text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ វិធានការទាំង៦ចំណុច ដែលបានសម្រេចរួមគ្នានោះ រួមមាន៖ ១. គាំពារប្រជាជនក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។ ២. គាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចជនបទនិងប្រព័ន្ធស្បៀងអាហារ។ ៣. អនុវត្តតាមអភិក្រម គាំទ្រប្រជាជនក្រីក្រ ប្រកបដោយបរិយាប័ន្ន យេនឌ័រ និងការប្រែប្រួលអាកាសធាតុ។ ៤.ផ្ដោតលើការដោះស្រាយនូវឧបសគ្គនានាស្ត្រីនិងយុវជន។ ៥. ការលើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្នែករូបវ័ន្ត សេដ្ឋកិច្ច និងធនធានមនុស្ និងចំណុចទី៦ គឺការពង្រឹងការធ្វើសមាហរណកម្មគោលនយោបាយ ដើម្បីដោះស្រាយគម្លាតអភិបាលកិច្ច រវាងទីប្រជុំជន និងទីជនបទ រួមទាំងសហប្រតិបត្តិការអន្តរវិស័យក្នុងតំបន់អាស៊ាន។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិសេស ដែលដឹកនាំដោយ លោក Aung Thu រដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ នៃប្រទេសមីយ៉ាន់ម៉ា និងមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកការងារអភិវឌ្ឍន៍ជនបទ នៅក្នុងតំបន់អាស៊ាន ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបរិបទ កូវីដ-១៩ ក៏បាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការអភិវឌ្ឍជនជាតិដើមភាគតិចជាដើម។ បើតាមលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ការធ្វើបែបនេះ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់លក្ខខណ្ឌរស់នៅ របស់ប្រជាជននៅជនបទ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងបំណងចែករំលែកបទពិសោធន៍ ទាក់ទងនឹងការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ ក្នុងបរិបទកូវីដ-១៩។ សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី២០ សីហា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ២៥៣នាក់។ ចំណែកអ្នកជំងឺដែលនៅសល់ចំនួន ២០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ មានដូចជានៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១៤នាក់, នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ២នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ចំនួន៤នាក់៕ | រដ្ឋមន្ត្រីអាស៊ាន អភិវឌ្ឍន៍ជន និងលុបបំបាត់ភាពក្រីក្រ បានសម្រេចដាក់ចេញនូវវិធានការចំនួន ៦ ចំណុច ក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ ការសម្រេចនេះ ធ្វើឡើងក្នុង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន អភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ទៅនឹងជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៩ ខែសីហា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អំពីលទ្ធផលនៃកិច្ចប្រជុំនេះ។ |
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់ពាក្យ «សុបិន» ដើរតួជានាមសព្ទ ដែលមានន័យថា ការយល់សប្តិឃើញអ្វីមួយ។ កាលពីយប់មិញ ខ្ញុំមានសុបិនមិនល្អ៕ | កាលណាមនុស្សមានដំណើរដេកលក់ ,ដំណើរឃើញអ្វីមួយនៅពេលដែលកំពុងតែដេកលក់នោះ គឺគេហៅថាយល់សប្តិ ដែលអាចសរសេរថា«យល់សប្ត ឬយល់សប្ន» ក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចតែគ្នា។ កាលណាកំពុងតែដេកលក់ពេលថ្ងៃ ហើយឃើញមានអ្វីមួយកើតឡើង គឺគេហៅថា «យល់សូង»។ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ដូច្នេះ។ |
នាពិធីដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនានេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ៖ «បងប្អូនដែលលក់ផលិតផលសូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង។ នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់[អ្នកប្រើប្រាស់] កុំយកបាបឱ្យគាត់។ ផលិតផលយើងជោគជ័យតែទទួលខុសត្រូវ ហើយអ្នកប្រើសូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»។ ប្រមុខរដ្ឋាភិបាលលើកឡើងបែបនេះ ក៏ព្រោះតែកន្លងមក មានកូនទាហានម្នាក់ ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ព្រោះតែការលាបឡេធ្វើឱ្យស្បែកសលឿន។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ណែត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផលទាំងឡាយ ដូចជា ឡេ ថ្នាំសម្រកគីឡូ...ជាដើម សូមប្រើប្រាស់ផលិតផលទាំងនោះដោយភាពប្រុងប្រយ័ត្ន និងស្រឡាញ់អ្វីដែលធម្មជាតិបានផ្តល់ឱ្យ ដើម្បីចៀសវាងការជួបគ្រោះថ្នាក់ផ្សេងៗ៕ | អ្នកដែលលក់ផលិតផលធ្វើឱ្យស្បែក«ស»ទាំងឡាយ សូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ ផង។ ការគិតពីសុខភាពអតិថិជន ធៀបបានទៅនឹងការធ្វើបុណ្យ។ សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត បានថ្លែងសារបែបនេះ ទៅកាន់អ្នករកស៊ីផលិតផលធ្វើឱ្យស្បែក «ស»ទាំងអស់ កុំដើម្បីតែភាពជោគជ័យរបស់ខ្លួន បំផ្លាញអ្នកប្រើប្រាស់។ |
គណបក្សឆ្ពោះទៅមុខដែលដឹកនាំដោយលោក Pita បានឈ្នះឆ្នោតកាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែលោកមិនបានក្លាយជានាយករដ្ឋមន្ត្រីទេ ដោយហេតុតែសមាជិកព្រឹទ្ធសភាភាគច្រើនមិនបានបោះឆ្នោតឱ្យ ព្រោះបក្សនេះមានបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សិង្ហបុរី CNA លោក Pita បានលោកពីទស្សនៈ អតីនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ខ្វាន់យូ ថា ៖ « មានតែការតស៊ូឥតឈប់ឈរ ដើម្បីធ្វើឱ្យកើតឡើង នោះហើយគឺជាភាពជាអ្នកដឹកនាំ »។ លោកបន្តថា ស្ថានភាពនយោបាយថៃបច្ចុប្បន្នអាចសង្ខេបមកត្រឹម២ឬ៣ពាក្យនោះគឺ របបផ្តាច់ការភាគច្រើន ។ ទោះបីមិនបានក្លាយជានាយករដ្ឋមន្ត្រី លោក Pita មិនមានការសោកស្តាយអ្វីនោះឡើយ ហើយលោកបានសម្លឹងនូវចក្ខុវិស័យវែងឆ្ងាយពីការដឹកនាំប្រជាធិបតេយ្យផ្លាស់ប្តូរសង្គមថៃ។ ការធ្វើជានាយករដ្ឋមន្ត្រីគឺជាជំហានមួយដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ ហើយគោលបំណងធំបំផុតរបស់ខ្ញុំគឺក្លាយជាមេដឹកនាំដែលមិនជម្លោះនៅក្នុងសង្គមប្រជាធិបតេយ្យថៃ។ នេះជាការអះអាងរបស់លោក Pita ។ ជុំវិញសំណួរថាតើលោក Pita នឹងមានការទទួលខុសត្រូវយ៉ាងណាចំពោះម្ចាស់ឆ្នោត មេដឹកនាំបក្សឆ្ពោះទៅមុខរូបនេះបានបញ្ជាក់ថា ៖« ខ្ញុំបានឈ្នះ ប៉ុន្តែខ្ញុំត្រូវបានដកបេក្ខភាព ខ្ញុំមិនបានចុះចាញ់ទេ »។ ទោះបីក្លាយជាមេដឹកនាំប្រឆាំង ក៏លោកអាចធ្វើច្បាប់ បង្កើតច្បាប់ ត្រួតពិនិត្យពីតុល្យភាពនៅក្នុងសភា ដើម្បីជួយសង្គមថៃទោះស្ថិតនៅក្នុងតំណែងអ្វីក៏ដោយ ។ យ៉ាងណាមិញ ទោះបីមិនបានកាន់តំណែងនាពេលនេះ មេដឹកនាំរូបនេះជឿជាក់ថានឹងអាចកាន់តួនាទីកំពូលមួយនេះនៅពេលក្រោយ។ « ខ្ញុំទើបតែ ៤២ឆ្នាំ ខ្ញុំអាចរង់ចាំបាន នយោបាយប្រៀបដូចជាការរត់ម៉ារ៉ាតុង »។ នៅថ្ងៃទី២២ ខែសីហា សភាថៃបានបោះឆ្នោតគាំទ្របេក្ខភាពមកពីបក្សភឿ លោក Srettha Thavisin ជានាយករដ្ឋមន្រ្តីថៃជាផ្លូវការ៕ | លោក Pita Limjaroenrat ជាមេដឹកនាំបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោតកាលពីខែឧសភា មិនមានការសោកស្តាយដែលខ្លួនមិនបានក្លាយជានាយករដ្ឋមន្ត្រី។ លោកអះអាងថា ការធ្វើជានាយករដ្ឋមន្ត្រី ជាជំហានមួយដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ ហើយគោលបំណងធំបំផុតនោះគឺ ក្លាយជាមេដឹកនាំដែលដាច់ណាត់នៅក្នុងសង្គមប្រជាធិបតេយ្យថៃ។ |
ក្លិបតោខៀវ Chelsea កំពុងតែដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលអង់គ្លេស ក្រោយរងផលប៉ះពាល់ ពីទណ្ឌកម្មលើម្ចាស់ក្លិប លោក Roman Abramovich ដែលជាមហាសេដ្ឋីរុស្ស៊ី។ រដ្ឋាភិបាលអង់គ្លេស បានផ្តល់នូវអាជ្ញាប័ណ្ណពិសេស ដល់ក្រុមតោខៀវ សម្រាប់ការបន្តប្រកួត និងបើកប្រាក់បៀវត្ស៍ទៅកាន់បុគ្គលិក ប៉ុន្តែមិនឱ្យលក់សំបុត្រចូលទស្សនាឡើយ។ សំណួរមួយត្រូវបានចោទសួរ ទៅកាន់សហព័ន្ធបាល់ទាត់អង់គ្លេសថា តើអ្នកគាំទ្រ Chelsea អាចចូលទស្សនាការប្រកួត ទល់នឹងក្រុម Crystal Palace បានដែរទេ? ឆ្លើយតបសំណួរ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលប្រកាសដោយ FA បានបញ្ជាក់ថា សហព័ន្ធកំពុងតែធ្វើការងារជាមួយរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីបញ្ហានេះ ។ «យើងសង្ឃឹមថា នឹងអាចមានអ្នកគាំទ្រច្រើននាក់ ចូលទស្សនាការប្រកួតរវាងក្រុមទាំងពីរ នូវពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley។ ក្នុងនោះ ក៏នឹងមានការលក់សំបុត្រ សម្រាប់អ្នកគាំទ្រ Chelsea ប្រកួតទល់ Crystal Palace ហើយយើងកំពុងធ្វើការលើរឿងនេះ»។ នេះបើតាមសេចក្តីថ្លែងការណ៍ពី FA។ ក្រោយទទួលបានដំណឹងពីសំណាក់ FA បែបនេះ ក្រុម Chelsea បានបង្ហាញជំហគាំទ្រយ៉ាងខ្លាំង ចំពោះការខិតខំរបស់ FA ក្នុងដោះស្រាយបញ្ហាឱ្យក្លិបពេលនេះ។ ការប្រកួតពានរង្វាន់ FA Cup រវាងក្រុមតោខៀវ Chelsea និងក្រុម Crystal Palace នាថ្ងៃទី ១៦ ខែមេសាខាងមុខ នាកីឡដ្ឋាន Wembley Stadium៕ | សហព័ន្ធបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី២២ ខែមីនា បានបង្ហាញពីបំណងធ្វើការងារជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការលក់សំបុត្រទៅកាន់អ្នកគាំទ្រ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup។ |
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖ ទាំងអាជ្ញាធរ និងក្រុមអ្នកធ្វើការផ្នែកបរិស្ថាន មិនបានបន្ធូរដៃក្នុងផែនការចុះអប់រំ ផ្សព្វផ្សាយ និងការប្រមូលសំរាមទេ ផ្ទុយទៅវិញ ការងារនេះកាន់តែច្រើនជាងមុន បំណងតែម្យ៉ាង ឱ្យពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សំរាមប្លាស្ទិក ត្រូវបានគេដឹងថា មានហានិភ័យខ្ពស់ជាងគេបើធៀបនឹងសំរាមដទៃទៀត ដ្បិតថាវាមានអាយុរាប់រយឆ្នាំក្នុងភពផែនដី ហើយសារធាតុរបស់វាបង្កជាជំងឺរាប់មិនអស់ដល់ជីវិតមនុស្សនិងសត្វ។ ទន្លេសាប ជាបឹងធម្មជាតិដ៏ធំ និងផ្តល់ទិន្នផលនេសាទច្រើនជាងគេនៅកម្ពុជា ហើយប្រជាជនរាប់ម៉ឺនគ្រួសារដែលទទួលផលពីនេះ។ ពីមួយឆ្នាំទៅមួយឆ្នាំ បឹងទន្លេសាបកាន់តែរាក់ ដោយសារការប្រែប្រួលអាកាសធាតុ ហើយមួយផ្នែកគឺក្លាយជាអាងរងកាកសំណល់ផ្សេងៗ។ តំបន់ចុងឃ្នៀស ត្រូវបានគេស្គាល់ថា មានភូមិសាស្ដ្រជាប់បឹងទន្លេសាប និងមានប្រជាពលរដ្ឋច្រើនរយគ្រួសារទាំងរស់នៅលើផ្ទះបណ្ដែតទឹក។ តំបន់នេះ ត្រូវបានចាត់ចូលគោលដៅសំខាន់មួយក្នុងសកម្មភាពបរិស្ថាន និងមានប្រជាពលរដ្ឋតិចតួចយល់ដឹងបញ្ហាបរិស្ថាន និងទាមទារការអប់រំផ្នែកនេះបន្ថែម។ ពលរដ្ឋដែលតែងបន្ដចោលសំរាមក្នុងទឹក គ្មានការវេចខ្ចប់ត្រឹមត្រូវ និងយល់ថា បញ្ហានេះមិនសំខាន់សម្រាប់ការរស់នៅពួកគេទេ។ យុទ្ធនាការសម្អាតបរិស្ថានមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ មិថុនា នៅតំបន់ចុងកោះដែលគេដឹងថា មានព្រៃលិចទឹកស្រស់ស្អាត និងជាទីតាំងមួយសម្រាប់ការកម្សាន្តសម្រាប់ពលរដ្ឋនាថ្ងៃចុងសប្ដាហ៍។ ដោយសារជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ មានប្រជាពលរដ្ឋជាច្រើនតែងចំណាយពេលវេលាទៅទីនោះ ហើយសកម្មភាពនេះក៏បាននាំមកនូវបញ្ហាសំរាមផងដែរ។ កាកសំណល់អាហារ និងដបកំប៉ុងជាច្រើន ត្រូវបានប្រទះឃើញចោលគ្មានសណ្ដាប់ធ្នាប់នៅក្រោមដើមឈើ និងក្បែរឆ្នេរកោះទឹកទន្លេសាប។ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមគំនិតក្នុងយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកឡើង នៅតំបន់ចុងឃ្នៀស។ នេះជាយុទ្ធនាការប្រចាំឆ្នាំ ដើម្បីអបអរការមកដល់នៃរដូវទឹកឡើងបឹងទន្លេសាប ហើយលើកនេះការរៀបចំហាក់ប្លែកបន្ដិច ដើម្បីសម្របតាមកាលៈទេសៈនៃជំងឺកូវីដ១៩។ អ្នកចូលរួមរើសសំរាមនៅពេលនោះ ត្រូវបានតម្រូវឱ្យនៅឆ្ងាយៗពីគ្នា។ យុទ្ធនាការនៅពេលនេះដូចលើកមុនៗដែរ គឺផ្តោតលើសហគមន៍នៅជាប់បឹងទន្លេសាប ដែលលើកនេះអង្គការទំពាំងស្នងឫស្សីបានជ្រើសរើសតំបន់កំពង់ឃ្លាំង ចុងឃ្នៀស និងសហគមន៍មេជ្រៃសម្រាប់អនុវត្តន៍គម្រោង។ យុទ្ធនាការនៅសហគមន៍ចុងឃ្នៀស មានអ្នកចូលរួមប្រមាណ២០០នាក់។ នៅទីនោះ ក្រុមអ្នករើសមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត បានកាន់ការ៉ុង និងដង្គាប ដើររើសសំរាមនៅបាត់ឆ្នេរទន្លេសាប នៃផ្នែកខាងចុងនៃបរិវេណវត្តកោះខ្សាច់។ ការរើសនៅពេលនោះ ផ្តោតជាសំខាន់លើសំរាមប្លាស្ទិក។ ជាតំបន់ដែលមានពលរដ្ឋនៅលេងច្រើននាចុងសប្ដាហ៍ និងមានឆ្នេរទន្លេដ៏ស្រស់ស្អាត ហើយការគ្រប់គ្រងសំរាមនៅទីនោះមិនទាន់បានរៀបចំនៅឡើយ។ បញ្ហាប្រឈមដែលធ្វើឱ្យប្រជាពលរដ្ឋបន្តចោលសំរាមមិនត្រឹមត្រូវ ត្រូវបានអ្នកបរិស្ថានលោក ស៊ា សុផល យល់ថា ដោយសារកង្វះការគ្រប់គ្រង និងការអប់រំ។ លោកមានសុទិដ្ឋិនិយមថា ពលរដ្ឋនឹងសហការចូលរួមជាមួយអាជ្ញាធរប្រសិនបើរដ្ឋបាលទាំងនោះមានផែនការអនាម័យត្រឹមត្រូវនៅតាមមូលដ្ឋាន។ ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ ណារី បានឱ្យដឹងថា សំរាមដែលមាននៅតំបន់ចុងកោះនេះដោយសារប្រជាពលរដ្ឋដែលភាគច្រើនរស់នៅលើផ្ទះបណ្ដែតទឹកវេចខ្ចប់មិនល្អ បោះចោលក្នុងទឹក ទី២ដោយសារពលរដ្ឋមកកម្សាន្តនិងមិនបាននាំយកសំរាមទាំងនោះត្រឡប់ទៅវិញ។ លោកចៅសង្កាត់កក់សម្គាល់ថា កម្រិតនៃការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិត ទាមទារការអប់រំ និងផ្សព្វផ្សាយពីបញ្ហាបរិស្ថានឱ្យកាន់តែទូលំទូលាយ។ លោកចៅសង្កាត់ចង់ឱ្យពលរដ្ឋយល់ពីតម្លៃបរិស្ថាន ព្រោះបើបរិស្ថានមិនស្អាត វាបង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋទាំងនោះផងដែរ។ លោក អ៊ុំ ណារី បន្ថែមថា សំរាមជះឥទ្ធិពលទាំងសុខភាពប្រជាជន និងប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប។ យ៉ាងណាក៏ដោយ ក្រោយធ្វើការជាមួយសហគមន៍រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ស៊ា សុផល មើលឃើញថា ប្រជាពលរដ្ឋចាប់ផ្តើមផ្លាស់ប្ដូរឥរិយាបថថ្មី ដោយយល់ដឹងពីការទុកដាក់សំរាមកាន់តែច្រើន។ លោក សុផល បានលើកករណីស្ទឹងសៀមរាបដែលកន្លងមកអង្គការលោកបានធ្វើការដោយផ្ទាល់ជាមួយរដ្ឋបាលសង្កាត់សៀមរាប ដើម្បីដោះស្រាយសំរាមកកស្ទះពេញស្ទឹងនេះ។ លោកបន្ថែម៖« ស្ទឹងសៀមរាបពីមុនសុទ្ធតែសំរាមពេញ តែឥឡូវអស់ នៅតំបន់មេជ្រៃវិញ ពលរដ្ឋសប្បាយចិត្តក្នុងការចូលរួមដោយសារអាជ្ញាធរមានសេចក្ដីក្លាហាន និងមានការជំរុញដល់ពលរដ្ឋ បើនៅសុខៗឱ្យពលរដ្ឋធ្វើគាត់មិនធ្វើទេ»។ យុវជនស្ម័គ្រចិត្ត និងជាអ្នកសម្របសម្រួលយុទ្ធនាការរើសសំរាមនៅសង្កាត់ចុងឃ្នៀស លោក រ៉ាន់ ខេមរៈ យល់ថា សំរាមធ្វើឱ្យបាត់បង់សម្រស់ធម្មជាតិនៅតំបន់ដែលមានមនុស្សទៅលេង។ ជាអ្នកស្រឡាញ់ធម្មជាតិមួយរូប លោក ខេមរៈ យល់ថា ក្នុងនាមជាយុវជនចាំបាច់ត្រូវចេះឈឺឆ្កាលជាមួយការងារសង្គម ពិសេសការងារបរិស្ថាន បន្តអប់រំ និងបំផុសចលនាឱ្យមានអ្នកស្រឡាញ់បរិស្ថានកាន់តែច្រើន។ ក្នុងនោះយុវជនរូបនេះក៏ចង់ឱ្យពលរដ្ឋគ្រប់រូបចេះស្រឡាញ់បរិស្ថាន និងយល់ពីការមិនអើពើរឿងចោលសំរាមនេះដែរ។ លោកបន្ថែម៖« យើងយកគ្រឿងញុំាហូបចុក...ទាំងធ្ងន់យកទៅកន្លែងលេង ហេតុអ្វីមកវិញអត់អាចវេចស្ពាយមកវិញបាន សុំសំណូមពរឱ្យអ្នកទាំងអស់គ្នាដែលស្រឡាញ់ធម្មជាតិដូចខ្ញុំ ប៉ុន្តែពេលទៅលេងទីណាហើយមកវិញ គឺជួយប្រមូលសំរាមមកវិញផង ព្រោះឱ្យយើងរើស គឺរើសមិនអស់ទេសំរាមទាំងនោះ ទាល់តែលែងមានអ្នកចោលសំរាម»៕ | សៀមរាប៖ កំណើនប្រជាជនរស់នៅក្នុងបឹងទន្លេសាប មានកាន់តែច្រើន ដែលជាកត្ដានាំនូវកំណើនសំរាមក្នុងទឹក ។ ក្រុមអ្នកបរិស្ថានបានរៀបចំកម្មវិធីជាច្រើន ក្នុងបំណងការពារទឹកទន្លេសាបដែលគេស្គាល់ថាជាបឹងធម្មជាតិដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នេះ។ យុទ្ធនាការបរិស្ថានធ្វើឡើងក្នុងបំណងអប់រំពលរដ្ឋឱ្យយល់ដឹងបរិស្ថាន ក៏មានច្រើនដែរ ក្នុងបំណងតែម្យ៉ាងដើម្បីសង្គ្រោះទឹកទន្លេសាប និងការពារប្រព័ន្ធជីវចម្រុះ។ អ្នកបរិស្ថានយល់ថា មានតែការអប់រំតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាមួយនេះបាននាពេលអនាគត។ |
«រោធន»សម្រាប់ប្រើជាបទសមាស។ រោធនកម្ម អំពើឃុំខាំង, ការដាក់ទោស, ដាក់គុក ។ រោធនការណ៍ ហេតុឬដំណើរដែលជាប់ឃុំ, ដែលជាប់ទោស ។ រោធនដ្ឋាន ឬស្ថាន ទីសម្រាប់ឃុំខាំង, គុក; កំពែង ។ រោធនទណ្ឌ (ទ័ន) អាជ្ញាឃុំខាំង, ទោសគុក, ច្រវាក់, ខ្នោះ, ឃ្នាង ។ល៕ | «រោធន»ជាសំស្ក្រឹត និងបាលីលាយគ្នា ដែលមានន័យថា ការបិទ, បិទបាំង, រាំង, ខ្ទប់, ចុក, ភ្ជិត; ការឃុំខាំង, ដំណើរជាប់ទោស, ត្រូវទោស។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ |
ភ្នំពេញ៖ ការងារអ្នកសម្អាង ជាជំនាញវិជ្ជាជីវៈដែលតម្រូវឱ្យអ្នកអនុវត្ត និងទទួលបានការបណ្តុះបណ្តាលនានា។ ការផាត់មុខ ធ្វើក្រចក នឹងធ្វើសក់ សុទ្ធតែជាការងារដែលត្រូវការអ្នកមានជំនាញ និងចំណូលចិត្តនឹងការងារទាំងនេះខ្ពស់។ អ្នកសម្អាង ត្រូវការភាពប៉ិនប្រសប់ខាងច្នៃអ្វីប្លែកៗ យល់ដឹងវិធីសាស្រ្តផ្សេងៗទាក់ទងនឹងសម្រស់។ ទោះជាយ៉ាងណា អ្នកក៏ត្រូវមានចំណេះដឹងបន្ថែម អំពីការច្នៃប្រឌិតអ្វីដែលថ្មីផងដែរ។ ដូច្នេះដើម្បីទទួលបានចំណេះដឹងថ្មីៗទាំងអស់នេះ តើអ្នកគួរតែរៀនបន្ថែមនៅឯណា? បច្ចុប្បន្ន ការងារសម្អាង កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅកម្ពុជា។ អ្នកជំនាញផាត់មុខ និងធ្វើសក់ទាមទារឱ្យមានភាពច្នៃប្រឌិតខ្ពស់ ជាពិសេសត្រូវមានឆ្លាតវៃក្នុងការតុបតែងខ្លួនឱ្យអតិថិជនបានស្អាត និងប្លែកភ្នែក។ ដូច្នេះ ការជ្រើសរើសទីតាំងរៀនសូត្រពិតជាសំខាន់ ដើម្បីអាចទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។ សៀវភៅតម្រង់ទិសវិជ្ជាជីវៈ ដែលមានចំណងជើងថា «អាជីពជាអ្នកសម្អាង» របស់អង្គការស៊ីប៉ា បានលើកឡើងពីការរៀនជំនាញសម្អាង នៅកន្លែងខុសៗគ្នាដែលមានដូចជា៖ សាលាបង្រៀនសម្អាង សាលារៀនសម្អាងភាគច្រើនជារបស់ឯកជន ដោយគេបង្កើតកម្មវិធីសិក្សាដោយខ្លួនឯង ដែលមានទាំងទ្រឹស្តី និងការអនុវត្ត។ អ្នកអាចជ្រើសរើសកម្មវិធីសិក្សាបាន ទាំងកម្មវិធីសិក្សាពេញម៉ោង និងក្រៅម៉ោង ដោយតម្រូវឱ្យបង់ប្រាក់ចាប់ពី ១០០ដុល្លារ ដល់១០០០ដុល្លារ ទៅតាមកម្មវិធីសិក្សានីមួយៗ។ ការរៀនសម្អាងតាមសាលា អាចឱ្យសិស្សទទួលបានចំណេះដឹងច្រើនជាមួយគ្រូ ដែលមានបទពិសោធយូរឆ្នាំ។ ក្រោយរៀនចប់ សិស្សអាចបើកជាអាជីវកម្មផ្ទាល់ខ្លួន ដោយមានវិញ្ញាបនត្របញ្ជាក់ការសិក្សាផងដែរ។ យ៉ាងណាមិញ មុនចុះឈ្មោះចូលរៀន អ្នកគួរតែស្វែងយល់ពីព័ត៌មានផ្សេងៗ ឬចូលរៀនសាកល្បងជាមុន ដើម្បីដឹងពីស្ថានភាព។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំនិងគ្រប់គ្រង ដោយអង្គការមិនមែនរដ្ឋាភិបាល។ មណ្ឌលទាំងនេះ ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងវែង ហើយមានតម្លៃសិក្សាទាប។ វគ្គបណ្តុះបណ្តាល អាចឱ្យអ្នកស្វែងយល់ពីផ្នែកសំខាន់ៗ នៃការគ្រប់គ្រងអាជីវកម្មសម្អាង និងរបៀបផ្តល់សេវាកម្មល្អជូនអតិថិជន។ លើសពីនេះ អ្នកនឹងបានសិក្សាជំនាញបន្ថែមសម្រាប់ធ្វើការនៅហាង ទាំងការតុបតែងបែបខ្មែរ និងបែបបរទេស។ ជាពិសេស មជ្ឈមណ្ឌលរបស់អង្គការមួយចំនួនក៏ផ្តល់ជូនកន្លែងស្នាក់នៅ និងអាហារក្នុងពេលរៀនផងដែរ។ ប៉ុន្តែ អ្នកត្រូវចាំថា ឱកាសទទួលការបណ្តុះបណ្តាលមិនបើកទូលាយសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ជាងនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏មិនមានកន្លែងឱ្យអ្នកអនុវត្ក ជាមួយភ្ញៀវពិតប្រាកដដែរ។ ហាងសម្អាង ការរៀនសម្អាងនៅក្នុងហាងផ្ទាល់ ជាវិធីមួយដើម្បីទទួលបានជំនាញច្បាស់លាស់។ សិស្សរៀនរបៀបនេះត្រូវធ្វើការឱ្យម្ចាស់ហាងសម្អាងដែលបង្រៀនវិជ្ជាជីវៈសម្អាង ដោយការបង់ប្រាក់ប្រហែល ១៥០ដុល្លារ ទៅ៦០០ដុល្លារ សម្រាប់រយៈពេល៦ ទៅ៨ខែ។ ជំនាញនីមួយៗត្រូវរៀនតាមការសង្កេត និងអនុវត្តជាក់ស្តែង ក្រោមការត្រួតពិនិត្យពីអ្នកជំនាញ។ អ្នកប្រហែលមិនអាចរៀនទ្រឹស្តីច្រើនដូចនៅក្នុងសាលានោះតែ ប៉ុន្តែអ្នកអាចមានទំនាក់ទំនងដោយផ្ទាល់ជាមួយភ្ញៀវ ក្នុងការផ្តល់សេវាកម្ម។ អ្នកបានផ្សាំខ្លួនក្នុងអាជីវកម្មជាក់ស្តែង ទទួលបានបទពិសោធពីភ្ញៀវ រួមទាំងរបៀបគ្រប់គ្រងអាជីវកម្ម។ ប៉ុន្តែអ្នកត្រូវចាំថា ការរៀននៅហាងគ្មានកម្មវិធីជាក់លាក់ និងគ្មានវិញ្ញាបនបត្រដែលទទួលស្គាល់ពីអាជ្ញាធរឡើយ។ មួយវិញទៀតម្ចាស់ហាង ក៏មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមកបង្រៀនអ្នកនោះទេ។ ធនធានរៀនបន្ថែម ការរៀនបន្ថែមសំដៅលើការស្វែងរកអ្វីដែលថ្មីដោយខ្លួនឯងដូចជា ស្វែងរកវីដេអូផាត់មុខតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាមើលស្ទាយប្លែកៗ មិនថាធ្វើសក់ ធ្វើក្រចកឡើយ។ អ្នកអាចស្វែងរកវីដេអូទាក់ទងនឹងការផាត់មុខ ធ្វើសក់ជាច្រើន នៅក្នុងយូធូប (YouTube)។ មួយវិញទៀត អ្នកក៏អាចស្វែងរកម៉ូតសក់ ឬការផាត់មុខពីទស្សនាវដ្តី ដែលគេសរសេរណែនាំ ពីរបៀបច្នៃម៉ូតតាមដំណាក់កាលនីមួយៗផងដែរ៕ | ដោយ៖ ហេង ស្រីលីន |
លោក អ៊ូ រតនៈ ជាសិក្ខាកាមម្នាក់ក្នុងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា នៃក្រសួងទេសចរណ៍ និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន ប៉ារាឌីស ដែលស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី។ ទោះមានតួនាទីជាអ្នកគ្រប់គ្រងភោជនីយដ្ឋានក្ដី ក៏លោក រតនៈ នៅតែស្វះស្វែងរៀនសូត្របន្ថែម ដើម្បីឱ្យអាជីវកម្មដែលលោកដឹកនាំមានភាពរីកចម្រើន និងផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនអតិថិជន។ បុរសវ័យ៤៣ឆ្នាំរូបនេះ បានចូលរៀនវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រយៈពេល៦ថ្ងៃ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តរតនគិរី។ ដើមហេតុដែលនាំឱ្យលោក អ៊ូ រតនៈ ចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដោយសារលោកគិតថាខ្លួននៅមានចំណុចខ្វះខាត និងចង់បំពេញចំណេះដឹងបន្ថែម។ អ្នកគ្រប់គ្រងរូបនេះ រៀបរាប់ថាក្រោយមានការផ្សព្វផ្សាយពីមន្ទីរទេសចរណ៍ខេត្តរតនគិរី លោកក៏ចាប់អារម្មណ៍ចូលរៀនវគ្គបណ្ដុះបណ្ដាលហូកា។ កម្មវិធីនេះ បានផ្ដល់ឱកាសដល់សិក្ខាកាមពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនបានកាន់តែច្បាស់លាស់ និងប្រសើរឡើងតាមរយៈការអនុវត្តផ្ទាល់ និងការធ្វើការជាក្រុម។ លោក អ៊ូ រតនៈ ជាសិក្ខាកាមក្នុងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា។ កម្មវិធី ហូកា ក៏បានជួយពង្រឹងសមត្ថភាព និងជំរុញឱ្យលោក រតនៈ មានភាពជឿជាក់លើខ្លួនកាន់តែខ្លាំង។ លោក លើកឡើងថា៖ «កម្មវិធីនេះ ធ្វើឱ្យយើងមានសមត្ថភាពហើយ ធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯងទៀត។ យើងបានយកចំណុចទាក់ទងនឹងការរាក់ទាក់ភ្ញៀវមកអនុវត្ត។ យើងតែងជម្រាបសួរ ស្វាគមន៍ភ្ញៀវ ដោយពាក្យសម្ដីគួរសម មានភាពថ្លៃថ្នូរ ដែលធ្វើឱ្យភ្ញៀវចង់ស្ដាប់។ ភ្ញៀវខ្លះភ្ញាក់ខ្លួន ព្រោះឃើញកន្លែងតូច តែផ្ដល់សេវាកម្មល្អ ដែលលើសពីការរំពឹងទុករបស់ភ្ញៀវ»។ ការរៀបរាប់ខាងលើ គ្រាន់ជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែនៅមានមេរៀនសំខាន់ៗជាច្រើនទៀត ដែលលោកទទួលបានពីកម្មវិធីនេះ។ លោក រតនៈ ពិតជារីករាយ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលហូកា និងបានចែករំលែកចំណេះជំនាញទាំងនោះ ទៅកាន់បុគ្គលិកនភោជនីយដ្ឋាន ផងដែរ។ អ្នកគ្រប់គ្រងរូបនេះ តែងប្រាប់បុគ្គលិកឱ្យផ្ដោតលើសេវាកម្ម អនាម័យដល់ភ្ញៀវ និងការគិតគូអំពីបរិស្ថានដើម្បីផ្ដល់សេវាកម្មល្អឱ្យអតិថិជនសប្បាយចិត្ត និងជាប់ចិត្ត។ ដោយឡែកយុវតី ហ៊ុន សូលីដា ដែលជាបុគ្គលិកផ្នែកឆុងកាហ្វេនៅហាងកាហ្វេមួយកន្លែង នៅក្នុងខេត្តស្ទឹងត្រែង ក៏ជាសិក្ខាកាមមួយរូប នៃវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកាផងដែរ។ ក្រោយចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកាក្នុងឆ្នាំ២០២១ សូលីដា អះអាងថា វគ្គបណ្តុះបណ្តាលហូកា បានផ្លាស់ប្ដូររូបនាងជាច្រើន។ សិក្ខាកាមទំាងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដោយគ្រូបង្គោលជាតិ និងអាស៊ានដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន។ កញ្ញា ហ៊ុន សូលីដា សិក្ខាកាមក្នុងកម្មវិធីបណ្ដុះបណ្ដាលហូកា។ អ្នកឆុងកាហ្វេវ័យ២០ឆ្នាំរូបនេះ គិតថាវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកាពិតជាមានសារៈសំខាន់ និងល្អសម្រាប់សិក្ខាកាម។ ក្រៅពីមេរៀនគោល វគ្គបណ្ដុះបណ្ដាលហូកា ក៏បានបង្រៀនពីគោលការណ៍ និងការរៀបចំអាកប្បកិរិយា រួមទាំងសុជីវធម៌ផងដែរ។ «ខ្ញុំចង់ឱ្យកម្មវិធីនេះ ចុះមកបង្រៀនទៀត។ ព្រោះខ្ញុំអាចមានឱកាសចូលរួម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្ញុំបន្ថែម។ កម្មវិធីនេះ មានគ្រូល្អៗមកចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលធ្វើឱ្យសមត្ថភាពខ្ញុំកាន់តែល្អប្រសើរជាងនេះ»។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា យុវតី សូលីដា មិនបានបោះចោលចំណេះដែលបានរៀននោះទេ ពោលគឺនាងបានចែករំលែកដល់ក្រុមការងារ ដើម្បីឱ្យពួកគេយល់ពីចំណេះដឹងថ្មីៗ។ កញ្ញា ហ៊ុន សូលីដា និយាយទាំងសប្បាយចិត្តថា វគ្គបណ្ដុះបណ្ដាលនេះ បានរួមចំណែកធ្វើឱ្យនាងមានភាពជឿជាក់លើខ្លួនឯង ជាពិសេសជួយទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ មិនខុសពីយុវតីខាងលើនោះទេ លោក ឃឹម សារ៉ា ជាបុគ្គលិកនៅផ្ទះសំណាក់ និងភោជនីយដ្ឋានស៊ុនថា នាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក៏មានឱកាសចូលរៀនវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកាផងដែរ។ លោក ឃឹម សារ៉ា បានរៀនលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ មូលហេតុដែលជំរុញឱ្យលោក សារ៉ា តែងចូលរួមវគ្គបណ្ដុះបណ្ដាលហូកា ព្រោះវគ្គបណ្ដុះបណ្ដាលនីមួយៗ បានផ្ដល់ចំណេះថ្មីៗ និងមានសារៈសំខាន់ដល់កន្លែងការងាររបស់លោក។ លោក ឃឹម សារ៉ា បង្ហាញអារម្មណ៍រំភើបក្រោយចូលរួមវគ្គបណ្ដុះបណ្ដាលហូកា។ ក្រៅពីបង្រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ លោក សារ៉ា អះអាងថា វគ្គបណ្ដុះបណ្ដាលហូកា ក៏បានចែករំលែកពីការបម្រើសេវាកម្ម ការស្លៀកពាក់ និងឥរិយាបថ ចរិក ឫកពារបស់អ្នកផ្ដល់សេវាផងដែរ។ អតីតសិក្ខាកាមរូបនេះ ប្រាប់ពីចំណុចដែលយកមកអនុវត្តយ៉ាងដូច្នេះ៖ «គ្រូបង្គោលបានបង្រៀនយើងឱ្យយល់ដឹងពីការបម្រើសេវាកម្ម ចាប់តាំងពីភ្ញៀវចូលរហូតដល់ភ្ញៀវចេញ។ យើងត្រូវបម្រើសេវាកម្មជូនគាពួកត់ឱ្យបានល្អ ទាំងការលើកម្ហូប ដួសបាយ ដើម្បីឱ្យភ្ញៀវមានភាពសប្បាយរីករាយ។ ពេលដែលភ្ញៀវសរសើរយើង យើងពិតជាមានភាពរំភើបរីករាយជាខ្លាំង»។ លោក ឃឹម សារ៉ា សិក្ខាកាមក្នុងកម្មវិធីហូកា ។ ចំណេះដែលលោក ឃឹម សារ៉ា ទទួលបានពិតជាមានប្រយោជន៍សម្រាប់លោក និងបុគ្គលិកដទៃ។ នៅពេលទំនេរពីការងារ លោក សារ៉ា តែងយកសៀវភៅដែលបានកត់ត្រាមេរៀន មកចែករំលែកដល់មិត្តរួមការងារឱ្យយល់ពីការបដិសណ្ឋារកិច្ចជូនភ្ញៀវ ជាពិសេសត្រូវនិយាយរួសរាយរាក់ទាក់ដល់ភ្ញៀវ។ សិក្ខាកាមទាំងបីខាងលើ សុទ្ធសឹងតែលើកទឹកចិត្តដល់យុវជននៅតាមទីជនបទ គួរចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេង ដើម្បីមានជំនាញផ្ទាល់ខ្លួន ដែលងាយស្រួលរកការងារមួយល្អសម្រាប់ខ្លួនឯង។ ទន្ទឹមនឹងនេះ សម្រាប់ការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ឱ្យបានដឹង ដែលធ្វើឱ្យយុវជនអាចទទួលបានឱកាសរៀន និងចាប់យកជំនាញមួយពិតប្រាកដ។ សិក្ខាកាមខាងលើ បន្តថា ការជួយដល់យុវជនឱ្យមានចំណេះជំនាញ នឹងចូលរួមកាត់បន្ថយភាពក្រីក្រ និងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ។ សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាល ហូកា នៃក្រសួងទេសចរណ៍ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សម្រេចបានការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ៨៨៤ រូប ក្នុងនោះស្រ្តីចំនួន ៥៩៦រូប។ កម្មវិធីបណ្ដុះបណ្ដាលនេះក៏កំពុងពង្រីកវិសាលភាពទៅកាន់ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលលើវិស័យទេសចរណ៍។ គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕ | ភ្នំពេញ៖ ទោះបីជាជាប់រវល់នឹងការងារប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏សិក្ខាកាម៣រូប នៅតែឆ្លៀតពេលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីអភិវឌ្ឍ និងបង្កើនចំណេះដឹងបន្ថែម។ តាមរយៈការតស៊ូ និងសង្វាតក្នុងវគ្គបណ្ដុះបណ្ដាល បានធ្វើឱ្យសិក្ខាកាមចំនួន៣រូប ទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីយកទៅប្រើប្រាស់ និងចែករំលែកបន្តជូនដល់បុគ្គលិកដែលកំពុងបម្រើការងារនៅស្ថាប័នរបស់ពួកគេឱ្យទទួលបានលទ្ធផលល្អ។ |
វិធានការថ្មីរបស់សិង្ហបុរីនេះដែលនឹងត្រូវអនុវត្តនោះ ផ្តោតលើការបញ្ឈប់ការលក់ និងបន្ថែមតម្លៃពន្ធទៅលើផលិតផលមានជាតិស្ករខ្ពស់ក្នុងទីផ្សារ។ នេះបើតាមការផ្សាយទូរទស្សន៍ Channel News Asia នៅដើមខែធ្នូនេះ។ វិធានការនេះត្រូវបានដាក់ចេញ ក្រោយពីពេលក្រសួងសុខាភិបាលរកឃើញថា សិង្ហបុរីបានក្លាយជាប្រទេសមួយដែលសម្បូរអ្នកជំងឺទឹកនោមផ្អែមក្នុងចំណោមបណ្តាប្រទេសអភិរឌ្ឍ។ អ្នកនាំពាក្យក្រសួង បានលើកឡើងថា ប្រសិនបើវិធានការនេះមិនត្រូវបានអនុវត្តទាន់ពេលវេលាទេនោះ គេប៉ាន់ស្មានថា ប្រជាជនសិង្ហបុរីប្រហែលមួយលាននាក់នឹងមានជំងឺទឹកនោមផ្អែមនៅពេលអនាគតក្នុងឆ្នាំ ២០៥០ខាងមុខ។ ប្រជាជនសិង្ហបុរី ជាមធ្យមបរិភោគជាតិស្ករប្រមាណជា៦០ក្រាមក្នុងមួយថ្ងៃៗ ដែលភាគច្រើនមានប្រភពមកពីភេសជ្ជៈកំប៉ុងដែលដាក់លក់តាមទីផ្សារ។ ការកាត់បន្ថយបញ្ហាជំងឺទឹកនោមផ្អែមនេះក៏ត្រូវបានភ្នាក់ងារពាក់ព័ន្ធមួយចំនួន លើកឡើងនិងពន្យល់ដល់មហាជនតាមទីសាធារណៈនិងនៅក្នុងសាលារៀន។ ក្រសួងក៏បានហាមអាជីវករលក់ភេសជ្ជៈដែលមានបរិមាណស្ករខ្ពស់នៅតាមសាលារៀនដែរ ប៉ុន្តែអតិថិជនអាចជាវនៅកន្លែងផ្សេងបាន។ ក្រសួងក៏បានណែនាំឲ្យរោងចក្រផលិតភេសជ្ជៈផ្អែមៗមួយចំនួនកាត់បន្ថយប្រើប្រាស់បរិមាណស្ករក្នុងផលិតផលរបស់ខ្លួនតាមតែអាចធ្វើបានដែរ។ វិធានការមួយផ្សេងទៀតមានដូចជាការកាត់បន្ថយការផ្សាយពាណិជ្ជកម្មភេសជ្ជៈជាតិស្ករខ្ពស់ ជាពិសេសចំពោះកុមារាកុមារតូចៗ។ ការអនុវត្តវិធានការទាំងអស់នេះក៏ត្រូវពឹងផ្អែកយោបល់របស់ប្រជាពលរដ្ឋសិង្ហបុរីជាមុនសិនដែរ។ ពលរដ្ឋសិង្ហបុរីអាចបញ្ចេញគំនិតយោបល់ផ្ទាល់ ដើម្បីសម្រេចថា វិធានការនេះពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពពួកគាត់មែនឬក៏យ៉ាងណា។ ក្រសួងសុខាភិបាលនឹងស្ទង់មតិមហាជនដែរ ដើម្បីសម្រេចអនុវត្តវិធានការនេះ៕ | ក្រសួងសុខាភិបាលរបស់សិង្ហបុរីកំពុងណែនាំសាធារណៈជនសិង្ហបុរីឲ្យបានដឹងពីវិធានការថ្មី ដែលមានគោលដៅកាត់បន្ថយការផឹកភេសជ្ជៈដែលសម្បូរជាតិស្ករ ដើម្បីធានាសុខភាពប្រជាជន និងទប់ស្កាត់ការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែម។ |
លោក ឡេង សមវីរះ តំណាងក្រុមហ៊ុម 5D បានលើកឡើងថា៖ «កាលពីខែមេសា កន្លងទៅនេះ ក្រុមហ៊ុនឆ្នោតដែលមានគ្រឹះពីប្រទេសម៉ាឡេស៊ីមួយនេះ បានបង្កើតកម្មវិធី សប្បាយៗ លើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយគ្រាន់តែចូលទៅ Like page PancambodiaLottery ចុច like និង share post ជា Public ហើយសរសេរពាក្យជូនពរក្នុង Comment រួច mention អ្នកដែលស្គាល់ ៨នាក់ នោះ នឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ ៨៨ ដុល្លារ»។ គួររំលឹកផងដែរថា ក្រុមហ៊ុនឆ្នោត 5D មួយនេះមានទស្សនៈវិស័យ បេសកកម្ម និងយកចិត្ថទុកដាក់ទៅលើកិច្ចការសង្គមផងដែរ។ ជាក់ស្ដែងកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនបានចូលរួមចំណែកជួសជុលអង្គភាពអធិការដ្ឋានក្រុងស្ទឹងសែន ផ្ដល់ជាអង្កសម្រាប់ជនក្រីក្រតាមបណ្ដាខេត្តមួយចំនួនរួចមកហើយ។ ជាគោលដៅបន្ទាប់ក្រុមហ៊ុនប្តេជ្ញាថា នឹងបង្កើតជា Game ប្លែកៗ និងសប្បាយៗបន្ថែមទៀត។ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺការចូលរួមការងារសង្គមផ្សេងៗទៀតឲ្យបានកាន់តែអស្ចារ្យ តាមរយៈកម្មវីធីសប្បុរសធម៌ មនុស្សធម៌ ឬហៅថា CSR (Corporation Social Responsibilities) ព្រោះទាំងអស់នេះជាតម្លៃស្នូលរបស់ក្រុមហ៊ុនឆ្នោត 5D មួយនេះ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុនឆ្នោតស្របច្បាប់ ភែន ខេមបូឌាន ឡូតធើរី (5D)បានចែកជូនរង្វាន់ជាសាច់ប្រាក់ក្នុងកម្មវីធី ៨៨ ដុល្លារ ៨៨ វីននឺ (88$ 88 Winners) សរុប ៧៧៤៤ ដុល្លារ ដល់ អ្នកមានសំណាងទាំង ៨៨ នាក់ កាលពីព្រឹកថ្ងៃ ២១ ខែឧសភា ។ កម្មវិធីចែករង្វាន់ពិតៗរបស់ក្រុមហ៊ុនឆ្នោត 5D នេះ បានប្រារព្ធធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ខ្លួន ដោយមានការចូលរួមពីអ្នកមានសំណាងទាំង ៨៨ នាក់ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន និងអ្នកសារព័ត៌មានផងដែរ។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ម៉ៅ សុខអឿន ដូចតទៅ៖ | កំចាយមារ,ព្រៃវែង៖ លោក ម៉ៅ សុខអឿន ជាជាងម៉ូតូ រ៉ឺម៉កកង់បី និងក៏ចេះជួសជុលគោយន្តដែរ។ លោក សុខអឿន ដែលមានវ័យ២៥ឆ្នាំ បានកែច្នៃម៉ូតូ ហុងដា Chaly ពណ៌ក្រហមមួយគ្រឿង ដោយដោយបានតកង់ក្រោយ ឲ្យឆ្ងាយពីម៉ាស៊ីន និងធ្វើឲ្យវាមានប្រវែងជិត ៣ម៉ែត្រ។ លោក សុខអឿន បញ្ជាក់ថា ពីការកែច្នៃម៉ូតូ គឺជាការកម្សាន្តរបស់ខ្លួន នៅពេលទំនេរ។ |
សូមទស្សនាវីដេអូខ្លីៗពីកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» ទាំងអស់គ្នា ៖ ជាមួយនឹង OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីប្រកបដោយលក្ខណៈសម្បត្តិកប់ៗ ពិសេសជាមួយការរចនាកងបំភ្លឺដំណឹងដ៏ទាន់សម័យអាចលោតបង្ហាញពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះគឺឡូយអស់ស្ទះ និងវិសេសប្លែកខុសពីគេ។ ជាហេតុនាំឲ្យ Vloggers, Reviewers ល្បីៗជាច្រើនជជែកឥតឈប់ឈរនូវរចនាបថដ៏ទំនើបមួយនេះ។ កាលពីមុនធ្លាប់ស្រមៃថា ប្រសិនថ្ងៃអនាគតមានស្មាតហ្វូនឌីហ្សាញកម្រាស់ស្តើង ស្រាល គែមជ្រុងមិនដឹងជាល្អម៉េចទេ? ពេលនេះទូរស័ព្ទក្នុងក្តីស្រមៃក៏បានមកដល់មែន OPPO Reno7 បានផ្លាស់ប្តូររូបរាងទាំងស្រុងប្លែកខុសពី Reno Series មុនៗរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយរូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D បង្ហាញភាពលេចធ្លោស្រស់ស្អាតទ្វេដង ជាមួយនឹងជម្រើស ២ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហធាតុស្ទីលរចនាបែប Reno Glow។ បន្ថែមពីនេះបើតាមដឹងខ្លះៗគឺស្មាតហ្វូន OPPO Reno7 បានបង្កើនសមត្ថភាពលើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិត និងមានភាពទាក់ទាញពេញមួយថ្ងៃមិនថាពេលយប់ឬពេលថ្ងៃឡើយ។ ដូចនេះ សម្រាប់ព័ត៌មានលម្អិតៗ រូបរាងពិត លក្ខណៈសម្បត្តិ នឹងត្រូវបើកបង្ហាញក្នុងពេលឆាប់ៗ នេះបើយោងតាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ កុំភ្លេចបន្តតាមដានទាំងអស់គ្នាណា!!! | វាមិនមែនជារឿងធម្មតានោះទេ ដែលសុខៗអាចធ្វើឲ្យតារាល្បីទាំងនេះបង្កជាជម្លោះបែកផ្សែងដោយសារស្មាតហ្វូនស៊េរីថ្មីនៅលើឆាកកម្មវិធីមួយ បង្កើតជាសំណើចមិនចេះរីងស្ងួត ព្រោះតែចង់ចាញ់ឈ្នះរៀងៗខ្លួន។ ចង់ដឹងដំណើរដើមទងដែលនាំឲ្យតារាប្រុសស្រីទាំង ២ ក្រុមនេះឈ្លោះគ្នាទេ? ហើយឈ្លោះគ្នាដោយសារស្មាតហ្វូនម៉ូដែលអ្វី? ជុំវិញរឿងរ៉ាវនិងសំណើចកំប្លុកកំប្លែងនឹងទៅជាយ៉ាងណា ដូចនេះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាក្នុងកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» លើកញ្ចក់ទូរទស្ស៍ហង្សមាស HDTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦-៨ យប់។ |
ល្បែងកម្សាន្តបែបបុរាណរបស់ខ្មែរ មានច្រើនទម្រង់ណាស់ ។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា នៅបន្តលេងល្បែងមួយចំនួន នៅថ្ងៃបុណ្យចូលឆ្នាំ និងពិធីខ្លះៗតាមប្រពៃណីផងដែរ។ ដោយឡែកសកម្មភាពមួយទៀត ដែលគេឧស្សាហ៍ឃើញពលរដ្ឋ ជាពិសេសយុវជនលេងនៅតាមស្រុកភូមិនោះ គឺការលេងជះទឹក។ តាមរយៈរូបភាពការលេងជះទឹកទំនងមានតាំងពីជំនាន់មុនមកម្ល៉េះ។ ប៉ុន្តែរូបភាពលេងជះទឹកជំនាន់មុននោះ បង្ហាញពីវប្បធម៌ខ្មែរ មិនដូចសម័យបច្ចុប្បន្ន ភាគច្រើនជាការបង្ហាញពីរូបភាពភ្លើតភ្លើន និងអាកប្បកិរិយាមិនសមរម្យ។ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវទៅលើពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្មែរ មានពិធី និងកិច្ចជាច្រើន ។ តាមរយៈការអង្កេតលើសកម្មភាពជះទឹកក្នុងរូបភាពសខ្មៅមួយសន្លឹក ដែលបានបង្ហោះលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពលេងជះទឹក នាជំនាន់មុន ត្រូវបានលោក មាណ្ណារ៉ា បកស្រាយថា រូបភាពនេះ អាចជាការលេងជះទឹក ក្រោយពីពិធីសូត្រមន្តលើករាសី ឬជាការសុំពរជ័យនៅតាមភូមិនៅក្នុងថ្ងៃចូលឆ្នាំ។ « ការលេងទឹកក្នុងសម័យនេះ ខុសពីមុនត្រង់ថា ជំនាន់មុន ជាការលេង(ជះទឹក) ដើម្បីឱ្យពរជ័យដល់គ្នានិងគ្នា ក្រោយពិធីសូតមន្តរបស់ព្រះសង្ឃក្នុងថ្ងៃចូលឆ្នាំ។ យើងមើលទៅឃើញថា ជារូបភាពបែបវប្បធម៌»។ នេះជាការលើកឡើងរបស់លោកសាស្រ្តាចារ្យខាងលើ ដោយបន្ថែមថា បើក្រឡេកមើលការលេងបែបសម័យឥឡូវ ដូចជាខុសគ្នាឆ្ងាយណាស់ ព្រោះយុវជនលេងជ្រុល ដោយមិនគិតពីវប្បធម៌ និងតម្លៃខ្លួនឡើយ។ លើសពីនេះលោកបានបញ្ជាក់ច្បាស់ៗថា ការលេងដោយប្រើកាយវិការសមរម្យ និងឱ្យតម្លៃគ្នា ជារឿងដែលយុវជនគួរតែយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់វប្បធម៌ និងការអភិរក្ស សម្រាប់អ្នកជំនាន់ក្រោយ៕ | ភ្នំពេញ៖ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក សំបូរ មាណ្ណារ៉ា បានលើកឡើងថា ការលេងជះទឹកកាលពីសម័យមុន ជាសកម្មភាពបង្ហាញពីរូបភាពវប្បធម៌។ ចំណែកឯការជះទឹកសម័យនេះ ភាគច្រើនជាការបង្ហាញពីរូបភាពភ្លើតភ្លើន និងអាកប្បកិរិយាមិនសមរម្យ។ |
នៅលើបណ្ដាញសង្គម មានការចែកចាយរូបភាពដែលម្ចាស់ដីមួយកន្លែង ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បានចាក់ថ្មចូលផ្ទៃទន្លេ។ សកម្មភាពបែបនេះ ធ្វើឱ្យមានការរិះគន់ជាហូរហែ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗ ដោយបញ្ជាក់ថា៖«ពិតជា មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន»។ ករណីចាក់ថ្មចូលផ្ទៃទន្លេនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤។ បើតាមរដ្ឋបាលខេត្តកំពង់ចាម ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ ដោយបច្ចុប្បន្នចាក់បានប្រវែង ១៣០ម៉ែត្រ។ ក្រោយចុះពិនិត្យដល់ទីតាំងខាងលើ រដ្ឋបាលខេត្តកំពង់ចាម អះអាងថា សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញវិធានការបន្ទាន់ ដោយតម្រូវឱ្យភាគីម្ចាស់ដី បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាម បញ្ជាថា៖ «ម្ចាស់ដី ត្រូវកាយ និងយកថ្មដែលបានចាក់រួចចេញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក»។ ជាមួយគ្នានេះ ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្ដែងផងដែរ។ វិធានការខាងលើ ជាវិធានការបឋម។ សម្រាប់វិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។ សូមបញ្ជាក់ថា ក្រោយចុះពិនិត្យឃើញពីបញ្ហានេះ រដ្ឋបាលខេត្តកំពង់ចាម បានអរគុណដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ទាន់ហេតុការណ៍មកកាន់រដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា៕ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម | ភ្នំពេញ៖ ក្រោយការបង្ហោះរូបភាព ទាក់ទងនឹងសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ រដ្ឋបាលខេត្តកំពង់ចាម បានចេញចំណាត់ការបន្ទាន់ ដោយបញ្ជាឱ្យបញ្ឈប់សកម្មភាព និងត្រូវកាយថ្មចេញពីទឹកឱ្យអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយយប់ថ្ងៃទី២២ កុម្ភៈនេះ។ |
«ទេព្តាផ្តន្ទាឲ្យគាត់មានសំឡេងល្អ ដើម្បីឲ្យគាត់ច្រៀងបំពេរមនុស្ស»។ លោក អ៊ុំ ដរ៉ា ដែលអង្គុយនៅបរិវេណ នៃវិទ្យុជាតិ (ទីតាំងឆ្នាំ២០០០) កំពុងនិយាយរំឭកពីមិត្តភក្កិរបស់គាត់ គឺអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលលោកហៅដោយក្តីគោរពថា «បងមុត»។ តន្ត្រីករ ដរ៉ា គឺជាអ្នកលេងឧបករណ៍វីយូឡុង នៅក្នុងបទចម្រៀងមួយចំនួនរបស់លោក ស៊ីន ស៊ីសាមុត។ នៅពេលដែល លោក អ៊ុំ ដរ៉ា ចាប់ផ្តើមស្គាល់លោក ស៊ីន ស៊ីសាមុត នៅដើមទស្សវត្សរ៍ឆ្នាំ១៩៥០ លោក ស៊ីន ស៊ីសាមុត ដែលជាគិលានុបដ្ឋាក បានធ្វើជាអ្នកចម្រៀងនៅក្នុងភោជនីយដ្ឋានមួយឈ្មោះ Simon នៅម្តុំក្បាលថ្នល់។ នៅពេលនោះ បើតាមការអះអាងរបស់លោក ដរ៉ា លោក ស៊ីសាមុត នៅខ្វះបទពិសោធន៍ក្នុងការច្រៀងនៅឡើយ ប៉ុន្តែសំឡេងរបស់លោក សាមុត បានទាក់ទាញសោតិន្ទ្រិយារម្មណ៍មហាជនរួចទៅហើយ។ ព្រោះតែជាមនុស្សដែលយកចិត្តទុកដាក់ លើការច្រៀង និងការតែងនិពន្ធ លោក សាមុត ត្រូវបានកត់សម្គាល់ ដោយតន្ត្រីករប្រចាំព្រះបរមរាជវាំងដែលបានស្តាប់ និងចាប់អារម្មណ៍សំឡេងយុវជន ស៊ីន ស៊ីសាមុត។ ក្រុមតន្ត្រីវាំងនេះហើយ ដែលបានបញ្ចេញអ្នកចម្រៀង ស៊ីន ស៊ីសាមុត ឆ្ពោះទៅរកភាពល្បីរន្ទឺ។ ចាប់ពីពេលនោះមក លោក ស៊ីន ស៊ីសាមុត បានបញ្ចប់ការច្រៀងនៅតាមភោជនីយដ្ឋានទាំងឡាយ ហើយក៏ត្រូវចាប់ផ្តើមច្រៀងថតនៅតាម Studio វិញម្តង។ ចម្រៀងរាប់រយបទក៏ត្រូវបានចេញផ្សាយ និងដាក់លក់ពេញប្រទេស ហើយក៏ជាពេលវេលា ដែលអ្នកចម្រៀង ស៊ិន ស៊ីសាមុត ស្គាល់ភាពល្បីល្បាញនៃឈ្មោះរបស់ខ្លួនឯង។ «សំឡេងរបស់គាត់ពីរោះណាស់ រឿងអី្វមិនធ្វើឲ្យអ្នកស្តាប់លង់?»។ នេះជាការអះអាងរបស់ភរិយារបស់លោក គង្គ ប៊ុនឈឿន ដែលជាអ្នកនិពន្ធបទចម្រៀងម្នាក់ ឱ្យលោកស៊ីន ស៊ីសាមុត ច្រៀងដែរ។ លោក ស៊ិន ស៊ីសាមុត គឺជាមនុស្សស្ងាត់ស្ងៀម និងមានស្មារតីយកចិត្តទុកដាក់។ លោក ក៏ជាមនុស្ស ដែល ប្រសប់ក្នុងការតែងនិពន្ធ ដោយប្រើប្រាស់ន័យធៀប និង«លេងពាក្យ»។ បើតាមការរំឭករបស់តន្ត្រីករវីយូឡុង អ៊ុំ ដរ៉ា លោក សាមុត ដែលជាមនុស្ស «មិនសូវមាត់ក» តែងនៅឆ្ងាយពីមនុស្សម្នា ហើយចំណាយពេលទំនេររបស់លោកដែលមានបន្តិចបន្តួចជាមួយនឹងកីឡា ដូចជាការលើកដុំដែក និងការវាយបាវសាក់ ជាដើម។ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានទទួលការស្ងើចសរសើរពី សម្តេចព្រះនរោត្តម សីហនុ និងអ្នកចម្រៀងថៃល្បីៗជាច្រើននៅពេលនោះ ត្រូវបានសម្តេច នាំយកទៅតាមជាមួយក្នុងព្រះរាជដំណើរតាមខេត្ត និងនៅបរទេស។ លោក អ៊ុំ ដរ៉ា បានបញ្ជាក់ថា រាល់ពេលដែល«បងមុត» ទៅដល់ទីណា «បងមុត» តែងតែមានចម្រៀងដែលនិយាយអំពីទីកន្លែងដែលលោកបានទៅដល់។ លោក ស៊ីន ស៊ីសាមុត តែងទំនុកច្រៀង ដោយគ្មានលំបាកអ្វីបន្តិចសោះ។ នេះជាការអះអាងរបស់លោក អ៊ុំ ដរ៉ា។ «បទចម្រៀងខ្លះ គាត់កអាចតែងបាននៅពេលដែលគាត់កំពុងបើកឡាន។ បន្ទាប់មកគាត់ក៏ឈប់ឡាន យកម៉ង់ដូលីន ដែលគាត់តែងយកតាមខ្លួន មកបន្ថែម។ បទចម្រៀងថ្មីមួយ ក៏លេចចេញរូបរាង។ គាត់ចូលចិត្តគ្រហឹមបទចម្រៀង»។ នេះជាការរៀបរាប់របស់លោក អ៊ុំ ដរ៉ា អំពីអធិរាជសំឡេងមាស ដោយបានបន្ថែមយ៉ាងដូច្នេះ៖«កាលពីគាត់នៅធ្វើជាគិលានុបដ្ឋាក អ្នកជំងឺតែងសុំឱ្យគាត់ច្រៀង ដោយពួកគេមានអារម្មណ៍ថា ពេលបានស្តាប់គាត់ច្រៀង ពួកគេនឹងឆាប់ជាសះស្បើយ»។ ជាការពិតណាស់ នារីៗគឺជាអ្នកលង់នឹងសំឡេងរបស់លោក ស៊ីន ស៊ីសាមុត។ ប៉ុន្តែក៏មានបុរសៗដែរ ដែលបានយល់ថាសំឡេងដ៏ផ្អែមពីរោះរបស់ លោក ស៊ីន ស៊ីសាមុត គឺជាសំឡេងដ៏កម្រ៕ លោក អ៊ុំ ដរ៉ា៖«ខ្ញុំជាទាសករតន្ត្រី» «ខ្ញុំហាត់ និងលេងភ្លេងគ្រប់ពេល និងគ្រប់កន្លែង។ ហេតុនេះហើយបានជាខ្ញុំយល់ថា ខ្ញុំជាទាសករនៃតន្ត្រី។ នៅពេលខ្ញុំកំពុងដេក ហើយប្រពន្ធខ្ញុំមកដាស់ ខ្ញុំខឹងគាត់។ ប៉ុន្តែបើខ្ញុំកំពុងដេកដូចគ្នា ហើយមានពាក្យពេចន៍ ឬអត្ថន័យចម្រៀងអ្វីមួយមកដាស់ខ្ញុំ ខ្ញុំសប្បាយចិត្ត»។ នេះជាការពិពណ៌នារបស់លោក អ៊ុំ ដរ៉ា អំពីទំនាក់ទំនងដែលបង្ហាញពីក្តីស្រឡាញ់របស់លោក និងសិល្បៈតន្ត្រី ដែលលោកមានរាប់សិបឆ្នាំមកហើយ។ លោក អ៊ុំ ដរ៉ា ដែលជាអ្នកលេងវីយូឡុង អ្នកផ្លុំឧបករណ៍ trompet អ្នកលេងហ្គីតា ហើយក៏ជាអ្នកនិពន្ធទំនុកភ្លេង និងទំនុកច្រៀង ដ៏ល្បីល្បាញមួយរូបដែរ។ ប៉ុន្តែ គឺមិនមែនដោយសារតែលោក អ៊ុំ ដរ៉ា បានគិតគូរតាំងពីដំបូងថា លោកចង់ក្លាយជាតន្ត្រីករ ទើបលោកប្រឡូកចូលក្នុងវិស័យនេះនោះឡើយ។ លោក អ៊ុំ ដរ៉ា បានរៀបរាប់យ៉ាងដូច្នេះទៅវិញថា៖«តាមពិត ខ្ញុំចង់ក្លាយជាជាងគំនូរទេ។ ប៉ុន្តែដោយសារមានមិត្តភក្តិខ្ញុំម្នាក់ បានបបួលខ្ញុំឲ្យហាត់លេងវីយូឡុង ដើម្បីជួយលេងក្នុងវង់ភ្លេងរបស់គាត់ ទើបខ្ញុំប្រឡូកចូលក្នុងវិស័យតន្ត្រីនេះ។ អ្វីៗបានចាប់ផ្តើមពីពេលនោះតែម្តង ហើយវាក៏ជាអ្វី ដែលខ្ញុំធ្វើទាំងលាក់លៀមពីឪពុកខ្ញុំ ដែលមិនចង់ឲ្យខ្ញុំប្រកបអាជីពជាអ្នកសិល្បៈដែរ»។ បន្ទាប់ពីលោក អ៊ុំ ដារ៉ាបានហាត់រៀនឧបករណ៍ភ្លេងរយៈពេល៣ឆ្នាំយ៉ាងស្ងៀមស្ងាត់ យុវជន អ៊ុំ ដរ៉ា ស្រាប់តែក្លាយជាអ្នកពូកែជាងគេ នៅក្នុងក្រុមហាត់ភ្លេង ហើយអតិថិជន ក៏មករកក្រុមវង់ភ្លេងនេះ កាន់តែច្រើន។ ពេលនោះ គឺនៅក្នុងឆ្នាំ១៩៦១ វង់ភ្លេងរបស់លោក អ៊ុំ ដរ៉ា បានទទួលរោងអាពាហ៍ពិពាហ៍ ជាបន្តបន្ទាប់។ ភាពល្បីល្បាញរបស់លោក អ៊ុំ ដរ៉ា ក៏ចាប់ផ្តើមខ្លាំង នៅពេលនោះដែរ។ បើសិនជាពុំមានការប្រគំភ្លេងនៅតាមកម្មវិធីនោះទេ លោក អ៊ុំ ដរ៉ា ក៏ត្រូវទៅប្រគំភ្លេងនៅក្នុងបន្ទប់ថត (studio) ឲ្យអ្នកចម្រៀងល្បីៗ នៅក្នុងទស្សវត្សរ៍១៩៦០នោះ។ «បើធៀបជាមួយបច្ចុប្បន្ន កាលពេលនោះ ខ្ញុំធ្វើការតិចជាង ប៉ុន្តែខ្ញុំបានប្រាក់ច្រើន»។ លោក អ៊ុំ ដរ៉ា រំឭកយ៉ាងដូច្នេះ។ ក្រោយពីកម្ពុជាឆ្លងកាត់ដំណាក់កាលសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ នៅដើមទស្សវត្សរ៍ឆ្នាំ២០០០ ក្តីស្រឡាញ់របស់លោក អ៊ុំ ដរ៉ា ចំពោះសិល្បៈតន្ត្រី នៅតែពុះកញ្ជ្រោលដដែល ប៉ុន្តែអាជីពនេះ មិនបានចិញ្ចឹមគ្រួសាររបស់លោក បានដោយងាយស្រួលដូចសម័យមុនសង្គ្រាមឡើយ។ ដូច្នេះ លោកត្រូវផលិត តែងនិពន្ធ គ្មានឈប់។ ម្ចាស់ផលិតកម្ម និងស្ថាប័ននានា ដែលចង់បានលោក អ៊ុំ ដរ៉ា និពន្ធបទភ្លេង ឬចម្រៀង ទិញស្នាដៃរបស់លោក៥ដុល្លារ ក្នុងមួយបទ។ ដូចនេះ ក្នុងមួយខែៗ លោកត្រូវតែងនិពន្ធរហូតជាង១០បទចម្រៀង។ តន្ត្រីករជើងចាស់បានរំឭកបញ្ជាក់ថា៖«វាមិនទៀងទាត់ទេ ចំនួនដែលគេត្រូវការឲ្យខ្ញុំនិពន្ធនោះ។ គ្រាន់តែថា មិនដែលមានពេលណា ដែលខ្ញុំអត់អ្វីធ្វើនោះទេ។ ពេលខ្លះ អតិថិជនដែលត្រូវការបទចម្រៀងច្រើន និងចង់បានលឿន ក៏សំដែងទឹកចិត្តទូលាយ ដោយបានផ្តល់កម្រៃច្រើនដែរ។ បញ្ហានៅត្រង់ថា គំនិត ឬពាក្យពេចន៍ មិនមែនចេះតែកើតមានគ្រប់ពេល ដែលយើងត្រូវការនោះឡើយ។ សម្រាប់លោក ដរ៉ា ពេលខ្លះ គំនិតបានលេចនៅពេលលោកកំពុងអង្គុយពិសារកាហ្វេ ឬពេលដែលលោកជជែកលេងជាមួយមិត្តភក្តិ។ លោក អ៊ុំ ដរ៉ា បញ្ជាក់ថា លោកចូលចិត្តតែងនិពន្ធចម្រៀងដែលនិយាយអំពីជីវិតពិតក្នុងសង្គម «ដែលធ្វើឲ្យមនុស្សគិតពិចារណា តាមរយៈសាច់ភ្លេង»របស់លោក។ សម្រាប់លោក អ្នកនិពន្ធពិតប្រាកដ គឺជាអ្នកដែលបង្កើតអ្វីដែលថ្មីជានិច្ច។ លោកពន្យល់ថា ការលួចចម្លងគំនិតពីអ្នកដទៃ ឬការកែកាឡៃស្នាដៃអ្នកដទៃ មិនចាត់ទុកថាជាអ្នកដែលមានគំនិតសិល្បៈនោទេ។ ចុះរូបលោកផ្ទាល់ តើលោក អ៊ុំ ដរ៉ា គិតថាខ្លួនឯងជាអ្នកសិល្បៈដែរឬទេ? លោកឆ្លើយយ៉ាងដូច្នេះទៅវិញថា៖«មិនមែនខ្ញុំ ដែលជាអ្នកត្រូវតាំងខ្លួនថា ជាអ្នកសិល្បៈនោះឡើយ គឺសាធារណជនដែលជាអ្នកវាយតម្លៃថា តើអ្នកជា អ្នកសិល្បៈ ឬមិនមែន!»៕ | ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សារព័ត៌មានថ្មីៗ សូមផ្សាយអត្ថបទចំនួនពីរ ដែលត្រូវបានបកប្រែក្រៅផ្លូវការ ពីអត្ថបទជាភាសាបារាំងរបស់កាសែតភាសាបារាំងឈ្មោះ Cambodge Soir។ អត្ថបទទាំងពីរនេះ សរសេរដោយអ្នកកាសែត លាង ដឺលុច ត្រូវបានចុះផ្សាយ តាំងពីឆ្នាំ២០០០។ អត្ថបទទីមួយ និយាយរៀបរាប់ខ្លះ អំពីជីវិតជាអ្នកចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត តាមរយៈលោក អ៊ុំ ដរ៉ា ដែលជាតន្ត្រីរវីយូឡុង និងបានធ្វើការងារជាមួយ លោក ស៊ីន ស៊ីសាមុត។ អត្ថបទទី២ បង្ហាញអំពីតួអង្គ លោក អ៊ុំ ដរ៉ា ដែលសព្វថ្ងៃកំពុងមានបញ្ហាសុខភាព។ |
នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ បានផ្តិតយករូបភាពយានប្លែកទាំងនោះមកបង្ហាញជូនលោកអ្នក។ សូមទស្សនាដូចតទៅ៖ | សៀមរាប៖ ភ្ញៀវទសចរដែលទៅកម្សាន្តនៅទឹកដីអង្គរ ប្រហែលធ្លាប់បានឃើញ ឬមិនបានប្រទះភ្នែកនឹងវត្តមានយានជំនិះឯកជន ដែលត្រូវបានគេតុបតែងបន្ថែម ដើម្បីប្លែក និងទាក់ទាញ។ យានប្លែកៗទាំងនោះមានទាំងទោចក្រយាន កង់បី និងរថយន្ដ។ |
ចំនួនសត្វ «រមាំង» មាននៅខេត្តស្ទឹងត្រែងក្នុងស្រុកសៀងប៉ាង, មណ្ឌលគិរី, រតនគិរី, ក្រចេះ(មានតិចតួច), កំពង់ស្ពឺ, បន្ទាយមានជ័យ (ក្នុងតំបន់អភិរក្សសត្វក្រៀលអាងត្រពាងថ្ម), ពោធិ៍សាត់, ឧត្តរមានជ័យ និងខេត្តសៀមរាប។ ជាពិសេសនៅខេត្តសៀមរាបក្នុងស្រុកឆែប, ជាំក្សាន្ត, គូលែន និងសង្គមថ្មី ប្រមាណ១០០ក្បាល ដែល ជាទិន្នន័យមួយបាននឹងកំពុងអភិរក្ស។ សត្វ «រមាំង» ត្រូវបានគេឃើញវានៅឡាវ ប៉ុន្តែមានតិចតួច និងកោះហៃណាន។ ដោយឡែកនៅប្រទេសថៃ ត្រូវបានផុតពូជពីធម្មជាតិ ចំណែកនៅវៀតណាមប្រហែលជាផុតពូជផងដែរ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ លក្ខណៈជីវសាស្រ្ត «រមាំង» វាចូលចិត្តរស់នៅតាមវាលទំនាបដែលសម្បូរទៅដោយ ថ្លុក ឬ ត្រពាំង, វាលស្រែ និងព្រៃរបោះ។ ចំណីរបស់វាមានដូចជា ស្មៅ, ស្បូវ, ព្រេច, ល្បះរុក្ខជាតិ និងផ្លែឈើ។ «រមាំង» ជាសត្វមិនសូវផ្អើលទេ វារស់នៅជាហ្វូងពី១០-១៥ក្បាល។ វាជម្រុះស្នែងរាល់ឆ្នាំ នៅអំឡុងខែមិថុនា ដែលជារដូវកាលសម្បូរចំណីសម្រាប់ការលូតលាស់ស្នែងរបស់វា។ «រមាំង» ញីបន្តពូជ នៅចន្លោះខែមីនា-ឧសភា ហើយកើតកូនម្ដង១ក្បាល បន្ទាប់ពីពពោះរយៈពេលពី៦-៨ខែ។ ភិនភាគរបស់រមាំង ស្នែងរបស់វាមានលក្ខណៈខុសពីស្នែងសត្វប្រើស ដោយនៅផ្នែកគល់នៃស្នែងបែកខ្នែងពីរមួយស្រួចដុះ គ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយកោងខុបទៅមុខ។ ចំណែកខាងចុង ស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ រមាំងជាថនិកសត្វ ដែលមានមាឌតូចជាប្រើស និងធំជាងសត្វឈ្លូសបន្តិច។ ជាទូទៅ «រមាំង» មានសម្បុរស្រអាប់ ឬលឿងក្រម៉ៅចាស់មានអុចៗសនៅផ្នែកចំហៀងខ្លួន បើនៅផ្នែកខាងក្រោមពោះនិងក មានពណ៌ស ប៉ុន្តែសម្បុរនេះអាចប្រែប្រួលទៅតាមរដូវកាល។ បើនៅរដូវជម្រុះស្នែង វាមានរោមវែងៗជិតរុំចម្រុះពណ៌ប្រ ផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់កដែលមានរោមប្រែងមើលទៅគួរឱ្យចង់គយគន់។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅ ថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕ | ក្រុមប្រភេទសត្វ «រមាំង» Cervus siamensis មានច្រើនជាងគេនៅប្រទេសកម្ពុជា បើធៀបទៅនឹងប្រទេស ថៃ,ឡាវ និងវៀតណាម។ សត្វ «រមាំង» ស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយវាកំពុងរង គ្រោះថ្នាក់ ដោយសារការបរបាញ់យកសាច់, ស្បែក, ស្នែង និងឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម។ សត្វ «រមាំង» ប្រភេទខាងលើ ត្រូវបាន ចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ ហើយស្ថិតនៅក្នុងក្រុមជិតផុតពូជ។ |
លោកតា Mastrángelo អ្នកផលិតសូកូឡា ដែលរស់នៅក្នុងក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន មានចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់ និងតែងតែតាមដានការប្រកួតរបស់ Messi។ លោតា ថែមទាំងកត់ត្រារាល់ការស៊ុតបញ្ចូលទី របស់ខ្សែប្រយុទ្ធក្រុម Barcelona ទាំងការប្រកួតរបស់ក្លិប និងជម្រើសជាតិ។ កំណត់ត្រារបស់លោកតា ត្រូវបានចៅប្រុសថតបង្ហោះលើបណ្តាញសង្គម ដោយទទួលបានការភ្ញាក់ផ្អើល ពីអ្នកប្រើបណ្តាញសង្គមផ្សេងទៀត រួមទាំង Messi ផ្ទាល់តែម្តង។ ថ្មីៗនេះ ក្រោយឈ្នះពានរង្វាន់ Copa America ជាមួយអាហ្សង់ទីនជាលើកដំបូង Messi បានថត និងផ្ញើសារជាវីដេអូ អរគុណដល់លោកតា Mastrángelo ទៀតផង។ លោកតា Mastrángelo សញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំស្រង់ទិន្នន័យគ្រាប់បាល់ទាំងអស់ ដែល Messi សម្រេចបាន។ ខ្ញុំតែងតែតាមដានគាត់ជានិច្ច។ ខ្ញុំតែងតែតាមដានការប្រកួត ប៉ុន្តែប្រសិនបើខ្ញុំមិនមានពេលវេលាមើលទេ ចៅប្រុសរបស់ខ្ញុំ នឹងរាយការណ៍ប្រាប់ខ្ញុំ នៅក្រោយបញ្ចប់ការប្រកួត»។ លោកតាវ័យ១០០ឆ្នាំ ត្រូវបានគេដឹងថា មិនចូលចិត្តប្រើទូរសព្ទដៃ ឬកុំព្យូទ័រនោះទេ។ ដូច្នេះលោកកត់ត្រានៅលើសន្លឹកក្រដាស ដោយសសរសេរឈ្មោះក្រុមគូប្រជែង កាលបរិច្ឆេទ និងចំនួនគ្រាប់បាល់ ដោយមានកែវពង្រីកជាជំនួយ។ មកទល់ពេលនេះ លោកតាកត់ត្រាចំនួនគ្រាប់បាល់របស់ Messi ដល់ទៅជាង ៧០០គ្រាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រោយព័ត៌មាននេះ ដឹងទៅដល់ Messi នៅចំរូបគេឈ្នះ Copa América នោះ ចៅប្រុសរបស់ Mastrángelo បានទទួលការហៅពីសាច់ញាតិរបស់រាតាឆ្នើមវ័យ៣៤ឆ្នាំ ដើម្បីអរគុណតាមរយៈវីដេអូ។ Messi បាននិយាយទៅកាន់ Mastrángelo ថា៖ «សួស្តី Hernán ខ្ញុំបានដឹងរឿងនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ សូម្បីតែខ្ញុំ មិនដែលកត់ត្រាគ្រាប់ស៊ុតរបស់ខ្លួនឯងផង។ ខ្ញុំសូមអរគុណលោកខ្លាំងណាស់ សម្រាប់អ្វីដែលលោកបានធ្វើ»។ លោកតា Mastrángelo មានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំង នៅពេលលោកបានទទួលសារ Messi ដែលលោកគាំទ្រពេញបេះដូង៕ | លោកតា Hernán Mastrángelo អាយុ ១០០ ឆ្នាំ បានកត់ត្រាលើក្រដាសសៀវភៅ នៅរាល់ការស៊ុតបញ្ចូលទីរបស់តារាឆ្នើម Lionel Messi។ លោកតា Mastrángelo និយាយថា ដោយសារក្តីស្រឡាញ់ និងគាំទ្រ Messi ទើបលោកធ្វើដូច្នេះរាប់ឆ្នាំមកហើយ គឺស្ទើរតែគ្រប់គ្រាប់បាល់ទាំងអស់។ |
ភ្នំពេញ៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំនៅកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបណ្ដុះបណ្ដាលការអភិវឌ្ឍបច្ចេកវិទ្យាវេចខ្ចប់ ដើម្បីបង្កើនផលិតភាពសហគ្រាសធុនតូច និងមធ្យម» ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានជ្រើសរើស សម្រាប់ឆ្នាំទី២ នៃវគ្គបណ្ដុះបណ្ដាលរយៈពេលបីឆ្នាំ(២០២០-២០២២)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ មានរយៈពេល ១០ថ្ងៃ គឺចាប់បីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តទៅ។ វគ្គបណ្ដុះបណ្ដាល រៀបចំក្នុងគោលបំណង ដើម្បីកែលម្អនវានុវត្តន៍បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំបច្ចេកវិទ្យាវេចខ្ចប់ទំនើបកូរ៉េ ដែលឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេស រួមទាំងគោលនយោបាយពាក់ព័ន្ធផ្សេងទៀតរបស់កូរ៉េ។ ក្នុងកម្មវិធីនេះ មានសិក្ខាកាមចូលរួម ២៣នាក់ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍(MISIT) នៃប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២០កន្លងទៅ KOICA បានបញ្ចប់វគ្គបណ្ដុះបណ្ដាលឆ្នាំដំបូង ដែលគោលបំណងវគ្គបណ្ដុះបណ្ដាលនោះ ស្វែងយល់អំពីនិន្នាការ និងបច្ចេកវិទ្យាឧស្សាហកម្មវេចខ្ចប់របស់កូរ៉េ ដើម្បីបង្កើតភាពជាដៃគូរវាងមន្ត្រីកូរ៉េ និងកម្ពុជា លើឧស្សាហកម្មពាក់ព័ន្ធ។ ខណៈឆ្នាំទី៣ ជាឆ្នាំបញ្ចប់វគ្គ ក្នុងការបណ្ដុះបណ្ដាលនេះ នឹងណែនាំ និងអភិវឌ្ឍន៍នវានុវត្តន៍បច្ចេកវិទ្យាវេចខ្ចប់ និងពិគ្រោះយោបលផ្នែកភ័ស្ដុភារជឿនលឿន លើវិស័យជាក់លាក់ ដែលជាសំណើរបស់កម្ពុជា។ សូមជម្រាបផងដែរថា KOICA មានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសដៃគូ ធ្វើការលើផ្នែកបច្ចេកទេស កម្មវិធី គម្រោងនានា ដែលជះឥទ្ធិពលលើការអភិវឌ្ឍរបស់កម្ពុជា រួមមានការកែលម្អអាហាររូបត្ថម្ភ និងសុខុមាលភាពសិស្ស, ពង្រឹងសមត្ថភាពគ្រូបង្រៀន, សុខភាពសាធារណៈ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ជាដើម៕ | ដោយ៖ ស៊ុល រ៉វី |
ការបន្ថែមចំនួនកីឡាករ៣រូបទៀតក្នុងព្រឹត្តិការណ៍អឺរ៉ុប ក្នុងគោលបំណងដើម្បីកាត់បន្ថយបន្ទុកដល់កីឡាករ ដែលធ្វើការងារធ្ងន់សម្រាប់ក្លិបពួកគេពេញមួយរដូវកាលដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលពិសេសទៀតនោះ នេះក៏ជួយសម្រួលដល់គ្រូបង្វឹកផង ប្រសិនបើមានការឆ្លងជំងឺលើសមាជិកក្រុមអំឡុងពេលប្រកួត។ ការសម្រេចនេះ ធ្វើឡើងដោយគណៈកម្មាធិការជាតិរបស់ UEFA នៅថ្ងៃទី២៧ ខែមេសា។ UEFA នឹងទទួលខុសត្រូវក្នុងការផ្តល់សច្ចាប័នលើសេចក្តីសម្រេចចុងក្រោយងនៅសប្តាហ៍នេះ ហើយសង្ឃឹមថានឹងគ្មានអ្នកជំទាស់។ ក្រៅពីអនុញ្ញាតឱ្យមានដំឡើងសមាជិក២៦នាក់ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប បានសម្រេចឱ្យក្រុមនីមួយៗផ្លាស់ប្តូរកីឡាករក្នុងពេលប្រកួត ៥ នាក់រួចហើយដែរ។ ការប្រកួត Euro ២០២០ ដែលមានក្រុមជម្រើសជាតិ ២៤ប្រទេសចូលរួមបានពន្យារពេល១ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺ COVID-19។ ដើមឡើយការប្រកួតដែលតម្រូវឱ្យរៀបចំ៤ឆ្នាំម្តង ត្រូវដំណើរការក្នុងខែមីនា ឆ្នាំ២០២០ តែត្រូវដូរទៅរៀបចំនៅឆ្នាំ ២០២១ វិញ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយត្រូវប្រើប្រាស់កីឡដ្ឋានធំៗចំនួន១២ ស្ថិតក្នុងទីក្រុង និងប្រទេសចំនួន១២ផ្សេងគ្នា។ ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖ ពូល A៖ តួកគី អ៊ីតាលី វែល និងស្វ៊ីស ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក ពួល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕ | សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) អនុញ្ញាតឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករដល់២៦រូប ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០២០ ខណៈព្រឹត្តិការណ៍មុនៗមានត្រឹម២៣នាក់។ |
ឈានចូលខែកុម្ភៈ បណ្តាប្រទេសអឺរ៉ុបជាច្រើននាំគ្នាដកហូតវិធានការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្វីបើអត្រាឆ្លងថ្មីប្រចាំថ្ងៃស្ថិតក្នុងខ្ទង់ម៉ឺននៅឡើយ។ នៅថ្ងៃទី១៦ខែកុម្ភៈ ក្រោយបញ្ចប់កិច្ចប្រជុំរវាងអធិការបតី Olaf Scholz ជាមួយប្រមុខរដ្ឋទាំង១៦ អាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដកចេញវិធានការរឹតបន្តឹងមួយចំនួនដោយចែកចេញជា៣ដំណាក់កាល។ ក្រោមការបន្ធូរវិធានការក្នុងដំណាក់កាលទី១ រដ្ឋាភិបាលអាល្លឺម៉ងអនុញ្ញាតឱ្យមានកិច្ចប្រជុំលក្ខណៈបែបឯកជនសម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ និងអ្នកដែលជាសះស្បើយពីជំងឺ។ ការពិនិត្យប័ណ្ណចាក់វ៉ាក់សាំង និងលទ្ធផលតេស្តអវិជ្ជមាន មុនចូលហាងណាមិនចាំបាច់ក៏ត្រូវបានដកចេញផងដែរប៉ុន្តែវិធានការពាក់ម៉ាសនៅបន្តអនុវត្ត។ ចំណែកដំណាក់កាលទី២ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៤ខែមីនា ដោយការកំណត់ចំនួនមនុស្សសម្រាប់ចូលរួមព្រឹត្តិការណ៍នៅទីធ្លាខាងក្រៅ ត្រូវបានអនុញ្ញាតរហូតដល់២៥០០០នាក់ ហើយក្លិបរាត្រី នឹងត្រូវបើកឡើងវិញសម្រាប់អ្នកដែលបានចាក់ដូសទី៣រួច ឬ២ដូសជាមួយលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩។ ជនជាតិអាល្លឺម៉ងដែលមិនទាន់បានចាក់វ៉ាក់សាំង ក៏ត្រូវបានអនុញ្ញាតឱ្យចូលទៅខាងក្នុងភោជានីយដ្ឋានដែរ ប៉ុន្តែត្រូវមានលទ្ធផលតេស្តអវិជ្ជមាន។ ដំណាក់ចុងក្រោយ នឹងដកហូតវិធានការរឹតត្បិតធំៗទាំងអស់រួមមានវិធានការតម្រូវធ្វើការពីផ្ទះដែលនឹងផុតកំណត់ចាប់ពីថ្ងៃទី២០ខែមីនា ប៉ុន្តែបន្តរក្សាគម្លាតនិងពាក់ម៉ាសនៅខាងក្នុងអគារ និងតាមសេវាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera ។ ស្វ៊ីស ក៏បានប្រកាសដកចេញបម្រាមទប់ស្កាត់ស្ទើរទាំងស្រុង ខណៈសន្ទុះអត្រាឆ្លងនៅតែបន្តកើនឡើង។ ចាប់ពីថ្ងៃទី១៧ខែកុម្ភៈតទៅ វិធានទប់ស្កាត់ជំងឺកូវីដ-១៩ ស្វ៊ីសមានត្រឹមតែកាតព្វកិច្ច ចត្តាឡីស័ក៥ថ្ងៃក្រោយតេស្តវិជ្ជមានជំងឺកូវីដ-១៩ ការពាក់ម៉ាសនៅតាមសេវាសាធារណៈ និងក្នុងមន្ទីរពេទ្យ។ប៉ុន្តែវិធានការទាំងនេះ ក៏នឹងត្រូវដកចេញចាប់ពីចុងខែមីនាខាងមុខដែរ។ លើសពីនេះ ប្រជាជនស្វ៊ីស មិនតម្រូវឱ្យបង្ហាញកាតវ៉ាក់សាំងនិងពាក់ម៉ាសមុនពេលចូលទៅកាន់កន្លែងសាធារណៈដូចជាហាងទំនិញ ភោជនីយដ្ឋាន កន្លែងវប្បធម៌ និងព្រឹត្តិការណ៍សាធារណៈផ្សេងទៀតទេ។ ចាប់ពីថ្ងៃទី៥ ខែមីនា អូទ្រីសក៏បន្ធូរវិធានការក្នុងប្រទេសដែរ។ ប៉ុន្តែអធិការបតីអូទ្រីស Karl Nehammer បានអះអាងនៅថ្ងៃទី១៦ ខែកុម្ភៈថា វិធានការពាក់ម៉ាសនឹងត្រូវបន្តអនុវត្តតាមហាងទំនិញណាដែលចាំបាច់ កន្លែងសាធារណៈ និងចូលតាមមន្ទីរពេទ្យឬកន្លែងណាដែលមានក្រុមងាយរងគ្រោះស្ថិតនៅប៉ុណ្ណោះ ខណៈវិធានការផ្សេងទៀតត្រូវបានដកហូត។ គិតត្រឹមថ្ងៃទី១៧ខែកុម្ភៈ អាល្លឺម៉ង់ មានឆ្លងជំងឺកូវីដ-១៩សរុបជិត១៣លាននាក់និងស្លាប់ជាង១២ម៉ឺននាក់។ ចំណែកអូទ្រីស មានអ្នកឆ្លងសរុបជាង៣លាននាក់ និងស្លាប់ជាង១៤០០០នាក់ហើយស្វ៊ីសវិញ កត់ត្រាអ្នកឆ្លងសរុបជាង២,៦លាននាក់និងស្លាប់ប្រមាណ១៣០០០នាក់៕ | អាល្លឺម៉ង់ អូទ្រីស និងស្វ៊ីស បានប្រកាសថា កាត់បន្ថយវិធានការរឹតបន្តឹងទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ មួយភាគធំរៀងៗខ្លួន បើទោះជាករណីឆ្លងនៅតែរីករាលដាលខ្លាំង។ អាល្លឺម៉ង់ បែងចែកផែនការរបស់ខ្លួនជា៣ដំណាក់កាល ខណៈរលកឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងក្នុងប្រទេសនេះ ថមថយ។ ស្វ៊ីស ចាប់ផ្ដើមអនុវត្តជំហានថ្មីនៅថ្ងៃទី១៧ ឯអូទ្រីសចាប់ផ្ដើមនៅខែក្រោយ។ |
«ពិធីកាន់បិណ្ឌ» នៅកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដោយពលរដ្ឋខ្មែរជាច្រើន បានទៅវត្តធ្វើបុណ្យតាមវេន និងទៅតាមទីវត្តអារាមផ្សេងៗទៀត ដើម្បីឧទ្ទិសបុណ្យកុសល និងរំលឹកគុណដល់បុព្វការីជនដែលបានចែកឋានទៅ។ អំឡុងពេលកាន់បិណ្ឌ អ្នកខ្លះបានទៅបោះបាយបិណ្ឌនៅពេលទៀបភ្លឺផងដែរ។ ដោយឡែកពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ស៊ីសាកេត បុរីរម្យ ក្នុងប្រទេសថៃ មិនហៅថា ភ្ជុំបិណ្ឌឡើយ ប៉ុន្តែពួកគេហៅបុណ្យប្រពៃណីនេះថា ពិធីសែនដូនតា។ ពិធីសែនដូនតានេះ ប្រារព្ធឡើងរយៈពេល១៥ថ្ងៃ ដោយបែងចែកថ្ងៃសំខាន់ចំនួន៣ថ្ងៃ គឺថ្ងៃបិណ្ឌតូច ថ្ងៃកាន់សង្ឃ និងថ្ងៃសែនដូនតា។ រូបភាពផ្តល់ដោយព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ ព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ ដែលគង់នៅវត្តភូមិយាង ឃុំរន្កួល ស្រុកក្រសាំង ខេត្តបុរីរម្យ សង្ឃដីកាពន្យល់ថា៖«ថ្ងៃបិណ្ឌតូច អ្នកស្រុកនេះមកវត្តធ្វើបុណ្យគ្រប់គ្នា ដើម្បីទទួលដូនតា។ ចំណែកឯថ្ងៃកាន់សង្ឃ គេតែងយកចង្ហាន់មកវត្តបណ្ដាក់វេនរាល់ថ្ងៃ។ ហើយថ្ងៃសែនដូនតា គេរៀបចំសែននំចំណី អន្សមចេកទុំ ម្ហូបអាហារនៅតាមផ្ទះរៀងៗខ្លួន និងធ្វើទូកបណ្ដែត ដើម្បីជាកិច្ចបង្ហើយជូនដូនតាត្រឡប់ទៅវិញ»។ ព្រះតេជគុណបញ្ជាក់ថា ពិធីសែនដូនតា ចាប់ផ្ដើមពីថ្ងៃ១៥កើត ដែលជាថ្ងៃបិណ្ឌតូច ។ ចំណែកឯថ្ងៃកាន់សង្ឃ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ រីឯថ្ងៃ១៥រោច ជាថ្ងៃសែនដូនតា និងជូនតាត្រឡប់ទៅវិញ។ ព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ស៊ីសាកេត និងបុរីរម្យ បន្តប្រតិបត្តិពិធីសែនដូនតានេះ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណដូនតា និងបុព្វការីជន ដែលបានចែកឋានទៅ។ រូបភាពផ្តល់ដោយព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ ដោយឡែកនៅខ្មែរកម្ពុជាក្រោម ក៏រៀបចំពិធីដូចខ្មែរសុរិន្ទដែរ។ ចាប់ពីថ្ងៃ១រោច ដល់ ១៣រោច ខែភទ្របទ ខ្មែរកម្ពុជាក្រោម គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ តែងតែដាក់វេនប្រចាំថ្ងៃ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃ និងព្រមទាំងយកបាយបិណ្ឌទៅដាក់តាមចេតិយ ជ្រុងនៃព្រះវិហារ ឬក្រោមដើមឈើ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ខ្លួន ដែលអាចធ្លាក់ខ្លួនក្នុងកំណើតណាមួយ។ នៅថ្ងៃ ១៤ ខែភទ្របទ គេហៅថា ពិធីសែនដូនតា។ ពលរដ្ឋខ្មែរក្រោម តែងតែនិមន្តព្រះសង្ឃមកទទួលភត្ត (បាយ អាហារ) នៅតាមផ្ទះគ្រប់ៗគ្នា ចាប់ពីព្រឹករហូតដល់ថ្ងៃត្រង់។ ចំណែកថ្ងៃ ១៥រោច ហៅថា ពិធីភ្ជុំបិណ្ឌ ដោយពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានមកវត្តធ្វើបុណ្យរួមគ្នាតែមួយថ្ងៃ ដើម្បីដារបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជនដែលបានស្លាប់ទៅ។ នៅយប់ថ្ងៃ ១៥រោចនេះ នៅតាមវត្តអារាមមួយចំនួន ក៏មានកម្មវិធីប្រគុំតន្ត្រីសម្រាប់យុវជន ច្រៀងរាំកម្សាន្តផងដែរ បន្ទាប់ពីព្រះសង្ឃសម្ដែងធម្មទេសនារួច។ ដោយឡែក ថ្ងៃ ១កើត ខែអស្សុជ ហៅថា ថ្ងៃជូនដូនតា ដែលនៅមានវត្តអារាមមួយចំនួនប៉ុណ្ណោះ បានប្រារព្ធពិធីនេះ ។ ពុទ្ធបរស័ទ នាំគ្នាយកចង្ហាន់ទៅវត្តធម្មតា បន្ទាប់មកយកទូក ឬសំពៅ ដែលបានធ្វើពីដើមចេក ដោយដាក់ បាយ សម្ល នៅលើនោះ រួចយកទៅបណ្តែត នៅតាមស្រះ អូរ ស្ទឹង ទន្លេ ជាដើម ដើម្បីជូនដូនតាទៅស្រុកវិញ ។ នេះបើតាមសង្ឃដីការបស់ភិក្ខុ ថាច់ ថាយ យ៉ៀង៕ | «ភ្ជុំបិណ្ឌ» ជាបុណ្យប្រពៃណីជាតិដ៏ធំរបស់កម្ពុជា ប្រារព្ធធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់ដូនតា បុព្វការីជនដែលបានចែកឋានទៅ។ បុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានពលរដ្ឋខ្មែរប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទោះរស់នៅទីណាក៏ដោយ។ ដោយឡែក ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ក្នុងប្រទេសថៃ ហៅថា «ពិធីសែនដូនតា» ប៉ុន្តែការប្រតិបត្តិ និងពេលវេលា ដូចគ្នានឹងពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាដែរ។ |
ថ្ងៃទី៣០ ខែសីហា នូវែលសេឡង់ បានកត់ត្រាពីការស្លាប់ដំបូងរបស់ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ។ ក្រសួងសុខាភិបាលនូវែលសេឡង់បានប្រកាសបែបនេះ។ រដ្ឋាភិបាលក្រុងប៉េកាំង បានហាមឃាត់លើការប្រឡងសំណេរសម្រាប់ក្រុមកុមារដែលមានអាយុ៦ឆ្នាំ និង៧ឆ្នាំ។ នេះជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំដើម្បីជួយកាត់បន្ថយភាពតានតឹងរបស់សិស្ស និងឪពុកម្តាយនៅចិនដែលត្រូវបានដឹងថា មានការប្រកួតប្រជែងតឹងតែងបំផុត។ ថ្ងៃទី៣១ ខែសីហា ជើងយន្តហោះយោធាចុងក្រោយរបស់អាម៉េរិក បានចាកចេញពីទីក្រុងកាប៊ុលហើយនៅយប់ឈានចូលថ្ងៃទី៣១ ខែសីហា។ នេះ ជាការបញ្ចប់សង្គ្រាម២០ឆ្នាំនៅអាហ្វហ្កានីស្ថានជាផ្លូវការរបស់អាម៉េរិក។ ក្រោយអាម៉េរិកចាកចេញ ក្រុមអ្នកប្រយុទ្ធតាលីបង់បានបាញ់កាំភ្លើងទៅលើ អាកាសដើម្បីអបអរសាទរជ័យជម្នះរបស់ខ្លួន។ សិង្ហបុរី នឹងបញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៥០ម៉ឺនដូសទៅអូស្ត្រាលីក្រោមកិច្ចព្រមព្រៀងទ្វេភាគីក្នុងការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ អូស្ត្រាលី នឹងត្រូវសងវ៉ាក់សាំងសិង្ហបុរីនៅខែធ្នូ។ ថ្ងៃទី១ ខែកញ្ញា បុគ្គលិកសុខាភិបាលហ្វីលីពីនជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីម៉ានីល ដើម្បីទាមទារឱ្យរដ្ឋាភិបាលបើកប្រាក់ឧបត្ថម្ភរបស់ពួកគេ។ បុគ្គលិកសុខាភិបាល ត្រូវមើលឃើញថា រងសម្ពាធខ្លាំងដោយសារការកើនឡើងនៃការរីករាលដាលនៃជំងីកូវីដ-១៩ ក្នុងប្រទេស។ មន្រ្តីក្រសួងការបរទេសអាម៉េរិក បានអះអាងថា រដ្ឋបាលក្រុងវ៉ាស៊ីនតោនកំពុងស្វែងរក ច្រកផ្សេងៗដែលរួមបញ្ចូលទាំងច្រកផ្លូវគោកដើម្បីបន្តជម្លៀសពលរដ្ឋអាម៉េរិក និងប្រជាជន អាហ្វហ្កានីស្ថានដែលបានជួយខ្លួន ដែលមិនអាចចាកចេញបាននៅត្រឹមថ្ងៃទី៣១ ខែសីហា។ ថ្ងៃទី២ ខែកញ្ញា មេដឹកនាំក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន ត្រៀមបង្ហាញសមាសភាពរដ្ឋាភិបាលថ្មី ដើម្បីដឹកនាំប្រទេស ខណៈសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ច អង្គការសហប្រជាជាតិបានព្រមានថា អាហ្វហ្កានីស្ថាន នឹងជួបវិបត្តិកង្វះស្បៀងអារហារក្នុងរយៈពេលមួយខែខាងមុខ។ កូរ៉េខាងត្បូង កំពុងអភិវឌ្ឍមីស៊ីលបាលីស្ទិកដែលមានអានុភាពខ្លាំង ហើយអាចផ្ទុកក្បាលគ្រាប់ទម្ងន់៣តោន បន្ទាប់ពីអាម៉េរិកការដកចេញទាំងស្រុងការរឹតត្បិតលើកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍមីស៊ីលផ្ទាល់ខ្លួន។ ការអភិវឌ្ឍមីស៊ីលដែលមានឥទ្ធិពលនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តមួយរបស់កូរ៉េខាងត្បូងក្នុងការទប់ទល់ការគំរាមរបស់កូរ៉េខាងជើង។ ថ្ងៃទី៣ ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នឹងមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចឡើយ។ នេះបើតាមការប្រកាសរបស់មន្រ្តីជាន់ខ្ពស់បក្ស LDP ។ ការណ៍នេះមានន័យថា លោក ស៊ូហ្កា នឹងមិនបន្តតំណែងនាយករដ្ឋមន្ត្រីឡើយ បន្ទាប់កាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។ រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី៣ខែកញ្ញាប្រកាសថា ខ្លួននឹងផ្ដល់ជំនួយជាសាច់ប្រាក់ចំនួន៣០លានផោន(ស្មើ៤១លានដុល្លារ) សម្រាប់ជួយគាំទ្រដល់ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានដែលត្រូវទទួលជនភៀសខ្លួន។ ថ្ងៃទី៤ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្រ្តី ៥ រូបទៀតនៅបន្តកាន់តំណែងក្រោយការបោះឆ្នោតដោយដកទំនុកចិត្តមិនបានសម្រេចនៅសភា។ ក្រោយការដកតំណែងមិនបានសម្រេចនេះ សកម្មជនប្រឆាំងរដ្ឋាភិបាលគ្រោងនឹងបន្តធ្វើបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងផងដែរ។ ប្រេសិតពិសេសរបស់អាស៊ានសម្រាប់កិច្ចការមីយ៉ាន់ម៉ា អេរីវ៉ាន់ យូសូហ្វ បញ្ជាក់ថា លោកកំពុងជជែកជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាពីលក្ខខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មីយ៉ាន់ម៉ា។ ការជួបលោកស្រី អ៊ុងសាន ស៊ូជី ក៏ជាសំណើរបស់លោក យូសូហ្វ ដែរ៕ | ក្នុងសប្តាហ៍ថ្មីនេះ ការដកទ័ពអាម៉េរិក និងសម្ព័ន្ធមិត្ត នៅអាហ្វហ្កានីស្ថាន នៅជាប្រធានបទដ៏សំខាន់ ព្រោះបន្ទាប់ពីអាម៉េរិកដកទ័ព បញ្ហាជាច្រើន នៅតែបន្តកើតមាន។ បញ្ហាសេដ្ឋកិច្ច វិបត្តិមនុស្សធម៌ និងបញ្ហាផ្សេងទៀត ដែលត្រូវឱ្យក្រុមតាលីបង់ ដោះស្រាយ។ ស្របគ្នានេះ ជំងឺកូវីដ-១៩ នៅបន្តអុកឡុកពិភពលោក ដែលធ្វើឱ្យប្រទេសជាច្រើន ត្រូវសហការគ្នា។ |
កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពី ការយកចិត្តទុកដាក់ ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់ឆ្នោតលើកទីបីនេះរួមមាន៖ ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា៖ ទូរទស្សន៍ Smart TV 55 In ចំនួន ១១រង្វាន់ និង កាម៉េរា Sony Alpha ចំនួន ១០ រង្វាន់។ លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នក នៅលើគេហទំព័រ Facebook (Anchor Beer KH)។ ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។ ហើយកាន់តែពិសេស ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ(Lee Minho) ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ អាន់ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី3 រដូវកាលថ្មី នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៧ ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ |
ដើម្បីលម្អិតកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាស រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃគេហទំព័រ thmeythmey.com ជាមួយលោកវេជ្ជបណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដូចតទៅ៖ | លោកវេជ្ជបណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានណែនាំឲ្យពលរដ្ឋ លាងរបួសឲ្យបានស្អាត ភ្លាមៗបន្ទាប់ពីត្រូវសត្វដែលមានផ្ទុកមេរោគជំងឺខាំ ឬខ្វាច ដើម្បីកាត់បន្ថយអត្រាឆ្លងរបស់មេរោគនេះ។ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន thmeythmey.com ដូច្នេះថា៖«បើសិនជាយើងមិនលាងមេរោគ ចេញពីមុខរបួសឲ្យអស់ទេ លទ្ធភាពដែលមេរោគឆ្លងទៅក្នុងខ្លួនយើងច្រើន។ អីចឹងជំហ៊ានដំបូង ដែលសំខាន់ភ្លាម ក្រោយពីឆ្កែខាំ យើងត្រូវលាងរបួសឲ្យស្អាត»។ បើតាម លោកវេជ្ជបណ្ឌិត យើងអាចលាងរបួសដោយទឹកស្អាតលាយជាមួយសាប៊ូ ឬក៏ប្រើអាល់កុល ឬថ្នាំសម្លាប់មេរោគផ្សេងទៀត។ |
អំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៣ខែកញ្ញាជាមួយប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយជាតិប៉ាគីស្ថាន (NDMA) លោក AKhtar Nawaz ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនលោក Luo Zhaohui បានប្រកាសអំពីការសម្រេចចិត្តបរិច្ចាគប្រាក់ជំនួយបន្ថែមទៀតសម្រាប់ប៉ាគីស្ថាន។ លោក Luo បានលើកឡើងថា ភាគីទាំងពីរមានទម្លាប់ជួយគ្នាទៅវិញទៅមកទាំងក្នុងស្ថានភាពរីករាយ និងស្ថានលំបាក។ «ប្រជាជនចិននឹងមិនភ្លេចថា ប៉ាគីស្ថានបានបរិច្ចាគតង់បណ្តោះអាសន្នទាំងអស់របស់ខ្លួនដល់ចិននៅគ្រោះរញ្ជួយដីនៅទីក្រុង Wenchuan នោះទេ»។ លោក Luo បានសង្កត់ធ្ងន់បែបនេះ ដោយចង់រម្លឹកដល់ការជួយជ្រោមជ្រែងរបស់ប៉ាគីស្ថានអំឡុងគ្រោះរញ្ជួដីនៅ Wenchuan កាលពីឆ្នាំ២០០៨។ នេះបើតាមទូរទស្សន៍ចិន CGTN ។ ក្នុងជំនួបដដែលនោះ លោក Luo ក៏បានអះអាងថា ចិនបានចាប់ផ្ដើមបញ្ជូនតង់ប្រហែល៣ពាន់តាមរយៈយន្តហោះយោធា ហើយបានរៀបចំខ្ទឹមបារាំងចំនួន២០០តោនដែលនឹងទៅដល់ប៉ាគីស្ថានតាមរយៈផ្លូវហាយវ៉េ Karakoram ក្នុងមួយសប្តាហ៍ទៀត។ ទន្ទឹមនេះ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនរូបនេះបានបញ្ជាក់ថា រដ្ឋបាលឧតុនិយមចិនបានផ្តល់ការព្យាករអាកាសធាតុតាមពេលវេលាជាក់ស្តែងដល់ប៉ាគីស្ថាន ហើយពលរដ្ឋចិន សហគ្រាស និងរដ្ឋាភិបាលក្នុងតំបន់ជាច្រើន កំពុងរៀបចំការបរិច្ចាគដើម្បីជួយប៉ាគីស្ថានបន្ថែមទៀត។ លោក Luo ក៏បានសន្យានឹងប៉ាគីស្ថានក្នុងការជួយជ្រោមជ្រែងប្រទេសមួយនេះក្នុងការស្តារ និងកសាងប្រទេសឡើងវិញក្រោយគ្រោះមហន្តរាយផងដែរ។ ជាការឆ្លើយតបនឹងជំនួយជាបន្តបន្ទាប់របស់ក្រុងប៉េកាំង នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif នៅថ្ងៃទី៣ ខែកញ្ញា បានសម្ដែងការដឹងគុណចំពោះជំនួយរបស់ក្រុងប៉េកាំង ចាត់ទុក ការជួយនេះបង្ហាញពីចំណងមិត្តភាពដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ។ លោក Sharif ក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា ជំនួយចិននឹងជួយផ្ដល់ជំនួយសង្គ្រោះចាំបាច់ដល់ប្រជាជនប៉ាគីស្ថាន។ យោងតាម NDMA ទឹកជំនន់បានសម្លាប់មនុស្ស១,២៩០នាក់, ប៉ះពាល់ដល់មនុស្សជាង៣៣លាននាក់, បំផ្លាញផ្ទះប្រជាពលរដ្ឋជាង១,៤៦លានខ្នង, ស្ពាន២៤៣ និងផ្លូវហាយវេប្រវែង៥,៥៦៣គីឡូម៉ែត្រ។ បន្ថែមពីលើនេះ មួយភាគបីនៃប៉ាគីស្ថាននាពេលបច្ចុប្បន្ន កំពុងលិចក្រោមទឹក ហើយទឹកមិនទាន់ចាប់ផ្តើមស្រកនៅឡើយ៕ | រដ្ឋាភិបាលចិន នៅថ្ងៃទី៣ ខែកញ្ញា សន្យាផ្ដល់ជំនួយចំនួន៣០០លានយ័ន (៤៣,៥លានដុល្លារ) ដល់ប៉ាគីស្ថានដើម្បីស្រោចស្រង់ប្រទេសពីគ្រោះងទឹកជំនន់ដ៏អាក្រក់ បន្ទាប់ពីផ្ដល់ជំនួយរួចម្ដងហើយកាលពីសប្ដាហ៍មុនចំនួន១០០លានយ័ន (១៤,៥លានដុល្លារ) ។ មេដឹកនាំប៉ាគីស្ថាន ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាបន្តបន្ទាប់របស់ចិនដែលជាមិត្តដ៏សំខាន់មួយ។ |
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងជួបពិភាក្សាជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំងថ្ងៃសុក្រទី ៥ ខែមករាខាងមុខ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងរវាតួកគីជាមួយបារាំងក៏ដូចជាសហភាពអឺរ៉ុបដែរ ក្រោយទំនាក់ទំនងនេះធ្លាក់ចុះខ្លាំងកន្លងមក។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ម៉ាក្រុង នឹងទទួលជួប និងពិភាក្សាជាមួយមេដឹកនាំតួកគីនេះនៅវិមានប្រធានាធិបតី Elysee ហើយប្រធានបទនៃកិច្ចពិភាក្សាអាចគ្របដណ្តប់លើវិស័យជាច្រើនមានទំនាក់ទំនងទ្វេភាគីការទូត នយោបាយ ពាណិជ្ជកម្ម ក៏ដូចជាវិបត្តិស៊ីរីផងដែរ។ ក្រៅពីនេះបារាំងក៏ប្រហែលជានឹងលើកពីកង្វល់របស់ខ្លួនពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសតួកគីផងដែរ។ យ៉ាងណាក៏ដោយ ប្រធានបទដែលសំខាន់បំផុតសម្រាប់កិច្ចពិភាក្សាគឺទំនាក់ទំនងរវាងតួកគីជាមួយសហភាពអឺរ៉ុប ដែលតួកគីបានចំណាយពេលជាច្រើនទសវត្សរ៍មកហើយដើម្បីសុំចូលរួមរស់ជាមួយសហភាពនេះ។ ក្តីសង្ឃឹមរបស់តួកគីរសាត់កាន់ឆ្ងាយដោយសារបញ្ហាទំនាក់ទំនងរវាងតួកគីជាមួយសហភាពអឺរ៉ុបធ្លាក់ចុះដោយសារបញ្ហាបំពារបំពានសិទ្ធិមនុស្សនៅតួកគី។ តាមពិតទៅ ទស្សនកិច្ចរបស់លោក Erdogan ទៅកាន់សហភាពអឺរ៉ុបនេះជារឿងកម្រ ចាប់តាំងពីរដ្ឋប្រហារបរាជ័យកើតមានឡើងក្នុងខែកក្កដាឆ្នាំ ២០១៦។ គេឃើញលោកបានទៅទស្សនកិច្ចនៅប៉ូឡូញ និងក្រិកប៉ុណ្ណោះកន្លងមក។ អឺរ៉ុបបន្តទិតៀនតួកគី និងទាមទារឲ្យតួកគីបញ្ឈប់ការបង្រា្កប និងរឹតត្បិតសិទ្ធិ ឬរំលោភបំពានសិទ្ធិប្រជាពលរដ្ឋទៀត ហើយមេដឹកនាំតួកគីងាកទៅពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីប៉ុណ្ណោះ។ អធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា មឺហ្កែល កន្លងមកប្រើប្រាស់ភាសាធ្ងន់ៗ ពេលនិយាយដល់បញ្ហាតួកី ខណៈដែលប្រធានាធិបតីបារាំងលោក ម៉ាក្រុង មានជំហរទន់ភ្លន់បន្តិចចំពោះតួកគីព្រោះលោកយល់ថា តួកគីជាដៃគូដ៏សំខាន់មួយរបស់បារាំង និងអឺរ៉ុប។ យ៉ាងណាមិញ មេដឹកនាំតួកគីបង្ហាញកាយវិកាវិជ្ជមានកន្លងមកដាក់មេដឹកនាំអឺរ៉ុបអាល្លឺម៉ង់និង បារាំង ដោយលោកបានកោតសរសើរលោក ម៉ាក្រុង និងលោកស្រី មឺហ្កែល ដែលបានរក្សាជំហររឹងត្អឹងចំពោះបញ្ហាក្រុងហ្ស៊េរុយសាឡិមដែលផ្ទុយពីអាមេរិក។ ដូច្នេះហើយ វត្តមានរបស់លោក Erdogan នៅបារាំង និងពង្រឹងទំនាក់ទំនងជាមួយបារាំនឹងជួយពន្លឿនដំណើរការចូលរួមរបស់តួកគីជាមួយសហភាពអឺរ៉ុប។ | ប្រធានាធិបតីតួកគី Recep Tayyip Erdogan នឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅថ្ងៃសុក្រទី ៥ ខែមករា ទៅកាន់ប្រទេសបារាំងដើម្បីពង្រឹងទំនាក់ទំនងជាមួយមហាអំណាចអឺរ៉ុបនេះក្នុងឆ្នាំថ្មីនេះក្រោយទំនាក់ទំនងរវាងតួកគី និងអឺរ៉ុបល្អក់កករខ្លាំងកន្លងមក។ |
មកទល់សព្វថ្ងៃ ជប៉ុនមិនមានការផ្ទុះឡើងនៃមេរោគឆ្លង COVID-19 ច្រើននៅទីក្រុងផ្សេងទៀតនោះទេ ប៉ុន្តែការកើនឡើងករណីឆ្លងថ្មីនៅក្នុងក្រុងតូក្យូ ដែលមានចំនួនច្រើនលើសគេជាងមួយភាគបីនៃចំនួនសរុបជាង ២០០០០ នាក់នោះ បានធ្វើឲ្យជប៉ុនព្រួយបារម្ភយ៉ាងខ្លាំងពីរលកឆ្លងលើកទី២។ កីឡាអូឡាំពិកឆ្នាំ ២០២០ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដានេះ ប៉ុន្តែត្រូវពន្យារពេលទៅឆ្នាំ ២០២១ វិញដោយសារជំងឺរាតត្បាតសកលនេះ។ ក្រោយសម្រេចពន្យារពេល១ឆ្នាំរួចហើយ ក៏នៅតែមានការលើកឡើងថា ព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះទំនងជាមិនអាចរៀបចំបានដដែល ប្រសិនបើ COVID-19 នៅតែមិនទាន់អាចរលាយពីផែនដីទាន់ពេលទេនោះ។ បើទោះមានការលើកឡើងយ៉ាងនេះក្តីលោកស្រី Koike សន្យាថា នៅតែគាំទ្រជាសាធារណៈសម្រាប់ការបន្តធ្វើព្រឹត្តិការណ៍កីឡានេះ បើទោះជាការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ភាគច្រើនចង់ឲ្យមានការលុបចោល ឬពន្យារពេលម្តងទៀត។ អ្នកស្រីអភិបាលក្រុងតូក្យូរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទសម្ភាសតាមប្រព័ន្ធអ៊ីនធឺណិតថា លោកស្រីចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដ្បិតវាជានិមិត្តរូបនៃពិភពលោកក្នុងការរួមគ្នាដើម្បីជម្នះស្ថានការណ៍ដ៏លំបាកនេះ និងពង្រឹងចំណងទាក់ទងរវាងមនុស្សជាតិឡើងវិញ។ យ៉ាងណាក៏ដោយ លោកស្រី Koike បានបដិសេធមិនបញ្ជាក់កាលបរិច្ឆេទជាកើលាក់ណាមួយសម្រាប់ការសម្រេចថា តើព្រឹត្តិការណ៍កីឡានេះគួរដំណើរការទៅមុខបានពេលនោះទេ។ គិតត្រឹមថ្ងៃទី១៤ ខែកក្កដានេះ ជប៉ុនបានកើនករណីឆ្លងច្រើនគួរកត់សម្គាល់រហូតដល់ជាង ២១០០០នាក់ហើយ ក្នុងនោះស្លាប់ជិត១ពាន់នាក់ និងសះស្បើយជាង ១៨០០០ករណី៕ | ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូត្រូវតែបន្តធ្វើនៅឆ្នាំក្រោយជាដាច់ខាត ព្រោះវាជានិមិត្តរូបនៃឯកភាពពិភពលោកក្នុងការយកឈ្នះលើជំងឺ COVID-19 ។ លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ ចេញមុខអះអាងដូច្នេះនៅថ្ងៃទី១៣ ខែកក្កដា បើទោះទីក្រុងមួយនេះកំពុងរីករាលដាលខ្លាំងឡើងជាថ្មីនៃជំងឺរាតត្បាតសកលមួយនេះក៏ដោយ។ |
លោក Ryan Fish អាយុ២៣ឆ្នាំ បានលើកទឹកចិត្តឲ្យសិស្សដែលខ្លួនបង្រៀននៅវិទ្យាល័យ Montville High School វាយគ្នា ហើយសិស្សផ្សេងទៀតនាំគ្នាថតទូរសព្ទ និងអបអរសាទរ។ កាលពីពាក់កណ្តាលខែមេសា កន្លងមក លោកត្រូវបានស្ថាប័នយុត្តិធម៌ State of Connecticut Judical Branch ចោទប្រកាន់ពីបទនាំឲ្យក្មេងរងរបួស មានរបួសស្នាម និងបាត់បង់សណ្តាប់ធ្នាប់។ Fish ដែលជាគ្រូជំនួសមុខវិជ្ជាគណិតវិទ្យា បាននិយាយទៅកាន់ភ្នាក់ងារស៊ើបអង្កេត ក្រោយការចាប់ខ្លួនថា៖ «ជាការពិតខ្ញុំដូចជាមនុស្សឆ្កួត ប៉ុន្តែខ្ញុំចង់ក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ពួកគេ [សិស្ស]»។ មុនឈានដល់ការចាប់ខ្លួន ប៉ូលិសក្រុង Montvill បានបើកការស៊ើបអង្កេតលើការបង្កើត Figh Club នៅក្នុងសាលារៀន ពីព្រោះមានកូនសិស្សអាយុ១៥ឆ្នាំម្នាក់ ធ្លាក់ក្នុងសភាពវង្វេងស្មារតី ដោយសារតែការវាយតប់ពីសំណាក់មិត្តភក្តិផ្សេងទៀត។ តាមរូបភាពវីដេអូ លោក Fish ដើរតួដូចជាអាជ្ញាកណ្តាលកាត់ក្តី មើលការប្រកួតគ្នារបស់សិស្ស។ ការបញ្ចប់ការប្រកួតកំណត់ត្រឹម មានអ្នកវាយម្នាក់លើកដៃឡើងលើ ពេលដែលក្បាលរបស់គេត្រូវគាបជាប់។ លោក Fish បានបញ្ជាក់ប្រាប់ប៉ូលិសថា លោកធ្លាប់រៀបឲ្យសិស្សវាយគ្នា៤លើកនៅក្នុងថ្នាក់រៀនចន្លោះពីខែកញ្ញា ដល់ខែតុលា ឆ្នាំមុន ដោយអះអាងថា ទង្វើនេះ គឺចង់ជួយសិស្សឲ្យមាំទាំ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួនបានលើកឡើងថា គ្រូបង្រៀនម្នាក់នេះ បានបើកភ្លើងខៀវឲ្យសិស្សជក់កញ្ឆា និងថ្នាំញៀនផ្សេងទៀត ហើយលោកថែមទាំងបានឲ្យសិស្សគូរៀបអាសអាភាសដាក់លើក្តារខៀន និងបង្ហោះនៅលើបណ្តាញសង្គម Snapchat ថែមទៀតផង។ លោក Brian Levesque ដែលជាថ្នាក់ដឹកនាំម្នាក់នៅសាលា បានអះអាងថា លោកមិនដែលឮការរាយការណ៍ទាក់ទងនឹងសកម្មភាព Fight Club នោះឡើយ។ ក្រោយដឹងឮចំពោះករណីនេះ សាលាបានបញ្ឈប់ការងាររបស់ Fish ភ្លាមៗ។ ក្រោយមក Fish ដែលកូនសិស្សភាគច្រើនហៅ «Mentor» ក៏បានទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ។ គេបានលើកឡើងថា៖ «ខ្ញុំមិនទាន់មានភាពចាស់ទុំនោះឡើយ»។ គេបានប្រៀបធៀបពីអាយុរបស់ខ្លួនទៅនឹងអាយុរបស់សិស្សដែលប្រហាក់ប្រហែលគ្នា៕ | អតីតគ្រូជំនួសម្នាក់ដែលបង្រៀននៅវិទ្យាល័យមួយនៅរដ្ឋ Connecticut សហរដ្ឋអាមេរិក ត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ដោយសារតែគាត់បានបើកដៃឲ្យសិស្សវាយគ្នានៅក្នុងថ្នាក់ ពោលគឺដូចជា «Fight Club» មួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ប៉ូលិសដែលដកស្រង់ដោយសារព័ត៌មាន US Today។ |
ភ្នំពេញ៖ អាហារូបករណ៍១០០ភាគរយ ថ្នាក់បរិញ្ញាបត្ររងចំនួន១៨០កន្លែងលើ៦មុខជំនាញ មាននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលសម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ វិទ្យាស្ថាននេះផ្តល់ឱកាសដល់សិស្សប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ឬសញ្ញាបត្រសមមូល ឲ្យបានរៀនបន្តមុខជំនាញរបស់ខ្លួន។ តាមសេចក្តីជូនដំណឹងរបស់ក្រសួង អប់រំ យុវជន និង កីឡា ដែលចុះហត្ថលេខាដោយលោករដ្ឋលេខា យក់ ង៉ុយ កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ មុខវិជ្ជាទាំង៦នោះ រួមមាន អនុភាពអគ្គិសនី វិទ្យាសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំ គ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ អេឡិចត្រូនិច និងកុំព្យូទ័រពានិជ្ជកម្ម ដោយមុខជំនាញនីមួយៗ មានការផ្តល់ជូនចំនួន៣០កន្លែង។ សិស្សដែលបានរៀនចប់មុនឆ្នាំសិក្សា២០១៨-២០១៩ ត្រូវភ្ជាប់មកជាមួយវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នបច្ចេកវិទ្យានិងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ចំណែកសិស្សដែលទើបប្រឡងជាប់ ឬធ្លាក់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ត្រូវភ្ជាប់មកជាមួយនូវ លិខិតបញ្ជាក់ក្នុងករណីដែលមិនទាន់ទទួលបានវិញ្ញាបនបត្របណ្តោះអាសន្ន។ ចំពោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ និងមានឈ្មោះក្នុងបញ្ជីប្រកាសលទ្ធផលជាផ្លូវការទើបមានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះចូលរៀនបាន។ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ហើយវិញ្ញាសាត្រូវប្រឡងរួមមាន គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសាអង់គ្លេស និងវប្បធម៌ទូទៅ។ ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍អាចមកដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕ | ដោយ៖ ហួ ឆេងស៊ីម |
1. ក្រោយពេលដែលអ្នកឈប់ឲ្យកូនបៅទឹកដោះ ឬទឹកដោះគោ អ្នកគួរតែឲ្យកូនញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបកូនមិនបាក់កម្លាំង។ ដូចនេះ ប្រព័ន្ធការងាររាងកាយរបស់គេក៏រឹងមាំផងដែរ។ 2. អ្នកគួរតែឲ្យកូនគេងឲ្យគ្រប់ម៉ោង ព្រោះបើកូនតែងតែគេងតិច នោះនឹងអាចប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយរបស់កូនខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យកូនងាយកើតជំងឺជាទីបំផុត។ 3. អ្នកគួរតែនាំកូនចេញក្រៅដើរលេងខ្លះ ដោយមិនគួរឲ្យកូននៅតែក្នុងផ្ទះ មិនកម្រើកនោះទេ ព្រោះបើកូនមិនធ្វើចលនា វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយរបស់កូនខ្លាំងណាស់។ 4. អ្នកមិនគួរឲ្យកូនញ៉ាំថ្នាំផ្តេសផ្តាស ដោយគ្មានវេជ្ជបញ្ជានោះទេ។ ជាពិសេស អ្នកមិនគួរឲ្យកូនអនាម័យខ្លាំងជ្រុលពេកនោះទេ ព្រោះនៅពេលដែលកូនប៉ះត្រូវរបស់ដែលគ្មានអនាម័យតែបន្តិច នឹងអាចធ្វើឲ្យកូនងាយឈឺជាទីបំផុត ព្រោះប្រព័ន្ធការពាររាងកាយកូនមិនអាចការពារបានឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនជាអ្នកមិនចង់ឲ្យប្រព័ន្ធការពាររាងកាយកូនធ្លាក់ចុះខ្លាំង អ្នកគួរតែប្រយ័ត្នពីចំណុចទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? |
បើតាមសេចក្ដីសម្រេចដែលចុះហត្ថលេខានៅថ្ងៃទី២ កុម្ភៈដោយលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រុមការងារនេះ មានតួនាទីពិនិត្យ វិភាគ និងធ្វើចំណាត់ថ្នាក់អាទិភាពនៃសំណើសុំអន្តរាគមន៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការក្នុងក្របខណ្ឌការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តន៍យុទ្ធនាការ។ ក្រុមការងារនេះ ក៏ត្រូវចាត់ចែង និងបញ្ជូនសំណើសុំអន្តរាគមន៍ដែលចាត់ថ្នាក់អាទិភាពរួច ទៅគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការដែរ។ រូបភាពពីក្រសួងយុត្តិធម៌ សេចក្ដីសម្រេចដដែល បានបញ្ជាក់បន្ថែមថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច ក្រុមការងារត្រូវរៀបចំគោលការណ៍ណែនាំនានាក្ រុមការងារនេះត្រូវស្នើសុំទៅគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ តាមការចាំបាច់ ដើម្បីស្វែងរក និងផ្តល់ព័ត៌មាន រួមឯកសារបន្ថែម ពាក់ព័ន្ធនឹងសំណើសុំអន្តរាគមន៍មកក្រុមការងារ។ គួរដឹងដែរថា ថ្មីៗនេះ ក្រសួងយុត្តិធម៌ ក៏បានរៀបចំមេធាវីស្ម័គ្រចិត្តចំនួន ២០៩នាក់ សម្រាប់ផ្ដល់សេវាការពារក្ដីដល់ពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស៕ | ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បាន សម្រេចបង្កើតក្រុមការងារត្រួតពិនិត្យរួមនូវសំណើសុំអន្តរាគមន៍ក្នុងក្របខណ្ឌ នៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សមាសភាព ក្រុមការងារនេះ មាន១១នាក់ ដោយរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក តាន់ហ៊ាង ដាវ័ណ្ណ គឺជាប្រធាន។ |
ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន បានស្នើឱ្យពិភពលោកពន្លឿនការចាក់វ៉ាក់សាំងដើម្បីទប់ទល់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង។ ក្នុងកិច្ចសម្ភាសមួយអំឡុងទស្សនកិច្ចនៅអ៊ុយក្រែន លោក ប្ល៊ីងខិន អះអាងថា អាមេរិក កំពុងស្វែងរកវិធីសាស្ត្រ និងត្រៀមខ្លួនបន្ថែមទៀតដើម្បីជួយកិច្ចការនេះ។ «ប្រសិនបើពិភពលោកទាំងមូល មិនបង្កើនល្បឿន ទាល់តែឆ្នាំ២០២៤ ទើបប្រជាជនទាំងអស់ទទួល បានវ៉ាក់សាំងគ្រប់ៗគ្នា។ យើងអាចពន្លឿនសកម្មភាពនេះ ហើយសម្រេចឱ្យបាននៅពេលខ្លីខាងមុខ។» រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន និយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MSNBC ខណៈលោកធ្វើទស្សនកិច្ចនៅអ៊ុយក្រែន។ មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ អះអាងថា រដ្ឋបាលក្រុងវ៉ាស៊ីតោន នឹងជួយជំរុញល្បឿនឱ្យប្រជាជននៅ លើពិភពលោកទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ព្រោះគ្មាននរណាមានសុវត្ថិភាពឡើយ បើនៅតែមានអ្នកមិនទាន់ទទួលបានវ៉ាក់សាំងនោះ។ ដើម្បីជំរុញការផ្ដល់វ៉ាក់សាំងនេះ ប្រធានាធិបតី ចូ បៃឌិន ក៏បានសន្យាផ្ដល់ជំនួយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca រហូតដល់៦០លានដូសទៅឱ្យប្រទេសផ្សេងៗ។ លោកប្រធានាធិបតី បៃឌិន ក៏ប្រកាសគាំទ្រការព្យួរប៉ាតង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ ព្រោះវានឹងបង្កើនបរិមាណវ៉ាក់សាំងនៅទូទាំងពិភពលោក ដែលនឹងជួយដល់ការចាក់វ៉ាក់សាំងនៅលើពិភពលោក។ លោក ប្ល៊ីងខិន ចាត់ទុកការព្យួរនេះជាវិធីសាស្ត្រមួយដែលនឹងជួយឱ្យច្រវាក់ផលិតកម្មវ៉ាក់សាំងកើនឡើង។ ភ្លើងបៃតងពីរបស់អាមេរិក នឹងត្រួសត្រាយផ្លូវដល់កិច្ចចរចានៅអង្គការពាណិជ្ជកម្មពិភពលោកទាក់ទងការព្យួរសិទ្ធិប៉ាតង់ ទោះបីជាការចរចាមួយនេះអាចប្រើប្រាស់ពេលទៅដល់រាប់ខែក៏ដោយ។ គម្រោងការពន្លឿនចាក់វ៉ាក់សាំងនេះ កើតឡើងចំពេលផ្ទុះករណីឆ្លងខ្លាំងនៅឥណ្ឌា។ ករណីឆ្លងនៅឥណ្ឌាកាលពីសប្ដាហ៍មុន មានចំណែកដល់ទី៤៦ភាគរយនៃតួលេខអ្នកឆ្លងទូទាំងពិភពលោក។ ករណីឆ្លងនៅឥណ្ឌា ក៏បានចាប់ផ្ដើមរាលដាលដល់ប្រទេសជិតខាងដូចជានេប៉ាល់ និងស្រីលង្កាជាដើម៕ | ដោយ ជា ពេជ្រដាឡែន |
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានប្រាប់ឲ្យកូនក្រុមត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាមួយខ្សែបម្រើពីររូបរបស់វៀតណាមនាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នៅថ្ងៃទី៥ ខែកញ្ញា នាពហុកីឡដ្ឋានជាតិ។ តែយ៉ាងណា លោក មិនបង្ហើបពីឈ្មោះកីឡាករទាំងពីរនាក់នោះទេ គ្រាន់តែបញ្ជាក់ថា លេងនៅតំបន់បម្រើកណ្តាល។ លោកបានបន្ថែមថា ការជំរុញបែបនេះដោយសារខ្សែបម្រើទាំងពីរមានសមត្ថភាពខ្ពស់ និងមានល្បឿនលឿនដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមជម្រើសជាតិកម្ពុជា។ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះទទួលស្គាល់ថា ក្រុមជម្រើសជាតិវៀតណាមមានទម្រង់ល្អ និងមានល្បឿនលឿន ដែលអាចក្លាយជាដៃគូប្រកួតដ៏ស្វិតស្វាញសម្រាប់កម្ពុជា។ ជាមួយគ្នានេះ លោក Otto Pfister គ្រូបង្វឹកក្រុមអាហ្វហ្គានីស្ថានដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាវៀតណាម បានអះអាងថា ក្រុមវៀតណាមមានសមត្ថភាព និងកម្លាំងប្រយុទ្ធល្អជាងកម្ពុជា ជាពិសេសពួកគេមានល្បឿនលឿន ហើយ លោក គិតថា ការក្រុមលោកបរាជ័យក្រោមថ្វីជើងកម្ពុជា ដោយសារកម្លាំងប្រយុទ្ធធ្លាក់ចុះមិនដូចប៉ះជាមួយក្រុមវៀតណាម។ បើមើលប្រវត្តិក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 ក្រុមវៀតណាមបានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី ០-០ ជាមួយក្រុមហ្ស៊កដានី ខណៈកម្ពុជាបានបរាជ័យ ៧-០ ក្រោមថ្វីជើងក្រុមហ្ស៊កដានី។ ប៉ុន្តែ វៀតណាមបានត្រឹមស្មើ ១-១ អាហ្វហ្គានីស្ថានដែលរងការបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជាតែប៉ុណ្ណោះ៕ | មុនបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមវៀតណាមនាវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាល្ងាចថ្ងៃទី៥ ខែកញ្ញា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ទទួលស្គាល់ថា វៀតណាមជាក្រុមមានល្បឿនលឿន ជាពិសេសមានខ្សែបម្រើពីរនាក់ដែលកម្ពុជាត្រូវប្រុងប្រយ័ត្ន។ នាការប្រកួតកាលពីល្ងាចថ្ងៃទី១៣ មិថុនា វៀតណាមបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយក្រុមហ្ស៊កដានីដែលបានយកឈ្នះកម្ពុជា ៧-០ ក្នុងថ្ងៃបើកឆាក។ |
ដៃគូបើកបរឆ្នើមជាងគេចំនួន ៥ នាក់ ត្រូវបានផ្តល់រង្វាន់ជាពិសេស សម្រាប់ការបំពេញកាតព្វកិច្ចដ៏ល្អរបស់ពួកគាត់ជាមួយ Grab។ អ្នកបើកបរឆ្នើមទាំង ៥ នាក់នោះ បានឈ្នះរង្វាន់ប័ណ្ណចាក់ហ្គាស ១៨០ដុល្លារ, ១៦០ដុល្លារ, ១៤០ដុល្លារ, ១២០ ដុល្លារ និង១០០ដុល្លារអាមេរិក រៀងៗខ្លួន។ លោក ដួង សុជាតិ ដែលទទួលបានរង្វាន់ជាអ្នកបើកបរ GrabTukTuk ឆ្នើមជាងគេ បាននិយាយថា នេះជាលើកដំបូងហើយ ដែលលោកទទួលបានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន ហើយលោកក៏មានអារម្មណ៍រីករាយ និងអរគុណយ៉ាងខ្លាំងណាស់។ លោក សុជាតិ ធ្លាប់បានប្រើប្រាស់កម្មវិធីកក់យានជំនិះតាមទូរសព្ទ ២ ឬ៣ ផ្សេងទៀត នៅពេលដែលគាត់ចាប់ផ្តើមបើកម៉ូតូកង់បី ប៉ុន្តែគាត់បានសម្រេចចិត្តបើកបរឲ្យក្រុមហ៊ុន Grab តែមួយមុខចាប់តាំងពីខែធ្នូ ឆ្នាំមុន។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការបើកបរជាមួយ Grab ដោយសារមិនដូចកម្មវិធីដទៃទៀតទេ ដោយនៅពេលណាដែលខ្ញុំប្រឈមមុខនឹងបញ្ហាណាមួយ បុគ្គលិករបស់ Grab គឺចេះគួរសម ហើយតែងតែព្យាយាមដោះស្រាយបញ្ហាជាមួយគ្នា»។ លោក អៀម ធារី អ្នកបើកកម៉ូតូកង់បីឆ្នើមរបស់ Grab ដែលជាប់ចំណាត់ថ្នាក់លេខ ២ បាននិយាយថា កាលពីមុន គាត់ជាកម្មកររោងចក្រកាត់ដេរ ប៉ុន្តែបន្ទាប់ពីគាត់បានទិញម៉ូតូកង់បីរបស់គាត់នៅដើមឆ្នាំនេះ ហើយបានបើកបរឲ្យ Grab ប្រាក់ចំណូលរបស់គាត់បានកើនឡើងគួរឲ្យកត់សម្គាល់។ លោក អៀម ធារី និយាយថា៖«លោក អាចរកប្រាក់ចំណូលបានយ៉ាចតិចណាស់ ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ពេលបើកបរជាមួយ Grab។ ដំបូងឡើយ លោកទទួលបានការកក់ពី ៥ ទៅ ៦ដងក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ លោកអាចទទួលបានការកក់ជិះចន្លោះពី ២០ ទៅ ៣០ដង ក្នុងមួយថ្ងៃ»។ ក្រៅពីផ្តល់ការលើកទឹកចិត្តដល់ដៃគូបើកបរឆ្នើមរបស់ខ្លួន ជាមួយនឹងរង្វាន់ផ្សេងៗ និងការចាប់ឆ្នោតផ្សងសំណាង Grab ក៏បានបង្ហាញពីមុខងារថ្មីៗ នៅក្នុងកម្មវិធី Grab ដែលអនុញ្ញាតឲ្យពួកគាត់ ធ្វើការងារកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេ។ មុខងារថ្មីៗទាំងនេះ ទទួលបានការសាទរ ពីអ្នកបើកបរម៉ូតូកង់បីយ៉ាងខ្លាំង។ លោក ថូ សុខឃន ដែលជាអ្នកបើកបរម៉ូតូកង់បីឆ្នើម ចំណាត់ថ្នាក់លេខ៣ បាននិយាយថា Grab ផ្តល់ការលើកទឹកចិត្ត និងរង្វាន់ថ្មីៗជាច្រើនដល់អ្នកបើកបរ។ មានមុខងារល្អៗ មួយចំនួន ដូចជា មុខងារ Heatmap ដែលបង្ហាញយើង ពីកន្លែងដែលមានមនុស្សជាច្រើន កំពុងព្យាយាមកក់ជិះGrab។ លោកចូលចិត្តមុខងារពិសេសថ្មីៗទាំងនេះ ហើយសង្ឃឹមថាក្រុមហ៊ុន នឹងបន្តរអភិវឌ្ឍមុខងារដ៏មានប្រយោជន៍ ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ជាច្រើនទៀត។ ទាំងអស់នេះធ្វើឲ្យលោក សប្បាយចិត្តក្នុងការធ្វើរការជាមួយ Grab។ តាមរយៈការប្រើប្រាស់តែកម្មវិធី Grab និងមិនផ្លាស់ប្តូរទៅកម្មវិធីបើកបរផ្សេងៗទៀត ក្រុមហ៊ុន Grab បញ្ជាក់ថា អ្នកបើកបរអាចបង្កើនប្រាក់ចំណូលបានយ៉ាងច្រើន អាចតាមដានការរកប្រាក់ចំណូលរបស់ពួកគេ ក្នុងពេលជាក់ស្តែង និងអាចទាញយកអត្ថប្រយោជន៍ទាំងស្រុង ពីការប្រើប្រាស់មុខងារពិសេសផ្សេងៗ ដែលជួយបង្កើនផលិតភាព និងសុវត្ថិភាពរបស់អ្នកបើកបរជាមួយនិងកម្មវិធីនេះ។ Grab បានដាក់ឲ្យដំណើរការមុខងារពិសេសៗជាច្រើន សម្រាប់អ្នកបើកបរដូចជា៖ ១. មុខងារ «Back-to-Back Jobs» អនុញ្ញាតឲ្យអ្នកបើកបរ ទទួលយកការកក់របស់អ្នកដំណើរថ្មីម្នាក់ ក្បែរគោលដៅដែលត្រូវដាក់អ្នកដំណើរបច្ចុប្បន្នរបស់ខ្លួន។ ២. មុខងារ «Passenger No Show» ដែលនឹងផ្តល់ប្រាក់ឈ្នួលលួងចិត្តស្វ័យប្រវត្តិ ដល់អ្នកបើកបរ ប្រសិនបើអ្នកដំណើរដែលបានកក់យានជំនិះរបស់ពួកគាត់ មិនបានមកដល់កន្លែងរង់ចាំ ក្នុងរយៈពេល៥នាទី បន្ទាប់ពីអ្នកបើកបរបានទៅដល់ទេនោះ។ ៣. មុខងារ «My Destination» ដែលមានន័យថា អ្នកបើកបរ អាចជ្រើសរើសគោលដៅមួយទុកមុន ដូចជាទៅផ្ទះជាដើម ហើយអ្នកដំណើរដែលទៅគោលដៅតែមួយដូចអ្នកបើកបរដែរ នឹងផ្តល់អាទិភាពចំពោះអ្នកបើកបរនោះ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ៖ Grab ដែលជាកម្មវិធីទូរសព្ទដ៏អស្ចារ្យ និងឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលើកទឹកចិត្តដល់ដៃគូបើកបរ GrabTukTuk ឆ្នើមៗរបស់ខ្លួនចំនួន ៣៥០ នាក់ ក្នុងកម្មវិធីថ្លែងអំណរគុណ ដែលបានរៀបចំឡើងនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ ២ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាកន្លងមក។ |
ក្រុមយុវជនវិសាខ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំប្រចាំឆ្នាំ២០២០ ក្រោយយកឈ្នះយុវជននគររាជក្នុងលទ្ធផល ៣-០ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាចខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមយុវជនវិសាខា បានទម្លាក់យុវជនសាលាតម្រង់ទិសខេត្តឧត្តរមានជ័យជាមួយជ័យជម្នះ ៥-១ ខណៈយុវជននគររាជយកឈ្នះយុវជនសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ៣-១។ ក្រុមយុវជនវិសាខាលើកពានយុវជនអាយុក្រោម១៦ឆ្នាំ ក្រោយយកឈ្នះយុវជននគររាជ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ជាមួយគ្នានេះ ក្រុមយុវជនរបស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះយុវជនសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ៤-៣ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីពួកគេបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើ ១-១។ ក្រុមយុវជនសាលាតម្រង់ទិសខេត្តឧត្តរមានជ័យជាប់ជាក្រុម Fair Play។ ក្រៅពីនេះ ក៏មានពានរង្វាន់លក្ខណឯកជនផងដែរ ក្នុងនោះលោក ឡុង ឬទ្ធា ទទួលបានពានរង្វាន់ជាគ្រូបង្វឹកល្អជាងគេ ខណៈចាំទីល្អបានទៅកីឡាករ សឿន រិទ្ធីវីរៈវឌ្ឍា និងពានកីឡាករលេងល្អជាងគេបានទៅកីឡាករ ណេត ណែត ដោយពួកគេទាំងបីមកពីក្លិបបាល់ទាត់វិសាខា។ ចំណែកកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេបានទៅកីឡាករ ខណ្ឌ ឧសភា មកពីក្លិបនគររាជ។ ដោយឡែក ក្រុមយុវជនភ្នំពេញក្រោន គ្រងជើងឯកពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះក្រុមយុវជនរបស់វិសាខាក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ។ មុនឡើងមកជួបគ្នានៅវគ្គនេះក្រុមទាំងពីរទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះយុវជនភ្នំពេញក្រោនទម្លាក់យុវជនរបស់សាលាតម្រង់ទិសខេត្តក្រចេះ ៥-១ ខណៈយុវជនវិសាខាយកឈ្នះយុវជនរបស់សាលាតម្រង់ខេត្តស្ទឹងត្រែង ១-០។ ក្រុមយុវជនភ្នំពេញក្រោនលើកពានយុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះយុវជនវិសាខា ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ នាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ក្រុមយុវជនសាលាតម្រង់ខេត្តស្ទឺងត្រែងបានយកឈ្នះក្រុមយុវជនសាលាតម្រង់ទិសខេត្តក្រចេះដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយចប់ការប្រកួតពួកគេរក្សាលទ្ធផលស្មើ ១-១។ ចំណែកក្រុមយុវជនវិសាខាបានជាក្រុមលេងមានការយោគយល់ និងអធ្យាស្រ័យជាងគេ(Fair Play)។ លោក ម៉ក់ ភារុណ គ្រូបង្វឹកក្រុមយុវជនភ្នំពេញក្រោនបានក្លាយជាគ្រូបង្វឹកល្អជាងគេប្រចាំការប្រកួត ខណៈអ្នកចាំទី គឹម ចាន់ធី និងកីឡាករ ចន ចំរើន របស់ក្លិបភ្នំពេញក្រោនទទួលបានពានអ្នកចាំទីល្អ និងកីឡាករលេងជាងគេរៀងៗខ្លួន។ ចំណែកកីឡាករ សារី តៃម៉ូ របស់ក្លិបបឹងកេតទទួលបានស្បែកជើងមាសក្រោយទាត់បាល់បញ្ចូលទីបានច្រើនជាងគេ៕ លោក សៅ សុខា បំពាក់មេដាយជូនក្រុមយុវជនអាយុក្រោម១៦ឆ្នាំវិសាខា | ក្រុមយុវជនបាល់ទាត់អាយុក្រោម១៦ឆ្នាំរបស់ក្លិបវិសាខា និងយុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនគ្រងជើងឯករៀងៗខ្លួន នាការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ(U16) និង១៨ឆ្នាំ(U18)ប្រចាំឆ្នាំ២០២០។ ពិធីបិទពានរង្វាន់ទាំងនេះធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នាកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ |
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ថ្លែងក្នុងពិធីប្រគល់ និងទទួលអគារថ្មី នៅថ្ងៃទី២ តុលា ថា អគារមណ្ឌលផ្តល់សេវាវះកាត់ថ្មី នឹងជំនួសអគារចាស់ដែលមានសភាពតូចចង្អៀត និងមិនបានឆ្លើយតប ចំពោះតម្រូវការអ្នកជំងឺសព្វថ្ងៃ។ តាមរបាយការណ៍របស់លោក ក្រុស សារ៉ាត់ អគារថ្មីខាងលើនេះចាប់ផ្តើមសាងសង់នៅខែធ្នូ ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅក្នុងខែ តុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ មានទំហំ២៥x៦៨ម៉ែត្រ និងស្មើនឹងជិត៤ពាន់ម៉ែត្រការ៉េ។ អគារនេះជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA។ ក្រៅពីអគារដ៏ធំស្កឹមស្កៃ គម្រោងជំនួយឥតសំណងតម្លៃ ១៩,៨លានដុល្លារអាមេរិកនេះ ក៏មានបំពាក់សម្ភារបរិក្ខាស្ដង់ដា និងមានបន្ទប់វះកាត់ទំនើបចំនួន៦បន្ទប់។ល។ លោក ក្រុស សារ៉ាត់ បានចាត់ទុកសមិទ្ធផលថ្មីនេះថានឹងជួយអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលខេត្តសៀមរាប ក៏ដូចជាកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន។ លោកបន្ថែមថា៖« ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញ សម្រាប់ធានាឱ្យមានការផ្ដល់សេវាឱ្យបានរលូនកាន់តែមានគុណភាពនិងប្រសិទ្ធភាព ធានាធ្វើយ៉ាងណា ឱ្យកិច្ចការគ្រប់គ្រងទូទៅឱ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូល»។ តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនដដែល គ្រោងនឹងផ្ដល់កម្ចីសាងសង់អគារ៨ជាន់មួយទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោក សារ៉ាត់ មានសុទិដ្ឋិនិយមថា អគារថ្មីនេះនឹងលេចចេញជារូបរាង ហើយនឹងបំពេញសេវាព្យាបាលផ្នែកវះកាត់ធំៗ ទាក់ទងនឹងបញ្ហាបេះដូង វះកាត់ប្រសៃប្រាសាទ និងការថែទាំមហារីកជាដើម ទៅដល់ប្រជាជនខេត្តសៀមរាប ក៏ដូចជាតំបន់ជុំវិញ។ លោកបញ្ជាក់ថា នេះជាគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើប្រសិទ្ធភាព និងគុណភាពខ្ពស់។ នាឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា អគារថ្មីនេះនឹងរៀបចំពិធីសម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខ។ លោកចាត់ទុកអគារផ្ដល់សេវាវះកាត់នេះ ថាជាសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការធ្វើទំនើបកម្មសេវាសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពនៃការ ផ្ដល់សេវាជូនពលរដ្ឋមួយកម្រិតទៀត។ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ រៀបចំសម្ភារបរិក្ខាឱ្យបានឆាប់ និងផ្សព្វផ្សាយឱ្យពលរដ្ឋដឹងពីលទ្ធភាព និងផ្នែកផ្ដល់សេវាទាំងអស់ ដែលនឹងដាក់ឱ្យដំណើរការបន្ថែមនៅក្នុងមន្ទីរពេទ្យ៕ | សៀមរាប៖ អគារមណ្ឌលផ្តល់សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសាងសង់រួចជាស្ថាពរ ក្រោយដំណើរការអស់រយៈពេល២១ខែ និងមិនមានការរាំងស្ទះឡើយ ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្ដី។ |
ព្រះតេជគុណ ឃឹម សន ស្នើទៀតថា បើកុលបុត្ររូបណា បានលាចាកសិក្ខាបទ (សឹក) ហើយមានបំណងចង់បួសឡើងវិញ មន្ត្រីសង្ឃ ត្រូវឲ្យកុលបុត្ររូបនោះ សិក្សាធម៌វិន័យឲ្យចេះចាំសមគួរ និងត្រូវលះបង់នូវ «ភាពជាទុព្វចជាតិភិក្ខុ» ហើយត្រូវធានាថាមិនធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ និងព្រះពុទ្ធសាសនាជាមុនសិន ចាំអនុញ្ញាតឲ្យសាងផ្នួស។ អត្ថបទទាក់ទង ព្រះអង្គ កក្កដា សុភ័ណ្ឌ យល់ព្រមសឹក សំណើរបស់ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងមួយ ស្តីពីករណីរបស់អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ដែលត្រូវបានមន្ត្រីសង្ឃភ្នំពេញ ស្នើឲ្យលាចាកសិក្ខបទ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ព្រះអង្គ ចាត់ទុកអតីតភិក្ខុ កក្កដា សុភ័ណ្ឌ ថាជា «ទុព្វចជាតិភិក្ខុ» ដែលមានន័យថា ភិក្ខុ ដែលគេពិបាកប្រដៅ។ អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានស្នើឲ្យលាចាកសិក្ខបទ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន ត្រូវបានកូនសិស្ស យកទៅបង្ហោះលើបណ្តាញសង្គម ដោយសរសេរថា «ព្រះអង្គ កក្កដា សុភ័ណ្ឌ ត្រូវគេប្លន់សម្លាប់»។ ក្រោយមហាជន ភ្ញាក់ផ្អើលខ្លាំង ទើបកូនសិស្សរបស់អតីតភិក្ខុ កក្កដា សុភ័ណ្ឌ រួមទាំង អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ខ្លួនឯង ចេញមកបកស្រាយថា រូបភាពទាំងនេះ គឺជាការសម្តែងវីដេអូអប់រំទេ។ ទង្វើនេះ បានធ្វើឲ្យមហាជន ហួសចិត្តយ៉ាងខ្លាំង រហូតមានអ្នកខ្លះទាមទារឲ្យថ្នាក់ដឹកនាំសង្ឃ ចាត់វិធានការ ឬក៏ចាប់ផ្សឹកអតីតភក្ខុអង្គនេះ ដោយយល់ថា អតីតភិក្ខុអង្គនេះ ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ លើសពីនេះ អ្នកខ្លះ ក៏បានរំលើករឿងអាស្រូវផ្សេងៗទៀតរបស់អតីតភិក្ខុអង្គនេះ មកវាយប្រហារ និងរិះគន់ថា មិនសមជាអ្នកបួសឡើយ។ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានលើកឡើងថា ក្នុងវិន័យបិដក មានបញ្ញត្តិ២១ប្រការឯណោះ ដែលកុលបុត្រ មិនអាចសាងផ្នួសបាន។ លោក លើកឡើងត្រួសៗថា បុគ្គលដែលមានលក្ខណៈមិនគ្រប់គ្រាន់ ដូចជា ថ្លង់ ខ្វាក់ ឬ ខ្វិន ជាដើម គឺព្រះពុទ្ធ ទ្រង់បញ្ញត្តិមិនឲ្យបួសឡើយ។ អ្នកនាំពាក្យរូបនេះ បន្តថា បុគ្គលដែលមានភេទមិនច្បាស់លាស់ គឺប្រុសមិនចំជាប្រុស ស្រីមិនចំជាស្រី ឬភាសាបច្ចុប្បន្ន ហៅថា ភេទទី៣ ក៏ព្រះពុទ្ធទ្រង់ហាមមិនឲ្យបួសដែរ។ លោក បន្ថែមមួយចំណុចទៀតថា ជនណា ដែលមានទោសជាប់ខ្លួន ក៏ត្រូវហាមមិនឲ្យបួសដូចគ្នា។ ក្រៅពីពន្យល់វិន័យក្នុងព្រះពុទ្ធសាសនា មន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការខាងលើ បានលើកពីទិដ្ឋភាពសង្គមកម្ពុជាថា ចំពោះអ្នកដែលសេពគ្រឿងញៀន ក៏មិនត្រូវឲ្យបួសដែរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក បញ្ជាក់ហេតុផលដូច្នេះថា៖«បើឲ្យបុគ្គលទាំងនេះបួស គឺគេ មិនជ្រះថ្លា»។ ក្នុងព្រះពុទ្ធសាសនា អ្នកបួស មានឋានានុក្រមតែពីរប៉ុណ្ណោះ គឺសាមណេរ និង ភិក្ខុ។ ជាទូទៅ កុលបុត្រ ដែលចូលសាងផ្នួសជាសាមណេរ គឺមានអាយុចាប់៧ឆ្នាំឡើង។ រីឯ ការបួសជាភិក្ខុ កុលបុត្រ ត្រូវមានអាយុចាប់ពី២១ឆ្នាំឡើង។ សាមណេរអង្គណា ដែលមានព្រះជន្មដល់២១ព្រះវស្សា អាចបំពេញជាភិក្ខុបាន តែបើមិនចង់ទេ សាមណេរអង្គនោះ អាចនៅជាសាមណេរតទៅទៀត ក៏បានដែរ។ កាលពីសម័យពុទ្ធកាល អ្នកបួសមានទាំងបុរសនិងស្ត្រី ដែលហៅថា សាមណេរ សាមណេរី ភិក្ខុ ភិក្ខុនី។ តែសម័យបច្ចុប្បន្ន សាមណេរី និង ភិក្ខុនី លែងមានហើយ។ អ្នកបួសក្នុងព្រះពុទ្ធសាសនា មានភារកិច្ចពីរយ៉ាង គឺ វិបស្សនាធុរៈ និងគន្ថធុរៈ។ វិបស្សនាធុរៈ គឺការបំពេញនូវវិបស្សនា ការធ្វើសមាធិ ដើម្បីដុតកម្លោចនូវកិលេស ពោលគឺការកម្ចាត់ឲ្យអស់ទៅនូវ លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។ ជាទូទៅ វិបស្សនាធុរៈនេះ គឺជាកាតព្វកិច្ចរបស់ព្រះសង្ឃ ដែលមានព្រះជន្មច្រើន កម្លាំងពលំចុះខ្សោយ បញ្ញាអន់ថយ មិនអាចសិក្សារៀនសូត្រឲ្យចេះចាំនិងស្ទាត់ជំនាញ នូវព្រះពុទ្ធោវាទ ឲ្យដូចព្រះសង្ឃក្មេងៗឡើយ។ ចំណែកឯ គន្ថធុរៈ ជាការបំពេញនូវព្រះបរិយត្តិ ពោលគឺជាការសិក្សារៀនសូត្រនូវ ព្រះត្រៃបិដក ធម៌វិន័យ ភាសាបាលី-សំស្ក្រឹត និងវិទ្យាផ្សេងៗ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទ ឲ្យយល់ពីព្រះពុទ្ធឱវាទ និងខ្លឹមសារជីវិត ដែលជាហេតុនាំឲ្យពួកគេដើរតាមគន្លងផ្លូវសុចរិត ឆ្ពោះទៅកាន់សុខសុភមង្គល។ គន្ថធុរៈនេះ គឺសម្រាប់ព្រះសង្ឃវ័យក្មេង ហើយបញ្ញា និងកម្លាំងកាយ ក៏នៅខ្លាំងក្លា ដែលអាចតស៊ូនឹងភាពលំបាកក្នុងការស្វែងរកចំណេះវិទ្យា យកទៅអប់រំនិងដឹកនាំមនុស្ស ឲ្យប្រព្រឹត្តតែអំពើល្អ។ យ៉ាងណាក៏ដោយ ព្រះពុទ្ធ មិនបានបែងចែកថា ព្រះសង្ឃមានវ័យចាស់ ត្រូវតែធ្វើវិបស្សនា ហើយព្រះសង្ឃមានវ័យក្មេងត្រូវតែរៀនសូត្រនោះទេ។ ប្រសិនបើព្រះសង្ឃអាចបំពេញកាតព្វកិច្ចទាំងពីរផ្នែកនេះបាន គឺរឹតតែល្អប្រសើរ គ្រាន់តែថា ប្រសិនបើព្រះសង្ឃអង្គណាមានវ័យច្រើន មិនអាចសិក្សាឲ្យចេះចាំទេ គប្បីនិមន្តទៅធ្វើវិបស្សនា ទើបប្រសើរជាង រីឯព្រះសង្ឃក្មេងៗ ដែលការចងចាំនៅល្អ ហើយកម្លាំងក៏នៅមាន គួរគប្បីសិក្សារៀនសូត្រយកចំណេះដឹងទៅស្រោចស្រង់មនុស្សឲ្យផុតទុក្ខ ទើបប្រពៃ។ សូមបញ្ជាក់ សព្វថ្ងៃ កម្ពុជា មានព្រះសង្ឃប្រមាណ៧ម៉ឺនអង្គ និងវត្តអារាមប្រមាណ៥ពាន់៕ | សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានស្នើទៅព្រះមេគណតាមខេត្ត និងព្រះអនុគណតាមស្រុក រួមទាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឲ្យពិនិត្យបុគ្គលិកលក្ខណៈ «ឲ្យបានហ្មត់ចត់បំផុត» មុននឹងបំបួសកុលបុត្រណាម្នាក់។ |
ជាង២ឆ្នាំហើយ ដែលអ្នកស្រី ពេជ្រ សុភ័ក្រ ប្រកបរបរអាំងនំបុ័ង និងចេកអាំងលក់ នៅលើតូបខាងមុខផ្ទះ។ របរនេះ គឺគ្រាន់តែជាចំណី ឬជាអាហារសម្រន់ប៉ុណ្ណោះ ប៉ុន្តែមានអតិថិជន មិនតិចទេ ដែលឈរចាំទិញនំបុ័ង និងចេកអាំងរបស់អ្នកស្រី សុភ័ក្រ យកទៅពិសារ។ នោះក៏ព្រោះតែរសជាតិចេកអាំងស្រោចខ្ទិះ,ចេកអាំងញាត់ដូង, ត្រាវ,ដំឡូង និងនំប៉័ងអាំងផ្សំគ្រឿងពិសេសរបស់អ្នកស្រី សុភ័ក្រ ដែលបានអន្ទងចិត្តអតិថិជនឲ្យមករង់ចាំត្រៀបត្រាបែបនេះ។ ដើមឡើយរបរលក់ចេក និងនំបុ័ងអាំងរបស់អ្នកស្រី សុភ័ក្រ មិនសូវទទួលបានអតិថិជនច្រើនទេ កាលពី១ឆ្នាំដំបូង។ ប៉ុន្តែក្រោយពីអ្នកស្រី សង្កេតឃើញថា ការលក់ដូរបច្ចុប្បន្ននេះ ភាគច្រើនមានការពេញនិយមទិញទំនិញនៅលើបណ្តាញសង្តមនោះ អ្នកស្រីក៏សម្រេចចិត្តលក់ចេកអាំងតាមអនឡាញ ដោយផ្សព្វផ្សាយពីអាហារសម្រន់នេះជារៀងរាល់ថ្ងៃ ដើម្បីឲ្យអតិថិជនបានស្គាល់ពីកន្លែងលក់ចេក និងនំបុ័ងអាំងរបស់ខ្លួន។ ការធ្វើបែបនេះវាពិតជាផ្ដល់ផលដល់អ្នកស្រី សុភ័ក្រ ពិតមែន។ «សព្វថ្ងៃខ្ញុំលក់នៅតូបមុខផ្ទះ និងឆ្លៀតឡាយលក់តាមអនឡាញខ្លះៗផងដែរព្រោះតែមានអតិថិជនមករង់ចាំច្រើនពេកទើបធ្វើឲ្យខ្ញុំមិនមានពេលគ្រប់គ្រន់ ដើម្បីឡាយ(Live Video)លក់តាមអនឡាញ។ នៅទីនេះមានលក់ដូចជាចេកអាំងញាត់ត្រាវ,ចេកអាំងញាត់ដូង,ចេកអាំងស្រោចទឹកខ្ទះ និងនំប៉័ងអាំងផ្សំគ្រឿងពិសេស។ ជាងនេះទៅទៀតមានសេវាដឹកជូនអតិថិជនដែលនៅក្នុងក្រុងកំពង់ចាមមិនគិតសេវាដឹកជញ្ជូនចំពោះការកម្មង់ចាប់ពី២ប្រអប់ឡើងទៅ។ សម្រាប់ចេកអាំងមួយប្រអប់តម្លៃ២ពាន់រៀលមានចេកប្រាំ និង នំប៉័ងមួយតម្លៃ៤ពាន់រៀល»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុភ័ក្រ។ អ្នកស្រី សុភ័ក្រ ចាប់ផ្តើមលក់អាហាសម្រន់នេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៧ល្ងាចជារៀងរាល់ថ្ងៃ។ អាហារសម្រន់ចេកអាំង នំបុ័ងអាំងរបស់អ្នកស្រី គឺគ្មានរស់ជាតិសាច់ជ្រូកនោះទេ ដោយសារតែអតិថិជនរបស់អ្នកស្រី ដែលរស់នៅក្នុងភូមិរការ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ភាគច្រើនគឺជាជនជាតិខ្មែរអ៊ីស្លាម។ ដោយសាររសជាតិបែបនេះហើយ ទើបអ្នកស្រីទទួលបានអតិថិជនជាជនជាតិខ្មែរអ៊ីស្លាមប្រមាណជា៤០ភាគរយនៃអតិថិជនទាំងអស់ ក្នុងរយៈពេលឆ្នាំមកនេះ។ អ្នកស្រី សុភ័ក្រ អាចរកចំណូលបានចន្លោះពី១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលក្នុងមួយថ្ងៃ តាមរយៈអាហារសម្រន់ទាំងនេះ។ នេះបើតាមស្ត្រីរាងក្រាស់ខ្ពស់នេះ៕ | កំពង់ចាម៖ «សម័យបច្ចេកវិទ្យា»! កំពុងពេញនិយម ពលរដ្ឋក៏កាន់តែទំនើប។ សូម្បីតែអ្នកលក់ដូររបរតូចតាច ក៏ឆ្លៀតឱកាសយកផលប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះ តាមរយៈការលក់ដូរតាមអនឡាញ។ ជាអ្នកលក់នំបុ័ង និងចេកអាំងស្រោចទឹកខ្ទិះផង លោកស្រី ពេជ្រ សុភ័ក្រ អាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃពីវិធីលក់តាមអនឡាញនេះ។ |
ក្រុមកាំភ្លើងធំ ស្គាល់រសជាតិជ័យជម្នះលើកដំបូងលើក្រុមមាន់ខ្នាយមាសចាប់តាំងប៉ះគ្នាលើកចុងក្រោយនាខែធ្នូ ឆ្នាំ ២០១៨ មក ខណៈក្រុមលោក Mourinho នៅសល់គ្នា១០នាក់។ ក្នុងជំនួបលីគ Premier League សប្តាហ៍ទី២៨ Erik Lamela បានប្រើក្បាច់ពិសេស Rabona ដើម្បីសម្រេចទីនាំមុខឱ្យ Spurs មុននៅនាទី៣៣ មុនពេល Martin Oedegaard រកគ្រាប់តាមស្មើវិញនៅនាទី៤៤។ Alexandre Lacazette ទទួលបានបាល់ពិន័យប៉េណាល់ទីនៅនាទី៦៤ ដើម្បីជួយ Arsenal ឈ្នះ Spurs ២-១ ខណៈ Lamela ទទួលបានកាតក្រហមនៅនាទិ៧៦។ លោក Mourinho មិនពេញចិត្តនឹងការពិន័យទាំងពីរលើករបស់លោកអាជ្ញាកណ្តាល Michael Oliver ឡើយ។ បរាជ័យនេះ បានធ្វើឱ្យ Spurs ខកខានប្រជែងយកចំណាត់ Top 4 ដោយឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League ដដែល ដោយរកបាន៤៥ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន ៦ ពិន្ទុ។ អ្នកចាត់ការរហស្សនាំ Special one បានសារភាពថាក្រុមរបស់លោកស្ថិតក្រោមស្តង់ទាបនៅវគ្គទី១ និងថែមទាំងរិះគន់កីឡាករសំខាន់ៗរបស់លោកថាលេងលាក់ជើងសម្រាប់ជំនួប London derby នេះទៀតផង។ Mourinho បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «នៅក្នុងតង់ទី១ យើងពិតជាលេងអន់ណាស់។ បើនិយាយពីការបង្កើតបាល់ទាត់វាយបក តារាៗមួយចំនួនដូចជាលេងលាក់ជើងតែម្តង។ នៅក្នុងតង់ទី ២ យើងត្រូវតែធ្វើឱ្យប្រសើរឡើងវិញតែយើងរបូត១គ្រាប់»។ ការទទួលបាន៣បន្ថែម Arsenal នៅតែរក្សាចំណាត់ថ្នាក់ទី១០ ដដែលក្រោយការប្រកួត២៨លើក មាន៤១ពិន្ទុ។ ខណៈការប្រកួតនៅសល់១០លើកទៀតនឹងចប់រដូវកាលនេះ ក្រុមរបស់លោក Mikel Arteta នៅតែមានឱកាសប្រជែងកៅអី Champions League ឬ Europa League រដូវកាលក្រោយ៕ | លោក Jose Mourinho រិះគន់កីឡាករសំខាន់ៗរបស់ខ្លួនលេងលាក់ជើងនៅតង់ទី១ ទើបបណ្តាលឱ្យ Tottenham Hotspur ចាញ់ Arsenal ដោយការវាយបកក្នុងលទ្ធផល ២-១ ក្នុងជំនួប London derby នៅយប់ថ្ងៃទី១៤ ខែមីនា។ |
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៥ ខែកក្កដា បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ចាប់ពីថ្ងៃទី១ ខែសីហា ប្រជាជន និង អ្នកលក់ដូរនានាអាចចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីកាបូបអេឡិចត្រូនិក (e-Wallet) របស់រដ្ឋាភិបាល។ ផែនការនេះត្រូវបានប្រកាសកាលពីខែមេសា។ ទាក់ទិននឹងផែនការខាងលើ ថៃនឹងចែកប្រាក់ ១ម៉ឺនបាត (២៧៦ដុល្លារ) ទៅក្នុងកម្មវិធី e-Wallet សម្រាប់អ្នកដែលមានសិទ្ធិទទួលបាន។ បន្ទាប់ពីទទួលបានប្រាក់ហើយ ប្រជាជននឹងត្រូវចំណាយក្នុងរយៈពេល៦ខែ ដោយទិញទំនិញពីហាងដែលបានចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីនេះ។ ផលិតផលដូចជាថ្នាំជក់ ឬភេសជ្ជៈមានជាតិអាល់កុលមិនត្រូវបានអនុញ្ញាតលក់នៅហាងទាំងនេះទេ។ នេះជាកម្មវិធីជំរុញសេដ្ឋកិច្ចថៃរបស់លោក សេដ្ឋា ។ មួយទសវត្សរ៍មកនេះ ថៃមានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមតិចជាង២ភាគរយ។ នៅត្រីមាសទី១ ឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃបានកើនត្រឹមតែ ១,៥ភាគរយប៉ុណ្ណោះ។ រដ្ឋាភិបាលថៃគ្រោងនឹងបញ្ចេញមូលនិធិក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។ បើតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat កញ្ចប់ថវិកានេះ រំពឹងថានឹងជះឥទ្ធិពល ជាវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។ នៅក្រោមគម្រោងនេះ អ្នកដែលមានអាយុលើសពី ១៦ឆ្នាំមានប្រាក់ចំណូលតិចជាង ៧ម៉ឺនបាត (១៩០០ដុល្លារ) ក្នុងមួយខែ និងតិចជាង ៥០ម៉ឺនបាតក្នុងគណនីធនាគារ ទើបមានសិទ្ធិទទួលបាន។ លោក សេដ្ឋា បានសង្គត់ធ្ងន់ថា ៖«នេះជាកម្មវិធីមានទំហំដ៏ធំមិនធ្លាប់មាន ដើម្បីផ្តល់ប្រាក់ទៅប្រជាជន ពាណិជ្ជករ អាជីវកម្ម ព្រមទាំងសេដ្ឋកិច្ចទាំងមូល។ ដើម្បីធានាបាននូវលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ ដំណើរការអនុវត្តនឹងត្រូវការពេលវេលា។ យ៉ាងណាមិញ អ្នកគ្រប់គ្នានឹងមិនចាំបាច់រង់ចាំយូរនោះទេ»។ លោកគ្រោងនឹងប្រកាសព័ត៌មានលម្អិតនៅថ្ងៃទី២៤ ខែកក្កដា បន្ទាប់មកដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។ ក្រសួងហិរញ្ញវត្ថុថៃប៉ាន់ប្រមាណថា ច្រើនបំផុត ៩០ភាគរយនៃអ្នកមានសិទ្ធិ ៥០លាននាក់ប៉ុណ្ណោះ ដែលនឹងចុះឈ្មោះសម្រាប់កម្មវិធីនេះ។ ចំណែក ការចំណាយសរុបទំនងជាមានត្រឹមតែប្រហែល ៤៥០ពាន់លានបាត (១២,៧ពាន់លានដុល្លារ)។ កញ្ចប់ទឹកប្រាក់សម្រាប់គម្រោងនេះ មកពីថវិកាជាតិឆ្នាំ២០២៤ និងឆ្នាំ២០២៥។ យ៉ាងណាមិញ ទេសាភិបាលធនាគារកណ្តាលថៃ លោក Sethaput Suthiwartnaruput បានរក្សាជំហរប្រឆាំងចំពោះផែនការចែកចាយប្រាក់សម្រាប់ប៉ុន្មានខែកន្លងមកនេះ។ លោកអះអាងថា សេដ្ឋកិច្ចនេះកំពុងស្ថិតក្នុងការស្តារឡើងវិញបន្ទាប់ពីជំងឺរាលដាលកូវីដ-១៩ ហើយបច្ចុប្បន្នមិនស្ថិតក្នុងភាពអាសន្នដែលតម្រូវឱ្យមានកញ្ចប់ថវិកាជំរុញច្រើនលើសលប់នោះទេ៕ | ថៃនឹងបើកការចុះឈ្មោះសម្រាប់ប្រជាជនអាចទទួលបានប្រាក់ប្រមាណ ២៧៦ដុល្លារ ក្នុងម្នាក់ ចាប់ពីខែសីហា តទៅ ដើម្បីជំរុញសេដ្ឋកិច្ច។ |
រដ្ឋចំនួន៣នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងជាង១លានករណីរៀងៗខ្លួន ដែលក្នុងនោះរួមមាន រដ្ឋកាលីហ្វនីញ៉ា តិចសាស់ និងហ្វ្លរីដា។ Illinois និងញូវយ៉ក មានជាង៧០ម៉ឺនករណីរៀងៗ ខ្លួន ខណៈ Gerogia មានជាងកន្លះលាន។ ញូវយ៉ក ជារដ្ឋដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ច្រើនជាងគេ ដោយមានដល់ទៅជិត៣៥០០០នាក់ នាំមុខតិចសាស់ ដែលមានជាង២៣០០០នាក់ រីឯកាលីហ្វីនីញ៉ា និងហ្វ្លរីដា មានជិត២ម៉ឺននាក់រៀងៗខ្លួន។ នៅលើពិភពលោកទាំងមូល ករណីឆ្លងសរុបឡើងដល់ជាង៦៧.៣៨លាន ក្នុងនោះស្លាប់ជាង១.៥៤លាននាក់ និងសះស្បើយជាង៤៦.៥៧លាននាក់។ ប្រទេសដែលមានអ្នកឆ្លងច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ឥណ្ឌា (ជាង៩.៦៧លាន), ប្រេស៊ីល (ជាង៦.៦លាន), រុស្ស៊ី,បារាំង (ជាង២លានដូចគ្នា), អ៊ីតាលី ចក្រភពអង់គ្លេស អេស្ប៉ាញ អាហ្សង់ទីន កូឡុំប៊ី អាល្លឺម៉ង់ ម៉ិកស៊ិក ប៉ូឡូញ និងអ៊ីរ៉ង់ មានជាង១លានករណីរៀងៗខ្លួន៕ | ករណីឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានឡើងដល់ជាង១៥.១៥លាននាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ដែលក្នុងនោះមានអ្នកស្លាប់ជាង២៨ម៉ឺននាក់ និងសះស្បើយជាង៨.៨៥លាននាក់នាក់។ |
អត្ថបទទាក់ទង PSG ក្លាយជាម្ចាស់ពាន ក្រោយរំសាយលីគ តែ Lyon និង Toulouse មិនសុខចិត្ត លីគកីឡាបាល់ទាត់អាជីពបារាំង (LFP) សម្រេចឲ្យក្របខណ្ឌ Ligue 1 និង Ligue 2 រដូវកាល ២០១៩-២០ ត្រូវបញ្ចប់ក្រោយនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានប្រកាសពីផែនការដើម្បីការពារជំងឺឆ្លង COVID-19 ដោយបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភា។ ក្រោយសម្រេចរំសាយលីគ ក្រុមការពារជើងឯក Paris Saint-Germain ដែលមានពិន្ទុច្រើនជាងគេ ត្រូវបានប្រកាសឲ្យក្លាយជាម្ចាស់ពានរង្វាន់ Ligue 1 ខណៈ Amiens និង Toulouse ត្រូវធ្លាក់ទៅកាន់លីគកម្រិតទីពីរបារាំង នៅរដូវកាលក្រោយ។ ការសម្រេចនេះ ធ្វើឲ្យក្រុមមួយចំនួនដូចជា Amiens ខកចិត្តដ្បិតត្រូវកាត់ចោល និងខ្លះមិនបានលេងក្របខណ្ឌអឺរ៉ុប ហើយពួកគេពិចារណាដោះស្រាយតាមផ្លូវច្បាប់។ Amiens ឈរនៅលេខរៀងទី១៩ ក្នុងតារាង Ligue 1 ដោយរកបាន២៣ពិន្ទុ ពីការប្រកួត២៨លើក តាមពីក្រោយក្រុម Nimes ដែលនៅចំណាត់ថ្នាក់ទី១៨ ចំនួន៤ពិន្ទុ និងនាំមុខក្រុមបាតតារាង Toulouse ដល់ទៅ១០ពិន្ទុ ខណៈនៅសល់១០ប្រកួតទៀតឯណោះ ទើបបញ្ចប់រដូវកាលនេះ។ លោក Bernard Joannin ប្រធានក្លិប Amiens អះអាងថា នឹងប្តឹងតវ៉ាប្រឆាំងការសម្រេចចិត្តដ៏អយុត្តិធម៌នេះ។ លោកនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖«យើងឃើញថាការសម្រេចនេះប្រឆាំងនឹងភាពយុត្តិធម៌នៃកីឡា។ ការសម្រេចចិត្តនេះ ជាការដាក់ទណ្ឌកម្មពីលីគ។ វាអយុត្តិធម៌ណាស់។ យើងត្រូវតែចូលដល់តុលាការ ដើម្បីប្រឆាំងសេចក្តីសម្រេចដ៏អយុត្តិធម៌នេះ»។ កាលពីដើមខែឧសភានេះ ក្លិប Amiens បានដាក់ញត្តិមួយ ដើម្បីស្នើឲ្យគណៈគ្រប់គ្រង LFP ពិចារណាឡើងវិញ អំពីការសម្រេចចិត្តកាត់ក្រុមចេញ ដោយផ្តល់យោបល់ថា គួរមានក្រុមចំនួន២២ ជំនួសឲ្យ២០ក្រុម ដើម្បីប្រជែងគ្នានៅក្របខណ្ឌកំពូល ក្នុងរដូវកាល ២០២០-២១។ នេះមានន័យថា Lorient និង Lens ក៏មានវត្តមាននៅ Ligue 1 ដែរ បន្ទាប់ពីឡើងពីលីគទីពីរ។ យ៉ាងណាក៏ដោយ សំណើនេះមិនមានការឆ្លើយតប ពីសំណាក់ LFP ឡើយ៕ | ក្លិប Amiens បានចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ ដើម្បីប្តឹងតវ៉ាចំពោះការសម្រេចកាត់ចោលក្រុមខ្លួន ទៅលីគលំដាប់ទីពីរ ក្រោយលីគកំពូលបារាំង Ligue 1 រំសាយរដូវកាល ២០១៩-២០ នេះចោលពាក់កណ្តាលផ្លូវ ដោយសារវិបត្តិ COVID-19។ |
មនុស្សចំនួន ២នាក់ ត្រូវបានក្រសួងសុខាភិបាលប្រកាសថា មានវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះម្នាក់ជាស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលធ្វើដំណើរពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ មករា ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ កំពុងសម្រាកព្យាបាលស្ត្រីរូបនេះ មានអាសយដ្ឋាននៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយករណីទៀត លើបុរសឥណ្ឌូណេស៊ី វ័យ២៤ឆ្នាំ ដែលស្នាក់នៅខេត្តព្រះសីហនុ បានធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ មករា។ បុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ មករានេះ។ ក្រសួងសុខាភិបាល ក៏បានប្រកាសដែរថាមានអ្នកជំងឺ៣នាក់បានសះស្បើយពីជំងឺកូវីដ-១៩ ក្នុងនោះមានស្ត្រីខ្មែរវ័យ២១ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រៃវែង ដែលធ្វើដំណើរពីប្រទេសថៃមកដល់កម្ពុជានៅថ្អៃទី ១០ មករា។ ស្ត្រីខ្មែរវ័យ១៧ឆ្នាំ មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរពីអាមេរិក បន្តជើងហោះហើរនៅសិង្ហបុរី ហើយមកដល់កម្ពុជា នៅថ្ងៃទី ១២មករា។ ករណីសះស្បើយមួយទៀត ជាបុរសជនជាតិឥណ្ឌូណេស៊ីវ័យ៣៤ឆ្នាំ មានអាសយដ្ឋាននៅខេត្តសៀមរាប ដែលធ្វើដំណើរពីឥណ្ឌណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១២ មករា។ សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៦ មករា កម្ពុជា រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៦០ករណី ក្នុងនោះ សះស្បើយ ៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ | ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត ដែលម្នាក់ជាអ្នកដំណើរពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរពីប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថាមានអ្នកជំងឺ៣នាក់បានជាសះស្បើយ។ បច្ចុប្បន្ន កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៦០ករណី ក្នុងនោះ សះស្បើយ ៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ |
ពិសេសជាងគេ នៅក្នុងការបញ្ចុះសម្ពាធឈាម។ សារធាតុនៅក្នុងបន្លែសេលេរីដែលអាចបញ្ចុះ សម្ពាធឈាមនោះគឺជាសារធាតុម្យ៉ាងឈ្មោះ3-n-butyl phthalide ដែលផ្តល់ ខ្លិន ដល់បន្លែសេលេរីនេះដែរ។ គេបានដឹងអំពីប្រសិទ្ឋិភាពរបស់វាបន្ទាប់ ពីគេបានពិសោធន៍ទៅលើសត្វកណ្តុរ។ បន្លែនេះមានប្រសិទ្ឋភាពបញ្ចុះ សម្ពាធឈាមដោយកាត់បន្ថយអ័រម៉ូន ដែលនាំអោយមានភាពតានតឹងអារម្មណ៍។ ដូច្នេះគេអោយយោបល់ថាវា មានប្រសិទ្ឋភាព បំផុតចំពោះ អ្នក មានជំងឺលើសឈាម ដែលទាក់ទង នឹងភាពតានតឹងផ្នែកអារម្មណ៍។ ត្រួតពិនិត្យដោយ www.health.com.kh | សេលេរី (celery) ត្រូវបានគេប្រើដើម្បី ព្យាបាលជំងឺលើសឈាម ជាយូរមកហើយ។ អ្នកឯកទេសខាងឪសថវិទ្យា និយាយថាសេលេរីនេះ មានលក្ខណះ |
កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានលើកឡើងបែបនេះនៅចំពោះសម្តេច ហ៊ុន ម៉ាណែត ដោយបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការជួបពិគ្រោះយោបល់ជាទៀងទាត់ រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។ ជុំវិញនៃការគាំទ្ររបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េនេះ, សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» គឺជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចចាត់ទុកវិស័យឯកជន មានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេស ដោយការពង្រឹងតួនាទីរបស់វិស័យឯកជន នឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន។ តាមរយៈកម្រិតនៃ«ភាពជាដៃគូយុទ្ធសាស្រ្ត» ទាំងសម្តេច ហ៊ុន ម៉ាណែត ទាំងលោក ហាន់ ដុកស៊ូ ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ បច្ចុប្បន្នកូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៣របស់កម្ពុជា។ ជាក់ស្តែងក្នុងរយៈពេល៤ខែមកនេះ ចាប់ពីខែមករា-មេសា ឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានក្នុងទំហំប្រមាណ២៥០លានដុល្លារ កើន៧,៤ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការចេញរបស់កម្ពុជាមាន៩៨ដុល្លារ និងនាំចូលមាន១៥៨លានដុល្លារ។ គួរជម្រាបថា សព្វថ្ងៃកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង ស្ថិតនៅ៩រាជធានី-ខេត្ត។ ក្នុងនោះ នៅរាជធានីភ្នំពេញមានតំបន់សេដ្ឋកិច្ចចំនួន២, ខេត្តកណ្តាលមាន២, កំពង់ស្ពឺមាន១, ព្រះសីហនុមាន៤, កំពតមាន១, កោះកុងមាន១, ក្រចេះមាន១, ស្វាយរៀងមាន៩កន្លែង និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែង។ តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង៕ | កម្ពុជា-កូរ៉េខាងត្បូង កំពុងពិភាក្សាគ្នាក្នុងការបង្កើតសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ។ ផែនការនេះត្រូវលើកឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាជំនួបលោក ហាន់ ដុកស៊ី នាយករដ្ឋមន្រ្តីកូរ៉េ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ ឧសភា។ |
យុវជន ឆាយ សិត្យា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា បន្ទាប់ពីរូបខ្លួន បង្ហោះរូបជាមួយមេដាយប្រាក់ ដែលកីឡាករថៃ បានគប់មកលើអ្នកគាំទ្រនោះ មានអ្នកជំនួយ និងអ្នកបើកអាជីវកម្មលក់ដូរមួយចំនួន ទាក់ទងរកទិញមេដាយនេះ។ ចំពោះទំហំសាច់ប្រាក់ និងអត្ដសញ្ញាណអ្នកទំនាក់ទំនងទាំងនោះ យុវជន សិត្យា សុំមិនបញ្ចេញនោះទេ។ ដោយឡែក សិស្សថ្នាក់ទី១២រូបនេះ បានបង្ហាញគោលជំហររបស់ខ្លួនថា នឹងមិនលក់ដាច់ខាតនូវមេដាយនេះ បើទោះជាទំហំសាច់ប្រាក់ច្រើន ក៏ដោយ។ សត្យា និយាយថា មូលហេតុ ដែលប្រកាន់គោលជំហរបែបនេះ ព្រោះតែមេដាយនេះ មិនមែនត្រឹមតែជាវត្ថុអនុស្សាវរីយ៍ បង្ហាញពីជ័យជម្នះតែម្យ៉ាងទេ ប៉ុន្ដែ បានបង្កប់អត្ថន័យជាច្រើន ដោយមានរូបនិមិត្តសញ្ញាផ្សេងៗ បង្ហាញពីកម្ពុជា។ អ្នកទាក់ទងមករកទិញភាគច្រើន ជាជនជាតិកម្ពុជា ដែលមានអាជីវកម្មហាងលក់ដូធំៗ។ អ្នកទាំងនោះ ចង់បានមេដាយនេះ ដើម្បីដាក់តាំងក្នុងហាងធ្វើជាអនុស្សាវរីយ៍។ យុវជន សិត្យា បាននិយាយថា៖« មានពូម្នាក់ចង់ទិញ មេដាយដាក់ហាងគាត់ ដើម្បីឲ្យភ្ញៀវចូលក្នុងហាង បានឃើញមេដាយនេះ។ ខ្លះទៀត ចង់ទិញមេដាយខ្ញុំតាំងក្នុងរម្មណីយដ្ឋានរបស់គេ។ ខ្មែរ យើងរង់ចាំ ៦៤ឆ្នាំហើយបានធ្វើម្ចាស់ផ្ទះស៊ីហ្គេម។ ដូច្នេះ ខ្ញុំ មិនចង់លក់វាទេ ខ្ញុំទុកឲ្យគ្រួសារ បងប្អូនខ្ញុំ មើល ទុកឲ្យអ្នកក្រោយៗទៀត បានឃើញ ហើយនឹកដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។»។ គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាសរវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក យុវជន ឆាយ សិត្យា បានទៅទស្សនាក្នុងនាមជាអ្នកគាំទ្រធម្មតាប៉ុណ្ណោះ។ បន្ទាប់ពីពិធីប្រគល់មេដាយដល់អត្ដពលិកលើវិញ្ញាសាកីឡាបាល់ទាត់បុរស Jonathan Khemdee បានយករូបតុក្កតាបុរី និងមេដាយប្រាក់ចោល មកកន្លែងអ្នកគាំទ្រ នៅកន្លែងកៅអីភ្ញៀវពិសេស ហើយ យុវជន ឆាយ សិត្យា ជាអ្នកចាប់បានមេដាយប្រាក់នោះ៕ | យុវជន ឆាយ សិត្យា ដែលជាអ្នកទទួលបានមេដាយប្រាក់ស៊ីហ្គេម ពីការចោលរបស់កីឡាករបាល់ទាត់ថៃ Jonathan Khemdee អំឡុងពេលស៊ីហ្គេមលើកទី៣២ បង្ហាញគោលជំហរមិនលក់មេដាយនេះឡើយ បើទោះមានការចរចាផ្តល់ប្រាក់ទិញយកមេដាយនេះក្តី។ សិត្យា ចាត់ទុកមេដាយប្រាក់ស៊ីហ្គេមនេះ ជាវត្ថុអនុស្សាវរីយ៍ ដែលអ្នកគាំទ្រផ្សេងទៀត មិនអាចរកបានដូចខ្លួន។ |
បន្ទាប់ពីផ្អាកការអនុវត្តជាងបួនឆ្នាំមក ព្រុយណេនឹងអនុវត្តក្រមព្រហ្មទណ្ឌរបស់ខ្លួនដែលរងការរិះគន់ខ្លាំងនាពេលកន្លងមក ចាប់ពីថ្ងៃទី៣ ខែមេសាតទៅ។ ដោយសារច្បាប់នេះអនុវត្តច្បាប់សាសនាឥស្លាមដ៏តឹងរ៉ឹង គឺ Sharia អង្គការការពារសិទ្ធិមនុស្សជាច្រើនបានស្នើឲ្យរាជាណាចក្រដ៏តូចមួយនេះ បញ្ឈប់ការអនុវត្តជាបន្ទាន់ ដ្បិតការទោសមានលក្ខណៈឃោរឃៅខ្លាំង បើប្រៀបធៀបទៅនឹងម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាកាន់សាសនាឥស្លាមដូចគ្នា។ ក្រោមច្បាប់ថ្មីដែលប្រកាសតាំងពីឆ្នាំ២០១៤ បុគ្គលដែលរកឃើញថា បានរួមភេទជាមួយភេទដូចគ្នា និងប្រព្រឹត្តអំពើសហាស្មន់ នឹងត្រូវគប់ដុំថ្មរហូតដល់ស្លាប់។ ការស្រឡាញ់ភេទដូចគ្នា ជាអំពើខុសច្បាប់រួចស្រេចទៅហើយក្នុងប្រទេសកាន់សាសនាឥស្លាមដ៏អភិរក្សមួយនេះ ប៉ុន្តែច្បាប់ដែលត្រូវអនុវត្តនេះ ប្រែក្លាយទោសនេះជាទៅជាករណីប្រហារជីវិតតែម្ដង។ យ៉ាងណា ការអនុវត្តធ្វើលើបុគ្គលកាន់ស្លាមឥស្លាមប៉ុណ្ណោះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ការដាក់ទោសសម្លាប់ករណីលួច គឺកាត់ដៃស្ដាំចោលសម្រាប់កំហុសលើកទីមួយ ហើយបើមិនរាងចាល នឹងកាត់ជើងឆ្វេងមួយទៀតសម្រាប់កំហុសលើកទីពីរ។ មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) លោក Phil Robertson និយាយថា ការអនុវត្តទោសធ្ងន់ធ្ងរបែបនេះ នឹងប៉ះពាល់ដល់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសក្រោមក្រសែភ្នែកអ្នកវិនិយោគទុន ភ្ញៀវទេសចរ និងទីភ្នាក់ងារអន្តរជាតិនានា។ លោកបន្តថា ប្រសិនបើព្រុយណេជម្នះបន្តអនុវត្តតាមផែនការរបស់ខ្លួន ពិភពលោកទាំងមូលនឹងធ្វើពហិការព្រុយណេមិនខាន ហើយព្រុយណេនឹងក្លាយជារដ្ឋអាស៊ីអាគ្នេយ៍តែមួយគត់ដែលដាក់ទោសរបៀបនេះ។ អ្នកនាំពាក្យក្រសួងកិច្ចការសាសនាព្រុយណេ នៅថ្ងៃទី២៧ ខែមីនា និយាយថា មានតែស៊ុលតង់ហាសាណាល់ ប៊ុលគៀ ដែលនឹងប្រកាសពីកាលបរិច្ឆេទនៃការអនុវត្តនៅថ្ងៃទី៣ ខែមេសា។ យ៉ាងណាមកទល់ពេលនេះ ការត្រៀមខ្លួនដើម្បីអនុវត្តក្រមថ្មីនេះ គឺផ្តោតលើការកាត់ដៃក្នុងករណីលួចសិន។ ព្រុយណេដែលមានបានដោយសារធនធានប្រេង បានអនុវត្តច្បាប់ឥស្លាមដ៏តឹងរ៉ឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ក្នុងឆ្នាំ២០១៥ ព្រុយណេមិនមានឲ្យការប្រារព្ធបុណ្យ Chritmas របស់សាសនាគ្រិស្តខ្លាំងក្លាឡើយ ព្រោះបារម្ភថា ធ្វើឲ្យប៉ះពាល់ដល់សាសនាឥស្លាមរបស់ប្រទេស៕ | រាជាណាចក្រព្រុយណេ នឹងចាប់ផ្ដើមអនុវត្តច្បាប់ព្រហ្មទណ្ឌរបស់ខ្លួននៅសប្ដាហ៍ក្រោយ ដែលដើរតាមការកំណត់របស់ច្បាប់សាសនាឥស្លាម Sharia ។ បទល្មើសដែលផ្ទុយពីបញ្ញត្តិសាសនាឥស្លាមមាន សហាយស្មន់ និងការរួមភេទដូចគ្នា នឹងត្រូវដាក់ទោសប្រហារជីវិត ឯទោសស្រាលដូចជាការលួច នឹងត្រូវដាក់ទោសត្រឹមការកាត់ដៃជើង។ ក្រុមការពារសិទ្ធិមនុស្ស បានរិះគន់យ៉ាងខ្លាំងចំពោះគម្រោងអនុវត្តច្បាប់ដ៏តឹងរ៉ឹងបែបនេះ។ |
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានជំនឿថា កូនក្រុមខ្លួន នឹងអាចធ្វើឲ្យការប្រកួតជាមួយអ៊ីរ៉ង់ ក្នុងវគ្គជម្រុះ World Cup ជុំទី២នៅទឹកដីអ៊ឺរ៉ង់ ក្លាយជាការប្រកួតដ៏អស្ចារ្យ និងមានភាពទាក់ទាញបំផុត។ កត្តា ដែលធ្វើឲ្យលោកជឿជាក់បែបនេះ គឺដោយសារកត្តាសមត្ថភាព ការរៀបចំបានល្អ និងការព្យាយាមហ្វឹកហាត់របស់សមាជិកក្រុមនីមួយៗ។ ជាពិសេសកម្ពុជាមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន ដើម្បីតតាំងជាមួយក្រុមមានសមត្ថភាពខ្លាំងដូចអ៊ីរ៉ង់។ កីឡាករ កែវ សុខសិលា (ឆ្វេង) និងកីឡាករ ស៊ូ យ៉ាទី «អ៊ីរ៉ង់មិនមែនត្រឹមតែមានកីឡាករល្អលេងនៅ Champion League នោះទេ គឺគេមានកីឡាករល្អៗជាច្រើន។ ប៉ុន្តែពួកយើងមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានលេង និងប្រកួតជាមួយក្រុមដ៏អស្ចារ្យមួយនេះ។ យ៉ាងណាក៏ដោយ ខ្ញុំគិតថា ក្រុមយើងនឹងអាចធ្វើឲ្យការប្រកួតមួយនេះ ក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់ពួកយើង គឺដោយផ្អែកលើការរៀបចំ ទស្សនទានបាល់ទាត់របស់ពួកយើង និងសមត្ថភាពរបស់កីឡាករ»។ នេះជាការលើកឡើងរបស់លោក Felix Dalmas ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរពីក្តីកង្វល់មុនប៉ះជាមួយអ៊ីរ៉ង់។ កីឡាករ ធារី ចន្ថាប៊ីន ទោះបីក្រុមជម្រើសជាតិអ៊ីរ៉ង់មានកម្រិតខ្ពស់ និងសម្បូរដោយកីឡាករមានសមត្ថភាពខ្លាំង តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះប្តេជ្ញាថា លោក នឹងខិតខំព្យាយាមស្វែងរកយុត្តិសាស្ត្រល្អៗ ដើម្បីរៀបចំក្រុមក្នុងការដាក់សម្ពាធ និងស្វែងរកលទ្ធផលដ៏ល្អប្រសើរមួយសម្រាប់អ្នកគាំទ្រ អ្នកឧបត្ថម្ភ ក៏ដូចជាវិស័យកីឡាបាល់ទាត់ទាំងមូល។ ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Keisuke Honda និងលោក Felix Dalmas នឹងទៅហ្វឹកហាត់ និងបន្ស៊ាំខ្លួននៅលើទឹកដីអ៊ីរ៉ង់មុន៣ទៅ៤ថ្ងៃ ដើម្បីត្រៀមតទល់ជាមួយអ៊ីរ៉ង់ នាវគ្គជម្រុះ World Cup នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ នៅថ្ងៃទី១៥ ខែតុលា ក្រុមគោព្រៃកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលភ្ញៀវអ៊ីរ៉ាក់៕ | គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានអះអាងថា កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីតទល់ជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់សម្រាប់ជំនួបវគ្គជម្រុះ World Cup ជុំទី២នៅថ្ងៃទី១០ តុលា ខាងមុខនេះ។ ទោះបីអ៊ីរ៉ង់សម្បូរដោយកីឡាករមានសមត្ថភាព និងមានកម្រិតខ្ពស់ជាងកម្ពុជា តែលោកជឿថា វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យក្នុងក្រសែភ្នែកទស្សនិកជន។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ប្តេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលមួយដ៏ល្អប្រសើរ។ |
នាពិធីចាប់ឆ្នោតរើសពូល UEFA Champions League រដូវកាលថ្មីនៅទី៣០ ខែសីហាក្នុងប្រទេសម៉ូណាកូ សមាជិកក្រុម Real Madrid មួយចំនួនសុទ្ធតែបានឈ្នះពានរង្វាន់ទាំងអស់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រាប់ការបង្ហាខ្លួនល្អបំផុតរដូវកាលមុន ដែលក្នុងនោះរួមមាន Keylor Navas ឈ្នះពានអ្នកចាំទីល្អបំផុត Sergio Ramos ខ្សែការពារល្អបំផុត Luka Modric ខ្សែបម្រើល្អបំផុត និង Cristiano Ronaldo ដែលទើបផ្លាស់ទៅ Juventus រដូវកាលនេះជាប់ជាខ្សែប្រយុទ្ធឆ្នើមបំផុត។ អ្វីដែលអស្ចារ្យនោះ Modric បានប្រជែងឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំតំបន់អឺរ៉ុប (Uefa men's Player of the Year) មួយទៀត ដោយប្រជែងឈ្នះអតីតមិត្តរួមក្រុម Ronaldo និង Mohamed Salah។ ប៉ុន្តែភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ Mendes មានការខឹងសម្បារយ៉ាងខ្លាំងដែល UEFA ប្រកាសលទ្ធផលបែបនេះទៅវិញ ខណៈខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំ បានស៊ុតបញ្ចូលទីច្រើនជាងគេរហូតដល់១៥គ្រាប់ពីក្របខណ្ឌកំពូលអឺរ៉ុបនេះ ជាមួយនឹងការនាំក្រុមរហស្សនាមស្តេចសលើកពានកំពូលអឺរ៉ុប៣ឆ្នាំជាប់ៗគ្នាថែមទៀត។ ខ្សែបម្រើឆ្នើមសញ្ជាតិក្រូអាស៊ី វ័យ៣២ឆ្នាំ ទទួលបានពិន្ទុសរុប ៣១៣ ពីការបោះឆ្នោតពីសំណាក់គ្រូបង្វឹក ៦០រូប និងអ្នកកាសែត៥៥នាក់ មកពីទូទាំងទ្វីបអឺរ៉ុប ដោយនាំមុខអតីតមិត្តរួមក្រុម Ronaldo ដល់ទៅ ៩០ពិន្ទុ។ Mohamed Salah តារាឆ្មើមរបស់ Liverpool បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។ Ronaldo និងលោក Jorge Mendes Mendes បញ្ចុះបញ្ចូល Ronaldo ទៅលេងនៅទឹកដីអ៊ីតាលីនោះលើកឡើងថា៖«ខ្ញុំមិនខ្វល់ពីការសំរេចចិត្តរបស់អ្នកកាសែតនិងគ្រូបង្វឹកទាំងនោះទេ ប៉ុន្តែខ្ញុំនឹងបោះឆ្នោតឲ្យ Cristiano Ronaldo ហើយខ្ញុំនិយាយបែបនេះក្នុងនាមជាអ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់»៕ | ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo លោក Jorge Mendes បានរិះគន់ការសម្រេចចិត្តរបស់ UEFA ដែលជ្រើសរើសយក Luka Modric ខ្សែបម្រើ Real Madrid ដើម្បីឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំតំបន់អឺរ៉ុប (Uefa men's Player of the Year) រដូវកាល ២០១៧-២០១៨ ដែលគួរឲ្យអស់សំណើច។ នេះបើតាមការផ្សាយរបស់ Skysports។ |
ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋាន Bank of America ប្រមាណ ៦៦,១០១នាក់ ក្រុម Inter Miami ចាញ់ក្រុម Charlotte លទ្ធផល ១-០ បើទោះប្រធានក្រុម Messi បានលេងពេញ៩០នាទីក្តី។ ក្រុម Miami បានបរាជ័យ ក្នុងការឡើងទៅប្រជែងនៅក្នុងវគ្គ Playoffs ស្របពេល Charlotte ឡើងទៅកាន់វគ្គ Playoffs នៃលីគ MLS ហើយក៏លើកដំបូងសម្រាប់ពួកគេ។ ក្រុម Charlotte បានបញ្ចប់ចំណាត់ថ្នាក់លេខ ៩ នៃក្របខណ្ឌ MLS ភាគខាងកើត ដើម្បីទៅប្រជែងនៅវគ្គដណ្តើមកៅអីវគ្គ Playoffs ហើយពួកគេនឹងត្រូវជួបក្រុម New York Red Bulls។ ក្រុម Miami នៅតែបញ្ចប់ចំណាត់ថ្នាក់ត្រឹម លេខ១៤ នៃក្របខណ្ឌ MLS ភាគខាងកើតដដែល ដោយមាន ៣៤ពិន្ទុ ពីការប្រកួតចំនួន ៣៤ប្រកួត បើទោះបីជាមានវត្តមានរបស់ Messi, Jordi Alba និង Sergio Busquets តាំងពីខែមិថុនា មកក៏ដោយក្តី។ មុនពេលកីឡាករទាំង៣ បានមកដល់ក្រុមក៏ស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ ដែលមិនមានគម្លាតគ្នាខ្លាំង។ គ្រូបង្វឹករបស់ក្រុម Inter Miami លោក Gerardo Martino បាននិយាយថា ក្រុមរបស់លោកបានបញ្ចប់រដូវកាល ដោយស្ពាយនូវសម្ពាធដ៏ធ្ងន់ នៃកាលវិភាគប្រកួត។ «យើងមានការប្រកួតពានរង្វាន់ចំនួន ៣ ហើយយើងបានឈ្នះ ១រួចមក ក្រុមរបស់យើងមានភាពហត់នឿយខ្លាំង. វាមិនមែនជាលេសនោះទេ ប៉ុន្តែគឺជារឿងដែលពិត។»។ លោក Martino បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។ Messi វិលត្រឡប់មកបង្ហាញខ្លួនសម្រាប់ក្រុម Inter Miami បន្ទាប់ពីរូបគេ បានបង្ហាញខ្លួនសម្រាប់ក្រុមអាហ្សង់ទីន នៃការប្រកួតប្រជែងពានរង្វាន់ជម្រុះ World Cup 2026 តំបន់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ដោយគេបានបង្ហាញខ្លួនឡើងវិញក្នុងជំនួបឈ្នះ ២-០ លើក្រុមប៉េរូ។ Messi ស៊ុត ២គ្រាប់ក្នុងការប្រកួតនោះ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon dOr ៧សម័យ នឹងត្រូវបានគេរំពឹងថា នឹងវិលប្រកួតឱ្យក្រុម Miami ឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា និងថ្ងៃទី៨ ខែវិច្ឆិកា នៅពេលដែលក្រុម Miami ត្រូវមានការប្រកួតមិត្តភាព នៅក្នុងប្រទេសចិន។ ចំណែកសម្រាប់ក្រុមអាហ្សង់ទីន នឹងត្រូវបន្តប្រកួត World Cup ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ នៅក្នុងក្រុម Miami ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រកបានគ្រាប់បាល់ចំនួន ១១គ្រាប់ ពីការបង្ហាញខ្លួនចំនួន១៤លើក។ ក្នុងចំណោម ១៤ប្រកួតដែលរូបគេមានវត្តមាន ក្រុមបានឈ្នះការប្រកួតចំនួន ៨លើក ស្មើ២ និងចាញ់ ៤លើក។ ចំណែកការប្រកួត ៧លើក ដោយគ្មានវត្តមានរបស់ Messi ពួកគេធ្វើបានត្រឹមតែលទ្ធផលឈ្នះ ១ ស្មើ៣ និងចាញ់ ៣៕ | ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់មកកាន់ជម្រើស ១១នាក់ដំបូងរបស់ក្រុម Inter Miami ប៉ុន្តែមិនអាចនាំយកជ័យជម្នះសម្រាប់ក្រុម ដោយចាញ់ Charlotte FC ១-០ ក្នុងការប្រកួតចុងក្រោយនៃលីគកីឡាបាល់ទាត់អាម៉េរិក (Major League Soccer) រដូវកាល ២០២៣។ Inter Miami ខកខានប្រកួតវគ្គ playoff ក្រោយបញ្ចប់ចំណាត់ថ្នាក់ទី១៤។ |
ថ្លែងក្នុងបទសម្ភាសតាមសារអេឡិចត្រូនិក នៅថ្ងៃទី២២ ខែមិថុនា ម្ចាស់មេដាយមាសកីឡាឃីកបុកស៊ីង ឈឿង ល្វៃ ប្រាប់សារព័ត៌មានថ្មីៗថា សាមី បេនឆាមេក ជាកីឡាករល្អដែលកម្លាំងហ្ស៊ូសធន់ និងក្បាច់ស្នៀតល្អទាំងព្រម ប៉ុន្តែខ្លួនក៏បានត្រៀមសម្រាប់ទប់ទល់ទៅវិញផងដែរ។ កីឡាករ ឈឿង ល្វៃ និយាយថា៖«សម្រាប់ជំនួនសងសឹកនេះ ខ្ញុំសង្ឃឹម ៥០ភាគរយ ព្រោះជាក់ស្តែងគឺនៅលើសង្វៀន ដរាបណាការប្រកួតមិនទាន់មកដល់យើងមិនអាចថាមុនបានទេ»។ ល្វៃ បន្តថាខ្លួនបានហ្វឹកហាត់ច្រើនដូចរាល់ដងដែរទាំងការចូលស៊ីប រត់ចម្ងាយ គឺបុកហាត់បានគ្រប់គ្រាន់ ធានាចំពោះការប្រយុទ្ធនៅលើសង្វៀនទល់សាមី។ កីឡាករគុនខ្មែរមានដើមកំណើតមកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បន្ថែមថា៖«ចំពោះការប្រើគុនវុធជាក់ស្តែងនៅពេលការប្រកួតអាចប្រើអាវុធណាបានផល គឺប្រើអាវុធហ្នឹងឱ្យបានច្រើន»។ កីឡាករមកពីក្លិបប្រដាល់នាគរាជចតុមុខ ដដែលក៏មិនហ៊ានដាក់ក្តីសង្ឃឹមខ្ពស់ព្រោះកីឡាករថៃសាមី មកពីក្លិប បេនឆាមេក នេះគឺល្អគ្រប់ស្នៀត។ គួបញ្ជាក់ថា កីឡាករគុនខ្មែរ ឈឿង ល្វៃ នឹងត្រូវសងសឹកកីឡាករ សាមី បេនឆាមេក មកពីប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា នៅសង្វៀន ទទក លើប្រភេទទម្ងន់ ៧១គីឡូក្រាមបន្ទាប់ពីរងបរាជ័យនាប្រកួតទីមួយរបស់ខ្លួនចាញ់ សាមី នៅទឹកទី៤ ដោយបញ្ហារបួសជើង៕ | កីឡាករគុនខ្មែរ ឈឿង ល្វៃ នឹងត្រូវតទល់កីឡាករថៃ សាមី បេនឆាមេក នៅសង្វៀន ទទក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ជំនួបសងសឹកនេះ ល្វៃ រំពឹងថាខ្លួននឹងឈ្នះ ដោយការប្រើគុនវុធគ្រប់ក្បាច់ដែលខ្លួនមាន។ |
បើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំពរហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល អាជីវករដែលលក់ឈាមជ្រូកមានសាធាតុគីមីទាំងនេះ បានចុះកិច្ចសន្យាឈប់ប្រព្រឹត្តដូចនេះទៀត និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ បើនៅបន្តធ្វើបែបនេះនៅលើកក្រោយទៀត៕ | ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល នៅថ្ងៃទី២៤ខែសីហា បានចុះត្រួតពិនិត្យឈាមជ្រូកស្ងោររួច ឬឈាមជ្រូកដុំ នៅក្នុងតូបចំនួន ១០ ។ ជាលទ្ធផល មន្ត្រីបានរកឃើញ និងរឹបអូសយកឈាមជ្រូកចំនួន ៤២០គីឡូក្រាម ពីតូបចំនួន៦ ដែលមានលាយសារធាតុគីមីហាមឃាត់បូរ៉ាក់ ដើម្បីយកទៅកម្ទេចចោលភ្លាមៗ។ |
«រាល់ការទិតៀនលើបញ្ហាផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ខ្ញុំសុំទទួលជំនួសលោក ប៉េង ពោធិ៍នា ដោយសារខ្ញុំធ្វើមិនបាននៅក្នុងអាណត្តិទី៦ ព្រោះតែអត់ទាន់មានថវិកា»។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី៧វិច្ឆិកា។ បើតាមលោក ស៊ុន ចាន់ថុល ការសិក្សាស្តារឡើងវិញនូវកំណត់ពីកំពតទៅវិលរេញនេះ គឺបានចប់សព្វគ្រប់តាំងពីលោកនៅកាន់តំណែងជារដ្ឋមន្ត្រីសាធារណការមកម្ល៉េះ ក៏ប៉ុន្តែរដ្ឋាភិបាលខ្វះហិរញ្ញវត្ថុក្នុងការសាងសង់។ ទោះជាយ៉ាងនេះក្តី លោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសន្យា ខិតខំស្វែងរកថវិកាពីប្រទេសចិន ដើម្បីកសាងកំណាត់ផ្លូវនេះជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងទៅកាន់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយជំរុញរដ្ឋាភិបាលប្រទេសចិនផ្តល់ថវិកាឱ្យបានលឿនបំផុត ដើម្បីយកមកអភិវឌ្ឍន៍ផ្លូវប្រវែង២០គីឡូម៉ែត្រ ពីកំពត ទៅវាលរេញនេះ។ កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤គីឡូម៉ែត្រ។ ក្នុងនោះ មានផ្លូវ២០គីឡូម៉ែត្រតែងតែខូចជាប្រចាំ(ធ្វើមុខ ខូចក្រោយ! ធ្វើក្រោយ ខូចមុខ)។ បើតាមក្រសួងសាធារណការ ផ្លូវដែលខូចនេះ ក៏ព្រោះតែមានដីស្អុយ រហូតដល់ជម្រៅ១៨ម៉ែត្រ និងបៀបទឹកខ្លាំង។ ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះរឹងមាំនោះ គឺត្រូវទាមទារឱ្យប្រើប្រាស់បច្ចេកទេសខ្ពស់ និងចំណាយច្រើន។ កន្លងមកលោក ស៊ុន ចាន់ថុល បានលើកឡើងពីទំហំចំណាយលើការសាងសង់កំណត់ផ្លូវប្រវែង២០គីឡូម៉ែត្រនេះ ក្នុងរង្វង់ទឹកប្រាក់៧០លានដុល្លារ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើ ដើម្បីសុំកម្ចីពីរដ្ឋាភិបាលចិន តាំងពីពាក់កណ្តាលឆ្នាំ២០២២មក។ ប៉ុន្តែមកទល់បច្ចុប្បន្ន ការសុំកម្ចីនេះ មិនទាន់មានឆ្លើយតបពីចិនឡើយ៕ អត្ថបទទាក់ទង ចិន ចំណាយអស់ជាង ៣ ០០០លានដុល្លារ លើការអភិវឌ្ឍផ្លូវថ្នល់ និងស្ពាននៅកម្ពុជា | បច្ចុប្បន្ន ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញប្រវែង២០គីឡូម៉ែត្រ កំពុងខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ខណៈលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរងការរិះគន់ពីពលរដ្ឋលើបញ្ហាផ្លូវនេះ។ ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើទៅកាន់ពលរដ្ឋកុំឱ្យទិតៀនរដ្ឋមន្ត្រីសាធារណការ។ |
«លិខិតដែលមានចុះហត្ថលេខាពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) និង សិង្ហបុរី (FAS) ដែលបង្ហាញពីចំណាប់អារម្មណ៍រៀបកីឡាបាល់ទាត់ពិពភលោកបុរសអយុក្រោម២០ឆ្នាំបានប្រកាសរួចហើយ។ លោក វិដូដូ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាការតាដូច្នេះ ដោយដាក់ការជឿជាក់ថាប្រទេសទាំងពីរនឹងធ្វើម្ចាស់ U20 World Cup បានយ៉ាងល្អ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ស្របពេលគ្នានេះដែរ FAS ក៏បានបង្ហាញលិខិតបំណងពិភាក្សា និងពិចារណារួមគ្នាក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ និងក្រោម ១៧ឆ្នាំ នៅឆ្នាំ ២០២៥ ឬ បន្ទាប់ពីនេះ ដាក់ជូនទៅកាន់ស្ថាប័ន FIFA រួចហើយដែរ។ «ការបង្ហាញចេតនារៀបចំបាល់ទាត់ពិភពលោកដោយមានលិខិតស្នាម និងបន្តទៅរកការដេញថ្លៃ បានដំណើរការបន្ថែមទៀតជាមួយ FIFA និង PSSI។ នេះជាការបញ្ជាក់របស់ FAS ដោយស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់សិង្ហបុរី ក៏ពេញចិត្តនឹងការសហការនេះ។ កាលពីខែមីនា ឥណ្ឌូណេស៊ីត្រូវបាន FIFA ដកហូតសិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup ឆ្នាំ ២០២៣ ដោយសារតែមានការប្រឆាំងពីមន្ត្រីរដ្ឋាភិបាលមួយចំនួនចំពោះការចូលរួមរបស់អ៊ីស្រាអែល។ ហើយការសម្រេចរបស់ FIFA ក៏បានកើតឡើងត្រឹមតែរយៈពេល៦ខែ បន្ទាប់ពីអ្នកទស្សនាចំនួន ១៣៥ នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នាក្នុងការប្រកួតលីគក្នុងស្រុកឥណ្ឌូណេស៊ី បន្ទាប់ពីប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស ដែលបង្ករជាគ្រោះដ៏ធំបំផុតមួយក្នុងកីឡា។ ហើយ U-20 World Cup នៅទីបំផុតត្រូវធ្លាក់ទៅអាហ្សង់ទីនរ៉ាប់រង ដោយអ៊ុយរូហ្គាយជាម្ចាស់ជើងឯក។ យ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ី នៅតែអាចធ្វើម្ចាស់ផ្ទះ World Cup U-17 ដែលទើបបញ្ចប់ថ្មីៗនេះ ដោយអាល្លឺម៉ង់គ្រងតំណែងជើងឯក ក្រោយឈ្នះបារាំងវគ្គផ្តាច់ព្រ័ត្រ។ U-20 World Cup ជាព្រឹត្តិការណ៍ដែលត្រូវធ្វើឡើង២ឆ្នាំម្តង ខណៈ U-17 World Cup នឹងក្លាយជាការប្រកួតប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០២៥ តទៅ៕ | លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី ដូដូ នៅថ្ងៃទី៤ ខែធ្នូ បង្ហាញបំណងរបស់ខ្លួនទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយចង់ឱ្យ ឥណ្ឌូណេស៊ី សហការជាមួយសិង្ហបុរី រួមគ្នារៀបចំការប្រកួត U-20 FIFA World Cup ឆ្នាំ ២០២៥។ |
លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង២ រសៀលនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតស្រកចុះជិត២០សង់ទីម៉ែត្រហើយ។ « យើងអាចសន្និដ្ឋានបានថាប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀតស្ថានភាពទឹកនឹងវិលទៅរកសភាពធម្មតាវិញហើយ»។ នេះជាការអះអាងរបស់ លោក វ៉ី សំណាង ពីស្ថានភាព ទឹកស្ទឹងព្រែកត្នោត។ គួរជម្រាបថា ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី២៧ ដល់ទី២៨ ខែតុលា កម្ពុជាអាចនឹងទទួលរងសម្ពាធទាប និងចាប់ពី២៩ ដល់ថ្ងៃទី២ ខែវិច្ឆិកា នឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ដែលអាចបណ្ដាលឱ្យខេត្តនិងក្រុងចំនួន ១៤ អាចនឹងរងជំនន់ទឹកភ្លៀង។ រូបភាពដោយអភិបាលខេត្តកំពង់ស្ពឺ លោកវីសំណាង ទន្ទឹមនេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោម សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕ | ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពង់ស្ពឺបានស្រកចុះជិត ២០សង់ទីម៉ែត្រ ក្រោយឡើងដល់កម្រិតប្រុងប្រយ័ត្ន។ នេះបើតាមហ្វេសប៊ុករបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ |
អត្ថបទទាក់ទង អ៊ីស្រាអែល-ប៉ាឡេស្ទីន៖ សង្រ្គាមបំបែករដ្ឋ ដែលមានរយៈពេលជិត ១សតវត្សរ៍ ការប្រទូសរ៉ាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ជាងមួយសប្តាហ៍មកនេះ បានសម្លាប់មនុស្សច្រើនជាង ២០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល និងកុមារនៅទឹកដីប៉ាឡេស្ទីន។ ទាក់ទិននឹងការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលបែបនេះ អាមេរិក បានទទូចឱ្យក្រុមហាម៉ាស់បញ្ឈប់ការវាយប្រហារមកលើអ៊ីស្រាអែល ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះរវាងដែនដីទាំងពីរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងទស្សនកិច្ចនៅដាណឺម៉ាក លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងថា អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែការពារប្រជាជនខ្លួន និងកុមារ ដោយអ៊ីស្រាអែល ជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ ត្រូវមានបន្ទុកបន្ថែម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ «អ៊ីស្រាអែល មានការទទួលខុសត្រូវពិសេស ក្នុងការការពារប្រជាជន ក្នុងស្ថានភាពការពារខ្លួន ហើយនោះរួមបញ្ចូលទាំងអ្នកសារព័ត៌មានផងដែរ»។ លោក ប្លីងខិន បានលើកឡើងបែបនេះ ដោយបន្ថែមថា អាមេរិក បារម្ភពីការពារអ្នកសារព័ត៌មាន ក្នុងអំឡុងពេលមានជម្លោះ។ ក្នុងសន្និសីទសារព័ត៌មានដដែល ប្រមុខការទូតអាមេរិក បានបន្តថា អាមេរិក បានស្នើទៅអ៊ីស្រាអែលរួចហើយ ដើម្បីឱ្យផ្តល់ព័ត៌មានលម្អិតជុំវិញការវាយប្រហារលើអាគារ ដែលជាកន្លែងស្នាក់នៅរបស់អ្នកសារព័ត៌មាន។ មកទល់ពេលនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏មិនទាន់បានឃើញភស្តុតាងទាក់ទិននឹងការវាយប្រហារឡើយ ហើយលោកក៏មិនអាចបញ្ជាក់ពីភាពស្របច្បាប់នៃការវាយប្រហាររបស់អ៊ីស្រាអែលលើអាគារកម្ពស់ ១២ជាន់នោះបានផងដែរ។ មិនតែប៉ុណ្ណោះ ប្រមុខការទូតអាមេរិក ក៏បានការពារពីជំហររបស់ខ្លួន ដែលបានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ ដោយអះអាងថា អាមេរិក នឹងមិនឈរបាំងផ្លូវការទូតឡើយ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាដោយឡែកមួយ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានអំពាវនាវឱ្យការពារប្រជាជនស៊ីវិល និងលើកឡើងពីជំហរគាំទ្របទឈប់បាញ់ និងពិភាក្សាជាមួយអេហ្ស៊ីប និងដៃគូផ្សេងទៀត ដើម្បីឈានទៅដល់បញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕ | ប្រមុខការទូតអាមេរិក នៅថ្ងៃទី១៧ ខែឧសភា បានទទូចឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន ការពារប្រជាជនស៊ីវិល និងកុមារ ដែលរងគ្រោះខ្លាំងនៅក្នុងការវាយប្រហារទៅវិញទៅមក។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានលើកឡើងជុំវិញការការពារអ្នកសារព័ត៌មាន ក្នុងអំឡុងពេលជម្លោះផងដែរ។ |
លោក ហ្សែន ហ្គារី ហ្គ្រូវឺរ (Gene Gary Gruver) ជាគ្រូពេទ្យឯកទេសខាងចិត្តសាស្ត្រ និងខាងផ្លូវភេទបាននិយាយថា បុរសរួមភេទ ឆាប់ចេញទឹកកាម តែងតែកើតមាននៅក្រោយអាយុនៃការពេញវ័យ ប្រហែលជាអំឡុងពេលនៃការរួមភេទលើកទីមួយ ឬលើកទីពីរ។ បន្ទាប់មក បុរសៗ ដែលរួមភេទឆាប់ចេញទឹកកាម ក៏បង្កើតអោយមានការថប់បារម្ភ។ ដំបូងឡើយ បុរសក្មេងៗអាចគិតថា ការដល់ចំណុចកំពូល នៅពេលរួមភេទពីរបីវិនាទី គឺជារឿងធម្មតា។ ប៉ុន្តែក្រោយមក ពួកគេនឹងដឹងថា មិនដូច្នេះទេ។ ការព្យាបាលលឿនបំផុត និងស្រួលបំផុតនៃការឆាប់ចេញទឹកកាម គឺការប្រើថ្នាំ ដូចជា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដូចជា Prozac ជាដើម។ ការព្យាបាលដោយថ្នាំ ជាវិធីមួយ ក្នុងចំណោមវិធីព្យាបាលជាច្រើនរបស់គ្រូពេទ្យ ក្នុងការពន្យារការដល់ចំណុចកំពូលនេះ។ ជាធម្មតា អ្នកជំងឺ ក៏ត្រូវជួបនឹងអ្នកឯកទេសព្យាបាលជំងឺផ្លូវភេទ ខណៈពេលដែលពួកគេ កំពុងតែប្រើថ្នាំ ហើយនឹងចង់ឈប់ប្រើថ្នាំនោះ។ បើមិនព្យាបាលទេនោះ ការឆាប់ចេញទឹកកាម អាចនាំអោយស៊ាំចិត្តដល់ដៃគូទាំងពីរនាក់ ខ្វះការចាប់អារម្មណ៍ទៅនឹងសិច និងអាចនាំអោយមានការលែងលះគ្នាទៀតផង។ អ្នកស្រាវជ្រាវបាននិយាយថា ការព្យាបាលប្រហែល ៩៥% គឺមានប្រសិទ្ធភាព៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | បញ្ហាផ្លូវភេទទូទៅបំផុត ចំពោះបុរស គឺការឆាប់ចេញទឹកកាម ដែលជាបញ្ហាដែលបុរសមានអារម្មណ៍ថា ពួកគេមិនបានផ្តល់ក្តីសុខដល់ស្ត្រីជាដៃគូឡើយ។ ដូច្នេះ បើបុរសឆាប់ចេញទឹកកាមនៅពេលរួមភេទ ត្រូវទៅជួបគ្រូពេទ្យជំនាញ ហើយព្យាបាល ដោយទទួលការប្រឹក្សាពីគ្រូពេទ្យ និងប្រើថ្នាំ តាមវេជ្ជបញ្ជា។ |
បើតាមសេចក្ដីជូនដំណឹង គ.ជ.ប ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១២៤នាក់ ដើម្បីបម្រើការងារជូនគ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។ បុគ្គលិកជាប់កិច្ចសន្យា ធ្វើការនៅនាយកដ្ឋានរដ្ឋបាលចំនួន២១នាក់, នាយកដ្ឋានប្រតិបត្តិការចំនួន ២៨នាក់, នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតចំនួន ៩នាក់, នាយកដ្ឋានបណ្ដុះបណ្ដាលចំនួន ២៥នាក់ និងអប់រំអ្នកបោះឆ្នោត, នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈចំនួន ២១នាក់ និងនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មចំនួន ២០នាក់។ បេក្ខជនដែលមានបំណងចូលបម្រើការងារ អាចដាក់ពាក្យប្រឡងនៅទីស្ដីការ គ.ជ.ប ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ អគារ H (ខាងជើង) នៅរៀងរាល់ម៉ោងធ្វើការ។ គ.ជ.ប ចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យសុំប្រឡង ថ្ងៃទី១៤ ខែមីនា និងឈប់ទទួលពាក្យត្រឹមថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨នេះ៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១២៤នាក់ ដើម្បីបម្រើការងារជូនគ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប នឹងឈប់ទទួលពាក្យត្រឹមថ្ងៃទី ២០ មីនាខាងមុខនេះ។ |
ស្ថាប័នពាក់ព័ន្ធ និងអ្នកជួយជាលក្ខណៈបុគ្គលដែលជួយជ្រោមជ្រែង និងលើកកម្ពស់តម្លៃស្ករត្នោតខេត្តកំពង់ស្ពឺមានច្រើនស្ថាប័ន និងច្រើននាក់។ ប៉ុន្តែក្នុងចំណោមស្ថាប័ន និងបុគ្គលទាំងនោះ ក៏មានលោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនកសិកម្ម Confirel ម្នាក់ដែរ។ លោក ហៃ លីអ៊ាង បានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីសិក្សា ពិសោធ និងផលិត ផលិតផលចេញពីដើមត្នោត។ ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានដើមត្នោតប្រមាណជា៣លានដើម។ ក្រុមហ៊ុនរបស់លោក ហៃ លីអ៊ាង បាននាំចេញផលិតផល ផលិតចេញពីដើមត្នោតមុនគេទៅកាន់ទីផ្សារអន្តរជាតិ។ ផលិតផលទាំងនោះ ជារួមមាន៖ ស្ករត្នោត ស្រាទឹកត្នោតនិងចុងក្រោយនេះ ក្រុមហ៊ុនបាននាំចេញ«តែម្រេច»កំពត និងផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បាននិយាយប្រាប់សារព័ត៌មាន Thmeythmey តាមទូរសព្ទមកថា៖«ខ្ញុំមិនត្រឹមតែអរគុណគាត់ទេ តែខ្ញុំដឹងគុណគាត់។ លោក ហៃ លីអ៊ាង គាត់បានជួយកិច្ចការស្ករត្នោតកំពង់ស្ពឺនេះ តាំងពីដើមមក។ គាត់ជាអ្នកនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារអឺរ៉ុបមុនគេ»។ លោក ហៃ លីអ៊ាង មានជំនាញជាឱសថការី និងជាអ្នកបង្កើតក្រុមហ៊ុន ឱសថ PPM។ តែបេះដូងរបស់លោកស្ថិតនៅជាប់ជាមួយកសិកម្ម និងកសិករ។ អភិវឌ្ឍជនបទ លើកកម្ពស់ជីវភាពកសិករ គឺជាបំណងប្រាថ្នារបស់លោក ហៃ លីអ៊ាង។ លោកតែងតែនិយាយរបៀបលេងសើចជារឿយៗថា៖«ខ្ញុំចូលចិត្ត[ធ្វើនយោបាយ]កសិកម្ម។ ធ្វើ[នយោបាយ]ឲ្យមានបាយហូប»។ ប្រវត្តិក្រុមហ៊ុន Confirel ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) បានកែច្នៃផលិតផលិតផលកសិកម្មជាច្រើនប្រភេទ ក្នុងនោះមាន តែម្រេចកំពត ម្រេចគ្រប់ប្រភេទ ទឹកជ្រលក់ ស្រាទឹកត្នោត ទឹកខ្មេះ ស្ករត្នោត។ល។ ផលិតផលក្រុមហ៊ុន ខនហ្វីរេល (Confirel) សុទ្ធតែត្រូវបានត្រួតពិនិត្យគុណភាពដោយស្ថាប័នអន្តរជាតិ។ ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់ម្រេចខ្ចីកំពតជាមួយនឹងទឹកខ្មេះទឹកត្នោត តែម្រេចកំពត គឺសុទ្ធតែជាផលិតផល KIRUM ដែលបានបង្កើតឡើងដោយក្រុមហ៊ុនខនហ្វីរេល (Confirel)។ ខនហ្វីរេល (Confirel) គឺជាក្រុមហ៊ុនខ្មែរ។ ចម្ការម្រេចរបស់ក្រុមហ៊ុន ខនហ្វីរេល បានទទួលវិញ្ញាបនបត្រសរីរាង្គលើកដំបូងពី ECOCERT S.A ជាមួយស្តង់ដាអឺរ៉ុប(ESO) បទដ្ឋានរបស់អាមេរិក(NOP) និងស្តង់ដាជប៉ុន (JAS)។ ECOCERT S.A គឺជាអង្គការត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩១ ដោយវិស្វករកសិកម្មដែលចង់ធ្វើការអភិវឌ្ឍលើវិស័យកសិកម្ម ដែលគោរពនូវបរិស្ថាន និងផ្តល់ការទទួលស្គាល់ដល់អ្នកដែលបានចូលរួមនៅក្នុងការផលិតនេះ។ ដូចនេះ ចាប់ពីពេលបង្កើតឡើងមក ECOCERT S.A មានឯកទេសនៅក្នុងការផ្តល់វិញ្ញាបនបត្រ ចំពោះការធ្វើកសិកម្មសរីរាង្គ។ នៅក្នុងឆ្នាំ១៩៩០ ECOCERT S.A បានរួមចំណែកដល់ការអភិវឌ្ឍ នៃការធ្វើកសិកម្មសរីរាង្គ ដោយការចូលរួមក្នុងការធ្វើសេចក្តីព្រាងបទបញ្ញត្តិ នៅប្រទេសបារាំង និងអឺរ៉ុប។ ស្ថាប័ននេះទទួលបានទំនុកចិត្តពីអ្នកជំនាញ និងអ្នកប្រើប្រាស់ ហើយបានក្លាយទៅជាស្ថាប័នមួយដែលមានគេទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រសរីរាង្គ។ ម្រេចកំពត KIRUM បានទទួលវិញ្ញាបនបត្រសម្គាល់ទីតាំងភូមិសាស្ត្រ ត្រូវបានការពារដោយច្បាប់ ឬហៅកាត់ថា IGP ដែលធានាការការពារប្រភពដើម គុណភាព និងជំនាញដាំដុះពិសេសរបស់ម្រេចកំពត KIRUM។ ជាមួយវិញ្ញាបនបត្រសរីរាង្គ ECOCERT S.A ចំនួន៣ ដែលចម្ការម្រេចកំពតរបស់ក្រុមហ៊ុនខនហ្វីរេល ទទួលបាននេះផ្តល់ជូនអ្នកប្រើប្រាស់នូវការធានាដោយមិនអាចប្រកែកបានថា ម្រេចកំពត KIRUM គឺជាផលិតផលសរីរាង្គដែលដាំដុះ និងគោរពដាច់ខាតចំពោះបរិស្ថាន។ IGP និងវិញ្ញាបនប័ត្រ ECOCERT S.A ទាំង៣នេះ ធ្វើឲ្យម្រេចកំពត KIRUM ក្លាយជាគ្រឿងទេសលេខមួយ ស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់វាសម្រាប់ធ្វើ ម្ហូបអាហារ។ KIRUM ត្រូវបានស្គាល់ជាដំបូងតាមរយៈម្រេចកំពតពណ៌ខ្មៅ ក្រហម និងស។ ការផលិតរបស់ KIRUM មានការរីកចម្រើនយ៉ាងខ្លាំងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។ តម្រូវការសកលលោក សម្រាប់ម្រេចកំពតកាន់តែខ្លាំងឡើងដោយសារតែគ្រប់គ្នាស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺពី សេ្តចនៃម្រេចមួយនេះ។ ក្រុមហ៊ុន ខនហ្វីរេល បានចាប់ផ្តើមដាំដំណាំម្រេចតាំងពីឆ្នាំ២០១០មក។ បច្ចុប្បន្នម្រេចបានដុះនៅលើផ្ទៃដីចំនួន២៥ហិកតា។ ការប្រមូលផលលើកដំបូង គឺនៅក្នុងឆ្នាំ២០១៤ ហើយបានធ្វើការនាំចេញផលិតផលមួយផ្នែកធំទៅកាន់ទីផ្សារប្រទេសបារាំង៕ | ភ្នំពេញ៖ ប៉ុន្មានសប្តាហ៍ក្រោយពីស្ករត្នោតកំពង់ស្ពឺទទួលជោគជ័យក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ មក, លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺលើកឡើងពីគុណសម្បត្តិរបស់លោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel ដែលបានជួយជ្រោមជ្រែង និងចូលរួមលើកកម្ពស់«តម្លៃ»ស្ករត្នោតកំពង់ស្ពឺឲ្យមកដល់កម្រិតអន្តរជាតិនាពេលនេះ។ |
«វាជាលើកដំបូងសម្រាប់ខ្ញុំ ពិតជារំភើបខ្លាំងណាស់ ទីក្រុងគឺល្អ ទេសភាពមើលទៅគឺស្អាត»។ Phouthida Phimmasone បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសដូច្នេះ បន្ទាប់ពីស្នាក់នៅកម្ពុជា អស់រយៈពេល៤ថ្ងៃ។ កីឡាការិនីរូបស្រស់វ័យ១៨ឆ្នាំរបស់ឡាវរូបនេះ បន្តថាការស្នាក់នៅសណ្ឋាគារ មានរបៀបរៀបរយល្អ ទាំងការរាក់ទាក់ និងទីកន្លែងទទួលភ្ញៀវ។ កីឡាការិនីឡាវ Phouthida Phimmasone ប្រកួតលើវិញ្ញាសាមេគុនសម្តែង។ រូបពី Jasmine កីឡាការិនី Phimmasone បានសរសេរកម្ពុជាអំពីការញញឹម និងទំនាក់ទំនងល្អអ្វីៗ។ តាមអ្វីដែលបានលើកឡើង កីឡាការិនីឡាងរូបនេះ ប្តេជ្ញានឹងប្រឹងប្រែងហ្វឹកហាត់ដើម្បីមកកម្ពុជាម្តងទៀតក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ «ខ្ញុំនឹងខំប្រឹងប្រែងដើម្បីប្រទេសរបស់ខ្ញុំ(ឡាវ) ដើម្បីប្រជាជនរបស់ខ្ញុំ, ខ្ញុំចង់ឈ្នះដើម្បីពួកគេ ខ្ញុំនឹងមកកម្ពុជាម្តងទៀត»។ នេះជាការអះអាងរបស់ Phimmasone។ បន្ថែមពីនេះ កីឡាការិនីវ៉ូវីណាមឡាវ រូបស្រស់សោភា ក៏បានបង្ហាញពីអារម្មណ៍ក្រោយបានមកដល់កម្ពុជាដើម្បីប្រកួតជាមួយអត្តពលិកមកពីបណ្តាប្រទេសខ្លាំងៗមួយចំនួនផងដែរថា ខ្លួនទទួលបទពិសោធន៍ និងយកពិសោធន៍នេះទៅកែលម្អរបន្ថែមសម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា។ គួបញ្ជាក់ថា កីឡាការិនីវ៉ូវីណាមឡាវ Phouthida Phimmasone វ័យ១៨ឆ្នាំ ឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាសម្តែងមេគុននារីឯកត្តជន ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពជា៕ | កីឡាការិនីវ៉ូវីណាមជម្រើសជាតិឡាវ Phouthida Phimmasone លើកសរសើរចំពោះការទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ទាំងការស្នាក់នៅ ហូបចុក អំឡុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នៅកម្ពុជា។ |
របាយការណ៍ដដែល បញ្ជាក់ថា ចាប់ពីខែមករា ដល់កក្កដា កម្ពុជា សម្រេចនាំចេញជលផលស្រស់ចំនួន១ ៩៣៣តោន ស្មើនឹង២៤ភាគរយ នៃផែនការចំនួន៨ពាន់តោន។ ផលនេសាទកែច្នៃ ត្រូវបាននាំចេញបាន៤១តោន ស្មើនឹង២ភាគរយ នៃផែនការ២ពាន់តោន។ បើតាមលោក ធ័រ សែនសិរីវឌ្ឍ ប្រធាននាយកដ្ឋានផែនការគណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលជលផល បច្ចុប្បន្នមានតែថៃ និងវៀតណាមប៉ុណ្ណោះ ដែលទទួលទិញត្រីស្រស់ និងត្រីកែច្នៃ ជាប្រភេទបង្កកពីកម្ពុជា។ ស្របពេល កម្ពុជា កំពុងជំរុញធ្វើយ៉ាងណានាំចេញត្រីប្រាទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗផងដែរ។ គួរឱ្យដឹងដែរថា ក្នុងរយៈពេល៧ខែនេះ អាជីវកម្មនេសាទទឹកសាប សមុទ្រ និងវារីវប្បកម្ម សម្រេចបានជាង៤០ម៉ឺនតោន។ ក្នុងនោះ ការកែច្នៃផលនេសាទទឹកសាប សម្រេចបាន២៤៥០០តោន ស្មើនឹង៣០ភាគរយនៃផែនការ៨ម៉ឺនតោត។ ការកែច្នៃផលនេសាទសមុទ្រ សម្រេចបាន៦៨៦០តោន ស្មើនឹង៥៧ភាគរយនៃផែនការ១២០០០តោន។ ចំណែក ការផលិតទឹកត្រី បានជិត៣៦លានលីត្រ ស្មើនឹង៧១ភាគរយនៃផែនការ៥០លានលីត្រ៕ | ភ្នំពេញ៖ ផលនេសាទស្រស់ និងកែច្នៃចំនួន ១ ៩៧៤តោន ត្រូវបាននាំចេញទៅទីផ្សារបរទេសក្នុងរយៈពេល៧ខែឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៧ ខែសីហា។ |
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គិលិកអប់រំវ័យចាស់ ដើម្បីផ្តល់ចំណេះដឹងស្តីពីវិធានការ បង្ការ ជំងឺឆ្លងនិងមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ ក្នុងវិស័យអប់រំផ្លូវចិត្ត នៅថ្នាក់កណ្តាល។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ កាលពីថ្ងៃទី ២៧ ខែមិថុនាថា ការលើកកម្ពស់គុណភាពជីវិតរបស់មនុស្សវ័យចាស់ ក្នុងវិស័យអប់រំ គឺជារួមចំណែករក្សាសុខភាពផ្លូវចិត្តរបស់បុគ្គលិក ព្រមទាំងធានាថា ស្ថាប័នអប់រំនៅកម្ពុជា បន្តរក្សាបាននូវបទដ្ឋានសុខភាពកាន់តែខ្ពស់។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គិលិកអប់រំវ័យចាស់ កាលពីថ្ងៃទី ២៧ ខែមិថុនា។ រូបភាព៖ ហ្វេសបុក បើតាម លោក ហង់ជួន ណារ៉ុន ក្នុងនាមជាស្ថាប័ននាំមុខ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយផែនការចង្អុលផ្លូវអប់រំ ឆ្នាំ២០៣០ ផែនការមេស្តីពីការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបានអភិវឌ្ឍសៀវភៅគោលប្រតិបត្តិ ស្តីពីការសង្គ្រោះផ្លូវចិត្តបឋម សម្រាប់បុគ្គលិកអប់រំដែលគ្របដណ្តប់ទាំងការគាំទ្រផ្នែកចិត្តសាស្រ្ត និងសង្គមជាកិច្ចអន្តរាគមន៍ ឆ្លើយតបដំបូង ដែលបង្កើតឡើង ដោយអង្គការសុខភាពពិភពលោក ដើម្បីជាការគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួលរងនូវវិបត្តិធ្ងន់ធ្ងរ។ លោករដ្ឋមន្ត្រី សង្ឃឹមថាសិក្ខាសាលានេះ នឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់អ្នកចូលរួម ដើម្បីផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផ្លូវចិត្តដល់បុគ្គលិកអប់រំ៕ | ដោយ៖ សុង សុធាវី |
អ្នកលេងក្បាច់គុនចម្រុះដ៏ល្បីរបស់កម្ពុជា ចាន់ រតនា បានកត់សម្គាល់ចំណុចពិសេសមួយចំនួនរបស់កីឡាករម្ចាស់ផ្ទះ Rudy Agutian ដែលត្រូវជួបគ្នានៅសង្វៀន ONE: FOR HONOR នៅថ្ងៃទី៣ ខែឧសភា នៅឥណ្ឌូណេស៊ី។ ចាន់ រតនា បានប្រាប់ពីចំណុចពិសេសរបស់គូប្រជែងបែបនេះ៖ «ខ្ញុំបានតាមដានវីដេអូ Rudy Agutian ជាច្រើន ហើយយល់ឃើញថា គាត់មានកម្លាំងខ្លាំងណាស់ រួមទាំងវីដេអូ កាច់ផ្ដួល ខុន ស៊ីចាន់ ត្រឹម ១ ទឹកប៉ុណ្ណោះ។ ក្រៅពីកម្លាំង ឬ ស៊ុហ្វ របស់គាត់ខ្លាំង ខ្ញុំមិនញញើតចំពោះបច្ចេកទេសរបស់គាត់ទេ។ ប៉ុន្តែខ្ញុំបានដឹងថា គាត់មានពិសោធន៍វ៉ៃនៅសង្វៀន One Championship ចំនួន ៣ ដងចុងក្រោយមិនដែលចាញ់ទេ។ ហើយប្រកួតចុងក្រោយទល់នឹងកីឡាករកម្ពុជា ខុន ស៊ីចាន់ គេក៏ឈ្នះដែរនៅ សិង្ហបុរី កាលខែ កុម្ភៈ។ ខ្ញុំផ្ដោតលើការការពារកម្លាំងបុករបស់គាត់ជាជាងក្បាច់របស់គាត់»។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លារយៈពេលជាង ១ ខែមកនេះជាប្រចាំ ដើម្បីត្រៀមប្រកួតទល់នឹងជើងខ្លាំងរបស់ ឥណ្ឌូណេស៊ី។ រតនា មិនបាននាំគ្រួសារ ឬ ប្រពន្ធកូនទៅដើរលេងនៅទីណាទេ ជាពិសេសអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ តែត្រូវសំងំហ្វឹកហាត់កំលាំង ពោលគឺខ្លាចចាញ់កម្លាំង Rudy ដែលភាគច្រើនគេផ្ដួលគូប្រកួតដោយប្រើក្បាច់គាប និង ក្លេរ ខ្លាំងមហាសាល។ ទោះជាបែបណាក្ដី ម្ចាស់ក្លិបប្រដាល់សិល្បៈមិនហ៊ានកំណត់ថាប្រើក្បាច់បែបណាដើម្បីស៊ី Rudy ក្នុងគោលដៅសងសឹកឲ្យមិត្តរួមជាតិ ខុន ស៊ីចាន់ ទេ ប៉ុន្តែ ផ្ដោតលើក្បាច់ណាអាចយកឈ្នះបាន និង មើលតាមកាលៈទេសៈ នៅលើសង្វៀនរួមនឹងបច្ចេកទេសវ៉ៃព្រមគ្នា។ គ្រូបង្វឹកប្រចាំក្លិបសិល្បៈ សង្កត់ធ្ងន់ថា ៖«រឿងសំខាន់ គឺ ចេះការពារដើម្បីកុំឲ្យចូលក្បាច់ក្លេរ និង កម្លាំងគាបខ្លាំងរបស់គេ»។ ទោះជាការប្រកួតលំដាប់អន្តរជាតិកាន់តែខិតជិតមកដល់ អ្នកលេងក្បាច់គុនយុទ្ធក្រមខម និង គុនខ្មែរដដែលនេះមិនបានចេញទៅហ្វឹកហាត់នៅបរទេសដូចជា ថៃ ឬ មីយ៉ាន់ម៉ា នោះឡើយពោលហ្វឹកហាត់នៅក្នុងស្រុកតែប៉ុណ្ណោះ និង ឆ្លៀតឱកាសមើលថែក្លិបប្រដាល់របស់ខ្លួនផង។ ប្រសិនបើមានការប្រកួតលើកក្រោយ និង ពេលវេលាសមរម្យណាមួយនោះ កីឡាករជួរមុខក្បាច់គុនចម្រុះរូបនេះ អាចនឹងទៅបង្កើនសមត្ថភាពក្បាច់គុននៅក្រៅប្រទេសពេលទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិលើកក្រោយៗទៀត។ គួរដឹងថា ចាន់ រតនា មានកំណត់ត្រប្រកួតលើសង្វៀន MMA ចំនួន ៨ ដង ដែលក្នុងនោះ ឈ្នះ ៥ ដង និងចាញ់ ៣ ដង។ ប្រកួតលើកចុងក្រោយនៅសង្វៀន One Championship នៅប្រទេស ហ្វីលីពីន កាលខែ ធ្នូ ឆ្នាំ ២០១៨ រតនា ឈ្នះ Abrou Fernandes ដោយវ៉ៃឲ្យគូប្រជែងចុះចាញ់ត្រឹម ទឹកទី២ ប៉ុណ្ណោះ។ មិនត្រឹមជាកីឡាករប្រចាំសង្វៀនកម្រិតពិភពលោក One Championship អ្នកលេង MMA ប្រចាំក្លិប ប្រដាល់សិល្បៈរូបនេះក៏ មានប្រវត្តិប្រកួតប្រដាល់សេរីនៅកម្ពុជា និង ឡើងសង្វៀនតាមទូរទស្សន៍ច្រើនដងដែរ។ នៅថ្ងៃទី ៣ ឧសភា ខាងមុខនាប្រទេស ឥណ្ឌូណេស៊ី ក្រៅពី ចាន់ រតនា ដែលតំណាងឲ្យកម្ពុជា តតាំងនឹងកីឡាករម្ចាស់ផ្ទះ Rudy Agutian នៅសង្វៀន ONE: FOR HONOR ក៏មានកីឡាការិនីឆ្នើមជម្រើសជាតិ នៅ ស្រីពៅ ជួបកីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដែរ៕ | អត្ថបទ៖ ស៊ីធី |
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ក្នុងការធ្វើលំហាត់នេះ កងទ័ពចិន មានឧទ្ធម្ភាគចក្រចំនួន៣គ្រឿង រថពាសដែក៨គ្រឿង និងគ្រឿងបំពាក់ផ្សេងៗទៀត ដែលសរុបទាំងអស់ មានចំនួន២៥គ្រឿង។ ចំណែក កងទ័ពកម្ពុជា ប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៦គ្រឿង រថពាសដែក៨គ្រឿង និងរថយន្តបម្រើការលើសមយុទ្ធនេះ ជាដើម។ AKP បញ្ជាក់ថា ថវិកាភាគច្រើន គឺភាគីចិន ជាអ្នកចំណាយ ទៅលើការរៀបចំសមយុទ្ធនេះ៕ | ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើលំហាត់រួមគ្នា (សមយុទ្ធ) ដែលមានឈ្មោះថា នាគមាសឆ្នាំ២០១៨។ ការធ្វើលំហាត់រវាងកងទ័ពនៃប្រទេសពីរ គឺស្ថិតនៅក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដែលប្រព្រឹត្តនៅឯតំបន់ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ |
លោក ស្យុង ប៉ អះអាងថា បទល្មើសឬទង្វើមិនគប្បី ដែលជនជាតិចិនទាំងនោះ បានប្រព្រឹត្ត មានដូចជា លេងល្បែងស៊ីសង ផឹកស្រា ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ ជាដើម ដែលបង្កឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខនៅកម្ពុជា ហើយរហូតដល់ប៉ះពាល់អាយុជីវិតប្រជាជនក៏មាន។ នារីជាអ្នកបកប្រែ បានបកប្រែប្រសាសន៍របស់ឯកអគ្គរដ្ឋទូតចិនរូបនេះ មកជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ចំពោះជនទាំងអស់នោះ យើង គាំទ្រឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ចាត់ការតាមនីតិវិធី។ [] ហើយយើង ពុំអនុញ្ញាតឲ្យជនណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ ដែលនាំឲ្យខូចប្រយោជន៍របស់ប្រទេសនិងប្រជាជនចិនទេ»។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលចិន បានអំពាវនាវដល់ប្រជាជនចិនទាំងអស់ ដែលមកដើរកម្សាន្ត និងធ្វើការនៅកម្ពុជា ឲ្យគោរពច្បាប់ និងប្រពៃណីរបស់ប្រជាជនកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។ នេះជាការថ្លែងរបស់លោក ស្យុង ប៉ ដដែល ដោយលោក បានបន្តថា ក្នុងនោះប្រជាជនចិនភាគច្រើន អាចបំពេញបាន ចំពោះការអំពាវនាវខាងលើ។ លោក បន្ថែមថា បើប្រៀបធៀប នឹងភ្ញៀវទេសចរ និងប្រជាជនចិនជាងមួយលាននាក់ ដែលកំពុងមានវត្តមាននៅកម្ពុជា ជនជាតិចិន ដែលប្រព្រឹត្តបទល្មើស និងទង្វើមិនគប្បី មានតិចតួចប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូតចិន និយាយទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថាប័នអនុវត្តច្បាប់របស់ប្រទេសចិននិងកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបង្ក្រាបជនល្មើស ជាជនជាតិចិនទាំងនោះ។ សម្តីរបស់លោក ត្រូវបានបកប្រែជាភាសាខ្មែរបែបនេះថា៖«យើង ប្រឆាំងដាច់ខាត ចំពោះជនណា ដែលរៀបចំនិងប្រមូលប្រជាជនចិន មកកាន់កម្ពុជា ក្នុងគោលបំណងប្រព្រឹត្តល្បែងស៊ីសង ឬបទល្មើសខុសច្បាប់»។ ជាចុងក្រោយ ឯកអគ្គរដ្ឋទូត បានអំពាវនាវដល់ប្រជាជនចិនរបស់លោក ដែលមកកាន់ប្រទេសកម្ពុជា ឲ្យរក្សាភាពត្រឹមត្រូវ និងភាពស្អាតស្អំ ដោយជៀសឲ្យពីឆ្ងាយពីល្បែងស៊ីសង ឬទង្វើខុសច្បាប់នានា៕ អត្ថបទទាក់ទង ទូតចិន ៖លោកខាងលិចច្រណែន ទើបបង្កើតព័ត៌មានបង្ខូចឈ្មោះអ្នកវិនិយោគចិននៅកម្ពុជា មន្ត្រីរដ្ឋាភិបាល៖ គ្មានឡើយ ការលាងលុយកខ្វក់របស់វិនិយោគិនចិននៅកម្ពុជា | ភ្នំពេញ៖ លោក ស្យុង ប៉ Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទទួលស្គាល់ថា ពិតជាមានជនជាតិចិនខ្លះ ដែលដើរទេសចរណ៍ និងធ្វើការនៅកម្ពុជា មិនគោរពច្បាប់ ហើយបានបង្កបញ្ហាផ្សេងៗ។ លោក លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីស្ថានភាពជាក់ស្តែងនៃកំណើនវិនិយោគិននិងប្រជាជនចិននៅកម្ពុជា ដែលរៀបចំឡើង នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។ |
ពលរដ្ឋ ម៉ាល់ឌីវ មិនចាំបាច់កាន់កាតច្រើនតាមខ្លួននោះឡើយ។ យោងតាមគេហទំព័រនាយកដ្ឋានអន្តោប្រវេសន៍ម៉ាល់ឌីវ លោក Abdulla Yameen Abdul Gayoom ប្រធានាធិបតីនៃប្រទេសដែនកោះមួយនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ «Passport Card» ដែលជាប្រភេទកាតប្រើប្រាស់បានច្រើនមុខងារ។ ក្រោមកិច្ចសហការរវាងនាយកដ្ឋានអន្តោប្រវេសន៍ម៉ាល់ឌីវ និងក្រុមហ៊ុនអាល្លឺម៉ង់ Dermalog ព្រមទាំងមានការទទួលស្គាល់ពី Bank of Maldives ក្រុមហ៊ុន MasterCard ម៉ាល់ឌីវ ក្លាយជាប្រទេសទីមួយដែលប្រើ «Passport Card» សម្រាប់សេវាកម្ម e-services ក៏ដូចជា e-transport។ Passport Card កើតចេញពីគំនិតច្នៃប្រឌិតដ៏ថ្មីបំផុតមួយដែលធ្វើឡើងពីបន្ទះប្រភេទ Polycarbonate ហើយអាចមានសុពលភាពប្រើប្រាស់រហូតដល់ទៅ១០ឆ្នាំ ខណៈបច្ចុប្បន្នបណ្ណធនាគារទូទៅមានសុពលភាពត្រឹម៣ឆ្នាំប៉ុណ្ណោះ។ ក្រៅពីមានមុខងារជាបណ្ណធនាគារ Passport Card ក៏ត្រូវប្រើប្រាស់ជា បណ្ណបើកបរ បណ្ណសុខភាព ឬបណ្ណធានារ៉ាប់រង ផងដែរ។ អ្វីដែលពិសេសជាងនេះ វាជា «លិខិតឆ្លងដែន» ទំនើបមួយ ដែលអាចប្រើការបាននៅតាមច្រកអេឡិចត្រូនិច ដោយមិនចាំបាច់មានការបោះត្រាលើសៀវភៅ។ លោក Mohamed Anwar មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍ម៉ាល់ឌីវ បានលើកឡើងថា៖ «ច្រកទ្វារគឺបើកចំហរសម្រាប់នាយកដ្ឋាននានារបស់រដ្ឋ និងក្រុមហ៊ុនឯកជន ក្នុងការប្រើប្រាស់ Passport Card ដ៏ទំនើបរបស់យើង»៕ | កោះម៉ាល់ឌីវ ទើបបង្ហាញប្រភេទ ID Card ថ្មី ដែលអាចប្រើប្រាស់បានគ្រប់បែបយ៉ាង ក្នុងនោះមានដូចជា MasterCard អត្តសញ្ញាណបណ្ណ បណ្ណបើកបរ បណ្ណសុខភាព និងបណ្ណធានារ៉ាប់រង ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ គឺវាត្រូវបានប្រើប្រាស់ធ្វើជាលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរផងដែរ។ |
សូមស្តាប់បទសម្ភាសន៍នេះដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ជំងឺផ្លូវចិត្តនៅកម្ពុជាកំពុងយាយីមនុស្សគ្រប់វ័យ ខណៈពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិតនៅឡើយ។ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនយកចិត្តទុកដាក់ស្វែងរកសេវាព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ។ នាង ធីតា វីន បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសក៍ជំងឺផ្លូវចិត្តនិងជានាយកប្រតិបត្តិរបស់អង្គការចិត្តសង្គមអន្តរវប្បធម៌ TPO។ លោកបានឲ្យដឹងថា រដ្ឋាភិបាលនិងម្ចាស់ជំនួយគួរតែបង្កើនការយកចិត្តទុកដាក់ទៅលើសេវាសុខភាពផ្លូវចិត្តឲ្យកាន់តែប្រសើរជាងនេះ ស្របពេលដែលពលរដ្ឋកម្ពុជាកំពុងត្រូវការសេវាសុខភាពផ្លូវចិត្តនេះ។ |
មន្ទីរបញ្ចកោណនៅថ្ងៃទី២៩ ខែវិច្ឆិកាបានចេញរបាយការណ៍ប៉ាន់ស្មានស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅឆ្នាំ២០៣៥ ដែលអាចនឹងមានដល់ ១៥០០គ្រាប់។ តួលេខនៃការព្យាករណ៍នេះបានធ្វើឱ្យអាម៉េរិកព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះចេតនារបស់ចិនដែលតែងចង់ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ «ពួកគេបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សដែលវាមានភាពសំខាន់ ត្រូវតែធ្វើឱ្យស្ថិតក្រោមការគ្រប់គ្រង»។ មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាម៉េរិកមួយរូប លើកឡើងដោយការព្រួយបារម្ភបែបនេះអំឡុងសន្និសីទសារព័ត៌មានស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណលើសកម្មភាពយោធារបស់ចិន។ ក្នុងឆ្នាំ២០២១ មន្ទីរបញ្ចកោណបានព្យាករណ៍ស្តីពីឃ្លាំងក្បាលគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងដែរ ដែលអាចមានក្បាលគ្រាប់១ពាន់គ្រាប់ នៅឆ្នាំ២០៣០។ បើសម្ទុះនៃការជំរុញវិស័យនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងនៅតែមិនផ្លាស់ប្តូរទេ នៅឆ្នាំ២០៣៥ ចិនអាចនឹងមានក្បាលគ្រាប់ក្នុងដៃដល់ទៅ ១៥០០គ្រាប់។ របាយការណ៍ដែលគ្របដណ្តប់ជាចម្បងលើសកម្មភាពយោធាចិនក្នុងឆ្នាំ ២០២១ បញ្ជាក់ថាចិនមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង៤០០គ្រាប់។ កន្លងមក ចិនអះអាងថា ឃ្លាំងក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួននៅមានចំនួនតិចជាងអាម៉េរិក និងរុស្ស៊ីដែលក្បាលគ្រាប់ប្រទេសទាំងពីររួមគ្នាមាន៩០ភាគរយនៃចំនួនក្នុងពិភពលោក។ បច្ចុប្បន្ន អាម៉េរិកមានក្បាលគ្រាប់ក្នុងដៃប្រមាណ ៣៧០០គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់១៧៤០ ត្រូវបានដាក់ពង្រាយ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។ ចំណែករុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរជិត៦ពាន់គ្រាប់ឯណោះ។ បើទោះរបាយការណ៍មិនបានបង្ហាញថាចិនកំពុងបង្កើនល្បឿនអភិវឌ្ឍក្បាលគ្រាប់ក៏ដោយ ការព្យាករណ៍ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននាពេលអនាគតបង្កើនក្ដីព្រួយបារម្ភទៅឱ្យអាម៉េរិកយ៉ាងខ្លាំង។ មេដឹកនាំចិន ស៊ី ជិនភីង អំឡុងបើកសមាជបក្សកុម្មុយនិស្តកាលពីខែតុលា ក៏បានប្រកាសថាទីក្រុងប៉េកាំងនឹងពង្រឹងការរារាំងជាយុទ្ធសាស្ត្ររបស់ខ្លួន ដែលសំដៅដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា ចិនកំពុងសាងសង់ទីកន្លែងបាញ់មីស៊ីលអន្តរទ្វីបចំនួន៣ និងកំពុងបង្កើនសមត្ថភាពយោធាអវកាស ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យាជាច្រើន រួមទាំងមីស៊ីល kinetic-kill និងមនុស្សយន្តអវកាសផងដែរ៕ | ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងដៃដល់ទៅ១៥០០គ្រាប់នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើចិនរក្សាល្បឿនអភិវឌ្ឍវិស័យនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ចេញដោយមន្ទីរបញ្ចកោណ នៅថ្ងៃទី២៩ ខែវិច្ឆិកា។ |
នៅថ្ងៃធ្វើការដំបូង នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានសម្រេចបញ្ជាឲ្យអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ីលោក Mohamad Apandi Ali ចាកចេញពីតំណែងរបស់ខ្លួន ខណៈដែលមន្ត្រីរូបនេះរៀបចំបើការស៊ើបអង្កេតឡើងវិញនូវសំណុំរឿងពុករលួយក្នុងគម្រោងរដ្ឋ 1MDB។ លោក មហាធៀ បានបញ្ជាក់ថា បណ្តឹងជាច្រើនត្រូវបានរៀបចំហើយដើម្បីប្រឆាំងប្រធានស្ថាប័នអយ្យការខាងលើនេះ ជុំវិញការពាក់ព័ន្ធនឹងការព្យាយាមបញ្ចប់សំណុំរឿងដោយជួយលាងសម្អាតរឿងអាស្រូវពុករលួយរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់កន្លងមក។ ]ទូរទស្សន៍សិង្ហបុរី Channel News Asia ស្រង់សម្តីលោក មហាធៀ ដូច្នេះ៖«យើងត្រូវធានាថា ការស៊ើបអង្កេតពាក់ព័ន្ធករណីពុករលួយនេះជារឿងអាទិភាព។ យើងចាំបាច់ត្រូវធានាបានថា ស្ថាប័អយ្យការធ្វើការងាររបស់ខ្លួនដោយផ្អែកសំខាន់លើច្បាប់»។ តាមពិតទៅ លោក មហាធៀ បានបញ្ជាក់ក្រោយជាប់ឆ្នោតថា ប្រធានស្ថាប័ន និងអាជ្ញាធររដ្ឋមន្ត្រីចំនួនត្រូវអស់តំណែងដោយសារការជួយការពាររឿងក្តីពុករលួយរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប។ គេមើលឃើញថា កាលពីឆ្នាំ ២០១៦ លោក Mohamed Apandi បានប្រើប្រាស់អំណាចខ្លួនជាអគ្គព្រះរាជអាជ្ញាដើម្បី បញ្ជាក់ជាផ្លូវការថាលោក ណាជីប មិនបានធ្វើអ្វីខុសច្បាប់ឡើយ ។ បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានអះអាងថា មន្ត្រីក្នុងមូនិធិនេះបានកិបកេងលុយប្រហែល ៤,៥ ពាន់លានដុល្លារអាមេរិកក្នុងចំណោមនោះមាននៅក្នុងគណីធនាគាររបស់លោក ណាជីប ផង។ ក្នុងឆ្នាំ ២០១៣ លុយ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក ប៉ុន្តែលោកបានបដិសេធថា វាជាលុយអំណោយដែលអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យប៉ុណ្ណោះ។ ខណៈដែលអគ្គព្រះរាជអាជ្ញាត្រូវបង្ខំឲ្យចុះចេញតំណែង ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយលោក Dzulkifli Ahmad សម្រេចលាលែងពីតំណែងម្សិលមិញដូចគ្នាដែរ។ លោក មហាធៀ បានចោទថា ប្រធានអង្គភាពនេះមិនឯករាជ្យដោយមិនចេញចំណាត់ការប្រឆាំងអំពើពុករលួយដែលកើតឡើងកន្លងមកឡើយ។ កាលពីចុងសប្តាហ៍កន្លងមកទៅ លោក ណាជីប និងភរិយា ក៏ត្រូវនាយកដ្ឋានអន្តោប្រវេសន៍ដាក់ចុះឲ្យស្ថិតក្រោមបម្រាមចាកចេញពីប្រទេសផងដែរ ដោយវិធានការនេះផ្តួចផ្តើមដោយលោក មហាធៀ ផ្ទាល់។ បើតាមការបញ្ជាក់របស់លោក មហាធៀ ផងដែរនោះមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីផ្សេងទៀតក៏នឹងស្ថិតក្រោមបញ្ជីខ្មៅដូចលោក ណាជីប ដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានជាក់លាក់នោះឡើយ៕ អត្ថបទទាក់ទង ម៉ាឡេស៊ី៖មេអង្គភាពប្រឆាំងពុករលួយចុះពីតំណែង ក្រោយលោក មហាធៀ ចោទថាមិនឯករាជ្យ អតីតប្រធានអង្គភាពពុករលួយប្តឹង ណាជីប ដែលព្យាយាមបិទការស៊ើបអង្កេតរឿងពុករលួយពេលខ្លួនមានអំណាច ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីទើបចាញ់ឆ្នោត ណាជីប ស្ថិតក្រោមបម្រាមចាកចេញពីប្រទេស | បុគ្គលចម្រូងចម្រាសម្នាក់ទៀតគឺ អគ្គរដ្ឋព្រះរាជអាជ្ញាម៉ាឡេស៊ីត្រូវបានប្រមុខរដ្ឋាភិបាលថ្មីបញ្ជាឲ្យចុះចេញពីតំណែងនៅថ្ងៃចន្ទទី ១៤ ខែឧសភា។ ប្រធានស្ថាប័នអយ្យការរូបនេះត្រូវប្រឈមនឹងបណ្តឹងច្រើនដែរជុំវិញការជួយធានាថា អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ស្អាតស្អំមិនពាក់ព័ន្ធពុករលួយ។ |
ក្រសួងការពារជាតិចិននៅថ្ងៃអង្គារទី ៦ ខែកុម្ភៈនេះបានទទួលស្គាល់ថា ខ្លួនបានសម្រេចជោគជ័យក្នុងការសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ «ការសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាញ់ពីលើដីត្រូវបានរៀបចំឡើងកាលពីថ្ងៃចន្ទក្នុងដែនដីចិន។ ការសាលល្បងនេះគឺជោគជ័យស្របតាមការរំពឹងទុក»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិចិន។ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់លោក ស៊ី ជិនភីង មហាយក្សចិនបន្តស្រាវជ្រាវ និងផលិតប្រព័ន្ធការពារដែនអាកាសជាពិសេសស្រាវជ្រាវមីស៊ីលច្រើនប្រភេទជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ ក្នុងចំណោមនោះ ចិនក៏ស្រាវជ្រាវលើមីស៊ីលដែលអាចបាញ់ទម្លាក់ផ្កាយរណបនៅលើអាកាសដើម្បីអភិវឌ្ឍមីស៊ីលបាលីស្ទិករបស់ខ្លួនដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផង។ ក្រៅប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្រសួងការពារជាតិចិនក៏បានបញ្ជាក់ផងដែរថា ការមិនមែនជាការបង្អួតឬគំរាមកំហែងភាគីណាមួយឡើយ ហើយវាគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។ តាមពិតទៅរដ្ឋាភិបាលចិនបន្តស្រាវជ្រាវលើប្រព័ន្ធការពារមីស៊ីលនេះ ដោយសារខ្លួនបារម្ភខ្លាំងពីការដំឡើងខែលការពារមីស៊ីលរបស់អាមេរិក THADD នៅលើទឹកដីកូរ៉េខាងត្បូង។ ចិនខ្លាចថា ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក THAAD ដែលមានបំពាក់ដោយប្រព័ន្ធរ៉ាដាស៊េរីទំនើបនោះ អាចមើលឃើញចូលជ្រៅក្នុងទឹកដីចិន ហើយវាអាចគំរាមកំហែងសន្តិសុខរបស់ចិនខ្លាំងផង។ ប៉ុន្តែខាងអាមេរិក និងកូរ៉េខាងត្បូងអះអាងថា ការដំឡើងខែលការពារមីស៊ីលនេះគ្រាន់តែដើម្បីការពារសន្តិសុខ និងប្រឆាំងមីស៊ីលកូរ៉េខាងជើងប៉ុណ្ណោះ។ | ដើមសប្តាហ៍នេះ ក្រុងប៉េកាំងបានសម្រេចជោគជ័យក្នុងការសាកល្បងប្រព័ន្ធចាប់មីស៊ីលរបស់ខ្លួន ហើយរបបដឹកនាំនេះបានអះអាងថា វាជាការពង្រឹងសមត្ថភាពការពារខ្លួន មិនមានគោលដៅប្រឆាំងអ្នគណាឡើយ។ ចិនបន្តស្រាវជ្រាវប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនស្របពេលដែលមហាអំណាចនេះជំទាស់ការដំឡើងខែលការពារមីស៊ីលអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងផងដែរ។ |
នៅចំពោះមុខវិនិយោគិនជប៉ុន សម្តេច ហ៊ុន សែន បានអះអាងថា ជប៉ុន មានលទ្ធភាពខ្ពស់ក្នុងការចាប់យកទីផ្សារកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្ម និងការប្រើប្រាស់វត្ថុធាតុដើមរបស់កម្ពុជា ទៅកែច្នៃទៅជាផលិតសម្រេចដើម្បីនាំចេញទៅជប៉ុនផ្ទាល់ និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ បច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ឈានដល់ប្រមាណ២ពាន់លានដុល្លារអាមេរិក ដោយសម្តេចវាយតម្លៃថា ជាការកើនឡើងយ៉ាងឆាប់រហ័ស។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានជួបជាមួយអ្នកវិនិយោគជប៉ុនច្រើនជាងគេក្នុងចំណោមអ្នកវិនិយោគ បើទោះបីជាការវិនិយោគរបស់ជប៉ុនមិនមែនស្ថិតនៅលំដាប់កំពូលក៏ដោយ។ ទាក់ទងនឹងការវិនិយោគរបស់ប្រទេសផ្សេងទៀត ដែលក្នុងនោះមានចិនដែលវិនិយោគភាគច្រើនលើផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងអគ្គិសនី រីឯកូរ៉េខាងត្បូង វិនិយោគលើផ្នែកសេវាកម្ម បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ជាដើមនោះ ជប៉ុននៅតែមានលទ្ធភាពក្នុងការសម្រេចបោះទុនវិនិយោគនៅកម្ពុជា ដោយកម្ពុជាសំបូរទៅដោយវត្ថុធាតុដើម និងមានផលិតផលទៅលើទីផ្សារពិភពលោករួចទៅហើយ៕ | «សូមអ្នកទាំងឡាយអញ្ជើញទៅកម្ពុជា ចូលរួមជាមួយយើងខ្ញុំក្នុងការអភិវឌ្ឍន៍កម្ពុជាផង និងប្រាក់ចំណេញផង»។ នេះជាសំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់វិនិយោគិនជប៉ុន នាសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលរៀបចំនៅក្រុងតូក្យូ នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា នេះ។ |
សៀមរាប៖ ពស់ថ្លាន់ពីរសម្បុក ត្រូវបានរកឃើញកំពុងក្រាបពង នៅក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ក្នុងចំណោមពស់ថ្លាន់ទាំងពីរសម្បុកនេះ មានមួយសម្បុក ត្រូវបានរកឃើញដោយសត្វសុនខ របស់ក្រុមអភិរក្ស និងមួយសម្បុកទៀត ត្រូវបានរកឃើញដោយក្រុមអភិរក្ស។ ពស់ថ្លាន់ ជាប្រភេទសត្វល្មូនគ្មានពិស តែវាអាចចាប់ និងលេបសត្វផ្សេងៗ ដែលមានទំហំធំជាងខ្លួនវា ជាអាហារបាន។ ពស់ថ្លាន់ មានឈ្មោះវិទ្យាសាស្ត្រ Python bivittatus ស្ថិតក្នុងចំណោមសត្វពស់ ដែលមានទំហំខ្លួនធំជាងគេលើផែនដី។ ពស់ថ្លាន់ញី អាចលូតលាស់ធំជាងពស់ថ្លាន់ឈ្មោល ពេលវាពេញពេញវ័យអាចមានទម្ងន់រហូតដល់ ៩០ គីឡូក្រាម និងមានប្រវែង ៧ ម៉ែត្រ។ ពស់ថ្លាន់ អាចបន្តពូជបាននៅក្នុង អាយុប្រហែល ២-៣ឆ្នាំ។ វាអាចរស់នៅបានដល់ ៣០ឆ្នាំ ឬយូរជាងនេះ។ ក្នុងពេលបន្តពូជម្តង វាអាចពងបានរហូតដល់ ១០០គ្រាប់។ កូនពស់ថ្លាន់ដែលទើបនឹងញាស់ លូតលាស់បានលឿនជាងពស់ដទៃទៀតដែលរស់នៅលើផែនដី ក្នុងអត្រាប្រហែល ៧០-១០០មម ក្នុងមួយខែ។ លោក ភុំ តង ប្រធានសហគមន៍នេសាទកែវពណ៌ បានឱ្យដឹងថា ពស់ថ្លាន់មួយសម្បុកក្នុងចំណោមពីរសម្បុក ត្រូវបានរកឃើញដោយសត្វសុនខ។ «មួយសម្បុកមុន ត្រូវបានរកឃើញដោយសត្វសុនខ ពេលវាចេញចាប់កណ្តុរ។ ពេលឮឆ្កែព្រុសមិនឈប់ ខ្ញុំក៏បានដើរទៅមើល ក៏ឃើញពស់ថ្លាន់កំពុងក្រាបពងក្នុងសម្បុក។ ពីរបីថ្ងៃក្រោយមក ដោយមានការសង្ស័យ ខ្ញុំក៏ដើរទៅរកមើលកន្លែងផ្សេង ក៏បានប្រទះឃើញមួយសម្បុកទៀត។ លោក ភុំ តង បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលឃើញវត្តមានរបស់ពស់ថ្លាន់នៅក្នុងតំបន់អភិរក្ស ដែលពីមុនមិនធ្លាប់ឃើញមាន។ លោក ភុំ តង មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញវត្តមានពស់ថ្លាន់ នៅក្នុងតំបន់អភិរក្សរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគតនឹងមានភ្ញៀវទេសចរមកទស្សនានៅក្នុងតំបន់នេះកាន់តែច្រើន»។ លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានសម្តែងនូវសោមនស្សរីករាយ ចំពោះវត្តមានរបស់ពស់ថ្លាន់នេះ។ លោក កែវសុភៈ បានឱ្យដឹងថា កន្លងមក ខណ្ឌរដ្ឋបាលជលផលសៀមរាប ធ្លាប់បានលែងពពួកសត្វអណ្តើក និងសត្វពស់ថ្លាន់នៅទីនេះដែរ។ លោក កែវសុភៈ មានប្រសាសន៍ថា៖ «ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលអ្វីដែលយើងបានធ្វើពីពេលកន្លងមក បានបង្ហាញលទ្ធផល នៅថ្ងៃនេះ»។ លោកស្រី កែវសុភៈ សង្ឃឹមថា ថ្ងៃអនាគត នៅក្នុងតំបន់នេះនឹងមានសត្វព្រៃច្រើនប្រភេទទៀតរស់នៅ ដែលជាកម្លាំងចលករមួយទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅក្នុងតំបន់នេះ។ លោក សុភៈ ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាកុំប្រមាញ់សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់នេះ ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ពងពស់ថ្លាន់ក្នុងសម្បុក ក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលសៀមរាប និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្លាប់បានលែងពស់ថ្លាន់ចំនួន៥ក្បាល ចូលទៅក្នុងព្រៃលិចទឹកដែលជាទីជម្រកធម្មជាតិវិញ នៅតំបន់ចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប។ ការលែងនេះ ក្នុងគោលបំណងដើម្បីបង្កើនចំនួនពស់ថ្លាន់ក្នុងតំបន់ ដើម្បីទាក់ទាញទេសចរ។ ពស់ថ្លាន់មួយក្បាលក្នុងចំណោម ៥ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រៃលិចទឹក ក្នុងតំបន់ចុងឃ្នៀស ខេត្តសៀមរាប កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ដោយក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលសៀមរាប។ បឹងទន្លេសាប គឺចំណុចស្នូលនៃជីវៈចម្រុះដ៏សម្បូរបែប ដែលមានត្រីទឹកសាប ច្រើនជាង ៣០០ប្រភេទ។ ព្រៃលិចទឹក ភូមិបណ្តែតទឹក ផ្ទះជើងសសរខ្ពស់ៗ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជានេសាទ សត្វស្លាប ល្មូន និងប្រភេទសត្វផ្សេងៗទៀត គឺជាប៉ូលទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ បន្ទាប់ពីប្រាង្គប្រាសាទនានា ជាពិសេស ប្រាសាទអង្គរវត្ត។ ការបាត់បង់ព្រៃលិចទឹក និងជីវៈចម្រុះ ទេសចរក៏អាចបាត់បង់តាមដែរ។ សូមជួយថែរក្សាព្រៃលិចទឹក ដើម្បីនិរន្តរភាពនៃជីវៈចម្រុះ និងវិស័យទេសចរណ៍៕ | ដោយ៖ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ |
តើការស្លៀកពាក់ខ្លីទៅវត្ត ពិតជាមិនធ្វើឲ្យសីលធ៌ខ្លែរធ្លាក់ចុះមែនឬ? ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សំបូរ មាណ្ណារ៉ា សាស្ត្រចារ្យផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ដូចតទៅ៖ | ភ្នំពេញ៖ ការស្លៀកសម្លៀកបំពាក់ខ្លីទៅវត្តរបស់បុគ្គលមួយចំនួន ជាពិសេសយុវជន មិនត្រូវបានលោក សំបូរ មាណ្ណារ៉ា មើលឃើញថា អាចធ្វើឲ្យសីលធម៌ខ្មែរធ្លាក់ចុះនោះទេ ពោលគឺលោកសាស្ត្រាចារ្យ យល់ថា ការស្លៀកខ្លីទៅវត្ត នឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃបុគ្គលខ្លួនឯងទៅវិញ។ សាស្ត្រាចារ្យផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ រូបនេះ អះអាង៖«បើយើងនិយាយពីតម្លៃនៃសីលធម៌ វាមិនអាចធ្វើឲ្យសីលធម៌ខ្មែរធ្លាក់ចុះទេ ក៏ប៉ុន្តែ វាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃខ្លួនឯងផ្ទាល់។ មនុស្សខ្មែរយើងមានតម្លៃខាងវប្បធម៌ប្រពៃណី ការស្លៀកសម្លៀកបំពាក់ហ្នឹងទាំងអស់គ្នាហើយ ប៉ុន្តែ មានមួយចំនួនតូចណាមួយនោះ ដែលពួកគាត់ស្លៀកពាក់មិនសមរម្យតាមបែបបទហ្នឹង គេហៅថា មនុស្សខុសគេ»។ ផ្ទុយទៅវិញ ឪពុកម្តាយ គឺជាបុគ្គលដ៏សំខាន់នៅក្នុងការអប់រំទូន្មានកូនចៅ ឲ្យយល់ដឹងអំពីទំនៀមទំលាប់នៃការស្លៀកពាក់ឲ្យបានសមរ្យ។ លោកសាស្ត្រចារ្យ មាណ្ណារ៉ា ពន្យល់យ៉ាងដូច្នេះ។ |
ពិធីក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនាថ្មី នឹងប្រារព្ធធ្វើនៅថ្ងៃទី២ ខែមសា ឆ្នាំ២០១៧ខាងមុខ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តូរទីតាំងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ នៅក្នុងទិវាវប្បធម៌ជាតិលើកទី១៩ កាលពីដើមខែមីនាកន្លងទៅ។ កាលណោះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់សាលារចនាថ្មី គ្រោងចំណាយថវិកាប្រមាណ ១២លានដុល្លារ សង់នៅលើផ្ទៃដីប្រមាណ ៤ហិកតា នៅតំបន់ជ្រោយចង្វារ។ បើតាមប្រមុខរដ្ឋាភិបាលដដែល គម្រោងនេះត្រូវអនុវត្តឲ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីពង្រឹង និងពង្រីក គុណភាពអប់រំផ្នែកវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ ជុំវិញការសាងសង់នេះ កន្លងមកលោកស្រី ភឿង សកុណា បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា សាលារចនាថ្មី នៅតែរក្សានូវរចនាប័ទ្មខ្មែរ រក្សាអត្តសញ្ញាណវប្បធម៌ និងទម្រង់បែបបត់ជារបស់ខ្មែរ ខណៈសាលារចនាចាស់ដែលមានចំណាស់១០០ឆ្នាំ ត្រូវពង្រីកជាសារមន្ទីរជាតិ។ បើតាមលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាស្ត្រាចារ្យ នៃសកលវិទ្យាល័យយភូមិន្ទវិចិត្រសិល្បៈផ្ទាល់ ជាអ្នកគូរប្លង់សាលាថ្មីនេះ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ផ្តើមសង់នៅក្នុងឆ្នាំ១៩១៧ ពោលគឺមានចំណាស់១០០ឆ្នាំហើយ។ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានរៀបចំពិធីរំឭកខួប១០០ឆ្នាំនៃវត្តមានរបស់សាលារចនានេះ យ៉ាងអធិកអធម រយៈពេល៣ថ្ងៃ ដែលទើបតែបញ្ចប់នៅថ្ងៃទី២៦ ខែមីនា។ សាកលវិទ្យាល័យនេះ មាន៥មហាវិទ្យាល័យ គឺមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យតូរ្យតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ៕ | សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនាថ្មី នឹងប្រារព្ធធ្វើនៅថ្ងៃទី២ ខែមសា ឆ្នាំ២០១៧ខាងមុខ។ រដ្ឋាភិបាល គ្រោងចំណាយទឹកប្រាក់ប្រមាណ១២លានដុល្លារ សង់សាលារចនាថ្មីនេះ នៅតំបន់ជ្រោយចង្វារ ខណៈទីតាំងសាលារចនាចាស់ដែលមានចំណាស់១០០ឆ្នាំ ត្រូវពង្រីកជាសារមន្ទីរជាតិ។ |
ទោះបីក្រុម U23 កម្ពុជារងបរាជ័យ ៦-០ ក្រោមថ្វីជើងអូស្ត្រាលីនាជំនួបបើកឆាកក៏ដោយ លោក Felix Dalmas គ្រូបង្វឹក U23 កម្ពុជាវាយតម្លៃថា កូនក្រុមលោកធ្វើបានល្អក្នុងជំនួបនេះ ពិសេសក្នុងតង់ទី២។ កត្តានេះ បានធ្វើឲ្យគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ នៅតែជឿជាក់ថា ក្រុមកីឡាករ U23 កម្ពុជានឹងធ្វើបានល្អនៅជំនួបបន្ទាប់ជាមួយកូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។ កីឡាករ ឈង់ ប៊ុនណាត តែតបាល់ក្នុងជំនួបជាមួយអូស្ត្រាលីនៅពហុកីឡដ្ឋានជាតិ, រូបភាពទាំងអស់ពី FFC ជាមួយការបង្ហាញអារម្មណ៍សោកស្តាយចំពោះលទ្ធផលមិនល្អក្នុងជំនួបបើកឆាក លោក Felix Dalmas បាននិយាយថា៖«យើងបានដឹងហើយថា អូស្ត្រាលីជាក្រុមមួយដែលខ្លាំងនៅតំបន់អាស៊ី ហើយយើងក៏បានត្រៀមសម្រាប់ការប្រកួតនេះមួយរយៈកន្លងមកដែរ។ យើងនៅតែមានភាពជឿជាក់លើកីឡាកររបស់យើង នៅតង់ទី២ពួកគេបានបង្ហាញនូវអ្វី ដែលធ្វើឲ្យយើងនៅតែមានក្តីសង្ឃឹមនៅប្រកួតក្រោយទៀត»។ គ្រូបង្វឹកក្រុម U23 អូស្ត្រាលីលោក Graham Arnold បានចាត់ទុកជ័យជម្នះលើក្រុមកម្ពុជា វាជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់អូស្ត្រាលីក្នុងការឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍នេះ។ លោកបន្ថែមថា កត្តាដែលនាំឲ្យអូស្ត្រាលីទទួលបានជោគជ័យយ៉ាងធំធេងបែបនេះ ដោយសារលោកបានសិក្សាពីទម្រង់លេងរបស់កម្ពុជាតាមរយៈការមើលវីដេអូប្រកួតក្នុងព្រឹត្តិការណ៍ AFF U22។ មុនមកកាន់ទឹកដីកម្ពុជា ក្រុមរហ័ស្សនាមកង់ហ្គូរូមួយនេះ បានបោះជុំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ីចំនួន១សប្តាហ៍ ដើម្បីបន្ស៊ាំនឹងអាកាសធាតុ។ ទោះបីយ៉ាងណាក្តី គ្រូបង្វឹករូបនេះសង្កេតឃើញថា ក្រុមកីឡាករអាយុក្រោម២៣ឆ្នាំកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការប្រកួត និងបានបង្ហាញទម្រង់លេងយ៉ាងល្អទៀតផង។ «កម្ពុជាមានឆន្ទៈចង់ឈ្នះ ហើយក្នុងតង់ទី២ពួកគេធ្វើបានល្អ សង្ឃឹមថា ពួកគេនឹងធ្វើបានល្អពេលជួបជាមួយកូរ៉េខាងត្បូង»។ នេះជាការលើកឡើងរបស់លោក Graham Arnold។ នាជំនួបបើកពូល H នៃវគ្គជម្រុះ AFC U23 Championship 2020 កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិក្រុម U23 កូរ៉េខាងត្បូងបានលត់ក្រុមឆាយនីសតៃប៉ិក្នុងលទ្ធផល ៨-០ មុនក្រុមកង់ហ្គូរូអូស្ត្រាលីយកឈ្នះគោព្រៃកម្ពុជាក្នុងលទ្ធផល ៦-០។ សម្រាប់ជំនួបបន្ទាប់នៅថ្ងៃទី២៤ មីនា U23 កម្ពុជាប៉ះកូរ៉េខាងត្បូងនៅម៉ោង៨យប់ ក្រោយអូស្ត្រាលីជួបឆាយនីសតៃប៉ិ នៅម៉ោង៥រសៀល៕ | ទោះបីក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា រងបរាជ័យក្រោមថ្វីជើងអូស្ត្រាលី នាជំនួបបើកឆាកពូល H នៃវគ្គជម្រុះ AFC U23 Championship 2020 តែគ្រូបង្វឹក នៅតែជឿជាក់ថា U23 កម្ពុជានឹងធ្វើបានល្អនៅជំនួបបន្ទាប់។ ក្រុមកីឡាករកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងតង់ទី២ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីគ្រូបង្វឹកអូស្ត្រាលី និងអ្នកគាំទ្រ។ |
សំណុំរឿងរបស់លោក លោក កឹម សុខា ហាក់ស្ងាត់ជ្រាបក្នុងមួយរយៈពេលមកនេះ។ តាមពិត សំណុំរឿងរបស់មេដឹកនាំប្រឆាំងរូបនេះ មិនទាន់បញ្ចប់ឡើយ ដោយបន្តប្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ ចាប់តាំងពីចាញ់ក្តីនៅតុលាការភ្នំពេញមកម្ល៉េះ។ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ដូច្នេះថា៖«រហូតមកដល់ឥឡូវហ្នឹង យើងខ្ញុំជាសហមេធាវី នៅមិនទាន់ទទួលព័ត៌មានអ្វីពីសាលាឧទ្ធរណ៍ក្នុងការបន្តនីតិវិធីរឿងក្តីឯកឧត្តម កឹម សុខា នៅឡើយទេ»។ មេធាវីម្នាក់ទៀត គឺលោក ផែង ហេង ដែលធ្លាប់ការពារក្តីឲ្យលោក កឹម សុខា ក្នុងដំណាក់កាលនៅតុលាការភ្នំពេញ លើកឡើងថា បណ្តឹងតវ៉ាដែលសហមេធាវី ដាក់ទៅសាលាឧទ្ធរណ៍តាមរយៈតុលាការភ្នំពេញ ប្រហែលជាតុលាការភ្នំពេញ បានបញ្ជូនទៅដល់សាលាឧទ្ធរណ៍ហើយ។ លោក មានប្រសាសន៍ដូចអ្នកស្រី ម៉េង សុភារី ដែរ ថាសហមេធាវីរបស់លោក កឹម សុខា មិនទាន់ឮដំណឹងកោះហៅពីសាលាឧទ្ធរណ៍នោះទេ។ ចំពោះសំណួរ ដែលសារព័ត៌មានថ្មីៗបានសួរអំពីស្ថានភាពសុខភាពរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី មិនអាចឆ្លើយបានឡើយ ព្រោះអ្នកស្រី និងមេធាវីឯទៀត មិនបានចូលទៅជួបលោក កឹម សុខា សាជាថ្មីទៀតនោះទេ។ សហមេធាវីរបស់លោក កឹម សុខា បានរៀបចំបណ្តឹងដាក់ទៅសាលាឧទ្ធរណ៍តាមរយៈតុលាការភ្នំពេញ តាំងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣មក ដើម្បីជំទាស់នឹងសាលក្រមរបស់តុលាការភ្នំពេញ។ រហូតមកដល់ពេលនេះ មានរយៈពេលលើពី១ខែកន្លះទៅហើយ ប៉ុន្តែ សាលាឧទ្ធរណ៍ មិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ជំនុំជម្រះលើបណ្តឹងតវ៉ានេះនៅឡើយទេ។ លោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អះអាងថា សាលាឧទ្ធរណ៍ភ្នំពេញ ទើបនឹងទទួលបានបណ្តឹងតវ៉ារបស់លោក កឹម សុខា នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«ទើបទទួលបានថ្មីៗនេះទេ»។ លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ ផ្តល់ព័ត៌មានខ្លីថា បណ្តឹងតវ៉ារបស់លោក កឹម សុខា ត្រូវបានតុលាការភ្នំពេញ បញ្ជូនទៅសាលាឧទ្ធរណ៍ភ្នំពេញយូរហើយ ប៉ុន្តែលោក មិនចាំកាលបរិច្ឆេទនៃការបញ្ជូននោះទេ។ អនុប្រធានសាលាឧទ្ធរណ៍ បន្តថា សាលាឧទ្ធរណ៍ កំពុងធ្វើរបាយការណ៍អំពីសំណុំរឿងនេះ។ ប៉ុន្តែលោក មិនទាន់អាចនិយាយបាននោះទេថា កាលបរិច្ឆេទសម្រាប់ការបើកសវនាការ នឹងត្រូវកំណត់នៅពេលណា។ សូមរម្លឹកថា កាលពីដើមខែមីនា ឆ្នាំ២០២៣ តុលាការភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ។ ចាប់តាំងពីការប្រកាសសាលក្រមមក សហមេធាវី ទើបតែបានចូលជួបលោកតែម្តងប៉ុណ្ណោះ៕ | ដោយ៖ ទេពញាណ |
ឧត្តមសេនីយ៍ Apirat Kongsompong ដែលទើបបានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកកាលពីដើមខែតុលានេះ បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងក្រុងបាំងកកថា យោធាត្រូវបានគេឃ្លាំមើលយ៉ាងល្អិតល្អន់ ហើយពួកគេនឹងខិតខំប្រឹងប្រែងរក្សាអព្យាក្រឹតភាពឲ្យបាន។ អត្ថបទទាក់ទង ថៃ៖ ក្បាលម៉ាស៊ីនយោធាថ្មី នឹងជួយលោក ប្រាយុទ្ធ បន្តអំណាច? យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ឧត្តមសេនីយ៍ Apirat បាននិយាយបែបនេះ៖ «យើងត្រូវតែធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នបំផុត យើងមិនអាចបណ្តែតបណ្តាយឲ្យនយោបាយប្រើប្រាស់យើងបាននោះឡើយ»។ ប៉ុន្តែនៅពេលអ្នកសារព័ត៌មានម្នាក់បានចោទសួរថា តើលោកបានត្រៀមដឹកនាំរដ្ឋប្រហារផ្សេងទៀតឬយ៉ាងនោះ លោកឧត្តមសេនីយ៍ Apirat បានឆ្លើបតបវិញថា បើគ្មានជម្លោះនយោបាយកើតឡើងទេ ក្រុមយោធាគ្មានហេតុផលអ្វីត្រូវលូកលាន់ឡើយ។ លោកនិយាយបែបនេះ៖ «ប្រសិនបើបញ្ហានយោបាយមិនបង្កើតជម្លោះដូចនៅក្នុងអតីតកាលនោះទេ វាគ្មានការចាំបាច់អ្វីដែលកងទ័ពត្រូវចូលលូកដៃនោះឡើយ»។ បើពិតទៅ ថៃត្រូវបានស្ថិតក្រោមការដឹកនាំរបស់របបសឹក ចាប់តាំងពីខែឧសភា ឆ្នាំ២០១៤មកម្ល៉េះ។ រដ្ឋាភិបាលសឹកដែលដឹកនាំដោយអតីតមេទ័ពជើងគោកភូមិន្ទថៃ ប្រាយុទ្ធ ចន្ទអូចា សព្វថ្ងៃជានាយករដ្ឋមន្ត្រីថៃនោះ ម្តងជាពីរដងចេះតែពន្យារពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ យ៉ាងណាមិញការកំណត់ចុងក្រោយបង្អស់នោះគឺត្រូវនឹងខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។ គួរបញ្ជាក់ដែរថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានប្រវត្តិនៃការអន្តរាគមន៍ពីសំណាក់កងទ័ព ចាប់ផ្តើមពីឆ្នាំ១៩៣២មកម្ល៉េះ។ កាលនោះយោធាបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ (Absolute Monarchy) ដោយប្រើប្រាស់ការបដិវត្តន៍គ្មានថ្លុកឈាម។ ចំណែកឯក្នុងឆ្នាំ២០០៦ឯណោះវិញ យោធាបានទម្លាក់នាយករដ្ឋមន្ត្រីដែលកើតឡើងដោយការបោះឆ្នោត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាកំពូលមហាសេដ្ឋីវិស័យទូរគមនាគមន៍ និងជាបងប្រុសរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ លោកស្រី យីងឡាក់ ត្រូវបានរដ្ឋប្រហារដែលដឹកនាំដោយយោធា ទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០១៤។ រដ្ឋប្រហារនេះដែរជាផ្នែកមួយនៃការចលនាតស៊ូដណ្តើមអំណាចយ៉ាងយូរអង្វែងមួយ រវាងក្រុមអ្នកគាំទ្រត្រកូល ស៊ីណាវ៉ាត្រា និងក្រុមឥស្សជនរាជានិយមដែលគាំទ្រដោយយោធា៕ | មេទ័ពជើងគោកថ្មីរបស់ថៃនៅថ្ងៃទី១៧ ខែតុលា បានប្រកាសថា កងទ័ពថៃនឹងរក្សាអព្យាក្រឹតភាពឲ្យបានម៉ឹងម៉ា់ត់បំផុត និងមិនធ្វើអន្តរាគមន៍យោធាដាច់ខាត ប្រសិនបើមិនមានការផ្ទុះឡើងនៃជម្លោះនយោបាយ ក្រោយរដ្ឋាភិបាលស៊ីវិលចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតឆ្នាំក្រោយទេនោះ។ |
ក្រុមរហស្សនាមហង្សក្រហមមាន២៥ពិន្ទុនាំមុខដាច់ក្នុងតារាងលីគកំពូលអង់គ្លេស បន្ទាប់ពីឆ្លងកាត់ការប្រកួត២៩លើក មុនពេលលីគត្រូវផ្អាកបណ្តោះអាសន្នដោយសារជំងឺឆ្លង COVID-19 កាលពីខែមុន។ មកដល់ពេលនេះ គេនៅតែមិនទាន់ច្បាស់ទេថាពេលណាទើបការប្រកួតលីគដែលនៅសេសសល់រដូវកាលនេះនឹងចាប់ផ្តើមពេលណានោះទេ ខណៈ COVID-19 កាន់តែរីករាលដាលខ្លាំងពេញពិភពលោក។ បើទោះយ៉ាងនេះក្តី លោក Ceferin អះអាងថាក្រុមដែលដឹកនាំដោយលោក Jurgen Klopp ស្ទើរតែក្លាយជាជើងឯក Premier League ទៅហើយ ដែលជាការឈ្នះលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ មក។ ប្រធាន UEFA បានប្រាប់កាសែតកីឡា Ekipa ថា៖« ខ្ញុំមិនមានវិធីសាស្ត្រណាដែលអាចធ្វើឲ្យ Liverpool មិនអាចឈ្នះជើងឯកបានឡើយ។ ប្រសិនបើការប្រកួតនៅបន្តលេងនោះពួកគេប្រាកដជានឹងឈ្នះពានមិនខាន - តាមទ្រឹស្តីកីឡាពួកគេនៅមិនទាន់ឈានដល់កម្រិតធានាមែន ប៉ុន្តែវាពិតជាកៀកនឹងឈ្នះណាស់»។ លោកបន្ថែមថា ទោះបីការប្រកួតមិនបន្ត ក៏ចាំបាច់ត្រូវប្រកាសលទ្ធផលតាមវិធីសាស្ត្រផ្សេងៗហើយក៏គួរតែត្រូវកំណត់ថាក្រុមណាជាជើងឯកដែរ ហើយគ្មានហេតុផលណាដែលថាមិនមែនជា Liverpool នោះដែរ។ Ceferin ក៏បានទទូចថាផែនការខាងលើនឹងប្រើសម្រាប់លីគនៅជុំវិញពិភពលោក ក្នុងការបញ្ចប់លីគទោះសល់ការប្រកួតក្តី៕ | លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) យល់ឃើញថា គ្មានផ្លូវដែល Liverpool ត្រូវគេបដិសេធក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះទេ ទោះបីលីគត្រូវបញ្ឈប់ដោយសារតែជំងឺរាតត្បាត COVID-19 ក៏ដោយ។ |
«ម្សិលមិញកូនក្រុម ឈ្លោះគ្នាបន្តិច ថ្ងៃនេះណាត់ថ្នាក់ដឹកនាំទ័ព ប្រកួតម្តង ដើម្បីសុខភាព និង មិត្តភាពគ្នា»។ នេះជាសំណេរនៅលើហ្វេសប៊ុករបស់លោក រិទ្ធ ឌីកា ជាមួយនឹងការបង្ហោះរូបថតមួយសន្លឹកដែលរូបលោក និងលោក ខូវ ឆាយ ឈរញញឹមក្នុងសម្លៀកបំពាក់កីឡាដូចគ្នា។ លោក រិទ្ធ ឌីកា បានបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង លោកនឹងខិតខំបញ្ចប់រឿងរ៉ាវដែលនាំឲ្យខូចខាតដល់បាល់ទាត់ជាតិ។ លោកបានបន្ថែមសរសេរថា៖ «យើងទាំងអស់គ្នា ព្យាយាមយករឿងដែលគិតថាធំ អោយក្លាយទៅជាតូច ហើយរឿងតូច យើងបន្តឲ្យ អត់មានរឿងអ្វីទាំងអស់។ យើងទាំងអស់ចង់បានសន្តិភាព បើយើងរវល់តែឈ្លោះគ្នា ផែនការអភិវឌ្ឍ របស់ពួកយើងនឹងយឺតមិនខាន»។ ទាក់ទងនឹងការវាយតប់គ្នាកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា លោក ខូវ ឆាយ ក៏បានលើកឡើងក្នុងហ្វេសប៊ុករបស់ខ្លួនដែរថា នេះជាព្រឹត្តិការណ៍មួយដែលមិនគួរកើតមានសោះក្នុងលីគបាល់ទាត់កម្រិតកំពូល។ ថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិរូបនេះ បានសំណូមពរគណៈកម្មការវិន័យនៃសហព័ន្ធបាល់ទាត់កម្ពុជាស្រាវជ្រាវ និងដាក់ពិន័យអ្នកបង្កហេតុទាំងសងខាង ដើម្បីទុកជាមេរៀនដល់កីឡាករឯទៀត និងសំណូមពរកីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងអស់រាល់ការប្រកួតទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់បំផុត ដើម្បីជៀសវាងហេតុការណ៍ដូចនេះកើតឡើងម្តងទៀត។ សូមបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសកាលពីថ្ងៃទី៣ មិថុនា នៅកីឡដ្ឋានខេត្តស្វាយរៀង កើតឡើងនៅនាទីចុងក្រោយ ខណៈក្រុមភ្ញៀវឈ្នះក្នុងលទ្ធផល ២-១។ កីឡាករកូរ៉េខាងត្បូង Na Hyo-sang និងខ្សែបម្រើ Song Chi-hun ជាអ្នកសម្រេចគ្រាប់បាល់សម្រាប់ក្រសួងការពារជាតិ ខណៈគ្រាប់បាល់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ ណុប តុលា។ មូលហេតុដែលនាំឲ្យមានការទង្គិចគ្នានេះ បន្ទាប់ពីកីឡាករ ណុប តុលា លោតទៅឈូសបាល់ធ្វើឲ្យកីឡាករ Song Chi-hun ដួលមួយជំហរ ភ្លាមៗនោះកីឡាករកូរ៉េខាងត្បូងរូបនេះបានលើកដៃជន្លបម្រុងវាយ ណុប តុលា ដែលដួលនៅក្រោមរូបគេ។ ឥរិយាបថបែបនេះ ធ្វើឲ្យ តុលា និងប្រធានក្រុម សឿយ វិសាល ខឹងរហូតដល់ការវាយតប់គ្នាតែម្តង។ ការប៉ះទង្គិចគ្នានេះ នាំឲ្យកីឡាករ៤រូបត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ដោយក្នុងនោះកីឡាករក្រសួងការពារជាតិពីររូប និងព្រះខ័នរាជស្វាយរៀងពីររូប។ កីឡាករ៤រូបនោះរួមមានខ្សែការពារ សឿយ វិសាល, ណុប តុលា, Yudai Ogawa និងខ្សែបម្រើកូរ៉េខាងត្បូង Song Chi-hun។ តែយ៉ាងណាមកទល់ពេលនេះគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់ចេញសេចក្តីសម្រេចយ៉ាងនោះទេ ពាក់ព័ន្ធបញ្ហានេះ។ ហេតុការណ៍នេះ បណ្តាលឲ្យខ្សែបម្រើជប៉ុន Yudai Ogawa របស់ក្រុមក្រសួងការពារជាតិបានរងរបួសបែកក្រដាសត្រចៀក ដែលអាចចំណាយពេលប្រមាណជា១ខែ ដើម្បីសម្រាកព្យាបាល។ នេះបើតាមការអះអាងរបស់លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ។ បញ្ហារបួសនេះបានកើតឡើងបន្ទាប់ពីខ្សែបម្រើជប៉ុនខាងលើ ចូលទៅជួយអន្តរាគមន៍មិត្តរួមក្រុមក្នុងហេតុការណ៍ប៉ះទង្គិចគ្នា។ សម្រាប់ការជួយអន្តរាគមន៍នេះ កីឡាករ Yudai Ogawa ត្រូវបានក្រុមកីឡាករព្រះខ័នរាជស្វាយរៀងរត់ដេញតាមវាយពេញទីលាន ក្រោយមានការប្រតាយប្រតប់គ្នាជាមួយជំនួយការគ្របង្វឹកស្វាយរៀង៕ | លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង និងលោក ខូវ ឆាយ ថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិ បានប្រកួតបាល់មិត្តភាពរួមគ្នា មួយថ្ងៃបន្ទាប់ពីករណីប្រទូសរ៉ាយនៅកីឡដ្ឋានខេត្តស្វាយរៀងរវាងកីឡាករនៃក្រុមទាំងពីរ នៅនាទីចុងក្រោយនៃការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ |
ស្ថានីយ៍អវកាសអន្តរជាតិ ជាគម្រោងសាងសង់ពហុជាតិ ហើយការសាងសង់សំខាន់ត្រូវបានបញ្ចប់នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១១។ យ៉ាងណាមិញ ស្ថានីយ៍នេះ នៅតែបន្តត្រូវបានអភិវឌ្ឍ ដើម្បីអនុវត្តបេសកកម្ម និងការពិសោធថ្មីៗផ្សេងទៀត។ ស្ថានីយ៍អវកាសអន្តរជាតិនេះត្រូវបានចាត់ដូចជាផ្ទះសម្រាប់ក្រុមអវកាសយានិករស់នៅក្នុងលំហ។ លើសពីនេះ ស្ថានីយ៍អវកាសតែមួយនេះក៏ជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រពិសេសតែមួយគត់ដែលមនុស្សបានបង្កើតក្នុងលំហផងដែរ។ ស្ថានីយ៍អវកាសអន្តរជាតិ ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រទេសជាច្រើនលើពិភពលោករួមមានអាម៉េរិក រុស្ស៊ីនិងប្រទេសលោកខាងលិចមួយចំនួនជាដើម។ យានអវកាសនេះ វិលជុំវិញផែនដីនៅរយៈកម្ពស់ជាមធ្យមប្រហែល៤០០គីឡូម៉ែត និងធ្វើដំណើរក្នុងល្បឿនប្រហែល៣ម៉ឺនគីឡូម៉ែតក្នុងមួយម៉ោង។ នេះមានន័យថា វាគោចរជុំវិញផែនដីរៀងរាល់៩០នាទីម្តង។ អវកាសយានិកដែលកំពុងធ្វើការ និងរស់នៅលើស្ថានីយ៍នេះអាចមើលឃើញថ្ងៃរះ និងថ្ងៃលិច១៦ ដងក្នុងមួយថ្ងៃ។ យានអាវកាសនេះត្រូវបាន NASA ប្រើប្រាស់ដើម្បីស្វែងយល់បន្ថែមអំពីការរស់នៅ និងធ្វើការនៅក្នុងលំហ។ ការសិក្សាទាំងនេះ នឹងអាចធ្វើឱ្យ NASA អាចបញ្ជូនមនុស្សទៅកាន់ទីអវកាសកាន់តែឆ្ងាយជាងពេលមុនៗ។ គម្រោងបង្កើតស្ថានីយ៍អវកាសអន្តរជាតិបានចាប់ផ្តើមក្នុងនាមជាកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងវិស័យអងកាស ក្រោយពន្យារពេលយ៉ាងយូរដោយសារបញ្ហាថវិកា និងបញ្ហាបច្ចេកទេស។ ក្នុងឆ្នាំ ១៩៨០ ប្រធានាធិបតីអាម៉េរិក Ronald Reagan បានអនុញ្ញាតឱ្យរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាស (NASA) សាងសង់យានអវកាសនេះឡើងក្នុងរយៈពេល១០ឆ្នាំ។ ក្នុងឆ្នាំ១៩៩៣ អាម៉េរិកនិងរុស្ស៊ីបានយល់ព្រមបញ្ចូលផែនការស្ថានីយអវកាសដាច់ដោយឡែករបស់ពួកគេចូលទៅជាយានអវកាសតែមួយ និងបានកែប្រែឈ្មោះមកជាស្ថានីយ៍អវកាសអន្តរជាតិ។ ស្ថានីយអវកាសនេះ មានទំហំប្រហែលយន្តហោះប៊ូអ៊ីង៧៤៧ចំនួនពីរ។ វាអាចទ្រទ្រង់អវកាសយានិក ៦នាក់ និងអវកាសយានិកដែលទៅទស្សនាផងដែរ ។ បើគិតតាមទម្ងន់លើផែនដី ស្ថានីយ៍អវកាសនេះអាចមានទម្ងន់រហូតដល់ទៅជាង៤៥ម៉ឺនគីឡូក្រាម។ ក្រៅតែមន្ទីរពិសោធន៍ដែលអវកាសយានិកធ្វើការស្រាវជ្រាវ ស្ថានីយអវកាសនេះក៏មានផ្នែកជាច្រើនទៀតដែរ។ ផ្នែកមួយក្នុងចំណោមផ្នែកជាច្រើនរបស់យានអវកាសដែលសាកសង់ឡើងដោយរុស្ស៊ីគឺជាប្រព័ន្ធមូលដ្ឋានដែលត្រូវការសម្រាប់ស្ថានីយ៍អវកាសដើម្បីដំណើរការ។ លើសពីនេះ ផ្នែកនេះក៏បានផ្តល់កន្លែងរស់នៅសម្រាប់សមាជិកអាកាសយានិកផងដែរ។ នៅសងខាងនៃស្ថានីយអវកាស ជាផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ។ ផ្ទាំងសូឡាទាំងនេះប្រមូលថាមពលពីព្រះអាទិត្យដើម្បីផ្តល់ថាមពលអគ្គិសនីប្រើប្រាស់ក្នុងយានអវកាស។ ផ្ទាំងសូឡាត្រូវបានតភ្ជាប់ទៅស្ថានីយដើម្បីគ្រប់គ្រងសីតុណ្ហភាពរបស់ស្ថានីយ៍អវកាស។ លើសពីនេះ ដៃមនុស្សយន្តក៏ត្រូវបានដំឡើងនៅខាងក្រៅស្ថានីយអវកាសផងដែរ។ ដៃមនុស្សយន្តទាំងនេះត្រូវបានគេប្រើដើម្បីជួយសាងសង់ស្ថានីយអវកាសបន្ថែម។ វាក៏អាចជួយអវកាសយានិកធ្វើចលនានៅពេលពួកគេដើរលើលំហនៅខាងក្រៅផងដែរ។ ស្ថានីយអវកាសបានធ្វើឱ្យមនុស្សអាចមានវត្តមានបន្តនៅក្នុងលំហ។ មន្ទីរពិសោធន៍របស់ស្ថានីយ៍អវកាសនេះបានអនុញ្ញាតឱ្យសមាជិកអាកាសយានិកធ្វើការស្រាវជ្រាវដែលមិនអាចធ្វើទៅកន្លែងផ្សេងបាន។ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះផ្តល់អត្ថប្រយោជន៍ដល់មនុស្សនៅលើផែនដី។ ការស្រាវជ្រាវអវកាសក៏ត្រូវបានប្រើក្នុងជីវិតប្រចាំថ្ងៃដែរ។មេរៀនទាំងអស់នេះនឹងមានសារៈសំខាន់សម្រាប់ការរុករកអវកាសនាពេលអនាគត។ បច្ចុប្បន្ននេះ NASA កំពុងធ្វើការលើផែនការមួយដើម្បីរុករកពិភពលោកផ្សេងទៀត។ ស្ថានីយ៍អវកាសគឺជាជំហានដំបូងមួយ៕ | ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ជាយានអវកាសដ៏ធំមួយ និងជារចនាសម្ព័ន្ធតែមួយដ៏ធំបំផុតដែលមនុស្សបានប្រើប្រាស់នៅក្នុងលំហជុំវិញផែនដី។ យានអវកាសនេះជាកន្លែងស្នាក់នៅរបស់អវកាសយានិកនិងជាជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រតែមួយគត់ក្នុងលំហ។ |
យ៉ាងណាមិញ ថ្លើមរបស់មនុស្សយើងមានមុខងារសំខាន់ៗច្រើនណាស់ដូចជា លាងសម្អាតឈាម ផលិតប្រូតេអ៊ីនសំខាន់ៗដែលរាងកាយត្រូវការ ផលិតកូឡេស្តេរ៉ុល សម្រួលដល់ការផ្គត់ផ្គង់ថាមពល សម្រួលដល់តុល្យភាពអ័រម៉ូន ។ល។ មូលហេតុធ្វើឲ្យថ្លើមខូចខ្លាមងបំផុតមានច្រើនណាស់ដូចជា ជំងឺដំណរពូជ ជំងឺក្រិនថ្លើម និងការប៉ះពាល់នឹងសារធាតុពុលរយៈពេលយូរជាដើម ។ ដូច្នេះកាលណាថ្លើមដែលកំពុងតែជួបវិបត្តិហើយ វានឹងស្តែងចេញជាអាការៈដូចខាងក្រោមនេះ ៖ អស់កម្លាំង ស្បែកស្ងួត ឬរលាក ឈឺក្នុងពោះ ក្អួត ឬចង្អោ មានស្នាមជាំលើស្បែក ហើមក្នុងពោះ ស្បែក និងភ្នែកទៅជាលឿង អ្វីដែលជាដំណឹងល្អនោះគឺថា ថ្លើមគឺជាសរីរាង្គដែលមានភាពសម្របខ្លួនខ្ពស់មួយនៅពេលវាត្រូវបានព្យាបាល ហើយក៏អាចជាសះដោយខ្លួនឯងបានដែរ។ យ៉ាងណាមិញ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនបើសិនជាអ្នកសម្គាល់ឃើញថាមានអាការៈទាំងអស់ខាងលើនេះកើតឡើងជាប់រហូត ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺថ្លើមកំពុងតែកើនឡើងយ៉ាងខ្លាំង។ យោងទៅតាមស្ថិតិជាតិរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ជំងឺថ្លើមត្រូវបានជាប់ចំណាត់ថា្នក់ធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី៥។ |
មន្រ្ដីអាម៉េរិក បានជួបជាមួយនឹងមន្ដ្រីកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងសេអ៊ូល ជាលើកដំបូង ក្រោមយន្តការក្រុមប្រឹក្សានុយក្លេអ៊ែរ (Nuclear Consultative Group) ដើម្បីសម្របសម្រួលការឆ្លើយតប នុយក្លេអ៊ែររបស់សម្ព័ន្ធមិត្តឱ្យកាន់តែប្រសើរ ក្នុងករណីមានសង្គ្រាមជាមួយកូរ៉េខាងជើង។ «តាមរយៈសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងអាម៉េរិក ក្នុងការឈានទៅដល់ការបង្កើតឡើងជំហានថ្មីនៃនុយក្លេអ៊ែរ យើងនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការគំរាមកំហែង នុយក្លេអ៊ែរ និងមីស៊ីល ពីសំណាក់កូរ៉េខាងជើង»។ លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង ថ្លែងបែបនេះទាក់ទងទៅលើរឿងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សានុយក្លេអ៊ែរ។ លោក យូន ក៏បានបន្ថែមទៀតថា កិច្ចពិភាក្សាដំបូងនេះ ជាចំណុចដ៏សំខាន់សម្រាប់ការកសាងសមត្ថភាព ទប់ស្កាត់ដ៏រឹងមាំ និងមានប្រសិទ្ធភាព។ ក្រុម NCG ត្រូវបានប្រកាសជាលើកដំបូង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលទ្វេភាគី រវាងលោក យូន និងលោក ចូ បៃឌិននៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសា។ កិច្ចពិភាក្សា NCG លើកដំបូងនេះ ដឹកនាំដោយលោក Kim Tae-hyo ទីប្រឹក្សារងសន្តិសុខជាតិកូរ៉េខាងត្បូង និងលោក Kurt Campbell អ្នកសម្របសម្រួលសម្រាប់កិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក។ ការបង្កើតឡើង NCG ត្រូវបានរិះគន់ខ្លាំង ពីសំណាក់កូរ៉េខាងជើង ដែលចាត់ទុកយន្តការនេះ ជាការបើកចំហដល់ការពិភាក្សាអំពីការប្រើប្រាស់នុយក្លេអ៊ែរ។ ទីក្រុងព្យុងយ៉ាង ក៏ប្រឆាំងនឹងផែនការសម្ព័ន្ធមិត្ត ក្នុងការបង្កើនការបង្ហាញកម្លាំងយោធារួមបញ្ចូលទាំង នាវាផ្ទុកយន្តហោះអាម៉េរិក យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹក។ នៅក្នុងកិច្ចពិភាក្សាមួយនេះ ភាគីទាំង២នឹងផ្ដោតលើការចែករំលែកព័ត៌មាន ប្រព័ន្ធពិគ្រោះយោបល់ ជំហានសម្រាប់ការធ្វើផែនការរួម និងការអនុវត្តដើម្បីពង្រឹងការទប់ស្កាត់នុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង។ ឧត្តមសេនីយទោ John Weidner ដែលចូលរួមកិច្ចពិភាក្សានេះ ក៏រំពឹងទុកកិច្ចពិភាក្សានេះនឹងបង្កើតបានក្របខ័ណ្ឌសម្រាប់សមយុទ្ធយោធាកំពូលទ្វេភាគីថ្មី ដែលនឹងពង្រឹងផែនការរវាងសម្ព័ន្ធមិត្ត៕ | ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ |
៩ ខែក្រោយមក ការបោះឆ្នោតដែលពួកយោធានេះធ្លាប់អះអាងថាជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាការបោះឆ្នោតដែលពួកគេបានឈ្នះដោយមិនយុត្តិធម៌នោះ សម្រាប់ប្រជាពលរដ្ឋថៃភាគច្រើន វាប្រៀបដូចជារឿងក្លែងក្លាយដូច្នេះដែរ។ អ្នកវិភាគនយោបាយ និងអង្គការសិទ្ធិមនុស្សនានាបានប្រាប់ VOA ថា ប្រទេសថៃមានការវិវឌ្ឍតិចតួចប៉ុណ្ណោះនៅក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យតាំងពីការបោះឆ្នោតមក នៅក្រោមរដ្ឋាភិបាលដែលមានទំនោរទៅរកពួកយោធា។ រដ្ឋាភិបាលនេះបានរឹតបន្តឹងលើអ្នកប្រឆាំង បានត្រួសត្រាយផ្លូវឲ្យតុលាការរំលាយគណបក្សប្រឆាំង និងបានបង្ក្រាបលើសេរីភាពបញ្ចេញមតិតាមអ៊ីនធឺណិត។ លោក Titipol Phakdeewanich ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Ubon Ratchathani បានលើកឡើងអំពីរដ្ឋាភិបាលថៃបច្ចុប្បន្នដូច្នេះថា៖ «ក្រុមវរជនដដែលនៅតែគ្រប់គ្រងប្រទេស ដូច្នេះរដ្ឋាភិបាលបច្ចុប្បន្ននេះគឺជារដ្ឋាភិបាលយោធាក្នុងទម្រង់ថ្មីតែប៉ុណ្ណោះ»។ លោកបានបន្ថែមក្នុងសម្ដីដើមថា៖ «ខ្ញុំគិតថា ការណ៍ដែលប្រទេសថៃស្ថិតនៅក្នុងស្ថានការណ៍បែបនេះគឺវាអាក្រក់ជាងមុនទៅទៀត ដោយសារតែប្រទេសថៃត្រូវបានគេមើលមកថាជាប្រទេសប្រជាធិបតេយ្យ ដែលតាមពិតវាមិនមែននោះទេ។ វាគឺការយល់ខុសដែលថាប្រទេសថៃមានប្រជាធិបតេយ្យ ដោយសារតែពួកយោធានៅតែគ្រប់គ្រងប្រទេស ហើយពួកគេបានប្រើប្រព័ន្ធច្បាប់ដើម្បីគ្រប់គ្រងលើអ្វីៗទាំងអស់»។ លោក Titipol បានបន្ថែមថា ឆាកសម្ដែងនយោបាយបានចាប់ផ្ដើមឡើងដោយការបោះឆ្នោត ដែលរៀបចំឡើងក្រោមច្បាប់រដ្ឋធម្មនុញ្ញមួយ ដែលពួកយោធាបានព្រាងឡើងក្រោយពីការធ្វើរដ្ឋប្រហារ ដើម្បីធ្វើឲ្យគណបក្សធំៗចុះខ្សោយនៅក្នុងការបោះឆ្នោត ជាពិសេសគឺគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងនឹងពួកយោធា។ បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតបានបង្ហាញថា គណបក្សភឿថៃ និងសម្ព័ន្ធមិត្តគណបក្សនេះបានទទួលសំឡេងឆ្នោតគាំទ្រច្រើន គណៈកម្មការរៀបចំការបោះឆ្នោតដែលតែងតាំងដោយរដ្ឋាភិបាលយោធាបានកែប្រែលក្ខន្តិកៈសម្រាប់ការបែងចែកអាសនៈរដ្ឋសភាតាមវិធីមួយដែលធ្វើឲ្យគណបក្សភឿថៃមិនទទួលបានសំឡេងឆ្នោតភាគច្រើននៅក្នុងរដ្ឋសភា។ លោក James Buchanan បេក្ខជនថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ City University of Hong Kong ដែលធ្វើការស្រាវជ្រាវអំពីនយោបាយថៃ បាននិយាយថា៖ «ពួកយោធាហាក់ដូចជាបង្កើតក្បួនច្បាប់ឡើង បន្ទាប់ពីបានឃើញលទ្ធផលបោះឆ្នោត»។ រដ្ឋធម្មនុញ្ញដែលពួកយោធាបានព្រាងឡើងក៏អនុញ្ញាតឲ្យព្រឹទ្ធសភាដែលតែងតាំងដោយពួកយោធា ចូលរួមជាមួយនឹងរដ្ឋសភាដែលជ្រើសរើសដោយប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ សន្លឹកឆ្នោតរបស់សមាជិកព្រឹទ្ធសភាមានប្រៀបយ៉ាងជោគជ័យនៅក្នុងការគាំទ្របេក្ខជនដែលពួកយោធាចូលចិត្ត ដែលនោះគឺលោក Prayut Chan-ocha ដែលជាអតីតឧត្ដមសេនីយ៍ដែលដឹកនាំការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤។ មុនឈានចូលដល់ការបោះឆ្នោតកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ពួកយោធាបានសន្យាថានឹងលុបចោលបទបញ្ជារាប់រយ ដែលខ្លួនបានចេញនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ប៉ុន្តែអ្នកវិភាគនានាបាននិយាយថា ពួកយោធាបានទុកបទបញ្ជាមួយចំនួនដោយបញ្ចូលទៅក្នុងច្បាប់ដែលមានស្រាប់ ដែលក្នុងនោះមានទាំងក្រឹត្យមួយដែលផ្ដល់អំណាចឲ្យពួកយោធាឃុំឃាំងមនុស្សរហូតដល់ ៧ ថ្ងៃ ដោយមិនចាំបាច់មានការចោទប្រកាន់ផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដែលគណបក្សប្រឆាំងធ្វើឲ្យសម្ព័ន្ធភាពគណបក្សកាន់អំណាចមានការភ្ញាក់ផ្អើល និងទទួលបានសំឡេងឆ្នោតល្មមគ្រប់គ្រាន់នៅក្នុងការអនុម័តសំណើច្បាប់មួយដើម្បីបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិនិត្យលើក្រឹត្យទាំងនោះ ប្រធានរដ្ឋសភាបានអំពាវនាវឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដែលបានក្លាយទៅជាការបោះឆ្នោតលើកទីពីរលើសំណើច្បាប់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក។ លទ្ធផលបោះឆ្នោតលើកទីពីរនេះបានបង្ហាញថា សំណើច្បាប់នេះមិនត្រូវបានអនុម័តនោះទេដោយសារតែខ្វះសំឡេងគាំទ្រតិចតួចតែប៉ុណ្ណោះ។ លោក Titipol បាននិយាយថា៖ «មិនមានក្បួនច្បាប់ពិតប្រាកដនោះទេនៅក្នុងរដ្ឋសភា។ រដ្ឋសភាត្រូវបានគ្រប់គ្រងដោយអ្នកដែលមានអំណាចតែប៉ុណ្ណោះ»។ រយៈពេលប៉ុន្មានខែក្រោយមកបន្ទាប់ពីការបោះឆ្នោតជាតិរបស់ប្រទេសថៃ គេឃើញមានការបង្ក្រាបហិង្សាជាច្រើនកើតឡើងលើអ្នករិះគន់មិនសំចៃមាត់នានាចំពោះរដ្ឋាភិបាលយោធា។ ការបង្ក្រាបទាំងនេះបានធ្វើឡើងដោយក្រុមមនុស្សពាក់ម៉ាស់មុខ និងមួកការពារ ដែលមានកាន់ដំបងឆក់ និងបំពង់ទីប។ សកម្មជននានាបានបញ្ជាក់ថា ការបង្ក្រាបទាំងនេះ ដែលជាទូទៅធ្វើឡើងនៅកណ្ដាលថ្ងៃត្រង់ និងនៅទីសាធារណៈ គឺក្នុងគោលបំណងដើម្បីបញ្ជូនសារថាកុំឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាលយោធា។ ក្រុមអ្នករិះគន់រដ្ឋាភិបាលយោធាបានបន្តរស់នៅក្នុងការភ័យខ្លាចនៅបរទេស។ នៅរវាងខែមិនា និងខែឧសភា ឆ្នាំ ២០១៩ សកម្មជនប្រជាធិបតេយ្យថៃ ៣ នាក់ ដែលនិរទេសខ្លួនដោយខ្លួនឯងនៅក្នុងប្រទេសឡាវ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅពេលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ អ្នកប្រឆាំងម្នាក់ទៀតត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសថៃវិញដើម្បីប្រឈមនឹងការចោទប្រកាន់ថាបានដឹកនាំការបះបោរ និងចូលរួមក្នុងអង្គការសម្ងាត់មួយ។ គណបក្សអនាគតឆ្ពោះទៅមុខ ដែលទទួលបានការគាំទ្រកើនឡើងខ្លាំង ទទួលបានចំណាត់ថ្នាក់ទី ៣ នៅក្នុងការបោះឆ្នោតកាលពីខែមិនា ឆ្នាំ ២០១៩ ដោយសារតែអ្នកដែលបោះឆ្នោតឲ្យគណបក្សនេះ គាំទ្រគោលនយោបាយខ្លាំងក្លារបស់គណបក្សនេះដែលប្រឆាំងនឹងរដ្ឋាភិបាលយោធា។ ស្របពេលនោះដែរ គណបក្សអនាគតឆ្ពោះទៅមុខនេះបានរងការវាយប្រហារផ្លូវច្បាប់ ដែលមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេថាមានលក្ខណៈនយោបាយ។ តុលាការធម្មនុញ្ញបានកាត់ទោសលោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំគណបក្សនេះកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយសារតែលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅពេលដែលលោកឈរឈ្មោះបោះឆ្នោត។ តុលាការបានដកលោកចេញពីតំណែងជាសមាជិករដ្ឋសភា។ តុលាការគ្រោងនឹងសម្រេចនៅខែមករានេះថាតើគួរតែរលាយគណបក្សទាំងមូលចោលក្រោមបទចោទប្រកាន់ថាមេដឹកនាំគណបក្សនេះដឹកនាំការបះបោរ ឬក៏អត់នោះ។ លោក James Buchanan នៃសាកលវិទ្យាល័យ City University of Hong Kong បាននិយាយថា៖ «ការរំលោភសិទ្ធិមនុស្សទាំងនោះគឺកើតឡើងនៅក្នុងបរិបទដែលអ្នកមានអំណាចមិនត្រូវបានតុលាការឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេនោះទេ»។ អ្នកវិភាគ និងអ្នកតស៊ូមតិនានាបាននិយាយថា លំហបញ្ចេញមតិលើអ៊ីនធឺណិតសម្រាប់អ្នកប្រឆាំងក៏បានរួមតូចជាងមុនផងដែរ។ ច្បាប់សន្តិសុខតាមអ៊ីនធឺណិត ដែលរដ្ឋាភិបាលយោធាថៃបានអនុម័តមុនពេលបោះឆ្នោត បានចូលជាធរមានកាលពីខែឧសភា ឆ្នាំមុន។ ច្បាប់នេះផ្ដល់អំណាចថ្មីដ៏ទូលំទូលាយដល់រដ្ឋាភិបាលនៅក្នុងការតាមដានទិន្នន័យតាមអ៊ីនធឺណិត។ កាលពីខែតុលាឆ្នាំមុន រដ្ឋាភិបាលបានបញ្ជាឲ្យហាងកាហ្វេនានាដែលផ្ដល់សេវាអ៊ីនធឺណិតដោយមិនគិតថ្លៃដល់អតិថិជន ឲ្យចាប់ផ្ដើមតាមដាន និងរក្សាទុកនូវទិន្នន័យអំពីសកម្មភាពតាមអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។ រដ្ឋាភិបាលបានបើកមជ្ឈមណ្ឌលមួយដើម្បីតាមដាន និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិតនៅខែបន្ទាប់។ អ្នកស្រី Emilie Pradichit ប្រធានអង្គការមូលនិធិ Manushya របស់ប្រទេសថៃ ដែលជាអង្គការសិទ្ធិមនុស្សមួយ បាននិយាយថា រដ្ឋាភិបាលបានប្រើច្បាប់ថ្មី និងមជ្ឈមណ្ឌលថ្មីនេះជា «អាវុធ» ដើម្បីបំបិទមាត់អ្នករិះគន់ និងរារាំងការប្រឆាំងតាមអ៊ីនធឺណិត ដូចទៅនឹងវិធីដែលរដ្ឋាភិបាលយោធាបានប្រើច្បាប់ប្រឆាំងនឹងការបះបោរ និងច្បាប់បរិហារកេរ្តិ៍ផងដែរ។ អ្នកស្រីបានថ្លែងដូច្នេះថា៖ «ពួកគេព្យាយាមបង្ហាញឲ្យឃើញថា ពួកគេផ្លាស់ប្ដូរពីរដ្ឋាភិបាលយោធាទៅជារដ្ឋាភិបាលប្រជាធិបតេយ្យ ដោយការឈប់ប្រើច្បាប់ទាំងនោះ ដែលត្រូវបានស្នើឲ្យលុបចោលដោយសហគមន៍អន្តរជាតិ»។ អ្នកស្រីបានបន្តថា ជាការពិត «ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង»។ អ្នកស្រីបន្ថែមថា ប្រទេសថៃឥឡូវនេះឈានដល់ដំណាក់កាលនៃការដឹកនាំផ្ដាច់ការលើប្រព័ន្ធអ៊ីនធឺណិត។ អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat បានបដិសេធការអះអាងដែលថា ប្រទេសថៃបរាជ័យនៅក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នៅពេលដែលគេសួរអ្នកស្រីដូច្នេះ។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «លទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះកំពុងដំណើរការពេញលេញ ដូច្នេះខ្ញុំគ្មានយោបល់ណាមួយអំពីអ្វីដែលអ្នកទើបតែបានសួរនោះទេ ដោយសារតែវាមិនពិត»។ អ្នកស្រី Narumon ក៏បានច្រានចោលផងដែរនូវការអះអាងដែលថា គណៈកម្មការរៀបចំការបោះឆ្នោតបានកែប្រែលក្ខខណ្ឌសម្រាប់ការបែងចែកអាសនៈរដ្ឋសភា បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស។ មុនពេលអ្នកស្រីដាក់ទូរស័ព្ទចុះ អ្នកស្រីបានបដិសេធមិនឆ្លើយតបទៅនឹងសំណួរអំពីច្បាប់សន្តិសុខអ៊ីនធឺណិត ឬក៏សំណួរអំពីពាក្យបណ្ដឹងប្រឆាំងនឹងគណបក្សអនាគតឆ្ពោះទៅមុខ។ កន្លងមក អាជ្ញាធរថៃបានបដិសេធថា ពាក្យបណ្ដឹងប្រឆាំងនឹងគណបក្សអនាគតឆ្ពោះទៅមុខនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ និងបានបញ្ជាក់ថា ពួកគេត្រូវការច្បាប់សន្តិសុខអ៊ីនធឺណិត និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ដើម្បីចាប់ជនឧក្រិដ្ឋពិតប្រាកដ។ អាជ្ញាធរថៃក៏បានបដិសេធផងដែរថា ពួកគេមិនដឹងអំពីការបាត់ខ្លួនរបស់អ្នកប្រឆាំងនោះទេ និងបានបញ្ជាក់ថា ការវាយប្រហារលើសកម្មជនប្រជាធិបតេយ្យទាំងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៖ នៅពេលដែលក្រុមឧត្ដមសេនីយ៍យោធាថៃកំពូលៗមួយចំនួន ដែលបានផ្ដួលរំលំរដ្ឋាភិបាលថៃកាលពីឆ្នាំ ២០១៤ ប្រកាសថា ការបោះឆ្នោតដែលគេរង់ចាំជាយូរមកហើយនឹងធ្វើឡើងនៅខែមិនា ឆ្នាំ ២០១៩ ដែលបានកន្លងផុតទៅនេះ ពួកគេបានសន្យាថានឹងធ្វើឲ្យប្រទេសថៃវិលមករកលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងពេលឆាប់ៗ ក្រោយពីរដ្ឋាភិបាលយោធានេះបានគ្រប់គ្រងប្រទេសអស់រយៈពេល ៥ ឆ្នាំមក។ |
ជាកូនស្រីក្នុងគ្រួសារដែលមានឪពុកម្ដាយជាអ្នកផ្តល់សេវាកម្មទេសចរណ៍ កញ្ញា ម៉ារីយ៉ាន ក្លេ មានចំណង់ចំណូលចិត្ត និងក្ដីស្រឡាញ់លើជំនាញទេសចរណ៍ដូចឪពុកម្ដាយ។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលាបារាំងមួយក្នុងរាជធានីភ្នំពេញ យុវតី ម៉ារីយ៉ាន បានសម្រេចចិត្តទៅបន្តការសិក្សាជំនាញទេសចរណ៍នៅសាកលវិទ្យាល័យ ESTHUA ដែលជាសាកលវិទ្យាល័យទេសចរណ៍ធំជាងគេនៅប្រទេសបារាំង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត កញ្ញា ម៉ារីយ៉ាន លើកឡើងពីមូលហេតុជ្រើសរើសជំនាញទេសចរណ៍បែបនេះ៖«តាំងពីតូច ខ្ញុំបានរស់នៅក្នុងវិស័យទេសចរណ៍ជាមួយឪពុកម្ដាយ ដែលមានសណ្ឋាគារនៅខេត្តរតនគិរីជាង២០ឆ្នាំមកហើយ។ ខ្ញុំចូលចិត្តជួយឪពុកម្ដាយ ជួយទទួលភ្ញៀវ ជួយលក់វត្ថុអនុស្សាវរីយ៍។ ហើយតាំងពីឪពុកម្ដាយខ្ញុំ បើកសមាគមអភិរក្សដំរី ខ្ញុំមានអារម្មណ៍ចង់ជួយផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍ក្នុងស្រុកខ្មែរ»។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយកញ្ញា ម៉ារីយ៉ាន ក្លេ កូនខ្មែរកាត់បារាំងដូចតទៅ៖ ការស្រឡាញ់ និងចូលចិត្តវិស័យទេសចរណ៍ មិនមែនជាការបង្ខិតបង្ខំពីក្រុមគ្រួសារឡើយ ពោលគឺជាជ្រើសរើសរបស់កញ្ញា ម៉ារីយ៉ាន ក្លេ។ យុវតីកូនកាត់ខ្មែរ-បារាំងរូបនេះ ចង់ឱ្យឃើញវិស័យទេសចរណ៍នៅកម្ពុជារីកចម្រើន ខណៈវិស័យទេសចរណ៍ ជាវិស័យមួយដែលផ្ដល់នូវប្រភពចំណូលដល់សេដ្ឋកិច្ចជាតិ។ មានសម្បុរខ្មែរស្រអែម យុវតី ម៉ារីយ៉ាន មើលឃើញថា កម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ទាំងធម្មជាតិ និងវប្បធម៌។ កូនខ្មែរកាត់បារាំងរូបនេះ ស្រឡាញ់តំបន់រមណីយដ្ឋានអង្គរវត្តច្រើនជាងតំបន់ណាទាំងអស់នៅកម្ពុជា។ ទោះបីបច្ចុប្បន្នកម្ពុជា និងសាកលលោក កំពុងជួបវិបត្តិកូវីដ-១៩ ដែលរាំងស្ទះការធ្វើដំណើររបស់ភ្ញៀវទេសចរក្ដី ប៉ុន្តែយុវតី ម៉ារីយ៉ាន នៅតែចង់សិក្សាជំនាញទេសចរណ៍។ «កូវីដ-១៩ បានប៉ះពាល់ដល់ជំនួញទេសចរណ៍របស់ក្រុមគ្រួសារខ្ញុំ និងអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ប៉ុន្តែខ្ញុំគិតថាបញ្ហានេះ ជាបញ្ហាដែលយើងត្រូវទទួលស្គាល់។ ហើយខ្ញុំគិតថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងជួយឱ្យទេសចរណ៍ធ្វើដំណើរកម្សាន្តឡើងវិញ»។ នេះជាការរៀបរាប់របស់យុវតីវ័យ១៨ឆ្នាំ ម៉ារីយ៉ាន ក្លេ។ កញ្ញា ម៉ារីយ៉ាន ក្លេ ក្រោយបញ្ចប់ការសិក្សាជំនាញទេសចរណ៍នៅប្រទេសបារាំង កញ្ញា ម៉ារីយ៉ាន ក្លេ សង្ឃឹមថានឹងផ្ដល់ប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ម៉្យាងវិញទៀត តាមរយៈការសិក្សានេះ ម៉ារីយ៉ាន នឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ និងប្រពៃណីរបស់ខ្មែរ ដល់និស្សិតមកពីបណ្ដាប្រទេសផ្សេងៗ ដែលសិក្សាជាមួយនាង។ លោកស្រី ខៃ ចិន្តា ម្តាយរបស់កញ្ញា ម៉ារីយ៉ាន ក្លេ មានអារម្មណ៍សប្បាយរីករាយ នៅពេលដែលកូនស្រីជ្រើសរើសជំនាញទេសចរណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា។ ម្ចាស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា លោកស្រី ខៃ ចិន្តា យល់ឃើញថា ការជ្រើសរើសជំនាញទេសចរណ៍របស់កូនស្រី គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។ វិស័យទេសចរណ៍ ជាជំនួញដ៏ធំរបស់ក្រុមគ្រួសារលោកស្រី ខៃ ចិន្តា ដែលបម្រើសេវាកម្មស្នាក់នៅដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ស្រ្តីប្រឡូកក្នុងវិស័យទេសចរណ៍ជាង ២០ឆ្នាំរូបនេះ មានជំនឿចិត្តបែបនេះ៖ «ខ្ញុំសង្ឃឹមថានៅពេលកូនស្រីខ្ញុំរៀនចប់ នឹងជួយការងារឪពុកម្ដាយ ពិសេសចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា»៕ កញ្ញា ម៉ារីយ៉ាន ក្លេ ក្រុមគ្រួសារកញ្ញា ម៉ារីយ៉ាន ក្លេ លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា | ភ្នំពេញ៖ កូនខ្មែរកាត់បារាំង កញ្ញា ម៉ារីយ៉ាន ក្លេ ដែលជាតារាបង្ហាញម៉ូដ និងជាអតីតទូតសុច្ឆន្ទៈសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជ្រើសរើសជំនាញទេសចរណ៍ សម្រាប់ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសបារាំង។ យុវតីវ័យ១៨ឆ្នាំរូបនេះ ចង់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការសិក្សានៅក្រៅប្រទេស។ |
បើតាមទំព័រហ្វេសប៊ុក លោក វេង សាខុន ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជានាំចេញកសិផលសរុប ទៅទីផ្សារក្រៅប្រទេសបានចំនួន ៧ ៩៨៤ ២៥១, ៨៣ តោន ដោយទទួលបានចំណូលជាង ៤,៩ពាន់លានដុល្លារអាម៉េរិក។ យោងតាមប្រភពដដែល កសិផលដែលនាំចេញសរុប ដែលកម្ពុជាសម្រេចបាននេះ គឺមានកើនឡើង ៦៣,៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ ក្នុងចំណោម កសិផលសរុបដែលនាំចេញរួមមាន អង្គរ ជាង៦១ម៉ឺនតោន, ស្រូវ ជាង៣,៥លានតោន, ចំណិតដំឡូងមីក្រៀម ជាង១,៦លានតោន, ដំឡូងមីស្រស់ ជាង១,១លានតោន, ម្សៅដំឡូងមី ជាង៣,៥ម៉ឺនតោន, កាកសំណល់ដំឡូងមី ជាង៩ពាន់តោន។ គ្រាប់ស្វាយចន្ទី ជាង៩៣ម៉ឺនតោន, គ្រាប់ពោត ជាង២០ម៉ឺនតោន, គ្រាប់សណ្ដែកបាយ ជាង២,៨ម៉ឺនតោន, គ្រាប់សណ្ដែកសៀង ជាង១សែនតោន, ផ្លែចេកស្រស់ ជាង៤២ម៉ឺនតោន, ផ្លែក្រូចថ្លុង ជាង៣,៨ម៉ឺនតោន, ផ្លែស្វាយស្រស់ ជាង២៤ម៉ឺនតោន, ដំណាប់ស្វាយ ជាង១,៧ម៉ឺនតោន, ទឹកស៊ីរ៉ូប៍ស្វាយ ជាង៤ពាន់តោន, ដូងប្រេង ៦,២ម៉ឺនតោន, ម្រេច ២,៨ម៉ឺនតោន, បន្លែចម្រុះជាង ១០០តោន និងផលិតផលចំនួន ៩៥មុខផ្សេងទៀត ចំនួន ១៨ម៉ឺនតោន៕ | ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជានាំចេញកសិផលបានជាង ៧,៩លានតោន ដោយកើនឡើងជាង៦៣ភាគរយ ទៅកាន់ទីផ្សារទិសដៅក្រៅប្រទេសចំនួន ៦៨ រកចំណូលបានជិត៥ពាន់លានដុល្លារ។ បើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ |
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda CLICK160 SPEEDING TOMORROW ស៊េរីថ្មី ជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។ តោះអ៊ីចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda CLICK160៖ ចង្កៀងមុខថ្មី! រចនាថ្មីបែប Futuristic Dual LED ជំនាន់ចុងក្រោយ បង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អ និងទាក់ទាញគ្រប់ក្រសែភ្នែក។ និមិត្តសញ្ញា CLICK160 ថ្មី! ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោង កាន់តែទាក់ទាញ ហើយឆ្លុះបញ្ចាំងពីភាព PREMIUM SPORTY លើសគេ។ New Honda Smart Key កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។ New Full Digital Speedometer ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចំងាយចរ នាឡិកា ភ្លើង សញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ ។ New Wider Tyre សំបកកង់ធំជាងមុន ទាំងខាងមុខនិងខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។ New USB Charger in Console Box កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេលវេលា រក្សារទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ New Large Luggage Box ឃ្លុបដាក់ឥវ៉ាន់មានទំហំធំ អាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 18លីត្រ។ eSAF (Enhanced Smart Architecture Frame) តួថ្មី eSAF អភិវឌ្ឍន៍មកជាមួយលក្ខណៈពិសេស បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។ New Generation of Engine Technology eSP+ ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែប PREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។ ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ៖ ពណ៌ស៖ ប្រកបដោយអនុភាពនៃល្បឿនគ្មានគូប្រៀប ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាពដ៏លើសលប់ ពណ៌ក្រហម៖ ឆ្ពោះទៅកាន់អនាគតដ៏អស្ចា្យ បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ៕ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម Website: https://bit.ly/SpeedingTomorrow (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ។ |
ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកក្កដា លោកវេជ្ជបណ្ឌិត Anthony Fauci វ័យ៨១ឆ្នាំ បានបញ្ជាក់ថា លោកនឹងចូលនិវត្តន៍នៅពេលអាណត្តិរបស់ លោក ចូ បៃឌិន បញ្ចប់ដែរ។ «ខ្ញុំមិនទាន់បានប្រកាសជាផ្លូវការពីការចូលនិវត្តន៍របស់ខ្ញុំនោះឡើយ ក៏ប៉ុន្តែខ្ញុំនឹងអាចនឹងចូលនិវត្តន៍ចាប់ពីពេលនេះរហូតដល់ពេលដាច់អាណត្តិរបស់លោក ចូ បៃឌិន ក្នុងនាមជាប្រធានាធិបតី»។ លោក Fauci បានបញ្ជាក់បែបនេះ។ យ៉ាងណាក្ដី លោក Fauci ក៏មិនទាន់ច្បាស់នឹងឈប់បម្រើការងារនៅពេលជាក់លាក់ណាមួយនោះឡើយ ព្រោះលោកនៅចង់បន្តការងារដោយសារតែនៅមានកម្លាំង និងមានចំណង់ចំណូលចិត្តបម្រើការងារចំពោះសុខភាពសាធារណៈអាម៉េរិក និងសុខភាពសាធារណៈសកល។ លោក Fauci បានក្លាយជានាយកវិទ្យាស្ថានជាតិនៃអាលែកហ្សី និងជំងឺឆ្លង (NIAID) ចាប់តាំងពីឆ្នាំ ១៩៨៤ មកដល់បច្ចុប្បន្ន ដោយលោកបម្រើការងារឱ្យប្រធានាធិបតីអាម៉េរិក៧នាក់មកក្និងតំណែង។ នៅឆ្នាំ២០២០ វេជ្ជបណ្ឌិតរូបនេះ បានដើរតួយ៉ាងសំខាន់បំផុតនៃកិច្ចខិតខំរបស់រដ្ឋាភិបាលអាម៉េរិកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ទោះប្រទាំងប្រទើសគ្នាលើវិធានការជាច្រើនក្ដី៕ | មន្ត្រីជាន់ខ្ពស់អាម៉េរិកខាងជំងឺឆ្លង វេជ្ជបណ្ឌិត Anthony Fauci បានបញ្ជាក់ថា លោកនឹងចូលនិវត្តន៍នៅត្រឹមចុងអាណត្តិប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ ក៏ប៉ុន្តែការចូលនិវត្តន៍ អាចនឹងកើតឡើងលឿនជាងនេះដែរ។ |
ដ្បិតច្បាប់នេះ មិនទាន់ដល់ដៃលោក ដូណាល់ ត្រាំ ក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន ហាក់ដូចជាជឿជាក់ថា ប្រធានាធិបតីអាមេរិក នឹងមិនអនុម័តច្បាប់នេះឡើយ។ ថ្លែងចំពោះមុខថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីទូតបរទេស នៅក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងដំណើរការសាងសង់ នៅខណ្ឌជ្រាយចង្វារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«លោក ត្រាំ មិនល្ងង់រុញកម្ពុជាចេញពីទំនាក់ទំនងខ្លួនទេ»។ អះអាងបែបនេះហើយ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ប្រសិនជាអាមេរិកនៅតែចង់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាមែននោះ វាក៏មិនប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ ពោលគឺវាគ្រាន់តែប៉ះពាល់មន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានពន្យល់ថា បើអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ដូចជាសម្ដេច ទៀ បាញ់ នោះវានឹងប៉ះពាល់ដល់ទំនាក់ទំនងការពារជាតិ, បើដាក់លើសម្ដេច ស ខេង គឺប៉ះពាល់ដល់កម្លាំងនគរបាលជាតិ, បើដាក់លើលោក ប្រាក់ សុខុន នឹងនាំឲ្យមានផលអវិជ្ជមានដល់ការទូតរវាងប្រទេសពីរជាដើម។ ទាក់ទងនឹងច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានេះ ត្រូវបានលោក ថេត យូហូ (Ted Yoho) សមាជិករដ្ឋសភាអាមេរិកម្នាក់ ដែលជាមេផ្តើមគំនិតតាក់តែងច្បាប់នេះតាំងពីអំឡុងខែមេសាមក ដោយបានចេញសេចក្តីថ្លែងការណ៍ស្តីពីការអនុម័តរបស់រដ្ឋសភា។ ក្នុងសេចក្តីថ្លែងការណ៍នោះ សមាជិករដ្ឋសភារូបនេះ បានលើកឡើងថា សេចក្តីស្នើច្បាប់របស់លោក នឹងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដែលចូលរួមធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងចំណោមសេចក្តីស្នើច្បាប់ទាំងនោះ មានសេចក្តីស្នើច្បាប់មួយ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិក តាក់តែងឡើង ដើម្បីជំរុញឲ្យលោក ត្រាំ ផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP នៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍លោក ថេត យូហូ បាននិយាយដូច្នេះថា៖«របបលោក ហ៊ុន សែន បានប្រើអំពើហិង្សា ការគំរាមកំហែង និងការកាត់ទោស ដើម្បីកម្ចាត់ក្រុមប្រឆាំង»។ អត្ថបទទាក់ទង ទណ្ឌកម្មកម្ពុជា៖ សេចក្តីស្នើច្បាប់សមាជិកសភាអាមេរិកនៅវែងឆ្ងាយទៀត សភាអាមេរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលខ្មែរ, អ្នកនាំពាក្យ ស្នើឲ្យគិតឡើងវិញ ជានីតិវិធី សេចក្តីស្នើច្បាប់នេះ ត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិកដើម្បីសុំការយល់ព្រម មុននឹងផ្ញើបន្តទៅឲ្យប្រធានាធិបតីពិចារណា។ ក្នុងករណីឆ្លងផុតព្រឹទ្ធសភា សេចក្ដីស្នើច្បាប់ផ្ដើមគំនិតដោយលោក ថេដ យូហូ នេះ នឹងធ្លាក់ដល់ដៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានពេល១០ថ្ងៃ ដើម្បីចុះហត្ថលេខាលើសំណើច្បាប់នេះ ឲ្យក្លាយជាច្បាប់តែម្ដង។ ប៉ុន្តែលោកក៏អាចទាត់ចោល (Veto) បានដែរ។ បើទោះជាលោក ត្រាំ សម្រេចចិត្តទាត់ចោលមែន ក៏មិនមែនមានន័យថា សេចក្ដីស្នើច្បាប់នេះអសារបង់ទៅវិញដែរ។ បានន័យថា ក្នុងករណី Veto ខាងលើ សភាទាំងពីរអាចបោះឆ្នោតបដិសេធការទាត់ចោលនេះវិញ (Override) ដោយសំឡេងពីរភាគបីនៃសមាជិកទាំងអស់។ ដូចនេះសេចក្ដីស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ផ្លូវការ។ មានករណីខ្លះទៀត ប្រធានាធិបតីអាមេរិក ក្រោយទទួលបានសេចក្ដីស្នើច្បាប់ពីសភា ក៏មានសិទ្ធិមិនធ្វើអ្វីដែរ។ «កម្ពុជាមិនស្លាប់ទេ» ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលឆ្លើយតបទៅនឹងនីតិបញ្ញត្តិអាមេរិក ដោយសម្ដេចនិយាយពន្យុះថា បើរដ្ឋបាលអាមេរិក ចង់ដាក់ ឬចង់ដក ធ្វើតែម្ដងទៅ ហើយកុំនិយាយច្រើន៕ | ភ្នំពេញ៖ អាមេរិក នឹងមិនចេញច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានោះទេ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឆ្លើយតបទៅនឹងសភាជាន់ទាបអាមេរិក ដែលបានអនុម័តសេចក្ដីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា» ក្នុងគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ |
«The Sacred Riana» បានទទួលប្រាក់រង្វាន់ចំនួន១០ម៉ឺនដុល្លារអាមេរិកក្នុងនាមជាម្ចាស់ពាន Asias Got Talent រដូវកាលទី២ ដោយបានសំឡេងគាំទ្រលើសក្រុមរាំហ៊ីបហប់ហ្វីលីពីន DM-X Comvaleñoz ។ យុវជនហ្វីលីពី Neil Rey Garcia Llanes ដែលយកសំឡេងចេញពីបំពងកធ្វើភ្លេង (Beatboxer) បានលេខ៣ ខណៈបេក្ខជនម៉ុងហ្គោលី Canion Shijirbat ដែលសម្តែងក្បាច់រាំជាមួយបច្ចេកវិទ្យាឌីជីថល បានលេខ៤។ ជាមួយគ្នានេះ បេក្ខជនស៊ីរី Sobhi Shaker ដែលសម្តែងរហស្សកម្មសន្លឹកបៀ និងក្រុមរាំពត់ខ្លួន ADEM Dance Crew ពីកៀហ្ស៊ីសស្ថាន បានជាប់ បានទទួលសំឡេងគាំទ្របន្តបន្ទាប់នៅវគ្គផ្តាច់ព្រ័ត្រ។ កម្មវិធី Asias Got Talent រដូវកាលទី២ បានបើកការប្រកួតប្រជែងតាំងពីខែមេសាមក ហើយចាប់ផ្តើមចាក់ផ្សាយតាមទូរទស្សន៍ AXN Asia ពីថ្ងៃទី១២ ខែតុលា រហូតដល់រកបានម្ចាស់ពានផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។ បេក្ខជន-បេក្ខនារីពីប្រទេសចំនួន២៧នៅអាស៊ី បានចូលរួមប្រកួតប្រជែង ដែលក្នុងនោះ ការសម្តែងសមត្ថភាពមានជាង៧០ ។ កម្មវិធីស្វែងរកអ្នកមានសមត្ថភាព ទេពកោសល្យប្រចាំតំបន់អាស៊ីនេះ មានលោក David Foster ផលិតករផ្នែកតន្ត្រីដែលធ្លាប់ឈ្នះរង្វាន់ Grammy Award ១៦លើក តារាចម្រៀងឥណ្ឌូណេស៊ី Anggun ម្ចាស់ពាន World Music Award និងតារាចម្រៀងប៉ប់អន្តរជាតិ Jay Park គឺជាចៅក្រមក្នុងកម្មវិធី។ បើទោះបីជាពិធីករលោក Alan Wong និងលោក Justin Bratton បានប្រកាសថា «The Sacred Riana» ជាម្ចាស់ពាន Asias Got Talent រដូវកាលទីពីរក៏ដោយ តែនាងរក្សាជំហររឹងមាំ និងមុខស្ងួត ដូចជាអំឡុងពេលបញ្ចេញសមត្ថភាពដដែល។ សមត្ថភាពសម្តែងរបស់នាង Riana មានការទាក់ទាញចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ពីព្រោះពួកគេមិនដែលបានឃើញបែបនេះទេពីមុនមក។ កាសែត The Straits Times បានព្យាយាមសាកសួរនាង ប៉ុន្តែមិនឆ្លើយតបតឡើយ ដោយនាងចង់រក្សាភាពស្ងៀតស្ងាត់ និងគួរឲ្យខ្លាចនេះបន្តទៀត។ ទោះបីជាយ៉ាងណាក៏ដោយ គេក៏ធ្លាប់បានឃើញនាង Riana ញញឹម និងនិយាយធម្មតា ក្នុងបទសម្ភាសតាមទូរទស្សន៍កន្លងមកផងដែរ។ សូមទស្សនាការសម្តែងសមត្ថភាពកន្លងមករបស់ «The Sacred Riana»៖ វគ្គ Judges Audition វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វគ្គ Grand Final សម្តែងមុនពេលប្រកាសលទ្ធផល៖ The Sacred Riana ក្លាយជាម្ចាស់ពាន AGT៖ | បេក្ខនារីដែលមានរហស្សនាមថា «The Sacred Riana» (Riana ដ៏ពិសិដ្ឋ) បានទទួលសំឡេងគាំទ្រតាមរយៈការបោះឆ្នោតអនឡាញ ដើម្បីក្លាយជាម្ចាស់ពានកម្មវិធី Asia's Got Talent (រដូវកាលទី២) ដែលផ្សាយនៅលើកញ្ចក់ទូរទស្សន៍ AXN Asia។ បេក្ខនារីឥណ្ឌូណេស៊ីដែលមានវ័យ២៥ឆ្នាំរូបនេះ គឺជាអ្នកសម្តែងរហស្សកម្មដ៏គួរឲ្យខ្លាច ដោយនាងតាំងខ្លួនជាខ្មោចងាកក ចុះឡើងជាមួយនឹងទឹកមុខមាំទាំ។ |
ការផ្សាយរបស់នគរបាលជាតិ ឲ្យដឹងថា ជនសង្ស័យទាំង១០នាក់នេះ បានវាយទៅលើជនរងគ្រោះ ដែលជាជនជាតិដូចគ្នា២នាក់ផ្សេងទៀត នៅកាស៊ីណូ បណ្ដាលឲ្យសន្លប់បាត់ស្មារតី ហើយក៏លើកដាក់ក្នុងរថយន្តដើម្បីធ្វើសកម្មភាពប្រើអំពើហិង្សាបន្តទៀតនៅកន្លែងផ្សេង។ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីចុះធ្វើអន្តរាគមន៍។ នេះបើតាមការបន្តរបស់នគរបាលជាតិ។ នគរបាលជាតិ បានបន្ថែមថា ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានតាមចាប់ជនសង្ស័យខាងលើនៅចំណុចមុខផ្សារចិន ស្ថិតក្នុងខេត្តព្រះសីហនុ និងរំដោះជនរងរងគ្រោះ។ នគរបាលជាតិ បានស្រង់សម្ដីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ថា ជនរងគ្រោះជាបុគ្គលិកកាស៊ីណូផ្នែកអនឡាញ ហើយជនសង្ស័យក៏ជាបុគ្គលិកដូចគ្នា។ លោក ជួន ណារិន្ទ បានបន្តថា សមត្ថកិច្ច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕ | ជនជាតិចិន ១០នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួន ក្រោយពីប្រើអំពើហិង្សាទៅលើជនជាតិចិន ២នាក់ផ្សេងទៀត។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។ |
«យើងគ្រូបង្រៀន ខំរៀនចង់ងាប់ ទីបំផុតដើរតែធ្វើខ្ញុំគេ។ ដូច្នេះ ខ្ញុំដើរប្រមូលគ្រូជាង២០នាក់ ចូលហ៊ុនគ្នា បើកសាលាហ្នឹងឡើង។ ម្យ៉ាងទៀត សាលាគេផ្សេង គេមិនសូវយកគ្រូចាស់ៗទេ តែសាលានេះ យកគ្រូចាស់ៗ ព្រោះទុកគាត់ចោល គឺបណ្តាលឲ្យស្ត្រេស និងឆាប់ស្លាប់។ ដូច្នេះ យកពួកគាត់មក ដើម្បីផ្ទេរចំណេះដឹង និងជួបគ្នានិយាយលេងផង»។ នេះជាប្រសាសន៍របស់ លោកគ្រូ សិង ស៊ីថុន អតីតនាយកវិទ្យាល័យទួលទំពូង។ ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៅគេហទំព័រថ្មីៗ ជាមួយ លោក សិង ស៊ីថុន នាយកសាលាមហាសាស្ត្រា ដូចតទៅ៖ | ភ្នំពេញ៖ លោកគ្រូ សិង ស៊ីថុន បានបើកសាលាឯកជនមួយឈ្មោះ «មហាសាស្ត្រា» ដើម្បីប្រមូលគ្រូចូលនិវត្តន៍មកពីវិទ្យាល័យចម្រុះក្នុងរាជធានីនៅភ្នំពេញ មកចែករំលែកចំណេះដឹង និងចងក្រងសៀវភៅទុកជាឯកសារដល់អ្នកជំនាន់ក្រោយ។ ក្នុងវ័យ៧០ឆ្នាំ អតីតនាយកវិទ្យាល័យទួលទំពូងដែលបានចូលនិវត្តន៍រូបនេះ បានមានប្រសាសន៍ថា ក្រៅពីបង្រៀន លោកចង់ឃើញគ្រូចាស់ៗ បានជួបគ្នា និងសំណះសំណាលគ្នា ដើម្បីកែអផ្សុកផងដែរ។ |
«ម៉ាឃិធីង» ឬ«កិច្ចទីផ្សារ»មានន័យថាសំណុំនៃសកម្មភាពបុគ្គល ស្ថាប័ន ឬក្រុមហ៊ុននានាក្នុងការបង្កើតតម្លៃ ការផ្សព្វផ្សាយ ការជំរុញ ការដោះដូរ និងការផ្តល់នូវអ្វីដែលមានប្រយោជន៍ដល់អតិថិជន ដៃគូ និងសង្គមទាំងមូល៕ | «ម៉ាឃិធីង»អាន និងសរសេរតាមភាសាអង់គ្លេស និងបារំាង marketing។ ពាក្យនេះ ហៅជាភាសាខ្មែរថា កិច្ចទីផ្សារ។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។ |
«ខ្ញុំមិនដឹងថាមិនអ្វីកើតឡើងឲ្យប្រាកដឡើយ។ ខ្ញុំគិតថាវាជាសោកនាដកម្ម ជារឿងអាក្រក់មិនគួរកើតឡើងឡើយ។» ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃទី៤ ខែកញ្ញា ដោយសំដៅករណីបំពុលអ្នកនយោបាយប្រឆាំងរុស្ស៊ី Alexei Navalny ។ សព្វថ្ងៃ លោក Navalny កំពុងសម្រាកក្នុងមន្ទីរពេទ្យអាល្លឺម៉ង់ដោយត្រូវបានដឹកតាមយន្តហោះពីតំបន់ស៊ីបេរីទីដែលលោកត្រូវបានជឿថា ត្រូវគេបំពុល។ រដ្ឋាភិបាលបែរឡាំងប្រកាសថា លោក Navalny ត្រូវបានបំពុលដោយថ្នាំ Novichok ដែលជាថ្នាំពុលកម្រិតខ្ពស់របស់យោធារុស្ស៊ី។ ប៉ុន្តែលោក ត្រាំ លើកឡើងថា អាមេរិកមិនទាន់បានឃើញព័ស្តុតាងផ្ទាល់ភ្នែកនៅឡើយទេទាក់ទងការបំពុលនេះ ហើយដឹងតាមការប្រកាសរបស់អាល្លឺម៉ង់ប៉ុណ្ណោះ។ ទីក្រុងបែរឡាំង បានរាយការណ៍ពីការរកឃើញរបស់ខ្លួនឲ្យសមាជិកណាតូ ហើយអគ្គលេខាធិការណាតូ លោក Jen Stoltenburg ក៏ជឿថា លោក Navalny ត្រូវបានបំពុលដោយ Novichok ដែរ។ «យើងមិនទាន់ឃើញវានៅឡើយទេ តែខ្ញុំនឹងមើលវា (ព័ស្តុតាង) ។» លោក ត្រាំ បន្ថែមបែបនេះជាមួយនឹងលើកឡើងបែបព្រមានថា អ្វីដែលអាល្លឺម៉ង់បង្ហាញដូចជាពិតទៅហើយ ហើយបើពិតជាដូច្នោះមែន លោកនឹងខឹងរុស្ស៊ីមែនទែន។ ក្រោយការប្រកាសរបស់អាល្លឺម៉ង់ សហភាពអឺរ៉ុបក៏គំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី បើករណីនេះជាការពិត។ ណាតូវិញ ក៏ស្នើឲ្យមានការស៊ើបអង្កេតមួយលើករណីបំពុលនេះដែរ។ ប៉ុន្តែវិមានក្រេមឡាំងរបស់រុស្ស៊ី បន្តបដិសេធការចោទប្រកាន់នេះ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov និយាយថា លទ្ធភាពនៃការបំពុលត្រូវបានពិចារណាតាំងពីដើមទីមក ខណៈដែលពេទ្យរុស្ស៊ីបង្ហាញថា វាមិនមែនជាការពិតក្ដី។ ចំណែករដ្ឋមន្ត្រីការបរទេស Sergei Lavrov វិញ លើកឡើងថា អាល្លឺម៉ង់មិនបានចែកព័ត៌មានអ្វីជាមួយរុស្ស៊ីឡើយ។ លោកបន្តថា រុស្ស៊ីគ្មានអ្វីត្រូវលាក់បាំងឡើយ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែកញ្ញានិយាយថា អាមេរិកមិនឃើញព័ស្តុតាងទាក់ទងការបំពុលលោក Alexei Navalny អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ីឡើយ ខណៈអាល្លឺម៉ង់ទីដែលលោក Navalny កំពុងសម្រាកព្យាបាល បានប្រកាសពីការរកឃើញព័ស្តុតាងហើយនោះ។ ករណីបំពុលនេះ ធ្វើឲ្យទំនាក់ទំនងអឺរ៉ុប និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន រហូតមានការគំរាមដាក់ទណ្ឌកម្មផង។ ទីក្រុងមូស្គូនៅតែអះអាងពីភាពត្រឹមត្រូវរបស់ខ្លួន។ |
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ប្រាប់អ្នកកាសែតដូច្នេះ បន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី៨ ខែកុម្ភៈ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ តាមប្រសាសន៍របស់ លោក ឈៀង យ៉ាណារ៉ា នាកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាពបន្ត ពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយផ្តោតលើអាទិភាព៣គឺ ការគាំទ្រការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការលើកកម្ពស់គុណភាពនៃការរស់ នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ភាគីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា លើវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈម ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការកន្លងមក ក្នុងន័យបន្ត ឯកសារផ្តល់ហិរញ្ញប្បទានមួយចំនួនរួចហើយ។ ជាមួយគ្នានេះ គម្រោងធ្វើឱ្យប្រសើរឡើងវិញការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី៤ គម្រោង អភិវឌ្ឍន៍គម្រោងកំពង់ផែកុងទីនឺរថ្មី គម្រោងធ្វើឱ្យប្រសើរឡើងនៃ មន្ទីរពេទ្យបង្អែកពេទ្យ ខេត្តបាត់ដំបង គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គម្រោងពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងជើងជំហានទី២ គម្រោងសាងសង់ស្ពានបន្ទាន់នៅតំបន់ រងគ្រោះដោយ សារទឹកជំនន់ គម្រោងសាង សង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង សរុបជាទឹកប្រាក់ប្រមាណ៤៥២លានដុល្លារអាមេរិក។ ក្រៅពីនេះភាគីជប៉ុនក៏កំពុងសិក្សា គម្រោងបង្កើតរថភ្លើង ធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជារាជធានីភ្នំពេញ។ ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនជួយពន្លឿនការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជាក៏ដូចជាគាំទ្រ ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០។ ការបន្តផ្តល់ហិរញ្ញ ប្បទានយ៉ាង សន្ធឹកសន្ធាប់នេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគី ទាំងពីរក្នុងការពង្រឹងភាព ជាដៃគូ យុទ្ធសាស្ត្រ ស្របតាមគោលការសម្រេចរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ។ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយគណៈ ប្រតិភូមកពីទីស្នាក់ ការកណ្ដាល ដែលរួមមាន តំណាងក្រសួងការបរទេស តំណាងក្រសួង ហិរញ្ញវត្ថុ តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងតំណាងទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំងមន្ត្រីស្ថានទូត ជប៉ុននិងទីភ្នាក់ងារ JICA ប្រចាំកម្ពុជាបាន ពិភាក្សាជាមួយភាគីកម្ពុជា នូវគោលដៅចម្បងៗចំនួន៤គឺ ពិនិត្យមើលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍សំខាន់ដែលបានរួមចំណែក ដ៏ថ្លៃថ្លាដល់ដំណើរ ការស្វែងរកសន្តិភាព នៅកម្ពុជា និងបានផ្តល់ហិរញ្ញប្បទានជាច្រើន សម្រាប់ការស្តារ និង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច។ គិតត្រឹម ឆ្នាំ២០១៧ភាគីមិត្តបានបើកផ្តល់ហិរញ្ញប្បទានសរុប ប្រមាណ២.៨៤០លានដុល្លារអាម៉េរិកដល់កម្ពុជា៕ | រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន ប្រមាណ១៦៨លានដុល្លារ អាមេរិក ដល់កម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីបន្តអនុវត្តន៍គម្រោងអាទិភាព ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ |
បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ គម្រោងបង្កើតរោងចក្រផលិតស្រាបៀ របស់ក្រុមហ៊ុនខាងលើ នឹងបង្កើតឱកាសការងារដល់ពលរដ្ឋបាន៥៥០កន្លែង។ ជាមួយនឹងគ្នានេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន៤ទៀត បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រនានា ដែលមានតម្លៃវិនិយោគសរុប៤៣,៩លានដុល្លារ។ ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD បានបោះទុនវិនិយោគប្រមាណ២០លានដុល្លារ លើការបង្កើតរោងចក្រផលិតថ្នាំកសិកម្ម នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្ររបស់ក្រុមហ៊ុននេះ អាចបង្កើតការងារបាន១៧៤កន្លែង។ ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD ត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) នៅក្នុងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយនេះ ផងដែរ។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ១១,៧លានដុល្លារ ដែលអាចបង្កើតការងារបាន៥២កន្លែង។ ក្រុមហ៊ុន BLISSFULL CAPITAL CO., LTD ត្រូវបាន CDC អនុម័តឱ្យបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងតម្លៃប្រមាណ៩,៥លានដុល្លារ នៅក្នុងទីតាំងដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងវិនិយោគនេះ អាចផ្តល់ឱកាសការងារដល់ពលរដ្ឋបាន២០០កន្លែង។ ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD វិញ CDCបានអនុម័តឱ្យបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនវិនិយោគ២,៦លានដុល្លារ ដោយអាចបង្កើតការងារបានរហូត ៣៥៨កន្លែង៕ រយៈពេល៨ខែមកនេះ កម្ពុជាទទួលបានការវិនិយោគពីវិស័យឯកជន បានត្រឹមតែ១១៣គម្រោងប៉ុណ្ណោះ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩(COVID-19) ។ តួលេខនេះ បង្ហាញថា គម្រោងវិនិយោគឯកជននៅកម្ពុជា ធ្លាក់ចុះរហូតដល់៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតស្រាបៀមួយកន្លែង នៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ CDC បានបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួន៧៨លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិតស្រាបៀ។ |
សម្រាប់ឆ្នាំថ្មី ឆ្នាំខាល មគ្គនាយិកា គឺព្រះនាង កិរិណីទេវី រាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលត្រូវមកគ្រប់គ្រងផែនដី ជម្ពូទ្វីប។ តាមក្បួនតម្រា ព្រះនាង ទ្រង់អម្ពរពណ៌បៃតងលម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា។ ព្រះហស្តស្តាំទ្រង់ កង្វេរ រីឯព្រះហស្តខាងឆ្វេងទ្រង់ កាំភ្លើង។ ព្រះនាង កិរិណីទេវី ទទួលតំណែងបន្តព្រះនាង មណ្ឌាទេវី។ បើតាមក្បួនហោរារបស់លោក អ៊ឹម បុរិន្ទ ទេវតាឆ្នាំនេះ សោយ សណ្តែក-ល្ង ដែលជាភស្សាហារ ដែលបានកំណត់តាំងពីបុរាណ។ ថ្ងៃចូលឆ្នាំ ជាថ្ងៃវារៈមហាសង្រ្កាន្ត រីឯថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា ជាវារៈវ័នបត ខណៈថ្ងៃសៅរ៍១៥កើត នាវេលាម៉ោង១៣ ៤៩នាទី និង៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេចបរិបូរណ៍។ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានណែនាំដល់ពលរដ្ឋប្រុសស្រី រៀបចំគ្រឿងសក្ការបូជា អុជប្រទីបជា្វលា ថ្វាយព្រះរតនត្រ័យ លះបង់ចិត្តអាក្រក់ គំនុំគំកួន ព្យាបាទ ឈ្នានីស ហើយតាំងចិត្តប្រព្រឹត្តល្អប្រកបដោយករុណា មុទិតា ឧបេក្ខា និងបញ្ញា៕ | នាវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នេះ ជាថ្ងៃចូលឆ្នាំខាល ត្រីស័ក ដែលជាវារៈមហាសង្ក្រាន្ត។ នេះបើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយ លោក អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ |
រថយន្តនេះ មានលក្ខណៈពិសេសយ៉ាងច្រើន ប្លែកពីរថយន្តដទៃ និងត្រូវបានប្រើប្រាស់ដោយអ្នកវិនិយោគដែលជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អភិជននានានៅក្នុងពិភពលោក។ តើរថយន្តនេះ មានលក្ខណៈប្លែកពិសេស និងយ៉ាងអស្ចារ្យយ៉ាងដូចម្តេច? សូមទស្សនាការពន្យល់បន្ថែមពីលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Star Auto Cambodia ខាងក្រោមនេះ៖ | រថយន្ត Mercedes-Benz ម៉ូឌែល Maybach S 560 4MATIC សេរីឆ្នាំ២០១៨ ជាប្រភេទរថយន្តដែលទំនើបជាងគេបំផុត នៅក្នុងត្រកូលររថយន្ត Mercedes-Benz ដ៏ល្បីល្បាញ។ Maybach S560 4MATIC សេរីឆ្នាំ២០១៨ ត្រូវបានរចនា និងដំឡើង យ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ និងចំណាយពេលជាច្រើនឆ្នាំ ក្នុងការស្រាវជ្រាវ និងការរចនា។ |
ភ្ញៀវទេសចរជាតិ-អន្តរជាតិមានបំណងទៅកម្សាន្តនៅរមណីយដ្ឋានព្រះវិហារ នឹងមានភាពងាយស្រួលជាងមុនដោយទេសចរគ្រាន់តែទៅមណ្ឌលបដិសណ្ឋារកិច្ច ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសាងសងនៅមុខសារមន្ទីរ ធម្មជាតិសកល ទេសចរនឹងអាចទទួលបានព័ត៌មានសម្រាប់ដំណើរកម្សាន្ត។ភ្ញៀវទេសចរ អាចទិញសំបុត្រ ជួលមគ្គុទ្ទេស ជួលរថយន្តសួរព័ត៌មានផ្សេងៗនៅមណ្ឌលបដិសណ្ឋារកិច្ចនេះបាន។ លោក គង់ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មាន ThmeyThmey25តាមបណ្ដាញសង្គមតេឡេក្រាមថា កន្លងមកទេសចរ ទៅលេងប្រាសាទព្រះវិហារដោយមិនសូវទទួលបានព័ត៌មានលម្អិត និងមិនសូវយល់ស៊ីជម្រៅពីតម្លៃនៃប្រាង្គប្រាសាទនោះទេ។ ដូច្នេះមណ្ឌលបដិសណ្ឋារកិច្ចនេះ នឹងជាកន្លែងប្រមូលផ្ដុំព័ត៌មានប្រាសាទដែលអាចជំរុញឱ្យទេសចរស្វែងយល់ពីតម្លៃបេតិកភណ្ឌបាន។ រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ «មណ្ឌលបដិសណ្ឋារកិច្ចនឹងផ្ដល់ព័ត៌មានសំខាន់ៗពីប្រាសាទព្រះវិហារដើម្បីឱ្យទេសចរបានស្គាល់បានយល់ពីប្រវត្តិសាស្ត្ររបស់ប្រាសាទមុននឹងទៅទស្សនា។ ទេសចរបានយល់ នោះពេលទស្សនាគឺអាចបង្កើនតម្លៃប្រាសាទថែមទៀត»។ នេះជាការបញ្ជាក់របស់លោកគង់ ពុទ្ធិការ។ តាមរយៈការផ្ដល់ព័ត៌មានលម្អិតរបស់អ្នកនៅមណ្ឌលបដិសណ្ឋារកិច្ច លោក គង់ ពុទ្ធិការ រំពឹងថា ទេសចរនឹងអាចយល់ពីតម្លៃនៃប្រាសាទនិងឈប់គិតថាមកប្រាសាទគ្រាន់តែទស្សនា ដោយមិនសិក្សាបន្ថែម។ បើតាមលោក ពុទ្ធិការក្នុងមណ្ឌលបដិសណ្ឋារកិច្ចនេះ ក៏មានរៀបចំឱ្យមានផ្សារសហគមន៍ដែលទេសចរអាចទិញរបស់អនុស្សាវរីយ បន្លែ ផ្លែឈើ ពីប្រជាជនក្នុងសហគមន៍ផងដែរ។ សូមជម្រាបផងដែរថាអាជ្ញាធរជាតិព្រះវិហារ កំពុងដំណើរការសាងសង់មណ្ឌលបដិសណ្ឋារកិច្ចនេះ បានរយៈពេល២ខែហើយនិងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២២។ មណ្ឌលបដិសណ្ឋារកិច្ចប្រាសាទព្រះវិហារមានទីតាំងនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ | អាជ្ញាធរជាតិព្រះវិហារកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ច ដើម្បីផ្ដល់ព័ត៌មានពីសេវាកម្មទេសចរណ៍កន្លែងកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។ មិនត្រឹមតែផ្ដល់សេវាកម្មមណ្ឌលបដិសណ្ឋារកិច្ចនេះ ក៏ដើរតួនាទី ជាកន្លែងផ្ដល់ចំណេះដឹង និងបង្ហាញភ្ញៀវទេសចរឱ្យយល់ពីតម្លៃបេតិកភណ្ឌរបស់ប្រាសាទនានាផងដែរ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.