text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា បើបុគ្គលមានកូវីដ-១៩ បានយកដៃជូតទឹករំអិលផ្លូវដង្ហើម(សំបោរ ស្លេស ទឹកមាត់) ឬយកដៃខ្ទប់មាត់ពេលក្អក-កណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែល ភ្លាមៗទេនោះ រួចយកដៃនោះទៅកាន់ក្រដាសប្រាក់ ឬក្រដាសផ្សេងៗ វីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ទាំងនោះ។ អ្នកស្រីវេជ្ជបណ្ឌិត បន្តថា បើមានបុគ្គលណាម្នាក់ ចាប់កាន់ក្រដាសប្រាក់ឬក្រដាសនានា ដែលមានមេរោគកូវីដ-១៩តោង ពេលនោះ មេរោគកូវីដ-១៩ នឹងបន្តតោងទៅដៃបុគ្គលនោះតែម្តង។ អ្នកស្រី បន្ថែមថា ក្នុងករណីបុគ្គលនោះ បានយកដៃ ដែលកាន់ក្រដាសមានវីរុសកូវីដ-១៩ ទៅប៉ះច្រមុះ មាត់ ភ្នែក ជាដើម នោះ នឹងធ្វើឲ្យមានការចម្លងជំងឺកូវីដ-១៩បានលឿនជាទីបំផុត។ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលរូបនេះ និយាយទៀតថា បន្ទាប់មក ក៏មានការចម្លងជំងឺកូវីដ-១៩បន្តៗគ្នា បើមិនបានលាងដៃ មិនពាក់ម៉ាស់ និង មិនរក្សាគម្លាតសុវត្ថិភាព។ ក្រសួងសុខាភិបាល ក៏បានផលិតវីដេអូខ្លីមួយដែរ ដើម្បីពន្យល់ប្រជាពលរដ្ឋ ពីលទ្ធផលនៃការឆ្លងជំងឺកូវីដ-១៩ តាមរយៈក្រដាស៕ | ភ្នំពេញ៖ ក្រៅពីរបស់របរប្រើប្រាស់ផ្សេងៗ ក្រដាសឯកសារ ក្រដាសប្រាក់ និង ក្រដាសនានា ក៏អាចមានលទ្ធភាពក្នុងការរចម្លងជំងឺកូវីដ-១៩ ក្នុងករណីអ្នកជំងឺកូវីដ-១៩ បានប៉ះពាល់ ឬបានកាន់ក្រដាសទាំងនោះ ហើយអ្នកផ្សេង បានទៅកាន់បន្ត។ នេះជាការពន្យល់របស់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ទៅកាន់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។ |
«កម្មករសេវាកម្មកម្សាន្តរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដូចគ្នា សូមរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារដល់កម្មករសេវាកម្មកម្សាន្ត យើងខ្ញុំមិនជឿថា សម្ដេច ទុកយើងខ្ញុំចោលឡើយ»។ នេះជាសំណេរលើបដា ដែលកម្មករសេវាកម្មកម្សាន្ត ទទូចអំពាវនាវឱ្យប្រមុខរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជីវភាពពួកគេ តាមការស្នើសុំ។ ក្នុងញត្តិដែលកម្មករសេវាកម្មកម្សាន្ត បានដាក់សុំអន្តរាគមន៍ពីរដ្ឋាភិបាលនោះ បានរៀបរាប់ថា បច្ចុប្បន្នកម្មករនិយោជិត កំពុងជួបប្រទះជីវភាពខ្វះខាត ជាពិសេសការផ្គត់ផ្គង់លើសេចក្តីត្រូវការជាមូលដ្ឋាន ដូចជា ថ្លៃបន្ទប់ជួល ទឹក ភ្លើង និងម្ហូបអាហារប្រចាំថ្ងៃជាដើម ចាប់តាំងពីរដ្ឋប្រកាសបិទការងារបណ្ដោះអាសន្ន។ បន្ទាប់ពីដាក់ញត្តិនៅគណៈរដ្ឋមន្រ្តីរួចហើយ ពួកគេ បានបន្តយកញត្តិនោះ ទៅដាក់នៅក្រសួងការងារនិងក្រសួងកិច្ចការនារីផងដែរ។ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានសរសេរក្នុងលិខិតដាក់ជូននាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះថា៖«កម្មករសេវាកម្មកម្សាន្តដែលកំពុងបាត់បង់ការងារនាពេលបច្ចុប្បន្ននេះ បានព្យាយាមស្វែងរកការងារធ្វើណាស់ តែរកមិនបាន ហើយសឹងតែរកលុយទិញម្ហូបហូបមិនបានផង។ ចំណែកឯថ្លៃឈ្នួលផ្ទះវិញ គិតក្នុងតម្លៃពេញថ្លៃ។ ស្ថិតនៅក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យកន្លែងការងាររបស់ពួកគាត់ត្រូវបានបិទជាបណ្ដោះអាសន្ន ពួកគាត់ទឹង១៦៩នាក់ សូមស្នើយ៉ាងទទូច ឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការដោះស្រាយនូវសេចក្តីត្រូវការជាបន្ទាន់របស់ពួកគាត់»។ តាមលិខិតដដែល បានបញ្ជាក់ថា កម្មករសេវាកម្មកម្សាន្តទាំង១៦៩នាក់ បានស្នើឱ្យរដ្ឋាភិបាលគាំពារជាក់លាក់ ដោយផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារ ដើម្បីធានាដល់ការផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃ ម្ហូបអាហារក្នុងស្ថានភាពនេះ រហូតដល់មានការប្រកាសឱ្យការបើកដំណើរការកន្លែងសេវាកម្មកម្សាន្តឡើងវិញ។ មិនតែប៉ុណ្ណោះ កម្មករទាំងនោះ ក៏ស្នើឱ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះជួល ឱ្យបន្ធូរបន្ថយថ្លៃជួលផ្ទះ ក្នុងអំឡុងពេលខារ៉ាអូខេ និងទីតាំងកម្សាន្ត បិទទ្វាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសការឆ្លងនៃជំងឺកូវីដ-១៩នេះ។ កម្មករសេវាកម្មកម្សាន្ត បានសរសេរក្នុងបដាសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ដូច្នេះថា៖«ជំនួយឧបត្ថម្ភជាអាយុជីវិតរបស់ខ្ញុំ សូមរាជរដ្ឋាភិបាលកុំទុកកម្មករវិស័យសេវាកម្សាន្តចោល»។ កន្លងមកកម្មករសេវាកម្មករកម្សាន្ត តាមរយៈសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានដាក់ញត្តិទាមទារចំនួន២លើកហើយ ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ តាមការស្នើសុំខាងលើនេះ។ ប៉ុន្តែខាងក្រសួងការងារ មិនបានឆ្លើយតបតាមការស្នើសុំឡើយ។ នេះបើតាមសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។ បើតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រី្តក្រសួងការងារ លោក អ៊ិត សំហេង ទៅប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា កាលពីថ្ងៃទី១៥ មិថុនា បានលើកឡើងពីគោលការណ៍របស់រដ្ឋាភិបាល ក្នុងការជួយដល់ពលរដ្ឋក្រីក្រ តាមកម្មវិធីជំនួយសង្គម និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ កម្មវិធីជំនួយសង្គមនេះ មានកញ្ចប់ជំនួយ «កម្មវិធីសាច់ប្រាក់ពលកម្ម» ដែលមានទំហំថវិកា១០០លានដុល្លារ ដើម្បីបង្កើតសមិទ្ធផលសង្គម-សេដ្ឋកិច្ច តាមការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋាភិបាលកំពុងគិតគូរកម្មវិធីជំនួយសង្គមឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងរងគ្រោះដោយជំងឺកូវីដ-១៩។ អត្ថបទទាក់ទង បោកខោអាវ កោសខ្យល់ និងបកខ្ទឹម ជាការងារថ្មីរបស់កម្មករសេវាកម្សាន្ត ក្រោយបាត់បង់ការងារ ព្រោះកូវីដ-១៩ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មើលឃើញថា ក្រសួងការងារហាក់គ្មានដំណោះស្រាយឡើយ ដោយឆ្លើយតបខុសពីការស្នើសុំ ពោលគឺឲ្យកម្មករសេវាកម្សាន្តស្វែងរកការងារថ្មីធ្វើ តាមរយៈទីភ្នាកងារជាតិមុខរបរ និងការងារទៅវិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗអ្នកស្រី ទេពផល្លីន បន្ថែមថា៖ «កម្មករសេវាកម្មកម្សាន្តភាគច្រើនគ្មានចំណេះដឹងនិងជំនាញច្រើនទេ ជាហេតុធ្វើឲ្យពួកគាត់ពិបាករកការងារថ្មី។ លើសពីនេះ វិស័យការងារនៅកម្ពុជាចង្អៀត ទើបធ្វើពួកគាត់ស្ថិតក្នុងស្ថានភាពលំបាក»។ អ្នកស្រី ទេពផល្លីន អះអាងថា កម្មករសេវាកម្មកម្សាន្ត នឹងបន្តទាមទារទៅក្រសួងពាក់ព័ន្ធបន្តទៀត ដើម្បីឲ្យមានដំណោះស្រាយសមស្រមណាមួយ តាមការស្នើសុំរបស់ពួកគេ៕ | ភ្នំពេញ៖ កម្មករសេវាកម្មកម្សាន្ត បានបន្តដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋាភិបាល ឱ្យផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ ជាលើកទី៣ ។ កម្មករទាំងនោះ កំពុងប្រមូលផ្ដុំទាមទារ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ មិថុនានេះ។ |
ស្ថានភាពនៅព្រលានយន្តហោះ Hamid Kazai ក្នុងរដ្ឋធានីកាប៊ុលក្រោយក្រុមតាលីបង់ចូលដល់ទីក្រុង ប្រែទៅជាចលាចលគ្មានសណ្ដាប់ធ្នាប់ ខណៈដែលប្រជាជនអាហ្វហ្កានីស្ថាន សម្រុកចូលបរិវេណអាកាសយានដ្ឋានជាមួយក្ដីសង្ឃឹមអាចចាកចេញពីប្រទេសតាមជើងហោះហើររបស់ប្រទេសលោកខាងលិចដែលជម្លៀសប្រជាជនពួកគេ។ អាមេរិក បានពង្រាយកងទ័ពដល់ទៅ៦ពាន់នាក់ដើម្បីសម្របសម្រួលការជម្លៀសមនុស្សនេះ។ ក្រៅជនជាតិអាមេរិក និងបុគ្គលិកទូត អាមេរិកក៏ជម្លៀសអ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានផងដែរ។ ក្រៅតែពីអាមេរិក អាល្លឺម៉ង់ អង់គ្លេស កាណាដា ក៏បានជម្លៀសមន្រ្តីទូតនឹងពលរដ្ឋខ្លួនចេញពីអាហ្វហ្កានីស្ថានផងដែរ។ ប្រទេសនៅតំបន់អឺរ៉ុបរួមមាន ហូឡង់ ស្វ៊ីស សាធារណរដ្ឋឆែក ដាណឺម៉ាក ន័រវែស ស៊ុយអែតនិងប្រទេសមួយចំនួនទៀតបានបិទស្ថានទូតខ្លួននៅអាហ្វហ្កានីស្ថាន និងជម្លៀសបុគ្គលិកនិងមន្ត្រីទូតខ្លួនយ៉ាងប្រញាប់ប្រញាល់ផងដែរ។ ឥណ្ឌា ហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុនជាដើមក៏បិទស្ថានទូតដែរ។ ខណៈស្ថានទូតបរទេសជាច្រើនកំពុងបិទទ្វារនិ ងជម្លៀសខ្លួនចេញពីអាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័ស រុស្ស៊ី និងចិននៅតែបន្តរក្សាបុគ្គលិកខ្លួននៅក្នុងបេសកកម្មការទូតនៅទីក្រុងកាប៊ុល។ ចិននិ ងរុស្សីក៏ប្រកាសបន្តរកដំណោះស្រាយដោយផ្ទាល់ជាមួយក្រុមតាលីបង់លើទឹកដីអាហ្វហ្កានីស្ថានទៀតផង៕ | ខណៈក្រុមតាលីបង់វាយដណ្តើមកាន់កាប់អាហ្វហ្កានីស្ថាន ប្រទេសនានា បានជម្លៀសបុគ្គលិកទូត និងពលរដ្ឋខ្លួនចាកចេញពីអាហ្វហ្កានីស្ថាន។ មានតែចិន និងរុស្ស៊ីដែលបន្តដំណើរការស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល។ |
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ថ្ងៃ ២១ ខែមករានេះ បានទទូចឲ្យមានការបញ្ឈប់រាល់ការប្រឆាំងទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មកកាន់ចក្រភពអង់គ្លេសទៀត ដោយលោកសង្កត់ធ្ងន់ថា វានឹងបំផ្លាញផលប្រយោជន៍អង់គ្លេសកាន់តែខ្លាំងផង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការទូតអង់គ្លេសខាងលើបានបញ្ជាក់ដូច្នេះថា៖« ដូណាល់ ត្រាំ ជាប្រធានាធិបតីជាប់ឆ្នោតនៃមហាអំណាចធំដែលមានឥទ្ធិពលខ្លាំង និងជាប្រទេសប្រជាធិបតេយ្យដ៏ខ្លាំងក្លាបំផុតមួយ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាមេដឹកនាំប្រទេសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយដែរ»។ លោក Johnson បានអំពាវនាវបែបនេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនពេលដែលសមភាគីអាមេរិកមកបំពេញទស្សនកិច្ចនៅអង់គ្លេសដើម្បីពិភាក្សាសំខាន់ៗរួមគ្នា។ រដ្ឋមន្ត្រីការបរទេសរូបនេះថែមទាំងបានសង្កត់ធ្ងន់ថា ការបន្តពន្យារពេលទស្សនកិច្ចរបស់មេដឹកនាំអាមេរិកនឹងមានផលអវិជ្ជមានកាន់តែធំចំពោះប្រយោជន៍ជាតិជាពិសេសប្រយោជន៍សេដ្ឋកិច្ចរបស់អង់គ្លេសនាពេលអនាគតផង។ «ការប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកមកកាន់ប្រទេសយើង វាជាមិនខុសពីបំផ្លាញប្រយោជន៍ជាតិឡើយ។ រដ្ឋបាលលោកត្រាំ ស័ក្តិសមនឹងទទួលបានការគោរព និងការទទួលស្គាល់មិនមែនរងការបន្តុះបង្អាប់ដូចក្មេងឡើយ»។ នេះជាសម្តីរបស់លោក Johnson។ ទំនាក់ទំនងរវាងអង់គ្លេស និងអាមេរិកធ្លាក់ចុះខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ក្រោយពេលដែលលោក ត្រាំ សម្រេចលុបចោលទស្សនកិច្ចទៅកាន់អង់គ្លេសដោយសារបញ្ហាចម្រូងចម្រាសមួយចំនួន។ បើតាមលោក ត្រាំ ខ្លួនឯងបញ្ហាចម្បងដែលលោកលុបចោលទស្សនកិច្ចនេះ គឺបញ្ហាទីតាំងស្ថានទូតអាមេរិកនៅអង់គ្លេស ប៉ុន្តែបើតាមស្ថានភាពជាក់ស្តែងលោក ត្រាំ ប្រហែលជាមិនទទួលបានការស្វាគមន៍ពីអ្នកនយោបាយអង់គ្លេសឡើយ។ អ្នកនយោបាយអង់គ្លេសជាច្រើនបានបង្ហាញជំហរប្រឆាំងទស្សនកិច្ចរបស់មេដឹកនាំអាមេរិក ដោយលើកហេតុផលថាលោក ត្រាំ ជាមនុស្សរើសអើងពូជសាសន៍ផង៕ | ប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចលុបចោលទស្សនកិច្ចរបស់ខ្លួនមកអង់គ្លេសនៅសប្តាហ៍មុនព្រោះបញ្ហាចម្រូងចម្រាសមួយចំនួនក្នុងនោះមានការមិនទទួលបានការស្វាគមន៍ពីអ្នកនយោបាយអង់គ្លេសផង។ ប៉ុន្តែនៅសប្តាហ៍នេះប្រមុខការទូតអង់គ្លេស បានអំពាវនាវឲ្យមានការស្វាគមន៍លោក ត្រាំ ដើម្បីការពារប្រយោជន៍យូរអង្វែងរបស់អង់គ្លេសផង។ |
ចាប់តាំងពីថ្ងៃទី១៤ ខែមីនាមក ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន បានហក់ឡើងលើសពី ១ពាន់ករណីជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី១៧ ខែមីនា ចិនបានរាយករណ៍ជំងឺកូវីដ-១៩ មានចំនួន ១៣១៧ករណី។ ស្របពេលករណីឆ្លងហក់ឡើងខ្ពស់បែបនេះ លោក ស៊ី ជិនភីង ប្រមុខបក្សកុម្មុយនីស្តចិន បានស្នើឱ្យរដ្ឋាភិបាលនៅគ្រប់កម្រិតបន្តកិច្ចខិតខំឱ្យបានខ្លាំងបំផុតក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ «ជ័យជម្នះ បានមកពីការបន្តកិច្ចខិតខំ»។ លោក ស៊ី បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៧ ខែមីនា។ លោកស៊ី ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានជំរុញឱ្យអាជ្ញាធរចិន ត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ភាពស្មុគស្មាញ និងបញ្ហាលំបាក លើការឆ្លើយតបនឹងជំងឺកូវីដ-១៩ ផងដែរ។ បើតាមមេដឹកនាំកំពូលចិនរូបនេះ ក្នុងពេលបច្ចុប្បន្ន អាជ្ញាធរចិន ត្រូវយកចិត្តទុកដាក់ ចំពោះប្រជាជនជាអាទិភាព ហើយចិន ត្រូវតែអនុវត្តវិធានការដោយផ្អែកលើគោលការណ៍វិទ្យាសាស្រ្ត។ ក្រៅពីនេះ មេដឹកនាំចិន បានជំរុញឱ្យមានកិច្ចខិតខំ ក្នុងការដោះស្រាយបញ្ហា នៅក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយក្នុងនោះ រួមទាំងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សម្ភារធ្វើតេស្ត និងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជាដើម។ កន្លងមក ចិន ជាប្រទេសមួយ ដែលទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ និងមានករណីឆ្លងទាបនៅក្នុងប្រទេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុប និងអាម៉េរិកជាដើម។ បើទោះអនុវត្តគោលនយោបាយមិនលើកលែងលើជំងឺកូវីដ-១៩ ក៏ដោយ មួយរយៈចុងក្រោយនេះ ករណីឆ្លងជាចង្កោមនៅចិន បានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើន។ វីរុសបំប្លែងខ្លួនអូមីក្រុង គឺជាកត្តាមួយ ដែលធ្វើឱ្យចិន មានករណីឆ្លងផ្ទុះឡើងខ្លាំង។ ក្នុងសប្តាហ៍នេះ ចិនបានបិទខ្ទប់ក្រុងចំនួន ៥ ដែលមានប្រជាជនសរុបប្រមាណ ៣៧លាននាក់ ដូចជា ក្រុង Changchun, ក្រុង Jilin, ក្រុង Shenzhen, ក្រុង Dongguan និងក្រុង Langfang។ អាជ្ញាធរនៅក្នុងក្រុង បានអំពាវនាវឱ្យប្រជាជនហាមចាកចេញពីតំបន់របស់ខ្លួន លើកលែងតែទៅទិញម្ហូបអាហារ និងត្រូវការសេវាសង្រ្គោះបន្ទាន់។ ចិន មានករណីឆ្លងជំងឺកូវីដ-១៩ សរុបជាង ១២ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៤៦៣៦នាក់៕ ទន្ទឹមនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣,២១ពាន់លានដូសដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ១,២៤ពាន់លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ | អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង នៅថ្ងៃទី១៧ ខែមីនា បានអំពាវនាវឱ្យចាត់វិធានការឱ្យបានរហ័សក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច។ ការជំរុញរបស់មេដឹកនាំចិនរូបនេះ ធ្វើឡើងស្របពេលចិនមានករណីឆ្លងជំងឺកូវីដ-១៩ លើសពី១ពាន់ករណីក្នុងមួយថ្ងៃ។ |
អ្នកគុនខ្មែរមកពិក្លិបកងពលតូចឆ័ត្រយោង៩១១ ឡៅ ចន្ទ្រា ប្អូនបង្កើតរបស់អតីតជើងខ្លាំង ឡៅ ស៊ីណាត ត្រូវតទល់ជាមួយជើងខ្លាំងសញ្ជាតិបារាំង Cellestin Mendes រីឯ ម៉ឺន សុភា ប៉ះ Plennington Lawson ខណៈកីឡាករ សេន ប៊ុនថេន ជួប Kevin Yabi ក្នុងព្រឹត្តិការណ៍ Rahu Fight នៅប្រទេសបារាំងនាថ្ងៃទី១៥ ខែមេសា ខាងមុខ។ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយសមាគមប្រដាល់គុនខ្មែរនៅប្រទេសបារាំងមួយនេះ អ្នកលេងគុនខ្មែរទាំង៣រូបបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧៕ | អ្នកលេងគុនខ្មែរជួរមុខបីរូបរួមមានកីឡាករ ឡៅ ចន្ទ្រា, សេន ប៊ុនថេន និងកីឡាករ ម៉ឹន សុភា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Rahu Fight នាថ្ងៃទី១៥ ខែមេសា ខាងមុខនេះ។ សម្រាប់ការចូលរួមនេះដែរ អ្នកលេងគុនខ្មែរទាំង៣រូបត្រូវជួបប្រកួតជាមួយកីឡាករម្ចាស់ផ្ទះបារាំង។ |
លោក Conte បានបង្ហាញព័ត៌មានលម្អិតដំបូង ពីផែនការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងដ៏តឹងរឹងក្នុងប្រទេស ដែលបានដាក់កាលពី៧សប្តាហ៍មុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។ ចំណាត់ការបិទប្រទេសរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Giuseppe Conte ក្នុងការទប់ស្កាត់ការរាលដាលជំងឺ COVID-19 បានផ្តល់ផលល្អប្រសើរសម្រាប់អ៊ីតាលី។ គិតត្រឹមថ្ងៃទី២៧ ខែមេសា អ៊ីតាលីគ្មានករណីថ្មីឆ្លងឡើយ ខណៈចំនួនអ្នកស្លាប់មានចំនួនជាង២៦០០០នាក់ និងឆ្លងជិត២សែននាក់ដដែល។ ក្រោយប្រកាសពីជោគជ័យ ក្នុងការទប់ស្កាត់ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅភាគខាងត្បូងប្រទេស និងការថមថយចំនួនអ្នកឆ្លងពីមួយថ្ងៃទៅមួយថ្ងៃនៅអ៊ីតាលីទាំងមូល លោក Conte បានអនុញ្ញាតឲ្យអត្តពលិកទាំងអស់ បន្តការហ្វឹកហាត់ឡើងវិញចាប់ពីថ្ងៃទី ៤ ខែឧសភាតទៅ។ ដោយឡែកការហ្វឹកហាត់ជាក្រុម អាចចាប់ផ្តើមនៅថ្ងៃទី១៨ ខែឧសភា។ យ៉ាងណាក៏ដោយ បើទោះអនុញ្ញាតឲ្យមានការហ្វឹកហាត់ឡើងវិញក្តី ប៉ុន្តែលោក Conte មិនបាននិយាយថា ពេលណាទើបក្របខណ្ឌកំពូលអ៊ីតាលី នឹងបន្តរដូវកាលដែលនៅសេសសល់នៅឡើយទេ។ នាយករដ្ឋមន្ត្រី វ័យ៥៥ឆ្នាំរូបនេះគ្រាន់តែ និយាយខ្លីក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ការប្រជែងជើងឯក នឹងចាប់ផ្តើមម្តងទៀតនៅពេលដែលប្រទេសមានសុវត្ថិភាព។ ជុំវិញការបើកការប្រកួតលីគឡើងវិញ ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានយល់ព្រមជំរុញឲ្យបញ្ចប់រដូវកាល Serie A រដូវកាលនេះ ដោយចាប់ផ្តើមប្រកួតឡើងវិញពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែសីហា។ ក្របខណ្ឌ Serie A ត្រូវបានផ្អាកតាំងពីថ្ងៃទី៩ ខែមីនា ដោយសារ COVID-19 ក្រោយឆ្លងកាត់ការប្រកួតបាន២៦លើក។ Juventus មាន៦៣ពិន្ទុ ឈរកំពូលតារាង ដោយនាំមុខ Lazio ចំនួន១ពិន្ទុ៕ | នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte នៅថ្ងៃទី២៦ ខែមេសា នៅតែបន្តពន្យារជុំវិញការចាប់ផ្តើមការប្រកួតលីគកីឡាបាល់ទាត់ Serie A ឡើងវិញ។ ខណៈ COVID-19 ហាក់ថមថយ លើចំនួនអ្នកឆ្លងនៅអ៊ីតាលី នាយករដ្ឋមន្ត្រីរូបនេះ បានផ្តល់ភ្លើងបៃតងសម្រាប់កីឡាករ និងអត្តពលិកកំពូលៗ ដើម្បីបន្តការហ្វឹកហាត់ចាប់ពីថ្ងៃទី៤ ខែឧសភា។ |
ទិដ្ឋភាពរួមនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិ«មរតកតេជោ» នាព្រឹកថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ រូបថត៖ គី ចំណា ពហុកីឡដ្ឋានមរតកតេជោដែលស្ថិតនៅលើផ្ទៃដីទំហំជាង១៦ហិកតា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ ពហុកីឡដ្ឋានជាតិដែលជាជំនួយឥតសំណងដ៏ធំរបស់ប្រទេសចិននេះ គឺអាចទទួលអ្នកទស្សនាបានរហូតជាង៦ម៉ឺននាក់ ព្រមទាំងបំពាក់ប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានមរតកតេជោនៅក្នុងសង្កាត់ព្រែកតាសេក នៃខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ «ពហុកីឡដ្ឋានមរតកតេជោនេះ គឺជាជំនួយដ៏ធំជាងគេរបស់ចិន ប៉ុន្តែអ្វីដែលធំបំផុតនោះ គឺទំហំទឹកចិត្តប្រជាជនចិនដែលមានមកលើកម្ពុជា»។ ទិដ្ឋភាពរួមនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិ«មរតកតេជោ» នាព្រឹកថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ រូបថត៖ គី ចំណា បើតាមសម្តេច ហ៊ុន សែន ពហុកីឡាដ្ឋានតម្លៃប្រមាណ១៥០លានដុល្លារនេះ មានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ដោយនៅក្នុងនោះមានអាងហែលទឹកកម្រិតអន្តរជាតិ និង សាលសម្រាប់ប្រកួតកីឡា។ សម្រាប់អាងហែលទឹកចែកចេញជាបី គឺអាងហែលទឹកកម្តៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និង អាងលោតទឹក។ ចំពោះអគារប្រកួតកីឡា គឺមានកន្លែងសម្រាប់ប្រកួតកីឡាបែបប្រយុទ្ធ និងកីឡាផ្សេងៗទៀត ដូចជា៖ បាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះនិងប្រភេទកីឡានានាជាដើម...។ សម្តេច បានអះអាងថា សមិទ្ធផលដ៏ធំនេះនឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់កម្ពុជាក្នុងការរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣។ ពហុកីឡដ្ឋានជាតិ ដែលសមិទ្ធផលជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងចិននេះ ត្រូវបានធ្វើពិធីប្រគល់ និងទទួលរវាងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១២កញ្ញា ឆ្នាំ២០២១។ សូមជម្រាបថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China State Construction Engineering Co. Ltd ដែលស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់ពហុកីឡដ្ឋានដ៏ធំនេះ បានប្រើប្រាស់ពេលវេលាអស់៤ឆ្នាំ ដោយគិតចាប់ពីថ្ងៃសាងសង់រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ឧសភា ឆ្នាំ២០២១៕ ទិដ្ឋភាពរួមនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិ«មរតកតេជោ» នាព្រឹកថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ រូបថត៖ គី ចំណា | ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិ«មរតកតេជោ» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ធ្នូ។ ពហុកីឡដ្ឋានតម្លៃប្រមាណ១៥០លានដុល្លារនេះ គឺជាអំណោយរបស់រដ្ឋាភិបាលចិន ដែលផ្តល់ឱ្យកម្ពុជា។ |
និរាករណ៍នេះ មានន័យថា រដ្ឋាភិបាល ដកហូតផ្ទៃបឹងតាមោក២០ហិកតា ដែលជូនទៅលោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី ដាក់ចូលសម្បត្តិរដ្ឋវិញ។ រដ្ឋាភិបាល បាចេញអនុក្រឹត្តកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកាត់ផ្ទៃបឹងតាមោក២០ហិកតានោះ ជូនអ្នកទាំង២។ ប៉ុន្តែ រដ្ឋាភិបាល មិនមែនប្រគល់ផ្ទៃបឹងតាមោក២០ហិកតា ឲ្យទៅអ្នកទាំង២ ទទេៗនោះទេ គឺមានការដោះដូរជាមួយគ្នា ដោយរដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោក២០ហិកតា ឲ្យទៅអ្នកទាំង២ ហើយអ្នកទាំង២ ប្រគល់ដីរបស់ខ្លួន ដែលមានទំហំជាង១,៥ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរដ្ឋាភិបាលវិញ។ លើសពីនេះ រដ្ឋាភិបាល កំណត់ឲ្យពួកគាត់ទាំង២ ត្រូវ ចំណាយថវិកាផ្ទាល់ខ្លួន សង់អគារទីបញ្ជាការមួយ ដែលមានទំហំ២១,៧ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ នៅលើផ្ទៃដីជាង១,៥ពាន់ម៉ែត្រការ៉េនោះ ជាមួយនឹងការបំពាក់សម្ភារបរិក្ខារចាំបាច់នានា ហើយប្រគល់អគារនោះ ទៅឲ្យសាលារាជធានីភ្នំពេញ។ យ៉ាងណា អ្វី ត្រូវលុបចោលវិញហើយ តាមរយៈអនុក្រឹត្យរបសប្រមុខរដ្ឋាភិបាលខាង។ ជាលើកទ២ហើយ ដែលរដ្ឋាភិបាលកម្ពុជានិរាករសេចក្តីសម្រេចស្តីពីការកាត់ផ្ទៃបឹងតាម។ លើកទី១ រដ្ឋាភិបាល បានចេញអនុក្រឹត្យ នៅដើមខែមករា ឆ្នាំ២០២១នេះ ដោយនិរាករចោលនូវសេចក្តីសម្រេចស្តីពីកាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យទៅស្ថាប័នរដ្ឋ៣ គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរមីន ហើយដកហូតយកផ្ទៃបឹងតាមោក៣០ហិកតានោះមកវិញ។ មកដល់ពេលនេះ គេ ឃើញមានអនុក្រឹត្យនិងសជណចំនួន១០លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ឲ្យទៅស្ថាប័នរដ្ឋនិងវិស័យឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់ទាំង១០នោះ មានទំហំសរុបប្រមាណ៧២២ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ ប៉ុន្តែ ដោយសារពេលនេះ រដ្ឋាភិបាល សម្រេច២លើក ដោយដកហូត៥០ហិកតាមកវិញ ដូច្នេះផ្ទៃបឹងតាមោក ដែលត្រូវកាត់កន្លងមក បានថយមកនៅប្រមាណ៦៧២ហិកតា។ អនុក្រឹត្យ ពុំបានបញ្ជាក់ឡើយថា ផ្ទៃបឹងតាមោក៥០ហិកតា ដែលដកហូតមកវិញនេះ នឹងត្រូវប្រគល់ឲ្យស្ថាប័នរដ្ឋឬវិស័យឯកជនណាមួយ ឬក៏រក្សាទុកជាសម្បត្តិរដ្ឋ ដោយមិនប្រគល់ទៅឲ្យខាងណានោះទេ។ | រដ្ឋាភិបាលកម្ពុជា និរាករសេចក្តីសម្រេចមួយកន្លង ស្តីពីការកាត់ផ្ទៃបឹងតាមោកហិកតា ជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ និរាករណ៍នេះ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ |
នាវាចម្បាំង ២៦ គ្រឿងដែលកងទ័ពជើងទឹករុស្ស៊ីទទួលបានក្នុងឆ្នាំនេះមានរួមទាំងប្រភេទនាវាបំពាក់មីស៊ីលនាំផ្លូវបួនគ្រឿងផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ពីទីក្រុង Saint Petersburg លោក ពូទីន បានថ្លែងដូច្នេះ៖« ក្នុងឆ្នាំ ២០១៨នេះ នាវាសរុបដែលនឹងត្រូវផ្តលឲ្យកងទ័ពជើងទឹកមាន ២៦ គ្រឿងហើយក្នុងចំណោមនោះមាននាវាបំពាក់មីស៊ីលនាំផ្លូវ Kalibr ចំនួនបួនគ្រឿង។ ក្នុងខួបកងទ័ពដែលរៀចំឡើងរៀងរាល់ឆ្នាំនេះ លោក ពូទីន ត្រួតពល និងទស្សនការសមយុទ្ធរបស់កងនាវារុស្ស៊ី ៣៩ គ្រឿងផង។ លោក ពូទីន ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់កងទ័ពរុស្ស៊ីប្រហែល ៤០០០នាក់ដែលមានវត្តមាននៅក្នុងកម្មវិធីប្រារព្ធខួបកងទ័ពនេះដែរចំពោះការរួមចំណែកការពារប្រទេសជាតិកន្លងមក។ ប្រធានាធិបតីរូបនេះបានបន្ថែមថា កងទ័ពជើងទឹករុស្ស៊ីបានទទួលនាវាចំនួបប្រាំបីគ្រឿងរួចរាល់ហើយ ហើយការទទួលបាននាវាចម្បាំងបន្ថែមនេះនឹងធ្វើឲ្យកងទ័ពរុស្ស៊ីកាន់តែខ្លាំងក្លាថែមទៀតផងនៅពេលអនាគត។ តាមពិតទៅ នាវាបំពាក់មីស៊ីលនាំផ្លូវ Kalibr ត្រូវបានប្រើប្រាស់ច្រើនដងដែរនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រកាព្យែនក្នុងប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរីដើម្បីគាំទ្ររបបដឹកនាំលោក បាសាអាល់អាសាដ ប្រឆាំងនឹងក្រុមឧទ្ទាមកាលពីថ្មីៗកន្លងមកនេះ។ ដោយឡែក មេបញ្ជាការកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីដែលមានមូលដ្ឋាននៅកំពង់ផែ Sevastopol នៅឧបទ្វីបគ្រីមា (Crimea) លោក Alexander Moiseyev បានអះអាងថានាវាចំនួប្រាំមួយគ្រឿងថ្មីៗរួមទាំងនាវាសម្រាប់បាញ់មីស៊ីលផងនោះនឹងត្រូវចេញប្រតិបត្តិការនៅត្រឹមចុងឆ្នាំនេះ។ ចាប់តាំងពីក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែនឆ្នាំ ២០១៤ រស្ស៊ីបន្តទំនើបកម្មកងទ័ពរបស់ខ្លួនជាហូរហែរ ហើយរបបដឹកនាំក្រេមឡាំងក៏បន្តបញ្ចូលសព្វាវុធទំនើបៗជាច្រើនដើម្បីឲ្យកងកម្លាំងរបស់ខ្លួនប្រើប្រាស់ជាពិសេសកងពលធំដែលស្ថិតនៅតាមតំបន់ព្រំដែនជាប់អឺរ៉ុប។ នេះក៏ដើម្បីឆ្លើយតបនឹងការបន្តកសាងកម្លាំងយោធាជាបន្តបន្ទាប់របស់សមាជិកបក្សសម្ព័ន្ធយោធាណាតូកន្លងមកនេះផងដែរ៕ | កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាចម្បាំងថ្មី ២៦គ្រឿងនៅក្នុងឆ្នាំនេះ។ នេះជាការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃកំណើតកងទ័ពជើងទឹករុស្ស៊ីដែលប្រារព្ធឡើងនៅថ្ងៃអាទិត្យទី ២៩ ខែកក្កដានេះ។ |
ទើបតែភ្ញាក់ពីគេងមានអារម្មណ៍អស់កម្លាំង ជាធម្មតាបន្ទាប់ពីភ្ញាក់ពីគេងមួយយប់ យើងនឹងពោរពេញដោយថាមពល និងមានអារម្មណ៍ស្រស់ស្រាយ។ យ៉ាងណាមិញ បើអ្នកភ្ញាក់ពីដំណេក ប្រយ័ត្នបញ្ហាថ្លើម។ មូលហេតុគឺនៅពេលដែលថ្លើមខូច វានឹងធ្វើឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមពិបាក។ ហើយប្រសិនបើរាងកាយមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងមិនអាចផលិតថាមពលបានទេ។ នេះបណ្តាលឱ្យមានអារម្មណ៍អស់កម្លាំងនិងសន្លឹម។ ជូរ ល្វីង មាត់ យោងតាមសារព័ត៌មានដែលបានចុះផ្សាយ មនុស្សជាច្រើនមានរសជាតិជូរ ល្វីងក្នុងមាត់នៅពេលពួកគេភ្ញាក់ពីគេង។ មូលហេតុគឺនៅពេលគេង រាងកាយបាត់បង់ជាតិទឹកច្រើនដើម្បីបែកញើស គ្រប់គ្រងសីតុណ្ហភាពរាងកាយ និងដកដង្ហើម។ អារម្មណ៍នេះនឹងកាន់តែច្បាស់នៅពេលដែលអ្នកផឹកស្រា ជក់បារី និងចូលគេងយឺត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមានទម្លាប់អាក្រក់ ហើយក្រោកពីគេងដោយមាត់ស្ងួត និងអណ្តាតស្ងួតនៅពេលព្រឹក ចូរប្រយ័ត្ន។ ដោយសារតែ អារម្មណ៍ជូរចត់នេះអាចទាក់ទងនឹងការរំលាយអាហារទឹកប្រមាត់ខុសប្រក្រតី ដែលជាទូទៅកើតមានចំពោះអ្នកជំងឺដែលមានជំងឺថ្លើម និងទឹកប្រមាត់។ ខ្យល់ដង្ហើមមានក្លិនអាក្រក់ នៅពេលដែលយើងក្រោកពីដំណេកនៅពេលព្រឹក ខ្យល់ដង្ហើមរបស់យើងមានក្លិនអាក្រក់ជាងធម្មតា ដែលអាចយល់បាន។ ទោះជាយ៉ាងណាក៏ដោយ ក្លិនជាធម្មតាមិនគួរឱ្យខ្លាចនោះទេ។ ដង្ហើមពេលព្រឹកគឺទាក់ទងដោយផ្ទាល់ទៅនឹងរបបអាហារ និងសកម្មភាពរបស់អ្នក អ្នកគួរតែជៀសវាងភេសជ្ជៈដែលជំរុញទឹកចិត្ត។ លើសពីនេះ ក្លិនមាត់មិនល្អនៅពេលព្រឹកក៏ជាសញ្ញាមួយឱ្យអ្នកយកចិត្តទុកដាក់ចំពោះថ្លើម និងក្រពះរបស់អ្នកបន្ថែមទៀត។ ហូរឈាមពេលដុសធ្មេញ នៅពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹក ដើម្បីដុសធ្មេញរបស់អ្នក ហើយឃើញថាខ្លួនឯងមានឈាមតាមអញ្ចាញធ្មេញ ខណៈដែលជក់មិនរឹង ចូរដុសធ្មេញរបស់អ្នកជាធម្មតា ហើយអ្នកក៏មិនមានបញ្ហាមាត់ដែរ ចូរប្រុងប្រយ័ត្ន។ ដោយសារតែបន្ថែមពីលើបញ្ហាមាត់ធ្មេញ ជំងឺថ្លើមក៏អាចបណ្តាលឱ្យមានឈាមអញ្ចាញធ្មេញ ជាមួយនឹងរោគសញ្ញានៃការហូរឈាមច្រមុះផងដែរ។ នៅពេលដែលមុខងារថ្លើមចុះខ្សោយ សមត្ថភាពផលិតកត្តាកំណកឈាមត្រូវបានកាត់បន្ថយ។ នៅពេលនេះ ទីតាំងដែលមានសរសៃឈាមជាច្រើនដូចជា ប្រហោងច្រមុះ និងអញ្ចាញធ្មេញ ងាយនឹងហូរឈាម។ រង្វង់ងងឹតនៅភ្នែក អ្នកមានរង្វង់ខ្មៅក្រោមភ្នែក នេះជាសញ្ញាព្រមាននៃរោគសញ្ញាជំងឺជាច្រើន។ ប្រហែលជាអ្នកគេងមិនលក់ច្រើនឬផឹកកាហ្វេនៅយប់មុនវាក៏អាចមកពីមករដូវមិនទៀងទាត់ផងដែរ លើសពីនេះទៀតរង្វង់ខ្មៅក្រោមភ្នែកក៏បង្ហាញពីជំងឺរ៉ាំរ៉ៃដូចជារលាកក្រពះ ជំងឺថ្លើមរ៉ាំរ៉ៃ។ ការរំលាយអាហារមិនល្អ រលាកច្រមុះ អាឡែកស៊ី ដើម្បីជម្នះរោគសញ្ញានេះ អ្នកគួរតែញ៉ាំល្ង សណ្តែកដី សណ្ដែក ការ៉ុត ថ្លើមមាន់ ថ្លើមជ្រូក និងអាហារផ្សេងទៀតដែលសម្បូរវីតាមីន A។ លើសពីនេះ អ្នកក៏គួរតែផ្សំលំហាត់ម៉ាស្សាភ្នែក ញ៉ាំ និងគេងក្នុងកម្រិតមធ្យម និងជៀសវាងការដេកយឺតនៅពេលយប់។ ទឹកនោមមានពណ៌លឿងដូចតែ ជាធម្មតាទឹកនោមរបស់មនុស្សនៅពេលព្រឹកនឹងមានពណ៌លឿងស្រាល ព្រោះមួយយប់មិនទទួលទានទឹកគួរតែខ្វះជាតិទឹក។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលមានជំងឺថ្លើម ទឹកនោមនេះមានពណ៌លឿងដូចតែ។ នេះក៏ព្រោះតែការបំប្លែងសារធាតុ bilirubin ត្រូវបានប៉ះពាល់ធ្វើឱ្យបរិមាណ bilirubin ចូលក្នុងចរន្តឈាម និងធ្វើឱ្យទឹកនោមមានពណ៌លឿង។ ហើម ជាធម្មតា អ្នកដែលមានសុខភាពល្អភ្ញាក់ឡើងដោយមានការហើមស្រាល ប៉ុន្តែបន្ទាប់ពីធ្វើលំហាត់ប្រាណរួច ការហើមនឹងបាត់ទៅវិញក្នុងរយៈពេល ២០ នាទី។ ប្រសិនបើក្រោយពេលភ្ញាក់ពីគេង មុខនៅតែហើម ជាពិសេសត្របកភ្នែក នេះបង្ហាញពីជំងឺតម្រងនោម ឬជំងឺបេះដូង។ អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យស្ថានភាពតម្រងនោម និងបេះដូង។អ្នកមិនគួរបារម្ភខ្លាំងពេកទេ គ្រាន់តែជៀសវាងផឹកទឹកច្រើនមុនពេលចូលគេង ជៀសវាងគ្រឿងស្រវឹង និងញ៉ាំផ្លែឈើដែលមានជាតិទឹកច្រើន។ រោគសញ្ញានេះក៏អាចយកឈ្នះបានដោយការម៉ាស្សាភ្នែកមុននិងក្រោយពេលភ្ញាក់ពីគេង ហើយយកថង់តែ ២ មកលាបលើភ្នែក៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនបើអ្នករកឃើញថាខ្លួនអ្នកមានសញ្ញាមួយក្នុងចំណោមសញ្ញាទាំងនេះត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ព្រោះវាបញ្ជាក់ថាថ្លើមនិងក្រលៀនខ្សោយខ្លាំង។ |
តាមរយៈកិច្ចសម្ភាសតាមសារអេឡិចត្រូនិកជាមួយសារព័ត៌មានថ្មីៗ រស្មី លើកឡើងថា ដំបូងខ្លួនជាអ្នកហាត់បាល់ទះក្នុងសាលទេ ប៉ុន្តែដោយបានធ្វើតេស្តជាប់លើប្រភេទកីឡាហុកគី ខ្លួនក៏បានចូលប្រឡូក ជាមួយក្រុមជម្រើសជាតិតាំងពីឆ្នាំ២០២១ មកម្ល៉េះ ។ អ្នកខេត្តបន្ទាយមានជ័យរូបនេះ បាននិយាយថា៖«ឥឡូវក្តីស្រមៃបានសម្រេចមួយកម្រិតហើយ។ ហើយមួយកម្រិតទៀតចង់ឈ្នះមេដាយ»។ សម្រាប់មេដាយកម្រិតមួយណានោះ កីឡាការិនីហុកគី សន រស្មី និយាយទាំងចិត្តស្ទាក់ស្ទើថា៖«ខ្ញុំចង់បានមេដាយមាស តែសមត្ថភាពនៅមានកម្រិត»។ យ៉ាងណាកីឡាការិនីមានកម្ពស់ ១៧៥សង់ទីម៉ែត្ររូបនេះ ចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏ពិសេសសម្រាប់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ ។ កញ្ញា ប្តេជ្ញាប្រឹងប្រែងធ្វើឱ្យបានល្អ។ កីឡាការិនីហុកគី សន រស្មី(អ្នកចាំទី) ក្នុងការប្រកួតពានរង្វាន់ Floorball women's Asian Cup នៅប្រទេសថៃ កន្លងទៅ។ រូបពី សន រស្មី «ព្រោះតាំងពីចាប់ផ្តើមលេងកីឡាមក ខ្ញុំមានក្តីស្រមៃមួយថាចង់ប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឱ្យបាន មិនថាលេងកីឡាអ្វីក៏ព្រម»។ កីឡាការិនី សន រស្មី និយាយដូច្នេះ ខណៈខ្លួនប្រឹងប្រែងហ្វឹកហាត់ជារៀងរាល់ថ្ងៃជាមួយមិត្តរួមក្រុម និងទទួលបានការបង្វឹកពីគ្រូបរទេស និងគ្រូខ្មែរ ។ រស្មី ក៏បានត្រៀមខ្លួន ចេញទៅបោះជំរុំហ្វឹកហាត់ប្រទេសថៃ រយៈពេលខ្លីផងដែរ។ រស្មី ជាសមាជិកសំខាន់មួយរូប ក្នុងក្រុមកីឡាហុកគីលើប្រភេទវិញ្ញាសា បាល់លើក្តា(Floorball) ដែលមានសមាជិកទាំងអស់ ៦នាក់ ក្នុងនោះមានអ្នកចាំទីមួយនាក់ផងដែរ។ ជាមួយវិញ្ញាសាថ្មី និងការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ កញ្ញា រស្មី នៅតែជឿជាក់លើសមត្ថភាពសមាជិកក្រុម។ គួបញ្ជាក់ផងដែរថា ក្រុមកីឡាការិនីហុកគីជម្រើសជាតិកម្ពុជា ១២រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសថៃ ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕ | កីឡាការិនីហុកគីជម្រើសជាតិកម្ពុជា កញ្ញា សន រស្មី ថា ខ្លួនចង់បំពេញក្តីស្រមៃ យកមេដាយជូនជាតិ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងពីថ្ងៃទី៥-១៧ ខែឧសភា ខាងមុខនេះ។ |
Chelsea ត្រូវបានដាក់ទណ្ឌកម្មមិនឲ្យមានការទិញដូរកីឡាករថ្មីចូលកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ពីបទរំលោភលើច្បាប់ទាក់ទងនឹងការផ្ទេរកីឡាករអន្តរជាតិ និងការទិញចូលកីឡាករក្រោមអាយុ១៨ឆ្នាំលើសកំណត់។ ដំបូងឡើយ FIFA បានសម្រេចហាមក្លិបរហស្សនាមតោខៀវមិនឲ្យទិញកីឡាករថ្មីចូលនៅអំឡុងពេលទីផ្សារដោះដូរកីឡាករបើកទ្វារចំនួនពីរលើកក្នុងរដូវកាល ២០១៩-២០។ ក្រោយមកក៏ត្រូវបានបន្ធូបន្ថយការហាមប្រាមពាក់កណ្តាលមកវិញក្រោយក្លិបChelsea ប្តឹងឧទ្ធរណ៍។ Chelsea ត្រូវ FIFA ពិន័យជាប្រាក់ចំនួន ៦០០០០០ ហ្វ្រង់ស្វីស (៦០ម៉ឺនដុល្លារអាមេរិក) ខណៈ FA ក៏ទទួលការពិន័យពីស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះចំនួន ៥១០០០០ ហ្វ្រង់ស្វីស (ជាង៥០ម៉ឺនដុល្លារ) ផងដែរលើដំណើរការចុះឈ្មោះកីឡាករខាងលើ។ យ៉ាងណាក៏ដោយ FA មិនសុខចិត្តនឹងការពិន័យនេះទេហើយបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹង FIFA វិញ ហើយបានដាក់ពាក្យប្ដឹងជំទាស់ទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) រួចហើយ។ សវនាការគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា។ នៅថ្ងៃទី១៣ ខែឧសភា អ្នកនាំពាក្យរបស់ FA បាននិយាយថា៖« FA បានសហការយ៉ាងពេញទំហឹងជាមួយនឹងការស៊ើបអង្កេតរបស់ FIFA ពីព្រោះនេះជាដំណើរការស្របច្បាប់ដែលកំពុងបន្ត ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតនោះទេជុំវិញករណីនេះ»៕ | សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នឹងប្រឈមមុខជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅតុលាការអាជ្ញាកណ្ដាលកីឡានៅខែក្រោយពាក់ព័ន្ធការសម្រេចចិត្តហាមការផ្ទេរកីឡាកររបស់ Chelsea។ |
បុរសរូបនេះ ស្នាក់នៅអគារជាន់ទី៤ នៃសណ្ឋាគារមួយ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវដាក់ជាមណ្ឌលចត្តាឡីស័ក។ នេះបើតាមលោក អ៊ី សុខឡេង ដដែល។ ពាក់ព័ន្ធនឹងសពជនជាតិចិនរូបនោះ ត្រូវបានបញ្ជូនតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ នេះបើតាមព័ត៌មានបឋមដែលលោក ឃៀង ភារម្យ ទទួលបានពីក្រុមការងារ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះ៕ | លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអះអាងប្រាប់សារព័ត៌មានថ្មីៗ ថា ជនជាតិចិន ដែលធ្លាក់ពីអគារចត្តាចឡីស័កស្លាប់ កាលពីយប់ថ្ងៃទី៩ មីនា កន្លងទៅនោះ ជាការធ្វើអត្តឃាត។ លោក អ៊ី សុខឡេង បានប្រាប់សារព័ត៌មានថ្មីៗបញ្ជាក់ថា៖ «ជនជាតិដែលស្លាប់ គឺជាការធ្វើអត្តឃាត លោតពីបន្ទប់ស្នាក់នៅបណ្ដាលឲ្យស្លាប់»។ |
បន្ទាប់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ស្នើឲ្យមានការសម្រួលតម្លៃជ្រូកនៅលើទីផ្សារ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានជួបពិភាក្សាជាមួយម្ចាស់កសិដ្ឋានធំៗក្នុងស្រុក ដោយឯកភាពក្នុងតម្លៃ១២០០០រៀលក្នុង១គីឡូក្រាម។ «ខណៈដែលម្ចាស់កសិដ្ឋានក្នុងស្រុកយល់ព្រម យើងក៏បានការឯកភាពផងដែរពីបណ្តាក្រុមហ៊ុននាំចូល។ ខ្ញុំកំពុងព្យាយាមទាក់ទងពួកគាត់ ធ្វើយ៉ាងណាដោះស្រាយឲ្យបានតាមអ្វីដែលសមាគមបាននិយាយ ខិតខំធ្វើឲ្យតម្លៃជ្រូករស់នៅត្រឹម១២០០០រៀល តាមការណែនាំពីក្រសួងកសិកម្ម»។ នេះជាការបញ្ជាក់របស់លោក ស្រ៊ុន ពៅ តាមទូរសព្ទមកកាន់សារព័ត៌មានថ្មីៗ។ លោកបានបញ្ជាក់ថា តម្លៃជ្រូកឡើងថ្លៃ ដោយសារតម្លៃនាំចូលពីថៃ គឺ១២០០០រៀលក្នុងមួយគឺឡូក្រាមរួចស្រាប់ទៅហើយ ទើបធ្វើតម្លៃក្នុងស្រុកឡើងដល់ជាង១៤០០០ក្នុងមួយគីឡូក្រាម។ ក្រៅពីនេះ លោក ស្រ៊ុន ពៅ ក៏យល់ឃើញដូចក្រសួងកសិកម្មលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានដែរ ថាជ្រូកឡើងថ្លៃ ដោយសារដំណាក់កាលផ្ទុះកូវីដ-១៩ កម្មវិធីផ្សេងៗត្រូវផ្អាក ធ្វើឲ្យអាជីវករលក់បានតែសាច់សុទ្ធ។ ចំណែក ឆ្អឹងជ្រូក ជើង និងគ្រឿងក្នុង មិនបានប្រើអស់លទ្ធភាពទេ ដូច្នេះអាជីវករអាចរកប្រាក់ចំណេញបាន ដោយបូកតម្លៃទាំងអស់លើសាច់។ ចំពោះលោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បញ្ហាចម្បងនៃតម្លៃជ្រូកដែលឡើងថ្លៃនោះ គឺការនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនមួយ ដែលបានប្រមូលផ្ដុំសិទ្ធិនាំចូលជ្រូកពីក្រុមហ៊ុនផ្សេងទៀត ដើម្បីក្ដោបក្ដាប់តម្លៃទីផ្សារជ្រូក។ ជាដំណោះស្រាយលោកថា ទាល់តែបំបែកការប្រមូលផ្ដុំសិទ្ធិនាំចូលជ្រូកនេះ។ «ដោះស្រាយបញ្ហាតម្លៃទីផ្សារឡើងខ្ពស់នេះបាន គឺបំបែកការប្រមូលផ្ដុំការនាំចូលជ្រូក ធ្វើឲ្យមានទីផ្សារសេរី មានការប្រកួតប្រជែងតម្លៃគ្នា គឺលែងមានអ្នកក្ដោបក្ដាប់តម្លៃទីផ្សារហើយ។ ហើយរឿងនេះ បើក្រសួងកសិកម្មតាំងចិត្តធ្វើ គឺដោះស្រាយបានហើយ ព្រោះលោកជាអ្នកធ្វើការលើរឿងនេះ»។ នេះបើតាមការលើកឡើងរបស់ លោក ចាន់ថេត ដោយបន្ថែមថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ តម្លៃជ្រូករស់គឺ ១៣៦០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងនេះ ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជារូបនេះអះអាងថា លោករង់ចាំមើលដំណោះស្រាយរបស់ក្រសួងកសិកម្ម បើគ្មានដំណោះស្រាយ លោកនឹងរៀបចំសំណុំរឿងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។ អត្ថបទទាក់ទង សមាគមផ្គត់ផ្គង់ជ្រូក ព្រមានប្តឹងទៅ ACU បើនៅតែឲ្យក្រុមហ៊ុនតែមួយ ផ្តាច់មុខនាំចូលជ្រូក ជុំវិញការសង្ស័យពីអំពើពុករលួយនេះ ក្រសួងកសិកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៩ មិថុនា បកស្រាយថា ការនាំចូលជ្រូកពីក្រៅប្រទេស មិនពាក់ព័ន្ធនឹងអំពើពុករលួយឡើយ។ ការបកស្រាយនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជារៀបចំឡើងនៅព្រឹកថ្ងៃទី៩ មិថុនា ពីតម្លៃជ្រូកឡើងថ្លៃ ដែលប្រធានសមាគមបានលើកពីបញ្ហាប្រមូលផ្ដុំការនាំចូលជ្រូកនិងសង្ស័យថា មានអំពើពុករលួយ៕ | ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាអះអាងថា លោកនឹងជួបម្ចាស់ក្រុមហ៊ុននាំចូលជ្រូកក្នុងសប្ដាហ៍នេះ ដើម្បីស្នើឲ្យបញ្ចុះតម្លៃជ្រូករស់ត្រឹម១២០០០រៀលក្នុងមួយគីឡូក្រាម ដើម្បីសម្រួលដល់អ្នកបរិភោគសាច់។ ជាមួយគ្នានេះ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានស្នើឲ្យស្ថាប័នជាតិទប់ស្កាត់ការក្តោបក្តាប់តម្លៃទីផ្សារពីសំណាក់ក្រុមហ៊ុនដែលនាំចូលផ្តាច់មុខ។ |
ក្រៅពីរបៀបវារៈវិសោធនកម្មច្បាប់នេះ រដ្ឋសភា ក៏នឹងរបៀបវារៈនៃការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់បរធនបាលកិច្ច។ របៀបវារៈទាំងពីរនេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចដាក់បញ្ចូលក្នុងកិច្ចប្រជុំ ក្រោយពីត្រួតពិនិត្យរួចរាល់ នៅព្រឹកថ្ងៃទី១១ ធ្នូ។ អត្ថបទទាក់ទង លោក សម រង្ស៊ី ប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យគិតគូរដល់ករណីលោក កឹម សុខា មុនដោះស្រាយបញ្ហាមន្ត្រី១១៨នាក់ | ភ្នំពេញ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ធ្នូ ដើម្បីពិនិត្យ និងអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា៤៥ថ្មី (ស្ទួន) ក្នុងការបើកផ្លូវឲ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ អាចធ្វើសកម្មភាពនយោបាយឡើងវិញ។ |
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Thomas Tuchel កីឡាករ Bayern Munich ចំនួន១៣នាក់បានសម្រេចគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង២៧គ្រាប់ ក្នុងនោះ Jamal Musiala, Mathys Tel និង Marcel Sabitzer រកបាន៥គ្រាប់រៀងខ្លួន។ ១០រូបផ្សេងទៀតដែលសម្រេចបានគ្រាប់បាល់រួមមាន Sadio Mane, Serge Gnabry, Alphonso Davies, Kingsley Coman, Leroy Sane, Dayot Upamecano, Gravenberch, Mazraoui, Guerreiro និង Laimer។ កាលពីឆ្នាំ២០១៩ ក្រុមស្ថិតក្នុងលីគលំដាប់ទី៩អាល្លឺម៉ង់ Rottach-Egern ធ្លាប់ចាញ់ក្រុមយក្សអាល្លឺម៉ង់ម្តងរួចមកហើយក្នុងលទ្ធផល២៣-០។ នេះមានន័យថាជួបគ្នា២លើកក្នុងរយៈពេល៤ឆ្នាំ Bayern Munich អាចគ្រាប់ស៊ុតពី Rottach-Egern ដល់ទៅ៥០គ្រាប់។ Bayern Munich នៅសល់ជំនួបប្រកួតមិត្តភាពកម្តៅសាច់ដុំច្រើនលើកទៀត ដោយត្រួវប៉ះ Manchester City, Liverpool, Monaco និង Kawasaki ជាដើម មុនចូលយុទ្ធនាការការពារជើងឯក Bundesliga និងប្រជែងពាន UEFA Champions League នៅរដូវកាលថ្មីខាងមុខ៕ | ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានយកឈ្នះ Rottach-Egern ក្នុងលទ្ធផល ២៧-០ ក្នុងការប្រកួតកម្តៅសាច់ដុំត្រៀមបើករដូវកាលថ្មីនៅថ្ងៃទី១៧ ខែកក្កដា។ Rottach-Egern ដែលស្ថិតក្នុងលីគលំដាប់ទី៩អាល្លឺម៉ង់ ធ្លាប់ចាញ់ Bayern Munich ២៣-០ ម្តងរួចមកហើយនៅឆ្នាំ២០១៩។ |
ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការទីមួយរបស់មហាសន្និបាតអង្គការសហប្រជាតិលើកទី៧៥ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងចិនប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ អាមេរិក បានចាត់ទុកជាចិន ជាមហាអំណាចនុយក្លេអ៊ែរលំដាប់ទី៣លើពិភពលោក» បន្ទាប់ពីអាមេរិក និងរុស្ស៊ី ហើយស្នើឲ្យចិនចូលរួមក្នុងកិច្ចចរចាគ្រប់គ្រងអាវុធត្រីភាគី។ ទាក់ទិននឹងបញ្ហានេះ លោក Geng បានអះអាងថា ការចង់ឲ្យចិនចូលរួមក្នុងកិច្ចចរចាគ្រប់គ្រងអាវុធត្រីភាគីនេះ គឺមិនយុត្តិធម៌ មិនមានហេតុផល និងមិនអាចទៅរួច។ «នេះគ្រាន់តែជាល្បិច ដើម្បីផ្លាស់ប្តូរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិប៉ុណ្ណោះ»។ អ្នកការទូតចិន បានលើកឡើងបែបនេះ ដោយបន្ថែមថា អាមេរិក កំពុងយកលេស ដើម្បីគេចវេសពីការទទួលខុសត្រូវដ៏សំខាន់មួយលើអាវុធនុយក្លេអ៊ែរ និងបង្កើតឧត្តមភាពយោធារបស់ខ្លួនឲ្យខ្ពស់បំផុត។ បើតាមលោក Geng ការមិនចូលរួមរបស់ចិនក្នុងកិច្ចចរចាខាងលើនេះ ក៏ដោយសារតែចិនប្រកាន់យកយុទ្ធសាស្ត្រការពារខ្លួន ដែលរក្សាបរិមាណអាវុធនុយក្លេអ៊ែរឲ្យនៅកម្រិតទាប ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនប៉ុណ្ណោះ។ បើតាមទីភ្នាក់ងារព័ត៌មានXinhua លោក Geng ដែលជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិនដែរនោះ បានបន្ថែមថា ចិននឹងមិនចូលរួមការប្រណាំប្រជែងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ីឡើយ ព្រោះគម្លាតអាវុធចិន ជាមួយអាមេរិក និងរុស្ស៊ី មានទំហំធំណាស់។ ជាមួយគ្នានេះ តំណាងអចិន្ត្រៃយ៍រងចិនប្រចាំនៅអង្គការសហប្រជាជាតិ បញ្ជាក់ថា ចិនមិនចូលរួមក្នុងកិច្ចចរចាបែបនោះទេ ហើយក៏មិនខ្លាចការគំរាមកំហែង និងការសម្លុតដែរ។ ជាមួយគ្នានេះ មន្ត្រីការទូតចិនរូបនេះ ក៏បាននិយាយការពារជំហររបស់ទីក្រុងប៉េកាំងទៀតថា ការមិនចូលរួមក្នុងការចរចា មិនមែនជាការគេចវេសការទទួលខុសត្រូវអ្វីឡើយ ឬក៏ជាបដិសេធក្នុងការចូលរួមដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរដែរ ប៉ុន្តែចិននៅតែបន្តគាំទ្រការហាមឃាត់អាវុធនុយក្លេអ៊ែរ។ បើតាមលោក Geng ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ចិនជាប្រទេសតែមួយគត់ ដែលប្រកាន់យកគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារប្រទេសណាមួយមុន, មិនប្រើប្រាស់នុយក្លេអ៊ែរ ដើម្បីសម្លុតប្រទេសដទៃ។ សូមបញ្ជាក់ថា គណៈកម្មាធិការទីមួយនេះ ជាគណៈកម្មាធិការសន្តិសុខអន្តរជាតិ និងការរំសាយអាវុធ ដែលមានតួនាទី និងទទួលបន្ទុកលើបញ្ហាសន្តិសុខអន្តរជាតិ និងការរំសាយសព្វាវុធ។ គណៈកម្មាធិការនេះ តែងតែប្រារព្ធឡើងនៅក្នុងខែតុលា បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ៕ | ជាថ្មីម្ដងទៀត ចិនបានបដិសេធចូលរួមក្នុងការចរចាត្រីភាគីជាមួយអាមេរិក និងរុស្ស៊ីលើការគ្រប់គ្រងនុយក្លេអ៊ែរ។ បេសកជនចិន ប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិនៅថ្ងៃទី១២ ខែតុលា ថា ចំនួនអាវុធនុយក្លេអ៊ែររបស់ចិនមានចំនួនតិចជាងនុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ីឆ្ងាយណាស់ ហើយចិនក៏កំពុងអនុវត្តគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីវាយប្រហារមុនដែរ។ |
តាមសេចក្ដីសម្រេចរបស់អភិបាលខេត្តត្បូងឃ្មុំអំឡុងពេលបិទខ្ទប់នេះ គឺមានករណីលើកលែងចំពោះការធ្វើដំណើរទៅទិញម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ។ លើសពីនេះ គឺករណីអ្នកមានបញ្ហាសុខភាព ការពិនិត្យសំណាកក្រុមគ្រូពេទ្យធ្វើដំណើរទៅបំពេញការងារទាំងបុគ្គលិករដ្ឋនិងឯកជនរួមទាំងការធ្វើដំណើរចំបាច់ផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ។ ទន្ទឹមនឹងនេះ លោក ជាម ច័ន្ទសោភ័ណសង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលណា មិនចូលរួមតាមការអនុវត្តនេះទេនឹងត្រូវអនុវត្តតាមនីតិវិធីនាំច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ។ សូមជម្រាបថា ច្បាប់ស្ដីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅមាត្រា១០ ចែងថាអ្នកមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ លើសពីនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀលប្រសិនបើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ បើករណីនេះបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរគឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥លានទៅ២០លានរៀល។ ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ (មាត្រា១១)ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀលប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ។ កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១,០៦៣នាក់ ដោយក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១,០៥១៣ នាក់។ អ្នកសះស្បើយសរុប ៣,៧០៤នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់៨២នាក់៕ | ភ្នំពេញ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំសម្រេចបិទខ្ទប់ទីតាំងភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថាការបិទខ្ទប់នេះ ធ្វើឡើងពីថ្ងៃទី២៧មេសានេះ រហូតដល់មានសេចក្ដីសម្រេចថ្មី។ |
រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី Fatou Bensouda មិនអាចជាន់ទឹកដីអាមេរិកឡើយ បើចង់ស៊ើបអង្កេតលើលទ្ធភាពដែលយោធាអាមេរិកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ការិយាល័យលោកស្រីប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែមេសា ថា អាមេរិកបានលុបចោលទិដ្ឋាការរបស់លោកស្រីរដ្ឋអាជ្ញាបាត់ហើយ។ ការបើកការស៊ើបអង្កេតលើសំណុំរឿងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ធ្វើឲ្យអាមេរិកក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានគំរាមដក ឬបដិសេធសំណើសុំទិដ្ឋាការរបស់មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិដែលស៊ើបអង្កេតលើអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន។ មន្ត្រីអាមេរិកខ្លះថែមទាំងគំរាមកាត់ទោសចៅក្រមតុលាការអន្តរជាតិមួយទៅទៀត បើហ៊ានប៉ះពាល់យោធាអាមេរិកនោះ។ យ៉ាងណាមិញ ការិយាល័យលោកស្រី Fatou Bensouda អះអាងថា សកម្មភាពរបស់អាមេរិកបែបនេះ នឹងមិនប៉ះពាល់ដល់ការធ្វើដំណើររបស់លោកស្រីទៅកាន់អង្គការសហប្រជាជាតិឡើយ។ ទោះបីជា ICC មិនស្ថិតក្រោមអង្គការសហប្រជាជាតិក៏ដោយ លោកស្រីរដ្ឋអាជ្ញារូបនេះតែងធ្វើដំណើរទៅកាន់ទីស្នាក់ការនៅទីក្រុងញូវយ៉ក ដើម្បីរាយការណ៍ឲ្យក្រុមប្រឹក្សាសន្តិសុខពីសំណុំរឿងដែលលោកស្រីទទួលបាន។ សម្រាប់ការធ្វើដំណើរក្នុងក្របខណ្ឌជំនួបនៅអង្គការសហប្រជាជាតិ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់និយាយថា ការស្នើសុំទិដ្ឋាការការទូតទៅប្រជុំ UN នៅតែចំហដដែល។ ប៉ុន្តែមន្ត្រីរូបនេះប្រាប់ឲ្យអ្នកពាក់ព័ន្ធដាក់ពាក្យស្នើឲ្យបានឆាប់តាមតែអាចធ្វើបានដើម្បីមានឱកាសខ្ពស់ក្នុងការទទួលបានទិដ្ឋាការ។ សូមបញ្ជាក់ថា អាមេរិកមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលលិខិតូបករណ៍ផ្នែកច្បាប់ដើម្បីបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ដូចគ្នានឹងរុស្ស៊ីដែរ។ ជាភាគីនៃតុលាការនេះ រដ្ឋសមាជិកស្ថិតក្រោមយុត្តាធិការរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ យ៉ាងណាចុះ ការិយាល័យរដ្ឋអាជ្ញាបញ្ជាក់ច្បាស់ថា លោកស្រី Fatou Bensouda នឹងបំពេញការងាររបស់ខ្លួនដោយគ្មានការយោគយល់ ឬបារម្ភអ្វីឡើយ។ គិតតាំងពីឆ្នាំ២០១៧ មក លោកស្រីរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតពីការសង្ស័យពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កដោយភាគីទាំងអស់ក្នុងសង្គ្រាមអាហ្វហ្កានីស្ថានរួមទាំងការសង្ស័យលើសកម្មភាពយោធាអាមេរិកក្នុងការឃាត់ខ្លួនជនសង្ស័យផង។ ចំណែកឯចៅក្រមវិញកំពុងត្រួតពិនិត្យភស្តុតាងនានាដូចគ្នា ប៉ុន្តែមិនទាន់ឈានដល់ការសម្រេចចិត្តបើកការស៊ើបអង្កេតជាផ្លូវការនៅឡើយទេ៕ | សហរដ្ឋអាមេរិក បានសម្រេចចិត្តដកទិដ្ឋាការរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយ។ នេះបើតាមការប្រកាសរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការអន្តរជាតិមួយនេះ។ ការលុបចោលទិដ្ឋាការចូលទឹកដីអាមេរិកនេះ ជាវិធានការមួយរបស់ក្រុងវ៉ាស៊ីនតោនដែលបានគំរាមចាត់ការលើមន្ត្រីតុលាការ ICC ជុំវិញការបើកការស៊ើបអង្កេតក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថានដែលបង្កដោយទាហានអាមេរិក។ |
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ជាគ្រឹះស្ថានដ៏ល្អ សម្រាប់ចាប់ផ្តើមអាជីពការងារ និងរីកចម្រើនជាមួយគ្នា។ ប្រាសាក់ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ អភិវឌ្ឍ និងបង្កើនសមត្ថភាពបុគ្គលិក និងផ្តល់និរន្តរភាពការងារយូរអង្វែង។ លោក ហុន្នី បានបន្ថែមទៀតថា ប្រាសាក់ ផ្តល់ជូនប្រាក់បៀវត្ស រង្វាន់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមមានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឯកសណ្ឋាន ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន កន្លែងស្នាក់នៅ ឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ឈប់សម្រាកលំហែមាតុភាព និងបិតុភាព ឈប់សម្រាកពេលមានជំងឺ ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ និងអត្ថប្រយោជន៍ផ្សេងទៀតៗ។ អ្វីដែលពិសេស នាថ្ងៃពិព័រណ៍ការងារនោះ ប្រាសាក់ បានផ្តល់ការប្រឹក្សាលើការងារដោយក្តីរាក់ទាក់ រីករាយ ស្និទ្ធស្នាល និងផ្តល់ជាវិធីសាស្ត្រ ក្នុងការជួយដល់បងប្អូនសិស្សនិស្សិត ឱ្យទទួលបានអាជីពការងារជោគជ័យ សម្រាប់ទិសដៅការងារនាពេលអនាគតរបស់ខ្លួន។ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០១៩នេះ ប្រាសាក់ មានបុគ្គលិកសរុបប្រមាណ ៩,០០០ នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា។ សម្រាប់បងប្អូនដែលខកខាន មិនបានចូលរួមក្នុងពិព៌ណការងារនេះ បងប្អូនក៏នៅតែមានឱកាសទទួលបានការងារពីប្រាសាក់ ដោយគ្រាន់តែផ្ញើប្រវត្តិរូបសង្ខេប (ឬ CV) មកកាន់អ៊ីម៉ែល [email protected] ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងជានិយោជកនៃជម្រើស បានផ្តល់ឱកាសការងារជាច្រើនមុខតំណែង ដល់សិស្សនិស្សិត និងបេក្ខជន ដែលកំពុងស្វែងរកការងារធ្វើ ក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅ នៅកោះពេជ្រ កាលពីថ្ងៃទី២ និងទី៣ ខែវិច្ឆិកា កន្លងទៅ។ ដូចជាបណ្ដាឆ្នាំមុនៗដែរ ឆ្នាំនេះ មាននិស្សិតនិងបេក្ខជនជាច្រើនកុះករ បានមកទស្សនាស្ដង់របស់ប្រាសាក់ និងដាក់ពាក្យបម្រើការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនេះ។ នេះបង្ហាញឱ្យឃើញថា ប្រាសាក់ គឺជាស្ថាប័ន ដែលទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកស្វែងរកការងារធ្វើ។ |
គិតត្រឹមឆ្នាំ ២០១៨នេះ វាមានរយៈពេល ១១៧ ឆ្នាំគត់ បន្ទាប់ពីអាមេរិករឹបអូសយកជួង Balangiga ជាជ័យភណ្ឌយោធា។ ប៉ុន្តែនៅថ្ងៃអង្គារទី ១១ ខែធ្នូជួង Balangiga ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋាភិបាលហ្វីលីពីនវិញជាផ្លូវការដោយទាហានអាមេរិក។ ក្នុងពីធីប្រគល់ជួងប្រវត្តិសាស្ត្រជូនប្រជាជនហ្វីលពីននេះ គេឃើញមានវត្តមានរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzanaរួមជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីនលោក Sung Kim និង មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកជាច្រើននាក់ ដោយមានការលេងភ្លេងជាតិហ្វីលីពីនដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន AP ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលពីន Sung Kim បានថ្លែងក្នុងពិធីប្រគល់ជួងដូច្នេះ៖«វាជាកិត្តិយសធំធេងដែលមានវត្តមាននៅទីនេះដើម្បី បិទបញ្ចប់ជំពូកប្រវត្តិសាស្ត្រដ៏ឈឺចាប់។ សម្ព័ន្ធភាពយើងដើរឆ្លងកាត់ឧសគ្គច្រើនជំពូកក្នុងប្រវត្តិសាស្ត្រកន្លងមក និងបន្តរីកលូតលាស់ដូចសព្វថ្ងៃនេះ»។ បន្ទាប់ពីទទួលជួងនេះហើយ ពិធីប្រគល់ជួងទាំងបីទៅឲ្យពលរដ្ឋហ្វីលីពីនវិញ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Balangiga នៅថ្ងៃ ១៥ ធ្នូ។ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នឹងធ្វើជាអធិបតីដើម្បីប្រគល់ជួងនេះដោយផ្ទាល់ដែរ តាមការស្នើសុំពីប្រជាពលរដ្ឋ។ តាមពិតទៅ រដ្ឋាភិបាលក្រុងម៉ានីល បន្តទាមទារឲ្យក្រុងវ៉ាស៊ីនតោនប្រគល់ជួងទាំងបីនោះត្រឡប់មកវិញចាប់ពីឆ្នាំ ១៩៥០។ ប៉ុន្តែអាមេរិកនៅស្ទាក់ស្ទើរក្នុងការប្រគល់ជួងជ័យភណ្ឌទាំងនោះត្រឡប់មកវិញ។ អតីតយុទ្ធជនអាមេរិកមួយចំនួន បានជំទាស់ការបញ្ជូនជួងនេះត្រឡប់មកហ្វីលីពីនវិញ ដោយលើកហេតុផលថា ជួងទាំងនោះជាវត្ថុសម្រាប់រម្លឹកដល់វិញ្ញាណក្ខន្ធទាហានអាមេរិកដែលពលីក្នុងសង្គ្រាម។ -ជួង Balangiga ជានិមិត្តរូបបដិវត្តន៍ប្រឆាំងអាណានិគមអាមេរិក ជួងហ្វីលីពីនដែលអាមេរិកប្រគល់ជូនវិញនេះ ត្រូវបានទាហានអាមេរិករឹបអូសយកទៅឆ្នាំ ១៩០១ ពីវិហារគ្រឹស្ត San Lorenzo Martir ដែលស្ថិតនៅខេត្ត Eastern Samar។ ជួងនេះក្លាយជារឿងចម្រូងចម្រាសដោយសារវាទាក់ទងនឹងប្រវតិ្តសាស្ត្រដ៏ខ្លោចផ្សា ដែលកើតឡើងក្នុងអំឡុងអាណានិគមអាមេរិកនៅលើទឹកដីហ្វីលីពីន។ វាជានិមិត្តរូបនេះបដិវត្តន៍ដ៏ធំសម្បើមប្រឆាំងម្ចាស់អាណានិគមដែលស្ទើរតែត្រូវគេបំភ្លេចចោល។ រឿងរ៉ាវកើតឡើងបែបនេះ។ ក្រោយឆ្នាំ ១៨៩៨ ពេលដែលអេស្ប៉ាញចាញ់សង្គ្រាម ហ្វីលីពីនស្ថិតក្នុងចំណោមទឹកដីមួយចំនួនដែលអេស្ប៉ាញត្រូវលះបង់ឲ្យអាមេរិកកាន់កាប់ជំនួស។ គួរឲ្យដឹងដែរថា មុនក្លាយជាទឹកដីអាណានិគមអាមេរិក ហ្វីលីពីនត្រូវអេស្ប៉ាញកាន់កាប់អស់ជាងបីសតវត្សរួចទៅហើយ។ នៅដើមសតវត្សទី ២០ នេះហើយ ដែលសង្គ្រាមរបស់ពលរដ្ឋហ្វីលីពីនប្រឆាំងនឹងម្ចាស់អាណានិគមថ្មី អាមេរិកនេះចាប់ផ្តើម។ ក្នុងខែកញ្ញា ឆ្នាំ ១៩០១ ក្រុមអ្នកបដិវត្តន៍ហ្វីលីពីនរាប់រយនាក់ប្រដាប់ដោយកាំបិតវាយឆ្មក់លើទាហានអាមេរិកដែលឈរជើងនៅក្រុង Balangiga។ ជួងនៅវិហារគ្រឹស្តនេះហើយត្រូវបានគេប្រើប្រាស់ដើម្បីបន្លឺសំឡេងឲ្យពលរដ្ឋដែលរស់នៅក្នុងទីក្រុងដឹងពី ការចាប់ផ្តើមនៃចលនាបះបោរប្រឆាំងនឹងអាមេរិកនេះ។ ទាហានអាមេរិក ៤៨នាក់ ត្រូវបានសម្លាប់និង ២០នាក់ផ្សេងទៀតរបួស ដោយសារការវាយប្រហារនេះដែរ។ យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ Jacob Smith ដែលដឹកនាំកងទ័ពអាមេរិកកាលនោះបានសងសឹកចលនាបដិវត្តន៍ហ្វីលីពីនវិញដែរ ដោយសម្លាប់រង្គាលពលរដ្ឋហ្វីលីពីនមិនរើសមុខរួមទាំងក្មេងដែលមានអាយុត្រឹម ១០ឆ្នាំទៀត។ ទាហានអាមេរិកក៏ឆ្លៀតលួចជួង Balangiga យកទៅជាមួយទៀត។ ក្នុងចំណោមជួងចំនួនបី មានមួយត្រូវបានយកទៅដាក់តាំងនៅកងវរសេនាធំលេខ ៩ ដែលស្ថិតនៅកូរ៉េខាងត្បូង ខណៈដែលជួងពីរទៀតត្រូវវបានគេយកទៅទុកនៅកងវរសេនាធំលេខ ១១ ប្រចាំនៅមូលដ្ឋានទ័ពជើងអាកាស F E Warren នៅរដ្ឋ Wyoming។ យ៉ាងណាក៏ដោយ ក្រោយមកឧត្តមសេនីយ៍ Smith ត្រូវបានតុលាការយោធាកាត់ទោស និងបណ្តេញចេញពីជួរកងទ័ព ប៉ុន្តែសកម្មភាពសាហាវព្រៃផ្សៃនិងរឿងរ៉ាវឈឺផ្សានេះដក់ជាប់ក្នុងបេះដូងពលរដ្ឋហ្វីលីពីនគ្រប់គ្នា។ ក្រោយមានការប្រគល់ជួងនេះទៅឲ្យពលរដ្ឋនៅក្រុង Balangiga គេនឹងអាចលឺជួងបន្លឺសំឡេងជាថ្មី ក្រោយបាត់រូបអស់ជាង ១១០ឆ្នាំដែរ។ -កាយវិការការទូតល្អរបស់អាមេរិក ធ្វើឲ្យសម្ព័ន្ធមិត្តតាមសន្ធិសញ្ញានឹងត្របាញ់ចូលគ្នាជាថ្មី? ការប្រគល់ជួងប្រវត្តិសាស្ត្រត្រឡប់មកហ្វីលីពីនវិញជាកាយវិការការទូតល្អរបស់អាមេរិក។ វាជាអាចជួយជម្រះចោលរឿងរ៉ាវខ្លោចផ្សានិងរាល់ភាពល្អកករក្នុងចំណងទំនាក់ទំនងទ្វេភាគី និងត្រួសត្រាយផ្លូវសម្រាប់ការស្តារសម្ព័ន្ធភាពដែលល្អក់កករប៉ុន្មានឆ្នាំចុងក្រោយដែរ។ ទង្វើម្ចាស់អាណានិគមអាមេរិក មានចំណែកដែលធ្វើឲ្យប្រធានាធិបតីមាត់ដាច ឌូទើតេ មានជំហរប្រឆាំង និងព្យាយាមងាកចេញពីសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាអាមេរិកដែរ។ ពេលអាមេរិកថ្កោលទោសសង្គ្រាមគ្រឿងញៀន លោក ឌូទើតេ សងសឹកវិញដោយថ្កោលទោសការធ្វើទុក្ខបុកម្នេញ និងសម្លាប់រង្គាលពលរដ្ឋហ្វីលីពីនដែលរស់នៅក្រុង Balangiga និងនៅលើកោះ Jolo ភាគខាងត្បូងដោយទាហានអាមេរិកនាសម័យអាណានិគមដែរ។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាធីស ធ្លាប់លើកឡើងកាលពីជួបពិភាក្សាទ្វេភាគីជាមួយសមភាគីហ្វីលីពីនលោក Delfin Lorenzana នាខែកញ្ញាថា ប្រគល់ជួងឲ្យហ្វីលីពីនវិញជាកាយវិកាមួយដ៏មានសារសំខាន់ក្នុងការលើកស្ទួយមិត្តភាព និងជាប្រយោជន៍នៃសន្តិសុខជាតិអាមេរិកដែរ។ ប៉ុន្តែតាមការពិតទៅ រដ្ឋបាលលោក ត្រាំ អាចបញ្ជូនជួងដែលត្រូវបានរឹបអូសយកទៅជាជ័យភណ្ឌសង្គ្រាមមកហ្វីលីពីនវិញបាន ក៏ដោយសារមានការធ្វើវិសោធនកម្មច្បាប់ដែលហាមប្រាមរាល់ការបញ្ជូនវត្ថុឬសម្ភារជាជ័យភណ្ឌសង្គ្រាមទៅកាន់ប្រទេសដទៃវិញ។ ថ្ងៃ ១១ ខែធ្នូពេលអាមេរិកប្រគល់ជួងមកវិញ ប្រមុខការពារជាតិហ្វីលីពីនលោក Lorenzana បាន រៀបរាប់ថា ជួង Balangiga នឹងបន្លឺសំឡេងជាថ្មី ហើយវានឹងរម្លឹកប្រជាជនក្នុងតំបន់ពីរឿងរ៉ាវដែលធ្លាប់កើតឡើងជាង ១០០ឆ្នាំមុន។ ប៉ុន្តែស្របពេលជាមួយគ្នានេះ លោក Lorenzana បានបង្ហាញក្តីរំពឹងថា ប្រវត្តិសាស្ត្រថ្មីក៏នឹងចាប់ផ្តើមដែរក្នុងទំនាក់ទំនងទ្វេភាគីរវាងហ្វីលីពីន និងអាមេរិក «វាជាពេលដែលរបួសចាស់ជាសះស្បើយ។ វាក៏ជាពេលបិទបញ្ចប់រឿងរ៉ាវប្រវត្តិសាស្ត្រខ្លោចផ្សា ហើយសំឡឹងទៅអនាគតក្នុងនាមជាសម្ព័ន្ធមិត្តដែរ»។ Lorenzana និយាយដូច្នេះ។ តិចឬច្រើន វានឹងផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងហ្វីលីពីន ខណៈដែលមានការបារម្ភពេលដែលរដ្ឋាភិបាលម៉ានីលងាកទៅស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងចាប់ពីពេលដែលលោក ឌូទើតេ ឡើងកាន់តំណែង។ ចំណែក សហប្រតិបត្តិការទ្វេភាគីជាពិសេសវិស័យការពារជាតិនឹងមានការប្រែប្រួលទៅរកភាពល្អប្រសើរ និងកាន់តែរឹងមាំជាងមុនផងដែរ។ ហើយរឿងដែលគួរឲ្យកត់សម្គាល់នោះ ថ្វីបើលោក ឌូទើតេធ្លាប់ប្រកាសថា លោកនឹងមិនជាន់ដីអាមេរិកក៏ដោយកាលពីមុន ប្រភពស្និទ្ធនឹងប្រធានាធិបតីបង្ហើបថា លោកឌូទើតេ កំពុងពិចារណាទៅទស្សនកិច្ចនៅអាមេរិកតាមការអញ្ជើញរបស់សេតវិមានដែរ៕ | យន្តហោះយោធាអាមេរិក C-130 សប្តាហ៍នេះបានចុះចតនៅមូលដ្ឋានទ័ពអាកាសនារដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដោយនាំយកជួងប្រវត្តិសាស្ត្រ Balangiga និងនិមិត្តរូបនៃបដិវត្តន៍ប្រឆាំងអាណានិគមអាមេរិកចំនួនបីជាមួយផង។ ជួងដែលត្រូវរឹបអូសនោះជាជ័យភណ្ឌដោយទាហានអាមេរិកក្នុងឆ្នាំ ១៩០១ នោះត្រូវប្រគល់ជូនហ្វីលីពីនវិញចាប់ពីអំណឹះតទៅ។ កាយវិការការទូតល្អរបស់ក្រុងវ៉ាស៊ីនតោននៅពេលនះជាការព្យាយាមដុសលាងអតីតកាលដ៏ជូរចត់ និង អាចត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងសម្ព័ន្ធភាពដែលមានស្រាប់ជាមួយហ្វីលីពីនឲ្យកាន់តែជិតស្និទ្ធផង។ |
អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបងលោក គីម វណ្ណៈ បានប្រាប់សារព័ត៌មានថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន៨ នៅក្នុងចំណោម១០ឃុំ នៃស្រុកថ្មគោល កំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយសារគ្មានភ្លៀងធ្លាក់ ។ ហើយនៅពេលនេះអាជ្ញាធរ កំពុងដោះស្រាយបញ្ហានេះ។ «ចាប់តាំងពីចុងខែឧសភាមក តំបន់មួយចំនួនក្នុងឃុំ៨ មិនមានភ្លៀងធ្លាក់ច្រើនដូចគេទេ ដោយមានភ្លៀងតែម្ដងគត់នៅថ្ងៃទី១៦ មិថុនាកន្លងមក។ អាជ្ញាធរខត្តរួមទាំងអភិបាលខេត្ត ប្រធានមន្ទីធនធានទឹកខេត្ត បានចុះពិនិត្យ និងបាននាំទឹកទៅជួយពលរដ្ឋដែរ ប៉ុន្តែទឹកដែលយើងនាំទៅនោះ គឺបានតែបន្តិចទេ ដោយសារតែយើងត្រូវយកចែកឲ្យពលរដ្ឋតាមតំបន់ប្រើប្រាស់»។ នេះជាការបញ្ជាក់របស់លោក គីម វណ្ណៈ។ ឃុំចំនួន៨ ដែលជួបគ្រោះរាំងស្ងួតនេះ មានឃុំបឹងព្រីង ឃុំអូតាគី ឃុំតាម៉ឺន ឃុំរូងជ្រៃ ឃុំជ្រោយស្ដៅ ឃុំគោកឃ្មុំ ឃុំបន្សាយត្រែង និងឃុំអន្លង់រុន។ ក្រៅពីគ្មានភ្លៀងធ្លាក់ហើយ ឃុំទាំងនេះនៅឆ្ងាយពីប្រភពទឹកផងដែរ ដែលជាមូលហេតុនាំឲ្យអាជ្ញាធរពិបាកក្នុងជួយដោះស្រាយ។ នេះបើតាមលោកអភិបាលស្រុកថ្មគោល ដែលបានបន្ថែមថា ប្រភពទឹកត្រូវទម្លាក់ចែកជូនដល់ពលរដ្ឋទាំងនោះ ត្រូវបង្ហូរចេញពីស្ទឹងបរវិល និងអាងស្តុកទឹកកំពីងពួយ។ ជាមួយគ្នានេះលោក គីម វណ្ណៈ អំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ នៃភូមិសាស្ត្រខេត្តបាត់ដំបង ចេះយោគយល់និងអធ្យាស្រ័យ ដោយទម្លាក់ទឹកឲ្យពលរដ្ឋផ្នែកខាងក្រោម អាចមានលទ្ធភាពបូមទឹកដាក់ស្រែ ជួយសង្គ្រោះស្រូវស្រាលរបស់ពួកគេសិន។ អភិបាលរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំក៏សូមស្នើឲ្យមានការស្តារទឹកអូរ និងការរៀបចំប្រព័ន្ធទឹកបន្ថែមទៀតផងដែរ ព្រោះប្រព័ន្ធចំណុះទឹកដែលសល់ពីសម័យបារាំងនេះ មិនអាចស្តុកបានច្រើនគ្រប់គ្រាន់ក្នុងការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋឡើយ»។ ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញបង្ហោះរូបភាពលើហ្វេសប៊ុក ពីសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្តបាត់ដំបង បាននាំគ្នាធ្វើពិធីសុំទឹកភ្លៀងសម្រាប់ប្រើប្រាស់។ ទាក់ទងនឹងបញ្ហានេះ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងប្រធានមន្ទីក្រសួងធនធានទឹកខេត្តបាត់ដំបង ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីគ្រោះរាំងស្ងួតឡើយ។ បើតាមលោក គីម វណ្ណៈ ក្រៅពីស្រុកថ្មគោល ក៏មានស្រុកសង្កែ កំពុងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ដោយសារគ្រោះរាំងស្ងួតដែរ៕ | ភ្នំពេញ៖ តំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង កំពុងជួបគ្រោះរាំងស្ងួត ខណៈដែលតំបន់នៅទីតាំងផ្សេង ទៀត ធ្លាក់ភ្លៀងស្ទើរជារៀងរាល់ថ្ងៃ។ |
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត នឹងសម្របសម្រួលផ្ដល់កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់-ម៉ូតូនៅក្រៅមណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួនទៀត ដល់សិស្សថ្នាក់ទី១២ ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីណែនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានរៀបចំទីតាំងសាខាកាកបាទក្រហមកម្ពុជា នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សម្រាប់សិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ស្នាក់នៅផងដែរ។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ដែលមានបំណងស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ អាចទាក់ទងតាមរយៈទូរសព្ទលេខ ០១៦ ៣២ ៩៧៨៧ និង ០៩៧ ៨២ ៧១ ០៤៤៕ | សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមបណ្ដារាជធានី-ខេត្តនានា នឹងសម្របសម្រួលផ្ដល់កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់-ម៉ូតូ និងតម្រូវការចាំបាច់មួយចំនួនទៀត ដល់សិស្សថ្នាក់ទី១២ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២០-២០២១។ |
ដើម្បីសរសេរអ៊ីមែលមួយ អ្នកត្រូវការប្រើឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុជាដើមដែលទាមទារថាមពល ដើម្បីដំណើរការ ហើយថាមពលដែលបានមក ភាគច្រើនគឺមកពីការដុតឥន្ធនៈហ្វូស៊ីលដែលផ្ដល់ផលជាការបំពុលខ្យល់ និងបរិយាកាស។ នៅពេលដែលសរសេរ និងផ្ញើអ៊ីមែល នោះបរិមាណជាក់លាក់មួយនៃឧស្ម័នផ្ទះកញ្ចក់ ក៏ត្រូវបានបញ្ចេញទៅបរិយាកាសផងដែរ។ បន្ថែមពីនេះ ប្រសិនបើបុគ្គលដែលទទួលបានអ៊ីមែលមិនលុបអ៊ីមែលនោះទេ សារនោះត្រូវ បានរក្សាទុកនៅលើម៉ាស៊ីនមេផ្ទុកទិន្នន័យដែលត្រូវការថាមពលជាច្រើនដើម្បីដំណើរការ។ កាលណានរណាម្នាក់រក្សាទុកអ៊ីមែលកាន់តែយូរនោះកាបូនក៏នឹងត្រូវបានបង្កើតកាន់តែច្រើនឡើងផងដែរ។ តាមអ្នកជំនាញខាងការបញ្ចេញកាបូនដោយប្រើប្រាស់អ៊ីមែល លោក Berners Lee បានលើកឡើងក្នុងសៀវភៅរបស់លោកដែលមានចំណងជើង៖ «How Bad Are Bananas?: The carbon footprint of everything» ថា អ៊ីមែលខ្លីមួយផ្ញើពីកុំព្យូទ័រយួរដៃមួយទៅកុំព្យូទ័រមួយទៀតបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ០,៣ ក្រាម ខណៈអ៊ីមែលដ៏វែងមួយដែលចំណាយពេល ១០ នាទីដើម្បីសរសេរ និង ៣ នាទីដើម្បីអាន ហើយត្រូវបានផ្ញើពីកុំព្យូទ័រយួរដៃមួយទៅកុំព្យូទ័រមួយទៀតបញ្ចេញឧស្ម័ន ១៧ក្រាម។ ក្នុងរយៈពេលមួយឆ្នាំ ការប្រើប្រាស់អ៊ីមែលជាមធ្យមរបស់មនុស្សម្នាក់ប្រែប្រួលចន្លោះពី ៣ ទៅ ៤០ គីឡូក្រាម។ ស្រដៀងគ្នានេះ ការប្រៀបធៀបការផ្ញើ ៦៥ អ៊ីមែលគឺស្មើនឹងការបើកបរ ១ គីឡូម៉ែត្រសម្រាប់ឡាន។ ដូច្នេះការរួមចំណែកនៃការប្រើប្រាស់អ៊ីមែលដោយមនុស្សម្នាក់ៗបង្កជាការបំភាយជាសកល អាចមានចំនួនច្រើន ខណៈអ្នកប្រើប្រាស់អ៊ីមែលទូទាំង ពិភពលោកមានរហូតដល់ ៣,៩ពាន់លាននាក់។ ការកាត់បន្ថយការបំភាញចេញពីអ៊ីមែលដោយបុគ្គលប្រើប្រាស់ម្នាក់ៗ គឺធ្វើឡើងតាមរយៈការកាត់បន្ថយការផ្ញើអ៊ីមែលណាដែលមិនចាំបាច់ និងជៀសវាងការផ្ញើអ៊ីមែលខ្លីទៅវិញទៅមក, ការផ្ញើតំណភ្ជាប់ (link) ទៅឯកសារជាជាងភ្ជាប់ឯកសារនោះ (attachment) ទៅនឹងអ៊ីមែលផ្ទាល់, ការលុបអ៊ីម៉ែលដែលមិនចាំបាច់ចោល, និងការបិទការទទួលអ៊ីមែលពាណិជ្ជកម្ម ឬការផ្សព្វផ្សាយណាមួយ (unsubscription)៕ | ការបញ្ចេញកាបូនដោយប្រើប្រាស់អ៊ីមែល (Email Carbon Footprint) ជាបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញ ទៅក្នុងបរិយាកាសនៅពេលដែលមនុស្សបានបានបង្កើត ផ្ញើ រក្សាទុក និងអានអ៊ីមែល។ |
កីឡាករប្រដាល់គុនខ្មែរ ធីម សៀងហៃ បានយកឈ្នះកីឡាករបារាំង កាលីត កាស៊ីម៉ិ ដោយពិន្ទុលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្នុងកម្មវិធីប្រកួត King Gloves។ ការទទួលបានជ័យជម្នះនេះដែរគ្រូប្រដាល់វ័យក្មេងចិត្តស៊ូ ធីម សៀងហៃ ប្រាប់ពីមូលដ្ឋានគ្រឹះដែលនាំឱ្យខ្លួនទទួលបានជោគជ័យក្នុងការប្រកួតនោះផងដែរ។ «ការប្រកួតរបស់យើងយូរៗវាយម្តងវាមិនរហ័សរហួនទេ។ ការប្រកួតរបស់យើងត្រូវស្មឹងស្មាធ ពេលវាយកុំមានចិត្តឆេវឆាវ បើយើងឆេវឆាវនោះនឹងឆាប់ខ្សោយកម្លាំង»។ គ្រូប្រដាល់វ័យ២៤ឆ្នាំ ប្រាប់ដូច្នេះ។ សៀងហៃ ដែលមានដើមកំណើតនៅខេត្តកោះកុង មានប្រវត្តិប្រកួតលើសង្វៀនទឹកដីត្រជាក់នាប្រទេសបារាំង ៤លើកមកហើយដោយឈ្នះ៣ និងចាញ់១។ សម្រាប់ទម្ងន់ ៥៤គីឡូក្រាម សៀងហៃ បានជាប់ជាកីឡាករដែលស្ថិតក្នុងរង្វង់ AFMT Ranking Classes A 2022 ផងដែរ។ គួបញ្ជាក់ថា គ្រូប្រដាល់គុនខ្មែរវ័យក្មេង ធីម សៀងហៃ បានទៅរស់នៅ និងបង្វឹកសិស្សគុននៅក្លិបប្រដាល់នៅប្រទេសបារាំង រយៈពេលបួនឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ៕ កីឡាករ ធីម សៀងហៃ ពេលថ្វាយបង្គុំគ្រូមុនពេលប្រកួត។ រូបពី សៀងហៃគុនខ្មែរ | កីឡាករ និងគ្រូប្រដាល់គុនខ្មែរវ័យក្មេងនៅប្រទេសបារាំង លោក ធីម សៀងហៃ លើកឡើងថាដើម្បីឈ្នះគូប្រកួតនៅលើសង្វៀន កីឡាករត្រូវមានចិត្តស្ងប់ មិនអាចឆេវឆាវបានឡើយ។ សៀងហៃ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ដូច្នេះ ក្រោយឈ្នះខ្សែក្រវាត់ AFMT នៃពានរង្វាន់ France Championship នៅប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ |
លោក លី ណាក់យុន ត្រូវបានប្រធានាធិបតី មូន ចេអ៊ីន តែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែឧសភា ឆ្នាំ២០១៧ ពេលលោក មូន ជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិដើម្បីជំនួសតំណែងអ្នកស្រី ប៉ាក ហ្គឺនហេ ដែលចោមរោមដោយរឿងអាស្រូវពុករលួយ។ កាលនោះ លោក លី កំពុងកាន់តំណែងអភិបាលខេត្តចូឡាខាងត្បូង (South Jeolla)។ លោកបានលាលែងពីតំណែងចៅហ្វាយខេត្តភ្លាមៗក្រោយទទួលបានការតែងតាំងពីលោក មូន ។ គិតពីខែឧសភា ឆ្នាំ២០១៧ មកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក លី អង្គុយកៅអីនាយករដ្ឋមន្ត្រីចំនួន៨៨១ថ្ងៃ ហើយក្លាយជាឥស្សរជនដែលកាន់តំណែងនេះបានយូរជាងគេ។ លោក លី បានបំបែកកំណត់ត្រាចាស់របស់លោក គីម វ៉ាងស៊ីក (Kim Hwang-shik) ដែលកាន់កាប់កៅអីនាយករដ្ឋមន្ត្រីបានចំនួន៨៨០ថ្ងៃចន្លោះខែតុលា ឆ្នាំ២០១០ ដល់ខែកុម្ភៈ ឆ្នាំ២០១៣ សម័យប្រធានាធិបតី លោក លី ម្យុងបាក់ ។ ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបែបនេះ លោក លី អះអាងថា លោកពិតជាមានកិត្តិយសណាស់។ ប៉ុន្តែលោកក៏មិនសូវសប្បាយចិត្តដែរ ព្រោះប្រជាជនកូរ៉េខាងត្បូងជាច្រើននៅតែជួបបញ្ហាលំបាក ស្របពេលសេដ្ឋកិច្ចថមថយនោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។ មុនក្លាយជានាយករដ្ឋមន្ត្រី លោក លី ដែលជាអ្នកនយោបាយមាននិន្នាការសេរីនិយម ធ្លាប់ធ្វើជាអ្នកសារព័ត៌មាន និងជាសមាជិកសភារបស់បក្សប្រជាធិបតេយ្យដែលសព្វថ្ងៃជាបក្សកំពុងកាន់អំណាច ចំនួនបួនអាណត្តិផងដែរ។ នៅកូរ៉េខាងត្បូង អាណត្តិសភាមានរយៈពេលបួនឆ្នាំ។ នៅឆ្នាំ២០១៤ លោក បានលាលែងពីតំណែងសមាជិកសភា ដើម្បីចូលរួមការបោះឆ្នោតថ្នាក់តំបន់ ហើយក៏ជាប់ឆ្នោតជាអភិបាលខេត្តតែម្ដង។ ជិត៩០០ថ្ងៃមកនេះ លោក លី បានជួយលោក មូន ក្នុងការដឹកនាំការងារក្នុងស្រុក និងកិច្ចការការទូតផងដែរ។ ជារឿងគួរឲ្យកត់សម្គាល់មួយសម្រាប់លោក លី ដែលជានាយករដ្ឋមន្ត្រី តែបានចេញមុខចេញមាត់ច្រើនលើឆាកអន្តរជាតិ ខណៈកិច្ចការចម្បងរបស់លោក គឺបញ្ហាក្នុងស្រុកនោះ។ លោក មូន ផ្ដល់ឱកាសឲ្យលោក លី មានជំនួបថ្នាក់កំពូលជាមួយមេដឹកនាំបរទេសនានា ស្របពេលដែលកូរ៉េខាងត្បូងព្យាយាមចេញមុខមាត់កាន់តែខ្លាំងលើវេទិកាពិភពលោក។ បច្ចុប្បន្ន លោក លី ត្រូវបានគេឃើញថា ជាបេក្ខជននាំមុខរបស់បក្សកាន់អំណាចក្នុងការបន្តវេនពីលោក មូន ដែលនឹងចប់អាណត្តិនៅពេលខាងមុខ។ លោកក៏ទំនងជាត្រឡប់ទៅចូលរួមជាមួយបក្សកាន់អំណាចមុនការបោះឆ្នោតសភាឆ្នាំក្រោយនេះដើម្បីជំរុញប្រជាប្រិយភាពបក្សឲ្យកាន់តែខ្ពស់ថែមទៀត៕ | លោក លី ណាក់យុន (Lee Nak-yon) នៅថ្ងៃទី ២៨ ខែតុលា បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានយូរជាងគេរបស់កូរ៉េខាងត្បូងគិតចាប់តាំងពីឆ្នាំ១៩៨៧ ជាឆ្នាំដែលកូរ៉េខាងត្បូងអនុវត្តប្រព័ន្ធបោះឆ្នោតរើសប្រធានាធិបតីដោយផ្ទាល់។ បើគិតត្រឹមថ្ងៃទី២៨ ខែតុលា លោក លី កាន់តំណែងនាយករដ្ឋមន្ត្រីបាន៨៨១ថ្ងៃ។ ក្នុងអាណត្តិប្រធានាធិបតី មូនចេអ៊ីន តំណែងនាយករដ្ឋមន្ត្រីនេះ មានឥទ្ធិពលច្រើនជាងមុន ហើយទទួលបានសិទ្ធិរៀបចំជំនួបកំពូលជាមួយបរទេសទៀតផង។ |
ស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Record) បានសម្រេចប្រគល់បណ្ណកំណត់ត្រា ឲ្យក្រុមការងារ GOGO Cambodia ដែលបានបំបែកឯតទគ្គកម្ម ត្បាញក្រមាខ្មែរវែងជាងគេ។ តាមរយៈការប្រគល់បណ្ណទទួលស្គាល់ជាផ្លូវការនេះ ស្ថាប័នកំណត់ត្រាពិភពលោក បានវាយតម្លៃយ៉ាងលម្អិត ចំនួនពីរចំណុចទៅលើក្រមាខ្មែរ គឺគុណភាព និងប្រវែង។ ថ្លែងនៅក្នុងពិធីប្រគល់បានកំណត់ត្រាដល់កម្ពុជានៅព្រឹកថ្ងៃទី១ កក្កដានេះ លោក Dangarikar Swapnel Mahesh តំណាងស្ថាប័នកំណត់ត្រាពិភពលោក បានបញ្ជាក់ថា លក្ខខណ្ឌដែលស្ថាប័នលោក ដាក់ពិន្ទុលើក្រមាខ្មែរនេះ គឺផ្ដោតទៅលើភាពតឹងណែននៃគុណភាពសរសៃអំបោះ ដែលបានកំណត់។ ហើយលក្ខណៈដែលស្ថាប័នកំណត់ត្រាពិភពលោក ទទួលស្គាល់នោះ គឺប្រវែងក្រមាមានបណ្ដោយ៨៨សង់ទីម៉ែត្រ ហើយមានប្រវែងលើសពី១០០០ម៉ែត្រ ។ ជាមួយគ្នាលោក ហ៊ុន ម៉ានី ដែលប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការត្បាញក្រមាវែងជាងគេនេះ គឺដើម្បីលើកកម្ពស់មោទនភាពជាតិ និងបង្កើតឱកាសឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សា លើកស្ទួយ មរតកវប្បធម៌ប្រពៃណីខ្មែរ ។ ជាពិសេសការជំរុញសាមគ្គីភាព និងឯកភាពជាតិ ។ យុទ្ធនាការក្រមានេះ បានចាប់ផ្ដើមបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំង វាលព្រះមេរុ។ ការត្បាញក្រមាវែងជាងគេលើពិភពលោកនេះ បានផ្ដល់ឱកាសឲ្យសាធារណជនទូទៅ ចូលរួមត្បាញដោយផ្ទាល់ដៃ ដោយមានការសម្រួលពីក្រុមការងារផ្នែកបច្ចេកទេស និងអ្នកតម្បាញជំនាញនៅទីតាំងកម្មវិធីផ្ទាល់តែម្ដង ។ សូមបញ្ជាក់ថា GoGo Cambodia គឺជាចលនាថ្នាក់ជាតិមួយ ដែលកើតចេញពីឆន្ទៈកូនខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ បង្ហាញពីសក្តានុពលរបស់កម្ពុជានៅគ្រប់វិស័យ និងជាវេទិកាសម្រាប់យុវជនខ្មែរគ្រប់រូប អាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ទៅដល់សហគមន៍អន្តរជាតិ៕ | ភ្នំពេញ៖ ដូចការគ្រោងទុក ក្រមាខ្មែរ ដែលមានប្រវែងវែងជាង១០០០ម៉ែត្រ បានបំបែកឯតទគ្គកម្ម ជាប់កំណត់ត្រាពិភពលោក។ ក្រមាខ្មែរ ដែលមានប្រវែងវែងនេះ បានចំណាយពេលត្បាញជាង៥ខែ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់។ |
បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមានកាលពីឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ តែងតែសេចក្តីជូនដំណឹង ដើម្បីដាស់តឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យប្រញាប់យករបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុរបស់ខ្លួន ជូនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យតាមច្បាប់ខាងលើ។ ការដាស់តឿនរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីក្រសួងបានកត់សម្គាល់ឃើញថា សមាគម និងអង្គការក្នុងស្រុកមួយចំនួន ដែលបានចុះបញ្ជី និងតម្គល់បញ្ជីនៅក្រសួង បានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែសមាគម និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត មិនបានយកចិត្តទុកដាក់លើមាត្រាច្បាប់ខាងលើនេះនៅឡើយទេ។ សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៤ ខែកក្កដា ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ ក៏បានបង្គាប់ឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវផ្ញើរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦ មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមមាត្រា១០ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យបានមុនដំណាច់ខែកញ្ញាឆ្នាំ២០១៧ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ ករណីសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកណាមួយ មិនគោរពតាមច្បាប់ខាងលើនេះ។ គួររម្លឹកថា កន្លងមក សមាគម និងអង្គការក្រៅរដ្ឋាភិបាល បានតវ៉ាប្រឆាំងច្បាប់នេះ ដោយពួកគេអះអាងថា ច្បាប់នេះ នឹងរឹតត្បិតសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕ | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវផ្ញើរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦ មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០១៧។ ក្រសួងមហាផ្ទៃ បានព្រមានថា ករណីដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកណាមិនធ្វើតាម នឹងចាត់វិធានការតាមច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ |
ការតាំងបង្ហាញរូបសំណាកសត្វដំរីនៅកណ្តាលក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី នេះ លោក នេត្រ ភក្ត្រា ក៏ធ្លាប់បានបញ្ជាក់ថា ក្រសួងមានគោលបំណងចង់ឲ្យសាធារណជនអាចទស្សនាសត្វដំរី ច្នៃពីរណារយន្ត និងគ្រឿងម៉ូតូ ដែលសមត្ថកិច្ចជំនាញដកហូតបានពីបណ្តាស្នាក់ការដែនជម្រកសត្វព្រៃទាំង៥តំបន់ ក្នុងខេត្តមណ្ឌលគិរី។ ក្រសួង ចង់ឲ្យពលរដ្ឋកុំប្រើប្រាស់រណារយន្ត ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស និងកាប់រុករានដីព្រៃ ដែលនាំឲ្យបំផ្លាញធនធានធម្មជាតិ ហើយងាកមកអភិរក្សសត្វដំរី ដើម្បីបង្កើនប្រាក់ចំណូលដល់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី៕ អត្ថបទទាក់ទង រណារយន្តដែលរឹបអូសពីបទល្មើសនៅមណ្ឌលគិរី ត្រូវបានច្នៃជារូបសំណាកសត្វដំរី សូមអញ្ជើញទស្សនាទិដ្ឋភាពនៃរូបសំណាកសត្វដំរី ដែលឆ្នាំពីរណារយន្តនិងគ្រឿងម៉ូតូ ដូចតទៅ៖ | មណ្ឌលគិរី៖ រូបសំណាកសត្វដំរីមួយ មានកម្ពស់២.៨០ម៉ែត្រ មានបណ្ដោយប្រវែង៣.១០ម៉ែត្រ និងទទឹងជិត១ម៉ែត្រ ច្នៃពីរណារយន្តនិងគ្រឿងម៉ូតូចំនួន៣០០ ដែលអាជ្ញាធរប្រមូលបានពីបទល្មើសធនជាតិធម្មជាតិ ត្រូវបានដាក់តាំងនៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឲ្យដឹងថា រូបសំណាកសត្វដំរីនេះ ជាគម្រោងសាងសង់ឡើងដោយជាងនៅខេត្តកំពង់ស្ពឺ ដែលចំណាយពេលសាងសង់៧ខែ និងមានការចូលរួមឧបត្ថម្ភថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។ |
លោក ឈត ប៊ុនថង បានប្រាប់សារព័ត៌មានថ្មីៗថា ជំនាន់មុន មានល្បែងក្មេងលេងច្រើនប្រភេទ ដូចលេងគប់វង់ លេងឈូស លេងហឹង លេងឃ្លី និងល្បែងលេងផ្សេងៗទៀត។ ប៉ុន្តែបច្ចុប្បន្ន មានល្បែងលេងថ្មីៗច្រើនប្រភេទ សម្រាប់ក្មេងលេងបំបាត់អផ្សុក។ លោក ឈត ប៊ុនថង កត់សម្គាល់ឃើញថា ការលេងល្បែង«ឡាតូ-ឡាតូ» ដែលហូរចូលពីបរទេសមកកម្ពុជានេះ មិនមានអ្វីខុសគ្នាទេ គ្រាន់តែវាទំនើបជាងមុន ។ ប៉ុន្តែការលេងល្បែងមួយនេះ លោក ប៊ុនថង ស្នើឱ្យមានការត្រួពិនិត្យផងដែរ ព្រោះវាអាចបង្កគ្រោះថ្នាក់។ លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា។ «ការលេងល្បែងរបស់ពួកគាត់់មិនមានអ្វីចម្លែកនោះទេ គ្រាន់តែយើងជាឪពុកម្ដាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ជួយណែនាំគាត់លេងឱ្យបានត្រឹមត្រូវ ហើយការពារកុំឱ្យមានគ្រោះថ្នាក់»។ លោក ឈត ប៊ុនថង បានលើកឡើងយ៉ាងដូច្នេះ។ បើតាមលោក ប៊ុនថង ការលេងល្បែងអ្វីក៏ដោយ គឺមានផលប៉ះពាល់ដល់អ្នកជិតខាងដែរ។ ប៉ុន្តែល្បែងលេង«ឡាតូ ឡាតូ» ឬ«ខ្លក់ ខ្លក់»នេះ វាអាចបង្កសំឡេងរំខានដល់មិត្តរួមថ្នាក់ ជាពិសេសអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បែកមុខ មាត់ ផងដែរ។ ដើម្បីចៀសវាងការរំខានទាំងនោះ លោក ឈត ប៊ុនថង ស្នើឱ្យឪពុកម្ដាយ អាព្យាបាល លោកគ្រូ អ្នកគ្រូ កំណត់ពេលវេលាលេងដល់សិស្ស ដូចជាម៉ោងសម្រាក ឬម៉ោងចេញលេង។ លើសពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងនាយកសាលា ត្រូវមានវិធានការ ឬពង្រឹងបទបញ្ជាផ្ទៃសាលារៀនបន្ថែម លើករណីលេងល្បែងនេះ។ លោក ឈត ប៊ុនថង បានបញ្ជាក់ថា៖«ក្រសួងអប់រំ ឬខ្សែបណ្ដោយរបស់ក្រសួងអប់រំ ពិចារណាជាមួយគណៈគ្រប់គ្រងសាលាមើល ថាតើល្បែង ខ្លក់ខ្លក់ ឬឡាតូហ្នឹង វាយ៉ាងមិចដែរ គួរបន្តឱ្យលេង ឬគួរលុបបំបាត់»។ ជុំវិញករណីនេះលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា មិនបានឆ្លើយឱ្យចំៗឡើយ ដោយលោកបានសរសេរប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយផលវិបាកនៃការអប់រំផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការរដ្ឋបាល តាមទិដ្ឋភាពជាក់ស្តែង។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា៖« សិស្សានុសិស្សដែលអនុវត្ត ប្រាសចាកពីបទបញ្ជាផ្ទៃក្នុងប្រចាំគ្រឹះស្ថានសិក្សាផ្ទាល់ ត្រូវទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាវិន័យសិក្សា»។ លោក រស់ សុវាចា បានបន្តថា បើក្នុងករណីចាំបាច់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក-ខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ខេត្ត- រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក ចំពោះករណីបទល្មើសព្រហ្មទណ្ឌ អាជ្ញាធររាជធានី-ខេត្តអនុវត្តនីតិវិធីតាមច្បាប់មានជាធរមាន។ អត្ថបទទាក់ទង ខ្លក់ខ្លក់! ខ្លាក់ខ្លាក់! ល្បែងក្មេង «ឡាតូ-ឡាតូ» កំពុងល្បីល្បាញ តែប្រយ័ត្នគ្រោះថ្នាក់ដល់ក្មេង បណ្ដាប្រទេសមួយចំនួន ក៏បានហាមឃាត់ការលេងល្បែង«ឡាតូ ឡាតូ» ឬ«ខ្លក់ ខ្លក់»នេះផងដែរ។ ក្នុងនោះរួមមាន រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក រួមទាំងអាជ្ញាធរជំនាញចក្រភពអង់គ្លេស និងកាណាដា ធ្លាប់បានហាមប្រាមការលេងឡាតូ-ឡាតូ សម្រាប់កុមារ ក្រោយមានករណីគ្រោះថ្នាក់មួយចំនួន។ នេះបើតាមការផ្សាយរបស់ Thestoly.com៕ | ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានអប់រំ គួរតែត្រួតពិនិត្យឧបករណ៍ក្មេងលេង ដែលមានឈ្មោះ «ឡាតូ-ឡាតូ»ថាតើវាអាចបង្កឱ្យគ្រោះថ្នាក់ដល់ក្មេងកម្រិតណា ហើយគួរបន្តឱ្យក្មេងលេងទៀតដែរទេ? នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា។ |
តទៅនេះដើម្បីបានជ្រាបច្បាស់ពីបំណងប្រាថ្នារបស់ជនពិការភ្នែក និងខ្សោយគំហើញថាយ៉ាងណានោះ សូមប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ ថ្ងៃទី២១សីហា ជាថ្ងៃប្រឡងចុងក្រោយរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ។ ម៉ោងប្រមាណជិត៥ល្ងាច សិស្ស នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ចាប់ផ្ដើមចេញពីប្រឡង។ នៅក្នុងមណ្ឌលប្រឡងនេះ សិស្សដែលមានកាយសម្បទាគ្រប់គ្រាន់ បានដើរចេញពីមណ្ឌលប្រឡង ដោយអ្នកខ្លះសើចសប្បាយជាមួយមិត្តដែលរួមដំណើរ អ្នកខ្លះទៀតហាក់ដូចជាមានក្ដីបារម្ភ ដែលបញ្ចេញតាមរយៈទឹកមុខ។ មិនមែនមានតែបេក្ខជនដែលមានកាយសម្បទាគ្រប់គ្រាន់ទេ ដែលមកប្រឡងក្នុងមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក តែក៏មានបេក្ខជនដែលពិការភ្នែកទាំងស្រុង និងខ្សោយគំហើញមកប្រឡងផងដែរ។ ពួកគេមានគ្នា៨នាក់ ដែលដើរចេញពីមណ្ឌលប្រឡងដោយមានគ្រូភ្នែកភ្លឺ២នាក់ដឹកដៃផង។ ទឹកមុខរបស់បេក្ខជនពិការភ្នែកទាំងនេះ មិនអាចឱ្យគេ មើលដឹងទេថា ពួកគេសប្បាយចិត្ត ឬព្រួយបារម្ភ ក្រោយពីប្រឡងចប់។ បេក្ខជនខ្សោយគំហើញ ដែលមើលឃើញមិនសូវច្បាស់មួយរូប ទើបតែដើរចេញផុតពីខ្លោងទ្វារមណ្ឌលប្រឡង គឺយុវជន ខ្លែង វណ្ឌី។ ឆ្លងកាត់ការប្រឡង២ថ្ងៃ ដែលវិញ្ញាសាប្រឡងរបស់អ្នកពិការភ្នែក ដូចទៅនឹងអ្នកភ្នែកភ្លឺដែរនោះ យុវជន វ័យ២២ឆ្នាំរូបនេះ និយាយថា ខ្លួន មានមោទកភាពខ្លាំង ព្រោះបានមកប្រឡងថ្នាក់ជាតិ ជាមួយមនុស្សធម្មតា។ ក្នុងការប្រឡងនេះ វណ្ឌី បញ្ជាក់ថា ទោះជាខ្លួន ពិការភ្នែកក្ដី ប៉ុន្តែមានគ្រូ និងក្រុមអ្នកជួយសម្រួលគ្រប់ពេល បើចង់ទៅណា ឬចង់បានអ្វី។ «វាជាមោទកភាពសម្រាប់ខ្ញុំ ដែលខ្ញុំជាជនពិការអាចមកប្រឡងថ្នាក់ជាតិជាមួយអ្នកធម្មតាដែរ»។ នេះជាការបញ្ជាក់របស់ ខ្លែង វណ្ឌី។ ដ្បិតតែសរសេររាងយឺតជាងអ្នកភ្នែកភ្លឺបន្តិច តែយុវជនសម្បុរស្រអែម មាឌធាត់រូបនេះ បញ្ជាក់ថា អាចធ្វើត្រូវច្រើនចំពោះមុខវិទ្យា៧មុខក្នុងផ្នែកសង្គម ដោយលើកលែងតែមុខវិទ្យាគណិត ព្រោះមុខវិទ្យាធរណីមាត្រ ខ្លួន មិនអាចស្រមៃឃើញរូបភាព។ ក្នុងការប្រឡងបាក់ឌុបនេះ វណ្ឌី មានសង្ឃឹមថាអាចប្រឡងជាប់ ហើយបើពិតជាដូច្នោះមែន វណ្ឌី នឹងរៀនបន្តផ្នែកភូមិវិទ្យា ដើម្បីធ្វើជាគ្រូបង្រៀនក្មេងពិការបន្តទៀត។ តែបើមិនជាប់ វណ្ឌី នឹងទៅរៀនផ្នែកភ្លេងបុរាណខ្មែរ។ វណ្ឌី បញ្ជាក់បន្ថែម៖ «គណិតបានពាក់កណ្ដាល មានគ្រូប្រាប់ដែរតែធរណីមាត្រខ្ញុំអត់អាចស្រមៃឃើញរូបភាពនិងគូរវាបានទេ។ ខ្ញុំសង្ឃឹមមុខវិទ្យាផ្សេងៗបានពិន្ទុជួយ»។ បេក្ខជនខ្សោយគំហើមួយរូបទៀត គឺយុវជន បូ លីហួត ដែលមកប្រឡងនៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែរនោះ បានប្រាប់ថា ខ្លួនខំរៀនរហូតបានប្រឡងថ្នាក់ទី១២នេះ ដោយសារតែយល់ថា ជាជនពិការ គឺមានតែចំណេះទេ ទើបអាចធ្វើឱ្យអនាគតប្រសើរបាន។ យុវជនវ័យ២១ឆ្នាំ សម្បុរស និងមានស្រុកកំណើតនៅភ្នំពេញរូបនេះ បានបង្ហាញទឹកមុខធម្មតា ពេលចេញពីប្រឡង។ «ខ្ញុំជាជនពិការ ចឹងមានតែចំណេះទេដែលអាចជួយឱ្យខ្ញុំមានអនាគត។ ឱ្យតែឮថាកន្លែងណាមានបង្រៀន ឬចន្លោះណាអាចរៀនបានខ្ញុំទៅរៀន ដូចនៅអង្គការគ្រួសារថ្មីគេបើកបង្រៀនខ្ញុំក៏មករៀន»។ នេះជាការបញ្ជាក់បន្ថែមរបស់ បូ លីហួត។ លីហួត ដែលខ្សោយគំហើញស្ទើរតែមើលមិនឃើញទៅហើយនោះ បាននិយាយថា ក្រៅពីការរៀននៅសាលាជាមួយគ្រូ អ្វីដែលជាជំនួយបន្ថែម គឺការស្ដាប់ឯកសារមេរៀនតាមអ៊ីនធឺណិត។ មុខវិទ្យាដែលងាយស្រួលសម្រាប់បេក្ខជនរូបនេះ គឺភូមិវិទ្យា និងប្រវត្តិវិទ្យា ព្រោះវាមានឯកសារស្រាវជ្រាវច្រើន។ ហើយមុខវិទ្យាដែលពិបាកគឺ ផ្នែកវិទ្យាសាស្ត្រ។ មុនចូលប្រឡង លីហួត ក៏មានអារម្មណ៍ថាភ័យខ្លះដែរ ព្រោះប្លែកកន្លែង ណាមួយមិនដែលប្រឡងបែបនេះពីមុន ដូច្នេះ ក៏ខ្លាចសរសេរមិនត្រូវក្នុងចំណុចណាមួយ។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនរូបនេះ មានជំនឿយ៉ាងខ្លាំងថា បានធ្វើត្រូវភាគច្រើន ព្រោះវិញ្ញាសាចេញចំកន្លែងដែលចេះ។ ព្រោះតែដឹងថាខ្លួនធ្វើត្រូវច្រើន ក្ដីសង្ឃឹមថានឹងជាប់ កើតមានក្នុងគំនិតរបស់ លីហួត ជានិច្ច។ បើជាប់យុវជនរូបនេះ នឹងរៀនបន្តផ្នែកប្រវត្តិវិទ្យា ដើម្បីធ្វើជាគ្រូក្នុងអង្គការដែលខ្លួនកំពុងរៀនសព្វថ្ងៃ និងមានក្ដីប្រាថ្នាធ្វើការក្នុងក្រសួងរបស់រដ្ឋផងដែរ។ លីហួត បញ្ជាក់៖«ខ្ញុំធ្វើត្រូវច្រើនជាងគេ មានប្រវត្តិ និងភូមិ។ បើប្រឡងជាប់ខ្ញុំនឹងទៅរៀនបន្តខាងប្រវត្តិវិទ្យា។ បំណងខ្ញុំចង់ធ្វើជាគ្រូបង្រៀនខាងប្រវត្តិសាស្ត្រដល់ក្មេងជំនាន់ក្រោយឱ្យពួកគេបានដឹងពីប្រវត្តិសាស្ត្រឱ្យបានច្រើន។ បើក្រសួងបើកឱកាសឱ្យអ្នកពិការធ្វើការនៅក្នុងក្រសួងផ្នែកចងក្រងឯកសារប្រវត្តិសាស្ត្រខ្ញុំនឹងដាក់ពាក្យទៅធ្វើការនៅទីនោះ»។ ចំណែក យុវជន ចន្ថា យ៉ាលី ដែលជាបេក្ខជនពិការភ្នែកទាំងស្រុង បានអះអាងថាក្នុងពេលប្រឡង ខ្លួនបានសរសេរទាន់ស្ទើរគ្រប់មុខវិទ្យា។ ដោយសារតែចំណាយពេលរៀនមុនប្រឡងច្រើន អានសៀវភៅផង និងស្ដាប់ឯកសារមេរៀនផងនោះ លទ្ធផលប្រឡងបាក់ឌុបខាងមុខ មិនអាចធ្វើឱ្យ យ៉ាលី ព្រួយបារម្មណ៍ឡើយ ដោយបានដឹងខ្លួនឯងយ៉ាងច្បាស់ថា អ្វីដែលបានធ្វើរួចហើយ គឺពិតជាត្រូវភាគច្រើន។ យ៉ាលី បញ្ជាក់៖«ប្រឡងខ្ញុំធ្វើទាន់គ្រប់មុខទាំងអស់ គណិតខ្ញុំធ្វើបានពាក់កណ្ដាលព្រោះវាពិបាក យើងត្រូវការគិត ហើយខ្ញុំត្រូវខំចុចអក្សរខ្លាំងចឹងវាឈឺកដៃខ្លាំងដែរ។ តែអ្វីដែលខ្ញុំធ្វើហើយគឺត្រូវ។ បើខំសរសេរខ្លាំងអាចទាន់អ្នកភ្នែកភ្លឺ។ អ្វីដែលគេចេញវាត្រូវតាមអ្វីដែលខ្ញុំមើល»។ យ៉ាលី ថាក្នុងពេលប្រឡង រឿងដែលពិបាកបំផុត គឺលោកខំប្រឹងសរសេរច្រើនពេករហូតធ្វើឱ្យឈឺកដៃខ្លាំង (ចុចអក្សរពិការភ្នែក ឬអក្សរប្រេល)។ ខំតស៊ូរៀន១២ឆ្នាំរហូតបានប្រឡង យ៉ាលី បានប្រាប់ខ្លួនឯងជារឿយៗថា ជនណាដែលគ្មានចំណេះប្រៀបបានជាមនុស្សពិការភ្នែក ហើយបើមានចំណេះ ទោះជាពិការ ក៏ប្រៀបបានជាមនុស្សមិនពិការដែរ។ បេក្ខជនរូបនេះ បានតាំងចិត្តយ៉ាងមុតមាំថា ក្រោយពីការប្រឡងចេញលទ្ធផល បើជាប់ នឹងបន្តទៅរៀនផ្នែកទស្សនៈវិទ្យា តែបើធ្លាក់វិញ នឹងទៅរៀនផ្នែកអក្សរសាស្ត្រអង់គ្លេស។ «ពេលប្រឡងពិបាកតែមួយគឺខ្ញុំហត់ពេក ព្រោះខ្ញុំខំចុចអក្សរច្រើនពេក ស្ទើរតែមិនបានចេញផង ហើយនៅទីនោះខ្វះខ្យល់ចឹងធ្វើឱ្យខ្ញុំចង់អស់ខ្យល់ដែរ។ អ្នកពិការភ្នែកគឺជនមិនចេះអក្សរ ចំណែកខ្ញុំដ្បិតពិការភ្នែកមែន តែចំណេះវិជ្ជាខ្ញុំមិនពិការទេ។ បើជាប់ខ្ញុំចូលទស្សនៈ បើធ្លាក់ប្រហែលទៅអក្សរសាស្ត្រអង់គ្លេស»។ នេះជាការបន្ថែមរបស់យុវជន ចន្ថា យ៉ាលី។ លោក អ៊ូច ចន្ទ័សុវឌ្ឍនៈ គឺជាគ្រូអនុរក្ស ទទួលបន្ទុក និងគ្រប់គ្រងបេក្ខជនពិការភ្នែក និងខ្សោយគំហើញ។ ក្រោយពីជូនបេក្ខជនពិការនិងខ្សោយគំឃើញ ឡើងឡានអង្គការរបស់ពួកគេដែលមកទទួលរួច គ្រូអនុរក្សរូបនេះបានឆ្លៀតពេលផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។ លោក ប្រាប់ថា សិស្សពិការភ្នែកទាំង៨នាក់ ដែលត្រូវប្រឡងក្នុងបន្ទប់មួយដោយឡែកពីបេក្ខជនធម្មតា គ្រូ អនុរក្ស មានភារកិច្ចអានវិញ្ញាសាជាសំណួរ និងលំហាត់ទៅឱ្យពួកគេ។ លោក បន្តថា ការងារផ្សេងទៀត គឺត្រូវបំពេញឈ្មោះឱ្យបេក្ខជន កាត់ក្បាលសន្លឹកវិញ្ញាសាប្រឡង និងជួយសម្រួលការងារមួយចំនួនទៀត។ អនុរក្សរូបនេះ អះអាងថា ការជួយសម្រួលដល់សិស្សពិការភ្នែក និងខ្សោយគំហើញ មានការលំបាកជាងបេក្ខជនធម្មតា តែវាមិនជាបញ្ហាសម្រាប់លោកឡើយ។ សម្រាប់គ្រូដែលធ្លាប់មានបទពិសោធធ្វើការជាមួយសិស្សពិការភ្នែកកន្លងមករូបនេះ បានសរសើរសិស្សដែលខ្វះកាយសម្បទាទាំងអស់ ដែលតស៊ូរៀនរហូតបានប្រឡង។ លោក បានលើកទឹកចិត្ត អ្នកដែលពិការទាំងអស់ឱ្យមានក្ដីសង្ឃឹមក្នុងជីវិតនិងខំរៀន ព្រោះបើពួកគេមានចំណេះ ពួកគេក៏អាចមានការងារដូចអ្នកធម្មតាដែរ។ លោក អ៊ូច ចន្ទ័សុវឌ្ឍនៈ បញ្ជាក់៖«គាត់ពិការ គាត់ត្រូវការស្ដាប់យើងជាគ្រូអនុរក្សពន្យល់វិញ្ញាសាឱ្យគាត់។ យើងត្រូវបំពេញឈ្មោះ កាត់ក្បាលសន្លឹកឯកសារ ឱ្យគាត់។ គាត់ខំតស៊ូរៀនពីថ្នាក់ទី១ដល់ទី១២បានប្រឡងមិនមែនជារឿងធម្មតាទេ សម្រាប់ពួកគាត់ដែលខ្វះកាយសម្បទា។ ចង់ឱ្យពួកគាត់ដែលជាជនពិការភ្នែកក្ដី គរថ្លង់ក្ដី ខំរៀនកុំអស់សង្ឃឹមក្នុងជីវិត។ ទោះពួកគាត់ពិការក្ដីតែគាត់អាចរៀនដល់សកលវិទ្យាល័យមានការងារល្អដូចអ្នកធម្មតាដែរ»៕ | ភ្នំពេញ៖ បេក្ខជនពិការភ្នែកនិងខ្សោយគំហើញ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ បាននិយាយថា ពួកគេ ចង់រៀនបន្តទៅមហាវិទ្យាល័យទៀត បើទោះជាប្រឡងជាប់ឬក៏ធ្លាក់ក្ដី។ ពួកគេ លើកឡើងដូចគ្នាថា មនុស្សគ្មានចំណេះ គឺស្មើនឹងអ្នកពិការភ្នែក តែបើពួកគេខំរៀនឱ្យមានចំណេះក្នុងខ្លួន គឺមានឈ្មោះថា មិនពិការឡើយ។ |
ក្រោយបញ្ចប់ការប្រកួតចំនួន៤គូ ក្នុងពូល C និង D នៅរាត្រីថ្ងៃទី២៥ ខែមិថុនា គេបានរកឃើញ៣ក្រុមទៀតបានកៅអីទៅវគ្គខ្វែងរួមមានអូទ្រីស ដាណឺម៉ាក និងស្លូវេនី ស្របពេលស៊ែប៊ី និងក្រូអាស៊ី អស់ការប្រកួតត្រឹមវគ្គចែកពូល។ ក្រូអាស៊ីមាន២ពិន្ទុក្នុងពូល B ដែលរង់ចាំអ៊ុតលេច៣ល្អ ទទួលត្រឹមខកចិត្ត ក្រោយស្លូវេនី បញ្ចប់ក្នុងលទ្ធផលសូន្យស្មើអង់គ្លេសនៅជំនួបចុងក្រោយពូល C។ ស្មើអង់គ្លេស ជួយស្លូវេនីរកបាន៣ពិន្ទុ និងក្លាយជាក្រុមលេខ៣ល្អ ស្រពេលអង់គ្លេសឈរលេខ១ និងដាណឺម៉ាក់នៅលេខ២ មាន៣ពិន្ទុ ក្រោយស្មើក្រុមបាតតារាងស៊ែប៊ី ០-០។ ដាណឺម៉ាក ដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ពូល C ត្រូវប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់នៅវគ្គ ១៦ក្រុមចុងក្រោយ។ ដោយឡែកនៅពូល D អូទ្រីសដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង តាមរយៈការយកឈ្នះហូឡង់ ៣-២ ខណៈបារាំងស្មើប៉ូឡូញ ១-១។ តាមរយៈលទ្ធផលនេះ អូទ្រីសមាន៦ពិន្ទុ នាំមុខលេខ២បារាំង១ពិន្ទុ និងហូឡង់ទទួលបានចំណាត់ថ្នាក់ទី៣ល្អ មាន៤ពិន្ទុ។ ក្រុមដែលបានកៅអីទៅវគ្គ១៦ក្រុមមានអេស្ប៉ាញ អាល្លឺម៉ង់ ដាណឺម៉ាក ព័រទុយហ្កាល់ បារាំង អូទ្រីស អង់គ្លេស ស្វ៊ីស អ៊ីតាលី ស្លូវេនី ហូងឡង់។ ក្រុមដែលហាលអាវមាន ស្កុតឡែន ប៉ូឡូញ និងអាល់បានី ក្រូអាស៊ី និងស៊ែប៊ី៕ | ក្រុមជម្រើសជាតិស្លូវេនី បានកៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 ក្នុងនាមក្រុមលេខ៣ល្អ បន្ទាប់ពីស្មើអង់គ្លេស ០-០ នៅជំនួបចុងក្រោយពូល C។ លទ្ធផលស្មើរបស់ក្រុមទាំងពីរ ធ្វើឱ្យក្រូអាស៊ីអស់ភារកិច្ចនៅអាល្លឺម៉ង់។ ហូឡង់បញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៣ល្អក្នុងពូល D ក្រោយចាញ់អូទ្រីសដែលឈរកំពូលតារាង ៣-២ ស្របពេលបារាំងនៅលេខ២ ក្រោយស្មើប៉ូឡូញ ១-១។ |
មូលហេតុដែលសម្ដេច ហ៊ុន សែន ព្រមានបែបនេះ ដោយសារមានទូតបរទេសប្រចាំកម្ពុជា បានលើកយកបញ្ហាអ្នកនយោបាយជាប់ទោស ដែលមានសញ្ជាតិពីរ មកនិយាយជាមួយសម្ដេច ។ «ខ្ញុំសូមផ្ដាំទៅមិត្តភក្តិបរទេសទាំងឡាយ ខ្ញុំបានផ្ដាំទៅអគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនោះ មានសញ្ជាតិនោះ ត្រូវ(រង)ទទួលការប្ដឹងផ្ដល់ ឬទទួលការឃុំឃាំង។ ខ្ញុំបាននិយាយទៅកាន់វិញថា បើដូច្នេះខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឱ្យមានសញ្ជាតិតែមួយតែម្ដង កុំឱ្យវាពិបាក»។ នេះបើតាមប្រមុខរដ្ឋាភិបាល ។ កន្លងមក រាល់ពេលអ្នកនយោបាយខ្មែរ ដែលមានសញ្ជាតិបរទេសផ្សេងទៀត មានបញ្ហាក្តីក្ដាំ អគ្គរដ្ឋទូតបរទេសនោះ តែងតែមកពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ដើម្បីជួយសម្រួលដល់អ្នកនយោបាយនោះ ក្នុងនាមជាពលរដ្ឋរបស់គេ។ ដោយសារចំណុចនេះហើយ ទើបលោកនាយករដ្ឋមន្រ្តី និយាយធ្ងន់ៗថា បើបរទេសនៅតែលើកបញ្ហាអ្នកនយោបាយមានសញ្ជាតិពីរ មកនិយាយជាមួយសម្ដេចទៀត នោះសម្ដេច នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឱ្យអ្នកនយោបាយ មានសញ្ជាតិតែមួយ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ មករា មេដឹកនាំកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«អ៊ីចឹងទេ! កម្ពុជា ក៏នឹងពិចារណាបន្តទៅទៀត ដាក់ក្នុងរដ្ឋធម្មនុញ្ញតម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវមានសញ្ជាតិតែមួយ។ អា(ចំណុច)ហ្នឹងត្រូវតែគិតដែរ»។ កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាល បានធ្វើវិសោធនកម្មធម្មនុញ្ញ លើមាត្រា ចំនួន៥ ដោយបានកំណត់ឱ្យថ្នាក់ដឹកនាំកំពូល ៤រូប និងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ទាំង៩រូប មានសញ្ជាតិខ្មែរតែមួយ។ ថ្នាក់ដឹកនាំកំពូលទាំង៤រូបនោះ រួមមាន ប្រធានព្រឹទ្ធសភា ,ប្រធានរដ្ឋសភា , នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ច្បាប់ធម្មនុញ្ញស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយគត់ ចំពោះឥស្សជនជាន់ខ្ពស់ ជាប្រធានស្ថាប័នជាតិនេះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២១៕ | ពីពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ សម្ដេច ហ៊ុន សែន បានព្រមានធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់អ្នកនយោបាយទាំងអស់ បើសិនជាមានបរទេសនៅតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ |
សូមទស្សនាទិដ្ឋភាពខាងក្រោម៖ | ភ្នំពេញ៖ មិនខុសពីតំបន់ផ្សេងទេ នៅលើកំណាត់ផ្លូវ២១៧ ក្បែររង្វង់នាងកួរស្រូវ មានកងកម្លាំងសមត្ថកិច្ច បន្តរឹតបន្ដឹងវិធានការបិទខ្ទប់ការចេញចូលរបស់ប្រពលរដ្ឋ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ជំងឺកូវីដ-១៩។ នៅតាមបណ្ដោយផ្លូវ អាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋ ដែលមានលិខិតបេសកកម្ម និងអនុញ្ញាតត្រឹមត្រូវធ្វើដំណើរ ។ សម្រាប់ពលរដ្ឋគ្មានភារកិច្ចចាំបាច់ និងគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនោះ គឺត្រូវបានហាមឃាត់ការធ្វើដំណើរ។ |
ប្រមុខការទូតអ៊ីរ៉ង់ Mohammad Javad Zarif បានរិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាជាមនុស្សគ្រោះថ្នាក់ និងក្រឡេចក្រឡុច។ ដោយសារបែបនេះ លោក Zarif និយាយថា អ៊ីរ៉ង់ មិនអាចចរចាជាមួយអាមេរិកបានឡើយ ហើយក៏មិនអាចទុកឲ្យប្រធានាធិបតីអាមេរិកដែលមានចរិតបែបនេះ ចាត់ចែងកិច្ចការសន្តិសុខរបស់មជ្ឈិមបូព៌ាដែរ។ លោកក៏បានប្រាប់ឲ្យរដ្ឋមជ្ឈិមបូព៌ាផ្សេងទៀតចូលតុចរចាជាមួយគ្នា ជាជាងពឹងពាក់អាមេរិកឲ្យរកដំណោះស្រាយ។ ក្នុងអត្ថបទដែលផ្សាយទីភ្នាក់ងារអ៊ីរ៉ង់ Mehr នៅថ្ងៃទី២១ ខែមិថុនា លោក Zarif និយាយទៀតថា ប្រទេសក្នុងតំបន់អាចសម្រេចបាន «កិច្ចព្រមព្រៀងមិនឈ្លានពាន» និងដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនបាច់ពឹងអាស្រ័យអ្នកកម្លាំងខាងក្រៅ។ ក្នុងន័យរិះគន់លោក ត្រាំ ត្រង់ៗ ប្រមុខការទូតអ៊ីរ៉ង់បញ្ជាក់ថា ការសម្រេចចិត្តមិនសមហេតុផលរបស់ និងអាកប្បកិរិយាប្រធានាធិបតីអាមេរិក បានក្លាយជារបៀបនៃការសម្រេចចិត្តរបស់អាមេរិកក្នុងរយៈពេល១៧ខែមកនេះ។ ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះក៏បានប្រតិកម្មតបទៅការគំរាមរបស់អាមេរិកជុំវិញដាក់លក្ខខណ្ឌទាមទារ១៥ចំណុចឲ្យអ៊ីរ៉ង់អនុវត្តដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ លោក Zarif បានទាមទារឲ្យអាមេរិកបញ្ឈប់ការលូកលាន់កិច្ចអ៊ីរ៉ង់ បញ្ចប់សង្គ្រាមនៅយេម៉ែន ក៏ដូចជាប្រាប់អ៊ីស្រាអែលឲ្យរំសាយនុយក្លេអ៊ែរ និងផ្អាកសកម្មភាពធ្វើទុក្ខបុកម្នេញលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាស្សា និងត្រើយខាងលិចផង។ ជាងនេះទៅទៀត លោក Zarif ក៏លើកឡើងពីភាពលំបាកក្នុងការជជែកជាមួយរដ្ឋបាលក្រុងវ៉ាស៊ីនតោនដែលលោកចាត់ទុកថាគ្មានហេតុផល និងគ្រោះថ្នាក់។ មន្ត្រីការទូតរូបនេះចង់សំដៅអាកប្បកិរិយាអាងយ៉ាងរបស់លោក ត្រាំ ចំពោះមុខសម្ព័ន្ធមិត្តខ្លួនក្នុងកិច្ចប្រជុំ G7 នៅកាណាដា តែបែរជារួសរាយខ្លាំងជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងជំនួបនៅសិង្ហបុរីទៅវិញ។ លោក Zarif សង្កត់ថា អ៊ីរ៉ង់មិនរំពឹងចរចាជាមួយរដ្ឋាភិបាលដែលផ្លាស់ប្ដូរជំហរតាមមិនទាន់បែបនេះឡើយ។ បើពិនិត្យតាមការលើកឡើងរបស់លោក Zarif ការចរចារវាងប្រទេសនៅមជ្ឈិមបូព៌ាពិបាកនឹងកើតឡើងណាស់។ តំបន់សម្បូរធនធានមួយនេះ កំពុងត្រូវបានបែងចែកជាចម្រៀកទៅហើយ។ ម្ខាងគឺក្រុមប្រទេសដែលងាកទៅរកអារ៉ាប៊ីសាអូឌីតមានអាមេរិកចាំជួយពីក្រោយ និងម្ខាងទៀត គឺប្រទេសលំអៀងទៅរកអ៊ីរ៉ង់ដែលមានរុស្ស៊ីខាងក្រោយខ្នង។ មហាអំណាចតំបន់ទាំងពីរចោទគ្នាទៅមកថា ព្យាយាមពង្រីកឥទ្ធិពលលើកប្រទេសផ្សេង ដែលធ្វើឲ្យមានជម្លោះបង្ហូរទល់សព្វថ្ងៃ៕ | រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នៅថ្ងៃទី២១ ខែមិថុនា បានស្នើឲ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងអស់ជជែកគ្នាដោយខ្លួនឯងដើម្បីដោះស្រាយបញ្ហានានា។ ទំនងចង់ប្រាប់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ លោក Zarif និយាយថា មជ្ឈិមបូព៌ាមិនអាចប្រគល់សន្តិសុខរបស់ខ្លួនទៅឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ចែងឡើយ។ សម្រាប់អ៊ីរ៉ង់ ប្រទេសក្នុងតំបន់អាចដោះស្រាយបញ្ហាបានដោយមិនចាំបាច់ពឹងនរណាទេ។ |
តទៅនេះសូមលោកអ្នកនាងទស្សនាទិដ្ឋភាពនៃអាកាសយានដ្ឋានសៀមរាបអង្គរ ដូចតទៅ៖ | សៀមរាប៖ អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប បានបើកដំណើរហើយ នៅថ្ងៃទី១៦ខែតុលានេះ។ ព្រលានយន្តហោះមួយនេះ បានចំណាយទុនវិនិយោគក្រោមទំហំទឹកប្រាក់ ១ ១០០លានដុល្លារ នៅលើផ្ទៃដី៧០០ហិកតា ដែលមានចម្ងាយប្រមាណ៤១គីឡូម៉ែត្រពីក្រុងសៀមរាប។ |
ការតាំងពិព័រណ៍អាវុធដែនអាកាសដ៏ធំបំផុតរបស់ចិន នៅទីក្រុងឆ្នេរសមុទ្រ Zhuhai ភាគខាងត្បូងប្រទេស បានចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែកញ្ញា ស្របពេលដែលទីក្រុងប៉េកាំងជំរុញការធ្វើទំនើបកម្មយោធាឡើងវិញដើម្បីត្រៀមសម្រាប់សង្គ្រាមទំនើបតាមកាលកំណត់នៅឆ្នាំ២០៣៥។ គំរូយន្តហោះដ្រូន CH -6 ថ្មី ដែលអាចប្រយុទ្ធបាន ស្ថិតក្នុងចំណោមសម្ភារផ្លូវអាកាសដែលត្រូវបានដាក់បង្ហាញនៅទីក្រុង Zhuhai ។ យន្តហោះដ្រូននេះ ដោយមានស្លាបប្រវែង ២០,៥ ម៉ែត្រ និងខ្លួនប្រវែង ១៥,៨ ម៉ែត្រ អាចផ្ទុកមីស៊ីលបាន ហើយត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការឃ្លាំមើល និងវាយប្រហារ។ ក្នុងការតាំងពិព័រណ៍នេះ ចិនក៏ដាក់បង្ហាញអាវុធដែនអាកាសផ្សេងទៀតរួមមានយន្តហោះដ្រូន WZ-7 ដែលអាចប្រើសម្រាប់ការឈ្លបយកការណ៍តាមព្រំដែន និងល្បាតតាមដែនសមុទ្រ និងយន្តហោះចម្បាំង J-16D ដែលអាចរារាំងឧបករណ៍អេឡិចត្រូនិក។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យន្តហោះដ្រូននិងយន្តហោះចម្បាំងនេះ ត្រូវបានចិនយកទៅប្រើការរួចហើយ។ មកទល់ពេលនេះ ចិននៅតែតាមពីក្រោយអាម៉េរិកទាក់ទងនឹងបច្ចេកវិទ្យា និងការវិនិយោគលើអាវុធសង្គ្រាម ប៉ុន្តែអ្នកជំនាញផ្នែកអាវុធលើកឡើងថា ចិនកំពុងព្យាយាមកាត់បន្ថយគម្លាតនេះ ហើយខិតតាមប្រកៀកនឹងអាម៉េរិក។ តាមរបាយការណ៍ចារកម្មអាម៉េរិកនៅឆ្នាំ២០២០ ការកើនឡើងនៃឥទ្ធិពលរបស់ចិន ជាការគំរាមកំហែងធំបំផុតមួយរបស់អាម៉េរិក។ នៅមុនការដាក់បង្ហាញអាវុធថ្មីៗនេះរបស់ចិន នៅថ្ងៃទី ២៧ ខែកញ្ញារដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា តៃវ៉ាន់ត្រូវការអាវុធរយៈចម្ងាយឆ្ងាយ និងច្បាស់លាស់ដើម្បីរារាំងឥទ្ធិពលចិនដែលកំពុងអភិវឌ្ឍអាវុធយ៉ាងឆាប់រហ័សដើម្បីវាយប្រហារលើតៃវ៉ាន់។ នៅដើមខែនេះ តៃវ៉ាន់បានស្នើថវិកាចំណាយបន្ថែមលើវិស័យការពារជាតិជិត៩ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ និងចង់ធ្វើទំនើបកម្មអាវុធរបស់ខ្លួន។ «ការអភិវឌ្ឍមីស៊ីលថ្មីត្រូវតែមានរយៈចម្ងាយឆ្ងាយ ច្បាស់លាស់ និងចល័តដើម្បីឱ្យសត្រូវដឹងថា យើងបានត្រៀមខ្លួនរួចរាល់នៅពេលពួកគេចង់វាយប្រហារ»។ លោក Chiu លើកឡើងបែបនេះ។ កម្មវិធីតាំងពិព័រណ៍អាវុធផ្លូវអាកាសរបស់ចិនដែលជាធម្មតាត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង ត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារជំងឺរាលដាលកូវីដ-១៩ ហើយត្រូវរៀបចំឡើងក្នុងឆ្នាំនេះវិញ៕ | ចិន នៅថ្ងៃទី ២៨ ខែកញ្ញា បានដាក់បង្ហាញអាវុធផ្លូវអាកាសថ្មីដ៏ទំនើបរបស់ខ្លួនដូចយន្តហោះដ្រូន និងយន្តហោះចម្បាំងដែលអាចរារាំងឧបករណ៍អេឡិចត្រូនិកជាដើម។ ការតាំងបង្ហាញនេះ ធ្វើឡើងខណៈជម្លោះជាមួយតៃវ៉ាន់ និងជម្លោះនៅសមុទ្រចិនខាងត្បូងមិនធូរស្រាល។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់នៅថ្ងៃទី ២៧ ខែកញ្ញា បានលើកឡើងថា តៃវ៉ាន់ត្រូវការអាវុធដែលអាចវាយប្រហារគោលដៅឆ្ងាយថ្មីដើម្បីទប់ទល់នឹងចិន។ |
អតីតស្ដេចអុកអង្គរសង្ក្រាន្ត២សម័យ ឈាវ បូរ៉ា បានធ្លាក់នៅជុំទី៣ ក្រោយចាញ់ក្រោមថ្វីដៃកីឡាករ សុខ លឹមហេង នៃការប្រកួតអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ។ ការប្រកួតដណ្ដើមតំណែងស្ដេចអុកអង្គរសង្ក្រាន្ត ឆ្នាំ២០២៣កន្លងមក ឈាវ បូរ៉ា ក៏បានចាញ់ក្រោមថ្វីដៃ សុខ លឹមហេង ដែរ។ គួរបញ្ជាក់ថា សហព័ន្ធ បានរៀបចំការប្រកួតអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ពីថ្ងៃទី១៥ ដល់១៧ ខែមករា ឆ្នាំ២០២៤ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ | លោក ឈាវ បូរ៉ា ជើងឯករងអុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំ២០២៣ បាននិយាយថា កីឡាករ មានសមត្ថភាពរីកចម្រើន ប៉ុន្ដែធនធានកីឡាករ មិនមានការកើនឡើងទេ។ កីឡាករអុកចត្រង្គរូបនេះ បារម្ភថា ប្រសិនជាមិនធនធានថ្នាលបន្ដវេនទេ កីឡាអត្ដសញ្ញាណមួយនេះ នឹងមិនរីកចម្រើនឡើយ។ |
ក្រសួងទេសចរណ៍ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ពង្រឹងគុណភាពសេវាទេសចរណ៍ នាឱកាសបុណ្យជាតិនេះ។ សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ វិច្ឆិកា បានប្រាប់ឱ្យប្រតិបត្តិករទេសចរណ៍ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងភាពស្អាត។ ជាពិសេសចំណតសម្រាប់ភ្ញៀវមកទទួលសេវាកម្មទេសចរណ៍នោះ ត្រូវរៀបចំឱ្យបានត្រឹមត្រូវ។ ចំពោះផ្នែកខាងក្រៅអាជីវកម្មវិញ ត្រូវតុបតែងលម្អភ្លើង និងទង់ជាតិកម្ពុជា ។ ចំណែកផ្នែកខាងក្នុងអាជីវកម្ម ត្រូវតាំងព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រទាំង៣អង្គ។ នេះបើតាមក្រសួងទេសចរណ៍ ដែលបានសង្កត់ធ្ងន់ដូច្នេះ៖«តុបតែងលម្អផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានីខេត្ត ដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ»។ មិនតែប៉ុណ្ណោះ ម្ចាស់អាជីកម្មទាំងអស់ ត្រូវដាក់បង្ហាញពីផលិតផល ឬសេវាកម្មខ្លួនជាសាធារណៈគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌសេវាឱ្យបានច្បាស់លាស់។ ជាពិសេសត្រូវរក្សាតម្លៃ និងសេវាកម្មឱ្យបានសមរម្យ និងរក្សាគុណភាព បរិមាណផលិតផល ឱ្យកាន់តែល្អថែមទៀត។ នេះបើតាមក្រសួងទេសចរណ៍។ ជាមួយគ្នានេះ ក្រសួង ក៏បានណែនាំឱ្យម្ចាស់អាជីវកម្មក្រើនរំលឹក និងបណ្ដុះបណ្ដាលបុគ្គលិក អំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និងរៀបចំឯកសណ្ឋានតាមផ្នែកនីមួយៗឱ្យបានត្រឹមត្រូវ។ បើតាមក្រសួងទេសចរណ៍ ឯកសណ្ឋានបុគ្គលិកទាំងនោះ គួរតែរំលេចពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់រាជធានីខេត្ត និងតំបន់៕ | អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវតុបតាំងគ្រឿងលម្អនានា ដោយបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ តែកុំប្រាសចាកពីទំនៀមទម្លាប់ខ្មែរ នាឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៦ ដល់២៨ វិច្ឆិកា ។ |
កញ្ញា ម៉េង មុនីរួត្ន កំពុងប្រកបអាជីពជាមេធាវី នៅក្នុងក្រុមហ៊ុនមេធាវីឯកជនមួយនៅរាជធានីភ្នំពេញ ហើយក៏ជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរ។ មុនីរួត្ន ក៏ធ្លាប់បម្រើការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវផងដែរ។ ដ្បិតទើបក្លាយជាមេធាវីពេញសិទ្ធិ និងស្បថចូលកាន់តំណែងប្រមាណ១ឆ្នាំពិតមែន ប៉ុន្តែ មុនីរួត្ន បានប្រឡូកក្នុងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់នេះ តាំងពីអំឡុងឆ្នាំ២០១៥មកម្ល៉េះ។ ជាកូនអ្នកភ្នំពេញ មុនីរួត្ន បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកច្បាប់ ពីសាកលវិទ្យាលួយភូមិន្តនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ញាបត្រអប់រំភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស។ ជាមួយគ្នានេះ មេធាវី ម៉េង មុនីរួត្ន ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន ថែមទៀតផង។ ក្លាយជាមេធាវីមួយរូប ដែលមានការទទួលស្គាល់ដូចសព្វថ្ងៃ មិនមែនជារឿងចៃដន់ឡើយ សម្រាប់ មុនីរួត្ន ដែលមានឈាមជ័រជាកូនចៅចិន។ ជាកូនស្រីតែម្នាក់ក្នុងគ្រួសារ និងជាកូនច្បងផងនោះ មុនីរួត្ន ត្រូវបានសាច់ញាតិរំពឹងថា នាងនឹងឆាប់រៀបការ បង្កើតកូន និងប្រកបអាជីវកម្មដូចកូនចៅចិនភាគច្រើនដទៃទៀត។ ប៉ុន្តែ មុនីរួត្ន ដែលជាយុវជនសម័យថ្មី មិនចង់បន្តប្រពៃណី និងផ្នត់គំនិតចាស់ ដែលថាស្រីបង្វិលចង្ក្រានមិនជុំនោះឡើយ។ យុវតីរូបនេះ ចង់សិក្សាបានខ្ពស់ និងស្វែងយល់ពីជីវិតនៅក្នុងសង្គមបានច្រើន។ កញ្ញា ម៉េង មុនីរួត្ន រៀបរាប់ដូច្នេះ៖«ខ្ញុំកូនកាត់ចិន។ ក្រុមគ្រួសារចិន គាត់អត់សូវគាំទ្រ ឱ្យកូនស្រី រៀនបានខ្ពស់ទេ។ គាត់ចង់ឱ្យតែឆាប់មានគ្រួសារ ឆាប់មានកូន មានចៅ ទៅឆាប់ចប់។ ម្តាយខ្ញុំ គាត់គាំទ្រខ្លាំង បំណងប្រាថ្នារបស់គាត់ គាត់ចង់ឱ្យកូនស្រី មានចំណេះដឹង។ គាត់អត់ចង់ឱ្យកូនល្ងង់ កុំឱ្យដូចគាត់។ ហើយឪពុកខ្ញុំ ក៏គាត់គាំទ្រដែរ ដល់ការសិក្សានេះ។ ទោះជាពីមុនៗ គេថាកុំឱ្យកូនស្រីរៀន។ រៀនធ្វើអី រៀនទៅ ចេះពេកអត់ប្តី។ មានការនិយាយច្រើន។ ប៉ុន្តែខ្ញុំនៅតែអរគុណឪពុកម្តាយខ្ញុំ ដែលគាត់នៅតែគាំទ្រ ទោះជាគេនិយាយទិតៀនយ៉ាងណាក៏ដោយ ក៏គាត់នៅតែគាំទ្រ។ នៅតែរក្សាជំហរ ឱ្យកូនស្រី រៀនឱ្យចប់។ ណាមួយយើងខំប្រឹង តស៊ូដែរ។»។ នៅចំពោះការងារដ៏មមាញឹក កញ្ញា ម៉េង មុនី បានឆ្លៀតពេលផ្តល់សម្ភាសចែករំលែក ពីបទសម្ពោធសិក្សា និងការប្រកបអាជីពរបស់ខ្លួនដល់សារព័ត៌មានថ្មីៗ នៅការិយាល័យការងាររបស់ខ្លួន ដែលស្ថិតនៅអគារផ្ទះល្វែងមួយ នៅតំបន់បឹងកក់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាម កញ្ញា ម៉េង មុនីរួត្ន ដោយសារការស្រឡាញ់ការសិក្សា និងមានការគាំទ្រយ៉ាងខ្លាំងពីម្តាយ និងជីដូនផង នាងអាចយកឈ្នះបានផ្នត់គំនិតរបស់សាច់ញាតិ ហើយបន្តការសិក្សានៅសាកលវិទ្យាល័យដូចបំណង។ មុនីរួត្ន រំឭកថា សិក្សាជំនាញច្បាប់បាន២ឆ្នាំទើប អាចស្វែងរកនូវឧបនិស្ស័យក្នុងវិស័យច្បាប់នេះឃើញ ខណៈការសិក្សានៅក្នុងថ្នាក់ គឺផ្តោតច្រើនទៅលើមុខវិជ្ជាទូទៅ។ នៅឆ្នាំទី២ ម៉េង មុនីរួត្ន បានដឹងថា នាងចង់ក្លាយជាមេធាវី។ គឺចាប់តាំងពីពេលនោះហើយដែល យុវនិស្សិត មុនីរួត្ន បានខិតខំសំលៀងចំណេះខ្លួន ឱ្យខ្លាំងពូកែ ដែលជាឱកាសសម្រាប់ការប្រកបអាជីពនេះ ក្នុងពេលអនាគត។ ដឹងពីអាជីពដែលខ្លួនចង់ធ្វើហើយ ប៉ុន្តែនៅត្រូវឆ្លងកាត់កងព័ន្ធមួយទៀត នោះគឺការលើកឡើងពីវប្បធម៌ស៊ីសំណូក ឬទាល់តែមានខ្សែ មានខ្នង ទើបអាចប្រឡងជាប់ ប្រកបវិជ្ជាជីវៈជាមេធាវីបាន។ មុនីរួត្ន សារភាពថា នាងពិតជាបានដឹងរឿងទាំងអស់នេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការលើកឡើងទាំងអស់នោះ មិនអាចរារាំង ឬបញ្ឈប់ មុនីរួត្ន ពីការប៉ុនប៉ងប្រឡូកក្នុងអាជីពជាមេធាវីបានឡើយ។ គ្រានោះយុវនិស្សិត ម៉េង មុនីរួត្ន តាំងចិត្តថា នាងនឹងធ្វើជាមេធាវី ដោយសារតែចំណេះដឹង និងសមត្ថភាពរបស់នាង។ «ជំនាន់ហ្នុង អ្នកណាក៏និយាយដែរ អ្នកឯងអត់មានខ្សែ ទៅរៀន(ធ្វើ)អី? រៀនមេធាវីរៀន(ធ្វើ)អី? រៀនច្បាប់ធ្វើអី គេចង់ធ្វើអ្នកធំ ទៅរៀនធ្វើអី។ ខ្ញុំថា ខ្ញុំសាកល្បង ខ្ញុំចង់ដឹងថាខ្លួនឯងអាចឈានដល់កម្រិតណា។ Limit ខ្ញុំដល់ណា?»។ នេះជាការរៀបរាប់របស់មេធាវី ម៉េង មុនីរួត្ន។ មុនីរួត្ន លើកទឹកចិត្តយុវជនឱ្យប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីដឹងពីកម្រិតសមត្ថភាពខ្លួន ជាយុវជនដែលពោរពេញទៅដោយកម្លាំង ពលំ មិនត្រូវស្ពឹកស្រពន់ និងត្រូវស្រឡាញ់ការប្រឹងប្រែង។ នេះជាការយល់ឃើញរបស់ កញ្ញា ម៉េង មុនីរួត្ន ដែលមិនបដិសេធឡើយថា ធ្វើការច្រើន ប្រឹងប្រែងច្រើន ហត់នឿយ។ មេធាវីរូបនេះ អះអាងយ៉ាងក្លៀវក្លាថា ការចាយកម្លាំង និងពេលវេលាឱ្យអស់នោះ មិនមែនជារឿងខាតបង់អ្វីឡើយ។ ផ្ទុយទៅវិញ វាអនុញ្ញាតឱ្យយុវជនបានស្វែងយល់ពីជម្រៅ នៃក្តីស្រឡាញ់លើអាជីពសម្រាប់អនាគត និងដឹងពីកម្រិតសមត្ថភាពរបស់ខ្លួន។ មេធាវី ម៉េង មុនីរួត្នពន្យល់ដូច្នេះ៖ «យើងនៅក្មេង កម្លាំងយើងច្រើនណាស់។ កុំគិតថា ខ្ញុំធ្វើទៅ ខ្ញុំហត់ណាស់។ សម្រាប់ខ្ញុំ ឱ្យតែមានឱកាស។ ខ្ញុំតែងប្រាប់មិត្តភក្តិខ្ញុំថា ឱ្យតែមានឱកាស យើងចាប់ យើងធ្វើ យើងបញ្ចេញសមត្ថភាពរបស់យើង។ យើងមើលថាសមត្ថភាពយើង កម្រិតយើងបានប៉ុនណា? យើងបន្ថែមបន្តទៀត។ តើពេលណា យើងអាចបន្ថែមប៉ុនណាទៀត? មែនទែនយើងដឹងlimit(កម្រិត) របស់យើង។ ជារួម បើសិនជាយើងរិះថាំកម្លាំងរបស់យើង យើងនៅតែផ្ទះ យើងអត់អាច Explore(រុករក) យើងអត់អាចដឹងថា យើងចូលចិត្តអីទេ។ យើងនៅក្មេង យើងចាយឱ្យអស់កម្លាំងរបស់យើង ប៉ុន្តែក៏ត្រូវមើលថែសុខភាពដែរ។»។ សម្រាប់ មុនីរួត្ន អ្នកណាក៏អាចប្រកបអាជីពជាមេធាវីបានដែរ ឱ្យតែពួកគេច្បាស់ថាស្រឡាញ់អាជីពនេះ។ ខ្ញុំគិតថា មនុស្សបែបណា ក៏អាចចូលធ្វើជាមេធាវីបានដែរ។ សំខាន់តើយើងសប្បាយចិត្ត យើងចូលចិត្តនឹងអាជីពហ្នឹងអត់? យើងសួរខ្លួនឯងថា ហេតុអ្វីបានខ្ញុំចង់ក្លាយជាមេធាវីវិញ? យើងចូលចិត្តទៅ យើងចាប់ផ្តើម លុតដំខ្លួនឯងម្តងបន្តិចៗ។ វាក្លាយទៅជាមេធាវីបាន។ ប៉ុន្តែបើសិនជាយើងអត់ចូលចិត្ត យើងប្រាកដជាធ្វើហើយ អស់កម្លាំងចិត្តក្នុងការធ្វើតែម្តង។ »។ កញ្ញា ម៉េង មុនីរួត្ន ក៏លើកទឹកចិត្តដល់អ្នកដែលមានបំណង ប្រកបអាជីពជាមេធាវី នេះ ឱ្យប្រឹងប្រែងសិក្សា និងធ្វើការឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ដែលជាអំណាច និងដើមទុនដ៏មុតស្រួច នៅក្នុងការឈរជើងនៅក្នុងវិជ្ជាជីវៈមួយនេះ៕ | ភ្នំពេញ៖ កញ្ញា ម៉េង មុនីរួត្ន ជាមេធាវីវ័យក្មេងនិងឆ្នើមមួយរូប ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនមេធាវីឯកជនមួយ និងធ្លាប់បទពិសោធន៍ការងារផ្នែកច្បាប់ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវផងដែរ។ ទម្រាំក្លាយជាមេធាវី ដែលមានការទទួលស្គាល់ដូចបច្ចុប្បន្ន មុនីរួត្ន ដែលមានវ័យ២៦ឆ្នាំ បានជម្នះរឿងជាច្រើន នៅក្នុងការសិក្សា និងការងារ រហូតអាចសាងកេរ្តិ៍ឈ្មោះ និងឈរជើងក្នុងអាជីព ដោយសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។ |
ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋ (បណ្ណបំណុល ) ចំនួន១៨២ប៊ីលានរៀល ដែលស្មើនឹង៤៥,០៤លានដុល្លារ។ ទំហំនេះ ស្មើនឹង៤១ភាគរយ នៃទំហំបណ្ណបំណុលសរុប១០៨លានដុល្លារ ដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា។ រដ្ឋសម្រចបោះផ្សាយលក់មូលបត្ររដ្ឋនេះ គឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។ អត្ថបទទាក់ទង រដ្ឋ បន្តបោះលក់បណ្ណបំណុល ៤៤ម៉ឺនលានរៀល សម្រាប់ឆ្នាំ២០២៤ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ទំហំនេះ នឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋចំនួន ១០៨លានដុល្លារ និងហិរញ្ញប្បទាន(កម្ចី)ក្រៅប្រទេស ក្នុងទំហំ៤,៣៩ភាគរយ នៃផ.ស.ស ស្មើនឹងប្រមាណជាង ២ ០០០លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ថវិកាដែលប្រមូលបានតាមរយៈកម្ចីក្នុង និងក្រៅស្រុកនេះ រដ្ឋាភិបាល នឹងយកទៅអភិវឌ្ឍន៍វិស័យអាទិភាពនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ គួរជម្រាបថា មូលបត្ររដ្ឋត្រូវបានបោះផ្សាយលក់ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំទី៣ហើយ ដែលរដ្ឋសម្រេចបោះលក់មូលបត្រនេះក្នុងទំហំទឹកប្រាក់១០៨លានដុល្លារ។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១១,០៩ប៊ីលានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេសមានដល់១១ប៊ីលានដុល្លារ ស្មើនឹង ៩៩,១២ ភាគរយ និងបំណុលក្នុងស្រុកមាន ៩៨លានដុល្លារ។ បើតាមក្រសួងសេដ្ឋកិច្ច ក្នុងចំណោមបំណុលក្រៅប្រទេសនេះ គឺមានប្រមាណ៦៤ភាគរយ ជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី។ ប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេនោះ គឺប្រទេសចិន បន្ទាប់មក គឺជប៉ុន កូរ៉េខាងត្បូង និងប្រទេសបារាំង៕ | ដោយ៖ ជ ដារី |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លទ្ធផលផ្លូវការនេះ គឺប្រកាសពីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និងបែងចែកអាសនៈ ឲ្យគណបក្សនយោបាយ។ លទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន ដែលគ.ជ.ប ប្រកាសកន្លងមក គឺបង្ហាញតែចំនួននៃអ្នកចេញទៅបោះឆ្នោត និងសន្លឹកឆ្នោត ដែលគណបក្សនីមួយៗ ទទួលបានប៉ុណ្ណោះ។ ការប្រកាសទាំងពីរលើកនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់គេឆ្ងាយណាស់ រហូតដល់ទទួលបានសន្លឹកឆ្នោតដល់ទៅជាង ៤,៨លានឯណោះ ដែលស្មើជាង៧៦ភាគរយ។ ប្រហែលជាមានតែគណបក្សនេះទេ ដែលអាចទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦។ ក្រោយប្រកាសលទ្ធផលផ្លូវការហើយ រដ្ឋសភានីតិកាលទី៦ នឹងចាប់ផ្តើមប្រជុំជាលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយមួយថ្ងៃក្រោយមក រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង៕ | ជាព័ត៌មានចុងក្រោយ ហើយក៏គ្មានការប្រែប្រួលអ្វីទៀតដែរ ដែលលទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហានេះ ចាប់ពីម៉ោង៥ និង៣០នាទីល្ងាចទៅ។ |
បើតាម លោក ចាន់ សុឃាំង កម្ពុជា ធ្លាប់បាននាំអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២ដង ដោយលើកទី១ នៅឆ្នាំ២០២០ មានចំនួន ៣០០តោន និង ១០០តោននៅឆ្នាំ២០២១។ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាអ្នកនាំចេញអង្ករទៅហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១នេះ។ លោក ចាន់ សុឃាំង ឱ្យដឹងដូច្នេះ ។ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា ជុំវិញការនាំចេញអង្ករនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសរសើរសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ពិសេសជាមួយក្រុមហ៊ុនដៃគូ រហូតបានបើកច្រកទីផ្សារអង្ករទៅកាន់ប្រទេសហ្វីលីពីន។ លោករដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តសហការឱ្យកាន់តែខ្លាំង ដើម្បីពង្រីកបរិមាណនាំចេញនៅឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើសុំឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន ជួយជំរុញវិនិយោគិនឱ្យមកវិនិយោគ និងទទួលការនាំចូលអង្ករកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា លោកស្រី MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានលើកឡើងពីភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីភីន ជាពិសេសការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន។ លោកស្រីឯកអគ្គរដ្ឋទូត បន្តទៀតថា នេះជាគំរូមួយក្នុងការបង្ហាញពីសក្តានុពលរបស់កម្ពុជា ទៅដល់អ្នកបញ្ជាទិញ ក៏ដូចជាបង្ហាញពី ការត្រៀមខ្លួនរួចរាល់របស់អង្ករកម្ពុជា សម្រាប់ការនាំចេញផងដែរ។ គួររំឭកថា កាលពីកន្លងទៅ សម្ដេច ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ លោក ម៉ាកូស ប្រធានាធិបតីហ្វីលីពីនថា ក្រុមហ៊ុនហ្វីលីពីនអាចដាក់ទុនវិនិយោគទាំងស្រុងលើការសង់រោងម៉ាស៊ីនកិនស្រូវ,ឡសម្ងួត និងឃ្លាំងស្តុក សម្រាប់ប្រមូលទិញស្រូវ ដើម្បីសម្ងួត និងកិននាំចេញទៅហ្វីលីពីន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ដាំដុះប្រភេទស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីនផងដែរ។ សូមបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ចំនួន ២៧៨ ១៨៤តោន ស្មើនឹង ១៩១,៦៤លានដុល្លារអាម៉េរិក ទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីអង្ករ កម្ពុជាក៏បាននាំចេញស្រូវ ចំនួន ២ ១៤២ ៤៨៣តោន ទៅទីផ្សារអន្តរជាតិដែរ ក្នុងនោះប្រមាណ ១,៣៧លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណ ៥៤៥,២៦ លានដុល្លារ៕ អត្ថបទទាក់ទង កម្ពុជា នឹងនាំចេញអង្ករទៅហ្វីលីពីនលើកដំបូង នៅសប្ដាហ៍ក្រោយ | កម្ពុជា បាននាំចេញអង្ករចំនួន ២ ៥៧៥តោន ដែលជាបរិមាណដ៏ច្រើនលើកដំបូងមិនធ្លាប់មាន ទៅទីផ្សារប្រទេសហ្វីលីពីន។ នេះបើតាម លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលថ្លែងក្នុងពិធីសម្ពោធ ការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃទី២៦ ខែមិថុនា។ |
លោក Jesse Me Caul តំណាងឲ្យ E-School Cambodia បានមានប្រសាសន៍ថា៖ «លោកសាស្ត្រាចារ្យ លន់ បូរី និងបង្រៀនទៅលើវិស័យសំខាន់ចំនួន៣ គឺវិស័យធនាគារ អចលនទ្រព្យ និងការលក់រាយ ដែលមាននៅក្នុងកម្មសិក្សាររបស់ E-School Cambodia»។ សាស្ត្រាចារ្យ លន់ បូរី បានមានប្រសាសន៍ក្នុងកម្មវិធីថា៖«ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ និងអ្នកបម្រើការនៅក្នុងផ្នែកទីផ្សារទាំងអស់ ត្រូវតែមានសមត្ថភាពខ្ពស់ កាន់តែខ្លាំងក្លា បន្ថែមទៀតក្នុងវិប្រតិការ ការប្រកួតប្រជែងដ៏ស្រួចស្រាល់ នៅក្នុងអាជីវកម្មនៅកម្ពុជា ដើម្បីអាចដណ្តើមចំណែកទីផ្សារ ជូនក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាការប្រកួតប្រជែងឈ្នះ និងក្រុមហ៊ុនជាដៃគូ»។ លោកបន្ថែមថា៖ «ផ្នែកទីផ្សារគឺជាគន្លឹះសំខាន់បំផុតមួយ ដែលជាការរកចំណូលឲ្យក្រុមហ៊ុន នេះមូលហេតុ ដែលម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធទីផ្សារទាំងអស់ មិនអាចមើលរំលងបានឡើយ ដោយហេតុថា ការប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាកាន់តែចង្អៀត កាន់តែស្មុគស្មាញ ហើយសម្ពាធពីក្រុមហ៊ុនយីហោធំល្បីៗ មកពីក្រៅប្រទេសថែមទៀត ដែលជាចំណុចតម្រូវឱ្យម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវតែពិចារណាឱ្យបានច្បាស់លាស់។ មួយវិញទៀតការបង្រៀនតាមអនឡាញនេះ ជាការបើកចំហទ្វារយ៉ាងធំមួយ ដល់ប្រជាពលរដ្ឋកម្ពុជា និងម្ចាស់ជំនួញទាំងអស់ ដែលអាចក្រេបជញ្ជក់ចំណេះដឹង និងស្វែងយល់គន្លឹះសំខាន់ៗ និងបទពិសោធន៍ថ្មីៗ គ្រប់ពេលវេលា គ្រប់ទីកន្លែងបាន»។ ចុះឈ្មោះឥឡូវនេះ នឹងទទួលបានការបញ្ចុះតំលៃ 50% សម្រាប់100នាក់ដំបូងតែប៉ុណ្ណោះ សូមប្រញ៉ាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់! -ទីប្រឹក្សាលក់តំលៃ49$ -អ្នកគ្រប់គ្រងផ្នែកលក់តំលៃ99$ -នាយកផ្នែកលក់តំលៃ149$ បញ្ជាក់: សម្រាប់តំលៃសិក្សាខាងលើនេះ គឺលោកអ្នកអាចសិក្សាបានរយៈពេល1ឆ្នាំ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០៖ E-School Cambodia និងលោកសាស្ត្រាចារ្យ លន់ បូរី បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងបំណងបង្កើនសមត្ថភាព ដល់ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ តាមក្រុមហ៊ុននានា និងប្រតិបត្តិករទីផ្សារទាំងអស់។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ |
និស្សិតដែលបានទៅចូលរួមក្នុងពិធីលៀងតែកាលពីព្រឹកមិញនេះ បានភ្លក់រស់ជាតិតែ និងសាកល្បងឆុងតែដោយខ្លួនឯហងតាមប្រពៃណីជប៉ុនផងដែរ។ អ្នកស្រី Sabine Horinouchi ភរិយាលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំពិធីលៀងតែ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យនិស្សិតកម្ពុជា បានស្វែងយល់ពីប្រពៃណីឆុងតែ និងសិល្បៈនៃការឆុងតែរបស់ប្រជាជនជប៉ុន។ អ្នកស្រី Sabine Horinouchi ភរិយាលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកស្រីបន្ថែមថា ពិធីលៀងតែជប៉ុន រងឥទ្ធិពលពីប្រទេសចិននៅក្នុងសតវត្សរ៍៧ ហើយបានបាត់បង់ទៅវិញ។ រហូតដល់សតវត្សវ៍ទី១៥ ចិនបាននាំចូលមកម្ដងទៀត។ ឥទ្ធិពលជាលើកទី២នេះ មានជនជាតិជប៉ុនមួយរូបដែលគេហៅថាគ្រូធំ បានបង្កើតពិធីលៀងតែតាមបែបប្រពៃណីជនជាតិជប៉ុន។ ហើយប្រពៃណីនេះបានអនុវត្តិរហូតមកដល់ពេលបច្ចុប្បន្ន។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ ៖«យើងធ្វើកម្មវិធីនេះឡើង ដោយអញ្ជើញនិស្សិតកម្ពុជាមកចូលរួម ដើម្បីចង់ឱ្យពួកគាត់បានស្វែងយល់ពីការឆុងតែ ដែលជាប្រពៃណីជប៉ុន»។ ពិធីលៀងតែរបស់ជប៉ុនធ្វើឡើងក្នុងគោលបំណង ទទួលស្វាគមន៍ភ្ញៀវ។ ពិធីនេះតំណាងឱ្យរដូវទាំង៤ក្នុងប្រទេសជប៉ុន ដែលមានរដូវក្ដៅ រដូវរងា រដូវស្លឹកឈើជ្រុះ និងរដូវផ្ការីក។ ពិធីលៀងតែ មិនសំដៅធ្វើក្នុងពិធីបុណ្យណាមួយឡើយ ពោលប្រជាជនជប៉ុនចង់ធ្វើថ្ងៃណាក៏បាន ឬធ្វើរាល់ថ្ងៃក៏បាន។ ចំណែកឧបករណ៍ក្នុងការឆុងតែ មានមួយចំនួនខុសគ្នា ដែលតម្រូវទៅតាមរដូវនីមួយៗ៕ | ភ្នំពេញ៖ ស្ថានទូតជប៉ុនបានរៀបចំពិធីលៀងតែ តាមបែបប្រពៃណីប្រជាជនខ្លួន បង្ហាញដល់និស្សិតកម្ពុជាដែលរៀនភាសាជប៉ុន។ ពិធីនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីប្រពៃណីឆុងតែរបស់ជប៉ុន ដល់និស្សិតកម្ពុជាឱ្យបានសិក្សាស្វែងយល់។ ពិធីលៀងតែធ្វើនៅស្ថានទូតជប៉ុន នាព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០១៩។ |
អត្ថបទទាក់ទង តំណាងបីក្រសួងធ្វើសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយអន្តរាយដល់សន្តិសុខជាតិ» ចិនអះអាងថា គ្មានកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជាឡើយ វាជាព័ត៌មានមិនពិត ករណីមូលដ្ឋានទ័ពចិន៖ អ្នកនាំពាក្យប្រាប់អាមេរិកឲ្យឈប់បំពុលព័ត៌មានដដែលៗ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នាព្រឹកនេះ លោក ផៃ ស៊ីផាន និងលោក ឈុំ សុជាត បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលគ្មានគម្រោងប្តឹងសារព័ត៌មានអាមេរិក The Wall Street Journal ដែលផ្សាយព័ត៌មានដំបូងគេពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់រវាងចិន-កម្ពុជា លើការសាងសង់មូលដ្ឋានយោធាចិន នៅរាម នោះឡើយ។ «យើងប្រាប់ការពិត និងបង្ហាញភាពស្មោះត្រង់របស់កម្ពុជា»។ នេះជាការអះអាងរបស់លោក ផៃ ស៊ីផាន ដោយចាត់ទុកសារព័ត៌មានក្នុងស្រុកជាដៃគូ ដើម្បីប្រជែងការផ្សាយព័ត៌មានប្រឌិតរបស់សារព័ត៌មានអន្តរជាតិ៕ | លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អ្នកកាសែតនឹងត្រូវអញ្ជើញទៅកាន់តំបន់រាម ក្នុងខេត្តព្រះសីហនុ ដើម្បីទៅមើលទីតាំងដែលរងការចោទប្រកាន់ថា ជាមូលដ្ឋានយោធាចិន។ |
ខាងក្រោមនេះ គឺជាភាពខុសគ្នារវាងពាក្យទាំងបី៖ ពាក្យបាត មានន័យថា ប៉ែកខាងក្រោមនៃជម្រៅ។ ឧទាហរណ៍ ដូចជា បាតបឹង, បាតទន្លេ, បាតសមុទ្រ, បាតខ្ទះ,បាតឆ្នាំង,បាតដី ជាដើម។ ពាក្យបាត ក៏អាចសំដៅលើ ផ្ទៃដៃ និងផ្ទៃជើង ដែរ ដែលហៅថា បាតដៃ និង បាតជើង។ លើសពីនេះ ពាក្យបាត ក៏អាចមានន័យស្មើនឹងគូទដែរ ដូចជាគេតែងនិយាយថា ឈឺបាត និង ឫសដូងបាត។ ចំណែក ពាក្យបាត្រ ជាភាជនៈ ដែលធ្វើដោយដែក ឬដោយដី មានរាងជ្រៅក្រឡូម សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាប្រើការទទួលចង្ហាន់។ រីឯ ពាក្យបាទ ប្រែថាជើង គឺ ព្រះបាទ។ ពាក្យបាទ ក៏អាចសំដៅលើឈ្មោះប្រាក់បុរាណ ដែលមានតម្លៃ ៦០សេន គឺ ប្រាក់បាទ។ ចំពោះអត្ថន័យម្យ៉ាងទៀត ពាក្យបាទ គឺជាពាក្យសម្រាប់បុរសឆ្លើយ ថាបាទ ទៅកាន់អ្នកដទៃ។ ការពន្យល់នេះ គឺយោងទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត៕ | ប្រជាពលរដ្ឋខ្មែរមួយចំនួន អាចនឹងយល់ច្រឡំចំពោះអត្ថន័យ និងការប្រើប្រាស់នូវពាក្យ «បាត បាត្រ និង បាទ»។ |
ក្រុមហ៊ុន អេសស៊ីជី ដែលជាសាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ាន បានអនុវត្តកម្មវិធីកម្មសិក្សាពិសេសនេះ សម្រាប់និស្សិតឆ្នើមៗ អស់រយៈពេល ៥ឆ្នាំមកហើយ។ កម្មវិធីនេះផ្ដល់ឱកាសដល់បេក្ខជនមកពីតំបន់អាស៊ាននូវឱកាសទទួលបានបទពិសោធន៍ការងារផ្ទាល់ តាមរយៈការបំពេញការងារនៅក្នុងបរិយាកាសការងារដែលមានវប្បធម៌ចម្រុះ នៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន SCG ក្នុងទីក្រុងបាងកក និងនៅតាមទីតាំងប្រតិបត្តិការផ្សេងទៀតក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ កម្មវិធីនេះមានបំណងចង់បំពាក់បំប៉ន ដល់និស្សិតកម្មសិក្សាទាំងអស់នេះ នូវទស្សនៈស្ដីអំពីអភិបាលកិច្ចល្អសម្រាប់ក្រុមហ៊ុន និងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលទាំងនេះគឺជាកត្តាសំខាន់នាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន អេសស៊ីជី ក្នុងដំណើរការអាជីវក្មអស់រយៈពេលជាង ១០០ ឆ្នាំមកនេះ។ និស្សិត ម៉ា វណ្ណារ៉ា ជានិស្សិតផ្នែក វិស្វកម្មអគ្គិសនី មកពីសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រទេសកម្ពុជា បាននិយាយថា៖ កម្មវិធីកម្មសិក្សាអន្តរជាតិរបស់ក្រុមហ៊ុន អេសស៊ីជី គឺជាកម្មវិធីល្អណាស់ សម្រាប់និស្សិតទាំងអស់ ដែលមានបំណងចង់ទទួលបានបទពិសោធន៍កាងារ។ ខ្ញុំបានរៀននូវចំណេះដឹងថ្មីៗ ក្រៅពីរៀនក្នុងសាលា ហើយខ្ញុំក៏អាចអនុវត្តនូវអ្វីដែលខ្ញុំរៀន សម្រាប់ការងារជាក់ស្ដែងទៅថ្ងៃអនាគតផងដែរ។ កម្មវិធីកម្មសិក្សាសម្រាប់ឆ្នាំ ២០១៧ បានបញ្ចប់កាលពីខែសីហា ដែលមាននិស្សិតមកពីប្រទេស កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ឡាវ និងហ្វ៊ីលីពីន បានចំណាយពេលពេញមួយខែ ដើម្បីធ្វើការនៅតាមប្រតិបត្តិការនានារបស់ក្រុមហ៊ុន អេសស៊ីជី នៅទូទាំងប្រទេសថៃ ទៅតាមផ្នែកផ្សេងៗរបស់ក្រុមហ៊ុន រួមមានផ្នែកទីផ្សារ ផលិតកម្ម ការរចនា និងព័ត៌មានវិទ្យាជាដើម។ កញ្ញា ហាណា ផាទ្រីសា អាលបូឡាដូរ៉ា (Hannah Patricia L. Alboladora) ជានិស្សិតមកពីប្រទេសហ្វ៊ីលីពីន បាននិយាយថា៖ សម្រាប់អ្នកដែលចង់ចូលរួមក្នុងកម្មវិធីកម្មសិក្សាអន្តរជាតិអេសស៊ីជីឆ្នាំក្រោយ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា វាពិតជាមានតម្លៃណាស់។ អ្នកត្រូវតែប្រឹងប្រែងរៀបចំដាក់ពាក្យស្នើសុំ ហើយនៅពេលអ្នកបានមកធ្វើការទីនេះ អ្នកនឹងដឹងថា អ្នកបានសម្រេចចិត្តត្រឹមត្រូវ ពោលគឺ ប្រៀបបាននឹងការចូលមកកាន់ពិភពលោកថ្មីមួយទៀត ដែលអ្នកអាចទទួលបានបទពិសោធន៍ចាំបាច់ និងភាពរីករាយ ដែលខ្ញុំជឿជាក់និស្សិតផ្សេងទៀតគួរតែទទួលបានបទពិសោធន៍បែបនេះក្នុងនាមជាកម្មសិក្សាការី។ និស្សិតជាកម្មសិក្សាការី បានទទួលនូវបទពិសោធន៍ដ៏មានតម្លៃពាក់ព័ន្ធនឹងមុខវិជ្ជាសិក្សារបស់គេរៀងៗខ្លួន ហើយពួកគេក៏បានចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវសង្គមថែមទៀតផង។ និស្សិតទាំងនោះក៏ត្រូវបានផ្ដល់ឱកាសធ្វើដំណើរទៅទស្សនាតំបន់រមណីយដ្ឋានល្បីៗបំផុតមួយចំនួនរបស់ប្រទេសថៃ។ លោក ភីយូ ធូរ៉ា ថាយ (Phyo Thura Htay) បាននិយាយថា៖ ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនដែលទទួលបានជោគជ័យខ្លាំង ដូច្នេះហើយ កម្មវិធីនេះ គឺពិតជាសម្បូរទៅដោយគុណប្រយោជន៍ និងអត្ថប្រយោជន៍ជាច្រើន។ កម្មវិធីនេះមិនមែនត្រឹមតែផ្ដល់ឱកាសបានធ្វើដំណើរកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែ តាមពិតទៅ គឺយើងធ្វើការមែនទែន និងបានរៀនសូត្រនូវចំណេះដឹងជាច្រើន។ និស្សិតកំពុងសិក្សានៅមហាវិទ្យាល័យ ដែលមានចំណាប់អារម្មណ៍ អាចចូលមកកាន់ទំព័រហ្វេសប៊ុករបស់កម្មវិធីនេះ https://www.facebook.com/SCGInternationalCareers និងរង់ចាំមើលការប្រកាសនាពេលឆាប់ៗខាងមុខនេះ សម្រាប់កម្មវិធីប្រចាំឆ្នាំ ២០១៨។ ( អត្ថបទពាណិជ្ជកម្ម ) | និស្សិតសាកលវិទ្យាល័យចំនួន ៤៥នាក់ មកពីទូទាំងតំបន់អាស៊ាន រាប់បញ្ចូលទាំងនិស្សិតកម្ពុជាចំនួន ៦ នាក់ផង បានចែករំលែកបទពិសោធន៍របស់ពួកគេ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីកម្មសិក្សាអន្តរជាតិរយៈពេលមួយខែពេញ ដែលរៀបចំដោយក្រុមហ៊ុន អេសស៊ីជី (SCG) ដោយបញ្ជាក់ថាពួកគេនឹងលើកទឹកចិត្តដល់មិត្តនិស្សិតផ្សេងទៀត ឲ្យដាក់ពាក្យសម្រាប់ការជ្រើសរើសនៅឆ្នាំក្រោយ។ |
ក្រុមរហស្សនាមសាមូរ៉ៃគឺជាក្រុមដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រពាន Asian Cup នេះ ដោយក្លាយជាជើងឯកចំនួន៤ដងលើសគេពោលគឺក្នុងឆ្នាំ ១៩៩២, ២០០០, ២០០៤ និង២០១១ ខណៈអ៊ីរ៉ង់ធ្លាប់លើកពាននេះ៣លើកផងដែរក្នុងឆ្នាំ ១៩៦៨, ១៩៧២ និង១៩៧៦។ ការជួបគ្នាដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្ររវាងគីឡូ World Cup ទាំងពីរ ត្រូវបានគេចាត់ទុកថាជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុត ដ្បិតពួកគេសុទ្ធតែបានបង្ហាញទម្រង់លេងល្អដូចគ្នាតាំងពីវគ្គមុខៗមកនៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ។ ជំនួបរវាងក្រុមទាំងពីរ១០លើកចុងក្រោយជប៉ុនទទួលលទ្ធផលល្អជាងដោយ ឈ្នះ៤ ខណៈអ៊ីរ៉ាក់ឈ្នះ៣ ហើយស្មើគ្នា៣លើក៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ និងជប៉ុន នឹងត្រូវតទល់គ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅកីឡដ្ឋាន Hazza Bin Zayed Stadium ថ្ងៃទី២៨ ខែមករា វេលាម៉ោង ៩:០០នាទីយប់នេះ [ម៉ោងនៅកម្ពុជា]។ |
អត្ថបទទាក់ទង ខ្សែការពារកូរ៉េខាងត្បូង Kim Min-jae សុខចិត្តចោល Watford យក Beijing Guoan ខ្សែការពារដែលធ្លាប់មានទំនាក់ទំនងជាមួយ Watford មុនពេលផ្លាស់ទៅក្រុមនៃក្របខណ្ឌ CSL កាលពីឆ្នាំមុនបានបង្កភាពចម្រូងចម្រាសនៅក្នុងប្រទេសចិនបន្ទាប់ពីរូបគេបានអត្ថាធិប្បាយជាមួយទូរទស្សន៍កូរ៉េខាងត្បូង។ សមាជិកក្រុម Beijing Guoan វ័យ ២៣ ឆ្នាំដែលមានរហស្សនាមថា « Monster» បាននិយាយថារូបគេពិតជាហត់នឿយខ្លាំងណាស់ដោយត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតនៅតំបន់ការពាររបស់មិត្តរួមក្រុម។ ការលើកឡើងបែបនេះជាការបង្ហាញពីភាពមើលស្រាលលើសមាជិកក្រុមរបស់ Kim Min-jae។ លើសពីនេះទៀតនោះ Kim ថែមទាំងនិយាយដែរថាខ្លួនមិនស្គាល់ឈ្មោះគ្រូបង្វឹកក្រុម Beijing Guoan ដែលជាគ្រូរបស់រូបគេទៀតផង នៅឯកម្មវិធីទូរទ្សន៍របស់កូរ៉ខាងត្បូងនោះ។ លោក Bruno Genesio សញ្ជាតិបារាំងជាគ្រូ Beijing Guoan សព្វថ្ងៃ។ Chinese media reported Beijing Guoan will penalize the Kim Min-jae for his comments in a Korean talk show. Kim Min-jae has apologized. He also explained he was not intending to be contemptuous on Chinese football and his true narrative was distorted by tendentious editing. pic.twitter.com/rMHC1B8r5t Titan Sports Plus (@titan_plus) May 5, 2020 ការអត្ថាធិប្បាយរបស់ Kim បែបនេះ បានធ្វើឲ្យមានការឆ្លើយឆ្លងគ្នាយ៉ាងខ្លាំងលើបណ្តាញសង្គមចិន ដោយទង្វើនេះត្រូវបានចាត់ទុកថាជាការរិះគន់ចំពោះគុណភាពកីឡាបាល់ទាត់ចិន និងត្រូវបានថ្កោលទោសជាសាធារណទៀតផង។ ជុំវិញករណីនេះ កាសែតចិន Beijing Youth Daily បានរាយការណ៍ថាក្លិប Beijing Guoan បានទាក់ទងទៅ Kim ដើម្បីឲ្យរូបគេបញ្ជាក់ពីភាពមិនសប្បាយចិត្តរបស់អ្នកគាំទ្រខ្លួន ក៏ដូចជាអ្នកលេងបណ្តាញសង្គមចិន ហើយរូបគេក៏បានសុំទោសដោយមានលាយលក្ខណ៍អក្សរផង។ Kim អតីតកីឡាករក្លិប Jeonbuk Motors នៃលីគបាល់ទាត់កូរ៉េខាងត្បូង K-League 1 បកស្រាយថាខ្លួនមានអារម្មណ៍ដូចជាជនរងគ្រោះ ក្នុងអំឡុងពេលផ្តល់បទសម្ភាសនោះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថាបើទោះជាលើកឡើងដូច្នេះក្តី ក៏មិនមែនជាការបញ្ចប់រឿងនោះទេ។ យ៉ាងណាក៏ដោយ បើទោះ Kim ស្ថិតនៅស្រុកកំណើតក៏ដោយក៏សមាជិកដែលជួយជម្រើសជាតិកូរ៉េខាងត្បូងលើកពាន Asian Cup ឆ្នាំ២០១៩ នេះបានបង្ហាញពីការធ្វើខុសរបស់ខ្លួនផងដែរ។ នៅថ្ងៃទី៥ ខែឧសភា Kim បានផ្ញើលិខិតសុំទោសទៅក្លិបរបស់ខ្លួនរួចហើយ។ Kim Min-jae បានសម្រេចទៅចូលរួមជាមួយ Beijing Guoan កាលពីខែមករា ឆ្នាំ២០១៩ ដោយចោលឱកាសទៅរួមក្រុម Watford នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League៕ | Kim Min-jae ខ្សែការពារក្រុមជម្រើសជាតិកូរ៉ែខាងត្បូង បានសុំទោសចំពោះក្លិបរបស់ខ្លួន Beijing Guoan នៃលីគកំពូលចិន (CSL) ប៉ុន្តែនៅតែប្រឈមការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះការមើលស្រាលលើមិត្តរួមក្រុមរបស់គេ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយដូច្នេះ នៅថ្ងៃទី៦ ខែឧសភានេះ។ |
យោងតាមសំណេរនៅលើហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន លោក Shinzo Abe បានរៀបចំការអបអរខួបកំណើតឈានចូលអាយុ៦៧ឆ្នាំ ជូនសម្តេច។ ក្រោយពីបុរសម្នាក់កាន់ខួបកំណើតដាក់លើតុរបស់សម្តេច លោក Abe បានដឹកនាំការច្រៀង «Happy Birthday to You» ជាមួយកាយវិការអមដោយបទចម្រៀងជូនពរ។ ក្រោយពីភ្លេងចប់ លោក Abe បានមានប្រសាសន៍ថា៖ «ជូនពរថ្ងៃខួបកំណើត សម្តេចតេជោ»។ សម្តេចក៏បានផ្លុំពន្លត់ភ្លើងទៀនក្រោមស្នូរទះដៃអបអរសាទរយ៉ាងកងរំពង ប្រកបដោយ បរិយាកាសស្និទ្ឋស្នាល និងរីករាយបំផុត។ នេះបើតាមការផ្សាយពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈានចូលអាយុ៦៧ឆ្នាំ កាលពីថ្ងៃទី៥ ខែសីហា។ ក្រៅពីនំខួបកំណើត លោក Abe ក៏បានជូនកាដូសម្រាប់វាយកូនគោល១ឈុតដល់ប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។ សម្រាប់សម្តេច ហ៊ុន សែន នេះជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕ | អំឡុងពេលនៃពិធីលៀងសាយភោជន៍នៅរសៀលថ្ងៃទី៧ ខែសីហា ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី២១របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសជប៉ុន សមភាគីរបស់សម្តេច គឺលោក Shinzo Abe បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់សម្តេច។ |
កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមានតារាចម្រៀងដែលចូលរួម ដើម្បី ផ្តល់ភាពសប្បាយរីករាយ ក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជននៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯក ពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញផងដែរ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ«ជាឧត្តមភាពដ៏ល្អឯក» របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដើម្បីផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូប្រៀបនៅលើទីផ្សារ និងជាស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន។ «ក្រេបរសជាតិដ៏ល្អឯក» នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង ភូមិមូល Container Pub នៅថ្ងៃ សុក្រ ទី១៨ ខែឧសភាខានេះ។ រាត្រីដ៏សប្បាយរីករាយអស្ចារ្យនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ជាតារាចម្រៀងដែលមានភាពចាស់ទុំ ដែលតែងតែផ្តល់ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បៈការិនីដែលមានជំហរយ៉ាងរឹងមាំ គ្រប់សម័យកាល និងជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) គឺ អ្នកនាង ពេជ្រ សោភា។ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯក ពី ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ Mango Mango Dine & Chill ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យ និងជាកូនប្រុសកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ពួកគេ គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ ដែលបានចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យ ផ្ទាល់ខ្លួន និងបុគ្គលិកលក្ខណៈបែបទាក់ទាញ (Prince Exceptional)។ |
ភ្នំពេញ៖ លោក សា ឌីណា ស្ថាបនិកក្រុមCambodia Amazing Trip Planner នឹងរៀបចំកញ្ចប់ទេសចរណ៍មួយដែលផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិ។ ក្នុងវេទិកា កេសរកូលលើកទី២នៅរាជធានីភ្នំពេញ លោក សា ឌីណា ប្រាប់សារព័ត៌មានThmeyThmey25ថា ក្នុងកញ្ចប់ទេសចរណ៍ដំបូងក្នុងឆ្នាំ២០២២នេះ អ្នកចូលរួម នឹងបានទៅកន្លែងប្លែកៗនៅភ្នំគូលែន ទស្សនាថ្ងៃលិចនៅកំពង់ភ្លុក និងមើលប្រាសាទ។ លើសពីនេះទេសចរ នឹងបានមើលផ្កាកេសរកូលជាច្រើនប្រភេទ ដែលមានសម្រស់យ៉ាងទាក់ទាញនៅសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងខេត្តសៀមរាប។ សូមអញ្ជើញលោក អ្នកនាងកញ្ញា ទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក សា ឌីណា សា្ថបនិកក្រុមCambodia Amazing Trip Planner ដូចតទៅ៖ កញ្ចប់ទេសចរណ៍រយៈពេល ២យប់៣ថ្ងៃ ទៅខេត្តសៀមរាប នឹងធ្វើឡើងនៅថ្ងៃទី ១៣-១៤-១៥ ខែឧសភាឆ្នាំ២០២២ មានតម្លៃ១១៥ដុល្លារ។ ថ្ងៃទីមួយទេសចរ អាចបាញ់ធ្នូ នៅក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា និងពិសាអាហារថ្ងៃត្រង់នៅទីតាំងនោះ។ បន្ទាប់មកទេសចរអាចទៅទស្សនាថ្ងៃលិច និងមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកំពង់ភ្លុក។ សម្រាប់ថ្ងៃទី២ ទេសចរអាចដើរកម្សាន្តប្រមាណ ១២កន្លែង និងបោះតង់នៅតំបន់ភ្នំគូលែន។ ដោយឡែកថ្ងៃទី៣ ទេសចរអាចលម្ហែនៅតាមភូមិ មើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមើលប្រភពទឹកនៅភ្នំគូលែន។ សម្រាប់ព័ត៌មានបន្ថែម ០៨៥ ៩៣៩ ៤៤១ ៕ | ដោយ៖ ជឿន ស្រីណយ |
នាយការរិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី លោក ជា ចិត្រា បានឲ្យដឹងថា សមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធបានចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិចិនស្ថិតនៅអគារណិជ្ជកម្ម SUNTOWN នៅថ្ងៃទី៩កញ្ញា ឆ្នាំ២០១៩។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតទូរស័ព្ទ Ipaid កំព្យូទ័រ MONITER កាមេរ៉ា និង CASE សរុបជាង៣៧០គ្រឿង។ ក្រៅពីនេះ មានលិខិតឆ្លងដែន៤៧ក្បាល និងរថយន្ត១គ្រឿង។ បច្ចុប្បន្នជនជាតិចិនទាំង១០៥នាក់ បានបញ្ជូនទៅនាយដ្ឋានស៊ើបអង្កេតនិងនីតិវិធី ដើម្បីរៀបចំសំណុំរឿងនិងអនុវត្តនីតិវិធីបន្តនៃច្បាប់៕ | ជនជាតិចិន១០៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត Voice over Internet Protocol (VOIP) នៅអគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នេះបើតាមការចេញផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ |
«ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន»។ សម្តេច ហ៊ុន សែន បានចោទសួរបែបនេះ ដោយចាត់ទុកថា ការវិភាគទាំងនោះ គឺជាការនិយាយបំភាន់សភាពការណ៍។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការទំនិញចេញចូល មានការរ៉ាប់រងពីជប៉ុន ដោយជប៉ុនក៏មានភាគហ៊ុនផងដែរ។ សម្តេចបានអះអាងថា មិនអាចទៅរួចឡើយដែលផែទឹកជ្រៅព្រះសីហនុ ជាប់អន្ទាក់បំណុលចិនដូចករណីនៅស្រីលង្កា៕ | សម្តេចនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅនឹងការវិភាគមួយចំនួន ដែលបានលើកឡើងថា កម្ពុជាជាប់អន្ទាក់ បំណុលចិន លើបញ្ហាផែទឹកជ្រៅខេត្តព្រះសីហនុ។ សម្តេចបានប្រតិកម្មបែបនេះ នាពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ។ |
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodian Premier League (CPL) បានចាប់ឆ្នោតដំណើរការប្រកួតរដូវកាល ២០២៣-២០២៤។ បន្ទាប់ពីការចាប់ឆ្នោតនោះរួច ថ្នាក់ដឹកនាំក្លិបមួយចំនួន ជឿថាឆ្នាំនេះ គ្រប់ក្រុមទាំងអស់មានកម្រិតខ្លាំង ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។ លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជាច្រើនក្នុងលីគកំពូល បាននាំយកកីឡាករអាស៊ានចូលរួម។ ការប្រកួតរដូវកាលនេះ នឹងទាក់ទាញជាងឆ្នាំមុនៗ ព្រោះកម្រិតលេងកាន់តែខ្លាំង។ «ខ្ញុំគិតថាឆ្នាំនេះ ការប្រកួតប្រជែង នឹងមានកម្រិតខ្ពស់ជាងឆ្នាំកន្លងទៅ ព្រោះវត្តមានក្លិប ក្នុងលីគសុទ្ធតែខ្លាំង ហើយពួកគេបានត្រៀមខ្លួនយ៉ាងល្អ»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។ ដូចគ្នានេះដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លិបអង្គរថាយហ្គឺរ យល់ថា នេះ គឺជារដូវកាលដែលប្រកួតប្រជែងកាន់តែខ្លាំងរបស់ក្លិបលោក ដូច្នេះហើយក្លិប មានទីតាំងនៅសៀមរាបនេះ គឺត្រូវត្រៀមលក្ខណៈឲ្យបានច្រើន ដោយក្នុងនោះ មានទាំងការនាំយកកីឡាករ ដែលមានសមត្ថភាពខ្ពស់ និងការសាងសងកីឡដ្ឋានថ្មីផ្ទាល់ខ្លួនមួយ។ អគ្គលេខាធិការក្លិបរូបនេះ និយាយដូច្នេះថា៖«ខ្ញុំ ជឿថាពួកគាត់ នឹងអាចជួយក្លិបបានច្រើន ហើយកីឡាករបរទេសទាំងនោះ នឹងល្អជាងឆ្នាំមុនទៀត។»។ ដោយឡែក លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បង្ហាញពីអារម្មណ៍សប្បាយ ដោយឃើញក្រុមបាល់ទាត់ទាំងអស់បានត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ជាពិសេសទៀតនោះ គឺក្លិបព្រៃវែង និង អាយ អេស អាយ ដង្កោសែនជ័យ ដែលមកពីលីគ២ បានចូលរួមលីគកំពូលក្នុងឆ្នាំនេះ។ គ្រូបង្វឹករូបនេះ ក៏បានបញ្ជាក់ថា ក្រុមណាហ្គាវើលដ៍ បានត្រៀមលក្ខណៈរួចរាល់ហើយ ព្រោះតាមរយៈការប្រកួតកន្លងមក ដូចជាលីគខាប់ ទាំងអស់នេះ បានបង្ហាញពីលក្ខណៈ នៃការត្រៀមខ្លួនរបស់ក្រុមលោក។ គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2023-2024 នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីការចាប់ឆ្នោតសម្រាប់ដំណើរការប្រកួតរដូវកាលនេះ វិសាខា ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ ចំណែក ព្រៃងវែង ត្រូវប៉ះជាមួយ ណាហ្គាវើលដ៍។ លុះចូលមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ ត្រូវជួបជាមួយ ព្រះខ័ន្ធរាជ ស្វាយរៀង។ ចំណែក ម្ចាស់ជើងឯកលីគកំពូលរដូវកាល ឆ្នាំ២០២២ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ក្លិបបឹងកេត។ ក្នុងថ្ងៃជាមួយគ្នានោះដែរ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ អង្គរថាយហ្គឺរ។ | ថ្នាក់ដឹកនាំក្លិបនៃលីគកីឡាបាល់ទាត់កំពូលកម្ពុជា Cambodian Premier League មើលឃើញថា គ្រប់ក្រុមទាំងអស់សុទ្ធតែមានកម្រិតខ្លាំង ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តនៅរដូវកាលថ្មី ព្រោះដោយសារក្លិបបាននាំយកសមាសភាពកីឡាករបរទេស ដែលមានគុណភាពទៅពង្រឹងក្រុម។ |
តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំសន្និសីទស្តីពីការរំសាយអាវុធ Robert Wood ក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រួតពិនិត្យភាគីនៃសន្ធិសញ្ញាហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដើមសប្តាហ៍នេះ លើកឡើងថា អាមេរិកបន្តប្តេជ្ញាគាំទ្រការអនុវត្តកិច្ចព្រមព្រៀង NPT ឲ្យបានពេញលេញ ដែលវាជាយន្តការជំរុញឲ្យពិភពលោកក្លាយជាតំបន់គ្មានអាវុធនុយក្លេអ៊ែរបាននៅពេលអនាគត។ ១.អាមេរិក បន្តជំរុញការអនុវត្តសន្ធិសញ្ញាគ្មានការរីកសាយភាយអាវុធនុយក្លេអ៊ែរសកល សន្ធិសញ្ញាស្តីពីការហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ត្រូវបានគេស្គាល់ច្បាស់ថាជាលិខិតបទដ្ឋានអន្តរជាតិដ៏សំខាន់ដែលចូលជាធរមានក្នុងឆ្នាំ ១៩៧០ និងមានគោលដៅហាមឃាត់ការសាយភាយនៃអាវុធនុយក្លេអ៊ែរនិងជំរុញការរំសាយសភាវុធសកលនិងធ្វើយ៉ាងណាធានាការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងន័យបម្រើប្រយោជន៍ស៊ីវិល។ នៅឆ្នាំ ២០២០ខាងមុខនេះ កិច្ចព្រមព្រៀងអន្តរជាតិនេះនឹងមានអាយុ ៥០ឆ្នាំល្មម។ ប្រទេសដែលអាវុធនុយក្លេអ៊ែរ ក្រៅពីប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំងប្រាំ ពោលគឺក្រោយការបង្កើតសន្ធិសញ្ញា NPT មិនត្រូវបានគេចាត់ទុកជាមហាអំណាចនុយក្លេអ៊ែរដែលមានអាវុធស្របច្បាប់ឡើយ។ ប្រទេសទាំងនោះមានតួយ៉ាងដូចជាអ៊ីស្រាអែល, ប៉ាគីស្ថាន,ឥណ្ឌា និងកូរ៉េខាងជើងនោះ។ ដូច្នេះ វាក្លាយជាឧបសគ្គធំក្នុងការឈានទៅរំសាយអាវុធនុយក្លែអ៊ែរ និងបង្កើតពិភពលោកគ្មាននុយក្លេអ៊ែរ។ ពាក់ព័ន្ធបញ្ហានេះ លោក Robert Wood បានសង្កត់ធ្ងន់ អាមេរិកនៅតែប្រឹងប្រែងគាំទ្រការអនុវត្ត និងដើម្បីឈានទៅសម្រេចគោលដៅកំណត់ជាសកលនៃសន្ធិសញ្ញាគ្មានការរីកសាយភាយអាវុធនុយក្លេអ៊ែរផង។ លោកថ្លែងថា៖«សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តសម្រេចគោលដៅកិច្ចសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរនេះឲ្យបាន។ យើងនឹងបន្តជំរុញឲ្យប្រទេសទាំងអស់ដែលមិនទាន់បានចូលរួមជាមួយសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ឲ្យចូលរួមនៅពេលអនាគត»។ ក្រៅពីសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ប្រទេសជាច្រើនកំពុងស្វះស្វែងជំរុញឲ្យមានការចូលរួមគាំទ្រសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរផងដែរ ដែលវានឹងក្លាយជាយន្តការសំខាន់ក្នុងការហាមឃាត់រាល់ការបំផ្ទុះសាកល្បងនុយក្លេអ៊ែរក្នុងន័យស៊ីវិល ឬដើម្បីប្រយោជន៍យោធាក្តី។ ពេលសួរថា តើអាមេរិកមានគម្រោងផ្តល់សច្ចាប័នសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរឆាប់ៗឬទេ លោក Robert Wood ឆ្លើយប្រាប់សារព័ត៌មានថ្មីថា អាមេរិកកំពុងត្រួតពិនិត្យគោលនយោបាយខ្លួនឡើងវិញ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ឡើយថា អាមេរិកនឹងចូលរួមឬអត់ឡើយ។ « អាមេរិកកំពុងត្រួតពិនិត្យឡើងវិញលើគោលនយោបាយគ្រប់គ្រងនិងរំសាយនុយក្លេអ៊ែរ រួមទាំងពាក់ព័ន្ធឲ្យចូលរួមក្នុងសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ (CTBT)ដែរ»។នេះជាការបញ្ជាក់របស់លោកតំណាងពិសេសអាមេរិក។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៦ ប្រទេសជាច្រើនចាប់ផ្តើមចរចាសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនេះនៅក្រុងហ្សឺណែវ ប៉ុន្តែមកដល់ឥឡូវវាមិនទាន់ចូលជាធរមានឡើយ។ ប្រទេស ១៨៣ បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ហើយ១៦៤ប្រទេសប៉ុណ្ណោះដែលសម្រេចផ្តល់សច្ចាប័ន។ ចំណែក អាមេរិក និងចិនមិនមែនជាភាគីនៃសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនេះឡើយ ថ្វីបើប្រទេសទាំងពីរជាសមាជិកនៃសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ក៏ដោយ។ ដ្បិតថាអាមេរិកមិនទាន់ផ្តល់សច្ចាប័នសន្ធិសញ្ញា CTBTមែន លោក Robert Wood ក៏បានបានពន្យល់ថា អាមេរិកក៏បានចូលរួមចំណែកច្រើនរួចទៅហើយក្នុងការផ្តួចផ្តើមបង្កើតប្រព័ន្ធត្រួតពិនិត្យអន្តរជាតិដែលមានតួនាទីឃ្លាំមើលនិងតាមដានការបាញ់សាកល្បងនុយក្លេអ៊ែរជាដើម។ វាទទួលបានការគាំទ្រពីមជ្ឈមណ្ឌលទិន្នន័យអន្តរជាតិស្ថិតនៅក្នុងទីក្រុងវ្យ៉ែន ប្រទេសអូទ្រីស ហើយរាល់ទិន្នន័យនេះនឹងត្រូវចែករម្លែកជាមួយភាគីនៃសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនេះ៕ | សហរដ្ឋអាមេរិកប្តេជ្ញាបន្តជំរុញឲ្យភាគីពាក់ព័ន្ធគាំទ្រសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដើម្បីទប់ស្កាត់ប្រទេសផ្សេងទៀតដែលមានមហិច្ឆតាបន្តផលិតអាវុធនុយក្លេអ៊ែរ និងរក្សាសន្តិសុខពិភពលោកផង ស្របពេលដែលខួបគម្រប់ទី ៥០នៃការបង្កើតសន្ធិសញ្ញានេះមកដល់ឆ្នាំ២០២០។ ក្រុងវ៉ាស៊ីនតោនក៏នឹងបន្តសិក្សាពីលទ្ធភាពនៃការផ្តល់សច្ចាប័នសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរផងដែរ។ |
សេចក្តីជូនដំណឹងរបស់កាំកុងត្រូល ដែលចុះនៅថ្ងៃទី៣ ខែកក្កដា បានឲ្យដឹងថា ការហាមនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវឃើញប្រភពនៃការពុលអាហារ បណ្តាលមកពីការទទួលទានផលិតផល Kellogg's Honey Smacks Cereal ដែលមានបាក់តេរី Samonella។ ក្នុងសេចក្តីជូនដំណឹងខាងលើ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងទប់ស្កាត់ការនាំចូល និងការចែកចាយផលិតផលនេះលើទីផ្សារកម្ពុជា។ ជាមួយគ្នានេះ កាំកុងត្រូល នឹងចាត់វិធានការតាមច្បាប់ ប្រសិនបើមានការដាក់តាំងលក់ផលិតផលប្រភេទនះនៅលើទីផ្សារ៕ | អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានហាមប្រជាពលរដ្ឋ ទិញផលិតផល Kellogg's Honey Smacks Cereal ពីក្រុមហ៊ុន Kellogg របស់អាមេរិក ព្រោះមានការចម្លងបាក់តេរី Samonella ដែលបរិភោគទៅបណ្ដាឲ្យមានជំងឺប្រព័ន្ធរំលាយអាហារ និងគ្រុនពោះវៀន ពិសេសកុមារ និងស្ត្រីមានផ្ទៃពោះ ជាជនងាយរងគ្រោះថ្នាក់បំផុត។ |
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាលើការផ្អាកកិច្ចព្រមព្រៀងផ្តល់ទិដ្ឋាការរវាង EU និងរុស្ស៊ី។ នេះស្ថិតក្នុងកិច្ចព្រមព្រៀងកម្រិតនយោបាយមួយដែលត្រូវរុញទៅស្ថាប័នសម្រេចចិត្ត EU បន្តទៀត ប៉ុន្តែបើត្រូវបានអនុម័តជាផ្លូវការ ចំនួនទិដ្ឋាការជាច្រើនដែលរដ្ឋ EU ចេញឱ្យប្រជាជនរុស្ស៊ីនឹងត្រូវបានកាត់បន្ថយ ហើយដំណើរការដើម្បីទទួលបានទិដ្ឋាការក៏កាន់តែពិបាកជាងមុនដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ប្រាប់ទូរទស្សន៍ក្នុងស្រុកនៅថ្ងៃទី៤ ខែកញ្ញាថា រុស្ស៊ីកំពុងត្រួតពិនិត្យយ៉ាងដិតដល់ពីការសម្រេចចិត្តរបស់ EU។ ដោយមិនលម្អិតពីជំហានសងសឹក លោក Peskov អះអាងថា ទោះសម ឬមិនសម ការសងសឹកនោះប្រាកដណាស់នឹងជាផលប្រយោជន៍របស់រុស្ស៊ី។ សូមបញ្ជាក់ថា បើទោះជាកិច្ចព្រមព្រៀងនេះមិនឈានដល់សេចក្តីសម្រេចចុងក្រោយរបស់ EU ក៏ដោយ រដ្ឋអឺរ៉ុបមួយចំនួនដែលជាប់ព្រំដែនរុស្ស៊ីដូចជា ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី និងប៉ូឡូញកន្លងមកអះអាងថា នឹងចាត់វិធានការលើបម្រាមទិដ្ឋាការនេះត្រឹមកម្រិតថ្នាក់ជាតិ៕ | ក្រុងមូស្គូ នឹងចាត់វិធានការសងសឹកវិញឱ្យខ្លាំងក្លា ប្រសិនបើសហភាពអឺរ៉ុប (EU) អនុម័តលើការរឹតបន្តឹងផ្តល់ទិដ្ឋាការឱ្យប្រជាជនរុស្ស៊ីជាផ្លូវការ។ នេះបើតាមការលើកឡើងរបស់អ្នកពាក្យវិមានក្រេមឡាំង Dmitry Peskov នៅថ្ងៃទី៤ ខែកញ្ញា។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការគេងបានស្កប់រាល់យប់ ៖ ១. គ្រប់គ្រងអ័រម៉ូន មួយក្នុងចំណោមមូលហេតុដែលអ្នកត្រូវគេងឱ្យស្កប់គ្រប់គ្រាន់នោះ គឺវាជួយដល់ការផលិតអ័រម៉ូនក្នុងរាងកាយ។ នៅពេលគេងមិនបានគ្រប់គ្រាន់ ឬមិនគេងតែម្ដងនោះអ័រម៉ូនលូតលាស់ដែលរាងកាយផលិតនឹងថយចុះបង្កផលប៉ះពាល់ដល់ការលូតលាស់ទាំងមូលនៃរាងកាយ។ នេះហើយជាមូលហេតុចម្បងមួយដែលរាងកាយមិនងាយនឹងជាសះស្បើយ។ ២. គ្រប់គ្រងទម្ងន់ នៅពេលអ្នកគេងគ្រប់គ្រាន់ នោះអ្នកមិនងាយនឹងឡើងទម្ងន់ឡើយ។ នោះក៏ព្រោះតែការគេងបានស្កប់គ្រប់គ្រាន់ជួយរក្សាតុល្យភាពនៃអ័រម៉ូន ghrelin និង leptin ដែលគ្រប់គ្រងការឃ្លាននិងឆ្អែត។ ៣. កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល នោះក៏ព្រោះតែការគេងបានគ្រប់គ្រាន់ជួយអោយចរន្តឈាមរត់បានត្រឹមត្រូវដែលទប់ស្កាត់បញ្ហាឈាមកកកើតមានឡើង។ គួរបញ្ចាក់ផងដែរថា ប្រសិនបើឈាមកកចរាចរនោះវានឹងរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាលនោះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន។ ៤. បន្សាបជាតិពុល ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាខួរក្បាលនិងថ្លើមត្រូវការការគេងគ្រប់គ្រាន់ដើម្បីបន្សាបជាតិពុល។ សារធាតុប្រឆាំងអុកស៊ីតកម្ម glutathione ត្រូវបានផលិតក្នុងថ្លើមដែលជួយការពាររាងកាយពីជំងឺរ៉ាំរ៉ៃផ្សេងៗ។ ហើយនៅពេលគេងមិនគ្រប់នោះរាងកាយនឹងមិនអាចផលិតសារធាតុ glutathione គ្រប់គ្រាន់ឡើយ។ ៥. ជំរុញការចងចាំ មូលហេតុផ្សេងទៀតដែលអ្នកគួរគេងឱ្យបានគ្រប់គ្រាន់នោះ គឺវាជួយជំរុញការចងចាំ។ ការគេងមិនគ្រប់រួមផ្សំជាមួយបញ្ហាស្ត្រេសនឹងជះឥទ្ធិពលកាន់តែគួរឱ្យព្រួយបារម្ភដល់សមត្ថភាពនៃការចងចាំ។ នោះក៏ព្រោះតែកម្រិតនៃអ័រម៉ូនស្ត្រេស cortisol កើនឡើងខ្ពស់។ ៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់៕ ត្រួតពិនិត្យដោយ www.health.com.kh | ការគេងបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រាយកាយដើម្បីស្ដារថាមពលឡើងវិញនិងរក្សាសុខភាពល្អប្រសើរ។ ជាធម្មតាមនុស្សពេញវ័យត្រូវគេងឱ្យស្កប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ |
កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ខែវិច្ឆិកា បានចុះបង្ក្រាបទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់ ក្នុងនោះមានស្ត្រីកំពុងពពោះ១១នាក់ ប្រុស២នាក់ និងចុងភៅ២នាក់ទៀត ដែលមានទីតាំងនៅខណ្ឌសែកនសុខ។ បើតាមលោក ទូច សារ៉េន នាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ករណីខាងលើនេះកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ | ភ្នំពេញ៖ កម្លាំងនគរបាល បានឃាត់ខ្លួនអ្នកពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ចំនួន១៥រូប ក្នុងនោះស្ត្រីកំពុងពពោះមាន១១រូប។ នេះបើយោងតាម យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ |
បើទោះ PSG ចាញ់ Man City ២-១ នៅជំនួបទី៥ពូល A នៅរាត្រីថ្ងៃ២៤ ខែវិច្ឆិកាក្តីប៉ុន្តែក្រុមទាំងពីរបានចាប់ដៃគ្នាឡើងទៅវគ្គខ្វែង។ ២គ្រាប់របស់ក្រុមមេឃខៀវធ្វើបានដោយការវាយបកតាមឈ្នះពីសំណាក់ Raheem Sterling Gabriel Jesus នៅនាទី៦៣ និង ៩០+៣ ក្រោយពេល Kylian Mbappe សម្រេចគ្រាប់នាមុខឱ្យ PSG នៅនាទី៥០។ ជ័យជម្នះនេះនាំឱ្យ Man City ឈរលេខ១ពូល A មាន១២ពិន្ទុ ខណៈ PSG នៅលេខ២មាន៨ពិន្ទុ។ ក្រុមយក្សបារាំងបានឡើងទៅវគ្គខ្វែងជាមួយ Man City ដោយសារពួកគេមានពិន្ទុនាំមុខក្រុមលេខ៣ RB Leipzig ៤ពិន្ទុ ហើយការប្រកួតវគ្គសន្សំពិន្ទុសល់តែ១លើកទៀត។ RB Leipzig ដែលយកឈ្នះ Club Bruges ៥-០ ត្រូវប្រជែងគ្នាដណ្តើមកៅអី Europa League ដ្បិតពេលនេះក្រុមទាំងពីមាន៤ពិន្ទុដូចគ្នា និងសល់១ប្រកួតចុងក្រោយនៅពូល A។ នៅពូល D ក្រុមខ្លាំង Real Madrid និង Inter Milan ចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុម ក្រោយឈ្នះនៅការប្រកួតវគ្គសន្សំពិន្ទុលើកទី៥រៀងខ្លួន។ Real Madrid បានយកឈ្នះ Sheriff Tiraspol ៣-០ ឯ Inter Milan ឈ្នះ Shakhtar Donetsk ២-០។ Real Madrid ស្ថិតនៅលេខ១មាន១២ពិន្ទុ នាំមុខ Inter Milan ២ពិន្ទុ។ ពូល D នេះ Sheriff Tiraspol ទទួលបានកៅអី Europa League ក្រោយរបាន៦ពិន្ទុឈនៅលេខ៣ នាំមុខ Shakhtar Donetsk ដែលនៅបាតតារាងមាន១ពិន្ទុ ខណៈការប្រកួតសល់១លើកទៀតប៉ុណ្ណោះ។ Sporting ឯណោះវិញ បន្ទាប់ពីពួកគេឈ្នះ Borussia Dortmund ដែលសល់គ្នា១០នាក់ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតលើកទី៥ពូល C បានជួយក្រុមព័ទុយហ្កាល់បានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គខ្វែងជាមួយក្រុមនាំមុខកំពូលតារាង Ajax។ Sporting ស្ថិតនៅចំណាត់ថ្នាក់ទី២ មាន៩ពិន្ទុ តាមពីក្រោយ Ajax ៦ពិន្ទុ តែនាំមុខ Dortmund ៣ពិន្ទុ។ Dortmund សល់កៅអីលេងនៅ Europa League ដ្បិតមាន៦នាំមុខក្រុមបាតតារាង Besiktas ដែលគ្មានពិន្ទុរាប់។ ក្រុមដែលបានកៅអីរួចស្រេចទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League មាន Liverpool, Chelsea, Man Utd, Bayern Munich Juventus, Ajax, Man City, PSG, Real Madrid, Inter Milan និង Sporting ៕ | Manchester City, Paris St-Germain, Real Madrid, Inter Milan និង Sporting Lisbon ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដោយស្វ័យប្រវត្តិ។ Real Madrid, Inter Milan និង Sporting Lisbon សុទ្ធតែឈ្នះរៀងខ្លួននៅជំនួបទី៥ ខណៈ PSG ចាញ់ Man City ២-១។ |
ការពង្រឹងសមត្ថភាពភាសាចិន ដើម្បីពង្រីកទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងក្រុងព្យុងយ៉ាង និងក្រុងប៉េកាំង។ នាដំណាក់កាលដំបូង និស្សិត៤៥នាក់របស់សាកលវិទ្យាល័យ PUST បានចូលធ្វើតេស្តិ៍ភាសាចិន HSK ប្រកបដោយជោគជ័យ។ លោក Li Jinjun ទូតសារធារណរដ្ឋចិន ប្រចាំកូរ៉េខាងជើង បានលើកឡើងពីសារសំខាន់ក្នុងវិស័យអប់រំ ជាពិសេសការពង្រីកការបណ្តុះបណ្តាលភាសាចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសជាមិត្តទាំងពីរ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ PUST ក៏បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលភាសាចិននេះ នឹងបន្តពង្រីកដល់សហគមន៍កូរ៉េខាងជើងទាំងមូល ពោលគឺមិនមែនត្រឹមតែក្របខណ្ឌសាកលវិទ្យាល័យនោះឡើយ។ «ពិតណាស់ កម្មវិធីបង្រៀនចម្បង គឺភាសាអង់គ្លេស ប៉ុន្តែភាសាក្លាយជាភាសាទីពីរ ដែលមានសារសំខាន់ខ្លាំងណាស់ដែរ»។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដោយបានអះអាងថា និស្សិតជាច្រើនចង់ប្រើប្រាស់ភាសាចិននាពេលអនាគត ហើយពួកគេក៏ចង់បន្តការសិក្សានៅប្រទេសចិនផងដែរ។ ចិន និងកូរ៉េខាងជើង កាន់តែខិតចូលគ្នា បន្ទាប់ពីជំនួបច្រើនលើករវាង លោកប្រធានាធិបតី ស៊ី ជិនភីង និងលោក គឹម ជុងអ៊ុន នៅប៉េកាំង។ លោក ស៊ី ក៏នឹងមានគម្រោងទៅទស្សនកិច្ចនៅក្រុងព្យុងយ៉ាងវិញផងដែរ។ PUST ជាសកលវិទ្យាល័យឯកជនតែមួយគត់នៅកូរ៉េខាងជើង ដែលពង្រីកការសិក្សាភាសាបរទេស ដោយក្រៅពីអង់គ្លេស និងចិន ក៏មានការបង្រៀនភាសាអាល្លឺម៉ង់ផងដែរ។ យោងតាមការផ្សាយរបស់ NK News សកលវិទ្យាល័យនេះ កើតចេញពីកិច្ចសហប្រតិបត្តិការកូរ៉េ-អាមេរិក ប៉ុន្តែគម្លាតប្រទេសទាំងពីរកាន់តែឆ្ងាយ ដោយសារអាមេរិកដាក់កំហិតពលរដ្ឋរបស់ខ្លួនទាក់ទងនឹងដំណើរទៅកាន់កូរ៉េខាងជើង៕ | សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេសក្រុងព្យុងយ៉ាង (PUST) បានដាក់ដំណើរការកម្មវិធីវាស់ស្ទង់សមត្ថភាពភាសាចិន Hanyu Shuiping Kaoshi (HSK) ដើម្បីឲ្យនិស្សិតអាចសិក្សាភាសាចិនតាមស្តង់ដាលើមុខជំនាញរបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន NK News។ |
រដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ ដោយធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ដែលមានការគោរពសិទ្ធ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំង ការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។ នាឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ សម្តេច ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងមាក់ងាយលើជនមានពិការភាព ។ សម្តេច បានរៀបរាប់ក្នុងសារលិខិតរបស់សម្តេចដើម្បីចូលរួមប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នៅថ្ងៃទី៣ធ្នូថា ក្នុងឆ្នាំ២០២២នេះ គឺជនមានពិការចំនួន៣ ៧៤៨នាក់ (ស្រី៨៦២នាក់) បានចូលបម្រើការងាររដ្ឋចំនួន៣៧ក្រសួង-ស្ថាប័ន។ បើតាមប្រមុខរដ្ឋាភិបាលនៅក្នុងនោះ គឺមានជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់។ ដោយឡែក ក្នុងវិស័យឯកជនគឺមានជនមានពិការភាពចំនួន ៥ ៨៣៩នាក់ ដែលបានបម្រើការងារនៅតាមធានាគា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រជាដើម ចំនួន២៩១ស្ថាប័ន។ មកទល់បច្ចុប្បន្ន កម្ពុជាមានជនមានពិការភាព សរុប ៩ ៥៨៧នាក់ បានចូលបម្រើការងារទៅតាមជំនាញរៀងៗខ្លួនក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ដើម្បីរលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា សម្តេច ហ៊ុន សែន បានជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់ត្រូវលើកទឹកចិត្តជនមានពិការ ក្នុងការបំពេញតួនាទីប្រកបដោយមានទំនួលខុសត្រូវ និងមិនមានការរើសអើង។ លើសពីនេះ សម្តេចក៏បានជំរុញនាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាននៅក្នុងប្រទេស។ សម្ដេចបានបញ្ជាក់ថា ៖ «ការធ្វើបែបនេះក្នុងគោលបំណងផ្ដល់ប័ណ្ណសម្គាល់ដល់ជនមានពិការភាព ដើម្បីងាយក្នុងការយកទៅប្រើប្រាស់ជាផលប្រយោជន៍ផ្សេងៗរបស់ពួកគេ»។ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាពឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីដោះស្រាយឱ្យជនមានពិការភាព បង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់បង្កើតការងារ និងពង្រីកអាជីវកម្ម និងមុខរបរសមរម្យសម្រាប់ជនមានពិការភាព។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញយុទ្ធសាស្រ្តជាតិស្ដីពីពិការភាពឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ អនុសញ្ញាស្ដីពីសិទ្ធជនមានពិការភាព គោលនយោបាយអន្តរជាតិនានា ឱ្យមានប្រសិទ្ធភាព។ សម្តេច មានប្រសាសន៍ដូច្នេះ៖ «រាជរដ្ឋាភិបាន នឹងបន្តយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមបន្តលើកស្ទួយសុខមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើររឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពរបស់កម្ពុជា»៕ | បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ សម្រាប់ឆ្នាំ២០២២នេះ ជនមានពិការភាពបានចូលបម្រើការងារក្នុងស្ថាប័នសាធារណៈចំនួន ៣ ៧៤៨នាក់។ ចំនួននេះ គឺមានកំណើនប្រមាណ២ភាគរយ បើធៀបនឹងឆ្នាំ២០២១។ |
ក្នុងដំណើរទស្សនកិច្ចនេះ លោក នួន ផារ័ត្ន ក៏បានរំឭកពីគំរូវីរភាពរបស់ សម្ដេច ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងយកជីវិតជាដើមទុនដើម្បីជាតិ និងប្រជាជនកម្ពុជា។ | លោក នួន ផារ័ត្ន អភិបាល រងរាជធានីភ្នំពេញ បានដឹកនាំលោកគ្រូ អ្នកគ្រូជាង ៣០០នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់ X១៦ នៅក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាលើកទី៣ហើយដែលលោក នួន ផារ័ត្ន បានដឹកនាំយុវជន និង គ្រូបង្រៀន ឱ្យស្វែងយល់អំពីទីតាំងប្រវត្តិសាស្ត្ររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាប់ផ្តើមឈានជើងដំបូងចាកចេញពីមាតុភូមិនៅយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ ដើម្បីបង្កើតជាកងកម្លាំងរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ |
លោក Jean Pierre Lacroix ដែលទទួលបានការតែងតែជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហាញពីការគោរពចំពោះកងទ័ពមួកខៀវកម្ពុជា៤នាក់ និងម៉ារ៉ុក១នាក់ ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្តាល។ ថ្លែងទៅកាន់សារព័ត៌មាន ដែលមានវត្តមាននាយករដ្ឋមន្ត្រីអាហ្វ្រិកកណ្តាល លោក Simplice Mathieu Sarandji ផងដែរនោះ បានអះអាងថា បុគ្គលិកស៊ីវិល និងកម្លាំងកងទ័ពមួកខៀវ នៅតែបន្តបេសកកម្មទៅមុខជានិច្ច។ ជាមួយគ្នានេះ លោក Lacroix បានចុះទៅសួរសុខទុក្ខកងទ័ពមួកខៀវ ១០នាក់ [កម្ពុជា១នាក់ និងម៉ារ៉ុក៩នាក់] ដែលរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់កងបេសកកម្ម MINUSCA ផងដែរ។ ស្របពេលដែលប្រធានបេសកកម្មរក្សាសន្តិភាព UN កំពុងបំពេញទស្សនកិច្ចនៅអាហ្វ្រិកកណ្តាល ការវាយប្រហារថ្មីមួយទៀត បានកើតឡើង កាលពីថ្ងៃទី១២ និង១៣ ខែឧសភា នៅទីក្រុង Bangassou ដែលបណ្តាលឲ្យកងទ័ពមួកខៀវម៉ារ៉ុកម្នាក់ស្លាប់ និងជនស៊ីវិល ស្លាប់ និងរបួសជាច្រើននាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលការវាយប្រហារថ្មីនេះ ដែលបង្កឡើងដោយក្រុមឧទ្ទាម anti-Balaka ដដែល។ ប្រធានសហភាពអាហ្វ្រិក លោក Moussa Faki Mahamat និងរដ្ឋាភិបាលអេស្ប៉ាញ ក៏បានចូលរួមរំលែកទុក្ខ និងថ្កោលទោសក្រុមឧទ្ទាមផងដែរ៕ ប្រភពរូបថត និងវីដេអូ៖ MINUSCA | អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាព បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចសហការជាមួយអាហ្វ្រិកកណ្តាលក្នុងដំណើរការពង្រឹងសន្តិភាពនៅក្នុងប្រទេសមួយនេះ។ លោក Jean Pierre Lacroix បានទៅដល់ក្រុង Bangui កាលពីថ្ងៃទី១២ ខែឧសភា ក្នុងដំណើរទស្សនកិច្ចរយៈពេល២៤ម៉ោង ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវ៥នាក់ ដែលបានទទួលមរណភាពដោយការវាយឆ្មក់របស់ក្រុមឧទ្ទាម នាថ្ងៃទី៨ ខែឧសភា។ |
ការហាមឃាត់ការនាំចេញប្រេងសាំងរុស្ស៊ីបណ្តោះអាសន្ន មិនអនុវត្តចំពោះកិច្ចព្រមព្រៀងគ្នានៃការផ្គត់ផ្គង់ដល់ប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, ម៉ុងហ្គោលី, អ៊ូសបេគីស្ថាន, អាបខាហ្សី និងអូសេទីខាងត្បូង។ លិខិតមួយផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីរុស្ស៊ីចុះថ្ងៃទី២១ ខែកុម្ភៈ បានបង្ហាញថា មានការស្នើសុំហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ ដើម្បីជួយរក្សាស្ថិរភាពតម្លៃនៅក្នុងទីផ្សារផលិតផលប្រេងក្នុងស្រុក ស្របពេលមានតម្រូវការកើនឡើង។ «ដើម្បីប៉ះប៉ូវតម្រូវការផលិតផលប្រេងច្រើនលើសលប់ វាចាំបាច់ត្រូវចាត់វិធានការដើម្បីជួយរក្សាស្ថិរភាពតម្លៃក្នុងទីផ្សារក្នុងស្រុក»។ នេះបើតាម Reuters ដកស្រង់សម្តីលោកឧបនាយករដ្ឋមន្រ្តីរុស្ស៊ី Alexander Novak ធ្លាប់ជាអតីតរដ្ឋមន្រ្តីថាមពលរុស្ស៊ី។ កន្លងមក រុស្ស៊ីបានដាក់បម្រាមស្រដៀងគ្នានេះ ពីខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំមុន ដើម្បីដោះស្រាយការកើនឡើងតម្លៃ និងកង្វះខាតប្រេងក្នុងស្រុក។ ពេលនោះ មានតែប្រទេសចំនួនបួននៃអតីតសហភាពសូវៀតដូចជា បេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ដែលត្រូវបានលើកលែងការនាំចេញ៕ | នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃទី២៦ ខែកុម្ភៈបានអនុម័តលើការហាមឃាត់ការនាំចេញប្រេងសាំងសម្រាប់រយៈពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមីនាឆ្នាំ២០២៤ តទៅ។ |
ស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ ប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។ អនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាលើកដំបូងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៣។ លោកស្រី ភឿង សកុណា បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលវត្ថុបុរាណរបស់កម្ពុជា ត្រូវបានលួច និងទទួលទិញ ដោយអ្នកធ្វើសមុច្ច័យ ជាលក្ខណៈឯកជន និងបណ្ដាសារមន្ទីរ នៅទូទាំងពិភពលោក។ លោកស្រីបន្ថែមថា វិធានការដ៏មានប្រសិទ្ធិភាព ប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ ត្រូវពឹងផ្អែកលើសហប្រតិបត្តិការជិតស្និទ្ធ។ លោកស្រីសង្កត់ធ្ងន់ថា កិច្ចសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា មានសារសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងការជួញដូរវត្ថុបុរាណខុសច្បាប់។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីអះអាងថា កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ មិនងាយស្រួលដូចចិត្តចង់បានឡើយ ព្រោះវត្ថុបុរាណទាំងនោះមានតម្លៃថ្ងៃខ្លាំង ដូច្នេះអ្នកកាន់កាប់ខ្លះ មិនចង់ឱ្យមកកម្ពុជាវិញឡើយ។ លោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ពន្យល់បន្ថែម៖«វត្ថុបុរាណរបស់ខ្មែរ ដែលនៅសហរដ្ឋអាមេរិក មានទាំងនៅក្នុងផ្ទះប្រជាជនធម្មតា និងនៅក្នុងសារមន្ទីរ។ កិច្ចសហប្រតិបត្តិការ មិនមែនស្រួលដូចចិត្តយើងគិតទេណា។ យើងត្រូវជជែកពិភាក្សាគ្នាតឹងតែង ព្រោះជួនកាលនៅលើដៃគេ គេមិនចង់ឱ្យក៏មានដែរ។ អ្នកខ្លះគេយល់ គេស្ម័គ្រចិត្តឱ្យ។ អ្នកខ្លះគេមិនស្ម័គ្រចិត្តឱ្យទេ ដូច្នេះត្រូវការពិភាក្សាគ្នា ត្រូវការពន្យល់គ្នាច្រើន។ ពិបាកជជែកទាំងខាងសារមន្ទីរ ទាំងខាងប្រជាជនធម្មតា។ ព្រោះវត្ថុទាំងនោះថ្លៃៗខ្លាំងណាស់»។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានប្រកាសក្នុងពិធីចុះហត្ថលេខាខាងលើ នូវជំនួយថវិកា ចំនួន ៤៥ ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌កម្ពុជា សម្រាប់បន្តការងារអភិរក្ស នៅប្រាសាទភ្នំបាខែង។ លោក Murphy បន្ថែមដូច្នេះ៖«ប្រទេសយើងទាំងពីរ មើលឃើញអំពីអំណាចនៃវប្បធម៌ ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ នៃព្រះរាជាណាចក្រ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកស្រី ភឿង សកុណា បានកោតសរសើរដល់សហរដ្ឋអាមេរិក ដែលប្រឹងប្រែងជួយកម្ពុជា ក្នុងការប្រមូលវត្ថុបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ។ «សហរដ្ឋអាមេរិកគឺជាប្រទេសមួយសកម្ម ក្នុងការជួយរឿងនេះ ដូច្នេះមានជាង១០០រូបហើយ ដែលយើងបានទទួល។ ឥឡូវវត្ថុបុរាណមួយចំនួន យើងកំពុងតម្កល់ទុកនៅអាមេរិក ពេលបានជុំគ្នា យើងនឹងដឹកមកម្ដងទៀត។ នេះជាការរៀនសូត្រមួយ សម្រាប់យុវជនជំនាន់ក្រោយ ថាសង្គ្រាមនាំមកនូវការបែបបាក់អ៊ីចឹង។ នៅពេលមានសន្តិភាព មិនមែនមានតែប្រជាជនទេ សូម្បីតែវត្ថុបុរាណក៏អាចជួបជុំគ្នាបានដែរ។ នេះជួយទៅលើសេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីការកសាងប្រទេសយើង ដែលមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូលតែម្ដង»។ នេះជាការពន្យល់បន្ថែមរបស់លោកស្រី សកុណា។ ការបន្ត MOU រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាលើកទី៥នេះ ទាក់ទងនឹង ការដាក់កម្រិតហាមប្រាម នូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពិន្ធុវិទ្យា និងកាត់បន្ថយការលួចប្លន់ វត្ថុបុរាណដ៏ល្អឯក ពីប្រទេសកម្ពុជា។ MOU នេះ នឹងបន្តការផ្លាស់ប្ដូរគ្នា នូវវត្ថុបុរាណ និងវត្ថុជាតិពិន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យសាធារណជន កាន់តែយល់ និងផ្ដល់តម្លៃ ហើយស្វែងយល់ ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ២០ឆ្នាំកន្លងមក MOU រវាងកម្ពុជានិងសហរដ្ឋអាមេរិក ផ្នែកវប្បធម៌ បានជួយសម្រួល ដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សា និងគាំពារបេតិកភណ្ឌវប្បធម៌។ សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជាមួយប្រទេសផ្សេងទៀតដែរ ដូចជាប្រទេសថៃ និងចិន ប៉ុន្តែពុំទាន់បានសកម្មដូចសហរដ្ឋអាមេរិកឡើយ ព្រោះទើបតែចុះកិច្ចព្រមព្រៀងថ្មីៗនេះ។ នៅថ្ងៃខាងមុខ កម្ពុជាក៏មានបំណងពង្រីក កិច្ចសហប្រតិបត្តិការវប្បធម៌បែបនេះ ទៅកាន់ប្រទេសផ្សេងៗទៀត ដែលមានរក្សាទុកវត្ថុបុរាណរបស់កម្ពុជា ។ លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្វះស្វែងរកវត្ថុបុរាណ ត្រឡប់មកកម្ពុជាវិញ គឺជារឿងដ៏សំខាន់បំផុតមួយ ក្នុងការប្រមូលផ្ដុំដួងព្រលឹងរបស់ដូនតា ឱ្យមកជុំគ្នាក្នុងទឹកដីកំណើត។ លោកស្រី បន្ថែមដូច្នេះ៖«ការប្រមូលវត្ថុបុរាណមកវិញ មានសារសំខាន់សម្រាប់ជាតិ គឺអនុញ្ញាតឱ្យកម្ពុជា បានស្វែងរកដួងព្រលឹងវិញ្ញាណខណ្ឌរបស់ដូនតា វត្ថុបុរាណរបស់ខ្មែរ ដែលបានបាត់ បែកបាក់ ខ្ចាត់ខ្ចាយក្នុងសម័យសង្គ្រាម ត្រឡប់មកទឹកដីកំណើតវិញ។ បានឱ្យកូនខ្មែរបានរៀនសូត្រ និងគោរពអ្វីដែលជាមរតកដូនតា នូវផ្នែកស្មារតីដួងព្រលឹង និងជាការវិលជួបជុំគ្នាវិញ របស់វត្ថុបុរាណខ្មែរ ដែលបានបែកបាក់រាប់សតវត្សរ៍មកហើយ។ សូមរំលឹកថា តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារអាមេរិក សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ។ ជាពិសេសជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈ នៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយ ដល់សាធារណជន លើការការពារបេតិកភណ្ឌវប្បធម៌៕ | ភ្នំពេញ៖ គិតចាប់តាំងពីឆ្នាំ២០០៣ ដែលជាឆ្នាំដំបូង នៃការចុះកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កម្ពុជាទទួលបានសមុច្ច័យជាង១០០ដុំហើយ ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កិច្ចការស្វែងរកវត្ថុបុរាណខ្មែរ មកកាន់ទឹកដីកំណើតវិញនេះ ពុំមែនជាការងាយស្រួលឡើយ។ នោះក៏ដោយសារតែវត្ថុបុរាណទាំងនេះ មានតម្លៃថ្លៃខ្លាំង ដូច្នេះអ្នកកាន់កាប់វត្ថុបុរាណទាំងនោះ ពុំចង់ផ្ដល់មកឱ្យកម្ពុជាវិញទេ។ |
ស្រុកស្រែអំបិល, កោះកុង៖ ទោះបី ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិក ត្រូវបានហាមឃាតដោយច្បាប់។ ប៉ុន្តែ បញ្ហានេះ នៅតែជាក្ដីកង្វល់ចំពោះគ្រឹៈស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួន ដែលទាមទារឱ្យមានការតាមដាន និងទប់ស្កាត់សកម្មភាពទាំងនេះបន្ថែមទៀត។ ក្នុងស្មារតីប្រឆាំងនឹងការប្រើប្រាស់បារីអេឡិចត្រូនិក លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ ខេត្តកោះកុង បានលើកឡើងពីផលប៉ះពាល់មួយចំនួននៃបារីអេឡិចត្រូនិក ទៅកាន់សិស្សានុសិស្សស្ទើររៀងរាល់សប្ដាហ៍។ ការប្រើប្រាស់បារីអេឡិចត្រូនិក អាចបង្ករឱ្យកើតមានជំងឺមហារីក បេះដូង និងសួតធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យដំណើរការខួរក្បាលមិនប្រក្រតី ជិះឥទ្ធពលការសិក្សារបស់យុវជន។ បើតាម លោក អឿ សុទ្ធី នៅក្នុងវិទ្យាល័យបូទុមសាគរ ពុំមានព័ត៌មានពាក់ព័ន្ធសិស្សប្រើប្រាស់បារីអេឡិចត្រូនិកនោះទេ។ ប៉ុន្តែ គណៈគ្រប់គ្រងសាលា តែងតែបង្ហាញក្ដីបាម្ភ និងធ្វើយ៉ាងណាពន្យល់សិស្សឱ្យជៀសឆ្ងាយពីការប្រើប្រាស់ប្រាស់បារីអេឡិចត្រូនិក។ លោក អឿ សុទ្ធី នាយកវិទ្យាល័យ បទុមសាគរ (កណ្ដាល) លោក ប្រាប់ដូច្នេះថា៖«គណៈគ្រប់គ្រងសាលាតែងតែពន្យល់នៅពេលគោរពទង់ជាតិ២ដងក្នុងមួយសប្ដាហ៍។ អ៊ីចឹង ខ្ញុំជាអ្នកគ្រប់គ្រងសាលា តែងតែភ័យខ្លាចមានការប្រើប្រាស់អ្វីដែលច្បាប់ហាមឃាត់ ដូច្នេះ យើងតែងតែណែនាំ និងពន្យល់ជាហូរហែ»។ ជាវិធានការ វិទ្យាល័យបូទុមសាគរ បានសហការជាមួយអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការណែនាំ និងការទប់ស្កាត់បារីអេឡិចត្រូនិក។ ជាមួយគ្នានេះ លោក អឿ សុទ្ធី បានអំពាវនាវឱ្យសហគមន៍ និងអាណាព្យាបាល រួមគ្នាបន្តតាមដាន និងបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក ដែលប៉ះពាល់ដល់ការសិក្សារបស់យុជន។ លោក ប្រាប់ដូច្នេះថា៖«អ្វីដែលខ្លាច មិនមែនត្រឹមតែបារីអេឡិចត្រូនិកនោះទេ អ៊ីចឹង ដោយសារតែមានការជ្រុមជ្រែងពីលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា យើងតែងតែមានវិធានការទប់ស្កាត់ និងអំពាវនាវឱ្យអាណាព្យាបាលកុំឱ្យមានការភ័យខ្លាច ហើយយើងជួយគ្នា តាមរយៈការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក»៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ វុត អិន (យុវជនឃុំអណ្ដូងទឹក) |
តាមរយៈការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកគណបក្ស លោក យ៉េង វីរៈ ប្រធានបក្ស GDP បញ្ជាក់ដូច្នេះ៖«យើងនឹងបន្តដំណើរទៅមុខទៀត ដើម្បីសាបព្រោះនយោបាយថ្មី ដល់ពលរដ្ឋខ្មែរ ឲ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្រើនពីសិទ្ធិ និងតួនាទី ជាពិសេសសិទ្ធិនយោបាយ ហើយទាមទារឲ្យមានតំណាងរាស្ត្រ និងតួនាទីរដ្ឋសភាដែលស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេស»។ ប្រមុខបក្សប្រជាធិបតេយ្យមូលដ្ឋានដដែល ក៏អះអាងពីការបន្តបណ្តុះបណ្តាលឲ្យពលរដ្ឋខ្មែរ យល់ពីកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋ និងបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំល្អសម្រាប់ប្រទេសផងដែរ។ យ៉ាងណាក៏បាននៅក្នុងការផ្សាយផ្ទាល់បញ្ជាក់ពីជំហរបស់ខ្លួន GDP មិនបានបញ្ជាក់ទេថា តើការបោះឆ្នោត និងចំនួនអ្នកដែលទៅបោះឆ្នោតត្រឹមត្រូវឬយ៉ាងណាឡើយ។ គណបក្សនេះ ពន្យល់ថា ដោយសារគណបក្សគ្មានអ្នកសង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោត។ នៅក្នុងការផ្សាយផ្ទាល់ដដែល លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្ស គូសបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀនសូត្រច្រើនពីការបោះឆ្នោតលើកនេះ។ ដ្បិតតែរយៈពេលកន្លងមក GDP ជួបប្រទះនឹងបានប្រទះនឹងឧបសគ្គមួយចំនួន ទាំងបញ្ហាផ្ទៃក្នុង និងការវាយប្រហារពីខាងក្រៅ ប៉ុន្តែលោក សាំងកុមារ អះអាងថា ឧបសគ្គទាំងនោះ គឺបានធ្វើឲ្យ GDP កាន់តែរឹងមាំ។ ទាក់ទងនឹងប្រជាប្រិយភាពរបស់គណបក្សនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៧កន្លងទៅវិញ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ (GDP) បានអរគុណដល់អ្នកគាំទ្រ ដែលបោះឆ្នោតឲ្យបក្សខ្លួន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៧ កក្កដា។ GDP ទទួលបានសំឡេងគាំទ្រប្រមាណជាង៧ម៉ឺនសំឡេង៕ | ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋា (GDP) បានប្តេជ្ញាបន្តការសាបព្រោះវប្បធម៌នយោបាយថ្មី និងចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត បើទោះជាបក្សខ្លួនមិនទទួលបានអាសនៈ នៅក្នុងរដ្ឋសភាក៏ដោយ។ |
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បាននិយាយថា ប្រជាពលរដ្ឋចំនួន ៩ពាន់នាក់ ដែលមកទទួលសេវាព្យាបាលនៅតាមស្តង់ទាំង១២នេះ មិនមានអាការៈធ្ងន់ធ្ងរឡើយ ដោយពួកគាត់គ្រាន់តែ មានបញ្ហាឈឺពោះ វិលមុខ និងរាគរុសតែប៉ុណ្ណោះ។ប៉ុន្តែបើតាមលោក ងី មានហេង មនុស្ស១០នាក់ក្នុងចំណោមពលរដ្ឋទាំងនេះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ចំពោះមនុស្សជាង ១០នាក់ដែលបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ គឺដោយសារ លង់ទឹក និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាដើម»។ បើតាមប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញដដែលនេះ ស្ដង់ប្រចាំការសម្រាប់ជួយសង្គ្រោះពលរដ្ឋ មាន៣កន្លែង នៅត្រើយខាងកើតទន្លេបាសាក់ ហើយចំនួន ៩កន្លែងទៀត ចាប់ពី កោះពេជ្រ ទៅស្ពាន់ជ្រោយចង្វារ ។ «ប្រសិនជាអ្នកមានបញ្ហាសុខភាពនៅឆ្ងាយពីស្តង់ ឬនៅកន្លែងទីតាំងមិនមានរថយន្តសង្គ្រោះបន្ទាន់ អ្នកដែលមកទស្សនាកម្សាន្តព្រះរាជពិធីបុណ្យអុំទូកនេះ អាចទាក់ទងទៅកាន់លេខ ១១៩បាន ដើម្បីស្នើសុំជំនួយសង្គ្រោះបន្ទាន់។រាល់ការពិនិត្យសុខភាព និងផ្ដល់ថ្នាំជូនដោយមិនមានការបង់ប្រាក់ឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះលោក ងី មានហេង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមកកម្សាន្តនេះ ត្រូវបរិភោគអាហារណាដែលមានអនាម័យ ហើយបើពួកគេមានបញ្ហាសុខភាពនោះ កុំធ្វើដំណើរទៅកាន់ទីតាំងណាដែលមានមនុស្សច្រើនឡើយ។ សូមបញ្ជាក់ថា ក្រសួងសួងសុខាភិបាល បានរៀបចំឲ្យមានរថយន្តគិលានសង្គ្រោះចំនួន ៥៨គ្រឿង និងក្រុមគ្រូពេទ្យចំនួន ៨២០នាក់ ព្រមទាំងបន្ថែមក្រុមគ្រូពេទ្យមួយចំនួនធំទៀតដែលត្រូវប្រចាំការនៅតាមបណ្ដាមន្ទីរពេទ្យជាតិទាំង ៤ គឹ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្ដល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះបន្ទាន់។ ហើយរាល់ការពិនិត្យព្យាបាលសុខភាព និងការជួយសង្គ្រោះបន្ទាន់មិនមានការបង់ប្រាក់ឡើយ។ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃ៤វិច្ឆិកា៕ | ប្រជាពលរដ្ឋប្រមាណ៩០០០ពាន់នាក់ ដែលមានបញ្ហាសុខភាព ត្រូវបានក្រុមគ្រូពេទ្យចល័តជួយសង្គ្រោះបឋម កាលពីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ។ ក្នុងចំណោមអ្នកមានបញ្ហាសុខភាពទាំងនេះ ក៏មានមនុស្សជាង ១០នាក់ ត្រូវបានរថយន្តជួយសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យផងដែរ។ |
ខ្លឹមសារក្នុងវីដេអូទាំង៤ របស់ SmallWorld SmallBand ក្រុមតូច បានបង្ហាញពីក្ដីបារម្ភចំពោះជំងឺដ៏កាចសាហាវនេះ ដែលបានរាតត្បាតកាន់តែធំទៅៗ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ SmallWorld SmallBand ក្រុមតូច ក៏សំណូមពរដល់ពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តវិធានការ៖ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមនៅផ្ទះ បើមិនមានធុរៈអ្វីចាំបាច់។ លោក ម៉ម ពេជ្ជរិទ្ឋ និង លោក ភិរម្យ សមាជិក SmallWorld SmallBand ក្រុមតូច ក៏បានបន្ថែមពីលើវីដេអូថា៖ «ទោះបីជាពេលនេះវីរុសកូវីដ-១៩ កំពុងតែគំរាមកំហែងដល់សុខភាពសាធារណៈជាខ្លាំងយ៉ាងណាក្តី ប៉ុន្តែខ្ញុំជឿជាក់ថា បើការអនុវត្តផ្តើមចេញពីយើងទាំងអស់គ្នា នឹងអាចធ្វើឲ្យសហគមន៍ របស់យើងទាំងមូល បានល្អប្រសើរឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន»។ សូមទស្សនាវីដេអូ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ https://bit.ly/2OITfpe http://bit.ly/3qQnvMy (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកទាំង៤រូបរបស់ SmallWorld SmallBand ក្រុមតូច ដែលជាទូតសុឆន្ទៈទឹកក្រូចអាយស៍ IZE បានបង្ហោះវីដេអូក្រើនរម្លឹកដល់អ្នកគាំទ្រ និងពលរដ្ឋកម្ពុជាទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃវីរុសកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ |
រញ្ជួយធរណីកម្រិត៨រ៉ិចទ័រមានចំណុចកណ្ដាលជម្រៅ៣៣គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ១២៣គីឡូម៉ែត្រពីឆ្នេរនិរតីរបស់ម៉ិកស៊ិកដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមីរបស់អាមេរិកនិយាយថា ប្រទេស៨ គឺអេក្វាឌ័រ, នីការ៉ាហ្កា, ប៉ាណាម៉ា, ហុងឌុយរ៉ាស, ម៉ិកស៊ិក ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងកូស្តារីកា អាចប្រឈមមុខនឹងការវាយប្រហារដោយរលកយក្សស៊ូណាមី។ បើតាម BBC រញ្ជួយដីដ៏ខ្លាំងនេះបានវាយប្រហារទៅដល់ទីក្រុងម៉ិកស៊ីកស៊ីធី ដែលធ្វើឲ្យអាគារជាច្រើនរង្គើ ហើយមនុស្សជាច្រើនបានរត់ទៅខាងក្រៅដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព៕ | រញ្ជួយដីកម្រិត៨រ៉ិចទ័របានវាយប្រហារឆ្នេរនិរតីរបស់ម៉ិកស៊ិកនៅថ្ងៃទី៨ ខែកញ្ញានេះ។ ចំណុចកណ្ដាលនៃការញ្ជួយស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយ១២៣គីឡូម៉ែត្រពីទីក្រុង Pijijiapan ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយហ្គាតេម៉ាឡា។ ប្រទេសចំនួន៨ បានរងការព្រមានពីការវាយប្រហាររលកយក្សស៊ូណាមី។ |
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា សប្តាហ៍នេះបានស្នើឲ្យសាធារណជនចៀសវាងការបង្កើតវិនាដកម្ម ឬសាច់រឿងបន្ថែមដែលពាក់ព័ន្ធនឹងប្រតិបត្តិការសង្គ្រោះ ខណៈការជជែកវែកញែកតាមបណ្តាញសង្គមមានអ្នកខ្លះបន្ទោស គ្រូបង្វឹកពីការធ្វេសប្រហែស និងខ្លះទៀតលើកសរសើរពីភាពក្លាហានរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។ ជាមួយនឹងការស្នើសុំឲ្យសាធារណជន ចៀសវាងការបង្កើតសាច់រឿងថ្មី លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទ អូចា ក៏បានទទូចឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រាយការណ៍ព្រឹត្តិការណ៍ប្រកបដោយការទទួលខុសត្រូវ។ លោក បានឲ្យដឹងថា ភ្នាក់ងារសង្គ្រោះកំពុងតែជួយកុមារទាំងនោះ ហើយលោកក៏បានដាក់បញ្ជាឲ្យមន្ត្រីខេត្តរកមធ្យោបាយល្អបំផុតដើម្បីធានាថាកុមារទាំងនោះមិនរងផលប៉ះពាល់ផ្នែកស្មារតី។ ប្រមុខរបបសឹករូបនេះ សង្កត់ធ្ងន់ថា អ្វីដែលជារឿងសំខាន់រដ្ឋាភិបាលកំពុងធ្វើគឺធានាពីសុវត្ថិភាពនៃការជម្លៀសក្រុមកុមារ និងគ្រូបង្វឹករបស់ពួកគេ ហើយស្វែងយល់ និងរៀនសូត្រពីសកម្មភាពរបស់ពួកគេផង។ បន្ថែមលើសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអភិវឌ្ឍសង្គម និងសន្តិសុខថៃ ក៏បានសុំចិត្តសាធារណជនកុំមានប្រតិកម្មខ្លាំងពេកលើហេតុការណ៍នេះ។ តាមប្រពភពព័ត៌មានដដែលនោះ រដ្ឋមន្ត្រី អះអាងថា លោក មិនចង់ឃើញប្រជាជនបន្ទោសក្រុមទាំងនេះ ហើយក៏មិនចង់ឲ្យមានការហៅក្រុមទាំងថាជាវីរៈបុរសដូចគ្នា ដ្បិតនេះ គឺជាឧប្បទ្ទវហេតុ នោះទេ។ គួរជម្រាបផងដែរថា ហេតុការណ៍ នៃការបាត់ក្រុមកីឡាករវ័យក្មេង និងគ្រូបង្វឹក ហើយរកឃើញវិញរបស់ថៃ មានការចាប់អារម្មណ៍ខ្លាំង មិនត្រឹមតែក្នុងក្របខណ្ឌក្នុងស្រុកប៉ុណ្ណោះនោះទេ តែវា ទទួលបានការចាប់ពីអាមរម្មណ៍ក្នុងក្របខណ្ឌអន្តរជាតិ៕ | ប្រមុខរបបសឹកថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា សម្តែងការហាក់ហួសចិត្តនឹងទង្វើរបស់អ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ដែលយករឿងបាត់ក្មេងទាំង១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរ៉ូងភ្នំទៅវិភាគ និងបង្កើតជាសាច់រឿងថ្មីដែលលើសពីការពិត និងគ្មានការទទួលខុសត្រូវ។ |
អត្ថបទទាក់ទង ក្រសួងប្រកាសលក់លេខចុះបញ្ជីរថយន្ត ដែល«លេខពិសេស»ខ្លះដល់តម្លៃ ១ម៉ឺនដុល្លារ ការប្រើ«លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន»នេះ គឺអនុញ្ញាតឲ្យគេជ្រើសរើសជាលេខ ឬ/និង អក្សរឡាតាំងមិនលើសពី៨ខ្ទង់។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយ៉ា ឲ្យដឹងថា លេខពិសេសផ្ទាល់ខ្លួន សំដៅថា ម្ចាស់យានយន្តអាចដាក់ឈ្មោះខ្លួនឯង ឬ ឈ្មោះនិងលេខ ជាដើម។ ប៉ុន្តែលោកបញ្ជាក់ថា ការប្រើឈ្មោះសម្រាប់ចុះបញ្ជីលេខរថយន្ត គឺត្រូវសម្រេចដោយមន្ត្រីរបស់ក្រសួង ដោយចៀសវាងប៉ះពាល់ឈ្មោះថ្នាក់ដឹកនាំ បុគ្គលល្បី និងអត្តសញ្ញាណជាតិ ជាដើម។ លោក វ៉ាស៊ឹម សុរិយ៉ា អះអាងប្រាប់សារព័ត៌មានថ្មីៗថា ការដែលរដ្ឋាភិបាលបង្កើតឲ្យមានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺដើម្បីរកចំណូលថវិកាជាតិ និងផ្ដល់ជម្រើសកាន់តែទូលាយដល់ម្ចាស់រថយន្ត។ លោកគូសបញ្ជាក់ដូច្នេះថា៖«វាមានពីរគឺអត្ថប្រយោជន៍ថវិកាជាតិ។ ហើយអ្នកខ្លះចង់រក្សាទុកឈ្មោះណាដែលខ្លួនស្រឡាញ់ ដែលគេគិតថាជាឈ្មោះមានសំណាង ឬសម្គាល់ត្រកូលគ្រួសារ ក្រុមហ៊ុនរបស់គាត់ ជាដើម»។ បើតាមលោក វ៉ាស៊ឹម សុរិយា លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ នឹងក្លាយជាកម្មសិទ្ធិរបស់បុគ្គលនោះ ហើយអាចផ្ទេរបាន។ លោកបន្ថែម ទោះគេប្ដូររថយន្ត ក៏គេអាចយកលេខពិសេសនេះ សម្រាប់ធ្វើផ្លាកលេខរថយន្តថ្មីបានដែរ ដោយគ្រាន់តែសុំទៅក្រសួង។ សេចក្ដីជូនដំណឹងខាងលើនេះ ឲ្យដឹងផងដែរថា ក្រសួងនឹងដាក់ឲ្យដំណើរការប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅក្នុងអំឡុងពេល៣ខែខាងមុខនេះ ដោយនឹងជូនដំណឹងមុន១ខែ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ៕ | ភ្នំពេញ៖ កាលពីខែមិថុនា រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដែលក្នុងនោះមានការអនុញ្ញាតឲ្យមាន«លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន»សម្រាប់ម្ចាស់យានយន្ត។ ហើយនៅថ្ងៃទី២ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងថា ដំណើរការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ នឹងចាប់ផ្ដើមយ៉ាងយូរក្នុងរយៈពេល៣ខែទៀត។ |
មន្ទីរពហុព្យាបាលឯកទេសជំងឺទឹកនោមផ្អែម ខេ អេស តាខ្មៅ ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតខ្មែរ ដោយមានឯកទេសជាន់ខ្ពស់ផ្នែកជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន ដែលមានបទពិសោធជាច្រើនឆ្នាំ។ លើសពីនេះ មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ត្រូវបានបំពាក់ទៅដោយសម្ភារៈពិនិត្យព្យាបាល ស្រាវជ្រាវរកផលវិបាកនាៗ នៃជំងឺទឹកនោមផ្អែមគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យអ្នកជំងឺទទួលបានសេវាកម្រិតអន្តរជាតិ ដូចទៅនឹងប្រទេសថៃ វៀតណាម និងសាំងហ្គាពួរ។ លោកអ្នកដែលនៅក្រុងតាខ្មៅ ឬនៅតាមបណ្ដាខេត្តនានា នឹងមិនពិបាកធ្វើដំណើរឆ្ងាយ ឬត្រូវទៅបរទេស ដើម្បីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែមទៀតហើយ។ មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ជាជម្រើសដ៏ល្អ ដែលមានទីតាំងនៅតាមបណ្ដាយផ្លូវជាតិលេខ២ មានចម្ងាយ ត្រឹមតែ ៨០០ ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ដែលឯកទេសជំងឺទឹកនោមផ្អែម នឹងបើកដំណើរការនៅក្រុងតាខ្មៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ទីរពេទ្យដ៏ធំមួយនេះ មានលក្ខណៈស្ដង់ដារអន្តរជាតិ បំពាក់ទៅដោយសម្ភារៈទំនើបៗ មានតម្លៃសមរម្យ ដែលផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ |
ក្នុងចំណោមករណីថ្មីចំនួន២៣ មាន២០នាក់ឆ្លងក្នុងសហគមន៍ និង៣នាក់ជាអ្នកដំណើរពីបរទេស។ រីឯអ្នកស្លាប់ថ្មី៥នាក់ មានដល់ទៅ៤នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ គិតមកដល់ព្រឹកថ្ងៃទី២ ខែធ្នូ នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២០ ១៨៣នាក់ សះស្បើយ ១១៦ ៥៤៨នាក់ និងស្លាប់២៩៤៩នាក់៕ | ក្រសួងសុខាភិបាល បានប្រកាសពីការតេស្តឃើញករណីថ្មី២៣នាក់ទៀតតាម PCR។ នេះបើយោងតាមរបាយការណ៍ផ្សាយនៅថ្ងៃទី២ ខែធ្នូ ដែលក្នុងនោះ ១៩នាក់សះស្បើយ និងស្លាប់៥នាក់បន្ថែម។ |
ពិធីថ្វាយព្រះភ្លើង ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ឬស្ដេចរាមាទី៩ នឹងត្រូវធ្វើឡើងយ៉ាងអធិកអធមនៅឯព្រះមេរុ ដែលកំពុងសាងសង់ក្នុងរាជធានីបាងកក។ ជាមួយគ្នានេះ អាជ្ញាធរថៃក៏កំពុងរៀបចំសម្ភារចាំបាច់ជាច្រើន ដូចជាឆាក និងឧបករណ៍សម្ដែង សម្រាប់ការសម្ដែងល្ខោនខូន ក្នុងពិធីថ្វាយព្រះភ្លើងនេះដែរ។ បើតាមសារព័ត៌មានថៃ The Nation មូលនិធិសម្រាប់ការលើកស្ទួយការងារ និងបច្ចេកទេសរបស់ម្ចាស់ក្សត្រីយ៍ សីរីគីត និងវិទ្យាស្ថាន Bunditphatthanasilpa កំពុងធ្វើការលើទម្រង់នៃល្ខោនប្រពៃណីបុរាណនេះ ដើម្បីត្រៀមសម្ដែងក្នុងថ្ងៃថ្វាយព្រះភ្លើង។ ការរៀបចំសម្ដែងល្ខោននេះ គឺធ្វើតាមការណែនាំដោយផ្ទាល់ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ Maha Chakri Sirindhorn ដែលទទួលបន្ទុកការងារថ្វាយព្រះភ្លើងនេះ។ ព្រះអង្គម្ចាស់ក្សត្រីយ៍ បានបង្គាប់ឲ្យស្ថាប័នទាំង២ខាងលើ រៀបចំការសម្ដែងចំនួន២ឆាក អំឡុងពេលថ្វាយព្រះភ្លើង ព្រះចៅ ភូមិបុល អាឌុលយ៉ាងដេត ។ លោក Surat Jongda ជំនួយការប្រធានវិទ្យាស្ថាន Bunditphatthanasilpa និយាយថា លេខាផ្ទាល់ម្ចាស់ក្សត្រីយ៍ សីរីគីត នឹងដឹកនាំការសម្ដែងល្ខោនខូន ដោយមានអ្នកសម្ដែងប្រហែល៣០០នាក់ឯណោះ។ ជាមួយគ្នានេះ ការរៀបចំសម្លៀកបំពាក់ និងគ្រឿងសម្រាប់សម្ដែង ក៏រំពឹងថានឹងបញ្ចប់នៅខែកញ្ញាខាងមុខ។ ចំណែកអ្នកសម្ដែងទាំងអស់ ក៏នឹងហាត់សមទន្ទឹមគ្នាដែរ ដើម្បីស័ក្ដិសមនឹងមុខមាត់អតីតមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលជាបិតារបស់សេ្ដចរាមាទី១០ Maha Vajiralongkorn ។ សូមបញ្ជាក់ថា រដ្ឋាភិបាលថៃ ក៏កំពុងស្នើដាក់បញ្ចូលរបាំល្ខោនស្បែកមុខ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ។ ការដាក់បញ្ចូលនេះ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្រុងបាងកក ដែលគ្រោងដាក់សម្បត្តិបេតិកភណ្ឌចំនួនប្រាំ ក្នុងបញ្ជីរបស់ UNESCO ក្នុងរយៈពេលប្រាំខាងមុខដូចជា ប្រដាល់មួយថៃ (muay Thai), ម៉ាស្សាបែបប្រពៃណី, របាំល្ខោននរាហ៍ (Nora dance drama), ម្ហូបប្រពៃណី និងល្ខោនខូននេះតែម្ដង៕ | អាជ្ញាធរថៃ កំពុងមមាញឹករៀបចំព្រះមេរុសម្រាប់ពិធីបុណ្យថ្វាយព្រះភ្លើងសពអតីតមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលចូលទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ ការតុបតែងនានាកំពុងធ្វើឡើងនៅទីលាន Sanam Luang ក្បែររាជវាំង។ ពិធីថ្វាយព្រះភ្លើងដែលគ្រោងធ្វើនៅដំណាច់ឆ្នាំនេះ ក៏នឹងមានការសម្ដែងល្ខោនខូន ឬរបាំល្ខោនស្បែកមុខ ដែលមានទម្រង់ដូចល្ខោនខោលរបស់ខ្មែរ ផងដែរ។ |
គិតត្រឹមម៉ោង៤រសៀលនេះ កម្ពុជា បានយកឈ្នះលើវៀតណាម និងមីយ៉ាន់ម៉ា លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាបុរស៣ទល់៣ នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។ វិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានលោក សុខ លឹមហេង លោក ឈាវ បូរ៉ា និងលោក ជា ស៊ីដេត តំណាងឱ្យកម្ពុជា។ កីឡាករអុកកម្ពុជាទាំង៣រូបនេះ បានទទួលជ័យជម្នះលើការប្រកួតក្តាទីមួយ នៃជុំទីពីរដោយលទ្ធផល ឈ្នះ ២ និងស្មើ ១ លើជម្រើសជាតិវៀតណាម ដែលបាន ១ពិន្ទុបន្ថែមទៀត នាការប្រកួតថ្ងៃទី១ ខែឧសភា។ វិញ្ញាសាបុរស ៣ទល់៣ នេះ ក្រុមអត្តពលិកកម្ពុជារកបាន ១ពិន្ទុរួចហើយ ពីការប្រកួតជុំទីមួយ ដោយយកឈ្នះលើមីយ៉ាន់ម៉ា កាលពីព្រឹកមិញនេះ ។ ការប្រកួតត្រូវធ្វើឡើងចំនួន ៦ជុំ ដើម្បីប្រជែងយកមេដាយ។ ការប្រកួតលើវិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានប្រទេសចូលរួមដូចជា៖ កម្ពុជាម្ចាស់ផ្ទះ, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម។ | និង គឹម មករា |
ជនរងគ្រោះដែលមានឈ្មោះថា យ៉ាង សំអូន បានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Som Oun Keo សរសេរសារទៅកានទំព័រហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍លើករណីមន្ត្រីនគរបាលម្នាក់ ឈ្មោះ គ្រី រ៉ាឌី ដែលបានយកប្រាក់ ១៧,០០០ដុល្លារ ជាថ្នូរជួយឲ្យប្អូនខ្លួន បានចូលធ្វើការក្នុងក្របខណ្ឌមន្ត្រីនគរបាល។ ស្នងការនគរបាលខេត្តកណ្ដាល បានស្រង់ខ្លឹមសារជនរងគ្រោះសរសេរដូច្នេះថា ៖«សូមសម្តេចជួយដោះស្រាយឲ្យក្រុមគ្រួសារខ្ញុំផង កាលពីឆ្នាំ២០១៩ ប្អូនស្រីខ្ញុំបានចាញ់បោកជនបោកប្រាស់ដែលថាជួយរត់ការឲ្យប្អូនស្រីខ្ញុំ ចូលក្របខណ្ឌនគរបាល ហើយថ្លៃរត់ការនោះគេយក ១៧,០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ) ។ ប៉ុន្តែពេលនេះការងារក៏អត់ សងលុយវិញក៏អត់ ហើយខ្ញុំបានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប៉ុន្តែមន្ត្រីនគរបាល មិនទាន់ដោះស្រាយឲ្យទេ (ជនបង្កឈ្មោះ គ្រី រ៉ាឌី មុខរបរប៉ូលីស) សូមសម្តេច រកយុត្តិធម៌ ជូនគ្រួសារខ្ញុំផង» ។ ក្រោយទទួលបានសារតាមហ្វេសប៊ុកនេះ សម្ដេច ស ខេង ក៏បានបញ្ជាឲ្យលោក ឈឿន សុចិត្ត ដែលទើបឡើងជាស្នងការនគរបាលខេត្តកណ្ដាល ដោះស្រាយបញ្ហាទារប្រាក់ជាថ្នូរនឹងការនាំចូលក្របខណ្ឌនគរបាលនេះ។ តាមរយៈការដោះស្រាយនេះ ភាគីជនរងគ្រោះ ក៏ទទួលបានប្រាក់១ម៉ឺនដុល្លារវិញ ពីមន្ត្រីនគរបាលឈ្មោះ គ្រី រ៉ាឌី កាលពីថ្ងៃទី៧ ធ្នូ ហើយប្រាក់នៅសល់៧ពាន់ដុល្លារទៀត បុគ្គល រ៉ាឌី សន្យាសងទាំងអស់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមស្នងការនគរបាលខេត្តកណ្ដាល។ កន្លងមកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ពលរដ្ឋឲ្យរាយការណ៍ទៅសម្ដេចផ្ទាល់ តាមរយៈហ្វេសប៊ុក បើសិនជាមានបញ្ហានៅមូលដ្ឋានហើយ អាជ្ញាធរមិនព្រមដោះស្រាយ។ សម្ដេច ស ខេង បានបញ្ជាក់ថា បើពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានហើយ ប៉ុន្តែពួកគេមិនព្រមដោះស្រាយបញ្ហាជូននោះ ពលរដ្ឋអាចប្រើប្រាស់បណ្ដេញសង្គម ដូចជាហ្វេសប៊ុកជាដើម បង្ហោះ ឬរាយការណ៍ព័ត៌មានចូលផេកហ្វេសប៊ុកសម្ដេចផ្ទាល់ ដើម្បីទទួលបានដំណោះស្រាយ។ មិនតែប៉ុណ្ណោះសម្ដេច ស ខេង ក៏ជំរុញឱ្យមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋភ្លាមៗ នៅពេលដែលឃើញពួកគេបង្ហោះព័ត៌មាន ឬបញ្ហាអ្វីមួយនៅលើបណ្ដាញបច្ចេកវិទ្យាសង្គម ដោយមិនចាំបាច់ទាល់តែពលរដ្ឋមកប្ដឹងផ្ទាល់ ដូចមុននោះទេ។ គួរបញ្ជាក់ថា សម្ដេច ស ខេង បានរៀបចំក្រុមការងារមួយ តាមដានរាល់ការស្នើសុំអន្តរាគមន៍ និងប្ដឹងផ្ដល់នានារបស់ពលរដ្ឋ នៅលើហ្វេសប៊ុកសម្ដេចផ្ទាល់៕ អត្ថបទទាក់ទង សម្ដេច ស ខេង ប្រាប់ឱ្យពលរដ្ឋរាយការណ៍ទៅសម្ដេចផ្ទាល់តាមហ្វេសប៊ុក បើសិនអាជ្ញាធរមូលដ្ឋាន មិនអើពើដោះស្រាយ | ភ្នំពេញ៖ ជនរងគ្រោះម្នាក់ទទួលបានប្រាក់១ម៉ឺនដុល្លារវិញ ពីមន្ត្រីនគរបាលម្នាក់ ដែលសន្យានាំចូលក្របខណ្ឌមន្ត្រីនគរបាល។ ទឹកប្រាក់ដែលទទួលបានវិញនេះ ក្រោយពីជនរងគ្រោះ បានផ្ញើសារទៅហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍លើករណីខ្លួន។ |
ព្រះអង្គ យ៉ន សេងយៀត មានថេរដីកាបន្ថែមថា អ្វីដែលព្រះអង្គ អាចរៀនសូត្រពីសម្ដេចព្រះសង្ឃរាជបាន គឺសម្ដេចព្រះអគ្គមហាសង្ឃ មានភាពអត់ធ្មត់ច្រើន។ សម្ដេចព្រះលេខា ផ្ទាល់សម្ដេចសង្ឃ បន្ថែមថា សម្ដេច ទេព វង្ស បានមានបន្ទូលថា អ្វីដែលព្រះអង្គអាចដោះ ដូរជាមួយនឹងឆាកជីវិតរបស់ព្រះអង្គបាន មានតែការលះបង់តាំងពីឆ្នាំ១៩៧៩ និងភាពអត់ធ្មត់ ក្នុងការកសាងព្រះពុទ្ធសាសនានៅកម្ពុជាប៉ុណ្ណោះ។ «អ្វីដែលអាត្មាកោតសរសើរ អំពីព្រះអង្គ គឺព្រះអង្គមានភាពស្មោះត្រង់មួយ យ៉ាងក្រៃលែងចំពោះខ្លួនឯង លោកបានប្រាប់អាត្មាថា លោកមិនមែនជាអ្នកប្រាជ្ញទេ។ លោកបានប្រាប់ច្រើនដង ពិសេសនៅពេលធ្វើដំណើរតាមយន្តហោះ»។ នេះជាការអះអាងរបស់សម្ដេច យ៉ន សេងយៀត។ ដើម្បីជ្រាបច្បាស់សូមសម្តេច ទ្រង់ អស់លោកលោកស្រី អ្នកនាងកញ្ញា ទតនិងទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយសម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះលេខាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្ដីសោមនស្ស៖ សូមរំលឹកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៩៣ព្រះវស្សា នាម៉ោង៥ល្ងាច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕ | ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានលះបង់ពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជា ពិសេសក្រោយសម័យសង្គ្រាមប្រល័យពូជសាសន៍។ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះលេខាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះថេរដីកាប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ទេព វង្ស ធ្លាប់មានព្រះថេរដីកាប្រាប់ព្រះអង្គ អំពីជីវិតកាលនៅកុមារភាពរបស់ព្រះអង្គ។ ព្រះអង្គ សេងយៀត បន្តព្រះថេរដីកាថា មាតាបិតារបស់សម្ដេចសង្ឃ ទេព វង្ស គឺជាអ្នកកាន់សីល ដូច្នេះជាញឹកញយ ព្រះអង្គតែងសោយអំបិលជាមួយបាយ ដោយសារបិតាព្រះអង្គពុំអាចរកអ្វីផ្សេងបានក្រៅពីបន្លែ។ |
ការផលិតជីកំប៉ុសធម្មជាតិនេះ ត្រូវចំណាយពេលប្រមាណ៣ខែ។ ចំពោះផលិតផលសម្រេច ត្រូវបានចែកទៅកាន់កសិករជាសមាជិកស្រូវត្រយង២០គ្រួសារ ដែលមកពីភូមិដងផ្លិត, ត្មាតប៉ើយ និងព្រៃវែង ស្ថិតនៅក្នុងស្រុកឆែប ស្រុកជាំក្សាន្ដ និងស្រុកគូលែន ខេត្តព្រៃវិហារ សម្រាប់ប្រើប្រាស់លើដំណាំស្រូវ និងដាក់នៅក្នុងដំណាំបន្ទាប់បន្សំផ្សេងៗ។ ជីកំប៉ុស ត្រូវបានប្រើដើម្បីពង្រឹងគុណភាពដីដោយវាផ្តល់នូវសំណើម អតិសុខុមប្រាណ និងអាសូត ជួយទប់ស្កាត់មិនឱ្យដំណាំមានជំងឺ ឬសត្វល្អិត និងជួយបង្កើននូវទិន្នផលស្រូវ។ វត្ថុធាតុដើមសម្រាប់ផលិតជីធម្មជាតិនេះ ដូចជា អង្ករ អាល់កុល ស្ករត្នោត កន្ទក់ លាមកគោស្ងួត រុក្ខជាតិបៃតង ស្មៅ អង្កាម និងទឹក។ គោលបំណងនៃការគាំទ្រកសិករឱ្យផលិតជីកំប៉ុសនៅពេលនេះ គឺដើម្បីឱ្យពួកគេអាចបង្កើនចំណេះដឹង និងមានជំនាញក្នុងផលិតជីកំប៉ុសតាមធម្មជាតិ ហើយអាចប្រើប្រាស់សម្រាប់រដូវកាលដាំដុះថ្មី និងជួយកាត់បន្ថយការចំណាយទៅលើការទិញជីសរីរាង្គពីប្រភពខាងក្រៅ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ជីធម្មជាតិនេះអាចជួយឱ្យស្រូវមានគុណភាពល្អ ទិន្នផលកើនឡើង និងមានតម្លៃខ្ពស់លើទីផ្សារ ដែលជាការរួមចំណែកលើកស្ទួយនូវជីវភាពគ្រួសាររបស់កសិករជាសមាជិកស្រូវត្រយង។ មិនតែប៉ុណ្ណោះ ដើម្បីកសិករជាសមាជិក ក៏ជៀសឆ្ងាយពីការប្រើប្រាស់ជីគីមី ដែលខុសពីគោលការណ៍អភិរក្ស និងបទដ្ឋានសរីរាង្គដែរ។ គួរបញ្ចាក់ថា កាលពីឆ្នាំ២០២៣ កសិករសមាជិកស្រូវត្រយង ក៏ទទួលបានជោគជ័យលើការផលិតជីកំប៉ុសបានជាង ២១តោន រួចហើយផងដែរ។ ដោយឡែក សម្រាប់ឆ្នាំក្រោយៗ អង្គការសន្សំម្លប់ព្រៃ ជឿថា កសិករជាសមាជិកស្រូវត្រយងមានលិទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតជីកំប៉ុសធម្មជាតិបានលើសពីនេះទៀត៕ | កសិករស្រូវត្រយងមកពីភូមិចំនួន៣ នៃខេត្តព្រះវិហារ ទទួលបានជោគជ័យលើការផលិតជីកំប៉ុសធម្មជាតិជាលើកទី២ ក្នុងទំហំជិត៣០តោន ក្រោមជំនួយពីមូលនិធិ Critical Ecosystem Partnership Fund (CEPF) និងអនុវត្តគម្រោងដោយអង្គការសន្សំម្លប់ព្រៃ។ |
ក្នុងចំណោមករណីថ្មីទាំង៤៤ មានភ្នំពេញ៣ករណី កំពង់ស្ពឺ៤ករណី សៀមរាប៤ករណី ព្រះវិហារ៤ករណី កោះកុង១ករណី ឧត្តរមានជ័យ១៤ករណី បន្ទាយមានជ័យ១ករណី កំពង់ធំ១ករណី ស្វាយរៀង១២ករណី។ ករណីនៅស្វាយរៀង សុទ្ធតែជាពលករខ្មែរត្រឡប់ពីប្រទេសវៀតណាម តាមច្រកបាវិត រីឯអ្នកជំងឺផ្សេងទៀត មាន១នាក់ជាអ្នកដំណើរតាមជើងហោះហើរ ១នាក់ជាបុគ្គលិកសុខាភិបាល ១នាក់ជាមន្ត្រីរាជការ ៥នាក់ជាសិស្ស និង២៤នាក់ ជាពលរដ្ឋក្នុងសហគមន៍។ គិតមកដល់ពេលនេះ កម្ពុជា មានករណីវិជ្ជមានដែលតា ៤២៩ករណី ក្នុងនោះស្ត្រី២០៩នាក់។ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៣.៣៨៤នាក់ ក្នុងនោះ១២.៣៥៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៧៧.៧៥៤នាក់ និងស្លាប់សរុប១.៦១៤នាក់៕ | ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសពីករណីឆ្លងវីរុសបំប្លែងថ្មី Delta ៤៤ករណីទៀតនៅកម្ពុជា។ នេះជាតួលេខដែលវិភាគឃើញកាលពីថ្ងៃទី១០ ខែសីហា ដែលក្នុងណោះចំណោមមានពលករខ្មែត្រឡប់ពីវៀតណាមតាមច្រកបាវិតចំនួន១២នាក់។ |
ជ្រើសអាហារ ដែលមានសុខភាពល្អ នៅពេលដែលអ្នក កំពុងត្រូវតែព្យាបាល ជំងឺមហារីក វាជាការសំខាន់ណាស់ ក្នុងការជ្រើសរើសរបបអាហារ ដើម្បីជៀសវាងចំណីណា ដែលច្រើនតែមាន សារធាតុចិញ្ចឹមតិច។ ផ្ទុយទៅវិញ អ្នកគួរផ្តោតអារម្មណ៍ទៅលើ ការបរិភោគរបបអាហារ ដែលមានតុល្យភាព ដូចជា ៖ នំប៉័ង ដែលធ្វើពីគ្រាប់ធញ្ញជាតិ ទទួលទានទឹកផ្លែឈើ ឬទឹកបន្លែសុទ្ធ ១០០ ភាគរយ ដែលបានសម្លាប់មេរោគបានត្រឹមត្រូវ ព្រោះអ្នកងាយនឹងឆ្លងមេរោគ ក្នុងមួយសប្តាហ៍ គួរមាន ២ ឬ ៣ ថ្ងៃ ដែលអ្នកគួរបរិភោគ អាហារដែលគ្មានជាតិសាច់ បរិភោគសាឡាដ និងបន្លែពណ៌បៃតង ជាមួយអាហារពេលល្ងាច ជារៀងរាល់ថ្ងៃ ញុំាអាហារណា ដែលមានជាតិស្ករតិចតួច ជ្រើសយកសាច់ដែលគ្មានខ្លាញ់ និងត្រីឲ្យបានញឹកញាប់ ជាជាងសាច់ក្រហម និងសាច់កែច្នៃ ព្យាយាមបរិភោគអាហារឲ្យបានច្រើន ទោះបីជាអ្នកមិនឃ្លានក៏ដោយ៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្នកមានជំងឺមហារីក ប្រហែលជាត្រូវ ញ៉ាំអាហារពិសេស ខុសពីមនុស្សធម្មតាបន្តិច។ |
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងទៅដល់ចិននៅថ្ងៃទី៨ ខែវិច្ឆិកា ក្នុងដំណើរទស្សនកិច្ចបីថ្ងៃដែលជាផ្នែកមួយនៃទស្សនកិច្ចរយៈពេលវែងនៅតំបន់អាស៊ី។ លោក ត្រាំ ជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅចិន ក្រោយមហាសន្និបាតបក្សកុម្មុយនីស្តកាលពីខែតុលា។ បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី គឺជារបៀបវារៈសំខាន់នៃទស្សនកិច្ចដ៏សំខាន់លើកនេះ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ រដ្ឋាភិបាលចិនកំពុងរៀបចំកម្មវិធីទស្សនកិច្ចរបស់លោក ត្រាំ ឲ្យសក្តិសមបំផុត និងលើសពីទស្សនកិច្ចផ្លូវរដ្ឋធម្មតា ដើម្បីឆ្លើយតបនឹងបដិសណ្ឋារកិច្ចដែលប្រធានាធិបតីអាមេរិកទទួលប្រធានាធិបតីចិន ស៊ី ជិនភីង នៅ Mar-a-Lago រដ្ឋ Florida កាលពីខែមេសា។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua អគ្គរដ្ឋទូតចិនប្រចាំអាមេរិកលោក Cui Tiankai និយាយថា ចិនចង់បានទស្សនកិច្ចលោក ត្រាំ លើសពីទស្សនកិច្ចសព្វមួយដង។ បន្ថែមពីលើកម្រាលផ្លូវពណ៌ក្រហម និងការត្រួតពលយោធានោះ ក្រុងប៉េកាំងក៏រៀបចំជំនួបទល់មុខមិនផ្លូវការនិងសម្ងាត់រវាងលោក ត្រាំ និងលោក ស៊ី ដើម្បីផ្ដល់ឱកាសមេដឹកនាំទាំងពីរជជែកគ្នាលើប្រធានបទរសើបៗ ដោយស្មោះត្រង់ និងដោយផ្ទាល់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នៅថ្ងៃទី៧ ខែវិច្ឆិកា ដែលបន្តថា ចិនចាត់ទុកទស្សនកិច្ចលោក ត្រាំ ជារឿងសំខាន់បំផុត។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាមេរិក មានលក្ខណៈល្អប្រសើរខ្លាំងក្រោយលោក ត្រាំ ចូលកាន់តំណែងនៅដើមឆ្នាំនេះ ប៉ុន្តែទំនាក់ទំនងនេះនៅជួបបញ្ហាខ្លះដូចជាសំណុំរឿងនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េជាដើម។ រដ្ឋបាលប្រធានាធិបតីអាមេរិកតែងទទូចឲ្យចិនដាក់បន្ទុកឲ្យបានខ្លាំងលើកូរ៉េខាងជើងដើម្បីបង្ខំឲ្យរដ្ឋកុម្មុយនីស្តមួយនេះបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែចិនហាក់មិនអើពើនឹងសំណើនេះទេ និងប្រាប់ឲ្យប្រទេសផ្សេងចេញមុខខ្លះផង។ គេរំពឹងទស្សនកិច្ចរបស់លោក ត្រាំ នៅទឹកដី នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មី ក្រោមនយោបាយ «America First » របស់លោក ត្រាំ និងនយោបាយបើកចំហររបស់លោក ស៊ី ដែលទើបជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន៥ឆ្នាំទៀត។ ជាមហាអំណាចទីមួយ និងទីពីររបស់ពិភពលោក ដំណើរទៅមុខ ឬថយក្រោយនៃចំណងការទូតរវាងអាមេរិក និងចិនប្រាកដជាបង្កផលប៉ះពាល់ខ្លាំងដល់នយោបាយពិភពលោកទាំងមូល៕ | ចេញពីជប៉ុន និងកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបន្តដំណើរទៅកាន់ប្រទេសអាស៊ីមួយទៀត គឺចិន។ នៅពេលនេះ ចិនកំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំកម្មវិធីដំណើររបស់លោក ត្រាំ ដែលជាមេដឹកនាំបរទេសទីមួយទៅទស្សនកិច្ចនៅចិនចាប់តាំងពីការបញ្ចប់មហាសន្និបាតបក្សកុម្មុយនីស្តលើកទី១៩ រួចមក។ មន្ត្រីចិនប្រកាសថា លោក ត្រាំ នឹងត្រូវបានទទួលលើសពីទស្សនកិច្ចផ្លូវរដ្ឋធម្មតាទៅទៀត។ |
មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ។ បើតាមលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស ឃាត់ខ្លួន នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនានេះ។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានម៉ូតូ៤គ្រឿង រណារយន្ត ៣គ្រឿង ខណៈជនល្មើសកំពុងស្ថិតនៅមន្ទីរបរិស្ថានខេត្ត រង់ចាំសួរចម្លើយ មុននឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ នេះជាការបញ្ជាក់របស់លោក កែវ សុភគ៌ រួចបន្តដូច្នេះថា៖«ជាធម្មតាគ្នាគាត់៤នាក់អីចឹង យើងត្រូវចាំប្រហែលជា២ថ្ងៃ ទើបរៀបចំសំណុំរឿងរួចរាល់ ពីព្រោះយើងត្រូវការអ្នកបកប្រែ អត់ដូចខ្មែរយើងទេ»។ ដ្បិតបទល្មើសព្រៃឈើ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏ប្រធានមន្ទីរបរិស្ថានខេត្តដដែល បានត្អូញត្អែរ ពីឧបសគ្គមួយចំនួនដែលកំពុងរារាំងប្រតិបត្តិការបង្ក្រាបបទល្មើសនានា ក្នុងតំបន់អភិរក្ស។ បើតាម លោក កែវ សុភគ៌ ឧបសគ្គទាំងនោះមានដូចជា ចំនួនមន្ត្រីឧទ្យានុរក្សមានចំនួនតិចមែនទែន បើធៀបនឹងទំហំនៃតំបន់អភិរក្ស កង្វះខាតមធ្យោបាយធ្វើដំណើរ និងបញ្ហាប្រឈមដល់ជីវិតរបស់មន្ត្រីឧទ្យានុរក្ស ក្នុងករណីត្រូវតទល់នឹងជនល្មើសដែលមានអាវុធ៕ | មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ នៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ពីបទឆ្លងដែនចូលកាប់ឈើដោយខុសច្បាប់។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនល្មើសទាំង៤នាក់នេះកំពុងស្ថិតនៅមន្ទីរបរិស្ថានខេត្ត រង់ចាំការសួរចម្លើយ មុនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ |
ថ្លែងនៅក្នុងពិធីសម្ពោធដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នៅថ្ងៃទី២ មេសានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកពីគុណសម្បត្តិនៃការដឹកនាំមកនិយាយថា ការសម្រេចបានទំហំពាណិជ្ជកម្មកន្លងមក គឺកើតចេញពីចក្ខុវិស័យរបស់រដ្ឋភិបាលច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ដោយសារមើលឃើញសក្ដានុពលពាណិជ្ជកម្មជាមួយប្រទេសជិតខាងនេះ ទើបរដ្ឋាភិបាល រកផ្លូវចរចាបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីបន្តកំណើនពាណិជ្ជកម្ម។ «សម្រាប់ជាមួយប្រទេសជិតខាងវិញ យើងបានប្រែក្លាយរួចមកហើយ និងកំពុងបន្តជំរុញតទៅទៀត នូវការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ព្រោះព្រំដែនរបស់យើងបានក្លាយជាកន្លែងសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរួចទៅហើយ។ យើងកំពុងចរចាជាមួយនឹងឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត ជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសជិតខាងរបស់យើង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ សូមស្ដាប់សំឡេង៖ កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានជាង៥ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា និងថៃមានជាង៧ពាន់លានដុល្លារ ។ ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវមានចំនួន ២៤លានដុល្លារអាមេរិក និងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានជាង ៥ពាន់លានដុល្លារអាមេរិក។ របាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក នៅឆ្នាំ២០១៨។ ដោយក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់១១,២១៥លានដុល្លារ។ តួលេខនៃការនាំចេញនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹមតែ១០,៧៧៧លានដុល្លារ។ ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ គឺមានទំហំ១៣,៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ១៣,០១៩លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨៕ | ភ្នំពេញ៖ កម្ពុជា កំពុងចរចាជាមួយរដ្ឋាភិបាលវៀតណាម ថៃ និងឡាវ ដើម្បីពិភាក្សាលើបញ្ហាបើកច្រកព្រំដែនបន្ថែមទៀត ក្នុងទិសដៅពង្រីកទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ |
លោក ហួត ហាក់ អាយុ៣៧ឆ្នាំ គឺជាអ្នកនេសាទម្នាក់ក្នុងភូមិដាច់ស្រយាលនេះ។ លោកបានថ្លែងប្រាប់VOAនៅផ្ទះរបស់លោកថា ខុសពីការចរចាមុនៗ នៅពេលនេះ មនុស្សមួយក្រុមដែលអះអាងថាជាតំណាងឲ្យក្រុមហ៊ុនUnion Development Groupមានមន្ត្រីយោធា និងអាជ្ញាធរភូមិឃុំ បានចុះមកចរចាទិញដីនៅទីនេះឲ្យក្រុមហ៊ុន។ លោកមានប្រសាសន៍ថា៖ «គេនិយាយថាគេនឹងសាងសង់កំពង់ផែទឹកជ្រៅ ហើយតំបន់យោធា កំពង់ផែយោធានឹងធ្វើនៅទីនេះ»។ លោក ហួត ហាក់ អាយុ៣៧ឆ្នាំ គឺជាអ្នកនេសាទម្នាក់ក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលប្រឈមនឹងការបាត់បង់ដី។ (ស៊ុន ណារិន/VOA Khmer) លោក ហួត ហាក់ ចាត់ទុកថាការណ៍ដែលភ្នាក់ងារយោធាចេញមុខចរចាទិញដីប្រជាពលរដ្ឋឲ្យក្រុមហ៊ុនចិនបែបនេះ គឺជាការគំរាមកំហែងមួយដល់ប្រជាពលរដ្ឋ។ លោកបន្ថែមថា៖ «ធម្មតាអ្នកដែលចុះមកដោះស្រាយវិវាទដីធ្លីឲ្យប្រជាពលរដ្ឋត្រូវតែមានក្រសួងដែនដី នគររូបនីយកម្ម តែអានេះមានផ្នែកខាងយោធា ប៉ុន្តែសួរទៅគេថាគេគ្រាន់ជាអ្នកពាំនាំពាក្យ ហើយបើមានបញ្ហាអីទៅដល់ថ្នាក់លើ»។ ប្រជាជនរាប់សិបគ្រួសារក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ មានទំនាស់ជាមួយក្រុមហ៊ុន Union Development Group ឬ UDG អស់រយៈពេលជិត១០ឆ្នាំមកហើយ។ ក្រុមហ៊ុន UDG មានផែនការវិនិយោគទីនេះឲ្យទៅជាតំបន់កម្សាន្តឈ្មោះថា«តារាសាគរ»លើផ្ទៃដីសម្បទានដែលទទួលបានពីរដ្ឋាភិបាលទំហំ៤៥.០០០ហិកតាក្នុងស្រុកចំនួនពីរក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគិរីសាគរ។ គម្រោងវិនិយោគ ក្នុងទំហំទឹកប្រាក់៣.៨០០លានដុល្លារអាមេរិក។ គម្រោងដែលចាប់ផ្តើមនៅឆ្នាំ២០០៨ មានការសាងសង់កាស៊ីណូ សណ្ឋាគារ កន្លែងវាយកូនហ្គោល តំបន់កម្សាន្តតាមឆ្នេរ ព្រលានយន្តហោះ និងកំពង់ផែសមុទ្រទឹកជ្រៅជាដើម។ គម្រោងនេះ នឹងលាតសន្ធឹងលើបណ្តោយឆ្នេរសមុទ្រខ្មែរចំនួន២០ភាគរយផងដែរ។ លោក ហួត ហាក់ មានប្រសាសន៍ថា នៅទីនេះ លោកអាចប្រកបរបរនេសាទចិញ្ចឹមកូនទាំងពីរនាក់ និងជាទីតាំងបន្សល់ទុកពីដូនតារបស់លោកមក។ លោកមានប្រសាសន៍ថា លោកមិនចង់ចាកចេញពីតំបន់នេះនោះទេ។ កង្វល់របស់លោកត្រូវចែករំលែកដោយអ្នកភូមិដទៃទៀត។ អ្នកស្រី ម៉ី ឡា អាយុ៦៣ឆ្នាំ ដែលមានដីទំហំ៨៥អា ក៏មិនចង់ចាកចេញពីភូមិចម្លងគោនេះដែរ។ អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «ដីហ្នឹង ខ្ញុំទៅថ្ងៃមុន គេថាដីហ្នឹង គេយកធ្វើកំពង់ផែ តែមិនដឹងផែស្អី។ ដីហ្នឹងវាពាក់ព័ន្ធនឹងក្រុមហ៊ុន Union គេចង់ទិញដីហ្នឹងយកធ្វើកំពង់ផែ តែមិនដឹងកំពង់ផែអី ព្រោះប្រជាពលរដ្ឋអត់ដឹងទេ»។ អ្នកស្រី ម៉ី ឡា អាយុ៦៣ឆ្នាំ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំថ្មស ដែលប្រឈមនឹងការបាត់បង់ដីទៅក្រុមហ៊ុនចិន។ (ស៊ុន ណារិន/VOA Khmer) ប៉ុន្តែនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនកាត់ឆ្វៀលដីមួយចំនួននៃឃុំថ្មស សម្រាប់ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង។ ប៉ុន្តែសេចក្តីសម្រេចមិនបានបញ្ជាក់អំពីទំហំដី និងចំនួនប្រជាជនដែលត្រូវទទួលដីនោះទេ។ ផ្អែកតាមអ្នកស្រី សាត រឿន អាយុ៥៧ឆ្នាំ ក្រុមយោធាបានតម្រូវឲ្យប្រជាពលរដ្ឋធ្វើកំណត់ហេតុដោយមានស្នាមមេដៃផងដែរ។ ក្នុងកំណត់ហេតុនោះអ្នកភូមិត្រូវបញ្ជាក់ពីទំហំដីរបស់ខ្លួននិងតម្លៃដីដែលត្រូវលក់។ អ្នកស្រីបញ្ជាក់ថាអ្នកភូមិជិត២០គ្រួសារបានសម្រេចផ្តិតមេដៃលើកំណត់ហេតុដែលធ្វើឡើងដោយអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេសនៃក្រសួងការពារជាតិ មេឃុំថ្មស ជំទប់ទី១ ក្រុមប្រឹក្សា ស្មៀនឃុំ និងប្រធានភូមិចម្លងគោ។ មេឃុំថ្មស លោក អិក គួន បានបញ្ជាក់ថា ក្រុមការងារមកពីក្រសួងការពារជាតិ កំពុងតែចរចាជាមួយប្រជាពលរដ្ឋលើតម្លៃដី ប៉ុន្តែមិនទាន់មានការត្រូវរ៉ូវគ្នាណាមួយនៅឡើយទេ។ មេឃុំរូបនោះមានប្រសាសន៍ថា តំបន់នោះនឹងត្រូវអភិវឌ្ឍជាកំពង់ផែទឹកជ្រៅ ប៉ុន្តែនៅពេលសួរថាធ្វើផែយោធាតាមការអះអាងរបស់ប្រជាពលរដ្ឋមួយចំនួន លោកបានឆ្លើយថាមិនដឹងនោះទេ។ លោកបានថ្លែងប្រាប់VOAថា៖ «ដឹងទេ រឿងនេះ យើងមិនហ៊ានសន្និដ្ឋាន រឿងផែនការរដ្ឋ យើងក្តាប់មិនជុំទេ»។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបដិសេធថាក្រុមទាហានមិនជាប់ពាក់ព័ន្ធក្នុងការចុះទៅចរចាជាមួយក្រុមអ្នកភូមិដើម្បីទិញដីឲ្យក្រុមហ៊ុននោះទេ។ លោកមានប្រសាសន៍ថា៖ «នេះជាព័ត៌មានមិនពិតទេបាទ។ ក្លែងក្លាយអត់មានពិតទេ។ កន្លែងអភិវឌ្ឍន៍នេះជាអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Group ខាងស៊ីវិល។ អត់មានពាក់ព័ន្ធយោធាទេ»។ ប៉ុន្តែបើតាមឯកសារ រូបថត និងវីដេអូដែលវីអូអេទទួលបាន មានឈ្មោះនិងរូបថតរបស់មន្ត្រីមកពីអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេសនៃក្រសួងការពារជាតិ។ Union Development Group ឬ UDG នេះ ត្រូវបានសហរដ្ឋអាមេរិកសង្ស័យថាមានគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធមួយដែលអាចក្លាយជាមូលដ្ឋានយោធារបស់ប្រទេសចិន។ ហើយព្រលានយន្តហោះដែលក្រុមហ៊ុននេះកំពុងស្ថាបនា និងជិតបញ្ចប់ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការចុះចតរបស់យន្តហោះយោធា។ ក្នុងការផ្សាយកាលពីពេលថ្មីៗនេះ កាសែត The Wall Street Journal បានលើកឡើងថា ប្រទេសកម្ពុជា និងចិន បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសម្ងាត់មួយដែលថា កម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ ហើយនៅមិនឆ្ងាយពីអាកាសយានដ្ឋានធំមួយ ដែលកសាងដោយក្រុមហ៊ុនចិននៅក្នុងខេត្តកោះកុង។ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន UDG។ (ស៊ុន ណារិន/VOA Khmer) ប៉ុន្តែកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា លោក ទៀ បាញ់ បានលើកឡើងថាការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន Union Development Group (UDG) គឺធ្វើឡើងក្នុងគោលដៅទេសចរណ៍តែប៉ុណ្ណោះ។ តំណាងក្រុមហ៊ុន UDG ក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ។ នេះបើយោងតាមលោក Wang Chao អនុប្រធានក្រុមហ៊ុន UDG ដែលបានប្រាប់កាសែតក្នុងស្រុកឈ្មោះ Khmer Times កាលពីដើមឆ្នាំ២០១៩។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា អ្នកស្រី Emily V Zeeberg បានផ្ញើសារអេឡិកត្រូនិកមកកាន់ VOA ដោយបង្ហាញពីការព្រួយបារម្ភ«អំពីវត្តមានយោធាបរទេសនៅក្នុងទឹកដីកម្ពុជា ដោយថា វាអាច«គំរាមកំហែងដល់ទំនាក់ទំនង និងភាពជាកណ្តាលរបស់កម្ពុជាក្នុងនាមជាប្រទេសក្នុងអាស៊ាន»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ស្រុកបុទុមសាគារ ខេត្តកោះកុង ៖ នៅលើកូនជ្រោយឈ្មោះ «កៀនទឹក» ជាប់ឆ្នេរសមុទ្រដាច់ស្រយាលនៃភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង អ្នកភូមិហាក់ដូចជារស់នៅបង្កប់ដោយក្តីបារម្ភ។ ក្តីបារម្ភដោយសារថ្មីៗនេះមានក្រុមយោធាបានចុះទៅចរចាទិញដីលំនៅដ្ឋានរបស់ពួកគេដើម្បីឲ្យក្រុមហ៊ុនចិន Union Development Group។ ហើយពួកគេអាចនឹងប្រឈមនឹងការបណ្តេញចេញឬការចាកចេញពីលំនៅដ្ឋានដ៏សុខសាន្តរបស់ពួកគេ។ |
របាយការណ៍ពីក្រសួងសុខាភិបាលនាថ្ងៃទី៣០ឧសភា បានបង្ហាញថា ពលរដ្ឋទូទាំងប្រទេសជាង២,៥៦លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋ១,៥៨១,៦១៥នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac, ពលរដ្ឋ៨២៩,២២២នាក់ បានចាក់វ៉ាក់សាំងរបស់Sinopharm និង១៥៦,៦៥៦នាក់ទៀត បានចាក់វ៉ាក់សាំងCovishield(Astra Zeneca)។ កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។ ដោយឡែក ក្នុងចំណោមមនុស្សជាង២,៤លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមាន៨៩៦,៤៣២នាក់ ជាពលរដ្ឋរស់នៅក្នុងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩នៃភូមិសាស្រ្តរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ពលរដ្ឋទាំងនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ ក្រៅពីខណ្ឌទាំងលើនេះ មន្តី្រជំនាញរបស់ក្រសួងសុខាភិបាលក៏កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យពលរដ្ឋក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ផងដែរ។ ការចាក់វ៉ាក់សាំងក្នុងខណ្ឌទាំង៣នេះ ចាប់ផ្តើមសម្រាប់ដូសទី១ នៅថ្ងៃទី២៥ឧសភា រហូតដល់ ថ្ងៃទី៧មិថុនា។ សម្រាប់ការចាក់ដូសលើកទី២ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៣មិថុនា រហូតដល់ថ្ងៃទី២១មិថុនា ឆ្នាំ២០២១។ ពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នាៗ ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។ គិតត្រឹមពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៧លានដូស និងវ៉ាក់សាំងរបស់Sinovac ចំនួន៤លានដូស។ កាលពីថ្ងៃទី២៩ឧសភា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៤,៥លានដូសទៀត នៅក្នុងខែមិថុនា ឆ្នាំ២០២១៕ | ភ្នំពេញ៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា កើនដល់២,៥៦៧,៤៩៣នាក់ហើយ។ ចំនួននេះ ស្មើនឹងអត្រា២៥,៦៧ភាគរយនៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត២លាននាក់ ចាក់នូវដូសទី២រួចហើយ។ |
យោងតាមការផ្សាយរបស់គេហទំព័រ TotalSportek ក្លិបជោគជ័យជាងគេនៅអង់គ្លេសនេះបានចំណាយប្រាក់ ២៣២ លានផោន (៣០១លានដុល្លារ) លើប្រាក់ឈ្នួលរបស់កីឡាករទាំងអស់កាលពីរដូវកាល ២០១៧-២០១៨ ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមក្លិបទាំងអស់នៃក្របខណ្ឌ Premier League ។ សម្រាប់ប្រាក់ឈ្នួលប្រចាំសប្តាហ៍នៅរដូវកាល ២០១៨-១៩ នេះវិញត្រូវបានគេរំពឹងទុកថា Man Utd នឹងមិនចំណាយខុសពីរដូវកាលមុនប៉ុន្មាននោះទេ ដ្បិតមានកីឡាករតិចតួចដែលត្រូវបន្តកិច្ចសន្យាថ្មី។ មួយវិញទៀត ក្លិបមានមូលដ្ឋានក្នុងក្រុង Manchesterនេះ ទើបទិញចូលកីឡាករ២រូបប៉ុណ្ណោះរួមមាន Fred និង Diogo Dalot ហើយក៏បានលក់ Daley Blind វិញដែរ។ ដោយឡែក ប្រាក់បៀរវត្សប្រចាំសប្តាហ៍របស់កីឡាករមួយចំនួនដែលមានតម្លៃថ្លៃខ្ពស់ប្រចាំក្លិបនោះ រួមមាន Paul Pogba (៤០ម៉ឺនដុល្លារ) David Dea Gea និង Romelu Lukaku (ជិត ២៨ម៉ឺនដុល្លារ) Juan Mata (ជាង ១៩ម៉ឺនដុល្លារ) និង Alexis Sanchez (៤៨ម៉ឺនដុល្លារ) ក្រោយគិតពន្ធរួច។ ខាងក្រោមនេះ ជាតារាងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករ Manchester United ទាំង ២៥រូប សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ ដែលគិតសរុបទៅត្រូវចំណាយប្រមាន ៣៣៩៦២៧០ដុល្លារ ខណៈឆ្នាំមុនចំណាយអស់ ៣២២០៦០៣ដុល្លារ៖ | ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្លិប Manchester United បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ននេះពួកគេក៏ជាក្លិបកីឡាបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតលើលោក ដោយនាំមុខគូប្រជែង Real Madrid និង Barcelona ផងដែរ។ ក្លិបរហស្សនាមបិសាចក្រហម អាចរកប្រាក់ចំណូលបាន ៧១៥ លានផោន (៩៣០លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដោយក្នុងនោះទទួលប្រាក់ចំណេញបាន ៧០ លានផោន (៩១លានដុល្លារអាមេរិក) បើទោះជាមិនឈ្នះពានអ្វីសោះក៏ដោយ។ |
យោងរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការផ្ដល់ថវិកាមួយលានយ៉េនសម្រាប់ក្រុមគ្រួសារដែលសម្រេចចិត្តចេញពីទីក្រុងតូក្យូនឹងប្រកាសជាផ្លូវការក្នុងខែមេសា ហើយនេះជាផ្នែកមួយនៃគោលនយោបាយជំរុញប្រជាជនឱ្យទៅរស់នៅក្រុង និងភូមិនានាដែលធ្លាក់ចុះចំនួនប្រជាជន។ ទោះបីជាចំនួនប្រជាជនបានធ្លាក់ចុះជាលើកដំបូងកាលពីឆ្នាំ២០២២ក្ដី ទីក្រុងតូក្យូនៅតែពោរពេញដោយប្រជាជនជាច្រើន ដែលតម្រូវឱ្យរដ្ឋាភិបាលធ្វើសកម្មភាពបន្ថែមទៀតដើម្បីកាត់បន្ថយដង់ស៊ីតេប្រជាជននៅទីក្រុងមួយនេះ។ រដ្ឋាភិបាលជប៉ុន ក៏ត្រូវលើកទឹកចិត្តប្រជាជនឱ្យប្រជាជនចាប់ផ្ដើមជីវិតក្នុងតំបន់ដែលមិនសូវទាន់សម័យ និងរងដោយផលប៉ះពាល់ដោយការកើនឡើងចំនួនប្រជាជនវ័យចាស់ ការថយចុះនៃកំណើនប្រជាជន និងការធ្វើចំណាកស្រុកនៃប្រជាជនវ័យក្មេងទៅកាន់ទីក្រុងធំៗដូចជាតូក្យូ និងអូសាកា។ ថវិកាជំនួយនេះនឹងផ្ដល់ជូនសម្រាប់ក្រុមគ្រួសារណាដែលកំពុងតែរស់នៅតំបន់ស្នូលចំនួន២៣របស់ទីក្រុងតូក្យូ និងខេត្ត-ក្រុងក្បែរនោះមាន Saitama Chiba និង Kanagawa។ ទីភ្នាក់ងារព័ត៌មាន Kyodo បញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍នេះ ក្រុមគ្រួសារ ត្រូវផ្លាស់ប្តូរលំនៅឋានចេញពីទីក្រុងតូក្យូតែម្ដង។ បន្ថែមពីនេះ គ្រួសារទាំងនោះត្រូវរស់នៅក្នុងលំនៅឋានថ្មីយ៉ាងហោចណាស់៥ឆ្នាំ ហើយសមាជិកម្នាក់ត្រូវតែធ្វើការណាមួយ ឬក៏មានគម្រោងចាប់ផ្ដើមអាជីវកម្មនៅទីតាំងថ្មីនោះ។ ប្រសិនជាគ្រួសារណាមួយផ្លាស់ទីលំនៅចេញទៅកន្លែងទីបី ពួកគេត្រូវប្រគល់ប្រាក់ឧបត្ថម្ភវិញ។ ជាគោលការណ៍ ការផ្លាស់ទីលំនៅរបស់គ្រួសារទទួលបាន១ទៅ៣លានយ៉េនក្នុងមួយ គ្រួសារប្រសិនពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួនបីរួមមាន ការមានការងារនៅក្រុមហ៊ុនតូច ឬមធ្យមនៅក្នុងតំបន់ដែលពួកគេផ្លាស់ទៅ ការបន្តការងារចាស់របស់ពួកគេតាមរយៈការធ្វើការពីចម្ងាយ ឬចាប់ផ្តើមអាជីវកម្មនៅក្នុងផ្ទះថ្មីរបស់ពួកគេ។ នេះបើយោងតាមកាសែត Nikkei ។ គ្រួសារដែលមានកូនពីរនាក់អាចមានសិទ្ធិ ទទួលបានរហូតដល់៥លានយ៉េន។ ចំណែកទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ថា សាច់ប្រាក់នេះមកពីថវិការដ្ឋាភិបាលកណ្តាល ហើយពាក់កណ្តាលទៀតបានមកថវិកាពីក្រុងក្នុងស្រុក។ រដ្ឋាភិបាលសង្ឃឹមថា ប្រជាជន១ម៉ឺននាក់នឹងផ្លាស់ទីលំនៅចេញពីទីក្រុងតូក្យូទៅតំបន់ឆ្ងាយពីក្រុងត្រឹមឆ្នាំ ២០២៧៕ | រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ប្រាក់ឧបត្ថម្ភមួយលានយ៉េន ស្មើនឹង៧,៥០០ដុល្លារក្នុងកូនម្នាក់សម្រាប់គ្រួសារដែលចាកចេញពីទីក្រុងតូក្យូ។ ថវិកាលើកទឹកចិត្តនេះ ជាវិធានការដែលរដ្ឋាភិបាលជប៉ុន ព្យាយាមដោះស្រាយបញ្ហាធ្លាក់ចុះនៃចំនួនប្រជាជននៅតំបន់ផ្សេងៗទៀត ស្របពេលដែលរាជធានីតូក្យូមានប្រជាជនខ្នាន់ខ្នាប់។ |
«ស្រស់ស្អាត និងមានអនាម័យ»។ នេះជាសម្តីកោតសរសើរប្រទេសសិង្ហបុរីរបស់លោក គីម ជុងអ៊ុន ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃ ១២ ខែមិថុនា។ លោក គីម ជុងអ៊ុន នៅយប់ម្សិលមិញបានធ្វើឲ្យគេគ្រប់គ្នាភ្ងាក់ផ្អើល ដោយលោកចេញដើរកំសាន្តនៅសិង្ហបុរីពេលរាត្រីដោយមានអមដំណើរដោយរដ្ឋមន្ត្រីការបរទេស សិង្ហបុរីលោក វីវៀន បាឡាសគ្រីស្នាន់ផងដែរ។ មនុស្សស្និទ្ធនឹងលោក គីម ស្ថិតក្នុងដំណើរកំសាន្តនោះមានប្អូនស្រីលោក គីម យ៉ូចុង, អនុប្រធានគណៈកម្មការមជ្ឈិមបក្សកម្មករកូរ៉េ គីម យ៉ុងឈុល និងរដ្ឋមន្ត្រីកងទ័ពប្រជាជន ណូ ក្វាងឈុលផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះបន្ថែមថា ក្រៅពីសរសើរសិង្ហបុរីស្រស់ស្អាត មេដឹកនាំកំពូលនៃរដ្ឋនុយក្លេអ៊ែរនេះក៏ចាប់អារម្មណ៍ខ្លាំងពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់បុរីរដ្ឋអាស៊ីអាគ្នេយ៍ដែរ។ លោកបានបង្ហើបថា លោកបានរៀនសូត្រច្រើនពីការអភិវឌ្ឍនេះតាមរយៈការដើរកំសាន្តរយៈពេលខ្លីនេះ ហើយលោកក៏រំពឹងនឹងរៀនបន្ថែមទៀតពីចំណេះដឹង និងបទពិសោធន៍ច្រើនទៀតពីសិង្ហបុរីនៅពេលអនាគតនោះ។ ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយថា បច្ចុប្បន្ននេះ របបដឹកនាំព្យុងយ៉ាងកំពុងអភិវឌ្ឍទីក្រុងមាត់សមុទ្រ Wonsan ឲ្យទៅជា តំបន់ទេសចរណ៍ពិសេស។ មកដល់ពេលនេះ លោក គីម បានសាងសង់រមនីយដ្ឋាន និងសង់ព្រលានយន្តហោះថ្មីមួយផង ដែលវានឹងអាចក្លាយតំបន់ទាក់ទាញទេសចរណ៍ធំបំផុតមួយរបស់កូរ៉េខាងជើងដូចគ្នានាពេលអនាគត។ ចំណែកតំបន់ឧស្សាហកម្ម រួម Kaesong ប្រហែលជានឹងអាចចាប់ផ្តើមសកម្មភាពឡើងវិញផង បើសិនជាស្ថានភាពកាន់តែប្រសើរ ឡើងតាមរយៈការចរចា និងមានការបង្កើតកិច្ចព្រមព្រៀងសន្តិភាពពេញលេញនៅឧបទ្វីបកូរ៉េនោះ។ តាមពិតទៅ របបដឹកនាំកូរ៉េខាងជើងកំពុងទន្ទឹងរង់ចាំឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននៅពេលឆាប់ខាងមុខ។ ប្រទេសនេះចង់ឲ្យមានការដកទណ្ឌកម្មសហគមន៍អន្តរជាតិជាពិសេសអាមេរិកផងដែរដើម្បីអនុញ្ញាតឲ្យខ្លួនអាចបើកចំហរ និងអភិវឌ្ឍសេដ្ឋកិច្ចបានស្រួលនោះ។ បើសិនការចរចាជាមួយសហរដ្ឋអាមេរិកល្អប្រសើរ និងពិតជាមានការរំសាយអាវុធនុយក្លេអ៊ែរមែននោះ វាប្រាកដណាស់ថា ទណ្ឌកម្មទាំងអម្បារម៉ានអាចនឹងត្រូវដកចេញ។ ប៉ុន្តែគ្រប់យ៉ាងនៅមិនទាន់ច្បាស់លាស់ ហើយវានៅលើផ្លូវវែងឆ្ងាយទៀត។ -៤០ឆ្នាំមុន តេង ស៊ាវភីង ទស្សនកិច្ចសិង្ហបុរី និងបានរៀនពីបទពិសោធន៍កែទម្រង់សេដ្ឋកិច្ចដូចគ្នា និយាយដល់ទស្សនកិច្ចរបស់មេដឹកនាំបរទេសនៅសិង្ហបុរី និងរៀនសូត្រពីការរីកចម្រើនរបស់បុរីរដ្ឋនេះ គេនឹកឃើញដល់លោក តេង ស៊ាវភីង ដែលជាបិតាកំណែទម្រង់របស់ចិន និងជាអ្នកដែលធ្វើឲ្យចិនស្គាល់ការរីកចម្រើនដូចសព្វថ្ងៃ។ លោក តេង ស៊ាវភីង ស្ថិតក្នុងតំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋបានអញ្ជើញទៅទស្សនកិច្ចនៅសិង្ហបុរីកាលពី ៤០ ឆ្នាំមុន ពោលគឺ ឆ្នាំ ១៩៧៨។ មេដឹកនាំចិនរូបនេះបានជួបពិភាក្សាជាមួយមេដឹកនាំ លី ក្វាន់យូ ស្ថាបនិកសិង្ហបុរី និងជានាយករដ្ឋមន្ត្រីពេលនោះដែរ។ ក្នុងកិច្ចជំនួបទ្វេភាគីនេះ លោក លីបានពន្យល់ និងបង្ហាញលោក តេង ពីគោលនយោបាយសេដ្ឋកិច្ចរបស់សិង្ហបុរីក្នុងការជំរុញការអភិវឌ្ឍប្រទេស ជាពិសេសការបើកចំហរសេដ្ឋកិច្ច និងទាកទាញវិនិយោគបរទេសផង។ លោក តេង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះជោគជ័យរបស់សិង្ហបុរី ជាពិសេសការធានាអភិបាលកិច្ច ការក្សាសណ្តាប់ធ្នាប់សង្គម និងភាពស្រស់ស្អាតរបស់បុរីរដ្ឋនេះផងដែរ។ មកដល់ឆ្នាំ ១៩៨០ លោក តេង បានចាប់ផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនបួនផ្សេងគ្នាមាននៅ Shenzen, Zhuhai, Shantou និងនៅ Xiamen និងបន្តដាក់ចេញគោលនយោបាយបើកចំហរសេដ្ឋកិច្ចផ្សេងទៀតដើម្បីជំរុញឲ្យសេដ្ឋកិច្ចចិនអភិវឌ្ឍរហ័សថែមទៀតដែរ។ ម្តងជាពីរដង លោក តេង បានបញ្ជាក់ផងដែរថា ចិនបន្តរៀនសូត្រពីជោគជ័យ និងបញ្ហាប្រឈមរបស់ប្រទេសដទៃទៀត ដើម្បីធ្វើជាយុទ្ធសាស្ត្រអភិវឌ្ឍប្រទេស។ ក្រៅពីសិង្ហបុរី ចិនក៏រៀនសូត្រច្រើនពីកូរ៉េខាងត្បូងដូចគ្នា។ -ក្រៅពីសិង្ហបុរី កូរ៉េខាងជើងត្រៀមរៀនសូត្រពីចិន ឬវៀតណាម ទស្សនកិច្ចនៅសិង្ហបុរី ជំរុញចិត្តលោក គីម ជុងអ៊ុនបន្ថែមទៀតឲ្យចាប់ផ្តើមគិតគូពីការអភិវឌ្ឍសេដ្ឋកិច្ច។ កន្លងមកគេឃើញមានការផ្សព្វផ្សាយជាច្រើនផ្តោតលើកូរ៉េខាងជើងដែលមានចេតនាដកស្រង់បទពិសោធន៍កែទម្រង់សេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសរបស់មហាយក្សចិន និងវៀតណាមផងដែរ។ កូរ៉េខាងជើងមិនត្រូវការអាមេរិកជាគម្រូអភិវឌ្ឍសេដ្ឋកិច្ចឡើយ។ កូរ៉េខាងជើងត្រឹមត្រូវការអាមេរិកព្រោះខ្លួនចង់ឲ្យមានការដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច, ផ្តល់ជំនួយក្នុងក្របខណ្ឌណាមួយ ការជំរុញអ្នកវិនយោគសេដ្ឋកិច្ច និងរក្សាសន្តិសុខចំពោះរបបដឹកនាំលោក គីម បច្ចុប្បន្នផងពេលខ្លួនបោះបង់អាវុធនុយក្លេអ៊ែរ។ ម្សិលមិញលោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសជាថ្មីក្នុងសន្និសីទសារព័ត៌មាននៅសិង្ហបុរីថា អាមេរិកមានឆន្ទៈផ្តល់ការធានាសន្តិសុខមួយដ៏ពិសេសមួយសម្រាប់កូរ៉េខាងជើង បើសិនកូរ៉េខាងជើងរំសាយអាវុធពេញលេញមែននោះ។ តាមពិតទៅ ដោយធ្លាប់រៀនសូត្រនៅប្រទេសស្វីសផង លោក គីម ជុងអ៊ុន មិនដែលមានអារម្មណ៍ស្អប់ ប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមឡើយ។ លោកប្រហែលជាចង់ឃើញអាគារខ្ពស់ៗ កំណើនអ្នកវិយោគ ការហូរចូលនៃផលិតផលលោកខាងលិចរួមទាំង ហាងបឺហ្គឺ McDonalds នៅក្នុងប្រទេសខ្លួនផងដែរ។ ភាពជោគជ័យនៃការបើកចំហរសេដ្ឋកិច្ចរបស់មហាយក្សសេដ្ឋកិច្ចចិន និង ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សវៀតណាម ជារឿងដែលធ្វើឲ្យលោក ចាប់អារម្មណ៍ខ្លាំង។ កាលពីខែឧសភា លោក គីម បានបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៅទស្សនកិច្ចនៅចិនផងដែរ ហើយលោក គីម ខ្លួនឯង បានអញ្ជើញទៅជួបលោក ស៊ី ជីនភីង ពីរដងរួចទៅហើយដែរ។ ក្រៅពីសុំយោបល់រឿងចរចាជាមួយអាមេរិក លោក គីម ក៏មានចេតនាសុំការគាំទ្រពីចិនចំពោះការឈានទៅបើកចំហរសេដ្ឋកិច្ចនៅពេលអនាគតដូចគ្នា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ប្រតិភូកូរ៉េខាងជើងដែលបានបំពេញទស្សនកិច្ចនៅចិន ដើម្បីដកស្រង់បទពិសោធន៍ និងរៀនសូត្រពីភាពជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់មហាយក្សចិនដែរ បានជួបជាមួយប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង និងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា និងតំបន់សេដ្ឋកិច្ចសំខាន់ៗមួយចំនួនផង។ អ្វីដែលសំខាន់នោះ លោកស៊ី បានប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងដែលជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ។ ដូច្នេះហើយ គេអាចនិយាយបានថា ការដកស្រង់ពិសោធន៍របស់ចិន ហើយយកមកអនុវត្តក្នុងគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុកប្រហែលជានឹងមានផលវិជ្ជមានច្រើនចំពោះកូរ៉េខាងជើង។ ម្យ៉ាងចិនដែលជាខ្នងបង្អែកនយោបាយ និងការទូតរួមទាំងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើងនេះក៏ប្រហែលជាពេញចិត្តខ្លាំងនឹងជួយគាំទ្រនិងប្រឹក្សាកូរ៉េខាងជើងឲ្យដើរលើផ្លូវដែលខ្លួនធ្លាប់ដើរដែរ។ ក្រៅពីគម្រូសេដ្ឋកិច្ចចិន មេដឹកនាំកូរ៉េខាងជើងក៏ជាប់ចិត្តនឹងការកែទម្រង់សេដ្ឋកិច្ចរបស់វៀតណាមកន្លងមក។ កូរ៉េខាងជើងរំពឹងថា ខ្លួនអាចនឹងប្រើប្រាស់គម្រូនោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួនទៅថ្ងៃមុខផងដែរ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Maeil Business ក្នុងជំនួបប្រវត្តិសាស្ត្រថ្ងៃ ២៧ ខែមេសាកន្លងជាមួយប្រធានាធិបតី មូន ចេអ៊ីន លោក គីម ជុងអ៊ុន បានបង្ហើបថា លោកចង់ជ្រើសរើសការកែទម្រង់តាមវៀតណាម។ វៀតណាមចាប់ផ្តើមអនុវត្តគោលនយោបាយកែទម្រង់សេដ្ឋកិច្ច ដូយមឺយ (Doi Moi) នៅឆ្នាំ ១៩៨៦ ហើយតាមរយៈការកែទម្រង់នេះ វាបានត្រួសត្រាយផ្លូវឲ្យវៀតណាមអភិវឌ្ឍសេដ្ឋកិច្ចបានរហ័ស និងក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ ២០០៧ ផងដែរ។ ប៉ុន្តែកំណែទម្រង់នេះក៏ស្ថិតក្រោមឥទ្ធិពលនៃគោលនយោបាយកែទម្រង់សេដ្ឋកិច្ចរបស់ចិនដូចគ្នាដែរ៕ | មេដឹកនាំកំពូលកូរ៉េខាងជើងទស្សនកិច្ចទីក្រុងសិង្ហបុរីនៅកាលពីយប់ម្សិលមិញ ដែលវាជារឿងគួរឲ្យភ្ងាក់ផ្អើលមួយ។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KNCA ផ្សាយថា លោក គីម ជុងអ៊ុន រីករាយនឹងដំណើរកំសាន្តរាត្រីនេះ ហើយលោកបានរៀនសូត្រច្រើនពីការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមសិង្ហបុរីផងដែរ។ |
ក៏ប៉ុន្តែបេក្ខជនកំពុងនាំមុខគេគឺលោក Ferdinand Bongbong Marcos Jr. ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការនៅហ្វីលីពីន នៅតែប្រកាន់ជំហររាក់ទាក់ជាមួយចិន។ អ្នកវិភាគមួយចំនួននិយាយថា លោក Marcos Jr. ទំនងនឹងបន្តគោលនយោបាយដែលមានទំនោរទៅរកចិនរបស់លោកប្រធានាធិបតី Rodrigo Duterte តទៅទៀត បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន នាអាណត្តិថ្មីនេះ។ នៅក្នុងវេទិកាតស៊ូមតិរបស់បេក្ខជនប្រធានាធិបតីដែលបានធ្វើឡើងក្នុងខែមេសា បេក្ខជនប្រធានាធិបតីនានានិយាយថា ហ្វីលីពីនត្រូវតតាំងនឹងគោលការណ៍ពង្រីកខ្លួនផ្នែកយោធារបស់រដ្ឋាភិបាលចិននៅតំបន់សមុទ្រហ្វីលីពីនខាងលិច ដែលជាឈ្មោះមួយប្រើជំនួសឲ្យតំបន់សមុទ្រចិនខាងត្បូង នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន។ គោលជំហររបស់ពួកគេគឺផ្ទុយស្រឡះពីទំនោរងាកទៅរកចិនរបស់លោក Duterte ដែលលោកបានមិនអើពើនឹងសាលដីកាដ៏សំខាន់មួយកាលពីឆ្នាំ ២០១៦ ដោយតុលាការអន្តរជាតិទីក្រុងឡាអេ (Permanent Court of Arbitration in The Hague) នៅប្រទេសហូឡង់ ដើម្បីទទួលបានជំនួយអភិវឌ្ឍន៍មួយចំនួនពីរដ្ឋាភិបាលចិន។ ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ បានទាមទារស្រដៀងគ្នាក្នុងការកាន់កាប់តំបន់នានានៃសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធាន និងដែលដើរតួដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។ អ្នកស្រីអនុប្រធានាធិបតី Leni Robredo ដែលជាបេក្ខជនឈានមុខគេទី ២ បន្ទាប់ពីលោក Marcos នៅក្នុងការស្ទង់មតិការពេញចិត្តជ្រើសរើសជាប្រធានាធិបតី និយាយថា ហ្វីលីពីនត្រូវដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិអាស៊ាន-ចិន ដែលកំពុងជាប់គាំង និងដែលត្រូវបានយល់ឃើញភាគច្រើនថាជាកិច្ចប្រឹងប្រែងដើម្បីរំសាយភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង។ អ្នកស្រី Robredo បាននិយាយអំឡុងពេលការតស៊ូមតិថា៖ «ជាការលំបាកមួយក្នុងការបង្កើតក្រមប្រតិបត្តិ ដោយសារតែបណ្តាប្រទេសដទៃទៀតគឺតែងតែប្រឆាំង។ ប៉ុន្តែខ្ញុំគិតថា ហ្វីលីពីនត្រូវដឹកនាំនៅក្នុងបរិបទនេះ ពីព្រោះយើងមានសាលដីកាពីតុលាការអន្តរជាតិ»។ អ្នកស្រីបានបន្ថែមថា៖ «យើងត្រូវការយកសេចក្តីសម្រេចនេះ ដើម្បីបញ្ចុះបញ្ចូលប្រទេសជិតខាងយើងក្នុងសមាគមអាស៊ានឲ្យបន្តធ្វើការតស៊ូទាមទារក្នុងរឿងនេះ»។ ហ្វីលីពីនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងចិនទៅកាន់តុលាការអន្តរជាតិក្នុងអាណត្តិរបស់ប្រធានាធិបតីមុនលោក Duterte គឺលោក Benigno Aquino III ដែលបានទទួលមរណភាព ប៉ុន្តែរដ្ឋាភិបាលចិនមិនចូលរួមក្នុងសវនាការនោះទេ។ ហ្វីលីពីនបានឈ្នះក្តីក្នុងពាក្យបណ្តឹងនេះ ដែលត្រូវបានចាត់ទុកថាជា ភស្តុតាងគាំទ្រសំខាន់មួយសម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដទៃទៀត ស្របពេលជ័យជម្នះនេះបានពណ៌នាសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍មួយនៅតំបន់ដែនទឹកដែលមានជម្លោះ។ ជាជាងការអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ លោក Duterte បានច្រានចោលការឈ្នះក្តីនេះ ដោយហៅសេចក្តីសម្រេចនោះថា «គ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះ»។ ស្របពេលដូចគ្នានេះដែរ កាលកំណត់ក្នុងការបង្កើតក្រមប្រតិបត្តិអាស៊ាន-ចិន នឹងទំនងជាត្រូវខកខាន ដោយសារការខ្វែងគំនិតគ្នា នៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងវិបត្តិជំងឺកូវីដ១៩។ ដោយបង្ហាញភាពតឹងចិត្តនឹងកង្វះការគាំទ្រពីសមាគមអាស៊ាន ចៅហ្វាយក្រុងម៉ានីលលោក Isko Moreno ដែលជាបេក្ខជនប្រធានាធិបតីមួយរូបផងដែរ និយាយថា លោកនឹងទៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដើម្បីស្នើសុំបណ្តាប្រទេសសមាជិកឲ្យទទួលស្គាល់ការឈ្នះក្តីរបស់រដ្ឋាភិបាលក្រុងម៉ានីល ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ប្រសិនបើលោកជាប់ឆ្នោត។ លោកបានថ្លែងថា៖ «បោះឆ្នោតឲ្យខ្ញុំធ្វើជាប្រធានាធិបតី ហើយខ្ញុំនឹងធានាថា ប្រទេសសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិនឹងទទួលស្គាល់សាលដីការបស់តុលាការក្រុងឡាអេ។ ជាពេលវេលាសម្រាប់ពួកយើងនៅក្នុងការទៅកាន់វេទិកាត្រឹមត្រូវមួយ ពីព្រោះប្រទេសជិតខាងយើងមានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ»។ គោលជំហររបស់លោក Moreno គឺស្រដៀងនឹងគោលជំហររបស់អតីតរដ្ឋមន្រ្តីការបរទេសលោក Albert del Rosario ដែលជំរុញឲ្យរដ្ឋាភិបាលលោក Duterte «បង្ហាញអំណះអំណាងមួយទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធានាថា សិទ្ធិគឺ ធំធេង ហើយនីតិរដ្ឋត្រូវតែគោរពតាម»។ នៅក្នុងការតស៊ូមតិនិងបទសម្ភាសន៍ពីពេលមុន បេក្ខជនប្រធានាធិបតីនានា ក៏បានបង្ហាញការបើកចំហចំពោះការរុករកប្រេងរួមគ្នាជាមួយចិន និងបណ្តាប្រទេសដទៃទៀត ក្រោមលក្ខខណ្ឌមួយចំនួន។ អ្នកស្រី Robredo និយាយថា អ្នកស្រីនឹងធ្វើការព្រមព្រៀង ដរាបណារដ្ឋាភិបាលក្រុងប៉េកាំងទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ស្របពេលដែលបេក្ខជនប្រធានាធិបតីមួយរូបទៀតគឺ សមាជិកសភាលោក Ping Lacson និយាយថា មានការបែងចែកភាគលាភ គឺត្រូវតែមានរវាង ៦០ និង ៤០ ភាគរយ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្វីលីពីន។ នៅក្នុងចំណោមបេក្ខជនប្រធានាធិបតី លោក Marcos ត្រូវបានយល់ឃើញថាជាបេក្ខជនភាពទំនោរទៅចិនច្រើនជាងគេ ដែលនឹងបន្តគោលនយោបាយ «សម្របតាមបែបយុទ្ធសាស្រ្ត» របស់លោក Duterte ហើយនាំយកហ្វីលីពីនកាន់តែកៀកនឹងរដ្ឋាភិបាលចិន។ លោក Richard Heydarian អ្នកសង្កេតការណ៍តំបន់សមុទ្រចិនខាងត្បូង និងសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានប្រាប់វីអូអេ ដោយសំដៅទៅវិមាន Malacañang ដែលជាវិមានប្រធានាធិបតីហ្វីលីពីនថា៖ «លោក Ferdinand Bongbong Marcos, Jr. គឺជាបេក្ខជនតែមួយរូបគត់ ដែលបានបង្ហាញពីទំនោរនៅក្នុងការបន្តសឹងតែមួយរយភាគរយលើគោលនយោបាយរបស់ប្រធានាធិបតីកាន់អំណាចនាពេលបច្ចុប្បន្ននៅវិមាន Malacañang ដែលគាំទ្រចិន»។ លោកបានថ្លែងថា៖ «ដូច្នេះ ប្រសិនបើនៅក្រោមការដឹកនាំរបស់លោក Bongbong Marco យើងអាចរំពឹងពីការបន្តគោលនយោបាយនេះ ហើយខ្ញុំថែមទាំងរំពឹងពីការដាក់បញ្ចូលគោលនយោបាយការបរទេសដែលមានទំនោរទៅចិនផងដែរ ដែលនេះសបញ្ជាក់ពីទំនាក់ទំនងមិនសូវល្អប៉ុន្មានជាមួយសហរដ្ឋអាមេរិក និងគ្មានការប្រែប្រួលធំធេងណាមួយ ចំពោះទាមទាររបស់ហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូង»។ លោក Marcos ធ្លាប់បានគេចវេសពីការតស៊ូមតិរៀបចំដោយគណៈកម្មាការលើការបោះឆ្នោតនិងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ ប៉ុន្តែលោកបានបង្ហាញពីគោលជំហររបស់លោកជុំវិញតំបន់សមុទ្រចិនខាងត្បូង តាមរយៈបទសម្ភាសន៍មួយចំនួន។ លោក Heydarian បាននិយាយថា៖ «ជាទូទៅ អ្វីដែលយើងនឹងឃើញគឺ គោលការណ៍សម្របបែបយុទ្ធសាស្រ្តមួយ ក្រោមការដឹកនាំជាប្រធានាធិបតីរបស់លោក Bongbong Marcos»។ នៅក្នុងការដោះស្រាយផ្សេងៗជាមួយ «មិត្ត» ចិន លោក Marcos ហាក់ដូចជាទុកដោយឡែកនូវសេចក្តីសម្រេចរបស់តុលាការ និងងាកមករកការពិភាក្សាទ្វេភាគីជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបញ្ចៀសពីការធ្វើសង្រ្គាមជាមួយប្រទេសមហាអំណាចនៅអាស៊ីមួយនេះ ដែលនេះគឺដូចទៅនឹងគោលការណ៍របស់លោក Duterte ផងដែរ។ លោកធ្លាប់បានប្រាប់ទៅពិធីករកម្មវិធីជជែកកម្សាន្តដ៏ល្បីឈ្មោះមួយកាលពីខែមករាថា៖ «សាលដីកានោះលែងជាសាលដីកាប្រសិនបើមានភាគីតែមួយចូលរួម។ ដូចនេះគឺ លែងមាន [ប្រសិទ្ធភាព] សម្រាប់យើងតទៅទៀតហើយ»។ លោក Marcos ក៏បានលើកឡើងថា លោកក៏នឹងមិនសុំជំនួយពីសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាជាមួយចិននោះទេ។ ហ្វីលីពីននិងសហរដ្ឋអាមេរិក គឺជា សម្ព័ន្ធមិត្តជាប់សន្ធិសញ្ញានឹងគ្នា។ នៅពេលសួរថា តើលោកនឹងសុំជំនួយពីសហរដ្ឋអាមេរិកក្នុងការដោះស្រាយជាមួយចិនឬទេ លោកបានថ្លែងថា៖ «ទេ។ បញ្ហាគឺរវាងចិននិងយើង។ ប្រសិនបើសហរដ្ឋអាមេរិកចូលមក គឺមានទំនោរនឹងបរាជ័យ ដោយសារតែយើងដាក់តួអង្គចម្បងទាំងពីរជាមួយគ្នា»។ នៅក្នុងបទសម្ភាសន៍ដដែល លោក Marcos បានពណ៌នាអ្នកបម្រើការនៅស្ថានទូតចិននៅក្រុងម៉ានីលថាជា មិត្តភក្តិរបស់លោក។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការដាក់ពាក្យធ្វើជាបេក្ខជនប្រធានាធិបតី លោក Marcos បានហៅទូរសព្ទក្នុងបែបផែនជាការរាក់ទាក់មួយទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីនលោក Huang Xilian។ លោក Jay Batongbacal សាស្រ្តាចារ្យនិងនាយកវិទ្យាស្ថានកិច្ចការសមុទ្រអន្តរជាតិនិងច្បាប់ដែនសមុទ្រនៃសាកលវិទ្យាល័យហ្វីលីពីន បានព្រមានថា ហ្វីលីពីនមិនអាចដោះស្រាយបញ្ហាជាមួយចិនប្រកបដោយប្រសិទ្ធភាពនោះទេ បើគ្មានជំនួយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។ លោកបានថ្លែងប្រាប់វីអូអេថា៖ «ដោយមិនមានជំនួយពីនរណាម្នាក់ ដែលខ្ញុំចង់មានន័យថា មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ វាគឺជារឿងប្រាកដប្រជាមួយ [ដែលការដោះស្រាយមិនអាចទៅរួច]។ ហ្វីលីពីនជាប្រទេសតូចមួយ បើធៀបនឹងចិន តាមភូមិសាស្រ្ត ឬប្រជាសាស្រ្ត ឬយោធា ឬតាមបែបផែននៃការវាស់វែងណាមួយ។ ដូច្នេះ ការដោះស្រាយ ឬការចរចាណាមួយរវាងភាគីទាំងពីរនឹងជាការចរចាមួយដែលមិនមានសមភាព»។ លោកបានបន្ថែមថា៖ «នេះជាហេតុផលដែលយើងមិនគួរនិយាយថា យើងមិនត្រូវការជំនួយពីប្រទេសណាមួយ មិនត្រឹមតែសហរដ្ឋអាមេរិកនោះទេ ក្នុងការដោះស្រាយបញ្ហាផ្សេងៗជាមួយចិន ដែលនឹងកើតមានឡើងចេញពីជម្លោះនោះ»។ ជម្លោះសមុទ្រចិនខាងត្បូង គឺជាបញ្ហាធំមួយដែលពាក់ព័ន្ធនឹងការបោះឆ្នោតនៅហ្វីលីពីន ស្របពេលរដ្ឋាភិបាលចិន បន្តការពង្រីកផ្នែកយោធាយ៉ាងគឃ្លើននៅតំបន់កោះមានជម្លោះនៅដែនសមុទ្រនោះ។ ឆ្នាំសមុទ្រនិងនាវាជើងទឹកចិនធ្លាប់បានបំពានលើទូកនេសាទហ្វីលីពីននៅតំបន់សមុទ្រហ្វីលីពីនខាងលិចក្នុងដែនទឹករបស់ហ្វីលីពីនផងដែរ។ អំឡុងពេលអាណត្តិរបស់លោក Duterte ឧប្បត្តិហេតុដ៏គួរឲ្យកត់សម្គាល់ជាងគេបង្អស់មួយគឺហេតុការណ៍ Recto Bank កាលពីឆ្នាំ ២០១៩ នៅពេលដែលនាវាចិនបានពន្លិចទូកនេសាទហ្វីលីពីនដែលមានអ្នកនេសាទចំនួន ២២នាក់។ ការស៊ើបអង្កេតរកឃើញថា នាវាចិនបានបុកទូកនេសាទហ្វីលីពីន និងបានបោះបង់ចោលអ្នកនេសាទទាំងនោះ នៅពេលដែលទូកនោះលិច ដែលនេះជាការរំលោភបំពានច្បាប់ដែនទឹក។ ការស្ទង់មតិឆ្នាំ ២០២០ បង្ហាញថា ជំនឿទុកចិត្តរបស់ពលរដ្ឋហ្វីលីពីនមកលើចិនបានធ្លាក់ពីកម្រិត «ទាប» មក «អាក្រក់» ដោយអត្រាជំនឿទុកចិត្តបានធ្លាក់រហូតដល់ -៣៦៕ ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា | ទីក្រុងម៉ានីល ហ្វីលីពីន - បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនអះអាងថា ពួកគេនឹងអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ ២០១៦ ដែលបានធ្វើមោឃភាពលើការទាមទារដ៏ធំធេងរបស់រដ្ឋាភិបាលចិន ក្នុងការកាន់កាប់ដែនដីនៅតំបន់សមុទ្រ ដែលសម្បូរទៅដោយធនធាន ប្រសិនបើពួកគេត្រូវបានជ្រើសតាំងជាប្រធានាធិបតី។ |
ក្រៅពីគោលការណ៍ណែនាំដល់ភ្ញៀវទេសចរមុនចូលមកកម្សាន្តនៅកម្ពុជាហើយនោះ ក្រសួង ក៏កំណត់លក្ខខណ្ឌមួយចំនួនទៀត ចំពោះវត្តមានភ្ញៀវតាមគោលដៅទេសចរណ៍នានាផងដែរ។ ភ្ញៀវទេសចរ ត្រូវគោរពតាមការកំណត់ចំណុះផ្ទុកអតិបរមានៅកន្លែងផ្ដល់សេវាកម្មទេសចរណ៍នានា ដូចជាអាកាសយានដ្ឋាន និងច្រកទ្វារអន្តរជាតិ សេវាកម្មដឹកជញ្ជូនទេសចរណ៍ សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មម៉ាស្សា និងស្ប៉ា សេវាកម្មរមណីយដ្ឋានទេសចរណ៍ សេវាកម្មម៉ាយ (MICE) សេវាកម្មការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែបន្ត។ ក្រៅពីនេះ មានសេវាកម្មក្លឹបកម្សាន្តរងសាល ខារ៉ាអូខេ បៀរហ្កាឌិន កីឡាវាយកូនគោល សេវាកម្មកីឡាទេសចរណ៍ជិះកង់ ផ្សងព្រេងកម្សាន្តក្នុងព្រៃ មុជទឹកសមុទ្រ ទេសចរណ៍ម៉ូតូទឹក និងកីឡាទេសចរណ៍ទូកក្ដោងជាដើម។ ចំពោះលក្ខខណ្ឌ ដែលក្រសួងបានកំណត់នោះគឺ តម្រូវឱ្យភ្ញៀវទេសចរ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់។ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញគោលការណ៍ណែនាំដល់ភ្ញៀវទេសចរអន្តរជាតិ មុនមកកម្សាន្តនៅកម្ពុជា ត្រូវភ្ជាប់បណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងក៏លើកទឹកចិត្តឱ្យភ្ញៀវទេសចរ ទិញបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ផងដែរ។ |
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន១,២៤លានដូស ត្រូវបានដឹកទៅដល់តៃវ៉ាន់នៅថ្ងៃទី៤ ខែមិថុនា។ វ៉ាក់សាំងនេះ ជាការបរិច្ចាគរបស់ជប៉ុនសម្រាប់ដែនកោះមួយនេះក្នុងន័យបង្ហាញឱ្យឃើញពីចំណងមិត្តភាព និងការតបស្នងទៅកាន់តៃវ៉ាន់ដែលធ្លាប់បានផ្តល់ជំនួយដល់ជប៉ុននាពេលកន្លងមក។ តៃវ៉ាន់កំពុងប្រឈមមុខនឹងការឆ្លងរាលដាលក្នុងតំបន់យ៉ាងគំហុក។ ស្របគ្នានេះ ប្រជាជនតៃវ៉ាន់ប្រហែល៣ភាគរយនៃចំនួនប្រជាជនសរុបប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ តៃវ៉ាន់ ត្រូវការវ៉ាក់សាំងរាប់លានដូសដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរាលដាល។ ជាកាយវិការមិត្តភាព ជប៉ុន បានបញ្ជូនវ៉ាក់សាំងរបស់ AstraZeneca ចំនួន១,២៤លានដូសឱ្យតៃវ៉ាន់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP យន្តហោះដឹកវ៉ាក់សាំង បានទៅដល់អាកាសយានដ្ឋានអន្តរជាតិតៃប៉ិនាពេលរសៀលថ្ងៃទី៤ ខែមថិនា។ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់លោក Chen Shih-chung បានអរគុណជប៉ុនចំពោះការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អំឡុងពេលដ៏តានតឹងមួយនេះ។ លោកបានបន្ថែមថា វាពិតជាមានសារៈប្រយោជន៍សម្រាប់តៃវ៉ាន់ នៅពេលទទួលបានវ៉ាក់សាំងទាំងអស់នេះ។ លើសពីនោះ តៃវ៉ាន់ ក៏សង្ឃឹមទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមផែនការសេតវិមានដែលគ្រោងចែកវ៉ាក់សាំងទៅឱ្យពិភពលោកដោយផ្ទាល់ចំនួន២៥លានដូស។ រហូតមកដល់ពេលនេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំងសរុបប្រមាណ២,១លានដូស ដែលភាគច្រើនជាវ៉ាក់សាំងរបស់ AstraZeneca និងមានមួយចំនួនតូចជាវ៉ាក់សាំងរបស់ Moderna។ តៃវ៉ាន់ក៏បានបញ្ជាទិញវ៉ាក់សាំងច្រើនជាង២០លានដូសទៀតពីក្រុមហ៊ុន AstraZeneca និង Moderna ផងដែរ។ ដែនកោះនេះ ក៏កំពុងបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ។ តៃវ៉ាន់ មានករណីឆ្លងសរុបចំនួនជាងមួយម៉ឺននាក់ និងមានអ្នកស្លាប់ ១៨៨៕ | ដោយ៖ ចាន់ ស៊ីណា |
បញ្ជីបេតិកភណ្ឌពិភពលោក៖ ទី១ រមណីយដ្ឋានអង្គរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ ទី២ ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ទី៣ ប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ ទី១ របាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី។ ២ ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទៅក្រុងប៉ារីស ប្រទេសបារាំង។ ៣ ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ៤ ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី។ ៥ ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស។ ៦ គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រក្រម៉ារ៉ុក។ បញ្ជីស្មារតីចងចាំនៃពិភពលោក៖ ១ បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស។ ២ ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន។ ៣ រឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រៅពីសម្បត្តិវប្បធម៌ខាងលើ កម្ពុជាក៏កំពុងរៀបចំឯកសារត្រៀម ដើម្បីស្នើដាក់សម្បត្តិវប្បធម៌មួយចំនួនទៀត ទៅអង្គការយូណេស្កូបន្ថែមដែរ ដូចជានំបញ្ចុក បុណ្យអុំទូក ដំបន់ការពារសត្វផ្សោត ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងជាដើម៕ | ភ្នំពេញ៖ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំង១២ ដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ត្រូវបានបែងចែកជា៣ផ្នែកធំៗ គឺចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបញ្ជីស្មារតីចងចាំនៃពិភពលោក។ |
បើតាមលោក វេង សាខុន ផលិតដែលបាននាំចេញទាំងនោះមាន ចំណិតដំឡូងមី ១.២លានតោន,គ្រាប់ស្វាយចន្ទី មានចំនួន ៨០ម៉ឺនតោន, គ្រប់ពោត ១៣៤ ០៧៩តោន,សណ្ដែបាយ ១១ ១០០តោន,ចេកស្រស់ ១៩៧ ៥៨៨តោន,ផ្លែក្រូចថ្លុង ២១ ១១៨តោន,ផ្លែស្វាយស្រស់ ១៥២ ០៩០តោន,ដំណាប់ស្វាយ ១០ ៥៥៣តោន,ដូងប្រេង ១៩ ៩១៦តោន,ម្រេច ៦ ៧៩៨តោន និងម្ទេសស្រស់ ៥៦ ៥០៧តោន។ ដ្បិតថា កម្ពុជា ជួបបញ្ហាកូវីដ-១៩ តែសកម្មភាពបង្កបង្កើនផល នៅតែមមាញឹក។ ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជា សម្រេចបានប្រមាណ ២៧,១៣ភាគរយ លើផែនការ ២ ៦០៩លានហិកតា៕ | រយៈពេលជិត៥ខែ កម្ពុជា បាននាំចេញផលិតផលកសិកម្មសំខាន់ចំនួនជិត ៤.១៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចេញនេះ កើនជាងឆ្នាំ២០២០ចំនួនជិត ១.១២លានតោន។ ក្នុងចំណោមផលិតផលកសិកម្ម ១២មុខនោះ មានស្រូវចំនួន ១.៦០លានតោន។ |
ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា បានរៀបចំការប្រកួតប្រជែងជជែកដេញដោលវគ្គផ្ដាច់ព្រ័ត្រស្ដីពី ចំណូលថវិកាជាតិ របស់ក្រុមយុវជនដែលជានិស្សិតមកពីមហាវិទ្យាល័យខុសៗគ្នានៅរាធានីភ្នំពេញ លើប្រធានបទ «រាជរដ្ឋាភិបាលកម្ពុជាគួរបង្កើនការយកពន្ធផ្ទាល់បន្ថែមទៀត» កាលពីថ្ងៃទី១៨ តុលា។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះដែរ មានយុវជនចំនួន៤ក្រុម ហើយក្នុងមួយក្រុមមានសមាជិក៤រូប ដែលធ្វើការប្រកួតដេញដោល។ អង្គការតម្លាភាពកម្ពុជា រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងការចូលរួមរបស់យុវជនក្នុងកិច្ចពិភាក្សាទៅលើគោលនយោបាយស្ដីពីសារពើពន្ធ និងបង្កើតឲ្យមានសំឡេងយុវជនដែលបង្ហាញពីទស្សនៈ និងគំនិតយោបល់ផ្សេងៗគ្នា លើបញ្ហានិងការអភិវឌ្ឍប្រទេស។ ជាពិសេសលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងចំណូលថវិកាជាតិ និងវែកញែករកដំណោះស្រាយបញ្ហាដោយក្រុមយុវជន។ កញ្ញា ថេង លីហួង ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ជាសមាជិកម្នាក់ក្នុងក្រុមមុនីវឌ្ឍន៍ ដែលទទួលបានជ័យលាភីលេខ១ បានលើកឡើងថាប្រធានបទ«ចំណូលថវិកាជាតិ»នេះគឺល្អ និងពិតជាមានសារៈសំខាន់ ព្រោះពេលដែលមានការគ្រប់គ្រងថវិកាជាតិ ការចំណាយ និងចំណូលបានត្រឹមត្រូវ ហើយប្រជាពលរដ្ឋយល់ដឹងពីការបង់ពន្ធបានច្បាស់លាស់នោះ គឺអាចជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន។ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បាននិយាយដូច្នេះថា៖« តាំងពីចូលប្រកួតមកមានបញ្ហាខ្លះៗ គឺសមាជិកក្រុមត្រូវស្វែងរកឯកសារដែលទាក់ទងនិងប្រធានបទហើយស្របនឹងគំនិត និងមានពេលវេលាតិចដែលបានជុំគ្នា ។ប៉ុន្តែក្នុងក្រុមរបស់ខ្ញុំមិនមានជាបញ្ហាអ្វីទេ ដោយសារសមាជិកយល់ពីគ្នាបានច្រើន ហើយវាក៏ជាកត្តាដែលធ្វើឲ្យក្រុមទទួលបានជ័យលាភីលេខ១ផងដែរ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមដែលទទួលបានជ័យលាភីលេខ១នោះ គឺក្រុមមុនីវឌ្ឍន៍ ហើយជ័យលាភីលេខ២គឺក្រុម Magnified និងក្រុម The Influential ទទួលបានជ័យលាភីលេខ៣ ហើយក្រុម Girl-Units ទទួលបានជ័យលាភីលេខ៤ (ពានរង្វាន់កិត្តិយស)។ បន្ថែមពីលើរង្វាន់ដែលទទួលបាន ក្រុមយុវជនដែលទទួលបានជ័យជំនះ ក៏នឹងមានឱកាសចែករំលែកចំណេះដឹង នឹងបទពិសោធន៍ទៅកាន់យុវជន ក៏ដូចជានិស្សិតផ្សេងៗទៀតនៅតាមបណ្ដាខេត្តផងដែរ។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយដែលអង្គការតម្លាភាពកម្ពុជាបានរៀបចំកម្មពិធីប្រកួតជជែកដេញដោលរវាងយុវជនស្ដីពីបញ្ហាសារពើពន្ធ៕ | ដោយ៖ ផាត ដាណេ |
នាសន្និសីទសារព័ត៌មានមុនជំនួបរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែន កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជាស្នើឲ្យអ្នកគាំទ្រ មកទស្សនាការប្រកួតផ្ទាល់ឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។ នោះក៏ព្រោះតែ វិសាល យល់ឃើញថា អ្នកគាំទ្រជាប្រភពផ្តល់ថាមពល និងជាចលករជួយជំរុញទឹកចិត្តកីឡាករឲ្យមានឆន្ទៈប្រកួតកាន់តែខ្លាំង បន្ថែមលើបច្ចេកទេសរបស់ពួកគេ។ «សម្រាប់ខ្ញុំអ្នកគាំទ្រមកទស្សនាច្រើន វាជាទឹកចិត្តមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ព្រោះពេលពួកយើងឃើញពួកគាត់មកទស្សនាច្រើន ធ្វើឲ្យទឹកចិត្ត និងឆន្ទៈរបស់ពួកយើងក៏ខ្លាំងតាមនឹងដែរ។ វាមិនមែនជាសម្ពាធនោះទេ ពេលឃើញវត្តមានអ្នកគាំទ្រមកទស្សនាច្រើន ផ្ទុយទៅវិញ វាធ្វើឲ្យពួកយើងរំភើប និងមានកម្លាំងចិត្តកាន់តែខ្លាំង»។ នេះជាការលើកឡើងរបស់កីឡាករ សឿយ វិសាល ដែលចង់ឃើញវត្តមានអ្នកគាំទ្រយ៉ាងច្រើនកុះករមកទស្សនាការប្រកួតផ្ទាល់របស់ក្រុមជម្រើសជាតិកម្ពុជា។ កីឡាករ សឿយ វិសាល (រូបក្នុងរង្វង់)ពេលប្រកួតជាមួយហុងកុង ក្រៅពីផ្តល់កម្លាំងចិត្ត និងថាមពលបន្ថែមដល់កីឡាករ អ្នកគាំទ្រ ក៏ជាផ្នែកមួយចូលរួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជាធ្វើបានល្អនៅលើទីលាន និងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពផងដែរ។ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អ្នកគាំទ្រជាកីឡាករទី១២ ដែលនៅក្រៅទីលាន បន្ថែមលើកីឡាករទាំង១១រូប ដែលកំពុងលេងនៅលើទីលាន។ គ្រូបង្វឹកអាហ្សង់ទីនរូបនេះបានបន្ថែមថា៖«ជាការពិតណាស់ពេលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកគាំទ្រការប្រកួត វាជាចំណុចមួយដ៏សំខាន់ ហើយខ្ញុំគិតថាកីឡាករ ក៏យល់ដូចខ្ញុំដែរ។ នៅពេលយើងលេងអស់កម្លាំងនៅចុងតង់ ខ្ញុំមានអារម្មណ៍ថា អ្នកគាំទ្រជាប្រភពថាមពល ដែលជួយជំរុញឲ្យពួកគេលេងឲ្យអស់ពីសមត្ថភាពរហូតចប់ការប្រកួត»។ ទាំងគ្រូបង្វឹក និងកីឡាករ សឿយ វិសាល សុទ្ធតែរំពឹងថា ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែន សម្រាប់វគ្គជម្រុះ World Cup 2022 ជុំទី២ នៅថ្ងៃទី១០ កញ្ញា នឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករមកទស្សនាការប្រកួតផ្ទាល់នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយហុងកុង ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃទី៥ កញ្ញា មានអ្នកគាំទ្រមកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិចំនួន៤៥,៥០០នាក់។ ចំនួននេះជួយឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសម្ចាស់ផ្ទះ ដែលមានអ្នកគាំទ្រមកទស្សនាការប្រកួតបាល់ទាត់ច្រើនជាងគេ ខណៈឥណ្ឌូណេស៊ីឈរចំណាត់ថ្នាក់លេខ១៕ | កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកអ្នកគាំទ្រ ជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការជួយជំរុញនិងលើកទឹកចិត្តកីឡាករឲ្យមានកម្លាំងចិត្ត និងឆន្ទៈកាន់តែខ្លាំងក្នុងការប្រកួត។ សម្រាប់ វិសាល វត្តមានយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិ វាមិនបានដាក់សម្ពាធនោះទេ តែវាធ្វើឲ្យពួកគេរំភើបនិងមានកម្លាំងចិត្តទៅវិញ។ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកអ្នកគាំទ្រជាកីឡាករទី១២ និងជាប្រភពថាមពលសម្រាប់កីឡាករ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.