text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
នៅឆ្នាំនេះ បេក្ខជនប្រឡងឌីប្លូម មាន សរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡង ចំនួន១៧២៩ ចែកជា៧១៤១បន្ទប់ ដោយមានការថយចុះជាងឆ្នាំមុន។ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសពីការបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ របស់គ្រឹះស្ថានសិក្សាសាធារណៈ លើកលែងតែសិស្សថ្នាក់ទី៨ និងទី១២ ដែលត្រូវប្រឡងសញ្ញាបត្រ។ រីឯគ្រឹះស្ថានសិក្សាឯកជនវិញ ត្រូវបិទរយៈពេល២សប្តាហ៍ ហើយប្តូរទៅរៀនអនឡាញ លើកលែងសិស្សថ្នាក់ទី១២ ដែលត្រូវបន្តរៀននៅសាលា។ ការសម្រេចរបស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន គឺក្នុងគោលបំណងការពារការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍ ក្រោយករណីស្ត្រីម្នាក់ឆ្លងមិនដឹងប្រភព និងបន្តទៅសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់គាត់៕ ថតដោយ អ៊ីសា រ៉ហានី ពីសៀមរាប | ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ ទៅតាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅកម្ពុជា។ |
កំពុងតែមានជំងឺផ្តាសាយធម្មតា ឬផ្តាសាយធំ កំពុងតែមានការបង្ករោគនៅប្រហោងឆ្អឹង កំពុងតែមានប្រតិកម្មអាឡែហ្ស៊ី កំពុងតែប្រើប្រាស់ស្ព្រាយបាញ់ច្រមុះ ឬទឹកបន្តក់ច្រមុះយូរជាងបីថ្ងៃ កំពុងតែមានដុំសាច់ឬសដូងច្រមុះ កំពុងតែមានផ្ទៃពោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការតឹងច្រមុះច្រើនតែកើតឡើងនៅពេលដែលជាលិកាដែលក្រាលនៅខាងក្នុងច្រមុះទៅជាហើម។យ៉ាងណាមិញ មូលហេតុញឹកញាប់នៃការតឹងច្រមុះនេះមានដូចជា៖ |
West Brom កំពុងខិតជិតដើម្បីយកអតីតអ្នកចាត់ការក្រុម Newcastle United និង Crystal Palace ទៅដឹកនាំពួកគេ។ ក្រុមរហស្សនាម Baggies បានបញ្ចប់តំណែងលោក Tony Pulis កាលពីថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីនាំក្រុមនេះប្រកួតក្នុងក្របខណ្ឌ Premier League ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ហើយ១០ប្រកួតចុងក្រោយទទួលបានត្រឹមស្មើនឹងចាញ់ ស្ថិតនៅក្បែតំបន់ត្រូវកាត់ចោល។ Pardew ដែលនៅទំនេរពីការងារចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងកាលពីខែធ្នូឆ្នាំ ២០១៦ ត្រូវបានគេជឿជាក់ថានឹងចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២០។ អ្នកចាត់ការសញ្ជាតិអង់គ្លេស វ័យ៥៦ឆ្នាំរូបនេះ នឹងក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍ទី៦ របស់ក្លិប Albion បើគិតត្រឹមឆ្នាំ ២០១១មក។ ចំណែកលោក Sam Allardyce នឹងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ Everton ផងដែរ ស្របពេលការចរចារវាងអ្នកតំណាងរបស់ Big Sam ជាមួយម្ចាស់ភាគហ៊ុនធំរបស់ក្លិបនេះគឺលោក Farhad Moshiri កាលពីថ្ងៃអង្គារ ជិតសម្រេចជោគជ័យ១០០ភាគរយជាមួយនឹងប្រាក់ឈ្នួល ៦លានផោន [ប្រហែល ៨លានដុល្លារអាមេរិក] ក្នុងមួយឆ្នាំ។ អ្នកចាត់ការសញ្ជាតិអង់គ្លេស វ័យ៦៣ឆ្នាំនេះ បានត្រលប់មកពីសម្រាកលំហែកាយជាមួយប្រពន្ធរបស់លោកគឺអ្នកស្រី Lynne នៅថ្ងៃពុធនេះ ដើម្បីមកជួបលោក Moshiri ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះតែម្តង។ Everton បានដាក់លោក David Unsworth ឲ្យដឹកនាំបណ្តោះអាសន្ន ក្រោយបញ្ឈប់តំណែងលោក Ronal Koeman កាលពីថ្ងៃទី ២៣ ខែតុលា បន្ទាប់ពីក្រុមនេះខ្ទាតទៅតំបន់ត្រូវកាត់ចោលពីលីកកំពូលអង់គ្លេស និងធ្លាក់ចេញពីក្របខណ្ឌ Europa League វគ្គសន្សំពិន្ទុដោយមិនស្គាល់ឈ្នះ១ប្រកួតសោះ។ បើសិន Allardyce ឡើងដឹកនាំពិតមែន អតីតអ្នកចាត់ការ Leicester City លោក Craig Shakespeare ដែលទំនេរមិនទាន់មានការងារធ្វើក្រោយបញ្ចប់ពីតំណែងនោះ អាចនឹងត្រូវក្លាយជាជំនួយការផ្ទាល់របស់លោកផងដែរ៕ | លោក Alan Pardew នឹងត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីក្រុម West Bromwich Albion ខណៈដែលលោក Sam Allardyce ឬ Big Sam ក៏នឹងត្រៀមខ្លួនដើម្បីឡើងដឹកនាំក្រុម Everton ដែលកំពុងតែដុនដាបខ្លាំងនោះដែរ។ នេះបើតាមការផ្សាយរបស់ BBC។ |
កាលពីដើមរដូវកាល Everton ត្រូវបានកាត់ចំនួន ១០ពិន្ទុរួចហើយនៅរដូវកាល ២០២៣-២៤ ចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុកាលពីរដូវកាល ២០២០-២១ និងរុញច្រានក្រុមធ្លាក់ទៅឈរនៅបាតតារាង។ ឥឡូវនេះទាំង Forest និង Everton ត្រូវបានបញ្ចូលបទចោទទៅកាន់ប្រធានក្រុមប្រឹក្សាចៅក្រម ដែលនឹងតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីកំណត់ការដាក់ទណ្ឌកម្មសមស្រប។ បើតាមច្បាប់ប្រកួតដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ Premier League ក្លិបទាំង ២ បានធ្វើឱ្យខាតបង់ប្រាក់អតិបរមា ១០៥លានផោន (១៣៣,៦៣លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ។ ជុំវិញបញ្ហានេះ ទាំងក្លិប Everton និង Forest ក៏បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ឆ្លើយតបទៅនឹងការប្រកាសរបស់ Premier League វិញផងដែរ។ ក្លិប Everton អាចធានាដល់អ្នកគាំទ្រថា នឹងបន្តការពារជំហររបស់ខ្លួនលើការចោទប្រកាន់នេះ ដោយក្លិប បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការកាត់ពិន្ទុដែល Premier League ធ្លាប់បានដាក់លើខ្លួនម្តងហើយ និងចោទលីគកំពូលអង់គ្លេសថា បានធ្វើរឿងអយុត្តិធម៌មកលើក្លិប។ កាលពីរដូវកាល ២០២២-២៣ ក្លិប Nottingham Forest ដែលឡើងមកលីគកំពូលក្រោយឈ្នះកៅអីនៅក្របខណ្ឌ Championship បានបំបែកកំណត់ត្រានាំចូលកីឡាករ ២១នាក់។ មូលហេតុនេះដែលនាំឱ្យ Forest ជួបបញ្ហាខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ «ក្លិបមានបំណងបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយ Premier League លើបញ្ហានេះ ហើយមានទំនុកចិត្តលើដំណោះស្រាយដ៏លឿន និងយុត្តិធម៌។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Nottingham Forest។ ក្លិបក្នុងលីគកំពូលប្រទេសអង់គ្លេស កាលពីមុនក៏ធ្លាប់ត្រូវបានកាត់ពិន្ទុដូចគ្នាដែរ រួមមាន Middlesbrough កាត់ ៣ពិន្ទុ កាលពីឆ្នាំ ១៩៩៧ ព្រោះខកខានបំពេញតាមកាលវិភាគប្រកួត, Portsmouth កាត់ ៩ពិន្ទុ ឆ្នាំ ២០១០ ព្រោះវិបត្តិហិរញ្ញវត្ថុរបស់ក្លិប៕ | ក្លិប Everton និង Nottingham Forest ប្រឈមមុខនឹងការកាត់ពិន្ទុបន្ទាប់ក្លិបទាំងពីររងការចោទប្រកាន់ពីសំណាក់ក្របខណ្ឌ Premier League ជុំវិញការបំពានច្បាប់លើការចំណាយ និងនិរន្តរភាព (PSR)។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេស នាថ្ងៃទី១៥ ខែមករា។ |
អត្ថបទទាក់ទង Ronaldinho ឆ្លង COVID-19 ប្រធាន FIFA វ័យ ៥០ ឆ្នាំរូបនេះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះយៈពេល១០ និងទទួលការមើលថែពីក្រុមគ្រូពេទ្យជំនាញផង។ ម្យ៉ាងវិញទៀត មនុស្សដែលធ្លាប់បានទាក់ទងជាមួយលោក Infantino នៅប៉ុន្មានថ្ងៃចុងក្រោយ ក៏នឹងត្រូវចាត់វិធានការដើម្បីអនុវត្តតាមវិធីសារនៃជំងឺ COVID-19 ផងដែរ។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក គឺនៅក្នុងកិច្ចប្រជុំកំពូលរបស់ FIFA ដែលបានបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ប៉ុន្តែអ្នកចូលរួមទាំងអស់មានវត្តមានតាមរយៈវីដេអូប៉ុណ្ណោះ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ករណីស្លាប់ដោយសារ COVID-19 បានកើនឡើងទ្វេដងនៅប្រទេសស្វ៊ីសសម្រាប់ខែតុលានេះ។ រដ្ឋាភិបាលប្រទេសនេះ នឹងសម្រេចចិត្តនៅថ្ងៃពុធទី២៨ ខែតុលា លើវិធានការណ៍ថ្មីដើម្បីគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាតនេះ។ គិតត្រឹមថ្ងៃទី២៨ ខែតុលា ស្វ៊ីសមានករណីឆ្លង COVID-19 ចំនួនជិត១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង២ពាន់នាក់ និងសះស្បើយជាង៦ម៉ឺននាក់៕ | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើតេស្តចេញលទ្ធផលជំងឺ COVID-19។ លោក Infantino បានប្រកាសពីការឆ្លងជំងឺរាតត្បាតសកលនេះនៅថ្ងៃទី២៧ ខែតុលា។ |
ការផ្តល់ជូនដ៏ពិសេសនេះ មានដូចជា ការជូនប្រាក់វិញរហូតដល់ ១៥០ដុល្លារ (Super Cash Back) បូកជាមួយកញ្ចប់ទស្សនា iflix ចំនួន១២ខែ និងការថែមជូននូវ ម៉ាស៊ីនកម្តៅអាហារ Microwave ME711, ប្រអប់ដាក់អាហារ Lock & Lock មួយឈុត, អាវធំសាមសុង និងកាបូបស្ពាយសាមសុងដ៏ស្រស់ស្អាតមួយ។ ការផ្តល់ជូនដ៏អស្ចារ្យនេះ ផ្អែកទៅតាមប្រភេទនៃគ្រឿងបរិក្ខារប្រើប្រាស់ ដែលអ្នកបានជាវ។ សូមបញ្ជាក់ផងដែរថា iflix គឺជាកម្មវិធីកម្សាន្តមួយ ដែលអាចឲ្យលោកអ្នកចូលមើលទូរទស្សន៍ ខ្សែភាពយន្តអាស៊ី និងហូលីវូដ រួមទាំងកម្មវិធីជាច្រើនទៀតទូទាំងពិភពលោក។ សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ ព្រោះការផ្តល់ជូនពិសេសនេះមានកំណត់! សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជន តាមរយៈទូរសព្ទលេខ 1800-20 32 32 ឬអញ្ជើញមកទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែក ដែលនៅជិតលោកអ្នកបំផុត៕ (អត្ថបទពាណិជ្ជកម្ម) | ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុនសាមសុង នឹងរៀបចំ «មហាសង្ក្រាន្តប្រូម៉ូសិន» ដែលផ្តល់ជូននូវកាដូពិសេសៗជាច្រើន ដូចជារាល់ការជាវគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះសាមសុង ដែលមានម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកសម្លៀកបំពាក់ ចាប់ពីថ្ងៃទី ២៣ មីនា ដល់ ២២ មេសា ២០១៨ ។ |
ពាក្យ«ពិព័រណ៌» សរសេរបែបបាលីក្លាយថា វិវរណ និងសរសេរជាភាសាបារាំង Exposition។ ចំពោះពាក្យ «ពិពណ៌នា» សរសេរបែបសំស្ក្រឹតក្លាយថា វិវណ៌នា និងបាលីថា វិវណ្ណនា ដែលពាក្យនេះសរសេរជាភាសាបារាំង Description៕ | «ពិព័រណ៍» សំដៅលើការបើក បង្ហាញ,ការដាក់តាំង, ការបញ្ចេញឲ្យឃើញនូវវត្ថុផ្សេងៗ ដើម្បីឃោសនាផ្សាយ។ ឧទាហរណ៍៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិព័រណ៍នៃផលិតផលក្នុងស្រុក។ ចំណែក«ពិពណ៌នា»ជានាមសព្ទ ចង់សម្គាល់លើការពោលសរសើរ,សេចក្តីអធិប្បាយរៀបរាប់ដោយសព្វគ្រប់ ការបរិយាយពន្យល់យ៉ាងពិស្តារអំពីរឿងមួយ ដោយមាត់ទទេ ឬដោយការសរសេរ។ ឧទាហរណ៍៖ ជនបរទេស ធ្វើនូវពិពណ៌នាអំពីដំណើរកម្សាន្តនៅប្រាសាទអង្គរវត្ត។ នេះបើតាមការដកស្រង់ពីវចនានុក្រមខ្មែរ។ |
កម្រិតខ្យល់នៅក្នុងទីក្រុងបាងកក ដែលមានប្រជាជនរស់នៅប្រមាណ១០លាននាក់ បានរងការគំរាមកំហែងជាថ្មីក្នុងរយៈពេលថ្មីៗនេះ។ បញ្ហាផ្សែងពុលនេះ ធ្វើឲ្យប្រជាជនមួយចំនួនក្អក និងមិនអារម្មណ៍មិនល្អជាមួយប្រព័ន្ធដង្ហើម ដែលពេលខ្លះប្រជាជនខ្លួនឯងសង្ស័យថា កើតជំងឺកូវីដ-១៩ ។ «វាប៉ះពាល់ជីវិតប្រចាំថ្ងៃ នៅពេលខ្ញុំដើរទៅខាងក្រៅ ផ្សែងពុលធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ និងក្អក ដែលអ្នកខ្លះមើលមកថាខ្ញុំថា កើតកូវីដ-១៩»។ អ្នករស់នៅក្នុងទីក្រុងម្នាក់ឈ្មោះ Sarunya Poungsumdee បានបញ្ជាក់បែបនេះ។ ទាក់ទិននឹងបញ្ហានេះ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាឲ្យទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ចាត់វិធានការ ប្រឆាំងនឹងខ្យល់កខ្វក់នេះ។ ចំណែកអាជ្ញាធរក្រុងបាងកក បានដាក់ចេញចំណាត់ការមួយចំនួន ដូចជាស្នើឲ្យបិទគម្រោងសំណង់ធំៗ និងបង្កើតកន្លែងត្រួតពិនិត្យដើម្បីពិនិត្យលើការបញ្ចេញឧស្ម័នរបស់រថយន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ បើតាមវេបសាយតាមដានកម្រិតខ្យល់លើពិភពលោក Air Quality Index កម្រិតខ្យល់ពុលនៅក្នុងទីក្រុងបាងកក បានហក់ឡើងដល់ជាកម្រិតធ្វើឲ្យប៉ះពាល់សុខភាពអ្នករស់នៅក្នុងទីក្រុង។ យ៉ាងហោចណាស់ សង្កាត់នៅក្នុងក្រុងបាងកកចំនួន ១៣ បានរងផលប៉ះពាល់ពីផ្សែងពុលនេះ។ ក្រៅពីទីក្រុងបាងកក នៅតំបន់ផ្សេងទៀតរបស់ថៃ ក៏ត្រូវបានរកឃើញថា ស្ថិតនៅក្នុងកម្រិតធ្វើឲ្យប៉ះពាល់សុខភាពផងដែរ ក្នុងនោះមានដូចជាខេត្ត Samut Sakhon ជាដើម។ ចំណែកអ្នកនាំពាក្យសាលាក្រុងបាងកកវិញ លោក Pongsakorn Kwanmuang បានបញ្ជាក់ថា រដ្ឋបាលក្រុង បានបញ្ជាឲ្យសាលារៀន ផ្អាកសកម្មភាពមួយចំនួននៅខាងក្រៅ ប្រសិនបើសាលាទាំងនោះ ខ្វះម៉ាស៊ីនបន្សុទ្ធខ្យល់។ ចំណែកក្រសួងការពារជាតិថៃវិញ កំពុងពិនិត្យលើរោងចក្រដែលបញ្ចេញផ្សែងផងដែរ។ នៅក្នុងឆ្នាំ ២០១៩ កន្លងមក ថៃ បានរងគ្រោះដោយសារតែផ្សែងពុលនេះ ស្ទើរតែមួយឆ្នាំពេញ។ ពេលនោះរដ្ឋាភិបាលថៃ បានផ្អាកសំណង់មួយចំនួន កាត់បន្ថយរថយន្តលើដងផ្លូវ និងផ្អាកដំណើរការរបស់រោងចក្រមួយចំនួនជាដើម។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០ ដោយសារតែការរាតត្បាតរបស់កូវីដ-១៩ ផ្សែងពុលនេះ ស្ទើរតែមិនមានឡើងនៅក្នុងទីក្រុងបាងកក។ សូមបញ្ជាក់ថា នៅក្នុងផ្សែងពុលនេះ មានផ្ទុកភាគល្អិត PM2.5 ដែលជាតំណក់ទឹកតូចៗ អាចចូលសួត និងប្រព័ន្ធឈាមរបស់មនុស្ស ហើយធ្វើឲ្យប៉ះពាល់សុខភាពអ្នកស្រូបយកខ្លាំង៕ | អាជ្ញាធរក្រុងបាងកក នៅថ្ងៃទី១៥ ខែធ្នូ បានដាក់ចេញវិធានការដើម្បីកាត់បន្ថយផ្សែងពុលនៅក្នុងទីក្រុង ដែលកើតមានសារជាថ្មី។ ផ្សែង ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជននេះ បានកើតឡើងនៅតាមតំបន់មួយចំនួនក្នុងទីក្រុងបាងកក។ |
កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ តទៅ រហូតដល់រង្វាន់អស់ពីស្តុក។ ការប្ដូររង្វាន់ នឹងធ្វើឡើងតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ១៖ ក្រវិល «អរគុណ» កងក្រហមឆ្នាំ២០២០ចំនួន៣(បី) អាចប្ដូរយកគោជល់១កំប៉ុង និងឆ្នោតចំនួន១សន្លឹក។ ២៖ ក្រវិល «អរគុណ» ចំនួន១០(ដប់) អាចប្ដូរយកកញ្ចប់អាហារ ១កញ្ចប់រួមមាន៖ មី៦កញ្ចប់ ត្រីខ១កំប៉ុង គោជល់១កំប៉ុង និងសន្លឹកចំនួន៣សន្លឹក។ សូមជម្រាបថា ក្រៅពីប្ដូរបានរង្វាន់ភ្លាមៗហើយនោះ អតិថិជនទាំងអស់ ក៏នៅមានឱកាសផ្សងសំណាង យករង្វាន់ម៉ូតូហុងដាឌ្រីមឆ្នាំ២០២០ ចំនួន១២គ្រឿងបន្ថែមទៀត តាមរយៈសន្លឹកឆ្នោត ដែលលោកអ្នកទទួលបាន។ សូមសរសេរឈ្មោះ និងលេខទូរស័ព្ទ ហើយដាក់នៅក្នុងឆ្នោត នៅតាមកន្លែងលក់ភេសជ្ជៈ នៅជិតផ្ទះលោកអ្នក។ ការចាប់រង្វាន់ នឹងប្រព្រឹត្តទៅក្នុងកម្មវិធីប្រដាល់គុនខ្មែរគោជល់ នៅស្ថាននីយ៍ទូរទស្សន៍ស៊ីអិនស៊ី។ សូមស្វែងរកកន្លែងប្ដូររង្វាន់ ដែលមានស្លាកសញ្ញាកម្មវិធី (ដូចរូបភាពខាងក្រោម) និងកម្មវិធីផ្សងសំណាងយករង្វាន់ធំ នៅក្នុងផ្ទាំងផ្សព្វផ្សាយ ដែលមានបិទ និងចងនៅជិតផ្ទះលោកអ្នក។ សូមបញ្ជាក់បន្ថែមថា រង្វាន់ទាំងអស់មានចំនួនកំណត់ ដូចនេះអ្នកមកប្ដូរមុន បានរង្វាន់មុនរហូតដល់រង្វាន់អស់ពីស្តុក ហើយកម្មវិធីនេះ ក្រុមហ៊ុន សាកល្បងប្ដូរជូនសម្រាប់តែអតិថិជន នៅរាជធានីភ្នំពេញប៉ុណ្ណោះ។ ប្រសិនបើមានការគាំទ្រពីអតិថិជន ក្រុមហ៊ុន នឹងរៀបចំកម្មវិធីដូចគ្នានេះ នៅទូទាំងប្រទេសតែម្ដង។ បើអតិថិជនរបស់គោជល់ទាំងអស់ មានចម្ងល់ពីកម្មវិធីសន្សំក្រវិលកំប៉ុងអរគុណ ឬការប្ដូររង្វាន់ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧៧៥៩៩៨៥៩ រៀងរាល់ម៉ោងធ្វើការ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ក្រុមហ៊ុនគោជល់ នៅថ្ងៃនេះបានប្រកាស ពីកម្មវិធីដ៏គួរឲ្យរំភើប និងអស្ចារ្យមួយ គឺកម្មវិធីសន្សំក្រវិល «អរគុណ» ដើម្បីប្ដូរយករង្វាន់។ កម្មវិធីនេះ ធ្វើឡើងក្រោយពេលដែលកក្រុមហ៊ុន បានមើលឃើញពីផលប៉ះពាល់ និងតម្រូវការស្បៀងអាហារ នៅក្នុងដំណាក់កាលនៃជំងឺកូវីត-១៩នេះ។ |
ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅថ្ងៃទី ៣០ ខែ មិថុនានេះហើយ។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ជំហានដំបូងគឺចាប់ផ្តើមនៅក្នុងក្រុងសួង មានចំនួន ៥ទីតាំង ដែលកំពុងរងការគំរាមកំហែងខ្លាំងពីជំងឺកូវីដ-១៩។ ទីតាំងចាក់វ៉ាក់សាំងទាំង ៥ គឺមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ,មណ្ឌលសុខភាពសួង,មណ្ឌលសុខភាពវិហារលួង, វត្តពណ្ណរាយ និងវត្តវិហារខ្ពស់។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នក ទស្សនាបទសម្ភាសរវាង លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ជាមួយ លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល បានអះអាងថា យុទ្ធនាការនេះ នឹងចាក់ជូនពលរដ្ឋចំនួន ២ម៉ឺននាក់ ដោយប្រើពេល ៧ ទៅ១០ថ្ងៃ។ «ក្នុងយុទ្ធនាការនេះ យើងគិតថា ក្នុងមួយថ្ងៃយើង ចាក់ជូនពលរដ្ឋ ៣០០នាក់ ។ អ៊ីចឹង រយៈពេលប្រហែល ១សប្ដាហ៍ ទៅ១០ថ្ងៃ យើងអាចបញ្ចប់ការចាក់វ៉ាក់សាំងលើកទី១ហើយ។ យើងរង់ចាំពីរសប្ដាហ៍ទៀត នឹងចាក់វ៉ាក់សាំងលើកទី២ ដើម្បីបញ្ចប់នៃការចាក់វ៉ាក់សាំងនេះ»។ នេះជាការបញ្ជាក់របស់ លោក វេជ្ជបណ្ឌិត កែវ វណ្ណៈ។ សូមជម្រាបថា បច្ចុប្បន្នមានរាជធានី-ខេត្ត ចំនួន១១ហើយ ដែលកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋដោយផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល, ព្រះសីហនុ , កោះកុង តាកែវ,ខេត្តកំពង់ស្ពឺ,ស្វាយរៀង,កំពង់ចាម,ត្បូងឃ្មុំ,កំពង់ឆ្នាំង និងពោធិ៍សាត់។ គិតមកដល់ពេលនេះ មានពលរដ្ឋជាង៤លាននាក់ហើយនៅកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ គឺស្មើនឹង៤០,២០ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ១០លាននាក់។ ក្នុងចំណោមពលរដ្ឋជាង៤លាននាក់នោះ គឺមានជាង ២,៩លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។ កម្ពុជាមានវ៉ាក់សាំងសរុបជាង១១លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ចំនួន៧,៥លានដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៣,២លានដូស និងវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស ដែលជាជំនួយពីយន្តការCOVAX៕ | ដោយ៖ ជី ចំរ៉ុង |
តាមរយៈលិខិតចំហ លោក អ៊ូ ច័ន្ទឬទ្ធិ បានសរសេរយ៉ាងដូច្នេះថា៖«ខ្ញុំ សូមសម្តែងការគាំទ្រពោះការផ្តួចផ្តើមគំនិតរបស់សាខាគណបក្សសង្គ្រោះជាតិឯនាយសមុទ្រ ក្នុងការបង្កើតក្បាលម៉ាស៊ីនដឹកនាំគណបក្សសង្គ្រោះជាតិបណ្តោះអាសន្ន ក្នុងអន្តរកាល ដែលដឹកនាំដោយលោក សម រង្ស៊ី ជាឥស្សរជន ដែលមានសក្តានុពល ហើយសាធារណមតិជាតិ-អន្តរជាតិ ទទួលស្គាល់ ថាជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ ដោយយោងកត្តាប្រវត្តិសាស្ត្រនិងកត្តាប្រជាប្រិយភាព»។ ក្នុងលិខិតនោះ លោក អ៊ូ ច័ន្ទឫទ្ធិ ដែលមកពីកូតាគណបក្សសិទ្ធិមនុស្ស កាលពីគណបក្សនេះ មិនទាន់រួបរួមជាមួយគណបក្ស សម រង្ស៊ី បានអំពាវនាវឲ្យអ្នកគាំទ្រនិងសកម្មជនទាំងក្នុងនិងក្រៅប្រទេសរបស់អតីតគណបក្សសង្គ្រោះជាតិ សាមគ្គីគ្នា ដោយលើស្មារតី «សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ»។ សារព័ត៌មានថ្មីៗ មិនបានសុំការបំភ្លឺបន្ថែមពីលោក អ៊ូ ច័ន្ទឫទ្ធិ បានទេជុំវិញបញ្ហានេះ ដោយសារតែលេខទូរសព្ទរបស់លោក ហៅមិនចូល។ លោក អ៊ូ ច័ន្ទរ័ត្ន ជាថ្នាក់ដឹកនាំម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្អូនប្រុសរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ចាត់ទុកលិខិតចំហនេះ ថាជាសិទ្ធិក្នុងការបញ្ចេញទស្សនៈនិងមតិ។ លោក ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ឥឡូវ ដូចជាមានការខ្វែងគំនិត [ពីរឿងលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទី]។ អ្នកខ្លះថា អ៊ីចេះ ហើយអ្នកខ្លះថា អ៊ីចុះ។ ដូច្នេះ វា គ្មានរឿងអីធំដុំទេ គ្រាន់តែជាយោបល់ផ្ទាល់ខ្លួនប៉ុណ្ណោះ»។ ចាប់តាំងពីលោក សម រង្ស៊ី ត្រឡប់មកដឹកនាំអតីតគណបក្សសង្គ្រោះជាតិវិញ ក្នុងឋានៈជាប្រធានស្តីទី ភាពចម្រូងចម្រាស់ ក៏ចាប់ផ្តើមកើតឡើងជាហូរហែ។ អ្នកគាំទ្រលោក កឹម សុខា មិនពេញចិត្តនោះទេ ចំពោះទង្វើបែបនេះ ដោយពួកគេ ចាត់ទុកថា ជាការធ្វើបក្សប្រហារ និងធ្វើឲ្យបក្សបែកបាក់៕ | លោក អ៊ូ ច័ន្ទឫទ្ធិ ដែលធ្លាប់ជាប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ កាលពីមិនទាន់ត្រូវបានរំលាយ បានចេញលិខិតចំហមួយនៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបង្ហាញជំហរគាំទ្ររបស់លោក ចំពោះលោក សម រង្ស៊ី ដែលវិលមកដឹកនាំអតីតគណបក្សប្រឆាំងជាបណ្តោះសន្ន។ |
ឃុំក្បាលត្រាច, ពោធិ៍សាត់៖ ក្នុងឆ្នាំសិក្សា២០២២ នៅសាលាបឋមសិក្សាឃុំក្បាលត្រាច ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនមានសិស្សានុសិស្សបោះបង់ការសិក្សានោះឡើយ បើទោះបីជារយៈពេលប្រមាណ២ឆ្នាំ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ការណ៍នេះ ត្រូវបានលោក និល សុថល ជានាយកសាលាបឋមសិក្សាឃុំក្បាលត្រាច យល់ឃើញថា ដោយសារអាណាព្យាបាលសិស្ស បានយល់ដឹងពីសារៈសំខាន់ នៃការបញ្ជូនកូនមកសាលារៀន។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ដៀប ចាន់លីកា (យុវជនឃុំក្បាលត្រាច) |
ថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំផ្សព្វផ្សាយស្ដីពី «ការទទួលទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា នាខេត្តសៀមរាប រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដើម្បីត្រៀមខ្លួនសម្រាប់ការស្វាគមន៍ទេសចរវ៉ាក់សាំងឡើងវិញ។ ខេត្តសៀមរាប ជាគោលដៅទី២របស់កម្ពុជា ដែលនឹងបើកទទួលទេសចរវ៉ាក់សាំងនៅដើមខែ មករា ឆ្នាំ២០២២ ខណៈដែលខេត្តព្រះសីហនុ បើកនៅចុងខែ វិច្ឆិកានេះ។ ក្នុងកិច្ចប្រជុំនៅសណ្ឋាគារសុខាសៀមរាប លោក ថោង ខុន បានលើកពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបើកវិស័យទេសចរណ៍ឡើងវិញ និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់ទេសចរ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច។ លោករដ្ឋមន្រ្តីបានបង្ហាញពីបែបបទខ្លះសម្រាប់ទេសចរដែលនឹងចូលមកកម្ពុជានាពេលឆាប់ៗនេះ ដូចជាតម្រូវឱ្យមានការតេស្ដ PCR ៧២ម៉ោង មុនមកដល់កម្ពុជា បង្ហាញកាតចាក់វ៉ាក់សាំង និងការធ្វើតេស្ដរហ័សពេលមកដល់ព្រលានយន្តហោះ ឬច្រកព្រំដែន។ល។ លោក ថោង ខុន បញ្ជាក់ថា ការទទួលនេះគឺសម្រាប់តែទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរំលឹកដល់ប្រតិបត្តិករទេសចរណ៍ ត្រូវរួសរាន់ក្នុងការត្រៀមខ្លួនដើម្បីទទួលទេសចរ។ លោក ថោង ខុន ឱ្យប្រតិបត្តិករគិតគូរប្រមែប្រមូលអ្នកពាក់ព័ន្ធ ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ឬអ្នករត់កង់បីជាដើម យកមកបណ្ដុះបណ្ដាលឡើងវិញ ក្រោយពួកគេបោះបង់ការងារទេសចរណ៍ជិត២ឆ្នាំមកនេះ អំឡុងពេលមានជំងឺកូវីដ១៩។ លោករដ្ឋមន្រ្តីក៏ជំរុញឱ្យមានការរៀបចំសេវាកម្មឱ្យល្អប្រសើរឡើងវិញផងដែរ ដើម្បីត្រៀមទទួលទេសចរ និងផ្តល់ភាពជឿជាក់ពេលទេសចរត្រឡប់មកវិញ។ ទាក់ទងនឹងបញ្ហានេះ ប្រធានក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក កៅ ហ្វីលីព ប្រាប់ថា ប្រតិបត្តិករទេសចរណ៍ ទំនងមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលទេសចរឡើងវិញទេ។ លោកពន្យល់ថា ជិត២ឆ្នាំមកនេះ អាជីវកម្មបានបិទទាំងស្រុង ដូច្នេះចង់បើកឡើងវិញភ្លាមៗ មិនងាយស្រួលនោះទេ គឺត្រូវការពេលសម្រាប់រៀបចំ ហើយអាជីវកម្មខ្លះគ្មានដើមទុនគ្រប់គ្រាន់។ លោក កៅ ហ្វីលីព ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប។ លោក ហ្វីលីព បានលើកឧទាហរណ៍ករណីអាកាសចរណ៍ គឺត្រូវការរយៈពេលពី៣ ទៅ៦ខែ ដើម្បីរៀបចំឱ្យមានជើងហោះហើរឡើងវិញ ពីប្រទេសមួយទៅប្រទេសមួយ។ ចំណែកទេសចរក្នុងស្រុក ក៏ត្រូវរៀបចំសកម្មភាពថ្មីៗ ដើម្បីទាក់ទាញពួកគេមកលេងសៀមរាបផងដែរ។ ផលលំបាកមួយទៀត គឺកង្វះធនធានពលកម្ម ព្រោះកន្លងមកបុគ្គលិកជំនាញបានចាកចេញ ទៅធ្វើការក្នុងវិស័យ ផ្សេង ខ្លះទៀតនៅក្រៅខេត្តសៀមរាប ហើយការមិនបើកឡើងវិញពេញលេញដូច្នេះ គឺកាន់តែលំបាក ក្នុងការទាញពួកគេមកធ្វើការវិញ ខណៈម្ចាស់អាជីវកម្ម ពុំមានលទ្ធភាពផ្តល់ប្រាក់ខែពេញ ដូចមុនកូវីដនោះទេ ។ ចំណែកដើមទុន គឺជាបញ្ហាសំខាន់សម្រាប់ម្ចាស់អាជីវកម្មផងដែរ។ លោក ហ្វីលីព ពន្យល់ថា ក្នុងការបើកកាលៈទេសៈនេះ គឺម្ចាស់អាជីវកម្មត្រូវត្រៀមលុយខាត យ៉ាងហោចពី៦ខែ ទៅ១២ឆ្នាំ ទម្រាំទេសចរមកច្រើនដូចពីមុន។ លោក ហ្វីលីព សុំឱ្យរាជរដ្ឋាភិបាល ក្នុងការផ្តល់ហិរញ្ញវត្ថុជំនួយចន្លោះពេលនេះ ដើម្បីអាចចាប់ផ្តើមអាជីវកម្មឡើងវិញ៕ | សៀមរាប៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញឱ្យវិស័យឯកជន ឬប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ត្រូវត្រៀមខ្លួនឱ្យរួចរាល់ដើម្បីទទួលទេសចរវ៉ាក់សាំង ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ។ វិស័យឯកជនថា ការងារនេះមិនងាយស្រួលប៉ុន្មាននោះទេ។ |
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចងចាំដើម្បីអាចជួយពួកគេកុំឲ្យជួបបញ្ហាឈឺចាប់ទៀតនៅពេលឧស្សាហ៍លេងទូរស័ព្ទឆ្លាតវ៉ៃ។ ឲ្យពួកគេលេងក្នុងជំហរមួយដែលត្រឹមត្រូវ ការប្រើប្រាស់ទូរស័ព្ទឆ្លាតវ៉ៃច្រើនពេកអាចបណ្តាលឲ្យមានជំហររាងកាយមិនល្អ ដែលជាហេតុនាំឲ្យកើតមានជាប់ដល់ធំ និងបង្កជាការឈឺចាប់នៅខ្នងរ៉ាំរ៉ៃបាន។ ដូច្នេះចូរជួយពួកគេអង្គុយឲ្យត្រង់ ហើយពឺងខ្នងក្នុងពេលលេងទូរស័ព្ទ។ កាត់បន្ថយការប្រើប្រាស់ បើសិនជាអ្នកមិនអាចចៀសវាងការឲ្យកូនលេងទូរស័ព្ទទេ ចូរដាក់ដែនកំណត់មួយឲ្យពួកគេទៅ។ ចូរសុំឲ្យកូនផ្អាកលេងជារៀងរាល់ ៣០នាទីម្តង ដោយជំនួសនូវការដើរលេងអ្វីផ្សេង និងសម្រួលដល់ការរក្សាជំហរពួកគេផង៕ សម្រាកឲ្យគ្រប់គ្រាន់ បើសិនជាកូនអ្នករអ៊ូអំពីការឈឺចាប់ដោយសារតែប្រើទូរស័ព្ទច្រើនពេក ចូរលើកទឹកចិត្តគេឲ្យសម្រាកច្រើនទៅ។ បើសិនជាវាមិនមែនជាអាការៈរ៉ាំរ៉ៃទេ ការឈឺចាប់ភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯងហើយ។ ត្រួតពិនិត្យដោយ www.health.com.kh | តាមការសិក្សាថ្មីៗនេះបានឲ្យដឹងថា ឪពុកម្តាយច្រើនតែចូលចិត្តផ្តល់នូវទូរស័ព្ទឆ្លាតវ៉ៃរបស់ខ្លួនឲ្យកូនៗលេងច្រើន ដោយសារតែពួកគេមិនសូវមានពេលវេលាច្រើនដើម្បីលេងជាមួយកូន។ ប៉ុន្តែការដែលធ្វើបែបនេះច្រើន វាអាចនឹងផ្តល់ផលប៉ះពាល់ដល់ពួកគេច្រើនណាស់។ ជាក់ស្តែកគឺធ្វើឲ្យគេងាយនឹងឈឺសាច់ដុំនៅម្តុំកញ្ចឹក និងខ្នងតែម្តង។ |
លោក កឹម សុខា បានផ្តល់ព័ត៌មានជាសាធារណៈតាមរយៈទំព័រហ្វេសប៊ុក អំពីជំនួបរវាងលោក ជាមួយបណ្តាភ្ញៀវបរទេសពីស្ថានទូតទាំងនោះ។ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុន បានទៅជួបលោក។ លោក សរសេរថា ក្នុងជំនួបនេះ លោក បានអរគុណរដ្ឋាភិបាលជប៉ុន ដែលតែងជួយកម្ពុជា។ បន្ទាប់មក១ថ្ងៃ គឺនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវពីស្ថានទូត៣ បានទៅផ្ទះរបស់លោកជាមួយគ្នាតែម្តង រួមមាន អ្នកស្រី កាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហូហ្គោ វ៉ារិន (Hugo Wavrin) តំណាងលោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង និង លោក ចូស កាដេល (Jost Kadel) ភារធារីនៃស្ថានទូតអាល្លឺម៉ង់។ លោក សរសេរថា លោក មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសណាស់ ដែលតំណាងប្រទេសមហាអំណាចអឺរ៉ុប អញ្ជើញរួមគ្នាទៅសួរសុខទុក្ខលោកដល់ផ្ទះ។ ក្នុងសំណេររបស់លោក លោក បានអរគុណចំពោះប្រទេសជាមិត្តរបស់កម្ពុជា ដែលនៅតែបន្តចង់ជួយដល់ប្រជាពលរដ្ឋខ្មែរ។ ស្ថាទូតសហភាពអឺរ៉ុប បង្ហោះសារខ្លីលើទំព័រហ្វេសប៊ុកថា អ្នកស្រី កាមែន ម៉ូរ៉េណូ លោក ហូហ្គោ វ៉ារិន និងលោក ចូស កាដេល បានទៅជួបលោក កឹម សុខា ដើម្បីសាកសួរអំពីស្ថានភាពផ្លូវច្បាប់ និងដំណើរការសវនាការរបស់លោក។ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា បានចែករំលែកសាររបស់ស្ថានទូតសហភាពអឺរ៉ុប ដោយភ្ជាប់ជាមួយនឹងសំណេរបស់លោកពីលើថា៖«សហភាពអឺរ៉ុប បន្តបង្ហាញការចាប់អារម្មណ៍ខ្ពស់អំពីរឿងក្តីរបស់ឯកឧត្តម កឹម សុខា»។ ក្នុងសវនាការលើកទី៤៦ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការ បានដាក់សំណើដ៏ភ្ញាក់ផ្អើលទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះ គឺស្នើឲ្យចាប់លោក កឹម សុខា ដាក់ពន្ធនាគារវិញ។ តំណាងអយ្យការ សំអាងហេតុផលថា លោក បានបំពាននឹងបម្រាមរបស់លោក។ បំពានបម្រាមរបស់តុលាការ នៅត្រង់ថា លោក ជួបអ្នកគាំទ្រតាមបណ្តាខេត្តមួយចំនួន ហើយថែមទាំងបានថ្លែងសារក្នុងជំនួបនោះទៀតផង ដែលត្រូវតំណាងអយ្យការ បកស្រាយថា ជាសកម្មភាពនយោបាយ។ សិទ្ធិនយោបាយរបស់លោក ត្រូវបានបិទ ដោយមិនទាន់ផុតកាលកំណត់នៅឡើយ ដូច្នេះ លោក មិនទាន់អាចធ្វើសកម្មភាពនយោបាយនោះទេ។ លោក កឹម សុខា រួមទាំងក្រុមមេធាវីរបស់លោក ប្រកែកថា ការជួបជុំអ្នកគាំទ្រកន្លងមក មិនមែនជាសកម្មភាពនយោបាយនោះទេ តែគ្រាន់តែជាការជួបជុំគ្នា ដែលកើតឡើងពីការនឹករឭក ហើយសកម្មភាពខ្លះទៀត ជាការធ្វើបុណ្យ និងជាកិច្ចការសង្គមប៉ុណ្ណោះ។ ទីបំផុត ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចមិនឃុំលោក តាមសំណើរបស់តំណាងអយ្យការឡើយ តែបានព្រមានលោក កុំឲ្យធ្វើសកម្មភាពណា ដែលឈានចូលសកម្មភាពនយោបាយតទៅទៀត។ សវនាការរបស់មេដឹកនាំប្រឆាំងរូបនេះ កន្លងផុតទៅអស់៤៧លើកហើយ ហើយលើកទី៤៨ នឹងត្រូវបន្តនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លោក ត្រូវបានចោទប្រកាន់ កាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ | បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងទូតមួយចំនួនប្រចាំកម្ពុជា បានរួមដំណើរជាមួយគ្នាទៅជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្ញៀវបរទេសទាំងនោះ មានវត្តមានក្នុងផ្ទះរបស់លោក បន្ទាប់ពីលោក ទើបនឹងត្រូវតុលាការភ្នំពេញ ព្រមានកុំឲ្យធ្វើអ្វីផ្តេសផ្តាសរហូតហួសដែនកំណត់។ |
ក្នុងសិក្ខាសាលាបូកសរុបការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ នៅថ្ងៃទី៦ខែវិច្ឆិកា លោក ថោង ខុន បានលើកឡើងថា ការបង្កើតទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ នឹងជួយទប់ទល់ការប្រែប្រួលអាកាសធាតុ តាមរយៈការកាពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិឲ្យមាននិរន្តរភាព។ ប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានស្រង់ប្រសាសន៍លោក ថោង ខុន ថា ប្រជាពលរដ្ឋអាចបង្កើតជាសហគមន៍ទេសចរណ៍ ដោយអាចរកចំណូលបានច្រើនជាងការប្រកបរបរបរបាញ់សត្វ កាប់ព្រៃឈើ ឬកសិកម្មយថាផលទៅទៀត។ លោកបានបន្តដូច្នេះទៀតថា៖«នៅពេលសហគមន៍មានធនធានចម្រុះសម្បូរបែប រួមជាមួយការយកចិត្តទុកដាក់បញ្ហាអនាម័យ គុណភាពសេវាកម្ម សុវត្ថិភាពចំណីអាហារ និងបដិសណ្ឋាកិច្ចល្អផងនោះ សហគមន៍ខ្លួនឯងនឹងទទួលបានការចាប់អារម្មណ៍ និងវត្តមានរបស់ភ្ញៀវទេសចរច្រើនឡើងៗ ដែលបាននាំលំហូរចំណូលថវិកាទៅក្នុងសហគមន៍ជាបន្តបន្ទាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងស្រួល។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីទេសចរណ៍ បានស្នើឲ្យប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បន្តចូលរួមការពារបរិស្ថាន ធនធានធម្មជាតិ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ។ លោកអះអាងថា ការចូលរួមរបស់ប្រជាសហគមន៍ក្នុងកិច្ចការពារនេះ គឺជាការរួមចំណែកអនុវត្តគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការទេសចរណ៍ពិភពលោក។ បើតាមលោក ថោង ខុន កម្ពុជាមានសក្ដានុពលផ្នែកអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ក្នុងតំបន់ភូមិភាគឦសាន ភាគនិរតី និងតំបន់ផ្សេងៗមួយចំនួនទៀត។ ហើយក្រៅពីនេះបើតាមលោក ថោង ខុន តំបន់ទេសចរណ៍បែបវប្បធម៌ ប្រាង្គប្រាសាទ ក៏មានសក្ដានុពលសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ផងដែរ៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកទឹកចិត្តឲ្យមានការបង្កើតជាទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ប្រជាសហគមន៍ និងការពារធនធានធម្មជាតិ។ |
តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ លោកព្រឹទ្ធាចារ្យ ឯល បៀន ដែលគេស្គាល់និងតែងហៅថា លោកតាកំពូលពេជ្រនោះ ត្រូវបានមហោស្រពមួយ អញ្ជើញលោកតាឱ្យទៅសម្ដែងចាប៉ីនាពេលរាត្រី ក្នុងវត្តមួយនៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ ខំមានប្រសាសន៍ប្រជែងជាមួយនឹងសំឡេងតន្ត្រីដែលនៅក្បែរនោះ លោកតា កំពូលពេជ្រ ដែលអង្គុយនៅលើកៅអីក្រោមដើមស្វាយ ក្នុងបរិវេណសាលារៀន ថាបច្ចុប្បន្នមិនសូវមានអ្នកហៅលោកតា ឱ្យទៅច្រៀងចាប៉ីឡើយ។ លោកតាបញ្ជាក់អមដោយសំឡេងចម្រៀង៖«ចាស់ៗពីមុនគាត់ស្បើយអស់ទៅហើយ ដូច្នេះមិនសូវមានអ្នកហៅទៅសម្ដែងទេ។ បើមិនមានការសម្ដែងចាប៉ី ខ្ញុំនៅផ្ទះធ្វើស្រែ»។ មានស្រុកកំណើតនៅខេត្តកំពត ហើយក្រោយមកបានប្ដូរទីលំនៅទៅខេត្តពោធិ៍សាត់វិញ ព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានអាយុ៨០ឆ្នាំទៅហើយនោះ សង្កេតឃើញថា ក្រោយពីចាប៉ីដងវែងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាជនខ្មែរ ហាក់មានការចាប់អារម្មណ៍ខ្លះ លើសិល្បៈបុរាណមួយនេះ។ លោកតាបន្ថែមក្រោមពន្លឺព្រះចន្ទ៖«ទើបតែពេលមានការស្រាវជ្រាវដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌ ទើបមានអ្នកមកសុំរៀនខ្លះ។ គេគ្រាន់តែមកសុំរៀន តែមិនទាន់បានមករៀនទេ»។ មានវ័យកាន់តែជរាទៅហើយនោះ លោកតា ឯល បៀន ក៏ដូចជាសិល្បករចាប៉ីដទៃទៀតដែរ គឺមិនអាចទីពឹងជំនាញចាប៉ី មកផ្គត់ផ្គង់ជីវភាពបានគ្រប់បរិបូរនោះទេ។ «ជំនាញនេះ ខ្ញុំមិនអាចចោលទេ។ បើមានគេហៅក៏ទៅ តែបើមិនមានគេហៅ ក៏អាចរស់បានដោយការធ្វើស្រែចម្ការ»។ នេះជាការពន្យល់បន្ថែមរបស់លោកតា កំពូលពេជ្រ។ ពីដំបូងឡើយលោកតា កំពូលពេជ្រ គឺជាអ្នកបើកឡានក្នុងក្របខណ្ឌរាជការ ប៉ុន្តែដោយសារតែលោកបានជួបគ្រោះថ្នាក់ចរាចរ ទើបបានជាលោកត្រូវឈប់សម្រាកពីការងារនោះ ហើយចាប់យកជំនាញចាប៉ីរហូតដល់បច្ចុប្បន្ន។ កាលពីក្នុងអំឡុងទសវត្សរ៍ទី៦០ គ្រាដែលលោកតា ចាប់ផ្ដើមច្រៀងចាប៉ីដំបូង លោកទទួលបានថវិកាពីរដ្ឋ៖«ដំបូងរដ្ឋឱ្យប្រាក់ក្នុងមួយរឿងបាន ៥០០រៀលដែរ សម្រាប់ការច្រៀងចាប៉ី។ តែក្រោយមករដ្ឋសុំជាវិភាគទៀនទាំងអស់ ដោយមិនឱ្យប្រាក់ទេ ទាំងអាយ៉ៃ ចាប៉ី យីកេ និងល្ងោន»។ បុរសកូន១១នាក់រូបនេះបានអះអាងថា កាលពីសម័យសង្គមរាស្ត្រនិយម លោកអាចចិញ្ចឹមម្ដាយឪពុករួមទាំងបងនិងប្អូនដោយសារតែជំនាញចាប៉ីដងវែង៖«យើងជាកូនអ្នកទីទាល់ បានថវិកាហ្នឹងមក អាចចិញ្ចឹមគ្រួសារបានគួរសមមិនប្រដាបត្រដួសពេកទេ។ តែពេលនោះប្រាក់មានតម្លៃផង ខ្ញុំច្រៀងមួយយប់បាន៣០០ ទៅ៥០០រៀលមែន ប៉ុន្តែអាចយកមកប្រើប្រាស់បានច្រើន»។ លោកតាបន្ថែម ដោយមិនខ្វល់ពីអ្នកដំណើរដែលដើរឆ្លងកាត់នៅចំពោះមុខរបស់ខ្លួនឡើយ៖«កាលនោះអ្នកស្រុកគេនិយម ដូច្នេះគេហៅច្រើន ខ្ញុំបានប្រាក់នោះមកធ្វើផ្ទះ យកទៅទិញដីបានច្រើន។ រាល់ថ្ងៃនេះ ពេលវេលាដែលគេត្រូវការចាប៉ីគឺខ្សោយ។ បើពឹងតែចាប៉ីនោះ ប្រាកដជាខ្វះហើយ។ តែយើងមានដីចម្ការ មានគោ មានស្រែ ចេះតែដាំដំណាំនាយអាយទៅ»។ មានមាឌធាត់ និងមើលទៅហាក់ដូចជាមានកម្លាំងមាំមួន តែបុរសដែលមានស្រុកកំណើតនៅខេត្តកំពតរូបនេះ ពេលខ្លះបដិសេធចំពោះការទទួលទៅច្រៀងចាប៉ី ដោយលើកហេតុផលថាខ្លួនកាន់តែមានវ័យចំណាស់។ តែទោះជាយ៉ាងណា ដោយការទទូចពីម្ចាស់ដើមបុណ្យ លោកតាក៏ព្រមទទួលការអញ្ជើញខ្លះដែរ៖«ខ្ញុំកាត់តម្លៃតាមជិត និងឆ្ងាយ និងទៅតាមម៉ោង។ បើនៅជិតមួយម៉ោង១០ម៉ឺនខ្មែរ នេះចំពោះអ្នកដែលគ្នាខ្វះខាតដែរណា។ បើឆ្ងាយមួយម៉ោងពី៥០ ទៅ១០០ដុល្លារក៏មាន»។ បុរសដែលជាកសិកររូបនេះបញ្ជាក់បន្ថែម ដោយខំប្រជែងជាមួយសំឡេងតន្ត្រី ដែលនៅក្បែរនោះ៖«អ្នកខ្លះគេកក់ខ្ញុំកន្លះឆ្នាំមុនឯណោះ។ អ្នកខ្លះខ្លាចខ្ញុំមិនបានទៅ ដូច្នេះគេត្រូវតែប្រយ័ត្នបែបនេះ»។ សំនួនសម្ដីហាក់អស់សង្ឃឹម ដែលខុសពីមជ្ឈដ្ឋានជុំវិញខ្លួន ដែលអ៊ូអរនិងគួរជាទីសប្បាយរីករាយសម្រាប់មនុស្សទូទៅនៅពេលនោះ លោកតា ឯល បៀន មិនសប្បាយចិត្តព្រោះ៖«កូនរបស់ខ្ញុំហើយនឹងសិស្ស ពួកគេមិនចេះចាប៉ីទេ។ កូនសិស្សមករៀនបានតិចតួច ដល់តែឃើញថាមិនសូវមានអ្នកហៅ ក៏គេឈប់អស់ទៅ»។ មិនមានកូន និងសិស្សចង់រៀនបន្តពីព្រឹទ្ធារ្យរូបនេះ ដោយសារតែពួកគេបានឃើញពីដំណើររបស់លោកតាលើវិថីចាប៉ីនោះឯង៖«ពួកគេឃើញថា កម្លាំងសិល្បៈចាប៉ីហ្នឹងវាចុះខ្សោយហើយ ដូចជាការចាក់ផ្សាយមួយពេល១០នាទី ឬ១៥នាទីប៉ុណ្ណឹង។ ហើយកូនខ្ញុំគេឃើញថាខ្ញុំល្បីដែរ តែអ្នកភូមិមិនសូវហៅ គេចូលចិត្តធុងបាស(ឧបករណ៍បំពងសំឡេង) ចឹងកូនខ្ញុំក៏មិនរៀន»។ ក្នុងសម្រៀកបំពាក់ពណ៌ទឹកប៊ិក ភ្នែកសំឡឹងមើលទៅយុវជននៅក្បែរនោះ ដែលកំពុងឈររហង់មើលទៅឆាកតន្ត្រីនាម៉ោងប្រមាណ៧យប់ សិល្បករចាប៉ីឆ្លងកាត់ច្រើនរបបរូបនេះ បានមើលឃើញថា ទម្រង់សិល្បៈចាប៉ីធ្លាក់ចុះការគាំទ្រ គឺបណ្ដាលមកពីការប្រែប្រួលរបស់សង្គម។ តែលោកតាមិនបានបន្ទោសសង្គមឡើយ ដោយលោកបញ្ជាក់ថាដំណើររបស់សង្គមនីមួយៗតែងតែមានការផ្លាសប្ដូរ៖«ធម្មតាយើងរស់ក្នុងសង្គម ត្រូវក្ដាប់ឱ្យជាប់ពីសង្គម។ យើងកុំតូចចិត្តនឹងសង្គម ហើយយើងកុំឱ្យប្រាសចាកពីសង្គម។ ត្រូវការនៅក្នុងសង្គម បើយើងឃ្លាតពីសង្គម ជីវិតយើងក៏ឃ្លាតពីខ្លួនដែរ»។ ឆ្លើយតបទាំងទឹកមុខញញឹម ក្រោមផ្ទៃមុខជ្រីវជ្រួញ ក្នុងឥរិយាបទម៉ឺងម៉ាត់ លោកតា បៀន បានរំឭក ពីការទៅច្រៀងចាប៉ីនៅតាមទីកន្លែងនានា ៖«បើគិតពីក្មេងរហូតមកដល់ពេលនេះ ប្រហែលជារាប់ម៉ឺនកន្លែងក៏មិនដឹង ព្រោះកាលពីសម័យនោះ គេចូលចិត្តខ្លាំងណាស់ ខ្ញុំមិនសូវបាននៅផ្ទះប៉ុន្មានទេ។ បើមានជួលនៅទីក្រុងខ្ញុំយកថ្លៃ តែបើនៅស្រែខ្ញុំយកល្មម។ ដូច្នេះគេទាក់ទងមកខ្ញុំច្រើនណាស់»។ ព្រឹទ្ធាចារ្យចាប៉ីដងវែង ឯល បៀន ក៏បានពន្យល់ពីការរៀនចាប៉ីដូច្នេះ៖«រៀនចាប៉ីត្រូវការឧបនិស្ស័យរបស់យើង។ បើគេអ្នកឈ្លាសវៃមានអារម្មណ៍ជាប់ រៀនមិនយូរទេ តែបើរៀនអារម្មណ៍មិនមូលល្អវិញ រៀនរាប់ខែរាប់ឆ្នាំទើបចេះ។ មករៀនត្រូវតែមានចាប៉ីខ្លួនឯង ហើយអង្គុយមើលគ្រូកេះ ឬដេញប្រាប់ យើងធ្វើតាមទៅ។ ប៉ុន្តែតឹងបំផុតរឿងច្រៀង។ បើខួរក្បាលយើងមិនល្អ ត្រូវរៀនច្រៀងផង និងនឹកពីបញ្ហាដែលយើងត្រូវយកមកច្រៀងផង គឺវិលហើយ»។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់៕ | បាត់ដំបង៖ ព្រឹទ្ធាចារ្យ កំពូលពេជ្រ ដែលមានឈ្មោះដើមថា ឯល បៀន គឺជាសិល្បករចាប៉ីដងវែងតាំងពីសម័យសង្គមរាស្ត្រនិយម។ ឆ្លងកាត់សម័យដែលមានការពេញនិយមចូលចិត្តសិល្បៈ អត្តសញ្ញាណ មកដល់សម័យបច្ចុប្បន្ន ដែលសម្បូរទៅដោយសិល្បៈទំនើបចម្រុះ ហើយសិល្បៈវប្បធម៌បរទេសហូរចូលច្រើនផងនោះ សិល្បៈចាប៉ីដងវែង កាន់តែធ្លាក់ចុះប្រជាប្រិយភាព។ នេះជាការមើលឃើញរបស់ព្រឹទ្ធាចារ្យកំពូលពេជ្រ។ លោកព្រឹទ្ធាចារ្យទទួលស្គាល់ថា ការផ្លាស់ប្ដូររបស់សង្គមនីមួយៗមិនខុសគ្នាប៉ុន្មានទេ។ |
ខុសពីមនុស្សជំនាន់មុនៗ ដែលកើតក្នុងសម័យគ្មានបច្ចេកវិទ្យាជឿនលឿន ឬក៏ពេញវ័យក្នុងសម័យដែលមានការកើតឡើងនូវប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិត ទូរស័ព្ទ smartphone និងសម័យដែលមានលទ្ធភាពទូលំទូលាយក្នុងការប្រើប្រាស់ព័ត៌មាននានា មនុស្សជំនាន់ Z គឺកើតក្នុងសម័យបច្ចេកវិទ្យាថ្មី ហើយត្រូវគេកំណត់ដូច្នេះជាងមនុស្សជំនាន់ណាៗទាំងអស់។ លោក Michael Dimock ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានសរសេរនៅក្នុងអត្ថបទមួយអំពីការកំណត់ជំនាន់មនុស្សយ៉ាងដូច្នេះថា៖ «អ្វីដែលពិសេសសម្រាប់មនុស្សជំនាន់ Z គឺថា អ្វីៗទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គឺជាផ្នែកមួយនៃជីវិតរបស់ពួកគេតាំងពីពួកគេកើតមកម៉្លេះ»។ លោក Dimock បានសរសេរបន្តដូច្នេះថា៖ «ទូរស័ព្ទ iPhone បានដាក់ឲ្យប្រើប្រាស់ដំបូងនៅក្នុងឆ្នាំ ២០០៧ នៅពេលដែលមនុស្សជំនាន់ Z នេះអាយុច្រើនជាងគេបំផុតគឺត្រឹម ១០ ឆ្នាំ។ មកទល់នឹងពេលដែលពួកគេឈានចូលវ័យជំទង់ មធ្យោបាយចម្បងបំផុតដែលពលរដ្ឋអាមេរិកាំងវ័យក្មេងប្រើដើម្បីអាចចូលទៅមើលវិបសាយនានាបាន គឺឧបករណ៍អេឡិចត្រូនិកចល័តនានា WiFi និងសេវាភ្ជាប់បណ្ដាញអ៊ីនធឺណិតរលកខ្ពស់នានា។ ប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិត ការណ៍ដែលអាចភ្ជាប់ទំនាក់ទំនងទាន់ចិត្តភ្លាមៗតាមអ៊ីនធឺណិត និងការទស្សនាកម្សាន្ត និងការទាក់ទងទាន់ចិត្តតាមតម្រូវការគឺជារបៀបថ្មីៗ ដែលមនុស្សជំនាន់សហស្សវត្សថ្មី [ដែលជាអ្នកកើតចន្លោះឆ្នាំ ១៩៨១ និងឆ្នាំ ១៩៩៦] សម្របខ្លួនតាមនៅពេលពួកគេឈានដល់ដំណាក់កាលពេញវ័យ»។ ភាពចម្រុះជាតិសាសន៍គឺជាផ្នែកសំខាន់មួយទៀតនៃមនុស្សជំនាន់ Z។ ជំនាន់ Z នេះ គឺជាជំនាន់ដែលមានភាពចម្រុះជាតិសាសន៍ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយមនុស្សជំនាន់ Z នេះចំនួន ៤៨ ភាគរយ នៅក្នុងឆ្នាំ ២០១៨ គឺមិនមែនជាជាតិសាសន៍ស្បែកស។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។ ការប្រែប្រួលប្រជាសាស្ត្រនេះអាចបង្ហាញឲ្យឃើញពីការប្រែប្រួលសង្គម និងនយោបាយ ដោយមានទំនោរទៅរកទស្សនៈសេរីនិយមនៅក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខនេះ ដូចដែលការស្ទង់មតិបានបង្ហាញអំពីមនុស្សជំនាន់សហស្សវត្សថ្មីដូច្នេះដែរ។ ទិដ្ឋភាពមួយទៀតដែលធ្វើឲ្យមនុស្សជំនាន់ Z ខុសពីមនុស្សជំនាន់មុនៗគឺបញ្ហាសុខភាពផ្លូវចិត្ត។ ការបាក់ទឹកចិត្ត និងអត្រាធ្វើអត្តឃាតសម្រាប់យុវជនគឺបន្តកើនឡើង ដោយឈានដល់កម្រិតខ្ពស់បំផុតតាំងពីសម័យសង្គ្រាមលោកលើកទី ២ មក គឺនៅក្នុងឆ្នាំ ២០១៧។ នេះបើចាំឆ្នាំដែលចេញផ្សាយដោយមជ្ឈមណ្ឌលជាតិស្ថិតិសុខភាពនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។ កត្តាដែលនាំឲ្យមានការកើនឡើងនូវការបាក់ទឹកចិត្ត និងអត្រាធ្វើអត្តឃាតសម្រាប់មនុស្សជំនាន់ Z មានដូចជាការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិត បញ្ហាដែលជះផលអវិជ្ជមាននៅក្នុងព័ត៌មានដូចជាការប្រែប្រួលអាកាសធាតុ អន្តោប្រវេសន៍ និងការបាញ់ប្រហារទ្រង់ទ្រាយធំ ក៏ដូចជាការណ៍ដែលក្រុមគ្រួសារ និងអាជ្ញាធរទទួលស្គាល់ថាការធ្វើអត្តឃាតគឺជាមូលហេតុនៃការស្លាប់។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបញ្ជាក់ថា មនុស្សជំនាន់ Z មានចំនួន ៦១ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ហើយពួកគេត្រូវគេរំពឹងថានឹងមានចំនួនប្រហែល ១០ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតនៅឆ្នាំ ២០២០ ខាងមុខនេះ។ បន្ថែមទៅនឹងមនុស្សជំនាន់សហស្សវត្សថ្មីចំនួន ៧៣ លាននាក់ ដែលកើតចន្លោះឆ្នាំ ១៩៨១ និងឆ្នាំ ១៩៩៦ សរុបទាំងអស់ត្រូវគេរំពឹងថានឹងមានចំនួន ៣៧ ភាគរយនៃពលរដ្ឋអាមេរិកាំងដែលមានសិទ្ធិបោះឆ្នោតនៅក្នុងឆ្នាំ ២០២០។ រីឯក្រុមមនុស្សកើតមុនឆ្នាំ ១៩៦៤ ដែលជាឪពុកម្ដាយ ឬក៏ជីដូនជីតារបស់មនុស្សជំនាន់ Z នេះ វិញ នឹងមានចំនួន ២៨ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតនៅឆ្នាំ ២០២០។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបន្ថែមថា មនុស្សជំនាន់ Z ត្រូវបានគេយល់ឃើញថា ភាគច្រើនជាអ្នកប្រជាធិបតេយ្យសេរីនិយម ដែលដូចទៅនឹងមនុស្សវ័យក្មេងៗនៅក្នុងជំនាន់មុនៗ។ ប៉ុន្តែផ្ទុយពីមនុស្សជំនាន់មុនៗ មនុស្សជំនាន់ Z ដែលចាត់ទុកខ្លួនឯងថាជាអ្នកសាធារណរដ្ឋនិយម មានទំនោរកាន់តែជិតទៅរកទស្សនៈកណ្ដាលនិយម ឬក៏ទស្សនៈឆ្វេងនិយមជាងមនុស្សក្មេងៗជំនាន់មុនៗដែលគាំទ្រគណបក្សសាធារណរដ្ឋ។ លោក William Frey ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសិក្សាពីប្រជាសាស្ត្រនៃវិទ្យាស្ថាន Brookings បាននិយាយដូច្នេះថា៖ «ជាទម្លាប់មក យើងឃើញថា នៅពេលដែលមនុស្សជំនាន់ណាមួយឈានចូលវ័យកាន់តែច្រើន ពួកគេកាន់តែមានទំនោរទៅរកទស្សនៈអភិរក្សនិយម។ ប៉ុន្តែ មនុស្សជំនាន់ Z គឺផ្ទុយពីនេះ ដែលប្រសិនបើទោះបីជាពួកគេកាន់តែមានទស្សនៈអភិរក្សនិយមជាងមុនក៏ដោយ ក៏ពួកគេប្រហែលជានឹងផ្លាស់ប្ដូរនយោបាយរបស់សហរដ្ឋអាមេរិក និងវិធីដែលយើងរស់នៅជាសង្គមមួយ»។ ៣៨ ភាគរយនៃមនុស្សជំនាន់ Z ដែលមានទស្សនៈសាធារណរដ្ឋនិយម បាននិយាយថា ពួកគេជឿថា ការប្រែប្រួលអាកាសធាតុគឺបណ្ដាលមកពីសកម្មភាពរបស់មនុស្ស។ ចំណែកឯមនុស្សជំនាន់សហស្សវត្សថ្មីតិចជាងមួយភាគបីដែលគិតដូច្នេះ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។ មនុស្សជំនាន់ Z មានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងមនុស្សជំនាន់សហស្សវត្សថ្មីទាក់ទិននឹងរឿងប្រែប្រួលអាកាសធាតុ អន្តោប្រវេសន៍ និងភាពចម្រុះជាតិសាសន៍។ មនុស្សជំនាន់ Z ចំនួន ៦២ ភាគរយ និយាយថា ភាពចម្រុះជាតិសាសន៍គឺជាចំណុចសំខាន់នៅក្នុងនយោបាយ។ ចំណែកឯមនុស្សជំនាន់ X ដែលជាអ្នកកើតចន្លោះឆ្នាំ ១៩៦៥ និងឆ្នាំ ១៩៨០ ចំនួន ៥២ ភាគរយ ហើយមនុស្សជំនាន់ក្រោយសម័យសង្គ្រាមលោកលើកទីពីរ ដែលហៅថាជំនាន់ baby boomers ដែលកើតចន្លោះឆ្នាំ ១៩៤៦ និងឆ្នាំ ១៩៦៤ ចំនួន ៤៨ ភាគរយ គឺយល់ឃើញដូច្នេះ។ ទិន្នន័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា មនុស្សជំនាន់ Z ដែលមានទស្សនៈសាធារណរដ្ឋនិយមចំនួន ៥២ ភាគរយ និយាយថា ពួកគេគិតថា រដ្ឋាភិបាលគួរតែធ្វើបន្ថែមទៀតដើម្បីដោះស្រាយបញ្ហា។ នេះបើប្រៀបធៀបជាមួយនឹងអ្នកមានទស្សនៈសាធារណរដ្ឋនិយមនៃមនុស្សជំនាន់សហស្សវត្សថ្មីចំនួន ៣៨ ភាគរយ នៃមនុស្សជំនាន់ X ចំនួន ២៩ ភាគរយ នៃមនុស្សជំនាន់ baby boomers ចំនួន ២៣ ភាគរយ និងនៃមនុស្សជំនាន់ស្ងាត់ស្ងៀម ដែលកើតរវាងឆ្នាំ ១៩២៥ និងឆ្នាំ ១៩៤៥ ចំនួន ១២ ភាគរយប៉ុណ្ណោះ ដែលយល់ឃើញដូច្នេះ។ មនុស្សជំនាន់ Z ដែលមានអាយុច្រើនជាងគេ នាពេលបច្ចុប្បន្ននេះកំពុងសិក្សាថ្នាក់សាកលវិទ្យាល័យ និងកំពុងធ្វើការ។ ដោយមនុស្សជំនាន់ Z នេះជាកម្លាំងទិញទំនិញចំនួន ៤៤ពាន់លានដុល្លារ ពួកគេមានឥទ្ធិពលនៅក្នុងការផ្លាស់ប្ដូរពិភពលោកច្រើនជាងមនុស្សជំនាន់មុនៗទៅទៀត៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | មនុស្សជំនាន់ Z ដែលកើតចន្លោះឆ្នាំ ១៩៩៧ និងឆ្នាំ ២០១២ គឺជាមនុស្សជំនាន់ដំបូងគេបង្អស់ដែលកើតចំសម័យបច្ចេកវិទ្យា។ មនុស្សជំនាន់នេះក៏មានបញ្ហាសុខភាពផ្លូវចិត្តពិសេសខុសពីជំនាន់មុនៗផងដែរ ក៏ដូចជាមានភាពចម្រុះជាតិសាសន៍ជាងជំនាន់មុនៗ និងហាក់មានទំនោរទៅរកជំនឿនយោបាយឆ្វេងនិយម។ នេះបើយោងតាមរបាយការណ៍នានារបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។ |
របាយការណ៍ក្នុងឆ្នាំ២០១៩ បង្ហាញថា កម្ពុជាធ្លាក់ចុះមកដល់ចំណាត់ថ្នាក់ទី ៩៤ ក្នុងចំណោម ១០០ប្រទេស ជាមួយពិន្ទុ ៤៣,៧៨ ដែលចាត់ទុកថា មានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ភាសាអង់គ្លេស«ទាបបំផុត»។ ក្នុងឆ្នាំ២០១៨ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងចំណោម ៨៨ប្រទេស ដែលត្រូវបានសិក្សាក្នុងរបាយការណ៍ដដែល ជាមួយនឹងពិន្ទុ ៤២,៨៦។ សម្រាប់របាយការណ៍ឆ្នាំ២០១៩ ជំនាញភាសាអង់គ្លេសរបស់កម្ពុជា ស្ថិតនៅបាតតារាង ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សិង្ហបុរី ឈរលេខ១ នៅក្នុងតំបន់អាស៊ី និងលេខ៥ លើពិភពលោក។ ហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយបន្តបន្ទាប់ដោយម៉ាឡេស៊ី, វៀតណាម, ឥណ្ឌូណេស៊ី, ថៃ, មីយ៉ាន់ម៉ា។ ចំណែកឡាវ និងព្រុយណេ ពុំត្រូវបានចាត់ថ្នាក់ក្នុងរបាយការណ៍នេះឡើយ។ របាយការណ៍ដដែល ព្រមានថា បណ្តាប្រទេសដូចជា កម្ពុជា និងថៃ ដែលសេដ្ឋកិច្ចពួកគេពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ អាចរងផលប៉ះពាល់ ដោយសារតែកង្វះខាតជំនាញភាសាអង់គ្លេស។ ដ្បិតថា អង់គ្លេស ជាភាសាអន្តរជាតិ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយលើពិភពលោក ភ្ញៀវទេសចរ ប្រហែលជ្រើសរើសទិសដៅដំណើរកម្សាន្តពួកគេ ដែលផ្តល់ភាពងាយស្រួល សម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទង នៅពេលដើរហើរ។ នៅតំបន់អាស៊ី ស្ត្រីជាប់ចំណាត់ថ្នាក់ល្អជាងបុរស ខាងជំនាញភាសាអង់គ្លេស ជាមួយពិន្ទុ ៥៣,៣០ ធៀបនឹងពិន្ទុបុរស ៥២,៧១។ ដូចគ្នាសម្រាប់ពិភពលោកទាំងមូល ស្ត្រីនៅតែឈ្នះបុរស ជាមួយពិន្ទុ ៥៣,២៣ ទល់នឹង ៥៣,០៣។ បើតាមរបាយការណ៍ដែលវិភាគវាយតម្លៃលើមនុស្សពេញវ័យចំនួន ២,៣ លាននាក់ មនុស្សអាយុចន្លោះពី២៦ ដល់ ៣០ឆ្នាំ ទទួលបានពិន្ទុក្នុងជំនាញភាសាអង់គ្លេសល្អបំផុត ក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។ របាយការណ៍ដដែល ក៏រកឃើញដែរថា ជំនាញភាសាអង់គ្លេស មានការរីកចម្រើនជុំវិញពិភពលោក ប៉ុន្តែក្នុងតំបន់អាស៊ី ជំនាញអង់គ្លេសនេះ មិនសូវជឿនលឿនប៉ុន្មានឡើយ ក្នុងពេល៥ឆ្នាំចុងក្រោយនេះ៕ | កម្រិតប្រើប្រាស់ភាសាអង់គ្លេសរបស់កម្ពុជា បន្តធ្លាក់ចុះសម្រាប់ពេល២ឆ្នាំជាប់ៗគ្នា។ នេះបើតាមសន្ទទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុនអប់រំសកល EF Education First ។ របាយការណ៍ដដែល ក៏ព្រមានដែរថា កម្ពុជា នឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ព្រោះតែកង្វះខាតជំនាញភាសាអង់គ្លេស។ |
អត្ថបទទាក់ទង លោក ឃឹម ប៊ុនសុង ក្លាយជារដ្ឋលេខាធិការក្រសួងការពារជាតិ និងពាក់ផ្កាយ៤ កូនសម្ដេច ទៀ បាញ់ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង លោក ទៀ សីហា ដែលជាកូនប្រុសទីពីររបស់សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវជំនួសតំណែងលោក ឃឹម ប៊ុនសុង ដែលត្រូវបានដំឡើងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ។ លោក ទៀ សីហា កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨០។ លោកបានទៅសិក្សានៅប្រទេសបារាំងតាំងពីកម្រិតមធ្យមសិក្សា ហើយរហូតដល់ឆ្នាំ២០០១ លោកទទួលបានបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honore នៅក្រុងប៉ារីស។ បន្ថែមពីលើនេះ លោកក៏បានចូលសិក្សាពេញមួយឆ្នាំនៅសាលាយោធា Ecole Speciale Militaire de Saint-Cyr នៃបណ្ឌិត្យសភាយោធាបារាំងផងដែរ។ លោកបានវិលមកកម្ពុជាវិញនៅឆ្នាំ២០០១ ពោលគឺក្រោយពីបញ្ចប់ការសិក្សាភ្លាមៗនៅបារាំង។ លោកបានចាប់ផ្តើមបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបន្តការសិក្សានៅរាជបណ្ឌិត្យសភា រដ្ឋបាលជាន់ខ្ពស់នៅឆ្នាំ២០០៧-២០០៨។ ក្រោយមក លោកត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប។ នៅឆ្នាំ២០១៤ លោកត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ នៃកងយោធពលខេមរភូមិន្ទ។ លោកក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ លោកបានកាន់តំណែងអភិបាលរងខេត្តសៀមរាបពីខែសីហា ឆ្នាំ២០១៧ មុននឹងឡើងកាន់តំណែងផ្លូវការជាអភិបាលខេត្ត បន្តពីលោក ឃឹម ប៊ុនសុង៕ | លោក ទៀ សីហា បានចូលកាន់តំណែងផ្លូវការជាអភិបាលខេត្តសៀមរាប ក្នុងពិធីផ្លូវការមួយដែលរៀបចំនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ។ |
The USS Lexington (CV-2), one of the first U.S. aircraft carriers ever built, was located at the bottom of the Coral Sea, 3,000 meters below the surface, by the expedition crew of Research Vessel Petrel on Sunday, said the statement published on Allen's website. The vessel, dubbed "Lady Lex," was struck by multiple Japanese torpedoes and bombs on May 8, 1942, during the Battle of the Coral Sea, which marked the first ever carrier battle. Nearby U.S. ships rescued 2,770 of the carrier's sailors. Once evacuated, the vessel was torpedoed by the USS Phelps to prevent its capture, Navy Times reported. It was sunk with 216 of its crew and 35 aircraft on board. "As the son of a survivor of the USS Lexington, I offer my congratulations to Paul Allen and the expedition crew of Research Vessel (R/V) Petrel for locating the 'Lady Lex,' sunk nearly 76 years ago at the Battle of the Coral Sea," Navy Adm. Harry B. Harris of U.S. Pacific Command said Monday in a statement. During World War II, along with the USS Yorktown, the Lexington and its fleet faced off against three Japanese aircraft carriers and helped to stop Japan's advances on New Guinea and Australia. The battle occurred just one month before the U.S. Navy "surprised Japanese forces at the Battle of Midway and turned the tide of the war in the Pacific for good," according to Allen. | WASHINGTON, March 5 -- The wreckage from U.S. aircraft carrier Lexington sunk by the Japanese during World War II has been discovered 500 miles (about 804 km) off the Australian coast, a statement from Paul Allen, the Microsoft co-founder who led the expedition to locate the sunk vessel, said Monday. |
«ក្រុមហ៊ុនផលិតយន្តហោះចំនួន ៣ នៅក្នុងទីផ្សារពិភពលោកដែលកំពុងរីកចម្រើននៃទំហំ និងវិសាលភាពនេះ មិនមែនជារឿងដ៏គួរឱ្យខ្លាចបំផុតនៅក្នុងពិភពលោកនោះទេ។ វាជារឿងឆ្កួតសម្រាប់ពួកយើងក្នុងការព្រួយបារម្ភខ្លាំងពេក។» នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានលើកឡើងបែបនេះ ដោយសំដៅលើយន្តហោះប្រភេទ C919 របស់ចិនដែលទើបហោះហើរដោយជោគជ័យដឹកអ្នកដំណើរជាលើកដំបូងគេនៅក្នុងស្រុក។ យន្តហោះប្រភេទ C919 ត្រូវបានសាងសង់ដោយសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មចិន (COMAC) ប៉ុន្តែផ្នែកជាច្រើននៃ C919 ត្រូវបាននាំចូលពីបរទេស រួមទាំងម៉ាស៊ីន និងប្រព័ន្ធអេឡិកត្រូនិចផ្សេងទៀត។ បើតាមការបញ្ជាក់របស់លោក Calhoun យន្តហោះ C919 ជាយន្តហោះល្អ ប៉ុន្តែវានឹងចំណាយពេលយូរសម្រាប់ក្រុមហ៊ុន COMAC ក្នុងការកសាងសមត្ថភាពផលិតចាំបាច់ ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន មុនពេលឈានទៅដល់ការប្រជែងកម្រិតពិភពលោក។ នាយកប្រតិបត្តិរូបនេះក៏បានស្នើឱ្យ Boeing គួរតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះការប្រណាំងបច្ចេកវិទ្យាជាមួយ Airbus នៅពេលបច្ចុប្បន្ន ហើយបានអះអាងថា ចិននៅតែជាមិត្ត និងអតិថិជនរបស់ខ្លួនដដែល ប៉ុន្តែសកម្មភាពអាជីវកម្មអាចមានភាពមិនប្រក្រតី ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ។ អត្ថបទទាក់ទង យន្តហោះ Made in China ហោះហើរក្នុងស្រុកជាលើកដំបូង ដើម្បីប្រជែង Boeing និង Airbus កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនបានចាប់ផ្តើមនាំយកយន្តហោះ Boeing 737 MAX ត្រឡប់មកវិញ បន្ទាប់ពីធ្លាក់នៅឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០១៨ និងអេត្យូពីក្នុងឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្សសរុបចំនួន ៣៤៦នាក់។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនយន្តហោះត្រឡប់មកវិញនេះត្រូវបានពន្យារពេល ដោយសារភាពតានតឹងរវាងអាម៉េរិក និងចិន។ ក្រុមហ៊ុន Boeing របស់អាម៉េរិក និងក្រុមហ៊ុន Airbus របស់បារាំង ជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតពីរនៅលើពិភពលោក និងជាគូប្រជែងអស់រយៈពេលជាច្រើនឆ្នាំ។ អាស៊ីរួមទាំងចិន ជាទីផ្សារគោលដៅសំខាន់សម្រាប់ទាំងក្រុមហ៊ុន Airbus និង Boeing ដែលកំពុងស្វែងរកទុនលើតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ ចិនបានវិនិយោគយ៉ាងច្រើននៅក្នុងការផលិតយន្តហោះក្នុងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាស្វ័យភាពនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ។ ក្រុមហ៊ុន COMAC បានចាប់ផ្តើមអភិវឌ្ឍ C919 កាលពី ១៥ ឆ្នាំមុន ហើយទីក្រុងប៉េកាំងសង្ឃឹមថាវានឹងប្រកួតជាមួយម៉ូដែលបរទេសដ៏ពេញនិយមដូចជា Boeing 737 MAX និង Airbus A320 ។ លោក Li Hanming អ្នកជំនាញឯករាជ្យផ្នែកអាកាសចរណ៍ចិនបាននិយាយថា ប្រភេទ C919 គឺសម្រាប់ទីផ្សារក្នុងស្រុកដែលមានទំហំធំល្មម ។ ចំណែកលោក Greg Waldron អ្នកនិពន្ធអាស៊ីនៃ FlightGlobal បាននិយាយថា C919 បច្ចុប្បន្នមិនអាចទៅដល់ទីផ្សារអន្តរជាតិបានទេ ដោយសារតែវាមិនត្រូវបានអនុម័តដោយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក (FAA) ៕ | នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Calhoun មិនមានការព្រួយបារម្ភខ្លាំងពេកទេអំពីយន្តហោះដឹកអ្នកដំណើរដែលផលិតដោយចិន ដោយលោកអះអាងថាយន្តហោះប្រភេទ C919 របស់ចិន នឹងមិនអាចប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus នោះទេ ។ |
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន រោងចក្រផលិតដំណាប់ផ្លែឈើរបស់ក្រុមហ៊ុនខាងលើ មានទីតាំងស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅលើផ្ទៃដីទំហំជាង ១០ម៉ឺនម៉ែត្រការ៉េ។ គម្រោងនេះបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុន ទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។ ក្រៅពីគាំទ្រនូវគម្រោងនេះហើយ អង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនត្រូវមានការយកចិត្តទុកខ្ពស់ក្នុងការប្រើប្រាស់សារធាតុគីមីក្នុងការរក្សាគុណភាពផលិតផល និងត្រូវគិតគូរបន្ថែមលើការរក្សាធនធានបរិស្ថាននៅក្នុងតំបន់គម្រោង និងដាំកូនឈើបន្ថែមជាដើម។ ក្នុងនោះដែរ ក្រុមហ៊ុនត្រូវរកជម្រើសផ្សេងក្រៅពីការប្រើប្រាស់អុសមកប្រើប្រាស់ជាអគ្គិសនី ឬថាមពលផ្សេងៗចំពោះឡចំហុយ។ល។ យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំនោះមិនបានបង្ហាញពីពេលវេលានៃការរៀបចំគម្រោងសង់រោងចក្រផលិតដំណាប់ផ្លែឈើនៅពេលណាឱ្យជាក់លាក់នៅឡើយ៕ | ក្រុមហ៊ុន ជីន ហួយ (ខេមបូឌា) គ្រោងនឹងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើដ៏ធំមួយកន្លែង នៅលើទឹកដីនៃខេត្ត ព្រះសីហនុ។ គម្រោងនេះ បាននិងកំពុងឆ្លងកាត់ការត្រួតពិនិត្យពីអន្ដរក្រសួង ហើយនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៩ សីហាកន្លងទៅ នៅក្រសួងបរិស្ថាន គម្រោងនេះក៏មានការគាំទ្រពីបណ្ដាអន្ដរក្រសួងទាំងនោះផងដែរ។ |
បើតាមសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី៣០មីនា ស្រ្តីរូបនេះ បានហៅគ្រូជនជាតិ (រដ្ឋបាលស្រុកមិនបញ្ជាក់ថា សញ្ជាតិអ្វីនោះឡើយ) ទៅស្រោចទឹក ដែលស្ថិតនៅម្តុំព្រះវិហារព្រែកជង្រុក ស្រុកទឹកឈូ។ នៅថ្ងៃទី៣១ ខែមីនា ហៅគ្រូខ្មែរឈ្មោះ ភ័ណ្ឌ មកស្រោចទឹកនៅផ្ទះ។ ថ្ងៃទី១មេសា ហៅគ្រូខ្មែរឈ្មោះ យាយនេន ទៅស្រោចទឹកនៅផ្ទះ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ស្នាក់នៅផ្ទះជួល ម្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារវឌ្ឍនៈ។ ថ្ងៃទី២២ ខែមីនា អ្នកជំងឺរូបនេះ បានទៅកក់សក់ នៅហាងម្តុំឈូកទិព្វ ដែលមានជាងជាជនជាតិវៀតណាម ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ គាត់បានទិញបបរអ្នករែកលក់តាមផ្លូវ ដែលអ្នកលក់ជាជនជាតិវៀតណាម។ ថ្ងៃទី២៩មីនា ស្រ្តីរូបនេះ បានទៅពេទ្យដារ៉ា នៅម្ដុំពេទ្យរុស្ស៊ី ដោយគ្រាន់តែពិគ្រោះជំងឺ៕ | រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៥ ខែមេសា បានបញ្ជាក់ថា ស្រ្តីវ័យ៣០ឆ្នាំ នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត មានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិកំពង់ត្រាច។ ស្រ្តីវ័យ៣០ឆ្នាំរូបនេះ បានទៅស្រុកកំណើតនៅខេត្តកំពត ដោយជិះម៉ូតូជាមួយប្តី ទៅដល់ស្រុកកំណើត នៅម៉ោង ៨យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ ប្តីរបស់ស្រ្តីរូបនេះ មានលទ្ធផលធ្វើតេស្តសំណាក គឺអវិជ្ជមាន។ |
ក្នុងជំនួបពិភាក្សាគ្នានេះ សម្ដេច ហ៊ុន សែន បានរម្លឹកពីកិច្ចការងារ និងកិច្ចព្រមព្រៀងមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខារួមគ្នា កាលពីអំឡុងឆ្នាំ២០១៤ និងឆ្នាំ២០១៧។ កិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានចុះហត្ថលេខាចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្នងដំណើរទស្សនកិច្ចរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស មកកម្ពុជា នោះមានកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពរហូតដល់ឆ្នាំ២០៣០, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យទេសចរណ៍, វិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, វិស័យវារីប្បកម្ម និងនេសាទ, វិស័យស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្របង់ក្លាដែសជាដើម។ រម្លឹកពីកិច្ចព្រមព្រៀងនេះហើយ សម្ដេច ហ៊ុន សែន ក៏សន្យាជួយបញ្ចូលបង់ក្លាដែស ទៅក្នុងក្របខណ្ឌមេគង្គ-គង្គារផងដែរ ដើម្បីផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍។ «ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គារ សម្ដេចកំពុងធ្វើការជាមួយបណ្តាប្រទេសដែលជាសមាជិកនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គគង្គារនេះ ដើម្បីស្នើសុំបញ្ចូលប្រទេសបង់ក្លាដែស។ ដូច្នេះ(បង់ក្លាដែស)ត្រូវរង់ចាំការឆ្លើយតបពីបណ្ដាប្រទេសដែលជាសមាជិកនៃគណកម្មការនេះសិន។ ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយក្នុងកិច្ចការដ៏សំខាន់នេះ»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ (Mekong-Ganga Cooperation) នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដោយមានប្រទេសក្នុងតំបន់ចំនួន៦ ជាសមាជិក ក្នុងនោះរួមមានកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌា។ គោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារនេះឡើង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ការដឹកជញ្ជូន និងការទំនាក់ទំនងឱ្យកាន់តែជិតស្និតរវាងប្រជាជន និងប្រជាជន ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ និងទន្លេគង្គារ។ បច្ចុប្បន្ននេះ មានយន្តការកិច្ចសហប្រតិបត្តិការផ្សេងគ្នាជាច្រើនក្នុងតំបន់មេគង្គត្រូវបានបង្កើតឡើង ក្នុងគោលដៅកសាងទំនាក់ទំនងគ្នា ក្នុងនោះមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, គំនិតផ្តួចផ្តើមមេគង្គក្រោមរបស់អាមេរិក (LMI), មេគង្គ-គង្គាររបស់ឥណ្ឌា (MGC), មេគង្គ ឡានឆាងផ្តួចផ្តើមដោយចិន (LMC), គណៈកម្មការទន្លេមេគង្គ (MRC) និងគំនិតផ្តួចផ្តើមដ៏ទៃទៀតដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉ាវ៉ាឌី ចៅប្រាយ៉ា ទន្លេមេគង្គ (ACMECS) ជាដើម៕ | ភ្នំពេញ៖ កម្ពុជា នឹងជួយបញ្ចូលប្រទេសបង់ក្លាដែស ទៅក្នុងក្របខណ្ឌមេគង្គ-គង្គារ ដើម្បីផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោកស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស នាវិមានសន្តិភាព នៅថ្ងៃទី២០ វិច្ឆិកានេះ ។ |
ជប៉ុនកំពុងមានស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ខណៈករណីឆ្លងប្រចាំថ្ងៃកើនឡើងដល់កម្រិតខ្ពស់បំផុត។ ករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងថ្មីដែលរាយការណ៍ក្នុងថ្ងៃទី២១ ខែកក្កដានៅទូទាំងប្រទេសមានជាង ១៨ម៉ឺននាក់។ ទីក្រុងតូក្យូមានករណីឆ្លងថ្មីជាង ៣ម៉ឺនករណី ដែលខ្ពស់បំផុតលើសកំណត់ត្រាខែកុម្ភៈ ដែលមានជាង ២ម៉ឺនករណី។ ខេត្តអូសាកា និងហ្វូគូអុកា ក៏បានបំបែកកំណត់ត្រាអ្នកឆ្លងថ្មីខ្ពស់បំផុតផងដែរ។ ខណៈចំនួនអ្នកស្លាប់ និងអ្នកមានអាការៈជំងឺធ្ងន់ធ្ងរមិនមានច្រើន មន្ត្រីជប៉ុនបានព្រមានថា មន្ទីរពេទ្យចាប់ផ្ដើមមានសម្ពាធដោយសារការកើនឡើងករណីវិជ្ជមានប្រចាំថ្ងៃ។ «យើងត្រូវតាមដានស្ថានភាពឆ្លងជំងឺកូវីដ-១៩ ឱ្យបានដិតដល់ រួមទាំងបញ្ហានៃការទទួលបានសេវាសុខាភិបាលប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត»។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី លោក Hirokazu Matsuno ប្រាប់សន្និសីទសារព័ត៌មានបែបនេះ មុនបន្ថែមថា ករណីឆ្លងកូវីដ-១៩ ទូទាំងប្រទេសបានឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន។ បើទោះករណីឆ្លងថ្មីជំងឺកូវីដ-១៩ កើនឡើងខ្លាំងក្ដី មន្ត្រីជំនាញរួមទាំងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ មិនទាន់ចេញវិធានការបិទខ្ទប់ប្រទេសឡើយ ក្រៅពីឱ្យប្រជាជនជប៉ុនទាំងអស់ពាក់ម៉ាស់ទាំងពេលនៅក្នុងផ្ទះ និងចេញក្រៅផ្ទះ។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Takaji Wakita ប្រធានក្រុមប្រឹក្សាយោបល់អំពីជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលជប៉ុន បានលើកឡើងថា សមាជិកក្រុមប្រឹក្សាមួយចំនួន បានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាលើការរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការដាក់ខេត្តដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនឱ្យស្ថិតក្រោយស្ថានភាពអាសន្ន។ រលកថ្មីនៃការរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យជប៉ុនព្រួយបារម្ភខ្លាំងអំពីវិស័យទេសចរ ខណៈប្រទេសនេះជិតចូលដល់រដូវក្ដៅ ដែលជាធម្មតាមានភ្ញៀវទេសចរច្រើន៕ | ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅជប៉ុន បានហក់ឡើងដល់ជាង១៨ម៉ឺននាក់ ដែលជាតួលេខខ្ពស់មិនធ្លាប់មានតាំងពីផ្ទុះជំងឺនេះ។ តូក្យូ អូសាកា និងហ្វូគូអុកា សុទ្ធតែរាយការណ៍ពីករណីឆ្លងច្រើនបំផុត មិនធ្លាប់មានផងដែរ។ |
Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន មិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ។ ហើយអ្វីដែលពិសេសបំផុត ដែលក្រុមហ៊ុន សាមសុង បានបើកឱ្យកម្ម៉ង់ទិញទុកមុន នៅពេលនេះ គឺចង់ឱ្យអតិថិថិជនទាំងអស់ ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេត ទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយ ជាមួយនឹងការបំពេញតម្រូវការ សម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking)។ Samsung Galaxy Tab S7 ផ្តល់ជូននូវលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា៖ បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen, អេក្រង់ធំ, ល្បឿនដំណើរការខ្ពស់, ថាមពលថ្មធំ (សាកដោយកម្លាំង 45W), ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ, អ្នកសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ អ្នកគ្រូ, និងកូនៗ ដែលកំពុងសិក្សាតាមអនឡាញផងដែរ។ សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់ឱ្យកម្ម៉ង់ទុកមុន ក្នុងទីផ្សារព្រះកម្ពុជានៅពេលនេះ ជាប្រភេទដាក់ស៊ីមបាន 4G (LTE) តម្លៃ 629 ដុល្លារ ជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ, ប្រាក់, បៃតង និងពណ៌ផ្កាឈូក! * បញ្ជាក់៖ សម្រាប់អតិថិជនដែលបានកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab S7 FE ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 04 ខែកក្កដា ឆ្នាំ2021 នេះ គឺត្រូវកម្មង់តាម Facebook Live របស់ហាងផ្ទាល់ រៀងរាល់ម៉ោង 11ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ នឹងទទួលបានថេបប្លេត នៅចន្លោះថ្ងៃទី 06 ដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021! សូមរួសរាន់ឡើងព្រោះស្តុកមានកំណត់! * Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ពីក្រុមហ៊ុន សាមសុង! សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! (អត្ថបទពាណិជ្ជកម្ម) | (ភ្នំពេញ) ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់ សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះ ដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួន ទូទាំងប្រទេស កម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួន ជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែ ជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង។ |
លោក Mattis បានថ្លែងនៅក្នុងសវនាការចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធាកាលពីថ្ងៃព្រហស្បតិ៍ថា «យើងនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ថាតើយើងអាចកែតម្រូវកិច្ចព្រមព្រៀងនេះ ឬលោកប្រធានាធិបតីក៏មិនទាន់សម្រេចដកខ្លួនចេញឬយ៉ាងណាទេ»។ ប្រធានាធិបតីបារាំងលោកEmmanuel Macron ដែលទើបបញ្ចប់ដំណើរទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានថ្លែងថាលោកជឿថាលោកប្រធានាធិបតីDonald Trump នឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។ លោក Macronបានថ្លែងនៅក្នុងសិន្នសីទសារព័ត៌មានដោយធ្វើការសង្ខេបអំពីដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃរបស់លោកថា «ខ្ញុំមិនដឹងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែតាមការវិភាគភ្លាមៗទៅលើសេចក្តីថ្លែងការណ៍របស់លោក Trump ធ្វើឲ្យខ្ញុំគិតថាលោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ»។ នៅពេលសួរថា តើការសម្រេចបែបនេះនឹងបង្ហាញពីបរាជ័យរបស់លោកឬទេ? លោក Macron ឆ្លើយថាលោកគ្មានតួនាទីបញ្ចុះបញ្ចូលលោក Trump ឲ្យដើរចេញពីយុទ្ធនាការនៃការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោកគ្រាន់តែអាចបង្ហាញថាកិច្ចព្រមព្រៀងនោះមានលក្ខណៈសមស្របប៉ុណ្ណោះ។ កាលពីថ្ងៃពុធ លោក Macronបានជំរុញឲ្យសភាសហរដ្ឋអាមេរិកធ្វើការធានាថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | រដ្ឋមន្ត្រីការពារប្រទេសលោក Jim Mattis បានថ្លែងថា មិនទាន់មានការសម្រេចជុំវិញការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះទេប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តក្នុងទ្វីបអ៊ឺរ៉ុបដើម្បីពិនិត្យមើលរកវិធីសាស្ត្រធ្វើឲ្យកិច្ចព្រមព្រៀងនេះមានភាពប្រសើរឡើង។ |
ក្នុងការប្រកួតនោះ ក្រុមហ៊ុនបានជ្រើសរើសអ្នកឈ្នះ ៥ក្រុម ដែលសុទ្ធសឹងតែជាបេក្ខជនដែលមានភាពច្នៃប្រឌិត និងទេពកោសល្យខ្ពស់ ក្នុងការតាក់តែង និងផលិត។ គ្រប់ខ្សែភាពយន្តទាំងអស់ មានបែបផែន និងបច្ចេកទេសផលិតខុសៗគ្នា និងបានស្តែងចេញនូវស្នាដៃដ៏ល្អ គួរជាទីមោទក។ គណៈកម្មការ បានវាយតម្លៃយ៉ាងម៉ត់ចត់ ដោយផ្អែកលើមូលដ្ឋាននៃភាពសុក្រិត និងស្ថិតលើភាពយុត្តិធម៌ ព្រមទាំងការគាំទ្រ ដែលទទួលបានតាមរយៈទំព័រហ្វេសប៊ុគផ្លូវការ របស់ក្រុមហ៊ុនសៀងហៃឡូតូ 40% ផងដែរ។ ក្រោយការពិចារណា និងស្ទង់មតិ ព្រមទាំងបោះឆ្នោតជាឯកឆន្ទ ជាចុងក្រោយគណៈកម្មាការជ្រើសរើសដូចខាងក្រោម៖ អ្នកឈ្នះលេខ ១ ទទួលបាន ម៉ូត Honda Dream 2020 ចំនួន ១ គ្រឿង ពានរង្វាន់ដែលបញ្ជាក់ ពីស្នាដៃ និងវិញ្ញាបនបត្រចំនួន ១ បានទៅលើក្រុម ក្រុមៈ Don Bosco Media ដុនបូស្គូ មេឌា រឿងៈ កំពូលអនាគតឪក្មេក។ អ្នកឈ្នះលេខ ២ ទទួលបានទឹកប្រាក់រង្វាន់ ១,០០០ ដុល្លារ ពានរង្វាន់ដែលបញ្ជាក់ពីស្នាដៃ និងវិញ្ញាបនបត្រចំនួន ១ បានទៅលើ ក្រុមៈ ស្លឹកត្នោតភាពយន្ត រឿងៈ ចងចង្កឹះវេទមន្ត។ អ្នកឈ្នះលេខ ៣ ទទួលបានទឹកប្រាក់រង្វាន់ ៥០០ ដុល្លារ ពានរង្វាន់ដែលបញ្ជាក់ពីស្នាដៃ និង វិញ្ញាបនបត្រចំនួន ១ បានទៅលើ ក្រុមៈ មាតុភូមិ រឿងៈ សំណាងនាយស្នា។ អ្នកឈ្នះលេខ ៤ ទទួលបានទឹកប្រាក់រង្វាន់ ២០០ ដុល្លារ និងវិញ្ញាបនបត្រចំនួន ១ បានទៅលើ ក្រុមៈ Nisakor Media រឿងៈ ថ្ងៃសំណាង។ អ្នកឈ្នះលេខ ៥ ទទួលបានទឹកប្រាក់រង្វាន់ ១០០ ដុល្លារ និងវិញ្ញាបនបត្រចំនួន ១ ក្រុមៈ Klemsa រឿងៈ Luck in Love ។ ចំណែកឯបេក្ខជន ដែលបានចូលរួមដទៃទៀត ដែលពុំបានទទួលជ័យលាភី នឹងត្រូវទទួលលិខិតសសើរ ដើម្បីបញ្ជាក់ពីស្នាដៃផងដែរ។ ក្រុមហ៊ុន ក៏សូមថ្លែងអំណរគុណដល់ លោក ឈ គង់ផេង អនុប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Asia Cash Express PLC ដែលគេស្គាល់គ្រប់គ្នាថា (អាស៊ីវេរលុយ) ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងកម្មវិធី ចែករង្វាន់ជូនអ្នកឈ្នះ និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន។ ក្រុមហ៊ុនសន្យាថា នឹងនាំយកនូវកម្មវិធីថ្មី និងពិសេសៗជាច្រើនទៀត ដល់អតិថិជនទាំងអស់គ្នា ជាបន្តបន្ទាប់ទៀត។ គួរម្លឹកដែរថា មុននឹងឈានមកដល់ការរៀបបែបនេះឡើង បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់ជាច្រើនដំណាក់ រួចមកមានទាំងការជ្រើសរើសបេក្ខជនចូលប្រកួតចំនួន 24ក្រុម ចាប់តាំងពីថ្ងៃ 12 ខែមករា ឆ្នាំ2020។ ការចាប់ផ្តើមផលិតខ្សែភាពយន្តប្រកួតប្រជែង ចាប់ពីថ្ងៃទី 26 ខែមករា ឆ្នាំ2020 និងជ្រើសរើសខ្សែភាពយន្តខ្លី ចំនួន 5 ពីគណៈកម្មការរបស់ក្រុមហ៊ុន និង Post Public ក្នុងនៅក្នុង Facebook Page របស់ក្រុមហ៊ុន នៅថ្ងៃទី 22 កុម្ភៈ ឆ្នាំ 2020។ ក្រុមហ៊ុន ឆ្នោតសៀងហៃឡូតូ បានបើកដំណើរតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយមានជាប្រភេទឆ្នោត កោស និងឆ្នោតឌីជីថល ជាច្រើនប្រភេទ ដែលបានផ្លាស់ប្តូរជីវភាព មនុស្សជាច្រើនរួចមកហើយ និងមានទឹកប្រាក់រង្វាន់ធំរហូត ដល់ 20ម៉ឺនដុល្លារ។ ទំនាក់ទំនងតាមទូរសព្ទលេខ 010 6666 87 / 017 6666 87 / 071 6666 687 ឬតាមបណ្តាញទំនាក់ទំនងសង្គម FB Page / LinkedIn: Shanghai Lotto សៀងហៃ ឡូតូ ឬ Instagram: shanghai_lotto ឬតាមរយៈគេហទំព័រ http://www.lottoshanghai.com/ ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុនឆ្នោត សៀងហៃ ឡូតូ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ដល់បេក្ខជនដែលទទួលបានជ័យលាភី ពីការប្រកួតផលិតខ្សែភាពយន្តខ្លី ក្រោមប្រធានបទ «ឈ្នះ» កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។ ក្រុមហ៊ុន បានរៀបចំកម្មវិធីនេះ ក្នុងបំណងលើកទឹកចិត្ត និងស្វែងរកបេក្ខជន បេក្ខនារី ដែលមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តផ្នែកនិពន្ធ តាក់តែង និងដឹកនាំថតភាពយន្ត ដើម្បីជាការជុំរុញ និងបណ្តុះទឹកចិត្តស្នេហាវិស័យភាពយន្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។ |
បើតាមលិខិតដដែល ការទូទាត់សេវា ត្រូវទូទាត់ជូនអ្នកផ្តល់សេវាតាមគោលដៅ និងតាមទំហំចំណាយជាក់ស្តែង ដែលស្របតាមតារាងតម្លៃដែលរដ្ឋបានកំណត់។ | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញតារាងតម្លៃសេវាធ្វើតេស្តរកជំងឺកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩ លើជនបរទេស។ យោងតាមលិខិតចុះថ្ងៃទី៨ មិថុនា ដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិ្ច ប្រាប់ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការគិតសេវាសម្រាប់ជនបរទេសនេះ គឺរាប់បញ្ជូលទាំងថ្លៃដឹកជញ្ជូន ថ្លៃអាហារ ថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលសំចត ការធ្វើតេស្តរកកូវីដ-១៩ រួមទាំងការពិនិត្យព្យាបាលកូវីដ-១៩(ករណីវិជ្ជមាន) និងសេវាព្យបាលជំងឺប្រចាំកាយផ្សេងទៀត, សេវាគ្រូពេទ្យ, ថ្លៃបោកគក់ និងសេវាសន្តិសុខផងដែរ។ |
ការតែតបាល់បញ្ចូលទីនៅតង់ទីពីរ របស់ Joshua Kimmich នៅកីឡដ្ឋាន Allianz Arena ជាលទ្ធផលគ្រប់គ្រាន់សម្រាប់ Bayern Munich ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងសរុបលទ្ធផលទាំងពីរជើង ៣-២ លើ Arsenal Bayern ដែលទើបបាត់បង់ឱកាសឈ្នះជើងឯក Bundesliga ដោយសារមិនអាចប្រដេញទាន់ពិន្ទុ Bayer Leverkusen។ លទ្ធផលនេះ ធ្វើឱ្យក្តីសង្ឃឹមប្រជែងពាន Champions League ជាលើកទី៧ Arsenal Bayern ត្រូវរលុប ក្រោយខកខានអស់រយៈពេល៤ឆ្នាំ។ សម្រាប់កាំភ្លើងធំ Arsenal ដំណើរក្នុងតំបន់អឺរ៉ុបរបស់ពួកគេត្រូវបានបញ្ចប់ ហើយងាកទៅផ្តោតលើការប្រជែងពាន Premier League ដោយមាន Manchester City និង Liverpool ដែលជាគូប្រជែងពិន្ទុដ៏ស្វិតស្វាញ។ វាក៏ជារាត្រីដ៏ខកចិត្តផងដែរ សម្រាប់ម្ចាស់ការពារតំណែងជើងឯក Manchester City ក្នុងជំនួបជើងទីពីរ នៅទឹកដី Etihad របស់ខ្លួន។ ភ្ញៀវ Real Madrid បាននាំមុខ១គ្រាប់ នៅ១២នាទីដំបូង ដោយ Rodrygo ប៉ុន្តែ១៤នាទីមុនបញ្ចប់ការប្រកួត Kevin de Bruyne បានវាយបកតាមស្មើវិញ សម្រាប់មេឃខៀវ។ លទ្ធផលស្មើ ១-១ ឬ ៤-៤ បើគិតសរុបទាំងពីរជើង រក្សារហូតដល់បញ្ចប់ការបន្ថែមម៉ោង១៥នាទីពីរដង។ ឈានដល់ការកាត់ក្តីប៉េណាល់ទី Real បានយកឈ្នះ ៤-៣ ហើយត្រូវឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្តីសង្ឃឹមឈ្នះពានជាលើកទី១៥។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Bayern ត្រូវតទល់ជាមួយ Real។ រីឯ Dortmund ប្រជែងជាមួយ PSG ខណៈក្រុមពីអង់គ្លេស មិនមានមុខឡើយ៕ | គ្មានក្រុមណាមួយពីអង់គ្លេស អាចបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League នារដូវកាលនេះឡើយ ដោយ Arsenal បានចាញ់ម្ចាស់ផ្ទះ Bayern Munich ១-០ រីឯ Manchester City ត្រូវ Real Madrid ទម្លាក់ដោយប៉េណាល់ទីក្នុងទឹកដីខ្លួនឯង។ |
សាកគិតមើល ម៉ាស៊ីនបោកសម្លៀកបំពាក់ធម្មតាខ្លះ ធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មានបញ្ហាស្បែក និងជាពិសេស មានសំឡេងក្តុងក្តាំង ដូចគេវាយស្គរអ៊ីចឹង! ត្រូវអត់? អ្នកធ្លាប់ជួបបានដឹងច្បាស់! ប៉ុន្តែឥឡូវនេះ លោកអ្នកឈប់បារម្ភទៀតទៅ រាល់បញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយបានយ៉ាងងាយបំផុត ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ដ៏ឆ្លាតវៃ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ដែលមានសមត្ថភាពអស្ចារ្យ ព្រមទាំងបច្ចេកវិទ្យាថ្មីៗច្រើន ដែលអាចផ្តល់ឱ្យលោកអ្នកជាពិសេសសុភាពនារី និងស្ត្រីមេផ្ទះទាំងអស់ នូវភាពងាយស្រួល និងភាពទាន់សម័យបំផុតនឹកស្មានមិនដល់។ បច្ចេកវិទ្យាទាំងនោះមានដូចជា៖ * Digital Inverter Technology បច្ចេកវិទ្យា អ៊ីនវើទ័រលើម៉ូទ័រនេះជាប់ធន់, មានកម្លាំងខ្លាំងជាងមុន ទោះបីបោកជាមួយទឹកពេញធុងក៏ដោយ, សំឡេងស្ងាត់ល្អ, សន្សំសំចៃខ្ពស់រហូតដល់ 40% លើសពីម៉ូទ័រធម្មតា ប្រើប្រាស់បានយូរ ធ្វើឱ្យការបោកគក់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានការធានាលើម៉ូទ័ររហូតដល់ 11 ឆ្នាំផងដែរ។ * Wobble Technology នេះគឺជាបច្ចេកវិទ្យាបង្វិលធុងបានសព្វល្អ ដូច្នេះលោកអ្នកឈប់បារម្ភ នឹងសម្លៀកបំពាក់រហែក យារ រមូរ ទៀតទៅ! បច្ចេវិទ្យានេះ នឹងការពារដោយបង្វិលជាមួយចរន្តទឹកខ្លាំង វិលបានសព្វជ្រុងជ្រោយ បោកបានជ្រះស្អាតល្អ ជាមួយនឹងដុំបង្វិលនៅបាតក្រោម។ * Magic Dispenser ជាមួយនឹងកង្ហារវាយបំបែកសាប៊ូ និងខ្យល់អាចរំលាយសាប៊ូ ឱ្យរលាយសព្វល្អ ឆាប់ជ្រាបចូលសាច់ក្រណាត់ និងបោកបានជ្រះស្អាតល្អ។ ដូច្នេះ លាហើយបញ្ហាប្រតិកម្មស្បែក, ការបោក 2 ដង, កំណកសាប៊ូកកក្តាំង និងអាចប្រើបានទាំងសាប៊ូទឹក និងសាប៊ូម្សៅ! * Intensive Wash នេះជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរ! មុខងារបោកគក់ស្នាមប្រឡាក់ខ្លាំង យ៉ាងមានប្រសិទ្ធភាព ដោយបោកជម្រះស្នាមប្រឡាក់ខ្លាំង ព្រោះនេះ គឺជាការលាយបញ្ចូលគ្នា រវាងម្សៅសាប៊ូ និងការបង្ហូរទឹកចូលរួមគ្នា ធ្វើឱ្យងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿនបំផុត ព្រមទាំងបន្ថែមមុខងារ ត្រាំឲ្យរីសាច់ក្រណាត់ដោយស្វ័យប្រវត្តិទៀតផង។ * Deep Softener មុខងារបោកក្លិនក្រអូបជាប់បានយូរនេះ ធានាឱ្យគ្រប់សម្លៀកបំពាក់មានក្លិនក្រអូបជាងមុន និងធ្វើឱ្យសាច់ក្រណាត់ទន់ល្មើយ។ មុខងារនេះ នឹងបញ្ជ្រាបទឹកក្រអូបឱ្យជ្រាបចូលសាច់ក្រណាត់បានច្រើនជាងមុន ដល់ទៅ 20% សម្រាប់អ្នកត្រូវការសម្លៀកបំពាក់ក្រអូបបានពេញ 1 ថ្ងៃ។ * Magic Filter បន្ទះចម្រោះនេះ នឹងចាប់យកភាពកខ្វក់ចេញពីធុង យ៉ាងមានប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយការកកស្ទះទុយោបង្ហូរទឹកចេញ និងការពារមិនឱ្យមានកំទេចកំទី ដូចជាព្រុយតោងជាប់សម្លៀកបំពាក់។ ជាពិសេសបន្ទះចម្រោះនេះ គឺងាយស្រួលក្នុងការដោះចេញចូលដើម្បីសម្អាតផងដែរ! * Rear Control ជាមួយនឹងការច្នៃប្រឌិតដ៏វៃឆ្លាតរបស់ សាមសុង ប៊ូតុងបញ្ជាទាំំងអស់ គឺត្រូវបានរចនាឡើងមានភាពងាយស្រួលប្រើប្រាស់ ដោយប៊ូតុងចុចងាយស្រួលមើលដាក់ និងដកសម្លៀកបំពាក់ដោយមិនធ្វើឱ្យប៉ះប៊ូតុងចុចដោយចេតនា និងកាត់បន្ថយការឈឺខ្នង ឈឺចង្កេះ។ * Soft Closing Door គម្របទ្វារបិទថ្នមៗ ដោយស្វ័យប្រវត្តិ ងាយស្រួលបើកបិទគ្មានសំឡេងរំខាន។ គម្របនេះ ផលិតឡើងយ៉ាងរឹងមាំបំផុត ជាមួយនឹងកញ្ចក់ថ្លា ដែលអាចមើលឃើញដល់ខាងក្នុង ដោយមិនចាំបាច់បើក ឬបិទគម្របមើល និងមិនងាយឆ្កូតថែមទៀតផង។ * Diamond Drum រាងធុងរចនាឡើង ជារាងគ្រាប់ពេជ្រ ការពារសម្លៀកបំពាក់ មិនឱ្យទាក់រហែកជាមួយនឹងរន្ធគ្រាប់ល្អិតតូចៗ ជាមួយប្រសិទ្ធភាពខ្ពស់ ក្នុងការបោកគក់បានជ្រះស្អាតល្អ និងថ្នមសម្លៀកបំពាក់របស់លោកអ្នកជាទីបំផុត។ * Smart Check ងាយស្រួលឆែករកបញ្ហាផ្សេងៗ និងដំណោះស្រាយ។ ដូច្នេះលោកអ្នក នឹងមិនខ្ជះខ្ជាយថវិកាពេលម៉ាស៊ីនមានបញ្ហាម្តងៗ។ កម្មវិធី Smart Check នេះ នឹងរាវរកលេខកូដលើម៉ាស៊ីនបោករបស់លោកអ្នក ព្រមទាំងប្រាប់យ៉ាងច្បាស់ នូវដំណោះស្រាយដោយគ្រាន់តែដោនឡូដ App-Samsung Smart Washer ដោយអ្នកចូលទៅក្នុង Smart Check ហើយស្កេនលេខកូដលើម៉ាស៊ីនបោកជាការស្រេច។ សូមកុំនៅទ្រាំ ជាមួយនឹងបញ្ហាបោកសម្លៀកបំពាក់ ដែលរំខានអារម្មណ៍រីករាយ និងពេលវេលាដ៏សំខាន់របស់អ្នកទៀតទៅ។ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ជាជម្រើសដ៏ល្អស័ក្តិសមបំផុត សម្រាប់លោកអ្នក។ បើចង់ដឹងច្បាស់ត្រូវធ្វើម៉េចទៅ? សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយទៅ អ្នកណាដែលមិនចង់ស្រណុកនោះ? ហត់នឿយនឹងការងារសំខាន់ៗរាល់ថ្ងៃច្រើនផង ហើយត្រូវចំណាយពេលវេលារាប់ម៉ោង ចុកខ្នង ចុកដៃ ក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត។ ដូច្នេះហើយទើបបានជាស្ត្រីមេផ្ទះគ្រប់រូបសម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួស។ ប៉ុន្តែផ្ទុយទៅវិញ បើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះ ជីវិតអាចនឹងកាន់តែយ៉ាប់យ៉ឺនហើយ។ |
រដ្ឋាភិបាលសម្រេចដកហូតដីរដ្ឋ ២១០០ហិកតា នៅដែនព្រៃលិចទឹក ក្នុងឃុំច្រណូកនិងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នាដែរ ក្រសួងធនធានទឹក និងឧតុនិយម ជាអ្នករៀបចំផ្ទាំងប៉ាណូផ្សាយផែនទីព្រៃលិចទឹក។ យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រី្តចេញ ថ្ងៃទី៣ធ្នូ ដោយលោក ឈួន សុធី រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រី្ត បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំ»។ ការប្រគល់សិទ្ធិឱ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតស្រាវជ្រាវលើលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងនេះ ដោយសារជាប់ពាក់ព័ន្ធករណីដីព្រៃលិចទឹកបឹងទន្លេសាបជាង២ពាន់ហិកតា។ ព័ត៌មានដីព្រៃលិចទឹក២ពាន់ហិកតា ដែលលោក ឈួរ ច័ន្ទឌឿន ទន្ទ្រានយកនេះ ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសជាសាធារណៈ កាលពីថ្ងៃទី២៨ វិច្ឆិកា តាមរយៈសារសំឡេងពិសេស ស្តីពីវិធានការទប់ស្កាត់ផលប៉ះពាល់នៅជុំវិញបឹងទន្លេសាប។ លោក ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាអតីតអភិបាលខេត្តកំពង់ឆ្នាំង ។ (រូបពីក្រសួងព័ត៌មាន) ទន្ទឹងនឹងនេះ រដ្ឋាភិបាលសម្រេចឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។ ក្រសួងកសិកម្ម ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប រួមជាមួយរដ្ឋបាលខេត្ត ត្រូវចុះចាត់វិធានការការពារដីព្រៃលិចទឹករបស់រដ្ឋ។ ដោយឡែក សំណុំរឿងទន្ទ្រានដីនៅខេត្តកំពង់ធំ រដ្ឋាភិបាលសម្រេចឲ្យរដ្ឋបាលខេត្ត ជំរុញនីតិវិធីតុលាការ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពក្នុងខេត្ត បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចបឹងទន្លេសាប។ កន្លងមក លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍តួលេខលើទំព័រហ្វេសប៊ុកថា ចាប់តាំងពីឆ្នាំ២០១៩ ដល់២០២១ មានដីព្រៃលិចទឹកជាង៣៥៦០ហិកតា រងការទន្ទ្រាន។ ការទន្ទ្រាននេះ មាន៤០ករណី ហើយសំណុំរឿងទាំងនោះ បានបញ្ជូនទៅតុលាការហើយ។ សូមជម្រាបថា អាជ្ញាធរនៅតាមបណ្ដាលខេត្តជាប់បឹងទន្លេសាប បានបង្ហាញតួលេខបឋម នៃបទល្មើសទន្ទ្រានព្រៃលិចទឹកខុសច្បាប់ មានទំហំជាង២ម៉ឺនហិកតានៅជុំវិញបឹងទន្លេសាប។ អាជ្ញាធរតាមបណ្ដាលខេត្តជុំវិញបឹងទន្លេសាប សុទ្ធតែអះអាងថា តួលេខទន្ទ្រានដីព្រៃលិចទឹក អាចមានទំហំលើសនេះទៀត។ អត្ថបទទាក់ទង NGO ៖ មន្ត្រីទន្ទ្រានដីព្រៃលិចទឹក ត្រូវមានទោសតាមច្បាប់ ដោយមិនត្រូវឱ្យរួចខ្លួន ត្រឹមសារភាពឡើយ ព័ត៌មានបឋម៖ អាជ្ញាធររកឃើញការទន្ទ្រានដីព្រៃលិចទឹក ជាង២ម៉ឺនហិកតា នៅបឹងទន្លេសាប លោក វេង សាខុន៖ ការទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់នៅខេត្តកំពង់ធំ មានជាង៣ពាន់ហិកតា លោក សុខ ទូច៖ នៅសល់ដីព្រៃលិចទឹកទន្លេសាប រាប់ម៉ឺនហិកតាទៀត ដែលមិនទាន់ស្គាល់អ្នកទន្រ្ទាន លោក ជា សុផារ៉ា បង្កើតក្រុមការងារស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប សម្ដេច ហ៊ុន សែន បញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានកាប់ទន្ទ្រានខុសច្បាប់មកវិញ ជាពិសេសដីពីមន្ត្រី ប្លែកៗ | ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់លើ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង។ ការស៊ើបអង្កេតនេះ គឺដោយសារលោកជាប់ពាក់ព័ន្ធនឹងករណីទន្ទ្រានដីព្រៃលិចទឹកក្បែរបឹងទន្លេសាប ជាង២ពាន់ហិកតា។ |
ក្រុមបិសាចក្រហម Manchester United បានឈ្នះពានលំដាប់ទី២របស់អឺរ៉ុប UEFA Europa League ក្រោយផ្តួលក្រុម Ajax ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃពុធ ទី២៤ ខែឧសភានេះ នាកីឡដ្ឋាន Friends Arena ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត។ ក្រោយបញ្ចប់ការប្រកួតនេះ គេឃើញខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំដែលមិនបានចូលលេងដោយសារបញ្ហារបួសនេះ បានដើរសំដៅទៅរកក្រុមអ្នកគាំទ្រដែលលើកបដាថា «Zlatan, Stay And You Can Shag My Wife» មានន័យថាបើសិនជា Zlatan ស្នាក់នៅទឹកដី Old Trafford បន្តទៀត ពួកគេអាចឲ្យប្រពន្ធគេងជាមួយបាន។ Zlatan បានមកចូលរួមជាមួយ Man Utd កាលពីដើមរដូវកាលនេះដោយចុះកច្ចសន្យារយៈពេល១មួយឆ្នាំ ក្រោយពីចាកចេញពី Paris Saint-Germain។ ក្នុងរដូវកាលដំបូងនេះ អតីតខ្សែប្រយុទ្ធរបស់ Barcelona និង AC Milan រូបនេះអាចរកគ្រាប់បាល់ឲ្យបិសាចក្រហមសរុប ២៦គ្រាប់ សម្រាប់ការបង្ហាញខ្លួន៤១ប្រកួត។ តែយ៉ាងណាក៏ដោយសម្រាប់រដូវកាលថ្មីខាងមុខ អតីតសមាជិកក្រុមជម្រើសជាតិស៊ុយអែតនេះនៅមិនទាន់ប្រាកដថានឹងបន្តជាមួយ Man Utd ទៀតឬយ៉ាងណានោះទេ ខណៈមានក្លិបល្បីមួយចំនួនដូចជា Napoli និង LA Galaxy ក៏កំពុងអន្ទងចង់បានរូបគេទៅចូលរួមក្រុមផងដែរ៕ | ក្រុមអ្នកគាំទ្របាល់ទាត់របស់ Manchester United មួយក្រុមបានសរសេរអក្សរលើបដាមួយផ្ទាំងថាឲ្យតែ Zlatan Ibrahimovic នៅបន្តជាមួយបិសាចក្រហមទៀត ពួកគេសុខចិត្តឲ្យប្រពន្ធឡើងគ្រែជាមួយអតីតខ្សែប្រយុទ្ធរបស់ស៊ុយអែតរូបនេះ។ |
ជាជំនួបវិលប៉ះគ្នាជាថ្មី វិសាខា អាចរកជ័យជម្នះឡើងវិញទៅលើក្រុមម្ចាស់ផ្ទះ Win Streak បន្ទាប់ពីកាលវគ្គចែកពូល ក្រុមរបស់កីឡាករ វឿន វាសនា បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផលប្រផិតប្រផើយ ៣-២ សិត កាលថ្ងៃទី៣០ ខែឧសភា។ ការប្រកួតផ្តាច់ព្រ័ត្រ សិតទី១ វិសាខា ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះ ដោយការប្រដេញពិន្ទុគ្នាទៅវិញទៅមក ដ៏ស្វិតស្វាញ រហូតបញ្ចប់ការប្រកួតក្នុងលទ្ធផលពិន្ទុ ២៥-២៣។ សិតទី២ Win Streak វាយបកយកឈ្នះលើក្រុមវិសាខា របស់កម្ពុជាវិញ ដោយលទ្ធផលប្រទាញប្រទង់គ្នាខ្លាំង ជាមួយពិន្ទុ ២៣-២៥។ វិសាខា នៅសិតទី៣ មិនបណ្តោយឱ្យខកឱកាសដូចកាលពីសិតទី២ ទៀតឡើយ ក្រុមកីឡាករមានលាយឡំ ទាំងកម្ពូជា និងបារាំង បានបិតបញ្ចប់សិតទី៣ នោះ ដោយលទ្ធផលពិន្ទុ ២៥-២៣ នាំមុខលើក្រុមម្ចាស់ផ្ទះ Win Streak ដើម្បីឆ្លងទៅកាន់ ការកាត់សេចក្តីនៅសិតទី៤។ សិតជ័យជម្នះ វិសាខា មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ពួកគេធ្វើកាន់តែបានល្អជាងសិតមុនៗ វាយនាំមុខខ្លាំងលើក្រុមម្ចាស់ផ្ទះរហូតអាចបញ្ចប់ការប្រកួតក្នុងលទ្ធផលពិន្ទុ ២៥-២២ ដើម្បីក្លាយជាជើងឯកពានរង្វាន់ WSVI ឆ្នាំ ២០២៤។ កាលពីវគ្គចែកពូល វិសាខា បានប្រកួតយកឈ្នះលើក្រុម Australia Volleyball Academy លទ្ធផល ៣-០ សិត ចាញ់ Win Streak លទ្ធផល ៣-២ សិត និងឈ្នះលើក្រុមជប៉ុន Saitama Azalea លទ្ធផល ៣-១ សិត។ សមាសភាពកីឡាករក្រុមវិសាខាទៅចូលរួមប្រកួតការប្រកួតពានរង្វាន់ WSVI នៅតៃវ៉ាន់ រួមមានកីឡាករបារាំងទាំង ៣រូប Francois Rebeyrol, Thomas Gill និង Prierre Toledo ក្រៅពីនោះសុទ្ធតែកីឡាករកម្ពុជា មានប្រធានក្រុម សួន ចាន់ដារូ, ពិន សារុន, ធី ម៉េងហួង, គួន មុំ, សឿន ហេង, មឿន ម៉េងឡាយ, ចាន់ វាសនា, ផល រតនៈ, មួន និមល និងសេង គីមហាប់។ ពានរង្វាន់ WSVI 2024 នឹងមានក្រុមចំនួន ៨ ចូលរួមប្រជែង រួមមានក្រុមម្ចាស់ផ្ទះ Win Streak, សមាគមក្លិបបាល់ទះ វិសាខា របស់កម្ពុជា, ក្លិប Flying Falcon មកពីម៉ាឡេស៊ី, ក្លិប Nature Med Club មកពីប្រទេសម៉ុងហ្គោលី, ក្លិប Long My Construction របស់តៃវ៉ាន់, ក្លិប Saitama Azalea របស់ជប៉ុន, ក្លិប Australian Volleyball Academy មកពីអូស្ត្រាលី និងក្លិប Thanh Pho Ho Chi Minh របស់វៀតណាម៕ | សមាគមក្លិបបាល់ទះវិសាខា ក្លាយជាក្រុមជើងឯកពានរង្វាន់ Win+ Streak Volleyball Invitation (WSVI) ឆ្នាំ ២០២៤ ក្រោយបំបាក់ក្រុម Win Streak ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត និង មានកីឡាករលំដាប់កំពូលប្រទេសកម្ពុជា វឿន វាសនា ដោយលទ្ធផល ៣-១ សិត ថ្ងៃទី២ ខែមិថុនា នៅត៉ៃវ៉ាន់។ |
ស្ថានទូតចិនប្រចាំនៅសិង្ហបុរី នៅថ្ងៃទី១ ខែមីនា បានចេញសេចក្តីជូនដំណឹងមួយ ទាក់ទិននឹងវិធានការបន្ធូរបន្ថយវិធានធ្វើតេស្តសម្រាប់អ្នកដំណើរទៅចិន។ វិធានការនេះ ចិន មិនតម្រូវឱ្យធ្វើតេស្ត PCR ទៀតឡើយ ដោយសារវាអាចប្រើពេលច្រើនជាង ៤៨ម៉ោង។ ជំនួសមកវិញ ចិនបានតម្រូវឱ្យអ្នកដំណើរទៅចិន ធ្វើតេស្តរហ័ស និងមានលទ្ធផលអវិជ្ជមានក្នុងរយៈពេល ៤៨ម៉ោង។ «អ្នកដំណើរ ត្រូវទាមទារឱ្យមានលទ្ធផលអវិជ្ជមានក្នុងការធ្វើដំណើរទៅចិន»។ ស្ថានទូតចិនប្រចាំនៅសិង្ហបុរី បានជូនដំណឹងបែបនេះ នៅថ្ងៃទី១ ខែមីនា ដោយបន្ថែមថា ប្រសិនបើមានលទ្ធផលវិជ្ជមាន អ្នកដំណើរទៅរង់ចាំរហូតដល់មានលទ្ធផលអវិជ្ជមាន។ បើតាមស្ថានទូតចិន ការបន្ធូរបន្ថយវិធាននេះ ធ្វើឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ និងជួយសម្រួលការផ្តោះប្តូររវាងប្រជាជន និងប្រជាជន។ ការកែប្រែវិធានធ្វើតេស្តរកជំងឺកូវីដ-១៩ ចុងក្រោយនេះ គឺអនុវត្តលើប្រទេសមួយចំនួនដូចជា កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងនូវែលសេឡង់។ កន្លងមក ចិនបានអនុវត្តវិធានបែបនេះចំពោះឥណ្ឌូណេស៊ី ថៃ ស្វ៊ីស និងរុស្ស៊ីផងដែរ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ មិនតម្រូវឱ្យពិនិត្យរកលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តបែបរហ័ស ឬPCR ឡើយ។ ជុំវិញការបន្ធូរបន្ថយខាងលើ រាល់អ្នកដំណើរទាំងអស់ ត្រូវប្រកាសលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ-១៩ លើវេបសាយគយចិន ឬតាមកម្មវិធីគយចិន។ បន្ទាប់មកមន្រ្តីគយ នឹងពិនិត្យលទ្ធផលធ្វើតេស្តដោយចោះៗ។ យ៉ាងណាមិញ ប្រទេសជាច្រើន ដូចជាអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង នៅតែតម្រូវឱ្យធ្វើតេស្ត PCR។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ គួររំឭកថា ប៉ុន្មានខែចុងក្រោយ ចិន បានបន្ធូរបន្ថយគោលនយោបាយរឹតត្បិតជំងឺកូវីដ-១៩ ក្នុងប្រទេសយ៉ាងខ្លាំង។ ក្រោយបន្ធូរបន្ថយវិធានទប់ស្កាត់ជំងឺកូវីដ-១៩ នៅទូទាំងប្រទេសក្នុងខែធ្នូ ចិនបានលុបចោលវិធានចត្តាឡីស័កទៀត នៅក្នុងខែមករា និងតម្រូវឱ្យអ្នកដំណើរចូលក្នុងប្រទេសខ្លួន ធ្វើតេស្ត PCR៕ | ចិន នៅថ្ងៃទី១ ខែមីនា បានប្រកាសបន្ធូរបន្ថយវិធានធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រទេសមួយចំនួនក្នុងនោះរួមមានកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងនូវែលសេឡង់ជាដើម។ សម្រាប់វិធានការចុងក្រោយនេះ ចិនតម្រូវឱ្យអ្នកដំណើរមកពីប្រទេសទាំងនោះ ធ្វើតេស្តរហ័សជំនួសឱ្យការធ្វើតេស្ត PCR។ |
ផ្សិត Truffe ជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃថ្លៃកប់ពពក ជាពិសេស Truffe ពណ៌ស។ ផ្សិតនេះ ត្រូវបានគេរកឃើញភាគច្រើននៅតាមតំបន់ភ្នំ Langhe និង Monterrat ភាគខាងជើងប្រទេសអ៊ីតាលី ហើយក្រុង Alba និង Asti ជាទីតាំងលក់ និងចែកចាយដ៏ធំ។ នេះជាលើកទី១៩ហើយ ដែលទីក្រុង Alba ដាក់ឲ្យមានការដេញថ្លៃផ្សិត Truffe ទូទាំងពិភពលោក។ ផ្សិត Truffe ពណ៌ស ដែលល្បីល្បាញ និងឈ្ងុយឆ្ងាញ់បំផុតនោះ គឺជាផ្តិតដែលគេប្រមូលផលចន្លោះពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែមករា។ ការលក់ដាច់ក្នុងតម្លៃជាង៩៥ ០០០ដុល្លារអាមេរិកសម្រាប់ផ្សិត White Truffe ទម្ងន់៨៥០គីឡូក្រាម បានក្លាយជាកំណត់ត្រាថ្មីមួយ ដែលមានន័យថា ផ្សិត១ក្រាមមានតម្លៃរហូតដល់ទៅជាង១១២ដុល្លារអាមេរិកឯណោះ។ លោក Antonio Degiacomi ប្រធានមជ្ឈមណ្ឌលជាតិសិក្សាពីដំណាំផ្សិត Truffe ទិន្នផលកាលពីរដូវកាលមុ មិនសូវគាប់ប្រសើរនោះឡើយដោយសារតែគ្រោះរាំងស្ងួត ពោលក្នុង១០០ក្រាម លក់បានតម្លៃប្រមាណតែ៦០០ ទៅ៧០០អឺរ៉ូ ប៉ុណ្ណោះ។ លោក Degiacomi មានជំនឿថា ដំណាំដែលមានតម្លៃកប់ពពកនេះ មានទិន្នផលកាន់តែល្អប្រសើរដោយសារតែអាកាសធាតុអំណោយផល ជាពិសេសមានភ្លៀងធ្លាក់គ្រប់គ្រាន់ ដែលអាចឲ្យវាលូតលាស់ទៅតាមធម្មជាតិ៕ | ផ្សិត Truffe ពណ៌សមួយដែលមានទម្ងន់៨៥០ក្រាម បានលក់ដាច់ក្នុងតម្លៃ៨៥ ០០០អឺរ៉ូ (ជាង៩៥ ០០០ដុល្លារអាមេរិក) ក្នុងការដេញថ្លៃមួយដែលរៀបចំនៅក្រុង Alba ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗកន្លងមកនេះ។ បើតាមផ្សាយរបស់ AFP អ្នកដែលដេញថ្លៃបាននោះ មានមូលដ្ឋាននៅហុងកុង ប៉ុន្តែមិនត្រូវបានបង្ហើបអត្តសញ្ញាណនោះឡើយ។ |
ទូកចំនួន៨៤ ចំណុះចន្លោះពី៦៥ទៅ៨០នាក់ បានចូលរួមប្រកួតប្រជែងគូពិសេសនេះ រយៈពេល៣ថ្ងៃពេញ ដោយក្នុងមួយថ្ងៃមាន២ជើង។ នៅថ្ងៃទីមួយ «ជ្រៃមាសសាគរតេជោសែនជ័យ» ពីខេត្តកណ្តាលនាំមុខគេនៅជើងទីមួយ (ពិន្ទុរួមចំណាត់ថ្នាក់លេខ៥៧) ចំណែក «សារាយតេជោសែនជ័យ» នាំមុខនៅជើងទីពីរ (ពិន្ទុរួមចំណាត់លេខ២)។ ឈានដល់ថ្ងៃទីពីរ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» បានវ៉ាដាច់គេទាំងជើងទីមួយ និងជើងទីពីរ ដែលលទ្ធផលដ៏ល្អក្នុងការសន្សំពិន្ទុរបស់ទូកពីខេត្តព្រះវិហារមួយនេះ។ នៅថ្ងៃទីបី «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» បន្តលេចធ្លោដដែល ដោយគ្រាន់តែយឺតជាង «មហាគ្រុឌ» ពីខេត្តត្បូងឃ្មុំ បន្តិចប៉ុណ្ណោះនៅជើងទីមួយ។ សម្រាប់មហាគ្រុឌ សរុបពិន្ទុរួម បានចំណាត់ថ្នាក់លេខ៥។ ឈានដល់ជើងទីពីរ «សារាយតេជោសែនជ័យ» នាំមុខឡើងវិញ ដូចជើងទីពីរកាលពីថ្ងៃទីមួយ ប៉ុន្តែសរុបពិន្ទុរួម ទូកពីខេត្តកណ្តាលមួយនេះ បានចំណាត់ថ្នាក់លេខពីរ។ ទូកគូពិសេសចំណាត់ថ្នាក់លើគេទាំង១០៖ ១. កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ (ព្រះវិហារ) ២. សារាយតេជោសែនជ័យ (កណ្តាល) ៣. សម្តេចវិបុលបញ្ញាបារមីមានជ័យ (តាកែវ) ៤. អាវ័យរាពណ៌ត្បូងឃ្មុំ (ត្បូងឃ្មុំ) ៥. មហាគ្រុឌ (ត្បូងឃ្មុំ) ៦. ៧មករា (ភ្នំពេញ) ៧. ព្រះវិហារសែនជ័យ (ព្រះវិហារ) ៨. តេជោកែវវិជ័យបារមីចៅសែន (ពោធិ៍សាត់) ៩. ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម (កំពង់ចាម) ១០. សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ (បន្ទាយមានជ័យ)៕ | «កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» ពីខេត្តព្រះវិហារ បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រណាំងទូក «គូពិសេស» នាព្រះរាជពិធីបុណ្យអុំទូក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ទូកដែលឧបត្ថម្ភដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មួយប្រើថិរវេលាសរុបទាំងបីថ្ងៃ ២៧នាទី ២៣វិនាទីចុច៤២ ដោយនាំមុខទូកសារាយតេជោសែនជ័យ ពីខេត្តកណ្តាល (២៧:៣១.២៦) និងទូកសម្តេចវិបុលបញ្ញាបារមីមានជ័យពីខេត្តតាកែវ (២៧:៣៧.៩២)។ |
ចំពោះការចាប់ជំរិតលើឪពុក Diaz បានក្លាយជារឿងដែលរំខានដល់កិច្ចចរចាសន្តិភាព របស់រដ្ឋាភិបាលកូឡុំប៊ី ជាមួយនឹងក្រុមឧន្ទាម ELN ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ រវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧន្ទាម ELN ធ្លាប់បានចរចាបញ្ចប់ជម្លោះដែលកើតមានឡើងរយៈពេលជាង ៦០ឆ្នាំ ក្នុងប្រទេសកូឡុំប៊ី ហើយដែលជម្លោះដែលធ្លាប់បានកើតមានធ្វើឱ្យមនុស្សស្លាប់ជាង ៤៥០,០០០នាក់។ ភាគីទាំងសងខាង បានចុះកិច្ចព្រមព្រៀងលើបទឈប់ចាញ់ ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក Luis Manuel Diaz និងអ្នកស្រី Cilenis Marulanda ដែលជាឪពុកម្តាយរបស់កីឡាករ Diaz ខ្សែប្រយុទ្ធក្រុម Liverpool ត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើដំណើរតាមរថយន្ត នៅក្នុងខេត្ត La Guagira ដែលជាទីកន្លែងដែលអ្នកទាំងពីររស់នៅ។ ពេលចាប់ខ្លួននោះ ម្តាយរបស់ Diaz បានរួចខ្លួនវិញ បន្ទាប់ពីក្រុមឧន្ទាម ELN បានរត់គេចខ្លួនពីសំណាក់មន្ត្រីប៉ូលិស។ មានសេរីភាពឡើងវិញ ឪពុកតារាបាល់ទាត់ក្រុម Liverpool បាននិយាយអរគុណដល់ប្រជាជនប្រទេសកូឡុំប៊ីដែលបានជួយប្រកាសស្វែងរក និងជួយបន់ស្រន់សុំសេចក្តីសុខដល់លោក រួមទាំងគ្រួសារ។ «សូមអរគុណដល់ប្រជាជនទាំងអស់នៃទីក្រុង Barrancas និង La Guajira ព្រមទាំងប្រទេសកូឡុំប៊ីទាំងមូលសម្រាប់ការគាំទ្រដ៏អស្ចារ្យនេះ ដែលពួកគេបានផ្តល់ឱ្យគ្រួសាររបស់ខ្ញុំ។ អរគុណអ្នកទាំងអស់គ្នា ខ្ញុំពិតជាស្រលាញ់អ្នកទាំងអស់គ្នា។»។ លោក Luis Manuel Diaz បាននិយាយបែបនេះ បន្ទាប់ពីវិលត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព។ ទោះជាឪពុកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូឡុំប៊ីក្តី តែ Diaz មិនបានចាកចេញពីប្រទេសអង់គ្លេសឡើយ ដោយរូបគេត្រូវបំពេញភារកិច្ចជួយដល់ក្រុម Liverpool បើទោះជាត្រូវបានក្រុមអនុញ្ញាតឱ្យរូបគេសម្រាកក៏ដោយក្តី។ Diaz ពេលថ្មីនេះបានចូលលេងជម្រើស ១១នាក់ដំបូងឱ្យ Liverpool ក្នុងពានរង្វាន់ Europa League ដែលចាញ់ក្រោមថ្វីជើង Toulouse ៣-២។ រដ្ឋាភិបាលប្រទេសកូឡុំប៊ី បានស្វះស្វែងយ៉ាងខ្លាំងក្នុងការអំពាវនាវ ទាមទារឱ្យមានការដោះលែងឪពុករបស់កីឡាករវ័យ ២៤ឆ្នាំ ព្រមទាំងបានប្រើប្រាស់កម្លាំងយោធា និងមន្ត្រីប៉ូលិសច្រើនរយនាក់ថែមទៀត រហូតជំរុញឱ្យមានការដោះលែង៕ | បន្ទាប់ពីត្រូវបានចាប់ជំរិតរយៈពេល ១២ថ្ងៃ លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ខ្សែប្រយុទ្ធ Liverpool ត្រូវបានក្រុមមឧទ្ទាមទ័ពព្រៃឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី ELN ដោយលែងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។ បើតាមការប្រកាសរបស់រដ្ឋាភិបាលកូឡុំប៊ី ឪពុករបស់ Diaz បានវិលត្រឡប់មកវិញដោយសុវត្ថិភាព ខណៈមានការការពារយ៉ាងតឹងរឹងពីសំណាក់មន្ត្រីរដ្ឋាភិបាល។ |
លោក យ៉េត ចរិយា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ខណៈដែលលោក មាស សុភក្តិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង ត្រូវបានតែងតាំងជា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍។ តំណែងលោក យ៉េត ចរិយា នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវជំនួសដោយ លោក កែវ សុធា ដែលផ្ទេរពីសាលាដំបូងខេត្តកំពង់ស្ពឺ ខណៈ លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាខេត្តកោះកុង ជំនួសតំណែងចាស់ របស់លោក មាស សុភក្តិ នៅសាលាដំបូងខេត្តព្រៃវែង ។ លោក រស់ សារាំ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ឡើងកាន់តំណែងជាព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង ជំនួសលោក ប៊ូ ប៊ុនហាង។ លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ បានផ្ទេរទៅជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ជំនួសលោក កែវ សុធា ស្របពេលដែលព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញ លោក សៀង សុខ ឡើងកាន់តំណែងជាព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រះសីហនុវិញ។ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី ផ្លាស់ប្តូរទីតាំងធ្វើការទៅវិញទៅមក។ លោក ហៀង សុភក្ត្រ ទៅកាន់ការងារនៅមណ្ឌលគិរី រីឯលោក ឡុង ហុក ម៉េង ទៅបម្រើការនៅត្បូងឃ្មុំវិញ។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ មានព្រះរាជអាជ្ញារងថ្មីចំនួន៤នាក់ ដែលក្នុងនោះមាន លោក ប្លង់ សុផល (ផ្ទេរពីកំពង់ចាម) លោក សេង គីមឡាក់ (ផ្ទេរពីបន្ទាយមានជ័យ) លោក ហេង ផល (ផ្ទេរពីកណ្តាល) និងលោក សាយ ណូរ៉ា (ផ្ទេរពីកំពង់ធំ)។ នៅបាត់ដំបង និងកំពង់ចាម មានក៏មានព្រះរាជអាជ្ញារងថ្មីចំនួន២រូបរៀងៗខ្លួនផងដែរ។ លោក ផាន់ រតនា ព្រះរាជអាជ្ញារងខេត្តកំពងស្ពឺ និងលោក ឈឺន សុផុន ព្រះរាជអាជ្ញារងខេត្តព្រៃវែង ទៅកាន់តំណែងដដែលនៅបាត់ដំបង ស្របពេលដែលលោក សាន សុភៈ ផ្ទេរពីមណ្ឌលគិរី និងលោក ហាក់ ហ៊ន់ ផ្ទេរពីរតនគិរី ទៅកាន់តំណែងដូចគ្នា នៅខេត្តកំពង់ចាម។ លោក ទុង រតនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ទេរទៅខេត្តព្រះវែង។ លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី ផ្ទេរទៅខេត្តកំពង់ធំ ហើយព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក មាស វឌ្ឍនា ផ្ទេរទៅមណ្ឌលគិរី វិញ។ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម លោក ស៊ន មុនី ទៅកាន់ការងារដដែលនៅខេត្តស្វាយរៀង រីឯ លោក ស្រេង វុទ្ធា ចេញពីស្វាយរៀង ទៅបំពេញការងារនៅខេត្តសៀមរាប ដោយតម្រូវឲ្យ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងខេត្តសៀមរាប ប្តូរការងារទៅកាន់ខេត្តព្រះសីហនុវិញ។ ចុងក្រោយ អ្នកស្រី សុន សុខាលីដា ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងមកបម្រើការងារ នៅក្រសួងយុត្តិធម៌ វិញ៕ | ភ្នំពេញ៖ ព្រះរាជអាជ្ញា២រូប ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង ហើយស្របពេលជាមួយគ្នា អយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន២២រូប ត្រូវបានតែងតាំង និងផ្ទេរមុខតំណែង។ នេះបើតាមយោងតាមព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។ |
កូរ៉េខាងត្បូង បានបង្ហាញជំហរមិនស្របគ្នានឹងអាមេរិក ជាសម្ព័ន្ធមិត្តដែលចង់ប្រើទ័ពវាយប្រហារកូរ៉េខាងជើងជាឯកតោភាគី ដោយគ្មានវត្តមានរបស់ខ្លួន។ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែមេសា បាននិយាយថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនបើកប្រតិបត្តិការយោធាប្រឆាំងកូរ៉េខាងជើង ដោយមិនមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកូរ៉េខាងត្បូងឡើយ។ នេះក៏ព្រោះតែកូរ៉េខាងត្បូង និងអាមេរិក ជាសម្ព័ន្ធមិត្តតាំងពីឆ្នាំ១៩៥៣មក។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង Moon Sang-gyun បាននិយាយថា បើពិតជាការវាយប្រហារណាមួយលើកូរ៉េខាងជើងមែន ប្រតិបត្តិការយោធានោះ ត្រូវធ្វើឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការការពាររួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក។ ការលើកឡើងដូចនេះ ធ្វើឲ្យស្របពេលដែលលទ្ធភាពអាមេរិកប្រើទ័ពធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើងកើនឡើងខ្លាំង ក្រោយពេលអាមេរិកបាញ់មីស៊ីលជិត៦០គ្រាប់ដាក់ស៊ីរី។ រដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងហើយថា ការបាញ់មីស៊ីលដាក់ស៊ីរី ជាការព្រមានសម្រាប់កូរ៉េខាងជើង។ ប៉ុន្តែអាមេរិក ក៏អាចប្រើជម្រើសផ្សេងទៀតក្នុងទបស្កាត់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដូចជាការប្រើកម្លាំងពិសេសកម្ទេចក្បាលម៉ាស៊ីនដឹកនាំរបបក្រុងព្យុងយ៉ាងជាដើម។ យ៉ាងណាក្ដី កូរ៉េខាងត្បូង ហាក់នៅរារែកនឹងការធ្វើសង្គ្រាមជាមួយបងប្អូនឯង ព្រោះបើកូរ៉េខាងត្បូងចូលដៃជាមួយអាមេរិកក្នុងកម្ទេចប្រព័ន្ធដឹកនាំក្រុងព្យុងយ៉ាង វានឹងនាំឲ្យមានសង្គ្រាមពេញទីជាមិនខាន។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង និងអាមេរិក ចុះសន្ធិសញ្ញាការពារជាតិរួមគ្នាក្នុងឆ្នាំ១៩៥៣ ដែលបង្កើតឡើងដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាប្រទេសមួយទៀតរងការវាយប្រហារណាមួយ។ សម្ព័ន្ធមិត្តទាំងពីរ ក៏បង្កើតទីបញ្ជាការកងទ័ពរួមមួយ ដើម្បីដឹកនាំយុទ្ធសាស្ត្រការពារគ្នាទៅវិញទៅមក។ អាមេរិក បានជួយកូរ៉េខាងត្បូង ក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ទល់នឹងកូរ៉េខាងជើង។ បើទោះជាសង្គ្រាមចប់ក៏ដោយ តាមបច្ចេកទេស កូរ៉េទាំងពីរ នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយ។ កូរ៉េខាងត្បូង ទំនងជាមិនចង់ធ្វើសង្គ្រាមជាមួយបងប្អូនឯងឡើយ តែចង់ប្រើប្រាស់វិធីសាស្ត្រទន់ ដើម្បីដោះស្រាយបញ្ហានេះ។ យ៉ាងណាមិញ អាមេរិក ដែលជាខ្នងបង្អែករឹងមាំរបស់កូរ៉េខាងត្បូង អស់ការអត់ធ្មត់ទៀតហើយ និងថែមទាំងព្រលយពាក្យប្រើប្រាស់កម្លាំងវាយកូរ៉េខាងជើងតែម្ដង។ បន្ថែមពីលើទ័ពច្រើនម៉ឺននាក់នៅកូរ៉េខាងត្បូង អាមេរិកបានបញ្ជូនសព្វាវុធរបស់ខ្លួនច្រើនទៅឧបទ្វីបកូរ៉េ ហើយចុងក្រោយបានបញ្ជូននាវាមួយក្រុម មានទាំងនាវាដឹកយន្តហោះទៅក្បែរតំបន់នោះទៀត៕ | អាមេរិក និងកូរ៉េខាងត្បូង បានបង្ហាញជំហរផ្ទុយគ្នាលើការប្រើប្រាស់កម្លាំងទ័ពដើម្បីវាយប្រហារលើកូរ៉េខាងជើង។ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់និយាយថា អាមេរិកអាចវាយកូរ៉េខាងជើងតែម្នាក់ឯង បើនៅតែមិនអាចបង្ខំឲ្យកូរ៉េខាងជើងបោះបង់មហិច្ឆតានុយក្លេអ៊ែរទេនោះ។ ប៉ុន្តែកូរ៉េខាងត្បូង បែរជាចេញមកប្រកាសដែរថា បើអាមេរិកពិតជាចង់ប្រើកម្លាំងទ័ពវាយកូរ៉េខាងជើងមែន អាមេរិកក៏ត្រូវសួរយោបល់ ឬក៏ត្រូវមានកិច្ចសហប្រតិបត្តិការពីកូរ៉េខាងត្បូងដែរ ព្រោះប្រទេសទាំងពីរជាសម្ព័ន្ធមិត្ត។ |
កាលពីឆ្នាំ ២០១៦ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះក៏ធ្លាប់បានប្រកាសចាកចេញពីក្លិប Barcelona ម្តងរួចមកហើយក្រោយរួមរស់រយៈពេល ៨ឆ្នាំ នឹងបានឈ្នះពានជាច្រើនជាមួយក្លិប។ បន្ទាប់ពីចាកចេញពីក្រុមអ្នកមានបុណ្យ Alves បានចូលរួមជាមួយក្រុម Juventus ក្នុងកិច្ចសន្យា១រដូវកាលកាលឆ្នាំ ២០១៦ ចូលរួមជាមួយក្រុម Paris Saint Germain ពីររដូវកាលឆ្នាំ ២០១៧ និង ២០១៨ ហើយឆ្នាំ ២០១៩ ចូលរួមជាមួយក្លិបប្រេស៊ីល Sao Paulo។ ឆ្នាំ ២០២១ ខ្សែការពារស្លាបរូបវ័យ ៣៩ឆ្នាំរូបនេះ បានវិលត្រលប់មកក្រុមយក្សរបស់អេស្ប៉ាញនេះវិញ ពេលក្រុម Barcelona ស្ថិតក្រោមការកាន់កាប់ពីសំណាក់អតីតមិត្តរួមក្រុម និងជាគ្រូបង្វឹកក្រុមដល់បច្ចុប្បន្ន។ វិលមកក្លិបចាស់ Alves រកបានគ្រាប់បាល់១គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤លើក នៅក្នុងចំណោមការបង្ហាញខ្លួន ១៧ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ក្រុម ហើយរូបគេក៏ចូលរួមចំណែកជួយ Barca បញ្ចប់ចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ La Liga។ ខ្សែការពាររូបនេះក៏ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថារូបគេនឹងស្នាក់នៅជាមួយ Barca មួយរដូវកាលទៀតក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួត World Cup នាចុងឆ្នាំ ២០២២។ តែថ្ងៃទី១៥ ខែមិថុនា Alves បដិសេធមិនបាននិយាយបែបនោះទៅអ្នកកាសែតឡើយ ព្រមទាំងប្រកាសចាកចេញពីក្លិប។ «ពេលនេះគឺជាពេលវេលាដ៏ល្អសម្រាប់ការនិយាយលាគ្នារបស់យើង។[] ខ្ញុំក៏សង្ឃឹមចំពោះអ្នកដែលស្នាក់នៅក្លិបអាចនឹងបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លិបដ៏ស្រស់ស្អាតមួយនេះ ខ្ញុំជូនពរចេញពីចិត្ត។ ការជ្រើសរើសចាកចេញនេះក៏ដើម្បីបានផ្តល់កន្លែងដែលទំនេរដល់កីឡាករដទៃទៀតឱ្យទទួលបានការប្រកួតប្រជែងដ៏អស្ចារ្យមួយនេះ។» Alves បានសរសេរលើ Instagram ផ្ទាល់ខ្លួនបែបនេះ។ ខ្សែការពារស្លាបវ័យ៣៩ឆ្នាំរូបនេះ ក៏បានផ្ញើសារអរគុណទៅដល់ក្រុមបុគ្គលិកក្លិបដែលបានផ្តល់ឱកាសដល់រូបគេបានវិលចូលរួមក្លិបជាថ្មីម្តងទៀតបែបនេះ។ Dani Alves ធ្លាប់បានឈ្នះពានរង្វាន់ជាមួយក្លិប Barcelona រហូតដល់ទៅ២៣លើក អំឡុងស្នាក់នៅរយៈពេល៨ឆ្នាំ តាំងពីឆ្នាំ ២០០៨ រហូតដល់ ២០១៦។ ពានរង្វាន់ Alves ឈ្នះជាមួយ Barcelona រួមមាន La Liga ៦លើក, Copa del Rey ៥លើក, Spain Super Cup ៤លើក, Champions League ៣លើក, UEFA Super Cup ៣លើក និង FIFA Club World Cup ៣លើក៕ | កីឡាករខ្សែការពារស្លាប Dani Alves ថ្ងៃទី១៥ ខែមិថុនា បានប្រកាសចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona លើកទីពីរក្នុងអាជីពរបស់ខ្លួន។ |
លោកស្រី កុសល ម៉ាលីនដា ជាអ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤កញ្ញានេះថា កងទ័ពមួកខៀវទាំង១៣៩នាក់ ត្រូវធ្វើតេស្តរកកូវីដ-១៩ភ្លាមៗ បន្ទាប់ពីចុះពីលើយន្តហោះ ហើយត្រូវបានបញ្ជូនទៅដាក់ចត្តាឡីស័ក។ លោកស្រី បន្តថា ក្នុងចំណោមទ័ពមួកខៀវទាំង១៣៩នាក់នោះ ៤៥នាក់ ត្រូវបានដាក់ចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និង កាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ និង៩៤នាក់ នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកស្រី បញ្ជាក់ថា៖«មកដល់ពេល យើងមិនទាន់ទទួលព័ត៌មានថាមាននរណាម្នាក់មានជំងឺកូវីដ-១៩ទេ ប៉ុន្តែនឹងតាមដាននិងធ្វើចត្តាឡី១៤ថ្ងៃដដែល ដើម្បីសុវត្ថិភាព»។ កាលពីថ្ងៃទី១១ ខែកញ្ញានេះ មានកងទ័ពមួកខៀវកម្ពុជា២១៨នាក់ ត្រូវបានបញ្ជូនទៅប្រទេសម៉ាលី ដើម្បីរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងសន្តិភាព អះអាងថា កងទ័ពដែលបញ្ជូនទៅ គឺសុទ្ធតែបានពិនិត្យសុខភាពនិងហ្វឹកហាត់វិធានការពារកូវីដ-១៩ទាំងអស់៕ | ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា១៣៩នាក់ ក្នុងនោះមានស្រី១១នាក់ បានមកដល់កម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំ ក្នុងការរក្សាសន្តិភាពនៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ |
ភ្នាក់ងារទីផ្សាអនឡាញ LendEDU បានចោទជាសំណួរទៅកាន់យុវជនប្រមាណ៧០០០នាក់ថា «តើអ្នកទាំងអស់មានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលគ្មានស្មាតហ្វូននៅជាប់ខ្លួន?»។ ចម្លើយបានបង្ហាញថា ៦៩ភាគរយ មានអារម្មណ៍ខឹងសម្បា ខណៈ៣១ភាគរយ បានចាត់ទុកថា ជារឿងធម្មតា។ បើតាមរបាយការណ៍លំអិតលើលទ្ធផលនៃការស្ទង់មតិ យុវជនដែលកើតចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ រហូតដល់ទៅ៧៦ភាគរយឯណោះ ដែលបានឆ្លើយថា ពួកគេនៅមិនសុខនោះឡើយ នៅពេលដែលគ្មានស្មាតហ្វូននៅក្នុងដៃ។ LendEDU បានផ្តល់ការសន្និដ្ឋានរបស់ខ្លួនថា យុវជនទាំងនោះ គឺជាអ្នកដែលប្រើប្រាស់ស្មាតហ្វូនច្រើនជាងគេបំផុត ហើយអ្វីដែលសំខាន់នោះ ពួកគេចូលប្រើប្រាស់កម្មវិធី App ដើម្បីតាមដានព័ត៌មានផ្សេងៗ ។ វ័យដែលកើតចន្លោះឆ្នាំ១៩៨០ ដល់២០០០ ស្ថិតក្នុងចំណោមមនុស្សដែលត្រូវការព័ត៌មានបំផុត។ ទាក់ទងនឹងការស្ទង់មតិដែលរៀបចំឡើងចន្លោះពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី២៦ ខែសីហា លោក Larry Rosen ដែលជាអ្នកជំនាញផ្នែកចិត្តវិទ្យា បានរកឃើញថា មនុស្សដែលធ្លាប់ប្រើស្មាតហ្វូន ប៉ុន្តែបែរជាឆ្ងាយពីវា បានធ្វើឲ្យអ័រម៉ូនឈ្មោះ Cortisol បានមានការកើនឡើង។ ការកើនឡើងខ្ពស់នូវអ័រម៉ូន Cortisol បានធ្វើឲ្យមនុស្សមានការធុញថប់ក្នុងអារម្មណ៍ និងឆាប់ខឹង។ អ្នកជំនាញបានអះអាងបន្ថែមថា បច្ចុប្បន្ន ស្មាតហ្វូនបានក្លាយជាឧបករណ៍ជួយរំងាប់អារម្មណ៍របស់មនុស្ស ព្រោះវាមិនត្រឹមតែជាមធ្យោបាយភ្ជាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយ ការស្រាវជ្រាវ និងការគន់គូរនានាផងដែរ៕ | អ្នកកើតចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ ភាគច្រើនពិបាករស់នៅឆ្ងាយពីស្មាតហ្វូនខ្លាំងណាស់ ដោយពួកគេតែងតែមានអារម្មណ៍ខឹងសម្បារនៅពេលដែលពួកគេនៅឆ្ងាយពីវា។ នេះបើតាមការស្ទង់មតិលើយុវជនប្រមាណ៧០០០នាក់របស់ LendEDU។ |
គ្រូបង្វឹកយុទ្ធគុនចម្រុះជម្រើសជាតិកម្ពុជារូបនេះ ក៏ព្រួយបារម្ភខ្លះដែរ ចំពោះអត្តពលិកកម្ពុជា ដែលត្រៀមបង្ហាញវត្តមានលើកដំបូងនៅប្រទេសថៃនេះ។ «ចំពោះសមត្ថភាពអត្តពលិកយើងមិនអាចនិយាយបានទេព្រោះពួកគាត់ខានឡើងប្រកួតយូរ ហើយណាមួយនៅកម្ពុជាយើងពុំមានសង្វៀន MMA អីចឹង!ពិបាកខ្លះដែរសម្រាប់កីឡាករ-កីឡាការិនីកម្ពុជាយើងដែលបង្ហាញវត្តមានជាថ្មីនេះ»។ លោក ហ៊ុន ច័ន្ទរាជ្យ ថ្លែងប្រាប់សារព័ត៌មានថ្មីៗបែបនេះ។ បុរសវ័យ ៣៧ឆ្នាំរូបនេះ បន្ថែមថា ការប្រកួតយុទ្ធគុនចម្រុះនៅប្រទេសថៃ នឹងអាចជួយកែលម្អរសមត្ថភាព ដល់អត្តពលិកកម្ពុជា។ លោក ច័ន្ទរាជ្យ បានបន្ថែមថា មន្រ្តីសហព័ន្ធបានយកចិត្តទុកដាក់ ចំពោះការចេញទៅប្រកួតកម្រិតអាស៊ីមួយនេះ។ លោក ហ៊ុន ច័ន្ទរាជ្យ(កណ្តាល) ចេញដំណើរទៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា «ចេញមកប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីនេះយើងប្រកួតតំណាងកម្ពុជាតែម្តងក្រោមការដឹកនាំរបស់សហព័ន្ធ MMA របស់យើង ហើយខ្ញុំសប្បាយចិត្តដែលថ្នាក់ដឹកនាំ MMA របស់យើងយកចិត្តទុកដាក់ជួយសម្រួលទាំងការធ្វើដំណើរទាំងការហូបចុក និងការស្នាក់នៅនិយាយរួមគឺទាំងអស់»។ លោកគ្រូ MMA និយាយដូច្នេះ។ គួបញ្ជាក់ថា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីចំនួន ៩រូប ចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០២៣ នៅប្រទេសថៃ។ ទាំងការប្រកួត និងវគ្គបណ្តុះបណ្ដាលអាជ្ញាកណ្តាល មន្រ្តីចៅក្រម ចាប់ផ្តើមពីថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២៣ នៅខេត្តឈុនបូរី ប្រទេសថៃ។ ការប្រកួតនេះដែររៀបចំដោយក្រុមប្រឹក្សាកីឡាអូឡំាពិកអាស៊ី(OCA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ដើម្បីជ្រើសរើសបេក្ខភាពកីឡាករ-កីឡាការិនី និងមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន និងព្រឹត្តិការណ៍ Asian Indoor and Mixed Martial Arts Games នៅប្រទេសថៃ។ ប្រធានប្រតិភូដឹកនាំដោយ លោក សេង ប៊ុនសុង, លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹក, លោក ជឹម ធារ៉ា គ្រូជំនួយ,លោក ជា វ៉ាន់សាន្ត សមាជិក, លោក ស៊ុន ចាន់បូរ៉ី សមាជិក,កីឡាករ មាស ម៉ើ, កីឡាករ សូ សុវណ្ណរតនា, កីឡាករ ធាន អាត និងកីឡាការិនី ផល រតនា៕ | លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកកីឡាគុនចម្រុះជម្រើសជាតិកម្ពុជា រំភើបចិត្តជាខ្លាំង ដែលសហព័ន្ធកីឡា ទទួលបានការអញ្ជើញឱ្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ (The 1st AMMA championship 2023) នៅប្រទេសថៃ។ |
ក្រុងសំរោង, ឧត្តរមានជ័យ៖ លោក ចៀប តុប ចៅសង្កាត់សំរោង ដែលស្ថិតក្នុងក្រុងសំរោង បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសង្កាត់ដែលសង្កាត់បានអភិវឌ្ឍ ជាពិសេសផ្លូវថ្នល់។ បើតាមលោក ចៀប តុប ហេដ្ឋារចនាសម្ព័ន្ធផ្លូវ គឺជាតម្រូវការដ៏ចាំបាច់មួយរបស់ពលរដ្ឋ ប៉ុន្តែអាជ្ញាធរពុំមានលទ្ធភាពអភិវឌ្ឍន៍បានគ្រប់ភូមិ ក្នុងរយៈពេលខ្លីនោះទេ ព្រោះថវិកាអភិវឌ្ឍន៍ដែលវិភាជពីរដ្ឋាភិបាលនៅមានកម្រិត។ ដូច្នេះអាជ្ញាធរសង្កាត់ បានកំណត់ទីតាំងអាទិភាព សម្រាប់សកម្មភាពជួសជុល និងកែលម្អផ្លូវថ្នល់នេះ ជារៀងរាល់ឆ្នាំ។ តាមរយៈសកម្មភាពអភិវឌ្ឍន៍ជាហូរហែនេះ លោក ចៀប តុប ក៏ចង់ឱ្យផ្លូវទាំងនេះ មានអាយុកាលប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកាលពីឆ្នាំ២០២២កន្លងទៅ សង្កាត់ បានចាប់ផ្តើម កែលម្អផ្លូវនៅទីតាំងអាទិភាព ពីផ្លូវក្រួសក្រហម និងផ្លូវដីស ទៅជាផ្លូវបេតុងផងដែរ។ ក្រៅពីបន្តលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមថែទាំផ្លូវ ដែលជាសម្បត្តិរួមនេះឱ្យប្រើប្រាស់បានយូរ កន្លងមកអាជ្ញាធរពាក់ព័ន្ធ ក៏បានចាត់វិធានការមួយចំនួនផងដែរ នៅក្នុងការបញ្ចៀសការធ្វើចរាចរណ៍យានយន្តដឹកទំនិញធុនធ្ងន់ ឆ្លងកាត់ទីប្រជុំជន។ នេះបើតាមលោក ចៀប តុប ដែលបានបញ្ជាក់យ៉ាងដូចនេះ៖ «កន្លងមកនេះ ខេត្តបានដាក់ផែនការហើយ ចំពោះឡានដឹកទំនិញធ្ងន់ គឺមិនឱ្យឆ្លងកាត់ទីប្រជុំជនទេ។ ហ្នឹងក៏ជាវិធានការមួយដែរ ដែលជួយបន្ធូរបន្ថយទៅលើការខូចផ្លូវ។»។ លោក ចៀប តុប ចៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣នេះ សង្កាត់សំរោងកញ្ចប់ថវិកាដែលវិភាជពីរាជរដ្ឋាភិបាលសម្រាប់ចំណាយលើកិច្ចការងាររដ្ឋបាល និងការអភិវឌ្ឍឃុំ ចំនួន ៧៣៤លានរៀល ដែលប្រហាក់ប្រហែលនឹង១៨ម៉ឺនដុល្លារ។ ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ មានប្រមាណ១០ម៉ឺនដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងសង្កាត់។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ឈិន សុភារើន (យុវជនសង្កាត់សំរោង) |
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃប្រកាសឲ្យពលរដ្ឋខ្មែរនៅប្រទេសថៃ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយសារនៅទីក្រុងបាងកកនិងខេត្តមួយចំនួនក្នុងប្រទេសថៃ ដូចជាខេត្តសមុទ្រប្រាកាន ខេត្តសមុទ្រសាខន ខេត្តនន្ទបុរី ខេត្តណាខនប៉ាធុមជាដើម កំពុងមានភាពជ្រួលច្របល់អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីឥទ្ធិពលខ្យល់កខ្វក់ម្យ៉ាងឈ្មោះថា PM2.5។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបន្ថែមថា ខ្យល់កខ្វក់ ដែលកំពុងកើតឡើងក្នុងទីក្រុងបាងកក និងខេត្តមួយចំនួននោះ បានធ្លាក់ចុះខ្លាំងដល់កម្រិតគ្រោះថ្នាក់ ដែលមានកម្ទេចធូលីជាច្រើន ដែលគេស្គាល់ឈ្មោះថា PM2.5ដែលភាគល្អិតនៃធូលីមានទំហំតូចជាង២,៥មីក្រូម៉ែត្រហើយត្រូវចាត់ទុកថា បង្កគ្រោះថ្នាក់បំផុត ដោយសារទំហំតូចរបស់វាអាចចូលជ្រៅក្នុងសួត និងប៉ះពាល់សេរីរាង្គផ្សេងទៀត។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះតាមន័យដើមថា៖ «ទាក់ទងនឹងបញ្ហានេះ រាជរដ្ឋាភិបាលថៃបានប្រកាសឲ្យសាលារៀននិងគ្រឹះស្ថានអប់រំមួយចំនួនបិទដំណើរការជាបណ្ដោះអាសន្នក្នុងគោលបំណងការពារសុវត្ថិភាព សុខភាពរបស់សិស្ស និស្សិតទាំងអស់។ អាស្រ័យហេតុនេះ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមាននៅក្នុងប្រទេសថៃទាំងអស់មេត្តាថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់ការពារប្រភេទ N95»។ លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការការពារសិទ្ធិពលករគឺសង់ត្រាល់ ប្រាប់ VOA ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២លាននាក់កំពុងធ្វើជាពលករក្នុងប្រទេសថៃ។ លោកបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ និងអ្នកដែលមានបំណងធ្វើដំណើរកម្សាន្តទៅទីនោះ ត្រូវប្រុងប្រយ័ត្ន និងគួរតែតាមដានព័ត៌មានឲ្យបានដិតដល់ទាក់ទងនឹងករណីនេះដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ លោកបញ្ជាក់ថា៖ «សូមឲ្យពលរដ្ឋខ្មែរយើងដែលទៅថៃហ្នឹង ព្យាយាមតាមដានបន្តិចទាក់ទងនឹងរឿងទៅបាងកក។ បើសិនជាអាចថា អ្នកលក្ខណៈទេសចរ មិនចាំបាច់ទៅបាងកកអីទេ គួរតែប្តូរទិសដៅទៅលេងឯណាឯណី ដែលជាខេត្តអាចថា ស្រូបខ្យល់អាកាសធាតុល្អជាជាងយើងទៅកម្សាន្ត ក៏ប៉ុន្តែយើងទទួលរងប៉ះពាល់ដល់សុខភាព»។ VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងមន្ត្រីក្រសួងបរិស្ថានបានទេ នៅល្ងាចថ្ងៃសុក្រនេះ។ កាលពីចុងខែធ្នូឆ្នាំ២០១៥ ករណីខ្យល់កខ្វក់នេះក៏បានកើតឡើងក្នុងទីក្រុងប៉េកាំង ប្រទេសចិនបណ្តាលឲ្យមានការបិទទ្វារគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ៕ | ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងប្រទេសថៃទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់និងពាក់ម៉ាស់ប្រភេទ N95 ដើម្បីការពារខ្យល់កខ្វក់ប្រភេទ PM2.5 ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងប្រទេសក្បែរខាងមួយនេះ។ |
ពិធីបុណ្យសមុទ្រជាកម្មពិធីដ៏ធំមួយ ដែលបានទាក់ទាញទេសចរជាច្រើនឱ្យដើរកម្សាន្តនៅខេត្តតំបន់ឆ្នេរ។ ក្នុងឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ នឹងរៀបពិធីបុណ្យសមុទ្រលើកទី ៩ជុំទី៣នៅខេត្តព្រះសីហនុ នៅថ្ងៃទី ៩-១១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មពិធីបុណ្យសមុទ្រលើកទី៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យវិស័យឯកជនចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញទេសចរដើរកម្សាន្តក្នុងពិធីបុណ្យសមុទ្រនេះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើដូច្នេះ៖ « សូមអំពាវនាវដល់វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនិងធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»។ លោក ថោង ខុន បន្ថែមថាទោះជំងឺកូវីដ-១៩ធូរស្រាល ប៉ុន្តែការដើរកម្សាន្តរបស់ទេសចរមិនទាន់មានច្រើនដូចមុនជំងឺកូវីដ-១៩ឡើយព្រោះកត្តាជីវភាព។ លោក ថោង ខុន បានអំពាវនាវឱ្យវិស័យឯកជនរៀបចំកញ្ចប់ដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍ ជាមួយគ្នានេះ អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អះអាងថាក្នុងនាមអ្នកស្រីជាវិស័យឯកជននឹងប្រឹងប្រែងរៀបចំកញ្ចប់ទស្សកិច្ចមួយដែលផ្ដោមសំខាន់លើពិធីបុណ្យសមុទ្រ និងរួមបញ្ចូលជាមួយតំបន់ទេសចរណ៍ផ្សេងៗ ដូចជាតំបន់អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌។ «យើងកំពុងជជែកគ្នាធ្វើយ៉ាងណាឱ្យកញ្ចប់ទស្សនកិច្ចមានភាពទាក់ទាញ មិនមែនមានព្រឹត្តិការណ៍យើងដំឡើងថ្លៃទេ ។ យើងនឹងធ្វើយ៉ាងណាឱ្យមានការចូលរួមពីប្រតិបត្តិករទាំងអស់ ធ្វើឱ្យតម្លៃកញ្ចប់ទស្សនកិច្ចមានភាពទាក់ទាញ មានន័យថាយើងចំណេញដែរ ព្រោះពេលយើងបើកប្រទេសគេក៏ចាប់អារម្មណ៍ ហើយប្រទេសមួយចំនួនក៏គេព្យាយាមបើកប្រទេសដោយដោះចេញនៅរបាំងទាំងអស់ »។ នេះជាការលើកឡើងរបស់អ្នកស្រី ឆាយ ស៊ីវលីន។ អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ រូបភាពពីហ្វេសប៊ុករបស់អ្នកស្រី។ ប្រធានសមាគមទេសចរណ៍កម្ពុជារូបនេះរំពឹងថា ពិធីបុណ្យសមុទ្រនេះ នឹងទាក់ទាញភ្ញៀវទេសចរបានច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ប៉ុន្តែជើងហោះហើរ និងតម្លៃសមុទ្រយន្តហោះ ជាបញ្ហាប្រឈមសម្រាប់ទេសចរអន្តរជាតិចូលមកកម្ពុជា។ ដោយឡែកលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា មានសុទិដ្ឋិនិយមថា ពិធីបុណ្យសមុទ្រអាចនឹងទាក់ទាញទេសចរជនជាតិថៃច្រើន ព្រោះបទពិសោធកន្លងមកជនជាតិថៃតែងមកកម្សាន្តនៅបុណ្យសមុទ្រ។ ប៉ុន្តែលោកយល់ថា ប្រតិបត្តិករគួរផ្ដោតលើទេសចរជាតិ ដោយសារកាលមិនទាន់មានជំងឺកូវីដ-១៩ ពិធីបុណ្យសមុទ្របានទាក់ទាញទេសចរពីភ្នំពេញជាច្រើន។ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ចំណែកបញ្ហាតម្លៃ ប្រធានសមាគមសណ្ឋាគាររូបនេះសង្កត់ធ្ងន់ថា តម្លៃសណ្ឋាគារមិនអាចឡើងថ្លៃបានទេ។ លោកបន្ថែមដូច្នេះ៖ « ទោះមិនមានបុណ្យសមុទ្រក៏អ្នករកស៊ីសណ្ឋាគារត្រូវមានតម្លៃសមរម្យមួយ ដើម្បីទាក់ទាញគេ ព្រោះឥឡូវភ្ញៀវយើងតិច។ មុនកូវីដយើងមានទេសចរ ៥ទៅ៦សែននាក់ តែឥឡូវមានត្រឹម ៥ទៅ៦ម៉ឺននាក់ប៉ុណ្ណោះ។ យើងមិនអាចលក់ថ្លៃបានទេ ធ្វើមិចត្រូវដាក់តម្លៃឱ្យទាក់ទាញសម្រាប់ភ្ញៀវ»។ ជុំវិញការរៀបចំពិធីបុណ្យសមុទ្រនេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ មិនទាន់អាចលម្អិតប្រាប់សារព័ត៌មានThmeyThmey25 បានឡើយ ថាក្នុងការរៀបចំបុណ្យសមុទ្រនេះនឹងមានព្រឹត្តិការណ៍អ្វីខ្លះ។ « សម្រាប់ព័ត៌មានលម្អិតមិនទាន់អាចជម្រាបបានទេ ព្រោះត្រូវការប្រជុំគណកម្មាធិការបុណ្យសមុទ្រនេះច្រើនដងទេ។តែការរៀបចំមិនខុសគ្នាពីយើងធ្វើមុនៗទេគ្រាន់តែទំហំមិនបានដូចមុនកូវីដទេ»។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក។ ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 ដែរថា រដ្ឋបាលខេត្តព្រះសីហនុត្រៀមខ្លួនជានិច្ចសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រសួងទេសចរណ៍។ លោក ឡុង ឌីម៉ង់ បញ្ជាក់ខ្លីដូច្នេះ៖ « ក្នុងនាមជាអាជ្ញាធរដែនដីយើងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ »៕ | ក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២២។ ក្រសួងទេសចរណ៍ ស្នើឱ្យវិស័យឯកជនសម្រួលតម្លៃកញ្ចប់ទេសចរណ៍ ដើម្បីទទួលបានទេសចរច្រើន។ ជាមួយគ្នានេះវិស័យឯកជនកំពុងរៀបចំកញ្ចប់ទេសចរណ៍ ដែលផ្សារភ្ជាប់ពិធីបុណ្យសមុទ្រនិងតំបន់ទេសចរណ៍ផ្សេងទៀត ដែលមានតម្លៃសមរម្យ។ |
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើង កំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស។ ពួកគាត់ ក៏កំពុងស្វែងរកនូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបស់ខ្លួនផងដែរ។ ដូច្នេះធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានផ្សេងៗពីគ្នា មានដូចជា៖ ប័ណ្ណ Standard ឬClassic និងប័ណ្ណPlatinum ដែលជាជម្រើសច្រើន និងធ្វើឱ្យអតិថិជនងាយស្រួលជ្រើសរើស ផលិតផលដែលស័ក្តសមនឹងតម្រូវការ ស្របនឹងគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។ លោក ហ៊ន់ សុរចនា បញ្ជាក់បន្ថែម៖«ដោយបំពេញទៅតាមតម្រូវការរបស់អតិថិជន រាល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន ដែលចេញដោយធនាគារ ព្រីនស៍ នឹងផ្តល់ជូនអតិថិជននូវផាសុកភាព និងមានសុវត្ថិភាពខ្ពស់ រាល់ពេលដែលពួកគេបញ្ជាទិញ ពីបណ្តាញទូទាត់ដ៏ធំបំផុតពីរ នៅលើពិភពលោក»។ ម៉ាស្ទ័រ និងវីសា ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដែលត្រូវបានរចនាឡើង សម្រាប់ការបញ្ជាទិញ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត និងនៅតាមហាងទំនិញនានា ទូទាំងពិភពលោក។ អតិថិជន អាចទាញយកអត្ថប្រយោជន៍ ពីភាពជាដៃគូ ការធ្វើបច្ចុប្បន្នភាព និងបទពិសោធន៍ផ្សេងៗបន្ថែមទៀត ដូចជា ការផ្តល់ជូនពិសេសពីហាងទំនិញ ភោជនីយដ្ឋានលំដាប់ពិភពលោក សណ្ឋាគារ និងរមណីយដ្ឋាននានា ដោយគ្រាន់តែប្រើប្រាស់កាតរបស់ពួកគេតែប៉ុណ្ណោះ។ លោក ហ៊ន់ សុរចនា បានសង្កត់ធ្ងន់ លើភាពច្នៃប្រឌិតថ្មី នៃប្រព័ន្ធឌីជីថលរបស់ធនាគារ ជាមួយនឹងការផ្តល់ជូននូវប័ណ្ណថ្មីៗនេះថា៖«យើងមានបំណងក្លាយខ្លួនជាធនាគារឌីជីថលដែលល្អបំផុត និងមានរីកចម្រើនលឿនបំផុតនៅកម្ពុជា តាមរយៈការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍគម្រោងឌីជីថលរបស់យើង។ អ្នកកាន់ប័ណ្ណម៉ាស្ទ័រ និងវីសា អាចធ្វើប្រតិបត្តិការ តាមដាន និងទូទាត់ប្រាក់ តាមរយៈបណ្តាញឌីជីថល ដែលមានដូចជា សេវាធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ព្រីនស៍។ អតិថិជន នឹងទទួលបានព័ត៌មានលម្អិតចុងក្រោយ ស្តីអំពីការបញ្ជាទិញរបស់ពួកគេ ជាមួយនឹងការជូនដំណឹង តាមរយៈសារ SMS ទៅកាន់ទូរស័ព្ទរបស់ពួកគេដោយផ្ទាល់ផងដែរ»។ លក្ខណៈពិសេសទាំងនេះ នឹងជួយឱ្យអតិថិជនរបស់យើង ផ្លាស់ប្តូរទៅជាអ្នកប្រើប្រាស់ប្រព័ន្ធ ដែលមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ និងទូទាត់បែបឌីជីថល ព្រោះថាធនាគារ ព្រីនស៍ កំពុងខិតខំអភិវឌ្ឍដំណោះស្រាយ តាមបែបធនាគារឌីជីថល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយផ្តល់នូវបទពិសោធន៍ធនាគារកាន់តែងាយស្រួលជាងមុន ជូនដល់អតិថិជនរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ណាមួយ ឬក៏ទំនាក់ទំនងមកកាន់លេខ 1800-20-8888 ។ បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង នឹងនៅឆ្លើយតប រាល់តម្រូវការរបស់លោកអ្នក ២៤ម៉ោង លើ២៤ និង៧ថ្ងៃ ក្នុង១សប្តាហ៍៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ - ធនាគារ ព្រីនស៍ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នា នូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួន ដល់សាធារណជន។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកនាំមុខគេ ក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះ នឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗ ទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជន ដែលមានសក្តានុពលថ្មីៗផងដែរ។ |
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៦ វិច្ឆិកា ដូច្នេះថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនអាមេរិក ខ្ញុំសាទរចំពោះប្រជាជនកម្ពុជា នៃខួបឯករាជ្យលើកទី៦៧។ យើងមានកិត្តិយសដែលប្រឈមមុខនឹងបញ្ហារួមគ្នា ក្នុងនាមជាដៃគូជាមួយកម្ពុជា ដើម្បីជួយគាំទ្រសុខាមាលភាព សុវត្ថិភាព និងវិបុលភាពនៃប្រទេសជាតិយើងទាំងពីរ។ យើងទន្ទឹងរង់ចាំការឈានទៅមុខបន្ថែមទៀត នៃចំណងការទូតកម្ពុជា-អាមេរិក ដើម្បីជួយកសាងកម្ពុជា ឱ្យកាន់តែមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យកម្ពុជា»។ កម្ពុជា ប្រារព្ធបុណ្យឯករាជ្យជាតិលើកទី៦៧ និងខួបលើកទី៦៧ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់សម្តេចព្រះវររាជបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអាណាព្យាបាលបារាំង។ គួរបញ្ជាក់ថា ចំណងការទូតកម្ពុជា-អាមេរិក មានរយៈពេល៧០ឆ្នាំមកហើយ បើគិតចាប់ពីឆ្នាំ១៩៥០មក។ ទំនាក់ទំនងទ្វេភាគីទាំងពីរ រយៈពេលចុងក្រោយនេះ មិនសូវជាល្អឡើយ ដោយសារអាមេរិកតែងតែចេញមុខរិះគន់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងនយោបាយ៕ | ភ្នំពេញ៖ កម្ពុជា ប្រារព្ធខួបឯករាជ្យ ៦៧ឆ្នាំ ដែលទទួលបានពីបារាំង (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២០)។ អាមេរិក ចូលរួមអបអរសាទរកម្ពុជា និងបង្ហាញពីបំណងពង្រឹងទំនាក់ទំនងទ្វេភាគី។ |
ធនាគារពិភពលោកបានព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច៤,៨ភាគរយក្នុងឆ្នាំ២០២២។ កំណើននេះ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ«រស់នៅជាមួយកូវីដ-១៩»នាចុងឆ្នាំ២០២១ រួមនឹងវិស័យស្នូលផ្សេងៗទៀត ដូចជា៖ ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជា នៅរក្សាបាននូវភាពល្អប្រសើររបស់ខ្លួន។ សម្រាប់ឆ្នាំ២០២៣ ធនាគារពិភពលោក បានទមា្លក់ការព្យាករសេដ្ឋកិច្ចកម្ពុជាពីកំណើន៥,៨ភាគរយ មកនៅត្រឹម៥,២ភាគវិញ។ ការទម្លាក់នៃកំណើនសេដ្ឋកិច្ចនេះ គឺដោយសារធនាគារពិភពលោកមើលឃើញការប្រឈមហានិភ័យធ្ងន់ធ្ងររបស់កម្ពុជាពីការវិវត្តសភាពការណ៍ឥតឈប់ឈររបស់សកលលោក។ លោកស្រី ម៉ារៀម ស័រមែន( Maraim Sherman) នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានលើកឡើងថា ហានិភ័យដែលកំពុងកើនឡើងសម្រាប់កម្ពុជា គឺកំណើនពាណិជ្ជកម្មសកល នឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ដែលនាំឱ្យវិស័យផលិតកម្មរបស់កម្ពុជា ដែលផ្តោតលើការនាំចេញងាយរងគ្រោះ និងធ្លាក់ចុះជាបន្តបន្ទាប់។ ជាពិសេស ការនាំទំនិញទៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ ជាមួយគ្នានេះ ការវិនិយោគនិងលំហូរមូលធនទំនងនឹងថយចុះ ដោយសារតែការធ្លាក់ចុះបន្តិចម្តងៗនូវទុនពីប្រទេសចិន ដែលជាប្រភពនៃវិនិយោគផ្ទាល់ពីបរទេស(FDI)ធំបំផុតរបស់កម្ពុជាមកទល់បច្ចុប្បន្ន។ លោកស្រី ស័រមែន បានបញ្ជាក់ក្នុងពិធីសម្ពោធរបាយការណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាសណ្ឋាគារ Raffles នាថ្ងៃទី៧ធ្នូនេះថា៖ «ប្រសិនបើតម្លៃថាមពលបន្តកើនឡើង លក្ខខណ្ឌពាណិជ្ជកម្មកាន់តែអាក្រក់នឹងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងប្រាក់ចំណេញសាជីវកម្ម។ កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងស្រុកក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យដ៏សំខាន់ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា»។ លោកស្រី ម៉ារៀម ស័រមែន( Maraim Sherman) នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដើម្បីការពារសេដ្ឋកិច្ចកម្ពុជាពីផលប៉ះទង្គិចនូវការធា្លក់ចុះនៃតម្រូវការក្រៅបរទេស អ្នកជំនាញពីធនាគារពិភពលោក លើកឡើងថា កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួន សម្រាប់ពិភពលោក។ លោកស្រី ស័រមែន បន្តថ្លែងថា៖«ប្រាក់ចំណូលកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ»។ បើតាមនាយិកាធនាគារពិភពលោករូបនេះ វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្កានុពលសម្រាប់សេដ្ឋកិច្ចទៅថ្ងៃមុខ។ លោក លី សូដេត ដែលជាសេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោកបានលើកឡើងថា៖ «បើសិនជាយើងអាចបង្កើនការនាំចេញសេវាកម្មផ្នែកទេសចរណ៍តាមរយៈការទាក់ទាញទេសចរបរទេស ឱ្យចូលក្នុងស្រុកយើងបាបនច្រើនឱ្យពួកគេចាយច្រើននោះ គឺយើងបានប៉ះប៉ូវនូវអ្វីដែលយើងបាត់បង់ពីការនាំចេញទំនិញយើងបាន»។ លោក លី សូដេត ដែលជាសេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល១០នៃឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនកម្ពុជាទទួលបានទេសចរអន្តរជាតិសរុប១ ៥៧៥ ៩៥៤នាក់។ ក្នុងចំណោមទេសចរអន្តរជាតិទាំងនេះ ទេសចរជនជាតិថៃ និងវៀតណាម គឺមានច្រើនជាងគេ។ រហូតដល់ឆ្នាំ២០២២ ក្រសួងទេសចរណ៍ រំពឹងទទួលទេសចរអន្តរជាតិ ចំនួន២លាននាក់ ហើយចំនួននេះនឹងកើនបន្តបន្ទាប់ដល់៦លាននាក់ក្នុងឆ្នាំ២០២៦ឬ២០២៧៕ | ដ្បិតសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញយ៉ាងល្អមែន តែ បច្ចុប្បន្ន កម្ពុជាក៏កំពុងប្រឈមនូវកត្តាអវិជ្ជមានជាច្រើន ដែលកើតឡើងលើសកលលោក។ បញ្ហាអតិផរណា, សេដ្ឋកិច្ចពិភពលោកមានកំណើនយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់ គឺជាកត្តាអវិជ្ជមានដែលអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ |
ដើម្បីជ្រាបច្បាស់ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយសោមនស្សរីករាយ៖ ទឹកសណ្ដែកធម្មជាតិម៉ែ គឺជាឈ្មោះយីហោផលិតផលភេសជ្ជៈ ផលិតចេញពីគ្រាប់ធញ្ញជាតិ និងបន្ថែដូចជាគ្រាប់សណ្ដែក គ្រាប់ពោត គ្រាប់ជី និងផ្លែល្ពៅ ជាដើម ដែលជាផលិតផលខ្មែរ។ មានវ័យ៣៩ឆ្នាំ លោក ពេជ លីសាយ ដែលកំពុងអង្គុយនៅក្នុងផ្ទះល្វែងជាន់ផ្ទាល់ដី បានប្រាប់ពីគម្រោងដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួន អាចប្រកួតប្រជែងទីផ្សារជាមួយកាហ្វេម៉ាកល្បីបាន៖«ឆន្ទៈរបស់ក្រុម ដែលខ្ញុំជាអ្នកដឹកនាំ យើងប្ដេជ្ញាថានឹងធ្វើឱ្យមានការផ្លាស់ប្ដួរនៅអំឡុង៦ខែទៀត។ អាចថាយើងនឹងបំបែកសាខា ឬក៏ទៅជាការបើកហាងមានម៉ាស៊ីនត្រជាក់ មានកន្លែងឱ្យសិស្សរៀន ដូចលក្ខណៈក្នុងហាងកាហ្វេអ៊ីចឹង។ ពិសេសបំផុតក្នុងគោលដៅនេះ ខ្ញុំនឹងថែមផលិតផលមួយទៀត គឺទឹកសណ្ដែកក្រឡុកហ្វ្រេប។ ផលិតផលនេះមិនទាន់មានទេ ហើយផលិតផលនេះដែរ ខ្ញុំបានធ្វើវាសាកល្បងរួចហើយ គ្រាន់តែវាត្រូវការចាយដើមទុនធំ និងត្រូវការអ្នកប្រាកដប្រជាខ្លាំង»។ លោក ពេជ លីសាយ កំពុងបិទផ្លាកយីហោលើដបភេសជ្ជៈ ជាមួយកូនស្រី បុរសកូនមួយរូបនេះ ប្រាប់ពីវត្ថុធាតុដើមខ្លះៗ ក្នុងការយកមកផលិតភេសជ្ជៈធម្មជាតិរបស់ខ្លួន៖«ផលិតផលរបស់ខ្ញុំមាន៥មុខគឺ ទឹកសណ្ដែកសធ្វើពីសណ្ដែកសៀង ទឹកសណ្ដែកខៀវធ្វើពីសណ្ដែកបាយ ទឹកសំរងគ្រាប់ជី ទឹកល្ពៅ ហើយនឹងទឹកពោត។ ចំពោះទឹកសណ្ដែកពណ៌ស តម្លៃលក់ចេញ២,០០០រៀល ទឹកសណ្ដែកខៀវ២,៥០០រៀល ទឹកល្ពៅ២,០០០រៀល ទឹកសំរងគ្រាប់ជី ២,០០០រៀល ចំពោះទឹកពោតតម្លៃ៤,០០០រៀល វាថ្លៃជាងគេបន្តិចព្រោះផលិតផលនេះវាថ្មីក្នុងទីផ្សារ»។ ចំពោះផលិតកម្មប្រចាំថ្ងៃ ភេសជ្ជៈទាំងនេះផលិតតែ៤មុខតែប៉ុណ្ណោះ៖«បើសិនជាមិនមានការបញ្ជាទិញបន្ថែម មានន័យថាយើងលក់តាមធម្មតា ក្នុងមួយថ្ងៃយើងផលិតពី២០០ទៅ៣០០ដប។ ប្រចាំថ្ងៃយើងមានទឹកសណ្ដែកស ទឹកសណ្ដែកខៀវ ទឹកសំរងគ្រាប់ជី និងទឹកល្ពៅ។ សម្រាប់ទឹកពោតមិនមានទេ ព្រោះយើងធ្វើទឹកពោតពិសេស ថ្លៃដើមវាខ្ពស់ ដូច្នេះទាល់តែមានការបញ្ជាទិញ ក្នុងចំនួនណាមួយទើបយើងធ្វើជូនគាត់»។ សណ្ដែកដែលជាវត្ថុធាតុដើមយកមកធ្វើជាទឹកសណ្ដែក ដោយសារតែទឹកពោត ត្រូវចំណាយថ្លៃដើមខ្ពស់ ដូច្នោះហើយលុះត្រាណាមានការបញ្ជាទិញ ក្នុងចំនួនច្រើន ទើបអាចផលិតទៅបាន៖«យើងមានផ្លាកបិទ ប្រសិនបើគេសួររកយើងយកលេខរបស់គាត់មក ហើយយើងហៅទៅកាន់គាត់។ បើគាត់ត្រូវការក្នុងបរិមាណណាមួយ ឬម្នាក់ត្រូវការ៥ដប ហើយបើបាន៤ទៅ៥នាក់ យើងអាចប្រមូលម្ដងធ្វើឱ្យគាត់បាន។ កន្លងមកយើងធ្វើបែបនេះ។ ប៉ុន្តែបើគេមិនទាន់ពេញនិយម ឬមិនទាន់ស្គាល់ទេ គឺយើងចាំបាច់ត្រូវតែធ្វើ ដើម្បីឱ្យគាត់បានសាកដែរ។ ជាទូទៅ១០ដបឬ១៥ដប មានការបញ្ជាទិញម្ដងៗ គឺយើងធ្វើជូនគាត់។ កន្លងមកមានអតិថិជន៣នាក់ហើយ ដែលគាត់មានការពេញនិយម»។ ទោះជាយ៉ាងណា ផលិតផលទឹកពោតនេះក៏មានអតិថិជនប្រចាំដែរ៖«ជួនកាលកន្លះខែគាត់មានការបញ្ជាទិញម្ដង១៥ដប គាត់ទុក៤ទៅ៥ថ្ងៃ។ ហើយអ្នកផ្សេងទៀត គាត់មិនដែលបានឮ គាត់ក៏សាកដែរ។ ដូច្នេះបើគាត់ចង់សាក របៀបដែលយើងធ្វើគឺយើងសុំការអនុញ្ញាតពីគាត់ លើកទៅពេលក្រោយ យើងចាំធ្វើសរុបយកចំនួនច្រើនតែម្ដង ដើម្បីយើងផលិតអស់ថ្លៃដើមតិច»។ មានពិសោធន៍លក់ទឹកសណ្ដែកក្នុងលក្ខណៈគ្រួសារជិតដប់ឆ្នាំ ហើយក្នុងអំឡុងពេលនោះ ក៏ជាវេលាដែលលោក ពេជ លីសាយ បរាជ័យដែរ ហេតុនោះហើយទើបបានជាធ្វើឱ្យពេលនេះ លោកហាក់មានទំនុកចិត្តខ្ពស់ក្នុងការធ្វើវាឱ្យប្រសើរជាងមុន៖«ខ្ញុំខ្លួនឯងផ្ទាល់ដែលជាអ្នកដឹកនាំក្រុមអាជីវកម្មនេះ គឺជម្នះច្រើនរឿងណាស់ ហើយបើនិយាយពីដួលវិញគឺប្រហែលជា៧ទៅ៨ដង ហើយខាតច្រើន។ ដូច្នេះបានជាខ្ញុំដឹងអារម្មណ៍មួយនេះ គឹអ្នកដឹងនាំត្រូវមានជំហរមួយខ្លួនឯង គាត់ត្រូវមានបទពិសោធ មានចំណេះដឹង គាត់ត្រូវមានការលត់ដំ។ សម្រាប់ខ្ញុំអាជីវកម្មនេះ អាចនិយាយបានថាវាជាដង្ហើមចុងក្រោយរបស់ខ្ញុំ គឺត្រូវធ្វើយ៉ាងម៉េចផ្ដោតអារម្មណ៍របស់ខ្លួនឯងទៅលើអាជីរកម្មមួយហ្នឹង»។ ផ្លែសូរងនិងផ្លែល្ពៅ ដែលយកមកធ្វើជាវត្ថុធាតុដើមក្នុងការផលិតភេសជ្ជៈ ចាប់ផ្ដើមសាជាថ្មីនៅដើមឆ្នាំ២០២០នេះ បុរសសម្បុរស លីសាយ បានសហការគ្នាជាមួយមិត្តភ័ក្ដិ២នាក់ទៀតដើម្បីចូលភាគហ៊ុន ព្រមទាំងបង្កើតទ្រឹស្តីសម្រាប់អាជីវកម្មមួយនេះថែមទៀតផង៖«ថ្វីដ្បិតតែខ្ញុំជាអ្នកគ្រប់គ្រងនឹងដឹកនាំអាជីវកម្មមួយនេះក៏ពិតមែន ប៉ុន្តែចំណែកនេះ យើងប្រើជាដើមទុនភាគហ៊ុន មានន័យថាមាន៣ម្ចាស់ ដូច្នេះខ្ញុំប្រកាន់គោលការ៣ដែលខ្ញុំបានរកឃើញដោយខ្លួនឯង។ ទីមួយខ្ញុំចង់ឱ្យពួកគាត់ទាំងអស់គ្នាហ្នឹងចេះរាប់គ្រាប់ខ្សាច់ ធ្វើម៉េចឱ្យអារម្មណ៍ស្ងប់ ហើយចាប់ផ្ដើមរាប់គ្រាប់ខ្សាច់ដោយប្រុងប្រយ័ត្ន ដូច្នេះបើយើងប្រៀបនឹងទង្វើអ្វីមួយ ទោះបីជាអ្នកណានិយាយអ្វីក៏ដោយ បើយើងសម្រេចចិត្តថាធ្វើហើយ កុំខ្វល់ពីសម្ដីអ្នកដទៃ គឺប្រើអារម្មណ៍មួយចាប់គ្រាប់ខ្សាច់ដោយយកចិត្តទុកដាក់ ដោយប្រយ័ត្នបំផុត»។ លោកបន្ថែម៖«អត្ថន័យទីពីរគឺអ្នកទាំងអស់គ្នាត្រូវឡើងប្រកួត មិនអាចនៅសំងំបែបនេះបានទេ ពីព្រោះឡើងប្រកួតត្រូវយកពាន ត្រូវយកជោគជ័យ អ៊ីចឹងត្រូវការការហ្វឹកហាត់។ ការងារគាត់ច្រើនជាងមុន អំរែកគាត់ធ្ងន់ជាងមុន ដូច្នេះឱ្យគាត់ហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករម្នាក់ ដែលប្រកួតនៅលើទីផ្សារ ឈ្នះគេ។ ចំណុចទី៣បាញ់ឱ្យចំគោលដៅ មានន័យថាបើសិនជាក្រុមបានមើលឃើញថាវាជាឱកាសសម្រាប់យើងហើយ គឺសង្រួមចិត្តបាញ់ឱ្យចំគោលដៅតែម្ដង។ នេះហើយជាចំណុចទាំង៣ដែលខ្ញុំបណ្ដុះនៅក្នុងក្រុម»។ សកម្មភាពបិទផ្លាកយីហោលើដបភេសជ្ជៈ ផ្ដើមចេញពីដើមទុនត្រឹម២ពាន់ដុល្លារអាមេរិក អាជីវកម្មខ្នាត់តូចនេះ ទទួលបានអតិថិជនគាំទ្រជាប្រចាំ និងកាន់តែមានសង្ឃឹមពង្រីកខ្លួនកាន់តែឆាប់ ហើយលោក លីសាយ បញ្ជាក់ បន្ថែមដូច្នេះ៖«ដើមទុនយើងចាប់ផ្ដើមតិចបំផុតតែជាង២ពាន់ដុល្លារទេ គឺយើងទិញឧបករណ៍ថ្មីទាំងអស់។ លក់បានជាសរុបក្នុងមួយខែគឺជិត១ពាន់ដុល្លារដែរ នេះត្រឹមតែប៉ុន្មានខែដំបូងនេះទេ។ ចំពោះកន្លែងលក់ យើងមានសាខាធំៗ២ គឺនៅកន្លែងផលិតនេះ១ គឹយើងដាក់លក់នៅខាងមុខ កន្លែងទី២គឺនៅជើងឯក។ នៅជើងឯកនោះអាចនិយាយបានថា លក់បានល្អជាងកន្លែងលក់ផ្សេងៗទៀតទាំងអស់ ក្នុងចំណោមកន្លែងលក់ទាំងអស់។ ក្រៅពីនេះយើងមានកន្លែងជួយលក់បន្ត ខាងបុរី សាលារៀន កន្លែងលក់អីវ៉ាន់ និងសកលវិទ្យាល័យ។ ប៉ុន្មានថ្ងៃមុនហ្នឹង ខាងនិស្សិតនៅសាលាភូមិន្ទគេយកខ្ទង់៥០០ដប ដើម្បីរៀបចំក្នុងកម្មវិធីរបស់គាត់»។ ទោះជាយ៉ាងណា កាចែកចាយទៅសាខាលក់បន្ត ម៉ាកយីយោទឹកសណ្ដែកធម្មជាតិម៉ែ មានការតាមដានពីការរក្សាគុណភាពយ៉ាងល្អិតល្អន់៖«ទំនិញដែលយើងយកទៅដាក់ យើងត្រូវចុះទៅត្រួតពិនិត្យមួយថ្ងៃយ៉ាងហោចណាស់មួយដងដែរ ទី១មើលការទុកដាក់របស់គាត់ ថាតើគាត់បានដាក់ទឹកកកក្លាសេត្រឹមត្រូវទេ តាមកម្រិតដែលយើងចង់បានឬក៏អត់? ហើយបើមានការខ្វះខាតអ្វីយើងជូនដំណឹងទៅគាត់។ ហើយបើគាត់មិនយកចិត្តទុកដាក់ គឺយើងដកចេញ ព្រោះកាលណាអតិថិជនទិញពីកន្លែងគាត់ទៅ វាខូចឈ្មោះទឹកសណ្ដែករបស់យើង។ ដូច្នេះកាលពីមុនយើងមានកន្លែងលក់បន្ត៧កន្លែង ប៉ុន្តែពេលនេះយើងដកចេញអស់៣កន្លែងហើយ»។ ភេសជ្ជៈផលិតរួច ដែលដាក់ក្នុងធុងទឹកកកសម្រាប់លក់ ព្រោះតែចង់សាងកេរ្តិ៍ឈ្មោះ និងចង់ឱ្យអតិថិជនជឿលើគុណភាពភេសជ្ជៈរបស់ខ្លួន ប្រធានក្រុមរូបនេះ បានពន្យល់ពីមូលហេតុដែលយកពាក្យម៉ែ មកធ្វើជាយីហោរបស់ខ្លួន៖«អាជីវកម្មខ្ញុំដាក់ថាទឹកសណ្ដែកម៉ែ ដូច្នេះអ្វីដែលជាខ្លឹមសារសំខាន់ៗ គឺម្ដាយពេលដែលធ្វើអ្វីគឺគាត់ផ្ចិតផ្ចង់ណាស់ គាត់គិតគូរអំពីការហូបជាលក្ខណៈគ្រួសារ ហើយនឹងខាងក្រៅ។ ចំណែកទី២ ម៉ែគាត់ចង់ឱ្យគ្រួសារមួយហ្នឹងរុងរឿងរីកចម្រើន ដូច្នេះទង្វើសព្វបែបយ៉ាងត្រូវតែប្រយ័ត្នប្រយែង»៕ | ភ្នំពេញ៖ ក្រោយពីទទួលបានបទពិសោធបរាជ័យអស់ជាច្រើនលើក លោក ពេជ លីសាយ មានការប្ដេជ្ញាខ្ពស់ ក្នុងការធ្វើឱ្យផលិតផលភេសជ្ជៈច្នៃពីគ្រាប់ធញ្ញជាតិនិងបន្ថែ ដែលជាផលិតផលខ្មែរ អាចប្រកួតប្រជែងទីផ្សារជាមួយការហ្វេប្រេនបាន។ តាមគម្រោង ភេសជ្ជៈច្នៃពីគ្រាប់ធញ្ញជាតិនិងបន្ថែ ដែលមាន៦ប្រភេទ អាចនឹងបង្ហាញវត្តមាននៅក្នុងហាង មានម៉ាស៊ីនត្រជាក់ និងកន្លែងសម្រាប់ពិភាក្សាការសិក្សា និងការងារ នៅអំឡុងប្រមាណជា៦ខែខាងមុខ បន្ថែមលើគុណភាពរស់ជាតិដើមនោះ។ |
ការលោតពីចំណាត់ថ្នាក់ទី២៤កាលពីឆ្នាំ២០២០ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធធំបំផុត មកចំណាត់ថ្នាក់ទី១៤ក្នុងឆ្នាំ២០២១ គឺជាសក្ខីភាពនៃការបន្តប្តេជ្ញាចិត្ត និង តម្លាភាព របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម ដែលមានអភិបាលកិច្ចពន្ធដារល្អ ដោយបានបំពេញកាតព្វកិច្ចបង់ពន្ធ និង គោរពតាមបទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា។ លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជានិងឡាវ បានមានប្រសាសន៍ថា៖ វាជាកិត្តិយសណាស់ ដែលពួកយើងបានទទួលលិខិតថ្លែងអំណរគុណ និងការកោតសរសើរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ ចំពោះការបន្តចូលរួមចំណែក របស់ពួកយើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ តាមរយៈការបង់ពន្ធ ជាពិសេសក្រោយពីវិបត្តិជំងឺកូវីដ-១៩ ដែលក្រុមហ៊ុនទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ពួកគេឱ្យបានពេញលេញ។ លោកសុធូ បានបន្ថែមថា៖ ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ យើងបានចាត់ទុកការអនុលោមតាមបទប្បញ្ញត្តិនានារបស់ប្រទេសជាកិច្ចការដ៏សារៈសំខាន់។ យើងប្តេជ្ញាគាំទ្រ និង ជួយប្រទេសជាតិ ដោយខំប្រឹងប្រែងធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា តាមរយៈការវិនិយោគ និងការរួមចំណែកបង់ពន្ធប្រកបដោយតម្លាភាព។ ក្រៅពីត្រូវបានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតនោះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជាក៏ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ដែលបានចេញដោយ ឯកឧត្តម គង់ វិបុលរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានពន្ធដារ សម្រាប់ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់ក្រុមហ៊ុនជាមួយសុពលភាពរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣។ ក្រៅពីភាពជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ ចំពោះការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការជួយដល់រាជរដ្ឋាភិបាល និងស្ថាប័ននានា ចាប់តាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅកម្ពុជា។ គិតមកទល់ពេលនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានបរិច្ចាកផលិតផលចំណីអាហារចាំបាច់ ផលិតផលថែរក្សា អនាម័យ និង ឧបករណ៍ជំនួយដង្ហើមដែលមានតម្លៃទឹកប្រាក់ប្រមាណ ៦១៥ លានរៀល ឬស្មើនឹង ១៥០,០០០ដុល្លារអាមេរិក ដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុកក្រុមហ៊ុន យូនីលឹវើ កម្ពុជាតាមរយៈ https://web.facebook.com/UnileverCambodia1 អំពីក្រុមហ៊ុនយូនីលឹវើ ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេនៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់ជាង ១៦លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង២០មុខរាប់តាំងពី ផលិតផលថែរក្សាសម្រស់ ផលិតផលចំណីអាហារចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង វ៉លជាដើម។ យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០ ដោយបានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ប៊ីលានអឺរ៉ូ កាលពីឆ្នាំ២០២១។ យូនីលឹវើ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និងកំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែលបានគិតគូរទៅដល់ការលើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាពមនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។ ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹងអភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាពចម្បងទៅលើបុគ្គលិក ការពារការងារ និងជីវភាពរស់នៅរបស់ពួកគាត់ រក្សាសុវត្ថិភាព និងសុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់យើងគឺ "ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា"។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។ សម្រាប់ការសាកសួរព័ត៌មាន លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ Email: [email protected] HP: +855 10 944 544 | ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនទំនិញប្រើប្រាស់រហ័សឈានមុខគេនៅកម្ពុជា ទទួលបានលិខិតថ្លែងអំណរគុណ ដែលបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតក្នុងឆ្នាំ ២០២១។ |
ដើម្បីបិទបញ្ចប់ការទូទាត់ ឬផ្ទេរប្រាក់លើសពី ៣៩០ដុល្លារ ប្រជាជនវៀតណាម តម្រូវឱ្យថតមុខរបស់ខ្លួន ដែលធនាគារកណ្តាលអះអាងថា ការពារសុវត្ថិភាពពេលទូទាត់ប្រាក់។ ចំណាត់ការបែបនេះ បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែកក្កដា។ ការស្កេនមុខ គឺមាននៅលើកម្មវិធីធនាគារនៅក្នុងទូរសព្ទតែម្តង។ «បទបញ្ញត្តិនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាព និងសន្តិសុខការទូរទាត់តាមប្រព័ន្ធអនឡាញ និងតាមកាត»។ សារព័ត៌មាន Nikkei Asia ដែលបានស្រង់ការបញ្ជាក់របស់ធនាគាររដ្ឋវៀតណាម បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា។ តាមការយល់ឃើញរបស់ប្រធានផលិតផល នៅក្រុមហ៊ុន VNG លោក Tung Vu ការស្កេនមុខ គឺបង្កើតភាពងាយស្រួលសម្រាប់អតិថិជន។ បើតាមមន្រ្តីក្រុមហ៊ុនវៀតណាមមួយនេះ បច្ចេកវិទ្យាទូទាត់តាមអនឡាញនៅវៀតណាម គឺកើនឡើងយ៉ាងខ្លាំង នៅក្នុងពេលផ្ទុះជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលបានបិទខ្ទប់។ យ៉ាងណាមិញ សកម្មជនលើវិស័យអ៊ីនធឺណិត បានចាត់ទុកការស្កេនមុខពេលទូទាត់ប្រាក់ គឺជារឿងគ្រោះថ្នាក់ ដ្បិតវៀតណាម ជាប្រទេសរងការវាយប្រហារតាមអ៊ីនធឺណិតខ្លាំង ដោយតាមពីក្រោយឥណ្ឌូណេស៊ី។ ក្នុងការផ្តល់កិច្ចសម្ភាសឱ្យសារព័ត៌មាន Nikkei Asia លោកស្រី Golda Benjamin បានអះអាងថា វាជារឿងគ្រោះថ្នាក់សម្រាប់វៀតណាម ដែលជាប្រទេសរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដ៏ខ្លាំងបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្វីដែលគេបារម្ភនោះ ទិន្នន័យឯកជន អាចនឹងធ្លាក់ទៅក្នុងដៃក្រុមចោរបច្ចេកវិទ្យា (Hacker) ដែលអាចបង្កឱ្យមានផលវិបាកជាច្រើន។ កន្លងមក ធនាគារកណ្តាលវៀតណាម បានចេញបទបញ្ញត្តិថ្មី ដោយជំរុញឱ្យធនាគារ ត្រូវតែការពារទិន្នន័យឯកជនរបស់អតិថិជន និងការគោរពច្បាប់ ពាក់ព័ន្ធការការពារទិន្នន័យឯកជន។ បច្ចេកវិទ្យាស្កេនមុខ ក្នុងការបង់ប្រាក់ ត្រូវបានប្រើប្រាស់នៅក្នុងបណ្តាប្រទេសជាច្រើន រួមទាំងក្រុមហ៊ុន Apple ផង។ ចំណែកនៅវៀតណាម ក្រុមហ៊ុនគ្រប់គ្រងដោយយោធាវៀតណាម Viettel និងក្រុមហ៊ុន FPT ស្ថិតក្នុងចំណោមក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាខាងលើ៕ | ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក ប្រជាជនវៀតណាម ត្រូវតែស្កេនមុខរបស់ខ្លួន រាល់ការទិញទំនិញ ផ្ទេរប្រាក់ ឬបង់ថ្លៃបន្ទប់ ដែលមានចំនួនលើសពី ៣៩០ដុល្លារ (១០លានដុង)។ ទោះមានក្តីបារម្ភពីសកម្មជនពាក់ព័ន្ធនឹងការប្រមូលទិន្នន័យឯកជនពីសំណាក់ក្រុមចោរបច្ចេកវិទ្យា (Hacker) តែធនាគារកណ្តាលវៀតណាម ធានាថា ការស្កេនមុខ នឹងជួយការពារសុវត្ថិភាព ក្នុងពេលទូទាត់ប្រាក់។ |
លោក ឈុំ សុជាតិ បង្ហោះព័ត៌មានលើបណ្តាញសង្គមថា អដ្ឋិធាតុទាំងនោះ ត្រូវបានរកឃើញនៅយោធភូមិភាគពិសេស ចំនួន៦២ធាតុ នៅយោធភូមិភាគទី១ ចំនួន៤០ធាតុ នៅយោធភូមិភាគទី២ ចំនួន២២៨ធាតុ នៅយោធភូមិភាគទី៣ ចំនួន៨១ធាតុ នៅយោធភូមិភាគទី៤ ចំនួន៤៨ធាតុ និង នៅយោធភូមិភាគទី៥ ចំនួន៨៤ធាតុ។ របាយការណ៍ស្តីពីការរុករកអដ្ឋិធាតុកងទ័ពវៀតណាមនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ នៃក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ៕ | គិតពីដើមឆ្នាំ មកដល់ពាក់កណ្តាលឆ្នាំ២០១៩នេះ កម្ពុជា និង ក្រុមរុករកអដ្ឋិធាតុវៀតណាម បានរកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន៥៤០ធាតុបន្ថែមទៀត ដែលបានបាត់បង់ជីវិតលើទឹកដីកម្ពុជា។ នេះបើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ |
ប្រសិនបើឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែជាប់ឃុំក្នុងពន្ធនាគារ រដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៦ ដែលកើតចេញពីការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៨ នាពេលខាងមុខ អាចនឹងមិនត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ នេះជាសារព្រមានថ្មីមួយទៀត ដែលធ្វើឡើងដោយលោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ជាជំហានដំបូង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់»។ ក្រៅពីចង់ឲ្យដោះលែងឯកឧត្តម កឹម សុខា លោក ថេត គ្រូស ថែមទាំងទាមទារឲ្យអង្គការផ្នែកប្រជាធិបតេយ្យ បានធ្វើសកម្មភាពដូចមុន ហើយស្ថាប័នព័ត៌មានមួយចំនួន ដែលត្រូវបានបិទកាលពីកន្លងមក អាចបន្តផ្សព្វផ្សាយឡើងវិញ បើពុំដូច្នេះទេ សហរដ្ឋអាមេរិក នឹងលំបាកក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា។ លោក ថេត គ្រូស ដែលជាអតីតបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិកផងនោះ បានបញ្ជាក់បែបនេះថា៖«បើមិនធ្វើតាមលក្ខខណ្ឌខាងលើ វា នឹងមិនអាចទៅរួចនោះទេ ដែលអាមេរិក និងប្រទេសផ្សេងៗទៀត ជាសម្ព័ន្ធមិត្ររបស់យើង ត្រូវទទួលស្គាល់ពីភាពស្របច្បាប់នៃការបោះឆ្នោត [នៅកម្ពុជា]»។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន តបវិញថា ការបោះឆ្នោត រួមទាំងវាសនាប្រទេសជាតិទាំងមូល គឺត្រូវសម្រេចដោយប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនសហរដ្ឋអាមេរិកនោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗថា លោក ថេត គ្រូស គ្រាន់តែជាសមាជិកព្រឹទ្ធសភាម្នាក់ប៉ុណ្ណោះ របស់សហរដ្ឋអាមេរិក ដូច្នេះគ្មានឥទ្ធិពលអ្វី មកលើការសម្រេចចិត្តរបស់ប្រទេសកម្ពុជាឡើយ។ មន្រី្តជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ និយាយខ្លាំងៗថា៖«យើង មិនទៅឈឺក្បាលជាមួយបរទេសណាទេ»។ ការចាប់ផ្តើមព្រមានសាជាថ្មីរបស់លោក ថេត គ្រូស ខាងលើ គឺធ្វើឡើងចំថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២0១៧នេះ ជាថ្ងៃផុតកំណត់ ដែលលោក បានស្នើដល់រដ្ឋាភិបាលកម្ពុជា កាលពីកន្លងមក ដើម្បីឲ្យដោះលែងឯកឧត្តម កឹម សុខា។ កាលនោះ លោក បានអះអាងក្នុងសំណើថា លោក នឹងធ្វើកិច្ចការជាមួយនឹងស្ថាប័នព្រឹទ្ធសភា និងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជំរុញឲ្យរារាំងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលបម្រើការងារនៅក្រសួងការបរទេស មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងករណីឯកឧត្តម កឹម សុខា មិនត្រូវបានដោះលែង។ ការព្រមានលើកទីពីររបស់លោក ថេត គ្រូស ធ្វើឡើងតាមរយៈសារ ដែលបង្ហោះលើបណ្តាញទំនាក់ទំនងធ្វីតធើ (Twitter) និងនៅលើគេហទំព័ររបស់ខ្លួន ។ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បានផ្ញើលិខិតដែលមានចំនួនពីរទំព័រ ទៅកាន់លោក ថេត គ្រូស ដើម្បីពន្យល់ពីការចាប់ខ្លួនឯកឧត្តម កឹម សុខា។ មិនខុសពីមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសប៉ុន្មានទេ លោក ជុំ ប៊ុនរ៉ុង ប្រាប់លោក ថេត គ្រូស ថា មូលហេតុ ដែលនាំឲ្យចាប់ខ្លួន ព្រោះឯកឧត្តម កឹម សុខា ជាប់សង្ស័យនឹងអំពើក្បត់ជាតិ។ ឯកអគ្គរាជទូតរូបនេះ បានបកស្រាយក្នុងលិខិតថា៖«ការចាប់ឯកឧត្តម កឹម សុខា គឺត្រឹមត្រូវយ៉ាងពេញលក្ខណ តាមច្បាប់របស់ប្រទេសកម្ពុជា»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានឆ្លើយតបនឹងលោក ថេត គ្រូស ដែរ ទាក់ទងនឹងការដាក់ឱសានវាទ មកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យដោះលែងឯកឧត្តម កឹម សុខា។ លោក បានសរសេរសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) ទៅកាន់ក្រុមអ្នកកាសែតថា តុលាការកម្ពុជា នៅតែបន្តដំណើរការជាធម្មតា ដោយគ្មានឧបសគ្គអ្វីឡើយ ទោះជាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២0១៧នេះ ជាឱសាទវាទចុងក្រោយ ដែលលោក ថេត គ្រូស កំណត់ឲ្យដោះលែងឯកឧត្តម កឹម សុខា ក៏ដោយ។ អ្នកនាំពាក្យគណបក្សកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលរូបនេះ បានសរសេរយ៉ាងដូច្នេះ៖«ការដាក់ឱសានវាទរបស់ព្រឹទ្ធសមាជិកអាមេរិក ជាការប្រមាថធ្ងន់ធ្ងរដល់ឆន្ទៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយក៏ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាផងដែរ ដែលប្រជាជនកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត»។ សូមបញ្ជាក់ថា មិនមែនតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍អន្តរជាតិផ្សេងទៀត ក៏បានប្រតិកម្មនឹងការចាប់ខ្លួនឯកឧត្តម កឹម សុខា ដែរ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា នៅតែប្រកាសជំហរថា តុលាការ នៅតែចាត់វិធានការចំពោះឯកឧត្តម កឹម សុខា ទៅតាមនីតិវិធី ដោយមិនខ្លាចសម្ពាធពីសហគមន៍អន្តរជាតិឡើយ។ រហូតមកដល់ពេលនេះ ឯកឧត្តម កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជាងពីរខែហើយ ក្រោមការសង្ស័យរបស់តុលាការថា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ៕ អត្ថបទទាក់ទង Ted Cruz កំណត់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឲ្យដោះលែងឯកឧត្តម កឹម សុខា | ភ្នំពេញ៖ ក្រៅពីព្រមានរារាំងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក សមាជិកព្រឹទ្ធសភាមួយរូបនៃប្រទេសមហាអំណាចមួយនេះ ក៏ព្រមានបន្ថែមថា រដ្ឋាភិបាលរបស់ខ្លួន រួមទាំងបណ្តាសម្ព័ន្ធមិត្រដទៃទៀត នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ ប្រសិនបើឯកឧត្តម កឹម សុខា បន្តជាប់ឃុំក្នុងពន្ធនាគារ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឆ្លើយតបថា ការព្រមាននេះ គ្មានឥទ្ធិពលអ្វីមកលើប្រទេសកម្ពុជាឡើយ។ |
ចំណាត់ការនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា យុវជន និងសិស្សានុសិស្សមួយចំនួន បានគេចសាលាមិនចូលរៀន ហើយទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីប្រើប្រាស់ទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី និងបារីអេឡិចត្រូនិក បង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅប្រើប្រាស់គ្រឿងញៀនថែមទៀត។ នៅក្នុងសេចក្តីជូនដំណឹងដែលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេភេសជ្ជៈ, ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ និងមិនត្រូវអនុញ្ញាតឱ្យសិស្សនុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ, លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិកជាដើម នៅទីតាំងអាជីវកម្មរបស់ខ្លួន។ លោកអភិបាលខេត្ត ក៏បានប្រាប់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ បន្តចុះអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅគ្រប់សាលារៀន និងម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ «ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ចំពោះម្ចាស់អាជីវកម្មណាដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្ត ការប្រព្រឹត្តសកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន»។ នេះជាចំណាត់ការរបស់អភិបាលខេត្តកំពង់ចាម ដែលណែនាំទៅគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ឱ្យអនុត្តន៍។ លោក អ៊ុន ចាន់ដា ក៏បានប្រាប់ឱ្យនាយកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និងសហគមន៍ ក្នុងការចូលរួមទប់ស្កាត់ អវត្តមានសិស្ស និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពប្រមូលផ្តុំលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី, បារីអេឡិចត្រូនិក និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនរបស់សិស្ស។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏អំពាវនាវដល់ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់ព័ត៌មានក្នុងករណីមានការប្រមូលផ្តុំរបស់សិស្ស ឬយុវជន លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី និងប្រព្រឹត្តសកម្មភាពអសកម្មនានា នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ក្នុងករណី ម្ចាស់អាជីវកម្មមិនសហការ ហើយនៅបណ្តែតបណ្តោយឱ្យមានភាពអសកម្មនានាអាជ្ញាធរមានសមត្ថកិច្ច នឹងបិទអាជីវកម្មព្រមទាំងដាក់ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។ នេះបើតាមការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម៕ | លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញចំណាត់ការទប់ស្កាត់សកម្មភាព ជក់បារី លេងហ្គេមតាមអ៊ីនធឺណិត និងភាពអសកម្មនានានៅក្នុងសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ |
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ពន្ធប្រចាំខែមេសា ឆ្នាំ២០២២ ប្រមូលពន្ធលើប្រាក់ចំណូលមានកំណើន៨១,៩៨ភាគរយ ,អាករលើតម្លៃបន្ថែមមានកំណើន៨៤,៤៤ភាគរយ ,ពន្ធលើប្រាក់បៀវត្សមានកំណើន ៨៨,៥៥ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មាន៧៧,៣៣ភាគរយ បើនឹងខែមេសា ក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះ ចំណូលអាករពិសេស មានកំណើនដល់ ១១០,៥៨ភាគរយ ខណៈពន្ធលើឈ្នួលផ្ទះ និងដី មានកំណើនរហូតដល់១១៤,៦០ភាគរយ។ អត្ថបទទាក់ទង ឆ្នាំនេះ លោក គង់ វិបុល រំពឹងប្រមូលពន្ធលើសផែនការទៀត ក្រោយសម្រេចបាន៥៣ភាគរយ ត្រឹម៤ខែ កំណើននៃចំណូលពន្ធទាំង៦ប្រភេទខាងលើនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចបានការប្រមូល ពន្ធ-អាករគ្រប់ប្រភេទ ចំនួន ២៣៧,២៧លានដុល្លារ នៅក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ឧសភា។ ដោយឡែក គិតចាប់ពីខែមករាដល់ខែមេសា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករចូលជាតិបានជាង ១ ៥០១លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង៥៣,២៧ភាគរយនៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប២ ៨១៩,៥៤លានដុល្លារ។ ដើម្បីសម្រេចផែនការប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម(VAT), ពង្រឹងការគ្រប់គ្រងនិងតាមដានលើលិខិតប្រកាសពន្ធរបស់សហគ្រាស...ជាដើម។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ នឹងសិក្សាពីវិធានការបំពាក់GPS និងFRID លើរថយន្តដឹកជញ្ជូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ៕ | ភ្នំពេញ៖ ក្នុងខែមេសា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ២៣៧,២៧លានដុល្លារ។ ចំណូលនេះ ស្មើនឹងជាង៨ភាគរយនៃផែនការប្រចាំឆ្នាំ២០២២។ បើតាមសេចក្តីអគ្គនាយកដ្ឋានពន្ធដារចំណូលដែលសម្រេចបាននេះ គឺបានពីប្រភេទពន្ធមួយចំនួនដែលមានកំណើនពីរង្វង់៧០ទៅ៨០ភាគរយ។ |
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា សមាជិកគ្រួសារបុរសអ្នកបើករថយន្តទាំង៥នាក់ ធ្វើតេស្ដអវិជ្ជមាន កូវីដ១៩។ លោកប្រាប់ថា ក្រុមគ្រួសារបានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ក្រោយទទួលបានលទ្ធផលនៅព្រឹកថ្ងៃទី២៧ មីនា។ តាមលោកប្រធានមន្ទីរសុខាភិបាល អ្នកពាក់ព័ន្ធដោយផ្ទាល់មួយចំនួនធំជាមួយក្រុមទេសចរជនជាតិបារាំង ដែលបានប្រមូលទៅធ្វើតេស្ដ សុទ្ធសឹងចេញលទ្ធផលអវិជ្ជមាន។ ក្រៅពីអ្នកប៉ះពាល់ដោយផ្ទាល់ មន្ទីរសុខាភិបាលខេត្តសៀមរាបក៏បានចុះអប់រំអ្នកប៉ះពាល់ដោយប្រយោលរាប់សិបនាក់ទៀតផងដែរ។ ពួកគេត្រូវបានណែនាំឱ្យធ្វើចត្ដាឡីស័កខ្លួនឯងនៅផ្ទះរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ហើយថាក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពពួកគេទាំងនោះយ៉ាងយកចិត្តទុកដាក់។ ក្រុមទេសចរជនជាតិបារាំង៣៧នាក់ បានធ្វើដំណើរកម្សាន្ត និងស្នាក់នៅខេត្តសៀមរាបរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ មីនា ហើយត្រូវបានរកឃើញមានជំងឺកូវីដ១៩នៅក្រុងព្រះសីហនុ ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីឆ្លងកាត់ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ លោក ក្រុស សារ៉ាត់ មិនបានបញ្ជាក់ថាមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ព័ន្ធករណីសង្ស័យថាឆ្លងជំងឺកូវីដ១៩ពីក្រុមទេសចរជនជាតិបារាំងទាំងនោះទេ តែថាតួលេខអាចច្រើនរយនាក់។ តែលោកបានពន្យល់ថា ករណីឆ្លងអាចមានទាបបំផុត ជារួមមកដល់ពេលនេះគឺហួសរយៈពេលនៃការឆ្លងទៅហើយ បើរាប់ចាប់ពីក្រុមទេសចរទាំងនោះស្នាក់នៅខេត្តសៀមរាបតាំងពីថ្ងៃទី១១ មីនាមក។ គួរបញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ ក្នុងនោះរួមមានបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ត្រូវបានរកឃើញនៅថ្ងៃទី៧ មីនា, ទី២ បុរសជនជាតិខ្មែរត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី រកឃើញនៅថ្ងៃទី១៦ មីនា ទី៣, បុរសជនជាតិខ្មែរ ជាអ្នកបើករថយន្តដឹកទេសចរជនជាតិបារាំង រកឃើញនៅថ្ងៃទី២៥ មីនា និងទី៤ទី៥ គឺបុរសជនជាតិឥណ្ឌូណេស៊ី២នាក់ ប្រកាសនៅយប់ថ្ងៃទី២៦ មីនា ដោយធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩នៅប្រទេសថៃ តែធ្វើដំណើរតាមច្រកព្រំដែនប៉ោយប៉ែតមកសុំព្យាបាលនៅសៀមរាប ដោយលើកហេតុផលថាគ្មានប្រាក់សម្រាប់ព្យាបាល៕ | សៀមរាប៖ លទ្ធផលតេស្ដបានបញ្ជាក់ថា ក្រុមគ្រួសារអ្នកបើករថយន្តដឹកទេសចរជនជាតិបារាំង ពុំមានជំងឺកូវីដ១៩នោះទេ។ អ្នកបើករថយន្តទេសចរដឹកជនជាតិបារាំង៣៧នាក់ អំឡុងពេលដើរកម្សាន្តក្នុងខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាលប្រកាសនៅយប់ថ្ងៃទី២៥ មីនា ថាបានឆ្លងជំងឺកូវីដ១៩។ |
កាលពីខែមីនាកន្លងទៅ កីឡាករប្រដាល់អាហ្វ្រិ វ័យ៣១ឆ្នាំរូបនេះ មានឱកាសឡើងបញ្ចេញសមត្ថភាពលើសង្វៀន ONE Warrior Series របស់ Rich Franklin ដែលពេលនោះរូបគេវាយតំណាងឲ្យក្លិបសិល្បៈ។ ការប្រកួតបន្ទាប់មក Onyedikachi ក៏ទទួលបានជ័យជម្នះដល់ទៅ ៣លើកជាប់ៗគ្នា។ Onyedikachi ទើបប្រឡូកក្នុងអាជីពជាអ្នកប្រដាល់រយៈពេលខ្លួនមែន ប៉ុន្តែកីឡាកររូបនេះធ្លាប់បានផ្តួលជើងខ្លាំង Sandeep Kumar Dahiya លើការប្រកួតប្រភេទទំងន់ welterweight រួចទៅហើយ។ មិនមែនជារឿងងាយស្រួលនោះទេនៅពេលឡើងប្រកួតលើសង្វៀនប៉ះគីឡូខ្លាំងៗ តែយ៉ាងណា Onyedikachi អាចទទួលជ័យជម្នះបានដោយសារខ្លួនមានរបបហូបចុក និងការរស់នៅត្រឹមត្រូវ តាមរបៀបអ្នកប្រដាល់អាជីព។ ក្នុងនាមជាគ្រូហ្វឹកហាត់ផ្ទាល់ខ្លួនម្នាក់ដែរ រូបគេចង់ចែករំលែកវិធីសាស្ត្រមួយចំនួនដល់មិត្តរួមអាជីពដូចគ្នាឲ្យបានដឹងផងដែរ។ គន្លឹះ៣យ៉ាងរបស់ ច ដើម្បីសុខភាពល្អមានដូចជា៖ របៀបបញ្ចុះទម្ងន់ Onyedikachi និយាយថារូបគេអាចធ្វើឲ្យស្រក ឬឡើងទម្ងន់ ដោយប្រើរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ព្រោះខ្លួនមានរបបអាហារ និងការហ្វឹកហាត់ពិសេស។ Onyedikachi បញ្ជាក់ថា៖ «សម្រកទម្ងន់ ឬដំឡើងទម្ងន់ អ្វីដែលសំខាន់គឺរបបអាហារ មិនមែនត្រឹមតែការហ្វឹកហាត់នោះទេ។ បើសិនចង់សម្រកទម្ងន់ ត្រូវតែជៀសវៀងការហូបសាច់ជ្រូក បាយស នំបុ័ងស នឹងស្រា- ជាពិសេសជៀសស្រាបៀរ ឲ្យបាន១០០%! កុំផឹកស្រាបៀរឲ្យសោះក្នុងរយៈពេលពីរ ឬបីខែដំបូង នៅពេលដែលយើងកំពុងព្យាយាមបញ្ចុះទម្ងន់»។ ត្រូវដឹងថាការផឹកកូកាកូឡាតែ ៦០០មីលីលីត្រ មានជាតិស្ករ ៦៤g ស្មើនឹង ១៦ ស្លាបព្រាកាហ្វេ។ បើគិតថាចង់សម្រកទម្ងន់ខ្លាំង គួរតែពិចារណាឈប់ផឹកជាតិសូដា ឬភេសជ្ជៈថាមពលចេញពីរបបអាហារទាំងស្រុងតែម្តង។ នៅជិតមនុស្សដែលមានការគិតដូចគ្នា វាអាចនឿយហត់ខ្លាំងពេលត្រូវនៅកន្លែងហ្វឹកហាត់យូរ ប៉ុន្តែនៅពេលមនុស្សជុំវិញខ្លួនយើងចេះផ្តោតអារម្មណ៍ និងមានចិត្តគំនិតដូចគ្នាទៅលើអ្វីមួយនោះ វាមានឥទ្ធិពលជួយជំរុញផ្នែកស្មារតីយើងបានច្រើន។ Onyedikachi សព្វថ្ងៃហ្វឹកហាត់ជាមួយតារាប្រដាល់ប្រចាំ ONE Championship ចាន់ រតនា នៅក្លឹប សិល្បៈ របស់គាត់ ប៉ុន្តែគាត់ក៏មានដៃគូហ្វឹកហាត់ផ្សេងៗជាច្រើនទៀតដែរដើម្បីជួយគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនីមួយៗ។ ដៃគូគាត់ម្នាក់ទៀតគឺ Kamila Simková ក៏កំពុងហ្វឹកហាត់ក្នុងក្លឹបជាមួយគ្នាដែរ នាងបានជួយគាត់ត្រៀមវៃជាមួយ Dahiya។ «នាងមានទំនុកចិត្តខ្ពស់ដែលមានខ្ញុំជាដៃគូហ្វឹកហាត់ ទោះខ្ញុំគួរឲ្យខ្លាចប៉ុណ្ណាក៏ដោយ។ ជាពិសេសនៅពេលខ្ញុំត្រូវវៃ ជាមួយនឹង Dahiya នាងជាមនុស្សសំខាន់ម្នាក់ដែលជួយខ្ញុំក្នុងការត្រៀមប្រកួតមួយនោះ»។ បរិភោគអាហារល្អៗ ក្នុងមួយថ្ងៃៗ Onyedikachi ហ្វឹកហាត់ជាច្រើនម៉ោងដើម្បីរក្សាសាច់ដុំខ្លាំងខ្លារបស់គាត់ ប៉ុន្តែបើគាត់មិនបានហូប និងសម្រាកគ្រប់គ្រាន់ដើម្បីឱ្យរាងកាយជាសះស្បើយនោះទេ វានឹងពិបាកបន្តិច។ គាត់ពន្យល់ថា៖ «ខ្ញុំមិនទាន់បានហ្វឹកហាត់ខ្លាំងណាស់ណានោះទេ ប៉ុន្តែខ្ញុំនៅតែមានសាច់ដុំ ហេតុអី? មកពីខ្ញុំ ប្រយត្ន័លើអ្វីដែលខ្ញុំហូប»។ អ្នកប្រដាល់អាគាំងរូបនេះ បន្ថែមថាដើម្បីមានសុខភាពល្អគួរចាប់ផ្តើមហូបបន្លែឲ្យបានច្រើន។ គាត់ក៏ណែនាំឲ្យហូបអាហារល្អៗផ្សេងទៀតដូចជា គ្រាប់ធញ្ញជាតិជាដើម។ គ្រាប់ធញ្ញជាតិនឹងជួយឲ្យយើងឆាប់ឆ្អែត ហើយមានសារធាតុប្រឆាំងជាមួយអុកស៊ីតកម្ម។ ហូបគ្រាប់ធញ្ញជាតិច្រើនប្រភេទនឹងជួយដល់រាងកាយយើងមិនធម្មតា។ ថែមសណ្តែកក្រហមក្នុងអាហារប្រចាំថ្ងៃ នឹងជួយបន្ថែមជាតិសរសៃ ហើយកាត់បន្ថយជាតិស្ករក្នុងឈាម។ សណ្តែកកំប៉ុង ក៏ល្អក្នុងការបន្ថែមជាតិប្រូតេអ៊ីន និង ជាតិសរសៃដែរ។ អាហារទាំងនេះ យើងអាចងាយស្រួលរកបានគ្រប់កន្លែងក្នុងប្រទេសកម្ពុជា។ ថ្វីបើក្នុងរយះពេលតែ១ ឆ្នាំ ខ្លួនទទួលបានជោគជ័យច្រើនក្នុងអាជីពមែន តែគាត់ជឿជាក់ថា ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ Onyedikachi សម្លឹងឃើញអនាគតល្អក្នុងសង្វៀន ONE Championship ហើយបានដាក់គោលដៅច្បាស់លាស់សំរាប់អនាគត។ «កីឡាករភាគច្រើន ព្យាយាមយកខ្សែក្រវាត់បានតែ ២ប៉ុណ្ណោះ។ ខ្ញុំវិញនឹងយកឲ្យបានខ្សែក្រវាត់ ៤ គឺ ខ្សែក្រវាត់ទម្ងន់ធ្ងន់មួយ ទម្ងន់ធ្ងន់ស្រាលមួយ ទម្ងន់មធ្យមមួយ និង ទម្ងន់កណ្តាលមួយ»។ អត្ថបទ៖ Matias Andres | អ្នកប្រដាល់គុនខ្មែរជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ប្រចាំ One Championship ទទួលបានជោគជ័យខ្លាំងខ្លាក្នុងរយៈពេលចុងក្រោយ។ ភាពជោគជ័យទាំងនោះ ដោយសារកីឡាកររហស្សនាម «The Biafran Warrior» ប្រឹងប្រែងលើការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងរបៀបរបបរស់នៅល្អរបស់គេប្រចាំថ្ងៃ។ |
ស្របពេលមានអាមេរិកជាខ្នងបង្អែកធំ មេដឹកនាំបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ កំពុងងាករករុស្ស៊ី និងចិនដែលបន្តគាំទ្រប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ មហាអំណាចធំៗទាំងនេះ ប្រកាសគាំទ្រភាគីផ្សេងៗក្នុងវិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡាដែលកំពុងផុងជ្រៅកាន់តែខ្លាំង។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីវ៉េណេស៊ុយអេឡា និយាយថា លោកបានទាក់ទងជាមួយរុស្ស៊ី និងចិន ដែលជាម្ចាស់បំណុលធំរបស់វ៉េណេស៊ុយអេឡា និងជាអ្នកនៅពីក្រោយលោក ម៉ាឌុយរ៉ូ ។ រុស្ស៊ី និងចិននៅតែចាត់ទុកលោក ម៉ាឌុយរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់រដ្ឋអាមេរិកខាងត្បូងមួយនេះ ទោះជាមានការបារម្ភថា ក្រុងការ៉ាកាស់អាចគ្មានលទ្ធភាពសងបំណុលក្ដី។ អ្នកនយោបាយវ័យ៣៥ឆ្នាំដែលទើបលេចមុខមាត់នៅប៉ុន្មានសប្ដាហ៍នេះ បញ្ជាក់ថា ផលប្រយោជន៍របស់រុស្ស៊ី និងចិន នឹងត្រូវបានធានាបើពួកគេផ្លាស់ប្ដូរជំហរ។ បើតាមលោក ក្វៃដូ អ្វីដែលល្អបំផុតសម្រាប់មហាអំណាចទាំងពីរនេះ គឺស្ថិរភាពនៅវ៉េណេស៊ុយអេឡា និងការផ្លាស់ប្ដូររដ្ឋាភិបាល ព្រោះលោក ម៉ាឌុយរ៉ូ មិនបានការពារប្រជាជន មិនគាំទ្រការវិនិយោគបរទេស ហើយលោក ម៉ាឌុយរ៉ូ ក៏មនុស្សល្អសម្រាប់ប្រទេសទាំងនោះដែរ។ ទាំងលោក ក្វៃដូ ទាំងអាមេរិក កំពុងប្រឹងប្រែងដាក់សម្ពាធកាន់តែខ្លាំងលើលោក ម៉ាឌុយរ៉ូ ដើម្បីបង្ខំឲ្យលោកលាលែងតាមសម្រួល។ នៅឆាកអន្តរជាតិ អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា ហាមអង់គ្លេសមិនឲ្យបញ្ជូនមាសទៅឲ្យរដ្ឋាភិបាលក្រុងការ៉ាកាស់ និងស្នើឲ្យប្រទេសនានាទទួលស្គាល់លោក ក្វៃដូ វិញ។ ក្នុងស្រុកឯណេះ ក្រុមប្រឆាំងអំពាវនាវឲ្យយោធារត់ចោលលោក ម៉ាឌុយរ៉ូ ហើយស្នើប្រជាជនធ្វើបាតុកម្មទៀតផង។ ទោះជាយ៉ាងណា មេដឹកនាំប្រឆាំងដដែលនេះ អះអាងថា វិបត្តិនយោបាយបច្ចុប្បន្ន នឹងមិនរាលដាលរហូតក្លាយជាសង្គ្រាមស៊ីវិលឡើយ ព្រោះជនរួមជាតិវ៉េណេស៊ុយអេឡាដ៏ច្រើនលើសលប់គាំទ្រលោក ហើយចង់ឲ្យលោក ម៉ាឌុយរ៉ូ ចុះចេញ។ ប៉ុន្តែលោក ក្វៃដូ ក៏ព្រមានដែរថា អំពើហិង្សាអាចផ្ទុះចេញពីភាគីរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ដែលប្រើប្រាស់កម្លាំពិសេសក្នុងបង្ក្រាបគូប្រជែងរបស់ខ្លួន៕ | ប្រធានាធិបតីបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ កំពុងព្យាយាមអូសទាញរុស្ស៊ី និងចិនឲ្យចេញឆ្ងាយពីគូប្រជែងនយោបាយរបស់ខ្លួន គឺប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ លោក ក្វៃដូ អះអាងថា វាជារឿងល្អសម្រាប់មហាអំណាចទាំងពីរក្នុងការទទួលស្គាល់រូបលោកជាមេដឹកនាំស្របច្បាប់របស់វ៉េណេស៊ុយអេឡាជំនួសលោក ម៉ាឌុយរ៉ូ ដែលកំពុងរងសម្ពាធកាន់តែខ្លាំង។ រុស្ស៊ី និងចិនបានប្រកាសឈរខាងលោក ម៉ាឌុយរ៉ូ ក្នុងជម្លោះនៅរដ្ឋអាមេរិកឡាទីនមួយនេះ។ |
តាមរយៈសេចក្តីជួនដំណឹងខាងលើ ប្រជាពលរដ្ឋ អាចតាមដានមើលការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត តាមរយៈប្រព័ន្ធផ្សព្វផ្សាយចំនួន៧ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក), វិទ្យុជាតិកម្ពុជា, ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), គេហទំព័រ electresult.nec.gov.kh , កម្មវិធីទូរស័ព្ទដៃ (App) គឺ NEC KH និង CamNEC News, ហ្វេសប៊ុកឈ្មោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Commitee, យូធូបឈ្មោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។ គួរដឹងថា ការប្រកាសលទ្ធផលបោះឆ្នោត មាន៣ដំណាក់កាល គឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ យោងតាមការកំណត់របស់គ.ជ.ប លទ្ធផលផ្លូវការ នឹងត្រូវប្រកាស នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕ | ការបោះឆ្នោតជម្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានចាប់ផ្តើមពីម៉ោង៧ព្រឹក ហើយនឹងត្រូវបិទបញ្ចប់នៅម៉ោង៣រសៀល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងថា ក្រោយបិទបញ្ចប់ការបោះឆ្នោត លទ្ធផលបឋមនៃការបោះឆ្នោតនេះ នឹងត្រូវប្រកាសចាប់ពីល្ងាចទៅ រហូតដល់ម៉ោង១២យប់ នាថ្ងៃ២៣កក្កដានេះ ហើយនឹងត្រូវប្រកាសនៅព្រឹកម៉ោង៨ ថ្ងៃ២៤ខែកក្កដា បន្តទៀត។ |
សារព័ត៌មានថ្មីៗ សូមលើកយកប្រវត្តិខ្លះៗរបស់បុគ្គលទាំង៨រូប មកបង្ហាញជូន។ ទោះជាយ៉ាងណា ក្នុងឆ្នាំ២០២០ មានបុគ្គលក្នុងវិស័យខាងលើបានទទួលមរណភាពច្រើនជាងនេះ ដោយសារព័ត៌មានថ្មីៗពុំបានស្រង់មកបង្ហាញជូន។ លោក គុន សុភាព បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ លោក គុន សុភាព មានចំណេះដឹងខ្ពស់ផ្នែកធម៌បុរាណ ហើយលោកថែមទាំង មានសេចក្ដីព្យាយាមមាំក្នុងកិច្ចការស្រាវជ្រាវ គម្ពីសាស្ត្រាស្លឹករឹត វាន និងក្រាំង និងមានភាពហ្មត់ចត់ច្បាស់លាស់ក្នុងការងារ។ ឧទ្ទេសាចារ្យ គុន សុភាព មានស្រុកកំណើតភូមិគៀនឃ្លាំង សង្កាត់លេខ៧ ក្រុងភ្នំពេញ។ លោក គុន សុភាព អ្នកសិក្សាស្រាវជ្រាវគម្ពីរសាស្រ្តាស្លឹករឹត វាន និងក្រាំង (អង្គុយពាក់អាវស) កាលបួសជាសាមណេរ លោក គុន សុភាព បានសរសេរលើក្រាំងបត់ថ្មីជាច្រើនច្បាប់ ដូចជាអាការវតារសូត្រ អភិធម្ម និងធម៌បទ សម្រាប់សូត្រក្នុងពិធីផ្សេងៗ ព្រមទាំងភាណវរបាលីបុរាណ ដូចជាអាធារណ ឆលង្កាវិជ្ជា រាហុលបរិត្ត....។ល។ ការបម្រើការក្នុងអង្គការ FEMC លោកបានរៀបចំសាស្ត្រា វាន ក្រាំង ផ្ទាល់ដៃឡើងវិញឱ្យត្រូវតាមច្បាប់ដើម រាប់សែនសន្លឹក និងមើលដាក់ចំណងជើងរាប់ពាន់ខ្សែ តាមបណ្ដាបណ្ណាល័យក្នុងវត្តតាមខេត្ត និងបណ្ណាល័យនានាក្នុងរាជធានីភ្នំពេញ។ ស្នាដៃជាច្រើនរបស់លោននៅមិនទាន់បានបោះពុម្ពផ្សាយ មុនពេលលោកទទួលមរណភាព ដូចជាបញ្ជីបណ្ណោះអាសន្ន នៃសាស្ត្រាស្លឹករឹតខ្មែរ ភាគ១ ឆ្នាំ២០០៤។ បញ្ជីបណ្ណោះអាសន្ន នៃសាស្ត្រាស្លឹករឹតខ្មែរ ភាគ២ ឆ្នាំ២០១៨។ ប្រពៃណីខ្មែរ ភាគ១ ភាគ២ ឆ្នាំ២០១៨។ កម្រងច្បាប់ខ្មែរពីបុរាណ ភាគ១ ភាគ២ ឆ្នាំ២០១៦។ កម្រងច្បាប់ខ្មែរពីបុរាណ ភាគ៣ ភាគ៤ ឆ្នាំ២០២០។ បញ្ជីនិងអក្ខរក្រមកម្ពុជសុរិយា ឆ្នាំ២០២០។ ប្រពៃណីបុណ្យសព (មិនទាន់បោះពុម្ព)។ គម្ពីរត្រៃភូមិ នឹងបោះពុម្ពឆ្នាំ២០២១។ លោក សាស្ត្រាចារ្យ ទិត្យ សែន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៥៤ឆ្នាំ។ លោក ទិត សែន ជាគ្រូបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ បានដឹកនាំបង្ហាត់ស្នាដៃល្ខោនខោល ទស្សនីយភាពលើឆាក ទៅដល់សិស្សនិស្សិត តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ ដោយបានប្រមាណជា៣០ស្នាដៃ។ សាស្ត្រាចារ្យ ទិត្យ សែន គ្រូល្ខោនខោល លោកស្រីបណ្ឌិត ពៅ សាវរស អ្នកប្រាជ្ញខាងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅប្រទេសបារាំង។ លោកស្រី ពៅ សាវរស ដែលមានសញ្ជាតិបារាំង ក្រោមឈ្មោះថា Saveros Lewitz បានចងក្រងឯកសារស្រាវជ្រាវដ៏ច្រើនទាក់ទងនឹងអារ្យធម៌ អក្សរសាស្ត្រ សិលាចារឹក និងក្បួនច្បាប់ផ្សេងៗរបស់ខ្មែរ។ លោកស្រីធ្លាប់ឆ្លងកាត់ការសិក្សាជាមួយសាស្ត្រាចារ្យល្បីៗរបស់បារាំង ដូចជា លោក George Coedes និងលោក Francois Martini ជាដើម។ លោកស្រី ពៅ សាវរស អ្នកប្រាជ្ញខាងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរ អតីតអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល CNRS នៅក្រុងប៉ារីស រូបនេះ បានបន្សល់ទុករួមមានដូចជា អ្វីជាខេមរវិទ្យា?, វចនានុក្រមភាសាខ្មែរសម័យកណ្តាល, សទ្ទានុក្រម សំស្ត្រឹត-ខ្មែរ-បារាំង រួមទាំងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ទាំងភាសាខ្មែរ បារាំង និងអង់គ្លេស។ ចំណែកអ្នកស្រី ព្រីង សុខាន់ណារិទ្ធ ដែលជាកូនទី២ របស់នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក្នុងវ័យ៥៣ឆ្នាំ ដោយរោគាពាធ។ អ្នកស្រី ព្រីង សុខាន់ណារិទ្ធ ក៏ជាគ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈដែរ។ អ្នកស្រី ព្រីង សុខាន់ណារិទ្ធ គ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ ផ្នែកវិស័យចម្រៀង លោក នី សាលឿន ជាតារាចម្រៀងបែបមនោសញ្ចេតនា សំនៀងស្រទន់ បានទទួលមរណភាពដោយជំងឺមហារីកថ្លើម កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០ នៅប្រទេសអាមេរិក ក្នុងអាយុ៥៤ឆ្នាំ។ ម្ចាស់ស្នាដៃបទដងស្ទឹងឡូវែល រូបនេះ ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលបានរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងវិស័យសិល្បៈខ្មែរ នៅឯនាយសមុទ្រ ក្រោយសម័យសង្គ្រាមប៉ុលពត។ លោក នី សាលឿន តារាចម្រៀងបែបមនោសញ្ចេតនា រីឯព្រឹទ្ធាចារ្យសិល្បៈបុរាណពហុជំនាញ ឈិន ឈាង បានទទួលមរណភាពនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ ព្រឹទ្ធាចារ្យ ឈិន ឈាង ជាសិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ។ បន្ថែមពីនោះ លោកចេះសម្ដែងល្ខោនបាសាក់ យីកេ និងចេះលេងចាប៉ីដងវែង ព្រមទាំងលេងឧបករណ៍ភ្លេងបុរាណច្រើនប្រភេទទៀត។ ព្រឹទ្ធាចារ្យ ឈិន ឈាង បានប្រឡូកក្នុងវិស័យសិល្បៈបុរាណ តាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ មកម្ល៉េះ។ ព្រឹទ្ធាចារ្យ ឈិន ឈាង សិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ ព្រឹទ្ធាចារ្យ ព្រឿង ព្រួន ជាតន្ត្រីកររនាតឯក មានទេពកោសល្យដ៏កម្រប្រចាំប្រទេសកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០ដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ។ ជាតន្ត្រីករឧបករណ៍ភ្លេងបុរាណ លោកព្រឹទ្ធាចារ្យ ព្រឿង ព្រួន មានទេពកោសល្យខ្ពស់ក្នុងវិស័យភ្លេងបុរាណ ដោយលោកអាចបម្រើក្នុងវង់ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី និងក្នុងវង់ភ្លេងរបាំព្រះរាជទ្រព្យ។ លោកព្រឹទ្ធាចារ្យ អាចលេងឧបករណ៍ភ្លេងបុរាណបានច្រើនប្រភេទ។ ដោយឡែក ឧបករណ៍រនាតឯក លោកចេះចាំយ៉ាងស្ទាត់ជំនាញ រហូតធ្វើឱ្យមិត្តរួមអាជីពខ្លះ ប្រៀបទេពកោសល្យរបស់លោកព្រឹទ្ធាចារ្យ ព្រឿង ព្រួន ទៅនិងលោក ស៊ីន ស៊ីសាមុត ថែមទៀតផង។ ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលជាមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។ នាដកោសល្យវដ្ដី ព្រីង សាឃន ចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ ព្រឹទ្ធាចារ្យ ព្រីង សាឃន មរតកមនុស្សរស់ មានជំនាញល្ខោននាដកម្ម ព្រឹទ្ធាចារ្យ បានសម្ដែងជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ រួមទាំងក្នុងទម្រង់សិល្បៈល្ខោនយីកេរ។ ក្រៅពីនោះលោកព្រឹទ្ធាចារ្យ ក៏មានទេពកោសល្យលើទម្រង់របាំ ភាពយន្ត និងទម្រង់ល្ខោននានាជាច្រើនទៀតដែរ។ នាដកោសល្យវដ្ដី ព្រីង សាឃន បានផ្ទេរចំណេះខាងទ្រឹស្ដី ខាងផលិត និងសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។ ចំណែកព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជាធម្មគរុ បានទទួលមរណភាព កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:២០នារី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។ ព្រឹទ្ធាចារ្យវិជ្ជាធម្មគរុ ទេព ផុន ជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។ មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើតនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៤១។ ព្រឹទ្ធាចារ្យ ទេព ផុន មរតកមនុស្សរស់ដែលមានចំណេះដឹងខ្ពស់ខាងព្រះពុទ្ធសាសនា ព្រឹទ្ធាចារ្យ ទេព ផុន មានចំណេះដឹងចេះចាំស្ទាត់ ខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេសឯកទេសជំនាញខាងការបង្រៀនមានបទពិសោធច្រើន ព្រមទាំងមានជំនាញប្រៀបធៀប(ទស្សនវិជ្ជា និងពុទ្ធសាសនា)។ លោកព្រឹទ្ធាចារ្យក៏មានជំនាញស្ទាត់ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ មានពុទ្ធវិន័យ ពុទ្ធសាសនា និងសាសនាប្រៀបធៀប ។ល៕ | ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កម្ពុជាបានបាត់បង់បុគ្គលមានទេពកោសល្យ ក៏ដូចជាចំណេះវិជ្ជាខ្ពស់ក្នុងវិស័យពុទ្ធិចក្រ អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ និងសិល្បៈចំនួន៨រូបសំខាន់ៗ។ ការបាត់បង់នេះ បានធ្វើឱ្យជនរួមជាតិ សម្ដែងនូវការសោកស្ដាយស្ទើរគ្រប់គ្នា នៅគ្រប់វិស័យទាំងនោះ។ |
មេដឹកនាំកម្ពុជា បានរៀបរាប់ពីដំណើរការជួបគ្នាវាងសម្ដេច និងព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ មុននឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដោយមានការចូលរួមចរចាពីមេដឹកនាំខ្មែរ៤ភាគី រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត នៃបណ្ដាអង្គទូតពីប្រទេសចំនួន១៩ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។ បើតាមសម្ដេច ហ៊ុន សែន ដ្បិតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ប៉ុន្តែកម្ពុជានៅតែបន្តមានសង្គ្រាមស៊ីវិល រហូតដល់ឆ្នាំ១៩៩៨ ទើបបញ្ចប់។ មេដឹកនាំកម្ពុជា ដែលកាន់អំណាច៤០ឆ្នាំរូបនេះ បានសរសេរដូច្នេះថា៖«ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច ហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»។ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបាននាំសុខសន្តិភាពដល់ប្រទេសកម្ពុជា បើគ្មានកិច្ចព្រមព្រៀងនេះទេ កម្ពុជាក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ។ នៅពេលសួរថា តើគោលនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល ពិតជាសំខាន់ជាងកិច្ចព្រមព្រៀងទីក្រុងប៉ារីស? លោក វ៉ន ពៅ បានឆ្លើយតបវិញថា គោលនយោបាយរបស់រដ្ឋាភិបាល គឺជាធាតុផ្សំបញ្ចូលគ្នាជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនយល់ទាស់នូវអ្វីដែលសម្ដេច ហ៊ុន សែន សរសេរលើបណ្ដាញសង្គមរបស់លោកនោះ វាជាការត្រឹមត្រូវហើយ (ទាល់)តែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺបន្ថែមគោលនយោបាយរបស់សម្ដេច គឺគោលនយោបាយឈ្នះ-ឈ្នះហ្នឹងហើយ ដែលនាំឱ្យប្រទេសជាតិទៅរកការអភិវឌ្ឍ រីកចម្រើន។ វាជាខ្សែបណ្ដោយតែមួយ ដែលយើងមិនអាចបដិសេធចោលខាងណាបានទេ យើងមិនអាចបដិសេធសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ហើយយើងក៏មិនអាចបដិសេធគោលនយោបាយរបស់រដ្ឋាភិបាលទេ វាគឺជាធាតុផ្សំទាំងអស់ហ្នឹងឯង»។ សម្រាប់លោក សន ជ័យ វិញ គោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រឹមតែបញ្ចប់សង្គ្រាមនៅកម្ពុជាទេ ប៉ុន្តែវាជាចក្ខុវិស័យនាំឱ្យកម្ពុជាឆ្ពោះទៅកាន់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរូបភាពនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជារូបនេះ (ANSA) បាននិយាយដូច្នេះថា៖«ងាកត្រឡប់ទៅប្រសាសន៍សម្ដេច ហ៊ុន សែន វិញ ក្រៅពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះហ្នឹង ខ្ញុំគិតថាតួនាទីរបស់សហគមអន្តរជាតិ ដែលគេជួយមកកម្ពុជានៅក្នុងរូបភាពមួយ ដែលស្របទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាចំណុចបំពេញបន្ថែមដើម្បីឱ្យកម្ពុជាមានមុខមានមាត់នៅឆាកអន្តរជាតិ ក៏ដូចជាការប្រឹងប្រែងលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរ។ ដូច្នេះកិច្ចព្រមព្រៀងទីក្រុងប៉ារីសវាជាឥទ្ធិពល(មកលើកម្ពុជា) ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក៏ជួយការពារបូរណភាពទឹកដីកម្ពុជាដែរ។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស(២៣ តុលា ១៩៩១) បានដាក់បញ្ជូលនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ ដូច្នេះមិនចាំបាច់ត្រូវគោរពទៀតទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ កាលពីថ្ងៃទី២២ តុលានេះ។ បន្ថែមពីនេះសម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ខ្លឹមសារនៅក្នុងកិច្ចព្រៀមទីក្រុងប៉ារីស មិនបានចែងពីចំណុចកាត់ទោសមេដឹកនាំខ្មែរក្រហមឡើយ ។ដូច្នេះ បើឱ្យតម្លៃលើកិច្ចព្រមពៀងនេះ គឺស្មើឱ្យតម្លៃលើពួកខ្មែរក្រហម។ អត្ថបទទាក់ទង តើឥស្សរជនរូបណាខ្លះដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស? សម្ដេច ហ៊ុន សែន៖ បើគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺទាល់តែដោះលែងលោក ខៀវ សំផន វិញ ដ្បិតសម្ដេច ហ៊ុន សែន លើកឡើងបែបនេះក្តី ប៉ុន្តែសង្គមស៊ីវិល នៅតែយល់ថា ការអនុវត្តច្បាប់របស់កម្ពុជា មិនទាន់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ។ ត្រង់ចំណុចនេះលោក សន ជ័យ បាននិយាយថា ខ្លឹមសារនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស វាមានអត្ថន័យធំទូលាយ និងផ្ដល់ផលប្រយោជន៍ដល់កម្ពុជាច្រើន ជាងអ្វីដែលរដ្ឋាភិបាលស្រង់យកចំណុចខ្លះៗ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ «ក្រៅពីតែខ្លឹមសារយើងមួយចំនួនមើលឃើញនៅក្នុងរដ្ឋធម្មនុញ្ញ ដែលយកគោលការណ៍រួមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដាក់បញ្ចូល។ ប៉ុន្តែក្រៅពីនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស វាមានអត្ថន័យទូលំទូលាយជាងច្បាប់មួយ ដែលមានវិសាលភាពតែក្នុងកម្រិតប្រទេសជាតិ។ ដូច្នេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាជារូបភាពបែបសាកលមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ពិភពលោកមកលើការអភិវឌ្ឍរយៈពេលយូរអង្វែងរបស់កម្ពុជា»។ នេះជាការបញ្ជាក់របស់នាយកអង្គការគណនេយ្យភាពសង្គម ដែលបានបន្ថែមថា ការផ្ដល់ជំនួយលើការអភិវឌ្ឍ ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សហគមអន្តរជាតិកន្លងមក គឺវាសុទ្ធតែស្ថិតនៅក្នុងគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅព្រឹកថ្ងៃទី២៣ តុលានេះ សមាគមនិង អង្គការសង្គមស៊ីវិលនៅកម្ពុជា ចំនួន១៣ស្ថាប័ន ក៏បានប្រារព្ធទិវារម្លឹកខួបអនុស្សាវរីយ៍លើកទី២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ «យើងត្រូវការសន្តិភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។ ការប្រារព្ធទិវានេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាលអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដើមនៃកិច្ចព្រមព្រៀងស្តីពីបញ្ហាកម្ពុជា។ ២៨ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេច ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិខ្មែរ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ សូមបញ្ជាក់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេច ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ។ ការចរចាគ្រានោះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសម្ដេចព្រះនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន លើកទី ២ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានចេញសារលើហ្វេសប៊ុក អបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ហើយឆ្លៀតឱ្យតម្លៃលើនយោបាយឈ្នះ-ឈ្នះរបស់ខ្លួន។ សម្រាប់សង្គមស៊ីវិល កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ |
បើតាមសេចក្តីណែនាំនៅថ្ងៃទី២២ ខែសីហា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មានឯកសារតម្រូវមួយចំនួន ដែលពលករ និយោជក និងតំណាងនិយោជក ឬក្រុមហ៊ុន ត្រូវភ្ជាប់ទៅតាមខ្លួន នៅពេលទៅទទួលឯកសារដែលបើកផ្តល់ឲ្យខាងលើ។ សម្រាប់ពលករដែលមកទទួលបានឯកសារដែលបើកផ្តល់ជូន ត្រូវយកមកជាមួយខ្លួន នូវបណ្ណមិនមែនសញ្ជាតិថៃ(បណ្ណស៊ីជម្ពូ)ច្បាប់ដើម និងបង្កាន់ដៃទទួលពាក្យសុំផ្ដល់លិខិតឆ្លងដែន និងបង្កាន់ដៃទទួលថ្លៃ សេវាទ្រទ្រង់។ ករណីបាត់វិក័យបត្រ គឺត្រូវផ្ទៀងផ្ទាត់មុខរបស់ពលករដោយផ្ទាល់។ ចំពោះបុគ្គលដែលមកយកជំនួស ត្រូវយកបណ្ណស៊ីជម្ពូច្បាប់ដើមរបស់ពលករមកបង្ហាញ ដើម្បីទទួលបានជំនួស។ ឯកសារតម្រូវសម្រាប់និយោជក ដែលមកទទួល មានលិខិតបញ្ជាក់អត្តសញ្ញាណរបស់និយោជក ដែលមានដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ ឬសៀវភៅគ្រួសារ ដែលជាច្បាប់ថតចម្លង។ បណ្ណស៊ីជម្ពូ ច្បាប់ថតចម្លងរបស់ពលករម្នាក់ៗ និងបង្កាន់ដៃទទួលពាក្យសុំផ្តល់លិខិតឆ្លងដែន និងបង្កាន់ដៃថ្លៃសេវាទ្រទ្រង់ ក៏ត្រូវយកទៅជាមួយដែរ។ ក្នុងករណីបាត់ និយោជក ត្រូវសរសេរបញ្ជាក់ថា បង្កាន់ដៃទាំងពីរខាងលើនេះប្រគល់-ទទួល) (Name List) និងចុះហត្ថលេខាទទួលខុសត្រូវ។ ចំពោះតំណាងនិយោជក ឬក្រុមហ៊ុនមកទទួលវិញ ក៏ត្រូវមានឯកសារមួយចំនួនយកទៅដែរ នៅពេលមកទទួល។ ឯកសារទាំងនោះ រួមមានលិខិតបញ្ជាក់អត្តសញ្ញាណរបស់និយោជក(អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ ឬសៀវភៅគ្រួសារ ច្បាប់ថតចម្លង) និងបណ្ណស៊ីជម្ពូច្បាប់ថតចម្លងរបស់ពលករម្នាក់ៗ។ ករណីនិយោជកមិនបានមកដោយផ្ទាល់ មានឯកសារតម្រូវផ្សេងទៀត មានលិខិតផ្ទេរសិទ្ធិពីនិយោជក ឬក្រុមហ៊ុន និងលិខិតបញ្ញាក់អត្តសញ្ញាណរបស់អ្នកតំណាង និងបង្កាន់ដៃទទួលពាក្យសុំផ្តល់ឆ្លងដែន និងបង្កាន់ដៃទទួលថ្លៃសេវាទ្រទ្រង់។ ករណីបាត់បង្កាន់ដៃ អ្នកតំណាងត្រូវសរសេរបញ្ជាក់ថាបាត់បង្កាន់ដៃ លើបញ្ជីឈ្មោះប្រគល់-ទទួលរបស់ពលករ)(Name List) និងចុះហត្ថលេខាទទួលខុសត្រូវ។ ក្នុងករណីមិនបើកផ្ដល់ ឬមិនចេញវិក័យបត្រ ដល់ពលករ និយោជក ឬអ្នកតំណាងក្រុមហ៊ុន ក្រុមការងារត្រូវរាយការណ៍ និងបញ្ជាក់មូលហេតុមកលេខាធិការដ្ឋានអចិន្ត្រៃយ៍។ នេះបើតាមសេចក្ដីណែនាំដដែល ដែលបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីនៃគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យមកទទួលយកលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការបរទេស ជំនួសពលករ និយោជក និងក្រុមហ៊ុនណាមួយឡើយ៕ | លេខាធិការដ្ឋានអចិន្ត្រៃយ៍ប្រចាំស្ថានទូតកម្ពុជានៅទីក្រុងបាងកក បានចេញការណែនាំដល់ពលករ និងសាធារណជនទាំងអស់ឲ្យបានដឹង អំពីនីតិវិធី ក្នុងការបើកផ្ដល់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស(OCWC)។ |
សូមស្តាប់ការសាកសួរខ្លីៗរបស់នាយយ៉ាន ទៅកាន់កីឡាករ ឡុង សំនៀង និង អោ សារិទ្ធ ពីទីក្រុងអ៊ីសា ប្រទេសបារ៉ែន៖ បន្ទាប់ពីបានទៅដល់ទឹកដីក្រុងអ៊ីសា ប្រទេសបារ៉ែន កាលពីថ្ងៃទី៣០ ខែមីនា ពោលគឺប្រមាណ១សប្តាហ៍មុនការប្រកួតផ្លូវការនៃវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា ដែលមានកីឡាករ ប៊ុន កេន្នី, ម៉ម ផល្គុណ, ឡុង សំនៀង និងអោ សារិទ្ធ បាននាំគ្នាផ្តោតលើការហ្វឹកហាត់ពង្រឹងផ្នែករាងកាយ ផ្នែកបច្ចេកទេស និងសម្រាកឲ្យបានគ្រប់គ្រាន់ នៅមុនពិធីចាប់ឆ្នោតនាថ្ងៃអាទិត្យ ទី២ ខែមេសា ខាងមុខ។ លោក Aneiros Braen គ្រូបង្វឹកក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា កីឡាករកម្ពុជាត្រូវតែសម្របខ្លួនឲ្យបាន ពីព្រោះវាមានសភាពខុសគ្នាឆ្ងាយពីកម្ពុជា ទាំងល្វែងម៉ោង របបអាហារ អាកាសធាតុ និងបរិស្ថានជុំវិញជាដើម។ គ្រូបង្វឹករូបនេះ បានសារភាពថា៖ «យើងមិនអាចប្រញាប់មក៣ ឬ៤ថ្ងៃមុននេះទៀតនោះឡើយ ពីព្រោះការចំណាយថ្លៃណាស់ ប៉ុន្តែរយៈពេលយ៉ាងហោចណាស់៤ថ្ងៃមុនការប្រកួតពិតជាសមរម្យ ពីព្រោះកីឡាកររបស់យើងត្រូវតែសម្របខ្លួន ជាពិសេសជាមួយទីលានប្រកួត»។ លោក Braen បានគូសបញ្ជាក់ថា ម្ចាស់ផ្ទះបារ៉ែនសម្រេចយកទីលានស៊ីម៉ងត៍សម្រាប់ការប្រកួត ប៉ុន្តែវាបានផ្តល់អំណោយផលដល់ក្រុមកម្ពុជា ដែលធ្លាប់ហ្វឹកហាត់លើទីលានដ៏ពិបាកបែបនេះ។ ទោះបីជាយ៉ាងណាដ៏ស្ថានភាពទីលានបែបនេះ ក៏មិនមែនជារឿងងាយស្រួលសម្រាប់ក្រុមកីឡាករកម្ពុជានោះដែរ។ បើតាមលោក Braen កីឡាករត្រូវការពេលវេលាពី២ទៅ៣ថ្ងៃ ដើម្បីសម្របខ្លួន ដោយបច្ចុប្បន្ននេះ កីឡាករ អោ សារិទ្ធ មិនទាន់រឹងមាំនៅឡើយទេ។ នៅថ្ងៃអាទិត្យ ការហ្វឹកហាត់នឹងធ្វើឡើងតែមួយពេលប៉ុណ្ណោះ ដោយកីឡាករត្រូវសម្រាក និងចូលរួមពិធីចាប់ឆ្នោត៕ | ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក Aneiros Braen កំពុងសម្របខ្លួនទៅនឹងលក្ខខណ្ឌនានានៅក្នុងទីក្រុងអ៊ីសា ប្រទេសបារ៉ែន ខណៈពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា ខាងមុខនេះ។ |
ក្នុងសន្និសីទសារព័ត៌មានស្តីពី«វិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» នាថ្ងៃទី២៨ ខែតុលា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនមួយចំនួនដែលស្ថិតនៅតាមបណ្តាខេត្តដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករចំណាកស្រុក និងអ្នកធ្វើដំណើរមកពីក្រៅប្រទេសស្នាក់នៅរង់ចំាលទ្ធផលតេស្តជំងឺកូវីដ-១៩កន្លងមកនោះ នៅតែអាចបើកដំណើរឡើងវិញបាន។ លើកលែងតែសាលារៀនពីរនៅរាជធានីភ្នំពេញប៉ុណ្ណោះដែលកំពុងតែដាក់អ្នកចត្តាឡីស័ក ដែលមិនអនុញ្ញាតឲ្យបើកដំណើរការឡើយ។ បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ ការបិទមិនឲ្យសាលារៀនពីរនេះដំណើការឡើងវិញ គឺបានប៉ះពាល់ដល់សិស្សចំនួន២ពាន់នាក់។ ប៉ុន្តែពួកគេនឹងផ្ទេរទៅរៀននៅសាលាផ្សេងវិញ។ «នៅតាមខេត្តមិនមានបញ្ហាចោទទេ។ ប៉ុន្តែនៅរាជធានីភ្នំពេញ នៅមានសាលារៀនចំនួន២ ដែលជាប់ចត្តាឡីស័ក។ អ៊ីចឹងកន្លងមកនេះយើងបានសហការជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីយកសាលាផ្សេង ដើម្បីអាចឲ្យសិស្សរៀននៅសាលាផ្សេង។ យើងនឹងយកសាលាពីរនេះធ្វើជាបញ្ហាមិនឲ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ឡើយ»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន។ លោករដ្ឋមន្រី្តអប់រំបានបញ្ជាក់ថា នៅថ្ងៃអនាគតសាលារាជធានីភ្នំពេញនឹងមិនជ្រើសរើសសាលារៀនធ្វើជាកន្លែងធ្វើចត្តាឡីស័កទៀតឡើយ។ លោកបានរៀបរាប់ដូច្នេះថា៖«នៅថ្ងៃអនាគត សាលារាជធានីភ្នំពេញនឹងជ្រើសរើសកន្លែងចតា្តឡីស័កនៅកន្លែងផ្សេង»។ លោករដ្ឋមន្ត្រីអប់រំ ក៏បានអះអាងថា បើកាលណាសាលាណាមួយមានផ្ទុះនៅករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សាលារៀននោះនឹងត្រូវបិទបណ្តោះអាសន្ន។ «ជាមួយគ្នានោះក្រសួងនឹងពិចារណាជាមួយនឹងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ថានឹងត្រូវបិទសាលាម្តងទៀតឬអត់?»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីអប់រំ។ បច្ចុប្បន្នក្រសួងសុខាភិបាលបានកំណត់កន្លែងចត្តាឡីស័កដែលឲ្យពលករ និងអ្នកធ្វើដំណើរពីក្រៅប្រទេសស្នាក់នៅរយៈពេល១៤ថ្ងៃ នៅតាមសាលារៀន មណ្ឌលកងទ័ពជើងអាកាស សណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី២៩ ខែតុលានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប២៩០ករណី ដោយសះស្បើយ ២៨៣នាក់។ នៅសល់អ្នកជំងឺ៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕ អត្ថបទទាក់ទង ក្រសួងអប់រំ បើកសាសារដ្ឋគ្រប់កម្រិតឡើងវិញ ពីថ្ងៃ២វិច្ឆិកាទៅ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យបើកសាលារៀនពីកម្រិតថ្នាក់មត្តេយ្យឡើងទៅទាំងអស់ឡើងវិញនៅថ្ងៃទី២ ខែវិច្ឆិកា ដែលស្ថិតនៅក្នុងដំណាក់កាលទី៣។ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ចំណែកសាលារៀនមួយចំនួនដែលទុកជាកន្លែងធ្វើចត្តាឡីស័កកន្លងមកនោះមិនអនុញ្ញាតឲ្យបើកឡើងវិញឡើយ ដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអះអាងថា សាលារៀននៅភ្នំពេញនឹងមិនក្លាយជាទីតាំងសម្រាប់ចត្តាឡីស័កទៀតឡើយនាពេលអនាគត។ |
ការប្រកាសសំណើកញ្វប់ថវិកាស្រោចស្រង់សេដ្ឋកិច្ចអឺរ៉ុបធ្វើឡើង ក្រោយជំនួបតាមប្រព័ន្ធអនឡាញរវាងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកស្រីអែនជឺឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់។ លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប បានប្រាប់សារព័ត៌មានអឺរ៉ុបធំៗថា សំណើបារាំងនិងអាល្លឺម៉ង់មានមហិច្ឆិតា ចំគោលដៅ និងគួរឲ្យស្វាគមន៍។ ដោយសារតែជំងឺ COVID-19 សេដ្ឋកិច្ចរបស់អឺរ៉ុបកំពុងជួបបញ្ហាប្រឈមធំបំផុតចាប់តាំងតែពីចប់សង្គ្រាមលោកលើកទី២មក។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ទទួលស្គាល់ថា សហភាពអឺរ៉ុបខ្វះការឆ្លើយតបក្នុងដំណាក់កាលដំបូងទៅនឹងជំងឺ COVID-19 និងត្រូវមានការសម្របសម្រួលបន្ថែមទៀតលើវិស័យសុខភាព។ សេចក្តីថ្លែងការណ៍រួមរវាងលោក ម៉ាក្រុង និងលោកស្រី មឺហ្គែល បានបញ្ជាក់ថា ទឹកប្រាក់៥៤៥ពាន់លានដុល្លារដែលត្រូវចំណាយដើម្បីសង្គ្រោះសេដ្ឋកិច្ចអឺឬ៉ុប នឹងបានមកពីកម្ចីពីទីផ្សារក្នុងនាមសហភាពអឺរ៉ុប ហើយនឹងត្រូវចែកចាយទៅកាន់ វិស័យ និងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងចំណោមប្រទេសចំនួន២៧។ បើតាមលោកស្រីអធិការបតី មឺហ្គែល គោលបំណងនៃសំណើនេះ គឺដើម្បីធានាថា អឺរ៉ុបចេញពីវិបត្តិ ដោយមានភាពស្អិតល្មួត និងសាមគ្គីភាពបន្ថែមទៀត។ លោកស្រីបន្ថែមថា៖ «យើងជឿជាក់ថា វាមិនត្រឹមតែយុត្តិធម៍ទេ ប៉ុន្តែវាជាការចាំបាច់ក្នុងការទទួលបានមូលនិធិនេះ បន្ទាប់មកយើងនឹងសងទៅទីផ្សាវិញតាមរយៈកញ្ចប់ថវិការរបស់សហភាពអឺរ៉ុបក្នុងនាពេលអនាគត។» ចំណែកឯលោក ម៉ាក្រុង វិញ អះអាងថា ប្រទេសដែលទទួលបានមូលនិធិហិរញ្ញវត្ថុ នឹងមិនត្រូវសងប្រាក់វិញឡើង ដោយសង្កត់ធ្ងន់ថា នេះជាមូលនិធិ មិនមែនជាកម្ចី។ យ៉ាងណាមិញ លោក Sebastian Kurz អធិការបតីអូទ្រីសប្រឆាំងសំណើមួយនេះភ្លាមៗ ដោយទទូចថា ជំនួយក្នុងទម្រង់ណាក៏ដោយត្រូវតែជាកម្ចី មិនមែនជំនួយឥតសំណងឡើយ។ បើសិនជាសំណើខាងលើ ត្រូវបានយល់ព្រមដោយប្រទេសសមាជិអឺរ៉ុបទាំង២៧ មូលនិធិខាងលើនេះនឹងបញ្ចប់ការជាប់គាំងគម្រោងសារពើពន្ធក្នុងសហភាពអឺរ៉ុប ព្រោះតាំងតែពីដើមឡើយ ប្រទេសនៅភាគខាងជើងអឺរ៉ុប រួមមានអាល្លឺម៉ង់ជាដើម ជំទាស់ការខ្ចីបំណុលរួមគ្នា។ សេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានព្យាករថា នឹងខាតបង់៧,៧ភាគរយក្នុងឆ្នាំនេះ ដោយប្រទេសនៅភាគខាងត្បូងដូចជាអ៊ីតាលី និងក្រិកនឹងរងគ្រោះខ្លាំងជាងគេពីជំងឺ COVID-19 នេះ៕ | បារាំង និងអាល្លឺម៉ង់ នៅថ្ងៃទី១៨ ខែឧសភា បានលើកសំណើកញ្ចប់ថវិកា៥៤៥ពាន់លានដុល្លារ ជាមូលនិធិហិរញ្ញវត្ថុក្នុងការស្រោចស្រង់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺ COVID-19។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។ |
តុលាការកំពូលបានបើកសវនាពីរដោយឡែកពីគ្នា នៅថ្ងៃទី១៥ កក្កដានេះ លើសំណុំរឿងអតីតអ្នកកាសែតអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែលជាប់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» និងបទផលិត និងកាន់កាប់រូបភាពអាសអាភាស តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៩នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ សំណុំរឿងអ្នកទាំងពីរនេះ ត្រូវបានតុលាការកំពូល ប្រកាសតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ឱ្យស៊ើបអង្កេតឡើងវិញ។ ថ្លែងក្រោយសេចក្តីសម្រេចតុលាការកំពូលនេះ លោក យាង សុធារិន្ទ បានបកស្រាយថា ខ្លួនមិនប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ ។លោក យល់ថា នីតិវិធីតុលាការនេះ ជាការអូសបន្លាយពេលវេលាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងជាសម្ពាធផ្លូវចិត្តសម្រាប់លោក។ ជាពិសេសវាជាគំនាប ដែលធ្វើឱ្យលោក ពិបាកបញ្ចេញមតិ ក៏ដូចជាធ្វើសកម្មភាពផ្ទាល់ខ្លួនផ្សេងៗ ដោយសារស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ «ខ្ញុំធ្វើការនៅស្ថាប័នសារព័ត៌មានបរទេសមួយ ប៉ុន្តែអត្ថបទដែលខ្ញុំសរសេរមិនពាក់ព័ន្ធអ្វីស៊ីជម្រៅនោះទេ ដោយសារតែទីមួយ ព្រួយបារម្ភពីខ្លួនយើង ទីពីរព្រួយបារម្ភពីស្ថាប័នរបស់គេ។ អ៊ីចឹងអត្ថបទដែលយើងសរសេរ គឺជាអត្ថបទសាមញ្ញៗ»។ នេះជាការលើកឡើងរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរី។ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រោយមកត្រូវបញ្ជូនខ្លួនទៅដាក់ឃុំនៅពន្ធនាគារ។ អ្នកទាំងពីរត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីខែសីហា ឆ្នាំ២០១៨។ ដោយឡែកករណីសំណុំរឿងលោក រ៉ាត់ រត្នមុនី អ្នកបកប្រែ និងសម្របសម្រួលការផលិតខ្សែភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទ «ម្ដាយខ្ញុំ លក់ខ្ញុំ» ឱ្យសារព័ត៌មានរុស្ស៊ី RT (Russia Today) វិញ ត្រូវបានតុលាការកំពូលសម្រេចឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសំណុំរឿងប្រឆាំងលោកឡើងវិញ ក្រោយពេលរកឃើញថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ មិនត្រឹមត្រូវ។ លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទ«ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៤នៃក្រមព្រហ្មទណ្ឌ និងតម្រូវឱ្យលោកបង់សំណងដល់ដើមបណ្ដឹងដែលជាតួអង្គម្ដាយកូន ក្នុងភាពយន្តឯកសារ «ម្ដាយខ្ញុំ លក់ខ្ញុំ» ជិត២ម៉ឺនដុល្លារទៀតផង។ លោក រ៉ាត់ រត្នមុនី ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅទីក្រុងបាងកក ហើយបញ្ជូនមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៨។ បើគិតមកដល់ពេលនេះ អ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ី RTរូបនេះ ជាប់ពន្ធនាគារ១៩ខែហើយ។ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលហៅកាត់ថា ខេមបូចា ទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើទាំងបីរូបនេះ គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីតអ្នកសារព័ត៌មានអាស៊ីសេរី និងលោក រ៉ាត រត្នមុនី អ្នកបកប្រែខាងលើនេះ ដោយមិនត្រូវបន្តរាល់នីតិវិធី មិនចាំបាច់ទាំងឡាយណា ដែលប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់ពួកគេឡើយ។ ខេមបូចា យល់ឃើញថា ការបន្តនីតិវីធីនានា នឹងកាន់តែបង្កផលប៉ះពាល់ដល់សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ពួកគេ។ តាមរយៈសេចក្តីថ្លែងការណ៍ លោក ណុប វី នាយកប្រតិបត្តិខេមបូចា បានសង្កត់ធ្ងន់ដូច្នេះថា៖«នេះជានិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលរឹតត្បិតដល់សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន សិទ្ធិបញ្ចេញមតិ និងវិស័យសារព័ត៌មានទាំងមូល ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននៃសង្គមលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចេតនា ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងយុត្តិធម៌»។ ខេមបូចា ក៏អំពាវឱ្យរដ្ឋាភិបាល ស្ដារសេរីភាពសារព័ត៌មានឡើងវិញ តាមរយៈការទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មានដទៃទៀត ដូចជាលោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មានTVFB និងលោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុរិទ្ធិសែន ជាដើម៕ | ភ្នំពេញ៖ តុលាការកំពូល បានតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងអតីតអ្នកកាសែតអាស៊ីសេរី២រូប ខណៈសំណុំរឿងអ្នកបកប្រែទូរទស្សន៍RT ត្រូវបញ្ជូនទៅជំនុំជម្រះឡើងវិញ។ |
ការផ្តល់ជូនពិសេសនេះសម្រាប់ផលិតផលសាមសុងដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកគក់ និងទូទឹកកកហើយអ្វីដែលពិសេសនោះគឺអតិថិជនជាទីស្រលាញ់របស់សាមសុងទាំងអស់ នឹងទទួលបានប្រាក់ត្រលប់មកវិញ ភ្លាមៗម៉ង់ ចាប់ពី ២០ ដុល្លារ រហូតដល់ ៥០០ ដុល្លារ ផ្តល់ការដំឡើងជូនដោយឥតគិតថ្លៃ និងជើងភ្ជាប់ជញ្ជាំង(Darker stand )! គួររំលឹកផងដែរថាផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះសុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។ ទៅរកឯណាបាន? គឺមានតែនៅសាមសុងតែមួយគត់! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុងដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ! សូមបញ្ជាក់ផងដែរ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួនដែលបានកំណត់តែ ប៉ុណ្ណោះ៕ (អត្ថបទពាណិជ្ជកម្ម) | ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនសាមសុងមានកម្មវិធីបន្ថែមជូនដ៏ពិសេសសម្រាប់រាល់ការជាវផលិតផលអេទ្បិចត្រូនិច របស់ក្រុមហ៊ុនសាមសុងមួយចំនួននៅតាមហាងទំនើបសាមសុងដែលបានកំណត់ចាប់ពីថ្ងៃទី ១ រហូតដល់ ៣០ វិច្ឆិកា ២០១៨។ |
Spurs បានកោះហៅលោក Crisitian Stellini ឱ្យចូលកាន់តំណែងជំនួសលោក Conte រហូតដល់បញ្ចប់ការប្រកួត ក្នុងរដូវកាលនេះទាំងអស់។ ប៉ុន្តែថាតើអ្នកចាត់ការថ្មីរូបណា នឹងសក្ក័សមទទួលតំណែងដឹកនាំក្រុមរហ័សនាមមាន់ក្នាយមាស បន្តនៅរដូវកាលថ្មី? ខាងក្រោមនេះជាអ្នកចាត់ការកំពូលនិងល្បីឈ្មោះចំនួន ៥រូប ដែលសក័្កសមមកកាន់កាប់ក្រុម Spurs បន្ត៖ Julian Nagelsmann អតីតអ្នកចាត់ការក្រុម Bayern Munich បច្ចុប្បន្នមិនមានតំណែងជាមួយក្រុមណាមួយឡើយ ក្នុងវិស័យបាល់ទាត់ បន្ទាប់ពីការងាររបស់លោក ត្រូវបានបញ្ចប់ដោយក្រុមយក្សអាល្លឺម៉ង់ដ៏ភ្ញាក់ផ្អើល និងជំនួសដោយលោក Thomas Tuchel។ ពីមុនមកលោក Tuchel ក៏ជាបេក្ខភាពនាំមុនសម្រាប់ Spurs ដែរ ប៉ុន្តែពេលនេះលោកបានទៅដឹកនាំក្រុម Bayern Munich នៅទឹកដីអាល្លឺម៉ង់។ កាលពីមុនមក អតីតគ្រូបង្វឹកក្រុម RB Leipzig ដែលមានវ័យ ៣៥ឆ្នាំរូបនេះ ក៏ធ្លាប់ក្លាយជាគោលដៅកំពូលមួយរបស់ Spurs ផងដែរក្នុងការជំនួសលោក Jose Mourinho ក្នុងឆ្នាំ ២០២១ មុនពេលបុរសរូបនេះទៅដឹកនាំក្រុមជើងឯកអាល្លឺម៉ង់។ Luis Enrique បើតាមរបាយការណ៍មួយបានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមអេស្ប៉ាញរូបនេះ អាចនឹងមកដឹកនាំក្រុមម្ចាស់ជើងឯក FA Cup ៨សម័យមួយនេះ។ ជាមួយតិចនិចនិងបទពិសោធន៍របស់បុរសសញ្ជាតិអេស្ប៉ាញរូបនេះ Spurs នឹងអាចប្រែប្រួលទម្រង់លេង។ បុរសវ័យ ៥២ឆ្នាំ បានលាលែងពីតំណែងគ្រូបង្វឹកអេស្ប៉ាញ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតក្រោមថ្វីជើងម៉ារ៉ុកនៅវគ្គជម្រុះ ១៦ក្រុម ដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-០។ ទម្រង់លេងដែលជាតិចនិចរបស់លោក Enrique ភាគច្រើនបំផុតគឺក្បួនលេង Tiki-taka ប្រើលើទម្រង់លេងក្រុម ៤-៣-៣ ដែលលោកធ្លាប់បានបង្វឹកក្រុម Barcelona កាលពីមុនមក។ Mauricio Pochettino បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ធ្លាប់ជាអ្នកចាត់ការក្រុម Spurs ម្តងរួចមកហើយ មុនពេលលោកបានផ្លាស់ទៅដឹកនាំក្រុម Paris Saint Germain។ បច្ចុប្បន្ន Pochettino មិនទាន់មានក្លិបណាមួយ ដែលត្រូវដឹកនាំនៅឡើយ ខណៈបុគ្គលកំពូលៗក្នុងក្លិប Spurs ចង់បានលោកវិលត្រលប់ទៅកាន់ Spurs ម្តងទៀត។ Pochettino ធ្លាប់បានដឹកនាំ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៩ ដោយកាលនោះប្រកួតចាញ់ក្នុងលទ្ធផល ២-០ ។ ទោះជាយ៉ាងណាកាលនោះក្រុមមាន់ក្នាយមាស មានទម្រង់លេងល្អខ្លាំងគួរឱ្យចាប់អារម្មណ៍បំផុត។ Roberto de Zerbi អ្នកចាត់ការក្រុម Brighton & Hove Albion បានបង្ហាញគុណភាពខ្លាំង ជាមួយនឹងកម្រិតមួយ សម្រាប់ការប្រកួតប្រជែង ។ លោក De Zerbi បានបង្ហាញច្បាស់ពីការលូតលាស់យ៉ាងល្អនៃក្រុម ចាប់តាំងពីលោក Graham Potter ចាកចេញទៅ Chelsea។ បច្ចុប្បន្ន Brighton ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ កំពុងប្រមាញ់តំណែងលេងក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង ក្នុងប្រវត្តិសាស្ត្រខ្លួន ខណៈក្រុមក៏កំពុងស្ថិតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដូចគ្នាដែរ។ Ryan Mason បន្ទាប់ពីលោក Conte ចាកចេញ លោក Mason នឹងដើរតួរជាគ្រូជំនួយនិងជួយគាំទ្រដល់ការដឹកនាំរបស់លោក Stellini រហូតដល់ចប់រដូវកាល។ លោក Mason ទទួលបានការចាប់អារម្មណ៍ជាថ្មីពីសំណាក់ថ្នាក់ដឹកនាំ Spurs សម្រាប់ការងារមួយនេះ។ លោក Mason វ័យ ៣១ឆ្នាំ ធ្លាប់បានដឹកនាំក្រុមចំនួន ៧ប្រកួត បន្ទាប់ពីពេលក្រុមបានបណ្តេញលោក Jose Mourinho ចេញពីតំណែង។ សម្រាប់អាជីពជាអ្នកចាត់ការ លោក Mason ក៏ធ្លាប់ត្រូវបានលោក Conte និង Stellini គាំទ្ររូបលោកឱ្យធ្វើជាអ្នកចាត់ការបាល់ទាត់ផងដែរ ព្រោះតែសមត្ថភាពរបស់លោក មានការអភិវឌ្ឍខ្លាំងទាំងការសិក្សាអំពីការដឹកនាំ និងក្នុងនាមជាកីឡាករ៕ | Antonio Conte បានចាកចេញពីក្រុម Tottenham Hotspur បន្ទាប់ពីដឹកនាំបានចំនួន ១៦ខែ ។ ការចាកចេញរបស់គ្រូបង្វឹកអ៊ីតាលីរូបនេះ បន្ទាប់ពីមានបញ្ហារកាំរកូសជាមួយកីឡាករ និងបានចោទកីឡាកររបស់លោកថា អត្មានិយមនៅក្នុងក្រុម។ |
ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃទី១៨ ខែតុលាថា ខ្លួនគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកពី ៨៦ ០០០នាក់មកត្រឹម ៧២ ០០០នាក់។ ក្រុមហ៊ុនចង់សន្សំប្រាក់ចន្លោះពី ៨០០លានអឺរ៉ូ ដល់១,២ពាន់លានអឺរ៉ូរហូតដល់ឆ្នាំ ២០២៦ ។ នេះជាឆ្នាំដែលក្រុមហ៊ុនមានបំណងសម្រេចប្រាក់ចំណេញឲ្យបានយ៉ាងហោចណាស់ ១៤ភាគរយ ។ យោងតាមរបាយការណ៍លទ្ធផលអាជីវកម្មនៅត្រីមាសទី៣នេះ ប្រាក់ចំណូល Nokia បានថយចុះ ១៥ភាគរយបើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចមិនស្ថិតស្ថេរ និងអត្រាការប្រាក់ខ្ពស់ដែលដាក់សម្ពាធលើការចំណាយរបស់ប្រតិបត្តិករបណ្តាញ។ នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters ថា ៖« ស្ថានភាពនេះគឺមានការប្រកួតខ្លាំង ដែលទីផ្សារដ៏សំខាន់បំផុតរបស់យើងគឺអាម៉េរិកខាងជើង ប្រាក់ចំណូលបានធ្លាក់ចុះ ៤០ភាគរយនៅត្រីមាសទី៣នេះ»។ ទន្ទឹមនេះ ការលក់ឧបករណ៍បណ្តាញទូរស័ព្ទបានថយចុះ ១៩ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែការដាក់ពង្រាយបណ្តាញ 5G យឺតនៅក្នុងទីផ្សារជាច្រើនដូចជាឥណ្ឌា។ ប្រាក់ចំណេញបានធ្លាក់ចុះជិត៧០ភាគរយ មកត្រឹម ១៣៣លានអឺរ៉ូ។ Nokia រំពឹងថាតម្រូវការឧបករណ៍បណ្តាញនឹងប្រសើរឡើងនៅក្នុងត្រីមាសទី៤៕ | Nokia ដែលជាក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់នឹង កាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតដល់ ១៦ភាគរយ ដោយសារតែតម្រូវការឧបករណ៍បណ្តាញចុះខ្សោយ និងដើម្បីសន្សំថិវកាពីការចំណាយលើប្រាក់ឈ្នួលបុគ្គលិក ។ |
គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក នៅស្ថានីយ៍ Khlong Khwaeng Klan ក្នុងខេត្ត Chachoengsao ដែលមានចម្ងាយ៥០គីឡូម៉ែត្រភាគខាងកើតនៃរាជធានី បាងកក ។ បើតាមសម្តីប៉ូលិស អ្នកដំណើរប្រមាណ ៦០នាក់ បានជិះលើរថយន្តក្រុងនោះ ដែលធ្វើដំណើរទៅកាន់ព្រះវិហារមួយក្នុងខេត្តនេះសម្រាប់ទៅធ្វើពីធីបុណ្យសាសនាព្រះពុទ្ធ។ រថយន្តក្រុងនេះ បានបើកបរនៅលើផ្លូវដែកនៅពេលរថភ្លើងបុក។ អាជ្ញាធរថៃ បញ្ជាក់បែបនេះ ដោយបន្ថែមថា ផ្លូវនេះគ្មានរណាំងដាក់ការពារឡើយ នៅពេលរថភ្លើងធ្វើដំណើរដល់ចំណុចគ្រោះថ្នាក់នេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អភិបាលខេត្តនេះ Maitree Tritilanond ប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ មនុស្សយ៉ាងតិច២០នាក់ស្លាប់និង២៩រងរបួស ហើយចំនួនអ្នកស្លាប់ និងរងរបួសរំពឹងបន្តកើនឡើង។ យ៉ាងណាមិញ ការិយាល័យបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយថៃប្រចាំខេត្ត Chachoengsao បានអះអាងថា មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយសមត្ថកិច្ច។ គ្រោះថ្នាក់បែបនេះ កើតឡើងជារឿយៗនៅប្រទេសថៃ ហើយមូលហេតុភាគច្រើនគឺមកពីការបើកបរលើសល្បឿនកំណត់ បើកបរដោយមានជាតិស្រវឹង និងការអនុវត្តច្បាប់ធូររលុងពីសំណាក់អាជ្ញាធរ។ យោងតាមរបាយការណ៍ឆ្នាំ២០១៨របស់អង្គការសុខភាពពិភពលោក ថៃ មានអត្រាអ្នកស្លាប់ខ្ពស់លំដាប់ទី២ក្នុងពិភពលោក៕ | យ៉ាងហោចណាស់មនុស្ស២០នាក់ បាត់បង់ជីវិត និងជាង២០នាក់ផ្សេងនាក់ទៀត រងបួស ក្រោយរថភ្លើងបានបោះពួយយ៉ាងលឿនបុករថយន្តក្រុងមួយគ្រឿងនៅក្បែរទីក្រុងបាងកក នៅថ្ងៃទី ១១ ខែតុលា ។ អាជ្ញាធរថៃ បញ្ជាក់បែបនេះ។ |
ជំងឺគ្រុនក្រហមនេះច្រើនតែកើតឡើងលើកុមារអាយុចាប់ពី ៥ ទៅ១៥ឆ្នាំ។ វាក៏ត្រូវបានគេឃើញជាញឹកញាប់ និងបង្កជាជំងឺធ្ងន់ធ្ងរលើកុមារភាពដែរ ប៉ុន្តែសព្វថ្ងៃនេះបែរជាកម្រឃើញទៅវិញ។ ការព្យាបាលដោយថ្នាំផ្សះ គឺអាចបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះ ហើយក៏បង្ការកុំឲ្យមានបញ្ហាអ្វីផ្សេងច្រើនទៀតដែរ។ អ្នកស្រាវជ្រាវក៏មិនច្បាស់ថា ហេតុអ្វីបានជាជំងឺគ្រុនក្រហមមានការថយចុះ ខណៈពេលដែលជំងឺឈឺបំពង់ករបង្កឡើងដោយបាក់តេរីនៅតែកើតមានជាញឹកញាប់។ កន្ទួលក្រហមៗលើស្បែកច្រើនតែចាប់ផ្តើមកើតឡើងនៅលើទ្រូង និងពោះ និងរាលដាលពេញរាងកាយ។ ចំពោះស្បែកដែលផ្នត់ៗនៅជុំវិញឃ្លាគ កែងដៃ និងជង្គង់ក៏ងាយនឹងកើតជាកន្ទួលក្រហមខ្លាំងដែរ។ ជាធម្តមា កន្ទួលនេះកើតយូរបំផុតពី ២ ទៅ៧ថ្ងៃ។ ក្រោយពីវាស្រាកស្រាន្តហើយ ស្បែកដែលបាត់កន្ទួលនោះនឹងរបកចេញ ជាពិសេសចុងម្រាមដៃ និងម្រាមជើងតែម្តង។ រោគសញ្ញាផ្សេងៗទៀតរបស់ជំងឺគ្រុនក្រហមមានដូចជា៖ ឡើងបន្ទាត់ក្រហមនៅជុំវិញឃ្លាគ កែងដៃ និងជង្គង់ មុខទៅជាក្រហម សណ្តាតពណ៌ក្រហមដូចស្ត្របឺរី ឬអណ្តាតពណ៌ស ដោយមានចំណុចក្រហមៗ ឈឺបំពង់ករ ដោយមានចំណុចសៗ និងលឿងនៅបំពង់ករ ក្តៅខ្លួនចាប់ពី ៣៨.៣អង្សារឡើងទៅ ញ៉ាក់ ឈឺក្បាល ហើមក្រពេញអាមីដាស ចង្អោ និងក្អួត ហើមក្រពេញនៅកញ្ចឹងក ស្បែកស្លេកៗនៅជុំវិញបបូរមាត់៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺគ្រុនក្រហម ឬ Scarlet Fever គឺជាការបង្ករោគមួយប្រភេទដែលកើតឡើងលើអ្នកដែលមានជំងឺឈឺបំពង់ករបង្កឡើងដោយការបង្ករោគដោយពពួកបាក់តេរី Streptococcus។ ជំងឺនេះអាចសម្គាល់ដឹងតាមរយៈ ការឡើងជាកន្ទួលក្រហមៗស្រស់នៅលើរាងកាយ ដែលកើតឡើងជាមួយគ្នានឹងការក្តៅខ្លួនខ្លាំង និងឈឺបំពង់ករ។ |
នាវាដឹកយន្តហោះមានទម្ងន់ជាងដប់ម៉ឺនតោន USS Carl Vinson បានចូលសំចតនៅកំពង់ផែដាណាង ប្រទេសវៀតណាម ថ្ងៃចន្ទទី ៥ ខែមីនា។ វាជាលើកដំបូងបំផុតដែល នាវាដឹកយន្តហោះអាមេរិកមានវត្តមាននៅវៀតណាមរាប់ចាប់ពីសង្គ្រាមវៀតណាមបិទបញ្ចប់ទៅឆ្នាំ ១៩៧៥មកនោះ។ លោកឧត្តមនាវីឯក Phillip G. Sawyer មេបញ្ជាការកងនាវាចរណ៍ទីប្រាំពីររបស់អាមេរិកបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទព័ត៌មានថ្ងៃ ៦ ខែមីនាថា វត្តមានរបស់កងនាវាអាមេរិកនៅវៀតណាមនេះឆ្លុះបញ្ចាំងពីការរីកចម្រើនលូតលាស់នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវៀតណាម និង អាមេរិក។ សូមបើកវង់ក្រចកបន្តិចថា វៀតណាម និងអាមេរិកចាប់ដៃគ្នាឡើងវិញដើម្បីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩៥ ហើយទំនាក់ទំនងនេះកាន់តែរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ បើទោះជាភាគីទាំងពីរធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមស្គាល់ប្រវត្តិសាស្ត្រជូរចត់និងខ្លោចផ្សាក៏ដោយ។ ក្រៅពីការរីកចម្រើននៃវិស័យការពារជាតិ ទំនាក់ទំនងពាណិជ្ចកម្ម និងសេដ្ឋកិច្ចរវាងវៀតណាម និងអាមេរិកក៏រីកលូតលាស់គួរឲ្យកត់សម្គាល់ដូចគ្នា។ ត្រឡប់មកវិញ លោក Sawyer បន្ថែមថា ទស្សនកិច្ចនេះក៏ជំរុញការផ្សាភ្ជាប់នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រជាជាតិទាំងពីរផងដែរ ដោយលោកកត់សម្គាល់ថា កងទ័ព និងនាវាអាមេរិកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជននិងមន្ត្រីនៅក្នុងខេត្តដាណាងផងដែរ។ គេចាត់ទុកថា អាមេរិកបញ្ជូនកងនាវាអាមេរិកមានដឹកយន្តហោះ និងអមដំណើរដោយនាវាពិឃាតផងនោះទៅវៀតណាមដែលជាភាគីជម្លោះសមុទ្រចិនខាងត្បូងជាការបង្ករឿង ដោយអាមេរិកមានគោលដៅផ្ញើសារទៅមហាយក្សចិនដែលកំពុងទន្ទ្រានវាតទីនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងជាពិសេសធ្វើយោធូបនីយកម្មតំបន់ជម្លោះនោះ។ ចិនទាមទារយកស្ទើរតែទាំងស្រុងនៃតំបន់ជម្លោះនោះ តែងតែទិតៀនអាមេរិកដែលព្យាយាមលូកលាន់ក្នុងបញ្ហាទាំងដែលខ្លួនគ្មានចំណែកបន្តិចសោះ។ ពេលអ្នកសារព័ត៌មានថ្មីៗសាកសួរថា តើវត្តមាននាវាអាមេរិកនេះអាចនឹងធ្វើឲ្យចិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួននៅឬអត់នៅសមុទ្រចិនខាងត្បូង លោក Sawyer មិនបានឆ្លើយចំៗទេ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វត្តមានរបស់នាវាអាមេរិកនៅវៀតណាមក៏បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិកក្នុងការបន្តជួយគាំទ្រប្រទេសក្នុងតំបន់ ការពារសេរីភាពនាវាចរណ៍ និងការហោះហើរ ដែលមានកំណត់ក្នុងច្បាប់អន្តរជាតិដែរ។ លោកបន្ថែមថា រដ្ឋបាលអាមេរិកនឹងបន្តឈរជាមួយជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីធានាបង្កើតតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី មានវិបុលភាពនិងបើកចំហផងដែរ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនេះដែរ លោក Sawyer បង្ហើបផងដែរថា នៅពេលខាងមុខវានឹងមានកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ ដោយឡែកលោកស្រីអគ្គកុងស៊ុលអាមេរិកប្រចាំវៀតណាម Mary Tarnowka ដែលស្ថិតក្នុងសន្និសីទព័ត៌មានដែរនោះ ឯកភាពថា វត្តមាន USS Carl Vinson នៅវៀតណាមជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះមានន័យថា អាមេរិកនឹងនៅតែនៅអាស៊ី មិនបោះបង់ចោលតំបន់នេះឡើយ។ លោកស្រី Tarnowka បានបញ្ជាក់ដូច្នេះ៖«កាលពីកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាហ្វិកនៅក្រុងដាណាងប្រទេសវៀតណាម កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពេញមាត់ថា អាមេរិកនឹងបន្តចូលរួមធានាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានសេរីភាព និងបើកចំហរ។ វាជាការបង្ហាញមួយច្បាស់ពីការបន្តការតភ្ជាប់ទំនាក់ទំនងជាមួយតំបន់ដោយយើងចែករម្លែកអនាគតទាំងអស់គ្នា»។ -អាមេរិកត្រៀមអូសវៀតណាមចូលសម្ព័ន្ធសន្តិសុខចតុភាគី (QUAD)? ខណៈដែលវៀតណាម និងអាមេរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារួមគ្នា គេឃើញមានការលើកឡើងពីលទ្ធភាពនៃការអូសទាញវៀតណាមឲ្យចូលរួមជាសមាជិកបក្សសម្ព័ន្ធសន្តិសុខបួនភាគី (QUAD) ដែលត្រូវបានភាគីទាំងបួនឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី បង្កើតឡើងវិញនៅក្នុងកិច្ចប្រជុំអាស៊ាននៅហ្វីលីពីនចុងឆ្នាំមុន។ នៅតំបន់អាស៊ាន អាមេរិកអូសទាញហ្វីលីពីន មិនបានដោយសារប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បដិសេធឱនក្បាលដាក់អាមេរិកជាសម្ព័ន្ធតាមសន្ធិសញ្ញាដូចមេដឹកនាំមុនៗ ដោយលោកអះអាងថា រដ្ឋាភិបាលហ្វីលីពីនបន្តជំហរអព្យាក្រឹត្យរបស់ខ្លួនក្នុងកាលៈទេសៈមិនច្បាស់លាស់នាពេលបច្ចុប្បន្ន។ ប៉ុន្តែជាក់ស្តែងលោក ហាក់លម្អៀងទៅរកចិនបន្តិច ដោយលោករំពឹងអាចដោះស្រាយជម្លោះបានស្រួល និងទាញប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបានច្រើនពីទំនាក់ទំនងល្អរវាងចិន និងហ្វីលីពីនផងដែរ។ អស់ពីហ្វីលីពីន អាមេរិកនៅសល់វៀតណាមមួយទៀតដែលខ្លួនអាចអូសទាញបានដើម្បីរួមដៃគ្នាទប់ទល់ជាមួយចិនក្នុងតំបន់ផងដែរ។ ពាក់ព័ន្ធបញ្ហានេះ សាស្ត្រាចារ្យរុស្ស៊ី Yury Tavrovsky នៅមានមន្ទិលសង្ស័យចំពោះសមត្ថភាពអាមេរិកក្នុងការផ្លាស់ប្តូរវៀតណាមឲ្យទៅជាសមាជិកសម្ព័ន្ធបួនភាគីនេះ។ យោងតាមសារព័ត៌មានរុស្ស៊ី RT អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា៖« ការធ្វើឲ្យទំនាក់ទំនងជាមួយចិនខូចខាត វៀតណាមិនទទួលបានអ្វីឡើយ។ បន្ថែមពីនោះ ចិនបច្ចុប្បន្នជាទីផ្សារដ៏ធំសម្រាប់វៀតណាម ហើយភាពជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជារឿងអាទិភាពបំផុសម្រាប់វៀតណាមបច្ចុប្បន្ន»។ វាដូចការលើកឡើងនេះហើយ។ វាមិនមានផលចំណេញច្រើនទេសម្រាប់វៀតណាម បើសិនជាប្រទេសនេះងាកចាប់អាមេរិកផ្តាច់មុខ និងឈានទៅចូលរួមជាមួយសម្ព័ន្ធសន្តិសុខបួនភាគី ដែលមានអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុននោះ។ រឿងពិតជាក់ស្តែង វៀតណាមមានប្រយោជន៍សេដ្ឋកិច្ចធំជាមួយចិនដោយវៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ានដែលមានទំហំពាណិជ្ជកម្មទ្វេភាគីធំជាងគេជាមួយចិន។ ចង់មិនវៀតណាមមិនអាចសម្រេចចិត្តផ្តេសផ្តាស ឬផ្តេកផ្តួលតាមការបញ្ចុះបញ្ចូលរបស់អាមេរិកឡើយ។ ក្រុងហាណូយពិតជាឆ្លាតល្មមអាចកំណត់ផ្លូវដើររបស់ខ្លួនបាន ដោយគ្រាន់តែចាប់អាមេរិកជាខ្នងបង្អែកសម្រាប់រក្សាសន្តិសុខជាពិសេសទប់ទល់ការបន្តវាតទីរបស់ចិននៅតំបន់ជម្លោះ ហើយដៃម្ខាងទៀតបន្តចាប់ដៃចិនរកស៊ីដើម្បីរីកចម្រើនទៅមុខដូចគ្នាផងដែរ៕ | វត្តមាននាវាដឹកយន្តហោះអាមេរិក USS Carl Vinson នៅវៀតណាមត្រូវបានគេចាត់ទុកជាការបង្ហាញសាច់ដុំដាក់មហាយក្សចិនដែលកំពុងបន្តវាតទីនៅសមុទ្រចិនខាងត្បូង។ មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា វត្តមាននាវាអាមេរិកនៅវៀតណាមឆ្លុះបញ្ចាំងពីការរីកចម្រើននៃចំណងមិត្តភាពទ្វេភាគី និងដើម្បីធានារក្សាសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះ។ |
ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មាន ៨នាក់ ជាករណីនាំចូល។ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ២១៤៩៩នាក់ហើយ ដោយករណីនាំចូលមាន៦១៤ករណី។ ចំណែកអ្នកជាសះស្បើយ៩៨៦៧នាក់៕ | មនុស្ស ចំនួន ៣៥៨នាក់ មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកសះស្បើយពីកូវីដ-១៩ មាន៣៤៨នាក់។ អ្នកស្លាប់ថ្មី មាន៥នាក់ ដែលនាំឱ្យអ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជាកើនឡើង១៤៧នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ឧសភានេះ។ |
អត្ថប្រយោជន៍ទីទៃពីគ្នារវាងការស្អំជាមួយកម្ដៅ និងការស្អំជាមួយទឹកកក៖ ការស្អំក្ដៅ ជួយធ្វើឱ្យសរសៃឈាមរីកធំ ដែលអាចឱ្យចរន្ដឈាមរត់បានល្អ និងជួយឱ្យសាច់ដុំដែលតឹងណែង និងបង្កការឈឺចាប់ អាចសម្រាកមកវិញ។ ការស្អំក្ដៅនេះអាចមានសមត្ថភាពបន្ថយការឈឺចាប់ ជាពិសេស ការគ្រេចថ្លោះ ការឈឺចុករួយសាច់ដុំ និងសន្លាក់រ៉ាំរ៉ៃដែលបណ្ដាលមកពីការរលាកសន្លាក់ ការរលាក Tendons និងការឈឺក ខ្នងនិងចង្កេះ។ វាក៏អាចជួយកម្ដៅដល់សាច់ដុំ និងជាលិកាមុនពេលធ្វើចលនាផងដែរ។ វាមិនត្រូវបានណែនាំឱ្យប្រើនោះទេ នៅពេលដែលស្បែករបស់អ្នកក្ដៅ ឡើងក្រហម និងរលាកស្បែក អ្នកដែលមានរបួសបើក។ ការស្អំទឹកកក ជួយបន្ថយចរន្ដឈាមទៅកន្លែងមានរបួស ដែលអាចពន្យឺតនូវការរលាក ក៏ដូចជាបន្ថយនូវការឡើងហើម ការហូរឈាម និងការខូចខាតនៃជាលិកាផងដែរ។ វាជួយឱ្យស្ពឹកនូវជាលិកាដែលមានការឈឺចាប់ អាចបន្ថយនូវកម្រិតនៃការឈឺចាប់បាន។ ការស្អំទឹកកកក៏អាចប្រើបានចំពោះអ្នកដែលមានបញ្ហារលាកឆ្អឹងសន្លាក់ផងដែរ។ ជាទូទៅ ការស្អំទឹកកកច្រើនណែនាំឱ្យអនុវត្តចំពោះរបួសភ្លាមៗដោយសារវាអាចជួយឱ្យស្ពឹកនៅកន្លែងដែលមានរបួស និងជួយបន្ថយការឈឺចាប់ ការហើម និងរលាកបន្ទាប់ពីការលេងកីឡាធ្ងន់ និងប្រើកម្លាំងខ្លាំង។ បន្ទាប់ពីបានប៉ុន្មានថ្ងៃមក ទើបយើងប្ដូរទៅជាការស្អំក្ដៅវិញដើម្បីជំរុញការជាសះស្បើយឆាប់រហ័ស៕ ប្រភព៖ https://shorturl.at/gxDHV https://www.medicalnewstoday.com/articles/29108 https://shorturl.at/cepN6 https://shorturl.at/bfjRS សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង លីណ្ណា ជិញជិញ | បញ្ហាឈឺសាច់ដុំតែងតែកើតមានញឹកញាប់ចំពោះអ្នកលេងកីឡា និងអ្នកដែលធ្វើការងារធ្ងន់ដែលវាជាការរំខានមួយសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការស្អំជាមួយនឹងកម្ដៅ និងការស្អំជាមួយទឹកកកតែងត្រូវបានណែនាំសម្រាប់ការសម្រួលដល់ការឈឺចុករួយទាំងនោះ។ តើយើងគួរតែជ្រើសរើសយកការស្អំជាមួយកម្ដៅ ឬជាមួយទឹកកករាល់ពេលឈឺសាច់ដុំ? តើការស្អំពីរប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្ដេច? |
ខ្សែបម្រើឆ្នើម ទិត្យ ឌីណា បានចុះកិច្ចសន្យាលេងឲ្យក្លិបចំណូលថ្មីវិសាខា សម្រាប់ការប្រកួតជើងទី២ពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨ ដែលចាប់ផ្តើមប្រកួតនៅសប្តាហ៍នេះ។ កីឡាករ ទិត្យ ឌីណា បានចំណាយពេលជាង១០ឆ្នាំជាមួយក្រុមអគ្គស្នងការនគរបាលជាតិ ពោលគឺតាំងពីឆ្នាំ២០០៨។ មិនត្រឹមតែជាខ្សែបម្រើឆ្នើមក្នុងក្រុមអគ្គស្នងការនគរបាលជាតិនោះទេ ឌីណា ក៏ជាខ្សែបម្រើល្អមួយរូបក្នុងក្រុមជម្រើសជាតិផងដែរ។ ក្រោយរួមរស់ជាមួយក្រុមអគ្គស្នងការនគរបាលជាតិប្រមាណជា៣ឆ្នាំ កីឡាករ ទិត្យ ឌីណា បានក្លាយជាសមាជិក១រូបក្នុងក្រុមជម្រើសជាតិលើកដំបូងនាអំឡុងឆ្នាំ២០១១។ ដោយសារមានសមត្ថភាពល្អ ឌីណា ត្រូវបានគ្រូបង្វឹកផ្តល់ឱកាសឲ្យជាប់ជម្រើសជាតិជាបន្តបន្ទាប់។ ប៉ុន្តែមួយរយៈចុងក្រោយនេះ រូបគេ បានបាត់កៅអីក្នុងក្រុមជម្រើសជាតិ ដោយសារជាប់រវល់ជាមួយការងារក្នុងក្របខណ្ឌប៉ូលិស។ ការចូលរួមរបស់ ទិត្យ ឌីណា នឹងធ្វើឲ្យតំបន់កណ្តាលរបស់វិសាខាកាន់តែរឹងមាំនិងល្អប្រសើរថែមទៀត។ បច្ចុប្បន្នវិសាខាឈរលេខរៀងទី៣មាន២៣ពិន្ទុ ក្រោមក្រុមកំពូលតារាងបឹងកេត៤ពិន្ទុ និងក្រុមលេខ២ណាហ្គាវើល២ពិន្ទុ។ ក្រុមវិសាខាត្រូវជួបប្រកួតបើកឆាកជើងទី២ជាមួយក្រុមអគ្គសនីកម្ពុជា នៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕ | ខ្សែបម្រើឆ្នើមរបស់ក្រុមអគ្គស្នងការនគរបាលជាតិ និងជម្រើសជាតិ កីឡាករ ទិត្យ ឌីណា បានសម្រេចចាកចេញពីក្លិប ដែលខ្លួនធ្លាប់ចំណាយពេលជាង១០ឆ្នាំ ទៅរួមរស់ជាមួយក្រុមចំណូលថ្មីវិសាខា។ វត្តមានរបស់របស់ខ្សែបម្រើរូបនេះ នឹងជួយឲ្យតំបន់កណ្តាលរបស់វិសាខាកាន់តែល្អប្រសើរ សម្រាប់ការប្រកួតជើងទី២នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាឆ្នាំ២០១៨។ |
សៀមរាប៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ជាមន្ទីរពេទ្យសប្បុរធម៌ ដែលជួយព្យាបាលកុមារកម្ពុជា រាប់លាននាក់ មិនគិតកម្រៃ។ ក្រៅពីការថែទាំសុខភាពពីក្រុមគ្រូពេទ្យ មន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ ក៏ជាទីតាំងមួយសម្រាប់ឲ្យពលរដ្ឋ ដែលមកទទួលសេវាកម្ម មានកន្លែងអង្គុយរង់ចាំធំទូលាយ អមដោយដើមឈើបៃតង និងអនាម័យ។ គ្រប់បរិវេណ ទាំងអស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ពោរពេញដោយរុក្ខជាតិខៀវស្រងាត់ និងខ្យល់ត្រជាក់ផងដែរ។ សូមអញ្ជើញទស្សនារូបភាពខាងក្រោមដូចតទៅ៖ | ដោយ៖ សយ រតណ្ណៈវិសាល |
បើតាមរបាយការណ៍ព្យាករសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៧ របស់ ADB ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ត្រូវបានរំពឹងថានឹងទទួលបានកំណើន ៧,១ភាគរយនៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដែលខ្ពស់ជាងបន្តិចធៀបនឹងការព្យាករកាលពីឆ្នាំ២០១៦ ដែលមានកំណើនត្រឹម ៧ភាគរយ។ លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងរបាយការណ៍នោះថា បើទោះបីសេដ្ឋកិច្ចកម្ពុជានឹងតែរក្សាបានភាពរឹងមាំ តែតម្លៃពលកម្ម និងកង្វះពលកម្មជំនាញ កំពុងកើនឡើង។ លោកបន្តថា៖«ការបង្កើនល្បឿនអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រដ្ឋាភិបាល នឹងជួយកាត់បន្ថយ ចំណាយធ្វើពាណិជ្ជកម្មរបស់អ្នកវិនិយោគ និងបង្កើនផលិតភាព និងភាពប្រកួតប្រជែង តាមរយៈកំណែទម្រង់បញ្ញត្តិច្បាប់ និងបង្កើនទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ឡូជិស្ទិក និងបង្កើននូវពលកម្មជំនាញ»។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើន ១០,៨ភាគរយនៅឆ្នាំ២០១៧ នេះ ដែលគាំទ្រដោយពិពិធកម្មផលិតផលមួយចំនួនដែលបង្កើតតម្លៃបន្ថែម ដូចជា សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធនស្រាល។ រីឯវិស័យសេវាកម្មអាចនឹងមានកំណើន ៦,៧ភាគរយ ដែលជំរុញដោយវិស័យទេសចរណ៍។ ដោយឡែកវិស័យកសិកម្មត្រូវបារំពឹងថានឹងមានកំណើន ១,៨ភាគរយ ដោយសារកត្តាអាកាសធាតុល្អ។ នេះបើតាមរបាយការណ៍ខាងលើ។ ជាមួយគ្នានេះ ហានិភ័យពីខាងក្រៅប្រទេសដែលរួមមានកំណើនមិនល្អក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងការកើនឡើងតម្លៃប្រាក់ដុល្លារ អាចបន្ថយនូវភាពប្រកួតប្រជែងក្នុងការនាំចេញរបស់កម្ពុជា និងបង្កឧបសគ្គដល់ការប្រកួតប្រជែងដល់ប្រទេសនាំចេញផលិតផលតម្លៃទាបដទៃទៀត។ នេះបើតាមរបាយការណ៍ដដែល៕ | ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺ ៧,១ភាគរយ ដែលជំរុញកំណើននេះជាពិសេស ដោយវិស័យវាយនភណ្ឌ សំណង់ និងអចលនទ្រព្យ។ នេះបើតាមរបាការណ៍របស់ ADB ដែលចេញផ្សាយនៅថ្ងៃទី៦ខែមេសា។ |
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី ៨ វិច្ឆិកា ចាប់ពីម៉ោង១៣៖០០រសៀលតទៅ នាសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ។ បើតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង កាលពីថ្ងៃទី ១ វិច្ឆិកា ពិធីប្រណាំងទូកសាកល្បងនេះ មានការចូលរួមពីបណ្ដាទូកទាំងអស់ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ដើម្បីធ្វើឲ្យពិធីប្រណាំងទូកសាកល្បងថ្នាក់រាជធានីនេះ មានភាពសប្បាយរីករាយ និងចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ៕ | ភ្នំពេញ៖ នៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នាថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ |
ក្នុងជំនួបពិភាក្សាគ្នានោះលោក អ៊ិត សំហេង បានស្នើឲ្យដល់រដ្ឋបាលហុងកុង រៀបចំឲ្យមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករនៃប្រទេសទាំងពីរ ដើម្បីធ្វើជាសេនាធិការក្នុងការអនុវត្តគម្រោងបឋមក្នុងការជ្រើសរើស និងបញ្ជូនពលករកម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អ ,មានជំនាញត្រឹមត្រូវ សម្រាប់និយោជកអាចទទួលយកបាន ដែលនេះជាសារមួយសម្រាប់និយោជកហុងកុង និងពលករកម្ពុជា។ ការលើកឡើងរបស់លោក អ៊ិត សំហេង បែបនេះក្រោយពីរដ្ឋបាល ហុង កុង យល់ព្រមទទួលយកពលករកម្ពុជា ទៅបម្រើការងារនៅទឹកដីសេដ្ឋកិច្ចដ៏រីកចម្រើនមួយនេះ។ បើតាមហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងការងាររូបនេះ បានសរសេរដូច្នេះ៖«ខ្ញុំមានការរីករាយចំពោះរដ្ឋបាល ហុងកុង ដែលបានផ្តល់ទិដ្ឋាការការងារដល់ពលរដ្ឋ កម្ពុជាដែលជាអំណោយផលសម្រាប់កម្ពុជាហើយកម្ពុជាក៏មានការស្វាគមន៍ចំពោះអ្នកវិនិយោគ អ្នកទេសចរ ហុងកុង ទៅកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ»។ សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ជុំវិញព័ត៌មាននេះបាននៅឡើយទេ។ ប៉ុន្តែបើតាម លោក ហេង សួរ ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍នោះ គឺកម្ពុជានិងហុងកុង បានរៀបចំកិច្ចសហប្រតិបត្តិការជាលើកដំបូង បន្ទាប់ពី ហុងកុង បានចេញសេចក្តីជូនដំណឹងជាផ្លូវការដល់កម្ពុជា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ កន្លងមក ក្នុងការយល់ព្រមទទួលយកពលករកម្ពុជា ឲ្យធ្វើការនៅទីក្រុង ហុងកុង។ លោក ហេង សួរ បានថ្លែងបន្តថា៖ «ជំហានដំបូងគឺបញ្ជូនពលករកម្ពុជាផ្នែកមេផ្ទះឲ្យបម្រើការនៅហុងកុង ហើយលក្ខខណ្ឌការងារនៅទីនោះល្អ ពីព្រោះហុងកុង ចាត់ទុកពលករបរទេសដូចពលករនៅ ហុងកុង ដែរ»។ ភាគីកម្ពុជានិងហុងកុង បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា៖ ទី១. ការចូលរួមសហការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានជ្រើសរើសឲ្យបម្រើការងារនៅទីក្រុងហុងកុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។ ទី២. ការចូលរួមសហការគ្រប់គ្រងសហគ្រាសដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ដើម្បីការពារប្រយោជន៍ពលករទេសន្តរកម្ពុជា។ ទី៣. ការសហការប្រមូលគំនិតយោបល់ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយមុខរបរសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។ ទី៤. ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឲ្យអនុវត្តស្របតាមច្បាប់ និងបទបញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខខណ្ឌការងារល្អសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា និងចុងក្រោយ គឺការចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុងដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យពលករទេសន្តរប្រវេសន៍កម្ពុជា។ នេះបើតាមបញ្ជាក់បន្ថែមរបស់លោក អ៊ិត សំហេង៕ | ភ្នំពេញ៖ កម្ពុជា គ្រោងបញ្ជូនពលករទៅបម្រើការងារនៅហុងកុងជាលើកដំបូង ក្រោយពីទទួលបានការគាំទ្រពីតំបន់រដ្ឋបាលពិសេសទីក្រុង ហុងកុង នៃសាធារណរដ្ឋប្រជាមានិត ចិន ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពនៃតំបន់រដ្ឋបាលពិសេសហុងកុង ជួបពិភាក្សាគ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៅការិយាល័យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ |
Yodsanklai Fairtex ជាវីរបុរសកីឡាករប្រដាល់របស់ថៃ និង ជាម្ចាស់ជើងឯក Muay Thai World Champion ជាច្រើនសម័យកាល។ ជើងខ្លាំងមកពីខេត្ត Nong Bua Lamphu រូបនេះ បានបង្ហាញឲ្យអ្នកគាំទ្របានឃើញអំពីកណ្ដាប់ដៃរហ័ស និងផ្ដួលគូប្រកួតជាច្រើនតាមរយៈកម្លាំងជើងឆ្វេងមហាសាលរបស់គេ។ Yodsanklai ត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា «Boxing Computer» ហើយគេក្លាយជាកីឡាករលេចធ្លោម្នាក់ក្នុងចំណោមជើងខ្លាំងរបស់ថៃ បន្ទាប់ពីប្រឡូកលើសង្វៀនក្បាច់គុនមួយថៃប្រមាណ ១៦ ឆ្នាំមកនេះ។ គេតែងតែបង្កើតឲ្យដៃគូភ័យខ្លាច ពេលឡើងសង្វៀនម្ដងៗ។ អ្នកគាំទ្រថៃភាគជាច្រើនបានខូចចិត្តព្រោះតែវីរបុរសរូបនេះ ប្រកាសចូលនិវត្តន៍នៅឆ្នាំ ២០១៧ ប៉ុន្តែពេលនេះរូបគេក្លាយជាកីឡាករជាប់កិច្ចសន្យាប្រកួតនៅសង្វៀនកម្រិតពិភពលោក ONE Championship។ ខាងក្រោមនេះគឺ ៥ ចំណុច ដែល កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនៅតែគ្រោះថ្នាក់បំផុតក្នុងលោក។ 1) Yodsanklai មានកម្លាំងជើងបញ្ចប់គូប្រកួតល្អក្នុងលោក Yodsanklai មានកម្លាំងជើងមហាសាល និង ការទាត់ចេញច្បាស់ៗ។ ក្នុងនោះទោះប្រើជើង ឬ ដៃ អតីតម្ចាស់ខ្សែក្រវាត់២សម័យកាលនៅសង្វៀន Lumpinee World Champion អាចបញ្ចប់ដៃគូត្រឹមមួយប៉ប្រិចភ្នែក។ កម្លាំងជើងទាត់ដងខ្លួនបានធ្វើឲ្យរូបគេល្បីឈ្មោះនិង ក្លាយជាកីឡាករទាត់ខ្លាំងម្នាក់នៅក្នុងលោក។ គេមានអាវុធដ៏គ្រោះថ្នាក់ ហើយមិនត្រូវបានគេសង្ស័យឡើយដែលគូបដិបក្ខឡើងសង្វៀងប៉ះរូបគេ ដឹងតែយ៉ាប់យ៉ឺន។ ជាមួយគ្នានោះ ការទាត់ចេញ និង ការវ៉ៃចេញសុទ្ធតែលឿន ហើយរហ័សដូចគ្នា។ John Wayne Parr ជើងឯក Muay Thai World Champion ច្រើនសម័យកាលបានថ្លែងអំពី ការប្រកួតដ៏គ្រោះថ្នាក់ជាមួយ Yodsanklai ដែរ។ John Wayne Parr ប្រាប់ថា ៖«កម្លាំងជើងរបស់ Yodsanklai ធ្វើឲ្យអ្នកលំបាកគ្រប់ពេល។ ស្រដៀងគ្នានេះ ខ្ញុំធ្លាប់ប្រកួតជាមួយ Buakaw ដែលទាត់លឿន ប៉ុន្តែដូចមិនខ្លាំងប៉ុន្មានទេ»។ 2) Yodsanklai ជា «Boxing Computer» ពេលកីឡាករម្នាក់មានកម្លាំងគ្របសង្កត់ តែពេលខ្លះគេអត់មានជំនាញនិងបច្ចេកទេសទេ។ ប៉ុន្តែ Yodsanklai គឺផ្ទុយពីគ្នា។ គេជាកីឡាករដែលមានបច្ចេកទេសច្បាស់លាស់ និង ជំនាញទៀតផងហើយត្រូវបានគេដាក់ឈ្មោះថា Boxing Computer គួរឲ្យគោរព។ ការប្រកួតរបស់គេមានគុណខ្ពស់ និង មានប្រសិទ្ធភាពតាមរយៈការបង្ហាញនៅលើសង្វៀននានា ហើយរូបគេបានផ្លាស់ប្ដូរពី Muay Thai ទៅប្រកួត kickboxing បានល្អឥតខ្ចោះ។ Yodsanklai ជាកីឡាករមានបច្ចេកទេសដ៏អស្ចារ្យ ដើម្បីស្ទាបស្ទង់ដៃគូ។ Yodsanklai អាចមើលចន្លោះប្រហោង និង បញ្ចប់ដៃគូភ្លាមៗ មុនពេលគូប្រជែងប៉ុនប៉ងផ្ដួលរូបគេ។ 3) Yodsanklai ជាជើងឯកពិភពលោកក្នុងប្រភេទទម្ងន់ខុសគ្នា World Champion ក្នុងការប្រកួត ២៧៧ ដងក្នុងនោះ ឈ្នះ ២០១ដង Yodsanklai បានក្លាយជាជើងឯក Lumpinee World Champion ក្នុងពីរប្រភេទទម្ងន់ខុសគ្នា ក៏ដូចជាខ្សែក្រវាត់ WBC World Champion ដែលមិនមែនកីឡាករភាគច្រើនធ្វើបាននោះទេ។ ជាមួយគ្នានោះ Yodsanklai ជាម្ចាស់ខ្សែក្រវាត់ The Contender Asia Champion មិនធ្លាប់មានពីមុនមក និង ឈ្នះខ្សែក្រវាត់ជាច្រើនពីស្ថាប័នផ្សេងទៀត។ Yodsanklai ល្បីឈ្មោះរន្ទឺដោយសារតែក្បាច់មួយថៃជុំវិញពិភពលោក។ 4) Yodsanklaiមិនចាញ់សូម្បីមួយប្រកួតក្នុងរយៈពេលជាង ៧ ឆ្នាំ Yodsanklai មិនដែលចាញ់តាំងពីរូបគេបរាជ័យក្រោមថ្វីដៃកីឡាករអ៊ុយក្រែន Artur Kyshenko នៅសង្វៀន Rumble of the Kings នាក្រុង Stockholm ប្រទេសស៊ុយអែតកាលខែវិច្ឆិកា ឆ្នាំ ២០១១។ តាំងពីពេលនោះមក ជើងខ្លាំងរូបនេះ ឈ្នះដល់ ២៩ លើកជាប់គ្នាក្នុងគ្រប់ការប្រកួតទាំងអស់ មុនពេលចាញ់ Samy Sana កាលខែ ឧសភានៅសង្វៀន ONE Championship។ យ៉ាងណាក្ដី រូបគេបន្តអភិវឌ្ឍខ្លួនបានយ៉ាងល្អនិងបន្តបន្ទាប់ទៀត។ វាជាកំណត់ត្រាដ៏អស្ចារ្យបំផុតមួយដែលឈ្នះ ២៩ ដងជាប់គ្នា។ 5) Yodsanklai ជាវីរបុរសរបស់ថៃ ម្ចាស់ជើងឯកពិភពលោក World Champions បានហ្វឹកហាត់និងធ្វើការងារខ្លាំងក្លាដើម្បីដល់គោលដៅរបស់គេ។ គេជាកីឡាករម្នាក់ដែលស្រេចឃ្លាននឹងជ័យជម្នះ ហើយ Yodsanklai ជាកីឡាករអាជីពម្នាក់ដែលតែងតែធ្វើឲ្យដៃគូខ្លាចរអា។ អ្នកគាំទ្ររបស់ Yodsanklai តែងតែចូលរួមទស្សនាពេលរូបគេហ្វឹកហាត់ និងទស្សនាក្បាច់គុនដ៏អស្ចារ្យរបស់វីរបុរសរូបនេះ។ ឈ្មោះរបស់ Yodsanklai បានឮពីមាត់មួយទៅមាត់មួយ និង ទទួលការសរសើរលើសលប់ពីសំណាក់អ្នកគាំទ្រ។ Yodsanklai នៅតែខិតខំបន្តទៀតដើម្បីឲ្យខ្លួនឈានដល់ចំណុចល្អប្រសើរទៅមុខទៀត។ Yodsanklai ជាវីរបុរសក្បាច់គុន «មួយថៃ» ដ៏អស្ចារ្យម្នាក់ពេលឡើងប្រកួតនៅសង្វៀន។ កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធី ONE: MASTERS OF FATE នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕ | ដោយ៖ ស៊ីធី |
ព្រំ សំណាង កីឡករប្រដាល់គុនខ្មែរសព្វថ្ងៃកំពុងមានឈ្មោះបោះសំឡេងលើវិស័កីឡាប្រដាល់ ដោយទទួលបានជ័យជម្នៈជាប់ៗគ្នានៅជាច្រើនប្រកួតចុងក្រោយទាំងក្នុង និងក្រៅប្រទេស។ សំណាង ក៏ជាកីឡាករជម្រើសជាតិតំណាងកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ផងដែរ ក្នុងប្រភេទកីឡាគុនខ្មែរ។ តាមរយៈកេរ្តិ៍ឈ្មោះ របស់ព្រំ សំណាងរយៈពេលចុងក្រោយ និងជាកីឡាករជម្រើសជាតិផង ត្រូវបានគណៈកម្មាការរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ជ្រើរើសជាអ្នកកាន់ទង់ជាតិកម្ពុជាដើរដង្ហែនាំមុខគេ ក្នុងកម្មវិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើនៅថ្ងៃទី៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតតេជោ៕ | កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវបានជ្រើសរើសឱ្យកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី៥ ខែឧសភា។ |
យ៉ាងណាមិញ ដើម្បីជួយបន្ថយការឈឺចាប់ និងបង្កើនល្បឿនការស្តារឡើងវិញរបស់អ្នក ចូរធ្វើតាមការណែនាំខាងក្រោមនេះ។ អ្វីដែលអ្នកគួរធ្វើ អនុវត្តសកម្មភាពធម្មតារបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហាត់ប្រាណសម្រួលសាច់ដុំ (យកល្អតាមការណែនាំរបស់គ្រូពេទ្យជំនាញ) ធ្វើតាមការណែនាំរបស់គ្រូពេទ្យ ស្អំទឹកត្រជាក់ ឬទឹកក្តៅឧណ្ហៗនៅកន្លែងឈឺចាប់ សូមសួរឱសថការីរបស់អ្នកអំពីថ្នាំបំបាត់ការឈឺចាប់ដែលអាចជួយអ្នកបាន។ អ្វីដែលអ្នកមិនគួរធ្វើ កុំអង្គុយ ឬសម្រាកក្នុងរយៈពេលយូរ ទោះបីជាការកម្រើកធ្វើឲ្យអ្នកឈឺចាប់ ប៉ុន្តែ វាមិនមានគ្រោះថ្នាក់នោះទេ ហើយវាក៏អាចជួយអ្នកឲ្យឆាប់ជាយ៉ាងឆាប់រហ័សផងដែរ កុំប្រើថ្នាំប៉ារ៉ាសេតាមុលដោយខ្លួនឯង វាប្រហែលជាមិនអាចជួយបំបាត់ការឈឺឆ្អឹងខ្នង ឬសាច់ដុំប្រភេទនេះបានយូរឡើយ កុំប្រើដបទឹកក្តៅខ្លាំង ដើម្បីបន្ធូរការឈឺចាប់ អ្នកអាចធ្វើឲ្យខ្លួនឯងរលាក ប្រសិនបើស្បែករបស់អ្នកស្ពឹក ហើយអ្នកមិនដឹងខ្លួននោះ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ជារឿយៗ ការឈឺចាប់សរសៃប្រសាទស្យាទិក (sciatica) នឹងមានភាពប្រសើរឡើង ក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ប៉ុន្តែ ជួនកាលអាចមានរយៈពេលយូរជាងនេះ ឬខ្លាំងក្លាជាងនេះ ដែលជាហេតុនាំឲ្យអ្នកត្រូវទៅរកគ្រូពេទ្យជំនាញ។ |
អំឡុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូនៅទីក្រុងម៉ាឌ្រីដនៅថ្ងៃទី២៩ ខែមិថុនា នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន បានរិះគន់ក្រុងប៉េកាំងចំៗថា បានបង្កើនកម្លាំងទ័ពរបស់ខ្លួន និងប៉ុនប៉ងកែប្រែច្បាប់ និងបទដ្ឋានអន្តរជាតិនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មិនទុកយូរឡើយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវេលីងតោនបានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែមិថុនា ដោយបានច្រានចោលការអះអាងរបស់ប្រមុខរដ្ឋាភិបាលនូវេលសេឡង់ ហើយចាត់ទុកជាការអធិប្បាយនេះ ជាការខុសពីរឿងពិត ។ «យើងបានកត់សម្គាល់លើការអត្ថាធិប្បាយពាក់ព័ន្ធដែលធ្វើឡើងដោយភាគីនូវែលសេឡង់នៅការប្រជុំសម្ព័ន្ធយោធាណាតូដែលរួមមានការចោទប្រកាន់មិនត្រឹមត្រូវមួយចំនួនប្រឆាំងនឹងចិន»។ អ្នកនាំពាក្យស្ថានទូតចិន បានលើកឡើងបែបនេះរួចបន្តថាការលើកឡើងបែបនោះ នឹងមិនមានប្រយោជន៍សម្រាប់ការពង្រឹងទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរនោះឡើយ។ សេចក្ដីថ្លែងការណ៍ខាងលើដដែលនោះ បានហៅការអត្ថាធិប្បាយដោយលោកស្រី អាឌើន ជាការរំខាន និងធ្វើឱ្យមានអស្ថិរភាពនៅតំបន់សមុទ្រប៉ាស៊ីហ្វិកប៉ុណ្ណោះ។ ស្ថានទូតចិនបញ្ជាក់ថា ការកើនឡើងភាពតានតឹងនៅក្នុងតំបន់នោះ មិនមែនបណ្តាលមកពីកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយដៃគូកោះដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះទេ។ ដោយនិយាយដល់កិច្ចព្រមព្រៀងថ្មីៗរវាងចិន និងប្រទេសនៅតំបន់ប៉ាស៊ីហ្វិក អ្នកនាំពាក្យខាងលើអះអាងថា កិច្ចសហប្រតិបត្តិការនោះ មិនមានពាក់ព័ន្ធជាមួយការធ្វើយោធូបនីយកម្មនៅក្នុងតំបន់នោះឡើយ។ ប៉ុន្តែបើមានមែន វាក៏មិនមែនជាចិនដែរ។ ទោះបីជាពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មជាមួយចិនក្ដី នូវេលសេឡង់ បានបង្កើនសំឡេងប្រឆាំងសកម្មភាពចុងក្រោយនៅតំបន់ប៉ាស៊ីហ្វិក ពិសេសការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុនដែលនឹងពង្រឹងវត្តមានចិនក្នុងតំបន់កាន់តែខ្លាំង៕ | អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវេលីងតោន នៅថ្ងៃទី៣០ ខែមិថុនា បានបដិសេធការលើកឡើងរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន អំឡុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូដែលចោទថា ចិនព្យាយាមកែច្បាប់ និងបទដ្ឋានអន្តរជាតិ។ អ្នកនាំពាក្យដដែលចាត់ទុកការលើកឡើងបែបនេះជាការនាំទៅផ្លូវខុស។ |
ស្រុកទឹកឈូ , កំពត៖ ប៉ុន្មានឆ្នាំមុន ការលេងល្បែងស៊ីសង បានកើតឡើងជាហូរហែ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ប៉ុន្តែក្រោយមានបញ្ជាពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលឱ្យបិទល្បែងគ្រប់ប្រភេទ ប៉ុស្តិ៍នគបាលកូនសត្វ បានចុះធ្វើកិច្ចសន្យា តាមហាងកាហ្វេ និងកន្លែងបើកល្បែងធំៗ ឱ្យបញ្ឈប់សកម្មភាពបន្ទាន់។ លោក យី វណ្ណា មេប៉ុស្តិ៍កូនសត្វ បានកត់សម្គាល់ថា ក្រោយមានវិធានការតឹងរឹង ល្បែងស៊ីសងនៅឃុំកូនសត្វ បានថយចុះជាង៧០ភាគរយ។ យ៉ាងណាក៏ដោយ មេប៉ុស្តិ៍កូនសត្វ ទទួលស្គាល់ថា សព្វថ្ងៃល្បែងនៅតែបន្តកើតឡើង ដែលភាគច្រើន ជាលក្ខណៈលួចលាក់ ប៉ុន្តែ អាជ្ញាធរឃុំកូនសត្វមិនបានភ្លេចខ្លួននោះទេ ពោលគឺបានបន្តអប់រំ និងផ្សព្វផ្សាយ ដល់ពលរដ្ឋជានិច្ច ក្នុងគោលបំណងលុបបំបាតបញ្ហាល្បែងស៊ីសងទាំងស្រុង។ ក្រៅពីការអប់រំ និងធ្វើកិច្ចសន្យា ប៉ុស្តិ៍នគរបាល ក៏បានចាត់វិធានការក្ដៅដោយអនុវត្តតាមច្បាប់លើបុគ្គលមួយចំនួន ដែលរឹងត្អឹង ឬមិនរាងចាលផងដែរ។ លោក យី វណ្ណា ប្រាប់ដូច្នេះថា៖« ក្រោយមានបញ្ជាពីសម្ដេច ឱ្យល្បែង យើងបានចុះទៅធ្វើកិច្ចសន្យា តាមហាងកាហ្វេ និងកន្លែងលេងមួយចំនួន ដើម្បីឱ្យពួកគាត់បិទ។ អ៊ីចឹងឃើញថាវាថយច្រើន។ ខ្ញុំមិនអះអាងថា អស់ទាំងស្រុងនោះទេ គឺនៅតែមានអ្នកលេងតិចតួចដែរ ភាគច្រើនពួកគាត់លេងលួចលាក់»។ ល្បែងស៊ីសង បានជិះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍ ស្រ្តី និងកុមារ។ ជាញឹកញាប់ បញ្ហានេះ បានបង្កឱ្យមានអំពើហិង្សក្នុងគ្រួសារ ចោរកម្ម និងបញ្ហាអសកម្មជាច្រើន។ ការបង្រ្កាបបទល្មើសល្បែងនេះ ពុំមែនងាយស្រួលសម្រាប់ ប៉ុស្តិ៍នគរបាលកូនសត្វ ដែលមានកម្លាំងនគរបាលតិចនោះទេ ព្រោះជនល្មើសខ្លះអាចតដៃ ឬគុំកួនដល់សមត្ថកិច្ច។ កន្លងទៅ ល្បែង ដែលពេញនិយម ក្នុងឃុំកូនសត្វ មានដូចជា អាប៉ោង បៀ ជល់មាន់ ឆ្នោត និងល្បែងតាមអនឡាញ។ ជាមួយគ្នានេះ លោក យី វណ្ណា តាំងចិត្តលុបបំបាតទាំងស្រុង នូវបទបញ្ហាល្បែងស៊ីសង ចេញពីសហគមន៍ ដើម្បីធានាដល់សុខសុវត្ថិភាពពលរដ្ឋ។ មិនតែប៉ុណ្ណោះ លោក លើកទឹកចិត្តដល់ពលរដ្ឋ ឱ្យហ៊ានរាយការណ៍រាល់ករណីល្បែងស៊ីសង ដល់អាជ្ញាធរ ដើម្បីចុះអប់រំ ឬធ្វើកិច្ចសន្យាបញ្ឈប់ទាន់ពេលវាលា៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់ សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ឆន ផៃ (យុជនឃុំកូនសត្វ) |
ភ្នំពេញ៖ ស្ដង់សៀវភៅជាច្រើន ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍សៀវភៅលើកទី១០ ។ ជាមួយគ្នានេះ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ បានយកសៀវភៅប្រមាណ៩ប្រភេទ ដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ តាំងពីសតវត្សរ៍ទី១ មកដល់បច្ចុប្បន្ន តាំងបង្ហាញក្នុងពិព័រណ៍សៀវភៅ។ លោក នូ គួយ ជាមន្រ្តី ស.ស.រ បានបញ្ជាក់ថា គោលបំណងដែលយកសៀវភៅទាក់ទងទៅនឹងរូបិយវត្ថុមកតាំងពិព័រណ៍នេះ គឺចង់ឱ្យពលរដ្ឋ ក៏ដូចជាយុវជន សិស្ស-និស្សិត បានស្វែងយល់ពីប្រាក់ខ្មែរ និងដឹងពីសម័យកាលប្រាក់នីមួយៗឱ្យកាន់តែច្បាស់ ។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | ដោយ៖ សែម ប្រាក់ដាវ |
នាការប្រណាំងនៅទីលានទី៤ ថ្ងៃទី២៤ ខែមេសា Verstappen ដែលបើកបរឱ្យក្រុម Red Bull បានទៅដល់ទីមុនគេដោយប្រើថេរវេលា១ម៉ោង ៣២នាទី និង៧វិនាទី។ មិត្តរួមក្រុម Red Bull កីឡាករ Sergio Perez បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lando Norris របស់ក្រុម McLaren Mercedes ទទួលបានចំណាត់ថ្នាក់ទី៣។ ឆ្លងកាត់ការប្រណាំង៤លើក នៅឆ្នាំ២០២២ Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ និងជាម្ចាស់ការពារតំណែងជើងឯក ទទួលបានជ័យជម្នះពីរលើក ក្នុងជំនួបទី២ និងទី៤នេះ ខណៈ Charles Leclerc របស់ក្រុម Ferrari ឈ្នះពីរប្រកួតដូចគ្នា។ ដោយឡែកកំពូលអ្នកប្រណាំង F1 និងជាម្ចាស់ជើងឯក៧សម័យ Hamilton មិនទាន់រកបានជ័យជម្នះនៅឡើយទេ។ ក្នុងចំណោមការប្រណាំង៤លើក អ្នកប្រណាំងអង់គ្លេសដែលបើកបរឱ្យក្រុម Mercedes ធ្វើបានល្អបំផុតនៅជំនួបបើកឆាកដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។ Leclerc ឈរកំពូលតារាង F1 ក្រោយការប្រណាំង៤លើកដោយរកបាន៨៦ពិន្ទុ តាមពីក្រោយដោយ Verstappen មាន៥៩ពិន្ទុ។ Perez នៅចំណាត់ថ្នាក់ទី៣មាន៥៤ពិន្ទុ ខណៈ George Russell ឈរលេខ៤រកបាន៤៩ពិន្ទុ។ Hamilton នៅលេខ៧ មាន៣៨ពិន្ទុ។ សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Ferrari នាំមុខគេមាន១២៤ពិន្ទុ ដេញពីក្រោយដោយ Red Bull ១១៣ពិន្ទុ និងលេខ៣ Mercedes រកបាន៧៧ពិន្ទុ៕ | ម្ចាស់ការពារតំណែងជើងឯក Mark Verstappen បន្តឈ្នះការប្រណាំងរថយន្ត លំដាប់ពិភព លោក Formula One ជាលើកទី២ ចំណោមការប្រណាំង៤លើករដូវកាលឆ្នាំ២០២២ នៅកម្មវិធី Emilia Romagna Grand Prix ក្នុងប្រទេសអ៊ីតាលី។ ម្ចាស់ជើងឯក៧សម័យ Lewis Hamilton នៅបន្ទាន់ស្គាល់ជ័យជម្នះនៅឡើយ។ |
តាមរយៈរូបភាពដែលបានថតដោយក្រុមការងារទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ ឧសភា លោក ដូណាល់ ត្រាំ បានចាប់ដៃលោកអភិបាលរង Nungesser និងចង្អុលទៅកាន់ស្រោមជើងដែលរំលេចមុខលោកនោះ ។ ចំណែកឯ លោក Nungesser ដែលមកពីគណក្សសាធារណរដ្ឋ បានបង្ហាញទឹកមុខរីករាយ ក្រោយពីឃើញទង្វើរបស់លោកត្រាំបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនៅជុំវិញខ្លួនលោកត្រាំ ក៏អស់សំណើចចំពោះរឿងនេះផងដែរ។ សូមបញ្ជាក់ថា ការធ្វើដំណើររបស់លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋ Louisiana គឺដើម្បីបើកកិច្ចប្រជុំមួយនៅរោងចក្រនាំចេញឧស្ម័នធម្មជាតិមួយកន្លែង ក្នុងគោលដៅពិភាក្សាពីហេដ្ឋារចនាសម្ព័ន្ធថាមពល និងពង្រីកការនាំចេញថាមពលរបស់អាមេរិក។ ស្រោមជើងដែលមានរំលេចមុខលោកត្រាំ ក៏មានដាក់លក់ផងដែរនៅលើវេបសាយ Amazon.com ជាមួយតម្លៃ ៣០ដុល្លារ និងខណៈពេលនេះ បញ្ចុះតម្លៃមកត្រឹម២៧,៤៩ដុល្លារ៕ | ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានទៅដល់ទីក្រុងLake Charles ភាគខាងត្បូងរដ្ឋ Louisiana។ គ្រាន់តែចុះពីលើយន្តហោះ Air Force One របស់លោកភ្លាម មេដឹកនាំរូបនេះ ត្រូវបានស្វាគមន៍ដោយអភិបាលរងរដ្ឋ Louisiana លោក Billy Nungesser ។ អ្នកនយោបាយរូបនេះ បានពាក់ស្រោមជើងដែលមានរំលេចមុខរបស់លោកត្រាំ អមនឹងម៉ូដសក់ពណ៌លឿងផងដែរ។ |
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី បានមានប្រសាសន៍នាពិធីបើកការដ្ឋានថា គម្រោង បុរី អាម៉ូរី ៧មករា នឹងត្រូវសាងសង់ឡើងលើផ្ទៃដី ៣២ ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវ លីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥។ បើតាមលោក សួន វីរៈតារា តំបន់នេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងលឿន ក្លាយទៅជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ អ្វីដែលពិសេសទៀតនោះ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ ដូចនៅក្នុងទីក្រុង ដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និងប្រកបអាជីវកម្ម។ ជាក់ស្តែងតំបន់នេះ នាពេលបច្ចុប្បន្ន នៅទីនោះប្រជុំដោយធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើន បម្រើឲ្យការរស់នៅកាន់តែប្រសើរ។ ហេតុផលទាំងនេះហើយ បានធ្វើឲ្យបុរី អាម៉ូរី ៧ មករា លេចរូបរាងនៅទីនេះ ។ លោកអគ្គនាយកបន្ថែមទៀតថា៖ «បុរី អាម៉ូរី ៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជាសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡដ្ឋានជាតិមរតកតេជោ និងសួនទឹកហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត»។ ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មាន ដល់ទៅ ៥% រហូតដល់ ១០% និងប័ណ្ណលាភសំណាង ២,៩៩៩$ ព្រមទាំងទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់ថែមទៀត។ ស្របពេលជាមួយគ្នានោះ អតិថិជននឹងទទួលបានបន្ថែមជាមួយ ប័ណ្ណបញ្ចុះតម្លៃ ៣,០០០ ដុល្លារ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទ A និងប្រភេទ B ដែលនឹងដាក់លក់ ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ផ្ទាល់តែម្ដង។ ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖ ជម្រើសទី១ ដីទំហំ ៥ម X ២០ម ជម្រើសទី២ ដីទំហំ ១០ម X ២០ម ជម្រើសទី៣ ដីទំហំ ២០ម X ៣០ម ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖ ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2 ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1 វីឡាកូនកាត់ E0+E1+E2 គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឲ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ៖ 089 999 996 ៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្ម និងលំនៅដ្ឋានប្រណិតថ្មីមួយ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វារ បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។ នៅក្នុងគម្រោងនេះ មានផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ដែលមានតម្លៃចាប់ពី 65800 ដុល្លារ ឡើងទៅ។ |
ខាងក្រោមនេះជាបទសម្ភាសន៍រវាងអ្នកសារព័ត៌មានថ្មីៗលោក ធៀន ភារិន្ទ និងលោក សាយ ៖ លោក ភារិន្ទ៖ តើហេតុផលអ្វី ដែលបណ្តាលឲ្យលោកសម្រេចចិត្តបំផុសចលនា និង ជំរុញលើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរ? លោក សាយ៖ មូលហេតុដែលខ្ញុំរត់ គឺដើម្បីសប្បុរសធម៌ក្នុងពេលគម្រប់ខួប ៣០ឆ្នាំរបស់ខ្ញុំផង។ ម្យ៉ាងខ្ញុំចង់ធ្វើកម្មវិធីមួយ ដែលជាកម្មវិធីសប្បុរសធម៌ និងអាចជួយដល់សង្គមវិញ ដោយសារតែខ្ញុំចង់បង្ហាញពីភាពតបស្នងសងគុណដល់ប្រទេសជាតិ។ បន្ថែមពីលើនេះ មូលហេតុដែលខ្ញុំជ្រើសរើសជួយមន្ទីរពេទ្យកុមារអង្គរ ព្រោះមន្ទីរពេទ្យមួយនេះ ធ្លាប់ជួយជីវិតបងប្អូនរបស់ខ្លួន ហើយខ្ញុំក៏បានស្គាល់និងយល់ថា មន្ទីរពេទ្យកុមារអង្គរនេះ ពីបេសកកម្មរបស់មន្ទីរពេទ្យក្នុងការជួយក្មេងៗនៅក្នុងស្រុកខ្មែរយ៉ាងដូចម្តេចខ្លះនោះ។ លោក ភារិន្ទ៖ ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាម លោក សាយ បានរត់បានចម្ងាយជាច្រើនរយគីឡូម៉ែត្រ។ តើមូលហេតុអ្វី បានជា ការរត់បែបនេះក្លាយជាជម្រើសរបស់លោក ខណៈពេលដែលវាមានវិធីផ្សេងទៀតនោះ? លោក សាយ៖ វាអាចមានវិធីច្រើន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យ ប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ វិធីផ្សេងៗអាចនឹង វាមិនសូវមានប្រសិទ្ធភាព។ បន្ថែមពីលើនេះ វិធីផ្សេងទៀត មិនបានបង្ហាញពីការលំបាករបស់លោកគ្រូពេទ្យ ក៏ដូចជាអាណាព្យាបាលក្មេងៗ ដែលគាត់យកកូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ ការរត់របស់ខ្ញុំ រយៈពេល៩៩ថ្ងៃនេះ គឺខ្ញុំត្រូវរត់ទៅមុខរហូត ហើយខ្ញុំចង់បញ្ជាក់ពីបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរគឺទៅមុខរហូត និងមិនឈប់ឈរឡើយ។ លើសពីនេះ ចំពោះការរត់ហាលភ្លៀងហាលថ្ងៃ អត់ខ្លាចឈឺ អត់ខ្លាចលំបាក គឺចង់បង្ហាញពីការលំបាករបស់អាណាព្យាបាលក្មេងៗដែរ។ ថ្វីបើជាមានព្យុះមានភ្លៀង មានថ្ងៃក្តៅ យ៉ាងម៉េច ក៏ពួកគាត់នៅតែឈរតម្រង់ជួរ និងរង់ចាំយកកូនៗគាត់មកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយសង្ឃឹមថា កូនៗរបស់គាត់ នឹងជាសះស្បើយពីជំងឺដែរ។ លោកអួន បឋម ហៅសាយ រត់នៅលើផ្លូវមួយ នៃយុទ្ធនាការរត់ដើម្បីសប្បុរសធម៌។ រូបភាព៖ Facebook Sai លោក ភារិន្ទ៖ គិតមកត្រឹមថ្ងៃនេះ លោកបានរត់អស់ជាង៤០ថ្ងៃហើយ និងប្រមូលថវិកាក៏បានច្រើនដែរ។ តើក្នុងពេលរត់ អ្វីជាបញ្ហាប្រឈមសម្រាប់លោក? លោក សាយ៖បញ្ហាប្រឈមសំខាន់ទីមួយ គឺទាក់ទិននឹងចរាចរណ៍ ព្រោះយើងរត់នៅលើផ្លូវជាតិ ហើយប្រជាជនយើង ធ្វើចរាចរណ៍នៅលើផ្លូវហ្នឹងដែរ បងៗខ្លះមិនបានយោគយល់លើកម្មវិធីរត់ប៉ុន្មានទេ។ ដូច្នេះនៅពេលរត់ គឺមានបញ្ហាប្រឈមច្រើន និងមានប្រជាជនខ្លះជិះបញ្ច្រាស អ្នកខ្លះជែងឡានក្រុមការងារ ដែលពេលខ្លះគាត់ជិះកៀរយើងថែមទៀត។ បញ្ហាប្រឈមទីពីរ គឺទាក់ទិននឹងអាកាសធាតុ។ ដោយសារយើងរត់នៅខាងក្រៅអញ្ចឹង វាតែងតែមានភ្លៀង ថ្ងៃក្តៅ អាកាសធាតុត្រជាក់ ក៏យើងនៅតែបន្តការរត់ដែរ។ ប្រសិនបើយើងអត់រត់ វានឹងយឺតកម្មវិធី។ បញ្ហាប្រឈមទីបី គឺកន្លែងស្នាក់។ ដោយសារយើងចង់រត់ឲ្យបានមួយជុំស្រុកខ្មែរ ហេតុនេះ មានផ្លូវខ្លះ វាលំបាក ហើយផ្លូវខ្លះអត់មានផ្ទះប្រជាជន ហើយផ្លូវខ្លះទៀត អត់មានកន្លែងស្នាក់។ អញ្ចឹងយើងត្រូវស្នាក់តាមប៉ុស្តិ៍ទាហាន ជួនការប៉ុស្តិ៍ប៉េអឹម ជួនកាលផ្ទះប្រជាជន។ ពេលខ្លះ វាពិបាកដោយសារខ្វះបន្ទប់ទឹកជាដើម។ លោក ភារិន្ទ៖ ដោយសារតែការខិតខំរបស់លោក ថវិកាមួយចំនួនធំ ត្រូវបានប្រជាជនយើង បរិច្ចាគទៅមន្ទីរពេទ្យ ជាពិសេសគឺតាមរយៈកម្មវិធី 1$ Challenge។ លោកអាចចែករំលែកបន្តិចបានទេ តើលោកនឹកឃើញពីវិធីសាស្ត្រនេះ តាមរបៀបណា? លោក សាយ៖ $1 Challenge ហ្នឹង គឺយើងបាននឹកឃើញ តាំងពីថ្ងៃដំបូង ឬតាំងពីមុនថ្ងៃយើងរត់ទៅទៀត ប៉ុន្តែយើងត្រូវរកពេល ចាប់ផ្តើមឲ្យបានត្រឹមត្រូវ និងមានវិសាលភាព។ ពេលដំបូងនៃការចាប់ផ្តើម គឺយើងចង់ឲ្យអ្នក ដែលបានទស្សនាវីដេអូរបស់យើង បានស្គាល់ពីកម្មវិធី មន្ទីរពេទ្យ និងបេសកកម្មរបស់មន្ទីរពេទ្យឲ្យច្បាស់សិន ក៏ដូចជាចេតនារួមនៃការរៀបចំកម្មវិធីនេះឡើង ថាយើងចង់បានអី ហើយយើងធ្វើដើម្បីអ្វីសិន។ បន្ទាប់មកទៀត យើងក៏ចង់ឲ្យមានការបរិច្ចាគថវិកា។ ពេលធម្មតា ពេលដែលយើងសុំឲ្យមហាជនបរិច្ចាគ គាត់គិតថា ទាល់តែបរិច្ចាគច្រើនបានសាកសម ឬទាល់តែបរិច្ចាគទំហំប៉ុណ្ណេះ ស្របតាមគំនិតរៀងៗខ្លួន។ ក្រោយមកបានយើង ចាប់ផ្តើមយក $1 Challenge ហ្នឹង មកលេង គឺក្នុងអត្ថន័យមួយថា បើទោះបីជាយើងបរិច្ចាគបន្តិចបន្តួចក៏ដោយ ឲ្យតែមនុស្សច្រើនចូលរួមគឺ យើងនឹងទទួលបានចំនួនទឹកប្រាក់ច្រើន។ ការជ្រើសរើសលេងហ្គេម 1$ Challenge នេះ គឺយើងជ្រើសរើសយកថ្ងៃទី១១ ខែ១១ ចឹងបានយើងបង្កើតជា 1 $ Challenge។ បន្ថែមពីនេះ យើងចង់និយាយពីអត្ថន័យមួយទៀត គឺទឹកចិត្តជនជាតិខ្មែរយើង គឺមានការចែករំលែក បើទោះបីយើងអ្នកមានធនធានច្រើន ឬយើងអ្នកមានធនធានតិច សម្រាប់១ដុល្លារ គឺយើងអាចចែករំលែកគ្នាទៅវិញទៅមកបាន។ យើងបានធ្វើឲ្យការលេង 1$ challenge ហ្នឹងមានប្រសិទ្ធភាព ដូចរាល់ថ្ងៃនេះ។ សម្រាប់ការចែករំលែកតិចតួច ប្រសិនបើមានមនុស្សច្រើនចែករំលែក គឺវាមានប្រសិទ្ធភាព។ លោក ភារិន្ទ៖ តើលោកនឹងមានគោលដៅបែបណានៅពេលខាងមុខទៀត ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យ ក៏ដូចជាជួយកុមារកម្ពុជា? លោក សាយ៖ សម្រាប់គោលដៅបន្ទាប់ គឺមិនមានទេ។ ប៉ុន្តែវាមានតែគោលដៅដែលបានដៅទុក និងមិនទាន់បានសម្រេចនោះគឺ ទីមួយ យើងចង់រត់ឲ្យបានមួយជុំស្រុកខ្មែរ ក្នុងរយៈពេល៩៩ថ្ងៃ ។ ប៉ុន្តែអ្វីដែលយើងសម្រេចបាន គឺការរៃអង្គាសទឹកប្រាក់ បានមួយពាន់លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរ។ឥឡូវនេះ យើងបានជោគជ័យរឿងហ្នឹងហើយ។ បើតាមទិន្នន័យបឋម គិតត្រឹមរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ប្រហែលជាបាន ៤០ម៉ឺនដុល្លារហើយ ឬ ១,៦ពាន់លាន ពោលគឺវាលើសពីអ្វីដែលយើងបានគ្រោងទុក។ ដោយសារតែសម្រេចគោលដៅនេះ យើងបានដាក់គោលដៅថ្មីថែម ប្រសិនបើនៅតែមានការគាំទ្រខ្លាំងអ៊ីចឹង គឺយើងចង់បានការបរិច្ចាគរហូតដល់ មួយលានដុល្លារ ឬ បួនពាន់លានរៀល។ ដូច្នេះ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង បន្តការលេងហ្គេម 1$ Challenge ឬក៏បរិច្ចាគទៅមន្ទីរពេទ្យផ្ទាល់ក៏បាន ប្រសិនបើយើងមិនចង់លេងហ្គេម។ គោលដៅមួយទៀត ដោយសារតែស្ងាត់មេរោគកូវីដ-១៩ យើងចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួម រត់ជាមួយខ្ញុំ ដើម្បីឲ្យស្គាល់រសជាតិនៃការរត់ នៅកណ្តាលថ្ងៃ កណ្តាលផ្លូវអញ្ចឹងទៅ និងដើម្បីឲ្យដឹងថា ការលេងកីឡាហ្នឹងវាយ៉ាងម៉េច។ លោក ភារិន្ទ៖ ចុងក្រោយ តើលោក សាយ មានការសំណូមពរអ្វី ទៅកាន់ប្រជាជន ជាពិសេសយុវជនដើម្បីឲ្យពួកគាត់ចូលរួមបន្ថែមទៀត ក្នុងការជួយកុមារកម្ពុជា ក៏ដូចជាសកម្មភាពមនុស្សធម៌ផ្សេងៗទៀត? លោក សាយ៖ សម្រាប់សំណូមពររបស់ខ្ញុំ បើទោះបីជាកម្មវិធីរបស់ខ្ញុំមើលទៅដូចជាធ្វើបានពាក់កណ្តាលហើយ ក៏យើងជោគជ័យលើគោលដៅក្នុងការបរិច្ចាគរួចដែរ ប៉ុន្តែខ្ញុំចង់អំពាវនាវឲ្យប្រជាជនខ្មែរយើង ឬក៏យុវជនជំនាន់ក្រោយ នៅតែបន្តគិតគូររឿងការងារសង្គម ក៏ដូចជាការបរិច្ចាគដល់មន្ទីរពេទ្យ ដោយសារតែខ្ញុំធ្វើកម្មវិធីនេះ ៩៩ ថ្ងៃ ពិតមែន ប៉ុន្តែបេសកកម្មរបស់មន្ទីរពេទ្យ គឺគ្មានថ្ងៃបញ្ចប់ទេ។ វាមានន័យថា នៅពេលកម្មវិធីរបស់ខ្ញុំចប់ មន្ទីរពេទ្យនៅតែបន្តទៅមុខដដែល។ អញ្ចឹងខ្ញុំនៅតែអំពាវនាវឲ្យយុវជនជំនាន់ក្រោយឲ្យចូលរួមក្នុងការងារសង្គម ហើយបន្តវេនការងារសង្គមហ្នឹង យើងជួយគ្នាជ្រោមជ្រែងសង្គមយើង ព្រោះថាសង្គមមួយនេះ មិនមែនជារបស់ក្រុមណាមួយទេ។ វាគឺរបស់យើងទាំងអស់គ្នា។ បើយើងចង់បានសង្គមល្អ បរិយាកាសសង្គមល្អ គឺយើងត្រូវជួយគ្នាម្នាក់បន្តិចៗ នោះយើងនឹងបានសង្គមដែលល្អមួយ៕ | «យុទ្ធនាការរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានប្រព្រឹត្តទៅអស់ជាង ៤០ថ្ងៃហើយ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា។ លោក សាយ ដែលមានឈ្មោះពិតថា អ៊ួន បឋម និងជាអ្នកបំផុសគំនិតរៀបចំយុទ្ធនាការរត់នេះបានរៀបរាប់ថា ទោះជាបែបប្រឈមការលំបាកខ្លាំងក្តី លោកនឹងមិនបោះបង់គោលដៅរត់ត្រឹមពាក់កណ្តាលផ្លូវឡើយ។ លោកក៏សង្ឃឹមដែរថា យុទ្ធនាការរបស់លោកនឹងជួយជំរុញស្មារតីចូលរួមរបស់ប្រជាជនខ្មែរគ្រប់រូបក្នុងកិច្ចការមនុស្សធម៌ និងស្មារតីនៃការចែករំលែក ឲ្យនៅបន្តទៅមុខទៀតដូចគ្នា។ |
ក្នុងចំណោមសាលារៀនរដ្ឋ និងឯកជនទាំង១៧ ដែលត្រូវបិទនោះ មាន៨សាលា ស្ថិតក្នុងស្រុកសំរោង មាន និង៩សាលាស្ថិតក្នុងស្រុកបាទី។ សាលារៀនចំនួន៨ នៅស្រុកសំរោងនោះ គឺមានវិទ្យាល័យចំនួន១ សាលាបឋមសិក្សាចំនួន៦ និង សាលារៀនឯកជនចំនួន១ទៀត។ ចំណែកសាលារៀនទាំង៩នៅស្រុកបាទី គឺមានវិទ្យាល័យចំនួន៣ និងសាលាបឋមសិក្សាចំនួន៦។ លោក លី សាវេត បានបញ្ជាក់ថា សាលារៀនទាំង១៧នោះនឹងចាប់ផ្តើមផ្អាកដំណើរការចាប់ពីថ្ងៃទី១៦ ខែមីនាតទៅ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩រាលដាលចូលក្នុងសហគមន៍កាន់តែខ្លាំង។ បើតាមលោកអភិបាលរងខេត្តតាកែវរូបនេះ សិស្សានុសិស្សនៅសាលាទាំង១៧ខាងលើ ត្រូវផ្អាកការរៀនជាបណ្តោះអាសិន។ លោក មានប្រសាសន៍ថា៖«ការសិក្សាតាមអនឡាញប្រហែលមិនមានទេ»។ សាលារៀនទាំង១៧នោះ គឺ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្លារម, បឋមសិក្សា ស្លារម, បឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន នាងខ្មៅ, បឋមសិក្សា ឱម សុផាត, បឋមសិក្សាភ្នំជីសូរ, បឋមសិក្សា ហ៊ុន សែន ស្តុក, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី, វិទ្យាល័យ ហ៊ុន សែន ១មិថុនា, វិទ្យាល័យ គិត ម៉េង ប្រាសាទ,បឋមសិក្សា អង្គសឹង្ហ, បឋមសិក្សា ត្នោត, បឋមសិក្សា ប្រាសាទ, បឋមសិក្សា ឆ្នាត់, បឋមសិក្សាភូមិថ្មី , បឋមសិក្សា តាកឹម, និង សាលា បេះដូងសម្រាប់វិជ្ជា។ ក្នុងចំណោមសាលាទាំង១៧នេះ មានតែសាលាបេះដូងសម្រាប់វិជ្ជាមួយទេ តែជាសាលាឯកជន។ គិតមកដល់ពេលនេះ អាជ្ញាធរខេត្តតាកែវបានរកឃើញមនុស្សជិត៤០០នាក់ ហើយពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយនឹងយុវជន កក្កដា សុភ័ណ្ឌ។ មិនទាន់ដឹងលទ្ធផលវិជ្ជមានកូវីដ-១៩ មុនយុវជនរូបនេះ បានទៅចូលរួមកម្មវិធីមង្គលការនៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី១២ ខែមីនា និងបានប៉ះផ្ទាល់នឹងនារីម្នាក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នារីរូបនោះក៏បានចល័តទៅទីតាំងមួយចំនួនទៀតនៅក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លទ្ធលធ្វើតេស្តរកវីរុសកូវីដ-១៩ លើនារីរូបនោះ ឬលើមនុស្សជិត៤០០នាក់ ដែលពាក់ព័ន្ធជាមួយយុវជន កក្កដា សុភ័ណ្ឌជិត មិនទាន់ប្រកាសជាផ្លូវការនោះទេ។ ប៉ុន្តែទីតាំងមួយចំនួននៅស្រុកសំរោង ស្រុកបាទី ខេត្តតាកែវ និងទីតាំងមួយចំនួននៅខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរស្រុកនីមួយៗ សម្រេចបិទជាបណ្តោះអាសន្នសិន៕ | ភ្នំពេញ៖ អភិបាលខេត្តតាកែវ បានសម្រេចផ្អាកសាលារៀនរដ្ឋ និងឯកជនចំនួន១៧ ក្នុងស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ ជាបណ្តោះអាសន្នសិន ក្រោយពីយុវជនឈ្មោះ កក្កដា សុភ័ណ្ឌ បានទៅចូលរួមមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី១២ ខែមីនា ហើយអាជ្ញាធរ រកឃើញថា យុវជនរូបនេះ ឆ្លងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលលោក លី សាវេត អភិបាលរងខេត្តតាកែវ ដែលបានផ្ញើមកសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ |
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato ប្រាប់អ្នកកាសែតថា ជប៉ុន បានធ្វើរោគវិនិច្ឆ័យលើមនុស្សក្នុងនាវាទេសចរណ៍រួចរាល់អស់ហើយ មានអ្នកដំណើរខ្លះ ក៏បានចាកចេញពីនាវា ហើយមានអ្នកខ្លះ ក៏បានចេញលទ្ធផលមកច្បាស់លាស់ដែរ។ បើតាមលោករដ្ឋមន្ត្រី កិច្ចការបន្ទាប់ គឺជាការរៀបចំជម្លៀសមនុស្សចេញពីនាវា។ ក្នុងន័យនេះ ជប៉ុនអនុញ្ញាតឲ្យអ្នកគ្មាន COVID-19 តែប៉ុណ្ណោះ ទើបអាចចាកចេញពីនាវានៅថ្ងៃទី១៩ ខែកុម្ភៈ។ កិច្ចការឲ្យមនុស្សចាកចេញពីនាវានេះ អាចប្រើរយៈពេលពីរ ឬបីថ្ងៃ។ យ៉ាងណាក៏ដោយ ការអនុញ្ញាតឲ្យមនុស្សចាកចេញពីនាវាទេសចរណ៍ Diamond Princess មិនមែនធ្វើឡើងទាំងអស់នោះទេ ដោយមានករណីលើកលែងមួយចំនួន។ ក្នុងនោះ បុគ្គល ដែលធ្លាប់បាននិយាយទាក់ទងជាមួយអ្នកជំងឺ COVID-19 ក្នុងនាវា ត្រូវគេដាក់ចត្តាឡីស័កឡើងវិញ ដោយចាប់គិតពីថ្ងៃ ដែលបុគ្គលនោះ បាននិយាយជាមួយអ្នកជំងឺ។ បន្ថែមពីលើនេះ កងនាវិក ក៏ត្រូវបានរំពឹងថា នឹងត្រូវគេដាក់ចត្តាឡីស័កសាឡើងវិញផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ គិតត្រឹមថ្ងៃនេះ នាវា Diamond Princess ត្រូវបានគេរកឃើញមាន COVID-19 រហូតដល់ ៥៤២ករណីឯណោះ។ ពាក់ព័ន្ធនឹងករណីឆ្លងបែបនេះហើយ ប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា បានគ្រោងជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ដែលជាប់នៅលើនាវានេះជាបន្តបន្ទាប់។ អាមេរិក ដឹកប្រជាជនខ្លួនចេញខ្លះហើយដែរ៕ | អ្នកដំណើរ និងបុគ្គលិកលើនាវា Diamond Princess ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកមើល COVID-19រួចរាល់អស់ហើយ។ ចំណែកអ្នកដែលបាននិយាយជាមួយអ្នកផ្ទុក COVIN-19 នឹងត្រូវគេដាក់នៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័កសារជាថ្មី ហើយបុគ្គលិកនាវា នឹងត្រូវគេតាមដានបន្តទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ ខណៈពេលប្រទេសជាច្រើន បានជម្លៀស និងត្រៀមជម្លៀសប្រជាជនចេញពីនាវាទេសចរណ៍មួយគ្រឿងនេះ។ |
ព្រឹត្តិការណ៍ «សង្រា្កន្តបាទី» នៅខេត្តតាកែវ មានសិល្បៈករជាច្រើនរួមគ្នាសម្តែងចាប៉ីដងវែង ដែលជាមរតករបស់លោកតាប្រាជ្ញឈួន ដើម្បីរំលឹកកូនខ្មែរឲ្យចងចាំទុក និងថែរក្សាវប្បធម៌ខ្មែរ និងប្រពៃណីខ្មែរ។ «សង្រា្កន្តបាទី» ប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ដែលរៀបចំនៅទីតាំង៤កន្លែងដូចជា រមណីយដ្ឋានទន្លេបាទី,ប្រាសាទតាព្រហ្ម,ប្រាសាទស្នោរ និងប្រាសាទភ្នំដា។ «កំពង់ស្ពឺសង្រា្កន្ត» ដែលប្រារព្ធនៅថ្ងៃទី១៤-១៦ ខែមេសា ខាងមុខនេះ មានការតាំងបង្ហាញ «ផ្លែស្ពឺយក្ស» ដែលតំណាងឲ្យឈ្មោះខេត្តកំពង់ស្ពឺ រួមទាំងមានការតាំងពិព័រណ៍រូបគំនូរដោយគូរផ្ទាល់ដៃដែលទាក់ទងនឹងទេសភាព និងសមិទ្ធផលរបស់ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះ រៀបចំនៅទីតាំង៦កន្លែង រួមមាននៅមុខសាលាខេត្ត សួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត,វេទិកា អ៊ុំទូកខេត្ត,វត្តម្រុំខាងជើង,គណៈបក្សខេត្ត និងនៅជិតវត្តម្រុំ។ សម្រាប់ខេត្តព្រះសីហនុ ក៏មានព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» ដែលរៀបចំជាលក្ខណៈទ្រង់ទ្រាយធំនៅឯឆ្នេរសមុទ្រឯករាជ្យ នៅថ្ងៃទី១៤-១៦ ខែមេសា។ កម្មវិធីសំខាន់ៗដែលមាននៅក្នុងសង្រា្កន្តសមុទ្រគឺមានដូចជា ការសម្តែងល្ខោនយីកេ ដែលរៀបរាប់ពីប្រវត្តិរបស់លោកយាយម៉ៅ ដែលជាបរមីអ្នកការពារ និងថែរក្សាទឹកដីខេត្តព្រះសីហនុ។ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកែប និងកោះកុង ក៏ប្រារព្ធពិធីសង្ក្រាន្តដើម្បីឲ្យពលរដ្ឋបានជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងរាំកម្សាន្តជាមួយតន្ត្រីបែបប្រពៃណីខ្មែរផងដែរ។ នៅខេត្តកំពង់ធំឯណោះវិញក៏មានសង្រា្កន្តប្រាសាទសំបូរព្រៃគុកដែរ ដែលរៀបចំនៅបរិវេណប្រាសាទសំបូរព្រៃគុក ប្រាសាទយាយព័ន្ធ តំបន់សារមន្ទីរ, ប្រាសាទជ្រៃ និងប្រាសាទសង់ព្រះ។ ការរៀបចំ «សង្រា្កន្តប្រាសាទសំបូរព្រៃគុក» ដើម្បីបង្ហាញពីកន្លែងប្រវតិ្តសាស្ត្រ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា។ ចំពោះខេត្តព្រៃវែងវិញ ក៏មានកម្មវិធី ជ្រើសរើសបវរវ័យចំណាស់ដែលមានអាយុចន្លោះ៦០ឆ្នាំ បវរកញ្ញាស្រីស្អាត និង ប្រុសស្អាត ការតាំងបង្ហាញវត្ថុយក្សដូចជា កណ្តៀវច្រូតស្រូវយក្ស អង្រុតច្រូតត្រីយក្ស ទូកដែលមានប្រវែងវែងជាងគេប្រចាំខេត្តព្រៃវែង និងការតាំងពិព័រណ៍រូបជ្រូកយក្ស ព្រមទាំងរូបសត្វតំណាងឆ្នាំទាំង១២ សម្រាប់ទុកឲ្យពលរដ្ឋខ្មែរបានថតរូបផងដែរ។ កម្មវិធីនេះ ប្រារព្ធឡើងនៅថ្ងៃទី១៣-១៦ ខែមេសា។ សម្រាប់ពលរដ្ឋដែលរស់នៅខេត្តស្វាយរៀងនោះវិញ ក៏អាចចូលរួម ការសម្តែងសិល្បៈបែបទសវត្សទី៦០ និងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ប្រគុំតន្ត្រី ការបណ្តែតគោម ការលេងល្បែងប្រជាប្រិយខ្មែរ តាំងពិព័រណ៍រូបភាពនៃសហគ្រាស រោងចក្រ ដែលបានធ្វើការវិនិយោគនៅខេត្តស្វាយរៀង និងការតាំងពិព័រណ៍ម្ហូបអាហារខ្មែរផងដែរ។ ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២-១៦ ខែមេសា ខេត្តបន្ទាយមានជ័យ ក៏មានការតាំងបង្ហាញ មួក អង្រុត និងកញ្ច្រែង ខ្នាតធំ នៅបរិវេណប្រាសាទបន្ទាយឆ្មារ រួមទាំងមានការលេងល្បែងប្រជាប្រិយនៅទីតាំងទាំង៣នេះផងដែរ។ ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ,ការរាំកម្សាន្ត,កម្មវិធីប្រគុំតន្ត្រី, ល្បែងវៃខែល និងទម្រង់សិល្បៈបែបបុរាណដែលសម្តែងដោយជនជាតិភាគតិច និងមានបទចម្រៀងដែលសម្តែងដោយសិល្បៈករខ្មែរ ដែលជាចម្រៀងទាក់ទងនឹងខេត្តព្រះវិហារ ក៏មាននៅព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកែរ» នៅថ្ងៃទី១៤-១៦ ខែមេសា។ »ម្នាស់យក្ស» និង «ក្រូចយក្ស» បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នាថ្ងៃទី១២-១៦ ខែមេសា នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្បែររង្វង់មូលរូបសំណាកលោកតាដំបងក្រញូង ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះជាការរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង។ ចំណែកឯសៀមរាបវិញ សហភាពសហព័ន្ធយុវជនកម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍ អង្គរសង្រា្កន្ត ដូចនឹងឆ្នាំមុនៗឡើយ ប៉ុន្តែអភិបាលខេត្តសៀមរាប រៀបចំ «សង្រា្កន្តសៀមរាប» ជំនួសវិញដោយមិនខុសប្លែកពីគ្នាប៉ុន្មានទេ។ សម្រាប់ទីតាំងនៃការរៀបចំពិធីវិញ តាមការបញ្ជាក់របស់លោក ទៀ សីហា ប្រព្រឹត្តិទៅនៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ មុខព្រះរាជដំណាក់។ «សង្ក្រាន្តសៀមរាប» ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា។ សម្រាប់តំបន់ផ្សេងទៀត ដូចជានៅក្នុងភូមិ ស្រុក នៅរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ក៏មានកម្មវិធីដែលបង្កើតភាពសប្បាយរីករាយដែលជាលក្ខណៈតូចល្មមសម្រាប់ឲ្យពលរដ្ឋបានជួបជុំគ្នាលេង និងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕ | ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បណ្តាខេត្តទាំង១២ នៅកម្ពុជា រៀបចំ ព្រឹត្តិការណ៍«សង្ក្រាន្ត» ជាលក្ខណៈទ្រង់ទ្រាយធំ។ បណ្តាខេត្តដែលចូលរួមរៀបចំព្រឹត្តិការណ៍សង្រា្កន្តឆ្នាំនេះ រួមមានតាកែវ, កំពង់ស្ពឺ, ព្រះសីហនុ, កែប, កោះកុង, ស្វាយរៀង, ព្រៃវែង, ព្រះវិហារ, បាត់ដំបង, កំពង់ធំ, សៀមរាប, និងបន្ទាយមានជ័យ។ |
តាមការលើកឡើងរបស់អភិបាលក្រុងកៀវ លោក Oleksiy Kuleba ក្នុងប្រព័ន្ធបញ្ជូនសារ Telegram នៅថ្ងៃទី២៨ ខែកក្កដា មនុស្ស ១៥នាក់បានរងរបួសដោយសារការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើជំរំយោធាក្នុងសង្កាត់ Vyshhorod ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។ ជារឿងគួរឱ្យភ្ញាក់ផ្អើល ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ ពីរុស្ស៊ីបានបោះបង់ចោលការប៉ុនប៉ងវាយដណ្ដើមក្រុងកៀវតាំងពីប៉ុន្មានសប្ដាហ៍ដំបូងនៃការ ចាប់ផ្ដើមសង្គ្រាមឯណោះ។ អំឡុងការថ្លែងទៅកាន់សភាអ៊ុយក្រែន នៅថ្ងៃទី២៨ ខែកក្កដាដែលជាថ្ងៃអបអរសាទរទិវារដ្ឋអ៊ុយក្រែន ស៊ីរ៉ែនវាយលុកតាមអាកាស បានបន្លឺឡើង ហើយប្រធានធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គីក៏បានលើកឡើងថា នេះជាការជូនពររបស់រុស្ស៊ីក្នុងទិវាអធិបតេយ្យភាពរបស់អ៊ុយក្រែន។ «វាមិនមានបញ្ហាទាក់ទងនឹងការគំរាមកំហែងរបស់រុស្ស៊ីមកលើយើងទេ មិនថាវាជាស៊ីរ៉ែនវាយ ប្រហារតាមអាកាស ឬអ្វីផ្សេងទៀត អ្វីដែលសំខាន់នោះគឺថាយើងធ្វើឱ្យប្រទេសផ្សេងទៀតជឿជាក់លើភាពរឹងមាំរបស់អ៊ុយក្រែន»។ លោកហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះដោយចង់ សម្ដៅលើក៏ការបន្តការតតាំងជាមួយក្រុងមូស្គូ ដោយមានការគាំទ្រពីប្រទេសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ស្របពេលជាមួយគ្នានេះ អភិបាលតំបន់ទីក្រុង Chernihiv លោក Vyacheslav Chausov បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា មីស៊ីលរុស្ស៊ីជាង ១០ គ្រាប់បានវាយប្រហារទីក្រុង Chernihiv ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងកៀវ បន្ទាប់ពីទីក្រុង នេះមិនបានរងការវាយប្រហារណាមួយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ជាការបំបាក់កងកម្លាំងរុស្ស៊ី នៅភាគខាងត្បូងប្រទេស យន្តហោះរបស់ក្រុងកៀវបានវាយ ប្រហារលើមូលដ្ឋានទ័ពរុស្ស៊ីចំនួនប្រាំនៅជុំវិញទីក្រុង Kherson និងទីក្រុងមួយផ្សេងទៀត នៅជិតនោះដែលជាកន្លែងអ៊ុយក្រែនកំពុងផ្តោតលើការវាយលុក និងតបតទៅវិញដ៏ធំបំផុត របស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអ៊ុយក្រែនក៏បានប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារស្ពានចំនួនបីឆ្លងកាត់ទន្លេDniproឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ការណ៍នេះបានធ្វើឱ្យរុស្ស៊ីកាន់តែពិបាកក្នុងការផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួននៅច្រាំងខាងលិច។ បន្ថែមពីនេះ អ៊ុយក្រែនក៏បានបញ្ជាក់ថា ខ្លួនបានវាយយកទីលំនៅតូចៗមួយចំនួននៅជាយ តំបន់ខាងជើងមកវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលខ្លួនព្យាយាមរុញច្រានកងកម្លាំង រុស្ស៊ីឱ្យចេញទៅវិញ៕ | អភិបាលក្រុងកៀវ នៅថ្ងៃទី២៨ ខែកក្កដា បានអះអាងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលក្នុងការវាយប្រហារតំបន់ជាយក្រុងកៀវជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ ស្របគ្នានេះ កងទ័ពអ៊ុយក្រែននៅភាគខាងត្បូងប្រទេសក៏បានបង្កើនកម្លាំង របស់ខ្លួន ដោយបានវាយប្រហារមូលដ្ឋានទាហានរុស្ស៊ីក្នុងការបំបាក់កម្លាំងទាហានទាំងនោះផងដែរ។ |
ប្រេស៊ីលបាននាំមុខ១គ្រាប់នៅនាទីបន្ថែមតង់ទីមួយ ដែលសម្រេចបានដោយ Matheus Cunha តែ Mikel Oyarzabal តាមស្មើវិញសម្រាប់អេស្ប៉ាញនៅនាទី៦១។ Malcon ដូរចូលជំនួស Cunha នៅនាទី៩១ ហើយនៅនាទី១០៨ គេបាននាំជ័យជម្នះសម្រាប់ក្រុមក្រោយការបញ្ជូនរបស់ Antony។ ប្រេស៊ីលឈ្នះមេដាយមាសអូឡាំពិកពីរលើកជាប់គ្នា ខណៈកាលពីឆ្នាំ២០១៦ នៅ Rio de Janeiro ពួកគេបានយកឈ្នះអាល្លឺម៉ង់ដោយការទាត់ប៉េណាល់ទី។ អេស្ប៉ាញ បានមេដាយប្រាក់ រីឯម៉ិកស៊ិក បានមេដាយសំរឹទ្ធ ក្រោយទម្លាក់ម្ចាស់ផ្ទះជប៉ុន កាលពីថ្ងៃសុក្រ៕ | ក្រុមបាល់ទាត់ប្រេស៊ីលបានយកឈ្នះអេស្ប៉ាញ ២-១ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសអូឡាំពិកនៅទីក្រុងតូក្យូ (Tokyo 2020)។ Malcon បានស៊ុតបាល់បញ្ចូលទីនៅនាទី១០៨ ដើម្បីនាំជ័យជម្នះសម្រាប់ក្រុម បន្ទាប់ពីលទ្ធផលស្មើ ១-១ នៅម៉ោងធម្មតា។ |
កីឡាករ សុះ ស៊ូហាណា និង ទេស សម្បត្តិ ត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិសារជាថ្មី បន្ទាប់កីឡាករ ២រូបនេះ បានអវត្តមានក្នុងការប្រកួតឲ្យជម្រើសជាតិ ក្នុងជំនួបមិត្តភាពនាថ្ងៃ FIFAs Day ជាមួយម៉ាកាវ និង ហុងកុង។ ដោយឡែក គួច សុកុម្ភៈ ដែលមានវ័យ៣៦ឆ្នាំទៅហើយ នៅបន្តជាប់ឈ្មោះជម្រើសជាតិ។ កីឡាករវ័យជ្រេ លេងឱ្យក្លិបណាហ្គាវើលដ៍រូបនេះ នៅតែរក្សាទម្រង់លេងល្អ ដែលអាចទាក់ទាញចំណាប់អារម្មណ៍លោក Felix G.Dalmas ។ រីឯខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលកំពុងប្រកបអាជីពនៅក្លិប Al Shahaniya SC លីគទី២ របស់កាតានោះ ក៏ស្ថិតនៅក្នុងចិត្តរបស់គ្រូបង្វឹកជម្រើសជាតិ ក្នុងការកោះហៅរូបគេ មកជួយក្រុម។ ទេស សម្បត្តិ ខ្សែការពារ វិសាខា ពាក់អាវខៀវ លេខ ៣ ប្រជែងគ្នាជាមួយ ជួន ចានចាវ រូបពី Cambodian Premier League ចំណែក ចាន់ វឌ្ឍនាកា ដែលបានបង្ហាញទម្រង់លេងល្អប្រសើរឡើងវិញ សម្រាប់ក្លិបបឹងកេតនោះ ក៏ជាប់ឈ្មោះជម្រើសជាតិដែរ ដោយចាប់ដៃជាមួយមិត្តរួមក្រុមបឹងកេត៥រូបទៀត រួមមាន ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា, តាំង ប៊ុនឆៃ និង ឃាន់ សុប៉ិន។ សមាសភាពកីឡាករ ២៧រូប បានកោះហៅចូលក្រុមជម្រើសជាតិនោះ មានដូចជា៖ ក្លិបបឹងកេត៖ ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា, តាំង ប៊ុនឆៃ និង ឃាន់ សុប៉ិន ក្លិបណាហ្គាវើលដ៍៖ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឈង់ ប៊ុនណាត ក្លិបភ្នំពេញក្រោន៖ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ ក្លិប Al Shahaniya SC៖ សៀង ចន្ធា ក្លិបព្រះខ័នរាជ ស្វាយរៀង៖ សឿយ វិសាល, នីកូឡាស់ ថេឡរ និង វីរៈ ដារ៉ា ក្លិបព្រៃវែង៖ គង់ លីហួរ ក្លិបវិសាខា៖ រ៉ឹង ប៊ុនហៀង, កែវ សុខសិលា, ស៊ិន សុផាណាត់, អ៊ុក សុវណ្ណ, ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ, សារ ទី, ស រតនា និង ស៊ិន សុវណ្ណមករា។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ ខែតុលា កម្ពុជា ត្រូវស្វាគមន៍ ជម្រើសជាតិប៉ាគីស្ថាន និងថ្ងៃទី១៧ ខែតុលា កម្ពុជា ត្រូវទៅប្រកួតជាមួយប្រទេសនេះ នៅទឹកដីប៉ាគីស្ថាន៕ | សុះ ស៊ូហាណា និង ទេស សម្បត្តិ មានវត្តមានជាថ្មី ក្នុងក្រុមជម្រើសជាតិ ។ នេះបើតាមបញ្ជីឈ្មោះរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានបង្ហាញពីសមាសភាពកីឡាករ ២៧រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមប្រកួតវគ្គជម្រុះជុំទី១ ជាមួយប៉ាគីស្ថាន នៃព្រឹត្តិការណ៍ FIFA World Cup 2026 Preliminary Joint Qualification នៅថ្ងៃទី១២ និង១៧ ខែតុលា ឆ្នាំ២០២៣ ។ |
គ្រូបង្វឹកក្រុមទាំងសងខាងបានកើតមានជម្លោះ ការប៉ះទង្គិចទាំងពាក្យសម្តី និងកាយវិការ ការឌឺដងគ្នាអំឡុងការប្រកួតដែលធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ដែល Chelsea ជាម្ចាស់ផ្ទះ។ មូលហេតុកើតមាននៅនាទី៦៧ ក្រោយពេលកីឡាករ Kai Havertz ក្រុមតោខៀវត្រូវកីឡាករ Spurs ទាក់ជើងដួលតែលោក Anthony Taylor ជាអាជ្ញាកណ្តាលមិនពិន័យរហូតធ្វើឱ្យ Spurs អាចវាយបករកគ្រាប់បាល់តាមស្មើ ១-១ ក្រោយមានការប៉ះទង្គិចត្រឹមមួយនាទី។ គ្រូបង្វឹកសងខាងបានប្រកែកតវ៉ាគ្នាចំពោះកីឡាករប៉ះគ្នាពេលនោះ រហូតបានកាត់លឿងម្នាកមួយ។ ក្រោយការប្រកួតបញ្ចប់ភ្លាមលោក Tuchel និង Conte បានមានជម្លោះពាក្យសម្តីបន្ថែមពេលចាប់ដៃគ្នា ប៉ុន្តែគ្រូបង្វឹកមិនបានមើលមុខគ្នា បង្កជាភាពចម្រូងចម្រាស់រហូតត្រូវបានលោក Taylor ជាអាជ្ញាកណ្តាលផ្តល់កាត់ក្រហមទៅគ្រូបង្វឹកទាំងពីរ។ មិនបញ្ចប់ត្រឹមតែទទួលកាតក្រហមឡើយ Tuchel និង Conte ត្រូវបាន FA ដាក់ពិន័យបន្ថែមទៀត បើតាមសេចក្តីថ្លែងការណ៍ FA ថ្ងៃទី១៥ លោក Tuchel និង Conte បានការចោទថាល្មើច្បាប់ FA មាត្រា E3 អំឡុងការប្រកួតគ្នាថ្ងៃទី១៤។ «Thomas Tuchel និង Antonio Conte ទាំងសងខាងនឹងត្រូវរងពិន័យក្រោយល្មើច្បាប់របស់ FA មាត្រា E3 ព្រោះហេតុការណ៍ដែលបានបង្កឡើងអំឡុងការប្រកួតរវាង Chelsea FC និង Tottenham Hotspur ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២។ គ្រូសងខាងត្រូវរងការចោទពីការបង្ហាញអាកប្បកិរិយាមិនសមរម្យនៃការគ្រប់គ្រងក្រុម។»។ FA បានប្រកាសបែបនេះ។ សហព័ន្ធបាល់ទាត់អង់គ្លេសមួយនេះក៏បានផ្តល់ពេលវេលាទៅកាន់គ្រូបង្វឹកទាំងពីរត្រឹមថ្ងៃទី១៨ ក្នុងការឆ្លើយតបចំពោះករណីខាងលើដែរ។ ទោះជាបែបនេះក្តីអំឡុងសន្និសីតកាសែតក្រោយចប់ការប្រកួតលោក Tuchel និង Conte បាននិយាយថាបញ្ហារវាងលោកទាំងពីរមិនមែនជារឿងអ្វីដែលធំនោះឡើយ។ ក្រៅពីធ្វើខុសមាត្រានៃច្បាប់ FA គ្រូ Chelsea ក៏ត្រូវបាន FA ការស៊ើបអង្កេតបានប្រើកាយវិការមិនសមរម្យប៉ះពាល់ដល់មន្ត្រីអាជ្ញាកណ្តាល៕ | លោក Thomas Tuchel គ្រូបង្វឹក Chelsea ព្រមទាំងលោក Antonio Conte គ្រូរបស់ Tottenham Hotspur ថ្ងៃទី១៥ ខែសីហា ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ប្រកាសដាក់ពិន័យបន្ថែមទៀត ក្រោយការប្រកួតរវាងក្រុមទាំងពីរ ដែលកើតមានការប៉ះទង្គិចពាក្យសម្តី និងកាយវិការរបស់គ្រូបង្វឹកទាំងសងខាង។ Chelsea ប្រកួតស្មើ ២-២ Spurs។ |
លោក អាន់តូនី ប្លីងខិន នឹងធ្វើដំណើរចាកចេញពីទីក្រុង វ៉ាស៊ីនតោននៅថ្ងៃទី៧ ខែកុម្ភៈ ដោយចាប់ផ្ដើមទស្សនកិច្ចរហូតដល់ថ្ងៃទី១២ ខែកុម្ភៈដើម្បីជួបជាមួយសមភាគីប្រទេសសមាជិក Quad មានអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ។ លោក ប្លីងខិន ក៏នឹងជួបមេដឹកនាំតំបន់ប៉ាស៊ីហ្វិកនៅទឹកដីហ្វីជី មុនធ្វើដំណើរទៅរដ្ឋហាវៃដើម្បីពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងពីបញ្ហាតេស្តមីស៊ីលរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺអាម៉េរិកចង់ចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីពង្រឹងសន្តិភាព ភាពរឹងមាំ និងភាពរីកចម្រើននៅទូទាំងតំបន់ដូចដែលអាម៉េរិកបានប្ដេជ្ញាចិត្ត។ លើសពីនេះ ក្រសួងការបរទេសអាម៉េរិកក៏បានលើកឡើងថា អំឡុងដំណើរទស្សនកិច្ចនៅហ្វីជី ប្រមុខការទូតអាម៉េរិកនឹងពិភាក្សាពីបញ្ហាមួយចំនួនជាមួយមេដឹកនាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជា វិបត្តិអាកាសធាតុ ជំងឺកូវីដ-១៩ ជំនួយគ្រោះមហន្តរាយ និងវិធានការនានាដើម្បីជំរុញការប្ដេជ្ញាចិត្តរួមគ្នាចំពោះលទ្ធិប្រជាធិបតេយ្យ សាមគ្គីភាពនៅក្នុងតំបន់ និងភាពរីកចម្រើន។ មន្ត្រីជាន់ខ្ពស់អាម៉េរិកធ្លាប់អះអាងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិនគ្រោងចាប់ផ្តើមគំនិតផ្តួចផ្តើម «កោះប៉ាស៊ីហ្វិកថ្មី» ជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាដែលនឹងប្រមូលផ្តុំប្រទេសក្នុងតំបន់ដើម្បីបង្កើនកិច្ចខិតខំលើរឿងអាកាសធាតុ បញ្ហាតំបន់សមុទ្រ ព្រមទាំងបញ្ហាដឹកជញ្ជូនផ្សេងៗផងដែរ។ អ្នកវិភាគគោលនយោបាយលើកឡើងថាការធ្វើដំណើរទស្សនកិច្ចទៅអាស៊ីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកចំពេលវិបត្តិនៅអ៊ុយក្រែននៅតែមានភាពតានតឹង ទំនងបង្ហាញឱ្យប្រទេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមើលឃើញថា ទីក្រុងវ៉ានស៊ីនតោននឹងគាំទ្រតំបន់ជានិច្ច ទោះជាមានបញ្ហារវល់យ៉ាងណាក្ដី។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចមួយនេះ ក៏បានបង្ហាញអំពីគោលនយោបាយអាម៉េរិកដ៏សំខាន់ផងដែរក្នុងតំបន់ គឺការប្រជែងឥទ្ធិពលចិន។ | ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នឹងធ្វើដំណើទស្សនកិច្ចទៅអាស៊ីនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាបញ្ហាប្រឈមនានាជាមួយសម្ព័ន្ធមិត្តតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយចូលរួមជំនួបរដ្ឋមន្រ្តីនៃកិច្ចសន្ទនាដៃគូសន្តិសុខចតុភាគី (Quad) ផងដែរ។ ក្រសួងការបរទេស អាម៉េរិកប្រកាសបែបនេះនៅថ្ងៃទី៤ ខែកុម្ភៈ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.