text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ក្រោយកូរ៉េខាងជើងនៅថ្ងៃទី១៨ ខែវិច្ឆិកា បាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ទៀតដែលជាលើកទីពីរក្នុងខែនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) អង់តូនីញូ ហ្គូតេរ៉េស ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ហើយជំរុញឱ្យក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបង្ករឿងទៀត។    យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui ចេញមុខការពារជំហររបស់ក្រុងព្យុងយ៉ាងដោយអះអាងថា ការបាញ់មីស៊ីលបាលីស្ទិក Hwasong-17 នេះជាលំហាត់ដ៏ត្រឹមត្រូវ និងស្របច្បាប់នៃសិទ្ធិការពារខ្លួនប្រឆាំងនឹងការគំរាមផ្នែកយោធាពីអាម៉េរិក។ ទោះជាយ៉ាងនេះក្តី ប្រមុខ UN បែរជាយកករណីនេះទៅបន្ទោសកូរ៉េខាងជើងជាជាងអាម៉េរិកទៅវិញ។   «សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនអាចប៉ុន្តែត្រូវចាត់វិធានការចាំបាច់ដើម្បីការពារខ្លួនក្រោមបរិយាកាសសន្តិសុខដ៏គួរឱ្យព្រួយបារម្ភនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ដែលបង្កដោយកិច្ចសហប្រតិបត្តិការយោធាដ៏គ្រោះថ្នាក់របស់អាម៉េរិក និងកងកម្លាំងចំណុះប្រឆាំងនឹងកូរ៉េខាងជើង»។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ស្រង់សម្តីរបស់លោកស្រី Choe នៅថ្ងៃទី២១ ខែវិច្ឆិកា។   ប្រមុខការទូតកូរ៉េខាងជើងរូបនេះបញ្ជាក់ថាពិតជាសោកស្តាយខ្លាំងណាស់ដែលអគ្គលេខាធិការ UN ប្រកាន់ជំហរបែបនេះ ហើយភ្លេចពីបេសកកម្ម និងគោលការណ៍នៃធម្មនុញ្ញ UN ក្នុងការរក្សាភាពមិនលម្អៀង ស្របតាមការពិត និងសមធម៌លើគ្រប់បញ្ហាទាំងអស់។ ទង្វើបែបនេះបង្ហាញថា លោក ហ្គូតេរ៉េស ជាអាយ៉ាងរបស់អាម៉េរិក។ លោកស្រី Choe ព្រមទាំងប្រាប់ប្រមុខ UN ឱ្យពិចារណាលើបញ្ហាលើឧបទ្វីបកូរ៉េដោយផ្អែកលើភាពមិនលម្អៀង និងស្របតាមការពិត។    ជុំវិញរឿងនេះ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃទី២១ ខែវិច្ឆិកានាទីក្រុងញូវយ៉កដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងចុងក្រោយនេះ។ កូរ៉េខាងត្បូងក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។    បើតាម KCNA មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបានត្រួតពិនិត្យមើលការបាញ់មីស៊ីលអន្តរទ្វីប Hwasong-17 ។ មីស៊ីលប្រភេទនេះត្រូវបានអ្នកជំនាញហៅថាជាមីស៊ីលបិសាច ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន ជាមួយសមត្ថភាពហោះបានចម្ងាយប្រហែល ១៥ ពាន់គីឡូម៉ែត្រល្មមទៅដល់ទឹកដីអាម៉េរិក៕            
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui នៅថ្ងៃទី២១ ខែវិច្ឆិកាបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលប្រមុខអង្គការសហប្រជាជាតិថ្កោលទោសខ្លួនជុំវិញការតេស្តមីស៊ីលអន្តរទ្វីបនាពេលថ្មីៗនេះ។ បើតាមលោកស្រី Choe ទង្វើដែល UN ចូលដៃជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តដាក់សម្ពាធលើកូរ៉េខាងជើងបញ្ជាក់ថា ប្រមុខ UN ជាអាយ៉ងរបស់អាម៉េរិក។
  កម្មវិធីប្រគល់ពានរង្វាន់ដែលទទួលបានការកោតសសើរ និងមានដំណើរការយូរជាងគេនៅកម្ពុជា   លោកស្រី Catherine បានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរ៉ឹងបំផុតពីក្រុមគណៈកម្មការនៃកម្មវិធីដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអចលនទ្រព្យដែលទទួលបានការគោរពខ្ពស់ទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី គម្រោង Urban Village ដំណាក់កាលទី២ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតជាមួយគម្រោង និងក្រុមហ៊ុនអភិវឌ្ឍន៍នៅកម្ពុជាដ៏ទៃទៀតសម្រាប់ពានរង្វាន់ចំនួន ៦ខាងក្រោមនេះ៖   ១. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលទទួលបានជោគជ័យជាងគេបំផុត (Best Breakthrough Developer)   ២. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជីវិតទាន់សម័យល្អដាច់គេបំផុត (Best Lifestyle Developer)   ៣. ពានរង្វាន់គម្រោងខុនដូល្អដាច់គេបំផុត (រាជធានីភ្នំពេញ) (Best Condo Development Phnom Penh)   ៤. ពានរង្វាន់គម្រោងអភិវឌ្ឍន៍ការិយាល័យល្អដាច់គេបំផុត (Best Office Development)   ៥. ពានរង្វាន់ការិយាល័យធ្វើការរួមល្អដាច់គេបំផុត (Best Co-working Space)   ៦. ពានរង្វាន់ការិយាល័យដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (Best Office Architectural Design)   លោកស្រី Catherine បានលើកឡើងថា៖ «ការដែលគ្រាន់តែត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតសម្រាប់ពានរង្វាន់ទាំងអស់នេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២០ បានធ្វើឲ្យនាងខ្ញុំផ្ទាល់ និងក្រុមការងារទាំងអស់នៅ Urban Village មានមោទកភាពយ៉ាងក្រៃលែងទៅហើយ។ នេះសរបញ្ជាក់ថាអ្នកជំនាញដែលមានឥទិ្ធពលជាច្រើននៅក្នុងវិស័យអចលនទ្រព្យទទួលស្គាល់ពីកិច្ចខំប្រឹងប្រែងរបស់យើង»។   ពិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី Asia PropertyGuru លើកទី៥នៅកម្ពុជា កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីឆ្នាំ២០២០ (Asia PropertyGuru Property Awards 2020) គឺជាកម្មវិធីប្រគល់ពានរង្វាន់លើកទី៥ ដែលត្រូវបានរៀបចំឡើងសម្រាប់ឲ្យក្រុមហ៊ុនអភវិឌ្ឍន៍ និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតគ្នា។ កម្មវិធីនេះត្រូវបានចាត់ទុកថាជាកម្មវិធីប្រគល់ពានរង្វាន់ដែលមានកិត្យានុភាព និងតម្លាភាពបំផុតពីព្រោះកម្មវិធីនេះត្រូវបានរៀបចំ និងដឹកនាំដោយអ្នកជំនាញដែលទទួលបានការគោរព និងទុកចិត្តខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ។   ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យអចលនទ្រព្យ ហើយក្រុមហ៊ុនក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះជំនាញរបស់ខ្លួនក្នុងការរៀបចំកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីទាំងមូលផងដែរ។   កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ។   ក្នុងសន្និសីទកាសែតមួយដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះលោក Jules Kay នាយកគ្រប់គ្រងកម្មវិធីប្រគល់ពានរង្វាន់នេះបានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាគឺជាទីផ្សារដែលមានសក្ដានុពលខ្លាំងមួយសម្រាប់វិស័យអចលនទ្រព្យក្នុងចំណោមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដែលប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីប្រកួតពានរង្វាន់អចលនទ្រព្យ PropertyGuru Property Awards នេះអាចជួយឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងស្រុកអាចទទួលបានការទទួលស្គាល់បន្ថែមទៀត»។   ភាពជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់វិស័យអចលនទ្រព្យកម្ពុជា គម្រោងខុនដូ Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យកម្ពុជាទាំងមូលនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ តាមរយៈការឈ្នះពានរង្វាន់រហូតទៅដល់៥ពានក្នុងពេលតែមួយដែលធ្វើឲ្យគម្រោង Urban Village ក្លាយជាគម្រោងមួយដែលទទួលបានការទទួល ស្គាល់ដ៏ច្រើនបំផុត។ ពានរង្វាន់ទាំងប្រាំនោះរួមមាន៖     ១. ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា (The Best Condo Development Cambodia)   ២. ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងរាជធានីភ្នំពេញ (The Best Condo Development Phnom Penh)   ៣. ពានរង្វាន់គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ (The Best Condo Landscape Architectural Design)   ៤. ពានរង្វាន់គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (The Best Condo Architectural Design)   ៥. ពានរង្វាន់គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ (The Best Condo Interior Design)   លោកស្រី Catherine បានបញ្ជាក់បន្ថែមទៀតថានៅក្នុងឆ្នាំដដែលក្នុងខែវិច្ឆិកាគម្រោង Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលម្ដងទៀតក្នុងវិស័យអចលនទ្រព្យកម្ពុជានៅកំរិតថ្នាក់តំបន់តាមរយៈការឈ្នះពានរង្វាន់អចលនទ្រព្យដែលមានកិត្យានុភាពបំផុតគឺ គម្រោងខុនដូល្អដាច់គេបំផុតនៅអាស៊ី នៅឯកម្មវិធីប្រកួតពានរង្វាន់គម្រោងអចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ធ្វើឡើងនៅប្រទេសថៃ។ គម្រោង Urban Village គឺជាគម្រោងដំបូងគេបង្អស់ និងតែមួយគត់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។   គម្រោងខុនដូ Urban Village គឺជាគម្រោងដែលនាងខ្ញុំមានមោទកភាពបំផុត។ វាមិនត្រឹមតែជាជោគជ័យសម្រាប់ពួកយើងនៅក្រុមហ៊ុន Urban Hub Cambodia ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាជោគជ័យមួយសម្រាប់ប្រទេសកម្ពុជាផងដែរពីព្រោះវាបានជួយសាងកេរ្ដិ៍ឈ្មោះឲ្យវិស័យអចលនទ្រព្យកម្ពុជានៅលើឆាកថ្នាក់តំបន់ លោកស្រី Catherine បានបន្ថែម។   លោកស្រី Catherine បានមានប្រសាសន៍ទៀតថា យើងធ្វើការរចនាគ្រប់គម្រោងរបស់យើងទាំងអស់ជាមួយសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងកិច្ចខំប្រឹងប្រែង ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍រស់នៅទំនើបទាន់សម័យ កន្លែងសប្បាយរីករាយសម្រាប់រស់នៅ និងផ្ទះដែលពួកគេមានមោទកភាពធ្វើជាម្ចាស់។ ខ្ញុំសង្ឈឹមថាយើងនឹងឈ្នះពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនៅឆ្នាំនេះ និងនាំយកប្រទេសកម្ពុជានៅកាន់ការប្រកួតថ្នាក់តំបន់ម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។   ប្រសិនបើឈ្នះក្នុងគ្រប់ប្រភេទនៃពានរង្វាន់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនោះគម្រោង Urban Village នឹងក្លាយទៅជាគម្រោងតែមួយគត់ដែលឈ្នះពានរង្វាន់សរុបជាង១០ពាន។   អំពីគម្រោង Urban Village ដំណាក់កាលទី២ គម្រោង Urban Village ដំណាក់កាលទី២គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះផ្ដោតសំខាន់ទៅលើការរស់នៅបែប សហគមន៍ជាការបណ្ដាក់ទុនដោយក្រុមហ៊ុនមកពីហុងកុងដ៏ធំជាងគេបំផុតនៅកម្ពុជា។ គម្រោង Urban Village ដំណាក់កាលទី២ត្រូវបានអភវិឌ្ឍឡើងដោយរួមបញ្ចូល ជំនាញ និងបទពិសោធន៍នៃការសាងសង់ខុនដូស្ដង់ដារហុងកុងជាមួយវប្បធម៌នៃការរស់នៅបែបកម្ពុជា។    គម្រោងនេះត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីសរុបទំហំ១២០០០ ម៉ែត្រការ៉េដោយមានអគារចំនួន៤ គឺ អគារ E, F, G និង H ដោយរួមមាន ខុនដូទំនើបតម្លៃសមរម្យ ទីធ្លាពាណិជ្ជកម្ម ហាងលក់ទំនិញ និងការិយាល័យ។   គម្រោង Urban Village ដំណាក់កាលទី២ ស្ថិតនៅលើទីតាំងដ៏ល្អបំផុតចន្លេះមហាវិថី សម្ដេច ហ៊ុនសែន និង ផ្លូវជាតិលេខ២ដែលជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការរីកចម្រើនខ្លាំងបំផុត ហើយមនុស្សភាគច្រើនស្គាល់តំបន់នេះថាជាផ្លូវ៦០ម៉ែត្រ។ គម្រោង Urban Village ដំណាក់កាលទី២មានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ និង ១៥នាទីពីព្រះលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី។   Urban Village គឺជាគម្រោងដែលមានការយកចិត្តទុកដាក់ពីបរិស្ថាន និងធម្មជាតិបៃតង ជាក់ស្ដែង៤៥% នៃផ្ទៃអភវិឌ្ឍន៍សរុបត្រូវបានរក្សាទុកធ្វើជាសួនច្បារ ទីធ្លាបៃតង និងកន្លែងសម្រាកលេងដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារធ្វើការប្រាស្រ័យទាក់ទងគ្នា ឬសម្រាកលេងពេលទំនេរ។   អ្វីដែលកាន់តែពិសេសនោះគឺគម្រោង Urban Village ដំណាក់កាលទី២មានទីតាំងនៅក្បែរមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅក្នុងរាជធានីភ្នំពេញដែលមានឈ្មោះថា Factory Phnom Penh។ មជ្ឈមណ្ឌល Factory Phnom Penh មានកន្លែងធ្វើការងាររួមធំជាងគេ សាលសិល្បដ៏ធំទូលាយ សាលាអន្ដរជាតិ កន្លែងរៀបចំកម្ម វិធី កន្លែងរៀបចំពិធីជុំលៀង កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងក្មេងលេង កន្លែងជិះក្ដារបន្ទះ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយោថតរូប បណ្ណាល័យ និងកន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ដំបូងគេនៅកម្ពុជា។   យូនីតនៅក្នុងគម្រោង Urban Village ដំណាក់កាលទី២លក់ដាច់យ៉ាងឆាប់រហ័សជាក់ស្ដែងយូនីតនៅក្នុងអគារចំនួនពីរត្រូវបានលក់អស់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។ ថ្មីៗនេះក្រុមហ៊ុនទើបតែបានប្រកាសការត្រៀមបើកលក់អគារ H ឬ Sky Prime Tower ដែលជាអគារខ្ពស់ ជាងគេនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន ជាមួយការផ្ដល់ជូនពិសេស និងការបញ្ចុះតម្លៃជាច្រើន។ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើយូនីតណាមួយនៅក្នុងអគារ H សូមធ្វើការទាក់ទងមកកាន់លេខ ០១៧ ៩៩៩ ៥៣១ / ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល [email protected]។ អ្នកក៏អាចអញ្ចើញមក ទស្សនាផ្ទះគំរូនៅស្នាក់ការលក់ផ្ទាល់ស្ថិតនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh៕   (អត្ថបទពាណិជ្ជកម្ម)
ថ្មីៗនេះ គម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី២ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះទី៣របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតដណ្ដើមពានរង្វាន់ចំនួន៦នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២០ (PropertyGuru Cambodia Property Awards 2020) ដែលនឹងប្រព្រឹត្តធ្វើឡើងនៅរាជធានីភ្នំពេញក្នុងខែកញ្ញាខាងមុខ។ នេះបើយោងទៅតាមលោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village។
      ដ្បិតថា ការចិញ្ចឹមបង្កង ហាក់មានការពេញនិយម នាពេលបច្ចុប្បន្នបែបណាក្ដី តែរបរនេះ មិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅឡើយ។ ពលរដ្ឋខ្មែរមួយចំនួន ដែលមានជីវភាពសមរម្យ បានសាកល្បងចិញ្ចឹមបង្កងនេះ តែជាការកម្សាន្ត លម្អ និងខ្លះទៀត ដើម្បីហូបក្នុងគ្រួសារ ឬចិញ្ចឹមសម្រាប់ចែកចាយមេពូជតែប៉ុណ្ណោះ។    លោក សុខ សំណាង ដែលជាអ្នកចិញ្ចឹមបង្កងអូស្ដ្រាលីមួយរូប យល់ថា ពលរដ្ឋខ្មែរគួរចាប់អារម្មណ៍របរមួយនេះ ដើម្បីផ្គត់ផ្គង់បង្កងសាច់ ដែលកំពុងមានតម្រូវការទីផ្សារ។ លោកយល់ថា របរនេះមានភាពងាយស្រួល មិនចំណាយពេលច្រើនដើម្បីថែទាំ និងមានពេលវេលាសម្រាប់ធ្វើការអ្វីផ្សេង។ ធ្លាប់សិក្សាជំនាញការចិញ្ចឹមបង្កងនៅប្រទេសអូស្ដ្រាលី លោក សំណាង ប្រាប់ថា ការចិញ្ចឹមបង្កងគឺប្រើពេលចន្លោងពី៦ខែទៅ៩ខែ ឬលើសពីនេះ និងអាចមានទម្ងន់ពី៦០ក្រាម ទៅជាង១០០ក្រាម។ ចំណែកចំណីរបស់វា បង្កងស៊ីទាំងសត្វ និងរុក្ខជាតិ ដូចជាកំប្លោក សារ៉ាយ កញ្ឆែត ស្លឹករុក្ខជាតិ និងផ្លែឈើមួយចំនួន ដែលអាចរកជុំវិញផ្ទះបាន។ អ្នកចិញ្ចឹមក៏អាចទិញចំណីស្រាប់ ដែលមានលក់លើទីផ្សារបានផងដែរ។   តាមការសិក្សារបស់លោក សំណាង មេបង្កងមួយក្បាល អាចញាស់កូនបានពី៣០០ ទៅ៨០០កូន តាមមេតូចមេធំ។ លោកបន្ថែមថា កូនបង្កងក្រោយញាស់រយៈពេលពី៣ ទៅ៦សប្ដាហ៍ អាចលក់ជាមេពូជបាន ដែលទីផ្សារបច្ចុប្បន្ន មួយក្បាលតម្លៃពី១ពាន់ ទៅ២ពាន់រៀល។   ដោយមើលឃើញថា បង្កងអូស្ដ្រាលី មានតម្រូវ និងទីផ្សារល្អ លោក សំណាង លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ងាកមកសាកល្បងចិញ្ចឹម ដែលជំហានដំបូងចិញ្ចឹមជាលក្ខណៈគ្រួសារ។ លោកយល់ថា ការចិញ្ចឹមបង្កងសព្វថ្ងៃ ភាគច្រើនចិញ្ចឹមដើម្បីចែកចាយមេពូជ ដូច្នេះហើយទើបធ្វើឱ្យតម្លៃបង្កងថ្លៃ។ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ចិញ្ចឹមបង្កងឱ្យកាន់តែច្រើន និងក្លាយជាទីផ្សារសាច់ទូលំទូលាយដូចសាច់គោ សាច់ជ្រូកជាដើម ដើម្បីឱ្យពលរដ្ឋខ្មែរគ្រប់រូបមានលទ្ធភាពហូបបង្កង ដូចត្រីសាច់ដទៃទៀតដែរ៕    
សៀមរាប៖ លោក សុខ សំណាង ជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប បានចាប់ផ្តើមសាកល្បងចិញ្ចឹមបង្កងអូស្ដ្រាលី នៅចុងឆ្នាំ២០១៩ ក្រោយពីមើលឃើញវិស័យទេសចរណ៍ដែលលោកពឹងអាស្រ័យផលមិនសូវមានសញ្ញាល្អ។ ក្រោយសាកល្បងមួយរយៈ លោក សំណាង ចាប់ផ្តើមពង្រីកការចិញ្ចឹមបង្កងអូស្ដ្រាលី ហើយបច្ចុប្បន្នលោកក្លាយជាគ្រូបង្គោលបណ្ដុះបណ្ដាលវគ្គសិក្សាខ្លីជំនាញចិញ្ចឹមបង្កងនេះ។ សម្រាប់កសិកររូបនេះ ការចិញ្ចឹមបង្កងមានភាពងាយស្រួល ហើយជារបរដែលស្ងៀមស្ងាត់តែរកចំណូលបានខ្ពស់។
  ការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំង អាចជាចំណុចរបត់ដ៏សំខាន់មួយក្នុងសមរភូមិប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកជាង២៥៧ ០០០នាក់ ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុតលើពិភពលោក ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើងក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩មក។    លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ប្រាប់ទូរទស្សន៍ CNN ថា ផែនការរបស់លោក គឺដឹកជញ្ជូនថ្នាំវ៉ាក់សាំងទៅកាន់មណ្ឌលសុខភាពក្នុងពេល២៤ម៉ោង បន្ទាប់ពីថ្នាំវ៉ាក់សាំងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់។ លោកបង្ហើបថា ថ្ងៃបើកកម្មវិធីចាក់វ៉ាក់សាំង អាចត្រូវនឹងថ្ងៃទី១១ និងទី១២ ខែធ្នូ ខាងមុខ។    លោកវេជ្ជបណ្ឌិត Slaoui ប៉ាន់ស្មានថា មនុស្ស ២០លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក អាចទទួលបានការចាក់ថ្នាំវ៉ាក់សាំងក្នុងខែធ្នូ ហើយសង្ឃឹមថា ៣០លាននាក់រៀងរាល់ខែ ចាប់ពីខែមករាឆ្នាំ២០២១តទៅ។    ជាមួយគ្នានេះ លោកបញ្ជាក់ទៀតថា ត្រឹមខែឧសភាឆ្នាំក្រោយ ជាមួយពលរដ្ឋអាមេរិកប្រមាណ៧០ភាគរយ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ សហរដ្ឋអាមេរិកអាចសម្រេចបានប្រព័ន្ធស៊ាំទូលំទូលាយ។ នេះមានន័យថា វីរុសអាចលែងឆ្លងរាលរាលខ្លាំង ហើយប្រជាជនអាចវិលត្រលប់ទៅរកការរស់នៅដូចធម្មតាវិញ។   យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិកខ្លះ គណៈកម្មាធិការប្រឹក្សាផ្នែកវ៉ាក់សាំងរបស់ទីភ្នាក់ងារឱសថនិងស្បៀងអាមេរិកអាមេរិក (FDA) នាថ្ងៃទី ១០ ខែធ្នូ នឹងជួបពិភាក្សាស្តីពីការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំង ដែលក្រុមហ៊ុនផលិតឱសថ Pfizer និង Moderna អះអាងថា មានប្រសិទ្ធភាពដល់ ៩៥ភាគរយប្រឆាំងកូវីដ-១៩។ វ៉ាក់សាំងចេញពីក្រុមហ៊ុនផលិតឱសថទាំងពីរនេះ ត្រូវបានលោក Slaoui បញ្ជាក់ថា គ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។    មកទល់ពេលនេះ មន្ត្រីសុខាភិបាលអាមេរិក ពុំទាន់ប្រកាសថា ក្រុមមនុស្សប្រភេទណាដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេនោះទេ តែគេរំពឹងថា បុគ្គលិកសុខាភិបាលមានអាទិភាពខ្ពស់ ខណៈមនុស្សចាស់ កូនក្មេង និងស្ត្រី ជាក្រុមមនុស្សបន្ទាប់។    គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិកដែលមានប្រជាជនសរុបជាង៣២៨លាននាក់ រកឃើញករណីឆ្លងកូវីដ-១៩សរុប ១២,៣លាននាក់ ខណៈពិភពលោកឡើងដល់ ៥៨,៦លានករណី ក្នុងនោះអ្នកស្លាប់១,៤លាននាក់៕     
សហរដ្ឋអាមេរិក សង្ឃឹមចាប់ផ្ដើមកម្មវិធីចាក់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាដើមខែធ្នូ ។ នេះបើតាមការអះអាងរបស់ប្រធានកម្មវិធីវ៉ាក់សាំងអាមេរិក នៅថ្ងៃទី២២ ខែវិច្ឆិកា ខណៈករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំងនៅជុំវិញសហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិក២០លាននាក់ ត្រូវប៉ាន់ស្មានថា អាចទទួលវ៉ាក់សាំងក្នុងខែធ្នូខាងមុខ។ 
  បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសារការរីកចម្រើនឥតឈប់ឈរយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិជ្ជាពត័មានវិទ្យា និងដើម្បីធានាអោយមានសុវត្តិភាពខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចផ្លាស់ប្តូរបណ្ណអេធីអឹមពីMagnetic stripe card ទៅជា EMV chip card ដែលជាបណ្ណប្លាស្ទីកអេឡិចត្រូនិកមានប្រព័ន្ធបទដ្ឋាន EMV ( Europay MasterCard and VISA ) ។ ប្រព័ន្ធនេះ ធានាសុវត្ថិភាពខ្ពស់ ក្នុងការ ការពារហានិភ័យក្នុងការក្លែងបន្លំ និងអាចប្រើប្រាស់មុខងារបន្ថែមទៀតនាពេលអនាគត និងអាចតភ្ជាប់ជាមួយនឹងពិភពលោក។ លោក ក៏បានបន្ថែមទៀតថា បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្ណអេធីអឹមប្រភេទ Magnetic stripeប្រហែល ៨០០.០០០ បណ្ណ ដែលនឹងត្រូវជំនួសថ្មី ដោយបណ្ណ EMV chip card វិញ។ អតិថិជនទាំងអស់អាចទំនាក់ទំនងជាមួយការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុតដើម្បីប្តូរយកប័ណ្ណ EMV chip card ចាប់ពីថ្ងៃនេះតទៅ។   បណ្ណអេធីអឹម EMV chip ថ្មីនេះអាចធ្វើប្រតិបត្តិការជាមួយនឹងទូអេធីអឹមប្រហែល៤,០០០ នៅតាមទីតាំងដែលមានស្លាកសញ្ញា ACLEDA Bank Gold Dot ដូចជាផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ស្ថាប័ន ក្រុមហ៊ុន បណ្តាគារផ្សេងៗជាច្រើនទៀត ដើម្បីធ្វើប្រតិបត្តិការទិញផលិតផល សេវាកម្ម ដកប្រាក់ ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ ពិនិត្យមើលសមតុល្យគណនី។ល។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាលើគេហទំព័រ htt://www.acledabank.com សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ តាមអ៊ីម៉ែល៖ [email protected] លោក ព្រំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម អ៊ីម៉ែល៖ [email protected] (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធានាគារ ហើយលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី ២៦ ខែឧសភា ថា ធនាគារនេះ នឹងផ្លាស់ប្តូរបណ្ណអេធីអឹមពី Magnetic stripe card ទៅជា EMV chip card។
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«ជំរំ»ថាជាទីសម្រាប់ស្នាក់អាស្រ័យបណ្តោះអាសន្ន ដោយធ្វើអំពីមែកឈើ ឬចំបើង។ ភាគច្រើនគេបោះជំរំដោយរៀបចំជាតង់សម្រាប់ស្នាក់អាស្រ័យនៅកន្លែងដែលមានព្រៃភ្នំ។    ពាក្យ«ជុំរុំ»វិញ បញ្ជាក់ពី ការជួបជុំគ្នាដោយគ្មានសល់ម្នាក់ណាទេ។ ភ្ញៀវបានមកជំរុំគ្នាអស់ហើយ កុំទាន់អាលនិយាយការណ៍ ចាំជំរុំគ្នាអស់សិន។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែរដដែល៕ 
«ជំរំ» សំដៅលើទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្ន។ ចំណែក«ជុំរុំ»សំដៅលើការជួបជុំគ្នា។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឈរាជ ជួន ណាត។
  កសិករ គង់ វ៉ុង ជាអ្នកដាំបន្លែមួយរូបនៅក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មានវ័យ៥៦ឆ្នាំកសិកររូបនេះ ចាប់ផ្តើមដាំបន្លែរយៈពេល៧ឆ្នាំមកហើយ នៅលើផ្ទៃដីវាលប្រមាណ៣ហិកតា។ បន្លែដែលគាត់ដាំមាន ស្ពៃ, តាសក់ ,ត្រឡាច និងសាលាដជាដើម។    ប៉ុន្តែ២ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១៨មក លោក វ៉ុង បានប្តូរពីការបន្លែនៅហាលវាលស្រែនោះ មកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ។  ដ្បិតតែមិនទាន់អាចដាំបានច្រើនដូចកាលដាំហាលវាលមែន ប៉ុន្តែកសិករចំណាស់រូបនេះ អះអាងថា បន្លែដែលដាំក្នុងផ្ទះសំណាញ់របស់លោកទទួលបានទិន្នផលខ្ពស់ និងបន្លែមានគុណភាពល្អជាង។ បន្លែទាំងនេះ ក៏ទទួលបានការគាំទ្រច្រើន ពីអ្នកបរិភោគផងដែរ។ បន្លែស្ពៃក្នុងផ្ទះសំណាញ់ របស់កសិករ គង់ វ៉ុង (រូបភាពពីកម្មវិធីអាស្ប៉ាយ)  លោក គង់ វ៉ុង ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ការដាំបន្លែក្នុងផ្ទះសំណាញ់ ព្រោះងាយគ្រប់គ្រង មិនចំណាយកម្លាំងពលកម្មច្រើន និងមិនសូវមានហានិភ័យ ដូចដាំតាមវាលស្រែនោះទេ។ លោក វ៉ុង បន្ថែមដូច្នេះ៖«វាមានអត្ថប្រយោជន៍ច្រើន ព្រោះងា យគ្រប់គ្រង មិនចំណាយ កម្លាំងពលកម្មច្រើន និងមិនបារម្ភ ពីការបំផ្លាញ របស់សត្វពាហនៈ»។   ទោះជាមានវ័យកាន់តែចាស់ ប៉ុន្តែកសិករ គង់ វ៉ុង ប្រាប់សារព័ត៌មានThmeyThmey25ថា លោកពិតជាមិនទាន់បោះបង់របរកសិកម្មនោះទេ ព្រោះរបរនេះវាបានចិញ្ចឹមគ្រួសាររបស់ខ្លួនកន្លងមក និងធ្វើឲ្យជីវភាពគ្រួសាររបស់លោកធូរធារផងដែរ។   សូមជម្រាបថា ក្រៅពីផ្គត់ផ្គង់បន្លែនៅក្នុងមូលដ្ឋានខ្លួន បន្លែ ស្ពៃ តាសក់ ត្រឡាច និងសាលាដ ជាដើម របស់លោក គង់ វ៉ុង ក៏ត្រូវបានចែកចាយមួយចំនួន មកទីផ្សាររាជធានីភ្នំពេញដែរ៕ 
ភ្នំពេញ៖ លោក គង់ វ៉ុង បានចាប់ផ្តើមដាំបន្លែរយៈពេល៧ឆ្នាំហើយនៅហាលវាល ខណៈ២ឆ្នាំចុងក្រោយនេះ លោកបានប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ។ កសិករ គង់ វ៉ុង ថ្លែងប្រាប់សារព័ត៌មានThmeythmey25ថា មូលហេតុដែលលោកសម្រេចការដាំដុះបន្លែ ព្រោះការដាំបន្លែក្នុងផ្ទះសំណាញ់ ងាយគ្រប់គ្រង មិនចំណាយកម្លាំងពលកម្មច្រើន និងមិនសូវមានហានិភ័យដូចដាំតាមវាលស្រែ។ រីឯទិន្នផលក៏បានខ្ពស់ជាង។
  រដូវកាលបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨នេះបានក្លាយជាការបោះឆ្នោតសភាសហរដ្ឋអាមេរិកដែលចំណាយច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររួចទៅហើយ។ ក៏ប៉ុន្តែ មនុស្សខ្លះឆ្ងល់ថាតើការរួមវិភាគទានប្រាក់យ៉ាងខ្លាំងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យល្មមគ្រប់គ្រាន់ ដើម្បីផ្តួលគណបក្សសាធារណរដ្ឋដែរឬទេ ហើយនឹងថាតើពួកគេនឹងត្រួតត្រាសភាដោយសំឡេងភាគច្រើនដែរឬទេ។   នៅក្នុងការប្រកួតប្រជែងដណ្តើមអាសនៈសភា គណបក្សប្រជាធិបតេយ្យ កំពុងឈ្នះនៅក្នុងការរៃអង្កៀសប្រាក់។ កាលពីសប្តាហ៍មុន គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធបានរាយការណ៍ថា ពួកបេក្ខជនសភាបានរៃអង្កៀសប្រាក់ច្រើនបំផុតមិនធ្លាប់មានកាលពីពេលមុនគឺ២ពាន់៣រយលានដុល្លារនៅរដូវកាលបោះឆ្នោតបច្ចុប្បន្ននេះ។   តើគណបក្សប្រជាធិបតេយ្យមានប្រៀបក្នុងការរៃអង្កៀសប្រាក់ឬ? គណបក្សនេះរៃអង្កៀសបានច្រើនជាគណបក្សសាធារណរដ្ឋចំនួន៤រយលានដុល្លារ។   លោកស្រី Sarah Bryner នៅឯ Center for Responsive Politics និយាយថា នេះជាការរំខានសម្រាប់ពួកអ្នកកាន់អំណាចខាងគណបក្សសាធារណរដ្ឋ។ លោកស្រី Sarah Bryner បានថ្លែងថា៖«ការណ៍ដែលពួកគណបក្សប្រជាធិបតេយ្យរៃអង្គាសប្រាក់បានច្រើនជាងពួកគណបក្សសាធារណរដ្ឋនេះបង្ហាញថា យើងមានក្រុមប្រកួតប្រជែងដែលមានថវិកាឧបត្ថម្ភច្រើនដែរ»។   គណបក្សសាធារណរដ្ឋធ្វើប្រសើរជាងពួកគណបក្សប្រជាធិបតេយ្យក្នុងយុទ្ធនាការរៃអង្កៀសប្រាក់មកពីក្រុមហ៊ុនសាជីវកម្ម PACs។ ក៏ប៉ុន្តែ ពួកគណបក្សប្រជាធិបតេយ្យបានឈ្នះពួកគណបក្សសាធារណរដ្ឋក្នុងការរៃអង្គាសប្រាក់បានមកពីបុគ្គលតាមប្រព័ន្ធInternet និងនៅឯពិធីយុទ្ធនាការរៃអង្កៀសប្រាក់នានា។   ថវិកា ដែលរៃអង្កៀសបានភាគច្រើនគឺសម្រាប់ម៉ោងផ្សាយដ៏ថ្លៃតាមទូរទស្សន៍ ដែលនេះជាមធ្យោបាយពេញនិយមរបស់ពួកបេក្ខជនដើម្បីផ្ញើសារទៅកាន់ពួកអ្នកបោះឆ្នោត។   លោកMartin Frost ជាអតីតសមាជិកសភានិងជាប្រធានគណៈកម្មាធិការយុទ្ធនាការ សភាខាងគណបក្សប្រជាធិបតេយ្យ។លោកនិយាយថា៖«យុទ្ធនាការឃោសនាបោះឆ្នោតថ្លៃណាស់នៅក្នុងប្រទេសរបស់យើងពីព្រោះតែការចំណាយលើការឃោស នាតាមទូរទស្សន៍»។   លោកFrostនិយាយទៀតថា ពួកគណបក្សប្រជាធិបតេយ្យដែលរៃអង្កៀសប្រាក់បានច្រើនឆ្លុះបញ្ចាំងពីការកើនឡើងនូវចំណាប់អារម្មណ៍ក្នុងចំណោមសមាជិករបស់គណបក្ស។លោក Martin Frost បាននិយាយថា៖ «មានពួកអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យជាច្រើននៅក្នុងសហរដ្ឋអាមេរិក ពួកគេជាច្រើនបានធ្វើការរួមវិភាគទានប្រាក់បន្តិចបន្តួច ពួកគេមិនចូលចិត្តប្រធានា ធិបតីត្រាំយ៉ាងខ្លាំង ហើយចង់បញ្ជូនសារនៅក្នុងការបោះឆ្នោតនេះ»។   ការរៃអង្កៀសប្រាក់បានច្រើនរបស់គណបក្សប្រជាធិបតេយ្យកំពុងបង្ខំឲ្យពួកគណបក្សសាធារណរដ្ឋគិតឡើងវិញពីយុទ្ធសាស្ត្រនៃយុទ្ធនាការរៃអង្គាសប្រាក់របស់ពួកគេ។ពួកគេកំពុងដកថវិកាមកពីបេក្ខជនទន់ខ្សោយហើយនឹងលៃទុកប្រាក់សម្រាប់ការប្រកួតប្រជែងខ្លាំងៗ។   លោក Michael Steele អតីតប្រធានគណៈកម្មាធិការសភាខាងគណបក្សសាធារណរដ្ឋបានព្រមានថា ថវិកាឧបត្ថម្ភតែមួយមុខមិនធានាពីជ័យជម្នះនោះទេ។លោក Michael Steeleបាននិយាយថា៖«មនុស្សជាច្រើនគិតយ៉ាងខ្លាំងអំពីប្រាក់និងគិតថា វាសំខាន់នៅក្នុងនយោបាយ អាមេរិក។ក៏ប៉ុន្តែ ខ្ញុំអាចនិយាយប្រាប់អ្នកថា មានការប្រ កួតប្រជែងយ៉ាងច្រើនដែលអ្នកមានប្រាក់ច្រើនបំផុតបានចាញ់ឆ្នោតនៅពេលបុគ្គលមិនសូវមានប្រាក់ឈ្នះ»។   ពួកគណបក្សប្រជាធិបតេយ្យត្រូវការឈ្នះអាសនៈ២៣បន្ថែមទៀតដើម្បីត្រួតត្រារដ្ឋសភាសភាឡើងវិញ។ពួកអ្នកវិភាគនិយាយថា ពួកគណបក្សប្រជាធិបតេយ្យ នឹងមានឱកាស។   ទោះជាយ៉ាងណាក៏ដោយ សេចក្តីសង្ឃឹមរបស់ពួកគណបក្សប្រជាធិបតេយ្យដើម្បីដណ្តើមការគ្រប់គ្រងព្រឹទ្ធសភាឡើងវិញមិនសូវមានក្តីសង្ឃឹមប៉ុន្មានទេ។   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
វ៉ាស៊ីនតោន ៖ដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ គណបក្សប្រជាធិបតេយ្យបានមានប្រៀបនៅក្នុងការរៃអង្គៀសប្រាក់។ អ្នកវិភាគនិយាយថា មនោសញ្ចេតនាប្រឆាំងប្រធានាធិបតីត្រាំ អាចធ្វើឲ្យមានការរួមវិភាគទានប្រាក់ដល់ការបោះឆ្នោតនេះយ៉ាងខ្លាំងនៅពេលដែលគណបក្សប្រជាធិបតេយ្យស្វះស្វែងបំបែកការត្រួតត្រារបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា។
នៅពេលដែលនារីមានក្រលៀនមិនល្អ នឹងតែងតែមានអារម្មណ៍ថាហត់ និងធុញ។ ជាពិសេស មិនមានអារម្មណ៍មូលឡើយ ហើយការចងចាំក៏ចុះខ្សោយដែរ ដោយធ្វើឲ្យការងារធ្លាក់ចុះបាន។ មិនត្រឹមតែប៉ុណ្ណោះ តែងមានអារម្មណ៍ថប់ៗ ដង្ហើមខ្លី ពិបាកគេងលក់ណាស់។ នៅពេលដែលក្រលៀនមនុស្សស្រីមិនល្អ នឹងធ្វើឲ្យវិលមុខ ចុកចង្កេះនិងខ្នង ថែមទាំងដៃជើងគ្មានកម្លាំងនោះទេ។ ជាពិសេស ទម្ងន់ក៏ចាប់ផ្តើមប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។ នៅពេលដែលសុខភាពក្រលៀនរបស់នារីកើតបញ្ហា នឹងធ្វើឲ្យជើងហើម ដោយហើមខ្លាំងមុនពេលមករដូវចន្លោះពីពីរទៅបីថ្ងៃ។ នៅពេលដែលក្រលៀនខ្សោយ នឹងធ្វើឲ្យអ្នកញ៉ាំអ្វីមិនសូវចូលទេ ដោយតែងតែចង់ក្អួត ឈឺពោះ រាក ទល់លាមក ឬក្រពះពោះវៀនមិនស្រួលឡើយ។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកក្អួតដោយមិនដឹងខ្លួនផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញប្រាប់ថាក្រលៀនរបស់មនុស្សស្រីខ្សោយ។ តើមានអ្វីខ្លះទៅ?
  លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់អំពីគោលបំណងដែលសហព័ន្ធរៀបចំបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមទាំង៣០រូប ដើម្បីមន្ត្រីខ្លួនទទួលបានកម្រិតបច្ចេកទេសល្អស្របតាមស្តង់ដារបច្ចេកទេសស៊ីហ្គេម ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។   លោក Dic Lim គ្រូបច្ចេកទេសសហព័ន្ធកីឡាទូកនាគអន្តរជាតិ ពេលធ្វើបទបង្ហាញមន្រ្តីបច្ចេកទេសកម្ពុជា។ រូបពី គង់ សុភាព   លោក គង់ សុភាព និយាយថា៖«ការបើកវគ្គបណ្តុះបណ្តាលនេះគឺក្នុងគោលបំណងបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ដើម្បីបង្កើនសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ»។   លោក សុភាព បន្តថាសម្រាប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ គឺមានសារៈសំខាន់សម្រាប់មន្រ្តីកីឡាទូកកម្ពុជា ដែលត្រូវចូលរួមធ្វើជាគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣។  ប្រសិនបើមន្ត្រីទាំង៣០រូបរបស់កម្ពុជាមិនទទួលបានការសិក្សាវគ្គមន្រ្តីបច្ចេកទេសថ្នាក់ជាតិនេះទេ នោះពួកគេមិនអាចចូលរួមធ្វើការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣បានឡើយ៕    
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាទូកនាគ ថ្នាក់ជាតិ NTCD (National Technical Committee of Dragon boat) ទៅដល់សិក្ខាកាមចំនួន៣០នាក់ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសត្រៀមព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២។ លោក Dick Lim គ្រូជនជាតិម៉ាឡេស៊ីមកពីសហព័ន្ធកីឡាទូកនាគអន្តរជាតិ (ICO) នឹងបង្រៀនវគ្គបណ្តុះបណ្តាលនេះ ចាប់ពីថ្ងៃទី៦-១១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា។
អត្ថបទទាក់ទង   លោក មហាធៀ វាយតម្លៃថា ភ្នំពេញមិនចាញ់ក្រុងធំៗផ្សេងទៀតឡើយ   អាស៊ាននិងអាមេរិកចាប់ផ្តើមសមយុទ្ធយោធាជាលើកដំបូង ថ្លែងទៅកាន់ក្រុមនិស្សិតកម្ពុជាប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា លោក មហាធៀ លើកឡើងបែបនេះ៖ «យុវជនត្រូវតែកសាងប្រព័ន្ធគុណតម្លៃល្អ។ គុណតម្លៃល្អ បញ្ជាក់ថា អ្នកនឹងជោគជ័យ ឬក៏បរាជ័យ។ ដើម្បីទទួលបានជោគជ័យ អ្នក [យុវជន] បណ្តុះអ្វីដែលជាគុណតម្លៃល្អ។ អ្វីដែលសំខាន់បំផុតនោះ គឺការចេះអនុគ្រោះដល់អ្នកដទៃ»។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា យុវជន ត្រូវមានការគិតគូរខ្ពស់ ដោយមិនត្រូវបង្កហិង្សា ឬសម្លាប់អ្នកដទៃដើម្បីសម្រេចគោលដៅខ្លួនឡើយ។ លោក មហាធៀ មហាម៉ាត់ ដឹកនាំការសន្ទនាពិសេសជាមួយក្រុមនិស្សិតខ្មែរ ក្រោមការសម្របសម្រួលរបស់លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទន្ទឹមនឹងការមានគុណតម្លៃល្អក្នងខ្លួន មេដឹកនាំវ័យ៩៤ឆ្នាំរូបនេះ ក៏បានបញ្ជាក់ទៀតថា យុវជនកម្ពុជា ត្រូវដឹងឮពីអ្វីដែលកំពុងកើតឡើងជុំវិញខ្លួនពួកគេ និងឈ្វេងយល់ពីវា។ កាលណាពួកគេ ឃើញរឿងជាច្រើន កើតឡើងមិនត្រឹមត្រូវហើយនោះ នៅពេលយុវជនទាំងនោះ ធំធាត់ឡើង ហើយកាន់តំណែងកំពូលណាមួយសម្រាប់ប្រទេសខ្លួន ពួកគេនឹងបញ្ចៀសការបង្កើតកំហុសសម្រាប់ប្រទេសពួកគេ និងប្រទេសដទៃទៀត។ ដើម្បីអាចឈ្វេងយល់រឿងទាំងនេះបាន លោក មហាធៀ គូសបញ្ជាក់ថា យុវជនកម្ពុជា ត្រូវមានចំណេះដឹងខ្ពស់ និងជំនាញខាងវិភាគ។ សូមបញ្ជាក់ថា ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើង ក្នុងកិច្ចសន្ទនាពិសេសស្តីពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» (Balancing Relations with the Superpowers in the context of ASEAN)» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី២ ខែកញ្ញា៕
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ផ្តល់យោបល់ដល់យុវជនកម្ពុជាថា បើចង់ជោគជ័យ ពួកគេ ត្រូវកសាងគុណតម្លៃល្អ ហើយក្នុងនោះការអនុគ្រោះដល់អ្នកដទៃជារឿងសំខាន់បំផុតមួយ។ បន្ថែមពីនេះ លោកលើកឡើងថា ការមានចំណេះដឹងខ្ពស់ ក៏ជាអ្វីដែលយុវជនត្រូវមានផងដែរ។
១. ស្នាក់នៅសណ្ឋាគារទែរូ (Terres Rouges) ប្រៀបដូចស្នាក់នៅកណ្ដាលក្រុង និងកណ្ដាលព្រៃ ២. សម្រស់ផ្កាស្រុក និងផ្កាព្រៃនៅសណ្ឋាគារទែរូ (Terres Rouges) ៣. បន្ទប់ស្នាក់នៅដ៏ប្រណិតរបស់សណ្ឋាគារទែរូ (Terres Rouges)   ៤. សុបិនមួយរាត្រីដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារទែរូ Terres Rouges   ៥. សណ្ឋាគារទែរូ (Terres Rouges) លម្អដោយវត្ថុបុរាណ ៦. ពិសាម្ហូប និងភ្លក្សស្រាជនជាតិដើមភាគតិចនៅសណ្ឋាគារទែរូ (Terres Rouges) ៧. ស្នាក់នៅទែរូ (Terres Rouges) ជិះដំរីចូលព្រៃ, ទស្សនារបាំ និងភូមិជនជាតិដើមភាគតិច ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាកម្មយើងខ្ញុំដូចខាងក្រោមនេះ៖ ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] , [email protected] ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/ (អត្ថបទពាណិជ្ជកម្ម)  
សណ្ឋាគារដ៏ប្រណិតបែបបុរាណទែរូ  (Terres Rouges) ត្រូវបានសាងសង់អំពីឈើដោយរក្សារចនាបទខ្មែរ ដែលស្ថិតនៅមុខបឹងកន្សែង កណ្តាលក្រុងបានលុង ខេត្តរតនគិរី ផ្តល់កញ្ចប់សេវាកម្មកាន់តែពិសេសជូនលោក-អ្នកនាង ក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ ។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណមួយនេះ លោក - អ្នក អាចទស្សនាវត្ថុ បុរាណខ្មែរដ៏សម្បូរបែបពិសាម្ហូប និងភ្លក្សស្រាជនជាតិដើមភាគតិច, អាហារបែបអាស៊ី និងអឺរ៉ុប  នៅកន្លែងដ៏រ៉ូមែនទិ ក ទល់មុខបឹងកន្សែង ដែលធ្វើឲ្យអារម្មណ៍ លោក - អ្នក រំភើប និងបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ។ កាន់តែពិសេស លោកអ្នកអាចទៅកម្សាន្តនៅតំបន់សក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបនៅខេត្តភូមិភាគឦសានមួយនេះទៀតផង។
  លោក Ong Dam Soros អាយុ៣៣ឆ្នាំ មានចំណងស្នេហាដំបូងជាមួយស្ត្រីឈ្មោះ Sprite អាយុ២៥ឆ្នាំ។ «មុនរៀបការ ខ្ញុំបានប្រាប់នាងហើយថា ខ្ញុំជា Playboy»។ លោកបានអះអាងយ៉ាងដូច្នេះ ក្នុងបទសម្ភាស ជាវីដេអូ។   ប៉ុន្មានខែបន្ទាប់មក លោក Ong Dam មានទំនាក់ទំនងជាមួយស្ត្រីម្នាក់ទៀតឈ្មោះ Nong Al ហើយនាងបានទៅរស់នៅជាមួយគ្នា ក្រោយពួកគេរៀបការតាមបែបសាសនា។ ក្រោយមកទៀត លោកបន្តទាក់ទងនារីផ្សេងៗក្នុងផ្លូវស្នេហា។   ក្រោយចំណងអាពាហ៍ពិពាហ៍ វិចិត្រករផ្នែកសាក់រូបនេះ បន្តមាន Nong Nan ជាភរិយាទី៣, Mapping ជាភរិយាទី៤, Peary ជាភរិយាទី៥, Nong Muay ជាភរិយាទី៦ និង Nong Film ជាភរិយាទី៧។ ពួកគេសុទ្ធតែមានអាយុក្នុងរង្វង់២០ឆ្នាំ និងរួមរស់ក្នុងផ្ទះតែមួយនាជាយក្រុងបាងកក។   តាមពិតទៅ គ្រូសាក់រូបនេះ មានភរិយាទី៨ម្នាក់ទៀត ប៉ុន្តែបច្ចុប្បន្ននាងរស់នៅក្រុងមួយផ្សេងទៀត ដើម្បីបន្តការសិក្សា ដោយរំពឹងថា នាងនឹងចូលរួមក្នុងគ្រួសារដ៏ធំនេះ នាពេលខាងមុខ។   យោងតាម Newsflare លោក Ong Dam ប្រើប្រព័ន្ធវិលជុំសម្រាប់ភរិយាគ្រប់រូបនាពេលរាត្រី ដោយក្នុងមួយសប្តាហ៍ គាត់ជួបផ្សេងៗគ្នា។   តាមបទយកការណ៍ជាវីដេអូ កាលពីថ្ងៃទី១៤ កុម្ភៈ គ្រូសាក់រូបនេះ មានទំនាក់ទំនងយ៉ាងល្អ ជាមួយភរិយាទាំង៧របស់ខ្លួន នៅក្នុងផ្ទះមួយដែលមាន៤បន្ទប់ នៅ Nakhon Pathom ជាយរាជធានីបាងកក។   «គ្រួសារយើងដូចជាគ្រួរសាមញ្ញដទៃទៀតដែរ។ យើងរស់នៅរួមគ្នាដូចបងប្អូនប្រុសស្រី និងជួយគ្នាទៅវិញទៅមក»។ លោក Ong Dam បានបញ្ជាក់យ៉ាងដូច្នេះ ដោយអះអាងថា កំពុងពង្រីកបន្ទប់ឲ្យបាន៨សម្រាប់ភរិយាម្នាក់ៗរបស់ខ្លួន។   ក្នុងបទសម្ភាសដដែល លោកបានបញ្ជាក់ថា លោកប្រៀបដូចជាចំណុចកណ្តាលនៅក្នុងគ្រួសារ ដោយមិនបង្ហាញជំហរទៅខាងណាឡើយ។ លោកបញ្ជាក់ថា៖ «នៅពេលដែលពួកគាត់មានអារម្មណ៍នឿយហត់ ពួកគាត់អាចមករកខ្ញុំសម្រាប់ការគាំទ្រ។ ខ្ញុំមានក្តីស្រឡាញ់ជាច្រើនសម្រាប់ទាំងអស់គ្នា»។   អ្នកស្រី Sprite ដែលជាភរិយាដើម បានរៀបរាប់ថា នៅពេលមានការសម្រេចចិត្តអ្វីមួយ ពួកគាត់តែងតែព្យាយាមរកការឯកភាពរួមគ្នា ហើយក៏មិនព្យាយាមរករឿងគ្នានោះដែរ។   សម្រាប់ចំណូលប្រចាំថ្ងៃ លោក Ong Dam និងភរិយា បើកហាក់ចាក់សាក់មួយកន្លែង រួមទាំងមូលឆាណែល Youtube ផ្ទាល់ខ្លួន ដើម្បីបង្ហោះវីដេអូពីសិល្បៈសាក់ផងដែរ៕  
គ្រូសាក់ជនជាតិថៃម្នាក់ មានភរិយាដល់ទៅ៨នាក់ ហើយបច្ចុប្បន្នរស់នៅក្នុងផ្ទះរួមគ្នាជាមួយ៧នាក់។ លោកបានអះអាងថា ខ្លួនបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់ភរិយាគ្រប់រូប។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Newsflare។
ដើមរាំងភ្នំ ជាប្រភេទឈើធំដុះក្នុងព្រៃ ឬព្រៃទួលធំៗ ប៉ុន្តែ ដើមរាំងភ្នំដ៏ធំមួយដើម នៅក្នុងវត្តអង្គលំទងនេះ ត្រូវបានចៅអធិការវត្តអង្គលំទង ព្រះនាម អូត ជា មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗថា ដើមរាំងភ្នំនៅក្នុងវត្តនេះ មានអាយុប្រមាណ៧០ឆ្នាំ ហើយចៅអធិការមុនៗ ជាអ្នកដាំដោយផ្ទាល់។ បើទោះបីជា មានឈ្មួញជាច្រើនចង់ទិញ «ខ្លឹមរាំង» នេះ ក៏ព្រះចៅអធិការវត្តអង្គលំទង មិនលក់ដែរ ដោយព្រះសង្ឃ អូត ជា បញ្ជាក់ថា អភិរក្សទុកជាទ្រព្យសម្បត្តិរបស់វត្ត និងដើម្បីឲ្យក្មេង ជំនាន់ក្រោយបានស្គាល់៕ សូមអញ្ជើញទស្សនាវីដេអូខ្លីដូចតទៅ៖    
កំពង់ស្ពឺ៖ «ដើមរាំងភ្នំ» មួយដើមធំខ្ពស់ស្រឡះបែកមែកត្រឈឹងត្រឈៃ និងចេញផ្កាយ៉ាងស្រស់បំព្រង ស្ថិតនៅក្នុងបរិវេណវត្តអង្គលំទង បានផ្តល់ជាម្លប់សម្រាប់ប្រារព្ធពិធីបុណ្យ និងលេងល្បែងប្រជាប្រិយផ្សេងៗ។ ដើមរាំងភ្នំ នៅវត្តអង្គលំទង ដែលស្ថិតនៅក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ មានខ្លឹមជាប់ធន់បានយូរ គេប្រើសម្រាប់ធ្វើផ្ទះ និងគ្រឿងសង្ហារិម។ ផ្ការបស់វាយកធ្វើជាថ្នាំរក្សាគភ៌សម្រាប់ស្រ្តីមានផ្ទៃពោះ រីឯ ស្លឹកខ្ចី ឬត្រួយ ប្រើជាអន្លក់ និងរបោយផងដែរ។
  រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។   លក្ខន្ដិក៖ ទឹកប្រាក់ត្រឡប់ ៥% ឬធំបំផុតត្រឹម ៥ដុល្លារ ទឹកប្រាក់ត្រឡប់ ៣០ដុល្លារ ក្នុងមួយកាត (១០ដុល្លារ ក្នុងមួយខែ) សម្រាប់តែការទូទាត់តាមម៉ាស៊ីន (POS) និងគេហទំព័រអនឡាញ (Ecommerce) ប្រូម៉ូសិននេះ គឺសម្រាប់តែការទូទាត់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានដូចជា៖ ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។ ទឹកប្រាក់ត្រឡប់ នឹងបញ្ចូលទៅក្នុងគណនីដោយស្វ័យប្រវត្តិនៅថ្ងៃធ្វើការបន្ទាប់ *លក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្តន៍ ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ។     អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕ (អត្ថបទពាណិជ្ជកម្ម)
ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែមិថុនា លោកអ្នកអាចរីករាយជាមួយការចាយបានប្រាក់ត្រលប់ ៥% រាល់ពេលចាយតាមកាតឥណពន្ធ AMK UnionPay។ ទឹកប្រាក់ត្រលប់នេះ នឹងផ្ដល់ជូនម្ចាស់កាតឥណពន្ធ UnionPay ទាំងអស់ សម្រាប់រាល់ពេលចាយវាយបែបឌីជីថលទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។
  បើតាមCDC ក្រុមហ៊ុនផលិតកាបូបទាំង៤នោះមាន៖ ក្រុមហ៊ុន GLOWING VALUE (CAMBODIA) BAG & LUGGAGE និងក្រុមហ៊ុន HILLTOP LUGGAGE (CAMBODIA) មានទីតាំងនៅខេត្តកណ្តាល។ ក្រុមហ៊ុន GLOWING VALUE មានទុនវិនិយោគប្រមាណ ៤,១៨លានដុល្លារ អាចបង្កើតការងារបានជាង២ពាន់កន្លែង នៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ និងក្រុមហ៊ុន HILLTOP LUGGAGE វិនិយោគ៦,៤១លានដុល្លារ នៅភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ដែលអាចបង្កើតការងារបានជិត២ពាន់កន្លែង។    ដោយឡែកក្រុមហ៊ុន GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) និងក្រុមហ៊ុន PEEVI INDUSTRY (CAMBODIA)  គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយអាចបង្កើតឱកាសការងារ បានជាង២ពាន់កន្លែង។  ក្នុងនោះ GUOHUI LUGGAGE TRAVELING PRODUCTS  បានវិនិយោគ៥,២៤លានដុល្លារ និងក្រុមហ៊ុន PEEVI INDUSTRY មានទុនវិនិយោគប្រមាណ ៥,២៤លានដុល្លារ។   សូមរម្លឹកថា កាលពីថ្ងៃទី៤មករា ឆ្នាំ២០១៩ CDC បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនអន្តរជាតិចំនួន៣ដែលគ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ជាមួយទុនវិនិយោគសរុប១៣,៧៦លានដុល្លារ នៅខេត្តកណ្តាល និងកំពង់ស្ពឺ៕   
ភ្នំពេញ៖  ក្រុមហ៊ុនថ្មីចំនួន៤  ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់CDC អនុម័តឲ្យបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកណ្តាល និងខេត្តតាកែវ ដោយបានចេញ«វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» កាលពីថ្មីៗនេះ។ ក្រុមហ៊ុនទាំងបួននេះ មានទុនវិនិយោគជាង២១លានដុល្លារ ដែលមានលទ្ធភាពបង្កើតឱកាសសការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ បានជាង៦ពាន់កន្លែង។
ក្នុងជំនួបពិភាក្សាគ្នា កាលពីថ្ងៃទី២៧ មីនា ប្រធានគ.ជ.ប រូបនេះ បានថ្លែងក្នុងដូច្នេះថា៖«សំណូមពរដល់ភាគីជប៉ុន ជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះ តែងតែប្តឹងដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង»។   ជាមួយគ្នានេះ លោក អាត់ស៊ូស៊ី បានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ លោក អាត់ស៊ូស៊ី សង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។    ឆ្លើយតបសំណើលោក ប្រាជ្ញ ចន្ទ វិញ អគ្គរាជទូតជប៉ុនរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោត»។   បន្ថែមពីនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន ១៦លើករួចមកហើយ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។   ពាក់ព័ន្ធនឹងការអប់រំអ្នកបោះឆ្នោត គ.ជ.ប មានកិច្ចសហប្រតិបត្តិការជាមួយជំនាញការបោះឆ្នោតមកពីអង្គការ JICA ។ គ.ជ.ប ក៏បានចុះទៅផ្សព្វផ្សាយអប់រំជាប្រចាំដល់សិស្ស និស្សិត នៅតាមសាលារៀន និងសាកលវិទ្យាល័យមួយចំនួនផងដែរ។   ក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ ក៏បានប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ពីដំណើរទស្សនកិច្ចសង្កេតមើលការបោះឆ្នោតនៅបារាំង ដោយបានមានប្រសាសន៍ថា៖«ប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង មិនដូចប្រព័ន្ធបោះឆ្នោនៅកម្ពុជាទេ ក៏ប៉ុន្តែការរៀបចំការបោះឆ្នោតមានគោលដៅដូចគ្នា គឺការបោះឆ្នោតត្រូវតែប្រកាន់យកតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។   លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៨ ខែមីនានេះ ការបោះឆ្នោតនៅកម្ពុជា និងបារាំង គឺប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែខុសគ្នាត្រង់ថា ប្រព័ន្ធនៃការបោះឆ្នោតនៅបារាំង ស្ថិតក្រោមការរៀបចំរបស់ក្រសួងមហាផ្ទៃ។ ចំណែកកម្ពុជា មានស្ថាប័នមួយដាច់ដោយឡែក និងមានគណៈកម្មការដើម្បីរៀបចំការបោះឆ្នោត ហើយប្រធានការិយាល័យបោះឆ្នោតគឺ មេឃុំ និងចៅសង្កាត់តែម្ដង។   នាពេលខាងមុខនេះ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី រួមមានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ការបោះឆ្នោតមួយទៀត គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលោក ប្រាជ្ញ ចន្ទ។   បើតាមលោក ប្រាជ្ញ ចន្ទ តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានទទួលជំនួយពីជប៉ុន រួមមាន ទឹកប្រាក់ជាង ១០លានដុល្លារ ជំនួយជាសម្ភារ ស៊ើវើ (server) សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្ត ហិបឆ្នោត និងជំនាញការបច្ចេកទេសជាដើម។ តាមរយៈអង្គការ JICA គ.ជ.ប ក៏មានជំនាញការមួយរូប កំពុងជួយដល់ការងារអប់រំអ្នកបោះឆ្នោតផងដែរ៕  
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្នើលោក អ៊ីអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រាប់បក្សនយោបាយនៅកម្ពុជា ឱ្យសិក្សាពីច្បាប់បោះឆ្នោត ដើម្បីកុំឱ្យប្ដឹង ដោយគ្មានភស្តុតាង។
សំណល់ក្រាស់ក្រៃ យើងចោលរាល់ថ្ងៃពុំស្រាក សំណល់សំណាក រាវរឹងគោកកាកកខ្វក់។   បាញ់ថ្នាំដាក់ជី សារធាតុគីមីដាលដក់ ទឹកល្អប្រែល្អក់ ពីទឹកកខ្វក់តាមស្រែ។   ប្លាស្ទិកធំតូច វត្ថុរិលខូចច្នៃកែ សំរាមហូរហែ ទឹកកខ្វក់ប៉ែប្រែពុល។   ជំនាញព្រមាន បើនៅបំពានហ៊ានជ្រុល ម្នាក់ៗងងុល ទៅមុខទឹកពុលសម្លាប់។   មច្ឆាប្រែខ្សត់ មនុស្សលោកអត់ត្រីឆាប់ ជីវិតពិតយ៉ាប់ បើមិនស្រាយឆាប់កុនការណ៍។   ច្នេះដល់ពេលហើយ ល្មមឈប់កន្តើយរក្សា ទន្លេស្ទឹងណា មិនសម្អាតស្តារគ្រោះក្រៃ។   ទឹកគង់ត្រីកុំ រាស្ត្រសុខដុមរាល់ថ្ងៃ  ចង់ស្អាតរួមដៃ សម្អាតរាល់ថ្ងៃកុំធ្វេស!          
បទ បន្ទោលកាក
មានវ័យ២៤ឆ្នាំ កញ្ញា សួង ស្រីរ័ត្ន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភ្លេង ឯកទេសឧបករណ៍តាខេ ក្នុងឆ្នាំ២០២១នេះ។ មកពីខេត្តព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោយ ស្រីរ័ត្ន បានចាប់ផ្ដើមរៀនឧបករណ៍ភ្លេងតាខេ ក្នុងឆ្នាំ២០១៧។    ដោយក្ដីស្រឡាញ់ឧបករណ៍ភ្លេងបុរាណខ្មែរផង និងមានបំណងចង់ថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិផង ស្រីរ័ត្ន ទទួលបានការជ្រោមជ្រែងពីព្រះសង្ឃខ្មែរកម្ពុជាក្រោម ដើម្បីទទួលបានអាហារូបករណ៍នៅលើទឹកដីកម្ពុជាកណ្ដាលនេះ។ កញ្ញា សួង ស្រីរ័ត្ន នារីខ្មែរកម្ពុជាក្រោម ដែលរៀនឯកទេសឧបករណ៍តាខេ ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  នារីដែលបានរៀនអក្សរខ្មែរពីសាលាក្នុងវត្តរូបនេះ បញ្ជាក់បន្ថែមដូច្នេះ៖«ព្រះសង្ឃនៅកម្ពុជាក្រោមបានដឹកនាំក្មេងស្រីឱ្យលេងភ្លេងពិណពាទ្យ ហើយខ្ញុំបានចូលលេងភ្លេងប្រហែល៥ឆ្នាំ។ ព្រះអង្គឃើញខ្ញុំចូលចិត្តមើលពីតន្ត្រីបុរាណ ព្រះអង្គសួរខ្ញុំថាតើចង់ទៅរៀននៅភ្នំពេញទេ? ខ្ញុំថាចង់។ ព្រះអង្គក៏ទំនាន់ទំនងអ្នកនៅកម្ពុជាដើម្បីរកអាហារូបករណ៍ឱ្យខ្ញុំរៀន»។    ស្រីរ័ត្ន ដែលជាកូនពៅក្នុងចំណោមបងប្អូនប្រាំនាក់បន្ថែមថា នាងមានបំណងទៅបើកថ្នាក់បង្រៀនភ្លេង នៅស្រុកកំណើត ក្រោយពីនាងរៀនចប់ ប៉ុន្តែជាអកុសលព្រះសង្ឃ ដែលបានជ្រោមជ្រែងនាងឱ្យរៀនដល់ថ្នាក់បរិញ្ញាបត្រនោះបានសុគត ហើយជំងឺកូវីដ-១៩ ក៏រាលដាលខ្លាំង ធ្វើឱ្យនាងស្ទាក់ស្ទើរ។   ទោះជាយ៉ាងណាក៏ដោយ និស្សិតដែលមានម្ដាយឪពុកជាកសិកររូបនេះ នៅតែប្ដេជ្ញាចិត្តថា នាងនឹងទៅ ស្រុកកំណើតឯកម្ពុជាក្រោមវិញ ហើយបើកថ្នាក់បង្រៀនភ្លេងក្រោយពេលជំងឺកូវីដ-១៩ ស្រាកស្រាន្ត។   ស្រីរ័ត្ន ដែលបានរៀនភាសាបាលី ថ្នាក់បាលីរង ក្នុងសាលាវត្តដែលមានកម្រិតប្រហែលថ្នាក់ទី១០នៃសាលារដ្ឋនោះ លើកទឹកចិត្តយុវជនយុវតី មិនថាកម្ពុជាកណ្ដាល ឬកម្ពុជាក្រោម កុំបោះបង់ក្ដីស្រមៃរបស់ខ្លួន និងត្រូវប្រឹងប្រែងរកជំនាញពិតប្រាក់ដក ដើម្បីជួយអភិវឌ្ឍន៍ភូមិស្រុក។ ពិសេសនាងស្នើដល់យុវជនទាំងអស់ ត្រូវថែរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ក៏ដូចជាខ្មែរកម្ពុជាក្រោម។ កញ្ញា សួង ស្រីរ័ត្ន ដេញពិណដែលនាងទទួលបានអាហារូបករណ៍រៀនរយៈពេល២ឆ្នាំ   «ខ្ញុំឃើញថាសម្ទុះនៃការរៀនភ្លេងសម័យច្រើនជាងបុរាណ។ វង់ភ្លេងមហោរី និងពិណពាទ្យ មិនសូវមានអ្នកចូលចិត្តរៀនទេ។ យើងត្រូវតែរួមគ្នាអភិរក្សនិងអភិវឌ្ឍន៍ភ្លេងបុរាណខ្មែរយើងបន្ត ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណជាតិ»។ នេះជាការយល់ឃើញរបស់កញ្ញា សួង ស្រីរ័ត្ន។    លោក ហង្ស រិទ្ធីរ៉ាវុធ ព្រឹទ្ធបុរសរងមហាវិទ្យាល័យតូរ្យតន្ត្រី នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា ការចាប់ឯកទេសឧបករណ៍ភ្លេងបុរាណ សម្បូរតែនិស្សិតប្រុសៗ ដោយខ្សត់និស្សិតស្រីណាស់។ ព្រឹទ្ធបុរសរងរូបនេះ ថានារីមានលក្ខណៈពិសេសជាងបុរស នៅពេលលេងភ្លេង ព្រោះនាងមានភាពអត់ធ្មត់ខ្ពស់ និងមានភាពទាក់ទាញពីកំណើត។    លោក ហង្ស រិទ្ធីរ៉ារុធ ពន្យល់៖«សិស្សស្រីគឺខ្សត់តែម្ដងរឿងរៀនភ្លេង ពិសេសភ្លេងបុរាណ។ ឆ្នាំនេះនៅថ្នាក់មូលដ្ឋានមាននិស្សិតស្រី២នាក់ដែរ ម្នាក់រៀនរនាត ម្នាក់ទៀតរៀនឃឹម ប៉ុន្តែមិនដឹងថារៀនដល់ចប់ឆ្នាំឬអត់ទេ។ បើនិយាយពីទឹកដៃបច្ចេកទេសភ្លេង ស្ត្រីមិនទាន់ដល់បុរសទេ តែស្ត្រីមានភាពទាក់ទាញជាបុរស»។  កញ្ញា សួង ស្រីរ័ត្ន នារីខ្មែរកម្ពុជាក្រោយ ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រឯកទេសឧបករណ៍ភ្លេងតាខេ ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  ការរៀនជំនាញពាក់ព័ន្ធនឹងសិល្បៈ មានតន្រ្តី ចម្រៀង និងរបាំជាដើមក្ដីនោះ ទាក់តែអ្នកមានទេពកោសល្យខ្ពស់ពីកំណើត និងមានសេចក្ដីស្រឡាញ់ជំនាញនោះខ្លាំងផង ទើបការរៀនមានភាពរីកចម្រើនទៅមុខលឿន៕  
ភ្នំពេញ៖ កញ្ញា សួង ស្រីរ័ត្ន គឺជានារីខ្មែរកម្ពុជាក្រោយមួយរូប ដែលទទួលបានអាហារូបករណ៍ សិក្សាឯកទេសឧបករណ៍ភ្លេងតាខេ ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ស្រីរ័ត្ន ដែលចេះលេងឧបករណ៍ភ្លេងពិណមួយមុខទៀតនោះ ប្ដេជ្ញាចិត្តថានាងនឹងយកចំណេះ ជំនាញដែលខ្លួនមាន ទៅបើកថ្នាក់បង្រៀនបន្តដល់ ក្មេងៗក្នុងភូមិរបស់នាង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងតាមដានបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖   មធ្យោបាយពន្យារកំណើត មាន៣ប្រភេទ គឺការពន្យារតាមបែបធម្មជាតិ, អរម៉ូន និងបែបរបាំង។ លោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភាសសោភាមានជ័យ ពន្យល់ថា ការពន្យារកំណើតបែបធម្មជាតិ មានដូចជាការប្រើប្រតិទិន, ការបំបៅដោះកូន និងចាក់ទឹកក្រៅពាង។ រីឯ បែបអម៉ូន រួមមានការប្រើថ្នាំគ្រាប់, ថ្នាំចាក់, ដាក់កងក្រៅស្បួន និងដាក់កងក្រោមស្បែក។ ចំណែកការពន្យារកំណើតបែបរបាំង គឺការប្រើស្រោមអនាម័យ។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី ការប្រើមធ្យោបាយពន្យារកំណើតបែបធម្មជាតិ មិនមានប្រសិទ្ធភាពខ្ពស់នោះទេ។ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានអះអាងដូច្នេះថា៖ «វិធីនេះ(ចាក់ទឹកក្រៅពាង) មិនសូវមានប្រសិទ្ធភាពខ្ពស់ទេ ដោយសារតែពេលណាមានការរួមភេទ វាមានមេជីវិតមួយចំនួនបានរត់មុនទៅហើយ។ អីចឹងធ្វើឱ្យគាត់ប្រឈមនឹងការមានកូនដែលគាត់មិនចង់បាន»។  លោកវេជ្ជបណ្ឌិត បន្តពន្យល់ពីការពន្យារកំណើតតាមប្រតិទិន ថា៖« បែបប្រតិទិន ក៏មិនសូវមានប្រសិទ្ធភាពខ្ពស់ដែរ ប្រតិទិនហ្នឹងជាមធ្យោបាយដែលមិនមានការរួមភេទ នៅចន្លោះពេលដែលមេជីវិតធ្លាក់ ព្រោះថាយើងត្រូវតមច្រើនថ្ងៃ ជាពិសេសអំឡុងពេលដែលមានធ្លាក់មេជីវិត ហើយមួយទៀត គឺស្ត្រីត្រូវមានរដូវទៀងទាត់»។ រីឯការបំបៅដោះកូន អ្នកម្ដាយត្រូវបំបៅដោះកូនតែមួយមុខ និងឱ្យបាន៨ដង ក្នុងមួយថ្ងៃ។ ប៉ុន្តែភាគច្រើន ស្ត្រីច្រើនតែឱ្យកូនបៅលាយ ដូច្នេះធ្វើឱ្យការពន្យារកំណើតនេះមិនសូវមានប្រសិទ្ធភាព៕  
ភ្នំពេញ៖ មធ្យោបាយពន្យារកំណើត មាន៣ប្រភេទ គឺការពន្យារតាមបែបធម្មជាតិ, អរម៉ូន និងបែបរបាំង។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប៉ិច សុធី  ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ។ លោកវេជ្ជបណ្ឌិត បន្តថា ក្នុងចំណោមមធ្យោបាយពន្យារកំណើតទាំង៣នេះ ការពន្យារកំណើតបែបធម្មជាតិ មិនសូវមានប្រសិទ្ធភាពខ្ពស់នោះទេ។
  រដ្ឋាភិបាលថៃ កាលពីដើមសប្តាហ៍នេះ បានប្រកាសពីបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ ក្រោយមើលឃើញពីសន្ទុះនៃការបញ្ជាទិញតាមអនឡាញ ខណៈចំណាត់ការបិទប្រទេសនៅតែបន្ដដាក់។ រដ្ឋាភិបាលថៃអះអាងថា ការផ្សព្វផ្សាយតាមអនឡាញ គឺនាំក្មេងៗមិនទាន់គ្រប់អាយុចេះផឹកស្រា។    «កុំប្រើលេសយុវជនមកដាក់បម្រាមលើការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ»។ លោក Supapong Pruenglampoo តំណាងបណ្ដាញអាជីវករលក់គ្រឿងស្រវឹងជនជាតិថៃម្នាក់ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្រោយក្រុមខ្លួនបានដាក់ញត្តិរួចរាល់ទៅឲ្យសភាថៃ។    លោក បន្តថា បម្រាមបែបនេះ ពុំជួយការពារយុវជនពីគ្រឿងស្រវឹងបានឡើយ ក៏ប៉ុន្តែវាជាវិធីសាស្ត្រមួយដើម្បីបញ្ឈប់អាជីករតូចតាច ហើយផ្តល់ផលចំណេញហាងលក់ទំនិញធំៗ។ បើតាម Reuters លោក Supapong សង្កត់ធ្ងន់ថា នេះគឺជាបំផ្លាញការធ្វើអាជីវកម្មតាមអនឡាញ។    តាមច្បាប់ថៃ អ្នកល្មើសបម្រាមនេះ នឹងអាចជាប់គុកធ្ងន់បំផុតរហូតដល់៦ ខែ និងបង់ពិន័យជាប្រាក់រហូតដល់១ម៉ឺនបាត ឬ ជាង៣២០ដុល្លារ។ នៅថៃ អាយុស្របច្បាប់ ដែលអាចផឹកគ្រឿងស្រវឹងបាន គឺ២០ឆ្នាំឡើងទៅ ។ ថៃក៏មានច្បាប់តឹងរ៉ឹងលើការលក់គ្រឿងស្រវឹងផងដែរ ដូចជា ហាមឃាត់ការលក់នៅក្បែរសាលារៀន និងរឹតត្បិតពេលវេលាសម្រាប់ហាងទំនិញនានាអាចលក់គ្រឿងស្រវឹងបានជាដើម។    សូមបញ្ជាក់ថា នេះពុំមែនជាលើកទីមួយឡើយដែលរដ្ឋាភិបាលថៃបានដាក់ចេញបម្រាមបែបនេះ ។ កាលពីខែមេសាកន្លងទៅ បន្ថែមពីការហាមលក់តាមអនឡាញ អាជ្ញាធរថៃក៏បានហាមឃាត់ការលក់គ្រឿងស្រវឹងនៅតាមហាងផងដែរ ដែលមានរយៈពេល៣សប្ដាហ៍ ខណៈវាគឺជាផ្នែកមួយនៃវិធានការគម្លាតសុវត្ថិភា៕     
អាជីវករលក់គ្រឿងស្រវឹងនៅប្រទេសថៃ នៅថ្ងៃទី ១០ ខែកញ្ញា បានដាក់ញត្តិមួយទៅកាន់សភាថៃដើម្បីតវ៉ាប្រឆាំងបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ។ ពួកគេអះអាងថា ការដាក់បម្រាមបែបនេះ គឺប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។
  បើតាមលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ គឺផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ដោយមានបំពាក់មុខងារថ្មីៗសម្រាប់ជួយគាំទ្រដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រសិទ្ធភាពប្រតិបត្តិការ សម្រួលការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងដំណើរការរំដោះផ្ទៃដី។    ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន នាថ្ងៃទី២០មីនា លោកលី ធុជ បាននិយាយថា ៖ «ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា គឺជានិមិត្តរូបនៃបដិវត្តន៍បច្ចេកវិទ្យា ហើយវាមិនមែនគ្រាន់តែជាកម្មវិធីមួយ ឬឧបករណ៍មួយប៉ុណ្ណោះទេ។ តែវាជាសក្ខីភាពនៃបេសកកម្មរួមរបស់យើងក្នុងការធ្វើឱ្យកម្ពុជាគ្មានមីន ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសកម្មភាពមីន និងការរៀបចំផែនការយុទ្ធសាស្ត្រនានា»។   អាជ្ញាធរមីនរូបនេះបន្តរៀបរាប់ថា  មុនឈានឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រទេសចំនួន ១៦៤ និងអង្គការ-ស្ថាប័នសំខាន់ៗជុំវិញពិភពលោក កម្ពុជាកំពុងនាំមុខគេក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសកម្មភាពមីន។  នេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តឥតងាករេ និងម៉ឺនម៉ាត់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទូទាំងពិភពលោក។    អត្ថបទទាក់ទង   កម្ពុជា ជាប្រទេសទី១នៅអាស៊ី ដែលនឹងធ្វើប្រធាននៃអនុសញ្ញាអូតាវ៉ា ប្រឆាំងគ្រាប់មីននៅឆ្នាំ ២០២៤  « ភាពជាអ្នកដឹកនាំរបស់កម្ពុជា បានបំផុសគំនិតគំរូថ្មី ដើម្បីបញ្ចូលភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពមីន ជំរុញសហគមន៍ពិភពលោកឆ្ពោះទៅរកដំណោះស្រាយមនុស្សធម៌ ប្រកបដោយភាពច្នៃប្រឌិត ផ្តល់ព័ត៌មាន និងផលប៉ះពាល់បន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក លី ធុជ៕ 
ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់នៅកម្ពុជា អាជ្ញាធរមីន បនាប្រកាសដាក់ឱ្យដំណើរការសាកល្បងនូវ«ប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា»។ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធនេះ គឺដើម្បីសម្របសម្រួល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស។
ដំណឹងនេះបានមកពីការសិក្សាមួយដែលគេពិនិត្យថា សូកូឡាមានឥទ្ធិពលអ្វីទៅលើការប្រឈមនឹងជំងឺខ្សោយបេះដូងលើមនុស្សចាស់ និងស្ត្រីវ័យកណ្តាលឬអត់។ ស្ត្រីដែលញ៉ាំសូកូឡាក្នុងកម្រិតមធ្យម (មួយទៅពីរដងក្នុងមួយសប្តាហ៍ ឬមួយទៅបីដងក្នុងមួយខែ) ត្រូវបានគេរកឃើញថា អាចបន្ថយការប្រឈមនឹងការខ្សោយបេះដូងបាន។ ទំនាក់ទំនងនេះមិនត្រូវបានគេរកឃើញលើស្ត្រីដែលញ៉ាំសូកូឡាចាប់ពីបីដងឡើងទៅក្នុងមួយសប្តាហ៍ឡើយ។ ការសិក្សានេះគឺមានលក្ខណៈធំ និងរៀបចំបានល្អ ប៉ុន្តែវាមិនមែនជាអំណះអំណាងដ៏ខ្លាំងក្លាមួយថា សូកូឡាអាចបន្ថយការប្រឈមនឹងការខ្សោយបេះដូងឡើយ។ អ្វីដែលជាបញ្ហានោះគឺថា ការញ៉ាំសូកូឡាគ្រាន់តែត្រូវបានគេវាយតម្លៃម្តងប៉ុណ្ណោះក្នុងពេលចាប់ផ្តើមការសិក្សារយៈពេល ៩ឆ្នាំ ហើយការប្រែប្រួលទាំងឡាយក្នុងរបបអាហារ ឬរបៀបរស់នៅក៏មិនបានរាប់បញ្ចូលដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់ Daily Express បានឲ្យដឹងថា ការញ៉ាំសូកូឡាត្រឹមតែ ពីរមាត់តូចៗក្នុងមួយសប្តាហ៍ក៏អាចកាត់បន្ថយការប្រឈមនឹងការខ្សោយបេះដូងរហូតដល់មួយភាគបីដែរ។
  រុស្ស៊ីជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបង្អស់មួយដល់ប្រទេសចិន ដោយមានក្រុមហ៊ុនរុស្ស៊ីចំនួន៨៩៤ ត្រូវបានអនុញ្ញាតឱ្យនាំចេញម្ហូបអាហារសមុទ្រ។ នេះបើតាម Rosselkhoznadzor ដែលជាទីភ្នាក់ងារឃ្លាំមើលសុវត្ថិភាពម្ហូបអាហាររបស់រដ្ឋាភិបាលរុស្ស៊ី ដែលបានបញ្ជាក់កាលពីខែកក្កដា។   ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃ ទី២៥ ខែសីហា ទីភ្នាក់ងារ Rosselkhoznadzor បានបញ្ជាក់ថា ខ្លួនបានស្វះស្វែងបង្កើនចំនួនក្រុមហ៊ុននាំចេញ។   សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ Rosselkhoznadzor បានបញ្ជាក់ទៀតថា៖ «ទីផ្សារចិនជាទូទៅកំពុងមានតម្រូវការខ្ពស់ សង្ឃឹមដល់ផលិតផលត្រីរបស់រុស្ស៊ី។ យើងសង្ឃឹមនឹងបង្កើនចំនួនក្រុមហ៊ុននិងកប៉ាល់រុស្ស៊ីដែលមានការបញ្ជាក់ចំនួននៃផលិតផលនិងតម្លៃរបស់វា»។   ដើម្បីជួយដល់កិច្ចប្រឹងប្រែងនេះ ទីភ្នាក់ងារ Rosselkhoznadzor មានគម្រោងបន្តការពិភាក្សាជាមួយចិនស្តីពីបញ្ហាសុវត្ថិភាពម្ហូបអាហារសមុទ្រនិងបញ្ចាប់ការចរចាជាមួយចិនស្តីពីបទបញ្ញត្តិសម្រាប់ការផ្គត់ផ្គង់ផលិតផលសមុទ្ររុស្ស៊ីទៅកាន់ប្រទេសចិន។ នេះបើតាមសេចក្តីថ្លែងការណ៍នោះ។   ចិនបានហាមឃាត់រួចហើយនូវការនាំចូលម្ហូបអាហារសមុទ្រខ្លះមកពីប្រទេសជប៉ុន ក៏ប៉ុន្តែ ការហាមឃាត់ទាំងស្រុងកាលពីថ្ងៃទី២៤ ខែសីហា សប្តាហ៍មុន បណ្តាលមកពីការព្រួយកង្វល់អំពី «ហានិភ័យនៃសារធាតុកខ្វក់វិទ្យុសកម្ម» បន្ទាប់ពីជប៉ុនបានចាប់ ផ្តើមបញ្ចេញទឹកដែលត្រូវបានសម្អាតវិទ្យុសកម្មចេញរួច។   ចិនជាគោលដៅសម្រាប់ការនាំចេញផលិតផលសមុទ្រជាងពាក់កណ្តាលរបស់រុស្ស៊ីរវាងខែមករានិងខែសីហា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលមិនបានផ្តល់តួលេខលម្អិត។   រុស្ស៊ីបាននាំចេញផលិតផលសមុទ្រចំនួន២លាន៣សែនតោន កាលពីឆ្នាំទៅ ដោយមានតម្លៃប្រហែល៦ពាន់១រយលានដុល្លារសហរដ្ឋអាមេរិក ប្រហែលពាក់កណ្តាលនៃទិន្នផលនេសាទទាំងអស់របស់ខ្លួន ដោយមាន ចិន កូរ៉េខាងត្បូង និងជប៉ុន ជាប្រទេសនាំចូលដ៏ធំបង្អស់។ នេះបើតាមរដ្ឋបាលនេសាទរបស់រុស្ស៊ី។   ជប៉ុនបាននិយាយថា ការរិះគន់មកពីប្រទេសរុស្ស៊ីនិងចិនមិនត្រូវបានគាំទ្រដោយភ័ស្តុតាងវិទ្យាសាស្ត្រ ហើយកម្រិតជាតិកខ្វក់ក្នុងទឹកនោះនឹងត្រូវស្ថិតក្រោមកម្រិតសុវត្ថិភាពសម្រាប់ទឹកបរិភោគ នៅក្រោមបទដ្ឋានរបស់អង្គការសុខភាពពិភពលោក។   ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារ Rosselkhoznadzor បានបញ្ជាក់ថា ខ្លួនបានរឹតបន្តឹងការពិនិត្យឆែកឆេរការនាំចូលម្ហូបអាហារសមុទ្រជប៉ុន ថ្វីបើបរិមាណមានតិចតួចក៏ដោយ។   និយ័តករនោះក៏បាននិយាយដែរថា ទិសដៅនៃចរន្តទឹកសមុទ្រនៅពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ភាគខាងកើតបំផុតរបស់រុស្ស៊ី ជាទីកន្លែងដែលផលិតផលគ្រឿងសមុទ្ររុស្ស៊ីត្រូវប្រមាណ៧០%ត្រូវបាននេសាទនៅទីនោះ «នឹងរារាំងមិនឱ្យមានផលិតផលសមុទ្រកខ្វក់» ដែលកប៉ាល់រុស្ស៊ីនេសាទបាន។   ទីភ្នាក់ងារ Rosselkhoznadzor ក៏បានរឹតបន្តឹងការត្រួតពិនិត្យសារធាតុវិទ្យុសកម្មម្ហូបអាហារសមុទ្រដែលចាប់បាននៅក្នុងដែនទឹករុស្ស៊ី ដែលនៅមិនឆ្ងាយពីតំបន់ Fukushima របស់ជប៉ុន ហើយនឹងធ្វើតេស្តសំណាកកម្រិតនៃសារធាតុវិទ្យុសកម្ម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែសីហា ដែលបានដកស្រង់សម្តីពីការិយាល័យរបស់ទីភ្នាក់ងារ Rosselkhoznadzor៕  
ប្រទេសរុស្ស៊ីសង្ឃឹមថានឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីការហាមឃាត់របស់ចិនលើការនាំចូលគ្រឿងសមុទ្រពីជប៉ុន បន្ទាប់ពីការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ពីរោងចក្រនុយក្លែអ៊ែរមិនដំណើរការ Fukushima ចូលទៅក្នុងសមុទ្រ។
  ពីមហាសន្និបាតអង្គការសហប្រជាជាតិ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងពីឆន្ទៈជប៉ុនក្នុងការដោះស្រាយបញ្ហាទាំងអស់ពាក់ព័ន្ធកូរ៉េខាងជើង ក្នុងនោះរួមមានការចាប់ខ្លួនប្រជាជនស៊ីវិលជប៉ុនដើម្បីធ្វើជាចារកិច្ចរបស់ខ្លួនផង។ បើតាមលោក គីស៊ីដា លោកមានបំណងចង់ជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដោយផ្ទាល់។    «ពីទស្សននៃការចំហនៅក្នុងយុគថ្មី ខ្ញុំសូមលើកយកពីការប្តេជ្ញារបស់ខ្ញុំដើម្បីជួបលោក គីម ជុងអ៊ុន ដោយផ្ទាល់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកចង់មានកិច្ចចរចាកម្រិតខ្ពស់មួយ ដែលស្ថិតនៅក្រោមបញ្ជារបស់លោកផ្ទាល់ដើម្បីធានាថាកិច្ចប្រជុំនោះ អានមានកាន់តែឆាប់រហ័ស។   បន្ថែមពីនេះ លោក គីស៊ីដា ចង់បញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូ មានឆន្ទៈ ក្នុងការស្តារទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាងឡើងវិញ ដោយផ្អែកតាមសេចក្តីប្រកាសដោយមេដឹកនាំប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០០២ កន្លងមក។    ក្រៅពីបញ្ហាកូរ៉េខាងជើង មេដឹកនាំជប៉ុនរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាជាងជម្លោះ និងការបាក់បែក ខណៈពេលពិភពលោក កំពុងចែកជាពីរ លោកសេរី និងប្រទេសផ្តាច់ការ។    មិនតែប៉ុណ្ណោះ លោកគីស៊ីដា ក៏មិនភ្លេចរិះគន់រុស្ស៊ីជាថ្មី ពាក់ព័ន្ធនឹងការឈ្លានពានលើអ៊ុយក្រែនផង ដោយរួមទាំងជំរុញឱ្យបញ្ឈប់ការបំពានសិទ្ធិមនុស្ស និងការគំរាមកំហែងនុយក្លេអ៊ែរ។    នៅក្នុងឆ្នាំ២០០២ នាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi បានបំពេញទស្សនកិច្ចនៅក្នុងព្យុងយ៉ាង ដើម្បីជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន។ ក្នុងជំនួបនោះ មេដឹកនាំជប៉ុន និងកូរ៉េខាងជើង បានរៀបចំស្តារទំនាក់ទំនងឡើងវិញ ហើយជប៉ុនក៏បានផ្តល់ជំនួយសេដ្ឋកិច្ចទៅកូរ៉េខាងជើងផង៕  
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៩ ខែកញ្ញា បានប្រកាសចង់មានជំនួបដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីជជែកពីបញ្ហាសំខាន់ទាំងកម្មវិធីមីស៊ីល និងការចាប់ជំរិតជនជាតិជប៉ុន។
  តាមសាលដីកាចុះថ្ងៃទី២៨ មីនា ដោយចៅក្រមស៊ើបសួរលោក ចាន់ ឃុង បានសម្រេចដាក់លោក លី ដាវីត ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ ញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលប្រព្រឹត្ដនៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។   លោក លី ដាវីត តាមរយៈគណនីហ្វេសប៊ុកលោកឈ្មោះ «Lee David» បានបង្ហោះសារជាច្រើន រិះគន់ប្រមុខរាជរដ្ឋាភិបាល ថាដើម្បីការពារអំណាចផ្ទាល់ខ្លួន បានធ្វើនយោបាយដើរឆ្ងាយពីលោកខាងលិច។ល៕  
សៀមរាប៖ សាលាដំបូងខេត្តសៀមរាប បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដុះអាសន្ន លោក លី ដាវិត ហៅ លី ដាវីត អាយុ៤៥ឆ្នាំ អតីតមេយោធាភូមិភាគ៣។ លោក លី ដាវីត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៦ មីនា។
  ចាប់តាំងពីរដ្ឋប្រហារយោធាមក រដ្ឋាភិបាលយោធា បានរឹតត្បិតលើសេវាអ៊ីនធឺណិត ប្រព័ន្ធទូរគមនាគមន៍មួយចំនួន ដើម្បីទប់ស្កាត់ការរីកធំឡើងនៃចលនាតវ៉ានៅក្នុងប្រទេស និងទប់ស្កាត់ការផ្សាយព័ត៌មានជាច្រើន។ នៅថ្ងៃទី៨ ខែមេសា សេវាអ៊ីនធឺណិតតាមខ្សែដែលជាប្រភពអ៊ីនធឺណិតស្របច្បាប់ចុងក្រោយនោះ ក៏ជួបរឿងរអាក់រអួលថែមទៀត។     បើតាមទីភ្នាក់ងារព័ត៌មាន AP វាមិនច្បាស់ឡើយ ថាតើភាពរអាក់រអួលនៃសេវាអ៊ីនធឺណិត ដែលផ្តល់ដោយក្រុមហ៊ុនMBT និងក្រុមហ៊ុន Infinite Networks ជាបញ្ហាបណ្តោះអាសន្ន ឬយ៉ាងណា។ ប៉ុន្តែក្រុមហ៊ុន MBT អះអាងថា សេវាអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់នៅទីក្រុង យ៉ាំងហ្គោន និងទីក្រុង Mandalay ។   ស្របពេលអ៊ីនធឺណិត កំពុងមានភាពរអាក់រអួល រដ្ឋាភិបាលយោធា ក៏បានបង្កើនវិធានការថ្មីលើការទទួលព័ត៌មានរបស់ប្រជាជន។  នៅក្នុងទីក្រុងមួយចំនួនដូចជា Laputta   រដ្ឋាភិបាលតំបន់ នៅថ្ងៃទី៨ ខែមេសា ប្រាប់ប្រជាជនថា ការប្រើប្រាស់ចានផ្កាយរណប លែងស្របច្បាប់ទៀតហើយ និងបញ្ជាឱ្យប្រជាជនប្រគល់ឧបករណ៍ទាំងនោះទៅសមត្ថកិច្ច។ ប៉ូលិស ក៏ឆែកឆេរហាងលក់ចានផ្កាយរណបមួយចំនួន និងរឹបអូសផងដែរ។    ការរឹបអូសចានផ្កាយរណបបែបនេះ នឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា កាន់តែធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីសារព័ត៌មានជាច្រើន បានផ្អាកដំណើរការរបស់ខ្លួន ដោយសារតែការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល។ ជាមួយគ្នានេះ អ្នកសារព័ត៌មានប្រមាណ ៣០នាក់ នៅតែបន្តឃុំខ្លួន។ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ចំនួនពាក់កណ្តាល ត្រូវជាប់ចោទពីបទផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ និងរំខានសណ្តាប់ធ្នាប់សាធារណៈ។    ជាមួយគ្នានោះ ចំណាត់ការរបស់សហគមន៍អន្តរជាតិបន្តធ្លាក់លើរបបសឹកមីយ៉ាន់ម៉ាមិនដាច់ដែរ។ អាមេរិក បានដាក់ក្រុមហ៊ុនរកស៊ីត្បូង Myanmar Gems Enterprise ទៅក្នុងបញ្ជីខ្មៅ ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើក្រុមបាតុករ។ ទណ្ឌកម្មនេះ គឺហាមឃាត់ប្រជាជនអាមេរិក រកស៊ីត្បូងជាមួយក្រុមហ៊ុនត្បូង។    ជាមួយគ្នានេះ ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener នឹងមកទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ដោយផ្តើមចេញពីថៃ ដើម្បីជជែកពីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា និងពិភាក្សាជាមួយប្រទេសអាស៊ានផ្សេងទៀត។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ផ្ដល់ការអនុញ្ញាតឱ្យចូលប្រទេសនៅឡើយទេ៕  
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាត់វិធានការកាន់តែខ្លាំងទៀតលើរឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេស។ លើសពីនោះ  របបសឹក ក៏ប្រមូលចានផ្កាយរណបតាមផ្ទះប្រជាជន និងហាងនានាដោយចាត់ទុកឧបករណ៍ទាំងនោះជាវត្ថុខុសច្បាប់។ ការរឹបអូសបែបនេះ នឹងធ្វើឱ្យព័ត៌មាននៅមីយ៉ាន់ម៉ា កាន់តែត្រូវបានរឹតត្បិត និងរាំងខ្ទប់ប្រជាជនមិនអាចទទួលបានព័ត៌មានពីខាងក្រៅ។
  ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២៧ ខែមិថុនា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នានិងគ្នា។   នាជំនួបខាងលើ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកយកនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា មកជម្រាបជូនរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ពីការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងពីការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួលផងដែរ។ រូបភាពពីក្រសួងមុខងារសាធារណៈ   តាមរយៈជំនួបទ្វេភាគីនេះ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីបច្ចេកទេសនៃក្រសួងទាំងពីរ បន្តទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់។   លើសពីនេះ ពិនិត្យលទ្ធភាពធ្វើកម្មវិធីផ្លាស់ប្តូរ (Exchange Program) ដោយបញ្ជូនមន្រ្តីបច្ចេកទេសជំនាញរៀងៗខ្លួនមកកម្ពុជា និងកូរ៉េ ដើម្បីសិក្សា និងដកស្រង់បទពិសោធទៅវិញទៅមកនៅក្នុងវិស័យមុខងារសាធារណៈ។ នេះបើតាមក្រសួងមុខងារសាធារណៈ៕    រូបភាពពីក្រសួងមុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយលោក KIM Seung Ho ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្ដូរការសិក្សា។ ក្នុងជំនួបទ្វេភាគីនេះ ធ្វើឡើងនៅសាធាណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៧ មិថុនា។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត និងពោធិ៍សាត់ នឹងរៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តផ្សេងៗទៀត តាមខេត្តរៀងៗខ្លួន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូកនាពេលខាងមុខ។ ក្នុងនោះ ខេត្តកំពត នឹងរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា។ ចំពោះខេត្តពោធិ៍សាត់ នឹងរៀបចំប្រណាំងទូក«ង» នៅថ្ងៃទី ៤-៥ ខែវិច្ឆិកាខាមុខនេះ។ បើតាមរដ្ឋបាលខេត្តកំពត ការរៀបចំប្រណាំងទូក នឹងធ្វើឡើងនៅតាមដងព្រែកកំពង់បាយ អមជាមួយនឹងការតាំងពិព័រណ៍បង្ហាញពីផលិតក្នុងតំបន់ រយៈពេល ២ថ្ងៃ  ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក។    ដោយឡែក ការប្រណាំងទូក «ង» ខេត្តពោធិ៍សាត់ នឹងប្រារព្ធរៀបចំឡើងនៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងស្ទឹងពោធិ៍សាត់ ក្នុងទីរួមខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ក៏មានកម្មវិធីកម្សាន្ដសប្បាយរីករាយ ការប្រគុំតន្រ្តី តាំងពិរព័ណ៍ តាមទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរផងដែរ។    ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងវត្តអារាមនានា ដែលមានទូក «ង» ត្រៀមលក្ខណៈចុះបញ្ជីឈ្មោះទូកជាមួយអនុគណៈកម្មការរៀបចំទូក និងបច្ចេកទេស ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតប្រជែង។    គួរបញ្ជាក់ដែរថា អាជ្ញាធរខេត្តទាំងពីរ ក៏អំពាវនាវ ឱ្យពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ។ តែយ៉ាងណា លោកស្នើឱ្យអ្នកចូលរួម រួមគ្នាថែរក្សាអនាម័យ បរិស្ថានស្អាត ដើម្បីសោភ័ណភាពខេត្តទាំងអស់គ្នា៕
ដោយ៖ សែម ប្រាក់ដាវ
  អ្នកគាំទ្របក្សប្រឆាំងរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅថ្ងៃទី ១៨ តុលា នៅទីក្រុង Karachi ដែលជាផ្នែកមួយនៃយុទ្ធនាការបណ្តេញនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ។ លោក Khan រងការចោទថា ត្រូវបានលើកដំកើងដោយយោធានៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដែលត្រូវបានមើលឃើញថា ធ្វើឡើងដោយមិនយុត្តិធម៌។   បក្សប្រឆាំងធំៗចំនួន ៩ បានបង្កើតចលនាមួយដែលមានឈ្មោះថាចលនាប្រជាធិបតេយ្យប៉ាគីស្ថាន (PDM) កាលពីខែមុនដើម្បីចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Imran Khan ។ លោក Khan ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៨ មានទំនាក់ទំនងជាមួយយោធា និងយកយោធាមកធ្វើក្នុងរដ្ឋាភិបាលផង រហូតត្រូវបានក្រុមប្រឆាំងចោទថា លោកត្រូវបានយោធាផ្ចុងផ្ដើមឲ្យធ្វើជានាយករដ្ឋមន្ត្រី។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំក្រុមប្រឆាំងលោកស្រី Maryam Nawaz បានរិះគន់រដ្ឋាភិបាលោក Khan ថា បានឆក់យកការងារពីប្រជាជន និងបានឆក់យកអាហារ ២ ដងក្នុងមួយថ្ងៃៗ។ លោកស្រី Nawaz ចង់សំដៅដល់ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកដែលមានទំនិញឡើងថ្លៃកប់ពពក មានកំណើនអវិជ្ជមាន ស្របពេលដែលជំងឺ COVID-19 វាយលុកផងនោះ។     លោកស្រី Nawaz ជាកូនស្រីនិងជាអ្នកស្នងមរតកនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីបីជំនាន់លោក Nawaz Sharif ។ ការប្រមូលផ្ដុំគ្នានៅទីក្រុង Karachi បានកើតឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ក្រុមប្រឆាំងនៅទីក្រុង Gujranwala ភាគខាងកើតប្រទេសនៅថ្ងៃទី ១៨ ដែលជាបាតុកម្មធំបំផុតប្រឆាំងនឹងលោក Khan ចាប់តាំងពីលោកឡើងកាន់អំណាច។   ថ្លែងតាមរយៈវីដេអូភ្ជាប់ពីទីក្រុងឡុងទៅកាន់ការជួបជុំនៅ Gujranwala លោក Sharif បានចោទប្រកាន់ប្រមុខកងទ័ពលោកឧត្តមសេនីយ៍ Qamar Javed Bajwa ពីបទក្លែងបន្លំការបោះឆ្នោតឆ្នាំ ២០១៨ និងរៀបចំបណ្តេញលោកពីតំណែងនៅឆ្នាំ ២០១៧ ។   ទាំងយោធា ទាំងលោក Khan ផ្ទាល់ សុទ្ធតែបានទាត់ចោលការចោទប្រកាន់របស់ក្រុមប្រឆាំង។ យោធាប៉ាគីស្ថានដែលមានឥទ្ធិពលខ្លាំងក្នុងឆាកនយោបាយតាំងពីឯករាជ្យពីឥណ្ឌាមកនោះ ជារឿយៗអះអាងថា ខ្លួនមិនបានលូកដៃក្នុងរឿងនយោបាយឡើយ៕  
ដោយ៖កង ម៉េងហុង
គ្រឿងផ្សំ - ម្នាស់ ៤ ចំណិត - ខ្ទិះដូង ២ ស្លាបព្រាបាយ   ដំបូងអ្នកត្រូវយកម្នាស់ ដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុងហើយបន្ថែមខ្ទិះដូងចូល កិនល្បាយទាំងនេះរហូតដល់ម៉ត់ ចាំចាក់ល្បាយនោះចេញ ។ អ្នកត្រូលាងសំអាតស្បែកអាយបានស្អាត ហើយចាំយកល្បាយទាំងនោះមកលាបលើស្បែក នៅលើដង់ខ្លួនរបស់អ្នក ទុកចោលប្រមាណជា ៥ ទៅ១០នាទីចាំលាងសំអាតចេញ ។ អ្នកធ្វើវិធីទាំងនេះបានជាប្រចាំ តែបើអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់អ្នកអាចធ្វើវាត្រឹមតែ  ១ ទៅ ២ដងក្នុងមួយសប្ដាហ៍ក៏បាន ។   ផ្លែម្នាស់មានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងសម្រស់ វាមានរស់ជាតិជូរអែម និងសម្បូរទៅដោយជាតិវិតាមីន C ខ្ពស់ដែលជំនួយដល់សម្រស់ ។ ខ្ទិះដូងមានប្រសិទ្ធិភាពក្នុងការធ្វើអោយស្បែកទន់រលោង និងសស្អាតតាមបែបធម្មជាតិ ។ អ្នកអាចសាកល្បង់ប្រើលេពីធម្មជាតិ ។ ចំណាំ ៖ អ្នកដែលមានបញ្ហាស្បែកអ្នកមិនត្រូវសាកល្បង់នោះទេ ព្រោះវាប៉ះពាល់ដល់ស្បែក រឺបើមានបញ្ហារស្បែកអ្នកត្រូវបញ្ឈប់ភ្លាម ព្រោះគ្រប់វិធីថែរក្សាស្បែកទាំងអស់មិនប្រាកដ៏ថាអាចត្រូវនិងស្បែករបស់អ្នកទាំងអស់នោះទេ។  វិធីខាងលើពិតជាធ្វើអោយស្បែកស្រស់ស្អាតបានពិតប្រាកដ៍ពិតមែន តែវាជាវិធើថែរក្សាស្បែកពីខាងក្រៅ តែអ្នកអាចប្រើវិធីថែរក្សាស្បែកពីក្នុងបន្ថែមទៀតនោះគឺ  Gluta White Plus  ដែលមានប្រសិទ្ធិភាពថែរក្សាពីខាងក្នុងបន្ថែមទៀតពិតជាមានប្រសិទ្ធិភាពខ្ពស់ ។   Gluta White Plus មានប្រយោជន៍អ្វី? នៅក្នុង  Gluta White Plus មានសារធាតុសំខាន់ជាច្រើននិងពិសេសគឺវិតាមីន Cខ្ពស់ ៖     បំបាត់ស្នាមមុន ធ្វើឲ្យស្បែកស្រស់ថ្លាក្រោយពេលអស់មុន បំបាត់រន្ធញើសនិងព្យាបាលស្បែកដែលត្រូវខូចខាតដាយសារកម្ដៅ។     ចិញ្ចឹមថែរក្សា កែសម្រួលស្បែករបស់អ្នកបានយ៉ាងឆាប់រហ័ស។     បង្កាអុកស៊ីតកម្មនិងការពារភាពចាស់នៃស្បែក កាត់បន្ថយរ៉ាឌីកាល់សេរី។     បំបាត់ស្នាមជ្រួញ ស្នាមជាំ អាចម៍រុយ និងធ្វើឲ្យស្បែកសម៉ដ្ឋរលោង។ ហេតុអ្វី  Gluta White Plus  មានប្រយោជន៍នោះ? ក្នុង១គ្រាប់  Gluta White Plus  មានសារជាតិរ៉ែជាច្រើនដូច៖ - L Glutathione Reduced: មានអុកស៊ីតខ្ពស់ជួយឲ្យអ្នកបង្កាបានដំណើរការស្បែកចាស់ទៅ គ្រប់គ្រងសារជាតិសម្រាប់ស្បែក ធ្វើឲ្យស្បែកសស្អាត។ - Alpha lipoic acid: ក៏ជាសារធាតុបង្កាអុកស៊ីតខ្ពស់ ការពារដំណើរការស្បែកចាស់ទៅនិងកែសម្រួលភាពជំ,រួញនៅ លើស្បែករបស់អ្នក។ - Hydrolyzed Bovine Collagen: មាន acid amin ច្រើន ជួយឲ្យស្បែកមានសំណើម បន្ថយភាពជ្រួញ និងស្ដារឡើងវិញស្បែកថ្មីថែមទាំងស្រស់ស្អាតទៀតផង។ - វិតាម៉ីន៖ ជួួបំបាត់ស្នាមមុន ធ្វើឲ្យស្បែកជ្រះថ្មីក្រោយពេលអស់មុន បំបាតរន្ធញើសនិងព្យាបាលស្បែកដែលត្រូវខូចខាតព្រោះតែកម្ដៅ។ (អត្ថបទពាណិជ្ជកម្ម)
ស្បែកសស្រស់ស្អាត ទន់រលោងជាក្ដីស្រមៃរបស់មនុស្សស្រីគ្រប់គ្នា នៅពេលអ្នកពាក់អាវវាលក្លៀក យូរទៅ ឬដើរនៅក្រោមកំដៅថ្ងៃធ្វើអោយស្បែករបស់អ្នកប្រែលទៅជាក្រហម រឺខ្មៅមួយកំណាត់តែម្ដង់ បើចង់អោយវាត្រលប់មកវិញពិតជាមិនងាយស្រួលនោះទេ ត្រូវប្រើពេលយូរផងដែរ និងចំណាយពេលវេលាច្រើនដែរ ។ ពេលនេះអ្នកមិនបាច់ពិបាកទៀតទេជាមួយរូបមន្ដធ្វើអោយស្បែកសទន់រលោងស្រស់ស្អាត ដោយរូបមន្ដផ្លែម្នាស់ និងខ្ទិះដូង។
រដ្ឋាភិបាលលោក Malcolm Turnbull បានសម្រេចអនុញ្ញាតឲ្យមានការរៀបការរវាងអ្នកស្រលាញ់ភេទដូចគ្នាជាផ្លូវការនៅថ្ងៃសុក្រសប្តាហ៍នេះ ហើយប្រមុខរដ្ឋាភិបាលនេះក៏បានជំរុញឲ្យប្រជាជនខ្លួនចាប់ផ្តើមរៀបចំមង្គលការតាមចិត្តចង់។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Malcolm Turnbull បានលើកឡើងដូច្នេះ៖« វាជាជោគជ័យដ៏ធំមួយសម្រាប់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ហើយយើងស្រលាញ់ និងគោរពអ្នក។ ឥឡូវនេះអ្នកអាចចេញទៅក្រៅ និងរៀបការជាមួយគ្នាបានហើយ»។ ច្បាប់នេះត្រូវបានចុះហត្ថលេខាដោយអគ្គទេសាភិបាល Peter Cosgrove តំណាងឲ្យម្ចាស់ក្សត្សីយ៍ អេលីហ្សាបែតទីពីរ នៅថ្ងៃសុក្រទី ៨ ខែធ្នូ ក្រោយពេលដែលសមាជិកសភាបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ គេឃើញ ប្រជាជនអូស្ត្រាលីជាច្រើននាំគ្នារៀបចំអបអរសាទរពាសពេញប្រទេសផងដែរ។ គេរំពឹងថា ក្រោយច្បាប់ចូលជាធរមាន ប្រជាជនជាច្រើននឹងចាប់ផ្តើមរៀបការជាមួយគ្នា រួមទាំងបណ្តាគូស្នេហ៍ដែលស្រលាញ់ភេទដូចគ្នាហើយបានរៀបការរួចនៅបរទេសផងដើម្បីឲ្យមានការទទួលស្គាល់ជាផ្លូវការ។ ពាក់ព័ន្ធការរៀបការនេះដែរអ្នកសេដ្ឋកិច្ចបានវាយតម្លៃថា វានឹងមានការចំណាយច្រើនសន្ធឹកសន្ធាប់នៅឆ្នាំក្រោយលើបដិសណ្ឋារកិច្ច, ការតុបតែងលម្អ សម្អាងការ និងសេវាកម្មផ្សេងទៀតជាដើម។ ការចំណាយលើការរៀបការនៅឆ្នាំក្រោយអាចនឹងមានទំហំដល់ ៤៨៩ លានដុល្លារអាមេរិកឯណោះ។ សេដ្ឋវិទូ Cherelle Murphy បានបញ្ជាក់ដូច្នេះ៖« យើងសន្មត់ថា គូស្នេហ៍ពាក់កណ្តាលនឹងចាប់ផ្តើមរៀបមង្គលការនៅក្នុងរយៈពេល១២ ខែទៅមុខដើម្បីទទួលបានភាពស្របច្បាប់។ ដូច្នេះបើតាមតម្លៃជាមធ្យមការរៀបមង្គលការចំណាយអស់ប្រហែលជា ៥៤០០០ដុល្លារអូស្ត្រាលី ហើយការចំណាយសរុបក្នុងរយៈពេល ១២ខែខាងមុខនោះអាចនឹងមានប្រហែល ៦៥០ លានដុល្លារអូស្ត្រាលី ឬ៤៨៩លានដុល្លារអាមេរិកឯណោះ»។
ប្រជាជនអូស្ត្រាលីជាច្រើនប្រញាប់ប្រញាល់នាំគ្នារៀបការ ក្រោយពេលរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យមានការរៀបការរវាងអ្នកស្រលាញ់ភេទដូចគ្នានៅសប្តាហ៍នេះ។ អ្នកសេដ្ឋកិច្ចវាយតម្លៃថា ឆ្នាំ ២០១៨ ប្រជាជនអូស្ត្រាលីដែលស្រលាញ់ភេទដូចគ្នានឹងចំណាយ ៤៨៩ លានដុល្លារអាមេរិកលើការរៀបអាពាហ៍ពិពាហ៍។
  គិតត្រឹមថ្ងៃទី១៤កញ្ញានេះ ទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ស្រូវវស្សារបស់កសិករចំនួន ៨៥៧០ហិកតា ខូតខាតជាង ៥០០០ហិកតា និងស្ដារឡើងវិញបានជាង ២៨០០ហិកតា។ ក្នុងនោះ ស្រុកមង្គលបុរី រងការលិចលង់ធ្ងន់ធ្ងរជាងគេ។ ភូមិក្រមុល ក្នុងឃុំរហាត់ទឹក មានស្រូវខូចខាត ៣២២៥ហិកតា និងស្ដារឡើងវិញបានប្រមាណ ២៣៨០។   លោក វេង សាខុន និងក្រុមការងារ បានចុះពិនិត្យស្ថានភាពដាំដុះស្រូវរដូវវស្សាក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២ មេឃុំរហាត់ទឹក និងពលរដ្ឋ បានឱ្យដឹងថា បញ្ហាទឹកទឹកជំនន់ដោះស្រាយមិនទាន់ចេញនៅឡើយ ដោយសារទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់ មិនអាចរំដោះទឹកបានគ្រប់។ បច្ចុប្បន្ន អាជ្ញាធរកំពុងស្ដារទំនប់ទឹកនេះឡើងវិញ ដើម្បីធ្វើយ៉ាងណារំដោះទឹកឱ្យទាន់ពេលវេលា។     លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកិសកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងវាយតម្លៃផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង រួចដាក់សំណើរសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។    ដោយឡែក ចំពោះដំណោះស្រាយ រយៈពេលវែង លោករដ្ឋមន្រ្តី បានជំរុញឱ្យប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាជាមួយមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបន្ទាយមានជ័យ សិក្សាពីលទ្ធភាពសាងសង់ទំនប់បង្ហូររំដោះទឹក តាមសំណូមពររបស់ពលរដ្ឋ ក្នុងឃុំរហាត់ទឹក។   យោងតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចាប់ពីដើមខែវស្សា មកដល់ពេលនេះ មានស្រូវចំនួន ៤៥២៣០ហិកតា ត្រូវបានលិចលង់ដោយទឹកជំនន់ និងខូចខាតចំនួន ១៩៩៦០ហិកតា៕           
ភ្នំពេញ៖ ស្រូវជាង ៥ពាន់ហិកតា នៅខេត្តបន្ទាយមានជ័យ ត្រូវបានរងការខូចខាតទាំងស្រុងដោយសារទឹកជំនន់។ នេះបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរចុះពិនិត្យស្ថានភាពដាំដុះស្រូវរដូវវស្សានៅខេត្តបន្ទាយមានជ័យ។
  ដើម្បីទទួលបានឱកាសនេះ បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសខ្ពស់ មានពិសោធន៍បង្រៀនយ៉ាងតិច២ឆ្នាំ និងមានសញ្ញាបត្រគរុកោសល្យពីវិទ្យាស្ថានជាតិអប់រំ ឬមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬពីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។   ក្រោយពីបេក្ខជនបញ្ចប់ការសិក្សា  បេក្ខជននឹងមានសមត្ថភាពប្រឹក្សាគរុកោសល្យជាមួយគ្រូ និងឆ្លើយតបនឹងតម្រូវការធនធានមនុស្សដែលកំពុងតែខ្វះខាត នៅក្នុងពេលកំណែទម្រង់វិស័យអប់រំ នៅក្នុងក្រសួងអប់រំ និងពង្រីកវិសាលភាពសាលារៀនជំនាន់ថ្មីផងដែរ៕               
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ផ្តល់ឱកាសឲ្យគ្រូដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ ដោយឥតគិតថ្លៃ។ បេក្ខជនត្រូវដាក់ពាក្យតាមរយៈ https://bit.ly/37htRwe ឲ្យបានមុនថ្ងៃទី១០ ខែកក្កដា។ 
លោក ឧកញ៉ា បានបញ្ជាក់ថា៖«នេះជាមោទនភាព និងកិត្តិយសដ៏ឧដុង្គឧត្តមសម្រាប់ក្រុមហ៊ុម តូយ៉ូតា (ខេមបូឌា) ក្នុងការនាំមកជូននូវតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ដែលនឹងផ្ដល់ជូននូវផ្ទាំងទស្សនីយភាពកម្សាន្តអារម្មណ៍ ក៏ដូចជាបម្រើដល់សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមផង»។   បើតាមប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នឹងនាំយកជូននូវក្រុមតន្ត្រីដ៏ល្បីល្បាញមួយ មកពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស គឺក្រុម Orchestra of the Age of Enlightenment ក្រោមការដឹកនាំរបស់លោក Steven Devine។ ជាមួយគ្នានោះ ក៏នឹងមានទស្សនីយភាពចាប៉ីដងវែង ដែលជាសម្បត្តិបេតិភណ្ឌដ៏មានតម្លៃ ពីក្រុមតន្ត្រីបុរាណ និងតារាចម្រៀង កញ្ញា ចំរើន សុភ័ក្ក្រផងដែរ ដោយនឹងលើកឡើងបទចម្រៀងចំនួន២បទ ដើម្បីឆ្លុះបញ្ចាំងពីប្រទេសកម្ពុជា និប្រពៃណីរបស់យើង គឺបទ៖ ឱ! ផ្ទៃស្រុកខ្មែរ និងសារិកាកែវអើយ មកបំពេអារម្មណ៍អ្នកទស្សនា។    បន្ថែមពីនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្ដួចផ្ដើមនូវគម្រោងថ្មីមួយទៀត ឈ្មោះថា«Start Your Impossible» ដែលបានដាក់ដំណើរការចាប់តាំងពីខែតុលា ឆ្នាំ២០១៧ ក្នុងបំណងរួមចំណែកផ្លាស់ប្ដូរ និងលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិ ឲ្យកាន់តែមានភាពងាយស្រួល។   ជាក់ស្ដែងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងរៀបចំឲ្យមាននូវកាចែករំលែកចំណេះដឹង និងបទពិសោធន៍តូរ្យតន្ត្រី របស់ក្រុម Orchestra of the Age of Englishtenent ដោយផ្ទាល់ ទៅកាន់សិស្ស-និស្សិត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងខែវិឆ្ឆិកាខាងមុខនេះផងដែរ ដើម្បីឲ្យពួកគាត់ អាចមានឱកាសសម្ដែង នៅលើឆាកអន្តរជាតិនាពេលអនាគត។   គួររំលឹកថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធតន្ត្រីសប្បុរសធម៌ តូយ៉ូតាក្លាស៊ិក ជាលើកដំបូង នៅក្នុងឆ្នាំ២០១៣។ គិតត្រឹមឆ្នាំ២០១៧ ថវិកាសប្បុរសធម៌ដែលប្រមូលបានពីការលក់សំបុត្រ និងការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន មានចំនួន ១៦៦,២០១ ដុល្លារសហរដ្ឋអាមេរិក។ កាប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក ក្នុងឆ្នាំនេះ នឹងមានចូលរួមសម្ដែងពីបណ្ដាលប្រទេសចំនួន ៧ ក្នុងតំបន់អាស៊ី ដូចជាប្រទេសប្រ៊ុយណេ ថៃ ឡាវ កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសវៀតណាម។ រាល់ថវិកាដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបរិច្ចាគជាមូលនិធិសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ចំណែក ថវិកាមួយចំណែកទៀត នឹងបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ដែលមិនត្រឹមតែជាមន្ទីរពេទ្យសប្បុរសធម៌ ផ្តល់សេវាព្យាបាលកុមាររាប់រយនាក់ជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមន្ទីរពេទ្យដែលផ្ដល់នូវការបណ្ដុះបណ្ដាល និងសេវាអប់រំ លើតំហែទាំសុខភាពជូនដល់អ្នកជំងឺ អាណាព្យាបាល និងសហគមន៍ទាំងមូលដែរ។   កញ្ញា ចំរើន សុភ័ក្ត្រ ដែលជាអ្នកចម្រៀងផ្នែកបុរាណ និងសម័យ បានថ្លែងថា កញ្ញាពិតជាមានសេចក្ដីរំភើប និងរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានផ្ដល់កិត្តិយស អញ្ជើញឲ្យចូលរួមសម្ដែងជាមួយក្រុមតន្ត្រីដ៏ល្បី មកពីទីក្រុងឡុងដ៏ នាខែវិឆ្ឆិកាខាងមុខ ក្នុងនាមជាសិល្បៈការិនីកម្ពុជា។  បើតាមកញ្ញា ចំរើន សុភ័ក្ត្រ នៅក្នុងការប្រគំតន្ត្រីនេះ កញ្ញាព្រមទាំងក្រុមសិល្បករ នឹងលើកឡើងនូវបទចម្រៀងដែលប្រគំភ្លេងដោយឧបករណ៍តន្ត្រីខ្មែរ គឺស្គរ និងចាប៉ីដងវែងដែលត្រូវបានចុះបញ្ចីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរួចហើយនោះ។  «នេះជាឱកាសដ៏វិសេសវិសាល និងមោទកភាពជាតិមួយ ដែលចាប៉ីដងវែងរបស់ខ្មែរ អាចបង្ហាញខ្លួន និងសំឡេង អមជាមួយនឹងក្រុមតន្ត្រីបរទេស»។ នេះជាការបន្ថែមរបស់កញ្ញា ចំរើន សុភ័ក្ត្រ រួចបន្តដោយបានអំពាវនាវ និងគោរពអញ្ជើញសាធារណជនទាំងអស់ទិញសំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ ក៏ដូចជាគាំទ្រឲ្យបានច្រើន ដើម្បីរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ ដែលកំពុងតែរងគ្រោះ។    សំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីនេះ មានដាក់លក់ចាប់ពីថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០១៨តទៅនៅគ្រប់សាខាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងទីក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប និងនៅMonument Books សាខាព្រះនរោត្តម។ សំបុត្រមួយសន្លឹក មានតម្លៃ៣៥ដុល្លារសហរដ្ឋអាមេរិក។    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ ០១៧ ២២២ ៥៣២/ ០១៧ ៣៣៣ ៥០៣៕   (អត្ថបទពាណិជ្ជកម្ម)
 ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានប្រកាសពីការមកដល់ឆាប់ៗខាងមុខនេះព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី២៩ និងជាលើកទី៦នៅកម្ពុជា។ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី៧ ខែកញ្ញាកន្លងទៅ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ដែលនឹងប្រារព្ធឡើងនៅម៉ៅង៦កន្លះល្ងាច ថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលសន្និសីទចតុមុខ។
ការផ្តល់ថវិកានេះ គឺធ្វើឡើងនៅក្នុងជំនួបរវាង អ្នកស្រី Ellen Goldstein ដែលទើបឡើងកាន់ដំណែងជានាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងប៉ាស៊ីហ្វិច និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងកាលពីថ្ងៃទី១៨ កក្កដា។  អ្នកស្រី Ellen Goldstein មានប្រសាសន៍ថា ធនាគារពិភពលោក បានប្តេជ្ញារួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបានគោលដៅ ដែលចង់ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។  លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ធនាគារពិភពលោក បានបានឆ្លុះបញ្ចាំងរបស់ដៃគូអភិវឌ្ឍន៍ ដែលបានជឿជាក់លើរដ្ឋាភិបាល។ ក្រៅពីអរគុណ ធនាគារពិភពលោក លោករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលកម្ពុជាក៏មានមហិច្ឆតាថ្មីមួយ ដោយចង់ ក្លាយប្រទេសអ្នកផ្តល់វិភាគទានដល់សហគមន៍អភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA) ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់ប្រទេសក្រីក្រផ្សេងទៀត ដូចដែលកម្ពុជាបានឆ្លងកាត់កន្លងមក៕   
ភ្នំពេញ៖ ធនាគារពិភពលោក(World Bank) បានផ្តល់ថវិកាចំនួន៥៤០លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរដ្ឋាភិបាលកម្ពុជា ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  នៅក្នុងវគ្គទី១ អ៊ីរ៉ាក់ បើកការនាំមុខក្រុមថៃ ២-១ ដែលធ្វើបានដោយខ្សែបម្រើ Tareq Zeyed នៅនាទី៨ និងគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Ihsan នៅនាទី១៤។ ថៃ តាមបាន១គ្រាប់មកវិញនៅនាទី ១៧ ដោយខ្សែការពារ Worasak Srirang Pairot។   ឈានចូលដល់វគ្គទី២ ថៃ វាយបកមកវិញយកបានគ្រាប់តាមស្មើនៅនាទី២៥ បញ្ចប់ទីដោយខ្សែបម្រើ Sarawut Phalapruek និងគ្រាប់ជ័យជម្នះសម្រាប់ក្រុមដោយខ្សែការពារ Jetsada Chudech Nor ជាអ្នកស៊ុតបញ្ចូលទីនៅនាទី៣៦។ បញ្ចប់ការប្រកួតថៃ ឈ្នះអ៊ីរ៉ាក់ ៣-២ ទទួលបាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ១គ្រាប់។   ចំណែកក្រុមម្ចាស់ផ្ទះកូវ៉ែត លត់ភ្ញៀវអូម៉ង់ ៧-២ ទទួលបាន៣ពិន្ទុ និងឈរកំពូលតារាងពូល A បណ្តោះអាសន្ន។ ក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់បានដោយប្រយុទ្ធ A.Alabasi រកបាន២គ្រាប់ពោលនៅនាទី ៧ និង២៩ ខ្សែបម្រើ A.Altawail រកបាន២គ្រាប់សម្រេចទីបាននៅនាទី៥ និង២២ ខ្សែការពារ A.Albasam ស៊ុតបញ្ចូលទីនៅនាទី ២២ ខ្សែបម្រើ Y.Alkhalifah ធ្វើបាននៅនាទី២៩ និងខ្សែការពារ S.Alfadhel ស៊ុតបញ្ចូលទីនៅនាទី៣២។   រីឯក្រុមភ្ញៀវរកគ្រាប់បាល់បានដោយខ្សែការពារ Samer ស៊ុតបញ្ចូលទីនៅនាទី៣០ និងនាទី៣៧ បញ្ចប់ទីដោយខ្សែបម្រើ Khalfan។ បញ្ចប់ការប្រកួតម្ចាស់ផ្ទះគុយវ៉ែត ៧-២ អូម៉ង់។ សម្រាប់ពូល A ពិន្ទុបណ្តោះអាសន្នក្នុងជុំទី១ កូវ៉ែត ឈរលេខ១ មាន៣ពិន្ទុ ផលគ្រាប់បាល់ចំណេញ៥ លេខ២ថៃ មាន៣ពិន្ទុផលគ្រាប់បាល់ចំណេញ១។   សម្រាប់ពូល B អ៊ូសបេគីស្ថាន លត់តួកម៉េនីស្ថាន ៨-០ ទទួលបាន៣ពិន្ទុឈរលេខ១ និងលេខ២ បានទៅក្រុម តាហ្ស៊ីគីស្ថាន ក្រោយយកឈ្នះបារ៉ែន ៤-៣។ ការប្រកួតទាំងអស់ធ្វើឡើងនៅទីលានបាល់ទាត់ក្នុងសាល Saad Al Abdullah Hall៕  
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិថៃ ដណ្តើមបាន៣ពិន្ទុពីអ៊ីរ៉ាក់ ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាក ខណៈម្ចាស់ផ្ទះគុយវ៉ែតលត់អូម៉ង់ ៧-២ ក្នុងវគ្គជម្រុះសន្សំពិន្ទុពូល A នៃពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាកីឡដ្ឋាន Saad Al Abdullah Hall។
  សមាជិកនៃសភាសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន បានបោះឆ្នោតក្នុងសំឡេង ៤០១ ទល់នឹង ១៩២ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធគយនាំចូលស្ទើរតែទាំងអស់រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម។   សហភាពអឺរ៉ុបកំពុងស្វែងរកទិសដៅសេដ្ឋកិច្ចថ្មី នៅចំពេលដែលមានការព្រួយបារម្ភជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួនដូចជាការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបអាចប៉ះពាល់ដល់ពាណិជ្ជកម្ម និងការណ៍ដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានងាកពីការផ្ដោតលើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនមកយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុបនៅក្នុងខែនេះជាដើម។   ការបោះឆ្នោតអនុម័តរបស់សហភាពអឺរ៉ុបនេះគឺជាដំណឹងល្អសម្រាប់ប្រទេសវៀតណាម ដែលមានការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ខ្លួនអាចរងការប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋ អាមេរិក និងចិន និងដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬ COVID-19។   កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាមនេះគឺជាកិច្ចព្រមព្រៀងទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយនឹងប្រទេសសិង្ហបុរី។   ការកាត់បន្ថយពន្ធគយត្រូវគេរំពឹងថានឹងបង្កើនការនាំចេញរបស់វៀតណាមនូវគ្រឿងសមុទ្រ វាយនភណ្ឌ និងផលិតផលធ្វើពីឈើទៅកាន់សហភាពអឺរ៉ុប និងបង្កើនការនាំចេញរបស់សហភាពអឺរ៉ុបនូវភេសជ្ជៈ គ្រឿងម៉ាស៊ីន និងថ្នាំពេទ្យទៅកាន់ប្រទេសវៀតណាម៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
សហភាពអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយនឹងប្រទេសវៀតណាម ដែលនេះគឺជាអ្វីដែលផ្ទុយពីការគិតរបស់ក្រុមអ្នករិះគន់ដែលថា ការផ្ដាច់ខ្លួនរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប និងការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមអាចធ្វើឲ្យយឺតយ៉ាវដល់ការបោះឆ្នោតអនុម័តនេះ។
យោងតាមភ្នាក់ងារសារព័ត៌មានចិន Xinhua អាមេរិក និងជប៉ុន នៅថ្ងៃទី១៧ សីហា កន្លងទៅ បានព្រមព្រៀងគ្នាអះអាងជាថ្មីលើមាត្រា៥ នៃសន្ធិសញ្ញាសន្តិសុខកំពូលទ្វេភាគីអាមេរិក-ជប៉ុនដើម្បីយកទៅអនុវត្តលើស្ថានភាព ប្រជុំកោះ Daioyu (ហៅដោយចិន)នៃសមុទ្រចិនខាងកើត និងថែមទាំងបង្ហាញជំហរព្រួយបារម្ភខ្លាំងលើស្ថានភាពសមុទ្រចិនខាងត្បូងទៀត។ តាមរយៈមាត្រា៥នោះ អាមេរិក នឹងការពារជប៉ុនពីការឈ្លានពាននានា។ ជុំវិញការប្តេជ្ញាចិត្តរវាងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចដោយផ្សារភ្ជាប់ជាមួយនឹងតំបន់អធិបតេយ្យដែលមានចិនពាក់ព័ន្ធនេះ ប្រាកដណាស់ថា មិនអាចឲ្យចិននៅសុខស្រួលឡើយ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្រុងប៉េកាំង ក៏មិនប្រែប្រួលជំហរខ្លួនផងដែរ។ មិនប្រែប្រួលនោះគឺ ក្រុងប៉េកាំង នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពដែនអធិបតេយ្យរបស់ខ្លួន។ លោកស្រីអ្នកនាំពាក្យដដែល ក៏បានអះអាងថា សន្ធិសញ្ញាសន្តិសុខទ្វេភាគីរបស់អាមេរិក និងជប៉ុន គឺជាសមិទ្ធផលទ្វេភាគីក្នុងសម័យសង្គ្រាមត្រជាក់នោះទេ ដូច្នេះ វា មិនត្រឹមត្រូវឡើយ ដែលភាគីទាំងពីរប្រើប្រាស់ដើម្បីជាលេសក្នុងការទាមទារអធិបតេយ្យដោយខុសច្បាប់ និងថែមទាំងដើម្បីគំរាមកំហែងដល់សិទ្ធិអធិបតេយ្យរបស់ចិននោះ។ មិនខុសពីប្រតិកម្មមុនៗឡើយ លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ដែរថា រឿងសមុទ្រចិនខាងត្បូង ស្ថិតនៅក្នុងស្ថិរភាព ហើយក៏កំពុងស្ថិតក្រោមកិច្ចសហប្រតិបត្តិរវាងចិន និងអាស៊ានផងដែរ។ ជាមួយនឹងការទទូចឲ្យបញ្ឈប់អត្ថាធិប្បាយផ្តេសផ្តាស លោកស្រី ក៏បានសុំចិត្តអាមេរិក និងជប៉ុន ដែលមិនមែនជាភាគីជម្លោះសមុទ្រចិនខាងត្បូង គោរពកិច្ចប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ផងដែរ។ សូមជម្រាបបន្តិចដែរថា ចិន បាននិងកំពុងតែមានវិវាទអធិបតេយ្យជាមួយនឹងជប៉ុន និងបណ្តាប្រទេសអាស៊ាន។ ជាមួយនឹងជប៉ុននោះគឺ នៅសមុទ្រចិនខាងកើត ដែលភាគីទាំងពីរ បានទាមទារលើតំបន់ត្រួតស៊ីគ្នានៅប្រជុំកោះ Senkaku (ហៅដោយជប៉ុន) ឬប្រជុំកោះ Daioyu (ហៅដោយចិន)។ ចំណែកជាមួយនឹងរដ្ឋអាស៊ាន ដែលរួមមានប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម នោះគឺសមុទ្រចិនខាងត្បូងនោះឯង៕
ជាថ្មីម្តងទៀត រដ្ឋាភិបាលក្រុងប៉េកាំង បានទទូចឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងតូក្យូ បញ្ឈប់ការធ្វើអត្ថាធិប្បាយពីតំបន់ជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដែលក្រុងប៉េកាំង អះអាងថា តំបន់ទាំងនេះ កំពុងតែ មានស្ថិរភាពហើយនោះ។
វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានលើកឡើងថាពាក្យ«ប្រដៅ» សម្រាប់និយាយទូនា្មន,ស្តីថា,ក្រើនរំលឹក,ឲ្យឱវាទ,បង្វឹក។ គ្រូប្រដៅកូនសិស្ស ព្រោះចង់ឲ្យសិស្សល្អ។ បើជាចំណោទ បញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឲ្យរក ឲ្យស្រាយឈ្មោះអ្វីមួយ នោះបញ្ជាក់ថាវាជានាមសព្ទនៃពាក្យ«បណ្តៅ»ដែលខ្មែរយើងមានពាក្យបណ្តៅច្រើន ដែលចាស់ៗពីដើមបង្កើតវាឡើងសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយ។ ពាក្យ«បណ្តៅ»នេះប្រើជាកិរិយាសព្ទ ឬគុណសព្ទក៏បាន៕
កាលណាគេប្រើពាក្យ«ប្រដៅ»បង្ហាញថាវាជាកិរិយាសព្ទ តែបើគេប្រើពាក្យ«បណ្តៅ»នោះវាជានាមសព្ទ។
  ក្នុងទំហំដីប្រមាណ ១០ហិកតា លោក ពិសិដ្ឋ បានចំណាយដើមទុនចំនួន ១ម៉ឺនដុល្លារ សម្រាប់ផ្គត់ផ្គង់លើដំណាំស្លឹកគ្រៃ។ លោក ភួង ពិសិដ្ឋ តំណាងកសិករដាំគល់ស្លឹកគ្រៃ បានលើកឡើងថា៖ «គល់ស្លឹកគ្រៃ វាងាយស្រួលដាំ និងថែទាំ ថែមទាំងទទួលបានផលច្រើន។ ម្យ៉ាងទៀត ទីផ្សារទូលាយ និងមានតម្រូវការច្រើន»។   ក្នុងកសិដ្ឋានរបស់លោក ពិសិដ្ឋ ដែលស្ថិតក្នុងខេត្តស្វាយរៀង មានដាំគល់ស្លឹកគ្រៃ តែមួយមុខប៉ុណ្ណោះ។ ការផ្ដោតលើគល់ស្លឹកគ្រៃតែមួយមុខនេះ ព្រោះលោក និងប្រជាសហគមន៍ ចង់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកឲ្យបានគ្រប់គ្រាន់  ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេស។ ទីផ្សារគល់ស្លឹកគ្រៃទូលាយ និងងាយស្រួលលក់នេះ ព្រោះលោក ពិសិដ្ឋ និងក្រុមការងារ បានចុះសិក្សាពីទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ។ លោក ពិសិដ្ឋ បញ្ជាក់ថា៖ «គ្រាន់តែទីផ្សារក្នុងខេត្តស្វាយរៀង ១៦ ១៥០០គីឡូ ក្នុង១ថ្ងៃ។   សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ភួង ពិសិដ្ឋ តំណាងកសិករដាំគល់ស្លឹកគ្រៃដូចតទៅ៖      ក្នុង១ថ្ងៃ គល់ស្លឹកគ្រៃក្នុងកសិដ្ឋានរបស់លោក ពិសិដ្ឋ ត្រូវបានផ្គត់ផ្គង់លើទីផ្សារចំនួន ៥០ ទៅ ១០០គីឡូក្រាម ដោយ១គីឡូ មានតម្លៃ១,៤០០រៀល។ ការផ្គត់ផ្គង់ត្រឹមតែ ៥០ ទៅ១០០ គីឡូនេះ ព្រោះវាជាចំណុចចាប់ផ្ដើម ដែលលោកផ្ដើមពីតិចទៅច្រើន។ ដំណាំគល់ស្លឹកគ្រៃនេះ ត្រូវចំណាយពេលដាំពី ៦ ទៅ៧ខែ ទើបអាចប្រមូលបាន ហើយក្នុងរយៈពេល១នេះ លោក ពិសិដ្ឋ ចាប់ផ្ដើមប្រមូលផលគល់ស្លឹកគ្រៃផងដែរ។  លោក ពិសិដ្ឋ អះអាងថា៖ «ប្រសិនបើយើងផ្ដោតឲ្យខ្លាំងលើដំណាំគល់ស្លឹកគ្រៃនេះ វានឹងធ្វើឲ្យយើងអាចក្លាយជាសេដ្ឋីស្រុកស្រែបានផងដែរ។ ខ្ញុំសង្ឃឹម និងជឿជាក់លើមុខរបរកសិកម្ម ដែលផ្ដោតសំខាន់លើដំណាំគល់ស្លឹកគ្រៃនេះ»។    ទាក់ទងនឹងបច្ចេកទេសនៃការដាំដុះវិញ លោក ពិសិដ្ឋ មានមូលដ្ឋានគ្រឹះពីអង្គការសេដាក ដែលលោកបានចាប់ផ្ដើមការងារនៅទីនោះ តាំងពីឆ្នាំ២០១៤មក។ ជាពិសេសលោកបានធ្វើការងារ ដោយផ្ទាល់ជាមួយកសិករ ដែលផ្ដោតលើដំណាំគល់ស្លឹកគ្រៃនេះផងដែរ៕  
ភ្នំពេញ៖ ស្លឹកគ្រៃ ជាដំណាំមួយប្រភេទ ដែលងាយស្រួលក្នុងការដាំ និងថែទាំ។ លោក ភួង ពិសិដ្ឋ តំណាងកសិករដាំស្លឹកគ្រៃក្នុងខេត្តស្វាយរៀង បានចំណាយដើមទុនអស់១ម៉ឺនដុល្លារ លើដំណាំស្លឹកគ្រៃនេះ។ មូលហេតុដែលនាំឲ្យលោក ពិសិដ្ឋ ចំណាយទុនលើដំណាំស្លឹកគ្រៃតែមួយមុខបែបនេះ ព្រោះគល់ស្លឹកគ្រៃ មានទីផ្សារទូលាយ និងមានតម្រូវការច្រើន។
  លោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូននូវភាព អស្ចារ្យ និងភាពសប្បាយរំភើបរីករាយឥតឈប់ឈរតាមរយៈស្មាតហ្វូន ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបអមជាមួយលក្ខណៈពិសេសដាច់គេប្លែកគេនិងមិនច្រំដែរ សាំភ្នែកឡើយ! សាមសុង តែងតែស្តាប់រាល់អ្វីដែលអតិថិជនទាំងអស់ចង់បាន និងរិះរកនូវកំពូលបច្ចេកវិទ្យាឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ស្មាតហ្វូនថ្មីៗ...ពិសេសៗ...អស្ចារ្យមិនធ្លាប់មាន»។     ជាក់ស្តែងថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនទាំងអស់បានភ្លក់នូវរសជាតិតាមរសនិយមរបស់ខ្លួននៃបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ច្រើនសម្បូរបែបរបស់ Galaxy A ស៊េរី ប្រចាំឆ្នាំ 2022 នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកម៉្មង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី 18 ដល់ 25 ខែមីនា  ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖   * កម្ម៉ង់ទិញទុកមុន Galaxy A53 5G  - នឹងទទួលបាននាឡិកា Galaxy Fit2 ដែលមានតម្លៃស្មើនឹង $59 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ !! សូមខ្សឹបបង្ហើបដាក់ប្រព័ន្ធផ្សព្វផ្សាយថា Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G  មានលក្ខណៈពិសេស និងចំណុចលេចធ្លោច្រើនទៅលើផ្នែក៖   - កាមេរ៉ា ដែលមានភិចហ្សែលធំ ថតស្អាតភ្លឺច្បាស់   - កម្លាំងថាមពលថ្មខ្លាំងកាន់បានយូរ អាចប្រើបានរហូតដល់ 2 ថ្ងៃ! - កញ្ចក់អេក្រង់ដ៏ភ្លឺត្រជាក់ភ្នែក Gorilla glass 5 ធន់មាំ  - ជាពិសេសប្រព័ន្ធការពារជម្រាបទឹក និងធូលីដីខ្ពស់ IP67    -  រូបរាងដ៏សិចស៊ីស្តើងទាក់ទាញបំផុត   - តម្លៃ៖ Galaxy A33 5G $369, Galaxy A53 5G $449 និង Galaxy A73 5G $509   ហ៊ាននិយាយថាអតិថិជនទាំងអស់ប្រាកដជាពេញចិត្តពេញថ្លើមញញឹមបិទមាត់មិនជិត និងមិនអស់ចិត្តថាហេតុអ្វីបានជាក្រុមហ៊ុន សាមសុង ហ៊ានផលិតក៏ដូចជាដាក់លក់ជូនជាមួយនឹងតម្លៃពិសេសបំផុតនឹកស្មានមិនដល់បែបនេះ!     សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !       * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត   (អត្ថបទពាពិជ្ជកម្ម)  
(ភ្នំពេញ) បើមិនល្អមិនអស្ចារ្យមិនឡូយមិនទំនើបក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង បង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង ៩:០០ យប់ រហូតដល់ ម៉ោង ១០:០០ យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូប កាលពីពេលថ្មីៗកន្លងទៅនេះ គឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន មិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម៉្យាងម្នាក់ទេ!  
  របាយការណ៍បានបង្ហាញថា គិតមកដល់ឆ្នាំ២០១៨ ភ្នំពេញមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅចំនួន ១២១៧អគារ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ ភ្នំពេញមានគម្រោងអគារខ្ពស់ៗចំនួន ១១០គម្រោង។ នៅភ្នំពេញនេះដែរ គិតចាប់ឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ បុរីលំនៅឋាន មានចំនួន ២៣៥ ទីតាំង។   បើនិយាយពីវិស័យសំណង់ទូទាំងប្រទេស គិតចាប់ពី២០០០ ដល់ខែវិច្ឆិកា២០១៨ ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតសាងសង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសមានចំនួន៤៣ ១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន១១៤ ២៩៧ ៦២១ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣,៣ ពាន់លានដុល្លារ។   ដោយឡែកក្នុងឆ្នាំ២០១៨ សំណង់ទូទាំងប្រទេសមាន ២ ៨៦៧ គម្រោង លើផ្ទៃក្រឡាចំនួន ១១,៤លានម៉ែត្រក្រឡា ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២ ពាន់លានដុល្លារ ធ្លាក់ចុះជាង១៨, ៦៦ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមាន ៣០៥២ គម្រោង លើផ្ទៃក្រឡាចំនួន ១០, ៧ លានម៉ែត្រក្រឡា  ដែលមានទឹកប្រាក់វិនិយោគចំនួនជាង ៦, ៤ ពាន់លានដុល្លារ៕
ភ្នំពេញ៖ ការបោះទុនវិនិយោគក្នុងវិស័យសំណង់ ពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញដល់ការសាងសង់សំណង់អាគារខ្ពស់ៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ។  ជាក់ស្ដែងក្នុងឆ្នាំ២០១៨នេះ ភ្នំពេញមានគម្រោងអគារខ្ពស់ៗចំនួន ១១០ គម្រោង។  នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍រយៈពេល៦ខែរបស់អគ្នស្នងការនគរបាលជាតិ បានបង្ហាញថា បទល្មើសរំលោភសេពសន្ថៈ បានកើតឡើងចំនួន១២៦លើក កើនឡើង២២លើក។  ចំណែក បទល្មើសលួច បានកើតឡើងចំនួន៥៥៥លើក កើនឡើង៦៧លើក។ ដោយឡែក អំពើហិង្សាដោយចេនា បានកើនឡើងចំនួន៤២៤ករណី កើនឡើង៥៣ករណី។  ការបំពានផ្លូវភេទដទៃទៀត បានកើតឡើងចំនួន៣៦លើក កើនឡើង១៥លើក។ នេះបើផ្អែកតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា។      របាយការណ៍ដដែល បានសរសេរថា បទល្មើសដែលបានកើនឡើង គឺស្ថិតក្នុងខេត្តចំនួន១៣ រួមមាន៖ បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កណ្តាល ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី តាកែវ ឧត្តរមានជ័យ និងខេត្តកែប។     ទោះបីបទល្មើសខាងលើនេះបានកើនឡើង ប៉ុន្តែ បទល្មើសលួចមានស្ថានទម្ងន់ទោសបានកើតឡើង៨០លើក ថយចុះ៦១លើក។ ចំណែក ករណីឃាតកម្ម បានកើតឡើង១១០លើក ថយចុះ៨លើក ខណៈការប្រើប្រាស់អាវុធខុសច្បាប់ថយចុះ៩លើក។ ករណីឆបោករំលោភសេចក្តីទុកចិត្តកើតឡើង៥៨ករណី ថយចុះ៨លើក ខណៈបទល្មើសមនុស្សឃាតដោយចេនា កើតឡើង៨លើក ថយចុះ៧លើក។  នេះបើតាមរបាយអគ្គស្នងការនគរបាលជាតិ។      របាយការណ៍ខាងលើបានពន្យល់ជារួមថា បទល្មើសព្រហ្មទណ្ឌមានកើនឡើង៥ភាគរយ អាស្រ័យដោយកំណើននៃបទល្មើសមជ្ឈិម១១ភាគរយ ដែលក្នុងនោះមានបទល្មើសលួច ហិង្សាដោយចេតនា ការរំលោភសេពសន្ថវៈ  និងការបំពានផ្លូវភេទ។ ចំណែក បទល្មើសឧក្រិដ្ឋជារួម គឺមានការថយចុះ១៣ភាគរយ៕      
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆមាសទី១ក្នុងឆ្នាំ២០១៧នេះ បទល្មើសលួច អំពើហិង្សា និងរំលោភសេពសន្ថវៈ បានកើនឡើងបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៦។
  កម្មវិធីនេះ ធ្វើឡើងក្នុងបំណងប្រគល់រង្វាន់ជ័យលាភីដល់ថ្នាក់ដឹកនាំឆ្នើម របស់ក្រុមហ៊ុន RF3 World Cambodia ដែលមានរថយន្តដល់ទៅ២២គ្រឿង និងការចាប់ឆ្នោតផ្សងសំណាងជូនថ្នាក់ដឹកនាំ សមាជិកដែលជាម្ចាស់ស្តុក (តូច-ធំ) ព្រមទាំងភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីទាំងមូល មានឱកាសឈ្នះរង្វាន់ដែលមានដូចជា ម៉ូតូហុងដាឌ្រីម ២០១៨ ចំនួន ២ គ្រឿង Laptop ចំនួន ២គ្រឿង ស្មាតហ្វូន ចំនួន ២០គ្រឿង និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។ នៅកម្មវិធីពិសេសនេះដែរ ក្រុមហ៊ុន Rf3 World Cambodia ក៏បានចូលជាសមាជិកសមាគមឱសថកម្ពុជាជាផ្លូវការ សម្រាប់ការបម្រើសេវាកម្មសុខភាពប្រជាជនបានល្អ និងទទួលបាននូវវិញាបនប័ត្រ សេចក្តីប្រកាស មេដាយ និងពានកិត្តិយសផងដែរ។   លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន RF3 World បានចុះប្រវេទន៍ត្រឹមត្រូវនៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបទផ្លូវច្បាប់ត្រឹមត្រូវផងដែរ។   គ្រីម Firmax3 ជាគ្រីមលាបលើជីពចរនៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ ជំនួយសុខភាព ការពារជំងឺរ៉ាំរ៉ៃ និងជួយ    បណ្តុះកោសិកា។ ឯស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតផលទាំងពីរនេះ បានផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយ ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមានសារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធ ចំនួន១៣មុខ មកពី៣ទ្វីបគឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់។ ស៊ីរ៉ូម O2max3 អាចសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៍រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់ក្មេងជាងវ័យ។   ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាពនៃផលិតផល  Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និង អះអាងពី ស្ថាប័នអន្តរជាតិឱ្យចែកចាយជុំវិញពិភពលោក ភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្តង់ដាអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។   គ្រីម Firmax3  និងស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ទៅជាង២០ប្រទេស ក្នុងនោះរួមមាន ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី  ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ុស្សី អូស្ត្រាលី ណូវែលសេឡង់។ល។ ជាការគួរឲ្យកត់សម្គាល់ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និង ស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយ គួរឱ្យជាទីមោទកបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ២ ក្នុងចំណោមជាង២០ប្រទេសខាងលើ។   សូមបញ្ជាក់ថា ក្រុមហ៊ុន Rf3 World Cambodia បានផ្គត់ផ្គង់ជូនអតិថិជន នូវផលិផលប្រើប្រាស់ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត គ្មានការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Rf3 World Cambodia ក៏បានរួមចំណែកជួយប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ និងបញ្ហាចំណាកស្រុក តាមរយៈការទទួលបានឱកាសបណ្តុះបណ្តាលចំណេះដឹង នៃការប្រើប្រាស់ផលិតផល និងឱកាសការងារ ដល់សមាជិកជាច្រើនរយនាក់ ដើម្បីមានលទ្ធភាពរកប្រាក់ចំណូល បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធកម្មវិធី«Thank you RF3 World»យ៉ាងធំសម្បើម        អស្ចារ្យ កាលពីថ្ងៃអាទិត្យ ទី៩ ខែកញ្ញា នាមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ ដល់ទៅ៤អគារជាប់គ្នាតែម្ដង។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក Dato Sri Nazeri Bin Omar ប្រធានក្រុមហ៊ុន Rf3 World អន្តរជាតិ ដែលលោកអញ្ជើញមកពីប្រទេសម៉ាឡេស៊ី បុគ្គលិក RF3 World និងភ្ញៀវកិត្តិយសជាច្រើនរយនាក់ផ្សេងទៀត។
ក្រុមបិសាចក្រហម ដែលទើបយកឈ្នះ Norwich City ១-០ នៅជំនួបលីគសប្តាហ៍ទី១៦ នឹងត្រូវធ្វើដំណើរទៅជួប Brentford នៅរាត្រីថ្ងៃទី១៤ ខែធ្នូ។ កាសែត The Athletic ផ្សាយថា ក្រោយត្រឡប់ពីជួបជាមួយ Norwich វិញសមាជិកក្រុមរបស់លោក Ralf Rangnick ឆ្លងជំងឺកូវីដ-១៩ជាច្រើននាក់។   កីឡាករ និងបុគ្គលិក Man Utd បានធ្វើតេស្តមុនពេលហ្វឹកហាត់នៅមុនជំនួបទល់ Brentford ដោយលទ្ធផលបង្ហាញថាមានវិជ្ជមានមួយចំនួន។ អ្នកតេស្តឃើញកូវីដ-១៩ មិនអាចអនុញ្ញាតឱ្យចូលហាត់ឡើយ ហើយពួកគេត្រូវនៅដាច់ដោយឡែកនៅផ្ទះរៀងខ្លួន។   ការផ្ទុះឡើងនៃជំងឺរាតត្បាតជាថ្មីលើសមាជិកក្រុម Man Utd បានបង្កការលំបាកសម្រាប់ក្រុម ហើយជំនួបទល់នឹង Brentford នៅយប់ស្អែកអាចនឹងផ្អាកផងដែរ។   កាលពីសប្តាហ៍មុន ការប្រកួតរវាង Tottenham Hotspur និង Brighton & Hove Albion ត្រូវបានផ្អាកដោយសារសមាជិកក្រុមលោក Antonio Conte រហូតដល់១៣នាក់ឆ្លងជំងឺនេះ។ អង់គ្លេសបានបង្កើនកម្រិតប្រកាសអាសន្នជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែធ្នូ ដើម្បីបង្កាការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង៕
សមាជិកក្រុម Manchester United រួមមានកីឡាករ និងបុគ្គលិកបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែធ្នូ ដែលបង្កការលំបាកដល់ពួកគេក្នុងជំនួប Premier League ទល់ Brentford ។
  ក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយម៉ុងហ្គោលី នាជំនួបមិត្តភាពអន្តរជាតិដ៏ស្វិតស្វាញក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង២ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា។ ទាំងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក Michael Weiss គ្រូបង្វឹកម៉ុងហ្គោលី សុទ្ធតែអះអាងថា នេះជាលទ្ធផលមួយដ៏ល្អ។ លើសពីនេះ ពួកគេ ចាត់ទុកការប្រកួតនេះ ជាបទពិសោធន៍មួយដ៏ល្អ ដើម្បីត្រៀមការប្រកួតផ្លូវការក្នុងវគ្គជម្រុះ FIFA World Cup។    តែយ៉ាងណា លោក Michael Weiss ហាក់មិនពេញចិត្តចំពោះការពិន័យរបស់អាជ្ញាកណ្តាល ដែលផ្តល់បាល់១១ម៉ែត្រឲ្យក្រុមជម្រើសជាតិកម្ពុជារកគ្រាប់បាល់តាមស្មើ ១-១ ជាមួយម៉ុងហ្គោលី។ គ្រូបង្វឹកដែលអះអាងថាខ្លួននៅក្បែរហេតុការនោះ បានចាត់ទុកការពិន័យនេះថា ជារឿងមិនសមហេតុផល។ ការផ្តល់បាល់ពិន័យ១១ម៉ែត្ររបស់អាជ្ញាកណ្តាល ធ្វើឡើងក្រោយប្រធានក្រុមម៉ុងហ្គោលី ធ្វើឲ្យកីឡាករ ស៊ិន កក្កដា ដែលកំពុងគ្រប់គ្រងបាល់ដួលក្នុងតំបន់គ្រោះថ្នាក់ ខណៈ កែវ សុខផេង ជាអ្នកសម្រេចបាល់ប៉េណាល់ទីឲ្យកម្ពុជា។    នាសន្និសីទសារព័ត៌មានក្រោយការប្រកួត លោក Michael Weiss បានលើកឡើងថា៖«សម្រាប់ខ្ញុំ ខ្ញុំគិតថា ការពិន័យបាល់១១ម៉ែត្រ គឺមិនសមឡើយ ព្រោះខ្ញុំនៅជិតនឹង និងមើលឃើញ»។ តែយ៉ាងណា លោក សរសើរថា៖«ក្រុមកម្ពុជាលេងបានល្អ និងគ្រប់គ្រងបាល់បានច្រើន និងលេងបានល្អទាំងការប៉ះបាល់ និងលេងបាល់ពីក្រោមឡើងទៅលើ។ ប៉ុន្តែនេះជាលទ្ធផលល្អមួយសម្រាប់យើង មុនប៉ះជាមួយមីយ៉ាន់ម៉ា»។    ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហាក់មិនទាន់ពេញចិត្តចំពោះទម្រង់លេងរបស់កម្ពុជានៅឡើយទេ ទោះបីពួកគេគ្រប់គ្រងបាល់បានច្រើនក្នុងជំនួបមិត្តភាពជាមួយម៉ុងហ្គោលី កាលពីយប់ថ្ងៃព្រហស្បតិ៍ក៏ដោយ។ គ្រូបង្វឹកអាហ្សង់ទីនរូបនេះយល់ថា កម្ពុជាត្រូវការពង្រឹងបន្ថែមទៀត ដើម្បីត្រៀមប៉ះហុងកុងក្នុងជំនួបវគ្គជម្រុះ FIFA World Cup នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទឹកដីហុងកុង។    «ការប្រកួតនេះ ជាបទពិសោធមួយដ៏ល្អសម្រាប់យើង ហើយយើងធ្វើបានល្អក្នុងការប្រយុទ្ធនិងបញ្ជូនបាល់។ ប៉ុន្តែយើងត្រូវរៀបចំឲ្យបានល្អជាងនេះ មុនប៉ះជាមួយហុងកុង។ យើងបានដឹងពីរបៀបលេងរបស់ពួកគេ ដូច្នេះយើងត្រូវរកវិធីសាស្ត្រដើម្បីបំបែកក្បួនរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក Felix Dalmas ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។    តែយ៉ាងណា គ្រូបង្វឹកអាហ្សង់ទីនរូបនេះសង្កេតឃើញថា ក្រុមកីឡាករជម្រើសជាតិកម្ពុជាមានរីកចម្រើន និងអភិវឌ្ឍន៍សមត្ថភពបានល្អជាងមុន។ លោកបន្ថែមថា ការប្រកួតនេះកូនក្រុមមានការយល់ដឹង និងធ្វើបានយ៉ាងល្អតាមការគ្រោងទុក៕   
គ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលី Michael Weiss បានបង្ហាញការមិនពេញចិត្តចំពោះការពិន័យបាល់១១ម៉ែត្ររបស់អាជ្ញាកណ្តាលមកលើម៉ុងហ្គោលី។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ចាត់ទុកការផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យកម្ពុជាជារឿងមិនសមហេតុផល។ តែយ៉ាងណា លោកសរសើរថា ក្រុមជម្រើសជាតិកម្ពុជាមានទម្រង់លេងល្អ។ ជាមួយគ្នានេះ លោក Felix Dalmas ហាក់មិនទាន់ពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុម ហើយអះអាងថា កម្ពុជាត្រូវការពង្រឹងបន្ថែមទៀតមុនប៉ះជាមួយហុងកុង។
  ក្នុងជំនួបជាមួយមេបក្សប្រឆាំងធំជាងគេរបស់កូរ៉េខាងត្បូង លោក Xing Haiming បានរិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូងសព្វថ្ងៃចំពោះបញ្ហាលំបាកក្នុងទំនាក់ទំនងទ្វេភាគី ដោយសារការមិនគោរពផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំងរាប់បញ្ហាកោះតៃវ៉ាន់។ ប្រេសិតចិនថែមទាំងអះអាងពីការកើនឡើងឥទ្ធិពលអាម៉េរិកលើទំនាក់ទំនងចិន-កូរ៉េខាងត្បូងថែមទៀត។   «ទំនាក់ទំនងចិន-កូរ៉េខាងជួបបញ្ហាលំបាកជាច្រើន។ ឱ្យស្មោះត្រង់ទៅ វាមិនជាកំហុសរបស់ចិនទេ។» លោក Xing និយាយបែបនេះក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតចិន។ អគ្គរដ្ឋទូតចិន ក៏ទទូចឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល រក្សាការសន្យារបស់ខ្លួន និងគោរពផលប្រយោជន៍ចិន ហើយក៏ឆ្លៀតព្រមានការគិតគូរខុសណាមួយចំពោះចិនតាមឥទ្ធិពលខាងក្រៅដែរ។   ក្រោយការចេញផ្សាយនេះ អនុរដ្ឋមន្រ្តីការបរទេសទីមួយ Chang Ho-jin ក៏ហៅលោក Xing ទៅព្រមានជុំវិញការអធិប្បាយបែបបង្កហេតុ និងបង្ហាញការសោកស្ដាយចំពោះសម្ដីបែបនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។ លោក Chang ចាត់ទុកការរិះគន់ដោយចំហលើគោលនយោបាយរបស់សេអ៊ូលបែបនេះ អាចជាការបំពានកិច្ចការផ្ទៃក្នុងទៀតផង។   យ៉ាងណាមិញ ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin អះអាងថា វាជាតួនាទីរបស់លោក Xing ក្នុងការពង្រីកទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង បក្សនយោបាយ និងប្រជាជនគ្រប់ជាន់ថ្នាក់ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈលើទំនាក់ទំនងទ្វេភាគីផងដែរ៕  
អគ្គរដ្ឋទូតចិនប្រចាំទីក្រុងសេអ៊ូល Xing Haiming ត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងកោះហៅនៅថ្ងៃទី៩ ខែមិថុនា ដើម្បីតវ៉ាចំពោះការអធិប្បាយរបស់លោកជុំវិញទំនាក់ទំនងកូរ៉េខាងត្បូង-អាម៉េរិក ដែលអាចជាការបំពានកិច្ចការផ្ទៃក្នុងកូរ៉េខាងត្បូងផ្ទាល់។
  ភ្នំពេញ៖ គំនូរល្បែងប្រជាប្រិយខ្មែរមាន ទាញព្រ័ត្រ បោះអង្គញ់ ចោលឈូង នៅលើផ្ទាំងឈើរំលេចដោយពណ៌ចម្រុះដ៏ស្រស់ស្អាត ត្រូវបានដាក់តាំងបង្ហាញនៅសង្រ្កាន្តវត្តភ្នំ ដើម្បីផ្តល់ទស្សនីយភាពដល់ពលរដ្ឋនិងភ្ញៀវបរទេស។ ទិដ្ឋភាពគំនូរយ៉ាងរស់រវើកបញ្ឈរនៅតាមសួនច្បារវត្តភ្នំនេះត្រូវបានរៀបចំដោយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។ សង្រ្កាន្តវត្តភ្នំ រៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ខែមេសា នារមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ក្នុងព្រឹត្តិការណ៍នេះ មានការតាំងសម្ភារៈបុរាណខ្មែរ គំនូរ កម្មវិធីសាសនា កម្មវិធីកម្សាន្ដសប្បាយជាច្រើន ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរផងដែរ។   សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាពខាងក្រោមនេះ៖
ដោយ៖ តុប វណ្ណារ៉ា
   នៅថ្ងៃទី១៣ខែធ្នូ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យស្វែងរកទំនិញខូចគុណភាព នៅផ្សារវាលយន្តខេត្តស្វាយ។ ជាលទ្ធផលកាំកុងត្រូលបានរកឃើញបង្គារចំនួន៣គីឡូក្រាម មានចាក់ចាហួយបញ្ចូលក្នុងបង្គាទាំងនោះ។   មន្ត្រីជំនាញ បានដកហូត និងដុតកម្ទេចចោលបង្គាទាំងនោះ និងបានណែនាំដល់អាជីវករឲ្យគោរពតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងប្រឈមចំពោះមុខច្បាប់៕
ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលចាប់បាន បង្គាចាក់បញ្ចូលចាហួយ ចំនួន៣គីឡូក្រាម នៅផ្សារវាលយន្ត ខេត្តស្វាយរៀង។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល។
  លោកតា Chitetsu Watanabe គឺជាជនជាតិជប៉ុនម្នាក់ បានកើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩០៧ ត្រូវបានគេប្រគល់ពានរង្វាន់ជាបុរសរស់នៅបានរយៈពេលជាងគេបំផុតលើពិភពលោកក្នុងពេលបច្ចុប្បន្ន នៅមណ្ឌលថែទាំមនុស្សចាស់ក្នុងក្រុង Joetsu ខេត្ត Niigata ។ នេះបើតាមការអះអាងរបស់កំណត់ត្រាឯកត្តកម្មពិភពលោក នាថ្ងៃទី១២ ខែកុម្ភៈ។    ក្នុងទឹកមុខញញឹមសប្បាយរីករាយ លោកតា Watanabe បានប្រាប់ពីអាថ៌កំបាំងថា ដើម្បីឲ្យមានអាយុវែង «កុំប្រកាន់ខឹង និងរក្សាស្នាមញញឹមនៅលើផ្ទៃមុខ»។ ក្នុងអាយុដ៏ច្រើនបែបនេះ លោកតាវ័យ ១១២ឆ្នាំរូបនេះ មានកូនចំនួន ៥នាក់, ចៅចំនួន១២នាក់, ចៅទួត១៦នាក់ និងចៅលួត ១នាក់។    សូមបញ្ជាក់ថា ជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងទៀតលើសកលលោក ដែលមានអាយុរំពឹងរស់ខ្ពស់ជាងគេបំផុត។ ក្នុងពេលបច្ចប្បន្ន បុគ្គលដែលមានវ័យចំណាស់ជាងគេបំផុត គឺជាលោកយាយKane Tanaka មានជន្មាយុ ១១៧ឆ្នាំ ដែលជាជនជាតិជប៉ុនដែរ៕ 
លោកតាជនជាតិជប៉ុនម្នាក់វ័យ ១១២ឆ្នាំ ដែលបានក្លាយជាបុរសចាស់ជាងគេបំផុតនៅលើពិភពលោក បានទទួលមរណភាពហើយ។ នេះបើតាមការអះអាងរបស់មន្ត្រីមូលដ្ឋានដែលត្រូវបានដកស្រង់ដោយ AFP នាថ្ងៃទី២៥ ខែកុម្ភៈនេះ។ ក្នុងបទសម្ភាសជាមួយក្រុមការងារសៀវភៅកំណត់ត្រាពិភពលោក លោកតាបានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យមានអាយុវែង គឺស្នាមញញឹមនៅលើផ្ទៃមុខ។
គួរបញ្ជាក់ថា រដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានប្រកាសដកប្រេងសាំងស៊ុបពែរ ពីការកំណត់ថ្លៃលក់រាយ ពោលគឺប្រេងសាំងស៊ុបលែងនៅក្នុងតារាងនៃសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយរាល់ ១០ថ្ងៃមួយដង ទៀតហើយ៕
ប្រេងឥន្ធនៈលក់រាយបានធ្លាក់ថ្លៃ ៥០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ខែតុលា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងធម្មតាថ្លៃ ៣៧០០ រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតថ្លៃ ៣៤០០ រៀលក្នុងមួយលីត្រ។ នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈលក់រាយ សម្រាប់ទីផ្សារកម្ពុជា។
សហរដ្ឋអាមេរិក និងចិន មានភាពខុសគ្នា ហើយនៅមានគំនិតខ្វែងគ្នាច្រើន ជាពិសេសនៅក្នុងសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ទោះបីជាយ៉ាងនេះក្តី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង ប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យារួមគ្នា នៅក្នុងការឆ្លើយឆ្លងតាមទូរសព្ទពីថ្ងៃទី២មេសា ថានឹងបន្តរក្សាកិច្ចសន្ទនាតទៅទៀត។ ក្នុងដំណើរការបន្តកិច្ចសន្ទនាគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចូនរដ្ឋមន្ត្រី ២ រូប ជាបន្តបន្ទាប់ ទៅរដ្ឋធានីប៉េកាំង។   នៅលើទិដ្ឋភាពការទូត, មន្ត្រីការបរទេសទាំងអាមេរិកនិងចិន សុទ្ធសឹងតែលើកឡើងថា ប្រមុខរដ្ឋទាំង២បានសន្ទនាគ្នាដោយត្រង់ទៅត្រង់មក និងប្រកបដោយក្តីស្ថាបនា ហើយថែមទាំងបានលាតត្រដាងអំពីសំណុំរឿងដែលយល់ឃើញដូចគ្នា និងគិតខ្វែងគ្នាផង។ ចំណុចរួមដូចគ្នា គឺថា សហរដ្ឋអាមេរិក និងចិន បង្ហាញចេតនាចង់សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, ការប្រែប្រួលអាកាសធាតុ, បញ្ហាផលវិបាកបង្កដោយបញ្ញាសិប្បនិមិត្ត ហើយនិង រក្សាបន្តកិច្ចសន្ទនាជាមួយគ្នា។ ចំណែកបញ្ហាខ្វែងខ្លាំងគ្នា ពាក់ព័ន្ធសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។   បើតាមសេតវិមានអាមេរិក, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទាមទារឲ្យរក្សាសន្តិភាពនិងស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់។ តៃវ៉ាន់ដែលត្រៀមផ្លាស់ប្តូរមេដឹកនាំក្រុងតៃប៉ិ នៅពេលដ៏ខ្លីខាងមុខ។ នៅថ្ងៃពុធ ទី៣មេសានេះ ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសថា ក្នុង២៤ម៉ោងចុងក្រោយ យន្តហោះចម្បាំងចិន ប្រមាណ៣០គ្រឿងបានហោះកៀកក្បែរកោះតៃវ៉ាន់ជាថ្មីទៀត បន្ទាប់ពីថ្ងៃទី២២មីនា យន្តហោះចិន ៣៥គ្រឿងហោះក្បែរតៃវ៉ាន់។ ផ្ទុយទៅវិញ ចំពោះថ្នាក់ដឹកនាំចិន, ការជ្រោមជ្រែងជួយបង្កើនអាវុធឲ្យតៃវ៉ាន់ពីសំណាក់រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងការបញ្ចូលថ្នាក់ដឹកនាំអាមេរិក ហើយសមាជិកសភាជាបន្តបន្ទាប់ ទៅការតៃវ៉ាន់ គឺធ្វើឲ្យរដ្ឋអំណាចចិនខឹងច្រឡោត។ ប្រធានាធិបតីចិន មិនលាក់លៀមភាពខឹងសម្បារនេះឡើយ។ លោក ស៊ី ជីនពីង បញ្ជាក់ទៅសមភាគីថា សំណុំបញ្ហាតៃវ៉ាន់ជាបន្ទាត់ក្រហមទី១ដំបូងគេ ដែលសហរដ្ឋអាមេរិកមិនត្រូវដើររំលងសោះឡើយ។ នេះបើតាមការពាំនាំពាក្យរបស់សារព័ត៌មានរដ្ឋចិន ទាំង ស៊ីនហួរ និងទាំង CCTV។   ក្រៅពីសំណុំរឿងតៃវ៉ាន់និងទាមទារសិទ្ធសេរីភាពធ្វើនាវាចរ, ថ្នាក់ដឹកនាំអាមេរិក ក៏បានព្រមានចិនពីការលូកដៃក្នុងដំណើរការបោះឆ្នោតនៅអាមេរិកក្នុងឆ្នាំនេះ។ បើតាមលោក ចន ឃឺប៊ី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក, លោកប្រធានាធិបតីអាមេរិក នឹងប្រើគ្រប់មធ្យោបាយវិធានការច្បាប់ហាមឃាត់មិនឲ្យចិនលួចយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក ទៅបម្រើផលប្រយោជន៍ចិនក្នុងវិស័យយោធានោះឡើយ ហើយជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះដែរ លោក ចូ បៃដិន បញ្ជាក់ជាថ្មីថាមិនបិទប្រព័ន្ធ Tik Tok របស់ចិននៅអាមេរិក តែចង់ឲ្យប្តូរម្ចាស់។   ក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ រយៈពេល១ម៉ោងនិង៤៥នាទី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសម្តែងក្តីបារម្ភបញ្ហាសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលចិនជួយរុស្ស៊ី ក្នុងបរិបទដ៏សង្គ្រាមសព្វថ្ងៃនេះ នៅអ៊ុយក្រែន។ពាក់ព័ន្ធសំណុំរឿងពាណិជ្ជកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ, លោកស្រី ហ្សាណេត ល្វីស យ៉ាឡែន រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក បានចេញដំណើរស្រេចទៅហើយ នៅថ្ងៃទី៣មេសានេះ តម្រង់ឆ្ពោះទៅប្រទេសចិន ហើយនិងត្រូវជជែកជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូប រហូតដល់ថ្ងៃទី៩មេសា។ បន្ទាប់មកទៀត គឺ ដល់វេន លោកប្រមុខការទូតអាមេរិក អង់តូនី ប្ល៊ីងកិន ដែលនឹងត្រូវអញ្ជើញទៅស្រុកចិន៕
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា  
  នេះជាទីតាំងទី១ សម្រាប់ការបើកសាកល្បងរបស់លោក  អ៊ុក វណ្ណដេ ចំពោះទីតាំងបន្ទាប់គឺនៅខេត្តកំពត ដែលមានទីតាំងនៅជិតរូបសំណាក់ សេះសមុទ្ទ ដោយឡែក ទីតាំងបន្ទាប់គឺនៅខេត្តកែប៕  
ភ្នំពេញ៖ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង បានបង្កើតអំណានទេសចរណ៍ ឬហៅថាបណ្ណាល័យចល័ត ក្នុងគោលបំណងឲ្យសាធារណជន បានអានដោយសេរី។ បណ្ណាល័យចល័តនេះ ត្រូវបានលោក វណ្ណដេ រៀបចំដោយកែច្នៃឡានចាស់ រួមជាមួយសៀវភៅជិត ២ពាន់ក្បាល ដែលភាគច្រើនជាសៀវភៅ បណ្តុះគំនិត និងការអប់រំដល់កុមារ។ ការបង្ហាញខ្លួននៃបណ្ណាល័យនេះ គឺមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០-២១ និងទី២២ ខែឧសភា នៅជិតសួនច្បារវត្តបទុមវតី ពីម៉ោង៣រសៀល ដល់ម៉ោង៩យប់។ 
កីឡាករ Bastianini មកពីក្រុម Gresini Racing បានសងសឹកលើកីឡាករ Bagnaia វិញចំពោះការប្រណាំងចាញ់នៅទីលាន San Marino GP កាលពីដើមខែកញ្ញានេះ។ នាទីលានប្រណាំងទឹកដីអ៊ីតាលីពេលនោះ Bagnaia បានយកឈ្នះលើ Bastianini ត្រឹមតែថេរវេលា 0.០៣៤ វិនាទីប៉ុណ្ណោះ។ ដោយឡែក ការប្រណាំងនាទឹកដីប្រទេសអេស្ប៉ាញលើកនេះ Bastianini បានបញ្ចប់ការឈ្នះជាប់គ្នា ៥ដងរបស់ Bagnaia មកពីក្រុម Ducati Racing។   ក្រោយការប្រណាំងបានបញ្ចប់ កីឡាករសញ្ជាតិអ៊ីតាលីវ័យ ២៤ឆ្នាំ បាននិយាយប្រាប់អ្នកកាសែតថា ជ័យជម្នះលើកនេះប្រៀបដូចជាសុបិនដ៏ធំមួយរបស់រូបគេ។   «នេះប្រៀបដូចជាសុបិនអ៊ីចឹង ក្នុងការប្រកួតនេះខ្ញុំបានបង្កើតកំហុសមួយចំនួនដែរ ពេលប្រណាំង។ ប៉ុន្តែនៅចុងក្រោយខ្ញុំបានផ្តួល និងនាំមុខ Pecco (Francesco Bagnaia) នៅជុំចុងក្រោយ ព្រោះខ្ញុំមានឱកាសប្រយុទ្ធដើម្បីយកឈ្នះ។»។ នេះជាការលើកឡើងរបស់ Bastianini ដែលទើបឈ្នះការប្រណាំងលើកទី៤ របស់គេរដូវកាលថ្មីនេះ។   លទ្ធផលការប្រណាំងនាទីលាន Aragon GP នេះ បើទោះជា Bagnaia មិនទទួលបានជ័យជម្នះ ប៉ុន្តែរូបគេក៏ទទួលបាន ២០ពិន្ទ ហើយបានកាត់ការនាំមុខដល់ទៅ ៣០ពិន្ទុនៅកំពូលតារាងពីសំណាក់កីឡាករ Fabio Quartararo មកនៅត្រឹម ១០ពិន្ទុវិញ។     ចំពោះតារាងពិន្ទុពេលបច្ចុប្បន្នកំពុងមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញដោយ Fabio Qaurtararo បន្តនាំមុខកំពូលតារាង MotoGP មាន ២១១ពិន្ទុ តាមពីក្រោយដោយ Francesco Bagnaia មាន ២០១ពិន្ទុ និង Alex Espargaro មាន ១៩៤ពិន្ទុឈរលេខ៣ ខណៈការប្រណាំង នៅ៥ទីលានទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលឆ្នាំ២០២២នេះ៕     
កីឡាករ Enea Bastianini ប្រជែងឈ្នះ Francesco Bagnaia ក្នុងការប្រណាំងម៉ូតូពិភពលោក MotoGP World Championship នាទីលានប្រណាំង Aragon Grand Prix ប្រទេសអេស្ប៉ាញ ថ្ងៃទី១៨ ខែកញ្ញា។ បេក្ខភាពម្ចាស់ជើងឯក MotoGP 2022 ដែលឈរកំពូលតារាង Fabio Quartararo បានភ្លាត់ស្នៀតដួលនៅជុំដំបូង ធ្វើឱ្យការប្រជែងពានរង្វាន់កាន់តែមានភាពស្វិតស្វាញ និងទាក់ទាញ។
  កូនឬស្សី គឺជាឈ្មោះកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចរបស់អង្គការភ្លែនអន្តរជាតិ ដែលនឹងជួយកុមារតូចអាយុពី០ដល់៦ឆ្នាំដែលរស់នៅតំបន់ដាច់ស្រយាល ពិសេសកុមារជនជាតិដើមភាគតិច មុនពួកគេចូលរៀនថ្នាក់បឋមសិក្សា។ គម្រោងនេះនឹងត្រូវអនុវត្តនៅស្រុក បរកែវ អូរជុំ តាវែង និងវឺនសៃ នៃខេត្តរតនគិរី និងស្រុក ថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង នៃខេត្តស្ទឺងត្រែង។   លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិបានពន្យល់ថា៖«គម្រោងកូនឬស្សី នឹងផ្តល់សេវាសំខាន់ៗដល់កុមារតូចៗអាយុក្រោម៦ឆ្នាំ ឲ្យពួកគាត់មានឱកាសរៀនសូត្រ និងអភិវឌ្ឍសក្តានុពលពេញលេញ ដើម្បីត្រៀមខ្លួនក្នុងការចាប់យកចំណេះដឹងនៅបឋមសិក្សា»។   សេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិបានដកស្រង់របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០១៤ដែលសរសេរថា កុមារតូចនៅកម្ពុជា មិនត្រឹមតែត្រូវការជំនួយផ្នែកអប់រំតែមួយនោះទេ ពួកគេក៏ត្រូវការជំនួយផ្នែកសុខភាពផងដែរ។   តួអង្គសំខាន់ៗដែលអាចផ្តល់ជំនួយទាំងពីរនេះដល់កុមារតូច មុនពួកគេចូលថ្នាក់បឋមសិក្សានោះ គឺក្រុមឪពុកម្តាយ សហគមន៍ និងសាលាមត្តេយ្យសហគមន៍។ បើតាមការបញ្ជាក់នៃអង្គការភ្លែនអន្តរជាតិ គម្រោងកូនឬស្សីនឹងផ្តោតលើសកម្មភាពចំបងចំនួន៥គឺ៖ ទី១ ពង្រឹងសមត្ថភាពក្រុមឪពុកម្តាយ និងអ្នកមើលថែកុមារដោយផ្តល់ជំនាញ និងចំណេះដឹងនៃការមើលថែកុមារក្រោម៦ឆ្នាំ។ ទី២ គាំទ្រសាលាមត្តេយ្យសហគមន៍ចំនួន៤១ (ក្នុងស្រុកទាំង៦នៃខេត្តរតនគិរី និងស្ទឹងត្រែង) ឲ្យមានបរិយាកាសសិក្សាល្អសម្រាប់កុមារ។ ទី៣ ពង្រឹងសមត្ថភាពគ្រូមត្តេយ្យសហគមន៍។ ទី៤ ផ្សព្វផ្សាយដល់សហគមន៍ពីសារសំខាន់នៃការអប់រំកុមារតូច និងទី៥ ធ្វើយ៉ាងណាឲ្យមេឃុំ និងមេភូមិ ផ្តោតការយកចិត្តទុកដាក់លើលើការគាំពារ និងអភិវឌ្ឍកុមារតូច។   តាមបទពិសោធន៍របស់អង្គការភ្លែនដែលបានអនុវត្តគម្រោងដូចគ្នានៅក្នុងតំបន់គោលដៅក្នុងខេត្តសៀមរាប កុមារអាយុពី៣ទៅ៦ឆ្នាំដែលទទួលបានការអនុវត្តគម្រោងនេះ រៀនពូកែ និងសកម្មជាងកុមារដែលមិនទទួលបានកម្មវិធីនេះ ហើយពួកគេក៏ពុំសូវប្រឈមនឹងជំងឺក្រិន និងមានទម្ងន់ក្រោមស្តង់ដារទៀតផង។   លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិបានពន្យល់ថាយ៉ាងដូច្នេះ៖«គម្រោងនេះមិនគ្រាន់តែរួមបញ្ចូលសមាសធាតុអប់រំតែមួយនោះទេ តែថែមទាំងផ្តោតលើសុខភាព អាហាររូបម្ថម្ភ ទឹកស្អាត អនាម័យ និងការភ្ញោចកុមារពីតូចផងដែរ»៕  
អង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូនឹងសម្ពោធការបន្តសកម្មភាពគម្រោងគាំពារ និងអភិវឌ្ឍកុមារតូចនៅថ្ងៃទី៩ខែសីហានេះនៅក្នុងខេត្តរតនគិរី។ គម្រោងដែលចាប់ផ្តើមពីឆ្នាំ២០១៧ដល់២០២០ នឹងជួយកុមារ៤០០០នាក់អាយុក្រោម៦ឆ្នាំក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ផ្នែកស្មារតី និងកាយសម្បទា មុនពួកគេចូលរៀនថ្នាក់បឋមសិក្សា។
  ១. សម្ពាធឈាមប្រក្រតី   សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិលដែលបង្កើនហានិភ័យនៃបញ្ហាលើសសម្ពាធឈាមនៅពេលទទួលទានច្រើន ហើយជាប្រចាំ។ អ្នកជំងឺលើសសម្ពាធឈាមមិនគួរទទួលទានអាហារមានជាតិសូដ្យូមលើសពី ១៥០០មីលីក្រាមក្នុងមួយថ្ងៃឡើយ ប្រសិនបើមិនចង់ឱ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់ឡើង។ ក្រៅពីកម្រិត ឬឈប់ទទួលទានសាច់កែច្នៃនិងអាហារផ្សេងទៀតដែលមានផ្ទុកជាតិសូដ្យូមខ្ពស់នោះអ្វីផ្សេងទៀតដែលអ្នកអាចធ្វើបានដើម្បីរក្សាសម្ពាធឈាមប្រក្រតី គឺការជ្រើសរើសរបបអាហារសុខភាពល្អនិងព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ។   ២. ហានិភ័យនៃជំងឺបេះដូងនឹងត្រូវថយចុះ   ក្រៅពីមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីកហើយនោះសាច់កែច្នៃជាប្រភពនៃជាតិខ្លាញ់មិនល្អនិងជាតិប្រៃខ្ពស់ដែលមិនល្អសោះឡើយចំពោះសុខភាពបេះដូង។ ម្យ៉ាងវិញទៀតដូចបានលើកឡើងក្នុងចំណុចខាងលើ គឺសាច់កែច្នៃអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ដែលជាកត្តាចម្បងមួយដែលបង្កបញ្ហាជំងឺបេះដូង។ ដូច្នេះហើយទើបការកម្រិត ឬឈប់ទទួលទានសាច់កែច្នៃតែម្ដងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។   ៣. ហានិភ័យនៃជំងឺមហារីកក៏ត្រូវបានកាត់បន្ថយ   តើអ្នកធ្លាប់ដឹងទេថាសាច់កែច្នៃច្រើនមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិល ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកបានយូរដែលសុទ្ធសឹងតែអាចបង្កើនហានិភ័យនៃជំងឺមហារីក ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀតគួរឱ្យបារម្ភ? ដូច្នេះការកម្រិត ឬឈប់ទទួលទានសាច់កែច្នៃក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានដែរ ពិសេស គឺជំងឺមហារីកពោះវៀនធំ។   ៤. សុខភាពខួរក្បាលល្អប្រសើរ   ពិតណាស់ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល ប៉ុន្តែមិនល្អសោះឡើយប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាកនិងបំផ្លាញដល់កោសិកាខួរក្បាល។ ដូច្នេះការកម្រិត ឬបញ្ឈប់ការទទួលទានសាច់កែច្នៃពិតជាអាចផ្ដល់ផលល្អចំពោះសុខភាពខួរក្បាល៕   ត្រួតពិនិត្យដោយ www.health.com.kh
សាច់កែច្នៃរួមមានសាច់ក្រក ហតដក និងសាច់ដែលគេកែច្នៃទុកឱ្យបានយូរត្រូវបានបន្ថែមសារធាតុគីមីផ្សេងៗរួមនឹងអំបិលជាដើម។ សាច់ប្រភេទនេះអាចមានរសជាតិឆ្ងាញ់និងងាយរកទិញបាន ប៉ុន្តែមិនល្អសោះឡើយចំពោះសុខភាពនិងសម្រស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗដែលអាចកើតឡើងនៅពេលអ្នកឈប់ញ៊ាំសាច់កែច្នៃ ៖
  ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖    រថយន្ដ SHIBAURA S700D ត្រូវបានចាប់ផ្ដើមផលិតកាលពីឆ្នាំ១៩៧២។ ម៉ាស៊ីនវាបង្វិលកង់ទាំង៤។ រថយន្ដ SHIBAURA SD2843T វិញ បង្វិលកង់២ក៏មាន បង្វិលកង់៤ក៏មាន។ វាមានទម្ងន់ធ្ងន់គួរសមគឺ ១២០៧គីឡូក្រាម។ ក្រុមហ៊ុន SHIBAURA ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពាក្យត្រាក់ទ័រ គឺជាពាក្យកម្ចីពីភាសាបារាំង tracteur [taktœ:] ដែលមានន័យថា  រថយន្ដ ដែលអូសទាញ៕   អត្ថបទទាក់ទង   ត្រាក់ទ័រ រកចំណូលឲ្យលោក រិមផង និងភ្ជួររាស់ស្រែគាត់ផង  
ភោជនីយដ្ឋាន Farm to table តាំងត្រាក់ទ័រម៉ាក SHIBAURA ប្រភេទ S700D ពណ៌ក្រហម ផលិតកាលពី៤០ឆ្នាំមុន មួយគ្រឿង។ តាមធម្មតា អាហារដ្ឋាន ឬសណ្ឋាគារ ដែលតាំងរថយន្ដ ឬម៉ូតូបុរាណ ប៉ុន្តែភោជនីយដ្ឋាន Farm to table យកត្រាក់ទ័រដាក់តាំងនៅកណ្ដាលភោជនីយដ្ឋាន  ដើម្បីបង្ហាញពីលក្ខណៈរបស់ខ្លួន ព្រោះហាងបាយនេះ បម្រើតែម្ហូបសរីរាង្គប៉ុណ្ណោះ។ ក្រៅពីនេះ គេអនុញាតឱ្យកុមារឡើងជិះលេងត្រាក់ទ័រនេះបានដែរ។ លើសពីនេះទៅទៀត គេមិនទិញបន្លែសាច់ផ្លែឈើ ឬគ្រឿងផ្សេងៗតាមទីផ្សារទេ គឺFarm to table សហការជាមួយកសិដ្ឋានមួយចំនួន ដោយទិញត្រី សាច់និងបន្លែ ផ្លែឈើសរីរាង្គពីកសិករផ្ទាល់តែម្តង។
  កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ប៉ុន្តែកិច្ចប្រជុំមួយចំនួននឹងចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែវិច្ឆិកា។ នេះជាលើកទី៣ ដែលជាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។   ជំនួបកំពូលឆ្នាំ២០២២ មានកិច្ចប្រជុំមានប៉ុន្មាន?   ជាម្ចាស់ផ្ទះកិច្ចប្រជុំ កម្ពុជា ត្រូវរៀបចំកិច្ចប្រជុំជាច្រើន ទាំងក្នុងផ្ទៃក្នុងអាស៊ាន និងជាមួយដៃគូរបស់ខ្លួន។ ព្រឹតិ្តការណ៍ប្រជុំថ្នាក់កំពូលមានដូចជា កិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥, កិច្ចប្រជុំកំពូលរំឭកខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២, កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។   លើសពីនោះ កម្ពុជាក៏រៀបចំកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្ដីពីការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងចូលរួមដោយប្រធានស្ថាប័នអន្តរជាតិ និងមេដឹកនាំដៃគូអាស៊ាន។   មុនបើកកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំសំខាន់ពីរទៀតដើម្បីត្រៀមដែរមានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខលើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១។ ជាមួយគ្នានោះ អេស្ប៉ាញ និងអ៊ុយក្រែន នឹងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែរ។   មេដឹកនាំណាខ្លះចូលរួម? ហើយអ្នកណាខ្លះអវត្តមាន?   ជាធម្មតា កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ តែងចូលរួមដោយមេដឹកនាំកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល។ សម្រាប់ឆ្នាំ២០២២ មេដឹកនាំអាស៊ាន ទាំងអស់នឹងមានវត្តមាននៅភ្នំពេញដូចជាសម្ដេច ហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ, ស៊ុលតង់ព្រុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ ផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន ហ្វែដីណាន់ ម៉ាកូស ជូនៀ, នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ។   នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នឹងមិនចូលរួមឡើយ ដោយជាប់រវល់ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឯតំណាងម៉ាឡេស៊ីក៏មិនទាន់បញ្ជាក់ដែរ។ មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក៏មិនត្រូវបានអញ្ជើញដែរ ដោយអាស៊ានអញ្ជើញតំណាងមិនមែននយោបាយវិញ។    សម្រាប់ដៃគូអាស៊ានវិញ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង នឹងមានវត្តមានដោយផ្ទាល់។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏អញ្ជើញចូលរួមដែរ។   នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ, ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល, នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់តូនី អាល់បានីស, នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន ក៏នឹងមានវត្តមានដូចគ្នា។ លោកស្រី អាឌើន ត្រូវចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ា។     ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ក៏នឹងអវត្តមាន ដោយសារការបោះឆ្នោតក្នុងប្រទេស ហើយអនុប្រធានាធិបតី Jagdeep Dhankhar នឹងមកជំនួសវិញ។ ចំណែកប្រធានាធិបតីរុស្ស៊ី ក៏មិនមកប្រជុំដែរ ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសមកចូលប្រជុំអាស៊ីបូព៌ា។ ឆ្នាំនេះមិនមានកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឡើយ។   លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ប្រាប់អ្នកសារព័ត៌មាននាជំនួបថ្ងៃទី៤ ខែវិច្ឆិកាថា វាជារឿងធម្មតាដែលមេដឹកនាំខ្លះអវត្តមានដោយសារហេតុផលផ្សេងៗ។ ប៉ុន្តែអ្វីដែលជារឿងត្រូវសាទរនោះ គឺកម្ពុជាអាចកៀរគរមេដឹកនាំធំៗឱ្យចូលរួមប្រជុំដោយផ្ទាល់បាន៕  
នៅសល់មិនដល់មួយសប្ដាហ៍ទៀតឡើយ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ។ បណ្ដាមេដឹកនាំប្រទេសប្រមាណ៣៤ ដែលជាសមាជិកអាស៊ាន ប្រទេសដៃគូអាស៊ាន និងប្រធានស្ថាប័នអន្តរជាតិមួយចំនួន នឹងមានវត្តមានដោយផ្ទាល់នៅកម្ពុជា។ មេដឹកនាំមួយចំនួន នឹងអវត្តមានផងដែរ ដោយសារហេតុផលផ្សេងៗ។
របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះរន្ទះបាញ់បានកើតឡើង៨២លើក នៅទូទាំងប្រទេស ដោយបានសម្លាប់ ៤៥នាក់, របួស ៣៦នាក់, ងាប់គោក្របី ២៦ក្បាល និងខូចខាតផ្ទះពលរដ្ឋចំនួន ២២ខ្នង។ ចំណែក ខ្យល់កន្ត្រាក់វិញ កើតឡើង ១៨២លើក ដោយបានសម្លាប់មនុស្ស៣នាក់, របួស ២៣នាក់,ខូចខាតអាគាររដ្ឋបាល ១៣កន្លែង, សាលារៀន ៣៧ខ្នង និងតូបក្នុងផ្សារ ១៧កន្លែង។    សូមជម្រាបថា នៅឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស១០៣នាក់ និងរបួស២៤៣នាក់។ ក្នុងនោះករណីរន្ទះបាញ់បានសម្លាប់មនុស្ស៨៤នាក់, ខ្យល់កន្រ្តាក់៩នាក់ និងទឹកជំនន់១០នាក់៕   អត្ថបទទាក់ទង   មនុស្ស២៣នាក់ស្លាប់ ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ពីថ្ងៃទី១-១៥ ឧសភា   គ្រោះមហន្តរាយធម្មជាតិ សម្លាប់មនុស្សជាង១០០នាក់ ក្នុងឆ្នាំ២០២៣  
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ គ្រោះរន្ទះបាញ់ និងខ្យល់កន្រ្តាក់ បានសម្លាប់មនុស្ស ៤៨នាក់ និងបង្ករបួសស្នាម ៥៩នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) នៅថ្ងៃទី៤ ខែកក្កដា។
BBC បានផ្សាយទៀតថា ម្ចាស់ជើងឯក La Liga រដូវកាលមុន ជឿជាក់ថាខ្លួននឹងទទួលបានប្រាក់ចំណូលបន្ថែមទៀតចំនួន ១ពាន់លានអឺរ៉ូ (១១៧៣លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០២១។ ប្រាក់ចំណូលដែលក្លិបយក្យអេស្ប៉ាញមួយនេះរកបានមួយចំនួន គឺមកពីការលក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅឲ្យ Paris St Germain ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២០០,៦ លានផោន (២៦៦លានដុល្លារ) កាលពីឆ្នាំ ២០១៧។ ក្រោយមក ក្លិបរហស្សនាមអ្នកមានបុណ្យ បានទិញកីឡាករពីរូបក្នុងតម្លៃកំណត់ត្រាក្លិបវិញផងដែរ ក្នុងនោះរួមមាន Philippe Coutinho ក្នុងតម្លៃ ១៤០លានដុល្លារពី Liverpool និង Ousmane Dembele តម្លៃ ១២៨លានដុល្លារពី Borussia Dortmund។ ប្រាក់ចំណូលជាងមួយពាន់លានដុល្លារខាងលើ Barca ទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៣២ លានអឺរ៉ូ (៣៧,៥៤លានដុល្លារ) ខណៈប្រាក់ចំណេញសុទ្ធមានចំនួន ១៣ លានអឺរ៉ូ (១៥,២៥លានុដល្លារ)។ ក្លិបមានមូលដ្ឋានក្នុងតំបន់ស្វយ័ត Catalonia នេះបាននិយាយថា៖ «ក្រុមប្រឹក្សាភិបាលបានវាយតម្លៃសមតុល្យចុងក្រោយនៅឆ្នាំនេះជាវិជ្ជមាន ហើយវានឹងស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្លិបដើម្បីឈានទៅដល់ការទទួលប្រាក់ចំណូល១ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២១»។ Barcelona បានដណ្តើមពានលីគកំពូលអេស្ប៉ាញ ពីគូប្រជែង Real Madrid នៅរដូវកាលចាស់ ២០១៧-១៨ រួមទាំងពាន Copa del Rey ៤រដូវកាលជាប់គ្នាផងដែរ។ ប៉ុន្តែយ៉ាងណា ក្នុងរដូវកាលដដែលពួកគេបានធ្លាក់ចេញពីក្របខណ្ឌកំពូលអឺរ៉ុប Champions League ត្រឹមវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយការវាយបកយកឈ្នះរបស់ក្រុមពីអ៊ីតាលី AS Roma៕
ក្លិប Barcelona បានបង្ហាញពីការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំជាកំណត់ត្រារបស់ពួកគេរហូតដល់ ៩១៤លានអឺរ៉ូ (១០៧២,៤៥លានដុល្លារអាមេរិក) កាលពីរដូវកាល ២០១៧-២០១៨ កន្លងមក។
អ្នកគួរតែកុំឲ្យកូនញ៉ាំភេសជ្ជៈដែលផ្អែមច្រើនឡើយ ដូចជា កូកា ទឹកក្រូច ទឹកផ្លែឈើកំប៉ុង ឬភេសជ្ជៈផ្អែមមួយចំនួនទៀត ព្រោះពេលដែលកូនញ៉ាំច្រើន ជាតិស្ករនឹងអាចលើសក្នុងរាងកាយកូន ដោយធ្វើឲ្យកូនអ្នកងាយកើតជំងឺទឹកនោមផ្អែមណាស់។ មិនថានំខេក នំកញ្ចប់ ឬនំអ្វីទេ ឲ្យតែនំដែលដុត និងបំពង អ្នកមិនគួរឲ្យកូនញ៉ាំច្រើនឡើយ ព្រោះនោះទាំងនោះអាចផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យកូនអ្នកងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមណាស់។ អាហាររបស់កូន អ្នកមិនគួរដាក់ស្ករច្រើន ផ្អែមខ្លាំងនោះទេ ព្រោះពេលដែលកូនទទួលយកស្ករច្រើនចូលទៅក្នុងរាងកាយ នឹងអាចធ្វើឲ្យជាតិស្ករលើស។ នៅពេលដែលជាតិស្ករលើស នោះអ្នកនឹងពិបាកបញ្ចុះមកវិញណាស់។ ដូចនេះ បើមិនចង់ឲ្យកូនកើតទឹកនោមផ្អែម ស្ករដែលប្រើក្នុងគ្រឿផ្សំគួរតែកាត់បន្ថយ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលកូនអ្នកមិនអាចពិសារច្រើន ព្រោះអាចកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
អត្ថបទទាក់ទង   ការដាច់ភ្លើង ធ្វើឲ្យប្រព័ន្ធទូរសព្ទនិងអុីនធឺណិត រអាក់រអួល?   ភ្លើងដាច់ញឹក តែគីឡូឡើង...? វិក្កយបត្រអគ្គិសនីត្រូវបានបង្ហោះពេញហ្វេសប៊ុក   ដាច់ភ្លើង ដាច់ចំណូល! អ្នកលក់ទឹកអំពៅ កាហ្វេ អ្នកបោកអ៊ុត...ត្អូញ   សម្ដេច ហ៊ុន សែន សន្យាមិនឲ្យបញ្ហាអគ្គិសនី ប៉ះពាល់ដល់ការវិនិយោគក្នុងស្រុកឡើយ   អគ្គនាយកថាមពល ប្រាប់ពីមូលហេតុនៃការផ្តាច់ភ្លើងនៅតំបន់ខ្លះ ដើម្បីផ្គត់ផ្គង់តំបន់ដែលខ្វះ លោក ទិត្យ សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ថា៖ «សម័យប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហា គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក»។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងប្រឹងដោះស្រាយបញ្ហានេះ ហើយលោកអះអាងថា ផ្ទះរបស់លោកក៏ដាច់ភ្លើងផងដែរ មិនថាតែប្រជាពលរដ្ឋ រដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំរូបណានោះទេ។ តែរំលងបានមួយថ្ងៃ សារនេះ មិនឃើញមាននៅលើហ្វេសប៊ុករបស់លោកទៀតឡើយ។ នៅលើហ្វេសប៊ុករបស់លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន មានសំណេរបែបចំអកថា៖ «ភ្លើងដាច់ម្លឹងៗ ចុះផ្ទះមេភ្លើង មានដាច់ដែរទេ នុង?»។ ប៉ុន្តែក្រោយមក លោកបានបញ្ជាក់ក្នុង Live Facebook ថា នោះមិនមែនជាសំណេររបស់លោកឡើយ  តែជាសំណេររបស់អ្នកគ្រប់គ្រងហ្វេសប៊ុក (Admin) របស់លោកប៉ុណ្ណោះ ព្រោះលោកយល់ច្បាស់ពីបញ្ហាអគ្គិសនី ដូច្នេះគ្មានរឿងអ្វីដែលលោកត្រូវវាយប្រហារនោះឡើយ។ ចំណែកឯលោក កែវ រ៉េមី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហោះរូបសំណើចមួយរបស់ខ្លួន ដោយសរសេរនៅលើនោះថា៖ «ឃើញគ្នាយើងស្រែកលំបាករឿងដាច់ភ្លើង ខ្ញុំក៏មានអារម្មណ៍ក្តុកក្តួលអាណិតខ្លាំងណាស់ដែរតែ ខ្លួនខ្ញុំរដ្ឋមន្ត្រីប្រតិភូក៏ដាច់ភ្លើងដែរ រឿងដែលគេងមិនលក់គឺរឿងដាច់ភ្លើងនេះឯង»។ ក្រោយមក លោក កែវ រ៉េមី បានបង្ហោះ Status មួយទៀត ដោយលើកឡើងថា៖ «មានមន្ត្រីខិលខូចខ្លះឆ្លៀតយកការបង្ហោះហ្វេសប៊ុករបស់ខ្ញុំដែលមានចេតនាបង្ហាញភាពស្មើគ្នារវាងប្រជាជននិង រដ្ឋមន្ត្រីក្នុងការដាច់ភ្លើងអគ្គីសនីដូចគា្នដោយយកបញ្ហានេះទៅបង្កើតជារឿងផ្សេង»។ ការបញ្ចេញមតិដែលកាន់តែផុសផុលនោះ គឺភ្ជាប់ទៅនឹងការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានសរសេរនៅក្នុង Group Telegram ហើយត្រូវផ្សព្វផ្សាយបន្តដោយបណ្តាសារព័ត៌មាន។ លោកបានលើកឡើងថា៖ «គ្រាន់តែដាច់ភ្លើង បន្តិចបន្តួច អតីតបក្សប្រឆាំង នាំគ្នាស្រែករិះគន់»។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានបង្ហោះរូបថតមួយដែលមានឡូហ្គោ «គណបក្សម៉ាស៊ីនភ្លើង» ជាមួយនឹងបាវចនា «អគ្គិសនី២៤ម៉ោងលើ២៤ម៉ោង-៧ថ្ងៃ»។ តែនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះលោកមិនចង់ធ្វើនយោបាយដើម្បីដោះស្រាយត្រឹមតែបញ្ហានេះទេ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមគ្មានយោបល់អ្វីទេ...គ្រាន់តែចង់បញ្ជាក់ថា ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការឆ្លៀតឱកាសបង្កើត គណបក្សម៉ាស៊ីនភ្លើង ក្នុងពេលនេះទេ។ សូមអ្នកស្នើមកខ្ញុំ មេត្តាអធ្យាស្រ័យ និងសូមមេត្តាកុំអាក់អន់ចិត្តចំពោះខ្ញុំ»។ រីឯលោក ថៃ សុធា អ្នកសារព័ត៌មានដ៏ល្បីឈ្មោះមួយរូប បានចោទជាសំណួរថា៖ «តើមានអ្នកស្រាវជ្រាវទេ ថាតើបញ្ហាដាច់ភ្លើង (អគ្គិសនី) ប៉ះពាល់សេដ្ឋកិច្ចប្រជាជន អ្នករកស៊ីតូចមធ្យម ដូចម្ដេចខ្លះ? បើមានផលប៉ះពាល់ តើមានវិធានការអ្វីដែលនឹងធ្វើ ដើម្បីជួយសម្រាលផលប៉ះពាល់សេដ្ឋកិច្ចនេះ ដែរឬទេ? តើគេនឹងមានវិធានការអ្វីដើម្បីបង្ការវិបត្តិនេះនៅឆ្នាំបន្ទាប់ៗ?»។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន មានចម្ងល់ទាក់ទងនឹងប្លុកដែលខ្លួនរស់នៅ ដោយផ្ទះគាត់តែងតែដាច់ភ្លើង ហើយផ្ទះដែលនៅគម្លាតមិនឆ្ងាយពីនេះ បែរជាមិនជួបបញ្ហាទៅវិញ។ អ្នកខ្លះថា ខ្លួនមានសំណាងដោយបាននៅក្បែរស្ថាប័នធំៗ ដែលជាតំបន់មិនមានបញ្ហាដាច់ភ្លើង។ ក្រៅពីនេះ មានសំណេរ ការដាក់រូបថត ការរចនារូបភាព និងកាត់តវីដេអូបែបលេងសើច និងចំអក (Troll) ទាក់ទងនឹងការដាច់ចរន្តអគ្គិសនីនារយៈពេលចុងក្រោយនេះផងដែរ៕
ការរអាក់រអួលចរន្តអគ្គិសនីនារយៈប្រមាណ១ខែចុងក្រោយ បន្តក្លាយជាប្រធានបទពិភាក្សាពេញបណ្តាញសង្គមហ្វេសប៊ុក។ ពលរដ្ឋ មន្ត្រីរាជការ មន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន ក៏ដូចជាអ្នកនយោបាយ បានបញ្ចេញមតិរៀងៗខ្លួន ដោយអ្នកខ្លះត្អូញត្អែរ អ្នកខ្លះចំអក អ្នកខ្លះការពារ ហើយអ្នកខ្លះទៀតសរសេរលេងសើចសប្បាយជាមួយមិត្តភក្តិក្នុងបណ្តាញសង្គមរបស់ខ្លួន។
លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន  គ្រុប និង ជាក្រុមហ៊ុននាំចូលនិង ចែកចាយផ្តាច់មុខម៉ូតូ ម៉ាកYamaha ប្រទេសជប៉ុន មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុន ម៉ូតូ Yamaha បានសំរេចបាននៃការលក់ មានកំណើនទ្វេរដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។ លោកឧកញ៉ាបានបញ្ជាក់ថាកំណើនការលក់នេះទទួលបានមកដោយកត្តាមួយចំនួនដូចជា កំណើនសេដ្ឋកិច្ចជាតិ ការទទួលបានការទុកចិត្តពីសំណាក់អ្នកតំណាងចែកចាយទៅលើក្រុមហ៊ុនគង់ នួនគ្រុប គុណភាពនិងភាពល្បីល្បាញរបស់ផលិតផលម៉ូតូYamaha ជាពិសេសយើងទទួលបានការគាំទ្រពីសំណាក់អ្ននប្រើប្រាស់ ដែលជាកត្តាសំខាន់បំផុត។ លោកឧកញ៉ាបានបន្តទៀតថា នៅចុងឆ្នាំ២០១៧ ក្រុមហ៊ុនបាននាំចូលម៉ូដែលថ្មីមួយ គឺ Yamaha Qbix ដែលកំពុងទទួលបានការគាំទ្រ និយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ប្រុស ស្រី គ្រប់វ័យ ពីព្រោះ Yamaha Qbix នេះបានបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាBlue Core (សន្សំសំចៃសាំង ៥០% បង្កើនសន្ទុះម៉ាស៊ីន កាត់បន្ថយកំដៅនិងសំលេងរំខានពីម៉ាស៊ីន) ដែលជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Yamaha និងមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជា ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធសោរ Smart Key, ប្រអប់សាកថ្មទូរស័ព្ទ ប្រអប់ក្រោមកែបធំទូលាយ និងមានច្រើនជំរើស ច្រើនពណ៌សំរាប់អតិថិជន។ នៅក្នុងឪកាសនោះដែរ ម្ចាស់ហាងលក់ម៉ូតូ ទីក្រុងទំនើប បានគូសបញ្ជាក់ថា ហាងរបស់លោកទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនជិតឆ្ងាយ ជាពិសេសអតិថិជនដែលនិយមចូលចិត្តប្រើប្រាស់ម៉ូដែល Yamaha ពីព្រោះគ្រប់ម៉ូដែលYamahaសុទ្ធសឹងមានគុណភាពល្អ ប្រើប្រាស់បានយូរ និងមានតំលៃសមរម្យ។លោកបន្តទៀតថា រូបលោកបានសំរេចចិត្តចាប់ដៃគូរជាមួយក្រុមហ៊ុន គង់ នួន  គ្រុប ធ្វើជាតំណាងចែកចាយលក់ម៉ូតូ  Yamaha នេះពីព្រោះលោកមើលឃើញថា ក្រុមហ៊ុន គង់ នួន  គ្រុប មានគោលដៅ និងទស្សនៈវែងឆ្ងាយទៅថ្ងៃអនាគត ម្យ៉ាងវិញទៀតម៉ូដែលរបស់ Yamaha គឺសំបូរបែប និងមានច្រើនម៉ូដែលទៀត ដែលអាចបំពេញសេចក្តីត្រូវការ និងតម្រូវការទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន  គ្រុប បញ្ជាក់បន្ថែមថា នៅដើមឆ្នាំ២០១៨នេះ ក្រុមហ៊ុនលោក នឹងនាំចូលម៉ូដែលថ្មីៗជាច្រើនទៀតរួមមានប្រភេទ អូតូម៉ាទិច ប្រភេទស្ព័រ និងសំឡឹងមើលម៉ូដែលផ្សេងៗទៀត ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ ជាចុងក្រោយនេះ ទាំងលោកឧកញ៉ា គង់ នួន និងម្ចាស់ហាងម៉ូតូទីក្រុងទំនើប បានថ្លែងអំណរគុណទៅដល់សាធារណះជនទាំងអស់ដែលតែងតែនិយមចូលចិត្តប្រើប្រាស់ម៉ូតូម៉ូដែល Yamaha និងជូនពរប្រជាជនកម្ពុជាទាំងអស់ទទួលបាន នូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ រកទទួលមានបានសុខភាពល្អគ្រប់ក្រុមគ្រួសារក្នុងឪកាសឆ្នាំនេះ។ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន គង់ នួន គ្រុបបានបើកសម្ពោធស្លាកយីហោYamaha ថ្មីមួយទៀត និងចាប់ដៃគូរអាជីវកម្មជាមួយហាងលក់ម៉ូតូ ទីក្រុងទំនើប ដែលជាតំណាងចែកចាយលក់ម៉ូតូ  Yamaha ពីប្រទេសជប៉ុន ។
នៅក្នុងជំនួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) លោក វេង សាខុន បានដាក់សំណើមួយចំនួនទៅកាន់លោកស្រី ចំរើន មុទិតា ក្រុមការងារនៃធនាគាពិភពលោក ពាក់ព័ន្ធនឹងការពិនិត្យលើលទ្ធភាពរៀបចំប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទនៈដល់កសិករ។   ក្នុងជំនួបខាងលើ រដ្ឋមន្រ្តីកសិកម្ម ចង់ឱ្យធនាគារពិភពលោក ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីកផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ បន្ថែមលើនេះ ពិនិត្យលើលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ និងបន្លែ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃ។   ជាមួយគ្នានេះ លោក វេង សាខុន ក៏បានណែនាំឱ្យក្រុមការងារធនាគារពិភពលោក សិក្សាលើលទ្ធភាពរបស់សហគមន៍ ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រង រដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងការចូលរួមជួយដល់សហគមន៍ខាងលើ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទៈរក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេលគម្រោងត្រូវបានបញ្ចប់៕      
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើឱ្យធនាគារពិភពលោក (World Bank) ជួយផ្ដល់កម្ចីបន្ថែមទៀតដល់សមាគម និងបណ្ដុំកសិករ ដើម្បីពង្រីកផលិតកម្មចិញ្ចឹមសត្វ។ លើសពីនេះ លោក ក៏បានស្នើឱ្យ ពិនិត្យលើលទ្ធភាពរៀបចំប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់បន្ថយការចំណាយថ្លៃភ្លើង និងប្រេងឥន្ទនៈ។
  កាសែតនានា បានបញ្ចេញយោបល់ទៅលើរូបរាងខាងក្រៅរបស់ V19 ដោយសរសើរផ្នែកខាងក្នុង និងគ្រឿងក្នុងរបស់ V19 ដែលមានការរៀបចំ មានសណ្ដាប់ធ្នាប់ និងស្រស់ស្អាត ។ ចំណែកឯកាមេរ៉ាខាងមុខ២ សម្រាប់ថតសែលហ្វី ស្ថិតក្នុងរង្វង់សញ្ញាដក មានរចនាបថប្លែកទាក់ភ្នែក និងមិនរំខានភ្នែកឡើយ។ នេះជាលើកទីមួយហើយ ដែលគេឃើញរចនាបទបែបនេះ ពីក្រុមហ៊ុនស្មាតហ្វូនចិន។ កាសែតក៏បានសរសើរដែរ ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះកាមេរ៉ាទាំង៤គ្រាប់នៅខាងក្រោយ ដែលមានលែន (Len) ឯកទេសសម្រាប់ថតយករូបភាពផ្ទៃធំ ដូចជាការថតយកទេសភាព (Super Wide Angle) រូបភាពជិតៗ (Macro) និងរូបភាពបែបផ្ទាំងគំនូរ (Portrait)។ ពណ៌ក៏ទទួលការកោតសរសើរដែរ ដែលមាន២ ជម្រើស គឺពណ៌ខ្មៅរាត្រី និងប្រាក់រលោង ដែលពណ៌ទាំងពីរ នេះធ្វើឲ្យទូរស័ព្ទដែលមានតម្លៃសមរម្យនេះ ពេលកាន់ក្នុងដៃ នឹងមើលទៅដូចជា មានតម្លៃខ្ពស់ជាងតម្លៃពិតរបស់វា។   វាជាសក្ខីភាព អំពីភាពឈ្លាសវៃក្នុងការច្នៃប្រឌិត និងជ្រើសរើសពណ៌ ដើម្បីតំណាង V19។ ចំពោះតម្លៃលក់ដែលចេញសម្រាប់ម៉ូដែលពិភពលោកនេះ នឹងខុសគ្នាពីម៉ូឌលដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ នៅតាមទីផ្សារប្រទេសនីមួយៗផ្សេងគ្នា។ កាសែតក្នុងប្រទេសហ្វីលីពីនវិញ បានយល់ឃើញថា ជោគជ័យរបស់ V19 យ៉ាងណាយ៉ាងណីនោះ នឹងពឹងទៅលើការដាក់កំហិតឲ្យនៅក្នុងផ្ទះ ក្នុងអំឡុងពេលការកើតជំងឺកូវីដ-១៩នេះ។   V19 ម៉ូឌែលពិភពលោក មានអេក្រង់ទំហំ ៦,៤៤ អ៊ីង ប្រភេទ Super AMOLED កម្រិតភាពច្បាស់ ២៤០០ x ១០៨០p មានផលធៀប (២០:៩) ប្រើឈីប Octa-core Qualcomm Snapdragon 712 មាន RAM 8GB ROM 128GB ឬដល់ទៅ 256GB។ បើលោកអ្នកជ្រើសរើស ទំហំថ្ម ៤៥០០ មិល្លីអំព្ហែម៉ោង (mAh) ពិសេសជាងគេ សាកថ្មបានលឿនដល់ទៅ ៣៣ វ៉ាត់ FlashCharge 2.0៕   (អត្ថបទពាណិជ្ជកម្ម)    
ដ្បិត V19 មិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន តែលោកអ្នកដែលជាប្រិយមិត្តគាំទ្រ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រហែលបានជ្រាបហើយថា ម៉ូឌែល V19 កំពុងតែចរាចរនៅលើទីផ្សារនៃប្រទេសដទៃ។ V19 ម៉ូឌែលពិភពលោក (Global Version) បានចេញលក់នៅទូទាំងពិភពលោក កាលនៅថ្ងៃទី៦ ខែមេសា និងទទួលបានការអបអរសាទរជាអតិបរមា ពីបណ្ដាអ្នកកាសែតនានាជុំវិញពិភពលោក។ ក្នុងអត្ថបទនេះ យើងសូមដកស្រង់ និងសង្ខេបមតិនានា ពីទំព័រសារព័ត៌មានល្បី ដែលបញ្ចេញយោបល់លើបច្ចេកវិទ្យា និងរចនាបថដ៏ស្រស់ស្អាតរបស់ V19។
នៅក្នុងសន្និសីទកាសែត ស្តីពីការរកឃើញជាបឋមនៃការសង្កេតការណ៍ លើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី៥ ខែមិថុនា អង្គការតម្លាភាពកម្ពុជា (TI) បានវាយតម្លៃជារួមថា ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ ប្រព្រឹត្តទៅដោយរលូន តម្លាភាព និងសន្តិភាព។ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានកត់សម្គាល់ថា ការបោះឆ្នោតដែលទើបតែបញ្ចប់នោះ ប្រព្រឹត្តទៅគ្មានអំពើហិង្សា និងការគំរាមកំហែង នៅក្នុងថ្ងៃបោះឆ្នោត។ ជាមួយគ្នានេះ TI ក៏កត់សម្គាល់ដែរថា ច្បាប់ និងនីតិវិធីនានា របស់គ.ជ.ប ក៏ត្រូវបានអនុវត្តយ៉ាងល្អដោយភាគីពាក់ព័ន្ធ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អង្គការតម្លាភាពកម្ពុជា ក៏គូសបញ្ជាក់ដែរ ពីភាពអវិជ្ជមានមួយចំនួននៅមុនការបោះឆ្នោត  ដែលស្ថាប័នមួយនេះ អះអាងថា អាចជះឥទ្ធិពលដល់ការបញ្ចេញមតិ និងដំណើរការបោះឆ្នោត។ បើតាមអង្គការតម្លាភាពកម្ពុជា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ការអនុម័តច្បាប់ស្តីពីអង្គការសង្គមស៊ីវិល និងសារគំរាមកំហែងរបស់អ្នកនយោបាយជាដើម បានជះឥទ្ធិពលតិចតួច ដល់ដំណើរការបោះឆ្នោត៕
អង្គការតម្លាភាពកម្ពុជា (TI) បានវាយតម្លៃជាមួយរួមថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នេះ មានការរីកចម្រើនច្រើន។ ដំណើរការបោះឆ្នោតដែលប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងសន្តិភាព និងការអនុវត្តបានយ៉ាងល្អ នូវច្បាប់ និងនីតិវិធីទាំងឡាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធសឹងជាមូលដ្ឋានដែលអង្គការមួយនេះ យកមកប្រើ ដើម្បីវាយតម្លៃលើដំណើរការបោះឆ្នោត។
អ្នកលេងគុនចម្រុះមានពិសោធន៍៣លើកនៅសង្វៀនអន្តរជាតិ ONE Championship មាស ម៉ើ បានសម្រេចបំណងប្រាថ្នាធំបំផុតក្នុងជីវិតដើម្បីទៅប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំនេះក្នុងវិញ្ញាសាយូដូ។ បំណងប្រាថ្នារបស់ មាស ម៉ើ កើតឡើងជាយូរមកហើយ បន្ទាប់ពីឃើញ សែន រ៉ាឌី ឈ្នះមេដាយប្រាក់និង ប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយមាសកាលស៊ីហ្គេមឆ្នាំ ២០១១ ក្នុងវិញ្ញាសាវ៉ូវីណាម។ ដ្បិតទៅប្រកួតក្នុងវិញ្ញាសាខុសគ្នា ប៉ុន្តែនេះជាការប្រកួតតំណាងឲ្យកម្ពុជាសម្រាប់ព្រឹត្តិការណ៍តំបន់អាស៊ានមួយនេះ។ https://www.onefc.com/videos/meas-meul-vs-edward-kelly-4/ កីឡាករយូដូជម្រើសជាតិបានថ្លែងថា៖«ខ្ញុំឃើញ សែន រ៉ាឌី និង ប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយ ខ្ញុំក៏កើតកូនចិត្តថាដាច់ខាតត្រូវតែទៅប្រកួតតំណាងជាតិនៅស៊ីហ្គេម ក្នុងជីវិតរបស់ខ្ញុំបានម្ដង។ ដូច្នេះខ្ញុំខំទុកឡានចោលលែងរត់មួយរយៈ និង នៅឆ្ងាយពីប្រពន្ធកូនដើម្បីហ្វឹកហាត់ត្រៀមស៊ីហ្គេម ដែលចាប់ផ្ដើមចុងខែឆ្នាំនេះ»។ កីឡាករមកពីស្រុកបារាយណ៍គូសបញ្ជាក់ថា ៖«ខ្ញុំធ្លាប់ចូលរួមប្រកួតលំដាប់អន្តរជាតិជាច្រើន ប៉ុន្តែ ខ្ញុំអត់ដែលបានទៅស៊ីហ្គេមទេ។ ខ្ញុំបានស្នើទៅថ្នាក់លើធ្វើតេស្តខ្ញុំជាមុនសិន។ បើខ្ញុំវ៉ៃចាញ់កីឡាករក្នុងស្រុក ខ្ញុំមិនទៅចូលរួមទេ។ ខ្ញុំវ៉ៃឈ្នះកីឡាករជម្រើសជាតិខ្មែររហូត ៥ នាក់ ទើបខ្ញុំជាប់ឈ្មោះពេលនេះ។ ចំណែក កីឡាករម្នាក់ទៀតមកពីបារាំងដែលត្រូវធ្វើតេស្តជាមួយខ្ញុំចុងខែ តុលា នេះ ធ្លាក់ហើយ។ ខ្ញុំត្រូវតេស្តវ៉ៃជាមួយគាត់ថ្ងៃទី ៣១ តុលា ប៉ុន្តែ គាត់វ៉ៃជម្រុះធ្លាក់មុនមកជួបខ្ញុំ។ ដូច្នេះខ្ញុំតំណាងឲ្យកម្ពុជាក្នុងទម្ងន់ ៦៦ គីឡូក្រាមនៃការប្រកួតយូដូ។ ក្រៅពីនោះមានគីឡូផ្សេងគ្នា ៣ នាក់ផ្សេងទៀត មានស្រី២ នាក់ និង ប្រុស២ ទៅប្រកួតតំណាងខ្មែរ»។ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២រូបនេះបានប្រឹងប្រែងយ៉ាងខ្លាំងតាំងពីខែ ឧសភាមកដែលខំហ្វឹកហាត់ និង សម្រកគីឡូតាំងពីជាង ៨០ គីឡូក្រាម មកនៅថេរត្រឹម ៦៦ គីឡូក្រាម។ បច្ចុប្បន្នរូប មាស ម៉ើ បោះជុំរុំហ្វឹកហាត់ក្នុងក្រុមយូដូជម្រើសជាតិ មុនចេញទៅស៊ីហ្គេម ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១១ ខែ ធ្នូ ២០១៩ នៅប្រទេសហ្វីលីពីន។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ៖«គោលដៅរបស់ខ្ញុំ ចង់បានលទ្ធផលល្អនៅស៊ីហ្គេម ខ្ញុំដាក់កំហិតខ្លួនឯង។ ខ្ញុំប្រឹងឲ្យអស់សមត្ថភាព។ ខ្ញុំដាក់គោលដៅប្រកួតជម្រុះរហូតដល់ជាប់ជម្រើសជាតិ។ វាជាកិត្តិយសរបស់ខ្ញុំ»។ ក្រៅពីការតាំងចិត្តបានសម្រេច កីឡាករមកពីកំពង់ធំក៏ចង់ឡើងប្រកួតនៅសង្វៀននានាឡើងវិញដែរ ជាពិសេសនៅសង្វៀន ONE Championship ដែររូបគេធ្វើមិនបានល្អកាលគ្រាមុន។ មាស ម៉ើ មិនដែលចាញ់ការប្រកួតគុនចម្រុះក្នុងស្រុក និង នៅប្រទេសថៃ លើកលែងតែ ONE Championship ប៉ុណ្ណោះ។ https://www.onefc.com/videos/anthony-engelen-stops-meas-meul-in-39-seconds/ គួររំលឹកថា មាស ម៉ើ ជាម្ចាស់ខ្សែក្រវាត់ពីព្រឹត្តិការណ៍ប្រកួតដាក់ទ្រុងនៅកម្ពុជា ឬ ខ្សែក្រវាត់ Khmer Warriors Challenges វគ្គ ២ ពេល ស៊ីធីអិន និង MyTV រៀបចំ។ មាស ម៉ើ ឡើងប្រកួតលើសង្វៀនគុនចម្រុះទាំងក្នុងស្រុក និង ឆាកអន្តរជាតិចំនួន ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣ ដង។ នៅពេលឃ្លាតឆ្ងាយពីសង្វៀនតាំងពីចុងឆ្នាំ ២០១៨ ក្រោយរងបរាជ័យនៅសង្វៀន ONE ដោយសារជាប់រវល់រត់ឡានទួរីស ១២ កៅអីពីភ្នំពេញ-កំពង់ធំ ដើម្បីជីវភាពគ្រួសារ។ កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
អត្ថបទ៖ ស៊ីធី
  តាមរយៈលិខិតអបអរសាទរ សម្តេច ហេង សំរិន បានរម្លឹកពីប្រវត្តិជូរចត់ខ្លះៗ ដែលកម្ពុជា និងវៀតណាម ធ្លាប់ជួបប្រទះ។ ប្រធានរដ្ឋសភាកម្ពុជា សរសេរថា៖«ក្នុងសម័យអតីតកាល កម្ពុជា និងវៀតណាម ធ្លាប់បានឆ្លងកាត់របបអាណានិគមនិយម និងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ បានខិតខំពុះពារគ្រប់ឧបសគ្គ និងរាល់ការលំបាកជាច្រើន ក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរបស់យើងរៀងៗខ្លួន»។   សម្តេច ហេង សំរិន មើលឃើញថា កម្ពុជា និងវៀតណាម បានកសាងប្រទេសជាតិឡើងវិញ ចាប់តាំងពីបាតដៃទទេ រហូតនាំឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច។ សម្តេច មានជំនឿថា ចំណងមិត្តភាពកម្ពុជា និងវៀតណាម នឹងរីកចម្រើនបន្តទៀត។    កម្ពុជា និង វៀតណាម សុទ្ធតែធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង។ ឡាវ ដែលជាប្រទេសជាប់របងជាមួយកម្ពុជា និងវៀតណាមដែរនោះ ក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំងដែរ។ ក្រោយមានការតស៊ូរៀងៗខ្លួន និងមានការរួមកម្លាំងគ្នាខ្លះផងនោះ ប្រទេសទាំងបី ក៏ទទួលបានឯករាជ្យពីបារាំងវិញ ដោយវៀតណាម ទទួលបានឯករាជ្យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ កម្ពុជា ទទួលបានឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ឡាវ ទទួលបានឯករាជ្យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៣៕     
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតទៅកាន់លោក វួង ឌិញ ហួ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ដើម្បីចូលរួមអបអរសាទរខួប៧៦ឆ្នាំនៃបុណ្យឯករាជ្យជាតិវៀតណាម ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។
មុនឈានដល់ការឃាត់ខ្លួនអ្នកទន្ទ្រានកាន់កាប់ដីព្រៃនេះ សមត្ថកិច្ចក៏បានចុះណែនាំនិងពន្យល់ពលរដ្ឋ៥៨នាក់ ដែលបានកាប់រានព្រៃ និងចងតង់ធ្វើជាជម្រក ជំវិញចំណាត់ការផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសកាប់រានដីព្រៃ។ ប៉ុន្តែក្រុមពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្គិចគ្នា ដោយប្រើហិង្សាគប់ដបសាំងលើសមត្ថកិច្ចជាដើម។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។ លុះដល់ថ្ងៃទី២២ តុលានេះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួន ពលរដ្ឋ៤៣នាក់ ដែលកំពុងកាប់រានដីព្រៃនេះ នៅឃុំទួលទទឹង ស្រុកព្រៃនប់ តាមបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។  ក្នុងចំណោមពួកគេទាំងនោះ មាន៦នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ចំណែក ៣៧នាក់ទៀត បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងបន្តការសាកសួរដើម្បីស្វែងមេខ្យល់ ដែលនាំឲ្យពួកគេប្រព្រឹត្តិបែបនេះ។ រដ្ឋបាលខេត្តព្រះសីហនុ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«យោងតាមចម្លើយរបស់ប្រជាពលរដ្ឋទាំងនោះ គឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើ ដើម្បីយកដីចែកគ្នា»។ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យចាញ់បោកមេខ្យល់ និងជនខិលខូច ដែលតែងតែញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន។ លើសពីនេះ ការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលនាំឲ្យខ្លួនក្លាយជាជនល្មើស ហើយប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត៕  
ភ្នំពេញ៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមអ្នកទន្ទ្រានកាន់កាប់ដីព្រៃ បាន៤៣នាក់ ក្នុងនោះមាន៦នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយ៣៧នាក់ទៀត គឺត្រូវសមត្ថកិច្ចបន្តសាកសួរ ដើម្បីរកមុខមេខ្យល់។ ពលរដ្ឋ ដែលត្រូវបានឃាត់ខ្លួន ដោយសារទន្ទ្រានដីព្រៃនេះ នៅចំណុចបាតខ្ទះ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។
សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក មាន សទិ បានបញ្ជាក់ថា គ.ជ.ប មិនទាន់អាចយកពេលគិតគូ និងដោះស្រាយទៅលើបញ្ហាពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិនេះឡើយ ។ ប៉ុន្តែក៏មិនមែនមានន័យថា គ.ជ.ប ទុកបញ្ហាចម្រូងចម្រាសនៃពាក្យស្លោកនេះចោលដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ មីនានេះ លោក មាន សទិ បាននិយាយថា «ទាល់តែដល់ដំណាក់កាលនៃការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ ទើបគ.ជ.ប គិតពិចារណាលើពាក្យស្លោកនេះ ថាត្រូវឬក៏ខុស ឬក៏ប៉ះពាល់យ៉ាងម៉េច ដែលត្រូវដោះស្រាយ»។ ទាក់ទងនឹងបញ្ហាពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»របស់គណបក្សសង្គ្រោះជាតិនេះ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មិនសប្បាយចិត្តឡើយ។ គណបក្សកាន់អំណាច កំពុងតែដំណើរការនីតិវិធី ដើម្បីប្តឹងបក្សប្រឆាំង ដែលនៅតែបន្តប្រើពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ គណបក្សកាន់អំណាច ចាត់ទុកពាក្យស្លោកនេះថា ជាការញុះញង់។ ប៉ុន្តែគណបក្សប្រឆាំង ហាក់មិនអើពើនឹងការព្រមានប្តឹងរបស់បក្សកាន់អំណាចឡើយ ហើយគណបក្សសង្គ្រោះជាតិ ទំនងជារក្សាទុកពាក្យស្លោកខាងលើដដែល៕
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ខ្លួនមិនទាន់អាចមានចំណាត់ការណាមួយ ចំពោះពាក្យស្លោកគណបក្សសង្គ្រោះជាតិ ដែលថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» នេះបានឡើយ ដោយរងចាំមើលការពិនិត្យតាមដាន សកម្មភាពឃោសនាបោះឆ្នោតនាពេលខាងមុខនេះសិន។ ការលើកឡើងរបស់គ.ជ.ប បែបនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងរៀបចំដំណើរការនីតិវិធីប្ដឹងគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងពាក្យស្លោកនេះ។
ក្រោយចំណាយពេល៧ឆ្នាំជាមួយក្រុមណាហ្គាវើល ខ្សែបម្រើ ប្រាក់ ចាន់រតនា បានផុតកិច្ចសន្យាជាមួយ ក្លិបជើងឯករងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ មួយនេះ ហើយទីបំផុតបានប្រកបអាជីពជាមួយក្លិបចំណូលថ្មីដែលទើបឡើងមកពីក្របខណ្ឌលីគទី២សូលទីឡូអង្គរ សម្រាប់រដូវកាលឆ្នាំ២០១៨។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ជាអតីតកីឡាករទី២របស់ណាហ្គាវើល បន្ទាប់ពីខ្សែការពារជនជាតិជប៉ុន Kento Fujihara ដែលបានចុះកិច្ចសន្យារួមរស់ជាមួយក្លិបចំណូលថ្មីក្នុងក្របខណ្ឌលីគកំពូលមួយនេះ។ មុនមកប្រកបអាជីពជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ កីឡាករមានដើមកំណើតនៅខេត្តកំពតរូបនេះបានលេងឲ្យក្លិបណាហ្គាវើលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧។ រូបគេបានជួយឲ្យណាហ្គាវើលឈ្នះពានសម្តេច ហ៊ុន សែន បានមួយលើកនៅឆ្នាំ២០១៣ និងបានជើងឯករង៣លើក(២០១២, ២០១៥, ២០១៧)។ ក្នុងអំឡុងពេលរួមរស់ជាមួយណាហ្គាវើល ខ្សែបម្រើរូបនេះ ទទួលបានឱកាសក្លាយជាសមាជិកជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា និងជាសមាជិកក្នុងក្រុម Cambodia All Star ថែមទៀតផង៕ 
ខ្សែបម្រើ ប្រាក់ ចាន់រតនា បានចុះកិច្ចសន្យារួមរស់ជាមួយក្លិបដែលទើបឡើងមកពីក្របខណ្ឌលីគទី២សូលទីឡូអង្គរសម្រាប់រដូវកាលឆ្នាំ២០១៨។ ចាន់រតនា ជាអតីតកីឡាករណាហ្គាវើលទី២ដែលចូលរួមជាមួយក្លិបសូលទីឡូអង្គរ បន្ទាប់ពីខ្សែការពារជនជាតិជប៉ុន Kento Fujihara។
ជំនួបទាំង៦ប្រកួត នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣ និង៤៥នាទីដូចគ្នា។ ព្រៃវែងអេហ្វស៊ី ស្ថាគមន៍ ណិចស្តិបអេហ្វស៊ី, កោះកុងអេហ្វស៊ី ទទួល សាលាកីឡាបាល់ទាត់ជាតិ, អគ្គិសនីកម្ពុជា តទល់ជាមួយភ្ញៀវ ខេត្តត្បូងឃ្មុំ, បន្ទាយមានជ័យអេហ្វស៊ី ទៅលេងក្នុងដី អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ ប៉ះក្រុមក្នុងខេត្តតែមួយ គឺសៀមរាបអេហ្វស៊ី ខណៈ ម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោរសែនជ័យ នឹងមានជំនួបដ៏ស្វិតស្វាញជាមួយនគរបាលជាតិ។   អាយ អេស អាយ ដង្កោសែនជ័យ ឈរចំណាត់ថ្នាក់លេខ១ មាន៤៨ពិន្ទុ តាមពីក្រោយដោយ អគ្គិសនីកម្ពុជា មាន៤៨ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ នគរបាលជាតិ។ រីឯ កោះកុង អេហ្វស៊ី ឈរលេខ៤ មាន ៤៥ពិន្ទុ ចំណែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៤១ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន៣៥ពិន្ទុ តាមពីក្រោយដោយ សូលទីឡូអង្គរ ឈរលេខ៧ មាន២៩ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន២០ពិន្ទុ តាមពីក្រោយដោយ ដោយត្បូងឃ្មុំ មានពិន្ទុ១៩ ស្មើគ្នាជា សៀមរាបអេហ្វស៊ី ឈរលេខ១០។ ចំណែក ណិចស្តិប លេខ១១ មាន៦ពិន្ទុ ស្មើគ្នាជាមួយ ក្រុមបន្ទាយមានជ័យអេហ្វស៊ី ឈរលេខ១២។   ផ្អែកតាមតារាងពិន្ទុ និងលទ្ធផល (Head to Head) កន្លងមក នគរបាលជាតិ អាចមានឱកាសក្លាយជាម្ចាស់ពានលីគ២ ក្នុងករណីពួកគេយកឈ្នះម្ចាស់ផ្ទះអាយ អេស អាយ ដង្កោសែនជ័យ។ សម្រាប់ ដង្កោសែនជ័យវិញ ឱកាសរបស់ពួកគេអាចកើតឡើង លុះត្រាតែពួកគេឈ្នះ ឬស្មើនគរបាលជាតិ ស្របពេលដែលអគ្គិសនី ស្មើ ឬចាញ់ត្បូងឃ្មុំ។ សម្រាប់អគ្គិសនីវិញ ពួកគេត្រូវឈ្នះត្បូងឃ្មុំ ហើយរំពឹងថា ដង្កោសែនជ័យ ឈ្នះឬស្មើនគរបាលជាតិ។   អាយ អេស អាយ ដង្កោសែនជ័យ បានបង្ហាញនូវសក្ដានុពលរបស់ខ្លួន ទាំងការប្រកួត និងទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន CPL។ លោក Botiba bouyaloua Jean គ្រូបង្វឹករបស់ក្រុមអាយ អេស អាយ ដង្កោរសែនជ័យ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទថា ក្រុមខ្លួនមានបានតាំងចិត្តថា ត្រូវតែមកប្រកួតនៅក្របខ័ណ្ឌលីគកំពូលឲ្យបាន។ តាមគោលការណ៍របស់ក្រុមហ៊ុន CPL ក្រុមម្ចាស់ជើងឯក ឬជើងឯករង នឹងមិនអាចមកលេងនៅលីគកំពូលទេ ប្រសិនជាក្រុមទាំងនោះ មិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ឆ្លើយតបតម្រូវការរបស់ CPL។ លក្ខខ័ណ្ឌនោះ គឺ ក្រុមលីគ២ ដែលត្រូវឡើងមកប្រកួតនៅ CPL មិនត្រូវមានម្ចាស់ក្លិប ឬប្រធាន ដែលមានក្លិបរួចហើយនៅលីគកំពូលឡើយ។ នេះ មានន័យថាប្រធាន ឬម្ចាស់ក្លិប ត្រូវមានក្លិបតែមួយក្នុងលីគ ប្រសិនជាមាន២ គឺមិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតទេ។ ចំណាត់ថ្នាក់ ត្រូវគិតពីខ្ពស់ទៅទាប ។ ក្នុងន័យនេះប្រសិនបើក្រុមលេខ១ មិនមានអាជ្ញាប័ណ្ណក្លិបពេញលេញទេ គឺបានទៅលេខ២ តែប្រសិនលេខ២ មិនមានទៀតនោះ ត្រូវធ្លាក់ទៅលេខ៣ ឬលេខ៤ ដែលមានឱកាសឡើងទៅលីគកំពូល។ ម្ចាស់ជើងឯក ត្រូវឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ ប្រសិនជាមានអាជ្ញាប័ណ្ណក្លិបគ្រប់គ្រាន់។ ដោយឡែក ចំណាត់ថ្នាក់លេខ៥ នៃលីគទី២ ត្រូវប្រកួតជម្រុះ ជាមួយក្រុមចំណាត់ថ្នាកលេខ៨ (គិរីវង់សុខសែនជ័យ) នៃលីគកំពូល ប្រសិនជាក្រុមលេខ៥ មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ហើយក្រុមលេខ ១, លេខ២, លេខ៣ និងលេខ៤ មិនមានគ្រប់គ្រាន់តាមតម្រូវការ CPL។ ប្រសិនជាក្រុមចំណាត់ថ្នាកលេខ១-៥ សុទ្ធតែមិនមានអាជ្ញាប័ណ្ណទេ នោះគឺជាការផ្ដល់ឲ្យក្រុមលេខ៨ នៃលីគកំពូល បន្ដការប្រកួតនៅ CPL ដដែល។ ចំពោះការគិតលើចំណាត់ថ្នាក់នេះ ករណីក្រុមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នៃលីគ២ មានតែមួយក្រុម បានបំពេញអាជ្ញាប័ណ្ណពេញលេញ នោះក្រុមចំណាត់ថ្នាក់លេខ៨ នៃលីគកំពូល ត្រូវកាត់ចេញ ដោយចូលប្រកួតក្នុងក្របខ័ណ្ឌលីគ២ ឆ្នាំ២០២៣-២០២៤ ដោយស្វ័យប្រវត្តិមិនមានការប្រកួតជម្រុះឡើយ។   ទីតាំងសម្រាប់រៀបកម្មវិធីបំពាក់មេដាយ និងប្រគល់ពានដល់ម្ចាស់ជ័យលាភី ជើងឯក គឺនៅផ្សារទំនើប K-Mall ដែលមានទីតាំនៅជាប់កីឡដ្ឋាន អេ.អាយ.អេ - ខេ.អឹម.អេច ផាក បន្ទាប់ពីបញ្ចប់ការប្រកួត៕        
ការប្រកួតជម្រើសជើងឯកលីគ២ (Cambodian League 2) ឆ្នាំ២០០២ ឈានដល់ជំនួបចុងក្រោយនាថ្ងៃអាទិត្យ ទី៣០ ខែតុលា នេះ។ ជាជំនួបដ៏សំខាន់បំផុតសម្រាប់ក្រុមចំនួន៣ គឺអាយអេសអាយដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ ដែលមាន៤៨ពិន្ទុដូចគ្នា ហើយមានឱកាសឈ្នះពានដូចគ្នា។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CNN លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា លោកគ្មានបំណងកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ដំណើរការចរចា និងឈានទៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងឡើយ។ លោកគ្រាន់តែបញ្ជាក់ថា ភាគីកំពុងបន្តប្រឹងប្រែងសម្រេចផ្លែផ្កាឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។ «ខ្ញុំនឹងមិនដាក់កាលវិភាគលើការរំសាយអាវុធនេះទេ ទោះវាមានរយៈពេលពីរខែ ប្រាំមួយខែក្តី យើងកំពុងប្រឹងប្រែងជំរុញឲ្យដំណើរការនេះវាលឿនដើម្បីអាចឲ្យយើងមើលឃើញថា តើយើងអាចសម្រេចបាននូវអ្វីដែលមេដឹកនាំទាំងពីរកំណត់ឬយ៉ាងណានោះ»។ នេះជាការលើកឡើងរបស់ប្រមុខការទូតអាមេរិកខាងលើ។ ការលើកឡើងរបស់លោក ប៉ុមប៉េអូ កើតឡើងប្រហែលពីរសប្តាហ៍ប៉ុណ្ណោះ ក្រោយជំនួបប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងទឹកដីសិង្ហបុរី។ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានប្រកាសពីជំហរក្នុងការឈានទៅរំសាយនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េផង ប៉ុន្តែការសម្រេចបានដោយរបៀបណានោះវាស្ថិតនៅក្រោមការចរចារវាងភាគីនេះទៀត។ តាមពិតទៅ លោក ប៉ុមប៉េអូ ក៏កំពុងស្ថិតក្នុងប្រតិបត្តិការចរចា និងបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងរំសាយសព្វាវុធ និងកម្មវិធីផលិតអាវុធរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ខ្លួនកំពុងព្យាយាមតាមដាន និងកំណត់មើលថា កូរ៉េខាងជើងពិតជាមានឆន្ទៈក្នុងការជំរុញឲ្យការចរចាគ្នានេះមានដំណើរការទៅមុខឬយ៉ាងណាផងដែរ។ យ៉ាងណាក៏ដោយចុះ សម្តីរបស់ប្រមុខការទូតអាមេរិកផ្ទុយគ្នាពីមន្ត្រីយោធាជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងដំណើរការចរចានេះដែរ។ កាលពីចុងសប្តាហ៍កន្លងទៅមន្ត្រីយោធាជាន់ខ្ពស់ដែលមិនបានបង្ហាញអត្តសញ្ញានោះបានអះអាងថា កាលបរិច្ឆេទជាក់លាក់នឹងត្រូវដាក់ចេញជុំវិញការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនៅពេលនេះផង។ បន្ទាប់មក វ៉ាស៊ីនតោននឹងបង្ហាញវាទៅក្រុងព្យុងយ៉ាងដើម្បីឲ្យរដ្ឋឯកោមួយនេះបានដឹងថា ខ្លួនត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះ និងនៅពេលណាខ្លះនោះ។ សូម្បីតែលោក ប៉ុមប៉េអូ ខ្លួនឯងក៏ធ្លាប់បង្ហើបឲ្យអ្នកកាសែតបានដឹងក្រោយជំនួបត្រាំ-គីម នៅសិង្ហបុរីដែរថា ការរំសាយនុយក្លេអ៊ែរទ្រង់ទ្រាយធំត្រូវកើតឡើងនៅក្នុងអាណត្តិទីមួយរបស់លោក ត្រាម ដែលនឹងបញ្ចប់នៅត្រឹមខែមករា ឆ្នាំ ២០២១ ខាងមុខនេះ។ វាបង្ហាញឲ្យឃើញច្បាស់ថា អាមេរិកមានកាលបរិច្ឆេទជាក់លាក់សម្រាប់ការរំសាយអាវុធ មិនមែនគ្មាននោះឡើយ។ ដោយឡែក ជុំវិញការព្យួរសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែលប្រកាសដោយលោក ត្រាំ ជាសម្បទានសម្រាប់កូរ៉េខាងជើងនោះ លោក ប៉ុមប៉េអូ បានអះអាងថា វាអាស្រ័យតាមស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។ វាអាចកើតឡើងយូរអង្វែង បើសិនជាអាមេរិកមើលឃើញការវិវត្តនៃការចរចា ជាពិសេសលទ្ធផលដែលកើតចេញពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងនោះ។ បើសិនជាមិនមានលទ្ធផលទេ វាប្រាកដណាស់ថា សមយុទ្ធយោធានោះនឹងត្រឡប់មកជាថ្មីទៀត។ ខណៈដែលការព្យួរសមយុទ្ធធ្វើឲ្យមានការបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់។ ដូច្នេះហើយអាមេរិកព្យាយាមលួងលោមសម្ព័ន្ធមិត្តខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូងឲ្យស្ងប់ចិត្តសិន ហើយខ្លួននៅបន្តធានាសន្តិសុខតំបន់ដូចដើម។ ដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាធីស កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីជាថ្មីទៀតដែរ ដោយលោកនឹងចូលសំចតនៅចិន មុនបន្តដំណើរទៅកាន់កូរ៉េខាងត្បូង និងជប៉ុនទៀត។ គោលដៅសំខាន់របស់លោក គឺពិភាក្សាពីបញ្ហាកូរ៉េខាងជើង ហើយលោកនឹងនិយាយជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនដូចគ្នាពីការផ្អាកសមយុទ្ធយោធា៕ 
ប្រមុខការទូតអាមេរិកបានអះអាងថា វាមិនមានការដាក់កំណត់កាលបរិច្ឆេទសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែកន្លងមកមន្ត្រីយោធារដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់ប្រកាសថា កាលវិភាគនៃការរំសាយអាវុធនេះនឹងត្រូវកំណត់ឆាប់ៗនេះផង។ ទាំងនេះបង្ហាញឲ្យឃើញថា មន្ត្រីយោធា និងមន្ត្រីស៊ីវិលអាមេរិកកំពុងនិយាយផ្ទុយគ្នា។
លោក កើត រិទ្ធ ចាត់ទុកការប្រើពាក្យមិនគួរគប្បីរបស់លោក សម រង្ស៊ី មកលើអង្គព្រះមហាក្សត្រនោះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនបាន។ រដ្ឋមន្ត្រីយុត្តិធម៌រូបនេះ បានអធិបញ្ជាឲ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងចំពោះលោក សម រង្ស៉ី ដែលប្រើពាក្យប្រមាថព្រះចេស្តាព្រះមហាក្សត្រនេះ។    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចូនលិខិតមួយ ទៅតុលាការ នៅថ្ងៃទី២៥ ធ្នូនេះ យ៉ាងដូច្នេះថា៖ «ខ្លឹមសារនៃសារដែលឈ្មោះ សម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស»។   កាលពីថ្ងៃទី២០ ធ្នូ កន្លងមក លោក លោក សម រង្ស៊ី បានរិះគន់ពីគម្រោងរដ្ឋាភិបាល ដែលបានត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកចាក់ការពារពលរដ្ឋកម្ពុជា។ មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ចាត់ទុកផែនការរដ្ឋាភិបាល ជាគម្រោង«ភ្លីភ្លើ» និង«បរាជ័យ»ដោយសារវ៉ាក់សាំងនោះ មិនមែនជាទំនិញក្នុងទីផ្សារ ដែលអាចទិញបានងាយៗ ដូចជា«នំអាកោរ»ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី ក៏បានទាញអង្គព្រះមហាក្សត្រ មកភ្ជាប់ជាមួយរដ្ឋាភិបាលនេះដែរ។   ខ្លឹមសារដែលលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួនមានន័យដូច្នេះ ៖« ហ៊ុន សែន មិនដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ អត់មានលក់រាយទេ ហើយបើចង់កុម្ម៉ង់ជាដុំ ពីក្រុមហ៊ុនឱសថ និងមន្ទីរពិសោធន៍ក្នុងលោកសេរី ដែលផលិតវ៉ាក់សាំងទាំងនោះ ត្រូវកក់លុយឲ្យគេ រាប់ពាន់លានដុល្លារ ជាមុនសិន។ ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»។   ចំពោះការប្រើពាក្យសម្តីបែបនេះ ត្រូវបានរដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ អះអាងថា ទង្វើនេះ គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។   មាត្រា៧ នៃជំពូកទី២ ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ស្តីអំពីព្រះមហាក្សត្រ បានចែងថា «ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែមិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចឲ្យអ្នកណាបំពានបានឡើយ»។   មាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ ស្តីពីការប្រមាថព្រះមហាក្សត្រ ចែងថា ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ទន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំ ទៅដល់៥ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ដល់១០លានរៀល។ ចំពោះនីតីបុគ្គល ដែលសំដៅលើអង្គភាព ស្ថាប័ន អង្គការ ឬក្រុមហ៊ុន ជាដើម អាចនឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសផ្សេងៗទៀត ក្នុងករណីប្រមាថព្រះមហាក្សត្រ។   កាលពីខែឧសភា ឆ្នាំ២០១៩ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយសម្រេចឲ្យលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជាប់ពន្ធនគារ៤ឆ្នាំម្ដងហើយ ពីបទ ប្រមាថព្រះមហាក្សត្រ។    អត្ថបទទាក់ទង   លោក សម រង្ស៊ី បន្តប្រមាថព្រះមហាក្សត្រ ,អ្នកវិភាគថា អ្នកនយោបាយហួសសម័យ ចូលចិត្តធ្វើឲ្យអ្នកដទៃឈឺចាប់  ក្រោយមកអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា បានចេញអធិបញ្ជាទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យធ្វើបណ្តឹងអាជ្ញាចំពោះលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅក្នុងប្រទេសបារាំង ពីបទប្រមាថព្រះមហាក្សត្រម្ដងទៀត កាលពីខែកញ្ញា ឆ្នាំ២០១៩។ តាមរយៈអធិបញ្ជានេះ លោករដ្ឋមន្ត្រី ប្រាប់ឲ្យព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់និងតឹងរឹងបំផុតចំពោះលោក សម រង្ស៊ី ដែរ។ បើគិតមកដល់ពេលនេះ លោក សម រង្ស៊ី បានរងបណ្តឹងសរុប មិនតិចជាង១០ទេ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕  
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអធិបញ្ជាឲ្យតុលាការចាត់វិធានការច្បាប់លើលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាបន្ទាន់ ចំពោះការប្រើពាក្យប្រមាថព្រះចេស្តាព្រះមហាក្សត្រ ។ លោក សម រង្ស៊ី បានរិះគន់រដ្ឋាភិបាល ពីរឿងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយទាញភ្ជាប់ព្រះនាមអង្គព្រះមហាក្សត្រមកពាក់ព័ន្ធទៀតផង។
  អត្ថបទទាក់ទង   EPL៖ Man Utd បំបាក់ Chelsea ដល់ទៅ ៤-០ ក្រោមការដឹកនាំដំបូងរបស់ Lampard  Man United, Chelsea និង Arsenal មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Mourinho ឡើយបើទោះជាពួកគេបាននាំចូលកីឡាករល្អៗមួយចំនួនសម្រាប់រដូវកាលនេះក្តី។ ការប្រកួតបើកឆាកសប្តាហ៍ទី១នៃក្របខណ្ឌកំពូលអង់គ្លេស Liverpool បានយកឈ្នះ Norwich City ៤-១ ហើយ Spurs ស៊ី Aston Villa ៣-១ ខណៈម្ចាស់ជើងឯកចាស់ Man City លទ់ម្ចាស់ផ្ទះ West Ham United ដល់ទៅ ៥-០។    ឆ្លងកាត់ការប្រកួតដំបូងនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ដែលសព្វថ្ងៃទំនេរពីការងារដឹកនាំក្រុមទៅធ្វើជាពិធីករសម្រាប់កម្មវិធីកីឡាបាល់ទាត់ហ៊ានអះអាងថា ហង្សក្រហម មេឃខៀវ និងមាន់ខ្នាយមាសជាបេក្ខភាពល្អបំផុតដែលអាចដណ្តើមពានក្នុងចំណោមក្រុមទាំង២០។   នៅពេលសួរថាតើក្រុមណានឹងត្រូវប្រជែងពានរដូវកាលនេះ? លោក Mourinho បានប្រាប់ទូរទស្សន៍ Sky Sports មុនជំនួប Man Utd និង Chelsea ថាមានបួនក្រុមរួមមាន Man City, Spurs, Liverpool និង  Man City ឈុត B។    «នៅពេលខ្ញុំមើលទៅកីឡាករបម្រុង របស់ Man City ខ្ញុំគិតថាសូម្បីតែឈុត B របស់ពួកគេក៏អាចប្រជែងដណ្តើមជើងឯកបានដែរ។ បើទោះ Man Utd ទល់នឹង Chelsea ក្រុមមួយណាលេងល្អជាងក្រុមណាក៏ដោយក៏ខ្ញុំមិនជឿថាពួកគេអាចដណ្តើមពាននេះបានដែរ។ Arsenal ក៏ដូចគ្នា ប៉ុន្តែខ្ញុំគិតថា Spurs អាចទៅរួច»៕
លោក Jose Mourinho មើលឃើញថាមានតែក្រុម Tottenham Hotspurs, Liverpool និង Manchester City ប៉ុណ្ណោះដែលអាចប្រជែងពានរង្វាន់ Premier League រដូវកាល ២០១៩-២០ នេះ។ អ្វីដែលពិសេសនោះ អតីតអ្នកចាត់ការទូទៅ Manchester United រូបនេះសង្កត់ធ្ងន់ថា សូម្បីតែក្រុមឈុតបម្រុង Man City ក៏អាចប្រជែងយកពានកំពូលអង់គ្លេសនេះបានដែរ។
ពាក្យថា «ទាល់» មានន័យថា មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ, ខ្វះខាត, មិនគ្រប់គ្រាន់។ ពាក្យថា «ទ័ល»  ជាកិរិយាសព្ទ មានន័យថា កាត់, ពុះ, ចោះ, ចាក់, ចែក, ទើស, ទាក់, ក្រីក្រ។ ប៉ុន្តែបើជាគុណនាម មានន័យថា ដែលក្រីក្រ ក្រខ្សាត់ទ្រព្យ។ ឧទាហរណ៍៖ ជនទីទ័លក្រ ពុំមានលុយដើម្បីទិញបាយហូបឡើយ៕
«ទាល់» និង«ទ័ល» ក្នុងការសរសេរខុសគ្នា សូរសព្ទដូចគ្នា តែការប្រើប្រាស់ក្នុងន័យដាច់ដោយឡែកពីគ្នា។ ពាក្យថា «ទល់» សំដៅដោយ ដំណើរទើសផ្លូវ។ សម្រាប់ពាក្យ «ទ័ល» សំដៅដោយ ការចែក, កាត់។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងប្ថែម ពីស្ថានភាពអាកាសធាតុថា សម្ពាធទាបបាន និងកំពុងគ្របដណ្ដប់លើផ្ទៃដីនៃប្រទេសកម្ពុជា ខណៈទិសដៅខ្យល់បានចាប់ផ្ដើមប្រែប្រួល ដែលជាសញ្ញានៃការខិតចូលមកដល់នៃរដូវវស្សា។ យោងតាមការព្យាករនេះ នៅសប្ដាហ៍ទី១ នៃខែឧសភា សីតុណ្ហភាព នឹងមានការកើនឡើងបន្ដិច ពី ៣៥-៣៧ អង្សាសេ។ ដោយឡែក ចាប់ពីថ្ងៃទី ២-៤ ខែឧសភា កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ នៅតាមបណ្ដាខេត្តមួយចំនួន។ ម្យ៉ាងទៀត ចាប់ពីថ្ងៃទី ៦-១១ ខែឧសភា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស (រដូវវស្សាចូលមកដល់) ហើយសីតុណ្ហភាព ក៏នឹងចាប់ផ្ដើមថយចុះបន្ដិចវិញ ពី៣៣-៣៥ អង្សាសេ។ ស្ថានភាពអាកាសធាតុនៅកម្ពុជាបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងបន្តកើតមានញឹកញាប់នៅដើមរដូវវស្សា ចាប់ពីថ្ងៃទី៦ ឧសភានេះ ពិសេសនៅតំបន់វាលទំនាប និងខ្ពង់រាប។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវក្រសួងធនធានទឹក។ សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ បាតុភូតរន្ទះបាញ់  បានសម្លាប់មនុស្សចំនួន១០ នាក់ របួស១៥នាក់ និងងាប់គោក្របី ១២ក្បាល៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែម ស្ដីពីការព្យាករប្រចាំសប្ដាហ៍ថា ចាប់ពីថ្ងៃទី៦-១១ ឧសភានេះ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ដោយសាររដូវវស្សាចូលមកដល់។  ក្រសួង អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងនៅដើមរដូវវស្សា ចាប់ពីថ្ងៃទី៦ ឧសភានេះ ពិសេសនៅតំបន់វាលទំនាប និងខ្ពង់រាប។
  រដ្ឋធានីមូស្គូរបស់រុស្ស៊ី បានចាប់ផ្ដើមចែកចាយថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតក្នុងស្រុក «Sputnik V» ទៅឲ្យមណ្ឌលសុខភាព ៧០ទីតាំង កាលពីថ្ងៃទី ៥ ខែធ្នូ។ គោលដៅចម្បងគឺដើម្បីចាក់វ៉ាក់សាំងនេះដល់ក្រុមមនុស្សរងគ្រោះខ្លាំង ដែលជាផ្នែកមួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយដំបូងរបស់រុស្ស៊ីប្រឆាំងជំងីកូវីដ-១៩។   «ក្នុងទស្សនវិស័យនេះ យើងត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មនុស្សពី៦ ទៅ ៧ លាននាក់» ។ លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បញ្ជាក់បែបនេះក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រដ្ឋ Rossiya-1 ដែលចាក់ផ្សាយកាលពីថ្ងៃទី ៦ ខែធ្នូ។    កាលពីដើមសប្ដាហ៍មុន លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានដាក់បញ្ជាឲ្យបើកដំណើរការកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តទ្រង់ទ្រាយធំ នៅទូទាំងប្រទេសរុស្ស៊ី ។ បើតាមមេដឹកនាំរូបនេះ គ្រូបង្រៀន និងវេជ្ជបណ្ឌិត គួរជាក្រុមមនុស្សអាទិភាពដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយរុស្ស៊ីផ្ទាល់។   រដ្ឋាភិបាលរុស្ស៊ី ធ្លាប់អះអាងកាលពីខែមុនថា យោងតាមលទ្ធផលបឋម វ៉ាក់សាំង «Sputnik V» មានប្រសិទ្ធភាពបង្ការកូវីដ-១៩ រហូតដល់ ៩២ភាគរយ។ ក្នុងជំនួបតាមអនឡាញជាមួយរដ្ឋមន្ត្រីលោកនៅថ្ងៃទី ២ ខែវិច្ឆិកា លោកប្រធានាធិបតី ពូទីន អះអាងថា រុស្ស៊ី នឹងផលិតថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩នេះ ចំនួន២លានដូសក្នុងពេល២ឬ៣ថ្ងៃខាងមុខនេះ។   គួរបញ្ជាក់ដែរថា រុស្ស៊ី  នៅថ្ងៃទី ៦ ខែធ្នូ បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃរហូតដល់ ២៩ ០៣៩ ករណី ដែលធ្វើករណីឆ្លងសរុបឡើងដល់ជាង២,៤លានករណី ខណៈករណីស្លាប់សរុបកើនដល់ ៤៣ ១៤១។ រុស្ស៊ីដែលមានមានករណីឆ្លងកូវីដ-១៩ខ្ពស់លំដាប់ទី៤លើពិភពលោក មានក្តីសង្ឃឹមខ្ពស់លើវ៉ាក់សាំងខ្លួន តែអ្នកវិទ្យាសាស្ត្រខ្លះ ក៏បានលើកក្តីកង្វល់ជុំវិញសុវត្ថិភាពរបស់វ៉ាក់សាំងនេះ។    វ៉ាក់សាំងបង្ការកូវីដ-១៩ «Sputnik V» ជាវ៉ាក់សាំងមួយក្នុងចំណោមដែលផលិតដោយរុស្ស៊ីចំនួន២ ទទួលបានការអនុម័តក្នុងស្រុក ទោះបីជាការពិសោធ (Clinical Trails) ពុំទាន់បញ្ចប់ជោគជ័យនៅឡើយក្តី។ បេក្ខភាពវ៉ាក់សាំងទី ៣ របស់រុស្ស៊ី ក៏កំពុងស្ថិតក្នុងដំណើរការផងដែរ៕      
អាជ្ញាធរក្រុង មូស្គូ ចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មនុស្សរហូតដល់៧លាននាក់ក្នុងចំណោមប្រជាជនសរុបខ្លួនជាង១២លាននាក់។ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងនេះ នៅថ្ងៃទី ៦ ខែធ្នូ ខណៈករណីឆ្លងនៅទូទាំងប្រទេសបន្តហក់ឡើងខ្ពស់។
  ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១ ខែកក្កដា បានចេញផ្សាយរបាយការណ៍មួយស្តីពីការជួយដូរមនុស្សក្នុងឆ្នាំ២០២១។ ក្នុងរបាយការណ៍នោះ អាមេរិក បានដាក់ប្រទេសចំនួន១១ ក្នុងបញ្ជីជួញដូរមនុស្ស និងបង្ខំកម្លាំងពលកម្ម ដែលអាក្រក់បំផុត និងមានពាក់ព័ន្ធជាមួយរដ្ឋាភិបាល និងការវាយតម្លៃលើការជួញដូរមនុស្សនៅក្នុងប្រទេសផ្សេងទៀត។    ក្នុងរបាយការណ៍ជួយដូរមនុស្សឆ្នាំ២០២១ អាមេរិក បានរកឃើញ រដ្ឋាភិបាលចំនួន ១១ មានគោលនយោបាយ ឬគំរូនៃការជួញដូរមនុស្ស, ការជួញមនុស្សក្នុងមូលនិធិរដ្ឋាភិបាល, ការបង្ខំកម្លាំងពលកម្មក្នុងសេវាវេជ្ជសាស្រ្តទាក់ទិននឹងរដ្ឋាភិបាល ឬក្នុងវិស័យផ្សេងទៀត, ទាសករផ្លូវភេទនៅក្នុងជំរំរដ្ឋាភិបាល និងការរើសកុមារធ្វើជាទាហានជាដើម។   ប្រទេសទាំង ១១ នោះ មានដូចជា អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា កូរ៉េខាងជើង ចិន គុយបា អេរីត្រេ អ៊ីរ៉ង់ រុស្ស៊ី ស៊ូដង់ខាងត្បូង ស៊ីរី និងតួកម៉េនីស្ថាន។  «របាយការណ៍ឆ្នាំនេះ ផ្តោតលើការគាំទ្ររបស់រដ្ឋលើការជួញដូរមនុស្ស»។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអាន់តូនី ប្ល៊ីងខិន បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១ ខែកក្កដា ដោយបន្ថែមថា អាមេរិក បានកំណត់ប្រទេសចំនួន ១១ ដែលរដ្ឋាភិបាលខ្លួនឯង គឺជាអ្នកជួញដូរមនុស្សដោយផ្ទាល់តែម្តង។    ក្នុងន័យនេះ ប្រមុខការទូតអាមេរិក បានជំរុញរដ្ឋាភិបាលប្រទេសទាំង១១ខាងលើ ការពារ និងបម្រើប្រជាជនខ្លួន និងមិនត្រូវយកប្រជាជនមួយចំនួន ដើម្បីស្វែងរកប្រាក់ចំណេញឡើយ។  ក្នុងរបាយការណ៍នេះ អាមេរិក អះអាងថា មីយ៉ាន់ម៉ា ប្រើប្រាស់កម្លាំងពលកម្មលើកុមារនៅក្នុងជួរយោធា ស្របពេលចិនមានការចាប់បង្ខំកម្លាំងពលកម្ម ក្នុងនោះរួមមានការឃុំខ្លួនដោយបង្ខំ លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតជាង ១លាននាក់។ ចំណែករុស្ស៊ីវិញ ត្រូវបានអាមេរិកអះអាងថា មានគោលនយោបាយលើការជួញដូរមនុស្ស។    សូមបញ្ជាក់ថា របាយការណ៍ខាងលើ ធ្វើឡើងស្របពេល ក្រុងវ៉ាស៊ីនតោន កំពុងមានបញ្ហាចម្រូងចម្រាសជាច្រើនជាមួយក្រុងប៉េកាំង និងក្រុងមូស្គូ ខណៈពេលរដ្ឋាភិបាលលោក ចូ បៃឌិន ចង់ចរចាលើកម្មវិធីនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង៕   
អាមេរិក នៅថ្ងៃទី១ ខែកក្កដា បានដាក់កូរ៉េខាងជើង រុស្ស៊ី និងចិន រួមទាំងប្រទេសចំនួន ៨ផ្សេងទៀត ក្នុងបញ្ជីជួញដូរមនុស្ស និងបង្ខំកម្លាំងពលកម្មដ៏អាក្រក់បំផុត ដោយក្នុងនោះរដ្ឋាភិបាលក៏មានពាក់ព័ន្ធនឹងការជួញដូរមនុស្សផងដែរ តាមរយៈគោលនយោបាយរបស់ខ្លួន។ របាយការណ៍នេះ ធ្វើឡើងស្របពេលអាមេរិក កំពុងមានភាពតានតឹងជាមួយចិន និងរុស្ស៊ី និងចង់ចរចាជាមួយកូរ៉េខាងជើង។
ទោះមានការកើតឡើងនៃព្រឹត្តិការណ៍២០កុម្ភៈ ប៉ុន្តែ សម្ដេច ហ៊ុន សែន មិនបានបញ្ជាឱ្យបិទរោងភាពយន្ត សារមន្ទីរ និងរោងសម្ដែងសិល្បៈ ដូចកាលកន្លងមកនោះទេ ប៉ុន្តែត្រូវអនុវត្តវិធានសុវត្ថិភាពជាចាំបាច់។    តាមរយៈការបើកដំណើរការរោងភាពយន្ត និងសារមន្ទីរនានាធម្មតា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំឱ្យគ្រប់ទស្សនិកជន និងបុគ្គលិក ទាំងអស់ត្រូវពាក់ម៉ាស់ ជាប្រចាំ លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល រក្សាគម្លាត យ៉ាងតិចណាស់១,៥០ម៉ែត្រ និងត្រូវរាយការណ៍បន្ទាន់ករណី មានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។   សូមបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣៣នាក់ ក្នុងនោះ៤៧៣នាក់បានជាសះស្បើយ និង៦០នាក់បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ពីការពង្រឹង ការអនុវត្តវិធានសុវត្ថិភាពឱ្យបានតឹងរ៉ឹងបំផុត នៅតាមសារមន្ទីរ រោងភាពយន្ត រោងសម្ដែងសិល្បៈនានាក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលព្រឹត្តិការណ៍២០កុម្ភៈ។
អត្ថបទទាក់ទង   តើអ្វីជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិក?    អាម៉េរិក និងតៃវ៉ាន់ នៅថ្ងៃទី១ ខែមិថុនា បានសម្ពោធគំនិតផ្តួចផ្តើមពាណិជ្ជកម្មសតវត្សរ៍ទី២១ ។ គម្រោងមួយនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី, ពង្រីកអាទិភាពពាណិជ្ជកម្មទៅវិញទៅមក ដោយផ្អែកលើគុណតម្លៃ និងលើកតម្កើងគំនិតច្នៃប្រឌិត រួមទាំងកំណើនសេដ្ឋកិច្ចក្នុងវិស័យការងារ និងធុរកិច្ចរបស់ភាគីទាំងពីរ។    មួយថ្ងៃបន្ទាប់ពីការសម្ពោធខាងលើ ក្រសួងពាណិជ្ជកម្មចិន បានចេញមុខជំទាស់យ៉ាងខ្លាំង និងជំរុញឱ្យអាម៉េរិកគ្រប់គ្រងពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ឱ្យបានត្រឹមត្រូវ។    «អាម៉េរិក គួរតែគ្រប់គ្រងឱ្យបានប្រុងប្រយ័ត្នចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ ដើម្បីបញ្ចៀសការបញ្ជូនសញ្ញាខុសទៅកាន់កម្លាំងគាំទ្រឯករាជ្យ»។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២ ខែមិថុនា។    ទន្ទឹមនេះ មន្រ្តីក្រសួងពាណិជ្ជកម្មចិន បានបន្តថា ចិនមិនទទួលស្គាល់រាល់គ្រប់ទម្រង់នៃទំនាក់ទំនងរវាងកោះតៃវ៉ាន់ ជាមួយបណ្តាប្រទេសផ្សេង ដោយរួមទាំងការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមទាំងសេដ្ឋកិច្ច។    គំនិតផ្តួចផ្តើមតៃវ៉ាន់-អាម៉េរិកលើពាណិជ្ជកម្មសតវត្សរ៍ទី២១ ដែលផ្តោតលើការសម្របសម្រួលពាណិជ្ជកម្ម, កសិកម្ម, ប្រឆាំងអំពើពុករលួយ ពាណិជ្ជកម្មបែបឌីជីថល និងវិស័យផ្សេងទៀតនេះ ត្រូវបានតៃវ៉ាន់សង្ឃឹមថា ជាការត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលក្រុងតៃប៉ិ ក្នុងការចូលរួមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    បន្ទាប់ពីគំនិតផ្តួចផ្តើមត្រូវបានប្រកាស នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang បានប្រាប់គណៈរដ្ឋមន្រ្តីរបស់ខ្លួនថា កោះតៃវ៉ាន់ មានតួនាទីដ៏សំខាន់សម្រាប់ច្រវាក់ផ្គត់ផ្គង់សកល។ ដោយផ្អែកលើហេតុផលនេះ លោក Su បានលើកឡើងថា នេះជាហេតុផល ដែលអាម៉េរិក ត្រូវតែពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ដើម្បីភាពរឹងមាំ ការស្តារឡើងវិញ និងសន្តិសុខនៅក្នុងច្រវាក់ផលិតកម្មសកល។    បើតាមប្រមុខរដ្ឋាភិបាលកោះតៃវ៉ាន់ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន វាបានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ក្រុងតៃប៉ិនៅលើឆាកអន្តរជាតិ។ តៃវ៉ាន់ គឺជាដែនដីមួយ ដែលផលិតសឺមីកុងឌុចទ័រ (Semiconductor) ដ៏សំខាន់ ខណៈបណ្តាប្រទេសផ្សេង កំពុងខ្វះខាតវា ដើម្បីយកទៅផលិតរថយន្ត និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ៕   
ចិន ជំទាស់យ៉ាងដាច់ខាតគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីមួយរវាងអាម៉េរិក និងតៃវ៉ាន់ ដែលបានសម្ពោធនៅថ្ងៃទី១ ខែមិថុនា។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក  Gao Feng បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែមិថុនា ដោយទទូចរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រប់គ្រងពាណិជ្ជកម្មទ្វេភាគីជាមួយក្រុងតៃប៉ិឱ្យបានប្រុងប្រយ័ត្ន។
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋឃុំគោកខ្ពស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយអាជ្ញាធរភូមិ-ឃុំ ក្នុងការអភិវឌ្ឍសហគមន៍។ មិនតែប៉ុណ្ណោះ ពួកគេមានចំណេះដឹង និងក្លាហានក្នុងការបញ្ចេញមតិយោបល់ ឬកែលម្អ រាល់ចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ។ ឃុំគោកខ្ពស់ មានប្រជាពលរដ្ឋចំនួន ១ ៨៣១គ្រួសាររស់នៅ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណេះដឹងរបស់ពលរដ្ឋឃុំគោកខ្ពស់ មានការកើនឡើង ដែលចំណេះដឹងទាំងនោះ បានផ្ដល់ភាពងាយស្រួលដល់ការអភិវឌ្ឍសហគមន៍។  នេះជាការសង្កេតឃើញរបស់លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់។    លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ សម្រាប់លោកមេឃុំគោកខ្ពស់ ការកើនឡើងនៃចំណេះដឹង និងការអប់រំរបស់ពលរដ្ឋនៅក្នុងឃុំ បានធ្វើឱ្យការផ្តល់សេវារដ្ឋបាលសាធារណៈ ការរៀបចំសណ្តាប់ក្នុងឃុំ ជាពិសេសបទល្មើលដូចជាគ្រឿងញៀន ចោរកម្ម ក្មេងទំនើងជាដើមក៏ត្រូវបានកាត់បន្ថយដែរ។  លោក វ៉ាន់ ប៉ិក បន្ថែមដូច្នេះថា៖ «ពីមុនយើងថាប្រជាពលរដ្ឋយើងចេះដឹងតិចតួច តែឥឡូវ សម័យជឿនលឿនហើយ មិនដូចមុនទៀតទេ។ ក្មេងជំនាន់ក្រោយនេះ សុទ្ធតែបានរៀនសូត្រច្រើន។ កាលណាពលរដ្ឋមានចំណេះដឹងច្រើន យើង(អាជ្ញាធរ) អត់សូវមានកង្វល់នោះទេពាក់ព័ន្ធនឹងការធ្វើសេវាដល់ពួកគាត់។ អ្វីដែលយើងសប្បាយខ្លាំង គឺមានយុវជនខ្លះ បានធ្វើការងាររដ្ឋ និងឯកជនល្អៗ។ ហើយអ្នកខ្លះ យើងស្នើសុំឱ្យជួសជុលផ្លូវ គឺចូលរួមជាមួយយើង»។    ក្នុងនាមជា ថ្នាក់ដឹកនាំឃុំ លោក វ៉ាន់ ប៉ិក បានបង្ហាញការសាទរយ៉ាងខ្លាំង ដែលពលរដ្ឋមានស្មារតី ចូលរួមអភិវឌ្ឍភូមិ-ឃុំ ឱ្យមានភាពរីកចម្រើន។ លោក វ៉ាន់ ប៉ិក លើកទឹកចិត្តដល់ពលរដ្ឋ ក្នុងទទួលយកចំណេះដឹងថ្មីៗ និងនាំមកអភិវឌ្ឍសហគមន៍ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕      អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 
  យក្សា ជាយីហោបោកអ៊ុតមួយ ដែលលោក ហែម ហេម៉ា បង្កើតឡើងកាលពីពាក់កណ្ដាលឆ្នាំ២០១៦។ ត្រឹមរយៈពេល២ឆ្នាំ យីហោនេះមានសាខាជាង ៥០០កន្លែង។ យីហោនេះមានច្រើននៅក្នុងក្រុងសៀមរាប។ ជាមួយនឹងការមិនយកថ្លៃយីហោ យក្សាក៏មានលក្ខខណ្ឌងាយស្រួលជាង បោកអ៊ុតទំនើប ដែលទាមទារលក្ខខណ្ឌខ្ពស់។    សម្រាប់លោក ហេម៉ា លោកចង់ឱ្យយក្សាក្លាយជាស្មៅ ហើយបោកអ៊ុតទំនើប ជាផ្កា។ លោកថា ផ្កាបើរីកតែឯកឯងក៏មិនស្អាតដែរ គឺត្រូវមានស្មៅដុះអមជាមួយទើបស្រស់ស្អាត។ បន្ថែមពីនេះលោក ហេម៉ា ចង់យកទីផ្សារកម្ពុជា គ្រាន់ជាការបង្ហាញសម្រាប់ទាក់ទាញទីផ្សារក្រៅស្រុកតែប៉ុណ្ណោះ។ បច្ចុប្បន្នយក្សាបោកអ៊ុត បានលក់យីហោទៅដល់ប្រទេសថៃ និងវៀតណាមផងដែរ៕   ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក ហែម ហេម៉ា ស្ថាបនិក«បោកអ៊ុតទំនើប» និង«យក្សាបោកអ៊ុត» ដូចតទៅ៖      
សៀមរាប៖ លោកអ្នកច្បាស់ជាស្គាល់ហើយនូវម៉ាកយីហោបោកអ៊ុក «យក្សា»។ យីហោនេះ ជាបុត្រសម្ព័ន្ធរបស់ បោកអ៊ុតទំនើប ដែលបង្កើតឡើងដោយលោក ហែម ហេម៉ា។ ខុសពីយីហោ បោកអ៊ុតទំនើប យក្សាជាយីហោបោកអ៊ុតដែលប្រជាពលរដ្ឋខ្មែរ អាចបើកអាជីវកម្មបានដោយមិនបាច់អស់លុយទិញយីហោនេះ ពីក្រុមហ៊ុនធំ។ ស្ថាបនិក លោក ហែម ហេម៉ា បានឱ្យដឹងថា ហេតុផលគឺលោកចង់សងត្រឡប់ទៅប្រជាជនខ្មែរវិញ នូវអ្វីដែលលោកបានធ្វើពីមុនជាមួយ បោកអ៊ុតទំនើប ដែលលោកគិតថ្លៃពីសេវាយីហោមួយនេះ។
  បើតាមប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ យោធារបស់ខ្លួនបានចាប់សញ្ញាវត្តមានយន្តហោះចម្បាំងចិនដល់ទៅ៣៧គ្រឿងចាប់ពីម៉ោង៥ព្រឹកថ្ងៃទី៨ ខែមិថុនាមក។ យន្តហោះដែលតៃវ៉ាន់ចាប់សញ្ញាបានមានយន្តហោះចម្បាំង J-11, J-16 និងយន្តហោះទម្លាក់គ្រាប់បែក H-6K ដែលហោះចូលជ្រុងពាយ័ព្យនៃតំបន់កំណត់អត្តសញ្ញាណការពារអាកាស។   ក្នុងការប្រកាសដដែល យន្តហោះចិនខ្លះក៏ចូលផ្នែកអាគ្នេយ៍នៃកោះតៃវ៉ាន់ ហើយកាត់ចូលមហាសមុទ្រប៉ាស៊ីហ្វិកក្នុងលំហាត់ស៊ើបការណ៍អាកាស។ តៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនទៅតាមដានសកម្មភាពយោធាចិនដែរ ហើយថែមទាំងបើកប្រព័ន្ធមីស៊ីលបាញ់ពីផ្ទៃដីទៅគោលដៅលើអាកាសទៀតផង។   ចិនមិនទាន់បញ្ជាក់ពីសកម្មភាពនេះឡើយ ប៉ុន្តែនេះអាចជាផ្នែកមួយនៃលំហាត់ផ្លូវកាសដែលបន្តពីការល្បាតរួមគ្នាជាមួយរុស្ស៊ី ដែលទើបបញ្ចប់។    កាលពីខែមេសា ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទស្សនកិច្ចមេដឹកនាំតៃវ៉ាន់ Tsai Ing-wen នៅអាម៉េរិក ដែលកាលនោះលោកស្រីក៏ជួបប្រធានរដ្ឋសភាអាម៉េរិកថែមទៀត៕  
តៃវ៉ាន់ បានបើកប្រព័ន្ធការពារអាកាសរបស់ខ្លួននៅថ្ងៃទី៨ ខែមិថុនា ក្រោយរាយការណ៍ពីវត្តមានយន្តហោះចម្បាំងចិនដល់ទៅ៣៧គ្រឿងនៅក្បែរដែនអាកាសរបស់ខ្លួន។ យន្តហោះខ្លះរបស់ចិន ហោះដល់មហាសមុទ្រប៉ាស៊ីហ្វិកឯណោះ។
ដំណើរទស្សនកិច្ចការងាររយៈពេល២ថ្ងៃ របស់លោក ប្រាក់ សុខុន នៅប្រទេសរុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស បានពិភាក្សា និងពិនិត្យលើការអនុវត្តសេចក្ដីសម្រេចមួយចំនួន។ កិច្ចប្រជុំខាងលើ បានឯកភាពលើការអនុវត្តសកម្មភាពសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពល អប់រំ បរិស្ថាន និងទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ច និងកិច្ចប្រជុំខាងលើ លោក ប្រាក់ សុខុន និងលោក នីកូឡៃ នីគីហ្វូរ៉ូស រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តអនុវត្តអនុស្សរណៈយោគយល់ ស្ដីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅកម្ពុជា។ ជាមួយគ្នានេះ ភាគីកម្ពុជា-រុស្ស៊ី ស្វាគមន៍ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យថាមពលនុយក្លេអ៊ែរសន្តិភាព។ តាមសេចក្ដីប្រកាសខាងលើ ជុំវិញការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅកម្ពុជានេះ ភាគីរុស្ស៊ី មានបំណងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត លើវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរនេះផងដែរ។ ក្រៅពីបញ្ជាក់សាជាថ្មី ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅកម្ពុជា ភាគីកម្ពុជា-រុស្ស៊ី ក៏មានបំណងអនុវត្តគម្រោងផ្កាយរណបនាពេលអនាគត ក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជា្កក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំលើកទី ១០របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី ២៣-២៤ សីហា នៅប្រទេសរុស្ស៊ី។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា-រុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៣ផងដែរ៕
ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានបញ្ជាក់សាជាថ្មីពីការតាំងចិត្តអនុវត្តអនុស្សរណៈយោគយល់ ស្ដីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅកម្ពុជា។  ការតាំងចិត្តជាថ្មីនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល ២ថ្ងៃ នៅប្រទេសរុស្ស៊ី។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  «បាល់ទាត់នឹងត្រឡប់មកវិញ ហើយនៅពេលនោះយើងនឹងអបអរសាទរដែលយើងបានចេញពីសុបិនអាក្រក់ជាមួយគ្នា។ មានមេរៀនមួយដែលអ្នក និងខ្ញុំត្រូវតែយល់ បាល់ទាត់ដែលកើតឡើងវិញបន្ទាប់ពីវិបត្តិជំងឺដ៏កាចសាហាវ នឹងមានភាពខុសគ្នាទាំងស្រុង ... រាប់បញ្ចូលទាំងសង្គម និងការគាំទ្រកាន់តែច្រើន ហើយប្រទេសនីមួយៗជុំវិញពិភពលោកនឹងភ្ជាប់ទំនាក់ទំនងគ្នាកាន់តែល្អ ឯភាព ក្រអឺតក្រទមកាន់តែតិចទៅ ខណៈភាពរាក់ទាក់កាន់តែកើនឡើយ»។ លោក Infantino ប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA នៅក្នុងបទសម្ភាសមួយ។   ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោករូបនេះបន្ថែមថា អ្វីគ្រប់យ៉ាងនឹងកាន់តែល្អប្រសើរ មនុស្សកាន់តែមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះគុណតម្លៃពិត។   កាលពីសប្តាហ៍មុនលោក Infantino ក៏ធ្លាប់បានប្រាប់កាសែត Gazzetta dello Sport ផងដែរថា នេះជាពេលវេលាដ៏ល្អក្នុងការបោះជំហានទៅមុខ និងកែទម្រង់វិស័យកីឡានេះឲ្យកាន់តែប្រសើរឡើង ជាពិសេសបញ្ហាធនធានហិរញ្ញវត្ថុដែលត្រូវបានក្លិបធំៗមួយចំនួនប្រមូលទៅ។   បុរសសញ្ជាតិស្វ៊ីស វ័យ៥០ឆ្នាំរូបនេះ បានស្នើឲ្យមានការប្រកួតតិចប៉ុន្តែនឹងធ្វើឲ្យទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាងមុន។ ចំនួនកីឡាករក្នុងក្រុមអាចនឹងតិចជាងមុន ប៉ុន្តែមានតុល្យភាព។ ការប្រកួតនិងចំនួនកីឡាករកាន់តែតិច ប៉ុន្តែនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីការពារសុខភាពរបស់កីឡាករ។   សូមបញ្ជាក់ថា មកទល់ពេលនេះព្រឹត្តិការណ៍កីឡាស្ទើទាំងអស់ជុំវិញពិភពលោក រួមទាំងកីឡាបាល់ទាត់ផងត្រូវបានផ្អាក និងពន្យារការប្រកួត ដោយសារការរីករាលដាលខ្លាំងឡើងៗនៃជំងឺ COVID-19៕
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២ ខែមេសា លើកឡើងថា កីឡាបាល់ទាត់នឹងមានភាពខុសប្លែកទាំងស្រុងនៅពេលត្រឡប់ចូលការប្រកួតវិញ បន្ទាប់ពីជំងឺឆ្លង COVID-19 រលត់ពីផែនដីទៅ។
  ក្រុមហ៊ុន Google កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់បញ្ចូលស្ថានីយ៍ EV Chargers ទៅក្នុង Google Maps។ អ្នកប្រើប្រាស់គ្រាន់តែស្រាវជ្រាវ ដោយវាយពាក្យ «EV Charging» ឬ «EV Charging Stations» ប៉ុណ្ណោះ ពួកគេនឹងបានព័ត៌មានគ្រប់ជ្រុងទាក់ទងនឹងស្ថានីយ៍នីមួយៗ។   ជាមួយគ្នានេះផងដែរ អ្នកប្រើប្រាស់ក៏អាចផ្តល់ព័ត៌មានរបស់ខ្លួនផងដែរ ដោយពួកគេអាចបញ្ចូលរូបថតរបស់ខ្លួន និងផ្តល់ការវាយតម្លៃលើគុណភាពនៃស្ថានីយ៍បញ្ចូលចរន្តនីមួយៗ ។ ករណីនេះ នឹងជួយដល់អ្នកប្រើប្រាស់អាចដឹងពីស្ថានភាពនៃទីតាំងនានា ដូចជាកន្លែងខ្លះមិនដំណើរការ ដូច្នេះអ្នកប្រើប្រាស់អាចស្វែងរកទីតាំងផ្សេងដែលនោះក្បែរនោះ។   ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ Google Maps មិនទាន់អាចផ្តល់ព័ត៌មានគ្រប់ស្ថានីយ៍នោះឡើយ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ មានកិច្ចសហប្រតិបត្តិការពិសេសជាមួយក្រុមហ៊ុន Tesla និង ChargePoint ក្នុងក្របខណ្ឌទូទាំងពិភពលោក។   នៅសហរដ្ឋអាមេរិក Google សហការជាមួយ Blink, EVgo និង SemaConnect ជាដើម រីឯនៅចក្រភពអង់គ្លេស មាន Chargemaster និង Pod Point ជាដៃគូ៕
ការស្វែងរកទីតាំងស្ថានីយ៍បញ្ចូលចរន្តរថយន្តអគ្គិសនី (EV Chargers) នៅតាមបណ្តាប្រទេសធំៗ ទំនងជាលែងមានភាពស្មុគស្មាញទៀតហើយ។ ជាទូទៅ អ្នកបើករថយន្តអគ្គិសនី ប្រើប្រាស់ប្រព័ន្ធ Infotainment System ដើម្បីស្វែងរកស្ថានីយ៍សាកចរន្ត ប៉ុន្តែព័ត៌មានមិនត្រូវបានបង្ហាញគ្រប់ជ្រុងជ្រោយដូចជា Google Maps នោះឡើយ។
  ជាអតីតពលករក្នុងវិស័យកសិកម្ម និងដែលផ្តោតលើការចិញ្ចឹមមាន់រយៈពេល៧ឆ្នាំ លោក ឡេង ស៊ីវុទ្ធី បានយកបទពិសោធន៍ចិញ្ចឹមមាន់ដែលខ្លួនបានពីកូរ៉េ មកប្រកបជាអាជីវកម្មផ្ទាល់ខ្លួន។ ក្រោយត្រឡប់ពីសាធារណរដ្ឋកូរ៉េវិញ ពោលគឺនៅដើមឆ្នាំ ២០១៧ លោក ស៊ីវុទ្ធី ដែលមានទីលំនៅនៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំណាយដើមទុនប្រមាណ ៣ ពាន់ដុល្លារ ចាប់ផ្ដើមការចិញ្ចឹមមាន់ ដោយផ្តើមពីមាន់មេចំនួន ១០០ក្បាល។    បុរសវ័យ ៤០ឆ្នាំរូបនេះ ប្រាប់ThmeyThmey25ថា ទោះបីលោកមានបទពិសោធន៍ជាអ្នកចិញ្ចឹមមាន់នៅកូរ៉េក្ដី តែក្រោយលោកត្រលប់មកវិញ លោកនៅតែស្វែងយល់បន្ថែម ពីមិត្តភិក្តលោក និងអ្នកចិញ្ចឹមមាន់មុនៗ ក៏ដូចជាអ្នកជំនាញផ្នែកកសិកម្មផងដែរ។ លោកថា ការបង្កើតអាជីវកម្មនេះ ក៏មានការគាំទ្រពីមន្ទីរកសិកម្ម និងផ្នែកសុខភាពសត្វ ខេត្តកំពង់ស្ពឺផងដែរ។ លោក ឡេង ស៊ីវុទ្ធី រៀបរាប់ដូច្នេះ៖«ខ្ញុំមានបំណង យកបទពិសោធន៍ចិញ្ចឹមមាន់ ដែលមាននៅកូរ៉េ មកបង្កើតមុខរបរខ្លួនឯង។ ដូច្នេះខ្ញុំបានខំប្រឹងធ្វើការ និងស្វែងយល់ពីបច្ចេកទេសចិញ្ចឹមមាន់នេះណាស់។ ហើយមុនចប់ការងារនៅកូរ៉េ ២-៣ខែ ខ្ញុំប្រាប់ឲ្យគ្រួសារខ្ញុំ រៀបចំកសិដ្ឋានជាស្រេច»។   លោក ស៊ីវុទ្ធី បានបញ្ជាក់ថា ទោះបីកូរ៉េជាប្រទេសជឿនលឿន តែបច្ចេកទេសក្នុងការចិញ្ចឹមមាន់មិនមានលក្ខណៈខុសគ្នាប៉ុន្មាននោះទេ ពីការចិញ្ចឹមនៅក្នុងស្រុក។ លោកថា៖«តាមពិតទៅការចិញ្ចឹមមាន់នៅខ្មែរ និងនៅកូរ៉េមិនសូវខុសគ្នានោះទេ គ្រាន់ប្រទេសគេជឿនលឿនជាង អីចឹងគេចិញ្ចឹមក្នុងកសិដ្ឋានធំៗ បច្ចេកទេសខ្លាំងជាង និងគួបផ្សំនឹងអាកាសធាតុ»។    បច្ចុប្បន្ន លោក ស៊ីវុទ្ធី បាននាំចេញមាន់សាច់របស់ខ្លួន ទៅកាន់បណ្តាផ្សារនានាទូទាំងប្រទេស ដោយ មាន់មួយគីឡូក្រាមអាចលក់តម្លៃ  ១៨ ០០០រៀលទៅ ១៩ ០០០រៀល។  រីឯកូនមាន់វិញអាចលក់ក្នុងតម្លៃ ៤ ៥០០រៀល ក្នុងមួយក្បាល។ ក្នុងមួយខែលោក អាចមានចំណូលពី ២ពាន់ដុល្លារ ទៅ ២ ៥០០ដុល្លារ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រាក់ចំណេញនោះទេ។   ដោយមើលឃើញថា ទីផ្សារមាន់ មានស្ថិរភាពដូច្នេះ កសិករវ័យ៤០ឆ្នាំរូបនេះក៏បង្ហើបគម្រោងពង្រីកកសិដ្ឋានរបស់ខ្លួនផងដែរ។ ក្រៅពីនេះ អតីតពលកររូបនេះបានចងក្រងជាសៀវភៅនូវបច្ចេកទេស ក្នុងការចិញ្ចឹមមាន់ ដើម្បីផ្សព្វផ្សាយដល់កសិករផ្សេងដែរ ដែលជាការចូលរួមចែករំលែកមួយរបស់ខ្លួនទៅកាន់សហគមន៍៕  
លោក ឡេង ស៊ីវុទ្ធី ជាអតីតពលករកូរ៉េ ដែលបានធ្វើការផ្នែកកសិកម្មអស់រយៈពេល៧ឆ្នាំឯណោះ។ ក្រោមមាតុភូមិនិវត្តន៍អតីតពលកររូបនេះ ក៏ចាប់យកការចិញ្ចឹមមាន់ ជារបរតែម្តង ព្រោះខ្លួនធ្លាប់អនុវត្តការងារនេះយូរឆ្នាំមកហើយនោះ។ លោក ឡេង ស៊ីវុទ្ធី ប្រាប់សារព័ត៌មានThmeyThmey25 ក្នុងមួយខែលោក អាចមានចំណូលពី ២ពាន់ដុល្លារ ទៅ ២ ៥០០ដុល្លារ ប៉ុន្តែលោកមិនបានបញ្ជាក់ប្រាក់ដែលចំណេញនោះទេ។
  ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលា លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងមួយក្នុងចំណោមគម្រោងផ្សារទំនើបធំៗរបស់ក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលរួមមាន ជីបម៉ុងមុន្នីវង្សស៊ុភើម៉ាខិត ជីបម៉ុងបាក់ទូកម៉ល ជីបម៉ុងសែនសុខម៉ល ជីបម៉ុង៥៩៨ម៉ល។ ការវិនិយោគនេះ គិតជាទឹកប្រាក់មានចំនួនសរុប ២៥២លានដុល្លារអាមេរិក។ នេះបើតាម លោកឧកញ៉ា លាង ឃុន។    លោកឧកញ៉ា លាង ឃុន បានមានប្រសាសន៍បន្ថែមថា៖«លើសពីការបំពេញតម្រូវការរបស់សាធារណជន ដើម្បីទទួលបានការរស់នៅទាន់សម័យ    ការវិនិយោគក្នុងវិស័យនេះ ក៏នឹងចូលរួមចំណែកក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ តាមរយៈការបង្កើតការងារ ការកាត់បន្ថយចំនួនកម្មករចំណាកស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិរបស់យើងមួយកម្រិតទៀត»។   ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារទំនើបខ្នាតធំ ដែលអាគារទាំងមូលមានកម្ពស់៣ជាន់ មានផ្ទៃក្រលា ១៦០ ០០០ម៉ែត្រការ៉េ ព្រមទាំងមានច្រកចេញចូលធំទូលាយ ដោយពុំចាំបាច់បារម្ភ ពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្មនានាផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ ៖ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុង បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។  ផ្សារទំនើបខ្នាតធំ និងប្រណិតនេះ មានទីតាំងស្ថិតនៅ ផ្លូវ២៧១ ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ជីប ម៉ុង លែន។
  គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបង្ហាញពីគម្រោងការសម្រាប់ជួយជ្រោម ជ្រែងក្រុមហ៊ុនហិរញ្ញវត្ថុដែលកំពុងជួបបញ្ហា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៦ ខែកក្កដា។    ក្រោមគម្រោងនោះ គ្រឹះស្ថានឥណទានដែលដំណើរការដោយសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) នឹងផ្តល់ការធានាឥណទានដល់ក្រុមហ៊ុនហិរញ្ញវត្ថុដែលមានការលំបាកក្នុងការទ្រទ្រង់ដំណើរការស្ថាប័នរបស់ពួកគេ ហើយ KDIC ក៏នឹងផ្តល់ប្រាក់កម្ចី រយៈពេលខ្លីចំពោះក្រុមហ៊ុនហិរញ្ញវត្ថុទាំងនោះផងដែរ ខណៈក្រុមហ៊ុនទាំងនោះ អាចលក់សញ្ញាប័ណ្ណ ឬភាគហ៊ុនផ្សេងៗ។    គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា គម្រោងការមួយនេះអាចនឹង ដាក់ចេញនៅក្នុងឆ្នាំ២០២៣ ប្រសិនបើការកែប្រែលើច្បាប់នេះ និងការរៀបចំផ្សេងៗទៀតបាន ប្រព្រឹត្តទៅដោយរលូន។   កូរ៉េខាងត្បូង មានគោលនយោបាយដែលត្រូវបានរៀបចំឡើង ដើម្បីទប់ស្កាត់នឹងវិបត្តិហិរញ្ញវត្ថុ  ប៉ុន្តែផែនការថ្មីនេះ គឺមានគោលបំណងបង្កើតមធ្យោបាយ ក្នុងគោលបំណងការពារកុំឱ្យក្រុមហ៊ុនមួយចំនួន ត្រូវបិទទ្វារ ដែលនឹងរឹតតែធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។   គួររំឭកថា នៅក្នុងអំឡុងឆ្នាំ១៩៩០ និងក្នុងឆ្នាំ២០០៨ ដល់២០០៩ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានរងគ្រោះយ៉ាងខ្លាំង ដោយសារវិវបត្តិសេដ្ឋកិច្ច ដែលកើតមានក្នុងអំឡុងឆ្នាំនោះ។ ក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើន ពិបាកក្នុងការបង្វែរជាសាច់ប្រាក់ និងការបង់ប្រាក់កម្ចី៕   
និយ័តករហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែកក្កដា បានបង្ហាញពីគម្រោង សម្រាប់ជួយជ្រោមជ្រែងក្រុមហ៊ុនហិរញ្ញវត្ថុដែលប្រឈមបញ្ហា ដើម្បីបញ្ជៀសក្រុមហ៊ុនទាំង នោះដួលពីការរលំប្រតិបត្តិការទាំងស្រុង។ នេះក៏ជាវិធានការមួយដែលកូរ៉េខាងត្បូងធ្វើឡើង ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលផងដែរ។
  អ្នកតំណាងក្រុមហ៊ុនហួវៃ បានឲ្យដឹង ការផ្តល់ជូនប្រម៉ូសិន Huawei Service Carnival លើកដំបូងរហូតដល់រយៈពេល2ខែនេះ គឺជាការឆ្លើយតបនូវសំណូមពររបស់អតិថិជនជារឿយៗដែលនិយមគាំទ្រផលិតផលឆ្លាតវៃម៉ាកហួវៃ ពោលគឺស្មាតហ្វូនតែម្តង។    លោកបានបន្ថែមថា៖ យើងសង្ឃឹមថាអតិថិជនរបស់យើងគ្រប់រូបនឹងចំណាយពេលអញ្ជើញទៅកាន់ មជ្ឈមណ្ឌលសេវាកម្មហួវៃ ដើម្បីទទួលបានប្រម៉ូសិនពិសេសនេះគឺ Huawei Service Carnival ជាក់ជាមិនខានឡើយ។    រាល់ការអញ្ជើញមកកាន់ Huawei Service Center ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ផ្សារទំនើបសូរិយាជាន់ទី 3, ខេត្តសៀមរាប ផ្សារទំនើប The Heritage Walk ជាន់ផ្ទាល់ដី, និងក្រុងព្រះសីហនុ ផ្សារទំនើប Prince Mall ជាន់ផ្ទាល់ដី នឹងទទួលបាន Huawei Cloud ទំហំ 50GB ដោយឥតគិតថ្លៃ3ខែ សម្រាប់អ្នកប្រើប្រាស់ថ្មីថ្មោង, Free បិទស្រ្គីនការពារ (Gel) និងទទួលបានការបញ្ចុះតម្លៃញាក់សាច់រហូតដល់20% សម្រាប់គ្រឿងបន្លាស់ (Spare Parts) ទូរស័ព្ទម៉ូដែល Mate 20, Mate 20 Pro, Mate 20X 5G, Mate 40 Pro, P20, P30, P40, Nova 2 lite, Nova 3e, Nova 3i, Nova 3, Nova 4, Nova 5t, Nova 7i, Nova 7SE 5G, Y5 2019, Y6 Pro 2019,Y6s, Y6p ,Y7 2018, Y7 Pro 2018,        Y7 Pro 2019, Y8p, Y9 2019, Y9 Prime 2019, Y9s, MatePad, MatePad Pro, MatePad Pro 5G, និង T10s 2020។    អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់ឡើងការផ្តល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 31 ឧសភា 2022 អាចអញ្ជើញទៅកាន់ Huawei Service Center ដែលនៅក្បែរលោកអ្នកជាងគេ កុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។    សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនង៖   ទូរស័ព្ទHotline : 1800-20-6688 ម៉ោងធ្វើការ 9:00am ដល់ 6:00pm ថ្ងៃច័ន្ទដល់សុក្រ ទូរស័ព្ទសេវាកម្មអតិថិជន : 096 97 28 228 ម៉ោងធ្វើការ 9:00am ដល់ 6:00pm ច័ន្ទដល់អាទិត្យ Website: https://consumer.huawei.com/kh/support/ Facebook: https://www.facebook.com/huaweimobilekh IG: https://www.instagram.com/huaweimobilekh/ YouTube: https://youtube.com/c/HuaweiMobileKH (អត្ថបទពាណិជ្ជកម្ម)  
Huawei មិនត្រឹមតែជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបំបែកឯកត្តកម្មដាក់ចរាចរណ៍ បច្ចេកវិទ្យា5G មុនដំបូងគេ និង ផលិតផលប្រើប្រាស់ឆ្លាតវៃ តែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន តាមរយៈការបង្កើតនូវ មជ្ឈមណ្ឌលសេវាកម្មហួវៃជាបន្តបន្ទាប់ ព្រមទាំងផ្តល់នូវ ប្រម៉ូសិនពិសេស Huawei Service Carnival ចាប់ពីថ្ងៃទី01 មេសា ដល់ 31 ឧសភា ឆ្នាំ 2022 ថែមទៀតផង។
  តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានសរសេរថា បើលោក កឹម សុខា មិនត្រូវបានដោះលែង ដូចការសន្និដ្ឋានរបស់លោកទេ លោក នឹងស្ម័គ្រចិត្តត្រឡប់មកឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនតែម្តង។ ពីក្រៅប្រទេស លោក សម រង្ស៊ី សន្យាយ៉ាងដូច្នេះថា៖«បើខ្ញុំចាញ់លោក ហ៊ុន សែន ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា....»។     ប៉ុន្តែ លោក សម រង្ស៊ី មិនទាមទារឲ្យសម្តេច ហ៊ុន សែន ត្រូវធ្វើបែបនេះ ឬ ធ្វើបែបនោះឡើយ បើទោះបីជាលោកជាអ្នកឈ្នះ ដោយលោក កឹម សុខា ពិតជាត្រូវបានដោះលែង ដូចការអះអាងរបស់លោកក្តី។   លោក សម រង្ស៊ី បញ្ចេញសារនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បដិសេធថា លោក កឹម សុខា នឹងមិនត្រូវដោះលែងជាដាច់ខាត។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តតាកែវ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានចំអកថា លុះត្រាតែសេះដុះស្តែង ទើបលោក កឹម សុខា ត្រូវបានដោះលេង។    មូលហេតុ ដែលសម្តេច ហ៊ុន សែន ចេញមកបដិសេធ គឺដោយសារតែលោក សម រង្ស៊ី ប្រកាសថា រដ្ឋាភិបាលនិងតុលាការកម្ពុជា នឹងដោះលែងលោក កឹម សុខា៕  អត្ថបទទាក់ទង   សម្តេច ហ៊ុន សែន៖ គ្មានការដោះលែងលោក កឹម សុខា នៅចុងឆ្នាំ ដូចការអះអាងរបស់លោក សម រង្ស៊ីឡើយ   
លោក សម រង្ស៊ី ហាក់ជឿជាក់យ៉ាងខ្លាំង ថាដៃគូនយោបាយរបស់លោក គឺលោក កឹម សុខា នឹងត្រូវដោះលែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យូរបំផុត នៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ក្រោមឥទ្ធិពលនៃសម្ពាធពីអន្តរជាតិ។ លោក ហ៊ានដល់ថ្នាក់បបួលសម្តេច ហ៊ុន សែន ភ្នាក់គ្នាទៀតផង។
ខាងក្រោមនេះយើង នឹងបង្ហាញអោយដឹងពីទម្លាប់មួយចំនួនដែលអាចបង្កផលប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត ៖ ១. ស្ត្រេសរ៉ាំរ៉ៃ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជះផលប៉ះពាល់អវិជ្ជមានច្រើនណាស់លើរាល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ រួមបញ្ចូលទាំងប្រព័ន្ធអង់ដូគ្រីន។ ប្រសិនបើអ្នកតានតឹងសឹងគ្រប់ពេលក្រពេញទីរ៉ូអ៊ីតឈប់ដំណើរការមុខងារដូចប្រក្រតី ហើយវានឹងផលិតនូវអ័រម៉ូនច្រើន ឬតិចពេកជាមិនខាន។ ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីតស្រាប់ហើយនោះ ភាពតានតឹងក្នុងអារម្មណ៍នឹងបណ្ដាលឲ្យកើតមានភាពស្លន់ស្លោ ឬអសមត្ថភាពចំពោះការចងចាំរយៈពេលយូរថែមទៀតមិនខាន។ កង្វះនៃការគេង និងការងារដែលពោរពេញដោយភាពតានតឹង ក៏ជាកត្តាបង្កហានិភ័យខ្ពស់ផងដែរ។ ដូច្នេះចូរគេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ ឬទៅជួបជាមួយពេទ្យចិត្តសាស្ត្រ ដើម្បីដោះស្រាយបញ្ហាស្ត្រេស។ ២. ទទួលទានផ្សំឡើងពីសណ្ដែកសៀងច្រើនពេក បើទោះជាសណ្ដែងសៀងមានផ្ទុកសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយក៏ពិតមែន ប៉ុន្តែការទទួលទានផលិតផលផ្សំឡើងពីសណ្ដែកសៀងច្រើនពេក គឺមិនផ្ដល់ផលល្អសោះឡើយចំពោះសុខភាពក្រពេញទីរ៉ូអ៊ីត។ សណ្ដែកសៀងមានឥទ្ធិពលធ្វើឲ្យក្រពេញទីរ៉ូអ៊ីតដំណើរការយឺតខុសពីធម្មតា។ នៅពេលអ្នកទទួលទានផលិតផលផ្សំពីសណ្ដែកសៀងច្រើនពេក ក្រពេញទីរ៉ូអ៊ីតមិនអាចស្រូបយកអ៊ីយ៉ូតបានគ្រប់គ្រាន់ឡើយ ជាហេតុបណ្ដាលឲ្យក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារខុសប្រក្រតី។ ៣. ទទួលទានគ្រឿងស្រវឹងច្រើន នោះក៏ព្រោះតែគ្រឿងស្រវឹងអាចជះឥទ្ធិពលដល់ក្រពេញទីរ៉ូអ៊ីតក្នុងការប្រើប្រាស់និងស្រូបយកអ៊ីយ៉ូដពីក្នុងអាហារ។ ៤. ជក់បារី ការជក់បារី គឺមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សួតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាចំពោះក្រពេញទីរ៉ូអ៊ីតផងដែរ។ សារធាតុ Tobacco ដែលមានក្នុងបារីធ្វើឲ្យក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនកាន់តែច្រើនឡើងៗ ជាហេតុនាំឲ្យកើតមានជំងឺក្រពេញទីរ៉ូអ៊ីត។ ៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក កាហ្វេនិងតែមានផ្ទុកជាតិកាហ្វេអ៊ីនដែលបង្កើនបរិមាណអ័រម៉ូនស្ត្រេស cortisol ក្នុងរាងកាយនៅពេលទទួលច្រើនលើសកម្រិត។ ហើយអ័រម៉ូនស្ត្រេសនេះបង្កផលប៉ះពាល់លើក្រពេញទីរ៉ូអ៊ីត និងការរំលាយអាហារ។ ដូច្នេះអ្នកមិនគួរទទួលទានភេសជ្ជៈ ឬអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេកឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើនក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។ នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារមិនប្រក្រតី វាអាចបណ្ដាលឲ្យមានការផលិតអ័រម៉ូនលើសកម្រិត ឬតិចជាងតម្រូវការរាងកាយ។ ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជា ការប្រែប្រួលភ្លាមៗនៃទម្ងន់ អារម្មណ៍ប្រែប្រួល បញ្ហាស្បែក និងសូម្បីតែជំងឺមហារីកសុដន់។
  ជំនួបទ្វេភាគីនេះធ្វើឡើងរវាងអនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វ៊ុក នៅថ្ងៃ ១៤ ខែវិច្ឆិកានៅក្រៅពីកិច្ចប្រជុំអាស៊ានលើកទី ៣៣ និងកិច្ចនៅសិង្ហបុរី។     យោងតាមការិយាល័យអនុប្រធានាធិបតីអាមេរិក ក្នុងជំនួបនោះលោក ម៉ៃ ផេន ដែលមកអាស៊ីដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់តំណាងឲ្យលោក ដូណាល់ ត្រាំ នោះបានកត់សម្គាល់ពីការលូតលាស់យ៉ាងឆាប់រហ័សនៃចំណងការទូតទ្វេភាគីរវាងអាមេរិក និងវៀតណាម។   មេដឹកនាំអាមេរិករូបនេះក៏បានថ្លែងអំណរគុណប្រមុខរដ្ឋាភិបាលវៀតណាមផងដែរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការតាមរកទាហានអាមេរិកដែលបាត់ខ្លួន និងបន្តគាំទ្រគោលនយោបាយអាមេរិកដែលដាក់សម្ពាធលើកូរ៉េខាងជើងដែលឈានដល់ការរំសាយនុយក្លេអ៊ែរផងនោះ។   លោក ផេន និងលោក សួនហ្វ៊ុក ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យសំខាន់ៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខជាពិសេសដោះស្រាយរឿងរបាំងពាណិជ្ជកម្ម និងពង្រឹងសន្តិសុខដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។ មេដឹកនាំទាំងពីរក៏ប្តេជ្ញាសហការគ្នាដើម្បីលើកកម្ពស់គោលការណ៍រួមគ្នាដើម្បីធានាឲ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហផង។   ដោយឡែក ប្រមុខរដ្ឋាភិបាលវៀតណាមលោក សួនហ្វ៊ុនឯណោះវិញបានឆ្លៀតឱកាសអញ្ជើញលោក ម៉ៃ ផេន មកទស្សនកិច្ចនៅវៀតណាមតាមពេលវេលាគួរសមមួយ ហើយអនុប្រធានាធិបតីអាមេរិកនេះកបានទទួលយកលិខិតអញ្ជើញនេះដែរ។   ក្រៅពីនេះ លោក សួនហ្វ៊ុក ក៏បានស្នើសុំឲ្យតំណាងរដ្ឋបាលអាមេរិកជួយគាំទ្របេក្ខភាពវៀតណាមក្នុងការប្រជែងយកអាសនៈមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០ដល់ឆ្នាំ ២០២១។   វៀតណាមក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលត្រូវបានគេជ្រើសរើសសម្រាប់អាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនេះកាលពីចុងខែឧសភាកន្លងទៅ ហើយការបោះឆ្នោតជាផ្លូវការនឹងត្រូវរៀបចំឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែមិថុនាឆ្នាំ ២០១៩ខាងមុខ។     គួររម្លឹកថា វៀតណាម និងអាមេរិកបានសម្រេចស្តារចំណងការទូតរួមគ្នានៅក្នុងឆ្នាំ ១៩៩៥ ហើយឆ្នាំ ២០២០ ភាគីនឹងរម្លឹកខួបលើកទី ២០ នៃចំណងមិត្តភាពទ្វេភាគីនេះដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋអាស៊ីអាគ្នេយ៍មួយនេះបន្តព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិកដើម្បីបានជាខ្នងបង្អែកស្របពេលដែលចិនជាភាគីជម្លោះសមុទ្រចិនខាងត្បូងនោះបន្តកើនឡើងឥទ្ធិពលឥតឈប់ក្នុងតំបន់៕
មេដឹកនាំវៀតណាម និងអាមេរិកបានប្តេជ្ញាពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធក្រោមក្របខណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅសប្តាហ៍នេះ។ វៀតណាមក៏បានសុំឲ្យអាមេរិកជួយគាំទ្រខ្លួនក្នុងដណ្តើមយកអាសនៈនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ។
ដ្បិតមិននិយាយចំឈ្មោះប្រទេសណាក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន ហាក់ដូចជាប្រើភាសាការទូតច្រើន ក្នុងការរិះគន់ទៅលើមហាអំណាច ដែលតែងតែប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដទៃ ដែលមិនធ្វើតាមការចង់បានរបស់ពួកគេ។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានលើកយកបញ្ហាសិទ្ធិមនុស្សទៅនិយាយដោយប្រយោលថា សិទ្ធិមនុស្សនាពេលបច្ចុប្បន្ន បានក្លាយទៅជា«បេសកកម្មដើម្បីបំពាក់អរិយធម៌ សម្រាប់ប្រទេសមហាអំណាចមួយចំនួន ដែលជានិយាមប្រតិបត្តិថ្មីមួយ ឬជាលេសរបស់ពួកគេ ក្នុងលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។    ក្នុងន័យនេះ ទំនងជាមានន័យថា រាល់ការលូកដៃចូលរបស់មហាអំណាចទាំងនេះ គឺតែងតែផ្ដល់ភាពរងគ្រោះរបស់ប្រទេសតូចៗ ឬទន់ខ្សោយ តាមរយៈការដាក់ទណ្ឌកម្មឯកតោភាគី នៅពេលដែលបំណងរបស់ពួកមហាអំណាចទាំងនោះបរាជ័យ។ ភាសាការទូត ដែលសម្ដេច ហ៊ុន សែន បានថ្លែងចំពោះមុខមេដឹកនាំពីបណ្ដាប្រទេសទូទាំងពិភពលោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ មានន័យដូច្នេះថា៖«ជាលទ្ធផល, ការដាក់ទណ្ឌកម្មជាឯកតោភាគីបានក្លាយទៅជាអាវុធដ៏ពេញនិយមរបស់ប្រទេសមានអំណាច នៅក្នុងការគ្រប់គ្រង់នយោបាយអន្តរជាតិ ដែលស្ថិតនៅក្រោមរបៀបវារៈភូមិសាស្ត្រនយោបាយរបស់គេ។ ទាំងនេះ គឺគ្មានអ្វីក្រៅពីការប្រើអំណាចដោយទាំងកំរោលរបស់រដ្ឋមួយ ដើម្បីបន្តុបឆន្ទៈរបស់ខ្លួន ទៅលើរដ្ឋអធិបតេយ្យដទៃនោះឡើយ។ នៅក្នុងពិភពលោកមួយ ដែលមានសម័យកាលចក្រពត្តិនិយម និងអាណានិគមនិយក បានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទៅហើយនោះ។ យើងត្រូវទទួលស្គាល់ថា មិនមែនគ្រប់ប្រទេសទាំងអស់នៅក្នុងអង្គមហាសន្និបាតនេះ ចាំបាច់ត្រូវតែដើរតាមគំរូនៃការគ្រប់គ្រងរបស់ប្រទេសដទៃណាមួយនោះទេ»។   និយាយចំណុចនេះហើយ សម្ដេច ហ៊ុន សែន បានលើកយកចំណុចមួយចំនួនទៀត ទៅនិយាយថា ពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ហើយការគំរាមកំហែងចំពោះសន្តិភាពក៏កើតមានកាន់តែច្រើនសណ្ឋាន គឺច្រើនជាងអ្វីដែលធ្លាប់បានឃើញក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយមនុស្សគ្រប់រូបកំពុងរស់នៅក្នុងពិភពលោកមួយ ដែលងាយនឹងប្រែប្រួល ដោយមិនអាចព្យាករណ៍បានជាមួយការផ្លាស់ប្តូរយ៉ាងស្មុគស្មាញ និងការប្រឈមគ្រប់មុខព្រួញ។   «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលបង្កឡើងដោយមហាអំណាចពិភពលោកលំដាប់ទីមួយ នៅក្នុងរង្វង់ទំនាក់ទំនងការទូត និងជម្លោះផ្ទៃក្នុងជាច្រើនកន្លែង ដែលកំពុងកើតឡើងដោយសារការជ្រៀតជ្រែកពីសំណាក់មហាអំណាចទាំងនេះ។ យើងក៏មានកង្វល់ជាខ្លាំងផងដែរ ចំពោះការសម្រេចចិត្តយ៉ាងតក់ក្រហល់របស់មហាអំណាចនេះ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនានាដ៏សំខាន់ជាសាកល ដែលជាការគំរាមកំហែងដល់ស្នូលនៃភាពស្របច្បាប់នៅក្នុងសណ្ដាប់ធ្នាប់គតិយុត្តិអន្តរជាតិ។ សកម្មភាពឯកតោភាគីទាំងនេះ បាននឹងកំពុងធ្វើឲ្យចុះខ្សោយនូវទំនាក់ទំនងរវាងបណ្ដារដ្ និងបង្កភាំពតានតឹងនៅក្នុងសហគមអន្តរជាតិ។ ប៉ុន្តែអ្វីដែលបង្កសម្ពាធធ្ងន់ធ្ងរបំផុតនោះ គឺការវាយប្រហារដោយត្រង់ទៅលើពហុភាគីនិយម»។ នេះជាការអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។   សម្ដេច ហ៊ុន សែន បន្ថប្រទេសធំៗ មិនគួរដាក់បន្តុបប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ពួកគេមកលើប្រទេស សម្រាប់សម្ដេច ហ៊ុន សែន សម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលដែលប្រទេសទាំងអស់នៅលើពិភពលោកពឹងផ្អែកគ្នាទៅវិញទៅមក ហើយផ្នត់គំនិតចាប់បង្ខំដ៏ចាស់គំរិលនោះ គួរតែត្រូវបានបានបញ្ចប់។ «ទាំងអស់គ្នា ទាំងប្រទេសធំ ប្រទេសតូច ត្រូវតែរួមគ្នាគោរព និងលើកតម្កើងវិធាននៃច្បាប់អន្តរចាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ »។ នេះការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ប្រសិនជាមេដឹកនាំប្រទេសនីមួយៗ ប្រកាន់គោលនយោបាយគាំពារនិយម ឯកតោនិយម និងធ្វើសង្គ្រាមពាណិជ្ជកម្មនោះ វានឹងធ្វើឲ្យសេដ្ឋកិច្ចបិទទ្វេរ លែងមានកាលានុវត្តភាព ពាណិជ្ជកម្ម និងការវិនិយោគឡើយ៕    
ភ្នំពេញ៖ ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ជាលក្ខណៈឯកតោភាគី ត្រូវបានប្រទេសមហាអំណាចមួយចំនួន កំពុងប្រើប្រាស់ធ្វើជាអាវុធ ក្នុងការគាបសង្កត់មកលើប្រទេសតូច ទន់ខ្សោយជាងខ្លួន ដើម្បីបំពេញមហិច្ឆតារបស់ពួកគេ សម្រាប់ការគ្រប់គ្រងនយោបាយអន្តរជាតិ។ នេះជាអ្វីដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបលើកឡើងជាលក្ខណៈការទូត នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន៥ទំព័រ ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ កញ្ញា។
Panpayak Jitmuangnon ដែលជាកីឡាករកម្រិតកំពូលម្នាក់របស់ថៃ និងទទួលបានជោគជ័យជាបន្តបន្ទាប់ បានត្រឡប់ចូលសង្វៀនជាថ្មីដោយចូលប្រកួតក្នុងកម្មវិធី ONE: IMMORTAL TRIUMPH ដើម្បីប្រជែងយកជ័យជម្នះបន្ថែមទៀត។ នៅថ្ងៃសុក្រ ទី៦ ខែកញ្ញាខាងមុខ នៅលើរេញ Phu Tho Indoor Stadium នាក្រុង ហូជីមិញ កីឡាករ Panpayak Jitmuangnon  រហស្សនាម «The Angel Warrior» នឹងបង្ហាញខ្លួនដើម្បីប្រកួត kickboxing ដែលជាការរៀបចំលើកដំបូងនៅប្រទេសវៀតណាម។    កីឡាករវ័យ ២៣ ឆ្នាំនឹងប្រឈមមុខដាក់ Masahide Kudo ក្នុងប្រភេទទម្ងន់ flyweight  ហើយ ម្ចាស់ជើងខ្សែក្រវាត់ Muay Thai World Champion ៥សម័យកាលនឹងប្រើជំនាញជើងឆ្វេងរបស់ខ្លួនដើម្បីតេស្តគូប្រកួតថ្មី។ Panpayak បានបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE ដោយឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho កាលខែ ធ្នូ។ កីឡាករថៃជំនាញ កណ្ដាប់ដៃ និងទាត់ ហើយរឹតពិសេសក្បាច់បញ្ចប់គូប្រកួតដោយការទាត់ចំក្បាល។ Panpayak មានកំណត់ត្រាប្រកួតមិនធម្មតាឡើយដោយឈ្នះ ២៤៤ លើក ចាញ់ ៤០ លើក និង ស្មើ ៣ លើក។ បុរសមកពីខេត្ត Samut Prakan ជឿជាក់ថាអាចសម្របខ្លួនពី មួយថៃទៅប្រកួត kickboxing បានល្អ។    វីដេអូ៖ Panpayak ឈ្នះ Rui Botelho «ខ្ញុំពិតជារំភើប។ នេះជាលើកទី១ដែលខ្ញុំប្រកួត kickboxing ប៉ុន្តែខ្ញុំតែងតែគិតរហូត។ យើងរង់ចាំមើលទាំងអស់គ្នា។ ខ្ញុំជាអ្នកប្រកួតដែលមានតិកនិកម្នាក់។ ខ្ញុំគិតថាវាជាការផ្លាស់ប្ដូរងាយស្រួលសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្តប្រើជើងទាត់ និង កណ្ដាប់ស្រាប់ទៅហើយ»។ Panpayak ថ្លែងបែបនេះ។ ចំណែកគូបដិបក្ខសញ្ជាតិជប៉ុនក៏ជាអ្នកជោគជ័យមួយរូបដែររួមទាំងទទួលស្គាល់ពីអ្នកគាំទ្រជាច្រើនទៀតផង។ យ៉ាងណាក្ដី ម្ចាស់ខ្សែក្រវាត់ REBELS Muay Thai និង RISE Featherweight Champion ត្រូវស្វែងយល់អំពីចំណុចខ្លាំងរបស់គូប្រកួត។    Panpayak ពន្យល់ថា ៖«ក្រោយទស្សនាវីដេអូរបស់ Kudo ប្រកួតតទល់នឹង Petchdam [Petchyindee Academy] ខ្ញុំដឹងអំពីស្ទិលរបស់គេ។ ខ្ញុំមិនដែលគិតថា គាត់មានបទពិសោធន៍ដូចខ្ញុំនោះទេ។ បទពិសោធន៍របស់ខ្ញុំនឹងផ្ដល់គុនសម្បត្តិដល់ខ្ញុំ។ ខ្ញុំទុកចិត្តថា ខ្ញុំអាចឈ្នះ ប៉ុន្តែមិនត្រូវធ្វេសប្រហែសនោះទេ»។ ទោះបីប្រកួត kickboxing លើកដំបូង ប៉ុន្តែ «The Angel Warrior»  ជឿជាក់លើការដាក់គោលដៅទៅរកជ័យជម្នះលើកទី២៤៥ របស់ខ្លួន។    ស៊ុបពើស្តាររបស់ថៃ គូសបញ្ជាក់ថា ៖«ជើងឆ្វេងរបស់ខ្ញុំ នឹងបម្លាស់ទីបានល្អ បូកទាំងការម៉ាត់កណ្ដាប់ដៃ។ ខ្ញុំចង់ម៉ាត់មុន បម្លាស់ទី និង ស្រេកឃ្លាននឹងជ័យជម្នះគ្រប់វិនាទី។ ខ្ញុំនឹងចេញដៃឲ្យលឿនហើយជើងរំកិលតាមក្រោយ»។ ទោះជាបែបនេះក្ដី កីឡាករប្រដាល់ថៃទទួលស្គាល់ថា Kudo ជាកីឡាករប្រកបដោយគ្រោះថ្នាក់ម្នាក់។ Kudo មានកណ្ដាប់ដៃជាអាវុធដ៏គ្រោះថ្នាក់ និងពិបាកក្នុងការរងទប់ដែរ។ ប៉ុន្តែកីឡាករថៃបង្ហើបគម្រោងវ៉ៃតតាំងជាជាងចាំតែរង។    Panpayak កីឡាករល្អម្នាក់ដោយឈ្នះពានកីឡាករល្អបំផុតប្រចាំ Sports Writers Association Of Thailand Fighter Of The Year ក្នុងរយៈពេល៣ឆ្នាំជាប់គ្នាពី ២០១៣ ដល់ ២០១៥។ តាមរយៈភាពឈ្លាសវៃនៅលើសង្វៀន អ្នកគាំទ្រនៅវៀតណាមនឹងហ៊ោកញ្ជ្រៀវខ្លាំងពេល «The Angel Warrior» ចាប់ផ្ដើមការប្រកួតលើសង្វៀន។    ជើងខ្លាំងថៃសង្កត់ធ្ងន់ថា ៖«ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមកមើលការប្រកួត និង អបអរសាទរខ្ញុំ។ ខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាវិញនូវភាពរំភើបរីករាយ។ ខ្ញុំសូមថ្លែងអំណរគុនដល់ ONE ដែលផ្ដល់ឱកាសឲ្យខ្ញុំ។ ក្រោយការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ ពីមុន ខ្ញុំមានទំនុកចិត្តថារៀបចំបានល្អប្រសើរ»។   សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅhttps://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
អត្ថបទ៖ ស៊ីធី
   តាមរយៈកិច្ចប្រជុំ រវាងនាយកដ្ឋានជីវភាពសហគមន៍ និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ GEF នឹងផ្ដល់ជំនួយដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ដើម្បីអភិវឌ្ឍសហគមន៍ទាំងនោះ។    តំបន់សហគមន៍ចំនួន៥ដែលត្រូវអភិវឌ្ឍ រួមមាន សហគមន៍ការពារធម្មជាតិ ភ្នំណាមលៀ និងមណ្ឌលយ៉ន ក្នុងខេត្តមណ្ឌលគិរី សហគមន៍តំបន់ការពារធម្មជាតិ រាំងខ្វាវ និងភ្នំទំព័រ ក្នុងខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិ ជាំពេន ក្នុងខេត្តព្រះវិហារ។   ក្នុងចំណោមសហគមន៍ទាំង៥ សហគមន៍ចំនួន២ ដូចជាភ្នំទំព័រ និងជាំពេន នឹងត្រូវបំពេញលក្ខខណ្ឌ ក្នុងការស្នើសុំឯកសារភាពពីក្រសួងបរិស្ថាន លើការអនុញ្ញាតពង្រីកផ្ទៃដីព្រៃសហគមន៍ លើទីតាំងគ្រោងធ្វើទេសចរណ៍ធម្មជាតិផងដែរ៕        
ភ្នំពេញ៖ មូលនិធិបរិស្ថានសាកល (GEF)  នឹងផ្ដល់ជំនួយដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ក្នុងខេត្តចំនួន៣ ដូចជាខេត្តមណ្ឌលគិរី, ខេត្តពោធ៍សាត់ និងខេត្តព្រះវិហារ ហើយជំនួយនោះនឹងផ្ដល់តាមរយៈអង្គការសហប្រជាជាតិ UNDP សម្រាប់អភិវឌ្ឍសហគមន៍។ នេះបើតាមក្រសួងបរិស្ថាន។
  ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្រុមចំណូលថ្មីវិសាខា រងការខកចិត្ត បន្ទាប់ពីពួកគេបានទម្លាក់ក្រុមនេះត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ ជ័យជម្នះសរុបទាំងពីរជើង ២-១ បានជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះកៅអីវគ្គ១/៤នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨។ នាជំនួបជើងទី១នៅកីឡដ្ឋានខេត្តស្វាយរៀង ម្ចាស់ផ្ទះស្វាយរៀងយកឈ្នះវិសាខា ១-០ ហើយពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាជំនួបជើងទី២កាលពីថ្ងៃទី១៨ ខែកក្កដា នៅកីឡដ្ឋានស្តាតចាស់។    ក្រុមក្រសួងការពារជាតិបានទម្លាក់ក្រុមអាស៊ីអឺរ៉ុបក្នុងវគ្គ១/៨ ដើម្បីឡើងទៅវគ្គ១/៤ជាមួយជ័យជម្នះសរុបទាំងពីរជើង ១០-២។ ក្នុងនោះ ទ័ពបានយកឈ្នះអាស៊ីអឺរ៉ុប ៣-១ លើទឹកដីខ្លួនឯងក្នុងជើងទី១ ហើយបានបន្តយកឈ្នះ ៧-១ នាជំនួបជើងទី២នៅលើទឹកដីអាស៊ីអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។   ក្រោយយកឈ្នះវេស្ទើនភ្នំពេញ ៥-១ នាជំនួបជើងទី១ ហើយបន្តយកឈ្នះ ១-០ នាជំនួបជើងទី២នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ជួយបឹងកេតឡើងទៅវគ្គ១/៤ ជាមួយលទ្ធផលសរុបទាំងពីរជើង ៦-១។ ក្រោយយកឈ្នះសូលទីឡូអង្គរ ១-០ នាជំនួបជើងទី២ កាលពីថ្ងៃទី១៨ ខែកក្កដា ដោយបន្ថែមលើការបញ្ចប់លទ្ធផលស្មើ ២-២ ក្នុងជើងទី១ បានជួយឲ្យអង្គរថាយហ្គឺរឡើងទៅវគ្គ១/៤ ជាមួយលទ្ធផលសរុបទាំងពីរជើង ៣-១។   ក្រុមអគ្គស្នងការនគរបាលជាតិបានឡើងវគ្គ១/៤ ក្រោយយកឈ្នះក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១។ ការឈ្នះកៅអីរបស់អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីពួកគេយកឈ្នះគីរីវង់សុខសែនជ័យ ១-០ នាជំនួបជើងទី២កាលពីថ្ងៃទី១៨ ខែកក្កដា នៅកីឡដ្ឋានខេត្តតាកែវ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងជើងទី១។    ជាមួយគ្នានេះ ក្រុមភ្នំពេញក្រោនបានទម្លាក់ក្រុមលេខ៣ឆ្នាំចាស់អគ្គិសនីកម្ពុជាត្រឹមវគ្គ១/៨ ដើម្បីឡើងទៅវគ្គ១/៤ ជាមួយជ័យជម្នះសរុបទាំងពីរជើង ៦-១។ នាជំនួបជើងទី១នៅកីឡដ្ឋានអគ្គិនសី ភ្នំពេញក្រោនបានយកឈ្នះម្ចាស់ផ្ទះ ២-១ ហើយបានបន្តយកឈ្នះ ៤-០ នាជំនួបជើងទី២កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើដីរបស់ខ្លួន។   សម្រាប់ជំនួបជើងទី២រវាងក្រុមណាហ្គាវើលជាមួយក្រុមកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ នាទីលាននៃវិទ្យាល័យព្រះរាជសម្ភារ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ តាមរយៈលទ្ធផលថ្ងៃនេះ ហើយបន្ថែមលើជ័យជម្នះ ៥-១ ក្នុងជើងទី១ បានជួយឲ្យណាហ្គាវើលឡើងទៅវគ្គ១/៤ ជាមួយលទ្ធផលសរុបទាំងពីរជើង ៦-២។ តាមពិតជំនួបរវាងក្រុមទាំងពីរគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា នាកីឡដ្ឋានខេត្តកំពត តែដោយសារភ្លៀងខ្លាំងពេកធ្វើឲ្យទីលានមិនអាចប្រកួតបាន ក៏ត្រូវបានលើកពេលមកប្រកួតនៅថ្ងៃនេះតែម្តង។    ដោយឡែក សម្រាប់ជំនួបរវាងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ជាមួយក្រុមកោះកុង នឹងប្រកួតជើងទី១ នៅថ្ងៃទី២២ ខែកក្កដា និងជើងទី២ធ្វើនៅថ្ងៃទី២៨ ខែកក្កដា៕
ក្រុមព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ(ទ័ព), ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺរ និងអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ បន្ទាប់ពីពួកគេយកឈ្នះគូប្រកួតរៀងៗខ្លួន នាជំនួបទាំងពីរជើង។ ចំណែកជំនួបរវាងណាហ្គាវើលជាមួយកំពត ដែលបានលើកពេលប្រកួតដោយសារភ្លៀង ណាហ្គាវើលបានទម្លាក់កំពត ឡើងទៅវគ្គ១/៤ជាមួយលទ្ធផល ៦-២។
  កញ្ចប់ជំនួយថ្មីនោះរួមមានកាំជ្រួចសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot កាំភ្លើងធំ ដ្រូន និងប្រព័ន្ធគ្រាប់រ៉ុក្កែតបញ្ជាដោយឡាស៊ែរ។ បើតាមមន្ទីរបញ្ចកោណ សព្វាវុធថ្មីនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តចំពោះសមត្ថភាពនៅពេលបច្ចុប្បន្នរបស់អ៊ុយក្រែន និងសមត្ថភាពយូរអង្វែងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដើម្បីការពារទឹកដីរបស់ខ្លួន និងរារាំងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលវែង ។   ជាមួយកញ្ចប់ជំនួយចុងក្រោយនេះ អាម៉េរិកបានចំណាយដល់ទៅជាង៤០ពាន់លានដុល្លារហើយលើការផ្គត់ផ្គង់គ្រឿងបរិក្ខារឱ្យអ៊ុយក្រែនចាប់តាំងពីដើមឆ្នាំ២០២១មក។   ការផ្ដល់ជំនួយយោធាថ្មី កើតឡើងស្របពេលអ៊ុយក្រែនកំពុងស្តុកអាវុធ និងពង្រឹងសមត្ថភាពកងកម្លាំងសម្រាប់យុទ្ធនាការវាយបកសំដៅរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយភាគអាគ្នេយ៍ និងភាគខាងត្បូងអ៊ុយក្រែន។   ប៉ុន្តែនៅថ្ងៃទី៩ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏ប្រកាសថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមរួចទោហើយ ចំពេលមានរបាយការណ៍ថា ទាហានអ៊ុយក្រែនបានបើកការវាយលុកនៅចំណុចសំខាន់ៗចំនួនបីនៅតាមបណ្តោយសមរភូមិជួរមុខ៕  
អាម៉េរិកនៅថ្ងៃទី៩ ខែមិថុនា បានប្រកាសកញ្ចប់ជំនួយយោធាចំនួន២,១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុនពេលទីក្រុងកៀវត្រៀមបើកការវាយបកដែលគ្រោងទុកជាយូរមកហើយដើម្បីរុញទ័ពរុស្ស៊ីចេញពីប្រទេស។