំឡុងខែកញ្ញា ខាងមុខ។    ខ្សែបម្រើរបស់ក្លិបក្រសួងការពារជាតិរូបនេះបានចាត់ទុកការចូលរួមពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនេះថា ជាការផ្តល់ឱកាសដល់កីឡាករវ័យក្មេងបានបង្ហាញសមត្ថភាព និងអភិវឌ្ឍន៍បច្ចេកទេសឲ្យកាន់តែប្រសើរ។ លើសពីនេះ ដើម្បីទាក់ទាញចិត្តក្លិបធំៗក្នុងក្របខណ្ឌលីគកំពូល ងាកមកចាប់អារម្មណ៍ពួកគេផងដែរ។    ឈិន ឈឿន និយាយថា៖«ខ្ញុំគិតថា ការចូលរួមនេះ វាបានផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ ដែលស្រលាញ់បាល់ទាត់បានបង្ហាញសមត្ថភាព និងអភិវឌ្ឍន៍បច្ចេកទេសឲ្យកាន់តែល្អប្រសើរ។ ហើយវា ក៏ជាឱកាសក្នុងការទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗ នៃក្របខណ្ឌលីគកំពូលកម្ពុជា ដើម្បីសម្រេចក្តីស្រមៃ ដែលចង់ក្លាយជាកីឡាករអាជីពនាអនាគតសម្រាប់ពួកគេផងដែរ»។    សម្រាប់រូបមន្តប្រកួតធ្វើលំនាំដូចការប្រកួតក្របខណ្ឌលីគកំពូល គឺក្រុមទាំងអស់ត្រូវប្រកួតសន្សំពិន្ទុពីរជើង ដោយក្រុមនីមួយៗត្រូវជួបប្រកួតគ្នាពីរលើក។ ក្រុមមានពិន្ទុខ្ពស់ជាងគេនាការប្រកួតទាំងពីរជើង នឹងក្លាយជាម្ចាស់ជើងឯកតែម្តង។ ឆ្នាំនេះពានរង្វាន់ Khmer Real Estate League 2018 មានក្រុមចុះឈ្មោះចូលរួមចំនួន២០ក្រុម។     នេះជាឆ្នាំដំបូងសម្រាប់ក្រុមទន្សោងអែហ្វស៊ី ដែលបានដាក់ពាក្យចូលរួមប្រជែងក្នុងពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពមួយនេះ។ ក្រុមបាល់ទាត់ទន្សោងអែហ្វស៊ី ត្រូវបានបង្កើតឡើងប្រមាណ៥ខែ ក្រោមការផ្តួចផ្តើមរបស់កីឡាករ ឈិន ឈឿន និងបងធម៌របស់គេ ដោយមានបងធម៌របស់គេជាប្រធាន និងរូបគេជាអ្នកចាត់ការទូទៅ៕   
ខ្សែបម្រើក្លិបក្រសួងការពារជាតិ ឈិន ឈឿន ក្រៅពីជួយក្រុមប្រជែងដណ្តើមជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា រូបគេមានតួនាទីដ៏ធំមួយទៀត គឺដឹកនាំក្រុមបាល់ទាត់រហស្សនាម«ទន្សោងអែហ្វស៊ី» ដែលជាការផ្តួចផ្តើមរបស់ខ្លួន ប្រជែងក្នុងពានរង្វាន់ពាក់កណ្តាលអាជីព១នាចុងខែមេសា ខាងមុខនេះ។ ឈិន ឈឿន បានចាត់ទុកការចូលរួមលើកដំបូងថា ជាការផ្តល់ឱកាសមួយដល់យុវជនបានបញ្ចេញសមត្ថភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីក្លិបលីគកំពូល ក្នុងការសម្រេចក្តីស្រមៃរបស់ពួកគេ។   
The daughter of hardscrabble working-class parents, the 29-year-old New Yorker was working toward making good on a campaign promise.  "People are going to have to pay their fair share of taxes," she told CBS television's "60 Minutes" on Sunday.   The proposal is part of an ambitious tax plan dubbed the "Green New Deal" that aims to eliminate carbon emissions by 2030.    The self-described Democratic Socialist, nicknamed AOC, suggested taxing the ultra-wealthy up to 70 percent in order to finance the plan.   "You look at our tax rates back in the 60s and when you have a progressive tax rate system, your tax rate, let's say, from zero to $75,000 may be 10 percent or 15 percent, et cetera," Ocasio-Cortez explained.    "But once you get to, like, the tippy tops, on your 10 millionth dollar, sometimes you see tax rates as high as 60 or 70 percent. That doesn't mean all $10 million are taxed at an extremely high rate. But it means that as you climb up this ladder you should be contributing more."   The top marginal tax rate is now 37 percent, following President Donald Trump's fiscal reforms. It was previously at 39.6 percent.   Even though it has little chance of success, the proposal backed by the young lawmaker has already garnered significant support. It landed her on the front page of the New York Daily News, an image of which Ocasio-Cortez was quick to retweet.   A Washington Post analysis found that if the approximately 16,000 Americans who earn more than $10 million each paid 70 percent income taxes for any revenue above that marker, the federal government would rake in around $72 billion per year.   But the sum would likely be much lower because individuals falling in that bracket would find ways to avoid the heavy tax burden.   In a New York Times op-ed, Nobel Prize-winning economist Paul Krugman backed Ocasio-Cortez, rejecting "the constant effort to portray her as flaky and ignorant." "On the tax issue, she's just saying what good economists say," he added.   - Undeterred by her youth -   Ocasio-Cortez's surprise victory during Democratic primaries in June over Joseph Crowley has made her a key figure of the liberal wing of the party. Crowley had run unopposed for more than a decade and was seen as a contender to become the next speaker of the House of Representatives.   She rarely attacks President Donald Trump -- but when questioned, she told CBS there was "no question" he was a racist.   "The president certainly didn't invent racism. But he's certainly given a voice to it and expanded it and created a platform for those things," she said. In response, the White House told CBS Trump has "repeatedly condemned racism and bigotry in all forms," dismissing Ocasio-Cortez's "sheer ignorance." But the 29-year-old is no stranger to criticism -- and has repeatedly demonstrated she can respond swiftly to her detractors.   To suggestions her proposals are unrealistic, she told CBS: "We pay more per capita in healthcare and education for lower outcomes than many other nations. "And so for me, what's unrealistic is what we're living in right now."   And when Republican campaign consultant Ed Rollins called her a "little girl" on a conservative television talk show, Ocasio-Cortez shot back on Twitter: "If anything, this dude is a walking argument to tax misogyny at 100%."   On Friday, a video released online by a detractor showing a young Ocasio-Cortez dancing with fellow Boston University students to the Phoenix song "Lisztomania" in a remake of a mashup of scenes from the Brat Pack movies.   But rather than embarrass Ocasio-Cortez, the release ended up having the opposite of its intended effect.    The congresswoman, who has over two million Twitter followers and 1.5 million on Instagram, responded by posting a new video of her dancing in front of her office on Capitol Hill, writing: "I hear the GOP thinks women dancing are scandalous. Wait till they find out Congresswomen dance too!"   With her past as a New York bartender, Ocasio-Cortez is a figurehead of the new wave of young lawmakers who entered Congress after the midterm elections, bringing fresh perspectives and more diversity to the legislature.   Asked if she considers herself to be a radical, Ocasio-Cortez told CBS, "You know, if that's what radical means, call me a radical." "I think that it only has ever been radicals that have changed this country," she explained.    "Abraham Lincoln made the radical decision to sign the Emancipation Proclamation. Franklin Delano Roosevelt made the radical decision to embark on establishing programs like Social Security. That is radical."   la/oh-ska/gle   © Agence France-Presse
Washington, United States | Alexandria Ocasio-Cortez began her term as the youngest woman ever elected to the US Congress with a bang this week by proposing to tax the ultra-rich at 60 or 70 percent.
  សុខភាពល្អ នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក វានឹងជួយអ្នកឲ្យមានកម្លាំងធ្វើការពេញមួយថ្ងៃ ហើយថែមទាំងអាចធ្វើឲ្យសារពាង្គកាយអ្នកស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទៀតផង។ ការពារមិនឲ្យអ្នកបរិភោគច្រើន និងធាត់ នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូចនេះអ្នកនឹងមិនបរិភោគអាហារច្រើនឡើយនៅអាហារថ្ងៃត្រង់ ប៉ុន្តែបើអ្នកមិនបរិភោគទេ នោះអ្នកនឹងមានអារម្មណ៍ឃ្លានខ្លាំង ដូចនេះអ្នកនឹងរកអាហារជាច្រើនមកបរិភោគដើម្បីបំពេញក្រពះអ្នកឲ្យឆ្អែត ដូចនេះវានឹងធ្វើឲ្យអ្នកធាត់កាន់តែឆាប់។ អារម្មណ៍មូល នៅពេលព្រឹកក្រោយពេលដែលអ្នកបរិភោគអាហារពេលព្រឹករួច អ្នកនឹងសង្កេតឃើញថាអ្នកនឹងមានអារម្មណ៍មូល ហើយឆាប់ចាប់បានពាក្យសម្តីរបស់អ្នកដទៃណាស់ ជាពិសេសនៅកន្លែងធ្វើការ អ្នកនឹងមានអារម្មណ៍មូលក្នុងការធ្វើការបើអ្នកបរិភោគអាហារពេលព្រឹក។ បង្កើនប្រពន្ធ័ការពាររាងកាយអ្នក នៅក្រោយពេលដែលអ្នកបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃ អ្នកនឹងសង្កេតឃើញថា អ្នកមិនសូវកើតជំងឺផ្សេងៗឡើយ ជាពិសេសជំងឺផ្តាសាយ ព្រោះប្រពន្ធ័ការពាររាងកាយអ្នករឹងមាំ ជាហេតុដែលអាចការពាររាងកាយអ្នកបានល្អណាស់ ដូចនេះអ្នកនឹងមិនងាយឆ្លងជំងឺផ្សេងៗឡើយ។ មានកម្លាំង នៅពេលដែលអ្នកបរិភោគអាហារពេលព្រឹក អ្នកនឹងសង្កេតឃើញថាអ្នកមានកម្លាំងខ្លាំងជាងមុន ហើយមិនសូវហត់ទេនៅពេលដែលធ្វើការងារច្រើន ហើយថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទៀតផងក្នុងការបំពេញការងារផ្សេងៗ។ បញ្ចុះកាឡូរី វានឹងជួយបញ្ចុះកាឡូរី និងអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកក្រោយពេលដែលអ្នកបរិភោគអាហារពេលព្រឹកបានទៀតទាត់ នោះអ្នកនឹងមិនអាចប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមទេ ហើយឈាមអ្នកនឹងដើរបានស្រួលទៀតផង៕ ត្រួតពិនិត្យដោយ www.health.com.kh  
 នៅអាហារទាំង៣ពេល អាហារពេលព្រឹកជាអាហារដំបូង ក៏ជាអាហារដែលសំខាន់ជាងគេដែរ ប៉ុន្តែអ្នកខ្លះបែរជាមិនបរិភោគទៅវិញដោយសារតែចង់រក្សារូបរាងស្គមរបស់ខ្លួន ដូចនេះតើអ្នកដឹងទេថា អាហារពេលព្រឹកអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? ក្រោយពេលដែលអ្នកដឹង អ្នកគួរតែបរិភោគវាឲ្យបានទៀងទាត់។
លោក ហេង ម៉េង ហូ អង្គនាយកក្រុមហ៊ុន Libra បានឲ្យដឹងថា៖ «ការដាក់វគ្គបណ្ដុះបណ្ដាលនេះពីព្រោះនៅក្នុងកិច្ចការងារសន្តិសុខគឺធ្វើយ៉ាងណាដើម្បីរក្សាឲ្យបាននូវសុវត្ដិភាព ដូច្នេះបន្ថែមពីលើការការពារសុវត្ថិភាព កាសង្គ្រោះបឋមវាគឺជារឿងចាំបាច់បំផុត ពីព្រោះត្រឹមតែ ៣ ទៅ ៤ នាទីដែលយើងសង្គ្រោះមិនបានត្រឹមត្រូវទេនោះវាអាចនឹងប៉ះពាល់ដល់ជីវិតរបស់មនុស្ស។ ដូច្នេះនៅក្រុមហ៊ុន Libra របស់យើង គឺយើងបានធ្វើនូវអ្វីដែលលើសពីការរំពឹងទុករបស់អតិថិជនយើង  ដែលជាហេតុធ្វើឲ្យយើងចាប់ដៃគូសហការជាមួយ St. John Brigade ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលពីរបៀបនៃការ «សង្គ្រោះបឋម» នេះឡើង ដើម្បីផ្ដល់នូវជំនាញនេះដល់បុគ្គលិករបស់យើងដែលជាសន្តិសុខ»។   លោកបន្តថា ៖ « ក្រៅតែពីផ្ដល់ជំនាញសង្គ្រោះបឋមនេះ បុគ្គលិកពួកយើងទាំងអស់ ពួកគាត់ក៏អាចការពារខ្លួនរបស់គាត់ អ្នកជុំវិញខ្លួនរបស់គាត់ ហើយគាត់ក៏អាចចែករំលែកជំនាញទាំងអស់នេះទៅកាន់បងបង្អូនសាច់ញាតិរបស់គាត់ផងដែរ លើសពីនេះនៅតាមក្រុមហ៊ុន ឬរោងចក្រ ដែលមានកម្លាំងសន្តិសុខ របស់ Libra នៅពេលដែលមានបញ្ហាអ្វីកើតឡើងគឺពួកគាត់អាចជួយសង្គ្រោះទាន់ពេលវេលា និងស្របតាមជំនាញច្បាស់លាស់»។   គួររំលឹកថា ក្រុមហ៊ុន សន្តិសុខ Libra គឹជាក្រុមហ៊ុនសន្តិសុខដំបូងបង្អស់នៅកម្ពុជាដែលទទួលបាន ISO 9001-2015 កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ។ ក្រុមហ៊ុន សន្តិសុខ Libra បានបង្កើតឡើងចាត់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ននេះក្រុមហ៊ុន សន្តិសុខ Libra មានបុគ្គលិករហូតដល់ទៅ ៨០០ នាក់ និងមានគោលដៅដល់ទៅ ២០០ គោលដៅ៕ (អត្ថបទពាណិជ្ជកម្ម)
កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន Libra ដែលជាក្រុមហ៊ុនសន្តិសុខ នាំមុខគេនៅប្រទេសកម្ពុជា បានសហការជាមួយ St. John Brigade មកពីប្រទេសសង្ហបុរីដើម្បីបើកវគ្គបណ្ដុះបណ្ដាល ជូនដល់បុគ្គលិកទាំងអស់របស់ខ្លួន អំពីចំណេះដឹងនៃការ «សង្គ្រោះបឋម» ដែលមានលក្ខណៈអាជីព។ វគ្គបណ្ដុះបណ្ដាលនេះគឺមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនផងដែរ និងមានរយៈពេលមួយថ្ងៃពេញ ដែលអញ្ជើងលោក Andrew Tay ដែលជាអ្នក មានជំនាញច្បាស់លាស់ខាងវិធីសង្គ្រោះបឋមបង្ហាត់បង្រៀន។
  អនុប្រធានបក្សឆ្ពោះទៅមុខ លោកស្រី Sirikanya Tansakun បញ្ជាក់នៅថ្ងៃទី២៥ ខែឧសភា ថា បក្សលោកស្រី គួរតែទទួលបានតំណែងប្រធានសភាបន្ថែមពីលើតំណែងនាយករដ្ឋមន្ត្រី ដើម្បីជំរុញដល់ការអនុម័តសេចក្ដីស្នើច្បាប់ប្រមាណ៤៥ និងសេចក្ដីស្នើផ្សេងទៀតរបស់សម្ព័ន្ធមិត្តចម្រុះអំឡុងយុទ្ធនាការរកសំឡេងឆ្នោត។   បើតាមមន្រ្តីបក្សឆ្ពោះទៅមុខដដែល ជាមួយតំណែងប្រធានរដ្ឋសភា បក្សនេះអាចជំរុញរបៀបវារៈនានារាប់ទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញផង។ ទោះជាយ៉ាងណា លោកស្រី Sirikanya ច្រានចោលពាក្យចចាមអារ៉ាមដែលថា ការទាមទារតំណែងប្រធានរដ្ឋសភានេះ អាចរុញឱ្យបក្សភឿថៃចាកចេញពីសម្ព័ន្ធភាពចម្រុះដែលមាន៨បក្ស។   បន្ថែមពីនេះ លោក Piyabutr Saengkanokkul ជំនួយការផ្នែកយុទ្ធនាការរបស់បក្ស ចាត់ទុកតំណែងប្រធានរដ្ឋសភា ជាតំណែងដែលបក្សមិនអាចបាត់បង់បានឡើយ។   សម្រាប់បក្សភឿថៃ ដោយសារបក្សឆ្ពោះទៅមុខនឹងទទួលបានតំណែងនាយករដ្ឋមន្រ្តីហើយនោះ កៅអីប្រធានរដ្ឋសភាគួរទុកឱ្យបក្សភឿថៃវិញ។ បើតាមកាសែតបាងកកប៉ុស្តិ៍ មេដឹកនាំបក្សភឿថៃ Cholnan Srikaew ក៏បានរិះគន់ការលើកឡើងរបស់លោក Piyabutr ជាការដាក់សម្ពាធសមាជិកក្នុងសម្ព័ន្ធភាពចម្រុះ។   ការចរចាលើតំណែងប្រធានរដ្ឋសភានេះ កំពុងធ្វើឡើងនៅឡើយ។ អនុប្រធានបក្សភឿថៃ Sutin Klungsang លើកឡើងនៅថ្ងៃទី២៥ ខែឧសភា ថា ដ្បិតបក្សឆ្ពោះទៅមុខចង់បានកៅអីនាយករដ្ឋមន្រ្តី តួនាទីប្រធានសភាគួរតែបំពេញដោយបក្សភឿថៃ។   ទោះមិនត្រូវគ្នាលើតំណែងប្រធានរដ្ឋសភា បក្សភឿថៃនៅតែគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តីដដែល ហើយរឿងតំណែងនាយករដ្ឋមន្រ្តីនេះ ខុសគ្នាពីរឿងប្រធានរដ្ឋសភា៕  
ភាពមិនត្រូវគ្នារវាងបក្សភឿថៃ និងបក្សឆ្ពោះទៅមុខលើតំណែងប្រធានរដ្ឋសភា ហាក់កាន់តែធំទៅៗ ដោយបក្សធំទាំង២ នៅតែប្រកាន់ជំហរចង់បានតំណែងដ៏សំខាន់នេះដូចគ្នា។ ប្រធានរដ្ឋសភាថៃ ជាតំណែងដ៏សំខាន់មួយក្នុងការសម្របសម្រួលគោលនយោបាយ និងការអនុម័តច្បាប់នានា។
សេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ទូរសព្ទចល័តរអ៊ូរទាំ និងខឹងសម្បាយ៉ាងខ្លាំងចំពោះការកាត់ទឹកប្រាក់ខុសពីធម្មតា ដោយពុំមានសារ SMS ជូនដំណឹងជាមុន ឬ មិនមានផ្ដល់កូដ ឬព័ត៌មានក្នុងការផ្ដាច់គម្រោងសេវានៅពេលអ្នកប្រើប្រាស់មិនពេញចិត្ត។ ដើម្បីចៀសវាងបញ្ហាខាងលើនេះ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឲ្យប្រតិបត្តិករទាំងអស់អនុវត្តនូវដំណោះស្រាយរបស់ខ្លួនចំនួនបីចំណុច។ ទី១៖ ក្នុងការផ្ដល់«គម្រោងការខ្ចីលុយមុន» ប្រតិបត្តិករត្រូវផ្ដល់ព័ត៌មានដល់អ្នកប្រើប្រាស់ ឬមានការឯកភាពពីអ្នកប្រើប្រាស់ជាមុន។ ទី២៖ ក្នុងការភ្ជាប់សេវានានា ដូចជា Call Tune, Missed Call Alert និងសេវាកម្សាន្តផ្សេងៗ ប្រតិបត្តិករត្រូវជូនព័ត៌មានលម្អិតស្ដីពីការភ្ជាប់សេវា និងផ្ដាច់សេវា ឲ្យបានច្បាស់លាស់។ និងទី៖ សេវាដែលមានស្រាប់ និងសេវាដែលដាក់ឲ្យប្រើប្រាស់ថ្មីបន្ថែម ប្រតិបត្តិករត្រូវផ្សាយជាសាធារណៈនូវវិធីភ្ជាប់សេវា និងវិធីផ្ដាច់សេវា ឲ្យបានច្បាស់លាស់។ និយ័តករទូរគមនាគមន៍បញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា និយ័តករនឹងចាត់វិធានការចំពោះក្រុមហ៊ុនណា ដែលមិនអនុវត្តតាមសេចក្ដីណែនាំរបស់ខ្លួន៕
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានណែនាំឲ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តត្រួតពិនិត្យឡើងវិញនូវសេវាដែលពាក់ព័ន្ធនឹងការកាត់ទឹកប្រាក់ខុសពីធម្មតា ដែលនាំឲ្យមានការខឹងសម្បាពីអ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីណែនាំរបស់និយ័តករ ដែលចុះថ្ងៃទី ២៧ខែមិថុនា។
មានអារម្មណ៍អស់កម្លាំង បើសិនជាអ្នកអស់កម្លាំងគ្រប់ពេល វាអាចជាសញ្ញាមួយដែលអ្នកមិនទទួលបានជាតិដែកគ្រប់គ្រាន់ហើយ។ ការដែលមានជីវជាតិមួយនេះក្នុងខ្លួនតិចពេក អាចនាំឲ្យកង្វះគ្រាប់ឈាម ដោយសារតែអ្នកមិនអាចបង្កើតកោសិកាគ្រាប់ឈាមបានគ្រប់គ្រាន់។ វាក៏អាចជាសញ្ញាមួយដែលបញ្ជាក់ អ្នកមិនទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដែរ។ មនុស្សចាស់ភាគច្រើនមិនទទួលបានជីវជាតិទាំងនេះគ្រប់គ្រាន់ពីរបបអាហារឡើយ។ សក់ស្ងួត និងពុកផុយ រឿងនេះអាចកើតឡើងដែរបើសិនជាអ្នកមានជំងឺកង្វះគ្រាប់ឈាម ឬមិនទទួលបានជាតិវីតាមីន ឬប្រូេតអ៊ីនគ្រប់គ្រាន់។ នៅពេលរាងកាយមានជីវជាតិមួយនេះទាប វានឹងបញ្ជូនសញ្ញាទៅសរីរាង្គដែលត្រូវការបំផុតក៏មិនគ្រប់គ្រាន់ដែរ។ មានន័យថា សក់អ្នកនឹងទទួលបានជីវជាតិនេះតិចទៅៗ ហើយក៏បង្កជាសក់ពុកផុយ និងស្ងួតថែមទៀត។ ក្រចករាងដូចស្លាបព្រា ការដែលកង្វះអាហារូបត្ថម្ភអាចធ្វើឲ្យមានការប្រែប្រួលច្រើនដល់ក្រចកដៃរបស់អ្នកបាន។ វាមិនខុសពីសក់ទេ ក្រចកអាចនឹងស្តើង និងពុកផុយបាន ប៉ុន្តែវាអាចជាសញ្ញារបស់ជំងឺផ្សេងៗទៀតបាន។ រឿងមួយដែលគួរចំណាំនោះគឺថា ក្រចកមានការកោងដូចស្លាបព្រាអញ្ចឹង ជាពិសេសក្រចកម្រាមចង្អុរ ឬម្រាមកណ្តាលតែម្តង។ រឿងនេះមានន័យថា អ្នកមានជាតិដែលក្នុងខ្លួនចុះទាបហើយ។ បញ្ហាធ្មេញ មាត់របស់អ្នកគឺជាកន្លែងដំបូងគេដែលបង្ហាញសញ្ញានៃការកង្វះអាហារូបត្ថម្ភ។ ការកង្វះវីតាមីន C អាចធ្វើឲ្យហូរឈាម រលាកអញ្ចាញធ្មេញ ឬកើតជំងឺអញ្ចាញធ្មេញជាដើម។ ករណីធ្ងន់ធ្ងរគឺថា អ្នកអាចនឹងបាក់ធ្មេញថែមទៀតផង។ បើសិនជាអ្នកបាក់ធ្មេញមែននោះ ការផ្លាស់ប្តូរជម្រើសរបបអាហារប្រហែលជាអាចជួយអ្នកបាន។ បើសិនជាមាត់ឈឺ ហើយមានបញ្ហាច្រើនទាក់ទងនឹងធ្មេញ យកល្អគួរតែព្យាយាមញ៉ាំអាហារផ្តល់សុខភាពឲ្យបានច្រើនវិញ ដើម្បីជួយទាំងសុខភាពទូទៅ និងធ្មេញ។ រាករូស ការកង្វះជាតិស័ង្គសីអាចប៉ះពាល់ដល់តុល្យភាពបាក់តេរីក្នុងពោះវៀនបាន រហូតដល់ទៅជារាករូសបាន។ វាប្រហែលជាអាចមានរយៈពេលយូរទៀតបើសិនជាក្នុងខ្លួនមិនមានជាតិស័ង្គសីគ្រប់គ្រាន់ជួយដល់ប្រព័ន្ធរំលាយអាហារ ដើម្បីទាញជាតិទឹក និងអេឡិចត្រូលីត្រ។ បញ្ហាផ្លូវចិត្ត និងអារម្មណ៍ របបអាហារមិនផ្តល់សុខភាពអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្តខុសៗគ្នាជាច្រើន និងធ្វើឲ្យអ្នកលែងចាប់អារម្មណ៍នូវអ្វីដែលអ្នកធ្លាប់តែចូលចិត្តផង។ អ្នកក៏ប្រហែលជាមានអារម្មណ៍មិនមូល និងបាត់បង់ការចងចាំថែមទៀត។ ក្មេងដែលញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់ប្រហែលជាឆេវឆាវ និងតក់ស្លុត ព្រមទាំងមិនសូវយកចិត្តទុកដាក់ និងរៀនមិនសូវចេះដូចក្មេងដទៃ។ ងាយនឹងជាំ ហើយរបួសក្រជា បើសិនជាអ្នកងាយនឹងជាំស្បែក ជាពិសេសមិនមានហេតុផលច្បាស់លាស់ចំពោះរឿងនេះទេ ចូរពិនិត្យទៅលើរបបអាហារអ្នកម្តងទៅ។ ជាពិសេស អ្នកអាចកំពុងតែកង្វះជាតិប្រូតេអ៊ីន វីតាមីន C ឬវីតាមីន K ដែលវាសុទ្ធសឹងតែជួយជម្រុញដល់ការជាសះរបស់របួសតែម្តង។ វីតាមីន C អាចជួយជាលិកាជួសជុលខ្លួនឯងបាន ហើយវីតាមីន K សំខាន់សម្រាប់ការកកឈាម។ ការឆ្លើយតបប្រព័ន្ធភាពស៊ាំយឺត បើសិនជាមិនមានជីវជាតិត្រឹមត្រូវទេ រាងកាយអ្នកនឹងមិនអាចបង្កើតកោសិកាគ្រាប់ឈាមសដើម្បីប្រឆាំងនឹងជំងឺដូចជា ការបង្ករោគ ឬមហារីកបានទេ។ ជីវជាតិសំខាន់ៗភាគច្រើនគឺដើរតួនាទីជម្រុញដល់ភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ ដោយមានដូចជា ប្រូតេអ៊ីន និងស័ង្គសី ជាមួយនឹងវីតាមីន A, C និង E៕ ត្រួតពិនិត្យដោយ www.health.com.kh
អាហារដែលត្រឹមត្រូវគឺជាចំនួនដែលត្រឹមត្រូវមួយសម្រាប់ជួយឲ្យជីវិតមានសុខភាពល្អ និងរាងកាយត្រូវការសម្រាប់ការប្រែប្រួលនៅពេលអាយុកាន់តែច្រើន។ ឧទាហរណ៍ អ្នកមិនបាច់ត្រូវការកាឡូរីច្រើនទេ ប៉ុន្តែអ្នកត្រូវការជីវជាតិមួយចំនួនកាន់តែច្រើនដូចជាវីតាមីន Dជាដើម។ ដោយសារតែរឿងនេះហើយ មនុស្សចាស់តែងតែមិនទទួលបានជីវជាតិដែលពួកគេត្រូវការឡើយ។ យកល្អគួរតែសម្គាល់នូវអាការៈដូចខាងក្រោមនេះដោយសារតែវាអាចបញ្ជាក់បានថា អ្នកមិនទទួលបានជីវជាតិគ្រប់គ្រាន់តែ៖
  លោក ផន រ៉ានី ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីរ៉ាហ្វី ដែលមានទីតាំងនៅភូមិទួលតារី ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ កសិដ្ឋាននេះ ទើបចាប់ដំណើរការជាង១ឆ្នាំ ដោយផ្គត់ផ្គង់ពូជត្រីប្រមាណ១០មុខ ក្នុងបរិមាណសរុប ពី៣ទៅ៥តោន ទៅដល់កសិករនៅតាមបណ្ដាខេត្តនានា។ ពូជត្រីទាំងនោះមានដូចជា ត្រីប្រា ពោ ឆ្ពិន អណ្ដែង ក្រាញ់ ផ្ទក់ ទីឡាបព្យាជាដើម។     លោក ផន រ៉ានី បានប្រាប់ ThmeyThmey25 ថាគោលបំណងនៃបង្កើតកសិដ្ឋាននេះ គឺដើម្បីចូលរួមផ្គត់ផ្គង់ពូជត្រីដែលមានតម្លៃសមរម្យជូនកសិករ បង្កើនផលិកម្មត្រីនៅក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទេស។    ដ្បិតតែសាទរចំពោះកំណើនការងារវារីវប្បកម្ម ក្នុងរយៈពេលចុងក្រោយនេះរបស់កសិករ ក៏ប៉ុន្តែ លោក ផន រ៉ានី បារម្ភថា ការសម្រុកចិញ្ចឹមត្រី ឬប្រភេទវារីវប្បកម្មផ្សេងទៀត តាមគ្នាដោយមិនបានសិក្សាទីផ្សារនោះ នឹងក្លាយជាហានិភ័យសម្រាប់កសិករទៅវិញ។    លោក ផន រ៉ានី បានលើកឡើងថា ៖ «បច្ចុប្បន្នមិនថាព្រៃវែងទេ ខេត្តផ្សេងៗ ក៏អីចឹងដែរ ចំនួនអ្នកចិញ្ចឹមត្រី កង្កែប កន្ធាយ មានការកើនឡើងគួរឲ្យកត់សម្គាល់។ អ្នកខ្លះចិញ្ចឹមតាមការណែនាំពីអ្នកជំនាញកសិកម្ម តែអ្នកខ្លះមិនបានសិក្សាពីទីផ្សារត្រូវការអ្វីទេ! ឃើញគេចិញ្ចឹមបានផលក៏ចិញ្ចឹមតាម។ មួយទៀត ឃើញប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយ ពីអ្នកចិញ្ចឹមនេះ ចិញ្ចឹមនោះទទួលជោគជ័យក៏ចិញ្ចឹមតាមគេ។ ការចិញ្ចឹមគ្មានគោលដៅបែបនេះ កសិករងាយប្រឈមជួបហានិភ័យណាស់»។   សម្រាប់ លោក ផន រ៉ានី បន្តថា មុននឹងចាប់ផ្តើមចិញ្ចឹមអ្វីមួយ កសិករ គួរគប្បីសិក្សាឲ្យបានច្បាស់ជាមុនសិន ដូចជាបច្ចេកទេសចិញ្ចឹម តម្រូវការទុន និងជាពិសេតម្រូវការទីផ្សារតែម្តង ដើម្បីចៀសវាងការខាតបង់៕  
លោក ផន រ៉ានី ជាម្ចាស់កសិដ្ឋានរ៉ាហ្វី ស្ថិតក្នុងខេត្តព្រៃវែង។ កសិដ្ឋាននេះកំពុងផ្គត់ផ្គង់ពូជត្រីប្រមាណ១០មុខទៅដល់កសិករនៅតាមខេត្តនានា។ លោក ផន រ៉ានី សង្កេតឃើញថា ការចិញ្ចឹមត្រី ឬប្រភេទវារីវប្បកម្មមួយចំនួន កំពុងកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែម្ចាស់កសិដ្ឋាននេះ បែរជាបារម្ភទៅវិញ ពោលគឺខ្លាចថា កសិករចិញ្ចឹមតាមគ្នា ដោយមិនសិក្សាច្បាស់ពីបច្ចេកទេស និងតម្រូវការទីផ្សារ។  សម្រាប់ លោក ផន រ៉ានី ការចិញ្ចឹមតាមគ្នា អាចនឹងបង្កជាហានិភ័យដល់កសិករទៅវិញ។
  ជារៀងរាល់ឆ្នាំ អ្នកកាន់សាសនាឥស្លាម បានប្រមូលផ្តុំគ្នាសម្រាប់ឱកាសបុណ្យសាសនានេះ ដើម្បីដឹងគុណដល់ចេតនារបស់ព្យាការី Ibrahim ក្នុងការលះបង់កូនប្រុសខ្លួន Ismail តាមបញ្ជារបស់ព្រះជាម្ចាស់។ ប៉ុន្តែមុននឹង Abraham អាចលះបង់កូនប្រុស ព្រះជាម្ចាស់ បានចេញបញ្ជាឲ្យ Ibrahim លះបង់សាច់ចៀមជំនួសវិញ។     ជាធម្មតា Eld al-Adha បានចាប់ផ្តើមប្រារព្ធធ្វើឡើងនៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ហាជ (Hajj) ដែលជាធម្មយាតាប្រចាំឆ្នាំរបស់អ្នកកាន់សាសនាឥស្លាមមទៅកាន់ទីក្រុង ម៉េកកា (Mecca) នៃប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមស្ថិតិរបស់អាជ្ញាធរទូទៅអារ៉ាប៊ីសាអូឌីត អ្នកកាន់សាសនាឥស្លាមប្រមាណ ២,៥ លាននាក់ បានចូលរួមក្នុងពិធីបុណ្យហាជ នាឆ្នាំ២០១៩នេះ ដោយមនុស្ស៦០ម៉ឺននាក់មកពីបណ្តាប្រទេសផ្សេងទៀតក្រៅពីអារ៉ាប៊ីសាអូឌីត។    ពិធីបុណ្យ Eid al-Adha គឺជាបុណ្យសាសនាអ៊ីស្លីមទីពីរ បន្ទាប់ពីពិធីបុណ្យ Eid al-Fitr ដែលប្រារព្វធ្វើដើម្បីបិទបញ្ចប់ Ramadan ដែលជាខែបួសរបស់អ្នកកាន់សាសនាឥស្លាម ហើយវាមានរយៈពេលរហូតដល់ ២៩ ទៅ ៣០ថ្ងៃ។    ទោះបីភាគច្រើននៃអ្នកកាន់សាសនាឥស្លាម ប្រារព្ធពិធីបុណ្យ Eid al-Adha រយៈពេល ៤ថ្ងៃ បានចាប់ផ្តើមពីថ្ងៃអាទិត្យ ប៉ុន្តែសម្រាប់ជនមូស្លីមជាច្រើនរួមមាន អ្នកដែលកំពុងរស់នៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌា និងប៉ាគីស្ថាន បុណ្យសាសនានេះ បានចាប់ផ្តើម នាថ្ងៃទី១២ ខែសីហា ។   សូមបញ្ជាក់ថា បុណ្យសាសនា Eid al-Adha នេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយការសម្លាប់សត្វ ជាធម្មតា សត្វចៀម ពពែ ឬគោជាដើម  ហើយសាច់ទាំងនោះ នឹងត្រូវចែករំលែកទៅកាន់មនុស្សដូចជា អ្នកជិតខាង សមាជិកគ្រួសារ និងអ្នកក្រីក្រជាដើម៕
អ្នកកាន់សាសនាឥស្លាមរាប់លាននាក់នៅជុំវិញពិភពលោក កំពុងប្រារព្ធធ្វើពិធីបុណ្យសាសនាដ៏ធំរបស់ខ្លួន «Eid al-Adha» ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃទី១១ ខែសីហា។  Eid al-Adha មានន័យថា «ពិធីបុណ្យនៃការលះបង់» ។
បើតាមប្រកាសព័ត៌មានដដែល ការផ្អាក ដំណើរការបណ្តោះអាសន្នម៉ាស៊ីន ATM នេះ គឺដើម្បីផ្លាស់ប្ដូរទីតាំងទិន្នន័យ របស់សាខាមួយចំនួន ទៅប្រព័ន្ធធនាគារស្នូលថ្មី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 023 22 02 02 ឬ 1800 200 200 ៕   (អត្ថបទពាណិជ្ជកម្ម)
អេ អឹម ខេ(AMK) បានចេញនូវសេចក្ដីប្រកាសពីការផ្អាកដំណើរការ ប្រតិបត្តិការម៉ាស៊ីនដាក់/ដកប្រាក់ ជាបណ្តោះអាសន្ន ចាប់ពីម៉ោង ១០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដល់ម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
  មន្ត្រីជំនាញអះអាងថា អាជ្ញាធរនឹងចុះពិនិត្យជាក់ស្តែងគ្រប់កាស៊ីណូទាំងអស់នៅប្រទេសកម្ពុជា ដើម្បីធានាវិធានការបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធអ៊ីនធឺណិត នៅត្រឹមចុងឆ្នាំនេះ។   កាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរណ៍មួយ ដើម្បីចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ក្រោយពេលដឹងថា ក្រុមឧក្រិដ្ឋជនបរទេសមួយចំនួនបានប្រើប្រាស់ល្បែងភ្នាល់នេះដើម្បីបោកប្រាស់ជម្រិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស។   លោក រស់ ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា មន្ត្រីជំនាញនឹងតាមពិនិត្យជាក់ស្តែងតាមកាស៊ីណូ ក្រោយថ្ងៃបញ្ចប់ឱសានវាទ។ លោកព្រមានដកហូតអាជ្ញាបណ្ណពីកាស៊ីណូ ក្នុងករណីនៅមានការបន្តដំណើរការល្បែងស៊ីសងអនឡាញ។ លោកបន្តថាល្បែងស៊ីសងអនឡាញជា«ប្រភេទបច្ចេកវិទ្យាថ្មី និងស្មុគស្មាញ» ដែលលោកថាមានហានិភ័យខ្ពស់ ទើបរដ្ឋាភិបាលសម្រេចមិនបន្តឲ្យមានដំណើរការទៅមុខទៀតនៅកម្ពុជា។   លោកបានថ្លែងប្រាប់VOAថា៖ «វាអាចមានហានិភ័យ ព្រោះថាជាការងារដែលមានបច្ចេកវិទ្យាខ្ពស់ ហើយសមត្ថភាពជំនាញរបស់យើងនៅមានកម្រិត។ រួមទាំងជាពិសេសពាក់ព័ន្ធជាមួយនឹងវិស័យធនាគារជាដើម ហើយនៅក្នុងប្រទេសកម្ពុជាយើងគឺកំពុងតែខិតខំប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ អញ្ចឹងហើយដើម្បីចៀសវាងផ្លូវដែលគាត់អាចគឺយើងបិទផ្លូវហ្នឹងចោលតែម្តង»។   លោកបន្តថា៖ «ជាធម្មតាទេថា ផលរបរពេលដែលបានកំពុងដំណើរការអញ្ចឹងវាតែងតែមានចំណូល។ ដល់ពេលមានចំណូល យើងទៅកាត់ចំណូលហ្នឹងវាប្រាកដជាមានការប៉ះពាល់។ ក៏ប៉ុន្តែនៅក្នុងការប្រកបផលរបរហ្នឹង ពេលខ្លះគេសុខចិត្តឲ្យវាប៉ះពាល់ វាខាតអាបន្តិចនឹងដើម្បីប្រយោជន៍ស្អីផ្សេងទៅវិញ»។   បើតាមលោករស់ ភារុណ មកទល់ពេលនេះ កាស៊ីណូដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន២១៨ ដែលក្នុងនោះកាស៊ីណូចំនួន១៤១ កំពុងមានដំណើរការ និងផ្សេងទៀតមិនទាន់ដំណើរការនៅឡើយ។ លោកបានបន្តថា នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលប្រមូលប្រាក់ចំណូលបានជាង៨០លានដុល្លារពីវិស័យកាស៊ីណូ។   ក្នុងការបើកពិធីបុណ្យសមុទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ចំណាត់ការលើការបញ្ចប់ល្បែងអនឡាញ គឺដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា។   លោក ហ៊ុន សែន បានថ្លែងថា៖ «តើអ្នកចង់បានអ្វីពិតប្រាកដ សម្រាប់ខ្ញុំ ខ្ញុំសង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើអនឡាញ កម្ពុជានឹងក្លាយជាអ្នករងគ្រោះសម្រាប់បញ្ហាសន្តិសុខជាតិរបស់ខ្លួន។ យើងស្ថិតនៅក្រោមការគំរាមកំហែងនៃក្រុមម៉ាហ្វីយ៉ា ដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើងដើម្បីធ្វើសកម្មភាព។ យើងក៏ស្ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅនៃការលាងលុយកខ្វក់តាមរយៈអនឡាញ»។   កន្លងទៅ រដ្ឋាភិបាលរបស់ចិនក៏បានសរសើរកម្ពុជាចំពោះវិធានការប្រឆាំងល្បែងអនឡាញនេះផងដែរ។   ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានផ្លាស់ប្តូរពីតំបន់ទេសចរណ៍ស្ងប់ស្ងាត់មួយ ទៅជាតំបន់ដែលសម្បូរទៅសំណង់ខ្ពស់ៗ កាស៊ីណូ និងការរកស៊ីរបស់ជនជាតិចិន។ កាស៊ីណូទាំងនោះ ក៏មានការភ្នាល់ល្បែងតាមអនឡាញផងដែរ។   ចំណាត់ការលើល្បែងអនឡាញនេះ បានធ្វើឲ្យជនជាតិចិនរាប់ពាន់នាក់ដែលធ្វើការលើវិស័យនេះ បានចាកចេញពីប្រទេសកម្ពុជា ហើយបានប៉ះពាល់ដល់ការជួលផ្ទះ និងការរកស៊ីមួយចំនួននៅក្នុងខេត្តព្រះសីហនុ។   អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្រោយថ្ងៃឱសានវាទ អាជ្ញាធរខេត្តព្រះសីហនុនឹងចុះអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបញ្ឈប់ដំណើរការល្បែងស៊ីសងអនឡាញ។   «នៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺមានចែងនូវចំណុចគោលៗសំខាន់ៗ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាម។ អញ្ចឹងដូចថា អត់មានអីដែលត្រូវថា មិនគោរព អនុវត្តតាមការកំណត់នៃច្បាប់នៃការសម្រេចចិត្តរបស់រដ្ឋាភិបាលទេ»។   លោក មាស នី អ្នកសិក្សាការវិវត្តសង្គម បានលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលនៅក្នុងការបិទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជារឿងត្រឹមត្រូវ ប៉ុន្តែលោកបារម្ភថា ការអនុវត្តពីសំណាក់រដ្ឋាភិបាលមានចន្លោះប្រហោង។   «តាមពិតរឿងហ្នឹងគឺជា រឿងត្រឹមត្រូវ។ ក៏ប៉ុន្តែទាក់ទិននឹងការអនុវត្តច្បាប់ ថាតើរដ្ឋាភិបាលមានការរឹតបន្តឹងប៉ុណ្ណា។ ប៉ុន្តែរដ្ឋាភិបាលគ្រាន់តែថា ហើយបណ្តោយដូចជា ការអនុវត្តទៅលើច្បាប់ដទៃទៀត អាហ្នឹងបានត្រឹមតែថា តែវាមិនមានប្រសិទ្ធភាព។ នៅក្នុងប្រទេសយើងនេះ ចំណុចខ្សោយសំខាន់របស់រដ្ឋាភិបាលនោះគឺការខ្វះខាតចន្លោះប្រហោងនៅក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ រដ្ឋាភិបាលនឹងបញ្ចប់ល្បែងអនឡាញនៅតាមកាស៊ីណូទាំងអស់នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ ដែលជាចំណាត់ការមួយ ដែលរដ្ឋាភិបាលអះអាងថា ដើម្បីបញ្ចប់ឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់។ មន្ត្រីជំនាញព្រមានដកអាជ្ញាបណ្ណ ប្រសិនបើកាស៊ីណូបន្តការរកស៊ីល្បែងអនឡាញនេះ។
លោក  លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់នៅក្នុងសិក្ខាសាលាស្តីពីផែនការសកម្មភាពពហុវិស័យដើម្បីទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា បានថ្លែងថា ក្រសួងកំពុងតែប្រឹងប្រែងខ្លាំង ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំ មិនត្រូវតាមវេជ្ជបញ្ជា។ ការប្រើប្រាស់ថ្នាំមិនត្រូវបានវេជ្ជបញ្ជា អាចបណ្ដាលឲ្យអ្នកជំងឺស៊ាំនឹងថ្នាំ ដែលនាំឲ្យពិបាករកថ្នាំព្យាបាលនៅពេលក្រោយ និងអាចចម្លងជំងឺទៅកាន់អ្នកដទៃ។ នេះបើតាមលោក  លី សុវណ្ណ ដែលបន្តទៀតថាដើម្បីការពារការស៊ាំថ្នាំនេះ ក្រសួងសុខាភិបាលបានចេញសារាចរណ៍ណែនាំរួចហើយ ដែលតម្រូវឲ្យគ្រប់ឱសថស្ថានទាំងអស់ ត្រូវផ្សំថ្នាំទៅតាមវេជ្ជបញ្ជា ចៀសវាងការផ្សំថ្នាំដោយមិនមានការពិនិត្យច្បាស់លាស់។ នៅក្នុងស្ថាប័នរដ្ឋមានសៀវភៅឱសថសារវ័ត្រ គឺពេទ្យត្រូវតែអនុវត្តតាមសៀវភៅនេះ ហើយគ្រប់គ្លីនិកគឺត្រូវតែមានច្បាប់១០០ភាគរយ ហើយនឹងមានការត្រួតពិនិត្យ។ លោក លី សុវណ្ណ បញ្ជាក់ដូច្នេះ៖«ករណីដែលពិនិត្យឃើញថាគ្លីនិកណាមិនអនុវត្តត្រឹមត្រូវ អាចប្រឈមទៅហ្នឹងការស្ដីបន្ទោស ឬឈានទៅដល់ការដកហូតអាជ្ញាបណ្ណ»។ យ៉ាងណាអ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា ក្រសួងនៅមានចម្លោះប្រហោងនៅឡើយ ក្នុងការអនុវត្តវសារាចរណ៍ណែនាំ រយៈពេល៥ឆ្នាំកន្លងទៅ ប៉ុន្តែដើម្បីឲ្យការកាត់បន្ថយការប្រើប្រាស់ថ្នាំ មានប្រសិទ្ធភាព ក៏ត្រូវមានការចូលរួមពីអ្នកជំងឺផ្ទាល់ដែរ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវញ៉ាំថ្នាំតាមវេជ្ជបញ្ជា មិនត្រូវប្រើប្រាស់លើស ឬខ្វះនោះឡើយ។ ដើម្បីចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពក្រសួងសុខាភិបាល បានសហការជាមួយក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដើម្បីចូលរួមតាមដានការប្រើប្រាស់ថ្នាំ ទៅលើមនុស្ស សត្វ រុក្ខជាតិ និងការទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ជាង១០០ឆ្នាំកន្លងទៅនេះ ពិភពលោក នៅមិនទាន់អាចរកថ្នាំ ដែលមានសមត្ថភាពសម្លាប់មេរោគ មកជំនួសថ្នាំដែលមាននាពេលកន្លងទៅឡើយ។ ហេតុនេះហើយ បើសិនជាការស៊ាំថ្នាំនៃជំងឺកើំតឡើង នោះគេពិបាកនឹងរកថ្នាំមកព្យាបាលណាស់ ហើយនេះជាបញ្ហាដែលពិភពលោកកំពុងព្រួយបារម្ភខ្លាំង៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានព្រមានដកអាជ្ញាបណ្ណ គ្លីនិកណាដែលផ្ដល់ថ្នាំដល់អ្នកជំងឺ ដោយគ្មានការពិនិត្យ ឬព្យាបាលជំងឺឲ្យបានច្បាស់លាស់។ តាមក្រសួងសុខាភិបាល ការធ្វើបែបនេះ គឺដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំប្រឆាំងមេរោគមិនត្រឹមត្រូវ ដែលនាំឲ្យមានការស៊ាំថ្នាំ ហើយបង្កជាបញ្ហានៅពេលខាងមុខ។
  លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១៤៣/១៤៤ នៅទីស្នាក់ការកណ្តាលរបស់អង្គការគយពិភពលោក (WCO) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។   ក្នុងកិច្ចប្រជុំនេះ លោក គុណ ញឹម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Edward Kieswetterប្រធានអង្គការគយពិភពលោកសម្រាប់ឆ្នាំ២០២៤ និង ២០២៥ ស្តីពីការដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកនៅកម្ពុជា (WCO Regional Training Center in the Asia Pacific)។    ក្រៅពីនេះលោក គុណ ញឹម បានពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយឥណ្ឌា ដើម្បីពន្លឿនការរៀបចំឯកសារក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងការគាំទ្រគ្នានៅក្នុងតំបន់ និងជាមួយជាមួយរដ្ឋបាលគយ ហ្វីលីពីន ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាលើកិច្ចការគយ។ មួយគ្នានេះ  អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបជាមួយរដ្ឋបាលគយបេឡារុស ដើម្បីបន្តជំរុញពន្លឿននីតិវិធីផ្ទៃក្នុង សំដៅចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ផងដែរ ។   បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១កក្កដា កិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១៤៣/១៤៤ ដែលកម្ពុជាចូលរួមជាមួយតំណាងរដ្ឋបាលគយទាំង១៨៦ប្រទេសនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, កិច្ចសម្រួលពាណិជ្ជកម្ម, ការការពារសន្តិសុខ និងខ្សែច្រវាក់ផ្គត់ផ្គង់, ការធ្វើបរិវត្តកម្មឌីជីថល, ការលើកកម្ពស់សមភាពយេនឌ័រក្នុងរដ្ឋបាលគយ និងការអភិវឌ្ឍភាពធន់ក្រោមភាពមិនច្បាស់ និងតឹងតែងនៃសេដ្ឋកិច្ចពិភពលោក ។   កិច្ចពិភាក្សាខាងលើ ផ្តោតសំខាន់លើការកសាងសមត្ថភាព, ការងារបច្ចេកទេសគយ ជាពិសេសរបាយការណ៍នៃការសិក្សាពិនិត្យឡើងវិញជាយុទ្ធសាស្រ្តលើប្រព័ន្ធសុខដុមនីកម្ម (HS)។ លើសពីនេះ កិច្ចប្រជុំក៏ផ្តោតលើអនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម, គោលនយោបាយ និងអភិបាលកិច្ចរបស់ WCO និង , កិច្ចការហិរញ្ញវត្ថុ និងសវនកម្មរបស់ WCO ។    ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើការងារពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្រ្តចំបងរបស់ WCO រួមមាន៖ កិច្ចសម្រួលពាណិជ្ជកម្ម, ការប្រមូលចំណូល, សន្តិសុខ និងការពារសង្គម, ការអភិវឌ្ឍរដ្ឋបាលគយវៃឆ្លាតដោយប្រើប្រាស់AI, គម្រោងរដ្ឋបាលគយបៃតង, ពាណិជ្ជកម្មអេឡិចត្រូនិក, ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន និងការអភិវឌ្ឍ/កែទម្រង់របស់ WCO ។   អង្គប្រជុំក៏បានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ១.ផែនការអនុវត្ត ឆ្នាំ២០២៤-២០២៥ ២.ផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥-២០២៨ ៣. គោលនយោបាយកែទម្រង់របស់ WCO ៤.សេចក្តីសម្រេចស្តីពីការពង្រឹងភាពធន់រវាងរដ្ឋបាលគយ និងវិស័យឧស្សាហកម្ម ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 
សាលាជាតិគយ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោងតាមមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើក១៤៣/១៤៤ របស់អង្គការគយពិភពលោក ។
  ការចុះផ្សាយរបស់CDCបានបញ្ជាក់ថា ONION MOBILITY បានបោះទុន២០លានដុល្លារ ក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនី ហើយអាចបង្កើតការងារជូនពលរដ្ឋ បានជិត៤០០កន្លែង។ ជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យ២ក្រុមហ៊ុនផ្សេងទៀត បើករោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ និងផលិតសំបកកង់យានយន្ត នៅខេត្តស្វាយរៀង ផងដែរ។    បើតាមCDC ក្រុមហ៊ុនទាំង២នោះ មានSHANE (CAMBODIA) FURNITURE បង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទក្នុងតម្លៃវិនិយោគ៤៧,៧លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត។ តាមរយៈការបង្កើតរោងចក្ររបស់ក្រុមហ៊ុននេះ គឺអាចបង្កើតការងារបានជាង៨00កន្លែង ខណៈក្រុមហ៊ុន CART TIRE CO., LTD ក៏អាចចូលរួមផ្តល់ឱកាសការងារដល់ពលរដ្ឋបាន៣៨០កន្លែងទៀតនៅក្នុងខេត្តស្វាយរៀង ផងដែរ។    CDC បានលើកឡើងថា ក្រុមហ៊ុនCART TIRE បានបោះទុនវិនិយោគប្រមាណ ១៥លានដុល្លារ បង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ៕ 
ភ្នំពេញ៖ ក្រុមហ៊ុន ONION MOBILITY CO., LTD ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការឱ្យបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល។ ក្រុមហ៊ុនONION MOBILITY គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនMVL ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង។
ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់កម្មវិធីពិសេសនេះ ក្នុងគោលបំណងសម្រួលដល់ប្រជាជន ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ហើយចង់ផ្ទេរប្រាក់មកកាន់គ្រួសារ នាអំឡុងវិបត្តិកូវីដ-១៩ ក៏ដូចជា ដើម្បីអបអរសារទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផងដែរ។   ដើម្បីផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងបាន អតិថិជននៅប្រទេសកូរ៉េខាងត្បូង គ្រាន់តែទៅកាន់សាខាណាមួយរបស់ ធនាគារអ៊ូរី  នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បបំពេញព័ត៌មានឈ្មោះគណនី លេខគណនី អាសយដ្ឋាន និងលេខទូរសព្ទរបស់អ្នកទទួល រួចជាការស្រេច។ អ្នកទទួលប្រាក់នៅកម្ពុជា អាចដកប្រាក់ពីគណនីសន្សំ ដាប់ប៊ែលយូប៊ី ហ្វាយនែន របស់គាត់ នៅគ្រប់សាខាទាំង១៣៦ ទូទាំងប្រទេសកម្ពុជា ។   សម្រាប់ព័ត៌មានលម្អិត 023 963 333 | 081 331 333 | www.wbfinance.com.kh   អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន   ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេ នៅកម្ពុជា ដែលបម្រើសេវាហិរញ្ញវត្ថុ ដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវា  អេធីអឹម ដែលមានបណ្តាញសាខាចំនួន ១៣៦ គ្របដណ្តប់ ទូទាំងខេត្ត-ក្រុង និង រាជធានី នៃប្រទេសកម្ពុជា។ គិតត្រឹមខែមីនា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ៨៣២ លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៧០២ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៥១ លានដុល្លារអាមេរិក៕   (អត្ថបទពាណិជ្ជកម្ម)        
កាន់តែពិសេស សម្រាប់ប្រជាជនកម្ពុជា កំពុងរស់នៅប្រទេសកូរ៉េខាងត្បូង អាចផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកគ្រួសារ សាច់ញាតិ ឬមនុស្សជាទីស្រលាញ់របស់ខ្លួន នៅកម្ពុជាដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ជាមួយសេវាផ្ទេរប្រាក់ របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលមានភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។
ដំបូងអ្នកអាចជ្រើសរើសទំពាំងបាយជូរក្រៀមដែលមានពណ៌កាន់តែចាស់កាន់តែល្អ ហើយមិនរឹងពេក ក៏មិនទន់ពេក។ បន្ទាប់មក អ្នកអាចយកទំពាំងបាយជូរក្រៀមនេះចំនួន១៥០ក្រាមទៅលាងឲ្យស្អាត។ បន្ទាប់មកទៀត អ្នកអាចដាំទឹកចំនួន៤០០មីលីលីត្រឲ្យពុះ រួចដាក់ទំពាំងបាយជូរក្រៀមនេះចូលទៅដាំជាមួយទឹកនោះចំនួន២០នាទី ទើបពន្លត់ភ្លើង។ ក្រោយពេលដែលដាំពុះរួច អ្នកអាចទុករយៈពេលមួយយប់ឲ្យត្រជាក់។ លុះដល់ព្រឹកទី២ អ្នកអាចស្រង់ទំពាំងបាយជូរក្រៀមនោះឡើយ រួចត្រងកាកផ្សេងៗដែលសល់ចេញឲ្យអស់ ដោយសល់តែទឹកតែប៉ុណ្ណោះ ហើយញ៉ាំបានហើយ។ អ្នកអាចញ៉ាំមុនពិសារបាយចំនួនកន្លះម៉ោង នោះវាល្អចំពោះសុខភាពអ្នកណាស់។ អ្នកអាចញ៉ាំចំនួនមួយសប្ហាហ៍ ដោយញ៉ាំពេលណាក៏បាន ហើយចំនួនមួយកែវក្នុងមួយថ្ងៃ នោះអ្នកនឹងសង្កេតឃើញថាថ្លើមអ្នកនឹងគ្មានជាតិពុលទៀតទេ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តក្នុងការសម្អាតជាតិពុលក្នុងថ្លើមរបស់អ្នក។ តើមានវិធីធ្វើបែបណាទៅ?
  បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។   ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវាបាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខាប្រាសាក់បានយ៉ាងងាយស្រួល។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីធនាគារជាដៃគូរហូតដល់ 400 លានរៀល ឬ 10 ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ 10 លានរៀល ឬ 2,500 ដុល្លារក្នុងមួយថ្ងៃ។   អ្វីដែលកាន់តែពិសេសនោះ អតិថិជនគ្រប់ធនាគារជាដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់បាគងរបស់ប្រាសាក់បាននៅទូទាំងប្រទេស ។   លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាសេវាទូទាត់តាមទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។   លោកបន្ថែមថា «បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើបដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។   ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបាគងដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី 28 ខែតុលា ឆ្នាំ 2020 នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន៕   (អត្ថបទពាណិជ្ជកម្ម)    
នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។
វ័យ២០ឆ្នាំ ខ្សែបម្រើសអន្តរជាតិអង់គ្លេសរូបនេះ បានចាកចេញពី Manchester City ទៅកាន់ក្រុម Borussia Dortmund ក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីផ្លាស់ទៅកាន់ទឹកដីអាល្លឺម៉ង់ Sancho បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយជួយក្រុមប្រជែងពាន Bundisliga ជាមួយក្រុមយក្ស Bayern Munich និង Champions League។   ដោយសារទេពកោសល្យលេចធ្លោយ៉ាងឆាប់រហ័សបែបនេះហើយ ទើបមានក្រុមខ្លាំងៗនៅអង់គ្លេស រូមទាំងអេស្ប៉ាញផង ដូចជា Manchester United, Chelsea, Liverpool និង Real Madrid ជាដើមចាប់ផ្តើមទាក់ទងយក Sancho ទៅជួយក្រុម។    បើតាមការចុះផ្សាយរបស់ព័ត៌មានជាច្រើន បានបង្ហាញថា Dortmund កំពុងត្រៀមខ្លួនដើម្បីបាត់បង់តារាឆ្នើមសញ្ជាតិអង់គ្លេសនេះហើយ។ កាសែតអង់គ្លេស The Sun អះអាងថា Dortmund ខ្លួនឯងក៏ដឹងច្បាស់ថា Sancho នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះជៀសមិនផុតនោះឡើយ។   The Sun បានផ្សាយទៀតថា ក្រុមបិសាចក្រហមកំពុងត្រៀមកញ្ចប់លុយដ៏ច្រើនដើម្បីយក ខ្សែបម្រើឆ្នើម Sancho ពី Dortmund សម្រាប់លេងក្នុងតំបន់បម្រើដើម្បីបង្កើនឱកាសទៅឲ្យខ្សែប្រយុទ្ធសម្រចទី។ ក្រុមរហស្សនាមតោខៀវ ហង្សក្រហម និងអធិរាជស ក៏ត្រូវបានផ្សាភ្ជាប់នឹងការចង់បាននេះដែរ ខណៈ Dortmund បានដាក់តម្លៃខ្លួន Sancho ដល់ទៅ ១១៦ លានផោន (១៤៧លានដុល្លារអាមេរិក)៕
អនាគតរបស់ Jadon Sancho ជុំវិញការវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ បានគ្របដណ្តប់លើទំព័រមុខសារព័ត៌មានកីឡាល្បីៗពេញពិភពលោករយៈពេលច្រើនខែមកហើយ។ Chelsea, Liverpool ជាពិសេស Manchester United សុទ្ធតែដាក់គោលដៅយក Sancho ពី Borussia Dortmund ដើម្បីទៅរួមក្រុមរដូវកាលក្រោយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវ៉ាន បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងមិនទាន់រកឃើញករណីក្មេងរងគ្រោះ ដោយសារទឹកដោះគោទាំង៣ប្រភេទ ម៉ាកសេលីយ៉ា អាដេ ( CELIA AD) , សេលីយ៉ា ម៉ាម៉ា (CELIA MAMA និងទឹកដោះគោពិកូតអេសអិល (PICOT SL) នោះទេ ក្រោយពីមានការផ្សព្វផ្សាយ និងការទប់ស្កាត់ពីសំណាក់កម្លាំងជំនាញ ។ តែយ៉ាងណាក្រសួងសុខាភិបាល ក៏កំពុងតាមដានលើករណីទឹកដោះគោនេះ ។ ទឹកដោះគោម៉ាកសេលីយ៉ា អាដេ ( CELIA AD, ៣៥០ក្រាម) សេលីយ៉ា ម៉ាម៉ា (CELIA MAMA, ៤០០ក្រាម) ដែលជាផលិតផលរបស់បារាំង នាំចូលដោយក្រុមហ៊ុន ANGKOR ADVANN (CAMBODIA) Import & Export និងទឹកដោះគោពិកូតអេសអិល (PICOT SL, ៣៥០ក្រាម) ជាផលិតផលបារាំង ដែលនាំចូលដោយក្រុមហ៊ុន MEDEX CO.LTD។ ទឹកដោះគោទាំង៣ប្រភេទនេះ មានផ្ទុកសារធាតុមេរោគម្យ៉ាងឈ្មោះថា សាលម៉ូណែលឡា (Salmonella) ដែលបង្កឲ្យគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសទារក កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ កន្លងមកក្រសួងសុខាភិបាល បានបង្គាប់ឲ្យក្រុមហ៊ុនទាំងពីរខាងលើ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រមូលយកទឹកដោះគោទាំងនោះពីទីផ្សារវិញ។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងមន្ត្រីនាយកដ្ឋានកុងត្រូល ដើម្បីសុំការអត្ថាធិប្បាយលើការប្រមូលទឹកដោះគោទាំង៣ប្រភេទនេះឡើយ៕
ភ្នំពេញ៖ មកដល់ពេលនេះ កម្ពុជាមិនទាន់មានក្មេងរងគ្រោះ ដោយសារករណីទឹកដោះគោមានផ្ទុកមេរោគឡើយ។ ក្រសួងសុខាភិបាល ធ្លាប់ប្រាប់ឲ្យពលរដ្ឋបញ្ឈប់ការទិញទឹកដោះគោចំនួន៣ប្រភេទ ដែលជាផលិតផលរបស់ប្រទេសបារាំង យកទៅឲ្យកូនឫទារកញាំ ដោយសារតែមានសារធាតុមេរោគម្យ៉ាងឈ្មោះ«សាលម៉ូណែលឡា» នៅក្នុងទឹកដោះគោនោះ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ៖     លោក Benjamin ជាអ្នកវិទ្យាសាស្ត្រ និងអ្នកនយោបាយអាម៉េរិកាំង។ លោកកើតឆ្នាំ១៧០៥ កាលពីសហរដ្ឋអាម៉េរិក ជាអាណានិគមរបស់អង់គ្លេសនៅឡើយ ហើយបានស្លាប់ឆ្នាំ១៧៩០។ ក្នុងឆ្នាំ១៧៥៧ លោក FRANKLIN បានធ្វើនាឡិកាមួយគ្រឿងដោយខ្លួនឯង ដែលបានធ្វើឱ្យអ្នកវិទ្យាសាស្ត្របស្ចិមប្រទេសភ្ញាក់ផ្អើល។ វាសាមញ្ញជាងនាឡិកាដទៃទៀតនាសម័យនោះ តែវាទាក់ទាញជាងដែរ។    វាមានកង់តែ៣ និងពីញ៉ុង២ប៉ុណ្ណោះ។ សតវត្សនោះ មានអគ្គិសនីតែក្នុងរន្ទះទេ។ នាឡិកានេះមិនដើរដោយភ្លើង អាគុយ ថ្ម ថ្មពិល ឬរឺស័រទេ។ គឺវាដើរដោយកម្លាំងរុញប៉ង់ឌុល ដែលធ្វើឱ្យច្រវាក់មានដុំដែកជាប់ទាំង២ចុងបង្វិលកង់ដើម។ ហេតុនេះត្រូវរុញប៉ង់ឌុលនោះញឹកញាប់។     មានម្ជុល២ ស្ថិតនៅកន្លែងផ្សេងពីគ្នា។ មួយបង្ហាញម៉ោង និងនាទី ហើយមួយទៀតបង្ហាញវិនាទី។ ម្ជុលម៉ោងបង្វិល១ជុំ ៤ម៉ោង។ មានលេខរ៉ូម៉ាំងជាន់គ្នា ៣ជាន់។ ៣ គុណនឹង ៤ជុំ ស្មើនឹង ១២ម៉ោង : I II III IV V VI VII VIII IX X XI XII ។  ម្ជុលវិនាទីបង្វិល១ជុំ ១នាទី។ នាឡិកាពីដើមនោះមានកម្ពស់ ៤០សង់ទីម៉ែត្រ ទទឹង ១៨សង់ទីម៉ែត្រ និងកម្រាស់ ១៣សង់ទីម៉ែត្រ៕      
សៀមរាប៖ សារមន្ទីរវិមានសុខា ក្រុងសៀមរាប មានវត្ថុបុរាណជាច្រើន ទាំងយានជំនិះ និងវត្ថុប្រើប្រាស់ផ្សេងៗ។ ក្នុងចំណោមវត្ថុបុរាណ និងចាស់ៗទាំងអស់ក្នុងសារមន្ទីរ មាននាឡិកាព្យួរជញ្ជាំងមួយគ្រឿង ដែលចំណាស់ជាងគេ គឺអាយុកាលជាង២៦០ឆ្នាំ។ វាគឺជានាឡិកាបុរាណ ដែលត្រូវបានក្រុមហ៊ុន Thwaites and Reed Ltd. ផលិតនៅឆ្នាំ១៩៧៣ តាមគំរូទាំងស្រុងនាឡិកាដែល លោក FRANKLIN Benjamin បានធ្វើឆ្នាំ១៧៥៧។ ក្រុមហ៊ុនដែលបង្កើតឡើងនាឆ្នាំ១៧៤០ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនេះ បានផលិតនាឡិកា ១ ០០០គ្រឿងគត់។ លោក លី ប៉េងហេង ដែលជាស្ថាបនិកសារមន្ទីរ វិមានសុខា បានធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ឆ្នាំ១៩៩៨ ដើម្បីទិញនាឡិកាលេខ៥៤២ លើ១០០០ នេះ។
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ គម្រោងទាំងនេះ ចំណាយទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ បានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ ហើយជួយរំដោះជំនន់ទឹកភ្លៀង ព្រមទាំងធ្វើឲ្យកាន់តែប្រសើរឡើង ដល់អនាម័យ ចរាចរណ៍ និងសកម្មភាពសេដ្ឋកិច្ចផងដែរ ។ គម្រោងនេះ ចំណាយពេលសាងសង់៣ឆ្នាំ ដោយចាប់ផ្តើម តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែតុលា ២០២១ ។   នាពិធីដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការគម្រោងនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ថ្វីត្បិតតែអស់ថវិកាច្រើន តែវាបានផ្តល់ប្រយោជន៍យ៉ាងសន្ធឹក សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ជាពិសេសការបញ្ចៀសការជន់លិច និងកកស្ទះសំរាមជាដើម។   គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ បើតាមអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង គម្រោងទាំងនេះ រួមមាន ៖ ទី១ គឺបានស្ថាបនាដាក់បណ្តាញលូមេប្រវែង ១២.៦គីឡូម៉ែត្រ។ ក្នុងនោះ ភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ និងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ។    ទី២ សាងសង់អាងស្តុកទឹកក្រោមដី ននៅក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង ១វិនាទី។    ទី៣ បំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេ រួមមាន អាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។ ចំណែកទី៤ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង ព្រមទាំងជំនួយក្នុងការចាប់ផ្តើមការងារប្រតិបត្តិការ និងការថែទាំផងដែរ ។   ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន បានអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ។ សម្រាប់គម្រោងទាំង៤លើកនេះ បានជួយឲ្យរាជធានីភ្នំពេញ គេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរ សម្រាប់រំដោះជំនន់ទឹកភ្លៀង។   កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក សម្តេច ហ៊ុន សែន ក៏បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងនេះ ក៏ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែរ ហើយគ្រោងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣ ៕  
ដោយ៖ ធន់សេងហុង
  រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកោតសរសើរ អ្នកនេសាទខាងលើ ដែលធ្វើជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ ជាមួយគ្នាដែរ រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនេសាទ សូមចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ។   សូមជម្រាបថា ត្រីគល់រាំង១ក្បាល ទម្ងន់ជាង៨គីឡូក្រាម ដែលមានប្រវែង០,៦ម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងទន្លេវិញដែរ កាលពីថ្ងៃទី២៧វិច្ឆិកា ដោយ លោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕   
ភ្នំពេញ៖ លោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលែងត្រីរាជមួយក្បាល ទម្ងន់៧៥គីឡូក្រាម ដែលមានប្រវែងដល់១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី១ធ្នូ។ នេះបើតាមរដ្ឋបាលជលផល។
ក្នុង Pot ទី១ ដែលមានក្រុមជម្រើសជាតិចំនួន៨ប្រទេស សុទ្ធសឹងជាក្រុមខ្លាំង រួមមាន អ៊ឺរ៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ម្ចាស់ផ្ទះកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងចិន។ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាដែលស្ថិតក្នុង Pot ចុងក្រោយនឹងត្រូវជួបក្រុមខ្លាំងមួយពី Pot ទី១ នេះ។ នាការចាប់ឆ្នោតនេះ មានក្រុមជម្រើជាតិសរុបចំនួន ៤០ក្រុមដែលចែកចេញជា៥ Pot។ មួយក្រុមពី Pot នីមួយៗពីទី១ដល់៥ ត្រូវចាប់ចូលគ្នាឲ្យបាន៥ក្រុមក្នុងមួយពូល ក្នុងចំណោម៨ពូល។ ក្រោយចាប់ឆ្នោតរើសពួលទាំង៨ពី A ដល់ H រូចហើយ ពួកគេនឹងត្រូវប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះជុំទី២ FIFA World Cup ២០២២ ដើម្បីបន្តទៅជុំទី៣បន្តទៀត។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ ខែមិថុនា ឆ្នាំ២០២០។ ខាងក្រោមនេះជាក្រុមទាំង៤០ ដែលត្រូវចាប់ឆ្នោត៖ Pot ១៖ អ៊ឺរ៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងចិន Pot ២: អ៊ីរ៉ាក់ អ៊ូសបេគីស្ថាន ស៊ីរី អូម៉ង់ លីបង់ កៀហ្ស៊ីស៊ីស្ថាន វៀតណាម និងហ្ស៊កដានី Pot ៣: ប៉ាឡេស្ទីន ឥណ្ឌា បារ៉ែន ថៃ តាហ្ស៊ីគីស្ថាន កូរ៉េខាងជើង ឆាយនីសតាយប៉ិ និងហ្វីលីពីន Pot ៤: តួកម៉េនីស្ថាន មីយ៉ាន់ម៉ា ហុងកុង យេម៉ែន អាហ្វហ្គានីស្ថាន ម៉ាល់ឌីវ កូវ៉ែត និងម៉ាឡេស៊ី Pot ៥: ឥណ្ឌូណេស៊ី សិង្ហបុរី នេប៉ាល់ កម្ពុជា បង់ក្លាដែស ម៉ុងហ្គោលី, កោះហ្គាំ និងស្រីលង្កា
ការចាប់ឆ្នោតជុំទី២ នៃការប្រកួតវគ្គជម្រុះ FIFA World Cup នៅកាតា ឆ្នាំ២០២២ ប្រចាំទ្វីបអាស៊ី នឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី១៧ ខែកក្កដានេះហើយ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ស្ថិតនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នាការចាប់ឆ្នោតនេះកម្ពុជាស្ថិតក្នុង Pot ទី៥។
កិរិយាសព្ទ «ពាក់»  មានន័យច្រើនយ៉ាង បើនិយាយក្នុងនៅការដាក់ព្យូរ ឬដាក់ថ្ពក់បន្តោក គេនិយាយថា ដាក់ឆ័ត្រនឹងដៃកែវ។ បើនិយាយនៅក្នុងការ លើកស៊ក ក្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ គេច្រើននិយាយថា ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន,ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង។ល។     ពាក្យ «ពាក់»នេះ បើគេប្រើនៅក្នុងន័យជាការឡើងពានលើគ្នា គឺគេនិយមនិយាយថា គោពាក់គ្នា,ពាក់ខ្សែទាម, ពាក់ចំបាប់,ពាក់ព័ន្ធ, ពាក់មង ជាដើម។  ចំណែក «ស្លៀក» គឺសម្រាប់ប្រើបានតែ ស្លៀកសំពត់,ស្លៀកខោ,ស្លៀកពាក់ មានន័យថា ស្លៀកផងពាក់ផង(ស្លៀតសំពត់ពាក្យអាវ)៕   
ពាក្យ«ពាក់* និង«ស្លៀក» ជាភាសាដែលពលរដ្ឋប្រើជាប្រចាំថ្ងៃ ប៉ុន្តែពលរដ្ឋខ្លះប្រើពាក្យទាំងពីរនេះ នៅមិនទាន់ត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរនៅឡើយទេ។  សម្តេចព្រះសង្ឃ ទ្រង់ពន្យល់ពាក្យទាំងពីរនេះដូច្នេះថា៖
  Lisandro Martinez នឹងឈានជើងចូលទៅក្នុងការប្រកួតប្រជែងនៃលីគកំពូលអង់គ្លេស Premier League ក្នុងនាមជាខ្សែការពារមានកម្ពស់ទាបបំផុត ក្រោយពេលការផ្ទេរទៅកាន់ក្រុមបិសាចក្រហមដែលមានតម្លៃខ្លួន ៦៦លានដុល្លារពី Ajax សម្រេចរួចរាល់ ១០០ ភាគរយ។ កីឡាករវ័យ ២៤ឆ្នាំ នឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយក្លិប។   កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះមានកម្ពស់ត្រឹមតែ១.៧៥ម៉ែត្រ និងលេងនៅតំបន់ការពារកណ្តាលអំឡុងស្ថិតក្រោមជាកូនក្រុមរបស់លោក Erik ten Hag នៅក្លិប Ajax ក៏ដូចជាក្រុមជម្រើសជាតិអាហ្សង់ទីន។ កម្ពស់ទាបមិនមែនជាបញ្ហាសម្រាប់ Martinez ឡើយដោយកាលនៅក្លិប Ajax រូបគេបង្ហាញទម្រង់លេងនៅតំបន់ការពារបានយ៉ាងល្អជាមួយភាពរហ័សរហួនរបស់គេផ្ទាល់។   ខាងក្រោមនេះជាខ្សែការពារដែលមានកម្ពស់ទាបទាំង ១០រូបសម្រាបការប្រកួតក្របខណ្ឌ Premier League រដូវកាលក្រោយ៖ ១. Lisandro Martinez វ័យ ២៤ឆ្នាំ លេងឱ្យក្រុម Manchester United មានកម្ពស់ ១.៧៥ម៉ែត្រ។ ២. Cesar Azpilicueta វ័យ ៣២ឆ្នាំ លេងឱ្យក្រុម Chelsea មានកម្ពស់ ១.៧៨ម៉ែត្រ។ ៣. Nathan Ake វ័យ ២៧ឆ្នាំ លេងឱ្យក្រុម Manchester City មានកម្ពស់ ១.៨០ម៉ែត្រ។ ៤. Thiago Silva វ័យ ៣៧ឆ្នាំ លេងឱ្យក្រុម Chelsea មានកម្ពស់ ១.៨១ម៉ែត្រ។ ៥. Marc Guehi វ័យ ២២ឆ្នាំ លេងឱ្យក្រុម Crystal Palace មានកម្ពស់ ១.៨២ម៉ែត្រ។ ៦. Calum Chambers វ័យ ២៧ឆ្នាំ លេងឱ្យក្រុម Aston Villa មានកម្ពស់ ១.៨២ម៉ែត្រ។ ៧. Malang Sarr វ័យ ២៣ឆ្នាំ លេងឱ្យក្រុម Chelsea មានកម្ពស់ ១.៨២ម៉ែត្រ។ ៨. Ezri Konsa វ័យ ២៤ឆ្នាំ លេងឱ្យក្រុម Aston Villa មានកម្ពស់ ១.៨៣ម៉ែត្រ។ ៩. Ben Godfrey វ័យ ២៤ឆ្នាំ លេងឱ្យក្រុម Everton មានកម្ពស់ ១.៨៤ម៉ែត្រ។ ១០. Japhet Tanganga វ័យ ២៣ឆ្នាំ លេងឱ្យក្រុម Tottenham Hotspur មានកម្ពស់ ១.៨៤ម៉ែត្រ៕  
Manchester United បាននាំយកកីឡាករខ្សែការពារ Lisandro Martinez ពីក្រុម Ajax Amsterdam ក្នុងតម្លៃ៦៦លានដុល្លារ កាលពីថ្ងៃទី១៨ ខែកក្កដា។ ខ្សែការពារសញ្ជាតិអាហ្សង់ទីនបានក្លាយជាខ្សែការពារកណ្តាលថ្មីនៅ Premier League ដែលមានកម្ពស់ទាបជាងគេបង្អស់។
  រកឃើញករណីដំបូងនៅចុងខែមករា ពេលនេះហ្វីលីពីន បានប្រកាសមានករណីឆ្លង COVID-19 សរុបចំនួន ១០៣៤៣ករណី។ ហ្វីលីពីនមានករណីឆ្លងលើសពី ១ម៉ឺនករណីនៅថ្ងៃទី៦ ខែឧសភាមក បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន ៣២០ករណី ខណៈអ្នកស្លាប់មានចំនួន ២១ករណី។ នៅថ្ងៃបន្ទាប់ហ្វីលីពីន មានករណីឆ្លង ៣៣៩ករណី និងមានអ្នកស្លាប់ចំនួន ២៧ករណី។ តួលេខសរុប COVID-19 មានចំនួន ១០៣៤៣ករណី អ្នកស្លាប់ចំនួន ៦៨៥នាក់ និងអ្នកជាសះស្បើយមានចំនួន ១៦១៨នាក់។    ចំនួនអ្នកឆ្លងសរុបដ៏ច្រើនបែបនេះ បានធ្វើឲ្យហ្វីលីពីន ក្លាយជាប្រទេសស្ថិតនៅលំដាប់ទី៣ ក្នុងតំបន់អាស៊ាន ដែលមានករណី COVID-19 ច្រើនជាងគេ និងជាប្រទេសទីបីមាន COVID-19 លើសពី១ម៉ឺនករណី។ នៅក្នុងតំបន់អាស៊ាន សិង្ហបុរីមានចំនួនករណីឆ្លង COVID-19 ច្រើនជាងគេ ពោលគឺជាង២ម៉ឺនករណី ខណៈឥណ្ឌូណេស៊ីឈរនៅលំដាប់ទី២ មានចំនួនជាង ១ម៉ឺនករណីដែរ។   ក្នុងវិធានការកន្លងមក ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានពន្យារពេលបិទទីក្រុងម៉ានីល និងតំបន់មួយចំនួនជុំវិញទីក្រុងរហូតដល់ថ្ងៃទី១៥ ខែឧសភា។ ការពន្យារពេលបិទតំបន់ទាំងនោះ ព្រោះរដ្ឋាភិបាលមើលឃើញថា វានៅតែជាតំបន់គ្រោះថ្នាក់ និងឆ្លង COVID-19។    សូមបញ្ជាក់ថា លោកឌូទើតេ ធ្លាប់ព្រមានថា នឹងប្រើច្បាប់យោធា ប្រសិនបើប្រជាពលរដ្ឋ មិនគោរពតាមបម្រាបគោចរ និងវិធានរឹតត្បិតមួយចំនួននៅក្នុងប្រទេស៕ 
ហ្វីលីពីន គិតត្រឹមថ្ងៃទី៧ ខែឧសភា បានរាយការណ៍ថា ករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានកើនលើស ១ម៉ឺនករណី។ ចំនួននេះ បានធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ដែលមានករណីCOVID-19 សរុបលើស ១ម៉ឺនករណី។
ការវេរលុយ មានភាពងាយស្រួលបំផុត គឺលោកអ្នកគ្រាន់តែធ្វើដំណើរទៅកាន់ភ្នាក់ងារ តារាផេដែលនៅជិតលោកអ្នកបំផុត រួចជាស្រេច។    មកទល់បច្ចុប្បន្ន តារាផេ មានភ្នាក់ងារច្រើនជាង ៣ពាន់កន្លែង ដែលមានទីតាំងនៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ហើយតារាផេ គ្រោងពង្រីកបណ្ដាញភ្នាក់ងាររបស់ខ្លួន ដល់ ៥,២០០ នៅដំណាច់ឆ្នាំនេះ។ ក្រៅពីសេវាវេរលុយ ក្នុងប្រទេសទូទាំង ២៥ខេត្តក្រុង តារាផេមានសេវាកម្ម និងផលិតផលហិរញ្ញវត្ថុជាច្រើនរួមមាន សេវាដាក់ប្រាក់/ដកប្រាក់ បញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រទឹក ភ្លើង សេវាណែនាំកម្ចីទៅកាន់អតិថិជន ទូទាត់ប្រាក់ជាមួយដៃគូពាណិជ្ជករ ទូទាត់ប្រាក់អនឡាញ និងសេវាទូទាត់ប្រាក់ខែជូនបុគ្គលិក។ តារាផេ នឹងខិតខំប្រឹងប្រែងផ្ដល់ជូនអតិថិជននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុ ដែលរហ័ស សុវត្ថិភាព និងមានភាពងាយស្រួល ដើម្បីបំពេញតម្រូវការអតិថិជនគ្រប់ស្រទាប់វណ្ណៈ។ សូមរង់ចាំតាមដានដំណឹង និងប្រូម៉ូសិនដ៍ អស្ចារ្យជាច្រើនទៀតពីតារាផេ។   សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន របស់តារាផេ តាមទូរស័ព្ទលេខ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាផេ។    មិនទាន់មានកម្មវិធីតារាផេ App មែនទេ? សូមទាញយកឥឡូវនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS តាមលីងខាងក្រោម៖   https://goo.gl/7tvY1E   តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង (អត្ថបទពាណិជ្ជកម្ម)
 តារាផេ បានដាក់ចេញប្រូម៉ូសិនដ៏អស់ស្ទះទៀតហើយ គឺ វេរលុយ FREE ! FREE! ។ ឥឡូវនេះអតិថិជនតារាផេទាំងអស់ អាចវេរលុយទៅកាន់មិត្តភក្ដិ ក្រុមគ្រួសារ ឬអ្នកជាទីស្រឡាញ់យ៉ាងងាយស្រួល គឺរហូតដល់ 40ម៉ឺនរៀល ឬ $100  ដោយឥតគិតថ្លៃសេវា។ ប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី ២៥ រហូតដល់ ថ្ងៃទី៣ ជារៀងរាល់ខែ (លក្ខខណ្ឌនានាត្រូវបានអនុវត្ត)។
ពាក្យទី១ «ប្រដិត» ប្រើជាកិរិយាស័ព្ទមានន័យថា ការប្រកិត ដិតតាមជិតជាប់គ្នាមិនដាច់។ ឧទាហរណ៍៖ អ្នកប្រដិតតាមក្រោយខ្ញុំ។ ប្រើជានាមស័ព្ទ ជាឈ្មោះរោគម្យ៉ាង ដែលធ្វើឲ្យលាមក កកើតជាដុំតូចៗរឹងៗ ដែលបណ្តាលមកពីអង្គុយច្រើនម៉ោង ដូចជា កើតប្រដិត។ ពាក្យទី២ «ប្រតិដ្ឋ»  ជាពាក្យដែលត្រឹមត្រូវតាមភាសាសំស្ក្រឹត និងបាលីលាយគ្នា មានន័យថា ការបង្កើតថ្មី ដែលគេប្រព្រឹត្តឲ្យមានឡើង។ ឧទាហរណ៍៖ ពេលគេនិយាយអីមួយ កុំអាលឆាប់ជឿពេក ព្រោះរឿងខ្លះជារឿងប្រតិដ្ឋ។ ចំណែកឯពាក្យ «ប្រឌិត» ពុំត្រឹមត្រូវឡើយ។ គួរបែរមកសរសេរ«ប្រតិដ្ឋ» វិញទើបត្រឹមត្រូវតាមភាសា សំស្ក្រឹត និងបាលីដែលមាននៅក្នុងវេចនានុក្រមខ្មែរ៕  
ពាក្យ «ប្រដិត», «ប្រតិដ្ឋ» និង «ប្រឌិត»  ទាំង៣នេះ នៅក្នុងភាសាខ្មែរមានការបញ្ចេញសំឡេងដូចគ្នា ប៉ុន្តែ ការសរសេរខុសគ្នា។ សាធារណជនមួយចំនួនមិនទាន់ចែកឲ្យដាច់រវាងពាក្យទាំងនោះឡើយ។ រវាងពាក្យ «ប្រដិត» , «ប្រតិដ្ឋ» និង «ប្រឌិត» ដោយយោងតាមវេចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវមានតែពីរប៉ុណ្ណោះ។
  នាយិការរងនៃវិទ្យាល័យក្រូចឆ្មារ លោកស្រី ប្រាក់ សុភាព ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សិស្សសាលា១២ នាក់ បានសន្លប់កាលពីរសៀលថ្ងៃទី១៧ មករា ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ។    លុះដល់ព្រឹកថ្ងៃទី១៨ មករានេះ ខណៈពេលគោរពទង់ជាតិ សិស្ស ១៤នាក់ទៀតបានសន្លប់ជាបន្តបន្ទាប់។ បន្ទាប់ពីបញ្ជូនសិស្សដែលសន្លប់ដល់មន្ទីរពេទ្យបង្អែកខេត្ត សិស្ស១២នាក់ផ្សេងទៀត ដែលអមដំណើរដើម្បីជូនសិស្សសន្លប់ទៅពេទ្យនោះ ក៏បានសន្លប់បន្តគ្នាទៀត។    ក្នុងចំណោមសិស្សដែលដួលសន្លប់ទាំង ៣៨នាក់នេះ មានសិស្សប្រុសម្នាក់ដែរ។   ថ្វីបើមូលហេតុជាក់លាក់មិនទាន់ត្រូវបានគេដឹងក៏ដោយ បើតាមលោកស្រី ប្រាក់ សុភាព កាលពីថ្ងៃទី១៧ មករា នៅពេលព្រឹកធាតុអាកាសចុះត្រជាក់ ហើយពេលថ្ងៃក៏ក្ដៅខ្លាំង។    លោកស្រីបន្តថា៖ «គ្រូពេទ្យប្រាប់ថា សិស្សខ្លះខ្វះជាតិស្ករ និងមានសុខភាពខ្សោយ ទើបភិតភ័យសន្លប់បន្តគ្នា។ ប៉ុន្តែបើស្ថានភាពបរិយាកាសនៅសាលា គឺល្អប្រក្រតីធម្មតាទេ»។  នៅត្រឹមម៉ោង១១នេះ សិស្សដែលសន្លប់ទាំងអស់ត្រូវបានជួយសង្គ្រោះ និងកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ៕  សិស្សសាលាសន្លប់ (រូបពីលោកហ៊ឹម គង់)៖
ភ្នំពេញ៖ សិស្សវិទ្យាល័យក្រូចឆ្មារ ៣៨នាក់ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសន្លប់ជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី១៧ ដល់ថ្ងៃ១៨ មករា ឆ្នាំ២០២០នេះ។  មូលហេតុនៃការសន្លប់នេះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។  
  ការចរចាលើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបនេះ បានបញ្ចប់ដោយជោគជ័យ តាមរយៈកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកតំណាងឱ្យឧត្តមមន្ត្រីផ្នែកដឹកជញ្ជូនរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់។    បើតាមលោក ឈៀង ពេជ្រ កិច្ចព្រមពៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយ AE-CATA គឺជាសមិទ្ធផលមួយធំទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកិច្ចព្រមព្រៀងរវាងតំបន់ និងតំបន់តែមួយគត់ ដើម្បីពង្រឹងការផ្សាភ្ជាប់នៃការដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងសហភាពអឺរ៉ុប។   លោកឈៀង ពេជ្រ បានបញ្ជាក់ថា AE-CATA មានសារសំខាន់ណាស់ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់នានា ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយជាពិសេសនឹងបើកឱកាសឱ្យមានកំណើនថ្មីនៃឧស្សាហកម្មអាកាសចរណ៍ និងពាណិជ្ជកម្ម ក្នុងតំបន់ទាំងពីរ។ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន. ប្រភពរូប៖ MPWT   សហភាពអឺរ៉ុបនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីការបញ្ចប់កិច្ចព្រមពៀងតាមផ្លូវអាកាសរវាងAE-CATA លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានលើកឡើងថា សហភាពអឺរ៉ុប គឺជាប្រភពនៃការវិនិយោគដ៏ធំ និងជាដៃគូពាណិជ្ជកម្មលំដាប់ទី៣សម្រាប់អាស៊ាន។    ជាមួយគ្នានោះ លោកស្រី Adina Valean ស្នងការដឹកជញ្ជូនអឺរ៉ុប មានប្រសាសន៍ថា កិច្ចព្រមព្រៀងAE-CATAនេះ នឹងផ្តល់នូវការវិនិយោគដ៏រឹងមាំដើម្បីបន្តជំរុញស្តង់ដារស្តង់ដារខ្ពស់ស្តីពី សុវត្ថិភាព សន្តិសុខ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៃបរិស្ថាន និងបញ្ហាសង្គម។ កិច្ចព្រមព្រៀងAE-CATAនេះ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១។   កាលឆ្នាំ២០២០ អាស៊ានមានលំហូរទុននិយោគផ្ទាល់ពីបរទេសចំនួន ១០,៥ពាន់លានដុល្លារ និងទំហំពាណិជ្ជកម្មមានចំនួន ២២៦,២ពាន់លានដុល្លារ។ អគ្គលេខាធិការអាស៊ានរូបនេះ  បានអះអាងថា កិច្ចព្រមព្រៀងAE-CATA នេះ នឹងធ្វើឱ្យតំបន់ទាំងពីររវាងអាស៊ាននិងសហភាពអឺរ៉ុប កាន់តែខិតជិតគ្នាដែលអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀត៕  
កម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ាន បានបញ្ចប់ការចរចាជាមួយសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនៃការដឹកជញ្ជូនតាមផ្លូវអាកាសរវាងទ្វេភាគីហើយ(AE-CATA)។ AE-CATA គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសលើកដំបូងក្នុងពិភពលោក ដែលជំរុញការភ្ជាប់និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងចំណោមរដ្ឋជាសមាជិក ចំនួន៣៧របស់អាស៊ាន និងអឺរ៉ុប។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងរបស់ Pfizer សម្រាប់ក្រុមក្មេងៗដែលមានអាយុចាប់ពី១២ឆ្នាំទៅ ១៥ឆ្នាំ។ ការអនុញ្ញាតធ្វើឡើងក្រោយ លទ្ធផលសាកល្បងរបស់ក្រុមហ៊ុនបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពដល់ទៅ១០០ភាគរយ ចំពោះក្មេងៗ។    ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំពោះក្រុមមនុស្សវ័យក្មេងនេះ ក៏ធ្វើឡើង ខណៈ ដែលករណីឆ្លងក្នុងចំណោមមនុស្សអាយុ១២ឆ្នាំទៅ១៥ឆ្នាំ កើនឡើងជាងមុន។ មហាវិទ្យាល័យ វេជ្ជសាស្ត្រផ្នែកកុមារអាមេរិក (AAP) បានអះអាងថា ក្នុងសប្តាហ៍ដំបូងនៃខែឧសភា ករណីជំងឺកូវីដ-១៩ កើតលើកុមារ មានប្រមាណ២៤ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍។ នេះបើតាមទូរទស្សន៍ CNN ។    រដ្ឋ Georgia ស្ថិតក្នុងចំណោមរដ្ឋដំបូងគេ ដែលបានចាក់វ៉ាក់សាំងឱ្យក្មេងៗមានអាយុពី១២ឆ្នាំទៅ ១៥ឆ្នាំ។ រដ្ឋជាច្រើនទៀតដូចជា Texas, Idaho, Arizona, New York, Massachusetts, Illinois និង Minnesota ក៏នឹងចាក់វ៉ាក់សាំងដល់កុមារក្នុងក្រុមអាយុនេះដែរ។    យ៉ាងណាមិញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្មេងៗនេះ បង្កជាបញ្ហាប្រឈមសម្រាប់ គ្រូពេទ្យក៏ដូចជាឪពុកម្តាយ។ ក្មេងជាច្រើន កំពុងចាក់វ៉ាក់សាំងសម្រាប់បង្ការជំងឺផ្សេងៗ ក្រៅពីជំងឺ កូវីដ-១៩ ។ គ្រូពេទ្យបានណែនាំឱ្យក្មេងៗទាំងនោះរង់ចាំពីរសប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួច សឹមចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងទៀត។   ជំហានបន្ទាប់ អាមេរិក ក៏ត្រៀមចាក់វ៉ាក់សាំងលើក្មេងអាយុក្រោម១២ឆ្នាំផងដែរ។ រដ្ឋបាលចំណី អាហារ និងឱសថអាមេរិក នឹងរៀបចំការប្រជុំមួយនៅខែមិថុនា ដើម្បីពិភាក្សាអំពីការអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម១២ឆ្នាំ។    ប្រធានក្រុមហ៊ុនវ៉ាក់សាំង Pfizer ថ្មីៗនេះបានលើកឡើងថា ក្រុមហ៊ុនខ្លួននឹងស្នើសុំសិទ្ធិប្រើប្រាស់ បន្ទាន់នៅខែកញ្ញាខាងមុខដើម្បីចាក់វ៉ាក់សាំងលើកុមារដែលមានអាយុពី២ឆ្នាំទៅ១១ឆ្នាំ បន្ទាប់មក នឹងស្នើសុំសម្រាប់កុមារអាយុ៦ខែទៅ២ឆ្នាំនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១។   សូមបញ្ជាក់ថា វ៉ាក់សាំង Pfizer សម្រាប់ក្មេង នឹងត្រូវចាក់អោយក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំទៅ ១៥ឆ្នាំ ដោយចាក់ពីរដងក្នុងរយៈពេលបីសប្តាហ៍ គឺដូចគ្នានឹងមនុស្សពេញវ័យដែរ។ ប៉ុន្តែក្មេងដែល មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរចំពោះសមាសធាតុណាមួយមានក្នុងវ៉ាក់សាំង នឹងមិនអាចចាក់បានទេ៕  
អាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឱ្យក្មេងៗអាយុពី១២ឆ្នាំទៅ១៥ឆ្នាំហើយ នៅថ្ងៃទី១១ ខែឧសភា ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងរបស់ Pfizer លើក្រុមមនុស្សមួយនេះ។
  លោក ឈឿន ចាន់ថន ហៅ ម៉ៅ ដែលមេអង្គរក្សសម្ដេច ជា ស៊ីម នេះ បានជាប់ចោទពីបទរំលោភលើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះការទទួលខុសត្រូវ ក្នុងការដឹកនាំគ្រប់គ្រងអង្គភាព ដែលប្រព្រឹត្តទៅ កាលពីឆ្នាំ២០០៧។ តុលាការដាក់បទចោទលោក ឈឿន ចាន់ថន នេះ តាមមាត្រា៦០១ ៤៤៧ ៣៩២ នៃក្រមព្រហ្មទណ្ឌ , មាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងរំសេវ និងមាត្រា៩ នៃក្រឹត្យច្បាប់លេខ០៤ ឆ្នាំ១៩៨១។ តាមរយៈបទចោទទាំងនេះ តុលាការបានសម្រេចផ្តន្ទាទោសអតីតមេបញ្ជាការកងអង្គរក្សសម្ដេច ជា ស៊ីម រូបនេះ ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ៕
ភ្នំពេញ៖ លោក ឈឿន ចាន់ថន អតីតមេអង្គរក្សសម្ដេច ជា ស៊ីម ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម បរមនាថ សីហមុនី ត្រាស់បង្គាប់លើកលែងទោស ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ ហើយទើបផ្សព្វផ្សាយនៅពេលនេះ។
  ក្នុងប្រទេសចិនទាំងមូល អ្នកជាសះស្បើយមាន១២៥៣នាក់ហើយ ក្នុងចំណោមអ្នកជំងឺជិត៣ម៉ឺននាក់។ ខេត្ត Hubei មានអ្នកសះស្បើយ៦៧១នាក់ (ក្នុងនោះក្រុងវូហាន មាន៤៣២នាក់)។ ខេត្តផ្សេងទៀតដែលមានអ្នកជំងឺជាសះស្បើយចន្លោះពី៣០ ទៅប្រមាណ៨០នាក់ រួមមាន Guangdong, Henan, Hunan, Jiangxi, Anhui, Jiangsu, Sichuan និងក្រុងប៉េកាំងជាដើម។ តៃវ៉ាន់ដែលជាតំបន់រដ្ឋបាលពិសេស បានប្រកាសពីការជាសះស្បើយអ្នកជំងឺដំបូងក្នុងចំណោម១៣ករណី។   ក្រៅពីចិន ថៃ បានព្យាបាលសះស្បើយ៩នាក់ក្នុងចំណោម២៥ករណី ដែលក្នុងនោះ មានម្នាក់ជាអ្នកបើកតាក់ស៊ីជនជាតិថៃ តែម្តង។ វៀតណាម និងអូស្ត្រាលី មាន៣ករណីរៀងៗខ្លួន រីឯសហរដ្ឋអាមេរិក ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ក៏បានអះអាងពីការព្យាបាលសះស្បើយករណីដំបូងរៀងៗខ្លួនផងដែរ។   ក្នុងចំណោមប្រទេសដែលមាន១ករណី ហ្វាំងឡង់ និងស្រីលង្កា បានអនុញ្ញាតឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យហើយ ខណៈកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត បានបញ្ជាក់ពីស្ថានភាពប្រក្រតីរបស់អ្នកជំងឺ៕
គិតត្រឹមវេលាម៉ោង៤ និង២០រសៀលថ្ងៃ ព្រហស្បតិ៍ ទី៦ ខែកុម្ភៈនេះ មនុស្សជាង១២៦២នាក់ បានជាសះស្បើយពីជំងឺកូរ៉ូណាវីរុស (2019-nCov) ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ជាបន្តបន្ទាប់។ នេះបើតាមទិន្នន័យដែលផ្សាយដោយគណៈកម្មាធិការសុខាភិបាលជាតិចិន។
ក្រុមហ៊ុន DKSH  គឺជាក្រុមហ៊ុនចែកចាយលំដាប់ថ្នាក់ពិភពលោកក្នុងប្រទេសចំនួន៣៦ ដែលបានផ្តល់សេវាកម្មឈានមុខគេនៅលើទី្វបអាស៊ីនេះ បានបើកសម្ភោធដំណើរការ លក់ផលិតផលខោខូវប៊យ ម៉ាក Levi's សាខាទី៦ នៅតំបន់ផ្សារចាស់ ក្នុងខេត្តសៀមរាប។ លោក Peter Hornby នាយកគ្រប់គ្រងទូទៅផ្នែក Fashion Apparel ក្រុមហ៊ុន DKSH Thailand បានមានប្រសាសន៍ថា «ក្រុមហ៊ុនយើងខ្ញុំ មានសុទិដ្ឋិនិយមចំពោះទីផ្សារលក់រាយនៅក្នុងប្រទេសកម្ពុជា ដោយយើងខ្ញុំបានសង្កេតឃើញថា អតិថិជននៅក្នុងប្រទេសកម្ពុជា មានតម្រូវការកាន់តែខ្ពស់ចំពោះផលិតផលដែលមានម៉ាក Levis ហើយយើងរំពឹងថា នឹងអាចបើកហាង Levis ១០ ទីតាំងឬច្រើនជាងនេះដល់ចុងឆ្នាំ ២០១៨»។ ក្រុមហ៊ុន Levi Strauss & Co. បានបង្កើតខោខូវប៊យពណ៌ខៀវចាប់តាំងពីឆ្នាំ ១៨៧៣ មកម្ល៉េះ ហើយបន្តទាញយកនូវការកែច្នៃថ្មី ឲ្យស្របតាមតម្រូវការអតិថិជនផងដែរ។  Levis គឺជាម៉ាកសំលៀកបំពាក់បុរសនិង ស្ត្រីឈានមុខគេលើពិភពលោកដែលបន្តអនុវត្តការគ្រប់គ្រងអាជីវកម្មប្រកបដោយចីរភាពនិងក្រម សីលធម៌ក្នុងគ្រប់ដំណើរការនៃការផលិត។ ក្នុងបទពិសោធន៍ជាង១៥០ឆ្នាំ ក្រុមហ៊ុននៅតែបន្តកែច្នៃខោខូវប៊យពណ៌ខៀវសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រុមហ៊ុន DKSH ទទួលបានសិទ្ធិចែកចាយផ្តាច់មុខ ផលិតផល Levis នៅក្នុងទីផ្សារប្រទេសកម្ពុជា ថៃ ភូមា និងឡាវ ។ ក្រុមហ៊ុន DKSH បាននាំយកផលិតផលម៉ាក Levis ចូលមកទីផ្សារប្រទេសកម្ពុជា តាំងពីឆ្នាំ២០១០ មកម្ល៉េះ។ សាខាទាំង៤របស់ Levis នៅក្នុងទីក្រុងភ្នំពេញមានទីតាំងនៅផ្សារស៊ីធីម៉ល ណាហ្គា Exchange Squre និងក្នុងផ្សារ Aeon Mall ខណៈសាខា២ទៀត នៅខេត្តសៀមរាប៕
ក្រុមហ៊ុន DKSH  ដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខ ចែកចាយផលិតផលម៉ាក Levisបានបើកសម្ភោធសាខាទី៦ នៅតំបន់ផ្សារចាស់ ក្នុងខេត្តសៀមរាប នៅថ្ងៃទី៥ តុលា។ Levis (លី វ៉ាយ) ជាម៉ាកសំលៀកបំពាក់ ឈានមុខគេនៅលើពិភពលោក។
  ប្រតិភូ គ្រូបង្វឹក និងកីឡាករទូកក្តោងចំនួន៤រូប កាយសម្ព័ន្ធ Artistic ចំនួន២រូប និងបាល់ទះឆ្នេរខ្សាច់ចំនួន៥រូប ត្រូវចាកចេញពីកម្ពុជានៅម៉ោង១២:៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៧ វិច្ឆិកា ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។    កីឡាទូកក្តោង និងបាល់ទះឆ្នេរខ្សាច់នឹងចាប់ផ្តើមការប្រកួតវគ្គជម្រុះនៅថ្ងៃទី២៩ វិច្ឆិកា ខណៈកីឡាកាយសម្ព័ន្ធ Artistic ប្រកួតនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។    សម្រាប់ការប្រកួតកីឡា SEA Games ឆ្នាំនេះ ម្ចាស់ផ្ទះហ្វីលីពីនដាក់កីឡាចំនួន៥៦ប្រភេទឲ្យប្រកួតប្រជែង ដោយមានវិញ្ញាសាសរុបចំនួន៥៣០ និងមាន១១ប្រទេសចូលរួម។ កម្ពុជាបញ្ជូនកីឡា៣១ប្រភេទឲ្យចូលរួម រួមមានបាល់ទាត់, បាល់ទះលើក្តារ, បាល់ទះឆ្នេរខ្សាច់, ល្បុក្កតោ, ចំបាប់, ប៉េតង់, តេក្វាន់ដូ, កាយសម្ព័ន, កីឡារាំ, វាយសី, វាយកូនបាល់, ទោចក្រយាន, បាល់បោះ, ទ្រីយ៉ាត្លុង, សីដក់, Beseball, ប្រដាល់គុនខ្មែរ, ប្រដាល់សកល, គុនដាវ, ហែលទឹក, អត្តពលកម្ម, វាយកូនគោល, កីឡាអេឡិចត្រូនិក, ហុកគី, វាយកូនឃ្លីលើតុ, សូហ្វតិន្នីស, ឃិកបុកស៊ីង, ការ៉ាតេ, ជឺជិតស៊ូ, យូដូ និងទូកប្រពៃណី-កានូ៕   
បន្ទាប់ពីកីឡាបាល់ទាត់ ដែលបានចេញទៅហ្វីលីពីននៅថ្ងៃទី២២ វិច្ឆិកា កីឡា៣ប្រភេទរួមមានទូកក្តោង កាយសម្ព័ន្ធ(Artistic) និងបាល់ទះឆ្នេរខ្សាច់ ត្រូវចាកចេញពីកម្ពុជានៅយប់ថ្ងៃទី២៦ វិច្ឆិកានេះ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលបើកការប្រកួតផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
កីឡាករថ្លៃជាងគេលើលោកដែល PSG ទិញពី Barcelona កាលពីដើមរដូវកាល រកគ្រាប់បាល់បញ្ចូលទីបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងលីក ២០ប្រកួត មុនពេលរងរបួសជើងកាលពីចុងខែកុម្ភៈដែលតម្រូវឲ្យរូបគេវះកាត់នៅប្រេស៊ីល និងអាក់ខានចូលទីលានប្រកួតតាំងពីពេលនោះមក។ បើទោះបីមិនបានជួយក្រុមក្នុងរយៈពេលចុងក្រោយក្តី ប៉ុន្តែខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅដើមរដូវកាលសម្រាប់ក្រុមដែលមានមូលដ្ឋានក្នុងក្រុងប៉ារីសដើម្បីឈ្នះពាន French player of the year prize ក្នុងរដូវកាលដំបូងរបស់គេនៅបារាំង។ «ខ្ញុំពិតជារំភើប និងសប្បាយរីករាយណាស់ជាមួយនឹងរដូវកាលរបស់យើង ហើយវាជាកិត្ដិយសមួយដោយមានការចូលរួមពីមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំនឹងមិនទទួលបានពាននេះទេ ប្រសិនជាមិនមានពួកគាត់»។ នេះជាការលើកឡើងរបស់ Neymar ក្រោយទទួលពានពីមិត្តរួមជាតិ Ronaldo នៅឯពិធីប្រគល់ពានរង្វាន់នៅទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៨។ អតីតសមាជិកក្រុម Sao Paulo ក៏ត្រូវបានអ្នកការសែតសួរសំណួរអំពីអនាគតរបស់គេក្រោយលេចលឺដំណឹងពីការចង់បានពីក្រុមយក្សអេស្ប៉ាញ Real Madrid។ ប៉ុន្តែយ៉ាងណាក៏ដោយ Neymar បានបដិសេធមិនឆ្លើយនឹងសំនួររបស់អ្នកកាសែតនោះឡើយ។ «យើងនិយាយអំពីរឿងទាំងនេះគ្រប់ពេលមុនទ្វារដូរដោះកីឡាករជិតចូលមកដល់។ ប៉ុន្តែ ខ្ញុំមិនចង់និយាយអ្វីនៅពេលនេះទេ។ អ្នករាល់គ្នាដឹងហើយថាហេតុអ្វីបានជាខ្ញុំមកទីនេះ និងអ្វីដែលជាគោលបំណងរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំផ្តោតតែលើ World Cup ប៉ុណ្ណោះ រឿងផ្ទេរខ្ញុំមិនចង់និយាយទេ»។ Neymar ប្រាប់អ្នកការសែតដូច្នេះ៕
Neymar ខ្សែប្រយុទ្ធរបស់ Paris Saint-Germain ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ (French player of the year prize) នៃលីគកីឡាបាល់ទាត់កំពូលបារាំង Ligue 1 ក្នុងរដូវកាលដំបូងរបស់ខ្លួន បើទោះជាអវត្តមានពីការរងបួសជើងរយៈពេលជាង៣ខែក៏ដោយ។
ស្ថានីយផលិតទឹកស្អាតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានសាងសង់ឡើងអស់ទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងទីធ្លានៃមណ្ឌលសុខភាពត្បែង ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ដែលស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីក្រុងសៀមរាប។ ស្ថានីយទឹកស្អាតត្រូវបានពលរដ្ឋអបអរសាទរ និងគាំទ្រយ៉ាងច្រើន។ ឧបករណ៍ចម្រោះទឹកស្អាតដ៏ទំនើប ត្រូវបានបំពាក់ ដើម្បីផលិតទឹកបរិសុទ្ធដែលមានគុណភាពល្អ លក់ជូនពលរដ្ឋក្នុងតម្លៃទាប ពោល គឺមានតម្លៃពី១,៣០០រៀលដល់ ១,៥០០រៀល ក្នុងមួយធុងចំណុះ២០លីត្រ។ ពួកគេទិញទឹកក្នុងតម្លៃ១,៣០០រៀលក្នុងមួយធុងសម្រាប់ការមកដឹកដល់ស្ថានីយផ្ទាល់ ប៉ុន្តែ តម្លៃនឹងកើនឡើងត្រឹម១,៥០០រៀល ប្រសិនបើរ៉ឺម៉កកង់បីរបស់ស្ថានីយនេះដឹកជូនដល់ផ្ទះ។ លោក តាន់ បរិយា អាយុ២៧ឆ្នាំ ដែលជាអ្នកភូមិវត្តត្បែង បានប្រើប្រាស់ទឹកស្អាត ចាប់តាំងពីស្ថានីយចម្រុះទឹកនេះ បានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១៥មក។ គ្រូពេទ្យផ្នែកពិគ្រោះនៅមណ្ឌលសុខភាពត្បែងរូបនេះ អះអាងថា ក្រៅពីភាពងាយស្រួល លោកទុកចិត្តចំពោះទឹកស្អាតនេះ ពីព្រោះ វាមានប្រព័ន្ធចម្រោះទំនើប និងការច្រកចូលធុងយ៉ាងមានអនាម័យទៀតផង។     លោកនិយាយថា៖«កាលពីយើងមិនទាន់មានទឹកស្អាត យើងសប់ទឹកចេញពីអណ្តូង យើងបូម និងទុកវាកុំឲ្យធុំក្លិន ហើយយកទៅដាំ ទើបយើងអាចប្រើបាន។ ប៉ុន្តែពេលប្រើទឹក O-We គឺយើងមានភាពងាយស្រួល ដោយប្រើតែម្តង អត់ចាំបាច់ដុតភ្លើងផ្សែងចូលភ្នែកនោះទេ»។  អ្នកស្រី ផម ស្រីឡែន អាយុ៣០ឆ្នាំ បាននិយាយថា ដំបូងឡើយ អ្នកភូមិបានប្រើប្រាស់ទឹកអណ្តូង ទឹកស្រះ និងបឹង ដែលធ្វើឲ្យខាតបង់ឬខ្លះទៀត ហូបទឹកឆៅដែលធ្វើមានជំងឺជាដើម។ អ្នកស្រីរៀបរាប់ថា៖«ដំបូង អ្នកភូមិមិនសូវទិញទឹកនេះទេ ដោយសារ មានរសជាតភ្លាវ ប៉ុន្តែ ក្រោយមក ក៏មានអ្នកភូមិច្រើន បានងាកមកប្រើប្រាស់ទឹកនេះវិញ ព្រោះតែវាមានអនាម័យ និងងាយស្រួល»។    កញ្ញា ឡម ស្រីកា ទទួលបានការងារជាបេឡា ដែលទទួលបានបៀវត្ស ៣៥ម៉ឺនក្នុងមួយខែនិងប្រាក់ ឧបត្ថម្ភ២០០រៀលក្នុងមួយធុង បានបង្ហាញអារម្មណ៍រីករាយ ក៏ព្រោះតែនាងមិនចាំបាច់ចំណាកស្រុកទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ខណៈដែលអ្នកភូមិភាគច្រើន បានទៅធ្វើការងារនៅក្រុងសៀមរាប ភ្នំពេញ ឬចាកចេញទៅក្រៅប្រទេស។  ជាអតីតអ្នកដាំបន្លែលក្ខណៈគ្រួសារ ក្នុងទឹកមុខរួសរាយរាក់ទាក់ ស្រីកាបាននិយាយថា៖«ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំអាចជួយពលរដ្ឋឲ្យមានទឹកស្អាតប្រើប្រាស់ ដើម្បីការពារសុខភាពពួកគាត់។ ម្យ៉ាងទៀត ខ្ញុំមានការងារធ្វើនៅភូមិ និងបានចែកទឹកស្អាតដល់សាលារៀន និងគ្រួសារក្រីក្រផងដែរ»។      លោក ទឹម ពេទ្យ អាយុ២៨ឆ្នាំ ជាយុវជនម្នាក់ទៀត ដែលទទួលបានការងារពីគម្រោងនេះដែរ ក៏មានអារម្មណ៍រីករាយ ពីព្រោះ ឃើញពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានប្រើប្រាស់ទឹកស្អាតច្រើនឡើងៗ។ លោកបញ្ជាក់ថា៖«ខ្ញុំធ្លាក់បាក់ឌុប ហើយមិនធ្លាប់គិតថា បានការងារធ្វើនោះទេ ព្រោះកន្លងមក ខ្ញុំធ្វើតែស្រែ។ ខ្ញុំចង់ឃើញពលរដ្ឋមានទឹកសុវត្ថិភាពប្រើប្រាស់ ខ្ញុំក៏ស្ម័គ្រចិត្តចូលធ្វើការងារនេះ»។   ពាក់ព័ន្ធនឹងគម្រោងនេះ អ្នកស្រី ហាក់ សុំ ក្រុមប្រឹក្សាឃុំត្បែង បានលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមប្រើប្រាស់ទឹកស្អាតទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងសុខភាព។   អ្នកស្រីបញ្ជាក់ថា៖«កាលមិនទាន់មានទឹកស្អាត ពលរដ្ឋមានជំងឺច្រើនដែរ ព្រោះពួកគេហូបទឹកអណ្តូង និងទឹកស្រះ។ តែក្រោយមានទឹកស្អាត ពួកគេកាត់បន្ថយជំងឺបានច្រើនដែរ ព្រោះទឹកនេះ គេដាក់ថ្នាំសម្លាប់មេរោគក្នុងទឹក»។   ក្នុងវ័យ៦៧ឆ្នាំ អ្នកស្រីបានអះអាងថា អ្នកស្រីសប្បាយចិត្ត និងបានប្តេជ្ញាជួយផ្សព្វផ្សាយដល់ពលរដ្ឋនៅក្នុងឃុំរបស់អ្នកស្រី ឲ្យទិញទឹកស្អាតយកទៅប្រើប្រាស់ ដើម្បីចៀសវាងជំងឺដែលកើតចេញពីទឹកមិនស្អាតដែលពួកគេប្រើកន្លងមក។   ជុំវិញការបង្កើតស្ថានីយចម្រោះទឹកនេះដែរ លោក អ៊ឹម ចាន់សុភាព មន្ត្រីផ្នែកទឹក និងអនាម័យរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តសៀមរាប បានឲ្យដឹងថា អង្គការភ្លែនអន្តរជាតិកម្ពុជា មានគម្រោងទឹកស្អាតនេះ តាំងពីឆ្នាំ២០០២ ប៉ុន្តែសម្រាប់ស្ថានីយក្នុងឃុំត្បែងនេះ គឺបានចាប់ផ្តើមដំណើរការតាំងពីដើមឆ្នាំ២០១៥មក។  លោកបញ្ជាក់ថា៖«គម្រោងនេះ អនុវត្តន៍ដោយភូមិឃុំផ្ទាល់ ឯយើងគ្រាន់តែជួយផ្នែកបច្ចេកទេស។ មួយវិញទៀត យើងចង់កាត់បន្ថយជំងឺដែលកើតពីទឹកមិនស្អាត តាមរយៈការផ្តល់ទឹកស្អាត និងមានតម្លៃទាបដល់ពលរដ្ឋក្នុងឃុំ»។  គម្រោងនេះ ក៏បានជួយផ្តល់ការងារជូនយុវជន៣នាក់ផងដែរ។  លោក ចាន់សុភាពអះអាងថា ក្នុងមួយខែ ស្ថានីយនេះ អាចលក់ទឹកចន្លោះពី៦០០ធុង ទៅ១ពាន់ ដោយថវិកាដែលបានពីការលក់ទឹក ត្រូវបានផ្តល់ជាប្រាក់បៀវត្សឲ្យបុគ្គលិក៣នាក់ ផ្តល់ដល់ឃុំដើម្បីអភិវឌ្ឍន៍ឃុំ ចែកជូនបន្តិចបន្តួចដល់គណៈកម្មការដែលបានជួយផ្សព្វផ្សាយ និងមួយចំនួនទៀត ផ្តល់ជូនអង្គការ១០០១ ជាអង្គការដៃគូ ដែលបានចុះមកត្រួតពិនិត្យគុណភាពទឹករៀងរាល់ខែ។  អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងពង្រីកគម្រោងស្ថានីយចម្រោះទឹក នៅក្នុងឃុំស្រែខ្វាវក្នុងស្រុកអង្គរជុំខេត្តសៀមរាប ដើម្បីផ្តល់ទឹកស្អាត ដែលមានសុវត្ថិភាពជូនពលរដ្ឋនៅតំបន់ខ្វះទឹកស្អាតបន្ថែមទៀត៕
ភ្នំពេញ៖ ពលរដ្ឋនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញអារម្មណ៍រីករាយចំពោះស្ថានីយ៍ចម្រោះទឹកស្អាតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានធ្វើឲ្យពួកគេ ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃទាប និងគុណភាពល្អ។ គម្រោងនេះ ក៏បានជួយយុវជន៣នាក់នៅក្នុងឃុំដាច់ស្រយាលមួយនេះ ឲ្យមានការងារធ្វើផងដែរ។
តួលេខបឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៨,៧១៥គ្រួសារ ក្នុងនោះពលរដ្ឋចំនួន ១,១៥០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជំនន់ទឹកភ្លៀង រួមផ្សំនឹងចរន្តទឹកហូរចេញពីខេត្តបាត់ដំបង និងព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ដល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ នៃខេត្តបន្ទាយមានជ័យ។    បើតាមតួលេខខាងលើ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់សាលារៀន ២៦កន្លែង, វត្ត ៩កន្លែង និងមណ្ឌលសុខភាព ២កន្លែង។ ជាមួយគ្នានេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា ត្រូវបានជន់លិច។    ជុំវិញការវិវត្តនៃទឹកជំនន់នៅខេត្តបន្ទាយមានជ័យ សារព័ត៌មានថ្មីៗ២៥ មិនអាចសុំការបញ្ជាក់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើយ ដោយលោកអះអាងថា ជាប់ប្រជុំ។    រូបភាពពីហ្វេសប៊ុកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ   គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ កញ្ញា បានព្យាករថា កម្ពុជា នឹងបន្តធ្លាក់រយៈពេលមួយសប្ដាហ៍ទៀត។ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី២៨ កញ្ញា ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បន្តប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៨,៧១៥គ្រួសារហើយ ដែលរស់នៅក្នុងឃុំ-សង្កាត់ចំនួន ៣៨ នៃក្រុង-ស្រុកចំនួន៦។ ក្រៅពីប៉ះពាល់ដល់ពលរដ្ឋ ជំនន់ទឹកភ្លៀងនេះ ក៏បានប៉ះពាល់ដល់ផលដំណាំជាង ២ម៉ឺនហិកតាផងដែរ។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអាហារធម្មតាៗ ប៉ុន្តែអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរ ៖ ១. កាហ្វេអ៊ីន អ្វីដែលធ្វើឲ្យកាហ្វេអ៊ីនអាចបំបាត់ការឈឺចាប់បាន? នោះក៏ព្រោះតែវាបន្លប់រាងកាយពីអារម្មណ៍ឈឺចាប់។ កាហ្វេអ៊ីនមិនមែនមានផ្ទុកតែក្នុងកាហ្វេឡើយ វាក៏មាននៅក្នុងសូកូឡា និងតែជាដើមផងដែរ។ ២. ខ្លាញ់ត្រី ខ្លាញ់ត្រី ឬអាស៊ីតខ្លាញ់អូមេហ្កា ៣ ជួយកាត់បន្ថយភាពឡើងរឹងនិងឈឺសន្លាក់បានយ៉ាងប្រសើរ។ ក្រៅពីមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ហើយនោះ អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏មានក្នុងគ្រាប់ធញ្ញជាតិ អយស្ទ័រ និងគ្រាប់ជីជាដើមផងដែរ។ ដូច្នេះដើម្បីបំបាត់ការឈឺចាប់កុំភ្លេចទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។ ៣. ខ្ញី ការរលាកជាប្រភពចម្បងមួយនៃបញ្ហាឈឺចាប់ ហើយខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ៤. រមៀត រមៀតជួយបំបាត់ការឈឺចាប់ដោយសារការរលាក។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងអាការៈឈឺចាប់ ដោយសារតែការរលាកក្នុងរាងកាយ ចូរបន្ថែមរមៀតមួយចំនួនក្នុងអាហារ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរឲ្យកត់សម្គាល់។ ៥. ផ្លែចេក ការទទួលទានចេកនឹងជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ។ នោះក៏ព្រោះតែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីន B6 ដែលជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវគួរឲ្យកត់សម្គាល់។ ៦. តែជីអង្កាម តែជីអង្កាមអាចជួយបំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាមក្រៀម ឬស្ងួត ១ ស្លាបព្រាកាហ្វេ រហូតដល់ពុះ រួចទុកចោលសម្រាប់រយៈពេល ២០ នាទី។ នៅពេលតែចុះត្រជាក់ ចូរខ្ពុរមាត់របស់អ្នកជាមួយទឹកតែនេះ។ អ្នកក៏អាចដាក់ស្អំកញ្ចប់តែជីអង្កាមក្ដៅឧណ្ហៗលើធ្មេញដែលឈឺសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ឬរហូតការឈឺចាប់ត្រូវបានថយចុះ។ ជីអង្កាមមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលបំបាត់ការឈឺធ្មេញបានយ៉ាងប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh
ជាញឹកញយនៅពេលមានអារម្មណ៍ឈឺចាប់ភាគច្រើននៃពួកយើង គឺតែងតែជ្រើសរើសយកថ្នាំបំបាត់ការឈឺចាប់មកដោះស្រាយបញ្ហា។ ទោះជាយ៉ាងណាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជះឥទ្ធិពលមិនល្អច្រើនចំពោះសុខភាពមិនដូចអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកឡើយ។
នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍កម្ពុជាចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បានះអាងទៀតថា រដ្ឋាភិលបាល នឹងធានាជួយរក្សាលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង រក្សាលំនឹងអាជីវកម្មនានា។ មេដឹកនាំរូបនេះ បញ្ជាក់ថា វីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ មិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ទទ្ទឹមនឹងនេះ មេដឹកនាំកម្ពុជា ថែមទាំងលើកឡើងថា រដ្ឋាភិបាល នឹងជួយជ្រោមជ្រែងរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីឲ្យរោងចក្រទាំងនោះ អាចដំណើរប្រតិបត្តិការរបស់ខ្លួនបន្តទៀត។  សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រកាសថា នឹងមានរោងចក្រមួយចំនួន ត្រូវបិទទ្វារមួយរយៈ ហើយកម្មករ-កម្មការិនីមិនតិចជាង១ម៉ឺនាក់នោះទេ ដែលគេ វាយតម្លៃថា នឹងត្រូវព្យួរការងារ។ ការបិទទ្វារនេះ ដោយសារតែរោងចក្រទាំងនោះ អស់វត្ថុធាតុដើម ដែលនាំចូលមកពីចិន ក្នុងពេលដែលចិន កំពុងរងការវាយប្រហារដោយវីរុស COVID-19៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាថា រដ្ឋាភិបាល ធានាជួយរកការងារ ជូនកម្មករ-កម្មការិនីណា បាត់បង់ការងារ ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងផលប៉ះពាល់ខ្លះៗពីការរាលដាលវីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ 
គួរបញ្ជាក់ផងដែរថា ពាក្យដែលផ្តើមដោយ ព្យព្ជានៈ «ច» មួយចំនួន ត្រូវបានប្តូរទៅជាព្យព្ជានៈ «ជ» តែក៏ស្ថិតនៅក្នុងភាពត្រឹមត្រូវដដែល។ ពាក្យទាំងនោះរួមមានដូចជា ចួន ទៅជាជួន, ចួប ទៅជួប, ចៀន ទៅ ជៀន, ចំទង់ ទៅជំទង់,ចំពូក ទៅជាជំពូក, ចំទាស់ ទៅជាជំទាស់, ចំទើត ទៅជាជំទើត,ចំទើស ទៅជា ជំទើស,ចំនួប ទៅជាជំនួប, ចំទាំង ទៅជាជំទាំង, ចំទើរ ទៅជាជំទើរ។ល៕ 
ការប្រើប្រាស់ពាក្យនៅក្នុងសំណេរតែងតែគេចមិនផុតពីពាក្យខុស និងត្រូវ តែគេចាំបាច់ត្រូវតែផ្ទៀតផ្ទាត់យកចិត្តទុកដាក់ ទើបធ្វើឲ្យសំណេរនោះល្អឥតខ្ជោះ។  រវាងពាក្យ «ជៀស និងចៀស» នេះសម្តេចព្រះសង្ឃរាជ ជួន ណាត បានអះអាងថាត្រឹមត្រូវដូចគ្នា។ «ជៀស និងចៀស» ជាការគេចចេញ,ដើរវាង, ថយចេញ, ដើរងាកបែរមិនឲ្យប៉ះទង្គិចគ្នា។
  សំណាង៖ ថ្ងៃមុន អ្នកនៅកន្លែងធ្វើការរបស់អញម្នាក់ គាត់អាយុជាង៤០ឆ្នាំហើយ គាត់និយាយថា ពេលគាត់ទៅលេងសៀមរាបម្តងៗ គាត់មិនដែលចង់ទៅដើរលេងតាមប្រាសាទទេ។ គាត់ថា ទៅមើលថ្ម គ្មានអី្វសប្បាយទេ។ អញឮពាក្យហ្នឹង អញហួសចិត្ត អាណិតប្រទេសជាតិឯងតែម្តងអ្ហា!   សុធីរ៖ កាន់តែសង្វេគជាងនេះទៀត បើអ្នកនិយាយនោះ គឺជាកុមារ និងជាយុវជន។ ហើយអញក៏បានឮហើយដែរ។ វាអាចជាពាក្យនិយាយលេងសើចមែន។ ប៉ុន្តែអញយល់ថា បើកូនខ្មែរបានយល់ និងស្រឡាញ់វប្បធម៌ ស្រឡាញ់ប្រវត្តិសាស្ត្រដោយការគោរពមែននោះ ពួកគេមិនអាចយកពាក្យទាំងនេះ មកនិយាយលេងសើចបានឡើយ។ យើងមិនអាចយកប្រាសាទបុរាណខ្មែររាប់រយប្រាសាទ មកនិយាយប្រៀបធៀបត្រឹមតែជាដុំថ្មនោះទេ។   សំណាង៖ អញយល់ស្រប។ តាមពិតថ្មមួយដុំណាមួយនៅលើប្រាង្គប្រាសាទនីមួយៗ សុទ្ធតែបង្ហាញពីនយោបាយដឹកនាំ បង្ហាញដួងព្រលឹងវប្បធម៌អរិយធម៌ ស្មារតីសាមគ្គីភាព ចំណេះដឹង ញើសឈាម នៃសង្គមខ្មែរសម័យនោះ។ ហើយតាមពិតទៅ ដុំថ្មទាំងនោះ ក៏ជាសម្បត្តិរបស់យើងទាំងអស់គ្នាទៅទៀត។ ហេតុអ្វីយើងមិនស្រឡាញ់របស់ខ្លួនឯង?    សុធីរ៖ អ្វីដែលសំខាន់ ដុំថ្ម១០០០ឆ្នាំទាំងនោះ កំពុងតែចិញ្ចឹមយើងសព្វថ្ងៃនេះ។ បរទេសជុំវិញពិភពលោក កំពុងជិះយន្តហោះមកថតរូបជាមួយដុំថ្មខ្មែរយ៉ាងសប្បាយរីករាយ ដោយមោទកទៀតផង តែកូនខ្មែរយើងមួយចំនួនតូច នៅតែមិនយល់អ្វីសោះ។   សំណាង៖ ទេសចរបរទេសឲ្យតម្លៃដុំថ្មខ្មែរ ព្រោះគេបានអានអំពីប្រវត្តប្រាសាទនីមួយៗ។ ពេលមកដល់ឃើញប្រាង្គប្រាសាទជាក់ស្តែង ពួកគេមានមគ្គទេសក៍និទានប្រាប់បន្ថែមទៀត។ ដូច្នេះ ពួកគេពិតជាបានយល់ច្បាស់ពីភាពអស្ចារ្យ និងអច្ឆរិយនៃស្នាដៃដូនតាខ្មែរ។ ដូច្នេះ ប្រហែលមកពីកូនខ្មែរយើងមិនអាន ប្រហែលជាកូនខ្មែរយើងមិនដឹងពីប្រវត្តដុំថ្មដែលពួកគេហៅនោះ ទើបនៅតែមិនស្រឡាញ់ដុំថ្មដែលគេបន្តុបលើគ្នាទាំងនោះសោះ។   សុធីរ៖ អញគិតថា ឯងនិយាយត្រូវ។ តើអាចមានមគ្គទេសក៍ពិសេស ដែលសម្រាប់តែជូនអ្នកទេសចរក្នុងស្រុក ពិសេសសិស្ស និស្សិត ឲ្យស្គាល់ប្រាសាទខ្មែរបានជ្រៅជ្រះជាងការថតរូប? បើគេស្គាល់ គេយល់ពីប្រាសាទ គេនឹងស្រឡាញ់ និងគោរពប្រាសាទរបស់ខ្លួនឯងដែរ។   
នៅហាងកាហ្វេព្រឹកនេះ អ្នកលក់បានឆុងកាហ្វេមណ្ឌលគិរីឲ្យសុធីរ និងសំណាង។ នឹកដល់ការគាំទ្រផលិតផលក្នុងស្រុក ក្លើទាំងពីរក៏និយាយដល់រឿងកូនខ្មែរបច្ចុប្បន្នមួយចំនួនដែលមិនទាន់ស្រឡាញ់ប្រាសាទបុរាណខ្មែរ។
រឿងដែលលោក ផែង វណ្ណៈ និងលោក ខណ្ឌ័ ច័ន្ទសុផល បានវែកញែកតាមរយៈការផ្សាយផ្ទាល់ជាវីដេអូ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយល្បីដល់សម្ដេច ហ៊ុន សែន នោះ គឺករណីផ្ទុះរឿងអាស្រូវរបស់អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។ សម្ដេច ហ៊ុន សែន ចាត់ទុកបុគ្គល ផែង វណ្ណៈ និង ខណ្ឌ័ ច័ន្ទសុផល ជាក្រុមបង្ករឿងលើបណ្ដាញហ្វេសប៊ុក ។ បង្ករឿងត្រង់ថា បុគ្គលទាំងពីរ បាននាំគ្នាទៅសម្ភាសភាគីសាមីខ្លួនម្ខាងៗ  ដើម្បីឲ្យចេញមុខបកស្រាយវាយប្រហារគ្នាទៅវិញទៅមក។ សម្រាប់សម្ដេច ហ៊ុន សែន សកម្មភាពប្រើប្រាស់ហ្វេសប៊ុករបស់លោក ផែង វណ្ណៈ និងលោក ខណ្ឌ័ ច័ន្ទសុផល ជាទង្វើដែលកំពុងខុសឆ្គង និងបំពុលបរិយាកាសក្នុងសង្គម។ សូមស្ដាប់សំឡេងសម្ដេច ហ៊ុន សែន៖ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល បានស្នើឲ្យបុគ្គលទាំងពីរ បញ្ឈប់សកម្មភាពផ្សាយវីដេអូ និយាយពីរឿងណា ដែលមិនទាន់ដឹងហេតុផលច្បាស់ ដើម្បីកុំឲ្យមានបញ្ហាល្អក់កករនៅក្នុងសង្គម ជាពិសេសដូចករណីរឿងអាស្រូវរបស់ព្រះសង្ឃជាដើម។ ហើយបើបុគ្គលទាំងពីរខាងលើនេះ មិនបញ្ឈប់សកម្មភាពខ្លួនទេ ពួកគេ ក៏ប្រឈមមុខ នឹងការដេញពីជួរយោធាផងដែរ។ នេះជាការព្រមានរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា បុគ្គល ផែង វណ្ណៈ បានបកស្រាយខុស ក្នុងរឿងផ្លូវនៅខេត្តសៀមរាប ហើយក៏បានសុំទោសសម្ដេចម្ដងរួចហើយ ចំពោះទង្វើរបស់គេ នៅពេលនិយាយតាមទូរសព្ទជាមួយសម្ដេច កាលពីពេលថ្មីៗនេះ។ ការព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានទៅសម្ភាសអតីតសង្ឃ ស្រិល វណ្ណា ឲ្យបកស្រាយពីរឿងខ្លួន និងនារីម្នាក់ ដែលបង្ហោះវីដេអូរឿងអាស្រូវផ្ទុះឡើង ខណៈលោក ខណ្ឌ័ ច័ន្ទសុផល មានចិត្តទោរទន់ទៅភាគីខាងស្រីនោះ បានទៅសម្ភាសសាមីខ្លួនជនរងគ្រោះ ឲ្យបកស្រាយវាយប្រហារមកលើអតីតសង្ឃវិញ។ បើតាមសម្ដេច ហ៊ុន សែន សកម្មភាពបុគ្គលល្បីលើហ្វេសប៊ុកទាំងពីរនេះ កើតឡើងដោយសារតែពួកគេ ធ្លាប់មានបញ្ហាទាស់ចិត្តគ្នា នាពេលកន្លងមក ទើបបង្កឲ្យមានបញ្ហាល្អក់កករបែបនេះ៕
ភ្នំពេញ៖ ពីពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃទី១១ មិថុនានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសលោក ផែង វណ្ណៈ និងលោក ខណ្ឌ័ ច័ន្ទសុផល ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលល្បីលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងការវែកញែករកហេតុផល លើរឿងបញ្ហាដែលកើតឡើងក្នុងសង្គម។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជារកប្រេងបានហើយ ប៉ុន្តែត្រូវបាត់បង់ទៅវិញ ដោយសារការលួចនាំកប៉ាល់ដឹកប្រេងចេញកាលពីឆ្នាំមុន។ តែយ៉ាងណាកម្ពុជា បានកាក់កបជាមួយការរកឃើញរ៉ែមាស អំឡុងពេលជិត១ឆ្នាំនេះ។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជា បានផលិតមាសជាង២តោនហើយ។   ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖« ៩ខែ យើងផលិតមាស បាន ២ ២៧៥គីឡូក្រាម។ អាហ្នឹង គ្រាន់តែគិតតែមួយកន្លែងទេ នៅមិនទាន់គិតកន្លែងផ្សេងដទៃទៀត។ អ៊ីចឹងយើងក៏ចាប់ផ្ដើមប្រើប្រាស់ធនធានធម្មជាតិយើងមួយចំណែក ដែលយើងបាន និងកំពុងរុករក ដើម្បីធ្វើអាជីវកម្ម បម្រើសេចក្តីត្រូវការរបស់ប្រទេសជាតិ»។    បើតាមសម្ដេច ហ៊ុន សែន កម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសដទៃលើពិភពលោក កំពុងដំណើរការអាជីវកម្មរ៉ែមាសនេះ យូរឆ្នាំមកហើយ។   អត្ថបទទាក់ទង   ក្រុមហ៊ុនចិន និងឥណ្ឌា ៤ទៀត នឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា ក្នុងឆ្នាំ២០២២   កន្លងមកលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បាននិយាយថា ក្រុមហ៊ុនវិនិយោគចំនួន៤ទៀត អាចនឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា នាអំឡុងឆ្នាំ ២០២២។ ក្នុងនោះក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ចំណែកក្រុមហ៊ុនមកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនេះ នៅក្នុងខេត្តរតនគិរី ផងដែរ។    កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១  រដ្ឋាភិបាលបានប្រកាសបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុន Renaissance Minerals មកពីប្រទេសអូស្រា្តលី ដែលមានសមត្ថភាពអាចផលិតមាសសុទ្ធ បានប្រមាណ៣តោន ក្នុងមួយឆ្នាំ។ កម្ពុជារំពឹងថា នឹងទទួលបានថវិកាចូលជាតិ ពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕  
ភ្នំពេញ៖ កម្ពុជា អាចផលិតមាស បាន២ ២៧៥គីឡូក្រាម ក្នុងរយៈពេល៩ខែមកនេះ។ កម្ពុជាចាប់ផ្ដើមរុករករ៉ែមាស តាំងពីខែមិថុនា ឆ្នាំ២០២១មក។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ មីនានេះ។
  ដូចការរំពឹងទុក លោក បាសា អាល់-អាសាដ ទទួលជ័យជម្នះងាយៗដើម្បីបន្តដឹកនាំស៊ីរីនៅអាណត្តិទីបួន ដោយផ្ដួលគូប្រជែងដែលមិនសូវមានគេឯងស្គាល់។ លទ្ធផលផ្លូវការដែលប្រកាសដោយប្រធានសភាស៊ីរីបង្ហាញថា លោក អាសាដ ទទួលបានសំឡេងគាំទ្រដល់ទៅ៩៥,១ភាគរយក្នុងចំណោមសន្លឹកឆ្នោតដែលបានរាប់។    មុនការបោះឆ្នោតបន្តិច ប្រទេសលោកខាងលិចមានអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលីជាដើម បានរិះគន់ការបោះឆ្នោតនេះ និងអះអាងថា រៀបចំឡើងដោយគ្មានយុត្តិធម៌ និងសេរីអ្វីឡើយ។ ចំណែកក្រុមប្រឆាំងស៊ីរីហៅការបោះឆ្នោតនេះជារឿងកំប្លែងប៉ុណ្ណោះ។   ការបោះឆ្នោតធ្វើឡើងនៅតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលោក អាសាដ ប៉ុណ្ណោះ ដែលមានទំហំពីរភាគបីនៃទឹកដីស៊ីរីទាំងមូល។ ក្នុងការរាយការណ៍របស់ទូរទស្សន៍រដ្ឋស៊ីរី ប្រជាជនជាច្រើនឈរតម្រង់ជួរនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ ខណៈដែលការរាប់សន្លឹកឆ្នោតបញ្ចប់នោះ អ្នកគាំទ្រលោក អាសាដ រាប់ពាន់នាក់ ក៏ចេញមកអបអរតាមដងផ្លូវក្នុងទីក្រុងធំចំពោះជ័យជម្នះរបស់ប្រធានាធិបតីរូបនេះ។     ជ័យជម្នះ នឹងពង្រឹងអំណាចរបស់លោក អាសាដ កាន់តែខ្លាំងថែមទៀតបន្ថែមពីលើអំណោយផលក្នុងការប្រយុទ្ធទល់សកម្មជនប្រឆាំងរាប់សិបឆ្នាំមកនេះ។ វិបត្តិស៊ីរីដែលផ្ទុះឡើងនៅឆ្នាំ២០១១ មានគោលដៅបណ្ដេញលោក អាសាដ ពីអំណាច ប៉ុន្តែមួយទសវត្សរ៍មកនេះ លោក អាសាដ នៅតែអាចឈរជើងរឹងមាំដដែល ក្រោមជំនួយយោធារបស់រុស្ស៊ី។        
លោក បាសា អាល់-អាសាដ នឹងបន្តដឹកនាំស៊ីរីមួយអាណត្តិទៀត បន្ទាប់ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៧ ខែឧសភា។ លោក អាសាដ ដែលក្រាញមិនចុះចេញពីតំណែងទោះមានការតវ៉ារហូតក្លាយជាសង្រ្គាមស៊ីវិលនោះ នឹងបន្តធ្វើជាតួអង្គសំខាន់ក្នុងដំណើការស្វែងរកសន្តិភាពក្នុងប្រទេស។ ក្រុមប្រទេសលោកខាងលិចចោទការបោះឆ្នោតនេះថាមិនសេរី ឬយុត្តិធម៌ឡើយ។
ឆ្លងកាត់ការប្រកួត៤៥នាទីដំបូងនៅវគ្គទី១ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ជាអ្នកនាំមុខម៉ាឡេស៊ី ២-១។ ២គ្រាប់របស់ម្ចាស់ផ្ទះធ្វើបានដោយខ្សែប្រយុទ្ធ Beto Goncalves ទាំងពីរគ្រាប់ (នាទី១២, ៣៩ ) រីឯ១គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយ Mohamadou Sumareh នៅនាទី៣៧។ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងវគ្គទី២ បន្ទាប់ពីម៉ាឡេស៊ីរកគ្រាប់បាល់តាមស្មើ ២-២ នៅនាទី៦៥។ អ្នកគាំទ្រឥណ្ឌូណេស៊ីបានរត់កាត់ទីលាន ហើយបោះវត្ថុមួយចូលទៅក្នុងទីតាំងដែលអ្នកគាំទ្រម៉ាឡេស៊ីអង្គុយ ដែលធ្វើឲ្យការប្រកួតត្រូវផ្អាកប្រហែល ១០នាទីដើម្បីឲ្យក្រុមសន្តិសុខ រួមទាំងកងទ័ព និងប៉ូលសផងអាចគ្រប់គ្រងស្ថានការណ៍។ ការប្រកួតបានបន្ត ហើយម៉ាឡេស៊ីជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងជំនួបនេះ ដែលសម្រេចទីបានដោយខ្សែបម្រើ Mohamadou Sumareh នៅនាទី ៩០+៦ និងជាគ្រាប់ទី២របស់គេផង។ ការប្រកួតបានបញ្ចប់ក្នុងម៉ោងផ្លូវការ៩០នាទី ដោយម៉ាឡេស៊ីឈ្នះឥណ្ឌូណេស៊ី ៣-២ ប៉ុន្តែអ្នកគាំទ្រឥណ្ឌូណេស៊ីមិនអនុញ្ញាតឲ្យបញ្ចប់ដោយស្រួលឡើយ។ អ្នកគាំទ្រម្ចាស់ផ្ទះបានព្យាយាមចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់កីឡាករម៉ាឡេស៊ី និងថែមទាំងស្រែកគម្រាមទៀតផង។ ប៉ុន្មាននាទីក្រោយ ប៉ូលិសបានចូលទៅរារាំងអ្នកគាំទ្រទាំងអស់នោះ រហូតមានការប៉ះទង្គិចគ្នាទៅជាអំពើហិង្សាមួយប្រាវ និងបង្ខំឲ្យក្រុមសន្តិសុខត្រូវបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រដើម្បីបណ្តេញពួកគេ។ ឥរិយាបទមិនសមរម្យនេះ អាចប្រឈមនឹងការដាក់ពិន័យពីសហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ ស្របពេលអ្នកគាំទ្ររបស់ម៉ាឡេស៊ីមួយចំនួនក៏ត្រូវបានកំណត់គោលដៅជុំវិញករណីនេះនៅឯកីឡាដ្ឋាន។ តាមរយៈការឈ្នះឥណ្ឌូណេស៊ី បាននាំម៉ាឡេស៊ីឡើងឈរចំណាត់ថ្នាក់ទី១ ពូល G បណ្តោះអាសន្ន ខណៈថៃដែលប្រកួតបានត្រឹមស្មើជាមួយក្នុងភ្ញៀវវៀតណាម ០-០ ស្ថិតនៅលេខរៀងបន្តបន្ទាប់។ អេមីរ៉ាតអារ៉ាប់រួមដែលមិនទាន់ប្រកួតឈរលេខរៀងទី៤។ ជំនួបបន្ទាប់ក្នុងពូល G នេះ ម៉ាឡេស៊ីត្រូវទទួលភ្ញៀវអេមីរ៉ាតអារ៉ាប់រួម ស្របពេល ថៃ ត្រូវធ្វើដំណើរទៅជួបឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ហើយវៀតណាមត្រូវសម្រាករហូតដល់ថ្ងៃទី១០ ខែតុលា ទើបជួបម៉ាឡេស៊ីក្នុងដីខ្លួនឯង៕
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានវាយបកយកឈ្នះឥណ្ឌូណេស៊ីដោយលទ្ធផល ៣-២ ក្នុងការប្រកួតបើកឆាកវគ្គជម្រុះជុំទីពីរក្នុងពូល G នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើឡើនៅកីឡដ្ឋាន Gelora Bung Karno នាថ្ងៃទី ៥ ខែកញ្ញា។ ក្រុមទាំងពីរបញ្ចប់ដោយភាពច្របូកច្របល់ ខណៈអ្នកគាំទ្រឥណ្ឌូណេស៊ីខឹងសម្បារចំពោះបរាជ័យក្នុងផ្ទះខ្លួនឯង ដោយប្រើឥរិយាបទមិនសមរម្យដាក់អ្នកគាំទ្រក្រុមភ្ញៀវ និងបំបែកកញ្ចក់ទ្វារកីឡដ្ឋានផង។
  តំបន់ភាគខាងជើង និងខាងត្បូងប៉ាគីស្ថាន បានរងជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដោយគ្រោះធម្មជាតិមួយនេះ ប៉ះពាល់ដល់ប្រជាជនច្រើនជាង៣០លាននាក់ និងបានសម្លាប់មនុស្សច្រើនជាង១ពាន់នាក់ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើនហិចតាត្រូវខូចខាត។ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari បានលើកឡើងថា លោកមិនធ្លាប់ជួបប្រទះការបំផ្លាញដ៏ធំបែបនេះឡើយ។   «ច្បាស់ណាស់ នេះបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចយ៉ាងខ្លាំង»។ ប្រមុខការទូតប៉ាគីស្ថាន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា មុនបន្តថា មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានរំពឹងថានឹងអនុម័តកម្ចីថ្មីទៀត នៃកម្មវិធីជួយសង្រ្គោះក្នុងសប្តាហ៍នេះ។    ក្រុមប្រឹក្សា IMF នឹងសម្រេចនៅក្នុងសប្តាហ៍នេះជុំវិញការបញ្ចេញកញ្ចប់ជំនួយ១,២ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកម្មវិធីជួយសង្រ្គោះរបស់ស្ថាប័នអន្តរជាតិមួយនេះ។ ស្របពេលមានទឹកជំនន់ ប៉ាគីស្ថាន កំពុងប្រឈមបញ្ហាមួយចំនួនរួចហើយ ក្នុងនោះមានដូចជា វិបត្តិសេដ្ឋកិច្ច, អតិផរណាកើនខ្ពស់ រួមទាំងការធ្លាក់ចុះនៃតម្លៃលុយជាដើម។    ក្រៅពីជំនួយហិរញ្ញវត្ថុរបស់IMF លោក Bhutto-Zardari ក៏បានទទូចឱ្យសហគមន៍អន្តរជាតិ និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀតជួយដោះស្រាយការខូតខាតផង។ បើតាមរដ្ឋមន្រ្តីការបរទេស ពេលនេះរដ្ឋាភិបាលកំពុងវាយតម្លៃពីទំហំនៃការខូតខាត។  ដោយអ្នកជំនាញមួយចំនួន បានវាយតម្លៃថា ផលប៉ះពាល់អាចមានទំហំដល់ ៤ពាន់លានដុល្លារ លោក Bhutto-Zardari ប៉ាន់ប្រមាណថា ទំហំបំផ្លិចបំផ្លាញសរុប អាចលើសពីនេះ។    ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ នឹងអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ ជួយផ្តល់ជំនួយដល់ប៉ាគីស្ថាន ខណៈប្រទេសមួយនេះ កំពុងពិនិត្យមើលចំណាត់ការមួយចំនួន ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ ក្នុងរយៈពេលវែង៕   
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari នៅថ្ងៃទី២៨ ខែសីហា បានអំពាវនាវរកជំនួយហិរញ្ញវត្ថុដើម្បីដោះស្រាយគ្រោះទឹកជំនន់ក្នុងប្រទេសដែលប៉ះពាល់ប្រជាជនជាង៣០លាននាក់។
ក្បែរសាលាតូរ្យតន្ត្រី សូរសំឡេងភ្លេងបុរាណ បានប្រជែងគ្នាចេញពីបន្ទប់មួយ នៃអគារពណ៌ឈាមជ្រូកទទឹងថ្ងៃ មកប៉ះនឹងសំឡេងចាប៉ីដងវែង ដែលសិស្សានុសិស្សកំពុងប្រគំ នៅលើចិញ្ចើមផ្លូវ នៅក្បែរនោះ។  ម៉ោងប្រមាណ១០ព្រឹក សិស្សរៀនតន្ត្រីបុរាណមួយក្រុម កំពុងស្វាធ្យាយចំណេះចាប៉ីដងវែង ពីគ្រូរបស់ខ្លួន ក្នុងទីធ្លាសាលាមធ្យមវិចិត្រសិល្បៈ ក្រោមដើមចាមរីយ៉ាងធំ បែកមែកត្រឈឹងត្រឈៃ បានជាម្លប់យ៉ាងត្រជាក់ស្រួលខ្លួន ក្បែរតារាងបាល់ទាត់ ដែលលិចទឹកដោយសារមេឃភ្លៀង។ សកម្មភាពលោក ពេជ សារ៉ាត កំពុងបង្រៀនចាប៉ីដងវែងដល់សិស្ស កុមារ គង់ត្រា បេតាន់យ៉ាហ៊ូ អាយុ១៤ឆ្នាំ បានចាប់យកជំនាញចាប៉ីដងវែង រៀននៅសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៤ឆ្នាំ។ ចូលរៀនចាប៉ីបានជិត១ឆ្នាំ យ៉ាហ៊ូ រៀនចេះដំណើរបទផាត់ជាយ និងដំណើរបទសំពោង។ មានក្ដីស្រឡាញ់ចាប៉ីដងវែង តាំងតែពីតូច កុមារសម្បុរស្រអែមស្រស់រូបនេះ បានការគាំទ្រយ៉ាងពេញទំហឹង ពីម្ដាយឪពុកឱ្យរៀនជំនាញសិល្បៈដូនតាមួយនេះ។    ទោះស្រឡាញ់ខ្លាំង ប៉ុន្តែការរៀនដំបូង យ៉ាហ៊ូ ក៏មានការលំបាកខ្លាំងណាស់ដែរ ក៏ព្រោះ រូបគេពុំទាន់ចេះចាប់ខ្សែចាប៉ីឱ្យបានត្រូវខ្ទង់។ យ៉ាងណាក៏ដោយ ដោយសារការខិតខំប្រឹងប្រែង ជិត១ឆ្នាំកន្លងមកនេះ បានធ្វើឱ្យកុមារកូនច្បង ក្នុងចំណោមបងប្អូន២នាក់រូបនេះ អាចថ្នឹកនឹងការចាប់ និងការកេះខ្សែចាប៉ីហើយ។    អង្គុយក្រោមម្លប់ដើមចាមរីយ៉ាងធំ កុមាររៀនថ្នាក់ទី៨ រស់នៅរាជធានីភ្នំពេញរូបនេះ មានបំណងចាប់យកជំនាញចាប៉ីដងវែង ជាអាជីពទៅថ្ងៃអនាគត។ ក្រៅពីឧបករណបុរាណខ្មែរ យ៉ាហ៊ូ ក៏រៀនឧករណ៍ភ្លេងបរទេសផងដែរ ដូចជាព្យានីការ និងឧបករណ៍មួយចំនួនទៀត។   យ៉ាហ៊ូ ពន្យល់បន្ថែម៖«ខ្ញុំចាប់អារម្មណ៍រៀនចាប៉ី ដោយសារខ្ញុំស្រឡាញ់ចាប៉ីតាំងពីតូច។ ផលលំបាក ពីដំបូងអត់សូវចេះចាប់ខ្សែ ហើយខ្ញុំអត់មានអីកេះ។ ដល់ពេលខ្ញុំរៀនយូរទៅ ទើបស្រួលវិញ។ អនាគតខ្ញុំចាប់យកចាប៉ីជាជំនាញ»។  កុមារ គង់ត្រា បេតាន់យ៉ាហ៊ូ អាយុ១៤ឆ្នាំ ចំណែកកុមារ មឿន សេងហុង ក៏អាយុ១៤ឆ្នាំដែរ។ រៀនចាប៉ីដងវែងបានជិតមួយឆ្នាំដូចគ្នា កុមាររាងស្គមខ្ពស់រូបនេះ ក៏ចេះបទផាត់ជាយ និងបទសំពោងដែរ ដ្បិតអីរៀនជាមួយគ្រូតែមួយ។ ដោយសារមានជីតា ជាតន្ត្រីករភ្លេងបុរាណ សេងហុង បានកាត់ទៅជីតា។    បានស្ដាប់ឮចម្រៀងចាប៉ីឆ្លើយឆ្លងពីក្នុងយូធូប រវាងព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន និងព្រឹទ្ធាចារ្យ ចង្កូម៨ រួមទាំងព្រឹទ្ធាចារ្យ គង់ ណៃ ពីអាយុ១០ឆ្នាំ នាំឱ្យគេទទួលអារម្មណ៍ថា សំឡេងចាប៉ីពិតជាពីរោះ។ ចាប់ពីពេលនោះមក រូបគេតែងស្ដាប់ចាប៉ីជារៀងរាល់ថ្ងៃ តាមរយៈទូរសព្ទដៃទំនើប។   ពីមួយថ្ងៃទៅមួយថ្ងៃ ចិត្តស្រឡាញ់ចេះតែកើតមានច្រើនឡើងៗ នាំឱ្យកុមាររូបនេះសម្រេចចិត្ត សុំម្ដាយឪពុកចូលរៀនចាប៉ីដងវែង នៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីចាប់ជាជំនាញទៅថ្ងៃអនាគតតែម្ដង។ មានគម្រោងផែនការច្បាស់លាស់ ក្មេងប្រុសសម្ដីលះៗ ហើយចូលចិត្តសើចបញ្ចេញធ្មេញយ៉ាងស្រស់ស្អាតរូបនេះ ទៅថ្ងៃមុខចង់ក្លាយជា គ្រូបង្រៀនចាប៉ីដងវែង និងឧបករណ៍ភ្លេងផ្សេងៗទៀត។   របៀបកាន់និងកេះចាប៉ី របស់កុមាររូបនេះ ហាក់ថ្នឹងនឹងឧបរកណ៍របស់ខ្លួនគួរសម ដោយកំពុងតែផ្ដល់បទសម្ភាស រូបគេតែងភ្លេចខ្លួន កេះចាប៉ីអមជាមួយពាក្យពេចន៍របស់ខ្លួន ជាញឹកញាប់។ ដ្បិតមានអាយុទើបតែជាង១០ឆ្នាំ ប៉ុន្តែកុមាររូបនេះ មានចិត្តខ្លាចមរតកដូនតា ត្រូវបាត់បង់ដោយសារក្មេងជំនាន់ក្រោយ ពុំសូវចាប់អារម្មណ៍រៀន ឬស្វែងយល់ពីឧបករណ៍មួយនេះ។   កុមារ មឿន សេងហុង អាយុ១៤ឆ្នាំ មានបងប្អូន២នាក់ សេងហុង ជាកូនបងស្រឡាញ់ឧបករណ៍បុរាណ ហើយប្អូនរបស់គេស្រឡាញ់ឧបករណ៍សម័យ។ ក្មេងប្រុសរួសរាយរូបនេះ ស្នើឱ្យយុវជន ងាកមកចាប់អារម្មណ៍ចាប៉ីដងវែង ឱ្យដូចចាប់អារម្មណ៍ឧបករណ៍សម័យ ដើម្បីកុំឱ្យចាប៉ីដងវែងបាត់បង់។    «ស្ដាប់លោកគ្រូចាស់ៗ ដូចជាលោកគ្រូ ប្រាជ្ញ ឈួន លោកគ្រូ គង់ ណៃ និងលោកគ្រូចង្កូម៨ គាត់ច្រៀងឆ្លើយឆ្លងគ្នា។ ធ្លាប់បើកយូធូបឃើញ ស្ដាប់ទៅពីរោះ ចូលចិត្ត»។ សេង ហុង បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ដោយបន្តនិយាយថា៖ «  ខ្ញុំស្រឡាញ់ខាងបុរាណតាំងពីអាយុ១០ឆ្នាំ ខ្ញុំស្ដាប់ទៅជក់ចិត្ត ខ្ញុំស្ដាប់រាល់ថ្ងៃ។ អាយ៉ៃចាប៉ី ខ្ញុំស្ដាប់រាល់ថ្ងៃ។ ខ្ញុំចង់ធ្វើជាគ្រូចាប៉ី ហើយនិងគ្រូភ្លេង។ សុំឱ្យក្មេងជំនាន់ក្រោយ ចាប់អារម្មណ៍ចាប៉ីខ្លះផង កុំចាប់អារម្មណ៍សម័យខ្លាំងពេក ព្រោះចាប៉ីជិតបាត់បង់ហើយ»។    ជាមិត្តរួមជំនាន់ ជាមួយក្មេងប្រុសទាំងពីរនាក់ខាងលើ កុមារ ឆន អ៊ីសា អាយុ១៧ឆ្នាំ គឺជាអ្នកគាំទ្រដំណើរចាប៉ីដងវែង របស់ព្រឹទ្ធាចារ្យ គង់ ណៃ។ ការចាប់ជំនាញចាប៉ីដងវែង របស់កុមាររូនេះ ក៏មិនខុសពីមិត្តរបស់ខ្លួនដែរ គឺដើម្បីថែរក្សាមរតកដូនតា ឱ្យបានគង់វង់យូរអង្វែង។ អ៊ីសា ដែលមិនមានជាប់សែស្រឡាយអ្នកសិល្បៈ មិនភ្លេចណែនាំក្មេងៗជំនាន់កក្រោយ ដែលមានអាយុស្របាលនឹងខ្លួន ឱ្យងាកមកចាប់អារម្មណ៍រៀនចាប៉ីឡើយ ព្រោះនេះជាកិច្ចដែលពួកគេគួរធ្វើសម្រាប់ដូនតា។   «ធ្លាប់ស្ដាប់ចាប៉ីលោកគ្រូ គង់ ណៃ។ ខ្ញុំអត់សូវស្គាល់អ្នកចាប៉ីច្រើនទេ ព្រោះខ្ញុំចូលចិត្តស្ដាប់តែលោកគ្រូ គង់ ណៃ ដោយសារតែដំណើរលេងរបស់គាត់ល្អ ហើយស្ដាប់ទៅពីរោះ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ចង់ឱ្យកូនខ្មែរ ជួយថែវប្បធម៌ដែលដូនតាយើងបានបន្សល់ទុក»។ នេះជាការរៀបរាប់បន្ថែមរបស់ អ៊ីសា។   កុមារ ឆន អ៊ីសា អាយុ១៧ឆ្នាំ លោក ពេជ សារ៉ាត ជាគ្រូបង្រៀនចាប៉ីដងវែង នៅសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗ ក្រោយបញ្ចប់ការបង្រៀនចាប៉ីដងវែង ដល់សិស្សនៅទីធ្លាសាលាថា សិស្សទាំង៣នាក់នេះ គឺជាសិស្សជំនាន់ទីមួយ សម្រាប់ជំនាញចាប៉ីដងវែង នៅសាលាមធ្យមវិចិត្រសិល្បៈ។ គ្រូបង្រៀនចាប៉ីដងវែងរូបនេះ ឆ្នាំកន្លងមកសាលាពុំមានដាក់ជំនាញចាប៉ីដងវែង ក្នុងកម្មវិធីសិក្សារបស់សិស្សឡើយ ព្រោះមិនមានគ្រូបង្រៀន។ រហូតដល់ឆ្នាំ២០២៣ ទើបសាលាបង្កើត ថ្នាក់បង្រៀនចាប៉ីដងវែង សម្រាប់ជំនាញសិក្សារយៈពេល៤ឆ្នាំ។   ការណ៍នេះ គឺដោយសារ ចាប៉ីដងវែង ពុំសូវបានផ្សព្វផ្សាយទូលំទូលាយ ទៅដល់សាធារណជន ពិសេសកុមារជំនាន់ក្រោយ ទើបបានជាពុំសូវមានអ្នកដឹង និងស្គាល់ចាប៉ីដងវែង ជាហេតុនាំឱ្យការចាប់អារម្មណ៍រៀន ក៏តិចទៅតាមនោះដែរ។   កាលកន្លងទៅ លោក សារ៉ាត ធ្លាប់ស្ទង់មតិសិស្សនៅថ្នាក់ទី៧ ដើម្បីចង់ដឹងពីពួកគេ តើស្គាល់ឧបករណ៍ចាប៉ីដងវែងដែរឬទេ? ជាលទ្ធផល សិស្សទាំងនោះភាគច្រើនមិនស្គាល់ចាប៉ីដងវែងឡើយ។ ប៉ុន្តែនៅពេលយកឧបករណ៍បរទេសទៅសួរ ពួកគេបែរជាស្គាល់គ្រប់គ្នា។  លោក ពេជ សារ៉ាត ជាគ្រូបង្រៀនចាប៉ីដងវែង នៅសាលាមធ្យមវិចិត្រសិល្បៈ គ្រូបង្រៀន ដែលនិយាយមួយៗច្បាស់ៗរូបនេះ បានពន្យល់បន្ថែម៖«ខ្ញុំយកឧបរកណ៍២ធៀបគ្នា ខ្ញុំមិនទាន់ប្រាប់គាត់ទេ។ ខ្ញុំសួរគាត់ថា កូនស្គាល់ចាប៉ីអត់? ខ្ញុំស្ទង់មតិថ្នាក់ទី៧ គាត់ថាអត់ស្គាល់ផង។ មួយថ្នាក់៣០ទៅ៤០នាក់ ស្គាល់បានប្រហែលតែ៥នាក់ទេ។ ប៉ុន្តែខ្ញុំសួរគាត់ថា ប្អូនស្គាល់ហ្គីតាទេ គាត់លើកដៃទាំងអស់គ្នា។ ចំណុចនេះហើយដែលខ្ញុំ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែង ព្រួយបារម្ភមែនទែន។ ព្រួយបារម្ភជំនាន់ក្រោយ។ ជំនាន់មុនចេះតែទៅម្ដងមួយៗ ប៉ុន្តែខ្មែរជំនាន់ក្រោយឡើងមក គាត់មិនបានស្គាល់។ ប៉ុន្តែពេលបាត់បង់ កុំបន្ទោសគាត់ ព្រោះគាត់មិនបានស្គាល់ថា អាហ្នឹងជាអ្វីផងហ្នឹង»។   គ្រូបង្រៀន ដែលតែងប្រឹងប្រែងផ្សព្វផ្សាយ ឧបករណ៍ចាប៉ីដងវែង ទៅគ្រប់ច្រកល្ហក និងគ្រប់កាលៈទេសៈរូបនេះ នៅតែយល់ថា ប្រសិនអ្នកសិល្បៈគ្រប់រូប រួមទាំងអ្នកពាក់ព័ន្ធគ្រប់ផ្នែក រួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់សាធារណជនគ្រប់ទីកន្លែង នោះនឹងអាចឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងកើតចិត្តស្រឡាញ់ផងដែរ។  «ប្រសិនគាត់បានស្គាល់ ក៏គាត់កើតចិត្តស្រឡាញ់បានដែរ។ ក្នុងនាមជាសិល្បករ និងគ្រូចែករំលែក ត្រូវតែឱ្យគាត់ស្គាល់ឧបករណ៍មួយៗ ឱ្យបានច្បាស់។ ដូចខ្ញុំបង្រៀនចាប៉ីអ៊ីចឹង ត្រូវឱ្យគាត់ស្គាល់ចាប៉ីឱ្យបានច្បាស់ ទើបមិនបាត់បង់»។ នេះជាការលើកឡើងរបស់លោក សារ៉ាត។   ឈរនៅជិតរូបសំណាកលោកតា ក្រមង៉ុយ លោក សារ៉ាត ថាពាក្យបន្ទុចបង្អាក់ ពីការរៀនចាប៉ីដងវែងនៅតែមាន ក្នុងសង្គមខ្មែរ គឺជាហេតុនាំឱ្យក្មេងៗជំនាន់ក្រោយ ខ្លាចរអាមិនហ៊ានរៀនចាប៉ីដងវែង។ លោកទទូចហើយទទូចទៀត សូមឱ្យសាធារណជន បញ្ឈប់ការប្រើពាក្យទាំងឡាយណា ដែលនាំឱ្យមានការយល់ច្រឡំ ទៅលើការរៀនឧបករណ៍ចាប៉ីដងវែងតទៅទៀត។ សកម្មភាពបង្រៀនចាប៉ីដងវែង លោក សារ៉ាត អះអាង៖«ពាក្យរៀនចាប៉ីពិការភ្នែក នៅតែមានទៀត។ ខ្ញុំសូមអំពាវនាវថាកុំភាន់ច្រឡំ ព្រឹទ្ធាចារ្យ គង់ ណៃ តាំងពីលោកនៅមានជន្មាយុ លោកបានផ្ដាំផ្ញើថា រៀនចាប៉ីមិនពិការភ្នែកទេ។ វាជាការខុសឆ្គងចំពោះបុព្វបុរសយើងជំនាន់មុន ដែលលោកខំត្រួសត្រាយផ្លូវ។ តែមកដល់បច្ចុប្បន្ន យើងនៅប្រើពាក្យថា រៀនចាប៉ីដងវែងពិការភ្នែក រៀនចាប៉ីដងវែងមិនទាន់សម័យ រៀនចាប៉ីដងវែង ពាក់វែនតាខ្មៅពីមុខទៅ។ អត់សមទេពាក្យហ្នឹង។ យើងមិនត្រូវប្រើទៀតទេ»។   បន្ថែមពីនោះ អ្វីដែលធ្វើឱ្យលោក ពេជ សារ៉ាត យល់ថាសាធារណជនមួយចំនួន គួរបញ្ឈប់ការប្រើភាសាបន្ទាបតម្លៃឧបករណ៍ចាប៉ីដងវែងទៀតនោះ គឺការប្រើភាសាវាយប្រហារអ្នករៀនចាប៉ីដងវែង ដ៏គួរឱ្យសោកសៅ។ ហើយលោក ពន្យល់ដូច្នេះ៖«ខ្ញុំសុំជូនមួយទៀតថា អើ! រៀនចាប៉ីដងវែង ដាក់កញ្ជើ ដាក់កន្តាំងពីមុខទៅ។ កុំប្រើពាក្យហ្នឹងសម្រាប់យុវវ័យខ្មែរ។ គាត់អត់ចង់រៀនទេ ហើយអ្នកចង់រៀន គាត់បោះបង់ការចង់ចោលហើយ។ យើងត្រូវនិយាយថា កាន់ចាប៉ីសមសួនណាស់។ ពីមុនណា ប្រហែលឆ្នាំ២០០២-២០០៥ ខ្ញុំយកចាប៉ីទៅឱ្យបងប្អូនយើងកាន់ គាត់ភ័យ គាត់ថាអត់ហ៊ានកាន់តែ។ ដល់ឥឡូវគាត់រត់មកកាន់ហើយ សម្រាប់មនុស្សពេញវ័យ ប៉ុន្តែកុមារគាត់មិនទាន់ស្គាល់»។   សូមបញ្ជាក់ថា ចាប៉ីដងវែង គឺជាឧបករណ៍ភ្លេងបុរាណមួយប្រភេទ ដែលប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន៤ ដោយប្រគំក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរាណ វង់ភ្លេងមហោរី និងមុខងារក្នុងចម្រៀងចាប៉ីដងវែង ដោយមុខងារនេះ មានច្រៀងទោល និងច្រៀងឆ្លើយឆ្លងគ្នា។ សកម្មភាពបង្រៀនចាប៉ីដងវែង ថ្មីៗនេះព្រឹទ្ធាចារ្យ ចាប៉ីដងវែង ដ៏ល្បីល្បាញ គឺព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព ដោយសារវ័យជរា។ ហើយកាលពីច្រើនឆ្នាំកន្លងទៅ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏ល្បីល្បាញមួយរូប ដែលប្រជាជនខ្មែរពេញវ័យសឹងគ្រប់រូប បានស្គាល់នោះគឺ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ក៏បានទទួលមរណភាព ដោយសារវ័យជរាដែរ។   មកដល់ពេលនេះ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលនៅមានជន្មាយុ ក៏មានវ័យកាន់តែជ្រេណាស់ទៅហើយដែរ។ ក៏មានអ្នកចាប៉ីជំនាន់ក្រោយ បានរៀនជំនាញមរតកបុរាណមួយនេះដែរ ប៉ុន្តែដោយសារលំហូភារូបនីយកម្ម សិល្បករចាប៉ីដងវែង នៅតែមានការព្រួយបារម្ភ ចំពោះការបន្តវេន សម្រាប់អ្នកជំនាន់ក្រោយៗទៀត៕
ភ្នំពេញ៖ កុមារ៣រូប បានចាប់យកជំនាញចាប៉ីដងវែង រៀននៅសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៤ឆ្នាំ ដើម្បីចាប់យកជាអាជីព នៅថ្ងៃអនាគត។ ទោះបីជាដឹងថា សព្វថ្ងៃអាជីពនេះ ពុំសូវមានការគាំទ្រឋិតថេរក៏ដោយ ប៉ុន្តែកុមារទាំងនេះ ប្ដេជ្ញារៀនសិល្បៈបុរាណមួយនេះ ដើម្បីចូលរួមថែរក្សាមរតកដូនតា។
  គម្រោង PDP8 ឬ Power Development Plan 8ដែលត្រូវបានពន្យារពេលជាង២ឆ្នាំ មានគោលដៅចាប់ផ្តើមនៅឆ្នាំ២០៣០ និងចង់សម្រេចបានត្រឹមឆ្នាំ២០៥០។ គម្រោង PDP8 ត្រូវការថវិកា១៣៤,៧ ពាន់លានដុល្លារសម្រាប់រោងចក្រថាមពលថ្មីនិងបង្គោលថាមពលដើម្បីអាចចាប់ផ្តើមធ្វើទៅបាននៅឆ្នាំ២០៣០។ ដើម្បីលុបបំបាត់ធ្យូងថ្មទាំងស្រុងត្រឹមឆ្នាំ២០៥០ រដ្ឋាភិបាលត្រូវការថវិកាប្រមាណ ៦៥៨ ពាន់លានដុល្លារ។   ការអនុម័ត ថវិកា និងការប្តេជ្ញារបស់រដ្ឋាភិបាលទាំងមូលដើម្បីលុបបំបាត់ធ្យូងថ្មប្រឈមនឹងការលំបាក។   លោក Ha Hoang Hop អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋាននៅទីក្រុងហាណូយបានថ្លែងថា៖«គម្រោងនេះជាបញ្ហាប្រឈមធំមួយ។ គម្រោងនេះអាចអនុម័តទៅបានលុះត្រាតែត្រូវកែទម្រង់វិស័យថាមពលវៀតណាមទាំងមូលឡើងវិញតែម្តង»។   ក្រោមគម្រោងនេះ វៀតណាមនឹងត្រូវការបង្កើនសមត្ថភាពបង្កើតថាមពលជាង២ដងត្រឹមឆ្នាំ២០៣០។ ធ្យូងថ្មនៅតែជាប្រភពថាមពលចម្បងក្នុងទសវត្សរ៍២០២០។ ឧស្ម័នធម្មជាតិរាវអាចជាប្រភពថាមពលចម្បងនៅឆ្នាំ២០៣០ ក្រៅពីនេះមានដូចជាថាមពលទឹក ខ្យល់ ព្រះអាទិត្យនិងជីវម៉ាស។   វៀតណាមជាប្រទេសជោគជ័យមុនគេមួយផ្នែកថាមពលកកើតឡើងវិញ ដែលបានបំពាក់ថាមពលប្រើដោយខ្យល់និងព្រះអាទិត្យច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០១៩ ប៉ុន្តែមានបង្គោលថាមពលជាតិទំនើបតិចតួចប៉ុណ្ណោះ។ ជាលទ្ធផល ថាមពលភាគច្រើនត្រូវបានខ្ជះខ្ជាយ ខណៈក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋ EVN ដាក់កម្រិតលើសមិទ្ធផលដើម្បីរារាំងការផ្ទុកលើសតម្រូវការ។ បន្ថែមពីលើនេះ ការស៊ើបអង្កេតមួយទៅលើក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានលាតត្រដាងថាក្រុមមន្ត្រីបានអនុញ្ញាតឱ្យមានគម្រោងថាមពលសូឡាច្រើនជាងអ្វីដែលគួរត្រូវបានអនុញ្ញាត។   លោក Dang Nguyen អ្នកជំនាញផ្នែកច្បាប់ក្នុងវិស័យថាមពលដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញថ្លែងថា៖«ឥឡូវនេះមានថាមពលសូឡាច្រើនពេក»។ គម្រោងសូឡាថ្មីនឹងត្រូវផ្អាកសិនរហូតដល់ឆ្នាំ២០៣០ ប៉ុន្តែទស្សនៈវិស័យនៃគម្រោងថាមពលខ្យល់មានសុទិដ្ឋិនិយមជាងមុន។   លោក Nguyen បានថ្លែងថា៖« ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុញ្ញាត ហើយអនុញ្ញាតទៀត។ មិនច្បាស់ថាក្រសួងនេះអនុញ្ញាតលើសដែនសមត្ថកិច្ចខ្លួនឬក៏អត់»។   ថវិកានិងការកាត់បន្ថយធ្យូងថ្ម   លោកChinh ប្តេជ្ញាកែប្រែវៀតណាមឱ្យទៅជាប្រទេសដែលគ្មានការបំភាយកាបូនត្រឹមឆ្នាំ២០៥០ នៅឯសន្និសីទស្តីពីបញ្ហាប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២១។ លោកអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍នានាជួយដល់វៀតណាមក្នុងពេលផ្លាស់ប្តូរទៅជាប្រទេសបៃតងនេះ។   មូលនិធិអន្តរជាតិមានដូចជាកិច្ចព្រមព្រៀងភាពជាដៃគូថាមពល JETP ដែលមានទឹកប្រាក់១៥,៥ពាន់លានដុល្លាររវាងវៀតណាមនិងប្រទេស G7 បូកបញ្ចូលប្រទេសន័រវែសនិងដាណឺម៉ាក។ ក្រោយចរចាអស់រយៈពេលយូរ កិច្ចព្រមព្រៀងមួយសម្រេចបានកាលពីខែធ្នូ ប៉ុន្តែថវិកាមិនទាន់ទទួលបាននៅឡើយទេ រហូតទាល់តែគម្រោង PDP8 ត្រូវបានអនុម័តសិន។   លោក Zachary Abuza អ្នកជំនាញតំបន់អាស៊ីអាគ្នេយ៍នៅមហាវិទ្យាល័យ National War ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា គម្រោង PDP8នៅមានចំណុចខ្វះខាត គឺមានត្រឹមគ្រប់គ្រាន់សម្រាប់ទទួលបានថវិកាពីគម្រោង JETP ក៏ដូចជា វិនិយោគឯកជនក្នុងគម្រោងថាមពលកកើតឡើងវិញប៉ុណ្ណោះ។   លោកបានថ្លែងថា៖«គម្រោងនេះមិនបានរៀបរាប់ឱ្យលម្អិត។ គឺមិនមានភាពច្បាស់លាស់។ ពួកគេធ្វើឱ្យតែបាន ដើម្បីទទួលថវិកា១៥,៥ពាន់លានពីគម្រោង JETP និងថវិកាប្រមាណ៥ពាន់លានពីវិនិយោគឯកជនកំពុងជាប់គាំង»។   អ្នកជំនាញថាមពលមួយរូបនៅទីក្រុងហូជីមិញដែលសុំមិនបញ្ចេញឈ្មោះដោយសារលោកមិនបានការអនុញ្ញាតឱ្យនិយាយជាសារធារណៈបានថ្លែងថា មិនមានភាពច្បាស់លាស់នោះទេថា ថវិការបស់គម្រោង JETP នឹងត្រូវបានបញ្ចេញមកឬក៏អត់នោះទេ។   លោកបានថ្លែងថា៖«គ្រប់គ្នានិយាយអំពីមូលនិធិ JETP ប៉ុន្តែថាតើថវិកានេះនឹងត្រូវគេបញ្ចេញមកឬក៏អត់នោះ គឺគ្មាននរណាដឹងនោះទេ»។   បន្ថែមពីលើនេះទៀត លោកបារម្ភពីកង្វះខាតថវិកាដល់ឆ្នាំ២០៥០ ដែលប្រើថវិការដ្ឋាភិបាលនិងយន្តការតម្លៃទូទាំងប្រទេសសម្រាប់ថាមពលកកើតឡើងវិញ។   លោកថ្លែងបន្ថែមថា៖«រដ្ឋាភិបាលមិនមានថវិកានោះទេ ហើយវិស័យឯកជន យន្តការតម្លៃគឺជាបញ្ហាធំបំផុត»។   ការគាំទ្រសរុបក្នុងជួររដ្ឋាភិបាលដើម្បីលុបបំបាត់ធ្យូងថ្មក៏នៅមានភាពស្រពេចស្រពិល។ អ្នកស្រី Nguy Thi Khanh ដែលជាអ្នកដឹកនាំយុទ្ធនាការប្រឆាំងធ្យូងថ្មក្នុងប្រទេសនេះត្រូវជាប់ពន្ធនាគារ ១៦ខែពីបទបំពានលើការបង់ពន្ធកាលពីខែមិថុនាឆ្នាំមុន។ អ្នកស្រី Khanh ត្រូវបានដោះលែងវិញ៥ខែមុនពេលកំណត់គឺកាលពីដើមខែឧសភា ប៉ុន្តែការចាប់អ្នកស្រីដាក់ពន្ធនាគារបង្ហាញឱ្យឃើញពីការបែកបាក់នៅក្នុងជួររដ្ឋាភិបាលពាក់ព័ន្ធនឹងការលុបបំបាត់ធ្យូងថ្ម។   លោក Abuza ថ្លែងថា៖«មានចំណាប់អារម្មណ៍ជាច្រើនពាក់ព័ន្ធនឹងធ្យូងថ្មនិងថាមពលដទៃទៀត។ វាជាប្រព័ន្ធដែលអាប់អួរនិងពុករលួយដែលពួកគេអាចទទួលបានការចោទប្រកាន់»។   លោកBen Swanton សហនាយកនៃក្រុមសិទ្ធិមនុស្ស The 88 Project ឬគម្រោង៨៨ថ្លែងថា ការដោះលែងអ្នកស្រី Khanh បង្ហាញពីសម្ពាធខាងក្រៅដែលអាចជំរុញវៀតណាមឱ្យដោះលែងសកម្មជនបរិស្ថានដែលជាប់ពន្ធនាគារ។   លោក Swanton បានសរសេរក្នុងអ៊ីម៉េលថា៖«កម្រណាស់ដែលអ្នកទោសនយោបាយអាចត្រូវបានគេដោះលែងមុនពេលកំណត់។ ក្នុងករណីអ្នកស្រី Khanh មានសម្ពាធការទូតទៅលើរដ្ឋាភិបាលវៀតណាមឱ្យដោះលែងអ្នកស្រី សម្ពាធដែលកើនឡើងក្រោយរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលលើគម្រោង JETP»។   ទោះជាយ៉ាងនេះក្តី ការសំដៅលើអ្នកបរិស្ថាននៅតែបន្ត ដោយប៉ូលិសនៅទីក្រុងហូជីមិញបានចាប់ខ្លួនសកម្មជនបរិស្ថានដ៏ល្បីល្បាញមួយរូបគឺអ្នកស្រី Hoang Thi Minh Hong ពីបទបំពានពន្ធកាលពីថ្ងៃទី៣០ ខែឧសភា។   លោក Phil Robertson បានថ្លែងក្នុងសំបុត្រមួយទៅកាន់អ្នកកាសែតថា៖«ការប្រើប្រាស់ច្បាប់ពន្ធដារដ៏ស្រពេចស្រពិលរបស់វៀតណាមសំដៅទៅលើសកម្មជនបរិស្ថាននិងសកម្មជនបញ្ហាប្រែប្រួលអាកាសធាតុជាមួយនឹងការធ្វើទុកបុកម្នេញដែលមានហេតុផលនយោបាយគឺជារឿងថ្មី ដែលគួរឱ្យព្រួយបារម្ភខ្លាំង។ អ្នកស្រី Hoang Thi Minh Hong គឺជាជនរងគ្រោះថ្មីទៀត»។ លោកថ្លែងបន្ថែមថា៖«ការគាបសង្កត់ថ្មីៗនេះកើតឡើង ស្របពេលដែលវៀតណាមអះអាងថាខ្លួននឹងកាត់បន្ថយការបំភាយកាបូនដោយប្រើថវិកាបរទេសដ៏ច្រើនសន្ធឹកសន្ធាប់»៕  
គម្រោងអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាមដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ មានគោលបំណងសម្រេចបាននូវការគ្មានបំភាយកាបូនត្រឹមឆ្នាំ២០៥០ ទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃទី១៦ ខែឧសភា ប៉ុន្តែប្រឈមនឹងឧបសគ្គក្នុងការអនុម័តនិងឧបសគ្គផ្នែកមូលនិធិ។
  ក្រោយឃើញការឌឺដងរបស់អ្នកប្រដាល់ថៃ Saensatharn P.K.Saenchai តាមរយៈវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបបួលកីឡាករកម្ពុជាប្រកួតជាមួយខ្លួនកាលពីពេលថ្មីៗ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រកាសផ្តល់ថវិកា៥ពាន់ដុល្លារដល់កីឡាករកម្ពុជារូបណា ដែលអាចផ្តួលកីឡាករថៃរូបនេះបាន។    លោក ពេជ្រ ស្រស់ បាននិយាយថា ការផ្តល់ជូនេះក្នុងគោលបំណងចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរដែលនៅមានកម្រិតឲ្យកាន់តែប្រសើរ ពិសេសជួយលើកតម្កើងជីវភាពរបស់កីឡាករតែម្តង។ ព្រោះលោកគិតថា បញ្ហាជីវភាពខ្វះខាតនេះហើយ ដែលជាហេតុនាំឲ្យកីឡាករខ្វះទឹកចិត្តក្នុងការប្រកួត រហូតមានជាតិសាសន៍ដទៃមើលស្រាលចំពោះសមត្ថភាពរបស់កីឡាករកម្ពុជា។           «ខ្ញុំធ្វើបែបនេះ គឺដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជាឲ្យចេះបង្កើនការហ្វឹកហាត់ និងចេះឈឺចាប់ដោយសារគេមើលងាយយើង។ ម្យ៉ាងទៀតចង់បង្ហាញថា ខ្មែរយើងខ្លាំងមិនអន់ដូចអ្វី ដែលថៃបានលើកឡើងនោះទេ។ ដូច្នេះយើងចង់ឲ្យខ្មែរយើងខ្លាំងដូចសម័យអង្គរ ដែលជាតិសាសន៍ដទៃមិនអាចជាន់ឈ្លីបាន»។ នេះជាការអះអាងរបស់លោក ពេជ្រ ស្រស់ ដែលបានបន្ថែមថា៖«កត្តានេះហើយទើបខ្ញុំសម្រេចប្រកាសថា នឹងផ្តល់រង្វាន់ដល់កីឡាករណាឲ្យតែអាចផ្តួលបុគ្គលដែលក្អេងក្អាងនេះបាន ដើម្បីឆ្លុះបញ្ចាំងពីអរិយធម៌ ក្បាច់គុនខ្មែរ និងសមត្ថភាពកូនខ្មែរថា មិនឲ្យអ្នកឯងមើលងាយតាមអំពើចិត្តបានឡើយ»។   លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ក្រោយការប្រកាសរបស់លោកមានតែកីឡាករចិត្តសឿង កែវ រំចង់ ម្នាក់ប៉ុណ្ណោះ ដែលបានទាក់ទងមកលោក និងស្ម័គ្រចិត្តព្រមប្រកួតតទល់ជាមួយអ្នកប្រដាល់ថៃរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ រំចង់ បានអះអាងថា រូបគេអាចធ្វើបាន ឲ្យតែភាគីថៃព្រមរៀបចំឲ្យមានការប្រកួតនេះឡើង។   មិនមែនមានតែកីឡាករ កែវ រំចង់ ម្នាក់នោះទេ ដែលចង់ជួបសាកល្បងសមត្ថភាពជាមួយអ្នកប្រដាល់ថៃសែនស្ថាន សូម្បីតែ ធឿន ធារ៉ា, មឿន សុភា និង រឿង សោភ័ណ្ឌ ក៏ចង់ជួបកីឡាករថៃរូបនេះដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករ មឿន សុភា បានចេញវីដេអូតបត ដោយប្រកាសចង់ជួបជាមួយកីឡាករថៃរូបនេះផងដែរ។   ជាមួយគ្នានេះផងដែរ មេបក្សយុវជនកម្ពុជា បានរិះគន់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលគ្រោងហៅកីឡាករទៅណែនាំកុំឲ្យឆ្លើយឆ្លងជាមួយកីឡាករថៃ។ លោក ពេជ្រ ស្រស់ ថា ចំណាត់ការបែបនេះ ជាការបំបាក់ទឹកចិត្តកីឡាករខ្មែរ៕       
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន៥ពាន់ដុល្លារអាមេរិក បើកីឡាករគុនខ្មែររូបណាអាចផ្តួលអ្នកប្រដាល់ថៃ សែនស្ថាន(Saensatharn P.K.Saenchai)។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពី លោក ពេជ្រ ស្រស់ បានឃើញវីដេអូឌឺដងរបស់អ្នកប្រដាល់ថៃខាងលើ នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗ។ ម្យ៉ាងការផ្តល់ជូននេះ គឺដើម្បីលើកទឹកចិត្តឲ្យកីឡាករប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាប្រកួតជាដើម ពិសេសលើកតម្កើងជីវភាពរបស់ពួកគេផ្ទាល់។
  ទោះខកខានជួបជុំឪពុកម្តាយញាតិមិត្តបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីរបស់ខ្មែរ តែកីឡាការិនី ស៊ន សៀវម៉ី ហាក់សប្បាយចិត្តចំពោះការលះបង់មួយនេះ។ សប្បាយចិត្ត ក៏ព្រោះតែការលះបង់របស់ នាង គឺធ្វើដើម្បីមុខមាត់ប្រទេសជាតិ និងអាជីពដែលខ្លួនស្រលាញ់។ សៀវម៉ី បានអះអាងថា នាងនឹងកាន់តែសប្បាយចិត្តប្រសិនបើការលះបង់នេះទទួលបានជោគជ័យ។        «ខ្ញុំសប្បាយចិត្ត ដែលបានលះបង់ដើម្បីជាតិ និងអាជីពរបស់យើង។ យើងកាន់តែសប្បាយចិត្ត បើការលះបង់របស់យើងទទួលបានជោគជ័យមកវិញ។ សម្រាប់ខ្ញុំការខកខានជួបជុំគ្រួសារក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌមិនថ្វីនោះទេ ព្រោះម្តាយនិងគ្រួសាររបស់ខ្ញុំបានទៅវត្តជុំគ្នារួចហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានលើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងទៀតផង»។ សៀវម៉ី លើកឡើងបែបនេះ ពេលនាងចូលរួមក្នុងវេទិកាជាតិលើកទី១ស្តីពីការប្រកាសកាលបរិច្ឆេទផ្លូវការ និងផ្សព្វផ្សាយពីស៊ីហ្គេមឆ្នាំ២០២៣ កាលពីពេលកន្លងទៅ។   ការអាក់ខានជួបជុំគ្រួសារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារតែម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៤រូបនេះ ត្រូវចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសកូរ៉េរយៈពេលពីរខែ ដើម្បីត្រៀមការពារតំណែងជើងឯក នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តទៅចុងឆ្នាំ២០១៩នេះ។ ការហ្វឹកហាត់នេះ នឹងប្រព្រឹត្តទៅចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៩។    ទោះបីខ្លួនត្រូវការពារតំណែងជើងឯក តែក្នុងនាមជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧នៅម៉ាឡេស៊ី មិនបានចាត់ទុកថា វាជាសម្ពាធនោះទេ។ ផ្ទុយទៅវិញ វាគឺជាចលករជួយជំរុញទឹកចិត្ត នាង ឲ្យខិតខំកាន់តែខ្លាំងទៅវិញ។ «ខ្ញុំគិតថា វាមិនមែនជាសម្ពាធនោះទេ ប៉ុន្តែ វាជាកត្តាជំរុញឲ្យយើងខិតខំកាន់តែខ្លាំង។ បើយើងរំពឹងកាន់តែខ្ពស់ ការខិតខំរបស់យើងក៏កាន់តែខ្លាំង ព្រោះបើយើង មិនខិតខំហាត់ គេអាចដណ្តើមយកមេដាយពីយើង»។ នេះជាការបញ្ជាក់របស់កីឡាការិនី ស៊ន សៀវម៉ី ដែលបានបន្ថែមថា កម្រិតសមត្ថភាពខ្លួនមិនមានការធ្លាក់ចុះនោះទេ បើធៀបនឹងលើកមុន ទោះបីនាងទើបជាសះស្បើយពីរបួសជង្គង់ ដែលបានវះកាត់កន្លងមកក៏ដោយ។    នៅពេលសួរពីក្តីរំពឹង ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៣នៅមីយ៉ាន់ម៉ារូបនេះបាននិយាយថា៖«អាចនិយាយបានថា៥០លើ៥០ ព្រោះហ្វីលីពីនជាអ្នកធ្វើម្ចាស់ផ្ទះ ហើយភាគច្រើនខ្ញុំតែងតែជួបកីឡាការិនីហ្វីលីពីននៅវគ្គផ្តាច់ព្រ័ត្រ។ បើតាមខ្ញុំហ្វីលីពីនជាម្ចាស់មេដាយមាស៧ទៅ៨ជំនាន់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ បើនិយាយពីការប្រកួតដោយសមត្ថភាព គឺខ្ញុំរំពឹងច្រើន គ្រាន់តែយើងមិនដឹងថាការប្រកួតរបៀបម៉េច គេដាក់ពិន្ទុយ៉ាងណាយើងមិនទាន់ដឹង ព្រោះម្ចាស់ផ្ទះអាចមានសិទ្ធិកែប្រែ។ ខ្ញុំគិតថាឆ្នាំនេះខ្ញុំអាចជោគជ័យច្រើន ព្រោះខ្ញុំមានការតាំងចិត្តខ្ពស់ក្នុងការប្រកួត»។    កីឡាការិនីត្រូវឈានចូលវ័យ២៤ឆ្នាំនៅខែវិច្ឆិកាខាងមុខរូបនេះ បានបង្ហាញក្តីកង្វល់ដោយចាត់ទុកកីឡាការិនីម្ចាស់ផ្ទះ និងវៀតណាមជាឧបសគ្គក្នុងការប្រជែងដណ្តើមមេដាយជូនជាតិនៅលើកនេះ។ កីឡាការិនីមានសប្បុរស រាងខ្ពស់ស្រលះរូបនេះបានឆ្លៀតបន្ថែមថា កម្រិតបច្ចេកទេសនិងសមត្ថភាពខ្លួន គឺមិនចោទជាបញ្ហាព្រួយនោះទេ តែនាងហាក់ព្រួយបារម្ភលើការដាក់ពិន្ទុ និងបច្ចេកទេសនៃការរៀបចំរបស់ម្ចាស់ផ្ទះ ព្រោះម្ចាស់ផ្ទះអាចមានសិទ្ធិកែប្រែគ្រប់បែបយ៉ាង។    ក្រោយប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូ WTF អស់រយៈពេលជិត១០ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១០ កីឡាការិនីវ័យ២៣ឆ្នាំរូបនេះហាក់ជោគជ័យខ្លាំងលើវិថីមួយនេះ។ សៀវម៉ី បានសាងប្រវត្តិសាស្ត្រនិងស្នាដៃជាច្រើនជូនជាតិ តាមរយៈការឈ្នះមេដាយមាសកីឡាអាស៊ីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ ដើម្បីផ្លាស់ប្តូរប្រវត្តិសាស្ត្រ៦៥ឆ្នាំនៃការចូលរួមប្រកួតកីឡាអាស៊ីរបស់កម្ពុជា។ នៅឆ្នាំ២០១៦ សៀវម៉ី ជាកីឡាការិនីដំបូងគេបង្អស់ ដែលទទួលបានកៅអីពេញសិទ្ធិទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល ក្រោយនាងដណ្តើមបានមេដាយមាសក្នុងការប្រកួតវគ្គជម្រុះអូឡាំពិកនៅប្រទេសកូរ៉េ។ ក្រៅពីស្នាដៃជាប្រវត្តិសាស្ត្រទាំងនេះ សៀវម៉ី បានសាងភាពល្បីល្បាញជាច្រើននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕       
ម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៤ ស៊ន សៀវម៉ី ត្រូវអាក់ខានក្នុងការជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ ការអាក់ខាននេះដោយសារតែ នាងត្រូវទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល២ខែនៅកូរ៉េខាងត្បូង ដើម្បីត្រៀមការពារតំណែងជើងឯកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។ ទោះបីយ៉ាងនេះក្តី សៀវម៉ី អះអាងថា នាងសប្បាយចិត្តចំពោះការលះបង់ ដែលធ្វើដើម្បីជាតិនិងអាជីពដែលខ្លួនស្រលាញ់មួយនេះ។ កីឡាការិនីវ័យ២៣ឆ្នាំរូបនេះជឿជាក់ថា នាងនឹងធ្វើបានល្អក្នុងការប្រកួតឆ្នាំនេះ។  
  បើយោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia នៅក្នុងប្រទេសសិង្ហបុរីដែលជាប្រទេសមួយដ៏សកម្មក្នុងការប្រកួតប្រជែងផ្នែកការងារ មនុស្សប្រមាណ៦២ ភាគរយមិនអាចទទួលដំណេកបានគ្រប់គ្រាន់នោះឡើយរៀងរាល់ថ្ងៃ។    ពេលខ្លះការគេងមិនលក់មិនមែនកើតឡើងដោយសារការលេងទូរសព្ទច្រើនពេកឬការបារម្ភពីកិច្ចការងារសម្រាប់ថ្ងៃស្អែកនោះទេ។ ប៉ុន្តែវាទាក់ទងនឹងការលំបាកក្នុងការសិក្សាទៅវិញ។    វេជ្ជបណ្ឌិត លោក Jeeve Kanagalingam ដែលជាអ្នកប្រឹក្សាសុខភាពនៅមន្ទីរពេទ្យ Elizabeth Novena បាននិយាយថា៖ «មានអ្នកជំងឺជាច្រើនដែលកំពុងជួបបញ្ហាគេងមិនលក់ ប៉ុន្តែពួកគេមិនសូវជាយកចិត្តទុកដាក់ក្នុងការមកពិនិត្យព្យាបាលបញ្ហាទាំងអស់នេះទេ។ ហេតុដូចនេះ គ្រូពេទ្យនានានៅតែមានភាពលំបាកក្នុងការតាមដានជំងឺនេះឲ្យបានដិតដល់»។    បើការសម្រាន្តមិនលក់កើតឡើងដោយសារការផ្លាស់ប្តូរជើងហោះហើរឬដោយសារអារម្មណ៍មិនល្អតិចតួច នោះមិនមានជាបញ្ហាសំខាន់អ្វីនោះទេ។ ការរំខានដំណេកនេះនឹងរសាយទៅវិញក្នុងរយៈពេលខ្លីទេ។    ប៉ុន្តែបើការទទួលទានដំណេកប្រព្រឹត្តទៅមិនបានគ្រប់គ្រាន់ក្នុងពេលច្រើនថ្ងៃ ឬច្រើនខែនោះវាអាចជារឿងមួយដែលលំបាកសម្រាប់សុខភាពក្នុងពេលអនាគតយូរអង្វែង។ វិធីសាមញ្ញមួយចំនួន អាចជួយជំរុញការគេងលង់លក់យប់ឡើងបានដែរដែលមានដូចជា ការមិនទទួលទានសារធាតុកាហ្វេអ៊ីន មិនប្រើប្រាស់ទូរសព្ទមុនចូលគេង កុំហូបអាហារពេលយប់ឆ្អែតពេក និងការគេងក្នុងបន្ទប់ដែលមានខ្យល់ត្រជាក់ជាដើម។    ការទទួលទានដំណេកមិនបានគ្រប់គ្រាន់ក្នុងពេលវេលាយូរអាចធ្វើមានបញ្ហាផ្លូវដង្ហើម ការបញ្ចេញអរម៉ូនដែលខ្លួនប្រាណមិនគ្រប់គ្រាន់ឬមិនត្រឹមត្រូវ បញ្ហាចង្វាក់បេះដូង ជំងឺផ្សេងដែលទាក់ទងទៅនឹងបេះដូង ភាពថយចុះនៃប្រព័ន្ធការពាររាង្គកាយ បញ្ហាផ្លូវអារម្មណ៍ ធុញថប់ មួម៉ៅ នឹងការគិតពិចារណាមិនរហ័ស។    ការធ្វើលំហាត់ប្រាណបានទៀតទាត់ ការហូបចំណីអាហារមានគុណភាព ជីវជាតិបានទៀងពេល គឺសុទ្ធតែជាសកម្មភាពដែលធ្វើឲ្យរាង្គកាយនិងខួរក្បាលមានសុខភាពមាំមួន។ ប៉ុន្តែការសម្រាន្តបានគ្រប់គ្រាន់ក៏ជារឿងមួយដ៏សំខាន់ដែរក្នុងការថែររក្សាលំនឹងសុខភាព មិនថាមនុស្សចាស់ឬក្មេងនោះឡើយ។ 
ការគេងដើម្បីរក្សាសុខភាពបានល្អភាគច្រើនទាមទារឲ្យបុគ្គលម្នាក់ៗសម្រាកបានយ៉ាងហោចណាស់ ប្រាំបីម៉ោងជាមធ្យមក្នុងមួយយប់។ ប៉ុន្តែដោយសារមានការរំខាន និងការងារសំខាន់ៗមួយចំនួន បានធ្វើឲ្យមនុស្សភាគច្រើនមិនបានគេងក្នុងមួយថ្ងៃបានប្រាំបីម៉ោងនោះឡើយ។