text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  អាម៉េរិក និងចក្រភពអង់គ្លេសនៅថ្ងៃទី៣១ ខែមីនា បានបញ្ចេញរបាយការណ៍មួយដែលបានប្រើពាក្យធ្ងន់ៗរិះគន់ពីការបំផ្លាញសិទ្ធិសេរីភាព ការរារាំងស្ថាប័នសង្គមស៊ីវីល និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្រុងហុងកុង។ ក្នុងនោះ របាយការណ៍របស់ចក្រភព អង់គ្លេសសរសេរថា ចៅក្រមអង់គ្លេសលែងមានលទ្ធភាពក្នុងការបម្រើការងារនៅតុលាការកំពូលរបស់ហុងកុងទៀតហើយ ដោយថា ស្ថានភាពនយោបាយ និងច្បាប់របស់ទីក្រុងមួយនេះកាន់តែយ៉ាប់យ៉ឺនទៅហួសពីការដែលអាចទទួលយកបាន។    របាយការណ៍នេះបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីចៅក្រមជាន់ខ្ពស់អង់គ្លេសពីររូបបាន លាលែងតំណែងពីតុលាការកំពូលក្រុងហុងកុងដោយសារតែច្បាប់សន្តិសុខជាតិតឹងរ៉ឹង។   ជាការឆ្លើយតបនឹងរបាយការណ៍ខាងលើ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅ ថ្ងៃទី១ ខែមេសា រដ្ឋាភិបាលហុងកុងបានប្រកាសច្រានចោលការអះអាងរបស់អាម៉េរិក និងអង់គ្លេស ហើយចាត់ទុកជារបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។    «រដ្ឋាភិបាលហុងកុងជំរុញឱ្យបរទេសឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនតាមរយៈហុងកុង»។ សេចក្ដីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់បែបនេះ រួចបន្តថា របាយការណ៍នោះគួរឱ្យអស់សំណើចដែលបរទេសព្យាយាមធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាលហុងកុង។   រដ្ឋាភិបាលហុងកុងបានលើកឡើងទៀតថា ខ្លួនមានមោទកភាពចំពោះការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ របស់ខ្លួនក្នុងការគោរពនីតិរដ្ឋ និងប្រព័ន្ធតុលាការឯករាជ្យ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិផងដែរ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអាចត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលនិងរិះគន់គោលនយោបាយណាមួយបាន ដរាបណាប្រព័ន្ធផ្សព្វផ្សាយទាំងនោះមិនបំពានច្បាប់៕  
រដ្ឋាភិបាលហុងកុងនៅថ្ងៃទី១ ខែមេសា បានច្រានចោលដាច់ខាតចំពោះរបាយការណ៍របស់អាម៉េរិក និងចក្រភពអង់គ្លេសដែលបានចោទប្រកាន់ថា ស្ថានភាពនយោបាយ ច្បាប់ និងបញ្ហាសេរីភាពនៅហុងកុងរឹតតែយ៉ាប់យ៉ឺនទៅ។ ហុងកុងក៏វាយបកវិញថា របាយការណ៍នេះ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលព្យាយាមលូកដៃចូលរឿងផ្ទៃក្នុងហុងកុង។
«ខេត្ត Panjshir បានក្លាយជាទឹកដីរបស់អេមីរ៉ាតអារ៉ាប់អាហ្វហ្កានីស្ថានហើយ»។ អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក Zabihullah Mujahid ប្រកាសបែបនេះលើគណនី Twitter នៅថ្ងៃទី៦ ខែកញ្ញា។ អេមីរ៉ាតអារ៉ាប់អាហ្វហ្កានីស្ថាន ជាឈ្មោះផ្លូវការរបស់អាហ្វហ្កានីស្ថានក្រោមការគ្រប់គ្រងរបស់តាលីបង់។    ខេត្ត Panjshir ដែលស្ថិតនៅក្នុងជ្រលង Panjshir ស្ថិតនៅភាគឦសានរដ្ឋធានីកាប៊ុល។ ក្រោយការដួលរលំរបស់រដ្ឋាភិបាលមុន កម្លាំងសេសសល់បានប្រមូលផ្ដុំគ្នាជាមួយសកម្មជនក្នុងខេត្តដើម្បីតស៊ូប្រឆាំងការដឹកនាំរបស់ក្រុមតាលីបង់។ ការប្រយុទ្ធគ្នារវាងសមាជិកក្រុមតាលីបង់ និងសកម្មជនតស៊ូ កើតមានប៉ុន្មានថ្ងៃមកហើយ មុនការប្រកាសជ័យជម្នះរបស់ក្រុមតាលីបង់ពេលនេះ។   ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យតាលីបង់ Mujahid ក៏បានប្រកាសពីជោគជ័យក្នុងការអូសអាហ្វហ្កានីស្ថានចេញពីវិបត្តិរ៉ាំរ៉ៃ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ក៏ព្រមានពីការងើបឡើងរបស់ក្រុមណាមួយ ដោយលើកឡើងថា ក្រុមតាលីបង់ នឹងមិនអត់ឱនដល់ការងើបប្រឆាំងណាមួយឡើយ។   បើតាមទីភ្នាក់ងារព័ត៌មាន AFP សកម្មជនតាលីបង់ បានចូលគ្រប់គ្រងអាគារអភិបាលខេត្ត Panjshir នៅថ្ងៃទី៦ ខែកញ្ញានេះដែរ។ ចំណែករណសិរ្យតស៊ូជាតិ អះអាងថា សមាជិករបស់ខ្លួននៅកាន់កាប់ទីតាំងយុទ្ធសាស្រ្តមួយចំនួន ហើយប្រកាសបន្តការប្រយុទ្ធទៀត។   លោក Mujahid ក៏អំពាវនាវឱ្យកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានដែលបម្រើការឱ្យរដ្ឋាភិបាលមុន ចូលមកជួយក្រុមតាលីបង់លើកិច្ចការរក្សាសន្តិសុខប្រទេសផងដែរ។ លោកអះអាងថា សង្រ្គាមបានបញ្ចប់ហើយ ដូចនេះវាដល់ពេលសម្រាប់សន្តិភាព និងការសាងសង់ប្រទេសឡើងវិញ៕  
នៅថ្ងៃទី៦ ខែកញ្ញានេះ ក្រុមតាលីបង់បានប្រកាសជ័យជម្នះគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថានទាំងមូលហើយ ក្រោយចូលគ្រប់គ្រងតំបន់តស៊ូចុងក្រោយនៅក្បែររដ្ឋធានីកាប៊ុល។ ក្រុមនេះ ក៏ស្នើឱ្យកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលចាស់ចូលរួមជាមួយខ្លួនដើម្បីកសាងប្រទេសផងដែរ។
  ជាមួយសារលើទំព័រផ្លូវការក្លិបភ្នំពេញក្រោន បានបង្ហោះចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្ដាយ ចំពោះកុមារ ដែលរង្គ្រោះក្នុងឧបទ្ទវហេតុលិចទូកចម្លង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លោក លី ហៀង បានចាត់ទុកករណីនេះ ជារឿងគួរឲ្យសោកស្ដាយ និងរន្ធត់បំផុត។   ព័ត៌មានបន្ថែមពីស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្លាំងចម្រុះ បានរកឃើញសពជនរងគ្រោះ៨នាក់ ដែលសុទ្ធតែសិស្សសាលា ក្នុងឧបទ្ទវហេតុលិចទូកដទទឹងនេះ។    លោក លី ហៀង បន្ដថា រាល់ការធ្វើដំណើរតាមផ្លូវទឹក មិនថាឯកជន ឬតាមរយៈឈ្មួញរកស៊ីចម្លងទេ ត្រូវតែមានសម្ភារៈការពារ និងសង្គ្រោះបន្ទាន់ ដើម្បីការពារឧបទ្ទវហេតុ ណាមួយអាចកើតឡើង។   «ខ្ញុំ គ្រាន់តែគិត ក៏រន្ធត់ចិត្តដែរ។ យើង សាកគិតមើល តើថ្មើរនេះ មានឪពុកម្ដាយក្មេងរងគ្រោះប៉ុន្មាននាក់ដែលកំពុងចាំដំណឹងកូនខ្លួន។»។ អគ្គលេខាធិការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដូច្នេះ។   ជាមួយគ្នានេះដែរ អ្នកគាំទ្រក្លិបភ្នំពេញក្រោនជាច្រើន បានបញ្ចេញមតិ ដោយចូលរួមសោកស្ដាយលើឧបទ្ទវហេតុ ដែលកើតឡើងមិនមានការប្រុងប្រយ័ត្ននេះ។ លើសពីសកម្មភាពកីឡា ក្លិបបាល់ទាត់របស់កម្ពុជាមួយនេះ បានចូលរួមសកម្មភាពមួយចំនួនក្នុងសង្គម។ លោក លី ហៀង បានប្រាប់ថា លោក ឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន ធ្លាប់បានប្រមូលថវិការមួយចំនួន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។   គួរបញ្ជាក់ផងដែរថា  មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះសរុប១២នាក់ ក្នុងនោះ៨នាក់បានស្លាប់។  សមត្ថកិច្ចបន្តតាមរកមនុស្ស៣នាក់ទៀត ដែលកំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ៕  
ក្លិបបាល់ទាត់ភ្នំពេញ បានបង្ហោះសាររំលែកទុក្ខលើហ្វេសប៊ុក ចំពោះកុមារដែលរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដទទឹង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លោក លី ហៀង អគ្គលេខាក្លិបភ្នំពេញក្រោន បានបង្ហាញពីការសោកស្ដាយចំពោះគ្រួសារកុមាររង្គ្រោះ និងបផ្តល់យោបល់ឱ្យម្ចាស់ទូកគួរមានសម្ភារការពារសុវត្ថិភាពអំឡុងពេលចម្លងម្តងៗ។
  គេហទំព័ររបស់ស្ថាប័នអាកាសចរណ៍អាមេរិក faa.gov បានលើកឡើងថា ជាមធ្យមក្នុងមួយថ្ងៃ មានជើងហោះហើរលើពិភពលោកប្រមាណជា៤៤ពាន់ជើង និងអ្នកធ្វើដំណើរប្រមាណជា២.៧លាននាក់។ ហេតុដូចនេះហើយទើបអាកាសយាន្តដ្ឋាននានាអនុវត្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការពិនិត្យរកអ្នកដែលមានជំងឺ ឬអាចនឹងផ្ទុកជំងឺកាចសាហាវអ្វីមួយ។    ក្នុងចំណោមជំហានបឋមទាំងឡាយ ការពិនិត្យមើលសីតុណ្ហភាពរបស់អ្នកធ្វើដំណើរអាចផ្តល់ទិន្នន័យទូទៅដំបូងមួយចំនួន ដែលអ្នកជំនាញនៅក្នុងអាកាសយាន្តដ្ឋានទាំងនោះអាចសន្និដ្ឋានបានថា តើអ្នកធ្វើដំណើរដែលពួកគេបានពិនិត្យមានសុខភាពល្អដែរឬទេ។ នៅពេលដែលអ្នកឆ្លងជំងឺអ្វីមួយ ប្រព័ន្ធកាពាររាង្គកាយរបស់ខ្លួនអ្នកនឹងទៅប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺនោះដែលបង្កឲ្យខ្លួនប្រាណរបស់អ្នកឡើងកម្តៅលើកពីកម្តៅខ្លួនប្រាណធម្មតា។    ហេតុដូចនេះ កាម៉េរាពិសេសមួយបែបដែលត្រូវបានគេហៅថា«Thermal Camera» ឬ «កាម៉េរាពិនិត្យកម្តៅ» ត្រូវបានគេប្រើប្រាស់នៅតាមផ្លូវដើរនានានៅក្នុងអាកាសយានដ្ឋាន។ គេហទំព័រ satir.com បានពន្យល់ថា ការប្រើប្រាស់កាម៉េរាកម្តៅត្រូវបានគេអនុវត្តកាន់តែច្រើនឡើងនៅក្នុងអំឡុងពេលនៃការរាតត្បាតរបស់មេរោគ SARS កាលពីឆ្នាំ២០០២ និង Ebola កាលពីប៉ុន្មានឆ្នាំមុននេះ។    កាម៉េរាកម្តៅ ប្រើប្រាស់កញ្ចក់ពិសេសម្យ៉ាងដែលចាប់យកថាមពលកម្តៅដែលផលិតដោយខ្លួនប្រាណមនុស្ស និងបង្ហាញវានៅលើកញ្ចក់អេក្រង់បានយ៉ាងច្បាស់លាស់។ កន្លែងដែលក្តៅមានពណ៌កាន់តែភ្លឺខ្លាំង ចំណែកឯកន្លែងដែលត្រជាក់មានពណ៌ខ្មៅងងឹត។ ទោះបីជាយ៉ាងនេះក្តី គេហទំព័រព័ត៌មាន nbcnews.com បានលើកឡើងថា កាម៉េរាកម្តៅអាចចាប់យកកម្រិតសីតុណ្ហភាពបានយ៉ាងច្បាស់លាស់មែន តែឧបករណ៍នេះមិនអាចចាប់យកវត្តមានរបស់មេរោគដែលមាននៅក្នុងខ្លួនរបស់អ្នកដំណើរនោះទេ។    បើអ្នកដំណើរម្នាក់រត់លឿនដោយសារគាត់ធ្វើដំណើរមកព្រលានយន្តហោះយឺត ឬអ្នកដំណើរណាម្នាក់ហូបគ្រឿងស្រវឹងដែលមានជាតិអាល់កុល នោះខ្លួនប្រាណរបស់ពួកគេក៏អាចឡើងកម្តៅលើសពីអ្នកដែលនៅស្ងៀមដែរ។ បើអ្នកដំណើរនោះពិតជាមានការឡើងកម្តៅខ្លួនដោយជំងឺមែន កាម៉េរាកម្តៅក៏បានអាចកំណត់បានថា អ្នកដំណើរនោះពិតជាមាន ឬគ្មានមេរោគដែលកាចសាហាវនោះដែរ។    តែដោយសារតែបច្ចេកវិទ្យាមួយនេះ អ្នកជំនាញអាចចំណាយពេល និងថវិកាតិចជាងមុនក្នុងការតាមដានអ្នកដំណើរដែលមានសីតុណ្ហភាពមិនប្រក្រតី រួចសួរសំណួរអំពីការរស់នៅពួកគេ ប្រវត្តិនៃការហោះហើររបស់ពួកគេ ឬការពិនិត្យបន្ថែមទៀតទៅលើឈាម ឬផ្នែកផ្សេងៗនៃរាង្គកាយនៅតាមមន្ទីរពេទ្យរបស់ប្រទេសទាំងនោះដើម្បីធានាថា អ្នកដំណើរពិតជាមាន ឬគ្មានផ្ទុកមេរោគកាចសាហាវនៅជាប់ខ្លួន៕ 
ការពិនិត្យរករោគសញ្ញារបស់អ្នកដែលអាចផ្ទុកជំងឺឆ្លងកាចសាហាវអ្វីមួយគឺជារឿងសំខាន់ និងមិនអាចរំលងបាននៅតាមផ្លូវឆ្លងកាត់ព្រំដែននានា មិនថាជាផ្លូវដី ផ្លូវអាកាស ឬផ្លូវទឹកឡើង។ ប៉ុន្តែដោយសារកំណើននៃការធ្វើដំណើរតាមជើងហោះហើរមានការកើនឡើងកាន់តែច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការរស់នៅយ៉ាងគៀកគ្នានៃមនុស្ស ការចម្លងមេរោគពីផ្នែកមួយទៅផ្នែកមួយទៀតនៃទ្វីប អាចប្រព្រឹត្តិទៅបានយ៉ាងរហ័ស។
សម្តេចនាយករដ្ឋមន្រ្តី បានសរសេរសារដោយអមជាមួយនឹងរូបភាព លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ឈ្វេងយល់នូវបំណងនិងគោលដៅ ដែលហុង ភារិន ចង់ទៅ ដើម្បីងាយស្រួលដល់ការជួយរបស់យើង ឲ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន»។ ប្រមុខរដ្ឋាភិបាល អះអាងថានឹងជួយ ភារិន ឲ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ នៅពេលរូបគេ បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ បច្ចុប្បន្ន ភារិន កំពុងសិក្សាឆ្នាំ៤ នៅសាកលវិទ្យាល័យមួយរបស់ប្រទេសថៃ៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅយុវជន ហុង ភារិន ដែលគេចាត់ទុកថាជាអច្ឆរិយកម្ពុជា ដោយសារតែភាពអស្ចារ្យក្នុងការចងចាំ ទៅជួបដល់គេហដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្រ្តី ចង់ដឹងថា យុវជនឆ្នើមរូបនេះ មានចង់ក្លាយជាអ្វីទៅអនាគត។
«ប្រជានេសាទទាំងអស់ នឹងបន្តធ្វើនេសាទជាធម្មតាឡើងវិញ នៅពេលផុតរយៈពេលនៃការបិទការនេសាទនេះ»។ នេះបើតាមលិខិតរបស់អភិបាលខេត្តកោះកុង ដែលប្រាប់ឱ្យប្រជានេសាទទាំងអស់ បញ្ឈប់សកម្មភាពតាមសេចក្តីជូនដំណឹងជាកំហិត។   បើតាមអភិបាលខេត្តកោះកុង ការបិទនេសាទបណ្ដោះអាសន្ននេះ ដើម្បីគ្រប់គ្រងផលស្ដុកត្រីកាម៉ុង ឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ឱ្យមានភាពប្រសើរ។ ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ការពារអភិរក្ស និងប្រើប្រាស់ត្រីកាម៉ុងប្រកបដោយនិរន្តរភាព ។   «ក្នុងករណីប្រជានេសាទ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន»។ នេះបើតាមលិខិតរបស់លោកស្រី មិថុនា ភូថង។ ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប មានផ្ទៃដី ១២៨៣ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង។ ដែនជម្រកនេះ ត្រូវបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៩។   យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានផលិតផលជលផលសមុទ្រជាង១២ម៉ឺនតោន កើនឡើង២៣០០តោន ធៀបនឹងឆ្នាំ២០២០៕   
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ប្រកាសឱ្យបិទការនេសាទត្រីកាម៉ុង នៅក្នុងតំបន់ដែនជម្រកសុវត្ថិភាព ពាមក្រសោប ចាប់ពីថ្ងៃទី១ ធ្នូ ២០២២ ដល់ថ្ងៃទី៣១ មីនា ២០២៣។
  តំណាងរាស្ត្រ និងបេសកជនអាមរិក ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់ចិននោះមាន លោក Marco Rubio និង Ted Cruz ដែលជាសមាជិកព្រឹទ្ធសភា រួមជាមួយនឹងលោក Chris Smith ដែលជាតំណាងរាស្ត្រ។ បុគ្គលទាំង៣រូបនេះ ត្រូវបានគេដឹងថាជាអ្នកនិយាយតិះទៀនរដ្ឋាភិបាលចិនខ្លាំងជាងគេ។ ចំណែកឯ លោក Sam Brownback ដែលជាឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ ក៏មានឈ្មោះក្នុងបញ្ជីដែរ។   ទណ្ឌកម្ម ដែលចិនដាក់លើតំណាងរាស្ត្រ អាមេរិកលើកនេះ គឺជាការឆ្លើយតបទៅនឹងទណ្ឌកម្មអាមេរិក កាលពីថ្ងៃ៩ ខែកក្កដា ដែលដាក់សំដៅទៅលើមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបក្នុងតំបន់ស៊ីនជាំង ដោយមិនផ្តល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ។ ក្នុងចំណោមមន្ត្រីចិនដែលរងទណ្ឌកម្ម ក៏មានលោក Chen Quanguo លេខាបក្សកុម្មុយនីស្តចិនប្រចាំតំបន់ស៊ីនជាំង ។   បន្ថែមពីនេះ ទណ្ឌកម្មរបស់ចិននេះ ក៏ដាក់ទៅលើគណៈកម្មការកិច្ចការចិនរបស់សភាអាមេរិក ដែលទទួលបន្ទុកឃ្លាំមើលការគោរពសិទ្ធិមនុស្សក្នុងប្រទេសចិនផងដែរ។ ទោះជាយ៉ាងណាក្តី ទណ្ឌកម្មរបស់ចិនពុំបានបញ្ជាក់ពីវិធានការអ្វីឡើយដែលនឹងដាក់ទៅតំណាងរាស្ត្រ និងអ្នកការទូតអាមេរិកឡើយ។   លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងក្នុងថា វិធានការនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពខុសឆ្គងរបស់អាមេរិក។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៣ ខែកក្កដា លោកស្រី Hua បន្ថែមថា ចិនទទូចឲ្យអាមេរិកលុបចោលសេចក្តីសម្រេចខុសរបស់ខ្លួន និងបញ្ឈប់ពាក្យសម្តី និងសកម្មភាពដែលជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់ផលប្រយោជន៍ចិន។   អ្នកនាំាពាក្យរូបនេះ បានសង្កត់ធ្ងន់ផងដែរថា កិច្ចការនៅក្នុងតំបន់ស៊ីនជាំងជាកិច្ចការផ្ទៃក្នុងទាំងស្រុងរបស់ចិន ហើយអាមេរិកគ្មានសិទ្ធិ និងមូលដ្ឋានអ្វីក្នុងការជ្រៀតជ្រែកឡើយ៕    
រដ្ឋាភិបាលចិន នៅថ្ងៃទី១៣ ខែកក្កដា បានដាក់ទណ្ឌកម្មសងសឹកទៅលើតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យចំនួន៣ រូប និងបេសកជនអាមេរិកមួយរូប។ ការដាក់ទណ្ឌកម្មរបស់ចិនទៅលើមន្ត្រីអាមេរិកនេះធ្វើឡើងបន្ទាប់អាមេរិក កាលពីថ្ងៃ៩ ខែកក្កដាបានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបពាក់ព័ន្ធការបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង។
សម្ដេច ហ៊ុន សែន យល់ថា ក្រៅពីវិស័យសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរ ដែលបានសហការគ្នាល្អប្រសើរហើយនោះ ការទាញយកផលប្រយោជន៍នានាលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏គួរតែពង្រឹងផងដែរ។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនោះ វានឹងលើកស្ទួយពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។   «ស្នើដល់ឥណ្ឌាពិនិត្យលើលទ្ធភាពចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរអោយបានឆាប់»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។   ភាគីឥណ្ឌាក៏យល់ថា ការពង្រីកវិសាលភាពបន្ថែមលើវិស័យនានា ក៏ជារឿងចាំបាច់ដែរ។ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្តីលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា ដូច្នេះថា៖«តាមរយៈអរិយធម៌វប្បធម៌ និងសាសនាដែលជាមូលដ្ឋានមួយរវាងប្រទេសទាំងពីរ លោកជំទាវនឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញការរៀបចំកម្មវិធីជាប្រចាំនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដើម្បីផ្សាភ្ជាប់ប្រជាជន និងប្រជាជន និងវិស័យពាណិជ្ជកម្មបន្ថែមពីលើទំនាក់ទំនងដែលមានស្រាប់»។   ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្រសួងពាណិជ្ជកម្ម កំពុងសិក្សានិងរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មជាមួយប្រទេសធំៗ និងតំបន់ចំនួន៨ទៀត ។ លោក ប៉ាន សូរសក្តិ ធ្លាប់បានអះអាងកន្លងមកថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូនេះ គឺដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។ ប្រទេស និងតំបន់ទាំង៨ដែលជាគោលដៅសំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មសេរីជាមួយនោះ ចិន អង់គ្លេស កូរ៉េខាងត្បូង អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU)។ សូមបញ្ជាក់ថា EAEU  គឺជាតំបន់ពាណិជ្ជកម្មរួម ដែលស្ថិតនៅអាស៊ីខាងលិច  អាស៊ីខាងកើត និងអាស៊ីកណ្តាល។   អត្ថបទទាក់ទង   លោក សុខ ទូច៖ ចៅហ្វាយខេត្ត ត្រូវជួយកសិករចងជាសមាគម ដើម្បីទាញផលពីពាណិជ្ជកម្មសេរី ហើយកុំថតតែរូបបង្ហោះ   កម្ពុជា កំពុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់និងប្រទេសធំៗចំនួន៨    បច្ចុប្បន្ននេះ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាហើយ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០។ ចិនបានអនុគ្រោះពន្ធលើទំនិញ៣៤០មុខរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA )។  លោក សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ទំនិញ៣៤០មុខនេះ ទទួលបានការអនុគ្រោះពន្ធ៩៥ភាគរយ ឬមិនគិតពន្ធតែម្ដង។ បានន័យថា ទំនិញទាំងនោះ ភាគច្រើនបង់ពន្ធនាំចូលទីផ្សារចិនតែ៥ភាគរយ។    ត្រង់ចំណុចនេះលោក សុខ សុភ័ក្រ បានលើកជាឧទាហរណ៍ថា ម្រេចកម្ពុជា ដែលត្រូវបង់ពន្ធ២០ភាគរយ កាលពីមុននោះ គឺមិនត្រូវបង់ពន្ធទៀតនោះទេ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាធរមាន។ ក្រៅពីម្រេច ក៏មានផ្លែឈើ ត្រី សាច់ និងប្រភេទសត្វសមុទ្រផ្សេងទៀត ក៏រួចពន្ធផងដែរ។    ចំណែកកម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ កម្ពុជាបានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និងគ្រឿងចក្រធំជាដើម។ នេះបើតាមលោក សុខ សុភ័ក្រ ។   កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញទៅចិន មានទំហំទឹកប្រាក់ជាង ១,០០០លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាវិញ ជាង៦,០០០លានដុល្លារ។ ទំនិញដែលកម្ពុជា នាំទៅទីផ្សារចិន ភាគច្រើន ជាប្រភេទផលិតផលកសិកម្ម ឯចិននាំមកកម្ពុជា ភាគច្រើនជាសម្ភារបច្ចេកទេស គ្រឿងបន្លាស់ និងគ្រឿងចក្រធំ។ នេះបើតាមការបញ្ជាក់របស់លោក លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម៕    
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ជំរុញឱ្យឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីផលប្រយោជន៍ទ្វេភាគី។ ប្រមុខរដ្ឋាភិបាលថ្លែងបែបនេះ នៅក្នុងជំនួបលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ មករា។
កត្តាដទៃទៀត ដូចជាការផឹកស្រា, គ្រុនក្តៅ, ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីតជុំវិញពេលនៃការកាច់សំបុករបស់អំប្រីយ៉ុង និងការប្រើប្រាស់កាហ្វេអ៊ីន សុទ្ធតែបង្កើនហានិភ័យនៃការរលូត ទោះបីជាការស្រាវជ្រាវជាច្រើនចាំបាច់ត្រូវការការបញ្ជាក់អោយច្បាស់លាស់ពីហានិភ័យដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកត្តាទាំងនោះ។ ប្រាកដណាស់, ការផឹកស្រា គឺមានសារធាតុគីមីដែលអាចធ្វើអោយខូចខាតដល់ការវិវត្តនៃទារក៕   ត្រួតពិនិត្យដោយ www.health.com.kh
ការជក់បារីលើសពី១០ដើមក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការរលូតកូន និងការស្រាវជ្រាវមួយចំនួនបានក៏បានបង្ហាញថា ហានិភ័យនៃការរលូតកូនបានកើនឡើងជាមួយនឹងការជក់បារីអំឡុងពេលមានកូន។
  តើមានអារម្មណ៍ដូចម្តេចទៅដែលអាចបញ្ជាក់ថាវាជាការខ្សោយសម្ពាធឈាម?   នៅពេលសម្ពាធឈាមចុះខ្សោយ ការផ្គត់ផ្គង់អុកស៊ីសែនទៅគ្រប់សរីរាង្គនឹងថយចុះ។ ការកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលអាចបណ្តាលឲ្យមានអាការៈ ឈឺក្បាល ឬវិលមុខ។ បើសិនជាករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យសន្លាប់បានទៀតផង។ កាលណាករណីនេះចេះតែបណ្តោយយូរទៅៗ នឹងធ្វើឲ្យងាប់កោសិកាខួរក្បាលមិនខានឡើយ។ នៅពេលសម្ពាធឈាមខ្សោយ ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹមសាច់បេះដូងក៏ថយចុះដែរ ដែលនាំឲ្យកើតជាបញ្ហាឈឺទ្រូង ឬពិបាកដកដង្ហើម។ នៅពេលសម្ពាធឈាមខ្សោយ ចង្វាក់បេះដូងនឹងកើតឡើងដើម្បីគ្រប់គ្រងស្ថានការណ៍ដែលភាពខ្វះនៃសម្ពាធឈាម ដូច្នេះអ្នកជំងឺអាចនឹងមានអាការៈញ័រដើមទ្រូងថែមទៀត។ នៅពេលសម្ពាធឈាមចុះខ្សោយ ស្បែកនឹងទៅជាស្លេកស្លាំង និងត្រជាក់ខ្លាំង។ រឿងនេះកើតឡើងដោយសារតែសរសៃឈាមនៅស្បែករួមតូច ដើម្បីជំរុញដល់ការផ្គត់ផ្គង់ឈាមទៅសរីរាង្គក្នុងខ្លួនដូចជា ខួរក្បាល និងបេះដូង ឲ្យគ្រប់សិន។ មានជំងឺច្រើនណាស់ដែលអាចបណ្តាលឲ្យសម្ពាធឈាមចុះខ្សោយ ហើយរោគសញ្ញារបស់វាក៏មានផ្សំនូវកត្តាមូលហេតុរបស់វាមកជាមួយដែរ។ នៅពេលសម្ពាធឈាមចុះខ្សោយដោយសារតែចំណុះឈាមថយចុះ អ្នកជំងឺអាចនឹងមានអារម្មណ៍វិលមុខ ឬងងឹតមុខខណៈពេលកំពុងតែឈរ ឬងើបពីអង្គុយ។ បើសិនជាមូលហេតុនៃសម្ពាធឈាមថយចុះទាក់ទងនឹងការក្រិនរឹងរបស់សរសៃឈាមអាអក អ្នកជំងឺអាចនឹងសន្លប់ ឬងងឹតមុខក្នុងពេលធ្វើសកម្មភាពណាមួយខ្លាំងក្លា។ ទាំងជំងឺកង្វះ និងលើសអ័រម៉ូនទីរ៉ូអ៊ីតសុទ្ធតែអាចបណ្តាលឲ្យសម្ពាធឈាមថយចុះទាំងអស់ ហើយអ្នកក៏អាចធ្លាប់មានអាការៈពាក់ព័ន្ធជាច្រើនទៀតទាក់ទងនឹងជំងឺក្រពេញទីរ៉ូអ៊ីតដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
បេះដូងប្រៀបដូចជាម៉ាស៊ីនសប់ឈាមដ៏ខ្លាំងមួយអញ្ចឹង ដែលវាអាចច្របាច់ឈាមចេញទៅគ្រប់កន្លែងទាំងអស់នៃរាងកាយតាមរយៈសរសៃឈាម។ សម្ពាធឈាមអាចវាស់ដឹងតាមរយៈ ការវាស់លើកម្លាំងឈាមដែលបាញ់ចេញពីបេះដូងខ្ទុបទៅនឹងជញ្ជាំងសរសៃឈាម។ ចំពោះសម្ពាធឈាមធម្មតាគឺពីចន្លោះ ៩០/៦០ ទៅ ១៤០/៩០ mmHg។ កាលណាសម្ពាធឈាមចុះទាបជាង ៩០/៦០ mmHg មានន័យថា សម្ពាធឈាមខ្សោយហើយ។
កុំលេងជាមួយកន្ទុយតោឲ្យសោះ! នេះជាសារព្រមានរបស់ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី នៅថ្ងៃទី២២ ខែកក្កដា ទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងអនុវត្តនយោបាយអមិត្តប្រឆាំងអ៊ីរ៉ង់។ អ៊ីរ៉ង់ កំពុងប្រឈមមុខនឹងសម្ពាធខ្លាំងរបស់អាមេរិក ក្រោយពេលដែលលោក ត្រាំ សម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មកនោះ ហើយគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងមិនធ្លាប់មានផង។ ក្នុងជំនួបជាមួយអ្នកការទូតអ៊ីរ៉ង់ លោក រូហានី និយាយថា សកម្មភាពបង្ករឿងរបស់អាមេរិក នឹងនាំឲ្យអាមេរិកស្ដាយក្រោយនៅពេលក្រោយមិនខាន។ ក្នុងន័យបង្ហាញអានុភាពយោធារបស់ខ្លួន និងគ្រោះថ្នាក់ស្មានមិនដល់ មេដឹកនាំអ៊ីរ៉ង់រូបនេះបញ្ជាក់ថា អាមេរិកត្រូវតែយល់ សង្គ្រាមជាមួយអ៊ីរ៉ង់គឺជាម៉ែសង្គ្រាម។ ប៉ុន្តែលោកក៏មិនបោះបង់លទ្ធភាពចរចាបង្កើតសន្តិភាពដែរ ព្រោះសន្តិភាពជាមួយអ៊ីរ៉ង់ គឺជាម៉ែសន្តិភាព។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក៏និយាយដែរថា អាមេរិកមិនខ្លាចនឹងការដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ឡើយ។ លោកទំនងសំដៅដល់ការដាក់ទណ្ឌកម្មលើប្រមុខតុលាការអ៊ីរ៉ង់ Sadeq Larijani ដែលនេះអាចសារសម្រាប់ទីក្រុងតេហេរ៉ង់ថា អាមេរិកក៏មិនអាចញញើតនឹងអនុវត្តមធ្យោបាយដូចគ្នានេះលើមេដឹកនាំអ៊ីរ៉ង់ផ្សេងទៀតដែរ។ លោក ប៉ុមប៉េអូ ក៏ប្រកាសគាំទ្រប្រជាជនអ៊ីរ៉ង់ដែលទាមទារការផ្លាស់ប្ដូរនៅក្នុងប្រទេសផង។ អ្វីគួរឲ្យកត់សម្គាល់ ក្នុងគោលដៅបិទដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ប្រមុខការទូតអាមេរិកក៏បញ្ជាក់ដែរថា អាមេរិកពិតជាចង់ឲ្យប្រទេសទាំងអស់ឈប់នាំចូលប្រេងពីអ៊ីរ៉ង់តាមតែអាចធ្វើបាននៅត្រឹមថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។ នេះជាចំណាត់ការមួយរបស់ក្រុងវ៉ាស៊ីនតោនក្នុងការដាក់សម្ពាធឲ្យក្រុងតេហេរ៉ង់បញ្ឈប់កម្មវិធីផលិតមីស៊ីលបាលីស្ទិក ដែលលោក ត្រាំ អះអាងថា ជាចន្លោះប្រហោងរបស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ីរ៉ង់ក៏បានគំរាមដែរថា ទង្វើរបស់អាមេរិកដែលចង់ផ្ដាច់ការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់មិនមែនជារឿងល្អឡើយ។ នេះក៏ព្រោះតែ អ៊ីរ៉ង់ គឺជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់ជាងគេរបស់ពិភពលោក ហើយក្នុងករណីអ៊ីរ៉ង់បិទច្រកមួយនេះ ពិភពលោកទាំងមូលនឹងជួបបញ្ហារឿងប្រេងមិនខាន។ លោក រូហានី សង្កត់ធ្ងន់ថា ប្រទេសដែលយល់ពីស្ថានភាព នឹងមិនធ្វើតាមអាមេរិកឡើយ៕
នៅចុងសប្ដាហ៍មុន អាមេរិក និងអ៊ីរ៉ង់ បានផ្លោងសម្ដីគំរាមគ្នាទៅវិញទៅមក ខណៈទំនាក់ទំនងទ្វេភាគីមិនល្អស្រាប់ផងនោះ។ ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី បានប្រាប់ឲ្យអាមេរិកប្រុងប្រយ័ត្ន និងចៀសវាងអនុវត្តនយោបាយប្រទូស្តរាយប្រឆាំងអ៊ីរ៉ង់ និងគំរាមដែរថា សង្គ្រាមជាមួយអ៊ិរ៉ង់ មិនមែនជាសមរភូមិងាយៗឡើយ។ យ៉ាងណាមិញ អាមេរិកក៏អះអាងថា ខ្លួនមិនរអានឹងការចាត់វិធានការប្រឆាំងអ៊ីរ៉ង់ឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ីតាលី នៅថ្ងៃទី២១ ខែកក្កដា ប្រធានាធិបតីលោក Sergio Mattarella បានបញ្ជាក់ថា លោកបានទទួលលិខិតលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីលោក Mario Draghi ហើយ។ លោក Mattarella ស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក Draghi នៅបន្តដំណើរការសិន បើទោះបីជាលោក Draghi បានលាលែងពីតំណែងក្តី។    ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីនេះ បានបើកផ្លូវសម្រាប់ការបោះឆ្នោតជ្រើសរើសប្រមុខដឹកនាំប្រទេសថ្មីនៅដើមខែកញ្ញា ឬខែតុលាខាងមុខ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីដដែល មិនបានបញ្ជាក់ថា លោក Mattarella នឹងរំលាយសភា ឬនឹងរៀបចំការបោះឆ្នោតថ្មីភ្លាមៗឡើយ។    មុនការលាលែងតំណែង លោក Draghi បានឈ្នះការបោះឆ្នោតទំនុកចិត្តនៅព្រឹទ្ធសភានៅថ្ងៃទី២០ ខែកក្កដា ខណៈបក្សដៃគូ៣សំខាន់ៗរបស់លោកបានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលបញ្ជាក់យ៉ាងច្បាស់ពីការបែកបាក់នៃរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោក Draghi។    គួរបញ្ជាក់ថា លោក Draghi ដែលជាអតីតប្រធានធនាគារកណ្តាលអឺរ៉ុបបានក្លាយជានាយករដ្ឋមន្ត្រីអ៊ីតាលីនៅក្នុងឆ្នាំ ២០២១ នៅពេលដែលអ៊ីតាលីកំពុងរងការវាយប្រហារពីជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ បញ្ហាទាំងនេះ បានធ្វើឱ្យលោក Draghi រងការស្តីបន្ទោសពីគណបក្សចម្រុះទៀតផង។   តាមពិត លោក Draghi មានបំណងលាលែងពីតំណែងរួចហើយនៅដើមសប្ដាហ៍នេះ។ យ៉ាងណាមិញ នៅពេលនោះ លោក Mattarella បានច្រានចោលការលាលែងពីតំណែងនេះ ហើយបានប្រាប់ឱ្យលោក Draghi ត្រលប់ទៅធ្វើការនៅសភារហូតដល់ការបញ្ចប់អាណត្តិសភានៅដើមឆ្នាំ២០២៣៕     
នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi នៅថ្ងៃទី២១ ខែកក្កដា បានដាក់ពាក្យលាលែងពីតំណែងទៅកាន់ប្រធានាធិបតីលោក Sergio Mattarella បន្ទាប់ពីបាត់បង់ការគាំទ្រពីគណបក្សចម្រុះសំខាន់ៗក្នុងរដ្ឋាភិបាល។
  សសរស្ដម្ភ២ ក្នុងចំណោមសសរស្ដម្ភ៤ នៃក្បាលម៉ាស៊ីនដឹកនាំវៀតណាម បានបាក់រលំរកអ្នកជំនួសមិនទាន់នៅឡើយក្នុងអ្វីដែលគេមើលឃើញថា ជាការប្រទាញប្រទង់ក្នុងជួរបក្សដែលកើតឡើងមុនសមាជឆ្នាំ២០២៦ ដែលកញ្ចប់មេដឹកនាំថ្មីនឹងត្រូវជ្រើសរើស។   ចន្លោះពេលត្រឹមមួយខែ មេដឹកនាំសំខាន់ដល់ទៅ២នាក់ សម្រេចចិត្តលាលែងមានលោក វ៉ វ៉ាន់ធឿង ចុះចេញពីកៅអីប្រធានាធិបតី និងលោក វឿង ឌិញហ្វេ ដែលជាប្រធានសភា។ លោក ធឿង ផ្ទាល់ ក៏ទើបឡើងកាន់តំណែងនេះបានប្រមាណ១ឆ្នាំប៉ុណ្ណោះ បន្តពីលោក ង្វៀន សួនហ្វ៊ុក ដែលសុំលាលែងពីតំណែងជាការទទួលខុសចំពោះកំហុសមន្រ្តីថ្នាក់ក្រោមអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។   ទាំងលោក ធឿង ទាំងករណីលោក ហ្វេ រដ្ឋាភិបាលវៀតណាមសុទ្ធតែប្រើហេតុផលដូចគ្នា គឺមានកំហុស និងបំពានវិន័យ។ ទោះសេចក្ដីប្រកាសផ្លូវការមិនបញ្ជាក់ការធ្វើកំហុសផ្ទាល់ឬអត់ ការលាលែងនេះ សុទ្ធតែកើតឡើងក្រោយមានសំណុំរឿងនៅតុលាការពាក់ព័ន្ធការដឹកនាំ និងកូនចៅថ្នាក់ក្រោមរបស់លោក ធឿង និងលោក ហ្វេ។ មុនលោក ហ្វេ លាលែង ជំនួយការជំនិតរបស់លោក ត្រូវបានចាប់ខ្លួនតែម្ដង។   ការបាត់បង់ប្រធានាធិបតី និងប្រធានសភាបន្តកន្ទុយគ្នានេះ ជារឿងកម្រនៅវៀតណាម ដែលធ្លាប់តែមានឈ្មោះទាក់ទាញអ្នកវិនិយោគដោយសារស្ថិរភាពនយោបាយ។ ទោះជារបបកុម្មុយនីស្ត វៀតណាម មិនមែនមេដឹកនាំស្នូលដូចនៅចិន ឬកូរ៉េខាងជើងឡើយ ដែលធ្វើឱ្យការសម្រេចចិត្តភាគច្រើនធានាដល់ស្ថិរភាពបក្ស និងសេដ្ឋកិច្ច។   យ៉ាងណាមិញ ក្រោមយុទ្ធនាការកម្ចាត់អំពើពុករលួយរបស់អគ្គលេខាធិការបក្ស ង្វៀន ភូជុង មន្រ្តីគ្រាក់ៗ និងអ្នកជំនួញធំៗជាច្រើន ត្រូវបានកាត់ទោសជាបន្តបន្ទាប់។ ប៉ុន្តែការអូសទម្លាក់មន្រ្តីសសរស្ដម្ភបែបនេះ អាចមិនមែនមានហេតុផលត្រឹមជាការបោសសម្អាតបទល្មើសក្នុងប្រទេសឡើយ។   លោក ធឿង និងលោក ហ្វេ ដែលមានវ័យក្មេងសុទ្ធតែត្រូវមើលឃើញជាបេក្ខជនដែលអាចស្នងតំណែងលោក ជុង នាសមាជបក្សឆ្នាំ២០២៦។ លោក ជុង ដែលកាន់តំណែងលេខាបក្ស៣អាណត្តិមកហើយនោះ ទំនងមិនអាចបន្តអង្គុយលើកៅអីខ្ពស់ជាងគេនេះទៀតឡើយ។ ការចាកចេញរបស់មន្រ្តីធំៗទាំង២ អាចជាការប៉ែងជើងគ្នាក្នុងចំណោមមន្ត្រីបក្សដែលសម្លឹងឃើញតំណែងលេខាបក្ស និងតំណែងធំផ្សេងទៀត។      ដូចរៀបរាប់ខាងលើ មន្រ្តីធំៗ សុទ្ធតែជាប់ពាក់ព័ន្ធក្នុងរឿងដែលកើតឡើងពីអតីតកាល ឬកំហុសមនុស្សក្បែរខ្លួនប៉ុណ្ណោះ។ កំហុសពីអតីតកាលបែនេះ ទំនងជាបន្តត្រូវបានប្រើប្រាស់ដើម្បីនៅពេលខាងមុខទៀតដើម្បីផ្ដួលគូប្រជែង។   បច្ចុប្បន្ន តំណែងប្រធានាធិបតី នៅទំនេរនៅឡើយ ដោយមានត្រឹមប្រធានាធិបតីស្ដីទីប៉ុណ្ណោះ ចំណែកប្រធានសភាថ្មី ក៏មិនមានដែរ។ តំណែងទាំង២ មិនសូវមានអំណាចខ្លាំងដូចនាយករដ្ឋមន្រ្តី និងលេខាបក្សឡើយ។ ដូចនេះ មន្រ្តីវៀតណាមដែលមានមហិច្ឆតាខ្លះ ទំនងសម្លឹងឃើញកៅអីប្រមុខរដ្ឋាភិបាល និងប្រមុខដឹកនាំបក្សដែលមានឥទ្ធិពលវិញ៕   ក្នុងចំណោមសមាជិកការិយាល័យនយោបាយសព្វថ្ងៃ ភាគច្រើនមានខ្សែរយៈជាយោធា និងប៉ូលិស ហើយក៏មិនមានអ្នកដែលមានបទពិសោធផ្នែកសេដ្ឋកិច្ចប៉ុន្មានដែរ។ ជាឋានានុក្រម ក្រោមមន្រ្តីទាំង៤ មានរដ្ឋមន្រ្តីក្រសួងនគរបាល តូ ឡិម និងប្រធានគណៈចាត់តាំង លោកស្រី ជឿង ធីម៉ៃ ដែលអាចឡើងកាន់តំណែងធំទាំងនោះបាន។   តាមប្រវត្តិកន្លងមក ប្រធានាធិបតីមុនៗ ធ្លាប់ជារដ្ឋមន្រ្តីនគរបាលដែរដូចជាលោក ជិន ដៃគ័ង ជាដើម។ សភាវៀតណាម ក៏ធ្លាប់មានប្រធានជាស្ត្រីដែរ។  
បក្សកុម្មុយនីស្តវៀតណាម ទំនងមិនដែលជួបបញ្ហារង្គោះរង្គើដូចបច្ចុប្បន្នឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីបាត់បង់មេដឹកនាំធំៗបន្តបន្ទាប់គ្នា។ នៅខែមីនា ប្រធានាធិបតី វ៉ វ៉ាន់ធឿង ចុះចេញ ហើយនៅថ្ងៃទី២៦ ខែមេសា ប្រធានសភា វឿង ឌិញហ្វេ ក៏លាលែងថែមទៀត ក្រោមហេតុផលដូចគ្នាគឺមានកំហុសបំពានវិន័យបក្ស។ តើការចុះចេញបែបនេះ មានហេតុផលត្រឹមនេះ ឬជាការប្រជែងអំណាចក្នុងបក្ស?
  អ្នកគ្រូខុម ស្រីរ័ត្ន គឺជាពលរដ្ឋម្នាក់ ដែលបានទៅរស់នៅប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ២០១៧។ ដោយសារខ្លួន មានសមត្ថភាពនិយាយ និងបញ្ចេញសំឡេងភាសាអង់គ្លេសបានល្អ អ្នកគ្រូស្រីរ័ត្ន បានចាប់ផ្តើមផលិតវីដេអូបង្រៀនភាសាអង់គ្លេស។ អ្នកគ្រូខុម ស្រីរ័ត្ន បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រីបានចាប់ផ្តើមផលិតវីដេអូបង្រៀននេះ ទើបតែជាង៤ខែប៉ុណ្ណោះ ប៉ុន្តែទំព័រហ្វេសប៊ុក ឈ្មោះ Malinda ចែករំលែកចំណេះដឹងរបសអ្នកគ្រូបានកើនប្រជាប្រិយភាពយ៉ាងលឿន ដោយទទួលបានអ្នកតាមដានជិត៣០ម៉ឺននាក់ ឯណោះ។   បើតាមអ្នកគ្រូខុម ស្រីរ័ត្ន គាត់តែងតែចំណាយពេលបង្រៀន ៣ទៅ៤ម៉ោង ក្នុងមួយថ្ងៃៗ ផលិតវីដេអូគន្លឹះប្រើប្រាស់ភាសាអង់គ្លេស ទុកផុសនៅក្នុងហ្វេសប៊ុក អ៊ីនស្តាក្រាម និងយូធូបនិងការឡាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលអនុញ្ញាតឲ្យអ្នកតាមដានបានសួរ និងឆ្លងឆ្លើយជាមួយខ្លួនភ្លាមៗផងដែរ។ តាមអ្នកគ្រូស្រីរ័ត្ន នេះជាមូលហេតុដែលធ្វើឲ្យសិស្សរៀនអង់គ្លេសឆាប់ចេះដែរ។ អ្នកគ្រូខុម ស្រីរ័ត្ន រៀបរាប់ដូច្នេះ៖«សិស្សចូលមកជិតអ្នកគ្រូបានអ៊ីចឹង មានសិទ្ធិនិយាយ មានសិទ្ធិ Comment យើងមានភាពសិ្នទ្ធស្នាលនឹងគ្នា ដោយការបង្រៀន និងការនិយាយបែបគ្នាឯង ដើម្បីឲ្យសិស្សចូលមកហើយ មិនមានអារម្មណ៍ថានៅក្នុងសាលា មិនមានអ្នកណាខ្ពស់ជាងអ្នកណា។ វិធីបង្រៀននេះ ខ្ញុំស្វែងយល់ដោយខ្លួនឯង។ យកអ្វីដែលជាយើងថាយើងចង់បាន អ្វីពេលទៅរៀន ហើយចង់ឲ្យគ្រូធ្វើបែបណា។ ខ្ញុំអត់ចង់ឲ្យសិស្សធុញនឹងរៀនភាសាអង់គ្លេស ហើយចង់ឲ្យសិស្សគិតថា រៀនភាសាអង់គ្លេសសប្បាយ ចេះ ហើយមានក្តីសុខទៀត»។   នៅក្នុងរយៈពេលខ្លី អ្នកគ្រូខុម ស្រីរ័ត្ន កត់សម្គាល់ថាមានកូនសិស្សរបស់ខ្លួនមួយចំនួន ហ៊ាននិយាយភាសាអង់គ្លេសជាមួយជនបរទេស។ «ជាក់ស្តែងមានសិស្សជាច្រើន ហ៊ាននិយាយភាសាអង់គ្លេសជាមួយជនជាតិបរទេស គាត់ក្លាហានក្នុងការនិយាយ គាត់លែងគិតថានិយាយខុស ឬត្រូវ ហើយមានទំនុកចិត្តលើខ្លួនឯងទៀត។ ខ្ញុំសប្បាយចិត្ត នៅពេលដែលគាត់ប្រាប់ថា ខ្ញុំអាចនិយាយជាមួយជនជាតិបាន តាំងពីខ្ញុំបានចូលមើលវីដេអូរបស់អ្នកគ្រូ។ ខ្ញុំស្តាប់ឮប៉ុណ្ណឹងហើយ ខ្ញុំលែងហត់តែម្តង»។ នេះជាចំណុចដែលធ្វើឲ្យអ្នកគ្រូស្រីរ័ត្នរំភើប មុននឹងបន្តលើកទឹកចិត្ត ឲ្យសិស្សព្យាយាមនិយាយភាសាអង់គ្លេស ឲ្យបានកាន់តែច្រើន ដើម្បីឲ្យស៊ាំ ហើយក៏កុំបន្ទោសខ្លួនឯងនៅពេលដែលខ្លួននិយាយភាសាអង់គ្លេសមិនទាន់ល្អ តែត្រូវបន្តការព្យាយាមទៀត៕  
ភ្នំពេញ៖ អ្នកគ្រូ ខុម ស្រីរ័ត្ន ជាគ្រូបង្រៀនភាសាអង់គ្លេស តាមទំព័រហ្វេសប៊ុកឈ្មោះ Malinda ចែករំលែកចំណេះដឹង។ ទំព័រហ្វេសប៊ុកមួយនេះ កំពុងទទួលបានប្រជាប្រិយភាព ដោយទទួលបានអ្នកតាមដានជិត៣០ម៉ឺន ត្រឹមរយៈពេលប្រមាណ៤ខែ ដោយសារការចែករំលែកចំណេះដឹង និងគន្លឹះប្រើប្រាស់ភាសាអង់គ្លេស។ 
  លោក ប្រាក់ សុខុន សរសេរលើទំព័រហ្វេសប៊ុកថា៖«ឯកឧត្តម [រដ្ឋមន្រ្តីការបរទេសជប៉ុន] បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហារបស់ខ្លួន»។    លោក ប្រាក់ សុខុន ប្រាប់ថា លោក និងរដ្ឋមន្រ្តីការបរទេសជប៉ុន យល់ឃើញដូចគ្នាថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច គឺជាកត្តាស្នូល ដើម្បីសម្រេចការងារក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ លោក បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាបេសកជនពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។   កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គឺ ទីមួយ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទីពីរ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទីបី បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទីបួន អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទីប្រាំ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។   កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។   ថ្ងៃទី៧ និងទី៨ មករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានអមដំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងបានជួបដោយផ្ទាល់ជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជាមេដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា។ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសពន្យារបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២។ មេដឹកនាំកម្ពុជា ចាត់ទុកការពន្យារបទឈប់បាញ់នេះ ថាជាជោគជ័យមួយ ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន ហើយលោក ប្រាក់ សុខុន ត្រូវបានរដ្ឋាភិបាលកម្ពុជា តែងតាំងជាបេសកជនពិសេស សម្រាប់ស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។    សូមរម្លឹកថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។   វា មានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៦១នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៤៨១នាក់ កំពុងជាប់ឃុំ។   មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទីមួយ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទីពីរ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។    អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។   មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕ 
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (Hayashi Yoshimasa) បានជជែកគ្នាតាមទូរស័ព្ទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ បញ្ហានៅមីយ៉ាន់ម៉ា ជាប្រធានបទមួយ ដែលស្ថិតក្នុងកិច្ចសន្ទនារបស់រដ្ឋមន្រ្តីការបរទេសទាំងពីរ។ 
  របាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ធនធានធម្មជាតិនៅកម្ពុជា ភាគច្រើនជាអន្ទាក់ដែលបានផលិត និងច្នៃពីខ្សែ ឬខ្សែកាប។ ក្នុងរបាយការណ៍បង្ហាញថា សត្វជ្រូកព្រៃ សំពោធ ពង្រូល ជាសត្វដែលជាប់អន្ទាក់ច្រើនជាងគេ ក្នុងចំណោមសត្វដទៃទៀត ហើយប្រភេទសត្វទាំងនោះក៏ជាប្រភពចម្លងមេរោគដែលបង្កឡើងពីសត្វ ទៅមនុស្សផងដែរ។    លោក Stuart Chapman ប្រធានកម្មវិធីសត្វខ្លាប្រចាំតំបន់នៃអង្គការ WWF បានបញ្ជាក់ថា ការដាក់ អន្ទាក់សម្រាប់ចាប់សត្វ អាចបង្កឲ្យលែងមានវត្តមានសត្វព្រៃនៅកម្ពុជា។ បើតាមលោក  Stuart Chapman មនុស្សដែលតម្រូវការសាច់សត្វព្រៃជាកត្តានាំឲ្យមានការដាក់អន្ទាក់សត្វមានការកើនឡើង ហើយបង្កឲ្យសត្វព្រៃជាង៧០០ប្រភេទ នៅកម្ពុជាបាត់បង់ និងផុតពូជផងដែរ។  លោក និយាយដូច្នេះថា៖«សត្វព្រៃអាចបន្តរស់រានបាន លុះត្រាតែរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវចាត់វិធានការជាបន្ទាន់ចំពោះវិបត្តិអន្ទាក់នេះ»។   លោក សេង ទៀក នាយកអង្គការ WWF បាននិយាយថា ការដាក់អន្ទាក់សត្វព្រៃនៅកម្ពុជា ក៏ជាកត្តាធ្វើឲ្យបាត់បង់នូវសត្វខ្លាធំមួយចំនួនផងដែរ។ បើតាមលោក សេង ទៀក ការបាត់បង់សត្វខ្លានេះ ក៏ជាការរួមចំណែកកាត់បន្ថយការបាត់បង់នូវសត្វទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និងប្រើស ដែលជាប្រភពចំណីរបស់វាផងដែរ។    លោក សេង ទៀក បានរៀបរាប់ថា៖«អន្ទាក់នៅតែជាក្តីបារម្ភចំពោះការរស់រានរបស់សត្វព្រៃ។ ការដកអន្ទាក់ចេញពីព្រៃតែមួយមុខ នៅមិនទាន់គ្រប់គ្រាន់ទេ។ ការពង្រឹងបទបញ្ញត្តិច្បាប់ ការបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីតុលាការ និងការដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរលើជនល្មើស ដើម្បីបញ្ចប់ការធ្វើពាណិជ្ជកម្មសត្វព្រៃ ជាពិសេសពពួកសត្វក្រចកជើងចំពាម ពពួកបក្សី និងពពួកល្មូន»។    អង្គការ WWF អំពាវនាវឲ្យបណ្តាប្រទេសនាំគ្នាអនុវត្តគោលការណ៍«សុខភាពតែមួយ» ដោយផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដាក់បញ្ចូលទៅក្នុងសេចក្តីនានាផ្នែកធុរកិច្ច និងហរិញ្ញវត្ថុ ជាពិសេសសេចក្តីពាក់ព័ន្ធនឹងសុខភាពពិភពលោក។   របាយការណ៍ដដែលបានបង្ហាញថាមានអន្ទាក់សរុបចំនួន ២៣៤.២៩១ ត្រូវបានដោះចេញ និងប្រមូលចេញពីក្នុងតំបន់ការពារធម្មជាតិចំនួន ៥ នៅក្នុងប្រទេសកម្ពុជា ដែលគិតចាប់ពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ ២០១៩។    របាយការណ៍ដែលស្តីពី «វិបត្តិនៃការដាក់អន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asias Snaring Crisis» បានប៉ាន់ប្រមាណថា មានអន្ទាក់ចំនួនប្រមាណ ១២,៣ លាន កំពុងគំរាមកំហែងដល់ការរស់រានរបស់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម៕     
ភ្នំពេញ៖ របាយការណ៍របស់អង្គការ WWF បានបង្ហាញថា ការដាក់អន្ទាក់សត្វជ្រូកព្រៃ សំពោធ ពង្រូល និងសត្វដទៃទៀតដែលនៅក្នុងតំបន់ធនធានធម្មជាតិ ជាប្រភពចម្លងមេរោគពីសត្វ ទៅមនុស្ស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សនិទ្ទេស A មាន១៧៥៣នាក់ (ឆ្នាំ២០១៩ មាន៤៤៣នាក់), និទ្ទេស B មាន៥២១៥នាក់ (ឆ្នាំ២០១៩ មាន២៤៣០នាក់), និទ្ទេស C មាន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ មាន៥៨៤៧នាក់) និទ្ទេស D មាន២៣ ៤៩៩នាក់ (ឆ្នាំ២០១៩ មាន១៤ ១០០នាក់) និងនិទ្ទេស E មាន ២៩ ៩១៥នាក់ (ឆ្នាំ២០១៩ មាន ៥៦ ២៣២នាក់)។ សម្រាប់សម័យប្រឡង២៧ ធ្នូ ២០២១ មណ្ឌលប្រឡងសរុបមាន២០៤មណ្ឌល បន្ទប់ប្រឡង ៤៦១៥បន្ទប់ និងបេក្ខជនសរុប ១១៤ ១៨៧នាក់៕
សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ២៧ ធ្នូ ២០២១ នេះ មានចំនួន៧២ ០១៦នាក់ ដែលស្មើនឹង៦៥,៦៥ភាគរយ។ កាលពីឆ្នាំ២០១៩ អ្នកជាប់មានចំនួន ៦៨,៦២ភាគរយ ខណៈឆ្នាំ២០២០ គ្មានការប្រឡងឡើយដោយសារកូវីដ-១៩ ហើយរដ្ឋាភិបាលបានសម្រេចឲ្យបេក្ខជនជាប់ទាំងអស់។
ការបាញ់ទឹកពីនាវាល្បាតចិន លើទូកហ្វីលីពីន ដែលដឹកស្បៀងទៅកាន់ប៉ុស្តិ៍យោធានៅតំបន់ Second Thomas Shoal បានក្លាយជាចំណុចដ៏ក្តៅរវាងភាគីទាំងទាំងពីរនៅរយៈពេលចុងក្រោយនេះ។ ប៉ុស្តិ៍យោធាហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូងនោះ ជានាវាចាស់មួយគ្រឿង ដែលចិនបានទាមទារឱ្យដកចេញជាច្រើនលើក។ ការបាញ់ទឹក និងសកម្មភាពរបស់នាវាល្បាតចិនផ្សេងទៀត បានធ្វើឱ្យថ្នាក់ដឹកនាំក្រុងម៉ានីល ប្រតិកម្មយ៉ាងខ្លាំង។    «យើងមិនស្វែងរកជម្លោះជាមួយប្រជាជាតិណាមួយឡើយ ឬប្រជាជាតិដែលអះអាងថាជា មិត្តរបស់យើង ប៉ុន្តែពួកយើងនឹងមិនសំងំនៅស្ងៀម ចុះចូល ឬស្ដាប់បង្គាប់ឡើយ»។ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.  បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកបែបនេះនៅថ្ងៃទី២៨ ខែមីនា។    ទន្ទឹមនឹងប្តេជ្ញាការពារដែនអធិបតេយ្យឱ្យបានល្អ មេដឹកនាំហ្វីលីពីន បានព្រមានប្រឆាំងតបនឹងការវាយប្រហារដែលបង្កឱ្យមានគ្រោះថ្នាក់ ខុសច្បាប់ ខ្លាំងក្លា និងបែបគំរាមសម្លុតប្រទេសដទៃ។    ក្រោយប្រតិកម្មដ៏ខ្លាំងពីហ្វីលីពីន អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian នៅថ្ងៃដដែល មាន ប្រសាសន៍ថា ហ្វីលីពីនជាអ្នកបង្កភាពល្អក់កកររវាងភាគីតាំងពីរ ហើយក៏កំពុងពឹងផ្អែកលើការ គាំទ្រពីកងកម្លាំងខាងក្រៅ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកហ្វីលីពីន បានបញ្ចេញព័ត៌មានមិនពិត និងរំលោភអធិបតេយ្យភាពរបស់ខ្លួនថែមទៀត។    នៅចំពោះមុខអ្នកសារព័ត៌មាន មន្រ្តីចិនបានប្រកាសឆ្លើយតបដោយស្របច្បាប់ ខ្លាំងក្លា និងប្រកបដោយការរឹតត្បិត។ បើតាមលោក Wu ការបង្កហេតុរបស់ហ្វីលីពីន មានតែធ្វើឱ្យមានហានិភ័យប៉ុណ្ណោះ។  បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្តេជ្ញាថា ទីក្រុងប៉េកាំងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។    សូមបញ្ជាក់ថា អរិភាពរវាងក្រុងម៉ានីល និងក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ចាប់ផ្តើមកើនឡើងខ្លាំងនៅពេល ហ្វីលីពីន អនុញ្ញាតឱ្យយោធាអាម៉េរិកមានសិទ្ធិច្រើនជាងមុន, ការពង្រីកសមយុទ្ធរួមគ្នាដើម្បីរួមបញ្ចូលការ ល្បាតតាមសមុទ្រ និងផ្លូវអាកាសលើសមុទ្រចិនខាងត្បូង។ កន្លងមករដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានប្តេជ្ញាជាថ្មី ចំពោះសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ ១៩៥១ ជាមួយហ្វីលីពីន ហើយបានរិះគន់ថាជាសកម្មភាពរបស់ចិនដែលបង្កឱ្យមានគ្រោះថ្នាក់៕ 
ប្រធានាធិបតីហ្វីលីពីន លោកFerdinand Marcos Jr. មិនអាចអត់ធ្មត់នឹងទង្វើចិនក្នុងសមុទ្រចិនខាងត្បូងបន្តទៀតបាន នៅថ្ងៃទី ២៨ ខែមីនា បានប្រើពាក្យធ្ងន់ៗថា ហ្វីលីពីននឹងប្រឆាំងបកលើការវាយប្រហារខុសច្បាប់ ការបង្ខិតបង្ខំ ការឈ្លានពាន និងគ្រោះថ្នាក់ណាមួយ ដោយឆ្មាំឆ្នេរសមុទ្រចិន។ ជាការឆ្លើយតប ក្រសួងការពារជាតិចិន បានប្រកាសការពារដែនអធិបតេយ្យ និងជំទាស់ជាថ្មីពីការលូកដៃរបស់អាម៉េរិក។ 
នៅពេលព្រឹក អ្នកមិនគួរញ៉ាំភេសជ្ជៈដែលត្រជាក់ ដូចជា កាហ្វេទឹកកក ឬភេសជ្ជៈមួយចំនួនទៀតដែលក្លាសេឡើយ។ ភេសជ្ជៈទាំងនោះ នឹងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកយ៉ាងងាយ។ ជាពិសេស អ្នកគួរតែបរិភោគអាហារឲ្យទៀងពេល ហើយពិសារអាហារពេលព្រឹករាល់ថ្ងៃ ទើបអ្នកអាចចាកឆ្ងាយពីជំងឺអាក្រក់ទាំងឡាយបាន ថែមទាំងមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារពេញមួយថ្ងៃទៀតផង៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh
នៅពេលព្រឹក អ្នកមិនគួរពិសារភេសជ្ជៈដែលត្រជាក់ឡើយ។ ហេតុអ្វីបានជាបែបនេះទៅ?
  កំពូលភ្នំនេះត្រូវបានគេដាក់ឈ្មោះក្រោយលោក Sir George Everest ដែលលោកគឺជាអ្នកស្រាវជ្រាវដែនដីជនជាតិអង់គ្លេស ប្រចាំនៅប្រទេសឥណ្ឌា។ តំបន់មួយនេះ បានទាក់ទាញអ្នកក្លាហានជាច្រើន ហើយក៏បានទាញយកជីវិតអ្នកក្លាហានទាំងនោះជាច្រើនផងដែរ។ វាត្រូវបានគេចាត់ទុកថា ជាតំបន់មួយដែលមានភាពលំបាក និងគ្រោះថ្នាក់ខ្លាំង ទោះបីអ្នកឡើងមានសុខភាពមាំមួនក៏ដោយក្តី។ តើមូលហេតុអ្វីបានជាវាគ្រោះថ្នាក់ម្ល៉េះ?    ខាងក្រោមនេះ ជាការបកស្រាយខ្លីៗទូរទស្សន៍ National Geographic ៖ ក្នុងឆ្នាំ១៩៩៩ ការស្រាវជ្រាវថ្មីដោយក្រុមអ្នកវិទ្យាសាស្ត្រដែលមកពី National Geographic Society បានកំណត់សារជាថ្មីថា កំពូលភ្នំអេវឺរ៉េសមានកម្ពស់ទៅដល់ ៨៨៥០ម៉ែត្រពីកម្ពស់ទឹកសមុទ្រ។ ទិន្នន័យចាស់បានបញ្ចាក់ថា វាមានកម្ពស់៨៨៤៨ម៉ែត្រពីកម្ពស់ទឹកសមុទ្រ។  ភ្នំមួយនេះមានអាយុកាលប្រមាណ៦០លានឆ្នាំមកហើយ។ វាកកើតនៅពេលដែលផ្លាកតិចតូនិចពី គឺផ្លាកឥណ្ឌា និងផ្លាកអាស៊ីរំកិលចូលគ្នា។  ក្នុងចំណោមអ្នកឡើង៦០នាក់ មានតែបួននាក់ទេដែលបានឡើងទៅដល់កំពូលចុងបំផុត ហើយជាទូទៅ មានមនុស្សពីរនាក់តែងស្លាប់នៅក្នុងដំណើរផ្សេងព្រេងនេះ។  នៅខាងលើ សម្ពាធបរិយាកាលធ្លាក់ចុះមកត្រឹមតែមួយភាគបីនៃសម្ពាធបរិយាសនៅតាមកម្ពស់ទឹកសមុទ្រ។    ជាធម្មតា ការឡើងត្រូវការចំណាយប្រាក់ជាសរុបប្រមាណប្រាំពីរម៉ឺនដុល្លារក្នុងមនុស្សម្នាក់។  ក្នុងរយៈពេល៥០ឆ្នាំមកនេះ មានមនុស្សប្រមាណ១ម៉ឺននាក់បានសាកល្បងឡើងលើភ្នំ អេវឺរ៉េស។ ក្នុងនោះមួយពាន់នាក់បានទទួលជោគជ័យដល់កំពូល និងមនុស្សប្រមាណ២៥០នាក់បានស្លាប់។  នៅលើកម្ពស់៧ពាន់ម៉ែត្រ អ្នកឡើងត្រូវការធុងអុកស៊ីសែនជាប់ខ្លួនជានិច្ចដើម្បីដកដង្ហើម ដោយសារតែនៅកម្ពស់នោះ កម្រិកអុកស៊ីសែនមិនអាចទ្រទ្រង់មនុស្សសុខភាពបានទេ។   នៅខែត្រជាក់ សីតុណ្ហភាពអាចធ្លាក់ដល់ពី៣៦ដឺក្រេក្រោមសូន្យ រហូតដល់ ៦០ដឺក្រេក្រោមសូន្យ។ នៅខែក្តៅ វាអាចធ្លាក់ដល់១៩ដឺក្រេក្រោមសូន្យ។  ជាធម្មតា អ្នកឡើងទៅដល់កំពូលត្រូវការរយៈពេលរហូតដល់ពីរខែ។ 
ដោយសារមានកម្ពស់រហូតទៅដល់ជិតប្រាំបួនគីឡូម៉ែត្រពីកម្ពស់ទឹកសមុទ្រ ភ្នំអេវឺរ៉េស  (Mt. Everest) គឺ ភ្នំដែលខ្ពស់ជាងគេលើភពផែនដី។ អេវឺរ៉េសជាកំពូលភ្នំមួយក្នុងចំណោមកំពូលភ្នំជាច្រើនដែលមានវត្តមាននៅតាមបណ្តោយជួរភ្នំហិមាល័យ លាតសន្ធឹងនៅលើទឹកដីប្រទេសនេប៉ាល់ ឥណ្ឌា និងតំបន់ទីបេ ប្រទេសចិន។ 
  «អាស៊ាន បាននិងកំពុងរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ ជាអាទិ៍ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់»។ នេះជាការលើកឡើងរបស់លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន នាថ្ងៃទី៥ តុលា នាសណ្ឋាគារ សុខាល័យសៀមរាប។    ថ្លែងទៅកាន់អ្នកចូលរួម លោក ទិន ពន្លក បញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ទាំងក្នុងតំបន់ និងសកល ដោយកំណត់យុទ្ធសាស្រ្ដ ក្រោមមូលបទ អាស៊ានដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។ លោកបន្ថែមថា រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់លើការងារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពជាដើម។    រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងទៀតថា យុទ្ធសាស្រ្តចំនួន៧ ត្រូវបានដាក់ចេញសម្រាប់ការងារបរិស្ថានគឺ មានការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ទីក្រុងនិរន្តរភាព ការគ្រប់គ្រងសារធាតុគីមីនិងសំណល់ ប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។     ការខិតខំដោះស្រាយបញ្ហាបរិស្ថាននេះដែរ នាពេលកន្លងមក កម្ពុជាទទួលបានសមិទ្ធផលការងារជាច្រើន ដូចជាបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងពហុភាគីស្តីពីបរិស្ថានជាច្រើន ជាពិសេសបានពង្រឹងការប្តេជ្ញាចិត្ត ធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈនូវការដាក់ជូននូវរបាយការណ៍ជាតិស្តីពីការរួមចំណែកអនុវត្តអនុសញ្ញា ប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន និងធ្វើសកម្មភាព និងវិធានការសមស្រប ដើម្បីគ្រប់គ្រងប្លាស្ទិក និងសំណល់ កិច្ចសហប្រិបត្តិការក្នុងស្រុកនិងអន្តរជាតិ និងការកៀរគរធនធានដើម្បីគ្រប់គ្រងធនធានធម្មជាតិ រួមទាំង តាមរយៈហិរញ្ញប្បទានការបូន។ នេះជាការលើកឡើងរបស់លោក ទិន ពន្លក៕    
សៀមរាប៖ ការប្រែប្រួលអាកាសធាតុ នៅតែក្លាយជាប្រធានបទថ្មីជានិច្ចសម្រាប់សាកលលោក។ បញ្ហាទាំងនេះត្រូវបានគេមើលឃើញថា កំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាខ្លាំង។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅដំណាក់ទីមួយនៃផ្លូវឡើងទៅលើកំពូលភ្នំត្បែង តាមច្រកសហគមន៍តាំងយូ នៃខេត្តព្រះវិហារថា ក្នុងតំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានជីវចម្រុះកម្រច្រើនប្រភេទ ដូចជា សត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ ជាដើម រួមទាំងឈើកម្រនិងប្រណីតច្រើនប្រភេទទៀត កំពុងរស់ និងដុះក្នុងតំបន់ការពារភ្នំត្បែង។ ជាងនោះទៅទៀត ជំនឿសាសនា ដែលមានផ្សារភ្ជាប់ប្រពៃណី និងទំនៀមទម្លាប់ រក្សាបានតាំងពីដើមរហូតដល់បច្ចុប្បន្ន ដោយបង្ហាញពីអត្តសញ្ញាណប្រជាជនក្នុងតំបន់ បន្ថែមដោយសក្ដានុពលទេសចរណ៍ផងនោះ ធ្វើឱ្យតំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានសក្ដានុពលខ្ពស់ ក្នុងការដាក់ក្នុងបញ្ជីត្រៀម ស្នើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភលោក។   «ទោះជាយ៉ាងណា អ្នកជំនាញស្នើសុំឱ្យសិក្សាចំណុចចុងក្រោយបន្ថែម លើផ្នែកទេសចរណ៍ក្នុងតំបន់ភ្នំត្បែងនេះ ដោយភ្ជាប់ទៅតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ។ យើងត្រូវសិក្សាពីប្រវត្តិភ្នំត្បែង ផ្សារភ្ជាប់ទៅប្រាសាទព្រះវិហារ ពីភ្នំត្បែងទៅកោះកែរ ពីប្រាសាទអង្គរវត្តមកអតីតរាជធានីផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងត្រូវការឯកសារពាក់ព័ន្ធមួយចំនួនទៀត មុននឹងដាក់ជូនទៅអង្គការយូណេស្កូ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។ ក្រុមអ្នកសារព័ត៌មាន មន្ត្រីក្រសួងបរិស្ថាន អង្គការក្រៅរដ្ឋាភិបាល រួមទាំងប្រជាសហគមន៍ថតរូបអនុស្សាវរីយ នៅដំណាក់ទី១នៃភ្នំត្បែង ក្នុងខេត្តព្រះវិហារ តំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានផ្ទៃដីជាង ២៥,២៦៤ ហិកតា ជាប់ភូមិសាស្ត្រស្រុក៥ គឺស្រុកត្បែងមានជ័យ ស្រុងរវៀង ស្រុកសង្គមថ្មី ស្រុកគូលែន និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌជាតិភ្នំត្បែង មានប្រភេទព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ដោយនៅសេសសល់ឈើប្រណីតច្រើន ដូចជាឈើគ្រញូង បេង និងធ្នង់ជាដើម រួមទាំងប្រភេទឈើសម្រាប់ធ្វើជាឱសថបុរាណខ្មែរផងដែរ។    តំបន់ការពារធម្មជាតិភ្នំត្បែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់បេតិកភណ្ឌជាតិភ្នំត្បែង នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦។ នៅជុំវិញភ្នំត្បែងមានជ័យ មានសហគមន៍ចំនួន៣ គឺសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍ដាតាវឹក។   រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រំពឹងថា ប្រជាសហគមន៍ ដែលនៅជុំវិញតំបន់បេតិកភណ្ឌជាតិភ្នំត្បែង និងមានជីវភាពកាន់តែប្រសើរឡើង តាមរយៈវិស័យទេសចរណ៍វប្បធម៌ធម្មជាតិ ការទាញយកអនុផលព្រៃឈើក្នុងតំបន់ ក្រោយការដាក់ស្នើទៅអង្គការយូណេស្កូ៕        
ព្រះវិហារ៖ ក្រសួងបរិស្ថាន កំពុងសិក្សាពីតំបន់បេតិកភណ្ឌជាតិភ្នំត្បែង ដើម្បីស្នើទៅអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ។
ស្លឹកខ្ចី និងផ្លែខ្ចី ប្រើជាអន្លក់ និង ងូតព្យាបាលខាន់លឿង ។ ចំពោះផ្លែទុំ ហូបសម្រាប់ព្យាបាលទល់លាមក ពិបាករំលាយអាហារ ដែលបណ្ដាលមកពីរោគសរសៃប្រសាទ ឫក្រពះខ្សោយ ធ្វើឲ្យស្រស់ស្រាយដល់ខួរក្បាល សម្រួលដល់អាការក្អួត ត្រជាក់សាច់ ជំនួយកម្លាំង ។ រីឯជ័ររបស់ផ្លែវិញ លាបព្យាបាលកមរមាស់ ។ ចំណែកសំបកដើមប្រើប្រាស់ក្នុងការព្យាបាល ឈាមរដូវធ្លាក់ច្រើនខុសប្រក្រតី  ឬសដូងបាត ឈាមតាមលាមក ក្អកធ្លាក់ឈាម បត់ជើងធំមានឈាម ។ ហើយសំបកស្វាយ ផ្សំលាយ ស្លឹក និងសំបកព្រីង ចំបកបារាំង ឆុងផឹកសម្រាប់ទប់ឈាម ពីសរីរាង្គក្នុង ។ សំបកដើមដាំហូប ព្យាបាលក្អួត រាក ។ រំងាស់ខាប់ សម្រាប់បៀមបំបាត់ឈឺធ្មេញ ឫជ្រលក់សំឡី បិតលើកន្លែងរលាកភ្លើង ។ ជ័រពីសំបកដើម លាយប្រេងដូង លាបព្យាបាលកមរមាស់ និង រោគប៉ារ៉ាសិតលើស្បែកផ្សែងៗ ។ ស្លឹកស្វាយវិញ ដាំហូបព្យាបាលត្អើក រោគក្នុងបំពង់ក ស្រេកទឹកខុសប្រក្រតី ក្អក ធ្លាក់ឈាម ឬសដូងបាតមានឈាម រាក ឈឺក្រពះ របួស ដំបៅ រាកមួល លាយទឹកឃ្មុំ ផឹកព្យាបាល ស្អកក ។ ស្លឹកស្វាយស្ងួតកិនជាម្សៅ ព្យាបាល ទឹកនោមផ្អែម ។ ស្លឹកស្វាយនៅខ្ចីៗ ឆុងទឹកផឹកព្យាបាលរោគស្ងួត រុំារៃ ក្អក ហឺត ។ ផ្កាស្វាយហាលស្ងួត កិនជាម្រៅព្យាបាលរាកមួលរុំារៃ ធ្លាក់ស របួស ដំបៅ អាហារមិនរំលាយ និងរោគធ្លាក់ឈាមផ្សេងៗ ។ ឯសាច់ក្នុងគ្រាប់ស្វាយវិញ មានប្រសិទ្ធិភាពក្នុងការព្យាបាលដូចផ្កាផងដែរ និងប្រើជា ថ្នាំទំលាក់ព្រូន ជាពិសេសព្រូនចង្កេះ ។   (សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ ទំព័រ 137  
ស្វាយជាដំណាំហូបផ្លែមួយប្រភេទ ដែលប្រជាជនយើងពេញនិយមដាំដុះ នៅតាមផ្ទះ ឫដាំជាចម្ការ ។ ក្រៅពីដាំយកផ្លែ ស្វាយ មានមុខងារក្នុងការព្យាបាល លើការពិបាករំលាយអាហារ ទល់លាមក និង បញ្ហាលើស្បែកផងដែរ ។
លោកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំរាជធានីបាងកក Mun Song-mo បានថ្លែងថា៖«យើង មិនចង់បង្កសង្គ្រាមឡើយ ។ យើង ចង់បានសន្តិភាព ។ ប៉ុន្តែ ប្រសិន យើងត្រូវបានគេវាយប្រហារ នោះយើង នឹងប្រយុទ្ធ ហើយយើង ត្រូវតែឈ្នះ» ។ នេះបើយោងតាមកិច្ចសម្ភាសន៍របស់អគ្គរដ្ឋទូតជាមួយនឹងសារព័ត៌មានថៃ ដែលចុះផ្សាយនៅថ្ងៃ២០ វិច្ឆិកា ។ លោកអគ្គរដ្ឋទូត ក៏បានប្រាប់ពីហេតុផល និងទំនុកចិត្តរបស់ខ្លួន ដែលកូរ៉េខាងជើងត្រូវតែឈ្នះចំពោះសង្គ្រាមដោយសម្អាងបីកត្តា ។ ទីមួយ កូរ៉េខាងជើង មានអ្នកដឹកនាំដ៏អស្ចារ្យ ដែលនោះគឺ លោកប្រធានាធិបតី គីម ជុងអ៊ុន ។ ទីពីរ ប្រជាជន និងកងទ័ពកូរ៉េខាងជើង តែងតែធ្វើការជិតស្និទ្ធជាមួយគ្នាក្រោមការបង្គាប់បញ្ជារបស់ប្រមុខកំពូល ។ និងទីបី និងជាចំណុចក្រោយនោះ គឺបច្ចុប្បន្ន កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ។ នៅពេលដែលអ្នកសារព័ត៌មាន The Nation សួរអំពីលទ្ធភាពនៃការចរចា លោកអគ្គរដ្ឋទូត បានតបវិញថា តើការចរចាអាចកើតឡើងយ៉ាងដូចម្តេច បើសូម្បីតែប្រធានាធិបតីអាមេរិក បានថ្លែងក្នុងវេទិកាអង្គការសហប្រជាជាតិហើយថា ខ្លួននឹងកម្ទេចកូរ៉េខាងជើងហើយនោះ ។ ជាមួយនឹងការបន្ទោសអង្គការសហប្រជាជាតិក្នុងការបណ្តែតបណ្តោយឲ្យអាមេរិកអនុវត្តវិធានខុសច្បាប់ប្រឆាំងកូរ៉េខាងជើង បេសកជនកូរ៉េខាងជើងរូបនេះ ក៏បានផ្ញើសារទៅកាន់ពិភពលោកដែលថា៖«កូរ៉េខាងជើង ចង់បានសន្តិភាព ។ កូរ៉េខាងជើង មិនបានចង់បានសង្គ្រាមដែលបំផ្លាញគ្រប់យ៉ាង និងសម្លាប់ប្រជាជនច្រើននាក់នោះទេ ។ ប៉ុន្តែប្រសិនបើសត្រូវវាយប្រហារយើង យើងគ្មានជម្រើសអ្វី ក្រៅពីប្រយុទ្ធការពារខ្លួនឡើយ។»៕
មិនខុសពីប្រមុខកំពូលរបស់ខ្លួនឡើយ បេសកជនពិសេសកូរ៉េខាងជើងប្រចាំក្រុងបាងកក បានអះអាងថា កូរ៉េខាងជើង មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈ្នះរាល់សង្គ្រាមជាមួយនឹងអាមេរិក ។ ក៏ប៉ុន្តែ កូរ៉េខាងជើង ចង់បានសន្តិភាពក្នុងតំបន់ជាង ប្រសិនបើក្រុងវ៉ាស៊ីនតោន ព្រមបញ្ឈប់ការប៉ុនប៉ងកម្ទេចខ្លួននោះ ។
កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសលើវិញ្ញាសាទម្ងន់លើស៧៣គីឡូក្រាម ក្រោយឈ្នះកីឡាការិនីឡាវ Sirimanotham Sonesavnh ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនីមីយ៉ាន់ម៉ា Moe Pwint Phyu បានមេដាយសំរឹទ្ធ។ នេះជាមេដាយមាសទី៤ផងដែររបស់វីរកីឡាការិនី ស៊ន សៀវម៉ី ពីស៊ីហ្គេម ក្រោយឈ្នះជាបន្តបន្ទាប់នៅឆ្នាំ២០១៣, ឆ្នាំ២០១៧ និងឆ្នាំ២០១៩។   មេដាយមាសទីពីររបស់កម្ពុជា រកបានដោយកីឡាការិនីខ្មែរ-អាម៉េរិក ថិប កាសាន់ទ្រី នីកូល (Cassandre Nicole Tubbs) ហៅ ខេស៊ី លើទម្ងន់៦៧គីឡូក្រាម។ ខេស៊ី បានយកឈ្នះកីឡាការិនីហ្វីលីពីន Laila Rimbawa Delo ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបន្តឈ្នះកីឡាការិនីវៀតណាម Thi Khiem Bac ២-០ ដើម្បីទទួលបានមេដាយមាសជាលើកដំបូងក្នុងស៊ីហ្គេម។     ជ័យលាភីមេដាយប្រាក់៤របស់កម្ពុជា រួមមាន កីឡាករ វឿន ស៊ីថា (ឯកត្តជនបុរស), កីឡាករ សំ យូដេត (ទម្ងន់៥៨គីឡូក្រាម), កីឡាករ វ៉ាន់ ឫទ្ធី (ទម្ងន់លើស៨៧គីឡូក្រាម) និងកីឡាការិនី ឈឿង អាលីហ្សា (ទម្ងន់៥៧គីឡូក្រាម)។   ចំណែកមេដាយសំរឹទ្ធចំនួន១០ សម្រេចបានដោយ កីឡាករ ឆន គឹមហាក់ (សម្តែងឯកត្តជន), កីឡាការិនី ម៉ាង កន្នីធីតា (សម្តែងឯកត្តជន) នៃវិញ្ញាសា Recognized Poomsae ក្រុមចម្រុះ Freestyle Poomsae (ឈឿង លីណា, ជុន សុវណ្ណ, កាង ឡាងឈុន, កែវ មុន្នី និង ណាង វណ្ណៈ)។   សម្រាប់វិញ្ញាសា Kyorugi បុរសវិញ ម្ចាស់មេដាយសំរឹទ្ធ មាន កីឡាករ មាន ស៊ូសាយិត (ទម្ងន់៦៨គីឡូក្រាម), វ៉ា មិថុនា (ទម្ងន់៧៤គីឡូក្រាម), ភូ ស៊ូចេង (ទម្ងន់៨៧គីឡូក្រាម)។ រីឯផ្នែកនារី មាន កីឡាការិនី គ្រី លីដែន (ទម្ងន់៤៩គីឡូក្រាម), កីឡាករ ម៉ម ជូលី (ទម្ងន់៥៣គីឡូក្រាម), កីឡាការិនី សុខ ស្រីតូច (ទម្ងន់៦២គីឡូក្រាម) និងកីឡាការិនី ចេង ប៊ុណ្ណា (ទម្ងន់៧៣គីឡូក្រាម)។   ក្នុងចំណោម១០ប្រទេស ថៃឈរលំដាប់ទីមួយ ដោយឈ្នះមេដាយមាស៧ ប្រាក់៦ សំរឹទ្ធ២, ហ្វីលីពីនឈ្នះមេដាយមាស៦ ប្រាក់១ សំរឹទ្ធ៨, វៀតណាមឈ្នះមេដាយមាស៤ ប្រាក់៥ សំរឹទ្ធ៣, ម៉ាឡេស៊ី បានមេដាយមាស៣ ប្រាក់២ សំរឹទ្ធ៣។   កម្ពុជាស្ថិតនៅលេខ៥ ដោយឈ្នះមេដាយមាស២ ប្រាក់៤ សំរឹទ្ធ១០។ ឥណ្ឌូណេស៊ី បានមេដាយមាស១ ប្រាក់៤ សំរឹទ្ធ៤, មីយ៉ាន់ម៉ា បានមេដាយមាស១ សំរឹទ្ធ៤, សិង្ហបុរី បានមេដាយប្រាក់១ សំរឹទ្ធ៤, ឡាវ បានមេដាយប្រាក់១ សំរឹទ្ធ២ និងទីម័រខាងកើត បានមេដាយសំរឹទ្ធ៤៕   រាយការណ៍បន្ថែមដោយ៖ ទេព ពិទូរ្យ, សែម វណ្ណា, ឈន សុផាត, ឈុំ ចន្ថា  
កីឡាតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ទី១៥ ខែឧសភា នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា។ ម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយ១៦ក្នុងចំណោម២៤វិញ្ញាសា ហើយឈរនៅចំណាត់ថ្នាក់លេខ៥ ដោយឈ្នះមេដាយមាស២ ប្រាក់៤ សំរិទ្ធ១០។
អត្ថបទទាក់ទង   Manchester United បណ្តេញលោក Jose Mourinho ផ្លូវការហើយ មុនការបញ្ចប់តំណែងនេះ នៅដើមរដូវកាលកន្លងទៅក្លិបមានមូលដ្ឋានក្នុងក្រុង Manchester ខាងលើបានសម្រេចបន្តកិច្ចសន្យាដល់លោក Mourinho បន្ថែមទៀតរហូតដល់ឆ្នាំ២០២០ ដោយទទួលបានប្រាក់ឈ្នួលច្រើនលំដាប់ទីពីរបន្ទាប់ពី Pep Gardiola គ្រូរបស់ Manchester City។   ការបន្តកិច្ចសន្យាដល់ទៅ២ឆ្នាំនេះ នឹងធ្វើឲ្យ Man Utd អស់ប្រាក់ថ្លៃសំណងទៅឲ្យអតីតអ្នកចាត់ការ Chelsea និង Real Madrid រហូតដល់ទៅ៣០លានដុល្លារ។ បើតាមការផ្សាយរបស់ SunSport បើទោះត្រូវបង់ប្រាក់ច្រើនយ៉ាងនេះក្តីក៏ប្រធានក្លិប Man Utd មិនអាចបន្តឲ្យអ្នកចាត់ការសញ្ជាតិព័រទុហ្គាល់ វ័យ៥៥ឆ្នាំរូបនេះនៅដឹកនាំក្រុមបានទៀតដែរ៕    
លោក Jose Mourinho នឹងទទួលបានប្រាក់សំណងចំនួន ៣០លានដុល្លារអាមេរិក បន្ទាប់ពីក្លិប Manchester United បញ្ចប់តំណែងលោកមុនកិច្ចសន្យា។ ប្រាក់ដ៏ច្រើនសន្ធឹកនេះនឹងត្រូវផ្តល់ឲ្យអ្នកចាត់ការរហស្សនាម Special One ក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃលោកដើរចេញពីទឹកដី Old Trafford។
  រូបថត ៩០សន្លឹក នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍រូបថតរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃសម្ពោធ ដល់ថ្ងៃទី ១៥ កក្កដា នាដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ពិព័រណ៍រូបថតរបស់ក្រុមនិស្សិតឆ្នាំទី២ នៃDMC នេះ រៀបចំឡើង ដើម្បីបណ្ដុះគំនិត ពង្រឹងស្មារតីសាធារណជនឲ្យយកចិត្តទុកដាក់ និងបង្កើនការយល់ដឹងលើបរិបទប្រឈមចំនួនបី ដែលកំពុងកើតឡើងនៅកម្ពុជារួមមាន បរិស្ថាន, សិល្បៈបុរាណខ្មែរ និងការស្រឡាញ់ភេទដូចគ្នា។    ពិព័រណ៍រូបថតនេះ ត្រូវបានបែងចែកជា ៣គម្រោងផ្សេងៗគ្នា គឺគម្រោងដំណក់ញើស, គម្រោងគ្មានទេផែនដីទី២ និងគម្រោងក្រមប្រតិព័ទ្ធ។ គម្រោងនីមួយៗ នឹងបង្ហាញអត្ថន័យ និងខ្លឹមសារសំខាន់ៗ តាមរយៈស្នាដៃរបស់ក្រុមនិស្សិត ដែលបញ្ចូលក្នុងរូបថត។ ក្នុងថ្ងៃសម្ពោធពិព័រណ៍រូបថតនេះ នឹងមានការសម្ដែងទម្រង់សិល្បៈ ទាក់ទងនឹងគម្រោងទាំង៣ផងដែរ៕  
ភ្នំពេញ៖ «ពីក្រោយការពិត» ឬ «Behind the Reality» ជាពិព័រណ៍រូបថតមួយ ដែលរៀបចំដោយក្រុមនិស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ពិព័រណ៍រូបថតនេះ នឹងបើកសម្ពោធនៅថ្ងៃទី ១៥ ខែមិថុនា នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដោយផ្ដោតលើគម្រោងសំខាន់៣ រួមមាន៖ បរិស្ថាន, សិល្បៈបុរាណខ្មែរ និងការស្រឡាញ់ភេទដូចគ្នា។
រាល់ការជាវផលិតផលអេឡិចត្រូនិករបស់ក្រុហ៊ុន សាមសុងដូចជា៖ ទូរទស្សន៍ ទូទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ូឌែលណាមួយក៏បាន ក្នុងចំណោមម៉ូឌែលដែលក្រុមហ៊ុនបានផ្តល់ជូននោះ នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី $15 រហូតដល់ $300 ភ្លាមៗ។ ជាពិសេសបើអតិថិជនទាំងអស់ជាវផលិតផលទូរទស្សន៍ នឹងមានការថែមជូនជើងចាប់ភ្ជាប់ជញ្ជាំងភ្លាមៗដោយឥតគិតថ្លៃទៀតផង។ ដូច្នេះនៅចាំអីទៀត? ឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះ នៅសល់តែ ១ សប្តាហ៍ទៀតតែប៉ុនណោះ។   បញ្ជាក់៖ ឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី ១៥ មីនា ដល់ ១៥ មេសា ឆ្នាំ២០១៩ ។ គ្រប់ផលិតផលទាំងអស់ ដែលផ្តល់ជូននៅក្នុងកម្មវិធីពិសេសនេះ គឺសុទ្ធតែជាផលិតផលស៊េរីថ្មី និងទំនើបបំផុត ដែលកំពុងតែមានការពេញនិយមប្រើប្រាស់ យ៉ាងច្រើននៅលើទីផ្សារ។ សូមរកជាវផលិតផល ដែលមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ក្រុមហ៊ុន សាមសុង។   សូមអញ្ជើញរួសរាន់មកទទួលយកសិរីសួស្តីឆ្នាំថ្មី នាំលាភ នាំមហាសំណាងនេះទាំងអស់គ្នា នៅគ្រប់ហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ទាំងអស់ទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។   *** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ ថ្ងៃទី៨ មេសា ២០១៩៖ កាន់តែពិសេស! កាន់តែអស្ចារ្យពី សាមសុង! រួសរាន់ឡើងកម្មវិធីបញ្ចុះតម្លៃដ៏ពិសេសអស្ចារ្យពី សាមសុង ជិតផុតកំណត់ហើយ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក្រុមហ៊ុន សាមសុង បានផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេស ជូនដល់អតិថិជនទាំងអស់។
  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា លុលិកៈ, ដូចជា អាលុលិកកម្ម អំពើវឹកវរ; ការធ្វើផ្ដេសផ្ដាស ។ អាលុលិកវាចា, វាទ ឬ ពាក្យ សម្ដីអាលុលិក ។ អាលុលិកវាទី អ្នកដែលច្រើនតែនិយាយពាក្យអាលុលិក, មនុស្សឡេះឡោះ ( បើស្ត្រីជា អាលុលិកវាទិនី ) ។ ល ។    ពាក្យកាព្យ៖  អាលុលិកវាទ តែងតែឃ្លាតចាកការណ៍ពិត មនុស្សមានគំនិត គេពុំចង់ឮសោះឡើយ ៕  
អាលុលិក ជាភាសាបាលី ដែលមានន័យថា ផ្ដេសផ្ដាស, ឡេះឡោះ; ដែលវឹកវរ។ សម្ដីអាលុលិក ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
  នាពិធីសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ កីឡាករប្រេស៊ីល Thiago Teixeira ប្រកាសគោលជំហរជាក់លាក់ថា ខ្លួនស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់អ្នកគាំទ្រនៅកម្ពុជា ។ លោកថាការប្រកួតនៅម៉ាឡេស៊ី នាខែឧសភា ខាងមុខនេះ គឺវាយតំណាង«គុនខ្មែរ»។   កីឡាករ Thiago និយាយថា៖«កម្ពុជា ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំនឹងប្តេជ្ញាបង្ហាញគុនខ្មែរទៅកាន់ពិភពលោក»។ បន្ថែមទៀតនោះកីឡាករជនជាតិប្រេស៊ីល ដែលបានរស់នៅប្រទេសថៃ អស់រយៈពេល១៨ឆ្នាំ និងបានហ្វឹកហាត់គុនខ្មែរ រយៈពេល២២ថ្ងៃ នៅប្រទេសកម្ពុជានោះ ក៏សន្យាថានឹងប្រឹងប្រែងនាំគុនខ្មែរ ទៅកាន់ប្រទេសកំណើតរបស់ខ្លួនផងដែរ។   គួបញ្ជាក់ថា ពិធីសន្និសីទសារព័ត៌មានទាក់ទងនឹងស្ថាប័ន WMO (World MuayThai Organization) ដកហូតខ្សែក្រវាត់ និងហាមប្រាមកីឡាករ Thiago មិនឱ្យប្រកួតនៅក្នុងព្រឹត្តិការណ៍WMO នេះធ្វើឡើង ក្រោយសម្តេច ហ៊ុន សែន ផ្តល់ប្រាក់ឧបត្ថម្ភ និងគ្រោងស្នើព្រះមហាក្សត្រ បញ្ចូលជាសញ្ជាតិខ្មែរផងដែរ៕          
កីឡាករប្រដាល់ Thiago Teixeira ប្តេជ្ញាថានឹងប្រឹងប្រែងជួយផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក តាមដែលអាចធ្វើទៅបាន ។ នេះបើតាមការបញ្ជាក់ក្នុងពិធីសន្និសីទសារព័ត៌មាន«រឿងរ៉ាវ ស្ថាប័ន WMO »ដកហូតខ្សែក្រវាត់ ដែលឈ្នះនៅប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។
  ស្បែកជើងម៉ូឌែល The Air Jordan 13 «Breds» មានពណ៍ក្រហមលាយខ្មៅ ត្រូវបានពាក់ដោយលោក Jordan ក្នុងការប្រកួតទីពីរនៃវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះអាម៉េរិក NBA អំឡុងរដូវកាលចុងក្រោយបង្អស់ជាមួយនឹងក្រុម Chicago Bulls។ ស្បែកជើងនេះត្រូវបានគេដាក់ឈ្មោះថា «Last Dance» ដែលបង្ហាញពីការបង្ហាញខ្លួនលើកចុងក្រោយ។   ការប្រកួតនោះ លោក Jordan រកបានពិន្ទុចំនួន ៣៧ពិន្ទុពីការបោះបាល់បញ្ចូលក្នុងសំណាញ់ទី ដែលបានជួយឱ្យក្រុម Chicago Bulls យកឈ្នះ Utah Jazz ដោយលទ្ធផល ៩៣ពិន្ទុទល់ ៨៨ពិន្ទុ។ Jordan អតីតកីឡាករបាល់បោះអាម៉េរិក ជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រ NBA ដែលបានឈ្នះពានរង្វាន់ជាកីឡាករឆ្នើម MVP ៦លើក និងឈ្នះពានរង្វាន់ NBA Championship ៦លើកដូចគ្នា។   ក្រុមហ៊ុន Sotheby ដែលបានដាក់ដេញថ្លៃស្បែកជើង «Last Dance» បានតម្លៃ ២,២លានដុល្លារ បាននិយាយថា នេះជាស្បែកជើងដែលលោក Jordan បានផ្តល់ជាកាដូរជួនដល់ក្មេងរើសបាល់របស់ក្រុម Jazz ម្នាក់បន្ទាប់ពីការប្រកួតបញ្ចប់ ដើម្បីជាការអរគុណសម្រាប់ការស្វែងរកអាវក្រៅរបស់ខ្លួនដែលបានបាត់។ ស្បែកជើងនោះហើយដែលជាគូរចុងក្រោយដែលលោក Jordan បានពាក់សម្រាប់ការប្រកួត។   ស្បែកជើងដែលមានតែមួយគូរលើពិភពលោក ហើយត្រូវបានពាក់ដោយលោក Jordan នៅការប្រកួត NBA ផ្តាច់ព្រ័ត្រនោះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយក្រុមហ៊ុន MeiGray Group ដែលជាអ្នកផ្ទៀងផ្ទាត់ផ្លូវការរបស់ស្ថាប័ន NBA ផងដែរ។   កាលពីមុនស្បែកជើងដែលមានកំណត់ត្រាលក់បានថ្លៃបំផុតនោះគឺជាស្បែកជើងរបស់លោក Kanye West ម៉ូឌែល Nike Air Yeezy 1s ដែលក្រុមហ៊ុន Sotheby លក់បានក្នុងតម្លៃ ១,៨លានដុល្លារក្នុងឆ្នាំ ២០២១។   មិនត្រឹមតែស្បែកជើងឡើយដែលត្រូវបានលក់ក្នុងតម្លៃដ៏ថ្លៃ ប៉ុន្តែក្រុមហ៊ុន Sotheby ក៏ធ្លាប់បានដាក់ដេញថ្លៃអាវរបស់លោក Jordan ដែលជាអាវចុងក្រោយនៃការប្រកួត NBA វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៩៨ នោះបានក្នុងតម្លៃ ១០,១លានដុល្លារ ក្នុងឆ្នាំ ២០២២។ អាវរបស់លោក Jordan បានក្លាយជាអាវកីឡាដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកដែលមិនធ្លាប់លក់បានពីមុនមក៕        
ស្បែកជើងដែលមានហត្ថលេខា និងបានពាក់ដោយវីរបុរសកីឡាបាល់បោះលោក Michael Jordan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះ NBA ក្នុងឆ្នាំ ១៩៩៨ លក់បានតម្លៃកំណត់ត្រា ២,២លានដុល្លារ នាថ្ងៃទី១១ ខែមេសា។ នេះបើតាមការបញ្ជាក់ពីសំណាក់ក្រុមហ៊ុនដេញថ្លៃឈ្មោះ Sotheby។
  របាយការណ៍ដែលស្រង់ដោយក្រសួងសុខាភិបាលចុះផ្សាយនៅថ្ងៃទី២១កក្កដា ឆ្នាំ២០២០ បានបង្ហាញថាពលរដ្ឋដែលជំងឺបាក់ទឹកចិត្ត និងជំងឺភ័យខ្លាច/ថប់បារម្ភ ដោយសារតែបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះ មានកើនឡើងដល់៣ដង ដែលមានអត្រាប្រេវ៉ាឡង់កើនពី៣៥ទៅ៦០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។   ដើម្បីបង្ការខ្លួនកុំឱ្យកើតជំងឺទាំងនេះ ដោយតែឥទ្ធិពលឆ្លងរាលដាលមេរោគកូវីដ-១៩នោះ ប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តសកម្មភាពភាពប្រចាំថ្ងៃ៦ចំណុច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖   ចំណុចទី១៖ ប្រជាពលរដ្ឋត្រូវពិចារណាក្នុងការទទួលយកព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានា ពិសេសនៅលើហ្វេសហ៊ុក(Facebook)។   ចំណុចទី២៖ ពលរដ្ឋត្រូវកាត់បន្ថយការតាមដានឬប្រមាញ់ព័ត៌មានដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (ការមើល ការអាន ការស្តាប់) ដែលអាចធ្វើឱ្យមានអារម្មណ៍ភ័យខ្លាច តក់ស្លុត។ ជាការល្អបំផុត លោក-អ្នក ត្រូវកំណត់ពេលវេលាមើល អាន និងស្តាប់ ព័ត៌មានដែលនិយាយអំពីកូវីដ-១៩នោះ ត្រឹមមួយទៅពីរដងក្នុងមួយថ្ងៃ ហើយត្រូវគិតឱ្យបានល្អិតល្អន់ពីប្រភពព័ត៌មានទាំងនោះដោយប្រាកដថា អ្នកនឹងទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់។ ដូចជា៖ លោក-អ្នក អាចទូរសព្ទទៅលេខ១១៥ របស់ក្រសួងសុខាភិបាល, តាមដានព័ត៌មានលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល និងទំព័រហ្វេសប៊ុកឬគេហទំព័រ របស់អង្គការសុខភាពពិភពលោក(WHO)។   ចំណុចទី៣៖ ពលរដ្ឋត្រូវអនុវត្តវិធីប្រុងប្រយ័ត្នយ៉ាងស្ងៀមស្ងាត់ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងគិតគូរឱ្យបានដិតដល់។ ពិសេសគឺមិនត្រូវចូលរួមការផ្សព្វផ្សាយភាពស្លន់ស្លោ ឬចូលរួមបញ្ជូនព័ត៌មានដែលមិនពិត ប្រឌិត ក្លែងបន្លំ។ ពិសេសធ្វើឱ្យប្រាកដថា លោក-អ្នកនឹងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដំបូន្មានរបស់ក្រសួងសុខាភិបាល និងរក្សាបាននូវទម្លាប់អនាម័យល្អៗ។    ចំណុចទី៤៖ លោក-អ្នក ត្រូវបង្ហាញក្តីមេត្តា និងចិត្តទូលាយចំពោះអ្នកដទៃ ព្រោះទង្វើបែបមនេះគឺមានសារៈសំខាន់ណាស់ ដែលគ្រប់គ្នាត្រូវពង្រឹងស្មារតីជួយគ្នា ដោយចូលរួមនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលវេលាភ័យខ្លាចនឹងជំងឺកូវីដ-១៩ នេះ។ ចំណុចទី៥៖ លោក-អ្នកគឺត្រូវសកម្មតាមដាន និងថែរក្សាសុខភាពផ្ទាល់ខ្លួន។ ត្រូវរក្សាទំនាក់ទំនងជាគ្រួសារ មិត្តភក្តិ (ទោះបីមិនបានជួបផ្ទាល់ក៏ដោយ) ត្រូវធ្វើសកម្មភាពជាប្រចាំដូចជា ធ្វើលំហាត់ប្រាណជាដើម។ ពិសេសត្រូវបរិភោគចំណីអាហារណាដែលមានជីវជាតិ និងត្រូវរកការគាំទ្រពីអ្នកផ្តល់ប្រឹក្សា ឬមន្ត្រីសុខាភិបាលថែមទៀត បើសិនជាចាំបាច់។   ចំណុចទី៦៖  លោក-អ្នក ត្រូវពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត ឬអ្នកជំនាញផ្លូវចិត្ត បើសិនជាមានអារម្មណ៍អស់សង្ឃឹម ឬភ័យ/ថប់អារម្មណ៍កាន់តែខ្លាំង ក្នុងរយៈពេលលើសពី ២សប្តាហ៍៕ 
ភ្នំពេញ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19) ក្នុងពិភពលោក បានផ្តល់ផលអវិជ្ជមានជាខ្លាំងលើសុខភាពផ្លូវចិត្ត ពិសេសបង្កជាជំងឺបាក់ទឹកចិត្ត (Depression) ជំងឺភ័យខ្លាច/ថប់បារម្ភ (Anxiety Disorders) លើមនុស្សគ្រប់វ័យ។ នេះបើយោងតាម របាយការណ៍សង្ខបរបស់អង្គការសហប្រជាជនស្តីពី«គោលនយោបាយសង្ខេប កូវីដ-១៩និងតម្រូវការធ្វើសកម្មភាពសម្រាប់សុខភាពផ្លូវចិត្ត»។
នេះជាលើកទី២ហើយដែលកីឡាករវ័យ២៩ឆ្នាំ ត្រូវបាន Barca ផ្តល់ឱ្យក្លិបដទៃខ្ចីជើងចាប់តាំងពីចូលរួមជាមួយ Barca ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៦៨លានអឺរ៉ូ។ Coutinho មិនសូវទទួលបានពេលវេលាលេងច្រើនដូចនៅក្លិប Liverpool ឡើយ។ រដូវកាល ២០១៩-២០ កីឡាករប្រេស៊ីលត្រូវបានក្លិប Bayern Munich ខ្ចីជើងម្តងរួចមកហើយ។   «Aston Villa បានព្រមព្រៀងជាមួយ FC Barcelona សម្រាប់នាំយកកីឡាករ Phillipe Coutinho មកចូលរួមក្រុមនៅកីឡដ្ឋាន Villa Park រហូតដល់ចប់រដូវកាល។» ក្លិប Aston Villa បានប្រកាសបែបនេះ។   ក្នុងកិច្ចសន្យានោះ Phillipe Coutinho និងត្រូវធ្វើតេស្តសុខភាពហើយធ្វើលិខិតការងារមុនមកកាន់ក្លិបក្នុងទីក្រុង Birmingham ក្នុងរយៈពេល ៤៨ម៉ោង។ កិច្ចសន្យានោះក៏បានរួមបញ្ចូលជម្រើសទិញ Coutinho ផ្តាច់ផងដែរ៕
ក្លិប Aston Villa បានប្រកាសថ្ងៃទី៧ ខែមករា បានចុះកិច្ចព្រមព្រៀងជាមួយក្លិប Barcelona នាំយក Coutinho មកកាន់ក្លិបនៅអង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើង។
  លោកស្រី ចែម វេយ្យរិទ្ធ គឺជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូច្នេះ ការការតែងតាំងលោកហ៊ី សោភា ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោកស្រី ចែម សោភា គឺសិទ្ធិអំណាចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រ ជាព្រះប្រធាន។ ក្រោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសរើសនិងតែងតាំង លោក ហ៊ី សោភា រួចហើយ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។ មាត្រា១៣៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិក៩រូប ដោយក្នុងនោះ ៣រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ ៣រូប ត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង៣រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា។ យោងតាមជីវប្រវត្តិដែលបង្ហោះនៅក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ លោកស្រី ចែម វេយ្យរិទ្ធ ដែលមានដើមកំណើតក្នុងរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ពីប្រទេសអាឡឺម៉ង់។ លោកស្រី ចែម វេយ្យរិទ្ធ ធ្លាប់ធ្វើជាចៅក្រមនៃសាលាឧទ្ធរណ៍ ហើយក្រោយមកលោកស្រី ក៏ត្រូវបានតែងតាំងជាអនុប្រធាននៃសាលាឧទ្ធរណ៍។ រហូតដល់ឆ្នាំ២០១០ លោកស្រី បានក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕
ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោកស្រី ចែម វេយ្យរិទ្ធ ដែលសុំលាឈប់ពីតំណែង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ការចេញព្រះរាជក្រឹត្យនេះ គឺធ្វើឡើងបន្ទាប់ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចតែងតាំងលោក ហ៊ី សោភា រួចហើយ។
  នៅឆ្នាំ២០២៣ ការប្រើប្រាស់បន្ទះថាមពលស្រូបពន្លឺព្រះអាទិត្យមានចំនួន៣ ភាគ៤នៃថាមពលកកើតឡើងវិញសរុបទូទាំងពិភពលោក ដោយកំណើនភាគច្រើនមកពីអាស៊ី សហភាពអឺរ៉ុប (EU) និងអាម៉េរិក។    គិតត្រឹមឆ្នាំ២០២២ សមត្ថភាពដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យសរុបរបស់ចិនមានដល់ ៣៩៣ជីហ្កាវ៉ាត់ដែលជិត ២ដងនៃសហភាពអឺរ៉ុបចំនួន ២០៥ជីហ្កាវ៉ាត់ និង៣ដងនៃសមត្ថភាពដំឡើងសរុបរបស់អាមេរិកប្រមាណ ១១៣ជីហ្កាវ៉ាត់។   ចាប់តាំងពីឆ្នាំ២០១៧  ចិនមានអត្រាកំណើនប្រចាំឆ្នាំ (CAGR) ប្រហែល ២៥ភាគរយ នៅក្នុងសមត្ថភាពដំឡើងបន្ទះសូឡា ខណៈអាម៉េរិកមាន CAGR ត្រឹម ២១ភាគរយ និង EU មានប្រមាណ ១៦ភាគរយ។   ទន្ទឹមនេះ ចិនកាន់កាប់ចំណែក ៨០ភាគរយនៅក្នុងវិស័យផលិតគ្រឿងបន្លាស់ថាមពលពន្លឺព្រះអាទិត្យរបស់ពិភពលោក ហើយក៏ជាអ្នកនាំចេញថ្មសាករថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលស្មើនឹងប្រហែល ៧០ភាគរយនៃការនាំចេញសរុបក្នុងឆ្នាំ២០២៣។    យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ចិននឹងមានចំណែកជិត ៦០ភាគរយនៃសមត្ថភាពផលិតថាមពលកកើតឡើងវិញថ្មី ដែលរំពឹងថានឹងដាក់លក់តាមអ៊ីនធឺណិតទូទាំងពិភពលោកនៅឆ្នាំ ២០២៨។   ទោះបីជាមានការផ្អាកពីការឧបត្ថម្ភធនពីរដ្ឋាភិបាលនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅចិននៅតែបន្តការបង្កើនល្បឿន។ ប្រទេសនេះរំពឹងថា នឹងសម្រេចបាននូវគោលដៅជាតិឆ្នាំ២០៣០ សម្រាប់ការដំឡើងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅឆ្នាំ ២០២៤ ពោលគឺលឿនជាងការគ្រោងទុកចំនួន ៦ឆ្នាំ៕ 
ចិនមានចំណែកជាង ៨០ភាគរយនៃសមត្ថភាពផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យ និងនាំចេញថ្មសាករថយន្តអគ្គិសនី ៧០ភាគរយនៅទូទាំងពិភពលោកនៅឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មាន Euronews ។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាបានបង្ហាញថា កុមារឈឺចំនួន ៤១,៥១៤នាក់ បានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ រីឯកុមារមានជំងឺធ្ងន់ ចំនួន ៩,១២៦នាក់ កុមារមានជំងឺគ្រុនឈាមចំនួន ២៥២នាក់ និងកុមារមានជំងឺគ្រុនឈីក ចំនួន ៥៦នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។    បើតាមលិខិតដដែល កុមារចំនួន ១,៩២៤នាក់ ត្រូវបានទទួលការវះកាត់ និងកុមារចំនួន ៦៨នាក់ បានវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។    ស្ត្រីមានផ្ទៃពោះចំនួន ៧,៣១៩នាក់ បានមកពិនិត្យផ្ទៃពោះ និងសម្រាលកូនបានចំនួន១,៩៧៧នាក់ នៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ពព។ សូមបញ្ជាក់ថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងសៀមរាបគឺឥតគិតថ្លៃ៕     
ភ្នំពេញ៖ ក្នុងខែធ្នូ ឆ្នាំ២០២០ កុមារនិងស្ត្រី ជាង៦ម៉ឺននាក់ បានទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញនិងខេត្តសៀមរាប។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
  កីឡាករ លឹម កែវឧត្តម មិនអាចឡើងទៅវគ្គបន្តបានឡើយ បន្ទាប់ពីរូបគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុង Heats ក្នុងចំណោមកីឡាករ៨រូប។ នាការប្រកួតលើវិញ្ញាសាហែលផ្ងារចម្ងាយ៥០ម៉ែត្រ កែវឧត្តម ដែលសិ្ថតនៅក្នុង Heats 2 បានប្រើពេល៣០.៦៨វិនាទី ដើម្បីឈរចំណាត់ថ្នាក់លេខ៣២។ កីឡាករ លឹម កែវឧត្តម ឈរលើកីឡាករ៦រូបមកពីប្រទេសឡាវ ម៉ាឌីវ ម៉ុងហ្គោលី និងតាហ្ស៊ីគីស្ថាន។    សម្រាប់វិញ្ញាសានេះម្ចាស់ជើងឯកបានទៅលើកីឡាករចិន Xu Jiayu ក្រោយប្រើពេល២៤.៧៥វិនាទី រីឯកីឡាករជប៉ុន Irie Ryosuke ទទួលបានចំណាត់ថ្នាក់លេខ២ជាមួយថេរវេលា២៤.៨៨វិនាទី ខណៈលេខ៣បានទៅលើកីឡាករកូរ៉េខាងត្បូង Kang Jiseok ក្រោយប្រើពេល២៥.១៧វិនាទី និងលេខ៤បានទៅកីឡាករចិន Wang Peng ដោយប្រើ២៥.២៨វិនាទី។   បន្ទាប់ពីបើការប្រកួតផ្លូវការកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ព្រឹត្តិការណ៍ Asian Games លើកទី១៨ ដែលរៀបចំនៅទីក្រុងហ្សាការតា និងប៉ាឡាំបាងប្រទេសឥណ្ឌូណេស៊ីបានព្រឹត្តទៅអស់រយៈពេល២ថ្ងៃហើយ។ ប៉ុន្តែក្រុមអត្តពលិកកម្ពុជាមិនទានអាចរកមេដាយដំបូងពីព្រឹត្តិការណ៍នេះនៅឡើយទេ។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ កីឡា៥ប្រភេទរួមមានតេក្វាន់ដូ ចំបាប់ គុនដាវ ហែលទឹក និងកាយសម្ព័ន្ធត្រូវប្រកួតជាបណ្តើរៗហើយ៕        
កីឡាករហែលទឹក លឹម កែវឧត្តម បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ក្នុង Heats ដោយឈរលើកីឡាករឡាវ ម៉ាឌីវ និងម៉ុងហ្គោលី ក្រោយរូបគេប្រើពេល៣០.៦៨វិនាទីលើវិញ្ញាសាហែលផ្ងារចម្ងាយ៥០ម៉ែត្រ។ លទ្ធផលជារួម កែវឧត្តម ទទួលបានចំណាត់ថ្នាក់លេខ៣២ក្នុងចំណោមអត្តពលិក៣៨នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ  ថ្លែងប្រាប់សារព័ត៌មានថ្មីថា គម្រោងនេះក៏នឹងសិក្សាពីជម្រើសរវាងការតម្រូវឲ្យពលរដ្ឋបង់កម្រៃសេវាតែតាមរយៈភ្នាក់ងារវីង និងលទ្ធភាពមួយទៀតគឺពលរដ្ឋអាចបង់កម្រៃតាមវីង ឬបង់កម្រៃផ្ទាល់ក៏បានចំពោះការប្រើសេវានៅការិយាល័យច្រកចេញចូលតែមួយ។ លោក ខៀវ សុភ័ក្រ  មានប្រសាសន៍ថា គោលបំណងនៃគម្រោងនេះ គឺដើម្បីធ្វើឲ្យយន្តការប្រមូលចំណូលរបស់ក្រសួងមហាផ្ទៃធ្វើឡើងដោយមានតម្លាភាព។ លោកថ្លែងយ៉ាងដូច្នេះថា៖«ដើម្បីរក្សាចំណូលរបស់ក្រសួងឲ្យបានល្អ និងជួយពលរដ្ឋ។ យើងចង់ចៀសវាងមន្ត្រីខិលខូច ឧទាហរណ៍ត្រូវបង់កម្រៃតែ២ម៉ឺនរៀល តែអត់ព្រមយកទេ ឲ្យថែម១ម៉ឺនទៀត»។ មួយទៀតគឺជាការរីកចម្រើនខាងផ្នែកបច្ចេកទេស ដែលសង្គមយើងត្រូវឈានដល់កម្រិតដូចនេះ ដូចប្រទេសដទៃទៀតដែរ»។ គិតត្រឹមឆ្នាំ ២០១៦ ក្រសួងមហាផ្ទៃបានបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន ៤៦ ក្រុង ស្រុក ខណ្ឌគោលដៅ។ នេះបើតាមព្រឹត្តបត្រព័ត៌មានរបស់ផ្សព្វផ្សាយលើវេបសៃយ៍របស់ការិយាល័យច្រកចេញចូលតែមួយ នៃក្រសួងមហាផ្ទៃ។ ព្រឹត្តបត្រនេះបន្ថែមថាក្រសួងគ្រោងបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន៦បន្ថែមទៀត និងបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមយយថ្នាក់រាជធានី ខេត្ត ព្រមទាំងរៀបចំយន្តការច្រកចេញចូលតែមួយនៅស្រុក និងឃុំ សង្កាត់ដែលមិនទានមានការិយាល័យច្រកចេញចូលតែមួយ ៕
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដោយសហការជាមួយធនាគារឯកទេសវីង កំពុងសិក្សាលទ្ធភាពលើការប្រើប្រាស់សេវារបស់វីងចំពោះការបង់កម្រៃសេវានៃការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើឲ្យមានតម្លាភាពដល់ការប្រមូលចំណូលជាតិ។ គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរវាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេសវីង នៅថ្ងៃទី១៣ខែមិថុនា។
  ពីព្រលានយន្តហោះមួយក្នុងទីក្រុង Erie រដ្ឋ Pennsylvania លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋ Pennsylvania អាចជួយឲ្យលោកឈ្នះការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ហើយព្រមានថា លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ នឹងបំផ្លាញការងារ និងវឌ្ឍនភាពរបស់រដ្ឋនេះ។    «នេះគឺជាការបោះឆ្នោតរវាងការស្តារសេដ្ឋកិច្ចដ៏លឿនរបស់ ត្រាំ ដែលកំពុងកើតឡើងនាពេលនេះ និងការដាំក្បាលចុះ [សេដ្ឋកិច្ច] របស់ បៃឌិន »។ លោក ត្រាំ ប្រាប់អ្នកគាំទ្រលោកបែបនេះ មុននឹងបន្ថែមថា បើចង់បើកសាលារៀន បើកដំណើរការសេដ្ឋកិច្ចដែលមានសុវត្ថិភាព បោះឆ្នោតឲ្យលោកទៅ។    ការចាត់ចែងជំងឺកូវីដ-១៩ របស់រដ្ឋបាលលោកត្រាំ ដែលសម្លាប់ពលរដ្ឋអាមេរិកជាង២២ម៉ឺននាក់ ហើយមនុស្សរាប់លាននាក់អស់ការងារធ្វើ បានជះឥទ្ធិពលអវិជ្ជមានលើក្តីសង្ឃឹមឈ្នះឆ្នោតឡើងវិញរបស់លោកត្រាំ។   លោក បៃឌិន បានរិះគន់លោកត្រាំចំពោះបរាជ័យដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងការប្រញាប់ប្រញាល់បើកសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការមិនសូវគោរពវិធានការសុខាភិបាល  រួមមាន គម្លាតសុវត្ថិភាព និងពាក់ម៉ាស់។  ការស្ទាបស្ទង់មតិមួយចំនួន បង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន ទុកចិត្តលោក បៃឌិន ដឹកនាំប្រទេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ជាងលោកត្រាំ។    ខណៈការបោះឆ្នោតអាមេរិក នៅសល់១៤ថ្ងៃទៀត  ពលរដ្ឋអាមេរិកជាង៣៥លាននាក់ បានបោះឆ្នោតមុនកំណត់រួចរាល់ ដែលណាងឲ្យ១ភាគ៤នៃអ្នកបោះឆ្នោតសរុបក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ការស្ទាបស្ទង់មតិថ្នាក់ជាតិមួយ បង្ហាញថា លោក បៃឌិននាំមុខលោកត្រាំឆ្ងាយគួរសម។    យ៉ាងណាមិញ លោក ត្រាំ នាំមុខលោកបៃឌិន ជាមួយសំឡេងគាំទ្រ ៤៩ទល់៤៥ភាគរយ ក្នុងរដ្ឋ Pennylvania ដែលមានប្រតិភូ (Elector) ចំនួន២០នាក់។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters កាលពីថ្ងៃទី១៩ ខែតុលា។ ប្រាប់អ្នកគាំទ្រក្នុងទីក្រុង Erie លោក ត្រាំ និយាយដូច្នេះថា៖«បើយើងឈ្នះ រដ្ឋ Pennsylvania យើងឈ្នះអ្វីគ្រប់យ៉ាង»។    លោក បៃឌិន ពុំបានចេញធ្វើឃោសនាបោះឆ្នោតឡើងកាលពីថ្ងៃទី២០ ខែតុលា ដោយទុកពេលត្រៀមខ្លួនសម្រាប់ការជជែកដេញដោលប្រធានាធិបតី ដែលនឹងរៀបចំឡើងនាថ្ងៃទី ២២ ខែតុលាខាងមុខនេះ។ ក៏ប៉ុន្តែលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក នឹងធ្វើយុទ្ធនាការរកសំឡេងឆ្នោតឲ្យលោកបៃឌិន ក្នុងរដ្ឋ Pennylvania នាថ្ងៃទី ២១ ខែតុលា៕ 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តធ្វើឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania ដែលសមរភូមិដ៏សំខាន់ ខណៈការបោះឆ្នោតសល់តែ២សប្ដាហ៍ទៀតប៉ុណ្ណោះ។ នៅទីនោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្រថា លោកត្រូវការឈ្នះអាណត្តិទី២ ដើម្បីធានាការស្ដារសេដ្ឋកិច្ចដោយជោគជ័យ ពីឥទ្ធិពលកូវីដ-១៩ ខណៈព្រមានទៀតថា សេដ្ឋកិច្ចដាំក្បាលចុះ បើលោក ចូ បៃឌិន ឈ្នះឆ្នោត។
អាមេរិកចាប់ផ្តើមចាក់វ៉ាក់សាំងនាចុងខែធ្នូ ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី២២ ខែមីនា អាមេរិកបានចាក់វ៉ាក់សាំងចំនួន១២៦,៥១លានដូស។ វ៉ាក់សាំងចំនួន៨២,៧៧លានដូសបានផ្តល់ឱ្យអ្នកទទួលវ៉ាក់សាំងដូសទី១ និងចំនួន៤៤,៩លានដូសសម្រាប់អ្នកចាក់លើកទី២។ បើធៀបទៅនឹងចំនួនប្រជាជនសរុបចំនួនជាង៣០០លាននាក់ ប្រជាជនអាមេរិក១៣,៤ភាគរយហើយបានទទួលវ៉ាក់សាំងចំនួន២ដូស។ អាមេរិករំពឹងពីការមានភាពស៊ាំក្នុងសហគមន៍ក្នុងចន្លោះខែកក្កដា ដល់ខែតុលា ដោយមានប្រជាជន៧០ភាគរយ ទៅ៨៥ភាគរយទទួលបានវ៉ាក់សាំងសព្វគ្រប់។ អាមេរិកប្រើវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson, Moderna និង Pfizer ។   គិតត្រឹមថ្ងៃ២២ ខែមីនា ចិនផ្តល់វ៉ាក់សាំងចំនួន៧៤,៩៦លានដូសដល់ពលរដ្ឋរបស់ខ្លួនដែរ។ អាជ្ញាធរសុខាភិបាលចិនបានដាក់ផែនការផ្តល់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន៩០០ ទៅ១០០០លាននាក់ត្រឹមខែកក្កដា ឬសីហា ឆ្នាំឆ្នាំ២០២២។ ចិនប្រើប្រាស់វ៉ាក់សាំងចំនួន៤ គឺវ៉ាក់សាំងចំនួន២ប្រភេទដែលផលិតដោយក្រុមហ៊ុន Sionpharm វ៉ាក់សាំងមួយរបស់ក្រុមហ៊ុនSinovac និងវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន CanSinoBIO ។   ចំណែកឥណ្ឌាវិញចាប់ផ្តើមផ្តល់វ៉ាក់សាំងនៅថ្ងៃទី១ ខែមីនា។ គិតត្រឹមថ្ងៃទី២២ ខែមីនា ប្រទេសនេះបានចាក់វ៉ាក់សាំងចំនួន៤៨,៤៩លានដូស ដែល៤០,៦៣លានដូសសម្រាប់អ្នកចាក់លើកទី១ និង៧,៨៦លានដូសសម្រាប់អ្នកចាក់លើកទី២។ ជារួមពលរដ្ឋឥណ្ឌាត្រឹមតែ០,៦ភាគរយប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងទាំងពីរដូស។ ឥណ្ឌាប្រើប្រាស់វ៉ាក់សាំង Covaxin ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech និងវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតដោយវិទ្យស្ថានSerumឥណ្ឌាដែលមានឈ្មោះថា Covishield ។ ឥណ្ឌាគ្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនឱ្យបាន៣០០លាននាក់ ត្រឹមខែសីហា។   ឯអង់គ្លេសបានផ្តល់វ៉ាក់សាំងចំនួន៣០,២៨លានដូស ដែលក្នុងនោះ២៨លានដូសសម្រាប់អ្នកចាក់លើកទី១ និង២,២៨លានដូសសម្រាប់អ្នកចាក់លើកទី២។ ប្រជាជនអង់គ្លេសត្រឹមតែ៣,៤ភាគរយប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងទាំងពីរដូស។ ប្រទេសនេះសង្ឃឹមពីការមានភាពស៊ាំក្នុងសហគមន៍នាចុងឆ្នាំ២០២១។ អង់គ្លេសប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Pfizer។   ប្រេស៊ីលដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ-១៩ ប្រើវ៉ាក់សាំង AstraZeneca និង Sinovac ដើម្បីចាក់ដល់ពលរដ្ឋខ្លួន។ គិតត្រឹមថ្ងៃទី២២ ខែមីនា ប្រទេសនេះបានចាក់វ៉ាក់សាំងចំនួន១៤,១២លានដូស ដែល១០,៦១លានដូសសម្រាប់ការចាក់លើកទី១ និង៣,៥លានដូសសម្រាប់ការចាក់លើកទី២។ ប្រជាជនប្រេស៊ីលចំនួន១,៦ភាគរយទទួលបានវ៉ាក់សាំងសព្វគ្រប់។   អ៊ីស្រាអែល ដែលជាប្រទេសតូចមានប្រជាជនចំនួនជាង៩លាននាក់ បានចាក់វ៉ាក់សាំងចំនួន៩,៧៨លានដូស ដោយក្នុងនោះវ៉ាក់សាំងចំនួន៥,១៩លានដូសត្រូវចាក់នៅដូសទី១ ចំណែក៤,៥៩លានដូសសម្រាប់អ្នកចាក់វ៉ាក់សាំងលើកទី២។ ប្រជាជនអ៊ីស្រាអែលចំនួន៥៣ភាគរយទទួលបានវ៉ាក់សាំងចប់សព្វគ្រប់។ ប្រទេសនេះរំពឹងថា នឹងមានភាពស៊ាំក្នុងសហគមន៍ នៅពេលប្រជាជនលើសពី៧៥ភាគរយទទួលបានវ៉ាក់សាំង និងនៅពេលមនុស្សអាយុក្រោម១៨ឆ្នាំដែលតំណាងឱ្យ៣០ភាគរយនៃប្រជាជនសរុបទទួលបានវ៉ាក់សាំង។ អ៊ីស្រាអែលប្រើវ៉ាក់សាំង Moderna និង Pfizer ៕    
ជាងមួយឆ្នាំក្រោយជំងឺកូវីដ-១៩ បានផ្ទុះឡើង ប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍចាប់ផ្តើមពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន។ អាមេរិក ចិន ឥណ្ឌា អង់គ្លេស និងប្រេស៊ីលជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេដល់ប្រជាជនរបស់ខ្លួនដោយគិតជាចំនួនដូស ខណៈអ៊ីស្រាអែលជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនក្នុងកម្រិតមួយដ៏ខ្ពស់បំផុតធៀបទៅនឹងចំនួនប្រជាជនសរុប។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Our World in Data ។
  ក្នុងសេចក្ដីនៅថ្ងៃទី១៥ ខែកក្កដាចេញដោយមន្ទីរបញ្ចកោណ តៃវ៉ាន់បានស្នើទិញគ្រឿងបន្លាស់ និងគ្រឿងជួសជុលរថក្រោះ យានជំនិះប្រយុទ្ធព្រមទាំងជំនួយផ្នែកបច្ចេកទេស និងដឹកជញ្ជូនដែលមានទំហំទឹកប្រាក់ជាង ១០៨ លានដុល្លារ។   «ការលក់ដែលបានស្នើឡើងនេះ នឹងរួមចំណែកដល់និរន្តរភាពដល់អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងជំនួយផ្នែកភ័ស្តុភារ ហើយបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត»។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបានបន្ថែមបែបនេះក្នុងសេចក្តីថ្លែងការណ៍ដដែល។  លើសពីនេះ មន្ទីរបញ្ចកោណក៏បានបន្តថា ការលក់ទាំងនេះ ក៏នឹងបង្កើនអន្តរប្រតិបត្តិការយោធារបស់តៃវ៉ាន់ជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ហើយកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់នឹងមិនពិបាកប្រើប្រាស់ឧបករណ៍និងជំនួយនោះទេ។   យ៉ាងណាមិញ ការជូនដំណឹងរបស់ក្រសួងការបរទេសអាម៉េរិកនេះ មិនបានបញ្ជាក់ថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា ឬការចរចាបានបញ្ចប់នៅឡើយនោះទេ។ ទោះជាយ៉ាងណា ក្រសួងការពារជាតិ តៃវ៉ាន់អះអាងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹង មានប្រសិទ្ធភាពក្នុងរយៈពេលមួយខែខាងមក។   «ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធានៃកុម្មុយនិស្តចិន ការរក្សាឧបករណ៍ឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ដូចជាអាវុធ និងឧបករណ៍ដែលបានទិញថ្មី»។ ក្រសួងការពារជាតិរបស់តៃវ៉ាន់បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយ។    ចិនដែលតែងទាមទារចង់ឱ្យតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន តែងជំទាស់រាល់ទំនាក់ទំនងរវាងក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន។ ចិនក៏តែងចេញសារគំរាមតៃវ៉ាន់ដោយបញ្ជូនយន្តហោះចម្បាំងចូលតំបន់ការពារដែនអាកាសតៃវ៉ាន់ជារឿយៗ។   គួរបញ្ជាក់ថា អាម៉េរិកគ្មានទំនាក់ទំនងផ្លូវការណាមួយជាមួយក្រុងតៃប៉ិឡើយ។ ប៉ុន្តែច្បាប់អាម៉េរិកស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ តម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនផ្តល់មធ្យោបាយការពារដល់តៃវ៉ាន់ ហើយកន្លងមករដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានប្តេជ្ញាបង្កើនការគាំទ្រដល់កោះតៃវ៉ាន់ផងដែរ៕  
មន្ទីរបញ្ចកោណអាម៉េរិកនៅថ្ងៃទី១៥ ខែកក្កដា បានលើកឡើងថា ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់គ្រឿងបរិក្ខារ និងការផ្ដល់ជំនួយបច្ចេកទេសយោធាទៅឱ្យកោះតៃវ៉ាន់ដែលមានតម្លៃប្រមាណ១០៨លានដុល្លារ។ នេះជាកញ្ចប់ថ្មីមួយដែលតៃវ៉ាន់ស្នើពីអាម៉េរិកដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។
ក្នុងជំនឿរបស់ប្រជាជនមីយ៉ាន់ម៉ា ពិធីបុណ្យទឹក ឬ Thingyan គឺជាពិធីដ៏សំខាន់បំផុតរបស់មីយ៉ាន់ម៉ា ដែលមានប្រភពដើមចេញសាសនាព្រះពុទ្ធ និង ហិណ្ឌូ ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង ស្របពេល នៃរដូវក្តៅបំផុតរបស់ប្រទេស ដោយភ្ជាប់ជាមួយនឹងអត្ថន័យ នៃការយកទឹកមកជម្រះនូវរឿងរ៉ាវអាក្រក់ ដែលបានកើតឡើងកន្លងមក  និង ទទួលយកនូវសំណាងល្អនៅក្នុងឆ្នាំថ្មីផង ។   សម្រាប់របៀបវីរៈ និងសកម្មភាព ដែលប្រជាជនមីយ៉ាន់ម៉ា ទម្លាប់ធ្វើ និងជឿក្នុងរយៈពេលនៃការប្រារព្ធបួនថ្ងៃនោះរួមមាន នៅថ្ងៃទីមួយ នៃរយៈពេលបួនថ្ងៃនៃការប្រារព្ធពិធីបុណ្យប្រពៃណី ប្រជាជននៅក្នុងតំបន់ចាប់ផ្តើមមានសកម្មភាពកម្សាន្ត ដូចជាការចាក់ភ្លេងរាំ និង ច្រៀងទាំងគ្នា ដើម្បីទទួលស្វាគមន៍នូវអាទិទេព ។ ចូលដល់ថ្ងៃបន្ទាប់ គឺថ្ងៃទីពីរ ពួកគេ ជឿថា ជាថ្ងៃ ដែលអាទិទេព Thagyamin ចុះមកកាន់ភពផែនដី ។   ដោយឡែកសម្រាប់ថ្ងៃទីបីវិញ ពួកគេ ទម្លាប់ចំណាំថា ជាថ្ងៃដែលអាទិទេព Thagyamin វិលត្រលប់ទៅកាន់ឋានសួគ៌វិញ ខណៈថ្ងៃទីបួន ពួកគេ ប្រជាជននៅក្នុងតំបន់ភាគច្រើន ចុះសួរសុខទុកមនុស្សចាស់ និង សាច់ញាតិរបស់គេ ។ ជាមួយគ្នានេះផងដែរ ពួកគេ ក៏មានពិធីងូតទឹកជម្រះសក់មនុស្សចាស់ៗជាមួយនឹងសាប៊ូ ដែលត្រូវបានគេស្គាល់ថាពិធីស្រង់ព្រះ ដើម្បីសុំសេចក្តីសុខផងដែរ ៕     
 ជារៀងរាល់ឆ្នាំ ប្រជាជនមីយ៉ាន់ តែងតែប្រារព្ធពិធីបុណ្យទឹក នៅពាក់កណ្តាលខែមេសា ដែលជាពិធីបុណ្យប្រពៃណី ជាតិដ៏សំខាន់បំផុតនៅក្នុងប្រទេស ។ សម្រាប់ឆ្នាំនេះ ប្រជាជនមីយ៉ាន់ម៉ា ប្រារព្ធពិធីបុណ្យនេះចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៦ ខែ មេសា ដែលស្របពេលជាមួយនឹងការប្រារព្ធពិធីបុណ្យឆ្នាំរបស់បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ានរួមមាន ថៃ ឡាវ និង កម្ពុជាផងដែរ ។
  ប្រទេសវៀតណាមបានក្លាយជាប្រទេសដែលទទួលបានប្រយោជន៍ដ៏ច្រើនបំផុតមួយកាលពីឆ្នាំមុនពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុននាំចេញទំនិញនៅក្នុងប្រទេសចិនដែលប៉ះពាល់ដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក បានជ្រើសយកប្រទេសវៀតណាមជំនួសឲ្យចិន ដោយសារតែប្រទេសវៀតណាមជាប្រទេសដែលផលិតទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយជាប់ពន្ធគយទាប។   ការដាក់កំហិតពន្ធគយរបស់វៀតណាមលើទំនិញនាំចូលដែលមានតម្លៃទាបជាងតម្លៃទីផ្សារនេះគឺជា «ការឆ្លើយតបដ៏មានប្រសិទ្ធភាពពីភាគីវៀតណាមទាក់ទិននឹងការគ្រោងយកពន្ធគយរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលើផលិតផលអាលុយមីញ៉ូម ដែលធ្វើហើយបានពាក់កណ្ដាលដែលនាំចេញពីប្រទេសវៀតណាម»។ នេះបើយោងតាមកំណត់សម្គាល់មួយកាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅនេះ របស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research ដែលជាក្រុមហ៊ុនវិភាគទីផ្សារហិរញ្ញវត្ថុមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ។   កំណត់សម្គាល់នេះបានហៅការយកពន្ធគយនេះថាជា «វិធានការដ៏តឹងតែងបំផុតមួយសម្រាប់ប្រទេសវៀតណាមនៅក្នុងការកែប្រែ» ក្នុងនាមជា «ប្រទេសមួយដែលបានក្លាយជាប្រទេសដែលទទួលបានប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកដ៏ច្រើនជាងគេបំផុតនៅក្នុងតំបន់»។   ការគេចពីការយកពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញផលិតនៅប្រទេសចិន   ការនាំចេញរបស់ប្រទេសចិននូវទំនិញអាលុយមីញ៉ូមដែលធ្វើហើយបានពាក់កណ្ដាល បានកើនឡើងទ្វេដងរហូតដល់ចំនួន ៦ ម៉ឺន ២ ពាន់តោន នៅក្នុងឆ្នាំ ២០១៨ នៅពេលដែលជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានផ្ទុះឡើង។ នេះបើយោងតាមការរកឃើញរបស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research។   ក្នុងចំណោមបរិមាណនៃការនាំចេញនេះ «ទំនិញមួយចំនួនធំគួរសមត្រូវគេជឿថាបាននាំចេញពីប្រទេសចិន ដើម្បីគេចពីវិធានការយកពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការយកពន្ធគយទូទាត់ផ្សេងៗ»។ នេះបើយោងតាមកំណត់សម្គាល់របស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research នេះ។   លោក Rajiv Biswas សេដ្ឋវិទូចម្បងផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit និយាយដូច្នេះថា៖ «ទំនិញមួយចំនួនដែលសហរដ្ឋអាមេរិកនាំចូលពីប្រទេសវៀតណាម ត្រូវបានគេរកឃើញថាមានប្រភពផលិតនៅប្រទេសចិន ដែលចំណុចនេះគឺជាការព្យាយាមគេចពីការយកពន្ធគយលើទំនិញរបស់ចិនណានៅក្នុងសហរដ្ឋអាមេរិក ដែលមានតម្លៃទាបជាងតម្លៃទីផ្សារ»។   ប្រទេសផ្សេងទៀតនៅទ្វីបអាស៊ីដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម បានយកពន្ធគយផ្ទាល់ខ្លួនរបស់ពួកគេលើទំនិញដែកថែបដែលនាំចូលពីប្រទេសចិន។ ក្រុមហ៊ុននាំចេញនានារបស់ចិនអាចលក់ថោកជាងក្រុមហ៊ុនដទៃទៀតនៅក្នុងទីផ្សារនៃប្រទេសទាំងពីរនេះ។ ប្រទេសទាំងពីរនេះកំពុងប្រឹងប្រែងបង្កើតឧស្សាហកម្មដែកថែប ឬក៏អាលុយមីញ៉ូមផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារតែមានផលលើសផ្នែកផ្គត់ផ្គង់ និងទំហំផលិតកម្មធំ។   ប្រទេសវៀតណាមកំពុងស្រូបយកចំនួនយ៉ាងច្រើននូវផលិតផលលើសចំនួនរបស់ចិន ដោយសារតែប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយវៀតណាមមានតម្លៃផលិតកម្មទាបជាងចិន។ នេះបើតាមការបញ្ជាក់របស់លោក Song Seng Wun សេដ្ឋវិទូនៃសាខាធនាគារឯកជន CIMB នៅក្នុងប្រទេសសិង្ហបុរី។ ផលិតកម្មជាវិស័យជំរុញសេដ្ឋកិច្ចវៀតណាម ដោយជួយឲ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើនរវាងពី ៦ ទៅ ៧ ភាគរយ ក្នុងមួយឆ្នាំ។   ការលម្អៀងទៅរកសហរដ្ឋអាមេរិក   សេដ្ឋវិទូនានាជឿថា ការកើនឡើងនូវការនាំចូលទំនិញពីប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មអាលុយមីញ៉ូមផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាម និងធ្វើឲ្យឧស្សាហកម្មនេះប្រឈមនឹងហានិភ័យនៃការត្រួតពិនិត្យតឹងតែងជាងមុនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump។   ការយកពន្ធគយលើទំនិញបង្ខូចថ្លៃដែលចូលជាធរមានសម្រាប់រយៈពេល ១២០ ថ្ងៃនេះ នឹងជួយការពារទំនាក់ទំនងឋិតថេរកន្លងមករបស់ប្រទេសវៀតណាមជាមួយនឹងរដ្ឋបាលរបស់លោក Trump ដោយសារតែរដ្ឋាភិបាលវៀតណាមជួយបញ្ឈប់ការដឹកជញ្ជូនទំនិញរបស់ចិនឆ្លងកាត់ប្រទេសរបស់ខ្លួនក្នុងទិសដៅឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយ។   លោក Frederick Burke ម្ចាស់ភាគហ៊ុនម្នាក់នៃក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយដូច្នេះថា៖ «ខ្ញុំពិតជាយល់ឃើញថា វៀតណាមព្យាយាមដាក់វិធានការតឹងតែងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសទី ៣។ ប្រទេសវៀតណាមចាត់ទុកការធ្វើដូច្នេះថាជាអំពើឧក្រិដ្ឋ ជាការទាញប្រយោជន៍ពីឋានៈដែលក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងនោះមាន ដោយមានការរត់ពន្ធចូល និងរត់ពន្ធចេញ។ ការធ្វើដូច្នេះគឺបំផ្លាញដល់កិត្តិយសរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងនេះ ហើយពួកគេមិនបានប្រយោជន៍ពីនេះទេ»។   ទំនិញអាលុយមីញ៉ូមដែលធ្វើហើយបានពាក់កណ្ដាលរបស់ចិន ប្រឈមនឹងការយកពន្ធគយលើការលក់បង្ខូចថ្លៃ បន្ថែមទៅនឹងពន្ធគយចំនួន ១០ ភាគរយ ដែលសហរដ្ឋអាមេរិកយកលើប្រទេសនានានៅលើពិភពលោក។ រោងចក្រផលិតកម្មនានានៅក្នុងប្រទេសវៀតណាមទិញទំនិញទាំងនេះពីប្រទេសចិន ដើម្បីយកមកធ្វើទ្វារ ជញ្ជាំង និងផ្នែកផ្សេងៗទៀតនៃរចនាសម្ព័ន្ធសំណង់។   ទោះបីជារដ្ឋាភិបាលរបស់លោក Trump បានបុកគោលដៅភាគច្រើនលើប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មក៏ដោយ ក៏កាលពីខែមុន ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានចាត់ទុកវៀតណាមថាអាចជា «អ្នកក្រឡុក» រូបិយវត្ថុ។ ដូចប្រទេសចិនផងដែរ ប្រទេសវៀតណាមក៏មានផលលើសផ្នែក ពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលនេះគឺជាលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌដែលបង្កឲ្យមានជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលជម្លោះនេះបានឈានចូលដល់ឆ្នាំទីពីររបស់ខ្លួនហើយ ហើយជម្លោះនេះអាចនឹងកើនឡើងថែមទៀតនៅក្នុងខែនេះ។   លោក Song Seng Wun និយាយដូច្នេះថា៖ «យើងឃើញថា អំណាចដ៏មានឥទ្ធិពលរបស់លោកប្រធានាធិបតី Trump អាចមានឥទ្ធិពលធំធេងគួរសម។ ដូច្នេះ ខ្ញុំគិតថា នៅចំណុចនេះ វៀតណាមហាក់ដូចជាមិនចង់ធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក ជាងធ្វើឲ្យប៉ះពាល់ដល់ចិននោះទេ»។   បន្ទាប់ពីមាន «ការប្រឹក្សាយោបល់» សាធារណៈជាច្រើនលើកច្រើនសារមក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម នឹងសម្រេចមុនពេលដំណាច់ឆ្នាំនេះថាតើគួរតែបន្ថែមពេលវេលាយកពន្ធគយនេះបន្តទៀត ឬក៏យ៉ាងណានោះ»។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវ SSI Research។   ប្រសិនបើប្រទេសវៀតណាមមិនដាក់គំនាបពន្ធគយរបស់ខ្លួនទេ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងទំនងជាស៊ើបអង្កេតលើក្រុមហ៊ុនមួយចំនួន ដែលគេសង្ស័យថាបាននាំទំនិញអាលុយមីញ៉ូមរបស់ចិនចេញពីប្រទេសវៀតណាម និង «បញ្ជាឲ្យមន្ត្រីគយផ្ដោតការយកចិត្តទុកដាក់ជាងមុនលើទំនិញណាដែលដាក់ស្លាកថាផលិតនៅប្រទេសវៀតណាម»។ នេះបើតាមការបញ្ជាក់របស់លោក Maxfield Brown អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Dezan Shira & Associates នៅក្នុងទីក្រុងហូជីមិញ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
តៃប៉ិ ៖ បន្ទាប់ពីមានការពិនិត្យសើរើរយៈពេល ៥ ខែមក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាមបានសម្រេចដំឡើងយកពន្ធគយបណ្ដោះអាសន្នពី ២,៤៦ ភាគរយ ទៅ ៣៥,៥៨ ភាគរយ លើផលិតផលអាលុយមីញ៉ូមនាំចូលពីប្រទេសចិនមួយចំនួន ដែលវៀតណាមជឿថាមានតម្លៃទាបជាងតម្លៃទីផ្សារ។ ការដំឡើងពន្ធគយនេះបានចូលជាធរមានកាលពីថ្ងៃទី ៥ ខែមិថុនា។
អ្នកកំពុងរកវិធីសាស្ត្រព្យាបាលស្នាមអុជខ្មៅ ស្នាមជាំ អាចម៍រុយ វិធីមួយដែលមានប្រសិទ្ធភាពតែមិនប៉ះពាល់ដល់ស្បែកមុខ។ ស្បែកមុខរបស់អ្នកប៉ះពាល់ជាមួយនឹងកម្ដៅថ្ងៃច្រើន ធ្វើឲ្យស្បែកជាំស្រអាប់ខ្មៅ។ ការបាត់បង់តុល្យភាពអ័រម៉ូន ជះឥទ្ធិពលដល់ហ្សែនបន្ត ក៏ជាមូលហេតុបង្កគ្រោះថ្នាក់ដល់ស្បែកធ្វើឲ្យស្បែកត្រូវស្ងួត បង្កើតស្នាមអុជខ្មៅ ស្នាមជាំ ជាពិសេសក្រោយពេលសម្រាលកូនរួច។ ដើម្បីមានស្បែកមុខមាំមួន ស្រស់ស្អាត និងជឿជាក់ការពារការបង្កើតស្នាមអុជខ្មៅ អ្នកទាំងអស់គ្នាគួរមានវិធីត្រៀមបំរុងល្អបំផុត។ កែប្រែរបបអាហាររាល់ថ្ងៃដើម្បីតុល្យភាពអាហារូបត្ថម្ភ អនុវត្តវិធីសាស្ត្រថែសម្រស់តាមបែបធម្មជាតិ កាត់បន្ថយការប្រើប្រាស់ផលិតផលថែរក្សាស្បែកបណ្ដាលឲ្យប៉ះពាល់ដល់ស្បែក។ ក្ដាប់ជាប់តម្រូវការទាំងនោះ ឡេលាបកំចាត់ស្នាមអុជខ្មៅ Kami Skin K3 បានផលិតចេញ។  KAMI SKIN - គឺជាវិធីសាស្ត្រល្អបំផុតសម្រាប់ស្បែកចាស់ជរា ស្បែកត្រូវខួចខាត អុជខ្មៅជាំនិងអាចម៍រុយ។ ក្នុងឡេមានផ្ទុកច្រើនសារជាតិចិញ្ចឹម វីតាមីនជាមួយនឹងម៉ូលេគុលតូចៗអាចជ្រាបចូលជ្រៅទៅក្នុងស្បែក ជួយឲ្យស្បែកស្រូបយកងាយស្រួលនិងប្រសិទ្ធភាពបំផុត។ មានចម្ងល់មួយដែលអ្នកទាំងអស់គ្នាច្រើនតែសួរថា៖ តើឡេព្យាបាលស្នាមអុជខ្មៅ Kami Skin K3 នេះពិតជាមានប្រសិទ្ធភាពមែនឬទេ? ដើម្បីឲ្យតម្លៃផលិតផលមួយដែលល្អឬមិនល្អ អ្នកគួរពិនិត្យមើលសមាសធាតុផ្សំនិងយន្តការនៃផលប៉ះពាល់របស់ផលិតផល។ -សាមាសធាតុថែរក្សាស្បែកមុខរបស់ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3មានសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់៖ គោលដៅនៃផលិតផលនេះគឺជួយអ្នកប្រើប្រាស់អាចកែប្រែនិងជំនួយការព្យាបាល ថែរក្សាស្បែកមុខដែលមានស្នាមអុជខ្មៅយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសមានការចូលរួមនៃបណ្ដាសមាសធាតុផ្សំពីធម្មជាតិជួយឲ្យស្បែកមាំមួន ម៉ដ្ខរលោងនិងមិនបារម្ភពីបញ្ហាស្នាមអុជខ្មៅទៀតឡើយ។ ១/ផ្សិតលិង្សី៖ បានចាត់ទុកជាឳសថមួយល្អបំផុត។ ការប្រើប្រាស់ផ្សិតលិង្សីជួយឲ្យរាងកាយផ្គត់ផ្គង់គ្រប់គ្រាន់ជាតិទឹក ជួយរក្សានិងប្រើប្រាស់ជាតិទឹកត្រឹមត្រូវ ការពារបានភាពបត់បែននៃស្បែក រក្សាបានសំណើម និងធ្វើឲ្យស្បែកទន់ម៉ដ្ឋរលោង។ ទន្ទឹមនឹងនោះផ្សិតលិង្សីអាចជួយឲ្យរាងកាយបន្សុតបានរ៉ាឌីកាល់សេរីរាង្គ ជួយបញ្ចេញជាតិពុលក្នុងរាងកាយ មានផលប្រយោជន៍បណ្ដេញសារជាតិអាក្រក់នៅលើស្បែក ធ្វើឲ្យស្បែកសរលីង ជៀសវាងបានជម្ងឺនៃស្បែក ដូចជា ប្រតិកម្មអាឡែហ្សី។ ប្រយោជន៍បង្កាប្រតិកម្មអាឡែហ្សីដោយសារ Acid Ganoderic។ ២/ យិនស៊ិន៖ មានប្រយោជន៍ការពារតុល្យភាពការរំលាយអាហារ បង្កាភាពចាស់ជរារក្សា និងចិញ្ចឹមកោសិកាស្បែកជ្រៅពីខាងក្នុង បំបាត់ស្នាមជាំខ្មៅ ធ្វើឲ្យស្បែកសស្ដារឡើងវិញភាពស្រស់ស្អាតនៃស្បែក ជាពិសេសគឺមានប្រយោជន៍ប្រឆាំងបាក់តេរីអាក្រក់ដែលនាំឲ្យខូចខាតដល់ស្បែក ខ្លិនក្រអូបឈ្ងុយរបស់យិនស៊ិនមានសម្ថភាពបំបាត់ការហត់នឿយ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ពង្រឹងសុខភាពទៀតផង។   ៣/ សារជាតិកន្ទុយក្រពើ៖ មានប្រយោជន៍កាត់បន្ថយភាពហើមដែលកើតឡើងដោយមុន ការពារការបង្កើតមុនថ្មី កាត់បន្ថយមុន និងបង្កើតការបត់បែននៃស្បែក។ ៤/ សារជាតិទឹកឃ្មុំ៖ ទឹកឃ្មុំមានលទ្ធភាពបង្កើនភាពធន់និងការពារការឆ្លងមេរោគ រក្សាសំណើមធម្មជាតិនៃស្បែក បំបាត់កោសិកាអាក្រក់អំពីស្នាមខ្មៅ អាចម៍រុយ។   ជាពិសេស នៅរដូវត្រជាក់ ក្ដៅខ្លាំង ទឹកឃ្មុំនៅមានប្រយោជន៍បង្កើនការបត់បែន រក្សាសំណើមធម្មជាតិ ធ្វើឲ្យស្បែកម៉ដ្ឋរលីង ស្រស់ស្អាត។  ៦/ សារជាតិទឹកដោះគោខាប់៖ គឺជាទឹកដោះគោដំបូងដែលកម្ររកបានខ្លាំងណាស់ សម្បូរសារជាតិចិញ្ចឹម បានផ្ទុកភាពស៊ាំច្រើនដូចជា IgA, IgC, IgM គឺជាបណ្ដាសារជាតិដែលអាចការពារការឆ្លងមេរោគ ប្រឆាំងនឹងបាក់តេរី ល្អបំផុតដើម្បីបញ្ចេញរូបមន្តលេងូតទឹកឲ្យសតាមបែបធម្មជាតិទាំងស្រុង ។ ជាមួយនឹងចំនួន IgC ក្នុងទឹកដោះគោខាប់ខ្ពស់ដល់ ២០០ភាគរយ បើធៀបនឹងទឹកដោះគោធម្មតា ព្រោះក្នុងទឹកដោះគោខាប់សម្បូរ protein, vitamins និង magnesium, zinc, calcium មានប្រយោជន៍រក្សាសំណើមល្អបំផុតសម្រាប់ស្បែក។ ២/ គុណប្រយោជន៍របស់ Kami Skin K3 ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោងនិងងាយស្រួល ជំនួយការជំរុញដំណើរការរបកនៃកោសិកាស្បែកដែលខួចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុជខ្មៅ អាចម៍រុយ ស្នាមសម្លាកឬស្នាមជាំមកពីស្នាមមុន ។ ធ្វើឲ្យស្បែកម៉ដ្ឋរលីង និងស្រស់ស្អាត មានប្រសិទ្ធិភាពយូរអង្វែង។ បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ មុនគ្រប់ប្រភេទ ប្រើ១សប្ដាហ៍នឹងឃើញប្រសិទ្ធិភាព។ បង្កាភាពចាស់ជរានៃបណ្ដាកោសិកាស្បែក ស្ដារឡើងវិញ និងបង្កើតកោសិកាថ្មី។ ជម្រះស្បែកជ្រៅពីខាងក្នុង កម្ចាត់ជាតិពុលក្នុងស្បែក។ ស្ដារឡើងវិញនូវកោសិកាស្បែក ការពារភាពចាស់នៃស្បែក ធ្វើឲ្យស្បែកស្រស់ស្អាត ។ លើកកម្ពស់ដំណើរការសំយោគ protein ជំរុញការលូតលាស់ collagen។ Vitamin C និងបណ្ដាសមាសធាតុផ្សេងធ្វើឲ្យរលាយស្នាមអុជខ្មៅដោយប្រសិទ្ធិភាព ធ្វើឲ្យស្បែកស្រស់ថ្លា ផ្ដល់សំណើមឲ្យស្បែកមាំមួនទទួលយកស្បែកស្អាតឥតខ្ចោះ។ បង្កើតសារជាតិចិញ្ចឹម ផ្គត់ផ្គង់ដល់ស្បែកពីខាងក្នុង។ ធ្វើឲ្យស្បែកសស្មើ និងជម្រះរន្ធញើស។ ជាមួយនឹងសមាសធាតុថែរក្សាស្បែកផ្សំពីធម្មជាតិទាំងស្រុងព្រមទាំងការកែប្រែល្អបំផុតទៅលើស្បែកមុខ  ដូច្នេះ Kami Skin K3សមស្របជាជម្រើសដ៏ល្អនៃអ្នកមានបំណងថែទាំស្បែកមុខ។ទំនាក់ទំនងផ្នែកលក់ និងសេវាដឹកជញ្ជូនដោយឥគិតថ្លៃ ០៦៩ ៥៥០ ៨៣១ ៕ ទំនាក់ទំនងទិញតាម facebook link: https://www.facebook.com/kamiskinforyou/ (អត្ថបទពាណិជ្ជកម្ម)
បច្ចុប្បន្ននេះ ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3 កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះតែប្រសិទ្ធភាពកំចាត់ស្នាមអុជខ្មៅស្នាមជាំនិងអាចម៍រុយរបស់ផលិតផល។ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ខ្លះមានជម្ងល់ បារម្ភមិនដឹងថា Kami Skin K3 មានប្រសិទ្ធភាពពិតមែនឬទេ?
ក្រោយទទួលបានការហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេលខ្លីនៅប្រទេសចិនកីឡាករ ឈឿន សុខដែន បានវាយតម្លៃថា សមត្ថភាព និងបច្ចេកទេសរបស់គេមានការរីកចម្រើនមួយកម្រិត បើធៀបនឹងការហ្វឹកហាត់នៅក្នុងស្រុកកន្លងមក។ កត្តានេះ បានធ្វើឲ្យ សុខដែន ហាក់រំពឹងធ្វើបានល្អ សម្រាប់ការប្រកួត Asian Games លើកទី១៨ ដែលរៀបចំនៅទីក្រុងប៉ាឡាំបាង និងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ «ក្រោយហ្វឹកហាត់រយៈពេលខ្លីនៅចិន សមត្ថភាពខ្ញុំខុសប្លែកច្រើនពីការហ្វឹកហាត់នៅក្នុងស្រុក។ ព្រោះនៅទីនោះគេមានសម្ភារគ្រប់គ្រាន់។ ខ្ញុំមើលឃើញថា ខ្ញុំមានការរីកចម្រើនច្រើនផ្នែកកាយសម្បទា និងបច្ចេកទេសនៃការប្រកួត។ តែសម្រាប់ការចូលរួមលើកនេះ ខ្ញុំមិនហ៊ានរំពឹងខ្ពស់នោះទេ ព្រោះវាជាលើកដំបូងសម្រាប់ខ្ញុំ»។ នេះជាការបញ្ជាក់របស់កីឡាករ ឈឿន សុខដែន។   ភាពក្មេងខ្ចីផែ្នកបទពិសោធចូលរួមប្រកួតលើឆាកអន្តរជាតិ បានធ្វើឲ្យកីឡាករវ័យ១៨រូបនេះ មានអារម្មណ៍ភ័យខ្លាចសម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីមួយនេះ។ តែយ៉ាងណា សុខដែន ប្តេជ្ញាថា រូបគេនឹងប្រមូលអារម្មណ៍ឲ្យបានល្អ ហើយតាំងចិត្តប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលមួយដ៏សមរម្យ។ «ខ្ញុំមានអារម្មណ៍ថា រាងភ័យបន្តិច ប៉ុន្តែខ្ញុំនឹងតាំងចិត្តធ្វើធម្មតា ទោះបីនេះជាលើកទី១សម្រាប់ខ្ញុំក៏ដោយ។ ហើយខ្ញុំប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន»។ នេះជាការបង្ហាញអារម្មណ៍ និងការប្តេជ្ញាចិត្តរបស់កីឡាករ ឈឿន សុខដែន។ កីឡាករ ឈឿន សុខដែន បានចូលហ្វឹកហាត់កីឡាកាយសម្ព័ន្ធតាំងពីអាយុ៧ឆ្នាំ បច្ចុប្បន្នរូបគេមានវ័យ១៨ឆ្នាំ។ រូបគេត្រូវបានសហព័ន្ធកីឡាកាយសម្ព័ន្ធ បញ្ជូនទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេលជាង១ខែនៅទីក្រុងណាននីងប្រទេសចិន ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games 2018 នៅប្រទេសឥណ្ឌូណេស៊ី។ កីឡាករ ឈឿន សុខដែន ដែលលេងលើវិញ្ញាសា Artistic Gymnastics ត្រូវប្រកួតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នាវេលាម៉ោង៦ល្ងាចនៅទីលាន Axpo Centre៕   
ឈឿន សុខដែន ជាកីឡាករតែម្នាក់គត់ ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បញ្ជូនឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី។ ក្រោយហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេលខ្លីនៅចិន សុខដែន រំពឹងធ្វើបានល្អសម្រាប់ការចូលរួមលើកដំបូងរបស់ខ្លួន។ ប៉ុន្តែកីឡាករវ័យ១៨ឆ្នាំរូបនេះ មិនបានដាក់ក្តីរំពឹងខ្ពស់ក្នុងការដណ្តើមមេដាយឡើយ។
ថ្មីៗនេះ ជប៉ុន បានអះអាងថា ខ្លួនបានរកឃើញទម្រង់ថ្មីនៃកូរ៉ូណាវីរុស លើអ្នកជំងឺកូវីដ-១៩ ដែលត្រលប់មកពីអង់គ្លេសចំនួន ៥ករណី ជាលើកដំបូង។ បញ្ហានេះ អ្នកជំនាញជំងឺឆ្លង បានលើកឡើងពីការបារម្ភមួយចំនួន ដែលទម្រង់ថ្មីនេះ អាចឆ្លងចូលទៅក្នុងសង្គមរបស់ជប៉ុន ដែលអាចធ្វើឲ្យករណីឆ្លងនៅជប៉ុនហក់ឡើងខ្លាំងជាងមុន។    ដើម្បីទប់ស្កាត់ និងបង្ការទម្រង់ថ្មី នៃកូរ៉ូណាវីរុសនេះ រដ្ឋាភិបាលជប៉ុន បានសម្រេច ហាមឃាត់ជនបរទេស ដែលមិនស្នាក់នៅជប៉ុនមួយរយៈ។ ចំណែកប្រជាជនដែលរស់នៅជប៉ុន, ជនបរទេស, អ្នកជំនួញ និងអ្នកតំណាងរបស់ប្រទេសនីមួយៗ អាចចូលប្រទេសបាន ប៉ុន្តែត្រូវមានប័ណ្ណបញ្ជាក់សុខភាព ថាគ្មានផ្ទុកកូរ៉ូណាវីរុសចំនួន ៧២ម៉ោង និងត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត។    តាមរយៈសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ការហាមឃាត់នេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី ២៨ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។    ជប៉ុន នៅថ្ងៃទី២៦ ខែធ្នូ បានរកឃើញថា មានករណីឆ្លងនៅក្នុងប្រទេស ៣៥៦៧ករណី និងអ្នកស្លាប់មានចំនួន ៥០នាក់។ តួលេខសរុបនៃកូវីដ-១៩ របស់ជប៉ុន កើនដល់ ២១៣៥៤៧ករណី និងអ្នកស្លាប់មានចំនួន ៣១៥៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៨០១៨៨នាក់។   សូមបញ្ជាក់ថា អង់គ្លេសបានរកឃើញទម្រង់ថ្មីនៃកូរ៉ូណាវីរុស (VUI202012/01) ឬអំបូរនៃកូរ៉ូណាវីរុសB.1.1.7។ ទម្រង់នេះ ត្រូវបានរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសអះអាងថា អាចឆ្លងខ្លាំងជាងទម្រង់ចាស់របស់កូរ៉ូណាវីរុសរហូតដល់ ៧០ភាគរយឯណោះ៕  
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែធ្នូ បានសម្រេច មិនអនុញ្ញាតឲ្យជនបរទេស ដែលមិនរស់នៅ ឬស្នាក់ជប៉ុន ចូលមកក្នុងប្រទេសមួយរយៈ ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានរកឃើញទម្រង់កូរ៉ូណាវីរុសថ្មី ដែលទាក់ទិននឹងអង់គ្លេស។
  លោក លាង ឃុន ប្រធានក្រុមអគ្គនាយក ជីប ម៉ុង ថ្លែងឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន តែងតែឧបត្ថម្ភដល់កីឡាករទូក«ង»កម្ពុជា។ «ខ្ញុំសង្ឈឹមថា វិភាគទាននេះ អាចជួយសម្រួលដល់ការស្នាក់នៅ របស់បងប្អូនក្នុងពេលប្រកួត និងក្រោយពេលសម្រាក់ពីការប្រណាំង»។ នេះជាការបញ្ជាក់បន្ថែម របស់លោក  លាង ឃុន។   ក្រៅពីឧបត្ថម្ភសាប៊ូ Ora សម្រាប់បោកគក់សំលៀកបំពាក់ ក្រុមហ៊ុន ជីប ម៉ុង ក៏បានឧបត្ថម្ភប្រេងឆា Healthy CHEF ដល់ក្រុមកីឡាទូក«ង»ផងដែរ។     គួរបញ្ជាក់ថា ក្រុមហ៊ុនក៏បានដាក់តាំងលក់ផលិតផលសាប៊ូ Ora ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅកោះពេជ្រចំនួនបីថ្ងៃ។ រាល់ការទិញផលិតផល នឹងមានឆ្នោតផ្សងសំណាងឈ្នះរង្វាន់ផងដែរ៕  (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភសាប៊ូ Ora ១០០កេស ជូនដល់កីឡាករទូក«ង»កម្ពុជា ចំនួន១០៤ទូក កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ។ កម្មវិធីប្រគល់កញ្ចប់ឧបត្ថម្ភនេះ  រៀបចំឡើងនៅសួនច្បារច្រមុះជ្រូក ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងក៏មានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញផងដែរ។
  លោក ហ៊ុន ឆៃយ៉ា បញ្ជាក់ថា៖ «E-learningនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងការរៀនសាកល្បង ក៏ដូចជាការចុះឈ្មោះរៀនពីសំណាក់អាណាព្យាបាល សិស្សនិស្សិត និង អ្នកធើ្វការ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។ ហើយយើងសង្ឃឹមថា កម្មវិធី E-Learning របស់មជ្ឈមណ្ឌលយើងខ្ញុំ នឹងទទួលបានការប្រើប្រាស់ទូទាំងខេត្តក្រុងនាពេលខាងមុខនេះ»។   សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ហ៊ុន ឆៃយ៉ា នាយកមជ្ឈមណ្ឌល Royal Elite E-learning Center ដូចតទៅ៖      បើតាមលោក ហ៊ុន ឆៃយ៉ា នាយកមជ្ឈមណ្ឌល Royal Elite E-learning Center លក្ខណៈពិសេសរបស់កម្មវិធីសិក្សាទាំង២នេះ គឺប្រហាក់ប្រហែលគ្នា។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហ៊ុន ឆៃយ៉ា លើកពីលក្ខណៈពិសេស និងរបៀបប្រើប្រាស់កម្មវិធីសិក្សារបស់កុមារដែលយើងបាននាំពីប្រទេសណូវែសេឡង់ថា ទី១ ត្រូវទាញយកកម្មវិធីពីរ គឺកម្មវិធី Sunshine Primary Club និង Sunshine Bookroom ពី App Store រឺក៏ Play Store  និងទី២ ត្រូវមានគណនី និងលេខសម្ងាត់ដែលផ្ដល់ដោយមជ្ឈមណ្ឌល ដើម្បីចូលទៅសិក្សា។    នាយកមជ្ឈមណ្ឌលរូបនេះ បន្ថែមថា កម្មវិធីនេះ អាចសិក្សានៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ក្នុងកម្មវិធី Sunshine Primary Club និង Sunshine Bookroom មានសៀវភៅអេឡិចត្រូនិក រាប់រយក្បាលដែលកុមារអាចអាន និងសកម្មភាពអនុវត្តជាច្រើនទាំងការអាន សរសេរ និងបញ្ចេញសំឡេង ទៅតាមកម្រិតរបស់កុមារ។ បន្ថែមលើនេះ មានប្រព័ន្ធកំណែស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានច្បាស់លាស់ ដែលអាចឲ្យអាណាព្យាបាលដឹងពីការរីកចម្រើននៃការសិក្សាររបស់កូនៗផងដែរ។   Relate 88807 ចំណែកឯការប្រើប្រាស់ និងលក្ខណៈពិសេសរបស់កម្មវិធីសិក្សា១ទៀត ដែលនាំយកពីប្រទេសអូស្ត្រាលីវិញ លោក ហ៊ុន ឆៃយ៉ា អះអាងថា ត្រូវទាញយកកម្មវិធី Learn English Now ពី App Store រឺក៏ Play Store និងត្រូវមានគណនី និង លេខសម្ងាត់ដែលផ្ដល់ដោយមជ្ឈមណ្ឌល ដើម្បីចូលទៅសិក្សា។    ក្នុងកម្មវិធី Learn English Now អាចប្រើប្រាស់បានចំពោះសិស្សនិស្សិត សម្រាប់ការសិក្សា និងការត្រៀមប្រឡងតេស្តស្តង់ដារអន្តរជាតិដូចជា IELTS និង TOEIC ជាដើម។ លើសពីនេះ បុគ្គលិក ក៏ដូចជាពាណិជ្ជករក៏អាចប្រើប្រាស់កម្មវិធីនេះ  ដោយមានមេរៀន និងសកម្មភាពអនុវត្តជាច្រើន រួមទាំងការសិក្សាពាក្យ វេយ្យាករណ៍ ការអាន ការសរសេរ និងការបញ្ចេញសំឡេងទៅតាមគោលបំណង និងកម្រិតរបស់អ្នកសិក្សា ជាពិសេសចំណាយពេលពី២-២ឆ្នាំកន្លះ អាចបញ្ចប់កម្មវិធីសិក្សានេះបាន៕
ភ្នំពេញ៖ E-learning ជាកម្មវិធីសិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដែលផ្ដល់ភាពងាយស្រួលដល់សិស្សនិស្សិត និងជួយឲ្យសិស្សនិស្សិតមានចំណេះដឹងភាសាអង់គ្លេសបន្ថែម។ មជ្ឈមណ្ឌល Royal Elite E-learning Center នឹងផ្ដល់ជូនការសិក្សាដោយឥតគិតថ្លៃ រយៈពេល១-៣ខែ ចំពោះសិស្សនិស្សិត និងកុមារនៅតាមបណ្ដាខេត្តនានា។
១ ស្វាក្ដាម៖ ស្វាក្ដាមមានការផ្លាស់ប្ដូរពណ៌ពីរដំណាក់កាលសំខាន់ៗ គីពណ៌ប្រផេះ លាយត្នោត និងពណ៌ក្រហមភ្លឺ។ ចំពោះការផ្លាស់ប្ដូរពណ៌នេះដែរ ធ្វើឡើងតាមការប្រែប្រួលទៅតាមអាយុ ភេទ និងទីតាំងដែលវារស់នៅ។ សត្វស្វាក្ដាមនេះមានប្រវែងជាមធ្យមពី ៩២-១០៦ ស.ម។   ២ សត្វស្វាត្រោស៖ ចំពោះស្វានេះ ចាប់ពីក្បាល-ដងខ្លួន និងផ្នែកកន្ទុយ មានពណ៌ចាស់ជាងផ្នែកចំហៀងនៃដងខ្លួនដែលមានពណ៌ភ្លឺរលោង។ កន្ទុយរបស់វាមានប្រវែង១/៣នៃប្រវែងក្បាលដងខ្លួន ហើយកោងបត់ជាទំពក់ទៅខាងលើ។ វាក៏មានការផ្លាស់ប្ដូរពណ៌ទៅតាមអាយុដូចស្វាក្ដាមដែរ។   ៣ ស្វាអង្កត់៖ ស្វាអង្កត់នេះមានរូបរាងដូចស្វាត្រោសបេះបិទ  តែវាមានមាឌធំជាងស្វាត្រោសបន្តិច។ វាមានទម្ងន់ជាមធ្យមពី ៨-១២គីឡូក្រាម។ ផ្នែកលើនៃដងខ្លួន វាមានពណ៌ ប្រែប្រួល ពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅពណ៌ក្រហមព្រឿងអាស្រ័យទៅនឹងទីតាំងដែរវារស់នៅ។   ៤ ស្វាព្រាម៖ ស្វាព្រាមមានពណ៌ប្រផេះ ពាសពេញលើដងខ្លួន ផ្ទៃមុខរបស់វាពណ៌ខ្មៅ តែគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។   ៥ ស្វាកន្ទុយស៖ ស្វានេះជាប្រភេទស្វាដែលមានលក្ខណៈខុសពីគេ ដោយវាមានសម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។ វាមានភាពងាយស្រួលនៅក្នុងការចំណាំដោយសារតែពណ៌ និងមានរោមដុះក្រាស់។   ៦ ស្វាកន្ទុយសជើងក្រហម៖ ស្វានេះមានរូបរាងស្រដៀងគ្នាទៅនឹងស្វាកន្ទុយសដែរ ប៉ុន្តែខុសគ្នាបន្តិចដោយវាមានរោមពណ៌ក្រហមនៅផ្នែកជើងរបស់វា ភ្លៅមានពណ៌ខ្មៅ ហើយខ្លួនមានពណ៌ត្នោត។   ៧ ទោចម្កុដ៖ ទោចម្កុដមានលក្ខណៈងាយស្រួល ក្នុងការកត់សម្គាល់ជាទោចញី ឬទៅចឈ្មោល ដោយវាមានលក្ខណៈសម្គាល់ដោយឡែកពីគ្នា។ ចំពោះតូចញីវាមានពណ៌ស រីឯតូចឈ្មោលវិញមានពណ៌ខ្មៅនៅពេលដែលវាមានអាយុ៣-៤ឆ្នាំ លើកលែងតែដៃ និងជើង។    ៨ ទោចថ្ពាល់លឿង៖ ទោចថ្ពាល់លឿងគឺជាថនិកសត្វដែលមានរូបរាង និងពណ៌សម្បុរប្រហាក់ប្រហែលនឹងទោចម្កុដ។ វាមានវត្តមាននៅភាគខាងកើត ទន្លេមេគង្គ និងប៉ែកឦសាន នៃប្រទេសកម្ពុជា។   ៩ ទោចប្រភេទ Northern buffed-checked gibbon៖ វាគឺជាប្រភេទថ្មីនៃអម្បូរពានរ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញ។ សត្វស្វានេះមានវត្តមានតែនៅប្រទេស កម្ពុជា វៀតណាម និងប្រទេសឡាវតែប៉ុណ្ណោះ។   ១០ សត្វនេះជាប្រភេទសត្វរាត្រីចរ វារស់នៅ និងរកស៊ីនៅពេលយប់ នៅដើមឈើតំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងមានវត្តមាននៅតាមចម្ការផងដែរ។   ១១ រញីភ្លើង៖ រញីភ្លើងមានពណ៌ក្រហមត្នោតភ្លឺ និងមានលាយពណ៌ប្រាក់ពាសពេញលើខ្នង មានឆ្នូតត្នោតចាស់នៅលើខ្នង ហើយឆ្នូតនេះ កើតមាន និងបាត់បង់ទៅវិញទៅតាមរដូវ៕   (សារព័ត៌មានថ្មីៗរាជធានី-ខេត្ត ដកស្រង់ចេញពីវេបសាយក្រសួងសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)   ព័ត៌មានក្នុង ThmeyThmey25:   
ភ្នំពេញ៖ ស្វាគឺជាសត្វព្រៃមួយប្រភទ ដែលចូលចិត្តរស់នៅ ព្រៃឈើតំបន់ខ្ពស់រាបដែលមានរយៈកម្ពស់ខ្ពស់ជាង ១៦០០ម៉ែត្រ ពីនីវូសមុទ្រ តំបន់ទំនាបគ្រប់ប្រភេទ តំបន់ព្រៃលិចទឹក និងព្រៃកោងកាង។ ចំណែកឯប្រទេសកម្ពុជាវិញ ក៏ជាតំបន់ដែលសម្បូរសត្វស្វារស់នៅផងដែរ ដោយសត្វស្វាទាំងអស់នោះមានចំនួន១១ប្រភេទដូចជា៖
  La Tour Eiffel ត្រូវបានគេកសាងឡើងដើម្បីរំលឹកខួបទី១០០ឆ្នាំ បន្ទាប់ពីសម័យបដិវត្តន៍បារាំងកាលពីឆ្នាំ១៧៨៩ និងក៏សម្រាប់ការបង្ហាញពីភាពខ្លាំងក្លារបស់ប្រទេសបារាំងនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ជាមួយនឹងការកសាងសំណង់អគារធំៗខ្ពស់ៗចេញពីលោហៈធាតុ និងស៊ីម៉ង់។ គេក៏បានកសាងវាឡើងក្នុងអំឡុងពិពណ៌ពិភពលោក «Paris Exposition» ឬ «Worlds Fair» ឯទីក្រុងប៉ារីសកាលពីឆ្នាំ១៨៨៩ផងដែរ។ នេះបើតាមការបកស្រាយពីគេហទំព័រ Live Science ។    លោក Gustave Eiffel ដែលជាវិស្វករស៊ីវិលជនជាតិបារាំងម្នាក់ ត្រូវបានមហាជនជាច្រើនគិតថាជាអ្នកផ្តួចផ្តើមគំនិត និងប្លង់ដើម្បីកសាងសំណង់មួយនេះឡើយ ដោយសារតែអគារមួយនេះត្រូវបានគេដាក់ឈ្មោះតាមឈ្មោះរបស់គាត់។ តែការពិត វិស្វករពីរនាក់ផ្សេងទៀតទៅវិញទេ គឺលោក Maurice Koechlin និងលោក Emile Nouguier ទៅវិញទេដែលជាមនុស្សដំបូងក្នុងការបង្កើតគំនិត និងរូបរាងនៃសំណង់នេះឡើង។ ប៉ុន្តែលោកទាំងពីរគឺជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនវិស្វកម្មរបស់លោក Gustave Eiffel ។   អ្នកវិស្វករទាំងនោះ បានបង្ហាញគំនិត និងប្លង់សំណង់ La Tour Eiffel ទៅកាន់កម្មវិធីប្រកួតមួយដើម្បីជាការបង្ហាញសម្រាប់ពិពណ៌ពិភពលោកឆ្នាំ១៨៨៩។ ក្រោយមក ប្លង់សំណង់នេះ ត្រូវបានទទួលជោគជ័យ និងត្រូវបានគេអនុញ្ញាតឲ្យចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ១៨៨៧។   ប៉ុន្តែកាលពីពេលនោះ មិនសូវជាមានមនុស្សច្រើនប៉ុន្មាននោះឡើយដែលចាប់អារម្មណ៍ និងគាំទ្រការសាងសង់សំណង់មួយនេះ ដែលលាតត្រដាងយ៉ាងខ្ពស់នៅក្នុងទីក្រុងប៉ារីស។ វាគឺជាសំណង់មួយដែលធ្វើមកចេញពីដែកទាំងស្រុង ដែលក្នុងពេលនោះ លោហៈដែកទើបតែត្រូវបានគេប្រើប្រាស់ក្នុងសំណង់ធំៗតែប៉ុណ្ណោះ ហើយប្រើប្រាស់លោហៈដែកគឺត្រូវបានគេបង្កប់នៅក្នុងសាច់ថ្ម ឬស៊ីម៉ង់ មិនមែនលេចចេញមកទាំងស្រុងដូច La Tour Eiffel នោះទេ។    អ្នកតវ៉ាប្រឆាំងប្រមាណជា៣០០នាក់ ក្នុងនោះមានដូចជា វិចិត្រករ អ្នកឆ្លាក់រូប អ្នកនិពន្ធ និងស្ថាបត្យករ បានទាមទារឲ្យក្រុមហ៊ុនវិស្វកម្មមួយនេះបញ្ឈប់ការសាងសង់សំណង់ La Tour Eiffel ដោយសារតែរូបរាងដ៏មិនទាក់ទាញរបស់វា។ គេហៅវាថា ដូចជាបំពង់ផ្សែងដ៏ធំចង្អៀតពណ៌ខ្មៅមួយ។ តែគេមិនបានអើពើជាមួយនឹងការតវ៉ានេះទេ ហើយការសាងសង់ ត្រូវបានគេសម្រេចរួចរាល់នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ១៨៨៩។   សំណង់មួយនេះ ត្រូវការគ្រាប់ខ្ចៅធំៗចំនួនប្រមាណជា២លាន៥សែនគ្រាប់ និងលោហៈដែកប្រមាណ៧៣០០តោន សរុបគឺប្រមាណ១ម៉ឺនតោន។ គេត្រូវការថ្នាំលាបចំនួន៦០តោន ក្នុងការលាបសំណង់នេះទាំងមូល។ មកដល់ពេលបច្ចុប្បន្ន La Tour Eiffel ត្រូវបានគេលាបថ្នាំពណ៌ចំនួន១៨ដងមកហើយ។    គោលបំណងមួយរបស់លោក Gustave គឺថាលោកចង់បង្ហាញមហាជនអំពីកម្លាំងនៃលោហៈធាតុដែក ក្នុងន័យថា ដែកមានភាពរឹងមាំ ទោះបីជាវាស្រាលជាងថ្មមែនក្តី។ គេចំណាយប្រាក់អស់ជិត៨លានហ្វ្រង់បារាំង ឬប្រមាណជា៤០លានដុល្លារអាមេរិក បើប្រៀបធៀបជាមួយនឹងតម្លៃប្រាក់សព្វថ្ងៃ។ វាមានកម្ពស់៣០០ម៉ែត្រ ឬ៣២៤ម៉ែត្របើគិតជាមួយនឹងអង់តែនស្រួចនៅខាងលើ។ La Tour Eiffel ឈរជាសំណង់ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងពិភពលោករហូតដល់ឆ្នាំ១៩៣០ នៅពេលដែលអគារ Chrysler បានបំបែកកំណត់ត្រាកម្ពស់មួយនេះនៅឯទីក្រុងញ៉ូយក។ ជនជាតិបារាំងបានដាក់ឈ្មោះក្រៅសម្រាប់សំណង់នេះថា«La Dame der Fer» ឬមានន័យថា«ស្ត្រីដែក»។   តួរនាទីរបស់សំណង់មួយនេះ ត្រូវដាក់បង្ហាញពីការរចនាម៉ូតបែបសម័យថ្មី ទំនើបជាមួយនឹងលោហៈធាតុ ជៀសជាងថ្ម ឬឈើ។ វាក៏បានបង្ហាញពីវិស្វកម្មរបស់ប្រទេសបារាំងក្នុងការកសាងសំណង់ជាមួយនឹងបរិមាណដែកដ៏ច្រើនមហិមាផងដែរ។ វាក៏ជាកន្លែងមួយ ដែលមនុស្សគ្រប់គ្នាអាចទស្សនាសម្រស់របស់ទីក្រុងពីកម្ពស់ខ្ពស់ ដែលកាលពីមុន គេត្រូវប្រើប្រាស់បាឡុងខ្យល់ក្តៅក្នុងការបង្ហោះ និងទស្សនាទីក្រុងពីលើមេឃ វាមួយនឹងតម្លៃថ្លៃ។    គេបានកំណត់ថា La Tour Eiffel នឹងត្រូវរុះរើចេញក្នុងរយៈពេលតែ២០ឆ្នាំប៉ុណ្ណោះ តែក្រោយមក ការស្រឡាញ់របស់មនុស្សចាប់ផ្តើមមានការកើនឡើងបន្តិចម្តងៗទៅកាន់វា។ ចំណុចអង់តែនរបស់សំណង់នេះត្រូវបានគេប្រើប្រាស់សម្រាប់ការទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាហ្វពីប៉ារីសទៅកាន់នាវានានានៅឯសមុទ្រអាត្លង់ទិចក្នុងសម័យសង្គ្រាមលោកលើកទី១។ តាំងពីឆ្នាំ១៨៨៩មក La Tour Eiffel បានទាក់ទាញអ្នកទស្សនាជាង២៥០លាននាក់ ដែលក្រោយមក ក្នុងមួយឆ្នាំៗមានទេសចរណ៍មិនក្រោម៧លាននាក់នោះឡើយ៕
សំណង់ «តួ អេហ្វែល» ឬជាភាសាបារាំង «La Tour Eiffel» គឺជាសំណង់មួយដែលជានិមិត្តរូបយ៉ាងសំខាន់ និងល្បីល្បាញរបស់ប្រទេសបារាំង។ គេឧស្សាហ៍ឃើញរូបភាពរបស់សំណង់មួយនេះនៅកន្លែងជាច្រើនដូចជា រូបថត គំនូរជីវចល បន្តោងសោរ រូប Logo និងក៏ជាឈ្មោះរបស់អាជីវកម្មមួយចំនួនផងដែរ។ វាជាកន្លែងមួយដែលមនុស្សជាច្រើនប្រាថ្នាទៅកម្សាន្ត និងជានិមិត្តរូបមួយដែលបង្ហាញពីភាពរ៉ូមែនទិច។ តើហេតុអ្វីបានជាសំណង់ដែលស្ថិតនៅឯទីក្រុងប៉ារីសមួយនេះមានមនុស្សស្គាល់ច្រើនម្លេះ? តើនរណាគេជាអ្នកផ្តួចផ្តើមកសាងសំណង់នេះឡើង? ហើយនៅក្នុងគោលបំណងអ្វី?
ថ្លែងទៅកាន់សម័យប្រជុំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកទី ១៣៩ ពីរដ្ឋធានីប៉េកាំងតាមរបស់សារវីដេអូខ្លីមួយ លោកស៊ី ជិនភីង បាននិយាយថា ប្រទេសចិនបានដើរតួយ៉ាងសកម្មនៅក្នុងចលនាកីឡាអូឡាំពិកចាប់តាំងពីព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០០៨។   លោក ស៊ី ជិនភីង ក៏បានអះអាងថា ក្នុងការប្រកួតកីឡារដូវរងាលើកនេះ ប្រទេសចិនបានទាក់ទាញទស្សនិកជនចិនបានប្រមាណជាង ៣០០លាននាក់ដូចអ្វីដែលលោកធ្លាប់បានសន្យាកន្លងមក។   ចាប់តាំងពីឆ្នាំ២០០៨ ជាមួយពាក្យស្លោកពិភពលោកមួយក្តីស្រមៃមួយកាលពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០២២ មានពាក្យស្លោក ទាំងអស់គ្នាជាការចែករំលែកសម្រាប់អនាគត ចិនបានរួមចំណែកយ៉ាងសកម្មក្នុងចលនាអូឡាំពិក និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីអូឡាំពិក។ នេះជាការលើកឡើងរបស់លោក ស៊ី ជិនភីង។   «កីឡាអូឡាំពិករដូវរងា នឹងចាប់ផ្តើមបើកនៅថ្ងៃស្អែក។ ពិភពលោកកំពុងតែចោលភ្នែកសម្លឹងមើលចិន ហើយចិនក៏បានត្រៀមរួចរាល់។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជូននូវកីឡាដែលមានសុវត្ថិភាព និងភាពអស្ចារ្យបំផុត។»លោក ស៊ី ប្ដេជ្ញាបែបនេះ។   ទីក្រុងប៉េកាំងជាទីក្រុងដំបូងគេ ដែលបានរៀបចំកីឡាអូឡាំពិកពិភពលោកទាំងរដូវក្តៅនិងរដូវរងា។ ប៉ុន្តែការរៀបចំឆ្នាំ២០២២ ត្រូវបានធ្វើពហិការការទូតពីអាម៉េរិក រួមជាមួយអូស្ត្រាលី អង់គ្លេស កាណាដា និងជប៉ុន។   កាលពីថ្ងៃទី២ ខែកុម្ភៈ អ្នករៀបចំអូឡាំពិកក្រុងប៉េកាំងក៏បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៥៥ករណីបន្ថែមទៀតក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងការប្រកួតកីឡាអូឡាំពិកនេះ។   មុនបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាជាផ្លូវការនាថ្ងៃទី៤ ខែកុម្ភៈ វិញ្ញាសារកីឡា Curling ក៏បានចាប់ផ្តើមការប្រកួតហើយដែរ។   ចំណែកការរត់ភ្លើងគប់ឈានដល់ថ្ងៃទី២ដែរ។ តារាសម្តែងភាពយន្តដ៏ល្បីលោក Jackie Chan ព្រមទាំងអត្តពលិកចិនជាច្រើននាក់ដែលធ្លាប់ជួយឱ្យប្រទេសចិនឈ្នះមេដាយ បានមកចូលរួមរត់បណ្តាក់ភ្លើងគប់ផងដែរ សម្រាប់ពិធិរត់បណ្តាក់ភ្លើងគប់ថ្ងៃទីពីរ ដោយឆ្លងកាត់មហាកំពែងចិនផងដែរ៕  
ប្រធានាធិបតីចិន ស៊ី ជិនភីង នាថ្ងៃទី៣ខែកុម្ភៈ និយាយថា ព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងដែលត្រូវបើកដំណើរការជាផ្លូវការនៅថ្ងៃទី៤ នឹងមានការផ្តល់ជូនការប្រកួតកីឡាប្រកបដោយសុវត្ថិភាពនិងភាពអស្ចារ្យបំផុត។
  ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ដើម្បីជួបជាមួយមេដឹកនាំចិនលើកិច្ចសហប្រតិបត្តិការ និងបញ្ហាសំខាន់ផ្សេងទៀត។ បញ្ហាសមុទ្រចិនខាងត្បូង ក៏ជារបៀបវារៈដ៏សំខាន់ក្នុងទស្សនកិច្ចនេះផង។ លោក Marcos ជាមេដឹកនាំបរទេសទីមួយ ដែលធ្វើទស្សនកិច្ចនៅចិន ក្នុងឆ្នាំ២០២៣។    នៅចំពោះមុខមេដឹកនាំហ្វីលីពីន លោកស៊ី ជិនភីង ប្រធានាធិបតីចិនបានអះអាងថា ចិន បានត្រៀមខ្លួនរួចហើយ ដើម្បីចរចាជាមួយហ្វីលីពីនលើការរុករកប្រេង និងហ្គាសរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូងឡើងវិញ ក្រោយផ្អាកចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មុនលោក Marcos Jr. ចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន។    មិនតែប៉ុណ្ណោះ លោកស៊ី បានបញ្ជាក់បន្ថែមថា ប្រទេសទាំងពីរគួរបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន។   ជាការឆ្លើយតប លោក Marcos បានបង្ហាញកាយវិការវិជ្ជមានថា កិច្ចចរចាបែបនោះ នឹងអាចចាប់ផ្តើមឡើងវិញឆាប់ៗ។    «តាមការស្នើពីលោកប្រធានាធិបតីចិន ខ្ញុំពិតជាសង្ឃឹម ហើយពេញចិត្តជាខ្លាំង ដើម្បីអាចប្រកាសថា យើងអាចបន្តកិច្ចចរចា ហើយកិច្ចចរចានឹងទទួលបានលទ្ធផលល្អ»។ ប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ នៅជំនួបក្នុងថ្ងៃទី៤ ខែមករា។    បន្ថែមពីនេះ មេដឹកនាំចិន និងហ្វីលីពីន ក៏បានសន្យាលើកតម្កើងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយឯកសារកិច្ចសហប្រតិបត្តិដែលត្រូវបានចុះហត្ថលេខានៅក្នុងគម្រោងផ្លូវ និងខ្សែក្រវាត់, កិច្ចសហប្រតិបត្តិការលើកសិកម្ម នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុជាដើម។    ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក Li Zhanshu លោក Marcos Jr. បានអះអាងថា ទំនាកទំនងក្រុងប៉េកាំង និងក្រុងម៉ានីល មិនគួរកំណត់ដោយភាពខ្វែងគំនិតគ្នា និងការលំបាកលើសមុទ្រហ្វីលីពីនខាងលិចឡើយ។ សមុទ្រហ្វីលីពីនខាងលិច គឺសំដៅដល់សមុទ្រចិនខាងត្បូង។    បើតាមលោកប្រធានាធិបតីហ្វីលីពីន ទំនាក់ទំនងប្រទេសទាំងពីរ គួរពង្រីកលើវិស័យពាណិជ្ជកម្ម វប្បធម៌ អប់រំ ការវិនិយោគ និងជំនួយផ្សេងទៀតនៅគ្រប់កម្រិត។ ទន្ទឹមនេះ មេដឹកនាំហ្វីលីពីន ក៏បានជំរុញឱ្យចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហ្វីលីពីន នឹងបន្តការវិនិយោគ នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះបន្តទៀត។   សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងហ្វីលីពីន និងចិន នៅចន្លោះខែមករា និងកញ្ញា ឆ្នាំ២០២២ មានទំហំ ២៩,១ ពាន់លានដុល្លារ ដោយចិននាំចូលទៅហ្វីលីពីនមានទំហំ ២១ពាន់លានដុល្លារ ខណៈហ្វីលីពីននាំចេញទៅចិន មានទំហំ ៨,១ពាន់លានដុល្លារប៉ុណ្ណោះ៕     
ចិន ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយហ្វីលីពីនឡើងវិញលើការរុករកប្រេង និងហ្គាសរួមគ្នា និងដោះស្រាយបញ្ហាផ្សេងៗ។ លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រាប់សមភាគីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី៤ ខែមករា។ ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីនសង្ឃឹមថា កិច្ចចរចាបែបនោះ នឹងអាចចាប់ផ្តើមឡើងវិញក្រោយផ្អាកនៅក្នុងឆ្នាំ២០២២។
  យោងតាមកិច្ចសម្ភាសន៍របស់ម្ចាស់ភោជនីយដ្ឋាន Bún ch Hương Liên ជាមួយនឹងសារព័ត៌មាន BBC ការរក្សា និងអភិរក្ស តុអាហារពេលល្ងាច ដែលអតីតប្រធានាធិបតី អូបាម៉ា ធ្លាប់អង្គុយទទួលទានអាហារនោះ គឺ រួមមានទាំងរក្សាទុកចាន កែវ និងដបស្រា ផងដែរ។ គំនិតអភិរក្សនេះ ផ្តើមចេញពីអតិថិជន ដែលចូលទៅទីនោះ ។    ម្ចាស់ហាងដដែលនោះ ក៏បានអះអាងទៀតថា មានអតិថិជនជាច្រើនចាប់អារម្មណ៍ និងថែមទាំងផ្តិតយករូបភាពតុនោះ ដោយរួមទាំងការធ្វើត្រាប់តាមសកម្មភាព លោក អូបាម៉ា ទទួលអាហារនៅទីនោះផង ។ សម្រាប់ម្ចាស់ហាងនេះ វាអាចជាលើកដំបូងដែលពលរដ្ឋវៀតណាមផ្តល់តម្លៃខ្ពស់ចំពោះជនបរទេសជាពិសេសលោក អូបាម៉ា តែម្តង ។  អ្វីដែលគួរឲ្យកត់សម្គាល់នោះ ភោជនីយដ្ឋាននោះ ថែមទាំងដាក់បញ្ជីមុខម្ហូបថា « បរិភោគដូចលោក អូបាម៉ា (Eat Like Obama) » ទៀតផង ។    សូមរម្លឹកផងដែរថា នៅឆ្នាំ២០១៦កន្លងទៅ លោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចទៅកាន់វៀតណាមជាលើកដំបូង ។ នាពេលនោះ ក៏បានឆ្លៀតចូលភោជនីយដ្ឋាន សម្រាប់អាហារពេលល្ងាច ដែលមានតម្លៃប្រមាណ ៦ ឬ ៧ ដុល្លារប៉ុណ្ណោះ ជាមួយចុងភៅនិងជាអ្នកនិពន្ធជនជាតិអាមេរិកលោក Anthony Bourdain ៕   
ការចូលទទួលទានអាហារនៅភោជនីយដ្ឋានតាមដងផ្លូវរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីពីរឆ្នាំមុននៅវៀតណាម បានបង្កើតរឿងភ្ញាក់ផ្អើលម្តងរួចទៅហើយនៅពេលនោះ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ជាងនោះទៅទៀតនោះគឺ តុដែលអតីតប្រធានាធិបតីអាមេរិករូបនេះធ្លាប់អង្គុយ ពេលចូលទទួលអាហារ ត្រូវបានម្ចាស់ហាងអភិរក្សទុកទៀត។
ថ្វីដ្បិតវចនានុក្រមខ្មែរ មិនមានពាក្យដូចនឹងពួកគេនិយាយមែន តែពួកគេនៅតែទម្លាប់ប្រើពាក្យទាំងនោះតាំងពីដើមមកហើយ ដោយសារតែគិតថាពាក្យទាំងនោះ វាស្រួលនិយាយ និងស្រួលចំណាំ ទើបធ្វើឲ្យពួកគេមិនអាចនិយាយពាក្យអ្វីផ្សេងក្រៅពីពាក្យទាំងនោះឡើយ។   នៅមានពាក្យជាច្រើនផ្សេងទៀតដែលខ្មែរយើងប្រើសព្វថ្ងៃ តែមិនច្បាស់ថាពាក្យនោះជាកម្ចីពីវៀតណាម ពាក្យនោះមានដូចជា តៀម, ទូកដរ, ឡកឡាក់, ណែម, ណែវ, ឡាំប៉ា, ខ្វែវ,ចាវ, ផឹង, ងឿក ជាដើម៕   
ខ្មែរយើងនិយមប្រើពាក្យ «អ៊ែម» ដែលជាភាសាកម្ចីពីវៀតណាម នៅក្នុងការនិយាយគ្នាទៅវិញទៅមក ដូចជា បុរសឃើញនារីស្រស់ស្អាតម្នាក់មានរាងឡូយ ពួកគេតែងតែធ្លោយមាត់ថា នារីនោះមានរាងអ៊ែមណាស់ណ៎។ យុវវ័យដែលនិយមប្រើពាក្យនេះ ពួកគេក៏ហៅម្យ៉ាងទៀតថា «ម៉ាអ៊ែម»  ដោយពួកគេសំដៅលើ ភាពអស្ចារ្យ។
 ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់មេដឹកនាំថ្មីរបស់ស៊ីមបាវ៉េលោក Emmerson Mnangagwa នៅប្រទេសចិនចាប់ផ្តើមពីថ្ងៃចន្ទទី២ ខែមេសាដល់ថ្ងៃសុក្រទី ៦ ខែមេសា។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំស៊ីមបាវ៉េ បានរំពឹងទាក់ទាញទុនវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងជួបវិបត្តិឡើងវិញ។ ក្រោយទម្លាក់មេដឹកនាំផ្តាច់ការលោក រ៉ូបឺ មូហ្កាបេ ពីតំណែងកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ លោក Mnangagwa បង្ហាញជំហរជាក់លាក់ក្នុងការបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយចិន។ ចំណែក ក្រុងប៉េកាំងវិញនោះបានបញ្ជូនបេសកជនពិសេសទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Mnangagwa ដែរកាលពីចុងឆ្នាំមុន ហើយខ្លួនក៏ប្រកាសគាំទ្ររបបដឹកនាំថ្មីរបស់ស៊ីមបាវ៉េនេះដូចគ្នា។ ១. ស៊ីមបាវ៉េសង្ឃឹមបញ្ចប់ភាពឯកោ និងដើរឲ្យទាន់ប្រទេសដទៃ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua  មុនដំណើរទស្សនកិច្ច លោក Mnangagwa បានអះអាងថាទស្សនកិច្ចរបស់លោក ក្រៅពីទាញទុនវិនិយោគចិន លោកក៏ចង់បញ្ចប់ភាពឯកោរបស់ស៊ីមបាវ៉េដែលមានអស់ជិតពីរទសវត្សរ៍នេះដែរ។ នេះជាក្តីសង្ឃឹមថ្មីមួយរបស់ប្រជាជាតិស៊ីមបាវ៉េ ដែលរស់នៅលំបាក និងប្រឈមបញ្ហាច្រើនកន្លងមកដោយសារបញ្ហាសេដ្ឋកិច្ច។ «ទស្សនកិច្ចខ្ញុំមិនមែនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការ និងទាញវិនិយោគទុនទេ វាក៏ជាការដោះស្រាយបញ្ហានៃភាពឯកោទាំងការទូត និងសេដ្ឋកិច្ចរបស់ស៊ីមបាវ៉េដែលមានរយៈពេល ១៨ឆ្នាំមកនេះ។  ដូច្នេះហើយ យើងនឹងអាចតាមទាន់ប្រទេសកំពុងអភិវឌ្ឍដទៃទៀតនៅពេលខាងមុខ»។ នេះជាការលើកឡើងរបស់លោក Mnangagwa។  ធ្លាប់ទទួលបានការអប់រំ និងហ្វឹកហ្វឺនយោធានៅចិនមុនទាមទារឯករាជ្យ លោក Mnangagwa បានបន្ថែមថា លោកសង្ឃឹមថាទស្សនកិច្ចរបស់លោកនឹងជួយជំរុញឲ្យមហាយក្សសេដ្ឋកិច្ចចិនដាក់ទុនវិនិយោគកាន់តែច្រើន ហើយចិនឹងជួយគាំទ្របច្ចេកទេស ចំណេះជំនាញ និងផ្ទេរបច្ចេកវិទ្យាដែលអាចជួយឲ្យស៊ីមបាវ៉េអាចស្តារសេដ្ឋកិច្ចរបស់ខ្លួនបានផងនៅពេលអនាគត។  ស្ថិតនៅរដ្ឋធានីប៉េកាំង ប្រធានាធិបតីស៊ីបាវ៉េ រូបនេះបានជួបសម្តែងការគួរសម និងពិភាក្សាជាមួយសមភាគចិនលោក ស៊ី ជិនភីង កាលពីថ្ងៃអង្គារ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងពេលនោះលោក និងលោក ស៊ី បានធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងទ្វេភាគីយ៉ាងហោចណាស់ចំនួនប្រាំពីរដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អប់រំ ការអភិវឌ្ឍជំនាញបច្ចេកទេស និងវិស័យសំខាន់ៗមួយចំនួនទៀតផង។ ក្នុងជំនួបនោះដែរ លោក Mnangagwa  បានប្រាប់សមភាគីចិនថា កិច្ចការចម្បងរបស់លោកគឺ បើកចំហរស៊ីមបាវ៉េសម្រាប់ការធ្វើជំនួញ និងលើកស្ទួយសេដ្ឋកិច្ចស៊ីមបាវ៉េ។ ចំណែកលោក ស៊ី ជិនភីង វិញបានប្រាប់មេដឹកនាំស៊ីមបាវ៉េថា រដ្ឋាភិបាលលោកត្រៀមខ្លួនរួចជាស្រេចហើយដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស៊ីមបាវ៉េ ជាពិសេសដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចតែម្តង។ កាលពីខែធ្នូ ស៊ីមបាវ៉េ ក៏បានចុះកិច្ចព្រមព្រៀងកម្ចីមានទំហំ ១៥៣ លានដុល្លារជាមួយចិនដើម្បីយកមកប្រើប្រាស់ដើម្បីកែលម្អអាកាសយាន្តដ្ឋានអន្តរជាតិនៅក្រុង Harare។ វាជាផ្នែកមួយនៃគោលនយោបាយទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរបរទេសផងដែរ។ តាមពិតទៅ មហាយក្សចិនបានក្លាយជាប្រភពទុនវិនិយោគធំជាងគេរបស់ស៊ីមបាវ៉េ ហើយអ្វីដែលសំខាន់នោះទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ មួយពាន់លានដុល្លារហើយ។ វិស័យផលិតកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងធនធានរ៉ែនោះជាឱកាសសំខាន់សម្រាប់អ្នកវិនិយោគបរទេសផងដែរ។ ក្រោមការដឹកនាំរបស់លោក មូហ្កាបេ សេដ្ឋកិច្ចស៊ីមបាវ៉េធ្លាក់ក្ស័យធន ដោយសារគោលនយោបាយរឹបអូសដីធ្លីពីជនស្បែក, បញ្ហាពុករលួយស៊ីរូងផ្ទៃក្នុងសង្គម និងដោយសារទណ្ឌកម្មរបស់លោកខាងលិចផងដែរ។  ក្នុងនាមជាមេដឹកនាំថ្មី លោក Mnangagwa បានប្រកាសដាក់ចេញនយោបាយកំណែទម្រង់សេដ្ឋកិច្ច នយោបាយ និងអភិបាលកិច្ចដើម្បីប្រឆាំងអំពើពុកលួយដែលជាបញ្ហាប្រឈមធំ និងធ្វើយ៉ាងណាទាក់ទាញវិនិយោគបរទេស និងពង្រឹងពាណិជ្ជកម្មជាមួយពិភពខាងក្រៅដើម្បីស្តារសេដ្ឋកិច្ចដែលក្ស័យធនផង។ ២.សករាជថ្មីនៃទំនាក់ទំនងទ្វេភាគី គេរំពឹងថា ទស្សនកិច្ចរបស់មេដឹកនាំស៊ីមបាវ៉េថ្មីនេះនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យរវាងចិន និងស៊ីមបាវ៉េ។  បុរសរដ្ឋចិន ស៊ី ជិនភីង ដែលអាចកាន់តំណែងជាប្រធានាធិបតីមួយជីវិតនោះបានប្រាប់មេដឹកនាំស៊ីមបាវ៉េថា វាដល់ពេលដែលស៊ីមបាវ៉េ និងចិនត្រូវធ្វើការរួមគ្នាដើម្បីបង្កើតទំព័រថ្មីទំនាក់ទំនងរួមគ្នាដែរ។ «ខ្ញុំមានឆន្ទៈចាប់ដៃជាមួយលោកប្រធានាធិបតីដើម្បីតម្រង់ផ្លូវអនាគតនៃកិច្ចសហប្រតិបត្តិការ និង បង្កើតទំព័រថ្មីនៃទំនាក់ទំនងស៊ីមបាវ៉េ និងចិនដើម្បីប្រយោជន៍ប្រជាជននៃប្រទេសយើងទាំងពីរ»។ លោក ស៊ី ជិនភីងបាននិយាយបែបនេះ។ មេដឹកនាំចិនរូបនេះបានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរការដាក់ចំណាត់ការកែទម្រង់សេដ្ឋកិច្ចរបស់លោក Mnangagwa កន្លងមកដែលមានភាពវិជ្ជមានច្រើនចំពោះជំនួញ និងសេដ្ឋកិច្ចជាតិនោះ។ Mnangagwa វិញនោះបានឆ្លៀតឱកាសថ្លែងអំណរគុណលោក ស៊ី ជិនភីង ដែលតែងតែផ្តល់ការគាំទ្រទាំងនយោបាយ និងហិរញ្ញវត្ថុចំពោះស៊ីមបាវ៉េ។ អ្វីដែលសំខាន់លោករំពឹងថា ចំណងមិត្តភាពនេះនឹងកាន់តែប្រសើរឡើង និងស្ថិតនៅយូរអង្វែងទៅមុខទៀតដែរ។ តាមពិតទៅ ក្រោយលោក មូហ្កាបេ ត្រូវយោធាបណ្តេញពីតំណែង វាមានការរិះគន់ថា មហាយក្សចិន នៅពីក្រោយរដ្ឋប្រហារដណ្តើមអំណាចនេះផង។ ប៉ុន្តែចិនបដិសេធ ហើយតែងតែលើកឡើងថាពីទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលចិនជាមួយរបបដឹកនាំរបស់លោក មូហ្កាបេ ដែលកើតមានរាប់ចាប់ពីសង្គ្រាមទាមទារឯករាជ្យពីអង់គ្លេសមកនោះ។ កន្លងមកចិនបានបន្តដាក់ទុនវិនិយោគច្រើនសម្បើមលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅស៊ីមបាវ៉េ ដោយសាររដ្ឋាភិបាលលោក មូហ្កាបេ រត់រកជំនួយពីចិន ព្រោះរដ្ឋអាហ្វ្រិកក្រីក្រមួយនេះរងទណ្ឌកម្មច្រើនជំហានដោយសាររំលោភបំពានសិទិ្ធមនុស្ស៕
ប្រមុខរដ្ឋស៊ីមបាវ៉េថ្មីលោក Emmerson Mnangagwa ស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសចិនរយៈពេលប្រាំថ្ងៃ។ មេដឹកនាំថ្មីនៃរដ្ឋអាហ្វ្រិកក្រីក្រនេះព្យាយាមទាក់ទាញអ្នកវិនិយោគិនចិន ជំរុញពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងនាមជាមិត្ត និងដៃគូជាមួយមហាយក្សចិនផង។ 
  «លោក Lee Jae-yong ផ្តល់សំណូក និងសុំឱ្យអតីតប្រធានាធិបតី ផាក ហ្គឺនហេ ប្រើប្រាស់អំណាចក្នុងការជួយពន្លឿនការស្នងតំណែងក្នុងក្រុមហ៊ុន»។ នេះជាការសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងស៊េអូលក្នុងសវនាការថ្ងៃទី១៨ ខែមករា។ តុលាការបន្តថា វាជារឿងគួរឱ្យសោកស្តាយដែលក្រុមហ៊ុន Samsung ជាក្រុមហ៊ុនកំពូលក្នុងប្រទេស និងជាអ្នកឈានមុខផ្នែកនវានុវត្តន៍ តែងតែជាប់ពាក់ព័ន្ធក្នុងបទល្មើសនៅពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនយោបាយ។   អត្ថបទទាក់ទង   តុលាការកំពូលកូរ៉េខាងត្បូង ឲ្យអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ជាប់ពន្ធនាគារ២០ឆ្នាំ   លោក Lee ត្រូវបានសាធារណជនកូរ៉េខាងត្បូងស្គាល់ថា ជាអ្នកដឹកនាំក្រុមហ៊ុន Samsung ជំនួសឪពុក Lee Kun-hee ដែលឈឺចាប់ពីឆ្នាំ២០១៤ និងស្លាប់នៅខែតុលាឆ្នាំ២០២០។ ការកាត់ក្ដីឱ្យលោក Lee នឹងធ្វើឱ្យរាំងស្ទះដល់ការស្នងតំណែងគ្រប់គ្រងនៅក្រុមហ៊ុន Samsung ។ បន្ថែមពីនេះ លោក Lee ក៏មិនអាចចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗផងដែរ។   ចំណុចស្នូលនៃបទល្មើសពុករលួយផ្តល់សំណូកនេះ គឺលោក Lee បានផ្តល់ប្រាក់ទៅលោកស្រី Choi Soon-sil ដែលជាមនុស្សជំនិតរបស់លោកស្រីអតីតប្រធានាធិបតី ផាក ។ លោកស្រី ផាក ត្រូវបានទម្លាក់ពីតំណែង និងចោទប្រកាន់ពីទទួលប្រាក់ពីក្រុមហ៊ុនធំៗដូចជា Samsung និង Lotte។ ក្នុងខែកុម្ភៈឆ្នាំ២០១៧ លោកLee ត្រូវបានតុលាការចោទពីបទការផ្តល់ប្រាក់ចំនួន២៧,៤ លានដុល្លារ ដើម្បីទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្ទេរការគ្រប់គ្រងពីឪពុកទៅកូន។    ក្នុងឆ្នាំ២០១៧ លោក Lee ត្រូវបានតុលាការសេអ៊ូលកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែតុលាការឧទ្ធរណ៍កូរ៉េខាងត្បូងសម្រេចឱ្យជាប់ទោសត្រឹមតែ២ឆ្នាំកន្លះ និងអនុញ្ញាតឱ្យព្យួរទោស ក្រោយលោកអនុវត្តទោសបាន១ឆ្នាំ។ នៅឆ្នាំ២០១៩ តុលាការកំពូលបញ្ជាឱ្យតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលកាត់ទោសជាថ្មី ក្រោយរកឃើញទំហំនៃប្រាក់សំណូកកើនឡើង។    ក្រោយការសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលនេះ លោក Lee អាចប្តឹងទៅតុលាការកំពូលបាន ក្នុងរយៈពេល៧ថ្ងៃ ប៉ុន្តែការទទួលយក ឬច្រានចោលសំណុំរឿងទៅកាត់ក្តីបន្តពុំទាន់ច្បាស់នៅឡើយទេ ដ្បិតតុលាការកំពូលធ្លាប់កាត់ក្តីសំណុំរឿងនេះម្តងហើយ។   ការកាត់ទោសលោក Lee បង្ហាញពីទំនាក់ទំនងរវាងអ្នកនយោបាយ និងអ្នកជំនួញកូរ៉េខាងត្បូងដែលចាក់ស្រែះ។ សកម្មជនប្រឆាំងអំពើពុករលួយ គាំទ្រការកាត់ក្តីនេះ ដោយអះអាងថា តុលាការត្រូវតែដើរតួនាទីបន្ថែមទៀតក្នុងការបញ្ចប់អំពើពុករលួយរវាងអ្នកនយោបាយ និងអ្នកជំនួញ ដែលជារឿយៗឈានដល់ការរំលោភអំណាចដោយក្រុមហ៊ុន និងអភិបាលកិច្ចមិនបានត្រឹមត្រូវ។   ប៉ុន្តែសម្រាប់អ្នកគាំទ្រក្រុមហ៊ុន Samsung ការកាត់ក្តីនេះជារឿងអយុត្តិធម៌ ដោយអះអាងថា ក្រុមហ៊ុននេះបានជួយកូរ៉េខាងត្បូងឱ្យឆ្លងផុតការលំបាកអំឡុងពេលប្រទេសប្រឈមនឹងជំងឺកូវីដ-១៩ ជាមួយការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចប្រទេស។ Samsung ជាក្រុមហ៊ុនដែលមានលក្ខណៈគ្រប់គ្រងបែបគ្រួសារធំបំផុត និងជាក្រុមហ៊ុនធំបំផុតលំដាប់ទី១២ ជាមួយមានទំហំ២០ភាគរយនៃផលិតផលក្នុងស្រុកកូរ៉េខាងត្បូង៕    
នៅថ្ងៃទី១៨ មករា លោក Lee Jae-yong អនុប្រធាន និងជាអ្នកស្នងតំណែងក្រុមហ៊ុន Samsung ត្រូវបានតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ។ លោក Lee ជាប់ចោទក្នុងសំណុំរឿងផ្តល់សំណូក និងកិបកេងប្រាក់ ដែលទាក់ទងទៅនឹងរឿងអាស្រូវរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក ហ្គឺនហេ។
  យុគសម័យនេះជារឿងដែលមិនអាចប្រកែកបានទេថា Ronaldo គឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមនិងអស្ចារ្យមួយរូបលើពិភពលោក ។ ប៉ុន្តែរដូវកាលថ្មីនេះ តារាឆ្នើមព័រទុយហ្គាល់មានភាពរអាក់រអួលទម្រង់លេង ខណៈរូបគេស្ថិតនៅជាមួយក្រុម Manchester United។ អនាគត Ronaldo ត្រូវបានមនុស្សជាច្រើនលើកមកវែកញែក ខណៈពេលដែលការប្រកួតព្រឹត្តិការណ៍ World Cup ខិតជិតមកដល់។   ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ជាកីឡាករតែម្នាក់ ដែលបានបំបែកកំណត់ត្រាជាកីឡាករ ដែលអាចស៊ុតរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិច្រើនជាង កីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្រពិភពលោកជាមួយ ១១៧គ្រាប់ ពីការបង្ហាញខ្លួនជាមួយព័រទុយហ្គាល់ ១៩១ប្រកួត។ គ្រាប់លើកដំបូងឱ្យព័រទុយហ្គាល់នៅឆ្នាំ ២០០៤ នៃបានរង្វាន់ Euro ខ្សែប្រយុទ្ធ Ronaldo ស៊ុតបញ្ជូលទីទល់ក្រុមក្រិក ហើយ ២គ្រាប់ចុងក្រោយទល់ស្វីសក្នុងឆ្នាំ ២០២២ ធ្វើឱ្យខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបគេឆ្លងកាត់រយៈពេល ១៨ឆ្នាំ ជាមួយកេរិ៍្តឈ្មោះដ៏ល្បីល្បាញពេញពិភពលោក។   អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះ រកបានគ្រាប់ចំនួន ៨១៨គ្រាប់ក្នុងអាជីពបាល់ទាត់ ហើយរូបគេក៏ជាកីឡាករដំបូង ដែលមានកំណត់ត្រាស៊ុតបានដល់ ១៤០គ្រាប់ក្នុងប្រវត្តិសាស្ត្រ Champions league ដែលមិនទាន់មាននរណាធ្វើបាន។ ក្លិបធំៗដែលតារាឆ្នើមវ័យ ៣៧ឆ្នាំ ធ្លាប់បានលេងឱ្យរួមមាន Sporting CP, Real Madrid, Juventus និង Manchester United ។   លេងឱ្យបិសាចក្រហមរដូវកាល ២០២២-២៣ Ronaldo ទើបតែស៊ុតបាន ៣គ្រាប់ប៉ុណ្ណោះ ខណៈដែលបញ្ហារវាងរូបគេជាមួយអ្នកចាត់ការ Erik ten Hag កំពុងជារឿងដ៏ធំមួយសម្រាប់គេផ្ទាល់។ Ronaldo មិនសូវទទួលបានពេលវេលាលេងជម្រើស ១១នាក់ប៉ុន្មានឡើយ ដោយតែងតែអង្គុយនៅកៅអីបម្រុងជារឿយៗ។ ចូលរួមជាមួយ Man United រដូវកាលមុន ម្ចាស់ Ballon dOr ៥សម័យ រូបនេះរកបានគ្រាប់បាល់ ២៤គ្រាប់រាល់គ្រប់ការប្រកួត ។ តែយ៉ាងណាកិច្ចសន្យារូបគេនឹងក្លិបត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាល ២០២២-២៣ នេះ។   យ៉ាងណាមិញក្នុងការប្រកួត World Cup ដែល Ronaldo ធ្លាប់បានបង្ហាញខ្លួនតាំងពីឆ្នាំ ២០០៦ មក បុរសរូបនេះមិនសូវទទួលបានជោគជ័យប៉ុន្មានឡើយ ដោយកាលឆ្នាំ ២០១០ និង ២០១៨ ព័រទុយហ្គាល់តែងធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ។ ហើយរឿងដ៏អាម៉ាស់កាល ២០១៤ ព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គចែកពូល។ ក្រៅពី World Cup ព័រទុយហ្គាល់អាចគ្រងតំណែងជើងខ្លាំងតំបន់អឺរ៉ុប ដោយឈ្នះ UEFA Euro ក្នុងឆ្នាំ ២០១៦។   បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងចំពោះផ្លូវអនាគតរបស់ Ronaldo កំពុងខិតជិតដល់ទីបញ្ចប់ក្តី តែបុរសវ័យ ៣៧ឆ្នាំរូបនេះ ធ្លាប់បានអះអាងថា រូបគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នា មានការគិតខុសពីការរំពឹងទុក។ «ខ្ញុំនៅសល់ពេលវេលាបន្តិចទៀត ខ្ញុំគួរតែអាចស្ថិតនៅក្នុងផ្នែកមួយនៃក្រុមសម្បូរទៅដោយកីឡាករវ័យក្មេងៗ ខ្ញុំចង់បង្ហាញខ្លួននៅ World Cup ហើយមិនត្រឹមតែប៉ុណ្ណោះការប្រកួត Euros បន្ទាប់ទៀត។»។ នេះបើតាមសម្តី Ronaldo ធ្លាប់និយាយក្នុងកម្មវិធីមួយនៅព័រទុយហ្គាល់កាលពីខែកញ្ញា។   ការតាំងចិត្តពីសំណាក់ខ្សែប្រយុទ្ធរូបនេះ ចំពោះការប្រកួត World Cup គឺមានកាន់តែខ្លាំងឡើង ដែលនេះអាចជាកម្លាំងចិត្តមួយ ដើម្បីអាចនាំរូបគេត្រួសត្រាយផ្លូវក្នុងការកាន់ពានរង្វាន់ ដែលគេមិនដែលស្គាល់រសជាតិឈ្នះម្តងនោះ។ ព័រទុយហ្គាល់ នឹងត្រូវចាប់ផ្តើមការប្រកួត World Cup ដោយត្រូវជួបក្រុមហ្គាណានៅថ្ងៃទី២៤ វិច្ឆិកា មុនជួបអ៊ុយរូហ្គាយ ៥ថ្ងៃបន្ទាប់ និងប៉ះកូរ៉េខាងត្បូងថ្ងៃទី២ ខែធ្នូ៕      
Cristiano Ronaldo ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលបានក្លាយឈ្មោះជាកីឡាករល្អប្រចាំពិភពលោក ៥លើក នឹងបង្ហាញវត្តមាននៅក្នុងប្រទេសកាតា ជាមួយបេសកកម្មចុងក្រោយ សម្រាប់ការដណ្តើមពានរង្វាន់ FIFA World Cup។
ក្នុងនោះផងដែរ កម្មវិធី «SkyFest» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរតាមរយៈវប្បធម៌ប្រពៃណី និងការស្នេហាជាតិខ្មែរ ក្រោមប្រធានបទ «ខ្មែរអាចហោះបាន» ដែលជាពាក្យស្លោកបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក។ ដោយមានការសហការរៀបចំដោយក្រុមហ៊ុន Kilat Events Co., Ltd ក្នុងគោលបំណងដើម្បីរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរឱ្យបានគង់វង្សជានិរន្តរ៍។    ព្រឹត្តិការណ៍នេះ នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីធ្វើការសិក្សាស្វែងយល់ពីសារសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។ អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែង ដែលរចនាដោយខ្លួនឯងទៅចូលរួមក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដោយក្នុងនោះប្រាក់រង្វាន់ជ័យលាភីនឹងទទួលបាន ៥០០ ដុល្លារអាមេរិក (សម្រាប់ការចូលរួមរបស់សាធារណជន) និង ៣០០ដុល្លារអាមេរិក(សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស)។   មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធី «SkyFest» ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ប្រទេសផ្សេងទៀត រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា។ លើសពីនេះ SkyFest នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មីមួយធ្វើឡើងក្រោមពាក្យស្លោក «ខ្មែរអាចហោះបាន»។   នៅថ្ងៃកម្មវិធីផ្ទាល់ នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើនពេញមួយថ្ងៃ និងមានវត្តមានប្រេនយីហោអាហារ និងភេសជ្ជៈលើសពី ២០ក្នុងថ្ងៃព្រឹត្តិការណ៍។ ក្រៅពីនេះក៏មានការសម្តែងពីក្រុមសៀកដ៏ល្បីល្បាញរបស់កម្ពុជាគឺ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលនឹងធ្វើការសម្តែងក្រោមប្រធានបទ «ខ្មែរអាចហោះបាន»។    គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងសិល្បៈចម្លាក់ខ្សាច់ខ្មែរជាលើកដំបូង រួមទាំងការសម្តែងស្គីទឹកដោយក្រុម jetski កម្ពុជា និងមានការប្រគុំតន្រ្តីពីសិល្បករល្បីៗ ដូចជា កញ្ញា ទេព បូព្រឹក្ស, លោក ស៊ូ លីផេង, លោក ម៉ម ពេជ្ជរិទ្ធ, តារាចម្រៀងស្រី Intan Andriana អមជាមួយនឹងការចាក់ភ្លេងរាំកម្សាន្តពី DJ Vutha DJ Maily និង DJ Chill Bill ទៀតផង។   សូមកុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ និងទទួលបានបទពិសោធន៍ថ្មីជាមួយ SkyFest ទាំងអស់គ្នា! សំបុត្រអាចរកជាវបានតាមរយៈកម្មវិធីទូរស័ព្ទដៃ LIVE របស់ Wonderpass ជាមួយនឹងតម្លៃ ២,៥ ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Bay Of Lights នៅទីនេះ ឬទាក់ទងទៅកាន់តេលេក្រាមក្រុមការងារតាមតំណភ្ជាប់ https://t.me/bayoflights ។   អំពីក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd) ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក បង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានឯកទេសក្នុងការអភិវឌ្ឍទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅ ដែលរីកចម្រើន និងបរិយាកាសការងារ ដោយលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្តល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។   ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ដែលមានបទពិសោធន៍ខ្ពស់ គួរឱ្យគោរព ដែលមានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះដែលនឹងជំរុញឱ្យមានឱកាសសេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ និងធានាបាននូវភាពរុងរឿងយូរអង្វែង។   ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាងសហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា។   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights ដែលមានទំហំផ្ទៃដីប្រមាណ ៩៣៤ ហិចតា មានសេចក្តីសោមនស្សក្នុងការពាំនាំនូវព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមានឈ្មោះថា «SkyFest» នឹងប្រព្រឹត្តនៅថ្ងៃទី៦ និងទី៧ ខែឧសភា ខាងមុខនេះ ដោយរំពឹងថានឹងមានអ្នកចូលរួមលេងកម្សាន្ដ និងទស្សនាប្រមាណជាង ១ម៉ឺននាក់នៅ Bay of Lights ខេត្ដព្រះសីហនុ ដែលជាទីប្រជុំជននាពេលអនាគត។
  មានអាយុ២៨ឆ្នាំ Goo Hara មានឈ្មោះបោះសំឡេងខ្លាំង ក្រោយចូលសិល្បៈក្នុងឆ្នាំ២០០៨ ដោយរូបនាង គឺជាអតីតសមាជិកក្រុមចម្រៀង Kpop ដ៏ល្បីល្បាញមួយ ហៅថា «Kara» ។ ក្រៅពីអាជីពជាតារាចម្រៀង Goo ក៏ជាតារាសម្តែងភាពយន្តភាគកូរ៉េល្បីៗជាច្រើនលើកញ្ចក់ទូរទស្សន៍ ដូចជា City Huter ជាដើម ជាមួយតារាកូរ៉េដ៏ល្បីឈ្មោះ Lee Min-ho ។ ចាប់តាំងពីឆ្នាំ២០១៥ Goo បានផ្តើមចេញបទចម្រៀងទោល។    យោងតាមប្រភពព័ត៌មានក្នុងស្រុក ប៉ូលិសកូរ៉េខាងត្បូង បញ្ជាក់ឲ្យដឹងថា តារាចម្រៀង Goo Hara បានរកឃើញថា ស្លាប់ នៅវេលាម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ ២៤វិច្ឆិកា នៅក្នុងផ្ទះរបស់នាងផ្ទាល់ ។ ប៉ូលិស អះអាងទៀតថា មូលហេតុនៃការស្លាប់របស់នាង នៅកំពុងស្ថិតក្រោមការស៊ើបអង្កេត។    ពាក្យចុងក្រោយដែលនាង Goo Hara គឺ «រាត្រីសួស្តី» ដោយភ្ជាប់ជាមួយនឹងរូបថតនាងមួយសន្លឹក គេងនៅលើគ្រែ ហើយវាត្រូវបានបង្ហោះលើបណ្តាញសង្គម Instagram កាលពីថ្ងៃសៅរ៍ ២៣វិច្ឆិកា។              View this post on Instagram                   A post shared by (@koohara__) on Nov 22, 2019 at 10:04am PST   កាលពីសប្តាហ៍មុន គេមើលឃើញថា តារា Kpop រូបនេះ បានឡើងសម្តែងលើឆាកប្រគំតន្ត្រី នារដ្ឋធានី សេអ៊ូល បន្ទាប់ពីនាងបានសម្រាកព្យាបាលកាលពីខែឧសភា កន្លងទៅ ក្រោយពីដំណឹងថានាងប៉ុនប៉ងធ្វើអត្តឃាត។ ក្រោយមក Goo Hara បានចេញមុខសុំទោសក្រោយធ្វើឲ្យហ្វេនរបស់នាងមានក្តីបារម្ភជុំវិញហេតុការណ៍នេះ។ របាយការណ៍ជាច្រើន បញ្ជាក់ថា អ្នកចាត់ការរបស់នាង បានរកឃើញថា នាងបាត់បង់ស្មារតី នៅពេលនោះ។     សូមបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយ អាជីពសិល្បៈរបស់នាង តាមលងដោយជីវិតក្រោយឆាករបស់នាង។ ក្នុងខែ កញ្ញា ២០១៨ តារារូបនេះ បានដាក់ពាក្យបណ្ដឹងប្រឆាំងអតីតមិត្តប្រុសនាងបន្ទាប់ពីរូបគេបានគំរាមបំផ្លាញអាជីពសិល្បៈនាង ដោយទម្លាយវីដេអូអាសអាភាសរបស់នាង។ ក្រោយមក អតីតដៃគូនាងរូបនេះ ត្រូវបានតុលាការពន្យារពេលការដាក់ពន្ធនាគារក្នុងខែសីហា ចំពោះបទល្មើសវាយដំរាងកាយនាង និងការគំរាមកំហែង។   ការស្លាប់របស់នាង Goo Hara កើតឡើងជាងមួយខែប៉ុណ្ណោះ ក្រោយពីតារាចម្រៀង Kpop ស្រីម្នាក់ទៀត ឈ្មោះថា Sulli ក៏ត្រូវបានរកឃើញថា ស្លាប់ ក្នុងស្ថានភាពសង្ស័យថា ធ្វើអត្តឃាត បន្ទាប់ពីនាងរងការស្តីបន្ទោសខ្លាំងតាមប្រព័ន្ធអនឡាញ។  តារាកូរ៉េល្បីឈ្មោះទាំងពីរនាក់នេះ គឺជាមិត្តជិតស្និទ្ធនឹងគ្នា ហើយបន្ទាប់ពីការស្លាប់របស់នាង Sulli តារាចម្រៀង Goo បានចាត់ទុកទំនាក់ទំនងរបស់ពួកគេថា ដូចបងប្អូនស្រី ។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក កូរ៉េខាងត្បូង មានអត្រានៃការធ្វើអត្តឃាតខ្ពស់បំផុតមួយលើពិភពលោក៕
តារាចម្រៀងកូរ៉េខាងត្បូង Goo Hara ត្រូវបានរកឃើញថា ស្លាប់ នៅផ្ទះរបស់នាង ក្នុងទីក្រុង សេអ៊ូល ។ ចំពោះមូលហេតុនៃការស្លាប់នេះ ប៉ូលិស នៅកំពុងស៊ើបអង្កេត។ ការស្លាប់របស់នាង Goo កើតឡើងជាងមួយខែប៉ុណ្ណោះ ក្រោយពីតារាចម្រៀង Kpop ស្រីម្នាក់ផ្សេងទៀត រកឃើញស្លាប់ ក្នុងលក្ខណៈសង្ស័យថាជាការធ្វើអត្តឃាត ។
  សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានសរសេរពីសម្តីរបស់ប្រមុខរដ្ឋាភិបាល យ៉ាងដូច្នេះថា៖«កម្ពុជា មិនអនុញ្ញាតដាច់ខាតឲ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃឬផលិតជាថាមពលអគ្គិសនីនោះទេ»។   ប៉ុន្តែ ប្រមុខរដ្ឋាភិបាល បានលើកទឹកចិត្តឲ្យមានការកែច្នៃសំរាមក្នុងស្រុកវិញ ដើម្បីផលិតជាថាមពលអគ្គិសនីបន្ថែម ដែលអាចការពារបរិស្ថាន និងដោះស្រាយបញ្ហាសំរាម ក៏ដូចជាដោះស្រាយកន្លែងចាក់សំរាម ជាពិសេសនៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។     បញ្ជារបស់មេដឹនាំ ឲ្យទប់ស្កាត់ការនាំចូលសំរាម គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរ រកឃើញសំរាមប្លាស្ទិក៨៣កុងតឺន័រ ដែលមានទម្ងន់ជិត១៦០០តោន នៅកំពង់ផៃស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកក្ដដា ដោយក្រសួងបរិស្ថាន អះអាងថា មានប្រភពមកពីកាណាដានិងអាមេរិក។    ក្រុមហ៊ុនមួយឈ្មោះ Chungyuen ជាអ្នកនាំសំរាមទាំងនោះ ចូលមកកម្ពុជា។ រដ្ឋាភិបាលកម្ពុជា បានដាក់កំហិតឲ្យក្រុមហ៊ុន Chungyuen នាំសំរាមទាំងនោះ ចេញពីកម្ពុជា យ៉ាងយូរ ត្រឹមថ្ងៃទី២៤ ខែសីហា៕ 
សម្តេចនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានបង្ហាញពីម៉ឺងម៉ាត់ មិនឲ្យមានការលួចនាំសំរាមពីបរទេស ចូលមកកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានប្រើភាសាបែបដាច់ណាត់នេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែសហា ឆ្នាំ២០១៩។
  ក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍និងទំនិញរាយ«ដងទង់» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៣ ខែមិថុនា លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿនទី៤ អាចនឹងសាងសង់ពីភ្នំពេញ ទៅខេត្តមណ្ឌលគីរី ហើយឆ្ពោះទៅកោះញ៉ែក។ «ពីកោះញ៉ែកទៅផ្សារបានលុងទៅខេត្តរតនគិរី បន្ទាប់មកឆ្ពោះចេញទៅ ខេត្តស្ទឹងត្រែង និងចេញទៅខេត្តព្រះវិហារ ហើយតភ្ជាប់ទៅផ្លូវល្បឿនលឿនខេត្តសៀមរាប»។ លោក ស៊ុន ចាន់ថុល បានបង្ហើបបែបនេះ ដោយបន្ថែមថា ផ្លូវល្បឿនលឿនទី៥ អាចសាងសង់ពីភ្នំពេញ ទៅក្រចេះ មកស្ទឹងត្រែង ហើយឆ្ពោះទៅទល់ដែនកម្ពុជា-ឡាវ នៅត្រពាំងគ្រៀល។    លោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បន្តនិយាយយ៉ាងដូច្នេះ ៖«ខ្ញុំសង្ឃឹមថាយើងនឹងមានផ្លូវល្បឿនលឿនទី៤ និងទី៥ ដែលជាផែនការគ្រោងទុករបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៀត»។   អត្ថបទទាក់ទង   ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត គ្រោងចំណាយថវិកា ១ ៦៣៨ លានដុល្លារ   ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា  កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងមួយចំនួនទៀត កំពុងសាងសង់ជាបន្តបន្ទាប់។ ក្នុងនោះ កាលពីចុងឆ្នាំ២០២២ រដ្ឋាភិបាល បានប្រកាសឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនទីមួយពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានតម្លៃជាង២០០០លានដុល្លារ។  ដោយឡែក នៅថ្ងៃទី៧ខែមិថុនា  ឆ្នាំ២០២៣ កម្ពុជាបានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិតដែលមានតម្លៃជាង១៤០០លានដុល្លារ ខណៈគម្រោងផ្លូវល្បឿនលឿនទី៣  ពីភ្នំពេញ-សៀមរាប ក៏បានចុះហត្ថលេខាក្រមខ័ណ្ឌក្នុងការសិក្សាលម្អិតបន្ថែមទៀតសម្រាប់ការសាងសង់ ផងដែរ៕    
រដ្ឋាភិបាលមានផែនការធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-មណ្ឌគិរី និង ភ្នំពេញ-ក្រចេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនទំនិញរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  ខណៈគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប កំពុងស្ថិតក្នុងដំណាក់ការសិក្សា។
តាមរយៈវែបសាយ SelftHacked  ដែលផ្តល់សេវាកម្មបច្ចេកវិទ្យាទាក់ទងនឹងបញ្ហាសុខភាព លោក Joe Cohen ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទើបបង្កើតថ្មីមួយនេះ បានប្រកាសរកគូស្នេហ៍ ដោយលោកបានរៀបចំពីលក្ខណៈសម្បត្តិផ្ទាល់ខ្លួន និងលក្ខខណ្ឌនានាទាក់ទងនឹងការជ្រើសរើស។ ឈានដល់វ័យ៣០ឆ្នាំ លោក Joe ដែលជាអ្នកជំនាញផ្នែកសុខាភិបាល ចង់សម្រេចបំណងប្រាថ្នាដ៏ធំជាងគេក្នុងជីវិតរបស់លោក នោះគឺស្វែងរកឧត្តមភរិយាម្នាក់។ «៦ខែកន្លងមកនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានលំនឹង និងជោគជ័យផ្នែកអាជីវកម្ម [...] ដូច្នេះខ្ញុំគិតថា ខ្ញុំមិនអាចរស់ដោយជោគជ័យតែម្នាក់ឯងបានឡើយ»។ នេះជាការអះអាងរបស់អគ្គនាយកក្រុមហ៊ុនវ័យក្មេង ដែលធ្លាប់បរាជ័យស្នេហាជាច្រើនលើក។ ជាមួយនឹងការពិបាកជ្រើសរើស លោក Joe បានសម្រេចប្រកាសតាមប្លុកក្នុងវែបសាយក្រុមហ៊ុនផ្ទាល់ខ្លួន។ ក្នុងនោះ លោកបានប្រកាសផ្តល់ប្រាក់១ម៉ឺនដុល្លារអាមេរិក ដែលអ្នកដែលណែនាំលោកឲ្យស្គាល់នារីល្អម្នាក់។ បន្ថែមពីលើនេះ លោកក៏ផ្តល់ប្រាក់លើកទឹកចិត្តផងដែរ ចំនួន២០០០ដុល្លារអាមេរិក សម្រាប់អ្នកដែលចែករំលែកព័ត៌មានរបស់លោកទៅដល់អ្នកដែលមានជំនាញណែនាំនារីល្អ។ លោកបានបញ្ជាក់ថា វិធីសាស្ត្រជ្រើសរើសគូស្នេហ៍របស់លោក ដូចជាយុទ្ធសាស្ត្រទីផ្សារយ៉ាងដូច្នោះដែរ។ ជាលក្ខខណ្ឌ អ្នកដែលអាចទទួលបានប្រាក់រង្វាន់ពីលោក ដរាបណា លោក និងនារី [ដែលត្រូវបានណែនាំ] អាចរស់នៅយល់ចិត្តគ្នាយ៉ាងហោចណាស់៤ខែ។ លោក Joe បានលើកឡើងថា លោកប្រើយុទ្ធសាស្ត្រជំនួសទៅអនុវត្តក្នុងយុទ្ធសាស្ត្រជីវិតរបស់ខ្លួន ដើម្បីស្វែងយល់បានដឹងច្បាស់អំពីនារីដែលចូលក្នុងជីវិតរបស់លោក តើនាងត្រូវការតែលុយរបស់លោក ឬក៏មានស្នេហ៍ស្មោះពិតប្រាកដ។ សម្រាប់នារីដែលលោកចង់បាននោះ ត្រូវតែជាមនុស្សដែលរស់នៅ Southern California ឬក៏មានបំណងរស់នៅទីនោះជាមួយលោក។ ក្នុងករណី នារីណាម្នាក់ស្ម័គ្ររួមរស់ជាមួយលោកដោយខ្លួនឯង លោកនឹងផ្តល់ប្រាក់១ម៉ឺនដុល្លារអាមេរិកផងដែរសម្រាប់នាងដើម្បីយកទៅធ្វើមូលនិធិសប្បុរសធម៌ ឬធ្វើដំណើរទេសចរណ៍កម្សាន្តទៅតាមការជ្រើសរើសរបស់នាង។ លោក Joe អះអាងថា លោកទទួលបានការទាក់ទងជាច្រើនតាមសារលើបណ្តាញសង្គម ប៉ុន្តែលោកមិនទាន់មានការសម្រេចចិត្តយ៉ាងណានោះឡើយ៕
លោក Joe Cohen ប្រធានក្រុមហ៊ុនដែលទើបបង្កើតថ្មីមួយ (Startup) នៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក កំពុងស្វែងរកគូស្នេហ៍ដែលយល់ចិត្តម្នាក់។ សម្រាប់អ្នកដែលណែនាំមិត្តស្រីឲ្យគាត់ លោក Joe នឹងផ្តល់ប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារអាមេរិក ក្នុងករណីពួកគាត់អាចរក្សាទំនាក់ទំនង និងមានពេលវេលាស្វែងយល់ចិត្តគ្នាយ៉ាងហោចណាស់៤ខែ។
ក្រុមរហស្សនាមបិសាចក្រហមធ្លាប់លើកពានលីគកំពូលអង់គ្លេស ២០សម័យរួចមកហើយ ប៉ុន្តែចាប់តាំងពីលោក Alex Ferguson ចាកចេញពី Old Trafford ក្នុងរដូវកាល ២០១២-១៣ ពួកគេនៅមិនទាន់ស្គាល់ជាតិពាននេះម្តងឡើយ។ ត្រង់ចំណុចនេះ លោក Wenger បានផ្តល់យោបល់ខ្លះៗដល់ Man Utd ដែលជាអតីតគូប្រជែងចាស់កាលលោកនៅដឹកនាំកាំភ្លើងធំ អ្នកចាត់ការសញ្ជាតិបារាំងដែលត្រូវបានរាយការណ៍ថានឹងចូលរួមជាមួយ FIFA ក្នុងតួនាទីជាមន្ត្រីបច្ចេកទេសបានប្រាប់ទូរទស្សន៍ beIN Sports ដែលមានមូលដ្ឋាននៅប្រទេសកាតាថា៖«នៅពេលអ្នកមើលការប្រកួតរបស់ Man Utd  អ្នកពិតជាឃើញថាក្រុមនេះសម្បូរទៅដោយកីឡាករមានសក្តានុពល។ ប៉ុន្តែពួកគេមិនទាន់រកឃើញវិធីលេងរួមគ្នាជាក្រុមនោះទេ។ ប្រហែលជាកីឡាករទាំងនេះមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការលេងជាក្រុមដូចជា Man United ពីមុន។ របៀបលេងរបស់ពួកគេពេលនេះ គឺមិនអាចប្រជែងជើងឯកបានឡើយ ដ្បិតពួកគេមិនទាន់ធ្វើអ្វីបានដូចដែល Giggs, Scholes និង Beckham បានធ្វើ»។ ដូចអ្វីដែលលោក Wenger លើកឡើង Man Utd ពិតជាយ៉ាប់យឺនមែនទែនក្នុងរយៈពេល៧រដូវកាលចុងក្រោយមកនេះ។ មិនត្រឹមតែមិនឈ្នះជើងឯកលីគកំពូលអង់គ្លេសនោះទេ ក្រុមដែលមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះ របូតតំណែង Top ស្ទើគ្រប់រដូវកាលទៅហើយ បើទោះជាផ្លាស់អ្នកចាត់ការទូទៅជាច្រើនអ្នក និងទិញកីឡាករថ្លៃៗមកពង្រឹងក្រុមក្តី។ សម្រាប់រដូវកាលនេះទៀត Man Utd រកបានតែ៥ពិន្ទុពីការប្រកួត៤លើក ក្នុងនោះឈ្នះតែមួយប្រកួតប៉ុណ្ណោះ និងចាញ់១ ស្មើ២ ឈរនៅលេខរៀងទី៧ ក្នុងតារាង Premier League បណ្តោះអាសន្ន។ ចុងសប្តាហ៍នេះ Man Utd ត្រូវទទួលភ្ញៀវ Leicester City សម្រាប់ជំនួបសប្តាហ៍ទី៥៕
លោក Arsene Wenger អតីតអ្នកចាត់ការទូទៅ Arsenal មើលឃើញថាក្រុម Manchester United បច្ចុប្បន្ននៅខ្វះភាពចាស់ទុំនៅឡើយក្នុការប្រជែងជើងឯក Premier League រដូវកាលនេះ បើទោះក្រុមរបស់លោក Ole Gunnar Solskjaer សម្បូរកីឡាករមានសក្តានុពលក៏ដោយ។
ថ្លែងទៅកាន់សមាជិកសមាជិកាបក្សកុម្មុយនីស្តជាង ២ពាន់នាក់ រួមទាំងអតីតប្រធានាធិបតី Jiang Zemin ដែលស្ថិតក្នុងវ័យ ៩១ នោះ លោក ស៊ី ជិនភីង បានអះអាងថា យុទ្ធនាការកម្ចាត់អំពើពុករលួយកន្លងមកពិតមានសន្ទុះខ្លាំងលើសលុប និងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍយ៉ាងរហ័សរបស់ចិនផង។ ក្នុងវីដេអូផ្សាយផ្ទាល់របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានថ្លែងដូច្នេះ៖« ការប្រឆាំងអំពើពុករលួយបានជួយបង្កើតជំហរមួយដ៏អស្ចារ្យ និងរឹងមាំក្នុងការអភិវឌ្ឍន៍របស់ចិន»។  តាំងពីឡើងកាន់អំណាចនៅឆ្នាម ២០១៤ លោក ស៊ី ជិនភីង បានបង្កើនចំណាត់ការប្រឆាំងអំពើពុករលួយឥតមានបន្ធូរបន្ថយដៃឡើយ ដោយលោកកម្ចាត់មន្ត្រីពុករលួយទាំងស្ថិតក្នុងតំណែងគ្រាក់ៗ និងស្ថិតក្នុងតំណែងតូចទាបផង។ មន្ត្រី ១,៣លាននាក់ ទាំងតូច ទាំងធំ ត្រូវបានចាប់ខ្លួន បណ្តេញចេញពីបក្ស និង ជាប់ពន្ធនាគារផង។ ក្នុងចំណោមនោះមានមន្ត្រីដ៏មានឥទ្ធិពលដូចជាលោក Zhou Yongkang  ប្រធានផ្នែកសន្តិសុខផ្ទៃក្នុង រួមតាំងអតីតអនុប្រធានគណៈកម្មការយោធាមជ្ឈិមលោក Xu Caihou និងលោក Guo Boxiong ថែមទៀត។ អត្ថបទទាក់ទង   អ្វីខ្លះគួរដឹងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩?   មន្ត្រីចិនជាង១លាននាក់រងពិន័យករណីពុករលួយក្នុងយុទ្ធនាការកណ្ដាប់ដៃដែករបស់ ស៊ី ជិនភីង យ៉ាងណាមិញអ្នកវិភាគមួយចំនួនយល់ថា លោក ស៊ី ជិនភីង ប្រើប្រាស់គោលនយោបាយប្រឆាំងអំពើពុករលួយនេះដើម្បីកម្ចាត់គូបដិបក្ខខ្លួន និងដើម្បីប្រមូលផ្តុំអំណាចផង។ គោលនយោបាយប្រឆាំងអំពើពុករលួយជាភារកិច្ចរបស់មន្ត្រីជាន់ខ្ពស់ដៃស្តាំរបស់លោក ស៊ី ជិនភិង លោក វ៉ាង ជីសាន (Wang Qishan) ប្រធានគណៈកម្មការត្រួតពិនិត្យវិន័យនោះ៕
ក្នុងពេលរៀបរាប់ពីសមិទ្ធផលបក្សកុម្មុយនីស្តចិនសម្រេចបានប្រាំឆ្នាំមកនេះ អគ្គលេខាធិការបក្សកុម្មុយនីស្តចិនលោក ស៊ី ជិនភីង បានកោតសរសើរគោលនយោបាយកណ្តាប់ដៃដែកកម្ចាត់អំពើពុករលួយស៊ីរូងផ្ទៃក្នុងផងដែរ។ នយោបាយកម្ចាត់អំពើពុករលួយនេះកម្ចាត់អស់តាំងពី«មន្ត្រីរុយ» ដល់«មន្ត្រីខ្លា»ក្នុងបក្សកុម្មុយនីស្ត។
  លោក កើត វណ្ណឌឿន បានរៀបរាប់ការឈ្នះថា៖ «ពួកយើងហូបអីជុំគ្នា នៅផ្ទះរបស់ខ្ញុំ អស់ឡើង ៣កេស គ្នា៦នាក់ ហើយកំប៉ុងមួយ ក្នុងកេសចុងក្រោយនោះហើយ ជាកំប៉ុងសំណាង ៥លានរៀល»។ បើទោះបីជាយើងអត់បាននិយាយគ្នាមុន ពីការបែងចែករង្វាន់ ប៉ុន្តែចុងក្រោយយើងក៏គិតគ្នាថា នឹងចែកចំណែកស្មើគ្នា ព្រោះស្រាបៀរនោះ យើងមានចំណែកចូលលុយគ្នាទិញ»។   លោក វណ្ណ ឌឿន ជាអតិថិជនម្នាក់ ដែលបានគាស់ឈ្នះក្នុងសប្តាហ៍ទី២ នៃខែកក្កដា ដែលមានអ្នកឈ្នះផ្សេងទៀត រួមមានអ្នកភ្នំពេញ ២១នាក់ កំពង់ស្ពឺ ៣នាក់ ព្រៃវែង ២នាក់ តាកែវ ១នាក់ ប៉ៃលិន ២នាក់ ស្វាយរៀង ៣នាក់ ស្ទឺងត្រែង ១នាក់ សៀមរាប ១នាក់ កណ្តាល ២នាក់ កំពង់ចាម ១នាក់ សរុប ៣៧នាក់៕   ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!   div>(អត្ថបទពាណិជ្ជកម្ម)  
សំឡេងទង្គិចកែវ ក្រោមសំណើចនៃភាពរីករាយ ពីការជួបជុំគ្នារវាងគ្រួសារសាច់ញាតិមួយ នៅខណ្ឌពោធិ៍សែនជ័យ បានសាងមិនត្រឹមតែក្តីសុខប៉ុណ្ណោះ ប៉ុន្តែបានបង្កើតទ្រព្យសំណាងយ៉ាងមិនគួរឲ្យជឿដោយមានម្នាក់គាស់ស្រាបៀរ កម្ពុជា ត្រូវរង្វាន់ ៥លានរៀល ទាំងយប់ម៉ោង ៨។
  ក្រុមហ៊ុន Vinci គឺជាក្រុមហ៊ុនមួយ ដែលវិនិយោគលើវិស័យអាកាសចរណ៍ដ៏ធំមួយនៅលើពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងមានអាកាសយានដ្ឋានចំនួន៤៤ នៅក្នុងប្រទេស១១ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ដែលអាចរកចំណូលបានជាង៤ពាន់លានអឺរ៉ូ (ជិត៣,៥ពាន់លានដុល្លារ) ពីការដឹកជញ្ជូនអ្នកដំណើរ២០០លាននាក់កាលពីឆ្នាំ២០១៧។   ក្រុមហ៊ុន Vinci Airport បានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣ តាមរយៈអាកាសយានដ្ឋានព្រលានយន្តហោះពោធិ៍ចិនតុង (បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញ) ដែលអន្តរជាតិនិយមហៅថា Cambodia Airport ។ ក្រោយពីដំណើរការបានរយៈ៨ឆ្នាំ ក្រុមហ៊ុន Vinci Airport ក៏បានបន្តវិនិយោគនៅព្រលានយន្តហោះសៀមរាបនៅឆ្នាំ២០០១ មុននឹងវិនិយោគនៅព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០០៦។   លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport បាននិយាយថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍លោក បានពង្រីកខ្លួន និងភ្ជាប់ទំនាក់ទំនងយ៉ាងល្អ ជាមួយក្រុមហ៊ុនអាកាសជាង២៥០ នៅលើពិភពលោក។ ដោយសារភាពរីកចម្រើនបែបនេះហើយ ទើបលោក Eric លើកឡើងថា ក្រុមហ៊ុន Vinci Airport បានរីកមុខមាត់ ដោយសារផ្ដើមចេញពីការវិនិយោគវិស័យអាកាសនៅកម្ពុជា។   « Vinci Airport គឺបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយការរីកសាយភាយបណ្ដាញនេះ គឺមានដើមកំណើតដំបូងកើតចេញពីប្រទេសកម្ពុជា។ ហើយយើងក៏មានកិត្តិយស និងមោទកភាពចំពោះការរីកចម្រើនបែបនេះ»។ នេះជាការលើកឡើងរបស់លោក Eric ប្រាប់ដល់ក្រុមអ្នកកាសែត ដែលទស្សនកិច្ចអាកាសយានដ្ឋានព្រលានយន្តហោះខេត្តសៀមរាប។   អត្ថបទទាក់ទង   កម្ពុជា នឹងមានជើងហោះហើរត្រង់ទៅប៉េកាំង នៅឆ្នាំ២០១៩   លោក Eric Delobe៖ ក្រុមហ៊ុនVinci Airport រីកមុខមាត់ ដោយសារផ្ដើមចេញពីកម្ពុជា    កាលពីឆ្នាំ២០១៧កន្លងមក អាកាសយានដ្ឋានទាំង៣នេះ អាចទទួលបានចំនួនភ្ញៀវទេសចរណ៍ធ្វើដំណើរបាន ៨,៨លាននាក់ ដែលកើនឡើង២៥ភាគរយ បើធៀបកាលពីឆ្នាំ២០១៦។ ដោយឡែកនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុន Vinci តាមរយៈអាកាសយានដ្ឋានទាំង៣ អាចទទួលបានភ្ញៀវ ឬអ្នកធ្វើដំណើរបាន១០លាននាក់។ ក្រៅពីការទទួលភ្ញៀវទេសចរ ក្រុមហ៊ុនក៏បានទទួលការផ្ញើទំនិញ៦០ពាន់តោន ដែលមានកំណើនកើនឡើងរហូតដល់៤០ភាគរយផងដែរ។   ក្រុមហ៊ុន Vinci Airport គឺបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vinci Group ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំរបស់បារាំង នៅទូទាំងពិភពលោក ដែលផ្ដោតទៅលើការវិនិយោគជាពីរផ្នែក ដោយផ្នែកទី១ លើការសាងសង់ ដូចជា ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលជាដើម។ រីឯផ្នែកទី២ ផ្ដោតលើការទទួលបានសិទ្ធិសម្បទានពីរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ សម្រាប់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕  
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ធ្នូនេះ អាកាសយាន្តដ្ឋាន Cambodia Airport បានទទួលអ្នកដំណើរ ចំនួន១០លាននាក់ហើយ ដោយបូកសរុបទាំងនៅភ្នំពេញ សៀមរាប និងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport។
  ភ្នំពេញ៖ សំណង់អគារបុរាណដូចជាវត្តអារាមមួយចំនួនត្រូវបានវាយចោល ដោយមូលហេតុថា ចាស់ទ្រុឌទ្រោម និងអាចបង្ករគ្រោះថ្នាក់ផ្សេងៗ។ ដោយឡែក ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទដៃ លោក តាំង សុចិត្តវិទូ នាយកក្រុមហ៊ុនរចនា និងច្នៃប្រឌិតប្លង់ សំណង់អគារ (ADI) បានឡើកឡើងថា សំណង់អគារបុរាណទាំងនោះ មិនគួរវាយកម្ទេចចោលទេ ព្រោះជាមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ។ លោកលើកទឹកចិត្តឱ្យរក្សាទុក ដើម្បីផ្តល់ជាមេរៀនទាក់ទងនឹងប្រវត្តិសាស្រ្ត ក្បួនខ្នាតជាដើម។  លោក តាំង សុចិត្តវិទូ អគ្គនាយកក្រុមហ៊ុន ស្ថាបនា និងច្នៃប្រឌិតប្លង់ សំណង់អគារ ADI និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ទស្សនា និងស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក តាំង សុចិត្តវិទូ  នាយកក្រុមហ៊ុនរចនា និងច្នៃប្រឌិតប្លង់ សំណង់អគារ (ADI)    ដូចតទៅ៖      កញ្ញា សុង សុធាវី៖ សំណង់អគារសាធារណៈចាស់ៗមួយចំនួនដូចជាវត្តអារាមជាដើម រងការវាយកំទេចចោលជាបន្តបន្ទាប់។ ដូច្នេះ ក្នុងនាមលោកជាអ្នកជំនាញក្នុងកិច្ចការងារនេះ តើមានការចូលរួមមតិយោបល់បែបណា? លោក តាំង សុចិត្តវិទូ៖ ទី១សំណង់បេតិកភណ្ឌ ជាសំណង់អគារគ្រប់ប្រភេទ ទាំងវត្តអារាមក្តី មិនមែនក្តីសុទ្ធតែផ្តល់សារៈប្រយោជន៍ច្រើន មិនត្រឹមតែទាក់ទងនឹងផ្នែកស្ថាបត្យកម្មប៉ុណ្ណោះទេ តែវាទាក់ទងនឹងវប្បធម៌ និងអរិយធម៌នៃសង្គមជាតិទាំងមូល ព្រមទាំងអាយុកាលប្រវត្តិសាស្រ្តផងដែរ។ អ៊ីចឹងសំណង់អគារបេតិកភណ្ឌ ដែលមានអាយុកាលវែង មានការច្នៃប្រឌិត មានក្បួនខ្នាតសិល្បៈល្អ បើទោះបីជាវាចាស់ទ្រុឌទ្រោម បើយើងអាចជួសជុលបាន គួរតែជួសជុល និងថែរក្សាទុកទៅ។    វិហារ វត្តពោធិព្រឹក្ស   រូបភាពពី Khmer Culture   កញ្ញា សុង សុធាវី៖  តើក្រៅពីការវាយចោល ឬ ជួសជុលថ្មី យើងធ្វើដូចម្តេចដើម្បីថែរក្សា និងអាចទាញចំណូលជូនរដ្ឋបាន? លោក តាំង សុចិត្តវិទូ៖ សំណង់អគារបុរាណទាំងហ្នឹងគឺបង្ហាញពីអត្តសញ្ញាណវប្បធម៌ អរិយធម៌ ហើយក៏ជាភស្ត័តាង សាក្សីរស់ នៃប្រវត្តិសាស្រ្ត សាវតា ទីតាំងតំបន់ នៃរឿងរ៉ាវផ្សេងៗ។ល។ សម្រាប់អ្នកទេសចរជិតឆ្ងាយ ដែលចង់ដឹង ចង់ឃើញពួកគេទៅមើលអគារទាំងហ្នឹងបាន ដែលវានឹងបង្ហាញប្រាប់ពីមរតកដែលដូនតាបានបន្សល់ទុកអោយ ហើយក៏ជាគុណតម្លៃដែលយើងពិបាកនឹងកាត់ថ្លៃបាន ព្រោះវាខ្ពស់ខ្ពស់ វាសំខាន់សម្រាប់ប្រទេសជាតិ។    កញ្ញា សុង សុធាវី៖ មានការលើកឡើងថា ការវាយសំណង់អាគារចាស់ៗចោល ព្រោះតែសំណង់លែងមានគុណភាព និងចង់សាងសង់អគារថ្មីលើទីតាំងនោះ តើលោកមានការចូលរួមដូចម្តេច? លោក តាំង សុចិត្តវិទូ៖ ការវាយចោល ឬ ការផ្លាស់ប្តូរគឺត្រូវការការសិក្សាត្រឹមត្រូវ ត្រូវមានអ្នកជំនាញច្រើនស្ថាប័នផ្នែកអភិរក្ស ខាងក្រសួងវប្បធម៌ ក្រសួងសាសនា ចុះពិនិត្យមើលថាអគារហ្នឹងខូចខាតធ្ងន់ធ្ងរកំរិតណា? ដែលពិតជាមិនអាចជួសជុលបានមែន! មួយទៀតអាចថាវាមានហានិភ័យខ្ពស់ខ្លាំង នោះគេអាចវាយចោលបានដែរ។ អ៊ីចឹងដែលខ្ញុំលើកឡើងសម្រាប់អគារដែលមានគុណតម្លៃលើសលប់ទាំងនោះ បើដាច់ខាតត្រូវតែវាយចោល គឺជារឿងដែលគួឱ្យសោកស្តាយ។  លោក តាំង សុចិត្តវិទូ អគ្គនាយកក្រុមហ៊ុន ស្ថាបនា និងច្នៃប្រឌិតប្លង់ សំណង់អគារ ADI និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ   កញ្ញា សុង សុធាវី៖ សម្រាប់លោក សាស្រ្តាចារ្យផ្ទាល់ តើមានជាការអំពាវនាវបែបណាទៅកាន់ស្ថាប័នពាក់ព័ន្ធចំពោះសម្បត្តិជាតិ វត្តអារាម និងសំណង់អគារចាស់ៗទាំងនេះបន្ថែមទៀត? លោក តាំង សុចិត្តវិទូ៖ ក្នុងនាមជាស្ថាបត្យករ និងជាខ្មែរមួយរូប ខ្ញុំសំនូមពរឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធខ្លាំងមែនទែន ក្នុងការថែរក្សា សិក្សាពីសំណង់អគារ បេតិកភណ្ឌទាំងនោះឱ្យបានគង់វង្ស តាមដែលអាចធ្វើទៅបាន ហើយមិនគួរប្រញាប់ប្រញាល់វាយអគារបុរាណទាំងនោះចោល ឬ សាងសង់អគារថ្មីលើនោះពេកទេ។   គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពី ការទប់ស្កាត់ការបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដែលមានអគារសំណង់សាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណស្របតាមច្បាប់ការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើដោយរាជក្រមលេខ នស/ រកម ០១៩៦/២៦ ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ១៩៩៦។ ក្នុងនោះរាជរដ្ឋាភិបាលធ្វើការណែនាំដូចជា    ទី១ ហាមឃាត់ការកែប្រែ ការប្តូររូបរាងខាងក្រៅ ការធ្វើឱ្យខូតខាតសោភណ្ឌភាព ចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទី២ ទប់ស្កាត់ការវាយកម្ទេចសំណង់ និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្រ្ត សំណង់បុរាណ និងសំណង់អាគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ ទី៣ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌ ក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្រ្ត  គោលនយោបាយ និងផែនទីចង្អុលបង្ហាញ  ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយ និរន្តរភាព។ និងទី៤ សំណង់អគារបេតិកភណ្ឌដែលត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬ វាយកម្ទេចចោល ត្រូវស្នើរសុំការពិនិត្យ  និងសម្រេច ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញារធរពាក់ព័ន្ធជាមុនសិន៕    វិហារ វត្តពោធិព្រឹក្ស   រូបភាពពី Khmer Culture
ដោយ៖ សុង សុធាវី
  លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ក្នុងត្រីមាសទី១នេះ គ្រោះមហន្តរាយបានកើតឡើងចំនួន ២៩លើក ដែលបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៩៥ខ្នងខូចខាតធ្ងន់ធ្ងរ, ផ្ទះចំនួន ៤៤០ខ្នងរបើកដំបូលផ្ទះនិងខូចខាតមធ្យម, របើកដំបូលសាលាចំនួន ៩អាគារ, បាក់ខ្លោងទ្វារសាលាចំនួន ១, ខូចខាតតូបមាត់ឆ្នេរចំនួន ៩៥តូប និងរន្ទះបាញ់ស្លាប់ ១នាក់ រងរបួស២នាក់»។     គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់នេះ បានកើតឡើងក្នុងខេត្តចំនួន ១៣ រួមមាន៖ ខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, រតនគិរី, កែប, ព្រះសីហនុ, កោះកុង, ព្រៃវែង, ស្វាយរៀង និងខេត្តកំពង់ស្ពឺ។ បើតាមលោក កែវ វី គ្រោះធម្មជាតិនៅក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ មានចំនួនច្រើនជាងត្រីមាសទី១ក្នុងឆ្នាំ២០១៨។    សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ជាពិសេសខ្យល់កន្ត្រាក់ ដែលកើតមានក្នុងភ្លៀងកក់ខែផងដែរ៕   
ភ្នំពេញ៖ ត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ មានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសដោយសាររន្ទះបាញ់។  ចំណែកឯខ្យល់កន្ត្រាក់ ក៏បានធ្វើឲ្យអគារ និងផ្ទះជាង៥០០ខ្នងខូចខាតផងដែរ។ នេះជាការបញ្ជាក់របស់ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗនៅនេះ។ លោកបញ្ជាក់ទៀតថា តាំងតែពីដើមឆ្នាំ មកដល់បច្ចុប្បន្ន គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានកើតឡើងចំនួន ២៩លើកក្នុងខេត្តចំនួន ១៣។
ក្រោយមានអំពើហិង្សាពីសំណាក់ក្រុមប៉ូលីសមកលើប្រជាជនដែលព្យាយាមចូលទៅកាន់ការិយាល័យបោះឆ្នោតធ្វើប្រជាមតិដើម្បីទាមទារឯករាជ្យនៅតំបន់ Catalonia ពីប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១ ខែតុលា Gerard Pique ខ្សែការពារក្រុម Barcelona បានរិះគន់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy ថាបានបង្កើតនយោបាយអាក្រក់បំផុតមិនធ្លាប់ឃើញពីមុនមក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ បើតាមការផ្សាយរបស់ DailyMail ជុំវិញការរិះគន់របស់ Pique លោក Guardiola អ្នកចាត់ការក្រុម Manchester City បច្ចុប្បន្ន បានគាំទ្រអតីតកូនក្រុមខ្លួនផងដែរ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៤៦ឆ្នាំ បានជំរុញឲ្យរដ្ឋាភិបាលអេស្ប៉ាញរៀនតាមគោលនយោបាយរបស់អង់គ្លេស ដោយអនុញ្ញាតឲ្យមានការបោះឆ្នោតនៅ Catalonia។ លើសពីនេះអតីតគ្រូ Barcelona រូបនេះ ក៏បានសរសើរអតីសមាជិក Manchester United ថាជាបុរសក្លានហានទៀតផង។ សូមបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យនៅតំបន់ Catalonia ពីប្រទេសអេស្ប៉ាញ មានមនុស្សច្រើនជាង ៨៥០នាក់រងរបួស ក្នុងនោះ៧០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រោយប៉ះទង្គិចគ្នារវាងប៉ូលីសនិងប្រជាជន ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានប្រកាសថាជាទង្វើខុសច្បាប់ និងជាហេតុធ្វើឲ្យការប្រកួតរវាង Barcelona និង Las Palmas ត្រូវធ្វើឡើងដោយគ្មានអ្នកចូលទស្សនាផងដែរ៕
អ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola បានគាំទ្រការរិះគន់របស់ Gerard Pique លើដ្ឋាភិបាលអេស្ប៉ាញជុំវិញការបោះឆ្នោតធ្វើប្រជាមតិទាមទារឯករាជ្យរបស់តំបន់ស្វយ័ត Catalonia។
  ក្រសួងប្រៃសណីយ៍ បានអះអាងថា ក្រសួងលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ជូនទៅតែម្ចាស់ក្រុមហ៊ុន និងស្ថាប័នណា ដែលមានគោលបំណងយកទៅប្រើប្រាស់ក្នុងក្រុមហ៊ុន និងស្ថាប័នរបស់ខ្លួនប៉ុណ្ណោះ។ ក្រសួង ហាមដាច់ខាតម្ចាស់ក្រុមហ៊ុន និងស្ថាប័នទិញ ហើយបន្តលក់វិញ។    «ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋឡើយ។ ប៉ុន្តែបែរជានាំឲ្យពលរដ្ឋខាត់បង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩»។ នេះជាការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ដែលណែនាំដល់ជនឆ្លៀតឱកាសបញ្ឈប់សកម្មភាពនេះ បើមិនចង់ឲ្យក្រសួងចាត់វិធានការទាន់ពេល។    ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស៊ើបអង្កេតកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ និងចាត់វិធានការលើពួកគេ ។    ក្នុងករណីពលរដ្ឋឃើញមានសកម្មភាពនេះនៅតែបន្ត សូមរាយការណ៍មកក្រសួង ដើម្បីទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា៕ (លេខទូរសព្ទ ០១៧ ៨៤៨ ១០៨/ ០៦៧ ៨១៨ ៧៨២/០៧៧ ៨៦៧ ៩៥៧)   អត្ថបទទាក់ទង   ក្រុមហ៊ុន និងសហគ្រាសឯកជន អាចទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ ពីក្រសួងប្រៃសណីយ៍   សម្ដេច ហ៊ុន សែន៖ ត្រូវយក Rapid Test និងសម្ភារផ្សេងៗពីឃ្លាំងទៅប្រើ មិនមែនទុកដេកឱបនោះទេ  
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះទៅរឹបអូសឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន៤២៥០គ្រឿង ដែលស្ថិតនៅទីតាំងចំនួន៥ ពីជនឆ្លៀតឱកាសទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ពីក្រសួង ហើយបន្តលក់ឲ្យពលរដ្ឋក្នុងតម្លៃណាមួយ។ 
  ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ការតាំងផលិតផលអឺរ៉ុបម៉ាកល្បីៗ ត្រូវរៀបចំឡើង។ ប្រធាន EuroCham Cambodia លោក Arnaud DARC បានថ្លែងដូច្នេះថា៖«ជាឱកាសដ៏អស្ចារ្យតែម្ដងសម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាសហគមន៍ធុរកិច្ចក្នុងតំបន់ទាំងមូល ដើម្បីពិនិត្យគុណភាពទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនអឺរ៉ុប ដែលនឹងមានវត្តមានក្នុងកម្មវិធីនេះ។ លោកបន្តទៀតថា៖«ដោយសារតែសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើង យើងជឿជាក់ថាផលិតផលអឺរ៉ុបនឹងដណ្ដើមបានទីតាំងនៅលើទីផ្សារកម្ពុជា»។   ក្រុមហ៊ុនប្រមាណ ៤០ មកពីអឺរ៉ុបនឹងដាក់បង្ហាញផលិតផលរបស់ខ្លួន ដែលមានដូចជា គ្រឿងសង្ហារឹម  ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្រ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជ ជាដើម។ ការលក់បញ្ចុះតម្លៃ និងសកម្មភាពកម្សាន្តជាច្រើន នឹងផ្ដល់ជូនសម្រាប់អ្នកចូលទស្សនា។ មនុស្សជាងមួយម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងកម្មវិធីនេះ។   កម្មវិធីលើកដំបូងរបស់សហភាពអឺរ៉ុបនៅកម្ពុជាមួយនេះ នឹងត្រូវធ្វើឡើងមិនត្រឹមតែឆ្លើយតបនឹងតម្រូវការរបស់អ្នកជំនួញនោះទេ តែអ្នករៀបចំបានអះអាងថាកម្មវិធីនេះនឹងទាញការចាប់អារម្មណ៍បែបលក្ខណៈគ្រួសារផងដែរ។    ថ្លែងក្នុងសន្និសីទកាសែតស្ដីពីពិព័រណ៍អឺរ៉ុប នៅថ្ងៃទី២២ខែមិថុនា លោក Arnaud DARC អះអាងថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដើម្បីរៀបចំពិព័រណ៍អឺរ៉ុបនេះឡើង។ លោកបន្ថែមថា បន្ទាប់ពីកម្មវិធីដំបូងធ្វើឡើងនៅឆ្នាំ២០១៨នេះ EuroFair នឹងត្រូវធ្វើឡើងក្នុងរយៈពេល២ឆ្នាំទៀត ពោលគឺ EuroFair ត្រូវរៀបចំនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំម្ដង ។   រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធបើក EuroFair នេះ។ ហើយកម្មវិធី ដែលត្រូវបានរៀបចំដោយ  EuroCham Cambodia នេះ ត្រូវបានឧបត្ថមដោយក្រុមហ៊ុន Cambodia Airports និងគាំទ្រដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា  ព្រមទាំងមានការចូលរួមពីសហភាពាណិជ្ជកម្មរបស់ប្រទេសមួយចំនួននៃសហគមន៍អឺរ៉ុប៕   
ភ្នំពេញ៖ ពិព័រណ៍អឺរ៉ុប (EuroFair) នឹងត្រូវរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដើម្បីជំរុញសន្ទុះប្រើប្រាស់ផលិតផលអឺរ៉ុបនៅកម្ពជា។ កម្មវិធីដែល ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នេះ នឹងបើកឲ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៩ខែមិថុនា ដល់ថ្ងៃទី១ខែកក្កដាឆ្នាំនេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រអគារ K និង L។
  គិតត្រឹមថ្ងៃទី២៨ ខែសីហា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី បានអះអាងថា បញ្ជីគណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរៀបចំរួចរាល់ហើយ ដោយលោកបានអះអាងថា លេខាធិការគណៈរដ្ឋមន្រ្តី នឹងទទួលបានបញ្ជីការតែងតាំងរដ្ឋមន្រ្តីនោះ នៅក្នុងថ្ងៃដដែល។    ពីទីស្នាក់ការកណ្តាលរបស់បក្សភឿថៃនៅថ្ងៃទី២៨ ខែសីហា លោកសេដ្ឋា ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងដំណើរការរៀបចំរដ្ឋាភិបាល ថាតើលោកអាចរៀបចំឱ្យបានរួចរាល់មុនមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅខែកញ្ញាឬយ៉ាងណា។    ជាការឆ្លើយតប នាយករដ្ឋមន្រ្តីថៃថ្មី បានអះអាងថា លោកត្រូវតែពិនិត្យលើកាលវិភាគជាមុនសិន ដោយសារ ក្នុងនាមជានាយករដ្ឋមន្រ្តីថី្ម លោកគួរតែបំពេញទស្សនកិច្ចនៅរដ្ឋអាស៊ានជាមុន។ ត្រង់ចំណុចនេះ លោកសេដ្ឋាមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើង ថាតើគណៈរដ្ឋមន្រ្តីថ្មី អាចរៀបចំរួចរាល់មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឬយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។    បាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានរៀបចំឡើងនៅក្នុងហ្សាការតា ឥណ្ឌូណេស៊ី ដើម្បីជជែកពីប្រធានបទសំខាន់ៗ ដូចជា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សន្តិសុខស្បៀង ពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចជាដើម។    មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដែលគ្រោងរៀបចំពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកញ្ញា ជាជំនួបដ៏ធំមួយ ដែលមេដឹកនាំមកពីជុំវិញពិភពលោក ត្រូវថ្លែងសុន្ទរកថា នៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក ជុំវិញគោលនយោបាយពាក់ព័ន្ធសេដ្ឋកិច្ច និងសង្គម, ដំណោះស្រាយសន្តិសុខស្បៀង, ការស្វះស្វែងរកការបញ្ចប់ជម្លោះ រួមទាំងកិច្ចចរចាប្រកបដោយសន្តិវិធីជាដើម។    ទន្ទឹមនេះ នៅទីស្នាក់ការកណ្តាលបក្សភឿថៃ លោកសេដ្ឋា ក៏ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងបេក្ខជនត្រូវកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិផង។ បើតាមនាយករដ្ឋមន្រ្តីថៃថ្មី នៅពេលតំណែងរដ្ឋមន្រ្តីការពារជាតិ ត្រូវបានបញ្ចេញ គ្មាននរណាម្នាក់ នឹងត្រូវខកចិត្តឡើយ។ លោកសេដ្ឋា បានបន្តទៀតថា បុគ្គលដែលត្រូវបានជ្រើសជារដ្ឋមន្រ្តីការពារជាតិ នឹងពិតជាខិតខំធ្វើការ ដើម្បីប្រទេស និងប្រជាជន។    កន្លងមក វាមានបេក្ខជនមួយចំនួន ត្រូវបានរំពឹងថាកាន់តំណែងដ៏សំខាន់មួយនេះ ក្នុងនោះមានដូចជា លោក Sutin Klungsang អនុប្រធានបក្សភឿថៃ និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit  អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាដើម៕   
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី នៅថ្ងៃទី២៨ ខែសីហា បានបញ្ជាក់ថា បញ្ជីគណៈរដ្ឋមន្រ្តីថ្មី បានរៀបចំរួចរាល់ហើយដើម្បីដាក់ទៅលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី មុននឹងទទួលបានការយល់ព្រមពីមហាក្សត្រ។ លោកសេដ្ឋា ចង់រៀបចំគណៈរដ្ឋមន្រ្តីឱ្យបានរួចរាល់ ដើម្បីអាចបំពេញទស្សនកិច្ចនៅបណ្តារដ្ឋអាស៊ាន មុននឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។
  ដោយមើលឃើញពីសារសំខាន់នេះ កាលពីសប្តាហ៍កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានដឹកនាំសិស្សានុសិស្ស ចុះទស្សនៈកិច្ចសិក្សាលើកទី១ ទៅកាន់            Angkor Wildlife & Aquarium ដើម្បីឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងចងក្រងអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ និងគ្រូបង្រៀនផងដែរ។»   លោក Royd I. Guyon ប្រធានគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានលើកឡើងថា ទស្សនកិច្ចសិក្សាលើកដំបូងសម្រាប់សាខាសៀមរាបនេះ គឺជាបទពិសោធន៍ដ៏ល្អ  សម្រាប់សិស្សគ្រប់រូប។ វាផ្តល់ឱ្យសិស្សគ្រប់រូបនូវបទពិសោធន៍ក្នុងពិភពពិតនៅនឹងកន្លែង ជាមួយ   នឹងភាពរំភើប និងភាពសប្បាយរីករាយដែលពួកគេទទួលបានពីការរុករក និងសកម្មភាពបង្កើតក្រុមផ្សេងៗ។   លោកបានបន្ដទៀតថា «គោលបំណងនៃកម្មវិធីទស្សនៈកិច្ចសិក្សារបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺដើម្បីផ្តល់នូវការសម្រាកសម្រាប់សិស្សានុសិស្សរបស់យើងដើម្បីលំហែរ និងជម្រះកង្វល់ក្នុងចិត្តរបស់ពួកគេ ដែលនាំឱ្យមានសុខុមាលភាពប្រសើរឡើង ជាមួយនឹងការបង្កើតមូលដ្ឋានគ្រឹះដ៏មានស្ថេរភាព និងយូរអង្វែងនៅក្នុងទំនាក់ទំនងរវាងសិស្សជាមួយសិស្ស គ្រូបង្រៀនជាមួយគ្រូបង្រៀន និងសិស្សជាមួយគ្រូបង្រៀន។»   លើសពីនេះ ជារៀងរាល់ពីរវគ្គសិក្សា មជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយដើម្បីកំណត់ទីតាំង និងដឹកនាំសិស្សរបស់យើងទៅកាន់រមណីយដ្ឋាន       កន្លែងប្រវត្តិសាស្ត្រ សារមន្ទីរជាតិ ប្រាសាទបុរាណ ទីតាំងកសិកម្ម និងឧស្សាហកម្ម ដោយមានគោលដៅជួយសិស្សរបស់យើងឱ្យទទួលបានបទពិសោធន៍ជាក់ស្តែង និងកត់ត្រាការរកឃើញរបស់ពួកគេដោយផ្អែកលើការសង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕   អត្ថបទពាណិជ្ជកម្ម  
ដំណើរទស្សនកិច្ចសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសិស្សតាមរបៀបជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍។ ការចុះទស្សនកិច្ចផ្ទាល់ ពិតអាចត្រូវបានពួកគាត់យល់យ៉ាងងាយស្រួលជាងអ្វី ដែលពួគគាត់គ្រាន់តែអាននៅក្នុងសៀវភៅ ហើយទន្ទេញចាំទ្រឹស្តី។ ការរៀនអ្វីមួយដោយមើលឃើញដោយផ្ទាល់ គឺប្រសើរជាងការរៀនពីសៀវភៅ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក កើត ឆែ បានបរិយាយពីចំណុចល្អរបស់រដ្ឋាភិបាល និងអាជ្ញាធរយ៉ាងដូច្នេះថា៖«ខ្ញុំ គិតថា មកដល់ពេលនេះ បងប្អូនអ្នកសារព័ត៌មានយើង បានជ្រាបហើយថា យើង មិនដែលប្រើអំពើណាមួយ ដែលដេញប្រជាពលរដ្ឋ ដែលអត់មានសំណងទេ នៅស្រុកយើង ហើយគ្មានអ្នកណាល្អជាង ព្រះរាជាណាចក្រកម្ពុជាទេ»។ លោកអភិបាលរងរាជធានីភ្នំពេញរូបនេះ បន្តថា នៅពេលមានប្រជាជន ទៅចាប់យកដីសាធារណៈរបស់រដ្ឋ និងទៅរស់នៅលើដីសាធារណរបស់រដ្ឋ អាជ្ញាធរ មិនបានផ្តទ្ទាទោសឡើយ។ លោក បន្ថែមថា រាជរដ្ឋាភិបាល តែងណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំរកដីសម្បទានសង្គមកិច្ច ផ្តល់ជូនពួកគាត់ ខិតខំដោះស្រាយបញ្ហាលំនៅឋាន និង ផ្តល់សំណងផ្សេងៗជូនពួកគាត់។ លោក បាននិយាយពីប្រទេសដទៃថា បើប្រជាជន ហ៊ានទៅចាប់យកដីរដ្ឋដូចនៅកម្ពុជា ដូចជា ទៅសង់ជម្រកក្រោមស្ពាន ជាដើម សមត្ថកិច្ច ច្បាស់ជាទៅវាយខ្នោះមិនខាន។ ជាមួយគ្នានេះ លោក កើត ឆែ បានបង្ហាញពីការប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លី នៅរាជធានីភ្នំពេញ។ លោក ថ្លែងថា បើប្រជាជន រស់នៅលើដីរដ្ឋ អាជ្ញាធរ មានដំណោះស្រាយពីរយ៉ាង។ ទីមួយ អាជ្ញាធរ អាចធ្វើប្រទានកម្ម (ការផ្តល់ជូន) ដីដែលពួកគាត់ កំពុងរស់នៅ ទៅឲ្យពួកគាត់ ធ្វើជាកម្មសិទ្ធិ បើការធ្វើប្រទានកម្មនោះ មិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ទីពីរ អាជ្ញាធរ នឹងមិនអាចធ្វើប្រទានកម្មដី ដែលពួកគាត់ កំពុងរស់នៅជូនពួកគាត់បានឡើយ បើការធ្វើប្រទានកម្មនោះ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬប្រយោជន៍សាធារណៈ។ ក្នុងដំណោះស្រាយទី២នេះ អាជ្ញាធរ នឹងរកដីនៅតំបន់ផ្សេងជូនពួកគាត់។ លោក កើត ឆែ អះអាងថា អាជ្ញាធរ មិនយកប្រជាជនចេញពីតំបន់នោះ ទៅឲ្យរស់នៅក្នុងតំបន់ផ្សេង ដោយអត់មានសំណង ឬឥតមានការដោះស្រាយបញ្ហាលំនៅឋានជូនពួកគាត់នោះទេ។ យ៉ាងណាក៏ដោយចុះ លោកអភិបាលរង បានប្រកាសថា អាជ្ញាធរ មិនអនុញ្ញាតឲ្យមនុស្សមួយតូច បំផុសបំផុសឲ្យប្រជាជនទៅចាប់យកដីសាធារណៈរបស់នៅរាជធានីភ្នំពេញជាដាច់ខាត។ លោក ព្រមានខ្លាំងៗថា អ្នក ដែលហ៊ានបំផុសបំផុសប្រជាជនឲ្យទៅចាប់យកដីសាធារណៈរបស់រដ្ឋ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ដោយមិនលើកលែង។ បញ្ហាដីធ្លី គឺជាបញ្ហារ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា។ បញ្ហាដីធ្លី ដែលគេ សង្កេតឃើញថា ពិបាកដោះស្រាយ គឺបញ្ហាដីធ្លីរវាងប្រជាជន ជាមួយអ្នកមានលុយមានអំណាច។ រដ្ឋាភិបាល ហាក់ប្រឹងប្រែងដោះស្រាយណាស់ដែរចំពោះបញ្ហាដីធ្លីនេះ តែនៅតែមិនអស់។ បច្ចុច្បន្ន គេ នៅតែឃើញមានប្រជាជន ចេញតវ៉ា និងសុំអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហាដីធ្លី។ ពេលខ្លះ ប្រជាជន នាំគ្នាឡើងទៅដល់ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ នៅរាជធានីភ្នំពេញ ហើយពេលខ្លះ ពួកគាត់ ស្វែងរកដំណោះស្រាយដល់នាយករដ្ឋមន្រ្តី៕
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញមួយរូប បានលើកឡើងពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាជន។ លោក ថែមទាំងបានរំលេចពីក្តីអនុគ្រោះខ្ពស់របស់រដ្ឋាភិបាលចំពោះប្រជាជន ដោយពេលខ្លះ ពួកគាត់ បានទៅរស់នៅលើដីសាធារណរដ្ឋហើយ ក៏រដ្ឋាភិបាល មិនចាត់វិធានការច្បាប់ទៀត តែផ្ទុយទៅវិញ បានព្យាយាមស្វែងរកដីជូនពួកគាត់។
  រដ្ឋ Alaska, Nebraska, South Corolina និង Tennessee របស់សហរដ្ឋអាមេរិកក្នុងបញ្ជីផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មាន ពលរដ្ឋពីបណ្តាតំបន់ប្រឈមទាំងនោះដែលចូលទៅប្រទេសជប៉ុន នឹងត្រូវតម្រូវឲ្យទៅនៅទីតាំងដែលរដ្ឋរៀបចំរយៈពេល៣ថ្ងៃសិន។   ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន បានសម្រេចកាត់បន្ថយថ្ងៃស្នាក់នៅសម្រាប់ពលរដ្ឋមកពីតំបន់ និងប្រទេសមួយចំនួនផងដែរ។ ពលរដ្ឋមកពីប្រទេសចំនួន៥ក្នុងនោះមានឥណ្ឌា និងស្រីលង្កា ត្រូវកាត់បន្ថយថ្ងៃស្នាក់នៅពី១០ថ្ងៃទៅ៦ថ្ងៃវិញ។   ពលរដ្ឋពីចក្រភពអង់គ្លេស និងប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួនទៀត នឹងត្រូវតម្រូវឲ្យស្នាក់នៅទីតាំងចត្តាឡីស័កតែ៣ថ្ងៃប៉ុណ្ណោះ ខណៈកន្លងមក មានរយៈពេល៦ថ្ងៃ។    នៅកម្ពុជា ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ហាក់ថមថយចុះ ប៉ុន្តែកម្ពុជាបានរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) កាន់តែច្រើន។ កាលពីថ្ងៃទី១១ សីហា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទDeltaនេះ ចំនួន៤៤នាក់បន្ថែមទៀត ដែលធ្វើឱ្យករណីបំប្លែងសរុបកើនដល់ ៤២៩នាក់ នៅរាជធានី-ខេត្តចំនួន១៧។    មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៣.៨៣៩នាក់ ក្នុងនោះ១២.៤៣៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៧៨.៤៣១នាក់  និងស្លាប់សរុប១.៦៣៤នាក់៕    
ជប៉ុនបានដាក់អ្នកដំណើរពីប្រទេសមួយចំនួនទៀតក្នុងបញ្ជីដែលត្រូវបារម្ភពីការរាលដាលកូវីដ-១៩ បំប្លែងថ្មី Delta ក្នុងនោះមានកម្ពុជា បារាំង និងអ៊ីស្រាអែល ជាដើម។ នេះតាមការផ្សាយរបស់កាសែត The Yomiuri Shimbun។
  លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ បាននិយាយថា ដ្បិតបច្ចុប្បន្នការងារដាំដុះក្នុងស្រុកមានការកើនឡើង តែកម្ពុជានៅតែមានការនាំចូលបន្លែពីខាងក្រៅ ព្រោះបន្លែមួយចំនួនពិបាកដាំក្នុងស្រុករួមមាន ខាត់ណាផ្កា ខ្ទឹមបារាំង ស្ពៃបូកគោ និងការ៉ុតជាដើម។ ម្យ៉ាងការដាំបន្លែរបស់កសិករ នៅជាលក្ខណៈប្រពៃណី និងដាំតាមរដូវ នៅឡើយ ដែលធ្វើឲ្យរដូវខ្លះសម្បូរ និងរដូវខ្លះមិនសូវសម្បូរ។ រីឯម្យ៉ាងទៀត ការដាំដុះនៅមានកម្រិត និងមិនទាន់មានភាពទៀងទាត់នៅឡើយ ដូច្នេះការផ្គត់ផ្គង់មិនទាន់ស្របតាមតម្រូវការ។    លោក យ៉ង សាំងកុមារ បន្ថែមទៀតថា កម្ពុជានៅមិនទាន់មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ដើម្បីឲ្យកសិករអាចដាំបន្លែគ្រប់រដូវ មានតម្លៃប្រកួតប្រជែង នៅឡើយ។ អ្នកជំនាញរូបនេះ បន្តថា៖ «ដើម្បីដោះស្រាយបញ្ហាទីផ្សារបន្លែបច្ចុប្បន្ន ត្រូវសិក្សាលម្អិតលើតម្រូវការទីផ្សារបន្លែនៅមូលដ្ឋានជាមុនសិន បន្ទាប់មកត្រូវកំណត់ថាបន្លែដែលជាតម្រូវការ សមស្របនឹងអាកាសធាតុដែរទេ អាចដាំគ្រប់រដូវដែរឬទេ និងកំណត់ពីតំបន់សក្ដានុពលដែលពលរដ្ឋនៅតំបន់នោះត្រូវតែនិយមដាំបន្លែ»។   លោក យ៉ង សាំងកុមារ (រូបភាពពីហ្វេសប៊ុក) ជាកសិករដាំស្ពៃក្នុងខេត្តបាត់ដំបង លោក គង់ វិបុល តែងមានបញ្ហាតម្លៃលើបន្លែស្ពៃ ដោយក្នុងមួយគីឡូក្រាមមានតម្លៃត្រឹម ៥០០រៀលប៉ុណ្ណោះ។ កសិកររូបនេះ ធ្លាប់ប្រាប់សារព័ត៌មានThmeyThmey25 ថាមូលហេតុដែលស្ពៃរបស់លោកមានតម្លៃថោក ព្រោះមិនថារដូវណានោះទេ លោកនៅតែដាំស្ពៃដដែល ព្រោះជាប្រភេទបន្លែមានរយៈពេលខ្លី និងងាយថែទាំ។ លោក គង់ វិបុល ថា៖«ដាំច្រើនឆ្នាំហើយ មិនដែលលក់បានថ្លៃទេ តម្លៃឡើងចុះ តាមរដូវ តែខ្ពស់ត្រឹម ៥០០រៀល ហើយពេលខ្លះ អាចធ្លាក់ដល់ ១០០រៀល ទៅ ១៥០រៀល ក្នុងមួយគីឡូក៏មាន។ ចង់ដូរដាំបន្លែផ្សេងដែរតែមិនមានលទ្ធភាព ម្យ៉ាងមានបទពិសោធន៍ ដាំស្ពៃច្រើនឆ្នាំហើយ វាស្រួលមើលថែ និងមិនសូវចំណាយច្រើន»។   បើតាមអគ្គនាយកដ្ឋានកសិកម្ម បានប៉ាន់ស្មានថា ឆ្នាំ២០២០កន្លងមក កម្ពុជា មានតម្រូវការបន្លែជាង១លានតោន។ ប៉ុន្តែជាក់ស្តែងការផលិតកម្មបន្លែក្នុងស្រុក មានប្រមាណ៧១,៦ម៉ឺនតោនប៉ុណ្ណោះ ដែលស្មើនឹង៦៨ភាគរយ ដោយក្នុងនោះ នៅរដូវប្រាំងអាចផលិតបន្លែបាន ៦៩ភាគរយ និងរដូវរំហើយ អាចផលិតបន្លែបាន៧៥ភាគរយ។    ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែពីបរទេសជិត៣៣ម៉ឺនតោនទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។ អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា បន្លែដែលនាំចូល គឺភាគច្រើនកម្ពុជាមិនអាចផលិតបាន ដូចជាការ៉ុត, ដំឡូវបារាំង ខ្ទឹមបារាំង ជាដើម៕  
ភ្នំពេញ៖ បរិបទកូវីដ-១៩ ធ្វើឲ្យការងាដាំដុះក្នុងស្រុកកើនឡើង តែសកម្មភាពនៃការនាំចូលបន្លែពីខាងក្រៅនៅតែបន្តកើតមាន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងណាឲ្យកសិករខ្មែរអាចដាំបន្លែបានគ្រប់មុខ គ្រប់រដូវ មានតម្លៃប្រកួតប្រជែង និងមានសុវត្ថិភាព។ នេះបើតាមការលើកឡើងរបស់លោក យ៉ង សាំងកុមារ តាមរយៈបណ្ដាញហ្វេសប៊ុករបស់ខ្លួន។
  តាមរយៈសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសភារបស់ខ្លួនក្នុងក្រុងប៉េកាំងនៅថ្ងៃ៨ មីនា លោក វ៉ាង យីរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន បានលើកឡើងថា ចិន ស្វាគមន៍ជានិច្ចចំពោះការផ្តល់យោបល់ដោយចេតនាពិតប្រាកដ ក៏ប៉ុន្តែ មិនអាចទទួលយកបានឡើយចំពោះការជ្រៀតជ្រែកនយោបាយនោះ។    លោករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់ប្រទេសនៅក្នុងតំបន់គួរតែប្រឹងប្រែងដោយខ្លួនឯងក្នុងការកសាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា សមិទ្ធផលដែលធ្វើដោយខ្លួនឯង នឹងធ្វើឲ្យប្រទេសក្នុងតំបន់កាន់តែលើកកិត្តិយសសម្រាប់ខ្លួនទៀតផង។    គួររម្លឹកបន្តិចថា បច្ចុប្បន្ន ចិន និងប្រទេសអាស៊ាន កំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការចរចាគ្នាដើម្បីកំណត់បទដ្ឋាន និងវិធានចាំបាច់ក្នុងគោលដៅឈានទៅដល់ការបង្កើតក្រមប្រតិបត្តិមួយសម្រាប់គ្រប់គ្រងសមុទ្រចិនខាងត្បូង។ នៅចុងឆ្នាំមុន ពោលគឺនៅពេលសិង្ហបុរីជាប្រធានអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំង បានលើកជាសំណើ ដោយកំណត់ការចរចានៃក្រមប្រតិបត្តិឲ្យបានចប់នៅត្រឹមឆ្នាំ២០២១។    សំណើនេះ ត្រូវបានប្រមុខការទូតចិន តាមរយៈសន្និសីទសារព័ត៌មានដដែលនោះ អះអាងជាថ្មីថា ជាជំហរដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តពិតប្រាកដ ក្នុងការសម្រេចឲ្យបាននូវក្រមប្រតិបត្តិមួយ។ លោក ក៏បានឲ្យដឹងផងដែរថា ចិន និងអាស៊ាន នឹងនៅតែយកចិត្តលើកិច្ចការនេះ ហើយក៏ព្យាយាមបញ្ជៀសដំណើរការចរចានេះពីការជ្រៀតជ្រែកផ្សេងៗ និងព្យាយាមពន្លឿនឲ្យបានឆាប់ដោយយោងតាមស្មារតីឯកច្ឆន្ទ។    សូមបញ្ជាក់ថា ក្នុងក្របខណ្ឌអាស៊ាន សមុទ្រចិនខាងត្បូង គឺជាដែនអធិបតេយ្យមានជម្លោះមួយ ដោយមានរដ្ឋពាក់ព័ន្ធដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ កន្លងមក អាស៊ាន និងចិន បានមានសេចក្តីថ្លែងការណ៍ពាក់ព័ន្ធសម្រាប់គ្រប់គ្រងសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូងខ្លះរួចទៅហើយ ក៏ប៉ុន្តែលិខិតូបករណ៍ទាំងនោះ មិនទាន់រឹងមាំ និងមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់នោះទេ ខណៈដែលវិវាទអធិបតេយ្យនេះ មានភាពស្មុគស្មាញខ្លាំងនោះ៕ 
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអះអាងថា មានប្រទេសអាស៊ានកាន់តែច្រើនហើយ បានឯកភាពទៅនឹងសំណើរបស់ចិនក្នុងការពន្លឿនការធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ ជាមួយគ្នាផងនោះលោករដ្ឋមន្ត្រី ក៏បានព្រមានដល់ប្រទេសខាងក្រៅដែលមិនជាប់ពាក់ព័ន្ធកុំឲ្យលូកដៃ ឬជ្រៀតជ្រែកដំណើការមួយនេះ ។
៣គ្រាប់របស់កូតឌីវ័រសម្រេចបានដោយកីឡាករ Franck Kessie, Ibrahim Sangare និងកីឡាករ Nicolas Pepe មុនកីឡាករ Sofiane Bendebka របស់អាល់ហ្សេរីរកបាន១គ្រាប់មកវិញ។ កីឡាករ Riyad Mahrez របស់ក្រុម Manchester City ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលនៅនាទី៦០។   ជាមួយទម្រង់លេងយ៉ាងល្អនេះ កូតឌីវ័រ បានបញ្ចប់ចំណាត់ថ្នាក់លេខមួយ ពូល E មាន៧ពិន្ទុ ហ្គីណេ អេក្វាឌ័រលេខ២មាន៦ពិន្ទុ សៀរ៉ាឡេអូនលេខ៣ មាន២ពិន្ទុ និងក្រុមលេខ៤ អាល់ហ្សេរីបានធ្លាក់ពីការប្រកួត។   ក្រោយទម្លាក់ក្រុមខ្លាំងដូចអាល់ហ្សេរីលោក Patrick Beaumelle គ្រូបង្វឹករបស់កូតឌីវ័រ បាននិយាយថា កត្តាដែលជួយឱ្យក្រុមឈ្នះយ៉ាងងាយស្រួលនេះ ដោយសារអាល់ហ្សេរីគ្មានភាពជឿជាក់។   «នេះជាការប្រកួតមួយយ៉ាងល្អបំផុតមិនដូចការប្រកួតដទៃឡើយ ព្រោះយើងបានត្រៀមយុទ្ធសាស្រ្តយ៉ាងល្អមុនការប្រកួត។ ហេតុផលដែលអាល់ហ្សេរីចាញ់ប្រកួត ដោយសារតែពួកគេគ្មានភាពជឿជាក់។»លោក Beaumelle បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។   ក្រុមដែលឈ្នះការប្រកួតវគ្គចែកពូលនឹងបន្តដំណើរមកកាន់ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Africa Cup of Nations 2021 ប្រទេសកាមេរូន។     ខាងក្រោមនេះជាការប្រកួតនឹងជំនួបរបស់ក្រុមនីមួយៗ នាថ្ងៃទី២៣ ខែមករា៖    ជំនួបរវាងក្រុមបួគីណាហ្វាសូ ប៉ះ ហ្គាបុង វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Limbe Stadium។ ក្រុមនីហ្សេរីយ៉ា ប៉ះ ទុយនីស៊ី វេលាម៉ោង ២យប់ នាកីឡដ្ឋាន Roumde Adjia Stadium។   ថ្ងៃទី២៤ខែមករា ជំនួបរវាងក្រុម ហ្គីណេ ប៉ះ ហ្គាំប៊ី វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Kouekong Stadium។ កាមេរូន ទទួលក្រុម កូម័រ វេលាម៉ោង ២យប់ នាកីឡដ្ឋាន Olembe Stadium។   ថ្ងៃទី២៥ខែមករា ជំនួបរវាងក្រុម សេណេហ្គាល់ ប៉ះ កាប់វែរ វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Kouekong Stadium។ ម៉ារ៉ុក ប៉ះ ម៉ាឡាវី វេលាម៉ោង ២យប់ នាកីឡដ្ឋាន Ahmadou Ahidjo Stadium។   ថ្ងៃទី២៦ខែមករា ជំនួបរវាងក្រុម កូតឌីវ័រ ប៉ះ អេហ្ស៊ីប វេលាម៉ោង ១១យប់ នាកីឡដ្ឋាន Japoma Stadium។ ម៉ាលី ប៉ះ ហ្គីណេ អេក្វាទ័រ វេលាម៉ោង ២យប់ នាកីឡដ្ឋាន Limbe Stadium៕        
កូតឌីវ័របានយកឈ្នះក្រុមអាល់ហ្សេរីក្នុងលទ្ធផល ៣-១ ថ្ងៃទី២១ ខែមករា។ កូតឌីវ័រ បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល E នឹងបានទម្លាក់ក្រុមការពារជើងឯកចេញពីពានរង្វាន់ Africa Cup of Nations ត្រឹមវគ្គចែកពូល ក្នុងប្រទេសកាមេរូន។
  ពួកគេថ្លែងបែបនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី» ឆ្នាំ២០១៩-២០២៣ នៅព្រឹកថ្ងៃអង្គារនេះ។   រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា មូលហេតុនៃការកើននៃអំពើហិង្សាក្នុងគ្រួសារ ឬហិង្សាទាក់ទងនឹងយេនឌ័រ ដោយសារការធ្លាក់ចុះនៃការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងការផ្តល់កិច្ចការពារ និងដោយសារការចំណាយពេលនៅជាមួយគ្នាកាន់តែច្រើន ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ខណៈស្ត្រីបានបាត់បង់ការងារ។   លោកស្រីថ្លែងថា៖ «ការចំណាយពេលនៅជាមួយគ្នា ខណៈដែលបញ្ហាផ្លូវចិត្ត និងភាពតានតឹងក្នុងអារម្មណ៍បានកើនឡើងដោយសារតែបាត់បង់ប្រាក់ចំណូលគ្រួសារការបិទសាលារៀន ធ្វើឲ្យបន្ទុកការងារក្នុងគ្រួសារ និងការថែទាំកើនឡើងជាដើម»។   លោកស្រីរដ្ឋមន្ត្រីឲ្យដឹងថា ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺជាឯកសារមូលដ្ឋានសម្រាប់រៀបចំគម្រោង ឬកម្មវិធីដើម្បីកាត់បន្ថយហិង្សាលើស្ត្រីឲ្យដល់កម្រិតអប្បបរមា។   លោកស្រីបានបញ្ជាក់ថា អំពើហិង្សាលើស្ត្រី គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលរឹតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី។   លោកស្រីបន្តថា សកម្មភាពទាំងនោះ រួមមានការប្រើប្រាស់ហិង្សា ការគំរាមកំហែងនិងការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាព ដែលអាចកើតឡើងក្នុងទីសាធារណៈ ឬក្នុងជីវិតឯកជន។ ចំណែកការមាក់ងាយនិងការរើសអើងក្នុងសហគមន៍ ក៏នៅជាបញ្ហានៅឡើយ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរូបនេះ។   លោកស្រីជំរុញឲ្យបន្តចាត់វិធានការលើជនដែលជាមុខសញ្ញាទទួលខុសត្រូវលើការប្រើប្រាស់ហិង្សាលើស្ត្រី។   អំពើហិង្សាទាក់ទងនឹងយេនឌ័រ សំដៅលើសកម្មភាពឬពាក្យសម្តីហិង្សាទៅលើបុគ្គលណាម្នាក់ដោយសារតែយេនឌ័ររបស់ពួកគេ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រមានឬសគល់ជាមួយនឹងវិសមភាពយេនឌ័រ និងការរំលោភបំពានអំណាច និងបទដ្ឋានសង្គមដែលមានលក្ខណៈមិនអំណោច។ រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារកំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។ លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍នៅក្នុងពិធីនោះដែរថាការឆ្លងជាសាកលនៃជំងឺកូវីដបានបង្កផលប៉ះពាល់លើសលប់លើស្ត្រីនិងក្មេងស្រី។   លោកស្រីបញ្ជាក់ថា៖ «ក្មេងស្រីកាន់តែច្រើននាក់បានបោះបង់ការសិក្សាព្រោះតែកូវីដ១៩ ជាពិសេសការបិទទ្វារសាលារៀន។ ក្មេងស្រីត្រូវធ្វើការងារផ្ទះកាន់តែច្រើនជាងមុន ដែលធ្វើឲ្យខើចពេលសម្រាប់ការរៀនសូត្ររបស់ពួកគេ»។   លោកស្រីបន្តថា ការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនអាចធ្វើបានឡើយ ប្រសិនបើមិនមានការផ្តល់ថវិកាគាំទ្រ។   ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានដាក់គោលដៅក្នុងការសម្រេចសមភាពយេនឌ័រដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៣០។ ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ អាចធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមិនអាចសម្រេចគោលដៅមួយនេះក្នុងរយៈពេល៩ឆ្នាំទៀត។   នៅក្នុងពិធីនោះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី និងហិង្សាក្នុងគ្រួសារ ស្ថិតក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយគោលនយោបាយនេះ នឹងត្រូវដាក់ឲ្យនៅក្រោមក្រសួងស្ថាប័នរដ្ឋទាំងអស់ មិនមែនតែស្ថិតនៅក្រោមក្រសួងមហាផ្ទៃនោះទេ។   លោកមានប្រសាសន៍ថា៖ «រដ្ឋបាលមូលដ្ឋានហ្នឹង ក៏មានភារកិច្ចទទួលខុសត្រូវក្នុងការលុបបំបាត់ ឬក៏យ៉ាងហោចណាស់កាត់បន្ថយឲ្យបានជាអតិបរមានូវអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើស្ត្រីនិងកុមារ»។   លោក ស ខេង ក៏បានស្នើឲ្យក្រសួងនិងស្ថាប័ននានាបញ្ចូលផែនការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើស្ត្រីទៅក្នុងផែនការរបស់ខ្លួនដើម្បីសុំថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។   កញ្ញាប៊ុន រចនា នាយិកាអង្គការក្លាហានដែលធ្វើការលើស្ត្រី មានប្រសាសន៍ថាកន្លងទៅ គម្រោងជំនួយទាក់ទងនឹងហិង្សាលើស្ត្រីនេះ ត្រូវបានជួយពីដៃគូអភិវឌ្ឍន៍អន្តរជាតិ។   កញ្ញាជំរុញឲ្យរដ្ឋាភិបាលបង្កើនថវិកាជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពជាតិ ឆ្នាំ២០១៩-២០២៣។   កញ្ញាប្រាប់ VOA ថា៖ «យើងមានតែផែនការ បើសិនជាអត់មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ ហើយអត់មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពទាំងអស់ហ្នឹងទេ ផែនការ វានៅតែផែនការអញ្ចឹង»។   កញ្ញាបន្ថែមថា ស្ត្រីត្រូវទទួលរងបន្ទុកក្នុងគ្រួសារច្រើន ពេលមានវិបត្តិជំងឺកូវីដ១៩ ដែលនាំឲ្យមានភាពតានតឹងច្រើនក្នុងគ្រួសារ។   កញ្ញាបញ្ជាក់ថា៖ «ពេលដែលយើងបាត់បង់ប្រាក់ចំណូលហើយការងារផ្ទះក៏កាន់តែកើនច្រើន ខណៈដែលគ្មានចំណែកទទួលខុសត្រូវពីដៃគូជាបុរសផងហ្នឹង ធ្វើឲ្យមានភាពតានតឹងខាងផ្លូវចិត្ត បន្ទុកធ្ងន់ធ្ងរទាំងផ្នែកសេដ្ឋកិច្ច។ អញ្ចឹងវាអាចនឹងមានការកើនឡើងនូវអំពើហិង្សាផ្លូវចិត្ត និងផ្លូវអារម្មណ៍ និងផ្លូវកាយអីហ្នឹងឯង»។   ការស្ទង់មតិមួយរបស់ក្រសួងកិច្ចការនារី សហការជាមួយបណ្តាញអង្គការសហប្រជាជាតិដែលធ្វើឡើងនៅចន្លោះ ឆ្នាំ២០១៤និង២០១៥ បង្ហាញថាស្ត្រី២១% ឬយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥នាក់ ត្រូវបានរាយការណ៍ថា ពួកគេធ្លាប់បានរងអំពើហិង្សាលើរូបរាងកាយ ឬផ្លូវភេទពីដៃគូ។   ចំណែក៣២% ឬម្នាក់ក្នុងចំណោម ៣នាក់ លើកឡើងថា ពួកគេធ្លាប់បានរងគ្រោះពីហិង្សាផ្លូវអារម្មណ៍ពីដៃគូរបស់ពួកគេ។ ការស្ទង់មតិនេះធ្វើឡើងក្នុងចំណោមស្ត្រី ៣.៥៧៤នាក់ ដែលមានអាយុចន្លោះពី ១៥ដល់៦៤ឆ្នាំ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ  
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អំពើហិង្សាលើស្ត្រីកើនឡើង ក្នុងពេលកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដោយសារមូលហេតុនៃការបាត់បង់ការងារ ដែលនាំឲ្យមានភាពតានតឹងជាច្រើននៅក្នុងគ្រួសារ។
លោក Yevgeny Ivanov របៀបរាប់ដូច្នេះថា៖ «យោងតាមទិន្នន័យពីទីភ្នាក់ងារអនុវត្តច្បាប់ មានជនបរទេសជាងពីរពាន់នាក់បានចូលប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ ដែលជាអ្នកគាំទ្រកីឡាបាល់ទាត់កាន់កាត Fan IDs ដោយមិនមានទិដ្ឋាការនោះ មិនទាន់បានចាកចេញពីប្រទេសនៅឡើយទេ។ ហើយបច្ចុប្បន្ននេះ ពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងប្រទេសរុស្ស៊ី»។   បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS ការស្នាក់នៅដោយមិនមានទិដ្ឋាការនៅក្នុងប្រទេសរុស្ស៊ីសម្រាប់អ្នកកាន់កាត Fan ID ដើម្បីចូលរួមការប្រកួត FIFA World Cup 2018 បានផុតកំណត់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ម្លេះ។ អ្នកដែលមិនទាន់បានចាកចេញពីប្រទេសរុស្ស៊ីតាមកាលបរិច្ឆេទ ជាការរំលោភលើច្បាប់នៃការធ្វើចំណាកស្រុករបស់ប្រទេស ហើយអាចនាំឲ្យមានការទទួលខុសត្រូវផ្នែករដ្ឋបាលរហូតដល់ការបណ្តេញចេញពីប្រទេសរុស្ស៊ីផង។   យោងតាមក្រសួងមហាផ្ទៃរុស្ស៊ី ចំនួនអ្នកគាំទ្របរទេសជុំវិញពិភពលោកដែលបានធ្វើដំណើរទៅកាន់រុស្ស៊ីឆ្នាំ២០១៨ មានចំនួនប្រហែល ៦៥០០០០ នាក់អំឡុងពេលការប្រកួតកីឡាបាល់ទាត់ពិភពលោកនោះ។ ហើយអ្នកដែលមិនទាន់ចាកចេញពេលប្រទេសនេះ ភាគច្រើនជាអ្នកគាំទ្រជនជាតិនីហ្សេរីយ៉ា។   ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ដែលរុស្ស៊ីដឹកនាំធ្វើម្ចាស់ផ្ទះនោះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងជាអ្នកដណ្តើមពាននេះបាន ដែលជាការឈ្នះលើកទី២ក្នុងប្រវត្តិសាស្ត្រ ក្រោយផ្តួលក្រុមជម្រើសជាតិក្រូអាស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៤-២៕
អ្នកគាំទ្រជាជនបរទេសលើសពី ២០០០ នាក់ដែលទៅកាន់ប្រទេសរុស្ស៊ី អំឡុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ នៅតែស្ថិតក្នុងប្រទេសនេះនៅឡើយមកទល់សព្វថ្ងៃ។ លោក Yevgeny Ivanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីអះអាងបែបនេះក្នុងបទសម្ភាសន៍ជាមួយកាសែត Kommersant daily នៅថ្ងៃទី២៨ ខែមិថុនា។
  មូលហេតុអ្វីបានជា Rules Of Survival  ជ្រើសរើសក្រុមហ៊ុន OPPO ជាដៃគូសហការក្នុងកម្មវិធីលេង    ហ្គេម Online ដ៏ធំសម្បើម និង ផ្លូវការនៅកម្ពុជានាពេលនេះ? ជាការពិតណាស់ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថា ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ OPPO គឺ ជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសពីសំណាក់អ្នកនិយមលេងហ្គេមអ៊ីនធើណែតព្រោះវាមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ កម្លាំងម៉ាស៊ីន Ram និង Rom កប់ស៊េរិតែម្តង។    សម្រាប់ម៉ូឌែលកូនពៅ F11 Pro ដើមឆ្នាំ២០១៩ នេះវិញ វាមានគុណសម្បត្តិច្រើន និង បាន Update ជាងម៉ូឌែលមុនៗទៅទៀត ដោយការរចនាចេញមកអមជាមួយនឹងបច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ , វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការអូសហ្គេម ឬ Scroll ក្នុងកម្មវិធីហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ, វាមាន Ram ទំហំ 6GB និង Romទំហំ 64GB ហើយ F11 Pro ក៏បានរចនាឡើងដោយអេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆក ដូចមុនដែលកាន់តែងាយស្រួលសម្រាប់អ្នកលេងហ្គេម អាចមើលឃើញពេញភ្នែកតែម្តង ហើយវាក៏មានកាមេរ៉ាភ្លោះផ្នែកខាង ក្រោយទំហំ 48MPដែរ ទាំងអស់នេះគឺជាអ្វីដែលអ្នកនិយមលេងហ្គេម Online ជាក្រុមប្រាថ្នាចង់បាន។   សូមបញ្ជាក់ថាកម្មវិធីប្រកួត ប្រជែងលេងហ្គេម  Rules Of Survival  នេះចូលរួមសហការជាពិសេសដោយ ក្រុមហ៊ុន ទូរស័ព្ទOPPO , Cellcard, Wing , ស្ថាប័នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង សមាគមកីឡាអូឡាំពិកជាតិកម្ពុជាជាដើម ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៩ ហើយវគ្គ ផ្តាច់ ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩  ស្ថិតក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។    តោះនៅចាំអីទៀតគ្នាយើង គ្នាគេដែលចូលចិត្តលេងហ្គេម Rules Of Survival  ទាំងពេលទំនេរពីការងារ ពេលថ្ងៃឈប់សម្រាក និង អ្នកលេងហ្គេមដាច់យប់ទាំងអស់គ្នា ប្រញាប់រួសរាន់ឡើងចូលរួមលេងហ្គេមនេះដើម្បីឈ្នះទឹកប្រាក់សុទ្ធៗសរុបរហូតដល់ទៅ មួយរយលានរៀល និង ទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាងជាច្រើនគ្រឿង  ឱកាសបែបនេះ រកឯណាបានទៅលោកព្រះ លេងហ្គេមសប្បាយហើយ ទទួលបាន ប្រយោជន៍ជាច្រើន ថែមទៀត ៕    (អត្ថបទពាណិជ្ជកម្ម)
តោះអ្នកណាខ្លះចូលចិត្តលេងហ្គេមបែប Online  ? វាជាសមរភូមិប្រើប្រាស់គ្រាប់កាំភ្លើងដែលច្នៃដោយបច្ចេកវិទ្យាទំនើបៗ ការស្លៀកពាក់ និង រចនាពណ៌បែប3Dយ៉ាងត្រជាក់ភ្នែក សំលេងអង្រួនបេះដូង ដូចទិដ្ឋភាពពិតៗ គ្រាន់តែឃើញហើយ ចង់លេងភ្លាមតែម្តង។  លើកនេះលោកអ្នកមិនត្រឹមតែបានចូលរួមលេងហ្គេម Online ជាមួយមិត្តភក្ត្រ័របស់លោកអ្នកប៉ុណ្ណឹងទេ ថែមទាំងអាចមានឱកាសឈ្នះទឹកប្រាក់សុទ្ធសរុបចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ       របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀតផងផង។ ហើយអ្វីដែលពិសេសនោះគឺអ្នកឈ្នះនឹងទទួលបានទូរស័ព្ទ F11 Pro ដ៏ថ្មីស្រឡាង ដែលជាផលិតផលចុងក្រោយ សម្រាប់ដើមឆ្នាំ២០១៩នេះ ពីក្រុមហ៊ុន OPPO  ។
  "As for the situation in the Balkans, a serious destabilising factor there is the policy of the US and some other Western countries aimed at securing their dominance in the region," he told the Serbian Vecernje Novosti newspaper in an interview published on the Kremlin website.    The Balkans are often cast as a battleground between Eastern and Western powers, though all countries in the region aspire to join the European Union and most are already allied with NATO.   Serbia, however, remains a staunch Moscow ally and is set to welcome Putin with a parade on Thursday.   The two countries share Slavic roots and the Orthodox Christian faith, which Putin described as their "spiritual and cultural kinship".   They are also united over the issue of Kosovo -- the former Serbian province whose independence Belgrade refuses to acknowledge. Moscow has supported Serbia on this front and can use its veto to block Kosovo from the United Nations.   The US, a strong ally to Kosovo, has frequently accused Russia of meddling in the affairs of the region, including in last year's referendum in Macedonia to change its name, a prerequisite for joining NATO.    However, Moscow has recently seen setbacks in the region, with countries such as Montenegro and Macedonia both making gains towards closer links to the West.    Putin also accused the West of pressuring those countries against the will of their people.   NATO expansion efforts are drawing "new dividing lines on the European continent" and increasing tensions, he told Politika newspaper.
Ahead of a visit Thursday to Belgrade, Russian President Vladimir Putin has blamed Western countries for "destabilising" the Balkans, returning an accusation often lobbed in his direction.
  សុធីរ៖ អាណាង! ដូចជាពាក្យបច្ចេកទេសពេកទេដឹង ប្រជាភិថុតិ? មានន័យថាម៉េច?    សំណាង៖ អញមើលក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត គេពន្យល់ពាក្យប្រជាភិថុតិថា គឺជាទង្វើបញ្ជោរ ឬបញ្ចើចលើកជើងប្រជារាស្ត្រ។ បើនិយាយឲ្យសាមញ្ញ មានន័យថា ធ្វើអ្វីៗគ្រប់យ៉ាងឲ្យរាស្ត្រសប្បាយចិត្ត ហើយត្រឡប់មកវិញ រាស្ត្រគាំទ្រ បោះឆ្នោតឲ្យ ឬក៏តបស្នងតាមវិធីផ្សេងៗ។ បើក្នុងន័យនយោបាយវិញ ពាក្យថា ប្រជាភិថុតិ គឺជាការបញ្ចុះបញ្ចូលទៅកាន់នរណាម្នាក់ក្នុងន័យ«មិនសូវស្មោះត្រង់»ដើម្បីតែប្រយោជន៍ខ្លួនឯង។ ចុះពាក្យថា អ្នកនយោបាយអភិវឌ្ឍ អ្ហែងយល់អត់ អាធីរ?    សុធីរ៖ អានេះ សួរដូចជាមើលងាយអញពេកហើយ។ ពាក្យនេះ វាជាពាក្យធម្មតាតើ! សួរដូចឆោត តើពលរដ្ឋចូលចិត្តអ្នកនយោបាយប្រជាភិថុតិ ឬអ្នកនយោបាយអភិវឌ្ឍ?  សំណាង៖ នៅក្នុងប្រទេសជឿនលឿន និងស៊ីវីល័យ ប្រជាពលរដ្ឋចេះដឹងច្បាស់លាស់ ដូច្នេះនយោបាយប្រជាភិថុតិ គ្មានប្រសិទ្ធភាពឡើយ សូម្បីតែបន្តិច។ អ្នកនយោបាយប្រជាភិថុតិ អត់មានកៅអីអង្គុយទេណា អា សុធីរ!    សុធីរ៖ ចុះនៅកម្ពុជាវិញ អ្នកនយោបាយប្រជាភិថុតិនៅអាចទាញការគាំទ្របានឬទេ?    សំណាង៖ អាចនៅទាក់ទាញបានខ្លះ។ ការសន្យាខ្យល់អាចនៅគេជឿខ្លះ ព្រោះ ពលរដ្ឋខ្មែរនៅមានជំនឿច្រើន ដូច្នេះ ពួកគាត់នៅជឿការសន្យារបស់គេ បើទោះបីជាខ្យល់ក៏ដោយក្តី។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពលរដ្ឋភាគច្រើនលើសលុប លែងជឿអ្នកនយោបាយប្រជាភិថុតិទៀតហើយ។ ពលរដ្ឋឥឡូវនេះ ត្រូវការអ្នកនយោបាយនិយាយហើយ ធ្វើជាក់ស្តែង។ ពលរដ្ឋត្រូវការអ្នកនយោបាយប្រាកដនិយម ឬអ្នកនយោបាយអភិវឌ្ឍជាក់ស្តែង។ ពលរដ្ឋមិនត្រូវការអ្នកនយោបាយសន្យាអភិវឌ្ឍទេ តែត្រូវការអ្នកនយោបាយធ្វើ ធ្វើ ធ្វើទោះធ្វើតិចតួចក៏ដោយក្តី។ ដូចជា ជំរុញវិស័យទេសចរណ៍តាមភូមិឃុំ, លើកតម្កើងផលិតផលអត្តសញ្ញាណតាមតំបន់, ជំរុញផលិតផលកសិកម្ម, ថែរក្សា កែលម្អរធនធានតាមឃុំស្រុក។ល។ សរុបមកវិញ អញចង់ប្រាប់អ្ហែងថា ពលរដ្ឋឥឡូវឆ្លាតណាស់ណា៎! ពួកគាត់ស្តាប់ ហើយតាមសង្កេតមើលថា តើអ្នកនយោបាយហ្នឹងនិយាយហើយ ធ្វើឬអត់? បើគ្រាន់តែនិយាយ ឲ្យតែទ្រឹស្តី ហើយអត់ធ្វើ ពួកគាត់មិនជឿទេ។ អា សុធីរ អំណោយសារ៉ុង អង្ករ ប្រេងខ្យល់។ល។ បើអ្នកនយោបាយចង់ជូនជាអំណោយទៅប្រជាជន គឺឱ្យបាន ក្នុងន័យជាទឹកចិត្ត និងការគួរសមបែបទំនៀមទម្លាប់ខ្មែរ។ ប៉ុន្តែ អ្នកនយោបាយមិនត្រូវគិតថា អំណោយនោះជាថ្នូរនឹងសន្លឹកឆ្នោតដូចមុនទៀតទេ។ លែងមានន័យទៀតហើយ។   សុធីរ៖ បើស្តាប់អ្ហែងនិយាយ មានន័យថា រាស្ត្រ ដូចជាចាប់ផ្តើមឆ្លាតជាងតំណាងរាស្ត្រហើយហ្នឹង។ ហើយបើអ៊ីចឹងមែននោះ តិច តំណាងរាស្ត្រ លែងបានធ្វើជាតំណាងរបស់រាស្ត្រទៅ?  សំណាង៖ អញមិនដឹងទេអារឿងហ្នឹង៕ 
បើទោះបីជា សំណាង និងសុធីរ មិនសូវចង់និយាយរឿងនយោបាយក៏ដោយក្តី តែប្រធានបទនយោបាយនៅតែជាស្រមោលអន្ទោលតាមប្រាណពួកគេដដែល។ ព្រោះ នៅនាទីចុងក្រោយនយោបាយជាអ្នកសម្រេចអ្វីៗស្ទើរទាំងអស់នៅក្នុងសង្គមទូទៅ។ តើអ្នកនយោបាយបែបណាដែលប្រជាជនចូលចិត្ត ពេញចិត្ត និងចង់បោះឆ្នោតគាំទ្រ? អ្នកនយោបាយប្រជាភិថុតិ? ឬអ្នកនយោបាយអភិវឌ្ឍ?
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់វាលទំនាបមានខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង  កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង  កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។    ទន្ទឹមនឹងនោះ តំបន់ខ្ពង់រាប តំបន់ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី ១០ភាគរយ។ បណ្តាខេត្តនានា រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី អាចនឹងមានខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម ក្នុងល្បឿនមធ្យម ២,០០ម៉ែត្រក្នុងមួយវិនាទី។    ចំណែកឯតំបន់មាត់សមុទ្រវិញ អាចមានភ្លៀង ធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១០ ភាគរយ ហើយរលកសមុទ្រ មានកម្ពស់មធ្យមទាបបំផុត០.៥ម៉ែត្រ និងកម្ពស់មធ្យមខ្ពស់បំផុត ១.៥ម៉ែត្រ។ លើសពីនេះ បណ្តាខេត្តនានា រួមមាន ខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត កែប និងជួរភ្នំបូកគោ ខេត្តកោះកុង អាចនឹងមានខ្យល់បក់មកពីទិសនិរតី  ក្នុងល្បឿនមធ្យម ២,៥ម៉ែត្រក្នុងមួយវិនាទីផងដែរ៕
ភ្នំពេញ៖កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបពីឈូងសមុទ្រប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ធ្វើឱ្យបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី៦-៨ ខែកក្កដា។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកហ្ស៊កដានីជាក្រុមខ្លាំងដែលលោកមិនធ្លាប់ជួបកន្លងមកក្នុងអាជីពជាគ្រូបង្វឹក។ ការចាត់ទុកបែបនេះដោយសារលោកមើលឃើញថា សមាជិកក្រុមរបស់ហ្ស៊កដានីភាគច្រើនមានកម្ពស់ខ្ពស់ពោរពញដោយថាមពល និងបច្ចេកទេសខ្ពស់បើធៀបនឹងកីឡាករកម្ពុជា។ ទោះបីយ៉ាងនេះក្តី ទាំងគ្រូបង្វឹក និងកីឡាករសុទ្ធតែប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ជំនួបជើងទី២ជាមួយហ្ស៊កដានី។ ទន្ទឹមនឹងនេះ លោក Jamal Abu Abed គ្រូបង្វឹកដែលទើបតែងតាំងថ្មីរបស់ហ្ស៊កដានីបានលើកឡើងថា កម្ពុជាជាក្រុមដែលមានកីឡាករល្អៗច្រើនដែលលោកមិនអាចមើលរំលងបាន។ តែយ៉ាងណា លោកអះអាងថា ហ្ស៊កដានីបានត្រៀមខ្លួនយ៉ាងល្អក្នុងការលេង១០០ភាគរយជាមួយកម្ពុជាសម្រាប់ជំនួបយប់នេះ។ ការប្រកួតនៅយប់នេះនឹងក្លាយជំនួបមួយដ៏តានតឹងព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីរក្សាឱកាសឡើងទៅវគ្គបន្ត។ គ្រូបង្វឹករូបនេះបាននិយាយថា កម្ពុជាត្រូវការឈ្នះដើម្បីសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា រីឯក្រុមលោកត្រូវការឈ្នះដើម្បីបានកៅអីឡើងទៅវគ្គបន្ត។         លោក ប្រាក់ សុវណ្ណារ៉ា ត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រឈមជាក្រុមភ្ញៀវហ្ស៊កដានីដែលលោកគិតថាជាក្រុមខ្លាំងសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ជើងទី២នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៤ វិច្ឆិកា នាពហុកីឡដ្ឋានជាតិ។ សម្រាប់ជំនួបជើងទី១កម្ពុជាបានប្រកួតចាញ់ហ្ស៊កដានីក្នុងលទ្ធផល ៧-០។ សម្រាប់ការជួបជាមួយហ្ស៊កដានីនៅយប់នេះ ជាជំនួបចុងក្រោយសម្រាប់ការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា ដែលបានចុះកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ប៉ុន្តែប្រសិនបើកម្ពុជាអាចយកឈ្នះ ឬស្មើជាមួយហ្ស៊កដានីតំណែងជាគ្រូបង្វឹករបស់លោក សុវណ្ណារ៉ា អាចស្ថិតក្នុងការពិចារណារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គួរបញ្ជាក់ថា នេះជាជំនួបលើកទី២របស់ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកដែលដឹកនាំឲ្យបឹងកេតគ្រងជើងឯកក្របខណ្ឌលីកកំពូលឆ្នាំ២០១៦រូបនេះ ខណៈលើកទី១ក្នុងជំនួបមិត្តភាពអន្តរជាតិចាញ់មីយ៉ាន់ម៉ា ២-១ កាលពីថ្ងៃទី៩ វិច្ឆិកា កន្លងទៅ៕
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវដឹកនាំក្រុមជម្រើសជាតិទទួលស្វាគមន៍ក្រុមភ្ញៀវហ្ស៊កដានីសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 នាម៉ោង៦ :៣០នាទីល្ងាចថ្ងៃទី១៤ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ ទោះបីគ្រូបង្វឹកកម្ពុជាចាត់ទុកហ្ស៊កដានីជាក្រុមដែលសមត្ថភាពខ្ពស់ជាងខ្លួនក៏ដោយ តែគ្រូបង្វឹកក្រុមនេះនិយាយថា កម្ពុជាជាក្រុមខ្លាំងដែលមិនអាចមើលស្រាលបាន។
  លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ ឥលូវនេះ អតិថិជនដែលត្រូវការស្នើសុំប្រាក់កម្ចី ដំបូងឡើយគ្រាន់តែបើកកម្មវិធីស្មាតហ្វូន វីង របស់យើង ហើយស្នើសុំរបាយការណ៍របស់ពួកគេ។ ដំណើរការទាំងមូល ត្រូវបានរក្សាការសម្ងាត់ និងការការពារយ៉ាងល្អតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង។      តាមរយៈភាពជាដៃគូរវាងធនាគារ វីង និង ស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯង នូវរបាយការណ៍ឥណទានផ្ទាល់ខ្លួន តាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបាន បើមិនដូច្នេះទេ ពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរ ទៅការិយាល័យរបស់ ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាដៃគូរបស់ ស៊ីប៊ីស៊ី។ ដំណើរការនៃការស្នើសុំទាំងមូល អាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមាន សុវត្ថិភាពនិងភាពងាយស្រួលរបស់ធនាគារ វីង និងស៊ីប៊ីស៊ី។   លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ ភាពជាដៃគូរជាមួយធនាគារ វីង នឹងអនុញ្ញាតឱ្យយើងបម្រើសហគមន៍ ឱ្យកាន់តែទូលំទូលាយជាងមុន នៅទូទាំងប្រទេសកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់របាយការណ៍ឥណទានដែលមានភាពត្រឹមត្រូវ និងឆាប់រហ័សដល់អ្នកខ្ចី ដោយជួយឱ្យពួកគេ សម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។   របាយការណ៍ឥណទានផ្ទាល់ខ្លួន កត់ត្រាប្រវត្តិទូទាត់ឥណទានរបស់អ្នកខ្ចី ដែលត្រូវបានប្រមូលផ្តុំ មកពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ឥណទានទាំងអស់ តម្រូវឱ្យរាយការណ៍ព័ត៌មានឥណទានដល់ ស៊ីប៊ីស៊ី។ អ្នកផ្តល់ឥណទាន ត្រូវពិនិត្យឯកសារឥណទានផ្ទាល់ខ្លួនរបស់អ្នកស្នើសុំ ដើម្បីវាយតម្លៃលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន មុនពេលសម្រេចចិត្តផ្តល់ឥណទាន។ ប្រវត្តិនៃការសងឥណទានល្អ នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកស្នើសុំ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន។   យោងតាមរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល សម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២០ ការស្នើសុំឥណទានលក្ខណៈបុគ្គល កើនឡើងសរុប ១៧ភាគរយ នៅកម្ពុជា។ ការកើនឡើងគួរឱ្យកត់សម្គាល់បំផុត គឺពាក្យសុំប្រាក់កម្ចីអចលនទ្រព្យ ដែលកើនឡើង ៣៣ ភាគរយពីត្រីមាសមុន បន្ទាប់មកមានការកើនឡើងចំនួន ១៦ ភាគរយ នៃពាក្យស្នើសុំឥណទាន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានការកើនឡើងចំនួន ២ភាគរយ នៃពាក្យសុំប័ណ្ណឥណទានផងដែរ។   ទាំងធនាគារវីង និងស៊ីប៊ីស៊ី សហការគ្នាដើម្បីលើកកម្ពស់ ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្រិតជីវភាពរបស់សហគមន៍ជាច្រើនកាន់តែមានភាពប្រសើរជាងមុន។ ក្នុងរយៈពេល ១៣ ឆ្នាំ កន្លងមកនេះ ធនាគារវីង មានការរីកចម្រើនជាច្រើន ដោយមានភ្នាក់ងារវីងជិត ១០.០០០ កន្លែង នៅគ្រប់ស្រុកទាំងអស់នៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ធនាគារវីង ក៏បានកែសម្រួលកម្មវិធីស្មាតហ្វូនវីង ដោយមានអ្នកប្រើប្រាស់ជាង ៣ លាននាក់។   ស៊ីប៊ីស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ប្តេជ្ញាចិត្តជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ស៊ីប៊ីស៊ី បានបំពេញកិច្ចការទាំងនេះ តាមរយៈការដោយផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុជាសមាជិក។ បន្ថែមពីលើរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពាណិជ្ជកម្ម ស៊ីប៊ីស៊ី ក៏ផ្តល់ជូននូវដំណោះស្រាយឧបករណ៍វិភាគទិន្នន័យ ដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីជួយពួកគេ ក្នុងការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ និងទទួលបានព័ត៌មានច្បាស់លាស់ ពីអាជីវកម្មរបស់ពួកគេ។   ចាប់តាំងពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ី គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ស៊ីប៊ីស៊ី ជួយដល់អតិថិជន និងសមាជិករបស់ខ្លួនទាំងអស់ ក្នុងការគ្រប់គ្រងហានិភ័យ និងសម្រេចចិត្តផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ តាមរយៈដំណោះស្រាយជាច្រើន៖  របាយការណ៍ឥណទានអតិថិជន  របាយការណ៍ឥណទានពាណិជ្ជកម្ម  ខេ-ស្ករ  របាយការណ៍វិភាគទិន្នន័យ  សេវាតាមដានឥណទាន  សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយតាមតម្រូវការ។     អំពីធនាគារ វីង (ខេមបូឌា) ម.ក   ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូប នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។   ធនាគារវីង បានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុ ដោយណែនាំការផ្ទេរប្រាក់ តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។   សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។   ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈWingPay ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច វីងម៉ល ផងដែរ។ មានទាំងក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីង ដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីង ក្លាយជាឧទាហរណ៍ដ៏ល្អ នៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។   ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖www.wingmoney.com។   ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖   ធនាគារ វីង (ខេមបូឌា) ម.ក លោក ចន សុរដ្ឋា ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ ទូរស័ព្ទ៖ 012 726 117 អ៊ីម៉ែល៖   (អត្ថបទពាណិជ្ជកម្ម)        
ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ - ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានរួមសហការគ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានរបាយការណ៍ឥណទានសំខាន់ៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង។  ឥឡូវនេះ តាមរយៈមុខងារថ្មីនៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួន ពីស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ ក្នុងការពិនិត្យមើលប្រវត្តិឥណទានដែលចាំបាច់ សម្រាប់ការស្នើសុំប្រាក់កម្ចី នៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។
  កាលពីឆ្នាំមុន លោកស្រី Sara Netanyahu និងអតីតមន្ត្រីម្នាក់នៅការិយាល័យនាយករដ្ឋមន្ត្រី ត្រូវបានគេរកឃើញថា បានចំណាយលុយរដ្ឋប្រមាណ១០០ ០០០ដុល្លារអាមេរិកលើការទិញអាហារ។ ប៉ុន្តែចំនួននេះត្រូវបានកាត់បន្ថយមកត្រឹម៥០ ០០០ ប៉ុន្តែរដ្ឋទាមទារឲ្យគ្រួសារ Netayahu សងវិញ។   ជាទូទៅ អ្នកដែលបម្រើការនៅការិយាល័យ ឬគ្រួសារនាយករដ្ឋមន្ត្រី មិនមានសិទ្ធិរៀបចំម្ហូបអាហារដោយខ្លួនឯងនោះឡើយ នៅពេលមានវត្តមានចុងភៅ។ ប៉ុន្តែលោកស្រី Sara និងលោក Ezra Saidoff អតីតនាយខុទ្ទកាល័យរងការិយាល័យនាយករដ្ឋមន្ត្រី បានល្មើសជាបន្តបន្ទាប់ចន្លោះពីខែកញ្ញា ឆ្នាំ២០១០ ដល់ខែមីនា ឆ្នាំ២០១៣។   ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Sara ក៏មិនទទួលរងនូវការពិន័យធ្ងន់ធ្ងរនោះដែរ ដោយតុលាការតម្រូវឲ្យបង់តែ១៥ ២១០ដុល្លារអាមេរិក ចូលរដ្ឋវិញតែប៉ុណ្ណោះ។ រីឯលោក Saidoff ត្រូវរាយការណ៍ថា យល់ព្រមសងរដ្ឋវិញនូវទឹកប្រាក់២៧៦៥ដុល្លារអាមេរិក៕  
តុលាការអ៊ីស្រាអែល នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា បានចោទប្រកាន់ភរិយាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ពីបទប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវ ទាក់ទងនឹងការចំណាយទិញអាហារ។ នេះបើតាមការផ្សាយរបស់ The Times of Israel។
  លោក Liu Xiaoming តំណាងពិសេសរបស់ចិនសម្រាប់ឧបទ្វីបកូរ៉េ និងប្រេសិតពិសេសអាមេរិកលោក សុង គីម បានពិភាក្សាគ្នាតាមទូរស័ព្ទ ហើយភាគីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងបន្តទៀត។ នេះបើតាមសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសចិននៅថ្ងៃទី៦ ខែកក្កដា។ លោក Liu និងលោក សុង សុទ្ធតែទើបកាន់តំណែងនេះដូចគ្នា។   ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏អះអាងពីការពិភាក្សា តាមទូរស័ព្ទខាងលើនេះដែរ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ពីព័ត៌មានលម្អិតដែលបាន ពិភាក្សានោះទេ។ លោក Price  បានត្រឹមនិយាយថា អាមេរិកនឹងធ្វើការជាមួយកូរ៉េខាងត្បូង និង ជប៉ុនដែលសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីរកផ្លូវឈានទៅចូលតុចរចាជាមួយកូរ៉េខាងជើង ហើយអាមេរិក នៅតែរង់ចាំសារវិជ្ជមានពីកូរ៉េខាងជើង។   ចិន ក៏ជាតួអង្គសំខាន់មួយក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយសារ ចិនមានទំនាក់ទំនងជិតដិត និងមានឥទ្ធិពលលើកូរ៉េខាងជើង។ ប៉ុន្តែលើរឿងរំសាយនុយក្លេអ៊ែរ ចិនប្រកាន់ជំហរលុបបំបាត់ជាជំហានៗ និងមានការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ដែលនេះខុសពីជំហរអាមេរិកដែលចង់ឱ្យកូរ៉េខាងជើងធ្វើសកម្មភាពជាដុំកំភួនសិន មុនខ្លួនធ្វើសម្បទានដូចជាការព្យួរទណ្ឌកម្មជាដើម។   គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២០ អាមេរិកបានចោទប្រកាន់ចិនដែលជាសម្ពនមិត្ត ដ៏សំខាន់មួយរបស់កូរ៉េខាងជើងថា មិនបានគោរពច្បាប់ទណ្ឌកម្មអន្តរជាតិ។ ជាការឆ្លើយតប ចិនបាននិយាយថា ខ្លួនបានគោរពតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង ហើយថា ការបន្ធូរ បន្ថយលក្ខខណ្ឌទាំងនោះអាចជួយដោះស្រាយភាពជាប់គាំងរវាងអាមេរិកនិងកូរ៉េខាងជើងបាន៕      
ប្រេសិតពិសេសរបស់អាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង លោក សុង គីម បានជជែកតាមទូរស័ព្ទជាមួយសមភាគីចិននៅថ្ងៃទី៦ ខែកក្កដាទាក់ទងបញ្ហាកូរ៉េខាងជើងដែលជាការងារស្នូល។ កិច្ចពិភាក្សាតាមទូរស័ព្ទនេះធ្វើឡើង ស្របពេលកូរ៉េខាងជើងបន្តបដិសេធការបោះដៃរកការចរចារបស់អាមេរិកជាច្រើនលើក។
តាមរយៈព្រះរាជសារ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ព្រះបរមរាជា ទ្រង់មានព្រះបន្ទូលទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ដូច្នេះថា៖«ការទទួលបានដំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយនាំឲ្យព្រះរាជាណាចក្រកម្ពុជា កាន់តែរីកចម្រើន និងជឿនលឿជាបន្តទៀត»។ ជាមួយគ្នានេះ ព្រះករុណាជាម្ចាស់ជីវិតលើត្បួង បានកោតសរសើរប្រមុខរដ្ឋាភិបាលថា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ៕
ព្រះបាទ នរោត្តម សីហមុនី បានប្រោសប្រទានព្រះរាជសារមួយជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្ហាញព្រះរាជហឫទ័យសោមនស្សរីករាយ និងអបអរសាទរចំពោះការទទួលបានដំណក់ប្រេងជាលើកដំបូងក្នុងទឹកដីកម្ពុជា។ ព្រះមហាក្សត្រ ទ្រង់ចាត់ទុកការទទួលបាននដំណក់ប្រេងជាលើកដំបូនេះ ថាជាសមិទ្ធផលបើកទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា។
  ការប្រមូលផលនេសាទដ៏ធំប្រចាំឆ្នាំ៖ ត្រី គឺជាប្រភពអាហារសំខាន់សម្រាប់មនុស្ស ប៉ុន្តែវាក៏សំខាន់ណាស់ដែរ ដែលត្រូវការការពារប្រភេទត្រីដែលជិតផុតពូជ ដូចជាត្រីគល់រាំងជាដើម។ វាពិតជាមានសារៈសំខាន់ណាស់ ដែលយើងគួរគិត និងពិចារណាទាំងអស់គ្នា។ ប្រសិនបើយើងនេសាទប្រភេទត្រីជិតផុតពូជច្រើន នាពេលបច្ចុប្បន្ន វានឹងមិនមានសេសសល់សម្រាប់អ្នកជំនាន់ក្រោយឡើយនាពេលអនាគត។   នៅតាមបណ្តោយដងទន្លេសាប ត្រីរាប់រយប្រភេទ និងរាប់លានតោន បានសម្រុកចេញពីបឹងទន្លេសាប ដែលនាំមុខដោយត្រីគល់រាំង ដែលជាសេ្តចត្រី។ ស្របពេលជាមួយគ្នានោះ ប្រជានេសាទរាប់សិបម៉ឺននាក់ ប្រដាប់ដោយឧបករណ៍នេសាទគ្រប់ប្រភេទ ក៏ចេញមកនេសាទផងដែរ។   ទាំងនេះ គឺជាព្រឹត្តិការណ៍ផ្លាស់ទីប្រចាំឆ្នាំរបស់ត្រី ដែលត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍នៃការផ្លាស់ទីដ៏ធំមួយលើផែនដី។ បើយើងធ្វើដំណើរតាមទូក តាមបណ្តោយដងទន្លេសាប ដែលមានប្រវែងប្រមាណ ១២០គីឡូម៉ែត្រ ចាប់ពីបឹងទន្លេសាប រហូតដល់ចំណុចប្រសព្វនៃទន្លេទាំងបួន គឺទន្លេមេគង្គផ្នែកខាងលើ ទន្លេមេគង្គផ្នែកខាងក្រោម ទន្លេសាប និងទន្លេបាសាក់ (ទន្លេចតុមុខ) ទល់មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ យើង នឹងបានឃើញអ្នកនេសាទ និងប្រជាជនយ៉ាងច្រើនកុះករ ជួបជុំគ្នានេសាទ និងកែច្នៃផលនេសាទ។ (សូមរង់ចាំតាមដានវគ្គបន្ត)  
ព្រឹត្តិការណ៍នៃការធ្វើចរាចរផ្លាស់ទី ដ៏ធំមួយលើផែនដី នៅតាមដងទន្លេសាប ត្រីរាប់រយប្រភេទ និងរាប់លានតោន បានសម្រុកចេញពីបឹងទន្លេសាប បានធ្វើឲ្យទន្លេសាបក្លាយជាទីដែលមានការធ្វើផ្លាស់ទីដ៏ធំ និងក៏ជាកន្លែងនេសាទត្រីទឹកសាបដ៏ធំមួយផងដែរ នៅលើផែនដី។
  ក្នុងរបាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងពាណិជ្ជកម្មថៃ អះអាងថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្ម បានកើនឡើង៤,០៣ភាគរយ ហើយនោះគឺព្រោះតែកំណើននៃតម្រូវការចំណីអាហារសកល អំឡុងពេលបញ្ជាបិទប្រទេសទប់ស្កាត់ COVID-19 ។     ក្រសួងពាណិជ្ជកម្មថៃ សង្កត់ធ្ងន់ថា ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជា សហរដ្ឋអាមេរិក និងជប៉ុន បន្តកើនឡើងគួរឲ្យកត់សម្គាល់ ខណៈការនាំចេញទៅកាន់កោះតៃវ៉ាន់ និងទីក្រុងហុងកុង រក្សាកំណើតវិជ្ជមាន។ សម្រាប់៤ខែដំបូងឆ្នាំ២០២០ ការនាំចេញរបស់ថៃកើន ១,១៩ភាគរយ។    យ៉ាងណាមិញ ការរាតត្បាត COVID-19 ធ្ងន់ធ្ងរក្នុងតំបន់អឺរ៉ុប ជាពិសេស ក្នុងប្រទេស អ៊ីតាលី បារាំង អាល្លឺម៉ង់ និងហូឡង់ បង្ខំឲ្យការនាំចេញថៃទៅកាន់ប្រទេសអឺរ៉ុបចំនួន១៥ត្រូវផ្អាកកាលពីខែមុន។ ក្រសួងពាណិជ្ជកម្មថៃ បញ្ជាក់បែបនេះ។    ការហក់ឡើងនៃការនាំចេញមាស ធ្វើឲ្យតម្លៃមាសកើនឡើង និងមានការនាំចេញច្រើនទៅកាន់ប្រទេសស្វីស សិង្ហបុរី និងហុងកុង។ បន្ថែមពីនេះ តម្លៃប្រេងសកលធ្លាក់ចុះគំហុក បានធ្វើឲ្យការនាំចេញផលិតផលដែលធ្វើចេញពីប្រេងផ្អាក ជាពិសេស ក្នុងតំបន់អាស៊ាន និងទីផ្សារប្រទេស ៤ ក្នុងតំបន់ដូចជា កម្ពុជា ឡាវ មីយ៉ាន់ និងវៀតណាម។     គិតត្រឹមថ្ងៃទី២២ ខែឧសភា ប្រទេសថៃ មានករណីឆ្លងCOVID-19សរុប ៣០៣៧ករណី ហើយអ្នកស្លាប់មាន៥៦នាក់។ បើតាមវេបសាយ worldometers អ្នកជំងឺជាសះស្បើយមាន២៩១០ ខណៈអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យនៅសល់៧១នាក់៕ 
ក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី២២ ខែឧសភា បានបញ្ជាក់ថា ការនាំចេញក្នុងខែមេសាឆ្នាំ២០២០ បានកើនឡើង២,១២ភាគរយ បើធៀបនឹងឆ្នាំមុន។ កំណើននេះ គឺជំរុញដោយការនាំចេញច្រើនជាងមុននៃផលិតផលកសិកម្ម ចំណីអាហារ និងមាស។
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមបឹងកេត សម្រាប់ជំនួបសប្តាហ៍ទី១៩ពានរង្វាន់ខេមបូឌានលីគនៅម៉ោង៨ល្ងាចនេះ។ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ស្ថិតនៅលេខ៦ក្នុងតារាងមេដាយ ដោយមាន២៦ពិន្ទុក្នុងដៃ។ ចំណែកបឹងកេតស្ថិននៅលេខ៣ក្នុងតារាងមាន៤២ពិន្ទុ ក្រោយ១៨ប្រកួតកន្លងមកឈ្នះ១៣ ស្មើ៣ និងចាញ់២។ កាលប៉ះគ្នាក្នុងជើងទី១បឹងកេតបានយកឈ្នះក្នុងលទ្ធផល ៣-១។ នៅថ្ងៃអាទិត្យនេះដែរ អង្គរថាយហ្គឺរ ត្រូវប្រជែងតទល់ជាមួយអាស៊ីអឺរ៉ុបនៅម៉ោង៣:៣០នាទីរសៀលនាកីឡដ្ឋានខេត្តសៀមរាប។ កាលជួបគ្នាជើងទី១ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅទឹកដីអាស៊ីអឺរ៉ុប។ ក្រុមប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាមូលដ្ឋានអង្គរថាយហ្គឺរ ស្ថិតនៅលេខ៨ក្នុងតារាង ខណៈអាស៊ីអឺរ៉ុបស្ថិតនៅលេខ៩ ដោយមាន២២ពិន្ទុស្មើគ្នា។ នៅម៉ោង៣រសៀលនេះ ក្រុមអគ្គិសនីកម្ពុជា ដែលស្ថិតនៅលេខ១១ក្នុងតារាង ត្រូវបើកទ្វារកីឡដ្ឋានអគ្គិសនីស្វាគមន៍ក្រុមបាតតារាងវេស្ទើនភ្នំពេញ។ នាការប្រកួតជើងទី១នៅទឹកដីវេស្ទើន ក្រុមអគ្គិសនីកម្ពុជាបានឈ្នះវេស្ទើនភ្នំពេញក្នុងលទ្ធផល ២-០។ សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ទី២៥ ខែសីហា ក្រុមណាហ្គាវើលបានយកឈ្នះសូលទីឡូអង្គរក្នុងលទ្ធផល ២-០ នាជំនួបនៅកីឡដ្ឋានខេត្តសៀមរាប ដើម្បីបន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៤៧ពិន្ទុក្នុងដៃ។ នៅកីឡដ្ឋានស្តាតចាស់ ក្រសួងការពារជាតិបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយវិសាខា។ ចំណែកភ្នំពេញក្រោនយកឈ្នះអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិ៕     
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់ការប្រកួតសប្តាហ៍ទី១៩ ដោយនៅថ្ងៃទី២៦ ខែសីហានេះ មានការប្រកួតចំនួន៣គូ។ ក្នុងនោះព្រះខ័នរាជស្វាយរៀងស្វាគមន៍ជើងខ្លាំងបឹងកេត ក្រោយអង្គរថាយហ្គឺរជួបអាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជាប៉ះវេស្ទើនភ្នំពេញ។
  ចាប់ផ្តើមការប្រកួតដើមវគ្គទី១ លីបង់ បើកការនាំមុខមុន ១គ្រាប់ត្រឹមនាទី៨ សម្រេចទីបានដោយកីឡាករប្រធានក្រុម Mohamad Sadek ជាខ្សែបម្រើស៊ុតទម្លាយអ្នកចាំទីកម្ពុជា វីរៈ ដារ៉ា។ យ៉ាងណាកម្ពុជា បានសម្រុកវាយបកទៅវិញដែរ តែពុំមានសំណាងក្នុងការរកគ្រាប់បាល់នោះឡើយ។ បញ្ចប់ក្នុងវគ្គទី១ លទ្ធផលបណ្តោះអាសន្នលីបង់ ១-០ កម្ពុជា។   ការប្រកួតឈានចូលដល់វគ្គទី២ ក្រុមទាំងពីរមានការវាយសម្រុកគ្នាទៅវិញទៅមកពិតជាគួរឱ្យជក់ចិត្តផ្តិតអារម្មណ៍។ ទោះមានការវាយសម្រុកគ្នាចុះឡើងតែគោព្រៃវ័យជំទង់កម្ពុជា មិនមានសំណាងក្នុងស៊ុតទម្លាយសំណាញ់ទី លីបង់ឡើយ។ បញ្ចប់ការប្រកួតរយៈពេល ៩០នាទីពេញ ក្រុមលីបង់ ឈ្នះកម្ពុជា ១-០។   ស្ថិតិក្រោយបញ្ចប់ការប្រកួត កម្ពុជាគ្រប់គ្រងបាល់បាន ៤២ភាគរយ ពុំមានការស៊ុតទៅលើលីបង់ឡើយ និងទទួលបានបាល់ទាត់ចេញពីជ្រុង(Coner) ៣លើក ខណៈលីបង់ គ្រប់គ្រងបាន ៥៨ភាគរយ ស៊ុតចេញ៦ជើង ចំគោលដៅ៤ជើង និងទទួលបានបាល់ទាត់ចេញពីជ្រុង(Coner) ៦លើក។ សម្រាប់ពូល I លទ្ធផលបណ្តោះអាសន្ន លីបង់ ឈរលេខ១ មាន៣ពិន្ទុ និងមានគ្រាប់បាល់ចំណេញ១ ចំណែកកម្ពុជា ឈរលេខ២ ពុំមានពិន្ទុ និងខាតគ្រាប់បាល់១ គិតត្រឹមជុំទី១។   គួបញ្ជាក់ថា ប្រកួតបន្ទាប់កម្ពុជា ត្រូវជួបជាមួយមិត្តរួមតំបន់អាស៊ានសិង្ហបុរី នៅថ្ងៃទី១៦ និងថ្ងៃទី១៨ ខែកញ្ញា និងបន្តជួបមិត្តរួមពូល I ម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន នាទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន៕  
ក្រុមកម្ពុជាអាយុក្រោម ២០ឆ្នាំ រងបរាជ័យ លទ្ធផល ១-០ ក្រោមថ្វីជើងក្រុមអាយុក្រោម ២០ឆ្នាំ លីបង់ នៃការប្រកួតពានរង្វាន់ AFC Asian Cup U20 ពូល I នាកីឡដ្ឋាន Pamir Stadium ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន រាត្រីថ្ងៃទី២០ ខែកញ្ញានេះ។
ស្រាព្រីងភ្នំដារ គឺជាផលិតផលស្នាដៃកូនខ្មែរ ដែលស្ថិតនៅក្នុងស្រុកអង្គរបុរី នៃខេត្តតាកែវ។ លោក រស់ កេត ជាប្រធានសិប្បកម្ម ស្រាព្រីងភ្នំដារ ដែលបាននាំយកស្រាព្រីងមកដាក់លក់នៅការតាំងពិព័រណ៍ ក្នុងខេត្តកំពង់ចាម។ សិប្បកម្មខាងលើបានបើកដំណើរការតាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយក្នុងនោះ ក៏មានផលិតស្រាពីប្រភេទគឺ ស្រាព្រីង និងស្រាស្វាយ។    លោក រស់ កេត បានរៀបរាប់ប្រាប់ThmeyThmey25 នៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរក្នុងខេត្តកំពង់ចាមថា វិធីធ្វើស្រាព្រីង គឺយើងត្រូវយកផ្លែព្រីងមកបន្ទំទុករយៈពេលពី៣ទៅ៦ខែ បន្ទាប់មកច្រកដប និងបន្តការរក្សាទុករហូតគ្រប់មួយឆ្នាំ ទើបអាចបញ្ចេញមកលក់ជូនអតិថិជនបាន ។ ផលិតផលស្រាព្រីងភ្នំដារដាក់លក់នៅក្នុងមូលដ្ឋាន ក្នុងតម្លៃ៥ដុល្លារក្នុងមួយដប ។ដោយឡែកនៅពេលដែលយកមកតាំងពិព័រណ៍ ឬមានម៉ូយបញ្ជាទិញគឺអាចលក់ក្នុងតម្លៃមួយដប៧ដុល្លារ។ បច្ចុប្បន្នស្រាប្រភេទនេះ មានតម្រូវការទីផ្សារខ្លាំងទាំងក្នុងមូលដ្ឋាន និងការបញ្ជាទិញពីអតិថិជនខាងក្រៅតំបន់។    លោក រស់ កេត បានបន្តទៀតថា ជារៀងរាល់ឆ្នាំសិប្បកម្មរបស់លោកអាចផលិតស្រាបានចន្លោះពី ៨០០លីត្រទៅ១ពាន់លីត្រ។ ដោយសារផ្លែព្រីងជាវត្ថុធាតុដើម មាននៅក្នុងរយៈពេលខ្លី គឺចន្លោះពីខែឧសភា ដល់ខែសីហា ដូច្នេះសិប្បកម្មរបស់លោកកត្រូវប្រមូលទិញផ្លែព្រីង ប្រមាណជា៥ទៅ៦តោនជារៀងរាល់ឆ្នាំ។ ព្រីងទាំងនោះទិញចូលក្នុងតម្លៃខុសគ្នា គឺព្រីងដោះក្របីតម្លៃ ៤ពាន់រៀលក្នុងមួយគីឡូក្រាម និងព្រីងទុំធម្មតាមានតម្លៃ៣ពាន់រៀល។ ព្រីងទាំងពីរប្រភេទខាងលើត្រូវបានប្រមូលទិញពីប្រជាកសិករក្នុងភូមិចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។    បើតាមលោក រស់ កេត ស្រាដែលផលិតចេញមកពីផ្លែព្រីង ត្រូវបានផលិតឡើងតាមបច្ចេកទេស ហើយមានការច្រករក្សាទុកបានយ៉ាងត្រឹមត្រូវ និងមានស្តង់ដារអនាម័យថែមទៀតផង។ ជាងនេះទៅទៀតប្រភេទស្រាព្រីងនេះ ក៏មានការចុះបញ្ជីទទួលស្គាល់យ៉ាងត្រឹមត្រូវពីក្រសួង ឧស្សាហកម្ម និង សិប្បកម្មផងដែរ៕    
កំពង់ចាម៖ ជាង៧ឆ្នាំហើយ ដែលលោក រស់ កេត បានបើកសិប្បកម្មផលិតស្រាព្រីង។ លោក កេត អាចផលិតស្រាព្រីងបានជាង១ពាន់លីត្រ ក្នុងមួយរដូវកាលព្រីង ដែលចាប់ផ្តើមពីខែឧសភា រហូតដល់ខែសីហា។ ក្រៅពីស្រាព្រីង ក្នុងសិប្បកម្មរបស់លោក ក៏មានផលិតស្រាស្វាយផងដែរ។
  បន្ទាប់ពីពន្យារពេលអស់ប៉ុន្មានសប្ដាហ៍មក ការិយាល័យការងាររួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ដំណើរការហើយនៅថ្ងៃទី១៤ ខែកញ្ញា។ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ Cho Myoung-gyon និងសមភាគីកូរ៉េខាងជើង Ri Son-kwon ធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការិយាល័យដែលនឹងក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរ។ វាក៏បង្កើនក្ដីសង្ឃឹមដល់ការរំសាយនុយក្លេអ៊ែរ ដែលបានជាប់គាំងផង។   អាចចាត់ទុកជាស្ថានទូតរបស់កូរ៉េទាំងសងខាង ការិយាល័យដែលមានទីតាំងក្នុងតំបន់ឧស្សាហកម្ម Kaesong នឹងចាប់ផ្ដើមការងារភ្លាមៗតែម្ដង ដោយមានមន្ត្រីថ្នាក់អនុរដ្ឋមន្ត្រីនៃកូរ៉េទាំងពីរជាអ្នកដឹកនាំរួមគ្នា។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ភាគីទាំងពីរនឹងជួបគ្នារៀងរាល់សប្ដាហ៍ ហើយនឹងបុគ្គលកូរ៉េខាងត្បូង និងខាងជើងប្រមាណ៤០នាក់ធ្វើការរួមគ្នាដែរ។ មុនពិធីសម្ពោធ ក្រុងសេអ៊ូលបានបង្ហាញសុទិដ្ឋិនិយមចំពោះការិយាល័យនេះ ជាពិសេសលើការពង្រឹងទំនាក់ទំនងអន្តរកូរ៉េតែម្ដង។   ពីក្រុងឧស្សាហកម្មដែលមានចម្ងាយ៦០គីឡូម៉ែត្រពីក្រុងសេអ៊ូល និង១១៤គីឡូម៉ែត្រពីក្រុងព្យុងយ៉ាង លោក Cho និយាយថា ការិយាល័យកិច្ចការរួមអន្តរកូរ៉េនេះ នឹងក្លាយជាបណ្ដាញសម្រាប់ការទំនាក់ទំនងរវាងកូរ៉េទាំងពីរក្នុងសករាជសន្តិភាព។ ហើយចាប់ពីពេលទៅ ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាងអាចទាក់ទងគ្នាបានដោយផ្ទាល់២៤ម៉ោងក្នុងមួយថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំលើកិច្ចការជំរុញសន្តិភាព វិបុលភាព និងទំនាក់ទំនងអន្តរកូរ៉េ។   ការិយាល័យរួមគ្នា បើកដំណើរការមួយសប្ដាហ៍មុនដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ទៅកាន់កូរ៉េខាងជើង។ លោក មូន នឹងជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបមេដឹកនាំកូរ៉េទាំងពីរលើកទី៥ និងជាជំនួបទល់មុខមូន-គីម លើកទី៣ ដែរ។ ទស្សនកិច្ចរបស់លោក មូន បានផ្ដល់ក្ដីសង្ឃឹមកាន់តែច្រើនទៀតដល់ការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដែលជាប់គាំងដោយសារកូរ៉េខាងជើងនៅតែខ្វែងគំនិតជាមួយអាមេរិក។   យ៉ាងណាមិញ កូរ៉េទាំងពីរមិនទាន់គម្រោងបើកតំបន់ឧស្សាហកម្មរួមគ្នានៅ Kaesong នេះនៅឡើយទេ។ ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ តំបន់ឧស្សាហកម្ម Kaesong បានបើកដំណើរការនៅឆ្នាំ២០០៤ ដោយក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុនវិនិយោគ ហើយកូរ៉េខាងជើងចេញកម្លាំងពលកម្មមានតម្លៃថោករបស់ខ្លួន។ ប៉ុន្តែតំបន់ឧស្សាហកម្មនេះ បានបិទនៅឆ្នាំ២០១៦ ដោយសារកូរ៉េខាងត្បូងខឹងកូរ៉េខាងជើងបាញ់មីស៊ីល និងសាកនុយក្លេអ៊ែរ៕ 
នៅថ្ងៃទី១៤ ខែកញ្ញា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានបើកដំណើរការការិយាល័យការងាររួមគ្នា ដើម្បីជំរុញការផ្លាស់ប្ដូរឆ្លងព្រំដែនកូរ៉េទាំងពីរ និងទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរផង។ ការិយាល័យកិច្ចការរួមនេះ មានទីតាំងស្ថិតក្នុងតំបន់ឧស្សាហកម្ម Kaesong ក្នុងទឹកដីកូរ៉េខាងជើង។ ក្រុងសេអ៊ូលជឿថា តាមរយៈការិយាល័យនេះ ទំនាក់ទំនងអន្តរកូរ៉េនឹងល្អប្រសើរ ភាពតានតឹងត្រូវកាត់បន្ថយ ហើយឧបទ្វីបកូរ៉េក៏នឹងមានសន្តិភាពដែរ។
ក្រោយកិច្ចប្រជុំមួយដែលធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា លីគកំពូលអង់គ្លេសដែលសម្បូរកីឡាករលំដាប់កំពូលប្រកបអាជីពច្រើន នឹងផ្អាកការប្រកួតរដូវកាល ២០២២-២៣ ពីថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូទើបចាប់ផ្តើមប្រកួតឡើងវិញ។ រដូវកាលនោះដែរ ក៏នឹងត្រូវចាប់ផ្តើមលីគមួយសប្តាហ៍មុន ដែលលឿនជាងរដូវកាលធម្មតា ពោលគឺចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។   Premier League សម្រេចធ្វើបែបនេះ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់កីឡាករត្រៀមខ្លួនពេញលេញជាមួយក្រុមជម្រើសជាតិ ក្នុងការចូលរួមការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតាឆ្នាំ២០២២។    មិនត្រឹមតែលីគអង់គ្លេសទេដែលត្រូវប្តូរកាលវិភាគថ្មី ដោយត្រូវផ្អាកប្រកួតដល់ទៅ៧សប្តាហ៍ សូម្បីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និង FA Cup នឹងត្រូវពន្យារដល់ខែមិថុនាផងដែរ។    បើមិនមានការផ្លាសប្តូរនោះទេ ការប្រកួត World Cup ឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ។ ចំណែកស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានកំណត់រួចហើយថាកីឡាករពីគ្រប់លីគធំៗនៅអឺរ៉ុប និងផ្សេងទៀតត្រូវអនុញ្ញាតឱ្យកីឡាករទៅហ្វឹកហាត់ជាមួយជម្រើសជាតិចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា។ មូលហេតុដែល World Cup នៅកាតា ត្រូវរៀបចំឡើងនៅខែវិច្ឆិកា និងខែធ្នូ ដោយសារសីតុណ្ហភាពប្រទេសអាចឡើងដល់៥០អង្សាសេនៅរដូវក្តៅ៕  
ក្របខណ្ឌ Premier League នឹងអនុញ្ញាតឱ្យសម្រាកនៅពាក់កណ្តាលរដូវកាល ២០២២-២៣ ចំនួន ៧ សប្តាហ៍ ដើម្បីឱ្យកីឡាករត្រៀមខ្លួនចូលរួមការប្រកួត FIFA World Cup ឆ្នាំ ២០២២ នៅកាតា។
  អ្នកទាំងពីរបានយកដៃពិការទង្គិចគ្នា បន្ទាប់ពីនាង Pickett វ័យ២៥ឆ្នាំបានរត់សំដៅទៅកាន់គ្រួសាររបស់ Joseph ដែលជាអ្នកគាំទ្រខ្លួន ក្រោយពីនាងលឺពួកគេស្រែកហ៊ោអំឡុងការប្រកួត។ នៅពេល Joseph និង Pickett យកដៃពិការទង្គិចគ្នាជាមួយនឹងស្នាមញញឺមនោះ ម្តាយរបស់ Joseph អ្នកស្រី Colleen Tidd មានអារម្មណ៍ភ្ញាក់ផ្អើលហើយបានយកទូរស័ព្ទថតពួកគេតែម្តង។ រូបភាពនោះបានចែកចាញពាសពេញអ៊ិនធឺណិត និងមានការចុះផ្សាយពីសារព័ត៌មានល្បីៗជាច្រើនជុំវិញពិភពលោក។   «នៅក្នុងស្ថានភាពនោះខ្ញុំពិតជារំភើបចិត្តណាស់។ វាពិតជាគួឲ្យស្រឡាញ់មែនទែន»។ នេះជាសម្តីអ្នកស្រី Tidd ដែលជាម្តាយ Joseph ក្នុងបទសម្ភាសមួយកាលពីថ្ងៃទី២៤ ខែកក្កដា។   អ្នកស្រីអះអាងទៀតថាកូនរបស់នាង ហាក់ទទួលបានភាពកក់ក្តៅមិនធ្លាប់មានពីមុនមកក្រោយ Pickett រត់មកប៉ះដៃគ្នានោះ។ Joseph បានចំណាយពេលជិះឡានពីកីឡាដ្ឋានទៅផ្ទះវិញដោយសម្លឹងមើលដៃរបស់ខ្លួនហើយញញឹមរហូត ព្រោះរូបគេដឹងថាគេមានមិត្តម្នាក់ នោះគឺ Pickett ដែលជាកីឡាការិនីបាល់ទាត់។   យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានឲ្យដឹងថា កុមារ Joseph ស្ថិតក្នុងចំណោមកុមារពិការភាពពីកំណើតដែលកើតនៅសហរដ្ឋអាមេរិកចំនួន ២២៥០នាក់ ជារៀងរាល់ឆ្នាំ។ កុមារពិការទាំងនោះត្រូវការជំនួយជារៀងរាល់ថ្ងៃ ហើយជួនកាលកុមារខ្លះក៏មានអារម្មណ៍ដឹងខ្លួនអំពីរូបរាងកាយរបស់ពួកគេដែរ។   អ្នកស្រី Tidd អាយុ២៨ឆ្នាំ លើកឡើងថានាងបានដឹងនៅពេលមានផ្ទៃពោះ Joseph ថាគ្មានដៃម្ខាងទៅហើយ។ នាងបានយំម្តងដែរ ប៉ុន្តែនាងគិតថាសំណាងនឹងជួយនាង និងជឿថាកូនប្រុសនឹងមិនអីទេ។   រហូតដល់បច្ចុប្បន្ន Joseph អាយុ២២ខែ ហើយក្មេងប្រុសនេះពិតជាមានសុខភាពល្អណាស់។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកស្រី Tidd៕
ក្មេងប្រុស Joseph Tidd អាយុជាង១ឆ្នាំ និងកីឡាការិនីបាល់ទាត់ Carson Pickett របស់ក្រុម Orlando Pride នៃលីគបាល់ទាត់ស្ត្រីរបស់អាមេរិក បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ។ ពួកគេសុទ្ធតែជាអ្នកស្រឡាញ់កីឡាបាល់ទាត់ខ្លាំងដូចគ្នា ហើយបាត់បង់ដៃឆ្វេងដូចគ្នាទៀត។ អ្នកទាំងពីរជួបគ្នាក្នុងទីលាន ហើយត្រូវបានថតរូបបង្ហោះចែកចាយល្បីពេញប្រព័ន្ធអ៊ិនធឺណិត។
  រដ្ឋាភិបាលចិន មិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុប លើបញ្ហាEBAរបស់កម្ពុជាឡើយ។ ចិនគាំទ្រជំហរ និងការសម្រេចរបស់កម្ពុជាកន្លងមក ប៉ុន្តែមិនគាំទ្រការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបនោះទេ។     ឆ្លើយតបនឹងសំនួរអ្នកកាសែតជុំវិញបញ្ហាEBAកម្ពុជា កាលពីថ្ងៃទី១១ កុម្ភៈ  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយដូច្នេះថា៖«ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតហើយប្រឆាំងនឹងការប្រើប្រាស់វិធានការពាណិជ្ជកម្មដើម្បីជ្រៀតជ្រែក។ យើងគាំទ្ររដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការលើកស្ទួយអធិបតេយ្យភាពឯករាជ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសខ្លួនហើយត្រៀមខ្លួនជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍថេរនិងលើកកម្ពស់សុខុមាលភាពប្រជាជន។ យើងសង្ឃឹមថាសហគមន៍អន្តរជាតិក៏អាចចូលរួមចំណែកក្នុងន័យស្ថាបនាបន្ថែមទៀតលើបញ្ហានេះដែរ»។   គណៈកម្មការអឺរ៉ុប បាសម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជា ក្រោមហេតុផលថា កម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាលក្ខណប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។   អត្ថបទទាក់ទង   រដ្ឋាភិបាល ៖ ការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជា កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប  តាមរយៈការសម្រេចនេះ កម្ពុជា រងផលប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹងធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។   រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជានេះ កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប។ សម្រាប់រដ្ឋាភិបាល អឺរ៉ុបកំពុងអនុវត្តស្តង់ដារពីរ និងសម្រេចចិត្តទាំងអយុត្តិធម៌ដល់កម្ពុជា។   តែយ៉ាងណាកម្ពុជានៅតែប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាពិសេសអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់ បើទោះជាគណៈកម្មការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជាក្តី។នេះជាការបញ្ជាក់របស់ក្រសួងការបរទេស៕
ភ្នំពេញ៖ រដ្ឋាភិបាលចិន ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) ពីកម្ពុជា។ ចិននឹងបន្តជួយដល់ការអភិវឌ្ឍកម្ពុជា ។
ទទួលបានសិទ្ធរៀបព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីជាលើកដំបូង ត្រូវបានចាត់ទុកថាសំខាន់ ក្នុងវិស័យកីឡាគុនចម្រុះ ដោយប្រទេសទាំងអស់ក្នុងតំបន់អាស៊ី ត្រូវចូលរួមប្រកួតដណ្តើមយកមេដាយ និងជាទិន្នផលសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ The 6th Asian Indoor and Martial Art Games 2021 នៅប្រទេសថៃ ដែលជាព្រឹត្តិការណ៍ធំប្រចាំទ្វីបអាស៊ី។ ព្រឹត្តិការណ៍ ដែលត្រូវធ្វើនៅប្រទេសថៃចុងឆ្នាំ ២០២៤ ដំបូងឡើងត្រូវធ្វើនៅឆ្នាំ២០២១ ប៉ុន្ដែត្រូវបានម្ចាស់ផ្ទះថៃ ពន្យារពេលជាច្រើនលើក ព្រោះបញ្ហាកូវីដ-១៩។ លោក ជឹម ធារ៉ា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នឹងមានប្រទេសក្នុងទ្វីបអាស៊ីចូលរួមច្រើន បើទោះជាមិនគ្រប់ ៤៥ប្រទេស ក៏ដោយ។ «យើងដឹងថាការប្រកួតនេះនឹងមានប្រទេសចូលរួមច្រើន ព្រោះការប្រកួតនេះ មិនត្រឹមតែជាការប្រកួតដណ្តើមជើងឯកអាស៊ីនោះទេ ប៉ុន្ដែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ីត្រូវប្រកួតឆ្លងវគ្គជម្រុះ (Qualified) ដើម្បីទទួលបានសិទ្ធិចូលរួមព្រឹត្តិការណ៍ប្រកួត the 6th Asian Indoor and Martial Art Games 2021 នៅចុងឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំទ្វីបអាស៊ីចម្រុះប្រភេទកីឡា និងពហុវិញ្ញាសា មានប្រទេសចូលរួមចំនួន ៤៥ប្រទេស។»។ មូលហេតុ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កម្រិតអាស៊ីនេះ លោក ជឹម ធារ៉ា រៀបរាប់ថា ដោយសារសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី សម្លឹងឃើញកម្ពុជា មានសក្ដានុពល ជាពិសេសភាពសម្បូរបែបនៃក្បាច់គុន ដូចជាល្បុក្កតោ និងប្រដាល់គុនខ្មែរ ជាដើម។ ដោយឡែក ការធ្វើជាម្ចាស់ផ្ទះនេះ មានសារៈសំខាន់ ចំពោះវិស័យកីឡាយុទ្ធគុនចម្រុះកម្ពុជា ព្រោះជាឱកាសសម្រាប់សហព័ន្ធក្នុងការផ្សព្វផ្សាយ និងបង្ហាញពីវឌ្ឍនភាព នៃវិស័យកីឡាមួយនេះ។ លោក ជឹម ធារ៉ា ក៏បានបន្ថែមទៀតថា ក្រៅអំពីផ្សព្វផ្សាយកីឡាគុនចម្រុះកម្ពុជា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសបង្ហាញថា ក្បាច់គុនខ្មែរ អាចយកមកប្រកួតជាមួយវិញ្ញាសាប្រយុទ្ធផ្សេងៗ គ្រប់ទម្រង់ទាំងអស់ ហើយក៏ជាការបង្ហាញពីសក្ដានុពលរបស់អត្ដពលិកកម្ពុជា ផងដែរ។ «យើងធ្វើជាម្ចាស់ផ្ទះនេះ ទី១គឺយើងមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីកីឡាយុទ្ធគុនចម្រុះ (MMA)នេះទៅកាន់ប្រជាជនកម្ពុជាឱ្យបានទូលំទូលាយ។ ទី២ យើងចង់ផ្សព្វផ្សាយអំពីសិល្បៈក្បាច់គុនដើមរបស់ខ្មែរទៅកាន់ពិភពលោក ដែលអាចបញ្ជាក់បានថាសិល្បៈក្បាច់គុនរបស់យើងក៏មានសក្តានុពល បច្ចេកទេស និងអាចចូលរួមប្រកួតប្រជែងជាមួយសិល្បៈក្បាច់គុនផ្សេងៗទៀតបានផងដែរក្នុងក្របខណ្ឌការប្រកួតកីឡាយុទ្ធគុនចម្រុះអន្តរជាតិនានា។»។។ លោក ជឹម ធារ៉ា បានប្រាប់ដូច្នេះ។ គួរបញ្ជាក់ផងដែរថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី១ ត្រូវបានធ្វើនៅប្រទេសថៃ កាលពីថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៣ ដោយមាន១៩ប្រទេសចូលរួម។ រីឯកម្ពុជា សហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនី៤រូប មានដូចជា៖ កីឡាករ មាស ម៉ើ ឈ្នះមេដាយសំរិទ្ធ, កីឡាករ សូ សុវណ្ណរតនា, កីឡាករ ធាន អាត ឈ្នះមេដាយសំរិទ្ធ១ និងកីឡាការិនី ផល រតនា៕
សហព័ន្ធកីឡាគុនចម្រុះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ (The 2nd  Asian Mixed Martial Arts Championship 2024)។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះប្រកួត ដ៏ធំនេះ គឺដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរ និងជាការបង្ហាញពីសមត្ថភាពអត្ដពលិកកម្ពុជា លើប្រភេទកីឡាប្រយុទ្ធ។
  អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធទី ១៨ ខែសីហា បានបង្ហាញជំហរប្រឆាំងជាថ្មីចំពោះប្រទេសអ្នកមានដែលប្រញាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសជំរុញឱ្យប្រជាជនពួកគេ។ អ្នកជំនាញ WHO រិះគន់ថា ប្រទេសផ្ដល់ការការពារដល់ប្រជាជនដែលមានការការពាររួចស្រេច ខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនៅមិនទាន់ទទួលបានដូសលើកទីមួយនៅទ្បើយ។   ស្របពេលវីរុសបំប្លែងខ្លួនដែលតាកំពុងអុកឡុក ប្រទេសជាច្រើនជុំវិញពិភពលោកមានអ៊ីស្រាអែល អាល្លឺម៉ង់ និងអាម៉េរិក ដាក់ចេញផែនការ ឬកំពុងចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញឱ្យប្រជាជនរៀងៗខ្លួនដើម្បីបង្កើនការការពារ។ ចលនានេះ ត្រូវបានអង្គការសុខភាពពិភពលោកជំទាស់ម្ដងហើយម្ដងទៀត ព្រោះមិនទាន់មានការសិក្សាបែបវិទ្យាសាស្រ្តច្បាស់លាស់ ហើយក៏មិនទាន់មានការចាំបាច់ដែលត្រូវធ្វើបែបនេះ ស្របពេលប្រទេសជាច្រើនមិនមានវ៉ាក់សាំងគ្រប់គ្រាន់ផង។   «យើងកំពុងរៀបចំគម្រោងផ្តល់អាវការពារជីវិតបន្ថែមដល់មនុស្សដែលមានអាវរួចទៅហើយ ខណៈយើងទុកឱ្យមនុស្សរាប់លាននាក់ផ្សេងទៀតមានគ្រោះថ្នាក់។» ប្រធានផ្នែកកម្មវិធីអាសន្នរបស់ WHO លោក Mike Ryan បានប្រាប់អ្នកយកព័ត៌មានពីទីស្នាក់ការ WHO ក្នុងទីក្រុងហ្សឺណែវ ដោយប្រដូចវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ទៅនឹងអាវពោង។    នៅដើមខែសីហានេះ WHO ក៏បានអំពាវនាវឱ្យផ្អាកការចាក់បន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដើម្បីជួយបន្ធូរបន្ថយភាពមិនស្មើគ្នាយ៉ាងខ្លាំងលើការចែកចាយវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ ទោះជាយ៉ាងនេះក្ដី ការអំពាវនាវនេះ មិនបានបញ្ឈប់គម្រោងរបស់ប្រទេសមួយចំនួនក្នុងការផ្តល់ដូសទី ៣នោះដែរ ដ្បិតប្រទេសទាំងនោះប្រឈមមុខការគំរាមរបស់វីរុសបំប្លែងថ្មីទម្រង់ដែលតា។   ចំណែកអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយដែរថា វាពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់វ៉ាក់សាំងលើកដំបូងដល់អ្នកដែលងាយរងគ្រោះបំផុត។ លោកព្រមានទៀតថា គម្លាតរវាងអ្នកទទួលបានវ៉ាក់សាំង និងអ្នកមិនទាន់បាន នឹងមានកាន់តែធំទ្បើង ប្រសិនបើក្រុមហ៊ុនផលិត និងអ្នកដឹកនាំផ្តល់អាទិភាពលើការផ្ដល់ដូសជំរុញជាជាងប្រទេសដែលមានចំណូលទាបនិងមធ្យមនោះ។   លោក Tedros ក៏ឆ្លៀតពេលនោះ រិះគន់លើព័ត៌មានទាក់ទងការដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ផលិតនៅអាហ្វ្រិកទៅកាន់អឺរ៉ុបដែលមានមនុស្សពេញវ័យស្ទើរទាំងអស់ ទទួលបានវ៉ាក់សាំងរួចរាល់។ នៅអាហ្វ្រិកវិញ ប្រជាជនតិចតួចប៉ុណ្ណោះ ទទួលបានវ៉ាក់សាំង។ ប្រមុខ WHO បានទទូចឱ្យចែកចាយវ៉ាក់សាំងចាក់មួយដូសទៅកាន់ប្រទេសអាហ្វ្រិកសិន មុនផ្គត់ផ្គង់ឱ្យប្រទេសអ្នកមាន៕   យោងតាមការរាយការណ៏មួយដែលថា ដូសទីមួយនៃវ៉ាក់សាំងJohnson&Johnson(J&J)ដែលទើបតែបញ្ចប់ក្នុងផ្តល់ឲ្យនៅក្នុងអាហ្រ្វិកខាងត្បូងត្រូវបានដឹកចេញឲ្យប្រើប្រាស់ទៅកាន់អឺរ៉ុប លោក Tedrosបានលើកទ្បើងថា ពួកយើងជំរុញឲ្យJ&Jត្រូវផ្តល់អាទិភាពវ៉ាក់សាំងជាបន្ទាន់ដល់អាហ្រ្វិកមុនពេលពួកគេគិតគូរផ្គត់ផ្គង់ទៅប្រទេសអ្នកមានដែលមានគ្រប់គ្រាន់ហើយ។ហើយលោកបានបន្ថែមទៀតថាអយុត្តិធម៍នៃការចាក់វ៉ាក់សាំងគឺជាការអាម៉ាស់មួយចំពោះមនុស្សជាតិទាំងអស់ហើយប្រសិនបើយើងមិនដោះស្រាយវាជាមួយគ្នាទេយើងនឹងធ្វើឲ្យជំងឺរាតត្បាតនេះរីករាលដាលជាច្រើនឆ្នាំ នៅពេលដែលវាអាចបញ្ចប់ក្នុងរយៈពេលតែប៉ុន្មានខែទៀត។          
ដោយ៖ទ្បាយ ស្រីពេជ្រ