text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហោះលើទំព័រហ្វេសប៊ុកថា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកស្រី អ៊ុត អន វ័យ៥៨ឆ្នាំ ដែលកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ អ្នកស្រី ជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ «លក់មនុស្សសម្រាប់ឆ្លងដែន»។ អ្នកស្រី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ៕ | តាមការក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ប្រោសព្រះរាជទានលើកលែងទោសឲ្យអ្នកស្រី អ៊ុត អន ដែលជាម្តាយរបស់កំពូលកីឡាករប្រដាល់កម្ពុជា អេ ភូថង។ |
លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ជ័យជម្នះពានរង្វាន់ Cambodian Super Cup 2023 គឺជារឿងល្អ សម្រាប់ក្លិប ចំពោះរដូវកាលថ្មី។ ម្យ៉ាងវិញទៀត គ្រូបង្វឹករូបនេះ ឃើញការប្រកួតដ៏តានតឹងរវាងភ្នំពេញក្រោន និង វិសាខា មានឱកាស៥០ភាគរយរៀងខ្លួន ក្នុងការដណ្តើមយកជើងឯក។ ប៉ុន្ដែ ជ័យជម្នះភ្នំពេញក្រោន ព្រោះតែកីឡាករ ទាំងអស់មានឆន្ទៈ ចង់ប្រកួត និងបង្ហាញសមត្ថភាព ជាពិសេសការសាងស្នារដៃឲ្យក្រុម។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា វិសាខា មានគ្រូបង្វឹក មានគុណភាព និងកីឡាករ មានសមត្ថភាព។ ដូច្នេះ ការប្រកួតលីគ គឺកាន់តែប្រកួតប្រជែង ហើយក្រុមនេះ នឹងអាចប្រជែងយក Top 4 នៃ CPL សម្រាប់រដូវកាលថ្មីក្នុងចំណោម៣ក្រុមផ្សេងទៀត។ «វិសាខា ជាគូប្រកួតដ៏ខ្លាំង។ នេះ ជាការបង្ហាញការប្រកួតដ៏ល្អ ចំពោះពួកគេ ហើយការប្រកួត គឺពិតជាពិបាកណាស់ ក្នុងការយកជ័យជម្នះ សម្រាប់យើង។ វិសាខាមានគ្រូបង្វឹកល្អ កីឡាករមានគុណភាពច្រើន។ នេះ ជាការប្រកួតប្រជែងខ្លាំង ប៉ុន្ដែល្អមែនទែន។ ក្រុមទាំងពីរ មាន៥០ភាគរយម្នាក់ ក្នុងការយកជ័យជម្នះ។ ខ្ញុំ ជឿថា វិសាខា នឹងក្លាយជាក្រុមដណ្ដើមយកក្រុមកំពូលតារាង ក្នុងការប្រកួត Cambodian Premier League។»។ លោក Oleg Starynskyi បានប្រាប់ដូច្នេះ។ ការប្រកួតនៅតង់ទី១ បានបញ្ចប់ត្រឹមលទ្ធផល ០-០។ លុះចូលដល់តង់ទី២ នាទី៧០ វិសាខា នាំមុខ ១-០ ដោយកីឡាករ Takumu Nishihara ខ្សែបម្រើប្រយុទ្ធក្លិបវិសាខា បានស៊ុតបញ្ចូលទី។ ប៉ុន្ដែ ភ្នំពេញក្រោន បានតាមស្មើ ក្នុងលទ្ធផល ១-១ នៅនាទី៨៤ ដោយ Yudai Ogawa ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន រ៉ាប់រងបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារវិសាខា បានប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។ ការប្រកួត ត្រូវបានឈានទៅដល់ការថែមម៉ោង ១៥នាទី ២ដង។ ១៥នាទី នៃម៉ោងថែម ដំបូង ក្រុមទាំង ២នៅតែ មិនអាចទម្លាយសំណាញ់ទីគ្នាបាន លុះចូលដល់១៥ នាទីបន្ទាប់ នៅនាទី១១០ ស៊ិន សុវណ្ណមករា ខ្សែបម្រើការពារវិសាខា បានតែតចូលទីខ្លួន ដោយអចេតនា បន្ទាប់ពី កីឡាករ ឡុង ភារ៉ាត់ ខ្សែប្រយុទ្ធភ្នំពេញក្រោន បានទាត់បាល់ហ្វីឃីគ ចូលក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យភ្នំពេញក្រោន នាំមុខក្នុងលទ្ធផល ២-១។ បញ្ចប់ការប្រកួតជាមួយ និងការថែម ១៥នាទី ២ដង ភ្នំពេញក្រោន ឈ្នះ វិសាខា ក្នុងលទ្ធផល ២-១ នៃការប្រកួត Cambodian Super Cup 2023។ គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ធ្លាប់ឈ្នះវិសាខា ម្ដងរួចមកហើយ ក្នុងការដណ្ដើមពានរង្វាន់នេះ នាឆ្នាំ២០២២ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់។ ដោយឡែក ម្ចាស់ជើងឯកពានរង្វាន់នេះ នៅតែរក្សាដំណែង បានល្អ ដោយយកឈ្នះ លើក្រុមវិសាខា ក្នុងលទ្ធផល ដូចកាលពីឆ្នាំ២០២២ ដែរ។ ការប្រកួតនេះ មានអ្នកចូលរួមទស្សនានៅទីលានផ្ទាល់ ចំនួន ១៣០១៦នាក់ ដែលជាចំនួនច្រើនមិនធ្លាប់មាន៕ | លោក Oleg Starynskyi គ្រូបង្វឹកក្លិបភ្នំពេញក្រោន បានសរសើរ ក្លិបវិសាខា ថាជាក្រុមមានគុណភាព ទាំងគ្រូ និងកីឡាករ។ បើទោះជាទទួលបានពានរង្វាន់ Cambodian Super Cup 2023 ដោយយកឈ្នះ លើវិសាខា ២-១ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអូឡាំពិក គ្រូបង្វឹកភ្នំពេញក្រោន យល់ថា វិសាខា នឹងក្លាយជាគូប្រជែងដ៏ខ្លាំង ក្នុងលីគកំពូលកម្ពុជា ជាពិសេស ការប្រជែងយកក្រុមកំពូលតារាងទាំង៤ (Top 4)ក្របខណ្ឌ Cambodian Premier League (CPL)។ |
គណៈកម្មការសុខភាពជាតិចិន (NHC) នៅថ្ងៃទី១ ខែសីហា បានបញ្ជាក់ថា ចំនួនប្រជាជនចិន នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៥ ដោយសារការកើនឡើងយ៉ាងរហ័សនៃកម្លាំងពលកម្មដែលមានវ័យចំណាស់ និងកំណើនប្រជាជនទាបបំផុតក្នុងទសវត្សរ៍កន្លងមកនេះ។ តាមការបញ្ជាក់របស់គណៈកម្មការសុខភាពជាតិ (NHC) ចិន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក កំពុងជួបប្រទះវិបត្តិប្រជាសាស្ត្រ ដោយអត្រានៃការមានកូនសរុប បានធ្លាក់ចុះក្រោម ១.៣ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ទន្ទឹមនេះ ចិនត្រូវបានគេរំពឹងថា នឹងឈានចូលដំណាក់កាលធ្ងន់ធ្ងរនៃការមានប្រជាជនវ័យចាស់ជរានៅក្នុងឆ្នាំប្រមាណ ២០៣៥ ដោយចំនួនប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ មានជាង ៣០ ភាគរយនៃប្រជាជនសរុប។ «អត្រាកំណើនប្រជាជនសរុប បានធ្លាក់ចុះយ៉ាងខ្លាំង ហើយវានឹងឈានចូលកំណើនអវិជ្ជមានក្នុងផែនការប្រាំឆ្នាំលើកទី១៤»។ គណៈកម្មការសុខភាពជាតិចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១ សីហា។ ផែនការប្រាំឆ្នាំលើកទី១៤ របស់ចិន ចាប់ផ្តើមពីឆ្នាំ២០២១ ដល់២០២៥។ ការធ្លាក់ចុះនេះ អាចមកពីការចំណាយលើការរស់នៅកាន់តែខ្ពស់ និងការផ្លាស់ប្តូរវប្បធម៌នៃការរស់នៅរបស់ប្រជាជន បានធ្វើអោយអត្រាកំណើតបានធ្លាក់ចុះដល់កម្រិតទាបបំផុត បើទោះបីជារដ្ឋាភិបាល បានបញ្ចប់គោលនយោបាយកូនតែមួយនៅឆ្នាំ ២០១៦ និងអនុញ្ញាតអោយប្រជាជនមានកូនបីនាក់ក៏ដោយ។ ទាក់ទងនឹងបញ្ហាខាងលើ គណៈកម្មការសុខភាពជាតិ បានអំពាវនាវឱ្យមានការកែលម្អលើការគាំទ្រចិញ្ចឹមកូន និងគោលនយោបាយស្តីពីលំនៅដ្ឋាន ការអប់រំ និងពន្ធដារ ដើម្បីជួយកាត់បន្ថយបន្ទុកគ្រួសាររបស់ប្រជាជន។ ទន្ទឹមនេះ អាជ្ញាធរនៅក្នុងតំបន់មួយចំនួនរបស់ចិននាពេលថ្មីៗ ក៏បានដាក់ចេញនូវគោលនយោបាយគាំទ្រសម្រាប់គ្រួសារដែលមានកូនបីនាក់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតទាបផង។ តួយ៉ាងទីក្រុង ហាំងចូវ ណានឆាង និងឆាងសា បានប្រកាសថា គ្រួសារដែលមានកូនបីនាក់ នឹងអាចខ្ចី ២០ ភាគរយលើសពីការកំណត់អតិបរមា នៅពេលដាក់ពាក្យសុំកម្ចីមូលនិធិផ្តល់លំនៅដ្ឋានជាលើកដំបូង។ នេះបើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ គួររំឭកថា គោលនយោបាយកូនមួយ ត្រូវបានដាក់ចេញដោយមេដឹកនាំចិន លោកតេង ស៊ាវពីង នៅក្នុងឆ្នាំ១៩៨០ ដើម្បីទប់ស្កាត់កំណើនប្រជាជនចិន រួមទាំងលើកតម្កើងការអភិវឌ្ឍចិន។ ប៉ុន្តែគោលនយោបាយនេះ ត្រូវបានលើកលែងសម្រាប់គ្រួសារនៅជនបទ និងជនជាតិភាគតិច៕ | ដោយ ហ៊ួយ ស៊ីវលី |
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ដុក ឌេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ ដូចតទៅ ក្រៅពីមានការរៀបចំបែបខ្មែរ និងគិតគូរពីសុខភាព បរិស្ថាន ភោជនីយដ្ឋានដែលបើកដំណើរការអស់ ១៤ឆ្នាំមកហើយនេះ ក៏រៀបចំបរិស្ថាននៅភោជនីយដ្ឋាន ឲ្យស្រស់បំព្រងផងដែរ ដោយការដាំដើមឈើចម្រុះ និងហ៊ុមព័ទ្ធដោយសំណាញ់ចិញ្ចឹមសត្វមេអំបៅ គួរឱ្យទាក់ទាញ៕ | សៀមរាប៖ ស្លឹកឈូក កំពុងជំនួសតួនាទីរបស់ប្រអប់ស្នោ និងថង់ប្លាស្ទិកវិញម្តង ក្នុងការវេចខ្ចប់អាហារ នៅក្នុងភោជនីយដ្ឋាន សួនមេអំបៅ នៅក្នុងខេត្តសៀមរាប។ សកម្មភាពនេះ បានទទួលការគាំទ្រពីក្រុមអ្នកស្រឡាញ់បរិស្ថាន។ លោក ដុក ឌេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយខែភោជនីយដ្ឋានរបស់លោក ទទួលការកម្ម៉ង់ការវេចខ្ចប់អាហារដោយប្រើស្លឹកឈូកពីអតិថិជន ប្រមាណ១ពាន់កញ្ចប់។ លោក ដុក ឌេត បញ្ជាក់ទៀតថា នេះជាគោលការណ៍ដែលភោជនីយដ្ឋានលោកប្រកាន់យក ដើម្បីរួមចំណែកថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ម្ចាស់ភោជនីយដ្ឋាននេះ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មដទៃទៀត គិតគូរអនុវត្តន៍ដូចនេះដែរ។ |
ច្បាប់នេះ នឹងហាមឃាត់រាល់បុគ្គល ឬស្ថាប័នទាំងអស់ពីការគំរាមកំហែង ឬបៀតបៀនដល់សុវត្ថិភាពផ្ទាល់ខ្លួន ឬសេចក្តីថ្លៃថ្នូររបស់បុគ្គលិកវេជ្ជសាស្ត្ររួមមាន គ្រូពេទ្យ និងអ្នកមើលថែអ្នកជំងឺជាដើម។ នេះបើការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន ។ ច្បាប់នេះ នឹងចូលជាធរមាន នាថ្ងៃ ០១ មិថុនា ឆ្នាំ២០២០ តទៅ។ ក្រោមច្បាប់នេះ បុគ្គលដែលល្មើសបម្រាម នឹងត្រូវទទួលទោសរដ្ឋបាល ដូចជា ការឃុំខ្លួន ឬពិន័យជាប្រាក់។ ទន្ទឹមនេះ វាក៏នឹងដាក់ទោសមនុស្សដែលរកឃើញថា ទទួលយក ប្រើប្រាស់ ឬទម្លាយព័ត៌មានសុខភាពឯកជនរបស់អ្នកជំងឺដោយខុសច្បាប់ផងដែរ។ ការដាក់ចេញច្បាប់នេះ ធ្វើឡើងក្រោយពី គ្រូពេទ្យជនជាតិចិនភេទស្រីម្នាក់ ឈ្មោះថា Yang Wen ដែលបម្រើការនៅមន្ទីរពេទ្យ Beijing Civil Aviation General ក្នុងទីក្រុងប៉េកាំង ត្រូវបានចាក់សម្លាប់ដោយបុរសម្នាក់ កាលពីថ្ងៃ ២៤ ខែធ្នូ ឆ្នាំ២០១៩ នៅពេលរូបនាងប្រចាំការនៅវេនសង្គ្រោះបន្ទាន់។ សារព័ត៌មានចិនជាច្រើន ចុះផ្សាយថា បុរសជាជនដៃដល់ម្នាក់នោះ អាចជាសាច់ញាតិរបស់អ្នកជំងឺម្នាក់ដែលទទួលការព្យាបាលនៅវេនសង្គ្រោះបន្ទាន់ដែលនាង Yang Wen បានបម្រើការ។ មែនទែនទៅ នេះពុំមែនជាករណីហិង្សា ឬស្លាប់ទីមួយ ដែលបានកើតឡើងក្នុងមន្ទីរពេទ្យចិនឡើយ។ យោងតាមសារព័ត៌មានចិន CGTN វាមានឧបទ្ទវហេតុស្រដៀងគ្នានេះ យ៉ាងតិច ១២ ករណី ដែលពាក់ព័ន្ធនឹងអំពើហិង្សា ហើយបុគ្គលិកផ្នែកវេជ្ជសាស្ត្រ ២ នាក់ ត្រូវបានគេសម្លាប់ក្នុងឆ្នាំ ២០១៨ ។ បើតាមការស្ទង់មតិមួយ កាលពីថ្មីៗនេះ ដោយវេបសាយអនឡាញមួយឈ្មោះថា Dingxiang Yuan គ្រូពេទ្យប្រមាណ ៨០ភាគរយ មានបទពិសោធទទួលរងអំពើហិង្សានៅកន្លែងធ្វើការពួកគេ។ អត្ថបទដដែលនេះ ចោទជាសំណួរថា៖« គ្រូពេទ្យមានទំនួសខុសត្រូវការពារសង្គមពីជំងឺព្យាបាទ។ តើនរណាការពារគ្រូពេទ្យ?»។ សូមបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០១៩ ស្ត្រីជាវេជ្ជបណ្ឌិតម្នាក់ ត្រូវបានចាក់សម្លាប់ដោយអ្នកជំងឺមហារីកម្នាក់ នៅមន្ទីរពេទ្យមួយ ក្នុងខេត្ត Lanzhou ប្រទេសចិន។ ហើយកាលពីខែ សីហា ឆ្នាំ២០១៨ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុង Tianjin ត្រូវបានចាក់សម្លាប់ ដោយបុរសបីនាក់ ។ ប៉ុន្មានខែកន្លងទៅនេះ វេជ្ជបណ្ឌិតចិនម្នាក់ទៀត ក្នុងខេត្ត Anhui ត្រូវបានចាក់សម្លាប់ក្រោយពីឈ្លោះប្រកែកជាមួយស្វាមីអ្នកជំងឺម្នាក់។ បច្ចុប្បន្ន មន្ទីរពេទ្យខ្លះក្នុងប្រទេសចិន បានចាប់ផ្តើមបង្ហាត់បង្រៀនបុគ្គលិកវេជ្ជសាស្ត្រពីវិធីសាស្ត្រការពារខ្លួន៕ | ប្រទេស ចិន បានដាក់ចេញច្បាប់ថ្មីមួយជាមួយគោលដៅបង្ការអំពើហិង្សាប្រឆាំងបុគ្គលិកផ្នែកវេជ្ជសាស្ត្រ។ ការប្រកាសនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីគ្រូពេទ្យស្រីម្នាក់ ត្រូវបានចាក់សម្លាប់ នៅមន្ទីរពេទ្យមួយនៅទីក្រុង ប៉េកាំង។ |
កាលពីថ្ងៃទី១០ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំលេងនៅក្រុម Tottenham Hotspur ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េលោក Paulo Bento ប្រកាសថាជាពីការវះកាត់របួសលើផ្ទៃមុខ ហើយវត្តមានរបស់គេគឺពិតជាសំខាន់ខ្លាំងសម្រាប់កូរ៉េខាងត្បូងក្នុងការប្រកួត World Cup 2022។ បច្ចុប្បន្នកូរ៉េខាងត្បូងបានក្លាយជាក្រុមដ៏ខ្លាំងមួយនៃតំបន់អាស៊ី ដោយភាគច្រើនក្រុមខ្លាកំណាចអាស៊ីមួយនេះតែងតែប្រកួតមិត្តភាពនានាទើ់ក្រុមនៅទ្វីបអាម៉េរិកឡាទីន នឹងតែងទទួលបានជ័យជម្នះជាគាប់ប្រសើរនារយៈពេលចុងក្រោយ។ World Cup នៅកាតានឹងក្លាយជាបង្ហាញខ្លួនលើកទី១០ សម្រាប់ពួកគេនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក។ កាលពីឆ្នាំ ២០១៨ ទោះបីមិនអាចឆ្លងផុតវគ្គចែកពូលក្តីប៉ុន្តែ កូរ៉េខាងត្បូងបានសាងប្រវត្តិសាស្ត្រថ្មីមួយដោយបានបង្អាក់ដំណើររបស់ក្រុមអាល្លឺម៉ង់ដែលជាក្រុមការពារតំណែងជើងឯកចាស់មិនឱ្យឆ្លងទៅវគ្គ ១៦ក្រុមបាន។ កូរ៉េាងត្បូងស្ថិតនៅក្នុងពូល H ដែលរួមមានក្រុមខ្លាំងដូចជាព័រទុយហ្គាល់ ហ្គាណា និង អ៊ុយរូហ្កាយ។ អ្នកចាំទី៖ Kim Seung-Gyu, Jo Hyeon-Woo, Song Bum-Keun ខ្សែការពារ៖ Kim Min-Jae, Kim Young-Gwon, Kwon Kyung-Won, Cho Yu-Min, Kim Moon-Hwan, Yoon Jong-Gyu, Kim Tae-Hwan, Kim Jin-Su, Hong Chul ខ្សែបម្រើ៖ Jung Woo-Young, Son Jun-Ho, Paik Seung-Ho, Hwang In-Beom, Lee Jae-Sung, Kwon Chang-Hoon, Jeong Woo-Yeong, Lee Kang-In, Son Heung-Min, Hwang Hee-Chan, Na Sang-Ho, Song Min-Kyu ខ្សែប្រយុទ្ធ៖ Hwang Ui-Jo, Cho Gue-Sung៕ | ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងថ្ងៃទី១២ ខែវិច្ឆិកា បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបសម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។ ការប្រកាសសមាជិករបស់ក្រុមខ្លាំងមកទ្វីបអាស៊ីមួយនេះ ធ្វើឡើងក្រោយខ្សែប្រយុទ្ធដ៏សំខាន់ដែលជាប្រធានក្រុម Son Heung-Min ជាពីរបួសពេញលេញ។ |
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង កាលពីថ្ងៃទី២៧ ខែសីហា បានស្នើសុំសេចក្តីសម្រេចពីសម្ដេច ហ៊ុន សែន ក្នុងការបង្កើតគណៈកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយសម្ដេច ស ខេង ដោយផ្ទាល់ ។ ក្នុងករណីសម្ដេច ហ៊ុន សែន ឯកភាពជាគោលការណ៍លើគម្រោងបង្កើតខេត្តថ្មីនេះ ក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ជាបន្តបន្ទាប់ពីសម្ដេច ហ៊ុន សែន។ ក្រសួងមហាផ្ទៃ បានកំណត់គោលដៅសិក្សាលើភូមិសាស្ត្រខេត្តកណ្ដាល ខេត្តមណ្ឌលគីរី និងរតនគីរី។ បើតាមក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគីរី គឺត្រូវពិនិត្យលើកត្តាភូមិសាស្ត្រ និងប្រជាពលរដ្ឋរបស់ស្រុកកោះញែក និងទីតាំងក្នុងស្រុកលំផាត់ នៃខេត្តរតនគីរី។ ចំណែកខេត្តថ្មីមួយទៀត នឹងត្រូវបំបែកចេញពីខេត្តកណ្ដាល។ លិខិតសម្ដេច ស ខេង ដែលស្នើទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«នៅចំពោះមុខនេះ ផ្អែកតាមការពិនិត្យជាទូទៅលើស្ថានភាពភូមិសាស្ត្រ និងស្ថានភាពប្រជារាស្ត្រ ខ្ញុំយល់ឃើញថា គួរឲ្យមានការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួន២ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានរាជធានី-ខេត្ត ចំនួន២៥ ។ ដូច្នេះបើមានការបង្កើតខេត្តថ្មីពីរទៀតមែននោះ កម្ពុជានឹងមានរាជធានី-ខេត្ត២៧ ៕ | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ស្នើទៅប្រមុខរដ្ឋាភិបាល សុំបង្កើតខេត្តថ្មីចំនួន២ទៀត ដែលបំបែកចេញពីខេត្តកណ្ដាល ខេត្តមណ្ឌលគីរី និងរតនគីរី។ |
នាការប្រកួតសប្តាហ៍ទី២២ នៅរាត្រីថ្ងៃទី១២ ខែមករា ខ្សែប្រើ Riyad Mahrez បានស៊ុតបាល់នាំមុខឲ្យក្រុមមេឃខៀវចំនួន២គ្រាប់មុននៅនាទី១៨ និង២៤។ ៤នាទីក្រោយមក Aguero បានបន្ថែមគ្រាប់ទី៣ មុនពេល Gabriel Jesus ស៊ុតគ្រាប់ទី៤ ដើម្បីជួយ Man City នាំមុខAston Villa ៤-០ នៅវគ្គទី១។ ចូលដល់វគ្គទី២ Aguero ធ្វើបានពីរគ្រាប់បន្ថែមទៀតដែលជាគ្រាប់ទី៣របស់គេ។ Anwar El Ghazi ជួយ Aston បាន១គ្រាប់វិញនៅចុងម៉ោង ដោយចប់ការប្រកួត Man City ឈ្នះ ៦-១។ នេះជាការស៊ុតបាន៣គ្រាប់ម្នាក់ឯងក្នុង១ប្រកួតជាលើកទី១២ របស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីសម្រាប់ក្រុម Man City ចាប់តាំងពីរូបគេផ្លាស់មកពី Atlético Madrid នៅឆ្នាំ២០១១។ Aguero ក៏បានបំបែកកំណត់ត្រាធ្វើបាន hat-trick ច្រើនជាងគេបំផុតរបស់ Shearer ដែលធ្វើបាន១១លើក ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសផងដែរ។ Aguero ដែលសព្វថ្ងៃមានវ័យ៣១ឆ្នាំ បានកើនគ្រាប់ស៊ុតរបស់ខ្លួនចំនួន១៧៧គ្រាប់ ដោយនាំមុខ Thierry Henry (១៧៥គ្រាប់) និងស្មើ Frank Lampard ដែលធ្វើបាន ១៧៧ ដូចគ្នានៅ Premier League។ យ៉ាងណាក៏ដោយ ១៧៧គ្រាប់របស់នៅឈរចំណាត់ថ្នាក់ទី៤ស្ទួន ក្នុងនាមអ្នកស៊ុតចូលទីច្រើនជាងគេបំផុតនៅអង់គ្លេសប៉ុណ្ណោះ។ Shearer វីរបុរសរបស់ Newcastle United នៅតែរក្សាចំណាត់ថ្នាក់ទី១ ដែលធ្វើបាន២៦០គ្រាប់ តាមពីក្រោយដោយ Wayne Rooney (២០៨គ្រាប់) ខណៈ Andy Cole នៅលេខរៀងទី៣ ដែលរកបាន១៨៧គ្រាប់។ Man City បានឡើងទៅចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគកំពូលអង់គ្លេសវិញ ដោយមាន៤៧ពិន្ទុ រីឯ Leicester City ធ្លាក់ទៅលេខ៣វិញ ដោយមាន៤៥ពិន្ទុ ក្រោយចាញ់ Southampton ២-១។ Liverpool នៅតែរក្សាភាពមិនចាញ់សោះ បន្ទាប់ពីឈ្នះ Tottenham Hotspur ១-០ និងមានពិន្ទុនាំមុខដាច់ដល់ទៅចំនួន១៤ពិន្ទុ ហើយសល់១ប្រកួតក្នុងដៃថែមទៀត។ Chelsea និង Manhester United កំពុងប្រជែគ្នាសម្រាប់តំណែង Top 4។ តោខៀវកើនដល់៣៩ពិន្ទុ ក្រោយឈ្នះ Burnley ៣-០ ឈរលេខ៤ក្នុងតារាងបណ្តោះអាសន្ន ខណៈបិសាចក្រហមដែលឈ្នះ Norwich City ៤-០ នៅលេខ៥ មាន៣៤ពិន្ទុ។ ក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោលចំនួន៣ មាន Aston Villa, Bournemoth និង Norwich៕ | Sergio Aguero បានបំបែកកំណត់ត្រាអ្នកធ្វើបាន hat-trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) ច្រើនជាងគេរបស់ Alan Shearer ក្នុងក្របខណ្ឌ Premier League ក្រោយស៊ុតចូល៣គ្រាប់ម្នាក់ឯងក្នុងជំនួបដែល Manchester City យកឈ្នះ Aston Villa ក្នុងលទ្ធល ៦-១។ |
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃទី៨ កក្កដានេះ បានរៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធខួបអបអរសាទរ៣ឆ្នាំ នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌនេះ ត្រូវបានសម្រេចចុះបញ្ជីនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងទីក្រុង KRAKOW នៅក្នុងប្រទេសប៉ូឡូញ ដោយមានការគាំទ្រពីសមាជិក២១ ក្នុងចំណោមសមាជិក១៩៣ប្រទេសនៃគណៈកម្មាធិការអចិន្ត្រៃយ៍នេះ ។ ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា។ បច្ចុប្បន្ន តំបន់ប្រាសាទនេះ ក្លាយជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ៣៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក មានចំនួន២៩១ប្រាសាទ ដែលបែងចែងជាបីក្រុមសំខាន់ គឺក្រុមប្រាសាទកណ្ដាល , ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទខាងជើង៕ | ភ្នំពេញ៖ ថ្ងៃនេះ គឺជាខួប៣ឆ្នាំ នៃការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អង្គការយូរណេស្កូ បានអនុម័តចុះបញ្ជីប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧។ |
Wildlife rangers and volunteers used pontoons to float the killer pygmy whales -- part of a group of 12 found beached in the country's far north on Sunday -- and take them about 400 metres (437 yards) offshore. "We are hopeful that the six whales that have been refloated will remain at sea," the Department of Conservation (DOC) department said in a statement, adding that another two whales were euthanised after continually restranding. Two of the pod were already dead, and two more died after being found by rescuers on the North Island's west coast, with the remaining eight transported by truck to the east coast on Monday, where sea conditions were calmer. The survival of even part of the pod was a rare success for DOC as it struggled to deal with four separate strandings in quick succession, including a sperm whale and a pygmy sperm whale in separate incidents on the North Island coast. By far the largest was when up to 145 pilot whales were found late Saturday washed up on Stewart Island, 30 kilometres (19 miles) off the southern coast of the South Island. Half the animals were already dead and the rest were put down because there was no chance of rescuing them from the remote location US travel blogger Liz Carlson was among a group of hikers on Stewart Island that found the whales and she described her frustration at being unable to help the huge sea creatures. "When we realised the horror of what we were seeing, we dropped everything and ran straight into the water," she posted on social media. "Desperately we grabbed their tails and pushed and yelled, before we got hammered by them thrashing around. "It was useless -- they were so big and heavy and the realisation we could do nothing to save them was the worst feeling I've ever experienced." The reason whales and dolphins strand is not fully understood but factors can include sickness, navigational error, geographical features, the presence of predators, and extreme weather. ns/grk/rma © Agence France-Presse | Wellington, New Zealand| Six beached whales were successfully refloated off New Zealand Tuesday, rescuers said, after a spate of mass strandings in recent days that resulted in the deaths of dozens of marine mammals. |
អ្នកជំងឺកូវីដ-១៩ទាំង៤នាក់ខាងលើនោះមាន ស្ត្រីវ័យ២៩ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ, បុរសវ័យ៤៧ឆ្នាំ មានស្រុកកំណើតនោខេត្តកែប, បុរសវ័យ៣៧ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងបុរសវ័យ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅទី២៤កក្កដា បានបញ្ជាក់ថា អ្នក៤នាក់នេះ បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នេះ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០២០ ចំនឹងថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់។ គិតត្រឹមថ្ងៃទី២៤កក្កដា កម្ពុជាមានជំងឺកូវីដ-១៩ សរុប២០២នាក់ ដោយក្នុងនោះមាន ១៤២នាក់ បានជាសះស្បើយ។ រីឯ អ្នកជំងឺកូវីដ-១៩ ៦០នាក់ទៀតនោះ មាន៥៨នាក់ កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា និង២នាក់ទៀត កំពុងសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា។ | ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញ៤ករណីទៀត ដែលមានប្រុស៣នាក់ និងស្រី១នាក់។ ពួកគាត់ជាសមាជិកក្រុមមួកខៀវនៃអង្គការសហប្រជាជាតិដែលទើបវិល ត្រឡប់មកពីម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា។ នេះជាលទ្ធផលតេស្តលើកទី២ ខណៈការធ្វើតេស្តលើកទី១ក្នុងចំណោម៨០នាក់ សុទ្ធតែអវិជ្ជមាន។ ករណីថ្មីទាំងនេះ នាំឲ្យកម្ពុជាមានអ្នកឆ្លងសរុបឡើងដល់២០២នាក់ ក្នុងនោះ១៤២នាក់បានជាសះស្បើយ។ |
គណៈកម្មការនេះ មានភារកិច្ច ពិនិត្យ រៀបចំ ចងក្រងឯកសារគតិយុត្ត និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រី រាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធាពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្រខ័ណ្ឌ ក្នុងគោលបំណងធានាការអនុវត្តឱ្យបានត្រឹមត្រូវ និងការពារទិន្នន័យឯកជនភាពរបស់បុគ្គល។ នៅក្នុងគណៈកម្មការអន្តរក្រសួងនេះ ក៏មានអនុគណៈកម្មការចំនួន២ទៀត គឺអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស។ អនុគណៈកម្មការច្បាប់ គឺមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិក១១រូប។ អនុគណៈកម្មការច្បាប់នេះ មានភារិកច្ច សិក្សា ស្រាវជ្រាវ រៀបចំក្របខ័ណ្ឌច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដើម្បីកំណត់លក្ខខ័ណ្ឌក្នុងការទទួលបាននីតិសម្បទាឡើងវិញ ចំពោះអតីតមន្រ្តីរាជការស៊ីវិល នគរបាល និងកងយោធពលខេមរភូមិន្ទ ដែលបានបណ្ដេញចេញ។ អនុគណៈកម្មការបច្ចេកទេសវិញ មានលោក ប៉ោ ភក្ដី រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិកចំនួន១១នាក់។ អនុគណៈកម្មការបច្ចេកទេស នឹងរៀបចំបង្កើតប្រព័ន្ធមួយ ជាស្ដង់ដា និងកំណត់គោលការណ៍លើការងារផ្ទៀងផ្ទាត់ទិន្នន័យ ការពារប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និង កងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ រួមទាំងប្រព័ន្ធទប់ស្កាត់ ការលួចចូលបំផ្លាញទិន្នន័យ ឬការធ្វើឱ្យបែកធ្លាយនូវទិន្នន័យឯកជនភាពរបស់បុគ្គល។ ជាមួយគ្នាដែរ អនុគណៈកម្មការនេះ នឹងធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការកសាង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ ទិន្នន័យអតីត មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ទៅប្រធានគណៈកម្មការអន្តរក្រសួងផងដែរ៕ | ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ។ លោក ម៉ៅ ច័ន្ទ តារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិកចំនួន ១៩រូប ក្នុងគណៈកម្មការអន្តរក្រសួង។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី១១មេសា។ |
បានជជែកគ្នាលើប្រធានបទជាច្រើន នៅក្នុងទីក្រុងតូក្យូ។ ក្នុងកិច្ចប្រជុំនេះទីម័រខាងកើត បានចូលរួមក្នុងឋានៈជាប្រទេសសង្កេតការណ៍។ តាមរយៈសេចក្តីថ្លែងការណ៍រួម អាស៊ាន និងជប៉ុន បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាលើការការពារសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើឧស្សាហកម្មរថយន្តនិងវិស័យផ្សេងទៀត។ តើកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-ជប៉ុនរយៈពេល៥០ឆ្នាំ ជាកិច្ចប្រជុំជជែកនិងទប់ស្កាត់ពីការពង្រីកឥទ្ធិពលចិននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង? កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនរយៈពេល៥០ឆ្នាំ ជាកិច្ចប្រជុំដ៏សំខាន់មួយនៃទំនាក់ទំនងភាគីទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៧៣មក។ ក្នុងវេទិកាដ៏សំខាន់នេះ ជប៉ុន និងអាស៊ានបានឆ្លៀតពិភាក្សាពីបញ្ហាសន្តិសុខលើដែនសមុទ្រដែលកន្លងមកទាំងបណ្តាប្រទេសអាស៊ានមួយចំនួន និងរដ្ឋាភិបាលក្រុងតូក្យូ បានបង្ហាញពីក្តីបារម្ភលើការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត។ ចិនជាប្រទេសមួយ ដែលបានទាមទារសមុទ្រចិនខាងត្បូងតាមរយៈបន្ទាត់រាងអណ្តាតគោឬបន្ទាត់ក្រហម ៩ឆ្នូត ក្នុងទំហំជិត ៩០ភាគរយ។ បញ្ហានេះ វាបានប៉ះពាល់ដល់ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងវៀតណាម។ មែនទែនទៅ ជម្លោះដែលមានមកជាច្រើនទសវត្សរ៍នេះគឺមានភាពស្មុគស្មាញ ព្រោះវាមានដែនទឹកមួយចំនួនត្រួតស៊ីគ្នា ដែលតម្រូវឱ្យមានកិច្ចចរចារវាងរដ្ឋជម្លោះលក្ខណៈទ្វេភាគីឬត្រីភាគីទៅទៀត បើសិនបើចង់អភិវឌ្ឍ ឬរុករកធនធានធម្មជាតិក្នុងតំបន់នោះ។ មិនតែប៉ុណ្ណោះ ចិន មានជម្លោះដែនទឹកជាមួយជប៉ុននៅក្នុងសមុទ្រចិនខាងកើត ជុំវិញប្រជុំកោះ Senkaku ដែលជាញយៗជប៉ុនតែដាក់ការតវ៉ាលើនាវាចិនចូលទៅតំបន់ក្បែរនោះ។ នៅក្នុងខែកញ្ញាកន្លងមក រដ្ឋាភិបាលក្រុងតូក្យូក៏បានតវ៉ាជាមួយក្រុងប៉េកាំងផងដែរ ពាក់ព័ន្ធនឹងផែនទីថ្មី ដែលបានបញ្ចូល ប្រជុំកោះ Senkaku ជារបស់ខ្លួន។ ជាការពិត ជម្លោះប្រជុំកោះមួយនេះវាជាជម្លោះជាច្រើនទសវត្សរ៍មកហើយ និងបន្តទៅមុខជាច្រើនទសវត្សរ៍ថែមទៀត។ មេដឹកនាំអាស៊ាន និងជប៉ុន ថតរូបជុំគ្នា នៅក្នុងកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) នៅថ្ងៃទី១៨ ខែធ្នូ។ រូបភាព Facebook-Samdech Thipadei Hun Manet, Prime Minister of Cambodia ទាក់ទិននឹងបញ្ហានេះតាមរយៈសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី១៧ ខែធ្នូ មេដឹកនាំអាស៊ាន និងជប៉ុនបានអំពាវនាវរកការពង្រឹងភាពជាដៃគូផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពនៅលើដែនសមុទ្រ។ ជុំវិញសេចក្តីថ្លែងការណ៍រួមនោះ អាស៊ាន និងជប៉ុនមិនបានប្រើឈ្មោះចិនចំៗឡើយ ប៉ុន្តែវាចង់ទំនងសំដៅដល់ចិន ដែលមួយរយៈចុងក្រោយបានអុងអាត់នៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងខ្លាំង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះនាវាល្បាតចិន បានបាញ់ទឹកដាក់នាវាហ្វីលីពីនថែមទៀត។ សេចក្តីថ្លែងការណ៍រួមនោះ បានទទូចឱ្យលើកតម្កើងគោលនយោបាយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងយុត្តិធម៌និងប្រកាន់យកគោលការណ៍ សាមគ្គីភាព និងមជ្ឈភាពអាស៊ាន។ បន្ថែមពីនេះមេដឹកនាំប្រទេសទាំង ១០ បានជំរុញឱ្យមានការគោរពអធិបតេយ្យ បូរណភាពដែនដីការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នា ប្រកបដោយសន្តិភាព និងបោះបង់ចោលនូវការគំរាមកំហែងនិងការប្រើប្រាស់អាវុធ។ ជប៉ុនក៏បានផ្តល់ជំនួយសន្តិសុខនិងដែនសមុទ្រទៅប្រទេសមួយផងដែរ នៅមុននិងស្របកិច្ចប្រជុំរម្លឹកខួប៥០ឆ្នាំរវាងជប៉ុន-អាស៊ាននេះ ខណៈពេលយោធាចិនកំពុងគំរាមកំហែងនៅក្នុងតំបន់។ មែនទែនទៅ មិនត្រឹមតែប្រធានបទចិនទេដែលសំខាន់ ជប៉ុននិងអាស៊ាន បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្សេងទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើច្រវាក់ផលិតកម្ម ថាមពលស្អាតនិងសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ជប៉ុនបានផ្តល់ជំនួយទៅប្រទេសមួយចំនួន ស្របពេលចិនកំពុងអុងអាត់ក្នុងតំបន់។តើប្រទេសទាំងនោះមានប្រទេសណាខ្លះ? ពិតណាស់ ស្របពេលចិនកំពុងពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់ជប៉ុនបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដោយភាគច្រើនប្រទេសទាំងនោះ មានជម្លោះជាមួយចិននៅក្នុងសមុទ្រខាងត្បូង។ នាខែវិច្ឆិកាកន្លងទៅ ជប៉ុនបានប្រកាសផ្តល់រ៉ាដាស៊ើបការណ៍ដែនសមុទ្រទៅដល់កងទ័ពជើងទឹកហ្វីលីពីនរួមទាំងបានពិភាក្សាពីកិច្ចព្រមព្រៀងការពារដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបញ្ជូនកងទ័ពទៅវិញទៅមកថែមទៀត ដើម្បីចូលរួមសមយុទ្ធរួម។ ការប្រកាសបែបនេះ ធ្វើឡើងស្របពេលចិន និងហ្វីលីពីន កំពុងតឹងសរសៃកដាក់គ្នា ដោយសារចិនមិនចង់ឱ្យហ្វីលីពីនបញ្ជូនសម្ភារផ្គត់ផ្គង់ទៅក្នុងនាវាចាស់មួយគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូងនោះឯង។ មិនតែប៉ុណ្ណោះនាវាល្បាតចិនថែមទាំងបាញ់ទឹកដាក់នាវាហ្វីលីពីន។ កន្លងមក មេដឹកនាំអាស៊ានក៏បានបង្ហាញពីក្តីបារម្ភនិងទទូចឱ្យបញ្ឈប់សកម្មភាពមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូងដែលបង្កឱ្យប៉ះពាល់ដល់ជីវិតមនុស្សផងដែរ នៅក្នុងកិច្ចប្រជុំកន្លងមក។ កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនរយៈពេល ៥០ឆ្នាំ ប្រារព្ធឡើងនៅក្រុងតូក្យូ នៅថ្ងៃទី១៧ ខែធ្នូ។ រូបភាព ASEAN ទន្ទឹមនេះ ជប៉ុនបានដំឡើងកម្រិតទំនាក់ទំនងជាមួយវៀតណាមទៅកម្រិតខ្ពស់បំផុត ពោលគឺភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឋានៈនេះ គឺស្មើជាមួយចិន ដែលបានអភិវឌ្ឍកាលពី១៥ឆ្នាំមុន និងអាម៉េរិកកាលពីខែកញ្ញាឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះអាចបើកលទ្ធភាពឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកសន្តិសុខនិងការពារ។ វៀតណាម និងចិន ក៏មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងដែរ។ បន្ថែមពីនេះ នៅថ្ងៃទី១៦ ខែធ្នូជប៉ុនបានចុះហត្ថលេខាលើការផ្តល់ជំនួយពីក្រុងតូក្យូដល់ក្រុងគូឡាឡាំពួក្នុងទំហំទឹកប្រាក់ប្រមាណ២,៨លានដុល្លារដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ម៉ាឡេស៊ី។ ក្រោមជំនួយនេះជប៉ុននឹងផ្តល់ទូកសម្រាប់ជួយសង្រ្គោះ និងសម្ភារផ្សេងទៀតដើម្បីកែលម្អសមត្ថភាពការពារដែនសមុទ្ររបស់ម៉ាឡេស៊ី។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ក្នុងថ្ងៃដដែលនោះ លោកគីស៊ីដា ហ្វូមីអូនាយករដ្ឋមន្រ្តីជប៉ុន បាន´ឯកភាពផ្តល់កម្ចីដល់ឥណ្ឌូណេស៊ី រហូតដល់ទំហំ ៦៣,៣លានដុល្លារឯណោះ សម្រាប់គម្រោងពង្រឹងសមត្ថភាពលើដែនសមុទ្រដោយក្នុងនោះរួមមានទូកល្បាតដែនសមុទ្រខ្នាតធំ។ ឥណ្ឌូណេស៊ីមិនមែនជាភាគីជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែកន្លងមក ឥណ្ឌូណេស៊ីបានចោទទូកចិនថា បានចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ បន្ថែមពីនេះ ឥណ្ឌូណេស៊ី បានពង្រាយយន្តហោះចម្បាំងថែមទៀតដើម្បីការពារដែនទឹក។ ចេតនាបែបនេះ វាបានបង្ហាញថា ជប៉ុនមានការប្រុងប្រយ័ត្នចំពោះសកម្មភាពចិននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ ក្នុងកិច្ចប្រជុំនេះ សមាជិកអាស៊ានតែ៩ប៉ុណ្ណោះបានទៅចូលរួម។ ហេតុអ្វីបានជាមិនមានវត្តមានមីយ៉ាន់ម៉ា? ពិតណាស់ មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ ដោយសារតែរដ្ឋប្រហារយោធា ចាប់តាំងពីឆ្នាំ២០២១ មក។ទាក់ទិននឹងបញ្ហានេះហើយ កៅអីមេដឹកនាំមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីមួយចំនួនតែងត្រូវទុកនៅទំនេរ។ ហើយនៅក្នុងឆ្នាំនេះ ឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ានមិនបានអញ្ជើញរដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំថែមទៀត។ ប៉ុន្តែបើទោះបីជាអវត្តមានរបស់មីយ៉ាន់ម៉ាក៏ដោយប៉ុន្តែទីម័រខាងកើតដែលត្រូវបានអាស៊ានឯកភាពជាគោលការណ៍ឱ្យចូលជាសមាជិកអាស៊ាននៅពេលកន្លងមកបានចូលរួមកិច្ចប្រជុំមួយនេះ ជាប្រទេសសង្កេតការណ៍។ សម្រាប់កៅអីមីយ៉ាន់ម៉ា ទំនងអវត្តមានយូរដោយសារស្ថានការណ៍មីយ៉ាន់ម៉ា ក្នុងពេលបច្ចុប្បន្ន វាមិនមែនការវិវដ្តសំខាន់ឬឈានទៅដល់ការឯកភាពផ្នែកនយោបាយសម្រាប់រៀបចំការបោះឆ្នោតឡើយ។ លើសពីនេះក្នុងពេលបច្ចុប្បន្ន ស្ថានការណ៍មីយ៉ាន់ម៉ា មានភាពផុយស្រួយយ៉ាងខ្លាំងបើទោះចិនអះអាងថា ក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា និងយោធាបានអនុវត្តបទឈប់បាញ់បណ្តោះអាសន្ន និងឯកភាពសម្រាប់កិច្ចចរចាក៏ដោយ។ ក្រៅពីបញ្ហាដែនសមុទ្រ តើជប៉ុននិងអាស៊ាន បានឯកភាពលើប្រធានបទអ្វីទៀត? ក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុនមេដឹកនាំប្រទេសទាំងអស់ បានប្តេជ្ញាធ្វើការរួមគ្នាលើការបង្កើតឧស្សាហកម្មរថយន្តបៃតងនិងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ ជប៉ុន ជាប្រទេសមួយមានក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើន ដូចជា ក្រុមហ៊ុន Toyota, ក្រុមហ៊ុន Honda, ក្រុមហ៊ុន Nissan, ក្រុមហ៊ុន Suzuki, ក្រុមហ៊ុន Mazda និងក្រុមហ៊ុន Mitsubishi។ ភាគច្រើនរថយន្តរបស់ក្រុមហ៊ុនទាំងនេះគឹពេញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែតម្លៃ និងគុណភាពហើយផលិតផលរបស់ក្រុមហ៊ុនទាំងនោះ ក៏ត្រូវបានប្រើប្រាស់នៅកម្ពុជាផង។ ក្នុងវិស័យនេះ ជប៉ុន និងអាស៊ានបានដាក់ចេញគំនិតផ្តួចផ្តើមសម្រាប់វិស័យឧស្សាហកម្មរថយន្តនៅជំនាន់បន្ទាប់ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូន រួមទាំងកសាងច្រវាក់ផលិតកម្មលើវិស័យរថយន្ត។ កន្លងមក ឥណ្ឌូណេស៊ី និងថៃជាដើម តែងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តអគ្គិសនីដូចជា Tesla ដើម្បីស្វែងរកការវិនិយោគក្រុមហ៊ុនប្រភេទនេះនៅប្រទេសខ្លួន។ ម្យ៉ាងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ានធ្វើឡើងស្របពេលរថយន្តអគ្គិសនីចិន កំពុងចាប់ផ្តើមវាយលុយលើទីផ្សារជាច្រើនភាគច្រើននៅអឺរ៉ុប និងអាម៉េរិក។ ជារួម នៅក្នុងកិច្ចប្រជុំរម្លឹកខួបនេះ អាស៊ាននិងជប៉ុន បានផ្តោតលើការអភិវឌ្ឍទំនាក់ទំនងទៅកម្រិតមួយកាន់តែជិតស្និទ្ធបន្ថែមទៀតដែលមានទាំងលើបញ្ហាសន្តិសុខលើដែនសមុទ្រ ឧស្សាហកម្មរថយន្ត ការកាត់បន្ថយឧស្ម័នកាបូននិងវិស័យផ្សេងទៀត៕ | កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនរយៈពេល៥០ឆ្នាំ ប្រារព្ធឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូដោយមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ៩ និងមេដឹកនាំជប៉ុន |
លោក ចូ បៃឌិន តាំងតែពីកាន់តំណែងជាប្រធានាធិបតីអាមេរិកមក បានសន្ទនាតាមទូរសព្ទជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើនរួមទាំងសម្ព័ន្ធមិត្ត និងគូប្រជែងរុស្ស៊ីផងដែរ។ ប៉ុន្តែប្រធានាធិបតិអាមេរិករូបនេះ ពុំទាន់មានសន្ទនាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនភីង នៅឡើយទេ។ ចំណែកលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន និយាយនៅថ្ងៃទី២ កុម្ភៈថា រឿងនេះពុំទាន់អាចកំណត់ពេលវេលាបានឡើយ។ អត្ថបទទាក់ទង ប្រមុខការទូតអាមេរិកថ្មី៖ ភាពជាសត្រូវ ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការជាទំនាក់ទំនងអាមេរិក-ចិន ចំណែក លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយថា នៅថ្ងៃទី២ កុម្ភៈថា រដ្ឋមន្ត្រីការបរទេស អាន់តូនី ប្ល៊ីខិន ចាត់ទុកការពិភាក្សាជាមួយសម្ពន្ធមិត្តជារឿងអាទិភាពសម្រាប់រដ្ឋបាលថ្មី។ «ដំណាក់កាលដំបូង យើងចង់ត្រូវរ៉ូវជាមួយសម្ពន្ធមិត្ត បន្ទាប់មកត្រូវរ៉ូវជាមួយដៃគូ មុននឹងរំពឹងថាអាចប្រាស្រ័យទាក់ទងជាមួយចិន»។ នេះជាការលើកឡើងរបស់លោក Prince ក្នុងសន្និសីទសារព័ត៌មាន ដោយបន្ថែមថា សម្ពន្ធភាព និងភាពជាដៃគូររបស់អាមេរិក ជាកម្លាំងក្នុងការដោះស្រាយបញ្ហា ដែលក្នុងនោះក៏មានទំនាក់ទំនងជាមួយចិនផងដែរ។ នេះបើយោងតាមសារព័ត៌មានReuters។ សូមរំឭកបន្តិចថា លោកប្រធានាធិបតី ស៊ី ក៏បានសាទរលោក បៃឌិន ក្រោយការជាប់ឆ្នោតប្រធានាធិបតី បើទោះបីលោក បៃឌិន ប្រើពាក្យមិនសមរម្យទៅលើលោក ស៊ី អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្តី។ គ្រានោះលោក បៃឌិន សន្យាដឹកនាំសម្ព័ន្ធមិត្តដាក់សម្ពាធ ធ្វើឱ្យចិននៅឯកោ និងពិន័យចិន។ ក្រោយពេលកាន់តំណែង រដ្ឋបាលលោកបៃឌិនពុំទាន់បង្ហាញពីយុទ្ធសាស្ត្ររបស់ខ្លួនទល់នឹងចិនឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ប៉ុន្តែអំឡុងពេលសួរដេញដោលដោយសមាជិកព្រឹទ្ធសភាអាមេរិកក្នុងនាមជាបេក្ខជនរដ្ឋមន្ត្រីការបរទេស លោក ប្ល៊ីខិន ទទួលស្គាល់ថាគោលនយោបាយរបស់លោក ត្រាំ ក្នុងការទប់ជាមួយចិន ជារឿងត្រូវ ប៉ុន្តែប្រើវិធីសាស្ត្រខុស ដោយសារកម្រោលពេក និងមិនបានសម្របសម្រួលជាមួយសម្ពន្ធមិត្ត។ ទោះជាគូប្រជែងយុទ្ធសាស្ត្រក្ដី ទំនាក់ទំនងជាមួយប៉េកាំង ជាទំនាក់ទំនងសំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោន។ ស្របពេលខ្វែងគំនិតលើបញ្ហារាប់សិបជំពូកនោះ មន្ត្រីរដ្ឋបាលលោក បៃឌិន ក៏ទទួលស្គាល់ថា ទំនាក់ទំនងជាមួយចិន ជាទំនាក់ទំនងពហុទិស ដោយត្រូវដោះស្រាយលើបញ្ហាអាកាសធាតុ សេដ្ឋកិច្ច និងសន្តិសុខជាដើម។ លើរឿងទំនាក់ទំនងទ្វេភាគីនេះ នៅថ្ងៃទី២ ខែកុម្ភៈ លោក Yang Jiechi នាយកគណៈកម្មការកិច្ចការបរទេសមជ្ឈិម បក្សកុម្មុយនិស្តចិន និយាយក្នុងវេទិការរៀបចំដោយគណៈកម្មការទំនាក់ទំនងអាមេរិក-ចិនថា អាមេរិកគួរតែបញ្ឈប់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងចិន និងគោរពការសម្រេចចិត្តរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង ទីបេ និងស៊ីនជាំង៕ | រដ្ឋបាលលោក ចូ បៃឌិន ហាក់មិនទាន់ប្រញាប់ប្រញាល់ក្នុងការបោះដៃទាក់ទងចិនឡើយអំឡុងពេលជាងពីរសប្ដាហ៍ក្រោយការឡើងកាន់តំណែងរបស់លោក បៃឌិន។ មន្តី្រអាមេរិកលើកឡើងថា រដ្ឋបាលថ្មី កំពុងពិភាក្សាជាមួយដៃគូ និងសម្ពន្ធមិត្តនានាដើម្បីស្វែងរកវិធីសាស្ត្ររួមជាមុនសិន។ |
សៀមរាប៖ តាំងពីផ្លូវចូលប៉ែកខាងត្បូង ព្រមទាំងក្រុមប្រាសាទជាច្រើនក្នុងតំបន់អង្គរធំ សម្រាប់អ្នកដែលមកទស្សនាកម្សាន្ត លំហែ សិក្សាស្វែងយល់ និងប្រតិបត្តិនូវជំនឿសាសនាផ្សេងៗ អង្គរធំអាចចាត់ទុកជាទីតាំងអាទិភាពមួយផងដែរ។ ក្រៅពីប្រាសាទបាយ័ន បាភួន ដែលជាបុរាណស្ថានធំៗនិងពោរពេញដោយចម្លាក់ព្រមទាំងមានទិដ្ឋភាពដ៏ទាក់ទាញ ក៏មានប្រាសាទជាច្រើនទៀតដូចជាបាលិលេយ្យ ក្រុមប្រាសាទព្រះពិធូរ ប្រាសាទឃ្លាំង និងប្រាសាទតុបជាដើម ដែលជាកន្លែងសម្រាប់ទេសចរដែលត្រូវការភាពស្ងប់ស្ងាត់។ តាមដងផ្លូវឆ្ពោះទៅផ្ចិតនៃអតីតក្រុងនេះ មានដើមឈើធំៗដុះអមលម្អយ៉ាងត្រកាល។ បច្ចុប្បន្ន លើផ្ទៃដី៩គីឡូម៉ែត្រការ៉េ។ ទោះមើលយើងឃើញតែព្រៃដែលដុះយ៉ាងក្រាស់ឃ្មឹកក៏ដោយក្ដី តែបើយើងស្រមៃដល់អតីតកាល ពិតជាអាចភ្ញោចអារម្មណ៍ឲ្យនឹកដល់ភាពរុងរឿងនិងសកម្មភាពមនុស្សកំពុងរស់នៅយ៉ាងកុះករ។ ចំណែកអ្នកដែលចូលចិត្តកីឡា ការហាត់ប្រាណដោយដើរ និងជិះកង់ អាចប្រព្រឹត្តទៅនៅតាមកំពែងជុំវិញបាន។ ដោយសារមានការជួសជុលបានយ៉ាងល្អ ខ្លោងទ្វារខាងត្បូងក៏ជាទីតាំងសំខាន់ជាងគេ ក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ សម្រាប់ទេសចរដែលចូលចិត្តផ្ដិតយកភាពនៃចម្លាក់ដែលលម្អតាមផ្លូវចូល។ពេលបានមកដល់ផ្លូវចូល ខាងត្បូងនៃកំពែងក្រុងអង្គរធំ គេឃើញមានចម្លាក់ធំៗហាក់ដូចជាកំពុងឈរអមជារបងកិត្តិយស និងមានខ្លោងទ្វារដែលលម្អដោយចម្លាក់បែរមុខទៅរកទិសទាំងបួន។ ចម្លាក់ដែលអមតាមផ្លូវចូលនេះ ពាក្យហៅយ៉ាងសាមញ្ញរបស់ទេសចរមួយចំនួនថា «យក្សទាញព្រ័ត្រ» ដែលជារូបចម្លាក់ទាក់ទងនឹងទេវកថា «កូរសមុទ្រទឹកដោះ»។ ចម្លាក់នៅខាងស្ដាំដៃ ជារូបពពួកអសុរៈ និងខាងឆ្វេងដៃ ជាពពួកទេព។ រូបចម្លាក់ទាំងនេះស្ថិតក្នុងស្ថានភាពកំពុងឈរជ្រែងទប់កាន់នាគធ្វើជាខ្សែពេលកំពុងកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រិត។ ឯកសាររបស់អ្នកស្រាវជ្រាវដែលបោះពុម្ពផ្សាយកន្លងមក បានឲ្យដឹងថា ចម្លាក់មុខបួនដែលលម្អខ្លោងទ្វារចូលនេះ ជារូបព្រះពោធិសត្វអវលោកិតេស្វរៈនៃលទ្ធិពុទ្ធសាសនាមហាយាន។ បើឆ្លៀតពេលបន្តិចដើម្បីបន្តដំណើរដោយថ្មើរជើងឡើងគយគន់ទេសភាពពីលើកំពែង គឺអាចប្រទះនូវទេសភាពនៃលម្ហទឹកនៅក្នុងកសិណដែលអមដោយដើមឈើច្រូងច្រាង។ កំពែងប្រវែង៣គីឡូម៉ែត្របួនជ្រុងនេះ ជាកំពែងដែលសង់អំពីថ្មបាយក្រៀម កម្ពស់ប្រមាណ៧.៥ម៉ែត្រ និងមានដីទប់ពីផ្នែកខាងក្នុងជាជើងទេរយ៉ាងរឹងមាំ។ កំពែងថ្មដ៏ធំនេះ នៅតែបន្តព័ទ្ធអតីតទីក្រុងបុរាណនេះតាំងពីចុងសតវត្សរ៍ទី១២រហូតបច្ចុប្បន្ន។ ជាទូទៅ ទេសចរតែងហៅអតីតក្រុងបុរាណនេះថា «ក្រុងអង្គរធំ» ។ នៅតាមអនុទិសនៃកំពែងនេះក៏មានប្រាសាទតូចៗដែលគេហៅថាប្រាសាទជ្រុង។ ឯកសាររបស់អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាជាច្រើនបានឲ្យដឹងដែរថា ប្រាសាទបាយ័នជាប្រាសាទរាជដ៏ស្កឹមស្កៃក្នុងចំណោមប្រាសាទជាច្រើនដែលកសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ រវាងឆ្នាំ១១៨១ដល់១២២០នៃគ្រិស្តសករាជ។ ប្រាង្គនីមួយៗនៃប្រាសាទបាយ័នលម្អដោយចម្លាក់លោកេស្វរបែរគ្រប់ទិសទាំងបួន។ ចំណែកតាមថែវខាងក្រៅ និងខាងក្នុង មានចម្លាក់ក្រឡោតទាបដែលរៀបរាប់អំពីសង្គ្រាមនិងជីវភាពប្រចាំថ្ងៃនៃសង្គមសម័យនោះ ព្រមទាំងទេវកថាផ្សេងៗផងដែរ។ ចេញផុតពីប្រាសាទបាយ័នឆ្ពោះទៅទិសពាយព្យបន្តិច ក៏មានវត្តមានប្រាសាទបាភួនដែលជាសំណង់សាសនាមួយនាសតវត្សរ៍ទី១១។ យោងតាមឯកសារ ប្រាសាទនេះកសាងនៅក្នុងរាជរបស់ព្រះបាទ ឧទយទិត្យវម៌្មទេវ(ទី២)។ ស្ថាបត្យកម្មសំណង់នេះក៏មានលក្ខណៈពិសេស ដោយសារមានស្ពានដែលប្រើប្រាស់ជាផ្លូវចូលមកកាន់ប្រាសាទ។ ទេសចរជាច្រើនតែងមានចម្ងល់ថា តើសំណង់នេះ ដើមឡើយ សង់កណ្ដាលលំហទឹក ឬយ៉ាងណា? ។ បើប្រៀបធៀបជាមួយកម្រិតជណ្ដើរ និងថ្មដែលតម្រៀបដើម្បីលម្អស្រះទឹកខាងមុខប្រាសាទ គឺមិនមែនជាតំបន់ដែលលិចទឹកឡើយ។ នៅប្រាសាទនេះ ចម្លាក់ដែលរៀបរាប់អំពីទេវកថានានា សុទ្ធសឹងតែឆ្លាក់នៅក្នុងស៊ុមរាងបួនជ្រុងស្មើ ឬបួនជ្រុងទ្រវែងទៅតាមខ្សែរឿង។ ចំណែករូបព្រះពុទ្ធចូលនិព្វាននៅផ្នែកខាងលិច ត្រូវបានកសាងបន្ថែមនាសតវត្សរ៍ទី១៦។ ចាប់ពីឆ្នាំ១៩៤៣ ប្រាសាទនេះត្រូវបានចាប់ផ្ដើមជួសជុលជាបន្តបន្ទាប់។ ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១១ ជាកាលបរិច្ឆេទនៃការបិទការដ្ឋានចុងក្រោយនិងដាក់សម្ពោធជាផ្លូវការដើម្បីបើកឲ្យចូលទស្សនាឡើងវិញ។ បរិវេណដែលមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ មិនឆ្ងាយប៉ុន្មានពីខាងជើងនៃប្រាសាទបាភួន ជាអតីតព្រះបរមរាជវាំង។ ក្នុងបរិវេណនេះ ក្រៅពីគ្រឹះនៃសំណង់ផ្សេងៗ ប្រាសាទភិមានអាកាសនៅតែបង្ហាញខ្លួនជាទីគយគន់។ ចំណែក «ស្រះស្រី» ជាស្រះទឹកមួយដែលធំជាងគេក្នុងចំណោមស្រះដែលនៅក្នុងបរិវេណរាជវាំងនេះ និងមានចម្លាក់ស្អេកស្កះ ។ ពេលចាកចេញពីបរិវេណព្រះរាជវាំងដោយឆ្លងកាត់ខ្លោងទ្វារខាងកើត គេនឹងអាចមកដល់អតីតព្រះពន្លាជ័យ ដែលសព្វថ្ងៃគេហៅថា «លានជល់ដំរី»។ តាមរយៈអក្សរថ្ម(សិលាចារឹក K.292) ដែលចារនៅមេទ្វារ និងស៊ុមបង្អួចនៃខ្លោងទ្វារនេះ អ្នកជំនាញផ្នែកសិលាចារឹកបានឲ្យដឹងថា សំណេរទាំងនេះជាខ្លឹមសារនៃសម្បថរបស់កងទ័ពនាដើមសតវត្សរ៍ទី១១ ក្នុងរាជព្រះបាទសូរ្យវម៌្មទេវទី១។ ចំពីមុខអតីតព្រះពន្លាជ័យ ក៏មានផ្លូវមួយឆ្ពោះទៅខ្លោងទ្វារជ័យនៃកំពែងក្រុង។ ចំណែកទីធ្លានៅខាងមុខ ពីអតីតកាល ជាទីតាំងប្រជុំទ័ព មហាជន និងសម្រាប់រាជពិធីធំៗផ្សេងៗ៕ កូរសមុទ្រទឹកដោះក្រុមប្រាសាទព្រះពិធូរ ព្រះសិវនាដរាជក្រុមប្រាសាទព្រះពិធូរ | ដោយ៖ ឡុង តូន |
លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មន្ត្រីពន្ធនាគារ នឹងធ្វើតាមតុលាការ ដែលបញ្ជាឲ្យនាំលោក កឹម សុខា ទៅបង្ហាញខ្លួនក្នុងសវនាការ ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«តុលាការ បង្គាប់ហើយ យើងជំទាស់ម៉េចនឹងកើត។ យើង នឹងនាំគាត់ទៅកាន់សវនាការ»។ លោក សំ សុគង់ មេធាវីមួយរូបរបស់លោក កឹម សុខា បានលើកឡើងថា ការដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ គឺដើម្បីសុំឲ្យទាត់ចោលការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលបន្តឃុំលោក កឹម សុខា រយៈពេល៦ខែ ទៅមុខទៀត។ លោកមេធាវីរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«បើសាលាឧទ្ធរណ៍ យល់ស្របតាមសំណើរបស់យើង លោក កឹម សុខា អាចនឹងត្រូវបានដោះលែង។ គោលបំណងយើង គឺចង់ឲ្យដោះលែងគាត់ជាបណ្តោះអាសន្ន»។ បើគិតមកដល់ពេលនេះ លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ លើសពី៦ខែហើយ ក្រោមការសង្ស័យរបស់តុលាការថា បានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ។ ដោយយល់ថា ការស៊ើបសួរ មិនទាន់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ ក៏បានជួបលោក កឹម សុខា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២0១៨ ហើយក៏សម្រេចឲ្យលោក ជាប់ក្នុងពន្ធនាគាររយៈពេលខែទៀត។ អត្ថបទទាក់ទង ចៅក្រមស៊ើបសួរ សម្រេចឃុំលោក កឹម សុខា ៦ខែទៀត តាមនីតិវិធី ជនត្រូវចោទ អាចត្រូវបានឃុំខ្លួនរយៈពេល៦ខែបណ្តោះ ហើយបន្ទាប់មក តុលាការ ត្រូវសម្រេចថាត្រូវដោះលែងជាបណ្តោះអាសន្ន ឬក៏បញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ ប៉ុន្តែ តុលាការ ក៏អាចពន្យារពេលនៃការឃុំខ្លួនជនត្រូវចោទនោះដែរ ប្រសិនបើ ការស៊ើបសួរមិនទាន់ចប់ស្រួលបួល៕ | អគ្គព្រះរាជអាជ្ញា អឹុម សុផាន បានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារ នាំលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងខេត្តត្បូងឃ្មុំ ទៅកាន់សាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨។ ការបើកសវនាការនេះ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី ដែលសុំជំទាស់នឹងសាលាដំបូងរាជធានីភ្នំពេញ ជុំវិញការបន្តឃុំលោក កឹម សុខា រយៈពេល៦ខែទៅមុខទៀត។ |
សត្វក្រៀលចំនួន ២៦ក្បាល បានធ្វើដំណើរដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បន្ទាប់ពីបញ្ចប់រដូវពងកូនក្នុងភាគឦសាននៅក្នុងប្រទេសកម្ពុជា។ នៅចន្លោះខែធ្នូនេះ សត្វក្រៀលនឹងបន្តធ្វើដំណើរទៅរកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បន្ទាប់មកនឹងបន្តដំណើរទៅតំបន់ទេសភាពអន្លង់ព្រីង មុនពេលធ្វើដំណើរបន្តទៅតំបន់ពងកូននៅភាគឦសាននៃប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន កំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្កេតតាមដានរបាយនៃសត្វក្រៀល ជាលទ្ធផលនៅក្នុងឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ មានសត្វក្រៀល មានចំនួន ១៦៤ក្បាល ហើយជារបាយការណ៍បណ្តោះអាសន្នក្នុងឆ្នាំ២០២២ សត្វក្រៀលមានចំនួន១៥០ក្បាល។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងមួយឆ្នាំៗសត្វក្រៀលធ្លាក់ចុះមិនក្រោម១០ក្បាលនោះឡើយ។ នៅកម្ពុជាសត្វក្រៀលតែងបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ, តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ។ នៅចន្លោះពីខែធ្នូដល់ខែកុម្ភះ សត្វក្រៀលតែងធ្វើដំណើរទៅរកចំណីនៅខេត្តតាកែវ និងកំពត បន្ទាប់មកទើបធ្វើដំណើរទៅពងកូននៅតំបន់ព្រៃរបោះ ក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។ ការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី ១៣០០០ ទៅ ១៥០០០ ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។ បច្ចុប្បន្នបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា អាចបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើមនៅមានកម្រិត៕ | ភ្នំពេញ៖ សត្វក្រៀលចំនួន២៦ក្បាលបានធ្វើដំណើរមករកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅក្នុងខេត្តតាកែវនៅអំឡុងខែធ្នូនេះ។ យោងតាមរបាយការណ៍បណ្ដោះអាសន្ន នៅឆ្នាំ២០២០ សត្វក្រៀលមានចំនួន ១៩៤ក្បាល,ឆ្នាំ២០២១ មានចំនួន១៦៤ក្បាល និងនៅឆ្នាំ២០២២ មានចំនួន១៥០ក្បាល ដែលជាទិន្នន័យបណ្ដោះអាសន្ន។ |
អជ្ញាធរហ្វីលីពីនទទួលបន្ទុកកិច្ចការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កំពុងពិចារណាបរិច្ចាគវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដែលជិតហួសកាលបរិច្ឆេទទៅឱ្យមីយ៉ាន់ម៉ា តាមរយៈកាកបាទក្រហមរបស់ខ្លួន។ រដ្ឋលេខាធិការសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បានលើកឡើងបែបនេះនៅថ្ងៃទី២ ខែឧសភា។ គម្រោងបរិច្ចាគនេះ ជាលើកដំបូងហើយសម្រាប់ហ្វីលីពីនដែលជាប្រទេសរងគ្រោះខ្លាំងមួយដោយសារជំងឺកូវីដ-១៩។ កន្លងមក ហ្វីលីពីន មមាញឹកខ្លាំងក្នុងការរកទិញវ៉ាក់សាំងពីបណ្តាប្រទេសដទៃសម្រាប់ចាក់ជូនប្រជាជនជិត១១០លាននាក់របស់ខ្លួនឱ្យបានគ្រប់គ្រាន់។ ស្របពេលមានវ៉ាក់សាំងលើសពីតម្រូវការ ប្រទេសមួយនេះក៏ងាកទៅពិចារណាចែកវ៉ាក់សាំងឱ្យប្រទេសផ្សេងដែលខ្វះខាត។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានអះអាងថា ប្រជាជនខ្លួនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូស មានមិនដល់ពាក់កណ្ដាលនៃចំនួនប្រជាជនសរុបផង។ នេះដោយសារ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលតាំងពីមានរដ្ឋប្រហារយោធាកាលពីដើមឆ្នាំ ២០២១ មក ដែលធ្វើឱ្យយុទ្ធនាការផ្ដល់វ៉ាក់សាំងមានភាពយឺតយ៉ាវ។ បច្ចុប្បន្ន មីយ៉ាន់ម៉ា មានវ៉ាក់សាំងសរុបជាង៥៥លានដូសប៉ុណ្ណោះដែលគ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាជន៥១,៤ភាគរយ។ ផ្ទុយទៅវិញ ហ្វីលីពីនមានវ៉ាក់សាំងសរុបជិត ១៤៧លានដូស ខណៈប្រជាជនជិត៦៨លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងចំនួន២ដូស គិតត្រឹមថ្ងៃទី២ ខែឧសភា៕ | ហ្វីលីពីន កំពុងពិចារណាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sputnik V របស់រុស្ស៊ីចំនួន ៥លានដូសដែលជិតផុតកាលបរិច្ឆេទទៅឱ្យមីយ៉ាន់ម៉ា។ នេះបើតាមការអះអាងរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ហ្វីលីពីននៅថ្ងៃទី២ ខែឧសភា។ |
ក្រោយពីប្រកាសជំហរួច លោក សុខ ទូច បានព្រមានដកមន្ត្រីរាជបណ្ឌិត្យសភា ដែលអវត្តមានក្នុងការបំពេញការងារផងដែរ ពោលគឺមន្ត្រីដែលស៊ីប្រាក់ខែ ហើយមិនធ្វើការងារ។ ត្រង់ចំណុចនេះលោក សុខ ទូច បាននិយាយថា លោកនឹងជ្រើសរើសមន្ត្រីថ្មី ជំនួសមន្ត្រីចាស់ ដែលមិនមកបំពេញការងារឲ្យបានត្រឹមត្រូវ នៅក្នុងខែមេសា ខាងមុខនេះ។ ថ្លែងក្នុងពិធីបើកសន្និបាតការបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះប្រធានរាជបណ្ឌិត្យសភាបានអត្ថាធិប្បាយដូច្នេះថា៖ បន្ថែមពីនេះលោក សុខ ទូច បានលើកពីទិសដៅការងាររាជបណ្ឌិត្យសភា ចំនួន៤ចំណុច ទាក់ទងនឹងការរៀបចំសួនឧទ្យានរាជបណ្ឌិត្យសភា នៅខេត្តព្រះវិហារ ការរៀបចំគម្រោងជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វគោអូស្ត្រាលី និងការរកដំណោះស្រាយចំពោះបញ្ហាសេវាប្រាក់កម្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម៕ | ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច បានប្ដេជ្ញាជាថ្មីថា លោកនឹងខិតខំដឹកនាំរាជបណ្ឌិត្យសភាឲ្យរីកចម្រើន ក្នុងអំឡុងពេលលោកកាន់តំណែងនេះ។ ជាមួយគ្នានេះលោក សុខ ទូច ប្រកាសជំហដូច្នេះថា «ក្នុងរយៈពេល២ឆ្នាំ បើមិនអាចដឹកនាំរាជបណ្ឌិត្យសភារីកចម្រើនទេ ខ្ញុំនឹងលាលែងពីតំណែង»។ |
Spurs ក៏បានប្រកាសផ្អាកការប្រកួត UEFA Conference League ជាមួយក្រុម Rennes ម្តងរួចមកហើយ ដោយសារតែបានរកឃើញឆ្លងជំងឺកូវីដ-១៩ លើកីឡាករចំនួន៨រូប ព្រមទាំងគ្រូបង្វឹក៥រូប ។ មិនតែប៉ុណ្ណោះការប្រកួតជាមួយ Brighton នាថ្ងៃទី១២ ខែធ្នូ ក៏ត្រូវផ្អាកផងដែរ។ Spur ដែលឈរលេខ៥ នៅ Premier League ត្រូវបង្ខំចិត្តបិទទីកន្លែងហ្វឹកហាត់បន្ទាន់ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូមកម្ល៉េះ។ កិច្ចពិភាក្សារវាងគណកម្មការ Premier League ជាមួយតំណាងក្លិប Spurs បានជួបជជែកគ្នាបន្ទាន់ភ្លាមៗ ក្រោយក្លិបរហ័ស្សនាមមាន់ខ្នាយមាសមួយនេះ បានស្នើសុំផ្អាកប្រកួតការបណ្តោះអាសន្ន។«គណៈកម្មកា Premier League បានសម្រេចចិត្តផ្អាកការប្រកួតរបស់ Spurs រហូតដល់មានការណែនាំថ្មីណាមួយចេញពីខាងមន្រ្តីផ្នែកវេជ្ជសាស្រ្ត។»នេះបើតាមការលើកឡើងពី Premier League។ «យើងពិតជាសុំទោសទៅកាន់អ្នករាល់គ្នាក្នុងនោះក៏មានក្លិប Rennes និង Brighton & Hove Albion ព្រមទាំងសុំទោសទៅកានអ្នកគាំទ្រក្រុមទាំង២ ពីភាពរអាក់រអួលដែលបានកើតឡើងដោយសារពួកយើង។ យើងក៏សូមអរគុណទៅកាន់ក្លិបទាំង២ សម្រាប់ការយោគយល់អំឡុងកាលៈទេសៈពេលនេះ។»នេះជាការលើកឡើងពីសំណាក់ក្លិប Tottenham Hotspurs។ Tottenham Hotspurs ក្នុងរដូវកាល២០២១-២២ នេះ ធ្លាប់បានផ្អាកការប្រកួតជាមួយក្រុម Burnley ម្តងរួចមកហើយ កាលពីថ្ងៃទី ២៩ខែវិច្ឆិកា ដោយសារតែមានព្រិលធ្លាក់ខ្លាំងលើទីលាន៕ | ជំនួបក្របខណ្ឌ Premier League រវាងក្រុមមាន់ខ្នាយមាស Tottenham Hotspurs តទល់ Brighton & Hove Albion FC ត្រូវបានផ្អាកបណ្តោះអាសន្ននាថ្ងៃទី៩ ខែធ្នូ ក្រោយពេលក្លិបស្ថិតនៅទីក្រុងឡុងដ៍មួយនេះ មានករណីឆ្លងកូវីដ-១៩ លើកីឡាករនិងក្រុមគ្រូបង្វឹក។ |
នៅសល់រយៈពេលជិត៣ខែទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនឹងចាប់ផ្តើម ពោលគឺចាប់ពីថ្ងៃទី២៣កក្កដា ដល់ថ្ងៃទី៨សីហា ស្របពេលកូវីដ-១៩ បន្តកើនឡើងកាន់តែខ្លាំងនៅលើទឹកដីម្ចាស់ផ្ទះជប៉ុន។ សមាគមគ្រូពេទ្យតូក្យូ (TMPA) ដែលតំណាងឱ្យគ្រូពេទ្យបឋមប្រហែល៦០០០នាក់ អះអាងថា មន្ទីរពេទ្យនានានៅក្នុងទីក្រុងដែលត្រូវរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ស្ទើរតែគ្មានគ្រែដាក់អ្នកជំងឺកូវីដ-១៩ ស្របពេលមានការកើនឡើងនៃចំនួនករណីឆ្លងយ៉ាងគំហុក។ TMPA នៅថ្ងៃទី១៤ ខែឧសភាបានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ។ ក្នុងលិខិតចំហនោះ ពួកគេបានស្នើយ៉ាងទទូចឱ្យអាជ្ញាធរបញ្ចុះបញ្ចូលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លុបចោលព្រឹត្តិការណ៍កីឡានេះតែម្តង ដោយលើកហេតុផលថា ការបន្តដំណើរការនឹងធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ១៨ ខែឧសភា។ ដោយសារមានករណីឆ្លងកាន់តែច្រើន រដ្ឋាភិបាលជប៉ុនពន្យារពេលដកបម្រាបប្រកាសអាសន្នលើកទី៣នៅក្រុងតូក្យូ និងនៅតាមបណ្តាខេត្តក្រុងមួយចំនួនទៀតរហូតដល់ថ្ងៃទី៣១ ឧសភា។ TMPA បន្ថែមក្នុងលិខិតរបស់ខ្លួនទៀតថា៖ «ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មានទំនេរដៃឡើយ ហើយស្ទើរតែគ្មានកន្លែងទំនេរសម្រាប់ដាក់អ្នកជំងឺថ្មីទៀតផង»។ ស្ថាប័នវេជ្ជសាស្រ្តមួយនេះ ថែមទាំងព្រមានទៀតថា ក្រុមគ្រូពេទ្យ នឹងប្រឈមមុខការលំបាកបន្ថែមទៀតក្នុងការព្យាបាលអ្នកជំងឺដែលអស់កម្លាំងក្នុងអំឡុងរដូវក្តៅ ហើយប្រសិនបើអូឡាំពិករួមចំណែកដល់ការកើនឡើងនៃករណីឆ្លងទៀតនោះ នោះចំនួនអ្នកស្លាប់នឹងកើនឡើងផងដែរ។ ជប៉ុននឹងទទួលខុសត្រូវចំពោះករណីនេះ។ គិតត្រឹមថ្ងៃទី១៨ ខែឧសភាព ជប៉ុនបានកើនចំនួនករណីឆ្លងកូវីដ-១៩ រហូតដល់ជិត៧០ម៉ឺនករណី ក្នុងនោះស្លាប់ ជាង១ម៉ឺនករណី និងសះស្បើយជិត៦០ម៉ឺនករណី៕ | សមាគមគ្រូពេទ្យដ៏ធំមួយនៅជប៉ុន អំពាវនាវឱ្យលុបចោលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដោយបារម្ភពីវិបត្តិកូវីដ-១៩។ អង្គការវេជ្ជសាស្ត្រមួយនេះ អះអាងថា មន្ទីរពេទ្យជាច្រើនស្ទើតែគ្មានកន្លែងទំនេរ ខណៈជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃការឆ្លងជំងឺដ៏កាចសាហាវនេះ។ |
អ្នកនាំពាក្យម្នាក់របស់ព្រះបរមរាជវាំង Buckingham បាននិយាយនៅថ្ងៃទី១១ ខែកុម្ភៈថា ក្រោយពីពិចារណាយ៉ាងល្អិតល្អន់ ព្រះអង្គម្ចាស់ Philip បានសម្រេចបោះបង់សិទ្ធិកាន់កាប់បណ្ណបើកបររបស់ទ្រង់ដោយស្ម័គ្រចិត្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ និយាយពីគ្រោះថ្នាក់ចរចរណ៍ ព្រះអង់ម្ចាស់ Philip បានជ្រុលចង្កូតទៅបុកជាមួយឡានមួយគ្រឿងនៅក្បែររាជដំណាក់ Sandringham របស់ម្ចាស់ក្សត្រីយ៍ Elizabeth II កាលពីថ្ងៃទី ១៧ ខែមករា។ ក្នុងហេតុការណ៍នេះ ទ្រង់ពុំមានរងរបួសអ្វីឡើយ ប៉ុន្តែស្ត្រី២នាក់ដែលជួបគ្រោះថ្នាក់ជាមួយឡានព្រះអង្គម្ចាស់ Philip រងរបួស ដោយម្នាក់បាក់ក.ដៃ និងម្នាក់ទៀតរងបួសផ្នែកជង្គង់តិចតួច។ ជាសំណាងល្អ ក្មេងប្រុសវ័យ ៩ ឆ្នាំម្នាក់ដែលអង្គុយនៅផ្នែកខាងក្រោយនៃរថយន្ត ក៏ពុំមានរងរបួសអ្វីនោះឡើយ។ ភ្លាមៗក្រោយកើតហេតុ ស្ត្រីដែលបាក់ក.ដៃបានប្រាប់សារព័ត៌មានក្នុងស្រុកអង់គ្លេសមួយថា រូបនាងពុំទាន់ទទួលបានការសុំទោសពីព្រះបរមរាជវាំងនៅឡើយទេ ដោយបន្ថែមទៀត៖«សំណាងល្អដែលខ្ញុំនៅរស់ តែព្រះអង្គម្ចាស់ Philip មិនទាន់មានព្រះបន្ទូលសុំទោសខ្ញុំនោះទេ»។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គម្ចាស់ Philip បានផ្ញើសំបុត្រសុំទោសទៅកាន់ស្ត្រីអ្នកបើកបរនោះ និងបានពន្យល់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីពន្លឺព្រះអាទិត្យចាំងចំព្រះនេត្ររបស់ព្រះអង្គ ធ្វើឲ្យពិបាកទតផ្លូវ។ សូមបញ្ជាក់ថា នៅក្នុងចក្រភពអង់គ្លេស បណ្ណបើកបរអស់សុពលភាពនៅអាយុ ៧០ ឆ្នាំ។ ប្រជាជនមានអាយុលើសពីអាយុកំណត់អាចបើកបរបាន តែត្រូវបន្តបណ្ណបើកបររបស់ពួកគេជារៀងបីឆ្នាំម្តង និងប្រកាសពីលក្ខខណ្ឌសុខាភិបាលចាំបាច់ដើម្បីបញ្ជាក់ថាពួកគេត្រូវតាមស្តង់ដារនៃការបើកបរ៕ | ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Philip ដែលជាព្រះស្វាមីរបស់ម្ចាស់ក្សត្រីយានី Elizabeth II បានបោះបង់សិទ្ធិកាន់បណ្ណបើកបរក្នុងព្រះជន្ម ៩៧ ព្រះវស្សា។ ការសម្រេចនេះ គឺធ្វើឡើងក្រោយពីទ្រង់បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍នៅភាពខាងជើងទីក្រុងឡុងដ៍ កាលពីមួយខែកន្លងទៅ។ |
សមាជិករដ្ឋសភា ៤៩ រូបមកពីគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ដោយទី១ ស្ដីពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទី២ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ទី៣ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋសភា លោក ឈាង វុន បាននិយាយថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ គឺដើម្បីឲ្យស្របគ្នាទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបកែប្រែមាត្រាច្បាប់មួយចំនួន កាលពីពេលថ្មីៗនេះ។ តើការស្នើវិសោធនកម្មច្បាប់ទាំង៤នេះ ទំនងចងខ្លឹមសារបែងចែកអាសនៈគណបក្សដែលត្រូវបានគេរំលាយ? លោក ឈាង វុន ហាក់មិនឆ្លើយឲ្យចំសំនួរឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថាយ៉ាងខ្លីថា៖«បើស្ថាប័នជាតិដំណើរការទៅមុខ ស្ថានការណ៍នយោបាយ និងស្ថានការណ៍ជាតិដំណើរការទៅមុខនោះ គេនឹងត្រូវរៀបចំច្បាប់ឲ្យវាដំណើរការទៅមុខដូចគ្នា។ ដូច្នេះមានតែរងចាំមើលលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃស្អែក (ថ្ងៃទី១២ តុលា)»។ បើទោះជាគ្មានចម្លើយពីខាងគណបក្សប្រជាជនក្តី តែខ្លឹមសារនៃការស្នើកែប្រែច្បាប់នេះ ត្រូវបានលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ជាគោលបំណងនៃការបែងចែកកៅអីក្នុងរដ្ឋសភា របស់គណបក្សនយោបាយដែលត្រូវបានគេរំលាយ ឬលុបចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ។ លោក អេង ឆៃអ៊ាង ដែលកំពុងនៅក្រៅប្រទេស បានសរសេរលើហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖«ខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួន នេះ គឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ»។ ទាក់ទងនឹងខ្លឹមសារវិសោធនកម្មច្បាប់ទាំង៤នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយសម្ដីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅព្រឹកថ្ងៃទី១១ តុលាថា បើគណបក្សនយោបាយមួយត្រូវបានរំលាយនោះ នឹងមានគណបក្សចំនួន៥ទៀត ចូលមកជំនួសគណបក្សដែលរំលាយនេះ។ តែយ៉ាងណាសម្ដេច ហ៊ុន សែន មិនបានបញ្ជាក់ឲ្យច្បាស់ពីគណបក្សទាំង៥ ដែលនឹងមានវត្តមានក្នុងរដ្ឋសភាខាងមុខនេះ តើជាគណបក្សបង្កើតថ្មី ឬ ជាគណបក្សចាស់ណាមួយនៅឡើយទេ? ថ្លែងដោយមិនចំឈ្មោះ ប្រមុខរដ្ឋាភិបាល ទំនងចង់សំដៅលើការបែងចែកកៅអីរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរងបណ្ដឹងរំលាយបក្ស។ បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានធ្លាក់ដល់ដៃតុលាការកំពូលហើយ ដើម្បីត្រួតពិនិត្យនឹងសម្រេចលើជោគវាសនាគណបក្សនេះ៕ | ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យមើលសេចក្តីស្នើច្បាប់ចំនួន៤ របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលទំនងជាមានខ្លឹមសារចង់ឲ្យមានការបែងចែកអាសនៈរបស់គណបក្សនយោបាយ ដែលត្រូវបានលុបចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ។ |
សម្ដេច ហ៊ុន សែន បានមើលឃើញថា សហគមន៍អន្តរជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់មួយនៅតំបន់កាហ្សា ដែរ តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានថ្លែងថា នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង។ ក្នុងន័យនេះសម្ដេច ក៏យល់ឃើញដែរថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល អាចជាច្រកចេញនៃបញ្ហាជម្លោះនេះ បើសិនមានការដោះលែងចំណាប់ខ្មាំង។ អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានបទពិសោធន៍ឆ្លងកាត់សង្គ្រាម និងដឹកនាំប្រទេសជាង៣៨ឆ្នាំរូបនេះ បានបរិយាយលើតេឡេក្រាមផ្ទាល់ខ្លួនដូច្នេះថា៖« ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់»។ ប្រមុខបក្សប្រជាជនកម្ពុជារូបនេះ ក៏បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ ឱ្យចាប់ផ្តើមរកការចរចា ដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ពីសំណាក់ក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែល ឱ្យព្រមព្រៀងគ្នាឈប់បាញ់ ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ «ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់កាហ្សាស្រ្ទីបទាំងមូល»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ។ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ជម្លោះអ៊ីស្រាអែល និងហាម៉ាស បានឈានចូលរយៈពេលមួយខែហើយ ដោយអ៊ីស្រាអែល បានបញ្ជូនកម្លាំងការពាររបស់ខ្លួនទៅក្នុងដែនដីកាហ្សា និងពុះចែកតំបន់មួយនេះជាពីរ គឺខាងត្បូង និងខាងជើង។ អ៊ីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់កាហ្សាភាគខាងជើង ដែលចាត់ទុកជាមូលដ្ឋានដ៏សំខាន់មួយរបស់ក្រុមហាម៉ាស។ ជម្លោះអ៊ីស្រាអែល និងហាម៉ាស ១ខែមកនេះ សម្លាប់ជីវិតជាង១ម៉ឺននាក់ហើយនៅតំបន់កាហ្សា។ អត្ថបទទាក់ទង ជម្លោះអុីស្រាអែល-ហាម៉ាស៖ ត្រឹមរយៈពេល១ខែ អ្នកស្លាប់ក្នុងតំបន់កាហ្សាមានលើស១ម៉ឺននាក់ | «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសំណេរលើតេឡេក្រាម នាល្ងាចថ្ងៃទី៧ វិច្ឆិកា។ |
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា សហព័ន្ធតាមរយៈក្រសួងអប់រំយុវជននិងកីឡា នឹងដាក់សំណើរសុំថវិកាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីកែលម្អគុណភាពកន្លែងអង្គុយនិងអំពូលភ្លើងបំភ្លឺទីលាននៃពហុកីឡដ្ឋានជាតិឲ្យមានគុណភាពស្តង់ដាអន្តរជាតិ។ តែយ៉ាងណា លោក មិនបានបញ្ជាក់លម្អិតពីចំនួនទឹកប្រាក់ក្នុងសំណើរ ដែលគ្រោងដាក់ក្នុងពេលឆាប់ៗខាងមុខនេះទេ។ គម្រោងជួសជុលកែលម្អឡើងវិញនេះ ធ្វើឡើងក្រោយមានសំណើរឲ្យកែលម្អពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។ ការគ្រោងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក៏ជាហេតុផលមួយផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សារ៉េត ដែលបានបន្ថែមថា បើសិនគ្មានការជួសជុលកែលម្អទេ ចាប់ពីឆ្នាំ២០២០ FIFA និង AFC មិនអនុញ្ញាតឲ្យកម្ពុជាលក់សំបុត្រចូលរួមទស្សនាការប្រកួតផ្លូវការ ដែលរៀបចំដោយពួកគេឡើយ។ លោក សារ៉េត បានសង្កត់ធ្ងន់ថា បើកម្ពុជានៅតែរឹងរូសលក់សំបុត្រឲ្យទស្សនិកជននៅកន្លែងគ្មានកៅអីអង្គុយ អាចរងការពិន័យពី FIFA និង AFC។ «បើតាមលក្ខខណ្ឌ គឺតំបន់ក្នុងកីឡដ្ឋានដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គឺ FIFA និង AFC មិនអនុញ្ញាតឱ្យលក់សំបុត្រឱ្យទស្សនិកជនចូលមើលការប្រកួតឡើយ។ ដូច្នេះក្នុងស្ថានភាពដែលកម្ពុជាប្រឈមក្នុងពេលបច្ចុប្បន្ន សហព័ន្ធបានស្នើសុំលក់សំបុត្រ ដើម្បីឲ្យបងប្អូនអាចចូលទស្សនាគាំទ្រការប្រកួតរបស់ក្រុមជម្រើសជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ។ ទោះបីគ្មានការជួសជុល ឬបំពាក់កៅអីអង្គុយនៅកន្លែងគ្មានកៅអីក៏ដោយ ក៏កម្ពុជានៅតែអាចប្រើប្រាស់ពហុកីឡដ្ឋានជាតិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតផ្លូវការបានដដែល គ្រាន់តែមិនអនុញ្ញាតឲ្យលក់សំបុត្រសម្រាប់កន្លែងគ្មានកៅអីអង្គុយប៉ុណ្ណោះ។ គម្រោងដាក់សំណើរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាពីរចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋានរបស់ FFC និងហេដ្ឋារចនាសម្ព័ន្ធទីលានបាល់ទាត់នៅតាមរាជធានីខេត្ត ដែលកំពុងសាងសង់ផងដែរ៕ | ចាប់ពីឆ្នាំ២០២០តទៅ ពហុកីឡដ្ឋានជាតិនឹងប្រែមុខមាត់ទៅជាកីឡដ្ឋានកម្រិតស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់គុណភាពដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)។ ដើម្បីអភិវឌ្ឍន៍ឱ្យស្របតាមស្ដង់ដារអន្តរជាតិនេះ សហព័ន្ធនឹងកែលម្អកន្លែងអង្គុយរបស់ទស្សនិកជន គ្រូបង្វឹក និងអាជ្ញាកណ្តាល រួមទាំងអំពូលភ្លើងបំភ្លឺទីលាន។ |
កុមារាម្នាក់ និងប្អូនស្រីរបស់គេ កំពុងអុំទូកនៅក្នុងភូមិបណ្តែតទឹកមួយក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា មិនតែប៉ុណ្ណោះ ពួកគេមានសមត្ថភាពស្គាល់ប្រភេទត្រីមួយចំនួនផងដែរ។ មានកុមារមួយចំនួន មិនទទួលបានការអប់រំនៅសាលាទេ ដោយសារឪពុកម្តាយរបស់ពួកគេ ជាអ្នកនេសាទចំណាកស្រុក។ ដោយសារតែចំនួនត្រីមានការធ្លាក់ចុះ បង្កឲ្យមានបញ្ហាសន្តិសុខស្បៀង កុមារមួយចំនួន បានបោះបង់ការសិក្សាចោល ហើយចេញទៅនេសាទជាមួយឪពុកម្តាយរបស់ពួកគេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការទន្ទ្រានកាប់ឆ្ការ ដុតបំផ្លាញព្រៃលិចទឹក ដើម្បីយកធ្វើជាដីកសិកម្ម ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប ពិសេសក្នុងរដូវត្រីពង-កូន និងធំធាត់ បានធ្វើឲ្យមច្ឆជាតិគ្រប់ប្រភេទ មាននិន្នាការធ្លាក់យ៉ាងខ្លាំង និងមានប្រភេទខ្លះ ឈានទៅផុតពូជតែម្តង។ | ក្មេងស្រីតូចនេះ កំពុងអុំទូកម្នាក់ឯងសំដៅទៅផ្ទះនៅក្នុងភូមិបណ្តែតទឹក។ នៅក្នុងបឹងទន្លេសាប ទូកគឺជាមធ្យោបាយធ្វើដំណើរដ៏ចាំបាច់មិនអាចខ្វះបានមួយ។ កុមារតូចៗ ភាគច្រើន ពួកគេអាចមានសមត្ថភាពអុំទូកដើម្បីធ្វើដំណើរទៅសាលារៀន ឬទៅគោលដៅណាមួយជាក់លាក់ ដោយខ្លួនឯងបាន។ ក្រៅពីចេះអុំទូក កុមារទាំងនោះ ក៏ចេះហែលទឹកយ៉ាងស្ទាត់ជំនាញផងដែរ។ ម្តងម្កាល ក្រោយពីពេលទំនេរពីការសិក្សា ពួកគេអាចជួយឪពុកម្តាយចេញទៅនេសាទផងដែរ។ ពួកគេអាចជួយការងារស្រាលៗ ដូចជាទប់ចង្កួតទូក ពេលឪពុកម្តាយរបស់គេសារមង ឬជួយរើសត្រី ដោះត្រីចេញពីមងផងដែរ។ |
ក្រៅតែពីបានធ្វើបាតុកម្ម នៅមុខការិយាល័យទ្រព្យសម្បត្តិស្ដេច និងធនាគារពាណិជ្ជសៀម(SCB) ដែលមានភាគហ៊ុនចំនួន២៣ភាគរយជារបស់មហាក្សត្រ បាតុករថៃ ក៏ទៅធ្វើបាតុកម្មនៅមុខបន្ទាយយោធាដែលកាន់កាប់ដោយមហាក្សត្រម្តង។ សម្រាប់ក្រុមបាតុករ ការកាន់កាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និងគ្រប់គ្រងអង្គភាពយោធាមួយចំនួនដោយមហាក្សត្រ មហា វជិរាលង្ករណ៍ បង្ហាញពីឥទ្ធិពលដែលទ្រង់មាននៅក្នុងសង្គម និងឆាកនយោបាយថៃដែលគួរណាស់តែមានកំណែទម្រង់។ អត្ថបទទាក់ទង ថៃ ត្រៀមប៉ូលិស ៦ពាន់នាក់សម្រាប់ទប់នឹងបាតុកម្មនៅមុខការិយាល័យទ្រព្យសម្បត្តិមហាក្សត្រ កាលពីខែតុលា ឆ្នាំ២០១៩ កងវរសេនាធំថ្មើរជើងលេខ១ និង១១ ត្រូវផ្ទេរទៅស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់នៃបញ្ជាការដ្ឋានសន្តិសុខមហាក្សត្រ និងទទួលបញ្ជាពីមហាក្សត្រថៃ។ ចំពោះបាតុកម្មនៅថ្ងៃទី២៩ វិច្ឆិកា ដំបូងឡើយក្រុមបាតុករគ្រោងនឹងធ្វើបាតុម្មនៅមុខបន្ទាយកងវរសេនាធំថ្មើរជើងលេខ១ ប៉ុន្តែត្រូវបានប៉ូលិសរាំងខ្ទប់ទាន់ ទើបបង្វែរមកធ្វើបាតុកម្មនៅមុខបន្ទាយកងវរសេនាធំថ្មើរជើងលេខ១១វិញ។ លោក Parit Chiwarak អ្នកដឹកនាំបាតុកម្មមួយរូបលើកឡើងថា កងវរសេនាធំទាំង២នេះ ធ្លាប់ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សាដើម្បីបំបែកការជួបជុំនយោបាយ ក៏ដូចជាចូលរួមក្នុងការធ្វើរដ្ឋប្រហារជាច្រើនដងផងដែរ។ លោក Parit អះអាងបន្តថា បាតុកម្មនៅថ្ងៃទី២៩ វិច្ឆិកានេះ ជាបង្ហាញពីសំឡេងប្រឆាំងទៅនឹងការគ្រប់គ្រងកងទ័ពដោយមហាក្សត្រ។ លោកបន្ថែមថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះសន្តិសុខរបស់ព្រះមហាក្សត្រ។ «គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ដែលមហាក្សត្រគ្រប់គ្រងកងទ័ពឡើយ។ ក្នុងប្រទេសប្រជាធិបតេយ្យ ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ចំណែកកងកម្លាំងប្រដាប់អាវុធស្តាប់បញ្ជារដ្ឋាភិបាល»។ នេះជាការលើកឡើងរបស់លោក Arnon Nampa មេដឹកនាំបាតុកម្ម និងជាអ្នកទាមទារយ៉ាងមុះមុតឲ្យមានកំណែទម្រង់របបរាជានិយមដែលផ្សាយដោយទីភ្នាក់ព័ត៌មាន Reuters។ បញ្ជាការដ្ឋានសន្តិសុខព្រះមហាក្សត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ ថ្វីត្បិតតែបញ្ជាការដ្ឋាននេះស្ថិតក្រោម កងទ័ពថៃ ប៉ុន្តែមិនទទួលបញ្ជាពីបញ្ជាការដ្ឋានកងទ័ពឡើយ។ បញ្ជាការដ្ឋាននេះ ក៏រួមបញ្ចូលផងដែរអង្គរក្សព្រះមហាក្សត្រ ដែលបង្កើតឡើងតាំងតែពីឆ្នាំ១៨៥៩ ក្នុងរជ្ជកាលមហាក្សត្រជូឡាឡុងកន។ ក្រុមបាតុករ ក៏បានទាមទារផងដែរ ឲ្យប្តូរឈ្មោះអង្គរក្សព្រះមហាក្សត្រ ទៅជា «អង្គរក្សប្រជាជន» វិញ។ ក្រោយបាតុកម្មនេះបញ្ចប់ទៅ លោក Parit អះអាងថានឹងមានការជួបជុំនៅថ្ងៃទី២ ធ្នូ នៅមុខតុលាការធម្មនុញ្ញថៃ។ តុលាការធម្មនុញ្ញថៃ នឹងចេញសាលក្រមទាក់ទងនឹងការល្មើសទៅនឹងវិន័យកងទ័ព របស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទអូចា និងលោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ចំពោះការបន្តរស់នៅក្នុងផ្ទះយោធា បើទោះបីជាលោកចូលនិវត្តន៍ហើយក្តី៕ | បាតុករជាយុវជនថៃរាប់ពាន់នាក់ នៅថ្ងៃទី២៩ វិច្ឆិកា បានធ្វើបាតុកម្មនៅមុខបន្ទាយកងវរសេនាធំលេខ១ និងលេខ១១ នៅជាយទីក្រុងបាងកក ក្នុងគោលបំណងទាមទារឲ្យមានកំណែទម្រង់របបរាជានិយម។ អង្គភាពយោធាទាំងពីរបូកនឹងអង្គភាពមួយចំនួនទៀត ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់មហាក្សត្រ មហា វជិរាលង្ករណ៍ ដែលកាន់កាប់ដោយផ្ទាល់ទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារទៀត។ |
លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងនាមជាប្រធានវិលជុំប្រចាំខែ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃ៩ មករា បានដឹកនាំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីមួយ ដោយផ្តោតសំខាន់លើការងារអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News។ តាមរយៈកិច្ចពិភាក្សា ដែលមានការចូលរួមពីសំណាក់លោកអគ្គលេខាធិការអង្គការសហប្រជាតិ Antonio Guterres ផងនោះ លោកឧបនាយករដ្ឋមន្ត្រី Minh បានលើកឡើងពីសារៈសំខាន់នៃការគោរព និងប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជួយបញ្ចៀសការរស់នៅរបស់មនុស្សជាតិពីសង្គ្រាម។ តំណាងជាន់ខ្ពស់ និងជាប្រមុខការទូតវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា វៀតណាម ចាត់ទុកការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ គឺជាមធ្យោបាយសំខាន់បំផុតក្នុងការរក្សាឲ្យបាននិរន្តភាពសន្តិភាព, នាំមកនូវភាពរុងរឿង និងកសាងសណ្តាប់ធ្នាប់ពិភពលោកមួយប្រកបដោយតម្លាភាព និងឈរលើមូលដ្ឋានច្បាប់ និងបរិយាកាសសមធម៌ និងមិត្តភាពក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសពិភពលោក។ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ទើបចូលកាន់តំណែង (សម្រាប់អាណត្តិ២០២០-២០២០) និងជាប្រធានប្តូរវេនប្រចាំខែផង លោក Minh បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខ និងសមាជិករបស់ខ្លួន ឲ្យបង្ហាញគំរូនាំមុខគេក្នុងការអង្កេត និងអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ។ នាឱកាសនោះ លោក ក៏បានទទូចដល់សមាជិកទាំងអស់បង្កើនកិច្ចសន្ទនា, បន្តអនុវត្តគោលការណ៍ពហុភាគីនិយម, និងអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងកម្រិតអតិបរមា ជាពិសេសលើកិច្ចការទប់ស្កាត់ជម្លោះ និងដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធីបំផុតផងដែរ។ គួរជម្រាប ក្រុមប្រឹក្សាសន្តិសុខ គឺជាអង្គភាពដ៏មានឥទ្ធិពលមួយរបស់ពិភពលោក ដែលស្ថិតក្រោមចំណុះអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សានេះ មានសមាជិកសរុបទាំងអស់ ១៥ ប្រទេស ដែលក្នុងនោះ មាន ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍ (ចិន បារាំង អង់គ្លេស អាមេរិក និងរុស្ស៊ី) និង១០ ផ្សេងទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ ដែលត្រូវបានជ្រើសរើសជាតំណាងតាមតំបន់គោលនីមួយៗសម្រាប់អាណត្តិពីរឆ្នាំ។ តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាលិខិតូបករណ៍ ឬច្បាប់កំពូលមួយរបស់ពិភពលោក ក្រុមប្រឹក្សាសន្តិសុខ ត្រូវមានការទទូលខុសត្រូវលើកិច្ចការរក្សា និងការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ។ ក្រុមប្រឹក្សានេះ មានសិទ្ធិអំណាចស្នើដាក់ទណ្ឌកម្មតាមស្ថានភាពជាក់ស្តែងទៅលើបណ្តារដ្ឋសមាជិក ដែលរំលោភបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសបញ្ហាសន្តិសុខ និងសន្តិភាពអន្តរជាតិតែម្តង៕ | វៀតណាម ដែលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទើបកាន់តំណែងនោះ បានចាប់ផ្តើមការងារ និងការទទួលខុសត្រូវដំបូងក្នុងនាមជាប្រធានវិលជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខតែម្តង។ ការងារដំបូងនោះគឺ វៀតណាម ត្រូវដឹកនាំកិច្ចពិភាក្សាដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខសកល ស្របពេលពិភពលោក កំពុងតែមានភាពតានតឹងស្រាប់នោះ។ |
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យមនិងខ្យល់មូសុងនីរតី ក្នុងកម្រិតបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ។ ចំពោះតំបន់ខ្ពង់រាប អាចមានភ្លៀងក្នុងកម្រិតតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ចំណែកឯ តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់កម្រិតមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនេះនៅលើផ្ទៃសមុទ្រក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕ | ភ្នំពេញ៖ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ឧសភា បានឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់ ក្នុងកម្រិតខ្សោយទៅច្រើនចាប់ពីថ្ងៃទី១៨ ដល់២៤ ខែឧសភា ។ ស្ថានភាពបែបនេះ បណ្ដាលពីឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីក្នុងកម្រិតបង្គួរទៅខ្លាំង។ |
នាយទាហានដែលឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ និងមានមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិរួមមាន លោក ហម គិន, លោក មាស ថង, លោក តេង ឈួន, លោក ជា សារ៉ន, លោក ម៉ៅ ឆែន និងលោក ម៉ាត់ ជាឡា។ រីឯនាយទាហានពីរូបដែលឡើងពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯក ហើយបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រួមមាន លោក គង់ ប៊ុនថន និងលោក យឹម ប៊ុនធឿន៕ | សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១០ ខែតុលា បានចុះហត្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនាយទាហាន៦រូបពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ហើយត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រីឯនាយទាហាន២រូបទៀត ឡើងពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯក និងឡើងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ |
ទឹកភ្លៀង ពីឥទ្ធិពលព្យុះនូល បានបណ្តាខេត្តមួយចំនួននៅកម្ពុជារងការជន់លិច។ ខេត្តសៀមរាបឯណោះវិញ អ្នកជំនាញទឹករបស់នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ក៏បានប្រឹងប្រែងទប់ស្កាត់ការជន់លិចក្រុងសៀមរាប និងរមណីយដ្ឋានអង្គរដែរ។ តាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា អ្នកជំនាញ បានបានចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះ តាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត។ ទឹកដែលត្រូវបង្វែរទៅស្តុកក្នុងបារាយណ៍នានានោះ ក៏នឹងក្លាយប្រភពដ៏សំខាន់ សម្រាប់ប្រើប្រាស់ នៅរដូវប្រាំងផងដែរ សម្រាប់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្ម ខណៈដែលរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់យឺតយ៉ាវ ហើយមានបរិមាណតិចតួច ធ្វើឲ្យការប្រមូលទឹកចូលក្នុងអាងស្តុកមានការលំបាកផងនោះ៕ | ក្រុមអ្នកជំនាញទឹក នៃនាយកដ្ឋានគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចៀសការជន់លិចរមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប ខណៈបណ្ដាខេត្តមួយចំនួននៃកម្ពុជា កំពុងជួបបញ្ហាទឹកជំនន់ ដោយសារឥទ្ធិពលព្យុះ «នូល» ។ ក្រៅពីបញ្ចៀសការជន់លិចនៅតំបន់អង្គរ ទឹកភ្លៀងទាំងនេះ នឹងត្រូវស្តុកទុកដើម្បីប្រើនៅខែប្រាំងផងដែរ។ |
អំពីគម្រោង The Hexa គម្រោង The Hexa ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ មានប្រភពមកពីតៃវ៉ាន់ គឺក្រុមហ៊ុន SJS Construction & Development។ គម្រោង The Hexa មិនមែនជាគម្រោងទីមួយ នៅក្នុងប្រទេសកម្ពុជារបស់ ក្រុមហ៊ុន SJS Construction & Development នោះទេ។ ក្រុមហ៊ុនធ្លាប់បានសាងកេរិ៍្តឈ្មោះល្អរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយការជោគជ័យយ៉ាងខ្លាំងបំផុត ជាមួយគម្រោងបុរី SJS ជាមួយការលក់គម្រោងអស់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។ ចំណែកឯគម្រោងខុនដូប្រណីត The Hexa គ្រប់យូនីតទាំងអស់ ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗ ដែលមានគុណភាពខ្ពស់។ គម្រោងទាំងមូល មានយូនីតសរុបចំនួន ៥៧៦ សាងសង់លើទីតាំងទំហំ១៥៧៨ម៉ែត្រការ៉េ។ អ្នករស់នៅក្នុងអគារ The Hexa អាចរីករាយជាមួយសេវាកម្មជាច្រើនដែលមានស្រាប់ នៅក្នុងអគារផ្ទាល់់ ដូចជា ក្លិបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្ដជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្នុងអគារនេះ មានសេវាសន្ដិសុខ២៤ម៉ោង ជាមួយចំណតរថយន្ដ កម្ពស់៤ជាន់ ដែលអាចបង្កភាពងាយស្រួលដល់ការចេញចូល។ គម្រោង The Hexa មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលខ្ពស់ លើសពីនេះទៅទៀត គម្រោងនេះមានទីតាំងនៅជិតតំបន់សេវាកម្មសំខាន់ជាច្រើន ដូចជា៖ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និងហាងកាហ្វេល្បីៗជាច្រើនក្នុងនោះរួមមាន ហាងកាហ្វេ Starbuck Brown, Koi ផ្សារទំនើប TK Avenue និង មន្ទីរពេទ្យ Victoria International Hospital។ គម្រោង The Hexa ជាជម្រើសដ៏ល្អបំផុត សម្រាប់ការវិនិយោគលើការជួលត្រឡប់ទៅវិញ ដោយសារតែវាស្ថិតនៅជិតទីប្រជុំជន និងតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។ យោងតាមព័ត៌មានចុងក្រោយ នៃអត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយ អាចជួលបានក្នុងតម្លៃ ៣៥០ ដុល្លារក្នុងមួយខែ និងយូនីតមានបន្ទប់គេង ២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ ដុល្លារក្នុងមួយខែ។ សម្រាប់អត្រានេះ អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំប្រហែល៩%។ គម្រោង The Hexa ផ្ដល់ជូនគម្រោងបង់ប្រាក់ងាយៗ ជម្រើសបង់ផ្ដាច់៖ បង់ប្រាក់មុនចំនួន ១០០០ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% ទៀតក្នុងរយៈពេលមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង ៧០% ទៀតត្រូវបង់ក្នុងរយៈពេល ១ខែ។ ជម្រើសបង់រំលស់រយៈពេល៣ឆ្នាំ៖ បង់ប្រាក់មុនចំនួន ១០០០ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% ទៀតក្នុងរយៈពេលមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង ៧០% ទៀតត្រូវបង់រំលស់ចាប់ពីខែទី២ ដល់ខែទី៣៦។ ជម្រើសបង់ប្រាក់ច្រើនដំណាក់កាល៖ បង់ប្រាក់មុនចំនួន ១០០០ដុល្លារ បន្ទាប់មកបង់ប្រាក់ ១០% បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់បាន១អាទិត្យ។ បន្ទាប់មកបង់រំលស់ ៤០%ទៀត ចាប់ពីខែទី២ ដល់ខែទី៣៦ ហើយ៥០% ទៀតត្រូវបង់រំលស់រយៈពេល១០ឆ្នាំ ជាមួយអត្រាការប្រាក់១២%ក្នុងមួយឆ្នាំ។ ជម្រើសបង់ប្រាក់ដោយគ្មានប្រាក់កក់មុន៖ បង់ប្រាក់ ៥០០ដុល្លារ ហើយចាប់ផ្ដើមបង់ប្រាក់រំលស់៥០% ទៀតមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ ក្នុងរយៈពេល ៣៦ខែដោយមិនមានការប្រាក់ និងអាចបង់រំលស់ប្រាក់៥០%ទៀតក្នុងរយៈពេល ១០ឆ្នាំជាមួយអត្រាការប្រាក់១២%ក្នុងមួយឆ្នាំ។ គម្រោង The Hexa គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២៣៕ ប្រភព ៖ realestate.com.kh https://www.realestate.com.kh/km/news/the-hexa-condo-nice-design-and-affordable/ (អត្ថបទពាណិជ្ជកម្ម) | នៅចន្លោះទីក្រុងរណបកាំកូ និងខណ្ឌទួលគោក បាននិងកំពុងក្លាយជាតំបន់មួយ ដែលមានការអភិវឌ្ឍខ្លាំង នៅក្នុងទីក្រុងភ្នំពេញ ពោលគឺ វត្តមាននៃគម្រោងខុនដូ លំនៅដ្ឋាន និងសំណង់អគារជាច្រើន កំពុងរីកដុះដាលដូចផ្សិតនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ គម្រោងមួយក្នុងចំណោមគម្រោងជាច្រើននោះគឺ The Hexa ដែលជាគម្រោងអភិវឌ្ឍខុនដូប្រណីត កម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី។ |
ភ្នំពេញ៖ ជាទូទៅ ប្រជាជនដែលរស់នៅក្នុងសង្គមឬរដ្ឋមួយ តែងតែត្រូវបានជំរុញឱ្យប្រព្រឹត្តអនុលោមទៅតាមនិយាមសង្គម ដូចជា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និងសីលធម៌ ជាដើម។ លើសពីនេះទៀត ពួកគេក៏ត្រូវបានចាប់បង្ខំឱ្យគោរពច្បាប់រដ្ឋផងដែរ។ ទោះបីជាពួកគេខិតខំព្យាយាមប្រព្រឹត្តល្អយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចគេចផុតពីការថ្លោះធ្លោយម្ដងមួយកាលធ្លាក់ក្នុងទង្វើអាក្រក់ដែរ។ ការជ្រុលជ្រួសម្ដងមួយកាលនេះ ត្រូវបានមតិខ្លះវិនិច្ឆ័យថា អាចធ្វើឱ្យរលាយបាត់អស់នូវផលល្អ ឬកេរ្ដិ៍ឈ្មោះល្អដែលបុគ្គលឬក្រុមណាមួយបានកសាងកន្លងមក។ ហេតុនេះហើយបានជាមានសុភាសិតមួយលើកឡើងថា «ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? ហើយវាមានបង្កប់ខ្លឹមសារអប់រំយ៉ាងណាដែរ? មុននឹងបកស្រាយសុភាសិតនេះ យើងគួរគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «គុណ» គឺសំដៅយកដំណើរធ្វើឱ្យចម្រើនឡើង សេចក្ដីចម្រើន លក្ខណៈឬសេចក្ដីល្អនិងកុលសភាព ដែលកើតឡើងពីអំពើល្អ។ «ទោស» គឺជាកំហុស ឬអកុសលភាព ដែលកើតឡើងពីអំពើអាក្រក់ អំពើអសីលធម៌ និងអំពើល្មើសច្បាប់។ «សំពៅ» សំដៅយកនាវាធំៗ ដែលក្នុងសម័យបុរាណគេសម្រាប់ដឹកមនុស្ស ឬទំនិញឆ្លងកាត់ទន្លេ សមុទ្រ ឬមហាសាគរ ហើយបច្ចុប្បន្ននេះគេប្រើកាណូត ឬកប៉ាល់ធំៗជំនួសវិញ។ «គុណមួយរយសំពៅ» គឺជាពាក្យប្រដូចដែលសំដៅយកគុណដ៏ច្រើនឥតគណនា។ «ទោសមួយ» សំដៅយកទោសដែលកើតឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងគុណដ៏មហាសាល។ «ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់» គឺជារបៀបនៃការពិចារណា ការវាយតម្លៃ ឬការថ្លឹងថ្លែងបែបអនុមានរួម ដោយផ្ដើមចេញពីភស្តុតាងតែមួយ ឬភស្តុតាងមួយចំនួនណានោះ បន្ទាប់សន្និដ្ឋានថា សភាពឬលក្ខណៈរបស់ក្រុមទាំងមូល ឬក៏អ្វីមួយទាំងមូលមានសភាពឬលក្ខណៈដូច្នោះដែរ។ សុភាសិតនេះ មានលក្ខណៈដូចសុភាសិតខ្មែរមួយទៀត គឺ«ត្រីមួយត្រក ស្អុយតែមួយ ស្អុយទាំងអស់»។ តាមពិទទៅ សច្ចភាពនៃការសន្និដ្ឋានបែបអនុមានរួមនេះ មិនមានសភាពិតដាច់ខាតទេ។ ការសន្និដ្ឋានបែបនេះពេលខ្លះអាចពិត ប៉ុន្តែ ពេលខ្លះក៏វាមិនពិតដែរ ពីព្រោះភស្តុងតាងតែមួយ ឬភស្តុងតែមួយចំនួន មិនអាចតំណាងឱ្យសភាពឬលក្ខណៈពិតរបស់ក្រុមទាំងមូល ឬអង្គទាំងមូលបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ បើយើងពិនិត្យមើលចេតនារបស់សុភាសិតនេះ គឺបុព្វបុរសខ្មែរចង់បណ្ដុះគំនិតឱ្យប្រជាជនខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យធ្លាក់ទៅក្នុងការប្រព្រឹត្តខុស អសីលធម៌ និងល្មើសច្បាប់ ដែលអាចនាំឱ្យមានកំហុសឆ្គងកើតឡើងជាយថាហេតុ។ លើសពីនេះទៀតទម្រង់នៃការអប់រំបែបនេះ មានលក្ខណៈជាការបំភ័យក្នុងបំណងរារាំងមិនឱ្យសមាជិកសង្គមប្រព្រឹត្តខុសឆ្គងទោះបីដោយចេតនា ឬអចេតនាក៏ដោយ។ ជារួម ថ្វីបើសុភាសិតនេះ មានទម្រង់ជាការពិចារណាបែបអនុមានរួម ដែលសន្និដ្ឋានរបស់វាផ្អែកលើតែភស្តុតាងមួយ ឬភស្តុតាងមួយចំនួនក៏ដោយ ក៏ពេលខ្លះវាអាចពិតដែរ ដូចជា ក្នុងករណី ទឹកស្អាតដែលមានទឹកកខ្វក់ឬទឹកមានមេរោគហូរចូលតែបន្តិចក៏វាអាចក្លាយទៅជាទឹកមិនស្អាតដែលមិនមិនគួរផឹកដែរ។ អ្វីដែលយើងគួរចាប់អារម្មណ៍នោះ គឺចេតនារបស់សុភាសិតនេះ ចង់អប់រំប្រជាជនខ្មែរឱ្យរក្សានូវការប្រព្រឹត្តល្អជានិច្ចកុំឱ្យថ្លោះធ្លោយ។ ហេតុនេះ យើងគួរតែស្វែងយល់ពីសុភាសិតនេះឱ្យបានច្បាស់លាស់ ផ្សព្វផ្សាយវាឱ្យបានទូលំទូលាយ និងអនុវត្តវាឱ្យបានហ្មត់ចត់ និងប្រកបដោយការពិចារណាត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យសង្គមរបស់យើងរស់នៅដោយសុខដុម៕ | ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង |
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលចេញផ្សាយក្រោយកិច្ចប្រជុំ បានឲ្យដឹងថា សេចក្តីស្នើសុំកែប្រែច្បាប់ខាងលើ នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍វិញ នៅពេលគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ពិនិត្យចប់សព្វគ្រប់។ ជានីតិវិធី គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំលើកទីពីរ ដើម្បីបន្តពិភាក្សានិងសម្រេចថា ត្រូវបញ្ជូនសេចក្តីស្នើសុំកែប្រែច្បាប់នេះ ទៅកាន់កិច្ចប្រជុំពេញអង្គនៃដ្ឋសភា ឬយ៉ាងណា។ ខ្លឹមសារសំខាន់ ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើឡើងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺចង់ឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងធ្វើការនៅឯប្រទេសក្រៅ អាចចុះឈ្មោះបោះឆ្នោត និងអាចបោះឆ្នោតបាន ដោយមិនចាំបាច់វិលមកកាន់ប្រទេសកម្ពុជា។ កន្លងមក គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ធ្លាប់អះអាងថា ខ្លួនពុំអាចរៀបចំឲ្យមានការចុះឈ្មោះនិងការបោះឆ្នោតនៅក្រៅប្រទេសបានទេ ដោយសារតែច្បាប់ មិនបានចែង។ គ.ជ.ប ធ្លាប់អះអាងទៀតថា ការរៀបឲ្យមានការចុះឈ្មោះនិងការបោះឆ្នោតនៅក្រៅប្រទេស នឹងអាចធ្វើទៅបាន លុះត្រាតែកែប្រែច្បាប់បោះឆ្នោត ជាមុនសិន៕ | ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧នេះ ដើម្បីពិភាក្សា លើសេចក្តីស្នើសុំកែប្រែច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលស្នើដោយគណបក្សសង្គ្រោះជាតិ។ ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចបញ្ជូនសេចក្តីស្នើសុំកែប្រែច្បាប់នេះ ទៅឲ្យគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដើម្បីសិក្សាលម្អិត។ |
ព្យុះ Mocha ដែលបាននាំភ្លៀងធ្លាក់ និងខ្យល់បក់បោកក្នុងល្បឿន១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារមីយ៉ាន់ម៉ា និងបង់ក្លាដែសនៅថ្ងៃទី ១៤ ខែឧសភា។ យ៉ាងណាមិញ ប្រតិបត្តិការជួយសង្រ្គោះជួបបញ្ហាខ្លះ ពិសេសនៅមីយ៉ាន់ម៉ាដោយសាររដ្ឋាភិបាលយោធារឹតត្បិតសកម្មភាពចែកចាយសម្ភារៈបន្ទាន់។ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រមុខសិទ្ធិមនុស្សរបស់ UN លោក Volker Turk បានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាអនុញ្ញាតឱ្យមានការវាយតម្លៃលើតម្រូវការចាំបាច់នានាក្នុងការជួយសង្រ្គោះប្រជាជន។ «ការខូចខាត និងការបាត់បង់អាយុជីវិតគឺអាចពិនិត្យបាន និងអាចជៀសបាន។» លោក Turk លើកឡើងបែបនេះ ហើយបន្តថា វាជាការចាំបាច់ដែលយោធាលុបចោលការរាំងស្ទះក្នុងការធ្វើដំណើរ ហើយអនុញ្ញាតឱ្យមានការវាយតម្លៃអំពីស្ថានភាពផ្ទាល់ និងធានាឱ្យមានលទ្ធភាពទទួលបានការផ្តល់ជំនួយ និងសេវាសង្គ្រោះជីវិត។ បើតាមរបបយោធាមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិមួយនេះមាន១៤៨នាក់ ដែលជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ារដ្ឋរ៉ាឃីនភាគខាងលិចប្រទេស ទីដែលព្យុះ Mocha បោកបក់ចំ។ លោក Turk ក៏រិះគន់មីយ៉ាន់ម៉ាចំពោះអ្វីដែលលោកចាត់ទុកជាសកម្មភាពដកហូតសិទ្ធិ និងសេរីភាពរបស់ជនភាគតិចរ៉ូហ៊ីងយ៉ា និងការវាយប្រហារក្រុមជនជាតិភាគតិចផ្សេងទៀតដោយឥតឈប់ឈរ។ កាលពីថ្ងៃទី២៣ ខែឧសភា UN អំពាវនាវរកថវិកាសង្គ្រោះបន្ទាន់ចំនួន៣៣៣លានដុល្លារសម្រាប់ប្រជាជន១,៦លាននាក់នៅមីយ៉ាន់ម៉ា។ បង់ក្លាដែសដែលរងគ្រោះដោយសារតែព្យុះដូចគ្នានេះ ត្រូវការថវិកា៤២លានដុល្លារផងដែរ៕ | ខណៈតំបន់មួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូល អង្គការសហប្រជាជាតិ (UN) ទទូចឱ្យយោធាមីយ៉ាន់ម៉ាបើកចំហសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ទៅឱ្យជនរងគ្រោះដោយសារព្យុះស៊ីក្លូន Mocha និងធានាថាជំនួយសង្គ្រោះជីវិតអាចទៅដល់តំបន់ដែលរងការវាយប្រហារ។ |
ស្ត្រីនូវែសសេឡង់ម្នាក់ មានអារម្មណ៍តប់ប្រមល់យ៉ាងខ្លាំងនៅពេលទៅប្រទេសបែលហ្ស៊ិកតែម្នាក់ឯង។ នៅសណ្ឋាគារ Charleroi Airport គាត់បានសាកសួរឲ្យបុគ្គលិកសណ្ឋាគារដើម្បីស្វែងរកសត្វលេងកំដរ។ ពេលនោះ បុគ្គលិកសណ្ឋាគារបានបង្ហាញដបដែលដាក់ត្រីក្រហម ជាមួយតារាងតម្លៃ ៣.៥០អឺរ៉ូក្នុង១យប់។ មិនគួរឲ្យជឿ តែជារឿងពិត។ អ្នកស្រី David Dillen អ្នកគ្រប់គ្រងសណ្ឋាគារ Charleroi Airport បានអះអាងពីព័ត៌មានប្រាប់សារព័ត៌មាន Mashable ហើយវាក៏មិនមែនជារឿងថ្មីនោះដែរ។ យោងតាមការបញ្ចេញយោបល់នៅលើគេហទំព័រ Trip Advisor សេវាកម្មនេះ មានតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែទើបនឹងល្បីល្បាញនៅតាមបណ្តាញព័ត៌មាន។ សម្រាប់អ្នកស្រី David Dillen ការគិតពីសុខភាពត្រី ពិតជារឿងដ៏សំខាន់ ដោយសណ្ឋាគារមិនចេះតែធ្វើតាមតម្រូវចិត្តអតិថិជននោះឡើយ។ អ្នកស្រីលើកឡើងថា មុនសម្រេចចិត្តជួលត្រីក្រហមឲ្យអតិថិជន បុគ្គលិកសណ្ឋាគារមានការត្រួតពិនិត្យ និងសិក្សាយ៉ាងដិតដល់។ ឆ្លើយតបនឹងមតិមួយចំនួន ដែលបង្ហាញពីការអាណិតដល់សត្វត្រី អ្នកគ្រប់គ្រងសណ្ឋាគារ Charleroi Airport បានបញ្ជាក់ថា៖ «ត្រីទាំងនោះ រស់នៅក្នុងសណ្ឋាគារប្រមាណ៤ឆ្នាំមកហើយ ប្រសិនបើយើងមិនយកចិត្តទុកដាក់ពួកវាទេនោះ ពួកវាប្រហែលជាងាប់ជាយូរមកហើយ»៕ | សណ្ឋាគារមួយនៅក្រុង Charleroi ប្រទេសបែលហ្ស៊ិក បានដាក់សេវាកម្មជួលត្រីក្រហម ដើម្បីជួយកំដរការអផ្សុករបស់ភ្ញៀវដែលគេងក្នុងបន្ទប់តែម្នាក់ឯង។ |
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Green Leader លោក Zhan Sanhuo បានបង្ហាញទស្សនវិស័យថា ក្រុមហ៊ុននឹងសាងសងរោងចក្រឲ្យបានចំនួន២០ ក្នុងតំបន់ដែលមានសក្តានុពលផលិតដំឡូងមីនៅកម្ពុជាដើម្បីព្យាយាមកាត់បន្ថយការនាំចេញវត្ថុធាតុដើមទៅប្រទេសជិតខាង ក្នុងអំឡុងពេល៥ឆ្នាំខាងមុខ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រុមហ៊ុន Green Leader នឹងពង្រីកការដាំដុះដំំឡូងមី លើផ្ទៃដី១ម៉ឺនហិចតា បន្ថែមទៀត សម្រាប់បំពេញតម្រូវការរោងចក្រ។ ក្រៅពីនេះក្រុមហ៊ុននឹងអនុវត្តកសិកម្មតាមកិច្ចសន្យា(Contract farming) ជាមួយដៃគូផលិត ដោយផ្តល់ជាទុនពូជជី និងបច្ចេកទេសដាំដុះជាដើម។ បើតាមហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេររៀបរាប់ពីការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុននេះ យ៉ាងដូច្នេះថា៖«រោងចក្រនេះនឹងប្រើបច្ចេកវិទ្យាទាន់សម័យបំផុត ដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិត ស្តង់ដារអន្តរជាតិ។ យោងលើអំណះអំណាងនេះ ប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក សង្ឃឹមនិងជឿជាក់ថាបញ្ហាផលិតផលដំឡូងមី គ្មានទីផ្សារនៅទូទាំងខេត្តត្បូងឃ្មុំ កំពង់ ចាមនិងក្រចេះ នឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពិសេសតម្លៃនឹងត្រូវបានធានាផងដែរ»។ ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader) ដែលបានចុះឈ្មោះជាសាធារណៈក្នុងក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង ។ ក្រុមហ៊ុន Green Leader នេះ បានដាក់ទុនវិនិយោគ ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ទនៈអេតាណុលទំនើប និងធំជាងគេបង្អស់លើពិភពលោក ដែលអាចមានសក្តានុពលប្រើប្រាស់វត្ថុធាតុដើម ដំឡូងមីដល់ទៅ៥០០ពាន់តោន ហើយអាចផលិតម្សៅបាន១៣០ ពាន់តោនក្នុង១ឆ្នាំ និងកើនឡើង ចំនួន២លានតោនក្នុងរយៈពេល៥ ឆ្នាំ។ ក្រុមហ៊ុន Green Leader បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ក្នុងគោលបំណងបង្កើតរោងចក្រស្រូបយកផលិតផលរួចកែច្នៃនាំចេញ កាលពីថ្ងៃទី២៩ ខែមករាកន្លងមក ។ សក្តានុពលផលិតកម្មដំឡូងមីកម្ពុជា មានផ្ទៃដីដាំដុះរហូតដល់ទៅ ៦៧៥ ពាន់ហិចតា ដែលមានទិន្នផលជាង ១៤,៨ លានតោនក្នុងឆ្នាំ២០១៧ ។ លទ្ធផលវិជ្ជមានទាំងអស់នេះ បានរួមផ្សំជាមួយកត្តាអំណោយផលផ្នែកគុណភាពដី ទឹក អាកាសធាតុ និងគោលនយោបាយអនុគ្រោះលើវិស័យកសិកម្ម។ កន្លងមកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (International Center for Tropical Agriculture, CIAT) បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ជាប្រទេសផលិតដំឡូងមីលំដាប់ទី៨លើពិភពលោក និងលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន៕ | ភ្នំពេញ៖ ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd របស់ហុងកុង បានបោះទុនវិនិយោគ២០លានដុល្លារ សម្រាប់ដំណើរការសាងសង់រោងចក្រកែច្នៃដំឡូងមី និងជីវឥន្ទនៈអេតាណុលទំនើប លើផ្ទៃដី២០ហិចតា។ |
បើតាមក្រសួងសាធារណការ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណនេះមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ដោយចំណាយរយៈពេលសាងសង់ជាង ៣ឆ្នាំ។ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបងដល់សិរីសោភ័ណ ប្រវែង៨៤,៧៤គីឡូម៉ែត្រ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានដាក់ដំណើរជាផ្លូវការ ក្រោយសាងសង់រួចរាល់ ១០០ភាគរយ។ កំណាត់ផ្លូវនេះចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ចេញពីខេត្តបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន លោក តូច ចាន់កុសលរដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនដែលដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមទាំងតំណាង JICA ប្រចាំកម្ពុជាចុះត្រួតពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ដល់សិរីសោភ័ណលើកឡើងយ៉ាងដូច្នេះ៖ «ឡានដឹកទំនិញធំៗអាចបង្វែរចរាចរណ៍ពីការឆ្លងកាត់ទីរួមខេត្ត មកផ្លូវវាងក្រុងថ្មីនេះវិញដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជួយការពារបរិស្ថាន សុខភាពសាធារណៈ។ ហើយចំនេញពេលវេលាក្នុងការធ្វើដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះនៅទីរួមខេត្ត»។ បើតាមក្រសួងសាធារណការគម្រោងស្ថាបនាកំណាត់ផ្លូវនេះ បានបែងចែកជាពីរកញ្ចប់ការងារ ដោយកញ្ចប់ការងារទី១សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧គីឡូម៉ែត្រ និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-AsanumaJoint Venture មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ។ ដើម្បីបន្ថែមសោភ័ណភាព និងការពារដល់ព្រំដីចំណីផ្លូវលើកំណាត់ផ្លូវជាតិលេខ៥នេះក្រសួងសាធារណការ បានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវចំនួន៧១១០ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងចំនួន ៦០០០ដើម។ រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការរូបនេះអះអាងថា ក្រោយស្ថាបនារួចរាល់ ក្រុមហ៊ុនម៉ៅការសាងសង់ នឹងបន្តថែទាំកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង-សិរីសោភ័ណនេះ រយៈពេលមួយឆ្នាំទៀត។ ជាមួយគ្នានេះ លោក តូច ចាន់កុសលក៏បានស្នើសុំដល់អភិបាលខេត្តទាំងពីរ បន្តការការពារថែរក្សានិងគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីពលរដ្ឋ។ សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) ដោយគ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារ៕ ក្រសួងសាធារណការ, ផ្លូវជាតិលេខ ៥, បាត់ដំបង, សិរីសោភ័ណ៖ | ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង-សិរីសោភ័ណជាផ្លូវការ ក្រោយសាងសង់រួច ១០០ភាគរយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ)។ |
បន្លែពណ៌បៃតង ស្ពៃស្ពីណាច និងបន្លែពណ៌បៃតងផ្សេងៗទៀត គឺជាប្រភពនៃវីតាមីន A និង C ដ៏អស្ចារ្យមួយ ដែលអាចថែរក្សាសុខភាពភ្នែក និងលុបបំបាត់បញ្ហា ទាក់ទងនឹងភ្នែកបាន។ ស្ពៃស្ពីណាចមានជីវជាតិ ៤ ប្រភេទដែលអាចការពារភ្នែកបាន ដូចជា វីតាមីន C, Lutein, Zeaxanthin និង Beta carotene។ ការ៉ុត ការ៉ុត គឺជាអាហារដ៏ល្អបំផុត សម្រាប់សុខភាពភ្នែក។ របបអាហារដែលផ្តល់សុខភាព គួរតែមានការ៉ុតហ្នឹងហើយ ទើបអាចចៀសផុត ពីបញ្ហាផ្សេងៗ ដូចជា ជំងឺភ្នែក Macular Degeneration និងភ្នែកឡើងបាយបាន។ ការ៉ុត សម្បូរវីតាមីន A និង Beta Carotene ដែលវាទាំងពីរនេះ សុទ្ធតែជួយថែរក្សាសុខភាពភ្នែកទាំងអស់។ ស៊ុត ស៊ុត នឹងផ្តល់ឱ្យរាងកាយ នូវតម្រូវការជាតិកាល់ស្យូម ខ្លាញ់អូមេហ្គាបី ស័ង្គសី វីតាមីន A, D និង B12 ព្រមទាំងសមាសធាតុសំខាន់ៗជាច្រើនទៀត។ ស៊ុត គឺជាប្រភេទនៃអង់ទីអុកស៊ីដង់ដ៏ល្អបំផុត ព្រមទាំងជួយបង្កើនកំហាប់ប្លាស្មារបស់ Lutein និង Zeaxanthin ជាពិសេស អ្នកដែលងាយនឹងកើតជំងឺ Macular Degeneration និងភ្នែកឡើងបាយ។ ប្រូខូលី ប្រូខូលី សម្បូរទៅដោយវីតាមីន C ដែលជាសារធាតុដ៏សំខាន់មួយ សម្រាប់សុខភាពភ្នែកដែរ។ យកល្អ គួរតែញ៉ាំអាហារទាំងឡាយណា ដែលមានបន្លែនេះឱ្យបានច្រើន ហើយពេលនោះ អ្នកក៏នឹងទទួលបានភ្នែក ដ៏មានសុខភាពល្អដែរ។ ប៉េងប៉ោះ ប៉េងប៉ោះ ផ្ទុកទៅដោយជីវជាតិសំខាន់ សម្រាប់ភ្នែកពីប្រភេទនោះ គឺ Lycopene និងវីតាមីន C។ ប៉េងប៉ោះ គឺជាអាហារដ៏ល្អបំផុតហើយ សម្រាប់ការញ៉ាំអាហារមួយពេលៗ ព្រោះតែវាមានរសជាតិឆ្ងាញ់៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាធម្មតា មនុស្សយើងគ្រប់គ្នា អាចមើលឃើញពិភពលោកនេះ ក៏ដោយសារភ្នែកដែរ ដូច្នេះ យកល្អ គួរតែថែរក្សាភ្នែកនេះ ឱ្យមានសុខភាពល្អផង។ ជំងឺត្រាក់កូម ជំងឺ Hypermetropia ម្ញូប ភ្នែកឡើងបាយ និងបញ្ហាភ្នែកផ្សេងៗជាច្រើនទៀត ប្រហែលជាអាចប៉ះពាល់ដល់ មុខងារធម្មតារបស់ភ្នែកបាន។ ដើម្បីអាចពង្រឹងដល់មុខងារភ្នែក អ្នកគួរតែមើលទូរទស្សន៍ពីចម្ងាយ រក្សាជំហឱ្យល្អក្នុងពេលអានសៀវភៅ និង ប្រាកដថា ត្រូវមានពន្លឺភ្លើងគ្រប់គ្រាន់ ក្នុងពេលមើលអ្វីមួយ។ យ៉ាងណាមិញ ដើម្បីកុំឱ្យមានជំងឺភ្នែក អ្នកគួរតែផ្តល់ជីវជាតិដល់វាផង។ |
UEFA បានខុសបច្ចេកទេស ដោយដាក់ក្លិប Man Utd ជាមួយក្លិប Villareal ដែលជាក្រុមនៅ Pool តែមួយ។ ប៉ុន្តែក្លិប Man Utd មិនអាចជួបជាមួយក្រុមនេះ បាននោះទេនៅវគ្ក១៦ក្រុមនេះ។ UEFA បានអះអាងដូច្នេះ៖ « ដោយសារមានបញ្ហាបច្ចេកទេស ការចាប់ឆ្នោតនឹងធ្វើឡើងម្ដងទៀត»៕ | សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានចាប់ឆ្នោតវគ្គ១៦ក្រុម UCL ម្ដងទៀត ដោយសារការចាប់ឆ្នោតលើកទី១ មានបញ្ហាបច្ចេកទេស។ លទ្ធផលនៃការចាប់ឆ្នោតម្ដងទៀត គឺក្លិប Man Utd ប៉ះជាមួយក្លិប At Madrid និង Real Madrid ប៉ះជាមួយក្រុម PSG វិញ។ |
ឈានជើងចូលក្នុងវិស័យសរសេររឿងខ្លីៗ សម្រាប់កុមារ ចាប់តាំងពីឆ្នាំ២០១៦ លោក សាត ឌិច មើលឃើញថាសៀវភៅកុមារនៅកម្ពុជា ភាគច្រើនបកប្រែពីភាសាដទៃ។ នេះក៏ជាមូលហេតុដែលជំរុញ ឱ្យលោក សាត ឌិច បន្តនិពន្ធបន្ថែមទៀត ដើម្បីអាចបញ្ជ្រាបអត្តសញ្ញាខ្មែរ និងគំនិតអប់រំល្អៗ ដល់ក្មេងៗ។ អ្នកនិពន្ធសៀវភៅកុមាររូបនេះ ក៏តាំងចិត្តខិតខំបញ្ចូលតម្លៃអប់រំសម្រាប់កុមារ រួមបញ្ចូលជាមួយនឹងអត្តសញ្ញាខ្មែរផងដែរ ដូចជារឿង ឆត្រស្លឹកដូង កូនកំប្រុកឃ្លានឆី ពីងពីងអស្ចារ្យជាដើម។ លោក សាត ឌិច អះអាងថា លោកបានរំលេចពីអត្ថប្រយោជន៍នៃដើមដូង ការងារហត្ថកម្ម ផ្លែឈើចម្ប៉ាដាក់ សំឡេងសត្វជាដើម។ លោក សាត ឌិច ចូលរួមលើកកម្ពស់ការអានតាមរយៈស្នាដៃនិពន្ធរបស់ខ្លួននាពេលកន្លងមក។ រូបពី លោក ឌិច «ហេតុអ្វីខ្ញុំ នៅតែបន្តសរសេររឿងកុមារ! គឺដោយសារខ្ញុំចង់ឱ្យ ខ្មែរយើងសម្បូរសៀវភៅកុមារច្រើន សម្បូរបែប ជាជាងយកសៀវភៅពីបរទេសមកបកប្រែ ព្រោះពេលយើងបង្កើតសៀវភៅជារបស់យើង យើងបានបញ្ចូលអត្តសញ្ញាយើងបាន។ បើបកប្រែពីបរទេសមក វាមានគំនិតអប់រំដែរ តែវាជាប់អត្តសណញ្ញារបស់បរទេសច្រើន! យើងអត់ចង់បានអ៊ីចឹងទេ!»។ អ្នកនិពន្ធសាត ឌិច ពន្យល់ដូច្នេះ រួមបន្តអះអាថា ការសរសេរសៀវភៅកុមារ តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពិសេសការបរិយាកាសសាច់រឿង ចាប់តាំងពីចំណុចចាប់ផ្ដើម រហូតបញ្ចប់។ លោក ឌិច ពន្យល់ថា កុមារត្រូវការអារម្មណ៍កម្សាន្តសប្បាយច្រើន ជាងការបញ្ចូលសារអប់រំ ព្រោះក្មេងអាចលែងមានរីករាយក្នុងការអាន។ ហេតុនេះក្នុងនាមជាអ្នកនិពន្ធមួយរូប លោកព្យាយាមប្រើពាក្យធម្មតាៗ ងាយយល់ ដើម្បីកុមារទទួលបានទាំងការអប់រំ និងកម្សាន្តសប្បាយ ក្នុងពេលជាមួយគ្នា។ បើតាមអ្នកនិពន្ធវ័យ៣០ឆ្នាំរូបនេះ ក្នុងចំណោមសៀវភៅរឿងកុមារទាំងជាង ១០០ចំណងជើងដែលលោកបានសរសេរ មានស្នាដៃ រឿងកញ្ចាញ់ចេកសម្គម ទទួលការគាំទ្រខ្លាំងជាងគេ រហូតដល់បង្កើតជាវីដេអូរឿងខ្លីផង។ លោក សាត ឌិច ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ រឿងកុមារ «ម៉ម៉ បាត់សៀវភៅ» ដែលជាពានរង្វាន់រឿងកុមារកាលពីឆ្នាំ២០១៩។ លោក សាត ឌិច ធ្លាប់ទទួលបានជ័យលាភីកិត្តិយសជាច្រើនទៀតដែរ លើផ្នែកកំណាព្យ រឿងខ្លី និងប្រលោមលោក ដូចជារឿង រួមគ្នាប្រឆាំងអំពើពុករលួយ, យុវជនកូនកសិករ, ឈាមយុវជន, តំណក់ឈាមមាសជាដើម៕ សៀវភៅរឿង ពីងពីងអស្ចារ្យ ស្នាដៃរបស់លោក សាត ឌិច។ រូបពីលោក ឌិច ស្នាដៃសៀវភៅរបស់ លោក សាច ឌិច។ រូបពី លោក ឌិច | លោក សាត ឌិច បានដើរលើវិថីជាអ្នកនិពន្ធសៀវភៅកុមារ អស់រយៈពេល៨ឆ្នាំហើយ ដោយបាននិពន្ធសៀវភៅប្រមាណ ១០០ចំណងជើង។ ដ្បិតមានអាជីពជាគ្រូបង្រៀនហើយក៏ដោយ លោក សាត ឌិច នៅតែមិនបោះបង់ការងារតែនិពន្ធសៀវភៅកុមារ ព្រោះលោកយល់ថា ការនិពន្ធអាចឱ្យលោកឈ្វេងយល់ពីផ្ដល់គំនិតថ្មីៗ ផ្តល់សារអប់រំដល់កុមារតាមរយៈសៀវភៅ និងរួមចំណែកឱ្យកុមារស្រលាញ់ការអាន។ |
ស្រែអំបិល, កោះកុង៖ រយៈពេលជាង១០ឆ្នាំហើយ ដែលអនុវិទ្យាល័យជីខក្រោម បានផ្ដល់កន្លែងអប់រំដល់សិស្សានុសិស្ស ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ លោក ឈិន សំរិទ្ធឌី នាយកអនុវិទ្យាល័យជីខក្រោម បានអះអាងថា ទោះបីជារយៈពេលជាង១០ឆ្នាំមកនេះ មិនទាន់មានសិស្សពិការចូលរៀនក៏ពិតមែន តែសាលារៀនបានមានជម្រាលជនពិការចំនួនពីរគឺនៅមុខថ្នាក់រៀន និងបន្ទប់ទឹក ដើម្បីត្រៀមសម្រាប់សិស្ស ដែលមានពិការភាព ងាយស្រួលធ្វើដំណើរមករៀន។ ជាមួយគ្នានេះ នាយកសាលារូបនេះ ក៏បានសំណូមពរដល់អាណាព្យាបាលសិស្ស ដែលមានពិការភាព ត្រូវជំរុញកូនឱ្យចូលរៀន ព្រោះសាលាបានយកចិត្តទុកដាក់ និងផ្ដល់ភាពងាយស្រួលដល់សិស្សពិការ ដើម្បីទទួលបានឱកាសអប់រំដូចក្មេងដទៃទៀតដែរ។ លោក ឈិន សំរិទ្ធឌី ៖«បើសិនជាមានសិស្សពិការចង់ចូលរៀនយើង មិនរើសអើងពួកគាត់ទេ មានតែការតាំងចិត្តបង្រៀនឱ្យអស់ពីសមត្ថភាពនិងអស់ពីចិត្ត»។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ តាំង បួយ (យុវជនឃុំជីខក្រោម) |
ណាហ្គាវើល, បឹងកេត និងក្រសួងការពារជាតិ ត្រូវបានគេរំពឹងថា អាចមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ ដោយសារក្រុមទាំងនេះ ជួបក្រុម ដែលអាចវាយតម្លៃថា មានសមត្ថភាពខ្សោយជាងពួកគេ។ ក្នុងនោះណាហ្គាវើលជួបកំពត, បឹងកេតប៉ះវេស្ទើន និងក្រសួងការពារជាតិតទល់ជាមួយអាស៊ីអឺរ៉ុប។ ណាហ្គាវើល ដែលលេងក្នុងក្របខណ្ឌលីគកំពូល ប្រហែលជាមិនធ្វេសប្រហែសធ្វើឲ្យរបូតគ្រាប់បាល់ ក្រោមស្នាដៃកំពត ដែលជាក្រុមឡើងមកពីវគ្គជម្រុះតាមខេត្តនោះឡើយ ពេលពួកគេជួបគ្នាក្នុងជំនួបជើងទី១វគ្គ១៦ក្រុមចុងក្រោយ នាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដានេះ នៅកីឡដ្ឋានស្តាតចាស់។ ទោះបីយ៉ាងនេះក្តី ណាហ្គាវើល ដែលជាជើងឯករងឆ្នាំចាស់ មិនអាចមើលស្រាលសមត្ថភាពកីឡាករកំពតនោះទេ ព្រោះពួកគេបានបង្ហាញទម្រង់លេងយ៉ាងល្អនាជំនួបថ្នាក់ខេត្តកន្លងមក។ មិនខុសគ្នាពីណាហ្គាវើលឡើយ បឹងកេត ក៏ប្រហែលជាមិនធ្វេសប្រហែសធ្វើឲ្យមានការបំប៉ោងសំណាញ់ទីខ្លួនដូចគ្នា ពេលពួកគេប្រជែងតទល់ជាមួយក្រុមវេស្ទើន នាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានវេស្ទើនភ្នំពេញ។ ក្រុមទាំងពីរសុទ្ធតែលេងក្នុងក្របខណ្ឌកំពូលដូចគ្នា តែបឹងកេតអាចមានភាគខ្ពស់ជាងក្នុងការយកឈ្នះក្នុងជំនួបនេះ។ ហើយបើមើលពីលទ្ធផលក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបឹងកេតក៏ទទួលបានលទ្ធផលល្អជាង វេស្ទើនភ្នំពេញដែរ។ តែយ៉ាងណា យើងមិនអាចមើលស្រាលនោះទេ ព្រោះការប្រកួតនេះ តម្រូវឲ្យក្រុមនីមួយៗប្រើប្រាស់កីឡាករខ្មែរសុទ្ធសាធ។ ជាមួយគ្នានេះ ក្រុមក្រសួងការពារជាតិ ត្រូវពើបប្រទះជាមួយក្រុមលេងក្នុងក្របខណ្ឌលីគកំពូលដូចគ្នា អាស៊ីអឺរ៉ុប នាម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានស្តាតចាស់។ ក្រសួងការពារជាតិ ត្រូវបានគេចាត់ទុកថា ជាក្រុមមានភាគខ្ពស់ជាងក្នុងការឈានទៅវគ្គបន្ត ព្រោះក្រុមនេះសប្បូរកីឡាករ ដែលរួមរស់ជាមួយគ្នាយូរឆ្នាំច្រើន។ ម្យ៉ាងទៀត កីឡាករកម្ពុជារបស់ក្រុនេះភាគច្រើនតំឡើងពីក្រុមយុវជន។ ដោយឡែក ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង អាចប្រឈមនឹងការលំបាកក្នុងការឈានទៅវគ្គបន្ត ទោះបីពួកគេសម្បូរកីឡាករល្អៗច្រើនក៏ដោយ។ ព្រោះព្រះខ័នរាជស្វាយរៀង ត្រូវតតាំងជាមួយវិសាខា នាម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង។ ទោះបីវិសាខាជាក្រុមចំណូលថ្មី តែក្រុមនេះមានកីឡាករល្អៗ ដែលអាចផ្តល់ក្តីកង្វល់ដល់ព្រះខ័នរាជស្វាយរៀងជាច្រើនរួមមាន កែវ សុខផេង, ទិត្យ ឌីណា, រស់ សំអឿន, សុខ សុវណ្ណ, សាន គឹមហេង និង ទៀង ទីនី ជាដើម។ ងាកទៅមើលជំនួបរវាងភ្នំពេញក្រោនជាមួយអគ្គិសនីកម្ពុជា ម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ឯណេះវិញ ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យទស្សនិកជនពិបាកថា ក្រុមណាមួយអាចឈានទៅវគ្គបន្តណាស់។ ភ្នំពេញក្រោនជាក្រុមសម្បូរដោយយុវជនមានសមត្ថភាពច្រើនដូចជា ស៊ិន កក្កដា, សឿត បារាំង, អ៊ិន សូដាវីដ, ប្រាក់ ធីវ៉ា, និង ម៉ៅ ពិសិដ្ឋ ជាដើម។ ចំណែកអគ្គិសនីកម្ពុជាសម្បូរកីឡាករមានបទពិសោធក្នុងការលេងបាល់ទាត់ច្រើន ជាក់ស្តែងក្នុងការប្រកួតលីគកំពូល ក្រុមនេះ ប្រើប្រាស់ធនធានកីឡាករកម្ពុជាទាំងអស់។ កត្តានេះហើយ ធ្វើអគ្គិសនីកម្ពុជាអាចលេងស៊ីសង្វាក់គ្នាបានល្អជាងក៏អាចថាបាន។ សម្រាប់ការប្រកួតកាលពីឆ្នាំ២០១៧ ភ្នំពេញក្រោនក្រោនធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ណាហ្គាវើលទាំងពីរជើងក្នុងលទ្ធផល ៣-១។ រីឯអគ្គសនីកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះបឹងកេតដោយការទាត់បាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ក្រោយប្រកួត១២០នាទីក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ មុនឡើងមកដល់វគ្គនេះ អគ្គិសនីកម្ពុជាបានទម្លាក់អង្គរថាយហ្គឺរក្នុងវគ្គ១៦ក្រុមចុងក្រោយជាមួយលទ្ធផល ៥-៤ មុនទម្លាក់អគ្គស្នងការនគរបាលជាតិនៅវគ្គ៨ក្រុមក្នុងជ័យជម្នះ ៣-១។ នៅកីឡដ្ឋានខេត្តសៀមរាបម៉ោង៣:៣០នាទីរសៀលនេះដែរ ក្រុមចំណូលថ្មីសូលទីឡូអង្គរ ប៉ះជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺក្រុមអង្គរថាយហ្គឺរ។ ចំណែកអគ្គស្នងការនគរបាលជាតិ ប្រជែងតទល់ជាមួយគីរីវង់សុខសែនជ័យជើងឯករងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ម៉ោង៦:៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។ ដោយឡែក ជំនួបរវាងក្រុមកោះកុងជាមួយក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ ដែលគ្រោងធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដានេះ នាកីឡដ្ឋានខេត្តកោះកុង ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាលើកពេលទៅប្រកួតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨វិញ។ ពាក់ព័ន្ធនឹងការលើកពេលនេះដែរ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបាននិយាយថា ដោយសារការប្រកួតជើងទី១រវាងក្រុមទាំងពីរ ជាន់នឹងកាលបរិច្ឆេទប្រឡងរបស់ក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ។ ម្យ៉ាងទៀត ក្រុមកីឡាករយុវជនបាទីទើបបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ AFF U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី។ «ដោយសារកាលបរិច្ឆេទប្រកួតចាស់ជាន់ជាមួយកម្មវិធីប្រឡងរបស់កីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី CNCC សម្រេចលើកការប្រកួតជើងទី១ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន រវាងក្រុមកោះកុងជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ»។ នេះជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CNCC។ តាមកាលបរិច្ឆេទចាស់ការប្រកួតជើងទី១រវាងក្រុមទាំងពីរគ្រោងធ្វើឡើងនៅថ្ងៃទី១១ កក្កដា និងជើងទី២នៅថ្ងៃទី១៨ ខែកក្កដា។ ក្រោយមានការកែប្រែ ការប្រកួតជើងទី១ធ្វើឡើងនៅថ្ងៃទី២២ កក្កដា និងជើងទី២នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨៕ | ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ ចាប់ផ្តើមប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយហើយ ដោយនៅថ្ងៃពុធ ទី១១ ខែកក្កដានេះ មានការប្រកួតចំនួន៧គូ ដែល៤គូធ្វើឡើងម៉ោង៣:៣០នាទីរសៀល និង៣គូធ្វើឡើងម៉ោង៦:៣០នាទី។ ចំណែកជំនួបរវាងយុវជនអាយុក្រោម១៨ឆ្នាំបាទីជាមួយកោះកុង ត្រូវបានលើកពេលប្រកួត ដោយសារយុវជនបាទីទើបបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ AFF U19 Championship នៅឥណ្ឌូណេស៊ី។ |
ស្រុកទឹកឈូ, កំពត៖ មណ្ឌលសុខភាពព្រៃឃ្មុំ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត បានផ្តល់សេវាពិនិត្យសុខភាព ដល់ពលរដ្ឋពី៨០០ នាក់ ទៅ១ ០០០នាក់ ក្នុងមួយខែៗ។ ក្នុងចំណោមពលរដ្ឋដែលមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពនោះ មានស្ត្រីដែលបានទៅពិនិត្យផ្ទៃពោះ មានពី ១៤០ ទៅ១៥០នាក់ និងសម្រាលពី ២០ ទៅ៣០នាក់។ នេះបើតាម លោក លី ប៊ុណ្ណារិទ្ធ ប្រធាន មណ្ឌលសុខភាពព្រៃឃ្មុំ។ បើតាមប្រធានមណ្ឌលសុខភាពរូបនេះ ស្ត្រីដែលផ្ទៃពោះ មានការយល់ដឹងច្រើន អំពីការថែទាំសុខភាព ក្នុងអំឡុងពេលពពោះ និងក្រោយសម្រាល។ មូលហេតុគឺ ការយកចិត្តទុកដាក់ និងណែនាំពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងការអប់រំកន្លងមក ពីអ្នកស្ម័គ្រចិត្តសុខភាពភូមិ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ នៅក្នុងឃុំផងដែរ។ លោក លី ប៊ុណ្ណារិទ្ធិ បញ្ជាក់ដូច្នេះ រួចបន្តពន្យល់ថា៖ «ស្ត្រីមានផ្ទៃពោះ គាត់មានការយល់ដឹងអំពីសេវា និងប្រសិទ្ធភាព នៃការផ្តល់សេវានៅមណ្ឌលសុខភាព។ គាត់មកប្រើប្រាស់សេវា មានការល្អប្រសើរ»។ មណ្ឌលសុខភាពព្រៃឃ្មុំ ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់សេវាសុខភាពដល់ពលរដ្ឋចន្លោះ៨០០-១ ០០០នាក់ ជារៀងរាល់ខែ។ ទោះជាស្ត្រីមានផ្ទៃពោះភាគច្រើន មានការយល់ដឹងពីការថែទាំសុខភាព និងការតាមដានសុខភាពទារក ក៏លោក លី ប៊ុណ្ណារិទ្ធិ អះអាងថា ករណីខកខាន ឬយឺវយ៉ាវក្នុងការមកពិនិត្យផ្ទៃពោះដែរ។ ចំពោះករណីនេះ ប្រធានមណ្ឌលសុខភាព អះអាងថា គ្រូពេទ្យនឹងទាក់ទងទៅពលរដ្ឋដោយផ្ទាល់ តាមរយៈលេខទូរសព្ទ ឬបណ្តាញផ្សេងៗ ឬទាក់ទងទៅមន្ត្រីស្ម័គ្រចិត្តសុខភាពភូមិ ជាដើម។ លោក លី ប៊ុណ្ណារិទ្ធិ បញ្ជាក់ដូច្នេះ៖ «យើងមានវិធានការយើង បើគាត់(មកពិនិត្យផ្ទៃពោះ) មិនទៀងទាត់នេះ យើងអាចផ្តាំអ្នកស្ម័គ្រឃុំយើង ឬលេខទូរសព្ទដែលយើងសុំពីគាត់បាន។ យើងទំនាក់ទំនងទៅ។ មួយទៀត គឺយើងផ្តោតទៅលើ ក្រុមកិច្ចការនារី និងកុមារនៅឃុំយើង ដែលទទួលបន្ទុកខាងហ្នឹង យើងផ្តាំតាមគាត់ ឬគាត់បញ្ជាទៅមេភូមិ។ តែភាគច្រើន យើងទូរសព្ទរកគាត់ ឬក៏តាមរយៈ(បណ្តាញ) អ្វីដែលយើងធ្វើបាន»។ ក្នុងនាមជាប្រធានមណ្ឌលសុខភាព បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ ឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះ និងសម្រាលនៅមណ្ឌលសុខភាព ខណៈដែលការចំណាយថ្លៃសេវា អស់តិច។ មិនតែប៉ុណ្ណោះ នៅមណ្ឌលសុខភាពព្រៃឃ្មុំ មានគ្រូពេទ្យគ្រប់គ្រាន់ និងមានពេទ្យប្រចាំការផ្តល់សេវាដល់ពលរដ្ឋ ២៤ម៉ោង លើ២៤ ម៉ោង។ អត្ថបទទាក់ទង លោក លី ប៊ុណ្ណារិទ្ធ៖ មណ្ឌលសុខភាពព្រៃឃ្មុំ មានពេទ្យប្រចាំការ ផ្តល់សេវាសុខភាពជូនពលរដ្ឋ ២៤ម៉ោង សូមបញ្ជាក់ថា មណ្ឌលសុខភាពនេះ មានគ្រូពេទ្យចំនួន ១០នាក់ រង់ចាំផ្តល់សេវាពិគ្រោះជំងឺ និងព្យាបាលជូនពលរដ្ឋប្រមាណ ១,៩ម៉ឺននាក់មកពីភូមិសាស្ត្រឃុំថ្មី ឃុំព្រៃឃ្មុំ និងឃុំត្រពាំងធំ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ណី ស្រីពៅ |
ពេលដំបូងដែលអាចប៉ូវខួរក្បាលកូនបាន គឺជាពេលដែលអ្នកត្រៀមមានផ្ទៃពោះ។ ក្នុងកន្លះឆ្នាំមុននឹងអ្នកត្រៀមមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន។ នៅពេលដែលសុខភាពអ្នករឹងមាំ ហើយផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន នោះពេលដែលអ្នកមានផ្ទៃពោះ នឹងល្អចំពោះកូនខ្លាំងណាស់។ ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលជួយដល់ខួរក្បាលកូនឲ្យបានច្រើន ដូចជាត្រីជាដើម។ ការពិសារបែបនេះ ទើបកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះ ដោយអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកឲ្យកូនបៅទឹកដោះ អ្នកគួរតែញ៉ាំអាហារដែលជំនួយដល់ខួរក្បាលកូន ទើបកូនអាចទទួលបានសារធាតុទាំងនោះតាមទឹកដោះអ្នក។ ជាពិសេស ពេលដែលកូនអាចបរិភោគអាហារបាន អ្នកគួរតែឲ្យកូនញ៉ាំត្រីឲ្យបានច្រើន ហើយញ៉ាំពងមាន់ ព្រោះអាហារ២ប្រភេទនេះ អាចជួយកូនឲ្យឆ្លាតខ្លាំងណាស់ ថែមទាំងចងចាំបានល្អផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាល្អក្នុងការធ្វើឲ្យខួរក្បាលកូនឆ្លាតខ្លាំង។ តើមានអ្វីខ្លះទៅ? |
វាមិនត្រឹមតែអាចផ្តល់នូវផលរំខាន ចំពោះអ្នកដែលគេង ជាមួយអ្នកនោះទេ វាក៏អាចជាសញ្ញាមួយ នៃជំងឺគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ ។ ប្រសិនបើបញ្ហានេះ ចេះតែបន្តកើតឡើង និង កាន់តែធ្ងន់ធ្ងរជាងមុន នោះអ្នកគួរតែទៅជួបអ្នកជំនាញ ដើម្បីធ្វើការពិនិត្យ និង វិភាគរកពីមូលហេតុអោយបានច្បាស់លាស់។ ខាងក្រោមនេះ គឺជាវិធី៣យ៉ាង ដែលអ្នកអាចកាត់បន្ថយបញ្ហាស្រម៉ុកនេះបានជាបណ្តោះអាសន្ន៖ ១.អ្នកគួរគេងផ្អៀង ឬគេងកើយខ្នើយឱ្យខ្ពស់ ប្រហែល ៥-៧,៥ ស.ម នោះអាការគេងស្រមុកនឹងថយចុះ។ ២.ប្រើបន្ទះបិទច្រមុះ ព្រោះវាជួយឱ្យរន្ធច្រមុះដែលមានសភាពតូចជាងធម្មតាឬរន្ធច្រមុះ ដែលក្រពឹត មានទំហំធំជាងមុន ងាយស្រួលដកដង្ហើមចេញចូល និងបំបាត់អាការគេងស្រមុក ដោយដកដង្ហើមតាមមាត់។ ៣.គួរទៅជួបពេទ្យធ្មេញ ព្រោះការស្រោបធ្មេញ អាចជួយរុញឆ្អឹងថ្គាមនិង អណ្តាតមកខាងមុខ ដើម្បីឱ្យអ្នកដកដង្ហើមបានស្រួលជាងមុន៕ | ការគេងស្រម៉ុក គឺជាអាការៈរបស់ជំងឺម្យ៉ាងដែលត្រូវបានគេហៅថា ការគេងដោយមិនបានដកដង្ហើម។ បញ្ហានេះ ច្រើនកើតលើបុរស ច្រើនជាងស្ត្រី។ |
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច ស ខេង បានថ្លែងថា ការអប់រំច្បាប់ចរាចរណ៍ជារឿងដ៏សំខាន់សម្រាប់ឲ្យសិស្សានុសិស្សគ្រប់កម្រិតទាំងអស់យល់ដឹងកាន់តែច្បាស់ មុននឹងឲ្យពួកគេអាចបើកបរយានយន្តនៅថ្ងៃអនាគតដោយមានការប្រុងប្រយ័ត្ន។ ប្រសាសន៍របស់សម្តេច ត្រូវបានដកស្រង់យកទៅចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូការរបស់ក្រសួងមហាផ្ទៃ។ សម្តេចរដ្ឋមន្ត្រី មានប្រសាសន៍ថា៖«យើងត្រូវគិតឲ្យបានវែងឆ្ងាយ អនាគតកូនចៅយើងនឹងក្លាយជាអ្នកប្រើប្រាស់យានយន្ត។ ដូច្នេះប្រសិនបើយើងបង្កើន និងពង្រីកការអប់រំចាប់ពីថ្នាក់មត្តេយ្យទៅ នោះនឹងអាចឲ្យសិស្សទាំងអស់ទទួលបាននូវចំណេះដឹងពីច្បាប់ចរាចរណ៍កាន់តែច្បាស់ ហើយមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ផងដែរ»។ រដ្ឋមន្ត្រីមហាផ្ទៃ បានជំរុញគ្រូបង្រៀនថ្នាក់មេត្តយ្យ ឲ្យបង្រៀននិមិត្តសញ្ញាចរាចរណ៍ងាយៗ សម្រាប់ឲ្យសិស្សតូចឆាប់យល់ពីច្បាប់ចរាចរណ៍។ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ថ្លែងដូច្នេះថា៖«ព្រោះតែសន្ទុះនៃការរីកចំរើនរបស់ប្រទេសកម្ពុជានឹងមានផ្លូវខ្វាត់ខ្វែងកាន់តែច្រើនមិនថាតែនៅទីក្រុង ឬក៏ជនបទនោះទេ ដូច្នេះចាំបាច់បំផុតត្រូវតែយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក»។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ក្រសួងអប់រំនឹងត្រួតពិនិត្យលទ្ធភាពអប់រំច្បាប់ចរាចរណ៍ដល់សិស្សបន្ថែមទៀត។ លោក បញ្ជាក់ថា កន្លងមកក្រសួងអប់រំបានរៀបចំ និងចងក្រងសៀវភៅស្តីពី«ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក»សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៩ ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៦។ លោក បន្តថា ខ្លឹមសារមេរៀនច្បាប់ចរាចរណ៍នេះក៏បានបញ្ចូលក្នុងកម្មវិធីសិក្សារបស់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៩ផងដែរ ហើយចំពោះសិស្សថ្នាក់ទី១០ និងទី១២ ក្រសួងធ្វើឡើងជាវេទិកាផ្សព្វផ្សាយការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសហការជាមួយនឹងក្រសួងមហាផ្ទៃ គ្រប់ភាគីពាក់ព័ន្ធ និងគណៈកម្មការអន្តរក្រសួង។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានឲ្យដឹងទៀតថា កន្លងមកក្រសួងក៏បានអប់រំនៅតាមសាលារៀនទូទាំងប្រទេស និងបានបណ្តុះបណ្តាលគ្រូផ្នែកច្បាប់ចរាចរណ៍ចប់សព្វគ្រប់ក្នុងឆ្នាំ២០០៩។ លោកបន្តថា ក្រសួងអប់រំក៏កំពុងដាក់បញ្ជូលមេរៀនផ្នែកច្បាប់ចរាចរណ៍ក្នុងមុខវិជ្ជាសិក្សាសង្គមផងដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ដែរថា កន្លងមកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានីខេត្តបានអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋចំនួនជិត៤៥ម៉ឺននាក់ និងបានចែកឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ចំនួន១,២ម៉ឺនសន្លឹក។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងក្នុងឆ្នាំ២០២០មានចំនួនជាង៣ពាន់លើក ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួនជាង១ពាន់នាក់ របួសស្រួលជាង៤ពាន់នាក់ និងរងរបួសធ្ងន់ជាងជិត៣ពាន់នាក់។ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ធំ។ បើតាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់តាមរយៈការដំឡើងប្រាក់ផាកពិន័យក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តលើ្មសច្បាប់ជាង២០ម៉ឺនគ្រឿង ក្នុងនោះម៉ូតូជាង១៨ម៉ឺនគ្រឿង និងរថយន្តជាង៥ពាន់គ្រឿង ដោយប្រមូលបានថវិកាដែលទទួលបានពីការផាកពិន័យមានចំនួន២៥ប៊ីលានរៀល៕ | ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានស្នើឲ្យក្រសួងអប់រំ យុវជន និង កីឡា ពិនិត្យលទ្ធភាពក្នុងការអប់រំច្បាប់ចរាចរណ៍ ដល់សិស្សនៅគ្រប់កម្រិត ជាពិសេសពីថ្នាក់មេត្តយ្យដល់ថ្នាក់ទី១២ ដើម្បីឲ្យពួកគេយល់ច្បាស់ពីច្បាប់ចរាចរណ៍។ |
តួនាទីអគ្គស្នងការប៉ូលិសជាតិថៃដែលបច្ចុប្បន្នដឹកនាំនាយឧត្តមសេនីយ៍ លោក Damrongsak Kittiprapas នឹងចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំស្នងការប៉ូលិសថៃ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ និងជាអ្នកដឹកនាំកិច្ចប្រជុំ បានបដិសេធ មិនតែងតាំងប្រធានប៉ូលិសជាតិថ្មីឡើយ ដោយទុកតួនាទីឱ្យប្រមុខរដ្ឋាភិបាលថ្មី លោកសេដ្ឋា ថាវីស៊ីន ជាអ្នករៀបចំ។ ជុំវិញបញ្ហានេះ ស្នងការប៉ូលិសថៃដែលពិនិត្យលើការតែងតាំងប្រមុខប៉ូលិសជាតិថ្មី សម្រេចរង់ចាំបន្តទៀត នៅថ្ងៃទី២៥ ខែសីហា។ ឧត្តមសេនីយ៍ទោ Archayon Kraithong អ្នកនាំពាក្យប៉ូលិសថៃ បានស្រង់សម្តីរបស់លោកប្រាយុទ្ធថា ដើម្បីគោរពតាមគោលការណ៍អភិបាលកិច្ចល្អ ហើយពេលនេះ លោកសេដ្ឋាជានាយករដ្ឋមន្រ្តីថ្មី ការតែងតាំងប្រធានប៉ូលិសជាតិ គួរតែជាតួនាទីរបស់លោកសេដ្ឋា។ តាមច្បាប់ប៉ូលិសជាតិថៃ នាយករដ្ឋមន្រ្តីមានសិទ្ធិតែងតាំងស្នងការប៉ូលិសជាតិដោយជ្រើសរើសចេញពីស្នងការរងដែលគ្រប់លក្ខណៈសម្បត្តិ។ ក្រោយការតែងតាំង ស្នងការប៉ូលិសថៃ នឹងបោះត្រាគាំទ្រលើការតែងតាំងនោះ មុនពេលស្នើសុំការអនុម័តពីព្រះមហាក្សត្រ។ នាយឧត្តមសេនីយ៍ Roy Ingkapairote, នាយឧត្តមសេនីយ៍ Torsak Sukvimol, នាយឧត្តមសេនីយ៍ Kittirat Phanphet និងនាយឧត្តមសេនីយ៍ Surachate Hakparn ជាបេក្ខជន។ ការបដិសេធរបស់លោកប្រាយុទ្ធបែបនេះ ធ្វើឡើងក្រោយលោកមានជំនួបដោយផ្ទាល់មួយ ជាមួយលោកសេដ្ឋា នៅវិមានរដ្ឋាភិបាល ប្រមាណ ៤៥នាទី នៅថ្ងៃទី២៤ ខែសីហា។ ក្នុងជំនួបនោះ លោកប្រាយុទ្ធ បានជំរុញឱ្យលោកសេដ្ឋាបង្រួបបង្រួមភាពបាក់បែកនៅក្នុងប្រទេស និងបំភ្លេចរឿងអតីតកាលចោល ដើម្បីបន្តដឹកនាំប្រទេសទៅមុខ។ ស្របគ្នានេះ នៅថ្ងៃទី២៤ ខែសីហា លោកប្រាយុទ្ធ ដែលជារដ្ឋមន្រ្តីការពារជាតិផងនោះ ក៏បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្លាស់ប្តូរប្រមុខកម្លាំងប្រដាប់អាវុធ និងមេបញ្ជាការកម្លាំងការពារ ដែលនឹងចូលនិវត្តន៍នៅដំណាច់ខែកញ្ញាខាងមុខ។ កិច្ចប្រជុំនេះ ក៏បានចូលរួមដោយអនុរដ្ឋមន្រ្តីការពារជាតិ, លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការពារជាតិ, មេបញ្ជាការកងទ័ពជើងគោក, មេបញ្ជាការកងទ័ពជើងទឹក និងមេបញ្ជាការកងទ័ពអាកាស។ យ៉ាងណាមិញ ការផ្លាស់ថ្នាក់ដឹកនាំយោធាទាំងនោះ ត្រូវបានលើកពេលដោយសារតែមានការខ្វែងគំនិតគ្នា លើបេក្ខជនត្រូវតែងតាំង៕ | លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅថ្ងៃទី២៥ ខែសីហា បានសម្រេចមិនតែងតាំងស្នងការប៉ូលិសជាតិឡើយ ដោយទុកតួនាទីឱ្យលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មីជាអ្នកតែងតាំងវិញ។ |
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដូចតទៅនេះ៖ ភោជនីយដ្ឋានយីហោ ពិភពធម្មជាតិ ដែលពីមុនជាកន្លែងកម្សាន្ត ត្រូវបានរកឃើញថា ជាដើមហេតុដំបូងនៃការផ្ទុះឆ្លងរាលដាលព្រឹត្តិការណ៍ ៤ មិថុនា ក្នុងខេត្តសៀមរាប។ អភិបាលខេត្តសៀមរាប សង្ងត់ធ្ងន់ថា អាជ្ញាធរបានចុះស្រាវជ្រាវនិងរកឃើញថា ទីតាំងនេះមិនបានអនុវត្តតាមគោលការណ៍ណែនាំស្ដីពីវិធានការបង្ការជំងឺកូវីដ១៩ទេ។ លោកអភិបាលបញ្ជាក់ថា ទីតាំងនេះនឹងរងការពិន័យផ្នែករដ្ឋបាល ហើយនឹងឈានដល់ការដាក់ពាក្យប្ដឹងបន្ថែមទៀត។ ក្រៅពីនេះ លោក ទៀ សីហា បង្ហើបថា ក៏នឹងអាចពិន័យចំពោះមន្រ្តីរាជការដែលពាក់ព័ន្ធនៅទីតាំងនោះដែរ បន្ទាប់ពីការស្រាវជ្រាវច្បាស់លាស់។ ក្រុមគ្រូពេទ្យចុះយកសំណាកដល់ព្រះសង្ឃ និងពលរដ្ឋនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ នៅថ្ងៃទី១០ មិថុនា អាជ្ញាធរបានប្រកាសបិទខ្ទប់ និងដាក់ភូមិចំនួន៤ ក្នុងសង្កាត់ស្រង៉ែ ស្ថិតនៅប៉ែកខាងលិចក្រុងសៀមរាប ជាតំបន់ក្រហម។ យ៉ាងហោចណាស់ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជិត២០នាក់ ដែលឆ្លងជាសហគមន៍ និងពីបុរសម្នាក់ដែលធ្លាប់ទៅចូលភោជនីយដ្ឋានពិភពធម្មជាតិ នៅស្រុកជីក្រែង។ បុរសម្នាក់នេះ បានចម្លងទៅក្រុមគ្រួសារ និងបណ្ដាលឱ្យឪពុកដែលមានជំងឺប្រចាំកាយផងនោះ ស្លាប់នៅព្រឹកថ្ងៃទី១០ មិថុនា។ ក្នុងចំណោមនោះ មានកម្មករ២នាក់ នៅផ្នែកកាត់ដេរ ធ្វើការនៅរោងចក្រ ផេនធីក។ អភិបាលខេត្តបញ្ជាក់ថា មិនទាន់មានវិធានការបិទរោងចក្រនេះទេ ដោយគ្រាន់តែបិទអាគារដែលកម្មករទាំង២នោះធ្វើការ និងប្រមូលអ្នកពាក់ព័ន្ធនៅផ្នែកជាមួយ សរុបជាង២០០នាក់ ដើម្បីធ្វើតេស្ត។ លោក ទៀ សីហា បារម្ភថា ការបិទរោងចក្រនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការងារកម្មករ ក៏ដូចជាសង្វាក់ផលិតកម្មនៅក្នុងរោងចក្រទាំងមូល។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាសហគមន៍ធ្វើឱ្យអភិបាលខេត្តបង្ហាញការព្រួយបារម្ភ ក៏ដូចជាគិតគូរពីកម្លាំងជួរមុខនៃក្រុមគ្រូពេទ្យដែលកំពុងប្រយុទ្ធនឹងជំងឺនេះ។ លោក ទៀ សីហា បញ្ជាក់ថា លោកកំពុងស្នើកម្លាំងជំនួយពីពេទ្យយោធាភូមិភាគ៤ និងគ្រូពេទ្យនៅសឹករងខេត្ត ដើម្បីជួយសម្រាលការងារក្រុមគ្រូពេទ្យ ដែលមានភាពនឿយហត់ជាខ្លាំង ពិសេសនាពេលចុងក្រោយនេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានទទួចឱ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល មានការប្រុងប្រយ័ត្ន កុំមើលស្រាលស្ថានការណ៍ដែលកំពុងកើតឡើង ពិសេសត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ ហើយអាជ្ញាធរនឹងចុះផាកពិន័យតាមវិធានការរដ្ឋបាល ទៅតាមទីផ្សារ ក៏ដូចជាទីសាធារណ ដោយអនុវត្តន៍ដោយភាពតឹងរឹងបំផុត៕ | សៀមរាប៖ សន្ទុះនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប កើនឡើងគួរឱ្យកត់សម្គាល់។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានហៅករណីនេះថា ជាព្រឹត្តិការណ៍សហគមន៍ ៤មិថុនា ដែលមកដល់ពេលនេះ ចំនួននៃអ្នកឆ្លងបន្តរកឃើញជាបន្តបន្ទាប់ និងឆ្លងរាលដាលទៅតាមភូមិ រួមទាំងសង្កាត់មួយក្នុងក្រុងសៀមរាបផង។ លោក មានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្ន ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ដែលជាការព្រួយបារម្ភ។ លោក អះអាងថា នឹងពិចារណា ដើម្បីស្នើទៅរាជរដ្ឋាភិបាល ក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់អ្នកដំណើរដែលចូលមកកម្សាន្តក្នុងខេត្តទេសចរណ៍មួយនេះ។ |
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ និងបានអរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្ដាលតែមួយគត់ ដែលបានចូលរួមក្នុងគ្រប់គោលដៅទាំងអស់ នៃសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំ2018នេះ។ ជាមួយគ្នានេះដែរ លោក បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់បំផុតមួយ។ លោក សុខ ដារ៉ា ក៏បានលើកទឹកចិត្តក្រុមហ៊ុនដែលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទទាំងអស់ ឱ្យបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើវិស័យឧបករណ៍និស្សន្ទ និងបន្តអនុវត្តគោលការណ៍ការពារវិនិយោគិន។ ថ្លែងក្នុងឱកាសនោះដែរ លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ នៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅ នៃការជួញដូរឧបករណ៍និស្សន្ទ ស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា បញ្ហាប្រឈមចំពោះការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ និងបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពន្លឿនការរីកលូតលាស់ នៃការវិនិយោគលើឧបករណ៍និស្សន្ទ។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង មានមោទកភាពចំពោះវត្តមានរបស់ខ្លួន នៅគ្រប់គោលដៅទាំងអស់ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ2018 ។ សម្រាប់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង វត្តមានចូលរួមនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងភាពស្វិតស្វាញដ៏ពិតប្រាកដរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ចំណេះដឹងដល់សាធារណជន ការបង្ហាញឱកាសវិនិយោគ ដល់វិនិយោគិនសក្ដានុពល នៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ក៏ដូចជាការលើកកម្ពស់បទដ្ឋាននៃការជួញដូរ ការគាំទ្របេសកកម្ម និងទស្សនៈវិស័យរបស់គណៈកម្មការមូលបត្រកម្ពុជា និងការរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ក្នុងនាមជាវាគ្មិនកិត្តិយស លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានគូសបញ្ជាក់ ពីសារៈសំខាន់នៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំក្នុងឆ្នាំនេះ ដោយលើកឡើងថា វានឹងជួយបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ភាពរុងរឿងនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានាពេលអនាគត។ លោក Lawrence បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ក្នុងការចូលរួម និងចែករំលែកបទពិសោធន៍របស់ខ្ញុំ នៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ2018 ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់គណៈកម្មការមូលបត្រកម្ពុជា ដែលបានធ្វើឱ្យសិក្ខាសាលានេះកើតមានឡើង។ ដោយផ្អែកទៅលើការអង្កេត និងបទពិសោធន៍ជាង 20ឆ្នាំរបស់ខ្ញុំ ខ្ញុំបានដឹងថា វិនិយោគិនកម្ពុជា កំពុងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ លើការស្វែងយល់ពីការវិនិយោគលើឧបករណ៍និស្សន្ទ។ ខ្ញុំគិតថា សិក្ខាសាលាតាមបណ្ដាខេត្តនេះ គឺជាវេទិកាដ៏ល្អមួយ សម្រាប់ពួកគេ ក្នុងការស្វែងយល់ពីការវិនិយោគនេះបន្ថែមទៀត»។ អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង រូបនេះ បានបន្ថែមថា៖«តាំងពីដំបូងមក ខ្ញុំតែងតែនិយាយថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាមានសក្ដានុពលគួរឱ្យកត់សម្គាល់ ហើយខ្ញុំពិតជារំភើប ដែលពួកយើងបានជំរុញឱ្យក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ពីប្រទេសផ្សេងៗ ទទួលបានអាជ្ញាបណ្ណនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ការងាររបស់ពួកយើង គឺមិនទាន់ចប់នៅឡើយទេ ហើយដំណើរការនៃការអភិវឌ្ឍ អាចនឹងកាន់តែឆាប់រហ័ស ដរាបណា យើងបន្តជំរុញស្ថាប័នដែលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទផ្សេងទៀតឱ្យទទួលបានអាជ្ញាបណ្ណដែរ»។ «ទោះបីជាពួកយើង ត្រូវបានចាត់ទុកជាអ្នកនាំមុខក្នុងវិស័យថ្មីមួយនេះ ពួកយើងនឹងបន្តកិច្ចប្រឹងប្រែង ក្នុងការផ្សព្វផ្សាយទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា នៅលើឆាកអន្តរជាតិ ដោយមិនត្រឹមតែក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ។ ពួកយើង ចង់បង្កើតប្រវត្តិសាស្ត្រក្នុងវិស័យមួយនេះ»។ នេះជាការបញ្ជាក់របស់ លោក Lawrence ដោយបានបន្ថែមដោយសំដៅលើការចូលរួមរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ក្នុងពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺសកាលពីដើមឆ្នាំនេះ និងពិព័រណ៍ London Summit នៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះផងដែរ។៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបញ្ចប់សិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំ ប្រចាំឆ្នាំ2018 របស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី8 ខែធ្នូ ឆ្នាំ 2018 នៅក្នុងខេត្តបាត់ដំបង ដែលជាគោលដៅចុងក្រោយនៃសិក្ខាសាលានេះ។ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺជាគោលដៅទីមួយ ទីពីរ ទីបី និងទីបួន។ |
១. យ៉ាអួរ ជាជម្រើសនៃអាហារសម្រន់ដ៏ល្អបំផុតមួយដែលអ្នកគួរទទួលទានដើម្បីរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀននិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ២. តែបៃតង ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុ epigallocatechin gallate (EGCG) ដែលចាំបាច់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ៣. ផ្លែប៉ោម ក្រៅពីវីតាមីននិងជាតិរ៉ែហើយនោះផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។ ជាតិសសៃនេះជួយបណ្ដេញជាតិពុលតាមពោះវៀន។ នៅពេលជាតិពុលត្រូវបានកម្ចាត់នោះប្រព័ន្ធភាពស៊ាំរាងកាយនឹងមានលក្ខណៈកាន់តែប្រសើរឡើង។ ៤. ម្ទេសផ្លោកពណ៌ក្រហម ជាប្រភពដ៏ប្រសើរបំផុតនៃវីតាមីន C និងសារធាតុ carotenoids ដែលមានលក្ខណៈសម្បត្តិពង្រឹងប្រព័ន្ធភាពស៊ាំគួរឱ្យកត់សម្គាល់។ ៥. ផ្កាខាត់ណាខៀវ ខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene វីតាមីន A វីតាមីន E និងវីតាមីន C។ ដូច្នេះការរួមបញ្ចូលផ្កាខាត់ណាខៀវក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អបំផុតសម្រាប់រក្សាក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំឡើង។ ៦. ខ្ទឹមស មានផ្ទុកសារធាតុ allicin ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ក៏ដូចជាប្រយុទ្ធប្រឆាំងបាក់តេរី វីរុស និងរោគផ្សិត។ ៧. រមៀត រមៀតមានផ្ទុកសារធាតុ lipopolysaccharides ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។ ៨. ខ្ញី ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញី ឬតែខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានបន្លែនិងផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាហារមួយចំនួនខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖ |
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញពីការផ្លាស់ប្ដូររបស់ប្រជាកសិករ ដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារទៅជាការចិញ្ចឹមសម្រាប់ពាណិជ្ជកម្មវិញ។ បើតាមលោក វេង សាខុន ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ដែលជាបណ្តុំ ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ នាពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ មេសា លោក វេង សាខុន លើកឡើងថា ផ្ទៃដីចម្ការស្រែជាង ៩០ភាគរយ ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត។ ដោយឡែក សត្វគោ-ក្របី ត្រូវបានប្តូរតួនាទីពីការចិញ្ចឹម ដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ ក្រោយការផ្លាស់ប្ដូររបស់ប្រជាកសិករនាបច្ចុប្បន្ន រដ្ឋមន្រ្តីកសិកម្ម បញ្ជាក់យ៉ាងដូច្នេះ៖«នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថាអនុវិស័យផលិតកម្មសត្វ បាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ ឆ្ពោះទៅគោលដៅមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន គឺជាការអភិវឌ្ឍអនុវិស័យនេះ។ ដោយសំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹម តាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងបរិស្ថាន។ ចុងក្រោយផលិតបានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:»។ សូមបញ្ជាក់ថា ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងចុះបណ្ដុះបណ្ដាលពីបច្ចេកទេសនៃការចិញ្ចឹមសត្វដល់កសិករ នៅតាមរាជធានី-ខេត្ត ទាក់ទងនឹងការផ្ដល់ចំណី ការជ្រើសរើសពូជ ការថែទាំ និងបច្ចេកទេសផ្សេងៗ៕ | ភ្នំពេញ៖ លោក វេង សាខុន លើកឡើងថា ការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសាររបស់កសិករនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ នាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ មេសា។ |
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) នៃគម្រោងការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត ដែលគ្រោងបំពាក់ក្នុងមន្ទីរពេទ្យតេជោសែនកោះធំ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការនៅថ្ងៃទី១៧ ខែឧសភា។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស បានចុះ MOU នៃគម្រោងការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត មន្ទីរពេទ្យតេជោសែនកោះធំ ដែលបានសាងសង់រួចរាល់ ១០០ភាគរយ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តផ្នែកខាងក្នុងប៉ុណ្ណោះ។ មន្ទីរពេទ្យតេជោសែនកោះធំ នឹងអាចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣។ បើតាមក្រសួងសាធារណការ មន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង។ សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។ មន្ទីរពេទ្យតេជោសែនកោះធំ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ បានសាងសងលើផ្ទៃដីប្រមាណ ១,៣ហិកតា ដែលមានអគារថ្មីចំនួន ៣ខ្នង ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើការព្យាបាលអ្នកជំងឺ៕ | មន្ទីរពេទ្យតេជោសែនកោះធំ បានសាងសង់រួចរាល់ហើយ ដោយរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តប៉ុណ្ណោះ ។ មន្ទីរពេទ្យនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហាខាងមុខ។ |
តាមរយៈគណនីហ្វេសប៊ុក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបង្ហោះសំណេរយ៉ាងដូច្នេះថា៖«ការតតាំងមតិទាំងនោះ គ្មានអ្វីក្រៅពីការបង្កើតព្រឹត្តិការណ៍ព័ត៌មាន និងការឈ្លានពានអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ ដែលមិនអាចទទួលយកបាន»។ លោក បន្តថា កម្ពុជារក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីរក្សាភាពជាម្ចាស់របស់ខ្លួន។ លោក សង្កត់ធ្ងន់បែបនេះថា៖«គ្មានស្ថាប័ន ឬអង្គការ ដាច់ដោយឡែកណាមួយ មានសមត្ថកិច្ច និងសិទ្ធិ ក្នុងកិច្ចគ្រប់គ្រងជោគវាសនាកម្ពុជា ក្រៅពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការរបស់កម្ពុជាតែប៉ុណ្ណោះ»។ ប្រតិកម្មរបស់លោក ផៃ ស៊ីផាន ធ្វើឡើងបន្ទាប់ឃើញសហគមន៍អន្តរជាតិខ្លះ នៅតែបន្តទិតៀនរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោក ក៏បានឆ្លើយតបនឹងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ ដែលមិនពេញចិត្តរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦។ ហើយមូលហេតុ ដែលជំរុញឲ្យលោក ឆ្លើយតបពេលនេះ ទំនងដោយសារតែលោកទើសទាល់នឹងប្រជាពលរដ្ឋខ្មែរទាំងនោះ ដែលបានគ្នាំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ ទោះជាមានអ្នកទៅប្រឆាំងនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្តី តែគណៈប្រតិភូកម្ពុជា ក៏មានអ្នកស្រឡាញ់ ទៅគាំទ្រដែរ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកឲ្យអ្នក ដែលធ្វើបាតុកម្មទាំងនោះថា មិនអាចរំខានដល់បេសកកម្មរបស់គណៈប្រតិភូកម្ពុជា នៅសហរដ្ឋអាមេរិក។ លោក បានសរសេរសារទៅកាន់អ្នកកាសែតតាមបណ្តាញតេឡេក្រាម បែបនេះថា៖«មានបងប្អូនខ្មែររាប់ពាន់នាក់ ដែលស្រឡាញ់យុត្តិធម៌ និងគាំទ្រគណបក្សប្រជាជនកម្ពុជា បានទៅស្វាគមន៏គណៈប្រតិភូកម្ពុជាយ៉ាងមហោឡារឹក ដែលធ្វើឲ្យពួកប្រឆាំងបាក់មុខមិនស្ទើរទេ»។ បើនិយាយទៅ ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ និងការបិទសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំ១១៨នាក់នៃគណបក្សនេះមក រដ្ឋាភិលបាលកម្ពុជា បានរងការរិះគន់ សម្ពាធ និងទណ្ឌកម្មពីបណ្តាសហគមន៍អន្តរជាតិនានា។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា តែងការពារខ្លួនថា អ្វីៗដែលរដ្ឋាភិបាលនិងតុលាការ បានធ្វើជាដែនសមត្ថកិច្ចរបស់កម្ពុជា និងត្រឹមត្រូវទៅតាមច្បាប់។ ជាពិសេស នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានទៅថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលនានា ដែលសម្រេចបាន៕ | ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មនឹងអន្តរជាតិមួយចំនួន ដែលមិនព្រមបញ្ឈប់ការរិះគន់មកលើរដ្ឋាភិបាលកម្ពុជា។ សម្រាប់លោក ផៃស៊ីផាន ការឈឺឆ្អាលរបស់អន្តរជាតិទាំងនោះ មិនដែលមានបំណងល្អចំពោះកម្ពុជាឡើយ។ |
ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ គឺជាខួបទី៧០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ៧០ឆ្នាំមុន ពោលគឺថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ លោកប្រធាន ម៉ៅ សេទុង បានប្រកាសជាផ្លូវការការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើង ក្រោយក្រុមកុម្មុយនីស្តយកជ័យជម្នះលើក្រុមជាតិនិយមដែលភៀសខ្លួនទៅតៃវ៉ាន់ដល់សព្វថ្ងៃ។ ការរៀបចំពិធីដ៏សំខាន់មួយនេះ ចាប់ផ្ដើមតាំងពីដើមឆ្នាំមកម្ល៉េះ។ ក្បួនព្យុហយាត្រាដ៏ធំមួយ នឹងធ្វើឡើងតាមបណ្ដោយមហាវិថីឆាងអាន ជាទីដែលកាលពី៧០ឆ្នាំមុនក្បួនព្យុហយាត្រាកងទ័ពរំដោះប្រជាជនចិន បានធ្វើឡើងដើម្បីអបអរការប្រកាសសាធារណរដ្ឋប្រជាមានិតថ្មីមួយ។ ក្រសួងការពារជាតិចិន បានប្រកាសហើយថា កងទ័ពចំនួន១៥០០០នាក់ នឹងចូលរួមក្នុងក្បួនដង្ហែនេះ ដែលអមដោយសព្វាវុធជាច្រើនរយមុខទៀត។ យន្តហោះចំនួន១៦០គ្រឿង នឹងហោះបង្អួតរាងពីលើអាកាសផងដែរ។ ច្បាស់ណាស់ថា កងទ័ពរំដោះប្រជាជនចិន នឹងបញ្ចេញសព្វាវុធទំនើបៗរបស់ខ្លួនដើម្បីបង្ហាញពិភពលោក។ ជាការពិត ក្នុងសព្វាវុធនឹងត្រូវបង្ហាញ មានខ្លះកំពុងត្រូវបានប្រើប្រាស់ទៅហើយ។ ប៉ុន្តែអ្វីដែលគេទន្ទឹងចាំនោះ គឺមីស៊ីលថ្មីរបស់ចិន។ មីស៊ីលជាច្រើនប្រភេទរបស់ចិន ត្រូវបានផលិតឡើងក្នុងស្រុកផ្ទាល់ ហើយអាចវាយប្រហារគ្រប់គោលដៅលើគោក និងនាវាដឹកយន្តហោះផងដែរ។ មីស៊ីល Dongfeng-21D ឬ DF-21D ដែលបង្ហាញវត្តមានលើកដំបូងនៅឆ្នាំ២០១៥ នឹងមានមុខម្ដងទៀតនៅឆ្នាំ២០១៩ នេះ។ មានរហ្សនាមឃាតករនាវាចម្បាំង មីស៊ីល DF-21D មានសមត្ថភាពវាយប្រហារនាវាចម្បាំងដែលនៅចម្ងាយដល់ទី១,៥០០គីឡូម៉ែត្រឯណោះ។ មីស៊ីលដ៏មានឥទ្ធិពលមួយទៀត គឺ Dongfeng-21 ឬ DF-26 ក៏ទំនងនឹងត្រូវបង្ហាញផងដែរ។ មីស៊ីលនេះ ត្រូវបានឲ្យឈ្មោះថា ឃាតករហ្កាម។ ស្ដាប់តាមឈ្មោះ មីស៊ីលអាចហោះដល់កោះហ្កាមដែលជាទីកដីអាមេរិកនៅប៉ាស៊ីហ្វក។ មីស៊ីលដែលនឹងបង្ហាញមុខដែរនោះ គឺ Dongfeng-41 ឬ DF-41 ដែលជាប្រភេទមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានលើសពីមួយ។ ទឹកដីអាមេរិកទាំងមូល ស្ថិតក្នុងរង្វង់ចម្ងាយដែលមីស៊ីលបាញ់ដល់ ដែលនេះធ្វើឲ្យមីស៊ីលមួយនេះ ក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃសមត្ថភាពបន្លាចរបស់ចិន។ អាវុធមួយទៀតដែលចិនប្រឹងពង្រឹងសមត្ថភាពយូរមកហើយនោះ គឺមីស៊ីល Dongfeng-17 ដែលជាមីស៊ីលមានល្បឿនលឿនជាងសំឡេង។ និយាយពីសព្វាវុធលើមេឃឯទៀត យន្តហោះចម្បាំងស៊េរីចុងក្រោយ J-20 ដែលត្រូវបានប្រដូចទៅនឹងF-35 របស់អាមេរិក ក៏នឹងហោះកាត់ពីលើទីលានធានអានមិនដែរ។ យន្តហោះដឹកជញ្ជូន Y-20 និងយន្តហោះទម្លាក់គ្រាប់បែក H6-N ក៏ដូចជាយន្តហោះបញ្ជា ក៏ស្ថិតក្នុងបញ្ជីសព្វាវុធដែលគេទន្ទឹងចាំមើលដែរ៕ | ចិន នឹងប្រារព្ធពិធីខួបទី៧០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលាស្អែកនេះ។ ក្បួនព្យុហយាត្រាដ៏ធំមួយ នឹងធ្វើឡើងកណ្ដាលរដ្ឋធានីប៉េកាំង ដើម្បីអបអរថ្ងៃពិសេសនេះ។ អ្វីដែលគេរង់ចាំនោះ គឺចិនបញ្ចេញសព្វាវុធអ្វីខ្លះក្នុងឱកាសនេះ។ |
ស្រុកបូទុមសាគរ, កោះកុង៖ សកម្មភាពនៃការលេងល្បែងស៊ីសង នៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបជាញឹកញាប់ របស់ប៉ុស្តិ៍នគរបាលឃុំ ស្របតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជុំវិញការបង្ក្រាបករណីលេងល្បែងស៊ីសងនេះ លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលឃុំអណ្ដូងទឹក បានបញ្ជាក់ថា ការល្បែងស៊ីសងក្នុងឃុំអណ្ដូងទឹកកន្លងមក មានអ្នកខ្លះលួចលេងល្បែង រហូតដល់ញៀនខ្លាំង ប៉ុន្តែអាជ្ញាធរនៅតែមានវិធានការចុះល្បាតជារៀងរាល់ថ្ងៃ និងបានណែនាំពួកគេ កុំឱ្យប្រព្រឹត្តអ្វីដែលច្បាប់ហាមឃាត់។ «ល្បែងស៊ីសងគ្មានច្រើនទេ ព្រោះមានការសហការពីមេភូមិ ប្រជាពលរដ្ឋតាមភូមិ ជាមួយកម្លាំងសមត្ថកិច្ច។ ភាគច្រើនអ្នកលេងល្បែង សុទ្ធសឹងជាមនុស្សចាស់ៗ គ្មានការងារធ្វើ។ ពួកគាត់លេងកែអផ្សុកនៅផ្ទះ។»។ លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលឃុំអណ្ដូងទឹក បានបញ្ជាក់ដូច្នេះ។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះ ក៏ទទួលស្គាល់ដែរថា សកម្មភាពលេងល្បែងស៊ីសង មិនទាន់ត្រូវបានលុបបំបាត់អស់ទាំងស្រុងនៅក្នុងភូមិឃុំអណ្តូងទឹក នៃស្រុកបូទុមសាគរនៅឡើយ។ គ្រាន់តែសកម្មភាពលេង បានប្តូរពីការលេងដោយបើកចំហ មកជាការលួចលាក់លេងនៅក្នុងផ្ទះ ដែលបណ្តាលពីការចុះល្បាតរបស់អាជ្ញាធរ មិនបានគ្រប់ច្រកល្ហកនៃភូមិសាស្ត្រឃុំទាំងមូល។ «ស្ថានភាពនៃការចុះល្បាតតាមភូមិ និងតំបន់នីមួយៗ ពេលខ្លះមានការឆកល្វែង ដោយសារនៅក្នុងឃុំនេះ មានតំបន់មាត់សមុទ្រច្រើន។ ប្រជាពលរដ្ឋនៅក្នុងឃុំសរុបជាង ៦ ០០០នាក់ ដូច្នេះពួកគេក៏មានការលួចលេងល្បែងស៊ីសង អាចនឹងកើតមាន ដោយសារសមត្ថកិច្ចមិនបានទទួលដំណឹង ឬគ្មានអ្នករាយការណ៍។»។ លោក ប៉ែន ហម បញ្ជាក់បែបនេះ រួចបន្តថា ក្នុងករណីឃើញ ឬទទួលបានព័ត៌មានពីការលចលាក់លេងល្បែងស៊ីសងនេះ អាជ្ញាធរនឹងចុះហាមឃាត់ ហើយអប់រំណែនាំ និងឱ្យក្រុមអ្នកដែលប្រព្រឹត្តធ្វើកិច្ចសន្យាបញ្ឈប់ ។ ករណីមិនរាងចាល អាជ្ញាធរ នឹងបញ្ជូនបន្តតាមនីតិច្បាប់។ លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច លោក ប៉ែន ហម ស្នើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ ចូលរួមលុបបំបាត់សកម្មភាពនៃការលេងល្បែងស៊ីសងនេះ ដើម្បីចូលរួមកសាងមូលដ្ឋានឱ្យមានសណ្តាប់ធ្នាប់ និងមានសុវត្ថិភាព។ សម្រាប់មេប៉ុស្តិ៍រូបនេះ ការលេងល្បែងស៊ីសងមិនចំណេញសម្រាប់គ្រួសារ និងសេដ្ឋកិច្ចនោះទេ។ តែផ្ទុយទៅវិញ សកម្មភាពនេះ ធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារដូចជា ករណីហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ ខាតពេលវេលា និងខាតបង់ទ្រព្យសម្បត្តិជាដើម៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ណាន គីមហ៊ួយ(យុវជនឃុំអណ្ដូងទឹក) |
សមត្ថកិច្ចនៅតែបន្តធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈភ្លើងបន្តឆាបឆេះ និងមានផ្សែងខ្មួរខ្មាញ់។ ចំពោះមូលហេតុបង្កឲ្យមានអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនោះទេ៕ | ភ្នំពេញ៖ ត្រឹមម៉ោងជិត៦ល្ងាចនេះ អគ្គិភ័យនៅអគារនិងឃ្លាំងពូកមួយកន្លែង ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ម្តុំពេទ្យរុស្ស៊ី) នៅតែបន្តឆាបឆេះនិងរាលដាលខ្លាំង។ អគ្គិភ័យដ៏សន្ធោសន្ថៅនេះ បានកើតឡើងតាំងម៉ោងមួយកន្លះមក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ |
ក្រោយដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់កាលពីថ្ងៃទី៦ ធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដំណើរការកំណែនៅថ្ងៃទី១១ ធ្នូនេះ។ ក្រសួងអប់រំ បានកំណត់យកមណ្ឌលកំណែចំនួន ១០ នៅរាជធានីភ្នំពេញ សម្រាប់កែសន្លឹកវិញ្ញាសារបស់បេក្ខជនទាំង១០មុខវិជ្ជា។ បើតាមក្រសួងអប់រំ ក្នុងដំណើរការកំណែនេះ មិនអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូ យកភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែឡើយ។ ជាមួយគ្នានេះ គ្រប់បន្ទប់កំណែទាំងអស់ មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ថែមលើនេះ ក្រសួងអប់រំ ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ ឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។ សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី ២៧ ធ្នូ សម្រាប់ប្រកាសលទ្ធផលនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែក សម្រាប់ខេត្តផ្សេងៗនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៨ ធ្នូ៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១១ ខែធ្នូនេះ នៅតាមមណ្ឌលកំណែចំនួន ១០។ ក្នុងដំណើរការកំណែនេះ ក្រសួងអប់រំ មិនអនុញ្ញាតឱ្យចូលនូវឧបករណ៍អេឡិចត្រូនិក និងទូរសព្ទដៃចូលបន្ទប់កំណែឡើយ។ |
ថ្លែងនៅក្នុងវេទិកាមួយរៀបចំដោយសារព័ត៌មាន The Washington Post នៅថ្ងៃទី៣ ខែឧសភា លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានលើកឡើងពីទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដែលមានភាពរកាំរកូសយ៉ាងខ្លាំង នៅរយៈពេលចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើនដូចជាបាឡុង កោះតៃវ៉ាន់ សិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង ទីបេ និងហុងកុងជាដើម។ «យើងកំពុងប្រកួតប្រជែងជាមួយចិន វាគ្មានការសម្ងាត់ឡើយពីបញ្ហានេះ»។ លោកប្លីងខិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រទេសទាំងពីរ ត្រូវតែធានាថា ការប្រកួតប្រជែង នឹងមិនធ្លាក់ចូលទៅក្នុងជម្លោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចទៅចិនរបស់លោក ក្នុងពេលណាមួយ នៅឆ្នាំ២០២៣ នឹងជួយបង្កើតឡើងវិញនូវប្រព័ន្ធទំនាក់ទំនងគ្រប់កម្រិតឱ្យបានទៀងទាត់ និងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កន្លងមក ដោយសារតែបញ្ហាបាឡុងចិនក្នុងដែនអាកាសអាម៉េរិក លោក ប្លីនខិន បានសម្រេចលើកពេលទស្សនកិច្ចនៅចិន ដែលមានការព្រមព្រៀងពីប្រធានាធិបតីចិន លោកស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២កន្លងទៅ។ សូមបញ្ជាក់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅតៃវ៉ាន់កន្លងមក ចិនបានប្រកាសផ្អាកកិច្ចពិភាក្សាលើបញ្ហាជាច្រើនជាមួយអាម៉េរិក ក្នុងនោះមានដូចជាយោធា និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម៕ | ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីនខិន នៅថ្ងៃទី៣ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងប្រកួតប្រជែងជាមួយក្រុងប៉េកាំង។ បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក ការប្រកួតប្រជែងនេះ ត្រូវតែធានាថា នឹងមិនធ្លាក់ទៅក្នុងជម្លោះ។ |
ក្នុងកម្មវិធី Samsung Members មានលក្ខណៈពិសេសដូចខាងក្រោម៖ អ្នកដែលប្រើប្រាស់ Samsung Members លោកអ្នកមិនតម្រូវអោយធ្វើការបញ្ចូលលុយក្នុងគណនីរបស់លោកអ្នកនោះឡើយហើយក៏អាចទទួលបាននូវអត្ថប្រយោជន៍និងការបញ្ចុះតម្លៃ(discount) ជាច្រើនពីដៃគូរសហការ។ Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ជជែកផ្ទាល់ជាមួយអ្នកផ្តល់ជំនួយ ឬស្វែងរកទីតាំងផ្តល់សេវាកម្មសាមសុងដែលនៅជិតបំផុត។ Benefits៖ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយគ្រាន់តែចុចលើ On-the-spot Coupons (Browse) ដើម្បីឆែកមើលការផ្តល់ជូនក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy។ News & Tips៖ អ្នកប្រើប្រាស់ងាយស្រួលក្នុងការតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ។ Diagnostics៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណៈពិសេសដែលជួយបង្កើនទំហំផ្ទុកទិន្នន័យដោយជម្រុះចោលកម្មវិធីដែលមិនប្រើប្រាស់ និងបិទកម្មវិធីដែលមិនប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ។ កម្មវិធីដ៏ល្អនេះ Samsung Members បានមកដល់ប្រទេសកម្ពុជា យើងហើយលោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះតាមរយៈកម្មវិធី Galaxy Apps រឺ Play Store បន្ទាប់មកប្រតិបត្តិការណ៍ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោន៍ជាច្រើនពីការដំទ្បើងកម្មវិធីនេះ។ តោះ!!! ធ្វើការចុះឈ្មោះទាំងអស់គ្នា។ (អត្ថបទពាណិជ្ជកម្ម) | នៅពេលទិញទូរស័ព្ទ Samsung Galaxy យើងចង់ប្រើប្រាស់កម្មវិធីវាឲ្យបានច្រើន ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានណែនាំនូវកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា Samsung Members ។ កម្មវិធី Samsung Members ផ្តល់ជូននូវសារៈប្រយោជន៍ ការទំនាក់ទំនង និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក។ |
ចាប់យកឱកាសដ៏ពិសេសនេះ ដោយគ្រាន់តែផ្ញើសារ 10K ទៅលេខ 8888 វិធីសាស្ត្រមួយទៀតដែលកាន់តែងាយស្រួលគឺគ្រាន់តែតេទៅលេខ 8888 រួច - ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ - ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ តេកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! ចូលរួមជាសាក្សី និង តាមដានការចាប់រង្វាន់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាច ជារៀងរាល់ថ្ងៃ។ មានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕ (អត្ថបទពាណិជ្ជកម្ម) | ឱកាសក្លាយជាសេដ្ឋីឈ្នះរង្វាន់លុយសុទ្ធមហាសាល $90,000 នៅថ្ងៃសោរ៍ ទី20 ខែកុម្ភៈ ឆ្នាំ2021 ពីកម្មវិធីឈ្នះ 1 ម៉ឺនដុល្លាររាល់ថ្ងៃពី សែលកាត |
ក្នុងមួយរយៈពេលចុងក្រោយនេះក្លិបប្រដាល់ Petchyindee Academy ដែលមានមូលដ្ឋាននៅប្រទេសថៃបានបង្កើតឲ្យមានភាពភ្ញាក់ផ្អើលទូទាំងពិភពលោកពេលទទួលបានធនធានអ្នកលេងក្បាច់គុនមួយថៃល្អៗឡើងប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship។ ក្នុងស្ថានភាពដ៏លំបាកសម្រាប់ពិភពលោក ក្លិបប្រដាល់ល្បីនៅក្រុងបាងកកមួយនេះបានបរិច្ចាគទឹកប្រាក់សប្បុរសធម៌ដើម្បីចូលរួមជួយក្លិបផ្សេងទៀតក្នុងប្រទេសខ្លួនដែលកំពុងជួបបញ្ហា។ អ្នកចាត់ការក្លិប Petchyindee Academy លោក Nuttadaj Vachirarattanawong ដែលត្រូវបានគេស្គាល់ថា Sia Boat បានប្រកាសលើទំព័រហ្វេសប៊ុកថាក្លិបរបស់ខ្លួនបានបរិច្ចាគទឹកប្រាក់ ១៤០០០ ដុល្លារអាមេរិកជូនដល់ក្លិបមួយចំនួននៅប្រទេសថៃដែលកំពុងរងផលប៉ះពាល់ដោយសារតែ COVID-19។ លោក Nuttadaj បានឲ្យដឹងថា ៖«វាជាពេលដែលត្រូវជួយគ្នាទៅវិញទៅមក។ ខ្ញុំមិនអាចនៅស្ងៀមបានទេ និងមិនឈរឱបដៃមើលក្លិបប្រដាល់នានា និង កីឡាករកីឡាការិនីដែលកំពុងតស៊ូប្រឆាំងនឹងភាពលំបាកនោះឡើយ»។ អ្នកចាត់ការដដែលគូសបញ្ជាក់ថា ៖«ដំបូងយើងផ្ដោតលើការជួយដល់ ៤៥ ក្លិប ដែលជាដៃគូសហការជាមួយ Petchyindee ប៉ុន្តែក្លិបផ្សេងក៏យើងមិនបដិសេធដែរ។ យើងត្រូវតែជួយក្លិបផ្សេងៗតាមតែអាចធ្វើទៅបាន។ពេលយើងសម្រេចចិត្តជួយ យើងនឹងជួយឲ្យបានល្អបំផុត»។ ក្លិប Petchyindee Academy មានកីឡាករល្បីៗដូចជាម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Petchmorakot Petchyindee Academy និងអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam The Baby Shark Petchyindee Academy ជាដើម។ លោក Virat Vachirarattanawong គឺជាឳពុករបស់អ្នកចាត់ការខាងលើ និង ជាស្ថាបនិករបស់ក្លិប Petchyindee Academy។ លោកនឹងលៃលកបរិច្ចាគបន្ថែមរហូតដល់ក្បែរ ១៩០០០ ដុល្លារអាមេរិកលើសពីគម្រោងចាស់។ ការបរិច្ចាគនេះសម្រាប់ក្លិបនៅតាមតំបន់ដាច់ស្រយាលដើម្បីរួមចំណែកដល់ការចំណាយលើ ការបង់ភ្លើង ចំណីអាហារ និងទឹកទឹកស្អាតប្រើប្រាស់ក្នុងអំឡុងពេលមានវិបត្តិនេះ។ Petchmorakot បានកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ខ្លួនជាពិសេសការជួយដល់ក្លិបនៅស្រុកកំណើតឯខេត្ត Ubon Ratchathani។ «ខ្ញុំសប្បាយរីករាយណាស់ និង មានមោទនភាពដែលមានអ្នកគ្រប់គ្រងដូចលោក Nuttadaj ហើយវាល្អសម្រាប់សហគមន៍ក្បាច់គុនមួយថៃ។ វាពិតជាសំខាន់ណាស់ ព្រោះឥឡូវនេះ ក្លិបប្រដាល់នៅតាមតំបន់ដាច់ស្រយាលមិនអាចធ្វើអ្វីបានទាំងអស់ក្រៅពីរង់ចាំការត្រលប់មកវិញក្រោយ COVID-19 លែងមាន។ ពួកគេត្រូវការជំនួយ។ ក្លិបខ្លះនៅភាគឦសានទើបតែចាប់ផ្ដើម»។ ម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion បានរៀបរាប់បែបនេះ។ ចំណែក Petchdam ដែលបានចាកចេញពីរាជធានីបាងកកទៅតំបន់ដាច់ស្រយាលបានថ្លែងថា៖«យើងបានធ្វើការជាមួយគ្នា។ វាមិនត្រឹមតែក្លិបតូចៗនៅតំបន់ឦសានទេ តែយើងជួយដល់ក្លិបផ្សេងទៀត។ យើងត្រូវពឹងគ្នាទៅវិញទៅមក»។ ទោះជាមេរោគ COVID-19 បានបានធ្វើឲ្យសង្វៀននានា និង ការហ្វឹកហាត់ត្រូវបានផ្អាក ប៉ុន្តែលោក Sia Boat នៅតែមានសុទិដ្ឋិនិយមថាក្លិបនានា និង កីឡាករអាចយកឈ្នះរឿងនេះបាន។ Petchdam សង្កត់ធ្ងន់ ៖«រឿងចុងក្រោយដែលចង់និយាយគឺ មានតែមួយដោយរួមគ្នា និងសហការគ្នាដើម្បីយកឈ្នះមេរោគរាលដាលនេះ»៕ | អត្ថបទ៖ ស៊ីធី |
រោគសញ្ញាគម្រាមកំហែងទូទៅនៃជំងឺទឹកនោមផ្អែមរួមមាន ៖ ស្រេកទឹកខ្លាំង និងនោមច្រើនលើសធម្មតា ឃ្លានខ្លាំង ទោះបីជាញ៉ាំហើយក៏ដោយ អស់កម្លាំងខ្លាំង ព្រិលភ្នែក មុខរបួសក្រជាសះស្បើយ ស្រកទម្ងន់ទោះបីជាអ្នកញ៉ាំច្រើនជាងធម្មតាក៏ដោយ ស្ពឹក ឈឺ ឬឈឺចាប់ឆៀបៗនៅជើង ឬដៃ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ប្រសិនបើអ្នករកឃើញរោគសញ្ញានៃជំងឺទឹកនោមផ្អែមទាន់ពេលវេលា នោះ អ្នកអាចកម្ចាត់ចេញនូវផលវិបាកធ្ងន់ធ្ងរបាន។ |
មិនសូវស្រឡាញ់ខ្លួនឯង នៅពេលអ្នកមិនបានរួមភេទរយៈពេលយូរ ការស្រឡាញ់ខ្លួនឯងរបស់អ្នកអាចនឹងថយចុះ។ រឿងនេះគឺជាការពីតជាពិសេសតែម្តងបើសិនជាអ្នកទើបតែខានរួមភេទមួយរយៈ ខណៈពេលដែលធ្លាប់តែធ្វើវាជាប្រចាំ។ អ្នកអាចនឹងមានអារម្មណ៍ថា ខ្លួនឯងលែងមានអ្វីទាក់ទាញ ឬមិនមានតម្លៃអ្វីទាំងអស់។ ឆាប់ភ្លេចភ្លាំងច្រើន ការដែលមិនបានរួមភេទអាចប៉ះពាល់ដល់ការចងចាំ និងសមត្ថភាពក្នុងការចាំរឿងជាច្រើនបាន។ នៅពេលអ្នកមិនបានរួមភេទរយៈពេលយុរ វាអាចនឹងប៉ះពាល់ដល់ការគិតកាន់តែខ្លាំង។ ជាលទ្ធផល អ្នកនឹងទំនងជាចេះផ្តោតអារម្មណ៍ និងចងចាំរឿងជាច្រើនបានល្អដូចមុនឡើយ។ កង្វះការគេង នៅពេលខួរក្បាលកំពុងតែធ្វើការជាប់ វាអាចនឹងធ្វើឲ្យពិបាកផ្ចង់អារម្មណ៍ទៅលើរឿងជាច្រើន ក្នុងនោះមានទាំងការគេងផងដែរ។ ការសិក្សាបានបង្ហាញថា ការរួមភេទអាចធ្វើឲ្យមនុស្សគេងលក់កាន់តែលឿន។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទដែរ។ អ្វីដែលចម្លែកនោះគឺថា ការគិតអំពីការរួមភេទអាចធ្វើឲ្យអ្នកមិនសូវជាចង់រួមភេទទេ។ តែងតែឈឺជាប់ រឿងនេះស្តាប់មើលទៅដូចឆ្គួតអញ្ចឹង ប៉ុន្តែការដែលមិនបានរួមភេទពិតជាអាចបង្កើនឱកាសនៃការឈឺមែន ហើយក៏អាចខាត់អាយុទៀតផង។ ហេតុផលនោះគឺជាប់ទាក់ទងនឹងការគេងមិនបាណគ្រប់តែម្តង។ បើសិនជាអ្នកមិនបានគេងគ្រប់ទេ អ្នកនឹងប្រឈមកាន់តែខ្ពស់នឹងការឆ្លងជំងឺ។ ការសិក្សាក៏បានបង្ហាញដែរថា អ្នកដែលរួមភេទជាទៀងទាត់គឺរស់បានយូរជាង។ ការប្រើថ្នាំ ការដែលលេបថ្នាំច្រើនអាចនាំឲ្យកើតជារឿងក្រហលក្រហាយច្រើនដែរ។ មានថ្នាំតាមវេជ្ជបញ្ជាច្រើនណាស់ដែលអាចធ្វើឲ្យមានផលរំខានជាការថយចុះចំណង់ផ្លូវភេទ។ បើសិនជាអ្នកមិនចង់ខ្សោយផ្លូវភេទទេ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលចាប់ផ្តើមលេបថ្នាំ។ មិនសូវមានទំនាក់ទំនងក្នុងសង្គមដូចមុន រឿងនេះគឺជាកត្តាគួរឲ្យភ្ញាក់ផ្អើមួយទៀតនៃការមិនបានរួមភេទ។ ដើម្បីបំបែកមន្តអាគមន៍ជាប់គាំងក្នុងខ្លួន អ្នកត្រូវតែរស់នៅឲ្យមានការទំនាក់ទំនងជាមួយអ្នកដទៃ ប៉ុន្តែការមិនបានរួមភេទពិតជាអាចធ្វើឲ្យអ្នកចូលចិត្តរស់នៅតែឯង និងមិននិយាយជាមួយមនុស្សជុំវិញខ្លួនបាន។ កាន់តែចាស់ទៅៗ ការដែលមិនបានរួមភេទរយៈពេលយុរអាចក្លាយទៅជារឿងតានតឹងក្នុងអារម្មណ៍ខ្លាំង ហើយការតានតឹងនេះអាចធ្វើឲ្យអ្នកកាន់តែឆាប់ចាស់ផង។ អ្នកក៏នឹងបាត់បង់ចំណង់ផ្លូវភេទនៅពេលអាយុកាន់តែច្រើនដែរ។ វាហាក់បីដូចជាមានរឿងច្រើនណាស់តកន្ទុយគ្នានៅពេលដែលខាន ឬមិនបានរួមភេទរយៈយូរ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | នៅពេលយើងនិយាយដល់ការរួមភេទ អ្វីដែលធ្វើឲ្យវាមានអាការៈយ៉ាប់បំផុតនោះគឺស្ងួតខ្លាំងតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ កាលណាដែលមនុស្សស្រីមិនបានរួមភេទ ឬខានរួមភេទយូរ យើងអាចសម្គាល់ដឹងតាមរយៈអាការៈរបស់ពួកគេខាងក្រៅបានដូចជា៖ |
បើតាម The Sun កីឡាករសញ្ជាតិកូដឌីវ័រ វ័យ៣០ឆ្នាំរូបនេះបានដួលសន្លប់នៅលើស្មៅ មុនបញ្ជូនទៅមន្ទីរពេទ្យដោយក្រុមសង្គ្រោះបន្ទាន់។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា Tiote បានស្លាប់ដោយសារគាំងបេះដូង។ RIP Cheick Tiote... #LetsChangeTheGame @Heart4MoreFdn pic.twitter.com/gwVt7su55u Héctor Bellerín (@HectorBellerin) June 5, 2017 សូមបញ្ជាក់ថា Tiote បានផ្លាស់ទៅកាន់ក្រុម Beijing Enterprises នៃលីកកំពូលចិន Chinese Super League កាលពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីរួមរស់នៅទឹកដី St James' Park របស់ Newcastle រយៈពេល៧រដូវកាល៕ | Cheick Tiote អតីតខ្សែបម្រើក្រុមសារិកាព្រៃ Newcastle United បានស្លាប់បាត់បង់ជីវិតហើយក្រោយបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរូបគេបានដួលក្នុងទីលានអំឡុងពេលហ្វឹកហាត់ជាមួយក្រុម Beijing Enterprises នៃលីកកំពូលចិន។ |
«ផែនទីសន្តិភាពកម្ពុជា» ជាផែនទីសន្តិភាពផ្ទាំងទី៣៩ របស់លោក ហាន ហានហ្គុក ដែលបានគូរឡើងក្រោមការស្នើសុំរបស់លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ គំនូរនេះ ជាស្នាដៃសិល្បៈដែលគូរឡើងដោយទឹកចិត្តអធិដ្ឋាន បួងសួងសុំនូវការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ នៅក្នុងផែនទីក៏មានរំលេចកំណាព្យ និពន្ធដោយលោក យូន សូឆន់ និយាយពីភាពស្ងប់សុខនៃកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ប្រៀបដូចជាអំណោយពីមេឃា។ កម្មវិធីដាក់តាំងគំនូរ ផែនទីសន្តិភាពកម្ពុជា ខែតុលា ឆ្នាំ២០២១។ តួអក្សរកូរ៉េ ដែលប្រើគូរគំនូរក៏មានរៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ តម្លៃនៃសន្តិភាព ការគោរពសិទ្ធិមនុស្ស និងមោទនភាពនៃប្រទេសកម្ពុជាជាច្រើនចំណុចទៀត។ ស្នាដៃសិល្បៈនេះ ជានិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសកូរ៉េ និងកម្ពុជា នៅលើផែនទីតែមួយ។ វិចិត្រករ ហាន ហានហ្គុក បានចំណាយពេល៦ខែ ដើម្បីគូរគំនូរ «ផែនទីសន្តិភាពកម្ពុជា» និងបានបង្ហាញជូន ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ទស្សនា កាលពីខែមេសា ឆ្នាំ២០២០។ ក្រោយមក ស្ថានទូតកូរ៉េប្រចាំកម្ពុជា ក៏បានប្រារព្ធកម្មវិធីផ្លូវការ ដាក់តាំងបង្ហាញគំនូរនេះនៅកន្លែងទទួលភ្ញៀវក្នុង កាលពីខែតុលា ឆ្នាំ២០២១។ កម្មវិធីដាក់តាំងគំនូរ ផែនទីសន្តិភាពកម្ពុជា ខែតុលា ឆ្នាំ២០២១។ វិចិត្រកររូបនេះ បានចំណាយពេល២០ឆ្នាំ ក្នុងការប្រើប្រាស់អក្សរក្រមកូរ៉េ ដើម្បីគូររូបផែនទីសន្តិភាពពិភពលោក ក្នុងន័យអធិដ្ឋាន បួងសួង សុំឲ្យមានសន្តិភាព និងវិបុលភាពលើពិភពលោក។ មុនគូរគំនូរផែនសន្តិភាពកម្ពុជា លោកក៏បានគំនូរ ផែនទីសន្តិភាពកាតា និងបានតាំងពិព័រណ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ក្រៅពីនេះ លោកក៏បានគូរគំនូរ «យើងតែមួយ» ដោយប្រើអក្សរកូរ៉េ ៨ម៉ឺនតួ ផ្ញើទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ។ ក្រោយទទួលបានគំនូរ ដែលមានអត្ថន័យបង្រួបបង្រួមទំនាក់ទំនងនៃប្រទេសកូរ៉េទាំងពីរ ប្រទេសកូរ៉េខាងជើងបានផ្ញើលិខិតថ្លែងត្រឡប់មកវិញ៕ លោកស្រី ភឿង សក្កណា និងលោក ផាក ហ៊ឺងខ្យង់ រដ្ឋសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ពិភាក្សាគ្នាក្នុង កម្មវិធីដាក់តាំងគំនូរ ផែនទីសន្តិភាពកម្ពុជា ខែតុលា ឆ្នាំ២០២១។ | ភ្នំពេញ៖ លោក ហាន ហានហ្គុក (Han Han-Guk) វិចិត្រករល្បីឈ្មោះផ្នែកគំនូរផែនទីសន្តិភាពនៅប្រទេសកូរ៉េ បានគូរផែនទីកម្ពុជា លើក្រដាសប្រពៃណី ដែលមានទទឹង ២.៣ ម៉ែត្រ និងបណ្តោយ ៣ម៉ែត្រ។ វិចិត្រករល្បីឈ្មោះរូបនេះ បានប្រើអក្សរបុរាណរបស់កូរ៉េចំនួន ១១,៥០០តួ និងមានបញ្ចូលនូវកំណាព្យនិយាយពីភាពរុងរឿងនៃប្រទេសកម្ពុជាផងដែរ។ គំនូរមួយផ្ទាំងនេះ ត្រូវបានស្ថានទូតសាធារណរដ្ឋកូរ៉េ ដាក់តាំងក្នុងបន្ទប់ទទួលភ្ញៀវ ដើម្បីបង្ហាញពីសម្ព័ន្ធមិត្តនៃប្រទេសទាំងពីរ។ |
សូមបញ្ជាក់ថា អគារ៧ជាន់ដែលស្ថិតនៅចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបាក់រលំ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ អគារដែលកំពុងស្ថិតក្រោមការសាងសង់នេះ មានម្ចាស់ជនជាតិចិនឈ្មោះ Chen Kun ដែលបានជួលដីពីឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ។ អគារនេះ ត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមានថៅកែ ឈ្មោះ Deng Xing Gui និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ Gao Yu ។ ក្រោយឧបទ្ទវហេតុ អ្នកទាំងនោះត្រូវបានចាប់ខ្លួន៕ | ប្រតិបត្តិការសង្គ្រោះរុករកជនរងគ្រោះក្នុងគំនរអគារ៧ជាន់ដែលបាក់រលំ ឈានដល់ការរកឃើញសាកសពទី២៥ ដោយគិតត្រឹមវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ ទី២៤ ខែមិថុនា នេះ។ តួលេខអ្នកស្លាប់បានកើនឡើង២៥នាក់ (ស្រី៤នាក់) និងអ្នករងរបួស២៤នាក់ (ស្រី២នាក់)។ |
ក្រុមហ៊ុន Grab បានណែនាំ សេវាកម្មមួយគឺ JustGrab ដែលអាចប្រើប្រាស់បានតាមរយៈកម្មវិធី Grab។ សេវាកម្ម JustGrab ពាំនាំរថយន្តទំនេរដែលនៅជិតទៅឲ្យអ្នកដំណើរដែលនៅជិតបំផុតនិងចំណាយពេលវេលារង់ចាំតិចបំផុត។ អ្នកដំណើរអាចដឹងអំពីថ្លៃមុនពេលធ្វើដំណើរមុនពេលកក់រថយន្តដោយចូលទៅកាន់ទីតាំងទទួល ( Pick Up ) និងទីតាំងចុះ ( Drop-Off ) ក្នុងកម្មវិធី Grab។ គួរបញ្ជក់ថា តម្លៃរបស់ JustGrab គឺពឹងផ្អែកទៅលើចម្ងាយនៃការធ្វើដំណើរ តម្លៃនោះនឹងត្រូវបានបង្ហាញនៅខាងមុខផ្នែកខាងលើរបស់អ្នកដំណើរ និងអ្នកបើកបរ។ អតិថិជនអាចទាញយកកម្មវិធី Grab ពី APP Store និងGoogle Play ដើម្បីទទួលបានបទពិសោធន៍ងាយស្រួលពីការធ្វើដំណើរជាមួយ JustGrab គ្រប់ពេលវេលាគ្រាប់ទីកន្លែង។ បច្ចុប្បន្ន ក្រុមហ៊ុន Grab បានប្រត្តិបត្តិការសេវាកម្ម កម្មវិធីរថយន្តតាក់ស៊ីរបស់ខ្លួន ក្នុងប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ប្រទេស សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និង កម្ពុជា។ Grab ត្រូវបានបង្កើតឡើងកាលពី ៥ ឆ្នាំមុន ហើយ បច្ចុប្បន្នគឺជាកម្មវិធីសម្រាប់ធ្វើការកក់ ឫហៅមធ្យោបាយធ្វើដំណើរចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេហ៍ដោយ មានអ្នកបើកបរប្រចាំ តំបន់ប្រមាណជាង ២.១ លាននាក់ក្នុងទីក្រុងចំនួន ១៥៦ និងមានការទាញយកកម្មវិធី Grab ច្រើនជាង ៧២លានដង ជាមួយនិងផលិតផលស្នូលដែលមានដូចជា សេវាដឹងជញ្ជូនសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរដោយមានការសង្កត់ធន់ទៅលើផាសុកភាព សុវត្ថិភាព និងភាពជឿទុកចិត្ត ក៏ដូចជា វេទិការទូទាត់ចល័តផ្ទាល់ខ្លួន Grab Pay ដែលកំពុងបង្កើនការទទួលបានដំណោះស្រាយទូទាត់ចល័តសម្រាប់អ្នកជិះនិងអ្នកបើកបររាប់លាននាក់នៅទូទាំងអាស៊ីអាគ្នេហ៍ និងកាន់តែស៊ីសម្រៅនៅក្នុងតំបន់។ សុវត្ថិភាពរបស់អតិថិជនជាកត្តាសំខាន់សម្រាប់ក្រុមហ៊ុន Grab ការធ្វើដំណើរដោយសុវត្ថិភាពកើតចេញពីអ្នកបើកបរដែលមានសម្ថតភាពខ្ពស់។ ក្រុមហ៊ុន Grab បានគិតគូរយ៉ាងខ្លាំងចំពោះបុគ្គលិក និងព្រមទាំងផ្តល់ការបណ្តុះបណ្តាលស្តីអំពីសុវតិ្ថភាពការបើកបរដល់អ្នកបើកបរគ្រប់រូប។ ក្នុងនោះដែលនៅពេលដែលលោកអ្នកធ្វើការកក់ រថយន្ត នោះ Grab នឹងបង្ហាញទិន្នន័យ ដែលមាន ឈ្មោះអ្នកបើកបរ លេខយានយន្ត រូបថត និងប័ណ្ណបើកបរផងដែល ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។ ម្យ៉ាងវិញទៀតដើម្បីបង្ករភាពងាយស្រួលទៅដល់អតិថិជន Grab បានសហការជាមួយក្រុមហ៊ុន Wing ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មធានាគារ ចល័តនាំមុខគេក្នុងប្រទេសកម្ពុជាដើម្បីជូនដៃគូបើកបរទទួលបានសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ក្រុមហ៊ុន Wing ។ ( អត្ថបទពាណិជ្ជកម្ម ) | ជាមួយនិងភាពជោគជ័យព្រមទាំងការព្រមព្រាងប្រកបដោយទំនុកចិត្ត និងប្តេជ្ញាបន្តធ្វើឲ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់និងនៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរ ឡើងតាមរយៈការសាបព្រោះ និងពង្រឹងបច្ចេកវិទ្យាជំនាញព្រមទាំងការបង្កើតថ្មី។ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Grab បានចុះ អនុស្សរណៈនៃការយោគយល់ ( MOU ) ជាមួយនិងក្រសួងសាធារណៈការនិងដឹកជញ្ជូន ( MPWT ) ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយមានការអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយលពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកនាង Hooi Ling សហស្ថាបនិកក្រុមហ៊ុន Grab លោក Tan លោក Oliver Ching Ming Han លេខាធិការទី ១ ( ផ្នែកនយោបាយ ) នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីក្នុងទីក្រុងភ្នំពេញ និងលោក Nick Beresford ប្រធានគ្រប់គ្រងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP ) ក្នុងប្រទេសកម្ពុជា និងភ្ញៀងកិត្តិយសជាច្រើនរូបទៀតផងដែរ។ |
យោងតាមមាត្រាមួយ អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីសម្រួលដល់ការតភ្ជាប់អ៊ីនធឺណិតពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម។ លោកស្រី Naly Pilorge នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា សេចក្តីព្រាងច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។ «អនុក្រឹត្យនេះនឹងផ្តល់នូវអំណាចធំទូលាយ និងឥតដែនកំណត់ដល់រដ្ឋាភិបាល ដើម្បីរាំងខ្ទប់តាមចិត្តនូវការបញ្ចេញមតិដោយសេរី ហើយរដ្ឋាភិបាលអាចទប់ស្កាត់ការទទួលបានព័ត៌មាន សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើន»។ លោកស្រីបន្ថែមថា៖ «ពេលវេលានៃការជំរុញឲ្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងកំពុងត្រូវបានយាយី ឬត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារការផ្សាយ ឬចែកចាយមតិនៅលើប្រព័ន្ធសង្គម កំពុងតែមានការព្រួយបារម្ភខ្លាំង»។ ចំណុចមួយនៃមាត្រា ១២ សរសេរថា ប្រតិបត្តិករនៃច្រកអ៊ីនធឺណិតជាតិដែលនឹងត្រូវតែងតាំងដោយរដ្ឋាភិបាល ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកៀរគរចំណូលជាតិធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់សង្គម ព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ រូបឯកសារ៖ កម្មវិធីទូរស័ព្ទ Instagram Snapchat Twitter Facebook Google និង Messenger នៅលើអេក្រង់ទូរស័ព្ទទំនើបមួយ ដែលបានថតនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ លោក Stephen Higgins ស្ថាបនិកនៃក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគឈ្មោះ Mekong Strategic Partners បានប្រាប់វីអូអេថា៖ «ខ្ញុំគិតថា វានឹងធ្វើឲ្យមានការចំណាយកាន់តែច្រើន និងមានភាពស្មុគស្មាញជាងមុន។ វាមិនច្បាស់សោះថា អនុក្រឹត្យនេះនឹងមានប្រយោជន៍អ្វី ក្រៅពីធ្វើឲ្យរដ្ឋាភិបាលកម្ពុជាអាចកាន់កាប់ទៅលើចរាចរណ៍អ៊ីនធឺណិតច្រើនជាងមុន ហើយប្រជាពលរដ្ឋភាគច្រើន នឹងមើលឃើញថា វាមិនមែនជារឿងវិជ្ជមាននោះទេ»។ ប្រជាពលរដ្ឋកម្ពុជាជិត ៩ លាននាក់ ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងឆ្នាំ ២០១៩។ ៧០ ភាគរយនៃអ្នកទាំងនោះមានវ័យពី ១៨ ទៅ ៣០ ឆ្នាំ។ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងប្រើបណ្តាញសង្គមដូចជា YouTube,Tik Tok និង Twitter ដើម្បីបញ្ចេញមតិ។ កន្លងមក ប្រជាពលរដ្ឋមួយចំនួនត្រូវបានចាប់ខ្លួន ដោយសារពួកគេបង្ហាញការយល់ឃើញនៅលើប្រព័ន្ធអ៊ីនធឺណិត។ មាត្រា ៦ នៃសេចក្តីព្រាងអនុក្រឹត្យដែលចេញកាលពីខែកក្កដានេះ ឲ្យដឹងថា ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិមានមុខងារមួយចំនួន ដែលក្នុងនោះមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និយ័តករទូរគមនាគមន៍កម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ «ក្នុងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ចោលរាល់ការតភ្ជាប់បណ្តាញទាំងឡាយ ដែលប៉ះពាល់ដល់សុវត្ថិភាពចំណូលជាតិ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់។ លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រាប់វីអូអេថា ភាសាដែលត្រូវបានប្រើនៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ មិនច្បាស់លាស់ដែលគេអាចបកស្រាយខុសពីគ្នារៀងៗខ្លួន។ «ដោយសារតែពាក្យពេចន៍ទាំងអស់នោះ វារាងទូលាយ ដូច្នេះវាងាយស្រួលសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរក្នុងការប្រើអនុក្រឹត្យ ឬក៏ខ្លឹមសារនៃច្បាប់ទាំងនេះ មានន័យថា លុបឬក៏កាត់ចេញនូវព័ត៌មានណា ដែលខ្លួនមិនពេញចិត្ត ឬមិនសប្បាយចិត្តជាមួយ»។ លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ីពន្យល់ថា៖ «ភាសានិងគោលបំណងនៃអនុក្រឹត្យនេះ បង្ហាញពីការរំលោភបំពានសិទ្ធិមនុស្ស និងគំនិតផ្តាច់ការដែលចង់គ្រប់គ្រងអ្វីគ្រប់យ៉ាង ដែលប្រជាពលរដ្ឋកម្ពុជាឃើញនិងឮ»។ លោកបានបន្ថែម នៅក្នុងន័យដើមថា៖ «បំណងប្រាថ្នារបស់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និង[គ្រប់គ្រង] កាន់កាប់អ្វីដែលប្រជាពលរដ្ឋឃើញនៅលើប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់ប្រព័ន្ធច្រកទ្វារអ៊ីនធឺណិតតែមួយនោះ ប្រាកដជាបង្កើតនូវការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អ្នកវិនិយោគ។ មូលហេតុគឺថា ច្រកចេញចូលព័ត៌មានតែមួយ អាចដូចជាការត្រងទឹកទន្លេដែលហូរលឿនតាមបំពង់តូចមួយដែលមានទឹកច្រើនចាំចេញ។ នេះហើយគឺជាអ្វីដែលធ្វើឲ្យគំនិតល្អៗ នៅប្រទេសថៃលិចបាត់។ នៅពេលដែលសហគមន៍អ្នកវិនិយោគ រើបម្រាសបះបោរប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់របបយោធា NCPO ក្នុងការបង្ខំឱ្យចរាចរណ៍អ៊ីនធឺណិតទាំងអស់ ដំណើរការតាមរយៈបណ្តាញតែមួយ»។ រូបឯកសារ៖ អ្នកចូលរួមដើរកាត់បច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធទន្និន័យតាមអ៊ីនធឺណិតរបស់ចិន នៅក្នុងសិក្ខាសលាស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាសកលតាមទូរស័ព្ទ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨។ លោកបន្ថែមថា៖ «ដោយសារការព្យាយាមគ្រប់គ្រងអ៊ីនធឺណិត កម្ពុជាអាចនឹងធ្វើឲ្យអ្នកវិនិយោគជាតិនិងអន្តរជាតិ មិនអាចប្រមូលនិងសិក្សាព័ត៌មានទាក់ទងនិងទំនាក់ទំនងដោះស្រាយជាមួយអតិថិជន និងទាក់ទងជាមួយក្រុមហ៊ុន និងអ្នកផ្សេងទៀតបានទេ»។ លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា នេះគ្រាន់តែជាសេចក្តីព្រាងអនុក្រឹត្យតែប៉ុណ្ណោះ ហើយពីមុនមកក្រសួងមានតែការចេញជាប្រកាសចែងអំពីចំណុចទាំងនេះ។ លោកបានបដិសេធមិនអត្ថាធិប្បាយបន្ត ដោយលើកឡើងថា កំពុងរវល់ប្រជុំនៅតាមបណ្តាខេត្ត។ កាលពីខែកក្កដា ឆ្នាំ ២០១៨ ពោលនៅមុនការបោះឆ្នោតជាតិ ដែលមិនមានវត្តមានគណបក្សសង្រ្គោះជាតិ រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទាំងអស់នៅក្នុងប្រទេស បិទការចូលអានវេបសាយព័ត៌មានយ៉ាងហោចចំនួន ១៥ ដែលរិះគន់រដ្ឋាភិបាល ក្នុងនោះមានវេបសាយ VOA ផងដែរ ក្រោមហេតុផលថា «រំខានដល់ការបោះឆ្នោត»។ នៅក្នុងខែកក្កដា ឆ្នាំ ២០១៨ នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលរបស់លោក មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដំឡើងប្រព័ន្ធនានា ដើម្បីចាប់ទីតាំងដែលអ្នកបង្ហោះរិះគន់ស្នាក់នៅ។ លោកថ្លែងកាលនោះថា៖ «ហើយអាយុទ្ធនាការហ្វេសប៊ុក ដំឡើងម៉ាស៊ីនទាំងអស់ដើម្បីចាប់Location (ទីតាំង) អ្ហែងបង្ហោះចេញពីកន្លែងណា។ ចាប់ទាំងអស់ ព្រោះយើងមានមធ្យោបាយ ដើម្បីនឹងធ្វើទៅ»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និយាយថា លោកមិនទាន់បានឃើញអនុក្រឹត្យនេះទេ ប៉ុន្តែលោកថា លោកនឹងអញ្ជើញមន្ត្រីពាក់ព័ន្ធ ដើម្បីមកបកស្រាយអំពីអនុក្រឹត្យនេះ។ លោកមានប្រសាសន៍ថា៖ «[ខ្ញុំ]ចង់ជំរាបជូនថា យើងធ្វើទៅតាមអ្វីដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខជាតិ»។ លោកបន្ថែមថា៖ «វាមិនប៉ះពាល់នឹងអ្នករកស៊ីទទួលទានទេ។ អ្នកបណ្តាក់ទុនស្របច្បាប់ អាហ្នឹងយើងអត់មានបញ្ហាអ្វីទេ។ ខ្លាចតែពួកលាងលុយលាងអីទេ ដែលខ្លាចអ្វីដែលលើកឡើងមកនេះ»។ លោកបន្ថែមថា ច្បាប់នេះនឹងមិនប៉ះពាល់ដល់សិទ្ធិស៊ីវិលនោះទេ ប្រសិនបើជននោះមិនប្រព្រឹត្តបទឧក្រិដ្ឋណាមួយ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | សេចក្តីព្រាងអនុក្រឹត្យស្តីអំពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលអ្នកការពារសិទ្ធិមនុស្សថា អាចប៉ះពាល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។ |
សូមស្ដាប់ជីវព័ត៌មានដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ ផ្ដើមចេញពីការសរសេរប្រលោមលោក ដើម្បីចិញ្ចឹមប្អូន៥នាក់ អ្នកស្រី ម៉ៅ សំណាង បានក្លាយជាអ្នកនិពន្ធតាំងពីអាយុ២២ឆ្នាំ។ ក្នុងមួយខែត្រូវតែសរសេរឱ្យបាន៤រឿង អ្នកនិពន្ធរូបនេះបានដាក់កំហិតខ្លួនឯង ក៏ដើម្បីអាចមានប្រាក់ទិញអង្ករដាំបាយបានគ្រប់មួយខែដែរ។ អ្នកស្រី ម៉ៅ សំណាង បញ្ជាក់៖«ជំនាន់នោះតម្លៃប្រលោមគេគិតឱ្យជាមាស ដោយមួយរឿងបាន៣ហ៊ុនមាស អ្នកគ្រូអាចទិញអង្ករបាន១អាទិត្យ ចឹងអ្នកគ្រូត្រូវល័យយ៉ាងណាមួយខែត្រូវតែសរសេរឱ្យបានបួនរឿង»។ ទើបតែសម្ពោធសៀវភៅថ្មី ប្រលោមចិត្ត ក្រោយពីអវត្តមាន១០ឆ្នាំ អ្នកស្រីម៉ៅសំណាង មានឱកាសបង្ហាញពីអារម្មណ៍របស់ខ្លួន ដែលលាក់ទុកអស់មួយទសវត្សន៍មកហើយដែរ។ មិនមែនមានតែបញ្ហាសុខភាពនោះទេ ដែលធ្វើឱ្យស្ត្រីវ័យ៦១ឆ្នាំរូបនេះ សម្រាកសរសេរប្រលោមលោករហូតដល់១០ឆ្នាំ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការលួចចម្លងស្នាដៃ និងការមិនឱ្យតម្លៃពីបណ្ណាគារដែលទទួលស្នាដៃរបស់អ្នកស្រីទៅបោះពុម្ភ។ «អ្នកគ្រូបាក់ទឹកចិត្តហ្នឹង អ្នកគ្រូគិតដែរ គិតច្បាប់ទម្លាប់យើងមិនសូវមានអ្នកគោរព។ ហើយបើគ្រាន់តែរឿងលួចចម្លងស្នាដៃហ្នឹងក៏អ្នកគ្រូមិនសម្រាកដែរ តែមកពីរឿងបណ្ណាគារដែរ ដែលគេគិតតម្លៃឱ្យយើង សឹងតែមិនបានសោះ។ អ្នកគ្រូមិនមែនថាបាក់ទឹកចិត្តរហូតទេ ដល់ពេលមួយដែលយើងអាចមានលទ្ធភាពបោះពុម្ភដោយខ្លួនឯង យើងក៏បន្តវិញដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនិពន្ធ ទន្សាយ។ ទោះបីទឹកខ្មៅមិនបានស្រស់លើផ្ទៃក្រដាសសក្នុងវិថីប្រលោមលោកក៏ពិតមែន តែប៉ាការបស់អ្នកនិពន្ធទន្សាយ នៅតែបន្តក្នុងបន្ទាត់ភាពយន្ត។ ជារឿងគួរឱ្យសោកស្ដាយសម្រាប់អ្នកនិពន្ធ ដែលជោគជ័យលើស្នាដៃប្រលោមលោកគ្រប់ចំណងជើង តែរឿងភាពយន្តដែលអ្នកស្រីបានតាក់តែង បែរជានៅមានចំណុចខ្វះចន្លោះលើបច្ចេកទេស ដែលអ្នកស្រីថា នៅមិនទាន់ពេញចិត្តនៅឡើយ។ អ្នកស្រី ម៉ៅ សំណាង បានបញ្ជាក់យ៉ាង ដូច្នេះ៖«ភាពយន្ត ខ្ញុំមិនបានទទួលជោគជ័យសោះ ព្រោះពេលខ្លះមកពីបច្ចេកទេស ឬមកពីអ្នកសម្ដែង គេមិនអាចសម្ដែងដូចទៅនឹងអ្វីដែលយើងសរសេរទាំងស្រុងទេ។ បើប្រលោមលោកជោគជ័យ ព្រោះយើងជាអ្នកសរសេរតែម្នាក់ឯង ដូច្នេះយើងចង់ឱ្យតួល្អមិនល្អ ឬបត់បែនយ៉ាងណាគឺនៅលើយើង»។ ឆ្លៀតក្នុងឱកាសសម្ពោធសៀវភៅ ប្រលោមចិត្ត អ្នកនិពន្ធរូបនេះ បានបញ្ជាក់ថា នឹងបន្តអាជីពជាអ្នកនិពន្ធទាំងផ្នែកអត្ថបទភាពយន្ត និងប្រលោមលោក។ មានជំនឿថា ស្នាដៃប្រលោមលោករបស់ខ្លួន អាចមានវត្តមានក្នុងដៃអ្នកអានច្រើន អ្នកនិពន្ធដែលកើតចេញពីគ្រួសារគ្រូបង្រៀនរូបនេះ នឹងចំណាយពេលកាន់តែច្រើន លើការសរសេរប្រលោមលោក នៅថ្ងៃខាងមុខ។ អ្នកស្រី បន្ថែម៖ «ខ្ញុំជ្រើសរើសដើរទាំងពីរ។ តែខ្ញុំដកឃ្លាពីភាពយន្តខ្លះហើយ បើខ្ញុំគិតថានឹងជ្រើសរើសសរសេរប្រលោមលោក១០ឆ្នាំទៅមុខទៀត ខ្ញុំនឹងសម្រួចវា»។ ស្នាដៃប្រលោមលោកប្រមាណ១០០រឿង សុទ្ធសឹងតែទទួលបានការគាំទ្រច្រើនតាំងពីមួយទសវត្សរ៍មុន អាចនឹងយកមកបោះពុម្ភជាលើកទីពីរដោយអ្នកស្រី ម៉ៅ សំណាង ម្ចាស់ស្នាដៃផ្ទាល់។ ហើយស្នាដៃថ្មីដែលនឹងត្រូវបោះពុម្ភបន្ទាប់ពីរឿង ប្រលោមចិត្ត គឺរឿង សែងសុរិយា ដែលជាប្រភេទប្រលោមលោកជួយផ្ដល់កម្លាំងចិត្ត។ និងរឿង ទន្សាយជានរណា និយាយពីប្រវត្តិពិតរបស់អ្នកនិពន្ធផ្ទាល់ ការជួបឧបសគ្គ បទពិសោធន៍ផ្ទាល់ខ្លួន និងបង្ហាញពីវិធីតែងនិពន្ធផងដែរ។ អ្នកនិពន្ធដែលមានស្រុកកំណើតនៅខេត្តកំពង់សោមរូបនេះ បានរម្លឹកពីគ្រាមុនក្លាយជាអ្នកនិពន្ធយ៉ាងដូច្នេះថា៖« បើនិយាយពីការអានរបស់ខ្ញុំ គឺអានមែនទែនហើយតាំងពីអាយុ៩ឆ្នាំ។ មកពីសាលាវិញ គឺចូលក្នុងបន្ទប់របស់ប៉ាហើយ។ ប៉ាគឺជាគ្រូបង្រៀន គាត់មានសៀវភៅច្រើនណាស់មិនមែនតែប្រលោមលោកទេ។ ដល់អាយុ១៥ឆ្នាំចង់ក្លាយជាអ្នកនិពន្ធសរសេរសៀវភៅឱ្យគេមើលវិញ ដូច្នេះពេលនោះចាប់ផ្ដើមស្រាវជ្រាវ ឱ្យតែសៀវភៅណានិយាយពីការតែងនិពន្ធ ខ្ញុំទិញយកមកមើលទាំងអស់»។ ប្រឹងប្រែងផ្ដល់ចំណីអារម្មណ៍តាមរយៈប្រលោមលោក តាំងពីក្លាយជាអ្នកនិពន្ធដំបូង ស្ត្រីដែលមានរាងស្គម សម្បុរស សម្ដីស្រាលស្រទន់រូបនេះ ថាខ្លួនមិនមានសូម្បីតែពេលឈឺ ព្រោះត្រូវខំសរសេររឿងឱ្យទាន់តម្រូវការអ្នកមើល។ «ឈឺហ្នឹងដោយសារតែខ្ញុំសរសេរពេញម៉ោងទាំងអស់។ ពេលខ្លះភ្លេចបាយភ្លេចទឹក ដល់ឥឡូវឈឺគឺខ្លាំងតែម្ដង បើដល់ពេលញ៉ាំបាយ ហើយមិនញ៉ាំវានឹងធ្វើទុក។ ពេលនឹកឃើញពាក្យអ្វីមួយក្រោកមកកត់ បានជាមិនបានដេកមិនបានពួន»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី សំណាង។ ទោះបីជាធ្លាប់ទទួលរងគ្រោះព្រោះការលួចចម្លងស្នាដៃកន្លងមកក្ដី តែអ្នកនិពន្ធ ម៉ៅ សំណាង មិនបានខឹងសម្បានិងអំពើនេះឡើង អ្នកស្រីគ្រាន់តែបញ្ជាក់ថា មនុស្សគួរតែចេះខ្មាស់ខ្លួនឯងខ្លះ និងគួរតែមានឧត្ដមគតិផ្ទាល់ខ្លួនមុនធ្វើអ្វីមួយ បើទោះបីមនុស្សសុទ្ធតែចង់បានប្រាក់ក្ដី។ ទាក់ទងនឹងការនិពន្ធ ស្ត្រីកូនមួយរូបនេះ បានផ្ដល់ជាគំនិតដល់អ្នកនិពន្ធវ័យក្មេងថា៖«ស្នាដៃរបស់យើងបើចង់ឱ្យគេគាំទ្រ សំខាន់បំផុតគឺសិល្ប៍វិធីក្នុងការតែងនិពន្ធ។ សូម្បីតែពាក្យពេចន៍ ត្រូវតែរកពាក្យណាដែលមានប្រយោជន៍។ អ្នកគ្រូចូលចិត្តយកពាក្យចាស់បុរាណមកសរសេរ ដាក់បញ្ចូលពាក្យអប់រំទៅក្នុងនោះ ដូចជាពាក្យ អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក។ ខ្ញុំចូលចិត្តដាស់តឿន រំលឹកពីអ្វីដែលជារបស់ខ្មែរ។ អ្នកអានតែងតែចង់ឱ្យខ្ញុំសរសេរពីពាក្យចាស់បុរាណ។ យុវវ័យអ្វីដែលគួរធ្វើដំបូងគឺការរៀនសូត្រ យ៉ាងហោចណាស់ឱ្យបានត្រឹមថ្នាក់ទី១២ក៏បាន បើគាត់មិនមានលទ្ធភាពរៀនបន្ត។ រៀនប៉ុណ្ណេះក៏គាត់អាចរកការងារបានធ្វើសមរម្យដែរ ដែលគាត់អាចទីពឹងខ្លួនឯងបាន»។ អ្នកស្រី ម៉ៅ សំណាង បានក្លាយជាអ្នកនិពន្ធប្រលោមលោកឆ្នាំ ១៩៨១ និពន្ធបាន១០០រឿង។ ក្លាយជាអ្នកនិពន្ធអត្ថបទភាពយន្ត ឆ្នាំ ១៩៨៧ និពន្ធបានជាង១០០ រឿង។ អ្នកស្រីធ្លាប់ប្រលងជាប់ចំណាត់ថ្នាក់លេខ ១ ពានរង្វាន់ ព្រះសីហនុរាជ ឆ្នាំ ១៩៩៥ រឿង «រលកបោកខ្សាច់»។ ជាប់ចំណាត់ថ្នាក់លេខ ៥ ពានរង្វាន់ព្រះសីហនុរាជទីពីរឆ្នាំ ១៩៩៨ រឿង «ពន្លឺចន្ទ្រ» ។ ជាប់ចំណាត់ថ្នាក់លេខ២ នៅអង្គការន័រវេស្សសង្គ្រោះកុមារ ឆ្នាំ ២០០០ រឿង «កម្រងផ្កាម្លិះ»។ ជាប់ចំណាត់ថ្នាក់លេខ ៥ ពានរង្វាន់មហោស្រពអង្គរ ឆ្នាំ២០០០ រឿង «ឋានសួគ៌សាងបាប»។ ជាប់អត្ថបទជ្រើសរើសបកប្រែជាភាសាជប៉ុន ឆ្នាំ ២០០១ រឿង «កម្រងផ្កាម្លិះ» និង «សមុទ្រខ្មៅ»។ ជាប់ជ័យលាភីលេខ១ ពានរង្វាន់ទន្លេមេគង្គ ខ្មែរ វៀតណាម ឡាវ ឆ្នាំ២០១០ រឿង «ចិត្តមួយថ្លើមមួយ»។ បានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់សេនាពីសម្ដេច ហ៊ុន សែន ក្នុងនាមជាអ្នកនិពន្ធដែលមានស្នាដៃល្អក្នុងការចូលរួមចំណែក លើកស្ទួយអក្សរសិល្ប៍ អក្សរសាស្ត្រនិងវប្បធម៌ជាតិខ្មែរឆ្នាំ ២០០៨ និងបានទទួលព្រះរាជប្រទានពីព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនាឆ្នាំ២០១៤៕ | ភ្នំពេញ៖ បាក់ទឹកចិត្តអស់រយៈពេល១០ឆ្នាំ ព្រោះតែការលួចចម្លងស្នាដៃ និងការមិនឱ្យតម្លៃពីបណ្ណាគារ លើស្នាដៃប្រលោមលោករបស់ខ្លួន អ្នកនិពន្ធ ម៉ៅ សំណាង មិនដែលគិតថានឹងបោះបង់ចោលការនិពន្ធប្រលោមលោកឡើយ។ ការសរសេរប្រៀបបានជាមិត្តយល់ចិត្តបំផុត ដែលវាបានកំដរអ្នកនិពន្ធរូបនេះស្ទើរពេញមួយជីវិតទៅហើយ។ ក្រោយពីអាក់ខានចេញសៀវភៅប្រលោមលោកប្រមាណមួយទសវត្សរ៍មកនេះ អ្នកនិពន្ធដែលមានរហស្សនាម ទន្សាយ នឹងចំណាយពេលកាន់តែច្រើនលើប្រលោមលោក ដែលអ្នកស្រីថា វាបានប្រលោមមនុស្ស តាមវិធីត្រជាក់ឱ្យទទួលយកគំនិតល្អរបស់អ្នកនិពន្ធ។ |
ទីបំផុត ជប៉ុនចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចំពោះការមិនពេញចិត្តរបស់ចិន និងសាធារណមតិខ្លះនៅកូរ៉េខាងត្បូង។ នៅសេអ៊ូល ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួនដែលរត់ចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុន ខណៈចិនឯណោះក៏ប្រកាសហាមចូលគ្រឿងសមុទ្រពីជប៉ុនតែម្ដង។ បន្ទាប់ពីរង់ចាំជាយូរ ជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទាំងដែលរិះគន់មិនឈប់ឈរពីប្រទេសនានាក្នុងតំបន់។ តាមការបព្ជាក់ពីក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (Tokyo Electric Power Company) ដែលជាប្រតិបត្តិកររោងចក្រ ដំណើរការនៃការបញ្ចេញទឹក ដែលបច្ចុប្បន្នមានចំនួនច្រើនជាង១.៣លានតោននេះ រំពឹងចំណាយពេលប្រហែល៣០ឆ្នាំដើម្បីបញ្ចប់។ នៅដំណាក់កាលដំបូង ជប៉ុននឹងបញ្ចេញទឹកពីថ្ងៃទី២៤ ខែសីហា រហូតដល់ខែមីនា ឆ្នាំ២០២៤។ សម្រាប់ការបញ្ចេញពេលនេះ នឹងចំណាយពេល១៧ថ្ងៃ។ ទោះមានការវាយតម្លៃពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិក្ដី ផែនការនេះ រងការជំទាស់ពីចិន និងប្រជាជនកូរ៉េខាងត្បូង ស្របពេលរដ្ឋាភិបាលក្រុងសេអ៊ូលក៏ទទួលការពន្យល់របស់ទីក្រុងតូក្យូក្ដី។ នៅសេអ៊ូល បាតុករប្រមាណ១៦នាក់ ត្រូវបានចាប់ខ្លួនពេលសម្រុកចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុនអំឡុងការតវ៉ា។ បដាមួយបានសរសេរថា សមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុនទេ។ ជាមួយគ្នានេះ សាធារណជនកូរ៉េខាងត្បូង ក៏បានរិះគន់រដ្ឋាភិបាលដែលយល់ស្របតាមផែនការរបស់ជប៉ុន ទោះមានការព្រួយបារម្ភអំពីការបំពុលទៅលើអាហារសមុទ្រ និងសមុទ្រ។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Han Duck-soo ក៏ទាមទារឱ្យជប៉ុនបង្ហាញតម្លាភាពក្នុងការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មនេះ។ លោក Han ក៏ឆ្លៀតច្រានចោលក្ដីបារម្ភហួសហេតុផងដែរ ដោយលោកអះអាងថា បើផែនការនេះអនុវត្តឱ្យបានត្រឹមត្រូវ វាមិនបង្កផលប៉ះពាល់ធំដុំឡើយ។ ទោះជាយ៉ាងណា កូរ៉េខាងត្បូងបន្តហាមការនាំចូលគ្រឿងសមុទ្រដដែល។ ខុសពីកូរ៉េខាងត្បូង ចិនបញ្ចេញប្រតិកម្មខ្លាំងៗ។ នៅថ្ងៃទី២២ ខែសីហា ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីតវ៉ា ហើយអ្នកនាំពាក្យរដ្ឋាភិបាលបានហៅផែនការមួយនេះថាជារឿងអាត្មានិយមបំផុត និងគ្មានការទទួលខុសត្រូវ។ ហុងកុង និងម៉ាកាវវិញក៏កំពុងហាមឃាត់អាហារសមុទ្រពី Fukushima និងខេត្តចំនួនប្រាំបួនផ្សេងទៀតរបស់ជប៉ុន។ នៅថ្ងៃទី២៤ ខែសីហា គយចិនក៏ប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនតែម្ដង៕ | ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ |
សម្ដេច ហ៊ុន សែន បានចាត់ទុកយុទ្ធនាការ«ម្រាមដៃ៩» របស់លោក សម រង្ស៊ី នេះ គឺជាការផ្ដួលរំលំរដ្ឋាភិបាល ដែលមិនអាចលើកលែងបាន។ សម្រាប់លោកនាយករដ្ឋមន្ត្រី យុទ្ធនាការនេះ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ប៉ុន្តែវាជារដ្ឋប្រហារទៅវិញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រមុខរដ្ឋាភិបាល ក៏បានហាមពលរដ្ឋ ចូលរួមសកម្មភាពនៃយុទ្ធនាការ«ម្រាមដៃ៩» តាមការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិផងដែរ។ «ខ្ញុំសូមផ្ដែផ្ដាំ អ្នកណាក៏ដោយ ឱ្យតែធ្វើយុទ្ធនាការ នឹងត្រូវជាប់បទចោទតាមក្រមព្រហ្មទណ្ឌតាមច្បាប់ថ្មី ។ អ៊ីចឹងកុំឱ្យសោះណា (ធ្វើ)យុទ្ធនាការម្រាម៩ ។ បើចង់ធ្វើយុទ្ធនាការម្រាម៩ កាត់ម្រាម១ក្រវាត់ចោលទៅ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា អ្នកដែលចូលរួមសកម្មភាពយុទ្ធនាការ«ម្រាមដៃ៩» នឹងប្រឈមមុខបទចោទ«ឧបឃាត»។ កាលពីថ្ងៃទី២៦ កញ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា ។ តុលាការសង្កត់ធ្ងន់ថា ផែនការដែលមានក្នុងអង្គហេតុខាងលើ គឺជាឧក្រិដ្ឋកម្មប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ នៃរដ្ឋ ។ ចំណែកអ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើនេះ នឹងត្រូវប្រឈមមុខ នឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោស តាមច្បាប់ពី «បទរួមគំនិតក្បត់» ដែលអាចមានទោសពី ៥ឆ្នាំ ទៅ២០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងអ្នកពាក់ព័ន្ធទាំងនោះ បានចូលមកសារភាព បានទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងអោយរួចពីទោសតាមបញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីលោក សម រង្ស៉ី មនុស្ស៨ទៀត ដែលតុលាការចោទប្រកាន់នេះ រួមមានលោក អេង ឆៃអ៊ាង,លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រឺ, លោក ម៉ែន សុថាវរិន្ទ្រ, លោក នុត រំដួល និងភរិយាលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមួរ៉ា ព្រមទាំងគូកន ពីបទឧបឃាត ដោយយោងតាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ។ មេដឹកនាំអតីតគណបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ដោយអមជាមួយការអំពាវនាវឱ្យគាំទ្រខ្លួន រង់ចាំទទួលលោកទៀតផង។ តបនឹងការអំពាវនាវរបស់មេដឹកនាំនៃអតីតបក្សប្រឆាំងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសឱ្យពលរដ្ឋរៀបចំពិធីទទួលទានអំបុកសាមគ្គី ទូទាំងប្រទេស ក្រោមហេតុផលការពារជាតិ សាសនា ព្រះមហាក្សត្រ។ សម្ដេច ហ៊ុន សែន ធ្លាប់ទទួលបានជោគជ័យម្ដងហើយ លើការអំពាវនាវឱ្យពលរដ្ឋរៀបចំទិវាបរិភោគនំបញ្ចុកសាមគ្គី កាលពីថ្ងៃទី៩ មិថុនា នៅគ្រាដែលលោក សម រង្ស៊ី ប្រកាសបរិភោគនំបញ្ចុកនេះ ក្រោមហេតុផលថែរក្សាវប្បធម៌ប្រពៃណី ម្ហូបអាហារខ្មែរ ក៏ដូចជាការរួបរួមគ្នា និងសាមគ្គីគ្នា៕ អត្ថបទទាក់ទង តើមួយណាឆ្ងាញ់? នំបញ្ចុក CPP និងនំបញ្ចុកអតីត CNRP នៅថ្ងៃទី៩ មិថុនា | ភ្នំពេញ៖ ពលរដ្ឋណា ដែលចូលរួមសកម្មភាពនៃយុទ្ធនាការ«ម្រាមដៃ៩» តាមការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។ នេះជាការព្រមានរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតប៊ែលធី នៅព្រឹកថ្ងៃទី២ តុលា។ |
ខ្សែប្រយុទ្ធឆ្នើមវិសាខា កែវ សុខផេង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការតទល់ជាមួយជើងខ្លាំងបឹងកេតរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅរសៀលថ្ងៃសៅរ៍នេះ។ សុខផេង រំពឹងថាក្រុមខ្លួននឹងទទួលបានពិន្ទុតិច ឬច្រើនត្រឡប់ទៅផ្ទះវិញ។ ជាមួយការប្តេជ្ញានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព រូបគេជឿថា ការជួបគ្នារវាងក្រុមទាំងពីរ នឹងក្លាយជាជំនួបដ៏តានតឹង និងទាក់ទាញបំផុត។ «ពួកយើងនឹងខំពង្រឹងឲ្យល្អបំផុតដើម្បីប្រជែងយក៣ពិន្ទុពីបឹងកេតក្នុងការរក្សាតំណែងកាន់តែល្អក្នុងតារាងចំណាត់ថ្នាក់ និយាយរួមជួបបឹងកេតយ៉ាងហោចយើងត្រូវការឈ្នះ ឬស្មើ មិនអាចចាញ់ឡើយ»។ នេះជាការបញ្ជាក់របស់កីឡាករ កែវ សុខផេង ដែលត្រូវបានក្លិបវិសាខាស្រង់យកទៅបង្ហោះទៅលើហ្វេសប៊ុក។ ក្រោយយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ ក្នុងជំនួបបើកឆាក ក្រុមវិសាខាត្រូវធ្វើដំណើរទៅជួបបឹងកេត សម្រាប់ជំនួបសប្តាហ៍ទី២នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ វេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២២ កុម្ភៈ នេះ។ នាជំនួបបើកឆាកបឹងកេតបានចែកគ្នាម្នាក់១ពិន្ទុជាមួយអង្គរថាយហ្គឺរ ក្រោយរក្សាលទ្ធផលស្មើ ១-១។ ជំនួបរវាងក្រុមទាំងពីរដែលធ្វើឡើងនៅកីឡដ្ឋាន S.R.U បានទាក់ទាញអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនជាងគេប្រចាំសប្តាហ៍ទី១។ ក្រៅពីការប្រកួតដ៏ជក់ចិត្តខាងលើ ក៏មានការប្រកួតពីរគូទៀតផងដែរ ក្នុងនោះណាហ្គាវើល ត្រូវប្រកួតបើកឆាកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈក្រុមគីរីវង់សុខសែនជ័យបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ជើងខ្លាំងព្រះខ័នរាជស្វាយរៀង។ ការប្រកួតទាំងពីរធ្វើឡើងវេលាម៉ោង៣:៣០នាទីរសៀលដូចគ្នា៕ | ក្រុមវិសាខា ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដើម្បីតទល់ជាមួយបឹងកេត សម្រាប់ជំនួបលើកទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធ កែវ សុខផេង ហាក់មានជំនឿចិត្តខ្ពស់ក្នុងការដណ្តើមជ័យជម្នះពីការប្រកួតដ៏តានតឹង និងជក់ចិត្តប្រចាំសប្តាហ៍មួយនេះ។ ក្រៅពីជំនួបនេះ ក៏មានការប្រកួតពីរគូទៀតផងដែរ។ |
ចាប់តាំងពីឆ្នាំ២០០៦មក កូរ៉េខាងជើងត្រូវបានអង្គការសហប្រជាជាតិ (UN) ដាក់ទណ្ឌកម្មដោយសារតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលនេះ មិនដកថយដោយបន្តប្រើប្រាស់លុយកាក់របស់ខ្លួនលើការអភិវឌ្ឍអាវុធ ខណៈដែលប្រជាជនកាន់តែក្រីក្រតោកយ៉ាក។ ក្នុងស្ថានភាពនេះ អាម៉េរិកស្នើឱ្យកូរ៉េខាងជើងគិតគូរឱ្យបានច្រើនលើប្រជាជនរបស់ខ្លួន។ «យើងអំពាវនាវឱ្យកូរ៉េខាងជើងបង្ហាញការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជនដោយការគោរពសិទ្ធិមនុស្ស បញ្ឈប់ការផ្តល់លុយគាំទ្រកម្មវិធីផលិតអាវុធប្រល័យលោក និងមីស៊ីលបាលីស្ទិកដែលខុសច្បាប់ និងផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជនកូរ៉េខាងជើងដែលងាយរងគ្រោះ»។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield លើកឡើងបែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៧ ខែកុម្ភៈ។ ពាក់ព័ន្ធនឹងបញ្ហាទណ្ឌកម្មនេះ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៊ី និងចិន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ UN ពិនិត្យមើលឡើងវិញនៃការដាក់ទណ្ឌកម្មឆ្នាំ២០១៩ ដើម្បីបន្ធូរអម្រែកលើកូរ៉េខាងជើង។ ប្រទេសទាំងពីរបានមើលឃើញថា សកម្មភាពនេះអាចជំរុញស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើងឱ្យល្អជាមុន។ យ៉ាងណាក្តី សំណើនេះមិនទទួលបានការគាំទ្រពីប្រទេសសមាជិកផ្សេងៗក្នុងក្រុមប្រឹក្សាសន្តិសុខឡើយ។ ទាក់ទងសំណើនេះ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំ UN បានប្រាប់ក្រុមប្រឹក្សាថា ប្រសិនបើក្រុមប្រឹក្សាគិតដល់ប្រជាជនកូរ៉េហើយមិនយកភូមិសាស្ត្រនយោបាយមកពាក់ព័ន្ធ នោះសំណើនេះគួរតែត្រូវបានគាំទ្រ។ ក្នុងកិច្ចប្រជុំខាងលើ តំណាងរុស្ស៊ី និងចិនក៏បានរិះគន់ប្រទេសដាក់ទណ្ឌកម្មឯកតោភាគី តែមិននិយាយចំឈ្មោះអាមេរិកឡើយ។ ឯកអគ្គរដ្ឋទូតអង្គការរបស់ចិនប្រចាំ UN លោក Zhang Jun ក៏បានលើកឡើងថា ប្រទេសនេះបានញៀននឹងការដាក់ទណ្ឌកម្ម៕ | ប្រេសិតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំនៅថ្ងៃទី៧ ខែកុម្ភៈ អំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការផ្តល់លុយគាំទ្រកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន ដោយងាកទៅផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជនខ្លួនវិញ។ ប៉ុន្តែតំណាងរុស្ស៊ី និងចិនបានស្តីបន្ទោសទណ្ឌកម្មអន្តរជាតិថា បានធ្វើឱ្យស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើងកាន់តែអាក្រក់។ |
ព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» គឺព្រឹត្តិការណ៍ដែលរៀបចំឡើង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងឲ្យពលរដ្ឋបានជួបជុំកម្សាន្តសប្បាយ។ ព្រឹត្តិការណ៍នេះ មានពិធីសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៌ និងការប្រគំតន្ត្រីជាដើម។ «សង្ក្រាន្តបន្ទាយមានជ័យ» នឹងរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ នៅទីតាំងសំខាន់ៗចំនួន ៣រួមមាន ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងបន្ទាយឆ្មារ។ ព្រឹត្តិការណ៍នេះ រៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។ លោក ស្រៀង សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា «សង្ក្រាន្តបន្ទាយមានជ័យ» នេះ នឹងរៀបចំនៅទីតាំងខុសៗគ្នា ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលបានចូលរួមលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ជាពិសេស ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យរូបនេះ បានបន្តថា ខេត្តបន្ទាយមានជ័យ បានរៀបចំនៅទីខុសៗគ្នាមែន តែសម្រាប់កម្មវិធីគឺមានស្រដៀងៗគ្នា ដោយមានការប្រគំតន្ត្រីគ្រប់ទីតាំងទាំងអស់ និងមានលេងល្បែងប្រជាប្រិយខ្មែរចំនួន ១៩ប្រភេទផងដែរ។ លោក ស្រៀង សុផល បន្ថែមថា ព្រឹត្តិការណ៍នេះ នឹងផ្ដល់អត្ថប្រយោជន៍ សម្រាប់យុវជនស្ម័គ្រចិត្តរបស់ខេត្តចំនួន១០០០នាក់ នៅទីតាំងទាំង៣ ដោយបញ្ជាក់ពីការធ្វើការជាក្រុម និងការសាមគ្គីគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។ បន្ថែមលើនេះ ព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» ក៏មានការសហការពីកងកម្លាំងទាំង៣នៃខេត្តនេះផងដែរ។ ទន្ទឹមនឹងនេះ បញ្ហាសុវត្ថិភាព សន្តិសុខ ប្រព័ន្ធភ្លើង និងទឹក អាជ្ញាធរខេត្ត និងគណៈកម្មាការទាំងអស់ នឹងថែរក្សាសុវត្ថិភាពជូនដល់អ្នកចូលរួម។ ដោយឡែក ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានត្រៀមឡានទឹកជាច្រើនគ្រឿង សម្រាប់បាញ់ទឹកកម្សាន្តដល់អ្នកចូលរួម ដោយក្នុងនោះនៅក្រុងសិរីសោភ័ណ នឹងមានឡានទឹកពី ៣-៥ គ្រឿង ចំណែកក្រុងប៉ោយប៉ែត និងបន្ទាយឆ្មារ នឹងមានឡានទឹកចំនួន ២គ្រឿង ផងដែរ។ លោក ស្រៀង សុផល បញ្ជាក់ថា ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចមានឱកាសឈ្នះរង្វាន់ដែលផ្ដល់ដោយអភិបាលខេត្តផងដែរ។ លោក ស្រៀង សុផល សង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងមានប្រជាពលរដ្ឋចូលរួមលេងកម្សាន្តច្រើន នៅតាមទីតាំងនីមួយៗ ដែលបានរៀបចំ។ គួរបញ្ជាក់ថា ឆ្នាំនេះ ជាលើកទី២ហើយ ដែលខេត្តបន្ទាយមានជ័យ បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំខេត្ត។ ម្យ៉ាងទៀត «សង្ក្រាន្តបន្ទាយមានជ័យ» ឆ្នាំមុន មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្តចន្លោះពី ២ម៉ឺននាក់ ទៅ២ម៉ឺន៥ពាន់នាក់៕ | បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ » រយៈពេល ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះ រៀបចំនៅក្នុងទីតាំងសំខាន់ៗចំនួន ៣ រួមមាន ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងបន្ទាយឆ្មារ។ |
ករណីរត់ជាន់គ្នាស្លាប់នៅសង្កាត់ Itaewon ក្នុងក្រុងសេអ៊ូលនាថ្ងៃទី២៩ ខែតុលា មានមនុស្សយ៉ាងហោចណាស់ ១៥៦នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតពីមូលហេតុ ដែលនាំឱ្យមានករណីរត់ជាន់គ្នា។ ក្រោយហេតុការណ៍ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៤ មក រដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាព លោក Lee Sang-min បានសម្តែងការសុំទោសប្រជាជន នៅចំពោះមុនសមាជិកសភា ក្នុងថ្ងៃទី១ ខែវិច្ឆិកា ដោយសារបរាជ័យក្នុងការគ្រប់គ្រងចំនួនប្រជាជននៅក្នុងសង្កាត់ Itaewon។ «ខ្ញុំពិតជាសុំទោសចំពោះប្រជាជនសម្រាប់ហេតុការណ៍ថ្មីៗនេះបានកើតឡើង បើទោះរដ្ឋត្រូវទទួលខុសត្រូវលើសុវត្ថិភាពរបស់ប្រជាជនក៏ដោយ»។ រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ ដោយមានជាមួយកាយវិការឱនគោរពនៅពីមុនសមាជិកសភា និងកាម៉េរ៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ទន្ទឹមនេះ រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បានសន្យាមិនឱ្យហេតុការណ៍ដ៏អាក្រក់ដដែលនេះ កើតឡើងម្តងទៀតឡើយ។ គួររំឭកថា លោកLee បានរងការរិះគន់យ៉ាងខ្លាំង ជុំវិញការលើកឡើងនាថ្ងៃ៣០ ខែតុលា ដោយលោកបានអះអាងថា ហេតុការណ៍ដ៏អាក្រក់ក្នុងសង្កត់ Itaewon មិនអាចបញ្ចៀសបានឡើយ បើទោះមន្រ្តីប៉ូលិស និងកម្លាំងពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅជាមុនក៏ដោយ។ នៅចំពោះមុនសភា ក្នុងថ្ងៃទី១ ខែវិច្ឆិកា រដ្ឋមន្រ្តីរូបនេះ ក៏បានបង្ហាញការសោកស្តាយចំពោះការលើកឡើងរបស់ខ្លួននាថ្ងៃមុនដែរ៕ | រដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង លោក Lee Sang-min នៅថ្ងៃទី១ ខែវិច្ឆិកា បានសម្តែងការសុំទោសចំពោះប្រជាជនកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ដ៏អាក្រក់នៅសង្កាត់ Itaewon ក្នុងក្រុងសេអ៊ូល។ រដ្ឋមន្រ្តីមហាផ្ទៃរូបនេះ ក៏បានប្តេជ្ញាផងដែរ មិនឱ្យហេតុការណ៍ដ៏អាក្រក់បែបនេះ កើតឡើងម្តងទៀត។ |
តាមការស្នើសុំរបស់រដ្ឋាភិបាល ប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ សម្រេចចេញព្រះរាជក្រឹត្យ ដំឡើងឋានរន្តសក្តិ លោក ឈូក បណ្ឌិត ពីវរមន្រី្តថ្នាក់លេខ៣ ទៅឧត្តមមន្រី្តថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ មីនា ឆ្នាំ២០២២ ក្នុងកម្រងឯកសាររាជកិច្ច ចេញថ្ងៃទី៣១សីហា។ ជុំវិញការតែងតាំងខាងលើ មានមតិរិះគន់ច្រើន ដោយភ្ជាប់នឹងរឿងរ៉ាវនៃបទល្មើសរបស់លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មកររោងចក្រកៅវ៉េ(Kaoway) បណ្ដាលឲ្យរងរបួស៣នាក់នាអំឡុងឆ្នាំ២០១២។ ទាក់ទិនរឿងនេះ មេសហជីព លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា យល់ថា ជារឿងអាក្រក់បំផុតដែលដំឡើងតំណែងដល់ ខណៈមន្រី្តរូបនេះ ប្រព្រឹត្តបទល្មើសបាញ់ប្រហារលើកម្មករ។ ធ្ងន់ធ្ងរជាងនេះ ទៅទៀត ក្នុងសង្គមកម្ពុជា តែអនុញ្ញាតឲ្យជនដៃមានអំណាចកាន់តែធំឡើងៗ។ ជាក់ស្ដែង លោកលើកពីករណីអង្គរក្សរបស់នាយករដ្ឋមន្រី្ត វាយតំណាងរាស្រ្តនាពេលកន្លងមក បន្ទាប់ពីអនុវត្តទោសចប់ គឺត្រូវបានដំឡើងតំណែង។ លោកក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ «ករណីឈូក បណ្ឌិត ពុំមែនថ្មីទេ ដែលជាជនដៃដល់ បាទដៃប្រលាក់ឈាម ក្រោយអនុវត្តទោសប្រមាណមួយឆ្នាំ មានតែឈ្មោះ តែរាងកាយនៅក្រៅពន្ធានាគារ ហើយក៏ត្រូវផ្ដល់ឬដំឡើងតំណែងវិញ»។ លោក រ៉ុង ឈុន លើកឡើងបែបនេះ តាមរយៈកិច្ចសម្ភាសតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃទី២ កញ្ញា។ រីឯលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ពុំយល់ពីការតែងតាំងលោក ឈូក បណ្ឌិត ឡើយ។ ករណីនេះ នឹងបង្កភាពឈឺចាប់ដល់ជនរងគ្រោះ។ ដូចគ្នានឹងការលើកឡើងរបស់ លោក រ៉ុង ឈុន ដែរ លោក ប៉ាវ ស៊ីណា យល់ឃើញថា ការដំឡើងឋានរន្តសក្តិដល់មន្រី្តរូបនេះ នឹងផ្ដល់ជាគំរូភាព ជនមានអំណាចដទៃទៀត អាចនឹងប្រើប្រាស់ឥទ្ធិពលទៅប្រព្រឹត្តទង្វើខុសច្បាប់ដូចគ្នាដែរ។ មេសហជីពរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃនេះ យ៉ាងដូច្នេះ៖ «ការបាញ់បោះ ប្រព្រឹត្តអំពើខុសច្បាប់ ហើយបែរជាអនុវត្តទោសបន្តិចបន្តួច បន្ទាប់មកទទួលបាន តំណែងកាន់តែធំ វាដូចជាជំរុញឲ្យបុគ្គលដែលមានអំណាច កាន់តែប្រព្រឹត្តខុសច្បាប់ មិនខ្លាចនឹងបង្ករូបភាពដ៏អាក្រក់ឡើយ ខណៈកម្មករ ពលរដ្ឋប្រើសិទ្ធិស្របច្បាប់ដើម្បីទាមទារសិទ្ធិនិងអត្ថប្រយោជន៍របស់ពួកគេ»។ មន្ត្រីសង្គមស៊ីវិល លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ក៏រិះគន់ ករណីនេះដែរ។ លោកប្រាប់ទៅរដ្ឋាភិបាលឲ្យគិតគូរឡើងវិញ ចំពោះការដំឡើងតំណែងនេះ។ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃCYN។ រូបពីហ្វេសប៊ុកលោក គីមហុង រដ្ឋាភិបាល គួរវាយតម្លៃឲ្យច្បាស់លាស់ លើបុគ្គលដែលត្រូវដំឡើងឋានរន្តសក្តិ ដោយពិនិត្យមើលឥរិយាបទសមរម្យ។ នេះជាការស្នើសុំរបស់លោក ហេង គីមហុង ដោយអះអាងថា ការរិះគន់របស់មហាជន ក៏ដូចជាសង្គមស៊ីវិល មេសហជីព ជុំវិញការដំឡើងតំណែងដល់មន្ត្រីដែលធ្លាប់ប្រព្រឹត្តខុសច្បាប់ ពិសេសប្រើតួនាទីបម្រើរាស្រ្ត ទៅធ្វើបាបរាស្រ្តដែលជាទង្វើដ៏អាក្រក់បែបនេះ ពុំមានជាការរើសអើងឡើយ។ លោក ហេង គីមហុង ពន្យល់បន្តថា រដ្ឋាភិបាលត្រូវមានតម្លាភាពចំពោះពលរដ្ឋ ដោយចេញមុខបកស្រាយជាចំហរ ទៅកាន់មហាជនពីការសម្រេចរបស់ខ្លួន ខណៈដំឡើងឋានរន្តសក្តិដល់ជនដែលគ្មានវិជ្ជាជីវៈក្នុងការបំពេញការងារ។ «វិធានការរដ្ឋាភិបាលគួរមានការផ្សព្វផ្សាយជាចំហរ ពីមូលហេតុជាក់លាក់ថា ហេតុអ្វីឈ្មោះ ឈូក បណ្ឌិតនេះ ត្រូវដំឡើងតួនាទី ដែលធ្លាប់ប្រើប្រាស់ហិង្សា អាវុធ លើពលរដ្ឋ ទើបមហាជនបាត់ចម្ងល់»។ ទន្ទឹមនឹងនេះ លោក គីមហុង ដែលតាមដានព្រឹត្តិការណ៍សង្គម ពុំដែលឃើញមានសកម្មភាពលេចធ្លោណាមួយ ក្នុងការបំពេញឡើយ ជុំវិញកិច្ចការងាររបស់លោក ឈូក បណ្ឌិត នាពេលកន្លងមក។ ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា ក៏ចូលរួមបកស្រាយដែរ ថាការរិះគន់ លើការដំឡើងតួនាទីនេះ ពុំមែនជាការប្រកាន់អតីតកាល ឬរើសអើងឡើយ។ ការរិះគន់នេះ មានហេតុផលសំខាន់ជាច្រើន ដូចលោក និងសង្គមស៊ីវិលដែលបានលើកឡើងខាងលើ ហើយហេតុផលចម្បងនោះ គឺបទល្មើសដែលលោក ឈូក បណ្ឌិត ប្រើអាវុធបាញ់លើកម្មករ ត្រូវបានតុលាការសម្រេចសម្រាលទោសឲ្យទាបបំផុត។ ករណីនេះ ប្រព្រឹត្តបទល្មើស និងការដាក់ទោស បើប្រៀបធៀបគ្នាទៅពុំសមឡើយ។ លោក ប៉ាវ ស៊ីណា កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មិថុនា ពេលយកលិខិតទៅដាក់នៅក្រសួងការងារ។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា) លោក រ៉ុង ឈុន ក៏ប្រៀបធៀបករណីខ្លួនឯងដែរ ខណៈមន្ត្រីប្រព្រឹត្តបទល្មើសនៅតែអាចដំឡើងតួនាទី។ ប៉ុន្តែ លោក និងសមាជិក នៃសមាគមគ្រូបង្រៀនឯករាជ្យខ្លះ ត្រូវឈប់ចេញពីមន្រី្តក្របខណ្ឌទៅវិញ។ លោកចាត់ទុកជារឿងអយុត្តិធម៌បំផុត។ ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានថ្មីៗពុំអាចទាក់ទងខាងក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យ ឲ្យពន្យល់បកស្រាយបានឡើយ។ លក្ខណៈសម្បត្តិមូលដ្ឋាន ក្នុងការដំឡើងឋានរន្តសក្តិ គឺត្រូវគោរពវិន័យការងារបានត្រឹមត្រូវ មានស្មារតីទទួលខុសត្រូវ សម្រេចភារកិច្ចដែលប្រគល់ឲ្យ និងមានសីលធម៌ល្អ។ នេះបើយោងតាម មាត្រា១១ ក្នុងជំពូកទី៦ ស្ដីពីការដំឡើងថ្នាក់ និងការដំឡើងឋានន្តរស័ក្តិ នៃព្រះរាជក្រឹត្យស្ដីពី «លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការក្រសួងមហាផ្ទៃ» ដែលប្រកាសឲ្យប្រើប្រាស់នៅអំឡុងដើមឆ្នាំ២០០០។ ជាធម្មតារយៈពេលអប្បបរមានៃការឡើងថ្នាក់មន្ត្រីរាជការនេះ គឺត្រូវកម្រិត២ឆ្នាំម្ដង។ ដូច្នេះ ដើម្បីបានឡើងថ្នាក់នេះ គឺត្រូវចុះឈ្មោះក្នុងតារាងឡើងថ្នាក់។ ប៉ុន្តែ ករណី មន្រី្តរាជការណា បំពេញការងារមានស្នាដៃល្អពិសេស ត្រូវដំឡើងថ្នាក់ជាស្វ័យប្រវត្ដិ ដោយពុំគិតពីលក្ខខ័ណ្ឌអតីតភាពឡើយ។ នេះបើតាមជំពូកទី៤ ស្ដីពីការដំឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ មាត្រា២០ នៃច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣៨ ក្នុងច្បាប់ដដែលនេះចែងថា អ្នករាជការទាំងអស់ ត្រូវបង្ហាញថាខ្លួនមានសមត្ថភាពក្នុងវិជ្ជាជីវៈ ក្នុងមុខងារ ហើយត្រូវទទួលខុសត្រូវពីកំហុស និងការឆ្គាំឆ្គងវិជ្ជាជីវៈព្រមទាំងបទល្មើសដែលខ្លួនបានធ្វើ។ ករណីកំហុសនិងការការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ត្រូវអនុវត្តទណ្ឌកម្មខាងវិន័យ ហើយករណីខ្វះខាតឬបាត់បង់សម្បទានវិជ្ជាជីវៈអាចត្រូវដាក់ឲ្យចូលនិវត្តន៍ ឬបញ្ឈប់ការងារ។ នេះបើតាមមាត្រា៣៩ ខណៈមាត្រា៤០ចែងថា ទណ្ឌកម្មថ្នាក់ទី១ គឺស្ដីបន្ទោស ឬលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ។ លើសពីនេះ ទណ្ឌកម្មថ្នាក់ទី២ ក្នុងមាត្រា៤០ដដែល កំណត់ថា ត្រូវស្ដីបន្ទោសជាទម្ងន់ ដាក់ឲ្យនៅទំនេរគ្មានប្រាក់ខែ បន្ថយឋានន្តរស័កក្តិ ដាក់ឲ្យចូលនិវត្តន៍ ឬអាចបណ្ដេញចេញពីមុខដំណែងជាមន្ត្រីរាជការ។ សូមជម្រាបថា លោក ឈូក បណ្ឌិត ជាអតីតអភិបាលក្រុងស្វាយរៀង ដែលកាលនោះឆ្នាំ២០១២ លោកបានបាញ់កម្មករ៣នាក់ឲ្យរបួស ក្នុងអំឡុងពេលតវ៉ា។ លោកត្រូវតុលាការឲ្យជាប់ទោស១ឆ្នាំ៦ខែ ដោយបង្ករបួសដោយអចេតនា ហើយតម្រូវឲ្យបង់ជំងឺចិត្ត៣៨លានរៀល៕ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងស្វាយរៀងដែលបានបាញ់ទៅលើហ្វូងកម្មករបណ្ដាលឲ្យកម្មករ៣នាក់នៃរោងចក្រ Kaoway ក្នុងខេត្តស្វាយរៀង រងរបួស កាលពីខែកុម្ភៈ ឆ្នាំ២០១២។ រូបថតដោយ VOA ហេង រស្មី | ភ្នំពេញ៖ សង្គមស៊ីវិល និងសហជីព យល់ថា ការដំឡើងឋានរន្តសក្តិដល់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងស្វាយរៀង ឲ្យឡើងតំណែង គឺជាការជំរុញឲ្យមន្ត្រីផ្សេងៗមិនខ្លាចញញើតនឹងប្រព្រឹត្តបទល្មើ់ស។ |
នៅថ្ងៃទី១ ខែមិថុនា ដែលជាទិវាកុមារអន្ដរជាតិ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំការជិះកង់ ដែលមានចម្ងាយ ៣១០គីឡូម៉ែត្រ ពីភ្នំពេញ ទៅក្រុងសៀមរាប។ លោក នូ ចំរើន បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា នេះ គឺជាលើកដំបូងដែលសហព័ន្ធរៀបចំព្រឹត្តិការណ៍នេះ ដោយមានគោលដៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាកីឡាទោចក្រយានទៅកីឡាករ-កីឡាការិនី ក្នុងការជិះកង់ទៅខេត្តសៀមរាប។ «សហព័ន្ធមានគោលបំណង រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីកៀរគរជាសម្ភារៈ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាដល់ក្រុមកីឡាករ-កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប។»។ លោក នូ ចំរើន បាននិយាយដូច្នេះ។ ចំពោះការជិះកង់ចម្ងាយ៣១០គីឡូម៉ែត្រនេះ សហព័ន្ធ បានត្រៀមលក្ខណៈរួចជាស្រេចចំពោះសុវត្ថភាព និងបញ្ហាការពារផ្សេងៗ ទាំងសុខមាលភាពអ្នកចូលរួមជាដើម។ អគ្គលេខាធិការសហព័ន្ធរូបនេះ បញ្ជាក់ថា មានឡានពេទ្យ និងឡានស៊ឺរ៉ែន បើកផ្លូវជូនដល់កីឡាករ-កីឡាការិនី។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា អះអាងថា៖«យើងមានរៀបចំក្បូនឡានគាំទ្រ ឡានពេទ្យ និងឡានស៊ឺរ៉ែនបើកផ្លូវជូនកីឡាករ ហើយក្រៅពីឡាន យើងមានក្រុមម៉ូតូគាំទ្រការធ្វើចរាចរ និងគាំទ្រកីឡាករ ដើម្បីហុចទឹក ភេសជ្ជៈ និងអាហារសម្រន់។»។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់នេះ មិនបានកំណត់តម្លៃ និងគុណភាពកង់ទេ។ នោះ មានន័យថាកង់ប្រភេទណាក៏អាចចូលរួមបានដែរ។ ចម្ងាយ៣១០គីឡូម៉ែត្រនេះ គឺត្រូវជិះរយៈពេលមួយថ្ងៃ ហើយចេញដំណើរចាប់ពីម៉ោង ៤:៣០ព្រឹក ដោយគ្រោងទៅដល់មន្ទីរពេទ្យកុមារអង្គរ នៅម៉ោង៧:៣០យប់៕ | សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងរយៈចម្ងាយ ៣១០គីឡូម៉ែត្រ ពីភ្នំពេញទៅកាន់ខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បង្ហាញគោលដៅបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីប្រមូលជាសម្ភារៈ ថវិការជួយមន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាជិះកង់ទៅខេត្តទេសចរណ៍មួយនេះ។ |
ភ្លើងឆេះព្រៃប៉ុន្មានឥតឈប់ឈរ កំពុងបង្កផលបះពាល់ដល់ប្រជាជនឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា មនុស្សជិត៩សែននាក់ កំពុងជួបបញ្ហាផ្លូវដង្ហើមដែលបណ្ដាលមកពីផ្សែងពីភ្លើងឆេះព្រៃនៅលើកោះប័រណេអូ និងកោះស៊ូម៉ាត្រា Sumatra ប៉ុន្មានខែកន្លងទៅនេះ។ ចំនួនប្រជាជនសរុបដែលកំពុងជួបបញ្ហាផ្លូវដង្ហើមមាន ៨៨៥ ០២៦ នាក់។ នេះបើយោងតាមទិន្នន័យនេះបានចេញនៅថ្ងៃទី២០ ខែកញ្ញា ដោយមជ្ឈមណ្ឌលដោះស្រាយវិបត្តិរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី។ ក្នុងចំណោមនេះ មានប្រជាជនប្រមាណបីសែននាក់ជួបបញ្ហានេះនៅភាគខាងត្បូងនៃខេត្តសូម៉ាត្រា ជាង២៧ម៉ឺននាក់ទៀតនៅខេត្តRiau និងប្រជាជនជាង១៦ម៉ឺននាក់នៅភាគខាងលិចនៃខេត្តប័រណេអូ។ ផ្សែងបំពុលនេះមិនត្រឹមតែបង្កបញ្ហាដល់ប្រជាជនឥណ្ឌូណេស៊ីនោះទេ តែវាបានប៉ះពាល់ដល់ប្រទេសជិតខាងផងដែរដូចជាម៉ាឡេស៊ី សិង្ហបុរី ថៃ និងហ្វីលីពីនផងដែរ។ ផ្សែងអ័ព្ទនេះបានធ្វើអោយសាលារៀនជាច្រើននៅឥណ្ឌូណេស៊ីផ្ទាល់ និងម៉ាឡេស៊ីបង្ខំចិត្តបិទទ្វារមួយរយៈ។ នៅសិង្ហបុរីវិញ ខ្យល់បរិយាកាសបានឈានដល់កម្រិតមិនមានសុខភាពកាលពីចុងសប្ដាហ៍កន្លងទៅ។ ប្រតិបត្តការពន្លត់ភ្លើងឆេះព្រៃនេះ កំពុងដំណើរការយ៉ាងញាប់ដៃ ដោយប្រធានាធិបតី ចូកូ វីដូដូ បានទៅត្រួតពិនិត្យដោយផ្ទាល់ទៀតផង។ ប្រតិបត្តការនេះ បានប្រើប្រាស់ឧទ្ធមាគចក្រជាង៥០គ្រឿង និងមនុស្សប្រមាណ៣ម៉ឺននាក់។ ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបានកើតឡើងជារឿយៗនៅចន្លោះខែមេសា ដល់ខែតុលា ហើយមូលហេតុចំបងនៃការឆេះនេះបណ្តាលមកពីការដុតព្រៃដើម្បីយកដីដាំដំណាំ។ បើទោះបីជាមានភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅឥណ្ឌូនេស៊ីនៅឆ្នាំនេះក្តី អាជ្ញាធរឥណ្ឌូណេស៊ីនៅតែមិនព្រមទទួលយកជំនួយពីប្រទេសជិតខាង។ កាសែត Jakarta Post បានរិះគន់ចំៗទៅរដ្ឋាភិបាលដែលមិនព្រមទទួលយកជំនួយពីប្រទេសជិតខាងថា « ការគិតថា ពួកយើងអាចពន្លត់ភ្លើងដោយខ្លួនឯង មិនបានជួយអ្វីទេ ខណៈពេលដែរក្មេងៗកំពុងប្រឈមនឹងបញ្ហាផ្សែងបំពុលនេះខ្លាំងជាងមនុស្សធំ។ ពួកយើងត្រូវការជំនួយឥឡូវនេះ»៕ | ដោយ៖ ងួន សុភាវត្តី |
ក្រោយប្រព្រឹត្តអំពើឃាតកម្ម បុរសជាជនល្មើស បានរត់គេចខ្លួន ហើយអំឡុងពេលនៃការគេចខ្លួននេះ តុលាការ បានបើកសវនាការជំនុំជម្រះ និងឈានដល់ប្រកាសសាលក្រមកំបាំងមុខ អំពីការផ្តន្ទាទោស។ ជិត៣ឆ្នាំក្រោយ ពោលគឺនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ជនល្មើសដែលជាអតីតយោធា ត្រូវបានសមត្ថកិច្ចថៃ ចាប់នៅប្រទេសថៃ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជា។ បើតាមសារព័ត៌មានថៃមួយចំនួន ជនល្មើស បានគេចខ្លួនទៅធ្វើជាពលករនៅប្រទេសថៃ។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា៖«[ពិរុទ្ធជន ត្រូវ] ឃុំខ្លួនតាមអំណាចសាលក្រមកំបាំងមុខ ដែលផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៥ឆ្នាំ ពីបទឃាតកម្ម និងរង់ចាំការបើកសវនាការលើបណ្តឹងទាស់របស់ពិរុទ្ធជនរូបនេះ»៕ អត្ថបទទាក់ទង ជាង២ឆ្នាំក្រោយ យោធា ដែលជាប់សង្ស័យថាសម្លាប់គូដណ្តឹង ត្រូវចាប់បាន | បុរសម្នាក់ ដែលសម្លាប់គូដណ្តឹង កាលពីដើមឆ្នាំ២០២០ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទឃាតកម្ម។ ពេលប្រព្រឹត្តអំពើឃាតកម្ម បុរសនោះ នៅធ្វើជាយោធា។ |
តាមទំព័រហ្វេសប៊ុករបស់សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក សព្វថ្ងៃលោកតាកំពុងបម្រើការងារនៅស្ថាប័ននេះរយៈពេលជាង២ឆ្នាំមកហើយ ដោយទទួលបានប្រាក់ខែ២០០ដុល្លារ និងមានប្រាក់ឧបត្ថម្ភពីខាងក្រៅទៀត។ លោកតា ហម មានជីវភាពខ្វះខាត ហើយបានការគាំទ្រពីសហគមន៍ដោយឱ្យលោកមកធ្វើការជាអ្នកអនាម័យដើម្បីសម្រាលជីវភាព ក៏ដូចជាចំណែកលើកកម្ពស់បញ្ហាអនាម័យក្នុងតំបន់ទេសចរណ៍កំពង់ភ្លុកផង។ សកម្មភាពរបស់លោកតា ប៉ុន ហម ជាសារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះចោលផ្ដេសផ្ដាសឡើយ៕ | សៀមរាប៖ នារដូវទឹកឡើងនេះ សំរាមប្លាស្ទិកជាច្រើនបានអណ្ដែតពាសពេញផ្ទៃទឹក តួយ៉ាងនៅតំបន់អេកូទេសចរណ៍កំពង់ភ្លុកជាដើម។ លោកតា ប៉ុន ហម ជាប្រជាពលរដ្ឋរស់នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង គឺនៅជាប់នឹងបឹងទន្លេសាបតែម្ដង។ សព្វថ្ងៃលោកតានិងគ្រួសារ មានរបរជាអ្នកអនាម័យបម្រើការងារឱ្យសហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ហើយនារដូវនេះលោកតាកំពុងមមាញឹកខ្លាំងនឹងការដួសយកសំរាមដែលភាគច្រើនជាប្លាស្ទិក អណ្ដែតលើផ្ទៃទឹកមកទើរនៅមាត់ច្រាំង។ |
ទាហានកូឡុំប៊ីចំនួន ១៥នាក់បានទទួលនូវការបណ្តុះបណ្តាលពីមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការដោះមីន ។ វគ្គហ្វឹកហ្វឺននេះ មានរយៈពេល២សបា្តហ៍ ។ មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា CMAC បានបណ្តុះបណ្តាលកងកម្លាំងទាហានកូឡុំប៊ីសរុបចំនួន១៥នាក់ ក្នុងនោះមានស្រីចំនួន២នាក់ ទៅលើវគ្គហ្វឹកហ្វឺនស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការនៅកម្ពុជា ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី៣០ឧសភា ។ វគ្គហ្វឹកហ្វឺននេះមានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភាដល់ ៩ មិថុនា នៅសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនខេត្តសៀមរាប។ កញ្ញា អ៊ុំ សុភាវី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងគម្រោងបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនលើកទី៧ នេះ ទទួលបានការគាំទ្រថវិកាទាំងស្រុង ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ គូរបញ្ជាក់ផងដែរថា ប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេ ដែលទទួលការហ្វឹកហ្វឺនកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីន នៅក្នុងឆ្នាំ២០១០ដល់ឆ្នាំ ២០១១ ក្នុងតំណាក់កាលទីមួយ។ សរុបទាំងពីរដំណាក់កាលនេះ គឺមានសិក្ខាកាមសរុប ១៧៥នាក់ ដែលមានកម្មវិធីហ្វឹកហ្វឺនចំនួន១០វគ្គ នៅកម្ពុជា ៕ | ដោយ ៖ ធន់ សេងហុង |
ពាក្យ «ដូច្នឹង» (ដូច-ច្នឹង) ជានាមសព្ទមានន័យថា ដូចហ្នឹង, ដូចនេះ, ដូច្នេះ (ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអាន ដូច្នឹង ដែរ) រីឯពាក្យ «ផង» ជានិបាតសព្ទ គឺ ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ ។ ឧទាហរណ៍៖ វាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឲ្យខ្ញុំទៅផង ។ ន័យម្យ៉ាងទៀត គឺ ពួកផង ពួកជាមួយ, ពួកដែលចូលគំនិតឬចូលដៃជាមួយ ។ អ្នកផង, ជនផង, អ្នកផងទាំងពួង, មហាជន, ជនានុជន, ពួកជន, អ្នកទាំងពួង ។ អ្នកស្រុកភូមិផងរបងជាមួយ អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា ៕ | សាធារណជនភាគច្រើនដែលបានទស្សនាកម្មវិធីកំប្លែងដែលមានចំណងជើងថា «ដូច្នឹងផង» នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែឆ្ងល់ពីអត្ថនន័យនៃពាក្យ «ដូច្នឹងផង» ។ «ដូច្នឹងផង» គឺជាពាក្យផ្សំគ្នារវាងពាក្យ «ដូច្នឹង» និងពាក្យ «ផង» ។ យោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត ពាក្យទាំងពីរមានន័យយ៉ាងដូច្នេះថា៖ |
«ការទូតកីឡា»! ជាផែនការយុទ្ធសាស្រ្តថ្មី របស់ក្រសួងការបរទេស សម្រាប់គាំទ្រដល់ការអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច» ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ២០២១។ សម្រាប់ផែនការសកម្មភាពថ្មី ដោយយកកីឡា ធ្វើជាការទូតសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមធុរកិច្ចជននេះ វាជាទស្សនវិស័យ និងយុទ្ធសាស្រ្តមួយ ក្នុងការរួមចំណែករុញច្រានកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ ឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។ រដ្ឋមន្រ្តីក្រសួងការបរទេស លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ការរៀបចំសកម្មភាពប្រកួតវាយកូនគោលការទូតមិត្តភាព-ធុរកិច្ច នៅជំហានដំបូងនេះ ដោយសារកីឡាវាយកូនគោល អាចជួយឱ្យក្រុមធុរកិច្ចជនបន្ធូរអារម្មណ៍ និងភាពតានតឹង ក្នុងការងារ និងជំនួញ តាមរយៈការវាយគ្រាប់គោលចេញម្ដងៗ ។ ជាពិសេសការស្រូបយកខ្យល់អាកាស អំឡុងពេលប្រកួតនេះ។ បើតាមលោក សុខ ចិន្តាសោភា ការយកកីឡា ធ្វើជាការទូតនេះ ក៏ជួយភ្ជាប់ទំនាក់ទំនងមួយកម្រិតទៀត រវាងធុរកិច្ចជន បណ្ដាអង្គទូត និងរដ្ឋាភិបាល ក្រោមរូបភាពបរិយាកាសថ្មីមួយ ។ «នេះជាឱកាសមួយ ដែលធ្វើឱ្យទាំងអង្គទូត ទាំងថ្នាក់ដឹកនាំនៃរដ្ឋាភិបាល មានឱកាសជួបសន្ទនាគ្នា ក្រោមបរិយាកាសដ៏សែនរីករាយ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់ ទាំងកីឡាករ អ្នកឈរមើល អ្នកអបអរសាទរ បានមានឱកាសទំនាក់ទំនងចាប់ពីពេលនេះតទៅ អាចថា ណាត់គ្នាវាយកូនហ្គោល ណាត់គ្នាផឹកទឹកមួយដប។ នេះហើយជាគោលបំណងធំណាស់ នៃការរៀបចំកីឡានេះ»។ នេះជាការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ដែលបានបន្ថែមថា ក្រសួងក៏គ្រោងនឹងយកប្រភេទកីឡាផ្សេងៗទៀត មកភ្ជាប់ចំណងការទូតដែរ។ ការប្រកួតវាយកូនហ្គោលការទូតមិត្តភាព-ធុរកិច្ច កាលពីថ្ងៃទី៣ តុលា មានបណ្ដាអង្គទូត អង្គការអន្តរជាតិ ធុរកិច្ចជនជាតិ និងអន្តរជាតិ ចំនួន២៦ស្ថាប័ន បានចូលរួមប្រកួត នៅក្លិបវាយកូនហ្គោលហ្កាឌិនស៊ីធី រាជធានីភ្នំពេញ៕ | ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំការប្រកួតវាយកូនគោលការទូតមិត្តភាព-ធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគថែមទៀត មកកម្ពុជា។ ការប្រកួតនេះ ជាយុទ្ធសាស្រ្តថ្មីមួយទៀត សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ |
ភ្នំពេញ៖ ការសម្ភាស ជាដំណាក់កាល ដែលអ្នកជ្រើសរើសអាចវិភាគពីបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់បេក្ខជន ដើម្បីជ្រើសរើសអ្នកដែលស័ក្តិសមជាងគេធ្វើការ។ ការរៀបរាប់អំពីខ្លួនឯង មូលហេតុដែលចង់ចូលធ្វើការ ហេតុផលដែលលាឈប់ពីកន្លែងចាស់ ចំណុចខ្លាំង និងចំណុចខ្សោយ គឺជាសំណួរសាមញ្ញ ដែលបេក្ខជនភាគច្រើនតែងទទួលបាន។ ដូច្នេះ ដើម្បីឆ្លើយសំណួរទាំងនេះបានល្អ និងទទួលបានលទ្ធផល តើអ្នកគួរត្រៀមខ្លួនយ៉ាងដូចម្តេច? ថ្ងៃនេះសារព័ត៌មានThmeyThmey នឹងចែករំលែកនូវចំណេះដឹងមួយចំនួន សម្រាប់អ្នកអានត្រៀមខ្លួនក្នុងពេលសម្ភាសធ្វើការងារ ដែលដកស្រង់ពី សៀវភៅបំណិនជីវិត «ការត្រៀមខ្លួនធ្វើការងារ » របស់អង្គការស៊ីប៉ា។ សំណួរទាំង៥ ខាងក្រោយនេះ ជាអ្វីដែលអ្នកគួរយល់ដឹងនៅពេលសម្ភាស ៖ តើអ្នកអាចរៀបរាប់ប្រាប់អំពីខ្លួនអ្នកបានទេ? សំណួរនេះ គឺជាសំណួរសំខាន់់ដំបូងគេ ដែលតែងនិយមសួរក្នុងពេលសម្ភាស។ គេចង់ដឹងថា តើអ្នកអាចជួយការងារ និងផ្ដល់ប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុន។ ដូច្នេះ អ្នកគួររៀបរាប់ជំនាញ សមត្ថភាព ភាពខ្លាំង និងបទពិសោធន៍ដែលទាក់ទងទៅនឹងការងារ ដែលកំពុងសម្ភាស។ ពេលអ្នកឆ្លើយសំណួរនេះយ៉ាងយូរ លើសពី២ទៅ៣នាទី។ ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ? គន្លឹះនៃការឆ្លើយសំណួរនេះ គឺត្រូវនិយាយសរសើរក្រុមហ៊ុនឱ្យបានច្រើន តែយកល្អអ្នកគួរធ្វើការស្រាវជ្រាវអំពីគោលការណ៍ ឬគោលនយោបាយ បេសកកម្មរបស់ក្រុមហ៊ុនឱ្យបានច្បាស់ជាមុនសិន។ អ្នកអាចឆ្លើយថា «ខ្ញុំសម្រេចចិត្តដាក់ពាក្យ ព្រោះខ្ញុំពេញចិត្តនឹងគោលការណ៍ ឬគោលនយោបាយក្រុមហ៊ុនរបស់លោក ។ តាមរយៈ ការងារនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្ញុំនឹងអាចមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំនឹងអាចជួយក្រុមហ៊ុនរបស់លោកឱ្យរីកចម្រើនបាន»។ ហេតុអ្វីបានជាអ្នកលាឈប់ ឬចាក់ចេញពីកន្លែងការងារចាស់របស់អ្នក? ករណីនេះអ្នកគួរត្រៀមចម្លើយណា ដែលនិយាយតែចំណុចវិជ្ជមានប៉ុណ្ណេះ ដូចជាអ្នកចង់ផ្លាស់ប្ដូទិសដៅអាជីពការងារថ្មីមួយ អ្នកត្រូវជៀសវាងការនិយាយអាក្រក់ពីការងារចាស់របស់អ្នក។ ទោះបីជាអ្នកចង់ផ្លាស់ប្ដូរការងារ ឬត្រូវគេបញ្ឃប់ ឬគេកាត់បន្ថយបុគ្គលិក អ្នកគួរតែរក្សាចម្លើយវិជ្ជមានដូចជា «ក្រុមហ៊ុនបានផ្លាស់ប្ដូរទិសដៅថ្មី ដែលធ្វើឱ្យផ្នែកដែលខ្ញុំកំពុងបម្រើការងារត្រូវបិទជាដើម»។ តើអ្នកមានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះ? ក្នុងនោះដែរ ចំពោះចំណុចខ្លាំង អ្នកអាចរើសយកជំនាញ ចំណេះដឹង ឬរបៀបធ្វើការងារ ដែលអ្នកគិតថា នឹងមានប្រយោជន៍ចំពោះមុខតំណែងថ្មីរបស់អ្នកមកនិយាយ ២ទៅ៣ចំណុច។ ចំណែកចំណុចខ្សោយវិញ អ្នកមិនគួរនិយាយអំពីគុណវិបត្តិអ្នកតែម្យ៉ាងនោះទេ។ អ្នកគួរតែរើសយកចំណុចខ្សោយមួយ ដែលមិនសូវពាក់ព័ន្ធនឹងការងារថ្មី ហើយប្រាប់នូវវិធី ដែលអ្នកអាចដោះស្រាយបញ្ហនោះបាន។ តើអ្នកមានសំណួរ ឬចម្ងល់អ្វីដែរឬទេ? ត្រង់ចំណុចនេះ អ្នកមិនគួរឆ្លើយថា «ទេ! ខ្ញុំគិតថា លោកបានប្រាប់ខ្ញុំលម្អិតរាល់អ្វីដែលខ្ញុំចង់ដឹងរួចទៅហើយ។ ខ្ញុំប្រាកដជាមានសំណួរជាច្រើនដែលត្រូវសួរ បើខ្ញុំបានទទួលការងារនេះ»ឬ « តើក្រុមហ៊ុនលោកមានរង្វាន់លើកទឹកចិត្តដែរឬទេ?»។ ផ្ទុយទៅវិញ អ្នកគួរតែសួរសំណួរ ដែលបង្ហាញថា អ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកអាចសួរថា៖ «ខ្ញុំមានសំណួរខ្លះៗ។ បើតាមការសួររបស់លោកក្នុងពេលសម្ភាស ដូចជាលោកកំពុងតែមានបញ្ហា។ តើលោកអាចប្រាប់បន្ថែមខ្លះៗ អំពីស្ថានភាពបច្ចុប្បន្នដែរឬទេ? តើមានការជួបលំបាកអ្វីខ្លះ ដែលនិយោជិកថ្មីនឹងជួបប្រទះ?»។ បើអ្នកមិនសួរបន្ថែមនោះទេ អ្នកនឹងបាត់បង់ឱកាសក្នុងការប្រមូលព័ត៌មាននានា ដែលជាកត្តាការសម្រេចចិត្តថា តើកន្លែងនោះស័ក្តិសមនឹងអ្នកដែរឬទេ? ព្រោះការងារអាចរីកចម្រើនបាន លុះត្រាតែងអ្នកពេញចិត្តការងារ និងកន្លែងធ្វើការរបស់អ្នកជាមុនសិន៕ | ដោយ៖ សែម ប្រាក់ដាវ |
រោងចក្រអគ្គីនីដើរដោយថាមពលពន្លឺព្រះអាទិត្យដែលអាចផលិតថាមពលបាន ៧៥ ម៉េកាវ៉ាត់ សាងសង់ឡើងដោយក្រុមហ៊ុនបារាំង ENGIE ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយមេដឹកនាំបារាំង អាម៉ានុយអែល ម៉ាក្រុងនិងឥណ្ឌា នារិន្ទ្រា ម៉ូឌី។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua រោងចក្រថាមពលនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងស្រុក Mirzapur នៃរដ្ឋ Uttar Pradesh ហើយវាជារោងចក្រថមពលសូឡាដែលធំជាងគេនៅក្នុងរដ្ឋនេះដែរ។ សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រថាមពលសូឡានេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះការផលិតថមពលកកើតឡើងវិញ ស្របពេលដែលឥណ្ឌាតាំងខ្លួនជាអ្នកចូលរួមចំណែកដោះស្រាយញ្ហាប្រែប្រួលអាកាសធាតុសាកលផងដែរ។ ថាមពលសូឡានៅឥណ្ឌា ជាឧស្សាហកម្មដែលអភិវឌ្ឍបានរហ័សខ្លាំង។ កាលពីខែ មករា ឆ្នាំ ២០១៥ រដ្ឋភិបាលរបស់លោក ម៉ូឌី បានពង្រីក និងដាក់ទុនបន្ថែមលើគម្រោងថាមពលសូឡានេះ ហើយរដ្ឋាភិបាលដាក់កំណត់ ១០០ពាន់លានដុល្លារជាទុនសម្រាប់វិនិយោគលើសមត្ថភាពផលិតថាមពលសូឡានេះនៅត្រឹម ២០២២ខាងមុខ។ តាមពិតទៅ លោក ម៉ាក្រុង និងលោក ម៉ូឌី ទៅចូលរួមសម្ពោធរោងចក្រផលិតថាមពលសូឡានេះ បន្ទាប់ពីអ្នកទាំងពីរធ្វើជាសហប្រធាននៃសន្នសីទកំពូលស្តីពី សម្ព័ន្ធសូឡាអន្តរជាតិនៅក្រុងដែល្លីផង។ សន្នសីទនេះត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី ក្នុងឆ្នាំ ២០១៥ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងនោះ៕ | ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី បានចូលរួមសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេក្នុងរដ្ឋ Uttar Pradesh នៅថ្ងៃចន្ទ ទី ១២ ខែមីនា។ វាជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលទាំងពីរក្នុងការបន្តគាំទ្រការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រឆាំងការប្រែប្រួលអាកាសធាតុសាកល។ |
កីឡាករវ័យ២៩ឆ្នាំសញ្ជាតិប្រេស៊ីល ត្រូវបានសែងចេញពីលានភ្លាមៗក្រោយរងរបួសធ្ងន់ធ្ងររហូតមិនអាចបន្តការប្រកួតបានទៀត។ ក្លិប PSG ក៏បានបញ្ជាក់ថា Neymar ក៏ត្រូវអវត្តមានចំនួន៨ប្រកួតទាំងការប្រកួតនៅក្របខណ្ឌ Ligue 1 និង UEFA Champions League ផងដែរ។ «លទ្ធផលនៃការពិនិត្យបានបញ្ជាក់ឱ្យដឹងថា Neymar បានរងរបួសគ្រិចកជើងខាងឆ្វេង ហើយសរសៃកជើងរបស់គេរងការប៉ះទង្គិចខ្លាំង។» នេះបើតាមការអះអាងរបស់ក្លិប PSG នាថ្ងៃទី២៩ ខែវិច្ឆិកា។ ក្លិបអ្នកមានបារាំងមួយនេះក៏បន្ថែមដែរថា ព័ត៌មានអំពីខ្សែប្រយុទ្ធ Neymar នឹងបន្តធ្វើបច្ចុប្បន្នភាពបន្តទៀតក្នុងរយៈពេល ៧២ម៉ោង៕ | កីឡាករខ្សែប្រយុទ្ធ Neymar JR របស់ក្លិបអ្នកមានបារាំង Paris Saint Germain នឹងត្រូវអវត្តមានពីការប្រកួតដល់ទៅ៨សប្តាហ៍បន្ទាប់ពីបានរងរបួសសរសៃកជើងអំឡុងពេលប្រកួតជាក្រុម Saint Etienne នាថ្ងៃទី២៨ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់ពីក្លិបរបស់បារាំងមួយនេះ។ |
គម្រោង «ពីខ្ញុំទៅអ្នក» មានសៀវភៅចំនួន ៣ចំណងជើង ដែលរៀបរាប់ពីរឿងរ៉ាវ អតីតកាល បច្ចុប្បន្ន និងអនាគត នៃរស់នៅរបស់គ្រួសារសុចិត្ថា នៅប្រទេសនូវែលសេឡង់។ សៀវភៅនីមួយៗ មានកម្រាសក្រោម១០ទំព័រ ដោយត្រូវបានរចនាឡើងអមជាមួយផ្ទាំងរូបភាពរំលេចពីវប្បធម៌ និងអត្តសញ្ញាណខ្មែរផងដែរ។ កញ្ញា ម៉េង សុចិត្ថា បានកើត និងធំធាត់នៅប្រទេសនូវែលសេឡង់ ដែលគ្រួសាររបស់នាង បានធ្វើចំណាកស្រុកទៅនៅប្រទេសនេះ ជាង២០ឆ្នាំមកហើយ ។ បើតាមយុវតីវ័យ២១ឆ្នាំរូបនេះ ការបង្កើតគម្រោងនេះ គឺក្នុងគោលបំណងបង្ហាញពីបទពិសោធនៃគ្រួសាររបស់នាងដែលបានចំណាកស្រុក ទៅរស់នៅឆ្ងាយពីមាតុភូមិ និងក្ដីនឹករលឹកដល់ស្រុកកំណើត។ កញ្ញា សុចិត្ថា បានរៀបរាប់ដូច្នេះ៖ «សៀវភៅ «អតីតកាល» ខ្ញុំបានរៀបរាប់ពីពេលវេលាដ៏ខ្មៅបំផុតរបស់កម្ពុជា ក្នុងសម័យខ្មែរក្រហម និងការចំណាកស្រុកពីកម្ពុជា ទៅនូវែលសេឡង់ របស់គ្រួសារខ្ញុំ។ សៀវភៅ «បច្ចុប្បន្ន» រៀបរាប់ពីបទពិសោធរបស់ខ្ញុំ ក្នុងនាមជាជំនាន់ទី២ ក្នុងគ្រួសារដែលបានចំណាកស្រុក និងស្វែងយល់ពីអត្តសញ្ញាណវប្បធម៌របស់ខ្ញុំ និង សៀវភៅ «អនាគត» គឺខ្ញុំរៀបរាប់ពីការស្រមៃសម្រាប់ជនជាតិអាស៊ី ដែលរស់នៅនូវែលសេឡង់»។ កញ្ញា សុចិត្ថា បានប្រើរយៈពេលជាង៤ខែ ក្នុងការបង្កើតគម្រោងនេះឡើងដោយខ្លួនឯង។ បើតាមកញ្ញា សុចិត្ថា ការបង្កើតគម្រោងនេះ មានផលលំបាកសម្រាប់នាងក្នុងការរៀបរាប់ពីជីវិត និងបទពិសោធផ្ទាល់ខ្លួន។ «ខ្ញុំត្រូវសម្រេចចិត្ត ថាតើរឿងរ៉ាវដែលខ្ញុំចង់ចែករំលែក គ្រប់គ្នានឹងយល់ឬទេ? ព្រោះរឿងខ្លះ វាជារឿងដែលពិបាក។ ខ្ញុំត្រូវប្រាកដថា រឿងនេះ នឹងមិនពិបាកយល់ពេកទេ ហើយខ្ញុំមានអារម្មណ៍ថាមិនអីទេ ទើបអាចសរសេរវាបាន»។ នេះជាការបញ្ជាក់របស់កញ្ញា សុចិត្ថា។ កញ្ញា ម៉េង សុចិត្ថា ម្ចាស់គម្រោង «ពីខ្ញុំទៅអ្នក» បើតាមកញ្ញា សុចិត្ថា សៀវភៅទាំង៣ចំណងជើងនេះ ត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ហើយនាងនឹងត្រៀមបោះពុម្ពសម្រាប់លក់នៅនូវែលសេឡង់ និងនៅកម្ពុជាផងដែរ។ កញ្ញា សុចិត្ថា សង្ឃឹមថា គម្រោងនេះ នឹងទទួលបានការគាំទ្រច្រើនពីពលរដ្ឋ ដែលរស់នៅនូវែលសេឡង់ និងកម្ពុជា៕ | ភ្នំពេញ៖ «ពីខ្ញុំទៅអ្នក» ជាគម្រោងមួយ របស់យុវតីខ្មែរ ម៉េង សុចិត្ថា ដែលបានកើត និងរស់នៅប្រទេសនូវែលសេឡង់។ ម៉េង សុចិត្ថា បានសរសេរសៀវភៅចំនួន ៣ ចំណងជើង មាន«អតីត, បច្ចុប្បន្ន និងអនាគត» សម្រាប់គម្រោងនេះ ដែលរៀបរាប់ពីជីវិតគ្រួសារខ្លួន ក្នុងនាមជាជនភៀសខ្លួន នៅប្រទេសនូវែលសេឡង់។ បើតាមយុវតីវ័យ២១ឆ្នាំរូបនេះ គម្រោងនេះ នឹងបង្ហាញពីបទពិសោធជីវិត និងបញ្ហារស់នៅប្រទេសនូវែលសេឡង់ ដែលធ្វើឱ្យគ្រប់គ្នាកាន់តែយល់ពីជីវិតនៃជនភៀសខ្លួន។ |
ក្រោយជាប់ពិន័យ៤ប្រកួតពីគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិមិនអាចបញ្ជាកូនក្រុមក្នុងជំនួបតទល់ជាមួយក្រុមអគ្គិសនីកម្ពុជានៅល្ងាចនេះនោះទេ ពោលគឺតាមត្រឹមអង្គុយមើលកូនក្រុមប្រកួតតែប៉ុណ្ណោះ។ លោក ភា សុភ័ក្ត្រា នឹងចូលដឹកនាំក្រុមក្រសួងការពារជាតិវិញនៅជំនួបចុងក្រោយនៃជើងទី១ ជាមួយក្រុមអគ្គស្នងការនគរបាលជាតិ។ លោក ភា សុភ័ក្ត្រា កាលពីខែឧសភា កន្លងទៅ ត្រូវបានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិន័យមិនឲ្យដឹកនាំក្រុមចំនួន៤ប្រកួតក្នុងលីគកំពូលកម្ពុជា ក្រោមបទចោទមិនទទួលស្គាល់ការសម្រេច និងជេរប្រមាថមន្ត្រីការប្រកួតតាមមាត្រា៤៧ និង៤៩នៃក្រមសីលធម៌ និងវិន័យ។ ក្រុមក្រសួងការពារជាតិត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ក្រុមអគ្គិសនីកម្ពុជា នាជំនួបសប្តាហ៍ទី៩នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលនាវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ បច្ចុប្បន្នក្រសួងការពារជាតិឈរលេខរៀងទី៦មាន១២ពិន្ទុខណៈអគ្គិសនីកម្ពុជាឈរលេខរៀងទី១១មាន៤ពិន្ទុ។ ក្រោយបរាជ័យលើកដំបូង ៣-០ ក្រោមថ្វីជើងវិសាខាសប្តាហ៍មុន ណាហ្គាវើលត្រូវការឈ្នះក្រុមអគ្គស្នងការនគរបាលជាតិនៅល្ងាចនេះ ដើម្បីបាន៣ពិន្ទុបន្ថែម សម្រាប់បន្តប្រជែងកំពូលតារាងជាមួយបឹងកេត និងរក្សាគម្លាតពីការប្រជែងរបស់វិសាខា។ ណាហ្គាវើលនឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមអគ្គស្នងការនគរបាលជាតិនៅម៉ោង៦ល្ងាននេះ។ បច្ចុប្បន្នណាហ្គាវើលឈរលេខរៀងទី២មាន១៩ពិន្ទុ ខណៈបឹងកេតឈរកំពូលតារាងបណ្តោះអាសន្នមាន២៣ពិន្ទុ និងវិសាខាឈរលេខរៀងទី៣មាន១៩ពិន្ទុ។ មុនជំនួបទាំងពីរខាងលើ ក្រុមអាស៊ីអឺរ៉ុបបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមបាតតារាងវេស្ទើនភ្នំពេញនាវេលាម៉ោង៣រសៀល។ ៨ប្រកួតកន្លងមកអាស៊ីអឺរ៉ុបឈ្នះ២ស្មើ៣និងចាញ់៣ ខណៈវេសើ្ទនភ្នំពេញចាញ់ទាំង៨ប្រកួត៕ | ក្រសួងការពារជាតិ បើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ភ្ញៀវអគ្គិសនីកម្ពុជា សម្រាប់ជំនួបពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា នាម៉ោង៦ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ ប៉ុន្តែក្នុងជំនួបនេះ គ្មានការបញ្ជាពីគ្រូបង្គោល លោក ភា សុភ័ក្ត្រា ដែលជាប់បម្រាមឡើយ។ នៅល្ងាចនេះដែរ ពហុកីឡដ្ឋានជាតិ នឹងក្លាយជាទីតាំងកាត់លេចក្តីជំនួបរវាងណាហ្គាវើលជាមួយអគ្គស្នងការនគរបាលជាតិ។ នៅម៉ោង៣រសៀលនេះ អាស៊ីអឺរ៉ុបបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ភ្ញៀវវេស្ទើនភ្នំពេញ។ |
The initiative, proposed in 2013, refers to the Silk Road Economic Belt and the 21st Century Maritime Silk Road. It is aimed at building a trade and infrastructure network connecting Asia with Europe and Africa along ancient trade routes. MAJOR PROGRESS IN CONNECTIVITY PROJECTS A series of important achievements have been made in the development of major infrastructure connectivity projects under the Belt and Road Initiative during 2018. In early December, the first T-shaped concrete beam of the China-Laos railway was successfully erected in Lao capital Vientiane. It marked a key milestone as the construction has been transferred from substructure to superstructure, according to the constructor China Railway No. 2 Engineering Group. The construction of China-Laos railway, the first overseas route to connect with the railway system in China, starts from Boten, the northern Lao town bordering China, connects with the Chinese Yuxi-Mohan Railway in Yunnan province to the north, and reaches Vientiane in the south. It is expected to open by the end of 2021, slashing the travel time between Kunming, the capital city of Yunnan province and Vientiane to half a day. Another key connectivity project under the Belt and Road Initiative, the Jakarta-Bandung high-speed railway in Indonesia, also entered the stage of comprehensive implementation in June this year. The project licensing, financing and land acquisition have been put in place, and the construction of 22 controlling works has made breakthrough, according to China Railway. The 142.3 km-long project will connect Indonesia's capital Jakarta and West Java province's capital Bandung in the southeast. With a speed of 350 km per hour, the Chinese-technology high-speed train is capable of cutting traveling time between the two cities to about 40 minutes from over three hours. Currently, over 2,000 local employees are working for the project and the number is expected to further increase, according to the Chinese company. Meanwhile, along the China-Pakistan Economic Corridor (CPEC), a major pilot project under the Belt and Road Initiative, a series of infrastructure projects have also been completed. Among them, the first section of the 392-km Multan-Sukkur Motorway, the largest transportation infrastructure project under CPEC, was inaugurated in May this year. The 33-km section spanning from Multan to Shujaabad city was completed ahead of schedule, and the whole project is expected to be completed by August 2019. The CPEC, a corridor linking Pakistan's Karachi and northwestern Peshawar and running through the populated provinces of Punjab and Sindh, highlights energy, transport, industrial cooperation and Gwadar port construction, and seeks to expand cooperation to such sectors as finance, science and technology, education, poverty alleviation, and urban planning. TANGIBLE BENEFITS FOR PEOPLE In August this year, the China-Maldives Friendship Bridge opened to traffic. It is the first cross-sea bridge in the Maldives and an iconic project of the two countries in co-building the 21st Century Maritime Silk Road. Connecting the capital Male and neighboring Hulhule island where the Maldives' main international airport is located, the 2-km bridge makes it possible for locals and tourists to transfer between the two islands on land within five minutes. "The boat ride between the two islands was affected by many factors such as the weather. I used to have difficulties in getting to school in Male on time. I would be very anxious about reaching on time because of the unpredictability of the weather," local school girl Aisha (alia) said. However, Aisha can now ride her father's motorcycle every morning and arrives at school in 10 minutes. "Reaching in 10 minutes was impossible before the bridge was opened to traffic," she said. Rehendhi Rabindan, a foreman in a restaurant in Hulhumale, said the bridge helped bring more customers to his restaurant. "On weekends, many people living in Male come here for dinner. The staff are constantly busy," he said, adding that "Many guests who live in Male could order takeaways and pick up the food within 10 minutes." While some projects bring daily convenience and business opportunities to locals, some others are literally a game changer for those struggling in hardship. In Pakistan's southwestern port city of Gwadar, 15-year-old boy Akbar was both excited and relieved to learn about a new seawater desalination plant which was inaugurated in July this year. Gwadar had been plagued with acute water scarcity, and Akbar used to stand on the roadside in the scorching sun for hours to wait for a water tanker to stop by. Locals had been forced to fetch water from dams far away, or spend a large part of their income buying water from private water tankers. In May this year, the China Overseas Ports Holding Company, the operator of Gwadar port, agreed with the local government to provide the latter with 300,000 gallons of drinkable desalinated water daily. The government has been distributing the water freely through its pipelines to about 4,000 local households. "The water is free and their water is very good," Akbar said. BRIGHTER PROSPECT FOR ECONOMIC LINKAGE With China now a major contributor to global growth, the Belt and Road Initiative could help strengthen links within the 10-member Association of Southeast Asian Nations (ASEAN) and South Asia and with China, Standard Chartered Global Research said in a report issued in October. The Belt and Road Initiative has generated significant interest among countries in the region, given their substantial infrastructure needs and China's ability to offer the expertise to deliver large-scale infrastructure projects, it said. According to Nepali Prime Minister K.P. Sharma Oli, "Cooperation in trade and connectivity will create jobs for the people, multiply economic opportunities and enhance the productivity of the entire economy. These are vital components for sustainable regional cooperation as well." Nepal and China signed a Memorandum of Understanding on bilateral cooperation under the framework of the Belt and Road Initiative in 2017. "While the locus of economic development shifts to Asia, BRI (Belt and Road Initiative) can be an engine for a new wave of globalization," Oli said in September. Meanwhile, for many Pacific island nations, the Belt and Road Initiative is a platform through which they can be better connected to the global economy. Papua New Guinea (PNG), the host of this year's Asia-Pacific Economic Cooperation (APEC) economic leaders' meeting, joined the Asian Infrastructure Investment Bank in May, and became the first Pacific island country to sign a memorandum of understanding with China on the Belt and Road cooperation in June. PNG Prime Minister Peter O'Neill told Xinhua recently that "for international developing countries like PNG, this (the Belt and Road Initiative) is a great initiative because of the access to capital and infrastructure-building capacities that we are now developing together with China. It is able to open up markets and improve the standard of living for our people." In November, the tropical nation of Fiji also signed a memorandum of understanding with China on cooperation within the Belt and Road framework. The Belt and Road Initiative is "very important for the future development of the world, especially for the small developing nations that are remote and lack in their social and economic development, looking for avenues and support to link themselves to the rest of the world," Keshmeer Makun, lecturer at the Fiji National University's School of Economics, told Xinhua in an earlier interview. | HONG KONG, Dec. 27 (Xinhua) -- The China-proposed Belt and Road Initiative entered its fifth year in 2018, offering fresh impetus to economic development and integration in the Asia-Pacific region, while bringing tangible benefits to the people along the route. |
Man United ដែលមានវត្តមាន Cristiano Ronaldo ជាលើកដំបូង យកឈ្នះ Newcastle United ៣-១ និងឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ។ ៤ប្រកួតដំបូងសម្រាប់រដូវកាលថ្មី ២០២១-២២ បិសាចក្រហម មិនទាន់ស្គាល់ចាញ់ឡើយ ដោយឈ្នះ៣ និងស្នើ១ប្រកួត មាន១០ពិន្ទុ។ Chelsea និង Liverpool ក៏ដូចគ្នា ពួកគេមិនទាន់បរាជ័យនៅឡើយទេ។ តាមរយៈការឈ្នះការប្រកួតលើកចុងក្រោយលើក្រុម Aston Villa ក្នុងលទ្ធផល ៣-០ តោខៀវបានឡើងទៅឈរលេខរៀងទី២ក្នុងតារាង Premier League ដោយរកបាន១០ពិន្ទុ។ ហង្សក្រហមក៏រកបាន១០ពិន្ទុផងដែរ ក្រោយឈ្នះ Leeds United ៣-០ នៅជំនួបទី៤របស់ពួកគេ។ Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយដោយ Man City ដែលមាន៩ពិន្ទុ។ ក្រុមមេឃខៀវដែលម្ចាស់ការពារជើងឯកបានយកឈ្នះ Leicester City ១-០ នៅសប្តាហ៍ទី៤។ Tottenham Hotspur បានធ្លាក់ពីកំពូលតារាងទៅចំណាត់ថ្នាក់ទី៦វិញ ក្រោយចាញ់ Crystal Palace ៣-០។ ឆ្លងកាត់ការប្រកួត៣លើក មាន់ខ្នាយមាសឈ្នះ៣ចាញ់១មាន៩ពិន្ទុ ស្មើក្រុមលេខ៥ Brighton & Hove Albion ដែរ។ Arsenal ដែលបង្ហាញខ្លួនមិនបានល្អនៅ៣ប្រកួតដំបូងបានគេចផុតពីតំបន់ត្រូវកាត់ចោល ក្រោយឈ្នះ Norwich City ១-០។ Burnley Newcastle United និង Norwich City ស្ថិតនៅតំបន់គ្រោះថ្នាក់៕ | Manchester United រួមជាមួយ Chelsea, Liverpool និងម្ចាស់ការពារតំណែងជើងឯក Manchester City ប្រដេញពិន្ទុគ្នាក្នុងតំបន់ Top 4 ក្រោយពួកគេឈ្នះរៀងខ្លួនក្នុងជំនួបលីគ Premier League សប្តាហ៍ទី៤។ |
លោក W. Patrick Murphy បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ អាមេរិកផ្ដោតលើកិច្ចសហការយូរអង្វែងជាមួយកម្ពុជា លើវិស័យកសិកម្ម យុវជន អប់រំ ពាណិជ្ជកម្ម ដោះមីន សមភាពយែនឌឺរ ជាពិសេសគឺការទ្រទ្រង់ឥតងាករេ ចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ «កម្ពុជាក៏ត្រូវការការកែលម្អថែមទៀតដែរ។ ក្តីសង្ឃឹមរបស់យើងគឺថា កម្ពុជាដែលមានវិបុលភាព ឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ មានភាំពល្អសម្រាប់តំបន់ ពិភពលោក និងមិត្តភាពយូរអង្វែងរបស់យើង»។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិក។ លោកទូតរូបនេះ ក៏បានលើកពីលទ្ធផលវិជ្ជមាន ដែលកម្ពុជាទទួលបាន ក្រោយពីបញ្ចប់សង្គ្រាម ដូចជា គណនេយ្យភាព ការអភិវឌ្ឍ អាហារូបត្ថម្ភ សមាហរណកម្មតំបន់ ពាណិជ្ជកម្ម ជាពិសេសភាពជោគជ័យនៃការប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការជួយគាំទ្ររបស់អាមេរិកដែរ ។ បើតាមលោក W. Patrick Murphy អាមេរិក បានផ្ដល់ប្រាក់ចំនួន១១លានដុល្លារ សម្រាប់ការឆ្លើយតបរបស់កម្ពុជា ចំពោះជំងឺកូវីដ-១៩ និងសម្រាប់ជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាត់ទុកជំនួយគាំទ្ររបស់អាមេរិកនេះ មានសារសំខាន់ចំពោះការអភិវឌ្ឍវិស័យអប់រំ និងសង្គម ជាពិសេសសង្គមស៊ីវិល ដែលធ្វើកំពុងធ្វើការងារលើវិស័យទាំងនេះ។ «ការគាំទ្ររបស់អាមេរិកអង្គការសង្គមស៊ីវិលដែលធ្វើការលើរឿងរសើប ដូចជា សិទ្ធិមនុស្ស តម្លាភាព និងគណនេយ្យភាពសង្គម គឺសុទ្ធតែបានជួយបំពេញបន្ថែមដល់ការអនុវត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កិច្ចសហការ និងការជួយគ្នា វាតែងតែមានផលប្រយោជន៍ទៅវិញទៅមក។ សហរដ្ឋអាមេរិក ក៏ទទួលបានផលប្រយោជន៍ផងដែរ ពីជំនួយរបស់កម្ពុជា ក្នុងការរុករកទាហានអាមេរិកបាត់ខ្លួននៅក្នុងសង្គ្រាមឥណ្ឌូចិន និងការរួមចំណែករបស់កម្ពុជា ចំពោះការថែរក្សាសន្តិសុខក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ដូច្នេះថា៖«យើងសង្ឃឹមថា យើងអាចបន្តជួយកម្ពុជាទទួលបានជោគជ័យថែមទៀត ដូចជាក្នុងផ្នែកអភិបាលកិច្ច នីតិរដ្ឋដែលក្នុងនោះសំឡេងទាំងអស់ត្រូវបានគេស្ដាប់។ ដូចកាលពី៧០ឆ្នាំមុនដែរ ប្រជាជនអាមេរិកមានការប្ដេជ្ញាក្នុងការចង់ឱ្យកម្ពុជាមានប្រជាជន ដែលមានសុខភាពល្អ មានវិបុលភាព និងឯករាជ្យ»។ បើតាមលោកទូត ចាប់ពីឆ្នាំ១៩៥០មក សហរដ្ឋអាមេរិកបានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាស្ទើរគ្រប់វិស័យ រាប់ចាប់ពីវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ បរិស្ថាន កសិកម្ម សុខភាពសាធារណ សិទ្ធិមនុស្ស និងគម្រោងសាងសង់ផ្លូវជាតិលេខ៤ជាដើម។ តាមការបញ្ជាក់ពីលោកទូត មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជាមានទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕ | ភ្នំពេញ ៖ រដ្ឋាភិបាលអាមេរិក នឹងបន្តទ្រទ្រង់លើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ក្រៅពីវិស័យសំខាន់ៗជាអទិភាពផ្សេងទៀត។ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy ថ្លែងបែបនេះ សម្រាប់ពិធីអបអរទិវាឯករាជ្យលើកទី២៤៤របស់អាមេរិក ថ្ងៃទី៤ កក្កដា ឆ្នាំ២០២០។ |
ដោយ៖ លោក ទេព អ៊ីវិសាល គិតពីឆ្នាំ២០១៦ មកពោលគឺបីឆ្នាំជាប់ៗគ្នា តៃវ៉ាន់ បានបាត់បង់ប្រទេសកល្យាណមិត្ត ដែលមានដៃគូការទូតផ្លូវការជាមួយនឹងគ្នាច្រើនទសវត្សរ៍ហើយនោះរហូតដល់បីប្រទេស ដែលក្នុងនោះ សៅតូម៉េ និង ប្រាំងស៊ីប , ប៉ាណាម៉ា និងចុងក្រោយនេះគឺសាធារណរដ្ឋដូមីនិក ។ ការបាត់បង់កល្យាណមិត្តបន្តបន្ទាប់នេះ ជាសញ្ញាណកាន់តែអវិជ្ជមាន និងផុយស្រួយមួយសម្រាប់អនាគតការទូតរបស់តៃវ៉ាន់ ។ ១. ហេតុអ្វីបានកល្យាណមិត្តតៃវ៉ាន់សម្រេចចិត្តចែកផ្លូវពីតៃវ៉ាន់ ហើយក្រសោបចិនវិញ ? បើយើងក្រលេកទៅមើលហេតុផល ដែលសម្ព័ន្ធមិត្តតៃវ៉ាន់ បានលើកឡើងចំពោះការចាកចេញរបស់ពួកគេ មិនមានអ្វីដែលខុសគ្នាប៉ុន្មានឡើយ ។ ជាក់ស្តែង សៅតូម៉េ និងប្រាំងស៊ីប ដែលបានប្រកាសផ្តាច់ការទូតជាមួយនឹងតៃវ៉ាន់នៅថ្ងៃ២០ ធ្នូ ឆ្នាំ២០១៦ បានអះអាងថា ការជ្រើសរើសចិន ឬប្រកាន់គោលនយោបាយចិនតែមួយ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ប្រជាជន និងការអភិវឌ្ឍប្រទេសខ្លួន ។ នៅពេលនោះ គេចាំថា នាយករដ្ឋមន្ត្រី នៃរដ្ឋតូច និងក្រីក្រមួយប្រចាំតំបន់អាហ្វ្រិកមួយនេះ លោក Patrice Trovoada បានពន្យល់ថា៖« ការភ្ជាប់ទំនាក់ទំនងជាមួយនឹងចិន គឺជាទំនាក់ទំនងយុទ្ធសាស្ត្រដ៏សំខាន់ ដ្បិតចិន គឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក និងក៏ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលស្ថាប័នដ៏មានឥទ្ធិពលដែលមានសិទ្ធិសម្រេចលើជោគវាសនានយោបាយ ហើយក៏ជាសណ្តាប់ធ្នាប់ពិភពលោកទៀតផង» ។ មិនបានមួយឆ្នាំស្រួលបួលផង ប៉ាណាម៉ា ដែលជារដ្ឋអាមេរិកឡាទីនប៉ា នៅថ្ងៃ១២ មិថុនា ឆ្នាំ២០១៧ ក៏បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយជ្រើសយកចិនវិញមួយទៀត ។ តាមរយៈសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីប៉ាណាម៉ា Juan Carlos Varela បានបកស្រាយថា ការសម្រេចផ្តាច់ចំណងជាមួយនឹងតៃវ៉ាន់ ដែលកល្យាណមិត្តដ៏យូរអង្វែង ថា ប៉ាណាម៉ា ចង់បានការតភ្ជាប់ក្នុងពិភពលោកដែលកាន់តែខិតជិតគ្នា ជាពិសេសជាមួយនឹងចិនតែម្តង ។ ចុងក្រោយនេះ នៅថ្ងៃ៣០ មេសា ឆ្នាំ២០១៨ ប្រទេសតំបន់ការ៉ាអ៊ីប គឹសាធារណរដ្ឋដូមីនិក ក៏បានប្រកាសផ្តាច់ចំណងការទូតជាមួយនឹងតៃវ៉ាន់មួយទៀត ។ ហើយនៅថ្ងៃ០១ ឧសភា ឆ្នាំ២០១៨ តំណាងនៃសាធារណរដ្ឋដូមីនិក ក៏បានចុះហត្ថលេខាផ្លូវការក្នុងការកសាងទំនាក់ទំនងការទូតជាមួយនឹងចិនរួចហើយដែរ ។ តាមរយៈសេចក្តីថ្លែងការណ៍រួមជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង រដ្ឋាភិបាលក្រុងសាន់ដូម៉ាំង បានប្រកាសយ៉ាងដូច្នេះថា៖« ចិន មានតែមួយប៉ុណ្ណោះក្នុងពិភពលោក ហើយ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ខណៈ តៃវ៉ាន់ គ្រាន់តែផ្នែកនៃអធិបតេយ្យចិនប៉ុណ្ណោះ » ។ ២. សម្រាប់តៃវ៉ាន់ ការចាកចេញរបស់សម្ព័ន្ធមិត្តខ្លួន ក៏ដោយសារតែ «នយោបាយការបរទេសជះលុយរបស់ចិន» ជាមួយនឹងការចាកចេញរបស់កល្យាណមិត្តខ្លួនជាបន្តបន្ទាប់យ៉ាងដូច្នេះ ប្រាកដណាស់ ថា ធ្វើឲ្យតៃវ៉ាន់ ដែលជារដ្ឋឯកោស្រាប់នោះ មិននៅសុខស្រួលឡើយ ។ មិនត្រឹមតែមិនអាចហៅកល្យាណមិត្តរបស់ខ្លួន ឲ្យត្រឡប់មកវិញនោះ រដ្ឋាភិបាលក្រុងតៃប៉ិ បានត្រឹមតែចេញសេចក្តីថ្លែងការណ៍ខកចិត្តខ្លាំងជាបន្តបន្ទាប់ប៉ុណ្ណោះ ។ សម្រាប់តៃវ៉ាន់ ការចាកចេញរបស់កល្យាណមិត្តរបស់ខ្លួន ក៏ដោយសារតែ «គោលនយោបាយការទូតលុយ»របស់ចិន ។ រដ្ឋាភិបាល តៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាដោយចោទប្រកាន់រដ្ឋាភិបាលចិន ថាបានប្រើប្រាស់«លុយ» ដែលធ្វើឡើងតាមរយៈជំនួយឬកម្ចីដើម្បីទាក់ទាញរដ្ឋដែលមានការខ្វះខាតសេដ្ឋកិច្ចឲ្យមកអនុវត្តនយោបាយចិនតែមួយ ពោលគឺ បោះបង់តៃវ៉ាន់ ហើយមកទទួលជំនួយពីចិនវិញ ។ យ៉ាងណាក៏ដោយ បើយើងក្រលេកទៅមើលទិដ្ឋភាព និងទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិវិញ វិវាទការទូតរវាងចិន និងតៃវ៉ាន់ គឺជារឿងធម្មតាមួយនោះទេ ។ សម្រាប់គោលនយោបាយការបរទេស គ្មានឡើយមិត្ត និងសត្រូវជាអចិន្ត្រៃយ៍ មានតែផលប្រយោជន៍ប៉ុណ្ណោះ ដែលជារឿងអចិន្ត្រៃយ៍ ។ ទ្រឹស្តីនេះ តែងតែត្រូវបានមេដឹកនាំពិភពលោក លើកឡើង ដើម្បីមកពន្យល់ពីហេតុផល ឬលេសរបស់ខ្លួននៅពេលដែលមានការផ្លាស់ប្តូរឥរិយាបថ និងការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួននោះ ។ គួរជម្រាបផងដែរថា គិតចាប់តាំងមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីលេខ ២៧៥៨ ដោយទទួលស្គាល់ថា សាធារណរដ្ឋប្រជាម៉ានិតចិន ឬគេទម្លាប់ហៅចិនដីគោក ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់មក តៃវ៉ាន់ ដែលចិន ចាត់ទុកថាផ្នែកមួយនៃអធិបតេយ្យខ្លួននោះ បានក្លាយជារដ្ឋឯកោដោយស្វ័យប្រវត្តិរួចទៅហើយ ។ មកទល់ពេលនេះ តៃវ៉ាន់ នៅសល់តែប្រទេស ១៩ ប៉ុណ្ណោះ ដែលទទួលស្គាល់ថា តៃវ៉ាន់ ជាប្រទេស ។ ក្នុងនោះរួមមាន នៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដូចជា គីរីបាទី, កោះសាធារណរដ្ឋម៉ាហ្សាល់ ,ណូរូ , សាធារណរដ្ឋប៉ាឡោ, កោះសូឡូមុន និង ទូវ៉ាលូ ។ នៅអាហ្វ្រិកវិញ នៅសល់តែពីរប្រទេសប៉ុណ្ណោះ រួមមាន បូគីណាហ្វាសូ និង ស្វាស៊ីឡង់ ដែលទើបប្តូរឈ្មោះទៅជា «រាជាណាចក្រ អ៊ីស្វាទីនី» ខណៈអឺរ៉ុបមានតែមានរដ្ឋទទួលស្គាល់តៃវ៉ាន់ គឺ Holy See ។ ដោយឡែកសម្រាប់តំបន់ អាមេរិកឡាទីន និងការ៉ាអ៊ីប ជាតំបន់ ដែលនៅមានប្រទេសទទួលស្គាល់តៃវ៉ាន់ច្រើនគេ រួមមាន បេលី , អែលសាល់វ៉ាឌ័រ , ក្វាតេម៉ាឡា , ហៃទី , សាធារណរដ្ឋហុងឌូរ៉ា , នីការ៉ាហ្កា Paraguay , Kitts and Nevis, Saint Lucia និង St. Vincent & the Grenadines ៕ | រយៈពេលប៉ុន្មានឆ្នាំក្រោយនេះ រដ្ឋាភិបាលតៃវ៉ាន់ បានបន្តបាត់បង់កល្យាណមិត្តក្នុងមួយឆ្នាំៗ ដោយពួកគេ បានសម្រេចជ្រើសរើសយកការកសាងទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋាភិបាលចិនវិញ ។ ការសម្រេចចាកចេញរបស់កល្យាណមិត្តតៃវ៉ាន់ទាំងនោះ ក្រោមហេតុផលស្រដៀងគ្នាៗ ដោយពួកគេ មើលឃើញពីផលប្រយោជន៍ច្រើនក្នុងការកសាងទំនាក់ទំនងជាមួយចិនច្រើនជាង ។ |
អត្ថបទទាក់ទង អាម៉េរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើកូនស្រីពីរនាក់លោក ពូទីន ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Sky News នៅថ្ងៃទី៧ ខែមេសា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន គឺអាស្រ័យលើអ៊ុយក្រែន និងឆន្ទៈប្រទេសជិតខាងមួយនេះក្នុងការយល់ព្រមជាមួយរុស្ស៊ី។ បើតាមអ្នកនាំពាក្យរូបនេះ រុស្ស៊ី អាចបញ្ចប់ប្រតិបត្តិការយោធាខ្លួន ក្នុងពេលឆាប់ៗខាងមុខ តាមរយៈមធ្យោបាយពីរ។ «យើងសង្ឃឹមថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប្រតិបត្តិការនេះ នឹងសម្រេចគោលដៅ ឬបញ្ចប់ដោយកិច្ចចរចារវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចសម្ភាសលើកដំបូងជាមួយសារព័ត៌មានរបស់អង់គ្លេស ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះ បានទទួលស្គាល់ថា រុស្ស៊ីបានបាត់បង់កម្លាំងទ័ពដ៏ច្រើន ហើយនោះគឺជាសោកនាដកម្មដ៏ធំ។ ជាមួយគ្នានេះ លោក Peskov ក៏ត្រូវបានសួរសំណួរទាក់ទិននឹងការសម្លាប់រង្គាលនៅក្នុងក្រុង Bucha ផងដែរ។ ជាការឆ្លើយតប អ្នកនាំពាក្យរូបនេះ បានច្រានចោលការចោទប្រកាន់នោះ និងចាត់ទុកជាការក្លែងបន្លំ។ លោក Peskov បានបន្ថែមថា ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពកុហក និងការបោកប្រាស់។ ក្នុងកិច្ចសម្ភាសដដែល អ្នកនាំពាក្យរូបនេះ បាននិយាយការពារថា រុស្ស៊ី មិនបានធ្វើសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែវាជាប្រតិបត្តិការយោធាពិសេស។ លោក Peskov បានបន្តថា គោលបំណងមួយរបស់ប្រតិបត្តិការយោធារុស្ស៊ី គឺដើម្បីបញ្ចៀសសង្រ្គាមលោកលើកទីបី ឬសង្រ្គាមនុយក្លេអ៊ែរ ក្នុងករណីអ៊ុយក្រែនចូលជាសមាជិកណាតូ។ សមាជិកណាតូចំនួន ៣ ដូចជា អាម៉េរិក អង់គ្លេស និងបារាំង សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ។ ជុំវិញទណ្ឌកម្មចុងក្រោយវិញ អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះ ក៏បានរិះគន់លើទណ្ឌកម្មអាម៉េរិក ដែលបានដាក់លើកូនស្រីចំនួន ពីររូប របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី, សមាជិកគ្រួសាររដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងមេដឹកនាំរុស្ស៊ីផ្សេងទៀត។ លោក Peskov បានបញ្ជាក់ថា លោកពិបាកពន្យល់ណាស់ ពីមូលហេតុអាម៉េរិក ដាក់ទណ្ឌកម្មលើកូនស្រីរបស់លោក ពូទីន ៕ | អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី៧ ខែមេសា បានបង្ហាញក្តីសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខ ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន នឹងបញ្ចប់ តាមរយៈការសម្រេចគោលដៅរបស់ខ្លួន ឬបញ្ចប់ដោយការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះ ក៏បានទទួលស្គាល់ថា រុស្ស៊ីបានបាត់បង់កម្លាំងទ័ពដ៏ច្រើនផងដែរ។ |
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឥស្សរជនមួយចំនួនទៀត នឹងទៅជាមួយប្រមុខរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«សម្តេចនាយករដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាភិបាលសម្រេចបាន រួមទាំងបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលជាការព្រួយបារម្ភរួម»។ ប្រភពខាងលើ បានឲ្យដឹងទៀតថា ក្រៅពីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏មានជំនួបដាច់ដោយឡែកជាមួយលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងថ្នាក់ដឹកនាំតាមបណ្តាប្រទេសផ្សេងៗ ដូចជា នាយករដ្ឋមន្ត្រីប៊ុលហ្គារី និងនាយករដ្ឋមន្ត្រីនេប៉ាល់ ជាដើម។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំទៅអង្គការសហប្រជាជាតិ ខ្ញុំចង់និយាយរឿងមួយចំនួនទាក់ទងនឹងបញ្ហាពិភពលោក។ ខ្ញុំទៅប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ ថាខ្ញុំបានត្រៀមកម្លាំងទ័ពរួចរាល់ហើយ ដើម្បីពង្រីកទៅប្រទេសមួយចំនួនទៀត ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាពពិភពលោក។ ឥឡូវ យើងមានកងទ័ព នៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង អាហ្វ្រិកកណ្តាល......»។ លើសពីនេះ ក្នុងអំឡុងនៃការមានវត្តមានលើទឹកដីអាមេរិក មេដឹកនាំកម្ពុជា នឹងឆ្លៀតជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទីនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសដដែល។ ចំណែក លោក ប្រាក់ សុខុន នឹងជួបពិភាក្សាជាមួយមន្ត្រីទូតមកពីប្រទេសនានា ដែលរួមមាន អូស្ត្រាលី កាណាដា ហ្ស៊កហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី អាមេរិក និងអង់គ្លេស។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ប្រមុខទូតកម្ពុជា និងប្រមុខទូតអារមេនី និងចុះហត្ថលេខាជាមួយគ្នា លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់៕ | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋមេរិក ក្រោមប្រធានបទ «ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និង និរន្តរភាព»។ |
ភ្នំពេញ៖ ប្រធានគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ទទក លោក ប៉ាវ ម៉េងស្រ៊ុន មើលឃើញថា បទចម្រៀងមួយចំនួន ដែលបង្ហាញពីការផឹកស៊ី វាផ្តល់ផលអាក្រក់មួយចំនួន ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ ឬសង្គមវិញ ដូចជាគ្រោះថ្នាក់ ដែលបណ្តាលពីការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបង្កជម្លោះផ្សេងៗ ។ ជាមួយគ្នានេះ លោកសំណូមពរ អ្នកផលិតបទចម្រៀងប្រភេទនោះ គួរប្រើបច្ចេកទេសបិទបាំងសុរារ ដោយមិនគួរបង្ហាញចេញមកច្បាស់ៗពេកទេ ហើយត្រូវបន្ថែមន័យអប់រំនៅក្នុងវីដេអូទាំងនោះ ជាមួយគ្នាផង។ ចង់ដឹងកាន់តែច្បាស់ពីខ្លឹមសារទាំងមូល សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ប៉ាវ ម៉េងស្រ៊ុន ប្រធានគ្រប់គ្រងការផលិតកម្មវិធី នៃទូរទស្សន៍ជាតិកម្ពុជា ទទក ដូចតទៅ៖ កញ្ញា សុង សុធាវី៖ សូមជម្រាបសួលោក ប៉ាវ ម៉េងស្រ៊ុន ក្នុងនាមលោកជាអ្នកផលិតកម្មវិធីជាន់ខ្ពស់នៅ ទទក តើបទចម្រៀង ដែលមានគុណភាពល្អ យើងត្រូវមើលទៅលើធាតុផ្សំសំខាន់អ្វីខ្លះ? លោក ប៉ាវ ម៉េងស្រ៊ុន៖ សូមអរគុណ ស្ថាប័នថ្មីៗ ដែលមានចួបសម្ភាសខ្ញុំថ្ងៃនេះ! ទាក់ទងទៅនឹងភាពយន្ត ឬ បទចម្រៀងដែលមានគុណភាពល្អ ហើយដែលផ្សាយនៅទូរទស្សន៍ជាតិកម្ពុជាយើងខ្ញុំ ជាទូទៅ ខ្ញុំមើលទៅលើ តើខ្លឹមសារទាំងនោះវាសមស្របនឹងអ្វីដែលស្ថាប័នយើងខ្ញុំអាចចាក់ផ្សាយបាន ឬ អត់? មួយទៀតត្រូវផ្តោតសំខាន់លើរូបភាព ថា តើកាយវិការរបស់តួសម្តែងហ្នឹងចេញទៅ អាសអាភាស ឬ អត់? ទាំងពាក្យសំដីរបស់គាត់មានខុសឆ្គង ឬ ទេ? ហើយការស្លៀកពាក់របស់គាត់ សមរម្យ ឬ សិចស៊ី? បើមើលទៅមិនសមរម្យគឺយើងអត់យកទេ! តែចម្រៀងមានគុណភាព ដែលពួកខ្ញុំចង់បានគឺ ទាក់ទងនឹងប្លង់ថត ការរៀបចំតុបតែង ទាំងអ្នកថតពូកែ និង ក្រុមអ្នកផលិតទាំងអស់ផងដែរ។ អ៊ីចឹង ត្រូវរួមផ្សំគ្នាទាំងអស់ ទាំងខ្លឹមសារ ទាំងអ្នកដឹកនាំសម្តែង តួសម្តែងល្អ ហើយជាពិសេសគឺកុំព្យូទ័រក្រាហ្វិក។ អ៊ីចឹង និយាយជារួមវិញ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា មុននឹងបញ្ចេញនូវភាពយន្តក្តី អត្ថន័យបទចម្រៀងក្តី តែងតែពិនិត្យខ្លឹមសារលើចំនុចអស់នេះ ដែលយើងជៀសវាងនូវកំហុសឆ្គងណាមួយ ហើយយើងក៏ជាគំរូគេក្នុងការផ្សព្វផ្សាយដែរ។ កញ្ញា សុង សុធាវី៖ នាងខ្ញុំចាប់អារម្មណ៍ថា ពេលគេចាក់បទចម្រៀងកម្សាន្តនាពេលរាត្រី ឃើញថា បទខ្លះមានអត្ថន័យដូចមិនសូវសមរម្យទេ តើលោកមានជាការយកចិត្តបែបណាត្រង់ចំនុចនេះ? លោក ប៉ាវ ម៉េងស្រ៊ុន៖ ពាក់ព័ន្ធនឹងចម្រៀងមួយចំនួន ដែលផលិតឡើងដោយមានអត្ថន័យមិនសូវសមរម្យ បើសម្រាប់ ទទក ក៏យើងអត់ផ្សាយដែរ។ អ៊ីចឹង ស្ថាប័នរដ្ឋដូចខ្ញុំ គឺយើងយកចិត្តទុកដាក់ណាស់ លើខ្លឹមសារ ការស្លៀកពាក់ ទាំងកាយវិការ ហើយជាពិសេសគឺប្លង់ថតហ្នឹង! ថា តើវាសមស្រប ឬ អត់ បើសិនយើងចេញផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិយើងនេះ? អ៊ីចឹង បើយើងក្រឡេកទៅមើលបទចម្រៀង ដែលចេញផ្សាយលើបណ្តាញសង្គមយើងរាល់ថ្ងៃនេះ បទខ្លះល្អណាស់! គេធ្វើបានល្អ ទាំងខ្លឹមសារ រូបភាព ក្រាហ្វិក ។ល។ ប៉ុន្តែបទខ្លះ គេធ្វើយកតែភ្លេង សម្រាប់រាំទេ ហើយបើស្តាប់ខ្លឹមសារទៅ វាគ្មានអីឱ្យស៊ីជម្រៅទេ ឬ ការអប់រំអីឱ្យជ្រៅជ្រះនោះទេ។ លោក ប៉ាវ ម៉េងស្រ៊ុន អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ទទក ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ .. ចម្រៀងមួយចំនួនរាល់ថ្ងៃ គេពេញនិយមលើការរ៉េប ហើយចម្រៀងរ៉េបនេះ បើគេស្តាប់ដំបូងដូចជាពិបាកស្តាប់ តែចម្រៀងរ៉េប បើយើងមើលទៅ វាជាចង្វាក់មួយដែលប្លែក ដែលមិនទាក់ទងនឹងប្រពៃណីអីទេ តែជួនកាលអាចមានការអប់រំច្រើនដែរ។ ឯពាក្យខ្លះវា ចំអូងចំអាសច្រើន វាមិនល្អមែន។ អ៊ីចឹងមានទាំងមិនល្អ និង ល្អ ទន្ទឹមគ្នា ហើយ ទទក គឺ យើងពិនិត្យទៅលើអស់ហ្នឹង មិនថាការរ៉េប ចេញពីតារាណា ឬ ស្ថាប័នណានោះទេ បើសិនត្រូវផ្សាយលើទូរទស្សន៍ជាតិ គឺយើងត្រូវតែយកចិត្តទុកដាក់លើរឿងទាំងអស់ហ្នឹង។ កញ្ញា សុង សុធាវី៖ យើងឃើញថា ស្ថាប័នបានខ្នះខ្នែងក្នុងការផលិតហើយ តែពេលគេចាក់បទចម្រៀងកម្សាន្តនាពេលរាត្រី ឃើញថា យុវជនក្មេងៗជាច្រើនហាក់មិនសូវចូលចិត្តស្តាប់ ឬ រាំបទចម្រៀងប្រពៃណីទេ តែចូលចិត្តរាំបទញាក់ៗ តែចាស់ៗវិញឱ្យតែលឺបទញាក់កន្រ្តាក់អារម្មណ៍ គាត់ដើរចេញពីវង់តែម្តង! តើលោកមានជាការយកចិត្តបែបណាត្រង់ចំនុចនេះ? លោក ប៉ាវ ម៉េងស្រ៊ុន៖ បាទមើលឃើញអ៊ីចឹងមែន! ព្រោះប្រជាពលរដ្ឋវ័យចំណាស់ លោកចូលចិត្តតែបទចម្រៀងបែបមនោសញ្ចេតនា ហើយមានអត្ថន័យខ្លឹមសារជ្រាលជ្រៅ។ រីឯ ចង្វាក់ក៏លន្លង់លន្លោចទៅតាមអត្ថន័យដែរ។ ប៉ុន្តែ បើនិយាយពីបទសម័យនេះវិញ ចំពោះគាត់ចាស់ៗ ខ្ញុំគិតថាប្រហែលជាគាត់មិនសូវចូលចិត្តទេ ព្រោះពាក់ព័ន្ធនឹងខ្លឹមសារ អាចថា វាត្រង់ពេក ដែលវាមិនសូវមានខ្លឹមសារណែងណងអីច្រើន។ ណាមួយ បទចម្រៀងមួយចំនួន ប្រហែលអ្នកនិពន្ធ គេគិតទៅដល់អ្នកស្តាប់គោលដៅរបស់គេហើយ ពិសេសគឺយុវវ័យហ្នឹងឯង។ រីឯបទរ៉េប ក៏មិនសំដៅលើមនុស្សដែលមានវ័យចំណាស់ ចាប់ពី៤០ ទៅដែរ។ តែបទរ៉េបខ្លះ ក៏មានការអប់រំដែរ។ ពេលខ្លះអ្នកនិពន្ធ គាត់ធ្វើដើម្បីទីផ្សារប្រកួតប្រជែង ដែលមានគោលដៅផ្សេងៗគ្នា ហើយក៏មានបទចម្រៀងសម្រាប់ក្នុងស្រុក ក៏ដូចជាអន្តរជាតិដែរ។ រីឯស្ថាប័នរដ្ឋដូចយើង គឺមានគោលដៅផ្សេង ដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់ និង គាស់កកាយនូវអ្វីដែលយើងមានពីមុនមក ហើយនៅតែបំពេរអារម្មណ៍ជានិច្ច។ កញ្ញា សុង សុធាវី៖ បើសិនស្ថាប័នមួយចំនួន ខិតខំផលិតបទចម្រៀងប្រពៃណីខ្មែរ សម្រាប់បុណ្យចូលឆ្នាំហើយ តែយុវជនជំនាន់ថ្មីមួយចំនួនមិនសូវចាប់អារម្មណ៍ទេ ហើយចូលចិត្តនូវបទញាក់កន្រ្តាក់អារម្មណ៍ច្រើនជាង តើលោកគិតថា យូរៗទៅ វាអាចនឹងធ្វើឱ្យបាត់បង់នូវភាពជាខ្មែរដែរទេ ត្រង់ចំនុចនេះ? លោក ប៉ាវ ម៉េងស្រ៊ុន៖ ខ្ញុំ គិតថានឹងអាចបាត់! ការហូរចូលនៃវប្បធម៌ ហើយប្រជាពលរដ្ឋយើងគឺងាយទទួលនូវភាពស៊ីវិល័យទាំងនេះណាស់ ពិសេសយុវវ័យហ្នឹងគឺឆាប់ទទួលណាស់ ដោយសារតែការផ្សព្វផ្សាយហ្នឹងវាទូលំទូលាយពេក តាមបណ្តាញសង្គមជាច្រើន។ តាមរយៈទូរសព្ទ ។ល។ ព្រោះយុវជនជំនាន់ថ្មីនេះ សមត្ថភាពបច្ចេកទេសពួកគេពូកែៗណាស់ ដោយសារតែគាត់រៀនបានច្រើនពីវា។ អ៊ីចឹង បើនិយាយទៅក្នុងនាមយើងជាស្ថាប័នរដ្ឋ ក៏ដូចជាក្រសួងមួយចំនួន ដែលធ្វើទៅលើកិច្ចការងារសង្គម វប្បធម៌នេះ យើងនៅតែរក្សានូវទម្រង់ដើម ភាពជាខ្មែរ ហើយបន្តផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ ទាំងកម្មវិធី ស្បៃរាត្រី ល្ខោនខោល កម្មវិធីប្រពៃណី វប្បធម៌ សាសនា ។ល។ ហើយក៏ចង់ផ្តាំផ្ញើថា ស្ថាប័នមួយចំនួន ដែលធ្វើការនេះដែរ ត្រូវរួមដៃគ្នា សហការគ្នាថែមទៀត។ កញ្ញា សុង សុធាវី៖ ទោះបីជាចូលឆ្នាំក៏ដោយ បុន្តែឃើញមានការចាក់នូវបទចម្រៀងមួយចំនួន ដែលបង្ហាញពីការផឹកស៊ី គ្រឿងស្រវឹងច្រើន តើលោកមើលឃើញបែបណាដែរ? លោក ប៉ាវ ម៉េងស្រ៊ុន៖ បាទ ដោយសារបទចម្រៀងមួយចំនួន ពួកគាត់ផលិតមក ក្នុងគោលដៅអ្នកទស្សនាផ្សេងៗគ្នា នេះទី១។ ទី២ ទៀត ជាចង្វាក់ ដែលផលិតមកដើម្បីរាំកម្សាន្ត អបអរក្នុងពិធីបុណ្យចូលឆ្នាំផងដែរ។ ប៉ុន្តែ បើនិយាយពីខ្លឹមសារមួយចំនួន ក៏មិនសូវល្អដែរ ដូចជារូបភាពបង្ហាញពីការផឹកស៊ីជាដើម។ ករណីផឹកស៊ីពេលចូលឆ្នាំនេះ ឃើញថាមានបញ្ហាច្រើនណាស់ ដូចជាគ្រោះថ្នាក់ ក្រោមឥទ្ធិពលគ្រឿងស្រវឹងក្តី ក៏ដូចជា ជំលោះផ្សេងៗក្តី ដែលកើតឡើងពីការផឹកស៊ីនេះពេលបុណ្យចូលឆ្នាំ! ប៉ុន្តែ បើតាមគំនិតខ្ញុំ គួរតែកាត់បន្ថយហើយ ក្នុងន័យអប់រំវិញទៅ។ ទាំងខ្លឹមសារ និង រូបភាពក្នុងន័យអប់រំវិញទៅ ហើយកុំសូវបង្ហាញគ្រឿងស្រវឹងទាំងនោះជាក់លាក់ពេក! តែយើងគួរមានបច្ចេកទេសគេចៗជាងហ្នឹង! បើសិនជ្រុលជាបង្ហាញការផឹកស៊ីហើយ តែត្រូវបញ្រ្ជាបន័យអប់រំលើរឿងស្រាហ្នឹងមកវិញផង។ បើសិនយើងបង្ហាញច្បាស់ពេក វាហាក់ជំរុញឱ្យយុវជនយើងនាំគ្នាផឹកស៊ីទៅវិញ! យើងទទួលស្គាល់ថា ពេលចូលឆ្នាំមនុស្សភាគច្រើនចូលចិត្តរឿងផឹកស៊ីនេះ តែក៏មិនគួរបង្ហាញពេកទេ ហើយគួរតែមានឃ្លាអប់រំមកវិញ ដោយជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ក្រោយពីការផឹកស៊ីចួបជុំគ្នានោះ៕ | ដោយ៖ សុង សុធាវី |
ក្រោយចូលលេងឲ្យក្លិបអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវជួបប្រជែងក្នុងនាមគូប្រឆាំងជាមួយមិត្តរួមក្រុមដែលធ្លាប់ជ្រកក្រោមដំបូលក្លិបតែមួយរយៈពេល៥ឆ្នាំនាល្ងាចនេះ។ ក្រុមដែល ចន្ថាប៊ីន ចូលលេងក្នុងលក្ខខណ្ឌខ្ចីជើងអគ្គិសនីកម្ពុជាត្រូវតទល់ជាមួយក្រុមភ្នំពេញក្រោននាការប្រកួតដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌាលីកឆ្នាំ២០១៧ នាវេលាម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះ នៅកីឡដ្ឋានខេត្តស្វាយរៀង។ មុងផ្ទេរទៅលេងឲ្យក្លិប Krabi FC ដែលជាក្លិបក្របខណ្ឌលីកលំដាប់ទី២របស់ថៃនៅឆ្នាំ២០១៧ កីឡាករ ធារី ចន្ថប៊ីន ចូលលេងឲ្យក្លិបភ្នំពេញក្រោនអស់រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦។ ក្រោយលេងឲ្យក្លិប Krabi FC បានពាក់កណ្តាលរដូវកាលខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះត្រូលបាន Krabi កាត់ឈ្មោះចេញពីការប្រកួតជើងទី២។ បច្ចុប្បន្ន រូបគេកំពុងលេងឲ្យក្លិបអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងត្រឹមបញ្ចប់រដូវកាលឆ្នាំ២០១៧។ ទន្ទឹមនឹងការជួបគ្នារវាងអគ្គិនសីកម្ពុជាមួយភ្នំពេញក្រោននៅខេត្តស្វាយរៀង ក្រុមអាស៊ីអឺរ៉ុប ប៉ះ អគ្គស្នងការនគរបាលជាតិនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទនាវេលាម៉ោង៦ល្ងាចនេះផងដែរ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតសប្តាហ៍ទី១៤កាលពីម្សិលមិញ ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តឈរកំពូលដោយមាន៣១ពិន្ទុក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ ៣-២ នៅលើដីរបស់ខ្លួន។ ចំណែកក្រុមបឹងកេតចែកគ្នាម្នាក់១ពិន្ទុជាមួយណាហ្គាវើលក្រោយរក្សាលទ្ធផលស្មើ ១-១ ក្នុងជំនួបដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិ។ ក្រុមខេមបូឌានថាយហ្គឺរបានប្រើកីឡដ្ឋានខេត្តសៀមរាបលត់ក្រុមគីរីវង់សុខសែនជ័យ ៤-០ ខណៈម្ចាស់ផ្ទះវេស្ទើនយកឈ្នះមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ២-១៕ | ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមភ្នំពេញក្រោនក្នុងវគ្គសន្សំពិន្ទុជើងទី២នៃពានរង្វាន់មិត្តហ្វូនខេមបូឌាលីកឆ្នាំ២០១៧ នាវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ កក្កដា នេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ នេះជាឱកាសដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានជួបមិត្តរួមក្រុមដែលធ្លាប់ជ្រកក្រោមដំបូលក្លិបតែមួយរយៈពេល៥ឆ្នាំ តែការជួបលើកនេះខុសពីលើកមុខ គឺជួបក្នុងនាមគូប្រជែង បន្ទាប់ពីរូបគេចូលលេងឲ្យក្លិបអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងកាលពីពេលថ្មីៗ។ |
ទោះបីជាការឈឺកែងជើងជារោគសញ្ញាដ៏កម្រនៃជំងឺធ្ងន់ធ្ងរក៏ដោយក៏វាអាចរំខានដល់សកម្មភាពធម្មតាៗរបស់អ្នក ជាពិសេសការហាត់ប្រាណបានដែរ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖ ឈឺចាប់ធ្ងន់ធ្ងរ និងហើមនៅក្បែកែងជើង មិនអាចបតប្រអប់ជើងចុះក្រោមបាន ឬលើកម្រាមជើងដើម្បីដើរធម្មតាបាន ឈឺកែងជើងផ្សំគ្នានឹងក្តៅខ្លួន ស្ពឹក ឬឈឺឈៀបៗនៅកែងជើង ឈឺកែងជើងធ្ងន់ធ្ងរភ្លាមៗក្រោយពីមានរបួសរួច ការឈឺចាប់ចេះតែបន្តនៅពេលអ្នកមិនអាចដើរបាន ឬឈបាន ឈឺយូរជាងបីសប្តាហ៍ ទោះបីជាក្រោយពីសម្រាកហើយហើយ ឬព្យាបាលដោយស្អំទឹកកក និងការព្យាបាលផ្សេងៗទៀតហើយក៏ដោយ។ ការឈឺកែងជើងច្រើនតែបាត់ទៅវិញដោយខ្លួនឯងដោយការថែទាំសុខភាពដូចខាងក្រោមនេះបើសិនជាមិនមែនជាលក្ខណៈធ្ងន់ធ្ងរ៖ សម្រាក បើសិនជាអាច ចូរចៀសវាងសកម្មភាពទាំងឡាយណាដែលដាក់សម្ពាធកាន់តែខ្លាំងលើកែងជើងដូចជា ការរត់ ឬឈរយៈពេលយូរ ដើរលើផ្ទៃដែលរឹងៗ។ ទឹកកក ចូរស្អំទឹកកកនៅលើកែងជើងរយៈពេល ១៥ ទៅ២០នាទី ចំនួនបីដងក្នុងមួយថ្ងៃ។ ប្រើស្បែកជើងថ្មី ចូរប្រាកដថាស្បែកជើងដែលអ្នកពាក់នោះគឺល្មមជើងល្អ និងផ្តល់នូវការទ្រទ្រង់ច្រើន។ បើសិនជាអ្នកជាអត្តពលករ ចូរជ្រើសរើសស្បែកជើងដែលត្រូវគ្នានឹងកីឡាដែលអ្នកលេង និងផ្លាស់ប្តូរវាឱ្យបានទៀងទាត់ផង។ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអាស្ពីរីន ឬ Ibuprofen (Advil, Motrin IB) អាចកាត់បន្ថយការឈឺចាប់ និងរលាកបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | បើសិនជាការឈឺកែងជើងអ្នកកើតឡើងនៅខាងក្រោមបាតកែងជើងតែម្តង នោះវាទំនងជាបណ្តាលមកពីការរលាកសរសៃនៅបាតជើង (Plantar Fasciitis) នោះតែម្តង។ បើសិនជាការឈឺចាប់នៅខាងក្រោយកែងជើងវិញ នោះអាចជាការរលាកសរសៃខាងកែងជើង (Achilles Tendinitis) វិញ។ |
ពិធីបើកសម្ពោធនេះដែរគឺទទួលបានការចូលរួមពីសំណាក់លោក Datuk R. Karunakaran ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Etiqa International Holdings SDN. BHD. លោក Dato Khairussaleh Ramli ជាប្រធានអគ្គនាយក និង អគ្គនាយកប្រតិបត្តិនៃធនាគារមេយប៊ែង លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យធនាគារនៃធនាគារជាតិកម្ពុជា ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា លោក Anthony Brent Elam ប្រធានក្រុមប្រឹក្សាភិបាលធនាគារ មេយប៊ែង កម្ពុជា តំណាងមកពីសភាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា ក៏ដួចជាសមាជិកធនាគារ មេយប៊ែង កម្ពុជា សមាជិកគណៈកម្មការប្រតិបត្តិធនាគារមេយប៊ែង ថ្នាក់គ្រប់គ្រង និង បុគ្គលិកក្រុមហ៊ុន អេទីកា។ នៅក្នុងសន្ទរកថា លោក Datuk R. KarunaKaran បានធ្វើការថ្លែងអំណរគុណទៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានជួយសម្របសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន អេទីកា ក្នុងប្រទេសកម្ពុជាកន្លងមក។ លោកបានបន្ថែមថា៖ យើងសូមធានាថា ជាមួយ អេទីកា លោកអ្នកកំពុងតែត្រូវបានធានា ដោយក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយនៅក្នុងតំបន់អាស៊ាន ជាក្រុមហ៊ុនធានារ៉ាប់រងដែលមិនត្រឹមតែគិតពីផលប្រយោជន៍អតិថិជនជាចម្បងតាមរយៈការផ្តល់ជូននូវការប្រឹក្សាល្អបំផុតដល់អតិថិជន រួមទាំងភាពរហ័ស និង ងាយស្រួល ផងដែរ។ ទាំងនេះគឺជាគុណសម្បត្តិរបស់ អេទីកា ដែលលោកអ្នក អាចជឿជាក់បានក្នុងនាមជាអតិថិជន ឬ ដៃគូផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា គឺជាអង្គភាពប្រតិបត្តិការរបស់ អេទីកា ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងតំបន់អាស៊ាន និងជា តាកាហ្វូល (Takaful) ដែលផ្ដល់ជូននូវគម្រោងធានារ៉ាប់រងទូទៅ និងអាយុជីវិតពេញលេញ សម្រាប់ក្រុមគ្រួសារ និង តាកាហ្វូល (Takaful) តាមរយៈភ្នាក់ងារជាង ១០,០០០ នាក់ ដែលមានចំនួន ៤៦ សាខា និងការិយាល័យចំនួន ១៧កន្លែង។ អេទីកា មានបណ្ដាញធានារ៉ាប់រងជាង ៤៩០ សាខា រួមមាន សហករណ៍ធានារ៉ាប់រង ជើងសាធានារ៉ាប់រង រួមទាំងវេទិកាអនឡាញ នៅទូទាំងប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និង កម្ពុជា។ អេទីកា ត្រូវបានផ្ដល់អជ្ញាប័ណ្ណឱ្យដំណើរការប្រតិបត្តិដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា នៅក្នុងឆ្នាំ ២០១៩។ នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតនិង ធានារ៉ាប់រងទូទៅ អេទីកាបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនដោយដាក់ផ្ដល់ជូននួវផលិតផលធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅតាមប្រព័ន្ធអ៊ីនធឺណេត ក៏ដូចជាតាមរយៈសាខាធានាមេយប៊ែងទូទាំងប្រទេសផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា កំពុងដឹកនាំដោយ អគ្គនាយកនិង អគ្គនាយិកា ជាជនជាតិខ្មែរគឺ លោក ហ៊ង វុទ្ធី និងលោកស្រី ប៊ុន ចាន់មករា។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន រួមទាំងផលិតផលដែលកំពុងដំណើរក្នុងទីផ្សាររបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា សូមចូលទៅកាន់គេហទំព័រ អេទីកា www.etiqa.com.kh។ អំពីក្រុមហ៊ុនអេទីកា អេទីកា គឺជាអ្នកចែកចាយពហុបណ្ដាញនៃផលិតផលធានារ៉ាប់រង និង តាកាហ្វូល (Takaful) តាមរយៈភ្នាក់ងារចំនួន ១០,០០០កន្លែង ដែលមានសាខា ៤៦កន្លែង និងការិយាល័យចំនួន ១៧កន្លែង បណ្ដាញចែកចាយតាមធនាគារជាង ៤៩០ កន្លែង (តាម រយៈសាខាធនាគារមេយប៊ែង ធនាគារភាគីទី៣ ក៏ដូចជាសហប្រតិបត្តិករ និងជើងសាធានារ៉ាប់រង) តាមរយៈបណ្ដាញធនាគារក្នុងប្រទេស ម៉ាឡេស៊ី សាំងហ្គាពួរ ហ្វីលីពីន ឥណ្ឌូនេស៊ី និង កម្ពុជា។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរមួយ ដំណើរប្រកបដោយនិរន្តភាពរបស់អេទីកាផ្ដោតលើគំនិតផ្ដួចផ្ដើមរបស់ខ្លួនដែលជួយកាត់បន្ថយជាតិកាបូន បង្កើនឥទ្ធិពលសង្គម និងដំណោះស្រាយពីខាងក្រៅដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនបានចូលរួមផងដែរ៕ | អេទីកា ដែលជាក្រុមហ៊ុនធានារ៉ាប់រង និង តាកាហ្វូល (Takaful) ដែលស្ថិតនៅក្រោមសម្ព័ន្ធធនាគារមេយប៊ែងប្រទេសម៉ាឡេស៊ី បានបើកសម្ពោធជាផ្លូវការនូវម៉ាកយីហោដែលមានឈ្មោះថា ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងទូទៅ អេទីកា បន្ទាប់ពីបានបើកដំណើរការអស់រយៈពេល ២ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ គម្រោងនៃការបើកសម្ពោធនេះ ជាក់ស្ដែងត្រូវបានពន្យារពេល ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក។ បន្ទាប់ពីការបន្ថយការរឹតបន្តឹងនៃជម្ងឺកូវីដ-១៩ អេទីកាបានប្រារព្ធនូវកម្មវិធីបើកសម្ពោធជាផ្លូវការនូវម៉ាកយីហោរបស់ខ្លួននៅសណ្ឋាគារ Grand Hyatt ភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាង ២៥០ នាក់។ បច្ចុប្បន្ន ក្រុមហ៊ុន អេទីកា កម្ពុជា បានក្លាយជាផ្នែកមួយនៅក្នុងឧស្សាហកម្មធានារ៉ាប់រង ដែលកំពុងតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ |
ស្របពេលដែលមានភាពតានតឹងខ្លាំងស្រាប់នៅឧបទ្វីបកូរ៉េស្រាប់ ក្រុងព្យុងយ៉ាងចាប់ផ្តើមបង្អួតសាច់ដុំយោធាជាពិសេសចំនួនកងទ័ពនិងសព្វាវុធក្នុងថ្ងៃខួបទី ១០៥ នៃជីតារបស់មេដឹកនាំកំពូល គីម ជុង អ៊ុនផងដែរនាថ្ងៃសៅរ៍នេះ។ ១.កូរ៉េខាងជើងត្រៀមខ្លួនឆ្លើយតបរាល់សង្គ្រាមនុយក្លេអ៊ែរ ជាទម្លាប់នៅថ្ងៃខួបនេះ គេតែងឃើញមានក្បួនព្យុហយាត្រាយោធាដែលក្នុងនោះមានក្បួនរថក្រោះ, កងទ័ព, មីស៊ីល និងសព្វាវុធផ្សេងទៀតជាច្រើន។ ក្រុមអ្នកជំនាញយោធាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍កូរ៉េខាងជើងនិងការបង្អួតសព្វាវុធថ្មីៗផង។ កូរ៉េខាងជើងអាចនឹងបង្អួតមីស៊ីលអន្តរទ្វីបដែលខ្លួនទើបផលិតបានថ្មីផងក្នុងថ្ងៃខួបដ៏សំខាន់នេះ។ ហើយអ្វីដែលគួរឲ្យបារម្ភកូរ៉េខាងជើងអាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីផងដែរ។ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ប្រាំដងរួចទៅហើយ ដោយការបាញ់សាកល្បងនេះធ្វើឡើងពីរដងកាលពីឆ្នាំមុន។ ការបង្អួតសាច់ដុំយោធារបស់ក្រុងព្យុងយ៉ាងនេះ ជាសារមួយសម្រាប់ក្រុងតូក្យូ, ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនថាកូរ៉េខាងជើងមិនខ្លាចរាល់ការឈ្លានពានរបស់សត្រូវឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីកូរ៉េខាងជើងបានប្រកាសថា ក្រុងព្យុងយ៉ាងត្រៀមលក្ខណរួចរាល់ហើយដើម្បីឆ្លើយបតរាល់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់សត្រូវ។ កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោនបានបញ្ជូនក្រុមនាវាប្រយុទ្ធដឹកនាំដោយនាវាដឹកយន្តហោះ USS Carl Vinson ទៅកាន់ឧបទ្វីបកូរ៉េ ហើយមានការវាយតម្លៃថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើងដោយសហការជាមួយកូរ៉េខាងត្បូងនិងជប៉ុនផងដែរ។ យ៉ាងណាមិញ វាជាការបង្អួតសាច់ដុំដើម្បីកំញើញកូរ៉េខាងជើងច្រើនជាង។ បើសង្គ្រាមកើតឡើងមែននោះ វានឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរដែលគ្រប់គ្នាក្លាយជាជនរងគ្រោះ។ ២.ចិនព្រមានថា សង្គ្រាមអាចផ្ទុះឡើងគ្រប់ពេល ដោយឡែក រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានព្រមានម្សិលមិញថា សង្គ្រាមអាចនឹងកើតមានឡើងគ្រប់ពេលនៅឧបទ្វីបកូរ៉េ ហើយចិនក៏ស្នើឲ្យភាគីទាំងអស់អត់ធ្មត់ដើម្បីបញ្ចៀសរាល់គ្រោះមហន្តរាយដែលបង្កឡើងដោយសង្គ្រាមផង។ «បើសិនសង្គ្រាមកើតឡើងមែន យើងនឹងស្ថិតក្នុងស្ថានភាពដែលអ្នកទាំងអស់គ្នាចាញ់ហើយគ្មានអ្នកណាម្នាក់ឈ្នះទេ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសចិន។ នៅសប្តាហ៍នេះទាំងចិន និងរុស្ស៊ីដែលមានទំនាក់ទំនងល្អជាមួយក្រុងព្យុងយ៉ាងបានបន្តទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តរក្សាការអត់ធ្មត់ដើម្បីទប់ស្កាត់សង្គ្រាមឬការប៉ះទង្គិចគ្នាដោយអាវុធ។ ក្រៅពីការព្រមានរបស់ប្រមុខការទូតចិន សារព័ត៌មានចិន Global Times ដែលភាគច្រើនចុះផ្សាយពីគោលជំហរនិងគោលនយោបាយរបស់របបដឹកនាំក្រុងប៉េកាំងនោះក៏ព្រមានភាគីពាក់ព័ន្ធជាពិសេសក្រុងព្យុងយ៉ាងពីគ្រោះថ្នាក់ដែលអាចកើតឡើងផងដែរ។ ចិនបានព្រមានកូរ៉េខាងជើងចំៗឲ្យចៀសឲ្យបាននូវការបង្កើត កំហុសឆ្គងនៅពេលនេះ។ ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ មហាយក្សចិននេះជាអ្នកដែលព្រួយបារម្ភជាងគេ។ ចិនក៏ទំនងជាក្តៅស្លឹកត្រចៀកខ្លាំងដែរ នៅពេលដែលកូរ៉េខាងជើងក្បាលរឹងមិនស្តាប់បង្គាប់ខ្លួនសោះ។ កូរ៉េខាងជើងមិនសូវស្តាប់ចិនដូចមុនទេ ហើយដូចឃើញស្រាប់រដ្ឋឯកោនេះបន្តបាញ់សាកល្បមីស៊ីលជាបន្តបន្ទាប់គ្មានខ្លាចរអែងចិនសូម្បីតែបន្តិច។ កន្លងមកចិនក៏មិនសប្បាយចិត្ត ដែល ដូណាល់ ត្រាំ បន្តទិតៀន និងចោទប្រកាន់ថា ខ្លួនមិនខ្វាយខ្វល់ជួយដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងសោះ។ ហើយចិនរឹតតែបារម្ភនិងមានមន្ទិលសង្ស័យពេលដែលរដ្ឋបាលត្រាំ អះអាងថា បើចិនមិនដោះស្រាយ ខ្លួនដោះស្រាយតែឯងក៏បាន ហើយការប្រើប្រាស់កម្លាំងយោធាស្ថិតនៅក្នុងជម្រើសរបស់អាមេរិកថែមទៀត៕ | កូរ៉េខាងជើងចាប់ផ្តើមបង្អួតទ័ពរបស់ខ្លួននៅថ្ងៃខួបទី ១០៥ឆ្នាំរបស់ជីតាលោក គីមជុងអ៊ុន។ ក្រុងព្យុងយ៉ាងក៏ព្រមានផងដែរថា ខ្លួនមិនអត់ឱនឡើយចំពោះទ័ពបរទេសឈ្លានពាននិងត្រៀមតបតរាល់ការគំរាមកំហែងទាំងអស់់រួមទាំងសង្គ្រាម នុយក្លេអ៊ែរផង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.