text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  នេះជាការចាប់ផ្តើម នៃយុទ្ធនាការទ្រង់ទ្រាយធំមួយ កម្រិតទូទាំងប្រទេស របស់ក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិកមួយនេះ ក្នុងការបង្កើតឱកាសការងារ និងវិនិយោគសម្រាប់ទីផ្សារដីធ្លីដល់បងប្អូននៅទូទាំងប្រទេសកម្ពុជា ក្រោមប្រធានបទ «បណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់»។    អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានថ្លែងនៅក្នុងសិក្ខាសាលាកាលពីថ្ងៃសុក្រទី ២៤ កក្កដាឆ្នាំ ២០២០ ថា ខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រដែលមានសក្តានុពល ប្រហាក់ប្រហែលទីក្រុងសិនជិន នៃខេត្តក្វាងទុង ប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងកំពង់ផែ និងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេស ដ៏ល្បីល្បាញលើពិភពលោក។ អ្នកស្រីបន្តថា អំណោយផលនេះ រួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់ របស់រដ្ឋាភិបាលកម្ពុជា បានទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន។    អ្នកស្រីថ្លែងថា ខេត្តព្រះសីហនុនាពេលអនាគត អាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិ ដូចសិនជិន ហើយនេះជាអ្វីដែលបងប្អូន ក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ ហើយនេះក៏ជាឱកាស ដែលបងប្អូនគួរចាប់យកអាជីពនេះ ដើម្បីក្លាយជាអ្នកឯកទេសដីធ្លី ប្រចាំខេត្តព្រះសីហនុ»។ អ្នកស្រីបន្តថា អាជីពក្នុងវិស័យដីធ្លីមានឱកាសល្អ ដោយសារកម្ពុជា ជាប្រទេសមានការអភិវឌ្ឍន៍លឿន ហើយទទួលបានកំណើនវិនិយោគបរទេសជាប្រចាំ។ អ្នកស្រីបញ្ជាក់ថា៖«បន្ទាប់ពីខេត្តព្រះសីហនុទៅ ក្រុមហ៊ុនយើងនឹងធ្វើកម្មវិធីនៅទូទាំង ១៤ ខណ្ឌនៅភ្នំពេញ និង២៤ ខេត្តនៅទូទាំងប្រទេសដើម្បីផ្តល់ឱកាសការងារ និងវិនិយោគដល់បងប្អូននៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា»។    កម្មវិធីដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រទី ២៤ កក្កដា បានធ្វើឡើងនៅសណ្ឋាគារ Sokha Beach Resort Sihanouk Ville ដែលមានវាគ្មិនជំនាញ ៤រូប សុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងភាពជាអ្នកដឹកនាំ។ វាគ្មិនទាំងនោះរូមមាន អ្នកស្រីហ្គ្រែស រចនី លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment និងលោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំក្រុងព្រះសីហនុ។    ថ្លែងក្នុងវេទិកានេះ កាលពីថ្ងៃសុក្រ លោក ច្រឹក សុខនីម ប្រធាន CVEA បានលើកឡើងថាខេត្តព្រះសីហនុ ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេលបីឆ្នាំចុងក្រោយនេះ សំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់។     លោកបន្តថា៖«សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុ ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត»។ លោកបន្តថា៖«នៅពេលក្រុមហ៊ុន Century 21 Zillion Holding អាចចូលរួមបង្កើតអ្នកជំនាញ [ឯកទេសដីធ្លី] ឲ្យកាន់តែច្រើន ក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ ការផ្តល់សេវាអចលនវត្ថុ ក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត»។    សិក្ខាសាលា បណ្តុះជំនាញឯកទេសខាងវិស័យដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding កាលពីថ្ងៃសុក្រ ២៤ កក្កដានេះ មានការចូលរួមពីអ្នកស្រលាញ់ការងារ ក្នុងវិស័យអចលនទ្រព្យដល់ទៅជិត ២០០ នាក់ ហើយអ្នកចូលរួមភាគច្រើន បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាអ្នកឯកទេសដីធ្លី ប្រចាំតំបន់ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Century 21 Zillion Holding។   លោក ព្រាប កុល ដែលបានចូលរួមក្នុងនាមជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលនេះបានជំរុញដល់អ្នករស់នៅក្រុងព្រះសីហនុ ឱ្យចូលរួមការងារជាមួយ Century 21 Zillion Holding ដោយបញ្ជាក់ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមានម៉ាកយីហោអន្តរជាតិ និងមានកេរ្តិ៍ឈ្មោះល្អ។     លោកថ្លែងថា៖«ក្រុមហ៊ុនដែលមានយីហោដើម ពីសហរដ្ឋអាមេរិក ចាត់ទុកជាក្រុមហ៊ុនដែលមានកាលីបខ្ពស់ មានកេរ្តិ៍ឈ្មោះល្អ ហើយមានការទទួលស្គាល់ជាសកល ដែលនេះបងប្អូនអាចមានឱកាសល្អបំផុត នៅពេលនេះ គ្រាន់តែចុះឈ្មោះក្លាយទៅជាអ្នកឯកទេសដីធ្លី ប្រចាំតំបន់ នៅតាមឃុំ សង្កាត់ដែល បងប្អូនឈរជើង»។ លោកបន្តថា៖«ចូលរួមជាមួយក្រុមហ៊ុន អន្តរជាតិមួយយ៉ាងខ្ពស់ ហើយបានឱកាសទៅចរចា ជាមួយម្ចាស់ទ្រព្យតម្លៃរាប់លានដុល្លារ ដែលប្អូននឹងអាចបង្កើនប្រាក់ចំណូលរាប់ម៉ឺន ទៅតាមបទពិសោធន៍ និងសមត្ថភាព»។   លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថាអាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពមួយ ដែលអាចជួយឱ្យសម្រេចបានភាពជោគជ័យក្នុងជីវិតហើយអ្នកចូលរួមក្នុងអាជីពនេះ គួរពិចារណាផ្តោតលើទីផ្សារឱ្យជាក់លាក់ និងយល់ច្បាស់ពីតំបន់ដែលខ្លួនប្រកបរបរ។    លោកថ្លែងថា៖«ការដែលផ្តោតលើទីផ្សារដីធ្លីនេះ ព្រោះដីជាធនធានដែលកម្រ។ ម្យ៉ាងវិញទៀត ទីផ្សារដីធ្លីនេះវាទូលាយ សម្រាប់តម្រូវការវិនិយោគ ដូចជាតម្រូវការដីសម្រាប់ការវិយោគលើលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងដីសម្រាប់ការធ្វើកសិកម្មជាដើម»៕    បន្ទាប់ពីការរៀបចំកម្មវិធីដោយជោគជ័យនៅភ្នំពេញ និងខេត្តព្រះសីហនុ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding នឹងបន្តធ្វើដំណើរទៅគ្រប់បណ្តាខេត្តទាំងអស់ នៅទូទាំងប្រទេស ដើម្បីរៀបចំកម្មវិធីនេះ។ សម្រាប់គោលដៅបន្ទាប់  បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News នឹងផ្សព្វផ្សាយជម្រាបជូនដំណឹងជាមុន៕  (អត្ថបទពាណិជ្ជកម្ម)   
ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលកំពុងរីកចម្រើនខាងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ ត្រូវបានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ជ្រើសរើសជាខេត្តដំបូងគេបង្អស់បន្ទាប់ពីភ្នំពេញដើម្បីរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់។
ការលេងល្បែងលាក់កន្សែង គឺអាចហាត់ព័ន្ធខ្លួន ឲ្យមានស្មារតីរឹងប៉ឹង និងរហ័សរហួន។ លើសពីនេះទៀត ល្បែងប្រភេទនេះ ក៏អាចធ្វើឲ្យអ្នកលេងរឹតតែមានប្រាជ្ញាវាងវៃជាងមុន ព្រមទាំងបង្ហាត់ពួកគេ ឲ្យមានទម្លាប់ក្នុងការប្រុងស្មារតីជានិច្ច ថែមទៀត។   បើអ្នកបានដឹងពីរបៀបនៃការលេងល្បែងលាក់កន្សែង នោះអ្នកនឹងសម្គាល់ឃើញថា អ្នកចូលរួមលេងគ្រប់រូប មិនអាចធ្វេសប្រហែង ឬភ្លេចខ្លួនបានឡើយ។ ពួកគេគ្រប់គ្នា ត្រូវយកចិត្តទុកដាក់រៀងៗខ្លួន ក្នុងអំឡុងពេលនៃការលេងល្បែងនេះ។     ការលេងល្បែងលាក់កន្សែង គឺតម្រូវឲ្យអ្នកចូលរួមលេង អង្គុយច្រហោង ជាវង់មូល។ បន្ទាប់មក មានមនុស្សម្នាក់ក្រោកចេញទៅក្រៅវង់ដោយកាន់កន្សែង  ហើយដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ងាកក្រោយ ឬលូកដៃទៅក្រោយ ជាដាច់ខាត។    ខណៈពេលនៃការរត់ក្រឡឹងជុំវិញនោះ អ្នកកាន់កន្សែង តែងលួចមើលអ្នកអង្គុយជានិច្ច។ នៅពេល អ្នករត់នោះសង្កេតឃើញអ្នកណាម្នាក់ ដែលអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែងនៅពីក្រោយខ្នងអ្នកនោះភ្លាម ។ បន្ទាប់មក អ្នកដែលលួចដាក់កន្សែងក្រោយខ្នងអ្នកអង្គុយនោះ ក៏រត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឲ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកដល់ម្ដងទៀត ហើយចាប់យកកន្សែងបានមុន គេចាត់ទុកអ្នកលាក់នោះជាអ្នកឈ្នះ។ ដូច្នេះ អ្នកលាក់កន្សែង មានអំណាចរើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយបន្ទាប់មក គេក៏យកកន្សែងលាក់តទៅទៀត។    ប៉ុន្តែ បើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងនៅពីក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់ នោះគេចាត់ទុកអ្នកអង្គុយជាអ្នកឈ្នះ។ ដូច្នេះអ្នកអង្គុយ មានអំណាច ក្រោកឡើង ហើយដេញគក់អ្នកលាក់នោះវិញ។ តែបើអ្នកលាក់រត់ទៅដល់កន្លែងចន្លោះ ដែលជាទីតាំងសម្រាប់អង្គុយ នោះអ្នកកាន់កន្សែង មិនអាចគត់គេបានទៀតទេ។   ដូច្នេះ យើងសង្កេតឃើញថា អ្នកចូលរួមលេងល្បែងលាក់កន្សែង ត្រូវផ្តោតអារម្មណ៍គ្រប់ពេល ដោយមិនត្រូវ ធ្វេសប្រហែងបន្តិចឡើយ។ បើពុំដូច្នេះទេ អ្នកដែលភ្លេចខ្លួន ហើយមិនដឹងថាគេលាក់កន្សែងពីក្រោយខ្នង ប្រាកដជាត្រូវគេយកកន្សែង ដេញវាយខ្នងមិនខាត៕ ប្រភព៖ សៀវភៅ ល្បែងប្រជាប្រិយខ្មែរ
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង ដែលពលរដ្ឋកម្ពុជា តែងលេងកម្សាន្ត ដើម្បីបំបាត់ការហត់នឿយ ពីការងារប្រចាំថ្ងៃ។ ជាងនេះទៀត ល្បែងលាក់កន្សែង តែងតែត្រូវបានយកមកលេង ក្នុងរដូវចូលឆ្នាំផងដែរ។ ផលប្រយោជន៍នៃល្បែងមួយនេះ គឺការដាស់តឿនមនុស្សឲ្យមានស្មារតីប្រុងប្រយ័ត្ន ជាប់ជានិច្ច។
នាយ គ្រឿន ថាក្នុងចំណោម អ្នកបញ្ចេញមតិយោបល់រាប់រយនាក់ ដែលបានជេរប្រមាថលោក គឺមានតែអ្នកបញ្ចេញមតិយោបល់ម្នាក់គត់ ដែលធ្វើឱ្យលោកយល់តម្លៃពិតរបស់ខ្លួនឯង ហើយប្ដេជ្ញាឈប់ផ្សាយល្បែង និងស្រាបៀ។   «មូលហេតុដែលខ្ញុំឈប់ផ្សាយទាំងស្រា ទាំងល្បែងនេះ ដោយសារតែមាន Comment (ការបញ្ចេញមតិយោបល់) របស់បងប្រុសតែម្នាក់គត់ ក្នុងចំណោមបងប្អូនដែល Comment ជេរខ្ញុំរាប់រយនាក់។ គាត់ថា គាត់ស្រឡាញ់ខ្ញុំ គាត់គាំទ្រខ្ញុំ ប៉ុន្តែគាត់មិនចង់ឱ្យខ្ញុំផ្សាយល្បែង។ គាត់និយាយតែប៉ុណ្ណឹង គឺខ្ញុំសម្រេចចិត្តថា ឈប់ធ្វើបណ្ដោយ»។ នេះជាការអះអាងរបស់នាយ គ្រឿន ក្នុងឃ្លីបវីដេអូ ជិត៧នាទី ដែលបានផ្សាយនៅថ្ងៃទី១៣ កុម្ភៈ។   លោក សារឿន ដែលជាអ្នកកំប្លែងមុខស្ងួតនោះ បានសុំបញ្ចប់កិច្ចសន្យាជាមួយ វេបសាយកម្សាន្តនៅពាក់កណ្ដាលទី ក្រោយមានការមិនពេញចិត្តពីមហាជន។ លោកក៏បានអរគុណវេបសាយកម្សាន្ត ដែលបានយោគយល់ និងមិនប្ដឹងលោក។   ទឹកប្រាក់ដែលបានពីការផ្សាយល្បែងនេះ លោកថា ខ្លួនទទួលបានខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែលោកព្រមបោះបង់ចោល ដើម្បីឱ្យសាធារណជនសប្បាយចិត្ត។   មិនត្រឹមតែល្បែងឡើយ សូម្បីស្រាបៀ ដែលតារាកំប្លែងរូបនេះ នឹងទទួលបានប្រាក់ខ្ទង់ម៉ឺនដុល្លារដែរនោះ ក៏លោកប្រកាសឈប់ផ្សាយដែរ។ និយាយទាំងទឹកមុខស្រងូតស្រងាត់ នាយ គ្រឿន ដែលតែងតែនាំអារម្មណ៍មហាជនសប្បាយរីករាយនោះ បានអះអាងថា ខ្លួនគ្រាន់តែជាកម្ទេចនៃអ្នកសិល្បៈមួយរូប ប្រសិនសាធារណជនមិនពេញចិត្ត លោកក៏យល់ព្រមឈប់ធ្វើ។ ជាមួយការប្ដេជ្ញាចិត្តនេះ នាយ គ្រឿន បានពោលថា លុយ អាចប្រើលោកបាន ប៉ុន្តែមិនអាចទិញក្បាលលោកបានទេ។    «ខ្ញុំមិនមែនជាតារាគំរូអ្វីទេ គ្រាន់តែថាបើបងប្អូនមិនសប្បាយចិត្ត តើយើងនៅផ្សាយធ្វើអីទៀត? សុខចិត្តថា មានអ្វីស៊ីហ្នឹងទៅ។ ធ្វើអ្វីបានប៉ុណ្ណា យកប៉ុណ្ណឹងទៅ។ សំខាន់ពាក់ព័ន្ធជាមួយល្បែងនេះ១ និងស្រានេះ២ គឺខ្ញុំឈប់ផ្សាយមួយជីវិត»។ នេះជាសម្ដីរបស់តារាកំប្លែងមុខស្ងួត។    នាយគ្រឿន បានបន្តរៀបរាប់ថា កាលពី១០ឆ្នាំមុន នៅពេលចូលសិល្បៈដំបូងៗ លោកក៏ធ្លាប់ទទួលផ្សាយស្រាដែរ។ កាលនោះក៏មានសាធារណជនរិះគន់ លោកក៏ឈប់ផ្សាយ។ អស់រយៈពេល៧ទៅ៨ឆ្នាំហើយ ដែលលោកមិនផ្សាយស្រា តែដោយសារលោកបានឃើញតារាកំពូលល្បីៗ ដែលសាធារណជនពេញចិត្ត និងគាំទ្រ បាននាំគ្នាផ្សាយស្រាបៀនោះ ទើបលោកសម្រេចចិត្តផ្សាយស្រាឡើងវិញ នារយៈពេល២ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែពេលនេះ លោកបានប្ដេជ្ញាចិត្តដាច់ស្រឡះ ថានឹងឈប់ផ្សាយស្រារហូត។   លោក ចែម សារឿន បានសូមការអភ័យទោស ពីសាធារណជន ចំពោះកំហុសឆ្គង។ ឆ្លៀតក្នុងឱកាសនោះ លោកបានស្នើដល់សាធារណជន កុំជេរម្ដាយលោក ព្រោះគាត់មិនដឹងរឿងអ្វីទេ។ និយាយដល់ត្រង់នេះ ច្រមុះនាយគ្រឿនកាន់តែក្រហម ហាក់បង្ហាញអារម្មណ៍សោកសង្រេង ចំពោះកំហុសអចេតនារបស់ខ្លួន តែមិនគួរណាមានអ្នកនិយាយប៉ះពាល់ដល់អ្នកមានគុណខ្លួនឡើយ។    «ម៉ែខ្ញុំគាត់ប្រាប់ហើយ កូនឯងទៅណាក៏ដោយ ឱ្យបានសុខ ឱ្យមានគេស្រឡាញ់ចូលចិត្ត កុំមានជម្លោះ កុំឱ្យមានសត្រូវ យើងបានសុខ គេបានសុខ។ ហើយបើខ្ញុំបានសុខ បងប្អូនមិនបានសុខ ខ្ញុំមិនធ្វើទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយ គ្រឿន។   បើទោះបីជាមានគេជេរប្រមាថលោក និងម្ដាយក្ដី ក៏នាយគ្រឿន មិនតបតវិញឡើយ។ សម្រាប់នាយគ្រឿន ការឈ្លោះគ្នា រវាងខ្មែរនិងខ្មែរ មិនមានប្រយោជន៍ឡើយ ពោលគឺមានការវិនាសជាតិឯងទៅវិញ។   ជាចុងក្រោយនាយ គ្រឿន ដាស់តឿនសាធារណជនបែបនេះ៖«ខ្ញុំផ្សាយខ្ញុំបានលុយ ប៉ុន្តែប្រយ័ត្នបងប្អូន បញ្ជាខ្លួនឯងមិនបានណា។ បងប្អូនខ្លះប្រមាថខ្ញុំ ជេរខ្ញុំ ថាខ្ញុំផ្សាយល្បែង ប៉ុន្តែសំខាន់បងប្អូន ប្រយ័ត្នហាមឃាត់ខួរក្បាលខ្លួនឯងមិនបាន ទៅលេងល្បែង ព្រោះចង់បានលុយគេ។ ប្រយ័ត្នវិនាសខ្លួនឯង ខ្ញុំអត់ដឹងទេ។ បើខ្ញុំឈប់ផ្សាយ ក៏មានគេផ្សាយច្រើនដែរ នៅទូទាំងប្រទេស គ្រប់ច្រកល្ហកដដែល»៕ 
ភ្នំពេញ៖ តារាកំប្លែងទឹកមុខស្ងួត លោក ចែម សារឿន ហៅ នាយគ្រឿន ដែលទទួលរងការរិះគន់ធ្ងន់ធ្ងរ ក្រោយលោកបានផ្សាយពីល្បែងតាមអនឡាញ តាមរយៈបទចម្រៀងនោះ បានសម្រេចចិត្តឈប់ផ្សាយល្បែងនិងស្រា អស់មួយជីវិត។ នាយ គ្រឿន សម្រេចបោះបង់ប្រាក់រាប់ម៉ឺនដុល្លារពីការផ្សាយល្បែងនេះ មិនមែនដោយសារតែពាក្យជេរប្រមាថ របស់សាធារណជនឡើយ ប៉ុន្តែដោយសារតែពាក្យអ្នកគាំទ្រមួយរូប។
  លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្លិបបាល់ទាត់វិសាខាបាននិយាយថា មានក្លិបជាច្រើននៅលីគកំពូល តែងតែបារម្ភរឿងទីលានខេត្តសៀមរាបពេលពួកគេជួបប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ ឬសូលទីឡូអង្គរ។ ប៉ុន្តែសម្រាប់ លោក កត្តាទីលានមិនចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់វិសាខានោះទេ សំខាន់ត្រូវចេះសិក្សានិងលេងតាមស្ថានភាពជាក់ស្តែងរបស់ទីលាន។    ជាមួយការអះអាងក្រុមដទៃអាចលេងបាន វិសាខាក៏អាចលេងបាន លោក ហុក សុជីវ័ន្ត រំពឹងថា វិសាខានឹងទទួលបានលទ្ធផលល្អពេលជួបជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរនៅចុងសប្តាហ៍នេះ។ លោកប្តេជ្ញាថា នឹងព្យាយាមធ្វើឲ្យបានល្អតាមតែអាចធ្វើទៅបានក្នុងការស្វែងរក៣ពិន្ទុ ទោះបីទីលានមានស្ថានភាពមិនសូវល្អក៏ដោយ។      «យើងមានចំណុចពិបាកដូចគ្នា ប៉ុន្តែអ្វីដែលគេអាចលេងបានយើងក៏អាចលេងបានដូចគ្នា។ ពាក់ព័ន្ធរឿងទីលានយើងត្រូវសិក្សាថាទីលានបែបនេះ យើងត្រូវលេងយ៉ាងម៉េច ព្រោះទីលាននីមួយៗវាមិនអាចស្អាត១០០ភាគរយដូចស្រុកគេនោះទេ។ ប៉ុន្តែយើងសង្ឃឹមថា អ្វីដែលគេធ្វើបានល្អយើងនឹងព្យាយាមធ្វើឲ្យបានល្អដូចគេ។ មានក្លិបជាច្រើនគេរអ៊ូរទាំរឿងទីលានពិបាក តែយើងនឹងព្យាយាមធ្វើតាមកាលៈទេសៈ ទោះទីលានពិបាកយើងនឹងព្យាយាមធ្វើឲ្យបានល្អ»។ លោក ហុក សុជីវ័ន្ត បានបញ្ជាក់ដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយវិសាខាយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-០ កាលពីសប្តាហ៍មុន។    ក្រុមវិសាខាត្រូវធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីជួបប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ សម្រាប់ជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៥នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ នាកីឡដ្ឋានខេត្តសៀមរាប។ នេះអាចចាត់ទុកជាជំនួបដ៏ជក់ចិត្តមួយប្រចាំសប្តាហ៍ ព្រោះក្រុមទាំងពីរសុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា សម្រាប់៤ប្រកួតកន្លងមកនេះ។ បច្ចុប្បន្នវិសាខាស្ថិតនៅលំដាប់ទី២មាន១០ពិន្ទុ ក្រោយឈ្នះ៣និងស្មើ១ ខណៈអង្គរថាយហ្គឺរស្ថិតនៅលំដាប់ទី៥មាន៨ពិន្ទុក្រោយឈ្នះ២ និងស្មើ២៕      
ស្របពេលមានក្លិបជាច្រើនរអ៊ូរទាំរឿងទីលានខេត្តសៀមរាបពេលជួបក្រុមមានមូលដ្ឋាននៅទីនោះ គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា ហាក់គ្មានការព្រួយបារម្ភឡើយពាក់ព័ន្ធបញ្ហាទីលាននេះ។ គ្រូបង្វឹករូបនេះបានបញ្ជាក់យ៉ាងខ្លីថា គេអាចលេងបាន វិសាខាក៏អាចលេងបានដូចគ្នា។ ក្រុមវិសាខាត្រូវប្រឈមមុខជាមួយអង្គរថាយហ្គឺរ ដែលជាក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នា សម្រាប់ជំនួបពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានសប្តាហ៍នេះ។
លោក ប្រាក់ សោភ័ណ បានក្លាយជាអភិបាលរងខេត្តនៅខែកុម្ភៈ ឆ្នាំ២០២២ ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវផ្ទេរតួនាទី និងតែងតាំងជាអគ្គារធិការដ្ឋាន នៃក្រសួងមហាផ្ទៃ។ ក្រៅពីតួនាទីជាអភិបាលរងខេត្ត លោក ប្រាក់ សោភ័ណ ដែលជាកូនប្រុសអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ក៏កាន់តួនាទីជាប្រធានសសយកខេត្តផងដែរ គឺបន្ទាប់ពីលោក ទៀ សីហា ជាប្រធានមុនឡើងជាអភិបាលខេត្តនៅចុងឆ្នាំ២០១៨៕
 លោក ប្រាក់ សោភ័ណ បានឡើងតំណែងពីអភិបាលរងខេត្ត ទៅជាអភិបាលខេត្តសៀមរាប បន្តពីលោក ទៀ សីហា ដែលក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែសីហា ក្រោយព្រះករុណាព្រះមហាក្សត្របានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាប់ផ្តើមពិភាក្សាគ្នាជុំវិញការប៉ះទង្គិចរវាងកងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានៅថ្ងៃពុធទី ៣០ ខែសីហា។ ក្រោយកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សាទាំង១៥ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សា និងអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងដែលកើតឡើងដោយសារការប៉ះទង្គិចគ្នារវាងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាដែរ។ ឯកអគ្គរាជទូតអង់គ្លេសលោក Matthew Rycroft បាននិយាយដូច្នេះថា៖«ពួកយើងបានថ្កោលទោសអំពើហិង្សាដែលកើតឡើង ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ពួកយើងក៏បានស្នើឲ្យភាគីទាំងសងខាងកាត់បន្ថយភាពតានតឹងដែរ»។ បើតាមទីភ្នាក់ងារព័ត៌មានAFP លោកRycroft បានបន្ថែមទៀតថា ទោះជាយ៉ាងនេះក្ដី ក្រុមប្រឹក្សាសន្តិសុខនៅតែគាំទ្រអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន។ បន្ថែមពីនេះក្រុមប្រឹក្សាសន្តិសុខក៏បានកោតសរសើរចំពោះដំណើរប្រជាធិបតេយ្យរបស់អ្នកស្រីពីចម្ងាយផងដែរ។ សហគមន៍អន្តរជាតិសង្ឃឹមផងដែរថា ដើម្បីសេចក្ដីសុខរបស់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ អ្នកស្រី អ៊ុង សាន ស៊ូជី អាចនឹងរកឃើញនូវដំណោះស្រាយដ៏ល្អដើម្បីសម្របសម្រួល និងកាត់បន្ថយភាពតានតឹងនេះដូចគ្នា។ តំណាងពិសេសរបស់អង់គ្លេសប្រចាំអង្គការសហប្រជាជាតិរូបក៏បានលើកឡើងពីអនុសាសន៍របស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ កូហ្វី អាណាន់ (Kofi Annan) ដែលបានស្នើឲ្យមានការបញ្ឈប់ការរឹតត្បិតភាពជាពលរដ្ឋ និងសេរីភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ាដើម្បីដោះស្រាយអំពើហិង្សារវាងភាគីសងខាងបាន។ គួរបញ្ចាក់ដែរថា អង់គ្លេសជាអ្នកផ្ដួចផ្ដើមឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិភាក្សាគ្នាពីហិង្សាប្រដាប់អាវុធនៅមីយ៉ាន់ម៉ានេះ។ ប៉ុន្តែមហាយក្សចិនដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខមួយដែរនោះបានប្រឆាំងការជ្រៀតជ្រែករបស់អង្គការសហប្រជាជាតិចូលក្នុងបញ្ហាដែលកំពុងកើតឡើងនេះផងដែរ។ សូមជម្រាបដែរថា ការប៉ះទង្គិចគ្នារវាងកងសន្តិសុខមីយ៉ាន់ម៉ានិងក្រុមសកម្មជនរ៉ូហ៊ីងយ៉ាកើតឡើងនៅថ្ងៃសុក្រសប្ដាហ៍មុនដែលបង្កឲ្យប្រជាជនយ៉ាងតិចណាស់១១០នាក់ស្លាប់ និងជនជាតិរ៉ូហ៊ីងយ៉ា១៨៥០០នាក់ផ្សេងទៀតរត់ភៀសខ្លួនទៅបង់ក្លាដែសទោះជាត្រូវបង់ក្លាដែសឃាត់ខ្លួន និងចាប់បញ្ចូនទៅវិញក្ដី៕
តាមការស្នើសុំរបស់អង់គ្លេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសអំពើហិង្សាកើតឡើងក្រោយប៉ះទង្គិចរវាងកងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ា។ សមាជិកក្រុមប្រឹក្សាសន្តិសុខដែលមានឥទ្ធិពលបំផុតនេះ ក៏បានស្នើឲ្យភាគីកាត់បន្ថយភាពតានតឹង ហើយគេរំពឹងថាលោកស្រី អ៊ុងសាន ស៊ូជីនឹងមានមានដំណោះស្រាយត្រឹមត្រូវដើម្បីបញ្ចប់បញ្ហានេះ។
  សហព័ន្ធខ្មែរកីឡាហែលទឹក នឹងចំណាយថវិកាចំនួន២លានដុល្លារ ដើម្បីជួសជុល និងស្តារអាងហែលទឹកពហុកីឡដ្ឋានឲ្យមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ។ ថវិកាដែលបានពីការឧបត្ថភាពរបស់ក្រុមហ៊ុនឯកជន និងដៃគូសហការនេះ ត្រូវចំណាយលើការទិញគ្រឿងបរិក្ខាបំពាក់ថ្មី និងការពង្រីកអាងហែលទឹក និងអាងលោតទឹក។ ចំនួននេះ មិនទាន់បូកបញ្ចូលនឹងថវិកា ដែលគ្រោងចំណាយលើសម្ភារហាត់ប្រាណ និងសម្ភារផ្សេងៗនោះទេ។ នេះបើតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។     នាពិធីក្រុងពាលីបើកការដ្ឋានជួសជុលនិងស្តារអាងហែលទឹកស្តាតអូឡាំពិកកាលពីថ្ងៃទី២៦ ខែតុលា លោក ស៊ុន ចាន់ថុល បានរៀបរាប់ដូច្នេះថា៖«អាងហែលទឹកយើងនេះបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៦៧ មកទល់ពេលម៉ាស៊ីនចម្រាញ់ទឹកនិងគ្រឿងបរិក្ខាមួយចំនួនខូចអស់ហើយ។ ពេលនេះយើងបើកការដ្ឋានស្តារអាងហែលទឹកនេះឡើងវិញ ឲ្យស្របតាមស្តង់ដារអន្តរជាតិថ្មី។ យើងរៀបចំនេះ គឺដើម្បីផ្តល់កន្លែងហ្វឹកហាត់សម្រាប់កីឡាករ បន្ថែមលើអាងហែលទឹកថ្មីនៅពហុកីឡដ្ឋានជាតិមរតកតេជោ»។     អាងហែលទឹកដែលគ្រោងជួសជុលថ្មីនេះ មានបណ្តោយ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ និងមាន១០ជួរ ខណៈអាងហែលទឹកចាស់មានបណ្តោយ៥០ម៉ែត្រ ទទឹង២១ម៉ែត្រ និងមាន៨ជួរ។ ចំណែកអាងលោតទឹកមានបណ្តោយ២៥ម៉ែត្រ និងទទឹង២០ម៉ែត្រ ខណៈពីមុនមានបណ្តោយ២១ម៉ែត្រ និងទទឹង២០ម៉ែត្រ។    រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនខាងលើបានបន្ថែមថា ក្រៅពីជួសជុល និងស្តារអាងហែលទឹកនិងលោតទឹកឡើងវិញ សហព័ន្ធនឹងសាងសង់អគារស្នាក់នៅ និងហូបចុកសម្រាប់កីឡាករ និងក្លិបហាត់ប្រាណ ដែលមានទំហំ១៨ម៉ែត្រគុណ១២ម៉ែត្រ។ «កីឡាហែលទឹកមិនមែនជាកីឡាធម្មតានោះទេ នៅប្រទេសគេ គេហាត់លើគោកច្រើនជាងហាត់ក្នុងទឹក។ គេហាត់លើកដុំដែក២ម៉ោង រីឯហាត់ក្នុងទឹកតែ១ម៉ោងកន្លះតែប៉ុណ្ណោះ។ កាលពីមុនយើងពុំមានកន្លែងហាត់សាច់ដុំនោះទេ ដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការប្រកួតប្រជែងជាប្រទេសជិតខាង»។ នេះជាការលើកឡើងបន្ថែមរបស់លោក ស៊ុន ចាន់ថុល។    ការដ្ឋានជួសជុលនិងស្តារអាងហែលទឹកឡើងវិញនេះ នឹងចាប់ផ្តើមដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ដោយគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩។ ក្នុងដំណាក់កាលសាងសង់ កីឡាករកីឡាការិនី ដែលធ្លាប់ប្រើអាងហែលទឹកនេះជាទីតាំងហ្វឹកហាត់ ត្រូវប្តូរទៅហ្វឹកហាត់នៅអាងហែលទឹកថ្មីក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។    គិតត្រឹមឆ្នាំ២០១៨ អាងហែលទឹកពហុកីឡដ្ឋានជាតិបានដាក់ឲ្យដំណើរការអស់រយៈពេល៥១ឆ្នាំហើយ។ អាងហែលទឹកនេះ ជាស្នាដៃរបស់បិតាស្ថាបត្យករកម្ពុជា គឺលោក វណ្ណ ម៉ូលីវណ្ណ ក្រោយការផ្តួចផ្តើមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានសាងសង់ឡើងចន្លោះពីឆ្នាំ១៩៦១-១៩៦៥៕     
សហព័ន្ធខ្មែរកីឡាហែលទឹក កាលពីថ្ងៃទី២៦ តុលា បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានជួសជុល និងស្តារឡើងវិញអាងហែលទឹកពហុកីឡដ្ឋានជាតិ ដើម្បីជួលជុល និងផ្លាស់ប្តូរបរិក្ខាថ្មីឲ្យស្របតាមស្តង់ដារអន្តរជាតិ។ ការដ្ឋាននេះគ្រោងបញ្ចប់ក្នុងរយៈពេល៨ខែខាងមុខ ដោយចំណាយថវិកាប្រមាណ២លានដុល្លារ ដែលជាជំនួយរបស់វិស័យឯកជន។ ក្រៅពីនេះ ក៏មានការសាងសង់ក្លិបហាត់ប្រាណ អគារស្នាក់នៅ និងកន្លែងបរិភោគអាហារផងដែរ។
  បើមើលពីចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ក្នុងឆ្នាំ២០១៨ គឺមានចំនួន ១៨លានដុល្លារប៉ុណ្ណោះ។ ទោះនៅតិច តែទំហំនេះបានបង្ហាញពីការកើនឡើង។ លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ដូច្នេះថា៖«ពួកយើងអត់ពេញចិត្តសោះ ទោះបីមានកំណើនតាំងពី ២លានដុល្លារ ហើយក្នុងរយៈពេល៥ឆ្នាំ កើនដល់ ១៨លានដុល្លារ ព្រោះគោលដៅយើងឆ្នាំ២០១៨ ចង់បាន២០លានដុល្លារ។ យើងរកឃើញចំណុចខ្វះខាត ដែលត្រូវកែលម្អឡើងវិញ»។   មានការផ្ដល់យោបល់ថា រដ្ឋាភិបាលគួរយកចំណូលវិស័យរ៉ែ ទៅទ្រទ្រង់វិស័យណាមួយ ឬវិស័យមួយចំនួន ឲ្យច្បាស់តែម្ដង ពោលគឺក្នុងរ៉ែ ដាក់សម្រាប់ចិញ្ចឹមណាមួយឲ្យចំតែម្ដង។ ប៉ុន្តែដោយទំហំចំណូលនៅតិច លោក ប៉េង ណាវុធ ប្រាប់ថាធ្វើបែបនេះមិនទាន់អាចទៅរួចទេ។ «ចំណូលដ៏តិច ទន្ទឹមនឹងតម្រូវការដ៏ច្រើន តើយើងយកទៅបែងចែកដូចម្ដេច? ឧទាហរណ៍ថា ១៨លានដុល្លារនេះដាក់ចូលក្នុងវិស័យអប់រំទាំងអស់ដើម្បីជួយវិស័យអប់រំ, ចុះសុខាភិបាលរបៀបម៉េច ហេដ្ឋារចនាសម្ព័ន្ធរបៀបម៉េច? ដូចនេះទឹកប្រាក់តិចតួចណឹងដាក់ចូលកញ្ចប់ថវិកាជាតិ ហើយបែងចែក។ តែបើឧទាហរណ៍ថាចំណូលរ៉ែមួយកន្លែងមានមួយរយពីរលានដុល្លារ នោះទើបយើងអាចយកទៅធ្វើយ៉ាងម៉េច»។   មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលរូបនេះអះអាងថា ក្រសួងប្រឹងប្រែងឲ្យការប្រមូលចំណូលវិស័យរ៉ែ គឺធ្វើឡើងប្រកបដោយតម្លាភាព។ «តែយ៉ាងណាក៏ដោយការខិតខំរបស់ក្រសួងរ៉ែ គឺការប្រមូលចំណូល និងចំណាយ ប្រកបដោយតម្លាភាព»។ ម្យ៉ាងទៀត លោក ប៉េង ណាវុធ ឲ្យដឹងបន្ថែមថា ក្រសួងរ៉ែកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដាក់ចំណូលពន្ធពីអាជីវកម្មរ៉ែ ឲ្យដាច់ដោយឡែកពីចំណូលពន្ធដទៃទៀត ដើម្បីឲ្យមើលឃើញទំហំចំណូលវិស័យរ៉ែកាន់តែធំជាងនេះ។ បានសេចក្ដីថា ចំណូលមិនមែនសារពើពន្ធ ដូចជាកម្រៃសេវាកម្មសាធារណៈ អាជ្ញាបណ្ណ សួយសារ គឺមួយផ្នែកហើយ តែឲ្យមើលឃើញចំណូលពន្ធថាបានប៉ុន្មានទៀត។   ងាកមកការរួមចំណែករបស់វិស័យរ៉ែ ក្នុងសេដ្ឋកិច្ចជាតិវិញ។ បើតាមឯកសារធ្វើបទបង្ហាញរបស់អ្នកជំនាញនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ដែលយកប្រភពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  វិស័យរ៉ែត្រូវបានប៉ាន់ស្មានថាមានទំហំ ១,៨ភាគរយនៃ GDP (ប្រហែលរង្វង់ ៤០០លានដុល្លារ) ។ របាយការណ៍បង្ហាញថា ទោះបីការរួមចំណែកនេះមានទំហំតិចតួច តែទំហំនេះកំពុងកើនឡើង ដោយត្រឹមឆ្នាំ២០១៣ ការរួចំណែកនេះនៅក្រោម១ភាគរយនៅឡើយនៃ GDP ។   ការវិនិយោគក្នុងសកម្មភាពអាជីវកម្មរ៉ែ ក្នុងចន្លោះឆ្នាំ២០១៣-២០១៧ គឺមានតែឆ្នាំ២០១៦ ដែលស្ទុះឡើងខ្លាំង ១០២លានដុល្លារ និងឆ្នាំ២០១៤គឺ ៥៤លានដុល្លារ  ក្រៅពីនេះតិចតួចប៉ុណ្ណោះ។ ទឹកប្រាក់ទាំងនោះភាគច្រើនពីដាក់ចូលក្នុងរោងចក្រផលិតស៊ីងម៉ង់ត៍ ការរុករករ៉ែមាស និងការរករកប្រេងនៅប្លុកA ។ តែដល់ឆ្នាំ២០១៨ ទំហំវិនិយោគត្រូវប៉ាន់ស្មានថាមានទំហំរហូតដល់ ១៥០លានដុល្លារ ហើយត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់តាមរយៈការបញ្ចេញទុនក្នុងអាជីវកម្មបូមប្រេងប្លុកA  អាជីវកម្មទាញរ៉ែមាស រោងចក្រស៊ីម៉ង់ត៍ និងសកម្មភាពអាជីវកម្មរ៉ែផ្សេងទៀត។   អត្ថប្រយោជន៍ពីវិស័យរ៉ែ ត្រូវបានជឿជាក់ថានឹងចាប់ផ្ដើមហុចផលខ្លាំងពីឆ្នាំ២០១៩ ពិសេសទៅលើសន្ទុះថវិកាជាតិ។ លោក ម៉េង សក្ដិធារ៉ា ឲ្យដឹងថា រដ្ឋាភិបាលបានចាត់ទុកចន្លោះពេលឆ្នាំ២០១៩-២០២៣ ជារយៈពេលប្រមូលផលពីវិស័យរ៉ែ ព្រោះគម្រោងធំៗខ្នាតឧស្សាហកម្មនឹងចាប់ផ្ដើមទាញយកផល។    «បើយើងរាប់ពី២០១៩ ដល់២០២៣ ក្រសួងរ៉ែបានចាត់ទុកជាអាណត្តិប្រមូលផល ដោយសារជាអាណត្តិចាប់ផ្ដើមឧស្សាហកម្មធំៗ ក្នុងនោះរួមមានការចម្រាញ់រ៉ែមាសរតនគិរី និងមណ្ឌលគិរី ការបូមប្រេងឆៅ ហើយអាចមានឧស្សាហកម្មគីមីប្រេងកាតមួយចំនួនបន្ទាប់ពីការបូមប្រេងនោះ ព្រមទាំងការងាកមកប្ដូរប្រភពអគ្គិសនី ដែលពឹងផ្អែកលើវារីអគ្គសនី និងនាំចូលពីគេ ប្រហែលជាក្នុងអាណត្តិនេះយើងជំរុញថាមពលអគ្គសនីដើរឧស្ម័នធម្មជាតិ ហើយរោងចក្រស៊ី ម៉ង់ក៏ដើរពេញសមត្ថភាពផងដែរ»។ លោក ម៉េង សក្ដិធារ៉ា ថ្លែងបែបនេះ។   គម្រោងទាំងនេះនឹងជំរុញសន្ទុះប្រាក់ចំណូលក្នុងថវិកាជាតិ ក៏ដូចជាពង្រីកការរួមចំណែករបស់វិស័យរ៉ែក្នុងសេដ្ឋកិច្ចជាតិកាន់តែធំ។ ប្រយោជន៍សំខាន់ជាងគេ គឺសេដ្ឋកិច្ចទាំងមូល ពោលគឺលើសពីពន្ធអាករសួយសារ។ ប៉ុន្តែការចាប់យកអត្ថប្រយោជន៍ទូទៅឲ្យបានធំធេងនេះ ហាក់មិនច្បាស់លាស់នោះទេ។ លោក សក្ដិធារ៉ា លើកឡើងដូច្នេះថា៖«ដើម្បីឲ្យផលប្រយោជន៍វាធំធេង លើសពីចំណូលពន្ធដារ គឺទាល់តែយើងជំរុញការប្រើប្រាស់ទំនិញសេវាឲ្យបានច្រើន ព្រោះថាពេលចាប់ផ្ដើមដំបូង ដោយសារប្រទេសយើងនៅខ្វះខាតធនធានមនុស្ស និងគ្រឿងឧស្សាហកម្មសម្រាប់គាំទ្រវិស័យរ៉ែ យើងនាំចូលច្រើនណាស់។ ឧទាហរណ៍ការចាប់ផ្ដើមផលិតកម្មប្រេងដំបូង គឺការផ្គត់ផ្គង់ទំនិញសេវា ជំនាញ គឺពីក្រៅប្រទេសទាំងអស់។ យើងផ្គត់ផ្គង់លើសេវាកម្មផ្សេងៗតិចតួចប៉ុណ្ណោះ»។    លោកបន្តដូច្នេះទៀតថា៖«បើយើងរៀបចំផ្នែកធនធានមនុស្ស និងឧស្សហកម្មគាំទ្របានល្អ ក្រោយឆ្នាំ២០២៣ ទើបយើងទទួលបានផលល្អ តែបើមិនដូច្នោះទេបានផលមិនពេញលេញទេ»។   គួរបញ្ជាក់ថា នៅថ្ងៃទី២ខែមេសា អង្គការ Oxfam បានរៀបចំវេទិកាអភិបាលវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជាលើកទី៧ស្ដីពីទស្សនវិស័យរ៉ែ ប្រេង និងឧស្ម័នឆ្នាំ២០១៩ និងអនាគត» ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនអាជីវកម្មរ៉ែ អ្នកសេដ្ឋកិច្ច និងតំណាងសហគមន៍។ តាមរយៈវេទិកានេះ តំណាងសហគមន៍បានលើកឡើងពីកង្វល់របស់ខ្លួនជុំវិញផលប៉ះពាល់ជីវភាពរស់នៅរបស់ខ្លួនពីគម្រោងខួងរ៉ែ ដូចជាខូចខាតបរិស្ថាន បាត់បង់ដើមឈើសម្រាប់យកជ័រជាដើម។ តែយ៉ាងណាក្រុមហ៊ុនអាជីវកម្មរ៉ែ ដែលជាអ្ននអនុវត្តផ្ទាល់ ចូលរួមក្នុងវេទិកានេះមានតិចតួចប៉ុណ្ណោះ ដែលពិបាកធ្វើឲ្យបញ្ហាផ្សេងត្រូវបានដោះស្រាយ។ លោកស្រី លឹម សូលីន នាយិកាប្រចាំប្រទេសអង្គការOxfam បានជំរុញឲ្យស្ថាប័ន និងអ្នកពាក់ព័ន្ធ ត្រូវធ្វើឲ្យគម្រោងអាជីវកម្មរ៉ែនៅកម្ពុជាទាំងអស់ ត្រូវតែមានតម្លាភាព និងគណនេយ្យភាព។ ព្រមជាមួយគ្នាលោកស្រីជំរុញឲ្យភាគីទាំងបី រដ្ឋាភិបាល ក្រុមហ៊ុន និងប្រជាពលរដ្ឋ ត្រូវតែជជែក ស្ដាប់កង្វល់ និងរកដំណោះស្រាយឲ្យបានសមស្របជុំវិញការអនុវត្តគម្រោងរ៉ែតាមតំបន់នីមួយៗ។   រដ្ឋាភិបាលបានបង្កើតគោលនយោបាយជាតិស្ដីពីធនធានរ៉ែរយៈពេល១០ឆ្នាំ ២០១៨-២០២៨ ហើយដែលក្រសួងរ៉ែបានផ្សព្វផ្សាយចាប់ពីចុងឆ្នាំមុននេះ។ គោលនយោបាយនេះសំដៅលើរ៉ែ ដែលមិនមែនប្រេងនិងឧស្ម័ន ហើយធ្វើការតម្រង់ទិសការគ្រប់គ្រងវិស័យរ៉ែឲ្យមានចីរភាព ដោះស្រាយផលប៉ះពាល់ និងប្រមូលចំណូលឲ្យមានប្រសិទ្ធភាព៕  
ភ្នំពេញ៖ ទឹកដីកម្ពុជាត្រូវបានអ្នកពាក់ព័ន្ធអះអាងថាមានសក្ដានុពលលើវិស័យរ៉ែ។ ប៉ុន្តែដោយកង្វះសមត្ថភាព និងលទ្ធភាព ការទាញយកផលប្រយោជន៍ចូលថវិកាជាតិ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល នៅមានកម្រិតតិចតួចនៅឡើយ ឬនិយាយឲ្យចំកម្ពុជាបានផលតិចតួចនៅឡើយពីវិស័យនេះក្នុងពេលកន្លងមក។ ដោយការបើកឲ្យក្រុមហ៊ុនបរទេសវិនិយោគ ពិសេសការចាប់ផ្ដើមទាញយកផលកម្រិតឧស្សាហកម្មចាប់ពីចុងឆ្នាំ២០១៩ ចំណូលថវិកាជាតិពីវិស័យរ៉ែនឹងស្ទុះឡើង ប៉ុន្តែចំពោះការទាញយកប្រយោជន៍សេដ្ឋកិច្ចធំធេងពីសម្បត្តិទាំងនេះ គឺអាស្រ័យការបណ្ដុះបណ្ដាលពលកម្មជំនាញ និងបង្កើតផលិតផល-សេវាពាក់ព័ន្ធសម្រាប់ផ្គត់ផ្គង់អាជីវកម្មរ៉ែនីមួយៗឲ្យបានច្រើនបំផុត ដើម្បីជំនួសឲ្យការនាំចូលលើសលុបដូចសព្វថ្ងៃ។
យ៉ាងណាមិញ ខ្ញុំមានរូបមន្តជួយសង្គ្រោះការលូតលាស់របស់សក់មួយប្រភេទដែលអាចធ្វើឲ្យសក់ដុះឡើងវិញយ៉ាងអស្ចារ្យ។ គ្រឿងផ្សំ៖     ប្រេង Castor Oil ២ស្លាបព្រាបាយ     ទឹកឃ្មុំ ១ស្លាបព្រាបាយ     ស៊ុតលឿង ១គ្រាប់ របៀបធ្វើ៖ 1.    ចូរលាយគ្រឿងផ្សំទាំងអស់ក្នុងចានគោមមួយ ហើយកូរវាឲ្យសប់ល្អ។ អ្នកប្រហែលជាត្រូវការបន្ថែមគ្រឿងផ្សំទាំងអស់ខាងលើមួយទ្វេរជាពីរហើយបើសិនជាសក់វែង។ 2.    ចូរលាបល្បាយខាងលើលើស្បែកក្បាល និងឬសក់ ឲ្យបានសប់ល្អ ហើយចាំលាបលើសក់ថែមទៀត។ 3.    ចូរប្រើមួកសម្រាប់ពាក់ងូតទឹកគ្របពីលើ ហើយទុកចោល ២ ទៅ៤ម៉ោងចាំលាងជម្រះវិញ៕ ចូរចាំថា ចូរធ្វើបែបនេះយ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។ អ្នកនឹងឃើញលទ្ធផលនៅរយៈពេល ២ខែក្រោយ៕ ត្រួតពិនិត្យដោយ www.health.com.kh
តើនរណាខ្លះដែលមិនចង់បានសក់ភ្លឺរលោង ក្រាស និងស្រស់ស្អាតនោះ? មានមនុស្សជាច្រើនបានចំណាយលុយច្រើនលើផលិតផលថែរក្សាសក់។ មានកត្តាមួយចំនួនដែលប៉ះពាល់ទៅលើស្ថានភាពនៃការលូតលាស់របស់សក់ដូចជា សុខភាពទូទៅ ហ្សែន និងកត្តាបរិដ្ឋាន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នៅព្រឹកថ្ងៃទី១ខែកុម្ភៈនេះ សម្តេច ហ៊ុន សែន បានលើកឡើថា តំណែងត្រឹមរដ្ឋលេខាធិការ គួរតែផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី ដាក់សំណើទៅកាន់ព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ ចេញព្រះរាជក្រឹត្យតែងតាំងតែម្តង ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភានោះទេ។ នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖«រដ្ឋលេខាធិការនេះ មិនគួរត្រូវបានបោះឆ្នោតចេញពីសភាទេ។ ទុកឲ្យនាយករដ្ឋមន្ត្រី ថ្វាយសំណើទៅព្រះមហាក្សត្រ តែងតាំង [រដ្ឋលេខាធិការ] ដោយព្រះរាជក្រឹត្យបានហើយ...»។ បច្ចប្បន្ន រដ្ឋធម្មនុញ្ញ បានចែងថា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រួមទាំងរដ្ឋលេខាធិការផងដែរ គឺជាសមាជិករដ្ឋាភិបាល។ ដោយសារតែ រដ្ឋធម្មនុញ្ញ ចាត់ទុករដ្ឋលេខាធិការ ជាសមាជិករដ្ឋាភិបាល ដូច្នេះការតែតាំងរដ្ឋលេខាធិការ ត្រូវទាមទារឲ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាមុនសិន មុននឹងថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រឹត្យ តែងតាំងជាផ្លូវការ។ កាលពីចុងឆ្នាំ២០១៧ រដ្ឋាភិបាល បានបង្កើតក្រុមការងារជំនាញមួយ ដើម្បីសិក្សាពីរដ្ឋធម្មនុញ មុននឹងឈានទៅដល់ការធ្វើវិសោធនកម្ម។ សមាសភាពភាគច្រើននៃក្រុមការងារជំនាញនេះ សុទ្ធតែជាឥស្សរជន ដែលមានជំនាញផ្នែកច្បាប់ ដោយក្នុងនោះ រួមមាន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន ព្រមទាំងអនុប្រធាន៣រូប និងសមាជិក៨រូប។ នេះជាលើកទី៩ហើយ ដែលរដ្ឋធម្មនុញ្ញកម្ពុជា នឹងត្រូវបានធ្វើវិសោធនកម្ម។ ចាប់តាំងឆ្នាំ១៩៩៣មក រហូតដល់ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មចំនួន៨លើកហើយ៕ អត្ថបទទាក់ទង   តំណែងរដ្ឋលេខាធិការ អាចលែងជាសមាជិករដ្ឋាភិបាល
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២0១៨ ដើម្បីពិភាក្សាពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បំភ្លឺថា បំណងធំបំផុតនៃការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ គឺដើម្បីដកតំណែងរដ្ឋលេខាធិការ ចេញពីសមាជិករដ្ឋាភិបាល ដើម្បីឲ្យក្បាលម៉ាស៊ីនដឹកនាំក្នុងរដ្ឋាភិបាល កាត់តែរួមតូច។
បន្ទាប់ពីដំណើរការយ៉ាងជោគជ័យ នៅរោងភាពយន្តទីមួយនៅAEON១,សាខាទី២ នៅខេត្តសៀមរាប និងសាខាទី៣ នៅផ្សារទំនើប Soriyaនោះ Major Cineplex បានសម្រេចចិត្តពង្រីកជំនួញ ដោយបង្កើតសាខាបន្ថែមដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងដើម្បីទាក់ទាញអតិថិជនថ្មីនៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ រោងភាពយន្ត Major Cineplex by smart សាខាផ្សារទំនើបអ៊ីអនសែនសុខ បានបើកដំណើរការសាកល្បងចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ សាខាថ្មីនេះ មានសាលបញ្ចាំងភាពយន្តរហូតដល់ទៅ៨ ដែលអាចកៅអីទទួលភ្ញៀវមកទស្សនារហូតដល់ ២០៨៥កៅអី។ នៅសាខាមួយនេះ មានសាល VIP ដែលមានបានបំពាក់គ្រែគេងធំទូលាយ មានភាពងាយស្រួលបត់បែន និងមានផ្ដល់សេវាកម្មអាហារ និងភេសជ្ជៈ ដល់កន្លែងអង្គុយតែម្ដង ដែលមាន       លក្ខណៈពិសេសតម្រូវគ្រប់ជាតិសាសន៍។ កាន់តែពិសេស រោងភាពយន្ត Major Cineplex by smart សាខាផ្សារទំនើបអ៊ីអនសែនសុខ មានសាល Cambodia IMAX បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដែល មិនមានរោងភាពយន្តច្រើនទេ នៅលើពិភពលោកដែលអាចមានសាលនេះ។ អ្នកទស្សនាភាពយន្តក្នុងសាល Cambodia IMAX នឹងមានអារម្មណ៍ថា ដូចចូលខ្លួនទៅក្នុងភាពយន្ត ដោយសារសំឡេង និងរូបភាពត្រជាក់ភ្នែក បង្កើតឡើងដោយអេក្រង់យក្សរបស់ Cambodia IMAX ដែលតម្រូវឲ្យមានម៉ាស៊ីនបញ្ចាំងកុនធំ២ រួមគ្នាដំណើរការ។ Major Cineplex by smart បានក្លាយជារោងភាពយន្តលក្ខណៈអន្តរជាតិ និងមានស្ដង់ដារជាងគេនៅក្នុងប្រទេសកម្ពុជា ព្រមទាំងតម្លៃសមរម្យ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍មួយឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងជាដៃគូពាណិជ្ជកម្មរបស់រោងភាពយន្ត បានផ្ដល់នូវការបញ្ជុះតម្លៃពិសេស ដោយអ្នកទស្សនាចំណាយត្រឹមតែ ១ដុល្លារ សម្រាប់ភាពយន្ត 2D និង ២ដុល្លារ សម្រាប់ភាពយន្ត 3D រៀងរាល់ថ្ងៃអង្គារ និងថ្ងៃពុធ។ មិនត្រឹមតែប៉ុណ្ណោះ ដៃគូសហការយើង ក្រុមហ៊ុន khmer Beverages ក៏បានផ្ដល់ជូនការបញ្ចុះតម្លៃពិសេស រាល់ការទស្សនាភាពយន្តរៀងរាល់ថ្ងៃសុក្រ។ រាល់ការជាវនូវផលិតផលរបស់ក្រុមហ៊ុនខ្មែរ khmer Beverages អតិថិជននឹងទទួលបានការបញ្ចុះតម្លៃជារៀងរាល់ថ្ងៃនៅសាល Cambodia IMAX។ លើសពីនេះទៅទៀត ធនាគារPrince ក៏បានផ្ដល់ជូនការបញ្ចុះតម្លៃ ៥០ភាគរយ គ្រប់ប្រភេទសំបុត្រកុន នៅគ្រប់សាខាទាំងអស់ របស់រោងភាពយន្ត Major Cineplex by smart។ ម្យ៉ាងវិញទៀត ចំពោះតម្លៃសំបុត្រដ៏សមរម្យ និងការប្រូម៉ូសិនពិសេសនេះ អាចធ្វើទៅបានអាស្រ័យដោយ អ្នកឧបត្ថម្ភធំ Smart Xiata ដែលជាអ្នកគ្រាំទ្រធំជាងគេ របស់រោងភាពយន្តយើង។ ចំពោះរាល់អ្នកឧបត្ថម្ភផ្សេងទៀត ក៏ដើរតួរយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមផ្ដល់ឲ្យអ្នកទស្សនារបស់រោងភាពយន្ត។ អ្នកឧបត្ថម្ភមានដូចជា Khmer Beverage, Coca Cola, True Money, CP, Honda, Dutch Mill, Western Union, Unilever, Redbull និង Lion។ ការចូលរួមរបស់ដៃគូសហការ បានធ្វើឲ្យតម្លៃសំបុត្រ ស្ថិតនៅក្នុងតម្លៃទាប ជាមួយនឹងគុណភាពនៃសេវាកម្មខ្ពស់ ដែលធ្វើឲ្យអតិថិជនទាំងអស់នឹងទទួលបាន៕ (អត្ថបទពាណិជ្ជកម្ម)
នៅថ្ងៃទី២០ ខែសីហា រោងភាពយន្ត Major Cineplex by smart បានបើកដំណើរសាខាថ្មីបន្ថែមទៀត កន្លែងបោះបូលីង(Cambodia BLU O) ដែលស្ថិតនៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ។ ឆ្លៀតឱកាសក្នុងពិធីសម្ពោធសាខាថ្មីនេះ រោងភាពយន្ត Major Cineplex ក៏បានប្រកាសពីដៃគូសហការរបស់ខ្លួនផងដែរ នោះគឺក្រុមហ៊ុន Smart Axiata ដោយទទួលសិទ្ធិភ្ជាប់ឈ្មោះជាមួយរោងភាពយន្ត Major Cineplex by smart) ក្រុមហ៊ុន Khmer Baverage ដោយទទួលសិទ្ធិភ្ជាប់ឈ្មោះជាមួយកន្លែងបោះប៊ូល Cambodia BLU O និងសាលបញ្ចាំង Cambodia IMAX និងធនាគារ Prince ដោយទទួលសិទ្ធិភ្ជាប់ឈ្មោះជាមួយសាលបញ្ចាំងប្រភេទ Prince VIP។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីការងារសំខាន់ៗ ដែលសហភាពអឺរ៉ុប បានជំរុញ ជាពិសេសលើវិស័យកសិកម្ម។ សំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរពីសម្តីរបស់លោកឯកអគ្គរដ្ឋទូត ដូច្នេះថា៖«សហភាពអឺរ៉ុប បានជួយវិស័យកសិកម្ម ដែលនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ»។ លោក George Edgar ក៏បានលើកឡើងពីការជួយលើវិស័យបម្រែបម្រួលអាកាសធាតុផងដែរ ដោយលោក យល់ថា កម្ពុជា ជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ។ លើសពីនេះ លោក ថែមទាំងអះអាងថា សភាពអឺរ៉ុប នឹងបន្តជួយលើវិស័យព្រៃឈើ។ លោក George Edgar ជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននឹងលោក ត្រូវផុតអាណត្តិ និងចាកចេញពីកម្ពុជា នាពេលខាងមុខ។ លោក បានធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា រយៈពេល៤ឆ្នាំមកហើយ៕ 
សហភាពអឺរ៉ុប នឹងប្រកាសផ្តល់ជំនួយជាង១០០លានដុល្លារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ សម្រាប់វិស័យជលផលនៅកម្ពុជា។ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងពីការផ្តល់ជំនួយនេះ ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
  ក្រុមដែលដឹកនាំដោយគណបក្ស GERB ដែលមានទស្សនៈកណ្ដាលស្ដាំនិយមរបស់លោកអតីតនាយករដ្ឋមន្ត្រី Boyko Borissov បានឈ្នះសំឡេងឆ្នោត ២៦,៥% នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ចំណែកឯក្រុមកំណែទម្រង់និយមមានទំនោរទៅរកបស្ចិមប្រទេសដែលដឹកនាំដោយគណបក្ស We Continue the Change (PP) ទទួលបានសំឡេងឆ្នោត ២៤,៩%។ នេះបើយោងតាមលទ្ធផលបឋមដែលផ្អែកលើសន្លឹកឆ្នោតរាប់រួចចំនួន៩៦%។   គណបក្សជាតិនិយម Revival ដែលជាគណបក្សគាំទ្រប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ស្ថិតក្នុងលំដាប់ទី ៣ ដោយទទួលបានសំឡេងឆ្នោត ១៤,៤% ដោយកើនចំនួនប៉ុន្មានភាគរយពីការបោះឆ្នោតកាលពីខែតុលាឆ្នាំមុន។   គណបក្សចលនាដើម្បីសិទ្ធិនិងសេរីភាព (MRF) របស់ជាតិសាសន៍តួកគីស្ថិតក្នុងចំណាត់ថ្នាក់ទី ៤ ដោយទទួលបានសំឡេង ១៣% ហើយគណបក្សសង្គមនិយមប៊ុលហ្គារី (Bulgarian Socialist Party (BSP)) ដែលជាគណបក្សបន្តវេនពីគណបក្សកុម្មុយនីស្ត (Communist Party) ដ៏មានឥទ្ធិពលពីមុន ទទួលបានសំឡេងគាំទ្រ ៩%។   ការជាប់គាំងនយោបាយអូសបន្លាយនៅក្នុងប្រទេសប៊ុលហ្គារី ដែលបណ្ដាលមកពីគំនុំផ្ទាល់ខ្លួនក្នុងចំណោមមេដឹកនាំនៃក្រុមគណបក្សធំៗទាំងពីរ បានបង្ខំប្រទេសប៊ុលហ្គារីឱ្យពន្យារពេលរួចហើយនូវកាលបរិច្ឆេទគោលដៅសម្រាប់ការប្រើប្រាស់ប្រាក់អឺរ៉ូ ហើយប្រទេសនេះនៅមិនទាន់អនុម័តលើសំណើច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២៣ នៅឡើយទេ។   ភាពស្រពិចស្រពិលនេះក៏បានប៉ះពាល់ផងដែរដល់លទ្ធភាពរបស់ប្រទេសប៊ុលហ្គារីនៅក្នុងការប្រើប្រាស់ថវិកាសហភាពអឺរ៉ុបសម្រាប់ការរើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ហើយអ្នកវិភាគនិងអ្នកបោះឆ្នោតខ្លាចថា លទ្ធផលច្របូកច្របល់នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅទីបំផុតអាចឈានទៅដល់ការបោះឆ្នោតមួយលើកទៀតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ៕  
ប្រទេសប៊ុលហ្គារីត្រៀមលក្ខណៈសម្រាប់ការចរចាយូរនិងលំបាកអំពីការបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីមិនមានគណបក្សណាមួយឈ្នះដាច់នៅក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភា ដែលនេះគឺជាលើកទី ៥ ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការអន្តជាតិការងារ(ILO) រួមជាមួយដៃគូ និងវិស័យឯកជន នឹងរៀបចំវគ្គបណ្តុះបណ្តាលពីសហគ្រិនភាពមួយដែលជាប៉ុនប៉ងជាផ្លូវការដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេសស្តីពី «សិក្ខាសាលាធុរកិច្ចអនុវត្តជាក់ស្តែងដ៏ធំបំផុត»។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧ ព្រឹក រហូតដល់ម៉ោង១រសៀល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។  កម្មវិធីនេះ គ្រោងកៀរគរយុវជនចូលរួមចំនួន៣ពាន់នាក់ ដែលមានអាយុចន្លោះចាប់ពី១៥ ទៅ ២៩ឆ្នាំ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធនាការរៀនធ្វើជំនួញ ឬGoBusiness17 មានសកម្មភាពសំខាន់ៗចំនួន៤ ដូចជា ទី១ ការប៉ុនប៉ងជាផ្លូវការ ដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេស(Guinness) ស្តីអំពីសិក្ខាសាលាធុរកិច្ចអនុវត្តន៍ជាក់ស្តែងដ៏ធំបំផុត។ ទី២. កិច្ចប្រជុំតុមូលស្តីពីភាពជាសហគ្រិនភាពដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការជាតិ អន្តជាតិ អង្គការដៃគូ អ្នកផ្តល់សេវាអប់រំ សហគ្រិនជោគជ័យ និងភាគីពាក់ព័ន្ធដទៃទៀត។ ទី៣. វីដេអូប្រកាសពីសេវាសាធារណៈ ដើម្បីលើកកម្ពស់ឱកាសសម្រាប់យុវជន ក្នុងការទទួលបាននូវការបណ្តុះបណ្តាល និងការគាំទ្រអំពីសហគ្រិនភាព។ និងទី៤. ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដល់យុវជន និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន ត្រូវបានរៀបចំឡើងដើម្បីបង្ហាត់យុវជនអភិវឌ្ឍសមត្ថភាព និងការយល់ដឹងពីសហគ្រិនភាព។  តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យុទ្ធនាការនេះ អាចបង្កើតបទពិសោធរៀនសូត្ររបស់យុវជនកម្ពុជា ដោយអភិវឌ្ឍគំនិត និងជំនាញ ដែលចាំបាច់ក្នុងការប្រែក្លាយគំនិតអាជីវកម្ម ទៅជាការវិនិយោគផ្នែកពាណិជ្ជកម្មមួយពិតប្រាកដ សម្រាប់ការបង្កើតការងារដោយខ្លួនឯង។ លោកបន្តថា តាមរយៈការបណ្តុះបណ្តាលអំពីសហគ្រិនភាព យុវជនអាចបង្កើនជំនាញទន់ ហើយជួយពួកគេឲ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ ឬការបង្កើតការងារដោយខ្លួនឯង បន្ទាប់ពីបញ្ចប់ការសិក្សា។  លោករដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងទៀតថា ព្រឹត្តិការណ៍នេះ ក៏អាចជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបំបែកកំណត់ត្រាពិភពលោកផងដែរ។ «ដូច្នេះខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់យុវជន ដែលមានចំណាប់អារម្មរណ៍ពីសហគ្រិនភាព ដើម្បីចុះឈ្មោះចូលរួមរៀនជំនាញថ្មីៗ ព្រមទាំងនាំមកនូវកិត្តិយសដល់ប្រទេសកម្ពុជាទាំងមូល»។  នេះជាការអំពាវនាវរបស់លោករដ្ឋមន្ត្រី។ កន្លងមកប្រទេសឥណ្ឌូនេស៊ីបានធ្វើយុទ្ធនាការ រៀបចំសិក្ខាសាលាដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេសរួចមកហើយ ដែលមានអ្នកចូលរួម១២៧០នាក់។ ការវាយតម្លៃកំណត់ត្រាពិភពលោកហ្គីណេសផ្អែកទៅលើមូលដ្ឋានបី ដោយទី ១ អ្នកចូលរួមមានចំនួនច្រើន ទី២ អ្នកចូលរួមសកម្ម  និងទី៣ កម្មវិធីប្រព្រឹត្តនៅពេលតែមួយ និងទីកន្លែងតែមួយ។ សូមបញ្ជាក់ថា កម្មវិធីនេះ ចូលរួមដោយសេរី និងអាចចុះឈ្មោះបានតាមរយៈ bit.ly/GoBusniness17 ឬតាមរយៈ  www.gobusniess17.com។ សម្រាប់អ្នកចុះឈ្មោះនឹងទទួលបានឯកសារសម្រាប់សិក្សា អាហារសម្រន់ និងភេសជ្ជៈ។ កម្មវិធីនេះផុតកំណត់ថ្ងៃចុះឈ្មោះនៅទី២០ ខែសីហា ឆ្នាំ២០១៧ ។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង ០៨១ ៩៦០ ៦០៨ ឬ ០៩៣ ៩៣៥ ៦៤០ ៕
ក្រសួងអប់រំធ្វើយុទ្ធនាការរៀនធ្វើជំនួញ ឬGoBusiness17 ដើម្បីបង្កើនការយល់ដឹងរបស់យុវជនកម្ពុជាអំពីសហគ្រិនភាព ស្របពេលដែលក្រសួងបញ្ចូលការអប់រំសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ។ ម្យ៉ាងវិញទៀត យុទ្ធនាការនេះ ក៏មានបំណងដើម្បីបំបែកកំណត់ត្រាពិភពលោកផងដែរ។ 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ការផ្លាស់ប្តូរទីផ្សារបន្លែទៅជាយក្រុង គឺជារឿងល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង និងគ្រប់គ្រងគុណភាពបន្លែផ្លែឈើមានប្រសិទ្ធិភាព។ ក៏ប៉ុន្តែ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនគាំទ្រការលុបបឹងតាមោក ដែលជាបឹងធម្មជាតិខ្នាតធំចុងក្រោយនៅរាជធានីភ្នំពេញ ដើម្បីបង្កើតផ្សារបន្លែទេ។   «ការរក្សាបឹងធម្មជាតិចុងក្រោយនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងរាជធានី ដើម្បីសោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅភ្នំពេញ»។ នេះជាការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន។   ជាមួយគ្នានេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឲ្យរាជរដ្ឋាភិបាលពិចារណាឡើងវិញ ដោយយកចិត្តទុកដាក់ និងមានទស្សនវែងឆ្ងាយក្នុងការសម្រេចលុបបឹងតាមោកផងដែរ។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងទៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញការលើកឡើងខាងលើនេះឡើយ។   ទាក់ទងនឹងករណីបឹងតាមោកនេះ រដ្ឋាភិបាល បានសម្រេចបង្កើតផ្សារថ្មីមួយ នៅបឹងតាមោក មានទំហំ២០ហិកតា។ ក្នុងលិខិតស្តីការគណៈរដ្ឋមន្ត្រី ដែលទើបបែកធ្លាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ការសម្រេចបង្កើតផ្សារថ្មីនេះ គឺក្នុងបំណងប្តូរផ្សារដើមគរទៅទីនោះវិញ ដោយយោងតាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អត្ថបទទាក់ទង   លោក នួន ផារ័ត្ន៖ អាជ្ញាធរគ្មានគម្រោងរុះរើផ្សារដើមគរ ឬតម្រូវឲ្យអាជីវករដូរទីតាំងឡើយ  ជុំវិញបញ្ហានេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បាននិយាយថា រដ្ឋបាលរាជធានីភ្នំពេញ គ្មានគម្រោងរុះរើផ្សារដើមគរទាំងស្រុង ហើយប្រគល់ឲ្យក្រុមហ៊ុនឯកជន វិនិយោគនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ មករា លោក នួន ផារ័ត្ន បាននិយាយដូច្នេះ៖«សូមបញ្ជាក់ឲ្យច្បាស់ថា រដ្ឋបាលរាជធានភ្នំពេញ មិនមានគោលបំណងរុះរើផ្សារដើមគរទេ។ បើមាន ដាច់ខាត យើងត្រូវតែពិគ្រោះយោបល់ជាមួយបងប្អូនអាជីវករទាំងអស់»។   អភិបាលរងរូបនេះ បកស្រាយថា អ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើនោះ គឺបង្កើតផ្សារថ្មីមួយ នៅបឹងតាមោក ដើម្បីឲ្យអាជីវករ លក់បោះដុំបន្លែផ្លែឈើ និង ធ្វើជាចំណតរថយន្ត។  លោក សង្កត់ធ្ងន់ថា គោលបំណងនៃការបង្កើតផ្សារថ្មី នៅបឹងតាមោក គឺដើម្បីសម្រួលចរាចរណ៍ និងការពារបរិស្ថាន។ លោក បន្ថែមថា កន្លងមក ការលក់បន្លែផ្លែឈើនិងរបស់ផ្សេងៗទៀត នៅតាមដងផ្លូវ ជាប់ផ្សារដើមគរ បានធ្វើឲ្យកកស្ទះចរាចរណ៍និងប៉ះពាល់ដល់បរិស្ថាន៕
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជំទាស់ការសម្រេចរបស់រដ្ឋាភិបាល ដែលអនុញ្ញាតិឲ្យមានការអភិវឌ្ឍលើគម្រោងបង្កើតផ្សារ និងចំណតរថយន្តនៅបឹងតាមោក ចំនួន២០ហិកតា កាលពីពេលថ្មីៗនេះ។ គណបក្សមួយនេះ ចាត់ទុកការលុបបឹងមួយផ្នែកនេះ គឺជាការធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សន្ទស្សន៍ទីក្រុងមានសុវត្ថិភាពបានសិក្សាលើទីក្រុងចំនួន៦០ជុំវិញពិភពលោក ដោយផ្ដោតលើលក្ខខណ្ឌចំនួនបួន គឺសន្តិសុខផ្ទាល់ខ្លួន, សន្តិសុខឌីជីថល, សន្តិសុខសុខាភិបាល និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ។ សន្តិសុខផ្ទាល់រាប់បញ្ចូលករណីអំពើហិង្សា, ភេរវកម្មនិយម និងឧក្រិដ្ឋ ឯសន្តិសុខឌីជីថលវាយតម្លៃលើការវាយប្រហារតាមប្រព័ន្ធអនឡាញ។ សន្តិសុខសុខាភិបាលគិតគូរដល់ការទទួលបានសេវាកម្មសុខភាព, មន្ទីរពេទ្យ ខណៈសន្តិសុខហេដ្ឋារចនាសម្ព័ន្ធផ្តោសុវត្ថិភាពអាគារ និងផ្លូវថ្នល់។ ខាងក្រោមនេះជាចំណាត់ទីក្រុងទីក្រុងមានសុវត្ថិភាពជាងគេទាំងដប់៖ ១.តូក្យូ, ជប៉ុន ទទួលបានពិន្ទុ៨៩,៨ ២.សិង្ហបុរី, សិង្ហបុរី ទទួលបានពិន្ទុ៨៩.៦៤ ៣.អូសាកា, ជប៉ុន ទទួលបានពិន្ទុ៨៨,៨៧ ៤.តូរ៉ុនតូ, កាណាដា ទទួលបានពិន្ទុ៨៧,៣៦ ៥.មែលប៊ន, អូស្ត្រាលី ទទួលបានពិន្ទុ ៨៧,៣ ៦.អាំស្ទែដាំ, ហូឡង់ ទទួលបានពិន្ទុ ៨៧,២៦ ៧.ស៊ីដនី, អូស្ត្រាលី ទទួលបានពិន្ទុ ៨៦,៧៤ ៨.ស្តុកហូម ស៊ុយអែត ទទួលបានពិន្ទុ ៨៦,៧២ ៩.ហុងកុង, ចិន ទទួលបានពិន្ទុ ៨៦,២២ ១០.ហ្ស៊ូរិច, ស្វ៊ីស ទទួលបានពិន្ទុ ៨៥,២៕
ទីក្រុងអាស៊ីចំនួនបីបានវ៉ាដាច់ទីក្រុងធំៗជាច្រើនលើពិភពលោកនៅក្នុងសន្ទស្សន៍ទីក្រុងមានសុវត្ថិភាពបំផុតលើពិភពលោកប្រចាំក្នុង២០១៧ ។ ទីក្រុងតូក្យូរបស់ជប៉ុនបានជាប់លេខរៀងទីមួយនៃសន្ទស្សន៍ នេះ ខណៈដែលទីក្រុងអាស៊ីពីរទៀត គឺសិង្ហបុរីជាប់លេខរៀងទីពីរ និងអូសាការបស់ជប៉ុនដដែលជាប់លេខរៀងទីបី។ ជាការកត់សម្គាល់ក្នុងចំណោមចំណាត់កំពូលទាំងដប់ គេមិនឃើញមានទីក្រុងរបស់អាមេរិកឡើយ។
  អាជ្ញាធរមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែមិថុនា បានចោទលោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់ដីមិនសមសម្រប។ គណៈកម្មការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា បានដាក់ពាក្យបណ្តឹងមួយចំនួន ប្រឆាំងនឹងអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ រួមទាំងមន្រ្តីរបស់លោកស្រីជាច្រើននាក់ផ្សេងទៀត។    «លោកស្រីត្រូវបានរកឃើញ កំហុសប្រព្រឹត្តអំពើពុករលួយដោយប្រើប្រាស់មុខតំណែងរបស់ខ្លួន»។ គណៈកម្មការប្រឆាំងអំពើពុករលួយ បានសរសេរបែបនេះ នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ដោយបន្ថែមថា លោកស្រី ស៊ូជី ត្រូវរងបទចោទដែលស្ថិតក្រោមមាត្រា ៥៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ។    បើតាមគណៈកម្មាការប្រឆាំងអំពើពុករលួយ លោកស្រី ស៊ូជី បានប្រើប្រាស់ដីចំនួនពីរកន្លែង មិនសមស្របសម្រាប់មូលនិធិ Daw Khin Kyi ដែលមានលោកស្រីជាប្រធានផ្ទាល់។ មិនតែប៉ុណ្នោះ គណៈកម្មការដដែលនេះ ក៏បានចោទលោកស្រីទទួលមាស និងលុយមួយចំនួនផងដែរ។ ប្រសិនគ្មានការប្រែប្រួលទេ សវនាការលោកស្រីស៊ូជី នឹងត្រូវបើកម្តងទៀត នៅសប្តាហ៍ក្រោយ។    យ៉ាងណាមិញ បទចោទខាងលើ ត្រូវបានមេធាវីរបស់អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ច្រានចោល។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Khin Maung Zaw មេធាវីរបស់លោកស្រីស៊ូជី បានអះអាងថា វាជារឿងមិនអាចប្រកែកបាន ដែលបទចោទទាំងនោះ មានពាក់ព័ន្ធជាមួយនយោបាយ ដើម្បីឃុំខ្លួន និងបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី។    ចាប់តាំងពីត្រូវយោធាទម្លាក់ចេញពីតំណែង អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានរងបទចោទជាច្រើន ដូចជា ទទួលសំណូក បំពានច្បាប់រក្សាការសម្ងាត់រដ្ឋ និងបះបោរជាដើម។ បើសិនបើតុលាការរកឃើញកំហុស អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ជាង ១០ឆ្នាំឯណោះ និងហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតផងដែរ។    សូមបញ្ជាក់ លោកស្រី ស៊ូជី ធ្លាប់ត្រូវបានឃុំនៅក្នុងផ្ទះច្រើនជាង ១៥ឆ្នាំ មុននឹងដោះលែងនៅក្នុងឆ្នាំ២០១០។ នៅក្នុងអំឡុងពេលឃុំខ្លួននោះ របបសឹកមីយ៉ាន់ម៉ា បានចោទលោកស្រីជាច្រើនករណី ប៉ុន្តែត្រូវទម្លាក់ចោលវិញ៕   
លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចោទពីបទពុករលួយ និងប្រើប្រាស់ដីមិនសមស្របអំឡុងពេលគ្រប់គ្រងមូលនិធិមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Global New Light of Myanmar នៅថ្ងៃទី១០ ខែមិថុនា។
  កាលពីដើមខែមីនា រដ្ឋាភិបាលរុស្ស៊ីបានប្រកាសបញ្ចូលរដ្ឋ និងដែនដី៤៨ បញ្ជីរដ្ឋអមិត្ត ដោយសាររដ្ឋទាំងអស់នេះសុទ្ធតែបានដាក់ទណ្ឌកម្មលើរុស្ស៊ី។ បញ្ជីនេះ រួមមានបណ្តារដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ អាម៉េរិក ជប៉ុន ស៊្វីស សិង្ហបុរី កូរ៉េខាងត្បូង និងន័រវេសជាដើម។   ថ្លែងនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលរុស្ស៊ីជាន់ខ្ពស់នៅថ្ងៃទី២៣ ខែមីនា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រកាសថា ការលក់ឧស្ម័នទៅបណ្តាប្រទេសដែលបានប្រព្រឹត្តសកម្មភាពអមិត្តមកលើរុស្ស៊ី នឹងត្រូវទូទាត់ជារូបិយវត្ថុរបស់រុស្ស៊ី។    «ជាការពិតណាស់ រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្របតាមបិរមាណ និងតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យាសម្រេចពីមុន»។ លោក ពូទីន អះអាងបែបនេះ ដោយបន្តថា ការផ្លាស់ប្តូរនេះប៉ះពាល់តែរូបិយវត្ថុដែលប្រើសម្រាប់ទូទាត់ ហើយដែលនឹងប្តូរទៅជាប្រាក់រូប្លិ៍ (ruble) វិញ។ មេដឹកនាំរុស្ស៊ីរូបនេះទុកពេលឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលរុស្ស៊ីមួយសប្តាហ៍ដើម្បីដោះស្រាយការផ្លាស់ប្តូរប្រតិបត្តិការលក់ឧស្ម័ននេះ។ ក្រុមហ៊ុនថាមពលរដ្ឋ Gazprom ក៏នឹងត្រូវផ្លាស់ប្តូរកិច្ចសន្យាទិញ-លក់ឧស្ម័នស្របតាមនឹងការប្រកាសនេះដែរ។   ចំណាត់ការនេះត្រូវបានសម្រេចឡើងដើម្បីជួយស្តារតម្លៃរូបិយវត្ថុរបស់រុស្ស៊ី ខណៈបណ្តាប្រទេសអឺរ៉ុបជាច្រើនរួមទាំងអាល្លឺម៉ង់នៅតែពឹងផ្អែកការផ្គត់ផ្គង់ថាមពលពីទីក្រុងមូស្គូ។ តម្លៃប្រាក់រូប្លិ៍របស់រុស្ស៊ីដែលធ្លាក់ចុះខ្លាំងដោយសារទណ្ឌកម្ម ក៏បានស្ទុះឡើងវិញក្រោយការប្រកាសនេះ បើធៀបនឹងតម្លៃប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។   យ៉ាងណាមិញ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck ប្រតិកម្មនឹងការប្រកាសរបស់រុស្ស៊ីថា ជាការបំពានលើកិច្ចសន្យា ហើយលោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបពីបញ្ហានេះ។ គិតត្រឹមថ្ងៃទី ២៧ ខែមករា ប្រហែល៥៨ភាគរយនៃការលក់ឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom ទៅកាន់អឺរ៉ុប និងប្រទេសផ្សេងទៀត ត្រូវបានទូទាត់ជាប្រាក់អឺរ៉ូ។ ក្នុងឆ្នាំ ២០២១ រុស្ស៊ីបាននាំចេញឧស្ម័នធម្មជាតិក្នុងតម្លៃប្រហែល៥៥,៥ពាន់លានដុល្លារទៅកាន់ប្រទេសផ្សេងៗទូទាំងពិភពលោក៕      
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៣ ខែមីនា ប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើមលក់ឧស្ម័នទៅប្រទេសដែលស្ថិតក្នុងបញ្ជីអមិត្តដោយទទួលយកតែរូបិយវត្ថុរបស់រុស្ស៊ីប៉ុណ្ណោះ។ ក្រោយការប្រកាសនេះ តម្លៃប្រាក់រូប្លិ៍របស់រុស្ស៊ីកើនឡើងភ្លាមៗ នៅលើផ្សារហ៊ុនក្រុងមូស្គូ។ ប៉ុន្តែអាល្លឺម៉ង់ដែលជាម៉ូយឧស្ម័នដ៏ធំរបស់រុស្ស៊ី ចាត់ទុកការធ្វើបែបនេះ ជាការបំពានលើកិច្ចសន្យា។
  កែវ សិលា បាននិយាយថា ការចេញអនុវត្តដំបូងរូបគេ បានជួបអ្នកសារព័ត៌មានកីឡាជាច្រើន ហើយក៏ជាពេលសម្រាប់រូបលោក ទទួលបានបទពិសោធន៍ថ្មី។ តាមរយៈវិស័យអ្នកសារព័ត៌មានកីឡា អ្នកចាំទីរូបនេះ ជឿថារូបគេ នឹងទទួលបានចំណេះដឹងផ្នែកកីឡាផ្សេងនានា ក្រៅពីបាល់ទាត់ ដែលជាអាជីពប្រចាំថ្ងៃ។   គួរបញ្ជាក់ កែវ សុខសិលា គឺជាអ្នកចាំទី ដែលបច្ចុប្បន្ន កំពុងបម្រើប្រកបអាជីពជាមួយក្លិបវិសាខា ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា (Cambodian Premier League)។  
កីឡាករ កែវ សុខសិលា បានចេញមកអនុវត្តការងារ ជាអ្នកសារព័ត៌មានកីឡា នៃអគ្គនាយកដ្ឋានកីឡា ដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍«អ្នកលេងគុន» គឺជាទីតាំងដំបូង សម្រាប់សម្រាប់អ្នកចាំទីក្រុមវិសាខា លើវិថីជាអ្នកសារព័ត៌មានរូបនេះ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោក អ្នកនាង តាមដានកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដូចតទៅ៖ លោក រំដួល ចិត្រា៖ នៅថ្ងៃនេះលោក បានដាក់លិខិតសុំលាលែងពីប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។ ដូច្នេះខ្ញុំជម្រាបសួរលោកថា តើអ្វីទៅដែលជាមូលហេតុធ្វើឲ្យលោក សម្រេចចិត្តលាលែងពីប្រធានគណបក្សនេះ? លោក ម៉ម សូណង់ដូ៖ តាមពិតខ្ញុំមានគំនិតចង់លាលែងចេញពីប្រធានគណបក្សម្ដងហើយ ប៉ុន្តែគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋមួយចំនួនចេះតែស្នើឲ្យខ្ញុំនៅបន្ត ទើបបានជាខ្ញុំនៅបន្ត។ តែក្រោយមកខ្ញុំក៏បានពិចារណាពីរ បីដង ឃើញថា បើពលរដ្ឋមិនគាំទ្រហើយ តើឲ្យខ្ញុំនៅបន្តទៀតធ្វើអ្វី។ ព្រោះយើងបង្កើតគណបក្សមក ដើម្បីពន្យល់ឲ្យពលរដ្ឋយល់ថា ហេតុអ្វីបានជាខ្ញុំមិនគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សទាំងនេះចេះតែឈ្លោះគ្នា ។ ហើយការបង្កើតគណបក្សនេះ យើងចង់ធ្វើជាគណបក្សជំហរកណ្ដាលមួយ ព្រោះយើងបង្កើតគណបក្សមកមិនមែនចង់តែបានកៅអីរដ្ឋសភាទេ តែចង់ដោះស្រាយបញ្ហាពលរដ្ឋ បញ្ហារបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន ដែលចេះតែឈ្លោះគ្នានេះ ។ ប៉ុន្តែនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់នេះ យើងឃើញថាពលរដ្ឋមិនគាំទ្រគណបក្សយើង ទើបខ្ញុំសម្រេចចិត្តលាលែងពីប្រធានគណបក្សនេះ។ លោក រំដួល ចិត្រា៖ តើការលាលែងចេញពីប្រធានគណបក្សនេះ អាចថាមកពីលោក អសមត្ថភាពដឹកនាំគណបក្ស? លោក ម៉ម សូណង់ដូ៖ ដូចខ្ញុំនិយាយអ៊ីចឹងថា យើងបង្កើតគណបក្សដើម្បីជួយដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋ យើងចង់ធ្វើជាគណបក្សជំហរកណ្ដាល ដើម្បីពន្យល់ពលរដ្ឋឲ្យយល់ តែពួកគេមិនយល់ពីអ្វីដែលយើងចង់ជួយពួកគេ។ ដូច្នេះទើបខ្ញុំគិតថា មានតែខ្ញុំត្រូវលាលែងពីប្រធានគណបក្ស ព្រោះបើទោះជាយើងចង់ជួយដោះស្រាយបញ្ហាពួកគេយ៉ាងណាក៏ដោយ ប៉ុន្តែពលរដ្ឋមិនគាំទ្រហើយ យើងប្រឹងទៅក៏វាអត់ប្រយោជន៍ដែរ ។ លោក រំដួល ចិត្រា៖ តើលោក មិនសោកស្ដាយទេ ដែលសម្រេចចិត្តលាលែងចេញពីប្រធានគណបក្ស? លោក ម៉ម សូណង់ដូ៖ ខ្ញុំសោកស្ដាយដែរ ព្រោះខ្ញុំប្រឹងប្រែងនេះ ដើម្បីប្រទេសជាតិ ដើម្បីពលរដ្ឋ ព្រោះខ្ញុំអាណិតពលរដ្ឋ ទើបខ្ញុំបង្កើតគណបក្ស ប៉ុន្តែពេលចូលទៅសាកល្បងនយោបាយនេះទៅវាអត់កើត។ តែឥឡូវនេះ ហាក់ដូចជាខ្ញុំមានភាពជោគជ័យមួយអ៊ីចឹង ព្រោះអ្វីដែលខ្ញុំមានគំនិត ខ្ញុំបានយកទៅអនុវត្តហើយ ហើយវាអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទទួលយក ឫមិនទទួលយកគំនិតខ្ញុំប៉ុណ្ណោះ។ ហើយបើមិនទទួលយកទេ វាគឺជាបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិតែប៉ុណ្ណឹង។ តែខ្ញុំក៏មិនសប្បាយចិត្តដែរ ព្រោះយើងឃើញអនាគតប្រទេសខ្មែរមិនល្អទេទៅថ្ងៃមុខ ពីព្រោះឈ្មួញបរទេស អ្នកត្រួតត្រានៅស្រុកខ្មែរទាំងអស់នេះ គេអភិវឌ្ឍន៍មិនមែនសម្រាប់អនាគតកូនចៅខ្មែរទេ គេអភិវឌ្ឍន៍សម្រាប់កូនចៅគេ ហើយអំពើពុករលួយនៅមិនទាន់អាចដោះស្រាយបានទេប៉ុន្តែបញ្ហានេះទុកឲ្យពលរដ្ឋដោះស្រាយជាមួយគណបក្សមានអាសនក្នុងរដ្ឋសភាទាំងពីរចុះ។ លោក រំដួល ចិត្រា៖ តើការលាលែងចេញពីប្រធានគណបក្សនេះ មើលទៅវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរផ្ទៃក្នុងគណបក្ស ដែលអាចឈានទៅដល់ការរំលាយគណបក្សដែរទេ? លោក ម៉ម សូណង់ដូ៖ ត្រង់ចំណុចនេះវាជារឿងមួយទៀត។ ព្រោះនេះជាកិច្ចការសាកល្បងចូលនយោបាយរបស់ខ្ញុំ ប៉ុន្តែឃើញថា ពលរដ្ឋមិនគាំទ្រ ហើយតើឲ្យខ្ញុំនៅបន្តទៀតធ្វើអ្វី! ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវធ្វើទៅតាមលក្ខន្តិកផ្ទៃក្នុងគណបក្ស ដែលតម្រូវឲ្យខ្ញុំត្រូវដាក់លិខិតលាលែង។ ហើយខ្ញុំដាក់លិខិតនេះទៅសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយឲ្យគេពិនិត្យទៅ បើគេចង់បន្តដំណើការគណបក្សទៅទៀតនោះ គេបន្តទៅទៀត។ ប៉ុន្តែបើសិនគេនឹកឃើញថា បើអត់ខ្ញុំ ពួកគេគ្មានសមត្ថភាពបន្តទៅទៀត ហើយគេមិនចង់បន្ត នោះគេហៅតំណាងមួយទៅសម្រេចបិទ ឬមិនបិទ វាលែងជារឿងរបស់ខ្ញុំទៀតហើយ ។ លោក រំដួល ចិត្រា៖ ជាសំនួរចុងក្រោយ ថាតើមើលទៅនៅក្នុងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានសមាសភាពមន្ត្រី ដែលអាចទ្រទ្រង់គណបក្សបានទេ បើអត់ពីលោកនោះ? លោក ម៉ម សូណង់ដូ៖ រឿងនេះខ្ញុំអត់អាចនិយាយបានទេ អ្នកណាអាចដឹកនាំបាន ឬមិនបាន គឺជារឿងរបស់ពួកគេ។ បើពួកគេចង់បន្តដំណើការបក្ស គឺពួកគេត្រូវពិគ្រោះយោបល់គ្នា ។ ហើយបើមានអ្នកណាមួយអាចជំនួសខ្ញុំ ដូចនេះពួកគេបន្តដំណើការទៀតទៅ ខ្ញុំអបអរសាទរ។ ប៉ុន្តែបើពួកគេចង់រំលាយគណបក្ស ពួកគេត្រូវអញ្ជើញសមាជិកអចិន្ត្រៃយ៍គណបក្សមកសម្រេច៕
លោក ម៉ម សូណង់ដូ បានសុំលាលែងពីតួនាទីជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ មូលហេតុដែលលោក ម៉ម សូណង់ដូ សម្រេចចិត្តលាលែងចេញពីគណបក្សនេះ ដោយសារលោកមើលឃើញថា ប្រជាពលរដ្ឋមិនគាំទ្រគណបក្សខ្លួន ដែលធ្វើឲ្យលោកអស់កម្លាំងចិត្តក្នុងការបន្តដំណើរនៅលើផ្លូវនយោបាយនេះ។
  មួយរយៈចុងក្រោយនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យមានការវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា ដើម្បីនាំចេញទៅកាន់បរទេស។ សម្ដេចមានចក្ខុវិស័យចង់ឱ្យកម្ពុជា ក្លាយជាអធិរាជចន្ទី លើពិភពលោក។      សម្ដេច ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី១៤ ខែមីនា នេះ ដូច្នេះ៖ «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី។ ឥឡុវ ស្វាយចន្ទី បានផលិតច្រើនជាងគេទាំងអស់។ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។»   សម្ដេច បន្ថែមថា វិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។ ជាក់ស្ដែង ស្វាយចន្ទី ដែលជាដំណាំសក្ដានុពល ទទួលបានការវិនិយោគតិចតួចប៉ុណ្ណោះ ស្របពេល កម្ពុជា ជាអ្នកផលិត និងចែកចាយគ្រាប់ស្វាយចន្ទីធំមួយ នៅទីផ្សារអន្តរជាតិ។ គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជា មានស្រាប់។   «ខ្ញុំបានមើលពិព័រណ៌នៅខេត្តកំពង់ធំថ្ងៃមុន។ ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។ នេះមិនទាន់គិត ចន្ទីកំពុងលូតលាស់ឡើងដែលមានប្រមាណ៧០ម៉ឺនហិកតា។ អ៊ីចឹង ថ្ងៃក្រោយទៅ ប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង ចន្ទី អាចចែកតាមទីផ្សារនៅលើពិភពលោកតែម្តង។ ប្រទេសណាក៏ត្រូវការ ជាពិសេសក្នុងវិស័យទេសចរណ៍ហ្នឹង ត្រូវការគ្រាប់ស្វាយចន្ទី»។ លោកនាយករដ្ឋមន្រ្តី ថ្លែងទាំងទឹកមុខរីករាយនៅក្នុងពិធី ពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១។    ក្រោយមានការចាប់អារម្មណ៍ខ្ពស់លើចន្ទីកម្ពុជា លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) សប្បាយចិត្តយ៉ាងខ្លាំង និងសង្ឃឹមថា វិស័យស្វាយចន្ទីកម្ពុជា មានភាពរីកចម្រើនទាំងការដាំដុះ និងការកែច្នៃ។ ប្រធានសសករូបនេះ គាំទ្រប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយស្វាយចន្ទីកម្ពុជា។  របាយការណ៍នាំចេញគ្រាប់ស្វាយចន្ទីរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២។ រូបថត៖ សសក «កម្ពុជា ត្រូវការរោងចក្រមិនតិចជាង៣០បន្ថែមទៀត ទើបអាចស្រូបទាញការទិញគ្រាប់ឆៅដែលខ្លួនផលិតបាន»។ លោក អួន ស៊ីឡុង ប្រាប់ ThmeyThmey25 តាមតេឡេក្រាមដូច្នេះ។    ស្វាយចន្ទីកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះថា គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពល្អ គ្រាប់ធំ និងមិនមានជំងឺ ដូចគ្រាប់ស្វាយចន្ទី ដែលនាំចូលពីអាហ្រ្វិក។ ប្រទេស ដែលសម្លឹងឃើញការវិនិយោគដំណាំស្វាយចន្ទីនៅកម្ពុជា មានចិន ឥណ្ឌា និងជប៉ុន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា សង្ឃឹមថា រដ្ឋាភិបាល នឹងផ្ដល់កម្ចីការប្រាក់ពិសេសនិងការលើកលែងពន្ធពិសេសសម្រាប់ម្ចាស់សហគ្រាសស្វាយចន្ទី និងកសិករ។  ប្រធានសមាគមស្វាយចន្ទីរូបនេះ ថ្លែងដូច្នេះ៖ «ប្រសិនបើយើងចង់ឱ្យវិស័យស្វាយចន្ទីដើរលឿន យើងលើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុក ជៀសជាងអ្នកវិនិយោគបរទេស។ យើងលើកទឹកចិត្តឱ្យ សេដ្ឋីៗ និងលោកឧកញ៉ាក្នុងស្រុក វិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងការនាំចេញ»។    លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាល បង្កើតជាឧទ្យានកសិឧហ្សាកម្មពិសេស ដើម្បីផ្ដល់អាទិភាពបន្ថែម ដល់ការកែច្នៃស្វាយចន្ទីកម្ពុជា។ ឧទ្យានកសិឧហ្សាកម្ម គឺជាបណ្ដុំរោងចក្រកែច្នៃ ផលិតផលកសិកម្មនៅក្នុងស្រុក។ ឬកែប្រែកសិករ ឱ្យក្លាយជាអ្នកកែច្នៃគ្រាប់ស្វាយចន្ទី លក់ឱ្យរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ យកទៅកែច្នៃតម្រូវស្ដង់ដារនាំចេញ»។    ជាមួយគ្នានេះ ក្នុងនាមជាប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ស្នើសុំឱ្យមានសេវាកម្មប្រឹក្សាបច្ចេកទេសដាំដុះ ដល់កសិករក្នុងមូលដ្ឋាន ដើម្បីឲ្យកសិករចំណាយតិច និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកចង់ឱ្យកសិករអាចកាត់បន្ថយថ្លៃដើមផលិត ដូចជាទឹក អគ្គសនី ភស្តុភាកម្ម។ ជាមួយគ្នានេះ លោក ស៊ីឡុត សង្ឃឹមថា មានការបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជា ឃ្លាំងសហគមន៍ពហុបំណង  (Logistics Center) នៅគ្រប់គោលដៅសក្តានុពល៕  
ភ្នំពេញ៖ កម្ពុជា មានសក្ដានុពលលើវិស័យកសិកម្ម ប៉ុន្តែការកែច្នៃកសិផល នៅមានកម្រិតទាបនៅឡើយ។ អ្នកជំនាញស្វាយចន្ទី ជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក បោះទុនលើវិស័យកសិកម្មច្រើនជាងបច្ចុប្បន្ន។
  ការផ្ទេរពីក្របខណ្ឌព័រទុយហ្គាល់ទៅរួមក្លិបនៅអេស្ប៉ាញនេះ បានធ្វើឲ្យ Felix ក្លាយជាកីឡាករទី៥ដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele និងជាកីឡាករវ័យក្មេងថ្លៃជាងគេលំដាប់ទី២បន្ទាប់ពី Kylian Mbappe ខ្សែប្រយុទ្ធរបស់ Paris St-Germain ដែលផ្លាស់ពី AS Monaco ក្នុងតម្លៃ ២០៣លានដុល្លារអាមេរិក។   Felix ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ១៩ឆ្នាំ ដែលបានយល់ព្រមចុះកិច្ចសន្យារយៈពេលវែងរហូត៧ឆ្នាំជាមួយ AT-Madrid បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីឲ្យ Benfica ម្ចាស់ជើងឯកលីគកំពូល Primeira Liga ចំនួន១៥គ្រាប់កាលពីរដូវកាលមុន។    អតីតយុវជនរបស់ Porto រូបនេះ ទើបតែបង្ហាញខ្លួនឲ្យជម្រើសជាតិឈុតធំព័រទុយហ្គាល់មួយលើកប៉ុណ្ណោះ នាជំនួបជាមួយស្វីសនៃការប្រកួតពានរង្វាន់ Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។   នៅមុនពេលទិញបាន Felix តែប៉ុន្មានម៉ោងប៉ុណ្ណោះ AT-Madrid បានលក់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Rodri ទៅឲ្យម្ចាស់ជើងឯក Premier League រដូវកាលមុនក្នុងតម្លៃ ៧៩លានដុល្លារអាមេរិក។ Rodri បានបំបែកកំណត់ត្រាផ្ទេរថ្លៃបំផុតរបស់ Riyad Mahrez ដែល Man City ទិញពី Leicester City តម្លៃ ៦៧លានដុល្លារកាលពីឆ្នាំ២០១៨។   Rodri វ័យ២៣ឆ្នាំ ដែលជាកីឡាករចំណូលថ្មីទី១របស់លោក Pep Guardiola សម្រាប់រដូវកាល ២០១៩-២០នេះ ទើបតែផ្លាស់ពី Villarreal ទៅ AT-Madrid បានមួយរដូវកាលប៉ុណ្ណោះ ជាមួយការបង្ហាញខ្លួន៣៤ប្រកួត និងជួយក្រុមទទួលបានចំណាត់ថ្នាក់ទី២ក្នុងតារាង La Liga រដូវកាលមុន៕  
Atletico Madrid បានលក់ខ្សែបម្រើ Rodri ទៅឲ្យ Manchester City ក្នុងតម្លៃ ៦២,៨លានផោន (៧៩លានដុល្លារអាមេរិក) ប៉ុន្តែបានបន្ថែមប្រាក់ពីការលក់នេះពាក់កណ្តាលដើម្បីទិញយកខ្សែប្រយុទ្ធ Joao Felix ពី Benfica ក្នុងតម្លៃកំណត់ត្រាក្លិប ១១៣លានផោន (១៤២លានដុល្លារអាមេរិក)។
នៅថ្ងៃ ១៩ ខែធ្នូ Grab មានផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ៥០ភាគរយ ដោយកំណត់ច្រើនបំផុតគឺ ១០,០០០រៀល។ ទន្ទឹមនឹងនេះ Grab ក៏ផ្ដល់ជូនពិសេស សម្រាប់ដៃគូអ្នកបើកបររបស់ខ្លួន តាមរយៈការមិនគិតកម្រៃជើងសារនៅក្នុងថ្ងៃនេះដែរ។    ទន្ទឹមនឹងបញ្ជាក់ពីភាពជោគជ័យ អ្នកស្រី ហេង សុធាវី នាយិកាទីផ្សាររបស់ក្រុមហ៊ុន Grab កម្ពុជាបានថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់ និងអ្នកដៃគូបើកបរ ដែលបានជួយឲ្យប្រតិបត្តិការ នាឆ្នាំដំបូងរបស់ Grab  នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី ហេង សុធាវី បញ្ជាក់ដូច្នេះ៖«ចាប់តាំងពីយើងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា យើងបានប្ដេជ្ញាក្នុងការធ្វើការជាមួយ នឹងរដ្ឋាភិបាល ដើម្បីផ្ដល់នូវសេវាដឹកជញ្ជូនតាមតម្រូវការ ដែលមានសុវត្ថិភាពខ្ពស់ ប្រសិទ្ធភាព និងគួរទុកចិត្តបានជាងមុនសម្រាប់សាធារណជន។ ទន្ទឹមនឹងនេះ Grab ក៏បានបង្កើតឱកាសរកប្រាក់ចំណូលកាន់តែប្រសើរ សម្រាប់ដៃគូអ្នកបើកបរផងដែរ។    តាមរយៈការគាំទ្រពីរដ្ឋាភិបាល Grab បានពង្រីកខ្លួនពីទីក្រុងភ្នំពេញ ទៅដល់ខេត្តសៀមរាប ដោយដាក់ចេញនូវសេវាកម្មចំនួនបួន ដែលមានថ្លៃឈ្នួលកំណត់ជាក់លាក់ ដែលមានដូចជា JustGrab, GrabBike, GrabTukTuk និង GrabRemorque ដើម្បីលុបបំបាត់ការជជែកគ្នារឿងថ្លៃឈ្នួល ហើយបានជួយជំរុញបរិយាប័ន្នឌីជីថល កាន់តែខ្លាំងជាងមុន ក៏ដូចជាលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់អ្នកស្រី ហេង សុធាវី នាយិកាទីផ្សាររបស់ក្រុមហ៊ុន Grab កម្ពុជា ដោយបានបន្តប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅថែមទៀតសម្រាប់ការងារនេះ និងទន្ទឹងរង់ចាំមើលជោគជ័យនៅឆ្នាំបន្តទៀត។   ចាប់តាំងពីការឈានជើងចូលក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០១៧ ក្រុមហ៊ុន Grab បាននាំមុខគេភ្លាមៗ នៅក្នុងទីផ្សារកក់យានជំនិះ ហើយបានដាក់ចេញនូវគម្រោងជាច្រើន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងចរាចរណ៍ ហើយគាំទ្រដល់គម្រោងធ្វើដំណើរក្នុងក្រុងប្រកបដោយចីរភាពផងដែរ។    នៅខែមករា Grab បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីវកម្មតឹងរ៉ឹង ដើម្បីកសាងទំនុកចិត្ត នៅក្នុងសហគមន៍ដែលខ្លួនធ្វើប្រតិបត្តិការ និងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង របស់ប្រទេសកម្ពុជា។    នៅខែមេសា Grab បានពង្រីកសេវាកម្មកក់យានជំនិះនៅក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តល្បីល្បាញទូទាំងសកលលោក និងជាតំបន់ទេសចរណ៍ពេញនិយមបំផុតមួយនៅក្នុងទ្វីបអាស៊ី។ ក្រៅពីការធ្វើឲ្យការដឹកជញ្ជូនទាំងក្នុង និងនៅជុំវិញខេត្តសៀមរាប កាន់តែមានសុវត្ថិភាព និងងាយស្រួលជាងមុន Grab ក៏បានដាក់ឲ្យដំណើរការនូវសេវាជួលយានជំនិះ GrabRent ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ ដែលចូលទៅទស្សនាឧទ្យានបុរាណវិទ្យាអង្គរអាចទទួលបាននូវតម្លៃពិសេស ងាយស្រួល និងភាពមានក្រមសីលធម៌របស់ដៃគូអ្នកបើកបរ ដែលត្រូវបានជ្រើសរើសសម្រិតសម្រាំងយ៉ាងពិសេស របស់ក្រុមហ៊ុន Grab តាមរយៈការកក់ទុកសម្រាប់ពេញមួយថ្ងៃ។ សព្វថ្ងៃសេវា Grabrent មានតែនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ។    នៅក្នុងខែមិថុនា Grab និងអង្គការ UNDP បានចុះហត្ថលេខាលើភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន ដើម្បីពង្រឹងការដឹកជញ្ជូនដែលមានសុវត្ថិភាព និងកាត់បន្ថយការបំពុលបរិយាកាសសម្រាប់មនុស្សទាំងអស់គ្នា។ គម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា (SUMAI) ដែលមានរយៈពេលបីឆ្នាំ មានបំណងកែលម្អលទ្ធភាព និងគុណភាពនៃការចងក្រងទិន្នន័យចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ សម្រាប់បង្កើតនូវគោលនយោបាយ និងការសម្រេចចិត្តលើការវិនិយោគនានា ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងនរន្តរភាព។ ភាពជាដៃគូនេះ គឺជាគម្រោងដំបូង ដែលកើតចេញពីអនុស្សរណៈ យោគយល់គ្នា កាលពីខែកុម្ភៈ រវាង Grab និង UNDP។    នៅក្នុងខែដដែលនោះដែរ Grab ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយImpact Hub  ដើម្បីជំរុញការបង្កើត Ecosystem។ តាមរយៈកិច្ចសហការនេះ Grab កម្ពុជា បានចូលរួមនៅក្នុងកិច្ច សន្ទនានានា ស្ដីពីការកសាងទីក្រុងសម្រាប់អនាគត ហើយបានគាំទ្រយ៉ាងសកម្មដល់អាជីវកម្មនានា ដែលផ្ដោតលើបញ្ហាផ្សេងៗទាក់ទងនឹងចរាចរណ៍ក្នុងទីក្រុង តាមរយៈគម្រោងបណ្ដុះអាជីវកម្មផ្នែកចរាចរណ៍ក្នុងទីក្រុង (Urban Mobility Incubator)។   នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបានដាក់ឲ្យដំណើរការកម្មវិធី Grab for Business និង GrabRewards នៅក្នុងប្រទេសកម្ពុជា។ កម្មវិធី Grab for Business អនុញ្ញាតឲ្យក្រុមហ៊ុន និងស្ថាប័ននានាអាចសម្របសម្រួល និងទូទាត់លើជម្រើសនៃការធ្វើដំណើររបស់បុគ្គលិកកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ កម្មវិធីនេះជួយ បំបាត់នូវប្រព័ន្ធទូទាត់ការចំណាយ ដែលតែងតែប្រើពេលយូរ និងមិនមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ការមកដល់នូវកម្មវិធី GrabRewards នៅក្នុងប្រទេសកម្ពុជា បានជួយនាំមកនូវតម្លៃកាន់តែច្រើន សម្រាប់អតិថិជនរបស់ Grab ដោយបានផ្ដល់រង្វាន់ដល់ពួកគាត់ សម្រាប់ការប្រើប្រាស់សេវាកម្មរបស់ Grab តាមរយៈការផ្ដល់ពិន្ទុសន្សំ ដែលអាចដូរបានជាការបញ្ចុះតម្លៃពិសេស នៅក្នុងកម្មវិធីរបស់ Grab។    កាលពីដើមខែធ្នូ Grab បានប្រកាសពីភាពជាដៃគូបន្តទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ឧស្សាហកម្មកក់យានជំនិះ និងព្យាយាមជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ក្រសួងសាធារណការក្នុងការលើកកម្ពស់ការបើកបរ និងការប្រើប្រាស់ដងផ្លូវដោយសុវត្ថិភាព នៅទូទាំងប្រទេសកម្ពុជា។ Grab ក៏បានផ្ដល់ជាមួកសុវត្ថិភាព និងស្ទីកគ័រចំណាំងផ្លាតដល់ ក្រសួងសាធារណការផងដែរ។ សន្លឹកស្ទីកគ័រចំណាំងផ្លាត ដែលមានដាក់ពាក្យស្លោកសុវត្ថិភាពចរាចរណ៍របស់ក្រសួងសាធារណការ ត្រូវបានបិទនៅលើរ៉ឺម៉ក់កង់បីរបស់ Grab ដែលជួយបង្កើនលទ្ធភាពមើលឃើញនាពេលយប់។ បន្ថែមលើនេះ Grab និងក្រសួងសាធារណការនឹងរៀបចំក្បួនដង្ហែទុក-ទុក ជាប្រចាំខែដើម្បីលើកកម្ពស់ការ យល់ដឹងរបស់ សាធារណជនអំពីសុវត្ថិភាពចរាចរណ៍។ Grab ក៏បានដាក់ចេញនូវកម្មវិធីជំនួយជាក់លាក់នានាសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាដៃគូអ្នកបើកបរ ដូចជាកម្មវិធី Share my Ride ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងប៊ូតុងគ្រាអាសន្ន (Emergency Button) ក៏ដូចជាការពិនិត្យតាមដានពីចម្ងាយលើអ្នកបើកបរ ដើម្បីធានាថា ពុំមានអ្នកបើកបរណាម្នាក់ កំពុងបើកបរទាំងនឿយហត់នោះឡើយ។   ក្រៅពីភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ Grab ក៏បានចំណាយពេលលើសកម្មភាពផ្សេងៗ ដែលមានបំណងផ្ដល់ផលប្រយោជន៍ឲ្យបានច្រើន ដល់សង្គមកម្ពុជាផងដែរ។ ក្នុងនោះរួមមានយុទ្ធនាការបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា គាំទ្រដល់ទិវាសម្អាតពិភពលោក និងកម្មវិធី Pink Walk ដើម្បីលើកកម្ពស់ការយល់ ដឹងអំពីជំងឺមហារីកសុដន់។   អ្នកស្រី សុធាវី បានវាយតម្លៃថា ប្រតិបត្តិការឆ្នាំដំបូងរបស់ Grab នៅកម្ពុជា គឺពិតជាមមាញឹកមែនទែន ហើយក្នុងនាម អ្នកស្រីជាតំណាង ពិតជាមានមោទកភាព ចំពោះភាពជាដៃគូដែល Grab បានបង្កើតឡើង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទម្លាប់ក្នុងការធ្វើអាជីវកម្មល្អស្អាតស្អំ។  អ្នកស្រី ហេង សុធាវី នាយិកាទីផ្សាររបស់ក្រុមហ៊ុន Grab កម្ពុជា បន្តថា៖«ទាំងអស់នេះ សុទ្ធតែបានជួយដល់អ្នកបើកបរនៅក្នុងប្រទេសកម្ពុជា បង្កើនប្រាក់ចំណូលរបស់ខ្លួន ហើយប្រកបកិច្ចការកាន់តែមានសុវត្ថិភាព ហើយជួយដល់អ្នកធ្វើដំណើរទាំងនៅ ក្នុងទីក្រុងភ្នំពេញ និងសៀមរាប ទទួលបាននូវដំណោះស្រាយ ក្នុងការធ្វើដំណើរដែលងាយស្រួល មានសុវត្ថិភាព និងមានតម្លៃសមរម្យ»។   ជាមួយនឹងការពង្រីកខ្លួនរបស់សេវាកម្ម Grab នៅកម្ពុជា ការរីកចម្រើនរបស់កម្មវិធី GrabRewards និងការដាក់ចេញបន្ថែមទៀត នូវសេវាដែលជួយដល់ការរស់នៅប្រចាំថ្ងៃ ពី Grab។ ដូច្នេះច្បាស់ណាស់នៅឆ្នាំក្រោយ Grab ច្បាស់ជាកាន់តែមមាញឹក និងមានផលិតភាពកាន់តែច្រើនជាងមុន។    សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ Grab នៅកម្ពុជា សូមចូលទៅកាន់ www.grab.com/kh ឬ www.facebook.com/GrabKH ៕   (អត្ថបទពាណិជ្ជកម្ម) 
ភ្នំពេញ ថ្ងៃទី១៨ ធ្នូ២០១៨ ៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ កំពុងប្រារព្ធអបអរសាទរខួបមួយឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយមានការបញ្ចុះតម្លៃ សម្រាប់អ្នកធ្វើដំណើរ និងការមិនយកកម្រៃជើងសារ សម្រាប់ដៃគូអ្នកបើកបរទាំងអស់នៅក្នុងថ្ងៃនេះ។ 
  គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧កក្កដា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាដើម្បីពិនិត្យពីភារកិច្ចរបស់គណៈកម្មការនីមួយៗក្នុងព្រឹទ្ធសភា។    ក្រោយពីពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានសម្ដេច ដឹកនាំ បានសម្រេចនិងអនុម័តលើ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការក្នុងព្រឹទ្ធសភាទាំង១០។ ក្រៅពីនេះ ក៏បាន ពិនិត្យនិងសម្រេចពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភាផងដែរ។    គណៈកម្មការទី១ ទទួលបន្ទុកសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេត មានលោក ងី ច័ន្ទ្រផល ជាប្រធាន។  ទី២ គឺគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម ដែលដឹកនាំដោយលោក ធន់ វឌ្ឍនា ជាប្រធាន។ គណៈកម្មការផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ដែលជាគណៈកម្មការទី៣ដឹកនាំដោយលោក ម៉ុង ឫទ្ធី។   លោក នាង ផាត ជាប្រធានគណៈកម្មការទី៤ ដែលទទួលបន្ទុកមហាផ្ទៃ ការពារជាតិ, ទី៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយលោក លោក ចែម វីឌ្យ៉ា។ គណៈកម្មការទី៥ ផ្នែកនីតិកម្ម និងយុត្តិធម៌ មានលោកស្រី ចាន់ សុទ្ធាវី ជាប្រធាន។   ទី៧ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ស្ថិតក្រោមការដឹកនាំរបស់លោក ឈិត សុខុន រីឯគណៈកម្មការទី៨ ផ្នែកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី មានលោកស្រី មាន សំអាន ជាប្រធាន។   ទី៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក អ៊ុំ សារឹទ្ធ ចំណែកលោក ម៉ម ប៊ុននាង ជាប្រធានគណៈកម្មការទី១០ ដែលទទួលបន្ទុកលើការងារអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។   សភាជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានលោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។   តាមរយៈការបោះឆ្នោតអសកល គណបក្សប្រជាជនកម្ពុជាមាន៥៥អាសនៈ គណបក្សឆន្ទៈខ្មែរ មាន៣អាសនៈ។ លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិក ដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា រីឯសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំង តាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា៕
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានពិនិត្យ និងសម្រេចពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទាំង១០និងក្រុមសមាជិកាព្រឹទ្ធសភាផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
លោក កែវ ភោគសំបូរ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា អត្តពលិកជម្រើសជាតិ វិញ្ញាសាកីឡាអេឡិចត្រូនិក បង្ហាញភាពវិជ្ជមានជាច្រើនក្នុងការហ្វឹកហាត់ ដូចជាការហាត់ជាក្រុម ដែលចុះសម្រុងគ្នា បច្ចេកទេស និងយុទ្ធសាស្ដ្រប្រកួត លើវិញ្ញាសា Mobile Legend Bang Bang។ កីឡាករទាំងនោះ មានការវិវឌ្ឍលឿន បើទោះជាការប្រមូលផ្ដុំហ្វឹកហាត់របស់ពួកគេ ទើបបានរយៈពេល ជិត២ខែ។ អ្វី ដែលជាកត្តាជម្រុញឲ្យមានការវិវឌ្ឍលឿនបែបនេះ គឺកីឡាករ មានទាំងពេលវេលាហ្វឹកហាត់ ទាំងការហូបចុក គ្រប់គ្រាន់ និងកន្លែងស្នាក់នៅត្រឹមត្រូវ។   ដោយឡែក អ្វី ដែលជាក្ដីបារម្ភរបស់លោក កែវ ភោគសំបូរ គឺស្មារតីអត្ដពលិក នៅមិនទាន់រឹងមាំនៅឡើយ។ នេះ គឺដោយសារតែពួកគេ មិនមានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ ហើយម្យ៉ាងវិញទៀត កីឡាករទាំងនោះ ងាយរងសម្ពាធពីគូប្រកួត។     ក្រុមអត្ដពលិកប៉ារ៉ាហ្គេម វិញ្ញាសាកីឡាអេឡិចត្រូនិក   «ក្រុមអត្ដពលិកវិស័យកីឡានេះ មានការវិវឌ្ឍបានច្រើន។ ហើយសម្រាប់ការត្រៀមខ្លួនបែបណា គឺយើង ត្រូវតែត្រៀមខ្លួនឲ្យបាន ១០០% សម្រាប់ការប្រកួតខាងមុខ។ ប៉ុន្ដែអ្វី ដែលយើង ជួបបញ្ហាបន្ថែមទៀតនោះ គឺការប្រឈមមុខនៅលើឆាកអន្ដរជាតិ ដោយសារ គាត់ជាកីឡាករថ្មី ព្រោះគាត់អាចភ័យនៅលើឆាកប្រកួត។ ខ្ញុំ សង្ឃឹមថា ដល់ថ្ងៃប្រកួត ពួកគាត់អាចពង្រឹងស្មារតីពួកគាត់បាន។   គ្រូបង្វឹបរូបនេះ ពន្យល់បន្ថែមពីពាក្យថាងាយរងសម្ពាធនោះ គឺកីឡាករ ឆាប់បាក់ទឹកចិត្ត ងាយបែកអារម្មណ៍អំឡុងពេលប្រកួត ប្រសិនជាគូប្រកួតមានប្រៀបជាង ឬផ្នែកណាមួយរបស់ក្រុម ចាញ់ប្រៀបគូប្រកួត។ ប៉ុន្ដែ លោក ភោគសំបូរ នៅតែជឿថា អំឡុងពេលប្រកួតអត្ដពលិកប៉ារ៉ាអ៊ីស្ពត អាចធ្វើបានល្អ ដោយសារមានប្រជាជនកម្ពុជា នៅគាំទ្រ។   គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា បានដាក់ ១៤ប្រភេទកីឡា ដោយក្នុងនោះរាប់បញ្ចូលទាំងកីឡាអេឡិចត្រូនិក មួយផងដែរ។ នេះ គឺជាលើកដំបូង ដែលកីឡាអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម៕   អត្ដពលិកប៉ារ៉ាអ៊ីស្ពត កំពុងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២   អត្ដពលិកប៉ារ៉ាអ៊ីស្ពត កំពុងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២  
លោក កែវ ភោគសំបូរ គ្រូបង្វឹកអត្ដពលិកកីឡាអេឡិចត្រូនិកប៉ារ៉ាហ្គេមកម្ពុជា បាននិយាយថា អត្ដពលិកកីឡាអេឡិចត្រូនិកកម្ពុជា មានការវិវឌ្ឍទៅមុខជាវិជ្ជមាន ដែលធ្វើឱ្យខ្លួន មានជំនឿចិត្តថាពួកគេនឹងសាងសមិទ្ធផលល្អក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ យ៉ាងណា គ្រូបង្វឹករូបនេះ ក៏បង្ហាញពីការព្រួយបារម្ភផងដែរ ព្រោះអត្ដពលិកទាំងនោះ ត្រូវការពង្រឹងស្មារតីជាចំបាច់ ដោយសារតែខ្វះបទពិសោធន៍ប្រកួតអន្ដរជាតិ និងឆាប់ទទួលរងសម្ពាធពីគូប្រកួត។
  ក្រសួងប្រៃសណីយ៍ ចាត់ទុកថាទង្វើនេះ ខុសពីសារាចរអន្តរក្រសួងចុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និងសេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍នាថ្ងៃទី១០ ខែសីហា ដោយស្នើឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងពីរខាងលើ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើមិនចង់ឲ្យក្រសួងចាត់វិធានការទាន់ពេល។    ក្រសួងបានរៀបរាប់ដូច្នេះថា៖«ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តិអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តិក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬគប់គិតជាមួយជនទុច្ចរិតដោយប្រយោល»។   ករណីម្ចាស់ក្រុមហ៊ុនទាំងពីរមិនគោរពតាមការណែនាំទេ នោះក្រសួងប្រៃសណីយ៍នឹងព្យួរ ឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត, បង្អករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ ចាត់វិធានការតាមមាត្រា៧៨នៃច្បាប់ស្តីពីទូរគមនាគមន៍ និងប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ៕      
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា ក្រុមហ៊ុន វៀតធេល(ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានចែកចាយស៊ីមកាតនៅតាមទីគោលដៅមួយចំនួន ដោយពុំយកអត្តសញ្ញាណរបស់អតិថិជនឡើយ។
  យើងទៅតាមនាយ យ៉ាន ទាំងអស់គ្នា    
តាមផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ នាយ យ៉ាន បានជួបជាងចម្លាក់ថ្មម្នាក់ គឺលោក កង ពៅពិសី។ លោក ពិសី បានប្រាប់នាយ យ៉ាន អំពីទេពកោសល្យរបស់ខ្លួន ព្រមទាំងពិសោធន៍នៃការធ្វើអាជីវកម្មរបស់លោកផងដែរ។ ធ្វើការងារធ្ងន់ ដាប់ គាស់ កាយលើថ្មដោយផ្ចិតផ្ចង់ ប៉ុន្តែលោកពិសី ហាក់ពុំសូវពេញចិត្តនឹងចំណូលប្រចាំខែឡើយ។ ពេលខ្លះ លោកពិសីក៏ធ្លាប់ទទួលបានការបញ្ជាទិញចម្លាក់ធំៗតម្លៃរាប់ម៉ឺន ដុល្លារដែរ។
  ភា្លមៗបន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោក អាបេ ស៊ិនហ្សូ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានសរសេរសារសោកស្ដាយលើបណ្ដាញសង្គម Twitter របស់លោក ជាមួយនឹងការប្រកាសកាន់ទោសមួយថ្ងៃនៅថ្ងៃទី៩ ខែកក្កដា។   ចំណែកនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន លើកឡើងថា លោក អាបេ ស្ថិតក្នុងចំណោមមេដឹកនាំបរទេសមុនគេ ដែលលោកស្រីបានជួបពេលក្លាយជានាយករដ្ឋមន្រ្តីនូវែលសេឡង់។ លោកស្រីចាត់ទុកការធ្វើឃាតលោក អាបេ ជាហេតុការណ៍ដែលធ្វើឱ្យរញ្ជួយពិភពលោក។   ឯវិមានក្រេមឡាំងវិញ ក៏មិននៅស្ងៀមដែរ ទោះរុស្ស៊ីមិនត្រូវគ្នាជាមួយជប៉ុនរឿងអ៊ុយក្រែនក្ដី។ វិមានក្រេមឡាំងចាត់ទុកលោក អាបេ ជាអ្នកស្នេហាជាតិមួយរូបរបស់ជប៉ុន។   លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប ហៅការបាញ់ប្រហារនេះជាទង្វើកំសាក។   បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីចាំផ្ទះអង់គ្លេស បូរីស ចនសុន សរសើរលោក អាបេ ជាមេដឹកនាំពិភពលោក៕      
បណ្ដាមេដឹកនាំពិភពលោក នាំគ្នាបង្ហោះសារសោកស្ដាយចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ ដែលត្រូវបានធ្វើឃាតនៅថ្ងៃទី៨ ខែកក្កដា។ លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់អំឡុងសុន្ទរកថានៅខេត្តណារ៉ា។
  ផ្លូវក្នុងតំបន់ Mong Kok ដែលជាកន្លែងសម្រាប់ភ្ញៀវទេសចដ៏ល្បីល្បាញដោយសារផ្សាររាត្រីខ្លួន ត្រូវបានរារាំងដោយដុំឥដ្ឋ ខណៈក្រុមបាតុករបានចោលដបទឹកថ្ម និងសម្ភារផ្សេងៗទៀតទៅលើមន្ត្រីប៉ូលិស នៅវេលាម៉ោងប្រមាណ១១យប់ នាថ្ងៃអាទិត្យ។ ជាការឆ្លើយតប ប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើពួកបាតុករ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហុងកុង។ ការតវ៉ានេះ បានអូសបន្លាយរហូតដល់ម៉ោង ១៖៣០ ព្រឹកថ្ងៃចន្ទ ដោយគេឃើញថា បាតុករបានវាយកម្ទេចបង្គោលភ្លើងចរាចរណ៍ ហើយប៉ូលិសបានស្រែកគំរាមកាន់តែខ្លាំង។    អត្ថបទទាក់ទង   ពលរដ្ឋហុងកុងរាប់សែននាក់ ប្រារព្ធខួបកន្លះឆ្នាំនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល    ការប៉ះទង្គិចនៅយប់ថ្ងៃអាទិត្យនេះ កើតឡើងក្រោយពីមានការស្ងប់ស្ងាត់ជាងមួយសប្តាហ៍ ហើយស្របពេលដែលលោកស្រី ការី ឡាំ បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ។ ថ្លែងក្នុងសន្និសីទព័ត៌មានមួយ កាលពីសប្តាហ៍មុន លោកស្រី អះអាងថា គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីផ្តល់របាយការណ៍លម្អិតអំពីអ្វីបានកើតឡើងក្នុងទីក្រុងហុងកុង ក្នុងរយៈពេល១ឆ្នាំមកនេះ ហើយជាពិសេស អ្វីដែលបានកើតឡើងក្នុងទីក្រុងហុងកុង ក្នុងរយៈពេល៦ខែចុងក្រោយ។    ឆ្លងកាត់ភាពវឹកវរនេះ រដ្ឋាភិបាលចិន បានគាំទ្រជានិច្ចចំពោះលោកស្រី ការី ឡាំ ទោះបីជាប្រជាប្រិយភាពលោកស្រី ក្នុងទីក្រុងនេះ បានធ្លាក់ចុះដល់កម្រិតទាបកំណត់ត្រាក៏ដោយក្តី។ ចំណែក មន្ត្រីចិន បានថ្កោលទោសក្រុមបាតុករ ហើយថែមទាំងបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់ប៉ូលិសហុងកុងទៀតផង។    សូមបញ្ជាក់ថា បាតុកម្ម បានផ្ទុះឡើងក្នុងទីក្រុងហុងកុង តាំងពីខែមិថុនាមកម្ល៉េះ ដោយកាលនោះ ពលរដ្ឋហុងកុងជាង១លាននាក់បាននាំគ្នាធ្វើសកម្មភាពតវ៉ាតាមដងផ្លូវប្រឆាំងនឹងសំណើច្បាប់មួយដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិន។ ទោះបីជារដ្ឋាភិបាលលោកស្រី ការី ឡាំ នៅទីបំផុតទៅ បានសម្រេចដកហូតសំណើច្បាប់បត្យាប័ននេះ ការទាមទាររបស់បាតុករ បានរីកធំឡើងទៅជាការទាមទារលទ្ធិប្រជាធិបតេយ្យ៕
ក្រុមបាតុករហុងកុង បានប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅយប់ថ្ងៃអាទិត្យ ១៥ ខែធ្នូ ខណៈប្រធានប្រតិបត្តិ លោកស្រី ការី ឡាំ បានធ្វើទស្សនកិច្ចនៅប៉េកាំង។ នៅទីនោះ លោកស្រី រំពឹងនឹងធ្វើបច្ចុប្បន្នភាពជុំវិញបញ្ហាបាតុកម្មហិង្សាដែលញាំញីទីក្រុងនេះអស់ពេលជាង៦ខែ ទៅដល់លោកប្រធានាធិបតីចិន ស៊ី ជិនភីង ។
  ក្នុងទស្សនវិស័យសេដ្ឋកិច្ចអន្តរកាលរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ អង្គការសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឬ បានព្យាករណ៍ពីការរីកលូតលាស់សេដ្ឋកិច្ចទូទាំងសាកលលោកចំនួន 3,3 ភាគរយនៅឆ្នាំនេះ ដោយធ្លាក់ចុះពីចំនួន 3,6 ភាគរយនៅឆ្នាំ២០១៨។   របាយការណ៍នោះ បានសង្កត់ពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក និងបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបបានដាក់សម្ពាធលើសេដ្ឋកិច្ចសាកលលោក។   របាយការណ៍នោះ ក៏បានប្រាប់ឲ្យដឹងទៀតថា ការយកពន្ធគយទៅវិញទៅមករវាងចិននិងសហរដ្ឋអាមេរិក បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចនិងបង្កើនអតិផរណា។ ការព្យាករណ៍សេដ្ឋកិច្ចសហរដ្ឋអាមេរិក បង្ហាញថា សេដ្ឋកិច្ចបានធ្លាក់ចុះពី ២,៩ ភាគរយមកនៅ ២,៦ ភាគរយ។   លោកស្រី Laurence Boone ប្រធានសេដ្ឋវិទូរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឬOECD បាននិយាយថា «ការរីកចម្រើនសេដ្ឋកិច្ចយឺតៗក្នុងតំបន់សំខាន់ៗ អាចធ្វើឲ្យមានឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទូទាំងសាកល លោក ជាពិសេស ប្រសិនបើ វារាលដាលទៅដល់ទីផ្សារហិរញ្ញវត្ថុ។ រដ្ឋាភិបាល ត្រូវតែពង្រីកការសន្ទនាពហុភាគីដើម្បីកម្រិតហានិភ័យនិងធ្វើការសម្របសម្រួលចំណាត់ការខាងនយោបាយដើម្បីបញ្ចៀសការបន្តធ្លាក់ចុះសេដ្ឋកិច្ចនេះ»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងព្រមានពីការយឺតយ៉ាវការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុតភាគច្រើនរបស់ពិភពលោក ដោយយោងពីការកង្វល់អំពីភាពតានតឹងខាងពាណិជ្ជកម្មបន្តមានឡើង ភាពមិនប្រាកដប្រជាខាងគោលនយោបាយ និងការធ្លាក់ចុះខាងពាណិជ្ជកម្មនិងទំនុកចិត្តរបស់អ្នកប្រើប្រាស់ទំនិញ។
រដ្ឋបាលអាមេរិក នៅថ្ងៃទី ២១ ខែមិថុនា បានប្រកាសផែនការចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៥ លានដូសឱ្យបណ្តាប្រទេសអាស៊ី ដែលកំពុងខ្វះខាតវ៉ាក់សាំង ជាពិសេសប្រទេសក្រីក្រ។ ផែនការចែកវ៉ាក់សាំងរបស់អាមេរិកជាច្រើនលានដូសនេះ ក៏មានបណ្តាប្រទេសប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ គម្រោងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៥ លានដូស ជាផ្នែកមួយនៃផែនការចែកវ៉ាក់សាំងចំនួន៨០ លានដូស ដែលប្រធានាធិបតី លោក ចូ បៃឌិន បានសន្យាចែកចាយនៅចុងខែមិថុនានេះ ឱ្យបណ្តាប្រទេសជុំវិញសកលលោក។    តាមសេចក្តីថ្លែងការណ៍របស់សេតវិមាននៅដើមខែមិថុនាកន្លងទៅ ក្នុងចំណោមវ៉ាក់សាំងចំនួន ៥៥លានដូសនោះ អាមេរិក នឹងបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងហោចណាស់ ៧៥ ភាគរយឱ្យកម្មវិធី COVAX និង ២៥ ភាគរយទៀត ឱ្យបណ្តាប្រទេសដែលកំពុងត្រូវការវ៉ាក់សាំងដោយផ្ទាល់តែម្តង។    «គោលបំណងរបស់យើង គឺបង្កើនការផ្តល់វ៉ាក់សាំងជាសកល»។ សេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការផ្តល់នេះ ធ្វើឡើងដើម្បីការពារករណីឆ្លងកើនឡើង និងផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល និងប្រជាជនងាយរងគ្រោះ ដោយផ្អែកលើទិន្នន័យសុខាភិបាលសាធារណៈ និងការអនុវត្តល្អបំផុត និងជួយប្រទេសជិតខាង និងប្រទេសដទៃទៀតដែលត្រូវការវ៉ាក់សាំង។    ក្នុងផែនការនោះ អាមេរិក នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ៤១ លានដូសនៃ វ៉ាក់សាំងសរុបចំនួន ៥៥ លានដូសរបស់ខ្លួនទៅកម្មវិធីCOVAX។ វ៉ាក់សាំង ដែលនៅសល់ ១៤លានដូសទៀត នឹងផ្តល់ឱ្យទៅតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប ប្រេស៊ីល អាហ្សង់ទីន ប៉េរូ និងបណ្តាប្រទេសផ្សេងទៀត។    លើសពី វ៉ាក់សាំងចំនួន ១៦លានដូសផ្សេងទៀត របស់អាមេរិក តាមកម្មវិធីCOVAX នឹងត្រូវចែកឱ្យបណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងនោះរួមមានឥណ្ឌា នេប៉ាល់ ស្រីលង្កា អាហ្វហ្កានីស្ថាន ម៉ាល់ឌីវ ប៊ូតង់ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ឡាវ ប៉ាពូអាស៊ីនូវែលហ្គីណេ តៃវ៉ាន់ កម្ពុជា និងបណ្តាប្រទេសដទៃទៀត។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១០ លានដូសទៀត ក្រោមកម្មវិធីCOVAX នឹងផ្តល់ឱ្យបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក។   សូមបញ្ជាក់ថា សេតវិមានមិនបានកំណត់ពីតួលេខពិតប្រាកដនៃចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវបញ្ជូនទៅប្រទេសនីមួយៗឡើយ។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនលានដូស ភាគច្រើនជារបស់ក្រុមហ៊ុន Moderna, Pfizer និង Johnson & Johnson៕  
ដោយៈ ចាន់ ស៊ីណា
សូមអញ្ជើញស្តាប់បទសម្ភាសនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ប៉ាល វណ្ណារិន ខាងក្រោមនេះ៖      
ភ្នំពេញ៖ លោក ប៉ាល វណ្ណារិន បានកែច្នៃម៉ូតូ ហុងដា Zoomer ដោយបានបន្ថែមកង់មួយទៀតនៅខាងមុខ ដើម្បីឲ្យងាយស្រួលជិះ និងដឹកទំនិញផ្សេងៗ។ លោកបានប្រាប់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗថា លោកការកែច្នៃម៉ូតូ គឺគ្រាន់តែជាការកម្សាន្ដប៉ុណ្ណោះ ហើយគំនិតកែច្នៃម៉ូតូកង់បីនេះ គឺលោកមើលតាមយូធូប។ លោកបានចំណាយពេលប្រមាណ២ខែ ដើម្បីកែច្នៃម៉ូតូកង់ចម្លែកមួយនេះ។
សៀមរាបសង្ក្រាន្ត ចាប់ផ្តើមពីថ្ងៃទី១៤ ខែមេសា នេះ ដោយមានវត្តមាន សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអធិបតី អមដោយលោកអភិបាលខេត្ត ទៀ សីហា លោក សៀង ណាំ អ្នកតំណាងរាស្ត្រ រួមទាំងមន្ត្រីរាជការ ពលរដ្ឋនៅក្នុងខេត្ត។
គ្មានឡើយអង្គរសង្ក្រាន្ត ប៉ុន្តែខេត្តសៀមរាបនៅរក្សាព្រឹត្តិការណ៍នេះ តាមរយៈការរៀបចំថ្នាក់ខេត្ត ដែលហៅថា «សៀមរាបសង្ក្រាន្ត» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។
ក្នុងវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវកំណែទម្រង់ជាកញ្ចប់ ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។ អត្ថបទទាក់ទង   រដ្ឋាភិបាល កែទម្រង់សេដ្ឋកិច្ចទ្រង់ទ្រាយធំ ដើម្បីអាចរស់ខ្លួនឯងនិងកុំឲ្យបរទេសប្រមាថទៀត លើសពីនេះ នឹងមានការជជែកដោយបើកចំហរវាងប្រមុខរដ្ឋាភិបាល ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកធ្វើអាជីវកម្មនៅកម្ពុជា ទៅលើបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ច ជាដើម៕
រដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២១០៩នេះ នៅវិមានសន្តិភាព។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានការចូលរួមពីអ្នករកស៊ីនិងអ្នកវិនិយោគជាច្រើននៅកម្ពុជា។
គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបញ្ជាក់ថា កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវសម្រាករយៈពេល៤ថ្ងៃ ដើម្បីតាមដានស្ថានភាពរបួសក្បាល ដែលបានប៉ះទង្គិកកាលពីសប្តាហ៍មុន។ ការសម្រាកនេះ ធ្វើឲ្យ រូបគេ ត្រូវអវត្តមានក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមមកពីវៀតណាម Than Quang Ninh នាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2020 ប្រចាំពូល G នៅល្ងាចនេះ។ នាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១០ មីនា លោក Conor Nestor បានលើកឡើងជុំវិញបញ្ហារបស់កីឡាករ ប្រាក់ មុន្នីឧត្តម ដូច្នេះថា៖«ប្រាក់ មុន្នីឧត្តម គាត់មានបញ្ហារបួស ហើយយើងបានបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីស្កេនក្បាលរបស់គាត់ ជាលទ្ធផលវេជ្ជបណ្ឌិតគាត់បានបញ្ជាក់ថា គាត់ត្រូវការសម្រាក៤ថ្ងៃ ហើយ៤ថ្ងៃក្រោយគាត់នឹងទៅពិនិត្យម្តងទៀត ដើម្បីដឹងថា តើគាត់មានបញ្ហាតែ៤ថ្ងៃនឹង ឬត្រូវសម្រាកព្យាបាលរយៈពេលវែង។ ខ្ញុំសង្ឃឹមថា ឧត្តម នឹងឆាប់ជាសះស្បើយ»។ កីឡាករ ប្រាក់ មុន្នីឧត្តម បានរងរបួសក្បាលក្នុងជំនួបលីគកំពូលសប្តាហ៍ទី៤រវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយភ្នំពេញក្រោនកាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា នាកីឡដ្ឋាន Smart R.S.N។ ក្នុងជំនួបនោះដែរ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីគ្នា។ លទ្ធផលនេះ ជួយឲ្យភ្នំពេញក្រោនបន្តឈរកំពូលតារាងមាន១០ពិន្ទុ ខណៈស្វាយរៀងឈរលេខ២មាន១០ពិន្ទុដូចគ្នា តែចាញ់គ្រាប់បាល់ចំណេញ។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងលើប្តេជ្ញាថា លោក នឹងធ្វើឲ្យជំនួបរវាងព្រះខ័នរាជស្វាយរៀងជាមួយ Than Quang Ninh ក្លាយជំនួបដ៏ជក់ចិត្តនិងទាក់ទាញបំផុតសម្រាប់ទស្សនិកជន។ អ្វីដែលកាន់តែពិសេស លោក នឹងធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលដូចនឹងអ្វីដែលពួកគេបានធ្វើក្នុងជំនួបជាមួយក្រុម Bali United ដែលពួកគេយកឈ្នះក្នុងលទ្ធផល ២-១។ ជាមួយគ្នានេះកីឡាករ សុក សំណាង បាននិយាយថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតមួយនេះ ហើយរូបគេប្តេជ្ញាថានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយជូនក្រុម និងអ្នកគាំទ្រ។ បើមើលពីរលើកកន្លងមកក្នុងពូលនេះ ព្រះខ័នរាជស្វាយរៀងប្រកួតចាញ់ Ceres Negros ក្នុងលទ្ធផល ៤-០ តែ Than Quang Ninh បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុមនេះ។ បន្ទាប់មកស្វាយរៀងបានយកឈ្នះ Bali United ក្នុងលទ្ធផល ២-១ តែ Than Quang Minh ចាញ់ក្នុងលទ្ធផល ៤-១។ ជាមួយគ្នានេះ ក្លិបព្រះខ័នរាជស្វាយរៀង បានស្នើឲ្យអ្នកគាំទ្រទាំងអស់ប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសការបង្ការករណីឆ្លង COVID-19។ មុនពេលអ្នកទស្សនាទៅកាន់កន្លែងអង្គុយ ពួកគេនឹងត្រូវបានត្រួតពិនិត្យ ជាមួយឧបករណ៍វាស់កម្តៅ Digital No-Touch Thermometer។ ប្រសិនរកឃើញករណីសីតុណ្ហភាពខ្ពស់ ពួកគេនឹងមិនអនុញ្ញាតឲ្យចូលរួមទស្សនានៅក្នុងពហុកីឡដ្ឋានជាតិឡើយ។ ក្លិបព្រះខ័នរាជ ក៏បានណែនាំអ្នកគាំទ្រឱ្យលាងសម្អាតដៃ នៅច្រកចូលពហុកីឡដ្ឋានជាតិ រួមជាមួយនឹងការផ្តល់ម៉ាស់ដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់ពាក់ផងដែរ៕
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវតទល់ជាមួយក្រុមមកពីវៀតណាម Than Quang Ninh នាព្រឹត្តិការណ៍ AFC Cup 2020 វេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា នេះ នៅពហុកីឡដ្ឋានជាតិ។ កីឡាករ ប្រាក់ មុន្នីឧត្តម នឹងត្រូវអវត្តមានក្នុងជំនួបដ៏សំខាន់មួយនេះ ដោយសារបញ្ហារបួស ដែលបានប៉ះទង្គិចក្នុងជំនួបលីគកំពូលកាលពីសប្តាហ៍មុន។ តែទាំងគ្រូបង្វឹកលោក Conor Nestor និងកីឡាករ សុក សំណាង សុទ្ធតែបានអះអាងពីការត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ជំនួបមួយនេះ។
បើតាមការផ្សាយរបស់ BBC ខ្សែការពារសញ្ជាតិបែលហ្ស៊ិក និងខ្សែបម្រើសញ្ជាតិប្រេស៊ីលទាំងពីររូបនេះនឹងត្រូវចំណាយជាង ១០០ លានផោន (ជាង១៣៣លានដុល្លារ) សម្រាប់អ្នកចាត់ការទូទៅលោក Jose Mourinho យកមកពង្រឹងក្រុមនារដូវកាលក្រោយ។ ក្លិបរហស្សនាមបិសាចក្រហមសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ Fred ឲ្យបានមុនការប្រកួតបាល់ទាត់ពិភពលោក World Cup ដែលចាប់ផ្តើមយុទ្ធនាការខែក្រោយនេះ ខណៈ Alderweireld ដែលបានបង្ហាខ្លួនឲ្យក្រុមមាន់ខ្នាយមាសត្រឹម៦ប្រកួតក្នុងរដូវកាល ២០១៧-២០១៨ រំពឹងថានឹងមកចូលរួមជាមួយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ឆាប់ៗនេះ។ Alderweireld វ័យ២៩ឆ្នាំ និង Fred វ័យ២៥ឆ្នាំសុទ្ធតែជាប់ក្នុងបញ្ជី២៣នាក់របស់ក្រុមជម្រើសជាតិពួកគេទៅកាន់រុស្ស៊ីរៀងៗខ្លួន។ Man Utd បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី២នៅ Premier League ដែលជាលទ្ធផលល្អបំផុតចាប់តាំងពីការចូលនិវត្តន៍របស់ Sir Alex Ferguson កាលពីឆ្នាំ២០១៣ ប៉ុន្តែតាមពីក្រោយក្រុមជើងឯក Manchester City រហូត១៩ពិន្ទុ និងមិនបានពានអ្វីសោះក្នុងរដូវកាលនេះ៕
ក្លិប Manchester United កំពុងទាក់ទងកីឡាករពីររូបយ៉ាងស្អិតរមួតគឺ Toby Alderweireld ខ្សែការពាររបស់ Tottenham Hotspur និងខ្សែបម្រើ Fred របស់ Shakhtar Donetsk មកកាន់ទឹកដី Old Trafford។
  ក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនចំនួន៦ ដែលមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្ដាមយកកូនចំនួន ៧ទីតាំងស្ថិតនៅ ភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ បើតាមក្រសួងកសិកម្ម សត្វស្វាក្ដាមនៅតាមបណ្ដាកសិដ្ឋានទាំងនោះ មានចំនួនសរុប ៥៣ ៩២៤ក្បាល ហើយត្រូវបាននាំចេញទៅក្រៅប្រទេសចំនួន១០ ៧៦២ក្បាល។   កសិដ្ឋានចិញ្ចឹមសត្វស្វាក្ដាម បាននាំចេញទៅក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងអូស្ត្រាលី។ ការនាំចេញសត្វស្វាក្ដាមនេះ គឺដើម្បីសិក្សាស្រាវជ្រាវផ្នែកឱសថមនុស្ស និងសត្វ។ នេះបើយោងតាមក្រសួងកសិកម្ម។   ពាក់ព័ន្ធនឹងការនាំចេញនេះ ខាងសង្គមស៊ីវិល ដែលធ្វើការផ្ដោតលើការងារអភិរក្សសត្វ ក៏ធ្លាប់មានការបារម្ភចំពោះការចាប់សត្វស្វាក្តាមព្រៃមកចូលក្នុងកសិដ្ឋាន  និងស្នើឲ្យ ក្រសួងពាក់ព័ន្ធមានយន្តការច្បាស់លាស់ក្នុងការតាមដាន និងត្រួតពិនិត្យការធ្វើអាជីវកម្មនេះ ពីព្រោះវាអាចប៉ះពាល់ដល់ការរស់នៅរបស់ពួកសត្វស្វាក្ដាម។សត្វស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម។   សូមរំលឹកថា នៅឆ្នាំ ២០០៣ ក្រសួងកសិកម្ម បានអនុញ្ញាត ឲ្យមានការបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាមសម្រាប់ធ្វើការនាំចេញ។  ឆ្នាំ២០០៧ រដ្ឋាភិបាលប្រកាសស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះសត្វព្រៃបានបង្ហាញថា សត្វស្វាក្តាម (Scientific Name: Macaca fascicularis) ជាប្រភេទសត្វមានបង្គួរ និង មិនខ្លាចទឹក ហើយពួកវារស់នៅជាហ្វូងធំរហូតដល់ទៅ១០០ក្បាល។   ចាប់តាំងពីឆ្នាំ២០១០ កម្ពុជាបាននាំចេញសត្វស្វាក្ដាម ទៅក្រៅប្រទេស ជាមធ្យមពី៣ពាន់ក្បាលទៅ៥ពាក់ក្បាលកក្នុងមួយឆ្នាំ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ ក្រសួងកសិកម្ម បានចេញផ្សាយថា មានចំនួនសត្វស្វាក្ដាមជាង១ម៉ឺនក្បាល ត្រូវបាននាំចេញទៅក្រៅប្រទេស។   បើតាមក្រសួងកសិកម្ម ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។ របាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨ បានឲ្យដឹងថា សត្វស្វាក្តាមនៅតាមបណ្តាកសិដ្ឋានទាំងអស់មានចំនួនសរុប៥៣ ,៩២៤ក្បាល ដោយក្នុងនោះ មានកូនកើតមកក្នុងខែចំនួន ១១, ៨១៣ក្បាល ដឹកជញ្ជូនក្នុងស្រុកចំនួន ២ ,១៣១ក្បាល និងនាំចេញទៅក្រៅចំនួន ១០, ៧៦២ក្បាល៕  
ភ្នំពេញ៖ កម្ពុជា បាននាំចេញសត្វស្វាក្ដាមទៅក្រៅប្រទេស ជាង១ម៉ឺនក្បាល នៅក្នុងឆ្នាំ២០១៨។ កម្ពុជា ចាប់ផ្ដើមនាំចេញសត្វស្វាក្ដាម ទៅក្រៅប្រទេស តាំងពីឆ្នាំ២០១០។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
  និយាយចំពោះមុខមន្ត្រីនគរបាលជាន់ខ្ពស់ ដែលត្រូវចូលកាន់តំណែងថ្មី តាមអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃនោះ សម្ដេច ស ខេង បានលើកយកបញ្ហាមន្ត្រីមួយចំនួន ដែលធ្វើមិនត្រឹមត្រូវ មកបង្ហាញថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងនេះ ។ ចំណុចអវិជ្ជមានរបស់មន្ត្រីខ្លះ ដែលសម្ដេច ស ខេង ហាក់មិនពេញចិត្តនោះ គឺការចូលកាន់តំណែងថ្មីហើយ ដកមន្ត្រីចាស់ៗ ដែលបំពេញការងារក្នុងអង្គភាពនោះចោល ហើយបែរជាដាក់បក្ខពួកខ្លួនឯងចូលធ្វើការទៅវិញ។ ត្រង់ចំណុចនេះសម្ដេច ស ខេង ហាមមន្ត្រីឡើងតំណែងថ្មី អនុវត្តការងារបែបនេះ។   ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«វិធីដែលល្អ គឺចូលទៅ(កាន់តំណែងថ្មី) នេះ លើកទឹកចិត្តអ្នកនោះ (មន្ត្រីចាស់) អ្នកដែលបានតែងតាំងហើយហ្នឹង ប្រើប្រាស់គាត់ទៅ។ អើ! បើគាត់នោះ ធ្វើអ្វីមិនកើត វាចៀសមិនផុត(ពីការដកចេញ)ទេ។ ប៉ុន្តែកុំឲ្យទៅដល់ថា អ្នកនោះធ្វើមិនកើត ទៅគាបសង្កត់គំរាមកំហែង ធ្វើឲ្យមានការថ្នាំងថ្នាក់ប្ដឹងផ្ដល់។ យើងត្រួតពិនិត្យទៅ បើត្រួតពិនិត្យទៅ គាត់ធ្វើមិនកើតដកគាត់ទៅ។ ហើយកុំឲ្យទៅភ្លាមដូរអ្នកនេះ ដូរអ្នកនោះ។ អគ្គនាយកដ្ឋានមុន គាត់ដាក់រៀបចំគ្នាគាត់ ឥឡូវខ្ញុំដូរដាក់មនុស្សខ្ញុំ»។   បើតាមសម្ដេច ស ខេង គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល គឺត្រូវរក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី ដើម្បីបន្តយន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងសង្គម ពោលគឺមិនមែនមានអ្នកថ្មី ហើយភ្លេចអ្នកចាស់ដែរ៕  
ភ្នំពេញ៖ បញ្ហារវាងមន្ត្រីកាន់តំណែងថ្មី និងមន្ត្រីចាស់ នៅតាមនាយកដ្ឋាននានា នៃក្រសួងមហាផ្ទៃ នៅតែកើតមាន។ បញ្ហានេះរដ្ឋមន្ត្រីមហាផ្ទៃក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏ធ្លាប់បានដឹង ។ សម្ដេច ស្នើឲ្យមន្ត្រីទាំងនោះ ចេះសម្របសម្រួលអនុវត្តការងារជាមួយគ្នាឲ្យបានត្រឹមត្រូវ។
  រូបភាពផ្តល់ឲ្យដោយ Kokang online media៖ កម្លាំងរបស់ក្រុមឧទ្ទាម សមាជិកនៃ Three Brotherhood Alliance កំពុងពិនិត្យគ្រឿងសព្វាវុធដែលកងទ័ពភូមាបោះបង់ចោល ក្រោយប្រយុទ្ធចាញ់ នៅក្នុងរដ្ឋហ្សាន ថ្ងៃទី ២៤ វិច្ឆិកា ២០២៣ ។ រូបពីAP។ នៅក្នុងសន្និសីទកាសែត ព្រឹកថ្ងៃចន្ទទី១១ធ្នូ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ចិនមានសេចក្តីត្រេកអរ រីករាយ ដែលឃើញភាគីជម្លោះនៅភាគខាងជើងភូមា អាចឈានចូលតុ ចរចាសន្តិភាព និងបានទទួលលទ្ធផលវិជ្ជមានថែមទៀត។ លោកស្រីបន្ថែម ភាគីចិនសន្យានឹងបន្តជួយភូមា ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ។   លោកស្រីម៉ៅ នីង បានពន្យល់ថា បើស្ថានការណ៍នៅភាគខាងជើងភូមា ឈានទៅរកភាពស្ងប់ស្ងាត់ មានសន្តិសុខ នោះវានឹងផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងអស់នៃប្រទេសនេះ ហើយវាក៏ញ៉ាំងឲ្យមានសុខសុវត្ថិភាព នៅតាមបណ្តោយព្រំដែន រវាងចិននិងភូមាដែរ។   ដោយឡែក អ្នកយកព័ត៌មានបារាំង មិនអាចទទួលបានការបញ្ជាក់ណាមួយ ពីភាគីរដ្ឋាភិបាលរបបសិកភូមាបានទេ ទាក់ទិននឹងលទ្ធផលវិជ្ជមាននៃការចរចាគ្នា ដែលភាគីចិនបានលើកឡើងខាងលើ។ កាលពីសប្តាហ៍កន្លងទៅ កាសែត Global New Light of Myanmar បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបសិកភូមា និងលោកលេខារងគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តយូណាន បានជួបប្រជុំគ្នានៅក្រុងគួនមីង។ យោងតាមកាសែតភូមានេះ ក្នុងពេលប្រជុំភាគីទាំង២បាននិយាយគ្នាអំពី បញ្ហាសន្តិភាពស្ថិរភាព នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំង២។   គួររំលឹកថា អស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមឧទ្ទាមជាច្រើនក្រុមនៅភាគខាងជើងភូមា បានបើកការប្រយុទ្ធតទល់ជាមួយកងទ័ពរបបសិកភូមា។ កាលពីចុងខែតុលា ក្រុមឧទ្ទាម៣ក្រុមនៅរដ្ឋហ្សាន បានដណ្តើមគ្រប់គ្រង ច្រកព្រំដែនសំខាន់ៗមួយចំនួនរវាងភូមានិងចិន ដែលសុទ្ធតែជាផ្លូវឆ្លងកាត់ នៃការដឹកជញ្ជូនទំនិញរវាងចិននិងភូមា។ ផ្អែកតាម មន្ត្រីអង្គការសហប្រជាជាតិ យ៉ាងហោចណាស់ មានប្រជាជនស៊ីវីលចំនួន២៥០នាក់ បានស្លាប់ដោយសារការប្រយុទ្ធគ្នាចាប់ពីខែតុលា និងមានមនុស្សនប្រមាណ៥សែននាក់ ដែលត្រូវបង្ខំចិត្តភៀសខ្លួនពីផ្ទះសម្បែង។   ប្រឈមនឹងការវាយប្រយុទ្ធព្រមៗគ្នា ពីគ្រប់ទិសទី ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិចភូមា គេសង្កេតឃើញថា របបសិកភូមា ហាក់បានធ្លាក់ដៃទប់លែងជាប់។ អ្នកវិភាគជាច្រើន យល់ឃើញថា បញ្ហានេះអាចជាការគំរាមដ៏ធំបំផុត ដល់អាយុជីវិតនៃរបបសិកភូមា របស់លោក មីន អ៊ុងឡាំង។ អន្តរាគមន៍របស់ចិននៅក្នុងរឿងនេះ គឺស្តែងឲ្យឃើញអំពីការព្រួយបារម្ភរបស់ចិន ព្រោះថាសង្គ្រាមផ្ទុះអាវុធនៅតាមព្រំដែនភូមា បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញរបស់ចិន។ បន្ថែមពីនេះ ចិនមិនចង់ឃើញរបបសិកភូមាដួលរលំទេ ព្រោះរបបសិកភូមា គឺជាបង្អែកមួយដ៏សំខាន់ អនុញ្ញាតឲ្យចិនមានច្រកផ្លូវឆ្លងកាត់ ពីខេត្តយូណាន ឆ្ពោះមកកាន់មហាសមុទ្ទឥណ្ឌា ដោយមិនចាំបាច់ឆ្លងកាត់អាស៊ីអាគ្នេយ៍៕
ដោយ៖ ម៉ម ពិសី /RFI
  គម្រោងសាងសង់សារមន្ទីរនេះ គឺ CMAC សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិ JICA ហើយក៏បានចុះហត្ថលេខាលើកំណត់ហេតុគំនូសប្លង់បច្ចេកទេសសំណង់ ដែលត្រូវសាងសង់ និងកំណត់ភារកិច្ចទទួលខុសត្រូវរបស់ភាគីទាំងពីរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ។    បើតាមលោក ហេង រតនា អគ្គនាយក CMAC សំណង់អាគារសារមន្ទីរសន្តិភាពសកម្មភាពមីន នឹងមានរូបរាងជាគ្រាប់មីន ហើយបន្តបម្រើការវិស័យមីននៅកម្ពុជាពីឆ្នាំ២០២៥។ គោលដៅនៃការសាងសង់សារមន្ទីរនេះ ដើម្បីពង្រឹងសមត្ថភាពអង្គភាព CMAC ឱ្យបន្តបេសកកម្មដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាមយូរអង្វែងមានដូចជា គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងឡាយផងដែរ។  រូបភាពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន CMAC   «ប្រហែលជាលោកប្រធានក្រុមប្រឹក្សាយោបល់ JICA ឃើញខ្ញុំប្រឹងទាមទារផ្តល់សំណង់សារមន្ទីរ ត្រូវតែមានរូបរាងជាគ្រាប់មីនខ្លាំងក្លាពេក ក៏បានដឹកនាំក្រុមរបស់គាត់ធ្វើវត្ថុអនុស្សារីយ៍ឱ្យខ្ញុំ ជារូបភាពសំណង់រាងគ្រាប់មីនតែម្តងទៅ។ ដូចនេះបើទោះបីជាគ្មានការសាងសង់សំណង់រាងជាគ្រាប់មីនទេ ក៏សុំកុំអន់ចិត្តអី សុំត្រឹមស្រមៃរូបរាងសំណង់ជាគ្រាប់មីនជាការស្រេច»។ នេះជាការលើកឡើងរបស់លោក ហេង រតនា។   សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងជិត១,៨លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យផងដែរ។ ដើម្បីសុវត្ថិភាពពលរដ្ឋតាមសហគមន៍ CMAC ក៏បានបង្កើត កម្មវិធីមួយឈ្មោះថា CMAC Helps ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋរាយការណ៍នៅពេលប្រទះឃើញគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ៕   រូបភាពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន CMAC
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC នឹងសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីន ដែលមានរូបរាងជាគ្រាប់មីន នៅខេត្តសៀមរាប។ សារមន្ទីរនេះ សាងសង់ឡើង ដើម្បីបម្រើតម្រូវការវិស័យមីននៅកម្ពុជា និងដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
  បើតាមមន្ត្រីរដ្ឋបាលវ៉ាស៊ីនតោន ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល បានជួបជជែកគ្នាជាលក្ខណៈឯកជននៅក្នុងការិយាល័យពងក្រពើនៅសេតវិមានអស់រយៈពេលជាងមួយម៉ោង។ ការពិភាក្សារបស់មេដឹកនាំទាំងពីរបានផ្តោតសំខាន់លើសារសំខាន់នៃការបន្តសាមគ្គីភាពជាសកលជាមួយប្រជាជនអ៊ុយក្រែន និងការប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខ មនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយដល់អ៊ុយក្រែន។   លោក បៃឌិន បានថ្លែងអំណរគុណដល់មេដឹកនាំអាល្លឺម៉ង់សម្រាប់ភាពជាអ្នកដឹកនាំដ៏រឹងមាំ មានស្ថិរភាព និងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់អ៊ុយក្រែន។ ឯលោក ស្ហូល បានលើកឡើងថា វាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តបង្ហាញការគាំទ្រដល់ទីក្រុង កៀវ ដរាបណាមានការចាំបាច់។   មុនពេលកិច្ចជំនួបនេះ មន្ត្រីអាម៉េរិកបាននិយាយថា ចំណុចពិភាក្សា រួមមានស្ថានភាពនៃសង្រ្គាមនៅអ៊ុយក្រែន និងរបៀបឆ្លើយតប ប្រសិនបើចិនផ្តល់ជំនួយយោធាដល់រុស្ស៊ី។   ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមពិភាក្សាជាមួយសម្ព័ន្ធមិត្តពីការដាក់ទណ្ឌកម្មដែលអាចកើតមានលើចិន ប្រសិនបើទីក្រុងប៉េកាំងហ៊ានផ្តល់ជំនួយគាំទ្រផ្នែកយោធាដល់រុស្ស៊ីសម្រាប់វាយប្រហារលើអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីមន្ត្រីអាម៉េរិកនៅសប្តាហ៍នេះ។    តាមប្រភពដដែល ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះចិនកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ី ទោះបីជាមន្ត្រីអាម៉េរិកមិនទាន់មានព័ស្តុតាងបញ្ជាក់ពីរឿងនេះក្តី។ យ៉ាងណាមិញ ចិនបានបដិសេធការចោទប្រកាន់នេះ។    នៅក្នុងសន្និសីទដាច់ដោយឡែកមួយ មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបក៏បានលើកឡើងថា ចិននឹងឆ្លងបន្ទាត់ក្រហម ប្រសិនបើចិនផ្តល់អាវុធដល់រុស្ស៊ី ហើយសហភាពអឺរ៉ុបនឹងឆ្លើយតបជាមួយនឹងទណ្ឌកម្ម។ លើសពីនេះ អធិការបតីអាល្លឺម៉ង់ ក៏បានផ្ញើការព្រមានខ្លាំងៗទៅចិននាពេលថ្មីៗនេះ មិនឱ្យផ្តល់សព្វាវុធដល់ទីក្រុងម៉ូស្គូ និងបានអំពាវនាវឱ្យទីក្រុងប៉េកាំងដាក់សម្ពាធលើរុស្ស៊ី៕
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី៣ ខែមីនាបានប្តេជ្ញាដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន ស្របពេលដែលមន្ត្រីសហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មចិនដូចគ្នា បើហ៊ានផ្ដល់សព្វាវុធដល់រុស្ស៊ី។
តាមរយៈគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Firebox បានបង្កើតសេវាកម្ម Head Case ដោយទទួលបោះពុម្ពមុខមនុស្សភ្ជាប់ជាមួយវ៉ាលិស។ គំនិតផ្តួចផ្តើមនេះ ដើម្បីជួយសម្រួលដល់អ្នកដំណើរស្រួលចំណាំវ៉ាលិសរបស់ខ្លួន ជាពិសេសវ៉ាលិសដែលដូចអ្នកដំណើរផ្សេងទៀត។ ក្រុមហ៊ុន Firebox បានបញ្ជាក់ឲ្យដឹងថា ការដាក់រូបមុខមនុស្សភ្ជាប់ទៅនឹងវ៉ាលិស នឹងមិនបណ្តាលឲ្យច្រឡំជាមួយវ៉ាលិសអ្នកដទៃឡើយ។ អ្នកដែលចាប់អារម្មណ៍សេវាកម្ម Head Case នេះ អាចផ្ញើរូបថតដែលមានគុណភាពល្អទៅកាន់ក្រុមហ៊ុន ដោយអតិថិជនអាចជ្រើសរើសរូបទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដូចជារូបខ្លួនឯង រូបសត្វជាទីស្រឡាញ់ ឬតារាណាមួយដែលខ្លួនពេញចិត្ត។ សម្រាប់តម្លៃសេវាកម្ម Head Case វិញ វ៉ាលិសទំហំធំ មានតម្លៃ៣៩ដុល្លារ ទំហំមធ្យមមានតម្លៃ៣២.៤៩ដុល្លារ និងទំហំតូច មានតម្លៃ ២៦ដុល្លារអាមេរិក ៕
ក្រុមហ៊ុន Firebox របស់អង់គ្លេស បានបង្កើតសេវាកម្មថ្មីមួយដើម្បីរួមចំណែកកាត់បន្ថយការភាន់ច្រឡំ ឬវង្វេងវ៉ាលិសរបស់អ្នកដំណើរនៅអាកាសយានដ្ឋាន។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ទទួលបោះពុម្ពមុខមនុស្ស ឬពិសេសសាម៉ីខ្លួនដែលធ្វើដំណើរផ្ទាល់ ភ្ជាប់ជាមួយវ៉ាលិស។
  នាពិធីដង្ហែរភ្លើងគប់កីឡានៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ហោ សារុន បេសកជនពិសេសតំណាង CAMSOC មានការចូលរួមដង្ហែរពីសំណាក់លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក Dato Seri Chaiyapak Sriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡអាស៊ីអាគ្នេយ៍ លោក Osoth Bhavilia ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍, លោក Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, លោក Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ និងភ្ញៀវកិត្តិយស អត្តពលិកថៃ ប្រមាណជិត៤០០នាក់។ រូបភាព លោក ខឹម សុវណ្ណារ៉ា   ក្នុងនោះពិធីដង្ហែរភ្លើងគប់កីឡាដែលបានបញ្ចប់ទៅដោយភាតរភាព និងភាពសាមគ្គីយ៉ាក្លាវក្លានាបរិវេណពហុកីឡដ្ឋានជាតិថៃ រាចាម៉ុងហ្គាឡា (Rajamangala) ប្រធាននាយបេសកកម្ម មើលឃើញពីភាពជិតស្និទ្ធរបស់ភាគីកម្ពុជា និងថៃ ដែលឈានទៅរកភាពជោគជ័យគ្រប់វិស័យនាពេលអនាគត។   លោក ហោ សារុន និយាយថា៖ «កម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាស្ទើរតែគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយឡែក ពិធីដង្ហែព្រះអគ្គិកីឡានៅថៃថ្ងៃនេះ គឺជាឱកាសមួយទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែខ្លាំងឡើងមួយកម្រិតទៀត»។ នេះបើតាមការផ្សាយរបស់ Cambodia2023។   គួបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ភ្លើងគប់កីឡាបានដង្ហែរឆ្លងកាត់ប្រទេសចំនួន៦ ក្នុងនោះរួមមាន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃ។ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើង នឹងបន្តទៅកាន់ទីក្រុងយ៉ាំងហ្គូន ឬទៅកាន់ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមេសា និងចុងក្រោយទៅកាន់ទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងរៀបចំពិធីដង្ហែរនៅថ្ងៃទី២៥ ខែមេសា មុនធ្វើមាតុភូមិននវត្តន៍ មកកាន់មាតុប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមេសា នៅច្រកព្រំប្រទល់កម្ពុជា-ឡាវ នាខេត្តស្ទឹងត្រែង៕   អត្តពលិកថៃ ក្នុងពិធីរត់ដង្ហែរភ្លើងគប់កីឡាស៊ីហ្គេម២០២៣ នៅពហុកីឡដ្ឋាន Rajamangala ប្រទេសថៃ។ រូបពី CAMSOC    
កម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អ ស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ។ នេះជាការលើកឡើងរបស់លោក ហោ សារុន អនុប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ អំឡុងពិធីហែភ្លើងគប់ស៊ីហ្កេម-អាស៊ានប៉ារ៉ាហ្គេមនាក្រុងបាងកកប្រទេសថៃ។
  ដើម្បីទប់ស្កាត់បញ្ហាភ្នែកផ្សេងៗដែលបង្កឡើងដោយបញ្ហាត្របកភ្នែកយារធ្លាក់ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះបែបធម្មជាតិងាយៗដែលអ្នកគួរព្យាយាមអនុវត្ត ៖   ១. កញ្ចប់តែ Chamomile តែ Chamomile មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយព្យាបាលបញ្ហាត្របកភ្នែកយារធ្លាក់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែ Chamomile ២ កញ្ចប់តូចៗ រួចស្រង់យកកញ្ចប់តែចេញទុកឱ្យចុះត្រជាក់សឹមដាក់ស្អំលើត្របកភ្នែកទាំងសងខាងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។   ២. ផ្នែកពណ៌សនៃស៊ុត ភ្នែកពណ៌សនៃស៊ុតមានប្រសិទ្ធភាពធ្វើឱ្យស្បែកតឹងណែនឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតត្របកភ្នែកឱ្យស្អាត និងជូតស្ងួតជាមុនសិន សឹមលាបផ្នែកពណ៌សនៃស៊ុតចំនួនសមល្មមលើត្របកភ្នែក ហើយទុកចោលរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកត្រជាក់។   ៣. ទឹកកក អ្វីដែលអ្នកត្រូវធ្វើ គឺស្អំដុំទឹកកកលើត្របកភ្នែកសម្រាប់រយៈពេល ១០ នាទី សឹមយកចេញ ហើយប្រើប្រាស់កន្សែងស្អាតជូតផ្ដិតៗដល់ស្ងួតជាការស្រេច។   ៤. ទទួលទានទំពាំងបាយជូរ ទំពាំងបាយជូរមានផ្ទុកសមាសធាតុដែលទប់ស្កាត់ ឬពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់កោសិកា។ ដូច្នេះកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើអ្នកចង់រក្សាបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។   ៥. ត្រសក់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតបន្ទះត្រសក់លើត្របកភ្នែកទាំងសងខាងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមយកចេញជាការស្រេច។   ៦. លំហាត់ប្រាណ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិទភ្នែករួចដាក់ម្រាមចង្អុលដៃកាត់គ្នាលើត្របកភ្នែកទាំងសងខាង។ លើកែងដៃឡើងរាប់ដល់ ៥ ហើយពេលរាប់ម្ដងៗចូរធ្វើការសង្កត់ថ្នមៗបន្តិចលើត្របកភ្នែក។ នៅពេលអ្នករាប់ដល់ ៥ ព្យាយាមបើកភ្នែកដោយមិនទាន់ដកម្រាមដៃដែលសង្កត់ចេញ។ អនុវត្តសារឡើងវិញឱ្យបាន ១០ ដង។   ៧. គេងឱ្យបានគ្រប់គ្រាន់ ប្រសិនបើគេងមិនគ្រប់ អ្នកនឹងមានអារម្មណ៍តានតឹង ឬស្ត្រេស ហើយភ្នែកប្រាកដជានឿយហត់បង្កើនបញ្ហាយារធ្លាក់មិនខាន។ ដើម្បីចៀសផុតបញ្ហានេះចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់រាល់យប់៕   ត្រួតពិនិត្យដោយ www.health.com.kh
ត្របកភ្នែកយារធ្លាក់អាចជាបញ្ហាធ្ងន់ធ្ងរមួយ! វាមិនត្រឹមតែធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបណ្ដាលជាជំងឺភ្នែកនិងបញ្ហាពិបាកមើលឃើញផងដែរ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈចំនួន ៤ទីតាំងនៅខណ្ឌដូនពេញ នៅថ្ងៃទី១៨ខែកុម្ភៈនេះ មន្ត្រីជំនាញកាំកុងត្រូល ពុំបានរកឃើញកំហុសនៃការលក់មិនត្រឹមត្រូវណាមួយឡើយ។ កាំកុងត្រូលបញ្ជាក់ថា ស្ថានីយទាំង៤នេះ សុទ្ធតែអនុលោមទាំងគុណភាព និងបរិមាណ ហើយតម្លៃលក់រាយ ក៏ត្រូវបានអនុវត្តបានត្រឹមត្រូវតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។   ក្នុងប្រតិបត្តិការកន្លងមក ស្ថានីយ/ដេប៉ូដែលលក់ប្រេងមិនត្រឹមត្រូវ ត្រូវបានរកឃើញជារឿយៗ។ គេសង្កេតឃើញថា សកម្មភាពបន្លំក្នុងអាជីវកម្មប្រេងឥន្ធនៈ ភាគច្រើនកើតមាននៅជាយក្រុង និងតំបន់ជនបទ ដែលច្រើនជាការលក់តាមដេប៉ូ៕    
ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល ពុំបានរកឃើញកំហុសរបស់ស្ថានីយប្រេងឥន្ធនៈដែលខ្លួនបានចុះត្រួតពិនិត្យឡើយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលគឺលក់ត្រឹមត្រូវទាំងគុណភាព និងបរិមាណ ព្រមទាំងតម្លៃ។ នេះបើតាមព័ត៌មានរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។
លោក លី សារី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការផ្អាកមិនឲ្យពលរដ្ឋចេញចូលដឹកទំនិញនេះ គឺជាថ្ងៃសម្រាកសាធារណៈទូទាំងប្រទេសថៃ។ លោក បន្ថែមថា ផុតរយៈពេល៤ថ្ងៃនេះហើយ ពលរដ្ឋអាចដឹកជញ្ជូនទំនិញចេញចូលវិញបាន។ លោក លី សារី ថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តស្រះកែវជូនដំណឹងមកថា ផ្អាកដឹកជូនជញ្ជូនទំនិញ៤ថ្ងៃ ជាថ្ងៃឈប់សម្រាកជាសាធារណៈនៅថៃ តែខ្ញុំមិនច្បាស់ថា (ឈប់សម្រាកព្រោះ)អ្វីទេនោះទេ។ បន្ទាប់ពីថ្ងៃសម្រាកនេះហើយនឹងបើកឲ្យដំណើរការដឹកទំនិញដូចដើមវិញ។»   បើតាមកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយថា ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam បានសម្រេចយកថ្ងៃទី៤ដល់ថ្ងៃទី៧ ខែ កញ្ញា ជាថ្ងៃឈប់សងជំនួសថ្ងៃចូលឆ្នាំប្រពៃណី។ ចាប់តាំងពីអំឡុងផ្ទុះកូវីដ-១៩មក ច្រកព្រំដែនកម្ពុជា-ថៃ មានការរឹតបន្តឹង ការចេញចូលយ៉ាងខ្លាំង។ ភាគីទាំងពីរអនុញ្ញាតឲ្យរថយន្តតែ៥០គ្រឿងចេញចូលដឹកទំនិញ ដោយរថយន្តមួយគ្រឿង មានតែមនុស្ស២នាក់ប៉ុណ្ណោះ រួមទាំងភ្ជាប់លិខិតបញ្ជាក់សុខភាពត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ លោក លី សារី៕
ភ្នំពេញ៖ អាជា្ញធរថៃ ផ្អាកមិនឲ្យពលរដ្ឋខ្មែរដឹកទំនិញចេញចូលនៅផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកញ្ញា តាមច្រកប៉ោយប៉ែត ដោយសារជាថ្ងៃឈប់សម្រាករបស់ប្រទេសថៃ។ នេះបើតាមលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ។
The under-pressure rupee touched 70.09 briefly during mid-morning trade as fears grow that the plight of Turkey's lira will spread to other emerging countries. South Africa, Argentina, Mexico, Brazil and Russia have all seen their currencies slip over the past week because, like Turkey, they remain heavily dependent on foreign capital, especially the dollar. The rupee has been on a downward spiral throughout 2018 after starting the year at 63.67. India is a massive net importer of oil, securing more than two-thirds of its needs from abroad. Brent Crude was up 20 cents at $72.81 per barrel on Tuesday, well above prices of around $50 at the same time last year. Analysts say the high crude costs are squeezing the Indian currency, making it less appealing to traders. "Investors are concerned that the rupee has crossed the 70 benchmark today," N. S. Venkatesh, chief executive of the Association of Mutual Funds in India, told AFP. But he added that he expected the currency to stabilise at around 69, describing India's economy as "strong". "The Reserve Bank of India's monetary policy has shown concern for the rupee's fluctuations so investors should not be worried by knee-jerk reactions in the forex market," Venkatesh said. India's central bank has raised interest rates twice this year, in part to help increase the value of the rupee. Its fall is leading to a widening of India's current account deficit, when the value of imports exceeds the value of exports, experts say. Last week, the International Monetary Fund predicted that the deficit would expand to 2.6 percent for the 2018-2019 fiscal year.
Mumbai, India | The Indian rupee hit a record low of 70 to the dollar on Tuesday as emerging market currencies are sold off by investors spooked by the Turkish financial crisis.
     The cremation ceremony of late King Bhumibol Adulyadej was held in October and Thai people bid their final farewell to the revered king who had reigned over the kingdom for 70 years since 1946. He passed away in October 2016 after hospitalized for several years.      Also in 2017, Thailand's former Prime Minister Yingluck Shinawatra, younger sister of influential former Prime Minister Thaksin Shinawatra, secretly left the country before the Supreme Court sentenced her to five years in prison. Thailand's Supreme Court in September 2017 found Yingluck guilty of malfeasance in a loss-ridden subsidy program.      Who is going to lead the Pheu Thai Party, which won the last election, to campaign in the promised 2018 general election still remains unknown. There have been some growing signs that current Prime Minister Prayut Chan-o-cha, who always doubted and criticized former political systems, might extend his stay in power.      FAREWELL TO THE LATE KING      Thousands of Thai people knelt before a glittering crematorium at Sanam Luang Square in central Bangkok at the stroke of midnight on Oct. 26.      As smoke rose from the crematorium, the fact that his majesty had departed saddened the kingdom once again after the announcement of his death in 2016, as most Thais have known no other king.      The cremation, to many people in Thailand, was the most important event in 2017 and perhaps in decades.      Now, during the royal anthem video played before the beginning of each movie in theaters, pictures of the late king have been replaced by pictures of the late king's only son, Maha Vajiralongkorn, who became the new King of Thailand last December.      Though he has ascended to the throne, the coronation is yet to be held for the new king.      But under his reign, the Thai monarchy may be different.      It is still unclear how actively King Vajiralongkorn intends to reign.      Thitinan Pongsudhirak, director of the Institute of Security and International Studies at Chulalongkorn University, told Xinhua:"The monarchy will not be the same" as the late king's role as monarch was unique.     ESCAPE OF YINGLUCK      On the morning of Aug. 25, Yingluck Shinawatra, Thailand's first female prime minister became the focus of attention around the country again.      She was the defendant in a rice-subsidy case and was later charged with negligence over mismanaging a rice subsidy scheme in which the Yingluck's government bought rice from farmers at a fixed rate, approximately 50 percent higher than global market prices.      She failed to showed up for a court hearing on Aug. 25, the date the Supreme Court had decided earlier to read the final verdict.      The court found her guilty of negligence and sentenced her to 5 years in jail in absentia later.      The former female leader is still at large following her brother, former Prime Minister Thaksin Shinawatra's steps.      Thaksin has been the core person in a decade of political conflicts in Thailand after the military overthrew his government in 2006.      The red shirts, who followed Thaksin and the yellow shirts who are against Thaksin, have always taken to the streets since then when the opposite side was in power.      Yingluck led the Pheu Thai Party, the successor of Thaksin's Thai Rak Thai Party in the 2011 general election and won a landslide victory, though her government was overthrown by the military in 2014 during a political crisis.      The new leader of the pro-Thakin wing remains unclear, but some experts point out that the changes needed for the Pheu Thai Party to win the next general election promised to be held in 2018 seem rather small.      NEW CONSTITUTION, ELECTION      In April 2017, Thai King Vajiralongkorn signed a draft constitution compiled by the current government to promulgate it as the 20th constitution of the kingdom.      The new constitution is just a part of the current government's roadmap to return to civilian rule after a general election.      Thai Prime Minister Prayut Chan-o-cha said in October that the general election date would be announced by June 2018 and the general election will be held in November next year.      However, according to the new constitution, 250 senators picked by the military will be empowered to vote for a new prime minister along with 500 elected members of the House of Representatives, which means the new prime minister may not come from the party that wins the majority seats in the House of Representatives.      Kitti Prasirtsuk, director of the Institute of East Asian Studies, Thammasat University, predicted a "weak" coalition government would be found in power after the election.      "I think the new government is very likely to be formed from multiple parties, it could be formed by four, five or six parties... it will be harder for a coalition administration to exercise its policies," Kitti said.      He told Xinhua that the new general election would be a banquet for small political parties and many new parties are likely to be established before the election.      A former senator vowed this year to set up a new political party called "People's Reform Party" to support Prayut to serve again as prime minister, which would be possible under the new constitution.      PRAYUT'S 10 QUESTIONS      In 2017, Prime Minister Prayut put forward a total of 10 questions for Thai people, asking the people to answer 4 questions and 6 questions respectively in May and November relating to Thai politics.      To summarize them, the 10 questions asked the people if former politicians and parties were good, if people were satisfied with the current stability under the current government, and if an election could vote out a prime minister.      He even hinted that former politicians may not bring good governance to the country.      Some Thais answered these questions while some just ignored them.      Thailand's Gross Domestic Product increased 4.3 percent in the third quarter, the best since the current government took power in 2014.      This may be good news for the current government, as in the past three years, Thai people have mostly been unsatisfied about the economic achievements of the government.
BANGKOK: Thailand, the global tourist destination hub and the second-largest economy in Southeast Asia, has gone through several transitions.
  ព្រះតេជគុណ បានពន្យល់ថា សទ្ធា មិនមែនជាការចូលលុយដូចពុទ្ធបរិស័ទតែងតែយល់ឃើញនោះទេ។ ប៉ុន្តែ សទ្ធា គឺជាសេចក្តីជ្រះថ្លា និងការជឿជាក់។ ព្រះតេជគុណ មានសង្ឃដីកាបន្តថា សទ្ធា ចែកចេញជា៤ប្រភេទ។ តើសទ្ធាមានអ្វីខ្លះ?    សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដូចតទៅ៖      
ភ្នំពេញ៖ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានសង្ឃដីកាថា សទ្ធា មានន័យថា សេចក្តីជ្រះថ្លា និងការជឿជាក់។
លោក មឿន វណ្ណា ជាអ្នកកាន់កាមេរ៉ាវីដេអូដ៏មានបទពិសោធន៍ និងប៉ិនប្រសប់ម្នាក់ ដោយលោកធ្លាប់បានបម្រើការនៅផលិតកម្មខ្មែរមេគង្គជាង១០ឆ្នាំ មុនបម្រើការជា Cameraman ឯករាជ្យ។ ខ្មែរមេគង្គ ក៏បានសម្តែងការសោកស្តាយផងដែរចំពោះការបាត់បង់អតីតបុគ្គលិករបស់ខ្លួន។ ជាមួយគ្នាផងដែរ ស្នាដៃរបស់លោក មឿន វណ្ណា មានការទទួលស្គាល់ច្រើនពីសំណាក់តារាសម្តែងនានានៅកម្ពុជា ដោយពួកគេបានសម្តែងការសោកស្តាយរបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ តារាភាពយន្តជើងចាស់ លោក ទេព រិន្ទដារ៉ូ បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយ លោក មឿន វណ្ណា ហើយសរសេរថា៖ «...ទើបតែជួបគ្នាថ្មីៗនេះសោះប្អូនជាមនុស្សល្អណាស់ ពិតជាសោកស្តាយណាស់ សូមឲ្យវិញ្ញាណក្ខន្ធប្អូនទៅកាន់សុខកតិភពផងចុះ»។ លោក សាវិន ហ្វីលីព តារាសម្តែងជើងចាស់ម្នាក់ទៀត បានលើកឡើងថា៖ «ដោយសារតែមានការចូលរួមពីបុរសម្នាក់នេះហើយដែលកន្លងមករឿង តំលៃស្នេហ៍ របស់ផលិតកម្ម ខ្មែរមេគង្គ ឈ្នះពានរង្វាន់រហូតដល់ ៤ពាន តំណាងអោយភាពយន្តកម្ពុជានៅមហោស្រពភាពយន្ត " តារាសម្តែងជាច្រើនទៀត មានដូចជា នី មុន្នីនាថ, សារាយ សក្ខិណា, ឆយី, នៅ សូនីតា, យ៉ែម សំអូន ជាដើម ក៏ដូចជាមិត្តរួមអាជីព សុទ្ធតែបានលើកឡើងថា លោក មឿន វណ្ណា ជាធនធានមនុស្សដ៏សំខាន់ និងជាមនុស្សដែលតស៊ូក្នុងការងារ។ សពរបស់ លោក វណ្ណា នឹងបញ្ចុះនៅព្រឹកថ្ងៃទី៥ ខែឧសភា នៅខេត្តក្រចេះដែលស្រុកកំណើតរបស់លោក៕ វីដេអូដែលលោក Matthew Robinson ស្ថាបនិកផលិតកម្មខ្មែរមេគង្គ ធ្វើដើម្បីឧទ្ទិសដល់លោក វណ្ណា៖
តារាសម្តែង មិត្តរួមអាជីព និងសាច់ញាតិ នាំគ្នាសម្តែងការសោកស្តាយការបាត់បង់ លោក មឿន វណ្ណា អ្នកកាន់កាមេរ៉ាដ៏ប៉ិនប្រសប់ម្នាក់ ដែលបានទទួលមរណភាពក្នុងអាយុ៣៥ឆ្នាំ។ បើតាមប្រភពនានា លោកបានស្លាប់ដោយសាររន្ទះបាញ់ នាពេលបំពេញបេសកកម្មថតភាពយន្តនៅភ្នំបាសិត កាលពីល្ងាចថ្ងៃទី៣ ខែឧសភា។
នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Khalifa International ក្រុងដូហា ប្រទេសកាតា Liverpool ក្រុមម្ចាស់ជើងឯកអឺរ៉ុប UEFA Champions Leageu ត្រូវប៉ះម្ចាស់ពានតំបន់អាមេរិកឡាទីន Flamengo នាថ្ងៃទី២១ ខែធ្នូ។   ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត៥០០០០នាក់ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាយ៉ាងខ្លាំងក្លា តាំងពីវគ្គទី១រហូតចប់ការប្រកួត៩០នាទីប៉ុន្តែនៅតែគ្មានគ្រាប់សុទ្ធចូលគ្នា។ រហូតចូលដល់ម៉ោងបន្ថែម១៥នាទីលើកទី១ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Firmino បានសម្រេចទីគ្រាប់ជ័យជម្នះឲ្យហង្សក្រហមនៅនាទី៩៩ ដែលជាគ្រាប់បាល់ធ្វើឲ្យក្រុមនៅប្រទេសខ្លួន Flamengo សល់ត្រឹមការខកចិត្ត។   នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការ Jürgen Klopp ដែលអាចលើកពានតំណាងទ្វីបមួយនេះ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានធ្វើឲ្យក្រុមអង់គ្លេសមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តកីឡាបាល់ទាត់ចាប់តាំងពីលោកឡើងទៅដឹកនាំនៅឆ្នាំ២០១៥។   Liverpool ពិតជាត្រូវបានគេទទួលស្គាល់ថាបានផ្លាស់ប្តូររបៀបលេងគួរឲ្យកត់សម្គាល់រហូតឈ្នះពានកំពូលអឺរ៉ុបកាលពីឆ្នាំមុខ និងរងជើងឯកក្របខណ្ឌ Premier League ដោយចាញ់ពិន្ទុក្រុមជើងឯក Manchester City តែ១ពិន្ទុប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដូវកាលនេះពួកគេមានលទ្ធភាពខ្ពស់ដើម្បីឈ្នះពានលីគកំពូលអង់គ្លេសបានដ្បិតមានពិន្ទុនាំមុខដាច់ និងមិនទាន់ស្គាល់ចាញ់ឡើយ។   សម្រាប់តំណែងចំណាត់ថ្នាក់ទី៣ នៃពាន Club World Cup ឆ្នាំ២០១៩នេះ បានទៅក្រុមរបស់ម៉ិស៊ិក Monterrey ក្រោយពួកគេឈ្នះក្រុមរបស់អារ៉ាប៊ីសាអូឌីត Al Hilal ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-៣។ ក្រុមទាំងពីបញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការដោយលទ្ធផលស្មើគ្នា ២-២៕
មួយគ្រាប់របស់ខ្សែប្រយុទ្ធ Roberto Firmino នៅម៉ោងបន្ថែម បានជួយ Liverpool យកឈ្នះ Flamengo ១-០ ដើម្បីលើកពាន FIFA Club World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
  លោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UNION Development  បានឲ្យដឹងនៅក្នុងជំនួប ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍»នេះ នឹងសាងសង់ឡើង តាមបែបហេដ្ឋារចនាសម្ព័ន្ធចម្រុះ រួមមាន៖ សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូទំនើប  បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ នៅលើផ្ទៃដី១២០០ហិចតា ក្នុងខេត្តកោះកុង។    ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានជឿជាក់ថា គម្រោង«ក្រុងវិស្សមកាលទេសចរណ៍» នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ព្រមទាំងលើកស្ទួយកិត្តិនាមកម្ពុជា។ ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើននាពេលអនាគត។  ក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្របសម្រួលគម្រោងវិនិយោគនេះជានិច្ច។   សូមរម្លឹក កាលពីថ្ងៃខែឧសភា ឆ្នាំ២០០៨ក្រុមហ៊ុន UNION Development  បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល លើគម្រោងអភិវឌ្ឍតារាសាគរ លើផ្ទៃដី៣៦,០០០ហិចតា ក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នគម្រោងនេះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ១៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕  
ក្រុមហ៊ុនចិន UNION Development គ្រោងវិនិយោគ ១២០០លានដុល្លារ លើការសាងសង់«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង នៅដើមឆ្នាំ២០១៩ ។ គម្រោងនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨  ។
  នាឱកាសនៃការថ្លែងសុន្ទរកថាតំណាងប្រទេស ប្រទេសនីមួយៗ តែងតែលើកពីសមិទ្ធផលដែលសម្រេចបានក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងជាពិសេសនោះពីក្តីបារម្ភ និងបញ្ហាប្រឈមដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ផងដែរ។ មិនខុសពីប្រទេសដទៃ មេដឹកនាំពីប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទើបតែបញ្ចប់នៅថ្ងៃ១តុលាកន្លងទៅ ក៏បានបង្ហាញជំហររបស់ខ្លួនផ្សេងៗគ្នា។   ព្រុយណេ រដ្ឋអ្នកមានដោយសារកត្តាអំណោយផលនៃភូមិសាស្ត្រ ដែលសម្បូរហូរហៀរដោយធនធានប្រេង មិនសូវជាមានយោបល់ច្រើនប៉ុន្មានឡើយ។ តាមរយៈរដ្ឋមន្ត្រីការបរទេស ព្រុយណេ ផ្តោតសំខាន់លើបញ្ហានៅប៉ាឡេស្ទីន និងការប្តេជ្ញាចិត្តក្នុងការចូលរួមសកម្មភាពឲ្យកាន់តែសកម្មក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អាស៊ាន និងការអនុវត្តគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។    ចំណែកកម្ពុជាវិញ បានលើកយកបញ្ហាសារសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បញ្ហាភេរវកម្ម និងសកម្មភាពបំពានរបស់មហាអំណាចមួយចំនួនដើម្បីទាញការចាប់អារម្មណ៍ពីសំណាក់អង្គប្រជុំ ខណៈប្តេជ្ញាលើកកម្ពស់ គោលការណ៍ពហុភាគីនិយម ក្នុងនិន្នាការរបស់ពិភពលោកនៃដំណាក់កាលសកលភាវូបនីយកម្ម។    រីឯឥណ្ឌូណេស៊ី ដែលពេលខ្លះ ត្រូវបានគេពណ៌នាថា បងធំអាស៊ាន បានសង្កត់ធ្ងន់លើការទទួលខុសត្រូវ និងភាពដឹកនាំរបស់មេដឹកនាំពិភពលោកលើបញ្ហា និងក្តីបារម្ភរួម ខណៈដែលពិភពលោក កំពុងតែរងការគំរាមគ្រប់រូបភាពទាំងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាពិសេសនោះលើបញ្ហាភេវកម្ម ដែលប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌូណេស៊ី បានទទួលរងការវាយប្រហារម្តងហើយម្តងទៀតពីក្រុមភេរវជន។    បើនិយាយពីឡាវ ដែលជារដ្ឋអកុសលនឹងដែនសមុទ្ររបស់អាស៊ានវិញ បានឆ្លៀតឱកាសនៃវេទិកាកំពូលនោះដើម្បីថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលជួយឧបត្ថម្ភដល់ប្រជាជាតិឡាវ ដែលរងគ្រោះដោយសារតែគ្រោះមហន្តរាយនៃការបាក់ទំនប់វារីអគ្គិសនី។ អមជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ឡាវ ក៏បានពន្លេចឲ្យពិភពលោកដកទណ្ឌកម្មគុយបា ដែលជាប្រទេសកុម្មុយនីស្តឯណោះវិញ។    សម្រាប់ហ្វីលីពីន និងថៃ ក៏ហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍ច្រើនប៉ុន្មានក្នុងវេទិកា ក្រៅពីការការពារគោលនយោបាយអនុវត្តក្នុងប្រទេសបច្ចុប្បន្ន និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ខណៈដែលវៀតណាម ផ្តោតសំខាន់ខ្លាំងលើការអនុវត្តច្បាប់សមុទ្រ (UNCLOS) ដែលជាលិខិតូបករណ៍សំខាន់បំផុតរបស់វៀតណាមក្នុងការជជែកជាមួយនឹងចិនក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ។   គួរឲ្យកត់សម្គាល់នោះ ក្នុងចំណោមប្រទេសអាស៊ានលើកលែងមីយ៉ាន់ម៉ាដែលជាប្រទេសសាមី សិង្ហបុរី និងម៉ាឡេស៊ី បែរជាឆ្លៀតឱកាសនោះ អូសទាញពិភពលោកឲ្យមកចាប់អារម្មណ៍បញ្ហានៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា តាមរយៈសុន្ទរកថារបស់ខ្លួនទៅវិញ។ ការថ្លែងបង្កប់ការបន្ទោសពីអសមត្ថភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នដឹកនាំដោយបក្សកាន់អំណាចរបស់លោកស្រី ស៊ូជី ពីប្រធានអាស៊ានសិង្ហបុរី និងម៉ាឡេស៊ី មិនខុសនោះទេ តែវា បានធ្វើឲ្យគ្រួសារអាស៊ាន មើលមុខគ្នាមិនចំ។   កន្លងមក អាស៊ាន តាមរយៈកិច្ចប្រជុំពាក់ព័ន្ធ និងការប្រជុំកំពូលរបស់ខ្លួន តែងតែមានការប្រុងប្រយ័ត្នបំផុត ក្នុងប្រើប្រាស់ភាសាទៅលើបញ្ហាជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា ដ្បិត អាស៊ាន ប្រកាន់គោលជំហរ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកខ្លួន។ អាស៊ាន ដែលរួមមានសមាជិកដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម និងថៃ មិនដែលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញវិបត្តិជនភៀសខ្លួនឡើយ។    ចុងក្រោយមីយ៉ាន់ម៉ា ពិតប្រាកដណាស់ ថា មិនអាចមានអារម្មណ៍សុខស្រួលឡើយ នៅពេលមានទាំងមិត្តអាស៊ានរបស់ខ្លួនឯង លើកយកវិបត្តិទៅនិយាយក្នុងវេទិកាអន្តរជាតិបែបនេះ។ មីយ៉ាន់ម៉ា ក្រៅពីព្យាយាមបកស្រាយពីសាវតានៃបញ្ហា និងការប្តេជ្ញាចិត្តលើវិបត្តិរ៉ូហ៊ីងយ៉ា ក៏បានប្រកាសជាថ្មីពីការមិនទទួលយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលទើបតែចេញសេចក្តីសម្រេចមួយក្នុងការវាយតម្លៃបឋមលើស្ថានភាពមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងវិបត្តិថាអាច ជាសញ្ញាណ នៃបទល្មើសប្រល័យពូជសាសន៍នោះ៕ 
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧៣របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទធ្វើឲ្យអង្គការសហប្រជាជាតិផ្សារភ្ជាប់ជាមួយនឹងប្រជាជនទាំងអស់ ទើបតែបានបញ្ចប់ជាមួយនឹងការប្តេជ្ញាចិត្តថ្មីក្នុងការធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរជាងមុន។ គួរឲ្យកត់សម្គាល់នោះ តាមរយៈវេទិកាអន្តរជាតិមួយនេះ មេដឹកនាំអាស៊ានមួយចំនួន ដែលមានវត្តមានផងដែរនោះ បានបង្ហាញពីការមិនមានជំហដូចគ្នាលើបញ្ហាក្នុងតំបន់របស់ខ្លួនឯងទៅវិញ។
ធនាគារបានណែនាំនូវចក្ខុវិស័យ The Chief Way ដែលជាទស្សនៈអាជីវកម្មរបស់ខ្លួនផងដែរ ដើម្បីដឹកនាំក្រុម ឱ្យឆ្ពោះទៅរកគោលដៅ និងភាពជោគជ័យ។ កញ្ញា លីនតែន វ័យ៣០ ឆ្នាំ បានប្រឡូកក្នុងឧស្សាហកម្មធនាគារ អស់រយៈពេល ៦ឆ្នាំ មានតួនាទីជាបុគ្គលិកប្រតិបត្តិការនៅធនាគារ ឈីហ្វ ក្នុងឆ្នាំ២០១៨ បានចែករំលែកបទពិសោធន៍ និងការរៀបចំដំណើរការ ក្លាយខ្លួនជាបុគ្គលិកឆ្នើមមួយរូប។ លីនតែន បាននិយាយថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ កញ្ញា បានចាប់ផ្តើម ចុះហាត់ការនៅធនាគារក្នុងស្រុកមួយ។ ក្រោយមក កញ្ញា ក៏បានក្លាយជាបុគ្គលិកពេញម៉ោង ផ្នែកសេវាកម្មអតិថិជន។ កញ្ញា លីន តែន បានបន្តថា៖ «ខ្ញុំបានជម្នះនូវរាល់បញ្ហាប្រឈមទាំងអស់។ ខ្ញុំចាប់ផ្តើមពីមិនយល់ពីវិស័យធនាគារបន្ដិចសោះ ប្រែក្លាយទៅជាបុគ្គលិក ដែលមានចំណេះដឹងបំផុតក្នុងឧស្សាហកម្ម នេះនៅពេលដែលខ្ញុំចូលធ្វើការនៅធនាគារឈីហ្វ»។   កញ្ញាបន្ថែមថា ភាពស្មោះត្រង់ និងការធ្វើការជាក្រុមគឺជាកត្តាចម្បង ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់ក្រុមហ៊ុន វាគឺជាកត្តាជំរុញឱ្យក្រុមការងារសម្រេចបាន នូវភាពជោគជ័យ បើទោះបីមានបញ្ហាអ្វីមួយកើតមានឡើងក៏ដោយ។ កញ្ញានិយាយថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការអភិវឌ្ឍនូវចំណេះដឹង ស្របជាមួយជំនាញថ្មីៗ។ ព្រោះបច្ចុប្បន្នកញ្ញារៀនសូត្របានច្រើនអំឡុងពេលធ្វើការជាមួយធនាគារ ឈីហ្វ។   កញ្ញាបានឲ្យដឹងថា៖ «កត្តាដែលជំរុញឲ្យខ្ញុំចូលរួមជាមួយធនាគារ ឈីហ្វ គឺដោយសារខ្ញុំ បានឃើញនូវសក្តានុពល ដ៏ខ្លាំងក្លារបស់ធនាគារ។ ហើយថ្នាក់លើតែងតែផ្តល់ឱកាស ដល់បុគ្គលិក ខណៈធនាគារបានបន្តណែនាំផលិតផលថ្មីៗ ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន។ ធ្វើការជាមួយធនាគារ ឈីហ្វ ខ្ញុំរៀនបាននូវចំណេះដឹង និងជំនាញថ្មីៗច្រើន។ ដូច្នេះ យើងត្រូវប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តក្នុងការធ្វើការ ដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាការរីកចម្រើនរបស់បុគ្គលិកផងដែរ»។   ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរង្វង់ ៧ ភាគរយ នាពេលកន្លងមក កម្ពុជាបានប្តេជ្ញា លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងការងារបន្ថែមទៀត ខណៈវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) របស់ប្រទេសបន្តរីកលូតលាស់ទៅមុខ ស្របនឹងនិន្នាការឌីជីថល ដែលអំណោយផល។   កញ្ញា ងាន់ ស៊ីវឡាង  វ័យ ៣១ ឆ្នាំ ជាបុគ្គលិកមួយរូបទៀត បានចាប់ផ្តើមអាជីពការងារជាប្រធានផ្នែកទំនាក់ទំនង ទទួលបន្ទុកសេវាកម្ម-ផលិតផលប្រាក់បញ្ញើសន្សំ ជាមួយធនាគារ ឈីហ្វ ក្នុងឆ្នាំ២០១៩។ ដោយក្រោយមក កញ្ញាត្រូវបានដំឡើងឋានៈ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនង។   កញ្ញា ស៊ីវឡាង បាននិយាយថា ការខិតខំធ្វើការ ដោយប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តខ្ពស់ ជំនាញ ការធ្វើការជាក្រុម និងទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ ដើម្បីសម្រេចបាននូវដំណើរការ ការងារក្នុងវិស័យធនាគារ នេះហើយ ដែលធ្វើឲ្យកញ្ញាទទួលបានជោគជ័យនូវយុទ្ធសាស្ត្រទីផ្សារ និងបានក្លាយជាបុគ្គលិកឆ្នើមមួយរូបផងដែរ។    ស៊ីវឡាង បាននិយាយថា «យើងជាអ្នកជំនាញផ្នែកធនាគារ ត្រូវគោរពអតិថិជនដូចជាស្តេច ថែរក្សា និងផ្តល់ជូនពួកគេនៅដំណោះស្រាយល្អៗ»។    ស៊ីវឡាង បានលើកឡើង នៅវដ្តនៃភាពជោគជ័យដោយនិយាយថា៖ «ម្ចាស់ភាគហ៊ុនស្រឡាញ់បុគ្គលិក ស្រឡាញ់អតិថិជន អតិថិជនពេញចិត្តនឹងសេវាកម្មរបស់ធនាគារ។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយអតិថិជន»។   ដោយសារឧស្សាហកម្មធនាគារក្នុងប្រទេស កំពុងរីកចម្រើនខ្លាំង ដូច្នេះធនាគារ បានបន្តផ្តោតលើគុណតម្លៃ នៃការអនុវត្តគណនេយ្យ ខណៈប្រទេសព្យាយាមរក្សានូវប្រព័ន្ធធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។   កញ្ញា ឃុន មាវនាន វ័យ ២២ ឆ្នាំ ជាគណនេយ្យករវ័យក្មេងម្នាក់ នៅធនាគារ ឈីហ្វ។ កញ្ញាបាននិយាយថា ការគ្រប់គ្រងពេលវេលាឲ្យបានល្អ គឺជាអ្វីដែលកញ្ញាប្រកាន់ខ្ជាប់តាំងពីនៅក្មេងមក។ កញ្ញាបន្តថា៖ «ជាធម្មតា ខ្ញុំបំពេញការងាររួចរាល់មុនកាលកំណត់ ធ្វើដូច្នេះខ្ញុំអាចពិនិត្យលើការងារម្តងទៀត ដើម្បីចៀសវាងមានកំហុសណាមួយ។ ដូចគ្នាទៅនឹង លីនតែន និង ស៊ីវឡាង ដែរ កញ្ញាបានលើកឡើងពីសារសំខាន់នៃភាពស្មោះត្រង់ ការធ្វើការជាក្រុម និងការប្រាស្រ័យទាក់ទងល្អ ដែលជាធាតុសំខាន់បំផុត ដើម្បីជួយឲ្យអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើនទៅមុខ»។   កញ្ញា មាវនាន បាននិយាយថា កញ្ញាចាប់ផ្តើម មានចំណាប់អារម្មណ៍ផ្នែកគណនេយ្យ តាំងពីនាងរៀនថ្នាក់ទី១១ ហើយកញ្ញាបានចាប់ផ្តើមការងារដំបូង នៅធនាគារ ឈីហ្វ តែម្ដងក្រោយពីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យនៅចុងឆ្នាំ ២០២០។ កញ្ញាបន្តថា៖ «នាងខ្ញុំបានចាប់ផ្តើមធ្វើជាបុគ្គលិកហាត់ការ នៅដើមឆ្នាំ២០២០។ បន្ទាប់ពីបានចូលធ្វើការនៅធនាគារ ឈីហ្វ ខ្ញុំបានយល់ច្បាស់ពីសារសំខាន់ នៃការធ្វើការជាក្រុម ហើយវាបានផ្តល់នូវឱកាសដើម្បីក្លាយជាអ្នកពូកែខាងទំនាក់ទំនងដល់ខ្ញុំទៀតផង»។   មាវនាន បានបន្ថែមថា កញ្ញាបន្តអភិវឌ្ឍជំនាញដែលមានស្រាប់ និងរៀននូវអ្វីថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រចាំថ្ងៃ។ បច្ចុប្បន្ន កញ្ញាក៏កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផងដែរ៕    (អត្ថបទពាណិជ្ជកម្ម)    
ដោយបង្ហាញនូវការប្តេជ្ញាចិត្ត ចំពោះអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន នៅក្នុងប្រទេស ការឱ្យគុណតម្លៃអតិថិជន បុគ្គលិក និងការទទួលខុសត្រូវសង្គម គឺជាការចាំបាច់។ ធនាគារពាណិជ្ជ ឈីហ្វ ចាត់ទុកភាពជោគជ័យរបស់ខ្លួន គឺជាភាពជោគជ័យរបស់ប្រទេសជាតិ។
  ថ្លែងក្នុងវេទិកាអន្តរភាគីអន្តរជាតិក្រោមប្រធានប ទ «World Majority for a Multipolar World» លោកស្រី Nalini Thavisin មន្រ្តីបក្សភឿថៃ បានលើកឡើងថា ថៃត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស BRICS ក៏ដូចជាប្រទេសទាំងអស់ដែលគាំទ្រដល់លទ្ធិពហុភាគីនិយម ដែលជឿជាក់សន្តិភាពដែលមិនអាចបំបែកបាន និងសន្តិសុខ។    «ខ្ញុំសូមរំម្លឹកអ្នកម្តងទៀតថា យើងជាគណបក្សនយោបាយឈានមុខគេនៅថៃ ហើយយើងនឹងរីករាយបង្ហាញនូវបំណងចង់ចូលរួមជាមួយក្រុម BRICS នាពេលខាងមុខ»។ សារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីលោកស្រី Nalini Thavisin បែបនេះ។    កាលពីថ្ងៃទី១៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa បានផ្ញើរលិខិតមួយច្បាប់ទៅសមភាគីរុស្ស៊ីលោក Sergey Lavrov ដោយបង្ហាញពីបំណងចង់ក្លាយជាសមាជិកផ្លូវការនៃក្រុម BRICS ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Sangiampongsa បានបង្ហាញនូវការរំពឹងថា ថៃនឹងត្រូវបានគាំទ្រនៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៅថ្ងៃទី ២២-២២ ខែតុលា។   គណបក្សរូបរួមជាតិរុស្ស៊ីកំពុងរៀបចំវេទិកាអន្តរភាគីអន្តរជាតិមួយក្នុងទម្រង់ជាមួយក្រុម BRICS និងបណ្តាប្រទេសដៃគូនៅទីក្រុង Vladivostok នៅថ្ងៃទី ១៧-១៨ ខែមិថុនា។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំតំណាងជាង ១៥០នាក់នៃកម្លាំងនយោបាយនាំមុខគេមកពី ៣២ប្រទេស។   វេទិកានេះ នឹងពិភាក្សាអំពីបញ្ហានៃការកសាងសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌ ការពង្រឹងគោលការណ៍សន្តិសុខស្មើគ្នា និងភាពមិនអាចបំបែកបានដែលជាគោលការណ៍សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រូបិយប័ណ្ណ និងហិរញ្ញវត្ថុរវាងប្រទេសភាគច្រើនក្នុងពិភពលោក។   គួរបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ជាមួយនឹងសមាជិកចំនួន៤ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ក្រោយមកបានបន្ថែមអាហ្វ្រិកខាងត្បូងមួយទៀតនៅឆ្នាំ២០១០ ។ ក្រៅពីភូមិសាស្ត្រនយោបាយ ប្លុកផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ពហុភាគី។    ប្លុក BRICS បានបន្ថែមសមាជិកថ្មី៦ ទៀតចាប់នៅឆ្នាំ២០២៤ រួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម  ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និង ២៩ភាគរយនៃផលិតផលក្នុងស្រុកសរុបសកល ប៉ុន្តែមិនទាន់មានភាពរីកចម្រើនដូចប្លុក G7 នោះទេ៕   អត្ថបទទាក់ទង   ហេតុអ្វីបានប្រទេសជាង៤០ ចង់ចូលរួមជាមួយក្រុម BRICS? 
ប្រធានគណៈកម្មាធិការអន្តរជាតិនៃបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាច លោកស្រី Nalini Thavisin ទើបតែបានអះអាងសារជាថ្មីអំពីបំណងរបស់ថៃក្នុងការចូលរួមជាមួយក្រុម BRICS នាពេលខាងមុខ។ បើតាមមន្រ្តីបក្សភឿថៃរូបនេះ រដ្ឋាភិបាលក្រុងបាងកកត្រៀមខ្លួនជាស្រេច ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្លុកសេដ្ឋកិច្ចមួយនេះ។
  Bill24 មានដៃគូសហការ ជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន ក្នុងប្រទេសកម្ពុជា ដូចជា៖ ធនាគារ អេស៊ីលីដា អេអឹមខេ អាស៊ីវេរលុយ ធនាគារ កាណាឌីយ៉ា អ៊ីម៉ាន់នី ផាយផេ ទ្រូម៉ាន់នី ធនាគារវីង ធនាគារហ្វីលីព Visa Master ជាដើម ដើម្បីផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម ក្នុងការប្រមូលប្រាក់ពីអតិថិជន ក៏ដូចជាផ្តល់ភាពងាយស្រួល ដល់អតិថិជនម្ចាស់អាជីវកម្ម ក្នុងការទូទាត់បា្រក់បានឆាប់រហ័ស និងមានសុវត្ថិភាព តាមរយៈប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពផ្ទាល់ របស់ធនាគារ ដែលអតិថិជនបាន ទូទាត់ជាមួយ។   ដូច្នេះហើយ លោកអ្នកដែលជាម្ចាស់អាជីវកម្មលក់ទំនិញអនឡាញ នឹងទទួលបានការទូទាត់ប្រាក់ ពីអតិថិជនភ្លាមៗ ហើយក៏មិនហត់ទៅប្រមូលប្រាក់ ដែលអតិថិជនបានផ្ញើមក នៅបញ្ជរភ្នាក់ងារហិរញ្ញវត្ថុផ្សេងៗនោះដែរ។  ភ្ជាប់ជាមួយ Bill24 តែម្តងប៉ុណ្ណោះ អតិថិជនរបស់លោកអ្នក អាចទូទាត់ប្រាក់ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។    សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Bill24 យើងខ្ញុំតាមរយៈ ៖   លេខទូរស័ព្ទ៖ 010 795 790។   អ៊ីម៉ែល៖ [email protected]    គេហទំព័រ៖ https://bill24.com.kh   អាសយដ្ឋាន៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ៕   (អត្ថបទពាណិជ្ជកម្ម)      
 បច្ចុប្បន្ន យើងសង្កេតឃើញថា ការបញ្ជាទិញទំនិញ និងការទូទាត់ប្រាក់លើគេហទំព័រ ឬកម្មវិធីលក់ទំនិញលើទូរស័ព្ទដៃ កំពុងមានការពេញនិយមជាខ្លាំង ដែលយើងហៅថា ការបញ្ជាទិញ ការលក់ និងការទូទាត់ប្រាក់ តាមរយៈ Online។ ដូច្នេះហើយ សម្រាប់ម្ចាស់អាជីវកម្មដែល ចង់ភ្ជាប់ ឲ្យមាននូវមធ្យោបាយទូទាត់ប្រាក់ Online លើគេហទំព័រ ឬកម្មវិធីលក់ទំនិញលើទូរស័ព្ទដៃរបស់ខ្លួន អាចទាក់ទងមកកាន់ Bill24 យើងខ្ញុំបាន។
ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាំងពីខែមេសាមកម្លេះ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ភាគីទាំងពីរនឹងឈានដល់នីតិវិធីដ៏សំខាន់ជាមួយគ្នា។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងជប៉ុន និងអាមេរិកនេះហើយ អាចធ្វើឲ្យកូរ៉េខាងត្បូងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចប្រមាណជា២៧,៥ពាន់លានដុល្លារនៃប្រាក់ចំណេញលើការនាំចេញរបស់ខ្លួន។ ចំណែកក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនផលិតរថយន្ត រោងចក្រផលិតម៉ាស៊ីន អាចទទួលរងនូវផលប៉ះពាល់មួយនេះ។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនទៀត ត្រូវបានគេរំពឹងថានឹងមានការនាំចេញច្រើនជាមុន ដូចជាក្រុមហ៊ុនចម្រាញ់សារធាតុគីមីពីប្រេង និងក្រុមហ៊ុនផលិតដែកជាដើម។ តាមការបកស្រាយពីវិទ្យាស្ថានដដែលដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap  នៅពេលអាមេរិក និងជប៉ុនអាចអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបានពេញលេញហើយ ការនាំចេញខាងវិស័យរោងចក្រ និងគ្រឿងអេឡិចត្រូនិករបស់កូរ៉េខាងត្បូង នឹងធ្លាក់ចុះពី១១,៦ភាគរយ មកដល់ត្រឹមតែ ៩,២ភាគរយតែប៉ុណ្ណោះ។ ដូច្នេះកូរ៉េខាងត្បូង ត្រូវតាមតែតាមដានការចរចារបស់ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។ លោក Jung Jae-won អ្នកស្រាវជ្រាវមកពី KERI បញ្ជាក់ថា វ៉ាស៊ីនតោន ទំនងជាអនុវត្តយុទ្ធសាស្ត្រឈរមើលស្ថានការណ៍រវាងកូរ៉េខាងត្បូង និងជប៉ុន ស្របពេលដែលគ្នានោះ ក៏កំពុងខិតទៅដល់ការយោគយល់គ្នាជាមួយជប៉ុនរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នេះបើតាមការផ្សាយរបស់ Yonhap ។ ជាការពិតនៅក្នុងឆ្នាំ ២០១៨ ការនាំចេញរបស់កូរ៉េខាងត្បូង បានរកប្រាក់ចំណេញប្រមាណជាជាង ៧០ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះជាប់កំណត់ត្រានាំទំនិញលើសទៅបរទេសក្នុងរយៈពេល ១០ឆ្នាំ ជាប់ៗគ្នា។ សូមបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមួយរយៈចុងក្រោយនេះ បានធ្វើឲ្យកូរ៉េខាងត្បូងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មអន្តរជាតិ ដោយសារតែជប៉ុនរឹតត្បិតការនាំចេញធាតុកម្របីប្រភេទទៅកូរ៉េខាងត្បូង៕
ក្រុមអ្នកជំនាញពាណិជ្ជកម្មមកពីកូរ៉េខាងត្បូងនៅថ្ងៃទី ១៦ ខែកញ្ញា បាននិយាយថា កូរ៉េខាងត្បូង នឹងផលប៉ះពាល់ផ្នែកពាណិជ្ជកម្ម ប្រសិនបើអាមេរិក និងជប៉ុនសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។
ពិធីប្រគល់ចាប៉ីដងវែងខ្នាតយក្ស ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចំពេលគណៈប្រតិភូរដ្ឋមន្ត្រីទេសចរចំនួន២២ប្រទេស ទៅទស្សនកិច្ចស្វែងយល់ពីទីក្រុង បុរាណ ខេត្តបាត់ដំបង ដែលជាបេក្ខភាពមួយក្នុងចំណោមខេត្តចំនួន៣ទៀត ដែលស្នើសុំចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ចាប៉ីដងវែងខ្នាតយក្ស ត្រូវបានអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា បានដង្ហែទៅដាក់តាំងក្នុងសាលាខេត្តបាត់ដំបង ក្នុងបំណងរក្សាចាប៉ីតទៅមុខ ទៀតសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានដឹង និងស្គាល់។ តាមព័តមានរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំនេះធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ គួររម្លឹកថា ចាប៉ីដងវែងខ្នាតយក្សនេះមានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត។ ចាប៉ីនេះធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕
សាធារណជនប្រហែលមិនទាន់ភ្លេចទេ ពីវត្តមានចាប៉ីដងវែងខ្នាតយក្សដែលបានដាក់តាំង បង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧។ ចាប៉ីដងវែងខ្នាតយក្ស ត្រូវបានយកទៅ រក្សាទុកនៅសាលាខេត្តបាត់ដំបង ដែលជាអតីតផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន)។
លោក ចៅ វាសនា បានឲ្យដឹងថា កម្មវិធីនេះ នឹងជួយឲ្យពលរដ្ឋដឹងច្បាស់ពីពាក្យពេចន៍ អក្សរខ្មែរ ក្នុងភាសាផ្ទះបាយ ឬជាភាសាទូទៅ និងបានយល់ដឹងពីអ្វីទៅជាពាក្យខ្មែរពីដើម និងអ្វីទៅជាពាក្យកម្ចីពីបរទេស។ សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែររូបនេះ បានបន្ថែមថា ពាក្យជាច្រើនដែលពលរដ្ឋខ្មែរ ប្រើមិនបានត្រឹមត្រូវ ហើយក៏មានពាក្យកម្ចីជាច្រើនទៀតដែលខ្មែរ យកមកប្រើជាជាងពាក្យខ្មែរដើមផងដែរ។   ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ លោក ចៅ វាសនា បានពន្យល់ពាក្យ «ជើងកាន» ជាពាក្យខ្មែរ ហើយលោកបានបង្ហាញថា ពាក្យ «ជើងកាន» ពលរដ្ឋខ្មែរ បានប្រែពាក្យនេះ ទៅជាពាក្យ «ចង្ក្រាន» ជំនួសវិញ មានន័យថា ជារបស់តម្កល់ឆ្នាំង ដើម្បីចម្អិនអាហារ។ ហើយមានពាក្យដទៃទៀតដែលប្រើជា ភាសាក្នុងផ្ទះបាយ តែមិនមែនជាពាក្យខ្មែរទេ តែខ្មែរនិយមយកប្រើ ដោយពាក្យទាំងនោះរួមមានដូចជា ចុងភៅ,មីទាញ, មីតុងយុំា,សម្លការី, សម្លចាប់ឆាយ ជាដើម៕
ភ្នំពេញ៖ លោក ចៅ វាសនា អ្នកស្រាវជ្រាវផ្នែកអក្សរសាស្ត្រខ្មែរ និងជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចែករំលែកបទពិសោធន៍ពីរបៀបប្រើប្រាស់ភាសាខ្មែរ ដែលរៀបចំឡើងដោយពុទ្ធសាសនាបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា ស្តីអំពី «ភាសាក្នុងផ្ទះបាយខ្មែរ» ក្នុងគោលបំណងសើរើពាក្យខ្មែរដែលមានតាំងពីយូរលង់ ដើម្បីឲ្យពលរដ្ឋខ្មែរ យល់ដឹងពីអក្សរសាស្ត្រខ្មែរ។
  ស្ត្រីអារ៉ាប៊ីសាអូឌីតបានរត់គេចខ្លួនពីគ្រួសារនាង ក្នុងអំឡុងវិសម្សកាលក្នុងប្រទេសគុយវ៉ែត ដោយឡើងជិះយន្តហោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងទៅកាន់ប្រទេសអូស្ត្រាលី។ នាងនិយាយថា ពេលនាងទៅដល់ទីក្រុងបាងកក ឯកសារធ្វើដំណើររបស់នាងទាំងប៉ុន្មាន ត្រូវបានគេដកហូតយកអស់។ អាជ្ញាធរថៃបានឃុំខ្លួននាង ហើយប្រុងបម្រុងបញ្ជូននាងទៅប្រទេសគុយវ៉ែតវិញ។ នាងបានចាក់សោរមិនព្រមចេញពីបន្ទប់សណ្ឋាគារដែលនាងស្នាក់នៅ ហើយបានផ្ញើរសារឲ្យគេជួយនាង។ នាង Rahal Mohammed Alqunun អាយុ១៨ឆ្នាំនោះថ្លែងថា៖ «នាងខ្ញុំឈ្មោះ Rahaf។ នាងខ្ញុំកំពុងតែស្ថិតនៅក្នុងបន្ទប់សណ្ឋាគារ។ នាងខ្ញុំគ្មានជម្រើសអ្វីទេ។ ពួកគេបាននិយាយថា ស្អែកខ្ញុំត្រូវទៅ។ ហើយគ្មានអ្នកណាអាចជួយខ្ញុំបានទេនៅពេលនេះ»។   សមាជិកាព្រឹទ្ធសភាអូស្ត្រាលីម្នាក់កំពុងអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ដើម្បីយកស្ត្រីដ៏ក្មេងនោះទៅកាន់ប្រទេសអូស្ត្រាលី។ លោកស្រី Sarah Hanson-Young សមាជិកាព្រឹទ្ធសភារដ្ឋ South Australia ថ្លែងថា៖ «នេះជាឱកាសមួយសម្រាប់យើងដើម្បីបង្ហាញពីសេចក្តីមេត្តាពិតប្រាកដហើយនឹងគាំទ្រគោលការណ៍របស់យើងជាសង្គមសេរីនិងយុត្តិធម៌និងសាកសម្យមួយ ដែលលើកដម្កើងលទ្ធិប្រជាធិបតេយ្យនិងសេរី ភាពបុគ្គលម្នាក់ៗ»។   ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា សម្រាប់ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតដែលរត់គេចខ្លួនពីក្រុមគ្រួសារអាចជាបញ្ហាស្លាប់រស់។លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្សHuman Rights Watchទទួលបន្ទុកតំបន់អាស៊ីបាននិយាយថា៖ «ប្រសិនបើ នាងត្រូវបានគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសអារ៉ាប់ប៊ី សាអូឌីត ទៅកាន់ក្រុមគ្រួសាររបស់នាងវិញ ពួកគេ នឹងមាននិទណ្ឌភាពដើម្បីរំលោភធ្វើបាបនាង ដើម្បីធ្វើឲ្យមានអំពើហឹង្សាដែលទាក់ទិននឹងភាពស្មោះត្រង់ប្រឆាំងនឹងនាងហើយអារ៉ាប៊ី សាអូឌីត មានប្រវត្តិមិនល្អនៅក្នុងការស៊ើបអង្កេតនិងការកាត់ទោសរឿងក្តីបែបនេះ»។   ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនត្រូវបានជំរុញឲ្យជួយរឿងនាងស្រីរត់ចោលគ្រួសារនេះ។ លោក Surachate Hakparn ប្រធានអន្តោប្រវេសន៍ថៃនិយាយថា៖ «ថ្ងៃនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រាប់ខ្ញុំថា ពួកគេនឹងត្រូវការពេលវេលា៥ថ្ងៃ ដើម្បីពិចារណាការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់នាងហើយនឹងរយៈពេល៥ថ្ងៃដើម្បីរៀបចំការធ្វើដំណើរទៅកាន់ប្រទេសទី៣»។   ស្ត្រីជាតិអារ៉ាប់ប៊ី សាអូឌីត ត្រូវមានសាច់ញាតិជាបុរសជាអ្នកការពារនៅពេលដែលពួកគេជាមនុស្សពេញវ័យ ហើយពួកគេមិនអាចធ្វើការសម្រេចដោយខ្លួនឯងទេ ប្រសិនបើ ពួកគេមិនស្តាប់បង្គាប់ ពួកគេអាចទទួលរងការធ្វើបាបយ៉ាងខ្លាំង ឬត្រូវសម្លាប់ចោលដោយមិនមានការការពារខាងផ្លូវច្បាប់ទេ។ លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្សHuman Rights Watchទទួលបន្ទុកតំបន់អាស៊ីបានថ្លែងទៀតថា៖ «នាងជានិមិត្តរូបនៃការតស៊ូជាស្ត្រីដ៏ក្មេងម្នាក់។ នាងមិនចង់ធ្វើតាមបញ្ជាហើយមិនចង់ស្ថិតនៅក្រោមការត្រួតត្រារបស់បុរសទៀតហើយ ឬនៅក្រោមការគ្រប់គ្រងសង្គមតាមបែបសាសនា ឬនយោបាយ»។   ក្នុងករណីស្រដៀងគ្នានោះដែរនៅឆ្នាំ២០១៧ ស្ត្រីវ័យក្មេងម្នាក់ទៀតរបស់អារ៉ាប៊ី សាអូឌីតបានត្រូវគេឃាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ខណៈដែលព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសអូស្ត្រាលី។ នាងបានត្រូវគេបញ្ជូនទៅឲ្យក្រុមគ្រួសាររបស់នាងនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតវិញហើយចាប់តាំងពីពេលនោះមក គេមិនដឹងថា នាងស្ថិតនៅទីណាទេ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អាជ្ញាធរថៃបានអនុញាតឲ្យស្ត្រីជាតិអារ៉ាប៊ីសាអូឌីតម្នាក់បានដែលស្ថិតនៅក្នុងអាកាសយានដ្ឋានបាងកក ចាកចេញទៅនៅក្រោមការថែទាំរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនខណៈដែលនាងកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។ នាង Rahaf Mohammed Alqunun បានធ្វើដំណើរពីប្រទេសគុយវ៉ែត ទៅដល់ប្រទេសថៃ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននៅចំណតអាកាសយានដ្ឋានក្រុងបាងកក ហើយត្រូវបានគេបម្រុងនឹងបញ្ជូនខ្លួនទៅកាន់ប្រទេសគុយវ៉ែត។ នាងត្រូវបានអាជ្ញាធរថៃ ដោះលែងហើយប្រគល់ខ្លួនឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន បន្ទាប់ពីមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ ដោយសារមានការភ័យខ្លាច ថានាងមានគ្រោះថ្នាក់ដល់ជីវិត បើសិនជានាងត្រូវគេបញ្ជូនឲ្យត្រឡប់ទៅប្រទេសអារ៉ាប៊ីសាអូឌីត។
  ករណីស្លាប់របស់លោក George Floyd ដោយសារតែប៉ូលិសស្បែកស សង្កត់ក នៅក្នុងទីក្រុង Minneapolis បានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំជាច្រើនកន្លែងនៅក្នុងអាមេរិក និងបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួនដូចជា អង់គ្លេស បារាំង ដើម្បីទាមទារយុត្តិធម៌សម្រាប់លោក Floyd និងជនរងគ្រោះស្បែកខ្មៅផ្សេងទៀត និងបញ្ឈប់សកម្មភាពការរើសអើសពូជសាសន៍។    ចំណែកក្រុង Minneapolis ដែលជាទីចាប់ផ្ដើមការតវ៉ា អាជ្ញាធរក្រុងនេះ បានចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួន និងបន្ថយកំហឹងរបស់ក្រុមបាតុករ។ តាមរយៈកិច្ចប្រជុំនៅថ្ងៃទី៧ ខែមិថុនា ក្រុមប្រឹក្សាភិបាល បានបោះឆ្នោតក្នុងសម្លេងភាគច្រើន ដើម្បីបញ្ចប់ប្រព័ន្ធប៉ូលិសក្រុង Minneapolis ចោល និងធ្វើកំណែទម្រង់សារឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Alondra Cano សមាជិកក្រុមប្រឹក្សាក្រុងនៅលើបណ្តាញសង្គម Twitter របស់ខ្លួន។    ការរំលាយអង្គភាពប៉ូលិសនៅក្នុងក្រុង Minneapolis មានគោលដៅរៀបចំគំរូសុវត្ថិភាពសាធារណៈថ្មី។ ប្រាប់សារព័ត៌មាន CNN ប្រធានក្រុមប្រឹក្សាក្រុង Minneapolis លោកស្រី Lisa Bender បានលើកឡើងយ៉ាងដូច្នេះថា៖ « យើងបានប្តេជ្ញារំលាយនាយកដ្ឋានប៉ូលិសនៅក្នុងក្រុងចោល និងធ្វើកំណែទម្រង់វាឡើងវិញ ដោយមានភ្ជាប់ជាមួយគំរូថ្មីនៃសុវត្ថិភាពសាធារណៈ  ដែលអាចការពារសុវត្ថិភាពរបស់សហគមន៍បាន»។ យ៉ាងណាក៏ដោយ លោកស្រី Cano មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ជុំវិញការរំលាយនាយកដ្ឋានប៉ូលិសក្រុងនេះ និងគំរូថ្មីនៃសុវត្ថិភាពសាធារណៈ។    នាពេលកន្លងមកអាជ្ញាធរក្រុងនៃរដ្ឋ Minnesota ក៏បានចេញសេចក្តីសម្រេចហាមមិនឲ្យប៉ូលិសក្រុង Minneapolis ប្រើប្រាស់វិធានការរឹតក ឬសង្កត់ក ជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសឡើយ ហើយសេចក្តីសម្រេចនេះ ក៏ផ្តល់សិទ្ធិឲ្យមន្ត្រីក្រុងរាយការណ៍ពីសកម្មភាពរបស់ប៉ូលិសផងដែរ ប្រសិនបើប៉ូលិសក្រុងធ្វើសកម្មភាពរឹតក។    តាមការចុះផ្សាយរបស់សារព័ត៌មាន NBC ប៉ូលិសក្រុង Minneapolis បានប្រើប្រាស់វិធានការរឹតកជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសរហូតដល់ ២៣៧ដងឯណោះ បើគិតចាប់ពីឆ្នាំ២០១៥កន្លងមក។ មនុស្ស ៤៤នាក់ ត្រូវបានគេរកឃើញថា មានស្ថានភាពមិនប្រក្រតី បន្ទាប់ពីប៉ូលិសប្រើប្រាស់វិធានការទាំងនោះ៕ 
នាយកដ្ឋានប៉ូលិសនៅក្នុងក្រុង Minneapolis នឹងត្រូវរំលាយចោល ដើម្បីធ្វើកំណែទម្រង់ឡើងវិញ។ ក្រុមប្រឹក្សាក្រុង Minneapolis សម្រេចបែបនេះនៅថ្ងៃទី៧ ខែមិថុនា ក្រោយករណីស្លាប់របស់ George Floyd ជាជនជាតិអាមេរិកស្បែកខ្មៅ និងបន្ទាប់ពីគេមើលឃើញថា នាយកដ្ឋានប៉ូលិសក្រុងMinneapolis មិនដែលធ្វើកំណែទម្រង់ណាមួយឡើយ។
  ក្រៅពីពលរដ្ឋខ្មែរ ជនបរទេសជាង៥០០នាក់ដែលមកពី៣៥សញ្ជាតិផ្សេងៗគ្នា បានចូលក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយចិន ជប៉ុន និងហ្វីលីពីន មានចំនួនច្រើនជាងគេ។   ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ (The Phnom Penh International Half Marathon) ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និងការស្វែងរកមូលនិធិដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។   ព្រឹត្តិការណ៍នេះ ក៏ជាការលើកកម្ពស់ទីក្រុងស្អាត និងបៃតង ការជំរុញឲ្យភ្នំពេញក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងការរត់ឆ្ពោះទៅកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជាផងដែរ។    ចម្ងាយរត់ត្រូវបានបែងចែកជាបីប្រភេទ ក្នុងនោះ មានចម្ងាយ៣គីឡូម៉ែត្រដែលជាការរត់បែបកម្សាន្ត ចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ២១គីឡូម៉ែត្រ៕  សហការី ThmeyThmey ចូលរួមរត់ចម្ងាយ៣គីឡូម៉ែត្រ បែបកម្សាន្ត
មនុស្សជាង៦០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៩ ដែលប្រារព្ធនៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នេះ។ យោងតាមមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចំនួននេះ កើនឡើង២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
  ខាងក្រោមនេះជាមូលហេតុ ដែលធ្វើឱ្យមានបញ្ហាជ្រុះសក់ និងដំណោះស្រាយមួយចំនួនដែលអាចជួយឲ្យអ្នកលែងជួបវាតទៅទៀត៖ ១. របបអាហារ កង្វះអាហារូបត្ថម្ភ និងវីតាមីនមួយចំនួន ក្នុងរបបអាហារទទួលទានរាល់ថ្ងៃ ក៏ជាមូលហេតុចម្បងមួយដែលធ្វើឱ្យអ្នកមានបញ្ហាជ្រុះសក់បានដែរ។ បើចង់ឲ្យសុខភាពសក់អ្នកល្អ គួរទទួលទានអាហារដែលមានសារធាតុទាំងនេះ៖ ជាតិកាល់ស្យូម ជាតិដែក ប្រូតេអ៊ីន វីតាមីន A វីតាមីន B និង Biotin ជាដើម។   ២.ជ្រើសរើសសាប៊ូកក់សក់មិនត្រឹមត្រូវ សាប៊ូ ជាផ្នែកមួយដែលអាចបណ្តាលឲ្យសក់អ្នកខូច និងជ្រុះប្រសិនបើអ្នកជ្រើសរើសសាប៊ូកកក់សក់មិនបានត្រឹមត្រូវ ជាពិសេសសាប៊ូកក់សក់ដែលមានសារធាតុគីមីជ្រុល។   ៣.ប្រើផលិតផលស្បែកក្បាលច្រើនមុខពេក ការលាបពណ៌សក់ ការធ្វើសក់រាល់ថ្ងៃ និងការប្រើផលិតផលគីមីលើស្បែកក្បាលច្រើនពេក ជាពិសេសការផ្លាស់ប្តូរសាប៊ូកក់សក់ពាសវាលពាសកាល មិនច្បាស់លាស់មួយណាសោះ វាសុទ្ធតែជាមូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហាជ្រុះសក់កាន់តែច្រើនឡើងៗ។ ហើយប្រសិនជាអ្នកមិនបញ្ឈប់ ទង្វើទាំងអស់នោះទេ សក់ដែលជ្រុះក៏មិនដុះលូតលាស់ឡើងវិញដែរ ហើយមានបញ្ហាជ្រុះរហូតដល់សរសៃសក់ក្បាលស្តើងថែមទៀតផង។   ៤.ស្ត្រេស អ្នកណាៗក៏មានការគិតច្រើន ធុញថប់ច្រើន និងមានអារម្មណ៍ស្ត្រេស តានតឹងច្រើនដូចគ្នាដែរ ទាំងអស់នេះជាមូលហេតុដែលធ្វើឱ្យសក់ក្បាលជ្រុះបានដូចគ្នា ដោយសារតែកើនឡើងនៃអរម៉ូន Androgen។   ដំណោះស្រាយងាយៗ ដើម្បីបញ្ចប់បញ្ហាជ្រុះសក់៖ ១.កាត់បន្ថយការតុបតែងសក់ ការចងសក់ដោយប្រើកៅស៊ូតឹងៗ ឬប្រើប្រដាប់ចងសក់តឹងៗ និងតុបតែងសក់ច្រើនពេករាល់ថ្ងៃ នឹងធ្វើឱ្យសក់របស់អ្នកកាន់តែជ្រុះថែម។ ដូច្នេះអ្នកគួរតែថែរក្សា ថ្នាក់ថ្នមសរសៃសក់របស់អ្នកដោយចងសក់រលុងៗ ជាពិសេសមិនត្រូវប្រើផលិតផល ថែរក្សាស្បែកក្បាលដែលមានសារធាតុគីមីខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សរសៃសក់អ្នកនោះទេ។   ២.ទទួលទានជាតិប្រូតេអ៊ីនឲ្យបានច្រើន អ្នកគួរតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនឱ្យបានច្រើនរួមមានដូចជា៖ សាច់មាន់ ស៊ុត និងអាហារជាច្រើនមុខទៀត។   ៣.ទម្លាប់ធ្វើការម៉ាស្សាខ្លួនឯងរាល់ពេលកក់សក់ ការម៉ាស្សាស្បែកក្បាល អាចជួយជំរុញលំហូរឈាម និងបង្កើនការលូតលាស់នៃសរសៃសក់បាន។ អ្នកអាចធ្វើការម៉ាស្សាស្បែកក្បាលថ្នមៗ រាល់ពេលកំពុងតែកក់សក់ដោយប្រើដៃញី ឬអេះថ្នមៗម៉ាស្សាចុះឡើងជាការស្រេច។ អ្នកក៏អាចប្រើសាប៊ូដែលមានប្រយោជន៍សម្រាប់ជំនួយសរសៃសក់ផងដែរ ដើម្បីបង្កើនការបណ្តុះសក់ និងកាត់បន្ថយការជ្រុះសក់ឱ្យកាន់តែមានប្រសិទ្ធភាព។   ៤. រៀនបោះចោលភាពតានតឹងរបស់អ្នក កុំទម្លាប់យកបញ្ហាដាក់តាមខ្លួន២៤ម៉ោង ហើយខ្វល់តែពីវានោះអី ព្រោះវាមិនបាននាំប្រយោជន៍អ្វីដល់អ្នកទេ បានត្រឹមតែឲ្យអ្នកមុខកាន់តែចាស់ ធ្លាក់សម្រស់ដុនដាបនោះទេ។ អ្នកគួរបែងចែកពេលឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយវាជាការល្អបំផុត។   ៥. ប្រើក្រាស់សិតសក់មានធ្មេញរង្វើ គួរកុំប្រើក្រាស់សិតសក់ដែលមានធ្មេញញឹកពេក ព្រោះវានឹងកាន់តែធ្វើឲ្យសក់អ្នកជំពាក់ដាច់ថែមទៀត។ គប្បីប្រើក្រាស់ដែលមានធ្មេញធំៗ និងមិនគួរយកក្រាស់មកសិតសក់ពេលកំពុងសើមឡើយ។   ។ ៦.ជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់ឲ្យបានត្រឹមត្រូវ អ្នកគួរមានភាពឆ្លាតវៃក្នុងការជ្រើសរើសសាប៊ូកក់សក់ ដែលត្រឹមត្រូវនឹងសក់របស់អ្នក ជាពិសេសសាប៊ូដែលមានផ្លាកសញ្ញាច្បាស់លាស់ រួមជាមួយនឹងក្រែមបន្ទន់សក់ដើម្បីជំនួយដល់សរសៃសក់ផងដែរ។   នាំមកជូនដោយ ក្រុមហ៊ុន Serge Comtesse Co.,Ltd ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ទទួលបានសិទ្ធលក់និងចែកចាយស្របច្បាប់នូវរាល់ផលិតផល Schwarzkopf Professional ដែលជាផលិតផលថែរក្សា និងការពារសរសៃសក់បានល្អបំផុត មានឈ្មោះល្បីលើសកលលោក នាំចូលពីប្រទេសអាល្លឺម៉ង់។ រាល់បញ្ហាដែលកើតមានឡើងលើសរសៃសក់ កុំភ្លេចផលិតផល Schwarzkopf Professional អាចជួយលោកអ្នកបាន។ ដូច្នេះ បើចង់បានផលិតផលពិត១០០ភាគរយ លោកអ្នកអាចស្វែងរកទិញបានតាមអាសយដ្ឋានផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣. Facebook : schwarzkopf professional cambodia (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ បញ្ហាជ្រុះសក់ ភាគច្រើនតែងកើតមានឡើងលើមនុស្សប្រុស ព្រោះពួកគេគិតតែពីរវល់នឹងការងារ រហូតគ្មានពេលគិតពីរូបសម្រស់និង សុខភាព។ ចុះមនុស្សស្រីវិញ អាចជួបបញ្ហាជ្រុះសក់ដូចមនុស្សប្រុសដែរអត់? ពួកគេក៏រវល់នឹងការងារដែរ ហើយថែមទាំងមានការងារផ្ទះជាច្រើនត្រូវធ្វើទៀតផង។
  រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិត ជម្រាបទៅលោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃកម្ពុជាថា ខួបគម្រប់១៦ឆ្នាំ របស់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៅថ្ងៃទី២២ មករា ឆ្នាំ២០២០ អនុញ្ញាតឲ្យមានអ្នកចូលគោរព ដាក់កម្រងផ្កាចំនួន១៥០នាក់ នៅកន្លែងរូបសំណាក់ លោក ជា វិជ្ជា។   លិខិតដដែល ចុះថ្ងៃទី១៧ មករា ឆ្នាំ២០២០ ដោយ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យការជួបជុំដាក់កម្រងផ្កាខាងប្រព្រឹត្តទៅដោយរលូន ធានាសន្តិសុខនិងសណ្ដាប់ធ្នាប់។    ទន្ទឹមនឹងនេះ ក្នុងលិខិតបញ្ជាក់ប្រាប់ លោកស្រី ទូច សើ ថា ត្រូវសហការជាមួយអាជ្ញាធរ និងមិនអនុញ្ញាតឲ្យបុគ្គលទាំង១១៨នាក់ ដែលច្បាប់ហាមឃាត់ការធ្វើសកម្មភាពនយោបាយចូលរួមឡើយ។ ករណីអាជ្ញាធរ ឃើញបុគ្គលទាំង១១៨នាក់ ដែលច្បាប់ហាមឃាត់ធ្វើសកម្មភាពនយោបាយចូលរួមដង្ហែក្បួន លោកស្រី ទូច សើ ទទួលខុសត្រូវចំពោះមុខច្បាប់៕ 
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅមុខវត្តលង្ការ សួនច្បារខាងលិចវិមានឯករាជ្យ ត្រឹមតែ១៥០នាក់ប៉ុណ្ណោះ និងមិនអនុញ្ញាតឲ្យអតីត១១៨នាក់នៃបក្សសង្គ្រោះជាតិ ចូលរួមឡើយ។ បើតាមអាជ្ញាធរ ការធ្វើបែបនេះ គឺដើម្បីឲ្យការជួបជុំដាក់កម្រងផ្កាប្រព្រឹត្តទៅដោយរលូន ធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយ។
អត្ថបទទាក់ទង   Modric ឈ្នះ Best FIFA Player រីឯ Salah បានពានគ្រាប់ស៊ុតបញ្ចូលទីល្អបំផុត ខាងក្រោមនេះជាលេខរៀងនៃសំឡេងគាំទ្រសម្រាប់ពាន Ballon dOr៖ ១៖ Luka Modric (ក្រូអាស៊ី / Real Madrid) ២៖ Cristiano Ronaldo (ព័រទុយហ្គាល់ / Juventus) ៣៖ Antoine Griezmann (បារាំង / Atlético Madrid) ៤៖ Kylian Mbappé (បារាំង / PSG) ៥៖ Lionel Messi (អាហ្សង់ទីន / Barcelona) ៦៖ Mohamed Salah (អេហ្ស៊ីប / Liverpool) ៧៖ Raphaël Varane (បារាំង / Real Madrid) ៨៖ Eden Hazard (បែលហ្ស៊ិក / Chelsea) ៩៖ Kevin De Bruyne (បែលហ្ស៊ិក / Manchester City) ១០៖ Harry Kane (អង់គ្លេស/ Tottenham) ១១៖ N'Golo Kanté (បារាំង / Chelsea) ១២៖ Neymar (ប្រេស៊ីល / PSG) ១៣៖ Luis Suarez (អ៊ុយរូហ្គាយ / Barcelona) ១៤៖ Thibaut Courtois (បែលហ្ស៊ិក / Real Madrid) ១៥៖ Paul Pogba (បារាំង / Manchester United) ១៦៖ Sergio Agüero (អាហ្សង់ទីន / Manchester City) ១៧ (ស្ទួន)៖  Gareth Bale (វេលស៍ / Real Madrid), Karim Benzema (បារាំង / Real Madrid) ១៩ (ស្ទួន)៖ Roberto Firmino (ប្រេស៊ីល / Liverpool), Ivan Rakitic (ក្រូអាស៊ី / Barcelona), Sergio Ramos (អេស្ប៉ាញ/ Real Madrid) ២២ (ស្ទួន)៖ Edinson Cavani (អ៊ុយរូហ្គាយ / PSG), Sadio Mané (សេណេហ្គាល់ / Liverpool), Marcelo (ប្រេស៊ីល / Real Madrid) ២៥ (ស្ទួន)៖ Alisson Becker (ប្រេស៊ីល / Liverpool), Mario Mandzukic (ក្រូអាស៊ី / Juventus), Jan Oblak (ស្លូវ៉ាគី / Atlético Madrid) ២៨៖ Diego Godin (អ៊ុយរូហ្គាយ / Atlético Madrid) ២៩ស្ទួន៖ Isco (អេស្ប៉ាញ / Real Madrid), Hugo Lloris (បារាំង / Tottenham)។
Luka Modric ខ្សែបម្រើអន្តរជាតិក្រូអាស៊ី និងក្លិប Real Madrid បានឈ្នះពាន Ballon dOr ឆ្នាំ២០១៨ ដែលរៀបចំដោយទស្សនាវដ្តីបារាំង France Magazine។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ ដែលបានជួយឲ្យជម្រើសជាតិខ្លួនឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ក៏ជាកីឡាករដំបូងដែលឈ្នះពាន Ballon dOr ក្រោយ Lionel Messi និង Cristiano Ronaldo ផ្លាស់ប្តូរគ្នាទៅវិញទៅមកនារយៈពេល១០ឆ្នាំចុងក្រោយនេះ។
  WaterAid និង The VF Foundation ប្រកាសចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីកែលម្អទឹក និងអនាម័យទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តកណ្តាល។ កម្មវីធីនេះ មានរយៈពេលមួយឆ្នាំ ទៅដល់ប្រជាជនជាង ៨៥,០០០ នាក់ ដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ។ WaterAid បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សម្នាក់ក្នុងចំណោម៤នាក់ នៅកម្ពុជា មិនមានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ ដែលប៉ះពាល់ដល់ស្ត្រី កុមារី និងជនពិការ។  គម្រោងនេះ ត្រូវបានដាក់ឱ្យដំណើរការនៅខេត្តកណ្តាល ក្រោមជំនួយឥតសំណងចំនួន ២៥០,០០០ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ។ នេះបើតាមការចុះផ្សាយរបស់ WaterAid នៅថ្ងៃទី០៩ ខែឧសភា ។   អ្នកស្រី Gloria Schoch នាយកប្រតិបត្តិនៃមូលនិធិ VF Foundation បានលើកឡើងថា៖«នៅពេលដែលស្ត្រី និងកុមារីទទួលបានទឹកដែលមានសុវត្ថិភាព ពួកគេមានឱកាសកាន់តែល្អប្រសើរជាងមុន ដើម្បីកែលម្អអនាគតរបស់ពួកគេ និងយកឈ្នះលើវិសមភាពរួម។ »។   ការងាររបស់ WaterAid គឺជាការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការតស៊ូមតិសម្រាប់ទឹកស្អាត និងជាផ្នែកមួយនៃដំណោះស្រាយសំខាន់មួយ ដើម្បីបង្កើតការផ្លាស់ប្តូរជាប្រព័ន្ធ និងកាត់បន្ថយផលប៉ះពាល់នៅក្នុងសហគមន៍ ដែល VF Foundation កំពុងប្រតិបត្តិការ។   ការទទួលបានទឹកស្អាត គឺមានការពិបាកជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ក្នុងសហគមន៍បណ្តែតទឹក និងតាមជនបទដែលទឹកជំនន់តែងតែកើតមាន ក្នុងខេត្តកណ្តាលនេះ។ នៅតាមបណ្តារោងចក្រ ស្ត្រីប្រឈមនឹងការខ្វះខាតឱកាសក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ ស្របពេលបញ្ហាប្រឈមថ្មីៗ ដូចជាកូវីដ-១៩ជាដើម ។ ដូច្នេះហើយទើប WaterAid និង VF Foundation បានផ្តោតលើបញ្ហាទាំងនេះ ដោយផ្តល់អាទិភាពដល់ការចូលរួមរបស់ស្ត្រី និងភាពជាអ្នកដឹកនាំក្នុងកែប្រែ ការសម្រេចចិត្ត និងការអនុវត្ត ដើម្បីធានាថា កម្មករទាំងនោះទទួលបានទឹកស្អាតប្រើបាស់ និងអនាម័យនៅកន្លែងធ្វើការ ជាពិសេសការរស់នៅក្នុងសហគមន៍ផ្ទាល់តែម្តង ។   លោក Kelly Parsons នាយកប្រតិបត្តិនៃអង្គការ WaterAid America បាននិយាយថា ៖«មូលនិធិ VF Foundation គឺជាដៃគូដ៏ល្អសម្រាប់ WaterAid ពីព្រោះពួកគេទទួលស្គាល់តម្លៃនៃការនាំយកការអនុវត្តអាជីវកម្មល្អ រួមជាមួយនឹងទឹកស្អាត និងអនាម័យ។ រួមគ្នាជាមួយក្រុមការងាររបស់យើងនៅ WaterAid Cambodia យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការផ្តល់លទ្ធភាពទទួលបានប្រកបដោយនិរន្តរភាពសម្រាប់អ្នកគ្រប់គ្នានៅក្នុងសហគមន៍ខេត្តកណ្តាល»។    កម្មវិធី Worker and Community Development (WCD) របស់ VF Foundation ដែលធ្វើការជាមួយ WaterAid នៅតែបន្តប្រើប្រាស់នៅក្នុងខេត្តកណ្តាល ។ កម្មវិធី WCD របស់ VF Foundationនេះ នឹងនាំមកនូវទឹកស្អាត និងអនាម័យដល់សហគមន៍ជនបទ រួមសហគមន៍នានាជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុងបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមួយលាននាក់ នៅឆ្នាំ ២០២៥។    ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា កំឡុងឆ្នាំ២០២១ កន្លងមក WaterAid និង VF Foundation បានជួយបុគ្គលិក ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេឱ្យមានសុខភាពល្អ និងមានសុវត្ថិភាព ដោយគាំទ្រដល់ផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល។ The VF Foundation បានសហការជាមួយបណ្តារោងចក្របានជួយទៅដល់កម្មករជាង ២០,០០០ នាក់ និងប្រជាពលរដ្ឋ ៣០០,០០០នាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញត្រូវបានចាក់វ៉ាក់សាំង ។ ចំណែកប្រជាពលរដ្ឋជាង ១០០,០០០ នាក់នៅទូទាំងខេត្តចំនួន ៥ បានទទួលការផ្គត់ផ្គង់សម្ភារៈអនាម័យសំខាន់ៗ រួមមានម៉ាស់ ទឹកលាងដៃ និងកន្លែងលាងដៃនៅតាមទីសាធារណៈ។  
ដោយ ៖ ធន់ សេងហុង 
តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?   ញ៉ាំមិនទៀងពេលវេលា   អ្នកដែលមានទម្លាប់ញ៉ាំអាហារត្រឹមត្រូវ គឺញ៉ាំបីពេលក្នុងមួយថ្ងៃ  និងញ៉ាំអាហារសម្រន់ម្តង ឬពីរដងតិចតួច។ ចំពោះអ្នកដែលឧស្សាហ៍មិនញ៉ាំអាហារមួយពេល និងញ៉ាំអាហារតាមចិត្តនឹកឃើញច្រើនពិតជាងាយកើតជំងឺទឹកនោមផ្អែមណាស់។    ញ៉ាំប្រូតេអ៊ីនច្រើនពេក   ប្រូតេអ៊ីនគឺជាសារធាតុដ៏សំខាន់មួយដែលរាងកាយត្រូវការដើម្បីចិញ្ចឹមកោសិកា និងផ្តល់សុខភាព។ សម្រាប់អ្នកចូលចិត្តញ៉ាំសាច់ ការញ៉ាំសាច់ពីរដងក្នុងមួយសប្តាហ៍ត្រូវបានចាត់ទុកថាច្រើនបំផុតហើយ តែបើញ៉ាំរាល់ថ្ងៃវិញគឺប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែមណាស់។ តែអ្នកអាចប្តូរមកញ៉ាំត្រី និងបន្លែឲ្យបានច្រើនវិញ។    មិនញ៉ាំអាហារពេលព្រឹក   អ្នកដែលតែងតែមិនញ៉ាំអាហារពេលព្រឹកគឺងាយកើតជំងឺទឹកនោមផ្អែមណាស់។ ការញ៉ាំអាហារពេលព្រឹកអាចជួយរាងកាយធ្វើការកាន់តែល្អ ព្រមទាំងសម្រួលដល់ជាតិស្ករក្នុងឈាមកាន់តែមានស្ថេរភាពទៀត។ ការរងចាំរហូតដល់ញ៉ាំអាហារថ្ងៃត្រង់តែម្តងនោះវាពិតជាធ្វើឲ្យអាំងស៊ុយលីនធ្វើការមិនបានល្អ និងកើតជំងឺទឹកនោមផ្អែមបានយ៉ាងស្រួល។    របៀបរបបនៃការគេង   បើសិនជានរណាម្នាក់ដែលមានរបៀបរបបនៃការគេងមិនទៀងទាត់ ឬធ្វើការរវល់ច្រើននោះ ពួកគេពិតជាងាយកើតជំងឺទឹកនោមផ្អែមណាស់។ នេះដោយសារតែពួកគេអាចមានទម្លាប់នៃការញ៉ាំមិនទៀងទាត់ ផ្លាស់ប្តូររបៀបនៃការគេង និងរាងកាយធ្វើការកាន់តែយឺត។ ដូច្នេះមនុស្សយើងគួរតែធ្វើយ៉ាងណាគេងឲ្យបានទៀងទាត់គឺ ៨ ទៅ១០ម៉ោងក្នុងមួយថ្ងៃ និងញ៉ាំអាហារទៀងទាត់ដែរ។    កង្វះលំហាត់ប្រាណរាងកាយ   ការឡើងទម្ងន់គឺជាបញ្ហាដ៏ធំមួយរបស់ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ អ្នកដែលធាត់ច្រើនជាង១០គីឡូក្រាមក្នុងមួយឆ្នាំ អាចប្រឈមនឹងជំងឺទឹកនោមផ្អែមរហូតដល់ ៥០ភាគរយឯណោះ។ ដូច្នេះដើម្បីឡើងទម្ងន់បាន អ្នកគួរតែចំណាយពេលវេលាហាត់ប្រាណឲ្យបានច្រើនដូចជា ការរត់ ដើរ ឬជិះកង់។    ស្ត្រេស   កម្រិតជាតិស្ករអាចនឹងកើនឡើងបើសិនជារាងកាយស្ថិតក្នុងស្ថានភាពតានតឹងពេក។ ការសិក្សាបានបង្ហាញថា អ្នកដែលរស់នៅក្នុងរបៀបរស់នៅស្ត្រេសពេកគឺងាយកើតជំងឺទឹកនោមផ្អែមណាស់ ព្រោះវាមិនត្រឹមតែធ្វើឲ្យជាតិស្ករឡើងខ្ពស់ទេ តែក៏អាចនាំឲ្យញ៉ាំអាហារច្រើន និងរស់នៅបែបមិនផ្តល់សុខភាព៕   ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក ហើយវាក៏អាចកើតឡើងលើមនុស្សគ្រប់គ្នាដែរ។ អ្នកដែលហាត់ប្រាណរាល់ថ្ងៃ ឬមានទម្ងន់រាងកាយល្អហើយក៏អាចនឹងកើតជំងឺនេះបានដែរបើសិនជាពួកគេមានទម្លាប់មិនល្អ។  
Schweinsteiger សព្វថ្ងៃកំពុងលេងឲ្យក្រុម Chicago Fire ចាប់តាំងពីរូបគេផ្លាស់ចេញពី Man Utd នៅឆ្នាំ ២០១៧។ រយៈពេលប្រកបអាជីពជាកីឡាករបាល់ទាត់១៧ឆ្នាំ Schweinsteiger បានក្លាយជាកីឡាករសញ្ជាតិអាល្លឺម៉ង់ដែលឈ្នះពានច្រើនជាងគេជាមួយក្លិបនៅអាល្លឺម៉ង់ Bayern Munich រួមជាមួយក្រុមជម្រើសជាតិ។ ខ្សែបម្រើរូបនេះ បានចាប់ផ្តើមជាកីឡាករអាជីពផ្លូវការដោយបង្ហាញខ្លួនជាមួយ Bayern Munich នៅឆ្នាំ២០០២ ដោយជួយក្រុមឈ្នះពានលីគកំពូល Bundesliga ៨លើក German Cups ៧លើក និង Champions Leageu ១លើកនៅឆ្នាំ២០១៣ ពោលគឺមុនពេលចាក់ចេញទៅទឹកដីអង់គ្លេសនៅឆ្នាំ២០១៥។ Schweinsteiger បន្តរួមរស់នៅ Old Trafford ពីររដូវកាលពីឆ្នាំ២០១៥ ដល់២០១៧ រហូតផ្លាស់ទៅក្រុម Chicago Fire ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយបានបង្ហាញខ្លួន៨៥លើកនិងស៊ុតបញ្ចូលទី៨គ្រាប់គិតត្រឹមឆ្នាំ២០១៩នេះ។ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Schweinsteiger សរសេរថា៖«អ្នកគាំទ្រជាទីស្រលាញ់ពេលវេលាបានមកដល់ហើយ ខ្ញុំនឹងបញ្ចប់អាជីពរបស់ខ្ញុំនៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំសូមថ្លែងអំណរគុណទាំងអ្នកទាំងអស់គ្នាដែលរួមមាន Bayern Munich @fcbayern, Manchester United @ manchesterunited, Chicago Fire @chicagofire និងក្រុមជម្រើសជាតិអាល្លឺម៉ង់ @dfb_team ដែលអ្នកបានផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ខ្ញុំ!»។ Schweinsteiger ដែលរួមចំណែកជួយអាល្លឺម៉ង់ឈ្នះពាន World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលបន្ថែមថារូបគេនៅតែមានក្តីស្រឡាញ់ ក្តីរំភើព និងភាពស្មោះត្រង់ជាមួយកីឡាបាល់ទាត់នេះជានិច្ច៕
Bastian Schweinsteiger ដែលជួយអាល្លឺម៉ង់ឈ្នះ World Cup ឆ្នាំ២០១៤ នៅថ្ងៃទី៨ ខែតុលា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់នៅត្រឹមអាយុ ៣៥ឆ្នាំ។ អតីតខ្សែបម្រើឆ្នើម Bayern Munich និង Manchester United រូបនេះ នឹងព្យួរស្បែកជើងនៅក្រោយបញ្ចប់រដូវកាលក្នុងក្របខណ្ឌលីគកំពូលអាមេរិក MLS រដូវកាលនេះ។
  ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានកោះប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាច និងមានលោក គីម ជាប្រធានបក្សផ្ទាល់។ កិច្ចប្រជុំថ្ងៃទី១០ ខែមេសា រៀបចំឡើងក្នុងស្ថានភាពដែលលោក គីម អះអាងថា តានតឹងខ្លាំង។ មេដឹកនាំកូរ៉េខាងជើង បានលើកឡើងពីទិសដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងជើងក្នុងកាលៈទេសៈមិនសមប្រកបបែបនេះ។   ចំពោះមុខមន្ត្រីដឹកនាំគ្រាក់ៗរបស់បក្ស លោក គីម បាននិយាយពាក្យ «ពឹងផ្អែកលើខ្លួនឯង» ដល់ទៅ២៧ដងឯណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ។ គោលការណ៍ពឹងខ្លួនឯងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនេះ ត្រូវបានលោក គីម បញ្ជាក់ថា គឺដើម្បីវាយបកទៅកាន់អ្នកដែលប្រឹងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាមួយនឹងក្ដីសង្ឃឹមថា កូរ៉េខាងជើងនឹងបន្ទន់ឥរិយាបថរបស់ខ្លួនតាមសម្ពាធ។   នេះជាលើកដំបូងដែលប្រមុខដឹកនាំកូរ៉េខាងជើង បង្ហាញជំហររបស់ខ្លួនក្រោយជំនួបជាមួយមេដឹកនាំអាមេរិកនៅវៀតណាមបរាជ័យ។ យ៉ាងណាមិញ លោក គីម មិនបាននិយាយរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឬក៏បង្ហាញជំហរងាកចេញពីតុចរចានុយក្លេអ៊ែរដែរ។ អាចថា កូរ៉េខាងជើងនៅតែមានគំនិតចង់ជជែកជាមួយអាមេរិក តែព្រមគ្នានោះដែរ ក៏បន្តផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។    ទោះមិននិយាយចំឈ្មោះអាមេរិកដែលមិនព្រមបន្ធូរដៃនោះ លោក គីម ទំនងជាចង់ប្រាប់ទៅក្រុងវ៉ាស៊ីនតោនវិញថា កូរ៉េខាងជើងនៅតែមានសមត្ថភាពងើបឡើងបានដដែល ទោះជាទណ្ឌកម្មមិនត្រូវបានដកទេនោះ។ តាមរយៈអំណាច និងបច្ចេកវិទ្យាដែលស្របតាមលក្ខខណ្ឌប្រជាជនខ្លួន លោក គីម ស្នើឲ្យមានការលើកកម្ពស់សេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯងឲ្យដល់កម្រិតខ្ពស់។   ដោយឡែក លោក ត្រាំ នឹងស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដើម្បីជជែកគ្នាលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ បរាជ័យនៃជំនួបខែកុម្ភៈ ប៉ះពាល់លោក មូន ជាខ្លាំង ដ្បិតលោកបានដើរតួជាអ្នកសម្របសម្រួលរវាងភាគីទាំងពីរនេះ។ មន្ត្រីកូរ៉េខាងត្បូងខ្លះចង់ឃើញអាមេរិកដើរមួយជំហានមុនកូរ៉េខាងជើងដើម្បីដោះស្រាយបញ្ហា ជាជាងទុកឲ្យស្ថានការណ៍ជាប់គាំងរកច្រកចេញមិនបានដូចបច្ចុប្បន្ននេះ៕  
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១០ ខែមេសា បានដាក់ចេញផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទប់ទល់ទណ្ឌកម្មខាងក្រៅ។ នាកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ លោក គីម លើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចដោយពឹងផ្អែកលើខ្លួនឯង ជារឿងចាំបាច់បំផុត និងជាយុទ្ធសាស្ត្រតបតនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បច្ចាមិត្ត។ សម្ដីរបស់មេដឹកនាំកូរ៉េខាងជើង ទំនងជាការត្រៀមខ្លួនសម្រាប់ប្រទេសនេះ នៅពេលការចរចាជាមួយអាមេរិកជាប់គាំង។
  គណៈកម្មការទន្លេមេគង្គ បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ដែលមានទាំងប្រទេសចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់  ខណៈដែលអាងទន្លេមេគង្គក្រោម ប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំជាប់គ្នា។ គណៈកម្មការបញ្ជាក់ថា មូលហេតុនៃទឹកទាបនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតី ដែលបង្កដោយបាតុភូតអាកាសធាតុអែលនីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ ចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។   គណៈកម្មការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំង ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រា គិតចាប់ពីឆ្នាំ១៩៩៧មក»។   បើតាមលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ មិនមានទិន្នន័យ និងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ផលប៉ះពាល់ដែលអាចកើតមាន ដោយសារទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើនោះទេ។   នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ លោក អាន ពេជ្រហត្ថដា (An Pich Hatda) មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាមីប្រទេសទៅគណៈកម្មការទន្លេមេគង្គ ឲ្យបានរហ័ស និងប្រកបដោយតម្លាភាព»។   លោកបញ្ជាក់ថា៖ «វាដល់ពេលហើយ ដែលប្រទេសទាំងអស់ត្រូវអនុវត្តនូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់»។     អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា លោក គល់ វឌ្ឍនាថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា ភាគីពាក់ព័ន្ធរបស់កម្ពុជា កំពុងប្រមូលទិន្នន័យ ហើយនឹងបញ្ជូនទៅគណៈកម្មការនៅពេលខាងមុខ ប៉ុន្តែ លោកមិនទាន់អាចកំណត់ថ្ងៃបាននៅឡើយ។ លោកបន្តថា រហូតមកដល់ពេលនេះ វាមានភាពមិនប្រក្រតី ដែលទឹកទន្លេមេគង្គ មិនទាន់ហូរចាក់ទៅបឹងទន្លេសាបនៅឡើយ។   លោកថ្លែងថា៖ «បញ្ហាអត់ទឹកនេះ អាហ្នឹង គឺវាច្បាស់ចំពោះមុខឃើញថា ទឹកវាខ្សត់ខ្សោយ វាខ្វះខាតបើប្រៀបធៀបឆ្នាំកន្លងទៅ។  រហូតទៅដល់អារបបទឹក ដែលត្រូវហូរត្រឡប់ពីទន្លេមេគង្គចូលទៅបឹងទន្លេសាបហ្នឹង មកដល់ពេលនេះហើយ នៅមិនទាន់ហូរចូលទៅ»។   លោកបន្ថែមថា  ការស្ថាបនាទំនប់វារីអគ្គិសនីនៅផ្នែកខាងលើ អាចជាចំណែកមួយដែលធ្វើឲ្យខ្វះទឹក  ប៉ុន្តែវាមិនទាំងស្រុងនោះទេ។ ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នុកទ្រូទន្លេសាប ធ្វើដំណើរតាមទូកម៉ាស៊ីន ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)   លោកបញ្ជាក់ថា៖ «អាទំនប់ហ្នឹង វាមានចូលរួមវិភាគទានទៅដល់ការបាត់បង់ទឹក...មិនអត់ទេ។ វាចូលរួមវិភាគទាន។ ប៉ុន្តែវាមិនទាំងស្រុងទេ»។   បើតាមមន្ត្រីនៃគណៈកម្មការទន្លេមេគង្គរូបនោះ ក្នុងភាគរយនៃទឹកដែលប្រមូលផ្តុំមកអាងទន្លេមេគង្គប្រទេសចិនមាន១៥ភាគរយ មីយ៉ាន់ម៉ា២ភាគរយ ឡាវជាង៣០ភាគរយ ថៃ១៨ភាគរយ កម្ពុជា១៨ភាគរយ និងវៀតណាមប្រហែល១១ភាគរយ។   លោកពន្យល់បន្ថែមថា៖ «យើងលើកឧទាហរណ៍ថា បើចិនបិទទឹកទាំង១៥ភាគរយ ទាំងស្រុង អត់ទម្លាក់ចុះមក ក៏វាមិនអាចជះឥទ្ធិពលធំដុំមិនធ្វើឲ្យបាត់បង់ទឹកនៅខាងក្រោមដែរ ដោយសារតែខាងក្រោម វាមានទៅដល់ជាង៨០ភាគរយនៃទឹកសរុបនៅក្នុងអាងទន្លេមេគង្គ»។   លោកបន្តថា កន្លងទៅ ប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គបានស្នើសុំប្រទេសចិននូវទិន្នន័យនានាដើម្បីយកមកវិភាគ ប៉ុន្តែប្រទេសចិន មិនបានផ្តល់ឲ្យពេញលេញនោះទេ ហើយប្រទេសទាំងអស់ ក៏មិនអាចចាប់បង្ខំឲ្យប្រទេសចិនផ្តល់ឲ្យនោះដែរ ដោយសារចិនមិនមែនជាសមាជិកគណៈកម្មការទន្លេមេគង្គ គ្រាន់តែជាដៃគូពិភាក្សាតែប៉ុណ្ណោះ។   លោកបន្ថែមថា៖ «យើងសុំគាត់ អាស្រ័យលើគាត់ឲ្យយើង។ បើគាត់មិនឲ្យ ក៏យើងគ្មានមូលដ្ឋានច្បាប់ណាមួយទៅសង្កត់គាត់បានទេ។ វាកត្តាកំណត់នៅលើចិនទេ។ អាយើងសុំសុំហើយ។ ស្អីចេះ ស្អីចុះ លើកហេតុផលម៉េចក៏លើកទៅ ក៏ប៉ុន្តែកត្តាកំណត់នៅលើចិន ដែលជាម្ចាស់ទិន្នន័យ។ គាត់ឲ្យប៉ុនណា ក៏ឲ្យប៉ុណ្ណឹង»។   យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកាំង ឈ្មោះថា Eyes on Earth ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ប្រទេសចិន បានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើន កាលពីឆ្នាំ២០១៩ ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិន បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរាំងស្ងួត ដោយសារអាកាសធាតុ។  រូបឯកសារ៖ ទំនប់វារីអគ្គិសនីនៅក្នុងខេត្តសាយ៉ាបូរី នៃប្រទេសឡាវ។   ក្រៅពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន  ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវដែលនៅជិតកម្ពុជា មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) និងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក៏មានការព្រួយបារម្ភថា ធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម។ អ្នកធ្វើការលើផ្នែកបរិស្ថានបារម្ភថា ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ នឹងប៉ះពាល់ការរស់នៅរបស់មនុស្សប្រមាណ៦០លាននាក់ នៅប្រទេសតាមដងទន្លេមេគង្គក្រោមទាំង៤ ដែលរួមមានកម្ពុជាផងដែរ។   ជាធម្មតា ទឹកនៅទន្លេមេគង្គ និងទឹកស្ទឹងនានា ហូរចូលបឹងទន្លេសាបនៅរដូវវស្សា នាំឲ្យបឹងនេះមានផ្ទៃធំ បង្កើតជាតំបន់ព្រៃលិចទឹក ដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនដែលពង និងបន្តពូជ។ ទឹកហូរចូលបឹងនេះ ធ្វើឲ្យបឹងនេះ រីកធំ៦ដង គឺមានទំហំ១ម៉ឺនគីឡូម៉ែត្រក្រឡា មុនទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញ។   លោក ឡុង សូចែត អាយុ៦២ឆ្នាំ ជាប្រជាសហគមន៍នេសាទក្នុងខេត្តពោធិសាត់ មានប្រសាសន៍ថា ទឹកហូរចូលទន្លេសាបមានភាពយឺតយ៉ាងខ្លាំង ដោយពីមុនក្នុងដើមខែមិថុនា ឬ ចុងខែ មានទឹកហូរចូលប៉ុន្តែឆ្នាំនេះមិនមាននោះទេ។ លោកថាទឹកនៅឆ្នាំនេះ ទាបយ៉ាងតិច៣ទៅ៤ម៉ែត្ររួចទៅហើយក្នុងតំបន់របស់លោកក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។   លោក ឡុង សូចែត មានប្រសាសន៍ថា៖ «យើងឃើញ២ឆ្នាំហើយ ២០១៩ និង២០២០នេះ ទឹកយឺតរហូត។ ២០១៩ ទាល់តែដើមខែ៨ បានមានទឹក។ ឥឡូវចូល២០២០នេះ ក៏ប្រហាក់ប្រហែលនឹង២០១៩ដែរ។ ដោយសារតែ២០១៩ វាខះទឹកហើយ ដល់ពេល២០២០ វាកាន់តែខះខ្លាំងឡើង។ វាធ្វើឲ្យទន្លេកាន់តែរាក់ជាងឆ្នាំ២០១៩»។   លោកក៏ព្រួយបារម្ភអំពីការស្ថាបនាទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ដែលជាកត្តាមួយនាំឲ្យខ្វះទឹក។ ប្រជាពលរដ្ឋនេសាទត្រីលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)   លោកបន្ថែមថា៖ «ទឹកមានបញ្ហាអ៊ីចឹង ធនធានជលផលក៏មានបញ្ហាដែរ ព្រោះខែធ្លាក់ភ្លៀង ខែទឹកឡើង គឺជារដូវត្រីពងកូន ប៉ុន្តែដល់ខែត្រីពងកូន វាអត់មានទឹក។  អាហ្នឹង ក៏ជាបញ្ហាដែលធ្វើឲ្យយើងគិតថា ធនធានជលផល មិនអាចឋិតថេរបានទេ»។   ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឈួន ឡាន់ អាយុ៤៥ឆ្នាំ រស់នៅតំបន់ទន្លេសាបកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានប្រសាសន៍ថា កាលពីឆ្នាំមុន នាពេលនេះ ទឹកឡើងដល់ពាក់កណ្តាលសសរផ្ទះអ្នកស្រីរួចទៅហើយ។ ប៉ុន្តែឆ្នាំនេះ ពេលនេះ មិនមានទឹកនោះទេ។  អ្នកស្រីបន្តថា ជាធម្មតា ទឹកចាប់ផ្តើមឡើងក្នុងខែមិថុនា។   អ្នកស្រីថ្លែងប្រាប់ VOA ថា៖ «អត់ដែលមានទឹកឡើងទេ មានតែរីង។ ប្រជាពលរដ្ឋគ្នាទៅនេសាទសឹងមិនបាន ដោយសារតែទឹកវារីងខ្លាំង»។   លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) ប្រាប់ VOA ថា កម្រិតទឹកហូរពីទន្លេមេគង្គចូលទន្លេសាបយឺតខ្លាំង ដែលទឹកមើលទៅខុសគ្នាជាងពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។លោកព្រួយបារម្ភអំពីការរកត្រីរបស់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកបឹងទន្លេសាបផងដែរ។   លោកមានប្រសាសន៍ថា៖ «បើសិនជាទឹកតូច ត្រីហ្នឹងក៏វាថយចុះតាមហ្នឹងដែរព្រោះឆ្នាំ២០១៩កន្លងមក យើងឃើញទឹកតូច ខុសប្រក្រតី បានន័យថា ទាបជាងឆ្នាំ២០១៨។ អ៊ីចឹងទៅ យើងឃើញផលត្រីរបស់យើងក៏មានសភាពខ្សត់ខ្សោយជាងមុនដែរ។ អ៊ីចឹងបានយើង ចេះតែបារម្ភ។ រាល់ថ្ងៃមានទឹកភ្លៀងទឹកអីខ្លះទេ ហូរចូលទឹកបឹងទន្លេសាប។ ប៉ុន្តែ បើយើងនិយាយអំពីទឹកទន្លេមេគង្គហូរចូលតិច ...តិចតួចមែនទែន»។   លោក សាវ៉ាត ក៏មើលឃើញថា ការស្ថាបនាទំនប់លើទន្លេមេគង្គ ដែលនាំឲ្យមានការប្រែប្រួលរបបទឹកនៅខាងក្រោម បន្ថែមពីលើបញ្ហាអាកាសធាតុផងដែរ។   លោកបន្តថា៖ «ប្រមាណជាពីរឆ្នាំបីឆ្នាំចុងក្រោយនេះ  យើងឃើញទំនប់វារីអគ្គិសនីចាប់ផ្តើមសាងសង់ធំៗច្រើននៅតាមបណ្តោយដងទន្លេមេគង្គ ពីចិនពីឡាវ ពីអីមកហ្នឹង ចាប់ផ្តើមមានការប្រែប្រួលរបបទឹក»។ ប្រហែលជាអាចរួមផ្សំមកពីបម្រែបម្រួលអាកាសធាតុផង  មកពីការអភិវឌ្ឍទំនប់វារីអគ្គិសនីតាមបណ្តោយទន្លេមេគង្គផង»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានលើកឡើងថា ទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានជាបន្ទាន់មួយរបស់គណៈកម្មការទន្លេមេគង្គ (MRC) ចេញផ្សាយនៅថ្ងៃសុក្រនេះ។
  ជាអ្នករត់ម៉ូតូកង់បីនៅម្ចុំផ្សារអូឡាំពិក លោក ហេង សុភក្រ្កា អះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្នុងបរិបទកូវីដ-១៩នេះ លោក ត្រូវចំណាយច្រើនលើសម្ភារការពារខ្លួន មានម៉ាស់ ទឹកលាងដៃ និងតម្លៃទំនិញម្ហូបអាហារផ្សេងៗទៀត។ តែអ្វីដែល លោកសង្កត់ធ្ងន់នោះ គឺតម្លៃ ប្រេងសាំង និងហ្គាស។    លោក សុភក្រ្កា ត្អូញត្អែរថា សាំងធម្មតាឡើងដល់៤ ៣០០រៀលក្នុងមួយលីត្រ ហើយហ្គាសឡើងដល់២ ៥០០រៀលក្នុងមួយលីត្រ។ ជាមួយគ្នាដែរ លោកកត់សម្គាល់ឃើញថា ក្នុងបរិបទកូវីដ-១៩ លោករកចំណូលបានប្រមាណ៣ម៉ឺនប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះ ទូទាត់ថ្លៃសាំង និងហ្គាស រួមទាំងសេវារបស់ក្រុមហ៊ុន App ហៅភ្ញៀវ គឺបានត្រឹមចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។   «ត្រូវបង់ធនាគារជាង២០០ដុល្លារទៀតក្នុងមួយខែ បើទូទាត់ទៅពុំសល់លុយទេ មានតែខ្ចីគេបន្ថែម ដើម្បីបានបង់ធនាគារ ហើយនិយាយឲ្យអស់ទៅ សាំងថ្លៃ!ហ្គាសក៏ថ្លៃ! ពេលដឹកភ្ញៀវផ្លូវស្ទះរាប់ម៉ោង ហើយក្រុមហ៊ុន App ដឹកភ្ញៀវគេកាត់១៥ភាគរយទៀត! ឲ្យសល់អី»។ នេះជាការលើកឡើងរបស់លោក សុភក្រ្កា ។    លោក ឈៀង ស៊ីណាត ក៏ជាអ្នករត់ម៉ូតូកង់បីម្នាក់ទៀត ក៏រអ៊ូដែរថា លោកអាចនឹងត្រឡប់ទៅស្រុកវិញ ឬត្រូវចំណាកស្រុកទៅក្រៅប្រទេស បើមុខរបររបស់លោក នៅតែពុំអាចសល់ប្រាក់សម្រាប់បង់ធានាគារ។ ក្នុងមួយខែ លោកត្រូវចំណាយជាង ៣០០ដុល្លារ សម្រាប់ធនាគារពីរកន្លែង ដែលខ្ចីសម្រាប់ទិញម៉ូតូកង់បី និងព្យាបាលជំងឺ។    «តម្លៃសាំងឡើងដល់៤ ៣០០ ទៅ៤ ៥០០រៀលបែបនេះ ពួកខ្ញុំជាអ្នកប្រកបរបរក្រៅប្រព័ន្ធពិបាកណាស់។ កាលមុនធ្លាប់រកបាន៦ម៉ឺន ទៅ៨ម៉ឺនក្នុងមួយថ្ងៃ ឥឡូវបានតែ២ ទៅ៣ម៉ឺន ចាយមិនចង់គ្រប់ផង បានអ្វីបង់ធនាគារ។ បង់តែប្រាក់ការ ហើយស្រួលមិនស្រួល មានតែលក់ម៉ូតូកង់បីចេញវិញ ហើយទៅរកការងារធ្វើនៅក្រៅស្រុកវិញ»។ នេះបើតាមលោក ស៊ីណាត ថ្លែងប្រាប់សារព័ត៌មានតាមទូរស័ព្ទ ។   ទាំងលោក ហេង សុភក្ត្រា និងលោក ឈៀង ស៊ីណាត សុទ្ធតែស្នើឲ្យរដ្ឋាភិបាល និងម្ចាស់ក្រុមហ៊ុនប្រេងសាំងធំៗ ជួយសម្រួលតម្លៃឲ្យចុះវិញ ត្រឹមជាង៣ពាន់រៀល ក្នុងមួយលីត្រ ដើម្បីជួយជីវភាពអ្នកប្រកបរបរក្រៅប្រព័ន្ធ។  លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រូបគណនីហ្វេសប៊ុក លោក វន់ ពៅ)   ពាក់នឹងករណីនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ថា ក្នុងស្ថានភាពកូវីដ-១៩ ដែលពលរដ្ឋកំពុងជាប់បញ្ហាសេដ្ឋកិច្ចបែបនេះ តម្លៃប្រេងឥន្ធនៈមិនគួរឡើងថ្លៃបែបនេះឡើយ។ បើតាមលោក វន់ ពៅ រដ្ឋគួរតែជួយអន្តរាគមន៍លើករណីនេះ ឲ្យតម្លៃប្រេងឥន្ធនៈចុះវិញ ដើម្បីធានាឲ្យពលរដ្ឋមានជីវភាពរស់នៅបានសមរម្យ។    «ការឡើងថ្លែបែបនេះ (តម្លៃប្រេងឥន្ធនៈ) មានអត់មានតុល្យភាពនឹងចំណូលរបស់ប្រជាពលរដ្ឋ ហើយប៉ះពាល់ធ្ងន់ លើផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធនៅពេលនេះ។ រដ្ឋគួរអន្តរាគមន៍ជាបន្ត ពិសេសលើក្រុមដែលនាំចូល និងចែកចាយ ធ្វើយ៉ាងសម្រួលមានការចុះថ្លៃឡើងវិញ»។ នេះបើតាមលោក វន់ ពៅ។    សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឡើយ ដើម្បីសាកសួរជុំវិញករណីនេះ។   ជុំវិញនឹងតម្លៃប្រេងសាំងឡើងថ្លៃនេះ លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា កត្តាពីរដែលនាំឲ្យប្រេងឥន្ធនៈឡើងថ្លៃ គឺតម្រូវការកើនឡើង និងប្រភពផ្គត់ផ្គង់។ លោកពន្យល់ថា តម្រូវការកើនឡើងនេះ គឺស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងសង្គមវប្បធម៌ផ្សេងមានដំណើរការឡើងវិញ ទើបកើនតម្រូវការ។ ចំណែកប្រភពផ្គត់ផ្គង់ គឺបណ្ដាលប្រទេសដែលផលិតប្រេងឥន្ធនៈ ជួបបញ្ហាប្រឈមណាមួយ នោះតម្លៃប្រេងសាំងនឹងកើនឡើងផងដែរ។         លោក ឆេង គីមឡុង (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)   «រដ្ឋាភិបាល អាចនឹងមានយន្តការគ្រប់គ្រងធ្វើយ៉ាងណា ឲ្យតម្លៃប្រេងសមស្របនឹងសង្គមកម្ពុជា។ ធម្មតារដ្ឋមានប្រាក់ឧបត្តម្ភធនចូលរួមការកាត់បន្ថយតម្លៃប្រេងនេះ ហើយរដ្ឋាភិបាលក៏អាចជំរុញឲ្យក្រុមហ៊ុននាំប្រេងឥន្ធនៈចូល រក្សាតម្លៃ ប្រសិនឡើង គឺឡើងក្នុងតម្លៃអប្បបរមាមួយ ដែលមិនឡើងជ្រុលលើតម្លៃទីផ្សារសកល»។ នេះបើតាមការលើឡើងលោក គីមឡុង។   កន្លងមកក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រសួងដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយ សម្រាប់គ្រប់គ្រងតម្លៃទំនិញនាំចូល ឬទំនិញចរាចរណ៍នៅលើទីផ្សារកម្ពុជានោះឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ៕  
ភ្នំពេញ៖ តម្លៃប្រេងសាំង ឡើងជាង៤ពាន់រៀលក្នុងមួយលីត្រ ធ្វើឲ្យអ្នករត់ម៉ូតូកង់បីកាន់តែពិបាកប្រកបរបរ ខណៈមិនសូវសម្បូរភ្ញៀវ ហើយត្រូវទូទាត់ការចំណាយប្រចាំថ្ងៃ រួមទាំងបញ្ហាបំណុល។ ពួកគេ ស្នើរដ្ឋាភិបាលជួយអន្តរាគមន៍តម្លៃប្រេងសាំង ចុះត្រឹមជាង៣ពាន់រៀលក្នុងមួយលីត្រ ដើម្បីសល់ប្រាក់សម្រួល ដល់ជីវីតភាពប្រចាំ។ 
ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅថ្ងៃទី២០ ខែតុលាថា មនុស្ស៦នាក់ ត្រូវបានឃាត់ខ្លួនជុំវិញការបំពានច្បាប់រុករករ៉ែ។ ក្នុងនោះចំណោមអ្នកត្រូវចាប់ខ្លួនក៏ប្រធានក្រុមហ៊ុន Vietnam Rare Earth JSC (VTRE) លោក Luu Anh Tuan ដែលជំរុញឱ្យមានអាជីវកម្មរ៉ែកម្រក្នុងប្រទេស។ លោក Tuan ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំបង្កាន់ដៃពន្ធលើតម្លៃបន្ថែម ក្នុងការជួញដូររ៉ែកម្រជាមួយក្រុមហ៊ុន Thai Duong Group ដែលធ្វើប្រតិបត្តិការអណ្តូងរ៉ែនៅខេត្ត Yen Bai ភាគខាងជើងវៀតណាម។    ប្រធានក្រុមហ៊ុន Thai Duong Group លោក Doan Van Huan ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយត្រូវចោទប្រកាន់ពីបទរកលុយបាន២៥,៨លានដុល្លារពីការលក់រ៉ែខុសច្បាប់ដែល ស្រង់ចេញពីអណ្តូងរ៉ែរបស់ក្រុមហ៊ុនដែលកំពុងដំណើរការនៅក្នុងខេត្ត Yen Bai ។   សេចក្តីថ្លែងការណ៍អាជ្ញាធរមិនបានបញ្ជាក់ពីអ្វីដែលធ្វើឱ្យការលក់រ៉ែទាំងនោះខុសច្បាប់នោះទេ។ ប៉ុន្តែមន្រ្តីពាក់ព័ន្ធនិយាយថា រ៉ែឆៅរបស់ដែលដឹកចេញពីខេត្ត Yen Bai ត្រូវបាននាំចេញទៅកាន់ចិនដោយសារការចម្រាញ់ក្នុងស្រុកសម្រាប់រ៉ែទាំងនោះមិនមានផលចំណេញ។ នៅក្រោមច្បាប់វៀតណាម ការនាំចេញរ៉ែឆៅត្រូវបានរឹតបន្តឹង ដោយសារប្រទេសនេះចង់បង្កើនសមត្ថភាពចម្រាញ់របស់ខ្លួនដែរ។   គួរបញ្ជាក់ថា វៀតណាមមានការវិនិយោគធំជាងគេទីពីរនៃសារធាតុរ៉ែសំខាន់ៗ ដែលប្រើ ប្រាស់ក្នុងការផលិតរថយន្តអគ្គិសនីនិងទួរប៊ីនខ្យល់បន្ទាប់ពីចិន។ ចិនក៏ទើបដាក់ការរឹតត្បិតការនាំចេញធនធានរ៉ែកម្រនេះដែរ៕
ប៉ូលិសវៀតណាម បានចាប់ខ្លួនមនុស្សចំនួន៦នាក់ដែលមានទាំងប្រធានក្រុមហ៊ុនមួយកំពុងជំរុញដើម្បីបង្កើតឧស្សាហកម្មរ៉ែកម្រផង ដោយត្រូវបានចោទពីបទរំលោភលើបទ ប្បញ្ញត្តិរុករករ៉ែ។
ក្នុងលិខិតចុះថ្ងៃទី៣ ខែតុលា លោក អ៊ិត សំហេង បានប្រាប់មូលហេតុទៅកាន់រដ្ឋមន្ត្រីពីររូបទៀតថា បទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» មានឃ្លាមួយច្រៀងថា «កម្មករនិយោកជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុកបានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរសព្ទប្រាប់ម៉ែ ពុកបន្ទាប់ពីភ្ជុំបិណ្ឌរួចហើយបានអាចទៅលេងស្រុកកំណើត»។ ត្រង់អត្ថន័យនេះហើយ បានជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យល់ថា ខុសឆ្គង ដោយផ្ទុយពីការខិតខំរបស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់លើកម្មករនិយោជិត។ លោក អ៊ិត សំហេង បានក្រើនរំលឹកដល់ម្ចាស់ផលិតកម្ម និងអ្នកនិពន្ធ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការតែងនិពន្ធ ឬការសម្តែងណាដែលប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវឲ្យស្ថានីយទូរទស្សន៍ ឬបណ្តាញផ្សព្វផ្សាយ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» នេះជាបន្ទាន់៕
ក្រោមហេតុផលថា មានការប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរដ្ឋាភិបាល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរលិខិតទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យផ្អាកការប្រើប្រាស់ និងការផ្សព្វផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់តារាចម្រៀង ម៉ៅ ហាជី ដែលបានចេញផ្សាយតាំងពីឆ្នាំ២០១៦ ។ បទចម្រៀងនេះ លើកឡើងពីការត្អូញត្អែររបស់កម្មករ ដែលគ្មានលុយទៅលេងស្រុក ដោយសារអត់បានបើកប្រាក់ខែរ។
  កន្លងមក រដ្ឋាភិបាលថៃ បានកាត់បន្ថយថៃ្ងដាក់ចត្តាឡីស័កសម្រាប់អ្នកមកដល់ថៃ ដែលធ្លាប់ចាក់វ៉ាក់សាំងរួច មកត្រឹមរយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចថៃ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តប្រទេសមួយនេះវិញ បន្ទាប់ពីថៃអាចគ្រប់គ្រងករណីឆ្លងកូវីដ-១៩ នៅក្នុងខេត្តសមុទ្រសាគរបាន។ យ៉ាងណាមិញ ករណីឆ្លងកូវីដ-១៩ ដែលផ្ដើមចេញពីទីក្រុងបាងកក បង្ខំឱ្យរដ្ឋាភិបាលថៃផ្លាស់ប្ដូរជម្រើសរបស់ខ្លួន។    ខណៈករណីឆ្លងប្រចាំនៅតែមានកម្រិតខ្ពស់ រដ្ឋាភិបាលថៃ បានសម្រេចចាត់វិធានការរឹតបន្តឹងជាងមុន ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ ក្នុងប្រទេស។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ថៃ (CCSA) បានប្រកាសលុបចោល វិធានដាក់ចត្តាឡីស័កពី៧ថ្ងៃដល់១០ថ្ងៃ សម្រាប់អ្នកទទួលបានវ៉ាក់សាំងរួច។ វិធានការនេះ ចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ហើយអ្នកដំណើរទាំងអស់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃវិញ ។   មិនតែប៉ុណ្ណោះ អ្នកជាប់បម្រាមចត្តាឡីស័ក មិនត្រូវអនុញ្ញាតឱ្យចាកចេញពីបន្ទប់ឡើយ លើកលែងតែករណីស្វែងរកការព្យាបាលជំងឺ និងធ្វើតេស្តរកកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។    ផ្តើមពីថ្ងៃទី១ ខែឧសភា ថៃ នឹងដាក់ខេត្តក្រុងទាំងអស់ ជា៣តំបន់ ក្នុងនោះមានដូចជា ពណ៌ក្រហមក្រមៅ, ពណ៌ក្រហម និងពណ៌ទឹកក្រូច។ តំបន់ក្រហមក្រមៅ មានចំនួន៦ ខេត្ត ក្នុងនោះរួមទាំងក្រុងបាងកក, ឈុនបុរី, ឈៀងម៉ៃ និងខេត្តផ្សេងទៀត។ ចំណែកតំបន់ក្រហម មានចំនួន ៤៥ខេត្ត និងតំបន់ទឹកក្រូចមានចំនួន ២៦ខេត្ត។ គ្មានខេត្តថៃណាមួយស្ថិតនៅក្រោមការរឹតត្បិតតិចតួចឡើយ ដោយសារករណីឆ្លងបន្តហក់ឡើងយ៉ាងគំហុក។    ក្នុងខេត្តក្រុងទាំងអស់ ប្រជាជនត្រូវតែពាក់ម៉ាស់នៅពេលចេញក្រៅ។ ប្រសិនបើបំពានបម្រាមនេះ ជននោះ នឹងរងការពិន័យ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ ចំណែកសាលារៀន និងកន្លែងកម្សាន្ត ត្រូវបិទទាំងអស់នៅទូទាំងប្រទេស។    ក្នុងតំបន់ក្រហមក្រមៅ ប្រជាជនត្រូវតែស្នាក់នៅផ្ទះដាច់ខាត លើកលែងតែមានករណីចាំបាច់ ហើយកន្លែងលក់អាហារអាចបើកត្រឹមម៉ោង៩យប់។ ចំណែកនៅក្នុងតំបន់ពណ៌ក្រហម ប្រជាជនត្រូវអនុញ្ញាតឱ្យបរិភោគក្នុងហាង ត្រឹមម៉ោង ៩យប់ និងតំបន់ទឹកក្រូចត្រឹមម៉ោង ១១យប់។ លើសពីនេះ ថៃហាមឃាត់ការលក់ស្រាផងដែរ។     គិតមកត្រឹមថ្ងៃទី២៩ ខែមេសា ថៃមានករណីឆ្លងចំនួន ៦៣៥៧០ករណី និងអ្នកស្លាប់មានចំនួន ១៨៨នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៥៣៩៤នាក់៕   
រដ្ឋាភិបាលថៃ បានសម្រេចឡើងវិញដោយតម្រូវឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ រួចធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើងវិញ។ ការកែប្រែនេះ ជាផ្នែកមួយនៃវិធានការដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ ថៃក៏បានបែងចែកតំបន់ ដែលមានស្ថានភាពកូវីដ-១៩ ឆ្លងខ្លាំង និងឆ្លងតិច ឡើងវិញផងដែរ។
  សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយជាងមួយខែមកហើយ ខណៈកិច្ចចរចាប៉ុន្មានលើកមកនេះ ក៏រកមិនឃើញការស្រុះស្រួលគ្នាឡើយ។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី វិញ ម្ដងជាពីរដង ទទូចចង់ជួបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដើម្បីដោះស្រាយវិបត្តិប្រទេសទាំងពីរ។   អំឡុងបទសម្ភាសជាមួយបណ្តាញទូរទស្សន៍សាធារណៈអឺរ៉ុប នៅថ្ងៃទី២១ ខែមីនា លោក ហ្សេលេនស្គី ប្រកាសជំហរចង់ជួបមេដឹកនាំរុស្ស៊ីជាថ្មីទៀត ដោយលើកឡើងថា ជំនួបមេដឹកនាំប្រទេសទាំងពីរ នឹងនាំឱ្យមានការចរចាដើម្បីឈានដល់ការបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកទទួលស្គាល់ថា រឿងនេះ អាចនឹងចំណាយពេលយូរ។   «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី ដើម្បីលើកឡើងពីបញ្ហាទឹកដី ដែលត្រូវបានកាន់កាប់ ប៉ុន្តែខ្ញុំប្រាកដថាដំណោះស្រាយ នឹងមិនកើតឡើងនៅក្នុងកិច្ចប្រជុំភ្លាមៗនេះទេ»។ លោក ហ្សេលេនស្គី និយាយបែបនេះ រួចបន្តថា លក្ខខណ្ឌមួយចំនួនរួមមានបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខ នឹងត្រូវបានបំពេញមុនពេលបញ្ហាខាងលើត្រូវបានដោះស្រាយ។   បើតាមប្រធានាធិបតីអ៊ុយក្រែន ប្រសិនបើមេដឹកនាំបានពិភាក្សាគ្នា ហើយឈានដល់ការយល់ព្រមលើការដកទ័ព និងការធានាការការពារសន្តិសុខទៅវិញទៅមក ការសម្របសម្រួលគ្ នានឹងអាចកើតឡើងដើម្បីបញ្ចប់សង្គ្រាមតែម្ដង។    ក្នុងកិច្ចសម្ភាសដដែល លោក ហ្សេលេនស្គី ក៏ប្រកាសជាថ្មីថា អ៊ុយក្រែនគ្មានផ្លួវអាចចូលក្នុងសម្ព័ន្ធ យោធាណាតូបានឥឡូវនោះឡើយ ព្រោះរដ្ឋសមាជិកណាតូ មិនចង់ប្រយុទ្ធជាមួយរុស្ស៊ី ដូច្នេះពួកគេ នឹងមិនអាចយកអ៊ុយក្រែនចូលបានឡើយ។ លោកក៏បញ្ចាក់ថា អ៊ុយក្រែនត្រូវផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ីដោយខ្លួនឯង និងត្រូវយល់ព្រមលើការធានាផ្សេងៗទៀត ជាមួយក្រុងមូស្គូ៕    
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែមីនាបានអះអាងជាថ្មីថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងមិនអាចបញ្ចប់នោះឡើយ ប្រសិនបើលោកមិនបានជួបពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នោះ។ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងមិនអាចចូលរួមជាសមាជិកសម្ព័ន្ធយោធាណាតូបាននោះឡើយ។
គ្មានឡើយកប៉ាល់ចិនដឹកប្រេងទៅឲ្យកប៉ាល់កូរ៉េខាងជើង។ នេះជាចម្លើយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ទៅនឹងសំណួរជុំវិញព័ត៌មានថា មានកប៉ាល់ចិនមួយគ្រឿងបានដឹកប្រេងទៅឲ្យកប៉ាល់កូរ៉េខាងជើងក្នុងដែនទឹកអន្តរជាតិ។ ព័ត៌មាននេះធ្វើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ អន់ចិត្តយ៉ាងខ្លាំង ព្រោះតែចិនមិនសហការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលបន្តមហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែរអាចបាញ់ដល់ទឹកដីអាមេរិក។ ប្រភពព័ត៌មាននានាផ្សាយថា នៅថ្ងៃទី១៩ ខែតុលា កប៉ាល់ចិនមួយគ្រឿងបានដឹកជញ្ជូនប្រេងដោយលួចលាក់ទៅឲ្យកប៉ាល់កូរ៉េខាងជើងក្នុងសមុទ្រអន្តរជាតិ។ មកដល់ថ្ងៃទី២៩ ខែធ្នូ មន្ត្រីកូរ៉េខាងត្បូង និយាយថា កូរ៉េខាងត្បូងឃាត់កប៉ាល់ហុងកុងមួយគ្រឿងដែលជាប់សង្ស័យថាលួចដឹកប្រេងចម្រាញ់រួចទៅឲ្យកប៉ាល់កូរ៉េខាងជើងដូចគ្នា។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៩ ខែធ្នូ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ជុំវិញព័ត៌មានខាងលើ ចិនបានស៊ើបអង្កេតភា្លមៗ និងបានរកឃើញថា ព័ត៌មានទាំងនោះមិនមែនជាការពិតឡើយ។ លោកស្រី Hua Chunying បញ្ជាក់ថា តាំងពីខែសីហាមក នាវាជាប់សង្ស័យខាងលើមិនដែលចូលចត ឬចាកចេញពីកំពង់ផែចិនឡើយ ហើយចិនក៏មិនដឹងថាកប៉ាល់នេះធ្លាប់ចូលចតកំពង់ផែប្រទេសផ្សេងដែរ។ ឆ្លៀតពេលនោះ អ្នកនាំពាក្យដដែលនេះក៏បានប្រកាសជាថ្មីទៀតពីជំហររបស់ចិនក្នុងអនុវត្តដំណោះស្រាយនានារបស់ក្រុមប្រឹក្សាសន្តិសុខ និងបំពេញតាមកាតព្វអន្តរជាតិរបស់ខ្លួន។ លើសពីនោះ ចិនក៏មិនអនុញ្ញាតឲ្យជនជាតិ និងក្រុមហ៊ុនរបស់ខ្លួន ចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែរ។ ក្នុងករណីបំពាន ជនជាតិចិន ឬក្រុមហ៊ុនទាំងនោះនឹងទទួលខុសត្រូវតាមផ្លូវច្បាប់មិនខាន។ អ្នកនាំពាក្យខាងលើក៏ឆ្លៀតនិយាយឌឺដងដាក់អាមេរិក ដែលមានជំហរក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងតែមួយមុខ ខណៈដែលដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខក៏ស្នើឲ្យមានការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងតាមផ្លូវសន្តិភាពផងដែរ។ ចិនបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តដំណោះស្រាយឲ្យបានពេញលេញ ដើម្បីជំរុញដំណើការរំសាយនុយក្លេអ៊ែរ និងការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ៕ 
ក្រុងប៉េកាំងបានទាត់ចោលព័ត៌មានដែលផ្សាយថា កប៉ាល់របស់ខ្លួនបានលួចលាក់ដឹកប្រេងទៅឲ្យកប៉ាល់កូរ៉េខាងជើង ផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលហាមប្រាមការផ្ទេរទំនិញគ្រប់ប្រភេទពីកប៉ាល់ប្រទេសមួយទៅឲ្យកប៉ាល់របស់កូរ៉េខាងជើង។ ការបកស្រាយនេះ ធ្វើឡើងមួយថ្ងៃ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញការខកចិត្ត ក្រោយលេចឮថា ចិនបន្តអនុញ្ញាតឲ្យមានការនាំចូលប្រេងទៅកូរ៉េខាងជើង។
  តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ អនុញ្ញតឱ្យធ្វើចរាចរ ទ្វេទិសនៅលើស្ពានព្រះមុនីវង្សថ្មីជាបណ្ដោះអាសន្ន និងអាចពង្វាងនៅស្ពានព្រែកសំរោង។ រីឯអ្នកដែលធ្វើដំណើរពីផ្លូវជាតិលេខ១ អាចពង្វាងចរាចរ តាមផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅចំណុចការដ្ឋានខាងលើ។ ទោះបីជាមានផ្លូវពង្វាងយ៉ាងណាក៏ដោយ ក៏មិនអាចបញ្ចៀសការកកស្ទះបាននោះឡើយ ខណៈដំណើររបស់ពលរដ្ឋ បានកៀកទៅនឹងម៉ោង៨យប់នៃបម្រាមគោចរក្នុងរាជធានី ដែលឈានដល់រាត្រីទី៨ ៕
នាព្រលប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា នេះ ចរាចរណ៍នៅចំណុចផ្លូវបំបែកក្បាលថ្នល់ មានការកកស្ទះយ៉ាងខ្លាំង ដោយសារអាជ្ញាធររាជធានីភ្នំពេញ ផ្អាកចរាចរនៅលើស្ពានព្រះមុនីវង្សចាស់រយៈពេល៣ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវបកកៅស៊ូចាស់ អ៊ុតកៅស៊ូថ្មី ។
ក្នុងចំណោមឧត្តមសេនីយ៍ទាំង១,៤០០ ក្នុងជួរកម្លាំងប្រដាប់អាវុធថៃ កងទ័ពជើងគោកមានឧត្តមសេនីយ៍ចំនួន៤០០នាក់ កងទ័ពជើងទឹកមានឧត្តមសេនីយ៍ចំនួន២៥០នាក់ កងទ័ពអាកាសមានឧត្តមសេនីយ៍១៩០នាក់ អគ្គបញ្ជាការដ្ឋានកងទ័ពមានឧត្តមសេនីយ៍២៥០នាក់ ចំណែកការិយាល័យលេខាធិការអចិន្រ្តៃយ៍នៃក្រសួងការពារជាតិមានឧត្តមសេនីយ៍៣០០នាក់។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៨ ខែមីនា។   ជាមួយចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ អគ្គបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ ក៏ដាក់ចេញផែនការកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់ឱ្យបាន២៥ភាគរយនៅឆ្នាំ២០២៩ ខាងមុខ។ ជាជំហានដំបូង ក្រសួងការពារជាតិថៃ នឹងកាត់បន្ថយឧត្តមសេនីយ៍ឱ្យបាន៥ភាគរយទៅ១០ភាគរយ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ Teerapong Pattamasingh Na Ayuthaya អ្នកនាំពាក្យរងនៃអគ្គបញ្ជាការដ្ឋានកងទ័ពថៃ។    ដើម្បីសម្រេចគោលបំណងនេះបាន ថ្នាក់ដឹកនាំយោធាសម្រេចកាត់បន្ថយការតែងតាំងអ្នកជំនាញ អ្នកឯកទេស និងអ្នកជំនាញពិសេស ដែលជាទូទៅទទួលបានឋានន្តរសក្តិជាឧត្តមសេនីយ៍។ បន្ថែមពីនេះមន្ត្រីយោធាដែលចូលនិវត្តក៏នឹងមិនត្រូវជំនួសឡើយ។ ក្រសួងការពារជាតិថៃ ក៏សម្រេចផ្អាកការបង្កើតអង្គភាពថ្មីដែលមានឧត្តមសេនីយ៍ផ្កាយពីរជាអ្នកទទួលបន្ទុក ចំណែកអង្គភាពដែលមានការងារជាន់គ្នានឹងត្រូវរំសាយចោល។   ការកាត់បន្ថយការតែងតាំងអ្នកជំនាញ អ្នកឯកទេស និងអ្នកជំនាញពិសេស ត្រូវបានចាត់ទុកថាជាចំណុចស្នូលនៃការកាត់បន្ថយចំនួនកងទ័ព និងកំណែទម្រង់វិស័យការពារជាតិ។ ជាទូទៅ តំណែងនេះពុំមានការងារច្បាស់លាស់ឡើយ ហើយត្រូវផ្តល់ជូនទៅមន្ត្រីយោធាជាន់ខ្ពស់ដែលមិនទទួលបានតំណែងសំខាន់ៗ ឬពុំទទួលបានការដំឡើងឋានន្តរសក្តិ។ តំណែងទាំងនេះទទួលបានប្រាក់ខែប្រមាណ៦៥០ដុល្លារ ទៅ៩៧៥ដុល្លារក្នុងមួយខែផងដែរ។   ចំពោះផែនការខាងលើនេះ លោក Kongcheep Tantravanichអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ការកាត់បន្ថយចំនួនកងទ័ពចាប់ផ្តើមតាំងតែពីខែមិថុនាឆ្នាំ២០២០មកម្ល៉េះ។ គ្រានោះគណៈរដ្ឋមន្ត្រីថៃអនុញ្ញាតឱ្យជនស៊ីវិលអាចបម្រើការងារក្នុងក្រសួងការពារជាតិ។   ជនស៊ីវិលដែលបម្រើការដូចជាផ្នែកច្បាប់ ពេទ្យ គណនេយ្យ និងការងាររដ្ឋបាល នឹងមិនទទួលបានឋានន្តរសក្តិយោធាឡើយ៕  
ក្រសួងការពារជាតិថៃ បានដាក់ចេញផែនការកាត់បន្ថយឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៌ឡើងទៅឱ្យបាន២៥ភាគរយ ត្រឹមឆ្នាំ២០២៩។ មន្ត្រីយោធាថៃដែលមានឋានន្តរសក្តិចាប់ពីឧត្តសេនីយ៍ឡើងទៅមានចំនួន១,៤០០នាក់ ដែលជាចំនួននេះ មិនប្រែប្រួលឡើយក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ។
  «វាគឺជាបំណងប្រាថ្នា និងសេចក្តីប្រាថ្នារួមរបស់ប្រជាជនយើងទាំងពីរ ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងដ៏យូរអង្វែង និងជាប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងកម្ពុជា។» ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជាក់បែបនេះក្នុងសារថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្សាយថ្ងៃទី១០ ខែវិច្ឆិកាដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ។   លោក គីម ក៏ថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៌ និងមានជោគជ័យក្នុងព្រះរាជភារកិច្ចដើម្បីការរីកចម្រើនរបស់កម្ពុជា។ នេះបើតាមសារដដែល។   នាឱកាសបុណ្យឯករាជ្យកម្ពុជាឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកូរ៉េខាងជើង គីម តុកហ៊ុន ក៏បានផ្ញើសារអបអរឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ សាររបស់លោក គីម តុកហ៊ុន បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងយូរលង់រវាងប្រទេសទាំងពីរ នឹងរីកចម្រើនកាន់តែខ្លាំងលើវិស័យផ្សេងៗ។ លោក គីម ក៏ជូនពរប្រមុខរដ្ឋាភិបាលកម្ពុជាឱ្យទទួលជោគជ័យក្នុងការអភិវឌ្ឍ និងវិបុលភាពផងដែរ។   ដោយឡែក សាររបស់លោក រី ស៊ុនគ័ន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ផ្ញើឱ្យលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំនាពេលអនាគត។   ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ចាប់ផ្ដើមនៅឆ្នាំ១៩៦៥ ក្រោយជំនួបរវាងអតីតមហាក្សត្រខ្មែរ នរោត្តម សីហនុ និងអតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង នៅទីក្រុងហ្សាការតា៕   អត្ថបទទាក់ទង   សម្តេចឪ និងមហាសេនាប្រមុខគីម អ៊ីលស៊ុង មានអនុស្សាវរីយ៍យ៉ាងច្រើននៅខែមេសា   
ថ្នាក់ដឹកនាំកូរ៉េខាងជើងមានប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន, នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសជាដើម បានផ្ញើសារថ្វាយព្រះមហាក្សត្រ និងមកកាន់សមភាគីកម្ពុជានាឱកាសខួបទី៦៨ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ ក្នុងសារលិខិតដោយឡែកពីគ្នា ថ្នាក់ដឹកនាំកូរ៉េខាងជើង បានអបអរកម្ពុជា និងរំពឹងថា ទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត។
ក្នុងរបាយការណ៍ចេញផ្សាយដោយបណ្ឌិត្យសភាទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរណ៍ Ctrip ទេសចរចិនដែលទៅកំសាន្តនៅក្រៅប្រទេសបានចំណាយទឹកប្រាក់ដល់ទៅ១១៥.២៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ។ របាយការណ៍ដដែលបន្តថា ភ្ញៀវទេសចរណ៍ចិនបានមានតម្រូវការខ្ពស់ផ្នែកគុណភាពទេសចរណ៍ ដោយភាគច្រើនចង់បានកញ្ចប់ទេសចរណ៍ពិសេស និងការធ្វើដំណើរទៅបរទេស។ ទេសចរចិនបច្ចុប្បន្នបានតម្លៃខ្លាំងលើលក្ខខណ្ឌរស់នៅ និងសេវាកម្ម ជាជាងការដើរលេងកំសាន្តធម្មតា។ ការដើរលេងនៅប្រទេស បានក្លាយជាការកត្តាសម្រាប់វាស់ស្ទង់ការរីករាយរបស់ជនជាតិចិន និងមនុស្សជំនាន់ក្រោយ។ ថៃ ជប៉ុន សិង្ហបុរី វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន អាមេរិក កូរ៉េខាងត្បូង និងម៉ាល់ឌីវ គឺជាទិសដៅធំទាំង១០ របស់ទេសចរចិន។ ប្រទេសជាច្រើនបានដាក់ចេញវិធានការដើម្បីទាក់ទាញភ្ញៀវទេសចរចិន។ ជាក់ស្ដែង ឥណ្ឌូណេស៊ី កំពុងរៀបចំគម្រោងអភិវឌ្ឍកោះ១០ ដែលស្រដៀងគ្នានឹងបាលី ខណៈដែលប្រទេសអាស៊ីផ្សេងទៀតបានបោះទុនច្រើនជាង១០០ពាន់លានដុល្លារលើការសាសង់ព្រលានយន្តហោះ ផ្លូវរថភ្លើង សណ្ឋាគារ និងសួនកំសាន្ត សំដៅអូសទាញជនជាតិចិនឲ្យបានច្រើន។ ឯជប៉ុនវិញ បានពង្រឹងសេវាកម្មភាសាចិនរបស់ខ្លួននៅតាមកន្លែងទេសចរណ៍សំខាន់ៗ និងនៅតាមផ្សារទំនើបដូចជាការជួលមគ្គុទេស និងអ្នកបម្រើការក្នុងហាងដែលនិយាយភាសាចិនជាដើម។ ជប៉ុនក៏បានពង្រីកសេវាកម្មទូរទាត់ប្រាក់តាមទូរសព្ទប្រើប្រាស់ដោយជនជាតិចិនដែរ។ នៅឆ្នាំ២០១៧ អាជីវកម្មរាប់ពាន់កន្លែងនៅប្រទេសច្រើនជាង៣០ បានទទួលស្គាល់ការទូទាត់ប្រាក់ដោយប្រើប្រាស់ Alipay និង WeChat Pay ៕
ក្នុងឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរចិនដើរកំសាន្តនៅក្រៅប្រទេសបានឈានដល់ចំនួនកំណត់ត្រា គឺ១៣០លាននាក់។ នេះបើតាមការរបាយការណ៍ដែលចេញផ្សាយកាលពីពាក់កណ្ដាលសប្ដាហ៍មុន ដែលចំនួននេះធ្វើឲ្យចិនក្លាយជាប្រភទភ្ញៀវទេសចរណ៍ធំបំផុតរបស់ពិភពលោក។
ការសម្រេចផ្តល់អាហារូបរកណ៍របស់រដ្ឋាភិបាលវៀតណាមធ្វើឡើងតបនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ។ លោក ជុំ សុន្ទរី បានបន្តឲ្យដឹងថា ក្រៅពីការសម្រេចបង្កើនចំនួនអាហារូបករណ៍ដល់កម្ពុជា រដ្ឋាភិបាលវៀតណាមនឹងពិចារណាបង្កើនថវិកាអាហារូបករណ៍ដល់និស្សិតខ្មែរដែលបន្តការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងវៀតណាមលើកទី១៥ រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅថ្ងៃទី១៥ ខែមីនានេះ នាទីស្តីការក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ភាគីទាំងពីរសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យឲ្យកាន់តែល្អប្រសើរឡើង»។ បន្ថែមលើសពីនេះ លោក សុន្ទរី បានបន្តឲ្យដឹងថា វៀតណាមបានឯកភាពផ្តល់មូលនិធិសាងសង់សាលាមធ្យមសិក្សាមួយ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីផងដែរ។ ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ ថ្លែងមុនកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងវៀតណាមលើកទី១៥ និងសាទរខួបទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតភាគីទាំងពីររយៈពេលជាងមួយម៉ោង លោក ប្រាក់ សុខុន បានលើកឡើងថា គិតត្រឹមខែកុម្ភៈឆ្នាំ ២០១៧ និស្សិតខ្មែរចំនួន ៣៧៦០ពាន់នាក់ កំពុងសិក្សារយៈពេលខ្លី និងវែង ក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ថា លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងភាគីទាំងពីរថែមទៀត៕
ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាមបានឯកភាពផ្តល់អាហារូបករណ៍ចំនួន ១១១៦កន្លែង ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាឲ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅប្រទេសវៀតណាម ឆ្នាំ២០១៧នេះ។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមតម្រូវការសរុបជាង៩ពាន់លានដុល្លារ ថវិកាវិនិយោគចំនួន២៥៣៩លានដុល្លារត្រូវបានអនុម័តរួចហើយសម្រាប់គម្រោងដែលកំពុង អភិវឌ្ឍនៅក្នុងឆ្នាំ២០២២-២០២៥ ដែលក្នុងនោះមាន២២៥៤លានដុល្លារលើថាមពលធ្យូងថ្ម ៥០លានដុល្លារលើជីវម៉ាស ២២៤លានដុល្លារលើថាមពលដើរដោយពន្លឺព្រះអាទិត្យ និង១២លានដុល្លារលើប្រព័ន្ធអាគុយស្តុកថាមពល។   ចាប់ពីឆ្នាំ២០២៦ ទំហំវិនិយោគប្រមាណជា ៦,៥៥០ លានដុល្លារសហរដ្ឋ អាមេរិក នឹងត្រូវបានប្រើប្រាស់សម្រាប់ការវិនិយោគលើគម្រោងវារីអគ្គិសនី (ក្រៅពីគម្រោងលើដងទន្លេមេគង្គ ផ្ទាល់) គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រព័ន្ធអាគុយស្ដុកថាមពល ប្រភពអគ្គិសនីឧស្ម័នធម្មជាតិ និង ប្រភពអគ្គិសនីប្រើជីវម៉ាស់។   តាមក្រសួងរ៉ែ និងថាមពល ផែនការមេនេះ ផ្ដល់ឱ្យកម្ពុជានូវយុទ្ធសាស្ត្រល្អប្រសើរសម្រាប់អន្តរកាលថាមពលឆ្ពោះទៅរកថាមពល អគ្គិសនីស្អាតជាងមុន ហើយរក្សាបាននូវកិច្ចព្រមព្រៀងអភិវឌ្ឍន៍គម្រោងថាមពលដែលរដ្ឋាភិបាលបាន អនុម័តរួច។ ផែនការមេនេះក៏វិធីសាស្ត្រកាត់បន្ថយការបញ្ចេញកាបូន តាមរយៈការដាក់ប្រើប្រាស់ ប្រភពថាមពលកកើតឡើងវិញ ការអនុវត្តការកែលម្អប្រសិទ្ធភាពថាមពល និងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសជិតខាងដើម្បីនាំចូលថាមពល។   ក្នុងផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី សេណារីយ៉ូទី៤ ត្រូវបានជ្រើសរើសជាផែនការអភិវឌ្ឍន៍ប្រភពអគ្គិសនីបន្ថែមពីឆ្នាំ២០២២ ដល់ឆ្នាំ២០៤០ ដោយសារសេណារីយ៉ូនេះ អាចរក្សាបាននូវតុល្យភាពរវាងយុទ្ធសាស្ត្ររបស់វិស័យអគ្គិសនីកម្ពុជា ក្នុងការបំពេញ គោលដៅគោលនៃការបំពេញតម្រូវការអគ្គិសនី ដោយមានថ្លៃសមរម្យ អាចទុកចិត្តបាន។   ក្នុងសេណារីយ៉ូទី៤នេះ នៅឆ្នាំ២០៣០ ដើម្បីបំពេញឱ្យបានគ្រប់គ្រាន់ទាន់កំណើននៃតម្រូវការអគ្គិសនី ល្បាយនៃអានុភាពដំឡើងប្រភពអគ្គិសនីសម្រាប់ការផ្គត់ផ្គង់នឹងមានសមាសភាពពីប្រភពអគ្គិសនីក្នុងស្រុក ដោយ២ ២៦៦ មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដុតធ្យូងថ្ម (៤០.៤ភាគរយ), ១ ៥៥៨ មេហ្កាវ៉ាត់ពីប្រភពវារីអគ្គិសនី (២៧.៧ភាគរយ), ៤៩០មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដើរដោយប្រេងខ្មៅ (៨,៧ភាគរយ), ១ ០០៥ មេហ្កាវ៉ាត់ ពីប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យ (១៧,៩ភាគរយ), ២០០ មេហ្កាវ៉ាត់ពីប្រព័ន្ធអាគុយស្តុកថាមពល (៣,៦ភាគរយ) និង ៩៨ មេហ្កាវ៉ាត់ ពីប្រភពអគ្គិសនីប្រើជីវម៉ាស់ (១,៧ភាគរយ) ព្រមទាំង ៣ ០៩៥ មេហ្គាវ៉ាត់ នាំចូលពីប្រទេសឡាវ, ៧០០ មេហ្គាវ៉ាត់ នាំចូលពីប្រទេសថៃ និងសមមូលនឹង ១ ២១៥ មេហ្កាវ៉ាត់ បានមកពីការសន្សំសំចៃអគ្គិសនីតាមរយៈវិធានការប្រសិទ្ធភាពថាមពល។   នៅឆ្នាំ២០៤០ ល្បាយនៃអានុភាពដំឡើងប្រភពអគ្គិសនីសម្រាប់ការផ្គត់ផ្គង់នឹងកើនឡើង ដោយប្រភពអគ្គិសនីក្នុងស្រុកមាន ២,២៦៦ មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដុតធ្យូងថ្ម (២១, ៤ភាគរយ), ២ ៩៧៣មេហ្កាវ៉ាត់ ពីប្រភពវារីអគ្គិសនី (២៨,១ភាគរយ), ៤៩០ មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដើរដោយប្រេងខ្មៅ (៤,៦ភាគរយ), ៩០០មេហ្កាវ៉ាត់ ពីប្រភពអគ្គិសនីឧស្ម័នធម្មជាតិ (៨,៥ភាគរយ), ៣១៥៥មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យ (២៩,៨ភាគរយ), ៦០០មេហ្កាវ៉ាត់មកពីប្រព័ន្ធអាគុយស្ដុកថាមពល (៥,៧ភាគរយ) និង១៩៨មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីប្រើជីវម៉ាស់ (១,៩ភាគរយ) ព្រមទាំង ៣,០៩៥ មេហ្កាវ៉ាត់ នាំចូលពីប្រទេស ឡាវ, ១០០០ មេហ្កាវ៉ាត់ នាំចូលពីប្រទេសថៃ និងសមមូលនឹង ២,២០៥ មេហ្កាវ៉ាត់ បានមកពីការសន្សំសំច អគ្គិសនីតាមរយៈវិធានការប្រសិទ្ធភាពថាមពល។   ជាមួយគ្នានេះ សេណារីយ៉ូទី៥ ត្រូវបានជ្រើសរើសជាផែនការបម្រុង ដែលនឹងត្រូវយកមកអនុវត្ត ប្រសិនបើមានការពន្យារ ពេលដោយគ្មានការគ្រោងទុកនៃការដាក់ឱ្យដំណើរការនៃគម្រោងប្រភពអគ្គិសនីណាមួយ (ទាំងក្នុងស្រុក និងទាំង ការនាំចូល)៕  > >
កម្ពុជាត្រូវការថវិកាសរុបប្រមាណជា ៩,០៨៩ លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការវិនិយោគបង្កើនអានុភាពប្រភពអគ្គិសនីក្នុងស្រុក។ នេះបើយោងតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០ របស់ក្រសួងរ៉ែ និងថាមពល។
  ទាំងភ្នំពេញក្រោននិងក្រសួងការពារជាតិសុទ្ធតែជឿជាក់ថា ការជួបគ្នារបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តនិងតានតឹង ដ្បិតក្រុមទាំងពីរសប្បូរធនធានយុវជន ដែលបណ្តុះបណ្តាលដោយពួកគេផ្ទាល់។ ក្រសួងការពារជាតិ ដែលក្រុមការពារតំណែងជើងឯក បានបង្ហាញក្តីកង្វល់លើធនធានយុវជនរបស់ភ្នំពេញក្រោន ក្នុងការបង្កគ្រោះថ្នាក់ដល់ក្រុមខ្លួន។      «ខ្ញុំជឿជាក់ថា វានឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តសម្រាប់ទស្សនិកជន ដោយសារភ្នំពេញក្រោនគាត់មានកីឡាករវ័យក្មេងល្អៗច្រើន ហើយទ័ព ក៏មានកីឡាករដែលបណ្តុះបណ្តាលដោយខ្លួនឯងច្រើនផងដែរ។ ប៉ុន្តែយ៉ាងក៏ដោយ វាអាស្រ័យលើការរៀបចំ បើក្លិបណារៀបចំបានល្អ នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួត»។ នេះជាការលើកឡើងរបស់លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ក្រសួងការពារជាតិ ពេលលោកចូលរួមក្នុងពិធីចាប់ឆ្នោតប្រកួតវគ្គ១/៤ពានសម្តេច ហ៊ុន សែន។    ជាមួយគ្នានេះលោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានបង្ហាញក្តីកង្វល់លើភាពក្មេងខ្ចីផ្នែកបទពិសោធរបស់យុវជន និងឆន្ទៈលេងកីឡាករក្រសួងការពារជាតិ ដែលត្រូវការជ័យជម្នះ ដើម្បីការពារតំណែងជើងឯក។ តែយ៉ាងណាអ្នកការក្រុមរូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀបចំក្រុមឲ្យបានល្អក្នុងការតទល់ជាមួយក្រសួងការពារជាតិ។       អតីតកីឡាករភ្នំពេញក្រោនរូបនេះ បាននិយាយដូច្នេះថា៖«ក្រសួងការពារជាតិជាក្រុមជើងឯកឆ្នាំចាស់ ខ្ញុំគិតថា វាជាការប្រកួតដ៏តឹងតែងសម្រាប់ភ្នំពេញក្រោន ដោយសារក្រសួងការពារជាតិមានឆន្ទៈខ្ពស់ក្នុងការលេងពានសម្តេច។ សម្រាប់ភ្នំពេញក្រោនធ្វើម៉េចបើយើងឆាប់ឆ្នោតប៉ះហើយ មានតែខំប្រឹងប្រែងនិងរៀបចំក្រុមឲ្យបានល្អ សម្រាប់ត្រៀមប្រកួតជាមួយក្រសួងការពារជាតិ»។   លោកបានបន្ថែមថា៖«អ្វីដែលជាក្តីកង្វល់ គឺយើងនៅតែខ្វល់កីឡាករយើងមានវ័យក្មេង ហើយគាត់អត់សូវមានបទពិសោធលេងនៅលើទីលាន។ ការលេងជាមួយបាល់យើងឃើញថា គាត់ល្អ តែយើងខ្វល់លើបទពិសោធលេងលើទីលាន។ ព្រោះអីយើងដឹងហើយថា ក្រសួងការពារជាតិគេមានកីឡាករចាស់ទុំច្រើននាំលេង នេះហើយជាឧបសគ្គរបស់យើង»។    ទន្ទឹមនឹងភ្នំពេញក្រោនចាត់ទុកការការពារតំណែងជើងឯកជាចលករជំរុញឲ្យកីឡាករក្រសួងការពារជាតិមានឆន្ទៈខ្ពស់ក្នុងការលេង ផ្ទុយទៅវិញលោក ខូវ ឆាយ អះអាងថា កត្តានេះជាសម្ពាធសម្រាប់ក្រុមខ្លួនទៅវិញទេ។ លោកបានរៀបរាប់ដូច្នេះថា៖«ក្នុងនាមយើងជាក្រុមការពារតំណែងជើងឯក យើងក៏មានសម្ពាធខ្លះដែរ ដោយសារយើងធ្លាប់ធ្វើបានល្អនៅឆ្នាំចាស់ យើងត្រូវតែបន្តធ្វើឲ្យបានល្អបន្ថែមទៀត ដើម្បីទស្សនិកជននិងថ្នាក់ដឹកនាំ ដែលគាត់រំពឹងថានឹងទទួលបានលទ្ធផលល្អ។ ដូច្នេះវាជាសម្ពាធមួយសម្រាប់យើងក្នុងការប៉ះជាមួយភ្នំពេញក្រោន»។    មុនឡើងមកជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រសួងការពារជាតិបានទម្លាក់អាស៊ីអឺរ៉ុបជាមួយលទ្ធផល ៦-៣ នៅវគ្គ១៦ក្រុមចុងក្រោយ ខណៈភ្នំពេញក្រោនទម្លាក់កំពង់ចាម ២៤-០។ បើមើលពីប្រវត្តិក្រុមក្រសួងការពារជាតិធ្លាប់ឈ្នះជើងឯក៣លើក(២០១០, ២០១៦, ២០១៨) និងជើងឯករង១លើកនៅឆ្នាំ២០១៣ រីឯភ្នំពេញក្រោនធ្លាប់ឈ្នះជើងឯកពីរលើកនៅឆ្នាំ២០០៨ និង២០០៩ និងបានជើងឯករង១លើកនៅឆ្នាំ២០១០។    សម្រាប់ការចាប់ឆ្នោតវគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩ ក្រុមវិសាខាប៉ះជាមួយគីរីវង់សុខសែនជ័យ រីឯព្រះខ័នរាជស្វាយរៀងប៉ះអង្គរថាយហ្គឺរ ខណៈបឹងកេតប៉ះសូលទីឡូអង្គរ និងភ្នំពេញក្រោនជួបក្រសួងការពារជាតិ។ ការប្រកួតជើងទី១ប្រព្រឹត្តទៅនៅថ្ងៃ៧-៨ ខែសីហា និងជើងទី២នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែកាលបរិច្ឆេទនេះអាចមានការប្រែប្រួល៕   
ទាំងថ្នាក់ដឹកនាំក្លិបបាល់ទាត់ការពារតំណែងជើងឯកក្រសួងការពារជាតិ(ទ័ព)និងភ្នំពេញក្រោនសុទ្ធតែបង្ហាញក្តីកង្វល់លើទម្រង់លេងរៀងៗខ្លួន ក្រោយចាប់ឆ្នោតប៉ះគ្នានៅវគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ។ វានឹងក្លាយជាជំនួបដ៏តានតឹង ដ្បិតពួកគេមានមហិច្ឆតាចង់លើកពាននៅឆ្នាំនេះ បន្ទាប់ពីភ្នំពេញក្រោនបានខកខានឱកាសគ្រងជើងឯកតាំងពីឆ្នាំ២០១០ ខណៈទ័ពត្រូវការការពារតំណែងជើងឯក។
ក. សូមពិនិត្យមើលទៅលើឧបករណ៏ Wi-Fi របស់អ្នកតើឧបករណ៏របស់អ្នកចាស់ឬក៏ថ្មី ? វិធីលោកអ្នកអាចសាកល្បង ត្រូវបិតហើយ បើក Wi-Fi ។ ខ. សូមព្យាយាមប្រើប្រាស់ នៅជិតឧបករណ៏ Wi-Fiរបស់អ្នក ។ គ. អ្នកអាចពិនិត្យមើលថាកន្លែងរបស់អ្នកមានអ្វីមករំខាន Signal Wi-Fi ដែរឬទេ? ប្រសិនបើអ្នកនៅតែមានបញ្ហាសូមធ្វើការទំនាក់ទំនងមកភ្នាក់ងាររបស់យើងខ្ញុំតាមរយះលេខទូរស័ព្ទ ០៨១ ២៥ ២៥ ១៨ និង ០១៧ ៨៦៦ ៥៥០ / ០១៧ ៨៦៦ ៥៥១ ។ សូមអរគុណ!!! ស្វែងយល់បន្ថែម https://tinyurl.com/yau38sjl (អត្ថបទពាណិជ្ជកម្ម)
សូមលោកអ្នកគួរពិនិត្យមើលវិធីសាមញ្ញខ្លះដូចខាងក្រោម ៖
  Sovathana a obtenu son baccalauréat au lycée Monivong de Battambang en 2013. Elle termine en ce moment-même un master 1 à lUniversité Royale de Droit et des Sciences Économiques de Phnom Penh. Ayant décroché une bourse détude elle continuera son parcours universitaire lan prochain à luniversité Jean Moulin Lyon 3 en France pour étudier le droit foncier avec option immobilier.   Veuillez écouter lentretien préparé par Yann :
Sovathana SIN nous fait part de sa pratique de la cuisine intégrale, cest à dire de la culture des légumes au compostage! Cette étudiante avant-gardiste est en train dinclure le soucis écologique à la gastronomie khmère.
រមណីយដ្ឋាន«អណ្តូងស្នេហ៍» នេះមានទីតាំងស្ថិតនៅក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី គឺមានចំងាយប្រមាណ ២៥គីឡូម៉ែត ពីក្រុងសែនមនោរម្យ និងមានចំងាយប្រមាណ ៥គីឡូម៉ែតពីច្រកដាក់ដាំ ព្រំដែនកម្ពុជា-វៀតណាម ។    សូមអញ្ជើញទស្សនារូបភាពដូចតទៅ៖         
មណ្ឌលគិរី៖ «អណ្តូងស្នេហ៍» ដែលភ្ញៀវទេសចរមួយចំនួននិយមហៅតគ្នាថា «ផ្លូវអក្សរS» ដែលជាទីទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរមកថតរូបយ៉ាងច្រើនកុះករមិនថាថ្ងៃបុណ្យទាន ឬ ថ្ងៃឈប់សម្រាកធម្មតា។ ក្រៅពីបានថតរូបដែលចេញផ្លូវជាអក្សរSលោកអ្នកក៏អាចទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់អស្ចារ្យ និងទស្សនាថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតផងដែរ។
ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពី   ១. ម្ទេសប្លោក   ម្ទេសផ្លោកគ្រប់ពណ៌មានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចទៅទៀត ដោយមានចាប់ពី ៩៥ មីលីក្រាមចំពោះម្ទេសផ្លោកពណ៌បៃតង ដល់ ៣៤១ ក្រាមចំពោះម្ទេសផ្លោកពណ៌លឿង។ វាក៏មានផ្ទុកជាតិកាឡូរីទាបត្រឹម ៤៥ កាឡូរីប៉ុណ្ណោះក្នុងមួយពែងដែលធ្វើអោយវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុត។   ២. ពន្លកស្ពៃក្ដោប   ស្ពៃក្ដោបតូចៗទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលទប់ស្កាត់ជំងឺមហារីក រួមទាំងសារធាតុ phytonutrients និង ៧៤.៨ មីលីក្រាមនៃវីតាមីន C។    ៣. ផ្កាខាត់ណាខៀវ ត្រឹមតែ ១ ពែងនៃផ្កាខាត់ណាខៀវចិញ្ច្រាំមានផ្ទុកវីតាមីន C ដល់ទៅ ៨១ ក្រាម។ វាជាប្រភពនៃវីតាមីន K ដែលសំខាន់សម្រាប់សុខភាពឆ្អឹង និងសរសៃឈាម។   ៤. ផ្កាខាត់ណា   ផ្កាខាត់ណាទំហំតូចមួយក៏មានផ្ទុកជាតិសរសៃទៅ ៥ ក្រាម ប្រូតេអ៊ីន ៥ ក្រាម និងវីតាមីន C ដល់ទៅ ១២៧.៧ មីលីក្រាម។   ៥. ត្របែក   ផ្លែឈើត្រូពិចនេះមានផ្ទុកវីតាមីន C ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយប្រសើរជាងក្រូចទៅទៀត។   ៦. ផ្លែគីវី   ត្រឹម ២ ផ្លែតូចៗនៃផ្លែគីវីមានផ្ទុកវីតាមីន C ប្រមាណដល់ទៅ ១២៨ មីលីក្រាមឯណោះ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា គីវីជួយអោយអ្នកឆាប់គេងលក់និងបង្កើនគុណភាពនៃដំណេកផងដែរតាមរយៈកម្រិតនៃអ័រម៉ូនសេរ៉ូតូនីន។   ៧. ផ្លែល្ហុង   ត្រឹមតែ ១ ពែងនៃផ្លែល្ហុងមានផ្ទុកវីតាមីន C ដល់ទៅ ៨៨.៣ មីលីក្រាម។ ល្ហុងក៏ជាប្រភពដ៏ប្រសើរនៃជាតិសរសៃនិងជាតិទឹកដែលល្អសម្រាប់សុខភាពរាងកាយផងដែរ ពិសេសទប់ស្កាត់អាការៈទល់លាមក។   ៨. បន្លែបៃតង អាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានវីតាមីន C ខ្ពស់ ប៉ុន្តែជាតិអាស៊ីតទាបនោះ គឺបន្លែបៃតង។ ក្រៅពីវីតាមីន C បន្លែបៃតងក៏ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ ជាតិទឹក ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ផ្សេងៗច្រើនទៀតផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
អាហារមានសម្បូរទៅដោយផ្ទុកវីតាមីន C ភាគច្រើនផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះក្រោយទទួលទានរួច។
  ព្រឹត្តិការណ៍សហគមន៍ នៅតែបន្តរីករាលដាលនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យពលរដ្ឋមួយចំនួនជួបបញ្ហាប្រឈម។ ដោយមើលឃើញផលលំបាករបស់ពលរដ្ឋ អង្គការ GIZ របស់អាល្លឺម៉ង់ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានផ្ដល់ពូជត្រី កង្កែប មាន់ រួមទាំងសម្ភារកសិកម្មដល់ពលរដ្ឋក្រីក្រ និងចំណាកស្រុកពីប្រទេសថៃចំនួន ៩០០គ្រួសារ ដើម្បីដោះស្រាយបញ្ហាជីវភាព។   លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗ Thmey Thmey 25 ថា ការផ្ដល់ពូជត្រី កង្កែប និងមាន់ដល់ពលរដ្ឋនេះ ក្នុងគោលបំណងស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពពលរដ្ឋក្នុងបរិបទកូវីដ-១៩។ បើតាមប្រធានមន្ទីរកសិកម្មរូបនេះ គម្រោងរបស់អង្គការ GIZ អាល្លឺម៉ង់ មានរយៈពេល៤ខែ ចាប់ពីខែមិថុនាដល់ខែតុលា ដោយបច្ចុប្បន្នចែកដល់ពលរដ្ឋ ៦០០គ្រួសារហើយ។ ប្រធានមន្ទីរកសិកម្មរូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «បច្ចុប្បន្ន មន្ទីរកសិកម្ម បានចែកដល់ពលរដ្ឋ ៦០០គ្រួសារហើយ។ ដោយក្រុមចិញ្ចឹមកង្កែប ទទួលបានកង្កែប ២៥០ក្បាលក្នុងមួយគ្រួសារ និងក្រុមចិញ្ចឹមត្រីអណ្ដែង ទទួលបានកូនត្រី ៤៥០ក្បាល ក្នុងមួយគ្រួសារ»។ ដោយឡែក សម្រាប់ពូជមាន់វិញ មន្ទីរកសិកម្មមិនទាន់បានចែកជូនដល់ពលរដ្ឋនោះទេ ដោយរង់ចាំមាន់ទាំងនោះ ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់សិន។ លោក ស៊ីសុខឃាង បន្តថា ពូជមាន់ទាំងនេះ នឹងអាចចែកនៅសប្ដាហ៍ទី៣ នៃខែតុលា ដោយក្នុងមួយគ្រួសារទទួលបានមាន់ចំនួន ១២ក្បាល។ ក្នុងរយៈពេលជិត៤ខែនៃគម្រោងនេះ មានពលរដ្ឋមួយចំនួន អាចប្រមូលផលកង្កែប និងត្រីអណ្ដែងរបស់ខ្លួនជាបណ្ដើរៗហើយ។ ប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ថា៖ «មកដល់ពេលនេះ ពលរដ្ឋខ្លះ អាចប្រមូលផលកង្កែប និងត្រី សម្រាប់បរិភោគ និងលក់។ កង្កែប ពួកគាត់ចិញ្ចឹមតែមួយខែបានផល ហើយត្រីអណ្ដែងវិញ ចំណាយពេលតែពីរខែទេ។ នេះជាការចិញ្ចឹមលក្ខណៈគ្រួសារសម្រាប់ជាស្បៀង និងលក់ក្នុងមូលដ្ឋាន»។  ក្រៅពីផ្ដល់ពូជដល់ប្រជាពលរដ្ឋសម្រាប់ចិញ្ចឹម មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ក៏បានផ្ដល់នូវសម្ភារមួយចំនួនរួមមាន តង់ និងចំណី។ លើសពីនេះ ពលរដ្ឋក្រីក្រ និងចំណាកស្រុកទាំងនោះ ក៏ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹម និងថែទាំពីមន្រ្តីជំនាញផងដែរ។ ក្រោយពីគម្រោងនេះបញ្ចប់ លោក សូត្រ ស៊ីសុខឃាង សង្ឃឹមថា ពលរដ្ឋទាំងអស់ អាចបន្តការចិញ្ចឹម ដោយបច្ចុប្បន្នខេត្តឧត្តរមានជ័យ មានទីតាំងលក់ពូជត្រី និងកង្កែប ដែលផ្ដល់ភាពងាយស្រួលដល់កសិករមិនលំបាកលើបញ្ហាខ្វះពូជយកមកចិញ្ចឹម។  សូមបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩នេះ អង្គការ GIZ បានផ្ដល់ការងារដល់ពលរដ្ឋក្រីក្រ និងចំណាកស្រុកពីប្រទេសថៃចំនួន ១៤០នាក់ឱ្យសម្អាតផ្នែកខាងក្រោមនៃសហគមន៍ព្រៃឈើចំនួន ៤ទីតាំង ដើម្បីជាគោលដៅទេសចរណ៍។ នៅតាមសហគមន៍នីមួយៗ ពលរដ្ឋទាំងនោះ ត្រូវចំណាយចំនួន ២០ថ្ងៃសម្រាប់ស្អាត ដោយក្នុង១ថ្ងៃ ម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀល និងផ្តល់ជូនពូជមាន់ ត្រីអណ្តែង និងកង្កែប សម្រាប់ចិញ្ចឹមហូបនិងផ្គត់ផ្គង់ជីវភាពផងដែរ៕     
ពលរដ្ឋក្រីក្រ និងចំណាកស្រុកពីប្រទេសថៃចំនួន ៩០០គ្រួសារ នឹងទទួលបានពូជត្រី កង្កែប មាន់ រួមទាំងសម្ភារកសិកម្មពីគម្រោងរបស់អង្គការ GIZ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ បើតាមលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ពលរដ្ឋ ៣០០គ្រួសារ នឹងទទួលបានពូជកង្កែប, ៣០០គ្រួសារទទួលបានពូជត្រីអណ្ដែង និង៣០០គ្រួសារទៀត ទទួលបានសត្វមាន់ ដើម្បីយកទៅចិញ្ចឹម។
ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD)  សរសេរថា កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១១-១២កញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួពីលោក ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ទីរប្រឆាំងគ្រឿងញៀនខេត្តនិងស្នងការរងនគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម ជាង៣០នាក់នៅទីក្រុងហាណូយ។ កិច្ចប្រជុំលើកទី១៨នេះ បានពិភាក្សាលើបញ្ហាមួយចំនួន ដូចជា សភាពការណ៍គ្រឿងញៀននិងស្ថានភាពបទល្មើសគ្រឿងញៀនក្នុងប្រទេសទាំងបី ពិសេសនៅតាមតំបន់ព្រំដែន។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងជំនាញសំខាន់ៗ ដូចជា ការអនុវត្តច្បាប់ ព្យាបាលស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ ការស៊ើបអង្កេតរួមគ្នា៕
កិច្ចប្រជុំប្រចាំឆ្នាំត្រីភាគីលើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិភាក្សាស្ថានភាពបទល្មើសគ្រឿងញៀនក្នុងប្រទេសទាំង៣ គឺកម្ពុជា វៀតណាម និង ឡាវ។
  អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន វ័យ៣៣ឆ្នាំរូបនេះ បានទៅចូលរួមក្រុម Vitesse កាលពីថ្ងៃទី៦ ខែវិច្ឆិកា។ រយៈពេលមួយខែកន្លះ Honda បង្ហាញខ្លួនឲ្យក្រុមបានចំនួន៤ប្រកួត ដោយមិនមានគ្រាប់ស៊ុត និងបញ្ជូនបាល់ឲ្យដៃគូសម្រេចទីឡើយ។           View this post on Instagram                   Thank you for everything to all people of Vitesse. Unfortunately it was a very short time but I really appreciate it. Look forward to seeing you someday again! @mijnvitesse A post shared by Keisuke Honda (@keisukehonda) on Dec 23, 2019 at 2:00am PST   Honda បានប្រកាសជាវីដេអូតាមរយៈបណ្តាញសង្គម Instagram ផ្ទាល់របស់ខ្លួនពីការចាកចេញថា៖«នៅពេលខ្ញុំមកទីនេះ [Vitesse] បេសកកម្មរបស់ខ្ញុំគឺផ្លាស់ប្តូរស្ថានភាពអាក្រក់របស់ក្រុម ប៉ុន្តែខ្ញុំមិនបានជោគជ័យទេ។ នៅពេលអ្នកចាត់ការទូទៅលោក Leonid Slutsky ចុះចេញពីតំណែង ខ្ញុំមានអារម្មណ៍ថាត្រូវតែទទួលខុសត្រូវចំពោះរឿងនេះដែរ»។ ដោយសារ Vitesse ធ្លាក់ទម្រង់លេងទើបអ្នកចាត់ការ Slutsky លាលែងពីតំណែងអ្នកចាត់ការតែម្តងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។   អតីតខ្សែបម្រើឆ្នើមក្រុម AC Milan, CSKA Moscow, Melbourne Victory បញ្ជាក់បន្ថែមពីជំហរចាកចេញខាងលើថា៖«ទាំងអស់នោះហើយជាមូលហេតុដែលខ្ញុំគិតថាខ្ញុំគួរតែចាកចេញពីទីនេះបន្ទាប់ពីរដូវរងារ។ ខ្ញុំសូមគោរពនិងអរគុណដល់អ្នកទាំងអស់គ្នាដែលជាមិត្តរួមក្រុម និងអ្នកគាំទ្រដែលបានយកចិត្តទុកដាក់ខ្ពស់ដល់រូបខ្ញុំ»។   Vitesse ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ក្នុងតារាងចំណាត់ថ្នាក់នៃលីគ Eredivisie បណ្តោះអាសន្ន ក្រោយរកបាន៣០ពិន្ទុ ពីការប្រកួត១៨លើក ដោយតាមពីក្រោយក្រុមកំពូលតារាង Ajax Amsterdam ចំនួន១៤ពិន្ទុ៕
ខ្សែបម្រើ keisuke Honda និងជាអ្នកចាត់ការក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានសម្រេចចាកចេញពីក្រុម Vitesse Arnhem នៃលីគក្របខណ្ឌកំពូលហូឡង់ហើយ ក្រោយចូលរួមជាមួយក្រុមនេះបានរយៈពេល៦សប្តាហ៍។ មូលហេតុចម្បងនៃការចាកចេញនេះ ដោយសារ Honda មើលឃើញថាខ្លួន មិនអាចរួមចំណែកជួយក្រុមឲ្យប្រសើរជាងនេះឡើយ។
«សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យនានា ក្នុងខេត្តបាត់ដំបង គឺអាចជិះរថយន្តក្រុងបានដោយឥតគិតថ្លៃ »។ នេះជាការបញ្ជាក់របស់់រដ្ឋបាលខេត្តប៉ៃលិន ដោយបន្តរៀបរាប់ក្នុងសេចក្តីជូនដំណឹងថា ចំពោះការធ្វើដំណើរ គឺបែងចែកជាពីរពេល។    នៅថ្ងៃសុក្រ ទី១៧ឧសភា រថយន្តសាធារណៈបានចេញដំណើរជាផ្លូវការ ពីខេត្តប៉ៃលិន ទៅបាត់ដំបង នៅម៉ោង៦ល្ងាច។ ចំណតរថយន្ត នៅសួនច្បារកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន។ ថ្ងៃអាទិត្យ ទី១៩ឧសភា រថយន្តនឹងចេញដំណើរពីបាត់ដំបងទៅប៉ៃលិន នៅម៉ោង៦ល្ងាច ខណៈចំណតរថយន្ត ស្ថិតនៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME)។    បើតាម លោក វិត ចាន់ធឿន មន្ត្រីរដ្ឋបាលខេត្តប៉ៃលិន ការសម្រេចដាក់ដំណើរការជាផ្លូវការនូវឡានក្រុងសាធារណៈសម្រាប់សិស្សនិស្សិត គឺទទួលបានការគាំទ្រច្រើនពីសាធារណជន។ លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី១៧ឧសភាថា៖  «នៅថ្ងៃនេះ មានសិស្សនិស្សិតជាង៣០រូបហើយ បានទាក់ទងមកអាជ្ញាធរខេត្ត ដើម្បីចុះឈ្មោះដំណើរ។ ពួកគេ(សិស្សនិស្សិត) រួមទាំងឱពុកម្ដាយ សប្បាយរីករាយពេលដឹងថា ធ្វើដំណើរទៅវិញទៅមកដោយឥតគិតថ្លៃ ព្រោះខេត្តប៉ៃលិនពុំទាន់មានសាកលវិទ្យាល័យ ហើយត្រូវធ្វើដំណើរឆ្ងាយ រហូតដល់បាត់ដំបងដើម្បីសិក្សា»។    មន្ត្រីរដ្ឋបាលខេត្តរូបនេះ បន្តរៀបរាប់ថា ក្រុមការងារនឹងរៀបចំឡានក្រុង ដល់សិស្សនិស្សិត ឱ្យបានគ្រប់ចំនួន។ សម្រាប់សិស្ស-និស្សិត និងអាណាព្យាបាលអាចទាក់ទងទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩-២៩៥, ០១៦ ៤១៦ ៦៦៨, ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្ដល់ដំណឹងពីវត្តមានក្នុងការធ្វើដំណើរ៕ 
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានដាក់ដំណើរការរថយន្តដឹកសិស្សនិស្សិតដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការលំបាករបស់សិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត រួមទាំងកាត់បន្ថយហានិភ័យ ដែលកើតចេញពីការធ្វើដំណើរឆ្ងាយតាមទោចក្រយាន។ សេវាសាធារណៈនេះ ត្រូវបានដាក់ឱ្យដំណើរការពីថ្ងៃទី១៧ឧសភា តទៅ ដោយមានការគាំទ្រច្រើន ពីមហាជន។
  អត្ថបទទាក់ទង   ឆ្ងល់រឿងចរាចរណ៍ ហៅទូរស័ព្ទទៅ ១១៧   សម្ដេច ស ខេង ៖ អ្នកបើកបរគោរពច្បាប់ត្រឹមត្រូវ សមត្ថកិច្ចនឹងមិនឃាត់សួររកឯកសារទេ   ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ ត្រូវផ្ដល់ជារង្វាន់ដល់ប៉ូលិស៧០ភាគរយ លោក រតនៈ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា លោក ពេញចិត្តនឹងការកែតម្រូវនៃការផាកពិន័យថ្មីចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ដែលធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាអតិប្បរិមា។ ជាពិសេសគឺកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តែម្តង។ បើតាមប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍រូបនេះ  ថ្វីដ្បិតពេញនឹងការផាកពិន័យអន្តការណ៍ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលរដ្ឋាភិបាលកំពុងអនុវត្តសព្វថ្ងៃនេះក៏ពិតមែន ប៉ុន្តែលោកមិនពេញចិត្តនឹងរដ្ឋាភិបាល យកការពិន័យថ្មីនៃច្បាប់ចរាចរណ៍នេះ មកអនុវត្តក្នុងស្ថានភាពដែលពលរដ្ឋកំពុងព្រួយបារម្ភ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ឡើយ។    សូមស្តាប់កិច្ចសម្ភាសរវាង លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ជាមួយ កញ្ញា  អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរសព្ទដូចតទៅ៖   លោកបានបន្តថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩ រដ្ឋាភិបាលគួរតែឱកាសនេះផ្សព្វផ្សាយការផាកពិន័យថ្មីនៃច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋដឹង និងយល់ពីវិធីសាស្ត្រ ថាតើធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពនៅពេលពួកគាត់ធ្វើដំណើរ ត្រូវមានឯកសារនិងសម្ភារអ្វីខ្លះ ក្នុងការត្រៀមខ្លួនជាសម្រេចនៃការពង្រឹងច្បាប់ចរាចរណ៍ ពីសំណាក់អាជ្ញារធរ។     «ខ្ញុំក៏បុគ្គលម្នាក់បានលើកដៃសំណូមពរ(រដ្ឋាភិបាល)សុំពន្យារពេលឱ្យបានធូរស្រាលនឹងជំងឺកូវីដ-១៩ សិនចាប់អនុវត្តក៏មិនយឹតពេលដែរ»។ បើតាមលោក គង់ រតនៈ ការសុំពន្យារពេលការអនុវត្តពិន័យអន្តការណ៍ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ ព្រោះតែប្រជាពលរដ្ឋកំពុងប្រឈមនឹងកូវីដ-១៩ ដោយមានអ្នកខ្លះបាត់បង់ប្រាក់ចំណូល ហើយខ្លះទៀតឈានដល់បាត់បង់ការងារទៅទៀត។ ដូច្នេះប្រសិនបើពលរដ្ឋធ្វើខុសនៃការអនុវត្តច្បាប់ចរាចរណ៍ដោយប្រការណាមួយ ទឹកប្រាក់នៃការពិន័យថ្មីនេះ គឺច្រើនសម្រាប់ពួកគាត់។   លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។ ប្រភពរូប៖ រាជបណ្ឌិតសភាកម្ពុជា។   លោក គង់ រតនៈ បាននិយាយដូច្នេះ៖ «យើងចង់បានប្រទេសយើងមានសុវត្ថិភាព ប៉ុន្តែទន្ទឹមនឹងសុវត្ថិភាពនោះ ប្រសិនបើគាត់(ពលរដ្ឋ)អត់បាយច្រកឆ្នាំង ប្រសិនបើគាត់ប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ថាតើ យកសុវត្ថិភាពហ្នឹងមកបានអី។ កន្លែងហ្នឹងគឺជារឿងដែលសំខាន់»។   លោកបានបន្តថា៖«សម្រាប់ខ្ញុំ ពេលនេះគឺអត់សាកសម[នឹងអនុវត្តការផាកពិន័យថ្មី]ទេ វាគួរតែមានការពន្យារពេល»។   ចាប់តាំងពីថ្ងៃទី១ឧសភា ឆ្នាំ២០២០មក កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក(ថ្មី)ដែលចុះថ្ងៃទី១៧ ខែមីនា ដែលមានការផាកពិន័យជាប្រាក់ច្រើនជាងមុនពី៣ទៅ៥ ដង៕ 
ភ្នំពេញ៖  ក្នុងសា្ថនភាពដែលពលរដ្ឋ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយមានអ្នកខ្លះបាត់បង់ចំណូល, ខ្លះទៀតបាត់បង់ការងារ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩(COVID-19) រដ្ឋាភិបាលមិនគួរអនុវត្តការផាកពិន័យអន្តរការណ៍ (ពិន័យប្រាក់ពីតិចទៅច្រើនលើសពីទ្វេដង) ចំពោះការល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ។ នេះជាការលើកឡើងរបស់លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ដោយបន្តថា ការអនុវត្តនៃការផាកពិន័យថ្មីនេះ អាចរង់ចាំដល់កម្ពុជា និងពិភពលោក ស្ងប់ស្ងាត់ពីកូវីដ-១៩ ល្អប្រសើរសិន ចាំអនុវត្តក៏មិនហួសពេលដែរ។
  ក្មេងស្រីដែលឆ្លងនូវជំងឺផ្តាសាយបក្សីនេះ មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នស្ថានភាពរូបគេ បានធូរស្រាល និងកំពុងទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។    សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រហែលមុន៥ថ្ងៃ ដែលក្មេងស្រីនេះ ចាប់ផ្តើមឈឺនៅផ្ទះរបស់នាង គឺមានមាន់ងាប់ចំនួន៧ក្បាល។    អត្ថបទទាក់ទង   ស្ត្រីម្នាក់ នៅកំពត ឆ្លងជំងឺផ្ដាសាយបក្សី  ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវលើការកើតឡើងជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្ត្រ និងបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ។ ជាពិសេសស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុខាងលើ។   «ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង»។ នេះជាការរំឭករបស់ក្រសួងសុខាភិបាល មុននឹងបន្តអំពាវនាវឱ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ បើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់។   ដើម្បីបង្ការការឆ្លង ក្រសួងសុខាភិបាល បានប្រាប់ពលរដ្ឋឱ្យរក្សាអនាម័យឱ្យខ្ជាប់ខ្ជួន មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕  
ភ្នំពេញ៖  ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ទៀត មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្មេងស្រីរូបនេះ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។
ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ច្រាច់ នី ដែលរស់នៅភូមិខ្នារជើង ឃុំក្រូចគរ ត្រូវធ្វើដំណើរប្រមាណ៣០គីឡូម៉ែត្រ ទៅរៀននៅវិទ្យាល័យក្រឡាញ់ ហើយនៅចុងសប្តាហ៍ សិស្សស្រីដែលឈានដល់ឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រូបនេះ ត្រូវធ្វើដំណើរកាន់តែឆ្ងាយបន្ថែមទៀត ទៅភូមិស្រណាល ឃុំស្រណាល ដើម្បីបង្រៀនភាសាអង់គ្លេសដល់កុមារប្រមាណ២០នាក់។ កញ្ញា ច្រាច់ នី ផ្តល់ទាំងចំណេះ ផ្តល់ទាំងភាពរីករាយដល់កុមារនៅភូមិស្រណាល។ រូបថតពីហ្វ៊េសបុក Association of Children Dream ខ្សត់ទ្រព្យ តែមិនក្រទឹកចិត្ត! ច្រាច់ នី មិនមែនជាកូនអាជីវករ ឬកូនមន្ត្រីរាជការធូរធានៅក្នុងស្រុកក្រឡាញ់នោះឡើយ។ នាងជាកូនច្បងក្នុងគ្រួសារដែលមានកូនបីនាក់ ដោយឪពុកម្តាយ កំពុងតែបម្រើការងារនៅប្រទេសថៃ។ រៀងរាល់ថ្ងៃសៅរ៍ គ្រូបង្រៀនវ័យ១៩ឆ្នាំរូបនេះ សុខចិត្តខាតរៀនគួរមួយថ្ងៃ ដើម្បីទៅបង្រៀនសិស្សពីម៉ោង១ដល់ម៉ោង៣រសៀល។ យុវតី ច្រាច់ នី ពន្យល់ថា៖ «ទោះបីឆ្នាំនេះ ជាឆ្នាំប្រឡង តែខ្ញុំសុខចិត្តមកបង្រៀនពួកគាត់។ ការបង្រៀននេះ ជាក្ដីស្រឡាញ់ ទោះបីមិនបានប្រាក់ចំណូល ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំធ្វើចេញពីចិត្តរបស់ខ្ញុំ ហើយវាមានក្ដីសុខ នៅពេលក្មេងៗមករៀនច្រើន»។ តាមរូបថតសកម្មភាពដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ច្រាច់ នី បង្រៀនភាសាអង់គ្លេសដល់កុមារតូចៗនៅក្រោមសំណាបផ្ទះអ្នកភូមិ ដោយប្រើដីស និងក្តារខៀនធម្មតា។ ច្រាច់ នី បានប្រឡូកការងារស្ម័គ្រចិត្តក្នុងសហគមន៍នេះ ចាប់ពីខែកញ្ញាមក ក្រោយមានគំនិតផ្តួចផ្តើមរបស់យុវជនម្នាក់ដែលរស់នៅភូមិស្រណាលផ្ទាល់។ ច្រាច់ នី បង្រៀនសិស្សក្រោមសំយាបផ្ទះ អ្នកភូមិ ដោយប្រើដី ស និងក្តារខៀនធម្មតា។ រូបថតពីហ្វ៊េសបុក Association of Children Dream សប្បាយចិត្តតែខ្លួនឯងក៏មិនអាចទៅរួចនោះដែរ អ្វីដែលជាកម្លាំងចិត្តបន្ថែមសម្រាប់ ច្រាច់ នី នោះ គឺស្នាមញញឹមរបស់សិស្ស និងការគាំទ្រពីសំណាក់អាណាព្យាបាល ដែលជាហេតុនាំឲ្យកញ្ញា តាំងចិត្តថា បន្តបង្រៀនរហូតដល់ខ្លួនប្រឡងជាប់បាក់ឌុប។ ចង់ក្លាយជាគ្រូអង់គ្លេស? នេះជាសកម្មភាពបច្ចុប្បន្នប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃអនាគត កញ្ញា ច្រាច់ នី មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យ៕  
អ្នកគ្រូ ច្រាច់ នី! តាមពិតទៅ យុវតី វ័យ១៩ឆ្នាំរូបនេះ កំពុងតែរៀនថ្នាក់ទី១២ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅឡើយទេ។ ដោយសារតែទឹកចិត្តចង់ចែករំលែកចំណេះដឹង ជាពិសេសចំពោះកុមារនៅទីជនបទ ទើប ច្រាច់ នី ប្រើប្រាស់ពេលវេលាចុងសប្តាហ៍ ទៅបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃនៅភូមិដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន។
  សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ចេញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា រដ្ឋាភិបាលថៃ បានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ក៏ដូចជានិស្សិតមកពីបណ្ដាប្រទេសនៅតំបន់អាស៊ី ដើម្បីសិក្សាស្រាវជ្រាវ អំពីបញ្ហាបរិស្ថានអន្តរជាតិ និងដូចជាការកសាងមូលដ្ឋានគ្រឹះហើយបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកផងដែរ។   សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យសុំអាហារូបករណ៍ ឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ [email protected] ៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិតកម្ពុជាទៅសិក្សាស្រាវជ្រាវរួមគ្នាជាមួយនិស្សិតក្នុងតំបន់អាស៊ី អំពីបញ្ហាបរិស្ថានអន្តរជាតិ នៅវិទ្យាស្ថាន AIT ក្នុងប្រទេសថៃ។
  កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ អ្នកដំណើរចំនួន២៩៨នាក់និងក្រុមអ្នកធ្វើការលើយន្តហោះទាំងអស់បានស្លាប់ក្នុងឧប្បទ្ទវហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ដែលការធ្លាក់នោះត្រូវបានគេចោទប្រកាន់ថាដោយសារគ្រាប់ម៉ីស៊ីលBuk ដែលត្រូវបានគេបាញ់ក្នុងទឹកដីភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយដែលត្រូវបានគេអះអាងថាជាស្នាដៃរបស់ក្រុមឧទ្ទាមដែលមានការគាំទ្រដោយប្រទេសរុស្សីនោះ។   ជនរងគ្រោះភាគច្រើនប្រមាណ ២ភាគ៣ ជាជនជាតិហូឡង់។ យន្តហោះដឹកអ្នកដំណើរនេះ បានហោះពីទីក្រុង Amsterdam ក្នុងប្រទេសហូឡង់ទៅកាន់ទីក្រុង Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ី។    កាលពីឆ្នាំ២០១៩ ជនជាតិរុស្សីចំនួន៣រូបនិងជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានគេបញេ្ចញឈ្មោះថា ជនសង្ស័យពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះនោះ បន្ទាប់ពីការស៊ើបអង្កេតអស់ជាច្រើនឆ្នាំដោយក្រុមអ្នកស៊ើបអង្កេតអន្តរជាតិដែលដឹកនាំដោយហូឡង់។ ជនទាំង៤រូបនោះកំពុងត្រូវបានគេកាត់ទោសពីបទឃាតកម្ម។   ចំនួននៃសំណងនោះមិនត្រូវគេបញ្ជាក់ឲ្យដឹងទេ ហើយការដាក់ពាក្យស្នើសុំសំណងនោះក៏មិនទាន់ធ្វើនៅឡើយដែរ ដោយក្រុមមេធាវីការពារជនរងគ្រោះសុំយោបល់ទៅតុលាការថា តើគួរប្រើច្បាប់ហូឡង់ឬអ៊ុយក្រែនក្នុងការទាមទារសំណងទាំងនោះ៕   ត្រួតពិនិត្យដោយ www.health.com.kh
គ្រួសារនៃជនរងគ្រោះជិត៣០០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះជើងហោះហើរលេខ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី(កាលពីឆ្នាំ២០១៤) ចង់ទទួលបានសំណងព្រោះវាមានរយៈពេលជាង៦ឆ្នាំហើយ បន្ទាប់ពីយន្តហោះដែលពួកគេជិះនេះ ត្រូវបានគេបាញ់ទម្លាក់ក្នុងដែនអាកាសប្រទេសអ៊ុយក្រែននោះ។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃច័ន្ទរបស់ក្រុមមេធាវីតំណាងក្រុមគ្រួសារ។
  សម្រាប់ក្រុមកីឡាបាល់ទះបុរសគឺបានត្រៀមខ្លួនរួចរាល់តាំងពីឆ្នាំ២០១៩ មុនព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដែលបាល់ទះបុរសកម្ពុជាសម្រេចបានមេដាយ១ពីព្រឹត្តិការណ៍នោះ។ មកទល់ពេលនេះសហព័ន្ធបានបន្តការដឹកនាំ និងយកចិត្តទុកដាក់ពីការហ្វឹកហាត់របស់ក្រុមកីឡាករ ដើម្បីយកឲ្យបានលទ្ធផលល្អនាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។   ជាមួយនឹងការត្រៀមខ្លួន សម្រាប់ការមកដល់នៃព្រឹត្តិការណ៍មិនធ្លាប់មាននៅកម្ពុជានេះដែរ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិងកំពុងស្វះស្វែងរកយុទ្ធសាស្រ្ត ក្នុងការនាំយកជ័យជម្នះជូនកម្ពុជា នាស៊ីហ្គេមលើកទី៣២ ដោយសហព័ន្ធគ្រោង រៀបចំបង្កើតពានរង្វាន់សម្តេចតេជោ ឡើងក្នុងពេលឆាប់ៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធ ក៏បានត្រៀមខ្លួនក្នុងការស្វែងរកនូវគូប្រកួត ដើម្បីស្ទាបស្ទង់សមត្ថភាពសម្រាប់ក្រុមបាល់ទះកម្ពុជាផងដែរ ដោយនឹងមានការចេញទៅប្រកួតនៅក្រៅស្រុក លក្ខណៈមិត្តភាពអន្តរជាតិ។     ក្រុមបាល់ទះកម្ពុជា(ខៀវ) ប្រកួតជម្រុះក្នុងពូលជាមួយ ហ្វីលីពីន(ក្រហម) លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ៖ «យើងគ្រោងនឹងបង្កើត Event ផ្សេងៗ សម្រាប់ធ្វើម៉េចឲ្យការប្រកួតរបស់ក្រុមជម្រើសជាតិរបស់យើង មានលទ្ធភាពប្រកួត។ ជាក់ស្តែង ពានសម្តេចតាជោ ក៏យើងគ្រោងនឹងធ្វើឆាប់ៗនេះដែរ ក្នុងនោះផងដែរ ក៏ខ្ញុំបានគ្រោងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ ជាមួយបណ្តាប្រទេសអាស៊ានរបស់យើង។ ហើយជាតម្រុយ ប្រហែលជាខ្ញុំ ទៅប្រកួតជាមួយសិង្ហបុរី (Singapore) មុន»។    បាល់ទះកម្ពុជា(ខៀវ) លោតបាំង ការគុបពីកីឡាករហ្វីលីពីន(ក្រហម) ក្នុងវគ្គជម្រុះក្នុងពូលB ស៊ីហ្គេមលើកទី៣១ នៅវៀតណាម គួរំឭកដែរថា សម្រាប់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា គឺធ្លាប់បានកំណត់គោលដៅថ្មី ដោយប្រជែងមេដាយគួរជាទីគាប់ចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ គឺមិនក្រោមមេដាយសំរឹទ្ធ។ នេះបើតាមការបញ្ជាក់ពី លោក អាំង សិរីពិសិដ្ឋ ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីខែមិថុនា។   កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម កម្ពុជាបានបំបែកកំណត់ត្រា ៣៩ឆ្នាំ ដោយទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-២ សិត (២៥-២៣, ២២-២៥, ២៥-២២, ១៣-២៥, ១៥-១៣)៕  
សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងបង្កើតពានរង្វាន់ «សម្តេចតេជោ» និងគ្រោងរៀបចំការប្រកួតមិត្តភាពអន្តរជាតិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមកីឡាករមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។
  អ្នកជាសះស្បើយទាំង៥០៥នាក់ នៅថ្ងៃនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ផ្ទះរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃផងដែរ។  សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ចំនួន២៣៦៩៧នាក់ សះស្បើយចំនួន១៥៧០០នាក់ និងបានស្លាប់ចំនួន១៦៤នាក់។
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន៥០៥នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល កោះពេជ្រ បានជាសះស្បើយ។ នេះបើតាមការប្រកាសលើហ្វេសប៊ុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នាល្ងាចថ្ងៃទី២០ ខែឧសភា។
  វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថានតែងវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជាអ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ វិទ្យាស្ថានដែលមានមូលដ្ឋានគ្រឹះនៅម៉ាឡេស៊ី សម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្ដេច ហ៊ុន សែន នេះ ដោយបានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ របស់មេដឹកនាំកម្ពុជា។    «វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលិកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។   វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពូ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។  
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ ប្រព្រឹទ្ធទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី១៩ ធ្នូនេះ។
  លោក ប៊ុន បារាំង បានប្រាប់សារព័ត៌មានថ្មីៗថា សមាគមន៍ផលិតអំបិល បានដាក់សំណើរសុំគោលការណ៍នាំចូលអំបិលពីបរទេសទៅរដ្ឋាភិបាលរួចហើយ  នៅតែរង់ចាំសេចក្តីសម្រេចប៉ុណ្ណោះ។ លោកបានបន្តថា ហេតុផលនៃការពន្យាពេលនេះ ព្រោះសំណើ និងច្បាប់នាំចូលនេះ ទើបបានឆ្លងទៅដល់មន្ត្រីពាក់ព័ន្ធទទួលបន្ទុក។ ដូច្នេះច្បាប់ និងគោលការណ៍នាំចូលទាំងនោះ អាចធ្វើរួចរាល់នាចុងខែតុលា។    ជាការអះអាងសាជាថ្មី  របស់ប្រធានសហគមន៍ផលិតអំបិលកំពត-កែប រូបនេះ បានបញ្ជាក់ថា៖ «អំបិលចំនួន៣ម៉ឺន ដែល នាំចូលពីចិន២ម៉ឺន និងពីថៃ១ម៉ឺនតោន នឹងមកដល់កម្ពុជា នៅក្នុងវិច្ឆិកាខាងមុខ»។   កាលពីឆ្នាំ២០០៨ អំបិលដែលកម្ពុជាបាននាំចូលជាលើកទី១ ពីប្រទេសចិន មានចំនួន៦ម៉ឺនតោន ដើម្បីតម្រូវបំពេញតម្រូវការក្នុងស្រុក។ ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវអំបិលប្រើប្រាស់ប្រមាណ១០ម៉ឺនតោន។នេះបើតាមលោក ប៊ុន បារាំង។   សូមបញ្ជាក់ មូលហេតុដែលសហគមន៍ផលិតអំបិលកំពត-កែប សម្រេចការនាំចូលអំបិលនេះ ដោយសារតែអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលខ្លាំង និងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ក្នុងអំឡុងពេលប្រមូលផលអំបិល៕   
ភ្នំពេញ៖ អំបិលចំនួន៣ម៉ឺនតោន ដែលកម្ពុជា គ្រោងនាំចូលពីបរទេស ក្នុងខែតុលានេះ ត្រូវបានពន្យាពេលនាំចូលនៅខែវិច្ឆិកា ឆ្នាំ២១០៨ វិញ។ បើតាមការអះអាងរបស់លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប មូលហេតុដែលការនាំចូលអំបិលត្រូវពន្យាពេល ដោយសារច្បាប់ និងសំណើរដែលបានដាក់ទៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មិនទាន់ទទួលបាននៅឡើយ។