text
stringlengths
31
26.1k
summary
stringlengths
11
1.19k
តាមសេចក្តីប្រកាសព័ត៌មានដដែល ចាប់ពីខែមីនានេះ អាជ្ញាខេត្តសៀមរាប និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នឹងដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code «ទប់ស្កាត់កូវីដ-១៩» នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប-កំពង់ធំ។ ដោយឡែក ចាប់ពីថ្ងៃទី២០មីនាតទៅ ទីតាំងដើម្បីត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code «ទប់ស្កាត់កូវីដ-១៩» លើពលរដ្ឋក៏នឹងចាប់អនុវត្តន៍ នៅផ្លូវជាតិលេខ៦ ព្រំប្រទល់ខេត្តសៀមរាប-បន្ទាយមានជ័យ ចំណុចស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះ។   គិតត្រឹមថ្ងៃសុក្រ ទី១៩ ខែមីនា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ១ ៥៧៨នាក់ ក្នុងនោះ  ១ ០៦២ នាក់ ជាករណីសហគមន៍២០កុម្ភៈ។ ព្រឹត្តិការណ៍២០កុម្ភៈ បានដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ។  អ្នកជំងឺ៩១៧នាក់បានជាសះស្បើយ និងស្លាប់១នាក់។ អ្នកជំងឺចំនួន ៦៥៨នាក់ កំពុងបន្តសម្រាកព្យាបាល៕
ពលរដ្ឋដែលចង់ធ្វើដំណើរចូលខេត្តសៀមរាប នឹងត្រូវឆ្លងកាត់ពិនិត្យសុខភាពបឋម និងស្កេនQR Code ទប់ស្កាត់កូវីដ-១៩។ វិធានការនេះ គឺដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីជំនាញ ក្នុងស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺឆ្លងរាតត្បាតនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី១៨ មីនា។
  ព្យុះត្រូវបានដាក់ឈ្មោះដោយមជ្ឈមណ្ឌលព្រមានពីខ្យល់ព្យុះ ដើម្បីងាយស្រួលក្នុងការផ្ដល់ព័ត៌មានទៅឲ្យសាធារណជន និងងាយស្រួលទំនាក់ទំនងរវាងស្ថាប័នព្យាករដំណើររបស់ព្យុះនីមួយៗផង។ ឧទាហរណ៍ គេងាយស្រួលចាំព្យុះ Peter ជាជាងការកំណត់អត្តសញ្ញាណព្យុះដោយប្រើលេខ ឬតាមរយៈខ្សែរយៈទទឹងរបស់វា។ វាកាន់តែស្រួលសម្រាប់ការប្រើឈ្មោះ នៅពេលដែលមានព្យុះជាច្រើនបោកបក់ក្នុងមួយឆ្នាំៗ។   ឈ្មោះព្យុះនីមួយៗ ត្រូវបានរៀបចំស្រេចទៅតាមទីតាំងដែលព្យុះកើតមានដំបូង។ ការដាក់ឈ្មោះព្យុះនេះ ផ្ដើមជាដំបូងនៅសមុទ្រអាត្លង់ទិកក្នុងការដាក់ឈ្មោះព្យុះ Hurricane ដែលល្បឿនខ្យល់មានដល់៧៣គីឡូម៉ែត្រក្នុងមួយម៉ោង ទើបមានឈ្មោះ។ តៗមក មជ្ឈមណ្ឌលតាមដានខ្យល់ព្យុះនៅតាមតំបន់ជាច្រើននៅប៉ាស៊ីហ្វិក ឥណ្ឌា និងអូស្ត្រាលី ក៏ប្រើរបៀបដាក់ឈ្មោះនេះដែរ។   ដំបូង ព្យុះត្រូវបានដាក់ឈ្មោះតាមឈ្មោះព្រះតាមថ្ងៃនីមួយៗក្នុងប្រតិទិនគ្រិស្តសាសនា។ សព្វថ្ងៃនេះ ព្យុះដំបូងត្រូវបានដាក់ឈ្មោះដែលផ្ដើមដោយអក្សរ A ហើយព្យុះទីពីរផ្ដើមដោយអក្សរ B រួចអនុវត្តតាមលំដាប់អក្សរទៀត។ ពេលខ្លះ ក្នុងឆ្នាំលេខគូ ព្យុះនៅលំដាប់លេខសេសត្រូវបានដាក់ឈ្មោះបុរស ឯឆ្នាំលេខសេស ព្យុះនៅលំដាប់លេខសេសនឹងមានឈ្មោះស្រី។   នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ទីភ្នាក់ងារឧតុនិយមជប៉ុនជាអ្នកកំណត់ឈ្មោះព្យុះអន្តរជាតិ ជំនួសទីភ្នាក់ងារព័ត៌មានឧតុនិយមអន្តរជាតិ។ ទីភ្នាក់ងារជប៉ុនប្រមូលឈ្មោះ៣៥ពីបញ្ជីឈ្មោះចំនួន១៤០ ដែលបញ្ជូនមកដោយប្រទេស និងតំបន់ចំនួន១៤ ។ ឈ្មោះព្យុះដែលបង្កការខូចខាតច្រើន នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ ហើយជំនួសដោយឈ្មោះថ្មី។ Wukong, Haishen និងFengshen ជាឈ្មោះព្យុះដាក់តាមរបៀបចិន៕    
ក្នុងមួយឆ្នាំៗ ព្យុះមិនតិចជាង២០ឡើយបានបោកបក់ពីតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទៅកាន់តំបន់ដីគោក និងប្រទេសកោះនៃទ្វីបអាស៊ី។ Mangkhut, Barijat គឺជាព្យុះដែលបានវាយប្រហារប្រទេសនានារបស់អាស៊ី ហើយបង្កជាមហន្តរាយទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដែលសម្លាប់មនុស្សរាប់សិបនាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ហេតុអ្វីបានព្យុះកំណាចទាំងនោះ មានឈ្មោះ? ហើយផ្ដល់ប្រយោជន៍អ្វី?
ទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល (CDC) ផ្សាយថា ស្រ្តីជនជាតិចិនរូបនេះ ត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ២៨ ខែកុម្ភៈ  ហើយបានសម្រាលកូនដោយការវះកាត់ នៅថ្ងៃទី១៩ ខែមីនា។ ប្រភពដែល បានឲ្យដឹងថា ទារក មានទំងន់៣គីឡូក្រាម និងមានសុខភាពល្អ៕   រូបពីទំព័រហ្វេសប៊ុក CDC    
ភ្នំពេញ៖ ជាដំណឹងដ៏រីករាយ ដែលស្រ្តីជនជាតិចិនផ្ទុកជំងឺកូវីដ-១៩ម្នាក់ សម្រាកបានកូនប្រុសដោយជោគជ័យ ក្រោមការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា ច្បាប់ទាំង៤ ត្រូវចូលជាធរមាន ហើយដាក់ឲ្យអនុវត្តភ្លាមតែម្តង បន្ទាប់ពីព្រះមហាក្សត្រ ឡាយព្រះហស្តលេខា។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ច្បាប់ទាំងនេះ ត្រូវដាក់ឲ្យប្រើប្រាស់ទូទាំងប្រទេសពីថ្ងៃនេះទៅ ព្រោះជាការប្រញាប់»។  ការកែច្បាប់ទាំង៤ ដែលកើតចេញពីការផ្តួចផ្តើមរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទទួលបានការយល់ព្រមជាបន្តបន្ទាប់ពីស្ថានប័នជាតិកំពូលៗ ដែលរួមមាន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ ស្ថាប័នទាំងនេះ ចាត់ទុកខ្លឹមសារថ្មីនៃច្បាប់ទាំងនេះ ថាស្របនឹងរដ្ឋធម្មនុញ្ញ។ ច្បាប់ទាំង៤ ដែលត្រូវបានកែប្រែ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
ភ្នំពេញ៖ សេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤ ដែលមានខ្លឹមសារជារួមថា «រាល់អាសនៈគណបក្សដែលត្រូវបានរំលាយចោល ត្រូវបែងចែកទៅឲ្យគណបក្សដទៃ» បានក្លាយជាច្បាប់ហើយ បន្ទាប់ពី ព្រះមហាក្សត្រ បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២0១៧នេះ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
តុលាការសិង្ហបុរីបានសម្រេចចោទប្រកាន់បុគ្គលម្នាក់ដែលគេស្គាល់ថា ជាសកម្មជនពីបទរៀបចំបាតុកម្មតូចចំនួនបីលើកដោយគ្មានការអនុញ្ញាតចាប់ពីខែវិច្ឆិកាឆ្នាំមុនដល់ខែកក្កដាកន្លងមកនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP សកម្មជនដែលត្រូវតុលាការចោទប្រកាន់នេះមានឈ្មោះថា Jolovan Wham មានអាយុ ៣៧ឆ្នាំដែលជាអ្នកសកម្មជនដែលការពារសិទ្ធិពលករបរទេស។  គេជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មមួយកាលពីខែមិថុនាដែលរៀបចំឡើងដោយសកម្មជនជាច្រើននាក់ដែលទាមទារកយុត្តិធម៌ចំពោះមនុស្ស ២២នាក់ដែលត្រូវបានឃើញចាប់ខ្លួននិងឃុំខ្លួនក្នុងឆ្នាំ ១៩៨៧ ដោយសារបំពានច្បាប់សន្តិសុខផ្ទៃក្នុងដ៏តឹងរ៉ឹងនោះ។ តាមបទល្មើសដែលគេរងការចោទប្រកាន់នេះ Jalovan អាចនឹងត្រូវផាកពិន័នរហូតដល់មួយម៉ឺនដុល្លារ ឬអាចជាប់ពន្ធនាគាររហូតដល់ ប្រាំមួយខែ ឬអាចប្រឈមពិន័យទាំងពីរក្នុងករណីដែលគេរកឃើញថា ជននេះប្រព្រឹត្តខុសម្តងហើយម្តងទៀតនោះ។ តាមពិតទៅ នៅសិង្ហបុរី វាជារឿងខុសច្បាប់ដែលរៀបចំបាតុកម្មនៅទីកន្លែងសាធារណៈដោយគ្មានការអនុញ្ញាតពីប៉ូលិសនោះ ហើយវាជារឿងកម្របំផុតដែលប៉ូលិសផ្តល់ការអនុញ្ញាតឲ្យមានការរៀបចំបាតុកម្មអហិង្សានោះ។ យ៉ាងណាក៏ដោយ ការចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស បង្កឲ្យមានការរិះគន់ និងស្នើសុំឲ្យអាជ្ញាធរសិង្ហបុរីទម្លាក់ការចោទប្រកាន់នេះផងដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានទទូឲ្យសិង្ហបុរីបញ្ចប់បណ្តឹងចោទប្រកាន់ប្រឆាំងអ្នកបាតុកម្មអហិង្សា និងរៀបចំការជួបជុំដោយអហិង្សាផងដែរនោះ៕
សកម្មជនសិង្ហបុរីម្នាក់ត្រូវបានតុលាការចោទប្រកាន់នៅថ្ងៃពុធទី ២៩ ខែវិច្ឆិកានេះដោយសារគេរៀបចំបាតុកម្មនៅទីសាធារណៈដោយគ្មានការអនុញ្ញាត។ មានការទាមទារឲ្យអាជ្ញាធរសិង្ហបុរីបញ្ឈប់ការរឹតត្បិតសិទ្ធធ្វើបាតុកម្មអហិង្សា និងឈប់បន្តចាត់ទុកការបាតុកម្មជាបទឧក្រិដ្ឋផងដែរ។
  សហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលបច្ចុប្បន្នមានដំណើរការដោយសារការជួយគាំទ្រពីសមាជិកប្រតិបត្តិ និងសប្បុរសជននានាបានដង្ហោយរកជំនួយពីស្ថាប័នរដ្ឋ ឬក្រសួង និងឯកជន ដើម្បីទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍវិស័យកីឡាហាប់គីដូនៅកម្ពុជា។ ខណៈបច្ចុប្បន្នសហព័ន្ធនេះ ពុំទាន់មានប្រភពចំណូលច្បាស់លាស់នៅឡើយ ហើយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ក៏ចោទជាបញ្ហាផងដែរ។      សហព័ន្ធខ្មែរកីឡាហាប់គីដូ ពុំទាន់ទទួលបានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡានៅឡើយទេ។ កត្តានេះ ជាហេតុនាំឲ្យសហព័ន្ធ ពុំទទួលបានថវិកាក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ក៏ដូចជាគោលការណ៍ប្រមូលផ្តុំហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ។ បន្ថែមលើបញ្ហានេះ សហព័ន្ធក៏ពុំទាន់មានទីលានហ្វឹកហាត់ និងស្នាក់ការសម្រាប់ធ្វើការងារជាក់លាក់ផងដែរ ខណៈបច្ចុប្បន្នពួកគេកំពុងផ្ញើខ្លួនហ្វឹកហាត់នៅទីលានកីឡាវាយកូនបាល់ និងសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។   បញ្ហាប្រឈម និងការដង្ហោយរកជំនួយគាំទ្រខាងលើ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារ ដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងដាក់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០១៩ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ ក្រៅពីបញ្ហាទាំងលើ ការខ្វះខាតលើការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក៏ដូចជាយុវជនវ័យក្មេង ក៏នៅតែជាបញ្ហាចោទ ដែលសហព័ន្ធត្រូវដោះស្រាយផងដែរ។   លោក ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូបានប្តេជ្ញាថា លោកនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំកីឡានេះឲ្យឈានទៅរកភាពរីកចម្រើននាពេលអនាគត។ ហើយដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើ ប្រធានសហព័ន្ធរូបនេះ បានចំណាយធនធាន សាងសង់ទីលានហ្វឹកហាត់លំដាប់ស្តង់ដារមួយនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។   ដើម្បីពង្រីកវិសាលភាព និងអភិវឌ្ឍន៍កីឡាហាប់គីដូឲ្យកាន់តែរីកចម្រើន សហព័ន្ធ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ចំណុចរួមមាន បង្កើនការទំនាក់ទំនង និងបង្កើតក្លិបនៅតាមរាជធានី-ខេត្ត និងបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមកម្រិតជាតិឲ្យបានច្រើន, រៀបចំវគ្គបណ្តុះបណ្តាលថ្នាលបន្ថែម, បង្កើនការផ្សព្វផ្សាយឲ្យបានផ្សព្វផ្សាយ, ជួយពង្រីកបច្ចេកទេសដល់គ្រូបង្វឹកនៅតាមក្លិបសមាជិក, បង្កើនទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការជាតិនិងអន្តរជាតិ និងសមាគមហាប់គីដូពិភពលោក និងខិតខំព្យាយាមបង្កើតឲ្យមានការប្រកួតជើងឯក និងពានរង្វាន់ណាមួយ៕  
សហព័ន្ធខ្មែរកីឡាហាប់គីដូ ដង្ហោយរកការជួយគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន ខណៈបច្ចុប្បន្នសហព័ន្ធដែលដំណើរដោយសារការបរិច្ចាគថវិកាពីសមាជិកមួយនេះ ពុំទាន់មានទីលានហ្វឹកហាត់ និងទីស្នាក់ការសហព័ន្ធសម្រាប់ធ្វើការងារត្រឹមត្រូវ។ ការប្រកាសស្វែងរកជំនួយគាំទ្រនេះ បន្ទាប់ពីសហព័ន្ធមិនអូឡាំពិកមួយនេះ ពុំទាន់មានឈ្មោះក្នុងបញ្ជីរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីទទួលបានថវិកាក្នុងការទ្រទ្រង់ការហ្វឹកហាត់របស់កីឡាករ និងរៀបចំការប្រកួត។
  សំណាង៖ អា សុធីរ! ហាងគ្រប់ប្រភេទមួយចំនួន ត្រូវបានប្រកាសឲ្យបិទដោយក្រសួងជំនាញ បន្ទាប់ពីរកឃើញថា ហាងទាំងនោះ អាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ។ អ៊ីចឹងហាងទាំងនោះ មិនលែងបានរកស៊ីទៀតហើយ?    សុធីរ៖ អើ! ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ គ្រប់មនុស្ស ឬស្ថាប័នដែលពាក់ព័ន្ធ ត្រូវបានគេតម្រូវឲ្យបិទជាបណ្តោះអាសន្នសិន។ នៅពេលដែលអ្វីៗត្រូវបានរកឃើញ ឬត្រូវបានធានាថា មានសុវត្ថិភាពពិតប្រាកដហើយ ពេលនោះ ហាងទាំងនោះមានសិទ្ធិបើកឡើងវិញ។    សំណាង៖ អ៊ីចឹង ម្ចាស់ហាងមិនខាតងាប់ហើយ?       សុធីរ៖ ចុះអ្ហែងទៅគិតរឿងខាតអីទៀតអ្ហា! រឿងកូវីដនេះ មិនត្រូវនិយាយរឿងខាត ឬចំណេញទៀតទេ តែវាជារឿងអាយុជីវិត។ ជីវិតសេដ្ឋកិច្ចសំខាន់ តែជីវិតមនុស្សសំខាន់ជាងសេដ្ឋកិច្ចទៅទៀត។ មនុស្សមានជីវិត ទើបអាចធ្វើឲ្យសេដ្ឋកិច្ចដំណើរការបាន!    សំណាង៖ មិនត្រឹមតែហាងទូទៅទេ ដែលតម្រូវឲ្យបិទ សូម្បីតែគ្លីនិកមួយចំនួន ក៏តម្រូវឲ្យផ្អាកដំណើរការបណ្តោះអាសន្នដែរ បើមានករណីពាក់ព័ន្ធទៅនឹងរឿងកូវីដនោះ។ ចុះបើគ្លីនិកផ្អាក ឬបិទបណ្តោះអាសន្ន ចុះអ្នកជំងឺម៉េចទៅវិញ?    សុធីរ៖ រឿងករណីគ្លីនិកនេះ គឺជារឿងដែលពិបាកគិតបន្តិច។ បើគិតក្នុងន័យធម្មតា ប្រសិនបើគ្លីនិកនោះ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ជាលក្ខណៈស្វ័យប្រវត្តិ គ្លីនិកនោះ ត្រូវផ្អាកបណ្តោះអាសន្ន។ នេះ គឺជាគោលការណ៍ក្រសួងជំនាញ។ រីឯអ្នកជំងឺមានតែពិបាក។    សំណាង៖ ចុះបើគ្លីនិកបិទកាន់តែច្រើន ឬគ្លីនិក លែងហ៊ានទទួលអ្នកជំងឺធម្មតា (ក្តៅខ្លួន) ទៅទៀត តើអ្នកជំងឺត្រូវទៅទីណា?    សុធីរ៖ ការពិតរឿងនេះ វាកំពុងកើតមានឡើងអ៊ីចឹងខ្លះមែនហើយ។ គ្លីនិកមួយចំនួន កំពុងត្រូវបានផ្អាកឲ្យដំណើរការ។ ដូច្នេះ អ្នកជំងឺថ្មី ដែលចង់ទៅទទួលសេវានៅទីនោះ ក៏មិនអាចទៅទៀតបានឡើយ។ អ្នកជំងឺខ្លះ ជាពិសេស អ្នកជំងឺដែលមានអាការក្តៅខ្លួន រឹតតែពិបាករកគ្លីនិកទៅទៀត ព្រោះ គ្លីនិក«ខ្លះ» បដិសេដមិនហ៊ានទទួលពិគ្រោះទេ។    សំណាង៖ ចុះបើគ្លីនិកខ្លាច តើអ្នកជំងឺយ៉ាងម៉េចទៅវិញ?    សុធីរ៖ អ្នកជំងឺមានតែពិបាក។ តែយើងក៏ត្រូវយល់ដែរថា ម្ចាស់គ្លីនិក គ្នាក៏ប្រឈម និងលំបាកដែរ។   
សំណាង និងសុធីរ នៅតែបន្តធ្វើការពីផ្ទះរៀងៗខ្លួន។ ធ្វើការពីចម្ងាយមែន តែប្រសិទ្ធិភាពការងារនៅតែខ្ពស់ ព្រោះ មិនសូវបានជជែកគ្នាជាមួយសហការី ដូចនៅកន្លែងធ្វើការ។ ធុញថប់បន្តិច តែផលិតភាពការងារដូចជាប្រសើរជាងមុន។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរលើកយកប្រធានបទ ដែលគ្លីនិកពីគ្រោះយោបល់ និងព្យាបាលខ្ លះបារម្ភពីអ្នកជំងឺក្តៅខ្លួន ហើយសឹងតែលែងហ៊ានទទួល។
  គណនីសន្សំផ្លឹស គឺជាប្រភេទផលិតផលគណនីសន្សំថ្មីមួយទៀតរបស់ធនាគារ អ៊ូរីដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការដកប្រាក់ និងដាក់ប្រាក់ ទៅតាមលំហូរសាច់ប្រាក់ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមទំហំទឹកប្រាក់របស់អតិថិជន។   ជម្រើសដែលអាចបត់បែនបាន និងអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំទូទៅដទៃទៀត គឺជាអត្ថប្រយោជន៍ពិសេសរបស់គណនីសន្សំផ្លឹស។ លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលក្នុងអត្រារហូតដល់ 3.5 ភាគរយក្នុងមួយឆ្នាំ។   លើសពីនេះ អត្រាការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ដែលអាស្រ័យលើសមតុល្យគណនីនិងត្រូវបានបូកបញ្ចូលទៅក្នុងប្រាក់ដើមជារៀងរាល់ខែ។ គណនីនេះ អាចសន្សំបានទាំងប្រាក់រៀល ប្រាក់ដុល្លារនិងប្រាក់បាតថៃ ជាមួយនឹងលក្ខខណ្ឌសមតុល្យគណនីអប្បបរមាដូចខាងក្រោម៖   400,000 រៀល ឬ 100 ដុល្លារអាមេរិក សម្រាប់អតិថិជនឯកត្តបុគ្គល 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក សម្រាប់អតិថិជនស្ថាប័ន។   ជ្រើសរើសគណនីសន្សំ ដែលសក្តិសមជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ដែលមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាមួយគណនីសន្សំផ្លឹស ពីធនាគារអ៊ូរី ។   របៀបស្នើសុំបើកគណនី៖ សូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ដោយភ្ជាប់នូវឯកសារតម្រូវច្បាប់ដើម សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរសព្ទ 023 96 3333 | 081 331 333 គេហទំព័រ៖ https://www.wooribank.com.kh/   ទំព័រហ្វេសប៊ុក៖ Woori Bank Cambodia   អំពីធនាគារ អ៊ូរី ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.3 ពាន់លានដុល្លារអាមេរិកផលប័ត្រឥណទានចំនួន មួយពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 295លានដុល្លារ និងអតិថិជនជាង374,177 នាក់៕   (អត្ថបទពាណិជ្ជកម្ម)
កាន់តែពិសេសជាមួយ គណនីសន្សំផ្លឹស ពីធនាគារ អ៊ូរី ដែលស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលត្រូវការប្រើប្រាស់ឬបង្វិលសាច់ប្រាក់ប្រចាំថ្ងៃ និងចង់បង្កើនសាច់ប្រាក់បន្ថែមពីការសន្សំ ទៅលើសមតុល្យដែលនៅក្នុងគណនី។
ជ័យជម្នះដ៏ធំសម្រាប់ប្រទេសអាហ្សង់ទីនទាំងមូល ក៏ដូចជាខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lionel Messi បានបង្ហាញថារូបគេបានសម្រេចក្តីស្រមៃក្នុងអាជីពក្រោយលើកពានរង្វាន់ World Cup ឆ្នាំ២០២២។ សមិទ្ធផលនេះ Messi ធ្វើបានដូចលោក Diego Maradona ដែលបានជួយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក១លើកដូចគ្នាក្នុងជំនាន់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពបាល់់ទាត់។ លោក Diego Maradona បានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។   អំឡុងស្ថិតនៅព្យាបាលជំងឺដុំសាច់ក្នុងពោះវៀនក្នុងមន្ទីពេទ្យនៅប្រទេសប្រេស៊ីល លោក Pele បានផ្ញើសារអបអរសារទទៅកាន់ក្រុមអាហ្សង់ទីនក្រោយពួកគេបានយកឈ្នះការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រលើបារាំងនៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតរយៈពេល ១២០នាទីបញ្ចប់ទៅដោយលទ្ធផល ៣-៣។   «បាល់ទាត់បានបន្តប្រាប់អំពីរឿងរ៉ាវរបស់ខ្លួនយ៉ាងជក់ចិត្ត។ Messi ឈ្នះ World Cup លើកដំបូងរបស់គាត់ ហើយគាត់ពិតជាសក្កិសមទទួលបានជ័យជម្នះនេះ។ [] អបអរសារទទៅកាន់ក្រុមអាហ្សង់ទីន ពិតប្រាកដណាស់លោក Diego Maradona កំពុងតែមានស្នាមញញ្ញឹមផងដែរ។»៕ លោក Pele  បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter បែបនេះ។   ក្រៅពីអបអរជ័យជម្នះទៅកាន់ក្រុមអាហ្សង់ទីន វីរបុរសបាល់ទាត់ប្រេស៊ីលវ័យ ៨២ឆ្នាំ ក៏បានកោតសរសើរទៅកាន់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ដែលបានបង្ហាញទម្រង់លេងដ៏ល្អខ្លាំងអំឡុងព្រឹត្តិការណ៍ World Cup លើកទី២២នេះ។ Mbappe រកបាន ៣គ្រាប់ឱ្យបារាំងអំឡុងប្រកួតទល់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ និងជាកីឡាករទី២ ក្នុងប្រវត្តិសាស្ត្រ FIFA បន្ទាប់ពីលោក Geoff Hursts ដែលធ្វើបាន hat-trick នៅ ឆ្នាំ ១៩៦៦ តាមរយៈការជួយឱ្យអង់គ្លេសឈ្នះអាល្លឺម៉ង់ខាងលិច ៤-២។   លើសពីនេះលោក Pele ក៏បានសរសេរនៅលើ Instagram ដដែលសរសើរទៅកាន់ក្រុមម៉ារ៉ុកផងដែរសម្រាប់ដំណើរផ្សងព្រេងដ៏អស្ចារ្យដែលអាចឈានជើងដល់ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងសម្រាប់ក្រុមមកពីអាហ្រ្វិកមួយនេះ៕  
លោក Pele វីរបុរសបាល់ទាត់ដ៏អស្ចារ្យរបស់ប្រេស៊ីលបានបង្ហាញការគោរពនិងអបអរដល់ក្រុមបាល់ទាត់អាហ្សង់ទីនក្រោយពួកឈ្នះពាន World Cup 2022 នៅកាតា។ លោក Pele ក៏បានសរសើរ Lionel Messi ថាសក្តិសមក្នុងការឈ្នះជើងឯក និងលើកឡើងថាលោក Diego Maradona ដែលស្លាប់ទៅហើយនោះកំពុងទទួលបានស្នាមញញ្ញឹមម្តងទៀតហើយ។
ភិក្ខុ ឯម ប៊ុនធឿន ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ អ្នកដែលទិញរថយន្តថ្លៃៗ គឺដើម្បីឲ្យសមនឹងងាររបស់ខ្លួន អួតគ្នាពីស័ក្តយស និងជាមោទកភាពរបស់បុគ្គលដែលមានលទ្ធភាពទិញរថយន្តថ្លៃៗទាំងនោះប្រើ។ ភិក្ខុ ឯម ប៊ុនធឿន មានសង្ឃដីកាពន្យល់បន្ថែមតាមលទ្ធិពុទ្ធដូច្នេះ៖« អ្នកមាន អ្នកធំៗ មហាសេដ្ឋី ទើបគេមានលទ្ធភាពទិញរថយន្តថ្លៃៗ។ ការទិញរបស់ថ្លៃៗនេះ គឺជាមោទនភាពរបស់មនុស្សម្នាក់ៗ ដែលគេពេញចិត្ត គេស្រឡាញ់ ចង់ឲ្យមានអ្នកសរសើរចឹងទៅ»។ តើសីលធម៌អនុញ្ញាតយើងឲ្យទិញរថយន្តថ្លៃកម្រិតណា? តើគួរទិញរថយន្ត ដែលមានតម្លៃគួរសម និងទុកថវិកាដែលសល់ ផ្តល់ទៅអង្គការមនុស្សធម៌ ឬវត្តអារាមវិញទេឬ?  សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង នាយ យ៉ាន និងភិក្ខុ ឯម ប៊ុនធឿន ចៅអធិការវត្តស្ទឹងមានជ័យ ដូចតទៅ៖
មនុស្សយើងខ្លះត្រូវការរថយន្ត សម្រាប់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ និងទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយជាដើម។ រថយន្តល្អៗ ដែលមានតម្លៃ ត្រឹម ២ម៉ឺន ឬ៣ម៉ឺនដុល្លារ ឬថ្លៃក្រោមនេះអាចបម្រើសេចក្តីត្រូវការខាងលើនេះបាន ប៉ុន្តែមានមនុស្សមួយចំនួន ទិញឡានថ្លៃលើសតែពីតម្រូវការដែលមិនមែនជារថយន្តធម្មតា។ ឧទាហរណ៍រថយន្តម៉ាក រថយន្ត Mercedes-Benz តម្លៃចាប់ពី៩ម៉ឺនដុល្លារឡើងទៅ រថយន្តម៉ាក PORSCHE តម្លៃចន្លោះពី៦០ម៉ឺន ទៅ២២ម៉ឺនដុល្លារ ឬ ម៉ាក  ROLLS ROYCE តម្លៃពី២៦ម៉ឺនដុល្លារ ដល់ទៅ២លានដុល្លារ។
កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។ ប៉ុន្តែចិននឹងផ្ដល់វ៉ាក់សាំង៦០ម៉ឺនដូសសិន មកកម្ពុជា នៅខែកុម្ភៈនេះ សម្រាប់ប្រើប្រាស់ចាក់លើប្រជាពលរដ្ឋ។   ក្រៅពីចិន កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងពីអូស្ត្រាលី ប្រមាណ៣លានដូសដែរ តាមរយៈជំនួយជាថវិកា២៨លានដុល្លារអាមេរិក។ សម្រាប់វ៉ាក់សាំងពីអូស្ត្រាលីនេះ គឺកម្ពុជាចាក់លើពលរដ្ឋ១,៥លាននាក់។ សូមទស្សនាការផ្សាយផ្ទាល់ដោយកញ្ញា អ៊ូ សុខមាន និងលោក ឆន សុផាត អ្នកសារព័ត៌មានថ្មីៗដូចតទៅ៖ រីឯ COVAX ក៏នឹងផ្ដល់វ៉ាក់សាំង៧លានដូស មកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្ស៣,៥លាននាក់ដែរ នៅក្នុងអំឡុងខែមីនា។ សម្ដេច ហ៊ុន សែន ក៏បានសរសេរលិខិតស្នើជំនួយវ៉ាក់សាំងទៅរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ីរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិចារណាលើការទិញវ៉ាក់សាំងពីអង់គ្លេសមួយទៀត។ វ៉ាក់សាំងអង់គ្លេសនេះ តម្លៃ៤ ឬ៥ដុល្លារប៉ុណ្ណោះ ស្របពេលវ៉ាក់សាំងចិន មានតម្លៃ២០ដុល្លារ។   បើតាមការគ្រោងទុកនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំង១១លានដូស ស្របពេលកម្ពុជាត្រៀមទិញវ៉ាក់សាំង២០លានដូស សម្រាប់មនុស្ស១០លាននាក់។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានប្រកាសថា សម្ដេចនឹងទៅទទួលវ៉ាក់សាំងពីចិនដោយផ្ទាល់ នៅព្រលានយន្តហោះ។
ភ្នំពេញ៖ ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជាហើយ តាមជើងយន្តហោះយោធា Y-20 នៅម៉ោងជាង៤រសៀលថ្ងៃទី៧ កុម្ភៈនេះ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងនៅព្រលានយន្តហោះ ដើម្បីទទួលយកវ៉ាក់សាំងពីចិនដោយផ្ទាល់។
  សូមជម្រាបថា នៅថ្ងៃទី១២ ខែតុលា ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតែង ឥស្សរជន៤រូប គឺលោក ជា សុផារ៉ា លោក ប៊ិន ឈិន លោក ប្រាក់ សុខុន និងលោក កែ គឹមយ៉ាន  ជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះអង្គ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តីដែរ៕  
លោក យឹម ឆៃលី ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម ស៊ីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះអង្គ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលព្រះករុណា ទ្រង់បានឡាយព្រះហត្ថលេខា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ។
យុវវ័យក្មេងៗប្រមាណ ១៦០នាក់បានបំពេញនូវតារាងសំណួរដែលរកឃើញថា ស្ទើរតែ ៩០ភាគរយហើយពួកគេបានញ៉ាំភេសជ្ជៈកីឡា ហើយក្នុងនោះមានពាក់កណ្តាលដែលញ៉ាំភេសជ្ជៈនេះយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍។ ភេសជ្ជៈកីឡាភាគច្រើនមានទាំងជាតិស្ករ និងអាស៊ីតខ្ពស់ ដែលវាទាំងពីរនេះផ្សំចូលគ្នាគឺគ្រប់គ្រាន់នឹងធ្វើឲ្យខូចខាតដល់ផ្ទៃរបស់ធ្មេញនិងបង្កជាការពុកធ្មេញបាន។ ភេសជ្ជៈមានជាតិផ្អែមក៏ច្រើនតែមានជាតិស្ករខ្ពស់ដែរទោះបីជាគ្មានកាឡូរីក៏ដោយ ដូច្នេះវាអាចធ្វើឲ្យឡើងទម្ងន់ និងធាត់ជ្រុលនៅថ្ងៃក្រោយបាន។ ខណៈពេលដែលភេសជ្ជៈកីឡាម្តងម្កាលអាចស័ក្តិសមនឹងយុវវ័យស្រួលបួលវិញពីការរត់កីឡា ឬលេងបាល់ក៏ដោយ តែវាមិនមែនជាគំនិតល្អដែលត្រូវជ្រើសរើសវាជាផ្នែកមួយនៃរបបអាហារឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា មានយុវវ័យក្មេងៗកាន់តែច្រើនកំពុងតែមានបញ្ហាពុកធ្មេញ និងធាត់ជ្រុលដោយសារតែការញ៉ាំភេសជ្ជៈកីឡាដែលមានជាតិផ្អែមខ្ពស់។ ការសិក្សាមួយរបស់ Welsh បានរកឃើញថា កម្រិតដ៏ខ្ពស់នៃការញ៉ាំភេសជ្ជៈបែបនេះលើយុវវ័យ គឺមិនបានដឹងថា វាមានជាតិផ្អែមខ្ពស់ឡើយ។
អត្ថបទទាក់ទង   សមាគមវារីវប្បករកម្ពុជា ទាមទារឱ្យក្រសួងកសិកម្មពិនិត្យឱ្យបានខ្ពស់លើគុណភាពត្រី នាំចូលពីវៀតណាម   ក្រសួងកសិកម្ម សម្រេចឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោពីវៀតណាមវិញ   ការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹមត្រីនៅក្នុងស្រុកនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម បានអនុញ្ញាតឱ្យមានការនាំចូលត្រីពោ ត្រីប្រា ត្រីអណ្តែង និងឆ្តោ ពីវៀតណាម ឡើងវិញកាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២១។ លោក ពុំ សុថា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនាព្រឹកថ្ងៃទី១២កុម្ភៈ ថា ៖«ឥឡូវហ្នឹងក្រុមការងារខ្ញុំនិងអ្នកជំនាញនៅក្រសួងពាក់ព័ន្ធកំពុងសិក្សារួមគ្នា ត្រូវធ្វើឱ្យយ៉ាងម៉េចឱ្យតម្លៃដើមនៃការចិញ្ចឹមត្រីទាប ឬអាចកាត់ថ្លៃដើមបានខ្លះសម្រាប់ពលរដ្ឋដែលចិញ្ចឹមត្រី»។   ក្រសួងពាក់ព័ន្ធដែលកំពុងធ្វើកិច្ចការងារជាមួយក្រសួងកសិកម្ម ក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់វារីវប្បករ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួងពាណិជ្ជកម្ម ខណៈកម្ពុជាកំពុងរឹតត្បិតនៃការនាំចូលត្រីពីប្រទេសវៀតណាម។ សេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្មកាលពីថ្ងៃទី៨កុម្ភៈ បញ្ជាក់ថា ទោះបីក្រសួងអនុញ្ញាតឱ្យឈ្មួញនាំត្រីពីវៀតណាមទាំង៤ប្រភេទខាងលើ ចូលទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្តែការនាំចូលត្រីទាំងនោះ គឺធ្វើឡើងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។   បើតាមលោក ពុំ សុថា បច្ចុប្បន្ន ត្រីដែលអនុញ្ញាតឱ្យនាំចូលពីវៀតណាម គឺមានចំនួនតិចបំផុត។ ប្រធានរដ្ឋបាលជលផលដែលទើបមកកាន់ដំណែងរូបនេះ បានបញ្ជាក់ថា៖«រាល់ថ្ងៃ ការនាំចូលត្រីមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ បើធៀបនឹងកន្លងមកគឺ១០០ភាគរយ ដែលយើងមិនទាន់រឹតបន្តឹងចំពោះឈ្មួញក្នុងការនាំចូលត្រីពីវៀតណាមនេះ»។  ក្នុងនាមតំណាងក្រសួងកសិកម្មលោក សុថា ក៏ទាមទារឱ្យមានទម្លាក់ថ្លៃអគ្គិសនីសម្រាប់វារីវប្បករ ក៏ដូចពលរដ្ឋចិញ្ចឹមត្រី, កាត់បន្ថយថ្លៃដឹកជញ្ជូន និងព្យាយាមធ្វើយ៉ាងណាឱ្យមានរោងចក្រឬក្រុមហ៊ុនផលិតចំណីត្រីនៅក្នុងស្រុកឱ្យបានច្រើន។ សព្វថ្ងៃនេះ កម្ពុជាមានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ឈ្មោះ Agri Master  Company ដែលផលិតចំណីសម្រាប់ត្រី មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។    លោក ទូច បូណា អ្នកចិញ្ចឹមត្រីនៅខេត្តកណ្តាល បាននិយាយថា ចំណីត្រីនីមួយៗមានតម្លៃប្រែប្រួលទៅកម្រិតប្រូតេអ៊ីននៅក្នុងចំណីទាំងត្រីនោះ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ត្រីពោនៅក្នុងកសិដ្ឋានរបស់លោកបូណា ភាគច្រើនបំផុតគឺឱ្យស៊ីចំណីដែលនាំចូលពីប្រទេសវៀតណាម។ លោក បន្ត រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ចំណីត្រីមួយបាវដែលមានទម្ងន់២៥គីឡូក្រាម កម្រិតប្រូតេអ៊ីន៤០ មានតម្លៃ២២ដុល្លារ, ប្រូតេអ៊ីនកម្រិត៣៥មានតម្លៃ១៩,៧ដុល្លារ, ប្រូតេអ៊ីនកម្រិត៣០ មានតម្លៃ១៦,៥ដុល្លារ, ប្រូតេអ៊ីនកម្រិត២៨ មានតម្លៃ១៥,៨ដុល្លារ, ប្រូតេអ៊ីនកម្រិត២៦ មានតម្លៃ១៥,៣ដុល្លារ និងប្រូតេអ៊ីនកម្រិត២២ មានតម្លៃ១៤,៣ដុល្លារ។    ចំណីត្រីកម្រិតប្រូតេអ៊ីនទាំងនេះគឺប្រើប្រាស់ទៅតាមអាយុកាល ឬពេលវេលាលូតលាស់របស់ត្រី។  លោក បូណា បាននិយាយដូច្នេះ៖«ចំពោះត្រីពោនៅពេលដែលវានៅតូចមានអាយុ១-២អាទិត្យ យើងឱ្យចំណីកម្រិតប្រូតេអ៊ីន៤០។ បាន២អាទិត្យក្រោយក យើងឱ្យចំណីប្រូតេអ៊ីន៣៥ រហូតដល់មានអាយុ១ខែ យើងឱ្យចំណីប្រូតេអ៊ីនកម្រិត៣០វិញ។ នៅពេលវាធំបន្តិចម្តងៗទៅតាមអាយុកាល យើងប្រើប្រាស់ចំណីកម្រិតតេប្រូអ៊ីនទៅតាមហ្នឹងដែរ។ ចំពោះចំណីត្រីប្រូតេអ៊ីនកម្រិត២៦ គឺយើងប្រើប្រាស់ច្រើនជាងគេរហូតដល់លក់»។ បុរសម្នាក់កំពុងឈរបាចចំណីឱ្យត្រី។ រូបថត៖ សមាគមវារីវប្បករកម្ពុជា  ចំណីត្រីភាគច្រើនដែលវារីវប្បករប្រើប្រាស់សព្វថ្ងៃ គឺភាគច្រើននាំចូលពីបរទេស និងមានតម្លៃខ្ពស់ជាងគេជាង។ លោកទូច បូណា បានអះអាងថា លោក ចង់ប្រើប្រាស់ចំណីត្រីដែលផលិតផលក្នុងស្រុកដែលមានតម្លៃទាបជាងចំណីនាំចូលពីវៀតណាម និងជាចំណីមានចំណីត្រីដែលមានគុណភាព។    ជាមួយនឹងគ្នានេះ លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជា បានលើកឡើងថា ច្រវាក់ផលិតកម្មនៃការចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងស្រុក គឺមានតម្លៃខ្ពស់ខ្លាំងណាស់ បើធៀបនឹងប្រទេសជិតខាង ហើយថែមទាំងប្រឈមនឹងការខាតបង់ដោយសារការប្រែប្រួលអាកាសធាតុ ផងដែរ។  បើតាម លោក សុថាវរិទ្ធិ វត្ថុធាតុដើមដែលបម្រើក្នុងវិស័យវារីវប្បកម្ម ដែលកម្ពុជានាំចូលពីបរទេស ពិសេសជាប្រទេសវៀតណាមនោះ គឺមានថ្លៃខ្ពស់ ដោយរាប់ចាប់ពីចំណីត្រី ។ ក្រៅពីនេះ កូនត្រីសម្រាប់ចិញ្ចឹមក្នុងស្រុកក៏ថ្លៃ, ថ្នាំព្យាបាលឬថ្នាំបង្ការនានាក៏ថ្លៃ...ហើយថែមទាំងចរន្តអគ្គិសនី និងសេវាដឹកជញ្ជូននៅកម្ពុជា មានតម្លៃខ្ពស់ទៀត ដែលធ្វើឱ្យវារីវប្បករនានា គ្មានលទ្ធភាពប្រកួតប្រជែងថ្លៃជាមួយត្រីនាំចូលពីវៀតណាមឡើយ។    ក្រុមការងារអន្តរក្រសួងបានឯកភាពគ្នាថា កម្ពុជាគួរពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករក្នុងស្រុក ដោយឈរលើគោលការណ៍ពាណិជ្ជកម្មសេរី និងពង្រឹងការកសាងនិងអនុវត្តបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ។ នេះបើតាមចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម  កាលពីថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២១។    សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេសវៀតណាមវិញនេះ ក្រោយមានការផ្អាកនាំចូលត្រីទាំងបួនប្រភេទនេះ អស់រយៈពេលមួយខែកន្លងមក។ ការអនុញ្ញាតឱ្យឈ្មួញនាំចូលពីត្រីទាំងនេះពីវៀតណាមវិញ គឺធ្វើឡើងបន្ទាប់ពីភាគីវៀតណាមសម្តែងការមិនពេញចិត្តជាខ្លាំងមកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាគឺធ្វើផ្ទុយពីស្មារតីសេរីភាពភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕    
ភ្នំពេញ៖ ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម រួមទាំងស្ថាបនិកជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមនៃការចិញ្ចឹមត្រីនៅក្នុងស្រុកទាប អាចប្រកួតប្រជែងថ្លៃជាមួយនឹងត្រីនាំចូលពីប្រទេសវៀតណាមនៅលើទីផ្សារកម្ពុជាបាន។  នេះបើតាមលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្រាប់អ្នកដែលគេងមិនបានគ្រប់គ្រាន់ និងអស់កម្លាំងពេញមួយថ្ងៃអាចនឹងមានអារម្មណ៍មិនមានផាសុកភាពក្នុងរាងកាយ អារម្មណ៍មិនល្អ ឬមានបញ្ហាសុខភាពទៀតដោយសារតែមិនសូវមានកម្លាំងកំហែង។ ដូច្នេះពេលខ្លះ រាងកាយក៏ត្រូវការបង្កើតជាវដ្តគេងថ្មី រហូតដល់អ្នកអាចគេងនៅលើតុធ្វើការក៏មានដែរ។ ហេតុអ្វីបានជាអ្នកគេងហៀរទឹកមាត់? មានដឹងថាវាមានប្រយោជន៍លើសពីការគិតដែរទេ? ការគេងហៀរទឹកមាត់កើតឡើងក្រោយពីការសម្រាករបស់អ្នកមានភាពល្អ។ មនុស្សភាគច្រើនជឿថា រឿងនេះជាទំនៀមទម្លាប់មួយខណៈពេលអ្នកខ្លះបែរជាយករឿងនេះដើម្បីសើចចម្អកគ្នាទៅវិញ។ យ៉ាងណាមិញ អ្នកត្រូវតែមានអារម្មណ៍ថា ខ្លួនឯងមានសំណាងដែលគេងហៀរទឹកមាត់បែបនេះ។ ការហៀរទឹកមាត់គឺជាសញ្ញាមួយដែលបញ្ជាក់ថា សុបិន្តរបស់អ្នកមានភាពវិជ្ជមាន ហើយរាងកាយក៏ទទួលបានការសម្រាកល្អបំផុតដែឬ។ ទោះបីជាយ៉ាងណាក៏ដោយ ការគេងមានដំណាក់កាលច្រើនណាស់ ដោយក្នុងនោះមាន REM ឬចលនាភ្នែកលឿនដែលធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្កប់ស្កល់។ នៅពេលអ្នកគេងហៀរទឹកមាត់ មានន័យថា អ្នកកំពុងតែស្ថិតក្នុងដំណាក់កាល REM ដែលមិនមានការរំខានទេ ដូច្នេះអ្នកក៏មិនមានបញ្ហានៃការគេង ឬរំខានអ្វីទាំងអស់។ ម្យ៉ាងវិញទៀត អ្នកដែលគេងមិនហៀរទឹកមាត់ វាអាចជាសញ្ញាមួយបញ្ជាក់ថា ទម្លាប់នៃការគេងរបស់អ្នកមានការប៉ះពាល់ហើយនៅពេលយប់ ហើយការសម្រាកទំនងជាមិនគ្រប់គ្រាន់ផងដែរ។ ចូរចាំថា ការ បុគ្គលិកលក្ខណៈល្អ និងការរីកចម្រើនខាងជំនាញអាចមានលក្ខណៈល្អប្រសើរបានលុះត្រាតែមានការគេងដ៏ល្អផងដែរ។ ដូច្នេះបើសិនជាអ្នកគេងមិនគ្រប់ ឬពិបាកគេង ចូរកុំអៀនខ្មាស់នឹងការសុំជំនួយពីគ្រូពេទ្យអី៕ ត្រួតពិនិត្យដោយ www.health.com.kh
ការគេងគឺជាមូលដ្ឋានគ្រឹះមួយរបស់ជីវិតរស់នៅមនុស្សយើង។ បើសិនជាយើងចង់ឲ្យមានជីវិតពោរពេញដោយភាពសកម្ម និងផលិតភាពនោះ យើងត្រូវតែគេងឲ្យបានស្កប់ស្កល់នជារៀងរាល់យប់ និងចៀសវាងការគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់។ កាលណាមនុស្សយើងគេងមិនបានគ្រប់គ្រាន់នៅពេលយប់ទេ វានឹងប៉ះពាល់ដល់មុខងាររបស់ខួរក្បាលច្រើនដែរ។
បាល់ទាត់៖ក្រុមបាល់ទាត់នៅកម្ពុជា វិសាខា និងភ្នំពេញក្រោន មិនអាចឆ្លងផុតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ AFC Cup បានឡើយ ។ ប្រកួតចុងក្រោយភ្នំពេញក្រោន ឈ្នះ Young Elephants ៤-២ ក្នុងវគ្គជម្រុះបញ្ចប់ក្នុងពូល I នាកីឡដ្ឋាន Thong Thatប្រទេសវៀតណាម, ខណៈវិសាខា ចាញ់ Kedah FC ៥-១ នាកីឡដ្ឋាន Kapten I Wayan Dipta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ផ្ដើមការប្រកួតភ្លាម ក្រុមភ្នំពេញក្រោន បើកការសម្រុកជាខ្លាំង រហូតរកគ្រាប់បើកឆាកមុននៅ នាទី១៣ ដោយខ្សែបម្រើ សំអុល ទីណា ក្រោយបញ្ជូនបាល់ចេញពីខ្សែប្រយុទ្ធ Farred Sadat។ ការវាយបកត្រលប់មកវិញរបស់ក្រុម កូនដំរី Young Elephants ប៉ុនប៉ងជាច្រើនដងតែហាក់គ្មានសំណាងក្នុងការបញ្ចប់ទី។ ឈានដល់ម៉ោងសម្រាកនៃពាក់កណ្តាលវគ្គទី១ ក្រុមកូនដំរី ហាក់មានយុទ្ធសាស្រ្តផ្សេង ដោយនៅចុងម៉ោងនៃវគ្គទី១ ក្រុមពីប្រទេសឡាវមួយនេះ បានរកគ្រាប់បាល់តាមស្មើ១-១ នៅនាទី ៤៥+១ ដោយខ្សែបម្រើ B.Bounkong តែតបាល់បញ្ចូនទី បន្ទាប់ពីការបញ្ជូនបាល់ដោយខ្សែបម្រើប្រយុទ្ធ K.Souvanny។ លទ្ធផលបណ្តោះអាសន្ននៃវគ្គទី១ ភ្នំពេញក្រោន១-១ Young Elephants។   ឈានដល់វគ្គទី២ ក្រុមភ្នំពេញក្រោនប្តូរកីឡាករ លឹម ពិសុទ្ធ ចូលជំនួស យឺ សាហ្វី , យឺ មូស្លីម ជំនួសសំអុល ទីណា និងជួន ចាន់ចាវ ចូលជំនួសឈុំ សុខហៃ។  មិនដល់ ២០នាទី ខ្សែបម្រើប្រយុទ្ធរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ រកបាន២គ្រាប់ ពោលនាទី ៥៤ រកបាន១គ្រាប់ បន្ទាប់ពីការបញ្ជូនបាល់ដោយខ្សែប្រយុទ្ធ Farred Sadat និងបន្ថែមគ្រាប់ទី២ សម្រាប់ខ្លួនក្រោយការបញ្ជូនបាល់ដោយខ្សែរប្រយុទ្ធដដែល។   នៅនាទី៦៥ ខ្សែប្រយុទ្ធ Farred Sadat ស៊ុតជើងស្តាំបញ្ចូលទីបានសម្រេចដែលជាគ្រាប់ ទី១សម្រាប់ខ្លួនក៏ដូចជាគ្រាប់ទី៤ឲ្យក្រុម។ ២នាទីក្រោយមកក្រុមកូនដំរី បើកការវាយបកមកវិញភ្លាមៗ ដោយខ្សែបម្រើប្រយុទ្ធ K.Souvanny នៅនាទី៦៧។ បញ្ចប់ការប្រកួត ភ្នំពេញក្រោន៤-២ កូនដំរី Young Elephants។    គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg ឈរបញ្ជារកូនក្រុមលេងក្នុងជំនួបទល់នឹងក្រុម Young Elphants FC(ប្រភពPhnom Penh Crown FC) ចំណែកក្រុមវិសាខា បរាជ័យនៅប្រកួតចុងក្រោយរបស់ខ្លួនដោយចាញ់ ក្រុមKedah FC ៥-១ នាទឹកដីកណ្តាលប្រទេសឥណ្ឌូណេស៊ី។    វិសាខា បានឈ្នះពីរប្រកួតមកហើយ ដោយឈ្នះ Bali United ៥-២ និង Kaya FC ២-១ ។ ប៉ុន្តែប្រកួតចុងក្រោយនេះ វិសាខា បានចាញ់ក្រុម Kedah យ៉ាងធ្ងន់ធ្ងរទៅវិញ។ សម្រាប់ពូលG ក្រុម Kedah United ឡើងទៅវគ្គបន្ត។   ក្រុមបាល់ទាត់នៅកម្ពុជានៅតែមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពូលបាននៅឡើយទេក្នុងព្រឹត្តការណ៍នៃពានរង្វាន់បាល់ទាត់ AFC CUP។   គួរំឭកផងដែរ ក្រុមបាល់ទាត់ ភ្នំពេញក្រោន ធ្លាប់បានឡើងមកលេងពាន AFC CUP  ២លើក លើកទី១ នៅឆ្នាំ២០១៧ និងលើកទី២ ឆ្នាំ២០២២ ខណៈក្រុមបាល់ទាត់វិសាខា ក៏ធ្លាប់បានចូលរួម ២លើកដូចគ្នាដោយឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ។ ក្លិបបាល់ទាត់នៅកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតពានរង្វាន់ AFC CUP រួមមាន ក្រុមបាល់ទាត់ ណាហ្គាវើលដ៍(២លើក), ក្រុមបឹងកេត(២), ព្រះខ័នរាជស្វាយរៀង(១), វិសាខា(២) និងភ្នំពេញក្រោន(២)៕  
ដោយ៖ ហៀក ឆក 
សៀមរាប៖ លោក ញឹក សិរីរតនា ជាស្ថាបនិក Little Angels Center ដែលជាទីតាំងសិប្បកម្មចម្លាក់ស្បែកគោមួយកន្លែងនៅទល់មុខប្រាសាទព្រះគោនៃ ស្រុកប្រាសាទបាគង។ សិប្បកម្មចម្លាក់ស្បែកគោនេះ ឈរជើងអស់រយះពេល២១ឆ្នាំមកហើយ នៅក្នុងខេត្តសៀមរាប។    ចម្លាក់ស្បែកគោ ជាវត្ថុអនុស្សាវរិ៍យ និងគ្រឿងលម្អបែបបុរាណដ៏មានតម្លៃ ដែលទាក់ទាញភ្ញៀវទេសចរ។ បច្ចុប្បន្ន អ្នកជំនាញដាប់ស្បែកគោ លោក សិរីរតនា ក៏បានបណ្តុះជំនាញមួយនេះ ទៅឱ្យក្មេងជំនាន់ក្រោយ ភាគច្រើនជាក្មេងកំព្រា និងមានពិការភាពជាដើម។ លោក សិរីរតនា បានលើកឡើងថា កម្រៃ បានពីការលក់ចម្លាក់ស្បែកនេះ ត្រូវយកមកផ្គត់ផ្គង់អាហារ និងការស្នាក់នៅដល់សិស្សដែលកំពុងរៀនជំនាញចម្លាក់ស្បែក៕   សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖  
ដោយ៖ ហេង ស្រីលីន និង ផាត  ដាណេ
សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ (UN High Seas Treaty) ជាក្របខណ្ឌផ្លូវច្បាប់មួយ ដែលបង្កើតឡើងដើម្បីការពារតំបន់សមុទ្រដែលស្ថិតនៅក្រៅព្រំដែនរបស់ប្រទេសនានា និងតំបន់សមុទ្រដែលពុំធ្លាប់មានយន្ដការផ្លូវច្បាប់គ្រប់គ្រងពីមុនមក។ ក្រោមសន្ធិសញ្ញានេះ តំបន់ការពារសមុទ្រមួយ (Marine Protected Areas MPAs) ត្រូវបានបង្កើតឡើង។ សន្ធិសញ្ញាលំហាសមុទ្រអន្តរជាតិ ត្រូវបានអនុម័តនៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ។ សន្ធិសញ្ញាមួយនេះនៅតែបន្តត្រូវការការផ្តល់សច្ចាប័ន និងការអនុម័តពីរដ្ឋជាសមាជិកនានាដើម្បីឈានដល់ការអនុវត្ត។ សន្ធិសញ្ញានេះ ក៏ជាផ្នែកមួយនៃការសន្យារបស់សកលលោកតាមគោលការណ៍ ៣០x៣០ ដែលមានន័យថា ពិភពលោកត្រូវការពារយ៉ាងហោចណាស់៣០ភាគរយនៃផ្ទៃដីទាំងមូល និង៣០ភាគរយនៃផ្ទៃសមុទ្រឱ្យបានត្រឹមឆ្នាំ២០៣០។  តើអ្វីទៅជាលំហសមុទ្រអន្ដរជាតិ (High Seas)? ហេតុអ្វីជាវាត្រូវមានការការពារ?    លំហសមុទ្រអន្ដរជាតិ (High Seas) ជាផ្ទៃមហាសមុទ្របើកចំហដែលគ្របដណ្ដប់ជិតពាក់កណ្ដាលនៃផ្ទៃផែនដី ហើយវាមិនត្រូវបានស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសណាមួយឡើយ។ ដោយហេតុបែបនេះ ផ្នែកជាច្រើននៃមហាសមុទ្រ  គឺគ្មានការត្រួតត្រា ហើយច្បាប់ដែលមានមួយចំនួនក៏មានការពិបាកក្នុងការអនុវត្ត ដោយសារតែមានទំនោរផ្តោតទៅលើបញ្ហាតែមួយមុខៗដូចជាការរុករករ៉ែ ការនេសាទ ឬការដឹកជញ្ជូនជាជាងការផ្ដោតទៅលើការការពារជីវចម្រុះ។   យោងតាមកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ៧,៩ភាគរយនៃមហាសមុទ្រប៉ុណ្ណោះ ត្រូវបានទទួលការការពារ និងមានតែ១,២ ភាគរយនៃលំហសមុទ្រអន្ដរជាតិប៉ុណ្ណោះដែលស្ថិតនៅក្រោមការកំណត់ MPA ។    ហេតុអ្វីបានជា សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិសំខាន់?   ការពិភាក្សាដើម្បីបង្កើតសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែត្រូវបានរារាំងប៉ុន្មានលើកដោយសារតែជម្លោះលើការប្រើប្រាស់ពាក្យពេចន៍ និងការបញ្ចុះបញ្ចូល (Lobby) ពីសំណាក់ឧស្សាហកម្មធំៗនិងប្រទេសដែលមានអំណាច។ ជាមួយគ្នានេះ ប្រទេសកំពុងអភិវឌ្ឍ ក៏មានការកើតទុក្ខ ព្រោះអាចរងពិន័យ ឬទទួលខុសត្រូវចំពោះបញ្ហាជីវចម្រុះសមុទ្រដែលបណ្តាលមកពីការប្រើប្រាស់ធនធានដ៏ហួសហេតុរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងខ្លួនថែមទៀត។   ក៏ព្រោះតែហេតុនេះ សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ នឹងអនុញ្ញាតឱ្យតំបន់ដ៏ធំនៃមហាសមុទ្រត្រូវបានចាត់តាមច្បាប់ជា MPAs ហើយកម្រិតសកម្មភាពដែលអនុញ្ញាតនៅក្នុងតំបន់ទាំងនោះរួមមានការបញ្ឈប់ការនេសាទនៅក្នុងតំបន់សំខាន់ៗនៃជីវចម្រុះ ការបំផ្លាញមច្ឆាសមុទ្រ និងអនុញ្ញាតឱ្យមច្ឆាសមុទ្រកកើតឡើងវិញ។    តើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងរងឥទ្ធិពលនៃសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិដោយរបៀបណា?   បើទោះបីជាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍មិនមានព្រំប្រទល់ដែនសមុទ្រជាប់នឹង លំហសមុទ្រអន្តរជាតិក៏ដោយ ទូកនេសាទរបស់តំបន់នេះ នៅតែត្រូវអនុវត្តតាមច្បាប់ថ្មីណាមួយដែលត្រូវបានបង្កើតឡើងក្រោមសន្ធិសញ្ញាលំហសមុទ្រអន្តរជាតិ ជាពិសេសសម្រាប់តំបន់ដែលស្ថិតនៅលើ មហាសមុទ្រឥណ្ឌា។ លោក Dominic Chakrabongse អ្នកជំនាញជលផលឯករាជ្យ និងជាអនុប្រធាននៃ អង្គការ The Green World Foundation បានលើកឧទាហរណ៍អំពីតំបន់ Saya de Malha Bank ដែលស្ថិតនៅចំកណ្ដាលមហាសមុទ្រឥណ្ឌា។    លោកអះអាថា ជាចំណុចក្តៅនៃជីវចម្រុះ និងជាជម្រកនៃប្រភេទមច្ឆាសមុទ្រចម្រុះរាប់មិនអស់ តំបន់នេះបានក្លាយជាគោលដៅនេសាទរបស់ប្រទេសគ្រប់ទិសទី សូម្បីតែអ្នកនេសាទថៃក៏ធ្វើដំណើរទៅកាន់ទីនោះដើម្បីប្រមូលផលនេសាទផងដែរ។ ដោយហេតុនេះ កង្វះកិច្ចព្រមព្រៀងអន្តរជាតិអាចពិបាកក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីឱ្យមានប្រសិទ្ធភាពសម្រាប់តំបន់មួយនេះ។    តើជំហានបន្ទាប់របស់សន្ធិសញ្ញាលំហសមុទ្រអន្តរជាតិជាអ្វី?   ជំហានបន្ទាប់ដ៏សំខាន់របស់ សន្ធិសញ្ញាមួយនេះគឺ ការអនុម័តជាផ្លូវការនៅសម័យប្រជុំរបស់អង្គការសហប្រជាជាតិ និងការផ្ដល់សច្ចាប័នដោយរដ្ឋជាសមាជិកយ៉ាងហោចណាស់៦០ភាគី។ សន្និសីទនៃភាគី (COP) ក៏ត្រូវតែបង្កើតឡើងដើម្បីឱ្យតំណាងរដ្ឋជាសមាជិកប្រជុំគ្នា និងបង្កើនការទទួលខុសត្រូវលើកិច្ចព្រមព្រៀងមួយនេះ។    ជាមួយគ្នានេះ មូលនិធិដំបូងក៏នឹងត្រូវបានបង្កើតឡើងដោយមានការឧបត្ថម្ភពីសហភាពអឺរ៉ុបចំនួន៨២០លានអឺរ៉ូ ផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា ការអនុវត្តនៃសន្ធិសញ្ញាមួយនេះ ក៏អាចក្លាយជាបញ្ហាប្រឈមដ៏សំខាន់មួយដោយសារសកម្មភាពបំផ្លាញលើលំហសមុទ្រអន្ដរជាតិនៅឆ្ងាយពីឆ្នេរសមុទ្រ ហើយពិបាកក្នុងការត្រួតពិនិត្យ។ បន្ថែមពីលើនេះ ចម្ងល់ទាក់ទងនឹងការកំណត់ MPAs មន្រ្តីអនុវត្ត សកម្មភាពដែលនៅតែត្រូវបានអនុញ្ញាតនៅក្នុងលំហសមុទ្រអន្តរជាតិ បញ្ហាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ភាគីទទួលបានអត្ថប្រយោជន៍ នៅតែពុំទាន់បានដោះស្រាយនៅឡើយ៕   
ដោយ ងួនសៅ ពុទ្ធិឫទ្ធិ 
សំឡេងនៃកិច្ចសម្ភាសរបស់លោក ហេង ហ៊ី ជាមួយកញ្ញា ថាន រស្មី៖ លោកឪពុករូបនេះ បានឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យកូនឈឺ គឺមកពីរូបគាត់ជាឪពុកផ្ដល់ប្រាក់ឲ្យកូនទៅរៀនច្រើនពេក ដូច្នេះកូនតែងតែញ៉ាំអាហារនៅខាងក្រៅ និងមិនសូវញ៉ាំអាហារដែលចម្អិននៅផ្ទះឡើយ។ រឹតតែធ្វើឲ្យលោកក្តុកក្តួលទៀតនោះគឺលោកបារម្ភ ខ្លាចកូនប្រឡងមិនបានលទ្ធផលល្អដូចការរំពឹងទុករបស់កូនស្រីវ័យ១៨ខ្លួន ។ លោកបារម្ភព្រោះតែកូន ត្រូវសម្រាកនៅមន្ទីរពេទ្យប្រមាណ១ខែ ដែលធ្វើឲ្យខកខានក្នុងការរៀនសូត្រមុនប្រឡង។ ដោយទទួលបានបទពិសោធន៍បែបនេះហើយ បុរសដែលរស់នៅរាជធានីភ្នំពេញខាងលើបានសុំឲ្យអាណាព្យាបាលទាំងអស់យកចិត្តទុកដាក់លើសុខភាពរបស់កូន។ លោកថាត្រូវមានការកំណត់ច្បាស់លាស់លើការចាយវាយរបស់កូន និងណែនាំកូនឲ្យជ្រើសអាហារណាដែលល្អ ជាពិសេសអាហារចម្អិននៅផ្ទះ ដើម្បីកាត់បន្ថយអាហារណាដែលមានជាតិគីមីខ្ពស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ការសិក្សារបស់កូន៕
ភ្នំពេញ៖ លោក ហេង ហ៊ី ជាអាណាព្យាបាលមួយរូប ដែលអង្គុយរង់ចាំកូនស្រីពៅ ប្រឡងជាមួយបេក្ខជនជាច្រើនទៀត ក្នុងមណ្ឌលវិទ្យាល័យជាស៊ីមសាមគ្គី។ នៅពេលផ្ដល់បទសម្ភាសជាមួយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ អំពីចំណាប់អារម្មណ៍របស់អាណាព្យាបាល ក្នុងការមករង់ចាំលើកទឹកចិត្តដល់កូន លោកឪពុកវ័យជាង៥០ឆ្នាំរូបនេះ បានបង្ហូទឹកភ្នែក ដោយក្ដីបារម្ភពីកូនស្រីពៅ ដែលទើបងើបពីព្យាបាលជំងឺនៅប្រទេសថៃ ដោយសារតែទទួលទានអាហារសម្បូរសារធាតុគីមីច្រើនពេក។
  សូមអញ្ជើញទាក់ទង៖ ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/
រីករាយថ្ងៃឈប់សម្រាកដ៏វីសេសវីសាលក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ដើម្បីស្រូបយកខ្យល់បរិសុទ្ធ និងទស្សនានូវអ្វីប្លែកៗ ដែលលោកអ្នកពុំធ្លាប់បានឃើញរាល់ថ្ងៃ សណ្ឋាគារទែរូ សូមស្វាគមន៍ភ្ញៀវទេសចរ ដើម្បីចែករំលែកនូវរចនាប័ទ្មខ្មែរបុរាណ ម្ហូបអាហារពិសេស និងដំណើរកម្សាន្តក្នុងតំបន់ទេសចរណ៍ធម្មជាតិ។ ខេត្តរតនគិរី ត្រូវបានគេទទួលស្គាល់ថា ជាខេត្តដែលសម្បូរដោយធនធានធម្មជាតិនិងវប្បធម៌។ ដំរីអ៊ីកែវ បុកវ៉ា បាក់ម៉ៃ និងខាំសែន កំពុងតែទន្ទឹងរង់ចាំការមកលេងកម្សាន្តរបស់លោកអ្នកនៅទឹកជ្រោះកាទៀង៕
ម្ចាស់ជើងក្របខណ្ឌអឺរ៉ុបច្រើនជាងគេ១៣សម័យ របស់លោក Zidane បានដាក់គោលដៅចម្បងរួចស្រេចហើយក្នុងការទម្លាក់តោខៀវនៅឯ Stamford Bridge ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង បន្ទាប់អាក់ខានអស់រយៈពេល៣រដូវកាលមក។   ប្រធានក្រុម Ramos ក៏បានវិលត្រឡប់ទៅជួយក្រុមវិញ បន្ទាប់ពីមានបញ្ហាកំភួនជើងអស់មួយខែមក។ ស្របពេលគ្នានេះ Hazard អតីតខ្សែបម្រើឆ្នើម Chelsea ដែលញាំញីដោយសារបួសមួយរយៈធំទីបំផុតក៏បានជាសះស្បើយវិញ១០០ភាគរយ ខណៈរូបគេសន្យាថានឹងជួយក្រុមអធិរាជសទម្លាក់ក្រុមចាស់របស់ខ្លួនឱ្យបាន។   Zidane អ្នកចាត់ការឆ្នើមសញ្ជាតិបារាំងដែលធ្លាប់ជួយ Real លើកបាន Champions League ៣សម័យរួចមកហើយ អះអាងថាសមាជិកសំខាន់ដូចជា Toni Cross, Ramos និង Hazard ជាដើម បានត្រឡប់មកប្រក្រតីភាពវិញហើយ ដើម្បីស្វែងរកទម្រង់លេងដ៏អស្ចារ្យនៅលើដំណើរផ្លូវចាស់របស់ពួកគេ។   កាលពីជើងទី១នៅទឹកដីអេស្ប៉ាញ Real Madrid និងក្រុមរបស់លោក Thomas Tuchel បានបញ្ចាប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១។ តាមរយៈលទ្ធផលនេះ ក៏បានជួយឱ្យ Chelsea មានប្រៀបសម្រាប់ជំនួបជើងទី២នៅទឹកដីខ្លួន ដ្បិតមានគ្រាប់ចំណេញក្រៅដី១គ្រាប់។ Chelsea មានប្រៀបត្រង់ថា បើសិនពួកគេទប់បានស្មើ ០-០ នោះនឹងឡើងទៅតតាំងនឹងក្រុមអង់គ្លេសដូចគ្នា Manchester City នៅវគ្គផ្តាច់ព្រ័ត្រតែម្តង៕  
លោក Zinedine Zidane មានទំនុកចិត្តខ្ពស់លើកូនក្រុម ជាពិសេស Eden Hazard និង Sergio Ramos ដែលសន្យាតស៊ូប្រយុទ្ធរហូតដល់ស្លាប់ ដើម្បីយកឈ្នះ Chelsea ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League។ Chelsea នឹងទទួលភ្ញៀវ Real Madrid ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៥ ខែឧសភានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
នាវាពិឃាត USS Stethem បើកបរស្ថិតនៅចម្ងាយតិចជាង ២២ គីឡូម៉ែត្រពីប្រជុំកោះជម្លោះ ប៉ារ៉ាសែលនៅសមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា។ នេះជាសកម្មភាពធ្វើដំណើរតាមផ្លូវទឹកដើម្បីអនុវត្តសេរីភាពនាវាចរណ៍របស់ក្រុងវ៉ាស៊ីនតោនជាលើកទីពីរហើយរាប់ចាប់ពីពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចុងខែមករានោះ។ លើកទីមួយកើតឡើងកាលពីចុងខែឧសភា នៅពេលដែលនាវាពិឃាត USS Dewey បើកបរទៅក្បែរថ្មប៉ប្រះទឹក Mischief  ដែលស្ថិតនៅប្រជុំកោះស្ព្រាត់លី (Spratly)នោះ។ ក្រុងវ៉ាស៊ីនតោន តែងតែអះអាងថា ខ្លួនមានសិទ្ធិពេញលេញក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ។ ក្រោមច្បាប់អន្តរជាតិ បណ្តារដ្ឋទាំងអស់ជាប់សមុទ្រអាចទាមទារអធិបតេយ្យលើដែនទឹកមានចម្ងាយ ១២ ម៉ាល៍ឬ ២២គីឡូម៉ែត្រពីឆ្នេរ។ ដូច្នេះហើយការបើកបរនាវាចម្បាំងក្នុងរយៈចម្ងាយតិចជាង ២២ គីឡូម៉ែត្រពីកោះដែលចិនកាន់កាប់ នេះ បញ្ជាក់ច្បាស់ថា អាមេរិកមិនទទួលស្គាល់ ការកាន់កាប់និងការទាមទាររបស់ចិនក្នុងតំបន់ជម្លោះឡើយ។ តាមពិតទៅ គោលការណ៍ធានា សេរីភាពនៃការហោះហើរនិងការធ្វើនាវាចរណ៍នេះក៏ត្រូវបានគេបង្កើតឡើងដើម្បីប្រឆាំងបណ្តារដ្ឋដែលទាមទារអធិបតេយ្យលើតំបន់ជម្លោះដូចជាចិនកំពុងធ្វើនេះផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមហាយក្សចិនបន្តពន្លឿនការសាងសង់កោះសិប្បនិម្មិតនៅក្នុងតំបន់ជម្លោះដើម្បីរក្សាសិទ្ធិទាមទារយកតំបន់ជម្លោះក្រោមហេតុផលប្រវត្តិសាស្ត្រនិងការកាន់កាប់ជាក់ស្តែង។ ការកសាងកោះសិប្បនិម្មិតបង្កឲ្យបណ្តាភាគីជម្លោះដទៃទៀតបារម្ភខ្លាំង ព្រោះចិនមិនត្រឹមតែសង់កោះប៉ុណ្ណោះទេ។ បើតាមរបាយការណ៍ស្រាវជ្រាវអាមេរិកដែលតាមដានបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើប្រយោជន៍យោធាផងដែរ ក្នុងនោះមានការកសាងផ្លូវសម្រាប់យន្តហោះចុះចតនិងមានដំឡើងកាំភ្លើងធំជាដើមផង។  ត្រឡប់មកវិញ វត្តមាននាវាពិឃាតអាមេរិកនៅក្បែរតំបន់ជម្លោះជាថ្មីនេះអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និង ចិន ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរល្អក់កករស្រាប់នោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រសួងការពារជាតិចិនបានចេញមុខទិតៀនសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន និងធានាការពារបូរណភាពដែនដីរបស់ខ្លួនផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិ Lu Kang បានចាត់ទុកសកម្មភាពនាវាចម្បាំងអាមេរិកថាជាការបង្ករឿងផ្នែកនយោបាយនិងយោធាដែរ។លោកបញ្ជាក់ដូចច្នេះ៖«ភាគីចិនបន្តទាមទារឲ្យភាគីអាមេរិកប្រញាប់បញ្ឈប់សកម្មភាពបង្ករឿងដែលរំលោភបំពាននិងគំរាមកំហែងអធិបតេយ្យនិងសន្តិសុខចិនទៀត»។  មន្ត្រីរូបនេះបានបញ្ជាក់បន្ថែមថា ចិននឹងបន្តប្រើប្រាស់វិធានការចាំបាច់ដើម្បីឆ្លើយតបនិងការពារអធិបតេយ្យ និងសន្តិសុខផ្តល់ខ្លួនដែរ។ ដូចឃើញស្រាប់ ចិនបានឆ្លើយតប ដោយបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង ដើម្បីកំញើញនាវាពិឃាតរបស់អាមេរិកវិញដែរ ថ្ងៃអាទិត្យម្សិលមិញនោះ។ ១. អាមេរិកធ្វើឲ្យចិនក្តៅស្លឹកត្រចៀកមិនទាន់បាត់ មុនបញ្ជូននាវាពិឃាតមកសមុទ្រចិនខាងត្បូង តាមពិតទៅ ចិនក្តៅស្លឹកត្រចៀកតាំងពី មុនពេលអាមេរិកបញ្ជូននាវាពិឃាតទៅក្បែរកោះជម្លោះសមុទ្រចិនខាងត្បូងម្ល៉េះ។ រដ្ឋបាលត្រាំ កាលពីសប្តាហ៍មុនបានធ្វើរឿងពីរយ៉ាងដែលធ្វើឲ្យចិនខឹងកាន់តែខ្លាំង និងអាចធ្វើឲ្យភាគីទាំងពីរប្រឈមមុខដាក់គ្នាខ្លាំងផង។ រឿងទីមួយគឺ រដ្ឋបាលអាមេរិកសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក ឯណោះ។ ដើម្បីការពារក្រែងចិនប្រតិកម្មតបខ្លាំង អាមេរិកបានបញ្ជាក់បន្ថែមថា ខ្លួននៅតែប្រកាន់ជំហរគោរពគោលនយោបាយចិនតែមួយជានិច្ច ហើយការលក់អាវុធឲ្យតៃវ៉ាន់នេះមិនប៉ះពាល់អ្វីឡើយ។ ប៉ុន្តែក្រុងប៉េកាំងបានប្រតិកម្មតបវិញភ្លាមៗចំពោះការលក់អាវុធឲ្យកោះតៃវ៉ាន់ដែលខ្លួនចាត់ទុកជាអាណាខេត្តដែលទាមទារផ្តាច់ខ្លួននោះ។ ចំណែករឿងទីពីរ គឺទាក់ទងបញ្ហាកូរ៉េខាងជើង។ រដ្ឋបាលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើធនាគារចិនមួយដែលមានឈ្មោះថាDandong។ ការសម្រេចដាក់ទណ្ឌកម្មប្រឆាំងធនាគារចិននេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា ស្ថាប័ននេះថាជាច្រកសម្រាប់កូរ៉េខាងជើងលាងលុយកខ្វក់របស់ខ្លួនដើម្បីទទួលបានរូបិយប័ណ្ណបរទេសស្របច្បាប់។ ក្រោមទណ្ឌកម្មនេះ អាមេរិកក៏នឹងទប់ស្កាត់លំហូរអចលនទ្រព្យរបស់ក្រុមហ៊ុនចិនមួយនេះ ហើយទណ្ឌកម្មនេះក៏នឹងត្រូវអនុវត្តលើប្រជាជនចិនពីរនាក់ទៀត ដែលជួយសម្រួលដល់ការលាងលុយខុសច្បាប់នេះដែរ។ អ្វីដែលអាមេរិកធ្វើនេះ ធ្វើឲ្យចិនក្តៅក្រហាយមិនស្ទើរទេ ហើយវាបង្កឲ្យទំនាក់ទំនងទ្វេភាគីដែលរប៉ាក់រប៉ើកស្រាប់នោះកាន់តែយ៉ាប់យ៉ឺនថែមទៀតផង។ ទំនាក់ទំនងរវាងអាមេរិក និងចិនទើបតែងើបប្រសើរឡើងកាលពីខែមេសាពេលមានជំនួបទ្វេភាគីរវាងប្រមុខរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះ។ ជំនួបទល់មុខលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជិនភីង នៅរមនីយដ្ឋាន Mar-a-Lago នារដ្ឋ Florida ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាសំខាន់មួយចំនួនដើម្បីស្តារទំនាក់ទំនងរួមគ្នាឡើងវិញ។ អ្វីដែលគួរឲ្យកត់សម្គាល់ ត្រាំ បានកោតសរសើរក្រុងប៉េកាំងដែលប្រឹងប្រែងដាក់សម្ពាធបន្ថែមលើក្រុងព្យុងយ៉ាងដើម្បីបង្ខំឲ្យរបបនេះបញ្ឈប់ការបាញ់សាកល្បងឬផលិតអាវុធនុយក្លេរអែរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះចិនក៏ឯកភាពបើកទ្វារទទួលយកផលិតផលសាច់ និងឧស្ម័នពីអាមេរិកផងដែរ។ ប៉ុន្តែក្រោយមក ត្រាំ ចាប់ផ្តើមទិតៀនចិនជាថ្មីពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង ព្រោះរបបដឹកនាំមួយនេះមិនព្រមឈប់បាញ់សាកល្បងមីស៊ីលនិងផ្អាកការផលិតអាវុធនុយក្លេអ៊ែរឡើយ។ចំណែកដូណាល់ ត្រាំ ព្រលយពាក្យថា ការប្រឹងប្រែងរបស់ចិនកន្លងមកមិនបានការសោះ៕
នាវាចម្បាំងអាមេរិកមួយគ្រឿងធ្វើដំណើរទៅក្បែរកោះជម្លោះដែលចិនកាន់កាប់នៅសមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា ដោយប្រតិបត្តិការនេះបញ្ជាក់ជាថ្មីពីជំហរអាមេរិកក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍សមុទ្រ។ វត្តមាននាវាចម្បាំងអាមេរិកនៅក្បែរតំបន់ជម្លោះនោះអាចនឹងបង្កឲ្យទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែល្អក់កករខ្លាំងមួយកម្រិតទៀត។ ចិនមិនទាន់បាត់ក្តៅស្លឹកត្រចៀករឿង ក្រុងវ៉ាស៊ីនតោនលក់អាវុធជាង ១ ពាន់លានដុល្លារឲ្យតៃវ៉ាន់ និងឆ្លៀតដាក់ទណ្ឌកម្មធនាគារចិនមួយដែលជាប់ពាក់ព័ន្ធការលាងលុយកខ្វក់កូរ៉េខាងជើងទៀតកាលពីសប្តាហ៍មុន។
អត្ថបទទាក់ទង   អាម៉េរិកនិងកូរ៉េខាងត្បូង បាញ់មីស៊ីល៨គ្រាប់ ដើម្បីបង្ហាញសាច់ដុំដាក់កូរ៉េខាងជើងវិញ    ស្ថានការណ៍ឧបទ្វីបហាក់កាន់តែក្តៅ ដោយសារកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុងរយៈពេលចុងក្រោយ។ គ្រាន់តែក្នុងថ្ងៃទី៥ ខែមិថុនា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីចំនួន៨គ្រាប់ឯណោះទៅសមុទ្រខាងកើត។ នេះជាការបាញ់មីស៊ីលលើកទី៣ ចាប់តាំងពីលោក យូន សុកយ៉ល ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។ មួយថ្ងៃបន្ទាប់កូរ៉េខាងត្បូង បានដំឡើងសាច់ដុំរបស់ខ្លួនដាក់កូរ៉េខាងជើងវិញ តាមរយៈការបាញ់មីស៊ីលយុទ្ធសាស្រ្តចំនួន ៨គ្រាប់វិញជាមួយអាម៉េរិក។    មេដឹកនាំកូរ៉េខាងត្បូង បានប្តេជ្ញាដាក់ចេញវិធានការម៉ត់ចត់ ចំពោះការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង ហើយរដ្ឋាភិបាលក្រុងសេអ៊ូល នឹងពង្រឹងសមត្ថភាពការពារសន្តិសុខបន្ថែម។    «រដ្ឋាភិបាលរបស់យើង នឹងឆ្លើយតបឱ្យបានតឹងរ៉ឹងចំពោះសកម្មភាពបង្កអរិភាពរបស់កូរ៉េខាងជើង»។ លោក យូន បានសង្កត់ធ្ងន់បែបនេះនៅក្នុងទិវារំឭកគុណប្រជាជនកូរ៉េខាងត្បូង ដែលស្លាប់ក្រោមបុព្វហេតុជាតិនៅថ្ងៃទី៦ ខែមិថុនា នៅទីបញ្ចុះសពជាតិក្នុងក្រុងសេអ៊ូល។ បើតាមមេដឹកនាំរូបនេះ កូរ៉េខាងត្បូង ហ៊ានធានាមិនឱ្យមានការធ្វេសប្រហែស ក្នុងការការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនខ្លួនឡើយ។    ក្រោមរដ្ឋបាលថ្មី ក្រុងសេអ៊ូល ហាក់បង្ហាញជំហយ៉ាងតឹងរឹងចំពោះកូរ៉េខាងជើង ពោលគឺខុសពីរដ្ឋបាលរបស់លោក មូន ចេអ៊ីន ដែលបានស្វែងរកកិច្ចចរចាសន្តិភាពជាមួយក្រុងព្យុងយ៉ាង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងលោក យូន បានឯកភាពចាប់ផ្តើមកិច្ចពិភាក្សាលើការពង្រីកសមយុទ្ធយោធាផងដែរ៕   
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី៦ ខែមិថុនា បានសន្យាឆ្លើយតបសកម្មភាពបង្កអរិភាពរបស់កូរ៉េខាងជើងឱ្យបានតឹងរ៉ឹងបំផុត បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីចំនួន៨គ្រាប់។
មិនដូចសម័យដើមឡើយ បច្ចុប្បន្ន កម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិអំណាចជូនប្រជាពលរដ្ឋ ធ្វើជាម្ចាស់វាសនានៃប្រទេសជាតិ។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវធ្វើខ្លួនឲ្យសមជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដោយត្រូវមានជំហររឹងប៉ឹង និងអាចយល់ដឹងពីកាតព្វកិច្ចខ្លួន ដែលត្រូវធ្វើ ដោយមិនចេះតែរេចុះរេឡើងតាមតែអ្នកនយោបាយឡើយ។   ជាពិសេស បើស្ថិតក្នុងស្ថានភាព ដែលអ្នកនយោបាយ កំពុងទាស់ទែងគ្នា គឺរឹតតែទាមទារឲ្យប្រជាពលរដ្ឋ រក្សាស្មារតីឲ្យនឹងន និងមិនច្រួលច្របល់នោះទេ។ ជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ មិនត្រូវដើរតាមគន្លងអ្នកនយោបាយ រហូតដល់ថ្នាក់ស្លាប់រស់ ហើយមិនត្រូវបែងចែកពណ៌សម្បុរនយោបាយរវាងគ្នានឹងគ្នា និងមិនត្រូវចាត់ទុកខ្មែរគ្នាឯងជាសត្រូវឡើយ។ ទម្លាប់គាំទ្រខាងនេះ ជាន់ខាងនោះ ឬគាំទ្រខាងនោះ ជាន់ខាងនេះ ប្រជាពលរដ្ឋ គួរតែទម្លាក់ចោល។    ការបែកបាក់ជាតិ ជាទូទៅកើតចេញពីសកម្មភាព និងការប្រើវោហាសាស្ត្រ ដើម្បីឃោសនាគំនិតនយោបាយ ក្នុងគោលបំណងបំពេញមហិច្ឆតារបស់ខ្លួន ឬបក្សដែលខ្លួនគាប់ចិត្ត។ ពេលនោះ ពួកគេ ចាំតែជាន់ពន្លិចគ្នាទៅវិញទៅមក ពេលភាគីណាថ្កុំថ្កើង ហើយនឹងសើចចំអកដាក់គ្នា ពេលភាគីណាវិនាសអន្តរាយ។   ប្រជាពលរដ្ឋ គប្បីយល់ឲ្យច្បាស់ថា ការទទួលឥទ្ធិពល និងការដើរតាមវិថីអ្នកនយោបាយស្លាប់រស់រៀងៗខ្លួន រហូតដល់ស្អប់ខ្ពើមប្រជាពលរដ្ឋជាតិសាសន៍ខ្លួនឯងបែបនេះ គឺជាដើមចម ដែលបណ្តាលឲ្យជាតិទាំងមូល ជួបការបែកបាក់។ ចំណែក អ្នកនយោបាយ គួរតែយកផលវិបាកនៃការឈ្លោះគ្នា មកធ្វើជាមេរៀន ដើម្បីប្រែក្លាយប្រទេសជាតិឲ្យមានសាមគ្តីភាព។ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។    ជាការពិត ក្នុងសង្គមប្រជាធិបតេយ្យ គឺមានបក្ស និងអ្នកនយោបាយច្រើនភាគី សម្រាប់ឲ្យប្រជាពលរដ្ឋ ជ្រើសរើស ហើយការខ្វែងគំនិតគ្នា តែងជៀសមិនផុត។ យ៉ាងណា ប្រជាពលរដ្ឋ មិនត្រូវឆាប់លង់ ឬឆាប់ជឿអ្នកនយោបាយ ដោយគ្រាន់តែស្តាប់វោហាររបស់ពួកគេឡើយ។ ជាធម្មតា អ្នកនយោបាយ តែងនិយាយពីភាពល្អរបស់ពួកគេ និងនិយាយយកត្រូវតែខ្លួនឯង ហើយទម្លាក់កំហុសឲ្យភាគីម្ខាងទៀត។ ប្រជាពលរដ្ឋ ត្រូវពិចារណា និងសង្កេតមើលឲ្យច្បាស់លាស់ថា អ្នកនយោបាយណា គណបក្សណា ដែលមានគោលនយោបាយល្អ មានសុចរិតភាព និងអាចជួយប្រទេសជាតិបានពិតប្រាកដ។    មិនថាអ្នក ជាអ្នកនយោបាយ អ្នកវិភាគនយោបាយ សាស្ត្រាចារ្យនយោបាយ អ្នកគាំទ្របក្សនយោបាយ អ្នកបម្រើនយោបាយ ឬជាអ្នកដើរតាមអ្នកនយោបាយនោះទេ គួរតែប្រកាន់ខ្ជាប់នូវជំហរ «ជាតិនិយម និងប្រជាជនជាអាទិភាព» ជាងបក្ស និងបុគ្គលដែលខ្លួនពេញចិត្ត៕ 
អ្នកនយោបាយ ឈ្លោះគ្នា ក៏បែរជាឈ្លោះគ្នាតាម ហើយដល់ពេលអ្នកនយោបាយ ត្រូវគ្នា ក៏ចាប់ផ្តើមត្រូវគ្នាដែរ។ ឥរិយាបថទន់ទោរទៅតាមតែអ្នកនយោបាយបែបនេះ ប្រជាពលរដ្ឋខ្មែរ ល្មមលះបង់ចេញហើយ។
  រយៈពេលចុងក្រោយនេះ អាមេរិក បានឯកភាពលក់សម្ភារយោធាឲ្យតៃវ៉ាន់ជាបន្តបន្ទាប់។ នៅក្នុងខែឧសភា អាមេរិក បានផ្តល់ភ្លើងខៀវ លក់មីស៊ីលបំពាក់លើនាវា Torpedo ចំនួន១៨ដើមឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១៨០លានដុល្លារ។ នៅពេលនេះ អាមេរិកបានយល់ព្រមលក់គ្រឿងបង្គុំនៃខែលការពារមីស៊ីលPatriot ឲ្យតៃវ៉ាន់ថែមទៀត។ ខែលការពារមីស៊ីល Patriot នេះ គឺប្រព័ន្ធការពារមីស៊ីលពីលើដីទៅអាកាស។    តាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក តៃវ៉ាន់ បានស្នើមកទីក្រុងវ៉ាស៊ីនតោនឲ្យគ្រឿងបង្គុំ ដើម្បីអភិវឌ្ឍខែលការពារ Patriot របស់ខ្លួន។ ការធ្វើទំនើបកម្មនេះ គឺដើម្បីគាំទ្រប្រព័ន្ធប្រតិបត្តិការខែលការពារមីស៊ីលឲ្យបានរយៈពេល ៣០ឆ្នាំទៀត។ ក្រុមហ៊ុនផលិតអាវុធ Lockheed Martin ជាភាគីផ្គត់ផ្គង់គ្រឿងបង្គុំរបស់ខែលការពារមីស៊ីលឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៦២០លានដុល្លារ។    សម្រាប់តៃវ៉ាន់ គ្រឿងបង្គុំទាំងនេះ គឺសំខាន់ណាស់ ហើយសង្ឃឹមថា ការលក់មួយនេះ នឹងមានសុពលភាពនៅខែក្រោយ។ ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងបែបនេះ ដោយបន្ថែមថា នេះគឺជាការលក់អាវុធលើកទី៧ របស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកឲ្យតៃវ៉ាន់។ វាគឺរឿងសំខាន់ ដើម្បីដំឡើងគ្រឿងបង្គុំទាំងនេះ ទៅជាប្រព័ន្ធសន្តិសុខការពារជាតិ។    លើសពីនេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានលើកឡើងពីតួនាទីដ៏ចម្បងរបស់អាមេរិក ក្នុងការពារសន្តិសុខ ស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងតំបន់ជារួមផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។    តៃវ៉ាន់ តែងធ្វើទំនើបកម្មយោធារបស់ខ្លួនជានិច្ច ខណៈប្រឈមមុខនឹងការគំរាមរបស់ចិន ហើយអាមេរិក គឺជាដៃគូលក់អាវុធដ៏សំខាន់។ ក្រោមការដឹកនាំរបស់លោកស្រី ប្រធានាធិបតីTsai Ing-wen តៃវ៉ាន់តែងតែបង្ហាញពីសញ្ញាចង់ប្រកាសឯករាជ្យ។ ដោយសារបញ្ហានេះ ចិនបានព្រមានម្តងហើយម្តងទៀតថា លទ្ធភាពចុងក្រោយ គឺការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រប់យកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ៕
អាមេរិក បានផ្តល់ភ្លើងខៀវក្នុងការលក់ជាកញ្ចប់នៃគ្រឿងបង្គុំខែលការពារមីស៊ីល មកឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៦២០លានដុល្លារ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៩ ខែកក្កដា។ ការលក់គ្រឿងបង្គុំឲ្យតៃវ៉ាន់ នេះធ្វើឡើងដើម្បីធ្វើទំនើបកម្មខែលមីស៊ីល Patriot ឲ្យមានអាយុកាលយូរជាងមុន។ 
  មុនឈានដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំ ក្រសួងទេសចរណ៍ កត់សម្គាល់ឃើញថាភ្ញៀវទេសចរបាននាំគ្នាដើរកម្សន្តជាបន្តបន្ទាប់ នៅតាមបណ្ដាទីតាំងទេសចរណ៍នីមួយៗ។   យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី៣ ដល់៩មេសា កម្ពុជាមានភ្ញៀវទេសចរ រហូតដល់៣៧ម៉ឺននាក់បានចេញដើរកម្សាន្ត។ តំបន់គោលដៅ ដែលមានភ្ញៀវដើរកម្សាន្តច្រើនជាងគេ ខេត្តសៀមរាបព្រះសីហនុ និងព្រះវិហារ។    លុះដល់ចុងសប្ដាហ៍នេះ តំបន់គោលដៅ ពិសេសខេត្តសៀមរាប មណ្ឌលគិរីនិងតំបន់ឆ្នេរ មានការកក់កន្លែងស្នាក់នៅ ស្ទើរពេលទាំងអស់១០០ភាគរយសម្រាប់ត្រៀមស្នាក់នៅនាថ្ងៃឈប់សម្រាក់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។   ជាមួយគ្នាដែរ ក្រសួង ក្រើនរំលឹកឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ពិសេសការកំណត់តម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម។    ឆ្នាំនេះ រដ្ឋបានរៀបចំកម្មវិធីអង្គសង្រ្កាន្តនៅខេត្តសៀមរាបនិងកម្មវិធីប្រពៃណីជាច្រើនទៀត ដើម្បីបង្កើតឱកាសសប្បាយរីករាយដល់ប្រជាជនខណៈបណ្តារាជធានី-ខេត្តទាំងអស់ក៏បានត្រៀមខ្លួនជាច្រើន ក្នុងការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួន។   សូមជម្រាបដែរថា បណ្តាស្ថាប័ន អង្គភាព គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនឯកជនមួយចំនួន កាលពីដើមសប្ដាហ៍នេះ ក៏ប្រារព្ធកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីជាមួយ ការតុបតែង ការលេងល្បែងប្រជាប្រិយ និងការជួបជុំកម្សាន្តសប្បាយជាមួយបុគ្គលិកផងដែរ៕  
បាត់ដំបង៖ សណ្ឋាគារផ្ទះសំណាក់ រួមទាំងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ មានខេត្តសៀមរាប មណ្ឌលគិរី ព្រះសីហនុ រួមទាំងតំបន់ឆ្នេរ ទទួលបានការកក់ស្ទើរពេញ១០០ភាគរយទៅហើយនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
  កម្មវិធីអបអរសាទរខួបលើកទី ១០ឆ្នាំរបស់ព្រូដិនសលនៅកម្ពុជា និង១៧៥ឆ្នាំ នៃប្រវត្តិសាស្រ្តទូទាំងពិភពលោក នៅសណ្ឋាគារ Raffles Grand Hotel d'Angkor ខេត្តសៀមរាប ប្រទេសកម្ពុជា កម្មវិធីអបអរសាទរនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក  Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ ធនាគារជាតិនៃកម្ពុជា លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី Shriti Vadera ប្រធានក្រុមប្រឹក្សាភិបាល ព្រូដិនសល ភីអិលស៊ី លោក Solmaz Altin អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្រុមហ៊ុនព្រូដិនសល បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់នៃការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលនិងសេវាកម្មធានារ៉ាប់រងអាយុជីវិតដល់អតិថិជនរាប់ពាន់នាក់នៅទូទាំងប្រទេស។ ក្រុមហ៊ុនត្រូវ បានទទួលស្គាល់ក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងវិស័យធានារ៉ាប់រង។   ពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ ខេត្តសៀមរាប ដើម្បីអបអរសាទរខួប ១០ឆ្នាំ នៃការផ្តល់ជូននូវការការពារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា និង១៧៥ឆ្នាំទូទាំងពិភពលោកការជួយទ្រទ្រង់សហគមន៍   ក្រុមហ៊ុន ព្រូដិនសល ក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដើម្បីទ្រទ្រង់ដល់សហគមន៍ ដែលកន្លងមកក្រុមហ៊ុនបានផ្តល់ថវិកាជាង ៧ លានដុល្លារអាម៉េរិកចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ មួយចំនួនធំ នៃថវិកានេះ ត្រូវបានប្រើប្រាស់លើគម្រោងសម្រាប់ការអប់រំរួមមានគម្រោង First Read ក្រោមភាពជាដៃគូជាមួយអង្គការ Save The Children ដែលមានចំនួន 5 លានដុល្លារអាុម៉េរិក និងគម្រោង Safe School ដែលមានចំនួន 735,000 ដុល្លារអាម៉េរិក។ ក្រុមហ៊ុនក៏បានគាំទ្រគំនិតផ្តួចផ្តើមផ្សេងទៀត រួមមានគម្រោង Cha-Ching ការបរិច្ចាគដើម្បីទប់ស្កាត់ ជំងឺឆ្លង Covid-19 និងកម្មវិធីរត់ប្រមូលថវិកាដើម្បីមូលនិធិគន្ធបុប្ផាសម្រាប់កុមារ។   ការរួមចំណែកក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត ទៅកាន់សេដ្ឋកិច្ចដែលកំពុងរីក ចម្រើន   លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ៖ «សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាខ្ពស់ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ ដែលធ្វើឲ្យទីផ្សារធានារ៉ាប់រងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ទីផ្សារនេះមានអត្រាកំណើនជាមធ្យម ២៥% ក្នុងមួយឆ្នាំក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានចេញបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។ សមិទ្ធផល នៃវិស័យធានារ៉ាប់រងរបស់កម្ពុជា គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជាផងដែរ»។   លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ចូលទៅក្នុងទីផ្សារកម្ពុជា ដែលក្រុមហ៊ុនទទួលបានចំណែកទីផ្សាររហូតដល់ ៣៦% ជាមួយនឹងផលិតផលការការពារ ការសន្សំ និងអំណោយផ្សេងៗ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រងដែលមានជំនាញវិជ្ជាជីវៈចំនួន 5,502 ដើម្បីបម្រើទីផ្សារជាបុគ្គលិកផ្នែកលក់ ភ្នាក់ងារបុគ្គល និងបុគ្គលិកផ្នែកលក់ប៊េងកាសួរេន។ ការដាក់ឲ្យប្រើប្រាស់ InsurTech របស់ក្រុមហ៊ុនផងដែរ បានអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជនក្នុងអំឡុងពេលជំងឺ COVID-19»។   ក្រុមហ៊ុនក៏បានចាប់យកនូវវិធីសាស្រ្តដ៏រឹងមាំដោយផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន។ ផលិតផល និងសេវាកម្មធានារ៉ាប់រងដែលផ្តល់ជូនតាមរយៈភាពជាដៃគូ ប៊េងកាសួរេន បានជួយបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដែលមានសារសំខាន់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុ និងសន្តិសុខរបស់បុគ្គល និងក្រុមគ្រួសារ។   ភាពជឿជាក់ ការផ្តោតសំខាន់សម្រាប់អតិថិជន និងឧត្តមភាព   លោក Solmaz Altin នាយកគ្រប់គ្រង អាជីវកម្មយុទ្ធសាស្ត្រ ព្រូដិនសល ភីអិលស៊ី មានប្រសាសន៍ថា៖ «ព្រូដិនសល ជាក្រុមហ៊ុនធនារ៉ារងអាយុជីវិតអន្តរជាតិដំបូងគេមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅក្នុងឆ្នាំ ២០១៣។ ខណៈពេលដែលប្រទេសកម្ពុជាអាចជាទីផ្សារថ្មីសម្រាប់ក្រុមហ៊ុនព្រូដិនសល យើងមានភាពជឿជាក់លើសក្តានុពលភាពសម្រាប់រយៈពេលវែងរបស់យើង និងចំពោះតួនាទីដែលយើងអាចបន្តដើម្បីបង្កើនភាពរឹងមាំ និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ យើងប្តេជ្ញាដើម្បីសហការជាមួយរាជរដ្ឋាភិបាល និយ័តករ និងដៃគូសហការ ដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដើម្បីជួយប្រជាជនឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត។   លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍បន្ថែមថា៖ «ព្រូដិន សលកម្ពុជាបានដំណើរការអស់រយៈពេល 10 ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនបានផ្តល់នូវផលិតផលជាច្រើនប្រភេទដល់អតិថិជនជាង 321,000 នាក់ និងបានអនុម័តលើការទាមទារសំណងជាង 18 លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០២២។ ជាមួយនឹងផលិតផលឌីជីថលរាប់ម៉ឺនផលិតផល ដែលយើងបានលក់កន្លងមក យើងនឹងបន្តបង្កើតផលិតផលថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយយើងនឹងបន្តរក្សានូវតម្លៃស្នូល នៃភាពជឿជាក់ ការផ្តោតសំខាន់លើអត្ថប្រយោជន៍អតិថិជន និងឧត្តមភាពរបស់យើង។»    (អត្ថបទពាណិជ្ជកម្ម) 
ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី ១០ឆ្នាំ របស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារ Raffles Grand Hotel d'Angkor អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ ខេត្តសៀមរាប។ ការប្រារព្ធពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី ដែលស្របពេលនេះក៏កំពុងប្រារព្ធខួបលើកទី ១៧៥ ឆ្នាំនៃប្រវត្តិសាស្រ្តរបស់ខ្លួនទូទាំងពិភពលោកផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុនទៅក្នុងវិស័យធានារ៉ាប់រងនិងសហគមន៍ ការរួមចំណែកផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ។
ក្នុងចំណោម ជនជាតិខ្មែរទាំង៦នាក់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩ មាន៥នាក់ជាបុរស អាយុចន្លោះពី២៥ឆ្នាំ ទៅ២៧ឆ្នាំ ជាអ្នកដំណើរពីរុស្ស៊ី ដោយបានបន្តជើងហោះហើរនៅម៉ាឡេស៊ី ហើយមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកជនជាតិខ្មែរម្នាក់ទៀត ដែលជាសះស្បើយពីជំងឺកូវីដ-១៩ គឺជាស្រ្តី អាយុ៤៨ឆ្នាំ ជាអ្នកដំណើរពីអាមេរិក ដោយទៅបន្តជើងហោះហើរនៅចិន ហើយមកដល់កម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។  រីឯ ជនជាតិចិន៧នាក់ ដែលជាសះស្បើយពីកូវីដ-១៩ មានបុរស៦នាក់ និងស្រ្តីម្នាក់ អាយុចាប់ពី២៤ឆ្នាំ ដល់៣១ឆ្នាំ។ ពួកគេទាំង៧នាក់ ជាអ្នកដំណើរពីហ្វីលីពីន មកដល់កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។ ចំពោះអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី កម្ពុជា ខានរកឃើញ៥ថ្ងៃជាប់គ្នាមកហើយ។ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២៧៣នាក់ ដោយបានជាសះស្បើយវិញ២៥១នាក់ និង២២នាក់ទៀត កំពុងសម្រាកព្យាបាល៕ 
កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ១៣នាក់ទៀត ឲ្យជាសះស្បើយ ដោយក្នុងនោះ ជនជាតិខ្មែរ៦នាក់ និងជនជាតិចិន៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
មេដឹកនាំរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៦ ខែកញ្ញា បានរិះគន់សារព័ត៌មានថៃដែលនៅតែយកចិត្តទុកដាក់លើអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និង យីងឡាក់ ស៊ីណាវ៉ាត់ ។ លោក ប្រយុទ្ធ មិនសប្បាយចិត្តទេ ពេលត្រកូលស៊ីណាវ៉ាត់ បន្តជាប្រធានបទសម្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកនោះ។ ការរិះគន់នេះកើតឡើង បន្ទាប់ពីលទ្ធផលនៃការស្ទង់មតិមួយបង្ហាញថា អតីតសេដ្ឋីគមនាគមន៍ ថាក់ស៊ី នៅតែជានាយករដ្ឋមន្ត្រីមានប្រជាប្រិយភាពជាងគេដដែល។ បើតាមកាសែងបាងកកប៉ុស្តិ៍ ការស្ទាបស្ទង់ដែលធ្វើឡើងដោយវិទ្យាស្ថាន King Prajadhipok ដោយសហការជាមួយក្រសួងពីរ បានបង្ហាញថា លោក ថាក់ស៊ី ជានាយករដ្ឋមន្ត្រីមានប្រជាប្រិយភាពខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ហើយលោក ប្រាយុទ្ធ ស្ថិតនៅលំដាប់ទីពីរ។ ប្អូនស្រីលោក ថាកស៊ីន គឺអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទីបី ឯប្អូនថ្លៃរបស់លោក គឺលោក ស៊ុមឆៃ វង្សសុវ៉ាត មានលេខរៀងទីបួន ហើយលោក អាប់ភីស៊ីត វេចាជីវ៉ា នៅលេខប្រាំ។ លោក ប្រាយុទ្ធ រង្កៀសចិត្តខ្លាំងនឹងការបន្តផ្ដោតយកចិត្តរបស់សារព័ត៌មានលើលោក ថាក់ស៊ីន ដែលរឿងនេះធ្វើឲ្យបញ្ហាអតីតកាលមិនអាចកប់ជ្រៅបាន។ លោក ប្រាយុទ្ធ និយាយថា លោកបានបំភ្លេចលោក ថាក់ស៊ីន យូរណាស់មកហើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយចេះតែសរសេរពីលោក ថាក់ស៊ីន រាល់ថ្ងៃ។ នាយករដ្ឋមន្ត្រីថៃរូបនេះចង់ឲ្យការចងចាំរបស់លោក ថាក់ស៊ីន កប់ចោល ព្រោះការបន្តលើកយកផ្សាយរាល់ថ្ងៃ មិនអាចធ្វើឲ្យថៃទៅមុខបានទេ។ មិនត្រឹមតែរិះគន់សារព័ត៌មានលើរឿងលោក ថាក់ស៊ីន ទេ លោក ប្រាយុទ្ធ ក៏មិនពេញចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយថៃដែលចូលចិត្តសួររូបលោកជុំវិញការគេចខ្លួនរបស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ផងដែរ។ លោក ប្រាយុទ្ធ បានស្នើឲ្យសារព័ត៌មានថៃសួរលោកពីសំណួរមានប្រយោជន៍ជាងនេះ ព្រោះលោកមិនខ្វល់ខ្វាយការរត់គេចនេះទេ។ ប្រមុខរបបសឹកថៃក៏ត្អូញត្អែរទៀតថា សារព័ត៌មានថៃមិនដែលខ្វល់ខ្វាយការហត់នឿយក្នុងការដឹកនាំរបស់លោកទេ។ សូមបញ្ជាក់ថា លោក ថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ថៃ ត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងក្នុងឆ្នាំ២០០៦ ហើយលោកក៏បានរត់ភៀសខ្លួនទៅក្រៅប្រទេស បន្ទាប់ពីរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធករណីពុករលួយ។ ឯរដ្ឋាភិបាលលោកស្រី យីងឡាក់ វិញ ត្រូវបានយោធាដឹកនាំដោយលោក ប្រាយុទ្ធ ផ្ទាល់ ទម្លាក់ពីអំណាចក្នុងឆ្នាំ២០១៤ ។ ពេលនេះលោកស្រីក៏កំពុងគេចខ្លួនពីសំណុំរឿងពុករលួយដែរ៕
នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានប្រតិកម្មនឹងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកដែលបន្តផ្ដោតសំខាន់លើអតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត់ទាំងពីរ។ លោក ប្រាយុទ្ធ និយាយថា សារព័ត៌មានថៃនៅតែសរសេរព័ត៌មានទាក់ទងអតីតនាយករដ្ឋមន្ត្រីទាំងពីរ តែពួកគេមិនសូវខ្វល់ការដឹកនាំប្រទេសរបស់លោកឡើយ។ លោក ប្រាយុទ្ធ និយាយបែបនេះ ក្រោយមានការស្ទាបស្ទង់បង្ហាញថា ប្រជាជនថៃមានទំនុកចិត្តលើការដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាងរូបលោក។
  លោក សែម សុវណ្ណនី បន្តថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលឈប់សម្រាករួចហើយ ហើយត្រូវត្រឡប់ទៅកាន់តំបន់បេសកកម្មវិញ ក៏តម្រូវឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃដែរ។ តែមជ្ឈមណ្ឌលជាតិ ពុំបានបញ្ជាក់ថា ឲ្យពួកគេ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ។    លោក បន្ថែមថា កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ហើយបានប្រាស្រ័យទាក់ទងជាមួយបុគ្គលមានកូវីដ-១៩ ត្រូវប្រាប់ទៅមេបញ្ជាការខ្លួន ដើម្បីចាត់វិធានការការពារនិងព្យាបាល ហើយកងកម្លាំងមួកខៀវរូបនោះ ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។   លោក ណែនាំទៀតថា កងកម្លាំងមួកខៀវកម្ពុជា ដែលត្រឡប់មកពីបំពេញបេសកកម្មនៅខាងក្រៅ ដាច់ខាតត្រូវឲ្យពេទ្យ វាស់កម្តៅ និងបាញ់ថ្នាំសម្អាតសម្លាប់មេរោគ មុនពេលចូលបន្ទាយវិញ។    ក្រៅពីប្រាប់ឲ្យអនុវត្តវិធានការទាំងអស់នេះហើយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅដាក់ការណែនាំមួយចំនួនទៀត ឲ្យកងកម្លាំងមួយខៀវកម្ពុជា យកទៅអនុវត្ត។ ការណែនាំទាំងនោះ រួមមាន បង្កើតគណៈកម្មការតាមដាននិងពិនិត្យសុខភាពជាប្រចាំដល់កងម្លាំងមួកខៀវ, ត្រូវពាក់ម៉ាស់ លាងដៃជាប្រចាំ និង រក្សាគម្លាតពីគ្នាយ៉ាងហោចណាស់១ទៅ២ម៉ែត្រ, ត្រូវសម្អាតកន្លែងស្នាក់នៅ បន្ទប់ទឹក កន្លែងមានមនុស្សប្រើប្រាស់ច្រើន វត្ថុដែលប្រើរួមគ្នា និង ធម្យោបាយធ្វើដំណើរ, និង ត្រូវជៀសវាងពីកន្លែងដែលមានមនុស្សចេញចូលច្រើន។    សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៤៧នាក់ហើយ ដែលឆ្លងកូវីដ-១៩៕  
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០  ដោយបង្គាប់កងកម្លាំងមួកខៀវកម្ពុជាទាំងអស់ ដែលទទួលបានច្បាប់ឈប់សម្រាកចាប់ថ្ងៃជូនណឹងនេះទៅ ឲ្យទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ។
Mouzinho ជាកីឡាករ ដែលទើបចុះកិច្ចសន្យាជាមួយអង្គរថាយហ្គឺ នឹងត្រូវចូលរួមជាមួយជម្រើសជាតិទីម័រខាងកើត ក្នុងជំនួបមិត្តភាពជាមួយកម្ពុជា ដែលនឹងធ្វើទៅនៅថ្ងៃទី២ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ អតីតកីឡាករ មកពីក្លិប SLB Laulara ជាកីឡាករ ដែលរកគ្រាប់បាល់ច្រើនជាងគេ ប្រចាំរដូវកាល២០២១ នៃលីគកំពូលទីម័រ។   ដោយសារការមមាញឹកប្រកួតសម្រាប់ជម្រើសជាតិផង ព្រមទាំងការឈប់សម្រាករបស់ក្លិបអង្គរថាយហ្គឺផងនោះ Mouzinho នឹងមកចូលរួមក្លិបមូលដ្ឋាននៅសៀមរាបមួយនេះ ក្រោយពេលការប្រកួតCPL ចាប់ផ្ដើមដំណើរការ។ កីឡាកររូបនេះ នឹងប្រកួតឲ្យអង្គរថាយហ្គឺ ក្នុងតួនាទីខ្សែប្រយុទ្ធ៕  
អង្គរថាយហ្គឺ បានប្រកាសជាផ្លូវការនូវការព្រមព្រៀងចុះកិច្ចសន្យាជាមួយ Mouzinho Barreto de Lima ខ្សែប្រយុទ្ធជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ កីឡាកររូបនេះ ត្រូវបានចាត់ទុកជាកីឡាករឆ្នើមមួយរូបរបស់ទីម័រខាងកើត។
  សៀវភៅមគ្គទេសក៍ ស្តីពីរបៀបទប់ទល់បញ្ហាអាកាសធាតុលេចជារូបរាង បន្ទាប់ពីការចេញរបាយការណ៍របស់ក្រុមប្រឹក្សាអាកាសធាតុរបស់អង្គការសហប្រជាជាតិ (IPCC) ដែលបានព្រមានថា គ្រោះថ្នាក់នៃការឡើងកម្តៅផែនដីជិតឈានដល់ដំណាក់កាលដែលលែងអាចគ្រប់គ្រងបានហើយ។ ដូច្នេះ ការយល់ដឹងពីវិធានការដោះស្រាយក្នុងពេលនេះគឺជារឿងសំខាន់។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters ទីក្រុងគំរូដែលមានវិធានការទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុបានល្អមានចំនួន៥ រួមមាន៖   ១. រដ្ឋធានីបូហ្គោតារបស់កូឡុំប៊ី   រដ្ឋធានីបូហ្គោតា បានរៀបគម្រោងសម្រួលការធ្វើដំណើររបស់ប្រជាជនពីផ្ទះទៅកន្លែងផ្សេងៗ ឱ្យចំណាយពេលត្រឹមតែ ១៥នាទី ដើម្បីកាត់បន្ថយការបំភាយកាបូនពីមធ្យោបាយធ្វើដំណើរ។ មួយវិញទៀត រដ្ឋធានីនេះក៏មានវិធានការដាក់ជួលជាន់ផ្ទាល់ដីរបស់អគារខ្ពស់ៗជាកន្លែងលក់ដូរ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងមិនចាំបាច់ឱ្យប្រជាជនធ្វើដំណើរទៅទិញទំនិញនៅឆ្ងាយ។   ២. ទីក្រុង Cape Town របស់អាហ្វ្រិកខាងត្បូង   ទីក្រុង Cape Town បានលើកកម្ពស់ការប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រើកម្លាំងខ្យល់ដើម្បីផលិតថាមពលអគ្គិសនី។ ទីក្រុងនេះក៏បានជួយឧបត្ថម្ភដល់ការបណ្តុះបណ្តាលជំនាញដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅទូទាំងអាហ្វ្រិកខាងត្បូង ដែលអាចជួយកាត់បន្ថយភាពគ្មានការងារធ្វើ និងកាត់បន្ថយការបំភាយកាបូនផងដែរ។   ៣. ទីក្រុង Milan នៃអ៊ីតាលី   អ៊ីតាលីបានដាក់ស្នើគម្រោងគ្មានការបំភាយកាបូនជាលើកដំបូង ដែលរួមមានសកម្មភាពប្រើប្រាស់ថាមពលអាចប្រើឡើងវិញ ក៏ដូចជាបង្កើតផលិតផលសរីរាង្គ និងបង្កើតសួនដំណាំលើដំបូលផ្ទះ។ ទីក្រុង Milan ក៏កំណត់ទំហំដីសម្រាប់ចំណតរថយន្ត និងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ការជិះកង់ និងប្រើឡានអគ្គិសនី។ ចំណែកទឹកភ្លៀង និងទឹកដែលប្រើហើយ ត្រូវបានប្រមូលមកស្តុកទុក ហើយសម្អាតដើម្បីប្រើឡើងវិញ។    ៤. ទីក្រុង Portland របស់អាម៉េរិក   ទីក្រុង Portland ជាទីក្រុងធំបង្អស់របស់រដ្ឋ Oregon អតីតតំបន់រោងចក្រឧស្សាហកម្ម។ ក្រោយមកតំបន់នេះក៏បានផ្លាស់ប្តូរទៅជាផ្ទះអ្នកភូមិ ២៥០០ខ្នង ជាមួយហេដ្ឋារចនាសម្ព័ន្ធលើកកម្ពស់ការកាត់បន្ថយការបំភាយកាបូនទៅក្នុងបរិយាកាស។    ៥. ទីក្រុង តូក្យូ របស់ជប៉ុន   គម្រោងអភិវឌ្ឍន៍ Shinghawa នៅតូក្យូ គឺជាគម្រោងផ្លាស់ប្តូរតំបន់ផ្លូវរថភ្លើងចាស់ទៅជាតំបន់ដែលមានសកម្មភាពចម្រុះដូចជា ការិយាល័យ លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញជាដើម។ ការអភិវឌ្ឍនេះត្រូវបានសាងសង់ដោយសម្ភារៈមិនចម្លងកម្តៅ និងបំពាក់ឧបករណ៍ផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ និងប្រើឧស្ម័នធម្មជាតិក្នុងអគារដើម្បីការពារបរិស្ថាន៕ 
ថ្មីៗនេះ សៀវភៅមគ្គទេសក៍ស្តីពីរបៀបទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុរបស់ទីក្រុងមួយចំនួន ត្រូវបានបង្កើតឡើង។ ក្នុងនោះ ទីក្រុងចំនួន៥ ត្រូវបានបង្ហាញថា មានវិធានការល្អក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ ការដឹងពីវិធានការទាំងនោះ នឹងផ្តល់ប្រយោជន៍សម្រាប់ក្រុមអ្នករៀបចំផែនការអភិវឌ្ឍទីក្រុង ក៏ដូចជាអ្នកបង្កើតគោលនយោបាយ និងប្រជាពលរដ្ឋប្រទេសដទៃ ដើម្បីបានជាគំនិតថ្មី ក្នុងការដោះស្រាយបញ្ហាអាកាសធាតុរួមគ្នា ព្រោះវាជាបញ្ហាសកល។
  President Donald Trump dispatched Pompeo on an urgent mission to Riyadh to defuse a crisis over Jamal Khashoggi, an insider turned critic of the conservative monarchy who was last seen on October 2 when he entered the Saudi consulate in Istanbul to sort out marriage paperwork.   After a full day of talks, a statement from Pompeo and a tweet by Trump said that the Saudi leadership "strongly denied knowledge of what took place" in the consulate, without outright rejecting that an incident occurred.   Officials in Turkey, where Pompeo heads on Wednesday, say that the Saudis killed Khashoggi inside the consulate. The Saudis earlier insisted, without evidence, that Khashoggi left freely while later reportedly hinted that rogue elements could be responsible -- a theory that Trump has mused about aloud.   The mysterious circumstances around Khashoggi, a onetime Saudi insider turned critic who lived in the United States and contributed to The Washington Post, have badly dented the international image of Crown Prince Mohammed bin Salman who until recently was hailed in the West as a reformist saviour.   The 33-year-old heir apparent spoke to Pompeo over an evening-long dinner during which Trump called for and received assurances that the Saudis would "rapidly expand" an investigation.   "My assessment from these meetings is that there is serious commitment to determine all the facts and ensure accountability, including accountability for Saudi Arabia's senior leaders or senior officials," Pompeo said in a statement.   The crown prince "pledged that the work of the Saudi public prosecutor will produce a full and complete conclusion with full transparency for the world to see," Pompeo added.   Trump earlier threatened "severe punishment" if it is proven that Khashoggi was killed in the consulate.  But he has ruled out cutting sales of US weapons -- of which Saudi Arabia is the largest foreign buyer -- and on Tuesday he also drew a parallel with the accusations of sexual assault that nearly brought down his Supreme Court nominee Brett Kavanaugh.   "Here we go again with, you know, you're guilty until proven innocent," he said. "I don't like that. We just went through that with Justice Kavanaugh and he was innocent all the way as far as I'm concerned," he told the Associated Press. - Alliance on display -   Saudi Arabia has been closely linked to the United States for more than a half century as a critical oil supplier, with relations warming under Trump as the US administration aggressively confronts the kingdom's regional rival Iran.   "We are strong and old allies. We face our challenges together," the crown prince told Pompeo in the palace decked out with imposing chandeliers and gold-plated furniture, to which Pompeo said, "Absolutely."   Just as Pompeo was visiting Riyadh, the US Treasury Department slapped fresh sanctions on Iran, punishing a paramilitary group and a network of businesses accused of financing it.   However, a US official said Tuesday the US-Saudi alliance did not mean Washington is "ignoring or downplaying" the incident. The Saudis have faced intense criticism over the Khashoggi incident, which comes just after US senators nearly succeeded in cutting off support for Riyadh's air campaign against rebels in Yemen, which a UN report says has killed thousands of civilians.   There have also been sharp words targeting Mohammed bin Salman, known by his initials MbS, from US senators on both the Republican and Democratic sides, amid calls for Congress to halt US arms sales to the kingdom.   The New York Times reported Tuesday that a suspect identified by Turkey was a frequent companion of the prince's. Three other suspects are linked to his security detail and a fifth is a high-level forensic doctor, the Times said.   Saudi Arabia warned before Pompeo's visit that the leading oil exporter can retaliate, with an official quoted in state media warning that the kingdom "plays an effective and vital role in the world economy" and can "respond to any action with a bigger one". - Turks step up probe -   Turkish authorities have stepped up their investigation into Khashoggi's disappearance, with police searching the Saudi consulate for eight hours into Tuesday morning, taking a sample of the garden soil.   On Tuesday, Turkish media reported that Saudi Arabia's consul to Istanbul, Mohammed al-Otaibi, had returned to Riyadh as Turkish authorities prepare to search his residence.   UN human rights chief Michelle Bachelet called Tuesday for the lifting of the immunity of officials who might be involved in Khashoggi's disappearance and foreign ministers from the G7 called for a "transparent" probe.   The controversy has not only troubled the Saudis' traditional Western allies, who are key arms suppliers to the kingdom, but undermined efforts by Mohammed bin Salman to present himself as a modernising ruler.   An investment conference seen as a platform for the crown prince and dubbed the "Davos in the Desert", scheduled to take place in Riyadh next week, has been hit by a string of prominent cancellations.   International Monetary Fund chief Christine Lagarde was the latest to pull out on Tuesday, with an IMF spokesman saying she had postponed her planned trip to the Middle East with a stop in Saudi Arabia.  
Ankara, Turkey | Saudi Arabia promised to ensure a thorough probe and accountability over a missing Saudi journalist but stood by denials the kingdom killed him, US Secretary of State Mike Pompeo said Wednesday, as he paid a supportive visit to the under-fire ally.
  ឆ្នេរចំនួន៤នៅខេត្តព្រះសីហនុ ដែលជាប់ជ័យលាភីរួមមាន ទី១ ឆ្នេរកោះសង្សារ ទី២ ឆ្នេរឯករាជ្យ ទី៣ឆ្នេរសុខា និងទី៤ ឆ្នេរឌឺរ៉ូយ៉ាល់ស៊ែនកោះរ៉ុង។ ឆ្នេរទាំងនេះជាប់ជ័យលាភីឆ្នេរសមុទ្រស្អាត ( Beach Eco-Label Award) ដោយមានការវាយតម្លៃលើសូចនាករគោលសំខាន់ៗចំនួន៣គឺ ការគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូបរិស្ថាន និងការគិតគូពីសុវត្ថិភាព និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ។   ពានរង្វាន់ និងជ័យលាភីឆ្នេរស្អាតនេះត្រូវបានប្រគល់ជូនដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសសិក្ខាសាលាអបអរ ពិធីបុណ្យសមុទ្រលើកទី៧ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen អមដោយពាក្យស្លោក អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព - Ecotourism for Green Growth and Sustainable Development៕
ក្នុងឱកាសសិក្ខាសាលាអបអរពិធីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រគល់ជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ដែលមានស្នាដៃឆ្នើមខាងថែរក្សាបុណ្យសមុទ្រមានចំនួន៤ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន១៧។
  យន្តហោះ P-8A Poseidon ដែលជាយន្តហោះល្បាតដែនសមុទ្រ នៅថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ បានរកឃើញការបាញ់ឡាស៊ែរ ចេញពីនាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ដែលកំពុងធ្វើដំណើរជិតឆ្នេរសមុទ្រភាគខាងជើងអូស្ត្រាលី។ ដោយសារហេតុការណ៍នោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន ទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញ និងបកស្រាយពីចិន។    ក្រោយការទាមទារនេះ ទីក្រុងប៉េកាំងបានប្រតិកម្មតបវិញថា នាវាចិនមានសិទ្ធិស្របច្បាប់ ក្នុងការធ្វើដំណើរ នៅដែនទឹកអន្តរជាតិ។ តាមការឆ្លើយតបរបស់ក្រសួងការពារជាតិចិនក្នុងនៅថ្ងៃទី២១ ខែកុម្ភៈ យន្តហោះស៊ើបការណ៍អូស្ត្រាលី បានទម្លាក់ឧបករណ៍ចាប់នាវាមុជទឹក នៅក្បែរនាវាចិន និងបានហោះចម្ងាយ ៤ គីឡូម៉ែត្រប៉ុណ្ណោះពីនាវាខ្លួន។ សកម្មភាពនេះត្រូវបានចិនចាត់ទុកថា ជាសកម្មភាពបង្កការគំរាមកំហែង និងគ្រោះថ្នាក់។    យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែកុម្ភៈ ថា យន្តហោះស៊ើបការណ៍អូស្រ្តាលីមានសិទ្ធិធ្វើសកម្មភាពនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន រួមទាំងការឃ្លាំមើលយ៉ាងជិតស្និទ្ធលើសកម្មភាពផ្សេងៗដែលកើតឡើង។ លោក មូរីសុន ក៏បានទាមទារឱ្យមានការបកស្រាយជាថ្មីម្តងទៀតពីទីក្រុងប៉េកាំងផងដែរ។    ចំណែកក្រសួងការពារជាតិអូស្ត្រាលី បានលើកឡើងថា យន្តហោះខ្លួនស្ថិតក្នុងចម្ងាយ ៧,៧ គីឡូម៉ែត្រពីនាវាកងទ័ពជើងទឹកចិននៅពេលកើតឧបទ្ទវហេតុ ហើយចម្ងាយដែលយន្តហោះបានចូលជិតនាវាបំផុតគឺមានប្រមាណ ៣,៩ គីឡូម៉ែត្រ។  បើតាមក្រសួងការពារជាតិអូស្ត្រាលី ចម្ងាយនេះជា គម្លាតស្តង់ដារសម្រាប់ការត្រួតពិនិត្យមើលលើនាវា។    ក្រសួងការពារជាតិអូស្ត្រាលី បានបន្តថា នាវាចម្បាំងមួយគ្រឿង និងនាវាដឹកជញ្ជូនមួយគ្រឿងរបស់ចិនបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតកាត់សមុទ្រ Arafura ដែលនៅចន្លោះនូវែលហ្គេណី និងអូស្ត្រាលី ហើយក្រោយមកបានឆ្លងកាត់ច្រកសមុទ្រ Torres។    សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មិនមានភាពចុះសម្រុងឡើយ។ ភាគីទាំងពីរតែងចោទគ្នាទៅវិញទៅមក ជុំវិញដើមកំណើតជំងឺកូវីដ-១៩ ជម្លោះពាណិជ្ជកម្ម និងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់៕   
ក្រោយការទាមទារឱ្យមានការស៊ើបអង្កេតករណីបាញ់ឡាស៊ែរដាក់យន្តហោះយោធាអូស្ត្រាលី ចិនបានលើកឡើងថា យន្តហោះស៊ើបការណ៍អូស្រ្តាលីបានហោះមកជិតនាវាខ្លួនពេក ដែលបង្កការគំរាមគំហែង និងគ្រោះថ្នាក់ នៅពេលនាវាខ្លួនធ្វើដំណើរ ក្នុងដែនទឹកអន្តរជាតិ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត មូរីសុន បានច្រានចោលការអះអាងនេះ និងបានបញ្ជាក់ថា ចម្ងាយរបស់យន្តហោះពីនាវា ជាគម្លាតស្តង់ដារ ក្នុងការត្រួតពិនិត្យ។
ថវិកានេះគាំទ្រដល់គម្រោងមានរយៈពេល ៣ឆ្នំា ដើម្បីជួយបណ្តុះបណ្តាលសិស្សតាមសាលា ដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ។ គម្រោងនេះនឹងជួយបណ្តុះបណ្តាលជំនាញមូលដ្ឋានកុំព្យូទ័រ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង សុវត្ថិភាពលើប្រព័ន្ធអនឡាញ ក៏ដូចជាការបំពាក់បរិក្ខារកុំព្យូទ័រ ដល់សិស្សានុសិស្សប្រមាណជាង ២៤.០០០នាក់ នៅតាមសាលាទាំង ២១ ដែលបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ដោយពួកគេអាចយកចំណេះដឹងនេះទៅពង្រីកជំនាញ និងចំណេះដឹងដើម្បីក្លាយខ្លួនជាធនធានសំខាន់សម្រាប់ពិភពលោកនាពេលអនាគត។     កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី និង លោក ចាន់ ណារិន តំណាងអង្គការឆាលហ្វាន កម្ពុជា លោកស្រី Unjoung Choi  តំណាងអង្គការឆាលហ្វាន កូរ៉េ  តំណាងនៃអង្គការបង្រៀនដើម្បីកម្ពុជា រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ ធនាគារ អ៊ូរី និង អង្គការឆាលហ្វាន កម្ពុជា។    អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី លោក Kim Hong Ju បានថ្លែងនៅក្នុងកម្មវិធី ថា៖    ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគាររបស់យើង ក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និងបច្ចេកទេសបន្ថែមទៀត ដែលជាតម្រូវការខ្លាំងសម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ។     លោក Kim បានបន្តទៀតថា សមត្ថភាពឌីជីថលនឹងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សឱ្យមានការងារកាន់តែល្អប្រសើរហើយការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង និងជំនាញ នឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ តាមរយៈកំណើនការងារ។   លោក ចាន់ ណារិន តំណាងអង្គការឆាលហ្វាន កម្ពុជា បានថ្លែងអំណរគុណចំពោះធនាគារ ធនាគារ អ៊ូរី សម្រាប់ការផ្តល់ជំនួយជាថវិកា និងអង្គការឆាលហ្វាន កូរ៉េ សម្រាប់ការសម្របសម្រួល ក្នុងការធ្វើឱ្យគម្រោងនេះកើតឡើង ហើយខ្ញុំមានមោទកភាពដោយ ធនាគារ អ៊ូរី បានក្លាយជាម្ចាស់ជំនួយ ដែលអាចចូលរួមចំណែកយ៉ាងមានន័យក្នុងការលើកកម្ពស់ជីវិតកុមារនៅកម្ពុជា។   ឆ្លៀតក្នុងឱកាសនោះ លោក ណារិន បានមានប្រសាសន៍ថា ទន្ទឹមនឹងគម្រោងនេះ យើងបង្កើតកិច្ចអន្តរាគមន៍ជាច្រើនដើម្បីបង្កើនការចុះឈ្មោះសិស្សក្នុងការអប់រំឌីជីថល ដើម្បីបង្កើនការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ ដោយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ គុណភាពសម្រាប់ការអប់រំឌីជីថល និងការកសាងបន្ទប់ ICT និងបណ្ណាល័យនៅក្នុងសាលារៀន រួមទាំងការកសាងសមត្ថភាពសម្រាប់គ្រូបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញនៅទូទាំងសាលាទាំង ២១ ដែលបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ។   អង្គការឆាលហ្វាន កម្ពុជា បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៧  នៅខេត្តស្វាយរៀង បន្ទាប់មកនៅខេត្តក្រចេះ ក្នុងឆ្នាំ ២០១១ និងខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៧ ។ រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ គឺជាអាទិភាពបន្ទាប់របស់យើងក្នុងការកែលម្អសមត្ថភាពឌីជីថលរបល់សិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់ វិទ្យាល័យ។    អំពី ធនាគារ អ៊ូរី ៖ ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។   គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០ លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។ ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!   (អត្ថបទពាណិជ្ជកម្ម)  
ធនាគារអ៊ូរី បានចុះហត្ថលេខាផ្ដល់ថវិកា ដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើ គម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកឌីជីថល ដល់សិស្សសាលាកម្ពុជា។
  ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមជាកិតិ្តយស ពីលោក ពៅ ស៊ីណាល់ ប្រធានកម្មវិធីជាន់ខ្ពស់សហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលី, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជរាជធានីភ្នំពេញ, លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK, លោក Christopher Mckiernan អគ្គនាយករងផ្នែកទីផ្សារ នៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី ,ដៃគូសហការ,តំណាងក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុនទាំងអស់។   លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈយោគយល់នេះ គឺជាកិច្ចព្រមព្រៀងចាប់ដៃគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាឲ្យបាន នូវការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោ និងផលិតផលផ្សេងទៀត ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ មកបំពេញតម្រូវការបស់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា៖«ផលិតផលម្សៅទឹកដោះគោម៉ាក ViPlus ដែលក្រុមហ៊ុន ALKSK នឹងនាំចូលមកប្រទេសកម្ពុជា រួមមានម្សៅទឹកដោះគោសម្រាប់កុមារ ស្ត្រីមានគភ៌ និងអ្នកមានជំងឺទឹកនោមផ្អែម ដែលនឹងជួយពង្រឹងសុខភាពអ្នកប្រើប្រាស់ តាមរយៈរូបមន្តរបស់ប្រទេសអូស្ត្រាលី ប្រកបដោយសារធាតុចិញ្ចឹម បំប៉នដល់សុខភាព និងអាហាររូបត្ថម្ភ ដែលជាតម្រូវការចាំបាច់ទៅតាមប្រទេសនីមួយៗ»។   លោកស្រី កុលសិក្ខារ្យ ក៏សង្ឃឹមដែរថា ក្រុមហ៊ុនខ្លួន នឹងបន្តសហការជាមួយវិនិយោគិនផ្សេងៗទៀតនៅក្នុងពេលខាងមុខ ដើម្បីការផលិត និងការនាំចូលផលិតផល ដែលមានគុណភាព ដែលអាចផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។   លោក Christopher McKiernan អគ្គនាយករងផ្នែកទីផ្សារ នៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី បានបញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា ក្រុមហ៊ុន ViPlus ពិតជាមានទំនុកចិត្ត ចំពោះក្រុមហ៊ុនជាដៃគូ ALKSK ដែលនាំចូលនូវផលិតផល ម្សៅទឹកដោះគោ ViPlus ផ្តាច់មុខ ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។ លោក ជឿជាក់ថា ម្សៅទឹកដោះគោនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួន។   លោកបានបន្ថែមថា៖«ផលិតផលម្រៅទឹកដោះគោ ViPlus ត្រូវបានផលិតនៅប្រទេសអូស្ត្រាលី ក្រោមស្តង់ដារខ្ពស់ ជាមួយនឹងការផ្តោតសំខាន់លើសុវត្ថិភាព គុណភាព និងអនាម័យខ្ពស់ ដោយរាប់ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច សម្រាប់ការផលិត ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងបានទទួលស្គាល់លើសុវត្ថិភាពលំដាប់ពិភពលោក ទាំងម្សៅទឹកដោះគោសម្រាប់កុមារ មនុស្សពេញវ័យ និងមនុស្សចាស់»។   គួរបញ្ជាក់ថា ក្រុមហ៊ុន ALKSK ជាក្រុមហ៊ុនដែលផ្តោតលើការនាំចូល និងចែកចាយផលិតផលផ្តាច់មុខ ទូទាំងប្រទេសកម្ពុជាពីបរទេស រួមមានប្រទេសម៉ាឡេស៊ី តួកគី កូរ៉េ ចិន និងសហរដ្ឋអាមេរិក និងបង្កើតម៉ាកសញ្ញារបស់ខ្លួនជាច្រើន តាមរយៈម៉ាកសញ្ញាដើម ពីប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន ក៏បានរៀបចំការតាំងពិព័រណផលិតផលជាហូរហែ ព្រមទាំងទទួលបានពានរង្វាន់ចំនួន ២ រួចមកហើយ គិតមកទល់បច្ចុប្បន្ន។ ចំណែក ក្រុមហ៊ុន ViPlus បានចាប់ផ្តើមដំណើរការ តាំងពីឆ្នាំ១៨៩៣ មកដល់ពេលនេះ និងជាក្រុមហ៊ុនអូស្ត្រាលី ដែលធ្លាប់ទទួលបានពានរង្វាន់ច្រើន លើផលិតផលរបស់ខ្លូន ដូចជាការផលិតទឹកដោះគោ ដើម្បីផ្គត់ផ្គង់ប្រទេសចំនួន១៥ ៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ALKSK Co,.Ltd និងក្រុមហ៊ុន ViPlus Dairy Pty Ltd បាន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាដៃគូសហការផ្លូវការ ដើម្បីនាំចូល និងចែកចាយ ផលិតផលម្សៅទឹកដោះគោម៉ាក ViPlus របស់ប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
 យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះក្នុងគោលបំណងពង្រឹងចំណេះដឹងដល់សិស្សនិស្សិតអោយកាន់តែយល់ច្បាស់អំពីច្បាប់ចរាចណ៍ផ្លូវគោកថ្មី ការអនុវត្តន៍និងការងារស្នូលរបស់មន្ត្រីប៉ូលីសចរាចរណ៍ ដើម្បីរួមចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃ និងជាក្តីកង្វល់របស់ប្រជាជនកម្ពុជាគ្រប់រូប។ ជារៀងរាល់ថ្ងៃមានប្រជាជនកម្ពុជាប្រហែល 3-4នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយកង្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ក៏ជាផ្នែកមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលបណ្តាលអោយកើតមានគ្រោះថ្នាក់នេះ។ដោយមើលឃើញអំពីបញ្ហាប្រឈមទាំងនេះហើយ ទើបក្រុមហ៊ុនម៉ូតូ Yamaha បានសំរេចបង្កើតកម្មវិធីនេះឡើងដោយមានការចូលរួមជាមួយដៃគូខាងលើ ដើម្បីរួមចំនែកជាមួយសង្គមជាតិក្នុងការទប់ស្តាត់ និងកាត់គ្រោះថ្នាក់នេះក្នុងកំរិតមួយដែលអាចធ្វើទៅបាន។ ប្រធានបទដែលសំខាន់នៅក្នុងយុទ្ធនាការនេះគឺផ្តោតជាសំខាន់ទៅលើការធ្វើ ចរាចរណ៍ឬការប្រើប្រាស់ដងផ្លូវ អ្វីដែលពិសេសទៀតនោះគឺបានផ្ដល់នូវចំណេះដឹងដល់សិស្សនិស្សិតអោយកាន់តែយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដូចជា៖សុវត្តិភាពក្នុងការបើកបរ សុជីវធម៍និងអធ្យាស្រ័យក្នុងពេលបើកបរ ផ្លាកសញ្ញាគ្រោះថ្នាក់ សញ្ញាបញ្ជារបស់ភ្នាក់ងារនគរបាលចរាចរណ៍ ការការពារជិវិតដោយពាក់មួកសុវត្តិភាពអោយបានត្រឹមត្រូវ -ល-។ ការធ្វើបទបង្ហាញដោយលោក ឧ.ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណះនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីនិស្សិតនៃសកលវិទ្យាល័យ ន័រតុន ប្រមាណជាង៣០០នាក់ផងដែរ។ សូមបញ្ជាក់ដែរថាកម្មវិធីនេះ នឹងមានទៅតាមបណ្តាសកលវិទ្យាល័យនិងកន្លែងផ្សេងៗទៀតនៅពេលវេលាបន្តបន្ទាប់។ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៦ខែធ្នូឆ្នាំ២០១៧នេះ  ក្រុមហ៊ុនម៉ូតូ Yamaha ក្រោមកិច្ចសហប្រត្តិបត្តិការជាមួយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណះនៃ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងបានផ្តល់ទីតាំងដោយសកលវិទ្យាល័យ ន័រតុន បានរៀបសិក្ខាសិលាស្តីអំពី  យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ប្រធាន OCA លោក Sheikh Ahmad Al-Fahad Al-Sabah ជាអ្នកប្រកាសដោយផ្ទាល់ថា ទីក្រុងដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេដើម្បីក្លាយជាធ្វើម្ចាស់ផ្ទះកីឡាអាស៊ីលើកទី២១ នៅឆ្នាំ ២០៣០ គឺក្រុងដូហា ដោយប្រជែងឈ្នះក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាក៏ដោយ ក្រុងរីយ៉ាដទទួលបានសិទ្ធិរៀបចំនៅឆ្នាំ ២០៣៤ វិញ បន្ទាប់ពីមានការសម្របសម្រួលពី OCA ។   លោក Sheikh Ahmad  ក៏បានអះអាងដែរថា កីឡារាំ Break Dancing ដែលទើបដាក់ចូលក្នុងកីឡាអូឡាំពិក រួមជាមួយកីឡាអេឡិចត្រូនិក E-sport ក៏ត្រូវបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ ២០២២ ដែលមានក្រុងហាងចូវ ប្រទេសចិនធ្វើម្ចាស់ផ្ទះផងដែរ។   ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅទីក្រុង Muscat ប្រទេសអូម៉ង់ ក្នុងមហាសន្និបាតរបស់ OCA តាមរយៈវីដេអូដែលមានសមាជិក៤៥ប្រទេសចូលរួម OCA ក៏បានអនុម័តជាឯកច្ឆ័ន្ទលើសំណើរបស់កាតាដើម្បីដាក់បញ្ចូលវិញ្ញាសាប្រណាំងសេះទាំងក្នុងឆ្នាំ ២០៣០ និងឆ្នាំ ២០៣៤ ផង។   ក្រុងដូហាធ្លាប់បានរៀបចំ Asian Games ម្តងរួចមកហើយនៅឆ្នាំ ២០០៦ ហើយនេះជាលើកទី២សម្រាប់ប្រទេសនៅតំបន់អារ៉ាប់មួយនេះ។ ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ឆ្នាំ២០១៨ ឯចិនដែលប្រើប្រាស់ក្រុង Hangzhou ដើម្បីដំណើរការកីឡានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២។ ដោយឡែកជប៉ុននឹងដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអាស៊ីលើកទី២០ នៅឆ្នាំ២០២៦ ដោយប្រើប្រាស់ក្រុងណាហ្គូយ៉ា៕  
ក្រុងដូហា ប្រទេសកាតា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី នៅឆ្នាំ ២០៣០ (Asian Games 2030)។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ប្រកាសដូច្នេះនៅថ្ងៃទី១៦ ខែធ្នូ ខណៈ ក្រុងរីយ៉ាដ រដ្ឋធានីអារ៉ាប៊ីសាអូឌីត បានសិទ្ធិរៀបចំនៅឆ្នាំ ២០៣៤។ នេះជាលើកទីពីរសម្រាបក្រុងដូហា។
Man City ទើបគ្រងតំណែងជើងឯកលើកទី៥ របស់ខ្លួនក្នុងរយៈពេល ៦រដូវកាលចុងក្រោយក្រោមការដឹកនាំរបស់លោក Guardiola កាលពីសប្តាហ៍មុន។ ក្លិបរហ័សនាមមេឃខៀវត្រូវបានរងការចោទប្រកាន់ពីសំណាក់ Premier League កាលពីខែកុម្ភៈ ដោយក្នុងនោះត្រូវបានរងការចោទប្រកាន់ច្រើនជាង ១០០ករណីពីការបំពានច្បាប់ហិរញ្ញវត្ថុរបស់លីគនៅចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨។   មិនតែប៉ុណ្ណោះក្លិប Man City ក៏ត្រូវបានចោទប្រកាន់បន្ថែមពីបទមិនព្រមសហការជាមួយនឹងការស៊ើបអង្កេតចាប់តាំងពីឆ្នាំ ២០១៨ មកថែមទៀត។ ទោះយ៉ាងណាក្លិបយក្សអង់គ្លេសនាពេលបច្ចុប្បន្នបានបដិសេធថាមិនបានធ្វើអ្វីខុសឡើយ។   «អ្វីដែលខ្ញុំចង់បាននោះគឺ ប្រសិនបើ Premier League និងចៅក្រមអាចធ្វើអ្វីឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ ដូច្នេះប្រសិនបើយើងបានធ្វើអ្វីខុសឆ្គង មនុស្សគ្រប់គ្នានឹងដឹង ហើយយើងពិតជាជឿជាក់ថាក្លិបនាពេលជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើនូវរឿងដ៏ត្រឹមត្រូវ ដូច្នេះមនុស្សគ្រប់គ្នានឹងឈប់និយាយអំពីរឿងនេះបន្តទៀត។[] ចូលធ្វើវាឱ្យលឿន កុំរង់ចាំដល់ទៅ ២ឆ្នាំទៀតអី ហេតុអ្វីយើងមិនព្រមពន្លឿនវាឱ្យឆាប់រហ័ស? ក្នុងរយៈពេល ២៤ម៉ោង អង្គុយចុះជាមួយមេធាវី ធ្វើវាឱ្យបានលឿនតាមតែអាចធ្វើទៅបានសម្រាប់ផលប្រយោជន៍របស់គ្រប់គ្នា។»។ លោក Guardiola បាននិយាយប្រាប់អ្នកកាសែតបែបនេះមុនពេលត្រូវធ្វើដំណើរទៅប្រកួតទល់ក្រុម Brighton & Hove Albion។   Man City ត្រូវបានគ្រប់គ្រងដោយម្ចាស់ថ្មីដែលជាក្រុមហ៊ុន City Football Group ដែលមានទីតាំងស្ថិតក្នុងទីក្រុង Abu Dhabi នៅក្នុងឆ្នាំ ២០០៨ ហើយតាំងពីពេលនោះមក ក្លិបមួយនេះត្រូវបានរងការចោទប្រកាន់ថាបានបំពានច្បាប់ក្នុងការក្លែងបន្លំព័ត៌មានផ្នែកហិរញ្ញវត្ថុទាក់ទងទៅនឹងប្រាក់ចំណូល និងការចំណាយប្រតិបត្តិការផ្សេងៗ។    ដោយឡែក បន្ទាប់ពីបេសកកម្មដែលនៅសល់ក្នុងក្របខណ្ឌ Premier League ក្រុម Manchester City បន្តដំណើរនៃការប្រកួតរបស់ខ្លួនក្នុងការប្រជែងពានរង្វាន់ចំនួន ២ផ្សេងទៀតដែលរួមមាន FA Cup ទល់ Man United នៅថ្ងៃទី៣ ខែមិថុនា និងទល់ Inter Milan ក្នុងពានរង្វាន់ Champions league នៅថ្ងៃទី១០ ខែមិថុនា៕  
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City ដែលទើបឈ្នះជើងឯក Premier league រដូវកាល ២០២២-២៣ ទាមទារឱ្យមានការដោះស្រាយ ជុំវិញការចោទប្រកាន់ក្រុមខ្លួនបំពានផ្នែកហិរញ្ញវត្ថុ (Financial Fair Play) ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសឱ្យបានឆាប់។
សម្តេច ស ខេង បញ្ជាក់ថា ថវិកាទាំងនេះ គឺបានមកពីការបូកបញ្ចូលគ្នារវាងក្រសួងមហាផ្ទៃនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេច លើកឡើងទៀតថា ការផ្តល់ថវិកា គឺជាការលើកទឹកចិត្ត ដល់ក្រុមមន្ត្រីនិងកម្លាំងសមត្ថកិច្ច ដែលមានស្នាដៃក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្រាប់សម្តេច ស ខេង ការលើកទឹកចិត្តបែបនេះ នឹងជំរុញឲ្យមន្ត្រី ក៏ដូចជាកម្លាំងសមត្ថកិច្ច រឹតតែប្រឹងប្រែងបំពេញការងារបន្ថែមទៀត។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ យល់ថា ភាពអសកម្មក្នុងការបង្ក្រាបគ្រឿងញៀន នឹងកើតមានឡើង ប្រសិនបើគ្មានការលើកទឹកចិត្ត ឬក៏ការលើកទឹកចិត្ត មិនសមនឹងការប្រឹងប្រែង។ សម្តេច ស ខេង និយាយដូច្នេះថា៖«បើកាលណាគេ ខំដែរ  ប៉ុន្តែយើងមិនបានលើទឹកចិត្តគេ ឬក៏លើកទឹកចិត្តដែរ តែមិនត្រូវ ឬមិនអស់ គឺអត់ល្អ។ [ថវិកា ដែលទុកសម្រាប់លើកទឹកចិត្តហ្នឹង] គឺជិត ១លានដុល្លារ»។ ការលើកឡើងរបស់សម្តេច ស ខេង គឺធ្វើឡើងក្រោយចាកចេញពីកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២0១៧នេះ។ ការបើកកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាគ្នា ក្នុងការត្រៀមរៀបចំសន្និបាតនាពេលខាងមុខ ជុំវិញការបូកសរុបលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ពាក់កណ្តាលឆ្នាំ២0១៧៕
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ត្រៀមថវិការប្រមាណ ១លានដុល្លារ  ដើម្បីទុកផ្តល់ដល់ក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ច ដែលបានទទួលជោគជ័យក្នុងការបង្ក្រាបគ្រឿងញៀន។ នេះបើតាម សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២0១៧។
  «កងកម្លាំងរក្សាសន្តិភាពមួយក្រុមដែលមានសមាជិកប្រហែល២០០នាក់ នឹងបន្តពង្រាយនៅស៊ីរី។» នេះជាការប្រកាសរបស់លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន២១ ខែកុម្ភៈ។ មន្ត្រីសេតវិមានរូបនេះមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីទេទាក់ទងគោលបំណងនៃការរក្សាវត្តមានយោធាអាមេរិកក្រុមនេះ ឬក៏ពីពេលវេលាដែលត្រូវបន្តពង្រាយបែបនេះ។    យ៉ាងណាមិញ ការប្រកាសនេះធ្វើឡើងចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ពឹកមុខនឹងពាក្យរិះគន់ជុំវិញការសម្រេចចិត្តដកទ័ពពីប្រទេសមជ្ឈិមបូព៌ាមួយនេះនៅត្រឹមថ្ងៃទី៣០ ខែមេសា។ លោក ត្រាំ ប្រកាសពីគម្រោងដកទ័ពនេះកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមហេតុផលថា ក្រុមរដ្ឋឥស្លាមបានបាក់ទ័ពហើយ។ ប៉ុន្តែធាតុពិត សកម្មជនរបស់ក្រុមនេះជាច្រើនពាន់នាក់កំពុងប្រយុទ្ធជាមួយយោធាស៊ីរី និងកម្លាំងចម្រុះអន្តរជាតិនៅឡើយ។   ក្រុមអ្នករិះគន់លោក ត្រាំ រាប់ទាំងសមាជិកបក្សសាធារណរដ្ឋផងនោះ យល់ថា ការដកទ័ពនៅពេលនេះមិនមែនជារឿងត្រឹមត្រូវឡើយ។ ក្រៅពីរឿងក្រុមរដ្ឋឥស្លាមមិនទាន់បាក់ស្លាបនោះ ការគំរាមកំហែងរបស់តួកគីលើក្រុមសកម្មជនឃើដស៊ីរី ក៏ជាបញ្ហាដែរ។ ក្រុមឃើដស៊ីរី ជាកម្លាំងនាំមុខរបស់កម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកក្នុងយុទ្ធនាការបោសសម្អាតក្រុមភេរវករ ប៉ុន្តែតួកគីចាត់ទុកជីវពលឃើដជាភេរវករដូចគ្នា ហើយដែលត្រូវកម្ចាត់ឲ្យអស់។   អាចថាជាយុទ្ធសាស្ត្ររបស់អាមេរិក ការរក្សាវត្តមានយោធាមួយក្រុម ទំនងជាការធានាមួយសម្រាប់កម្លាំងចម្រុះដទៃទៀតពិសេសប្រទេសអឺរ៉ុបពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាមនៅស៊ីរី។ រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិអាមរិក ផាទ្រីក សាណាហាន់ ទើបបញ្ចប់ទស្សនកិច្ចនៅអឺរ៉ុបកាលពីសប្ដាហ៍មុនដើម្បីផ្ដល់ការធានានេះ។ ប៉ុន្តែការប្រកាសដកទ័ពរបស់លោក ត្រាំ ធ្វើឲ្យប្រទេសនានាគិតក្នុងចិត្តថា ហេតុអ្វីខ្លួនត្រូវនៅ បើអាមេរិកទៅហើយនោះ។   អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺការប្រើប្រាស់ពាក្យរក្សាសន្តិភាព។ ងាកទៅស្ថានការណ៍នៅស៊ីរី ការប្រយុទ្ធរវាងភាគីជាច្រើននៅតែកើតមានដដែល។ យោធារដ្ឋាភិបាលស៊ីរីកំពុងបន្តធ្វើយុទ្ធនាការដណ្ដើមទឹកដីមកគ្រប់គ្រងវិញ ខណៈក្រុមឃើដស៊ីរីក៏បន្តវាយប្រហារក្រុមរដ្ឋឥស្លាមដែលនៅសេសសល់។ ដូចនេះ គ្មានសន្តិភាពសម្រាប់រក្សាឡើយនៅស៊ីរី ឬក៏អាមេរិកមានផែនការផ្សេងទៀតដែលត្រូវអនុវត្តនៅពេលខាងមុខ?  
សហរដ្ឋអាមេរិក នឹងមិនដកទាហានរបស់ខ្លួនទាំងស្រុងចេញពីទឹកដីស៊ីរីដូចដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសឡើយ។ បើតាមសេតវិមាន ទាហានអាមេរិកចំនួន២០០នាក់ នឹងបន្តវត្តមាននៅស៊ីរីដដែល។ មិនមានមូលហេតុអ្វីឡើយជុំវិញការរក្សាទុកយោធាខ្ទង់រយនាក់បែបនេះ ប៉ុន្តែរដ្ឋាភិបាលលោក ត្រាំ រងការរិះគន់យ៉ាងខ្លាំងចំពោះគម្រោងដកទ័ពចេញពីស៊ីរីនេះ ដ្បិតស្ថានការណ៍ពិតប្រាកដមិនបានធូរស្រាលដូចលោក ត្រាំ គិតទេ។
  យោងតាម BBC លោក Rajesh Ranjan អគ្គនាយកផ្នែកសុវត្ថិភាពអាកាសចរណ៍នៃកងកម្លាំងសន្តិសុខឧស្សាហកម្មកណ្តាលឥណ្ឌា (CISF) បានពន្យល់ថា៖ «យើងមិនត្រូវរួសរាយដាក់អ្នកដំណើរខ្លាំងពេកនោះឡើយ ព្រោះវាជាហេតុផលមួយដែលនាំឲ្យមានព្រឹត្តិការណ៍ភេរវកម្ម ១១-កញ្ញា។ យើងត្រូវតែបង្ហាញទឹកមុខម៉ឺងម៉ាត់ ដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកធ្វើដំណើរ»។    កងកម្លាំងប៉ូលិសរបស់ CISF ប្រមាណ១៤៤ ០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមអាកាសយានដ្ឋាន៦០កន្លែងក្នុងប្រទេសឥណ្ឌា ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់អំពើភេរវកម្ម។ លោក Rajesh Ranjan បានបញ្ជាក់ថា ប៉ូលិសមិនមែនជាបុគ្គលិកផ្នែកបម្រើភ្ញៀវ (Customer Service) នោះឡើយ ដូច្នេះពួកគេមិនចាំបាច់ប្រឹងញញឹមដាក់អ្នកធ្វើដំណើរនោះឡើយ។   កន្លងមក អ្នកជំនាញពីក្រសួងទេសចរណ៍ឥណ្ឌា ក៏ធ្លាប់បានបណ្តុះបណ្តាលមន្ត្រី CISF ពីរបៀបរាក់ទាក់ និងស្វាគមន៍ភ្ញៀវផងដែរ ប៉ុន្តែក្រោយមក ថ្នាក់ដឹកនាំ CISF យល់ថា ការញញឹមរបស់មន្ត្រីប៉ូលិស នឹងបណ្តាលឲ្យមានហានីភ័យខ្ពស់។    ដោយលើកឡើងពីករណីដែលបានកើតឡើងពីព្រឹត្តិការណ៍ ១១-កញ្ញា នៅសហរដ្ឋអាមេរិក លោក Rajesh Ranjan ដោយសារតែមន្ត្រីប៉ូលិស ញញឹម រាក់ទាក់ដាក់អ្នកដំណើរ ជាមួយនឹងការយោគយល់ខ្ពស់ និងមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។   នេះមិនមែនជាលើកទីមួយឡើយនៅប្រទេសឥណ្ឌា កាលពីប៉ុន្មានឆ្នាំកន្លងមក មន្ត្រីប៉ូលិសនៅខេត្ត Madhya Pradesh ទទួលបាននូវប្រាក់ឧបត្ថម្ភពិសេស សម្រាប់ការទុកពុកមាត់ ពុកចង្ការ ដើម្បីបង្ហាញពីឥទ្ធិពលរបស់ពួកគេនាអំឡុងប្រតិបត្តិការងារ៕  
ដើម្បីវិធានការសុវត្ថិភាព មន្ត្រីប៉ូលិសនៅតាមបណ្តាអាកាសយានដ្ឋានក្នុងប្រទេសឥណ្ឌា ត្រូវបានស្នើឲ្យកាត់បន្ថយការញញឹមដាក់ធ្វើដំណើរ។ នេះជាការណែនាំរបស់ថ្នាក់ដឹកនាំផ្នែកសុវត្ថិភាពអាកាសចរណ៍ឥណ្ឌា។
ក្នុងរបាយការណ៍រួមមួយ អង្គការពលកម្មអន្តរជាតិ និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បង្ហាញថា គិតត្រឹមឆ្នាំ២០២០ ដែលជាពេលកូវីដ-១៩ ចាប់ផ្តើមអុកឡុកលើពិភពលោក ចំនួនកុមារដែលធ្វើការ ហក់ឡើងដល់ ១៦០លាននាក់ ដោយកើនឡើងចំនួន ៨,៤ លាននាក់ ក្នុងរយៈពេល ៤ឆ្នាំកន្លងមក។    ការកើនឡើងនេះ មិនមែនចាប់ផ្តើមក្នុងអំឡុងពេលការរីកសាយនៃជំងឺឆ្លងកូវីដ-១៩ ឡើយ ប៉ុន្តែមានតាំងពីមុននេះទៅទៀត។ របាយការណ៍ដដែល បានព្រមានថា ប្រសិនគ្មានចំណាត់ការត្រឹមត្រូវលើគ្រួសារដែលធ្លាក់ក្នុងក្រីក្រទេ កុមារជិត ៥០លាននាក់បន្ថែមទៀត អាចបង្ខំចិត្តធ្វើការក្នុងរយៈពេល ២ឆ្នាំទៅមុខ។    ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី Henrietta Fore នាយកប្រតិបត្តិអង្គការ UNICEF បានលើកឡើងថា ជំងឺកូវីដ-១៩ កំពុងជំរុញឱ្យមានពលកម្មលើកុមារកាន់តែច្រើនឡើង និងធ្វើឱ្យពិភពលោក ពិបាកទប់ស្កាត់ការកើនឡើងនៃពលកម្មលើកុមារ។    «យើងកំពុងបាត់បង់មូលដ្ឋានក្នុងការប្រយុទ្ធដើម្បីបញ្ចប់ពលកម្មលើកុមារ»។ លោកស្រី  Henrietta Fore បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ក្នុងឆ្នាំទីពីរនៃវិបត្តិសកល ការបិទទ្វារសាលា វិបត្តិសេដ្ឋកិច្ច បានបង្ខំឱ្យគ្រួសារ ត្រូវដាក់ចិត្តបញ្ជូនកូនៗទៅធ្វើការ។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។   របាយការណ៍ដែលចេញ៤ឆ្នាំម្តងនេះ បានលាតត្រដាងទៀតថា ក្នុងចំណោមក្មេងចំនួន ១៦០លាននាក់ ភាគច្រើន ជាក្មេងប្រុស។ ពោលគឺមានចំនួនរហូតដល់ ៩៧ភាគរយ នៃចំនួនពលកម្មលើកុមារ។ ប៉ុន្តែវិសមភាពរវាងក្មេងប្រុស និងក្មេងស្រី ធ្លាក់ចុះរហូតពាក់កណ្តាល ប្រសិនគេរាប់បញ្ចូលការងារផ្ទះ ដែលមានរយៈពេលយ៉ាងហោចណាស់ ២១ម៉ោង ក្នុងមួយសប្តាហ៍។ មិនតែប៉ុណ្ណោះ កុមារ ដែលកំពុងធ្វើការ លើសពីពាក់កណ្តាលមានអាយុចន្លោះពី៥ឆ្នាំ និង១១ឆ្នាំ។    ស្របគ្នានេះ អង្គការធំៗទាំងពីរ ក៏បង្ហាញក្តីព្រួយបារម្ភផងដែរ លើការកើនឡើងនៃចំនួន កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១៧ឆ្នាំ ធ្វើការក្នុងវិស័យដែលគ្រោះថ្នាក់ ដូចជាជីករ៉ែ និងការធ្វើជាមួយគ្រឿងម៉ាស៊ីនធ្ងន់ៗជាដើម។ របាយការណខាងលើ បានបង្ហាញថា កុមារចំនួន ៧៩លាននាក់ ត្រូវបានចាត់ទុក ជាអ្នកធ្វើការងារក្នុងវិស័យគ្រោះថ្នាក់ ដោយចំនួននេះ កើនឡើងរហូតដល់ ៦,៥លាននាក់ បើធៀបនឹង៤ឆ្នាំមុន។    ចំណែកកុមារ ដែលធ្វើការក្នុងវិស័យកសិកម្ម មានចំនួន ១១២លាននាក់ ឬ ៧០ភាគរយនៃចំនួនកុមារដែលធ្វើការងារសរុប។ ២០ភាគរយផ្សេងទៀត មាននៅក្នុងវិស័យសេវាកម្ម និង ១០ភាគរយនៅក្នុងឧស្សាហកម្ម។    ចំនួនពលកម្មលើកុមារ ដែលកំពុងកើនឡើងខ្លាំង មាននៅអនុតំបន់សាហារ៉ានៃអាហ្វ្រិក ដែលជាកន្លែងដែលមានចំនួនប្រជាជនកើនឡើងខ្លាំង ក្រីក្រ និងខ្វះវិធានការការពារសង្គម។ ចាប់តាំងពីឆ្នាំ ២០១៦ មក តំបន់នេះ បានជំរុញឱ្យកុមារចំនួន ១៦,៦លាននាក់ ចេញធ្វើការរកប្រាក់។    គួររំលឹកថា ចំនួនកុមារដែលធ្វើការងារនៅក្នុងឆ្នាំ២០០៨ មានចំនួន ២១៥លាននាក់ ហើយចំនួននេះ បានចុះមកត្រឹម ១៦៨លាននាក់នៅក្នុងឆ្នាំ២០១២។ នៅក្នុងឆ្នាំ២០១៦ អង្គការពលកម្មអន្តរជាតិ និងអង្គការ UNICEF បានរាយការណ៍ថា ចំនួនពលកម្មលើកុមារបានធ្លាក់មកត្រឹម ១៥២លាននាក់ប៉ុណ្ណោះ ប៉ុន្តែវាបានហក់ឡើងវិញនៅក្នុងឆ្នាំ២០២០ ដែលមានចំនួន ១៦០លាននាក់៕   
ចំនួនកុមារដែលធ្វើការនានា បានកើនឡើងវិញជាលើកដំបូងក្នុងរយៈពេល ២ទស្សវត្សរ៍ចុងក្រោយនេះ ស្របពេលវិបត្តិកូវីដ-១៩ កំពុងរុញឱ្យកុមារជាច្រើនលាននាក់បន្ថែមទៀត ធ្វើការងារដើម្បីគ្រួសារ។ នេះបើតាមការបញ្ជាក់របស់អង្គការអន្តរជាតិខាងការងារ និងអង្គការ UNICEF នៅថ្ងៃទី១០ ខែមិថុនា។
  វៀតណាម បានកត់ត្រាករណីជំងឺគ្រុនឈាមក្នុងរយៈពេលជាង៧ខែនៃឆ្នាំ ២០២២ មានជិត៩ម៉ឺនករណីឯណោះ ដែលកើនឡើង១៤៨ភាគរយធៀបនឹងឆ្នាំ២០២១ កន្លងទៅ ដែលមានត្រឹមជាង៣ម៉ឺនករណីប៉ុណ្ណោះ។ ចំណែកករណីស្លាប់វិញមានចំនួន៣៤នាក់ ដែលកើនឡើងបីដង ក្នុងរយៈពេលដូចគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។   ជាមួយការកើនឡើងករណីជំងឺនេះ ក្រសួងសុខាភិបាលវៀតណាមណែនាំឱ្យមន្ទីរពេទ្យនានាត្រៀមលក្ខណៈដោះស្រាយ។   «ចំនួនករណីជំងឺគ្រុនឈាមត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងបន្ថែមទៀត ហើយក៏នឹងមានអ្នកជំងឺឆ្លងធ្ងន់ធ្ងរដែលត្រូវសម្រាកនៅមន្ទីរពេទ្យដែរ»។ ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់បែបនេះនៅថ្ងៃទី១៤ ខែកក្កដា ក្នុងសេចក្តីណែនាំពិសេសដល់ក្រុមគ្រូពេទ្យ អ្នកផ្តល់សេវាថែទាំសុខភាព មុនបន្តថា មន្ទីរពេទ្យទាំងអស់នៅតាមខេត្ត និងស្រុកចាំបាច់ត្រូវយកចិត្តទុកដាក់លើធនធានរបស់ពួកគេ ដើម្បីទទួលព្យាបាលអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ។    ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានប្រជាជន ៩៨លាននាក់ ខណៈអ្នកឆ្លងជំងឺគ្រុនឈាមប៉ុន្មានឆ្នាំចុងក្រោយនេះ មានជាមធ្យម១១ម៉ឺននាក់ ហើយរយៈពេលឆ្លងខ្លាំង គឺនៅចន្លោះខែមិថុនាដល់ខែតុលា។ យ៉ាងណាមិញ នៅពេលឆ្នាំ២០២២ ទើបតែឆ្លងផុតជាង៧ខែប៉ុណ្ណោះចំនួនករណីឆ្លងស្ទើរតែកើនដល់ចំនួនករណីសរុបរាល់ឆ្នាំទៅហើយ ទាំងមិនទាន់ឆ្លងផុតរដូវកាលចម្លងខ្លាំងផង។   គ្រុនឈាម ជាជំងឺឆ្លងតាមរយៈសត្វមូសខ្លាញីខាំ ដែលកើតមានច្រើននៅប្រទេសអាស៊ីអាគ្នេយ៍។ ជំងឺនេះបង្កឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយដែរ ដូចជាក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំជាដើម ហើយបើស្ថានភាពធ្ងន់ធ្ងរ មនុស្សអាចមានឈាមហូរចេញពីខាងក្នុងខ្លួន ភាគច្រើនតាមជើងធ្មេញ។ មកទល់ពេលនេះ ជំងឺគ្រុនឈាមមិនមានវ៉ាក់សាំងបង្ការឡើយ៕  
ករណីជំងឺគ្រុនឈាមនៅវៀតណាមក្នុងរយៈពេលជាង៧ខែក្នុងឆ្នាំ២០២២ បានកើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១៤ ខែកក្កដាបាន ប្រាប់ឱ្យមន្ទីរពេទ្យប្រុងប្រយ័ត្ន និងទប់ស្កាត់ការឆ្លងបន្ថែមឱ្យមានប្រសិទ្ធភាព ក៏ដូចជាត្រៀមខ្លួនការកើនឡើងករណីឆ្លងជំងឺនេះ។
  ទីបំផុតក្តីបំណងរបស់លោក សាន់ សៅយ៉ាន់ ដែលចង់ឲ្យកូនសិស្សខ្លួនកីឡាករ ភួន ឡាំងកូស៊ីន ជួបជាមួយកីឡាករ រិន ដេវីត នៅវគ្គផ្តាច់ព្រ័ត្របានសម្រេចហើយ។ បន្ទាប់ពីយុវជនថ្នាលជម្រើសជាតិគុនខ្មែរ រិន ដេវីដ បានទម្លាក់កីឡាករ ខេម ចាន់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។   នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកីឡាករ រិន ដេវីត ជាមួយកីឡាករ ខេម ចាន់ យើងសង្កេតឃើញកីឡាករទាំងពីរបានប្តូរកណ្តាប់ដៃ ជើង និងជង្គង់ទៅវិញទៅមក ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។ ប៉ុន្តែនៅក្នុងការប្តូរនោះ ដេវីត ហាក់ប្រើកណ្តាប់ដៃចំគោលដៅល្អច្រើនជាងកីឡាករ ខេម ចាន់ ដែលព្យាយាមប្រើជើង និងបោះជង្គង់។   បើមើលការប្រកួតតាំងពីទឹកទី១ដល់ទឹកទី៥ យើងសង្កេតឃើញថា កីឡាករទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែក្រោយឆ្លងកាត់ការប្រកួត៥ទឹកពេញចៅក្រមកាត់ក្តីឲ្យកីឡាករ រិន ដេវីត ឈ្នះកីឡាករ ខេម ចាន់ ដោយពិន្ទុឯកច្ឆន្ទ។ ជ័យជម្នះនេះជួយឲ្យ ដេវីត ឡើងទៅជួបកីឡាករ ភួន ឡាំងកូស៊ីន នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។     សម្រាប់ការជួបគ្នារវាងកីឡាករទាំងពីរត្រូវបានលោក សាន់ សៅយ៉ាន់ វាយតម្លៃថា វានឹងក្លាយជាការប្រកួតមួយដ៏ទាក់ទាញ និងជក់ចិត្តបំផុត ដ្បិតពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា ទាំងការប្រើដៃ និងជើង។ ប៉ុន្តែកីឡាករ រិន ដេវីត ហាក់រហ័យជាងកីឡាករ ភួន ឡាំងកូស៊ីន។    កីឡាករទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយនៅក្នុងការប្រកួតជម្រុះតាមពូល ដោយកាលនោះកីឡាករ រិន ដេវីត បានយកឈ្នះ ឡាំងកូស៊ីន ដោយពិន្ទុ។ ប៉ុន្តែលោក សាន់ សៅយ៉ាន់ អះអាងថា កាលចាញ់លើកនោះ គឺ កូស៊ីន ចាញ់តិចតួចប៉ុណ្ណោះ។ ហើយការចាញ់ទៀតសោត ដោយសារកូនសិស្សខ្លួន ហ្វឹកហាត់ត្រៀមមិនបានល្អ។   ដោយឡែកកីឡាករ ភួន ឡាំងកូស៊ីន ធ្លាប់អះអាងកន្លងមកថា រូបគេជួបកីឡាកររូបណាក៏បានក្នុងចំណោមកីឡាករទាំងពីរ ដ្បិតខ្លួនបានហ្វឹកហាត់ត្រៀមបានយ៉ាងល្អសម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ រូបគេ ប្តេជ្ញាថា ខ្លួននឹងខិតខំហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីត្រៀមទទួលគូប្រកួតរបស់ខ្លួន។    គួររំឮកថា កីឡាករ ភួន ឡាំងកូស៊ីន បានទម្លាក់កីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចៅក្រមកាត់ក្តីឲ្យរូបគេឈ្នះគូប្រកួតដោយពិន្ទុឯកច្ឆន្ទ ក្រោយឆ្លងកាត់ការប្រកួត៥ទឹក៕       
ដូចការចង់បានរបស់លោក សាន់ សៅយ៉ាន់ កីឡាករ ភួន ឡាំងកូស៊ីន ត្រូវប៉ះជាកីឡាករ រិន ដេវីត នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន។ កីឡាករ រិន ដេវីត ត្រូវបានចៅក្រមកាត់សេចក្តីឲ្យឈ្នះកីឡាករ ខេម ចាន់ ជាឯកច្ឆន្ទនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។   
  ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់គឺត្រូវណែនាំឲ្យបុគ្គលិក គ្រូ និងសិស្សត្រូវពាក់ម៉ាស់ការពារជាប្រចាំនៅក្នុងគ្រប់បរិវេណគ្រឹះស្ថានសិក្សា។    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ នឹងបន្តអនុវត្តការរៀន និងបង្រៀនតាមវិធីសាស្ត្រចម្រុះ គឺរៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោលតាមតម្រូវការសិក្សាជាក់ស្តែង៕           
ភ្នំពេញ៖ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនាការឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ ប៉ុន្តែគ្រឹះស្ថានសិក្សាទាំងអស់គឺត្រូវគោរពតាមលក្ខខណ្ឌស្តង់ដាសុវត្ថិភាពខ្ពស់(SOP)។
ភ្នំពេញ៖ ទីលានទុកដាក់សំរាមដែលមានទីតាំងនៅខេត្តកំពត និងកែប  មានតម្លែ ប្រមាណ  ជាង ១៣លានដុល្លារ   ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ នៅថ្ងៃទី ៣០ ខែឧសភា ។ ការសង់ទីលានទុកដាក់សំរាមទាំងពីរនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ។ ទីលានទុកដាក់សំរាមក្នុងខេត្តកំពត ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១០,៣៣ហិកតា ស្ថិតក្នុងនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ទីតាំងនោះ ត្រូវបានធ្វើឡើងក្នុងរណ្ដៅពីរ មានទំហំ ៨,៧៧ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣៤៨ ៤០០ ម៉ែត្រគីប។      ទីលានទុកដាក់សំរាមខេត្តកែប។ រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន   បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ ចំណាយថវិកាសាងសង់ប្រមាណ ៣ ៣៧២ ៥១៤ ដុល្លារ ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ២០ឆ្នាំ។ ទឹកប្រាក់សម្រាប់សង់ទីលានទុកដាក់សំរាមក្នុងខេត្តកំពតនេះ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។   ចំណែកឯ ទីលានទុកដាក់សំរាមខេត្តកែប ចំណាយថវិកាប្រមាណ ១០ ៧៦៩ ៥៣២ ដុល្លារ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)  ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិន ខូអិលធីឌី និងក្រុមហ៊ុន Renardet S.A បានសហការជាមួយក្រុមហ៊ុន SBK Research and Development Co.,Ltd. ។   ទីលានទុកដាក់សំរាមខេត្តកែប។ រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន   ទីលានទុកដាក់សំរាមកែបនេះ បានសាងសង់លើផ្ទៃដីសរុបទំហំ ១៤ហិកតា ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។  ទីតាំងនោះ មានរណ្ដៅចំនួន៤ អាចផ្ទុកសំរាមបានប្រមាណ ៦០០ ០០០ម៉ែត្រគូប ក្នុងរយៈពេល ២០ឆ្នាំ។     ទីលានទុកដាក់សំរាមទាំងពីរនេះ គឺសម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ និងកាត់បន្ថយបញ្ហាប្រឈមទៅលើការបំពុល និងការបំផ្លាញបរិស្ថាន៕  
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ជាគ្រូបង្រៀនអនុវិទ្យាល័យមួយរូប លោក រ៉ន ចាន់រ៉ា បានឆ្លៀតដាំផ្កាច័ន្ធូ  ដែលផ្ទះរបស់ខ្លួន ដែលមានទីតាំងនៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកគ្រូ ចាន់រ៉ា ចាប់ផ្ដើមដាំផ្កាច័ន្ធូនេះជិតមួយឆ្នាំហើយ ដោយដាំដំបូងលើដីប្រមាណជា ៣ម៉ែត្រការ៉េប៉ុណ្ណោះ។ ដោយតម្រូវការចេះតែកើនឡើង គ្រូបង្រៀនវ័យ៣៣ឆ្នាំរូបនេះ បានពង្រីកទំហំដាំផ្កា ដល់ប្រមាណជា ២០ម៉ែត្រការ៉េ ជុំវិញទីធ្លាផ្ទះរបស់ខ្លួន។ តាមរយៈការដាំផ្កាច័ន្ធូ លោក រ៉ន ចាន់រ៉ា អាចរកបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោក រ៉ន ចាន់រ៉ា គឺជាគ្រូបង្រៀននៅអនុវិទ្យាល័យ ដែលមានទីលំនៅ ក្នុងភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកគ្រូ ចាន់រ៉ា បានឆ្លៀតពេលទំនេរពីការបង្រៀនរបស់ខ្លួន ដាំដើមផ្កាច័ន្ធូលក់យកកម្រៃបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។    គ្រូបង្រៀនវ័យ៣៣ឆ្នាំរូបនេះ បន្តប្រាប់Thmeythmey25 ថា ដើមឡើយខ្លួនដាំផ្កាចន្ធូ នៅលើផ្ទៃដី៣ម៉ែត្រការ៉េ គ្រាន់តែលម្អបរិវេណផ្ទះប៉ុណ្ណោះ ប៉ុន្តែមានគេចាប់អារម្មណ៍ ក៏សុំចែកកូនផ្កាយកទៅដាំជាហូរហែ។ ដោយមើលឃើញពីសន្ទុះគាំទ្រដូច្នេះ លោកគ្រូ ចាន់រ៉ា ក៏សម្រេចពង្រីកការដាំផ្កាច័ន្ធូយកកូន(ដើម)លក់រហូតដល់ផ្ទៃដីប្រមាណ២០ម៉ែត្រ នៅក្នុងបរិវេណផ្ទះរបស់ខ្លួនបន្ថែម។ លោកគ្រូ ចាន់រ៉ា បន្តថា៖«ដំបូងឡើយខ្លួន ខ្ញុំដាំផ្កាច័ន្ធូគ្រាន់តែលម្អផ្ទះប៉ុណ្ណោះ តែដោយមានការចាប់អារម្មណ៍ ក៏ដូចជាការទិញពីអតិថិជនជាបន្តបន្ទាប់ ខ្ញុំក៏ចាប់ផ្ដើមបំបែកកូនដាំ បន្ថែមទៀតដូចសព្វថ្ងៃនេះ»។    បើតាមគ្រូបង្រៀនរូបនេះ ដើមផ្កាច័ន្ធូនេះ មិនពិបាកលក់នោះទេ ហើយតម្លៃក៏បានថ្លៃគួរសមផងដែរ ពោលគឺលោកប្រកាស់តែតាមបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ហើយរកកូនផ្កាលក់ឲ្យអតិថិជនសឹងមិនទាន់ផង។ កូនផ្កាមួយគីឡូក្រាម អាចលក់បានតម្លៃបោះដុំបានតម្លៃ ១៥,០០០រៀល និងលក់រាយបានថ្លៃ ២០,០០០រៀល។ នេះបើតាមលោក រ៉ន ចាន់រ៉ា ដែលបានបន្តថា ជាទូទៅ គេត្រូវការរយៈពេលពី២ទៅ៣ខែ ទើបប្រមូលផលបាន។ សម្រាប់ផ្ទៃដី២០ម៉ែត្រការ៉េ ដែលលោកគ្រូ ចាន់រ៉ា កំពុងតែដាំដុះនោះ អាចប្រមូលបានពី១០០-១៥០គីឡូក្រាម នៅក្នុងពេលប្រមូលផល។    តាមរយៈការបង្ហាញរបស់លោក រ៉ន ចាន់រ៉ា ពីរយៈពេលនៃការដាំដុះយ៉ាងដូច្នេះថា« ពេលយើងចាប់ផ្ដើមប្រមូលផលអស់ ហើយចាប់ផ្ដើមដាំម្ដងទៀតត្រូវការរយៈពេលប្រមាណជា ២ទៅ៣ខែ អាចចាប់ផ្ដើមប្រមូលម្ដងទៀតបានហើយ»។ លោកបន្តទៀតថា «បើកាលណាយើងបំបែកកូនយកមកដាំរៀងតូច អាចនឹងចំណាយពេលយូរប្រហែលជា ៤ទៅ៥ខែ ទើបបានប្រមូលផល»។ លោក ចាន់រ៉ា បន្ថែមយ៉ាងដូច្នេះថា ក្នុងដីប្រមាណជា ២០ម៉ែត្រការ៉េរបស់លោក អាចប្រមូលបានទិន្នផលជាមធ្យមចន្លោះពី ១០០ ទៅ ១៥០គីឡូក្រាម។ លោក ចាន់រ៉ា រីករាយផងដែរ ដែលការដាំផ្កាច័ន្ធូនេះ អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ក្រុមគ្រួសាររបស់លោក។ គ្រូបង្រៀនរូបនេះបានបញ្ជាក់ទៀតថា ប្រសិនបើទីផ្សារកាន់តែច្រើន លោកនឹងពង្រីកការដាំដុះដើម្បីឲ្យស្របតាមតម្រូវការអតិថិជន។   ច័ន្ធូ ផ្កាពណ៌សនេះ មានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយក៏ងាយដាំដុះ និងថែទាំផងដែរ។ តាម លោក ចាន់រ៉ា ច័ន្ធូ ជាផ្កាដែលត្រូវការទឹកជាប់ជាប្រចាំ ដូច្នេះពលរដ្ឋត្រូវស្រោចទឹកផ្កាយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ឬបើលោកអ្នកមានពេល អាចស្រោច២ដងក្នុងមួយថ្ងៃ នោះធ្វើឲ្យផ្កាលូតលាស់កាន់តែល្អ។ ទោះយ៉ាងណា ពលរដ្ឋ ក៏ត្រូវយកចិត្តទុកដាក់ពីសត្វស្រមោច ដែលតែងបំផ្លាញគល់ដើមផ្កានេះ៕  
 ដោយ៖ ស៊ុល រ៉វី
  អាហារ និងភេសជ្ជៈសល់   ហ្វ្រូមាតសល់យូរ ផ្លែឈើក្រៀម និងសាច់ប្រឡាក់សុទ្ធតែផ្ទុកទៅដោយសារធាតុ Tyramine ដែលវានឹងបង្ខំអោយសរសៃឈាមរួមតូច បន្ទាប់មករីកធំវិញ ដែលវាជាហេតុផលដ៏សំខាន់នាំអោយឈឺចាប់ខ្លាំងបាន ជាពិសេសការឈឺក្បាលតែម្តង។   ភេសជ្ជៈកំប៉ុង   អ្នកឯកទេសជាច្រើនមិនបានច្បាស់អំពីរឿងនេះទេថា ភេសជ្ជៈបែបទឹកក្រូចកំប៉ុងធ្វើអោយឈឺក្បាលនោះ ប៉ុន្តែ ជាតិផ្អែមបែបសិម្បនិម្មិតអាចនាំអោយឈឺក្បាលបាន។ បើសិនជាអ្នកជាមនុស្សងាយនឹងរងឥទ្ធិពលរបស់វាមែននោះ ចូរពិនិត្យទៅលើគ្រឿងផ្សំនៃភេសជ្ជៈទាំងនោះ។   គ្រឿងស្រវឹង   ស្រា និងស្រាបៀរច្រើនណាស់ដែលផ្ទុកសារធាតុ Tyramine ព្រមទាំងសារធាតុ Sulfites និង Nitrates ដែលនាំអោយមនុស្សមានការឈឺក្បាល៕   ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកមិនច្បាស់ថាតើ ការឈឺក្បាលរបស់អ្នកកើតឡើងដោយសារអ្វីទេ មែនទេ? វាអាចទាក់ទងនឹងអ្វីដែលអ្នកញ៉ាំ និងផឹក។ ដូច្នេះ យើងខ្ញុំនឹងបង្ហាញជូននូវអាហារបីប្រភេទដែលត្រូវបានគេចាត់ទុកថា គឺជាមូលហេតុនាំអោយឈឺក្បាលញឹកញាប់ជាងគេបំផុត។
    កំពត៖ លោក កន ទីន ជាមេភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ មេភូមិរូបនេះ ស្នើឱ្យពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវធ្វើអត្តសញ្ញាណបណ្ណ ព្រោះវាផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ។   លោកមេភូមិ កន ទីន ខ្នះខ្នែងកៀរគរពលរដ្ឋ ក្នុងភូមិត្រពាំងសង្កែ ឱ្យធ្វើអត្តសញ្ញាណបណ្ណ ដោយភ្ជាប់មកជាមួយឯកសារ២ប៉ុណ្ណោះ គឺសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ។ លោក បានផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋគ្រប់រូប ព្រោះយល់ថា វាជាការផ្ដល់ជូននូវសេវាសាធារណៈមួយសំខាន់ ពីអាជ្ញាធរ។ លោក បញ្ជាក់ថា៖ «អត្តសញ្ញាណបណ្ណ ធ្វើត្រឹមរយៈពេលចន្លោះពីមួយខែ ទៅពីរខែប៉ុណ្ណោះ ហើយពលរដ្ឋអាចយកទៅប្រើប្រាស់បាន»។ លោក បន្តទៀតថា ពលរដ្ឋអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចមកចុះឈ្មោះធ្វើបាន នៅសាលាឃុំរៀងរាល់ថ្ងៃ លើកលែងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ។   អត្តសញ្ញាណបណ្ណ គឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋគ្រប់រូប ពោលគឺវាអាចបញ្ជាក់ពីសញ្ញាតិ ប្រទេស ភេទ អាយុ ទីកន្លែងកំណើត ភិនភាគរបស់បុគ្គលម្នាក់ៗ ងាយស្រួលរកការងារធ្វើជាដើម។ លោក កន ទីន បានលើកឡើងបន្ថែមថា ការធ្វើអត្តសញ្ញាណបណ្ណ គឺបើកទូលាយសម្រាប់ប្រជាពលរដ្ឋដោយឥតគិតប្រាក់ឡើយ។ ម្យ៉ាងការធ្វើអត្តសញ្ញាណបណ្ណនេះ មិនប្រើប្រាស់ពេលវេលាច្រើនផងដែរ។    លោកមេភូមិ កន ទីន ពេញចិត្តនឹងការងារខ្លួន ដែលបានបំពេញភាពខ្វះចន្លោះនៅក្នុងភូមិត្រពាំងសង្កែ ដោះស្រាយបញ្ហា និងផ្ដល់សេវាសាធារណៈនានាជូនពលរដ្ឋ។ ជាមួយគ្នានេះ ក្នុងនាមជាមេភូមិម្នាក់ លោក កន ទីន ក៏ជួបប្រទះបញ្ហាមួយចំនួនផងដែរ។ លោក បានលើកឡើងដូច្នេះថា ប្រជាពលរដ្ឋមួយចំនួនមិនសូវជាមានការសហការជាមួយភូមិឃុំ ខ្លះមិនខ្វល់ខ្វាយពីការផ្សព្វផ្សាយរបស់ភូមិឃុំឡើយ ពេលខ្លះទាល់តែមានបញ្ហាទើបពួកគេគិតគូរពីរឿងទាំងនេះ។   ទោះជាយ៉ាងណា លោកមេភូមិរូបនេះ នៅតែបន្តធ្វើការងារខ្លួនឱ្យបានល្អបំផុត ដោយលោក ប្តេជ្ញា លះបង់នូវពេលវេលា និងកម្លាំងកាយខ្លួន បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ឱ្យមានភាពរីកចម្រើន សុខសន្តិភាព និងសុវត្ថិភាពក្នុងការរស់នៅ៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)         
ដោយ៖ កើត សើឡើមីយ៉ះ (យុវជនឃុំត្រពាំងសង្កែ) 
  កាសែត Frontier Myanmar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាលោក Danny Fenster ដែលជានិពន្ធនាយកនៃគេហទំព័រនេះបានបង្ហាញខ្លួននៅក្នុងតុលាការពិសេសមួយនៅក្នុងពន្ធនាគារអ៊ីនសេន (Insein) នៅទីក្រុងរ៉ង់ហ្គូនដែលជាកន្លែងគាត់ត្រូវបានឃុំឃាំងតាមការចោទប្រកាន់ពីបទរំលោភក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ។ប្រសិនបើគាត់ត្រូវបានរកឃើញថាមានកំហុស គាត់អាចជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ លោក Fenster នឹងត្រូវឡើងសវនាការមួយទៀតនៅថ្ងៃទី១ខែកក្កដា។   កាសែត Frontier Myanmar បាននិយាយថា៖ «គ្មានការផ្តល់ហេតុផលណាមួយសម្រាប់ការចោទប្រកាន់គាត់ទេ។យើងដឹងថាលោក Fenster Danny មិនបានធ្វើអ្វីដែលអាចត្រូវបានចោទប្រកាន់តាមក្រម៥០៥-Aនេះទេ។យើងថ្កោលទោសការឃុំខ្លួនគាត់និងទាមទារឱ្យមានការដោះលែងភ្លាមៗនិងដោយគ្មានលក្ខខណ្ឌ»។   លោក Fenster ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ខែឧសភានៅអាកាសយានដ្ឋានរ៉ង់ហ្គូននៅពេលដែលគាត់ព្យាយាមចាកចេញពីប្រទេសនេះ។   លោក Bryan Fenster បងប្រុសរបស់លោក Fenster បានសរសេរតាមធ្វីតធឺ (Twitter) ថា «មានសកម្មភាពខ្លះ»ក្នុងសំណុំរឿងបងប្អូនប្រុសរបស់លោកប៉ុន្តែបាននិយាយថា«ការខកចិត្តកំពុងតែកើនឡើង»នៅពេលសវនាការបានធ្វើឡើង«ដោយគ្មានការទាក់ទងជាផ្លូវការជាមួយស្ថានទូតអាមេរិកឬក្រុមគ្រួសាររបស់យើង»។   Finally some movement, but our frustration is mounting. A hearing without official communication with the US Embassy or our family. Continued detainment without access to legal counsel or official charges against him (ctd.) https://t.co/ivpZJxGMhb Bryan Fenster (@bryanFenster) June 17, 2021   លោកបានត្អូញត្អែរពីការបន្តឃុំខ្លួនបងប្អូនប្រុសរបស់លោកដោយមិនទទួលបានការប្រឹក្សាផ្នែកច្បាប់ឬគ្មានការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងគាត់»។   អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាមន្ត្រីរបបយោធានេះបានបដិសេធមិនឲ្យមន្ត្រីកុងស៊ុលចូលជួបលោក Fenster ទេ។   លោក Price បាននិយាយថា៖«យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីឲ្យលោកDanny Fenster បានជួបជុំគ្រួសាររបស់គាត់វិញ។យើងទទូចឲ្យអាជ្ញាធរភូមាអនុញ្ញាតឲ្យស្ថានកុងស៊ុលបានជួបគាត់ស្របតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងស្ថានកុងស៊ុលដោយគ្មានការពន្យារពេលនិងដើម្បីធានាឱ្យមានការប្រព្រឹត្តត្រឹមត្រូវចំពោះលោក Fenster ខណៈពេលដែលគាត់នៅជាប់ឃុំឃាំង»។   អ្នកកាសែតជនជាតិអាមេរិកម្នាក់ទៀតគឺលោក Nathan Maung ដែលត្រូវបានឃុំខ្លួនក្នុងខែមីនាពីបទរំលោភលើក្រមព្រហ្មទណ្ឌនេះដែរត្រូវបានដោះលែងកាលពីថ្ងៃច័ន្ទហើយបានចាកចេញពីប្រទេសនេះ។   លោក Price បានបន្ថែមថាសហរដ្ឋអាមេរិកបានស្វាគមន៍«ការដោះលែងលោក Nathaniel Maung និងការវិលត្រឡប់ដោយសុវត្ថិភាពរបស់គាត់នៅសប្តាហ៍នេះ»។   សារព័ត៌មាន AP បានរាយការណ៍កាលពីដើមខែនេះថាអ្នកកាសែតមីយ៉ាន់ម៉ា ២នាក់បានជាប់ពន្ធនាគាររយៈពេល២ឆ្នាំតាមច្បាប់នេះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អ្នកកាសែតអាមេរិកាំងម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែមុនបានបង្ហាញខ្លួននៅតុលាការពិសេសជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ដោយប្រឈមនឹងការចោទប្រកាន់ពីបទធ្វើការដើម្បីបង្កការប្រឆាំងរដ្ឋាភិបាលយោធារបស់ប្រទេសនេះ។
  កាលពីខែឧសភា ឆ្នាំ២០១៧ ថៃបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទិញនាវាមុជទឹកប្រភេទ S26T Yuan Class ចំនួន៣គ្រឿងពីចិនក្នុងតម្លៃ ៣៦ពាន់លានបាត។ ការទិញនាវាមុជទឹកទី១ សម្រេចបានយ៉ាងជោគជ័យ ខណៈ២ទៀតត្រូវបានពន្យាពេលអស់រយៈពេល៤ឆ្នាំ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ថៃអំឡុងវិបត្តិជំងឺកូវីដ-១៩។    យ៉ាងណាមិញ បញ្ហាម៉ាស៊ីនសម្រាប់នាវានេះ នៅមិនទាន់ដោះស្រាយនៅឡើយ៊ ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនគ្រប់គ្រងដោយរដ្ឋ CSOC ម៉ាស៊ីនរបស់នាវាមុជទឹកនេះ ជាប្រភេទម៉ាស៊ីនម៉ាស៊ូត MTU396 ដែលផលិតនៅក្រុមហ៊ុនអាល្លឺម៉ង់ Motor និង Turbine Union ។ ប៉ុន្តែអាល្លឺម៉ង់ បដិសេធលក់ម៉ាស៊ីនឱ្យក្រុមហ៊ុនចិន ព្រោះចិនស្ថិតក្នុងបញ្ជីហាមនាំចេញអាវុធ ឬបច្ចេកវិទ្យាណាដែលអាចប្រើបានក្នុងវិស័យយោធាចាប់តាំងពីការបង្រ្កាបនៅទីលានធានអានមិនឆ្នាំ១៩៨៩។    ឆ្លើយតបទៅនឹងសំណួរអ្នកកាសែតពាក់ព័ន្ធនឹងការបដិសេធរបស់ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើនេះ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ដែលមានតួនាទីជារដ្ឋមន្រ្តីការពារជាតិថៃផងដែរនោះ បញ្ជាក់ថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ប្រសិនបើចិនមិនអាចបំពេញតាមកិច្ចព្រមព្រៀងនេះទេ កិច្ចសន្យានឹងត្រូវលុបចោល។    «តើយើងធ្វើអ្វីជាមួយនាវាមុជទឹកដែលគ្មានម៉ាស៊ីន? ហេតុអ្វីបានជាយើងគួរទិញវា? ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន យើងត្រូវតែរកដំណោះស្រាយ។ នេះក្រែងជាវិធីដែលយើងដោះស្រាយបញ្ហាឬ។» នេះបើតាមកាសែតបាងកកប៉ុស្តិ៍ស្រង់សម្តីលោក ប្រាយុទ្ធ ផ្សាយនៅថ្ងៃទី៤ ខែមេសា។    យ៉ាងណាមិញ បើតាមកាសែតបាងកកប៉ុស្តិ៍ដដែល លោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា ការលុបចោលណាមួយនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងថៃ និងចិនទេ ហើយភាគីទាំងពីរបាននឹងកំពុងធ្វើការយ៉ាងជិតដិតដើម្បីដោះស្រាយបញ្ហានេះ។    កន្លងមក ក្រុមហ៊ុនចិន CSOC បានស្នើឱ្យកងទ័ពជើងទឹកកែប្រែកិច្ចសន្យាដោយជំនួសម៉ាស៊ីនម៉ាស៊ូតរបស់ចិនវិញដែលមានស្តង់ដារដូចគ្នាដូចជាប្រភេទ MWM 620 ជាដើម  ប៉ុន្តែទ័ពជើងទឹកថៃមិនយល់ព្រម។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវី Pokkrong Monthatphalin អះអាងថា កងទ័ពជើងទឹកនឹងពិភាក្សាជាមួយក្រុមហ៊ុនចិន CSOC នៅខែនេះ ដើម្បីដោះស្រាយបញ្ហា ថ្វីបើខ្លួននៅប្រកាន់ខ្ជាប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងក៏ដោយ៕              
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ព្រមាននៅថ្ងៃទី៤ ខែមេសាថា កិច្ចព្រមព្រៀងទិញនាវាមុជទឹករវាងរដ្ឋាភិបាលថៃ និងចិនអាចប្រឈមនឹងការរម្សាយចោល ប្រសិនបើនាវាមុជទឹកចិនមិនអាចបំពាក់ម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់ដូចដែលបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនោះ។
ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណ Terres Rouges មានផ្តល់កញ្ចប់សេវាកម្មជូនអតិថិជនរួមមាន ទស្សនារបាំជនជាតិ, ជិះដំរីកម្សាន្តក្នុងព្រៃសហគមន៍ និងស្វែងយល់ពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច។ ស្នាក់នៅសណ្ឋាគារដែលសាងសង់ពីឈើដោយរក្សារចនាបទខ្មែរ ធ្វើឲ្យអារម្មណ៍លោកអ្នករំភើប និងបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។   សូមអញ្ជើញទាក់ទង៖ ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/  
ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សណ្ឋាគារទែរូ (Terres Rouges) ដែលស្ថិតនៅមុខបឹងកន្សែង ក្នុងក្រុងបានលុង ខេត្តរតនគិរី។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណមួយនេះ លោកអ្នកអាចពិសាម្ហូប និងស្រាជនជាតិដើមភាគតិច រួមទាំងអាចទស្សនាវត្ថុបុរាណខ្មែរដ៏សម្បូរបែប។
Aguero ត្រូវបានប្តូរចេញភ្លាមៗនៅក្នុងវគ្គទី១ នាទីទី៣៧ ក្រោយរូបគេបានលោតប្រជែងយកបាល់លើអាកាសទល់ជាមួយខ្សែការពាររបស់ក្រុម Alves គឺកីឡាករ Victor Laguardia រួចមក រូបគេក៏បានបង្ហាញអាការៈថបដង្ហើម។ ក្រោយមកក្លិបអ្នកមានបុណ្យក៏សម្រេចប្តូររូបគេចេញតែម្តង ហើយត្រូវបានក្រុមការងារប្រចាំក្លិបបញ្ជូនរូបគេទៅមន្ទីពេទ្យភ្លាមៗ។ Aguero ទទួលបានការជូនពរជាច្រើន ពីសំណាក់គ្រូបង្វឹក និងអតីតក្លិបចាស់របស់ខ្លួន Manchester City ផងដែរ។   បន្ទាប់ពី Aguero បានទៅកាន់មន្ទីពេទ្យ គ្រូបង្វឹក លោក Sergio Barjuan បាននិយាយក្រោយចប់ការប្រកួតថា« Aguero បានប្រាប់ខ្ញុំថារូបគេមានអារម្មណ៍វិលមុខពេលកំពុងប្រកួត ហើយក្រោយមកនៅពេលមានបញ្ហាពួកយើងក៏សម្រេចបញ្ជូនគេទៅកាន់មន្ទីពេទ្យភ្លាមតែម្តង។ មកដល់ពេលនេះខ្ញុំមិនអាចនិយាយអ្វីលើសពីនេះបានទៀតឡើយ»។   ក្នុងរដូវកាលថ្មីនេះ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ទើបតែបង្ហាញខ្លួនឲ្យក្លិបអ្នកមានបុណ្យ ត្រឹមតែ ៥លើកប៉ុណ្ណោះ ដោយរកបាន១គ្រាប់ទល់ក្លិប Real Madrid។ ចំណែកការប្រកួតនារាត្រីថ្ងៃទី ៣១ ខែតុលា គឺជាប្រកួតដំបូង ដែលរូបគេលេងជម្រើស ១១នាក់ ។
ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្ថិតក្រោមការតាមដានយ៉ាងហ្មត់ចត់របស់ក្រុមគ្រូពេទ្យប្រចាំក្លិប បន្ទាប់ពីរូបគេមានបញ្ហាបេះដូង អំឡុងពេលប្រកួតទល់ក្លិប Alves នាកីឡដ្ឋាន Camp Nou នារាត្រីថ្ងៃទី៣១ ខែតុលា។
  លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារបានឲ្យដឹងថា៖ ការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Hanpass ជាជំហានមួយ ដើម្បីសម្រេចនូវការប្តេជ្ញារបស់ អេ អឹម ខេ ក្នុងការផ្តល់ជូនដល់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានសុវត្ថិភាព ឆាប់រហ័ស និងប្រកបដោយទំនុកចិត្តខ្ពស់។ យើងជឿជាក់ថា ការផ្តល់ជូនពិសេសនេះ នឹងអាចចូលរួមជាចំណែកជួយទុក្ខលំបាក របស់បងប្អូនដែលមានកាតព្វកិច្ច ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងអំឡុងពេលជួបវិបត្តិដោយសារកូវីដ-១៩ នេះផងដែរ ។     សម្រាប់លក្ខខណ្ឌដើម្បី ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងបាន បងប្អូនគ្រាន់តែចូលទៅដោនឡូតកម្មវិធីវេរប្រាក់ HANPASS និងត្រូវមានលេខទូរស័ព្ទរបស់អ្នកទទួល នៅស្រុកខ្មែរ ។ ហើយសម្រាប់អ្នកទទួល អាចទៅដកប្រាក់បានភ្លាមៗ នៅតាមភ្នាក់ងារជិត៦០០០កន្លែង ឬការិយាល័យ អេ អឹម ខេជាង១៤៩កន្លែងទូទាំងប្រទេស។   សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមរយៈលេខ 023220202/1800200200 ឬតាមរយៈទំព័រហ្វេសប៊ុក facebook.com/amkmfi ។   គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រៅពី ផ្តល់សេវាជាហិរញ្ញវត្ថុសម្បូររបែបជាច្រើននៅក្នុងស្រុក  ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀរវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និង កម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking ) ជាដើមនោះ បច្ចុប្បន្ននេះ កំពុងបន្តពង្រីប្រតិបត្តិការរបស់ខ្លួនឆ្លងប្រទេស តាមរយៈសេវាផ្ទេរប្រាក់ក្រៅប្រទេស ដូចជា សេវាផ្ទេរប្រាក់ ទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន និងសេវាទទួលបា្រក់ពីប្រទេសកូរ៉េជាដើម។   ខាងក្រោមនេះ គឺជារបៀបវេរលុយតាម Hanpass មកកាន់ប្រទេសកម្ពុជា តាមរយៈ អេ អឹម ខេ (AMK)   https://www.facebook.com/watch/?v=301336018267721  (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ ឱកាសពិសេសសម្រាប់បងប្អូនកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង អាចវេរប្រាក់ មកកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ នៅប្រទេសកម្ពុជាដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែឧសភា ២០២១។ ការផ្តល់ជូនពិសេសនេះ ជាកិច្ចសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុន Hanpass ដើម្បីជាការចូលរួម ចែករំលែកទុក្ខលំបាកគ្នា ក្នុងកំឡុងអំឡុងពេលកូវីដ-១៩ និងជាការលើកទឹកចិត្តដល់បងប្អូនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដែលមានគម្រោងវេរលុយ មកកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកស្រី ម៉េង សុធារី បញ្ជាក់ថា លោកស្រី សុំលាលែងពីតំណែងជាអនុប្រធានចលនាស្ត្រីតែប៉ុណ្ណោះ តែមិនមែនលាលែងពីគណបក្សសង្គ្រោះជាតិនោះទេ។ ក្រៅពីតំណែងជាអនុប្រធានចលនាស្ត្រី លោកស្រី ម៉េង សុធារី នៅមានតំណែងមួយទៀត គឺប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្ម។ ហើយមូលហេតុចម្បងនៃការបោះបង់តំណែងជាអនុប្រធានចលនាស្ត្រីក្នុងគណបក្សសង្គ្រោះជាតិ គឺដើម្បីឲ្យលោកស្រី មានពេលគ្រប់គ្រាន់ ទៅបំពេញការងារនៅក្នុងនាយកដ្ឋានកិច្ចការបោះឆ្នោត ។ លោកស្រី ម៉េង សុភារី សង្កត់ធ្ងន់ថា លោកស្រី ជាប់រវល់យ៉ាងខ្លាំងនឹងកិច្ចការងារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកស្រី និយាយដូច្នេះថា៖«ខ្ញុំមិនអាចធ្វើកិច្ចការពីរក្នុងពេលតែមួយទេ ព្រោះវាធ្វើឲ្យការងារមានភាពមិនច្បាស់លាស់»។ លោកស្រី ម៉េង សុភារី គឺជាមេធាវីមួយរូប ដែលធ្លាប់ការពារក្តីឲ្យឯកឧត្តម  កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ដោយឡែកប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ គឺលោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ៕
ភ្នំពេញ៖ លោកស្រី ម៉េង សុភារី អនុប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅកាន់ឯកឧត្តម កឹម សុខា ដើម្បីសុំលាលែងពីតំណែង។
ដើម្បីត្រៀមប្រជែងក្នុងពានរង្វាន់ក្រៅផ្លូវការ KBZ Bank Cup 2017 ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់មីយ៉ាន់ម៉ា សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី ក្រុម U22 កម្ពុជា ត្រូវចាកចេញពីកម្ពុជានៅរសៀលថ្ងៃទី២៦ ខែមិថុនា នេះ។ បើយោងតាមមន្ត្រីរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុម U22 កម្ពុជា នឹងធ្វើដំណើរតាមជើងហោះហើរ PG 930 ទៅកាន់ទីក្រុងបាងកក មុនបន្តដំណើរតាមជើងហោះហើរ PG 703 ទៅមីយ៉ាន់ម៉ា ដែលគ្រោងដល់នៅម៉ោងប្រមាណជា៦ល្ងាច។ ក្រុមដែលដឹកនាំដោយលោក Leonardo Vitorino មួយនេះ ត្រូវជួបប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែមិថុនា នៅកីឡដ្ឋាន Youth Training Center។ ពានរង្វាន់នេះមាន៤ក្រុមចូលរួម គឺមីយ៉ាន់ម៉ា, កម្ពុជា, ហុងកុង និងក្រុមមកពីសាកលវិទ្យាល័យរបស់ជប៉ុន ដោយការប្រកួតប្រព្រឹត្តទៅរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី២ កក្កដា៕  
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា(U22) ចាកចេញពីមាតុប្រទេសនៅរសៀលថ្ងៃទី២៦ មិថុនា នេះ ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់ក្រៅផ្លូវការ KBZ Bank Cup ប្រចាំឆ្នាំ២០១៧ នៅមីយ៉ាន់ម៉ា។ U22 កម្ពុជាត្រូវជួបប្រកួតជាម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងថ្ងៃបើកឆាក។
  ទីក្រុងញូវយ៉ករបស់អាម៉េរិកនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ខណៈដែលទីក្រុងឡុងដ៍តាមពីក្រោយដោយឈរនៅលំដាប់ទី២។ ប៉ុន្តែញូវយ៉ក កំពុងប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងក្លាពីសិង្ហបុរី និងហុងកុង។    លើសពីនេះ ទីក្រុងញូវយ៉កបន្តស្ថិតក្នុងទីតាំងនាំមុខគេ ដោយកាន់កាប់ ៧៦៣ពិន្ទុនៅក្នុងក្របខ័ណ្ឌនៃការស្ទង់មតិ១៤៧កត្តាជាមួយនឹងមជ្ឈមណ្ឌលចំនួន១២១ រួមទាំងធនាគារពិភពលោក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD ) និងអង្គការសហប្រជាជាតិ។   ចំណែកទីក្រុងឡុងដ៍បានបង្រួមគម្លាតជាមួយទីក្រុងញូវយ៉កបន្តិចដោយមានត្រឹមតែ ៧៤៤ពិន្ទុ។ ចំណាត់ថ្នាក់នេះ អាចធ្វើឱ្យវិនិយោគិនមិនសូវព្រួយបារម្ភទោះក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុនរចនាបន្ទះឈីប Arm Holdings របស់អង់គ្លេសបានសម្រេចចិត្តចុះបញ្ជីនៅទីក្រុងញូវយ៉ក។   យ៉ាងណាមិញ បច្ចុប្បន្នសិង្ហបុរីខ្វះតែ ២ពិន្ទុប៉ុណ្ណោះ អាចតាមពីក្រោយទីក្រុងឡុងដ៍ដែលមាន ៧៤២ពិន្ទុ ខណៈហុងកុងខ្វះត្រឹមតែ ១ពិន្ទុប៉ុណ្ណោះឈរចំណាត់ថ្នាក់លេខ៣ ដែលជាសញ្ញានៃការប្រជែងដ៏ស្វិតស្វាញសម្រាប់ចំណាត់ថ្នាក់លេខ២នេះ ។   សន្ទស្សន៍នេះត្រូវបានចងក្រងជារៀងរាល់ប្រាំមួយខែម្តងដោយស្ថាប័នប្រឹក្សា Z/Yen មានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងវិទ្យាស្ថានអភិវឌ្ឍន៍ចិន។ ការស្ទង់មតិបានបង្ហាញថា អាម៉េរិកដំណើរការបានល្អជាងគេដោយមានមជ្ឈមណ្ឌលអាម៉េរិកចំនួន៥ ក្នុងចំណោមលំដាប់ទាំង១០ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចអាម៉េរិក៕  
ទីក្រុងញូវយ៉កបន្តក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ចាប់តាំងពីវ៉ាដាច់ទីក្រុងឡុងដ៍ក្នុងខែកញ្ញា ឆ្នាំ២០១៨ ។ នេះបើតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល (GFCI) ។
  ផែនការថ្មីនេះមានគោលបំណងបំពេញនូវចន្លោះខ្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន កសិកម្ម, សុខាភិបាល, សំណង់, សណ្ឋាគារ និងការសាងសង់នាវាជាដើម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។   ក្នុងសេចក្តីព្រាងច្បាប់ថ្មីដែលមានគោលដៅទាក់ទាញពលករបរទេសនោះ ជប៉ុនតម្រូវឲ្យពលករមានជំនាញស្របតាមវិស័យដែលខ្លួនកំពុងខ្វះខាតខាងលើនេះ ហើយពួកគេនឹងអាចទទួលបានទិដ្ឋាការពិសេសមួយ ដែលអនុញ្ញាតឲ្យពួកគេអាចធ្វើការនៅប្រទេសជប៉ុន រយៈពេល៥ឆ្នាំតែម្តង។ លើសពីនេះពលករក្នុងវិស័យទាំងនោះដែលមានសមត្ថភាពខ្លាំង និងប្រលងជាប់ការសាកល្បងសមត្ថភាពភាសាជប៉ុនថែមទៀតនោះ នឹងត្រូវបានគេអនុញ្ញាតឲ្យនាំយកសមាជិកគ្រួសារ ព្រមទាំងអាចទទួលបានសញ្ជាតិអចិន្ត្រៃយ៍ផងដែរ។     អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន Yoshihide Suga បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រទី១២ ខែតុលាថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាក្នុងពេលឆាប់ៗនេះ ហើយអាចនឹងចូលជាធរមាន នាខែមេសាឆ្នាំ២០១៩ខាងមុខ។    ទន្ទឹមនឹងនេះលោក Suga បានបញ្ជាក់ទៀតថា ជប៉ុននឹងមិនពឹងផ្អែកខ្លាំងជ្រុលទៅលើជនអន្តោប្រវេសន៍បរទេសនោះឡើយ។ ហើយលោកបានសង្កត់ធ្ងន់ថា គោលនយោបាយអន្តោប្រវេសន៍របស់ជប៉ុននឹងមិនត្រូវផ្លាស់ប្តូរនោះទេ។ ការបកស្រាយរបស់លោកបែបនេះគឺធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរដែលថា គម្រោងទាក់ទាញពលករបរទេសថ្មីនេះ អាចជាការផ្លាស់ប្តូរយ៉ាងគំហុកក្នុងគោលនយោបាយអន្តោប្រវេសន៍ជប៉ុន និងអាចឆ្ពោះទៅរកការទទួលយកចំនួនពលករបរទេសច្រើនសន្ធឹកសន្ធាប់ផងនោះ។    ទាក់ទិននឹងរឿងនេះរដ្ឋាភិបាលពុំទាន់បានកំណត់តួលេខច្បាស់លាស់ចំពោះចំនួនពលករបរទេសក្នុងសំណើថ្មីនេះនៅឡើយទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានបង្ហើបថា រដ្ឋាភិបាលត្រៀមទទួលយក ពលករបរទេសច្រើនជាង៥០ម៉ឺននាក់ឲ្យមកធ្វើការក្នុងប្រទេសជប៉ុន គិតត្រឹមឆ្នាំ២០២៥។    យ៉ាងណាមិញរដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ បានអះអាងថា កំណែទម្រង់ថ្មីនេះពុំបានធ្វើឡើង ក្នុងគោលបំណងរុះរើគោលនយោបាយអន្តោប្រវេសន៍របស់ជប៉ុនដែលមានទាំងស្រុងឡើយ។ ចំណែកការទទួលយកជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំក៏នឹងមិនអាចកើតឡើងនោះដែរ។    កន្លងមក ក្រុមអ្នកជំនួញធ្លាប់បានបញ្ចុះបញ្ចូលរដ្ឋាភិបាលជប៉ុនឲ្យមានការបន្ធូរបន្ថយការរឹត្បិតក្នុងច្បាប់អន្តោប្រវេសន៍ធ្វើឲ្យក្រុមហ៊ុនពិបាកស្វែងរកពលករ។ ជប៉ុនជាទីកន្លែងដែលនិកម្មភាព (គ្មានការងារធ្វើ) ទាបត្រឹមតែ២,៥ភាគរយ ខណៈកន្លែងការងារមានច្រើនជាងចំនួនពលករដែលស្វែងរកការងារធ្វើទៀត។   បើពិតទៅជប៉ុនមានទំនៀមទម្លាប់ប្រុងប្រយ័ត្នខ្ពស់ពេលទទួលយកពលករគ្មានជំនាញពីបរទេស ហើយបច្ចុប្បន្ន ប្រទេសកោះអាស៊ីបូព៌ាមួយនេះក៏បានកំណត់ចំនួនសម្រាប់ផ្តល់សញ្ជាតិដល់បុគ្គល ដែលមានជំនាញខ្ពស់ថែមទៀតផង។ ច្បាប់នេះត្រូវបានអនុគ្រោះដល់ជនជាតិអាមេរិកខាងត្បូង ដែលមានដើមកំណើតជប៉ុនតែមួយប៉ុណ្ណោះ។    យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ពលករបរទេសប្រមាណ១,២៨លាននាក់បានធ្វើការក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧ ដែលចំនួននេះគឺច្រើនជាង២ដង បើធៀបនឹងចំនួនពលករបរទេសកាលពីមួយទសវត្សន៍មុន។ យ៉ាងណាមិញពលករច្រើនជាង៤៥ម៉ឺននាក់ ជាប្តី/ប្រពន្ធរបស់ពលរដ្ឋជប៉ុន, ជនជាតិកូរ៉េដែលតាំងទីជាយូរមកហើយក្នុងប្រទេសជប៉ុន ឬក៏ជនបរទេសដែលមានដើមកំណើតជប៉ុន ជាជាងពលករដែលមកកាន់ប្រទេសជប៉ុនដើម្បីស្វែងរកការងារធ្វើ។    ទិន្នន័យដដែលបានបង្ហាញថា ជនបរទេសប្រមាណ៣០ម៉ឺននាក់ផ្សេងទៀតជាសិស្សឬនិស្សិត ដែលត្រូវបានគេអនុញ្ញាឲ្យធ្វើការងារក្រៅម៉ោងអំឡុងពេលសិស្សារបស់ពួកគេ។ ប៉ុន្តែពួកគេនឹងត្រូវត្រឡប់ទៅកាន់មាតុប្រទេសវិញនាពេលក្រោយទៀត។ គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅ ជប៉ុនមានពលករជំនាញពីបរទេសតិចជាង ២៤ម៉ឺននាក់ និងអ្នកហាត់ការពីបរទេសប្រមាណ២៥ម៉ឺននាក់ប៉ុណ្ណោះក្នុងប្រទេស។ ជាមួយគ្នានេះក្រុងតូក្យូក៏មានកិច្ចព្រមព្រៀងទ្វេរភាគីដែលទទួលយកចំនួនពលករជាផ្នែកគិលានុបដ្ឋាយិកា និងថែទាំក្នុងចំនួនកំណត់ច្បាស់លាស់មួយពីប្រទេសខ្លះនៅទ្វីបអាស៊ីផងដែរ៕  
រដ្ឋាភិបាលក្រុងតូក្យូនៅថ្ងៃទី១២ ខែតុលា បានបង្ហាញគម្រោងមួយដើម្បីទាក់ទាញពលករបរទេសឲ្យមកធ្វើការក្នុងប្រទេសខ្លួន ខណៈមហាអំណាចសេដ្ឋកិច្ចលំដាប់ទីបីនេះ កំពុងខ្វះខាតកម្លាំងពលកម្ម។ បញ្ហានេះបង្កឡើងដោយកំណើនមនុស្សចាស់ និងការថយចុះនៃកំណើនប្រជាជនក្នុងប្រទេស។
ខ្សែបម្រើអន្តរជាតិអង់គ្លេស ទទួលបានកាតក្រហមនៅក្នុងការប្រកែកគ្នាមួយជាមួយនឹងក្រុមអាជ្ញាកណ្តាល ក្រោយពេលដែលកីឡាករវ័យ ២០ឆ្នាំ បានតែតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះ ស្របពេលត្រូវបានលោក Jesus Gil Manzano ផ្លុំកញ្ចែបញ្ចប់ការប្រកួត។    ក្រោយរឿងហេតុ ក្រុមមន្ត្រីអាជ្ញាកណ្តាលបានរាយការណ៍ថា Bellingham ប្រើកាយវិការមិនសមរម្យ និងបានស្រែកដាក់អាជ្ញាកណ្តាលប្រើពាក្យថា «វាគឺជាគ្រាប់បាល់ចូលទីបានសម្រេច (Its Fing Goal)»។   ដល់ពេលនេះគណៈកម្មាធិការវិន័យរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានដាក់បម្រាមទៅលើ Bellingham ដោយមិនឱ្យចូលលេងចំនួន ២ប្រកួត សម្រាប់ទង្វើរមិនគោរព ឬខ្វះការពិចារណាចំពោះអាជ្ញាកណ្តាល ហើយក៏នឹងត្រូវពិន័យជាប្រាក់ ៧០០អឺរ៉ូ(៧៦៣ដុល្លារទៅក្លិប) និង ៦០០អឺរ៉ូ (៦៥៤ដុល្លារ) ទៅលើកីឡាករ។   ក្លិប Real Madrid បានបង្ហាញភស្តុតាំងចំពោះកម្មាធិការ ដោយប្រកែកថា Bellingham មិនបានបង្ហាញអាកប្បកិរិយាឆេវឆាវឡើយ ដោយកីឡាករបានត្រឹមតែនិយាយចំពោះអាជ្ញាកណ្តាល ហើយព្រមទាំងបានច្រានចោលពាក្យសម្តីដែលកីឡាករអង់គ្លេសនិយាយ ថាមិនបានប្រមាថ ឬប្រមាថលើអាជ្ញាកណ្តាលឡើយ។   Bellingham នឹងខកខានជួយ Real Madrid ក្នុងជំនួបក្របខណ្ឌ La Liga ចំនួន ២ប្រកួត ដោយត្រូវលេងទល់នឹងក្រុម Celta Vigo ក្នុងសប្តាហ៍នេះ និងនៅថ្ងៃទី១៦ ខែមីនា ជំនួបទល់នឹងក្រុម Osasuna។ ជំនួបទល់នឹងក្រុម Athletic Cup ថ្ងៃទី៣១ ខែមីនា កីឡាករវ័យ ២០ឆ្នាំ នឹងត្រូវវិលត្រឡប់មកវិញ៕
កីឡាករ Jude Bellingham ជាប់បម្រាមការប្រកួតក្របខណ្ឌ La Liga ចំនួន ២ប្រកួត ចំពោះការស្រែកប្រើពាក្យមិនសមរម្យ និងមិនគោរពអាជ្ញាកណ្តាល ក្រោយពេលទទួលបានកាតក្រហមក្នុងជំនួប Real Madrid ស្មើ ២-២ ទល់នឹងក្រុម Valencia។ នេះបើតាមការប្រកាសរបស់ស្ថាប័នលីគបាល់ទាត់អេស្ប៉ាញ នាថ្ងៃទី៦ ខែមីនា។
  លោក ហ្សង់ក្លូដ យល់ថា បើទោះជាមានការផ្លាស់ប្តូរច្រើនទម្រង់នៃសារព័ត៌មានតាមរយៈប្រព័ន្ធឌីជីថលក៏ដោយ ប្រភេទអត្ថបទបទយកការណ៍ (ការធ្វើសេចក្តីរាយការណ៍) នៅក្នុងសារព័ត៌មាន នៅតែចាំបាច់ មិនអាចខ្វះបាន។ នៅក្នុងឱកាសដែលពិភពលោកប្រារព្ធទិវាសេរីភាពសារព័ត៌មានថ្ងៃទី៣ខែឧសភា២០២១ លោក គី សុខលីម នៃសារព័ត៌មានថ្មីៗ បានធ្វើបទសម្ភាសតាមអ៊ីមែលជាមួយអ្នកកាសែតជើងចាស់ដ៏ល្បីល្បាញ Jean-Claude Pomonti ជុំវិញការយល់ឃើញរបស់លោកទៅលើអាជីពសារព័ត៌មាន។   លោក គី សុខលីម៖ តើលោកបានក្លាយជាអ្នកកាសែតដោយរបៀបណា? សូមលោករៀបរាប់ពីដំណើរនៃអាជីពរបស់លោកឱ្យអ្នកអានរបស់សារព័ត៌មានថ្មីៗបានស្គាល់លោកផង!   លោក ហ្សង់ក្លូដ៖ ខ្ញុំចូលចិត្តសរសេរ។ នៅអាយុ១៤ឆ្នាំ ខ្ញុំមានម៉ាស៊ីនអង្គុលីលេខមួយគ្រឿង។ ជាម៉ាស៊ីនម៉ាក Olivetti-Lettra ៣២ ដែលគេប្រើប្រាស់ហើយ។ ក្រោយមក ខ្ញុំបានបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅទីក្រុងប៉ារីស និងបានបន្តការសិក្សាស្រាវជ្រាវលើជំនាញនេះបន្ថែមទៀតនៅកម្រិតខ្ពស់។ បន្ទាប់មក ខ្ញុំក៏ត្រូវចូលបម្រើកាតព្វកិច្ចនៅវៀតណាមខាងត្បូង។ គឺនៅក្នុងអំឡុងពេលដែលសង្គ្រាមកំពុងក្តៅគគុកនោះហើយ (១៩៦៥-១៩៦៧) ដែលខ្ញុំបានចាប់ផ្តើមផ្លូវដើរលើអាជីពអ្នកកាសែតនេះ។ សារព័ត៌មាន Le Monde បានទទួលខ្ញុំជាបុគ្គលិកនៅក្នុងឆ្នាំ ១៩៦៨ ហើយខ្ញុំបានធ្វើការរហូតដល់ខ្ញុំចូលនិវត្តន៍នៅក្នុងឆ្នាំ ២០០៥។   ការធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលខ្ញុំធ្វើពេញមួយជីវិតនេះ មិនមែនគ្រាន់តែជាអាជីពមួយប៉ុណ្ណោះទេ។ វាគឺជាចំណង់។ វា គឺជាផ្នែកមួយនៃជីវិត។ គេអាចធ្វើជាអ្នកសារព័ត៌មាននៅក្នុងក្រុមហ៊ុនមួយ។ តែគេពុំអាចធ្វើត្រឹមតែជាអ្នកកាសែត ដើម្បីផលិតសេចក្តីរាយការណ៍នោះបានឡើយ។ ខ្ញុំបានបំពេញការងារជាង២០ឆ្នាំនៅអាហ្វ្រិក និងជាង៤០ឆ្នាំនៅអាស៊ី ដែលខ្ញុំកំពុងរស់នៅបច្ចុប្បន្ន។ លោក Jean-Claude Pomonti ពេលចុះយកព័ត៌មានក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៨៩   លោក គី សុខលីម៖ ក្នុងចំណោមអត្ថបទដែលលោកបានសរសេរ តើមានអត្ថបណាខ្លះដែលធ្វើឱ្យលោកសប្បាយចិត្ត ព្រោះតែលោកបានសរសេរវា? លោក ហ្សង់ក្លូដ៖ ពិបាកនិយាយដែរ។ បើទុកឱ្យអ្នកដទៃវាយតម្លៃលើអត្ថបទខ្ញុំ ប្រហែលសមរម្យជាង។ តែអត្ថបទនិយាយពីទីប្រឹក្សាយោធាអាមេរិកម្នាក់ដែលត្រូវបានដោះលែងនៅក្នុងសង្គ្រាមវៀតណាមនោះ បានធ្វើឱ្យខ្ញុំទទួលបានពានរង្វាន់ Albert-Londres សម្រាប់អ្នកកាសែតល្បីនៅក្នុងឆ្នាំ១៩៧៣។ មានអត្ថបទរបស់ខ្ញុំជាច្រើនទៀតដែលត្រូវបានដកស្រង់យកទៅផ្សាយបន្តទាំងនៅបារាំង និងនៅបរទេស។ ខ្ញុំពិតជាមានមោទកភាពមែន។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា នៅពេលអត្ថបទខ្ញុំត្រូវបានចេញផ្សាយហើយ ខ្ញុំមិនដែលអានអត្ថបទខ្ញុំឡើងវិញទេ។ មិនបានអានឡើងវិញទេ ព្រោះជាទូទៅ វាធ្វើឱ្យខ្ញុំខកចិត្ត [គាត់ចេះតែគិតខ្លួនឯងថា អត្ថបទនៅខ្វះនេះ ឬនោះ]។ អត្ថបទដែលបានអានហើយ ហើយធ្វើឲ្យខ្ញុំពេញចិត្តនោះ មានតិចតួចណាស់។    លោក គី សុខលីម៖ លោកធ្លាប់ជាអ្នកឆ្លងឆ្លើយព័ត៌មានរបស់កាសែត Le Monde ប្រចាំ នៅអាស៊ីអាគ្នេយ៍។ តើមានព្រឹត្តិការណ៍អ្វីខ្លះដែលធ្វើឱ្យលោកកត់សម្គាល់ជាងគេ?   លោក ហ្សង់ក្លូដ៖ គឺការរីកចម្រើននៃតំបន់នេះដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងប្រទេសចុងបូព៌ា ហើយដែលខ្ញុំបានស្គាល់សព្វកន្លែងហើយក្នុងរយៈកន្លះសតវត្សរ៍មកនេះ។ មើលទៅតំបន់នេះមាន ថាមពលក្លៀវក្លាណាស់! បន្ទាប់ពីចំណាយពេលឆ្លងកាត់សង្គ្រាមផង និង វិបត្តិផង ឥឡូវនេះតំបន់អាស៊ីអាគ្នេយ៍រីកលូតលាស់គ្រប់កន្លែង ហើយក្លាយជា«តំបន់ខ្លាសេដ្ឋកិច្ច», ទំនើប និងអភិវឌ្ឍន៍។ ជាការពិត មានការដើរថយក្រោយខ្លះ ដើរលើផ្លូវមិនត្រឹមត្រូវខ្លះ និងមានអំពើពុករលួយជាដើម។ សង្គ្រាមវិញនៅតែបន្តនៅទីនេះទីនោះមិនចេះចប់។  ប្រទេសចិនរបស់លោក ស៊ី ជិនពីង ដ៏មានឥទ្ធិពល ក៏ចេះតែមានគំនាបមកលើប្រទេសភាគខាងត្បូងរបស់ខ្លួនដែរ។ ប៉ុន្តែ ការរីកលូតលាស់គឺនៅត្រង់ហ្នឹងហើយ ទោះបីជារោគរាតត្បាតកូវីដ-១៩ ធ្វើឱ្យខាតបង់ពេលវេលាមែន។   យ៉ាងណាក៏ដោយ ខ្ញុំចង់បញ្ជាក់បន្ថែម ទាក់ទងទៅនឹងកម្ពុជា។ សៀវភៅដំបូងរបស់ខ្ញុំដែលមានចំណងជើងថា «Cambodge, des courtisants aux partisants», ដែលត្រូវបានបោះពុម្ពនៅឆ្នាំ ១៩៧១ ដោយមានកិច្ចសហការជាមួយលោក Serge Thion បាននិយាយពីប្រទេសកម្ពុជា ហើយថ្មីៗនេះ សៀវភៅដែលមានចំណងជើងថា «Cambodge, Maitres de la terre et de leau បោះពុម្ពឆ្នាំ ២០១៧ ក៏និយាយពីកម្ពុជាដូចគ្នាដែរ។ កម្ពុជាក្នុងពេលតែមួយ គឺជាប្រទេសដ៏ទាក់ទាញផង និងជាប្រទេសដ៏កំសត់ផង។ ជាមួយប្រទេសនេះ ខ្ញុំបានស្គាល់ទាំងពេលវេលាដ៏សោកសង្រេង និងទាំងពេលវេលាដ៏សប្បាយរីករាយ។   លោក គី សុខលីម៖ គេថា សារព័ត៌មាន គឺជាអំណាចទីបួន តើលោកយល់យ៉ាងណាដែរ ? ក្នុងនាមជាអ្នកកាសែត តើលោកមើលឃើញសារប្រយោជន៍អ្វីខ្លះពីអាជីព និងតួនាទីរបស់លោកនៅក្នុងសង្គម ?    លោក ហ្សង់ក្លូដ៖ មានការភាន់ច្រឡំនៅក្នុងវិស័យទំនាក់ទំនងដែលកំពុងវិវត្តយ៉ាងលឿន។ ទោះយ៉ាងណាក៏ដោយ គេនៅតែអាចធ្វើសេចក្តីរាយការណ៍ល្អៗបាន។ ខ្ញុំជឿជាក់ថាអ៊ីចឹង។ ទោះបីពេលខ្លះ ជំនួញផ្នែកសារព័ត៌មានតម្រូវឲ្យយកចិត្តមហាជនក៏ដោយ ក៏ត្រូវតែមានដែនកំណត់របស់វាដែរ ហើយខ្ញុំនៅតែគិតថា គុណភាពនៃអត្ថបទ, នៃរូបថត, នៃវីដេអូឯកសារល្អ នៅតែមានតម្លៃ។  លោក Jean-Claude Pomonti កត់ត្រានាពេលចុះសម្ភាសនៅឧត្តុង្គ កាលពីឆ្នាំ១៩៧៣   លោក គី សុខលីម៖ មតិខ្លះនិយាយថា សារព័ត៌មានគឺជាដៃគូនៃការអភិវឌ្ឍរបស់ប្រទេសមួយ។ តើលោកយល់យ៉ាងណាដែរ ?   លោក ហ្សង់ក្លូដ៖ នៅពីក្រោយឃ្លានេះ គឺមានការដាក់កម្រិតមួយហើយ។ ប្រសិនបើច្បាប់លែងការពារសេរីភាពសារព័ត៌មានទៀតហើយនោះ នោះសេរីភាពផ្សេងទៀតទាំងអស់ក៏មាន´´បញ្ហាដែរ។ ជាធម្មតា សារព័ត៌មាន ពិតជាដៃគូនៃការអភិវឌ្ឍ តែក្នុងលក្ខខណ្ឌណាដែលសារព័ត៌មានអាចបំពេញកិច្ចការរបស់ខ្លួនដោយសេរីបាន។   លោក គី សុខលីម៖ នៅតាមប្រទេសមួយចំនួន គេនិយាយថា សារព័ត៌មានត្រូវនិយាយការពិត ប៉ុន្តែការពិតខ្លះក៏មិនត្រូវនិយាយដែរ។ ពេលខ្ញុំសិក្សាជាមួយគ្រូសារព័ត៌មានជនជាតិបរទេស គ្រូបង្រៀនទាំងនោះ បង្រៀនយើងឱ្យផ្សាយតែការពិតទាំងអស់។ តើលោកគិតយ៉ាងណា?   លោក ហ្សង់ក្លូដ៖ តួនាទីអ្នកកាសែត គឺផ្តល់ព័ត៌មាន និងរៀបរាប់អ្វីដែលកើតឡើង។ ពុំគួរមានក្រសួងព័ត៌មានឡើយ។ ការផ្តល់ព័ត៌មានវាមិនមែនជាវិស័យមួយនៅក្នុងកិច្ចការរដ្ឋាភិបាលឡើយ។ សេរីភាពនៃការផ្តល់ព័ត៌មាន គឺជាអ្វីដែលយើងត្រូវទទួលបាន និងត្រូវតែស្របច្បាប់។   លោក គី សុខលីម៖ ការផ្តល់ព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក និងបណ្ដាញសង្គមបានធ្វើឱ្យប្រែប្រួលទាំងស្រុងរបៀបនៃការផ្តល់ព័ត៌មាន។ តើវាជារឿងល្អ ឬជារឿងអាក្រក់ ?   លោក ហ្សង់ក្លូដ៖ យើងមានសារព័ត៌មានមុនសម័យអ៊ីនធឺណិត និងមានសារព័ត៌មានក្នុងសម័យអ៊ីនធឺណិត។ ខ្ញុំស្គាល់សម័យទាំងពីរនេះ។ លើការអនុវត្តជាក់ស្ដែង វាពិតជាមានការផ្លាស់ប្ដូរទាំងស្រុងមែន លើផ្នែកទម្រង់។ ប៉ុន្តែផ្នែកខ្លឹមសារ ? សំខាន់គឺថា តើអ៊ីនធឺណិត ត្រូវបានប្រើប្រាស់ដោយមានប្រយោជន៍ ឬអត់?   លោក គី សុខលីម៖ នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ តើលោកមានដំបូន្មានអ្វីខ្លះដល់អ្នកកាសែត វ័យក្មេង ?   លោក ហ្សង់ក្លូដ៖ បើមានប្រធានបទល្អហើយ ធ្វើវាទៅ ! ហាត់រៀនថតរូបឱ្យល្អ, រៀនកាត់ត ដំឡើងរូបភាពវីដេអូឱ្យល្អ, ហាត់សរសេរឱ្យល្អ។ ខិតខំព្យាយាមធ្វើប្រធានបទល្អៗទៅ នៅសល់ប៉ុន្មាន[ចំណេះខ្វះខាតប៉ុន្មាន] វានឹងមកតាមក្រោយហើយ។    លោ គី សុខលីម៖ លោកធ្លាប់បានសម្ភាសសម្តេច ហ៊ុន សែន ជាច្រើនដង។ តើលោកធ្លាប់មានអនុស្សាវរីយ៍អ្វីខ្លះជាមួយគាត់ទេ ?    លោក ហ្សង់ក្លូដ៖ ខ្ញុំធ្លាប់ជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ញឹកញាប់ កាលខ្ញុំនៅធ្វើជាអ្នកឆ្លងឆ្លើយព័ត៌មានរបស់កាសែត Le Monde រហូតដល់ឆ្នាំ ២០០៥។ តែចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលជួបគាត់ទៀតឡើយ។ សម្រាប់ខ្ញុំ ការប្រែប្រួលមួយបានចាប់ផ្តើមនៅឆ្នាំ១៩៩៨ ពោលគឺចាប់ពីពេលដែលសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានកើនឡើង ហើយឈានទៅដឹកនាំប្រទេស។ គឺចាប់ពីពេលនោះមកហើយ ដែលគណបក្សប្រជាជនកម្ពុជាធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់ ហើយចំពោះខ្ញុំ គឺវាមិនល្អទេសម្រាប់ថ្ងៃអនាគត៕      
ភ្នំពេញ៖ លោក ហ្សង់ក្លូដ ប៉ូម៉ុងទី (Jean-Claude Pomonti) គឺជាអតីតអ្នកកាសែតជើងចាស់របស់សារព័ត៌មានបារាំងដ៏ល្បី Le Monde ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ២០០៥។ បច្ចុប្បន្នលោកបានចូលនិវត្តហើយ។ ក្នុងឆ្នាំ ១៩៧៤ គាត់បានក្លាយជាអ្នកយកព័ត៌មាននៅក្នុងសង្គ្រាម វៀតណាម។ ចាប់ពីឆ្នាំ ១៩៩១ ពីរាជធានីបាងកក លោកគឺជាអ្នកឆ្លើយឆ្លងព័ត៌មាន របស់កាសែតនេះដដែលប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោក ហ្សង់ក្លូដ គឺជាអ្នកជំនាញ ម្នាក់ដែលស្គាល់តំបន់នេះយ៉ាងច្បាស់ ជាពិសេស ប្រទេសកម្ពុជាដែលលោកបានសរសេរ សៀវភៅជាច្រើន។ បច្ចុប្បន្ននេះ លោកមានអាយុ ៨២ឆ្នាំហើយ ប៉ុន្តែលោកនៅតែស្រឡាញ់អាជីពសារព័ត៌មានផ្នែកបទយកការណ៍។ លោកធ្លាប់ទទួលបានពានរង្វាន់ Albert-Londres សម្រាប់អ្នកកាសែតល្បីនៅក្នុងឆ្នាំ ១៩៧៣។ 
  សញ្ញាដំបូងនៃជំងឺមហារីកថ្លើមមានអ្វីខ្លះ?   ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ថ្លើមរីក ឈឺក្នុងពោះ ឬនៅជិតស្លាបប្រចៀវខាងស្តាំ ហើមពោះ មានសារធាតុរាវនៅក្នុងពោះ កើតខាន់លឿង   រោគសញ្ញាទូទៅផ្សេងទៀតរួមមាន៖   គ្រុនក្ដៅ សរសៃឈាមវ៉ែនរីកធំនៅក្នុងពោះ ស្នាមជាំ ឬហូរឈាមមិនប្រក្រតី ចំណង់អាហារថយចុះ ចង្អោរ ឬក្អួត លាមកពណ៌ស រមាស់ មានអារម្មណ៍ឆ្អែតក្រោយញ៉ាំអាហារតិចតួច ខ្សោយ ឬអស់កម្លាំង   អ្នកណាខ្លះមានហានិភ័យកើតជំងឺមហារីកថ្លើម?   អ្នកឆ្លងមេរោគរលាកថ្លើមប្រភេទB ឬ Cរ៉ាំរ៉ៃ ជំងឺថ្លើមតំណពូជ ជំងឺទឹកនោមផ្អែម ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនដោយសារញ៉ាំជាតិអាល់កុល ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ ធាត់ជ្រុល។   យើងអាចបង្ការជំងឺមហារីកថ្លើមដោយរបៀបណា?   ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតសមល្មម រក្សាទម្ងន់ខ្លួនសមស្រប ចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទB ជៀសវាងរួមភេទដោយពុំមានការការពារ។ ត្រួតពិនិត្យដោយ៖ www.health.com.kh/
ជាទូទៅ ជំងឺមហារីកថ្លើមកម្របង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងណាស់។ នៅពេលដែលទំហំដុំសាច់ធំឡើង អ្នកជំងឺអាចនឹងកើតមានអាការៈឈឺចាប់នៅផ្នែកខាងស្កាំនៃពោះ ។ អ្នកខ្លះទៀតអាចមានរោគសញ្ញាកាន់តែដុនដាបនៃជំងឺថ្លើមរ៉ាំរ៉ៃ ឬក្រិនថ្លើមដែលជារឿយៗកើតឡើងមុនពេលវិវត្តទៅជាជំងឺមហារីកថ្លើម។
  លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី១០ ខែឧសភា ជាពេលដែលលោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោត ត្រូវចូលកាន់តំណែងកំពូលនេះម្តង។ មុននឹងចប់ការងាររបស់ខ្លួន លោក មូន នៅថ្ងៃទី២០ ខែមេសា បានផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីជាការលាគ្នា។    «លោក មូន បានជំរុញឱ្យលោក គីម អនុវត្តកិច្ចពិភាក្សា ជម្នះសករាជការប្រឈមមុខលើឧបទ្វីបកូរ៉េ»។ លោកស្រី Park Kyung-mee អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ពីអត្ថន័យសំបុត្រលោក មូន ដោយបន្ថែមថា ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានស្នើឱ្យលោក គីម រៀបចំឡើងវិញចំពោះកិច្ចពិភាក្សាជាមួយអាម៉េរិក និងរដ្ឋបាលកូរ៉េខាងត្បូងថ្មី ដើម្បីបញ្ចប់ភាពតានតឹងដែលបង្កដោយការបាញ់មីស៊ីល និងកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរផង។    ក្នុងលិខិតនោះ លោក មូន បានបន្តថា វាមានទាំងពេលវេលាសោកស្តាយ និងការចងចាំល្អៗ។ បើតាមលោកមូន លោកជឿថា កន្លងមកកូរ៉េខាងពីរ បានសហការគ្នា និងបានធ្វើការជាមួយគ្នាដើម្បីកែប្រែវាសនាឧបទ្វីបកូរ៉េ។    ចំណែកលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានឆ្លើយតបថា លោកសរសើរលោក មូន ចំពោះការលំបាក និងការខិតខំ ដែលធ្វើឡើងសម្រាប់ជាប្រយោជន៍របស់ប្រទេស រហូតដល់ថ្ងៃចុងក្រោយនៃការកាន់តំណែង។ ក្នុងលិខិតចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA លោកគីម យល់ថា ទំនាក់ទំនងអន្តរកូរ៉េ អាចមានការអភិវឌ្ឍ និងកែលម្អ តាមការរំពឹងទុក និងក្តីប្រាថ្នា លុះតា្រតែមានកិច្ចខិតខំដោយឥតស្រាកស្រាន្ត រួមជាមួយក្តីសង្ឃឹម។    សូមបញ្ជាក់ថា ការផ្តោះប្តូរលិខិតនេះ ធ្វើឡើងស្របពេលឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹង ដោយសារក្រុងព្យុងយ៉ាង បានចាប់ផ្តើមសាកល្បងមីស៊ីលជាថ្មី។ កូរ៉េខាងជើង បានសាកល្បងមីស៊ីលចុងក្រោយ ជាប្រភេទមីស៊ីលបាលីស្ទិកអន្តរទ្វីប។   លោក មូន និងលោក គីម ជួបគ្នាដល់ទៅបីដង ដែលធ្វើឱ្យទំនាក់ទំនងអន្តរកូរ៉េល្អប្រសើរខ្លាំង មុនប្រែទៅជាយ៉ាប់យ៉ឺននៅឆ្នាំ២០១៩ ៕   
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២១ ខែមេសា បានតបលិខិតទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដែលនឹងចប់អាណត្តិ។ ក្នុងលិខិតផ្ញើទៅលោក គីម លោក មូន បានជំរុញឱ្យកូរ៉េខាងជើងចូលតុចរចា ជាជាងប្រឈមដាក់គ្នា និងចាប់ផ្តើមកិច្ចពិភាក្សាជាមួយអាម៉េរិកឡើងវិញ។  ឯមេដឹកនាំកូរ៉េខាងជើង ចាត់ទុកកិច្ចខិតខំរបស់រដ្ឋបាលលោកមូន មានតម្លៃសម្រាប់ប្រទេសជាតិ។
  ការរីកសាយភាយ COVID-19 កាន់តែធំឡើង និងស្មុគស្មាញ ព្រោះជំងឺប្រភេទថ្មីនេះ មិនទាន់ត្រូវបានប្រទេសណាមួយរកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើងទេ ខណៈប្រទេសមួយចំនួនកំពុងរងគ្រោះ និងកើនឡើងករណីជាបន្តបន្ទាប់។ ក្រៅពីប្រទេសចិន ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ កូរ៉េខាងត្បូងបានរកឃើញអ្នកជំងឺ COVID-19 ជាង២០០ករណី ចំណែកអ៊ីរ៉ង់ ក្នុងរយៈពេលដូចគ្នានេះ បានរកឃើញរហូតដល់ ១៨ករណី និងស្លាប់ ៤ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ពាក់ព័ន្ធនឹងបញ្ហានេះ លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានលើកឡើងយ៉ាងដូច្នេះថា៖ «ច្រកចេញទៅរកឱកាសដោះស្រាយកូរ៉ូណាវីរុសកាន់តែតូចទៅៗ។ ដូចនេះ យើងត្រូវការចាត់វិធានការឲ្យបានឆាប់រហ័សបំផុត មុនពេលវាបិទទាំងស្រុង»។ ក្នុងន័យនេះ លោកប្រមុខអង្គការអន្តរជាតិ បានពន្យល់ថា ពិភពលោកពេលនេះ កំពុងស្ថិតលើម៉ាត់ជ្រោះនៃ COVID-19ហើយ ប៉ុន្តែវាក៏នៅមានឱកាសក្នុងការទប់ស្កាត់វីរុសប្រភេទថ្មីនេះដែរ។    ទន្ទឹមជាមួយគ្នានេះ លោក Tedros បានបន្តថា ករណីផ្ទុះកូរ៉ូណាវីរុស គឺអាចមាននៅគ្រប់ទីកន្លែង ហើយប្រសិនបើពិភពលោក គ្រប់គ្រងស្ថានការណ៍បានល្អ នោះវាក៏អាចបញ្ចៀសវិបត្តិបានផងដែរ ហើយបើពិភពលោកអនុញ្ញាតឲ្យឱកាសកន្លងផុតទៅ នោះវិបត្តិនឹងផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ។    សូមបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលទេ ក្រុមអ្នកជំនាញអន្តរជាតិ និងភាគីចិន ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក នឹងធ្វើដំណើរទៅក្រុងវូហាននាថ្ងៃទី២២ ខែកុម្ភៈ នេះ។ ក្រុមអ្នកជំនាញទាំងនោះ គឺមកពីប្រទេសដូចជា អាមេរិក អាល្លឺម៉ង់ ជប៉ុន នីហ្សេរីយ៉ា រុស្ស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង៕ 
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី២១ ខែកុម្ភៈ បានព្រមានថា ពិភពលោកពេលនេះ កំពុងស្ថិតនៅក្បែរមាត់ជ្រោះ នៃCOVID-19 ដែលបង្កដោយកូរ៉ូណាវីរុស។ ការអះអាងរបស់លោក បែបនេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញកូរ៉ូណាវីរុសបានរីកសាយភាយដល់ អ៊ីរ៉ង់ និងបន្តកើនឡើងនៅតាមបណ្តាប្រទេសមួយចំនួន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រមុខអង្គការអន្តរជាតិមួយនេះ បានទទូចឲ្យពិភពលោក ចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់COVID-19 និងជួយសង្គ្រោះប្រជាជនទាំងអស់។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសជំងឺកុមារ និងជាប្រធានមន្ទីរព្យាបាលរោគកុមារម៉ាក់ស៊ីឃែរ ដូចតទៅ៖      អត្ថបទទាក់ទង   ជំងឺគ្រុនឈីកមិនធ្វើឱ្យអ្នកជំងឺស្លាប់ទេ តែប៉ះពាល់សន្លាក់ធ្ងន់ធ្ងរ   
ភ្នំពេញ៖ ជំងឺគ្រុនឈាម ជាជំងឺឆ្លងបង្កឡើងដោយវីរុសដាំង(Dengue Virus) ដែលចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈមូសខ្លាខាំ។ មេរោគគ្រុនឈាម ចែកចេញជា៤ប្រភេទ គឺដាំង១-៤ ហើយមនុស្សម្នាក់ៗ អាចកើតជំងឺនេះ លើសពីមួយដង។ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានបញ្ជាក់ដូច្នេះថា៖«ប្រសិនយើងត្រូវបានមូសខ្លាខាំ ហើយយើងកើតគ្រុនឈាមប្រភេទណាមួយនោះ គឺយើងនឹងមានអង់ទីគ័រការពារខ្លួនយើងមួយជីវិតសម្រាប់ប្រភេទហ្នឹង តែដោយសារមាន៤ប្រភេទ អីចឹងគាត់មិនអាចការពារ៣ប្រភេទផ្សេងទៀតបានទេ ដូចនេះអ្នកជំងឺម្នាក់ៗ អាចកើតជំងឺគ្រុនឈាមលើសពីមួយដង មានអ្នកខ្លះកើត៣-៤ដងក៏មានដែរ»។ បើតាមលោកវេជ្ជបណ្ឌិត ជំងឺគ្រុនឈាមធ្វើឱ្យអ្នកជំងឺស្លាប់បាន បើសិនជាភ្នាក់ងារចម្លង គឺមូសខ្លាមានមេរោគខ្លាំង និងព្យាបាលមិនបានត្រឹមត្រូវ។
  កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca  លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង រហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងនេះ បានឡើយ។    កន្លងមកកម្ពុជា បានទទួលវាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ វ៉ាក់សាំងប្រភេទ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៦០ម៉ឺនដូស និង វាក់សាំងCOVISHIELD របស់ក្រុមហ៊ុន AstraZeneca ពីយន្តការ COVAX ជាង៣២ម៉ឺនដូស។    វ៉ាក់សាំង Sinovac ប្រមាណ១,៥លានដូសទៀត នឹងមកកម្ពុជានៅថ្ងៃទី២៦ មីនា តាមរយៈកិច្ចព្រមព្រៀងទិញ-លក់ ជាមួយប្រទេសចិន។ នេះបើតាមសារសំឡេងរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៩ មីនាកន្លងទៅ។ នៅចុងមីនានេះដែរ វាក់សាំងប្រភេទស៊ីណូហ្វាម ៣០ម៉ឺនដូស ដែលជាជំនួយបន្ថែមរបស់ចិន មកឱ្យកម្ពុជា នឹងមកដល់ផងដែរ។    ចំណែកវាក់សាំង ស៊ីណូហ្វាម ជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត និង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ក្រោមយន្តការ COVAX នៅសល់ប្រមាណ១លានដូសទៀតនោះ ក៏នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះដែរ។    គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប១ ៨១៧នាក់ ក្នុងនោះ១ ២៩៣នាក់ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមាន១ ០៣៣នាក់ និងស្លាប់មាន៥នាក់។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ សៀមរាប កំពង់ចាម តាកែវ ស្វាយរៀង បាត់ដំបង កែប និងត្បូងឃ្មុំ។ មនុស្ស៧៧៧នាក់ ទៀតកំពុងបន្តសម្រាកព្យាបាល៕   
គិតត្រឹមថ្ងៃទី ២៤ មីនានេះ មានមនុស្ដចំនួន ៣៣៤ ៣១១នាក់ហើយ បានចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងចំណោមមនុស្សជាង ៣៣ម៉ឺននាក់ ដែលបានចាក់វាក់សាំងរួចនោះ មានជាង២២ម៉ឺននាក់ជាពលរដ្ឋអាទិភាព និង ជាង១១ម៉ឺននាក់ ជាកងកម្លាំងយោធា។ នេះបើតាមរបាយការណ៍ដោយឡែកពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។ 
Ueki ដើរតួរជាខ្សែប្រយុទ្ធ មានវ័យ ២៤ឆ្នាំ បានផ្ទេរមកពីក្រុមស្ថិតក្នុងប្រទេសជប៉ុន Tokyo Verdy Beleza ហើយនាងក៏បានរំពឹងថានឹងអាចអភិវឌ្ឍខ្លួនបានយ៉ាងល្អក្នុងនាមជាកីឡាការិនីនៅក្នុងលីគបាល់ទាត់ស្ត្រី WomenS Super League លំដាប់កំពូលក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប។   «West ham United គឺជាក្លិបមួយដ៏រឹងមាំនៅក្នុងប្រវត្តិសាស្ត្រ ហើយខ្ញុំពិតជារីករាយណាស់ដែលបានចុះហត្ថលេខាសម្រាប់ក្លិបដ៏អស្ចារ្យបែបនេះ។ នៅពេលដែលខ្ញុំបានសម្រេចចិត្តចូលរួមក្លិបនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើតេស្តសាកល្បងខ្លួនឯងនៅអឺរ៉ុប ហើយខ្ញុំគិតថាវានឹងជួយពង្រឹងសមត្ថភាពខ្ញុំក្នុងនាមកីឡាការិនីនៅនេះ ខ្ញុំនឹងធ្វើឱ្យបានល្អសម្រាប់ក្រុមដូចគ្នា។»។ កីឡាការិនី Ueki បាននិយាយប្រាប់ទៅកាន់គេហទំព័រក្លិបបែបនេះ។    នាពេលកន្លងមកកីឡាការិនី Ueki បានបង្ហាញខ្លួនឱ្យក្រុមនារីជប៉ុនចំនួន ២៥លើក ហើយរូបនាងតែងស្ថិតក្នុងជម្រើស ១១នាក់ដំបូងផងដែរពេលបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup 2023 ដែលទើបតែបញ្ចប់ទៅ។ នាងក៏រកបានគ្រាប់បាល់ ២គ្រាប់ក្នុងព្រឹត្តិការណ៍ថែមទៀត។   សម្រាប់វត្តមានរបស់កីឡាការិនីវ័យ ២៤ឆ្នាំ អ្នកចាត់ការក្រុមអ្នកស្រី Rehanne Skinner ថាខ្លួនរីករាយដែលបាននាំយកកីឡាការិនីខ្លាំងបន្ថែមមកចូលរួមក្រុម។ អ្នកស្រី Skinner បាននិយាយដូច្នេះថា ៖« Ueki គឺជាពិតជាខ្សែប្រយុទ្ធសញ្ជាតិជប៉ុនមានទេពកោសល្យខ្ពស់។ សមត្ថភាពខ្លាំងបំផុតរបស់នាងគឺពេលវេលានៃចលនា និងយល់ដឹងអំពីការប្រកួតរបស់នាង ដើម្បីនាងអាចព្យាយាមក្នុងការស្វែងរកគ្រាប់បាល់ និងការបង្កើតឱកាសការស៊ុត។»។   Ueki ជាកីឡាការិនីជប៉ុនទីពីរបន្ទាប់ពី Hasegawa សមាជិកក្រុម Man City ប្រកបអាជីពក្នុងលីគកំពូលអង់គ្លេស។ កីឡាការិនី Hasegawa មុនពេលផ្លាស់ទៅកាន់ក្រុមនារី Man City រូបនាងក៏ធ្លាប់លេងឱ្យក្រុមនារី West Ham United ផងដែរ។    កីឡាការិនី Ueki ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនលើកដំបូងឱ្យ West Ham United ទល់នឹងក្រុម Manchester City នៅក្នុងជំនួបបើកឆាកក្របខណ្ឌ WSL នៅក្នុងខែតុលាខាងមុខនេះ៕  
កីឡាការិនី Riko Ueki សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន បង្ហាញអារម្មណ៍រីករាយក្រោយបានផ្លាស់ទៅកាន់ West Ham United នៃក្របខណ្ឌលីគបាល់ទាត់កំពូលអង់គ្លេស។ Ueki ជាកីឡាការិនីជប៉ុនទីពីរបន្ទាប់ពី Yui Hasegawa ដែលកំពុងប្រកបអាជីបនៅក្នុងក្រុម Manchester City។
លោក Enggartiasto Lukita រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី នៅថ្ងៃ៦ កក្កដា បានអះអាងថា រដ្ឋាភិបាលរបស់លោកមានគោលនយោបាយសម្រាប់តបតវិញ ប្រសិនបើរដ្ឋាភិបាលអាមេរិក ជ្រើសយកផែនការនៃការយកពន្ធលើផលិត១២៤ មុខដែលនាំចូលពីឥណ្ឌូណេស៊ី ក្នុងផ្នែកមួយនៃការកាត់បន្ថយឱនភាពនៃពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post។   តាមប្រភពព័ត៌មានដដែលនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ខណៈស្ថិតក្នុងដំណាក់នៃការរៀបចំផែនការតបតនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ជាពិសេសអគ្គរដ្ឋឥណ្ឌូណេស៊ីប្រចាំក្រុងវ៉ាស៊ីនតោន នឹងសាកល្បងប្រើប្រាស់វិធានការទន់ភ្លន់ តាមរយៈការពន្យល់ក្រុងវ៉ាស៊ីនតោន ថា ឱនភាពពាណិជ្ជកម្ម មិនមែនដោយសារតែការនាំចេញនៃផលិតផលស្ថិតក្រោមការអនុគ្រោះនោះទេ។   លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីមិនចង់មានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកដូចនឹងចិនដែរ ដ្បិតលោក ជឿជាក់ថា នៅពេលសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង គ្មានភាគីណាមួយចំណេញឡើយ។ តែយ៉ាងណាលោក ក៏បានផ្ញើសារត្រង់ៗផងដែរថា ឥណ្ឌូណេស៊ី ក៏មិនបណ្តែតបណ្តោយឲ្យអាមេរិកធ្វើតាមទំនើងចិត្តខ្លួនឡើយ ពោលគឺបើឥណ្ឌូណេស៊ីរងសម្ពាធច្រើន ឥណ្ឌូណេស៊ីនឹងតបតវិញ។   តាម Jakarta Post ការណ៍ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងសារបែបនេះ បន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានរដ្ឋាភិបាលឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្ម។ កន្លងមក ឥណ្ឌូណេស៊ី ក៏ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលទទួលបានការលើកលែងពន្ធពីអាមេរិក ដែលជាចំណែកមួយដើម្បីជួយប្រទេសទាំងនេះឲ្យមានកំណើនសេដ្ឋកិច្ចផងដែរ។   សូមជម្រាបថា ចាប់ពីរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាន់អំណាចមក អាមេរិក ចាប់អនុវត្តគោលនយោបាយរឹតត្បិតទៅលើផលិតផលនាំចូល ដែលក្រុងវ៉ាស៊ីនតោន យល់ឃើញថា ជាកត្តាមួយធ្វើឲ្យមានឱនភាពពាណិជ្ជកម្ម និងធ្វើឲ្យផលិតផលក្នុងស្រុកធ្លាក់ចុះ។ នៅថ្ងៃ៦ កក្កដា  ការដំឡើងពន្ធរបស់អាមេរិក ២៥ភាគរយ លើផលិតផលចិននោះចាប់ផ្តើមជាផ្លូវការ ដែលវាធ្វើឲ្យឥណ្ឌូណេស៊ី អាមេរិកនឹងបន្តប្រើវិធានការនេះប្រឆាំងបណ្តាប្រទេសផ្សេងទៀតដែលនាំចូលទៅអាមេរិកផង៕ 
រដ្ឋាភិបាលក្រុងហ្សាការតា នឹងមានរៀបចំផែនការមួយដើម្បីតបតនឹងគោលនយោបាយដំឡើងពន្ធលើទំនិញជាច្រើនមុខរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ក្រុងហ្សាការតា មិនបណ្តោយឲ្យក្រុងវ៉ាស៊ីនតោន អនុវត្តគោលនយោបាយរបស់ខ្លួនដោយតាមតែទំនើងចិត្តឡើយ។
ពីពិធីបើកសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិថុនានេះ សម្តេចបានស្នើដូច្នេះថា៖«សូមកុំឲ្យមានរបៀបឆ្វេងពេក ឬស្តាំពេក ក្នុងក្របខណ្ឌនៃការអភិរក្សទីក្រុងបេតិកភណ្ឌ»។ សម្តេចបានបញ្ជាក់ថាទៀតថា ការអភិរក្ស ដោយមិនភ្លេចគិតពីការអភិវឌ្ឍន៍ ឬគិតតែពីអភិវឌ្ឍន៍ មិនគិតពីអភិរក្ស នឹងនាំការរំខានដល់ការអភិវឌ្ឍន៍។ សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន៖  
សៀមរាប៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងអង្គការយូណេស្កូផង ឲ្យគិតគូរ ឲ្យមានទាំងការអភិរក្ស និងការអភិវឌ្ឍន៍ នៅទីក្រុងបេតិកភណ្ឌ។
អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹងរបស់ព្រះបរមគ្រូ ព្រះអង្គទ្រង់លះបង់ព្រះកាយពលក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដើម្បីឲ្យសត្វលោក បានសម្រេចនូវធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វាន (ការរលត់សង្ខារ) ព្រះអរហន្ត (បុគ្គលសម្រេចធម៌ដោយការប្រតិបត្តិ និងការស្តាប់នូវព្រះធម៌ពីព្រះសម្មាសម្ពុទ្ឋ) និងអ្នកប្រាជ្ញទាំងឡាយ បានប្រមូលចងក្រងព្រះធម៌ទាំងនោះ ឲ្យក្លាយជាគម្ពីរ ដោយមានលក្ខណៈ ជារបៀបទៅតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដក។ ព្រះត្រៃបិដក គឺសំដៅលើ គម្ពីរគោលបីប្រភេទ ក្នុងព្រះពុទ្ឋសាសនា រួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម។ ព្រះធម៌ដែលលោកអ្នកប្រាជ្ញចងក្រងទាំងនោះ បើគិតជាប្រភេទនៃគម្ពីរមាន៣គម្ពីរ។ ៣គម្ពីរបើគិតជាក្បាលមាន១១០ក្បាល។ ១១០ក្បាលបើគិតជាខន្ឋ មាន៨៤០០០ព្រះធម្មខន្ឋ ។ ដូច្នេះយើងឃើញថា ព្រះធម៌ដែលព្រះសាស្តា ទ្រង់សម្តែងរយៈពេល៤៥ព្រះវស្សា គឺមានរហូតដល់៨៤០០០ព្រះធម្មខន្ឋឯណោះ។ ប៉ុន្តែ ប្រសិនបើសង្ខេបឬបង្រួញព្រះពុទ្ធោវាទទាំង៨៤០០០ព្រះធម្មខន្ធនោះ គឺនៅសល់តែ៣ប្រការប៉ុណ្ណោះ។ ព្រះធម៌ទាំងបីប្រការនោះ គឺជាមូលដ្ឋានឱវាទដ៏សំខាន់ក្រៃលែង ដែលព្រះអង្គទ្រង់អប់រំមនុស្ស ដើម្បីជាមាគ៌ាឆ្ពោះទៅកាន់សុខសុភមង្គលក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន និងទៅបរលោក។ ព្រះពុទ្ឋឱវាទទាំងបីប្រការនោះគឺ ការមិនធ្វើអំពើបាបទាំងពួង ការធ្វើអំពើកុសលទាំងពួង និង ការធ្វើចិត្តឲ្យស្អាតផូរផង់។ ការមិនធ្វើអំពើបាប៖ គឺព្រះអង្គ ចង់អប់រំមនុស្ស ឲ្យឈប់បន្តការប្រព្រឹត្តអំពើបាបទាំងពួង ដែលខ្លួនធ្លាប់មានពីអតីតកាលនិងបច្ចុប្បន្ន ដែលបង្កផលប៉ះពាល់និងការឈឺចាប់ដល់មនុស្សសត្វដទៃ ហើយនាំឲ្យខ្លួនឯងវិនាសអន្តរាយ។ អំពើបាបទាំងនោះ មានដូចជា ការកាប់សម្លាប់ជីវិតមនុស្សសត្វ ការឆក់យកទ្រព្យដោយមានម្ចាស់ហួងហែង ការប្រព្រឹត្តឆ្គាំឆ្គងលើកូនប្រពន្ឋអ្នកដទៃ ការភូតកុហកបោកប្រាស់ និង ការជិះជាន់កេងប្រវ័ញ្ច ជាដើម។ ការធ្វើអំពើល្អ៖ គឺព្រះអង្គ មានព្រះបំណងឲ្យយើងគ្រប់គ្នា ចាប់ផ្តើមធ្វើអំពើល្អទាំងពួង មិនមែនឈប់ធ្វើអំពើអាក្រក់ហើយ ឈប់ធ្វើអ្វីៗ ហើយសំងំនៅស្ងៀមនោះទេ។ ការធ្វើអំពើល្អ ដូចជា ការមិនបៀតបៀនឈ្នានីសអ្នកដទៃ ការចេះជួយសង្គ្រោះអ្នកដទៃ ការចេះចែករំលែកសេចក្តីសុខ និងទ្រព្យសម្បត្តិដែលខ្លួនមានដល់អ្នកដទៃ ការចូលរួមជួយដោះស្រាយបញ្ហាសាច់ញាតិ ក្រុមគ្រួសារ បងប្អូនក្នុងសហគមន៍ និង ការជួយគិតគូរដល់បញ្ហាសង្គមទាំងមូល ផងដែរ។ ការធ្វើចិត្តឲ្យស្អាតផូរផង់៖ គឺព្រះអង្គ ចង់ឲ្យយើងជម្រះចិត្តឲ្យស្អាតបរិសុទ្ឋ ដោយកម្ចាត់ចោលនូវកិលេស ជាគ្រឿងសៅហ្មងទាំងឡាយឲ្យអស់ពីខន្ធសន្តានរបស់យើង។ គ្រឹះនៃកិលេសដែលធ្វើឲ្យចិត្តយើងសៅហ្មង កន្ទក់កន្ទេញនោះ គឺ លោភៈ ទោសៈ និងមោហៈ។ ទោសៈ គឺសេចក្តីចង់បាននូវអ្វីៗគ្រប់យ៉ាងគ្មានព្រំដែន ទោសៈ គឺការក្រោធខឹងនឹងវត្ថុក្នុងលោក មោហៈ គឺភាពវង្វេងក្នុងលោក ដោយយល់ខុសពីការពិតចំពោះធម្មជាតិ។ ព្រះពុទ្ធឱវាទទាំង៣ប្រការនេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សលោក។ ប្រសិនបើមនុស្សគ្រប់វណ្ណៈក្នុងសង្គម ក៏ដូចជាក្នុងពិភពលោកទាំងមូល មានធម៌ទាំង៣ប្រការនេះ អំពើហិង្សាក្នុងគ្រួសារ ភាពចលាចលវឹកវរក្នុងសង្គម សង្គ្រាមលើពិភពលោក ប្រាកដជាមិនអាចកើតឡើងបានឡើយ។ បើមនុស្សមិនធ្វើអំពើបាប តែធ្វើតែអំពើល្អ ដោយចេះជួយសង្គ្រោះគ្នាទៅវិញទៅមក និងមានចិត្តផូរផង់ ដោយម្នាក់ៗសុទ្ឋតែជាមនុស្សស្អាតបរិសុទ្ឋិរៀងៗខ្លួន សុភមង្គលក្នុងគ្រួសារ សាមគ្គីភាពក្នុងសង្គម សន្តិភាពក្នុងពិភពលោក ច្បាស់ជាកើតឡើងជាក់ជាមិនខាន៕
ព្រះសម្មាសម្ពុទ្ឋ ជាបុគ្គលត្រាស់ដឹងនូវសព្វញ្ញូតញ្ញាណ កាលពីជាង ២៥០០ឆ្នាំមុន នៅប្រទេសឥណ្ឌា។ សព្វញ្ញូតញ្ញាណ គឺជាការសម្រេចដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ។ ធម៌ដែលព្រះអង្គទ្រង់សម្តែងមិនមែនជាអ្វីដែលព្រះអង្គទ្រង់បង្កើតឡើងដោយព្រះអង្គឯងនោះទេ តែជាអ្វីដែលមានស្រាប់ក្នុងធម្មជាតិ។ ប៉ុន្តែព្រះអង្គ ជាអ្នកស្វែងរកឃើញនូវសច្ចធម៌ទាំងពួង ហើយទ្រង់ក៏សម្តែងនិងបើកបង្ហាញពីរឿងពិតទាំងនោះ ដើម្បីបានជាប្រយោជន៍ដល់សត្វលោក។
ស្លាកសញ្ញាថ្មីនេះតំណាងឲ្យគុណតម្លៃសំខាន់ៗរបស់ធនាគា ស្ថាបនា ដែលរួមមាន ភាពរឹងមាំ សុវត្ថិភាព ស្ថេរភាព  ភាពជឿជាក់ និងការប្តេជ្ញាក្នុងការផ្តល់ជូននូវសេវាប្រកបដោយ គុណភាព និងស្តង់ដារខ្ពស់។ ស្លាកសញ្ញាថ្មីរបស់ធនាគា ស្ថាបនា ត្រូវបានបង្កើតឡើងដោយមានការរួមបញ្ចូលនូវគោលគំនិតជាច្រើនដូចជា ភ្នំហ្វូជី រចនាសម្ព័ន្ធនៃសំបុកឃ្មុំ ប្រអប់ដាក់ប្រាក់សុវត្ថិភាព និងការឆ្លុះបញ្ចាំងអំពីកញ្ជក់បង្អួចពណ៌ផ្ទៃមេឃ របស់អគារ ទំនើបស្កឹមស្កៃ។ លោក Kato Norihiko ប្រធាននាយកប្រតិបត្តិរបស់ធានាគារ ស្ថាបនា បានមានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាថ្មីរបស់ធនាគារ ស្ថាបនា គឺជាសញ្ញាបង្ហាញអំពីដំណាក់កាលដ៏សំខាន់ក្នុងការផ្លាស់ប្តូរថ្មីមួយរបស់ធនាគារ ស្ថាបនា ក្នុងការបម្រើអតិថិជនកាន់តែមានភាពទូលំទូលាយជាងមុន តាមរយៈការប្តេជ្ញាចិត្ត ផ្តល់ជូននូវ សេវារបស់ធនាគារដែលប្រកបដោយភាពឆ្នៃប្រឌិត បច្ចេកវិទ្យា និងការផ្តល់សេវាកម្មដែលមានភាពស្តង់ដារ ធនាគារ ពាណិជ្ជសមស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ លោកបានបន្ថែមទៀតថា ពាក្យស្លោករបស់ធនាគារ ស្ថាបនា គឺ  ធ្វើឲ្យជីវិតកាន់តែប្រសើរ  ។ ពាក្យស្លោកនេះ និងជំរុញឲ្យអតិថិជន ប្រើប្រាស់សេវាកម្មរបស់ធនាគារ និងបើកឱកាសឲ្យពួកគាត់កាន់តែទូលំទូលាយ ក្នុងការទទួលបានភាពជោគជ័យតាមរយៈដំណោះស្រាយ ហិរញ្ញវត្ថុ ដែលមាននៅគ្រប់បណ្តាញសាខា និងបណ្តាញម៉ាស៊ីន អេធីអឹម ( ATM )  របស់យើងទូទាំងប្រទេស។ គួរបញ្ជក់ផងដែលថា ធនាគារស្ថាបនា គឺជាធនាគារ មួយក្នុងចំណោម ធនាគារ ពាណិជ្ជនាំមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មលើលពី ១ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។ បច្ចុប្បន្ននេះ ធនាគារ ស្ថាបនា មានសាខាសរុបជាង ១៦៨ ជាមួយ ម៉ាស៊ីន អេធីអឹម ( ATM )  ចំនួន ១០០ និងបុគ្គលិក ជាង ៤០០០ នាក់។ ធនាគារ ស្ថាបនា ផ្តល់នូវសេវាធនាគារ ដ៏ពេញលេញមួយ រួមមាន  សេវាប្រាក់កម្ចី ផលិតផលប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ក្នុង និងក្រៅស្រុក លិខិតធានា ការទូទាត់លើការនាំចេញនាំចូល និងសេវាផ្សេងៗទៀត។ ( អត្ថបទពាណិជ្ជកម្ម )
នៅព្រឹកថ្ងៃ  ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ធនាគារ ស្ថាបនា បានចាប់ផ្តើមធ្វើការប្រើប្រាស់ស្លាកសញ្ញាថ្មីរបសខ្លួន ដែលចំណាយអស់ទឹកប្រាក់ជាង ២ លានដុល្លារ សម្រាប់ធ្វើការផ្លាស់ប្តូរនៅគ្រប់សាខាទាំង ១៦៨ នៅ ព្រះរាជាណាចក្រកម្ពុជា។ ស្លាកសញ្ញាថ្មីនេះឆ្លុះបញ្ចាំងអំពីរការបន្តរីកចម្រើន ក៏ដូចជាការប្តេជ្ញានៅពេលអនាគតរបស់ធនាគារ  ក្នុងការពង្រឹកខ្លួនឲ្យទៅជាធនាគា ពាណិជ្ជដែលឈានមុខគេមួយនៅកម្ពុជា។
លិខិតដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ បានឲ្យដឹងថា ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ត្រូវគោរពតាមគោលការណ៍ចំនួនបី។ លិខិតនេះបានណែនាំគោលការណ៍ ដូចជា អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ, អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្ដាលនៃអក្សរខ្មែរ និងការសរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ៕
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំអំពីការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ នេះបើតាមលិខិតរបស់ក្រសួង ចុះថ្ងៃទី២៦ខែធ្នូ ដែលជូនចំពោះអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈកម្មាធិការៀបចំដែនដី និងនគរូបនីយកម្មរាជធានី ខេត្ត។
ការទៅឲ្យពេទ្យពិនិត្យភ្នែកជាទៀងទាត់អាចជួយបង្ការ ឬរកមើលបញ្ហាធ្ងន់ធ្ងរ ណាមួយដែលអាចនាំឲ្យភ្នែកមើលមិនឃើញបាន។ ចូរទៅជួបពេទ្យភ្នែកភ្លាមបើសិនជាអ្នកមានបញ្ហាដូចខាងក្រោមនេះ៖   ពិបាកមើលឃើញអ្វីច្បាស់ ដូចជាមើលឃើញពីរៗ ភ្នែកឡើងក្រហម ហូរទឹកភ្នែក ឬឈឺក្នុងភ្នែក មានអ្វីអណ្តែតក្នុងភ្នែក ឬពីមុខកញ្ចក់ភ្នែក មានជំងឺទឹកនោមផ្អែម មើលឃើញរង្វង់ក្នុងគ្រាប់ភ្នែក ចេះតែខ្លាចពន្លឺ៕   ត្រួតពិនិត្យដោយ www.health.com.kh
អ្នកចេះទៅជួបគ្រូពេទ្យ ឬពេទ្យធ្មេញជាទៀងទាត់ដើម្បីថែរក្សាសុខភាព ដូច្នេះហេតុអ្វីបានជាអ្នកមិនទៅជួបពេទ្យភ្នែកដើម្បីថែរក្សាសុខភាពភ្នែកដែរទេ?
  ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះរួមមានកម្មវិធីដូចជា កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន។   ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូនិងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិក ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA) ។   ប្រទេសកម្ពុជា កំពុងជំរុញកាលានុវត្តភាពនៃថាមពលស្អាតរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវសន្តិសុខប្រព័ន្ធថាមពល ភាពជឿជាក់ និងប្រសិទ្ធភាពនៃការចំណាយ។ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតលើកទី៦ គឺធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីជំរុញវឌ្ឍនភាពដោយផ្តោតលើសន្តិសុខថាមពល ព្រមទាំងអត្ថប្រយោជន៍នៃថាមពលស្អាតផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងសង្គម។   កិច្ចពិភាក្សាអំពីបំលាស់ប្តូរទៅការប្រើប្រាស់ថាមពលសូឡា នៅក្នុងទីផ្សារកសិកម្ម និងវារីវប្បកម្ម នាព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត សក្តានុពលធនធានថាមពលស្អាតកម្ពុជា (ជាពិសេសថាមពលសូឡា និងខ្យល់) នឹងផ្ដល់ជាផ្លូវទៅកាន់ (១)ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង (២)ជៀសវៀងព្រឹត្តិការណ៍ពិភពលោកថ្មីៗដែលរារាំងដល់ទីផ្សារថាមពល។ តាមរយៈអន្តរកាលថាមពលស្អាត កម្ពុជាអាចបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមានភាពប្រសើរឡើងនៃវិស័យសុខុមាលភាព និងវិស័យអប់រំ ក៏ដូចជាលើកកម្ពស់សមធម៌សង្គម។   សប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៣ ផ្តោតលើចំណុចសំខាន់ៗដូចជា៖  ១. សិក្ខាសាលាកម្រិតខ្ពស់៖ ព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាតាមប្រព័ន្ធឌីជីថល សិក្ខាសាលាផ្ទាល់ និងកិច្ចពិភាក្សាលើប្រធានបទជុំវិញថាមពលស្អាតដូចជា ការកាត់បន្ថយកាបូនក្នុងវិស័យឧស្សាហកម្ម ការអភិវឌ្ឍជំនាញថាមពលស្អាត និងភាពចម្រុះនៃថាមពល។ អ្នកជំនាញនឹងចែករំលែកការយល់ដឹង អំពីការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយបំផុត និងគំនិតផ្តួចផ្តើមគោលនយោបាយ។   ២. ពិព័រណ៍ថាមពលស្អាត៖ ការតាំងពិព័រណ៍ដែលនឹងបង្ហាញពីបច្ចេកវិទ្យា ផលិតផល និងសេវាកម្មថ្មីក្នុងវិស័យថាមពលស្អាត។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីដំណោះស្រាយថាមពលកកើតឡើងវិញដ៏ទំនើប។   ៣. ការចូលរួមរបស់និស្សិត និងសហគមន៍៖ ព្រឹត្តិការណ៍នេះ នឹងមិនត្រឹមតែជាវេទិកាសម្រាប់អ្នកជំនាញក្នុងវិស័យថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែនឹងរួមបញ្ចូលសកម្មភាពដើម្បីចូលរួម និងបង្កើនការយល់ដឹងអំពីថាមពលស្អាតក្នុងចំណោមនិស្សិត និងសហគមន៍ផងដែរ។   ៤. ដំណើរទស្សនកិច្ច និងកម្មវិធីរត់ដើម្បីថាមពលស្អាត៖ អ្នកចូលរួមដែលបានចុះឈ្មោះនឹងមានជម្រើសក្នុងការចូលរួមក្នុងដំណើរទស្សនកិច្ចទៅទស្សនាគម្រោងថាមពលស្អាត ទទួលបានការយល់ដឹងបន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យថាមពលស្អាត រួមជាមួយនឹងកម្មវិធីរត់ដើម្បីថាមពលស្អាតដំបូងបង្អស់របស់កម្ពុជា។   លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ នៅថ្ងៃទី៨ ខែវិច្ឆិកានេះថា៖ «ខ្ញុំរីករាយដែលអូស្ត្រាលី គឺជាអ្នកឧបត្ថម្ភដ៏ធំមួយនៃសប្តាហ៍ថាមពលស្អាត នៅឆ្នាំនេះ។ អូស្ត្រាលី ជួយគាំទ្រគោលដៅអន្តរកាលថាមពលរបស់កម្ពុជា។ ថាមពលស្អាត បានផ្តល់នូវឱកាសអភិវឌ្ឍ សេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនរបស់កម្ពុជាផងដែរ។ »។   លោកឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីនឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការគាំទ្រមន្ត្រីមានជំនាញ លើការអភិវឌ្ឍថាមពល ក្នុងការផ្សារភ្ជាប់ជាមួយប្រជាជននៅតំបន់ឆ្ងាយ ពីថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)។   លោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសនូវែលសេឡង់មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង នវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័នរបស់កម្ពុជានាពេលអនាគត។»។   លោក ចូណាថាន់ បន្ថែមថា៖ «កិច្ចសហប្រតិបត្តិការលើសេចក្តីប្រាថ្នារួមរបស់យើង ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពសំខាន់សម្រាប់ការគាំទ្ររបស់ប្រទេសនូវែលសេឡង់ ចំពោះកម្ពុជា។ យើងមានមោទកភាព ដែលអាចគាំទ្រប្រទេសកម្ពុជា លើគោលដៅនេះ មិនត្រឹមតែតាមរយៈព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការគាំទ្ររបស់យើង ចំពោះកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។»។   លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ «កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ប្តេជ្ញាជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលតាមរយៈរបៀបវារៈរួម ដែលផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដែលបង្កើតឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របតាមអាទិភាព និងមហិច្ឆតារបស់ប្រទេសកម្ពុជា។ របៀបវារៈថាមពលរួមបញ្ចូលគ្នានេះ ក៏រួមចំណែកដល់ការប្តេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជា (NDCs) សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នក្នុងស្រុក និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាគំនិតផ្តួចផ្តើមជំរុញដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ  (Climate Promise) របស់ UNDP ដែលជាការផ្តល់ការគាំទ្រដ៏ធំបំផុត របស់ពិភពលោកដល់ប្រទេសនានា ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។  ព្រឹត្តិការណ៍នេះ រំពឹងថានឹងទាក់ទាញទស្សនិកជនចម្រុះ រួមទាំងអ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងឧស្សាហកម្ម វិនិយោគិន និងអ្នកសិក្សា ដែលមានគោលដៅរួមគ្នាក្នុងការពន្លឿនអន្តរកាលថាមពលស្អាតរបស់កម្ពុជា។   សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រ៖ https://cleanenergycambodia.org   សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖ ស្ថានទូតអូស្រ្តាលី៖  [email protected] EnergyLab Cambodia: កញ្ញា ញាណ វិភាវី, ប្រធានផ្នែកទំនាក់ទំនង - [email protected]  | 010 936 357 CAPRED: Sornnimul KHUT, ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងជាន់ខ្ពស់ -  [email protected] | 092 563 474  UNDP: អាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់ទំនង នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា, [email protected] | 077 872 533 ៕   សាធារណជនចូលរួមពិព័រណ៍៍ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជា នឹងរៀបចំសប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់មួយធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងអបអរសាទរឱកាសចម្រុះដែ លថាមពលស្អាតនាំមកដល់កម្ពុជា។
  បរិវារស័ព្ទ «ប៉ុន» អាចគន្លាស់បានជាពាក្យ «ប៉ុនចិត្តគំនិតទុកជាម៉ង ប៉ងចិត្តគំនិតទុកជាមុន» ពោល គឺផ្គងបំណងទុកមុនឲ្យស្រេច។   ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២    
តាមវចនានុក្រម «ប៉ង» មានន័យថា មានបំណង, គឺផ្គងបំណងទុក។ ឧទាហរណ៍៖ ជននេះ មានគំនិតប៉ុនប៉ង ប្រព្រឹត្តអំពើអ្វីមួយ។
 ទុរេន មានសាច់ទន់ ហាប់ និងងាយស្រួលទទួលទាន។ ទុរេន មានជាតិស្ករខ្ពស់ ហើយក៏មានជាតិខ្លាញ់ និងកូឡេសស្តេរ៉ុលផងដែរ។ ទុរេន មានជាតិសរសៃ ដែលអាចបន្ទន់លាមក និងជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ។ ទុរេន មានវីតាមីន C ដែលជួយដល់ស្បែក និងប្រឆាំងការឆ្លងមេរោគ។ ហើយទុរេន មានសារធាតុម៉ងហ្កាណែស ជាតិដែក ទង់ដែង និងម៉ាញេស្យូម។ ទុរេន មានសារធាតុប៉ូតាស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម និងបេះដូងឲ្យមានសុខភាពល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh
ទុរេន ជាផ្លែឈើអំបូរក្នុងស្រុក ដូចជាចេក ប័រ និងខ្នុរអ៊ីចឹង។ ទុរេន សំបូរថាមពល សារធាតុរ៉ែ និងវីតាមីន។ទុរេនស្រស់ ១០០ ក្រាម មានកាឡូរីដល់ទៅ ១៤៧។
  ការដាំដុះបន្លែតែងតែ ត្រូវបានយាយីបំផ្លាញ ដោយពពួកសត្វល្អិត បង្កផលប៉ះពាល់ដល់ការលូតលាស់ និងផលដំណាំរបស់ប្រជាកសិករ។ ថ្ងៃនេះសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត នឹងលើកយកវិធានការការពារ និងកម្ចាត់សត្វល្អិតចំនួនពីរប្រភេទ គឺដង្កូវស៊ីញ៉េ  និងដង្កូវស៊ីរូងសណ្ដែក ដកស្រង់ចេញពីសៀវភៅ បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។   ដង្កូវស៊ីញ៉េ ឬហៅម្យ៉ាងទៀតដង្កូវផែនទី (Leaf miner) ដង្កូវប្រភេទនេះមានមាឌតូច បង្កកំណើតពីរុយតូចៗ ដូចទៅនឹងមមង់ផ្ទះបាយ ដោយវាពងបញ្ចូលទៅក្នុងបន្ទះស្លឹកដំណាំដូចជា ប៉េងប៉ោះ តាសក់ចំណារ សណ្ដែកទ្រើង ត្រឡាច ននោងជ្រុង ននោងសាញ ឪឡឹក ជាពិសេសនៅរវាងខែមករា ដល់ខែមេសា រហូតដល់ពេលមានភ្លៀងធ្លាក់ជោកជាំ ទើបដង្កូវប្រភេទនេះឈប់ស៊ីបំផ្លាញ។ ការបំផ្លាញនៃប្រភេទដង្កូវនេះ គឺវាស៊ីពីផ្នែកស្លឹកខាងក្រោម ឡើងមកលើស្លឹក បង្កឲ្យដំណាំស្ងួតស្លឹក បង្អាក់ការលូតលាស់។   ចំពោះវិធានការការពារ និងកម្ចាត់ លើពពួកដង្កូវស៊ីញ៉េនេះ កសិករត្រូវព្យាយាមពិនិត្យរករុយដែលបង្កជាដង្កូវប្រភេទនេះ នៅលើផ្ទៃស្លឹក ពេលស្ងួត ចន្លោះពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ព្រោះជាពេលដែលរុយនេះវាចេញបន្តពូជ។ ក្នុងករណីបើមានរុយនេះច្រើនក្នុងរយៈពេល ២ទៅ ៣ថ្ងៃ ចេញមកបំផ្លាញ យើងត្រូវកាត់ស្លឹកក្រោម យកទៅដុតចោល និងព្យាយាមបាញ់ទឹកពេលថ្ងៃលើស្លឹកដំណាំ ឲ្យមានសំណើម។ ការធ្វើដូចនេះអាចកាត់បន្ថយការបំផ្លាញបានច្រើន។   ដោយឡែក ដង្កូវស៊ីរូងកួរសណ្ដែក (Bean pod borer) ជាប្រភេទដង្កូវដែលកសិករជាច្រើនក្នុងតំបន់អាស៊ីកំពុងប្រទះ ដោយវាបំផ្លាញសណ្ដែកក្នុងវគ្គចេញផ្កា នៅពេលមេអំបៅពងដាក់លើកញ្ចុំផ្កា។ ពេលដែលពងនោះញាស់ជាកូនដង្កូវ រួចចោះចូលទៅស៊ីក្នុងផ្កា បណ្ដាលឲ្យផ្កាជ្រុះ និងស៊ីក្នុងកួរសណ្ដែក ពេលសណ្ដែកចេញជាកួរ។    ចំណែកវិធានការការពារ និងកម្ចាត់វិញ កសិករត្រូវដំាសណ្ដែករង្វើល ឯចំនួនដាំក្នុងមួយគុម្ពទៀតសោត មិនត្រូវដំាលើសពី ២ឬ៣ដើមនោះឡើយ។ នៅពេលសណ្ដែកលូតលាស់មានស្លឹកទ្រុប ឬវាររុំផុតទ្រើង កសិករត្រូវកាត់ទងនោះចេញ និងកាត់រលេះស្លឹកក្រោមៗចោលមួយភាគ ការធ្វើបែបនេះធ្វើឲ្យសណ្ដែកអាចមានផ្កា និងកួរច្រើន។ ម្យ៉ាងទៀតយើងអាចលែងអង្រ្កង ទៅក្នុងគុម្ពសណ្ដែក ដើម្បីឲ្យវាចាប់ស៊ីដង្កូវ៕  
ដោយ៖ ស៊ុល រ៉វី
លោក ហង្ស ពុទ្ធា អះអាងថា បើទោះបីជាជប៉ុន ពិតជាមិនបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាមែន ដូចដែលខ្លួនលើកឡើងពេលនេះក្តី ក៏ជប៉ុន នៅតែជាភាគីដ៏សំខាន់ សម្រាប់ការបោះឆ្នោតដដែល។ លោក បន្ថែមថា ម្យ៉ាងទៀត ការមិនដាក់អ្នកសង្កេតការណ៍នេះ មិនអាចធ្វើឲ្យដំណើរការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ជួបផលពិបាក ឬក៏បាត់ភាពត្រឹមត្រូវនោះទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖«ជប៉ុន នៅតែជួយយើងយ៉ាងដិតដល់។ ទោះមិនដាក់អ្នកសង្កេតការណ៍ តែជប៉ុន មានការិយាល័យ និងអ្នកបច្ចេកទេស ដែលកំពុងធ្វើការជាមួយយើង។ ហើយ ជប៉ុន បានជួយយើងជាច្រើន ដូចជារថយន្ត ហិបឆ្នោត និងឧបករណ៍ចាំបាច់ផ្សេងៗទៀត»។ ជប៉ុន គឺជាប្រទេសមួយ ដែលរក្សាជំហររឹងមាំជាងគេ ក្នុងការគាំទ្រ និងការផ្តល់ជំនួយដល់កម្ពុជា ជាពិសេសក្នុងដំណាក់កាលនៃការបោះឆ្នោត ខណៈសហគមន៍អន្តរជាតិមួយចំនួន កំពុងដាក់សម្ពាធ។ ប៉ុន្តែ នៅថ្ងៃទី២៥ ខែកក្កដា លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ស្រាប់ចេញមកប្រកាសក្នុងសន្និសីទកាសែតមួយថា រដ្ឋាភិបាលរបស់លោក នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ ឲ្យមកតាមដានការបោះឆ្នោតនៅកម្ពុជានោះទេ។ សូមបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ មកពីប្រទេសជាង៥០ បានសុំចូលរួមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ ចំណែក អ្នកសង្កេតការណ៍ជាតិ មានប្រមាណ៨ម៉ឺននាក់ ហើយភ្នាក់ងារគណបក្ស ក៏មានប្រមាណ៨ម៉ឺននាក់ដែរ៕
ដំណឹង ដែលត្រូវបានផ្សព្វផ្សាយជាហូរហែដោយសារព័ត៌មានជាតិ និងអន្តរជាតិថា រដ្ឋាភិបាលជប៉ុន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា មិនទាន់ឈានដល់ការសម្រេចចិត្តជាផ្លូវការនោះទេ ប៉ុន្តែវាគ្រាន់តែភាសានយោបាយ ដែលលើកឡើងជាប្រយោលសិនប៉ុណ្ណោះ។ នេះជាការយល់ឃើញរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
  «នៅល្ងាចថ្ងៃអង្គារ (ថ្ងៃទី១២ ខែតុលា) អតីតប្រធានាធិបតីអាម៉េរិក ប៊ីល គ្លីនតុនត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UCI សម្រាប់ព្យាបាលជំងឺដែលមិនទាក់ទងនឹងជំងឺកូវីដ- ១៩ឡើយ»។ អ្នកនាំពាក្យរបស់លោកគ្លីនតុន លោក Angel Urena បានបង្ហោះសារបែប នេះតាមបណ្ដាញសង្គម twitter នៅថ្ងៃទី១៤ ខែតុលា។   លោក Urena បានបន្តថា លោកគ្លីនតុនបានធូរស្បើយ ហើយមានស្មារតីល្អប្រសើរ ។ លោកគ្លីនតុនក៏បានថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋយិការ និងបុគ្គលិកដែល បានផ្តល់ការថែទាំយ៉ាងល្អ។    ក្នុងសេចក្តីថ្លែងការណ៍មួយ គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកគ្លីនតុនវេជ្ជបណ្ឌិត Alpesh Amin និងវេជ្ជបណ្ឌិត Lisa Bardack បានអះអាងថា លោកគ្លីនតុនត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យដើម្បីតាមដានយ៉ាងដិតដល់ពីស្ថានភាពរបស់លោក និងត្រូវបានផ្តល់ថ្នាំអង់ទីប៊ីយោ ទិច។   «លោកបន្តសម្រាកនៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យតាមដាន។ បន្ទាប់ពីការព្យាបាលរយៈ ពេល២ថ្ងៃ ចំនួនកោសិកាឈាមសរបស់លោកកំពុងធ្លាក់ចុះហើយសរីរាង្គរបស់លោក កំពុងឆ្លើយតបទៅនឹងថ្នាំអង់ទីប៊ីយោទិចយ៉ាងល្អ»។ វេជ្ជបណ្ឌិតទាំងពីរខាងលើបានលើក ឡើងបែបនេះដោយសង្ឈឹមថា លោកគ្លីនតុននឹងចេញទៅសម្រាកនៅផ្ទះវិញក្នុងពេល ឆាប់ៗនេះ។   លើសពីនេះ គ្រូពេទ្យដែលកំពុងព្យាបាលលោកគ្លីនតុននៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រខាងលើ បានបញ្ជាក់ថា លោកគ្លីនតុនស្ថិតនៅក្នុងបន្ទប់ថែទាំដែលត្រូវបានយកចិត្តទុកដាក់ជា ពិសេសនិងប្រកបដោយភាពឯកជន ហើយលោកមិនត្រូវការម៉ាស៊ីនដកដង្ហើមជំនួយ នោះទេ។ ទូរទស្សន៍ CNN បានរាយការណ៍បែបនេះហើយសង្កត់ធ្ងន់ថា ស្ថានភាពជំងឺ របស់អតីតប្រធានាធិបតីអាម៉េរិករូបនេះមិនទាក់ទងនឹងជំងឺបេះដូងកាលពីមុន ឬជំងឺកូវីដ -១៩ឡើយ៕
អ្នកនាំពាក្យលោកគ្លីនតុន នៅថ្ងៃទី១៤ ខែតុលា បានអះអាងថា អតីតប្រធានាធិបតីអាម៉េរិក លោកប៊ីល គ្លីនតុន ស្ថិតក្នុងវ័យ៧៥ឆ្នាំ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ក្នុងទីក្រុងIrvine នៃរដ្ឋ California តាំងពីថ្ងៃទី១២ ខែតុលា។ ប៉ុន្តែជំងឺរបស់លោកគ្លីនតុន មិនទាក់ទងនឹងជំងឺកូវីដ-១៩ ឬជំងឺបេះដូងឡើយ។
  នៅក្នុងសន្និសីទកាសែតថ្ងៃទី២៤ ខែកក្កដា មន្រ្តីក្រសួងការពារជាតិរុស្ស៊ីទទួលស្គាល់ថា ការបាញ់មីស៊ីលលើកំពង់ផែអ៊ុយក្រែននៅថ្ងៃទី២៣ ខែកក្កដា បានធ្វើឡើងដោយក្រុងមូស្គូមែន ដោយកំណត់គោលដៅនាវាយោធាអ៊ុយក្រែន និងព្រមទាំងឃ្លាំងស្តុកមីស៊ីលដែលអាម៉េរិកផ្គត់ផ្គង់។   «នៅក្នុងកំពង់ផែសមុទ្រក្នុងទីក្រុង Odesa មីស៊ីលចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់បានបំផ្លាញនាវាចម្បាំងអ៊ុយក្រែនដែលកំពុងចត និងឃ្លាំងផ្ទុកមីស៊ីលប្រឆាំងនាវា Harpoon ដែលផ្គត់ផ្គង់ដោយអាម៉េរិកដល់របបក្រុងកៀវ»។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានលើកឡើងបែបនេះ រួចបន្តថា មីស៊ីលនោះក៏បានវាយប្រហារលើ គ្រឿងបរិក្ខារសម្រាប់ជួសជុលនាវាយោធាដែរ។   ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់បន្ថែមនៅថ្ងៃដដែលតាមគណនី Telegram ថា មីស៊ីល Kalibr បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យោធានៅក្នុងកំពង់ផែ Odesa ជាមួយនឹងការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ ។   កំពង់ផែ Odesa ស្ថិតក្រោមកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅតួកគីនៅថ្ងៃទី២២ ខែកក្កដា រវាងអង្គការសហប្រជាជាតិ តួកគី រុស្ស៊ី និងអ៊ុយក្រែន សំដៅបើកច្រកដឹកជញ្ជូនធញ្ញជាតិដែលជាប់គាំងនៅសមុទ្រខ្មៅ។   ទាក់ទិននឹងការប្រែពាក្យសម្ដីលឿនបែបនេះ រុស្ស៊ីក៏មិនបានបកស្រាយពីមូលហេតុនោះឡើយ។ ទោះបីជាការបាញ់ចំហេដ្ឋារចនាសម្ព័ន្ធយោធា និងនាវាយោធាអ៊ុយក្រែនមិនរំលោភបំពានកិច្ចព្រមព្រៀងក្ដី ការលើកឡើងរបស់ក្រុងមូស្គូមិនមានព័ស្តុតាងបញ្ជាក់នោះដែរ។   យ៉ាងណាក៏ដោយ អ៊ុយក្រែន បានបញ្ជាក់ថា ដំណើរការនាំចេញស្បៀងអាហារនៅតែបន្ត ហើយខ្លួនក៏កំពុងតែរៀបចំការនាំចេញតាមកំពង់ផែពីរផ្សេងទៀតមានកំពង់ផែ Tchornomorsk និង Yuzhne៕  
ក្រោយបដិសេដមិនបានបាញ់មីស៊ីលលើកំពង់ផែអ៊ុយក្រែន Odesa រុស្ស៊ី ក៏ប្ដូរសម្ដីវិញ។ ក្រសួងការពារជាតិរុស្ស៊ី អះអាងថា មីស៊ីល២គ្រាប់ត្រូវបានបាញ់ដាក់នាវាយោធាអ៊ុយក្រែន និងឃ្លាំងស្តុកទុកមីស៊ីលដែលអាម៉េរិកផ្ដល់ឱ្យអ៊ុយក្រែន ហើយមិនបានប៉ះពាល់លើឃ្លាំងស្តុកទុកគ្រាប់ធញ្ញជាតិ ឬដំណើរការនាំចេញស្បឿងអាហារនោះឡើយ។
កងកម្លាំងរំដោះប្រជាជនចិន មានបន្ទាយប្រចាំទីក្រុងហុងកុង។ ក៏ប៉ុន្តែកងទ័ពទាំងនោះ រក្សាភាពស្ងប់ស្ងៀមក្នុងបន្ទាយពួកគេ ចាប់តាំងបាតុកម្មផ្ទុះឡើងកាលពី៤ខែមុនមក ដោយទុកឲ្យកម្លាំងប៉ូលិសហុងកុងចាត់ចែងទប់ទល់បាតុកម្មដោយខ្លួនឯង។ បាតុកម្មទាំងនេះ ពេលខ្លះ មានទ្រង់ទ្រាយធំ ហើយខ្លះ មានចរិតហិង្សាខ្លាំង។ តាមបណ្តាញសង្គម អ្នកតវ៉ាហុងកុងខ្លះ ជឿថា កងកម្លាំងសន្តិសុខរបស់ចិនដីគោកដែលបង្កប់ខ្លួន បានចូលរួមក្នុងប្រតិបត្តិការរបស់ប៉ូលិសហុងកុងក្នុងការបង្ក្រាបភាពវឹកវរក្នុងទីក្រុងនេះ ដែលអូសបន្លាយជិត៤ខែមកនេះ។  ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១០ ខែតុលា រដ្ឋាភិបាលហុងកុង គូសបញ្ជាក់ថា៖«ឆ្លើយតបពាក្យចចាមអារ៉ាមលើអ៊ីនធឺណិតនិយាយថា មានសមាជិកនៃកងទ័ពរំដោះប្រជាជនចិន ឬកម្លាំងប៉ូលិសចិនដីគោកកំពុងចូលរួមក្នុងប្រតិបត្តិការអនុវត្តច្បាប់របស់កម្លាំងប៉ូលិសហុងកុង រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង ថ្ងៃនេះ ចេញមុខបញ្ជាក់ឲ្យច្បាស់ថា ពាក្យចចាមអារ៉ាមនេះ គឺមិនពិត និងគ្មានមូលដ្ឋាន»។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កងទ័ពចិន បានចេញការព្រមានទៅកាន់បាតុករហុងកុង ដែលបានបាញ់ភ្លើងឡាស៊ែរលើបន្ទាយពួកគេក្នុងទីក្រុងនេះ។ នេះជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់លើកទីមួយ រវាងកម្លាំងយោធាចិនដីគោក និងក្រុមបាតុករហុងកុង។ កងទ័ពចិន ដែលឈរជើងក្នុងសង្កាត់ Kowloon នៃទីក្រុងហុងកុង បានព្រមានក្រុមបាតុករប្រមាណ២ទៅ៣រយនាក់ថា ពួកគេអាចត្រូវចាប់ខ្លួនសម្រាប់ការបាញ់ភ្លើងឡាស៊ែរដាក់លើរបងបន្ទាយ និងកងទ័ព។ មន្ត្រីយោធាចិនម្នាក់ បានស្រែកទៅកាន់ក្រុមបាតុករនាយប់នោះថា៖«ប្រយ័ត្នចំពោះផលវិបាកដែលកើតចេញពីសកម្មភាពរបស់អ្នក»។ គួររម្លឹកផងដែរថា ក្នុងខែសីហាកន្លងទៅ ក្រុងប៉េកាំង បានចល័តទ័ពជាច្រើនពាន់នាក់ឆ្លងកាត់ព្រំដែនខ្លួនចូលទៅកាន់ទីក្រុងហុងកុង ក្នុងប្រតិបត្តិការមួយដែលភ្នាក់ងាររដ្ឋចិន Xinhua ហៅថា «ការចល័តទ័ពទូទៅ» ប៉ុណ្ណោះ៕
យោធានិងកម្លាំងប៉ូលិសចិន គ្មានរួមចំណែកក្នុងប្រតិបត្តិការរបស់ប៉ូលិសហុងកុងឡើយ។ រដ្ឋាភិបាលហុងកុង បញ្ជាក់បែបនេះ ឆ្លើយតបពាក្យចចាមអារ៉ាមតាមបណ្តាញអ៊ីនធឺណិតថា កងកម្លាំងចិននេះមានវត្តមានក្នុងប្រតិបត្តិការរបស់ប៉ូលិសហុងកុងបង្ក្រាបក្រុមបាតុករ។
លោកនាយករដ្ឋមន្ត្រីឡាវ ថុងលួន ស៊ីសូលីត នៅថ្ងៃ២១ កុម្ភៈ បានចេញបញ្ជា និងណែនាំឲ្យភ្នាក់ងាររបស់រដ្ឋមានសិទ្ធិមោឃភាពទៅលើអាជ្ញាបណ្ណផ្តល់ដីសម្បទានរបស់ក្រុមហ៊ុន ឬអ្នកវិនិយោគទាំងឡាយណា ដែលមិនបានបង្ហាញសកម្មភាពអភិវឌ្ឍដីរបស់រដ្ឋ តាមកិច្ចព្រមព្រៀងដែលធ្វើឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Vientiane Times។    តាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឡាវ Chaleun Yiapaoher មានគម្រោងសម្បទានចំនួន២០១លើទឹកដីជាង ៨ ម៉ឺនហិកតា ត្រូវបានមន្ត្រីរដ្ឋាភិបាលរកឃើញថា មិនបានធ្វើអី្វឲ្យមានការអភិវឌ្ឍសោះឡើយ ដែលចំណុចហើយ ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ថុងលួន ប្រគល់សិទ្ធិដល់ភ្នាក់ងាររដ្ឋ អាចលុបចោលសម្បទាន ឬផាកវិន័យលើក្រុមហ៊ុនទាំងនោះ ដើម្បីឲ្យពួកគេ ប្រើប្រាស់ដីឲ្យស្របតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខា។    ដោយសារតែមើលឃើញពីចំណុចអវិជ្ជមាន និងខ្វះចន្លោះនេះ  អ្នកនាំពាក្យ បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ថុងលួន បានដាក់បញ្ជាឲ្យភ្នាក់ងាររដ្ឋ ពិសេសក្រសួងធនធានធម្មជាតិ និងបរិស្ថានចុះវាយតម្លៃទៅលើដីឲ្យបានច្បាស់លាស់ មុនពេលធ្វើសម្បទានឲ្យអ្នកវិនិយោគក្នុងការប្រើប្រាស់ដីនោះ។    បន្ថែមលើការតាមដានពីការអនុវត្តគម្រោងដែលបង្កឲ្យមានការបំផ្លាញបរិស្ថាន ប្រមុខរដ្ឋាភិបាលឡាវ ក៏បានណែនាំឲ្យភ្នាក់ងាររដ្ឋពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើការដើម្បីធានាថា បរិស្ថាន ពិសេសព្រៃឈើ ត្រូវបានការពារពីការបំផ្លាញតាមរយៈគម្រោងរបស់អ្នកវិនិយោគផងដែរ។    តាមប្រភពព័ត៌មានដដែលនោះ ចំណាត់ការរបស់រដ្ឋាភិបាលឡាវ ធ្វើឡើងបន្ទាប់ពីសភាជាតិឡាវ បានពិភាក្សាជីកឬសគល់លើបញ្ហាសម្បទាន ជាពិសេសលើផលប៉ះពាល់បរិស្ថានកន្លងមក ហើយជាលទ្ធផលរដ្ឋសភាឡាវក៏បានស្នើឲ្យរដ្ឋាភិបាលឡាវជំរុញដល់អ្នកវិនិយោគដែលទទួលបានសម្បទានពីរដ្ឋបង្កើនសកម្មភាពវិនិយោគរបស់ពួកគេ ជាពិសេសនោះ ធានាពីការអនុវត្តឲ្យស្របតាមបទបញ្ញត្តិ និងបទដ្ឋានរបស់ប្រទេស៕ 
រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានប្រគល់សិទ្ធិអំណាចទៅឲ្យភ្នាក់ងារ ឬអង្គភាពរបស់រដ្ឋក្នុងការលុបចោល ឬមោឃភាពទៅលើកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនវិនិយោគក្នុងប្រទេសទាំងឡាយណា ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលហើយ តែមិនមានការអភិវឌ្ឍអ្វីសោះ។
  កម្មវិធី Pleng Icon នេះធ្វើឡើងក្នុងគោលបំណងសម្ដែងការកោតសរសើរ ទៅកាន់សិល្បករខ្មែរ ចំពោះការខិតខំប្រឹងប្រែងផលិត និងបង្កើតមាតិកាចម្រៀងថ្មីៗរបស់ពួកគេ។ គំនិតផ្ដួចផ្ដើមនេះ ក៏នឹងចូលរួមលើកទឹកចិត្តដល់សិល្បករវ័យក្មេងជំនាន់ក្រោយទាំងអស់ ឲ្យខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ក្នុងវិស័យតន្រ្តីនៅកម្ពុជាផងដែរ។    សិល្បករក្នុងស្រុកទាំងអស់ដែលបានដាក់បញ្ជូលបទចម្រៀងរបស់ពួកគាត់នៅក្នុងកម្មវិធី Pleng គឺនឹងមានសិទ្ធិក្នុងការទទួលបាន Pleng Icon Plaque។ ដើម្បីទទួលបាន Pleng Icon Plaque ប្រភេទនីមួយៗ សិល្បករទាំងអស់ត្រូវមានការស្តាប់សរុបគ្រប់ចំនួនកំណត់ នៅក្នុងកម្មវិធី Pleng ដូចខាងក្រោម៖  នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៥ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Black នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ១០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Bronze នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៣០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Silver នៅពេលដែលពួកគាត់ទទួលបានការស្តាប់ចំនួន ៥០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Gold គួរបញ្ជាក់ថា ចំនួនស្តាប់សរុបរបស់សិល្បករនីមួយៗដែលត្រូវការសម្រាប់ទទួលបាន Pleng Icon Plaque គឺនឹងត្រូវបានរាប់គិតចាប់តាំងពីបទទីមួយដែលពួកគាត់បានដាក់បញ្ជូលទៅក្នុងកម្មវិធី Pleng រហូតដល់ពេលដែលពួកគាត់ទទួលបានការស្តាប់សរុបគ្រប់ចំនួនកំណត់ណាមួយ។ អតិថិជន ឬអ្នកស្តាប់ Pleng ទាំងអស់អាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ជីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Pleng Pro អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចដោតឡូនយកបទចម្រៀងទុក ដោយគ្មានចំនួនកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្តដែលបានដោតឡូនទុក ទោះបីជាមិនមានអិុនធឺណិតក៏ដោយ។   អ្នកស្រឡាញ់តន្រ្តីទាំងអស់អាចបង្ហាញការគាំទ្រទៅកាន់សិល្បករដែលគេពេញចិត្តជាងគេដោយចូលទៅស្ដាប់បទចម្រៀងនៅក្នុងកម្មវិធី Pleng ។ ស្ដាប់កាន់តែច្រើន សិល្បករសំណព្វចិត្តរបស់អ្នកមានឱកាសទទួលបានប្រាក់កំរៃកាន់តែច្រើនក៏ដូចជាចំនួនស្តាប់សរុបគ្រប់ចំនួនកំណត់ដែលបាន Pleng Icon ប្រភេទណាមួយ។    កម្មវិធី Pleng Icon  មិនមែនជាការផ្តួចផ្តើមលើកដំបូងទេ ដែល Pleng by Smart បានធ្វើឡើងដើម្បីអបអរ និងបង្ហាញការកោតសរសើរទៅដល់ស្នាដៃសិល្បករខ្មែរ។ ជាក់ស្តែង នាពេលថ្មីៗនេះដែរ Pleng by Smart បានផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ឫ (Pleng Mid-Year Rundown) លើបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី  Pleng by Smart។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ - ក្នុងនាមជាកម្មវិធីតន្ត្រីលើទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា Pleng by Smart បានផ្ដួចផ្ដើមកម្មវិធី «Pleng Icon » ដើម្បីលើកតម្កើនទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់សិល្បករខ្មែរ។
  អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានបញ្ជាក់ថាក្រមសីលធម៌វិជា្ជជីវៈ ទាំង៣ចំណុចនោះ មានទី១៖ ការអនុវត្តផលិតកម្ម ត្រូវតែមាននិរន្តរភាព ហើយនឹងមិនបំផ្លាចបំផ្លាញប្រព័ន្ធបរិស្ថានដំណាំ។ លោក បន្តពន្យល់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី៖«សក្កានុពលនាចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិដែលមានទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧មិថុនា ឆ្នាំ២០២០ ដូច្នេះ៖ «ប្រសិនបើយើងធ្វើការដាំដុះ បំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅក្នុងនោះ គឺផលិតកម្មរបស់យើងគ្មាននិរន្តរភាពទេ»។    សូមស្ដាប់សំឡេង៖     បើតាមលោក ងិន ឆាយ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៅក្នុងដី ឬបរិស្ថានជុំវិញ គឺបណ្តាលមកការប្រើប្រាស់ថ្នាំ និងជីគីមីទៅលើដំណាំច្រើនលើសលុប។ ពិសេសជីជំរុញ និងថ្នាំអកមូន ដើម្បីបង្ខំឱ្យដំណាំដូចជាស្វាយ មៀនប៉ៃលិន និងដំណាំសេដ្ឋកិច្ចនានា ឆាប់បានផល រួមជានឹងទិន្នផលអតិប្បរមា ដែលធ្វើឱ្យដំណាំទាំងនោះរស់ក្នុងរយៈពេលខ្លី ព្រមទាំងបន្សល់កាកសំណល់សារធាតុគីមីលើសលុប នៅក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ។    «អ្នកដាំដុះត្រូវគិតពីគុណភាព និងសុវត្ថិភាព»។ នេះជាចំណុចទី២ ដែលលោក ងិន ឆាយ លើកឡើង ដោយបន្តថា អ្នកដាំំដុះគ្រប់លំដាប់ថ្នាក់ និងដាំដុះដំណាំគ្រប់ប្រភេទទាំងអស់ ត្រូវធ្វើយ៉ាងណាឱ្យផលិតផលកសិកម្ម មានគុណភាព សម្រាប់អ្នកបរិភោគ។ មន្ត្រីបច្ចេកទេសកសិកម្មរូបនេះ បាននិយាយថា៖ «ប្រសិនបើយើងដាំឱ្យតែបាន[ផល] ប៉ុន្តែស្វាយ និងដំណាំផ្សេងយើង យកមកអ្នកហូបពុលស្លាប់ ឬខូចសុខភាព គឺគ្មានមនសិកាជាកសិករឡើយ»។    លោកអគ្គនាយកកសិកម្មរូបនេះ បន្តអះអាងដូច្នេះ៖«យើង[អ្នកបច្ចេកទេសដាំដុះ] ត្រូវតែគិតពីសុវត្ថិភាពនៃដំណាំ មិនមែនគិតតែបាញ់ថ្នាំពុលគីមីនោះទេ។ បណ្តាលប្រទេសមួយចំនួន ដែលចង់យកផ្លែឈើ និងបន្លែស្រស់ទៅលក់ក្នុងប្រទេសគេ អ្នកឯងគឺត្រូវតែមានស្តង់ដារ ត្រូវតែមានការបញ្ជាក់ត្រឹមត្រូវទើបអាចនាំចូលបាន។ ចឹងហើយបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួនយើងត្រូវការនាំចូល»។   ចំណុចទី៣៖ គឺនិរន្តរភាពទីផ្សារ។ គឺជាកត្តាសំខាន់ណាស់ដែលអ្នកដាំដុះត្រូវគិតលើការការដាំដុះដំណាំនីមួយៗ ដើម្បីឈានចូលទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ លោក ងិន ឆាយ បាននិយាយថា៖« ប្រសិនបើយើងដែលជាអ្នកដាំដុះមិនគិតត្រង់ចំណុចហ្នឹងទេ គេនឹងបំផ្លាញវិស័យកសិកម្មនៅកម្ពុជាហើយ»។ លោកបានបញ្ជាក់ថា៖«ចំណុចនេះដែលយើងត្រូវគិតទាំងអស់គ្នា ជាជាតិ ជាកម្ពុជា ដែលយើងត្រូវគិត។ យើងមិនអាចឱ្យនរណាម្នាក់[អ្នកវិនិយោគ]ម្នាក់ដែលមកកម្ពុជាហើយ ប្រើប្រាស់បច្ចកទេសផ្តេសផ្តាសដើម្បីបំផ្លាញទាំងប្រព័ន្ធបរិស្ថាន បំផ្លាញទាំងគុណភាព គ្មានសុវត្ថិភាព ជាពិសេសគឺបំផ្លាញទីផ្សារក្នុងឆាកអន្តរជាតិ»។    អត្ថបទទាក់ទង   មន្រ្តីជាន់ខ្ពស់ បង្ហាញការឈឺចាប់ខ្លាំង ដែលប្រទេសជាច្រើន មិនសូវទទួលស្គាល់ផលិតផលកសិកម្មខ្មែរ:    លោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាប់ប្រជាជនកម្ពុជាឱ្យដឹងថា «ប្រទេសដ៏ច្រើន មិនដែលនិយាយគាំទ្រមួយមាត់ឡើយ» ចំពោះផលិតផលកសិកម្មកម្ពុជា តែផ្ទុយទៅវិញ ពួកគេ តែងនិយាយពីចំណុចអវិជ្ជមាន។ លោក បន្តថា លោកផ្ទាល់ គឺជាអ្នកទៅចរចា ទាក់ទងនឹងការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា ក្នុងឆាកអន្តរជាតិ ដូច្នេះ លោក ដឹងថា បរទេសនិយាយយ៉ាងម៉េចចំពោះផលិតផលកសិកម្មកម្ពុជា។ លោក លើកយកផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយនិងចេក ជាដើម មកធ្វើជាឧទាហរណ៍។     បើតាមសម្តីរបស់អគ្គនាយកកសិកម្ម បរទេស តែងនិយាយអាក្រក់ថា កុំនាំស្វាយនិងចេកពីកម្ពុជា ព្រោះមានរោគ ហើយបាញ់ថ្នាំពុលច្រើនណាស់ ហើយពួកគេ មិនដែលនិយាយថា ជួយនាំស្វាយនិងចេកពីកម្ពុជាឡើយ ហើយក៏មិនដែលសរសើរថា ស្វាយនិងចេកកម្ពុជា មានគុណភាពល្អដែរ។លោក អះអាងថា និរន្តរភាពទីផ្សារ គឺជាកត្តាសំខាន់ខ្លាំង ដើម្បីកុំឱ្យគេសម្លាប់ទីផ្សារផលិតផលកសិកម្មកម្ពុជា។ លោក មានប្រសាសន៍ថា៖«ចំណុចនេះ ខ្ញុំមានការព្រួយបារម្ភធ្ងន់ធ្ងរមែនទែន»។   ចំណុចសំខាន់ទាំង៣សំខាន់ទាំងបីខាងលើនេះ បើអ្នកបច្ចេកទេសកសិកម្ម ឬអ្នកដាំដុះដំណាំ គ្មាមនសិការ  និងក្របសីលធម៌ទាំងហ្នឹងទេ វិស័យកសិកម្មកម្ពុជានឹងគ្មាននិរន្តរភាព និងមិនអាចចូលទីផ្សារអន្តរជាតិបានឡើយ។    កាលឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន៦,៩៣៩,៩៦៨តោន។ ដោយឡែក ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២០ កម្ពុជា នាំចេញផលិតផលកសិកម្មទាំងផ្លូវការ និងក្រៅផ្លូវ បាន ២,៩៣៦,៩៩២តោន។ ចំនួននេះ កើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩៕   
ភ្នំពេញ៖ អ្នកបច្ចេកទេសកសិកម្ម ឬអ្នកដាំដុះ បើគ្មានភាពស្មោះត្រង់ គ្មានមនសិការ និងក្រមសីលវិជ្ជាជីវៈ ក្នុងការដាំដុះទេ នោះផលិតផលកសិកម្មគឺមិនអាចឈានចូលទីផ្សារអន្តរជាតិ និងមានគុណភាពដោយនិរន្តរភាពបានឡើយ។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយលោកបានសង្កត់ធ្ងន់ថាកសិករ គឺត្រូវមានក្រមសីលធម៌ ឬវិជា្ជជីវៈ យ៉ាងហោចណាស់៣ចំណុច ក្នុងការដាំដុះនៃដំណាំនីមួយៗ។
  ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ពីទឹកដីខេត្តសៀមរាបកុមារាមានវ័យត្រឹម ១០ឆ្នាំ លួន បញ្ញា ដែលមិត្តរួមក្រុមឱ្យរហស្សនាមថា Messi តូច ថាខ្លួនចេះលេងបាល់ទាត់ដំបូងដោយសារមានឪពុកជាអ្នកបង្ហាត់បង្រៀននៅផ្ទះ និងក្រោយមកបានហាត់រៀនជាមួយគ្រូបង្វឹកនៅក្លិប Siem Reap United។   ការហ្វឹកហាត់របស់កីឡាករ លួន បញ្ញា ជាមួយមិត្តរួមក្រុម សៀមរាប United «ខ្ញុំស្រឡាញ់បាល់ទាត់ ខ្ញុំចង់ក្លាយជាកីឡាករអាជីព ហើយកីឡាករដែលជានិមិត្តរូបរបស់ខ្ញុំគឺ Messi»។ កុមារា លួន បញ្ញា រៀរាប់ដូច្នេះ។ Messi តូច បន្ថែមថាខ្លួនចូលចិត្តទស្សនាវិដេអូរបស់កីឡាករ Leonel Messi លេងដើម្បីរៀនពីបច្ចេកទេសថ្មីៗ។ នៅក្នុងក្រុមថ្នាល Siem Reap United បញ្ញា ដែលធ្លាប់លេងនៅតំបន់ការពារ បានផ្លាស់ប្តូរមកលេងនៅតំបន់ប្រយុទ្ធវិញ ដោយសារទេពកោសល្យដ៏ល្អរបស់គេ។   ក្នុងតំណែងប្រយុទ្ធមែន ប៉ុន្តែ Messi តូច ចូលចិត្តបញ្ជូនបាល់ទៅមិត្តរួមក្រុមជាអ្នកបញ្ចប់ទី (Asisst) ជាជាងស៊ុតដោយខ្លួនឯង។ នៅក្នុងក្រុម បញ្ញា មានដៃគូជាខ្សែបម្រើម្នាក់ឈ្នោះ Herry ហើយអ្នកទាំងពីរជាមិត្តរួមក្រុមដ៏ល្អ។   គួបញ្ជាក់ថា កុមារា លួន បញ្ញា ហៅ Messi តូច ហ្វឹកហាត់បាល់ទាត់នៅក្លិបសៀមរាបយូណាយធីត(ថ្នាលយុវជន) នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕  
សៀមរាប៖ កុមារា លួន បញ្ញា រហស្សនាម Messi តួច ហ្វឹកហាត់ក្នុងក្រុមថ្នាលក្លិបសៀមរាបយូណាយធីត (Siem Reap United ) មានបំណងក្លាយជាកីឡាបាល់ទាត់ជាជីព ដោយយកប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Leonel Messi ជានិមិត្តរូប។
វិទ្យុ FM 102 មានឈ្មោះបោះសំឡេងអស់រយៈពេលជិត២០ឆ្នាំមកហើយនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រិយមិត្តជាច្រើនបានស្គាល់ និងចាត់ទុកវិទ្យុមួយនេះ ជាវិទ្យុគំរូដែលមានកម្មវិធីល្អៗជាច្រើនសម្រាប់បម្រើអារម្មណ៍អ្នកស្តាប់។ រីឯសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ គឺជាសារព័ត៌មានអនឡានសម័យទំនើបដែលទើបបង្កើត និងមានអាយុ៦ឆ្នាំគត់ គិតត្រឹមឆ្នាំ២០១៨នេះ។ អាយុកាលខ្លីមែន តែសារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អ្នកអាន អ្នកស្តាប់ និងទស្សនាជាច្រើនក្នុងមួយថ្ងៃៗ។ ចាប់ពីខែសីហាខាងមុខនេះតទៅ វិទ្យុFM 102 នឹងផ្សាយដំណឹង និងកម្មវិធីនានាចំនួន១៨ម៉ោងក្នុងមួយថ្ងៃចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង១១យប់។ ការផ្សាយរបស់វិទ្យុ FM 102 អាចគ្របដណ្តប់២/៣នៃផ្ទៃដីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ កម្មវីធីទាក់ទងនឹងការអប់រំ កម្សាន្ត ជំនួញ បច្ចេកវិទ្យាព័ត៌មានចំនួនជាង២០ (កសិកម្ម ចរាចរណ៍ អក្សាសាស្ត្រ ជំនួញ វប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ សុខភាព ទេសចរណ៍ បរិស្ថាន) នឹងចូលមកបម្រើអារម្មណ៍អ្នកស្តាប់។ ក្នុងចំណោមកម្មវិធីទាំងជាង២០នេះ កម្មវិធីមួយចំនួនទើបតែត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់ប្រិយមិត្ត និងឲ្យឆ្លើយតបទៅនឹងការវិវត្តថ្មីៗនៃស្ថានភាពពិភពលោក។ ក្រៅពីកម្មវិធីមួយចំនួនខាងលើ វិទ្យុ FM 102 និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ នឹងផលិតព័ត៌មានជាតិ និងអន្តរជាតិរួមគ្នា៕
ភ្នំពេញ៖ ក្នុងន័យកែលម្អ និងពង្រឹងគុណភាពព័ត៌មាន និងកម្មវិធីផ្សេងៗបន្ថែមទៀត សារព័ត៌មាន Thmeythmey.com និងវិទ្យុ FM 102 ដ៏ល្បី បានសម្រេចផលិតដំណឹង និងបង្កើតកម្មវិធីមួយចំនួនរួមគ្នា។ ដំណឹង និងកម្មវិធីនៅលើវិទ្យុ FM 102 និងនៅលើសារព័ត៌មានអនឡាន Thmeythmey.com នឹងមានភាពសម្បូរបែប និងកាន់តែល្អជាងមុន ចាប់ពីខែសីហាខាងមុខនេះទៅ នៅពេលដែលស្ថាប័នល្បីទាំងពីរធ្វើកាសហការផលិតព័ត៌មាន និងកម្មវិធីមួយចំនួនរួមគ្នា។ ការសហការរវាងសារព័ត៌មាន Thmeythmey.com និងវិទ្យុ FM 102 នឹងចាប់ផ្តើមជាផ្លូវការនៅនៅខែសីហាឆ្នាំ២០១៨។
របាយការណ៍សន្ទស្សន៍សន្តិភាពសាកលឆ្នាំ២០១៨ បានបង្ហាញថា សន្តិភាពពិភពលោកបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ ២០១៨ នេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ថានភាពសន្តិភាពកម្ពុជា និងមីយ៉ាន់ម៉ា ធ្លាក់ចុះខ្លាំងជាងគេ។ កម្ពុជាបាត់បង់ ១៨ ពិន្ទុដោយធ្លាក់ពីចំណាត់ថា្នក់លេខ ៨៩ ទៅលេខ ៩៦ក្នុងចំណោមប្រទេសទាំងអស់ ១៦៣។ ចំណែកមីយ៉ាន់ម៉ាបាត់បង់ ១៥ ពិន្ទុ ដោយធ្លាក់ចុះពីលេខ ១០៤ ដល់លេខ ១២២ ឯណោះ។ របាយការណ៍ដដែលពន្យល់ថា ការធ្លាក់ចុះនៃចំណាត់ថ្នាក់នេះក៏ដោយសារមីយ៉ាន់ម៉ាបន្តធ្វើទុក្ខបុកម្នេញជនជាតិភាគតិចរ៉ូហ៊ីងយ៉ាខ្លាំងរហូតបណ្តាលឲ្យជនជាតិនេះជិត ៧០ម៉ឺននាក់ភៀសខ្លួនទៅបង់ក្លាដែស។ នៅកម្ពុជាវិញ គឺពាក់ព័ន្ធចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងគណបក្សប្រឆាំង មុនការបោះឆ្នោតខែកក្កដាមកដល់នោះ។ ដោយឡែក បើតាមរបាយការណ៍ដដែល ចំណាត់ថ្នាក់ប្រទេសមានសន្តិភាពជាងគេចំនួនដប់នៅលើពិភពលោកគឺបានទៅលើប្រទេសអ៊ីស្លង់, នូវែលសេឡង់,  អូទ្រីស, ព័រទុយហ្គាល់, ដាណឺម៉ាក, កាណាដា, សាធារណរដ្ឋឆេក, សិង្ហបុរី, ជប៉ុន និងអៀកឡង់។ ចំណែកប្រទេសដែលមានស្ថានភាពសន្តិភាពយ៉ាប់យឺនជាងគេដប់នោះគឺសុទ្ធតែជាប្រទេសដែលកំពុងរងគ្រោះដោយសង្គ្រាមស៊ីវិល ជម្លោះប្រដាប់អាវុធ ឧក្រិដ្ឋកម្ម និងភេរវកម្មជាដើម។ ចំណាត់ថ្នាក់ ១៦៣ បាតតារាងនោះបានទៅលើប្រទេសស៊ីរី។ ចំណាត់ថា្នក់ ១៦២ បានទៅលើអាហ្វហ្គានីស្ថាន, ១៦១ បានទៅស៊ូដង់ខាងត្បូង, ១៦០ បានទៅអ៊ីរ៉ាក់, ១៥៩ បានទៅសូម៉ាលី, ១៥៨ បានទៅយេម៉ែន, ១៥៧ បានទៅលីប៊ី, ១៥៦ បានទៅសាធារណរដ្ឋកុងហ្គោ, ១៥៥ បានទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលេខ ១៥៤ បានទៅរុស្ស៊ី។ -តំបន់អាស៊ាន នៅតំបន់អាស៊ានទាំងមូល កម្ពុជាស្ថិតនៅលើតែប្រទេសមីយ៉ាន់ម៉ា ហ្វីលីពីន និងថៃប៉ុណ្ណោះ។ ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រទេសអាស៊ានទាំង៩ (ព្រុយណេមិនស្ថិតក្នុងរបាយការណ៍ឡើយ)៖ ១. សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោមប្រទេស១៦៣ ២. ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ២៥ ៣. ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៥៥ ៤. ឡាវ ជាប់ចំណាត់ថ្នាក់លេខ ៤៦ ៥. វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៦០ ៦. កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៩៦ ៧. មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ ១២២ ៨. ថៃ ជាប់ចំណាត់ថ្នាក់លេខ ១១៣ ៩. ហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ ១៣៧ សូមបញ្ជាក់ថា ការវាយតម្លៃរបស់សន្ទស្សន៍សន្តិភាពសាកលនេះ ផ្អែកលើកត្តាបីចម្បងសំខាន់រួមមាន យោធូបនីយកម្ម សង្គម និងសន្តិសុខ និងជម្លោះក្នុងស្រុកនិងអន្តរជាតិ។ ហើយសូចនាករទាំងបីនេះ ក៏មានធាតុផ្សំតូចៗជាច្រើនផ្សេងទៀតផងដែរ៕
របាយការណ៍សន្ទស្សន៍សន្តិភាពសាកល (Global Peace Index)  ឆ្នាំ ២០១៨ ដែលចេញផ្សាយថ្ងៃទី ៦ ខែមិថុនាបានបង្ហាញថា កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ៩៦ ធ្លាក់ចុះ៧ ថ្នាក់បើប្រៀបធៀបនឹងឆ្នាំ ២០១៧។
  ក្រសួងសុខាភិបាល គួរមានវិធានការក្នុងការផ្សាយព័ត៌មាន អំពីស្ថិតិដែលមានភាពសុក្រឹតជារៀងរាល់ថ្ងៃ ជាជាងចំណាយកម្លាំង និងធនធានទៅបង្ក្រាបលើអ្វីដែលគេហៅថាព័ត៌មានមិនពិត។   ការចំណាយកម្លាំងដើម្បីតាមដានគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីស្វែងរកអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងករណីរឿងមេរោគកូវីដ១៩នេះ គឺជាការចំណាយធនធានមនុស្ សនិងថវិកា និងពេលវេលាច្រើន នេះមិនទាន់គិតដល់ការប្រើប្រាស់មន្ត្រីប៉ូលិស និងតុលាការ ដើម្បីបើកការស៊ើបអង្កេត និងដំណើរការកាត់ទោស ទៅលើបុគ្គលដែលអាចត្រូវចោទផងទេ។ ទោះជាធ្វើយ៉ាងនេះបានក៏ដោយ ក៏វានៅតែមិនបានបង្ហាញអំពីវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អំពីករណីដែលកំពុង មានការព្រួយបារម្ភទូទាំងពិភពលោកនេះនៅឡើយដែរ។    ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវផ្សព្វផ្សាយព័ត៌មានពិតឲ្យបានឆាប់។ នេះជាការពិតមួយទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន ជាពិសេសព័ត៌មានសាធារណៈ និងព័ត៌មានដែលមានភាពរសើប ដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងសង្គម។   ដូច្នេះ ការតាមចាប់អ្នកផ្សព្វផ្សាយព័ត៌មានទាំងឡាយ ដែលជាក្តីបារម្ភរបស់បុគ្គលទាំងអស់នោះ ដោយយើងមិនបានដឹងថា ពួកគាត់កំពុងរស់នៅក្នុងសភាពបែបណា គាត់បានទទួលប្រភពព័ត៌មានអ្វីមកពីណាខ្លះ អំពីការរាតត្បាតនៃមេរោគនេះ មិនមែនជាការផ្តល់ព័ត៌មានពិតនៃស្ថានភាពមេរោគកូវីដ១៩នេះទេ។    អ្វីដែលក្រសួងសុខាភិបាល គួរធ្វើក្នុងការគ្រប់គ្រងការរំពឹងទុក និងភាពអន្ទះសា របស់សាធារណជន គឺ៖   ១. ក្រសួងសុខាភិបាល ត្រូវផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាព អំពីតថភាពនៃមេរោគនេះ ជាប្រចាំ (ជាការល្អបំផុតនៅរៀងរាល់ថ្ងៃ) ដោយកំណត់ពេលវេលាជាក់លាក់ណាមួយ។  ឧទាហរណ៍ រៀងរាល់ម៉ោង ៤ រសៀល ឬ ៧ យប់ តាមរយៈទូរទស្សន៍ ឬវិទ្យុណាមួយ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រសួងជាដើម។    ២. ការធ្វើបច្ចុប្បន្នភាព គួរធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងទម្រង់ជាសេចក្តីថ្លែងការណ៍ ឬសេចក្តីជូនដំណឹង ដោយមានស្ថិតិអំពីករណីរកឃើញមេរោគនេះ នៅក្នុងប្រទេសកម្ពុជា (ទាំងចំនួនករណីសង្ស័យ ករណីរកឃើញមេរោគ ករណីជាសះស្បើយ និងករណីស្លាប់) ទោះបីជាចំនួននេះ មិនមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ។ ហើយ អាចអានផ្ទាល់មាត់បន្ថែមទៀតក៏បាន។ អាចជាទម្រង់ថតទុក រួចចាក់ផ្សាយ ឬជាការផ្សាយបន្តផ្ទាល់។    ៣. ប្រសិនបើក្រសួងសុខាភិបាល ចង់អប់រំដោយពលរដ្ឋឲ្យកាន់តែយល់ដឹងបន្ថែមអំពីស្ថានភាពនេះ នៅជុំវិញពិភពលោក ក្រសួងសុខាភិបាល គួរផ្សព្វផ្សាយរាល់ថ្ងៃអំពីតួលេខបច្ចុប្បន្នភាពអំពីមេរោគកូវីដ១៩នេះ ដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក ដោយបង្ហាញជាសង្ខេបអំពីតួលេខនៃប្រទេសនានា ដែលកំពុងទទួលរងនូវស្ថានភាពទាំងនេះ (មួយទំព័រជាការគ្រប់គ្រាន់) ដោយប្រើប្រាស់ប្រភពព័ត៌មានផ្លូវការណាមួយ ដែលទទួលស្គាល់ជាអន្តរជាតិ ឧទាហរណ៍ ស្ថិតិរបស់អង្គការសុខភាពពិភពលោក ឬរបស់ប្រទេសណាមួយដែលក្រសួងជឿជាក់ថា ផ្តល់ព័ត៌មានសុក្រឹតបំផុត)។   ៤. ផ្សព្វផ្សាយឲ្យប្រជាជន ដឹងអំពីរបៀបស្វែងរកព័ត៌មានបច្ចុប្បន្នភាពនេះ និងផ្សព្វផ្សាយថា ព័ត៌មានផ្សេងក្រៅពីនេះ គឺជាព័ត៌មានមិនផ្លូវការ។    ការធ្វើបែបនេះ ជាការបង្ហាញអំពីការទទួលខុសត្រូវរបស់ក្រសួងជំនាញ ក្នុងការផ្តល់ព័ត៌មានបច្ចុប្បន្នភាព ដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងមានការព្រួយបារម្ ភអំពីសុខភាពរបស់ខ្លួន មិត្តភក្តិ និងសាច់ញាតិរបស់ខ្លួន។ វាក៏ជាការគ្រប់គ្រងភាពអន្ទះសារបស់ពលរដ្ឋនៅក្នុងប្រទេសទាំងមូលដែរ។ វាក៏ជាឱកាសបង្ហាញថា ក្រសួងជំនាញនេះ មានសមត្ថភាពដល់កម្រិតណា ក្នុងស្ថានភាពហានិភ័យជាសាកលនេះ។    ការធ្វើបែបនេះ នឹងនាំឲ្យពលរដ្ឋមានទំនុកចិត្ត និងឈប់ជឿលើព័ត៌មានមិនពិតទៀត។    ការធ្វើបែបនេះ គឺជាការបង្វែរការប្រើប្រាស់ធនធានឲ្យបានត្រឹមត្រូវ មានប្រយោជន៍ និងមានប្រសិទ្ធភាព។    ប្រសិនបើធ្វើដូច្នេះបាន ពលរដ្ឋនឹងលែងសូវមានភាពអន្ទះសាក្នុងចិត្ត ព្រោះពលរដ្ឋរំពឹង និងដឹងថា ពួកគាត់អាចទៅរកព័ត៌មានពិតពីកន្លែងណាបាន និងអាចមានភាពអត់ធ្មត់ មិនចេះតែជឿលើព័ត៌មានមិនពិតទៀត។    ក្នុងស្ថានភាពបែបនេះ ការបារម្ភរបស់ពលរដ្ឋ មិនមែនជាការខុសឆ្គងអ្វីឡើយ។ ដូច្នេះ ក្រសួងសុខាភិបាល គួរចាត់វិធានការដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាព ជាជាងចង់ចាត់វិធានលើការបង្ហោះព័ត៌មាននានា ដែលក្រសួងយល់ថាមិនសុក្រឹត។    ចាប់មនុស្សដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដោយសារតែក្តីអន្ទះសារបស់ពួកគេ មិនបានធ្វើឲ្យពលរដ្ឋផ្សេងទៀត ទទួលបានព័ត៌មានពិត និងលុបបំបាត់ភាពអន្ទះសាទាំងនេះបានទេ។  វិធានការដែលមានប្រសិទ្ធភាព គឺត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានពិត ជាប្រចាំ ពីព្រោះថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវផ្សព្វផ្សាយព័ត៌មានពិតឲ្យបានឆាប់៕  
ដោយ៖ លោក សុខ លាំង
  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែមីនា បានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហាការបាញ់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ កិច្ចប្រជុំនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកអន្តរទ្វីបជាថ្មី ក្រោយអាក់ខានចាប់តាំងពីឆ្នាំ២០២២។   ក្នុងកិច្ចប្រជុំដែលមានម៉ូសំប៊ិកដែលជាប្រធានផ្លាស់វេននៅក្នុងខែមីនានេះ អាម៉េរិក និងសម្ព័ន្ធមិត្ត រួមទាំងចិន និងរុស្ស៊ី បានចោទគ្នាទៅវិញទៅមក ជុំវិញបញ្ហាការអភិវឌ្ឍមីស៊ីលកូរ៉េខាងជើង និងទណ្ឌកម្ម។    អគ្គរដ្ឋទូតរុស្ស៊ីរងប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Anna Evstigneeva បានហៅសមយុទ្ធយោធាអាម៉េរិក និងកូរ៉េខាងត្បូងថា ជាសកម្មភាពយោធាមិនធ្លាប់មានពីមុនមក ខណៈអគ្គរដ្ឋទូតរងចិន លោក Geng Shuang បានចោទជាសំណួរទៅអាម៉េរិក ថាតើវាជាសមយុទ្ធបែបការពារយ៉ាងណា ហើយថែមទាំងបន្ទោសក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល ធ្វើឱ្យមានភាពតានតឹងថែមទៀត។    ជាការឆ្លើយតប អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយការពារថា សមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូង ជាសកម្មភាពតាមទម្លាប់ ហើយមានលក្ខណៈការពារសុទ្ធសាធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    «សកម្មភាពរបស់អាម៉េរិក មិនមានបំណងបង្កអរិភាពចំពោះកូរ៉េខាងជើងឡើយ»។ លោកស្រី Thomas-Greenfield បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី២០ ខែមីនា ដោយបន្ថែមថា ការលើកចោលទណ្ឌកម្មចំពោះក្រុងព្យុងយ៉ាង នឹងជួយឱ្យកូរ៉េខាងជើង មិនគោរពអ្វីឡើយចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។    ស្របគ្នានេះ រុស្ស៊ី និងចិន ក៏បានប្រើវេទិកាមួយនេះបង្ហាញក្តីបារម្ភចំពោះអាម៉េរិក និងអង់គ្លេស ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀសន្តិសុខត្រីភាគី AUKUS ជាមួយអូស្រ្តាលីផងដែរ។    ជាការឆ្លើយតប អគ្គរដ្ឋទូតអង់គ្លេសរងប្រចាំនៅអង្គការសហប្រជាជាតិ លោក James Kariuki បានថ្លែងការពារថា សកម្មភាពរបស់កូរ៉េខាងជើង គឺខុសច្បាប់ និងបានបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាច្រើនលើក។ បើតាមប្រេសិតអង់គ្លេស បញ្ហាកូរ៉េខាងជើង មិនអាចយកមកប្រៀបធៀបជាមួយកិច្ចព្រមព្រៀង AUKUS បានឡើយ។    ស្របគ្នានេះ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននាំក្តីបារម្ភរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស មកថា ការបែកបាក់នៅក្រុមប្រឹក្សាសន្តិសុខ បានបង្ការសហគមន៍អន្តរជាតិ ក្នុងការចាត់វិធានការលើបញ្ហាកូរ៉េខាងជើង។    សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក្រុមប្រឹក្សាសន្តិសុខ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង លើការដាក់ចេញចំណាត់ការចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលជាច្រើនលើក។ ចិន និងរុស្ស៊ី តែងប្រើសិទ្ធិវេតូ លើសេចក្តីសម្រេចដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាងជាថ្មី ដោយសំអាងថា ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងចង់ឱ្យមានការបន្ធូរបន្ថយ៕  
អាម៉េរិក ចិន និងរុស្ស៊ី បានចោទគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើបញ្ហាកូរ៉េខាងជើង នៅថ្ងៃទី២០ ខែមីនា។ អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានបង្ហាញក្តីបារម្ភថា ភាពបាក់បែកនៃសមាជិកក្រុមប្រឹក្សាសន្តិសុខ បានរារាំងសហគមន៍អន្តរជាតិលើការដោះស្រាយបញ្ហាកូរ៉េខាងជើង។
ជាលើកដំបូងដែលមិនធ្លាប់មានពីមុន ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និង កំណត់ទិសដៅការងារអាទិភាពបន្ត ដែលមានរយៈពេលដល់ទៅ៣ថ្ងៃ ពោលគឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា នៅសណ្ឋាគារ Garden City ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ចៅក្រម ព្រះរាជអាជ្ញា និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ប្រមាណជាង៧០០នាក់។ ក្នុងពិធីបើកមហាសន្និបាត លោករដ្ឋមន្ត្រី កើត រិទ្ធ ជំរុញឱ្យមន្ត្រីយុត្តិធម៌ទាំងអស់រួមគ្នាដើម្បីកសាងភាពស្អាតស្អំ តាមរយៈការវះកាត់ក្នុងក្របខណ្ឌនៃយន្តការពិន័យចំពោះមន្ត្រីដែលប្រព្រឹត្តខុស។ «ត្រីមួយត្រក [លោកប្រើពាក្យ «កន្ត្រក»] ស្អុយមួយស្អុយទាំងអស់ យើងមិនអនុញ្ញាតឱ្យត្រីនោះ មកស្អុយត្រីមួយត្រកទេ»។ លោកបានលើកឡើងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា ជាការដកបណ្តាសាចេញពីអង្គចៅក្រម ដែលត្រូវបានសាធារណជនយល់ច្រឡំថា សុទ្ធតែជាក្រុមតែមួយ។ លោក កើត រិទ្ធ ក៏បានកោតសរសើរផងដែរចំពោះការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនារយៈពេលកន្លងមក ដោយមានការពិន័យ ការផ្លាស់ប្តូរដោយបង្ខំ ការផ្អាកប្រាក់បៀវរត្សរ៍ ឬពេលខ្លះបង្ខំឱ្យទៅរៀនសូត្របន្ថែម។ លោកបញ្ជាក់ថា បើកំហុសធ្ងន់ធ្ងរ កុំខ្លាចក្នុងការអនុវត្តការពិន័យចុងក្រោយ ដោយបណ្តេញបុគ្គលដែលប្រព្រឹត្តខុសចេញពីក្របខណ្ឌ ពីព្រោះច្បាប់បានបើកផ្លូវហើយ។ រដ្ឋមន្ត្រីយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះ៖ «បើត្រីណាដែលវាស្អុយរលួយ ដាក់ក្នុងត្រក នាំឱ្យត្រីដទៃផ្សេងទៀតស្អុយ។ ខ្ញុំជឿថា ពាក្យថា ឯកភាពគ្នាលើគោលជំហរ ទស្សនៈ នៅកន្លែងនេះ គឺយើងរួមគ្នាដើម្បីមុខមាត់វិស័យយុត្តិធម៌ ដូច្នេះត្រូវដកត្រីស្អុយចេញ»។  មហាសន្និបាតរយៈពេល៣ថ្ងៃជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ ពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។ ប្រធានបទ៨ចំណុចដែលមហាសន្និបាត ត្រូវពិភាក្សាដើម្បីយកធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស រួមមាន ប្រសិទ្ធភាព និងបញ្ហាប្រឈមលើការអនុវត្តក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី, ការចេញដីកាសម្រេចរក្សាការពារ, ការលើកកម្ពស់ប្រសិទ្ធភាព និង ជំនឿទុកចិត្តលើការលក់ដោយបង្ខំនូវអចលនវត្ថុ, ការជូនដំណឹង និង ការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ។ ប្រសិទ្ធភាព និង បញ្ហាប្រឈម ចំពោះការអនុវត្តក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ក៏ជាប្រធានដ៏សំខាន់មួយផងដែរ បន្ថែមពីលើនេះរួមមាន ការជូនដំណឹងអំពីសាលក្រមកំបាំងមុខ (ការជូនដំណឹងសេចក្តីសម្រេចរបស់តុលាការ), បទល្មើសប្រព្រឹត្តដោយអនីតិជន និងបណ្តឹងឧទ្ធរណ៍ និង បណ្តឹងសាទុក្ខរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះសេចក្តីសម្រេចព្រហ្មទណ្ឌ៕
«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់»។ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនចង់ឃើញរូបភាពបែបនេះក្នុងវិស័យយុត្តិធម៌តទៅទៀតឡើយ។ នាពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវ័ស័យយុត្តិធម៌ទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែមីនា លោកប្រកាសយុទ្ធនាការដកបណ្តាសាពីអង្គចៅក្រម តាមរយៈការដកត្រីដែលស្អុយចេញពីត្រក។
ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោង The Peak ដែលជាគម្រោងអភិវឌ្ឍន៍រួមគ្នាមួយដោយក្រុមហ៊ុន WorldBridge Land របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley ប្រទេសសិង្ហបុរី។ ក្រោមកិច្ចព្រមព្រៀងនេះ CapitaLand នឹងត្រូវទទួលខុសត្រូវលើការធ្វើផែន ការរៀបចំមុនពេលបើកដំណើរការ និងការគ្រប់គ្រងលើការលក់រាយ។ ផ្សារនេះនឹងគ្រប់ដណ្តប់លើអគារកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសរុប ៤២០,០០០ ហ្វីតការ៉េ។   លោក Wilson Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Retail លើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងថាក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្កើនសក្តានុពលលក់រាយនៃគម្រោង The Peak។   លោក Wilson បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនលក់រាយអន្តរជាតិល្បីៗជាច្រើនរួមទាំងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ។ នេះដោយសារតែក្រុមហ៊ុនទាំងនេះមានបំណងទាញយកប្រយោជន៍ពីកំណើននៃទំហំនៃការចំណាយកាន់តែច្រើន  និងកំណើននៃភ្ញៀវទេសចរដែលបានមកដល់ប្រទេសកម្ពុជា។ កត្តានេះបានជម្រុញឲ្យមានកំណើនតម្រូវការកន្លែងលក់រាយដែលមានទីតាំងល្អ និងមានការរចនាល្អនៅក្នុងប្រទេស។   សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានមកពីលំហូរទុនដ៏ច្រើនពីបរទេស និងកំណើនវិស័យទេសចរណ៍។ ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាតំបន់មានការអភិវឌ្ឍន៍ឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។   លោក Wilson បានបន្ថែមថា "បើពិនិត្យមើលពីទីតាំងរបស់គម្រោង The Peak នៅកណ្តាលរាជធានីភ្នំពេញ និងលក្ខណៈពិសេសនៃអគារលំដាប់់ប្រណិតយើងឃើញថាគម្រោងមានលក្ខណៈរឹងមាំ ស្រប ទៅតាមលក្ខខណ្ឌនៃសេវាកម្មលក់រាយប្រកដោយគុណភាព ដើម្បីបំពេញទៅតាមបំណងប្រាថ្នានៃអ្នករស់នៅក្នុងទីក្រុង។ CapitaLand នឹងបង្កើនជំនាញលើការគ្រប់គ្រងទ្រព្យសកម្មលក់រាយ និងបណ្តាញក្រុមហ៊ុនលក់រាយឈានមុខគេ ដែលមានចំនួន ១៧,០០០កន្លែង ដើម្បីពង្រីកសក្តានុពល លក់រាយរបស់គម្រោង The Peak។   មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ក្រុមហ៊ុន CapitaLand គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅតំបន់អាស៊ី។ ក្រុមហ៊ុន CapitaLand Retail បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជា៖ ប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។   មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងទល់មុខមាត់ទន្លេ អគារThe Peak ដែលមានកម្ពស់៥៥ជាន់ជាមួយខុនដូប្រណីតចំនួន១,០១៤យូនីត គឺត្រូវបានគេចាត់ទុកថាជាគម្រោងអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុត និងធំបំផុត ដែលកំពុងដំណើរការនៅក្នុងទីក្រុងភ្នំពេញ។ គម្រោង The Peak រំពឹងថានឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅឆ្នាំ២០២០។ ក្រុមហ៊ុនAscott Limited ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអាជីវកម្មលំនៅដ្ឋានក៏ស្ថិតនៅក្រោមក្រុមហ៊ុន CapitaLand នេះដែរ។ Ascott Limited បានគ្រប់គ្រងគម្រោងមួយនៅទីក្រុងភ្នំពេញ គឺគម្រោង CASA Meridian ។ ហើយក្រុមហ៊ុននេះដដែលក៏គ្រោងនឹងគ្រប់គ្រងគម្រោង Somerset Norodom Phnom Penh ដែលនឹងបើកដំណើរការក្នុងឆ្នាំនេះ និងគម្រោង Somerset Meridian Square ដែលគម្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ៕   (សារព័ត៌មាន Thmeythmey.com ទទួលបានសិទ្ធិដកស្រង់ពី https://www.realestate.com.kh/km/news/CapitaLand-inks-deal-to-manage-soon-to-open-mall-in-Phnom-Penh/)     
 ក្រុមហ៊ុន CapitaLand ដែលមានក្រុមហ៊ុន CapitaLand Retail ជាក្រុមហ៊ុនផ្សារទំនើបល្បីល្បាញមួយរបស់ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគ្រប់គ្រងផ្សារលក់រាយថ្មីមួយ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុត និងទំនើបបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។
  COCloud គឺជាក្រុមហ៊ុន ដែលមានឯកទេសក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាពពក ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន មានមជ្ឈមណ្ឌលប្រតិបត្តិការ និងស្រាវជ្រាវអភិវឌ្ឍន៍ចំនួនប្រាំ ដែលមានទីតាំងស្ថិតក្នុងប្រទេសចិន សិង្ហបុរី កម្ពុជា ក្រុងហុងកុង និងកោះតៃវ៉ាន់ ដែលត្រូវបានដាក់ឱ្យដំណើរការពេញលេញ។   ដើម្បីទប់ទល់នឹងកំណើននូវតម្រូវការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសជុំវិញពិភពលោក និងបញ្ហា ESG ក្រុមហ៊ុនបានពន្លឿនល្បឿនក្នុងការកសាងបណ្តាញសេវាបច្ចេកវិទ្យាពពកក្នុងឆ្នាំនេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា៖ « ការជ្រើសរើសប្រទេសកម្ពុជា ជាមូលដ្ឋានក្នុងការផ្តល់សេវាកម្មដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដោយមើលឃើញទីផ្សារសេវាកម្មពពកនៅកម្ពុជាមានភាពទូលំទូលាយ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសធុរកិច្ចរបស់រដ្ឋាភិបាល និងការធ្វើសមាហរណកម្មយ៉ាងសកម្មជាមួយនឹងអន្តរជាតិ សេដ្ឋកិច្ចក្នុងស្រុកមិនត្រឹមតែរក្សាបាននូវអត្រាកំណើនខ្ពស់ពី 6% ទៅ 8% មុនពេលការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះប៉ុណ្ណោះទេ ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក៏មានល្បឿនលឿនផងដែរ។   ដើម្បីសម្រេចបាននូវការទទួលបទពិសោធន៍សេវាកម្មឱ្យបានកាន់តែប្រសើរ COCloud នឹង ៖   1. បង្កើតមជ្ឈមណ្ឌលទទួលសេវារូបវ័ន្តក្នុងរាជធានីភ្នំពេញ 2. សេវាកម្មបច្ចេកទេសជាភាសាចិន អង់គ្លេស ខ្មែរ 3. ប្រព័ន្ធសេវាកម្មអតិថិជន ២៤ម៉ោងលើ ២៤ម៉ោង 4. ការបង់ប្រាក់ជាដុល្លារអាមេរិក ដុល្លារតៃវ៉ាន់ យ៉ន់ចិន ដុល្លារសិង្ហបុរី រីងហ្គីតម៉ាឡេស៊ី និងរូបិយប័ណ្ណផ្សេងទៀត 5. បច្ចេកវិទ្យាពពកធំៗទាំងប្រាំពីរ10ប្រូស៊ីលពហុពពក Amazon Cloud, Google Cloud, Microsoft Cloud, Alibaba Cloud, Tencent Cloud, Huawei Cloud, Baishan Cloud និងការបង្កើនល្បឿន CDN និងផលិតផលប្រព័ន្ធការពារ DDoSជាដើមរបស់CloudFlare និង Akamai ។   ក្រៅពីការចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកមូលដ្ឋានសេវាកម្ម ៣ទៅ៥ទីតាំងបន្ថែមទៀត ហើយនឹងធ្វើសមកាលកម្មជាមួយរដ្ឋាភិបាលដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័សនៃសហគ្រាសក្នុងប្រទេស ហើយនឹងចាប់ដៃជាមួយអតិថិជនចាស់ដើម្បីចូលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍។  "ចំនុចសាខាញឹកបំផុត ផលិតផលច្រើនបំផុត សេវាកម្មល្អបំផុត" នឹងក្លាយជាគោលដៅរបស់ COCloud ដើម្បីសម្រេចបាននូវចំណុចខុសគ្នាដ៏អស្ចារ្យបំផុតពីវិស័យដូចគ្នា នាពេលអនាគត។   តម្លៃ ដែលទាបជាងក្នុងគេហទំព័រផ្លូវការកាត់បន្ថយការចំណាយទៅលើការប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាពបង្កើតគណនីថ្មី ប្រើសាកល្បងដោយឥតគិតថ្លៃ ទទួលបានបទពិសោធន៍ភ្លាមៗ៕   គេហទំព័រ៖ https://cocloud.com/ លេខទំនាក់ទំនង៖ 088 5909 999 Facebook ៖ COCloud KH   (អត្ថបទពាណិជ្ជកម្ម)  
COCloud បានប្រកាសចូលក្នុងទីផ្សារកម្ពុជានាខែមីនាឆ្នាំនេះ ហើយនឹងក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មវេទិកាពពក ដែលរួមបញ្ចូលគ្នាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ការមកដល់នេះក៏ជាការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីផងដែរ។
ដោយសារតែពួកគេពិបាកយល់ពីការផ្ដាច់ចិត្តជាប់ជំពាក់នោះ ព្រះពុទ្ធបាននិទានរឿងមួយឲ្យពួកគេស្ដាប់«បុរសម្នាក់ត្រូវឆ្លងទន្លេមួយ។ ប្រសិនបើគាត់ហែលទឹក គាត់នឹងលង់ទឹកស្លាប់ ហេតុនេះគាត់ក៏ធ្វើក្បូនមួយ។ នៅពេលគាត់ទៅដល់ត្រើយម្ខាងទៀតគាត់លីក្បូននោះលើខ្នងគាត់ ហើយបន្តដំណើរសំដៅទៅភ្នំ ខ្នងគាត់ឡើងកោងដោយសារទម្ងន់របស់ក្បូន។ គាត់មិនចង់បោះបង់ចោលអ្វីដែលបានជួយជីវិតគាត់នោះឡើយ។ បើពួកអ្នកជាប់ជំពាក់ចិត្តនឹងអ្វីទាំងឡាយ ដែលតថាគតបាននិទានប្រាប់ពួកអ្នក ពួកអ្នកគឺដូចបុរសនោះអ៊ីចឹង។» ព្រះអង្គសុំឲ្យមនុស្សធ្វើខ្លួនអោយឆ្លាត ឲ្យចេះបោះបង់ចោលតាមផ្លូវនូវអ្វីដែលលែងមានប្រយោជន៍។ អ្វីដែលជួយនរណាម្នាក់បានក្នុងថ្ងៃនេះ ប្រហែលវាមិនអាចជួយអ្នកនោះបានទេនៅថ្ងៃស្អែក។ អ្វីដែលជួយនរណាម្នាក់បាន មិនប្រាកដជាអាចជួយអ្នកផ្សេងទៀតបានឡើយ។ (សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ ព្រះពុទ្ធ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
ព្រះពុទ្ធក៏មិនចង់ឲ្យមនុស្សជាប់ជំពាក់ចិត្តមកលើព្រះអង្គ ឬក៏លើអ្វីដែលទ្រង់មានបន្ទូលដែរ។ មនុស្សដែលដើរតាមព្រះអង្គ ពិបាកនឹងយល់ពីអ្វីទាំងនេះណាស់ ពួកគេជាប់ជំពាក់លើព្រេះអង្គ ព្រះអង្គជាបរមគ្រូ ជាមគ្គុទ្ទេសក៍របស់ពួកគេ។
«ស្លឹកកប៉ាល់ហោះ ឬស្លឹកស្ពៃទឹក» ជាភាសាដែលត្រូវបានពលរដ្ឋហៅតាមតំបន់។ ឈ្មោះស្លឹកកប៉ាល់ហោះ ជាភាសារបស់ពលរដ្ឋរស់នៅភូមិភាគឦសានដូចជា មណ្ឌលគិរី និងរតនគិរី។ ចំណែកឯ ឈ្មោះស្លឹកស្ពៃទឹកជាភាសារបស់ពលរដ្ឋរស់នៅតាមជួរភ្នំឱរ៉ាល់ ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត។ ប៉ុន្ដែជាភាសាបច្ចេកទេស មិនទាន់អាចបញ្ជាក់បាននៅឡើយទេថាមានឈ្មោះអ្វីឱ្យប្រាកដ។ ដើមកប៉ាល់ហោះ ឬស្ពៃទឹក    សណ្ឋានស្លឹករបស់រុក្ខជាតិព្រៃមួយប្រភេទនេះ មានរាងឆែកៗ ពណ៌បៃតង និងរោមតូចៗជាប់នឹងស្លឹក។ ចំណែកដើមវា សម្បូរដោយជាតិទឹក មើលទៅថ្លាៗ និងមានពណ៌បៃតងស្រាល។   បន្លែព្រៃមួយប្រភេទនេះ គេអាចយកទៅស្លប្រហើរ ស្លម្ជូរ កកូរ ធ្វើអន្លក់ទឹកគ្រឿង បន្លែសម្រាប់ផ្ទាប់ជាមួយប្រហុក ផ្អក អន្លក់នំបញ្ចុក បាញ់ឆែវ និងអាចយកធ្វើជ្រក់ដូចស្ពៃក៏បាន។ សម្រាប់រសជាតិរបស់វា  ផ្អែមស្រាល និងក្លិនប្រហើរនៅពេលស្លឆ្អិន ហើយរសជាតិហាក់ប្លែកជាងបន្លែដទៃ។ ក្លិន និងរសជាតិរបស់រុក្ខជាតិនេះ អាចធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ។ ប្រសិនបើគេយកវាជាបន្លែស្រស់ធ្វើជាអន្លក់វិញ រសជាតិប្រហែលទៅនឹងត្រួយកាហ្វេ ប៉ុន្ដែវាមិនចត់ និងទន់ជាងត្រួយកាហ្វេ។  ផ្កាកប៉ាល់ហោះ ឬស្ពៃទឹកនៅពេលទុំ   ស្លឹកកប៉ាល់ហោះ ឬស្ពៃទឹកនេះ ភាគច្រើនសម្បូរនៅរដូវវស្សា នៅពេលមានភ្លៀងធ្លាក់ជោកជាំ។ វាតែងដុះដោយសេរីនៅតាមជើងភ្នំ និងតំបន់ព្រៃដែលមានអាកាសធាតុត្រជាក់ និងសម្បូរដោយសំណើម។ ចំណែកឯ នៅរដូវប្រាំងវានឹងងាប់ ដោយសារខ្សោះទឹក និងដីគ្មានសំណើមគ្រប់គ្រាន់។ មួយវិញទៀត នៅភូមិភាគឦសានបន្លែប្រភេទនេះ សម្បូរពេញមួយរដូវ ដោយវាត្រូវបានប្រជាពលរដ្ឋយកទៅដាំនៅក្បែរផ្ទះ ឬក្នុងចម្ការ ដោយបានមើលថែដូចជា បន្លែផ្សេងទៀតដែរ៕
ភ្នំពេញ៖ នៅតាមព្រៃភ្នំភាគច្រើនមានរុក្ខជាតិពណ៌បៃតងច្រើន មានខ្លះអាចបរិភោគបាន និងខ្លះទៀតជា រុក្ខជាតិពុលមិនអាចបរិភោគបាន។ ចំពោះស្លឹកកប៉ាល់ហោះ ឬស្លឹកស្ពៃទឹក ភាគច្រើនត្រូវបានពលរដ្ឋយក ប្រើប្រាស់តាមតម្រូវការ ទៅតាមតំបន់ និងតាមទម្លាប់ផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការមួយ ធនាគារកណ្តាលវៀតណាម បានកំណត់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុតម្កល់ប្រាក់ដើម្បីធានាពីអនាម័យក្នុងរយៈពេលសមរម្យមួយ ស្របតាមបទដ្ឋានវេជ្ជសាស្ត្រ មុនពេលបញ្ចេញឲ្យមានចរាចរណ៍ក្នុងទីផ្សារវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃ១៣ មីនា។ តាមប្រភព័ត៌មានដដែល គ្រឹះស្ថានហិរញ្ញវត្ថុ ក៏ត្រូវតម្រូវឲ្យបាញ់សម្លាប់មេរោគនៅតំបន់ដែលតម្កល់ប្រាក់ វេរប្រាក់ និង ATMs ផងដែរ។ ការលើកកម្ពស់ការបន្ថែមសេវាតាមប្រព័ន្ធអនឡាញឲ្យកាន់តែច្រើន ដើម្បីកាត់បន្ថយការជួបមុខគ្នាផ្ទាល់ ក៏ត្រូវបានដាក់ជាអនុសាសន៍ផងដែរ។ ជាមួយគ្នានេះ ធនាគារជាតិ ក៏បានណែនាំឲ្យគ្រឹះស្ថានទាំងនោះផ្តល់ម៉ាស់ ស្រោមដៃ និងសម្ភារៈពាក់ព័ន្ធវេជ្ជសាស្ត្រផ្សេងដល់បុគ្គលិកគ្រឹះស្ថានដែលជាក្រុមជួរមុខ និងមានប្រាស្រ័យទាក់ទងផ្ទាល់ផងដែរ៕
ធនាគារជាតិវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយឲ្យគ្រប់គ្រឹះស្ថានពាក់ព័ន្ធហិរញ្ញវត្ថុ ដែលមានចរាចរប្រាក់ឲ្យមានការពិនិត្យ និងទុកដាក់ប្រាក់ឲ្យបានត្រឹមត្រូវ និងអនាម័យបំផុត ដើម្បីធានា និងចៀសវាង ការប្រែក្លាយក្រដាសប្រាក់ជាកម្មវត្ថុនៃការចំលងវីរុស COVID-19។
  ពាក្យថា «ឃ្លោង» ជាកិរិយាសព្ទ សំដៅដោយ ផ្អៀងចុះ ផ្អៀងឡើង។ ឧទាហរណ៍៖ ទូកឃ្លោង។    ចំណែក«ខ្លោង» មានន័យថា របស់ដែលជាចម្បងលើគេ ដូចជា ប្រធាន, មេ, គោលចារឹក, មនុស្ស ឬសត្វដែលមានអនុភាពជាធំជាងគេ ដែលហៅថា មេខ្លោង។ ឧទាហរណ៍៖ មេចោរ ជាមេខ្លោងផ្តើមគំនិត ដើរលួចប្លន់ទ្រពសម្បត្តិរបស់សាធារណជន។ ន័យម្យ៉ាងទៀតថា ជាបង្គោលមួយគូមានធ្នឹម ធ្វើដោយឥដ្ឋ ឬឈើភ្ជាប់នឹងកំពែង ឬរបងមានចន្លោះជាផ្លូវសម្រាប់ដើរចេញចូលបាន។ ដូចជា ខ្លោងទ្វារវត្ត, ខ្លោងទ្វារផ្ទះ។ល។    ចំពោះពាក្យថា «ក្លោង»ពុំបានបញ្ជាក់នូវខ្លឹមសារឡើយ នៅក្នុងវចនានុក្រមខ្មែរ៕
មនុស្សទូទៅខ្លះ មិនទាន់បានប្រើប្រាស់ ឱ្យចំនូវអត្ថន័យពាក្យទាំងនេះ ថាពាក្យណាប្រើក្នុងន័យណាឡើយ។ តាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថាពាក្យ «ឃ្លោង» និង«ខ្លោង» មានន័យផ្សេងគ្នា។ ដោយឡែកពាក្យ «ក្លោង»មិនមានអត្ថន័យនៅក្នុងវចនានុក្រមខ្មែរឡើយ។
កាលពីជើងទី១ PSG យកឈ្នះលើ Sociedad លទ្ធផល ២-០ ហើយឈានដល់ជើងទី២ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដែលបានវិលត្រឡប់ចូលលេងពេញម៉ោងក្នុងជម្រើស ១១នាក់ដំបូងឡើងវិញ ស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅនាទី១៥ និងនាទី៥៦ ដើម្បីជួយដល់ PSG ឈ្នះកៅអីទៅវគ្គ ៨ក្រុម។ ១គ្រាប់របស់ Sociedad រកបានដោយកីឡាករ Mikel Merino។   ជ័យជម្នះលើក្រុម Sociedad តារាបាល់ទាត់ប្រធានក្រុមជម្រើសជាតិបារាំង បានវិលចូលលេងពេញម៉ោងឡើងវិញ ក្រោយពេលដែលរូបគេខកខានការប្រកួត ២ ទៅ ៣ ប្រកួតកន្លងមក ដោយស្ថិតនៅកៅអីបម្រុង ព្រោះតែរូបគេបានប្រាប់ទៅកាន់ក្លិបថា គេនឹងចាកចេញក្រោយបញ្ចប់រដូវកាល។ ការដាក់ឱ្យ Mbappe ចូលលេងពេញម៉ោងឡើងវិញ អាចជាការឆ្លើយតបចំពោះបញ្ហាសំណួររបស់អ្នកកាសែត ដែលបានចោទសួរទៅកាន់លោក Luis Enrique អំពីបញ្ហារបស់ Mbappe។   ដោយឡែក Bayern Munich ក៏ក្រសោបបានឱកាសឡើងវគ្គ ១/៤ ចុងក្រោយ ដោយខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅនាទី៣៨ និង៦៦ ក្នុងការប្រកួត ខណៈ ១គ្រាប់ទៀត ជាការរួមចំណែកដោយខ្សែបម្រើប្រយុទ្ធ Thomas Muller ស៊ុតបញ្ចូលទីនាទី ៤៥+២។   ជួបគ្នាជើងទីមួយនៅទឹកដីអ៊ីតាលី Lazio ធ្វើឱ្យអ្នកគាំទ្រ Bayern ខកចិត្តយ៉ាងខ្លាំង។ Lazio បានឈ្នះ Bayern ដោយលទ្ធផល ១-០។ យ៉ាងណា Bayern ក៏ជាក្រុមខ្លាំងមួយនៅការប្រកួតក្នុងទឹកដី មិនងាយនឹងឱ្យក្រុមភ្ញៀវយកឈ្នះបាន ដោយងាយស្រួលនោះឡើយ។   ជ័យជម្នះហាក់បីបន្ថយសម្ពាធនៃការរិះគន់ លើ Bayern Munich ដែលទំនងជារបូតពានរង្វាន់ក្នុងស្រុក Bundesliga ទៅឱ្យក្រុម Bayer Leverkusen ប្រកួតមិនដែលស្គាល់ចាញ់ជាង ៣០លើកកន្លងមកនេះ ហើយពានរង្វាន់ Champions League ក៏ជាក្តីសង្ឃឹមតែមួយចុងក្រោយ៕
តារាឆ្នើម Kylian Mbappe ស៊ុតបាល់ ២គ្រាប់ ជួយក្រុម Paris Saint Germain យកឈ្នះលើក្រុម Real Sociedad ក្នុងជំនួបជើងទីពីរ ស្របពេលខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា ជួយ Bayern Munich យកឈ្នះលើក្រុម Lazio លទ្ធផល ៣-០ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។
ក្នុងចំណោមគណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ មានតែគណបក្ស៧ប៉ុណ្ណោះ ដែលទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣.៥៤០.០៥៦ ហើយគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ៣.០៥៦.៨២៤។ បើគិតជាអាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៦៥០៣ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន១១៥៦) ហើយគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩)។ គណបក្ស៥ទៀត  គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន២៨ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សខ្មែររួបរួមជាតិ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន២៤ (បានតំណែងជាមេឃុំ១) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៤ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់)។ ចំណែកឯគណបក្ស៥ទៀត បានទទួលត្រឹមសំឡេងឆ្នោតប៉ុណ្ណោះ តែមិនបានទទួលអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឡើយ។ គណបក្សទាំង៥នោះ គឺគណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
ភ្នំពេញ៖ ឈ្មោះបេក្ខជននៅទូទាំង ២៥រាជធានី-ខេត្ត ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២0១៧។ លោកអ្នក អាចចូលទៅកាន់តំណភ្ជាប់នេះ  ដើម្បីស្វែងរកសមាសភាពនៃក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយ ដែលលោកអ្នកចង់ដឹង។
  បច្ចុប្បន្ន មានពលរដ្ឋប្រមាណ ១០០គ្រួសារកំពុងសាងសង់រោង ខ្ទម និងកាប់ទន្ទា្រនដីព្រៃដាំដុះ នៅលើទីតាំងស្ទឹងខៀវ ជើងភ្នំខ្មោច ស្ថិតក្នុងភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការសាងសង់ខ្ទម និងទន្ទ្រានដីព្រៃនេះ គឺជាអំពើខុសច្បាប់ ដូច្នេះ ដើម្បីធានាដល់ការគ្រប់គ្រងធនធានធម្មជាតិ អភិរក្សព្រៃឈើ សត្វព្រៃ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យពលរដ្ឋរុះរើ ចេញបន្ទាន់ក្នុងរយៈ៧ថ្ងៃ។   ក្នុងករណី មិនអនុវត្តតាម អាជ្ញាធរ នឹងចាត់វិធានការចុះរុះរើ ខ្ទមដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិនោះទេ។ ប្រសិនបើ ពលរដ្ឋរឹងរូស ឬប្រឆាំងតបតត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕    
រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងឱ្យពលរដ្ឋរុះរើរោង ខ្ទម ចេញពីតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំសំកុសជាកំហិតក្នុងរយៈពេល ៧ថ្ងៃ ដើម្បីធានាដល់ការគ្រប់គ្រងធនធានធម្មជាតិក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់។