text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ខាងក្រោមនេះ គឺជាការប្រែសម្រួលខ្លីៗពីគេហទំព័រសុខភាព healthymepa.com ទៅលើប្រធានបទមួយនេះ៖ តើបាក់តេរីជាអ្វី? បាក់តេរី ជាប្រភេទសារពាង្គកាយឯកកោសិកាតូចៗ មិនងាយមើលនឹងភ្នែកទទេ ហើយវារស់នៅគ្រប់ទីកន្លែង ទាំងនៅក្នុងខ្យល់ ក្នុងទឹក លើដី លើខ្លួន ក្នុងខ្លួនរបស់អ្នក។ ខ្លះមាននាទី ជួយសរីរាង្គរបស់អ្នក ឲ្យដំណើរការទៅដោយរលូត បាក់តេរីខ្លះទៀត មាននាទីក្នុងការការពារជំងឺផងដែរ។ បាត់តេរីតិចជាងមួយភាគរយដែលគេស្គាល់ ត្រូវបានគេកំណត់ថាជាបាក់តេរីបង្កជំងឺ។ ក្រៅពីនោះ វាគ្រាន់តែជាសារពាង្គកាយមួយរសាត់តាមបរិស្ថានធម្មតាតែប៉ុណ្ណោះ។ គេបង្ការវាដូចម្តេច? ការពិសារថ្នាំអង់ទីប្យ៉ូទិច ជាវិធីសាស្ត្រមួយក្នុងការបង្ការ និងសម្លាប់បាក់តេរីដែលបង្កជំងឺ។តែបាក់តេរីមានលទ្ធភាពក្នុងការផ្សាំខ្លួនជាមួយថ្នាំទាំងនេះ ធ្វើឲ្យថ្នាំទាំងនោះក្លាយជាគ្មានប្រសិទ្ធភាព។ ការពិសារថ្នាំអង់ទីប្យ៉ូទិចច្រើន ធ្វើឲ្យបាក់តេរីល្អៗនៃខ្លួនប្រាណរបស់មនុស្សចុះខ្សោយវិញបាន។ ចុះវីរុសជាអ្វីវិញ? វីរុស ជាទម្រង់ជីវិតមួយបែបដែលអ្នកវិទ្យសាស្ត្រ ពេលខ្លះ មានភាពពិបាកក្នុងធ្វើចំណាត់ថ្នាក់ពួកវានៅក្នុងក្រុមសារពាង្គកាយដទៃទៀត។ និយាយឲ្យងាយយល់ ពួកវាមានទំហំតូចជាងបាក់តេរីច្រើនដង ហើយពួកវា ភាគច្រើនអាចបង្កឲ្យមានជំងឺ។ ដើម្បីរស់ និងបន្តពូជ វីរុសត្រូវភ្ជាប់ខ្លួនជាមួយនឹងធ្មួលមួយផ្សេងទៀត។ បានន័យថា វាត្រូវការគេជានិច្ចដើម្បីរស់។ តើគេបង្ការវាដូចរបៀបណា? ភាគច្រើន គេប្រើប្រាស់វីធីសាស្ត្រដោយចាក់វ៉ាក់សាំងការពារ។ វ៉ាក់សាំងប្រើប្រាស់វីរុសដែលអ្នកវិទ្យាសាស្ត្រខាងវេជ្ជសាស្ត្រកែសម្រួលឲ្យទៅជាប្រភេទវីរុសខ្សោយ មិនប៉ះពាល់ដល់មនុស្ស។ នៅពេលគេចាក់វ៉ាក់សាំងចូលទៅក្នុងឈាម វីរុសខ្សោយទាំងនោះមានតួនាទីដូចជាលំហាត់សម្រាប់កោសិកាការពាររបស់មនុស្សអ៊ីចឹង។ វាជាតម្រុយសម្រាប់កោសិកាការពារក្នុងការយល់ដឹងពីប្រភេទវីរុស និងវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំង។ ពេលខ្លះទៀតគេប្រើប្រាស់អង់ទីវីរុស។ អង់ទីវីរុស មិនអាចសម្លាប់វីរុសទេ តែវាអាចបង្អាក់ដំណើររបស់វីរុសបានមួយរយៈដែរ។ ថ្នាំអង់ទីប៊ីយ៉ូទិច ក៏គ្មានឥទ្ធិពលលើវីរុសដែរ៕ | វីរុស និងបាក់តេរីមិនដូចគ្នានោះទេ។ តាមពិតទៅ ពួកវាទាំងពីរប្រភេទនេះ មានលក្ខណៈ និងទម្រង់ខុសគ្នាឆ្ងាយខ្លាំងណាស់។ មិនមែនបាក់តេរី និងវីរុសទាំងអស់ បង្កទុក្ខទោសដល់ខ្លួនប្រាណរបស់មនុស្សរហូតនោះទេ។ ពេលខ្លះបាក់តេរី ក៏ជាអ្នកជួយរំលាយអាហារក្នុងក្រពះអ្នក ដែលអ្នកមិនអាចខ្វះបានផងដែរ។ |
តាមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «សារ និងសារៈ» មានន័យថា ខ្លឹម, សេចក្តីខ្ជាប់ខ្ជួន, មាំមួន,រឹងប៉ឹង, កម្លាំង,អំណាច,ក្លាហាន,ផលប្រយោជន៍,អង់អាច, សេចក្តីពិត, តម្លៃ, ទ្រព្យ, សម្បត្តិ, របស់សុទ្ធ ។ល។ នៅក្នុងការសរសេរ «សារ ឬសារៈ» ជាមួយពាក្យដទៃ ដូចជាពាក្យ សំខាន់, ប្រយោជន៍។ ចំពោះពាក្យដែលមានពាក្យ សារ នៅជាមួយ មានដូចជា សារគិត (គិតខ្ជាប់ខ្ជួន), សារទិស(គ្រប់ទិស), សារព័ត៌មាន(កាសែត), សារប្បវត្តិ(ដំណឹងពិត), សារភូត(ដែលជាដើមចម), សារមន្ទីរ(មន្ទីរដាក់របស់មានតម្លៃ), សារវន្ត(អ្នកដឹងអ្វីៗដែលមានប្រយោជន៍), សារវ័ទ (អ្នកដឹងអ្វីៗ ដែលមានតម្លៃ) ។ល៕ | ក្នុងវចនានុក្រមខ្មែរ ពាក្យ «សារ និងសារៈ» គឺមានន័យដូចគ្នាបេះបិទ ចំពោះអត្ថន័យ ក៏ដូចគ្នាដែរ។ ក្នុងវចនានុក្រមខ្មែរ ដែលបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «សារ និងសារៈ» សម្រាប់ប្រើជាមួយពាក្យ សំខាន់ បានដូចគ្នា។ |
លោក ណុប វី មើលឃើញថា រដ្ឋាភិបាល តាមរយៈអាជ្ញាធរ បានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន ដែលបំពេញការងារឆកល្វែង ឬខ្វះខាតចំណុចណាមួយ ដោយរំលងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា។ សម្រាប់លោក ណុប វី ការអនុវត្តវិធានការច្បាប់ព្រហ្មទណ្ឌនេះ វាធ្វើឱ្យមានហានិភ័យខ្ពស់ សម្រាប់អ្នកសារព័ត៌មាន ដែលបំពេញការងារវិជ្ជាជីវៈ។ ជាពិសេសអ្នកសារព័ត៌មាន ដែលចូលចិត្តរាយការណ៍ពីរឿងរសើបរបស់រដ្ឋាភិបាល។ បើតាមលោក ណុប វី ច្បាប់របបសារព័ត៌មាន គួរតែត្រូវបានអនុវត្តឱ្យបានទូលាយលើអ្នកសារព័ត៌មាន ។ ជាបន្តសូមលោក-អ្នកនាងស្តាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដូចតទៅ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី២៩ មីនា ក្រោមចំណងជើងថា «ស្ថានភាពសារព័ត៌មានកម្ពុជាឆ្នាំ ២០២០» ដែលជាកំណត់ត្រា ប្រចាំឆ្នាំអំពីករណីយាយីប្រឆាំងនឹងអ្នកសារព័ត៌មាន។ របាយការណ៍ខេមបូចា រកឃើញពីការយាយីចំនួន ៣៥ ករណី ប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន៧២នាក់ក្នុងឆ្នាំ ២០២០។ ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលបានកើតឡើងច្រើនជាងគេគឺការដាក់ពន្ធនាគារ និងការប្រើអំពើហិង្សា។ ក្នុងចំណោមបញ្ហាប្រឈមជាច្រើន ដែលអ្នកសារព័ត៌មានកម្ពុជាកំពុងជួបប្រទះ ការភ័យខ្លាចចំពោះ អំពើហិង្សាលើរូបរាងកាយ និងបញ្ហាប្រឈមផ្នែកផ្លូវច្បាប់នៅតែជាផ្នែកមួយនៃការងារប្រចាំថ្ងៃ របស់ពួកគេ។ របាយការណ៍នេះបង្ហាញពីភាពញឹកញាប់នៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលជារឿយៗ ក្លាយជាមុខសញ្ញាយ៉ាងអយុត្តិធម៌ចំពោះការអនុវត្តសិទ្ធិស្របច្បាប់ និងសេរីភាពរបស់ពួកគេដូចមានចែងទាំងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ទាំងច្បាប់អន្តរជាតិ។ តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីដើមឆ្នាំ២០២១ថា មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួន បានប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ,ដើរតួនាទីជាចៅក្រមកាត់សេចក្តីរឿងទំនាស់ដីធ្លី រួមទាំងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំប៉ោងសភាពការណ៍ជាដើម ដែលនាំឱ្យខូចតម្លៃរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈត្រឹមត្រូវ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល បានព្រមានថា មិនលើកលែងដល់អ្នកសារព័ត៌មានណាដែលបំពានច្បាប់ឡើយ៕ | ភ្នំពេញ៖ ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន ជាការរឹតត្បិត និងគំរាមកំហែង។ នេះជាការលើកឡើងរបស់លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា)។ |
ក្រោយកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ធនាគារកណ្ដាលអាម៉េរិក បានប្រកាសថាខ្លួននឹងមិនដំឡើងអត្រាការប្រាក់ទៀតទេ ក្រោយរង់ចាំមើលទិន្នន័យបន្ថែមទៀតដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់ពីមុនមកលើសេដ្ឋកិច្ចអាម៉េរិក។ ចាប់តាំងពីខែមីនាឆ្នាំ២០២២ ធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់ចំនួន ១១ដងរួចមកហើយ ដើម្បីបន្ថយកម្រិតអតិផរណាឱ្យដល់គោលដៅ។ បច្ចុប្បន្ននេះ អត្រាការប្រាក់យោងនៅអាម៉េរិកមានប្រហែល៥,២៥ភាគរយទៅ ៥,៥ភាគរយដែលខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១ ។ ធនាគារកណ្តាលមួយនេះក៏បានប្រកាសពីការព្យាករជាបន្តបន្ទាប់ថា ខ្លួន ចង់ដំឡើងអត្រាការប្រាក់ដល់ ៥,៦៣ភាគរយទៅ៥,៨៧ភាគរយនៅឆ្នាំនេះ។ នេះមានន័យថា ការដំឡើងអត្រាការប្រាក់ម្តងទៀតអាចធ្វើនៅចុងឆ្នាំ។ ការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិកនៅឆ្នាំនេះក៏ត្រូវបានកែសម្រួលមកនៅត្រឹម ២,១ភាគរយ ខណៈអត្រាគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងថយចុះបន្តិច។ យ៉ាងណាមិញ មន្ត្រីរបស់ Fed ជឿថានៅឆ្នាំក្រោយចំនួននៃការកាត់អត្រាការប្រាក់នឹងថយចុះបើធៀបនឹងការព្យាករពីមុន។ នេះក៏ជាអ្វីដែលអ្នកវិនិយោគព្រួយបារម្ភដែរថា អត្រាការប្រាក់នឹងនៅតែខ្ពស់ក្នុងរយៈពេលយូរជាងនេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីសម័យប្រជុំ ប្រធាន Fed លោក Jerome Powll បានលើកឡើងថា ភាពបត់បែនអាចធ្វើទៅបានចំពោះលទ្ធភាពបន្ថយអត្រាការប្រាក់នាពេលខាងមុខ ។ យ៉ាងណាការធ្វើបែបនេះអាចត្រូវបានគំរាមកំហែងពីកត្តាខាងក្រៅដែលមិនមែនជាការគ្រប់គ្រងរបស់ Fed ។ ការកើនឡើងតម្លៃថាមពលនៅតែអាចជំរុញឱ្យអតិផរណាកើនឡើង។ កូដកម្មរបស់កម្មកររថយន្តនៅអាម៉េរិកក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ Fed ផងដែរព្រោះវាប៉ះពាល់ដល់ទីផ្សារការងារ។ លោក Powell បាននិយាយថា ៖« លទ្ធភាពនៃការបន្ថយអត្រាការប្រាក់ គឺជាគោលដៅជាមូលដ្ឋានដែលយើងតែងតែធ្វើការដើម្បីសម្រេចបាននូវចំណុចនេះ។ យ៉ាងណាមិញ ប្រសិនបើស្ថិរភាពតម្លៃមិនត្រូវបានស្តារឡើងវិញ អតិផរណានៅតែអាចត្រលប់មកវិញ»៕ | នៅថ្ងៃទី២០ ខែកញ្ញា ធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់យោងបច្ចុប្បន្នស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ។ ប៉ុន្តែគាំទ្រការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំ២០២៣ និងបន្តរក្សាគោលនយោបាយរូបិយវត្ថុតឹងរឹងរហូតដល់ឆ្នាំ២០២៤ ។ |
ទំនាក់ទំនងអន្តរកូរ៉េ នៅតែមិនទាន់មានភាពល្អប្រសើរឡើយ បើទោះរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្តូរក្បាលម៉ាស៊ីននៅក្នុងខែឧសភា កន្លងមកក៏ដោយ។ ក្នុងសន្និសីទសារព័ត៌មានមួយស្របពេលចូលកាន់តំណែងជាប្រធានាធិបតីបាន១០០ថ្ងៃ លោក យូន សុកយ៉ល បានបញ្ជាក់ជាថ្មីពីបញ្ហាអន្តរកូរ៉េ។ «ការធានាសន្តិសុខ ជាអ្វីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងមិនអាចធ្វើបានឡើយ»។ លោកយូន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៧ ខែសីហា ដោយបន្តថា ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង មិនចង់ឱ្យស្ថានភាពបច្ចុប្បន្នរបស់ក្រុងព្យុងយ៉ាងផ្លាស់ប្តូរ ដោយគ្មានហេតុផល និងដោយកម្លាំងយោធាឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ កន្លងមក មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បានដាក់ចេញផែនការជួយកែលម្អសេដ្ឋកិច្ចកូរ៉េខាងជើង តាមរយៈគម្រោងវិនិយោគធំៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងករណីប្រទេសជិតខាងរបស់ខ្លួនមួយនេះ លុបចោលកម្មវិធីនុយក្លេអ៊ែរ។ លោកយូន ក៏បានសន្យាជួយពង្រីកផលិតផលកសិកម្ម ធ្វើទំនើបកម្មមន្ទីរពេទ្យ រចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងអនុវត្តការវិនិយោគអន្តរជាតិសម្រាប់កូរ៉េខាងជើងផង។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោកយូន បានបង្ហាញចំណាត់ការដ៏តឹងរ៉ឹងនៅចំពោះមុខកូរ៉េខាងជើង។ ថ្មីៗនេះ បន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់មីស៊ីលប៉ាលីស្ទិកទៅក្នុងសមុទ្រខាងកើត ក្រុងសេអ៊ូល ជាមួយសម្ព័ន្ធមិត្តបានបាញ់មីស៊ីលទៅសមុទ្រខាងកើតដែរ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូង បានសម្ញែងយន្តហោះចម្បាំងរបស់ខ្លួនថែមទៀត៕ | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៧ ខែសីហា បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល មិនអាចផ្តល់ការធានាផ្នែកសន្តិសុខសម្រាប់ក្រុងព្យុងយ៉ាងបានទេ។ យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏មិនចង់ឱ្យស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើងផ្លាស់ប្តូរ ដោយគ្មានហេតុផល ឬដោយកម្លាំងទ័ពឡើយ។ |
អ្នកលក់វ័យ៥២ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ក្នុងមួយថ្ងៃៗ អ្នកស្រី លក់មីស៊ុបប្រហិតអស់ជាង៣០០ចាន ដោយប្រើប្រហិតសាច់គោលអស់ចំនួន១៥គីឡូក្រាម ប្រហិតត្រី៣០គីឡូក្រាម និងឈាមជ្រូកអស់៣០គីឡូក្រោម។ ការលក់មីស៊ុបនៅក្នុងវត្តទួលទំពូងនេះ អាចឱ្យអ្នកស្រី ហ៊ឺ ដាវី ទទួលបានប្រាក់ចំណេញប្រចាំថ្ងៃពី៣០០,០០០ទៅ៤០០,០០០រៀល។ «ភ្ញៀវដែលចូលមកហូបមីស៊ុបនៅទីនេះ ភាគច្រើនគឺជាអតីតសិស្សសាលាទួលទំពូង និងអ្នកធ្វើការងារ។ អ្នកដែលចូលមកហូប គាត់ពួកតែងតែនិយាយថាមីស៊ុបខ្ញុំឆ្ងាញ់ និងមានតម្លៃថោកសមរម្យ»។ នេះជាលើកឡើងរបស់អ្នកស្រី ដាវី។ អ្នកស្រីបានបន្តថា មីស៊ុបនេះ មានលក់ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៣រសៀល។ ប៉ុន្តែជាទូទៅ អ្នកស្រីលក់អស់នៅម៉ោង១កន្លះ ឬម៉ោង២រសៀល ។ អ្នកស្រី ដាវីបាននិយាយដូច្នេះ៖«ដល់ម៉ោងបើកលក់ គឺមានភ្ញៀវចូលមកហូបច្រើនតែម្តង រកតែដកដៃមិនរួច។ ខ្ញុំលក់មីស៊ុបប៉ុន្មានខែចុងក្រោយនេះ មិនដែលបានហូបបាយថ្ងៃត្រង់ទេ ព្រោះពេលហ្នឹងភ្ញៀវចូលច្រើនខ្លាំងណាស់»។ ក្រៅពីកូនស្រីដែលឆ្លៀតពីការសិក្សា និងស្វាមីដែលទំនេរពីការងាររបស់ខ្លួនមកជួយលក់មីស៊ុបនេះ ក៏មានអ្នកលក់ដូរក្បែរៗគ្នាជួយលក់អ្នកស្រីផងដែរ។ លោក នាង ហ៊ូសេន គឺជាអតិថិជនមីស៊ុបរបស់អ្នកស្រី ហ៊ឺ ដាវី អស់រយៈជិត៥ឆ្នាំមកហើយ។ បើតាមលោក ហ៊ូសេន មីស៊ុបរបស់អ្នកស្រី ដាវី មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសានោះទេ គឺថែមទាំងមានតម្លៃសមរម្យទៀត។ យុវជនរូបនេះបានលើកឡើងដូច្នេះ៖«ខ្ញុំចូលហូបមីស៊ុបនៅទីនេះតាំងពីឆ្នាំ២០១៥មក តាមរយៈមិត្តភក្តិណែនាំ និងហៅមកហូបជាមួយគ្នា។ ក្រោយខ្ញុំបានហូបមីស៊ុបនេះលើកដំបូងហើយ ខ្ញុំក៏ចេះតែបន្តមកហូបមីស៊ុបនៅទីនេះទៀតមិនដែរខានឡើយ។ ក្នុងមួយសប្តាហ៍ យ៉ាងហោចណាស់ខ្ញុំមកហូបមីនៅទីនេះបាន២ដង»។ លោក ហ៊ូសេន បានបន្ថែមថា ការហូបមីស៊ុបក្តៅៗនៅក្នុងវត្តទួលទំពូងនេះ បានធ្វើឱ្យលោក មានអារម្មណ៍ល្អមួយនៅក្នុងខ្លួន និងនឹករម្លឹកដល់អតីតកាលពីកុមារភាពរបស់ខ្លួន ពិសេសគឺនៅពេលលោកដែលកំពុងរៀននៅថ្នាក់បឋមសិក្សាតែម្តង៕ អ្នកស្រី ហ៊ឺ ដាវី កំពុងដួសទឹកស៊ុប ដាក់ចានមី មីស៊ុប ប្រហិតត្រី លាយជាមួយប្រហិតសាច់គោ អតិថិជន កំពុងអង្គុយរង់ចាំហូបមីស៊ុបរបស់ អ្នកស្រី ហ៊ឺ ដាវី។ លោក នាង ហ៊ូ សេន | អ្នកស្រី ហ៊ឺ ដាវី បានលក់ម្ហូបអាហារ ក្នុងទីតាំងសាលារៀនបឋមសិក្សា នៅវត្តទួលទំពូង រាជធានីភ្នំពេញ អស់រយៈជាង៣០ឆ្នាំមកហើយ។ ពីដំបូងអ្នកស្រីលក់បាយសាច់ជ្រូកនិងលតឆា ប៉ុន្តែក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ បានផ្លាស់ប្តូរដោយលក់មីស៊ុបប្រហិតវិញ។ មីស៊ុបរបស់អ្នកស្រីដាវី គឺលក់ដាច់ខ្លាំងណាស់ ជាមួយនឹង តម្លៃពី៤០០០ទៅ៦០០០រៀលក្នុងមួយចាន។ |
របាយការណ៍ដដែលបានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៦,៣ម៉ឺនតោន ក្នុងនោះនាំចេញទៅប្រទេសចិន ១៦,៥ម៉ឺនតោន នាំចេញទៅប្រទេសអឺរ៉ុប ១៥,៤ម៉ឺនតោន និងនាំចេញទៅប្រទេសអាស៊ាន ៦ម៉ឺនតោន។ ដោយឡែកកសិផលផ្សេងៗ មានដូចជា ចំណិតដំឡូងមីក្រៀម ១លានតោន។ ដំឡូងមីស្រស់ ៥១ម៉ឺនតោន ម្សៅដំឡូងមី ១,៩ពាន់តោន គ្រាប់ស្វាយចន្ទី ២០ម៉ឺនតោន គ្រាប់ពោត ១៩ម៉ឺនតោន ចេកស្រស់ ២១ម៉ឺនតោន រួមនឹងកសិផលផ្សេងទៀត។ សូមបញ្ជាក់ថាដំណាំកសិផលដែលកម្ពុជាបាននាំចេញទាំង ២០មុខដូចជា អង្ករ,ចំណិតដំឡូងមីក្រៀម,ដំឡូងមីស្រស់,ម្សៅដំឡូងមី,កាកសំណល់ដំឡូងមី,គ្រាប់ស្វាយចន្ទី,គ្រាប់ពោត,ចេកស្រស់,គ្រាប់សណ្ដែកបាយ,ក្រូចថ្លុង,ផ្លែស្វាយស្រស់,ដំណាប់ស្វាយ,ដូងប្រេង,ម្រេច,ថ្នាំជក់,បន្លែ,ដំឡូងជ្វា,ម្ទេសស្រស់,ម្ទេសក្រៀម៕ | ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលខ្មែរ ២០មុខ ដែលមានចំនួន ៣លានតោនទៅកាន់ទីផ្សារអន្តរជាតិ។ គោលដៅនាំចេញច្រើនជាងគេ មានទៅប្រទេសចិន, បណ្ដាប្រទេសអឺរ៉ុប, ប្រទេសអាស៊ាន។ នេះបើតាមរបាយការណ៍លទ្ធផលនៃការនាំចេញកសិផលកម្ពុជាឆ្នាំ២០២០ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ |
លោក ឡេង វន្ថា បញ្ជាក់ដូច្នេះថា៖« GLC 250 4MATIC Coupe នេះវារូបរាងប្រណិតតែម្តង ហើយផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងឆើតឆាយ ថ្លៃថ្នូរតែម្តង ដែលជាប្រភេទរថយន្តម្យ៉ាងដែលមានរាងស្អាត ប្លែក ស័ក្តិសមសម្រាប់យុវវ័យដែលទាន់សម័យ ស៊ីវិល័យ ឬក៏គ្រួសារដែលមានសមាជិក៥នាក់»។ មិនត្រឹមតែមានរូបរាងប្រណិត ប្លែកគេ ហើយផ្នែកខាងក្រោយនៃរថយន្តនេះ មានលក្ខណៈធំទូលាយខ្លាំង ដែលអាចផ្ទុកសម្ភារបានច្រើនហើយនោះ រថយន្ត SUV ម៉ូឌែល GLC 250 4MATIC Coupe នេះ បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន Mercedes-Benz ដែលវាមានម៉ាស៊ីនតូចទេ គឺ២.០លីត្រ ប៉ុន្តែវាអាចបង្កើនកម្លាំងសេះ ដល់ទៅ២១១សេះ និងមានប្រអប់លេខចំនួន៩លេខ(វគ្គ) ។ ជាមួយគ្នានេះ GLC 250 4MATIC Coupe នេះ បានបំពាក់នូវបច្ចេកវិទ្យា 4MATIC ដែលជួយអោយវិលកង់ទាំងបួនផង និង ជាប្រព័ន្ធទប់លំនឹងផង។ បើទោះជាកង់ណាមួយជាប់ផុងរឺក៏បើកបរក្នុងស្ថានភាពផ្លូវលំបាកក៏រថយន្តដ៏ទំនើបមួយនេះអាចបើកបរទៅមុខបានយ៉ាងសុវត្តិភាព។ បន្ថែមលេីសពីភាពដ៏ប្រណិតនេះ រថយន្ត SUV GLC 250 4Matic Coupe បានបន្ថែមនូវ DYNAMIC SELECT Mode ដល់ទៅ៥ រួមមាន Eco, Comfort, Sport, Sport+, និង Individual ដែលអ្នកបើកបរអាចបើកបរនៅក្នុងក្រុងក៏បាន បើកបរក្នុងស្ថានភាពលំបាក មានជង្ហុកក៏បាន និងបើកបរជាលក្ខណៈប្រណាំងក៏បាន។ ហើយ GLC 250 4MATIC Coupe ក៏បានបំពាក់នូវប្រភេទអំពូលវ័យឆ្លាត (LDT Intelligent Light System ) ជាអំពូលវ័យឆ្លាតដែលភ្លឺច្បាស់ល្អ រ៉េតាមចង្កួតរថយន្តនៅពេលដែលអ្នកបើកបរបត់រថយន្ត ក្នុងពេលស្ថានភាពផ្លូវងងឹតក៏ដោយ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ឬទៅទស្សនារថយន្តដ៏ទំនើប និងប្រណិតនេះដោយផ្ទាល់ នៅទីតាំងក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដែលស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនដែលបានទទួលសិទ្ធិផ្តាច់មុខ ពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់គ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា៕ | រថយន្ត GLC 250 4MATIC Coupe ជារថយន្ត SUV ដែលក្រុមហ៊ុន Star Auto Cambodia ទើបតែនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ បើតាមលោក ឡេង វន្ថា ប្រតិបត្តិករផ្នែកលក់របស់ក្រុមហ៊ុន Star Auto Cambodia ដែលទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់ផ្តាច់មុខនូវរថយន្ត Mercedes-Benz ប្រចាំប្រទេសកម្ពុជា។ ថ្មីៗនេះដែរ ក្រុមហ៊ុនបាននាំចូលរថយន្តប្រភេទ SUV ម៉ូឌែលថ្មីគឺ GLC 250 4MATIC Coupe ជារថយន្តដែលមានរាងកោងគូថខ្លី ស្អាត និងប្លែកដំបូងគេ នៅក្នុងត្រកូល GLC របស់ Mercedes-Benz។ |
ច្រវាក់ផលិតកម្មស៊ីមីកុងឌុចទ័រ ភាគច្រើនគឺប្រមូលផ្តុំនៅក្នុងតំបន់អាស៊ីខាងកើត។ តាមទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិកនៅក្នុងឆ្នាំ២០២១ តៃវ៉ាន់ផលិតឈីប បាន២០ភាគរយនៃផលិតកម្មសរុបរបស់ពិភពលោក ខណៈកូរ៉េខាងត្បូងមាន ១៩ភាគរយ, ជប៉ុនមាន ១៧ភាគរយ, ចិនមាន១៦ភាគរយ និងអាម៉េរិក មានត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ ដើម្បីកាត់បន្ថយការនាំចូលពីបរទេសក្នុងបរិមាណដ៏ច្រើន ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែសីហា បានប្រកាសឱ្យប្រើ «ច្បាប់ស្តីពីវិទ្យាសាស្រ្ត និងបន្ទះឈីប»។ ច្បាប់នេះ បង្កើតឡើងដើម្បីស្វែងរកចំណាត់ការវិនិយោគលើបន្ទះឈីបនៅអាម៉េរិក ត្រឹមមួយជំនាន់ប៉ុណ្ណោះ។ «អនាគត នឹងត្រូវបានបង្កើតនៅក្នុងទឹកដីអាម៉េរិក»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅសេតវិមានអាម៉េរិក នៅថ្ងៃទី៩ ខែសីហា នៅចំពោះមុខសមាជិកសភា នាយកប្រតិបត្តិក្រុមហ៊ុនឯកជន និងអភិបាលក្រុងជាច្រើនរូប។ ដោយមើលឃើញទីផ្សារអាម៉េរិកពឹងផ្អែកលើបរទេសច្រើន រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកស្រី Gina Raimondo ដែលចូលរួមក្នុងពិធីប្រកាសឱ្យប្រើប្រាស់ច្បាប់ខាងលើផងនោះ បានយល់ថា ការពឹងផ្អែកខ្លាំងលើការផលិតពីបរទេស គឺប្រឈមហានិភ័យមួយ ហើយវានឹងត្រូវផ្លាស់ប្តូរ។ បន្ទះឈីប ជាប្រព័ន្ធអេឡិចត្រូនិចមួយដ៏សំខាន់នៅក្នុងសម័យបច្ចេកវិទ្យា។ គ្រឿងអេឡិចត្រូនិចមួយនេះ ត្រូវបានយកទៅប្រើប្រាស់នៅក្នុងរថយន្ត ទូរសព្ទ ទូរទស្សន៍ ម៉ាស៊ីនហ្គេម កុំព្យូទ័រ និងសម្ភារបច្ចេកវិទ្យាជាច្រើនទៀត។ បច្ចុប្បន្ន បន្ទះឈីប មានការខ្វះខាតយ៉ាងខ្លាំង ដោយសារតែជំងឺឆ្លងជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។ តាមរយៈច្បាប់នេះ រដ្ឋាភិបាលអាម៉េរិកនឹងវិនិយោគ ៥២,៧ពាន់លានដុល្លារនៅក្នុងផលិតកម្មឈីប និងក្រុមហ៊ុន ដោយក្នុងនោះ ៣៩ពាន់លានដុល្លារ ទុកសម្រាប់លើកទឹកចិត្តក្នុងការផលិតសឺមីកុងឌុចទ័រ, ១៣,២ពាន់លានដុល្លារ នឹងត្រូវចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍសឺមីកុងឌុចទ័រ ខណៈ៥០០លានដុល្លារទុកសម្រាប់សកម្មភាពច្រវាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចមួយនេះ៕ | ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែសីហា បានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីផលិតកម្មឈីប(chips) ក្នុងគោលបំណងកាត់បន្ថយការនាំចូលបន្ទះឈីបពីបរទេស និងជំរុញឱ្យមានការផលិតគ្រឿងអេឡិចត្រូនិចមួយនេះ នៅក្នុងស្រុកវិញ។ តាមរយៈច្បាប់នេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងវិនិយោគប្រមាណ ៥២,៧ពាន់លានដុល្លារ ដល់ការស្រាវជ្រាវ និងក្រុមហ៊ុនអាម៉េរិក។ |
អ្នកស្រី អ៊ីច ឈឿន លក់ជ្រូកខ្វៃនៅផ្សារអូឫស្សី ប្រមាណ៤ឆ្នាំហើយ។ នៅអំឡុងចូលឆ្នាំចិន-វៀតណាមនេះ អ្នកស្រី ឈឿន បានប្រាប់សារព័ត៌មានថ្មីៗថា គាត់បានខ្វៃជ្រូកតូចៗល្មមជាង២០០ក្បាលសម្រាប់លក់។ ជ្រូកខ្វែមួយក្បាល អាជីវកររូបនេះ អាចលក់បានតម្លៃពី ៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖«ព្រឹកនេះ(ថ្ងៃទី២៣ មករា) លក់បានជិត៥០ក្បាល។ តែចំថ្ងៃសែន ទើបលក់ដាច់ច្រើន ព្រោះគ្រប់គ្នាសែនថ្ងៃហ្នឹង»។ បើតាម អ្នកស្រី អ៊ីច ឈឿន អំឡុងចូលឆ្នាំចិនឆ្នាំមុនអ្នកស្រីលក់ជ្រូកខ្វៃ អស់ជាង២០០ក្បាល ហើយឆ្នាំនេះ ក៏ទំនងបានលក់ដាច់ប្រហែលគ្នាដែរ។ អ្នកលក់ជ្រូកខ្វៃម្នាក់ទៀតដែលមានតូបលក់ជាប់គ្នានេះ គឺអ្នកស្រី តូច ដានាត។ អាជីវកររូបនេះ ប្រាប់ថា គាត់បានខ្វៃជ្រូកជាង៥០០ក្បាល សម្រាប់លក់នៅថ្ងៃទី២៣ និង២៤ មករានេះ។ ស្ត្រីរូបនេះ ខ្វៃជ្រូកដែលមានរូបរាងធំបន្តិច ហើយក៏អាចលក់បានថ្លៃដែរ។ ជ្រូកខ្វៃរបស់គាត់ មានតម្លៃពី៤០ម៉ឺនរៀល ដល់៨០ម៉ឺនរៀល។ «ឆ្នាំមុន ខ្ញុំខ្វៃនិងលក់ជ្រូកបានជាង៧០០ក្បាល ប៉ុន្តែឆ្នាំនេះ ដូចលក់មិនសូវដាច់ព្រោះជ្រូករាងធំៗ។ វាតម្លៃថ្លៃ»។ ស្ត្រីដែលមានតូបលក់ជ្រូកខ្វៃ ដល់ទៅ៣ ទីតាំង នៅជុំវិញផ្សារអូរឫស្សីរូបនេះ ថាមួយព្រឹកៗ នៅទីតាំងនីមួយៗលក់ជ្រូកបានប្រមាណ ៤០ ក្បាល៕ អ្នកស្រី ឈឿន កំពុងលក់ជ្រូកខ្វៃ។ អ្នកស្រី តូច ដានាត | ភ្នំពេញ៖ នៅអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជ្រូកខ្វៃដែលជាសំណែនចាំបាច់ ក្នុងប្រពៃណីចិននោះ មានតម្លៃចាប់ពី ៣០ម៉ឺនរៀល រហូតដល់ ៨០ម៉ឺនរៀល។ នេះបើតាមអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី។ |
- The ex-combatant - For 97-year-old Alejandro Ferras Pellicer, the revolution is as alive now as it ever was. He was the oldest of a group of 100 rebels, including two of his brothers, who joined Castro in an unsuccessful attack on the Moncada barracks in Santiago de Cuba in July 1953, an operation widely considered to have launched the Cuban revolution. On January 1, 1959, Ferras Pellicer was an exile living in the United States as the US-backed dictator Fulgencio Batista fled his island homeland. Ferras Pellicer left his wife behind to take "the first plane" to Havana. "I arrived before Fidel," who was still in Santiago, he said. "I had to come to join the revolution here," he told AFP from the tiny museum dedicated to the Moncada operation that he built in the capital. "I've never left the country" since, he states with pride. When confronted by the Batista dictatorship, "revolution was necessary" because it was about "fighting for the future." Most of all, though, "the revolution was Fidel." The charismatic leader died in 2016. His brother Raul had taken over as Cuba's president from 2008 and ruled until earlier this year, when he passed the baton to the first non-Castro post-revolutionary leader, Miguel Diaz-Canel. "For us, Fidel is not dead. We're keeping him alive," insisted Ferras Pellicer, because "we're continuing the revolution" which "can last another 50 years" with public support. "As long as the revolution has the people, it is secure." - The athlete - Ana Fidelia Quiros was a two-time world champion and twice Olympic medalist in track and field. She says she owes everything to the revolution, even her life. In 1993, she survived a stove explosion in her home that left burns over 40 percent of her body and killed the child she was expecting. The revolution "represents everything for me. It's thanks to the revolution that I was able to train as an athlete, become a better person and, most of all, allowed me to get through what could have been a fatal accident," the former 800-meter runner told AFP. Two years later, the "Caribbean Storm" won her first world title in Gothenburg, before repeating the feat in Athens in 1997. Such a Lazarus moment "wouldn't have been possible if I didn't live in a country like this one, where medicine is free." The revolution also helped make sport accessible "for everyone," turning the island nation of 11.5 million people into an Olympic over-achiever, with 78 gold medals in the Summer Games. Now 55, Quiros recognizes that "many things are missing" in the country but hopes that political reforms will "improve the economy" and help "Cuba regain its place" on the world sporting landscape. - The dissident - The son of a communist leader, Vladimiro Roca has nonetheless been one of the regime's fiercest critics for many years. "The revolution died a long time ago. Now there's a dictatorial regime," the 76-year-old former fighter pilot told AFP. Having originally followed in his father's footsteps -- Blas Roca was a Marxist theorist and parliamentary president from 1976-81 -- the son grew disillusioned with the revolution. "I fought for a democratic revolution and not for a family dictatorship, which is what has been established in Cuba," said Roca, who was fired from his job in 1992 and sentenced to five years in prison in 1997 over his opposition to the regime. "People are afraid" of repression, according to the dissident, who insists the revolution "will blow itself out." "First of all, the youth are fed up. They don't believe in any of that, and then there's not much support from abroad." "It's possible that when (87-year-old) Raul Castro dies, everything will end because those following aren't prepared to risk everything for something that has no future." - The doctor - Lourdes Garces was part of the Cuban humanitarian mission to Brazil that was abruptly ended last month after Cuban authorities reacted with indignation to criticisms from Brazil's far right president-elect Jair Bolsonaro. The 54-year-old doctor was part of previous humanitarian missions to Venezuela and Guatemala. She says the revolution is "developing and can still offer a lot more." "Since its inception... it has shown solidarity in every sector of society, whether that's in culture, education, sport or health." Her foreign missions meant she missed "many important events" in the lives of her two sons, but Garces is happy to have gained professional experience by "helping the poorest people." She refutes any accusations that Cuba has been using its highly trained medics to indulge in political indoctrination known as "white coat diplomacy." "We don't interfere in politics or any other domain outside of health," she insisted. rd-ka/bc/it © Agence France-Presse | Havana, Cuba | On January 1, Cuba will mark the 60th anniversary of the communist revolution that brought the late and enigmatic leader Fidel Castro to power. Here, AFP talks to four Cubans about what the revolution still means to them. |
លោក Chen Yucun ប្រធានមជ្ឈមណ្ឌល Strait Panda Research and Exchange Center នៅក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន បានថ្លែងឲ្យដឹងថា ខ្លាឃ្មុំផេនដា Basi បានងាប់ ដោយសារជំងឺជាច្រើនមុខក្នុងនោះមានជំងឺក្រិនថ្លើម និងខ្សោយតម្រងនោម ជាដើម។ លោក Chen បានបញ្ជាក់ថា សាកសពរបស់ Basi នឹងយកទៅដាក់ក្នុងសារមន្ទីឈ្មោះ Basi ដែលកំពុងត្រូវបានសាងសង់ដើម្បីឲ្យមនុស្សមានឱកាសរំលឹកចងចាំជានិច្ចចំពោះសត្វមួយនេះ ជាពិសេសពង្រឹងស្មារតីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ។ តាមការផ្សាយរបស់ស៊ីនហួ Basi បានធ្លាក់ខ្លួនឈឺកាលពីខែមិថុនា កន្លងមក។ នៅឆ្នាំ១៩៩០ ផែនដាញីនេះ ត្រូវជ្រើសរើសជារូបតំណាង Mascot ដែលហៅថា Pan Pan សម្រាប់ព្រឹត្តិការណ៍កីឡា Asian Games នៅទីក្រុងប៉េកាំង។ Basi បានប្រារព្ធខួបកំណើត៣៧ឆ្នាំរបស់ខ្លួនកាលពីខែមករា កន្លងមក។ កាលពីសីហា សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានចុះបញ្ជី Basi ជាផែនដាដែលកំពុងរស់នៅ ហើយមានអាយុវែងជាងគេលើលោក (Worlds Oldest Living Captive Panda)។ Basi ចេះជំនាញជាច្រើន ក្នុងមានដូចជាលើកទម្ងន់ ជិះកង់ និងលេងបាល់បោះ។ ផែនដានេះ បានកើតនៅក្នុងព្រៃនាអំឡុងឆ្នាំ១៩៨០ ហើយនៅពេលមានអាយុ៤ឆ្នាំ វាបានធ្លាក់ទៅក្នុងទឹក ហើយត្រូវសង្គ្រោះដោយអ្នកភូមិនៅតំបន់ Basi Gorge ខេត្ត Sichuan។ អ្នកភូមិបានដាក់ឈ្មោះថា Basi មុននឹងបញ្ជូនទៅរស់នៅមជ្ឈមណ្ឌល Fuzhou៕ | ខ្លាឃ្មុំផេនដាដែលមានឈ្មោះថា Basi ដែលត្រូវបានចាត់ទុកថា ជាខ្លាឃ្មុំដែលមានអាយុវែងជាងគេលើលោក បានបាត់បង់ជីវិតទៅហើយក្នុងអាយុ៣៧ឆ្នាំ កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។ |
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) លើកឡើងថា ក្នុងករណីដែលមិនមានម៉ាស់ និងគ្មានជម្រើសដទៃទៀត បុគ្គលិកសុខាភិបាល អាចប្រើម៉ាស់ដែលធ្វើដោយខ្លួនឯងបាន (កន្សែង និងក្រមាបង់ក) ក្នុងពេលដែលត្រូវថែទាំអ្នកជំងឺ COVID-19 ។ ប៉ុន្តែការប្រើកន្សែង ឬក្រមានេះ ជាជម្រើសចុងក្រោយប៉ុណ្ណោះ។ យ៉ាងណាមិញ CDC បានបញ្ជាក់ថា៖ « គេត្រូវប្រុងប្រយ័ត្ន នៅពេលពិចារណាជ្រើសរើសជម្រើសនេះ ដោយហេតុតែសមត្ថភាពការពាររបស់វានៅមិនទាន់ដឹងនៅឡើយ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ទាក់ទងរឿងម៉ាស់នេះ លោក ម៉ៃ ផេន អនុប្រធានាធិបតីអាមេរិកអះអាងថា ផលិតកម្មម៉ាស់កំពុងបង្កើនយ៉ាងរហ័សដោយក្រុមហ៊ុនឯកជនដើម្បីបំពេញតម្រូវការ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅសេតវិមាន លោក ផេន បានបន្ថែមថា ក្រុមហ៊ុនឯកជននៅអាមេរិកបានបង្កើនការផលិតម៉ាស់ N95 ដល់ចំនួន ១០លាន។ ចំណែកឯក្រុមហ៊ុនមួយទៀតបានបង្កើនផលិតមកដល់ ៣៥លានក្នុងមួយខែ។ បន្ថែមពីនេះក្រុមហ៊ុនសំណង់ទូទាំប្រទេស ក៏បានបរិច្ចាគម៉ាស់សម្រាប់ឧស្សាហកម្មឲ្យទៅមន្ទីរពេទ្យផងដែរ។ នេះជាការបន្ថែមរបស់លោក ផេន ដែលទទួលបន្ទុកកិច្ចការដោះស្រាយការរាលដាលវីរុសប្រភេទថ្មី។ បើយោងតាមតួលេខប្រមូលដោយសកលវិទ្យាល័យ John Hopkin គិតត្រឹមថ្ងៃទី១៩ ខែមីនា ករណី COVID-19 នៅអាមេរិក មានចំនួន ១០,៧៥៥ ករណី ខណៈករណីស្លាប់មានចំនួន ១៥៤ ករណី៕ | អាជ្ញាធរសុខាភិបាលអាមេរិក បានប្រាប់បុគ្គលិកសុខាភិបាលរបស់ខ្លួនថា ពួកគេអាចប្រើកន្សែង និងក្រមាបង់ការបានក្នុងករណីអាសន្នពេលខ្វះខាតម៉ាស់អំឡុងពេលប្រឈមមុខនឹងជំងឺ COVID-19។ នេះជាផ្នែកមួយនៃវិធានការរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ដែលដាក់ឲ្យអនុវត្តនៅកម្រិតសហព័ន្ធ រដ្ឋ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេស។ |
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងើលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានជំនួបពិភាក្សា ការងារ នៅទីស្ដីក្រសួងការងារ កាលពីថ្ងៃទី២៦មេសា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងការងារ បានវាយតម្លៃល្អលើស្ថានភាព នៃចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់អង់គ្លេស។ ក្នុងកិច្ចពិភាក្សា លោក អ៊ិត សំហេង ផ្ដោតសំខាន់ពីស្ថាន ភាពកម្លាំងពលកម្មនៅកម្ពុជា។ ជាមួយគ្នាដែរ លោកចាត់ទុកលទ្ធផលល្អនៃការនាំចេញផលិតកាត់ដេរ ជាការគាំទ្រដល់ស្ត្រី កម្ពុជា ដោយសារភាគច្រើននៃកម្លាំងពលកម្មសុទ្ធតែជាស្ត្រី។ ទាំងនេះ សបញ្ជាក់បានថា អង់គ្លេស នៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។ សព្វថ្ងៃ កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីបណ្តុះបណ្តាលពិសេស៤ខែ លើសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន ក្រីក្រចំនួន ១.៥លាននាក់ ដែលចាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ តាមរយៈការបណ្ដុះ បណ្ដាលនេះ លោក អ៊ិត សំហេង បញ្ជាក់ទៅកាន់ភាគីអង់គ្លេសថា ប្រសិនជាមានការ បណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែម ក្នុងកម្មវិធីខាងលើ ក៏ជាផ្នែកមួយល្អប្រសើរ ក្នុងការបណ្តុះបណ្តាលជំនាញទន់ (Soft Skills Training) ។ លោកក៏ជំរុញ ភាគីអង់គ្លេស ឱ្យមានការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតនៅកម្ពុជាផងដែរ។ ទាក់ទិននឹងការបណ្ដុះបណ្ដាលជំនាញនេះ លោក ដូមីនិក វីល្លៀម បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍនៅកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅអង់គ្លេស គឺសម្បូរអ្នកជំនាញផ្នែកនេះ។ ទន្ទឹមនឹងនេះ លោកបានលើពីប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme DCTS) ដែលនឹងអនុវត្តនៅខែមេសានេះ។ ទោះបីកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏អង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។ តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើន ក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានការបង់ពន្ធ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាភាគច្រើនមានរថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។ លោកឯកអគ្គរាជទូតលើកឡើងបែបនេះ។ ពាក់ព័ន្ធនឹងវិស័យការងារ កម្ពុជានិងអង់គ្លេសគ្រោង នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។ នេះបើ តាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ហើយលោកបានវាយតម្លៃថា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងវិជ្ជាជីវៈប្រទេសទាំងពីរ កាន់តែមានភាពចាស់ទុំ គោរពច្បាប់ការងារកាន់តែល្អ។ បន្ទាប់ពីវិបត្តិកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងអង់គ្លេស បានបន្តកើនឡើង។ ជាក់ស្តែង ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧លានដុល្លារ ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។ រីឯ ទំនិញអង់គ្លេសនាំចូលមកកម្ពុជា គឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕ | ភ្នំពេញ៖ កម្ពុជា និងអង់គ្លេស នឹងពង្រីកបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការលើកលែងពន្ធ រួមទាំងព្រមព្រៀងគ្នាបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគ។ |
ក្នុងអំឡុងកម្មវិធីនេះ អ្នកសារព័ត៌មាន នឹងទៅទស្សនកិច្ចទីក្រុងសំខាន់របស់ខេត្តក្វាងស៊ី ដូចជាទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុង Liuzhou ទីក្រុង Guilin និងកន្លែងផ្សេង ទៀតជាបន្តបន្ទាប់ ដើម្បីចុះផ្សាយស្តីពីការតភ្ជាប់សកម្មភាព របស់ក្វាងស៊ី ជាមួយប្រទេសអាស៊ាន និងការសងសង់គម្រោងច្រករបៀងទាំងផ្លូវគោក និង ផ្លូវទឹកថ្មីធំៗ នៅភាគខាងលិច។ ទន្ទឹមនឹង អ្នកសារព័ត៌មានកម្ពុជា នឹងមានឱកាស ទទួលបាបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ស្រដៀងនឹងប្រទេសកម្ពុជា និងធ្វើបទសម្ភាសទីតាំងគំរូអភិវឌ្ឍន៍ ឧស្សាហកម្មជាដើម៕ | ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជា ចំនួន១៤រូប មកពីប្រមាណ១០ស្ថាប័ន មានទូរទស្សន៍ អនឡាញ កាសែត នឹងចូលរួមកម្មវិធី «អ្នកសារព័ត៌មានកម្ពុជា មើលខេត្តក្វាងស៊ី» ប្រទេសចិន រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣។ កម្មវិធីនេះ រៀបចំឡើងដោយ កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ។ |
PARs អាចត្រូវបានប្រើដើម្បីប៉ាន់ស្មាន ទៅលើសមាមាត្រនៃករណីជំងឺណាមួយដូចជា ជំងឺបេះដូង ដែលមិនកើតឡើងលើអត្រាប្រជាជន បើសិនជាលុបបំបាត់កត្តាប្រឈមមុខដូចជា ការមិនធ្វើសកម្មភាពរាងកាយ។ ចំពោះកត្តាប្រឈមមុខ ដែលគេធ្វើនោះមានដូចជា ការជក់បារី ការមិនមានសកម្មភាពរាងកាយ BMI ខ្ពស់ និងលើសសម្ពាធឈាម។ បន្ទាប់មក គេនឹងពិនិត្យទៅលើក្រុមរបស់ស្ត្ រីដែលមានអាយុខុសៗគ្នា។ គន្លឹះសំខាន់ពីរ ដែលគេមើលលើការសិក្សានេះមានដូចជា៖ ការជក់បារីមានអត្រា PAR ខ្ពស់បំផុត លើស្ត្រីអាយុក្រោម ៣០ឆ្នាំ។ បើសិនជាស្ត្រីអាយុក្រោម ៣០ឆ្នាំ ឈប់ជក់បារី យ៉ាងហោចណាស់ ក៏មានករណីជំងឺបេះដូង ៥៥ ទៅ៦០ភាគរយត្រូវបានលុបបំបាត់ដែរ។ សកម្មភាពរាងកាយមានអត្រា PAR ខ្ពស់បំផុត លើស្ត្រីអាយុចាប់ពី ៣១ឆ្នាំឡើងទៅ។ បើសិនជាស្ត្រីអាយុចាប់ពី ៣១ ទៅ៣៦ បង្កើនការធ្វើសកម្មភាពរាងកាយ ករណីជំងឺបេះដូងប្រហែល ៥១ភាគរយ អាចនឹងត្រូវបានលុបបំបាត់។ ដូច្នេះ តាមរយៈការសិក្សាទៅលើអត្រានៃ PAR អាចឲ្យយើងដឹងច្បាស់ថា ការជក់បារី មានជាប់ទាក់ទងនឹងការកើនឡើងកាន់តែខ្លាំង នៃជំងឺបេះដូងលើស្ត្រីគ្រប់វ័យ៕ ត្រួតពិនិត្យដោយ www.health.com.kh | សេចក្តីរាយការណ៍ពី The Independent បានឲ្យដឹងថា ស្ត្រីអាយុចាប់ពី ៣០ឆ្នាំឡើងទៅ មិនសូវហាត់ប្រាណទេ គឺមានការប្រឈមនឹងបញ្ហាសុខភាពខ្លាំងជាងការជក់បារី ឬធាត់ជ្រុលទៅទៀត។ រឿងនេះ គឺផ្អែកទៅលើការសិក្សារបស់ប្រជាជនអូស្ត្រាលី ដែលពិនិត្យទៅលើការប្រឈមមុខលើប្រជាជន (Population Attributable Risk, PARs)។ |
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែកក្កដានេះ បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧២ ១០៤នាក់ ក្នុងនោះ ៨១៥៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៣៥៤៨នាក់ និងស្លាប់សរុប ១២៥៤នាក់៕ | ក្រសួងសុខាភិបាល ប្រកាសថាមានមនុស្សចំនួន ៨៦០ នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ៣៩៥នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន១០៧៤នាក់បន្ថែម និងអ្នកស្លាប់មាន ៣២នាក់ទៀត។ |
លោក រ៉ូយ ទើប ជាកសិករជនជាតិដើមភាគតិចព្នង រស់នៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោក រ៉ូយ ទើប បានដាំកាហ្វេសរីរាង្គនេះ រយៈពេល ៥ឆ្នាំហើយ ដោយមុនដំបូងដាំក្នុងចំនួន ១០០ដើមបណ្ណោះ។ កសិករជាជនជាតិដើមភាគតិចរូបនេះ បានពង្រីកការដាំដុះដំណាំកាហ្វេសរីរាង្គកាន់តែច្រើន ហើយរហូតមកដល់ពេលនេះ លោក រ៉ូយ ទើប បានដាំកាហ្វេចំនួន ៨ ហិកតាផងដែរ។ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក រ៉ូយ ទើប ជនជាតិដើមភាគតិចដាំកាហ្វេសរីរាង្គនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៖ កាហ្វេសរីរាង្គរបស់កសិករជនជាតិដើមភាគតិចព្នងរូបនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េ ដែលមានតម្លៃ១ម៉ឺនរៀលក្នុង១គីឡូ។ លោក រ៉ូយ ទើប លើកឡើងថា ដោយសារតែគុណភាពកាហ្វេរបស់លោកល្អហើយឆ្ងាញ់ ជាពិសេសការជឿជាក់លើកាហ្វេសរីរាង្គរបស់លោកដែលមិនបានប្រើប្រាស់ជីគីមី។ ទោះបីមានបទពិសោធន៍ច្រើនលើដំណាំកាហ្វេសរីរាង្គនេះក្ដី ក៏មានផលលំបាកសម្រាប់លោកខ្លះដែរ។ | មណ្ឌលគិរី៖ រយៈពេល៥ឆ្នាំហើយ ដែលកសិករជនជាតិដើមភាគតិចព្នង លោក រ៉ូយ ទើប បានប្រកបរបរដាំកាហ្វេសរីរាង្គ។ ម្ចាស់ចម្ការកាហ្វេសរីរាង្គដែលស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរូបនេះ អាចរកចំណូលបានជាង ២០លានរៀលក្នុង១ឆ្នាំពីរបរដាំកាហ្វេនេះ។ តាមរយៈការដាំកាហ្វេសរីរាង្គ បានធ្វើឲ្យជីវភាពគ្រួសារលោក រ៉ូយ ទើប ល្អប្រសើរ ដោយមិនមានការព្រួយបារម្ភចំពោះទីផ្សារ ព្រោះកាហ្វេរបស់លោក ត្រូវបាននាំចេញទៅកាន់បរទេស។ |
គួរបញ្ជាក់ផងដែរថា CIMB ASEAN Stock Challenge គឺជាការប្រកួតប្រជែងក្នុងការជួញដូរភាគហ៊ុនក្នុងតំបន់ ដែលផ្តល់ជូននូវបទពិសោធន៍ជាក់ស្តែង នៅក្នុងការទិញដូរក្នុងទីផ្សារភាគហ៊ុនធំៗពិត ចំនួន ៥ ដូចជា Bursa Malaysia, Indonesia Stock Exchange, Singapore Exchange, The Stock Exchange of Thailand, និង Hong Kong Stock Exchange។ ការប្រកួតប្រជែងនេះគឺសម្រាប់តែនិស្សិតថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា និងប្រ៊ុយណេតែប៉ុណ្ណោះ។ ក្នុងជុំទី ១ នៃការប្រកួតប្រជែងនេះក្រុមនិស្សិតទទួលបានប្រាក់ចំនួន ៨ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទិញដូរនៅទីផ្សារភាគហ៊ុនសំខាន់ៗ ទាំងប្រាំដែលបានរៀបរាប់ខាងលើនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺ ក្នុងចំណោមក្រុមកំពូលទាំង ១០ នៃវគ្គជំរុះនៅកម្ពុជា មាន ក្រុមចំនួន ៥ ជានិស្សិតមកពីសាកលវិទ្យាល័យហ្សាម៉ាន់ដែលមានដូចជា: ១/ ក្រុម Potatoes (លាង បញ្ញារិទ្ធិ និងឡាយ គាងហុក) ទទួលបានចំណាត់ថ្នាក់លេខ ១ ២/ ក្រុម The Gravity (សៀក បូរមី និង តាំង ជីញអ៊ីង) ទទួលបានចំណាត់ថ្នាក់លេខ ៣ ៣/ ក្រុម Saiko (សារុន ប៊ុណ្ណាលីន និង ហ៊ន ម៉េងហួត) ទទួលបានចំណាត់ថ្នាក់លេខ ៤ ៤/ ក្រុម The Children (សឿន ថារិទ្ធិ, មាស មុនឹន្ទ្រ និង សេង វីរៈបុត្រ) ទទួលបានចំណាត់ថ្នាក់លេខ ៨ ៥/ ក្រុម Hello World (ភី វិទូ និង ពៅ សុខខុម) ទទួលបានចំណាត់ថ្នាក់លេខ ៩ លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហ្សាម៉ាន់បានលើកឡើងថា៖ "នេះគឺជាជោគជ័យដ៏អស្ចារ្យរបស់និស្សិត ដែលបានប្រកួតប្រជែងជាមួយក្រុមចំនួន ១២៤ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាហើយវាធ្វើឲ្យយើងមានមោទនភាព។ ការជំរុញនិស្សិតឲ្យសម្រេចបាននូវសក្តានុពលរបស់ពួកគេគឺជាបេសកកម្មរបស់យើង។ ការប្រកួតប្រជែងបែបនេះអនុញ្ញាតឲ្យនិស្សិតរបស់យើងប្រើយុទ្ធសាស្ត្រទិញដូរក្នុងទីផ្សារភាគហ៊ុន ដែលពួកគេបានរៀននៅក្នុងថ្នាក់ហើយអាចបង្កើនបទពិសោធន៏នៃការសិក្សារបស់ពួកគេឲ្យកាន់តែប្រសើរឡើង។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ចំណាត់ថ្នាក់ទី១របស់CIMB ASEAN Stock Challenge នៅឆ្នាំ២០១៧នេះ ត្រូវបានយកឈ្នះដោយនិស្សិតឈ្មោះ លាង បញ្ញារិទ្ធិ និង ឡាយ គាងហុក ដែលជាក្រុមនិស្សិតមកពីសាកលវិទ្យាល័យហ្សាម៉ាន់។ ក្រុមមួយនេះទទួលបានប្រាក់ចំណេញចំនួន ២១,៦៦%ពីការទិញដូរភាគហ៊ុនរបស់ពួកគេ។ នេះគឺជាឆ្នាំទី៤ហើយ ដែលនិស្សិតមកពីសាកលវិទ្យាល័យហ្សាម៉ាន់ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការទទួលបានប្រាក់ចំណេញច្រើនជាងគេចាប់តាំងពីឆ្នាំ ២០១៤មក។ |
ប៉ុន្តែកុំបារម្ភ! ដើម្បីឱ្យកាន់តែមានភាពងាយស្រួលថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះឆ្លាតវៃមួយចំនួនកាន់បន្ថយភាពស្មុគស្មាញក្នុងការប្រើប្រាស់ទូរស័ព្ទ ១. បិទមុខងារ (Rotate) អ្នកគួរបិទមុខងារ(Rotate)ក្នុងទូរស័ព្ទនៅពេលប្រើប្រាស់ដោយបើកវាតែពេលចាំបាច់បានហើយ! ក៏ព្រោះការធ្វើបែបនេះនឹងជួយឱ្យថ្មទូរស័ព្ទរក្សាថាមពលបានយូរជាងមុន។ ២. កុំប្រើប្រាស់ទូរស័ព្ទនៅពេលសាកថ្ម តែនៅពេលសាកថ្មអ្នកគួរណាកុំលេងទូរស័ព្ទបណ្ដើរអី ក៏ព្រោះវានឹងឆាប់ធ្វើឱ្យខូចថ្មទូរស័ព្ទ(Batterys life) ហើយជាពិសេស គឺអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។ ៣. បើកមុខងារ(Airplane Mode) ពេលសាកថ្ម ការដាក់ទូរស័ព្ទឱ្យនៅក្នុងAirplane Mode ការពារមិនឱ្យទូរស័ព្ទរាវរកសេវា ដែលធ្វើឱ្យការសាកថ្មលឿនជាងមុន។ ទោះបីទូរស័ព្ទសម័យថ្មីមានមុខងារសាកថ្មលឿនយ៉ាណាក៏ដោយ វិធីនេះនៅតែផ្តល់ផលប្រយោជន៍ក្នុងការសាកថ្មទូរស័ព្ទអ្នក។ ៤. ចុចប៊ូតុងថតរូបឱ្យជាប់ដើម្បីថតរូបបានច្រើន មុខងារមួយនេះត្រូវបានគេឱ្យឈ្មោះថាContinuous shot ដែលជាមុខងារអាចឱ្យអ្នកថតរូបបានរហូតដល់២០សន្លឹករឺលើសពីនេះក្នុងមួយវិនាទីវាអាស្រ័យទៅលើប្រភេទទូរស័ព្ទដែលអ្នកកំពុងប្រើ។ ៥. ប្រើប៊ូតុងបិទបើកសម្លេងក្នុងការថតរូប ការប្រើប្រាស់ដៃម្ខាងកាន់ទូរស័ព្ទថតរូបមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសបើទូរស័ព្ទរបស់អ្នកមានទំហំធំ។ ជាការពិតណាស់ការថតបែបនេះនឹងធ្វើឱ្យរួបភាពមិនសូរច្បាស់ ញ័រដៃអាចជ្រុះទូរស័ព្ទផងក៏មាន ដូចនេះអ្នកគួរប្រើប៊ូតុងបិទបើកសម្លេងសម្រាប់ថតរួបវានឹងប្រសើរចំពោះអ្នក។ ៦. ការថតវីដេអូឱ្យសំឡេងច្បាស់ល្អ អ្នកអាចធ្វើឱ្យការថតវីដេអូមានសម្លេងច្បាស់បានដោយយកម្រាមដៃទៅបិទរន្ធស្រូបសំឡេង(Microphone)។ ការធ្វើដូចនេះនឹងជួយកាត់បន្ថយសរំខាន Background noise ហើយផ្តោតគុណភាពទៅលើសំឡេងបានល្អនៅពេលដែលម្រាមដៃអ្នកបិទរន្ធ microphone ខណៈដែលកំពុងថតវីដេអូ។ ៧. ដាក់រូបភាពពណ៌ខ្មៅៗលើផ្ទៃអេក្រង់ដើម្បីសន្សំសំចៃថ្ម ពន្លឺនៃទូរស័ព្ទគឺជាកត្តាមួយដែលបំផ្លាញថ្មលឿនបំផុត ហើយដើម្បីកាត់បន្ថយស្ថានភាពនេះអ្នកអាចជ្រើសរើសរូបភាពណាដែលមានពណ៌ខ្មៅ ឬងងឹតសម្រាប់ដាក់លើអេក្រង់វានឹងជួយរក្សាថ្មរបស់អ្នកបានយូរ។ ៨. បិទបើកទូរស័ព្ទយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍ អ្នកមិនគួរណាប្រើទូរស័ព្ទដោយមិនបិទសោះរហូតទេ។ វិធីដែលល្អក្នុងការជួយឱ្យទូរស័ព្ទរបស់អ្នកដើរស្រួលនិងដំណើរការលឿនជាងមុន គឺបិទវាឱ្យបានបីដងក្នុងមួយសប្តាហ៍៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងពេលខ្លះក៏ធុញនឹងបញ្ហាផ្សេងៗនៅពេលប្រើប្រាស់ទូរស័ព្ទដូចជាឆាប់អស់ថ្មជាដើម។ |
អតិថិជនទាំងអស់ទូទាំងប្រទេស ដែលបានកំពុងប្រើប្រាស់សេវាអ៊ីនធឺណិតខ្សែកាប្លិ៍អុបទិកអាចភ្ជាប់សេវានេះបាន ដោយចំណាយត្រឹមតែ $8.8 ប៉ុណ្ណោះក្នុងមួយខែ ដោយមិនប្រកាន់ថាអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតរបស់់ក្រុមហ៊ុនណា ក៏អាចប្រើប្រាស់សេវាទូរទស្សន៍នេះ បានដែរ។ ជាមួយនេះផងដែរ លោកអ្នកនឹងទទួលបានការបន្ថែមជូន២ខែ ដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះមានពីរជម្រើស: ទី១. បង់់ប្រាក់មុន ១២ ខែ ថែមជូន ២ ខែដោយឥតគិតថ្លៃ មិនចាំបាច់កក់ប្រាក់ ដំឡើងដោយឥតគិតថ្លៃ។ ទី ២. បង់ប្រាក់មុន ៦ ខែ ថែមជូន ១ ខែដោយឥតគិតថ្លៃ ដំឡើងដោយឥតគិតថ្លៃ។ អត្តប្រយោជន៍របស់ Family TV ពីក្រុមហ៊ុនអ៊ីនធឺណិតឌីជី | ការរីកដុះដាលនៃបច្ចេកវិទ្យាអ៊ីនធឺណិត និងសេវាទូរទស្សន៍ OTT កាន់តែមានភាពជឿនលឿនពីមួយថ្ងៃទៅថ្ងៃ។ នេះជាមូលហេតុ ដែលក្រុមហ៊ុនអ៊ីនធឺណិតឌីជី បាននាំយកបច្ចេកវិទ្យាសេវាទូរទស្សន៍ទំនើបចុងក្រោយ OTT TV ដែលឲ្យឈ្មោះថា«Family TV» ដើម្បីផ្ដល់ជូនអតិថិជនទាំងអស់ បានទទួលយកបទពិសោធន៍ថ្មី ភាពងាយស្រួល ទំនុកចិត្ត និងសេវាកម្សាន្តមួយនេះ ។ |
ខាងក្រោមនេះជាបទសម្ភាសជាមួយកញ្ញានិល ប៊ុនធាវីនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា៖ ថ្មីៗ៖តើសព្វថ្ងៃកញ្ញាសិក្សាមុខវិជ្ជាអ្វីដែរហើយហេតុអ្វីកញ្ញាចាប់ផ្ដើមសិក្សាមុខវិជ្ជាគណនេយ្យ និង ហិរញ្ញវត្ថុនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ? កញ្ញា និល ប៊ុនធាវី៖ សព្វថ្ងៃនាងខ្ញុំជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យក្នុងស្រុកមួយ។ មូលហេតុចម្បង ដែល នាងខ្ញុំសម្រេចចិត្តសិក្សាមុខវិជ្ជាគណនេយ្យ នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជាគឺដោយសារតែខ្ញុំយល់ឃើញថា មុខវិជ្ជានេះ នឹងជួយឲ្យខ្ញុំយល់ដឹងយ៉ាងស៊ីជម្រៅពីច្បាប់ពន្ធដារ។ ម្យ៉ាងទៀត បើទោះជាយើងសិក្សាមុខវិជ្ជាអ្វីក៏ដោយ ចំណេះដឹងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជាបំណិនជីវិត ដែលចាំបាច់សម្រាប់ប្រកបអាជីវកម្ម គ្រប់គ្រងហិរញ្ញវត្ថុគ្រួសារជាដើម។ ខ្ញុំទទួលដំណឹងសិក្សា តាមរយៈសារព័ត៌មាន ហើយបានសិក្សាស្រាវជ្រាវ រកឃើញថាកម្មវិធីសិក្សាPerson LCCI គឺជាកម្មវិធីអន្តរជាតិដែលមានវត្តមាននៅលើពិភពលោកជាង១០០ឆ្នាំមកហើយ។ ការនាំមកជូននូវកម្មវិធីសិក្សានេះ ដោយវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា និងនាំប្រយោជន៏យ៉ាងច្រើនដល់និស្សិតកម្ពុជា ។ ថ្មីៗ៖ តើតម្លៃនៃកម្មវិធីសិក្សានេះមានលក្ខណៈយ៉ាងដូចម្ដេចដែរ ? កញ្ញានិល ប៊ុនធាវី៖ ដោយសារតែនាងខ្ញុំជានិស្សិត និងអាចរកចំណូលបានតាមរយៈការងារក្រៅម៉ោង ខ្ញុំសម្រេចចិត្តបង់ប្រាក់ប្រចាំខែ ដែលមានតម្លៃ ១០០ ដុល្លារ ក្នុងមួយខែ ចំពោះការសិក្សាភាសាអង់គ្លេស មួយមុខវិជ្ជា និងគណនេយ្យមួយមុខវិជ្ជា។ ខ្ញុំអាចសន្សំសំចៃ ដើម្បីវិនិយោគទៅលើការអប់រំដ៏ត្រឹមត្រូវនេះ។ មែនទែនទៅ ក្នុងមួយមុខវិជ្ជា យើងត្រូវបង់ថ្លៃសិក្សា និងតម្លៃនៃការប្រលងដែលរៀបចំពីចក្រភពអង់គ្លេសចំនួន ៣០០ ដុល្លារ ចំពោះមុខវិជ្ជាគណនេយ្យ និង ១៥០ដុល្លារ ចំពោះភាសាអង់គ្លេសសម្រាប់មុខជំនួញ។ ថ្មីៗ៖ តើប្អូនមានពាក្យ អ្វីដើម្បីផ្ដាំផ្ញើចំពោះយុវវ័យដូចគ្នា ? កញ្ញានិល ប៊ុនធាវី៖ នាងខ្ញុំគិតថាយុវវ័យក្នុងវ័យសិក្សា គួរតែព្យាយាមយកពេលវេលាឲ្យបានច្រើន ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាពិតប្រាកដ ជាជាងដើរលេងឥតប្រយោជន៏។ ម្យ៉ាងទៀតការវិនិយោគទៅលើការអប់រំដ៏ត្រឹមត្រូវ គឺជាច្រកចេញតែមូួយគត់ ពីភាពក្រីក្រ។ ឪពុកម្ដាយនាងខ្ញុំ តែងតែបង្រៀននាងខ្ញុំថា ត្រូវឲ្យតម្លៃទៅលើការអប់រំជាអទិភាពទីមួយក្នុងជីវិត ដើម្បីឲ្យជីវិតថ្កុំថ្កើងប្រកបដោយចីរភាព។ ថ្មីៗ៖តើគេអាចស្វែងយល់ពត៌មានលម្អិតអំពីកម្មវិធីសិក្សានេះដោយរបៀបណា? កញ្ញានិល ប៊ុនធាវី៖ យើងអាចទំនាក់ទំនងតាមអាសយដ្ឋានដូចខាងក្រោម៖ ស្ថាប័នៈ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ផ្ទះលេខ ៨០៧ ផ្លូវព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្ងូវ, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ ទូរស័ព្ទការិយាល័យៈ ០២៣ ៧២៦ ៦៤២ ទូរស័ព្ទដៃៈ ០៨១ ២៨៨ ៨៥៨, ០១៧ ៨៤៩ ៧៤៨, ០៩២ ៥៦៧ ២៦២ អ៊ីម៉ែលៈ គេហទំព័រៈ fic.edu.kh គេហទំព័រហ្វេកប៊ុកៈ ficfanpage (អត្ថបទពាណិជ្ជកម្ម) | កញ្ញា និល ប៊ុនធាវី ជាសិស្សម្នាក់ ក្នុងចំណោមសិស្សដទៃទៀត ដែលបានចុះឈ្មោះចូលរៀនកម្មវិធី Person LCCI Diploma in Accountingពីចក្រភពអង់គ្លេស ។ បន្ថែមពីនេះទៅទៀតកញ្ញាដ៏ស្រស់ស្អាតម្នាក់នេះ ក៏បានចុះឈ្មោះចូលរៀន Person LCCI English For Business នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ដែលជាវិទ្យាស្ថានដំបូងដែលបានវិញ្ញាបនបត្រពីចក្រភពអង់គ្លេសដើម្បីបង្រៀនកម្មវិធីនេះ។ |
តាមរយៈការផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអំឡុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០។ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាយុទ្ធនាការថ្នាក់តំបន់មួយដែលបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន ព្រូដិនសល ប្រចាំតំបន់អាស៊ី ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងតំបន់អាស៊ី ។ ការអនុវត្ដកម្មវិធីនេះក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូជាមួយ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងមូលដ្ឋាន ។ កាលពីពេលថ្មីៗ នៅក្នុងខេត្តបាត់ដំបង និងសៀមរាប សកម្មភាពអប់រំត្រូវបានរៀបចំឡើងដោយសកម្ម ដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងមានចូលរួមគាំទ្រពីទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតរបស់ក្រុមហ៊ុន ដែលមានវត្តមាននៅក្នុងខេត្តទាំងពីរនេះ ។ លោក មាន ដូន ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខាក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តបាត់ដំបង បានមានប្រសាសន៍ថា កម្មវិធីនេះ យើងបានធ្វើនៅក្នុងទីរួមខេត្តបាត់ដំបងចំនួនប្រាំដងផងដែរ មកទល់ពេលនេះ គឺយើងឃើញថា មានប្រជាពលរដ្ឋចំនួន ជាង៤០០នាក់ ដែលបានចូលរួមជាមួយក្រុមការងាររបស់យើងខ្ញុំ ។ មិនត្រឹមតែប៉ុណ្ណោះ យើងមានក្តីរីករាយដោយបានឃើញថា ប្រជាពលរដ្ឋទាំងអស់នៅក្នុងទីរួមខេត្តបាត់ដំបង គឺគាត់មានការពេញចិត្តក្នុងការចូលរួម ។ លោក ខាន់ សុវណ្ណារិទ្ធ ដែលជាប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រៀបចំសកម្មភាពនេះឡើង ក្នុងគោលបំណងដើម្បីអប់រំដល់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវឲ្យគាត់មានការយកចិត្ត ទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រោះអីការធ្វើដំណើរតាមដងផ្លូវសព្វថ្ងៃ បើយើងមានការធ្វេសប្រហែសតែបន្តិច វាអាចធ្វើឲ្យគាត់ ឬក្រុមគ្រួសារគាត់មានវិប្បដិសារីបាន ។ ដោយមានឯកសារអប់រំត្រឹមត្រូវពីកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពន្យល់ណែនាំច្បាស់លាស់ពីក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ហើយថែមទាំងមានរង្វាន់វត្ថុអនុស្សាវរីយ៍គួរឲ្យទាក់ទាញទៀតនោះ សកម្មភាពដែលបានអនុវត្តកន្លងមកនេះ ទទួលជោគជ័យយ៉ាងធំធេង និងមានការទទួលស្វាគមន៍ពីសំណាក់ ប្រជាពលរដ្ឋគ្រប់រូបដែលបានចូលរួម ។ អ្នកស្រី សឿន មករា ជាអ្នករស់នៅក្នុងក្រុងបាត់ដំបងម្នាក់ ដែលបានចូលរួមក្នុងសកម្មភាពនេះ បាននិយាយថា ខ្ញុំសូមអរគុណដល់ មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលលើកកម្មវិធីនេះមក ព្រោះជាកម្មវិធីល្អ មានការអប់រំ ហើយជំរុញឲ្យប្រជាជនយើងយល់ដឹងច្រើនទាក់ទងនឹងចរាចរណ៍ ។ លោក កាំង សុផាវុធ ដែលជាអ្នកចូលរួមម្នាក់ក្នុងខេត្តសៀមរាប បាននិយាយថា ដោយសារទាក់ទងទៅលើចរាចរណ៍ ពេលខ្លះយើងមានខ្វះខាតដែរ ដូចជា យើងចេះតែបើកភ្លេចគិតពីច្បាប់ យើងមិនទាន់សូវយោគយល់គ្នាទៅវិញទៅមក ឬយើងនៅខ្វះចន្លោះកន្លែងណាមួយ ។ នៅថ្ងៃនេះ ខ្ញុំបានចូលរួមស្តាប់ទៅបានដឹងថា ខ្ញុំនៅខ្វះខាតតិចតួចដែរក្នុងរឿងច្បាប់ចរាចរណ៍នេះ ។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងបន្តបង្ហាញយ៉ាងច្បាស់នូវនៃការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការបម្រើប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីដែលមាន សារៈសំខាន់ និងមានប្រយោជន៍ ។ ក្នុងរយៈពេលជាងបួនឆ្នាំកន្លះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងផ្តល់សេវា និងផលិតផលធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ហើយលក់បានប្រមាណ ១០០,០០០ បណ្ណសន្យារ៉ាប់រងហើយមកទល់ពេលនេះ ។ ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងការការពារឈានមុខគេ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ។ ( អត្ថបទពាណិជ្ជកម្ម ) ] | ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានបន្តពង្រីកការអនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន ក្នុងខេត្តបាត់ដំបង និង សៀមរាប ក្រោយកម្មវិធីនេះទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ចាប់ពីពាក់កណ្តាលខែកក្កដា រហូតមកដល់ពេលនេះ សកម្មភាពអប់រំកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានរៀបចំក្នុងខេត្តបាត់ដំបង និងសៀមរាប ដែលក្នុងនោះប្រជាពលរដ្ឋរាប់រយនាក់ហើយបានចូលរួមដោយផ្ទាល់ យ៉ាងសកម្ម ។ |
គ្រាប់បាល់ជ័យជម្នះដែលអ៊ុយរូហ្កាយធ្វើបានកើតឡើងសុទ្ធសឹងក្នុងវគ្គទីមួយនៃការប្រកួតនាកីឡដ្ឋាន Al Janoub ដោយកីឡាករ Giorgian de Arrascaeta នៅនាទី២៦ និងនាទី៣២ បើទោះបីក្នុងវគ្គទីពីរក្រុមទាំងពីរនេះគ្មានការស៊ុតគ្រាប់បាល់បន្ថែមលើគ្នាក្តី។ បញ្ចប់ចំណាត់លេខ៣ មាន៤ពិន្ទុ អ៊ុយរូហ្កាយខកខានឈ្នះកៅអីវគ្គ ១៦ក្រុមក្រោយ ខណៈព័រទុយហ្កាល់មិនអាចទប់ទល់កូរ៉េខាងត្បូងឱ្យរកបានជ័យជម្នះលើខ្លួនរួច។ អ៊ុយរូហ្កាយមិនអាចឡើងវគ្គ ១៦ក្រុមលើកទី១១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបាននៅការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ១៤លើក។ ទាំងអ៊ុយរូហ្កាយនឹងហ្កាណាធ្លាក់ចេញទាំងពីរ។ ទោះបីជាព័រទុយហ្កាល់មិនអាចយកឈ្នះលើកូរ៉េខាងត្បូងក្នុងការប្រកួតចុងក្រោយវគ្គចែកពូលរបស់ខ្លួនក្តី ពួកគេកក់កៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយដោយសុវត្ថិភាពរួចតាំងពីប្រកួតទីពីរ។ ១គ្រាប់របស់ព័រទុយហ្កាល់កើតឡើងនៅវគ្គទីមួយដោយកីឡាករ Ricardo Horta នាទី៥ ដើមវគ្គតែម្តង ចំណែកកីឡាករ Kim Young-gwon ជាអ្នករកបានគ្រាប់បាល់ឱ្យកូរ៉េខាងត្បូងនាទី៣៦ ក្នុងវគ្គទីពីរដែលជាការប្រកួតដ៏តានតឹងរវាងក្រុមទាំងសងខាង ទោះវាយសម្រុកគ្នាខ្លាំងនៅតែគ្មានគ្រាប់បាល់បន្ថែមលើគ្នា។ តែឈានដល់នាទីនៃម៉ោងបន្ថែមទៅហើយកូរ៉េខាងត្បូងអាចរកបានគ្រាប់បន្ថែម១គ្រាប់ហៀបនឹងបញ្ចប់ការប្រកួតដោយកីឡាករ Hwang Hee-chan នាទី៩០+១។ បញ្ចប់ត្រឹមលទ្ធផលឈ្នះ ព័រទុយហ្កាល់ ២-១ កូរ៉េខាងត្បូងក្លាយជាក្រុមឡើងវគ្គ ១៦ក្រុម តែមិនមែនអ៊ុយរូហ្កាយឡើយដោយឈ្នះគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងលើអ៊ុយរូហ្កាយ។ កូរ៉េខាងត្បូងឡើងវគ្គ ១៦ក្រុមជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួននៅ World Cup ដោយលើកដំបូងនៅឆ្នាំ ២០០២ និងលើកទីពីរឆ្នាំ ២០១០៕ | ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នារាត្រីថ្ងៃទី២ ខែធ្នូ នៅប្រទេសកាតារកបានក្រុមមួយបន្ថែមទៀតហើយទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនោះគឺកូរ៉េខាងត្បូង។ អ៊ុយរូហ្កាយបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើហ្កាណាក្នុងលទ្ធផល ២-០ តែមិនគ្រប់គ្រាន់សម្រាប់ឡើងវគ្គបន្ទាប់ ចំណែកកូរ៉េខាងត្បូងបង្កើតរឿងដ៏ភ្ញាក់ផ្អើលយកឈ្នះព័រទុយហ្កាល់លទ្ធផល ២-១ ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយ។ |
អតីតសមាជិក Manchester United និង Real Madrid រូបនេះ គឺជាកីឡាករតែម្នាក់គត់ពីក្របខណ្ឌ Premier League ដែលគ្រូបង្វឹកលោក Juan Carlos Osorio កោះហៅទៅចូលរួមជាមួយម៉ិកស៊ិកដើម្បីធ្វើដំណើរទៅរុស្ស៊ី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ Hernandez បានបង្ហាញខ្លួនឲ្យជម្រើសជាតិម៉ិកស៊ិកជាលើកដំបូងកាល World Cup នៅអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០ និងនៅប្រេស៊ីលឆ្នាំ២០១៤ អំឡុងពេលជាកីឡាកររបស់បិសាចក្រហម។ ក្រុមមកពីអាមេរិកកណ្តាល ដែលឈរនៅលេខរៀងទី១៥ ពិភពលោករបស់ FIFA Ranking ស្ថិតនៅក្នុងពូល F ត្រូវជួបជាមួយម្ចាស់ការពារជើងឯកអាល្លឺម៉ង់ ស៊ុយអែត និងកូរ៉េខាងត្បូង។ ការប្រកួតបើកឆាករបស់ម៉ិកស៊ិក នឹងត្រូវប៉ះអាល្លឺម៉ង់នាទីក្រុងមូស្គូ ថ្ងៃទី១៧ ខែមិថុនាវេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)។ សមាសភាព ២៣នាក់របស់ម៉ិកស៊ិករួមមាន៖ - អ្នកចាំទី៖ Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul). - ខ្សែការពារ៖ Carlos Salcedo (Eintracht Frankfurt), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Edson Alvarez (America), Jesus Gallardo (Monterrey), Miguel Layun (Sevilla). - ខ្សែបម្រើ៖ Rafael Marquez (Atlas), Hector Herrera (Porto), Jonathan Dos Santos (LA Galaxy), Giovani Dos Santos (LA Galaxy), Andres Guardado (Real Betis), Marco Fabian (Eintracht Frankfurt). - ខ្សែប្រយុទ្ធ៖ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles FC), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven). | Javier Hernandez ឬ Chicharito ខ្សែប្រយុទ្ធរបស់ក្រុមញញួរធំ West Ham នឹងបង្ហាញខ្លួនជាលើកទី ៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup បន្ទាប់ពីជាប់ឈ្មោះសម្រាប់សមាសភាព ២៣ នាក់ចុងក្រោយរបស់ក្នុងជម្រើសជាតិម៉ិកស៊ិក។ |
ការជួបជុំនេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំនារសៀលថ្ងៃសុក្រទី២១ខែមេសាក្នុងសប្តាហ៍នេះ ដោយត្រូវបានចែកចេញជាបីវគ្គ៖ - វគ្គទី១៖ ចាប់ផ្ដើមពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច គឺជាវគ្គពិភាក្សា សួរដេញដោល និងចែករំលែកពិសោធន៍ព្រមទាំងចំណេះដឹងស្ដីពីការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។ នៅក្នុងវគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា នឹងធ្វើបទបង្ហាញអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់។ ក្នុងពេលនោះដែរ ក៏មានវត្តមានអ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស (អូស្រាលី បារាំង អាល្លឺម៉ង់ និងថៃ) ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកពិសោធន៍របស់ពួកគេផងដែរ។ - វគ្គទី២៖ ចាប់ពីម៉ោង៥ ដល់ម៉ោង ៦ល្ងាច គឺជាវេទិកាសំណេះសំណាលរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយសមាជិកក្លិបអ្នកកាសែតកម្ពុជា។ - វគ្គទី៣៖ ជាពិធីបរិភោគអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រង្វាន់ជាច្រើនដែលឧបត្ថម្ភដោយវិស័យឯកជន និងសប្បុរសជនដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា៖«នេះជាវេទិកាដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មានដែលបើកឱ្យមានការពិភាក្សាវែកញែកអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល»។ លោកបានបន្ថែមថា៖«ខ្ញុំមានជំនឿជឿជាក់ថា វេទិកានេះនឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ ជាពិសេស ក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់»។ គួរកត់សម្គាល់ថា វិស័យសារព័ត៌មាននៅកម្ពុជាត្រូវបានយកចិត្តទុកដាក់ពីសំណាក់មហាជនទូទៅ និងពីវិស័យឯកជនជាច្រើនផងដែរ។ ហេតុដូច្នេះហើយបានជាការជួបជុំអ្នកសារព័ត៌មាននៅក្នុងក្របខណ្ឌក្លិបអ្នកកាសែតកម្ពុជា ទទួលបានការគាំទ្រជាស្មារតី និងសម្ភារផង ពីវិស័យឯកជនក្នុងស្រុក និងបរទេស ដែលធ្លាប់ជាដៃគូរបស់ក្លិបអ្នកកាសែតកម្ពុជា។ | ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំការជួបជុំសមាជិកជាង៥០០នាក់ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន។ ការផ្ដួចផ្ដើមគំនិតក្នុងការជួបប្រជុំអ្នកសារព័ត៌មាននាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាផងដែរ។ |
ក្នុងអំឡុងខែមេសានិងមិថុនា ចំនួនទឹកភ្លៀងក្នុងតំបន់ផលិតស្បៀងសំខាន់ៗរបស់កូរ៉េខាងជើងធ្លាក់ចុះជាងចំនួនទឹកភ្លៀងជាមធ្យមដែលវាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដំណាំសំខាន់ៗដូចជាស្រូវ ដំឡូង ពោតនិងសណ្ដែកជាដើម។ ការបង្កបង្កើនផលកសិកម្មមិនបានសមប្រកបតាមការគម្រោងនេះធ្វើឲ្យរដ្ឋឯកោនេះរងគ្រោះកាន់តែខ្លាំង។ យោងតាមសេចក្ដីរាយកាណ៍ពីអង្គការកសិកម្មនិងម្ហូបអាហារ (FAO) រួមជាមួយមជ្ឈមណ្ឌលសហការស្រាវជ្រាវគណៈកម្មការអឺរ៉ុប គ្រោះរាំងស្ងួតនៅកូរ៉េខាងជើងបានធ្វើឲ្យខូចខាត និង បណ្តាឲ្យអាក់ខានដល់សកម្មភាពប្រមូលផលដំណាំឆ្នាំ២០១៧។ ក្នុងរយៈពេលបីខែខាងមុខ វាតម្រូវឲ្យមានការធានានូវសន្តិសុខស្បៀងជាម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ប្រជាជនងាយរងគ្រោះដូចជាកុមារនិងមនុស្សចាស់ជរាជាដើម។ អង្គការកសិកម្មនិងម្ហូបអាហារក៏បានព្យាករផងដែរថា ទិន្នផលមុនរដូវកាលនោះបានធ្លាក់ចុះអស់៣០ភាគរយបើប្រៀបនឹងទិន្នផលដែលប្រមូលបានឆ្នាំមុន។ កត្តានេះធ្វើឲ្យការនាំចូលគ្រាប់ធញ្ញជាតិ និងម្ហូបអាហារកើនឡើងដោយសារស្ថានភាពទីផ្សារឆ្នាំ២០១៧និង២០១៨កាន់តែដុនដាប។ អង្គការដដែលខាងលើក៏បានផ្ដល់យោបល់ដល់កសិករ និងប្រជាពលរដ្ឋកូរ៉េខាងជើងឲ្យប្តូរមកដាំដំណាំនានាដែលមិនសូវត្រូវការទឹក ឬប្រភេទដំណាំផ្សេងៗទៀតដែលធន់នឹងស្ថានភាពរាំងស្ងួតវិញដើម្បីសម្របជីវភាពរស់នៅ។ អ្នកតំណាងអង្គការកសិកម្ម និងម្ហូបអាហារនៅចិន និងកូរ៉េខាងជើងលោក Vincent Martin បានពោលដូច្នេះថា៖«ក្រុងNampoព្រមទាំងខេត្តមួយចំនួននៅខាងជើង និងខាងត្បូងខេត្ត Pyongan រួមទាំងខេត្ត Hwanghae នឹងរងការខូចខាតខ្លាំងជាងគេ បើគិតទៅ គឺពីរភាគបីនៃផលដំណាំក្នុងរដូវកាលប្រមូលផល។ លោកMartin បានបន្ថែមទៀតថា៖«ការបញ្ជូនជំនួយជាបន្ទាន់វាពិតជាចាំបាច់ណាស់សម្រាប់កសិករដែលកំពុងរងការខូតខាតជាទម្ងន់។ ហើយវាក៏ទប់ស្កាត់ការអនុវត្តយុទ្ធសាស្ដ្រដោះស្រាយដែលមិនត្រឹមត្រូវដូចជា ការកាត់បន្ថយរបបអាហារប្រចាំថ្ងៃរបស់កុមារ និងមនុស្សចាស់ជរា។ វាសំខាន់ណាស់ដែលកសិករទទួលបានជំនួយកសិកម្មសមរម្យ និងទាន់ពេលរួមមាន ឧបករណ៍ជំនួយធារាសាស្ដ្រនិងម៉ាស៊ីនបូមទឹក។ កូរ៉េខាងជើងជួបប្រទះគ្រោះរាំងស្ងួតចាប់ពីទសវត្សរ៍ឆ្នាំ ១៩៩០ ហើយពឹងផ្អែកលើជំនួយម្ហូបអាហារពីសហគមន៍អន្តរជាតិដើម្បីទ្រទ្រង់ជីវិតប្រជាជនរបស់ខ្លួនជាង២៥លាននាក់។ ប៉ុន្តែពីរ ឬបីឆ្នាំចុងក្រោយនេះ ជំនួយត្រូវបានកាត់បន្ថយព្រោះក្រុងព្យុងយ៉ាងស្ទាក់ស្ទើក្នុងការអនុញ្ញាតិឲ្យមានការត្រួតពិនិត្យការចែកចាយម្ហូបអាហារ និងបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិប្រឆាំងនឹងការបន្តបាញ់សាកល្បងមីស៊ីលនិងនុយក្លេអ៊ែរ។ បើតាមកម្មវិធីស្បៀងពិភពលោកអង្គការសហប្រជាជាតិ (WFP) ការចែកចាយម្ហូបអាហាររបស់រដ្ឋាភិបាលកូរ៉េខាងជើងទៅឲ្យប្រជាជនពិតជាធ្លាក់ចុះមែន ព្រោះប្រជាជនពីរនាក់ក្នុងចំណោមប្រាំនាក់មិនបានទទួលរបបអាហារគ្រប់គ្រាន់ឡើយ៕ | កូរ៉េខាងជើងកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈជាងមួយទសវត្សរ៍កន្លមកនេះ។ គ្រោះរាំងស្ងួតនេះ ធ្វើឲ្យខូចខាតដល់ដំណាំសំខាន់ៗ រួមទាំងបង្កឲ្យការផ្គត់ផ្គង់អាហារដល់ប្រជាជនធ្លាក់ចុះផង ហើយកុមារនិងមនុស្សចាស់ក្លាយជារងគ្រោះខ្លាំងជាងគេដោយសារការកង្វះអាហារនេះ។ |
គូប្រកួតខ្លាំងៗដើម្បីដណ្ដើមខ្សែក្រវាត់នៅសង្វៀន ONE: CENTURY សម្រាប់រអបអរសាទរនៃការរៀបចំគម្រប់លើកទី១០០ របស់ស្ថាប័នកម្រិតពិភពលោក ONE បានប្រកាសជាផ្លូវការហើយ។ ព្រឹត្តិការណ៍នេះនឹងរៀបចំនៅទីលាន Ryogoku Kokugikan នាក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ ប្រធាននិងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញកីឡាករ-កីឡាការិនីជើងខ្លាំងចំនួន ២២ គូដែលមានគូខ្សែក្រវាត់រហូតដល់៤គូ និង ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ONE World Grand Prix Championship រហូតដល់៣គូ។ ទន្ទឹមគ្នានេះ នឹងមានការផ្សាយបន្តផ្ទាល់លើកដំបូងនៅប៉ុស្តិ៍ TNT របស់សហរដ្ឋអាមេរិកផងដែររវាងម្ចាស់ខ្សែ ONE Womens Atomweight World Championship កីឡាការិនី Angela Lee និង អ្នកឡើងដណ្ដើមខ្សែក្រវាត់ Xiong Jing Nan។ នេះជាការប្រកួតជាថ្មីរបស់គូបដិបក្ខទាំងពីរដែលធ្លាប់ជួបគ្នានៅសង្វៀន ONE: A NEW ERA កាលខែមីនា។ បើសិនជា Xiong អាចឈ្នះ Lee ជាលើកទី២ នោះគេនឹងក្លាយជាកីឡាការិដំបូង និង កីឡាការិនីចិនទី១ដែលអាចកាន់ខ្សែក្រវាត់ ONE World Title ពីរស្ថាប័នក្នុងការប្រកួតក្បាច់គុនចម្រុះ។ គូខ្លាំងមួយទៀត វីរបុរសគុនចម្រុះអាមេរិក Demetrious Johnson ត្រូវប្រកួតនឹងជើងខ្លាំងវ័យក្មេងហ្វីលីពីន Danny Kingad នៅវគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ស្របពេលអ្នកលេងអាមេរិក Eddie Alvarez ជួបជើងខ្លាំងមកពីតួកគី Saygid Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship។ ម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន ONE World Champion កីឡាករមីយ៉ាន់ម៉ា Aung La N Sang នឹងចូលខ្លួនមកការពារខ្សែក្រវាត់ ONE Light Heavyweight World Title របស់ខ្លួនទល់ Brandon Vera ដែលកំពុងកាន់ខ្សែក្រវាត់ ONE Heavyweight World Champion ក្នុងដៃ។ បើសិន Vera អាចយកឈ្នះ «The Burmese Python» នោះគេអាចក្លាយជាម្ចាស់ខ្សែក្រវាត់ពីរកម្រិតពិភពលោក ONE World Champion ក្នុងពិភពក្បាច់គុនចម្រុះដែលគេតែងតែស្រមៃកន្លងមក។ ក្រៅពីនេះមាន Bibiano Fernandes ត្រូវឡើងមកការពារខ្សែក្រវាត់ ONE Bantamweight World Championship របស់ខ្លួនទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ Kevin Belingon ហើយវាជាជំនួបគ្នាលើកទី៤រវាងអ្នកទាំងពីរ។ រីឯ ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ថ្មី កីឡាករ Rodtang Jitmuangnon ប៉ះកីឡាករប្រេស៊ីល Walter Goncalves ដើម្បីការពារខ្សែក្រវាត់។ អ្វីកាន់តែពិសេស គឺ កីឡាករកណ្ដាប់ដៃធ្ងន់ Giorgio Petrosyan និង Samy Sana ត្រូវប្រឈមមុខដាក់គ្នាវគ្គផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix Championship ដើម្បីកំណត់យកទឹកប្រាក់១លានដុល្លារ។ នៅមិនទាន់អស់ទេ វីរបុរសជប៉ុន Shinya Aoki និង Mei Yamaguchi ក៏ជាគូប្រកួតត្រូវតាមដានដែរ។ ២២គូនេះត្រូវបានរៀបចំយ៉ាងអស្ចារ្យដោយស្ថាប័នប្រកួតគុនចម្រុះលំដាប់ពិភពលោកធំបំផុត និង អបអរការរៀបចំព្រឹត្តិការណ៍លើកទី១០០ របស់ខ្លួនយ៉ាងជោគជ័យ។ ហើយវាច្បាស់ការរៀបចំនិងការប្រកួតល្អមើលចាប់តាំងដើមរហូតដល់ចប់។ នេះជាព្រឹត្តិការណ៍ធំបំផុតនិងមានការផ្សាយបន្តផ្ទាល់ជាង ១៤០ ប្រទេសទូទាំងពិភពលោក។ ONE: CENTURY ថ្ងៃទី ១៣ តុលាខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។ សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅhttps://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ | អត្ថបទ៖ ស៊ីធី |
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « ទឹកធ្លាក់ចំការក្រូច ជាផ្នែកមួយនៃទឹកធ្លាក់ជ្រៀវ ដែលទឹកធ្លាក់មានចម្ងាយវែងជាងគេរបស់ទឹកធា្លក់ជ្រៀវ។ តំបន់នេះ ជាតំបន់មួយព័ទ្ធដោយជួរភ្នំ ក្នុងនោះមានតំបន់អភិរក្សព្រៃឈើ មានសត្វព្រៃច្រើនប្រភេទ។ អ្វីដែលទាក់ទាញខ្លាំងនោះ គឺជាទឹកធ្លាក់ដែលល្អជាងគេក្នុងខេត្ត។ ទឹកធ្លាក់នេះ ទឹកធ្លាក់គ្រប់រដូវ»។ លោកបានបន្តថា តំបន់ទឹកធា្លក់ចំការក្រូច កំពុងទាក់ទាញទេសចរជាច្រើនផងដែរ ព្រោះមានការរៀបចំបានល្អ ទាំងផ្នែកបរិស្ថាន និងសណ្ដាប់ធ្នាប់។ បច្ចុប្បន្នក្នុងតំបន់ទឹកធ្លាក់ចំការក្រូចក៏មានខ្យុស សម្រាប់ឲ្យទេសចរអង្គុយសម្រាកលំហែកាយ និងបរិភោគអាហារផងដែរ។ បន្ថែមពីនេះ ទេសចរដែលមានតង់ស្រាប់ ចំណាយត្រឹមតែ១៥០០០រៀល អាចបោះតង់សម្រាកនៅទីនោះដោយសុវត្ថិភាព ព្រោះក្នុងតំបន់ទឹកធ្លាក់ចំការក្រូច មានប្រជាការពារ ដើម្បីការពារសុវត្តិភាពជូនភ្ញៀវទេសចរ៕ | ទឹកធ្លាក់ចំការក្រូច ស្ថិតនៅក្បែរតំបន់ទឹកធ្លាក់ជ្រាវ មានសម្រស់ធម្មជាតិព័ទ្ធដោយជួរភ្នំធំៗ។ ទឹកធ្លាក់ធម្មជាតិនេះ មានទីតាំងនៅក្នុងស្រុងថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវប្រមាណ១០០គីឡូម៉ែត្រពីរាជធានភ្នំពេញ។ |
លោក ឡេង ប៉េងឡុង បន្តថា សូម្បីតែប្រាក់បំណាច់ក្នុងខែវិច្ឆិកានេះ ក៏តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រហែលជាបើកមិនបានដែរ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«តាមច្បាប់ តែកាលណារំលាយគណបក្សចោលហើយ ប្រាក់ខែ គឺត្រូវកាត់នៅពេលនោះហើយ»។ បើតាមអ្នកនាំពាក្យរដ្ឋសភារូបនេះ ប្រាក់បំណាច់បច្ចុប្បន្នរបស់តំណាងរាស្ត្រ គឺប្រមាណជា ១៥លានរៀលក្នុងមួយខែ។ យ៉ាងណាក៏ដោយចុះ លោក ឡេង ប៉េងឡុង បាននិយាយថា រដ្ឋសភា នឹងកាត់ប្រាក់បំណាច់ប្រចាំខែរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឬមានវិធានការអ្វីផ្សេង គឺចាំមើលព្រឹត្តិការណ៍ជាក់ស្តែងសិន។ លោក បន្ថែមថា ទោះជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលមែនក៏ដោយ ក៏រដ្ឋសភា ត្រូវតែរង់ចាំរបាយការណ៍ពីតុលាការកំពូលជាមុនដែរ ហើយបន្ទាប់មក ទើបសម្រេចជាផ្លូវការថា ត្រូវធ្វើយ៉ាងម៉េច។ ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីតំណាងរាស្ត្រក៏ដូចជាអ្នកនាំពាក្យខាងគណបក្សសង្គ្រោះជាតិបានទេ ដោយសារតែមិនលើកទូរសព្ទ៕ | ភ្នំពេញ៖ ប្រសិនបើ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧ តុលាការកំពូល ពិតជារំលាយគណបក្សសង្គ្រោះជាតិចោលមែន តំណាងរាស្ត្រទាំង៥៥រូបនៃគណបក្សនេះ នឹងលែងមានឈ្មោះជាតំណាងរាស្ត្រហើយ ដូច្នេះចាប់ពីថ្ងៃនោះតទៅ ពួកគាត់ ក៏អស់សិទ្ធិបើកប្រាក់បំណាច់ប្រចាំខែ ពីរដ្ឋសភាទៀតដែរ។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ |
លោក ស៊ឹម សត្តា បានប្រាប់សារព័ត៌មានថា មូលហេតុដែលក្រសួងហៅផលិតកម្មទាំងបីទៅអប់រំ ដោយសារផលិតកម្មទាំងនេះ បានយកបទចម្រៀងមួយចំនួនទៅធ្វើអាជីវកម្ម ដោយរំលោភលើកម្មសិទ្ធិបញ្ញា និងយកទៅកាឡៃទំនុកច្រៀងដែលប៉ះពាល់ដល់ផ្លូវច្បាប់។ លោក ស៊ឹម សត្តា មិនទាន់អាចបង្ហើបថាក្រសួងនឹងដាក់កម្រិតអ្វីខ្លះទៅផលិតកម្មធំទាំងបីនេះនៅឡើយទេ ដោយរង់ចាំផ្ដល់ព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំវិញ។ សូមស្ដាប់សំឡេងរបស់លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ខាងក្រោមនេះ៖ សូមបញ្ជាក់ថាកាលពីថ្ងៃទី៨មេសា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្លាប់បានហៅផលិតកម្មសាន់ដេ មកអប់រំណែនាំ និងចុះហត្ថលេខា បញ្ឈប់រាល់ករណីកាឡៃបទចម្រៀងដោយគ្មានការអនុញ្ញាត តែសាន់ដេបានលើកពេលរហូតមកដល់ថ្ងៃនេះ៕ | ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងហៅផលិតកម្មធំទាំងបីមាន ផលិតកម្មសាន់ដេ ហង្សមាស និងផលិតកម្មថោន ទៅជួប ដើម្បីអប់រំណែនាំករណីប្រើប្រាស់បទចម្រៀងដោយគ្មានការអនុញ្ញាតសុំសិទ្ធិពីម្ចាស់ដើម នៅព្រឹកថ្ងៃទី១០ ឧសភា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។ |
ជាច្រើនសតវត្សរ៍ប្រទេសកម្ពុជា ធ្លាប់ល្បីឈ្មោះចំពោះកុលាលភាជន៍របស់ខ្លួន ដែលគេដុតនៅក្នុងឡអុស។ ជំនាញសូនឆ្នាំងថូទឹកចាន និងវត្ថុតាំងលម្អដ៏ស្អាតទាំងនេះ ស្ទើរតែបាត់បង់ទាំងស្រុងដោយសាររបបខ្មែរក្រហម។ នៅពេលរបបនេះ បានដួលរលំទៅ អ្នកដែលចេះជំនាញនេះច្បាស់លាស់ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅសល់តែបីនាក់ប៉ុណ្ណោះ។ លោកយ៉ារី លីវ៉ាន់ ជាអ្នករស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នកទាំងបីនាក់នោះ។ លោកបានរួចជីវិតដោយសារតែលោកបានសង់ឡធ្វើក្បឿងប្រក់ផ្ទះឲ្យពួកខ្មែរក្រហម។ នៅខែកក្កដានេះមានការតាំងពិព័ណ៌ស្នាដៃរបស់លោកលីវ៉ាន់ ហើយលោកបានមកធ្វើបទបង្ហាញ និងបង្រៀនរបៀបសូនកុលាលភាជន៍នៅវិចិត្រសាលសម្រាប់សិល្បៈអាស៊ាននៅអាមេរិក Asian Art in America នៃវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian Museum និងមជ្ឈមណ្ឌល The District Clay Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រោយពីធ្វើបទបង្ហាញ លោកយ៉ារី លីវ៉ាន់ បានប្រាប់វីអូអេអំពីបច្ចេកទេសថ្មី មិនប៉ះពាល់បរិស្ថាន និងធ្វើឲ្យកុលាលភាជន៍មានសម្រស់ស្អាត។ «គេអញ្ជើញខ្ញុំមកហ្នឹង ទីមួយគឺយើងរក្សាស្នាដៃបុរាណ។ ទីពីរយើងច្នៃប្រឌិតបច្ចេកវិជ្ជាថ្មី ដូចជាប្រើឡដុតអុសដែលអត់មានផ្សែងហ្នឹង។ ទីបី ដែលសំខាន់គឺខ្ញុំបានចែកចាយនឹងបង្រៀនបច្ចេកវិជ្ជា បច្ចេកទេសធ្វើ Ceremics (កុលាលភាជន៍)បែបបុរាណហ្នឹង»។ លោកនិយាយថា ឡបច្ចេកទេសខ្ពស់ក្នុងការដុតកុលាលភាជន៍មានគុណភាពល្អនេះមានតែបួនប្រាំប៉ុណ្ណោះនៅស.រ.អា.។ ឡទាំងនេោះធ្វើដោយអ្នកជំនាញមកពីជប៉ុន តែជាឡហ្គាស ឬឡអេឡិចត្រិច។ មានតែឡដែលលោកធ្វើមួយគត់ដែលប្រើអុស ហើយគ្មានផ្សែង។ លោកនិយាយថា ក្បាច់ចម្លាក់បុរាណខ្មែរគួបផ្សំនឹងទឹកថ្នាំហើយនឹងបច្ចេកទេសប្រើឡដុតអុសគ្មានផ្សែងមានកំដៅខ្លាំង មិនចាញ់ឡដុតហ្គាស ឬឡអេឡិចទ្រិកនោះ បានធ្វើឲ្យក្បាច់កុលាលភាជន៍ខ្មែរដែលជាស្នាដៃរបស់លោក លេចមុខមាត់នៅសារមន្ទីរដ៏ល្បីនៅស.រ.អា.នេះ។ «យើងដុតរយៈពេលខ្លី។ យើងប្រើពេលតែ១២ម៉ោងដូចឡហ្កាស ឬក៏ឡអេឡិចត្រិចដែរក៏ប៉ុន្តែអត់មានផ្សែង ប៉ុន្តែគុណភាពវាខ្ពស់។ ពណ៌ទឹកថ្នាំចេញមកស្អាត»។ លោកស្រី Lousise Allison Cort មន្ត្រីអភិរក្សកុលាលភាជន៍នៅសារមន្ទីរ Smithsonian ទទួលស្គាល់ថា ស្នាដៃរបស់លោកយ៉ារី លីវ៉ាន់ល្អឥតខ្ចោះ។ ខ្សែជីវិតរបស់លោកទាក់ទាញអារម្មណ៍ ព្រោះលោកជាអ្នកសិក្សាស្រាវជ្រាវច្នៃប្រឌិតជានិច្ច ធ្វើឲ្យរចនាបថកុលាលភាជន៍ខ្មែរសម័យបុរាណមានមុខមាត់ក្នុងឆាកអន្តរជាតិ។ «ដូច្នេះយើងដោយសារហេតុផលថ្មីៗទាំងនេះ យើងរំភើបណាស់ដែលបានយកស្នាដៃរបស់លោកជាមួយនឹងស្នាដៃជាប្រវត្តិសាស្ត្រដែលយើងបានជ្រើសរើសយកមកបង្ហាញហើយដែលចាប់អារម្មណ៍លោកផងដែរ»។ លោកយ៉ារី លីវ៉ាន់ ដែលជាសាស្ត្រាចារ្យបង្រៀនអំពីកុលាលភាជន៍នៅមហាវិទ្យាល័យសហគមន៍ Middlesex ក្នុងរដ្ឋ Massachusetts និងជាជ័យលាភីរង្វាន់ National Heritage Fellowshipក៏បានទៅបង្រៀនភ្ញៀវធ្វើថូទឹករាងសត្វដំរីនៅមជ្ឈមណ្ឌលធ្វើកុលាលភាជន៍The District Clay Center ផងដែរ។ ក្នុងកម្មវិធីហាត់សូន្យកុលាលភាជន៍រូបដំរីនេះមានអ្នកចូលរួមទាំងក្មេងទាំងចាស់ប្រមាណ៣០០នាក់ក្នុងមួយថ្ងៃដែលចែកជាច្រើនវគ្គ និងច្រើនក្រុម។ អ្នកចូលរួម ទាំងកុមារ និងមនុស្សពេញវ័យ សុទ្ធតែផ្តោតអារម្មណ៍ និងផ្ចិតផ្ចង់សូនកុលាលភាជន៍របស់ខ្លួន។ នាងពិន ភូ ណាំ អតីតសិល្បៈការិនីសម្តែងសៀកកាយសម្ព័ន្ធដ៏ឆ្នើមម្នាក់ បានបង្ហាញទឹកចិត្តរីករោយដោយនិយាយថា នាងមានមោទនភាពបានមកចូលរួមកម្មវិធីរបស់លោកលីវ៉ាន់។ «លើកទីមួយហើយដែលខ្ញុំបានមកធ្វើរូបដំរីពេញចិត្តស្នាដៃ មិននឹកថា ធ្វើបានអីចឹងសោះមុនហ្នឹងខ្ញុំមិនដឹងថា ចាប់ផ្តើមកន្លែងណាទេ។ ដល់ពេលឥឡូវ មួយជំហានៗទៅរួចហ្នឹងគេដែរ។ សប្បាយណាស់!»។ អ្នកដែលរំភើបជាងគេគឺក្រុមកុមារដែលមិននឹកថា ខ្លួនអាចសូនរូបដំរីបានដូចដែលពួកគេកំពុងធ្វើនេះ។ អ្នកចូលរួមអាចរក្សាទុកស្នាដៃរបស់ពួកគេជាអនុស្សាវរីយ៍ ។ ថូទឹករាងសត្វដំរីដែលជាស្នាដៃរបស់លោកលីវ៉ាន់មានដាក់តាំងនៅវិចិត្រសាលSackler និងនៅមជ្ឈមណ្ឌលធ្វើកុលាលភាជន៍នេះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ កុលាលភាជន៍ខ្មែរដុតនៅក្នុងឡអុស ដែលល្បីឈ្មោះតាំងពីសម័យអង្គរមកនោះ បានល្បីឈ្មោះម្តងទៀតនៅសារមន្ទីរដ៏ល្បីល្បាញនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ |
សំណាង៖ រឿងយុទ្ធនាការពិន័យបទល្មើសចរាចរណ៍តាំងពីថ្ងៃ១ មកដូចនៅក្តៅរាល់ថ្ងៃ។ អញថា ពិន័យលើកនេះ ដូចធ្ងន់ធ្ងរខ្លាំងពេកហើយអ្ហា ហើយដូចប៉ះពាល់ដល់ជីវភាពអ្នកក្រីក្រច្រើនណាស់។ ឃើញប្រជាជនប្រតិកម្ម ពេញហ្វេសប៊ុក។ សុធីរ៖ អ្ហែងកុំមើលឃើញតែមួយជ្រុង ហើយយកមកនិយាយថា ជារឿងទាំងមូល។ អញមិនកាន់ជើងរឿងមន្ត្រីប៉ូលិសដែលមានអកប្បកិរិយាច្រង៉េងច្រង៉ាងនោះទេ។ ប៉ុន្តែបើ អ្ហែងមើលហ្វេសប៊ុក និងតាមដានព័ត៌មានដែរ តើអ្ហែងឃើញឡានរាប់រយគ្រឿងតម្រង់ជួរចូលឆៀកទេ? ម្ចាស់ឡានរាប់រយនាក់ទៅបន្តសុពលភាពបណ្ណបើកបររាល់ថ្ងៃ។ គ្រាន់តែថ្ងៃដំបូង ដែលប៉ូលិសចរាចរណ៍ចាប់ផ្តើមពិន័យបទល្មើសចរាចរណ៍ អ្នកបើកបរម៉ូតូរាប់ពាន់គ្រឿង ត្រូវប៉ូលិសចាប់ពិន័យ។ បើមិនបន្តឹងពេលនេះ តើបន្តឹងពេលណា? សំណាង៖ តែខាងប៉ូលិសផ្សព្វផ្សាយពីការវិធានការនេះមិនទូលំទូលាយទេ? ពលរដ្ឋ គេថា គេមិនដឹង។ សុធីរ៖ ពិសោធន៍ច្រើនលើកហើយ គឺមួយថ្ងៃមុន ថ្ងៃអនុវត្តពិន័យ ទើបម្ចាស់យានយន្ត ម្ចាស់ម៉ូតូ ទៅធ្វើឯកសារ។ អ្ហែងក៏ធ្លាប់រអ៊ូឱ្យស្តាប់ដែរ ថាពលរដ្ឋមួយចំនួនមើលងាយជីវិតខ្លួនឯង មិនគោរពច្បាប់ចរាចរណ៍ ខ្លាចតែប៉ូលិស។ អ្ហែងថា ភ្លើងក៏ទៅ! ចំណតឡានក្រុងសាធារណៈ ក៏មានមនុស្សយកឡានទៅឈប់ពីលើ! គេមិនបត់បកក្រោយ ក៏អ្នកបើកបរយើង បកក្រោយ! គេហាមបើកបរ ហួសល្បឿន ប៉ុន្តែរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ហាញថា ការបើកបរហួសល្បឿននេះ ជាមូលហេតុចំបងមួយដែលបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ គោរពច្បាប់ចរាចរណ៍ ជាកាត្វកិច្ចរបស់ប្រជាជន ដូចត្រូវគោរពច្បាប់ទូទៅទាំងអស់ដែរ។ សំណាង៖ តែយ៉ាងណាក៏ចាំយើងស្ងប់ស្ងាត់ពីកូវីដ ខ្លះដែរ។ មកធ្វើអីពេលហ្នឹង? សុធីរ៖ តើអ្ហែងឃើញ ពលរដ្ឋយើងឈប់ធ្វើដំណើរដែរឬទេ? នៅតាមកន្លែងកម្សាន្ត មានមនុស្សជួបជុំគ្នាច្រើនដដែល។ អ្នកស្រវឹងស្រា នៅបន្តបើកបរ បុកទ្រូងផ្លូវរាល់យប់។ បើកុំតែ ប៉ូលិសចាប់ផ្តើមអនុវត្តពិន័យ យើងមិនដឹងថា មានម្ចាស់ឡានរាប់រយគ្រឿង មានបណ្ណបើកបរហួសសុពលភាព ហើយឡានជាច្រើនគ្រឿងហួសកំណត់ពិនិត្យបច្ចេកទេសឡើយ៕ | កិច្ចសន្ទនារបស់សុធីរ និងសំណាង ដើរតាមហេតុការណ៍របស់ប្រទេសរហូត។ ម្តងនេះ រឿងអនុវត្តការពិន័យតឹងរឹងលើបទល្មើសចរាចរណ៍។ សុធីរ និងសំណាងយល់ខុសគ្នា ហើយជជែកគ្នាតឹងសរសៃកដែរ។ |
ខាងក្រោមនេះ ជាការពន្យល់ពាក្យបន្ថែមទាក់ទងនឹងកាលិក ដែលជាពាក្យសម្រាប់ប្រើក្នុងន័យព្រះពុទ្ធសាសនា (ព.វិ.ពុ.)៖ ១. «យាវកាលិក» មានន័យថា ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់។ ២. «យាមកាលិក» មានន័យថា ដែលប្រព្រឹត្តទៅ បានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯង ឆាន់បានកំណត់មួយថ្ងៃមួយយប់។ អដ្ឋបានជាយាមកាលិកសម្រាប់ពួកភិក្ខុក្នុងពុទ្ធសាសនា ។ ៣. «សត្តាហកាលិក» គឺ ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម ៧ ថ្ងៃ ( ព. វិ. ពុ. ) ។ សត្តាហកិច្ច, សប្ដាហក្រឹត្យ ឬ សត្តាហករណីយកិច្ច កិច្ចធុរៈដែលភិក្ខុ-សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់។ ៤. «យាវជីវិក» ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយ ទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់។ ក្រៅពីនេះវចនានុក្រម ក៏បានពន្យល់ពាក្យពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយក្នុងនោះមាន «កាលិកបត្រ» ដែលជា សារពត៌មាន, ទស្សនាវដ្តី ឬ សៀវភៅដែលផ្សាយចេញតាមកំណត់កាលទៀងទាត់ ។ រីឯ «តាវកាលិក» ជាវត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើងឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រឹត; របស់ខ្ចីគេ។ ពាក្យមួយទៀត គឺ «ធូមកាលិក» មានន័យថា ដែលប្រព្រឹត្តទៅឬដែលឋិតនៅ, ដែលមានត្រឹមតែផ្សែងភ្លើងប៉ុណ្ណោះ; ឱវាទត្រឹមតែផ្សែងភ្លើង, មានអត្ថន័យថា ឱវាទល្អរបស់គ្រូឬរបស់មាតាបិតាកាលបើគេរំលាយសពអ្នកមានគុណទាំងនោះរួចហើយ, ក្រោយពីនោះមក ឱវាទល្អនោះក៏អស់ ហាក់ដូចជាហើរបាត់ទៅជាមួយនឹងផ្សែងភ្លើង ពីព្រោះសិស្សនិងបុត្រធីតាទាំងឡាយ ពុំប្រតិបត្តិតាម។ សិស្សគណនិងបុត្រធីតាទាំងឡាយគួរកុំញ៉ាំងឱវាទល្អរបស់គ្រូ និងមាតាបិតាទាំងឡាយឲ្យជាធូមកាលិកឡើយ ៕ | កាលិក ដែលជាភាសាបាលី មានន័យថា របស់ដែលកើតឡើងតាមកាល, វត្ថុដែលប្រើប្រាស់បានតាមកាលវេលា ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត កាលិកមាន ៤ យ៉ាងគឺ យាវកាលិក, យាមកាលិក, សត្តាហកាលិក, យាវជីវិក។ |
បើតាមគណនីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ ការបង្ក្រាបនេះ ធ្វើឡើងនៅយប់ថ្ងៃទី ២៨ មិថុនា នៅ២ទីតាំងខុសគ្នា គឺរថយន្តមួយគ្រឿង ត្រូវបានសមត្ថកិច្ចឃាត់នៅចំណុចស្តុបផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តដឹកស៊ុតមាន់ចំនួន ៣ម៉ឺនគ្រាប់ ចេញពីវៀតណាម ចូលមកកម្ពុជាតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បម្រុងឆ្ពោះទៅចែកចាយនៅខេត្តព្រះសីហនុ។ ចំណែករថយន្តមួយគ្រឿងទៀត ត្រូវសមត្ថកិច្ចឃាត់នៅចំណុចភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តនេះ ក៏បានដឹកស៊ុតមាន់ ៣ម៉ឺនគ្រាប់ ពីវៀតណាម ចូលមកកម្ពុជា តាមច្រកភ្នំដិនដែរ ហើយបម្រុងយកស៊ុតទាំងនោះទៅលក់នៅខេត្តកំពង់ស្ពឺ។ វត្ថុតាងដែលឃាត់បាន ត្រូវបានយកទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីបន្តនីតិវិធីតាមច្បាប់។ នេះបើតាមហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ ដដែល៕ | មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានឃាត់រថយន្ត២គ្រឿង ដែលដឹកស៊ុតមាន់សរុប ៦ម៉ឺនគ្រាប់ពីវៀតណាម ចូលមកកម្ពុជាដោយគ្មានលិខិតអនុញ្ញាត។ |
នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី ១១ ខែកញ្ញា លោកស្រី Yeo បាននិយាយថា ទិន្នន័យបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ផ្សែងពុលដែលមាននៅម៉ាឡេស៊ី គឺហ៊ុយមកពីឥណ្ឌូណេស៊ី។ លោកស្រីរដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ «ទុកឲ្យទិន្នន័យបង្ហាញខ្លួនឯងចុះ»។ ការសរសេរនៅលើបណ្តាញសង្គមបែបនេះ គឺក្រោយពេលរដ្ឋមន្ត្រីព្រៃឈើ និងកិច្ចការបរិស្ថាន លោកស្រី Siti Nurbaya Bakar បានចោទម៉ាឡេស៊ីថា មិនបានបង្ហាញរូបភាពច្បាសលាស់អំពីបញ្ហាផ្សែងពុល។ ជាពិសេសលោកស្រី បានលើកឡើងទៀងថា ផ្សែងពុលនេះអាចបណ្តាលមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសម៉ាឡេស៊ីក៏ថាបាន។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីព្រៃឈើ និងកិច្ចការបរិស្ថាន ក៏បដិសេធពីអះអាងមួយចំនួនថា ផ្សែងពុលនៅខេត្ត Riau ឥណ្ឌូណេស៊ី បានហ៊ុយដល់ប្រទេសសិង្ហបុរីផងដែរ។ ការស្រាវជ្រាវចរន្តខ្យល់បក់របស់មជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន, រូបភាព(ASMC) ដើម្បីការពារនូវអ្វីដែលរដ្ឋមន្ត្រីឥណ្ឌូណេស៊ីបានចោទប្រកាន់ លោកស្រី Yeo បានចែករំលែក ឬ Share ជាសាធារណៈនូវព័ត៌មាន ដែលបានចុះផ្សាយដោយមជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្ហាញថា មានភ្លើងឆេះព្រៃ ៤៧៤កន្លែងនៅលើកោះកាលីម៉ាន់តាន់ និង៣៨៧កន្លែងទៀតនៅលើកោះស៊ូម៉ាត្រានាថ្ងៃទី ១០ ខែកញ្ញា។ ចំណែកនៅក្នុងប្រទេសម៉ាឡេស៊ីវិញ មានករណីភ្លើងឆេះព្រៃតែ ៧កន្លែងប៉ុណ្ណោះ។ ការស្រាវជ្រាវចរន្តខ្យល់បក់របស់មជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន។ រូបភាព ASMC ដោយមានភ្ជាប់មកជាមួយរូបភាពចរន្តខ្យល់បក់ រដ្ឋមន្ត្រីបរិស្ថានម៉ាឡេស៊ីបានបញ្ជាក់ថា ការអះអាងលោកស្រី Siti គឺមិនអាចទៅរួចទេ ដែលខ្យល់បានបក់មកពីខេត្តSarawak ម៉ាឡេស៊ី ហើយលោកស្រីក៏មិនអាចបដិសេធបានដែរ។ ចំណែកលោកនាយករដ្ឋមន្ត្រីមហាធៀ បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១១ ខែកញ្ញា បានពិភាក្សាស្វែងរកដំណោះស្រាយ ក្នុងការគ្រប់គ្រងស្ថានភាពផ្សែងពុលនៅក្នុងប្រទេស។ បន្ថែមពីលើនេះ លោក មហាធៀ ក៏បាននិយាយពាក់ព័ន្ធនឹងការបញ្ជេញមតិរបស់លោកស្រីរដ្ឋមន្ត្រីឥណ្ឌូណេស៊ីផងដែរថា៖ «នោះជាការបញ្ជេញមតិរបស់គាត់ ដូច្នោះយើងមិនអាចនិយាយអ្វីបានទាំងអស់»។ ជាការពិត តាមការត្អូញត្អែររបស់ប្រទេសជិតខាងឥណ្ឌូណេស៊ីអំពីផ្សែងពុល គឺកើតចេញពីការដុតព្រៃ ដើម្បីយកដីទៅដាំដូងប្រេង។ នៅថ្ងៃទី ៦ ខែកញ្ញា រដ្ឋាភិបាលម៉ាឡេស៊ី បានផ្ញើរលិខិតការទូតទៅឥណ្ឌូណេស៊ី ដើម្បីឲ្យធ្វើការចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃជាបន្ទាន់។ សូមបញ្ជាក់ថា ដោយសារតែផ្សែងពុលនៅក្នុងម៉ាឡេស៊ីមានកម្រិតខ្ពស់នៅថ្ងៃទី១២ ខែកញ្ញា រដ្ឋាភិបាលបានចេញបញ្ជាឲ្យបិទសាលារៀនមួយចំនួននៅក្នុងទីក្រុង Klang និងរដ្ឋ Selangor ដើម្បីកុំឲ្យសិស្សសាលាទទួលរងនូវផ្សែងពុលនៅក្នុងខ្យល់។ ជាពិសេសរដ្ឋាភិបាល ហាមឃាត់មិនឲ្យមានការដុតភ្លើងផ្សេងៗ រហូតដល់បញ្ចប់រដូវម៉ូសុង៕ | រដ្ឋមន្ត្រីបរិស្ថានម៉ាឡេស៊ី លោកស្រី Yeo Bee Yin ច្រានចោលនូវការលើកឡើងរបស់ឥណ្ឌូណេស៊ីថា ម៉ាឡេស៊ី បានលាក់បាំងការពិតអំពីស្ថានភាពផ្សែងពុល ខណៈពេលនាយករដ្ឋមន្ត្រីមហាធៀ មហាម៉ាត់ បានកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាផ្សែងពុលនៅក្នុងតំបន់។ |
អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ ចុះបង្ក្រាបរថយន្តបានចំនួន១១គ្រឿង ដែលលួចដឹកទំនិញគេចពន្ធទាំងនោះបាន នាយប់ថ្ងៃទី១កក្កដា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ គឺមានការប្រឈមខ្លាំងដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន៣គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន៥គ្រាប់ សំដៅលើសមត្ថកិច្ចគយ ដើម្បីរំដោះរថយន្ដ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក)ពីសមត្ថកិច្ចគយ។ ប៉ុន្តែ ក្រោយមន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ព្រមទាំងមានការយកចិត្តទុកដាក់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនប្រដាប់អាវុធទាំងនោះក៏ត្រូវបានតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។ បច្ចុប្បន្ន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធរបស់រដ្ឋាភិបាល។ កិច្ចការនេះ មានសារសំខាន់ សំដៅបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាព ក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀននិងទំនិញខូចគុណភាព...) ជាដើម។ កន្លងមក សម្តេច ហ៊ុន សែន តែងតែណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ៕ | ទំនិញគេចពន្ធដែលមានទម្ងន់សរុប ៦៩ ៥២០គីឡូក្រាម ឬជិត៧០តោន ត្រូវបានមន្ត្រីជំ នាញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្រ្កាបបាននៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ។ បើតាមអគ្គនាយកដ្ឋានគយ ទំនិញទាំងនេះ មានតម្លៃពន្ធនិងអាករ រួមទាំង ពិន័យ បទល្មើសនឹងច្បាប់ស្ដីពីគយ ជាង៤០០លានរៀល ឬប្រមាណ១០ម៉ឺនដុល្លារអាម៉េរិក ។ |
គេនៅចាំបានបានថា លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈកាលពីខែសីហាឆ្នាំមុនថា អាមេរិកមានជម្រើសច្រើនសម្រាប់ដោះស្រាយវិបត្តិវេណេស៊ុយអេឡា ក្នុងនោះមានទាំងការប្រើប្រាស់កម្លាំងផង ប្រសិនចាំបាច់នោះ។ ប៉ុន្តែ ដំបូងគេឡើយ គេនឹកស្មានថា ការលើកឡើងរបស់លោក ត្រាំ ទំនងគ្រាន់តែជាវោហាសព្ទនយោបាយដើម្បីគំរាមរបបដឹកនាំវេណេស៊ុយអេឡាប៉ុណ្ណោះទេ។ ប៉ុន្តែតាមពិត លោក ត្រាំ ពិតជាគិតដល់ការប្រើប្រាស់ទ័ពឈ្លានពានវេណេស៊ុយអេឡាប្រាកដមែន។ សូម្បីក្នុងជំនួបបិទទ្វារជាមួយមន្ត្រីជាន់ខ្ពស់ខ្លួន លោកនៅបន្តឈ្លេចសួរមន្ត្រីទាំងនោះថា តើអាមេរិកអាចប្រើប្រាស់ទ័ពឈ្លានពានវេណេស៊ុយអេឡាឬអត់? លោក ត្រាំ បញ្ចេញយោបល់ពីការប្រើប្រាស់កងទ័ពប្រឆាំងរបបដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងពេលពិភាក្សាជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិ ម៉េក ម៉ាស្ទ័រ (HR McMaster) និងអតីតរដ្ឋមន្ត្រីការបរទេស រិច ធីល័រសិន មុនពេលអ្នកទាំងពីរចាកចេញពីតំណែង។ សូមបើកវង់ក្រចកបន្តិច លោក នីកូឡាស ម៉ាឌូរ៉ូ ជាអតីតអ្នកបើកឡានក្លាយជាប្រធានាធិបតីវេណេស៊ុយអេឡា បានឈ្នះការបោះឆ្នោតជាថ្មីទៀតនៅក្នុងខែឧសភា ដោយទទួលសំឡេងឆ្នោត៦៨ភាគរយ ខណៈដែលប្រជាជនប្រទេសនេះ ទៅបោះឆ្នោតមានប្រហែល ៤៦,១ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនមានសិទ្ធិបោះឆ្នោតសរុបជាង២០លាននាក់។ សហគមន៍អន្តរជាតិជាពិសេសអាមេរិក និងអឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនិងភាពស្របច្បាប់នៃរបបដឹកនាំលោក ម៉ាឌូរ៉ូឡើយ។ ត្រឡប់មកវិញ បើតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មាន AP ដដែល មន្ត្រីជាន់ខ្ពស់ខាងលើបានព្យាយាមពន្យល់លោក ត្រាំ វិញដោយពួកគេផ្តល់យោបល់ថា ការប្រើប្រាស់ទ័ពឈ្លានពានប្រឆាំងវេណេស៊ុយអេឡាធ្វើឲ្យខាតប្រយោជន៍អាមេរិកធំណាស់នៅក្នុងតំបន់។ ខាតប្រយោជន៍ត្រង់ថា បណ្តាប្រទេសអាមេរិកខាងត្បូងដែលជាសម្ព័ន្ធមិត្តអាមេរិកនឹងដើរចេញឈប់គាំទ្រគោលនយោបាយអាមេរិកជាក់ជាមិនខាន។ បណ្តារដ្ឋទាំងនោះបច្ចុប្បន្នបន្តគាំទ្រចំណាត់ការក្តៅរបស់ក្រុងវ៉ាស៊ីនតោនក្នុងការប្រើប្រាស់ទណ្ឌកម្មប្រឆាំងរបបដឹកនាំម៉ាឌូរ៉ូ ប៉ុន្តែពួកគេមិនគាំទ្ររាល់ការប្រើកម្លាំងឡើយ។ ទោះមានការពន្យល់ដូច្នេះក៏ដោយ មេបញ្ជាការកំពូលកងទ័ពអាមេរិក ត្រាំ មិនបានស្តាប់ និងប្តូរជំហររបស់លោកឡើយ។ ប៉ុន្មានខែក្រោយពេលជួបជាមួយមេដឹកនាំរដ្ឋអាមេរិកឡាទីន លោក ត្រាំ នៅតែលើកឡើងពីលទ្ធភាពនៃការឈ្លានពានវេណេស៊ុយអេឡាទៀត សូម្បីតែក្នុងកិច្ចប្រជុំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ មេដឹកនាំទាំងនោះភាគច្រើនមិនយល់គាំទ្រយោបល់របស់លោក ត្រាំ ដែលចង់ផ្តួលរំលំរបបដឹកនាំលោក ម៉ាឌូរ៉ូ ដោយប្រើប្រាស់កម្លាំងទ័ពទេ។ ជារួម ការប្រើប្រាស់អន្តរាគមន៍យោធាមិនមែនជាគោលនយោបាយដែលលោក ត្រាំ គាំទ្រឡើយពេលឃោសនាបោះឆ្នោតប្រធានាធិបតី។ លោកធ្លាប់សន្យាផងថា បញ្ចប់គោលនយោបាយកសាងរដ្ឋ (nation building) និងការផ្លាស់ប្តូររបបដឹកនាំដែលគាំទ្រដោយអាមេរិកទៀតឡើយ។ ក្រោយជាប់ឆ្នោត លោកក៏ថែមទាំងប្រកាសត្រៀមដកកងទ័ពអាមេរិកពីស៊ីរី និងជំរុញការបន្ថយចំនួនកងទ័ពអាមេរិកនៅអឺរ៉ុបដែរ។ ប៉ុន្តែក្រោយមក លោក ត្រាំ ចាប់ផ្តើមប្តូរជំហរ និងបានគំរាមប្រើប្រាស់ទ័ពប្រទេសដ៏ទៃក្នុងនោះមានវេណេស៊ុយអេឡា និង កូរ៉េខាងជើងផងដែរ៕ | ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្យាយាមឈ្លេចសួរមន្ត្រីជាន់ខ្ពស់ខ្លួនពីលទ្ធភាពក្នុងការប្រើប្រាស់កងទ័ពឈ្លានពានវេណេស៊ុយអេឡា និងផ្តួលរំលំរបបដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ។ នេះបើតាមការរបាយការណ៍ថ្មីមួយចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP។ |
រដ្ឋមន្រី្តក្រសួងបរិស្ថានបានលើកឡើងថា ការអភិវឌ្ឍអេកូទេសចរណ៍ គឺជាយន្តការសម្រាប់ការអភិវឌ្ឍ ការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព និងផ្ដល់ឱកាសឲ្យពលរដ្ឋនៅតាមមូលដ្ឋានអាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត ក៏ដូចជាផ្ដល់សិទ្ធអំណាចឲ្យពលរដ្ឋតាមមូលដ្ឋាន (Local Empowerment)។ ប្រជាពលរដ្ឋ អាចទទួលបានផលប្រយោជន៍ ដោយផ្ទាល់ពីទេសចរណ៍តាមការសម្រេចចិត្តក្នុងការអភិវឌ្ឍមូលដ្ឋាន ដែលនេះជាការបង្កើនកម្រិតជីវភាពនិងចូលរួមកាត់បន្ថយភាពក្រីក្រ រួមទាំងការធ្វើចំណាកស្រុក។ លោក សាយ សំអាល់ បានបញ្ជាក់ឲ្យដឹងថា តាមការសង្កេតប្រជាសហគមន៍ នៅតាមសហគមន៍អេកូទេសចរណ៍បានចាប់ផ្ដើមទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់ប្រកបមុខរបរខុសច្បាប់ ឬអាជីវកម្មបំផ្លាញធនធានធម្មជាតិ។ ពលរដ្ឋដែលធ្លាប់បរបាញ់សត្វ កាប់បំផ្លាញពញព្រៃឈើ នឹងងាកមកធ្វើជាមគ្គទេ្ទសក៍នាំភ្ញៀវ លក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ដឹកភ្ញៀវដើកម្សាន្ត បើកផ្ទះសំណាក់ និងចូលរួមកម្មវិធីផ្សេងៗ។ កត្តាទាំងនេះ គឺចូលរួមការពារ និងជាអ្នកល្បាតព្រៃក្នុងសហគមន៍សម្រាប់ការអភិវឌ្ឍយូរអង្វែង។ ទន្ទឹមនឹងនេះ ចំណូលពីទេសចរណ៍មួយចំនួនត្រូវបានដាក់បញ្ជូលក្នុងមូលនិធិសហគមន៍ សម្រាប់ចំណាយលើកគម្រោងថែទាំ ជួសជុលសម្ភារៈបម្រើដល់សេវាកម្មទេសចរណ៍ អ្នកល្បាតក្នុងសហគមន៍ រួមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។ ក្រោយពីបានយល់អំពីសារៈសំខាន់នៃធនធានធម្មជាតិ ពលរដ្ឋដែលជាអ្នកប្រមាញ់និងអ្នកកាប់ឈើ បានលះបង់មុខរបរទាំងនោះ ងាកមកចូលរួមក្នុងសកម្មភាពអេកូទេសចរណសហគមន៍និងចូលរួមដល់ការការពារ ដើម្បីទទួលបានផលបានយូរអង្វែងទាំងពេលបច្ចុប្បន្ន និងទាំងអនាគត។ តាមរយៈសហគមន៍នេះ បានអភិវឌ្ឍន៍នូវធនធានមនុស្ស និងចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតូចៗ ក្នុងសហគមន៍ជាបន្តបន្ទាប់។ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍មានគោលដៅក្នុងការអភិវឌ្ឍអេកូទេសចរណ៍នៅកម្ពុជាក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត ដោយឈរលើមូលដ្ឋានសំខាន់ៗ៤ គឺកត្តាអំណោយផលនៃសុខសន្តិភាពនិងសុវត្ថិភាព កត្តាសក្តានុពលធម្មជាតិ ដែលមានស្រាប់នៅកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ទៅទិសដៅទេសចរណ៍សំខាន់ៗ និងកត្តាជីវភាពប្រជាជនមានជីវៈក្នុងការធ្វើដំណើរកម្សាន្ត ៕ | ភ្នំពេញ៖ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងទេសចរណ៍ ជំរុញឲ្យមានការអភិវឌ្ឍអេកូទេសចរណ៍នៅកម្ពុជា ដើម្បីកិច្ចការពារធនធានធម្មជាតិ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងផ្ដល់សិទ្ធិអំណាចឲ្យពលរដ្ឋជាអ្នកសម្រេចចិត្ត លើកិច្ចការអភិវឌ្ឍមូលដ្ឋាន។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រី្តក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី១៩ខែវិច្ឆិកា។ |
សំណុំរឿងរុស្ស៊ីលូកលាន់ការបោះឆ្នោតនៅអាមេរិកដែលលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតី កំពុងតែក្ដៅគគុកនៅឡើយ។ ដោយសាររឿងនេះ ប្រធាន FBI ជេមស៍ ខូមី ត្រូវអស់តំណែង និងត្រូវសភាហៅទៅសួរចម្លើយ រដ្ឋមន្ត្រីយុត្តិធម៌ Jeff Sessions ក៏ត្រូវចូលខ្លួនបំភ្លឺ ឯទីប្រឹក្សាជាន់ខ្ពស់ Jared Kushner ជាកូនប្រសារលោក ត្រាំ ក៏មានឈ្មោះជាប់ពាក់ព័ន្ធ ខណៈលោកប្រធានាធិបតី ត្រាំ ផ្ទាល់ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតទៅទៀត។ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើងដោយរដ្ឋអាជ្ញាពិសេស នៅរុស្ស៊ីឯណោះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បែរជាប្រកាសថា អាមេរិកក៏បានជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីដែរ។ បើតាមសារព័ត៌មាន Sputnik លោក ពូទីន បានប្រាប់លោក Oliver Stone ថា អាមេរិកបញ្ចេញសកម្មភាពកាន់តែខ្លាំងក្នុងការបោះឆ្នោតឆ្នាំ២០១២ ដែលពេលនោះលោក ពូទីន ឈ្នះឆ្នោតជាប្រធានាធិបតីមកដល់សព្វថ្ងៃ។ បើទោះជាមិនទម្លាយព័ត៌មានលម្អិតក្ដី ប្រធានាធិបតីរុស្ស៊ីបានទម្លាយថា អាមេរិកធ្វើសកម្មភាពលូកលាន់នេះតាមមធ្យោបាយជាច្រើន រួមទាំងការប្រើប្រាស់ស្ថានទូតរបស់ខ្លួនផងដែរ។ លោក ពូទីន និយាយថា អាមេរិកក៏បានដឹងពីរឿងនេះដែរ ព្រោះលោកបានប្រាប់រឿងនេះដល់អតីតរដ្ឋមន្ត្រីការបរទេស John Kerry ក៏ដូចជាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែរ។ លោកបន្តថា បុគ្គលិកស្ថានទូតអាមេរិកចូលរួមក្នុងការឃោសនារបស់បក្សប្រឆាំង និងផ្ដល់លុយឲ្យពួកគេទៅទៀត។ ក្រៅពីការប្រើប្រាស់ស្ថានទូត លោក ពូទីន ក៏បានចោទអាមេរិកថាបានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលក្នុងការជ្រៀតជ្រែកកិច្ចការបោះឆ្នោតនេះដែរ។ ប្រធានាធិបតីរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាលទាំងអស់អាចធ្វើការស្រេចចិត្ត តែពួកគេទទួលបានការផ្គត់ផ្គង់ពីស្ថាប័នរដ្ឋនៅអាមេរិកដូចជាក្រសួងការបរទេសជាដើម ដើម្បីលូកលាន់ការងារបោះឆ្នោត ហើយរឿងបែបនេះកើតឡើងនៅស្ទើរគ្រប់កន្លែងទាំងអស់ មិនថាអឺរុបខាងកើត អាមេរិកឡាទីន ឬអាហ្វ្រិកឡើយ។ អ្វីគួរឲ្យចាប់អារម្មណ៍ នេះជាលើកដំបូងដែលលោកប្រធានាធិបតី ពូទីន និយាយចោទអាមេរិកចំៗលើការកកូរកកាយការបោះឆ្នោតនៅរុស្ស៊ី ខណៈរុស្ស៊ីក្លាយជាផ្ទាំងស៊ីបរបស់អាមេរិកដោយសាររឿងនេះដូចគ្នា។ ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ក៏ល្អក់កករមិនទាន់ស្ដារឡើងវិញបាននៅឡើយ ស្របពេលដែលមេដឹកនាំអាមេរិកកំពុងជាប់ខ្លួនផុងក្នុងការស៊ើបអង្កេតករណីនេះ។ រុស្ស៊ី ត្រូវបានចោទថា ជួយឲ្យលោក ត្រាំ ឈ្នះឆ្នោតតាមរយៈការលួចកែទិន្នន័យលទ្ធផលបោះឆ្នោត៕ | ធ្លាប់តែរងការចោទប្រកាន់ថាបានលូកលាន់ការបោះឆ្នោតអាមេរិក ពេលនេះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បែរជានិយាយថារុស្ស៊ីរងគ្រោះដោយសារអាមេរិកកកូរកកាយកិច្ចការបោះឆ្នោតរបស់ខ្លួនទៅវិញ។ លោក ពូទីន បានប្រាប់អ្នកដឹកនាំរឿងអាមេរិក Oliver Stone ថា អាមេរិកតែងបានលូកលាន់កិច្ចការបោះឆ្នោតរុស្ស៊ីរហូត សូម្បីតែការបោះឆ្នោតឆ្នាំ២០១២ក្ដី។ មិនត្រឹមតែរុស្ស៊ីឡើយ សូម្បីប្រទេសអតីតសហភាពសូវៀត ក៏រងគ្រោះដូចគ្នាដែរ។ |
រដ្ឋាភិបាល ក៏ធ្លាប់ដឹងថា មានជនជាតិអាមេរិក បានមកធ្វើចារកម្មបង្កអសន្តិសុខនៅក្នុងប្រទេសកម្ពុជាកន្លងមកដែរ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖ អមជាមួយការបញ្ជានេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឲ្យអាមេរិក បកស្រាយជុំវិញការផ្ញើសារឲ្យជនជាតិអាមេរិកមានការប្រុងប្រយ័ត្ន ចំពោះសន្តិសុខប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានចោទជាសំនួរទៅអាមេរិកវិញថា តើអាមេរិកប្រើសារបែបនេះ មានព័ត៌មានភេវរកម្មកម្ពុជា ឫក៏មានបំណងបាញ់មីស៊ីលមកលើកម្ពុជា ឫក៏ចង់បំភិតបំភ័យប្រជាជនកម្ពុជា? | ភ្នំពេញ៖ ពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ១ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ស៊ើបអង្កេតលើជនជាតិអាមេរិកដែលកំពុងរស់នៅកម្ពុជាទាំងអស់ ដើម្បីស្រាវជ្រាវរកអ្នកធ្វើចារកម្ម ដែលជាប់ពាក់ព័ន្ធនឹងករណីឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ |
កងកម្លាំងប្រដាប់អាវុធ ដែលរួមមានទាហាន និងប៉ូលិសចំនួន ៤ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ធានាសុវតិ្ថភាពនៃព្រឹត្តិការណ៍កីឡា Asian Game ២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Globe។ តាមប្រភពព័ត៌មានដដែលនោះ បញ្ហាចម្បងអំឡុងពេលនៃព្រឹត្តិការណ៍កីឡានេះ រួមមានដូចជាបទល្មើសឆក់ប្លន់តាមដងផ្លូវ ភេរវកម្ម ការកកស្ទះចរាចរណ៍ និងបញ្ហាអ័ព្ទផ្សែងជាដើម។ Asian Games នឹងត្រូវចាប់ផ្តើមពីថ្ងៃ១៨ សីហាដល់ថ្ងៃទី២ កញ្ញា ហើយនឹងមានការចូលរួមប្រកួតប្រជែងពីអត្តពលិក ១៥០០០នាក់ ដែលមកពី៤៥ប្រទេស។ សូមជម្រាបថា រដ្ឋធានីហ្សាការតា គឺជារដ្ឋមួយ ដែលមានការកកស្ទះបំផុតលេខរៀងទី១២របស់ពិភពលោក។ នេះ គឺជាក្តីបារម្ភសម្រាប់ម្ចាស់ផ្ទះក្នុងការជួយសម្រួលចរាចរណ៍ដល់អ្នកចូលរួម។ សម្រាប់បញ្ហាអព្ទ័ផ្សេងវិញ ឥណ្ឌូណេស៊ី គឺជាប្រភពអ័ព្ទធំបំផុតប្រចាំតំបន់ហើយ។ រៀងរាល់អំឡុងខែនេះ ឥណ្ឌូណេស៊ីតែងតែមានអ័ព្ទដែលបង្កពីការឆេះព្រៃពាសពេញអាកាសដែលគេព្រួយបារម្ភថាអាចយារយីកម្មវិធីបាន។ រីឯបញ្ហាសន្តិសុខវិញ មួយរយៈពេលចុងក្រោយនេះ ឥណ្ឌូណេស៊ី បានប្រតិបត្តិការចំណាត់ការក្តៅដើម្បីតាមកម្ចាត់ក្រុមភេរវករ។ កងកម្លាំងឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យប៉ុនប៉ុងប្រព្រឹត្តអំពើភេរវកម្មជាបន្តបន្ទាប់ ខណៈហេតុការណ៍នៃការវាយប្រហារគ្រាប់បែកអត្តឃាត និងសកម្មភាពពាក់ព័ន្ធនឹងភេរវកម្ម ក៏កើតមានជាបន្តបន្ទាប់ដូចគ្នាផងដែរនោះ៕ | នៅសល់មិនច្រើនថ្ងៃទៀតនោះទេ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ Asian Games នឹងត្រូវចាប់ផ្តើមនៅក្នុងទឹកដីឥណ្ឌូណេស៊ីហើយ។ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋាភិបាលក្រុងហ្សាការតា បានយកចិត្តទុកដាក់ខ្លាំង ជាពិសេសលើបញ្ហាសន្តិសុខ ខណៈប្រទេសដែលមានប្រជាជនឥស្លាមច្រើនបំផុតមួយនេះ ជាញឹកញាប់រងការវាយប្រហារជាពីក្រុមភេរវករ។ |
អត្ថបទទាក់ទង ក្រោយដាក់ទុនជាមួយក្លិបក្នុងស្រុក រូបសំណាករបស់ Ibrahimovic ត្រូវគេលួចកាត់ច្រមុះ នេះមិនមែនជាសកម្មភាពបំផ្លាញរូបសំណាករបស់ Ibrahimovic លើកទី១ឡើយ។ មូលហេតុ បានកើតឡើងបន្តបន្ទាប់ ក្រោយមានដំណឹងថាអតីតខ្សែប្រយុទ្ធ Manchester United រូបនេះបានដាក់ទុនវិនិយោគជាមួយក្លិប Hammarby។ Hammarby ជាក្រុមគូប្រជែងរបស់ Malmo ដែលមានមូលដ្ឋានក្នុងលីគកីឡាបាល់ទាត់កំពូលរបស់ស៊ុយអែតដូចគ្នា។ Ibrahimovic វ័យ៣៨ឆ្នាំ ដែលសព្វថ្ងៃបានផ្លាស់ទៅរួមក្រុមចាស់ AC Milan នៃក្របខណ្ឌកំពូលអ៊ីតាលី បានបង្ហាញខ្លួនលើកដំបូងក្នុងអាជីពកីឡាករបាល់ទាត់របស់ខ្លួនជាមួយក្រុម Malmo កាលពី២០ឆ្នាំមុន។ ការបំផ្លាចរូបសំណាកនេះ ត្រូវបានគេជឿជាក់ថាជាទង្វើរបស់ប្រជាជនស៊ុយអែត ដែលជាក្រុមអ្នកគាំទ្រ Malmo ដ្បិតពួកគមិនពេញចិត្តចំពោះអ្វីដែល Ibrahimovic ធ្វើជាមួយក្រុមគូប្រជែង Hammarby។ រូបសំណាករបស់ Ibrahimovic ត្រូវបានគេរកឃើញថាបានរលំនៅម៉ោង ៣ និង ៣០ នាទីភ្លឺព្រឹកថ្ងៃទី៦ ខែមករា ដោយមានប្រឡាក់ថ្នាំបាញ់ដែលសរសេរជាភាសាស៊ុយអែតផង។ មិនតែប៉ុណ្ណោះ លើមុខរូបសំណាក់ក៏ត្រូវបានគេយកអាវក្រុមជម្រើសជាតិស៊ុយអែតគ្របផងដែរ។ អ្នកនាំពាក្យរបស់ក្លិប Malmo បានប្រាប់ BBC Sport ថារូបចម្លាក់នេះត្រូវបានយកទៅជួសជុលឡើងវិញក្រោយការខូចខាត រួចហើយនឹងយកទៅតម្លើងកន្លែងដើមវិញ។ អភិបាលរងក្រុង Malmo លោក Frida Trollmyr បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាលោកយល់ច្បាស់ថាមនុស្សជាច្រើនមានការអាក់អន់ចិត្តចំពោះអ្វីដែល Ibrahimovic បានធ្វើ ប៉ុន្តែការបំផ្លាញរបស់សារធារណបែបនេះគឺមិនត្រឹមត្រូវឡើយ។ Ibrahimovic អតីតសមាជិកក្រុម Ajax, Juventus, Inter Milan, Barcelona, និង Paris St-Germain បានចាកចេញពីក្រុម LA Galaxy នៃលីគកីឡាបាល់ទាត់កំពូលអាមេរិក (MLS) ក្រោយបង្ហាញខ្លួន៥៦ប្រកួត និងស៊ុតបញ្ចូលទីបាន៥២គ្រាប់ ដើម្បីទៅរួមក្រុម AC Milan វិញនៅខែមករានេះ៕ | បន្ទាប់ពីត្រូវបានគេលួចកាត់ច្រមុះ ពេលនេះរូបសំណាករបស់កីឡាករ Zlatan Ibrahimovic ដែលសង់នៅក្រៅកីឡដ្ឋាន Malmo ត្រូវរំលំចោលចេញពីជើងទម្រតែម្តង នៅយប់ថ្ងៃទី៥ ខែមករានេះ។ |
បច្ចុប្បន្នការផ្ដល់សេវាសាធារណនានា រដ្ឋាភិបាលបានអភិវឌ្ឍច្រើនហើយ តែមិនបានផ្ដោតទៅលើមនុស្សចាស់ច្រើននោះទេ ដោយមនុស្សចាស់ភាគច្រើមមានបញ្ហាសុខភាព និងពិបាករកប្រាក់ចំណូលចិញ្ចឹមខ្លួនឯង។ នេះបើតាមលោក ទុំ វីរ៉ា ប្រធានអង្គការមនុស្សចាស់ បានប្រាប់សារព័ត៌មានថ្មីៗ ។ លោក ទុំ វីរ៉ា ប្រធានអង្គការមនុស្សចាស់។ រូបភាព៖ អង្គការមនុស្សចាស់ លោក វីរ៉ា បានបន្តថា មនុស្សចាស់ដែលរស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានបណ្ណសមធម៌ តែសម្រាប់មនុស្សចាស់ខ្លះ ដែលរស់នៅក្នុងគ្រួសារកម្រិតមធ្យម មិនទទួលបានកិច្ចគាំពារសង្គមនោះទេ ខណៈពួកគេមិនអាចរកចំណូលដោយខ្លួនឯង ហើយពេលឈឺស្កាត់មិនហ៊ានសុំថវិកាពីកូនទៅពេទ្យ។ ទាំងអស់នេះ គឺជាផលលំបាករបស់មនុស្សចាស់។ នៅដើមឆ្នាំ២០២២ មនុស្សចាស់ៗនៅភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ គឺមានបញ្ហាគ្មានអ្នកមើលថែ និងមិនមានបណ្ណសមធម៌ដើម្បីទៅពិនិត្យសុខភាព។ នេះបើតាមការចុះស្រាវជ្រាវរបស់លោក ទុំ វីរ៉ា ។ លោក បន្តថា៖«ខ្ញុំបានសួរពួកគាត់(មនុស្សចាស់) ប្រសិនបើរដ្ឋផ្ដល់ជាថវិកា និងបណ្ណសមធម៌យកមួយណា! គាត់ប្រាប់ថា ចង់បានបណ្ណសមធម៌ ដែលជាអាទិភាពដើម្បីយកទៅប្រើប្រាស់ ពេលទៅទទួលសេវាសាធារណផ្សេងៗ»។ បើតាមលោក វីរ៉ា មនុស្សចាស់មួយចំនួនមិនសូវមានកិច្ចគាំពារសុខភាពនោះទេ ដោយភាគច្រើនរំពឹងលើការមើលថែពីកូនៗទាំងស្រុង។ ប៉ុន្តែលោកសង្កេតឃើញថា កូនចៅ មិនសូវបានមើលថែដិតដល់ ព្រោះរវល់ធ្វើការងាររៀងខ្លួនៗ ហើយមនុស្សចាស់ទាំងនោះ ភាគច្រើនត្រូវទទួលបន្ទុកមើលថែចៅៗ និងចិញ្ចឹមសត្វពាហនៈ ជាដើម។ ប្រធានអង្គការរូបនេះ បានបញ្ជាក់បន្តថា ៖«មនុស្សចាស់ភាគច្រើនខ្វះការថែទាំ នៅពេលមានជំងឺឈឺស្កាត់ គឺគាត់ពិបាក! អាណិតគាត់មែនទែន»។ លោក ទុំ វីរ៉ា បានបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណា និងរៀបចំគាំទ្រដល់មនុស្សចាស់ ដោយផ្ដល់បណ្ណសមធម៌ សម្រាប់ពួកគេ។ បច្ចុប្បន្ន កម្ពុជាពុំទាន់មានមណ្ឌលសម្រាប់មនុស្សចាស់ជរានោះទេ តែរដ្ឋាភិបាលបានបង្កើតមណ្ឌលបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់មនុស្សចាស់ ដើម្បីយកជំនាញបើករបរចិញ្ចឹមជីវិត។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា រដ្ឋាភិបាល បានយកចិត្តទុកដាក់ពីសុខមាភាពជីវភាពជនងាយរងហានិភ័យ ទើបបង្កើតឱ្យមានក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ ក្នុងនោះរួមមានប្រព័ន្ធជំនួយសង្គម សម្រាប់អ្នករងហានិភ័យការងារ ដែលបច្ចុប្បន្នមាននៅក្រសួងសង្គមកិច្ច អតីតយុជននិងយុវនិតិសម្បទារ និងមួយទៀតជាប្រព័ន្ធសន្តិសុខសង្គម សម្រាប់បុគ្គលដែលមានលទ្ធភាពបង់វិភាគទាន ដោយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក ហេង សុផានណារិទ្ធ អគ្គនាយរង ប.ស.ស។ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា៖«សម្រាប់មនុស្សចាស់ លើសអាយុ ៦០ឆ្នាំខាង បសស មិនផ្តល់ជូនទេ តែគាត់អាចទទួលបានប័ណ្ណសមធម៌ គឺបណ្ណដែលចេញដោយក្រសួងផែនការ»។ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា អ្នកទទួលបានបណ្ណសមធម៌ គឺមានអត្ថប្រយោជនច្រើន ដោយបុគ្គលនោះទៅទទួលសេវាផ្សេងៗនៅក្នុងសហគមន៍ ជាពិសេសមន្ទីរពេទ្យដែលសហការជាមួយរដ្ឋាភិបាល មិនតម្រូវឱ្យយកថ្លៃសេវាពីមនុស្សចាស់ទាំងនោះទេ ។ លើសពីនេះ មនុស្សចាស់ដែលមានសមធម៌ក្នុងដៃ នឹងទទួលបានថវិកាមកវិញ ពេលទៅពិនិត្យសុខភាពម្ដងៗ។ សូមជម្រាបថា នៅឆ្នាំ២០២០ អង្គការមនុស្សចាស់ បានចុះសម្ភាសមនុស្សចាស់ដោយផ្ទាល់ចំនួន ៦៨០នាក់ ដែលស្ថិតនៅក្នុងភូមិចំនួន ២០០ភូមិ ក្នុងនោះរួមមាន ខេត្តបាត់ដំបង កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងភ្នំពេញ៕ | លោក ទុំ វីរ៉ា ប្រធានអង្គការមនុស្សចាស់ បានសង្កេតឃើញមនុស្សចាស់មួយចំនួន កំពុងស្ថិតក្នុងការរស់នៅលំបាក ខ្វះការមើលថែពីកូនៗ ហើយត្រូវទទួលបន្ទុកមើលចៅ និងថែទាំផ្ទះសម្បែងឱ្យកូនៗទៅវិញ។ |
ការថើបត្រូវបានគេស្គាល់ថាជាការបង្ហាញនូវសេចក្តីស្រឡាញ់, តណ្ហា, ចិត្តអាណិតអាសូរ, ការគោរពស្រឡាញ់ និងមានឥទ្ធិពលទៅលើដៃគូ។ វាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើទំនាក់ទំនងអារម្មណ៍ដោយមិនបាច់និយាយអ្វីទាំងអស់។ បើសិនជាអ្នកស្ថិតក្នុងទំនាក់ទំនងមួយមែន នោះអ្នកនឹងអាចទាក់ទងនឹងការពិតនេះបានយ៉ាងងាយបំផុត។ ភាពរ៉ូមែនទិចប្រកបដោយតណ្ហាមួយចាប់ផ្តើមឡើងជាមួយនឹងការថើបគ្នាមួយ ហើយរឿងនេះគឺជាអ្វីដែលជួយថែរក្សាទំនាក់ទំនងស្នេហាទៅមុខទៀតកាន់តែល្អ និងប្រកបដោយសេចក្តីស្រឡាញ់។ នេះគឺជាអារម្មណ៍កើតមានជាញឹកញាប់បំផុតដែលមនុស្សស្រីទូទាំងពិភពលោកប្រមាណច្រើនជាង ៨០ភាគរយដឹង។ ការចាប់ផ្តើមនូវភាពរ៉ូមែនទិច និងការរួមភេទគឺជាការថើបប្រកបដោយតណ្ហាមួយ ហើយដៃគូទាំងពីរដែលបង្ហាញនូវសេចក្តីស្រឡាញ់ និងឥទ្ធិពលនៃការថើបរបស់ពួកគេហើយ ហាក់បីដូចជាជួយបង្កើនសំណងទំនាក់ទំនងខាងផ្លូវកាយ និងផ្លូវចិត្តកាន់តែខ្លាំងទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | តើអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលចាប់ផ្តើមដោយបែកបាក់គ្នាដោយសារតែអវត្តមាននៃការទាក់ទាញ និងចិត្តអាណិតអាសូរដែរទេ? មែនហើយ រឿងនេះគឺជាអាហារដែលកើតមានជាញឹកញាប់បំផុតលើមនុស្សស្រីបើសិនជាទំនាក់ទំនងស្នេហារបស់នាងជាមួយដៃគូកង្វះការថើបគ្នា។ |
សៀមរាប៖ ក្រៅពីរបរជួសជុលកង់ម៉ូតូ លោក សុខ សំអាត ក៏ឆ្លៀតប្រកបរបរធ្វើគោមលក់ ដែលជាគ្រឿងលម្អគេហដ្ឋាននៅកំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ នេះជារបរតពីគ្រួសារ ដែលលោក សំអាត ប្រាប់ថា ធ្វើវាអស់ជាង១០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃលោកនិងគ្រួសារ អាចធ្វើគោមតូចធំ និងច្រើនខ្នាត លក់ឱ្យអតិថិជនជិតឆ្ងាយពីចន្លោះពី៣០ទៅ៤០គោម។ យ៉ាងណា លោក សំអាត បញ្ជាក់ថា ការងារធ្វើគោមនេះមិនងាយស្រួលប៉ុន្មានទេ គឺដំបូងត្រូវធ្វើគ្រោងឆ្អឹងពីឫស្សី គូសពុម្ព ដុំ និងដំឡើងជារូបគោមជាដើម។ ក្នុងមួយឆ្នាំគ្រួសារមួយនេះធ្វើគោមលក់តែម្ដងប៉ុណ្ណោះ គឺកំឡុងពេលបុណ្យចូលឆ្នាំថ្មី ដែលប្រជាពលរដ្ឋនិយមយកទៅតាំងលម្អ ដែលជាជំនឿនៃការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី៕ | ដោយ៖ ផា ធីតា |
លោក ហង់ ជួន ណារ៉ុន បាននិយាយថា រាល់ការចេញវិញ្ញាសាប្រឡងម្ដងៗ គឺក្រសួងអប់រំ រៀបចំសំណួរដោយផ្អែកទៅលើការចងចាំ, សំណួរបែបវិភាគ និងការវិវត្តនៅក្នុងសង្គម និងសកលលោកជាដើម។ ក្នុងន័យនេះ លោក ហង់ ជួន ណារ៉ុន បានពន្យល់ថា សំណួរបែបចង់ចាំ គឺផ្ដោតទៅលើសកម្មភាព និងពេលវេលា ដែលបានចារទុកក្នុងប្រវត្តិសាស្ត្ រនៃមេរៀន។ រីឯសំណួរបែបពិចារណាវិញ គឺឱ្យបេក្ខជនចេះរកមូលហេតុ ដែលនាំឱ្យមានព្រឹត្តិការណ៍អ្វីមួយកើតឡើង នៅក្នុងសង្គមជាដើម។ ជាបន្តសូមលោកអ្នកនាង ស្ដាប់ការបកស្រាយរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់កិច្ចសម្ភាសផ្ដាច់មុខដល់សារព័ត៌មានថ្មីៗ ដូចតទៅ៖ អះអាងបែបនេះហើយ រដ្ឋមន្ត្រីអប់រំ បាននិយាយតបថា សំណួរដែលក្រសួងចេញប្រឡង៥ឆ្នាំមកនេះ ក៏មិនប្រាកដថាមានបេក្ខជន អាចឆ្លើយត្រូវទាំងអស់ ដូចការរិះគន់នោះទេ។ «បើយើងមើលទៅសំនួរទី១ (នៅក្នុងវិញ្ញាសាប្រឡង) មិនសូវពិបាកឆ្លើយនោះទេ ប៉ុន្តែបានពិន្ទុតិច។ ប៉ុន្តែសំណួរទី៥ គឺពិបាកឆ្លើយ ហើយបានពិន្ទុច្រើន។ ជារួមតែងតែមានមតិ (រិះគន់)ហើយ។ អ៊ីចឹងចំពោះសិស្សខ្សោយ សំណួរ(ប្រឡង)គឺពិបាកហើយ ។ ចំពោះសិស្សពូកែវិញ សំណួរហ្នឹង គឺវាស្រួល(ឆ្លើយ)។ ដូច្នេះការប្រឡង (ក្រសួង) ត្រូវជ្រើសរើសកម្រិត(សំណួរ)លំបាកមធ្យម ទាំងសម្រាប់សិស្សពូកែ ដើម្បីទទួលបាននិទ្ទេសA និងទាំងសម្រាប់សិស្សខ្សោយ»។ នេះជាការពន្យល់របស់លោក ហង់ ជួន ណារ៉ុន៕ | ភ្នំពេញ៖ ការចេញវិញ្ញាសាប្រឡង គឺមាន៦កម្រិត ផ្អែកទៅលើពុទ្ធិបេក្ខជន។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ដែលឆ្លើយតបទៅនឹងមតិរិះគន់របស់សាធារណជនថា ការប្រឡងមានការរឹតបន្តឹង ដើម្បីបំភាន់ភ្នែកមហាជន ខណៈវិញ្ញាសាចេញប្រឡងធូររលុង ដែលអាចឱ្យបេក្ខជនងាយស្រួលយកពិន្ទុបាន។ |
ដើម្បីជ្រាប់ច្បាស់សូមលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖ អ្នកស្រី សុខ សុផល ប្រាប់ពីបច្ចេកទេសនៃការផលិតថ្នាំពុលធម្មជាតិ ដោយរួមមានវត្ថុធាតុផ្សំដូចជា ដើមស្លឹកគ្រៃ ៣គីឡូ យកទៅហាន់ ហើយបុកឲ្យល្អិតបន្តិច, ស្លឹកទន្រ្ទានខែត្រ ១គីឡូ ហាន់ ឬចិញ្រ្ចាំ ឲ្យល្អិតបន្តិច, ម្ទេស ១ខាំ បុកឲ្យបែកបន្តិច, ទឹកនោមគោ ១ទៅ២ លីត្រ (បើមាន), ទឹកធម្មតា ១០លីត្រ, ធុងប៉េត្រូ ១ និងថងស្បៃ១ សម្រាប់ច្រកវត្ថុធាតុផ្សំ។ អ្នកស្រីបានរៀបរាប់បន្ថែមថា ក្រោយរៀបចំវត្ថុធាតុផ្សំខាងលើរួចហើយ យើងត្រូវយកវាដាក់លាយគ្នាក្នុងថង់ស្បៃ។ បន្ទាប់មក យកថង់ស្បៃនោះដាក់ក្នុងធុងប៉េត្រូ រួចចាក់ទឹកដែលត្រៀមរួចចូល ហើយគ្របទុករយៈពេល ១៥ថ្ងៃទើបអាចប្រើប្រាស់បាន។ បើតាមកសិកររូបនេះ ថ្នាំសម្លាប់ល្អិតនេះ មានសុពលភាពចំនួន ៧ថ្ងៃ ក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្រោយ៧ថ្ងៃ ប្រសិទ្ធភាពថ្នាំនេះនឹងចុះខ្សោយ។«យើងត្រូវបាញ់ថ្នាំនេះ មុនពេលមានសត្វល្អិតមកបំផ្លាញ ដំណាំ។ រៀងរាល់១អាទិត្យម្តង ត្រូវយកទឹកថ្នាំ ១លីត្រ លាយចូលគ្នាជាមួយទឹកធម្មតា ២លីត្រ ដើម្បីបាញ់លើបន្លែធំៗ។ ចំពោះ កូនបន្លែតូចៗ យើងត្រូវយកទឹកថ្នាំ ១លីត្រ លាយជាមួយទឹកធម្មតា ៣លីត្រ»។ កសិករ រស់នៅក្នុងភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម រូបនេះ ក៏បានលើកទឹកចិត្តដល់កសិករផ្សេងទៀតគួរងាកមកប្រើប្រាស់ថ្នាំពុលធម្មជាតិវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី និងដើម្បីសុខភាពអ្នកដាំ និងអ្នកហូបទាំងអស់គ្នាផងដែរ៕ | ភ្នំពេញ៖ ដើម្បីឱ្យដំណាំទទួលបានទិន្នផលល្អ កសិករត្រូវយកចិត្តទុកដាក់ពីកត្តាសត្វល្អិតបំផ្លាញដាំណាំ។ អ្នកស្រី សុខ សុផល កសិករនៅខេត្តសៀមរាប បានប្រាប់ពីរបៀបធ្វើថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ ដែលអាចបណ្ដេញពពួកសត្វល្អិតយ៉ាងមានប្រសិទ្ធភាព ពិសេសគឺងាយធ្វើ និងចំណាយលុយតិច។ |
ភ្នំពេញក្រោន បានកក់កៅអីវគ្គចែកពូល ក្នុងពានរង្វាន់ AFC Cup ក្រោយពីប្រកួតឈ្នះ Tampines Rover FC របស់សង្ហបុរី ក្នុងវគ្គជម្រុះ (Play-Off) ក្នុងលទ្ធផល ៣-២ នៅថ្ងៃទី២៣ ខែសីហា នៅកីឡដ្ឋាន Jalan Besar។ ក្រោយទទួលបានជ័យជម្នះ លោក Oleg Starynskyi បានផ្ញើរភាពរីករាយរបស់ខ្លួន ទៅកាន់អ្នកគាំទ្រក្រុម និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយសារតែភ្នំពេញក្រោន គឺជាក្រុមកម្ពុជា តែមួយគត់ចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ហើយបានឈ្នះក្រុមខ្លាំងៗ ២ប្រកួត រួមមាន Young Elephant FC របស់ឡាវ ក្នុងលទ្ធផល ៣-០ និង Tampines Rover FC របស់សិង្ហបុរី ក្នុងលទ្ធផល ៣-២។ យោងទៅលើការផ្សាយលើហ្វេសប៊ុកភ្នំពេញក្រោន គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ ផ្ញើរភាពរីករាយនេះទៅកាន់ប្រជាជនកម្ពុជា ព្រោះនេះ ពិតជាសំខាន់សម្រាប់អ្នកគ្រប់គ្នា ដែលយើងតំណាងឲ្យក្រុមកម្ពុជា យើងបានឈ្នះ ២ប្រកួត ហើយពេលនេះយើងបានដល់វគ្គចែកពូលហើយ ។»។ គ្រូបង្វឹករូបនេះ យល់ឃើញថា ក្រុមកម្ពុជា គួរតែអាចឡើងទៅលេងក្នុងពានរង្វាន់អន្ដរជាតិប្រចាំទ្វីអាស៊ីនេះ ច្រើនជាងមួយក្រុម ព្រោះលីគកំពូលកម្ពុជា មានការប្រកួតប្រជែងខ្លាំង ហើយក្រុមកម្ពុជាផ្សេងៗទៀតនៅលីគកំពូល មានកម្រិត មិនខុសឆ្ងាយគ្នាពីភ្នំពេញក្រោនទេ។ ដូច្នេះ លោក Oleg ជឿជាក់ថា ភ្នំពេញក្រោន អាចប្រកួតឈ្នះ ក្លិបធំៗ ក្នុងតំបន់អាស៊ានបាន ចំណែកក្លិបផ្សេងៗរបស់កម្ពុជា ក៏អាចយកឈ្នះលើក្រុមទាំងអស់នោះដែរ។ «ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន ។»។ លោក Oleg Starynskyi បាននិយាយបែបនេះ។ ក្រុមជើងឯកលីគកំពូលកម្ពុជា CPL ទទួលបានតែកន្លះកៅអីប៉ុណ្ណោះ ដូចឡាវ និងព្រុយណេ ទៅកាន់វគ្គជម្រុះ play-off ដើម្បីប្រជែងយកកន្លះកៅអីទៀត បង្គ្រប់ទៅវគ្គចែកពូល AFC Cup។ ឥណ្ឌូណេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា ទទួលបាន១កៅអីកន្លះ ស្របពេលអូស្ត្រាលី ម៉ាឡេស៊ី និងហ្វីលីពីនបាន២កៅអី និងវៀតណាមបាន១កៅអី។ ដូចគ្នានេះដែរ កីឡាករ Andres Nieto ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន បានផ្ញើរជ័យជម្នះនេះ ទៅកាន់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសអ្នកគាំទ្រនៅកីឡដ្ឋាន Jalan Besar ដោយផ្ទាល់ផងដែរ។ កីឡាកររូបនេះ ចាត់ទុកថា ការគាំទ្រទាំងនោះពិតជាមានសារៈសំខាន់ណាស់សម្រាប់ឲ្យកីឡាករមានកម្លាំងចិត្ត និងឆន្ទៈលេងកាន់តែខ្លាំង ព្រោះការប្រកួតនេះ ពិតជាពិបាកខ្លាំង។ គួរបញ្ជាក់ផងដែរ ចំពោះជ័យជម្នះ ដ៏តាន់តឹងនេះ ភ្នំពេញក្រោន ត្រូវបានម្ចាស់ផ្ទះ នាំមុខ ២-០ នៅក្នុងតង់ទី១ គឺនៅនាទី១១ និងនាទី២៦ ដោយកីឡាករ Boris Kopitovic។ នៅចុងតង់ទី១ នាទី៤៥ Yodai Ogawa របស់ភ្នំពេញក្រោន វាយបក ១គ្រាប់ តាមរយៈការស៊ុតបាល់ពីចម្ងាយ នាំឲ្យតង់ទី១ លទ្ធផល ២-១។ លុះចូលដល់តង់ទី២ កីឡាករ Andres Nieto បន្ថែមបាន១គ្រាប់ នៅនាទី៥២ និងគ្រាប់ទី៣ រកបានដោយ Shintaro Shimizu នៅនាទី៥៤។ បញ្ចប់ការប្រកួតទាំង២តង់ Tampines Rover FC ចាញ់ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២។ ឈានទៅកាន់វគ្គចែកពូល ភ្នំពេញក្រោនស្ថិតនៅពូល F ក្រោយចាប់ឆ្នោតនៅរសៀលថ្ងៃទី២៤ ខែសីហា នៅទីស្នាក់ការ AFC ក្នុងក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងពូល F ក្រុមកម្ពុជាភ្នំពេញក្រោន ត្រូវជួបក្រុម DYNAMIC HERB CEBU FC របស់ហ្វីលីពីន MACARTHUR FC របស់អូស្ត្រាលី និង SHAN UNITED FC នៃលីគកំពូលមីយ៉ាន់ម៉ា៕ | លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ឃើញថា ក្លិបបាល់ទាត់កម្ពុជា គួរតែទទួលបានកូតាទៅកាន់វគ្គជម្រុះច្រើនជាង១ក្រុមក្នុងព្រឹត្តិការណ៍ AFC Cup ដ្បិតកម្រិតសមត្ថភាពក្លិបក្នុងលីគកម្ពុជាកើនឡើងខ្លាំង។ លោក Oleg លើកឡើងដូច្នេះក្រោយដឹកនាំភ្នំពេញក្រោនឆ្លងផុតវគ្គជម្រុះបឋម ឡើងទៅកាន់វគ្គចែកពូល AFC Cup ឆ្នាំ២០២៣។ |
គ្រោះថ្នាក់នៃជម្ងឺលើសឈាម គឺថា វាអាចនឹងមិនមានរោគសញ្ញាអ្វីសោះ ដែលជាមូលហេតុវាត្រូវបានគេស្គាល់ផងដែរថា ជាឃាតករស្ងៀមស្ងាត់ ។ សម្ពាធឈាមធម្មតាគឺស្ថិតនៅចន្លោះពី 90/60 និង 120/80mHg។ យោងទៅតាម Cleveland Clinic បានឱ្យដឹងថា ក្នុងករណីដែលសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ហួសកម្រិតជាក់លាក់មួយ ហើយឡើងឆាប់រហ័ស អ្នកត្រូវទៅពេទ្យជាបន្ទាន់។ សេវាសុខភាពជាតិ (NHS) សហរដ្ឋអាមេរិក បានលើកឡើងថា អ្នកត្រូវបានចាត់ទុកថាមានជម្ងឺលើសឈាម ប្រសិនបើកម្រិតនៃសម្ពាធឈាមរបស់អ្នកឡើងដល់ 140/90 mmHg ឬក៏ច្រើនជាងនេះ។ ប្រសិនបើអ្នកមានអាយុលើសពី ៨០ឆ្នាំ អ្នកត្រូវបានចាត់ទុកថាមានជម្ងឹលើសឈាមប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ជាង 150/90 mmHg។ អ្នកដែលមានជម្ងឺលើសឈាម ត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើសម្ពាធឈាមខ្ពស់ជាង 180/120 mmHg។ ដូចគ្នាផងដែរ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ សូមទៅផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាម៖ ស្ពឹកស្រពន់រាងកាយ ឬ មានអារម្មណ៍ថាខ្សោយ ភ្នែកមើលមិនសូវច្បាស់ ឬ បែកជាពីរ ពិបាកនិយាយ ពិបាកដើរ ឬ ធ្វើចលនា ហត់ ឬ ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាលខ្លាំង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ជម្ងឺលើសឈាមត្រូវតែយកចិត្តទុកដាក់ជាប្រចាំ។ អ្នកដែលមានជម្ងឺនេះ ត្រូវការតាមដានសម្ពាធឈាមរបស់ពួកគេឱ្យបានទៀងទាត់។ ក្នុងករណីមានសម្ពាធឈាមខ្ពស់ កម្លាំងនៃការរុញឈាមគឺបុកកកិតនឹងសរសៃឈាមជាប្រចាំ ដែលធ្វើឱ្យសរសៃឈាមមានប្រឈមនឹងដាច់ ឬ ស្ទះ។ |
ការប្រកួតនៅតង់ទីមួយ ត្បូងឃ្មុំ និងសៀមរាប មិនមានការស៊ុតបាល់បញ្ចូលទីនោះឡើយ ប៉ុន្តែបានបាត់បង់សមាជិកម្នាក់រៀងៗខ្លួន ក្រោយការប៉ះទង្គិចគ្នា។ ឈានដល់នាទីដំបូងនៃតង់ទីពីរ លី រមី បានស៊ុតបាល់បញ្ចូលទីសម្រាប់ត្បូងឃ្មុំ និងជាគ្រាប់បាល់ដែលនាំឲ្យក្រុមខេត្តថ្មីថ្មោងមួយនេះ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩។ សម្រាប់ជំនួបដណ្តើមលេខ៣ ហែម ចាន់សេរីរ័ត្ន រកបានគ្រាប់នាំមុខសម្រាប់រតនគិរី ហើយ អ៊ុន សុភ័ក្រ តាមស្មើវិញសម្រាប់កោះកុង។ តែឈានចូលតង់ទីពីរ រតនគិរី ថែមបាន៣គ្រាប់ទៀត ដោយ ចាន់ វិផល សម្រេចបាន២គ្រាប់ និង ចាន់ សំណាង ១គ្រាប់ក្នុងនាទីបន្ថែម។ ត្បូងឃ្មុំ ដែលជាជើងឯកថ្នាក់ខេត្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ទទួលបានប្រាក់រង្វាន់១៥លានរៀល ក្រុមលេខ២ សៀមរាប បាន៧,៥លានរៀល រីឯក្រុមលេខ៣ រតនគិរី បាន៥លានរៀល។ លោក ផន រស្មីពេជ្រ ដែលនាំឲ្យត្បូងឃ្មុំ ឈ្នះជើងឯក បានប្រាក់រង្វាន់៥០ម៉ឺនរៀលក្នុងនាមជាគ្រូបង្វឹកឆ្នើម ខណៈ សំអាត រ៉ាវី ក្លាយជាអ្នកចាំទីឆ្នើមដោយទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀលដូចគ្នា។ ទោះកោះកុងខកឱកាសឈានទៅប្រកួតថ្នាក់ជាតិ ប៉ុន្តែខ្សែប្រយុទ្ធ ម៉ាត់ អ៊ីសា ដែលរកបាន៨គ្រាប់ ក្លាយជាកីឡាករដែលស៊ុតបាល់បញ្ចូលទីប្រចាំព្រឹត្តិការណ៍ថ្នាក់ខេត្ត ហើយទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀលផងដែរ។ ត្បូងឃ្មុំ សៀមរាប និងរតនគិរី ត្រូវចូលរួមជាមួយក្រុម១៣ទៀតនៃក្របខណ្ឌខេមបូឌានលីក សម្រាប់ការដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ។ ក្រុមទាំង១៣នោះ រួមមាន ណាហ្គាវើលស៍ ព្រះខ័នរាជស្វាយរៀង វិសាខា អង្គរថាយហ្គឺរ ក្រសួងការពារជាតិ បឹងកេត អាស៊ីអឺរ៉ុបយូណាយធីត គិរីវង់សុខសែនជ័យ សូលទីឡូអង្គរ ភ្នំពេញក្រោន អគ្គិសនីកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងកំពង់ចាម។ ក្រុមយុវជនបាទី បានដកខ្លួន ដែលបានផ្តល់ឱកាសឲ្យរតនគិរី ក្រុមលេខបីថ្នាក់ខេត្ត ចូលលេងបង្គ្រប់ចំនួន១៦ក្រុមសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិ។ ការប្រកួតពាន និងរង្វាន់ដល់ជ័យលាភី៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ពានដល់ក្រុមជើងឯក ត្បូងឃ្មុំ។ រូបថត CNCC លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ប្រគល់រង្វាន់ និងមេដាយដល់សៀមរាប ដែលបានចំណាត់ថ្នាក់លេខ២។ រូបថត CNCC លោកស្រី ពុធ ធីតា សមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមេដាយ និងរង្វាន់ដល់រតនគិរី ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣។ រូបថត CNCC លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់ប្រាក់រង្វាន់ដល់លោក ផន រស្មីពេជ្រ គ្រូបង្វឹកឆ្នើម (ត្បូងឃ្មុំ)។ រូបថត BTV លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់រង្វាន់ដល់កីឡាករ ម៉ាត់ អ៊ីសា ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ (កោះកុង)។ រូបថត BTV លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់រង្វាន់ជូនដល់កីឡាករ សំអាត រ៉ាវី (ត្បូងឃ្មុំ)។ រូបថត CNCC | ត្បូងឃ្មុំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ខេត្ត) ប្រចាំឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានយកឈ្នះសៀមរាប ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានវិសាខា កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែឧសភា។ រីឯការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រតនគិរី បានយកឈ្នះកោះកុង ៤-១។ ត្បូងឃ្មុំ សៀមរាប និងរតនគិរី ត្រូវឡើងបន្តទៅប្រជែងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ជាមួយក្រុមដែលលេងនៅក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ |
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ របស់សិស្សនៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ក្នុងនោះមានសិស្សវិទ្យាសាស្រ្តសង្គម៣នាក់ បានជាប់និទ្ទេស A។ ក្នុងចំណោមបេក្ខជនទាំង៣នាក់នេះ មានឈ្មោះ នាង មករា ជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ពាមរាំង ហើយបានប្រឡងនៅមណ្ឌល អនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ខេត្តកណ្ដាល។ ចំណែកឯបេក្ខជន១នាក់ទៀត ឈ្មោះ ឆោម ច័ន្ទថៃ ជាសិស្សមកពីវិទ្យាល័យ ហេបភីច័ន្ទតារានារីព្រែកថ្មី ហើយបានប្រឡងនៅមណ្ឌលទួលទំពូង រាជធានីភ្នំពេញ និងបេក្ខជនរាជធានីម្នាក់ទៀត ឈ្មោះ សិលា លីតា ជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី វត្តភ្នំ ហើយបានប្រឡងនៅមណ្ឌលបឋមសិក្សា ចតុមុខ។ បើតាមក្រសួងអប់រំ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ ៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងចំនួន១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន ១,៧៥៣នាក់៕ | សិស្សវិទ្យាសាស្រ្តសង្គម នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ៣នាក់ ជាប់និទ្ទេស A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១នេះ។ ក្នុងចំណោមសិស្សទាំង៣នាក់នោះ មាន២នាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល១នាក់។ នេះជាលើកដំបូងហើយដែលបេក្ខជនប្រឡងមុខវិជ្ជានេះ បាននិទ្ទេស A។ |
បច្ចុប្បន្ន យូនីកា កំពុងសាកល្បងតេស្តផលិតផលខ្លួន ជាមួយឈ្មួញថ្មីចំនួន២ នៅទីផ្សារកូរ៉េ និងនូវែលសេឡង់ ហើយក៏កំពុងបោះជំហានបន្តទៅកាន់ទីផ្សារក្រៅស្រុកផ្សេងទៀតផងដែរ។ សហគ្រាស យូនីកា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ និងកំពុងកែច្នៃ ត្រីងៀត សាច់ត្រីហ្វីឡេ(ផ្អកឬមុំ) ត្រីឆ្អើរ ប្រហុក និងត្រីស្រស់ ផងដែរ។ ត្រីដែលយកមកកែច្នៃទាំងអស់ សុទ្ធសឹងតែចិញ្ចឹម ដោយកសិករខ្មែរ ដែលរស់នៅតាមតាមដងទន្លេសាប និងឆ្នេរសមុទ្រ ប្រមាណ៣០០គ្រួសារ ក្នុងនោះ មានស្រ្តីពាក់កណ្ដាល៕ សូមទស្សនាវិដេអូលំអិត៖ | ត្រីងៀត និងផលិតផលជលផលកែច្នៃជាច្រើនប្រភេទ របស់សហគ្រាស យូនីកា (Unica) ត្រូវបានចែកចាយទៅកាន់ផ្សារទំនើបធំៗមួយចំនួនដូចជា ម៉ាក្រូ ឡាក់គី អ៊ីអន ជីបម៉ុង និងបាយ័ន ជាដើម។ ពីមួយឆ្នាំទៅមួយឆ្នាំផលិត ផលទាំងអស់នេះ ទទួលបានការជឿទុកចិត្ត ពីអតិថិជនកាន់តែច្រើនឡើងៗ តាមរយៈមានការកែច្នៃស្របតាមស្ដង់ដារ និងគុណភាពខ្ពស់។ |
ជាជោគជ័យដ៏ធំមួយ សម្រាប់ភាពយន្តឯកសារ បែបប្រវត្តិសាស្ត្រ និងវប្បធម៌ ដោយរឿង «គុនល្បុក្កតោរស់ឡើងវិញ» ឬ SURVIVING BOKATOR ត្រូវបានអង្គការយូណេស្កូ(UNESCO) យកប្រើប្រាស់ជាឯកសារយោង នៅក្នុងផ្នែកមួយនៃការស្រាវជ្រាវរបស់ខ្លួន ជុំវិញការផ្ដល់ឈ្មោះ ល្បុកតោ ជា "បេតិកភណ្ឌពិភពលោក"។ លោក Mark Bochsler ដែលមានមោទកភាព ចំពោះខ្សែភាពយន្តមួយនេះ បាននិយាយ ថា៖ «ពីមុនយើងយករឿងរបស់យូណេស្កូ មកដាក់ក្នុងរឿងរបស់យើង តែពេលនេះរឿង របស់យើង ត្រូវបានដាក់ក្នុងរឿងរបស់យូណេស្កូ»។ ភាពយន្តបែបឯកសារ និងប្រវត្តិសាស្រ្ត ដែលមានចំណងជើងថា គុនល្បុក្កតោរស់ឡើងវិញ ឬ SURVIVING BOKATOR ទទួលបានពានរង្វាន់ រហូតទៅដល់១៤ រួមមានពានរង្វាន់ ភាពយន្តឯកសារកីឡាល្អបំផុត (Winner Best Sport Documentary) ពីមហោស្រពភាពយន្តឯកសារអន្តរជាតិទីក្រុងបាងកក។ ពានភាពយន្តឯកសារកីឡាល្អបំផុត (Winner Best Documentary) ពីមហោស្រពភាពយន្តអន្តរជាតិ Liverpool។ ពាន ការកាត់តល្អបំផុត (Winner Best Editing) ពីមហោស្រពភាពយន្តកីឡាអន្តរជាតិ Paladino DOro។ ពាន ភាពយន្តឯកសារល្អបំផុត" និងពាន អ្នកដឹកនាំភាពយន្តឯកសារល្អបំផុត (Winner Best Documentary / Winner Best Documentary Director) ពីមហោស្រពភាពយន្តអន្តរជាតិ London Lonely Wolf។ ពាន ផលិតករល្អបំផុត (Winner Best Producer) ពីពានរង្វាន់ភាពយន្ត Vegas។ ពានរង្វាន់កិត្តិយស (Award Mention Honneur) ពីមហោស្រព FICTS ពិភពលោកនៃទូរទស្សន៍ភាពយន្តក្នុងវប្បធម៌កីឡា។ ពានរង្វាន់កិត្តិយស (Award Of Merit) នៃពានរង្វាន់ភាពយន្ត IndieFest។ ពានរង្វាន់ពិសេស (Winner Exceptional Merit) ពីមហោស្រពភាពយន្តអន្តរជាតិ ឯកសារគ្មានព្រំដែន។ ពានភាពយន្តឯកសារល្អបំផុត (Best Documentary) ពីពានរង្វាន់ភាពយន្តអឺរ៉ុប។ ពានអ្នកដឹកនាំរឿងដំបូងល្អបំផុត (Best First Time Director) ពីពានរង្វាន់មហោស្រពភាពយន្តសកលនៅ Los Angeles។ ពានរង្វាន់ប្រាក់ (Platinum Winner) ពីពានរង្វាន់ភាពយន្ត NYC Indie។ ពានភាពយន្តមានលក្ខណៈភាពយន្តល្អបំផុត" (Best Cinematography Feature Film) ពីពានរង្វាន់ភាពយន្តអាស៊ី និង ពានរង្វាន់មាស (Golden Award Winner) ពីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក។ នៅពីក្រោយភាពជោគជ័យទាំងនោះ មានរឿងជាច្រើនទៀត ដែលគួរលើកយកមកបង្ហាញ។ ក្នុងនោះ បញ្ហាថវិកាផលិត ការចំណាយពេលយូរដើម្បីថត រួមទាំងការកាត់ត និងការប្ដេជ្ញាចិត្តដើម្បីផលិតរឿងនេះ ឱ្យចេញជារូបរាង គឺជារឿងសំខាន់។ លោក Mark Bochsler បានចំណាយប្រាក់ផ្ទាល់ខ្លួន ប្រមាណ១៧ម៉ឺន ទៅ២០ម៉ឺនដុល្លារ ដើម្បីផលិតភាពយន្តឯកសាររឿង គុនល្បុក្កតោរស់ឡើងវិញ។ ចំនួនប្រាក់នេះ ពុំទាន់គិតថ្លៃផ្សព្វផ្សាយ និងការចាក់បញ្ចាំងរឿងឡើយ។ លោកមិនបានស្វែងរកជំនួយថវិកាទុកជាមុន សម្រាប់ការផលិតភាពយន្តនេះទេ។ លោកចាប់ផ្ដើមស្វែងរកថវិកាជំនួយ បន្ទាប់ពីលោកត្រឡប់ទៅប្រទេសកាណាដាវិញ ហើយនោះវាខុសពីគម្រោងឯកសារដទៃទៀត ដែលតែងតែស្វែងរកថវិកាជំនួយ មុននឹងចាប់ផ្ដើមថត។ ការប្រឈមធំ គឺការស្វែងរកប្រាក់ជំនួយ និងការជួលក្រុមការងារថត ជាមួយនឹងធនធានតិចតួចដែលលោកមាន។ ដៃគូលោក និងលោក បានជួបផលលំបាករឿងការងារ ហើយសាច់រឿងកាន់តែរីកធំឡើង។ ដូច្នេះបញ្ហាថវិកាគឺលំបាកបំផុត ដែលលោកបានឆ្លងកាត់។ ទោះជាយ៉ាងណា លោកតាំងចិត្តបញ្ចប់ភាពយន្តនេះ។ «ការរកជំនួយហិរញ្ញវត្ថុ ជាផ្នែកមួយពិបាក។ យើងត្រូវការជំនួយពីលោកឧកញ៉ា។ សូម្បីតែការរកអ្នកឧបត្ថម្ភ សម្រាប់ការចាក់បញ្ចាំងរឿងនេះ ក៏ពិបាកដែរ ដោយយើងបានព្យាយាមអស់រយៈពេល៤ខែ។ ដោយសារព្រឹត្តិការណ៍សង្ក្រាន្ដ និងស៊ីហ្គេម អ្នកឧបត្ថម្ភភាគច្រើន បានចំណាយថវិកា លើព្រឹត្តិការណ៍ទាំងនោះទៅហើយ។ យើងមិនដែលគិតពីប្រាក់ចំណេញឡើយ រហូតមកដល់ពេលនេះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏មិនចង់ខាតដែរ។ ប្រសិនរឿងនេះទទួលបានជោគជ័យ ហើយយើងបានថវិកាសម្រាប់ថ្លៃចំណាយផ្សេងៗប្រចាំថ្ងៃ វាគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ខ្ញុំ»។ នេះជាការត្អូញត្អែររបស់លោក Mark។ ចំណែកឯផលលំបាកបន្ទាប់ទៀត គឺការកាត់ត។ អ្នកដឹកនាំរឿងរាងស្គម ខ្ពស់ស្រឡះ រូបនេះថា ការកែសម្រួល និងការកាត់តជាពេលដែលលំបាកបំផុត ក្នុងការផលិតរឿងនេះ។ អ្នកដឹកនាំរឿងលោក Mark បានជួលមនុស្សមួយចំនួន ដែលមិនធ្លាប់មកកម្ពុជា ឬទៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យជួយកាត់តរឿងនេះ ព្រោះលោកចង់ឱ្យសាច់រឿងនេះ ជារឿងថ្មីសម្រាប់ពួកគេ។ លោកគិតថាធ្វើបែបនោះ ពួកគេអាចយកសាច់រឿង ដែលលោកបានថត ទៅកាត់ត និងកែសម្រួល ឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុត តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែនោះគឺជារឿងដែលធ្វើឱ្យលោកខកចិត្តជាងគេ ក្នុងដំណើរការកាត់ត។ ខណៈពេលលោកត្រលប់ទៅប្រទេសកាណាដាវិញ លោកបានជួលក្រុមការងារកាត់តចំនួន៣ក្រុម។ លោកត្រូវឈប់ធ្វើការងារជាមួយពួកគេ ក្រោមហេតុផលមួយចំនួន ដ្បិតការកាត់ត មិនដំណើរការទៅតាមការចង់បាន។ ដូច្នេះលោកត្រូវជួលអ្នកផ្សេងទៀត ដើម្បីឱ្យកាត់តជាថ្មី។ គុនល្បុក្កតោរស់ឡើងវិញ ត្រូវបានថតសរុបជាង៤០០ម៉ោង និងមានតួអង្គ១២រូប។ ពេលកាត់តលើកទីមួយ ភាពយន្តនេះមានរយៈពេល៣០០ម៉ោង។ លោកត្រូវកាត់បន្ថែមទៀត ហើយត្រូវរៀបចំទម្រង់សាច់រឿងឡើងវិញ៣ដង ទម្រាំបានភាពយន្តចុងក្រោយ រយៈពេល៩៧នាទី។ «ដំបូងយើងគ្រាន់តែចង់ធ្វើវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោ ប៉ុន្តែនៅពេលដែលខ្ញុំបានជួបជាមួយលោកគ្រូតា និងសិស្សរបស់គាត់ ពួកគេគឺជាមនុស្សអស្ចារ្យមែនទែន មានកម្លាំងចិត្តខ្លាំង។ ហើយរឿងរ៉ាវដែលអ្នកបានមើលក្នុងភាពយន្ត បន្តច្រើនទៅៗ។ វាក៏រីកចេញជាសាច់រឿងដ៏សម្បើម១។ យើងមានការលំបាកខ្លះដែរ ពេលយើងចាប់ផ្ដើមកាត់តសាច់រឿងនេះ លើកដំបូង។ រឿងនេះមានរយៈពេលវែង ចុងក្រោយយើងក៏ចាប់ផ្ដើមបង្រួម សាច់រឿងឱ្យតិចជាងមុន ដូច្នេះយើងក៏ផ្ដោតលើតែព្រឹទ្ធាចារ្យមួយរូប និងតួសិស្សពីររូបទៀត ព្រមទាំងអ្នកប៉ុន្មាននាក់ទៀត នៅជុំវិញសាច់រឿងនេះ»។ នេះជាការបន្ថែមរបស់លោក Mark។ ខ្លួនមិនមែនជាអ្នកហាត់ក្បាច់គុនទេ ប៉ុន្តែលោក Mark ជាអ្នកចូលចិត្តស្វែងយល់ពីវប្បធម៌។ អ្វីដែលលោក Mark បានស្វែងយល់ពីគុនល្បុក្កតោ គឺថាវាបានដកស្រង់ចេញពី របៀបសត្វប្រយុទ្ធគ្នា របៀបដែលពួកវាការពារខ្លួន និងជំហរទាំង១២។ លោកថាវាគឺជាក្បាច់គុន ដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ហើយពិភពលោក ចាប់ផ្ដើមបាត់បង់ប្រពៃណីបែបនេះ ដែលមានតាំងពី៣ពាន់ឆ្នាំមុនមកម្ល៉េះ។ លោក Mark ពន្យល់៖«ខ្ញុំស្រឡាញ់វប្បធម៌ ហើយវាជាមូលហេតុចម្បង ដែលនាំឱ្យខ្ញុំចាប់ផ្ដើមថតរឿងនេះ។ ការបង្ហាញឱ្យឃើញនូវការរស់ឡើងវិញ នៃក្បាច់គុនល្បុក្តតោ វាជាឱកាស និងមោទកភាពដ៏អស្ចារ្យមួយ។ វាមានដើមកំណើតនៅក្នុងប្រពៃណីដ៏អស្ចារ្យមួយ មានទាំងការរាំ និងសកម្មភាពផ្សេងៗទៀត ដែលអមជាមួយក្បាច់គុននេះ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំយល់ថារឿងនេះ ជារឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយសារវាជារឿងដែលនិយាយពីការរស់ឡើងវិញនៃវប្បធម៌»។ អ្នកដឹកនាំរឿងរូបនេះ មិនធ្លាប់ជួបប្រទះ ចំណុចអវិជ្ជមានណាមួយ ក្នុងអំឡុងពេលកំពុងថតឡើយ គ្រាន់តែជួបបញ្ហាយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែលោក Mark ចាត់ទុកវាជាបទពិសោធ ព្រោះកន្លែងណាក៏ជួបបញ្ហាបែបនេះដែរ។ ក្នុងឈុតមួយ គ្រូៗទាំងអស់ចេញមករួមគ្នា ដើម្បីនិយាយជាមួយនឹងព្រឹទ្ធាចារ្យ ក្នុងការដោះស្រាយបញ្ហាជារួម។ លោកបានរៀបចំឱ្យមានអ្នកថតពីរនាក់ និងអ្នកកាន់ប្រដាប់ស្រូបសំឡេងពីរនាក់។ ប៉ុន្តែអ្នកថតម្នាក់ មិនបានយកម៉ាស៊ីនថតទៅជាមួយ ដោយគេគិតថា លោកមានម៉ាស៊ីនថតឱ្យគេ។ លោកថាវាមិនបានផ្ដល់ភាពលំបាកអ្វីដល់លោកឡើយ គ្រាន់តែលោកខកចិត្តបន្តិច។ លោក Mark ពន្យល់បន្ថែមពីទំនួលខុសត្រូវរបស់ខ្លួន៖ «បញ្ហានេះ អាចកើតមានគ្រប់ពេល និងគ្រប់កន្លែងការងារ មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺនៅប្រទេសផ្សេងទៀតដែរ។ ខ្ញុំក៏ភ្ញាក់ខ្លួនថា ខ្ញុំជាមនុស្សមកពីក្រៅប្រទេស ក្នុងនាមជាអ្នកផលិតរឿងដែលមិននិយាយ ភាសាខ្មែរ។ ខ្ញុំត្រូវការជំនួយជានិច្ច ដូច្នេះខ្ញុំត្រូវទទួលស្គាល់រឿងមួយ។ ពោលគឺរឿងគ្រប់យ៉ាងអាចមិនដំណើរការ ទៅតាមការគ្រោងទុករបស់ខ្ញុំទេ។ នេះហើយជាជីវិត វាតម្រូវឱ្យខ្ញុំមានភាពអត់ធ្មត់។ បើមានរឿងអ្វីកើតឡើង ខ្ញុំក៏ត្រូវទទួលខុសត្រូវដូចគ្នា ព្រោះខ្ញុំជាអ្នកដឹកនាំ។ ពេលយើងមានគម្រោងមួយ យើងត្រូវតែក្លាយជាអ្នកទំនាក់ទំនងដែលល្អបំផុតក្នុងក្រុម។ បើមានអ្នកមិនយល់ពីទំនាក់ទំនងច្បាស់ វានៅតែជាទំនួលខុសត្រូវរបស់ខ្ញុំ»។ ក្រៅអំពីឧបសគ្គ អ្នកដឹកនាំរឿងរូបនេះអះអាងថា លោកមានការចងចាំល្អៗជាច្រើននៅកម្ពុជា។ ហើយលោកមានអារម្មណ៍ថា កម្ពុជាប្រៀបបាននឹងផ្ទះរបស់លោកដែរ។ លោកបន្ថែមដូច្នេះ៖ «រាល់ពេលខ្ញុំមកកម្ពុជា ខ្ញុំមានអារម្មណ៍កក់ក្ដៅដូចជាបានមកផ្ទះ។ ខ្ញុំមានអារម្មណ៍ធូរស្រាល។ ខ្ញុំមានអារម្មណ៍ថា រឿងអ្វីក៏អាចកើតឡើងបាន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទទួលបានអ្វីជាច្រើននៅទីនេះ»។ លោក Mark Bochsler អះអាងថានៅពេលលោកចាប់ផ្ដើមផលិតរឿង គុនល្បុក្កតោរស់ឡើងវិញ មនុស្សភាគច្រើន រួមទាំងជនបរទេសផង មិនគិតថាវាជារឿងដែលគួរឱ្យចាប់អារម្មណ៍ឡើយ ដោយសារតែពួកគេស៊ាំនឹងសាច់រឿងនេះទៅហើយ។ លោកថាមានជនបរទេស ដែលធ្លាប់រស់នៅប្រទេសខ្មែរ ពី៥ទៅ៨ឆ្នាំ បានសួរលោកថា តើលោកបានរកឃើញសាច់រឿងនេះពីណា? ពួកគេបានសសើរថា វាជារឿងល្អមួយ និងជារឿងដែលគេ មិនធ្លាប់បានចាប់អារម្មណ៍ ពេលពួកគេកំពុងរស់នៅប្រទេសកម្ពុជា។ លោកបន្ថែមថា ប្រជាជនកម្ពុជាមួយចំនួន ក៏អាចមិនចាប់អារម្មណ៍អំពីការរស់ឡើងវិញ នៃវប្បធម៌មួយនេះដែរ។ លោកអាចនិយាយបែបនេះបាន ក៏ដោយសាររឿងនេះ ដូចគ្នានឹងរឿង អ្នករាំរបាំអប្សរា រឿងទេពហត្ថា ឬរឿងនិយាយអំពីកំពូលស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ (The Man Who Built Cambodia) ជាដើម។ លោក Mark ពន្យល់៖«ខ្ញុំលើកយករឿងទាំងនេះមកនិយាយ ដ្បិតខ្ញុំចង់និយាយថា យើងបានឃើញពីស្ថាបត្យកម្ម របស់លោកតាជារៀងរាល់ថ្ងៃ។ យើងស៊ាំនឹងឃើញអគារទាំង នោះ ហើយយើងមិនដែលសួរឡើយថា តើមានរឿងអ្វីខ្លះ នៅពីក្រោយក្បាច់ទាំងអស់នោះ? តើវាមានការផ្សារភ្ជាប់គ្នាដូចម្ដេចខ្លះ? តើពហុកីឡដ្ឋានជាតិអូឡាំពិក ភ្ជាប់ទៅទន្លេចតុម្មុខ និងទៅព្រះបរមរាជវាំងយ៉ាងដូចម្ដេចខ្លះ? មានរឿងជាច្រើននៅជុំវិញខ្លួនយើង ហើយពេលខ្លះ ជនជាតិបរទេសងាយស្រួលនឹងចាប់អារម្មណ៍ លើរឿងទាំងនេះជាង ដោយសារតែវាជារឿងថ្មីសម្រាប់ពួកគេ»។ ទោះជាយ៉ាងណាលោក Mark ថាគាត់កំពុងតែឆ្លងកាត់តំបន់គ្រោះថ្នាក់មួយ ក្នុងនាមជាអ្នកផលិតរឿង។ លោកបានចំណាយពេលវេលាជាច្រើននៅកម្ពុជា ហើយវាធ្វើឱ្យលោកស៊ាំនឹងរឿងមួយចំនួន។ «ដូច្នេះពេលខ្ញុំកំពុងថត ខ្ញុំតែងកត់ត្រារឿងជាច្រើន ពីរឿងរ៉ាវដែលខ្ញុំបានឃើញ ដូចជាព្រះសង្ឃសូត្រធម៌នៅពេលព្រឹក។ ទិដ្ឋភាពម៉ូតូនៅគ្រប់កន្លែង មនុស្សគ្រប់គ្នាធ្វើដំណើរទៅវិញទៅមក ក្នុងចរាចរណ៍ជាដើម។ រឿងទាំងនេះ ជារឿងដែលយើងនឹងមិនគិតពីវាទៀតនោះទេ នៅពេលយើងបានឃើញវាច្រើនដងពេក»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Mark។ សូមបញ្ជាក់ថា រឿងគុនល្បុក្កតោរស់ឡើយវិញ ត្រូវបានថតចាប់តាំងពីឆ្នាំ២០១០ ហើយទើបតែបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២៣ថ្មីៗនេះ ដោយសារក្បាច់គុនមួយនេះ មានវត្តមាននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេមលើកទី៣២។ អ្នកដឹកនាំរឿង បានកំណត់យកទីបញ្ចប់រឿងត្រឹមនោះ។ ទោះជាយ៉ាងណា ការថតក្នុងអំឡុងពេលស៊ីហ្គេមនោះ មិនបានថតជារឿងឡើយ ដោយអ្នកដឹកនាំរឿងគ្រាន់តែបន្ថែមនូវអត្ថបទខ្លះៗ ក្នុងសាច់រឿងប៉ុណ្ណោះ។ ដូច្នេះមានន័យថា រឿងនេះ បានចំណាយពេលថត អស់រយៈពេល១៣ឆ្នាំ ប៉ុន្តែមិនថតជាប់គ្នារហូតនោះឡើយ។ គុនល្បុក្កតោរស់ឡើងវិញ ក៏បានផ្ដោតទៅលើ ការប៉ះទង្គិចផ្លូវអារម្មណ៍ និងការព្យាបាលការប៉ះទង្គិចទាំងនោះដែរ។ ភាពយន្តនេះ ផ្ដោតទៅលើប្រធានបទច្រើន ហើយវាមិនមែនជាភាពយន្ត សម្រាប់តែប្រជាពលរដ្ឋខ្មែរ ឬអ្នកហាត់ក្បាច់គុននោះទេ។ ភាពយន្តនេះ បានបង្ហាញឱ្យគេស្គាល់កម្ពុជា ក្នុងរូបភាពផ្សេងៗ ដោយមិនគ្រាន់តែជាភាពយន្ត អំពីរបបប្រល័យពូជសាស្ត្រ ការរឹបអូសដីធ្លី ឬអំពើពុករលួយ ដែលធ្វើឱ្យមនុស្សទូទៅគិតថា កម្ពុជា មានតែបញ្ហាទាំងនេះ។ ភាពយន្តរបស់លោក ឆ្លុះបញ្ជាំងពីកម្ពុជាខុសពីនោះ គឺជាទីកន្លែងដែលពោរពេញដោយកម្លាំងយុវជន ហើយវាក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រូគុនល្បុក្កតោ សាន គីស៊ាន និងគ្រូល្បុក្កតោដែលនៅរស់ដទៃទៀត ក្នុងការធ្វើឱ្យក្បាច់គុនល្បុក្កតោរស់ឡើងវិញ។ លោក Mark ថានេះជាការលំបាក ដែលធ្វើឱ្យមនុស្សជាច្រើន យល់ពីតម្លៃវប្បធម៌ខ្មែរ ថាល្អ និងអស្ចារ្យខុសប្លែកពីគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសជិតខាង និងពិភពលោកដូចម្ដេចខ្លះ។ លោក Mark Bochsler បានធំដឹងក្ដីនៅក្បែរទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ដែលសម្បូរទៅដោយវប្បធម៌ផ្សេងៗ។ លោកពិតជាចាប់អារម្មណ៍ និងស្រឡាញ់វប្បធម៌ជាខ្លាំង។ លោកបានមកលេងប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០១០។ លោកបានដឹងដោយចៃដន្យពីគុនល្បុក្កតោ ដែលពេលនោះក្បាច់គុននេះ កំពុងចាប់មានវត្តមានឡើងវិញ។ លោកបានឃើញការបង្ហោះមួយចំនួនតាមហ្វេសប៊ុក ហើយលោកបានដឹង ពីលោកតាក្រមាមាស សាន គីស៊ាន។ លោកបានស្វែងយល់ពីរឿងរ៉ាវ និងជីវិតរបស់គាត់។ លោកក៏បានស្វែងយល់ពីគុនល្បុក្កតោ ហើយបានដឹងថា ក្បាច់គុននេះជាផ្នែកមួយនៃអាណាចក្រអង្គរ ដោយមានគំនូរ និងចម្លាក់ពីក្បាច់គុននេះ នៅប្រាសាទអង្គរវត្ត។ ហើយប្រាកដណាស់ លោកបានស្វែងយល់ពីប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងរបបខ្មែរក្រហម ហើយនឹងការបំផ្លាញវប្បធម៌ ដែលពលរដ្ឋខ្មែរបានជួបប្រទះនៅពេលនោះ។ លោកមានអារម្មណ៍ថា វាគឺជាមោទកភាពមួយ ដែលលោកអាចនិទានរឿងទាំងនោះទៅប្រាប់គ្រប់គ្នា៕ | ភ្នំពេញ៖ លោក Mark Bochsler បានចំណាយប្រាក់ផ្ទាល់ខ្លួន ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីផលិតភាពយន្តឯកសាររឿង គុនល្បុក្កតោរស់ឡើងវិញ ដោយចំណាយពេលថត១៣ឆ្នាំ។ អ្នកដឹកនាំរឿងរូបនេះ ពិតជាចាប់អារម្មណ៍ខ្លាំង លើក្បាច់គុនល្បុក្កតោខ្មែរ ដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ជាតិ។ លោក Mark ថាក្បាច់គុនល្បុក្កតោ មានលក្ខណៈពិសេស ប្លែកពីក្បាច់គុននៅតាមបណ្ដាប្រទេសមួយចំនួន ទាំងក្នុងតំបន់និងពិភពលោក។ |
នាវាដឹកយន្តហោះចិន 001A ដែលមិនទាន់មានឈ្មោះផ្លូវការ នឹងត្រូវចេញសាកល្បងសមត្ថភាពរបស់ខ្លួន នៅចុងខែមេសាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post។ «ក្រុងប៉េកាំង នឹងរៀបចំអបអរសាទរ ការដាក់សាកល្បងនាវាដឹកយន្តហោះ ០០1A ដែលជានាវាត្រូវបានរចនា និងសាងសង់ឡើង ដោយក្រុមសាងសង់ក្នុងស្រុក។ ការសាកល្បងនេះ អាចធ្វើឡើងមុនថ្ងៃ ២៣ ខែមេសា ជាថ្ងៃដែលគេប្រារព្ធខួបលើកទី ៦៩ នៃការបង្កើតកងទ័ពជើងទឹកចិនផង»។ នេះបើតាមប្រភពព័ត៌មានច្បាស់ការដែលសារព័ត៌មានខាងលើទទួលបាន។ ប្រភពដែលស្និទ្ធនឹងខាងកងទ័ពជើងទឹកចិនវិញ បានបង្ហើបថា ការសាកល្បងសមត្ថភាពខាងមុខនេះ នឹងធ្វើឡើងនៅឆក Bohai ហើយវានឹងផ្តោតសំខាន់លើមុខងារ ជារួមរបស់នាវាក្នុងនោះអាចប្រព័ន្ធថាមពល ការគ្រប់គ្រងដំណើរ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធទំនាក់ទំនងជាដើម។ កាលណាបើគេសាកល្បងសមត្ថភាពចប់សព្វគ្រប់ហើយ ក្រុមហ៊ុននឹងផ្ទេរនាវានេះ ឲ្យទៅកងទ័ពជើងទឹកភ្លាម។ តាមពិតទៅ មហាយក្សចិនព្រមទទួលស្គាល់ព័ត៌មានថា ខ្លួនបានសង់នាវាដឹកយន្តហោះចម្បាំងទីពីរនេះ នៅដើមឆ្នាំ ២០១៦ នេះ ក្រោយមានការលើកឡើងពាក្យចរចាមអារ៉ាមជាបន្តបន្ទាប់នោះ។ នាវាដឹកយន្តហោះចម្បាំងទីមួយដែលចិនមាន គឺឈ្មោះLiaoning ដែលដឹកយន្តហោះចម្បាំងបានតិចជាង 001A ។ Liaoning នេះមិនមែនជានាវាផលិតក្នុងស្រុកទេ តែវាជាប្រភេទនាវាផលិតដោយសហភាពសូវៀតមានទម្ងន់ ៦ម៉ឺនតោន ដែលចិនបានទិញមកពីអ៊ុយក្រែនកាលពីឆ្នាំ១៩៩៨។ ហើយចិនបានកែលម្អ និងច្នៃឡើងវិញសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធាខ្លួន។ រហូតដល់ឆ្នាំ ២០១២ នាវាដឹកយន្តហោះនេះត្រូវបានគេដាក់ឲ្យដំណើរការជាផ្លូវការតែម្តង។ យ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញថា សមត្ថភាពរបស់ចិនក្នុងការផលិតនាវាដឹកយន្តហោះនៅទាប មិនទាន់អាចប្រកួតប្រជែងជាមួយអាមេរិកបាននៅឡើយទេ។ ប៉ុន្តែគេយល់ថា ចិនកំពុងយកចិត្តទុកដាក់ និងវិនិយោគកាន់តែច្រើន លើការស្រាវជ្រាវបច្ចេកវិទ្យាដើម្បីផលិតនាវាដឹកយន្តហោះ ដែលមានសមត្ថភាព និងទំនើបផង។ ដូចឃើញស្រាប់ នាវាទីបី ដែលចិនកំពុងសាងសង់នោះ ទើបប្រើប្រាស់ថាមពលនុយក្លេអ៊ែរដែលទំនើប និងអាចប្រកួតប្រជែងជាមួយនាវាដឹកយន្តហោះអាមេរិកបានផង។ តាមគម្រោងរបស់រដ្ឋាភិបាល ចិនត្រូវការនាវាដឹកយន្តហោះ យ៉ាងហោចណាស់បួនគ្រឿង ដើម្បីពង្រឹងអំណាចកងទ័ពជើងទឹក និងការពារប្រយោជន៍ចិននៅបរទេស៕ | ចិននឹងចាប់ផ្តើមដាក់សាកល្បងដំណើរការនាវាដឹកយន្តហោះចម្បាំង ផលិតក្នុងស្រុកទីមួយរបស់ខ្លួន នៅចុងខែមេសាខាងមុខ មុនការប្រារព្ធខួបលើកទី ៦៩ នៃការបង្កើតកងទ័ពជើងទឹកចិន។ បច្ចុប្បន្ន ចិនមាននាវាដឹកយន្តហោះមួយគ្រឿង ដែលកំពុងដំណើរការ និងកំពុងបន្តផលិតនាវាប្រភេទនេះបន្ថែមទៀត ដើម្បីពង្រឹងអំណាចយោធារបស់ខ្លួន។ |
អង្គការសិទ្ធិមនុស្សនេះបាននិយាយថា ពួកគេបានប្រមូលភស្តុតាងថ្មីៗដែលបញ្ជាក់ថា មានការទម្លាក់គ្រាប់បែកលើភូមិមួយចំនួននៅក្នុងរដ្ឋ Chin ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច១២នាក់ស្លាប់។ អង្គការនេះបានកត់សម្គាល់ថា របាយការណ៍នៃបណ្តាញផ្សាយព័ត៌មានក៏មានឯកសារដែលថា ពួកជនស៊ីវិល Rohingya ក៏បានត្រូវយកជាទីដៅនៃការវាយប្រហារដែរ។ ឧប្បត្តិហេតុទាំងនេះបានកើតមានឡើងនៅពេលមានជម្លោះកើនខ្លាំងជាងមុននៅក្នុងរដ្ឋទាំងពីរនេះ ចាប់តាំងពីមានការវាយប្រហារកាលពីខែមករាឆ្នាំ២០១៩លើ ប៉ុស្តិ៍មួយចំនួននៅក្នុងរដ្ឋ Rakhine នាប៉ែកខាងជើងប្រទេសដោយកងទ័ព Arakan ដែលជាក្រុមប្រដាប់អាវុធនៃពួកជនអំបូរភាគតិចមួយនៅក្នុងរដ្ឋ Rakhine។ លោក Nicholas Bequelin ជានាយកប្រចាំភូមិភាគអាស៊ីប៉ាស៊ីហ្វិកនៃអង្គការ AmnestyInternational។ លោកបាននិយាយថា៖ «នៅពេលដែលអាជ្ញាធរមីយ៉ាន់ម៉ាបានសុំឱ្យប្រជារាស្ត្រស្ថិតនៅក្នុងផ្ទះដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin នោះ កងយោធាមីយ៉ាន់ម៉ាបានដុតផ្ទះសម្បែងពួកគេ និងសម្លាប់ពួកជនស៊ីវិលនៅក្នុងការវាយប្រហារមិនរើសមុខដែលជាឧក្រិដ្ឋកម្មសង្គ្រាម»។ ជំងឺកូវីដ១៩ជាជំងឺបណ្តាលមកពីវីរុសកូរ៉ូណា។ អង្គការ Amnesty International ឱ្យដឹងថាដោយបានប្តេជ្ញាកម្ទេចកងទ័ព Arakan នោះ កងយោធាមីយ៉ាន់ម៉ាបានធ្វើការសងសឹកដែលនាំឱ្យមានកំណើនអំពើហិង្សានិងពួកជនស៊ីវិលរាប់ម៉ឺននាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែង។ អង្គការសិទ្ធិមនុស្សនេះបានសុំឱ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ឱ្យធ្វើការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាមក្នុងវាយប្រហារទាំងនេះដែលបានកើតមានឡើងនៅទីប្រជុំជនដែលនៅទីនោះបណ្តាញអ៊ីនធឺណិតបានត្រូវកាត់ផ្តាច់ចាប់តាំងពីខែមិថុនាឆ្នាំ២០១៩មក។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិចាត់ទុកថា ការវាយប្រហារដោយមិនរើសមុខដែលបណ្តាលឱ្យពួកជនស៊ីវិលស្លាប់គឺជាឧក្រិដ្ឋកម្មសង្គ្រាម។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា ការកាត់ផ្តាច់បណ្តាញអ៊ីនធឺណិតជាការចាំបាច់ដើម្បីបញ្ចៀសកុំឱ្យកងទ័ព Arakan ប្រើការភ្ជាប់អ៊ីនធឺណិតចល័តដើម្បីរៀបចំការវាយប្រហារលើពួកមន្ត្រី និងញុះញង់ឱ្យមានអំពើហិង្សា។ មានតែទីប្រជុំជន Maungdaw តែមួយគត់មានបណ្តាញ អ៊ីនធឺណិតចាប់តាំងពីទីប្រជុំជន៥ក្នុងបណ្តាទីប្រជុំជន៩មានការកាត់ផ្តាច់ជាថ្មីទៀតនៅក្រោយការកាត់ផ្តាច់នេះបានត្រូវលុបចោលជាបណ្តោះអាសន្នកាលពីខែកុម្ភៈ។ ការចូលរបស់ពួកអ្នកកាសែតទៅក្នុងរដ្ឋ Rakhine មានការរឹតត្បិតខ្លាំងណាស់។ ពួកអ្នកសារព័ត៌មានបរទេសអាចរាយការណ៍ពីតំបន់នោះតែនៅក្រោយទស្សនកិច្ចតាមការកំណត់ទុកជាមុននៅពេលមានការអមដំណើរដោយអ្នកតំណាងរដ្ឋាភិបាល។ តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប.បានស៊ើបអង្កេតរដ្ឋាភិបាលមីយ៉ាន់ម៉ារួចជាស្រេចហើយអំពីការប្រព្រឹត្តទៅលើពួកជនអំបូរ Rohingya រាប់សែននាក់ដែលបានរត់គេចខ្លួនពីរដ្ឋ Rakhine នៅក្រោយមានការបង្ក្រាបដោយកងយោធាជិតបីឆ្នាំកន្លងទៅនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថាការបង្ក្រាបនេះជាការឆ្លើយតបត្រឹមត្រូវតាមច្បាប់ប្រឆាំងនឹងការវាយប្រហារដោយពួកយុទ្ធជនអំបូរ Rohingya ប្រដាប់អាវុធមួយក្រុមតូចដែលមានឈ្មោះថា កងទ័ពសង្គ្រោះពួក Rohingya ក្នុងរដ្ឋ Arakan៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អង្គការ Amnesty International បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែកក្កដាថា ពួកយោធាមីយ៉ាន់ម៉ាបានសម្លាប់ពួកជនស៊ីវិលដោយមានរួមបញ្ចូលទាំងកុមារផងនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin នៃប្រទេសនេះ។ |
ភ្លៀងនៅតែបន្តធ្លាក់ជាបន្ដបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ។ ទឹកក្នុងអាងទំនប់ នាថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ មានកម្ពស់១៤៨,៦៩ម៉ែត្រ។ ក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹកចេញ ដែលអាចធ្វើឱ្យទឹកក្នុងព្រែកកំពង់បាយ មានកម្ពស់ខុសពីធម្មតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត។ រូបភាពពីលើ នៃឧទ្យានដងព្រែក ខេត្តកំពត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមភូមិសាស្រ្តខាងលើ ដែលនៅអមសងខាងដងព្រែកកំពង់បាយ និងបងប្អូនប្រជានេសាទ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងស្ថានភាពបែបនេះ។ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ព្យុះទី១៦ ឈ្មោះ ណូរុ (NORU) កើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងប្រទេសកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ ការប្រែប្រួលខាងលើ អាចធ្វើឱ្យចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែម ដែលប៉ះពាល់ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងពោធិ៍សាត់។ ចំពោះកម្រិតទឹកភ្លៀង និង ទឹកហូរមកពីប្រទេសថៃនេះ នឹងធ្វើឱ្យបណ្ដាខេត្តទាំង៨ខាងលើ អាចបង្កឱ្យ បណ្ដាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង និង ជំនន់ដោយបរិមាណទឹកហួសកម្រិត។ ទន្ទឹមហ្នឹងនេះ នៅថ្ងៃទី២៨ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានីយជលសាស្ត្រ ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបានកំពុងឡើងជាបន្តបន្ទាប់។ លើសពីនេះ ចំពោះស្ថានភាពកម្ពស់ទឹក នឹងបន្តឡើងនៅតាមស្ថានីជលសាស្រ្តទាំង៨នៅក្នុងប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី២៨ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២នេះ៕ | ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង។ |
បើអាកាសធាតុអំណោយផល ប្រជានេសាទនឹងទទួលផលត្រីច្រើន នៅក្នុងរដូវត្រីប្រហុក ផ្អក និងត្រីឆ្អើរនេះ។ រដូវធ្វើត្រីប្រហុក នឹងចាប់ផ្តើមពីថ្ងៃទី២០ដល់២៦ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ធ្នូ។ រដ្ឋបាលជលផល បាមបញ្ជាក់ថា ក្រុមមន្ត្រីជំនាញ បានតាមដានលើកម្ពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប រួមទាំងគន្លងដាយនៅតាមទន្លេនេះ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺវាផ្ដល់អំណោយផលល្អដល់ពលរដ្ឋ ក្នុងការនេសាទនៅក្នុងអំឡុងខែធ្នូនេះ។ « (ពលរដ្ឋ)អាចនេសាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ៦កើត ដល់ថ្ងៃទី ១២កើត ត្រូវនឹងថ្ងៃទី២០រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ និងទទួលរងឥទ្ធិពលព្យុះ»។ នេះបើតាមរដ្ឋបាលជលផល ដែលអំពាវនាវឱ្យពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរជាដើម រួសរាន់ទិញផ្អក ប្រហុក ទុកបរិភោគប្រចាំឆ្នាំ ទៅតាមពេលវេលានិងទីតាំងនានា។ មិនតែប៉ុណ្ណោះរដ្ឋបាលជល ក៏ស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យជួយសម្រួលដល់ការស្នាក់នៅ និងដំណើរការទូទៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀសការកកស្ទះ ការដឹកជញ្ជូនផលត្រី៕ | ដោយ៖ ប៉ូ សុភា |
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ លោក To An Xo នៅថ្ងៃទី២ ខែមករា លោក Tran Van Hiep ដែលជាចៅហ្វាយខេត្ត Lam Dong ដែលស្ថិតនៅភាគកណ្តាលវៀតណាម ត្រូវបានចាប់ខ្លួនដោយកម្លាំងប្រឆាំងអំពើពុករលួយពីបទទទួលសំណូក។ ប៉ូលិស និងមន្រ្តីតំណាងពីមហាអយ្យការវៀតណាមនៅម៉ោង ៣រសៀល ក្នុងថ្ងៃទី២ ខែមករា បានចុះទៅឆែកឆេរផ្ទះរបស់លោក Tran Van Hiep នៅក្នុង Dalat និងចាប់ខ្លួនលោក។ ករណីចាប់ខ្លួនចៅហ្វាយខេត្តវ័យ ៥៨ឆ្នាំនេះ ជាផ្នែកមួយនៃការបោសសម្អាតមន្រ្តីជាន់ខ្ពស់វៀតណាម ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោក Hiep បានកាន់តំណែងដ៏សំខាន់មួយនេះ ចាប់តាំងពីឆ្នាំ២០២០ មក។ ចំណែកការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើខុសច្បាប់ កំពុងតែដំណើរការនីតិវិធី។ នៅក្នុងឆ្នាំ២០២០ កន្លងមក ការិយាល័យត្រួតពិនិត្យរបស់រដ្ឋាភិបាលវៀតណាម បានបញ្ជាមន្រ្តីឱ្យបញ្ចប់ប្រតិបត្តិការ និងរឹបអូសដីពីគម្រោងចំនួន ៣ ដែលបានបំពានច្បាប់ភូមិបាល និងច្បាប់វិនិយោគ ដោយក្នុងនោះរួមមានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរ Saigon-Dai Ninh ផងដែរ។ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្ម Dai Ninh មានទំហំ ៣៥៩៥ហិចតា ដោយក្នុងនោះមានទាំងដីព្រៃសម្រាប់ជួល ១០៥០ ហិចតា។ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្មមួយនេះ មានទំហំវិនិយោគសរុប ១,០៤ពាន់លានដុល្លារ និងបានចាប់ផ្តើមពីចន្លោះឆ្នាំ២០១០ ដល់២០១៨។ មកទល់ពេលនេះ មានតែសំណង់ប៉ុន្មានខ្នងប៉ុណ្ណោះ ត្រូវបានបំផ្លាញចោល ខណៈដីព្រៃត្រូវបានបំពាន។ កន្លងមក វៀតណាម ក៏បានចាប់ខ្លួនប្រធានមន្ទីរអធិការកិច្ច នៅក្នុងខេត្តមួយនេះ ពាក់ព័ន្ធនឹងបទចោទទទួលសំណូកដដែលផងដែរ៕ | វៀតណាម បានចាប់ខ្លួនប្រធានគណៈកម្មាធិការប្រជាជន នៅខេត្តភាគកណ្តាល Lam Dong លោក Tran Van Hiep ដែលជាចៅហ្វាយខេត្តពីបទទទួលសំណូក ពាក់ព័ន្ធនឹងទីតាំងអេកូទេសចរណ៍មួយកន្លែង។ នេះជាការបោសសម្អាតមន្រ្តីជាន់ខ្ពស់ចុងក្រោយរបស់វៀតណាម ពាក់ព័ន្ធនឹងអំពើពុករលួយ។ |
រដ្ឋដ៏តូច ម៉ូឡូស្យ៉ា ត្រូវបាន រកឃើញតាំងពីឆ្នាំ១៩៧៧ ពោលគឺក្រោយ លោក Kevin Baugh បានទស្សនារឿងកុនមួយ ហើយមានបំណងចង់ បង្កើតរដ្ឋមួយនេះដោយខ្លួនឯង។ ម៉ូឡូស្យ៉ា មានទីតាំងស្ថិតនៅភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលជាតំបន់វាលខ្សាច់ដាច់ស្រយាល និងមានទឹកដីសរុប ប្រមាណ ២៥ ៣៨៩ ម៉ែត្រការ៉េ។ ទោះបីជា ម៉ូឡូស្យ៉ា មិនត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងរដ្ឋដទៃទៀតក៏ដោយ រដ្ឋនេះក៏មានរចនាសម្ពន្ធ័របស់ខ្លួនផងដែរ ដែលក្នុងនោះរួមមាន លោក Kevin Baugh ដែលជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ទង់ជាតិ រូបិយបណ្ណ (Valora) ប្រពន្ធ័នយោបាយ( សាធារណរដ្ឋ)។ ដោយឡែកសម្រាប់សេដ្ឋកិច្ច ឬចំណូលរបស់រដ្ឋនេះ គឺបានមកពីការចូលទស្សនារបស់ភ្ញៀវទេសចរណ៍ ដែលចំនួនយ៉ាងតិចសរុបប្រមាណ ១០នាក់ក្នុងមួយឆ្នាំ។ ដោយឡែកបើប្រៀបធៀបនិង ច្បាប់អន្តរជាតិវិញ ជាគោលការណ៍ដើម្បីអោយរដ្ឋមួយក្លាយជារដ្ឋមួយដ៏ស្របច្បាប់ យ៉ាងហោចណាស់ត្រូវ មានធាតុសំខាន់ៗដូចជា៖ ទឹកដីៈ សម្រាប់សាធារណរដ្ឋម៉ូឡូស្យ៉ា គឺទឹកដីសរុប ២៥ ៣៨៩ ម៉ែត្រការ៉េ ប្រជាជនៈ សម្រាប់សាធារណរដ្ឋម៉ូឡូស្យ៉ា មានប្រជាជនសរុប ២៩ នាក់ (ឆ្កែ៤ក្បាល) រដ្ឋាភិបាលៈ សម្រាប់សាធារណរដ្ឋម៉ូឡូស្យ៉ា មាន លោក Kevin Baugh ជាអ្នកដឹកនាំ និងរចនាសម្ពន្ធ័ មួយច្បាស់លាស់ ការទទួលស្គាល់ពីអន្តរជាតិៈ នៅក្នុងចំណុចនេះ សាធារណរដ្ឋម៉ូឡូស្យ៉ា មិនមានការទទួលស្គាល់ដោយ រដ្ឋណាមួយនោះទេ ពោលគឺការបង្កើតនៃរដ្ឋនេះគឺប្រកាសដោយខ្លួនឯង ហើយចាត់ទុកថាជាប្រទេសដោយខ្លួនឯង។ គួរបញ្ជាក់ផងដែរ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនមានវិធានការ លើការបង្កើតរដ្ឋតូចនេះទេព្រោះដោយសារចាត់ទុកការបង្កើតនេះ ប្រៀបប្រដូចទៅនឹងគ្រួសារមួយ ហើយមិនមានការគំរាមកំហែងដល់សន្តិសុខអ្វីនោះទេ៕ | ម៉ូឡូស្យ៉ា (The Republic of Molossia)គឺរដ្ឋដ៏តូចមួយ ដែលបានប្រកាសដោយ លោក Kevin Baugh និងគ្រួសាររបស់លោកដែលដំបូងឡើយមានសមាជិកសរុបចំនួនប្រាំនាក់ ដោយរាប់បញ្ចូលទាំងប្រធានាធិ បតី (Kevin Baugh)។ តែបច្ចុប្បន្ន សាធារណរដ្ឋ បានមានកំណើនប្រជាជនខ្លួនច្រើនជាងមុនហើយ ។ |
«ខ្ញុំសូមអំពាវនាវ ជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាបន្ទាន់ ក្នុងការដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសកាកសំណល់ប្លាស្ទិក»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ចទៅកាន់រដ្ឋមន្ត្រីបរិស្ថាន និងប្រទេសជាដៃគូមួយចំនួន និងអគ្គលេខាធិការអាស៊ានផង។ សម្រាប់លោករដ្ឋមន្ត្រី បញ្ហានេះគឺជាការគំរាមកំហែងលើប្រព័ន្ធអេកូឡូស៊ី សុខភាព សុខុមាលភាពរបស់ប្រជាជាតិអាស៊ាន រួមនិងវិស័យទេសចរណ៍ផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកយកចំណុចមួយចំនួន ប្រាប់ទៅថ្នាក់ដឹកនាំអាស៊ាន សម្រាប់ការអនុវត្ត ដោយក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នអនុវត្តផ្ទាល់ និងភាពជាដៃគូជាមួយប្រទេសដែលជាប្រភពដើមនៃកាកសំណល់ ដើម្បីបញ្ឈប់លំហូរខុសច្បាប់នេះ។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីជំរុញឱ្យក្រុមការងារអាស៊ានទទួលបន្ទុកគីមី និងសំណល់ ផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហានេះ និងផ្តល់នូវវិធានការជាក់លាក់ក្នុងរយៈពេលខ្លី ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ និងការរិករិលនៃបរិស្ថាន គឺកាន់តែញឹកញាប់ និងកាន់តែមានភាពស្មុគស្មាញជាងមុន ចំណែកផលប៉ះពាល់ក៏កាន់តែធ្ងន់ធ្ងរដែរ។ ហើយអាស៊ានក៏ជាតំបន់មួយដែលមិនអាចចៀសផុតពីផលប៉ះពាល់ទាំងនេះឡើយ។នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១៥ នៃរដ្ឋមន្ត្រីបរិស្ថាន ដែលប្រព្រឹត្តិធ្វើចាប់ថ្ងៃទី៧ដល់ថ្ងៃទី១០ តុលានៅខេត្ដសៀមរាប។ គួរបញ្ជាក់ថា កិច្ចពិភាក្សាសំខាន់ៗដែលគ្រោងនឹងជជែកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានមានដូចជា ការប្រែប្រួលអាកាសធាតុ ទីក្រុងនិរន្តរភាពបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងគីមី និងសំណល់ ការអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ការអប់រំបរិស្ថាន៕ | សៀមរាប៖ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដែលផ្តោតលើបញ្ហាបរិស្ថាន។ ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៨ តុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យប្រទេសអាស៊ានរួមគ្នារកដំណោះស្រាយលើបញ្ហាការហូរចូលនូវកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានកើតឡើងនៅតាមប្រទេសជាសមាជិកអាស៊ានមួយចំនួនកាលពីពេលថ្មីៗនេះ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។ |
លោក William Frey ជាអ្នកប្រជាសាស្ត្រនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅស្ថាប័ន Brookings។ លោកនិយាយថា«កំណើនចំនួនប្រជារាស្ត្រជាក់ស្តែងអាចមានច្រើនជាងតួលេខ កាលពីទសវត្សរ៍មុន។ កំណើននេះមិនច្រើនដូចកាលពីទសវត្សរ៍មុនៗទេ ជាពិសេសក្នុងទសវត្សរ៍ឆ្នាំ១៩៩០និងទសវត្សរ៍២០០០»។ ជនបរទេសកើតនៅអាមេរិកបានកើនពី១៩លាននាក់ទៅ៣១លាននាក់ គឺកើនឡើង១២លាននាក់ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០០។ ចំនួនជនទាំងនេះបានកើនតែ៦លាន២សែននាក់គឺពី៤០លាននាក់ទៅ៤៦លាន២សែននាក់ពីឆ្នាំ២០១០ដល់ឆ្នាំ២០២២។ លោក Frey ថ្លែងថា ការយឺតយ៉ាវនេះអាចបណ្តាលមកពីកត្តាធំៗមួយចំនួន។លោកថា«រដ្ឋបាលលោក Trump បានកាត់បន្ថយកំណើនជនអន្តោប្រវេសន៍ខ្លះតាមរយៈទិដ្ឋភាពនានានៃគោលនយោបាយរបស់ពួកគេ ហើយបន្ទាប់មកក៏មានការរាតត្បាតជំងឺកូវីដ១៩។ តែ នៅដំណាច់រយៈពេលនោះ ចំនួននេះក៏កើនឡើងទៀត តែយើងមិនឃើញកំណើនពិតប្រាកដទេរហូតដល់ឆ្នាំបន្ទាប់ឬមួយឆ្នាំក្រោយមកទៀត នៅពេលចំនួននៃកំណើនជនបរទេសចេញផ្សាយនៅក្នុងសេចក្តីរាយការណ៍មួយចំនួន នាពេលបន្ទាប់មក»។ ទោះជាមានការបញ្ជាក់ពីពេលមុនថា ចំនួនជនអន្តោប្រវេសន៍បានកើនលឿនជាងមុនក្នុងឆ្នាំ២០២៣ក៏ដោយ ក៏លោក Frey រំពឹងថា កំណើនប្រជាជនទូទៅនឹងយឺតជាងមុន នៅពេលអនាគត។ លោកពោលថា«ជាពិសេសក្នុងចំណោមប្រជារាស្ត្រវ័យក្មេង។ ដើម្បីកែលម្អកម្លាំងពលកម្ម ដើម្បីឱ្យមានមនុស្សច្រើនជាងមុនចូលក្នុងកម្លាំងពលកម្ម យើងត្រូវតែបង្កើនអន្តោប្រវេសន៍របស់យើង។ ការណ៍នេះមានលក្ខណៈនយោបាយខ្លាំងណាស់ តែខ្ញុំយល់ថា វាជាវិធីសេដ្ឋកិច្ចរសើបមួយគឺធ្វើឱ្យប្រាកដថា យើងនៅតែមានកម្រិតអន្តោប្រវេសន៍សមរម្យតទៅទៀត»។ តួលេខនៃជំរឿនប្រជារាស្ត្របង្ហាញថា កម្រិតសិក្សាអប់រំនៃមនុស្សកើតនៅប្រទេសក្រៅមករស់នៅក្នុងសហរដ្ឋអាមេរិក កំពុងកើនឡើង។ ក្នុងឆ្នាំ២០១០ ចំនួន៦៨%នៃមនុស្សក្នុងក្រុមនេះបានរៀនចប់វិទ្យាល័យឬខ្ពស់ជាងនេះ ចំណែកក្នុងឆ្នាំ២០២២ ចំនួននេះបានកើនឡើងដល់៧៥%។ នៅក្នុង រដ្ឋដែលមានជនអន្តោប្រវេសន៍ច្រើនបំផុត ដូចជារដ្ឋ California មាន២៦,៥% រដ្ឋ New Jersey មាន២៣,២% រដ្ឋ New York មាន២២,៦% និងរដ្ឋ Florida មាន២១,១%--មនុស្សកើតនៅប្រទេសក្រៅមានជាងមួយភាគប្រាំនៃប្រជាពលរដ្ឋសរុប៕ ប្រែសម្រួលដោយលោក ឈឹម សុមេធ | ជនបរទេសគឺមនុស្សមិនមែនជាពលរដ្ឋអាមេរិកាំងកើតនៅអាមេរិកកើនឡើងច្រើនជាងពេលមុនៗ ទោះជាកំណើនប្រជាជនយឺតក៏ដោយ។ |
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមីនា បានបញ្ជាក់ថា គម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរដកហូត ដើម្បីដាំស្ដារព្រៃឈើឡើងវិញ។ បើតាមរដ្ឋមន្រ្តី ក្នុងចំណោមគម្រោងទាំង១៣នេះ មានគម្រោង៣ ស្ថិតនៅតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដី៩,៨៦ហិកតា ,ទី២ ចំនួន៩,៦៧ហិកតា និងទី៣ ចំនួន៨,៦៧ហិកតា។ គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូលដីទំហំ៨,៦២ហិកតា , មានផ្ទៃដី៧,០៧៩ហិកតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ក្រពើពីរមានផ្ទៃដីប្រមាណជាង៦០ហិកតា។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឡើងវិញ នៅខេត្តពោធិ៏សាត់។ រូបភាព៖ ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានព្រមានថា គម្រោងវិនិយោគណាមិនបានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល និងទុកចោលមិនបានដំណើរការអភិវឌ្ឍ ក្រសួងនឹងដកហូតយកទាំងអស់ ដើម្បីដាំស្តារព្រៃឈើឡើងវិញ។ ចំពោះដីព្រៃ ដែលដកហូតពីការកាប់ទន្រ្ទាន និងព្រៃរេចរឹល ដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ដើម្បីបង្កើនគម្របព្រៃ៦០ភាគរយនៅឆ្នាំ២០៥០។ កន្លងមកនេះ ក្រសួងបរិស្ថាន បានត្រៀមដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សាឆ្នាំ២០២៤។ គិតមកទល់ពេលនេះ គ្រប់មន្ទីររាជធានី-ខេត្ត បានបណ្តុះកូនឈើគ្រប់ផែនការហើយ នឹងបានចែកដល់ពលរដ្ឋតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ជាបន្តបន្ទាប់។ លើសពីនេះ កូនត្នោតជាង៣០ម៉ឺនថែមទៀត ក៏ត្រូវបានផ្ដល់ឱ្យពលរដ្ឋដាំដោយឥតគិតថ្លៃផងដែរ៕ អត្ថបទទាក់ទង ត្រឹម៥ថ្ងៃ អាជ្ញាធររឹបអូសដីជិត៤ពាន់ហិកតា ពីការទន្រ្ទានខុសច្បាប់នៅខេត្តពោធិ៍សាត់ ក្រសួងបរិស្ថាន ឱ្យមន្រ្តីពាក់ព័ន្ធបញ្ឈប់បន្ទាន់ រាល់ការចុះហត្ថលេខាកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ សម្ដេច ហ៊ុន ម៉ាណែត ឱ្យខេត្តជាប់បឹងទន្លេសាប ពង្រឹងភាពម្ចាស់ការទប់ស្កាត់ការទន្ទ្រានដី សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអនុវត្តច្បាប់តឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ | ភ្នំពេញ៖ ក្រសួងបរិស្ថាន សម្រេចដកហូតដីជាង១០០ហិកតា ពីគម្រោងវិនិយោគទេសចរណ៍១៣កន្លែង ស្ថិតក្នុងភូមិសាស្រ្តភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរឹបអូសនេះធ្វើឡើង បន្ទាប់ពីក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនវិនិយោគទាំងនោះមិនបានគោរពតាមគោការណ៍របស់រដ្ឋាភិបាល និងមិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំ។ |
ជាទូទៅស្មេរទម្លាប់សរសេរជា «លំហ» ជាជាង «លម្ហ» ជាព្យាង្គតម្រួត ឬ«រំហ» ឬ«រម្ហ»។ តែយ៉ាងណា ពាក្យទាំង៤នេះ មានន័យដូចគ្នា៕ | ពាក្យដែលអាចសរសេរបាន៤បែបផ្សេងគ្នា តែអត្ថន័យដូចគ្នា គឺពាក្យ «លំហ» ។ ស្មេរអាចប្រើជា «លម្ហ រំហ ឬរម្ហ» ក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។ នេះបើយោងតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ |
But he gave no clues as to what they might be, and speculation is rife as to the possibilities -- with many contenders suggested. Here are some of the options: - Panmunjom - The truce village in the Demilitarized Zone that divides the two Koreas will host a summit between Kim and South Korean President Moon Jae-in next week. It offers ease of access for both sides and high security but diplomatic sources have played it down as an option, pointing to the 1976 Axe Murder Incident, when North Korean troops bludgeoned to death two American officers in the area. That background is unwelcome to Washington, and the site is also the clearest possible reminder of the division of the peninsula. - Pyongyang - The sight of a US president stepping onto the tarmac at Pyongyang airport -- where Kim supervised a missile launch as recently as September -- and driving through Kim Il Sung Square would be spectacular. It would appeal to both men's sense of drama. But it risks giving the North Koreans too much control over the process, and rewarding the North with a presidential visit before anything has been agreed. - Seoul - A member of the Kim family has already been to the South Korean capital this year -- the leader's sister Kim Yo Jong, who acted as his envoy to the Winter Olympics in the South that triggered the whirlwind of diplomacy on and about the peninsula. A trip by Kim himself would be hugely symbolic but risks being highly controversial in the South across the political spectrum. It might also make Kim a bigger focus of attention than Trump, something the White House will want to avoid, and which could detract from the negotiations. - Beijing - Both Trump and Kim have visited the Chinese capital in the last six months. But a summit there would be fraught with complications -- China was itself a participant in the Korean War, when its forces saved Kim's grandfather Kim Il Sung from defeat, and a signatory to the 1953 armistice that stopped the fighting. Beijing has long been Pyongyang's main diplomatic defender and source of trade and aid, and while the relationship soured more recently, Kim went there last month on his first visit overseas since inheriting power to pay his respects to Chinese leader Xi Jinping. A summit in Beijing could risk giving Xi too much influence -- China regards the North as very much part of its backyard -- and the right to claim credit if a deal is reached. Chinese authorities also have a track record of imposing strict and intrusive security and limiting media access to international diplomatic events on their territory, which could restrict the meeting's impact as a global spectacle -- something both principals will likely want to maintain. - Ulan Bator - A popular outside bet among Korea-watchers, the Mongolian capital can be reached from the North by both air and train, and has ties with both Pyongyang and Washington. The then Mongolian President Tsakhiagiin Elbegdorj visited the North in 2013, and nearly 1,200 North Koreans worked in the landlocked country until regulations passed following UN Security Council sanctions required them to leave last year. Ulan Bator has signed several economic pacts with Washington, and the US military co-sponsors the annual Khaan Quest multinational peacekeeping exercise in Mongolia. - Switzerland - Kim does not have the same fear of flying as his father and predecessor Kim Jong Il -- he is known to travel by air domestically -- so destinations further afield cannot be ruled out. A young Kim studied in Switzerland in the 1990s, including at the International School of Berne, along with his brother and sister, so he is familiar with the country, which has maintained its neutrality for centuries and hosts a North Korean embassy. - Singapore, Vietnam - Other Asian options mooted in the media include Singapore, where Xi and Taiwanese president Ma Ying-jeou met in 2015, in the first encounter between the leaders of Beijing and Taipei since they split at end of the Chinese civil war in 1949. Vietnam is also reportedly under consideration -- a Communist state, but one that has seen relations with the US improve markedly since the end of the Vietnam War in 1975, with an economy that has become increasingly vibrant in recent years. - Scandinavia - Sweden and Finland both received senior North Korean officials last month. Foreign minister Ri Yong Ho went to Stockholm, and Helsinki hosted unofficial talks between US experts and North Korean delegates -- something Norway also did last year. As the protecting power for US citizens in the North, Sweden has a long history of mediating between Pyongyang and Washington -- and its Pyongyang mission was the first Western embassy established in the country, in 1975. Alternatively both Kim and Trump's appetite for a place in history could be whetted by the 1975 Helsinki Accords, signed by US president Gerald Ford and Soviet leader Leonid Brezhnev among others, in an attempt to improve relations between the West and the communist bloc in eastern Europe. slb/gle/ceb © Agence France-Presse | Seoul, South Korea | US President Donald Trump says that five locations are under consideration for his expected meeting with Kim Jong Un, the leader of nuclear-armed North Korea. |
លោក ឈិន សេងងួន អភិបាលខេត្តរងខេត្តព្រះសីហនុ បានផ្តែផ្តាំឲ្យពលរដ្ឋកុំបរិភោគត្រីក្រពត ដើម្បីជៀសវាងគ្រោះថា្នក់ដល់ជីវិត ក្នុងរយៈពេលតែ២៤ ម៉ោងប៉ុណ្ណោះ បើសិនជាមិនបញ្ជូនទៅពេទ្យឲ្យទាន់ពេលវេលានោះទេ។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ១ កន្លងមកនៅខេត្តកោះកុង ក៏មានមនុស្សម្នាក់ស្លាប់ និង៩នាក់ទៀតមានសភាពក្អួតចង្អោរ ក្រោយពីពួកគេបានបរិភោគត្រីក្រពត។ មនុស្សទាំង៩នាក់នោះ បានធូរស្បើយហើយ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕ | ព្រះសីហនុ៖ មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលត្រីក្រពត។ បើតាមការផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ មនុស្សម្នាក់ដែលស្លាប់ គឺជាកុមារី និងមនុស្ស៩នាក់ទៀត ជាកម្មករនៅតាមបណ្តាខេត្ត។ |
The two sides have pledged to further develop their relations to a new high by adopting the China-ASEAN Strategic Partnership Vision 2030 last month, which is widely seen as a role model for cooperation in the Asia-Pacific region. CHINA-ASEAN STRATEGIC PARTNERSHIP A BOON TO ASIA-PACIFIC In 2003, China and ASEAN decided to establish their strategic partnership, ringing in a new chapter in their relations. Over the past 15 years, the partnership has endured a changing international landscape and their cooperation has continued to deliver real benefits to the countries and the peoples of the region. China and ASEAN are firmly committed to good-neighborliness and friendship while enhancing political and security ties to create stability across the Asia-Pacific. Under this partnership, the two sides have properly managed sensitive issues and disputes through dialogue and negotiation in order to keep their relationship on track. After earnestly implementing the Declaration on the Conduct of Parties in the South China Sea (DOC), China and ASEAN arrived at a single draft negotiating text of the Code of Conduct (COC) in the South China Sea in August this year. Tensions in the South China Sea have significantly cooled down, generating positive regional momentum. Breakthroughs have also been made in maritime cooperation. The two sides held their first ever large-scale joint exercises on maritime search and rescue in October 2017 and first-ever maritime drills in October this year. China and ASEAN have promoted trade and investment liberalization, an approach that has provided the backbone and engine for development and prosperity in the region. The China-ASEAN Free Trade Area (FTA), the largest regional FTA in the world in terms of population, went into effect in 2010, removing tariffs on more than 90 percent of goods traded between China and 10 ASEAN members - Indonesia, Malaysia, the Philippines, Singapore, Thailand, Brunei, Cambodia, Laos, Myanmar and Vietnam. Moreover, an updated FTA was hammered out late in 2015, further facilitating trade, scaling up bilateral investment and encouraging technological cooperation. China and ASEAN are now working together to speed up negotiations of the Regional Comprehensive Economic Partnership (RCEP), a proposed free trade area made up of the 10 ASEAN member states and its six FTA partners -- China, Australia, India, Japan, South Korea and New Zealand, in order to further facilitate trade and investment in the region. Based on the principle of collaboration, China and ASEAN have worked to align the former's Belt and Road Initiative with the latter's development plans. Connectivity projects include the China-Laos Railway, the China-Thailand high-speed railway, and Indonesia's Jakarta-Bandung high-speed railway. China and ASEAN have also advocated people-to-people exchanges and mutual learning among their different and numerous civilizations. Ties have rapidly developed in the areas of culture, education, tourism, media, science and technology, environmental protection, disaster relief, poverty reduction and youth, among others. BLUEPRINT FOR DEEPER STRATEGIC PARTNERSHIP, WIDER PRAGMATIC COOPERATION China and ASEAN adopted last month a blueprint to further advance their strategic partnership and forge wider mutual beneficial cooperation so as to build a closer China-ASEAN community with a shared future. The vision is a new cooperation framework between China and ASEAN, underpinned by the three pillars of political and security cooperation, economic cooperation and people-to-people exchange, and supported by cooperation in mutually-agreed areas. To enhance political and security ties to further build mutual trust, the two sides emphasized respect for each other's national conditions and development paths, and promised to promote understanding through dialogue, confidence-building measures and cooperation in defence, security, non-traditional security and transnational threats. China and ASEAN reaffirmed their commitment to maintain and create peace, security, stability and safety in the South China Sea, fully and effectively implement the DOC, and working towards the early conclusion and adoption of the COC in the South China Sea based on consensus. As the backbone and engine for promoting development and prosperity in the region, China and ASEAN hailed the continued strong growth in bilateral trade, investment and tourism flows. The two sides have pledged to intensify efforts to meet the joint target of 1 trillion U.S. dollars in trade volume and 150 billion dollars in investment by 2020 through deepening economic linkages and improving connectivity with an eye on more fruitful results in trade and investment by 2030. They also remained committed to intensifying efforts to finalize negotiations for a modern, comprehensive, high-quality and mutually-beneficial RCEP agreement, boosting physical and institutional connectivity to bring markets closer together, deepening financial cooperation, enhancing dialogue and exchanges in maritime economic cooperation, engaging in the process of economic globalization and facilitating further economic integration, among others. While encouraging people-to-people exchanges and cooperation between them for a better future, the two sides said they would promote youth exchanges in the fields of language learning, culture, art and heritage. They would also strengthen cooperation in environmental protection, water resources management, sustainable development and climate change, and promote policy communication among governments. PLEDGES TO BOOST COOPERATION UNDER SUB-REGIONAL FRAMEWORK Proposed by China in 2014 among six countries along the Lancang-Mekong River - Cambodia, China, Laos, Myanmar, Thailand and Vietnam, the Lancang-Mekong Cooperation (LMC) has become one of the most prominent sub-regional frameworks. At "the fourth Mekong-Lancang Cooperation Foreign Ministers' Meeting" held in Laos in mid December this year, the six LMC countries pledged to further deepen their cooperation within the framework of the mechanism to achieve inclusive and sustainable development in the sub-region by identifying development directions for future cooperation. Addressing a press conference following the meeting, Chinese State Councilor and Foreign Minister Wang Yi said the six development directions include jointly building LMC Economic Development Belt, carrying out cooperation on production capacity, enhancing innovation cooperation, giving priority to improvement of people's livelihood, deepening environmental protection, and upholding openness and inclusiveness. In a joint press communique released after the meeting, the six riparian countries, while underlining the vital need of upholding an open world economy and the rules-based multilateral trading system, reaffirmed that the LMC would be based on the principles of consensus, equality, mutual consultation and cooperation, voluntarism, common contribution and share benefits. They also agreed to promote the synergy of national development strategies, bring into full play resource endowment and competitive advantage, promote rational flow and optimal allocation of production factors, and start discussion on concretization of jointly building a LMC Economic Development Belt for mutual benefit and shared prosperity. | HONG KONG, Dec. 26 (Xinhua) -- The year 2018 marks the 15th anniversary of the establishment of strategic partnership between China and the Association of Southeast Asian Nations (ASEAN) featured with political trust, mutual respect and win-win cooperation. |
ថ្លែងបន្ទាប់ពីកិច្ចប្រជុំបក្ស និងដៃគូសម្ព័ន្ធភាពនៅថ្ងៃទី២២ ខែតុលា លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានប្រកាសជ្រើសលោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាដៃគូ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។ «ដោយមានការព្រមព្រៀង អ្នកគ្រប់គ្នាបានឯកភាពគាំទ្រលោក Prabowo Subianto ជាបេក្ខជនប្រធានាធិបតី និងលោក Gibran Rakabuming Raka បេក្ខជនអនុប្រធានាធិបតីឥណ្ឌូណេស៊ី»។ លោក Prabowo បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ពីខាងក្រៅនិវេសនដ្ឋានរបស់ខ្លួន។ ការសម្រេចជ្រើសកូនប្រុសលោកវីដូដូ ដែលទើបមានវ័យ ៣៦ឆ្នាំនេះ អាចជាការបង្កើនប្រជាប្រិយភាពមួយរបស់លោក Prabowo ដើម្បីក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី ក្រោយបរាជ័យចំនួន២លើកនៅក្នុងឆ្នាំ២០១៤ និង២០១៩។ លោកវីដូដូ ជាមេដឹកនាំឥណ្ឌូណេស៊ីមួយរូបដែលមានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងនៅឥណ្ឌូណេស៊ី។ ក្នុងការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតរើសសមាជិកសភាផងនោះ ប្រជាជនឥណ្ឌូណេស៊ីគ្រប់អាយុបោះឆ្នោតមានជិត២០៥លាននាក់ ក្នុងចំណោមប្រជាជនសរុបច្រើនជាង ២៧០លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ប៉ុន្តែនៅក្នុងសប្តាហ៍មុន លោក វីដូដូ ក៏រងការរិះគន់ដែរ ក្រោយតុលាការធម្មនុញ្ញ បានអនុញ្ញាតឱ្យលោក Gibran អាចឈរឈ្មោះជាអនុប្រធានាធិបតីបាន បើទោះលោកទើបតែមានវ័យ៣៦ឆ្នាំ។ តាមច្បាប់ឥណ្ឌូណេស៊ី បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី ចាំបាច់ត្រូវមានអាយុយ៉ាងតិច៤០ឆ្នាំ។ ជុំវិញបញ្ហានេះ តុលាការធម្មនុញ្ញឥណ្ឌូណេស៊ី នៅសប្តាហ៍មុន បានចេញសេចក្តីសម្រេចថា ការកម្រិតអាយុលើបេក្ខជនប្រធានាធិបតី មិនត្រូវអនុវត្តចំពោះបុគ្គល ដែលត្រូវបានបោះឆ្នោតឱ្យកាន់តំណែងរដ្ឋឡើយ។ លោក Gibran ជាអភិបាលក្រុង Surakarta នៅក្នុងពេលបច្ចុប្បន្ន។ ក្រោយការចេញសេចក្តីសម្រេច ប្រជាជនឥណ្ឌូណេស៊ីជាច្រើន បានតវ៉ា និងចាត់ទុកជាសកម្មភាពមិនគោរពនឹងគោលការណ៍ប្រជាធិបតេយ្យ។ ការចងសម្ព័ន្ធភាពជាមួយលោក Gibran ពីសំណាក់លោក Prabowo ជាការចង់បានការគាំទ្រ ហើយក៏ជាឱកាសដែលជួយឱ្យសម្រេចគោលនយោបាយសេដ្ឋកិច្ចរបស់លោកវីដូដូ ដែលនៅសល់ ក្រោយពីចប់អាណត្តិ។ លោក Prabowo ជាអតីតដៃគូប្រជែងមួយរបស់លោកវីដូដូ នៅក្នុងឆ្នាំ២០១៤ និង២០១៩។ ក្រៅពីលោក Prabowo លោក Ganjar Pranowo អភិបាលខេត្តជ្វាកណ្តាល (Central Java) និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា ក៏បានឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូណេស៊ីដែរ៕ | រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី និងជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០២៤ លោក Prabowo Subianto នៅថ្ងៃទី២២ ខែតុលា បានប្រកាសជ្រើសតាំងកូនប្រុសលោកប្រធានាធិបតី ចូកូ វីដូដូ ជាដៃគូសម្រាប់តំណែងអនុប្រធានាធិបតីក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤ខាងមុខ។ ការជ្រើសរើសកូនប្រុសលោក វីដូដូ ទំនងបង្កើនប្រជាប្រិយភាពរបស់លោក Subianto ។ |
សម្តេចដែលក្រោយមកបានទៅមុជទឹកសមុទ្រដោយផ្ទាល់នៅឆ្នេរអូរឈើទាល បានអះអាងថា រដ្ឋាភិបាលបន្តខិតខំដើម្បីកុំឲ្យសមុទ្រខ្មែរមានទឹកសម្អុយ។ ក្រោយងូតទឹកសមុទ្ររួច សម្តេច ហ៊ុន សែន បានបង្ហោះរូបនៅលើហ្វេសប៊ុក ហើយបានសរសេរថា៖ «ស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់។ យូរៗម្តងដោយភ្ជាប់ជាមួយនឹងការងារផងទើបខ្ញុំមានឱកាសបានមកសម្រាក ដូចនេះ ព្រោះរាល់ថ្ងៃការងារប្រទេសជាតិគឺរវល់ច្រើនខ្លាំងណាស់~។ សម្តេចបានលើកឡើងថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្តានុពលបំផុតមួយ ដែលក្នុងឆ្នាំ ២០១៩ នេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ១លាន ៩សែននាក់ ដែលក្នុងនោះគឺមានទេសចរជាតិប្រមាណ ១លាន២សែន នាក់ និងទេសចរបរទេសប្រមាណ ៧៣ម៉ឺននាក់ ចំនួននេះគឺមានការកើនឡើងប្រមាណ ១០.៦២ភាគរយ។ ទន្ទឹមនឹងនេះដែរ ខេត្តព្រះសីហនុក៏ត្រូវប្រឈមនឹងបញ្ហាទឹកកខ្វក់ស្អុយផងដែរ គឺត្រូវតែមានវិធានការទប់ស្កាត់កុំឲ្យហូរចូលមកសមុទ្រ។ សម្តេចបានណែនាំឲ្យប្រើប្រាស់ថវិកាប្រមាណ១៧០ លានដុល្លារបន្ថែមទៀត សម្រាប់គម្រោងទឹកស្អាត ដែលចិនបានជួយជាជំនួយឥតសំណងលើទឹកប្រាក់សរុបប្រមាណ៦០០ លានដុល្លារអាមេរិក។ «សូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នាថែរក្សាសំអាតសំរាមអោយបានស្អាតល្អ ជាពិសេសនៅតាមសមុទ្រ កុំបោះសំរាមចោលពាសវាលពាសកាល ជាពិសេសថង់ប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ»។ នេះជាការទទូចរបស់នាយករដ្ឋមន្ត្រី៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីសម្ពោធការដ្ឋានផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ កាលពីថ្ងៃ១៦ ខែវិច្ឆិកា បានប្រកាសថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាប្រមាណ១៧០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងទឹកស្អាត ដែលចិនបានជួយជាជំនួយឥតសំណងលើទឹកប្រាក់សរុបប្រមាណ៦០០ លានដុល្លារអាមេរិក។ |
នៅក្នុងសេចក្ដីថ្លែងការណ៏របស់កូរ៉េខាងត្បូងដែលចេញនៅថ្ងៃទី២៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី យ៉ូកូ កាមីកាវ៉ា បានឯកភាពគ្នាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពណាមួយដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំខ្លីមួយកាលពីថ្ងៃទី២២ ខែកញ្ញា មន្ត្រីប្រទេសទាំង៣ ជឿថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៉ីនេះអាចអនុញ្ញាតឱ្យរុស្ស៊ីទទួលបានគ្រាប់រំសេវពីកូរ៉េខាងជើងដើម្បីបំពេញបន្ថែមចន្លោះសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់រុស្ស៊ីកាលពីសប្តាហ៍មុន ហើយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ព្រមានកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងបង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន សកម្មភាពនេះ នឹងជាការបង្កហេតុដោយផ្ទាល់មួយរបស់ភាគីទាំងពីរ ហើយទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តនឹងមិនឈរនៅស្ងៀមឡើយ៕ | រដ្ឋមន្ត្រីការបរទេសរបស់ អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងពាណិជ្ជកម្មអាវុធដែលអាចកើតមានរវាងភាគីទាំងពីរ។ |
Philippine Coast Guard spokesman Capt. Armand Balilo said the victims were on board a cruise ship docked at the port of Orion town, Bataan province, northwest of Manila, when authorities rescued them around 1 a.m. (local time) on Tuesday. Balilo said the victims, who were illegally recruited from different provinces, set off to Micronesia when apprehended. The authorities acted on the information fed to the National Coast Watch Center (NCWC) by a foreign counterpart that a domestic passenger vessel of interest in Bataan was allegedly involved in human smuggling and other illegal activities, Balilo said. "The ship, owned and operated by Fahrenheit Company Ltd, was preparing to depart the Philippines for Micronesia to transport undocumented number of Filipinos," said Rear Admiral Jose Garcia, NCWC director. He said the company produced falsified and fictitious special permit to navigate upon checking, but cannot produce pertinent documents like certificate of public convenience or franchise to legalize its operation. Moreover, he said the ship has no manifest for the 139 passengers on board, and other documents required for its operation. "Investigation is ongoing for filing of necessary charges against persons behind this illegal activity," Garcia said, adding the 41 crew of the ship are now under custody. Garcia vowed that necessary charges will be pressed against those people behind the illegal activity. | MANILA, July 3 (Xinhua) -- A total of 139 victims of a human trafficking network were rescued on Tuesday in a raid in the Philippines, authorities said on Tuesday. |
Crans Montana Forum ជាវេទិកាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ស្វីស ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៦មក។ វេទិកានេះ បង្កើតឡើងដោយលោក Jean-Pascal Delamuraz អតីតប្រធានក្រុមប្រឹក្សាសហព័ន្ធស្វីស កាលពីឆ្នាំ១៩៨៦ ។ លោក Jean-Pascal Delamuraz ក៏ធ្លាប់មកកាន់កម្ពុជាផងដែរ នាពិធីសម្ពោធមន្ទីរពេទ្យគន្ធបុប្ផាទី២ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៦ ជាមួយសម្តេចព្រះវររាជបិតា នរោត្តម សីហនុ។ បើទោះបីជាលោក Jean-Pascal Delamuraz បានទទួលមរណភាពកាលពីឆ្នាំ១៩៩៨ក៏ដោយ ប៉ុន្តែវេទិកា Crans Montana នៅតែដំណើរការជារៀងរាល់ឆ្នាំ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំអង្គការអន្តរជាតិ រដ្ឋាភិបាល អ្នកជំនាញ និងអង្គការក្រៅរដ្ឋាភិបាលនានាជុំវិញពិភពលោក ដើម្បីពិភាក្សាលើការងារចម្បងនានា។ រង្វាន់ Prix de La Fondation ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩មក ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ដល់បុគ្គលឆ្នើមៗ ដែលធ្វើការងារលើការពង្រឹងសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។ ក្នុងនាមជាភ្ញៀវពិសេសប្រចាំវេទិកា Crans Montana Forum ឆ្នាំនេះ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានចែករំលែកបទពិសោធន៍ទាក់ទងនឹងឱកាសវិនិយោគមកកាន់កម្ពុជាក្រោមក្របខណ្ឌវិថីសូត្រ។ សម្តេច បានលើកឡើងថា៖ «នៅកម្ពុជា យើងបានបើកទ្វារដល់ការវិនិយោគ និងការផ្លាស់ប្តូរក្នុងក្របខណ្ឌវិថីសូត្រ។ ចិនតែម្នាក់ឯង មិនអាចជោគជ័យលើការពង្រឹងរចនាសម្ព័ន្ធសកលរវាងអាស៊ី អាហ្វ្រិក និង បច្ចឹមប្រទេសនោះឡើយ»។ ក្រៅពីសម្តេច ស ខេង ឥស្សរជនមួយចំនួនទៀតក៏ទទួលបានពាន Prix de la Fondation ផងដែរពីវេទិកា Crans Montana Forum ក្នុងនោះ មាន លោក Adrien Houngbedji ប្រធានសភាបេណាំង ដែលទទួលបានមេដាយមាសបន្ថែមមួយទៀត គឺ CMFs Gold Medal។ ឥស្សរជនដែលធ្លាប់បានពាន Prix de la Fondation ពីវេទិកា Crans Montana Forum រួមមានដូចជា លោក Jean-Claude Juncker លោក Jose Manuel Barroso លោក Yasser Arafat លោក Rupiah Banda លោកស្រី Rula Ghani លោក Alain Juppe លោក Boris Tadic លោកស្រី Irana Bokova លោក Hamid Karzai លោកស្រី Aung San Suu Kyi ជាដើម៕ | សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលពាន Prix de la Fondation ពីវេទិកា Crans Montana លើកទី២៨ ដែលរៀបចំនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក។ |
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov ថ្លែងថាមិនគួរ «រំពឹងទុកខ្លាំងពេក» ពីវឌ្ឍនភាពនៃជំនួបកំពូលនោះហើយថា ទោះជាយ៉ាងណាក្តីក៏កិច្ចប្រជុំនោះមានសារៈសំខាន់ជាខ្លាំង។ បើតាមការលើកឡើងរបស់វិមានក្រឹមឡាំងនិងសេតវិមានបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបប្រជុំគ្នាក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃទី១៦ខែមិថុនា ខាងមុខនេះស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះខ្លាំងចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធម្សិលមិញលើកឡើងថាខ្លួននឹងមិនរំពឹងនូវការស្តារឡើងវិញជាផ្លូវការណាមួយស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅខែក្រោយនោះទេ។ |
នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់ព្រះរាជវត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពីរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។ រីឯបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដើរបង្ហាញម៉ូដជាមួយនឹងទូរស័ព្ទស៊េរីថ្មី OPPO Reno10 Series 5G យ៉ាងទាក់ទាញជាមួយនឹងសំឡេងហ៊ោគាំទ្រពេញសាលកម្មវិធីផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏ឃើញមានវត្តមានបវរកញ្ញាដែលជា Top3 ក្នុងកម្មវិធី Miss Pre-Teen ដើរម៉ូដយ៉ាងស្រស់ស្អាតផងដែរ។ ក្រុមហ៊ុន OPPO បានដាក់សម្ពោធនូវស្មាតហ្វូន 2 ម៉ូដែលគឺ OPPO Reno10 5G និង Reno10 Pro 5G ដែល កញ្ញា ងួន ភួងទេពសុនិច ជាតួនាទីជា Product Manager បានឡើងធ្វើបទបង្ហាញអំពីមុខងារ អត្ថប្រយោជន៍ សមត្ថភាព និងភាពឈ្លាសវៃរបស់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះផងដែរ។ សម្រាប់ OPPO Reno10 5G បានបំពាក់នូវប្រព័ន្ធកាមេរ៉ា Portrait ដ៏ពេញលេញជាមួយលែន Telephoto Portrait ទំហំ 32MP បំពាក់នូវសេនស័រ Flagship របស់ SONY IMX709 ដែលអាចថតរូប Portrait បានហើយអាច Zoom បានទៀតជាមួយបច្ចេកវិទ្យា 2X Optical Zoom និង Digital Zoom ដល់ទៅ 20X ។ OPPO Reno10 5G ក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC សាកពេញ 100% ប្រើពេលត្រឹមតែ 47នាទីតែប៉ុណ្ណោះ បន្ថែមពីសាកថ្មលឿនហើយទំហំថ្មក៏ធំដែររហូតដល់ 5000mAh។ មិនតែប៉ុណ្ណោះ បើនិយាយពី Spec អេក្រង់វិញគឺកាន់តែអេម ដោយបំពាក់មកនូវអេក្រង់កោង 3D កម្រិតកំពូលជាមួយ Refresh Rate 120Hz អូសដោយមិនទាក់ និងទើសចិត្តឡើយជាមួយអេក្រង់ធំដល់ទៅ 6.7Inch AMOLED។ បើក្រឡេកទៅមើលការឌីហ្សាញវិញប្រកបដោយភាពប្រណីត និងទាន់សម័យដោយផ្តល់នូវជម្រើស 2 ពណ៌គឺ Ice Blue និង Silvery Grey។ ចំណែក OPPO Reno10 Pro 5G នាំមកជូនជាមួយជម្រើស 2 ពណ៌គឺ Glossy Purple រចនាឡើងដោយកញ្ចក់ថ្លារលោង ជាមួយពណ៌ស្វាយបែប Premium និងមួយពណ៌ទៀតគឺ Silvery Grey ដែលរចនាបែប OPPO Glow ជាមួយនឹងអេក្រង់កោងបែប 3D ដូចទៅនឹង OPPO Reno10 5G ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ OPPO Reno10 Pro 5G បានប្រើប្រាស់សេនស័រ SONY ទាំងអស់ដែលផ្តល់ឲ្យការថតរូបទាំងនៅលើកាមេរ៉ាមុខនិងក្រោយច្បាស់គ្រប់ពេលវេលាប្រៀបដូចប្រើកាមេរ៉ាអាជីព។ រីឯថាមពលថ្មទំហំ 4600mAh និងកម្លាំងសាកថ្មលឿនរហូតដល់ 80W SUPERVOOC សាកពេញ 100% ក្នុងពេលត្រឹមតែ 28នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ វាមានសមត្ថភាពប្រតិបត្តិការកាន់តែប្រសើរ ជាមួយនឹងឈីបគ្រប់គ្រងថាមពល SUPERVOOC S ផ្តាច់មុខនិងដំបូងនៅលើ OPPO ផងដែរ។ បើនិយាយពីកម្លាំងប្រតិបត្តិការវិញបំពាក់ជាមួយឈីប Qualcomm ® Snapdragon 778 5G ដ៏ល្បីល្បាញទទួលស្គាល់លើកម្លាំងប្រតិបត្តិការលើពិភពលោក។ ជាមួយនឹងតម្លៃកាន់តែពិសេស! កក់ទុកមុននូវសមាជិកថ្មីរបស់ OPPO Reno10 Series 5G ទាំងពីរម៉ូឌែល Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ2023 មានការថែមជូនកាដូតម្លៃ $182 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 1ឆ្នាំ តម្លៃ$89, កាតាបដ៏ស្រស់ស្អាត តម្លៃ$39 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 6ខែ។ តោះចាំអីទៀត! | OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជានាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ។ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធិកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។ |
យុទ្ធនាការនេះ ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធាន ៣ការពារ ពោលគឺលាងដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រួមជាមួយនិងវិធាន៣កុំ គឺត្រូវជៀសវាងទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ទៅតំបន់ដែលមានមនុស្សច្រើនកុះករ ឬប៉ះពាល់គ្នា ដូចជាការចាប់ដៃស្វាគមន៍ជាដើម។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ «វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលពលរដ្ឋទាំងអស់យល់ច្បាស់ នូវគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លងនេះ នៅក្នុងថ្ងៃបុណ្យឈប់សម្រាក»។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% តែមួយគត់ យើងប្តេជ្ញាជួយការពារអតិថិជន និងបុគ្កលិកទាំងអស់របស់យើង ឱ្យមានសុខសុវត្ថិភាពល្អ។ ពួកយើង ក៏នឹងធ្វើកិច្ចការគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រដល់ពលរដ្ឋខ្មែរ នៅក្នុងកំឡុងស្ថានភាពដ៏ពិបាកនេះផងដែរ។ ក្រុមហ៊ុន សែលកាត នឹងបន្តវិនិយោគទៅលើបណ្តាញ 4G LTE របស់ខ្លួននៅក្នុងឆ្នាំនេះ តាមរយៈការបង្កើននូវទីតាំងផ្តល់បណ្តាញសេវា ពង្រីកសេវាគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងបង្កើនសមត្ថភាពបណ្តាញឱ្យកាន់តែប្រសើរជាងមុន។ ពួកយើង ថែមទាំងបានបង្កើននូវសេវាបម្រើអតិថិជន ដើម្បីជួយឆ្លើយតបទៅនឹងរាល់សំណួរ ក៏ដូចជាចម្ងល់ទាំងឡាយ របស់ពួកគាត់ផងដែរ។ ជាងនេះទៀត ពួកយើងបានបន្តគាំទ្រវិធានការសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅតាមបណ្តាហាងទាំងអស់របស់ សែលកាត ដោយជំរុញឱ្យអតិថិជនទាំងអស់ ប្រើប្រាស់នូវសេវាកម្មឌីជីថលដ៏សម្បូរបែប ដែលកំពុងដាក់បម្រើជូនរួចជាស្រេចរបស់ពួកយើង ដើម្បីបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទរបស់ពួកគេ។ យើងបានផ្តល់ជូនការលើកទឹកចិត្តបន្ថែមដល់អតិថិជនឱ្យប្រើប្រាស់សេវាកម្មទាំងនេះ ពោលគឺអាចជួយកាត់បន្ថយនូវតម្រូវការអញ្ជើញមកកាន់ហាងផ្ទាល់។ លោកបានមានប្រសាសន៍ទៀតថា៖ បច្ចុប្បន្ននេះ យើងមានផ្តល់នូវសេវាឌីជីថលទាំងស្រុង ដើម្បីផ្តល់ជូនអតិថិជននូវសុខសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ។ សម្រាប់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ពួកគាត់អាចកុម្ម៉ង់ទិញស៊ីម សែលកាត បានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដែលផ្តល់សេវាដឹកជញ្ជូន ដល់គេហដ្ឋានផ្ទាល់ ដែលក្នុងនោះមានដូចជា Wing Mall, Nham 24 និង Smile Shop ជាដើម ហើយសេវាចុះឈ្មោះដោយខ្លួនឯងរបស់យើងទៀតសោត អនុញ្ញាតឱ្យអតិថិជន អាចដំណើរការស៊ីមកាតរបស់ពួកគេ និងចាប់ផ្តើមប្រើប្រាស់គម្រោងរបស់ពួកយើង ក្នុងរយៈពេលត្រឹមតែ 20នាទីប៉ុណ្ណោះ បន្ទាប់ពីបានបញ្ជាទិញរួច។ ចំពោះក្រុមហ៊ុន សែលកាត ពួកយើងតែងប្រកាន់ខ្ជាប់នូវវិធានការ និងពិធីសារសុវត្ថិភាពជាប់ជានិច្ច តាំងតែពីការចាប់ផ្តើមរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូងមកម្ល៉េះ។ ប៉ុន្តែបន្ទាប់ពីមានការផ្ទុះឡើងជាថ្មី នាពេលថ្មីៗនេះ យើងបានអនុវត្តតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីផ្តល់ជូននូវសុខ សុវត្ថិភា ពដល់អ្នកគ្រប់គ្នា។ យើងបានរៀបចំ នូវនីតិវិធីមួយភាគធំ តាមបែបឌីជីថល ដើម្បីអនុញ្ញាតឱ្យបុគ្គលិកភាគច្រើន អាចបំពេញកិច្ចការពីផ្ទះរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាអាចរក្សាផ្នែកទាំងមូលនៃបណ្តាញ ប្រព័ន្ធ និងសេវាបម្រើអតិថិជនរបស់ពួកយើង ឱ្យនៅដំណើរការបានល្អដូចប្រក្រតី។ ការរៀបចំនីតិវិធីបែបឌីជីថលរបស់ពួកយើង រួមមាន ការស្ទង់មតិតាមអនឡាញប្រចាំថ្ងៃ ដើម្បីឱ្យបុគ្គលិកទាំងអស់ អាចរាយការណ៍អំពីទីតាំង ការធ្វើដំណើរ សីតុណ្ហភាព និងបញ្ហាទាក់ទងនឹងផ្នែកសុខភាពរបស់ពួកគេជាដើម។ ការស្ទង់មតិប្រចាំថ្ងៃមួយទៀត គឺសាកសួរដល់បុគ្គលិកថា តើពួកគេកំពុងស្ថិតនៅក្នុងតំបន់កំពុងឆ្លងរីករាលដាលខ្លាំង ឬ យ៉ាងណា ដោយក្នុងនោះ ពួកយើង នឹងរៀបចំនូវនីតិវិធីស្នាក់នៅដាច់ដោយឡែក ជូនដល់បុគ្គលិក ដែលរស់នៅក្នុងតំបន់ទាំងនោះ ដែលជាលទ្ធផល ពួកយើងនឹងអាចការពារបុគ្គលិក និងអតិថិជនប្រកបដោយសុខសុវត្ថិភាពល្អបំផុត។ លោក វ៉ាតសុន បានបន្ថែមឱ្យដឹងទៀតថា ក្រុមហ៊ុន សែលកាត នឹងចូលរួមជួយធានាថា សារនៃវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមបណ្តាញផ្សព្វផ្សាយធំៗ ដែលក្នុងនោះរួមមានប៉ុស្តិ៍ទូរទស្សន៍ នៅទូទាំងប្រទេសកម្ពុជា ការចាក់ផ្សាយតាមវិទ្យុ ការបញ្ជូនដំណឹងតាមរយៈសារ និងប្រព័ន្ធបណ្តាញសង្គមទាំងអស់ រួមជាមួយនឹងការគាំទ្រពី Influencer និងសិល្បករមានទេពកោសល្យជាច្រើនរូបទៀត របស់ សែលកាត។ លោកបានមានប្រសាសន៍ថា៖ «យុទ្ធនាការនេះ គឺជាវិធីសាស្រ្តមួយ ក្នុងចំណោមវិធីសាស្រ្តជាច្រើនទៀត ដែលក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កំពុងជួយគាំទ្រដល់ពលរដ្ឋកម្ពុជា នៅក្នុងអំឡុងនៃវិបត្តិជំងឺរាតត្បាតនេះ។ មិនតែប៉ុណ្ណោះ លោក គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកស្រី ម៉ៅ ចំណាន ក៏បានចូលរួមជួយបរិច្ចាគថវិកា ជាច្រើនលើក នាពេលថ្មីៗនេះ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនេះផងដែរ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ - ក្រុមហ៊ុន សែលកាត បានចូលរួមគាំទ្រយុទ្ធនាការ ៣ ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ បានយល់ដឹងអំពីសារសំខាន់ នៃយុទ្ធនាការនេះ នៅតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមទាំងអស់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ |
ការបែងចែកវ៉ាក់សាំងមិនស្មើគ្នារវាងអ្នកមាន និងអ្នកក្រ នៅតែបញ្ហាដែលអាចបង្កការរាំងស្ទះដល់យុទ្ធនាការចាក់វ៉ាក់សាំងដើម្បីឈានទៅបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៧ ខែកុម្ភៈ ក៏រំឭកជាថ្មីពីផលវិបាកដែលពិភពលោកមិនអាចចាក់វ៉ាក់សាំងដោយស្មើភាពគ្នាបែបនេះ។ នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសន្តិសុខតាមប្រព័ន្ធអនឡាញ លោក ហ្កូតេរ៉េស អះអាងថា ប្រទេសចំនួន១០ប៉ុណ្ណោះប្រើប្រាស់វ៉ាក់សាំងដល់ទៅ៧៥ភាគរយទៅហើយ ឯប្រទេស១៣០ទៀតមិនទាន់មានដំណើរការកម្មវិធីវ៉ាក់សាំងនៅឡើយ។ ប្រមុខ UN ស្នើបង្កើតកម្មវិធីវ៉ាក់សាំងសាកលមួយដើម្បីសម្របសម្រួលការចែកចាយ និងអនុវត្តការចាក់វ៉ាក់សាំង ដោយលោកចង់ឱ្យក្រុមប្រទេសរីកចម្រើនទាំង២០ ដឹកនាំការងារនេះ។ «ប្រសិនបើវីរុសត្រូវបានអនុញ្ញាតឱ្យរាលដាលនៅលោកខាងត្បូង វានឹងបំប្លែងខ្លួនម្ដងហើយម្ដងទៀត។ ទម្រង់ថ្មី នឹងកាន់តែឆ្លងរហ័ស កាន់តែគ្រោះថ្នាក់ ហើយមានសក្ដានុពលបង្កបញ្ហាដល់វ៉ាក់សាំងទៀតផង។» នេះជាការលើកឡើងរបស់លោក ហ្គូតេរ៉េស មុនបន្តថា ការណ៍នេះ នឹងនាឱ្យវិបត្តិអូសបន្លាយ ហើយរុញឱ្យវីរុសទៅអុកឡុកលោកខាងជើងផងដែរ។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Marcelo Ebrard ក្នុងកិច្ចប្រជុំនេះដែរ ក៏បានរិះគន់គម្លាតកាន់តែធំរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រក្នុងការទទួលវ៉ាក់សាំង ស្របពេលដែលប្រទេសអ្នកមានប្រមូលវ៉ាក់សាំងទុកតែឯងនោះ។ យន្តការ COVAX ត្រូវបានបង្កើតឡើងដើម្បីធានាការចែកចាយវ៉ាក់សាំងស្មើភាព ពិសេសសម្រាប់ប្រទេសក្រីក្រ ដោយធានាឱ្យបានវ៉ាក់សាំង២,១ពាន់លានដូសនៅឆ្នាំ២០២១ ។ តាមរយៈ COVAX វ៉ាក់សាំងជំហានដំបូងប្រមាណ៣០០លានដូស នឹងដឹកទៅដល់ប្រទេសគោលដៅនៅចុងខែកុម្ភៈ ឬដើមខែមីនានេះ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ជាចំណែកធំនៃវ៉ាក់សាំងនេះ៕ | ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៧ ខែកុម្ភៈ បានបញ្ចេញការខកចិត្តពីវិសមភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ លើពិភពលោក។ បើតាមលោក ហ្គូតេរ៉េស ការចាក់វ៉ាក់សាំង មិនត្រូវបានធ្វើឡើងដោយស្មើភាព និងយុត្តិធម៌ឡើយ ព្រោះប្រទេសអ្នកមានភាគច្រើនប្រើប្រាស់វ៉ាក់សាំងបីភាគទៅហើយក្នុងចំណោមវ៉ាក់សាំងដែលមាន។ លោកក៏ព្រមានពីផលវិបាកនៃចរន្តបែបនេះផងដែរ។ |
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ដើមឡើយរទេះសាឡីគោ ត្រូវបានគេប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការ ឬចាស់ព្រឹទ្ធាចារ្យ ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណីប៉ុណ្ណោះ។ លុះក្រោយៗមក អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះ នៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំខ្មែរ៕ | ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទះសាឡីគោលឿន នៅថ្ងៃអាទិត្យទី៧ ខែមេសា វេលាម៉ោង៨ព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង។ ពិធីនេះ ប្រារព្ធឡើងស្ទើរជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចូលរួមអភិរក្ស និងផ្សព្វផ្សាយកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ។ |
With a low intensity of human activity on the Plateau, "the air quality is little impacted, the types of pollutants are few and the density is low, and the content of pollutants is similar to those at the North Pole," said the white paper, titled "Ecological Progress on the Qinghai-Tibet Plateau." Ecological progress on the Plateau in the new era is an essential component of the Beautiful China initiative, which aims to create good working and living environments for Chinese people and play China's part in ensuring global ecological security. The Communist Party of China and the Chinese government have made ecological conservation a top priority, and believe protecting the Plateau is a vital task for China's survival and development. A conservation and protection system is being developed step by step for the Plateau, with solid achievements in improving ecological conservation and environment quality, according to the white paper. The local green industry has witnessed steady growth with a system of technological support in place, and an eco-culture is taking shape to showcase the Plateau's exemplary role in ecological development, it added. Located in southwest China, the Qinghai-Tibet Plateau covers the entire Tibet Autonomous Region and Qinghai Province, in addition to parts of Sichuan, Yunnan, Gansu, and Xinjiang. It is about 2.6 million square kilometers in area, and most of it lies at an altitude of more than 4,000 meters above sea level. Hailed as the "roof of the world," the "third pole" and the "water tower of Asia," the Plateau is a natural habitat for rare animals and a gene pool of plateau life. It is a key eco-safety barrier in China and Asia, and a focus of the country's drive to promote ecological progress. ECOSYSTEM CONSERVATION China has established an ecological compensation mechanism for the Plateau. From 2008 to 2017, the central government made transfer payments of 16.29 billion yuan (2.44 billion U.S. dollars) and 8.35 billion yuan to key ecological function zones in Qinghai and Tibet, respectively, covering 77 key counties and all areas prohibited to development by the state, according to the white paper. China is improving its policies and regulations for the Qinghai-Tibet Plateau to form an increasingly complete system for ensuring ecological progress. A system of protected natural areas has been set up in the region, it said. To date, the Plateau has established 155 nature reserves at all levels (41 state and 64 provincial ones), covering a total area of 822,400 square km. This is equivalent to 31.63 percent of the Plateau's landmass and represents 57.56 percent of China's land nature reserve areas. A number of eco-projects have been implemented on the Plateau, achieving positive results in ecosystem conservation, reining in the degradation of the local ecosystem and restoring biodiversity, said the white paper. The restoration and expansion of rare and endangered species is visible evidence of success in biodiversity conservation, it added. The number of Tibetan antelope on the Qiangtang Plateau in Tibet Autonomous Region increased from about 60,000 in 2000 to over 200,000 in 2016. The number of wild yak in this area increased from 6,000 before it was included for protection, to 10,000 in 2016. The Chinese government has carried out a number of projects for overall improvement of river basins, improvement of urban and rural living conditions, and prevention and control of pollution from factories and mines, according to the white paper. Zhang Yongze, vice chairman of Tibet Autonomous Region, said at a press briefing that more than 94 percent of the region's rivers are prohibited from exploitation and development. "Tibet remains one of the areas in the world with best environmental quality," Zhang said, noting that most areas of the region are in a primordial state. Tian Jinchen, vice governor of Qinghai, told the same briefing that the province had witnessed an increase in its green coverage, water resources, area of wetland ecosystem, biodiversity and herdsmen's income over the years, while its desert has been dwindling. The area of Qinghai Lake, China's largest saltwater lake, has expanded more than 170 square kilometers since 2005, reaching a record size in 40 years. Nearly 1,000 highland lakes and wetlands, which disappeared in the late 1990s re-emerged in the Sanjiangyuan area, according to Tian. "The concept of ecological protection is on the mind of every herdsman," said Drolmayap, a herdsman-turned park ranger for the Sanjiangyuan National Park, which started trial operation in 2016, to protect the headwaters of the Yangtze, Yellow and Lancang (Mekong) rivers. Sanjiangyuan means "the source of three rivers." The environment had degraded due to human activity such as overgrazing but has seen improvement over the past decade with intensified conservation and restoration input. "The area has come back to life with blue sky, green grass, and clear water," Drolmayap said. "We frequently see Tibetan antelopes, which used to be a rare occurrence." GREEN DEVELOPMENT An economic model featuring a circular economy, renewable energy, and distinctive industries is forming on the Plateau, signaling an increasing level of green development. The white paper pointed out that the unique strengths of local agriculture and animal husbandry have become increasingly outstanding on the Plateau. Since 2004, China has invested more than 3 billion yuan in Tibet, directed to more than 450 projects in 10 categories related to agriculture and animal husbandry unique to the region, such as highland barley, yak-breeding, and traditional Tibetan medicine. More than 100 leading enterprises have emerged as a result, increasing the incomes of local farmers and herdsmen by 1.18 billion yuan and benefiting 1.75 million people. Tourism has become an important channel for green growth and higher incomes for farmers and herdsmen. In 2017, Tibet hosted more than 25.61 million visitors, and its revenues totaled 37.94 billion yuan, representing 28.95 percent of the region's GDP; Qinghai received 34.84 million visitors, and its revenues totaled 38.15 billion yuan, representing 14.44 percent of the province's GDP, according to the white paper. Green energy also developed rapidly on the Plateau which is rich in hydropower, solar energy, geothermal energy, and other green energies, said the white paper. To monitor eco-environmental changes on the Plateau, China has set up a complete monitoring and early-warning system that integrates air and land networks. The Qinghai-Tibet Railway is a landmark project, demonstrating the guidance given by sci-tech innovation to green development. As the Intergovernmental Panel on Climate Change stated in its fourth and fifth assessment reports, the railway offers a successful example in building "green" railways adapted to climate change. Science magazine in the United States published an article on April 27, 2007, describing the railway as "an ecological miracle." The white paper, however, noted that the Plateau still faces many ecological challenges, including glacier retreat, melting permafrost, and other growing disaster risks due to global warming, and prominent contradictions between protection and development in the course of economic growth. In the future, China will continue to consolidate and further its ecological achievements on the Plateau, including reforming its environmental monitoring system and refining the low-carbon and circular economy and safe and efficient energy system. "Tibet is open to international cooperation," said Zhang Yongze. "We welcome countries with advanced technologies to participate in the ecological environment protection of Tibet." | The Qinghai-Tibet Plateau, which covers over one-fourth of China's land area, is still one of the cleanest regions on earth, said a white paper issued by the Chinese government Wednesday. |
ថ្មីៗនេះ ការសិក្សាមួយ ដែលចុះផ្សាយលើទិនានុប្បវត្តិផ្នែកអាហារូបត្ថម្ភរបស់អាមេរិក បានបង្ហាញថា ការមានកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣ នៅក្នុងឈាមខ្ពស់ ដែលទទួលបានពីការបរិភោគខ្លាញ់ត្រី បានជួយបង្កើនក្តីសង្ឃឹមភាពរស់ជិត ៥ ឆ្នាំបន្ថែមទៀត។ លោក Aleix Sala-Vila អ្នកស្រាវជ្រាវផ្នែកបេះដូង និងអាហារូបត្ថម្ភរបស់វិទ្យាស្ថាន IMIM បានអះអាងបែបនេះ។ លោក Aleix ក៏បន្ថែមថា សម្រាប់អ្នកជក់បារីម្នាក់ ជាធម្មតាត្រូវបានកាត់បន្ថយក្តីសង្ឃឹមភាពរស់ ៤,៧ឆ្នាំ ប៉ុន្តែប្រសិនបើអ្នកទាំងនោះមានកម្រិតអាស៊ីតអូមេហ្គា-៣ ខ្ពស់នៅក្នុងឈាម ក្តីសង្ឃឹមភាពរស់នោះ នឹងបាត់បង់ជំនួសវិញ។ អំណះអំណាងខាងលើផ្អែកលើការសិក្សាដែលបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវផ្នែកអាស៊ីតខ្លាញ់របស់អាមេរិករួមសហការជាមួយសកលវិទ្យាល័យវេជ្ជសាស្ត្រអាមេរិក និងកាណាដាផ្សេងទៀត។ ការសិក្សាបានធ្វើឡើងលើសពី១១ឆ្នាំមកហើយ ដោយវិភាគលើកម្រិតអាស៊ីតខ្លាញ់ក្នុងឈាមរបស់អ្នកចូលរួម ២២៤០នាក់ មានវ័យលើសពី៦៥ឆ្នាំ។ លទ្ធផល នៃការសិក្សា បានបង្ហាញថាអាស៊ីតខ្លាញ់ ៤ ប្រភេទរួមទាំងអូមេហ្គា-៣ អាចជួយឱ្យមនុស្សមានអាយុវែងជាងធម្មតាជិត ៥ឆ្នាំ។ ក្នុងចំណោមអាស៊ីតខ្លាញ់ទាំង៤ប្រភេទនោះ មាន២ប្រភេទគឺជាអាស៊ីតខ្លាញ់ឆ្អែត ជាទូទៅត្រូវបានកំណត់ថាបង្កហានិភ័យដល់សរសៃឈាមបេះដូង ប៉ុន្តែឥឡូវនេះវាត្រូវបានរកឃើញថាអាចជួយជម្រុញឱ្យមនុស្សមានអាយុវែងជាងមុន ដូចអូមេហ្គា-៣ ដែរ។ ស្របគ្នានេះលោក Sala-Vila បានបញ្ជាក់ថា៖«មិនមែនអាស៊ីតខ្លាញ់ឆ្អែតទាំងអស់សុទ្ធតែអាក្រក់នោះទេ»។ សូមបញ្ជាក់ថា ដើម្បីទទួលបានអាស៊ីតខ្លាញ់អូមេហ្គា-៣ អ្នកត្រូវរៀបចំរបបអាហាររបស់ខ្លួនឱ្យបានល្អ។ ខ្លាញ់អូមេហ្គា-៣ ត្រូវបានរកឃើញក្នុងចំណីអាហារជាច្រើនជាពិសេសសាច់ត្រី រួមមាន ត្រីសាលម៉ុន, ត្រីធូណា, ត្រី Mackerel និងពពួកត្រីបរទេសជាច្រើនទៀត។ អូមេហ្គា-៣ ក៏សម្បូរផងដែរក្នុងបន្លែផ្លែឈើ, គ្រាប់ធញ្ញជាតិ, សារ៉ាយសមុទ្រ, សណ្តែកសៀង, និងផ្លែប័រផងដែរ៕ | អូមេហ្គា-៣ ជាអាស៊ីតខ្លាញ់ល្អដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង។អ្នកស្រាវជ្រាវបានរកឃើញថា កម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣ ខ្ពស់នៅក្នុងគោលិកាឈាមក្រហម គឺជាលទ្ធផលល្អនៃការព្យាករណ៍អំពីការសង្ឃឹមភាពរស់របស់មនុស្សម្នាក់ៗ។ នេះបើតាមការសិក្សាចុះផ្សាយលើទំព័រវិទ្យាសាស្ត្រ ScienceDaily។ |
សំបុកមាន់ខ្នាតធំ ដែលនឹងដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំ នៅថ្ងៃអង្គរសង្ក្រាន្តមានទំហំបន្ទាត់ផ្ទិត៤,៥០ម៉ែត្រ និងកម្ពស់១,៥០ម៉ែត្រ ធ្វើអំពីឫស្សីសុទ្ធសាធ ចំណាយអស់ឫស្សីចំនួន១០៩ដើម។ ចំណែកពងមាន់ពណ៌មាសខ្នាតធំ កម្ពស់១,៥០ម៉ែត្រ និងទំហំ៨៥សង់ទីម៉ែត្រ ចំណាយឫស្សីចំនួន៦ដើមក្នុងមួយគ្រាប់។ តាមការឲ្យដឹងពីលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា គម្រោងនេះរៀបចំឡើងដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដោយមានសមាជិកចំនួន២០នាក់ និងប្រើពេលអស់មួយខែ គឺជាប់ពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី២៧ មីនា ឆ្នាំ២០១៧។ ជាលទ្ធផល សំបុកមាន់ និងពងមាន់ពណ៌មាសខ្នាតធំចំនួន៩គ្រាប់ ដែលធ្វើពីឫស្សី ត្រូវបានចេញជារូបរាង។ ការផលិតសំបុក និងពងមាន់ខ្នាតធំនេះ ក្រៅពីដើម្បីអបអរសាទរការឆ្លងឆ្នាំចូលឆ្នាំរកា ដែលតំណាងដោយសត្វមាន់ហើយនោះ ក្នុងនោះក៏ចង់ផ្សាភ្ជាប់នឹងកិត្យានុភាពនៃតំបន់អង្គរ ដែលត្រូវបានប្រសិទ្ធនាមថាជា មេមាន់ពងមាសផងដែរ។ ជារួម ទាំងចាប៉ីដងវែងខ្នាតធំ សំបុកមាន់ និងពងមាន់ពណ៌មាស សុទ្ធសឹងតែបង្កើតឡើងក្នុងគោលដៅបណ្តុះស្មារតីយុវជនឱ្យស្រលាញ់សម្បតិ្តបេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់ដែលបុព្វបុរសគ្រប់សម័យកាលបានបន្សល់ទុកជាមរតករហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងនាមជាយុវជន និងកូនខ្មែរ យើងគប្បីចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍសម្បតិ្តមរតករបស់បុព្វបុរសខ្មែរឱ្យបានស្ថិតស្ថេរ និងបន្តផ្សព្វផ្សាយពីកិត្យានុភាពដ៏រុងរឿងនៃប្រវតិ្តសាស្ត្រ និងវប្បធម៌ដ៏ចំណាស់របស់កម្ពុជាក្នុងឆាកអន្តរជាតិ៕ | សៀមរាប៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិណ៍ទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសាដែលជាឆ្នាំរកា ដែលតំណាងដោយសត្វមាន់ ក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំធ្វើសំបុកមាន់ និងពងមាន់ខ្នាតធំ។ ការរៀបចំនេះ ក៏ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរ ដែលនឹងមកកម្សាន្តក្នុងកម្មវិធីប្រចាំឆ្នាំនៅខេត្តសៀមរាបផងដែរ។ |
ក្រុមហ៊ុន Toyota Cambodia គឺមិនទាន់បាននាំចូលជាផ្លូវការនូវរថយន្ត bZ4X មកកាន់ទីផ្សារទេ។ ដូច្នេះហើយមជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលក្រោយពេលលក់របស់ពួកគេ គឺមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបញ្ជាក់ច្បាស់អំពីការធ្វើការងារលើរថយន្តទាំងនេះនៅឡើយទេ។ ខណៈពេលដែលសមាសធាតុមេកានិចជាច្រើននៅលើរថយន្តអគ្គិសនីគឺមានភាពដូចគ្នាទៅនឹងរថយន្តដែលប្រើសាំងដែរ ហើយពួកគេក៏មានការកំណត់ និងវាស់វែងត្រឹមត្រូវលើតម្រូវការផ្ទាល់ខ្លួនក្នុងការថែរក្សាលើដំណើរការបើកបរ និងថាមពលផងដែរ។ ឆាប់ៗនេះម្ចាស់រថយន្តអគ្គិសនីទាំងនេះនឹងប្រឈមជាមួយសំនួរថា តើនរណាជាអ្នកទទួលយក ឬមើលថែរទាំរថយន្តរបស់ពួកគេពេលដែលមានបញ្ហា? ហើយវាមានភាគរយតិចតួចណាស់ ដែលឈ្មួញ ឬអ្នកដែលនាំចូលរថយន្តជជុះទាំងនេះអាចផ្តល់នូវការថែទាំ និងការធានាលើរថយន្តដែលពួកគេបានលក់។ ទាំងនេះគឺជារឿងដែលត្រូវពិចារណា ដោយសារតែវាជាកត្តាធ្វើឱ្យរថយន្តធ្លាក់ថ្លៃ និងពិបាកលក់ចេញ។ ដូច្នេះ តើអ្វីជាជម្រើសល្អសម្រាប់រថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យហើយនាំចូលដោយក្រុមហ៊ុនផ្លូវការដែលមានការជួយទំនុកបម្រុងថែទាំ និងមានការធានាត្រឹមត្រូវ? ជម្រើសធំៗមាន២គឺ BYD និង MG។ ក្រុមហ៊ុនទាំង២នេះ បានផ្តល់នូវរថយន្តអគ្គិសនីដែលមានការធានាគុណភាពរយៈពេលច្រើនឆ្នាំលើការថែរទាំនិងការធានាលើអាគុយរថយន្ត។ ទោះបីយ៉ាងណាក៏ដោយ មានតែក្រុមហ៊ុន MG ប៉ុណ្ណោះ ដែលមានមជ្ឈមណ្ឌលសេវាកម្មជួសជុលជារបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេគឺធានាថាអ្នកនឹងទទួលបានរថយន្តដែលអាចជឿទុកចិត្តបាន ហើយការធានាត្រូវបានផ្តល់ជូនទាំងសេវាកម្មថែទាំ និងការជួសជុលរថយន្តរបស់អ្នកដើម្បីធានាថាអ្នកនឹងក្លាយជាម្ចាស់រថយន្តរយៈពេលវែង។ ចំណុចនេះនឹងក្លាយជាអត្ថប្រយោជន៏សំខាន់បំផុតដែលរក្សាបាននូវតម្លៃខ្ពស់នៅពេលអ្នកត្រូវលក់ចេញវិញ។ MG ក៏មានជាងជំនាញពិសេសដែលច្បាស់លាស់និងមានបទពិសោធន៏ច្រើនឆ្នាំដោយឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញផលិតរថយន្តពីរោងចក្រផ្ទាល់ផងដែរ។ ខណៈដែលជាងថែទាំនិងជួសជុលរថយន្ត BDY គឺជាជាងពីខាងក្រៅ។ BYD បានឈានជើងមកកាន់ទីផ្សារប្រទេសកម្ពុជាដោយផ្តល់នូវរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យដែលជាចំណុចទាក់ទាញធំបំផុតដល់ប្រជាជនកម្ពុជាភាគច្រើន។ ចំណុចនេះបានធ្វើឱ្យរថយន្តអគ្គិសនីក្លាយជាជម្រើសដែលស្ថិតក្នុងការពិចារណារបស់អ្នកទិញរថយន្តមួយចំនួនដែលកំពុងស្វែងរករថយន្តថ្មី។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែជាម៉ាកយីហោថ្មីក្នុងទីផ្សារកម្ពុជានិងសូម្បីតែនៅក្នុងប្រទេសចិន។ ទាំងនេះគឺជាអ្វីដែលអ្នកមានអារម្មណ៍ថាពួកគេត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ក្រុមហ៊ុនដើម្បីកសាងកេរ្តិ៍ឈ្មោះ និងភាពជឿជាក់ដែលអាចទុកចិត្តបានមុនពេលសម្រេចចិត្តបញ្ផាទិញ។ ម៉្យាងវិញទៀតក្រុមហ៊ុន MG មានវត្តមាននៅក្នុងប្រទេសកម្ពុជាជិតមួយទសវត្សរ៍មកហើយ។ វប្បធម៌នៃរថយន្តរបស់ពួកគេទទួលបានកេរ្តិ៍ឈ្មោះល្អលើរថយន្តដែលមានតម្លៃសមរម្យជាងគេ និងភាពជឿជាក់ពីសំណាក់អតិថិជនជាច្រើនក្នុងចំណោមប្រជាជនកម្ពុជារាប់លាននាក់។ រថយន្តរបស់ពួកគេមានរចនាបទទាន់សម័យ និងទាក់ទាញហើយបានវិវត្តន៍យ៉ាងទាន់សម័យកាល ព្រមទាំងផ្តល់ជូននូវរូបរាងពណ៌ដ៏រលោង និងគួរឱ្យចាប់អារម្មណ៏ដែលស័ក្តិសមសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់ជាប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ MG ផ្តល់នូវរថយន្តអគ្គិសនីចំនួន២ម៉ូឌែលហើយនឹងមានការបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនយីហោ MG បានដឹងច្បាស់អំពីតម្រូវការរបស់ប្រជាជនកម្ពុជា។ បទពិសោធ និងកេរ្តិ៍ឈ្មោះរបស់ពួកគេផ្តល់នូវសន្តិភាពផ្លូវចិត្តដែលជាទំនុកចិត្តក្នុងការប្រើប្រាស់ ហើយជាពិសេសគឺការបើកបររថយន្តដែលមានភាពជឿនលឿនឆ្ពោះទៅកាន់អនាគតដូចជារថយន្តអគ្គិសនីជាដើម។ ជាមួយការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ គឺជាសញ្ញាល្អសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំងនិងសន្សំសំចៃខ្ពស់។ ចំនុចពិសេសមួយដែលនឹងនាំអ្នកទៅកាន់អនាគតពណ៌បៃតង និងភាពយូរអង្វែរដល់បរិស្ថានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គ្រប់ចំណុចដែលបានលើកឡើងខាងលើ ប្រសិនបើមានការបញ្ចេញឬបង្ហាញពីបញ្ហាណាមួយរបស់រថយន្តអគ្គិសនី Toyota អំពីផលវិបាកនៃការជួសជុល នោះគឺជាការប្រឈមដ៏ធំលើរូបភាព និងកេរ្តិ៍ឈ្មោះនៃរថយន្តអគ្គិសនីទាំងមូល។ ភាពចម្រូងចម្រាសមិនល្អតែមួយគត់ទាក់ទងនឹងរថយន្តអគ្គិសនីពីម៉ាកយីហោធំដូចជាក្រុមហ៊ុន Toyota អាចបង្កើតផលអវិជ្ជមានដល់សាធារណជនចំពោះបច្ចេកវិទ្យានៃរថយន្តអគ្គិសនីទាំងនេះ។ វាមានសក្ដានុពលខ្លាំងណាស់ក្នុងការផ្លាស់ប្តូរយើងឱ្យដើរថយក្រោយចំពោះវិស័យយានយន្តអគ្គិសនីដែលកំពុងដំណើរការនេះ។ ដូច្នេះ តើអ្នកគួរតែទិញរថយន្ត bZ4X ទេ? ចម្លើយដែលសមស្របនោះគឺត្រូវរង់ចាំសិន។ Toyota ក៏បានអភិវឌ្ឍន៏រថយន្តរបស់ខ្លួនឱ្យសមស្របជាមួយប្រជាជនកម្ពុជាផងដែរ។ ប៉ុន្តែត្រូវស្ថិតក្នុងរយៈពេលយូរក្នុងសេណារីយ៉ូមួយនេះ។ យើងចង់ណែនាំថាត្រូវរង់ចាំទាល់តែក្រុមហ៊ុន Toyota Cambodia បើកបង្ហាញម៉ូឌែលណាមួយជាផ្លូវការសិន។ ត្រឡប់មកការធានានិងជាងជំនាញដែលមានលក្ខណៈគ្រប់គ្រាន់វិញ ចំណុចទាំងនេះនឹងធានាបានថាម្ចាស់រថយន្តទទួលបានបទពិសោធដ៏ល្អប្រសើរនិងទទួលបានតម្លៃខ្ពស់ពេលលក់ចេញវិញទោះរថយន្តបើកបរបានច្រើនគីឡូម៉ែត្រក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នកស្ថិតក្នុងទីផ្សារនៃរថយន្តអគ្គិសនី SUV ខ្នាតកណ្តាល ហើយរថយន្ត Toyota bZ4X គីជារថយន្តដំបូងដែលអ្នកធ្លាប់បានលឺ ដូច្នេះយើងសូមណែនាំនូវម៉ូឌែលថ្មីគឺរថយន្ត MG Marvel R។ តម្លៃប្រហាក់ប្រហែលគ្នាទេ វាផ្តល់នូវរចនាបទខាងក្នុងដ៏ប្រណិតកម្រិតខ្ពស់និងរូបរាងខាងក្រៅមានអំណាចយ៉ាងទាក់ទាញ។ រួមជាមួយនឹងបទពិសោធនៃការបើកបរនិងការជិះដែលរកឃើញនៅក្នុងរថយន្តដែលមានតម្លៃថ្លៃៗ ខណៈដែលរថយន្ត MG Marvel R គឺជាគ្រាប់ពេជ្រលាក់មុខនៅក្នុងទីផ្សាររថយន្តអគ្គិសនី។ បើមានកញ្ចប់ថវិការស្តួចស្តើង នោះរថយន្ត BYD Atto 3 កាន់តែមិនមែនជាជម្រើស។ ទោះបីជាមានទំហំតូចជាង និងមិនសូវថ្លៃដូច Toyota និង MG ក៏ដោយតែវាជាជម្រើសមិនប្រែបើគិតលើតម្លៃរថយន្ត។ រថយន្តទាំង២នេះ ផ្តល់នូវការទំនុកបម្រុងលើសេវាកម្មជួសជុលថែទាំពីក្រុមហ៊ុនផ្លូវការរបស់ពួកគេ និងរក្សាដំណើរការអភិវឌ្ឍន៍រថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យឆ្ពោះទៅមុខបានយូរអង្វែរ។ រថយន្ត Toyota bZ4X គឺជាទង់ពណ៌បៃតងដែលជាសញ្ញាសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី។ ជាមួយនឹងម៉ាកយីហោរថយន្តធំៗរបស់កម្ពុជាបាននាំចូលរថយន្តអគ្គិសនី ដែលយើងអាចចាប់ផ្តើមឃើញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សចំពោះអ្នកដែលបើកបររថយន្តអគ្គិសនី។ ដោយសារតែប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសវៀតណាមបានដំណើរការនិងពង្រីកបន្ថែមនូវបណ្តាយរថយន្តអគ្គិសនីរបស់ពួកគេ ហើយប្រទេសកម្ពុជាយើងនឹងឈានដល់ចំណុចសំខាន់ដូចគ្នាក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះគឺជាពេលវេលាដ៏ត្រឹមត្រូវបំផុតដើម្បីធ្វើការផ្លាស់ប្តូរកាន់តែឆាប់ លើការសន្សំសំចៃផ្នែកសេដ្ឋកិច្ច និងអត្ថប្រយោជន៍ជាច្រើនដែលជួយដល់បរិស្ថានឱ្យកាន់តែច្រើនតាមដែរអ្នកអាចធ្វើបាន៕ (អត្ថបទពាណិជ្ជកម្ម) | រថយន្ត Toyota bZ4X កំពុងផ្ទុះការគាំទ្រខ្លាំងនៅកម្ពុជា ហើយក៏កំពុងត្រូវបានឃើញពីការចរាចរណ៏លើដងផ្លូវដែរ។ ប៉ុន្តែដោយសារអ្វី? តើមកពីវាមានភាពទាន់សម័យ ឬរចនាបទទាក់ទាញ? ឬ ដោយសារតែវាជាយីហោរបស់ Toyota ដែលមានកេរ្តិ៍ឈ្មោះអាចទុកចិត្តបានលើតម្លៃ? ប៉ុន្តែ នេះគឺជារថយន្តប្រើអគ្គិសនីសុទ្ធ ដែលក្រុមហ៊ុន Toyota មានភាពស្ទាក់ស្ទើរក្នុងការផលិតតាំងពីដំបូងមកម្លេះ។ ពួកយើងនឹងអាចស្វែងយល់ថា តើរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាមានភាពជឿជាក់ប៉ុណ្ណាក្នុងឆ្នាំខាងមុខនេះ? ប៉ុន្តែវានឹងនាំយើងទៅកាន់សំណួរបន្ទាប់ថា តើអ្នកណានឹងធ្វើការលើពួកគេ? |
ការរហែកទ្រនាប់ទ្រក្នុងសន្លាក់ជង្គង់ជាធម្មតាបង្កឡើងដោយការរមួលជង្គង់ ឬងាក់ខ្លួនលឿនពេក។ ការរហែកនេះក៏អាចកើតឡើងដោយសារការលើករបស់ធ្ងន់ៗ ឬលេងកីឡាដែរ។ នៅពេលអាយុកាន់តែច្រើន ទ្រនាប់នេះក៏អាចនឹងរហែកបានដែរ។ ការរហែករបស់ទ្រនាប់ទ្រក្នុងសន្លាក់ជង្គង់ត្រូវបានបែកចែកជាបីប្រភេទដូចជា៖ រហែកតិចតួច ករណីបែបនេះ អ្នកអាចនឹងមានអាការៈឈឺចាប់ និងហើមតិចតួចក្នុងសន្លាក់ជង្គង់ ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ៣សប្តាហ៍។ រហែកម្រិតមធ្យម ករណីនេះធ្វើឲ្យមានការឈឺចាប់នៅត្រង់ចំហៀង ឬកណ្តាលជង្គង់តែម្តង។ ការហើមនឹងកាន់តែធ្ងន់ទៅៗរយៈពេលពីរទៅបីថ្ងៃក្រោយ។ អ្នកអាចមានអារម្មណ៍ថា ជង្គង់កំពុងតែគាំង និងមិនអាចបត់បានដូចធម្មតាទេ គ្រាន់តែអាចដើរបានប៉ុណ្ណោះ។ អ្នកទំនងជាមានអាការៈឈឺដូចគេចាក់នៅពេលរមួលជង្គង់ ឬងាកខ្លួនដោយបង្វិលជើង។ អាការៈនេះអាចនឹងបាត់ទៅវិញក្នុងរយៈពេល ១ ទៅ២សប្តាហ៍ ប៉ុន្តែអាចកើតឡើងវិញបើសិនជាអ្នករមួលជង្គង់ ឬប្រើប្រាស់ជង្គង់ច្រើនពេក។ ការឈឺចាប់អាចមានបាត់ៗរយៈពេលច្រើនឆ្នាំបើសិនជាមិនមានការព្យាបាលទេ។ រហែកធ្ងន់ធ្ងរ បំណែកទ្រនាប់ក្នុងសន្លាក់ជង្គង់ដែលរហែកអាចនឹងដាច់ចូលក្នុងសន្លាក់លើករណីរហែកធ្ងន់ធ្ងរ។ ដូច្នេះអ្នកអាចនឹងលឺសម្លេងពេលធ្វើចលនាសន្លាក់ ឬអាចគាំងសន្លាក់តែម្តង។ អ្នកប្រហែលជាមិនអាចលាជើងឲ្យត្រង់បានផង។ ជង្គង់នៅពេលនេះអាចនឹងហើម និងគាំងភ្លាមៗក្រោយពីមានរបួសរួច ឬ២ ទៅ៣ថ្ងៃក្រោយ។ បើសិនជាអ្នកអាយុកាន់តែច្រើន ហើយទ្រនាប់ជង្គង់រហែកទៀត អ្នកប្រហែលជាមិនដឹងថាអ្នកធ្វើឲ្យវារហែកផង។ ឧទាហរណ៍ រឿងមួយដែលចងចាំនោះគឺថា អ្នកគ្រាន់តែមានអារម្មណ៍ឈឺក្រោយពីអង្គុយចោងហោង។ ការឈឺចាប់ និងហើមតិចតួចច្រើនតែជាអាការៈតែមួយគត់ដែលអ្នកដឹងប៉ុណ្ណោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការរហែកទ្រនាប់ទ្រក្នុងសន្លាក់ជង្គង់គឺជារបួសកើតមានជាញឹកញាប់លើការគ្រោះថ្នាក់នៅតំបន់ជង្គង់។ ទ្រនាប់ក្នុងសន្លាក់ជង្គង់មានលក្ខណៈដូចកៅស៊ូ រាងជាអក្សរ C ដែលអាចជួយសម្រាលទម្ងន់របស់រាងកាយមកលើជើង។ ជង្គង់ម្ខាងៗតែងមានទ្រនាប់ជង្គង់នេះចំនួនពីរដែលស្ថិតនៅគែមខាងក្រៅនៃសន្លាក់។ យ៉ាងណាមិញ ការរហែករបស់ទ្រនាប់នេះវានឹងធ្វើឲ្យសន្លាក់ជង្គង់ធ្វើការមិនបានល្អឡើយ។ |
ក្នុងចំណោមករណីថ្មីទាំង១០៥ មាន១ករណី ជាបុរសឥណ្ឌូណេស៊ីអាយុ៣៦ឆ្នាំ អាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើដំណើរមកពីប្រទេសខ្លួន ហើយមកដល់កម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ រីឯករណី១០៤ទៀត សុទ្ធតែពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ។ ខេត្តព្រះសីហនុ មានអ្នកជំងឺ៣៤នាក់ ដោយជនជាតិខ្មែរមានដល់ទៅ៣៣នាក់ និងវៀតណាម១នាក់ ក្នុងនោះក៏មានកុមារតូចៗផងដែរ។ តួលេខកើនឡើងដ៏គួរឲ្យកត់សម្គាល់គឺនៅក្នុងខេត្តស្វាយរៀង ដោយមានអ្នកជំងឺថ្មីដល់២០នាក់ដែលត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រំ ដោយអ្នកជំងឺទាំងជនជាតិខ្មែរ និងចិន មានអាសយដ្ឋាននៅក្រុងបាវិត ក្រុងស្វាយរៀង ស្រុកមេសាង ស្រុកកំពង់រោទិ៍ និងទីតាំងផ្សេងទៀត។ ភ្នំពេញ មាន៤៦ករណី ដែលមានជនជាតិចិន និងខ្មែរ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងបណ្តាសង្កាត់ ខណ្ឌផ្សេងទៀត។ ក្រៅពីនេះ ១ករណីនៅឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង ២ករណីនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង១ករណីនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ស្របពេលជាមួយគ្នា ក្រសួងបានកែតម្រូវព័ត៌មានទាក់ទងនឹង១ករណីនៅសៀមរាប ដែលបានប្រកាសកាលពីម្សិលមិញ។ តាមពិតមិនមានករណីនេះឡើយ ដោយសារតែមានការត្បួតពិនិត្យស្ទួនអ្នកជំងឺ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ អ្នកជំងឺតែ៤នាក់ប៉ុណ្ណោះដែលបានជាសះស្បើយ ដោយ១នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល ១នាក់ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង២នាក់ពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩សរុបនៅកម្ពុជាឡើងដល់២៣៧៧នាក់ដែលក្នុងនោះ១៨៥១នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយសរុបមាន១១៧៦នាក់ អ្នកស្លាប់មាន១១នាក់ រីឯ៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩។ | កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ ចំនួន១០៥នាក់បន្ថែមទៀត និង៤នាក់ទៀតបានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា។ ករណីច្រើនជាងគេមាននៅភ្នំពេញ ព្រះសីហនុ និងស្វាយរៀង។ |
មន្ទីរកសិកម្មសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំដំឡូងមីរងការឆ្លងជំងឺម៉ូសាអ៊ិច និងការរាតត្បាតពីសត្វចង្រៃមួយចំនួនបណ្ដាលឱ្យទិន្នផលដំឡូងមីធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមសេចក្ដីណែនាំ របស់មន្ទីរកសិកម្ម ដើម្បីទទួលបានពូជដំឡូងមីមានគុណភាពនិងមិនឆ្លងជំងឺ ឬសត្វល្អិតផ្សេងៗ កសិករដែលដាំដំឡូងមី ត្រូវរក្សាទុកដើមដំឡូងមីដែលមិនមានជំងឺ និងសត្វល្អិតបំផ្លាញ នៅផ្នែកមួយនៃចម្ការ ជាមធ្យមក្នុងដីមួយហិកតាកសិករទុកពូជប្រមាណ ១០អារ។ ចំណែកដើមពូជដំឡូងមី ដែលល្អសម្រាប់ដាំបន្ត គឺត្រូវមានអាយុយ៉ាងតិច១០ខែ និងជ្រើសយកផ្នែកកណ្ដាលដើម គឺល្អសម្រាប់ដាំ។ ចំណុចសំខាន់ទី២ កសិករត្រូវកាប់ដើមពូជដំឡូងមីយកមករក្សាទុកដោយជមដើមពូជពី ២០០ដើម ទៅ៣០០ដើម រួចទុកដាក់ក្បែរដើមឈើ។ ការធ្វើបែបនេះដើម្បីកាត់បន្ថយការបំភាយទឹកពីក្នុងដើមពូជដំឡូងមី និងធានាថាមានខ្យល់ចេញចូលគ្រប់គ្រាន់។ម្យ៉ាងទៀត ជមដើមពូជនេះ កសិករត្រូវរក្សាទុកនីឆ្ងាយពីទីតាំង ដែលមានសំណើមខ្ពស់និងត្រូវរុំគ្របគល់ដើមពូជដំឡូងមីឱ្យបានល្អ ដោយប្រើចំបើង ឬគល់ជញ្ជ្រាំង។ ចំណុចអនុវត្តន៍ទី៣ កសិករមិនត្រូវទុកជមដើមពូជ លើសពី២ ទៅ៣ខែឡើយព្រោះដើមពូជដែលរក្សាយូរពេក នឹងដុះស្លឹកច្រើន មិនល្អសម្រាប់ការយកទៅដាំនោះទេដោយបាត់បង់សារធាតុចិញ្ចឹមដើម និងមានសភាពចុះខ្សោយ។ ចំណុចសំខាន់ទី៤ កសិករមិនត្រូវទុកដើមពូជដំឡូងមីក្នុងចម្ការឬទីវាលនោះទេ ព្រោះវាធ្វើឱ្យដើមពូជដំឡូងមីឆាប់ស្ងួត និងបណ្ដាអត្រាងាប់ខ្ពស់។ចំណែកចំណុចសំខាន់ទី៥ កសិករមិនត្រូវទុកដើមពូជដំឡូងមីនៅជិតប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃដូចជាអណ្ដូងទឹក អាងស្តុកទឹក ព្រោះសំណើមដីខ្ពស់អាចធ្វើឱ្យដើមឆាប់ដុះឫស ចេញត្រួយថ្មីនិងខ្សោយជាដើម។ សូមជម្រាបផងដែរថា ដំណាំដំឡូងមី ជាដំណាំសក្ដានុពលសេដ្ឋកិច្ចដែលកសិករខេត្តត្បូងឃ្មុំនិយមដាំដុះ បន្ទាប់ពីដំណាំស្រូវ។ យោងតាមរបាយការណ៍មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២១កន្លងទៅ ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះដំឡូងមី ៥៣ ៩៦៥ហិកតា ទទួលបានទិន្នផលប្រមាណ ១លានតោននិងទទួលបានតម្លៃសេដ្ឋកិច្ចប្រមាណ ៩៩លានដុល្លារអាម៉េរិក៕ | មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំបានចេញសេចក្ដីណែនាំ ដល់កសិករអំពីរបៀបជ្រើសរើសពូជ និងទុកដាក់ថែទាំ ពូជដំណាំដំឡូងមី ឱ្យមានគុណភាពកាត់បន្ថយការឆ្លងជំងឺ និងសត្វល្អិតផ្សេងៗ ជាពិសេសកាត់បន្ថយការចំណាយលើការទិញពូជខាងក្រៅដែលគ្មានប្រភពច្បាស់លាស់។ |
ស្មៅបារាំងប្រវែងប្រមាណកន្លះម៉ែត្រ ដើមមូលមានរោមនៅតាមថ្នាំងនីមួយ ដែលមានទំហំប៉ុនចុងចង្កឹះ ត្រូវបានលោក សេង នី ច្រូតចងជាបាច់ៗយកមកលក់ឲ្យឈ្មួញកណ្ដាលនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជារៀងរាល់ព្រឹកលោក សេង នី វ័យ៥៥ឆ្នាំ តែងតែដឹកស្មៅពីចម្ការយកមកលក់ ។ លោក នី បានជួលដីគេទំហំ៥ហិកតា សម្រាប់ដាំស្មៅប្រភេទនេះ។ តម្លៃដីដែលលោក បានជួល គឺមួយឆ្នាំ២៥០ដុល្លារក្នុងមួយហិកតា នៅក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល។ លោក សេង នី ដឹកស្មៅមកលក់បន្តឲ្យឈ្មួញក្នុងខណ្ឌដង្កោ ដៃជើងប្រឡាក់ភក់ លោក សេង នី ឈរក្បែរម៉ូតូបន្ទាប់ពីទម្លាក់ស្មៅហើយ បានប្រាប់សារព័ត៌មានថ្មីៗថា ចាប់ពីខែមករាដល់ខែឧសភា លោកអាចលក់ស្មៅបានពី៨០ទៅ៩០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែផុតពីខែនេះទៅ លោក លក់បានជាង១០ម៉ឺនរៀលប៉ុណ្ណោះ ដោយសារដល់ខែសម្បូរស្មៅ ហើយលក់មិនសូវដាច់ គួបផ្សំនឹងតម្លៃទាប ដោយស្មៅមួយបាច់តម្លៃ៨០០រៀលប៉ុណ្ណោះ។ អ្នកទិញស្មៅ កំពុងអង្គុយលើម៉ូតូ និងអ្នកលក់ស្មៅ អ្នកស្រី ឆេង វួចលីម ពាក់អាវខៀវ «ដាំស្មៅនេះ ទទួលបានផលចំណេញជាងដាំស្រូវ។ ស្មៅស្រួលដាំ គ្រាន់តែភ្ជួរដី បូមទឹកដាក់ ហើយដាក់ស្មៅភ្ជួររាស់គឺរួច។ រយៈពេលតែជិត១ខែ គឺអាចច្រួតលក់បាន ហើយដី៥ហិកតាហ្នឹង ច្រូតឆ្លាស់កន្លែងគ្នាគឺយើងច្រូតបានរាល់ថ្ងៃ។ ច្រូតបីទៅបួនដង ពេលស្មៅមិនសូវល្អ យើងបាចជីបន្តិចទៅស្មៅល្អហើយ។ តែបើដាំស្រូវវិញជួលគេច្រើនដំណាក់កាលនិងពិបាកថែ និងប្រមូលផលមិនបានចំណូលច្រើនដូចដាំស្មៅទេ»។ នេះជាការអះអាងរបស់លោក សេង នី។ អ្នកស្រី បាន ចន្ថាកំពុងចងស្មៅជាបាច់ ដើមឡើយបុរសវ័យ៥៥ឆ្នាំរូបនេះ គឺជាឈ្មួញទិញចេក និងដាំស្រូវលក់ទេ ប៉ុន្តែក្រោយពីមើលឃើញ អ្នកភូមិប្រកបរបរដាំស្មៅបារាំងនេះ ផ្ដល់ផលល្អនោះ លោក ក៏សម្រេចចិត្តមកដាំប្រភេទនេះតែម្ដង។ «ខ្ញុំឃើញគេច្រូតស្មៅលក់ និងអ្នកខ្លះដាំលក់ច្រូតលក់បានរាល់ថ្ងៃ ខ្ញុំក៏សាកសួរគេបន្តក្នុងភូមិ ហើយបានដាំស្មៅនេះ អស់រយៈពេល៥ឆ្នាំហើយ»។ នេះជាការលើកឡើងរបស់លោក នី ដែលបានប្រកបរបរនេះ ៥ឆ្នាំមកហើយ។ ចំពោះបញ្ហាប្រឈមនៃការដាំស្មៅបារាំង គឺនៅពេលទឹកឡើងខ្លាំង ដែលបណ្ដាលឱ្យលិចស្មៅរលួយ ។ ប៉ុន្តែបញ្ហានេះ មិនសូវកើតមានញឹកញាប់នោះទេ។ នេះជាការបញ្ជាក់របស់អ្នកស្រី បាន ចន្ថា ដែលបានអះអាងថា ស្មៅបារាំង ដែលច្រូតបានច្រើនកាលណា គឺឈ្មួញកណ្ដាលប្រមូលទិញទាំងអស់គ្មានសល់។ អ្នកស្រី បាន ចន្ថា និង ម្ដាយ កំពុងច្រូតស្មៅ ស្ត្រីវ័យ៣៦ ឆ្នាំ ដែលបានប្រកបរបរដាំស្មៅ៦ឆ្នាំមកនេះ បានបញ្ជក់ដូច្នេះថា៖««ដាំស្មៅនេះ យើងច្រូតបានរាល់ថ្ងៃ។ ក្បាលដីជាង៤០ម៉ែត្រនិងបណ្ដោយជាង៦០ម៉ែត្រ ចំណាយប្រចាំថ្ងៃក្នុងហ្នឹង ខ្ញុំនៅសល់ទិញអង្ករបានពីរការ៉ុងទៀត ។តែបើកាលពីខ្ញុំដាំស្រូវ ខ្ញុំត្រូវជួលគេគ្រប់យ៉ាងហើយលក់ត្រូវបានតម្លៃទាប ចំណាយប្រចាំថ្ងៃមិនគ្រប់ហើយអង្ករហូបវិញក៏មិនគ្រាន់»។ ជាឈ្មួញប្រមូលទិញស្មៅបារាំងនៅភូមិតំណាក់ដង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នកស្រី ឆេង វួចលីម បានទិញស្មៅជាង១០០០បាច់ឡើង នៅក្នុងចន្លោះខែមករា ដល់ខែឧសភា សម្រាប់យកទៅលក់បន្តឱ្យម្ចាស់កសិកដ្ឋាន ឬអ្នកចិញ្ចឹមគោស៊ីជាលក្ខណៈគ្រួសារផ្ទាល់តែម្ដង។ ជាឈ្មួញរកស៊ីទិញស្មៅលក់ជិត២០ឆ្នាំនេះ អ្នកស្រី លឹម បានបញ្ជាក់ដូច្នេះថា៖ «ខែនេះ លក់បានជាង៥០០បាច់ប៉ុណ្ណោះ(ព្រោះស្មៅធម្មជាតិក៏សំបូរច្រើន) ហើយចំណេញ បាន១០០ទៅ២០០រៀល ក្នុងមួយបាច់។ ម្ដាយ អ្នកស្រី ចន្ថា សម្រាកពីច្រូតស្មៅ ទាំងលោក សេង នី និងអ្នកស្រី បាន ចន្ថា សុទ្ធតែអះអាងថា របរដាំស្មៅបារាំងលក់នេះ បានផ្លាស់ប្ដូរជីវភាពខ្លួន ឱ្យកាន់តែមានភាពប្រសើរឡើង៕ | ភ្នំពេញ៖ ស្មៅបារាំងកំពុងក្លាយជារបរដាំដុះដ៏ពេញនិយមសម្រាប់កសិករនៅកម្ពុជា។ អ្នកដាំស្មៅបារាំងសម្រាប់ឲ្យគោស៊ី អះអាងថា ស្មៅប្រភេទនេះ បានផ្ដល់ផលចំណេញជាងដាំស្រូវ រហូតដល់អ្នកដាំស្មៅខ្លះ ហ៊ានជួលដីរាប់ហិកតា សម្រាប់ដាំស្មៅនេះទៀតផង។ |
ក្រុមអាជ្ញាកណ្តាលជប៉ុន៣៦រូប នឹងជួយម្ចាស់ផ្ទះកម្ពុជាកាត់ក្តីការប្រកួតចំនួន៤ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះរទេះ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់៩ ខែមិថុនា។ ក្នុងពិធីទទួលអាជ្ញាកណ្តាលជប៉ុននៅស្ថាតទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២ ខែមិថុនា ដែលមានវត្តមានលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក យី វាសនា អគ្គលេខាធិការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក ហង់ ជួន ណារ៉ុន បានបង្ហាញទំនុកចិត្តខ្ពស់ចំពោះការប្រកួតកីឡាប៉ារ៉ាហ្គេមនៅទឹកដីកម្ពុជា ក្រោយមានវត្តមានអាជ្ញាកណ្តាលស្ម័គ្រចិត្តជប៉ុន។ «វត្តមានអាជ្ញាកណ្តាលជប៉ុនពិតជាសំខាន់។ វត្តមានអាជ្ញាកណ្តាលជប៉ុនជួយឱ្យមានការទុកចិត្តពីសំណាក់ប្រទេសចូលរួមទាំង១១»។ នេះជាការអះអាងរបស់លោក ហង់ ជួន ណារ៉ុន មុនបន្ថែមថាអ្នកចាញ់ នឹងចាញ់ដោយអស់ចិត្ត ដោយគ្មានការតវ៉ា ដ្បិតមានអាជ្ញាកណ្តាលលំដាប់អូឡាំពិករបស់ជប៉ុន។ ការសម្រេចបញ្ជូនអាជ្ញាកណ្តាលជប៉ុនមកកាន់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឡើងក្រោយមានការស្នើពីរដ្ឋាភិបាលកម្ពុជាតាមរយះទីភ្នាក់ងារកីឡាជប៉ុន និងកិច្ចសហប្រតិបត្តិការកីឡាអន្តរជាតិ«Sports for Tomorrow» កាលពីឆ្នាំ២០២២។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានលើកឡើងដែលថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បានបើកវិស័យថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា-ជប៉ុនកំពុងប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលប្រទេសរបស់យើងទាំងពីរសម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីក្នុងឆ្នាំដ៏មានអត្ថន័យនេះ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះជាឱកាសថ្មីមួយដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរសកម្មភាពកីឡាសកម្មរវាងជប៉ុន និងកម្ពុជា៕ | ជប៉ុន បានបញ្ជូនក្រុមអាជ្ញាកណ្តាលចំនួន៣៦រូប មកជួយកាត់ក្តីក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ លោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា វត្តមានរបស់អាជ្ញាកណ្តាលជប៉ុន នឹងផ្តល់ទំនុកចិត្តការប្រកួតដល់ក្រុមប្រទេសចូលរួមទាំងអស់។ |
ថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង«ពន្លកចំណេះ»ដែលជាគម្រោងកិច្ចការស្រាវជ្រាវលើវិស័យសំខាន់ៗនៅកម្ពុជា លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា បានបញ្ជាក់ថា គម្រោងនេះនឹងធ្វើឲ្យកិច្ចការស្រាវជ្រាវលើវិស័យសំខាន់ៗនៅកម្ពុជាមានគុណភាព ប្រសិទ្ធភាព និងឈានដល់គោលដៅ មានភស្តុតាងច្បាស់លាស់ និងជួយសង្គមស៊ីវិល និងរដ្ឋាភិបាលត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកម្ពុជានឹងជួបប្រទះ ស្របពេលដែលសម្បត្តិជាតិមានការកើនឡើង។ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា អះអាងថាកម្ពុជានឹងមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ខាងមុខ។ ដើម្បីឈានដល់ចំណុចនេះ កិច្ចការស្រាវជ្រាវ និងការប្រើប្រាស់ភស្តុតាងជាក់លាក់ ពិតជាដើរតួសំខាន់ដើម្បីពន្យល់អំពីការសម្រេចចិត្តរបស់អ្នកបង្កើតគោលនយោបាលពេលខាងមុខ»។ តាមរយៈគម្រោងនេះ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ជឿជាក់ថានឹងអាចពង្រឹងកិច្ចទំនាក់ទំនងរវាងរាជរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងគម្រោងនេះទៀតសាត ក៏អនុញ្ញាតឲ្យបណ្តានិស្សិតទាំងអស់អាចចូលរួមចែករំលែក និងសិក្សាពីអ្នកអនុវត្តគម្រោង និងអ្នកដែលធ្វើកិច្ចការស្រាវជ្រាវផ្ទាល់ផងដែរ។ ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយប្រមាណ១.៣ ប៊ីលានដុល្លារ សម្រាប់អភិវឌ្ឍវិស័យអនុភាពដូចជា វិស័យអប់រំ កសិកម្ម សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យកាន់តែប្រសើរឡើង៕ | ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ថវិកាចំនួន២.៩លានដុល្លារ សម្រាប់អនុវត្តគម្រោងក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ លើកិច្ចការស្រាវជ្រាវអំពីវិស័យអប់រំ កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅកម្ពុជា។ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោកស្រី Angela Corcoran ជឿជាក់ថាគម្រោងនេះនឹងអាចជួយលើកម្ពស់ឲ្យកិច្ចការស្រាវជ្រាវលើវិស័យសំខាន់ៗប្រកបដោយគុណភាព ដើម្បីឲ្យមានអំណះអំណាង ភស្តុតាងច្បាស់លាស់ សម្រាប់ផ្តល់ជាអនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជា។ |
តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន លោក Thanathorn Juangroongruangkit ប្រធានគណបក្ស Future Forward ថៃ និងជាអតីតអ្នកជំនួយញធំមួយរូបផងនោះ បានសម្តែងការព្រួយបារម្ភពីវត្តមានកាន់តែច្រើនរបស់វិនិយោគចិន រួមទាំងភាពជិតស្និទ្ធរវាងរដ្ឋាភិបាលរបបសឹកថៃ និងរដ្ឋាភិបាលចិន ថាអាចប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃ៣១ កញ្ញា។ ប្រធានបក្សទើបបង្កើតថ្មីរូបនេះ បានលើកឡើងថា៖ «រដ្ឋាភិបាលបច្ចុប្បន្ន កំពុងងាកទៅរកចិនហើយ។ ដូច្នេះ យើងមិនចាំបាច់ជារដ្ឋប្រជាធិបតេយ្យ, គោរពសិទ្ធិមនុស្ស, និងគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិដើម្បីក្លាយជារដ្ឋរុងរឿងបានឡើយ ពោលគឺ យើងគ្រាន់តែធ្វើដូចចិនទៅបានហើយ»។ លោក Thanathorn បានសម្តែងការព្រួយបារម្ភពីស្ថានភាពរបស់ថៃបច្ចុប្បន្នថា អាចធ្លាក់ចូលក្នុងឥទ្ធិពលរបស់ចិន។ អ្នកនយោបាយដែលសុខចិត្តលាលែងពីតំណែងជាន់ខ្ពស់ក្នុងកិច្ចជំនួញរូបនេះ បានលើកឡើងថា ប្រជាជនមិនសប្បាយចិត្តចំពោះការដឹកនាំរបស់របបសឹក ដែលមានលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ជាប្រមុខឡើយ។ ដោយមើលឃើញពីចំណុចខ្សោយនៃការដឹកនាំរបស់របបសឹក លោក Thanathorn បានបង្ហាញទំនុកចិត្តរបស់លោកថា បក្សលោក នឹងឈ្នះអាសនៈនៅក្នុងសភាយ៉ាងហោចណាស់ ៤០ ក្នុងចំណោចអាសនៈសរុប ៥០០ដែរ។ ស្រដៀងគ្នានេះផងដែរ ប្រធានបក្សថៃ Bhumjaithai លោក Anutin Charnvirakul នៅថ្ងៃ៣១ សីហា ក៏បានផ្តល់កិច្ចសម្ភាសន៍មួយដោយភ្ជាប់និន្នាការប្រឆាំងនឹងវត្តមានចិន។ លោក Anutin បានអះអាងថា ក្នុងចំណោមគោលនយោបាយអាទិភាពធំបំផុតមួយរបស់បក្សលោក គឺជំរុញថៃឲ្យពន្យាពេលក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿនជាមួយនឹងចិន ដែលជាគម្រោងមួយដ៏ធំ។ ប្រមុខបក្សដែលធ្លាប់ទទួលបានអាសនៈ ១១ភាគរយ ក្នុងការបោះឆ្នោតថៃឆ្នាំ២០១៤រូបនេះ បានលើកឡើងថា ថៃ អាចយកគំរូតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ក្នុងការលុបចោលគម្រោងធំៗរបស់ចិនមួយចំនួន ដើម្បីផលប្រយោជន៍របស់ប្រទេស។ ប្រមុខបក្សរូបនេះ រំពឹងថា នាពេលបោះឆ្នោតខាងមុខនេះ បក្សលោក នឹងអាចទទួលបានអាសនៈ យ៉ាងហោចណាស់ ក៏៥៥អាសនៈដែរ៕ | បើទោះជាកាលបរិច្ឆេទនៃការបោះឆ្នោតជាតិថៃ នៅមិនទាន់ត្រូវបានកំណត់ក៏ដោយ អ្នកនយោបាយថៃខ្លះ បានចាប់ផ្តើមយុទ្ធនាការក្រៅផ្លូវការបណ្តើរៗហើយ។ អ្នកនយោបាយ បានលើកយកបញ្ហា នៃទំនាក់ទំនងជិតស្និទ្ធ និងកំណើនវិនិយោគជាមួយនឹងចិន ថាអាចធ្វើឲ្យដំណើរវិលត្រឡប់ទៅរកប្រជាធិបតេយ្យឡើងវិញរបស់ថៃស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ |
West Ham បានប្រកួតចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ១-០ ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅថ្ងៃទី៥ ខែឧសភា។ នៅជើងទី១ សប្តាហ៍មុន ក្រុមអង់គ្លេសមួយនេះចាញ់ក្រុមអាល្លឺម៉ង់រួចមកហើយនៅផ្ទះខ្លួនឯងក្នុងទល្ធផល ២-១។ សរុបទាំងពីរជើង West Ham ចាញ់ Eintracht Frankfurt ៣-១។ ប្រាប់អ្នកពត៌មានក្រោយចប់ការប្រកួត លោក Moyes សារភាពថាលោកបានដឹងហើយថា West Ham មិនអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទី២អឺរ៉ុបនេះឡើយ។ «សូមនិយាយដោយស្មោះត្រង់ ខ្ញុំដឹងថាក្រុមរបស់យើងមិនអាចឆ្លងផុតវគ្គនេះ តាំងពីការប្រកួតជើងទី១នៅប៉ុន្មានវិនាទីដំបូងនាកីឡដ្ឋាន London ម្លេះ។ យើងមើលឃើញ និងទទួលស្គាល់សមត្ថភាពក្រុម Eintracht Frankfurt។ នេះជាការលើងឡើងរបស់លោក Moyes ដែលបានដឹកនាំក្រុមញញួលេចធ្លោនៅពីររដូវកាលចុងក្រោយនេះ។ បើទោះបីធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិស្កុតឡែនរូបនេះ មានមោទកភាពចំពោះកីឡាករ West Ham ដែលធ្វើបានល្អនៅជើងទី២នេះ បើទោះក្រុមនៅសល់គ្នាតែ១០នាក់ក្តី។ Eintracht Frankfurt ត្រូវឡើងទៅជួយ Rangers នៅវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២១-២២ នៅរាត្រីថ្ងៃទី១៨ ខែឧសភា ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio R. Sanchez Pizjuan អេស្ប៉ាញ។ Rangers ទម្លាក់ក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផលទាំងពីរជើង ៣-២ នៅវគ្គ១/២ផ្តាច់ព្រ័ត្រ៕ | លោក David Moyes សារភាពថា ខ្លួនដឹង West Ham United នឹងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League តាំងពីប៉ះ Eintracht Frankfurt នៅនាទីដំបូងនៃជំនួបជើងទីមួយមក។ |
ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានលើកឡើងថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៩៤ ហើយឥឡូវនេះកំពុងត្រូវបានប្រើប្រាស់ដោយប្រទេសនានាជាងពាក់កណ្ដាលពិភពលោក ហើយប្រព័ន្ធបង្ហាញផ្លូវរបស់ចិនត្រូវបាននាំចេញទៅកាន់ជាង ១២០ ប្រទេសទូទាំងពិភពលោក។ ដូចប្រព័ន្ធ GPS ដែរ សេវាកម្មទាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃជាសាធារណៈ។ ប៉ុន្តែអ្នកជំនាញផ្នែកបច្ចេកទេសបាននិយាយថា ភាពខុសគ្នារវាងប្រព័ន្ធ GPS របស់អាមេរិក និងប្រព័ន្ធBeiDou របស់ចិនគឺប្រព័ន្ធការពារសន្តិសុខ។ ហានិភ័យសន្តិសុខ ប្រព័ន្ធផ្កាយរណបបង្ហាញផ្លូវធំៗនៅក្នុងពិភពលោក មានដូចជា GPS ប្រព័ន្ធ GLONASS របស់រុស្ស៊ី និងប្រព័ន្ធ Galileo របស់អឺរ៉ុប ដែលភាគច្រើនដើរតួនាទីជាឧបករណ៍ផ្ដល់សញ្ញាឲ្យឧបករណ៍រាប់ពាន់លានផ្សេងទៀតប្រើប្រាស់ ដើម្បីកំណត់ទីតាំងច្បាស់លាស់របស់ឧបករណ៍ទាំងនោះនៅលើផែនដី។ BeiDou គឺជាប្រព័ន្ធទំនាក់ទំនងសម្រាប់មុខងារពីរ ដែលអនុញ្ញាតឲ្យវាកំណត់នូវទីតាំងរបស់អ្នកទទួលសញ្ញា។ ឧបករណ៍ប្រើប្រព័ន្ធ BeiDou អាចបញ្ជូនទិន្នន័យត្រឡប់ទៅផ្កាយរណបវិញ ដែលសូម្បីតែការផ្ញើសារជាអក្សរ អាចធ្វើទៅបានរហូតដល់ ១២០០ តួអក្សរចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV បានឲ្យដឹងកាលពីខែមុនថា៖ «នៅក្នុងភាសាសាមញ្ញ អ្នកមិនត្រឹមតែអាចដឹងពីទីតាំងរបស់អ្នកនៅក្នុងប្រព័ន្ធ BeiDou ប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងអាចប្រាប់អ្នកដទៃពីទីតាំងរបស់អ្នកនៅក្នុងប្រព័ន្ធនេះផងដែរ»។ សមត្ថភាពនេះបានបង្កឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខយ៉ាងខ្លាំង។ លោកបណ្ឌិត Larry Wortzelស្នងការនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខសហរដ្ឋអាមេរិក ចិន ហៅកាត់ថា USCCបានប្រាប់ VOA ថា៖ «តាមដែលខ្ញុំដឹង រាល់ឧបករណ៍ចល័តទាំងអស់អាចត្រូវបានគេតាមដានបាន ព្រោះពួកវាជានិច្ចកាលទាក់ទងជាមួយអង់តែន និងផ្កាយរណប»។ លោកបណ្ឌិត Wortzel បន្ថែមថា៖ «ដូច្នេះដូចនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹង មានការព្រួយបារម្ភថា ប៉ូលិស ឬភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធ អាចតាមដានមនុស្សតាមទូរស័ព្ទរបស់ពួកគេ ហើយវាអាចកើតឡើងបាន។ ការពិតដូចគ្នាគឺថា ទូរស័ព្ទពឹងលើប្រព័ន្ធ BeiDou ប្រព័ន្ធ Glonass និងប្រព័ន្ធ Galileo។ សំណួរគឺថា តើអ្នកបារម្ភថាតើអ្នកណាជាអ្នកតាមដានអ្នក»? ច្បាប់ត្រូវបានអនុម័តដោយរដ្ឋសភាតៃវ៉ាន់កាលពីឆ្នាំ ២០១៦ ក៏បានកត់សម្គាល់ថា សមត្ថភាពរបស់ការទំនាក់ទំនងសម្រាប់មុខងារពីរអាចត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិត។ ច្បាប់នេះបានកំណត់ថា បុគ្គលិករដ្ឋាភិបាលអាចជៀសវាងការប្រើប្រាស់ស្មាតហ្វូន ដែលពឹងផ្អែកលើប្រព័ន្ធ BeiDou សម្រាប់ប្រព័ន្ធរកផ្លូវលើទូរស័ព្ទរបស់ពួកគេ។ ការសិក្សាមួយរបស់ USCC កាលពីឆ្នាំ ២០១៧ ក៏បានរកឃើញថា ប្រព័ន្ធនេះអាចក្លាយជាកន្លែងមួយសម្រាប់ការវាយប្រហារនានា។ «ប្រព័ន្ធ BeiDou អាចបង្កឲ្យមានហានិភ័យសន្តិសុខ តាមរយៈការអនុញ្ញាតឲ្យរដ្ឋាភិបាលចិន តាមដានអ្នកប្រើប្រាស់ប្រព័ន្ធនេះ ដោយដាក់សញ្ញាតាមដាន ឬ Malware ក្នុងប្រព័ន្ធបង្ហាញផ្លូវ ឬមុខងារផ្ញើសារជាអក្សរ (តាមរយៈប៉ុស្តិ៍ទំនាក់ទំនងផ្កាយរណប) នៅពេលដែលបច្ចេកវិទ្យាត្រូវបានគេប្រើប្រាស់ទូលំទូលាយ»។ ប៉ុន្តែរបាយការណ៍នេះក៏បានឲ្យដឹងផងដែរថា អ្នកជំនាញនៅក្នុងវិស័យនេះកន្លងមកបាននិយាយថា ពួកគេមិនបានដឹងពីវិធីដាក់សញ្ញាតាមដាន ឬ Malware នៅក្នុងប្រព័ន្ធស្វែងរកទីតាំងនោះទេ។ អាស្រ័យលើទីកន្លែងផលិតរបស់ទូរស័ព្ទ និងតើមីក្រូឈីបប្រភេទណាដែលទូរស័ព្ទនោះប្រើ «សញ្ញាតាមដាន ឬ Malware អាចនឹងបានគេដាក់នៅក្នុងឈីប»។ នេះបើតាមសម្ដីរបស់លោកបណ្ឌិត Wortzel ថែ្លងប្រាប់ VOA។ ហើយលោក បណ្ឌិត Wortzel បានបន្ថែមនូវគំនិតផ្ទាល់ខ្លួន ដែលមិនពាក់ព័ន្ធនឹង USCC ថា៖ «នេះជាហេតុផលដែលសហរដ្ឋអាមេរិកបារម្ភពីឧបករណ៍ និងប្រព័ន្ធរបស់ក្រុមហ៊ុន Huawei ក៏ដូចជាកុំព្យូទ័ររបស់ក្រុមហ៊ុន Lenovo»។ ប្រជែងនឹង GPS របស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកជាយូរណាស់មកហើយជាអ្នកនាំមុខគេនៅក្នុងពិភពលោកក្នុងផ្នែកកំណត់ទីតាំងតាមប្រព័ន្ធផ្កាយរណប ដោយប្រើប្រព័ន្ធ GPS។ នៅក្នុងឆ្នាំ ១៩៩៦ ក្នុងអំឡុងវិបត្តិច្រកដែនសមុទ្រតៃវ៉ាន់ ប្រទេសចិនបានបាញ់មីស៊ីលបីគ្រាប់ទៅកាន់ច្រកដែនសមុទ្ររបស់តៃវ៉ាន់ជាការព្រមាន។ ស្របពេលដែលគ្រាប់មីស៊ីលដំបូងបានបាញ់ចំគោលដៅដូចការគ្រោងទុក កងទ័ពរំដោះប្រជាជន (PLA) បាត់ដានពីគ្រាប់មីស៊ីលពីរគ្រាប់ផ្សេងទៀត។ ប្រទេសចិនបានអះអាងថា សហរដ្ឋអាមេរិកបានកាត់ផ្ដាច់សញ្ញា GPS ទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលចិនប្រើប្រាស់ដើម្បីតាមដានគ្រាប់មីស៊ីល។ ព្រឹត្តិការណ៍នោះ បានជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំង បង្កើតប្រព័ន្ធផ្កាយរណបកំណត់ទីតាំងជាសកលដោយខ្លួនឯង។ ប្រមាណជិត ២៥ឆ្នាំក្រោយមក ប្រព័ន្ធ BeiDou ឥឡូវនេះកំពុងតែព្យាយាមប្រកួតប្រជែងយកតួនាទីដ៏លេចធ្លោរបស់ ប្រព័ន្ធ GPS។ បើនិយាយពីទំហំ វាបានយកឈ្នះគូប្រជែងអាមេរិកបាត់ទៅហើយ។ នៅចុងខែមិថុនា ប្រព័ន្ធBeiDou មានផ្កាយរណបចំនួន ៣៥ នៅក្នុងប្រតិបត្តិការ បើប្រៀបធៀបជាមួយផ្កាយរណបរបស់ GPS មានតែ ៣១ ប៉ុណ្ណោះ។ ប្រព័ន្ធ BeiDou ត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ ១៩៩៤។ ប្រព័ន្ធនេះត្រូវបានគេចាត់ទុកថាជាកម្មវិធីអវកាស «ធំបំផុត» និងដំបូងបំផុតដែលចិនបានបង្កើតឡើង។ គិតត្រឹមពីរឆ្នាំកន្លះមុន មានអ្នកវិទ្យាសាស្ត្រ និងវិស្វករជាង ៣០ម៉ឺននាក់មកពីវិទ្យាស្ថាន និងសាជីវកម្ម ជាង៤០០ កន្លែងផ្សេងៗគ្នា ចូលរួមចំណែកនៅក្នុងកម្មវិធីនេះ។ ជាមួយនឹងបច្ចេកវិទ្យា 5G ប្រព័ន្ធ BeiDou ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងហៅថាជា «សសរស្ដម្ភពីរនៃមហាអំណាចមួយ»។ លោក Yang Changfeng ប្រធានផ្នែករចនាប្រព័ន្ធ BeiDou បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV កាលពីខែមុនថា ប្រទេសចិនឥឡូវនេះកំពុងប្រែខ្លួនពីប្រទេសដ៏សំខាន់មួយក្នុងទីអវកាស ទៅជាមហាអំណាចក្នុងទីអវកាសយ៉ាងពិតប្រាកដ»។ លោកបណ្ឌិត Meneut បាននិយាយថា៖ «ការលេចឡើងនៃប្រព័ន្ធ GPS «BeiDou» របស់ចិន មិនមែនជាគូប្រជែងធម្មតាមួយក្នុងសេវាកម្មកំណត់ទីតាំងជាមួយសហរដ្ឋអាមេរិកនោះទេ។ វាគឺជាគូប្រជែងផ្នែកយុទ្ធសាស្ត្រ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ប្រទេសចិនបង្កើតប្រព័ន្ធផ្កាយរណប BeiDou សម្រាប់រកទីតាំងដោយខ្លួនឯង ដើម្បីប្រជែងជាមួយនឹងប្រព័ន្ធ GPS របស់សហរដ្ឋអាមេរិក និងកំពុងផ្ដល់សេវាដែលគ្របដណ្ដប់ទូទាំងពិភពលោក ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានត្រឹមត្រូវនិងឆាប់រហ័ស ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចទំនើប។ |
ភ្នំពេញ៖ ក្មេងស្រីមួយចំនួនចប់បាក់ឌុបស្រវារកសាលារៀនបន្ត ប្លែកតែយុវតី ភី ស្រីនីត ស្រវាការងាររោងចក្រ ដើម្បីសន្សំប្រាក់ យកមកបន្តការសិក្សាដូចគេ។ សិស្សនិទ្ទេសB ឆ្នាំ២០២១ រូបនេះ យល់ថា កម្រិតវប្បធម៌ត្រឹមសញ្ញាបត្រទុតិយភូមិ មិនអាចសណ្តោងកញ្ញាឱ្យខ្ពស់ផុតពីការងាររោងចក្រ ដែលនាងកំពុងធ្វើបានឡើយ។ ដោយសារការយល់ឃើញបែបនេះហើយ ទើបយុវតីរូបនេះ សម្រេចចិត្តបោះបង់ការងារ ដើម្បីមកបន្តការសិក្សា តាមក្តីស្រមៃវិញ។ ស្រីនិត មានក្តីស្រមៃចង់ក្លាយជាមន្រ្តីរដ្ឋបាល ក្នុងស្ថាប័នរដ្ឋ។ ជាកូនស្រីកសិករ កំព្រាឪពុកតាំងពីនៅជាទារកបួនខែ ភី ស្រីនីត បានរស់នៅជាមួយម្តាយ ជាស្រ្តីមេម៉ាយ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ជាមួយកម្រិតនិទ្ទេស B កាលពីឆ្នាំ២០២១។ ប៉ុន្តែដោយសារកត្តាជីវភាព ស្រីនីត មិនបានស្វែងរកសកលវិទ្យាល័យ ដើម្បីសិក្សាបន្ត ដូចកូនគេអ្នកធូរធារឡើយ ។ ទីកន្លែងសមប្រកបសម្រាប់ ស្រីនីត ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២នោះ គឺការងារនៅក្នុងរោងចក្រ។ និយាយដល់ត្រង់ចំណុចនេះ កូនពៅក្នុងគ្រួសារ អ្នកស្រុកសំរោងទងរូបនេះ បានរៀបរាប់ទាំងអួលដើមក ថា ៖«គ្រួសារខ្ញុំគ្មានលទ្ធភាពឱ្យរៀនបន្តបានទេ ណាមួយម្តាយក៏ឈឺ ហេតុដូច្នេះក្នុងអំឡុងពេលរង់ចាំលទ្ធផលប្រឡងបាក់ឌុប ខ្ញុំចង់រកការងារធ្វើដើម្បីជួយសម្រាលកម្លាំងម្តាយ និងសន្សំប្រាក់ ដើម្បីបានរៀនបន្តយកបរិញ្ញាបត្រសម្រេចក្តីស្រមៃរបស់នាង»។ ពិតជាដូចបំណងមែន ស្រីនីត ក៏ទទួលបានការងារក្នុងរោងចក្រមួយកន្លែង ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ពីផ្ទះខ្លួន ទាំង ស្រីនីត មិនទាន់ដឹងលទ្ធផលប្រឡងបាក់ឌុបនៅឡើយ។ « បន្ទាប់ពីប្រឡងបាក់ឌុបហើយ ក្នុងអំឡុងពេលរង់ចាំលទ្ធផល ខ្ញុំចង់រកការងារធ្វើ ហើយមានក្រុមហ៊ុនមួយជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាល ហើយខ្ញុំទៅបានដាក់ CV(ប្រវត្តិរូប) គេហៅទៅសម្ភាសក៏ជាប់។ ពេលធ្វើការបានមួយខែលទ្ធផល ចេញមកថាខ្ញុំជាប់បាក់ឌុប»។ សិស្សផ្នែកវិទ្យាសាស្រ្តសង្គម ទទួលនិទ្ទេសB បាននិយាយដូច្នេះ។ មានកម្រិតចំណេះដឹង ត្រឹមថ្នាក់ទី១២ វាពិតជាលំបាកណាស់ សម្រាប់ ស្រីនីត នៅពេលចូលធ្វើការដំបូងៗ។ ជាពិសេសការប្រើប្រាស់កុំព្យូទ័រ ទំនាក់ទំនង និងប្រព័ន្ធរដ្ឋបាលផ្សេងៗ។ «យើងនៅក្មេង ពេលចូលធ្វើការដំបូងគឺលំបាកខ្លាំង យើងមិនដឹងដោះស្រាយយ៉ាងម៉េច ហើយត្រូវធ្វើដូចម្តេច ដើម្បីឱ្យការងាររលូនបានល្អ »។ នេះបើតាមយុវតីមាឌមាំ ដែលបានបន្ថែមថា ការងារបានបង្រៀនខ្លួន បន្តិចម្តងៗ រហូតទទួលបានលទ្ធផលការងារល្អប្រសើរ។ ដ្បិតមានការងារល្អ និងប្រាក់ខែសមរម្យហើយក្តី ប៉ុន្តែវាមិនបានធ្វើឱ្យ យុវតីវ័យ២០ឆ្នាំរូបនេះ ស្ងប់ចិត្តឡើយ ជាពិសេសនៅពេលឃើញមិត្តភក្តិ បានបន្តការសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ តាមជំនាញ និងក្តីស្រមៃរបស់គេ ។ ស្រីនីត មានអារម្មណ៍ថា ស្តាយការសិក្សា។ ប៉ុន្តែកូនអ្នកស្រុកសំរោងទង ខេត្តកំពង់ស្ពឺរូបនេះ តែងតែនិយាយលួងចិត្តខ្លួងឯងវិញថា ៖ « ប្រសិនជាយើងធ្វើការក្នុងអំឡុងរយៈពេល២ ឬ៣ឆ្នាំ យើងបាន(បទពិសោធន៍)អំពីការងារខ្លះ ។ ខ្ញុំក៏គិតឃើញផលចំណេញពីការងារនឹង ដោយផ្តល់ឱ្យយើងជាប្រាក់ខែ ហើយថ្ងៃក្រោយប្រសិនបើយើងធ្វើការ ហើយសន្សំលុយទុករៀន ថ្ងៃក្រោយយើងចង់ទៅរៀន ក៏វាជួយយើងបានមួយចំណែកដែរ»។ ផ្ដើមចេញពីប្រាក់ខែដំបូង ៣០០ដុល្លារ ស្រីនីត ប្រឹងប្រែងធ្វើការរហូតបានរយៈពេលពីរឆ្នាំ ជាមួយប្រាក់បៀវត្សឡើង បាន៤២០ដុល្លារ បូករួមទាំងប្រាក់ថែមម៉ោងទៀត ឈានដល់៥០០ដុល្លារ សម្រាប់ខែខ្លះទៀត។ ប្រាក់ខែដែលទទួលបាន ស្រីនីត ប្រគល់ជូនម្តាយទាំងអស់។ សម្រាប់ម្តាយស្រីនីត មិនដែលគិតថា ចង់ឱ្យនាងឈប់រៀនម្តងណាឡើយ ទោះបីជួបការលំបាកយ៉ាងណាក្តី។ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ស្រីនីត ផ្ទាល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។ បើតាមស្រីនីត ម្តាយខ្លួន តែងតែជំរុញឱ្យរៀនបន្តទៀត ។ «ពេលដែលខ្ញុំសម្រេចចិត្តថាផ្អាកការសិក្សា គឺខ្ញុំសម្រេចចិត្តដោយខ្លួនឯង ប្រសិនជាប្រាប់ម៉ែថា ចង់ឈប់រៀនហើយទៅធ្វើការ ច្បាស់ជាគាត់មិនឱ្យខ្ញុំធ្វើទេ»។ នេះជាការអះអាងរបស់ស្រីនីត។ ទោះមានប្រាក់ខែសមរម្យ និងការងារល្អហើយ តែវាមិនទាន់បំពេញចិត្ត យុវតីវ័យ២០ឆ្នាំនេះ ដែលមានក្តីស្រមៃចង់ក្លាយជាមន្ត្រីរដ្ឋបាល ក្នុងស្ថាប័នរដ្ឋឡើយ។ ដើរតាមក្តីស្រមៃ និងគោលដៅអនាគតខ្លួន ស្រីនីត បានសម្រេចចិត្តឈប់ពីការងារ ហើយយកប្រាក់សន្សំពីប្រាក់ខែនោះ មកបន្តការសិក្សាវិញ ដោយសារចង់ផ្ដោតអារម្មណ៍លើការរៀនសូត្រឱ្យបានខ្លាំង។ លើសពីក្តីស្រមៃ និងជួយគ្រួសារ ស្រីនីត ចង់បង្ហាញឱ្យឃើញថា ស្ត្រីក៏អាចរៀនបានខ្ពស់ អាចក្លាយជាអ្នកដឹកនាំ និងមានការងារល្អធ្វើដូចបុរសដែរ។ « ស្ត្រីគឺត្រូវតែទទួលបានការសិក្សាដូចបុរសដែរ មិនត្រឹមតែការសិក្សាទេ សូម្បីតែឱកាសការងារ ឬក៏កម្រៃប្រាក់ខែ គឺត្រូវតែទទួលបានខ្ពស់ដូចបុរសដែរ ពីព្រោះថាស្រ្តីក៏មានភាពជាអ្នកដឹកនាំ ជួយអភិវឌ្ឍសង្គមជាតិដែរ»។ នេះជាការពន្យល់របស់កញ្ញា ភី ស្រីនីត ដែលកំពុងសិក្សាជំនាញរដ្ឋបាលអប់រំ។ មូលហេតុសំខាន់មួយទៀត ដែលជំរុញចិត្តឱ្យកូនអ្នកស្រុកសំរោងទងរូបនេះ ងាកមកបន្តការសិក្សាវិញនោះ ដោយសាររូបនាង បានឃើញមេដឹកនាំតាមស្ថាប័នជាច្រើន នាពេលបច្ចុប្បន្ន ក៏មានស្ត្រីច្រើន មិនចាញ់បុរសដែរ។ «នៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នមានស្ត្រីច្រីនណាស់ដែលគាត់ជាអ្នកនាំ មិនថានៅក្នុងស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន ស្ត្រីក៏អាចធ្វើជានាយកក្រុមហ៊ុន ជាអ្នកគ្រប់គ្រង ជានាយិកា ឬជាមន្រ្តីជាន់ខ្ពស់ទេ គឺស្រ្តីអាចធ្វើបាន។ នេះបើតាមនិស្សិតឆ្នាំទី១ នៃសាកលវិទ្យាកម្ពុជា ។ នៅពេលឈប់ធ្វើការ ហើយត្រឡប់មករៀនវិញ យុវតីមាឌមាំរូបនេះ ក៏ជួបការលំបាកមួយចំនួន ដូចជា ការទន្ទេញមេរៀន មិនងាយចាំដូចមុនជាដើម។ ផ្ទុយពីការលំបាកលើការសិក្សានេះ ស្រីនីត មានចំណុចល្អប្រសើរជាងនិស្សិតដទៃបន្តិច ត្រង់ថា ឱកាសការងារកន្លងមក បានបង្កភាពងាយស្រួលឱ្យស្រីនីត អាចប្រីប្រាស់កុំព្យូទ័រ ជាពិសេសបង្រៀននាង ឱ្យក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងមានភាពចាស់ទុំជាងមុន ក្នុងការសិក្សា។ តាមរយៈបទពិសោធន៍ ដែលបានឆ្លងកាត់នេះ កញ្ញា ភី ស្រីនីត ជំរុញទឹកចិត្តអ្នកដែលមានស្ថានភាពជីវិតស្រដៀង ឬក៏ដូចខ្លួន កុំបាក់ទឹកចិត្ត ហើយកុំបោះបង់ការសិក្សា ពីព្រោះមានតែការសិក្សាទេ វានឹងនាំឱ្យជីវិតភ្លឺស្វាង ។ «បើមានឱកាសទទួលបានការសិក្សាហើយ ត្រូវខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ហើយនៅពេលយើងដាក់ចិត្តខិតខំហើយ លទ្ធផលគឺវាមិនក្បត់យើងទេ»។ នេះជាសាររបស់ស្រីនីត៕ | ដោយ៖ តុប វណ្ណារ៉ា |
Messi ដែលធ្លាប់បាននិយាយថារូបគេនឹងចូលនិវត្តន៍មុនការប្រកួតពានរង្វាន់ World Cup 2026 ត្រូវបានក្រុមអាហ្សង់ទីនលោក Lionel Scaloni កោះហៅឱ្យចូលរួមក្រុមជម្រើសជាតិ បើទោះជារូបគេមានបញ្ហារបួសសាច់ដុំ នឹងខកខានបង្ហាញខ្លួនក្នុងការប្រកួតរយៈពេលជិត ២ខែ ជាមួយនឹងក្លិប Inter Miami។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នៅតែស្ថិតក្នុងមន្ទិលសង្ស័យសម្រាប់ការបង្ហាញខ្លួនសារជាថ្មីឱ្យក្រុមអាហ្សង់ទីន ស្របពេលលោក Scaloni ជាគ្រូបង្វឹកបានលើកឡើងថា ក្រុមនឹងត្រូវចាប់យកផែនការសម្រាប់ការប្រកួតដោយគ្មាន Messi។ គ្រូបង្វឹកវ័យ ៤២ឆ្នាំ បានអះអាងថាប្រធានក្រុមអាហ្សង់ទីនអាចនឹងវិលត្រឡប់ជួយក្រុមក្នុងការប្រកួតទល់នឹងក្រុមប៉េរូ នៃការប្រកួតជម្រុះ World Cup 2026 តំបន់អាម៉េរិកខាងត្បូង។ «Messi មិនអីទេ រូបគេត្រូវបានបន្ថែមម៉ោងនៅក្នុងការហ្វឹកហាត់ យើងនឹងបន្តសម្រេចចិត្តនៅថ្ងៃស្អែក វាមិនសំខាន់ឡើយថាតើរូបគេនឹងអាចលេងបានប៉ុណ្ណា ប្រសិនបើរូបគេជាសះស្បើយ អ្នកនឹងដឹងហើយថាគេអាចលេងបានវិញ។ យើងនឹងព្យាយាមបង្ហាញការលេងឱ្យបាន ១០០ភាគរយ ឬជិត ១០០ភាគរយ យើងដឹងថានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់គ្រប់គ្នាទល់នឹងប៉ារ៉ាហ្កាយ។ ក្រុមមានវិធីក្នុងការលេង មិនថានរណានៅលើទីលានឡើយ រឿងដែលសំខាន់នោះគឺ យើងនឹងលេងដោយគ្មាន Messi ហើយយើងក៏អាចលេងល្អដូចគ្នាដោយគ្មាន Messi។»។ លោក Scaloni បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។ អវត្តមានរបស់ Messi មិនត្រឹមតែជាបញ្ហាដល់ក្រុមអាហ្សង់ទីនឡើយ ប៉ុន្តែក្រុម Inter Miami ដែលកីឡាករវ័យ ៣៦ឆ្នាំ បានប្រកបអាជីពក៏បានខកខានការប្រកួតពានរង្វាន់នានារួចស្រេចមកហើយដែរ។ លើសពីនេះ Inter Miami ក៏របូតឱកាសសម្រាប់ប្រកួតប្រជែងនៅវគ្គ Playoffs នៃពានរង្វាន់ Major League Soccer។ ក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នជាក្រុមស្ថិតនៅកំពូលតារាងនៃការប្រកួតជម្រុះ World Cup 2026 តំបន់ CONMEBOL នៃទ្វីបអាម៉េរិកខាងត្បូង ដោយឆ្លងកាត់ ៣ប្រកួតកន្លងមក ឈ្នះទាំងអស់ និងមាន ៩ពិន្ទុក្នុងដៃឈរពីលើប្រេស៊ីល លេខ ២ ដែលមាន ៧ពិន្ទុ៕ | លោក Lionel Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន និយាយថាឆាប់រហ័សពេកក្នុងការចាប់ផ្តើមការប្រកួតជម្រុះ FIFA World Cup ដោយគ្មានវត្តមានប្រធានក្រុម Lionel Messi។ Messi ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតទល់នឹងក្រុមប៉ារ៉ាហ្កាយ ប៉ុន្តែអាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងជំនួបទល់ប៉េរូ។ |
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានបញ្ចេញយោបល់ ចំពោះការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សួរ អធិប្បាយដូច្នេះថា៖«នៅក្នុងលោកនេះ មិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាស មិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»។ លោក បរិយាយទៀតថា៖«សិទ្ធិទទួលបានការងារ ក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។ ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ឬច្រវាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្តិ គឺក្រុមហ៊ុន សហគ្រាស អាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយ គឺត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជា ត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និង អត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់»។ យ៉ាងណាក៏ដោយ លោក លើកឡើងថា មន្ត្រីផ្សះផ្សាវិវាទការងារ បានខិតខំដោះស្រាយជាច្រើនលើកក្នុងវិវាទរវាងក្រុមហ៊ុនណាហ្កាវើលដ៍ និងបុគ្គលិក ដោយចាប់តាំងពីនៅកម្រិតក្រុមហ៊ុន រហូតឡើងដល់កម្រិតក្រសួង ហើយចុងក្រោយ ឈានដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោក បន្តថា កន្លងមក ក្រសួង បានប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវផលប្រយោជន៍ស្របច្បាប់របស់បុគ្គលិកនៅក្រុមហ៊ុនណាហ្កាវើលដ៍។ លោក ចាត់ទុកជារឿងអកុសល ដែលនៅតែមានបុគ្គលិកខ្លះ ត្រូវបានក្រុមហ៊ុនណាហ្កាវើលដ៍ កាត់បន្ថយ ដោយសារតែការធ្លាក់ចុះជាគំហុកនៃចំនួនភ្ញៀវ និងការសើរើ រួមទាំងការកាត់បន្ថយប្រតិបត្តិការរបស់ក្រុមហ៊ុន។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងាររូបនេះ អះអាងថា ក្រសួង នឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណង បើភាគីពាក់ព័ន្ធនៅមានចម្ងល់។ ប៉ុន្តែ លោក បញ្ជាក់ថា ក្រសួង សហជីព ឬអង្គការក្រៅរដ្ឋាភិបាល មិនមានសិទ្ធិអំណាចហាមឃាត់ក្រុមហ៊ុន មិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ។ លោក ថ្លែងតាមរយៈសំណេរបែបនេះថា៖«ខ្ញុំ សូមជម្រាបថា បងប្អូនបុគ្គលិក ដែលធ្វើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺបានទទួលប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ច្រើនជាងទីផ្សារ និងសហគ្រាសផ្សេង ដែលប្រកបមុខរបរដូចគ្នានេះ»។ ការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ បានផ្ទុះឡើងសាជាថ្មី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ បុគ្គលិកជាស្រ្តីម្នាក់ ប្រាប់អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដែលបានចុះដល់កន្លែងតវ៉ាថា បើគ្មានដំណោះស្រាយ ជាពិសេសបើមិនទទួលយកបុគ្គលិកជាង៣០០នាក់ ចូលធ្វើការវិញ បុគ្គលិកណាហ្កាវើលដ៍ នឹងមិនបញ្ឈប់ការតវ៉ាឡើយ៕ | បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ (Naga World) មិនក្រោម១ពាន់នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នាសាជាថ្មី ដើម្បីទាមទាររកដំណោះស្រាយមួយចំនួន។ ដំណោះស្រាយសំខាន់បំផុត ដែលពួកគេចង់បាន គឺទាមទារឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ ទទួលយកបុគ្គលិកជាង៣០០នាក់ ចូលធ្វើការងារវិញ។ |
បើតាមប្រមុខរដ្ឋាភិបាល កត្តាខូចផ្លូវមានពីរ គឺបណ្តាលមកពីគ្រោះទឹកជំនន់ និងមកពីរថយន្តធុនធ្ងន់ ជាពិសេសកុងតឺន័រ។ «យើងត្រូវធ្វើផ្លូវដែលទ្រាំទ្រនូវទម្ងន់រថយន្តដែលផលិតស្រុកគេបាន»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន សែន ដោយបន្ថែមថា ករណីខូចផ្លូវកន្លងមកនៅខេត្តព្រះសីហនុ គឺដោយសារតែការអនុញ្ញាតឲ្យរថយន្តធុនធំ និងកុងតឺន័រ ចូលទៅតំបន់ផែទឹកជ្រៅ ក៏ដូចជាដឹកសម្ភារសំណង់ផ្សេងៗ ដើម្បីសាងសង់អគារចន្លោះពី៥ ទៅប្រមាណ៦០ជាន់។ «ការដាក់ជញ្ជីងថ្លឹង ជួនកាល សូកលុយតែបន្តិច ទៅប្រ៉ុច»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន ដែលនេះជាមូលហេតុនាំឲ្យផ្លូវខូចកាន់តែធ្ងន់ធ្ងរ។ | សម្តេចនាយករដ្ឋមន្ត្រីនាពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ នៅខេត្តកំពត នាថ្ងៃនេះ បានលើកឡើងពីផែនការផ្សេងៗរបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវ ជាពិសេសនៅខេត្តព្រះសីហនុ ដែលកំពង់រងការខូចខាត។ |
ដូច្នេះដើម្បីបង្ការផលវិបាកកើតឡើងធ្ងន់ធ្ងរ យកល្អគួរតែសម្គាល់អំពីអាការៈមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងតែញ៉ាំអាហារផ្អែមច្រើនពេក៖ ឃ្លានជាប់រហូត អស់កម្លាំងកាន់តែខ្លាំងទោះបីជាញ៉ាំហើយក៏ដោយ នោមញឹក ស្ងួតមាត់ និងស្រេកទឹកខ្លាំង ស្រកទម្ងន់ ឧស្សាហ៍មានការបង្ករោគនៅផ្លូវទឹកម៉ូត្រ និងការបង្ករោគផ្សិត ស្បែកស្ងួត ពិបាកផ្ចង់អារម្មណ៍ ព្រឹលភ្នែក របួសតិចតួចក្រជា លិង្គមិនឡើងរឹង ឆាប់ឆេវឆាវ និងបាក់ទឹកចិត្ត៕ ត្រួតពិនិត្យដោយ www.health.com.kh | មនុស្សភាគច្រើនគិតតែមួយគត់គឺថា ជំងឺទឹកនោមផ្អែមគឺមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ប៉ុន្តែវាមិនអញ្ចឹងទាំងអស់ឡើយ។ មានមនុស្សច្រើនណាស់ដែលអាចមានបញ្ហានេះ ហើយក៏មិនបានសម្គាល់ថាដឹងអំពីភាពគ្រោះថ្នាក់ដែលកំពុងតែកើតមានលើសរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើនទៀតក្នុងខ្លួនដែរ។ |
អ្នកសារព័ត៌មានទាំងអស់បានបន្តទៅតំបន់បឹងទន្លេសាប នៅថ្ងៃទី២០ ខែមករា ដើម្បីផលិតព័ត៌មានពីការអប់រំរបស់កុមារនៅសាលាបឋមសិក្សាព្រែកទាល់ សាលាបឋមសិក្សាកោះជីវាំង និងការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ព្រែកទាល់ ដែលស្ថិតក្នុងស្រុកឯកភ្នំ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ជាមួយស្នាមញញឹម អ្នកជំនាញផ្សព្វផ្សាយទាំងនោះ បានបន្តទៅទស្សនាសត្វស្លាបជាច្រើនប្រភេទ និងគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យនៅតំបន់អភិរក្សសត្វស្លាបព្រែកទាល់ផងដែរ។ ថ្ងៃទី២១ ខែមករា ជាព្រឹត្តិការណ៍សំណេរអង្គរ។ ព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិ រៀបចំលើកដំបូងនេះ ហាក់ទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងសម្បើម។ ភាពល្បីល្បាញនេះ ក៏ព្រោះមានការចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលពីសារព័ត៌មានជាច្រើន និងវត្តមានបេក្ខភាពចាស់ក្មេង ព្រះសង្ឃជាច្រើនអង្គនាក់ផងដែរ។ ព្រឹត្តិការណ៍សំណេរអង្គរ ត្រូវបានធ្វើឡើងលើស្ពានហាលមុខប្រាសាទអង្គរ ដោយបេក្ខភាព៣រូបទទួលបានជ័យលាភី។ កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ សារព័ត៌មាន និងវិស័យឯកជនជាច្រើន។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ គឺជាអ្នកអានសំណេរ «អង្គរ អាណាចក្រ នៃអរិយធម៌ខ្មែរ»។ បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ ថ្ងៃបន្ទាប់ អ្នកសារព័ត៌មានទាំងអស់ បានទៅទស្សនកិច្ចសារមន្ទីរដ៏សំខាន់ចំនួន២ មានសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ នៅសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ មានវត្ថុបុរាណ ព្រះពុទ្ធបដិមា និងកំណាយសំខាន់ៗជាច្រើន។ ចំណែកឯសារមន្ទីរវាយយនភណ្ឌប្រពៃណីអាស៊ី មានតាំងបង្ហាញសម្លៀកបំពាក់ប្រពៃណី ប្រភេទសូត្រ ឧបករណ៍ត្បាញ តាមប្រទេសចំនួន៦ក្នុងតំបន់អាស៊ីផងដែរ៕ | សារព័ត៌មានឌីជីថលថ្មីៗ ជាមួយអ្នកសារព័ត៌មានមកពី១០ស្ថាប័នទៀត បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីផលិតព័ត៌មានដ៏សម្បូរបែបទាក់ទងនឹងវិស័យទេសចរណ៍ អប់រំ និងវប្បធម៌នៅតំបន់បឹងទន្លេសាប និងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ ទស្សនកិច្ចសារព័ត៌មាននេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករា ដោយបានទៅទីតាំងបាញ់ធ្នូបន្ទាយជ័យ៨០២ ស្ថិតក្នុងស្រុកប្រាសាទបាគង។ |
កម្ពុជា នឹងមានក្រុមបាល់ទាត់នារីដំបូង សម្រាប់ចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ក្រុមបាល់ទាត់ជម្រើសជាតិនារីនេះ នឹងចេញទៅហ្វឹកហាត់ នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីត្រៀមចូលរួមការប្រកួត ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង។ ក្រុមកីឡាជម្រើសជាតិនារីដំបូងនេះ មាន៧នាក់មកពីក្លិបមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ភ្នំពេក្រោន៧នាក់ ព្រះខ័នរាជស្វាយរៀង៤នាក់ សៀមរាប២នាក់ និងបាត់ដំបង២នាក់។ តាមសំដីដែលដកស្រង់ដោយទំព័រហ្វេសប៊ុកផ្លូវការ Cambodia SEA GAMES 2023 លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានលើកឡើងថា ក្រុមនារីទាំង២២នាក់នេះ គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប១៣៥នាក់ នៃ១២ប្រភេទកីឡា។ ការចេញទៅហ្វឹកហាត់នាពេលខាងមុខនេះ គឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅពីអំពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នចិនកំពុងរៀបចំទីលាន គ្រូបង្វឹក វិធានការសុខាភិបាល សម្រាប់បង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា។ ក្រុមជម្រើសជាតិកម្ពុជាដែលហ្វឹកហាត់នៅចិននឹងត្រឡប់មកចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ក្រោយបញ្ចប់ ទើបក្រុមជម្រើសជាតិទាំងអស់នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែម។ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា៖«យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹកហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិនមានក្រុមបាល់ទាត់នារីច្រើន»។ លោកបានបន្ថែមថា៖ «វាជាការហ្វឹកហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុក ដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។ កាលណាការប្រមូលផ្តុំហ្វឹកហាត់ បូកផ្សំនឹងការគោរពវិន័យផងនោះ យើងជឿជាក់ថា ក្រុមបាល់ទាត់នារីក៏អាចបង្កើនបានសិទ្ធផលកាន់តែខ្ពស់ទៅតាមនោះដែរ»៕ | ភ្នំពេញ៖ កម្ពុជា បានត្រៀមក្រុមបាល់ទាត់ជម្រើសជាតិនារីដំបូង សម្រាប់ចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយត្រៀមបញ្ជូនក្រុមនារីទាំង២២នាក់នេះ ទៅហ្វឹកហាត់បន្ថែមរយៈពេល៩០ថ្ងៃ នៅប្រទេសចិន។ |
បន្ទាប់ពីចរចាពេញមួយថ្ងៃទី១៧ ខែឧសភារួចមក មន្ត្រីអាមេរិក និងចិននឹងបន្តចរចាគ្នាថែមទៀតនៅថ្ងៃទី១៨ ខែឧសភា ដើម្បីបញ្ចប់ការទាស់ទែងគ្នាក្នុងវិស័យពាណិជ្ជកម្ម។ កន្លងមក ការចរចាជាច្រើនលើកទាំងនៅទឹកដីចិន និងនៅអាមេរិកក្ដី មិនសូវបានផលអ្វីឡើយ ដ្បិតភាគីទាំងសងខាងប្រកាន់ជំហររឹងត្អឹងដាក់គ្នាទៅវិញទៅមកដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាមិញ ការចរចាលើកនេះហាក់ទទួលបានផ្លែផ្កាខ្លះ។ អ្វីគួរឲ្យកត់សម្គាល់នោះ ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន Peter Navarro មិនមានឈ្មោះក្នុងជំនួបចរចារវាងប្រតិភូចិនដឹកនាំឧបនាយករដ្ឋមន្ត្រី លីវ ហឺ និងប្រតិភូអាមេរិដឹកនាំដោយរដ្ឋមន្ត្រីរតនាគារ Steven Mnuchin ឡើយ។ បើតាមទីភ្នាក់ព័ត៌មាន AFP លោក Navarro មានជំហរដាច់ខាតក្នុងការចរចាជាមួយចិន ជាពិសេសកាលពីការជជែកនៅទីក្រុងប៉េកាំងកាលពីពីរសប្ដាហ៍មុន ហើយលោកក៏មិនត្រូវគ្នាជាមួយលោក Mnuchin ដែលមានជំហរទន់ភ្លន់ជាងទៅទៀត។ សម្រាប់ការចរចាថ្ងៃទីមួយ សេតវិមាននិយាយថា មន្ត្រីអាមេរិកបានប្រាប់សមភាគីចិនពីជំហររបស់លោក ដូណាល់ ត្រាំ ដែលចង់បានទំនាក់ទំនងពាណិជ្ជកម្មដែលយុត្តិធម៌។ ក្នុងទស្សនកិច្ចលើកនេះលោក លីវ ក៏បានជួបលោក ត្រាំ ដែរ ហើយក៏បានប្រាប់ប្រធានាធិបតីអាមេរិកថា ប្រទេសទាំងពីរត្រូវដោះស្រាយបញ្ហាពាណិជ្ជកម្មតាមមធ្យោបាយស្មើភាព និងផ្ដល់ប្រយោជន៍ឲ្យភាគីទាំងសងខាង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ ១. ចិនថយមួយជំហាន ក្នុងការចរចានៅថ្ងៃទី១៧ ខែឧសភា ចិនបានបង្ហាញជំហរអនុវត្តតាមការទាមទាររបស់អាមេរិកដែលចង់បានការកាត់បន្ថយទំហំឱនភាពពាណិជ្ជកម្មដែលផ្អៀងទៅខាងអាមរិក។ ចិនបានស្នើកាត់បន្ថយទំហំពាណិជ្ជកម្មលើស មានចំនួន ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំតាមរយៈការផ្ដល់កញ្ចប់សម្បទានពាណិជ្ជកម្ម និងការបង្កើនការទិញទំនិញរបស់អាមេរិក។ កាលពីឆ្នាំ២០១៧ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកក្នុងការរកស៊ីជាមួយចិនមានដល់ទៅ ៣៧៥ ពាន់លានដុល្លារឯណោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្ដីមន្ត្រីពាក់ព័ន្ធជំនួបនេះ កញ្ចប់សម្បទានរបស់ចិននឹងបញ្ចូលការលុបចោលការយកពន្ធដែលត្រូវបានអនុវត្តក្នុងទំហំទឹកប្រាក់ប្រហែល៤ពាន់លានដុល្លារលើផលិតផលអាមេរិកដូចជាផ្លែឈើ សាច់ជ្រូក និងស្រាក្រហមជាដើម។ បើលោក ត្រាំ ទទួលយកសំណើរបស់ចិន ក្រុមហ៊ុនផលិតយន្តហោះ Boeing នឹងក្លាយជាអ្នកទទួលបានប្រយោជន៍ច្រើនជាងគេបំផុត ព្រោះនាំចូលយន្តហោះរាប់សិបគ្រឿងទីផ្សារចិន។ យ៉ាងណាមិញ ការកាត់បន្ថយឱនភាពពាណិជ្ជកម្មដល់ទៅ២០០ពាន់លានដុល្លាមិនមែនជារឿងធម្មតាឡើយ ព្រោះវានឹងនាំដល់ការផ្លាស់ប្ដូរដ៏ធំមួយក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ជាមួយនឹងការធ្វើសម្បទានរបស់ចិន មន្ត្រីអាមេរិកមិនអាចផ្ដល់ព័ត៌មានពីការទាមទាររបស់ចិនឡើយ ប៉ុន្តែសារព័ត៌មានអាមេរិកផ្សាយថា ក្រុងប៉េកាំងទំនងចង់ឲ្យវ៉ាស៊ីនតោនបញ្ឈប់ការគំរាមដាក់ពន្ធលើទំនិញអាមេរិក និងអនុញ្ញាតឲ្យក្រុមហ៊ុនចិនរកស៊ីនៅអាមេរិកដោយគ្មានការរឹតត្បិតជាដើម។ ២. ត្រាំ នៅតែមិនទាន់ពេញចិត្ត នៅមុនជំនួបជាមួយលោក លីវ ហឺ មន្ត្រីជំនិតផ្នែកសេដ្ឋកិច្ចរបស់លោក ស៊ី ជិនភីង នៅសេតវិមាន លោក ត្រាំ ក៏បានរិះគន់ចិនចំពោះការកេងចំណេញលើអាមេរិកនាពេលកន្លងមក ហើយលោកមិនទាន់ជឿថា ការចរចានៅវ៉ាស៊ីនតោនពេលនេះអាចទទួលបានជោគជ័យឬយ៉ាងណាដែរ។ លោក ត្រាំ និយាយថា ចិនក្លាយជាទៅជាប្រទសទំយើទៅហើយ ព្រោះតែងតែទទួលបានរាល់អ្វីៗទាំងអស់ដែលខ្លួនបានទាមទារពីអាមេរិក។ ដោយរិះគន់រដ្ឋបាលអាមេរិកមុនៗ លោក ត្រាំ អះអាងថា អាមេរិកត្រូវបានចិនហែកជាចម្រៀក ហើយចិនបានស្ថាបនាខ្លួនឯងដោយប្រើប្រាស់លុយអាមេរិក។ លោកចាត់ទុកពាណិជ្ជកម្មទ្វេភាគីជាមួយចិន គឺជាផ្លូវឯកទិស ដែលចិនជាអ្នកចំណេញរហូត។ ជាមួយនឹងការមិនពេញ លោក ត្រាំ ក៏មិននៅស្ងៀមដែរ ដោយបានចាត់វិធានការឆ្លើយតបជាច្រើន និងទាមទារឲ្យចិនអនុវត្តគោលការណ៍ពាណិជ្ជកម្មឲ្យត្រឹមត្រូវ និងស្មើភាពផង។ កន្លងទៅ រដ្ឋបាលលោក ត្រាំ បានប្រកាសដាក់ពន្ធ ២៥ភាគរយលើទំនិញរបស់ចិនដែលមានតម្លៃដល់ទៅ១៥០ពាន់លានដុល្លារ។ ជាការឆ្លើយតប ចិនក៏បានដាក់ពន្ធទំហំ៥០ពាន់លានដុល្លារលើផលិតផលអាមេរិកវិញ។ នេះគ្រាន់តែចំណែកតូចនៃការខ្វែងគំនិតគ្នារវាងមហាអំណាចទាំងពីរ និងជាឥទ្ធិពលនៃវិធានការរួមរបស់អាមេរិកក្នុងការប្រមូលផលប្រយោជន៍អាមេរិកឡើងវិញប៉ុណ្ណោះ។ មិនត្រឹមតែចិនឡើយ សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតក៏ចៀសមិនរួចពីនយោបាយរបស់លោក ត្រាំ ដែរ៕ | នៅថ្ងៃទី១៨ ខែឧសភា មន្ត្រីអាមេរិក និងចិន កំពុងចរចាគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាក្នុងសំណុំរឿងពាណិជ្ជកម្ម ដែលសឹងផ្ទុះទៅជាសង្គ្រាមពាណិជ្ជកម្មពេញបន្ទុកទៅហើយនោះ។ ខណៈការចរចានៅប៉េកាំងមិនមានលទ្ធផលនោះ ការជជែកនៅវ៉ាស៊ីនតោនលើកនេះហាក់ទទួលបានពន្លឺខ្លះ ដោយមន្ត្រីអាមេរិកនិយាយថា ចិនបានយល់ព្រមធ្វើសម្បទានខ្លះតាមការទាមទាររបស់ខ្លួន។ ប៉ុន្តែលោក ដូណាល់ ត្រាំ នៅតែមិនទាន់សប្បាយចិត្តលើអ្វីដែលលោកចាត់ទុកជាការរកស៊ីចំណេញតែម្ខាងដដែល។ |
«ក្បាលក្រពើ» យើងអាចគិតដល់ក្បាលរបស់សត្វក្រពើ ប៉ុន្តែពាក្យនេះ ជានាមសព្ទ ដែលសំដៅដល់ ប្រជុំចុងទូករទេះសម្រាប់ទ្រនឹម: ក្បាលក្រពើរទេះ។ រីឯ «ជ្រុលក្បាលក្រពើ» វិញ ជាសំនួនវោហារ ដែលមានន័យថា ជ្រុលដំណើរ, ហួសពេល។ «កន្ទុយក្រពើ» ជាឈ្មោះប្រទាលមួយប្រភេទមានសណ្ឋានប្រហែលនឹងកន្ទុយក្រពើ មានជ័ររអិលត្រជាក់ : ប្រទាលកន្ទុយក្រពើ៕ | «ក្រពើ» ជាឈ្មោះសត្វទឹកមួយប្រភេទ មានជើង៤កន្ទុយវែង ជាសត្វសាហាវ, នៅលើគោកក៏បាន, តែច្រើននៅក្នុងទឹក មានត្រីនិងសាច់ជាចំណី។ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានលើកយកពាក្យ «ក្បាលក្រពើ» មកពន្យល់ ហើយវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បន្ថែមសំនួនវោហារ «ជ្រុលក្បាលក្រពើ»។ |
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធទូរសព្ទ ដូចតទៅនេះ៖ ជំងឺប៉េសអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសចិន។ តែអ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺបើសិនណាជំងឺនេះឆ្លងមកប្រទេសជិតខាងកម្ពុជា ព្រោះសព្វថ្ងៃកម្ពុជាបន្តនាំចូលជ្រូករស់ពីគេ។ បើតាមលោក វេង សាខុន ជំងឺនេះមិនទាន់រាលដាលមកដល់ថៃ និងវៀតណាមនោះទេ តែលោកបញ្ជាក់ថាទោះយ៉ាង កម្ពុជាត្រូវតែប្រុងប្រយ័ត្ន។ មិនមែនតែជ្រូករស់ប៉ុណ្ណោះទេ តែផលិតផលសាច់ជ្រូកផ្សេងៗ មានសាច់ក្រក ជាអាទិ៍ ដែលអាចផ្ទុកមេរោគប៉េសអាហ្វ្រិកនេះ។ មែនទែន ក្រសួងកសិកម្ម ដែលជាស្ថាប័នគ្រប់គ្រងលើកិច្ចការផលិតកម្មសត្វ និងសុខភាពសត្វ មិនមានអង្គភាពផ្ទាល់ខ្លួនសម្រាប់ឈរជើងនៅច្រកព្រំដែននោះទេ ដែលកិច្ចការនេះត្រូវរំពឹងលើអង្គភាពគយ និងកាំកុងត្រូល ជាពិសេស។ ក្រសួងកសិកម្មបានដាក់លិខិតទៅស្ថាប័នពាក់ព័ន្ធ ដែលស្នើឲ្យយកចិត្តទុកដាក់តាមដានត្រួតពិនិត្យបញ្ហាជំងឺប៉េសអាហ្វ្រិកនេះ ដើម្បីបញ្ចៀសការឆ្លងចូលមកកម្ពុជា។ អ្វីដែលលោក វេង សាខុន សង្កត់ធ្ងន់នោះគឺ ច្រករបៀងតូចៗ ដែលងាយនឹងថ្លោះធ្លោយចំពោះការឆ្លងរាលដាលជំងឺប្រភេទនេះមកកម្ពុជា។ ជាមួយគ្នានេះដែរ លោក ម៉ុង ឫទ្ធី ដែលវិនិយោគក្រុមហ៊ុនចិញ្ចឹមជ្រូកដ៏ធំមួយនៅកម្ពុជា បានបង្ហាញយកចិត្តទុកដាក់លើជំងឺប៉េសអាហ្វ្រិកនេះ។ លោក បានសរសេរនៅលើទំព័រហ្វេសប៊ុក ដោយយោងប្រភពព័ត៌មានពីប្រទេសចិនថា ជ្រូករាប់ម៉ឺនក្បាលត្រូវបានដុតកម្ទេច និងកប់ចោល ដោយសារមានជំងឺឆ្លងដ៏កាចសាហាវនេះ។ លោកបានអំពាវនាវដូច្នេះថា៖«អាស្រ័យហេតុនេះ បងប្អូនកសិករដែលប្រកបរបរចិញ្ចឹមជ្រូកខ្នាតតូច មធ្យម និងខ្នាតធំនៅកម្ពុជាទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នលើជីវភាព សុវត្ថិភាព កុំធ្វេសប្រហែសឲ្យសោះ តែបើមានជំងឺឆ្លងណាក៏ដោយចូលទៅក្នុងកសិកដ្ឋានរបស់បងប្អូន សូមមេត្តាអនុវត្តដូចរូបភាពនេះដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកបរិភោគ»។ លោក ម៉ុង ឫទ្ធី បានសរសេរដូចនេះ ដោយភ្ជាប់ជាមួយរូបភាព និងវីឌីអូ ដែលគេកប់ជ្រូកដែលឆ្លងជំងឺប៉េសអាព្រិចចោលទាំងរស់នៅប្រទេសចិន៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា ជំងឺប៉េសអាហ្វ្រិក(African Swine Fever, ASF) ដែលកំពុងរាលដាលនៅចិន មិនបានឆ្លងមកកម្ពុជានោះទេសព្វថ្ងៃនេះ។ ទោះយ៉ាងណាលោក វេង សាខុន ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពដែលឈរនៅច្រកព្រំដែន ត្រូវយកចិត្តទុកដាក់ខ្ពស់លើរឿងនេះ ដើម្បីបញ្ចៀសការរាលដាលណាមួយនៃជំងឺនេះ មកលើកម្ពុជា។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.