text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ១. ម្ចាស់ក្សត្រីយ៍អង់គ្លេសអេលីហ្សាបែតទីពីរ   ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីររបស់អង់គ្លេស នៅថ្ងៃទី៨ ខែកញ្ញា បានសោយទិវង្គត ក្រោយសោយរាជ្យ និងជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសរយៈពេល៧០ឆ្នាំ។ ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ក្នុងព្រះជន្ម៩៦ព្រះវង្សា ធ្វើឱ្យមេដឹកនាំក្នុងពិភពលោកជាច្រើនសម្តែងភាពសោកស្តាយយ៉ាងខ្លាំង។    ២. អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ   អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពនៅក្នុងវ័យ ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីត្រូវបានបាញ់ប្រហារក្នុងតំបន់ណារ៉ា ក្នុងពេលស្វែងរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់។   ៣. អតីតមេដឹកនាំសហភាពសូវៀត លោក  Mikhail Gorbachev   លោក  Mikhail Gorbachev អតីតមេដឹកនាំសហភាពសូវៀតចុងក្រោយ បានស្លាប់នៅក្នុងវ័យ ៩១ឆ្នាំ នាខែសីហា។ លោក ជាមេដឹកនាំមួយរូប ដែលធ្វើឱ្យសង្រ្គាមត្រជាក់បញ្ចប់ទៅដោយសន្តិវិធី។ ក្រោយមរណភាព មេដឹកនាំពិភពលោកជាច្រើនបានចូលរួមរំលែកទុក្ខ និងសរសើរពីស្នាដៃរបស់លោក។    ៤. អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន   អតីតប្រធានាធិបតីចិនលោក ជាំង ហ្សេមីន បានទទួលមរណភាព នៅចុងខែវិច្ឆិកាកន្លងទៅ ដោយសារជំងឺមហារីកឈាម និងការលែងដំណើរការសរីរាង្គមួយចំនួន។ លោក ជាំង ជាអគ្គលេខាបក្សកុម្មុយនិស្តចិនពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០២, ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០០៤ និងជាប្រធានាធិបតីចិនពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣។    ៥. អតីតប្រធានាធិបតីអ៊ុយក្រែន លោក Leonid Kravchuk    លោក Leonid Kravchuk អតីប្រធានាធិបតីអ៊ុយក្រែនដំបូង បានទទួលមរណភាព នៅក្នុងខែឧសភាកន្លងទៅ ក្នុងវ័យ ៨៨ឆ្នាំ។ អតីតមេដឹកនាំរូបនេះ ជាអ្នកចូលរួមដ៏សកម្ម ក្នុងការប្រកាសឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៩១។ លោក Kravchuk មានសុខភាពមិនសូវល្អឡើយ និងបានវះកាត់បេះដូងនៅក្នុងឆ្នាំ២០២១។    ៦. អតីតប្រធានាធិបតីម៉ិកស៊ិក លោក Luis Echeverria   លោក Luis Echeverria អតីតប្រធានាធិបតីម៉ិកស៊ិកនៅក្នុងឆ្នាំ១៩៧០ បានទទួលមរណភាពនៅក្នុងវ័យ ១០០ឆ្នាំ។ លោកជាមេដឹកនាំមួយរូប ដែលបានសន្យាបើកចំហប្រទេសចំពោះលទ្ធិប្រជាធិបតេយ្យ។ លោក Luis Echeverria បានទទួលមរណភាពនៅក្នុងខែកក្កដាកន្លងទៅ។  ៧. អតីតប្រធានាធិបតីប៉េរូ លោក Francisco Morales Bermudez    អតីតប្រធានាធិបតីប៉េរូ លោក Francisco Morales Bermudez បានទទួលមរណភាពនៅក្នុងវ័យ ១០០ឆ្នាំ នៅក្នុង១៥ ខែកក្កដា។ លោកជាអតីតមេដឹកនាំយោធាមួយរូប ដែលបានត្រួតត្រាយផ្លូវសម្រាប់រដ្ឋាភិបាលស៊ីវិលត្រលប់មកកាន់អំណាចវិញ៕   
នៅក្នុងឆ្នាំ២០២២ បុគ្គលមានឥទ្ធិពលជាច្រើនរូប បានទទួលមរណភាព ដោយសារតែជរាពាធ ការធ្វើឃាត និងជំងឺជាដើម។ ក្នុងចំណោមបុគ្គលមានឥទ្ធិពលទាំងនោះមានដូចជា អតីតមេដឹកនាំចិន ជប៉ុន សូវៀត រួមទាំងម្ចាស់ក្សត្រីយ៍អង់គ្លេស។ ខាងក្រោមនេះជាបុគ្គលសំខាន់ៗ ដែលទទួលមរណភាពនៅក្នុងឆ្នាំ២០២២។
  ក្រោយការប្រកាសដកទ័ពរបស់អាមេរិក និងសម្ព័ន្ធមិត្តពីអាហ្វហ្កានីស្ថាន សភាពការណ៍ក្នុងប្រទេសក៏ប្រែទៅជាផុយស្រួយកាន់តែខ្លាំង ដោយក្រុមឧទ្ទាមតាលីបង់បានបង្កើនការប្រយុទ្ធរបស់ខ្លួនដើម្បីត្រួតត្រាប្រទេសឡើងវិញ។ ការដកទ័ពរបស់អាមេរិក នឹងបញ្ចប់នៅចុងខែសីហានេះ ហើយគេបារម្ភថា រដ្ឋាភិបាលក្រុងកាប៊ុល នឹងមិនអាចទប់ទល់ការរុលទៅមុខរបស់កម្លាំងក្រុមតាលីបង់ឡើយ។ ប្រទេសជាច្រើន ចាប់ផ្ដើមប្រាប់ឱ្យប្រជាជនពួកគេចាកចេញពីអាហ្វហ្កានីស្ថាន។    ក្នុងសេចក្ដីណែនាំថ្មីរបស់ក្រសួងការបរទេស ខំមិនវែល និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសចេញថ្ងៃទី៦ ខែសីហា ប្រជាជនអង់គ្លេសដែលរស់នៅអាហ្វហ្កានីស្ថាន ត្រូវបានណែនាំឱ្យចាកចេញភ្លាមតាមជើងយន្តហោះពាណិជ្ជកម្ម បើសិនជាអាច ព្រោះស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ចក្រភពអង់គ្លេស ក៏ព្រមានពលរដ្ឋរបស់ខ្លួនឯទៀតមិនត្រូវធ្វើដំណើរទៅកាន់អាហ្វហ្កានីស្ថានផងដែរ។   ជាមួយគ្នានេះ ក្រសួងការបរទេសអង់គ្លេស ក៏រំឭកពលរដ្ឋដែលកំពុងនៅអាហ្វហ្កានីស្ថាន កុំរំពឹងលើការជម្លៀសបន្ទាន់ណាមួយ ព្រោះវាមានកំណត់ប៉ុណ្ណោះ។    ការព្រមានរបស់អង់គ្លេស ក៏កើតឡើងស្របពេលដែលក្រុមឧទ្ទាមតាលីបង់បង្កើនសកម្មភាពរបស់ខ្លួនប្រឆាំងរដ្ឋាភិបាលក្រុងកាប៊ុល។ ការដកទ័ពរបស់អាមេរិក និងសម្ព័ន្ធមិត្តចម្រុះ ផ្ដល់ឱកាសឱ្យក្រុមជ្រុលនិយមមួយនេះ វាយដណ្ដើមត្រួតត្រាទឹកដីកាន់តែទូលាយ។ តាមការប៉ាន់ស្មាននានា ក្រុមនេះទំនងជាគ្រប់គ្រងទីជនបទនៅអាហ្វហ្កានីស្ថានទាំងស្រុងទៅហើយ និងកំពុងបន្តវាយយកទីក្រុងធំៗបន្តបន្ទាប់ទៀត។   នៅថ្ងៃទី៦ ខែសីហា ក្រុមតាលីបង់ បានចូលគ្រប់គ្រងទីក្រុង Zaranj ទីរួមខេត្ត Nimroz នៅភាគពាយព្យប្រទេស ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីរួមខេត្តទីមួយធ្លាក់ក្រោមដៃក្រុមឧទ្ទាមគិតតាំងពីខែឧសភាមក។ អភិបាលរងខេត្ត លោក Roh Gul Khairzad ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងនេះដោយមិនមានការប្រយុទ្ធឡើយ៕   
ចក្រភពអង់គ្លេស បានប្រាប់ពលរដ្ឋរបស់ខ្លួនទាំងអស់ឱ្យចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់ ព្រោះស្ថានការណ៍ក្នុងប្រទេសនេះកាន់តែគ្រោះថ្នាក់ ខណៈការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់មានសភាពក្ដៅឡើងៗ។ ជាលើកដំបូងតាំងពីចាប់ផ្ដើមយុទ្ធនាការខែឧសភា ក្រុមតាលីបង់ ក៏បានចូលកាន់កាប់ទីក្រុងសំខាន់មួយនៅភាគពាព្យផងដែរ។
  នៅឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមាន៧អាសនៈ លោក សួង សៀម ពីគណបក្សយុវជនកម្ពុជា ជាប់ជាជំទប់ទី២ រីឯលោក នូ លាភ ពីគណបក្សប្រជាជនកម្ពុជា ជាមេឃុំ និងលោក គាន់ ថាត ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក៤រូបទៀត មាន លោក ហ៊ឹន អ៊ឺន, អ្នកស្រី ណយ វណ្ណះ, លោក សៀន សុខខន ពីគណបក្សប្រជាជនកម្ពុជា និងលោក យឿន វឿន ពីគណបក្សភ្លើងទៀន។   នៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត លោក ប៊យ សុវណ្ណ ពីគណបក្សយុវជនកម្ពុជា បានតំណែងជាជំទប់ទី២ ខណៈ លោក ប៉ុក សារិន ពីគណបក្សប្រជាជនកម្ពុជា ជាមេឃុំ និងលោក ឆែម ស៊ីណាត ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិកពីររូបទៀត សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា ដែលមាន អ្នកស្រី ស៊ឹម ចាន់តារ៉ា និងលោក ណឹប ប្រុស។   នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ឯណោះវិញ លោក ឡាយ តាំ ជាសមាជិកក្រុមប្រឹក្សាតែម្នាក់គត់ ដែលជាកូតាគណបក្សយុវជនកម្ពុជា ដោយបានតំណែងជាជំទប់ទី២ ខណៈអ្នកជាប់ឆ្នោតផ្សេងទៀត សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលរួមមាន លោក ប៊ុន រ៉េ ជាមេឃុំ, លោក ថន រុន ជាជំទប់ទី១ លោក ជា សារិន និងអ្នកស្រី លេ ស៊ី ជាសមាជិក។   គណបក្សយុវជនកម្ពុជា ក៏បានចូលរួមប្រកួតប្រជែងកាលពីការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ២០១៧ ផងដែរ ប៉ុន្តែមិនទទួលអាសនៈឡើយ។ សម្រាប់ការប្រកួតប្រជែងក្នុងអាណត្តិទី៥ គណបក្សយុវជនកម្ពុជា បានដាក់បេក្ខភាពប្រកួតប្រជែងនៅ១១៤ឃុំ-សង្កាត់ ក្នុង១៨រាជធានី-ខេត្ត។   យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។   គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។   បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក៕       
 សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ ទទួលបានអាសនៈជាជំទប់ទី២នៅចំនួនបីឃុំ ពោលគឺឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត និង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
  តើរលកឆ្លងលើកទី២ (Second Wave) នៃ COVID-19 គឺជាអ្វី? ហេតុអ្វីបានជាអ្នកជំនាញជាច្រើននៅលើពិភពលោក ព្រមានពីគ្រោះថ្នាក់នៃរលកឆ្លងលើកទីពីរនេះ?  មកទល់ពេលនេះ គេមិនទាន់អាចកំណត់ពីរយៈពេលជាក់លាក់ នៃរលកឆ្លងលើកទី២ របស់កូរ៉ូណាវីរុសបានទេ ព្រោះវាមិនទាន់លេចចេញជារូបរាងនៅឡើយ។ បើតាមនិយមន័យរបស់វេបសាយ Medical Net រលកឆ្លងលើកទីពីរ គឺជាបាតុភូតនៃជំងឺឆ្លងសកល ដែលអាចកើតឡើង បន្ទាប់ពីករណីឆ្លងក្នុងរលកលើកទី១ មានភាពធូរស្រាល និងក្រោយមក មានករណីឆ្លងកើនឡើងវិញ។    ជាក់ស្តែង រលកឆ្លងបែបនេះ វាបានកើតឡើងរួចមកហើយ នៅក្នុងវិបត្តិជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ដែលបានកើតឡើងនៅដើមសតវត្សរ៍ទី២០។ តាមវេបសាយប្រវត្តិសាស្ត្រ History ជំងឺផ្តាសាយអេស្ប៉ាញ បានចាប់ផ្តើមឡើងនៅក្នុងខែមីនា ឆ្នាំ១៩១៨ និងបានរីកសាយយ៉ាងខ្លាំងនៅក្នុងទី្វបអឺរ៉ុប។ ការរីកសាយភាយនេះ គឺកើតឡើង ដោយសារតែការចល័តកងទ័ពនៅទ្វីបអឺរ៉ុប ក្នុងសង្គ្រាមលោកលើកទី១។ រហូតមកដល់ខែកក្កដា ករណីឆ្លងជំងឺផ្តាសាយអេស្ប៉ាញ បានថយចុះជាលំដាប់។ ប៉ុន្តែនេះ គ្រាន់តែជាស្ថានភាពល្អ មុនពេលព្យុះដ៏កាចសហាវមកដល់តែប៉ុណ្ណោះ។    នៅចុងខែកក្កដាឆ្នាំ១៩១៨ នាវាយោធាជាច្រើនគ្រឿងដែលមិនដឹងមានផ្ទុកអ្នកជំងឺផ្តាសាយអេស្ប៉ាញ បានចាកចេញពីកំពង់ផែមួយ នៅប្រទេសអង់គ្លេស ដោយទៅចតនៅបារាំង អាមេរិក និងអាហ្រិ្វកខាងលិច។ ពេលនេះហើយ ដែលរលកឆ្លងលើកទី២ នៃជំងឺផ្តាសាយអេស្ប៉ាញបានចាប់ផ្តើម។ ក្នុងរយៈពេលរលកឆ្លងលើកទី២នេះ មនុស្សជាច្រើនលាននាក់បានឆ្លង និងស្លាប់ ជាពិសេសក្រុមយុវជន។ បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រ ប្រចាំនៅសកលវិទ្យាល័យ Ohio  លោក James Harris បានលើកឡើងយ៉ាងដូច្នេះថា៖ «ការចល័តយោធាយ៉ាងឆាប់រហ័សនៅជុំវិញសកលលោក គឺជាការចម្លងជំងឺឆ្លងនេះយ៉ាងខ្លាំងបំផុត»។ ក្នុងន័យនេះ ករណីរលកឆ្លងលើកទី២ គឺកើតចេញពីការបំលាស់ទីរបស់មនុស្ស ដែលមានផ្ទុកជំងឺដោយមិនដឹងខ្លួន និងបង្កឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ឡើង។    យ៉ាងណាមិញសម្រាប់ស្ថានការណ៍ COVID-19ក្នុងពេលបច្ចុប្បន្នវិញ អ្នកជំនាញសុខាភិបាល មិនទាន់អាចកំណត់បានទេ ថាតើរលកឆ្លងលើកទី២ នៃកូរ៉ូណាវីរុសនឹងកើតឡើងនៅពេលណា។ ដោយផ្អែកទៅតាមបទពិសោធន៍នៃជំងឺឆ្លងនាពេលអតីតកាល អ្នកជំនាញបានត្រឹមតែព្រមានតែប៉ុណ្ណោះថា រលកឆ្លងទី២នៃ COVID-19 នឹងសាហាវជាងនេះ។ ម្យ៉ាងក្នុងកាលៈទេសៈករណីឆ្លងCOVID-19 ធ្លាក់ចុះបែបនេះ មនុស្សលែងសូវប្រុងប្រយ័ត្ន ដែលអាចបង្កឲ្យមានរលកឆ្លងលើកទី២ កើតមាននាពេលខាងមុខដ៏ឆាប់។    ជាក់ស្តែង  លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានព្រមានថា រលកឆ្លងលើកទី២ នៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសនៅអាមេរិក នឹងកាន់តែអាក្រក់ថែមទៀត នៅក្នុងរដូវត្រជាក់ខាងមុខ។ បើតាមការពន្យល់របស់នាយក CDC រូបនេះ នាពេលខាងមុខ វាគឺជារដូវត្រជាក់ ហើយជំងឺផ្តាសាយ និងCOVID-19 នឹងវាយប្រហារអាមេរិកក្នុងពេលជាមួយគ្នាតែម្ដង។ បញ្ហានេះ វានឹងបណ្តាលឲ្យករណីឆ្លងនៅអាមេរិក និងអត្រាអ្នកស្លាប់ កាន់តែកើនច្រើនឡើងថែមទៀត។  ចំណែកបរិបទកម្ពុជាវិញ បើទោះបីជាCOVID-19 បានស្ងប់ស្ងាត់ក្នុងរយៈពេលជិត ១ខែក៏ដោយ ក៏ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ទទូចឲ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នជាងមុខតាមរយៈវិធានការដូចជា ការរក្សាអនាម័យឲ្យបានទៀងទាត់ ជៀសវាងការជួបជុំមនុស្សច្រើន ការដាក់ចត្តាឡីស័កបុគ្គលទើបវិលត្រលប់មកពីបរទេស និងវិធានការផ្សេងៗទៀត ដើម្បីបង្ការជំងឺឆ្លងជាសកលមួយនេះ កើតមាននៅក្នុងប្រទេស។ ចំណាត់ការបែបនេះ គឺជាការការពារ បង្ការករណីកើនឡើងជាថ្មី និងចៀសវៀង មិនឲ្យមានករណីឆ្លងជាថ្មីដូចនៅតាមបណ្តាប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង និងព្រុយណេក្នុងរយៈពេលចុងក្រោយនេះជាដើម។     ពាក់ព័ន្ធនឹងរលកទីលើកទី២នៃCOVID-19 នេះ មានប្រទេសមួយចំនួន កំពុងតែព្រួយបារម្ភពីការកើនឡើងករណីជាថ្មី។ តួយ៉ាង ព្រុយណេ បន្ទាប់ពីមិនបានរាយការណ៍ករណីឆ្លងថ្មីតាំងពីថ្ងៃទី១៩ ខែមេសាកន្លងមក ប្រទេសមួយនេះ បានរកឃើញករណីឆ្លងថ្មី ១ករណី នាថ្ងៃទី៦ ខែឧសភា និងថ្ងៃបន្ទាប់មាន ២ករណី។ ចំណែកនៅកូរ៉េខាងត្បូងវិញ មានការកើនឡើងករណីឆ្លងកូរ៉ូណាវីរុសជាច្រើន ដែលមានពាក់ព័ន្ធនឹងក្លឹបកម្សាន្ត ក្នុងតំបន់ពហុវប្បធម៌Itaewon ដ៏ល្បីឈ្មោះប្រចាំរដ្ឋធានីសេអ៊ូល។ គិតត្រឹមថ្ងៃទី១១ កូរ៉េខាងត្បូង បានរកឃើញអ្នកឆ្លង ៧៥នាក់ មានពាក់ព័ន្ធនឹងក្លឹបកម្សាន្ត ក្នុងតំបន់ Itaewon។ ដោយបារម្ភរលកឆ្លងលើកទី២ អាជ្ញាធរក្រុងសេអ៊ូល បានបញ្ជាឲ្យបិទក្លិបកម្សាន្ត រង្គសាលទាំងអស់ និងត្រៀមធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង ។    យ៉ាងណាមិញ នៅប្រទេសចិន ដែលជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូង ក៏បានរកឃើញករណីឆ្លងក្នុងស្រុកច្រើនជាងមុខដែរ ក្នុងរយៈពេលចុងក្រោយនេះ។ នាថ្ងៃទី១១ ខែឧសភា ចិនបានរកឃើញករណីឆ្លងក្នុងស្រុកចំនួន ១០ករណី ក្នុងចំណោមករណីរកឃើញ១៧ករណី។ ជាពិសេសនាថ្ងៃទី១០ ខែឧសភា ទីក្រុងវូហានប្រទេសចិន បានរាយការណ៍ថាមានករណីឆ្លង COVID-19 ១ករណីជាថ្មី។ បន្ថែមពីលើនេះ ក្រុងវូហាន នាថ្ងៃទី១១ ខែឧសភា បានរាយការណ៍ថា មានករណីឆ្លងជាបណ្តុំចំនួន ៥ករណីបន្ថែមទៀត ក្នុងចំណោម ១៧ករណីថ្មីនៅទូទាំងប្រទេស។  ការរកឃើញនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងផ្ទុះCOVID-19 ដំបូងនេះ អាក់ខានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស តាំងពីថ្ងៃទី៣ ខែមេសាមកម្ល៉េះ។ ដើម្បីទប់ស្កាត់រលកឆ្លងលើកទី២ នៃCOVID-19 រដ្ឋបាលក្រុងប៉េកាំងបានបទបញ្ជាឲ្យប្រជាជនចេះរក្សាអនាម័យជាងមុន នៅចម្ងាយពីគ្នា ១ម៉ែត្រ ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ហាមស្តោះទឹកមាត់ក្នុងទីសាធារណៈ និងវិធានការផ្សេងទៀត។ ចំណែកនៅតំបន់ផ្សេងទៀត ចិនឲ្យប្រជាជនពាក្យម៉ាស់ ការដំឡើងកម្មវិធីស្វែងរក COVID-19 ការរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យ និងវិធានការជាច្រើនទៀត។    ចំណែកនៅតំបន់អឺរ៉ុបវិញ ស្ថានភាពករណីឆ្លង COVID-19 បានធ្លាក់ចុះជាលំដាប់។ ការណ៍នេះ បានបណ្តាលឲ្យរដ្ឋាភិបាលប្រទេសមួយចំនួន បន្ធូរបន្ថយការរឹតត្បិត ក៏ដូចជាគម្រោងលើកចោលការរឹតត្បិតនៅក្នុងប្រទេសផងដែរ។ ជាក់ស្តែងអ៊ីតាលី និងអេស្ប៉ាញ បានអនុញ្ញាតឲ្យប្រជាជននៅតំបន់ខ្លះចេញពីផ្ទះបានហើយ។ បើទោះបីជាមានករណីឆ្លងធ្លាក់ចុះក៏ពិតមែន ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបនៅតែព្រួយបារម្ភពីរលកឆ្លងលើកទី២ នៃកូរ៉ូណាវីរុស ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរបស់ខ្លួនជាថ្មី ព្រោះនៅមានករណីមួយចំនួននៃ COVID-19 គេមិនទាន់រកឃើញ និងទើបតែឆ្លងថ្មី។ នៅពេលបណ្តាលប្រទេសអឺរ៉ុបបើកប្រទេសឡើងវិញ ការបំលាស់ទីរបស់មនុស្ស គឺកើតមានជាថ្មី ហើយកូរ៉ូណាវីរុស នឹងអាចមានឡើងវិញផងដែរ។    សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ វ៉ាក់សាំងការពារ និងថ្នាំព្យាបាល COVID-19 មិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ រកឃើញនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងដំណាក់កាលការធ្វើតេស្ត។ ក្នុងន័យនេះ ដរាបណាវ៉ាក់សាំង មិនទាន់ត្រូវបានគេរកឃើញ ហានិភ័យនៃ COVID-19 នៅតែមានកម្រិត។ ដូចនេះ សូមចូលរួមអនុវត្តការថែរក្សាអនាម័យ ការរក្សាគម្លាតសុវត្ថិភាព និងតាមការណែនាំរបស់ក្រសួងសុខាភិបាលជាដើម។ រលកឆ្លងលើកទី២ អាចកើតមាន ឬក៏អត់គឺវាអាស្រ័យលើរដ្ឋាភិបាល និងប្រជាជន ចេះសហការគ្នា ដើម្បីបង្ការករណីឆ្លងជាថ្មី នៃCOVID-19 ៕ 
ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានចាប់ផ្តើមដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។ មិនយូរប៉ុន្មាន ជំងឺរលាកសួតប្រភេទថ្មីនេះ បានរីកសាយភាយទៅកាន់ប្រទេស និងតំបន់ជាច្រើននៅលើពិភពលោក។ គិតមកត្រឹមថ្ងៃទី១១ ខែឧសភា COVID-19នៅលើពិភពលោក បានកើនជាង ៤,១៨លានករណី អ្នកស្លាប់ជាង ២៨ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជិត ១,៥លាននាក់។ យ៉ាងណាក៏ដោយ ក្នុងរយៈកាលប៉ុន្មានខែដំបូងនេះ គឺគ្រាន់តែជាពេល ដែលត្រូវបានគេចាត់ទុកថា គឺជារលកឆ្លងលើកទី១ នៃកូរ៉ូណាវីរុសតែប៉ុណ្ណោះ។ បើតាមការព្រមានរបស់អ្នកជំនាញ រលកឆ្លងលើកទី២ នៃកូរ៉ូណាវីរុស នឹងកាន់តែអាក្រក់ជាងនេះថែមទៀត។ 
  ក្រោយចាញ់កីឡាករជើងខ្លាំងថៃ Rodtang Jitmuangnon ដោយអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ អ្នកលេងគុនខ្មែរ សុខ ធី បានសុំទោសប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកគាំទ្រ ដើម្បីបង្ហាញពីទឹកចិត្តសោកស្តាយចំពោះអ្វីដែលរូបគេធ្វើមិនបានល្អ។ ជាទឹកចិត្តអ្នកកីឡា ទោះបីដឹងថាកម្លាំងនិងបច្ចេកទេសចាញ់គូប្រកួតក៏ដោយ សុខ ធី មិនបោះបង់ការតស៊ូក្នុងការស្វែងរកជ័យជម្នះជូនជាតិឡើយ។ តែជាអកុសល សុខ ធី ត្រូវបានជើងខ្លាំងមិនដែលស្គាល់ចាញ់លើសង្វៀន ONE របស់ថៃ ទាត់រហូតខូចជើងឆ្វេងមិនអាចបន្តការប្រកួតបាន។    នាជំនួបនៅសង្វៀន ONE តាមលក្ខណៈ Muay Thai នៅទីក្រុងបាងកកប្រទេសថៃ កាលពីយប់ថ្ងៃសុក្រ ទី១០ ឧសភា សុខ ធី មិនសូវបានប្រើកណ្តាប់ដៃប្តូរនោះទេ បានត្រឹមធាក់ទប់ និងប្រើជើងទាត់ម្តងៗ ពីការសង្គ្រប់របស់ Rodtang តែប៉ុណ្ណោះ។ ប៉ុន្តែដោយសារកម្លាំងជើង សុខ ធី ខ្សោយជាងកីឡាករថៃ បានធ្វើឲ្យការប្តូរជើងរបស់ សុខ ធី ហាក់ចាញ់ប្រៀបគេ។ តាមរយៈការប្តូរជើងនេះដែរ កីឡាករមកពីខេត្តបន្ទាយមានជ័យរូបនេះ ត្រូវបានកីឡាករថៃ ទាត់ឲ្យខូចជើងឆ្វេងរហូតអាជ្ញាកណ្តាលរាប់ម្តងនៅចុងទឹកទី១។    ទោះបីយ៉ាងនេះក្តី សុខ ធី មិនបានបោះបង់ការប្រកួតត្រឹមនឹងនោះទេ ក្រោយសម្រួលសរសៃពីអ្នកឲ្យទឹក និងការពិនិត្យរបស់មន្ត្រីជំនាញ រូបគេត្រូវបានអនុញ្ញាតឲ្យប្រកួតបន្ត។ បញ្ហារបួសនេះ វាបានក្លាយជាឱកាសមាសសម្រាប់ Rodtang ក្នុងការប្រើជើងទាត់កន្លែងដដែលៗរហូត សុខ ធី មិនអាចទ្រាំទ្របាន ហើយក៏ត្រូវអាជ្ញាកណ្តាលបញ្ឈប់ត្រឹមពាក់កណ្តាលទឹកទី២តែម្តង៕         
កីឡាករ សុខ ធី តាមរយៈទំព័រហ្វេសប៊ុក Cambodian Top Team បានសុំទោសប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកគាំទ្រ ក្រោយរូបគេប្រកួតចាញ់ជើងខ្លាំងថៃ Rodtang Jitmuangnon ក្នុងព្រឹត្តិការណ៍ ONE Warriors of Light កាលពីយប់ថ្ងៃសុក្រនៅទីក្រុងបាងកកប្រទេសថៃ។ ទោះបីចាញ់ក៏ពិតមែន តែគេសង្កេតឃើញ សុខ ធី បានព្យាយាមវាយបក និងជម្នះភាពឈឺចាប់លើរបួសជើងខាងស្តាំតាំងពីទឹកទី១រហូតដល់ទឹកទី២។
    ជាស្ត្រីក្រោយរ៉ាំងរដូវ     ជាមនុស្សស្បែកស     មនុស្សវ័យចំណាស់     ជាមនុស្សមានរូបរាងតូច     របបអាហារកង្វះជាតិកាលស្យូម     ហាត់ប្រាណមិនគ្រប់គ្រាន់៕ ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺពុកឆ្អឹងកើតឡើងនៅពេលដែលឆ្អឹងរបស់មនុស្សយើងប្រែក្លាយទៅជាស្តើង និងផុយ ដែលជាហេតុប្រឈមកាន់តែខ្ពស់នឹងការបាក់បែក។ យ៉ាងណាមិញ កត្តាខាងក្រោមនេះត្រូវបានគេចាត់ទុកថាធ្វើឲ្យមនុស្សយើងប្រឈមកាន់តែខ្លាំងនឹងជំងឺពុកឆ្អឹង៖
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Lorenzo និង ក្រុមការងារ LLFitnes បានដើរតួចយ៉ាងសំខាន់ដើម្បីជួយពង្រឹងកម្លាំងកីឡាករជើងខ្លាំងគុនចម្រុះ ចាន់ រតនា ឲ្យកាន់តែខ្លាំងក្លាទើបទទួលជ័យជម្នះ ២ លើកជាប់គ្នាចុងក្រោយនៅសង្វៀន ONE Champinship។ ទន្ទឹមគ្នានេះ រតនា ហ្វឹកហាត់ខ្លាំង មានវិន័យ ស្មារតី និង មានរបបអាហារត្រឹមត្រូវផង។    លោក Lorenzo ដែលមកស្រុកខ្មែរតាំងពី ៥ ឆ្នាំមុនបានរៀបរាប់ថា៖«ដំបូងឡើយខ្ញុំមកកម្ពុជាគ្រាន់តែថ្ងៃសម្រាករបស់ខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំបានដក់ចិត្តស្រលាញ់ប្រទេសនេះ ហើយក៏សម្រេចចិត្តស្នាក់នៅតែម្ដង។ ចំណុចទី១ ការពិតណាស់ជ័យជម្នះ២ លើករបស់ចាន់ រតនា បានមកដោយសារ ការលះបង់ និង មានវិន័យផ្ទាល់ខ្លួន រួមទាំងទំនាក់ទំនងល្អរវាង គេ[រតនា] និង ខ្ញុំ។ យើងបានក្លាយជាមិត្តដ៏ល្អអស់ពេលជាច្រើនឆ្នាំ។ ចំណុចទី២ ខ្ញុំដឹងថា គេជឿជាក់លើសមត្ថភាពរបស់ខ្លួន ដូច្នេះហើយខ្ញុំសង្ឃឹមថារូបគេផ្ដល់ឲ្យនូវលទ្ធផលដ៏ល្អ រាល់ ការប្រកួត រួមទាំងការហ្វឹកហាត់បានល្អសម្រាប់ខ្ញុំ។ ចំណុចទី៣ គេមានកម្លាំងចិត្ត និង មានវិន័យច្បាស់លាស់នៅពីក្រោយរូបគេ ដែលនាំក្លាយជាកំពូលកីឡាករគុនចម្រុះនៅកម្ពុជា។ រតនា ខ្លាំងទាំងកាយសម្បទា និង ស្មារតីល្អ។ ក្នុងនោះ លំហាត់កាយសម្បទា និង របបអាហារ គឺមានការត្រួតពិនិត្យដោយគ្រូបង្វឹកនៅ LLFitness»។   រតនា ទទួលបានការបង្វឹកជាក្រុមគ្រូៗនៅ LLfitness ជាច្រើនដូចជា Joshua និង Sov ដែលធ្វើឲ្យគេកាន់តែល្អប្រសើររហូតមក ហើយ ក៏ទទួលការយកចិត្តទុកដាក់ពីគ្រូបង្វឹកផ្នែកកាយវប្បកម្ម លោកJeppe ទៀតផង។ ក្នុងនោះលោក ខូវ វិវឌ្ឍនា បង្ហាត់ ជីជិតស៊ូ ហើយលោក Rolando បង្ហាត់ប្រដាល់សកល។ គ្រូបង្វឹក Lorenzo ជឿជាក់ថា រតនា នឹងអាចឈ្នះការប្រកួតបន្ទាប់តាមរយៈការត្រៀមរួចរាល់។ ការងាររបស់គ្រូបង្វឹកមួយទៀត គឺត្រូវសិក្សាអំពីគូប្រកួត និង រៀបចំឲ្យរតនា វ៉ៃរបៀបណាលើកក្រោយ។    LLFitness និង ក្លិប «សិល្បៈ» មិនត្រឹមតែដៃគូសហការ ប៉ុន្តែជាគ្រួសារ និង ជាដៃគូជំនួញផងដែរ។  រតនា បច្ចុប្បន្នចូលរួមជាមួយ LLFitness ក្នុងនាមគ្រូបង្វឹកក្បាច់គុន ហើយ ក្រុមហ៊ុន និង កីឡាករសុទ្ធតែសប្បាយចិត្តដោយបានហ្វឹកហាត់ជាមួយកីឡាករកំពូលរូបនេះ។    ក្នុងនាមជាស្ថាបនិក LLFitness គ្រូបង្វឹកដដែលនេះមានមោទនភាពចំពោះលទ្ធផលល្អក្នុងនាមជាក្រុម។ LLFitness មិនត្រឹមតែជាក្រុមហ៊ុនផ្ដល់លំហាត់កាយសម្បទាកម្រិតកំពូលនោះទេ ប៉ុន្តែ ក៏ជាអ្នកបង្វឹកផ្ទាល់ និង ផ្ដល់យោបល់ផ្នែករបបអាហារទៀតផង។ គោលបំណងរបស់ក្រុមហ៊ុនគឺដើម្បីក្លាយជាក្រុមបង្វឹកជាច្រើនប្រភេទកីឡាដែលធ្វើការជាមួយកីឡាករអន្តរជាតិទូទាំងតំបន់អាស៊ាន។ ជាមួយគ្នានោះគ្រូបង្វឹក ខូវ វិឌ្ឍនា និង ចាន់ រតនា កំពុងតែរៀបគម្រោងដើម្បីបង្វឹកកីឡាករអាជីពនៅតំបន់អាស៊ាន។ ក្រុមការងាររំពឹងថាទទួលបានកីឡាករប្រកួតនៅ ONE Championship កាន់តែច្រើន និង អាចជាកីឡាករបរទេសទៀតផង។    ជាមួយគ្នានោះ ចាន់ រតនា បានបង្ហើបឲ្យដឹងដែរថា ក្រុមការងារ និង ក្រុមគ្រូបង្វឹកនៅ LLFitness ជាដើមចមក្នុងជ័យជម្នះជាបន្តបន្ទាប់នៅសង្វៀន ONE ចំនួន ២ លើកជាប់គ្នាមកនេះដោយឈ្នះលើកីឡាករឥណ្ឌូណេស៊ី Abrou Fernandes កាលខែ ធ្នូ ឆ្នាំ ២០១៨ និងឈ្នះ Rudy Agustian នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ នេះនៅសង្វៀន ONE:FOR HONOR នាប្រទេសឥណ្ឌូណេស៊ី។ ម្ចាស់ក្លិប «សិល្បៈ» ទទួលបានការហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទាយ៉ាងដិតដល់ពីសំណាក់ LLFitness ជារៀងរាល់ថ្ងៃយ៉ាងដិតដល់មុនចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងៗ។ គិតត្រឹមពេលនេះ ចាន់ រតនា ឡើងសង្វៀនគុនចម្រុះបានចំនួន ៩ ដង ក្នុងនោះឈ្នះ ៦ ដង និង ចាញ់៣ដង៕   
ដោយ៖ ស៊ីធី  
  ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានរកឃើញការឆ្លងជាលក្ខណៈចង្កោមចំនួន១៥ ករណីនៅទូទាំងប្រទេស។ បន្ថែមពីនេះ ក្រសួងក៏បានបង្ហាញផងដែរផែនទី online ដែលប្រាប់ពីទីកន្លែងឆ្លងជំងឺ។   តាមរយៈការវិភាគរបស់សាស្ត្រាចារ្យ Hitoshi Oshitani និងអ្នកឯកទេសដទៃទៀតបានឲ្យដឹងថាការឆ្លងជាលក្ខណៈចង្កោមនេះត្រូវបានបែកចេញជាបីប្រភេទនៅលើផែនទីដែលពណ៌ក្រហមតំណាងមនុស្សឆ្លងលើសពី ៥០នាក់ ខៀវពីចន្លោះ១០ ទៅ៤៩នាក់ និងបៃតងពី ៥ ទៅ៩នាក់។   ការឆ្លងដែលមានមនុស្សលើសពី ៥០នាក់ត្រូវបានរកឃើញ មួយកន្លែងនៅខេត្ត Osaka ដែលការឆ្លងនោះត្រូវបានគេរកឃើញនៅរង្គសាលតន្ត្រី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   ចំណែកឯ ការឆ្លងដែលមានមនុស្សពី ១០ទៅ៤៩ អ្នកត្រូវបានគេរកឃើញចំនួន១០ កន្លែងក្នុងនោះរួមមាន Tokyo Hokkaido និង Achi ដែលកើតឡើងពីការជួបជុំប្រគុំតន្ត្រី ការជប់លៀងចូលឆ្នាំនៅលើទូក និងនៅកន្លែងហាត់ប្រាណ។    ការឆ្លងដែលមានមនុស្សពី ៥ ទៅ៩អ្នកត្រូវបានគេរកឃើញ ៤កន្លែង ដែលក្នុងរួមមានខេត្ត Chiba ដែលការឆ្លងរោគត្រូវបានគេរកឃើញនៅកន្លែងហាត់ប្រាណ។ ក្រសួងសុខាភិបាលជប៉ុនបានបញ្ជួនអ្នកជំនាញសុខាភិបាលទៅកាន់ទីតាំងដែលឆ្លង ដើម្បីទប់ការនឹងវីរ៉ុស។   សូមបញ្ជាក់ថា ករណីឆ្លងនៅជប៉ុនបានកើនឡើងដល់ ១៥០០ ករណីហើយ ដែលក្នុងនោះមាន ៧០០ករណីដែលកើតចេញពីនាវាទេសចរណ៍ Diamond Princess។ ករណីស្លាប់នៅជប៉ុន មាន២៤នាក់ ខណៈពីនាវា Diamond Princess មាន៧នាក់។ ករណីជាសះស្បើយបូកបញ្ជូលគ្នា មានជាង៣០០នាក់៕
ដោយ៖ គយ រតនបុរិន្ទ
  ថ្លែងក្នុងជំនួបនេះ លោក ប៉ាន់ សូរសក្តិ បានប្រាប់ភាគីកាណាដាថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរឹងមាំបច្ចុប្បន្ន ដោយសារបានមកពីការចូលរួមនៃវិស័យសំណង់ វាយនភណ្ឌ ទេសចរណ៍ និងកសិកម្ម។ ជាពិសេសឧស្សាហកម្មកាត់ដេរ (ឆ្នាំ២០១៧) ដែលមានចំនួន៧ពាន់លានដុល្លារអាមេរិក ហើយឧស្សាហកម្មនេះ បានបង្កើតការងារជូនប្រជាជន៧៦ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី នៅតាមតំបន់ជនបទ។   ក្នុងឆ្នាំ២០១៦ កម្មករ-និយោជិត បានទទួលប្រាក់ខែចាប់ពី ១៤០ដុល្លារ នឹងឡើងដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ខាងមុខ កម្មករ-និយោជិត នឹងទទួលបានប្រាក់ឈ្នួលគោល១៨២ដុល្លារ។    លោក ប៉ាន់ សូរសក្តិ បានបញ្ជាក់ដូច្នេះថា៖« រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សអតិបរមាជូនកម្មករ-និយោជិត»។    ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម។   ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីកាណាដា សន្យាជួយកៀងគរវិនិយោគិនកាណាដា ឲ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា៕  
ភ្នំពេញ៖ ឧស្សាហកម្មកាត់ដេរកម្ពុជា ដែលនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០១៧ មានទឹកប្រាក់៧ពាន់លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់លោក ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយលោកស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា។
  ក្រោយពិភាក្សាគ្នារួច នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើសន្និសីទមួយ ដើម្បីបំភ្លឺពីរឿងនេះ។ មេដឹកនាំទាំងពីរ បានអះអាងក្នុងសន្និសីទថា កម្ពុជា-ឡាវ បានដាក់លក្ខខណ្ឌបីយ៉ាងលើតំបន់ព្រំដែន ដែលមិនទាន់ដោះស្រាយ គឺទីមួយ មិនឲ្យមានកងកម្លាំងប្រដាប់អាវុធ ទីពីរ មិនឲ្យប្រជាជនទៅរស់នៅនិងធ្វើអាជីវកម្ម ហើយទីបី បើដាក់ល្បាតត្រួតពិនិត្យ ត្រូវដាក់ទាំងអស់គ្នា។   និយាយដល់តំបន់ដែលមិនទាន់ដោះស្រាយ មេដឹកនាំកម្ពុជា-ឡាវ ក៏បានលើកឡើងពីដំណោះស្រាយភ្លាម។ កម្ពុជា-ឡាវ បានព្រមព្រៀងគ្នារួចហើយ ថានឹងធ្វើលិខិតទៅកាន់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីសុំឲ្យជួយផ្ទេរផែនទីបោនខ្នាត១/១០០០០០ មកផែនទីអ៊ុយធីអិម (UTM) ខ្នាត១/៥០០០០។ លើសពីនេះ ភាគីទាំងពីរ ក៏បានស្នើឲ្យរដ្ឋាភិបាលបារាំង ជួយផ្តល់ឯកសារ ដែលទាក់ទងនឹងព្រំដែនផងដែរ ដើម្បីយកមកដោះស្រាយ ក្នុងតំបន់ដែលនៅសេសសល់។    មេដឹកនាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើង អំពាវនាវឲ្យរដ្ឋាភិបាលបារាំងជួយផ្តត់ផ្គង់ឯកសារទាំងឡាយណា ដែលផ្តល់ប្រយោជន៍ក្នុងការដោះស្រាយបញ្ហាព្រំដែននៃប្រទេសពីរ។ ខ្ញុំនិងឯកឧត្តម ថងលូន ស៊ីសូលីត បានឯកភាពគ្នាថា យើង គួរតែបញ្ចប់បញ្ហាព្រំដែនក្នុងដំណាក់កាលរបស់យើងនេះឲ្យបានឆាប់»។    តាមរយៈអ្នកបកប្រែ លោក ថងលូន ស៊ីសូលីតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងយ៉ាងដូច្នេះថា៖«យើង បានឯកភាពនិងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាព្រំដែន»។    សូមបញ្ជាក់ថា គណៈប្រតិភូកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅឡាវ ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។ បន្ទាប់មក គណៈប្រតិភូកម្ពុជា នឹងបន្តទៅបំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ៕    អត្ថបទទាក់ទង   កម្ពុជា ទិញអគ្គិសនីពីឡាវ មកផ្តត់ផ្តង់តាមព្រំដែន និងតភ្ជាប់ស្ពានរវាងប្រទេសទាំងពីរ  
ទាំងរដ្ឋាភិបាលកម្ពុជា ទាំងរដ្ឋាភិបាលឡាវ សុទ្ធតែមិនចង់ទុកបញ្ហាព្រំដែន ឲ្យបន្តអូសបន្លាយយូរទៀតទេ។ ក្នុងជំនួប ដែលធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញឆន្ទៈរួមគ្នា ក្នុងការដោះស្រាយបញ្ហាព្រំដែន ឲ្យបានលឿន តាមតែអាចធ្វើទៅបាន។
  បើតាមលោក ចាន់ ធី អ្នកបោះដុំបន្លែតាមភូមិ-ស្រុកម្នាក់ មកពីខេត្តកំពង់ស្ពឺ ក្នុងរយៈពេល២សប្ដាហ៍មកនេះ សណ្ដែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋមិនមានលទ្ធភាពទទួលទាន។ ការណ៍នេះ បង្ខំឱ្យលោកសម្រេចចិត្តឈប់យកមកសណ្តែកកួរពីកសិករមកលក់បន្ត។    អាជីវកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៣ឧសភាថា  បច្ចុប្បន្ន សណ្ដែកកួរមានតម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ធៀបនឹងកន្លងមក បន្លែប្រភេទនេះឡើងថ្លៃខ្ពស់បំផុត ត្រឹម១៥ ០០០ ទៅ១៦ ០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ លោក ចាន់ ធី បាននិយាយដូច្នេះ«ខ្ញុំលក់បន្លែគ្រប់មុខ ប៉ុន្តែសណ្ដែកកួរមួយ គឺខ្ញុំលែងយកមកលក់ប្រហែលកន្លះខែមកហើយ ដោយសារវាកាន់តែថ្លៃទៅៗ។ សម្រាប់តម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនេះ អ្នកខ្លះមិនហ៊ានហូបទេ ហើយខ្ញុំក៏ពិបាកលក់ដែរ»។    អាជីវករម្នាក់ទៀត គឺលោក សយ សំអាត ក៏លើកឡើងមិនខុសពីលោក ចាន់ ធី ដែរ។ បើតាមលោក សយ សំអាត ដែលមកពីខេត្តកំពង់ស្ពឺរូបនេះ សណ្តែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីចូលឆ្នាំខ្មែរមក។ មកទល់ពេលនេះ សណ្តែកកួរមានតម្លៃចន្លោះជាង២ ទៅ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាមសម្រាប់តម្លៃបោះដុំ។ ចំណែកតម្លៃលក់រាយវិញ បន្លែប្រភេទនេះអាចហក់ដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។   អាជីវកររូបនេះ សឹងមិនជឿថាសណ្ដែកកួរ ឡើងថ្លៃខ្ពស់បែបនេះ ដែលធ្វើឱ្យលោកពិបាកយកមកលក់ ហើយអ្នកបរិភោគក៏មិនមានលទ្ធភាពទទួលទាន។ ការឡើងថ្លៃនេះ លោក សំអាត អះអាងថា មកពីរដូវប្រាំងឆ្នាំនេះក្ដៅខ្លាំង នាំឱ្យកសិករដាំសណ្ដែកកួរមិនបានផល ហើយក្នុងបរិបទខ្វះខាតនេះ ឈ្មួញក៏ផ្ដើមដណ្ដើមគ្នាទិញ និងដាក់តម្លៃកាន់តែខ្ពស់។    «ឥឡូវខ្មែរយើងដាំសណ្ដែកកួរអត់សូវបាន។ អ៊ីចឹងបានឡើងថ្លៃ។ ខ្ញុំគ្រាន់តែដឹងថាវាឡើងថ្លៃ ខ្ញុំអត់យកមកលក់តែម្ដង ព្រោះខ្ញុំលក់តាមតម្រូវការអ្នកទិញ។ ដូច្នេះនៅពេលសណ្ដែកកួរឡើងថ្លៃបែបហ្នឹង មាននរណាទិញ អ៊ីចឹង! អាចធ្វើឱ្យខ្ញុំខាត»។ លោក សយ សំអាត បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ។   បច្ចុប្បន្ន សណ្ដែកកួរក្នុងចម្ការ មានតម្លៃប្រហែល២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយឈ្មួញអាចលក់បន្តក្នុងរង្វង់៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃនេះ ត្រូវបានលោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំ ចាត់ទុកវាជាតម្លៃមួយដ៏ខ្ពស់ ដែលមិនធ្លាប់ជួបពីមុនមក។ លោកបានបញ្ជាក់ថា កន្លងមក សណ្ដែកកួរដែលឈ្មួញមកទិញដល់ចម្ការ មានតម្លៃជាមធ្យម ២ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។   ទោះជាយ៉ាងណា លោកប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំ ព្យាករថា ការឡើងថ្លៃសណ្តែកកួរនេះ គឺមិនមានស្ថិរភាពយូរប៉ុន្មានឡើយ។ លោក តេន ទុំ បាននិយាយដូច្នេះ៖  «ការឡើងថ្លៃនេះ មិនយូរនោះទេ។ ព្រោះធម្មតា តែកាលណាទីផ្សារក្នុងស្រុកអត់មាន យ៉ាងយូរពីរសប្ដាហ៍ ឈ្មួញនឹងនាំចូលពីបរទេសមកជំនួសហើយ។ ដូច្នេះ ប្រសិនបើ គេនាំចូលក្នុងមួយថ្ងៃ តែ១ ទៅ២ តោន វានឹងធ្វើឱ្យចុះថ្លៃវិញហើយ»។    កាលពីពេលថ្មីៗនេះ មានបុរសម្នាក់បញ្ចេញប្រតិកម្មលើបណ្ដាញសង្គមតិកតុក (TikTok) ដោយបាននិយាយថា សណ្ដែកកួរដែលនាំចូលពីប្រទេសជិតខាង មានតម្លៃរហូតដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រោម។ ផ្ទុយទៅវិញ សណ្ដែកកួរ ចេញពីចម្ការកសិករខ្មែរ លក់មិនបាន ៥០០រៀលផង ក្នុងមួយគីឡូក្រាម។    ជុំវិញករណីនេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថា សណ្ដែកកួរឡើងថ្លៃទាំងនោះ មិនមែនជាទំនិញនាំចូលនោះទេ តែជាសណ្ដែកកួររបស់កសិករខ្មែរ ដែលនៅសេសសល់តិចតួចពីការខូចខាត ដោយសារអាកាសធាតុក្ដៅ។ ការកើនឡើងកម្ដៅក្នុងឆ្នាំនេះ បានធ្វើឱ្យទិន្នផលសណ្ដែកកួរ របស់កសិករធ្លាក់ចុះពី ៨០ ទៅ៩០ភាគរយ ដែលជាហេតុធ្វើឱ្យដំណាំនេះមានតម្លៃកើនឡើង។   អ្នកនាំពាក្យរូបនេះ ពន្យល់បែបនេះថា៖ «គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ។ តែក៏នៅមិនយូរដែរ! តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោត ក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថា យើងអត់ហូបសណ្តែកកួរ មិនបានឯណា»។    លោក ឃឹម ហ្វីណង់ ចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាការបំផុសបំផុល ដែលនាំឱ្យមានការយល់ច្រលំដល់សាធារណជន និងធ្វើឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរ ដោយរំពឹងថានឹងបានថ្លៃ ដែលជាមូលហេតុនាំឱ្យពួកគេខាត។ លោក រៀបរាប់ដូច្នេះថា៖ «មិនច្បាស់ថាមាតិការរបស់បុរសម្នាក់នេះ ជាយល់ច្រលំ ឬចង់បំពុលទេ។ តែការលើកឡើងបែបនេះ ពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណជន។ ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរ ដោយរំពឹងថា នឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង»៕ 
ភ្នំពេញ៖ តម្លៃ«សណ្ដែកកួរ» នៅលើទីផ្សារកម្ពុជាសព្វថ្ងៃកំពុងឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន។ ពោល សណ្តែកកួរ មានតម្លៃក្នុងរង្វង់៣ទៅ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ ត្រូវបានអ្នកដាំដុះ និងអាជីវករបន្លែ បានអះអាងថា បណ្ដាលមកពីអាកាសធាតុក្ដៅ ធ្វើឱ្យទិន្នផលដំណាំនេះ ធ្លាក់ចុះយ៉ាងគំហុក ខណៈតំបន់ខ្លះមិនអាចដាំដុះបានតែម្ដង។
George Russell បានចូលខ្លួនទៅបើកជំនួសម្ចាស់ជើងឯក Lewis Hamilton ដែលឆ្លងជំងឺ COVID-19 នាការប្រណាំងនៅទីលានទី១៦ រដូវកាលឆ្នាំ២០២០ នៅថ្ងៃទី៦ ខែធ្នូ។   ក្រុមប្រណាំង Mercedes ដែលក្លាយជាជើងឯក F1 ផ្នែកគ្រឿងម៉ាស៊ីនទៅហើយនោះ បានច្រឡំយកកង់របស់រថយន្តកីឡាករ Valtteri Bottas ទៅដាក់ឲ្យរថយន្តរបស់ Russell។ ដោយសារច្រឡំ រថយន្តដែលបើកបរដោយកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះ ត្រូវចូលទៅទីតាំង pitstop ដើម្បីប្តូរសម្បកកង់ម្តងទៀត ហើយ Russell ត្រូវធ្លាក់ទៅលេខ៥។   ក្នុងការប្រណាំងនេះ Russell បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ខណៈមិត្តរួមក្រុម Mercedes កីឡាករ Bottas នៅលេខ៨។ Sergio Perez ដែលបើកឲ្យក្រុម Racing Points ទទួលបានចំណាត់ថ្នាក់ទី១ ដោយប្រើថេរវេលា ១ម៉ោង ៣១នាទី និង១៥វិនាទី។ Esteban Ocon របស់ Renaul និង Lance Stroll របស់ក្រុម Racing Points ធ្វើបានចំណាត់ថ្នាក់ទី២ និងទី៣។   ក្រោយចប់ការប្រកួត ក្រុម Mercedes ត្រូវស្ថាប័ន F1 ពិន័យជាប្រាក់ ២៦៨០០ដុល្លារ ពីបទរំលោភលើលក្ខខណ្ឌប្រណាំងរថយន្តលំដាប់ពិភពលោក បើទោះមានការបកស្រាយពីសមាជិកក្រុម ថា មកពីបញ្ហាបច្ចេកទេសវិទ្យុទាក់ទងក៏ដោយ៕  
ក្រុមប្រណាំងរថយន្ត Mercedes ត្រូវពិន័យជាប្រាក់ចំនួនពីរម៉ឺនផោន (២៦៨០០ដុល្លារ) ដោយសារពួកគេប្តូរកង់មុខឲ្យរថយន្តរបស់កីឡាករ George Russell មិនត្រឹមត្រូវ នាការប្រណាំង Formula One នៅប្រទេសបារ៉ែន ក្នុងកម្មវិធី Sakhir Grand Prix។
  បក្សកុម្មុយនីស្តចិនទើបតែបញ្ចប់សមាជដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងកាលពីចុងសប្តាហ៍មុន។ អំឡុងការជជែកពីគោលនយោយបក្សប្រាំឆ្នាំខាងមុខនៅអង្គសមាជ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបន្តកាន់តំណែងជាអគ្គលេខាបក្សអាណត្តិទីបីលើកឡើងទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា ចិននៅតែបន្តប្រឆាំងការប៉ុនប៉ងបំបែកទឹកដី និងការជ្រៀតជ្រែងកិច្ចការផ្ទៃក្នុង។    ខណៈលោក ស៊ី នៅតែក្តោបក្តាប់អំណាចពេញដៃបែបនេះ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu រំពឹងថា ក្រុងប៉េកាំងនឹងបង្កើនការគាបសង្កត់ទាំងសន្តិសុខ និងការទូតលើដែនកោះខ្លួន។   « ចិនទំនងជាបង្កើនការវាយប្រហារ និងគំរាមដល់តៃវ៉ាន់ ពិសេសក្នុងវិស័យការទូត»។ លោក Wu ថ្លែងទៅកាន់សមាជិកសភាបែបនេះថ្ងៃទី២៦ ខែតុលា ហើយបន្ថែមថានេះគឺជាអ្វីដែលក្រុងតៃប៉ិតែងបារម្ភ។   បើតាមប្រមុខការទូតរូបនេះ តៃវ៉ាន់ទទួលបានសញ្ញា និងព័ត៌មានពីសម្ព័ន្ធមិត្តការទូតដែលថាចិនកំពុងប្រឹងប្រែងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តក្រុងតៃប៉ិឱ្យផ្លាស់ប្តូរទំនាក់ទំនងការទូតទៅទទួលស្គាល់ក្រុងប៉េកាំងវិញ។ ទាក់ទងបញ្ហានេះ លោក Wu បញ្ជាក់ថា បើតាមស្ថានភាពបច្ចុប្បន្ន តៃវ៉ាន់កំពុងប្រឈមនឹងបញ្ហាការទូតកាន់តែធំទៅៗហើយ។   កន្លងមក ក្រុងតៃប៉ិ និងក្រុងប៉េកាំងចោទគ្នាទៅវិញទៅមកជុំវិញការប្រើធនធានហិរញ្ញវត្ថុដើម្បីជំរុញឱ្យប្រទេសផ្សេងៗកសាងទំនាក់ទំនងផ្លូវការជាមួយ។ ក្រោមអាណត្តិលោក Wu ប្រទេសចំនួន៦ ផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងតៃប៉ិទៅទទួលស្គាល់ក្រុងប៉េកាំងវិញ។ មកទល់ពេលនេះ មានតែ១៤ប្រទេសប៉ុណ្ណោះដែលមានចំណងការទូតផ្លូវការជាមួយរដ្ឋាភិបាលតៃវ៉ាន់ដែលភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍនៅតំបន់ប៉ាស៊ីហ្វិក អាម៉េរិកឡាទីន និងការ៉ាអ៊ីប៕                  
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu នៅថ្ងៃទី២៦ ខែតុលាលើកឡើងថា បន្ទាប់ពីរើសក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិថ្មីដោយជោគជ័យ ចិនអាចនឹងបង្កើនកិច្ចប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យប្រទេសផ្សេងៗបញ្ឈប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ព្រមគ្នានឹងសម្ពាធផ្នែកសន្តិសុខផង។
ក្រុមរបស់លោក Jose Mourinho បានចាប់ផ្តើមការប្រកួតជាមួយឱកាសរកគ្រាប់បាល់មុនដោយ Harry Kane ប៉ុន្តែអាជ្ញាកណ្តាលមិនឲ្យ មុនពេលខ្សែប្រយុទ្ធ Danny Ings រកបានគ្រាប់បាល់នាំមុខមុនឲ្យ Southampton នៅនាទី៣២។ យ៉ាងណាក៏ដោយ នៅមុនចប់ការប្រកួតវគ្គទីមួយ Son បានស៊ុតគ្រាប់តាមស្មើវិញតាមរយៈការបញ្ចូនរបស់ Kane។   ចូលដល់តង់ទី២ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងដដែលនេះរកបានដល់ទៅ៣គ្រាប់ម្នាក់ឯងបន្ថែមទៀតនៅនាទី ៤៧, ៦៤ និង៧៣ ដោយមានការបញ្ជូនដោយមិត្តរួមក្រុម Harry Kane ដដែលដូចគ្នា។       Kane ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសក៏រកបានមួយគ្រាប់ផងដែរនៅនាទី៨២ មុនពេល Danny Ings បន្ថែមគ្រាប់បាល់ទី២របស់ខ្លួនដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៩០។ យប់ការប្រកួត Spurs ឈ្នះ Southampton ៥-២។   ការរកគ្រាប់បាល់ដល់ទៅ៤គ្រាប់ម្នាក់ឯងនេះ បាននាំឲ្យ Son ដែលមានវ័យ២៨ឆ្នាំ ក្លាយជាកីឡាករអាស៊ីដំបូងគេបង្អស់ដែលអាចធ្វើបានដូច្នេះនៅលីគអង់គ្លេស និងលីគកំពូលអឺរ៉ុបទាំង៥។ ក្នុងការបង្ហាញខ្លួនឲ្យក្រុមរហស្សនាមមាន់ខ្នាយមាស២៣២ប្រកួត Son រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន៨៩គ្រាប់ហើយ។    Son ដែលចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសរដូវកាល ២០២០-២១ ចំនួន២ប្រកួតចាញ់១ និងឈ្នះ១ ឈរនៅលេខរៀងទី៦ក្នុងតារាង Premier League ដោយរកបាន៣ពិន្ទុ៕
Son Heung-min លេងបានល្អបំផុតទល់នឹង Southampton ដោយរកបាន ៤ គ្រាប់ម្នាក់ឯងឲ្យក្រុម Tottenham Hotspur ក្នុងជ័យជម្នះ ៥-២ នៅកីឡដ្ឋាន St Mary's។ នាការប្រកួតពានរង្វាន់ Premier League សប្តាហ៍ទី២នៅយប់ថ្ងៃទី២០ ខែកញ្ញានេះ Harry Kane ជាអ្នកបញ្ជូនបាល់ (assist) ឲ្យ Son សម្រេចទី ៤លើកផងដែរ។
ក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ពុំមានការឈូសឆាយតូបរបស់អាជីវករក្នុងផ្សារផល្លារាត្រីអង្គរ ដូចការលើកឡើងនោះទេ ដោយគ្រាន់តែធ្វើការបិទផ្លូវទំហំ ៩ម៉ែត្រ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល និងតាមកិច្ចសន្យារបស់ម្ចាស់ដី ជាមួយរដ្ឋបាលខេត្តតែប៉ុណ្ណោះ។ តាមរដ្ឋបាលខេត្តសៀមរាប គម្រោងបើកផ្លូវនេះគឺសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ហើយទីតាំងនោះជាផ្លូវចាស់ មុនកកើតផ្សាររាត្រីខាងលើ។ ក្នុងសេចក្តីបំភ្លឺដដែល រដ្ឋបាលខេត្តសៀមរាប បានរៀបរាប់ពីសាវតានៃដើមរឿងខាងលើ ដោយថា កាលពីដើមឡើងទីតាំងក្បាលដីលេខ ៤៤៨ និង៦៣៩ មានម្ចាស់ឈ្មោះ ប៉ិល ហូលី បច្ចុប្បន្នជាផ្សាររាត្រី ជាទួលកប់ខ្មោច ដែលមានឈ្មោះថា គោកកុមារ។ នៅឆ្នាំ១៩៧៩ ដីនេះកាន់កាប់ដោយឈ្មោះ ជា សុផល ត្រូវបានស្នើសុំចុះបញ្ជីដីធ្លីជាលក្ខណៈដាច់ដោយដុំ ហើយម្ចាស់ដីបានបិទផ្លូវដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់កន្លងមក ទើបធ្វើឱ្យមានការប្ដឹងតវ៉ា។ រហូតដល់ឆ្នាំ២០១០តំបន់ខាងលើត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយគណៈកម្មការរដ្ឋបាលសម្រេចបើកផ្លូវ៩ម៉ែត្រ ចាប់ពីក្បាលដីផ្សាររាត្រី រហូតដល់ផ្លូវព្រំប្រទល់ភូមិស្ទឹងថ្មី ក្នុងបំណងបញ្ចៀសចរាចរណ៍ និងបង្ការគ្រោះហានិភ័យផ្សេងៗ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបង្ហាញនូវកិច្ចសន្យាដាច់ដោយឡែកមួយទៀត ដែលបង្ហាញថា ម្ចាស់ផ្សារខាងលើគឺមានលោក ប៉ិល ហូលី និងភរិយាឈ្មោះ ភុំ ផល្លា បានក្បត់កិច្ចសន្យារបស់ខ្លួន។ ក្នុងកិច្ចសន្យានោះ ម្ចាស់ដីបានឯកភាពយល់ព្រមតាមគម្រោងបើកផ្លូវ៩ម៉ែត្រ និងសន្យាប្រគល់ប្រលោះដីដែលត្រូវធ្វើផ្លូវឱ្យអាជ្ញាធរវិញ ក្រោយខ្លួនបានសង់តូបលក់វត្ថុអនុស្សាវរីយ៍កាលពីឆ្នាំ២០១៦។ ពាក់ព័ន្ធនឹងករណីនេះ លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា ខេត្តគ្រាន់តែចង់ឱ្យសាធារណជនទាំងអស់យល់ពីរឿងរ៉ាវខាងលើ គឺមិនដូចអ្វីដែលលោក ផែង វណ្ណៈ បង្ហោះក្នុងហ្វេសប៊ុករបស់លោក ថាអាជ្ញាធរចង់ឈូសតូបរបស់អាជីវករទាំងនោះទេ។ លោក លី សំរិទ្ធ បញ្ជាក់ថា ខេត្តក៏គ្មានបំណងប្ដឹងលោក ផែង វណ្ណៈនោះដែរ គ្រាន់តែចង់ឱ្យលោកយល់ពីបញ្ហាខាងលើនេះ៕
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺលើករណីផ្សព្វផ្សាយពីការឈូសឆាយផ្សាររាត្រីមួយកន្លែង ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ។ ក្នុងសេចក្តីបំភ្លឺដែលចុះថ្ងៃទី៧ ខែមិថុនា រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា គម្រោងខាងលើជាការព្រមព្រៀងគ្នារវាងម្ចាស់ផ្សារ និងរដ្ឋបាលខេត្តដើម្បីពង្រីកផ្លូវក្នុងក្រុងសៀមរាប។
  ចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ កងកម្លាំងវិស្វកម្មយោធាកូរ៉េខាងត្បូងចំនួន ១០រូប ត្រូវបានបញ្ជូនមកហ្វឹកហ្វឺនកម្លាំងវិស្វកម្មរបស់កម្ពុជាចំនួន ៣២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កម្រិតមធ្យមនៅក្បែរក្រុងភ្នំពេញ។ ទន្ទឹមនេះ ជប៉ុន និងអូស្រ្តាលី ក៏បានចូលរួមផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។    ក្រោមកម្មវិធី Triangular Partnership Program របស់អង្គការសហប្រជាជាតិ (UN) សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកសមត្ថភាពកងរក្សាសន្តិភាពនៅក្នុងផ្នែកវិស្វកម្ម, ថ្នាំពេទ្យ និងវិស័យផ្សេងទៀតតាមរយៈប្រតិបត្តិការគាំទ្រ និងហ្វឹកហ្វឺន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។   តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចេញនៅថ្ងៃទី៤ ខែធ្នូ ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២២ កូរ៉េខាងត្បូង បានបញ្ជូនគ្រឿងបរិក្ខារយោធា មកកម្ពុជា នៅក្នុងខែកុម្ភៈកន្លងមក។ ទន្ទឹមនេះ កូរ៉េខាងត្បូង គ្រោងផ្តល់គ្រឿងបរិក្ខារធ្ងន់ៗបន្ថែមទៀត ក្នុងនោះរួមមាន រថយន្តប្រភេទ Graders, រថយន្តសម្រាប់ឈូសឆាយ Bulldozers និងរថយន្តសម្រាប់បង្ហាប់ដីជាដើម។    បន្ថែមពីនេះ ក្រសួងការពារជាតិ បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា ហ្វីលីពីន, វៀតណាម, ឥណ្ឌូណេស៊ី និងថៃជាដើម។   កន្លងមក កម្ពុជា បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួន ៨៩៥១នាក់ទៅ ចូលរួមក្នុងបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅក្នុងបណ្តាប្រទេសជាច្រើនដូចជា ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីប និងបណ្តាប្រទេសផ្សេងទៀត៕ 
កូរ៉េខាងត្បូង និងកម្ពុជា បានបិទបញ្ចប់សមយុទ្ធកងវិស្វកម្មយោធាលើកដំបូង ដែលបានធ្វើឡើងចាប់តាំងពីខែវិច្ឆិកាមក ក្នុងគោលបំណងពង្រឹងសមត្ថភាពកងរក្សាសន្តិភាព ដែលស្ថិតនៅក្រោមឆត្រអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែធ្នូ។
  កាលពីថ្ងៃទី ១៩ ខែធ្នូ ក្រសួងការបរទេសអាមេរិក បានប្រកាសថា ខ្លួនបានជូនដំណឹងដល់សភាអាមេរិក ទាក់ទងនឹងគម្រោងលក់ប្រព័ន្ធមីស៊ីល  Patriot  ដែលមានទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារ។  ក្នុងចំណោមនោះគឺមានដូចជា  ប្រព័ន្ធមីស៊ីល Patriot ចំនួន ៨០ និងមីស៊ីលស្ទាក់ចាប់ PAC-3 ចំនួន ៦០ និងសម្ភារៈយោធាផ្សេងៗទៀត។   យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីតួកគី បានអះអាងនៅថ្ងៃចន្ទថា ៖ «ដំណើរការលក់ប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ពុំប៉ះពាល់ដល់កិច្ចព្រមព្រៀង S-400 ជាមួយរុស្ស៊ីនោះឡើយ»។    គម្រោងទិញប្រព័ន្ធការពារមីស៊ីល S-400 របស់តួកគី បានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ និងសហរដ្ឋអាមេរិក។ យ៉ាងណាមិញ រដ្ឋាភិបាលតួកគីធ្លាប់បានបញ្ជាក់ពីមុនមកថា ខ្លួនត្រូវការប្រព័ន្ធការពារមីស៊ីល S-400 ជាចាំបាច់។ សារព័ត៌មានតួកគី បានចុះផ្សាយថា ការបញ្ជូនប្រព័ន្ធ S-400 ពីរុស្ស៊ីជុំទីមួយ នឹងត្រូវធ្វើឡើងនាឆ្នាំ២០១៩។    គេមើលឃើញថា ការបញ្ជាទិញសព្វាវុធ  S-400 បង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងតួកគី ក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីរុស្ស៊ី និងលោក Recep Tayyip Erdoğan មេដឹកនាំតួកគី។  ទន្ទឹមនឹងគ្នានេះ បុរសខ្លាំងទាំងពីរនាក់នេះ ក៏បាន និងកំពុងស្វះស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរយៈពេល៨ឆ្នាំនៅស៊ីរី ។    តួកគីបានជួយគាំទ្រដល់ក្រុមបះបោរស៊ីរី  ដើម្បីទម្លាក់ប្រធានាធិបតីស៊ីរី  បាសា អាល់អាសាដ ចេញពីតំណែង ប៉ុន្តែការអន្តរាគមន៍របស់រុស្ស៊ីក្នុងសង្គ្រាមស៊ីរីក្នុងឆ្នាំ២០១៥ បានជួយដល់របបដឹកនាំក្រុងដាម៉ាស់អាចមានប្រៀបក្នុងសង្គ្រាម និងដណ្តើមកាន់កាប់ទឹកដីមួយចំណែកធំស៊ីរីឡើងវិញមកដល់បច្ចុប្បន្នផង៕
បន្ទាប់ពីក្រុងវ៉ាស៊ីនតោនព្រមលក់ប្រព័ន្ធមីស៊ីល  ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារឲ្យតួកគី អ្នកនាំពាក្យប្រធានាធិបតីតួកគី បានបញ្ជាក់នៅថ្ងៃទី ២៤ ខែធ្នូថា ការបញ្ជាទិញប្រព័ន្ធមីស៊ីលអាមេរិកនេះ មិនប៉ះពាល់ដល់កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីឡើយ។
នាការប្រកួតនៅកីឡដ្ឋាន Alfredo Di Stefano សម្រាប់ជំនួបលីគ A ពូលទី៤ ខ្សែបម្រើ Fati បានបង្កើតឱកាសសម្រាប់ក្រុមអេស្ប៉ាញ ដោយទទួលបានបាល់ពិន័យ១១ម៉ែត្រក្រោយខ្សែការពារអ៊ុយក្រែនទាក់ជើងដួលនៅតំបន់គ្រោះថ្នាក់។ ប្រធានក្រុម Ramos ជាអ្នករ៉ាប់រងការទាត់បាល់ពិន័យនេះ និងសម្រេចទីបាននៅ៣នាទីដំបូងនៃវគ្គទី១។ ខ្សែការពារចាស់វស្សារូបនេះអាចបន្តរកគ្រាប់បាល់ទី២របស់ខ្លួននៅនាទី២៩ មុនពេល Fati សមាជិកក្រុម FC Barcelona បន្ថែមគ្រាប់ទី៣ នៅ៣នាទីបន្ទាប់។ ចប់ការប្រកួតវគ្គទី១ ក្រុមលោក Luis Enrique នាំមុខអ៊ុយក្រែន ៣-០។   ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធ Ferran Torres បន្ថែមគ្រាប់ទី៤នៅនាទី៨៤ ដោយលទ្ធផលផ្លូវការ៩០នាទីបញ្ចប់ទៅក្នុងលទ្ធផល ៤-០។ Fati ដែលទើបបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈុតធំចំនួនពីរលើកទាំងលើកនេះ បង្កើតបានកំណត់ត្រាថ្មីនៅ៩៥ឆ្នាំក្រោយ តាមរយៈការរកគ្រាប់បាល់ដំបូងសម្រាប់ជម្រើសជាតិនៅវ័យត្រឹម១៧ឆ្នាំ។ Fati ដែលកើតនៅហ្គីណេ បានបំបែកកំណត់ត្រារបស់លោក Juan Errazquin ដែលស៊ុតបញ្ចូលទីឲ្យអេស្ប៉ាញនៅវ័យ១៨ឆ្នាំ នាជ័យជម្នះលើក្រុមស្វ៊ីសកាលពីឆ្នាំ១៩២៥។ Fati ក៏បានក្លាយជាកីឡាក៏វ័យក្មេងបំផុតរបស់ក្រុមអ្នកមានបុណ្យ ដែលអាចរកគ្រាប់បាល់ក្នុងលីគ La Liga និងក្នុងក្របខណ្ឌអឺរ៉ុប Champions League ផងដែរ។   សម្រាប់ Ramos ខ្សែការពារ Real Madrid ក៏បានបង្កើតប្រវត្តិដ៏អស្ចារ្យសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ Ramos ដែលមានវ័យ៣៤ឆ្នាំអាចរកគ្រាប់បាល់ដល់ទៅ២គ្រាប់ម្នាក់ឯងក្នុងការប្រកួតពានតំបន់អឺរ៉ុបនេះ ក្នុងនាមខ្លួនជាខ្សែការពារ។ មិនមែនតែក្រុមជម្រើសជាតិនោះ Ramos តែងតែអាចរកបានគ្រាប់បាល់ជារើយៗសម្រាប់ក្រុមរហស្សនាមអធិរាជសដូចគ្នាដែរ។   ជ័យជម្នះ ៤-០ លើក្រុមអ៊ុយក្រែន បានជួយអេស្ប៉ាញឈរកំពូលតារាងលីគ A ពូលទី៤ ដោយបាន៤ពិន្ទុពីការប្រកួត២លើក តាមពីក្រោយដោយអ៊ុយក្រែនមាន៣ពិន្ទុ និងលេខ៣អាល្លឺម៉ង់មាន២ពិន្ទុ ហើយស្វ៊ីសនៅបាតតារាងមាន១ពិន្ទុ៕  
Ansu Fati ក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតបាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិអេស្ប៉ាញនៅត្រឹមអាយុ១៧ឆ្នាំ ក្នុងជ័យជម្នះ ៤-០ លើក្រុមអ៊ុយក្រែន នាការប្រកួតពានរង្វាន់ UEFA Nations League នៅថ្ងៃទី៦ ខែកញ្ញា។ ខ្សែការពារ Sergio Ramos រកបានដល់ទៅ២គ្រាប់ម្នាក់ឯងក្នុងជំនួបនេះ។
បច្ចុប្បន្ន សត្វក្ដាន់វ័យជំទង់ជាច្រើន បានបង្ហាញសញ្ញាណវិជ្ជមានពីការបន្តពូជ ដែលជាក្ដីសង្ឃឹមនៃការរស់រាន់ឡើងវិញនៃប្រភេទសត្វក្ដាន់កម្រជិតផុតពូជក្នុងបញ្ជីក្រហមរបស់ IUCN។    លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ(រូបពី ក្រសួងបរិស្ថាន)   នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅឆ្នាំ២០០៦ សត្វក្ដាន់ ត្រូវបានប្រទះឃើញលើកដំបូងចំនួន៥០ក្បាល តាមរយៈការដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅតំបន់ការពារធម្មជាតិព្រែកប្រសព្វ។ បន្ទាប់មក នៅឆ្នាំ២០១៨ ព្រែកប្រសព្វ ត្រូវបានចាត់ទុកជាទីតាំងអភិរក្សសត្វព្រៃដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្វើឱ្យចំនួនសត្វក្ដាន់កើនឡើងដល់៨៤ក្បាល ក្នុងរង្វង់ផ្ទៃដី ២គីឡូម៉ែត្រការ៉េ នៃតំបន់ការពារសរុប១២៧៧០ហិកតា។  រូបពី ក្រសួងបរិស្ថាន ព្រែកប្រសព្វ នៅសល់ផ្ទៃដីជាច្រើនហិកតាទៀតដែលក្រុមអ្នកជំនាញពុំទាន់ស្រាវជ្រាវ។ ដូច្នេះ លោក នេត្រ ភក្រ្តា សន្និដ្ឋានថា សត្វក្ដាន់ នឹងវត្តមានថែមទៀត នៅតាមតំបន់ព្រែកប្រសព្វ និងតំបន់ជុំវិញ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បញ្ជាក់ដូច្នេះថា៖«ក្រោយរៀបចំឱ្យមានការអភិរក្ស ដែលមានមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ បានចូលរួមការពារ ក្រោមការគាំទ្របច្ចេកទេស និងថវិកាដោយអង្គការ WWF គឺយើងឃើញថា ចំនួនសត្វក្ដាន់ ដែលធ្វើការសិក្សាក្នុងតំបន់ព្រែកប្រសព្វនេះ ត្រឹមតែ២គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ យើងរកឃើញសត្វក្ដាន់រហូត៨៤ក្បាល។ អ៊ីចឹង យើងជឿជាក់ថា វត្តមានសត្វក្ដាន់អាចមានរាយប៉ាយនៅតំបន់ផ្សេងៗទៀតក្នុងផ្ទៃ១២៧៧០ហិកតានេះ»។   ទោះជាយ៉ាងណា សត្វក្ដាន់ នៅតែប្រឈមនឹងកត្តាគំរាមកំហែងមួយចំនួនដូចជា ការដាក់អន្ទាក់ និងការបរបាញ់ពីមនុស្ស ខណៈក្រសួងបរិស្ថាន និងអង្គការដៃគូពង្រឹងវិធានការការពារ ពិសេសលុបបំបាត់ការដក់អន្ទាក់ និងជួញដូរសត្វព្រៃល្មើសច្បាប់។ លោក នេត្រ ភក្រ្តា បានអំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ការដាក់អន្ទាក់សត្វ ការជួញដូរ ហូបសាច់សត្វព្រៃ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្ទ្រានយកដីព្រៃ ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វក្ដាន់ និងសត្វព្រៃផ្សេងទៀត។    នាយកអង្គការ WWF លោក សេង ទៀក បានលើកឡើងដែរថា ក្ដាន់ជាប្រភេទសត្វកម្រ ហើយនៅតំបន់អាស៊ីអាគ្នេយ៍មានតែកម្ពុជា និងថៃប៉ុណ្ណោះ ដែលមានវត្តមានសត្វក្ដាន់ទាំងនេះរស់នៅ។ ស្របពេល ឡាវ វៀតណាម និងមីយ៉ានម៉ា បានផុតពូជអស់ហើយ។ នាយកអង្គការ WWF ពន្យល់ថា តំបន់ព្រែកប្រសព្វមានលក្ខណៈពិសេសជាងគេ ដែលអាចឱ្យសត្វក្ដាន់រស់រាន់ឡើងវិញ។ នៅទីនោះ ជាតំបន់ព្រៃលិចទឹក ដែលមានប្រភេទដីសើម ស្មៅក្រាសខ្ពស់ៗ និងព្រៃរបោះ។ ថ្វីបើ សត្វក្ដាន់ចូលចិត្តរស់នៅតំបន់នេះ ប៉ុន្តែ ក៏ប្រឈមនឹងកត្តាគំរាមកំហែងមួយចំនួនដូចជា ការដាក់អន្ទាក់ ការទន្ទ្រានយកដីធ្វើកសិកម្ម និងការកាប់បំផ្លាញព្រៃឈើជាដើម។    រូបពី ក្រសួងបរិស្ថាន លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរកវត្តមានសត្វក្ដាន់នេះ ត្រូវបានធ្វើឡើងដោយភាពម៉ត់ចត់ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាប់ដើមឈើ និងការបង្ហោះដ្រូន(Drone) ចាប់រូបភាព និងរាប់ចំនួនសត្វពីលើអាកាស។ ការសិក្សារយៈពេល២ឆ្នាំ គឺចាប់ពី២០១៨ ដល់២០២០ រកឃើញថា ក្នុងរយៈចម្ងាយ១គីឡូម៉ែត្រការ៉េមានសត្វក្ដាន់រស់នៅចំនួន៤២ក្បាល។   សូមបញ្ជាក់ថា ខេត្តក្រចេះ មានដែនជម្រកចំនួន៥ ដែលមានផ្ទៃដីសរុប៤៤០០០ហិកតា។ ក្នុងនោះ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានផ្ទៃដី ១២៧៧០ហិកតា ដែលមានសត្វព្រៃ និងជីវៈចម្រុះរស់នៅជាច្រើន។ ដែនជម្រកនេះ មានមន្រ្តីឧទ្យានុរក្ស ៣នាក់ មន្រ្តីជំនាញនៃអង្គការ WWF ចំនួន២នាក់ និងសត្តរក្ស សហគមន៍ជាច្រើននាក់ទៀត។   យោងតាមមន្ទីរបរិស្ថានខេត្តក្រចេះ រយៈពេល ៦ខែចុងក្រោយនេះ អាជ្ញាធរ និងអង្គការ WWF ឃាត់ខ្លួនជនល្មើសម្នាក់ បង្រ្កាបបានរណាយន្ត ១០គ្រឿង អន្ទាក់បានជាង១ពាន់ម៉ែត្រ និងបទល្មើសកាប់ទន្ទ្រានដីព្រៃបានចំនួន១១ករណី៕    
ក្រចេះ៖ សត្វក្ដាន់ ដែលត្រូវបានអ្នកវិទ្យាសាស្រ្ត ប៉ាន់ស្មានថាផុតពូជពីប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៦ បានបង្ហាញវត្តមានឡើងវិញនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ។ ចាប់ពីឆ្នាំ២០០៦មក ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF បានកំណត់សម្គាល់សត្វក្ដាន់ចំនួន៨៤ក្បាល ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ។
លោក កឹម សុខា និង លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង ទំនងជាគ្មានឱកាសបានរៀបចំមន្រ្តី ឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ នោះទេ ហើយលោកទាំងពីរខ្លួនឯង ក៏ប្រហែលជាមិនអាចបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាល៧ នៅឆ្នាំ២០២៣ ដែរ។ លោក កឹម សុខា ដ្បិតកំពុងស្ថិតក្នុងស្រុកមែន តែលោក មិនអាចធ្វើអ្វីបានតាមចិត្តឡើយ ជាពិសេសការធ្វើសកម្មភាពនយោបាយ។ លោក ត្រូវចោទថា បានលួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសរបស់លោក ត្រូវតុលាការ ចាត់ចូលជាអំពើក្បត់ជាតិ។ ដើមឡើយតុលាការ គ្រោងប្រើពេល៣ខែ ដើម្បីអាចបញ្ចប់ការបើកសវនាការជំនុំជម្រះលើរឿងក្តីរបស់លោក កឹម សុខា។ ដោយសារការរាលដាលជំងឺកូវីដ-១៩ ការជំនុំជម្រះនេះ ក៏ត្រូវបានផ្អាក។ ទោះជាតុលាការ បើកសវនាការឡើងវិញ ក៏សំណុំរឿងរបស់លោក ទំនងជាមិនអាចបញ្ចប់ក្នុងពេលឆាប់ៗដែរ។ កាសែតខ្មែរថាមស៍ បានស្រង់សម្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ យកទៅចុះផ្សាយថា ករណីរបស់លោក កឹម សុខា អាចនឹងត្រូវអូសបន្លាយដល់ឆ្នាំ២០២៤ឯណោះ គឺរហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ថា៖«លោក [សម្តេច ហ៊ុន សែន] មានប្រសាសន៍ហ្នឹង អាចវាយឺតទៅដល់ពេលនុ៎ង [២០២៤] មិនមែនបានសេចក្តីថា ពន្យារពេលក្នុងការកាត់សេចក្តីទេ»។ ប្រហែលសម្តេចនាយករដ្ឋមន្រ្តី យល់ថា សំណុំរឿងរបស់លោក កឹម សុខា ស្មុគស្មាញខ្លាំង ទើបសម្តេច សន្និដ្ឋានថា អាចអូសបន្លាយដល់ឆ្នាំ២០២៤? អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយថា៖«ខ្ញុំ ជឿអ៊ីចឹង...»។ អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា វា ជាផលប្រយោជន៍របស់លោក កឹម សុខា ទៅវិញទេ ដែលអាចមានពេលវេលា [គ្រប់គ្រាន់] សម្រាប់ស្វែងរកភស្តុតាងនិងអំណះអំណាងឲ្យបានច្បាស់លាស់ យកទៅដោះបន្ទុក។ លោក បន្តថា បើតុលាការវិនិច្ឆ័យក្តីភ្លាមៗ លោក កឹម សុខា ជាជនជាប់ចោទ អាចនឹងមិនទទួលបានយុត្តិធម៌។ លោក ដាក់ជាសំណួរថា៖«តើយើង សុខចិត្តវិនិច្ឆ័យឲ្យរហ័ស ប៉ុន្តែបាត់បង់ផលប្រយោជន៍ឯកឧត្តម កឹម សុខា ឬមួយយើង ចង់បានការវិនិច្ឆ័យមួយ ប្រកបដោយយុត្តិធម៌គ្រប់ជ្រុងជ្រោយ? ហ្នឹងជាសំណួរបញ្ច្រាស់របស់ខ្ញុំ ទៅវិញ»។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចនាយករដ្ឋមន្រ្តី ថែមទាំងបង្ហើបទៀតថា ពេលលោក កឹម សុខា ទៅចូលរួមបុណ្យសពម្តាយក្មេករបស់សម្តេច លោក បានសុំឲ្យសម្តេច ជួយអន្តរាគមន៍ក្នុងការពន្លឿនសំណុំរឿងរបស់លោក តែសម្តេច តបថា អាស្រ័យលើតុលាការ។ នេះបើតាមការចុះផ្សាយរបស់ខ្មែរថាមស៍ដដែល។ លោក ផែង ហេង មេធាវីម្នាក់របស់លោក កឹម សុខា មិនបានឆ្លើយតបឲ្យចំនោះទេ ចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ដែលថា សំណុំរឿងរបស់លោក កឹម សុខា អាចអូសបន្លាយដល់ឆ្នាំ២០២៤។ លោក គ្រាន់តែបកស្រាយថា លោក កើត រិទ្ធ រដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ បានដាក់គោលនយោបាយជំរុញដោះស្រាយសំណុំរឿង ដែលកកស្ទះនៅតុលាការ ហើយសំណុំរឿងរបស់លោក កឹម សុខា ក៏ជាប្រភេទសំណុំរឿង កកស្ទះដែរ។ លោកមេធាវី សង្ឃឹមថា ក្រសួងយុត្តិធម៌ និងតុលាការ នឹងចាត់ការលើសំណុំរឿងរបស់លោក កឹម សុខា ឲ្យបានឆាប់ ដូចសំណុំរឿងផ្សេងទៀតដែរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវី ថ្លែងថា៖«សំណុំរឿងរបស់ឯកឧត្តម កឹម សុខា ក៏កកស្ទះដែរ។ វា ៣ឆ្នាំជាងហើយ មកទល់នឹងថ្ងៃនេះ។ ជាគោលការណ៍យុត្តិធម៌ គឺត្រូវតែដោះស្រាយឲ្យបានឆាប់ ទើបអាចឲ្យគួរភាគី ទទួលបានយុត្តិធម៌ ទៅតាមហ្នឹងដែរ»។ លោក នៅតែការពារលោក កឹម សុខា ជាកូនក្តីថា តាមពិត សំណុំរឿងរបស់លោក កឹម សុខា មិនមានអង្គហេតុឡើយ។ លោក ចង់មានន័យថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសនោះទេ។ លោក បន្តថា តុលាការ គ្រាន់តែយកសម្តីរបស់លោក កឹម សុខា ទៅចោទប្រកាន់។ លោក និយាយថា៖«ខ្ញុំគិតថា [សំណុំរឿងឯកឧត្តម កឹម សុខា] ដូចអត់មានអីស្មុគស្មាញទេ»។ លោក ប្រាប់ថា កន្លងមក ក្រុមមេធាវីរបស់លោក បានដាក់លិខិតផង និងស្នើសុំផ្ទាល់មាត់ ឲ្យតុលាការពន្លឿននីតិវិធីនៃបើកសវនាការតទៅទៀត និងបញ្ចប់ឲ្យបានឆាប់ លើសំណុំរឿងរបស់លោក កឹម សុខា។ យ៉ាងណា មកដល់ពេលនេះ មិនទាន់មានដំណឹងពីតុលាការថា នឹងបើកសវនាការឡើងវិញ ដើម្បីជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា នៅពេលណានោះទេ។ ចំណែក លោក សម រង្ស៊ី ក៏ហ៊ុមព័ទ្ធទៅដោយក្តីក្តាំនៅតុលាការ ដែលជាហេតុធ្វើឲ្យលោក មិនអាចចូលស្រុកបាន។ លោក រងបណ្តឹងមិនតិចជាង១០នោះទេ ហើយបើនិយាយពីទោសសរុបវិញ លោក ត្រូវជាប់ពន្ធនាគារដល់ទៅប្រមាណ១៣ឆ្នាំឯណោះ។ លោក មានផ្លូវតែម្យ៉ាង ដែលអាចចូលស្រុកបាន គឺទទួលបានការប្រោសប្រទានលើកលែងទោសពីព្រះមហាក្សត្រ ដោយមានការស្នើសុំពីសម្តេចនាយករដ្ឋមន្រ្តី។ ប៉ុន្តែ ច្រកនេះ ប្រហែលមិនអាចទៅរួចទេ ដ្បិតសម្តេចនាយករដ្ឋមន្រ្តី ប្រកាសប៉ុន្មានដងមកហើយ ថានឹងមិនក្រាបបង្គំទូលថ្វាយសូមឲ្យព្រះមហាក្សត្រ លើកលែងទោសដល់លោក សម រង្ស៊ី ម្តងទៀតឡើយ។ បើគ្មានការចរចានយោបាយ ឬនិយាយមួយបែបទៀតថា បើគ្មានការសម្បទានពីគណបក្សកាន់អំណាច លោក សម រង្ស៊ី នៅតែបន្តនៅក្រៅស្រុក ហើយលោក កឹម សុខា នៅតែជាប់ជើងក្នុងសំណុំរឿង ដោយមិនអាចធ្វើអ្វីមិនកើត។ ឧបសគ្គទាំងនេះហើយ ដែលធ្វើឲ្យអ្នកនយោបាយកំពូលទាំងពីរនៃក្រុមប្រឆាំង អាចនឹងត្រូវអវត្តមានម្តងទៀត ក្នុងការបោះឆ្នោតលើកក្រោយ។ លោក កឹម សុខា និង លោក សម រង្ស៊ី រួមទាំងអតីតគណបក្សប្រឆាំងទាំងមូល ខកខាតមិនបានចូលរួមម្តងរួចមកហើយ ក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ដោយសារតែអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវរំលាយចោល។ មិនត្រឹមតែគណបក្ស ត្រូវរំលាយចោលនោះទេ ថ្នាក់ដឹកនាំជាង១០០នាក់នៃគណបក្សនេះ ត្រូវហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងជាង១០០នាក់នោះ អាចស្នើសុំសិទ្ធិនយោបាយឡើងវិញពីរដ្ឋាភិបាល។ មានអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួនហើយ ដូចជា លោក សុន ឆ័យ លោក គង់ គាំ លោក អ៊ូ ច័ន្ទរ័ត្ន លោក រៀល ខេមរិន្ទ និង លោក ជីវ កត្តា ជាដើម ទទួលបានសិទ្ធិនយោបាយវិញ បន្ទាប់ពីពួកគេ ស្នើសុំរដ្ឋាភិបាល។ បច្ចុប្បន្ន លើកលែងតែលោក កឹម សុខា និង លោក សម រង្ស៊ី អ្នកផ្សេង អាចសុំសិទ្ធិនយោបាយវិញ។ ការទទួលបានសិទ្ធិនយោបាយឡើងវិញឬក៏អត់ គឺអាស្រ័យលើរដ្ឋាភិបាល។ បើរដ្ឋាភិបាល យល់ព្រម រដ្ឋាភិបាល ក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីសុំចេញព្រះរាជក្រឹត្យប្រទានសិទ្ធិនយោបាយ។ តែបើរដ្ឋាភិបាល មិនយល់ព្រម រដ្ឋាភិបាល នឹងក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រឡើយ។ មានគណបក្សពីរ-បីហើយ ដែលបែកខ្ញែកចេញមកពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។ គណបក្សទាំងនោះ គឺ គណបក្សខ្មែរអភិរក្សនិយម មានលោក រៀល ខេមរិន្ទ ជាប្រធាន និង គណបក្សខ្មែរស្រឡាញ់ជាតិ មានលោក ជីវ កត្តា ជាប្រធាន។ លើសពីនេះ លោក គង់ គាំ ឥស្សរជននយោបាយក្រុមប្រឆាំងនិងធ្លាប់ជាមនុស្សស្និទ្ធរបស់លោក សម រង្ស៊ី បានគាំទ្រកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា បង្កើតគណបក្សមួយដោយឡែក គឺគណបក្សឆន្ទៈខ្មែរ។ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសថា លោក អាចបនឹងង្កើតគណបក្សថ្មីមួយដែរ បើមានការគាំទ្រ តែបើគ្មានកម្លាំងគាំទ្រទេ លោក នឹងមិនបង្កើតឡើយ។ គណបក្សទាំងនេះ អាចនឹងស្ម័គ្រចិត្តចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការឆ្នោត២០២៣។ បើគ្មានអតីតគណប្រឆាំង និយាយឲ្យចំថា បើគ្មានលោក កឹម សុខា និង លោក រង្ស៊ី ក្នុងការបោះឆ្នោត តើគណបក្សដទៃ រួមទាំងគណបក្ស ដែលបែកខ្ញែកចេញពីអតីតគណបក្សប្រឆាំងផង អាចនឹងប្រជែងឬបំបែកសំឡេងរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ? ដោយសារតែអវត្តមានរបស់គណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតនីតិកាលទី៦ នៅឆ្នាំ២០១៨ និង ទទួលបានអាសនៈទាំងអស់ក្នុងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតនីតិកាលទី៤ នៅឆ្នាំ២០១៨។ ក្រៅពីអាសនៈក្នុងរដ្ឋសភានិងព្រឹទ្ធសភា បច្ចុប្បន្ន អាសនៈនៅគ្រប់លំដាប់ថ្នាក់ រាប់ចាប់តាំងថ្នាក់ឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ និង ថ្នាក់រាជធានី-ខេត្ត គណបក្សប្រជាជនកម្ពុជា កាន់កាប់ស្ទើរតែទាំងអស់៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហើបប្រាប់មន្រ្តីខ្លួនថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងអូសបន្លាយដល់ឆ្នាំ២០២៤។ បើដូច្នេះមែន លោក នឹងមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ឡើយ។ ឯលោក សម រង្ស៊ី ក៏មិនអាចចូលស្រុក ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ដែរ បើគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
  «យោងតាមចម្លើយរបស់សមាជិកយើង សេចក្តីទុកចិត្តបានត្រឡប់មកទីផ្សារកម្ពុជាឡើងវិញ។ ធុរជនជាច្រើនបានបោះបង់ការគិតបែបអវិជ្ជមាន ក៏ព្រោះតែកំណើនសេដ្ឋកិច្ច ស្ថិរភាព និងការកែទម្រង់ដ៏ចាំបាច់របស់រដ្ឋាភិបាល។ កត្តាទាំងនេះបានជម្រុះចោលនូវភាពមិនច្បាស់លាស់ដែលសហគមន៍អ្នកជំនួញនៃក្រុមហ៊ុនអឺរ៉ុបបានមើលឃើញកាលពីបណ្តាឆ្នាំមុនៗ ហើយក៏បានបង្កើតលទ្ធភាពឱ្យមានបរិយាកាសនៃការបង្កើតទីផ្សារ និងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។»។ នេះគឺខ្លឹមសារមួយផ្នែកនៃសេចក្តីសន្និដ្ឋាននៃលទ្ធផលនៃការស្ទាបស្ទង់មតិឆ្នាំ២០១៩ស្តីពីសេចក្តីជឿជាក់លើធុរកិច្ចរបស់សភាពាណិជ្ជកម្មអឺរ៉ុប ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ក្នុងចំណោមសមាជិកខ្លួន តំណាងស្ថានទូតអឺរ៉ុបមួយចំនួន និងដោយមានការចូលរួមពីលោក សុខ ចិន្តា សោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។   របាយការណ៍នៃលទ្ធផលស្ទង់មតិរបស់សភាពាណិជ្ជកម្មអឺរ៉ុបក៏មានភ្ជាប់ពាក្យស្លោកមួយដែរត្រូវបានសរសេរថា៖«មើលពីចម្ងាយ វាហាក់ដូចជាលំបាកមើលពីខាងក្នុង ក្នុងការធ្វើធុរកិច្ចនៅប្រទេសកម្ពុជា»។    ការស្ទាបស្ទង់មតិក្នុងឆ្នាំ២០១៥  បានបង្ហាញថាទំនុកចិត្តរបស់ក្រុមហ៊ុនអឺរ៉ុបដែលប្រតិបត្តិការនៅកម្ពុជាមាន៥០.៤ភាគរយ ហើយតួលេខនេះបានធ្លាក់ចុះមកដល់៤៨.៨ភាគរយនៅក្នុងឆ្នាំ២០១៧។ រីឯការស្ទង់មតិឆ្នាំ២០១៩នេះវិញ វាបានផ្តល់ចម្លើយស្ទើរតែ៥៣ភាគរយ ដែលបញ្ជាក់ថា ក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្តល់ការជឿជាក់ឡើងវិញមកលើបរិយាកាសធុរកិច្ចនៅក្នុងប្រទេសនេះ។    របាយការណ៍ស្តីពីលទ្ធផលនៃការស្ទង់មតិបានពន្យល់ថា សេចក្តីទុកចិត្តរបស់អ្នកជំនួញអឺរ៉ុបភាគច្រើននៅកម្ពុជា ត្រូវបានបង្ហាញឡើងតាមរយៈការអះអាងរបស់ពួកគេដែលរំពឹងថានៅឆ្នាំខាងមុខពួកគេនឹងនៅតែទទួលផលពីជំនួញរបស់ពួកគេ។   បើទោះជាមានបរិយាកាសធុរកិច្ចល្អក៏ពិតមានមែន ប៉ុន្តែសមាជិកសភាពាណិ្ជកម្មអឺរ៉ុបនៅតែមិនពេញចិត្តនឹងប្រព័ន្ធបង់ពន្ធ ដែលជាបញ្ហាចាស់ ដែលពួកគេធ្លាប់បានលើកឡើងរួចហើយ។ «សមាជិករបស់ពួកយើងទទួលស្គាល់ថា ការរៀបចំឱ្យមានប្រព័ន្ធបង់ពន្ធល្អត្រឹមត្រូវ គឺជាភាពចាំបាច់មួយដែលនឹងធានាដល់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងមានចីរភាព។ ផ្ទុយទៅវិញ ការអនុវត្តច្បាប់ដោយមិនស្មើភាពគ្នា វាបានធ្វើឱ្យមានកំណើននៃការបែងចែករវាងអ្នកដែលនៅតែបន្តអនុវត្តច្បាប់ និងអ្នកដែលនៅតែបន្តមិនអនុវត្តច្បាប់»។ នេះក៏ជាការរកឃើញនៅក្នុងការស្ទង់មតិឆ្នាំ២០១៩នេះដែរ។   សូមបញ្ជាក់ថា ការស្ទង់មតិឆ្នាំ២០១៩ត្រូវបានរៀបចំកាលពីចន្លោះខែកុម្ភៈ ដល់ខែឧសភា ដោយមានសមាជិករបស់ EuroCham ចំនួន១៥៤ក្រុមហ៊ុនមកពីវិស័យជាង២០ ដែលបានឆ្លើយតបនឹងកម្រងសំណួរដែលទាក់ទងនឹងកម្រិតប្រកួតប្រជែង ការកែលម្អបរិយាកាសធុរកិច្ច កំណែទម្រង់របស់រដ្ឋាភិបាល បច្ច័យនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គម្រោងនៃការពង្រីកធុរកិច្ចជាដើម។   លោក សុខ ចិន្តា សោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាបានស្វាគមន៍លទ្ធផលនៃការស្ទង់មតិដែលបង្ហាញអំពីការគិតបែបសុទិដ្ឋិនិយមរបស់សហគមន៍អ្នកជំនួញអឺរ៉ុបនៅកម្ពុជា ក៏ដូចជាគម្រោងនៃការបន្តពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ដោយឆ្លើយតបទៅនឹងការត្អូញត្អែររបស់ធុរជនអឺរ៉ុប លោក សុខ ចិន្តា សោភា បានថ្លែងថារដ្ឋាភិបាលនឹងសម្រេចលើវិធានធានាដល់ការធ្វើធុរកិច្ចរបស់អ្នកវិនិយោគក្នុងពេលឆាប់ៗខាងមុខនេះ៕
មុនដំណាច់ឆ្នាំ២០១៩នេះ សភាពាណិជ្ជកម្មអឺរ៉ុបទើបបានបង្ហាញលទ្ធផលបែបសុទិដ្ឋិនិយមនៃការស្ទាបស្ទង់មតិដែលបានមកពីសមាជិករបស់ពួកគេដែលកំពុងប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ បើទោះមានការត្អូញត្អែរមួយចំនួនអំពីបញ្ហាពន្ធដារ និងការប្រកួតប្រជែងដោយមិនយុត្តិធម៌ សមាជិករបស់សហភាពអឺរ៉ុបដែលបានចូលរួមផ្តល់ចម្លើយលើការស្ទង់មតិប្រចាំឆ្នាំ២០១៩ បានបង្ហាញអារម្មណ៍នៃជឿជាក់ឡើងវិញលើការធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងការរំពឹងទុកក្នុងការបន្តធុរកិច្ចនៅក្នុងឆ្នាំខាងមុខៗទៀតផង។
  ច្បាប់សន្តិសុខជាតិ បានបង្កឲ្យមានបញ្ហាចម្រូងចម្រាស់យ៉ាងខ្លាំង ទាំងនៅហុងកុង និងបរទេស។ ប្រជាជនហុងកុងជាច្រើនពាន់នាក់ បានចេញមកបាតុកម្ម និងប្រារព្ធខួបទី២៣ ដែលអង់គ្លេសប្រគល់ទឹកដីហុងកុង ត្រលប់មកវិញ។ មនុស្សប្រមាណ ៣៧០នាក់ ត្រូវប៉ូលិសចាប់ខ្លួន ហើយក្នុងចំណោមនោះ មានមនុស្ស ១០នាក់ ត្រូវគេចោទពីបទបំពានច្បាប់សន្តិសុខជាតិ។ ចំណែកនៅបរទេសវិញ អឺរ៉ុប អាមេរិក បានរិះគន់ច្បាប់សន្តិសុខជាតិថ្មីនេះថា គឺបំផ្លាញសិទ្ធិសេរីភាព និងគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។    ចំណែកអង់គ្លេស ដែលជាអតីតម្ចាស់អាណានិគមហុងកុង ក៏បានចេញមុខមករិះគន់ដែរ ជុំវិញបញ្ហាច្បាប់សន្តិសុខជាតិថ្មីនេះ។ ថ្លែងនៅក្នុងសភាអង់គ្លេស លោកនាយករដ្ឋមន្ត្រីអង់់គ្លេស លោក បូរីស ចនសុន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអនុម័ត និងដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិហុងកុង គឺជាបំពានយ៉ាងច្បាស់ និងធ្ងន់ធ្ងរទៅលើសេចក្តីប្រកាសរួមចិន និងអង់គ្លេស ឆ្នាំ១៩៨៤»។    សេចក្តីប្រកាសរួមរវាងចិន និងអង់គ្លេសឆ្នាំ ១៩៨៤ គឺជាសន្ធិសញ្ញាមួយ ដែលបើកផ្លូវឲ្យអង់គ្លេសប្រគល់ទឹកដីហុងកុងមកឲ្យចិនវិញនៅក្នុងឆ្នាំ១៩៩៧។ ក្នុងសន្ធិសញ្ញា ចំណុចមួយបានចែងថា ក្នុងរយៈពេល៥០ បន្ទាប់ពីអង់គ្លេសប្រគល់ហុងកុងឲ្យមកចិន គោលនយោបាយមូលដ្ឋានរបស់ចិន ដែលទាក់ទិននឹងហុងកុង នឹងមិនត្រូវមានការផ្លាស់ប្តូរអ្វីឡើយ ក្នុងនោះក៏រួមបញ្ចូលទាំងស្វ័យភាពកម្រិតខ្ពស់របស់ហុងកុងផងដែរ។ ចំណុចនេះ មានចែងនៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុង។    សេចក្តីប្រកាសរួមចិន-អង់គ្លេសឆ្នាំ ១៩៨៤នេះ ត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីចិន Zhao Ziyang និងសមភាគីអង់គ្លេស លោកស្រី Margaret Thatcher។ កិច្ចចរចាលើសេចក្តីប្រកាសរួមនេះ ត្រូវចំណាយពេលចរចារហូតដល់ ២ឆ្នាំឯណោះ ពោលគឺចាប់តាំងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Thatcher ធ្វើដំណើរទស្សនកិច្ចទៅចិននៅក្នុងឆ្នាំ ១៩៨២៕    លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការផ្តល់លិខិតឆ្លងដែនសម្រាប់ជនជាតិចក្រភពអង់គ្លេសនៅបរទេស(British National Overseas) ផងដែរ។ លិខិតឆ្លងដែននេះ គឺអនុញ្ញាតឲ្យប្រជាពលរដ្ឋហុងកុង តាំងលំនៅអង់គ្លេស និងអាចទទួលសិទ្ធិជាពលរដ្ឋអង់គ្លេស។ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី មនុស្សប្រមាណ ៣លាននាក់ អាចទទួលសិទ្ធិកាន់លិខិតឆ្លងដែននេះ ខណៈមនុស្សប្រមាណ ៣៤ម៉ឺននាក់ មានលិខិតឆ្លងដែននេះរួចហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ជាការឆ្លើយតបទៅនឹងប្រមុខរដ្ឋាភិបាលអង់គ្លេស លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានទទូចឲ្យប្រទេសដទៃ ឈប់យកបញ្ហាហុងកុង មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានអះអាងថា ចិននៅតែបន្តអនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» យ៉ាងរឹងមាំ ហើយចិន ជំទាស់ជាដាច់ខាត រាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។    
ការអនុម័តច្បាប់សន្តិសុខជាតិហុងកុងពីសំណាក់ទីក្រុងប៉េកាំង គឺជាការបំពានយ៉ាងច្បាស់ និងធ្ងន់ធ្ងរទៅលើសេចក្តីប្រកាសរួមគ្នារវាងអង់គ្លេស-ចិន ឆ្នាំ១៩៨៤។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានលើកឡើងបែបនេះ នៅថ្ងៃទី១ ខែកក្កដា ដោយបន្ថែមថា អង់គ្លេសនៅតែរក្សាការសន្យារបស់ខ្លួន ក្នុងការផ្តល់លិខិតឆ្លងដែនឲ្យប្រជាជនហុងកុងមានសិទ្ធិមកតាំងលំនៅក្នុងប្រទេសនៅតំបន់អឺរ៉ុបមួយនេះ។
  នៅថ្ងៃទី២២-២៣ ធ្នូនេះ ជាថ្ងៃប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២។ ឆ្នាំនេះ មានសិស្សប្រឡងជាប់ចំនួន ៩០៩៥០នាក់ ត្រូវជា ៧២,៣៣ភាគរយ។ ក្នុងចំណោមសិស្សប្រឡងជាប់ខាងលើ ក៏មានវត្តមានសិស្សពូកែទូទាំងប្រទេសផងដែរ។   យុវតី ធីម ស្រីពៅ សិស្សពូកែអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ មកពីវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង បានប្រឡងជាប់និទ្ទេស A ដោយទទួលបាន A លើមុខវិជ្ជាចំនួន៦ និង C លើមុខវិជ្ជាភាសាបរទេស។    តារាងលទ្ធផលរបស់យុវតី ធីម ស្រីពៅ ម្ចាស់មេដាយមាសអក្សរសិល្ប៍ខ្មែរ   ចំណែក សិស្សពូកែរូបវិទ្យាទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ យុវជន សេង ហេង មកពីសាលាអន្តរជាតិវេស្ទលែនដ៏ ខេត្តកណ្ដាល ក៏ជាប់និទ្ទេស A ដោយទទួលបាន A លើមុខវិជ្ជាចំនួន៦ និង B លើមុខវិជ្ជាប្រវត្តិវិទ្យា។    ដោយឡែក យុវជន ឆយ សូរ៉ិជ សិស្សពូកែគណតិវិទ្យាទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ មកសាលាអន្តរជាតិភ្យូឆឺរប្រាយ ខេត្តសៀមរាប បានប្រឡងជាប់និទ្ទេស A ដោយទទួលបាន A លើមុខវិជ្ជាចំនួន ៥ និង B លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ និងប្រវត្តិវិទ្យា។     តារាងលទ្ធផលរបស់យុវជន ឆយ សូរ៉ិជ ម្ចាស់មេដាយមាសគណិតវិទ្យា ក្រៅពីម្ចាស់មេដាយមាសខាងលើ ជ័យលាភីសិស្សពូកែផ្សេងទៀតក៏បាននិទ្ទេស A ផងដែរ។ កញ្ញា អេង នីតា សិស្សពូកែសិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ៣, យុវជន វន វឌ្ឍី សិស្សពូកែសិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ៥ និងកញ្ញា មឿន សៀងលី សិស្សពូកែសិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ៩ ទទួលបាននិទ្ទេស A ដូចគ្នា។   រីឯសិស្សពូកែគណិតវិទ្យាវិញ ក៏ទទួលបាននិទ្ទេសច្រើនដែរ។ តួយ៉ាង យុវជន ឆៃ យិនហ្វុង ជ័យលាភីមេដាយប្រាក់, យុវជន យឹម ច័ន្ទវេហា ជ័យលាភីមេដាយសំរិទ្ធ, យុវជន តែ ប៊ុនម៉េង ជាប់លេខ៤, យុវជន សេង ម៉េងឈាង ជាប់លេខ៥, យុវជន សុខគា សុធា ជាប់លេខ៦, យុវជន ជៀប ជាមិញ ជាប់លេខ៩ និងយុវជន ជឿន រដ្ឋនរសីហ៍ ជាប់លេខ១០ សុទ្ធតែបាននិទ្ទេស A។   តារាងលទ្ធផលរបស់យុវជន សេង ហេង ម្ចាស់មេដាយមាសរូបវិទ្យា   ក្រឡេកមកមើលសិស្សពូកែរូបវិទ្យា ក៏មិនចាញ់សិស្សពូកែអក្សរសិល្ប៍ខ្មែរ និងគណិតវិទ្យា។ យុវជន អ៊ឹង ហុកឆាយ ជ័យលាភីមេដាយប្រាក់, យុវជន យុត វិសាល ជ័យលាភីមេដាយសំរិទ្ធ, យុវជន សឿន សុបញ្ញារៀម ជាប់លេខ៤, យុវជន ស៊ន់ ប្រសើរ ជាប់លេខ៥, យុវជន ចូវ ជីឡុង ជាប់លេខ៦, យុវជន ហេង លីហួរ ជាប់លេខ៧, យុវជន លាភ ស៊ូ ឈុន ជាប់លេខ៩ និងយុវជន អ៊ុត រតនា ជាប់លេខ១០ ទទួលបាននិទ្ទេស A ដូចគ្នា។   សូមបញ្ជាក់ថា ការប្រឡងនៅឆ្នាំនេះ ទទួលបានសិស្សនិទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧ ២៣២នាក់, និទ្ទេស C ចំនួន ១៩ ០៥៣នាក់, និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់៕  
ភ្នំពេញ៖ ជ័យលាភីមេដាយមាសសិស្សពូកែទូទាំងប្រទេសលើមុខវិជ្ជារូបវិទ្យា, អក្សរសិល្ប៍ខ្មែរ និងគណិតវិទ្យា សុទ្ធតែទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២។ ក្រៅពីម្ចាស់មេដាយមាសខាងលើ ក៏មានសិស្សពូកែទូទាំងប្រទេសមួយចំនួនបាននិទ្ទេស A និងខ្លះទៀត បាននិទ្ទេស B។
  អំណាចនីតិបញ្ញត្តិទាំងអស់ ស្ថិតក្នុងដៃសភាអាមេរិកដែលមានព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ឬរដ្ឋសភា។ នេះបើតាមមាត្រា១ វាក្យខណ្ឌ១ នៃរដ្ឋធម្មនុញ្ញអាមេរិក។ មានតែសមាជិកព្រឹទ្ធសភា ឬសភាតំណាងរាស្ត្រប៉ុណ្ណោះ ដែលមានសិទ្ធិស្នើច្បាប់ឡើង។ សមាជិកសភាព្រឹទ្ធសភាម្នាក់ ឬសភាតំណាងរាស្ត្រម្នាក់ ឬក៏ច្រើននាក់ អាចផ្ដួចផ្ដើមគំនិតស្នើច្បាប់បានដូចគ្នា ប៉ុន្តែរាល់សេចក្តីស្នើទាំងអស់ ត្រូវតែឆ្លងកាត់សភាទាំងពីរទៅវិញទៅមក។   ស្របតាមច្បាប់រដ្ឋមនុញ្ញនេះ លោក ថេដ យូហូ (Ted Yoho) សមាជិកសភាតំណាងរាស្ត្រមកពីរដ្ឋ Florida បានតាក់តែងសេចក្តីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩»។ សភាតំណាងរាស្ត្រអាមេរិក ក៏បានអនុម័តលើសេចក្ដីស្នើច្បាប់នេះផងដែរកាលថ្ងៃទី១៥ខែកក្កដានេះ។  បន្ទាប់មក សេចក្តីស្នើច្បាប់នេះត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាទៀត។   នៅព្រឹទ្ធសភា សំណើច្បាប់នេះ នឹងត្រូវដាក់ឲ្យជជែកដេញដោល ហើយត្រូវការសំឡេងភាគច្រើននៃសមាជិកទាំងអស់ (៥១រូបលើ១០០រូប) ដើម្បីអនុម័ត។ បើព្រឹទ្ធសភាយល់ព្រមលើខ្លឹមសារទាំងស្រុង សេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតី។ ក្នុងករណីមានការកែប្រែអ្វីក្នុងអត្ថបទច្បាប់នេះ សភាទាំងពីរ ត្រូវបង្កើតគណៈកម្មាធិការមួយ ដើម្បីជជែកពីបញ្ហាដែលមិនទាន់ស្របគ្នា ឬចំណុចដែលត្រូវកែប្រែ។ ជជែកគ្នាចប់សព្វគ្រប់ សភាទាំងពីរនឹងបោះឆ្នោតម្ដងទៀតលើសំណើចុងក្រោយ។    ទាំងនៅសភាតំណាងរាស្ត្រ ទាំងនៅព្រឹទ្ធសភា ការអនុម័តសេចក្ដីស្នើច្បាប់ណាមួយ អាចចំណាយពេលច្រើន ព្រោះឆ្លងនីតិវិធីតាមលំដាប់លំដោយ និងអាស្រ័យលើភាពចាំបាច់នៃសេចក្ដីស្នើច្បាប់នោះផង។ ពេលខ្លះ វិបត្តិនយោបាយរវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ក៏ធ្វើឲ្យការអនុម័តសេចក្តីស្នើច្បាប់ណាមួយត្រូវអូសបន្លាយដែរ។   និយាយពីសេចក្ដីស្នើច្បាប់របស់ស្ដីពីកម្ពុជានេះ ទោះឆ្លងផុតសភាតំណាងរាស្ត្រមែន តែក៏មិនប្រាកដថា ឆ្លងផុតព្រឹទ្ធសភាដែរ។    ក្នុងករណីឆ្លងផុតព្រឹទ្ធសភា សេចក្ដីស្នើច្បាប់ផ្ដើមគំនិតដោយលោក ថេដ យូហូ នេះ នឹងធ្លាក់ដល់ដៃប្រធានាធិបតីអាមេរិក ដែលបច្ចុប្បន្នគឺលោក ដូណាល់ ត្រាំ ។ លោក ត្រាំ មានពេល១០ថ្ងៃដើម្បីចុះហត្ថលេខាលើសំណើច្បាប់នេះ ឲ្យក្លាយជាច្បាប់តែម្ដង ប៉ុន្តែលោកក៏អាចទាត់ចោល (Veto) បានដែរ។ បើទោះជាលោក ត្រាំ សម្រេចចិត្តទាត់ចោលមែន ក៏មិនមែនមានន័យថា សេចក្ដីស្នើច្បាប់នេះអសារបង់ទៅវិញដែរ។ បានន័យថា ក្នុងករណី Veto ខាងលើ សភាទាំងពីរអាចបោះឆ្នោតបដិសេធការទាត់ចោលនេះវិញ (Override) ដោយសំឡេងពីរភាគបីនៃសមាជិកទាំងអស់។ ដូចនេះសេចក្ដីស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ផ្លូវការ។    មានករណីខ្លះទៀត ប្រធានាធិបតីអាមេរិក ក្រោយទទួលបានសេចក្ដីស្នើច្បាប់ពីសភា ក៏មានសិទ្ធិមិនធ្វើអ្វីដែរ។ សម្រាប់លក្ខខណ្ឌបែបនេះ សេចក្ដីស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ដោយស្វ័យប្រវត្តិ អំឡុងពេល១០ថ្ងៃក្រោយប្រធានាធិបតីមិនធ្វើអ្វីទាំងអស់ ហើយបើសភាស្ថិតក្នុងសម័យប្រជុំ។ ប៉ុន្តែក្នុងពេល១០ថ្ងៃដដែល ហើយសភាមិនស្ថិតក្នុងសម័យប្រជុំទេនោះ សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយជាច្បាប់ឡើយ។   ជាចុងក្រោយ ទោះសេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ នេះ ត្រូវបានចូលជាធរមានក្ដី ក៏មិនប្រាកដថា អាមេរិកត្រូវតែដាក់ទណ្ឌកម្មតែម្តងលើកម្ពុជាដែរ។ ក្នុងការអនុវត្តច្បាប់អាចប៉ះពាល់ដល់បញ្ហាគោលនយោបាយការបរទេសបែបនេះ ភាគច្រើនជាសិទ្ធិអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ។ ម្យ៉ាងច្បាប់ទណ្ឌកម្មនេះក៏គ្រាន់តែជាការបើកផ្លូវ និងផ្តល់វិធានការថ្មីដល់រដ្ឋបាលលោក ត្រាំ សម្រាប់ដាក់សម្ពាធ និងជាពិសេសអាចដាក់ទណ្ឌកម្មបានប៉ុណ្ណោះ។ ឯរឿងជាក់ស្ដែងថា «ដាក់ ឬមិនដាក់»ពេលខ្លះគឺអាស្រ័យលើលោក ត្រាំ៕   
សភាតំណាងរាស្ត្រអាមេរិក ឬរដ្ឋសភា ទើបអនុម័តសេចក្ដីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា» ក្នុងគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ ជានីតិវិធី សេចក្តីស្នើច្បាប់នេះ ត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិកដើម្បីសុំការយល់ព្រម មុននឹងផ្ញើបន្តទៅឲ្យប្រធានាធិបតីពិចារណា។
  ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ     វេទិកាតុកាហ្វេវិទ្យាសាស្ដ្រ បានបង្កើតឡើងរយៈពេល៣ឆ្នាំមកហើយ គឺតាំងពីឆ្នាំ២០១៦មក ដោយមានកម្មវិធីបង្រៀនជាប្រចាំ សម្រាប់ចែករំលែកចំណេះដឹងសុខភាព ដល់មាតាបិតាដែលនាំកូនមកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យកុមារអង្គរ។ វេទិកានេះ ដូចជាថ្នាក់រៀនមួយដូច្នោះដែរដែលបង្រៀនមេរៀនពីជំងឺផ្សេងៗដែលងាយកើតលើកុមារតូចៗ និងរបៀបថែទាំ។   កញ្ញា ប៉ុល ស្រីមុំ អ្នកស្រាវជ្រាវការិយាល័យស្រាវជ្រាវវិទ្យាសាស្ដ្រ Oxford ប្រចាំប្រទេសកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា គោលបំណងនៃវេទិកានេះគឺផ្តល់ភាពជិតស្និទ្ធរវាងគ្រូពេទ្យនិងអាណាព្យាបាលកុមារ បង្កើនការយល់ដឹងបន្ថែមពីសុខភាពកុមារក៏ដូចជាជំងឺផ្សេងៗដែលកំពុងកើតមាន។ រយៈពេល៣ឆ្នាំមកនេះ វេទិកានេះបានអញ្ជើញគ្រូពេទ្យតាមឯកទេសជាច្រើនសម្រាប់ការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹងផ្នែកថែទាំកុមារដល់អាណាព្យាបាល ហើយមេរៀនមួយចំនួនគឺបានពីការសម្ភាសអាណាព្យាបាលដែលពួកគេមានចម្ងល់ និងចង់ដឹងបន្ថែមពីអាការៈជំងឺ និងរបៀបថែទាំឱ្យបានល្អប្រសើរ។ ការបង្រៀននេះក៏ផ្តោតលើជំងឺតាមរដូវកាលដែលឧស្សាហ៍កើតលើកុមារដូចជាជំងឺផ្ដាសាយ គ្រុនឈាន និងកង្វះអាហារូបត្ថម្ភជាដើម។ សកម្មភាពបង្រៀន(រូបភាពផ្តល់ដោយមន្ទីរពេទ្យកុមារអង្គរ)   ក្រុមការងារនៃវេទិកាតុកាហ្វេវិទ្យាសាស្ដ្របានចុះផ្តល់ព័ត៌មាននៅរៀងរាល់២ខែម្ដងទៅកាន់ឪពុកម្ដាយដែលមានកូនសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរដើម្បីឱ្យពួកគេបានដឹងពីកម្មវិធីបង្រៀន។ ការចូលរួមដោយការស្ម័គ្រចិត្តនេះ មានការបង្រៀននូវមេរៀនផ្សេងៗដោយប្រើប្រាស់រូបភាពបង្ហាញដើម្បីឱ្យពួកគាត់ងាយយល់ និងចាប់បាន។ វេទិកានេះមានរយៈពេលមួយម៉ោង ហើយការរៀនគឺត្រឹមកន្លះម៉ោងប៉ុណ្ណោះ ក្រៅពីនេះគឺជាការជជែក និងការសន្ទនារវាងគ្រូពេទ្យនិងអ្នករៀន។   អ្នកស្រី ចាន់ លីណា ដែលបានចូលរួមក្នុងវេទិកាកាហ្វេវិទ្យាសាស្ដ្របាននិយាយថា កម្មវិធីនេះពិតជាល្អ និងមានសារសំខាន់ និងធ្វើឱ្យអ្នកស្រីទទួលបានចំណេះដឹងថ្មីបន្ថែមទាក់ទងនឹងអនាម័យថែទាំកូន។ អ្នកស្រី លីណា ថាខ្លួននឹងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឱ្យសុខភាពរបស់កូនអ្នកស្រីល្អ និងមិនឈឺ។   លោកវេជ្ជបណ្ឌិត មីលីយ៉ា ធី ដែលធ្វើជាគ្រូឧទ្ទេសក្នុងវេទិកាតុកាហ្វេវិទ្យាសាស្ដ្រកាលពីពេលទៅថ្មីៗនេះ បាននិយាយថា លោកបានចែករំលែកចំណេះដឹងទាក់ទងនឹងជំងឺដែលកើតឡើងតាមរដូវកាលទាំងរដូវប្រាំងនិងវស្សា។ លោកវេជ្ជបណ្ឌិតពន្យល់ថា រដូវកាលទាំងពីរនេះតែងកើតជំងឺផ្សេងៗគ្នាដែលអាណាព្យាបាលគួរស្វែងយល់ ពិសេសជំងឺផ្ដាសាយ និងជំងឺគ្រុនឈាមដែលតែងកើតលើកុមារ បើមិនមានការថែទាំត្រឹមត្រូវ។ សកម្មភាពបង្រៀន(រូបភាពផ្តល់ដោយមន្ទីរពេទ្យកុមារអង្គរ)  សម្រាប់លោកវេជ្ជបណ្ឌិត មីលីយ៉ា ការយល់ដឹងពីជំងឺជាមុនពិតជាសំខាន់ណាស់សម្រាប់ឪពុកម្ដាយ ព្រោះដើម្បីឱ្យពួកគេមានអនាម័យ និងចេះថែទាំកុមារកុំឱ្យឈឺ។ លោកថា ការការពារប្រសើរជាងការព្យាបាល ហើយលោកជឿថា អាណាព្យាបាលទាំងអស់នឹងយកចំណេះដឹងដែលបានរៀនពីគ្រូពេទ្យទៅអនុវត្តន៍ប្រសិនពួកគេស្រឡាញ់សុខភាពកូន។   កញ្ញា ប៉ុល ស្រីមុំ យល់ថា វេទិកានេះមានសារសំខាន់ និងជាឱកាសដែលឱ្យវាគ្មិនជាគ្រូពេទ្យមានពេលផ្តល់ព័ត៌មានកាន់តែលម្អិតទាក់ទងនឹងជំងឺ រីឯអ្នកជំងឺ ពួកគេមានឱកាសជជែកវែកញែកទាក់ទងនឹងអាការៈជំងឺកូន និងមានសំណួរទាក់ទងនឹងជំងឺរបស់កូន៕   សកម្មភាពបង្រៀន(រូបភាពផ្តល់ដោយមន្ទីរពេទ្យកុមារអង្គរ)
សៀមរាប៖ វេទិកាតុកាហ្វេវិទ្យាសាស្ដ្រ ឬ Science Café ជាគម្រោងមួយដែលត្រូវបង្កើតឡើងដោយមន្ទីរពេទ្យកុមារអង្គរ។ វេទិកានេះ គឺផ្តល់ចំណេះដឹងបន្ថែមដល់អាណាព្យាបាលដែលមានកូនសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យកុមារអង្គរ ឱ្យផ្តល់ការការពារ និងថែទាំកុមារមិនឱ្យឈឺ និងចេះថែទាំពេលកុមារឈឺ។
  Torres បង្ហាញខ្លួនឲ្យអេស្ប៉ាញចំនួន១១០ប្រកួត និងជាអ្នកស៊ុតគ្រាប់បាល់ជ័យឲ្យប្រទេសរបស់គេឈ្នះពាន Euro ឆ្នាំ២០០៨ និងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Euro ឆ្នាំ២០១២ ដែលអេស្ប៉ាញលើកពានដែរនោះ។    «បន្ទាប់ពីរយៈពេល១៨ឆ្នាំដ៏គួរឲ្យរំភើប នេះជាពេលវេលាដែលខ្ញុំត្រូវបញ្ចប់អាជីពជាកីឡាករបាល់ទាត់ហើយ»។ Torres និយាយបែបនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកបន្ថែមថា នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូនៅថ្ងៃទី២៣ ខែមិថុនាខាងមុខដើម្បីពន្យល់លម្អិតពីការចូលនិវត្តន៍នេះ។   Torres បានផ្លាស់ពី AT-Madrid ទៅហង្សក្រហម Liverpool ក្នុងតម្លៃ ២០លានផោន (២៥លានដុល្លារអាមេរិក) នៅឆ្នាំ២០០៧ ដោយស៊ុតបញ្ចូលទីបាន៨១គ្រាប់ ក្នុង១៤២ប្រកួត។ ក្នុងឆ្នាំ២០១១ រូបគេបានផ្ទេរទៅចូលរួមជាមួយ Chelsea ក្នុងតម្លៃផ្ទេរខ្ពស់បំផុតជាកំណត់ត្រានៅអង់គ្លេសចំនួន ៥០ លានផោន (៦៣លានដុល្លារ)។   បើទោះបីមិនបានបង្ហាញទម្រង់លេងល្អឲ្យសមនឹងតម្លៃនៅ Stamford Bridge ក្តី ប៉ុន្តែ Torres បានជួយតោខៀវឈ្នះពាន Champions League នៅឆ្នាំ២០១២ រួមទាំងពានរង្វាន់ FA Cup និង Europa League ក្នុងឆ្នាំ២០១៣ផង។   ឆ្នាំ២០១៥ Torres បានត្រឡប់ទៅក្លិបចាស់របស់គេ AT-Madrid រហូតឆ្នាំ២០១៨ បានទៅចូលរួមក្លិបនៅជប៉ុន Sagan Tosu ដល់សព្វថ្ងៃ៕
Fernando Torres អតីតខ្សែប្រយុទ្ធឆ្នើម Liverpool និង Chelsea ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់នៅត្រឹមវ័យ៣៥ឆ្នាំ។ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បានប្រើប្រាស់រយៈពេល១៨ឆ្នាំសម្រាប់អាជីពមួយនេះ តាំងពីលេងឲ្យ Atletico Madrid នៅឆ្នាំ ២០០១។ រហូតដល់បច្ចុប្បន្ន Torres កំពុងលេងឲ្យ Sagan Tosu ក្រុមក្នុងក្របខណ្ឌលីគកំពូលជប៉ុន (J1 League)។
  កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការគម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែល ធនាគារ ព្រីនស៍ ម.ក គឺជាធនាគារមួយដែលគាំទ្រលើគំនិតផ្តួចផ្តើមនេះ។    ការធ្វើអាជីវកម្មដំបូងរបស់ គម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) និងរួមចំណែកដល់ការបង្កើនប្រាក់កម្ចីថ្មីចំនួន ២០០ លានដុល្លារអាមេរិក នៅក្នុងវិស័យធនាគារ សម្រាប់ម្ចាស់អាជីវកម្មក្នុងការស្នើប្រាក់កម្ចីពីធនាគារដែលជាដៃគូសហការបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជាវត្ថុបញ្ចាំ (ទ្រព្យបញ្ចាំ)/សន្តិសុខ (ការធានា) សម្រាប់ ៧០% - ៨០% នៃចំនួនប្រាក់កម្ចីដែលបានស្នើសុំពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។    ដូច្នេះការធ្វើបែបនេះនឹងកាត់បន្ថយលើទ្រព្យបញ្ចាំ ដែលតម្រូវពីខាងអ្នកស្នើកម្ចី។ ស្ថានភាពសេដ្ឋកិច្ចដែលគ្មានស្ថេរភាព និងបញ្ហាប្រឈម បានបណ្តាលឱ្យអាជីវកម្មជាច្រើនពិបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ ក៏ដូចជាពិបាកក្នុងការ ទទួលបាននូវមូលនិធិបន្ថែមក្នុងការផ្សារភ្ជាប់ស្ថានភាពបច្ចុប្បន្ន ជាពិសេសសម្រាប់អាជីវករដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូង (star up) អ្នកដែលចង់ពង្រីក ឬវិនិយោគ ឬដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។    ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ធនាគារ ព្រីនស៍ មានការយល់ដឹងពីតម្រូវការនៃផ្នែកនេះ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់អតិថិជន ដោយផ្តល់សាច់ប្រាក់ងាយស្រួលសម្រាប់តម្រូវការរបស់ពួកគេ ហើយនឹងផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ប្រាក់កម្ចីអាជីវកម្មរបស់ពួកគេក្នុងគ្រាលំបាកនេះ។     លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា៖ អស្ថេរភាពសេដ្ឋកិច្ចបច្ចុប្បន្នដោយសារជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មក្នុងស្រុក ដែលធ្វើឱ្យពួកគេពឹងផ្អែកលើប្រភពថវិកាខាងក្រៅ។ ក្នុងភាពជាដៃគូ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា(CGCC) នេះ យើងមានបំណងជួយដល់អាជីវកម្ម រួមមានសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីជាផ្លូវការពីធនាគារ ព្រីនស៍ សម្រាប់ធ្វើការវិនិយោគ និងពង្រីកអាជីវកម្ម។ លើសពីនេះទៀត វាជាការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសម្រាប់ឧត្ដរជីព និងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ។   លោក Wong Keet Loong នាយកប្រតិបត្តិនៃសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា៖  សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល ធនាគារ ព្រីនស៍ បានក្លាយជាសមាជិក ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ សម្រាប់គ្រោងធានាឥណទាននេះ។ ជាមួយនឹងភាពជាដៃគូនេះ សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រដល់អ្នកស្នើប្រាក់កម្ចីសម្រាប់អាជីវកម្មបន្ថែមទៀត នៅទូទាំងសាខាទាំង ៣២ របស់ធនាគារ ព្រីនស៍។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ប្រាក់កម្ចីសរុបចំនួន ៤ លានដុល្លារអាមេរិក ហើយមានសុទិដ្ឋិនិយមថា ចំនួននេះនឹងកើនឡើងបន្ថែមទៀត ។   ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីក្នុង គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ដើម្បីផ្តល់ជូននូវ ឥណទានដែលមានទ្រព្យធានា និងឥណទានដែលគ្មានទ្រព្យធានា។    គម្រោងនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្ម ដែលខ្វះខាតនូវទ្រព្យបញ្ចាំអាចដាក់ពាក្យសុំឥណទានគ្មានទ្រព្យធានានៅធនាគារ ព្រីនស៍បាន ដែលក្នុងនោះសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងដើរតួជាអ្នកធានា សម្រាប់ពួកគេក្នុងការស្នើប្រាក់កម្ចីដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ។     សូមកុំរង់ចាំយូរ យើងនៅទីនេះដើម្បីជួយដល់ម្ចាស់អាជីវកម្មកម្ពុជា។ សូមអញ្ជើញទៅកាន់ធនាគារ   ព្រីនស៍ នៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងរបស់សាជីវកម្មធានាឥណទាន     កម្ពុជា (CGCC) ដោយអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ព្រីនស៍ ដែលនៅជិតអ្នក ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) ឬចូលទៅកាន់គេហទំព័ររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម៕   អំពីធនាគារ ព្រីនស៍ ម.ក   ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនក្រោមឈ្មោះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់យើង។   អំពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជា សហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ CGCC ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ CGCC ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេស ពីដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងមូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ (UNCDF)។ CGCC បានដាក់ឱ្យដំណើរការ នូវគម្រាងធានាឥណទានដំបូងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ បេសកកម្មរបស់CGCC គឺផ្តល់ការធានាឥណទានដល់អ្នកស្នើប្រាក់កម្ចី អាជីវកម្ម ផ្អែកលើស្តង់ដារអន្តរជាតិ ដើម្បីចែករំលែកហានិភ័យជាមួយអ្នកស្នើ និងកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ។     (អត្ថបទពាណិជ្ជកម្ម)    
ភ្នំពេញ៖ថ្ងៃទី១៤  ខែកក្កដា ឆ្នាំ២០២១ - ធនាគារ ព្រីនស៍ ម.ក សហការជាមួយសាជីវកម្មធានារ៉ាប់រង ឥណទានកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈ ការផ្តល់ប្រាក់កម្ចីអាជីវកម្មពិសេស តាមរយៈគម្រោងធានាឥណទានដើម្បីអាជីវកម្ម (BRGS) ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងកំឡុងពេលប្រតិបត្ដិការដ៏លំបាកនេះដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-19។
ដូច្នេះ ចាប់ផ្តើមឥលូវនេះ ក្លាយជា Top Fan របស់បេប៊ីអោតឡេត ដោយការ Comment, Like និង Share រាល់ផុសរបស់ហ្វេសប៊ុកផេក Baby Outlet។      សូមបញ្ជាក់ថា បេប៊ីអោតឡេត ជាហាងលក់ផលិតផលសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះ ដ៏ធំជាគេបង្អស់នៅក្នុងកម្ពុជា។ Baby Outlet មាន ៣ សាខា ដែលសាខាទី១ ទួលគោក ស្ថិតនៅទល់មុខសាលាបឋមសិក្សាទួលគោក។ សាខាទី២ កម្ពុជាក្រោម មានទីតាំងនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថីកម្ពុជាក្រោម និងសាខាទី៣ វិមានឯករាជ្យ ស្ថិតនៅខាងត្បូងវិមានឯករាជ្យ ជាប់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មហាវិថីព្រះនរោត្តម៕  
នៅថ្ងៃនេះ ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត បានប្រកាសស្វែងរក Top Fan នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។ បេប៊ីអោតឡេត បញ្ជាក់ទៀតថា កម្មវិធីនេះនឹងចាប់ផ្តើម ៤សប្តាហ៍ទៀត គិតចាប់ពីថ្ងៃនេះតទៅ។ ក្រុមការងាររបស់ហាងបេប៊ីអោតឡេត នឹងស្វែងរក Top Fan មានសំណាង និងប្រគល់កាដូដល់គេហដ្ឋានរបស់ពួកគាត់ថែមទៀតផង។
ដើម្បីជ្រាបច្បាស់ ពីការយល់ឃើញរបស់អ្នកលក់ទំនិញ ដែលប្រើប្រាស់ស្លឹកឈូកនិងស្លឹកចេក ខ្ចប់អាហារ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖   ឈរប្រែនំគូឆាយក្នុងខ្ទះមានសណ្ឋានស្រដៀងនឹងថាស នៅជិតផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ ដោយជ្រកក្រោមដំបូលរទេះរុញធ្វើពីឈើ ដើម្បីការពារទឹកភ្លៀងដែលកំពុងធ្លាក់មានសភាពក្រាសគួរសម នោះគឹអ្នកស្រី ចាន់ ចិន្តា។ មានអាយុ៤៨ឆ្នាំ ស្ត្រីមាឌមាំរាងខ្ពស់រូបនេះ បានទិញស្លឹកឈូកពីទីផ្សារ ដើម្បីទ្រាប់ពីលើចានមុនពេលដាក់នំគូឆាយទៅក្នុងចានស្នោ។    ពាក់អាវពណ៌ក្រហមដៃវែង និងពាក់មួកពណ៌កាហ្វេ ស្ត្រីសម្បុរស្រអែមរូបនេះ ពន្យល់ពីមូលហេតុដែលគាត់ទិញស្លឹកឈូកយកមកប្រើ៖«ខ្ញុំខ្លាចខូចសុខភាពអ្នកទិញ កុំឱ្យគេមានជំងឺឈឺថ្កាត់ ហើយក៏ចង់ឱ្យគេជួយទិញដែរ។ ខ្ញុំឮតែគេឈឺ ខ្ញុំចេះតែជួយការពារគ្នាទៅណា។ ណាមួយអ្នកទិញខ្លះគេឱ្យខ្ញុំទិញស្លឹកមកទ្រាប់មក។ ស្លឹកនេះមួយដុំ២ពាន់រៀល ខ្ចប់បាន២ថ្ងៃ ហើយបានច្រើនដែរ ជួនអី២០ស្លឹក ជួនអី១៥ស្លឹក។ បើស្លឹកធំខ្ញុំកាត់បាន៦ទៅ៧ចាន បើអាតូចកាត់បានតិចដែរ»។    មានស្រុកកំណើតពីខេត្តព្រៃវែង អ្នកស្រី ចិន្តា បានចាប់របរលក់នំគូឆាយអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ។ ទើបតែចាប់ផ្ដើមប្រើប្រាស់ស្លឹកឈូក ក្នុងអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា ស្ត្រីវ័យកណ្ដាលរូបនេះ ពិបាករកទិញស្លឹកឈូកដែរ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ព្រោះគេមិនអាចទៅកាច់ស្លឹកនោះបាន។ លក់ឱ្យអតិថិជនដែលជិះម៉ូតូមកទិញទាំងភ្លៀងរលឹមបណ្ដើរ ហើយស្ត្រីកូន២រូបនេះឆ្លៀតបញ្ជាក់ពីការលក់បន្ថែម៖«ជួនអីថ្ងៃភ្លៀងធំមិនមានស្លឹកទ្រាប់ឱ្យគែទេ គេថាស្លឹកលិចទឹកអស់ហើយ គេកាច់មិនបានទេ។ នៅសល់អាក្រហម ខ្ញុំដាក់ឱ្យគេ គេក៏មិនថាអ្វីដែរ គេថាឱ្យតែបានទ្រាប់ទៅ។ អ្នកខ្លះគេថាមិនឱ្យដាក់ស្លឹកទេ ដាក់តែថង់បានហើយ តែខ្ញុំថាខ្ញុំតម្រូវទ្រាប់ស្លឹកឈូកឱ្យគេទៅហើយ ខ្លាចថង់មានជាតិគីមី។ ភាគច្រើនអ្នកដែលមិនឱ្យដាក់ស្លឹក ច្រើនតែជនជាតិវៀតណាម តែយូរៗគេមកទិញម្ដងទេ»។   ក៏ជាអ្នកប្រើប្រាស់ស្លឹកឈូក ដើម្បីខ្ចប់ចំណីអាហារឱ្យអតិថិជនមួយរូបទៀត នោះគឺអ្នកស្រី ស៊ីមា។ អង្គុយលើកៅអីពណ៌ខៀវ ជិតរទេះរុញទំហំទទឹងប្រមាណជា១ម៉ែត្រកន្លះ និងបណ្ដោយប្រមាណជា២ម៉ែត្រ ដែលមានលក់បាយ ត្រីអាំង មាន់អាំង និងជ្រក់ជាដើមនោះ អ្នកស្រី ស៊ីមា កាត់បន្ថយការប្រើប្លាស្ទិក ក៏ព្រោះតែគាត់យល់ឃើញបែបនេះ៖«ទី១ថង់ប្លាស្ទិកវាមានជាតិគីមីប៉ះពាល់សុខភាព ទី២វាប៉ះពាល់ដល់ដីរបស់យើង វាមិនរលួយ។ ខ្ញុំមិនប្រើប្រអប់ស្នោទេ តែខ្ញុំប្រើថង់ ព្រោះដើម្បីឱ្យអ្នកទិញស្រួលកាន់»។    ស្ត្រីមុខមូល ពាក់អាវពណ៌សលាយខ្មៅ និងមានពាក់អាវអៀមសម្រាប់ចំអិនអាហារពណ៌ខៀវនៅពីក្រៅផងនោះ នៅរក្សាបានប្រពៃណីខ្ចប់ស្លឹកឈូក តាំងពីអ្នកស្រីប្រកបរបស់នេះក្នុងអំឡុងឆ្នាំ១៩៩០។ មានសម្ដីមួយៗ ក្នុងទឹកមុខស្មើ អ្នកម្ដាយមានកូន៤នាក់រូបនេះ ក៏ចង់កាត់បន្ថយការប្រើប្លាស្ទិកទាំងស្រុងដែរ ប៉ុន្តែអ្នកស្រីថាវាមិនអាចទៅរួច៖«តាំងពីលក់មកខ្ញុំប្រើស្លឹកឈូករហូត គឺតាំងពីឆ្នាំ១៩៩៨។ បើមិនមានស្លឹកឈូកក៏ខ្ញុំប្រើស្លឹកចេកដែរ។ ពីមុនមកមិនមានថង់បែបនេះទេ គឺខ្ញុំប្រើត្បុតហើយរុំស្លឹកចេកពីលើមាន់ បន្ទាប់មកខ្ញុំចងខ្សែ។ តែដល់ពេលមានថង់ ខ្ញុំក៏ច្រកថែមមួយជាន់ទៀត។ ខ្ញុំមិនអាចកាត់បន្ថយថង់បានទេ ព្រោះវាពិបាកចង ហើយអ្នកទិញក៏ពិបាកកាន់»។   រស់នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយមានផ្ទះនៅជិតស្ទឹងសៀមរាប ដោយនៅឆ្ងាយពីកន្លែងលក់ ស្ថិតក្នុងផ្សារក្រោមប្រមាណជា១គីឡូម៉ែត្រ អ្នកស្រី ស៊ីមា ត្រូវលក់បាយម្ហូបពីម៉ោង៥ល្ងាចដល់១១យប់។ អ្នកស្រីទទួលបានទាំងអតិថិជនដែលចូលចិត្តក្លិនស្លឹកឈូក និងមិនចូលចិត្ត៖«មានអតិថិជនខ្លះគេមិនឱ្យដាក់ថង់ ហើយក៏មានអតិថិជនខ្លះទៀត គេមិនឱ្យដាក់ស្លឹកឈូកដែរ គេថាធំក្លិនស្លឹកឈូក តែមានតិចតួចដែរទេ។ អ្នកខ្លះគេថាស្លឹកឈូកឆ្ងុយ ប៉ុន្តែអ្នកខ្លះទៀតគេថាធំក្លិននេះហូបមិនកើត។ ភាគច្រើនខ្ញុំខ្ចប់យ៉ាងណាគេយកទៅយ៉ាងនោះ»។    ស្លឹកឈូក បានជួយឱ្យអ្នកម្ដាយដែលមានកូន២នាក់ ចិន្តា មានអតិថិជនថ្មីច្រើនជាងមុន។ តែទោះជាយ៉ាងណា ពេលខ្លះអ្នកស្រីក៏ត្រូវបាត់ភ្ញៀវខ្លះដែរ នៅពេលដែលគាត់រកទិញស្លឹកឈូកមិនបាន ហើយគេមិនព្រមទិញនំរបស់គាត់៖«ថ្ងៃមួយនោះខ្ញុំទើបតែចេញពីផ្ទះ គេថាបើមានស្លឹកឈូកគេយកនំ១០ ខ្ញុំថាមិនមានទេ ហើយគាត់ថាឱ្យខ្ញុំទៅហែកស្លឹកចេករបស់គេ តែខ្ញុំមិនហ៊ានទេ ខ្លាចគេស្រែកថាចោរអី ខ្ញុំយកមុខទៅទុកនៅឯណា ដូច្នេះកុំចង់បានប្រាក់របស់គេ យកប្រយោជន៍របស់ឯង។ បើសិនជាឃើញម្ចាស់របស់គេនៅទីនោះ ក៏ខ្ញុំស្រែកសុំដែរ តែខ្ញុំមើលមិនឃើញ។ អ្នកខ្លះគេមិនថាអ្វីទេ តែអ្នកខ្លះគេថារកស៊ីរបស់ឯង តែទៅយករបស់គេ ដូច្នេះសុខចិត្តអត់»។   បើទោះបីជាមានអតិថិជនថ្មី ព្រោះតែការខ្ចប់ស្លឹកឈូកក៏ពិតមែន ប៉ុន្តែអ្នកស្រី ចាន់ ចិន្ដា ដែលពាក់ម៉ាសពណ៌ខ្មៅ នៅតែត្អូញត្អែរពីការបាត់អតិថិជនចាស់យ៉ាងច្រើនលើសលប់។ ពីដើមឡើយ នំគូឆាយ៨គីឡូអង្ករ ស្ត្រីមុខមូលរលោងរូបនេះ អាចលក់អស់ជារៀងរាល់ថ្ងៃ ប៉ុន្តែក្រោយពីមានវិបត្តិកូវីដ១៩ នំតែ៤គីឡូអង្ករ ហើយលក់២រទេះជាមួយប្ដី ក៏អ្នកស្រីមិនអាចលក់អស់ពាក់កណ្ដាលផង៖«កាលពីមុនវាដាច់ជាងហ្នឹង ប៉ុន្តែតាំងពីកូរ៉ូណា វារាងស្ងាត់ដែរ។ ដូចថាពីមុន១០ តែមកឥឡូវបានតែ៧ឬ៥ បាត់ច្រើនដែរ តែខ្ញុំមិនដឹងថារកអ្វី ក៏ចេះតែរកទៀតទៅ»។   ត្រូវចំណាយដើមទុកប្រមាណជាង១០ម៉ឺនរៀនក្នុងមួយថ្ងៃ សូម្បីតែប្រាក់ដើមក៏រកសឹងមិនគ្រប់មកវិញផងនោះ អ្នកលក់ដែលនៅជំពាក់ប្រាក់ធនាគារ ព្រោះតែព្យាបាលជំងឺម្ដាយចាស់នៅស្រុករូបនេះ ធ្លាប់បានជំនុំជាមួយប្ដី ដើម្បីឱ្យកូនឈប់រៀន។ តែទោះជាយ៉ាងណា នៅពេលដែលឃើញកូនទាំងពីរស្រឡាញ់ការសិក្សា ពួកគាត់ក៏មិនដាច់ចិត្តឱ្យកូនឈប់ដែរ៖«ប្រុសបងរៀនថ្នាក់ទី១១ ហើយស្រីប្អូនថ្នាក់ទី៩ ដល់តែលក់មិនសូវដាច់អ៊ីចឹង ចង់ឱ្យកូនឈប់តើ។ តែកូនស្រីវាមិនឈប់ ហើយកូនប្រុសវាថាចាំឱ្យវាប្រឡងថ្នាក់ទី១២ឱ្យអស់ចិត្តសិន។ ពិសេសកូនស្រីហ្នឹងតែម្ដង វាថាបើម៉ែឱ្យឈប់ ខ្ញុំមិនឈប់ទេ ខ្ញុំសុខចិត្តឈប់ចាយលុយ។ ខ្ញុំថាអ៊ីចឹងកូនឯងទៅរៀន មើលមុខគេហ្នឹង»?    ចំណែកអ្នកស្រី ស៊ីមា អះអាងថាគាត់មិនខ្លាចនឹងការចំណាយលើការទិញស្លឹកឈូកឡើយ ព្រោះដើម្បីឱ្យអ្នកទិញមានសុខភាពល្អ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៖«ខ្ញុំទិញពីគេ១ដុំមួយម៉ឺនរៀល មិនដឹងថាគេដាក់ឱ្យប៉ុន្មានដែរ។ ១ដុំហ្នឹងខ្ញុំខ្ចប់អស់មួយថ្ងៃ វាមានប្រហែលជា២គីឡូក្រាមអីដឹង? ចំណាយប៉ុណ្ណឹងមិនអីទេ ឱ្យតែអតិថិជនអាចការពារសុខភាព កុំឱ្យប៉ះពាល់ច្រើន។ ទោះចំណេញតិចក៏ទៅតាមនោះចុះ»។     អង្គុយមើលទៅស្លឹកឈូក ដែលដាក់នៅលើរទេះនៅចំពោះមុខ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ លើកទឹកចិត្តឱ្យអ្នកលក់ទាំងអស់ចូលរួមប្រើប្រាស់ធនធានធម្មជាតិកើតងាយ ដូចជាស្លឹកឈូក និងស្លឹកចេកជាដើម ដើម្បីកាត់បន្ថយប្លាស្ទិក ដែលធ្វើឱ្យខូចបរិស្ថាន និងសុខភាពជាសកល៖«ខ្ញុំចង់ឱ្យអ្នកលក់ផ្សេងទៀត បែរមកប្រើស្លឹកឈូកឬស្លឹកចេកឱ្យកាន់តែច្រើន ដើម្បីការពារសុខភាពទាំងអស់គ្នា ព្រោះប្លាស្ទិកនេះវាមានគីមីច្រើន។ ខាងរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក៏អំពាវនាវឱ្យយើងកាត់បន្ថយការប្រើប្លាស្ទិកនេះច្រើនដែរ។ ម្យ៉ាងទៀតសំរាមច្រើន គឺច្រើនតែថង់ប្លាស្ទិកហ្នឹង វាមិនរលួយទៅណា កប់ក្នុងដីប៉ុន្មានឆ្នាំ កាយមកក៏នៅតែថង់ហ្នឹង អ៊ីចឹងវាប៉ះពាល់ដីដាំដំណាំ»។   បើតាមគេហទំព័ររបស់ក្រសួងបរិស្ថាន ថង់ប្លាស្ទិកអាចត្រូវការពេលពី១០ទៅ២០ឆ្នាំ ទើបពុកផុយ។ ចំណែកប្រអប់ស្នោដាក់អាហារ អាចត្រូវការពេលរាប់ពាន់ឆ្នាំ ដើម្បីពុកផុយ ហើយមួយចំនួនមិនអាចរលាយបានឡើយ។ ប្លាស្ទិកទាំងនោះមានសារធាតុពុលជាច្រើន ដែលបាននឹងកំពុងបំពុលទឹក ដី និងខ្យល់៕
ភ្នំពេញ៖ អ្នកលក់ដូរចំណីអាហារតិចតួចមួយចំនួន ដែលលក់តាមរទេះរុញ បានជ្រើសរើសយកស្លឹកឈូក ឬស្លឹកចេក មកខ្ចប់អាហាររបស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាជួយការពារសុខភាពរបស់អតិថិជនរបស់ពួកគេ។ តែទោះជាយ៉ាងណា ក៏នៅមានអ្នកលក់ចំនួនច្រើន ដែលមិនទាន់យល់ដឹងពីគុណប្រយោជន៍នៃការប្រើប្រាស់ធនធានធម្មជាតិទាំងនោះ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ក្រុមលោក Brendan Rodgers បានបង្ហាញទម្រង់លេងស៊ីចង្វាក់គ្នាដ៏អស្ចារ្យ ដោយរកបាន៣គ្រាប់លើគូប្រជែង Man Utd នៅជំនួបវគ្គ៨ក្រុមចុងក្រោយនាកីឡដ្ឋាន King Power នៅយប់ថ្ងៃទី២១ ខែមីនា។ ៣គ្រាប់របស់ Leicester ធ្វើបានដោយ Kelechi Iheanacho ២គ្រាប់ (នាទី២៤, ៧៨) និង Youri Tielemans ១គ្រាប់ ឯ Mason Greenwood ជាអ្នកសម្រេចទីឱ្យបិសាចក្រហមនៅនាទី៣៨។   តាមរយៈជ័យជម្នះនេះ បានជួយ Leicester បង្ហាញខ្លួនជាថ្មីនៅវគ្គ១/២ផ្តាច់ព្រ័ត្រ FA Cup ក្រោយរយៈពេល៣៩ឆ្នាំ ពោលគឺចាប់តាំងពីក្រុមរហស្សនាមកញ្រ្ជោងឈានដល់វគ្គនេះលើកចុងក្រោយឆ្នាំ ១៩៨២ ដលោយព្រកួតចាញ់ជើងឯក Tottenham Hotspur។    Leicester ត្រូវឡើងទៅប៉ះ Southampton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Southampton បានយកឈ្នះ AFC Bournemouth ក្នុងលទ្ធផល ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ។ ចំណែកម្ចាស់ជើងឯក FA Cup រដូវកាលមុន Man City បានទម្លាក់ Everton ដោយលទ្ធផល ២-០ នឹងត្រូវបន្តដំណើរទៅវគ្គ៤ក្រុមចុងក្រោយ ដោយត្រូវជួប Chelsea ដែលឈ្នះ Sheffield United ២-០។ ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២០-២១ នឹងធ្វើឡើនៅថ្ងៃទី១៧ ខែមេសា៕  
Leicester City ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំចុងក្រោយ បន្ទាប់ពីទម្លាក់ Manchester United នៅវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផល ៣-១។ កញ្រ្ជោងត្រូវប៉ះ Southampton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Chelsea ជួបម្ចាស់ជើងឯកចាស់ Manchester City។
  ពេលស្ថិតនៅក្នុងទីក្រុងឡុងដ៏ចុងខែកញ្ញាកន្លងទៅនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ បានផ្តល់បឋកថាមួយទៅកាន់ វិទ្យាស្ថានកិច្ចការបរទេសជុំវិញបញ្ហាអនាគតនៃប្រជាធិបតេយ្យនៅអាស៊ី។ ពេលនោះលោកបានលើកឡើងច្រើនជុំវិញគោលនយោបាយការពារជាតិរបស់ម៉ាឡេស៊ីបច្ចុប្បន្ន។ អត្ថបទទាក់ទង   សិង្ហបុរីតូចពិតតែប្រឹងពង្រឹងវិស័យយោធាខ្លាំង   បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំរូបនេះបានអះអាងថា ម៉ាឡេស៊ីមិនចង់មានសម្ព័ន្ធភាពយោធា និងអនុញ្ញាតឲ្យមានការបើកមូលដ្ឋានទ័ពនៅលើដីម៉ាឡេស៊ីឡើយ។ ម៉ាឡេស៊ីក៏រឹតតែមិនត្រូវការជម្លោះឬសង្គ្រាមជាមួយប្រទេសណាមួយដែរ។    «យើងចង់មានឯករាជភាព និងសេរីភាពពីប្រទេសដទៃ ហើយយើងក៏មិនចង់ពាក់ព័ន្ធនឹងកិច្ចការប្រទេសដទៃដែរ»។ លោក មហាធៀ និយាយដូច្នេះ។ នាយករដ្ឋមន្ត្រីរូបនេះបានពន្យល់បន្ថែមផងដែរថា ថ្វីបើម៉ាឡេស៊ីជាសមាជិកនៃកិច្ចព្រមព្រៀងការពារជាតិប្រទេសប្រាំ (FPDA) ដែលត្រូវធ្វើការងាររួមគ្នាក៏ដោយ ក៏វាមិនមានន័យថា ម៉ាឡេស៊ីត្រូវដើរតាមនយោបាយប្រទេសទាំងនោះដែរ។ ម៉ាឡេស៊ីនៅតែមានសិទ្ធិអនុវត្តគោលនយោបាយផ្ទាល់ខ្លួនដដែល។   កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៧១ ដោយមានសមាជិកប្រាំមានម៉ាឡេស៊ី, អូស្ត្រាលី, នូវែលសេឡង់, សិង្ហបុរី និងអង់គ្លេស។   បន្ថែមពីនិយាយរឿងគោលជំហរមិនចង់បានសម្ព័ន្ធភាពយោធា លោក មហាធៀ ក៏បានឆ្លៀតឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងបញ្ហាប្រឈមមុខគ្នាមួយចំនួនជាពិសេសជម្លោះដែនកោះដែលកើតមានឡើងរវាងម៉ាឡេស៊ី និងប្រទេសជិតដូចជាសិង្ហបុរី ក៏ដូចជាឥណ្ឌូណេស៊ី។    លោក មហាធៀ ចង់សំដៅលើបញ្ហាជម្លោះដែលមានជាមួយសិង្ហបុរីលើសំណុំរឿងកោះ Pulau Batu Putih ដែលជាអ្វីដែលលោក មហាធៀ មិនពេញចិត្តព្រោះតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីថា វាជាកម្មសិទ្ធិសិង្ហបុរី។ ចំណែកមួយទៀតជម្លោះកោះ Ligitan និង Sipadan ជាមួយឥណ្ឌូណេស៊ី ។ លោក មហាធៀ ពេញចិត្តការសម្រេចរបស់តុលាការអន្តរជាតិព្រោះ ម៉ាឡេស៊ីជាអ្នកដែលឈ្នះក្តី។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វាជារឿងចាំបាច់ដែលភាគីត្រូវគោរពសេចក្តីសម្រេចរបស់តុលាការ។   ជុំវិញបញ្ហាផ្សេងទៀតដែលម៉ាឡេស៊ីមានជាមួយសិង្ហបុរី នាយករដ្ឋមន្ត្រីទីប្រាំពីររបស់ម៉ាឡេស៊ីរូបនេះបាននិយាយថា ម៉ាឡេស៊ីនៅតែរក្សាជំហរក្នុងការចរចាលើបញ្ហាទាំងនោះព្រោះថា ម៉ាឡេស៊ីគ្មានចេតនាណាមួយចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងដូចជាសិង្ហបុរីឡើយ។ លោកក៏ទទួលស្គាល់ដែរថា សិង្ហបុរីជាប្រទេសដែលមានឥទ្ធិពល និងមានអំណាចយោធាខ្លាំង ពោលគឺខ្លាំងជាងម៉ាឡេស៊ី បើទោះជាប្រទេសនេះមានទំហំតូចក៏ដោយចុះ៕   
ចុងខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីវ័យចំណាស់ផុតគេលោក មហាធៀ មហាម៉ាត់ បានបញ្ជាក់ថា ម៉ាឡេស៊ីមិនចង់បានសម្ព័ន្ធភាពយោធាជាមួយប្រទេសណាមួយឡើយ ហើយក៏មិនចង់មានសង្គ្រាមឬជម្លោះជាមួយប្រទេសណាដែរជាពិសេសង្ហបុរីជាមិត្តជិតខាង។ លោកក៏ទទួលស្គាល់ថា យោធាម៉ាឡេស៊ីមិនអាចប្រៀបយោធាសិង្ហបុរីឡើយ។ 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលការណ៍សេដ្ឋកិច្ចកម្ពុជា គឺត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស តែមិនមែនជាវិស័យកាស៊ីណូអនឡាញ។ តាមរយៈហ្វេសប៊ុកប្រមុខរដ្ឋាភិបាល ដែលបានស្រង់ប្រសាសន៍នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយគណៈប្រតិភូចិន នៅថ្ងៃទី៨ តុលា យ៉ាងដូច្នេះថា៖«កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ»។ បើតាមសម្ដេច ហ៊ុន សែន វិស័យកាស៊ីណូអនឡាញនេះ វាមិនផ្ដល់ប្រយោជន៍ឱ្យកម្ពុជាប៉ុន្មានទេ ។ «កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះ ហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី។ អត្ថបទទាក់ទង   សម្តេច ហ៊ុន សែន បញ្ជាឲ្យបិទ និងហាមចេញអាជ្ញាប័ណ្ណដល់អាជីវកម្មល្បែងភ្នាល់តាមអនឡាញ កាលពីថ្ងៃទី១៨ សីហាកន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ដែលគ្មានអាជ្ញាប័ណ្ណ និងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទឡើយ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ សារាចរណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដូច្នេះថា៖ «ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុងនិង ក្រៅប្រទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម»។ ការប្រកាសបិទល្បែងកាស៊ីណូងនឡាញនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចាប់បញ្ជូនជនជាតិចិន១៨០នាក់នៅខេត្តព្រះសីហនុចេញពីកម្ពុជា ដោយសារពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត Voice Over Internet Protocol (VOIP)។ បើគិតចាប់តាំងពីឆ្នាំ ២០១៤ មកដល់ខែកក្កដា ឆ្នាំ២០១៩ នេះ អាជ្ញាធរកម្ពុជា បានបណ្ដេញជនល្មើសជនជាតិចិនប្រមាណ ២, ៧០០នាក់ហើយ ចេញពីកម្ពុជា។ ក្រោយពីរដ្ឋាភិបាលកម្ពុជា ចេញវិធានការតឹងរឹងក្នុងការបិទ និងបង្ក្រាបកាស៊ីណូអនឡាញនេះ វាបានធ្វើឱ្យជនជាតិចិនចាកចេញពីកម្ពុជា ជាបន្តបន្ទាប់ ។ ក្នុងនោះមានជនជាតិចិនប្រហែល៦ពាន់នាក់ចាកចេញ ខណៈជនជាតិ៥ពាន់នាក់មកកាន់កម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៕
ភ្នំពេញ៖ កម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែមិនពឹងផ្អែកលើកាស៊ីណូអនឡាញនោះទេ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រាប់គណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន អំពីមូលហេតុនៃការបិទកាស៊ីណូអនឡាញនៅកម្ពុជា។
ខាងក្រោមនេះជាស្ថិតិធំៗមួយចំនួន៖ កីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ៖ -Harry Kane (អង់គ្លេស) រកបានសរុប៥គ្រាប់ - Romelu Lukaku (បែលហ្ស៊ិក) និង Cristiano Ronaldo (ព័រទុយហ្គាល់) ម្នាក់៤គ្រាប់ -Denis Cheryshev (រុស្ស៊ី) និង Diego Costa (អេស្ប៉ាញ) ម្នាក់៣គ្រាប់ អ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេ៖ -Guillermo Ochoa (ម៉ិកស៊ិក) ១៧លើក -Rasper Schmeichel (ដាណឺម៉ាក) ១៤លើក -Jo Hyeonwoo (កូរ៉េខាងត្បូង) ១៣លើក -Manuel Neuer (អាល្លឺម៉ង់) ១១លើក កីឡាករដែលមានឱកាសស៊ុតច្រើនជាងគេ៖ -Neymar (ប្រេស៊ីល) ១៧លើក -Cristiano Ronaldo (ព័រទុយហ្គាល់), Toni Kroos (អាល្លឺម៉ង់) ម្នាក់១៥លើក -Lionel Messi (អាហ្សង់ទីន), Aleksandar Mitrovic (ស៊ែប៊ី), Hueng-min Son (កូរ៉េខាងត្បូង) ម្នាក់១៤លើក។ កីឡាករដែលរងការពិន័យ៖ -Carlos Sanchez (កូឡុំប៊ី) កាតក្រហម១ -Jerome Boateng (អាល្លឺម៉ង់), Igor Smoklnikov (រុស្ស៊ី) កាតលឿង២ក្នុង១ប្រកួត ក្រុមដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ៖ -នាការប្រកួត៣លើកន្លងមក បែលហ្ស៊ិក បានស៊ុតបាល់បញ្ចូលទីសរុប៩គ្រាប់ និងរបូតវិញតែ២គ្រាប់ប៉ុណ្ណោះ។ អង់គ្លេស និងរុស្ស៊ី ស៊ុតបាន៨គ្រាប់រៀងៗ ខណៈក្រូអាស៊ី បាន៧គ្រាប់។ ក្រុមដែលស៊ុតបាល់ប៉េណាល់បានសរុបពីរគ្រាប់ រួមមាន អង់គ្លេស ស៊ុយអែត និងអូស្ត្រាលី ខណៈក្រុមដែលធ្វើឲ្យចូលទីខ្លួនឯង (១គ្រាប់) រួមមាន រុស្ស៊ី ក្រូអាស៊ី អ៊ុយរូហ្គាយ ស៊ុយអែត សេណេហ្គាល់ បារាំង អ៊ីរ៉ង់ កូស្តារីកា និងប៉ាណាម៉ា។ ក្រុមដែលមានឱកាសស៊ុតច្រើនជាងគេ៖ ប្រសិនបើអាល្លឺម៉ង់សម្រេចផលទៅតាមឱកាសដែលខ្លួនមាននោះ ពួកគេច្បាស់ជានឹងមិនហាលអាវនោះឡើយ។ ការប្រកួតបីលើកកន្លងមក អាល្លឺម៉ង់មានឱកាសស៊ុតរហូតដល់ទៅ៦៧លើក  ដោយ២០លើកចំគោលដៅ ២៤លើកខុសគោលដៅ និង២៣លើកត្រូវបានរារាំង។ ក្រុមដែលមានឱកាសស៊ុតច្រើនជាបន្តបន្ទាប់រួមមាន ប្រេស៊ីល (៥៦លើក), បែលហ្ស៊ិក (៥៣លើក), អេស្ប៉ាញ (៤៥លើក), អ៊ុយរូហ្គាយ, អាហ្សង់ទីន និងម៉ិកស៊ិក ចំនួន៤៤លើករៀងៗខ្លួន។ ក្រុមដែលរងការពិន័យច្រើនជាងគេ៖ កូឡុំប៊ី ជាក្រុមតែមួយគត់ដែលទទួលបានកាតក្រហម រីឯរុស្ស៊ី និងអាល្លឺម៉ង់ មានកីឡាករដែលទទួលបានកាតលឿង២ក្នុង១ប្រកួត។ ក្រុមដែលទទួលបានកាតលឿងច្រើនជាងនៅវគ្គជម្រុះតាមពូល គឺប៉ាណាម៉ា ១១កាត កូរ៉េខាងត្បូង ១០កាត ស៊ែប៊ី៩កាត ម៉ារ៉ុក និងក្រូអាស៊ី ៨កាត។ កូរ៉េខាងត្បូង បង្កកំហុសរហូតដល់ទៅ៦៣លើកលើគូប្រជែង រីឯអាហ្សង់ទីនរងគ្រោះដល់ទៅ៥៤លើកពីគូប្រជែងវិញ។ ១៨ក្រុម បានបង្កកំហុសបណ្តាលឲ្យមានប៉េណាល់ទី ខណៈ ប៉ាណាម៉ា នីហ្សេរីយ៉ា កូរ៉េខាងត្បូង ដាណឺម៉ាក និងអេហ្ស៊ីប រងការពិន័យបាល់ប៉េណាល់ទីរហូតដល់ទៅ២លើករៀងៗខ្លួន។
ការប្រកួតវគ្គជម្រុះទាំង៤៨លើកនៅតាមពូលសរុបទាំង៨នៃព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី មានការស៊ុតបាល់បញ្ចូលទីចំនួន១២២គ្រាប់។ កាតលឿងមានចំនួន១៥៨ ខណៈកាតក្រហម ឬកាតលឿង២ជាប់គ្នា មានចំនួន៣លើក។ តាមស្ថិតិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ការបញ្ជូនបាល់សរុបមាន៣៦៣៤៩លើក។ បែលហ្ស៊ិកស៊ុតបាល់បញ្ចូលទីច្រើនជាង (៩គ្រាប់) អាល្លឺម៉ង់បើកការប្រយុទ្ធខ្លាំងជាងគេ (២៥២លើក) អេស្ប៉ាញបញ្ជូនបាល់ឲ្យគ្នាច្រើនជាងគេ (២០៨៩លើក) និងអ៊ីរ៉ង់ ការពារ/សង្គ្រោះបាល់ច្រើនជាងគេ (១៥៩លើក)។
  ក្រគរ, ពោធិ៍សាត់៖ អំពើហិង្សាក្នុងគ្រួសារ នៅឃុំក្បាលត្រាច នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ បានថយចុះខ្លាំងគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាជ្ញាធរឃុំ អះអាងថា មូលហេតុនៃការថយចុះនេះ គឺមកការយល់ដឹងរបស់ពលរដ្ឋអំពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់អំពើហិង្សា និងការអប់រំ ផ្សព្វផ្សាយពីបញ្ហានេះ នៅក្នុងឃុំជាបន្តបន្ទាប់។ ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារទាំងស្រុងនៅក្នុងឃុំ ជារឿងលំបាក និងចំណាយពេលវេលាយូរ ប៉ុន្តែអាជ្ញាធរឃុំក្បាលត្រាច ប្តេជ្ញាបង្កើនការអប់រំ និងផ្សព្វផ្សាយពីបញ្ហានេះ ដល់ពលរដ្ឋក្នុងឃុំ ឱ្យបានកាន់តែសកម្មបន្ថែមទៀត។     ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ https://youtu.be/nguNOg_jP7g        អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ  វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។  
ដោយ៖ យុវជនឃុំក្បាលត្រាច
  ហើមពោះ និងឈឺពោះ នៅពេលដែលពោះវៀនអ្នកមានបញ្ហា វានឹងដំណើរការមិនល្អ ដែលអាចធ្វើឲ្យស្ទះ ឬរឹងក៏មានដែរ ជាហេតុដែលអាចធ្វើឲ្យអ្នកហើមពោះ និងឈឺពោះ។ បត់ជើងធំចេញឈាម ប្រសិនជាអ្នកមានជំងឺមហារីកពោះវៀន នោះអ្នកបត់ជើងធំចេញមកនឹងមានចេញឈាមដែលមានពណ៌ក្រហមខ្ចី ឬចាស់ តែប្រសិនជាចេញឈាមច្រើន វានឹងមានពណ៌ក្រហមត្នោត ដែលមានពណ៌ស្រដៀងទឹកជ្រលក់អញ្ចឹង។ មានអាការៈខ្វះឈាម នៅពេលដែលអ្នកបាត់បង់ឈាមច្រើន អ្នកនឹងមានអាការៈខ្វះឈាម ហើយនេះជាអាការៈនៃការមានជំងឺមហារីកពោះវៀនដំណាក់កាលដំបូង។ បត់ជើងច្រើនដង អ្នកនឹងអាចបត់ជើងធំច្រើនដងជាងពេលធម្មតា ប៉ុន្តែលាមកបែរជាតិចទៅវិញ ជួនកាលមិនមែនជាលាមកទៀតផង គ្រាន់តែជាឈាមប៉ុណ្ណោះ ម្យ៉ាងទៀតអ្នកក៏អាចមានជំងឺទល់លាមក ឬរាករូសផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
នៅពេលដែលអ្នករស់នៅប្រចាំថ្ងៃ អ្នកត្រូវតែទម្លាប់សង្កេតពីសុខភាពអ្នកតាមរយៈរោគសញ្ញាមួយចំនួនដែលវាកើតឡើងលើខ្លួនអ្នក ព្រោះរោគសញ្ញាទាំងនោះ វាអាចប្រាប់អ្នកពីជំងឺដែលអ្នកកំពុងតែកើតមាន។ តើមានអាការៈអ្វីខ្លះដែលបញ្ជាក់ថាអ្នកកំពុងតែមានជំងឺមហារីកពោះវៀននោះ?
  រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន Zaporizhzhia ដែលធំបំផុតនៅអឺរ៉ុប នៅថ្ងៃទី៤ ខែមីនា បានរងការវាយប្រហារពីសំណាក់យោធារុស្ស៊ីគ្រប់ទិស និងបានបង្កឱ្យមានភ្លើងឆេះលើរោងចក្រអគ្គិសនីមួយនេះ។ រោងចក្រមួយនេះ មានទីតាំងនៅភាគអាគ្នេយ៍របស់ប្រទេស និងនៅជិតទីក្រុង Enerhodar។ បញ្ហានេះ បានធ្វើឱ្យទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើប៉ះពាល់ដល់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ។    ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទរុស្ស៊ី ជាភេរវករនុយក្លេអ៊ែរ ព្រោះយោធារុស្ស៊ីមានចេតនា ចង់ឱ្យមានមហន្តរាយនុយក្លេអ៊ែរ ដូចកើតមានដូចនៅក្រុង Chernobyl ជាថ្មី។    មហន្តរាយ Chernobyl កើតនៅក្នុងឆ្នាំ ១៩៨៦ បន្ទាប់ពីសារធាតុវិទ្យុសកម្ម បានធ្លាយចេញពីរោងចក្រផលិតអគ្គិសនីដោយដោយថាមពលនុយក្លេអ៊ែរ Chernobyl ដែលធ្វើឱ្យបរិវេណជុំវិញពោរពេញដោយវិទ្យុសកម្ម។   «គ្មានប្រទេសណាមួយក្រៅពីរុស្ស៊ី ធ្លាប់វាយប្រហារលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរឡើយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នេះគឺជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្នុងន័យនេះ លោក ហ្សេលេនស្គី យល់ថា ក្រុមភេរវកររដ្ឋ បានប្តូរខ្លួនទៅជាភេរវករនុយក្លេអ៊ែរហើយ។    រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporizhzhia បានផ្គត់ផ្គង់ថាមពលប្រមាណ ៤០ភាគរយនៅក្នុងប្រទេស។    ទោះជាយ៉ាងណា មកទល់ពេលនេះ អាជ្ញាធរតំបន់ បានអះអាងថា រោងចក្រ Zaporizhzhia អាចធានាសុវត្ថិភាពបានហើយ ខណៈមន្រ្តីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ បានបន្ថែមថា ម៉ាស៊ីនរ៉េអាក់ទ័រ មិនបានរងការប៉ះពាល់ដោយភ្លើងឆេះឡើយ។ ចំណែករ៉េអាក់ទ័រនុយក្លេអ៊ែរ ត្រូវបានបិទដោយសុវត្ថិភាពដែរ។    សូមបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ ជាបញ្ហាបារម្ភមួយ ក្នុងចំណោមបញ្ហាផ្សេងទៀត បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារនៅអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រុស្ស៊ីបានចូលគ្រប់គ្រងរោងចក្រនេះបន្ទាប់ពីការប្រយុទ្ធគ្នារួចមក៕  
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៤ ខែមីនា បានហៅកម្លាំងយោធារុស្ស៊ីថា ភេរវករនុយក្លេអ៊ែរ បន្ទាប់ពី បានវាយប្រហារលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយកន្លែង។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានអះអាងផងដែរថា រុស្ស៊ីចង់ធ្វើឱ្យមានមហន្តរាយទៀតផង។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដែលអ្នកគួរសាកល្បង ៖   ១. ជ្រើសរើសទទួលទានផ្លែឈើឱ្យបានត្រឹមត្រូវ   ផ្លែឈើជាអាហារសម្រន់ដ៏ល្អបំផុតចំពោះសុខភាពផ្ទុយពីនំស្រួយនិងសូកូឡាដែលអ្នកទទួលទានចន្លោះពេលអាហារ។ ទោះជាយ៉ាងណាត្រូវចាំថាផ្លែឈើមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់ដែលអាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើង។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទានផ្លែឈើណាដែលមានផ្ទុកជាតិស្ករទាប។ ២. ទទួលទានប្រូតេអ៊ីនឱ្យបានច្រើន   ដើម្បីរក្សាតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាមនោះការទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ គឺសំខាន់ណាស់។ ដូច្នេះប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ចូរព្យាយាមទទួលទានសាច់គ្មានខ្លាញ់ និងអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។   ៣. ទទួលទានខ្លាញ់ក្នុងកម្រិតមធ្យម   ការទទួលទានខ្លាញ់សុខភាពល្អក្នុងកម្រិតមធ្យម គឺពិតជាល្អសម្រាប់អ្នកកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែខ្លាញ់ល្អនឹងមិនបណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ។ ៤. ចៀសវាងទទួលទានអាហារមានជាតិម្សៅ   អាហារមានជាតិម្សៅច្រើនតែមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ដែលនឹងជះឥទ្ធិពលដល់កម្រិតនៃជាតិស្ករក្នុងឈាម។ នេះមានន័យថាអ្នកគួរចៀសវាងទទួលទានអាហារមានជាតិម្សៅដូចជានំបុ័ង និងបាយសជាដើម។ ដូច្នេះដើម្បីជាការប្រសើរ អ្នកអាចទទួលទានបាយអង្ករសម្រូបជំនួសបាយស។ ៥. បង្កើនការទទួលទានបន្លែ   ការទទួលទានបន្លែបានច្រើន គឺល្អណាស់សម្រាប់សុខភាពរាងកាយទាំងមូល ក៏ដូចជាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។   ៦. រួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារ អ្នកក៏អាចទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់ជំនួសផ្លែឈើ។ គ្រាប់ធញ្ញជាតិមានផ្ទុកអាស៊ីតខ្លាញ់ល្អខ្ពស់ ប៉ុន្តែជាតិស្ករ ឬកាបូអ៊ីដ្រាតទាប។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកឡើយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ គឺខុសពីប្រភេទផ្សេងទៀតនៃជំងឺទឹកនោមផ្អែម ក៏ព្រោះវាកើតឡើងតែនៅពេលស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។ ជាធម្មតាមិនបង្ហាញរោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍ទេ ហើយងាយនឹងបាត់ទៅវិញក្រោយសម្រាល។ កំឡុងពេលកើតមានជំងឺទឹកនោមផ្អែមប្រភេទនេះ អ័រម៉ូនដែលជាធម្មតាផលិតឡើងដើម្បីជួយដល់ការលូតលាស់របស់ទារកចាប់ផ្ដើមជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន។ សរីរាង្គរបស់ស្ត្រីមួយចំនួនអាចនៅតែផលិតអាំងស៊ុយលីនលើសបន្តិចដើម្បីរក្សាកម្រិតគ្លុយកូស ឬជាតិស្ករ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះមិនអាចឡើយ។ ថាតើមានវិធីអ្វីគ្រប់គ្រងជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះឬអត់?
By Norak Sidh Lightning may not strike the same place twice, but the same cannot be said of lessons not learned. Given Cambodias turbulent past, her leaders and people need to listen closely to the echoes of history and avoid replaying the discordant notes of the past. And one key aspect of the countrys history is about managing transition. Transitions from one leader to another has often been tempestuous and even bloody. The political pendulum and external factors had often swung against the countrys aspiration for a sustainable development path.  The past two decades marks the longest period of stability since the independence from France. During this period, people have been better connected with bridges and roads and have more opportunities. The peace dividend has also provided Cambodia opportunities to build a substantial pool of capable people with passion for development both in public and private sector.   However, this stability will be tested by the natural law and the fundamental issues the country has been facing. On the one hand, the generational transition in key levels of leadership in the coming years is inevitable as mortality and aging are casting a shadow. On the other hand, the immense multifaceted development challenges are calling for the capability and legitimacy of the next generation of leadership. Indeed, much progress has been made so far; yet, much more remains to be achieved, especially in health, skills, and institutional capacity. The lingering voices of the left-behind, injustice, and frustration reflects what needs to be fixed. Leaders should embrace these voices to move our societies forward and together. If not managed well, the Cambodian societies could collide with loud noise.   Against this background, how can Cambodia maintain stability while manage her optimism and the transition? Cross-country development experience suggests that Cambodia needs to further build a set of building blocks to entrench stability and smooth the coming transition. These blocks include (i) a stable political environment, (ii) macroeconomic stability (iii) institutional capacity, (iv) Human capital (skills and healthcare), (v) private sector development, (vi) good judicial system, (vii) smart diplomacy, and (viii) more equality of income and opportunities. Among these factors, building a stable political environment is perhaps the most basic requirement in the current context.  A stable political environment requires a nonviolent political culture that facilitate more mutual respect, mutual understanding, and if possible, consensus building. Politics in Cambodia should tolerate more opposing views and improve the way we speak to each other and the way we disagree. It is clear that the political polarization we have been facing over the past decade have largely driven by contempt. Moving forward, given demographic and aspiration trend, Cambodia needs a good quality of the next generation politics that hinges on not only listening the opposing view but also the way we talk to each other.   The economic development over the past decades should give us optimism to achieve more while the aspiring new generation should be a driving force for the next phase of stability and growth. Such optimism should inspire us to look for ways and people who make progress in addressing the challenges, and to help them spread that progress more widely. For instance, if we are saddened by the number of children dying or dropping out of school, we need to ask: Who or which institution is good at saving children, and how can we help them to achieve more? This optimism needs to be further fueled by our efforts, social activism, and open mindset.    Optimism, however, does not mean we ignore tragedy, injustice, and inequality we have faced so far. Our optimism should not be misplaced and should not downplay the key challenges that remain to be addressed. Inequality, corruption, and constrained public services, for instance, could adversely lead to a strong sentiment of injustice, political polarization and even upheavals in the worst case. In many countries, it is difficult to maintain political stability when an excessive inequality of income, wealth, and opportunities exists. In Cambodia, far more needs to be also done to strengthen her institutions in health delivery and meritocracywhere hard works and achievement, rather than bloodlines, are properly rewarded.    Meanwhile, managing the coming transition will involve enormous challengesnot least of which is resolving the problems of the past. The optimism and structural issues are calling for capable teams. To gain legitimacy of leadership and power, the next generation need to address critical issues, rather than touching on superficial activities. Key issues such as healthcare, skills, food safety and traffic jams have direct link with peoples aspiration for better life. In this regard, the challenges the country face should serve as an opportunity for the younger generation to prove their capacity, legitimacy, and readiness for leaderships. They need a combination of better politics and better teams that combines political capital and technical capacity.    The time is also ripe for senior generations to let the young address real key challenges and debate more with open mindset among people from all parts of societies. This will allow the younger mind to test their ideas and leadership, which help them define and improve themselves, and differentiating self-confidence and optimism from arrogance. This is a key part of institutions we need to build as soon as we can. If loyalty is a ticket to the leadership transition, there must be more loyal, energetic, and capable younger generation of ministers and provincial governors. At the same time, for an effective and sustainable nation building, at least a capable opposition is needed to help check and balance as well as inform people about their choice and rights.   The journey ahead remains long and difficult. As the wind of transition is blowing, we must steer the country towards our goals and vision rather than let her drift. We all have a role to play and must not await others to make things better for us. More efforts are needed to build cooperation and trust, help each other, and minimize extremism. Taking advantages of the growth momentum and a more informed aspiration of Cambodians, current and future leaders can be united behind a common vision and national interests above political parties. That common zone would allow for the sustained implementation of urgent and tough reforms. Only through common national interest and reforms can we ensure that Cambodia move towards a better economic and political existence and does not slip back into dangerous conflict trap.  
Letter to the Editor:
  ២ឆ្នាំនៃវិបត្តិកូវីដ-១៩មកនេះ កម្ពុជាបានបង្កើនចំណាយសាធារណៈច្រើន  គួបផ្សំនឹងការធ្លាក់ចុះនូវតម្រូវការប្រាក់រៀល បានដាក់សម្ពាធលើប្រាក់រៀលឱ្យធ្លាក់ថ្លៃ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាមានកម្រិតដុល្លាររូបនីយកម្មខ្ពស់។ ក្នុងឆ្នាំ២០២១ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលដែលរួមចំណែកការពារអំណាចទិញរបស់ពលរដ្ឋនោះ ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ចំនួន៥៥៤,២លានដុល្លារ ដើម្បីប្រមូលយករៀលពីទីផ្សារវិញតាមរយៈការប្រកាសដាក់ឱ្យថ្លៃជាបន្តបន្ទាប់ជាមួយ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។ នេះបើយោងតាមឯកសារស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២របស់ ធនាគារជាតិ។   ការអន្តាគមន៍សាច់ប្រាក់របស់ធនាគារជាតិនេះ បានធ្វើឱ្យអត្រាប្តូរប្រាក់នៅកម្ពុជារក្សាស្ថិរភាពបានក្នុងរង្វង់ ៤ ០៩៩រៀល សម្រាប់ប្រាក់មួយដុល្លារ។ បើតាមធនាគារជាតិ ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ក្នុងសេដ្ឋកិច្ចសមស្របនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប២,៩ភាគរយ។ ធនាគារជាតិ បានបញ្ជាក់ថា ៖«អតិផរណានៅឆ្នាំ២០២១  រួមចំណែកដោយការងើបឡើងវិញ នៃថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ទនៈ ខណៈថ្លៃម្ហូបអាហារនិងអតិផរណាស្នូលបានថយល្បឿនមកវិញ»។    កន្លងមកលោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិ បានលើកឡើងថា ការបញ្ចេញប្រាក់ដុល្លារដើម្បីទិញប្រាក់រៀលពីទីផ្សារមកវិញនេះ គឺដោយសារភាពតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តជាតិ និងការកើតឡើងរលកថ្មីៗនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានភាពរអាក់រអួលដល់សកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដែលឥទ្ធិពលនេះបានបង្កើតជាសម្ពាធដល់ដំណើការ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។     លោកស្រី បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ៖ «ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាននេះ និងជួយទ្រទ្រង់ដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច រដ្ឋាភិបាលនិងធនាគារកណ្តាល បានអនុវត្តនូវគោលនយោបាយគាំទ្រមួយចំនួនដើម្បីបន្តនិរន្តភាពសេដ្ឋកិច្ច និងសិ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ។ ជាក់ស្តែង ក្នុងគោលដៅចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស អត្រាប្តូរប្រាក់»៕    អត្ថបទទាក់ទង   ធនាគារជាតិ បញ្ចេញសាច់ប្រាក់ដុល្លារ៥០លានទៀត សម្រាប់ដាក់ដេញថ្លៃលើទីផ្សារអត្រាប្តូរប្រាក់
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា(NBC) បានបញ្ចេញសាច់ប្រាក់៥៥៤,២លានដុល្លារ ដើម្បីប្រមូលទិញប្រាក់រៀលពីទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀលនៅលើទីផ្សារ។ ធនាគារជាតិ បានបញ្ជាក់ថា ការធ្វើអន្តាគមន៍ស្រូបយកប្រាក់រៀលពីទីផ្សារនារយៈពេលមួយឆ្នាំមកនេះ  គឺបានរក្សាអត្រាប្តូរប្រាក់លើទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤ ០៩៩រៀល ក្នុងមួយដុល្លារអាម៉េរិក។
The leftist Caracas government put 38.4 million units of the world's first state-backed digital currency, the Petro, on private pre-sale from the early hours. During the first 20 hours of the pre-sale, which runs through March 19, Venezuela received "intent to buy" offers to the tune of $735 million, according to President Nicolas Maduro. "The Petro reinforces our independence and economic sovereignty and will allow us to fight the greed of foreign powers that try to suffocate Venezuelan families to seize our oil," he said. A total of 100 million Petros will go on sale, with an initial value set at $60, based on the price of a barrel of Venezuelan crude in mid-January -- but subject to change. Economist and cryptocurrency expert Jean-Paul Leidenz told AFP prices during the pre-sale "will be agreed privately," and will then fluctuate according to the market when the initial coin offering of 44 million Petros is made on March 20. Meanwhile, the government will reserve the remaining 17.6 million Petros. Venezuela has the world's largest proven oil reserves but is facing a crippling economic and political crisis. Vice-President Tareck El Aissami said the Petro will "generate confidence and security in the national and international market." Maduro announced in early December that Venezuela -- which is under sanctions from the US as well as the EU -- was creating the digital currency. The Venezuelan leader said he expects the Petro to open "new avenues of financing" in the face of Washington's sanctions, which prohibit US citizens and companies from trading debt issued by the country and its oil company PDVSA. But experts are skeptical about the Petro's chances of success, pointing out that the country's deep economic imbalances will only serve to undermine confidence in the new currency. "Theoretically, with cryptocurrencies you could bypass the US financial system... but everything depends on generating confidence," said economist Henkel Garcia. Meanwhile, consulting firm Eurasia Group estimates that although Venezuela could raise some $2 billion in the initial offer, it is "unlikely" that the Petro will be established as "a credible means of exchange," beyond short term "interest." Venezuela is mired in a deep economic crisis triggered in large part by a fall in crude oil prices and a drop in oil production, which accounts for about 96 percent of the country's exports. It is struggling to restructure its external debt, estimated at around $150 billion by some experts.
Caracas, Venezuela | Venezuela formally launched its new oil-backed cryptocurrency on Tuesday in an unconventional bid to haul itself out of a deepening economic crisis.
  ងាកទៅខេត្តរតនគិរីឯណោះវិញ មូលនិធិអភិរក្សសត្វដំរីអៃរាវត្តា (Airavata Elephant Foundation) ដែលបង្កើតឡើងដោយបុរសលោក Pierre-Yves Clais និងលោកស្រី ខៃ ចិន្តា ដែលជាភរិយា បានយកដំរីទៅចូលក្នុងយុទ្ធនាការសំអាតបឹងកន្សែង។ អត្ថបទទាក់ទង   ពលរដ្ឋ ស្ថាប័នរដ្ឋ អង្គការជាតិ អន្តរជាតិ និងតំណាងទូត រួមគ្នាសម្អាតបរិស្ថានរាជធានីភ្នំពេញ   ក្នុងប្រវត្តិសាស្ត្រខ្មែរ សត្វដំរីជួយកសាងប្រាសាទ និងជួយទ័ពខ្មែរឲ្យឈ្នះចម្បាំង    យោងតាមទំព័រហ្វេសប៊ុក Airavata Elephant Foundation សត្វដំរីពីរក្បាល សហការជាមួយមនុស្សក្នុងការសំអាតបឹងកន្សែង នៅក្រុងបានលុង។ មូលនិធិដំរីមួយនេះ បានលើកឡើងថា ដំរី ជួយសម្រួលកិច្ចការធំៗដល់មនុស្សតាំងពីមុនសម័យអង្គរមកម្ល៉េះ។      
«ទិវាសំអាតពិភពលោក» (World Cleanup Day) ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា នេះ ដោយពលរដ្ឋ និងសហគមន៍នានានៅលើពិភពលោក បង្ហាញពីកាយវិការរបស់ខ្លួនក្នុងសកម្មភាពប្រយុទ្ធប្រឆាំងភាពកខ្វក់។ នៅកម្ពុជា ជាពលរដ្ឋ ស្ថាប័នរដ្ឋ អង្គការជាតិ អន្តរជាតិ សហគមន៍អឺរ៉ុប និងតំណាងអង្គទូតនានា ក៏បានចូលរួមក្នុងកម្មវិធីនេះយ៉ាងផុសផុលផងដែរ។
  ថវិកាទាំងនោះផ្ដល់ឲ្យមន្ទីរពេទ្យកុមាអង្គរ នៅខេត្តសៀមរាប ចំនួន ៨៩,១១២  ដុល្លារ សម្រាប់ទិញម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ២គ្រឿង, ឧបករណ៍វាស់ចង្វាក់បេះដូងចំនួន ១ និងម៉ាស៊ីនវាស់ឧស្ម័នក្នុងឈាមចំនួន១ ដែលអាចជួយព្យាបាលកុមារប្រមាណ ៩០០នាក់ដែលមកទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យទទួលបានថវិកា៨៧,២៧៨ ដុល្លារ ដើម្បីសាងសង់អគារមណ្ឌលសុខភាពត្រពាំងប្រាសាទ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ១៩,៩០០ នាក់ ។ មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី ទទួលបានថវិកាចំនួន ៨៩,១២៥ ដុល្លារ សម្រាប់សាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់។    លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា គម្រោងគាំទ្រទាំងនោះនឹងចូលរួមចំណែកក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើជាងមុន។    គិតតាំងពីឆ្នាំ១៩៩១ គម្រោងផ្ដល់ជំនួយឥតសំណង គូសាណូណិរបស់ជប៉ុននេះ បានផ្តល់ថវិកាជាង ៦០លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រការពារប្រជាពលរដ្ឋងាយរងគ្រោះ៕  
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងផ្នែកសុខាភិបាល ក្នុងទឹកប្រាក់ចំនួន ២៦២,៧៥០ ដុល្លារ ដល់មន្ទីរពេទ្យចំនួន៣ ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋកម្ពុជា។
អឺរ៉ុបកំពុងញាប់ដៃញាប់ជើងស្វែងរកទិញឧស្ម័នដើម្បីដោះស្រាយវិបត្តិខ្វះថាមពលក្នុងរដូវរងាខាងមុខ ដោយសារសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនបានរារាំងលំហូរឧស្ម័ន។ កង្វះថាមពលបានជំរុញឱ្យអឺរ៉ុបព្រួយបារម្ភជុំវិញការកាត់ផ្ដាច់ចរន្តអគ្គិសនី និងវិបត្តិសេដ្ឋកិច្ច។    ជប៉ុន អាចជាគោលដៅមួយរបស់អឺរ៉ប។ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ កាលពីខែសីហាប្រកាសថា ជប៉ុននឹងចាប់ផ្តើមបើករោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរមួយចំនួនដែលបានផ្អាកដំណើរការជាយូរមកហើយនោះឡើងវិញ។    ទាក់ទងរឿងនេះ លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងថាគម្រោងរបស់ជប៉ុន នឹងជួយបំពេញតម្រូវការឧស្ម័នរបស់អឺរ៉ុបនៅក្នុងរដូវរងាខាងមុខ។ ការបើកដំណើរការរោងចក្រផលិតថាមពលឡើងវិញនេះ នឹងបង្កើនទិន្នផលឧស្ម័នធម្មជាតិរាវ (LNG) បានកាន់តែច្រើនក្នុងទីផ្សារពិភពលោក។   «ការចាប់ផ្តើមបើករោងចក្រនុយក្លេអ៊ែរឡើងវិញជាដំណឹងល្អសម្រាប់ជប៉ុន ហើយក៏ជាជំនួយដ៏ធំមួយសម្រាប់អឺរ៉ុបក្នុងរដូវរងារផងដែរ»។ ប្រធាន IEA បានថ្លែងបែបនេះក្នុងសន្និសីទថាមពលអន្តរជាតិនាទីក្រុងតូក្យូ ដោយបានបន្ថែមថា លោករីករាយដែលឃើញជប៉ុនធ្វើដំណើរឆ្ពោះទៅរកការចាប់ផ្តើមបើករោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ។    ជប៉ុនជាប្រទេសនាំចូលឧស្ម័នធម្មជាតិ (LNG) ដ៏ធំបំផុតមួយរបស់ពិភពលោក ដូច្នេះប្រសិនបើជប៉ុនចាប់ផ្តើមបើករោងចក្រថាមពលដើរដោយនុយក្លេអ៊ែរឡើងវិញកាន់តែច្រើន នោះជប៉ុននឹងនាំចូល LNG តិចជាងមុន ហើយ LNG កាន់តែច្រើននឹងមានលក់នៅលើទីផ្សារអន្តរជាតិ ពិសេសជួយអឺរ៉ុបឱ្យមានថាមពលប្រើប្រាស់ស្រួលឡើងវិញក្នុងរដូវរងា រយៈពេលប៉ុន្មានខែខាងមុខ។   បើតាមទីភ្នាក់ងារព័ត៌មាន Reuters ជប៉ុនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរផលិតថាមពលកំពុងដំណើរការចំនួន៦ ដែលមានសមត្ថភាពផលិតថាមពលបាន៥៥៤៦មេហ្គាវ៉ាត់។ បើតាមការលើកឡើងរបស់លោក គីស៊ីដា ការចាប់ផ្ដើមបើករោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរឡើងវិញនឹងអាចបង្កើនលទ្ធភាពផលិតឧស្ម័នធម្មជាតិសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក ដោយរោងចក្រមួយអាចផលិតឧស្ម័នបានប្រហែល១លានតោន៕  
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃទី២៧ ខែកញ្ញា បានលើកឡើងថា ការចាប់ផ្តើមបើកដំណើរការរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែររបស់ជប៉ុនឡើងវិញ នឹងអាចជួយបំពេញតម្រូវការថាមពលរបស់អឺរ៉ុបនៅរដូវរងាខាងមុខ ស្របពេលអឺរ៉ុបកំពុងជួបវិបត្តិផ្គត់ផ្គង់ថាមពលពីរុស្ស៊ី។
  សំបុត្រក្នុងប្រូម៉ូសិននេះ អាចរកជាវបានអំឡុងពេលនៃម៉ោងមាស ចាប់ពីម៉ោង ១២:00 រហូតដល់ម៉ោង ១៤:០០ (GMT+7) ដែលមានប្រសិទ្ធភាពរាល់ផ្លូវហោះហើរក្នុងស្រុក ទាំងក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជារាល់ផ្លូវហោះហើរអន្តរជាតិ ពីប្រទេសវៀតណាម ទៅកាន់ខេត្តសៀមរាប (កម្ពុជា) កោះបាលី (ឥណ្ឌូនេស៊ី) ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន ទីក្រុង Daegu (កូរ៉េខាងត្បូង) ទីក្រុង Kaohsiung ទីក្រុងតៃប៉ិ ទីក្រុង Taichung ទីក្រុង Tainan (កោះតៃវ៉ាន់) ទីក្រុងហុងកុង សិង្ហបុរី ទីក្រុងបាងកក កោះភូកេត ឈៀងម៉ៃ (ថៃ) ទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) និងទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា)។    ជាមួយគ្នានេះ អ្នកធ្វើដំណើរពីប្រទេសវៀតណាម ទៅកាន់ជប៉ុន ក្នុងនោះរាប់បញ្ចូល ទាំងពីទីក្រុងហូជីមិញ ឬទីក្រុងហាណូយ ទៅកាន់ទីក្រុងតូក្យូ (អាកាសយានដ្ឋាន Narita) និងទីក្រុង Osaka (អាកាសយានដ្ឋាន Kansai) ក៏នឹងទទួលបានសំបុត្រ ក្នុងប្រម៉ូសិនបែបសន្សំសំចៃមួយនេះ ក្នុងអំឡុងពេលថ្ងៃមាស រយៈពេល៣ថ្ងៃផងដែរ។    ពេលវេលាធ្វើដំណើរសម្រាប់សំបុត្រហោះហើរក្នុងប្រម៉ូសិននេះ គឺចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។    សំបុត្រក្នុងប្រម៉ូសិននេះ បច្ចុប្បន្ន អាចរកជាវបានតាមរយៈគេហទំព័រ www.vietjetair.com ឬស្វែងរកជាមួយនិងទូរស័ព្ទដៃតាមរយៈ https://m.vietjetair.com។ ការទូទាត់ប្រាក់ អាចធ្វើឡើងតាមរយៈកាតឥណទាន និងឥណពន្ធអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union៕    (អត្ថបទពាណិជ្ជកម្ម)   
អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នឹងទទួលបាននូវការសន្សំសំចៃដ៏អស្ចារ្យជាមួយនឹង Vietjet។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងផ្តល់ជូនសំបុត្រធ្វើដំណើរបែបសន្សំសំចៃច្រើនជាង ១,២លានសំបុត្រ ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារ អំឡុងពេលថ្ងៃមាស ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា នៅលើគេហទំព័រ www.vietjetair.com។
ក្រៅពីអតីតគណបក្សសង្គ្រោះជាតិ គណបក្សដទៃ មិនមានលទ្ធភាព ដើម្បីផ្លាស់ប្តូរឬយកឈ្នះគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតនោះទេ។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេស។ អតីតមេគណបក្សប្រឆាំងរូបនេះ ថែមទាំងហៅការចូលរួមក្នុងការបោះឆ្នោតរបស់គណបក្សដទៃថា គ្រាន់តែដើម្បីលម្អឆាកល្ខោនឲ្យរបបដឹកនាំសព្វថ្ងៃ បានបន្តកាន់អំណាចប៉ុណ្ណោះ។ លោក បានលើកតម្កើងអតីតគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក និងលោក កឹម សុខា ថា ជាគណបក្សតែមួយគត់ ដែលប្រកាន់ជំហររឹងមាំ និងគួរឲ្យទុកចិត្តបាន ក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានតាមបែបបទប្រជាធិបតេយ្យនៅកម្ពុជា។ តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុកពីក្រៅប្រទេស នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោក សម រង្ស៊ី បញ្ជាក់យ៉ាងដូច្នេះថា៖«គ្មានគណបក្សណា អាចជំនួសគណបក្សសង្គ្រោះជាតិ បានទេ។ ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែក»។ លើសពីនេះ សម រង្ស៊ី ចាត់ទុកថា បើអវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតក្លែងក្លាយ។ លោក បានអំពាវនាវសាជាថ្មីយ៉ាងដូច្នេះថា៖«សូមបងប្អូនជនរួមជាតិធ្វើពហិការ កុំទៅបោះឆ្នោតឲ្យសោះ បើរដ្ឋអំណាចសព្វថ្ងៃ មិនឲ្យគណបក្សសង្គ្រោះជាតិ មានឈ្មោះក្នុងការបោះឆ្នោតខាងមុខ។ [.] បើប្រជាពលរដ្ឋខ្មែរច្រើនលើសលុប មិនទៅបោះឆ្នោត យើងនឹងរួមចំណែកទាំងអស់គ្នា ដើម្បីដកភាពស្របច្បាប់ពីការបោះឆ្នោតក្លែងក្លាយខាងមុខ [....]។ មានតែជំហរនិងកាយវិការបែបនេះទេ ដែលអាចនាំមកនូវការផ្លាស់ប្តូរ ហើយឆ្ពោះទៅរកសេរីភាព និងយុត្តិធម៌ ដូចដែលយើងចង់បានទាំងអស់់គ្នា»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សជាច្រើន នឹងដាក់បេក្ខជននិងចុះឈ្មោះនៅគណៈកម្មាធិការជាតិជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ផ្ទុយពីលោក សម រង្ស៊ី អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានអះអាងថា ប្រជាជនកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨៤ភាគរយ នឹងទៅបោះឆ្នោតតាមកាលបរិច្ឆេទ។ បន្ទាប់មក លោក ក៏បង្អាប់គណបក្សដទៃ ដែលប្រកាសមិនចូលរួមក្នុងការបោះឆ្នោតថាដោយសារតែ មិនមានថវិកា និងធនធានមនុស្សគ្រប់គ្រាន់។ លោក បានសរសេរសារបែបចំអក ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖« [គណបក្សទាំងនោះ] មិនហ៊ាននិយាយថាខ្លួនខ្វះលទ្ធភាព និងសមត្ថភាព ព្រោះខ្លាចគេថាអន់ ហើយបែរជាមកនិយាយថា គ.ជ.ប. មិនឯករាជ្យ តុលាការមិនយុត្តិធម៌ និងអាជ្ញាធរលម្អៀង ទៅវិញ។ នេះមិនខុសពីពាក្យចាស់ ដែលពោលថា ជាងមិនកើត មកបន្ទោសដែក»។ មានគណបក្សមួយហើយ គឺគណបក្សអំណាចខ្មែររបស់លោក សួង សុភ័ណ្ឌ ដែលប្រកាសថានឹងមិនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។ គណបក្សអំណចខ្មែរ លើកហេតុផលថា ការសម្រេចចិត្តបែបនេះ គឺដោយសារតែមិនមានជំនឿលើគ.ជ.ប.។ ចាប់ពីថ្ងៃទី៣០ ខែមេសានេះទៅ ការចុះឈ្មោះគណបក្សនៅគ.ជ.ប. ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត នឹងចាប់ផ្តើមហើយ ហើយត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ អ្នកនាំពាក្យគ.ជ.ប. បានបញ្ជាក់កន្លងមកថា តាមច្បាប់ គណបក្សណា មិនចុះឈ្មោះ គឺស្មើនឹងគណបក្សនោះ មិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕ 
ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យគណបក្សណាទាំងអស់ បើអវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ។ តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា ប្រជាជនភាគច្រើន នឹងទៅចូលរួមក្នុងការបោះឆ្នោត ទោះជាបាត់គណបក្សណាមួយក៏ដោយ។
  សូមស្ដាប់សំឡេងរបស់លោក ទៀ សីហា៖    សៀមរាបជាខេត្តមួយដែលមានប្រជាពលរដ្ឋចេញទៅធ្វើការនៅប្រទេសថៃច្រើនជាងគេ។ ពលករមិនក្រោមជាង២ពាន់នាក់ទេ ដែលរដ្ឋបាលខេត្តប្រមូលពីតាមបណ្ដាស្រុកភូមិទូទាំងខេត្ត។ លោក ទៀ សីហា បានប្រាប់ទៅមន្ត្រីថ្នាក់ក្រោមទាំងអស់ត្រូវយកចិត្តទុកដាក់ និងផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឱ្យប្រជាពលរដ្ឋទើបវិលត្រឡប់ពីប្រទេសថៃទាំងអស់ នៅដាច់ដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃ និងត្រូវទាក់ទងទៅមន្ត្រីសុខាភិបាលជាបន្ទាន់ករណីសង្ស័យណាមួយ។ យ៉ាងណា លោកអភិបាលខេត្តប្រាប់ថា មកដល់ពេលនេះមិនទាន់មានករណីសង្ស័យណាមួយលើពលករទាំងនោះទេ។   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី២៤ មីនា លោក ទៀ សីហា បញ្ជាក់ថា លោកបានត្រៀមបម្រុងកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩រួចហើយ ក្នុងនោះមាន៤ទីតាំង មានសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត, អន្តេវាសិកដ្ឋាន, ផ្ទះគ្រូបង្រៀន និង សណ្ឋាគារញូរីវើសាយ ដែលសរុបទាំងអស់មាន១៤៣បន្ទប់ ស្មើ២៨៦គ្រែ។ យ៉ាងណាលោក ទៀ សីហា ប្រាប់ថា ក្រុមការងារកំពុងព្យាយាមរៀបចំបរិក្ខាគ្រែពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីមានអ្នកជំងឺកូវីដ១៩៕ រដ្ឋបាលខេត្តសៀមរាបបានចុះស្រង់ស្ថិតិចំនួនពលករដែលទើបវិលត្រឡប់មកធ្វើការពីប្រទេសថៃ និងផ្សព្វផ្សាយឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការករណីឆ្លងជំងឺកូវីដ១៩។ (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ប្រាប់ឱ្យមន្ត្រីតាមបណ្ដាក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សព្វផ្សាយ និងពិនិត្យតាមដានលើបញ្ហាពលករខ្មែរ ដែលទើបត្រឡប់មកពីថៃ ដើម្បីបង្ការ និងទប់ស្កាត់វីរុសCOVID-19។ បើតាមរដ្ឋបាលខេត្តសៀមរាប ពលករខ្មែរជាង២ពាន់នាក់ នៅថៃ បានមកស្រុកកំណើតនៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ មីនា ក្រោយបិទច្រកព្រំដែន។
  ភ្នំភ្លើងក្រោមទឹកដែលមានឈ្មោះថា Hunga-Tonga-Hunga-Ha'apai បានផ្ទុះនៅថ្ងៃទី១៥ ខែមករាដែលបង្កឱ្យមានរលកយក្សស៊ូណាមិបោកច្រាលនៅតាមឆ្នេរនៃកោះតុងហ្គា ហើយបានកាត់ផ្តាច់បណ្តាញអ៊ីនធឺណិត និងទូរស័ព្ទទូទាំងកោះនេះទៀតផង។ ប៉ុន្តែ គេមមិនទាន់ឃើញមានរបាយការណ៍ផ្លូវការណាបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ ខណៈបណ្តាញទំនាក់ទំនងនៅមានកម្រិត។   នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី ១៧ ខែមករា ថ្លែងនៅតាមស្ថានីយវិទ្យុ 2GB ថា អូស្រ្តាលីសន្យាជួយដល់តុងហ្គាឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ ប៉ុន្តែលោកបញ្ជាក់ថា ផ្សែងផេះដែលបង្កដោយភ្នំភ្លើងបានរារាំងដល់កិច្ចប្រឹងប្រែងជួយនេះ។   «មានបញ្ហាប្រឈមជាច្រើននៅទីនោះដោយសារពពកផេះ និងភាពរអាក់រអួលនៃទំនាក់ទំនង។ ដូច្នេះយើងកំពុងធ្វើការជាមួយបណ្តាប្រទេសផ្សេងដើម្បីទទួលបាននូវការគាំទ្រច្រើនតាមដែលអាចធ្វើទៅបានទៅដល់តុងហ្គា»។ លោក ម៉ូរីសុន ថ្លែងបែបនេះ។ អូស្ត្រាលីក៏កំពុងទាក់ទងជាមួយអាម៉េរិក បារាំង និងប្រទេសដទៃទៀត ដើម្បីសម្របសម្រួលដល់ផលវិបាកដែលតុងហ្គាកំពុងជួបប្រទះផងដែរ។    ស្របគ្នានេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីន អាឌើន បញ្ជាក់ថា នូវែលសេឡង់ បានត្រៀមខ្លួនជាស្រេចជាមួយអូស្រ្តាលីដើម្បីឆ្លើយតបទៅនឹងតម្រូវការបស់តុងហ្គា។ លោកស្រី អាឌើន អះអាងថា  រលកយក្សស៊ូណាមិនេះផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងស្ពានជាដើម។   ចំណែកឯ អង្គការកាកបាទក្រហមអន្តរជាតិប្រកាសថា ខ្លួនកំពុងបញ្ជូនបណ្តាញតាមតំបន់ដើម្បីចាត់វិធានការឆ្លើយតបទៅនឹងការបន្ទុះភ្នំភ្លើងដ៏អាក្រក់បំផុតនៅតំបន់ប៉ាស៊ីហ្វិកនេះ។ លើសពីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អង់តូនីញូ ហ្គូតេរ៉េស ក៏បង្ហោះសារនៅលើ Twitter ដែរថា ថាការិយាល័យ UN នៅប៉ាស៊ីហ្វិកកំពុងរង់ចាំផ្តល់ការឧបត្ថម្ភ។ ទីភ្នាក់ងារកាកបាទក្រហមអន្តរជាតិប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បារម្ភពីការមិនទទួលបានទឹកស្អាតប្រើប្រាស់ ព្រមទាំងបញ្ហាជម្រកផងដែរជាពិសេសសម្រាប់សហគមន៍ដែលនៅជិតឆ្នេរសមុទ្រ។   គួររំឭកថា តុងហ្គាបានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងឆ្នាំ ២០១៨ ផ្ទះជាង ១៧០ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្ស២នាក់បានស្លាប់ដោយសារព្យុះស៊ីក្លូន Gita។ នៅឆ្នាំ ២០២០ ព្យុះស៊ីក្លូន Harold បានបង្កការខូចខាតអស់ប្រហែល ១១១ លានដុល្លារ ជាមួយទឹកជំនន់ជន់ជោរស្ទើរតែពេញផ្ទៃប្រទេស៕    
អូស្ត្រាលី និងនូវែលសេឡង់នៅថ្ងៃទី១៧ ខែមករា បានបញ្ជូនយន្តហោះទៅពិនិត្យមើលពីការខូតខាតនៅតុងហ្គាដែលរងគ្រោះដោយរលកយក្សស៊ូណាមិកាលពីថ្ងៃទី១៥ ខែមករា។ រលកយក្សស៊ូណាមិនេះកើតមានឡើង ដោយសារបន្ទុះភ្នំភ្លើងក្រោមសមុទ្រ ហើយបណ្តាលឱ្យមានផេះគ្របដណ្តប់ពេសពេញកោះប៉ាស៊ីហ្វិកមួយនេះ។
  ពីពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រដល់និស្សិត នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា សម្តេច ហ៊ុន សែនបានលើកឡើងយ៉ាងចំៗ ពីក្រុមហ៊ុន «ហូមអ៊ិនធឺណែត» ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រណិត ដែលអត់ ខណៈសេវាអ៊ីនធ័រណិតពីបណ្តាក្រុមហ៊ុនមួយចំនួនទៀតក៏មានភាពរអាក់រអួល ផងដែរ។   «ពីការផ្តល់សេវាផ្តាច់មុខ ទៅមិនផ្តាច់មុខ ប៉ុន្តែនៅជួបឧបសគ្គ[រឿងសេវា]។ ក្រុមហ៊ុនតែមួយចូលបាន តែក្រុមហ៊ុនហ្នឹងគឺមិនផ្តល់សេវា ជាពិសេសក្រុមហ៊ុនហូមអ៊ីនធ័រណិត...។ [ក្រុមហ៊ុន] គិតតែពីដើរយកលុយគេ ប៉ុន្តែអត់ផ្តល់សេវាអ៊ីនធ័រណិតឱ្យគេ[អតិថិជន]»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ទាំងមិនពេញចិត្តចំពោះការផ្គត់ផ្គង់សេវាអ៊ីនធ័រណិត របស់ក្រុមហ៊ុននេះ។    សម្តេច ហ៊ុន សែន  បានបញ្ជាក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឱ្យចុះត្រួតពិនិត្យសេវាអ៊ីនធ័រណិតតាមបុរី និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធ័រណិត លើបញ្ហាកំខ្សោយសេវាអ៊ីនធ័រណិតសម្រាប់ប្រើប្រាស់ដែលកំពុងកើតឡើងនាបច្ចុប្បន្ន។ ជាមួយនេះ សម្តេច បន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬ បុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធ័រណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន ដោយមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។   សម្តេច បន្តមានប្រសាសន៍ថា៖ «ក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ ត្រូវតែធ្វើការសហការជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណែត ឬក្រុមហ៊ុនទូរសព្ទក្នុងការភ្ជាប់សេវាកម្ម ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់អ៊ីនធ័រណិតដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ»៕    
មួយរយៈចុងក្រោយសេវាអ៊ីនធ័រណិតនៅកម្ពុជាមានភាពរអាក់រអួលខ្លាំង។ បញ្ហានេះត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងនិងប្រាប់ដល់ក្រុមហ៊ុនអ៊ីនធ័រណិតទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាឱ្យល្អ កុំចេះតែដើរយកលុយពីអតិថិជន។
តើអ្នកធ្លាប់ស្រមៃចង់បានរោមភ្នែកវែងកោង-ងដែរឬទេ? ត-បណ្តុះរោមភ្នែកឱ្យវែងក្រាស់ល្អ កំពុងពេញនិយមខ្លាំងសម្រាប់សុភាពនារីទាំងឡាយ។ ប៉ុន្តែ ការ ត-អ៊ុត ឬកាត់រោមភ្នែក និងលាបផាត់មុខ មិនមែនគ្មានហានិភ័យសម្រាប់សុខភាពទេ។ តើជាហានិភ័យយ៉ាងណា? ដុះនៅចុងត្របកភ្នែក និងជារោមតូចៗមែន តែរោមភ្នែក អាចជួយលើកសម្រស់និងពន្លឺក្រសែភ្នែកឱ្យកាន់តែមានលក្ខណៈទាក់ទាញ។ តួនាទីរបស់រោមភ្នែកមិនកំរិតត្រឹមការផ្តល់ភាពទាក់ទាញនិងលើកសម្ផស្សមុខមាត់ទេ។ មនុស្សគ្រប់រូបច្រើនប្រហែសមើលរំលង មិនសូវគិតដល់ឡើយ តែតាមការពិតទៅនោះរោមភ្នែកមានចំណែកយ៉ាងសំខាន់ក្នុងការការពារគ្រាប់ភ្នែកទាំងគូរបស់យើង ពីភាពគំរាមកំហែងផ្សេងដែលមានប្រភពមកពីខាងក្រៅ។   រោមភ្នែកមានតួនាទីដូចម្តេចខ្លះ? ដូចរោមចិញ្ចើម រោមភ្នែកមាននាទីសំខាន់បី គឺ ជារបងការពារផង ជាលក្ខណៈបញ្ចេញទឹកមុខផង និង ភាពទាក់ទាញទៀត។   រោមភ្នែកជារបង ជារនាំង ទប់ វត្ថុមិនស្អាត ជាកម្ទេច លម្អង ធូលី ឱ្យត្រឹមគល់រោមលើត្របកភ្នែក កុំឱ្យចូលក្នុងភ្នែកបាន។ រោមភ្នែក ជាទំនប់ទប់តំណក់ញើស ដែលជាទឹកមិនបរិសុទ្ធ មិនឱ្យហូរចូលមករំខានភ្នែក។ ហើយជាចុងក្រោយ រោមភ្នែកប្រៀបដូចជាវាំងនន ចាំបាំងទប់កុំឱ្យពន្លឺថ្ងៃ ឬកាំរស្មីព្រះអាទិត្យ ចាំងចូលភ្នែកខ្លាំង ដោយត្រង់ៗពេក នៅពេលបើកបិទភ្នែក។   រោមភ្នែកមានចំណែកជួយលើកដាក់ទឹកមុខ។ យោងទៅតាមកម្រាសនិងប្រវែងរបស់រោមភ្នែក ទឹកមុខមនុស្សអាចប្រែប្រួលស្រស់ស្អាតដោយយ៉ាង ឯក្រសែភ្នែកក៏អាចជ្រៅ និងមានលក្ខណៈរលឹមទៅតាមនោះដែរ។ ពោលគឺពេលធ្មេចបើកម្តងៗ រោមភ្នែកជាតំណាងនៃភាពទាក់ទាញរបស់មនុស្ស មិនថាជាស្ត្រីឬប្រុសឡើយ។ ដូចពាក្យចាស់លោកថា មនុស្សល្អនៅត្រង់ភ្នែកភ្លឺថ្លា មានរោមភ្នែកកោងងដូចគេពត់។   បើចិញ្ចើម និងរោមភ្នែក ជាតំណាងនៃភាពទាក់ទាញ និងស្រស់ស្អាតដូច្នេះ តើនរណាមិនចង់បានរោមភ្នែកងក្រាស់ល្អនោះ។ ប៉ុន្តែធម្មជាតិបង្កើតមនុស្សមកមិនដូចគ្នាទេ។ ខ្លះមានរោមភ្នែកខ្លី ស្តើង រង្វើល ហើយសំយ៉ុងចុះទៀត។ ខ្លះក៏មានរោមភ្នែកក្រាស់ វែង និងកោង ងល្អ ដែលលើកសម្ផស្ស និងក្រសែភ្នែកឱ្យកាន់តែមានមន្តស្នេហ៍ខ្លាំងបន្ថែមទៀត។ ហេតុដូច្នេះហើយបានជា នៅពេលផាត់មុខចូលរួមក្នុងកម្មវិធីធំៗ អ្នកសំអាងតែងបំពាក់រោមភ្នែកជូនភ្ញៀវ។ វាក៏មិនមែនជាការកម្រដែរ ដែលស្ត្រីខ្លះមិនចូលចិត្តតែងខ្លួនលាបម្សៅលាបក្រេមមែន តែមិនភ្លេចឡើយការគូសចិញ្ចើម និង គូសភ្នែក លាបម៉ាស្ការ៉ា រំលេចរោមភ្នែក លម្អមុខមាត់នោះ។ បិទរោមភ្នែកសិប្បនិម្មិតជាក៏អ្វីដែលមានធ្វើច្រើនកន្លងមកដែរ។   តរោមភ្នែកអាចបង្កហានិភ័យយ៉ាងណា? ស្ត្រីខ្លះ ហ៊ានចំណាយដល់ទៅសាក់ចិញ្ចើម និងគល់រោមភ្នែក ដើម្បីរំលេចនិងបង្អួសក្រសែភ្នែក និងកុំឱ្យពិបាកចំណាយពេលគូរផាត់រាល់ថ្ងៃ។ បច្ចុប្បន្ន និន្នាការដ៏ពេញនិយមមួយទៀត គឺការអ៊ុត តរោមភ្នែកឱ្យឡើងវែង កោង បានយូរតែម្តង។ តើលោកអ្នកនាងធ្លាប់បានសាកល្បង អ៊ុតត រោមភ្នែក ហើយឬនៅ?   បច្ចេកទេសបណ្តុះតរោមភ្នែកនេះ គឺជាការបិទរោមភ្នែកសិប្បនិម្មិតលើរោមភ្នែកធម្មជាតិ ដើម្បីឱ្យមើលទៅឃើញក្រាស់និងវែងជាងមុន។ ដើម្បីបិទឬតរោមភ្នែកសិប្បនិម្មិត គេត្រូវការប្រើដង្កៀបសម្រាប់ដករោមធំវែង ចាប់រោមភ្នែកសិប្បនិម្មិតយកទៅបិទនៅចន្លោះរោមភ្នែកពិតដោយប្រើជ័រកាវ មានសណ្ឋានអន្ធិលៗ។ ស្តាប់ទៅហាក់ដូចជាស្រួលណាស់ តែបញ្ហានៅត្រង់ថា បច្ចុប្បន្ននេះ នរណាក៏អាចប្រកាស និងតាំងខ្លួនជាអ្នកជំនាញបណ្តុះតរោមភ្នែកបានដែរ ដោយគ្មានបានទៅរៀនសូត្រហាត់ហ្វឹកជំនាញនេះសោះ។ ហើយរូបយើងផ្ទាល់ក៏អាចទៅរកទិញប្រដាប់តរោមភ្នែកតាមអ៊ីនធ័រនែត រួចធ្វើខ្លួនឯងនៅផ្ទះក៏បានទៀត។   ប៉ុន្តែសូមប្រុងប្រយ័ត្ន ប្រសិនបើលក្ខខណ្ឌអនាម័យមិនគ្រប់គ្រាន់ ហើយសម្ភារៈប្រើប្រាស់មិនស្អាត មិនបានសម្អាតសម្លាប់មេរោគត្រឹមត្រូវទេ អ្នកអាចនឹងមានបញ្ហារលាក ការបង្ករោគ និងឡើងពពែឆ្កែ ព្រោះរោមភ្នែកគឺជាច្រកផ្លូវដែលបាក់តេរីអាចឆ្លងចូលក្នុងភ្នែកបាន។   ជាងនេះទៅទៀត គ្រូពេទ្យឯកទេសភ្នែកបានពន្យល់ថា សមាសធាតុផ្សំនៅក្នុងជ័រកាវខ្លះអាចនាំឱ្យមានការរោល ឬអាល់ឡែកហ្ស៊ីតែម្តងផង។ មានអ្នកចូលចិត្តតរោមភ្នែកច្រើនណាស់បានក្លាយជាជនរងគ្រោះ ជួបករណីអាល់ឡែកហ្ស៊ី ហើយបង្ហោះផ្សាយប្រាប់តាមបណ្តាញសង្គម។ ទម្រង់នៃអាល់ឡែកហ្ស៊ីបង្កឡើងដោយការតរោមភ្នែក អាចជាការលេចឡើងនូវក្រមរស្រែងនៅចុងត្របកភ្នែក។ ក្នុងករណីបែបនេះ សូមរូតរះទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្នែក។   ការតរោមភ្នែកអាចផ្តល់គ្រោះថ្នាក់មួយទៀត គឺនាំឱ្យខូចភ្នែកតែម្តង ប្រសិនបើធ្វើជ្រុល។ នៅពេលរោមភ្នែកសិប្បនិម្មិតវែងខ្លាំងពេក រោមភ្នែកនោះអាចនឹងទៅប្តូរផ្លាស់ទិសនៃការដុះលូតលាស់របស់រោមភ្នែកពិតៗ។ មានន័យថារោមភ្នែកធម្មជាតិ ដុះចាក់ចូលទៅក្នុងភ្នែក មិនមែនដុះចេញមកផ្នែកខាងក្រៅនៃត្របកភ្នែកទេ។ ក្នុងករណីបែបនេះ រោមភ្នែកនឹងទៅកកិតលើគ្រាប់ភ្នែក បង្កឱ្យមានភាពរំខាន ដូចមានកម្ទេចដីនៅក្នុងភ្នែក នៅរាល់ពេលព្រិចភ្នែក។ នេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ភាពគំឃើញរបស់ភ្នែក ទៅថ្ងៃមុខ។   កុំកាត់រោមភ្នែកផ្នែកខាងក្រោម បិទតរោមភ្នែកមិនមែនជាវិធីសាស្ត្រដ៏ពេញនិយមសម្រាប់លើកសម្ផស្សភ្នែក នាពេលសម័យទំនើបនេះទេ។ តាំងពីប៉ុន្មានខែចុងក្រោយមកនេះ នៅលើបណ្តាញសង្គម មានមនុស្សច្រើនឡើងៗបាននាំគ្នាបង្ហាញអំពីវិធីដ៏សាមញ្ញ ជួយរំលេចភ្នែកស្អាត តាមរយៈការកាត់រោមភ្នែកផ្នែកខាងក្រោម ដោយប្រើកន្ត្រៃច្រិបតែម្តង។ កម្មវត្ថុនៃកាត់តម្រឹមរោមភ្នែក ឱ្យខ្លីខ្លាំងស្ទើរដល់គល់ គឺដើម្បីឱ្យមានភាពស្រលះ រំលេចរង្វង់ភ្នែក ហើយបំបាត់ភាពនឿយហត់។ ទម្លាប់បែបនេះ យើងធ្លាប់ឮនិងឃើញមានប្រើនៅក្នុងសង្គមខ្មែរយើងដែរ។ ដោយយល់ពីតម្លៃនៃរោមភ្នែក និងចង់ឱ្យកូនមានរោមភ្នែកវែងនៅពេលធំ ចាស់សម័យដើមបានណែនាំឱ្យអ្នកជាម្តាយកាត់រោមភ្នែកកូននៅពេលកើតមកភ្លាម។ ចាស់បូរាណជឿថា ការកាត់រោមភ្នែកដូចកោរសក់ក្បាល។ កោរសក់ញយៗនៅពេលតូចនឹងធ្វើកូនមានសក់ដុះលូតត្រង់ល្អនៅពេលធំ។ ក្មេងកើតមកត្រងោល ឬមានសក់ក្រញាញ់ ត្រូវឧស្សាហ៍កោរ ដើម្បីមានសក់ច្រើន និងលាល្អ។  ប៉ុន្តែនេះគ្រាន់ជាជំនឿប៉ុណ្ណោះ។ វិធីកាត់រោមភ្នែកដើម្បីឱ្យវាដុះល្អ ដុះវែង គ្មានប្រយោជន៍ទេ និងជាពិសេសជាកាយវិការដ៏គ្រោះថ្នាក់ណាស់។ ដូចបានជម្រាបពីខាងដើម រោមភ្នែកមិនមែនគ្រាន់តែជារោមសម្រាប់លម្អទេ រោមភ្នែកមានតួនាទីជាអ្នកការពារភ្នែកពី លម្អងធូលី ឬខ្យល់។ ដូច្នេះបើអ្នកដក កាត់វាអស់ គឺស្មើនឹងការដករបងការពារ ហើយបង្កើនហានិភ័យដល់សុខភាពភ្នែក ដូចជាងាយនាំមានជំងឺឈឺភ្នែក រលាកភ្នែក។   ការបណ្តុះរោមភ្នែក ចុះការបណ្តុះរោមភ្នែកវិញតើយ៉ាងណាដែរ? ជាគំនិតនិងជាវិធីល្អទេ? មានសេរ៉ូមបណ្តុះ ឬពន្លូតរោមភ្នែក ច្រើនយ៉ាងច្រើនបែបណាស់ ដាក់លក់នៅលើទីផ្សារ។ ផលិតផលទាំងអស់នោះ មានផ្ទុកជាតិអាស៊ីអាមីណេ ដែលលាបទៅទំនងអាចជួយបើកសរសៃឈាមឱ្យរីកធំ នាំឈាមទៅចិញ្ចឹមត្របកភ្នែកបានច្រើន ពោលគឺដូចជួយនាំអាហារទៅចាក់បំប៉នគល់រោមភ្នែក ដែលបើតាមក្បួននឹងធ្វើឱ្យសរសៃរោមភ្នែកដុះលូតលាស់លឿន។ ប៉ុន្តែដោយជាក់ស្តែងនោះ គ្មានទេភស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រនៃការបំប៉នរោមភ្នែកឱ្យដុះបានលឿននោះ។ គ្មានអ្វីប្រសើរជាងបណ្តោយឱ្យរោមភ្នែកដុះលូតលាស់តាមដំណើរធម្មជាតិទេ ដោយចេះស្តាប់សេចក្តីត្រូវការរបស់សរីរាង្គកាយ និងមានអនាម័យល្អក្នុងការរស់នៅទេ។ អនាម័យល្អក្នុងរស់នៅ គឺទទួលទានអាហារមានគ្រប់ជីវជាតិ មានលំនឹង សម្បូរវីតាមីន ជាតិរ៉ែដែក សំរាន្តគ្រប់គ្រាន់ ទទួលទានទឹកច្រើន និងកម្ចាត់ស្ត្រេស។   វិធីការពារនិងជួយរោមភ្នែកឱ្យដុះល្អ មានរោមភ្នែកវែង ក្រាស់ កោង-ងល្អ ជាក្តីស្រមៃចង់បានរបស់ស្ត្រីគ្រប់រូប។ ទោះបីជាធម្មជាតិផ្តល់ឱ្យមនុស្សមិនដូចគ្នា តែគេអាចតម្រែតម្រង់រោមភ្នែកឱ្យលូតលាស់បានលឿននិងមាំល្អ តាមរយៈកាយវិការដ៏សាមញ្ញបីយ៉ាង៖   រោមភ្នែក ជាពពួករោម ដែលត្រូវការការថែទាំដូចសក់ក្បាល ដោយត្រូវឧស្សាហ៍សិត ទើបវាដុះលឿននិងល្អ។ ដោយជារោមខ្លី ការសិតត្រូវប្រើជក់ទ្រវែងតូចៗមកបង្អូសពីលើ និងពីក្រោមរោមភ្នែក។   ចៀសវាងកុំញីភ្នែក ដែលហាក់ដូចជាទៅកន្ទ្រាក់ទាញរោមភ្នែក ឱ្យដាច់ ឱ្យជ្រុះ មកតាមកម្លាំងញី។ ជាចុងក្រោយ សូមកឧស្សាហ៍ប្រើម៉ាស្ការ៉ាពេក បើអាចចៀសបានកាន់តែប្រសើរ។ បើមិនអាចចៀសបាន ត្រូវលាបស្រាលៗ និងសូមកុំប្រើប្រដាប់ពុតរោមភ្នែកពេលលាបម៉ាស្ការ៉ាហើយ។ អ្នកជំនាញរោមភ្នែកនៅប្រទេសបារាំង បានពន្យល់ថា នៅពេលលាបម៉ាស្ការ៉ាហើយវាស្ងួតទៅ រោមភ្នែកក៏ស្ងួតខ្លាំងដែរ។ នៅពេលលាងជម្រះ អ្នកខ្លះមិនប្រយ័ត្នជូនលាងខ្លាំងពេកដូចទៅគាស់រំលើងញីរោមភ្នែកឱ្យវក់វីដោយគ្មានប្រណីដូច្នោះ។   សូមសម្អាតរោមភ្នែក ដូចជាផ្នែកដទៃនៃសរីរាង្គកាយ ដោយភាពប្រុងប្រយ័ត្ន។ បើអ្នកប្រើផលិតផលសំអាងហើយ ត្រូវយកសំឡីសើមផ្តិតផ្អាប់លើភ្នែកពីរបីវិនាទីសិនសឹមអូសជូនដោយថ្នមយកជាតិកខ្វក់ចេញពីរោមនិងត្របកភ្នែក។ បើចាំបាច់ត្រូវតរោមភ្នែក ត្រូវស្វែងរកអ្នកជំនាញត្រឹមត្រូវ៕
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃ០៦ វិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបាន ទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់ហិង្សាដោយកម្លាំងយោធាច្រើនលើសលប់ និងហិង្សាគ្រប់រូបភាពដែលបានបណ្តាលឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋ Rakhine ប្រមាណជាងកន្លះលាននាក់ គ្មានជម្រក និងភៀសខ្លួនចេញពីប្រទេស ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលអានដោយប្រធានវិលជុំក្រុមប្រឹក្សាសន្តិសុខ Sebastiano Cardi សមាជិកក្រុមប្រឹក្សាទាំង១៥ប្រទេស  ក៏បានទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាស្តារឡើងវិញនូវរដ្ឋបាលស៊ីវិល និងគោរពគោលការណ៍នីតិរដ្ឋផងដែរ ។ ជាពិសេសនោះ ក្រុមប្រឹក្សាថែមទាំងបានឲ្យមីយ៉ាន់ម៉ា ត្រូវបង្ហាញចំណាត់ការជាបន្ទាន់ដោយយោងតាមកាតព្វកិច្ច និងការប្តេជ្ញារបស់រដ្ឋាភិបាលដើម្បីធានាពីការគោរពសិទ្ធិមនុស្ស ដែលរួមទាំងសិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិក្រុមងាយរងគ្រោះ ដោយគ្មានមិនប្រកាន់ជាតិសាសន៍ សាសនា និងសញ្ជាតិ ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខ ក៏បានសម្តែងការព្រួយបារម្ភខ្លាំងជាមួយនឹងការរឹតត្បិតលើការជួយសម្រួលជំនួយមនុស្សធម៌ទៅកាន់តំបន់រងគ្រោះ និងរងការប៉ះពាល់ខ្លាំង ។ ហើយដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុមប្រឹក្សា បានទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវធានាឲ្យបានពីសុវត្ថិភាព សន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្នាក់ងារអង្គការសហប្រជាជាតិក្នុងការបញ្ជូនជំនួយមនុស្សធម៌ ៕
ស្ថាប័នសន្តិសុខកំពូលរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសវិបត្តិនៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា និងថែមទាំងទទូចឲ្យរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី បញ្ចប់អំពើហិង្សាហួសហេតុប្រឆាំងជនស៊ីវិលនៅក្នុងតំបន់ជម្លោះជាបន្ទាន់។
មនសិការ មាន «ការប្រកាន់ខ្ជាប់ក្នុងចិត្ត» ជាលក្ខណៈ។ ការប្រកាន់ខ្ជាប់ក្នុងចិត្ត គឺសំដៅដល់ការយករឿងអ្វីមួយ ឬវត្ថុអ្វីមួយ មកធ្វើទុកក្នុងចិត្ត។ ឧទាហរណ៍ថា អ្នកដឹកនាំម្នាក់ ដែលមានមនសិការ ចំពោះប្រទេសជាតិ អ្នកដឹកនាំនោះ ប្រាកដជាចាត់ទុកប្រទេសជាតិ ថាជារឿងអាទិភាពក្នុងចិត្តជាមិនខាន។ ជាពិសេស អ្នកដឹកនាំនោះ តែងពិចារណាជារឿយៗថា៖«អាត្មាអញ មិនអាចព្រងើយកន្តើយចំពោះជាតិមាតុភូមិ និងសុខទុក្ខរបស់ប្រជារាស្ត្របានឡើយ។  អាត្មាអញ ត្រូវតែលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ហើយត្រូវតស៊ូយ៉ាងខ្លាំងក្លា ដើម្បីឲ្យប្រទេសជាតិ មានសុខសន្តិភាព ហើយប្រជារាស្ត្រ រស់នៅដោយមានភាពសប្បូរសប្បាយ»។ ឧត្តមគតិ មាន «ភាពខ្ពង់ខ្ពស់» ជាលក្ខណៈ។  ឧត្តមគតិ ប្រៀបដូចជាទង់ ដែលគេ ចងនៅឯចុងនៃដងទង់។ ទង់ ដែលស្ថិតនៅឯចុងនៃដងទង់ តែងមានភាពលេចធ្លោក្នុងកែវភ្នែករបស់មនុស្សទាំងពួង។ បុគ្គលណាក៏ដោយ ឲ្យតែមានឧត្តមគតិក្នុងខ្លួន បុគ្គលនោះ តែងតែមានដំណើរជីវិត ប្រកបដោយភាពខ្ពង់ខ្ពស់ នៅក្នុងចិត្តរបស់មនុស្សផងគ្នា។ ការគិត ការនិយាយ និងការសម្តែងឥរិយាបថរបស់បុគ្គល ដែលមានឧត្តមគតិ សុទ្ធតែប្រកដដោយភាពឧត្តុង្គឧត្តម។ តួយ៉ាង ដូចជា បុគ្គលម្នាក់ មានឧត្តមគតិចំពោះប្រទេសជាតិ បុគ្គលនោះតែងផ្តោតអារម្មណ៍ពីប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាជនជាធំ ដោយមិនខ្វល់ខ្វាយនឹងរឿងឥតបានការឡើយ។ ម្យ៉ាងវិញទៀត ឥរិយាបថរបស់បុគ្គលនោះ ក៏មានភាពថ្លៃថ្នូរ សីលធម៌ និង សុជីវធម៌ ផងដែរ។ គតិបណ្ឌិត គឺសំដៅដល់សកម្មភាពមួយ គឺ «ដំណើរអ្នកប្រាជ្ញ ឬលម្អានអ្នកប្រាជ្ញ» ។ ជនណា មានគតិបណ្ឌិត គឺជននោះ មានដំណើរជីវិតប្រព្រឹត្តទៅដូចអ្នកប្រាជ្ញ ឬតាមលម្អាននៃអ្នកប្រាជ្ញ។ គ្រឿងសម្គាល់របស់គតិបណ្ឌិត មានបីប្រការ គឺ «លក្ខណធម្មជាតិ បញ្ញត្តិ និងសកម្មភាពការងារ»។     លក្ខណធម្មជាតិ គឺសំដៅថា ជនប្រកបដោយគតិបណ្ឌិត តែងប្រព្រឹត្តអំពើល្អជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ រូបគេ តែងធ្វើខ្លួនឲ្យស្អាតបរិសុទ្ធទាំងកាយ វាចា ចិត្ត ហើយក៏ដឹកនាំអ្នកដទៃឲ្យសាងអំពើជាកុសល និងធ្វើខ្លួនឲ្យបរិសុទ្ធ ផងដែរ។ ក្នុងការរស់នៅ ជននេះតែងតែធ្វើជាគំរូក្នុងការសាងអំពើល្អដល់មនុស្សគ្រប់រូប។ ទាំងនេះ ចាត់ទុកថា ជាលក្ខណធម្មជាតិ របស់បុគ្គល ដែលមានគតិបណ្ឌិត។   បញ្ញត្តិ គឺសំដៅថា ជនមានគតិបណ្ឌិត គឺត្រូវតែជាជនមានចំណេះដឹងខ្ពង់ខ្ពស់ មានបញ្ញាជ្រៅជ្រះ មានការគិតពិចារណាប្រកបដោយហេតុផល។ ម្យ៉ាងទៀត ជនមានគតិបណ្ឌិត ក៏ជាជនដែលមានមេត្តាករុណា មានចិត្តសន្ដោសប្រោសប្រណី អធ្យាស្រ័យដល់អ្នកផង មានសន្តានចិត្តជួយសង្គ្រោះ និងជួយជ្រោមជ្រែងអ្នកដទៃ ឲ្យរួចចាកទុក្ខលំបាក។ ចំណេះដឹង និងគុណធម៌ គឺជាបញ្ញត្តិសម្រាប់បុគ្គល ដែលមានគតិបណ្ឌិត ដោយមិនអាចខ្វះបាន។   សកម្មភាពនិងការងារ គឺសំដៅថា ក្នុងជីវិតរបស់ជនមានគតិបណ្ឌិត គឺយើងតែងសម្គាល់ឃើញថា ពួកគេតែងធ្វើសកម្មភាព និងបំពេញកិច្ចការងារទាំងឡាយណាដែលអាចញ៉ាំងប្រយោជន៍និងសេចក្តីចម្រើនដល់ គ្រួសារ បងប្អូនសាច់ញាតិ រហូតដល់សង្គមមនុស្សជាតិទាំងពួង។ ពួកគេតែងតែសន្សល់ទុកនូវស្នាដៃដ៏មានតម្លៃផ្សេងៗ ក្នុងពេលមានជីវិត និងពេលដែលលាចាកលោកទៅ។   ទសពិធរាជធម៌ គឺធម៌ទាំង១០របស់អ្នកដឹកនាំ ដែលរួមមាន រួមមាន ធ្វើទាន, រក្សាសីល៥, លះបង់ទ្រព្យសម្បតិ្ត យកចែកឲ្យប្រជារាស្ត្រ, មានភាពស្មោះត្រង់, សុភាពរាបសា, កាន់ឧបោសថសីល, មិនក្រោធ, អហិង្សា, ខន្តី, មិនបំពានច្បាប់។   បើមិនមានចំណុចទាំងបួនប្រការសំខាន់ៗខាងលើនេះ អ្នកដឹកនាំ មិនអាចមានឈ្មោះថាជាឧត្តមជននោះទេ។ ហើយអ្នកដឹកនាំ ដែលមិនធ្វើខ្លួនឲ្យក្លាយជាឧត្តមជន ប្រហែលជាមិនអាចក្លាយជាវីរបុរសរបស់មហាជនឡើយ៕
អ្នកដឹកនាំ ត្រូវធ្វើខ្លួនឲ្យក្លាយជាឧត្តមជន ទើបអាចជំរុញទឹកចិត្តមហាជន ឲ្យគោរពនិងគាំទ្រ។ ដើម្បីក្លាយជាឧត្តមជន មេដឹកនាំ គួរមានធាតុបួនសំខាន់ៗ គឺ មនសិការ ឧត្តមគតិ គតិបណ្ឌិត និងទសពិធរាជធម៌។
របាយការណ៍ប្រចាំថ្ងៃបង្ហាញថា អ្នកឆ្លងថ្មី មាន៧នាក់ សះស្បើយ១១នាក់។ សរុបមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងសរុប ១២០ ៤២៣នាក់ សះស្បើយ១១៦ ៨០៣នាក់ និងស្លាប់៣០០៥នាក់៕
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បង្ហាញថា កម្ពុជាគ្មានករណីស្លាប់ជាច្រើនដំបូងនារយៈពេលជាច្រើនខែចុុងក្រោយនេះ ជាពិសេសចាប់តាំងពីខែមីនា មក។
សហគមន៍អេកូទេសចរណ៍ជីផាត ចាប់ផ្តើមធ្លាក់ចុះភ្ញៀវទេសចរទៅកម្សាន្តជាបន្តបន្ទាប់ រហូតដល់គ្មានតែម្តង ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។  លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ភ្ញៀវទេសចរជាច្រើន បានលុបចោលការកក់ទៅកម្សាន្ត នៅសហគមន៍អេកូទេសចរណ៍ជីផាត ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ។ ក្រៅពីនេះ ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ត ក៏ជួបផលលំបាក ដោយសារមានការរឹតត្បិតការធ្វើដំណើរចូលសហគមន៍ ដូចជាការវាស់កម្ដៅ និងត្រួតពិនិត្យសុខភាពជាដើម ដែលជាហេតុធ្វើឱ្យសហគមន៍ធ្លាប់តែអ៊ូអរ ប្រែស្ងាត់ជ្រងំ។ លោក អន សុវណ្ណ បញ្ជាក់ដូច្នេះថា៖«យើងមិនអាចទទួលភ្ញៀវដែលចង់មកបាន ដោយសារមានការបិទផ្លូវខ្លះ ហើយធ្វើឱ្យយើងប្រឈមនឹងការគ្មានចំណូលសោះតែម្ដង»។ សហគមន៍អេកូទេសចរណ៍មួយនេះ កន្លងមករំពឹងប្រាក់ចំណូលពីភ្ញៀវទេសចរ ប៉ុន្តែពេលបាត់ភ្ញៀវ ធ្វើឱ្យសហគមន៍គ្មានប្រាក់ចំណូល ស្ទើរតែគ្មានប្រាក់បើកឱ្យបុគ្គលិក។ ប្រធានសហគមន៍នេះលើកឡើងថា មកដល់ពេលនេះសហគមន៍ប្រើប្រាស់ថវិកាមូលនិធិដើម្បី ផ្គត់ផ្គង់ ការចំណាយផ្សេងៗ។ បើសិនព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តលោក សុវណ្ណ មិនដឹងថាដោះស្រាយផលប៉ះពាល់យ៉ាងណានោះទេ មានតែចាំមើលស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។ សូមជម្រាបផងដែរថា ជីផាតជាសហគមន៍អេកូទេសចរណ៍មួយ ដែលមានសក្តានុពលធម្មជាតិសម្បូរបែប និងមានកន្លែងកម្សាន្តបែបបុរាណផងដែរ។ សហគមន៍ជីផាត ទើបមានសន្ទុះភ្ញៀវទេសចរជាតិក្នុងឆ្នាំ២០២០ប៉ុណ្ណោះ ដោយកន្លងមកមានតែទេសចរអន្តជាតិទេ ដែលទៅកម្សាន្ត៕  
ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សហគមន៍អេកូទេសចរណ៍ជីផាត ដែលធ្លាប់តែមានទេសចរអ៊ូអរនោះ ប្រែទៅជាសភាពស្ងាត់ជ្រងំគ្មានសោះភ្ញៀវទេសចរទៅកម្សាន្ត។ អវត្តមានភ្ញៀវទេសចរ ធ្វើឱ្យសហគមន៍ជីផាតបាត់ចំណូល និងប៉ះពាល់ដល់ការបើកប្រាក់ខែជូនបុគ្គលិក។
  លោក Phusit Ratanakul Sereroengrit អគ្គនាយក DITP បានអះអាងកាលពីពេលថ្មីៗនេះថា ចេកថៃកំពុងមានប្រជាប្រិយភាពនៅជប៉ុន ខណៈដែលចេកជប៉ុនទទួលបានទិន្នផលទាបដោយសារបញ្ហាអាកាសធាតុ។    ជប៉ុនមានតម្រូវការនាំចូលចេកជាង១លានតោនក្នុងមួយឆ្នាំ។ ចំណែកថៃបាននាំចេញចេកទៅជប៉ុនត្រឹមតែ២៨៩០តោនតែប៉ុណ្ណោះក្នុងមួយឆ្នាំ បើទោះបីជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ថៃ (JTEPA) បានលើកលែងពន្ធសម្រាប់ចេកថៃចំនួន៨០០០តោនក៏ដោយ។   លោក Chanthapat Panjamanond នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅទីក្រុងតូក្យូបានអះអាងថា ថៃកំពុងប្រឈមនឹងបញ្ហាក្នុងការនាំចេញចេកទៅកាន់ប្រទេសជប៉ុន ខណៈដែលហ្វីលីពីនកាន់កាប់ចំណែកទីផ្សារចេក ៧៦ភាគរយនៅទីនោះ។   បើតាមការបញ្ជាក់របស់លោក Chanthapat នេះគឺជាឱកាសសម្រាប់ថៃក្នុងការវាយលុកទីផ្សារចេកនៅជប៉ុនដោយសារហ្វីលីពីនបានដំឡើងថ្លៃចេក Cavendish ដោយសារថ្លៃដើមកើនឡើង និងការការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងតូក្យូថៃកំពុងចរចាជាមួយអ្នកនាំចូលជប៉ុននិងអ្នកនាំចេញថៃដើម្បីជំរុញការលក់ផងដែរ៕
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) កំពុងជំរុញការនាំចេញចេកថៃទៅកាន់ជប៉ុន ដើម្បីបំពេញតម្រូវការកើនឡើង។ បើតាមទិន្នន័យពី DITP បច្ចុប្បន្នចេកថៃនាំចេញទៅជប៉ុនមានត្រឹមតែ ២៨៩០តោនក្នុងមួយឆ្នាំ។ 
  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន៥ បង្កើតផលិតបន្ទះសូឡា និងរោងចក្រផ្សេងៗទៀតនៅកម្ពុជា។ បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគជាង២៦លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជាង ៤០០០កន្លែង។   បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD ដែលបោះទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ គ្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅខណ្ឌជ្រោយចង្វារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ២៤០៤កន្លែង។   ទន្ទឹមនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន THE INHERITANCE (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងនៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន១ ០១៨កន្លែង។   ជាមួយគ្នានេះ CDC ក៏អនុម័តឱ្យក្រុមហ៊ុន Cambodian Xihanouke Cabinet Co., Ltd ដែលមានទុនវិនិយោគចំនួន ៣លានដុល្លារ ហើយគ្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅខេត្តព្រះសីហនុ និងបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ២៥០កន្លែង។   ដោយឡែកក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd គ្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញក៏ត្រូវបាន CDC អនុម័តផងដែរ។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ១២លានដុល្លារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ៥០០កន្លែង។   ក្រៅពីក្រុមហ៊ុនទាំងបួនខាងលើ CDC ក៏អនុម័តឱ្យក្រុមហ៊ុន Taica (Cambodia) Corporation គ្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារ និងបង្កើតឱកាសការងារបានចំនួន ២០កន្លែង៕  
ដោយ៖ ធន់ សេងហុង
មេដឹកនាំកំពូលៗរបស់វៀតណាម បានផ្ញើសំបុត្រទៅកាន់មេដឹកនាំសហភាពអឺរ៉ុប ដោយស្នើឱ្យសហភាពអឺរ៉ុបជួយចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្លះ មកកាន់វៀតណាម និងផ្ដលការគាំទ្រផ្សេងៗ។ ការស្នើសុំជំនួយបែបនេះធ្វើឡើងស្របពេលប្រទេសអាស៊ីអាគ្នេយមួយនេះ កំពុងរងការវាយលុកពីវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនទម្រង់ដែលតា ហើយកំពុងខ្វះខាតវ៉ាក់សាំងខ្លាំង។ បើតាមកាសែត Vietnam News នៅថ្ងៃទី១៨ ខែសីហា ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក បានសរសេរសំបុត្រទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ឯនាយករដ្ឋមន្ត្រី ផាម មិញឈិញ បានផ្ញើសំបុត្រទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វុនដឺ លៃអេន ជាបន្តបន្ទាប់ ខណៈវៀតណាមកំពុងជួបផលវិបាកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនជិត១០០លាននាក់ និងការខ្វះខាតឧបករណ៍វេជ្ជសាស្រ្ត។    ក្នុងលិខិតរបស់ខ្លួន ប្រធានាធិបតីវៀតណាម បានស្នើសុំឱ្យសហភាពអឺរ៉ុបជួយផ្តល់ជំនួយក្នុងកម្រិតអតិបរមាមួយដល់វៀតណាមតាមរយៈការបរិច្ចាគវ៉ាក់សាំង ការចែករំលែកបច្ចេកវិទ្យាផលិតវ៉ាក់សាំង ការផ្គត់ផ្គង់សម្ភារពេទ្យ និងផ្ទេរបទពិសោធខ្លះៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាយសាហាវនេះដែរ។ លោក ហ្វ៊ុក ក៏បានអរគុណសហភាពអឺរ៉ុបដែលបានបរិច្ចាគវ៉ាក់សាំងចំនួន២,៤លានដូសមកកាន់ប្រទេសខ្លួនតាមរយៈយន្តការ COVAX នាពេលកន្លងមក។   ចំណែកលិខិតនាយករដ្ឋមន្រ្តី ឈិញ បានរៀបរាប់ពីការពង្រឹងចំណងមិត្តភាពរវាងវៀតណាម និងសហភាពអឺរ៉ុបអំឡុងពេលរាលដាលជំងឺកូវីដ-១៩។ បន្ថែមពីនេះ លោក ឈិញ ក៏ចង់ឱ្យសហភាពអឺរ៉ុបនឹងអាចពិចារណាជួយជ្រោមជ្រែងវៀតណាមក្នុងការទទួលវ៉ាក់សាំង ក៏ដូចជាជួយនិយាយជាមួយយន្តការ COVAX ក្នុងការផ្តល់អាទិភាពដល់ការបែងចែកវ៉ាក់សាំងដល់វៀតណាម និងបណ្តាប្រទេសតំបន់អាស៊ាន។   មកដល់ពេលនេះ វៀតណាម បានទទួលវ៉ាក់សាំងជាង១៩លានដូសតាមរយៈជំនួយ និងការបញ្ជាទិញ ដោយចំនួន១៥,៥១៨,៨៦៩ ដូសបានចាក់ជូនប្រជាជនខ្លួនរួចរាល់។អ្នកទទួលវ៉ាក់សាំងបានពេញលេញមានចំនួនត្រឹម១,៤៨៦,៤២៥នាក់។ ចាប់តាំងពីរលកទី៤នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវបានវាយលុកវៀតណាម សន្ទុះករណីឆ្លងហក់ឡើងដល់ ៣០២,១០១នាក់ និងស្លាប់ចំនួន៦,៧៧០នាក់ គិតត្រឹមថ្ងៃទី១៩ ខែសីហា៕        
 ដោយ៖ ឈួ ស៊ាវយីងជាវ
សូមទស្សនាវីដេអូដូចខាងក្រោម៖
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្តល់របាយការណ៍អំពីព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។
  សារព័ត៌មានថៃមួយ បានស្រង់សម្តីរបស់មន្រ្តីថៃ ដែលសុំមិនបញ្ចេញឈ្មោះថា  កម្លាំងយោធាថៃ បានផ្តល់អង្ករចំនួន ៧០០ ការ៉ុង ទៅកងកម្លាំងយោធាមីយ៉ាន់ម៉ានៅតំបន់ព្រំដែនភាគខាងកើត ដែលត្រូវបានកាត់ផ្តាច់ដោយក្រុមបះបោរសហភាពជាតិKaren។ កន្លងមក ក្រុមKaren មិនបានទទួលស្គាល់រដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ាឡើយ ហើយថែមទាំងរិះគន់រដ្ឋប្រហារយោធា និងរបបសឹកថែមទៀត។ បើតាមមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ ការដឹកជញ្ជូនអង្ករខាងលើ ធ្វើឡើងតាមការបញ្ជារបស់រដ្ឋាភិបាលថៃ។    យ៉ាងណាមិញ ការចុះផ្សាយខាងលើត្រូវបានទាត់ចោលដោយក្រុមយោធាថៃ។ «កងទ័ពថៃ មិនបានផ្គត់ផ្គង់កងទ័ពមីយ៉ាន់ម៉ាឡើយ»។ លោកឧត្តមសេនីយ៍ទោAmnat Srimak មេបញ្ជាការកងកម្លាំងNaresuan បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា កងទ័ពថៃ មិនបានធ្វើកុងត្រាណាមួយជាមួយកងទ័ពរបស់មីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏មិនបានទាមទារឱ្យការផ្គត់ផ្គង់ស្បៀងឱ្យដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ក្នុងន័យនេះ លោកឧត្តមសេនីយ៍ទោAmnat Srimak បានចាត់ទុកសកម្មភាពដឹកអង្ករនោះ គ្រាន់តែជាពាណិជ្ជកម្មឆ្លងព្រំដែនធម្មតាប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលថៃ មិនបានបកស្រាយនឹងបញ្ហាខាងលើនេះឡើយ។    គួររំលឹកថា ចាប់តាំងពីផ្ទុះកូវីដ-១៩ មក ថៃ និងមីយ៉ាន់ម៉ា បានរឹតបន្តឹងនៅតំបន់ព្រំដែនយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ លើសពីនេះ បន្ទាប់ពីរដ្ឋប្រហារយោធា មីយ៉ាន់ម៉ា កាន់តែរឹតបន្តឹងនៅតំបន់ព្រំដែនបន្ថែមទៀត។    មកទល់ពេលនេះ របបសឹកបានរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដូចជាពីការិះសហភាពអឺរ៉ុប ទណ្ឌកម្មពីអាមេរិក កាណាដា និងអង់គ្លេស។ លើសពីនេះ អង្គការអន្តរជាតិធំៗ ក៏បានរិះគន់រដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ៕   
ក្រុមយោធាថៃ បានបដិសេធការដឹកជញ្ជូនអង្ករឱ្យកងទ័ពយោធាមីយ៉ាន់ម៉ានៅតំបន់ព្រំដែន នៅថ្ងៃទី២០ ខែមីនា។ បើតាមយោធាថៃ ការដឹកជញ្ជូននោះ គ្រាន់ជាការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនធម្មតាប៉ុណ្ណោះ ហើយក្រុមយោធាថៃក៏មិនមានកុងត្រាណាមួយជាមួយកងទ័ពមីយ៉ាន់ម៉ាផងដែរ។
សូមអញ្ជើញស្តាប់បទសម្ភាសជាភាសាបារាំង អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រទេសកម្ពុជាកម្ពុជាមានបំណងចង់បង្កើតសាលាភាពយន្ត។ តែលទ្ធផលជាក់ស្តែង មិនទាន់លេចចេញជារូបរាងនៅឡើយទេ។ នៅក្នុងសប្តាហ៍នេះ ស្ថាប័នព្រឹត្តិការណ៍ភាពយន្តនៃប្រទេស ប៊ែលហ្សិក Festival International du Film damour de Mons បានមកទស្សនាប្រទេសកម្ពុជា ហើយបានជួបអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យភាពយន្តមួយចំនួននៃប្រទេសនេះ។ ជាលទ្ធផល ភាគីកម្ពុជា និងប៊ែលហ្សិកបង្ហាញអារម្មណ៍រួមគ្នាចង់បង្កើតសាលាភាពយន្តមួយរួមគ្នានៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ កាលបរិច្ឆេទពិតប្រាកដ មិនត្រូវបានកំណត់ និងបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ ព្រោះ វានៅសល់កិច្ចការជាច្រើនទៀតដែលត្រូវធ្វើ មុននឹងអាចឈានទៅបង្កើតសាលាភាពយន្តនេះបាន។ នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ កាលពីថ្ងៃទី១២ខែកញ្ញា ម្សិលមិញ លោក André Ceuterick ប្រធានទិវាព្រឹត្តិការណ៍ភាពយន្តប៊ែលហ្សិក Festival International du Film damour de Mons បានបញ្ជាក់ថា៖«យើងមានគំនិតបង្កើតសាលាភាពយន្តនៅប្រទេសកម្ពុជា និងផលិតភាពយន្តរួមគ្នា។ ការបង្កើតសាលាភាពយន្ត មិនមែនជាការលំបាកខ្លាំងណាស់ណាប៉ុន្មានឡើយ។ យើងត្រូវការឆន្ទៈនយោបាយរួមគ្នា ឆន្ទៈរួមគ្នារវាងអ្នកជំនាញភាពយន្តខ្មែរ និងបរទេស»។ ជំនាញបច្ចេកទេស ហាក់បីដូចជាមិនមែនជាបញ្ហាចោទឡើយ ហើយការស្វែងរកថវិកាក៏មិនមែនជាឧបសគ្គធំដុំដែរ។ នេះ បើយោងតាមការអត្ថាធិប្បាយរបស់លោក André Ceuterick។ លោក André Ceuterick បន្ថែមទៀតថា រូបលោកផ្ទាល់ និងលោក ប៉ាន់ រិទ្ធី ផលិតករភាពយន្តខ្មែរ មានឆន្ទៈរួមគ្នាក្នុងការបង្កើតសាលាភាពយន្តមួយនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញក្នុងវិស័យភាពយន្ត ជនជាតិប៊ែលហ្សិករូបនេះ សន្យានឹងអញ្ជើញអគ្គនាយកសាលាភាពយន្តដ៏ល្បីល្បាញនៅក្នុងប្រទេស ប៊ែលហ្សិក ឲ្យមកទស្សនា និងជួបមន្ត្រីពាក់ព័ន្ធកម្ពុជានាពេលខាងមុខនេះ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក André Ceuterick ប្រធានទិវាព្រឹត្តិការណ៍ភាពយន្ត ប៊ែលហ្សិក Festival International du Film damour de Mons បានយកភាពយន្តល្អៗមកពីប្រទេស ប៊ែលហ្សិក ដើម្បីបញ្ចាំងជូនពលរដ្ឋខ្មែរ និងបរទេសទស្សនានៅក្នុងមជ្ឈមណ្ឌលសោតទស្សន៍ បូផាណា នៅរាជធានីភ្នំពេញ៕
ភ្នំពេញ៖ ស្ថាប័នរៀបចំព្រឹត្តិការណ៍ភាពយន្តដ៏ធំរបស់ប្រទេសប៊ែលហ្សិក Festival International du Film damour de Mons បង្ហាញបំណងចង់បង្កើតសាលាភាពយន្តជាមួយផលិតករភាពយន្តខ្មែរលោក ប៉ាន់ រិទ្ធី នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោក André Ceuterick ប្រធានទិវាព្រឹត្តិការណ៍ភាពយន្ត ប៊ែលហ្សិក Festival International du Film damour de Mons បាននិយាយថា ស្ថាប័នរបស់លោក និងសាលាភាពយន្តនៅក្នុងប្រទេស ប៊ែលហ្សិក ចាប់អារម្មណ៍ចំពោះការបង្កើតសាលាភាពយន្តនៅក្នុងប្រទេសកម្ពុជា ហើយលោក ប៉ាន់ រិទ្ធី ស្ថាបនិកមជ្ឈមណ្ឌលសោតទស្សន៍ បូផាណា ក៏ចាប់អារម្មណ៍នឹងគំនិតនេះដែរ។
ក្នុងជំនួបនេះ កីឡាករវ័យ ២២ឆ្នាំ Kylian Mbappe ធ្វើបានយ៉ាងល្អដោយអាចស៊ុតបាល់បញ្ចូលទីរហូត ៤គ្រាប់តែម្នាក់ឯង ខណៈ៤គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Karim Benzema ២គ្រាប់ ខ្សែបម្រើ Adrien Rabiot ១ គ្រាប់និងកីឡាករខ្សែប្រយុទ្ធ Antoine Griezmann ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ។   ការស៊ុត៤គ្រាប់ សម្រាប់ក្រុមជម្រើសជាតិបារាំង ហើយក៏ជា Hat-Trick ដំបូងបំផុតដែរ កីឡាកររបស់ក្លិប Paris Saint German រូបនេះ ក៏ជាកីឡាករដំបូងក្នុងពេល៦៣ឆ្នាំ ដែលស៊ុតបាន៤គ្រាប់។ លោក Just Fontaine ជាកីឡាករបារាំងដំបូងក្នុងព្រឹត្តិការណ៍ World Cup ដែលអាចស៊ុតបាល់បាន ៤គ្រាប់ក្នុងការប្រកួត។    មិនតែប៉ុណ្ណោះ Kylian Mbappe ក៏បានជួយឲ្យបារាំងទទួលបានកៅអីទៅប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាក្នុងនាមជាក្រុមដែលឈរលេខ១ ពូល D  ឆ្លងកាត់៧ប្រកួត មាន ១៥ ពិន្ទុ។    ក្រុមរហស្សនាមបិសាចក្រហម បែលហ្ស៊ិកក៏បានកក់កៅអីទៅ World Cup នៅប្រទេសកាតារួចរាល់ផងដែរ។ បែលហ្ស៊ិកទទួលបាន៣ពិន្ទុបន្ថែមពីការប្រកួតឈ្នះក្រុមអេស្តូនីដោយលទ្ធផល ៣-១ ជាមួយ៧ប្រកួតមាន១៩ពិន្ទុក្នុងពូល E៕  
នាជំនួបវគ្គជម្រុះពានរង្វាន់ World Cup 2022 តំបន់អឺរ៉ុបពូល D ក្រុមរហស្សនាមមាន់គកបារាំង បានយកឈ្នះលើក្រុមកាហ្សាក់ស្ថានដោយលទ្ធផល ៨-០ នាការប្រកួតរាត្រីឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា។
  ប៉ុន្តែ បច្ចុប្បន្ននេះ កម្មវិធី NextSpell ដែលបង្កើតឡើងដោយលោក ដាញ់ ហុង បាន និងកំពុងសាកល្បងដោះស្រាយកែកំហុសអក្ខរាវិរុទ្ធខ្មែរនៅជំហានដំបូង ហើយបន្ទាប់មក កម្មវិធីនេះ អាចនឹងជួយកែកំហុសវេយ្យាករណ៍ភាសាខ្មែរបន្ថែមទៀត។   ដើម្បីទទួលបានព័ត៌មានលម្អិត សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ដាញ់ ហុង ស្ថាបនិកនៃកម្មវិធីកំព្យូទ័រ NextSpell ដូចតទៅ៖    
ភ្នំពេញ៖ អ្នកប្រើប្រាស់ភាសាបារាំង និងភាសាអង់គ្លេសអាចកែកំហុសអក្ខរាវិរុទ្ធជាលក្ខណៈស្វ័យប្រវត្តិបាននៅលើកុំព្យូទ័រ។ ចំពោះភាសាខ្មែរ នាពេលកន្លងមក អ្នកប្រើប្រាស់មិនទាន់មានកម្មវិធីនេះប្រើប្រាស់ទៅឡើយទេ។
  លោក កែវ រ៉េមី ហ៊ាននិយាយបែបនេះ ដោយសារលោក សម្អាងលើរបាយការណ៍របស់ជប៉ុន ដែលសរសេររៀបរាប់ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា មានតុល្យភាព និងឆ្លុះបញ្ចាំងការពិត ជាងប្រទេសលោកខាងលិច  និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ដែលវាយតម្លៃខ្ពស់លើជំនួយរបស់ជប៉ុននេះ បាននិយាយដូច្នេះថា៖«ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថ្លូវ ស្ពានជាដើម យើងបានឃើញហើយ។ គាត់ជួយស្ថានីយចម្រោះទឹកកខ្វក់ទាំងនៅភ្នំពេញ និងព្រះសីហនុ ហើយក្រៅពីនេះគាត់ជួយលើផ្នែកធនធានមនុស្ស ច្បាប់ និងជំនួយផ្សេងៗទៀត។ ហើយជាប្រទេសទីមួយដែលជួយលើសាលាក្តីខ្មែរក្រហមច្រើនជាងគេ ក្នុងទឹកប្រាក់ ៨២លានដុល្លារ។ កម្ពុជាថ្លែងអំណរគុណដល់គាត់។ អរគុណចំពោះជំនួយទាំងឡាយ»។   តែយ៉ាងណាក្នុងជំនួបពិភាក្សាគ្នានោះ លោក MASATO OTAKA ក៏បានលើកឡើងពីការព្រួយបារម្ភទៅនឹងស្ថានភាពសិទ្ធិមនុស្ស និងនយោបាយក្នុងប្រទេសកម្ពុជាផងដែរ ដូចជាការរំលាយគណបក្សសង្គ្រោះជាតិ, ការឃុំខ្លួនលោក កឹម សុខា រួមទាំងករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងការរិតត្បឹតសិទ្ធិសេរីភាពសម្ដែងមតិរបស់សង្គមស៊ីវិលជាដើម។   ឆ្លើយតបក្តីព្រួយបារម្ភរបស់លោក MASATO OTAKA នេះ លោក កែវ រ៉េមី បានពន្យល់វិញថា អង្គហេតុផ្សេងៗ គឺស្ថិតនៅក្នុងនិតិវិធីរបស់តុលាការ នៃដំណើរការអនុវត្តច្បាប់។ ងាកមកនិយាយពីបញ្ហាសិទ្ធិបញ្ចេញមតិវិញ លោក រ៉េមី ក៏បានលើកយកករណីបរិភោគនំបញ្ចុករបស់ក្រុមប្រឆាំងរដ្ឋាភិបាល មកពន្យល់លោក  MASATO OTAKA ថា នរណាក៏អាចហូបនំបញ្ចុកបានដែរ ក៏ប៉ុន្តែអតីតមេបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន ហូបនំបញ្ចុក ដើម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដូច្នេះរដ្ឋាភិបាលត្រូវតែចាត់វិធានការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពប៉ុណ្ណោះ។   អត្ថបទទាក់ទង   គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖អ្នករាយការណ៍ពិសេសUN មិនមែនជាចៅក្រមវិនិច្ឆ័យលើច្បាប់កម្ពុជាទេ   ក្រុមសិទ្ធិមនុស្ស UN ចោទរដ្ឋាភិបាលខ្មែរថា «តម្រង់មុខព្រួញ» លើការបញ្ចេញមតិនិងការជួបជុំ  ជុំវិញការឃាត់ និងចាប់ខ្លួន អ្នកនយោបាយ សកម្មជន អ្នកកាសែត រួមទាំងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ត្រូវបានមតិអន្តរជាតិ រិះគន់នឹងវាយតម្លៃពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងការគំរាមកំហែងជាដើម។ជាពិសេសក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) តែងតែបង្ហាញក្តីបារម្ភលើបញ្ហាខាងលើនេះ ដោយពួកគេមើលឃើញថា «អាជ្ញាធរកម្ពុជា កំពុងតម្រង់ទិសដៅ ទៅលើការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី»។ មិនត្រឹមតែអន្តរជាតិនោះទេ សូម្បីតែអង្គការសង្គមស៊ីវិលក្នុងស្រុកកន្លងមក ក៏មើលឃើញថា អាជ្ញាធរកំពុងប្រើពាក្យការពារនីតិរដ្ឋ ដើម្បីរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមិត និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។   ប៉ុន្តែការលើកឡើងរបស់អន្តរជាតិពីបញ្ហាសិទ្ធិមនុស្សនេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ច្រានចោល ហើយឆ្លើយតបវិញថា «អ្នករាយការណ៍ពិសេស មិនមែនជាចៅក្រមដើម្បីវិនិច្ឆ័យថា នរណាម្នាក់ខុស នរណាត្រូវ នរណាត្រូវទទួលខុសការចោទប្រកាន់ ឬត្រូវសម្រេចឲ្យរួចផុតពីបទចោទប្រកាន់នោះទេ»៕
ភ្នំពេញ៖ ជប៉ុនជួយកម្ពុជា ដោយមិនចង់បានអ្វីពីកម្ពុជានោះទេ ក្រៅពីចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងជំនួបជាមួយលោក Masato Otaka អគ្គនាយករងការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។
  នៅក្នុងការសិក្សាសាកល្បង ការផ្លាស់ប្តូរទំលាប់រស់នៅប្រចាំថ្ងៃ អាចជួយជម្រុញអង់ស៊ីម ដែលអាចនឹងបង្កើនប្រវែងរបស់telomeres ។ការសិក្សាផ្សេងទៀត ក៏បានរកឃើញថា របបអាហារ និង ការធ្វើលំហាត់ប្រាណ អាចជួយការពារ   telomeres ផងដែរ។ ដូច្នេះ ទំលាប់ក្នុងការរស់នៅ   ប្រកបដោយសុខភាពល្អ អាចជួយពន្យាអាយុ ៕   ត្រួតពិនិត្យដោយ www.health.com.kh
នៅពេលយើងមានអាយុកាន់តែច្រើន នោះ ចុងរបស់ក្រម៉ូសូម ដែលត្រូវបានហៅថា telomeres នឹងកាន់តែខ្លីជាងមុន។ កត្តានេះ អាចធ្វើអោយមនុស្ស ងាយនឹងរងគ្រោះទៅនឹងជំងឺផ្សេងៗ ។ អ្នកអាចនឹងគិតថា វាគ្មានអ្វីដែលអ្នកអាចធ្វើបាននោះទេ តែការសិក្សាស្រាវជ្រាវថ្មី បង្ហាញពីដំណោះស្រាយនូវបញ្ហានេះ។
កិច្ចព្រមព្រៀងរវាងអាម៉េរិក អូស្រ្តាលី និងអង់គ្លេសដែលត្រូវស្គាល់ជាកិច្ចព្រមព្រៀង AUKUS អូស្រ្តាលីនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយលុបចោលកិច្ចព្រមព្រៀងទិញជាមួយបារាំងវិញ។ កិច្ចព្រមព្រៀងនេះបានបែងចែកជាដំណាក់កាលជាច្រើន ហើយដល់ទស្សវត្សរ៍ឆ្នាំ ២០៣០ ទើបអូស្ត្រាលីទិញនាវាមុជទឹកប្រភេទថ្មីដែលសាងសង់ឡើងជាមួយនឹងការរចនារបស់អង់គ្លេស និងបច្ចេកវិទ្យាអាម៉េរិក។ អូស្ត្រាលីនឹងទិញនាវាមុជទឹករប្រភេទ Virginia-class ចំនួន៣គ្រឿង ហើយមានជម្រើសទិញ ២ គ្រឿងបន្ថែមទៀត។   បើតាមមន្ត្រីអាម៉េរិក បន្ទាប់ពីដំណើរទស្សនកិច្ចប្រចាំឆ្នាំទៅកំពង់ផែអូស្ត្រាលី អាម៉េរិកនឹងបញ្ជូននាវាមុជទឹកមួយចំនួននៅតំបន់ភាគខាងលិចអូស្ត្រាលីនៅអំឡុងឆ្នាំ២០២៧។     បច្ចុប្បន្នអូស្ត្រាលីមាននាវាមុជទឹក Collins-class ដើរដោយថាមពលធម្មតាចំនួន៦ គ្រឿងរួចហើយដែលអាចប្រើប្រាស់បានរហូតដល់ឆ្នាំ២០៣៦។ កិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសនៅឆ្នាំ ២០២១ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕  
អូស្ត្រាលីរំពឹងនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia-class ចំនួន៥ គ្រឿងអំឡុងឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន កង់បេរ៉ា និងទីក្រុងឡុងដ៍នៅឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់មន្ត្រីអាម៉េរិក ខណៈដែលនាយករដ្ឋមន្រ្តីអូស្ត្រាលីត្រៀមធ្វើទស្សនកិច្ចនៅអាម៉េរិក។
  រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បង្ហាញការអរគុណដល់កូរ៉េខាងជើងសម្រាប់ការគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។  ប្រមុខការទូតរុស្ស៊ីបានសន្យាថា ទីក្រុងមូស្គូនឹងបង្ហាញការគាំទ្រពេញលេញចំពោះកូរ៉េខាងជើងវិញដែរ។   លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៨ ខែតុលា ក្នុងដំណើរដែលត្រូវបានមើលឃើញថា អាចជាការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកូរ៉េខាងជើង។    នៅរដ្ឋធានីព្យុងយ៉ាង លោក ឡាវរ៉ូវ បញ្ជាក់ថា ទីក្រុងមូស្គូបានឱ្យតម្លៃយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាគោលការណ៍របស់ទីក្រុងព្យុងយ៉ាងសម្រាប់រុស្ស៊ីនៅក្នុងសង្គ្រាម។    «ដោយហេតុនេះ រុស្ស៊ីនឹងពង្រីកការគាំទ្រ ក៏ដូចជាសាមគ្គីភាពពេញលេញជាមួយនឹងសេចក្តីប្រាថ្នារបស់កូរ៉េខាងជើង»។ លោក ឡាវរ៉ូវ និយាយបែបនេះក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី។    រដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមទៀតថា ដំណើរទស្សនកិច្ចមួយនេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការពិនិត្យឡើងវិញ និងគូសបញ្ជាក់អំពីជំហានជាក់ស្តែងសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងមេដឹកនាំទាំងពីរនាពេលកន្លងមក។   ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរាយការណ៍ដែរថា ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ នឹងត្រូវចាត់ទុកជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។   ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ឡាវរ៉ូវ ធ្វើឡើងក្រោយទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កាលពីខែកញ្ញាកន្លងទៅ។ ស្របជាមួយគ្នានេះ ទំនាក់ទំនងរវាងរដ្ឋទាំងពីរបានធ្វើឱ្យកូរ៉េខាងត្បូង និងអាម៉េរិកព្រួយបារម្ភ។ សម្ព័ន្ធមិត្តទាំងពីរបានបង្កើនសមយុទ្ធយោធារួមគ្នាជាមួយជប៉ុនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែតុលា៕ 
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
ជ័យជម្នះដ៏រីករាយ បានរិញច្រានប្រទេសឥណ្ឌូណេស៊ីខិតកាន់តែជិតដោយខ្វះតែមួយជំហានទៀតប៉ុណ្ណោះ សម្រាប់ទទួលបានសំបុត្រទៅកាន់ការប្រកួតពានព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ ក្រុមដែលមានចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ នៃការប្រកួត នឹងត្រូវជាប់ទៅកាន់ការប្រកួតអូឡាំពិកទីក្រុងប៉ារីស ខណៈក្រុមលេខ៤ នឹងត្រូវបន្តប្រកួតវគ្គ Playoff អន្តរទ្វីបរវាងតំបន់អាស៊ី និងអាហ្រ្វិក ទល់ក្រុមហ្គីណេ ក្នុងខែឧសភា។   កីឡាករ Rafael Struick ខ្សែបម្រើដែលនៅក្លិបប្រទេសហូឡង់ ADO Den Haag បានស៊ុតបាល់បញ្ចូលទី ២គ្រាប់សម្រាប់ឥណ្ឌូណេស៊ី។ ប៉ុន្តែកំហុសកីឡាករ Trisnanda Komang Teguh ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ពីការស៊ុតបាល់ពីសំណាក់កីឡាករ Jeong Sang-bin ជាគ្រាប់បាល់ស្មើ ១-១ ចុងបញ្ចប់វគ្គទីមួយ។   កូរ៉េខាងត្បូងព្យាយាមរកគ្រាប់តាមស្មើការប្រកួតជារឿយៗ ដោយក្នុងវគ្គទីពីរ ក្រុមដែលត្រូវបានគេចាប់អារម្មណ៍ថានឹងឈ្នះពាន U23 Asian Cup មួយនេះមានប៉ះទង្គិចធ្វើឱ្យមានកីឡាករត្រឹម ១០នាក់ប៉ុណ្ណោះ ប៉ុន្តែសំណាងល្អទទួលបានឱកាសស៊ុតជាកីឡាករ Jeong Sang-bin ដដែលរកបានគ្រាប់ទី២ ដល់ក្រុម។     ឥណ្ឌូណេស៊ីឈ្នះការប្រកួតនៅពេលកីឡាករ Pratama Arhan ស៊ុតបាល់គ្រាប់ជ័យជម្នះចុងក្រោយទី ១១ ខណៈកីឡាករកូរ៉េខាងត្បូង Lee Kang-hee ស៊ុតត្រូវអ្នកចាំទីជួយសង្គ្រោះបាន។ កូរ៉េខាងត្បូងចាញ់ ធ្វើឱ្យពួកគេធ្លាក់ចេញដោយគ្មានកៅអីអូឡាំពិកលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨០។   រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Shin Tae-yong ដែលដឹកនាំឥណ្ឌូណេស៊ីយកឈ្នះការប្រកួត បានទម្លាក់ក្រុមក្នុងប្រទេសកំណើតរបស់លោកពីវគ្គជម្រុះ។ លោក Tae-Yong កំពុងតែផ្ទុះការល្បីឈ្មោះជាខ្លាំងលើបណ្តាញសង្គម X ប្រទេសកូរ៉េខាងត្បូង។   ឥណ្ឌូណេស៊ី លើវិញ្ញាសាបាល់ទាត់ នេះជាលើកទីពីរសម្រាប់ពួកគេក្នុងការស្វែងរកឱកាសដើម្បីអាចឈានជើងទៅកាន់អូឡាំពិកជាថ្មី និងលើកដំបូងក្នុងរយៈពេល ៦៨ឆ្នាំ ចាប់តាំងពីការប្រកួតអូឡាំពិកទីក្រុងម៊ែលបន។   ដោយឡែកការប្រកួតមួយគូផ្សេងទៀត ជប៉ុន បានបំបាក់ម្ចាស់ផ្ទះកាតាក្នុងម៉ោងបន្ថែម ១៥នាទី ២ដង លទ្ធផល ៤-២ ដើម្បីបញ្ចប់ក្តីសង្ឃឹមម្ចាស់ផ្ទះ។ ក្រុមការពារជើងឯក អារ៉ាប៊ីសាអូឌីត និងត្រូវជួបទល់ក្រុមអ៊ូសបេគីស្ថាន ខណៈអ៊ីរ៉ាក់ ជួប វៀតណាម វគ្គ ៨ក្រុមចុងក្រោយ៕
ប្រជាជនឥណ្ឌូណេស៊ីកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមអាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលបានទម្លាក់ក្រុមខ្លាំង អាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូង ដោយលទ្ធផលស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ១១-១០ ក្រោយលទ្ធផលស្មើ ២-២ រយៈពេល ១២០នាទី នៃការប្រកួត AFC U23 Asian Cup វគ្គ ៨ក្រុមចុងក្រោយក្នុងទីក្រុងដូហា ប្រទេសកាតា។
  លោក ម៉ាង ស៊ីណេត បានស្នើដល់ម្ចាស់ក្រុមហ៊ុនទូកទាំងអស់ត្រូវមានឆន្ទះក្នុងការប្រមូលលុយចំនួន២ដុល្លារពីថ្លៃសំបុត្រភ្ញៀវទេសចរក្នុងម្នាក់ ដើម្បីជូនរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍធនធានឆ្នេរក្នុងខេត្ត។ ការប្រមូលថវិកា ២ដុល្លារ លើភ្ញៀវទេសចរនេះ ត្រូវបានឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។   តំណាងសមាគមទូកដឹកអ្នកដំណើរ បានលើកឡើងពីមូលហេតុនៃការអាក់ខានក្នុងការបង់ប្រាក់ជូនរដ្ឋ គឺដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យបាត់បង់ភ្ញៀវទេសចរ ដែលជាប្រភពចំណូលរបស់ក្រុមហ៊ុនទូកទេសចរណ៍។ ជាមួយគ្នានេះ លោក ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ បានទទួលយកសំណើររបស់រដ្ឋបាលខេត្ត ព្រមទាំងប្រជុំជាមួយក្រុមហ៊ុនទូកទេសចរណ៍ ដើម្បីប្រមូលថវិការជូនរដ្ឋឲ្យបានឆាប់រហ័ស។   លោក ម៉ាង ស៊ីណេត លើកឡើងយ៉ាងដូច្នេះថា៖ « រដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកែលម្អឆ្នេរសមុទ្រ ជាលំហសាធារណដ៏វែង ក្នុងការទាក់ទាញប្រជាពលរដ្ឋនៅទូទាំងប្រទេសមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ និងបន្តទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ »។   លោក ម៉ាង ស៊ីណេត ក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុនទូកទាំងអស់ត្រូវរៀបចំអាវពោងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីធានាថាមានសុវត្ថិភាពសម្រាប់ទេសចរក្នុងការដើរកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុផងដែរ។ សូមជម្រាបផងដែរថា ក្នុងខេត្តព្រះសីហនុ មានក្រុមហ៊ុនទូកទេសចរណ៍ចំនួន១០ក្រុមហ៊ុន មាន០៦ បានស្នើសុំអាជ្ញាបណ្ណពីក្រសួងទេសចរណ៍ និង ០៤ក្រុមហ៊ុនទៀត សុំអាជ្ញាបណ្ណនៅសាលាខេត្តព្រះសីហនុ ៕    រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហ នុ ក្នុងកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកាពីក្រុមហ៊ុនទូកទេសចរណ៍
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ស្នើដល់ក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង់ថវិកាជូនរដ្ឋឲ្យទាន់ពេលវេលា ព្រោះថវិកាទាំងនេះប្រើដើម្បីគ្រប់គ្រង និងអភិរក្សធនធានឆ្នេរក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។
ពានរង្វាន់កីឡាបាល់ទះតេជោលីគ រដូវកាលដំបូង ២០២៣-២៤ បានរកឃើញ៦ក្រុម ឈានដល់វគ្គជម្រុះជុំទី២ ហើយក្រោយប្រកួតជម្រុះជុំទី១ ចំនួន៣សប្តាហ៍។ ក្រុមទាំង៦ ដែលឡើងដល់ជុំទី២ មានសមាគមកីឡាបាល់ទះវិសាខា ឈរកំពូលតារាង និងបន្តបន្ទាប់ ក្លិបបញ្ជាការដ្ឋានអង្គរក្ស សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននរគរបាលជាតិរាជធានីភ្នំពេញ កងពលធំអន្តរាគមន៍លេខ៣ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។    នៅជំនួបដំបូងជុំទី២នេះ ក្រុមលេខ១ ប៉ះក្រុមលេខ៦ ឯក្រុមលេខ២ ជួបលេខ៥ និងលេខ៣ តទល់លេង៤។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានសងសឹកក្រសួងមហាផ្ទៃ ក្នុងលទ្ធល ៣-១ សិត វិញ។ ក្រសួងមហាផ្ទៃ បានយកឈ្នះនគរបាលភ្នំពេញក្នុងលទ្ធផលដូចគ្នានេះ កាលពីជុំទី១។ ក្រុមខ្លាំងវិសាខា បន្តឈ្នះ នគរបាលខេត្តពោធិ៍សាត់ ៣-០សិត នៅវគ្គជម្រុះជុំទី២ ដើម្បីរក្សាភាពមិនចាញ់របស់ខ្លួន ជាមួយជ័យជម្នះមិនឱ្យគូប្រជែងតដៃរួចទាំង៨ប្រកួត។ កងអង្គរក្ស ក្រុមខ្លាំងលំដាប់ទី២ ក៏បន្តយកឈ្នះកងពលធំលេខ៣ ក្នុងលទ្ធផល ៣-០ សិតផងដែរ។   នៅជុំទី២នេះ ក្រុមទាំង៦ ត្រូវប្រកួតគ្នាវិលជុំសន្សំពិន្ទុ ដើម្បីប្រជែងយក៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់លីគកីឡាបាល់ទះតេជោលីគរដូវកាលដំបូងនេះ៕  
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាចសងសឹកក្រុមសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃវិញ ក្នុងលទ្ធផល ៣-១ វគ្គជម្រុះជុំទី២ ការប្រកួតកីឡាបាល់ទះ «តេជោលីគ» នៅថ្ងៃទី២៨ ខែមករា។ កាលពីជុំទី១ មហាផ្ទៃ បានយកឈ្នះភ្នំពេញ ៣-១ សិត ដូចគ្នា។
ក្រុមហ៊ុនម៉ូធ័រ អ៊ីមេជ ខេមបូឌា (Motor Image Cambodia) ដែលជាតំណាងចែកចាយ      ផ្តាច់មុខរថយន្តស៊ូបារុ និងជាអ្នករៀបចំការប្រកួត កំពុងប្រកាសទទួលចុះឈ្មោះ បេក្ខជន បេក្ខនារី ដើម្បីចូលរួមប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ដែលជាការប្រកួតដ៏រំជើបរំជួលប្រចាំឆ្នាំ។ បេក្ខជន បេក្ខនារី ចំនួន៦០នាក់ នឹងជ្រើសរើសដោយការចុះឈ្មោះ ចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី ១៦ កញ្ញា ២០១៧ ហើយការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ នៅឯផ្សារទំនើបសុវណ្ណា ។      ការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុនេះគឺលំបាក និងទាមទារឲ្យមានភាពអំណត់អត់ធ្មត់ដែលបេក្ខជនទាំងអស់តម្រូវឲ្យដាក់បាតដៃស្តាំលើរូបបាតដៃដែលបិទរួចជាស្រេចនៅលើរថយន្ត។ បេក្ខជន១០នាក់ចុងក្រោយគេ ដែលបានឈរនិងដាក់បាតដៃបានយូរជាងគេ ទៅតាម លក្ខខណ្ឌ នឹងមានឱកាសធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី ជាមួយបេក្ខជនមកពី ១០ ប្រទេសនៅកំឡុងខែតុលា ដើម្បីដណ្តើមយករង្វាន់ធំ គឺរថយន្តស៊ូបារុ មួយគ្រឿង។ កម្មវិធីនេះក៏ទទួលបានការគាំទ្រពីភេសជ្ជះ BON Tea ដែលត្រូវបានផលិតឡើងក្រោមបច្ចេកទេសឈានមុខ និងសុវត្ថិភាពបំផុតរបស់ក្រុមហ៊ុនតៃវ៉ាន។ ដូច្នេះ សូមត្រៀមខ្លួន និងរួសរាន់ឡើងដើម្បីចុះឈ្មោះសាកល្បងសមត្ថភាព និងភាពតស៊ូអត់ធ្មត់របស់លោកអ្នក។ ព័ត៌មានបន្ថែមអំពីការចុះឈ្មោះ និងលក្ខខណ្ឌនៃការប្រកួត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨៩ ៩៩៩ ៦៩៨/០១៦ ៣០៣ ៤០៤ ឬចូលទៅកាន់ហ្វេសបុកផេក https://www.facebook.com/SubaruPalmChallengeCambodia/?ref=br_rs ៕ ( អត្ថបទពាណិជ្ជកម្ម )
មកដល់ទៀតហើយ!! កម្មវិធីដ៏រំជើបរំជួលប្រចាំឆ្នាំ គឺការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ «SUBARU PALM CHALLENGE CAMBODIA 2017» លើកទី៧ នឹងមកដល់ ពាក់កណ្តាលខែកញ្ញានេះហើយ!
  លោក Arend Zwartjes មន្ត្រីនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជា បានប្រាប់សារព័ត៌មាន Reuters ក្នុងពេលថ្មីៗថា នាយកដ្ឋានសន្តិសុខជាតិអាមេរិកបានត្រួតពិនិត្យឃើញ និងពិន័យក្រុមហ៊ុនចិនមួយចំនួនដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបំពានបម្រាមគយរបស់អាមេរិក ដោយក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញរបស់ប្រទេសចិន ទៅទឹកដីអាមេរិក តាមរយៈកម្ពុជា ដើម្បីគេចវេសពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។ តែមន្ត្រីទូតអាមេរិករូបនេះ មិនបានលម្អិតទៅដល់ឈ្មោះក្រុមហ៊ុន ទំហំរួចពន្ធ និងផលិតផលអ្វីនោះទេ។ប៉ុន្តែវិទ្យុអាស៊ីសេរី បានស្រង់សំដីលោក Arend Zwartjes កាលពីដើមខែឧសភាថា  ទំនិញដែលនាំទៅអាមេរិកក្នុងករណីនេះ គឺមានដូចជា ឈើក្ដារធ្វើកម្រាលឥដ្ឋ អាស៊ីតអាមីណូ ម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែបជាដើម។   ក្រសួងពាណិជ្ជកម្មបានច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតអាមេរិក។ ក្រសួងបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ខែមិថុនាយ៉ាងដូច្នេះថា៖«ការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ពោលគឺផ្ទុយពីការអនុវត្តជាក់ស្ដែង ព្រោះថាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនមានក្រុមហ៊ុនផលិតម្សៅអាហារធ្វើពីគ្រាប់ធម្មជាតិ និងបំពង់ដែកថែបទេ»។ ក្រសួងបន្តទៀតថា ចំពោះផលិតផលអាស៊ីតអាមីណូ កន្លងទៅក្រុមហ៊ុន Infinite Manufacturing Co., Ltd. បានទទួលច្បាប់វិនិយោគតាំងពីដើមឆ្នាំ២០១៥ និងបានផលិតនាំចេញ រហូតដល់ឆ្នាំ២០១៧ ប៉ុន្តែក្រោយនោះមកក្រុមហ៊ុននេះពុំដំណើរការផលិតកម្ម និងសកម្មភាពនាំចេញនោះទេ។   ក្រសួងអះអាងថា ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ត្រូវបានអនុវត្តតាមនីតវិធីច្បាស់លាស់ ដោយការផលិតត្រូវអនុលោមវិធានប្រភពដើមទំនិញ ហើយការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច ត្រូវបានកត់ត្រាត្រឹមត្រូវ៕  
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក ដែលថាមានក្រុមហ៊ុនមួយចំនួនប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បញ្ជូនទំនិញពីចិនទៅអាមេរិក ដើម្បីគេចពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។
ម៉ារ៉ុក ទទួលបានសិទ្ធិរៀបចំវើម្ចាស់ផ្ទះ Afcon ឆ្នាំ ២០២៥ ក្រោយពេលដែលអាល់ហ្សេរី, សាំប៊ី ដែលសហការជាមួយបេនីន និងនីហ្សេរីយ៉ា បានដកខ្លួនចេញពីការដេញថ្លៃមុនពេលមានការបោះឆ្នោតដោយគណៈកម្មាធិការសមាគមកីឡាបាល់ទាត់ប្រទេសទ្វីបអាហ្រ្វិក នៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប នាថ្ងៃទី២៧ ខែកញ្ញា។   ម៉ារ៉ុក ប្រទេសស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងជើងមួយនេះ ក៏កំពុងទន្ទឹងរង់ចាំមើលការបង្កើនក្តីសង្ឃឹមរបស់ពួកគេដើម្បីអាចចូលរួមដេញថ្លៃជាមួយនឹងប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2030 ថែមទៀត។    បានសិទ្ធិរៀប Africa Cup of Nations ឆ្នាំ ២០២៥ មានន័យថា ម៉ារ៉ុកនឹងធ្វើជាម្ចាស់ផ្ទះលើកទីពីរសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីពួកគេបានរៀបចំការប្រកួតជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ ១៩៨៨។   ដោយឡែកប្រទេសដែលរួមសហការគ្នារួមមាន កេនយ៉ា, តង់សានី និងអ៊ូហ្កង់ដា បានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ Africa Cup of Nations ឆ្នាំ ២០២៧ និងជាលើកដំបូងដែលព្រឹត្តិការណ៍ជុំផ្តាច់ព្រ័ត្របានវិលត្រលប់ទៅកាន់តំបន់អាហ្រ្វិកខាងកើតចាប់តាំងពីឆ្នាំ ១៩៧៦។   គួរបញ្ជាក់ថា ប្រទេសសហម្ចាស់ផ្ទះទាំង៣ បានយកឈ្នះការដេញថ្លៃលើប្រទេសដូចជា បុតស្វាណា, អេហ្ស៊ីប សហការជាមួយនឹងសេណេហ្កាល់ នៅក្នុងការបោះឆ្នោតពីសំណាក់គណៈកម្មាធិការសមាគមបាល់ទាត់ទ្វីបអាហ្រ្វិក។ ប្រទេសអាល់ហ្សេរីក៏បានដកខ្លួនចេញពីការដេញថ្លៃនេះដែរកាលពីថ្ងៃទី២៦ ខែកញ្ញា៕  
ប្រទេសម៉ារ៉ុក ត្រូវបានជម្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាហ្រ្វិក Africa Cup of Nations ឆ្នាំ ២០២៥ ដោយជំនួសហ្គីណេដែលត្រូវបានដកសិទ្ធិធ្វើម្ចាស់ផ្ទះកាលពីឆ្នាំមុន។ សម្រាប់ពានតំបន់អាហ្រ្វិក ឆ្នាំ ២០២៧ បានទៅលើដៃក្រុមប្រទេស កេនយ៉ា, តង់សានី និងអ៊ូហ្កង់ដា ធ្វើជាសហម្ចាស់ផ្ទះ។
  មួយថ្ងៃក្រោយធ្លាយព័ត៌មានថា លោក គីម ជុងណាម បងប្រុសម្ដាយទីទៃរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលស្លាប់នៅម៉ាឡេស៊ីជាអ្នកស៊ើបការណ៍ឲ្យទីភ្នាក់ងារចារកម្មកណ្ដាល (CIA) លោក ដូណាល់ ត្រាំ បានចេញមុខមកជំទាស់ការប្រមូលព័ត៌មានពីមេដឹកនាំកូរ៉េខាងជើងតាមរយៈគិញសម្ងាត់បែបនេះ។    ប្រាប់ពីអ្នកសារព័ត៌មាននៅសួនច្បារសេតវិមាន លោក ត្រាំ និយាយនៅថ្ងៃទី១១ ខែមិថុនា ថា លោកបានដឹងព័ត៌មានពី CIA ទាក់ទងលោក គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា លោកនឹងមិនរឿងបែបនេះកើតឡើងក្នុងអាណត្តិរបស់លោកឡើយ។   ការលើកឡើងរបស់លោក ត្រាំ ទំនងជាការបន្តគោលនយោបាយថ្នមចិត្តមេដឹកនាំកូរ៉េខាងជើង សំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរដែលកំពុងជាប់គាំង។ ប៉ុន្តែវាបង្ហាញពីការផ្ទុយគំនិតជាមួយសហគមន៍ចារកម្មអាមេរិកដែលត្រូវការប្រមូលព័ត៌មានពីរដ្ឋកុម្មុយនីស្តមួយនេះ។    អតីតមន្ត្រីអាមេរិកខ្លះ បានបង្ហាញការមិនពេញចិត្តចំពោះការប្រកាសជាសាធារណៈរបស់លោក ត្រាំ បែបនេះ។ លោកស្រី Susan Rice អតីតទីប្រឹក្សាសន្តិសុខជាតិសម័យលោក បារ៉ាក់ អូបាម៉ា បានបង្ហោះសារក្នុងន័យចំអកឲ្យលោក ត្រាំ តាមបណ្ដាញសង្គម Twitter ។ ដោយសំដៅការអធិប្បាយរបស់លោក ត្រាំ លោកស្រីថា៖ «ប្រជាជនអាមេរិក សម្ដីនេះបានប្រាប់អ្នកថា អ្នកត្រូវដឹងពីអគ្គមេបញ្ជាការរបស់អ្នក។»    កូរ៉េខាងជើង ត្រូវបានសហគមន៍ចារកម្មចាត់ទុកជាគោលដៅដែលពិបាកជ្រើសរើសមនុស្សធ្វើការឲ្យខ្លួន។ ការបិទជិតខ្លាំងពេកពីពិភពខាងក្រៅ គឺជារឿងសាំញាំសម្រាប់អាមេរិក និងប្រទេសណាដែលចង់ប្រមូលព័ត៌មានពីប្រព័ន្ធដឹកនាំរដ្ឋកូរ៉េខាងជើង។ ព័ត៌មានទាក់ទងមេដឹកនាំសំខាន់ៗ ពិសេសលោក គីម ជុងអ៊ុន និងគ្រួសារត្រកូល គីម មិនត្រូវបានបញ្ចេញជាសាធារណៈឡើយ ហើយក៏ត្រូវបានបិទបាំងយ៉ាងអាថ៌កំបាំងទៅទៀតផង។    ចារកម្មអាមេរិក ត្រូវការព័ត៌មានពីកូរ៉េខាងជើងដើម្បីវិភាគស្ថានការណ៍ ស្របពេលដែលការចរចារឿងរំសាយនុយក្លេអ៊ែរមិនដំណើរការ។ ពីសេតវិមាន លោក ត្រាំ ក៏បង្ហើបដែរថា លោកបានទទួលសំបុត្រដ៏ស្រស់ស្អាត និងកក់ក្ដៅពីមេដឹកនាំកូរ៉េខាងជើង។ លោកលើកឡើងថា រឿងវិជ្ជមាននឹងកើតឡើងនៅពេលខាងមុខ៕   
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសជំហរប្រឆាំងជាសាធារណៈទៅនឹងការប្រើប្រាស់គិញសម្ងាត់របស់ទីភ្នាក់ងារចារកម្មកណ្ដាល (CIA) ដើម្បីប្រមូលព័ត៌មានពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ លោក ត្រាំ ប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោក នឹងមិនអនុញ្ញាតឲ្យមានការធ្វើបែបនេះក្រោមអាណត្តិរបស់លោកឡើយ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកបែបនេះ ទំនងផ្ដាច់ផ្លូវរបស់សហគមន៍ចារកម្មអាមេរិកក្នុងការស៊ើបការណ៍ពីរដ្ឋឯកោមួយនេះ។
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីបួងសួងសុំសេចក្តីសុខនៅមុខបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា នេះ ពោលគឺមួយថ្ងៃមុនពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦ ជាផ្លូវការ។
  សមាជិកបក្សសាធារណរដ្ឋ លោក Luke Letlow អាយុ ៤១ឆ្នាំ ត្រូវបានជាប់ឆ្នោតតំណាងឲ្យស្រុកទី៥ ប្រចាំសភាតំណាងក្នុងរដ្ឋ Louisiana ហើយគ្រោងស្បថចូលកាន់តំណែងនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   តាមរយៈបណ្ដាញសង្គម Twitter អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានផ្ញើសាររំលែកទុក្ខចំពោះភរិយាលោក Letlow និងក្រុមគ្រួសារលោក។ លោកសរសេរដូច្នេះថា៖«ខ្ញុំគ្រាំគ្រាក្នុងចិត្តដែលលោក [Letlow] នឹងមិនអាចបម្រើពលរដ្ឋយើងក្នុងនាមជាតំណាងរាស្ត្រអាមេរិកម្នាក់ តែខ្ញុំកាន់តែសោកស្ដាយថែមទៀតសម្រាប់ក្រុមគ្រួសារលោក»។ លោកអភិបាល Edwards បន្តថា លោកបានបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងដើម្បីកាន់ទុក្ខលោក Letlow ។    មរណភាពរបស់លោក Letlow បន្សល់ទុកនូវភរិយាលោក អ្នកស្រី Julia Barnhill Letlow និងកូនតូចៗ២នាក់។ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រុមគ្រួសារលោក Letlow បញ្ជាក់ថា ការរៀបចំបុណ្យសពលោក Letlow នឹងត្រូវប្រកាសនាពេលក្រោយ ហើយពួកគេអរគុណចំពោះការចូលរួមរំលែកទុក្ខ។    លោក Letlow បានប្រកាសកាលពីថ្ងៃទី ១៨ ខែធ្នូថា លោកមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ហើយបានធ្វើចត្តាឡីស័កនៅផ្ទះ។ ៣ថ្ងៃក្រោយ លោកបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យ៉ាងណាមិញ គ្មានព័ត៌មានលម្អិតថាលោកមានជំងឺប្រចាំកាយស្រាប់ ឬយ៉ាងណាទើបធ្វើឲ្យលោកបាត់បង់ជីវិតបែបនេះ ខណៈលោកមិនស្ថិតក្នុងក្រុមមនុស្សមានហានិភ័យខ្ពស់ផងនោះ។    សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការកើនឡើងខ្ពស់នៃករណីឆ្លងកូវីដ-១៩ ក្នុងប៉ុន្មានខែចុងក្រោយ។ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ សហរដ្ឋអាមេរិក មានករណីឆ្លងសរុប១៩,៤លានករណី ខណៈអ្នកស្លាប់ឡើងដល់៣៣៦ ០០០នាក់៕   
តំណាងរាស្ត្រជាប់ឆ្នោតម្នាក់នៃសភាតំណាងរបស់រដ្ឋ Louisiana របស់អាមេរិក លោក Luke Letlow បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៩ ខែធ្នូ។ លោកជាសមាជិកសភាដំបូងដែលត្រូវបានជំងឺកាចសាហាវមួយនេះឆក់យកជីវិត។
ភ្នំពេញ៖ សកម្មភាពក្មេងទំនើង នាពេលរាត្រី កំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ដល់ប្រជាពលរដ្ឋ និងសង្គម។ ក្រៅពីពួកគេ វាយ កាប់ចាក់គ្នាហើយ ក្មេងទាំងនោះ ក៏មានសកម្មភាពឆក់ ប្លន់ទ្រព្យសម្បត្តិ តាមរយៈរូបភាពបង្កជម្លោះ និងដេញវាយយកសម្ភារៈជាដើម។ សង្គមស៊ីវិល ជំរុញឱ្យរឹតបន្តឹងវិធានការលើក្រុមក្មេងទំនើងទាំងនោះ ខណៈអាជ្ញាធរ អះអាងថា ខ្លួនបានបង្ក្រាប និងទប់ស្កាត់ជាបន្តបន្ទាប់។   យុវជន សៀប សំណាង មានវ័យ ២១ឆ្នាំ ប្រកបរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារឱ្យក្រុមហ៊ុនមួយ នៅក្នុងរាជធានីភ្នំពេញ ធ្លាប់ត្រូវបានក្រុមក្មេងទំនើង ឬក្មេងស្ទាវ វាយយកម៉ូតូ នៅម្ដុំមាត់ទន្លេចតុមុខ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១រំលងអធ្រាត្រថ្ងៃទី ២២ មីនា ឆ្នាំ២០២២។ យុវជន សៀប សំណាង បានទៅអង្គុយស្រូបយកខ្យលអាកាសមួយភ្លែត បន្ទាប់ពីដឹកអាហារឱ្យភ្ញៀវរួច ដែលឱកាសសម្រាប់ក្មេងទំនើងទាំងនោះ នាំគ្នាព្រួតវាយយកម៉ូតូរបស់ សំណាង ស្របពេលមនុស្សម្នា ចូលលង់លក់និទ្រា។    «ខ្ញុំដឹកអាហារឱ្យភ្ញៀវនៅម្ដុំផ្សារកណ្ដាល ហើយខ្ញុំក៏ទៅអង្គុយលេងនៅមាត់ទន្លេ ស្រាប់តែមានចោរ ៣នាក់បានដើរមកសំដៅខ្ញុំ សម្លុតយកសោម៉ូតូពីខ្ញុំ តែខ្ញុំអត់ឱ្យពួកវា ក៏ចាប់វាយខ្ញុំ រួចយកម៉ូតូខ្ញុំទៅបាត់»។ នេះជាការបញ្ជាក់របស់យុវជន សំណាង បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ដោយបន្ថែមថា ម៉ូតូដែលជនសង្ស័យវាយយកនោះ ម៉ាក Honda Dream សេរីឆ្នាំ២០២២ ដោយមានដាក់ប្រព័ន្ធការពារ GPS។   សំណាង ក៏ធ្លាប់ដឹងពីមុនដែរថា នៅម្ដុំទីតាំង នៃប្លុកសង្កាត់ផ្សារកណ្តាលទី១ ក៏មានក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងសម្បូរទៅដោយក្រុមជនដៃដល់ ដែលបង្កករណីឆក់ ប្លន់ច្រើនមកហើយដែរ។ ប៉ុន្តែដោយសារថ្ងៃនោះ សំណាង ធ្វើការហត់អស់កម្លាំង ក៏ឈប់ម៉ូតូអង្គុយស្រូបយកខ្យល់អាកាសនៅមាត់ទន្លេចតុមុខ រំសាយអារម្មណ៍ហត់នឿយខ្លួន តែបែរជាជួបរឿងអកុសលទៅវិញ។   «ពួកគេនៅម្ដុំក្រោយផ្សារកណ្ដាល តែអត់មានសមត្ថកិច្ចចុះទៅស្រាវជ្រាវទេ។ នៅក្រោយផ្សារកណ្ដាលកន្លែងងងឹតហ្នឹង! និយាយទៅក្រោយផ្សារកណ្ដាល ឮគេល្បីថា ជនជាតិបរទេសដើរកាត់កន្លែងងងឹតហ្នឹង ដឹងតែពួកវាស្ទាក់យកលុយហើយ»។ លោក សំណាង បញ្ជាក់យ៉ាងដូច្នេះ។   ដោយសារនៅទីតាំងកើតហេតុងងឹតពេក ទើបលោក សំណាង មិនចាំមុខជនសង្ស័យ ប៉ុន្តែលោក អាចសន្និដ្ឋានពីភិនភាគពួកគេទាំងនោះបានខ្លះៗ ដោយជនសង្ស័យមានពាក់ម៉ាសពណ៌ខ្មៅ អាវខ្មៅ ហ៊ុមមុខជិតៗទាំងអស់គ្នា ចំនួន៣នាក់។    ជនសង្ស័យទាំងនោះ បានដើរទៅចង្អុលមុខ សម្លុតយកសោម៉ូតូ និងយកកាំបិតប័ុងតោ កាប់ចំកណ្ដាលក្បាលរបស់ សំណាង មួយកាំបិត។ បើតាម សំណាង ជនសង្ស័យប្រើខ្នងកាំបិត កាប់លើខ្លួន ទើបធ្វើរូបគេរងរបួសមិនធ្ងន់ធ្ងរ។   ក្រោយបាត់ម៉ូតូភ្លាម សៀប សំណាង ក៏បានដាក់ពាក្យបណ្ដឹងនៅខណ្ឌដូនពេញ ហើយសមត្ថកិច្ច បានប្រាប់ថា នឹងជូនដំណឹងឱ្យសំណាង វិញ ពេលរកឃើញម៉ូតូ។ ប៉ុន្តែយុវជន សំណាង មិនចាំយូរទេ ដោយលោកបានហៅបងប្អូន មិត្តភក្តិឱ្យជួយតាមរកម៉ូតូខ្លួន។ រយៈពេល ១យប់បប៉ុណ្ណោះ សំណាង បានរកឃើញម៉ូតូវិញ ដោយក្រុមជនសង្ស័យបានយកទៅលក់នៅផ្សារឃ្លាំងរំសេវ។ សំណាង អាចរកម៉ូតូខ្លួនឃើញនេះ ដោយសារមានប្រព័ន្ធ GPS។   ពេលទៅយកម៉ូតូពីទីតាំងក្រុមជនសង្ស័យលក់នោះ គឺមិនត្រូវបានបង់ប្រាក់នោះទេ ព្រោះ សំណាង បានហៅសមត្ថកិច្ចទៅជាមួយខ្លួន ទើបម្ចាស់ហាងមិនសួរដេញដោល និងរករឿងអ្វីឡើយ។ បើតាម សំណាង ក្រុមជនសង្ស័យគេចខ្លួនបាត់ សមត្ថកិច្ចឃាត់ខ្លួនមិនបាននោះទេ។   គួររឹតបន្តឹងវិធានការលើក្រុមក្មេងទំនើង លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP បានសង្កេតឃើញពីវត្តមានក្មេងទំនើងច្រើន និងបានប្រព្រឹត្តអំពើខុសច្បាប់ នៅក្នុងសង្គមបច្ចុប្បន្ន។ បើតាមលោក គីមអេង សកម្មភាពទាំងអស់នោះ អាចទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសង និងការប្រមូលផ្ដុំគ្នាបង្កើតជាក្រុមបងតូចបងធំ ដែលជាហេតុធ្វើឱ្យពួកគេឈានដល់ការឆក់ប្លន់។   លោក គីមអេង លើកឡើងបែបនេះ ហើយបន្តថា៖« រូបការឆក់ប្លន់មិនមែនមានតែយុវជនទេ មានទាំងមនុស្សចាស់ដែលជាគំរូមិនល្អនៅក្នុងសហគមន៍ ទើបក្មេងជំនាន់ក្រោយយកគំរូតាម»។  លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP។ រូបភាពយកពី PDP-Center  លោក គីមអេង កត់សម្គាល់ឃើញថា ភាគច្រើនសកម្មភាពក្មេងទំនើងបង្កទំនាស់ និងវាយយកម៉ូតូកើតឡើងនៅពេលយប់ ព្រោះវាជាឱកាសមួយសម្រាប់ប្រព្រឹត្តបទល្មើស។ បើតាមលោក គីមអេង សកម្មភាពក្មេងទំនើងទាំងនេះ កំពុងបង្កចលាចល ភាពអសន្តិសុខ និងអសីលធម៌សង្គម។    «រឿងនេះសំខាន់ណាស់ គឺតម្រូវឱ្យប៉ូលិស អាជ្ញាធរពាក់ព័ន្ធសហការគ្នាទប់ស្កាត់ធ្វើឱ្យបានសកម្មមែនទែន»។ នេះបើតាមលោក យ៉ង គីមអេង ដោយបន្ថែមថា សកម្មភាពក្មេងទំនើងទាំងនោះ នឹងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម អសន្តិសុខ និងកេរ្តិ៍ឈ្មោះប្រទេសជាតិទៀតផង។ មួយវិញទៀត ភ្ញៀវទេសចរដែលចង់មកកម្សាន្តនៅកម្ពុជា ពួកគេក៏មានការព្រួយបារម្ភ និងភ័យខ្លាចដែរ។    លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា អាជ្ញាធរមូលដ្ឋាន បានរៀបចំផែនការការងារច្បាស់លាស់ ក្នុងការចុះល្បាត និងទប់ស្កាត់ ហើយស្ថានភាពក្មេងទំនើង ឬក្មេងស្ទាវ គឺមានការថយចុះ។    លោកបន្តថា ជាធម្មតាទីក្រុងធំមួយ តែងតែមានក្មេងស្ទាវមិនអស់នោះទេ គ្រាន់តែបទល្មើសខ្លះ មានតិចតួចតាមតំបន់។ ជុំវិញការកំណត់មុខសញ្ញា និងទីតាំងដែលធ្លាប់កើតឡើងនេះ អាជ្ញាធរ ក៏បានរៀបចំកម្លាំងស៊ីវិល ដើម្បីតាមដាន និងបង្ក្រាបករណីបទល្មើសផ្សេងៗទៀតផងដែរ។ លោក សុខសីហា បញ្ជាក់បែបនេះ។   «ករណីក្មេងទំនើងវាយយកម៉ូតូ កើតមានក្នុងកម្រិតមួយតិចតួចតាមជាយក្រុងមួយចំនួន ហើយបើនៅតំបន់ក្នុងក្រុង ក៏កើតឡើងតិចតួចដែរ»។ នេះបើតាមលោក សុខសីហា។  លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សុខសីហា បានបន្ថែមថា ក្មេងទំនើងដែលប្រព្រឹត្តបទល្មើសទាំងនោះ ភាគច្រើនពួកគេអាយុចន្លោះពី ១៥ ទៅ ២០ឆ្នាំជាង។ ក្រុមក្មេងទំនើងទាំងនោះ ចាំមើលនៅកន្លែងចំណុចចន្លោះប្រហោងណាមួយ ទើបពួកគេធ្វើសកម្មភាព។ ប៉ុន្តែកន្លងមក ដោយសារមានការបង្កើនការយាមល្បាត និងសាមគ្គីគ្នារបស់កម្លាំងសមត្ថកិច្ច ទើបបទល្មើសជារួមមានការថយចុះច្រើន។   « អាជ្ញាធរមានវិធានការណ៍ក្នុងការទប់ស្កាត់ច្រើន ដោយរៀបចំកម្លាំងផ្លាស់វេនគ្នា ចុះល្បាត ២៤ម៉ោងលើក ២៤ម៉ោង និងបែងចែកតំបន់គ្នាចុះល្បាត។ កម្លាំងការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ បានចេញល្បាតជារៀងរាល់យប់ ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ»។ នេះបើតាមលោក សុខសីហា។    រដ្ឋាភិបាលគួរតែមានវិធានការតឹងរឹង ជាពិសេសពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាកុំឱ្យមានបងតូច -បងធំ ដែលជាហេតុបង្កអសន្តិសុខនៅក្នុងសហគមន៍មូលដ្ឋាន។    ដោយឡែកអាណាព្យាបាល ត្រូវចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំកូន និងណែនាំពួកគេឱ្យប្រព្រឹត្តអំពើល្អ។ ចំណែកសាលារៀនទាំងរដ្ឋ និងឯកជន ក៏ត្រូវដើរតួនាទីតាមដានសិស្ស កុំឱ្យពួកគេបង្កើតជាបងតូច-បងធំ និងត្រូវរាយការណ៍ពីសកម្មភាពមិនគប្បីរបស់ពួកគេ ទៅអាណាព្យាបាល និងអាជ្ញាធរ។ លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព៕        
ដោយ៖ ញឹក សំអូន
ពេលសាកសួរថា តើខេត្តណាដែលលោកពេញចិត្តជាងគេ លោក William Heidt បានឆ្លើយតបថា លោកមានមនោសញ្ចេតនាដិតដាមជាមួយខេត្តពោធិ៍សាត់ជាងគេ ហើយក៏មានអារម្មណ៍ស្និទ្ធស្នាលជាមួយប្រជាជននៅទីនោះផង។ ហេតុផលសំខាន់មួយនោះគឺ ភរិយារបស់លោក លោកស្រី សុទ្ធី ហេដ ជាអ្នកស្រុកក្រគរ ខេត្តពោធិសាត់។     លោកនិយាយបែបនេះ៖ «ខេត្តដែលខ្ញុំពេញចិត្តនោះគឺ អ្នកដឹងស្រាប់ហើយថាភរិយាខ្ញុំជាអ្នកស្រុកក្រគរ ខេត្តពោធិ៍សាត់។ យើងបានទៅទីនោះច្រើនដង ប្រហែលប្រាំមួយ ឬប្រាំពីរដងឯណោះ។ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលជាមួយប្រជាជនដែលរស់នៅទីនោះខ្លាំង។ ដូច្នេះហើយ ខ្ញុំគិតថា វាជាខេត្តដែលខ្ញុំដក់ជាប់ពេញចិត្តជាងគេ»។      ក្រៅពីខេត្តពោធិ៍សាត់ជាទឹកដីកំណើតភរិយា ឯកអគ្គរដ្ឋទូតអាមេរិករូបនេះបានបង្ហើបថា ខេត្តពីរផ្សេងទៀតដែលលោកចាប់ចិត្ត និងឧស្សាហ៍ទៅកម្សាន្តនៅចុងសប្តាហ៍គឺ ខេត្តកំពត និងខេត្តបាត់ដំបង។ ទីតាំងនៅប្របមាត់ស្ទឹងរបស់ខេត្តកំពតជាចំណុចពិសេសបំផុតសម្រាប់លោក ខណៈដែលភាពស្រស់ស្រាយនៃខេត្តបាត់ដំបងទាក់ចិត្តលោកខ្លាំងជាងគេដែរ។ «ខ្ញុំចង់ប្រាប់ដែរថា នៅចុងសប្តាហ៍ខ្ញុំចូលចិត្តទៅខេត្តកំពត។ ខ្ញុំគិតថាវាជាទីក្រុងមួយដែលគួរជាទីគាប់ចិត្តមួយដែលស្ថិតនៅប្របមាត់ស្ទឹង។ ខ្ញុំក៏ចាប់ផ្តើមស្រលាញ់ខេត្តបាត់ដំបងដែរឥឡូវនេះ។ ខ្ញុំមានអារម្មណ៍ថា បាត់ដំបងជាទីកន្លែងដ៏ល្អមួយសម្រាប់អ្នកទេសចរអាមេរិក។ វាជាក្រុងដែលស្រស់ស្រាយសម្រាប់លំហែអារម្មណ៍ និងគួរឲ្យចាប់អារម្មណ៍ដែរ។ ខេត្តទាំងពីរជាកន្លែងដែលខ្ញុំពេញចិត្តបំផុតសម្រាប់លំហែកាយចុងសប្តាហ៍»។ លោក Heidt អះអាងបែបនេះ។    សូមបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត William Heidt នឹងបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជាត្រឹមខែវិច្ឆិកានេះ។ លោកបានទទួលការយល់ព្រមពីព្រឹទ្ធសភាអាមេរិកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា តាំងពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៥ ហើយបានស្បថចូលបំពេញការងារនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ។ ចំណែកលោក Patrick Murphy បច្ចុប្បន្នជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការងារអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានស្នើតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ បេក្ខភាពរបស់លោកត្រូវទទួលយល់ព្រមពីព្រឹទ្ធសភាអាមេរិកសិន៕  
 ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William (Bill) A. Heidt  មានប្រសាសន៍ថា លោករីករាយខ្លាំងដែលបានសម្រេចបំណងទៅទស្សនាគ្រប់ខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា មុនត្រឡប់ទៅអាមេរិកវិញនៅចុងខែវិច្ឆិកាខាងមុខនេះ។ ពោធិ៍សាត់ កំពត និងបាត់ដំបង គឺជាខេត្តដែលឯកអគ្គរដ្ឋទូតអាមេរិករូបនេះជាប់ចិត្តជាងគេ។
  រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃទី១៧ ខែឧសភា បានជួបជាមួយលោក Li Hui ប្រេសិតពិសេសរបស់ចិន និងជាអតីតអគ្គរដ្ឋទូតប្រចាំនៅរុស្ស៊ី ដើម្បីជជែកពីបញ្ហាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាការបញ្ឈប់សកម្មភាពឈ្លានពានរបស់រុស្ស៊ី។    «លោក Kuleba បានបញ្ជាក់ថា អ៊ុយក្រែនមិនទទួលយកសំណើណាមួយឡើយ ដែលពាក់ព័ន្ធនឹងការបាត់បង់ដែនដី ឬធ្វើឱ្យជម្លោះមិនត្រូវបានដោះស្រាយឡើយ»។ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា ការស្តារសន្តិភាពឡើងវិញ គឺអាស្រ័យលើការគោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។    ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែនជាលើកដំបូងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភានេះ លោក Li Hui ក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរ។ យ៉ាងណាមិញ ភាគីចិន មិនបានបញ្ជាក់ពីសម្តីរបស់លោក Li ឡើយ។    តាមក្រសួងការបរទេសចិន ប្រេសិតរបស់ខ្លួនរំពឹងធ្វើទស្សនកិច្ចនៅរុស្ស៊ូ ប៉ូឡូញ អាល្លឺម៉ង់ និងបារាំង ដើម្បីជជែកពីមធ្យោបាយស្វែងរកដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីជួបភាគីជម្លោះទាំងអស់។    កន្លងមក រុស្ស៊ី បានអះអាងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុងកៀវ បានតបថា កិច្ចចរចានឹងកើតមាន លុះត្រាតែក្រុងមូស្គូ ដកទ័ពចេញពីដែនដីរបស់ខ្លួនទាំងអស់។    សូមបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅតែបន្តកើតមាន ខណៈជំនួយអាវុធជាច្រើនពាន់លានដុល្លារពីសំណាក់លោកខាងលិច ត្រូវបានបញ្ជូនមកអ៊ុយក្រែនជាបន្តបន្ទាប់ ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី៕   
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់ប្រេសិតចិនថា រដ្ឋាភិបាលក្រុងកៀវ មិនទទួលយកសំណើណាមួយក្នុងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីឡើយ ប្រសិនដែនដីខ្លួននៅតែបន្តបាត់បង់។ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៧ ខែឧសភា។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) លោក អ៊ឹម វុត្ថា បាននិយាយថា ការប៉ាន់ស្មានបឋម ដើម្បីបង្កើតឲ្យមានផ្កាយរណបដំបូងរបស់កម្ពុជា ត្រូវការថវិកាប្រមាណ១៥០ លានដុល្លារ សម្រាប់ដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ ឬឆ្នាំ ២០២២ ។ បើតាមលោក អ៊ឹម វុត្ថា គម្រោងមួយនេះត្រូវការរយៈពេលមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិត មុននឹងឈានដល់ការដំឡើងឧបករណ៍ និងដាក់ឲ្យដំណើរការ។ អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជារូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«គិតចាប់ពីពេលនេះ យើងត្រូវការរយៈពេលមួយឆ្នាំ ដើម្បីសិក្សាឲ្យចេញជារូបរាង ហើយដើម្បីទទួលបានការអនុម័តពីរដ្ឋាភិបាលលើសិទ្ធិបង្ហោះផ្កាយរណប»។ លោក អ៊ឹម វុត្ថា បានពន្យល់ថា បន្ទាប់ពីបញ្ចប់ការសិក្សា ហើយមានការព្រមព្រៀងសព្វគ្រប់ពីអ្នកពាក់ព័ន្ធ គម្រោងនេះត្រូវការរយៈពេលប្រមាណ ៣ឆ្នាំទៀត ដើម្បីអាចបង្ហោះផ្កាយរណបបាន ដែលអាចសម្រេចក្នុងឆ្នាំ២០២១ ឬ ២០២២ ខាងមុខ។ លោកបន្តដូច្នេះថា ៖«បើតាមស្ដង់ដារបច្ចេកទេស ការបង្ហោះផ្កាយរណបមួយបានត្រូវការពេល ៧ឆ្នាំឯណោះ ប៉ុន្តែដោយសារក្រុមហ៊ុនចិន China Great Wall Industry corporation មានបទពិសោធន៍រួចទៅហើយនៅប្រទេសឡាវលើគម្រោងដូចគ្នានេះ ទើបធ្វើឲ្យក្រុមហ៊ុនអាចដំណើការផ្កាយរណបបានឆាប់ដូចនេះ»។ កាលពីថ្ងៃទី១៦ខែតុលា ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាមួយស្ដីពីការបាញ់បង្ហោះផ្កាយរណបនៅកម្ពុជា ដែលមានការចូលរួមពីតំណាងស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធនានា។ ក្រុមហ៊ុន Royal Blue Skies ដែលជាបុត្រសម្ព័ន្តរបស់ក្រុមហ៊ុន Royal Group  និងក្រុមហ៊ុន China Great Wall Industry corporation ក៏បានចូលរួមក្នុងសិក្ខាសាលានេះដែរ។ ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង បានសហការជាមួយក្រុមហ៊ុនចិន China Great Wall Industry corporation ដើម្បីធ្វើការស្រាវជ្រាវលើទំហំផ្កាយរណប និងថវិកានៃគម្រោងនេះ ក្រោយពីមានការជំរុញពីសំណាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៦ ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលព័ត៌មានអំពីតម្រូវការប្រើប្រាស់សេវាផ្កាយរណប មុននឹងឈានដល់ការកំណត់ទំហំផ្កាយរណប ដែលអាចនឹងត្រូវបង្ហោះនៅពេលខាងមុខ។ បើតាមលោក អ៊ឹម វុត្ថា ប្រព័ន្ធផ្កាយរណប នឹងត្រូវប្រើប្រាស់ដោយប្រតិបត្តករទូរគមនាគមន៍ ប្រតិបត្តិករសោតទស្សន៍ ស្ថាប័នសន្តិសុខជាតិ អាកាសចរស៊ីវិលជាដើម៕
ភ្នំពេញ៖  កម្ពុជា កំពុងសិក្សាលើគម្រោងផ្កាយរណបដំបូង ដែលតាមការប៉ាន់ស្មានអាចមានតម្លៃដល់រង្វង់ ១៥០លានដុល្លារ ដើម្បីបម្រើផលប្រយោជន៍ដល់សេវាទូរគមនាគមន៍ នាឆ្នាំ២០២១ខាងមុខ។
ពីរដ្ឋ Colorado សហរដ្ឋអាមេរិក អ្នកស្រី លី ថុល អាយុ៦៤ឆ្នាំ ដែលជាភរិយារបស់លោក សៀង តារា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗទាំងខ្សឹកខ្សួល ទាក់ទងនឹងដំណើរជីវិតរបស់ស្វាមីខ្លួន ជាពិសេសការដក់អារម្មណ៍របស់គាត់លើកីឡាបាល់ទាត់កម្ពុជា បើទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់មិនអាចដើរទៅណារួចក៏ដោយ។ សូមអានការរៀបរាប់មួយចំនួនរបស់អ្នកស្រី លី ថុល ពីរដ្ឋ Colorado សហរដ្ឋអាមេរិក តាមរយៈបទសម្ភាសតាមទូរសព្ទជាមួយលោក អ៊ឹង ចំរើន អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ដូចខាងក្រោម៖ លោក អ៊ឹង ចំរើន៖ តើលោក សៀង តារា មានទំនាក់ទំនងបែបណាដែរជាមួយវិស័យកីឡានៅកម្ពុជា? អ្នកស្រី លី ថុល៖ [និយាយទាំងអួលដើមក] ចាសក្មួយ តាំងពីមកនៅអាមេរិកជាង៧ឆ្នាំកន្លងមកនេះ ប្តីខ្ញុំគ្មានទំនាក់ទំនងអ្វីផ្ទាល់ឡើយ ប៉ុន្តែគាត់តែងតែតាមដានកីឡាជានិច្ច ដោយគាត់មើលព័ត៌មានដែលកូនភ្ជាប់កម្មវិធីទូរទស្សន៍ពីស្រុកខ្មែរ។ គាត់តាមមើល ជាពិសេសកីឡាបាល់ទាត់ រហូតដល់២ថ្ងៃមុនពេលដែលគាត់បានចែកឋាន។ គាត់ក៏តែងតែរំលឹកពីមិត្តភក្តិចាស់ៗ ដូចជាលោក ប៉ែន ផាត ជាដើម។ លោក អ៊ឹង ចំរើន៖ គាត់ធ្លាប់បង្ហាញពីបំណងមកជួយ ឬចែករំលែកចំណេះដឹងបាល់ទាត់ដល់យុវជនកម្ពុជាដែរឬទេ? អ្នកស្រី លី ថុល៖ ស្វាមីខ្ញុំ មិនដែលយកចិត្តទុកដាក់អ្វីលើសពីបាល់ទាត់នោះឡើយ គាត់ស្រឡាញ់ខ្លាំងណាស់។ មុនមកដល់អាមេរិក បើទោះបីជាគាត់បម្រើការនៅធនាគារជាតិក៏ដោយ តែគាត់ក៏បានរួមចំណែកច្រើនដែរក្នុងការអភិវឌ្ឍន៍កីឡាបាល់ទាត់។ ខ្ញុំមិនបានដឹងលម្អិតនោះឡើយ ព្រោះខ្ញុំផ្តោតតែលើការងារផ្ទះសម្បែង។ គាត់ពិតជាចង់ចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួន ប៉ុន្តែសុខភាពរបស់គាត់មិនអំណោយផល គាត់បានត្រឹមតែមើល និងគាំទ្រពីចម្ងាយប៉ុណ្ណោះ។ លោក អ៊ឹង ចំរើន៖ លោក សៀង តារា ចាប់អារម្មណ៍តែពីកីឡាបាល់ទាត់ តើទំនាក់ទំនងគ្រួសារយ៉ាងដូចម្តេចដែរ? អ្នកស្រី លី ថុល៖ ខ្ញុំចាំថា ក្រោយសម័យប៉ុលពត ស្វាមីខ្ញុំបានលក់ស្បែកជើង និងខោអាវកីឡាមួយចំនួនរបស់ខ្លួន ដើម្បីរកលុយចិញ្ចឹមគ្រួសារ។ ខ្ញុំពិតជាសំណាងណាស់ដែលមានមេគ្រួសារដូចជាគាត់ គាត់មិនដែលប្រើសម្តីធ្ងន់ដូចជាពាក្យ «អញ» ដាក់ខ្ញុំ និងកូនស្រីទាំង៤ម្តងណាឡើយ។ យើងស្គាល់ និងរៀបការជាមួយគ្នា តាំងពីពេលដែលគាត់ជាកីឡាករ។ ក្នុងការរស់នៅប្រចាំថ្ងៃ គាត់គោរពក្បួនច្បាប់ជាកីឡាករបានល្អណាស់ គាត់មិនជក់បារី គាត់មិនចូលចិត្តញ៉ាំស្រានោះទេ ហើយពេលខ្លះ មានការបង្ខំ គាត់ពិសាបានមួយកែវ តែមិនអាចលើសពីនោះឡើយ។ នេះហើយជារឿងដែលខ្ញុំមិនអស់ចិត្តសោះ មិនគួរណាគាត់មានជំងឺ ហើយឆាប់ទៅចោលពួកយើងយ៉ាងដូច្នេះ។ លោក អ៊ឹង ចំរើន៖ តើលោក សៀង តារា មានសាច់ឈាមជ័រអ្នកកីឡាដែរទេ ហើយចុះកូនចៅក្រោយៗ? អ្នកស្រី៖ គាត់មានបងប្អូនជាច្រើន ក្នុងនោះ មានម្នាក់ជាអតីតមន្ត្រីជំនិតរបស់សម្តេច ហ៊ុន សែន នៅក្រសួងការបរទេស។ បងប្អូនគាត់សុទ្ធតែមានជំនាញ និងអាជីពផ្សេងៗ។ បច្ចុប្បន្ននៅអាមេរិក ខ្ញុំមានចៅប្រុស ចៅស្រី ដែលជាកូនរបស់កូនស្រីច្បង ចេះលេងកីឡាបាល់ទាត់ផងដែរ។ ពួកគេរស់នៅរដ្ឋវ៉ាស៊ីនតោន។ កាលនៅរស់ ស្វាមីខ្ញុំសប្បាយចិត្តណាស់ដែលឃើញចៅៗមាននិស្ស័យបែបនេះ ៕ រូបថតទាំងអស់ផ្តល់ដោយ Oun Rohr
លោក សៀង តារា អតីតខ្សែប្រយុទ្ធនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីមុនរបបខ្មែរក្រហម បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមិថុនា កន្លងមកនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ក្នុងអាយុ៧២ឆ្នាំ បន្ទាប់ពីតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺអស់រយៈពេល៥ឆ្នាំ។ លោកជាសមាជិកកីឡាករក្នុងយុគសម័យដ៏លេចធ្លោនៃកីឡាបាល់ទាត់កម្ពុជា។ តាមឯកសារដ៏កម្រ លោក សៀង តារា ដែលជាខ្សែប្រយុទ្ធពាក់លេខ១០ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន ក្នុងនោះ លោកបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៣-១ របស់កម្ពុជាលើឥណ្ឌា នាការប្រកួតប្រកួតវគ្គជម្រុះ AFC Asian Cup 1968 ជាដើម។
របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ករណីវិជ្ជមាន Delta ចំនួន៣៤ករណី ជាអ្នកដំណើរតាមព្រំដែនគោក ដែលចូលមកតាមច្រកអូរបីជាន់ អូរស្មាច់ ព្រំ ប៉ោយប៉ែត និងម៉ាឡៃ។ អ្នកចូលតាមច្រកអូរស្មាច់មានចំនួនច្រើនជាងគេ រីឯអ្នកជំងឺជាពលរដ្ឋមានលំនៅដ្ឋាននៅឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ប៉ៃលិន ត្បូងឃ្មុំ និងសៀមរាប។ អ្នកទាំងនោះឆ្លងពីបាងកក ស្រះកែវ រ៉ាក់យ៉ង និងបណ្តាខេត្តផ្សេងទៀតនៅប្រទេសថៃ។ រីឯអ្នកជំងឺ៣ករណីដែលធ្វើដំណើរតាមយន្តហោះ ជាជនជាតិឥណ្ឌូណេស៊ី ដែលឆ្លងកាត់ជើងហោះហើរតាមសិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមិថុនា។ គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា មកដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ប្រភេទដែលតាសរុបចំនួន៧៥នាក់ (ស្រី៤០នាក់) ដែលសុទ្ធតែជាករណីនាំចូល៕
ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជាបានរកឃើើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី (ដែលតា) ចំនួន៣៧ករណីក្នុងចំណោមអ្នកដំណើរចូលមកកម្ពុជា ដោយភាគច្រើនតាមច្រកព្រំដែន ក្នុងនោះមាន៣ករណីតាមយន្តហោះ។
វចនានុក្រុមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «អនុភាព»មានន័យថា ជាសេចក្តីប្រាកដក្នុងចិត្ត, ការចូលចិត្តស៊ប់, ជំនឿស៊ប់, សេចក្តីដឹងច្បាស់។ ឧទាហរណ៍៖ មានអនុភាពក្នុងការសម្រេចធ្វើអ្វីមួយយ៉ាងម៉ត់មាំ។ ចំណែកឯ «អានុភាព»មានន័យថា អំណាច, តេជះ, សេចក្តីអង់អាច, សេចក្តីក្លាហាន។ ឧទាហរណ៍៖ មនុស្សមានអានុភាពខ្លាំងក្លាដើម្បីប្រយុទ្ធរាល់ឧបសគ្គ៕
«អនុភាព»សំដៅលើសេចក្តីប្រាកដក្នុងចិត្ត។ ចំណែកឯ«អានុភាព»សំដៅលើ អំណាច, សេចក្តីអង់អាច។
  លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមតាមខ្សែទូរស័ព្ទពីកីឡដ្ឋានមកថា ស្មៅដែលដាំនៅលើទីលានបាល់ទាត់បាននាំមកពីប្រទេសចិន។ តើមូលហេតុអ្វីបានជាស្មៅត្រូវបាននាំចូលមកពីប្រទេសចិន សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដូចតទៅ៖ 
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិកពីកីឡដ្ឋានមរតកតេជោនៅព្រឹកថ្ងៃទី៣ខែមេសានេះថា ការដ្ឋានកីឡដ្ឋានមរតកតេជោសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣នៅក្នុងប្រទេសកម្ពុជានោះ បញ្ចប់បាន៩០ភាគរយហើយ។ កីឡដ្ឋានតេជោដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនមានតម្លៃប្រមាណជា១៤០ ទៅ១៥០លានដុល្លារ។
បុរសព្រុយណេដែលទទួលមរណភាពរូបនេះ ពុំធ្លាប់ចូលរួមពិធីសាសនាឥស្លាមនៅទីក្រុង គូឡាឡាំពួ ឡើយ ក៏ប៉ុន្តែមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។   គិតមកត្រឹមថ្ងៃសៅរ៍នេះ ព្រុយណេ បានរកឃើញករណីឆ្លង COVID-19 ចំនួន ១១៥ករណីហើយ ហើយមួយចំនួននៃអ្នកជំងឺ គឺពាក់ព័ន្ធនឹងពិធីសាសនាឥស្លាមនៅម៉ាឡេស៊ី ។ អាជ្ញាធរអះអាងថា មានមនុស្ស១៦០០០នាក់ចូលរួម។    រដ្ឋាភិបាលព្រុយណេ កាលពីថ្ងៃ១៥ ខែមីនា បានប្រកាសថា ប្រជាជនខ្លួន និងជនបរទេសដែលមានលិខិតស្នាក់នៅក្នុងប្រទេស ត្រូវបានហាមឃាត់ពីការចាកចេញពីប្រទេស ដោយសារជំងឺរាតត្បាតសាកល COVID-19៕  
ប្រទេស ព្រុយណេ បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើម COVID-19 ដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ ២៨ ខែមីនា។ ជនរងគ្រោះរូបនេះ ជាបុរសអាយុ ៦៤ឆ្នាំ។ 
មួយថ្ងៃបន្ទាប់ពីចូលខ្លួននៅក្នុងសវនាការ និងត្រូវចៅក្រមអេស្ប៉ាញសួរចម្លើយ ក្រោមបទចោទគេចវេះបង់ពន្ធក្នុងរង្វង់ទឹកប្រាក់ជាង ១៧លានដុល្លារនោះ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានបង្ហោះសារមួយលើបណ្តាញសង្គម Instagram ជាភាសាព័រទុយហ្គាល់ថាភាពល្បីល្បាញរបស់ខ្លួន បានធ្វើឲ្យរំខានដល់អ្នកដ៏ទៃ និងមានការច្រណែនមកលើរូបគេ។ ក្នុងសំណេរខ្លីនោះ Ronaldo បានប្រៀបធៀបខ្លួនទៅនឹងចង្កៀងដែលកំពុងភ្លឺ ហើយមានសត្វល្អិតៗជាច្រើនចោមរោមចង្កៀងនោះ ប្រៀបបាននឹងមនុស្សដែលកំពុងគិតទៅលើរូបគេអ៊ីចឹងដែរ។   O que incomoda as pessoas é o meu brilho, insetos só atacam lâmpadas que brilham!!!! A post shared by Cristiano Ronaldo (@cristiano) on Aug 1, 2017 at 7:31am PDT អតីតសមាជិកក្រុមបិសាចក្រហម វ័យ៣២ឆ្នាំរូបនេះ បានចំណាយពេល ៩០នាទីដើម្បីផ្តល់ចំលើយនៅតុលា ដោយមានការស៊ើបសួរពីចៅក្រមក្នុងសវនាការ នាទីក្រុង Pozuelo de Alarcon ប្រទេសអេស្ប៉ាញ។ ព្រះរាជអាជ្ញាបានចោទ Ronaldo ថាមិនបានបង់ពន្ធចូលរដ្ឋ ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយទាញយកប្រយោជន៍ពីរចនាសម្ព័ន្ធក្រុមហ៊ុនមួយដែលបានបង្កើតនៅឆ្នាំ ២០១០ ដើម្បីលាក់ប្រាក់ចំណូលដែលរកបាននៅអេស្ប៉ាញ ដែលនេះជាការរំលោភបំពានដោយចេទនាពីកាតព្វកិច្ចសារពើពន្ធរបស់គេ។ តែយ៉ាងណាក៏ដោយជុំវិញករណីខាងលើ ម្ចាស់ពាន Ballon d'Or ៤សម័យកាល បានច្រាលចោលការចោទប្រកាន់នេះ ដោយប្រាប់តុលាការវិញថា គេមិនដែលលាក់បាំងអ្វីទាំងអស់ ហើយក៏មិនមានចេតនាគេចវេះពីការបង់ពន្ធនេះដែរ៕
ខ្សែប្រយុទ្ធឆ្នើមក្រុម Real Madrid កីឡាករ Cristiano Ronaldo បាននិយាយកាលពីថ្ងៃអង្គារទី១ ខែសីហា ក្រោយពីចូលខ្លួននៅតុលាការជុំវិញករណីពន្ធដារថា "ភាពលេចធ្លោ" របស់គេ បានធ្វើឲ្យរំខាន និងមានការច្រណែនពីមនុស្សមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Rappler។
  មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers និង ម៉ាស៊ីនអនាម័យ Aquasans ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។   លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាត សម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទកភាព ដែលការឧបត្ថម្ភគាំទ្ររបស់យើង ដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសា ប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃ សម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ»។    បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀត ដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍ នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៦ និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋជាង ៦០ ០០០នាក់ ក្នុងខេត្តចំនួន២០ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។   ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទ នូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃ ត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗ មានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយ អមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។   គម្រោងនេះ ក៏មានកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែង ដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះ ត្រូវបានរៀបចំឡើងក្នុងបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយាចំពោះសុខភាពទឹក និងអនាម័យ។   ថ្លែងក្នុងពិធីសម្ពោធ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «កាយវិការប្រកបដោយស្មារតីទទួលខុសត្រូវ របស់មូលនិធិកូកា-កូឡា បានបញ្ជាក់យ៉ាងច្បាស់ ពីការចូលរួមរបស់មូលនិធិ ក្នុងដំណើរឈានទៅសម្រេចគោលដៅគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា»។   លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ»។ លោកបន្ថែមថា៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាត ទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើង នូវសុខភាព និងគុណភាពជីវិត សម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះ ពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។   សូមជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានា នៅក្នុងបណ្តាប្រទេសនានា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕   (អត្ថបទពាណិជ្ជកម្ម)      
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដំឡើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ Aquasan ទី៣៧ នៅសាលាបឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណ ដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
នៅក្នុងសេចក្តីប្រកាសលើគេហទំព័រផ្លូវការបស់ក្លិបតោខៀវនៅថ្ងៃទី២ ខែមីនា អ្នកជំនួញសញ្ជាតិរុស្ស៊ី Abramovich លើកឡើង ថាគម្រោងលក់ក្លិបនៅលីគកំពូលអង់គ្លេស Premier League ជាការសម្រេចដ៏លំបាកបំផុតសម្រាប់លោក។   ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់លោក Abramovich ឱ្យរងទណ្ឌកម្ម បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះ មហាសេដ្ឋីប្រេង និងលោហធាតុរូបនេះរៀបរាប់ថា ការលក់ក្លិបគឺដើម្បីជាផលប្រយោជន៍ធំរបស់ក្លិបម្ចាស់ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុនមួយនេះ។   «ការសម្រេចចិត្តដ៏លំបាកមិនគួរឱ្យជឿ ដែលធ្វើឱ្យខ្ញុំឈឺចាប់។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំបានសម្រេចចិត្តលក់ក្លិបនេះ ព្រោះខ្ញុំជឿថានេះជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ក្លិប អ្នកគាំទ្រ បុគ្គលិក ក៏ដូចជាអ្នកឧបត្ថម្ភ និងដៃគូរបស់ក្លិប»។ នេះជាការបញ្ជាក់របស់លោក Abramovich នៅក្នុងសេចក្តីប្រកាសរបស់ក្លិប Chelsea។   អ្វីដែលគួរចាប់អារម្មណណ៍ Abramovich នឹងមិនស្នើសុំប្រាក់ដែលក្លិប Chelsea ខ្ចីខ្លួនចំនួន២ពាន់លានដុល្លារវិញនោះទេ ហើយការលក់ក្លិបក៏នឹងមិនត្រូវចាំបាច់គិតគូរប្រាក់ភ្លាមៗនោះដែរ។   ពិសេសជាងនេះទៅទៀត ប្រាក់ទាំងអស់ដែលទទួលបានពីការលក់ក្លិប Chelsea មហាសេដ្ឋីពាន់លានវ័យ៥៥ឆ្នាំ នឹងបញ្ចូលទៅក្នុងមូលនិធិសប្បុរសធម៌ដើម្បីជួយដល់ជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែនទាំងអស់។   បើតាមការផ្សាយរបស់កាសែត BBC មានអ្នកផ្តល់ជូនតម្លៃទិញយកភាគហ៊ុនធំរបស់ក្លិប Chelsea ពីលោក Abramovich រួចហើយក្នុងតម្លៃ៤ពាន់លានដុល្លារ។   លោក Abramovich ដែលមានទ្រព្យជិត២០ពាន់លានដុល្លារ និងជាអ្នកស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន បានក្លាយជាម្ចាស់ក្លិប Chelsea នៅឆ្នាំ ២០០៣។ ចាប់តាំងពីការវិនិយោគរបស់លោកជិតពីរទស្សវត្សរ៍ តោខៀវបានឈ្នះពានរង្វាន់ធំៗចំនួន១៨ រួមទាំង UEFA Champions League ពីរសម័យ៕ អត្ថបទទាក់ទង   មហាសេដ្ឋីរុស្ស៊ី Abramovich ផ្ទេរអំណាចឱ្យអ្នកគ្រប់គ្រងមូលនិធិសម្បុរសធម៌ មើលការខុសត្រូវក្លិប Chelsea   សេដ្ឋីរុស្ស៊ី Abramovich អាចត្រូវបណ្តេញចេញពីអង់គ្លេស និងដកហូតសិទ្ធិជាម្ចាស់ក្លិប Chelsea    
មហាសេដ្ឋីរុស្សី Roman Abramovich នឹងលក់ក្លិប Chelsea ឆាប់ៗនេះ។ លោក Abramovich លក់ក្លិបដែលខ្លួនគ្រប់គ្រង១៩ឆ្នាំ ដើម្បីរក្សាប្រជាប្រិយភាព និងភាពរុងរឿងរបស់ក្លិប ហើយសន្យាថាលុយលក់បាននឹងបរិច្ចាគជួយជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
រឿងអាស្រូវក្នុងក្រសួងការពារជាតិជប៉ុនពេលនេះ ជាបញ្ហាដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលជប៉ុន។ វាជារឿងកម្រដែល បុគ្គលិកក្រសួងការពារជាតិជប៉ុន និងកងកម្លាំងស្វ័យការពារចំនួន ២១៨នាក់ ត្រូវបានដាក់ពិន័យក្នុងពេលតែមួយ ដោយសារសកម្មភាពមិនត្រឹមត្រូវចំនួន ៤ករណី។ ករណីទាំង៤នេះ ពាក់ព័ន្ធនឹងសន្តិសុខជាតិ, រំលោភអំណាច, ទទួលសំណូកដើម្បីលាក់បាំងកងកម្លាំងមិនឱ្យហែលទឹក និងការបរិភោគអាហារដោយមន្រ្តីមិនពេញសិទ្ធិជាដើម។    ទាក់ទិននឹងបញ្ហានេះ លោក Kihara Minoru រដ្ឋមន្រ្តីការពារជាតិជប៉ុន បានកត់សម្គាល់ថា កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចាំបាច់ ត្រូវតែធ្វើកំណែទម្រង់ ដ្បិតមានចំនួនច្រើន ពាក់ព័ន្ធក្នុងរឿងអាស្រូវខាងលើ។    ចំណែកនាយសេនាធិការកងស្វ័យការពារជើងទឹកជប៉ុន លោក Sakai Ryo នឹងត្រូវផ្លាស់ប្តូរ នៅថ្ងៃទី១៩ ខែកក្កដាផងដែរ។    ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១១ ខែកក្កដា បានប្រាប់អ្នកសារព័ត៌មានថា លោកគ្មានបំណងផ្លាស់ប្តូរដ្ឋមន្រ្តីការពារជាតិថ្មីឡើយ ហើយចង់ឱ្យប្រមុខការពារជាតិរៀបចំក្រសួងការពារជាតិឡើងវិញថែមទៀត៕
បុគ្គលិកក្រសួងការពារជាតិជប៉ុន និងកងកម្លាំងស្វ័យការពារ ដោយក្នុងនោះរួមទាំងមន្រ្តីជាន់ខ្ពស់ចំនួន ២១៨នាក់ បានរងការពិន័យ ដោយសារតែទង្វើមិនត្រឹមត្រូវរបស់ខ្លួន និងទទួលសំណូក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១២ ខែកក្កដា។
  Most know the process as Brexit -- a child of the term Grexit that economists invented when it looked like debt-laden Greece would exit the EU in 2012. Greece stuck around but Britain is actually leaving thanks to a 2016 referendum that soon spawned its own lexicon.   Here is a look at some of the terms -- both real and invented -- politicos are using to describe a split that could very well run past its March 29 deadline.   - Article 50 -   The basics begin with the 2007 Lisbon Treaty that updated the bloc's governing rules.   Its Article 50 provides a "withdrawal clause" -- a two-year notice that Prime Minister Theresa May sent to European Council president Donald Tusk in 2017. The problem is that most British lawmakers have serious issues with May's version of Brexit.   Groups of them are now scheming up ways to draw out the process and put themselves in charge.   Any extension of Article 50 must be unanimously backed by the remaining 27 EU presidents and premiers. - Withdrawal Agreement -   May and the 27 EU member states crowned nearly two years of mind-numbingly complex negotiations by putting their names in December to a 585-page tome spelling out the legal fine print of the divorce.   Fuming UK lawmakers promptly voted against it by a historic margin on January 15. European officials insist that the agreement offers the "best deal" London can get. British politicians refuse to believe them and want May to get better terms. - Single market, customs union -   These are the dry economic essentials of how the European Union works.   The existing bloc is part of a "single market" -- an even broader area that also includes non-EU members such as Norway and Iceland. It removes internal borders so that goods and money can move around freely and people can live and work where they please.   One set of consumer safety standards governs everything from chicken wings to washing machines.   The EU also forms a "customs union" -- a body that applies a single set of quotas and tariffs on non-members such as China and the United States.   - Backstop -   Now comes the tricky bit where the customs union and single market come into play.   Brexit creates an EU frontier between bloc member Ireland and Britain's Northern Ireland. But the troubled province is governed by a 1998 peace agreement that removed a physical border between Ireland and the North.   The "backstop" tries to get around this -- and keep the peace -- by making all of Britain part of the customs union until a new EU-UK trade deal is reached. The North additionally adopts most parts of the single market.   This lets it trade freely with Ireland while remaining part of Britain. But May's Northern Irish coalition partners hate the backstop because it treats their region differently from the mainland. - Hard and soft Brexit -   Exhausted Britons sometimes joke that Brexit comes in every which way but scrambled.   A hard version of Brexit is championed by EU haters -- the so-called Brexiteers -- who say that fears of a clean break from the bloc are overblown. This is the "no-deal" scenario many businesses dread.   A soft Brexit would only nudge Britain partially out of Europe.   Some want to copy the arrangement Norway reached with Brussels that keeps it in the single market. Others want both that and the customs union -- a Norway "plus" option that looks a lot like what Britain has now. - BRINO -   The acronym arch-Brexiteer Jacob Rees-Mogg adopted for May's strategy in January 2018. It means simply "Brexit in name only" and implies that the UK leaves the EU on paper only. - BOBs - Foreign Secretary Jeremy Hunt admitted to the BBC in November that "many people are bored of Brexit" and want the whole thing to simply go away. The acronym BOB struck a nerve in a tired nation that has been debating the same points about Brexit for the best part of three years. BOBs are also prone to use the #brexitshambles hashtag on Twitter. - Maybot -   The nickname a scoffing reporter from The Guardian assigned May for invariably using the same stock phrases to defend her deal. Her favourites include "Brexit means Brexit" and "no deal is better than a bad deal".   The moniker's use spiked when May suddenly broke out some stiff dance moves during an August tour of Africa. The robotic hand motions and thumping footsteps returned when she sauntered on stage to ABBA's "Dancing Queen" at an October party conference.   zak/dt/har   © Agence France-Presse
London, United Kingdom: Britain's long goodbye to the European Union often seems to be spoken in unintelligible code.
ជំងឺកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាលរកឃើញជាបន្តបន្ទាប់ឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។ នៅពេលនោះ មានមនុស្សចំនួន ១០នាក់ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ ជាករណីឆ្លងក្នុងសហគមន៍។    ផ្អែកទៅលើទិន្នន័យស្ថានភាពប្រចាំថ្ងៃរបស់ ក្រសួងសុខាភិបាល ក្នងខែកក្កដាវិញ ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ហាក់មិនថមថយនោះឡើយ ពោលគឺនៅដើមខែកក្កដា ត្រូវបានរកឃើញមានអ្នកឆ្លងចំនួន ៨នាក់ និងឡើងជាបន្តបន្ទាប់រហូតដល់ជិត៥០នាក់។    យោងតាមសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល អ្នកវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជាក់ដោយ PCR ហើយស្ទើរតាំងស្រុងជាករណីឆ្លងក្នុងសហគមន៍។ ម្យ៉ាងទៀតករណីដែលរកឃើញជាបន្តបន្ទាប់នេះ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា ភាគច្រើនជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។    ជុំវិញករណីឆ្លងកូវីដ-១៩នេះ កាលពីដើមខែកក្កដា នាពិធីអបអរទិវាមច្ឆជាតិ ១កក្កដា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ខណៈបច្ចុប្បន្ន កម្ពុជាមានប្រមាណ១០,៤លានដូសក្នុងស្តុក ហើយ២០លានដូសទៀតនឹងមកដល់។    គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩សរុបចំនួន ១៣៦ ៧៨៩នាក់, ជាសះស្បើយចំនួន ១៣៣ ៥១៧នាក់ និងករណីស្លាប់ចំនួន ៣ ០៥៦នាក់៕  
ភ្នំពេញ៖ ក្នុងរយៈពេល៣០ថ្ងៃ ក្នុងខែកក្កដា មានមនុស្សចំនួន ៥០៧នាក់ ត្រូវបានតេស្តរកឃើញ មានជំងឺកូវីដ-១៩ ដែលជាករណីអូមីក្រុង និងត្រូវបានបញ្ជាក់លទ្ធផលដោយ PCR។ នេះបើតាមទិន្នន័យស្ថានភាពកូវីដ-១៩ ប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាល។
  នៅក្នុងខែកញ្ញា ឧត្តមសេនីយ៍ឯក Soe Htut បានចុះចេញពីរដ្ឋាភិបាលគ្រប់គ្រងដោយយោធា និងវិលទៅកាន់តំណែងនៅក្នុងយោធាវិញ។ ក្រោយមក អតីតឧបនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន ខណៈក្រុមគ្រួសារត្រូវបានសួរចម្លើយ ជាមួយសហគ្រិនជាច្រើនផ្សេងទៀត ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។   តាមការចុះផ្សាយរបស់សារព័ត៌មាន Global New Light of Myanmar លោក Soe Htut បានរំលោភអំណាចរបស់ខ្លួន តាមរយៈការបញ្ជាឱ្យមន្រ្តីរបស់ខ្លួនចេញលិខិតឆ្លងដែនទៅឱ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅមីយ៉ាន់ម៉ា។ បន្ថែមពីនេះ អតីតរដ្ឋមន្រ្តីមហាផ្ទៃ បានទទួលសំណូក និងបំពានវិធានហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងមូលនិធិសុខុមាលភាពបុគ្គលក្រសួងមហាផ្ទៃ។    ឧត្តមសេនីយ៍ឯក Soe Htut ធ្លាប់ជាមេបញ្ជាការនៃបញ្ជាការដ្ឋានភូមិភាគខាងត្បូង និងជាប្រមុខចារកិច្ចយោធាមីយ៉ាន់ម៉ា។ នៅក្នុងឆ្នាំ២០២០ លោក Soe Htut ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃ មុននឹងក្លាយជាឧបនាយករដ្ឋមន្រ្តី ក្រោយពីរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ២០២១។   កន្លងមក អតីតរដ្ឋមន្រ្តីមហាផ្ទៃ និងឧត្តមសេនីយ៍ត្រី Kyaw Soe Win បានដឹកនាំកងកម្លាំងទៅចាប់ខ្លួនលោក Win Myint ប្រធានាធិបតីនៃរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ក្នុងពេលធ្វើរដ្ឋប្រហារយោធាឆ្នាំ២០២១។    សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក Soe Htut ត្រូវបានមើលឃើញថា បានរីករាយនឹងជីវិតបែបប្រណិតជាមួយភរិយារបស់ខ្លួន។ លោកមានកូនប្រុសចំនួន ៣នាក់ ដែលមានធុរកិច្ចនៅក្នុងវិស័យសំណង់ មន្ទីរពេទ្យ ការផលិតអាហារ និងការនាំចូលទំនិញមកក្នុងប្រទេសជាដើម៕   
អតីតរដ្ឋមន្រ្តីមហាផ្ទៃ និងអតីតឧបនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក Soe Htut នៅថ្ងៃទី១០ ខែវិច្ឆិកា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទអំពើពុករលួយ។
ជំងឺមិនឆ្លងកំពុងបង្កក្ដីបារម្ភសម្រាប់ពិភពលោក ក្នុងនោះក៏មានកម្ពុជា ដែរ។ បើតាមលោក វេជ្ជបណ្ឌិត សុខ ជួរ ជំងឺប្រភេទនេះច្រើនកើតឡើងខ្លាំងនៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារមានការផ្លាស់ប្ដូររបបអាហារ និងរបបរស់នៅ។   សិក្ខាសាលាស្ដីពីការធ្វើឱ្យប្រសើរឡើងនៃការព្យាបាលជំងឺលើសជាតិខ្លាញ់   អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា រូបនេះបានបន្ថែមថា ៖« យើងដឹងហើយថា ជំងឺមិនឆ្លងវាសម្លាប់មនុស្សច្រើន ។ ក្នុងនោះមានកត្តាគ្រោះថ្នាក់ជាច្រើនចូលរួមធ្វើឱ្យជំងឺមិនឆ្លងសម្លាប់មនុស្ស មានលើសជាតិខ្លាញ់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីក»។    ការកើនឡើងនៃជំងឺលើសជាតិខ្លាញ់ មានទំនោរកើតឡើងខ្លាំង ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលសម្បូរអាហារកែច្នៃ ឬប្រភេទអាហារសម្រន់ (Fast Food) ការផ្លាស់ប្ដូររបៀបរស់នៅ ហូបច្រើន តែបញ្ចេញកម្លាំងពលកម្មតិចតួច សុទ្ធសឹងជាមូលហេតុនៃជំងឺនេះ។  វេជ្ជបណ្ឌិត សុខ ជួរ បន្តពន្យល់ដូច្នេះ ៖« អ្វីដែលចាប់អារម្មណ៍មួយទៀត ការលើសជាតិខ្លាញ់ វាជាកត្តាគ្រោះថ្នាក់ខ្លាំងធ្វើឱ្យមានជំងឺបេះដូង និងសសៃឈាម ពិសេសស្ទះសសៃឈាមខួរក្បាល។ ប្រជាជនអាស៊ីជាពិសេស មានបញ្ហាលើសជាតិខ្លាញ់ និងការកើនឡើងមនុស្សលើទម្ងន់មានកាន់តែច្រើន គ្រោះថ្នាក់ច្រើន ទើបក្រសួងមានការយកចិត្តទុកដាក់ខ្លាំង ទប់ស្កាត់ជំងឺមិនឆ្លងទាំងនេះ»។   ក្រុមគ្រូពេទ្យដែលកំពុងផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានខេត្តសៀមរាបទាំងផ្នែករដ្ឋ និងឯកជនសរុបជិត១០០នាក់ បានចូលរួមក្នុងសិក្ខាសាលាស្ដីពីការធ្វើឱ្យប្រសើរឡើងនៃការព្យាបាលជំងឺលើសជាតិខ្លាញ់  ដែលរៀបចំឡើងដោយសមាគមគ្រូពេទ្យបេះដូងកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែធ្នូ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់ថា ដ្បិតសិក្ខាសាលានេះរៀបចំត្រឹមមួយព្រឹក តែសិក្ខាកាមនឹងទទួលបានចំណេះដឹងដែលចែករំលែកដោយគ្រូពេទ្យជំនាញៗទាក់ទងនឹងប្រធានបទចំនួន៥ ជុំវិញបច្ចេកទេសព្យាបាលជំងឺលើសជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព និងបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ក្រុស សារ៉ាត់ ក៏បានណែនាំដល់គ្រូពេទ្យដែលជាអ្នកផ្តល់សេវា ក៏ត្រូវព្យាយាមធ្វើជាអ្នកប្រឹក្សាដល់អ្នកជំងឺឱ្យបានល្អប្រសើរផងដែរ ដ្បិតថាការប្រឹក្សាជាមួយអ្នកជំងឺឱ្យបានត្រឹមត្រូវ ជួយឱ្យការព្យាបាលមានប្រសិទ្ធភាព និងឆាប់ធូរស្រាលមួយផ្នែកផងដែរ។   ក្នុងនាមជាគ្រូពេទ្យឯកទេសបេះដូងមួយរូប លោកវេជ្ជបណ្ឌិត សុខ ជួរ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ប្រជាពលរដ្ឋ ដើម្បីចៀសឆ្ងាយ ឬបង្ការជំងឺលើសជាតិខ្លាញ់ និងជំងឺមិនឆ្លងផងដែរ។ លោកវេជ្ជបណ្ឌិត ណែនាំកុំហូបផ្អែម ហូបប្រៃ និងជាតិខ្លាញ់ច្រើន ពិសេសប្រភេទអាហារសម្រន់ផ្សេងៗ។ គួរបរិភោគអាហារជួយសុខភាពដូចជាម្ហូបអាហារដែលសម្បូរបន្លែ ផ្លែឈើ និងបង្កើនការហាត់ប្រាណជាប្រចាំថ្ងៃយ៉ាងហោចបាន៣០នាទីក្នុងមួយថ្ងៃ។ ការណ៍ទាំងនេះ ក៏គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់កុមារនៅតាមសាលារៀន និងនៅតាមសហគមន៍ជាដើម៕
សៀមរាប៖ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃក្រសួងសុខាភិបាល លោក សុខ ជួរ បានក្រើនរំឭក និងដាស់តឿនពលរដ្ឋ កុំឱ្យហូបផ្អែម ហូបប្រៃ និងហូបជាតិខ្លាញ់ច្រើនពេក។ លោកបានបញ្ជាក់ថា ម្ហូបទាំងនេះ សុទ្ធសឹងជាដើមចមនៃការ កើតជំងឺបេះដូង និងជំងឺមិនឆ្លងផ្សេងៗ។
ព្រះអង្គ! បេក្ខជនអនុប្រធានរដ្ឋសភា ជាអ្នកណា? អ្នកកាសែតម្នាក់បានសួរទៅកាន់សម្តេច ក្រុមព្រះយ៉ាងដូច្នេះ ហើយសម្តេចក្រុមព្រះ ក៏មានក្រឡេកព្រះភក្ត្រទៅកាន់លោក យូ ហុកគ្រី ហើយមានបន្ទូលថា «នុ៎ះ! អនុប្រធានទី១នៃរដ្ឋសភា»។ ព្រះអង្គ ឆ្លើយនឹងសំណួររបស់អ្នកកាសែតទៀតថា ចំណែកបេក្ខជនអនុប្រធានគ.ជ.ប គឺលោក នុត សុខុម។ លោក យូ ហុកគ្រី ជាអតីតសហរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ហើយក៏ធ្លាប់ធ្វើជាអនុប្រធានទី២នៃរដ្ឋសភាផងដែរ រីឯ លោក នុត សុខុម ជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោក ឡង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា សម្តេចក្រុមព្រះ ក្នុងនាមជាប្រធានគណបក្ស មានសិទ្ធិក្នុងការស្នើដាក់បេក្ខជនខាងលើ។ ប៉ុន្តែ លោក នៅមិនទទួលបានព័ត៌មាន និងសំណើផ្លូវការពីសម្តេចក្រុមព្រះនោះទេ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាពដល់តំណាងរាស្ត្រថ្មីចំនួន៤៤រូប ដែលជំនួសអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សទាំង៣នោះ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទទួលបាន ១អាសនៈ។ ឯអាសនៈរបស់គណបក្សសង្គ្រោះជាតិ ចំនួន១១ទៀត ដែលនៅទំនេរ គឺគ.ជ.ប កំពុងបែងចែកបន្ត៕
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ពីររូប នៃគណបក្សហ្វ៊ុនស៊ិនប៉ិច គឺលោក យូ ហុកគ្រី បានក្លាយជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា ហើយលោក នុត សុខុម ក្លាយជាបេក្ខជនអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលយ៉ាងដូច្នេះ ទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីព្រះអង្គ និងមន្ត្រី៤0រូបទៀត ចាកចេញពីកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២0១៧នេះ។
  ក្នុងឱកាសកិច្ចប្រជុំដោយមានការចូលរួមពីបណ្តាលប្រធាននាយកប្រតិបត្តិប្រហែលជា៥០នាក់ នៃក្រុមហ៊ុនដែលរកចំណូលបានលើសពី១៣លានដុល្លារ ជាប្រាក់ចំណូលប្រចាំឆ្នាំពីប្រទេសផ្សេងៗគ្នា រួមទាំងប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រធាននាយកប្រតិបត្តិវ័យក្មេងដំបូងគេនៅកម្ពុជានេះ។   លោក Fred Mouaward ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Synergia One Group របស់ក្រុមហ៊ុនជាច្រើន ដែលកំពុងប្រតិបត្តិការក្នុងប្រទេសចំនួន១២ នៅតាមឧស្សាហកម្មជាច្រើនរួមបញ្ចូលការលក់ត្បូង និងគ្រឿងអលង្ការមានតម្លៃ ការផលិតពេជ្រ ការផលិតនាឡិកា និងផលិតផលជាច្រើនទៀត។   លោក Pascal Gerken ជាប្រធានក្រុមហ៊ុនអេកូកាបូន និងក្រាហ្វិចឈានមុខគេ បានចូលរួមក្នុងវិថីដឹកនាំ ដើម្បីចាប់ផ្តើមបង្កើតអង្គការប្រធាននាយកប្រតិបត្តិវ័យក្មេង (YPO) ដែលនឹងមានជំពូកនានានៅកម្ពុជា។ លោក ស៊ឹម ឬទ្ធី ជាស្ថាបនិកនៃក្រុមហ៊ុនSIM BROTHERS PLC. និងជាសមាជិករបស់YPO ថែមទាំងជាស្ថាបនិករបស់ YPO Cambodia Chapter បានលើកឡើងថា៖ YPOបានពង្រីកសក្តានុពលសមាជិករបស់ខ្លួនប្រមាណជាង២៥០០០នាក់ នៅក្នុង១៣០ប្រទេសរួមមានឧស្សាហកម្ម និងអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត សរុបមកក្រុមហ៊ុនដែលជាសមាជិក YPOមានបុគ្គលិកបម្រើការងាររហូតដល់១៦លាននាក់ និងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន៦ពាន់លានដុល្លារ។    លោក Fred Mouaward បានឲ្យដឹងថា៖ YPO គឺជាវេទិកាសកលសម្រាប់ប្រធាននាយកប្រតិបត្តិដើម្បីចូលរួមសិក្សាស្វែងយល់ និងទទួលបានភាពរីកចម្រើនទាំងអស់គ្នា។ សមាជិករបស់ YPO ចាប់យកចំណេះដឹងឥទ្ធិពល និងការទុកចិត្តរបស់មេដឹកនាំជំនួញដែលមានឥទ្ធិពលបំផុត ប្រកបដោយភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក ដើម្បីជំរុញឥទ្ធិពលអាជីវកម្មផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។ យើងមានក្តីរំភើបរីករាយណាស់ដែលបានមកទស្សនាទីក្រុងភ្នំពេញ និងធ្វើការណែនាំអំពី YPO ចំពោះប្រទេសកម្ពុជា គឺជាប្រទេសសេដ្ឋកិច្ចមួយកំពុងរីកចម្រើននៅអាស៊ីអាគេ្នយ៍ ហើយយើងជឿជាក់ថា ប្រធាន និងសហគ្រិនវ័យក្មេងកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការចូលរួមបេសកម្មរបស់ YPOដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំល្អប្រសើរជាងមុនពេលមួយជីវិតតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងគំនិតលើកនេះ៕ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖  កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារសុខា បានធ្វើកិច្ចប្រជុំមេដឹកនាំប្រធាននាយកប្រតិបត្តិវ័យក្មេង ដែលប្រទេសកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូង ដែលមិនធ្លាប់មានក្នុងកិច្ចប្រជុំមេដឹកនាំអាជីវកម្មវ័យក្មេង។
  យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការផ្ទុះឡើងនៃជំងឺពងបែកមាត់ និងជើង លើសត្វគោក្របីនេះ ជាករណីត្រូវបានបញ្ជាក់ជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០១៩ មក។ ក្រសួងកសិកម្មកូរ៉េខាងត្បូង បញ្ជាក់ថា ការឆ្លងបច្ចុប្បន្នបានកើតឡើងនៅក្នុងកសិដ្ឋានចំនួនបីនៅទីក្រុង Cheongju ក្នុងខេត្ត Chungcheong ខាងជើង ដែលស្ថិតនៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល។   «ស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលមូលដ្ឋាន ស្នើឱ្យខិតខំអស់ពីកម្លាំងកាយចិត្តលើវិធានការបង្ការ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺពងបែកមាត់ និងជើង»។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម Kim In-joong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល។   ជំងឺពងបែកមាត់ និងជើងគឺអាចឆ្លងបានយ៉ាងងាយស្រួល ហើយបង្កឱ្យមានដំបៅ និងខ្វិនចំពោះគោ ក្របី ចៀម ពពែ និងសត្វមានក្រចកជើងពីរផ្សេងទៀត ប៉ុន្តែមិនប៉ះពាល់មនុស្សឡើយ ។   ក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រសួងកសិកម្មកសិកម្មកូរ៉េខាងត្បូង អះអាងដែរថា មន្ត្រីក្រុមមួយត្រូវបានបញ្ជូនទៅកាន់តំបន់នេះដើម្បីស៊ើបអង្កេតការផ្ទុះឡើង និងដើម្បីសម្លាប់មេរោគលើកសិដ្ឋានក្នុងតំបន់ជុំវិញ។ ក្រោមវិធានការដែលដាក់ចេញ អាជ្ញាធរគ្រោងសម្លាប់សត្វគោក្របីប្រហែល៣៦០ក្បាលទៀត។   បន្ថែមពីនេះ ការចាក់វ៉ាក់សាំង និងការធ្វើតេស្តនៃជំងឺពងបែកលើជើង និងមាត់ក៏ត្រូវបានធ្វើ ឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមគោក្របីនៅក្នុង និងនៅជិតទីក្រុង Cheongju ផងដែរ៕  
អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាឱ្យសម្លាប់គោក្របីរាប់រយក្បាល និងដាក់ចេញនូវវិធានការការពារ សុវត្ថិភាព បន្ទាប់ពីមានការបញ្ជាក់ពីករណីជំងឺពងបែកមាត់ និងជើងនៅក្នុងកសិដ្ឋានក្នុងខេត្តភាគ កណ្តាលប្រទេស។
លោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល(ACE) បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey តាមទូរសព្ទថា ការឈ្នះបានពាន់រង្វាន់នេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតដល់បុគ្គលិក សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូនៅ ACE ទាំងអស់ ឱ្យព្យាយាមកាន់តែគត់មត់ថែមទៀត ក្នុងការផ្តល់សេវាកម្មផ្នែកអប់រំភាសា ដល់សិស្ស និស្សិតកម្ពុជា។    លោក ម៉ៅ ស្រេង បានឧទ្ទិសការឈ្នះពានរង្វាន់ដ៏មានតម្លៃនេះ ទៅដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាកម្មអប់រំភាសារបស់បុគ្គលិក ACE អស់រយៈពេលជិត៣០ឆ្នាំមកនេះ។ «ការណ៍ដែលយើងទទួលបានចំណាត់ថ្នាក់ គឺដោយសារការប្រឹងប្រែងជាទៀងទាត់ របស់ ACE រយៈពេល៣០ឆ្នាំ តាំងពី១៩៩២។ ស្តង់ដារនៃការបង្រៀន មានលក្ខណៈល្អ រហូតយើងអាចប្រកួតជាមួយសាលាផ្សេងៗនៅក្នុងទ្វីបអឺរ៉ុប និងប្រទេសផ្សេងៗបាន។ ACE ជាសាលាដំបូងគេ នៅក្រៅតំបន់អឺរ៉ុប ដែលទទួលបានពាន់រង្វាន់ហ្នឹង»។ នេះជាការបញ្ជាក់យ៉ាងមោទកភាព របស់លោក នាយកសាលា ACE ម៉ៅ ស្រេង។     នាយកសាលា ACE រូបនេះ ក៏បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលា ក្នុងការបន្តបេសកកម្ម បណ្តុះបណ្តាលភាសាអង់គ្លេស ដល់សិស្សានុសិស្សកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា ឱ្យមានសមត្ថភាពប្រកួតប្រជែង ជាមួយសិស្សនិស្សិត នៅប្រទេសជឿនលឿននៅលើពិភពលោក។   ទន្ទឹមនឹងនេះ លោក ម៉ៅ ស្រេង ក៏បានរំឭកពីការចូលរួមចំណែករបស់ AEC ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា នៅក្នុងរយៈពេលជិត៣ ទសវស្សន៍នេះដូច្នេះ៖ «ភាគច្រើនអ្នកដែលទទួលការបណ្តុះបណ្តាលពីACE គាត់បម្រើការងារក្នុងវិស័យផ្សេងៗ រួមទាំងក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ហើយមួយចំនួនទៀតបម្រើការងារនៅក្រៅប្រទេស។ អីចឹងឃើញថា វិភាគទានរបស់គាត់ដែលយកភាសាអង់គ្លេសជាជំនួយក្នុងការឱ្យមានល្បឿនទៅមុខ ក្នុងផ្នែកសិក្សាធិការក្តី ក្នុងផ្នែកវិនិយោគក្តី ក្នុងផ្នែកមុខរបរក្តី គឺជួយលើកកម្ពស់វិស័យសេដ្ចកិច្ច វិស័យសង្គមបានច្រើន»។   កន្លងមក សាលា ACE ក៏បានទទួលនូវពានរង្វាន់ក្នុងផ្នែកផ្សេងៗជាបន្តបន្ទាប់ដែរ មានពានរង្វាន់មាស ផ្នែកផ្តល់ចំណេះដឹងផ្នែកអក្ខរកម្ម និងការអប់រំ និងពានសំរិទ្ធ ផ្នែកកម្មវិធីសហគមន៍ល្អបំផុត នៅក្នុងកិច្ចប្រជុំកំពូល និងពានរង្វាន់ទំនួលខុសត្រូវសង្គមសាជីវកម្មប្រចាំឆ្នាំលើកទី១១ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០កន្លងទៅ ACE ក៏បានជាប់ចំណាត់ថ្នាក់ជាកន្លែងធ្វើការដែលល្អបំផុតនៅអាស៊ី ពី HR Asia និងពានរង្វាន់យីហោដែលល្អជាងគេនៅអាស៊ីផងដែរ។ មានវត្តមាននៅក្នុងកម្ពុជា តាំងពីឆ្នាំ១៩៩២មក បច្ចុប្បន្ន សាលាACE មាន៦សាខា ក្នុងនោះ១សាខា នៅខេត្តសៀមរាប ហើយសិស្សដែលបានរៀនភាសាអង់គ្លេស នៅACE មានប្រហែលពី ៥០-ម៉ឺននាក់ហើយ ក្នុង៣ទសវត្សន៍មកនេះ៕ 
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានក្លាយជាសាលាក្រៅទ្វីបអឺរ៉ុបដំបូងគេបង្អស់ ដែលបានឈ្នះពាន់រង្វាន់ ផ្នែកគ្រឹះស្ថានអប់រំភាសាបរទេសល្អជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០២១ (Language Educator of the Year) ពីកម្មវិធី The PIOneer Awards ដែលរៀបចំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ការប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ហើយ ACE ទើបតែបានទទួលពានរង្វាន់នេះកាលពីពេលថ្មីៗនេះ។
នៅថ្ងៃទី១៥ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចបញ្ចប់ប្រតិបត្តិការរក្សាសន្តិភាពជិត១៥ឆ្នាំនៅហៃទី។ ជាមួយការបញ្ចប់ប្រតិបត្តិការនេះ អង្គការសហប្រជាជាតិ ក៏បានបង្ហាញពីភាពសោកស្តាយដែលមិនអាចជួយដោះស្រាយ វិបត្តិសេដ្ឋកិច្ច នយោបាយ និងវិបត្តិសង្គមប្រទេសនេះបាន។ អង្គការសហប្រជាជាតិ បានចាប់ផ្តើមបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ហៃទីជាលើកដំបូងកាលពីឆ្នាំ២០០៤ ក្រោយការទម្លាក់ប្រធានាធិបតី Jean-Bertrand Aristide ដោយក្រុមយោធា និងពីសម្ពាធប្រជាជនផង។ នៅក្នុងឆ្នាំ២០១៧ អង្គការនេះ ចាប់ផ្តើមបញ្ជូនប៉ូលិសខ្លួនទៅរក្សាសន្តិភាពនៅទីនោះជំនួសអោយពួកយោធាដែលបានធ្វើរដ្ឋប្រហារវិញ។ យ៉ាងណាមិញ ហៃទី នៅតែបន្តជាប្រទេសដែលក្របំផុតនៅទ្វីបអាមេរិកកណ្ដាល រួមជាមួយអស្ថិរភាពនយោបាយផង។ នៅប៉ុន្មានឆ្នាំនេះ ប្រទេសមួយនេះកាន់តែធ្លាក់ជ្រៅទៅៗក្នុងបញ្ហានយោបាយ ចំពេលដែលមានការបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីសព្វថ្ងៃ  Jovenel Moise ពីរឿងពុករលួយ រួចជាមួយនឹងការតវ៉ាពីប្រជាជនស្នើអោយប្រធានាធិបតីរូបនេះចុះចេញពីតំណែងផង។ ទោះជាយ៉ាងនេះក្តី លោក Moiseបាននិយាយក្នុងសន្និសីទកាសែតមួយថា លោកមិនចុះចេញទេ។ លោកមានលើកឡើងថា៖ « វាគឺជារឿងដែលគ្មានទំនួលខុសត្រូវសំរាប់ខ្ញុំក្នុងការសរសេរលិខិតលាឈប់ហើយទុកអោយប្រទេសមួយនេះចោលក្នុងសភាពបែបនេះ»។ ចាប់តាំងពីឡើងកាន់អំណាចឆ្នាំ២០១៧មក លោក Moise បានជួបប្រទះនឹងការប្រឆាំងរបស់បក្សប្រឆាំងដែលបានបដិសេធជ័យជំនះរបស់លោកក្នុងការបោះឆ្នោតកន្លងទៅ។ នៅថ្ងែទី១៥ ខែតុលា អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការពិភពលោកមួយនេះ លោកស្រី  Kelly Craft បាននិយាយថា ដំណោះស្រាយនៅហៃទី បានដើរដល់ផ្លូវបំបែកហើយ។ លោកស្រីបជំរុញឲ្យអ្នកពាក់ព័ន្ធផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងផ្នែកដែលពាក់ព័ន្ធ ជជែកគ្នាតាមផ្លូវសន្តិភាពដើម្បីសម្រួលបញ្ហាតាមដែលអាចធ្វើបាន។ ទន្ទឹមនឹងនេះដែរ លោកស្រី Craft ក៏ឆ្លៀតរំឭកពីការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកដែលជាដៃគូផ្តល់ជំនួយឲ្យហៃទីទាំងពីឆ្នាំ២០១០មកម្លេះ ជាមួយសរុបជាទឹកប្រាក់ចំនួន៥,២ពាន់លានដុល្លារ។ ប្រមុខអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានបង្ហាញជំហរទុទិដ្ឋិនិយមចំពោះស្ថានការណ៍ប្រទេសក្រីក្រមួយ។ លោកសរសេរក្នុងរបាយការណ៍មួយថា បញ្ហាជាច្រើន បានអូសបន្លាយតាំងពីខែកក្កដាឆ្នាំ២០១៨មក ហើយបានបង្ហាញពីសញ្ញាតិចតួចណាស់ក្នុងការដោះស្រាយ។ យើងជំរុញអោយផ្នែកពាក់ព័ន្ធទាំងអស់ទុកភាពខុសគ្នាមួយឡែកសិន ហើយងាកមកធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះ៕
ដោយ៖ ងួន សុភាវត្តី
  (សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។  អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ស្វែងយល់ពីបរិស្ថានយើង។  សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។  អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
ដង្ហើមទឹកគឺជាលំហូរទឹកសាបនៅក្រោមដី។ ដង្ហើមទឹកត្រូវផ្គត់ផ្គង់ដោយទឹកភ្លៀងដែលជ្រាបចូលទៅក្នុងដី។ដង្ហើមទឹកហូរលឿន ឬយឺតអាស្រ័យដោយធម្មជាតិនៃស្រទាប់ដីខាងក្រោម។ ទឹកនោះលេចចេញមកលើផ្ទៃដីជាប្រភពទឹក ឬជាផ្លូវទឹក ឬក៏ស្ថិតនៅកប់ជាប់ក្នុងដីជារៀងរហូត។បើចង់បានទឹក យើងត្រូវទៅរកប្រភពវាដោយជីកអណ្ដូងយោង ឬអណ្ដូងស្នប់។ទឹកអាចនៅក្នុងដង្ហើមទឹករហូតដល់រាប់ពាន់ឆ្នាំ។
សិង្ហបុរី ដណ្ដើមចំណាត់ទីមួយពីអាមេរិក ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងជាងគេបំផុតក្នុងឆ្នាំ២០១៩ ។ បុរីរដ្ឋមួយនេះ ទទួលបានពិន្ទុ ៨៤,៨ លើ ១០០ ឈរលើអាមេរិក និងឈរនៅកំពូលតារាងចំណាត់ថ្នាក់សេដ្ឋកិច្ចទាំង១៤១ ទូទាំងពិភពលោក។ នេះបើតាមការធ្វើបច្ចុប្បន្នភាពតារាងសេដ្ឋកិច្ចសាកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ។ វេទិកាសេដ្ឋកិច្ចពិភពលោក យកសសរស្ដម្ភចំនួន១២ ដើម្បីវាយតម្លៃពីភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងតំបន់ចំនួន១៤១ ។ រដ្ឋទៅពីតំបន់អាស៊ាន គឺសិង្ហបុរី ទទួលបានចំណាត់ល្អស្ទើរគ្រប់លក្ខខណ្ឌវាយតម្លៃទាំងអស់។ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង១២ ។ វេទិកាពិភពលោកបាននិយាយក្នុងរបាយការណ៍ថ្ងៃទី៩ តុលាថា សិង្ហបុរី រីកចម្រើនដោយសារមានមូលដ្ឋានខ្ពស់រួចទៅហើយ។ បើតាមរបាយការណ៍របស់ WEF ប្រទេសនេះ ក៏ទទួលបានចំណាត់ថ្នាក់លេខ ១ លើសសរស្តម្ភពីរទៀត គឺអត្រាសង្ឃឹមរស់របស់ពលរដ្ឋបានយូរជាងគេ និងផ្នែកទីផ្សារការងារ។ ក្រៅពីនោះ សិង្ហបុរី ទទួលបានពិន្ទុខ្ពស់លើវិស័យមួយចំនួនទៀតរួមមាន ប្រព័ន្ធហិរញ្ញវត្ថុ ប្រសិទ្ធិភាពទិផ្សារ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ចំពោះគុណភាពស្ថាប័នសាធារណៈវិញ សិង្ហបុរីទទួលបានលេខ២ នៅក្រោយហ្វាំងឡង់ ប៉ុន្តែគេមិនមានទិន្នន័យច្បាស់ពីដំណើរការក្នុងវិស័យនេះ ព្រោះការត្រួតពិនិត្យ និងតុល្យភាពមានកំណត់។ ប្រការគួរកត់សម្គាល់នោះ ប្រទេសនេះទទួលបានចំណាំត់ថ្នាក់លេខ ១២៤ ក្នុងតារាងសេរីភាពសារព៍ត៌មាន និងកង្វះការប្តេជ្ញាចិត្តចំពោះនិរន្តរភាព។ របាយការណ៍របស់ WEF បានលើកយោបល់ឲ្យសិង្ហបុរីជំរុញសហគ្រិនភាព និងលើកកម្ពស់ជំនាញមូលដ្ឋានរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលនវនុវត្តន៍របស់ពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Strait Times ។ ដោយឡែក សម្រាប់សហរដ្ឋអាមេរិកវិញ កាលពីឆ្នាំមុនគឺទទួលបានលេខ១ ជាមួយលំដាប់ពិន្ទុ ៨៣.៧ តែឆ្នាំនេះត្រូវបានធ្លាក់មកនៅលេខ២។ ទោះបីជាមានលទ្ធផលខ្សោយជាទូទៅនៅឆ្នាំនេះក្តី សហរដ្ឋអាមេរិក នៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក។ អាមេរិក នៅតែជាមហាអំណាចផ្នែកច្នៃប្រឌិតថ្មីដោយឈរនៅលំដាប់ទី ២ លើសសរស្តម្ភសមត្ថភាពច្នៃប្រឌិត និងឈរចំណាត់លេខ១ ទាក់ទងនឹងសក្ដានុពលអាជីវកម្ម ព្រមទាំងមានប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ ហុងកុង ស្ថិតនៅលេខរៀងទី៣ ខណៈហូឡង់ឈរនៅលំដាប់ទី៤ និងប្រទេសស្វ៊ីសនៅលំដាប់ទី៥។ ខាងក្រោមនេះជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេទាំង១០ក្នុងពិភពលោក៖ 1.    សិង្ហបុរី 2.    សហរដ្ឋអាមេរិក 3.    ហុងកុង 4.    ហូឡង់ 5.    ស្វ៊ីស 6.    ជប៉ុន 7.    អាល្លឺម៉ង់ 8.    ស៊ុយអែត 9.    អង់គ្លេស ១០. ដាណឺម៉ាក៕
ដោយ ឈួន ឈីវអ៊ីង
គិតត្រឹមវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ គណៈកម្មការសុខាភិបាលជាតិចិន បានបង្ហាញតួលេខអ្នកស្លាប់ដោយសារ COVID-19 មានចំនួនសរុប១៣៨៣នាក់ ក្នុងនោះ ១៣៨១នាក់នៅចិន ១នាក់នៅហ្វីលីពីន និង១នាក់ទៀតនៅជប៉ុន។ តួលេខនេះ ត្រូវបានកាត់បន្ថយពីជាង១៤៨០នាក់ ដោយសារតែអាជ្ញាធរខេត្ត Hubei ច្រឡំរាប់តួលេខស្ទួន។ ទាក់ទងនឹងករណីនេះ គណៈកម្មការសុខាភិបាលជាតិចិន មិនបានបញ្ជាក់ពីមូលហេតុលំអិតឡើយ។ ស្ថិតិក៏បានបង្ហាញផងដែរថា អ្នកជំងឺឡើងដល់ប្រមាណ៦៥០០០នាក់ ក្នុងនោះមានជិត៧០០០នាក់ ត្រូវបានព្យាបាលសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ខេត្ត Hubei តែមានអ្នកជំងឺជាង៥ម៉ឺននាក់ ដោយស្លាប់ជាង១៣០០នាក់ និងជាសះស្បើយជាង៣៨០០នាក់។ បន្ទាប់ពីចិន ជប៉ុនមានអ្នកជំងឺ៣៤នាក់ ដែលក្នុងនោះ១នាក់ស្លាប់ និង១០នាក់ជាសះស្បើយ។ តួលេខនៅជប៉ុនកើនដល់២១៨នាក់បន្ថែមទៀតដោយរាប់បញ្ចូលករណីនៅក្នុងនាវាទេសចរណ៍ Diamond Princess។ ប្រទេសផ្សេងទៀតដែលមានករណីឆ្លងរួមមាន សិង្ហបុរី ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី អាល្លឺម៉ង់ វៀតណាម អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម កាណាដា ឥណ្ឌា ហ្វីលីពីន អ៊ីតាលី រុស្ស៊ី អេស្ប៉ាញ បែលហ្ស៊ិក កម្ពុជា ហ្វាំងឡង់ ណេប៉ាល់ ស្រីលង្កា និងស៊ុយអែត៕
តួលេខអ្នកស្លាប់អ្នកជាង១៤៨០នាក់នៃជំងឺរលាកសួត COVID-19 ត្រូវបានកាត់បន្ថយមកនៅត្រឹម១៣៨១នាក់វិញ ដោយសារអាជ្ញាធរខេត្ត Hubei បានអះអាងពីការរាប់ច្រលំតួលេខទ្វេដង។ កាលពីពេលព្រឹក ខេត្ត Hubei បានប្រកាសថា អ្នកស្លាប់បន្ថែមមាន១០៨នាក់ ប៉ុន្តែឈានដល់វេលាថ្ងៃត្រង់នេះ មានការកែប្រែមកនៅត្រឹមតែ៥នាក់ប៉ុណ្ណោះ បើប្រៀបធៀបកាលពីម្សិលមិញ។ នេះបើតាមការផ្សាយរបស់ AFP។
  ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ថា រថយន្តដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជូនលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប្រគល់ទៅឱ្យលោកស្រី Kim Yo-jong ប្អូនស្រីលោកគីម និងលេខាធិការបក្សពលករកូរ៉េ លោក Pak Jong-chon នៅថ្ងៃទី១៨ ខែកុម្ភៈ។ លោកស្រី Kim Yo-jong បានជំនួសមុខបងប្រុសរបស់ខ្លួនថ្លែងអំណរគុណដល់លោក ពូទីន។    «អំណោយនេះ ជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស រវាងមេដឹកនាំទាំងពីរ ក៏ដូចជាសក្ខីកម្មនៃទំនាក់ទំនងដ៏ល្អបំផុត»។ KCNA បានដកស្រង់សម្តីលោកស្រី Kim Yo-jong ។    KCNA មិនបានបង្ហោះរូបថត ឬព័ត៌មានលម្អិតអំពីរថយន្តនោះទេ ហើយគេមិនដឹងថារថយន្តនេះ ត្រូវបានដឹកជញ្ជូនពីរុស្ស៊ី ទៅកូរ៉េខាងជើង ដោយរបៀបណាដែរ។ រថយន្តដែលប្រធានាធិបតីរុស្ស៊ី បានផ្តល់ឱ្យមេដឹកនាំកូរ៉េខាងជើង គឺជាអំណោយសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។    ក្នុងដំណើរទស្សនកិច្ចនៅស្ថានីយអវកាស Vostochny របស់រុស្ស៊ី ក្នុងនៅខែកញ្ញា ឆ្នាំ២០២៣ លោកពូទីនបានបង្ហាញរថយន្តប្រភេទ Aurus Senat មួយគ្រឿងទៅលោកគីម។ មេដឹកនាំរុស្ស៊ី ក៏បានណែនាំឱ្យលោកគីម នៅពេលដែលលោក គីម ជុងអ៊ុន ទៅទស្សនាអង្គុយលើរថយន្ត ដែលរស្ស៊ីផលិតដោយផ្ទាល់ផង។    យ៉ាងណាមិញ អំណោយរថយន្តទំនើបមួយនេះ អាចជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលហាមការផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបឱ្យកូរ៉េខាងជើង។ បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង រុស្ស៊ី គួរតែមានការទទួលខុសត្រូវ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយឈប់បំពានច្បាប់អន្តរជាតិ៕
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលអំណោយរថយន្តមួយគ្រឿងផលិតនៅរុស្ស៊ី ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ហាញពីចំណងទំនាក់ទំនងពិសេស រវាងមេដឹកនាំទាំងពីរ។ យ៉ាងណាមិញ កូរ៉េខាងត្បូង បានអះអាងថា អំណោយមួយនេះ អាចជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ។