text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ក្នុងវគ្គជម្រុះពូល B ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវប្រជែងជាមួយក្រុមឈរចំណាត់ថ្នាក់លេខ១ពូល A ថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់នៃពានរង្វាន់ AFF U15 Girl Championship 2017 នាវេលាម៉ោង៤រសៀលនេះ នៅកីឡដ្ឋាន KM16 នៅលើទឹកដីនៃប្រទេសឡាវ។ គួររំលឹកថា បីប្រកួតក្នុងវគ្គសន្សំពិន្ទុពូល B កន្លងមក ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាបានយកឈ្នះក្រុមសិង្ហបុរី ២-១ ក្នុងថ្ងៃបើកឆាក ហើយបានចាញ់ក្រុមហ្វីលីពីន ៣-០ ក្នុងជំនួបលើកទី២ មុនស្មើ ១-១ ជាមួយឥណ្ឌូនេស៊ីក្នុងជំនួបចុងក្រោយ។ ចំណែកក្រុមថៃ ៤ប្រកួតក្នុងវគ្គសន្សំពិន្ទុពូល A គឺទទួលជ័យជម្នះទាំង៤ប្រកួត ក្នុងនោះយកឈ្នះវៀតណាម ១-០, មីយ៉ាន់ម៉ា ១-០, ម៉ាឡេស៊ី ៧-០ និងក្រុមឡាវ ៣-០។ ចំណែកក្រុមឈរកំពូលតារាងពូល B ហ្វីលីពីន ក៏ត្រូវតទល់ជាមួយក្រុមឈរលេខរៀងទី២ពូល A មីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះផងដែរ នាវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅកីឡដ្ឋាន KM16៕ | ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U15 Girl Championship 2017 នារសៀលថ្ងៃទី១៨ ខែឧសភា នៅកីឡដ្ឋាន KM16 ប្រទេសឡាវ។ ជាមួយគ្នា ក្រុមហ្វីលីពីន ត្រូវតទល់ជាមួយក្រុមមីយ៉ាន់ម៉ានៅកីឡដ្ឋាន KM16 នាល្ងាចនេះផងដែរ។ |
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា បង្ហាញថា លោក ប្រាយុទ្ធ ចន្ទអូចា មានភាគរយខ្ពស់ក្នុងការដឹកនាំប្រទេសថៃបន្តទៀត។ បើតាមលទ្ធផលផ្លូវការ គណបក្សកម្លាំងប្រជារាស្ត្រដែលលម្អៀងទៅខាងយោធាទទួលបានអាសនៈ ១១៥នៅក្នុងសភាជាន់ទាប។ បើបូកជាមួយព្រឹទ្ធសភាមានអាសនៈ ២៥០ដែលបានត្រូវតែងតាំងដោយរបបយោធានោះ គណបក្សនេះ នៅខ្វះតែ១១អាសនៈទៀតប៉ុណ្ណោះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីបានតាមប្រព័ន្ធភាគច្រើនដាច់ខាត។ ដោយសារចង់ឃើញលោក ប្រាយុទ្ធ អង្គុយកៅអីនាយករដ្ឋមន្ត្រី៤ឆ្នាំទៀត បក្សនេះក៏បានចែចូវបក្សនយោបាយមួយចំនួនទៀត ដើម្បីបង្គ្រប់សំឡេងដែលខ្វះខាត។ ងាកទៅខាងក្រុមប្រឆាំងរបបយោធាវិញ សម្ព័ន្ធភាពគាំទ្រប្រជាធិបតេយ្យដែលដឹកនាំបក្សភឿថៃ ទទួលបានអាសនៈរួមគ្នាចំនួន២៤៥នៅក្នុងសភាជាន់ទាប គឺតិចជាងចំនួនអាសនៈ ៣៧៦ ដែលគេត្រូវការឱ្យមានដើម្បីដាក់ស្នើឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រីផងដែរ។ ដ្បិតត្រូវការអាសនៈយ៉ាងច្រើននោះ បក្សភឿថៃ និងបក្សអនាគតឈានមុខ ទំនងជាដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន និងគាំទ្របេក្ខភាពមកពីបក្សផ្សេងវិញ បើសិនអាចអាចប្រមូលសំឡេងគ្រប់គ្រាន់ដើម្បីរារាំងលោក ប្រាយុទ្ធ បាន។ សព្វថ្ងៃនេះ កូនសោរសំខាន់ស្ថិតក្នុងដៃបក្សនយោបាយដែលមិនទាន់ប្រកាសគាំទ្រសម្ព័ន្ធភាពចម្រុះណាមួយមានដូចជាបក្សជើងចាស់ប្រជាធិបតេយ្យ និងបក្សភូមិចៃថៃជាដើម។ បើបក្សនយោបាយទាំងនេះ ងាកទៅខាងណា ខាងណោះប្រាកដជាមានសង្ឃឹម។ មេដឹកនាំបក្សភឿថៃ លោកស្រី Sudarat Keyuraphan បាននិយាយនៅថ្ងៃទី១២ ខែឧសភា ថា ការចូលរួមជាមួយសម្ព័ន្ធភាពប្រឆាំងងរបបយោធា មិនមែនមានន័យថាគាំទ្ររដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ។ សម្រាបភឿថៃ អ្វីដែលចាំបាច់ គឺប្រឆាំងការបន្តអំណាចរបស់យោធា។ ទោះជាយ៉ាងណាមិញ មេដឹកនាំបក្សភឿថៃដែលស្និទ្ធអតីតនាយករដ្ឋមន្ត្រីត្រកូល ស៊ីណាវ៉ាត់ នេះ អះអាងថា បក្សលោកស្រីមិនបានគាំទ្រមេបក្សភូមិចៃថៃជាបេក្ខជននាយករដ្ឋមន្ត្រីឡើយ។ បើតាមកាសែតថៃ The Nation បក្សអនាគតឈានមុខរបស់មហាសេដ្ឋីវ័យក្មេង Thanathorn Juangroongruangkit ក៏ប្រកាសដែរថា អាទិភាពសំខាន់ គឺបិទផ្លូវរបស់របបដឹកនាំយោធា ហើយខ្លួនត្រៀមជាស្រេចដើម្បីបោះឆ្នោតឲ្យបេក្ខជននាយករដ្ឋមន្ត្រីដែលល្អ។ លោក Thanathorn ដែលកំពុងរងការចោទប្រកាន់ពីសំណាក់របបយោធានោះ ក៏ប្រកាសដែរថា ឲ្យបេក្ខជនណាអាចប្រមូលសំឡេងសមាជិកសភាគ្រប់គ្រាន់ដើម្បីរារាំងយោធានោះ បក្សលោកនឹងបោះឆ្នោតឲ្យអ្នកនោះ៕ | បក្សនយោបាយធំៗពីរដែលប្រឆាំងរបបយោធាថៃ គឺបក្សភឿថៃ និងបក្សអនាគតឈានមុខ ទំនងជាលះបង់តំណែងនាយករដ្ឋមន្ត្រី បើសិនជាអាចទប់ស្កាត់លោក ប្រាយុទ្ធ ចន្ទអូចា មិនឲ្យបន្តតំណែងនាយករដ្ឋមន្ត្រីបាន។ សម្រាប់បក្សទាំងពីរនេះ តំណែងនាយករដ្ឋមន្ត្រី មិនសំខាន់ដូចការបញ្ចប់ដំណើរទៅរកតំណែងនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ឡើយ។ យោងតាមលទ្ធផលបោះឆ្នោតផ្លូវការ លោក ប្រាយុទ្ធ មានសង្ឃឹមខ្ពស់ក្នុងការដឹកនាំប្រទេស៤ឆ្នាំទៀត។ |
សមយុទ្ធនេះជាលើកចុងក្រោយនៅក្រោមប្រធានាធិបតី Rodrigo Duterte ដែលនឹងត្រូវចេញពីតំណែង ដែលកាលពីពេលមុនបានគំរាមកំហែងលុបចោលសមយុទ្ធនិងកិច្ចព្រមព្រៀងយោធាដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងនៅពេលដែលលោកងាកទៅរកប្រទេសចិន។ ទាហានហ្វីលីពីននិងអាមេរិកាំងជិត៩ពាន់នាក់ នឹងចូលរួមក្នុងពិធីហ្វឹកហាត់រយៈពេល១២ថ្ងៃនៅលើកោះ Luzon ដែលជាកោះដ៏សំខាន់មួយដែលធម្មតានេះជាសមយុទ្ធប្រចាំឆ្នាំមួយ ក៏ប៉ុន្តែ ត្រូវបានលុបចោលឬកាត់បន្ថយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ មេបញ្ជាការយោធាហ្វីលីពីនឧត្តមសេនីយ៍ Andres Centino បាននិយាយនៅឯពិធីបើកសមយុទ្ធក្នុងទីក្រុងម៉ានីលថា សមយុទ្ធយោធា Balikatan ដ៏ធំបង្អស់មួយបានឆ្លុះបញ្ចាំងពី«សម្ព័ន្ធភាពដ៏ជ្រាលជ្រៅ»រវាងប្រទេសទាំង២។ ឧត្តមសេនីយ៍ទោសហរដ្ឋអាមេរិកលោក Jay Bargeron បាននិយាយថា៖ «មិត្តភាពនិងការ ទុកចិត្តគ្នា»រវាងកងកម្លាំងប្រដាប់អាវុធនឹងអនុញ្ញាតឲ្យពួកគេ«ទទួលបានជោគជ័យជាមួយគ្នានៅក្នុងកិច្ចប្រតិបត្តិការយោធាទាំងមូល»។ សមយុទ្ធនេះគ្របដណ្តប់លើសន្តិសុខនាវាចរណ៍ កិច្ចប្រតិបត្តិការកងទ័ពជើងទឹក ការ ហ្វឹកហាត់បាញ់គ្រាប់ពិតៗ ការប្រឆាំងភេរវកម្ម ជំនួយផ្នែកមនុស្សធម៌និងផ្តល់ជំនួយគ្រោះមហន្តរាយ។ សមយុទ្ធនៅពេលថ្មីៗនេះរវាងប្រទេសទាំង២ បានផ្តោតលើជម្លោះដ៏ខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងមូល។ ចាប់តាំងពីចូលកាន់អំណាចក្នុងឆ្នាំ២០១៦មក លោកប្រធានាធិបតី Duterte បានខិតកាន់តែជិតទៅនឹងប្រទេសចិន ក៏ប៉ុន្តែ បានប្រឈមការរិះគន់ពីសាធារណជនហ្វីលីពីននិងក្តីកង្វល់ក្នុងការប្រយ័ត្នប្រយែងខាងយោធានៃមហិច្ឆតាទឹកដីរបស់ខ្លួននៅក្នុងដែនទឹក។ ពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានលានដុល្លារ បានឆ្លងកាត់សមុទ្រយុទ្ធសាស្ត្រនេះ ហើយសមុទ្រនេះត្រូវបានគេគិតថា មានប្រេងកាតដែលជាប្រភពនៃការប៉ះទង្គិចគ្នាជារឿយៗនៅក្នុងតំបន់នេះ។ ប្រទេសចិន មិនអើពើលើការសម្រេចក្នុងឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដែលមានទីតាំងនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់ថា ការទាមទារផ្អែកលើប្រវត្តិសាស្ត្ររបស់ចិនមិនមានមូលដ្ឋានត្រឹមត្រូវ៕ | ទីក្រុងម៉ានីល - ប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីនចាប់ពីថ្ងៃចន្ទ ដែលកំពុងផ្តល់សញ្ញានៃការបង្កើនចំណងទាក់ទងវិស័យការពារប្រទេសនៅពេលដែលមានភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ |
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង៨ព្រឹក ដល់២រសៀល។ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹតចំនួន១លានរៀល(២៥០ដុល្លារ)ក្នុងមួយបណ្ណ។ សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។ ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧កញ្ញានេះ គឺជាចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល នៃការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល(ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិនិយោគិនដែលទិញមូលបត្ររដ្ឋ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធកាត់ទុក៥០ភាគរយ លើការប្រាក់ដែលបានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល៣ឆ្នាំ។ លើសពីនេះ វិនិយោគិន ត្រូវបានរដ្ឋទទួលស្គាល់ការថ្លឹងហានិភ័យសូន្យភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខណ្ឌសន្ទនីយភាព។ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ លើសនេះ ការបោះផ្សាយមូលបត្របំណុលនេះ ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ខណៈផ្សារមូលបត្រកម្ពុជាបានដំណើរការ អស់រយៈពេល១០ឆ្នាំមកហើយ។ សូមជម្រាបថា ផ្សារមូលបត្រកម្ពុជា(CSX) ត្រូវបានបើកឱ្យដំណើរការជួញដូរមូលបត្រនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២។ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជានេះ គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ ក្នុងនោះ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលបានកៀរគរទុនវិនិយោគពីទីផ្សារនេះបានប្រមាណ៣០០លានដុល្លារ៕ | មូលបត្ររដ្ឋ នឹងត្រូវបោះលក់ជាលើកដំបូង ក្នុងទំហំទឹកប្រាក់១០០ប៊ីលានរៀល(ប្រមាណ២៥លានដុល្លារអាម៉េរិក) ដោយ ធនាគារជាតិនៃកម្ពុជា(NBC) នៅថ្ងៃទី៧កញ្ញា ឆ្នាំ២០២២។ រដ្ឋាភិបាលបោះលក់មូលបត្រនេះ ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ |
រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយរវាងដៃគូមិត្តរួមក្រុម Man Utd ទាំងពីរកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ត្រូវចាប់បានដោយកាមេរ៉ា ហើយវាបានក្លាយជារឿងដ៏គួរឱ្យរសើបមួយនៅលើបណ្តាញសង្គមអ៊ិនធឺណិត។ ឃ្លីបវីដេអូមួយនោះនៅពេលដែល Fernandes បានដើរមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់នៃកន្លែងហ្វឹកហាត់ Ronaldo បានលើកដៃបំណងជាការចាប់ដៃស្វាគមន៍មិត្តរួមក្រុម Fernandes ប៉ុន្តែ Fernandes ធ្វើដូចមិនសូវចាប់អារម្មណ៍ ហើយខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំបានបង្ហាញទឹកមុខហួសចិត្ត។ វីដេអូដ៏គួរឱ្យចាប់អារម្មណ៍នៃការចាប់ដៃនេះ គឺបានកើតឡើងក្រោយពេល Ronaldo បានធ្វើកិច្ចសម្ភាសន៍ក្នុងកម្មវិធី Piers Morgan Uncensored ហើយតារាឆ្នើមរូបនេះបាននិយាយរិះគន់ទៅកាន់ក្លិប Manchester United ព្រមទាំងរិះគន់លោក Erik ten Hag ថាបានក្បត់លើរូបគេ និងចង់កម្ចាត់គេចេញពីក្លិប។ ទោះជាបែបនេះក្តីមិត្តរួមក្រុមរបស់កីឡាករទាំងពីរដែលដើរតួរនៅត្រង់តំបន់បម្រើគឺកីឡាករ Joao Mario បាននិយាយប្រាប់អ្នកកាសែតក្នុងទីក្រុង Lisbon ថារឿងនោះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។ «ខ្ញុំបានស្ថិតនៅទីនោះហើយបានឃើញគ្រប់យ៉ាង វាពិតជារឿងដ៏គួរឱ្យអស់សំណើចខ្លាំងណាស់ ដែលត្រូវមកដោះស្រាយហើយវាខុសពីការគិតនៅខាងក្រៅ។ វាគ្រាន់តែជារឿងលេងសើចរវាងពួកគេ ព្រោះ Fernandes មកកាន់កន្លែងហ្វឹកហាត់យឺតចុងក្រោយគេ។ ស្របពេលនោះ Ronaldo បានសួរគេថា គេឯងជិះទូកមកហ្វឹកហាត់ឬ ហើយពួកគេគ្មានទំនាស់អ្វីនឹងគ្នាឡើយខ្ញុំឃើញជារៀងរាល់ថ្ងៃហើយ។»។ Joao Mario បាននិយាយលាយឡំជាមួយសំណើចបែបនេះទៅអ្នកកាសែត។ ព័រទុយហ្គាល់សម្រាប់ការប្រកួត World Cup 2022 នៅប្រទេសកាតា ជាក្រុមស្ថិតនៅក្នុងពូល H ដែលរួមមានក្រុមហ្គាណា អ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង៕ | ការចាប់ដៃដោយភាពឆ្គាំឆ្គងររវាងខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែបម្រើ Bruno Fernandes ជារឿងលេងសើចតែប៉ុណ្ណោះសម្រាប់មិត្តរួមក្រុមទាំងក្រុមជម្រើសជាតិព័រទុយហ្កាល់ និង Manchester United ទាំងពីររូប។ នេះបើតាម Joao Mario សមាជិកក្រុមព័រទុយហ្កាល់ដែលបានរួមដំណើរជាមួយគ្នាទៅកាន់ World Cup នៅកាតា។ |
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) នៅថ្ងៃពុធនេះ បានចេញផ្សាយរបាយការណ៍មួយស្តីអំពីសហគមន៍នេសាទនិងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរភាគនិរតីកម្ពុជា ដែលមានប្រវែងសរុប ៤៤០ គីឡូម៉ែត្រ។ របាយការណ៍បានលើកឡើងថា សហគមន៍នៅតំបន់ឆ្នេរកំពុងស្ថិតនៅក្នុង «ភាពប្រថុយប្រថាន» ដោយសារតែគម្រោងអភិវឌ្ឍន៍នានា ដែល «បានទន្ទ្រានយកនិងបំផ្លិចបំផ្លាញដីធ្លីដែលសហគមន៍នេសាទពឹងអាស្រ័យ»។ របាយការណ៍បានបង្ហាញការសិក្សាទៅលើសហគមន៍នេសាទក្នុងខេត្តកំពត និងកែប ដែលអង្គការលើកឡើងថា «កំពុងប្រឈមការគំរាមកំហែងពីគម្រោងអភិវឌ្ឍន៍នានា»។ របាយការណ៍បញ្ជាក់ថា៖ «ប៉ុន្មានឆ្នាំកន្លងមកនេះ គេសង្កេតឃើញមានការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ដែលគំរាមកំហែងទៅដល់ការរស់រានរបស់សហគមន៍នេសាទ ហើយគម្រោងអភិវឌ្ឍន៍បានដាក់សម្ពាធទៅលើដែនសមុទ្រនិងតំបន់ឆ្នេរដែលជាបញ្ហាបរិស្ថានដ៏សំខាន់មួយក្នុងចំណោមបញ្ហាបរិស្ថាននានានៅក្នុងប្រទេស»។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានសិក្សាលើសហគមន៍នេសាទចំនួន ២ ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជីង គ័រ អ៊ិមផត អ៊ិកផត ខូអិលធីឌី (Ching Kor Import Export Co.Ltd) នៅក្នុងខេត្តកំពត ដែលមានជម្លោះជាមួយប្រជានេសាទ តាំងពីឆ្នាំ ២០១៥។ របាយការណ៍ក៏បានបង្ហាញគម្រោងមួយចំនួនទៀត ដូចជាគម្រោងហ្វ្រេន រីវើរ៉ា ម៉ារីណា ដែលជាគម្រោងរមណីយដ្ឋានដ៏ធំសម្រាប់ពហុវិស័យ ការបង្កើតទីក្រុងថ្មីដែលធ្វើចាប់ពីជើងភ្នំបូកគោទៅទល់ភ្នំបូកគោ ការអភិវឌ្ឍឆ្នេរនៅខេត្តកែប ការសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយទៀត ក៏ដូចជាការសាងសង់កំពង់ផែសមុទ្រ និងទីក្រុងរណបក្នុងខេត្តកំពត។ បើតាមរបាយការណ៍ សហគមន៍ព្រែកត្នោតនិងត្រពាំងរពៅ ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត បានរងផលប៉ះពាល់ ដែលនាំឲ្យពលរដ្ឋរាប់ពាន់គ្រួសារកើតក្ដីព្រួយបារម្ភអំពីការបណ្តេញចេញ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថាក្រុមហ៊ុនជីង គ័រ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋ ជាកម្មសិទ្ធិរបស់លោកស្រី កែវ ម៉ាលី អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលទើបទទួលមរណភាព កាលពីឆ្នាំ ២០២០។ អគារខ្ពស់ៗជាច្រើននៅក្រុងព្រះសីហនុអាចមើលឃើញពីចម្ងាយ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ) VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកស្រី កែវ ស៊ុយឆេង នាយកក្រុមហ៊ុនជីង គ័រ តាមលេខទូរស័ព្ទរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបាននៅឡើយទេ។ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធានាសុវត្ថិភាពសិទ្ធិកាន់កាប់និងគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឲ្យមានតម្លាភាពនិងទូលំទូលាយ ស្របពេលដែលការអភិវឌ្ឍនៅតំបន់ឆ្នេរមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកបន្តថា ប្រជាសហគមន៍មិនចង់បានការអភិវឌ្ឍនៅតំបន់ឆ្នេរនោះទេ ដោយសារវាប៉ះពាល់សោភ័ណភាព ជីវៈចម្រុះសមុទ្រ និងការនេសាទរបស់ពួកគេ។ លោកប្រាប់ VOA ថា៖ «ពួកគាត់គឺមិនចង់ចាកចេញទេ ហើយឲ្យក្រុមហ៊ុនហ្នឹង បើត្រូវធ្វើ[គម្រោងអភិវឌ្ឍន៍] ត្រូវតែធ្វើការអភិវឌ្ឍនៅកន្លែងណាដែលពុំមានប្រជាពលរដ្ឋឬក៏ប្រជានេសាទរកទទួលទាននៅទីនោះ»។ អ្នកស្រី ត្លោះ សាឌះ អាយុ ៥០ ឆ្នាំជាសមាជិកម្នាក់នៃសហគមន៍នេសាទត្រពាំងរពៅខេត្តកំពត មានប្រសាសន៍ថា ប្រជាសហគមន៍បានជំទាស់ការណ៍ដែលក្រុមហ៊ុនចង់ឲ្យពួកគេផ្លាស់ទីទៅកន្លែងផ្សេង ដោយសារក្រុមហ៊ុនជីង គ័រ ចង់អភិវឌ្ឍនៅតំបន់នោះ។ ប៉ុន្តែអ្នកស្រីថា ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ២ពាន់គ្រួសារមិនព្រមចាកចេញនោះទេ ដោយសារបារម្ភអំពីការបាត់បង់ព្រៃកោងកាង និងការនេសាទនៅទីនោះ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋបានពឹងផ្អែកលើការនេសាទនៅទីនោះជាចម្បង។ អ្នកស្រីប្រាប់ VOA ថា៖ «សូម្បីតែស្ត្រីមេម៉ាយចាស់ជរា ថ្ងៃៗ ទឹកនាច គាត់ចុះទៅតែមួយភ្លែតបានបីបួនម៉ឺនរបស់គាត់ យកមក រួចមួយថ្ងៃ ចាយមួយថ្ងៃរបស់គាត់។ ហើយចុះបើសិនជាលុបអាហ្នឹងទៅបាត់ ស្ត្រីមេម៉ាយចាស់ជរាហ្នឹង គាត់ទៅរកអី? គាត់ពឹងអី? គាត់អត់មានអីពឹងទេ»។ បើតាមអ្នកស្រី សាឌះ កន្លងទៅក្រុមហ៊ុនបានចាក់ដីលុបឆ្នេរ ហើយអាជ្ញាធរធ្លាប់បានចុះមកហាមឃាត់ ទើបមានការបញ្ឈប់ទៅវិញ។ អ្នកស្រីបន្ថែមថា៖ «រាជរដ្ឋាភិបាលគាត់ជួយទប់ស្កាត់ផង ព្រោះអានេះជារឿងធំ មិនមែនរឿងតូចទេ។ កន្លែងតំបន់ខេត្តកំពតនេះ បើសិនជាអត់បានទប់ស្កាត់ជាមុនទេ អស់ហើយ នៅតែកន្លែងហ្នឹងមួយទៀតទេ»។ អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់V OA នៅថ្ងៃពុធនេះថា ជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ។ លោកបន្តថា ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត ជាគម្រោងដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយអាជ្ញាធរខេត្តគ្រាន់តែចូលរួមពិនិត្យមើល ដោយមិនមានការសម្រេចចិត្តធំដុំអ្វីនោះទេ។ លោក ជាវ តាយ មានប្រសាសន៍ថា៖ «អាហ្នឹងពាក់ព័ន្ធតាមឆ្នេរ យើងមិនមានសិទ្ធិសម្រេចទេ។ គ្រាន់តែមានការចូលរួម»។ លោកបន្ថែមថា៖ «រយៈកាលកន្លងមក ដូចមិនមានហានិភ័យពាក់ព័ន្ធនឹងបញ្ហាប្រឈមច្រើនផង។ មុននឹងនេះ[ការអភិវឌ្ឍតាមឆ្នេរ]ត្រូវសិក្សាវាយតម្លៃផលប៉ះពាល់ជាមុន»។ បើតាមអភិបាលខេត្តកំពត មានក្រុមហ៊ុនយ៉ាងតិចចំនួន៤កំពុងសិក្សានិងវាយតម្លៃហេតុប៉ះពាល់នៃការអភិវឌ្ឍនៅតំបន់ឆ្នេរ ដែលមានគោលដៅទេសចរណ៍ជាចម្បង។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបដិសេធមិនធ្វើអត្ថាធិប្បាយភ្លាមៗ ដោយថារវល់ប្រជុំ។ VOA ក៏មិនទាន់អាចទាក់ទងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានដែរ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានការពារភាពស្របច្បាប់និងការអនុវត្តតាមនីតិវិធីដែលបានប្រកាន់យកដោយក្រុមហ៊ុនអភិវឌ្ឍន៍តាមតំបន់ឆ្នេរទាំងនោះ។ លោកបន្តថា កន្លងទៅគម្រោងអភិវឌ្ឍតាមឆ្នេរសមុទ្រមួយចំនួនក្នុងខេត្តកំពតនិងកែប ត្រូវបានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយមានការចូលរួមពីអាជ្ញាធរ ក្រុមហ៊ុននិងប្រជាពលរដ្ឋ ដើម្បី«កាត់បន្ថយផលប៉ះពាល់ដែលមានឲ្យបានជាអតិបរមា»។ ប៉ុន្តែលោកថា លោកមិនមានព័ត៌មានលម្អិតទាក់ទងនឹងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន ជីង គ័រ ឡើយ។ នៅក្នុងរបាយការណ៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានជំរុញឲ្យមានការពិគ្រោះយោបល់ជាមួយសហគមន៍រងផលប៉ះពាល់ អ្នកពាក់ព័ន្ធសំខាន់ៗ និងអាជ្ញាធរ ប្រកបដោយអត្ថន័យ ទាន់ពេលវេលា មានតម្លាភាព និងដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អង្គការសង្គមស៊ីវិលបានបង្ហាញក្តីព្រួយបារម្ភអំពីការអភិវឌ្ឍនានានៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដោយក្នុងនោះពួកគេជំរុញឲ្យវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមឲ្យបានទូលំទូលាយ និងធានាថាកុំឲ្យប៉ះពាល់ប្រជានេសាទ។ |
ក្រុមការងារដែលមានសមាសភាព២២រូប ដឹកនាំដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេច ហ៊ុន សែន។ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក ចៅ តុល នាយករងខុទ្ទកាល័យសម្តេច ហ៊ុន និងមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកជាអនុប្រធាន។ សមាជិករួមមាន លោក ស ថេត អគ្គស្នងការរង ស្នងការរាជធានីភ្នំពេញ លោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល លោក រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុត្ថហត្ថរាជធានីភ្នំពេញ លោក អ៊ុង សារិទ្ធ មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានកងអង្គរក្ស លោក ឌៀង សារុន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស។ លោក យ៉ាត ទូច ក្រុមលេខាសម្តេចតេជោ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ ហើយសមាជិកដែលមានសមាសភាពពីក្រុមលេខា មាន លោក ណុប រ័ត្ននិមល លោក គង់ ចំរើន លោក នៅ រ៉ា។ ក្រៅនេះសមាជិកផ្សេងទៀតមាន លោក យិន ចាន់ធួន មេបញ្ជាការ កងអន្តរាគមន៍៥៩៤ប្រចាំការភ្នំពេញ លោក អ៊ិន សារិន មេបញ្ជាការរងកងអន្តរាគមន៍ទី៨ ប្រចាំការតាខ្មៅ លោក ស៊ុយ ឈុនហាក់ មេធាវីប្រចាំបញ្ជាការដ្ឋានអង្គរក្ស រួមទាំងតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ តាមប្រការ២នៃសេចក្តីសម្រេច ក្រុមការងារមានភារកិច្ច ទទួលបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេច ហ៊ុន សែន នៅវិមានឯករាជ្យ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ។ ក្រុមការងារ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា និងទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា៕ | រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី។ |
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្ដីពីការបើកទំនប់វារីអគ្គិសនីកំចាយ ដើម្បីរំដោះទឹកចេញ បន្ទាប់ពីមានភ្លៀងពីរបីថ្ងៃជាប់គ្នា។ បើតាមសេចក្ដីជូនដំណឹងខាងលើ ស្ថានភាពក្នុងអាងស្ដុកទឹកទំនប់វារីអគ្គិសនីកំចាយ មានការកើនឡើង តម្រូវឱ្យក្រុមបច្ចេកទេស បើកទំនប់បង្ហូរទឹកចេញនៅម៉ោង ១១៖០០ព្រឹកនេះ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តកំពត បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទថា៖ «ក្រុមបច្ចេកទេស បានបើកទឹកបង្ហូរសន្សឹមៗសិន ដើម្បីកុំឱ្យជន់ខ្លាំង។ បច្ចុប្បន្ននេះ ទឹកឡើងដល់កម្រិត១៤៨សង់ទីម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ បើមើលតាមធម្មតាមិនទាន់ជន់ខ្លាំងទេ តែត្រូវតែរំដោះចេញខ្លះ ដើម្បីឱ្យទឹកមានកម្រិតស្មើដូចធម្មតា និងជាការជូនដំណឹងដល់ពលរដ្ឋក្នុងតំបន់ រួមជាមួយទេសចរ ដែលទៅកម្សាន្ដនៅតំបន់នោះបានត្រៀមជាមុន»។ ទន្ទឹមនឹងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត និងរដ្ឋបាលខេត្តកំពត បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងរៀបចំការពារខ្លួនជាមុន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕ | ភ្នំពេញ៖ ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តកំពត នៅម៉ោង១១៖០០ព្រឹក ថ្ងៃទី១១ ខែតុលានេះ បានបើកបង្ហូរទឹកសន្សឹមៗចេញពីទំនប់វារីអគ្គិសនីកំចាយ ខណៈទឹកកើនឡើងដល់កម្រិតរំដោះត្រូវចេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត។ |
តទៅនេះដើម្បីជ្រាបច្បាស់ពីភាពតស៊ូត្បាញពិដានរបស់អ្នកស្រី ប៉ិច លីគីម សូមស្ដាប់ជីវព័ត៌មាន ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ មុននឹងចូលដល់ដំណើរការត្បាញពិដានរបស់អ្នកស្រី ប៉ិច លីគីម ខ្ញុំសូមជម្រាប់ជូនលោកអ្នកពីថា អ្វីទៅជាពិដានបន្តិចសិន។ ប្រហែលជាមានអ្នកខ្លះយល់ច្រឡំថាពិដាននៅទីនេះ គឺជាពិដានផ្ទះ តែមិនដូច្នោះទេ។ ពិដាននៅទីនេះគេត្បាញពីសរសៃសូត្រ ដោយមានចងគោម ជាភាសាសម្រាប់អ្នកត្បាញ និងភាសាធម្មតាគេហៅចងម៉ូដ។ គេត្បាញពិដានពីរឿងពុទ្ធប្រវត្តិ។ ពីសម័យដើម ខ្មែរនិយមយកពិដានទៅចងនៅខាងក្រោយរូបពុទ្ធបដិមា នៅក្នុងព្រះវិហារ។ ខ្ញុំសូមជម្រាបពីលក្ខណៈរបស់ពិដានតែត្រឹមប៉ុណ្ណោះ ដោយមកលម្អិតពីការប្រកបរបរត្បាញពិដានរបស់អ្នកស្រី ប៉ិច លីគីម វិញ។ មានស្រុកកំណើតនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ អ្នកស្រី ប៉ិច លីគីម បច្ចុប្បន្ននៅបន្តអាជីពត្បាញពិដាន ដែលប្រៀបដូចសំណាបចាំទឹកភ្លៀងនោះ។ ការត្បាញពិដានជាការងារស្មុគស្មាញ ហើយទាមទារអ្នកមានភាពអំណត់ខ្លាំងទើបអាចធ្វើទៅបាន។ អ្នកស្រី លីគីម ព្យាយាមយកឧបករណ៍ជាច្រើនមកបង្ហាញខ្ញុំ អមដោយចម្លើយពន្យល់របស់គាត់ ដើម្បីឱ្យខ្ញុំងាយយល់ពីដំណើរការត្បាញពិដាន។ យកទាំងរូបថត និងវត្ថុពិតមកបង្ហាញខ្ញុំ អ្នកស្រី ប៉ិច លីគីម រៀបរាប់ដូច្នេះ ៖«គេយកគំរូមកឱ្យ ហើយយើងធ្វើតាមគំរូគេ។ ដំបូងយើងយកអំបោះមកអន្ទង ឱ្យស្មើគ្នាឱ្យអស់ បានយើងចាប់ផ្ដើមចងរូប។ នេះចងរូបព្រះចូលនិព្វាន។ បើអ្នកមិនយល់ថាគំនូរស្អាតជាង តែនេះរាប់សរសៃសូត្រឱ្យស្មើគ្នា ហើយធ្វើយ៉ាងណាឱ្យចេញរូប»។ ជាការពិតដំណើររឿងពុទ្ធប្រវត្តិ មានទាំងរូបមនុស្ស រូបសត្វច្រើនប្រភេទ រូបព្រៃឈើគ្រប់សណ្ឋាន រូបទឹកជ្រោះ និងរូបសំណង់ប្រាសាទផ្សេងៗជាដើម ការត្បាញពិដាន ក៏ត្រូវត្បាញទៅតាមរូបទាំងនោះដែរ។ ព្រោះមិនមែនជាអ្នកត្បាញ ខ្ញុំពិតជាពិបាកយល់ពីដំណើរការត្បាញនេះណាស់ តែស្ត្រីសម្បុរស្រអែមដែលនៅជិតស្និតនឹងពិដានតាំងពីជាង២០ឆ្នាំមុនរូបនេះនៅតែព្យាយាមពន្យល់ខ្ញុំ៖«រូបខុសគ្នាទាំងអស់។ ឧទាហរណ៍មុខមនុស្ស គេរាប់មានប៉ុន្មានខ្នា ថ្ពាល់ចោលប៉ុនណា ជិតភ្នែកហើយនឹងចិញ្ចើម គេចោលប៉ុន្មានខ្នា យើងចងប៉ុណ្ណឹង»។ វាមិនមែនជារឿងសាមញ្ញទេ ដើម្បីបានរូបផ្សេងៗគ្នា គេត្រូវរាប់សរសៃសូត្រម្ដងមួយសរសៃៗ ហើយចងទៅតាមរូបដែលគេត្រូវការ។ ដៃទាញអំបោះយកទៅរំសរសៃសូត្រ ក្នុងកាយវិការរហ័សរហួន ស្របពេលក្មួយស្រីកំពុងត្បាញហូលនៅក្រោមផ្ទះ ផ្នែកខាងមុខ អ្នកស្រី លីគីម ប្រាប់ពីរបៀបរាប់សរសៃសូត្រដើម្បីចងគោម ឬចងម៉ូដដូច្នេះ ៖«ក្នុងនេះមានប៉ុន្មានសរសៃគេរាប់ឱ្យហើយ។ ក្នុងមួយក្បិននេះមានប៉ុន្មានពាន់ ប៉ុន្មានម៉ឺនសរសៃ? ហើយគេរាប់សរសៃប៉ុនគ្នា បើមិនស្មើចាក់ទៅវាបាត់គោម បាត់គ្រាប់។ ចឹងបានថាខ្ញុំចង់បែកភ្នែក»។ អ្នកស្រីបន្ត ៖«យើងដកម៉ូដចេញពីសៀវភៅ ហើយយើងរាប់ម្ដងមួយគ្រាប់ៗចងតាមហ្នឹងទៅ។ ក្នុងសៀវភៅខុសពីនៅខាងក្រៅ ចឹងបានយើងត្រូវរាប់យ៉ាងណាឱ្យយើងចងកើត អាចជ្រលក់ទៅឃើញម៉ូដ»។ គ្រាន់តែការចងម៉ូដត្រូវចំណាយពេលរាប់ខែទម្រាំរួច ហើយបើម៉ូដណាស្អាតត្រូវការពេលកាន់តែយូរថែមទៀត ៖«ពិបាកមែនទែន គ្រាន់តែចងប្រើពេលរាប់ខែ»។ ចងម៉ូងរួចហើយ ត្រូវយកទៅជ្រលក់ពណ៌ផ្សេងៗគ្នាទៅតាមរូបនីមួយៗ បន្ទាប់មកទើបយកទៅត្បាញ។ ក្នុងមួយថ្ងៃពិដានត្បាញបានត្រឹមតែពីរតឹកប៉ុណ្ណោះ ៖«ត្បាញសូត្រខ្មែរមួយថ្ងៃមិនចង់បានពីរតឹកទេ។ អ្នកបញ្ជាទិញមិនសូវឱ្យធ្វើបួនម៉ែត្រទេ ច្រើនតែបញ្ជាទិញមួយប្លង់២ម៉ែត្រ ឬមួយម៉ែត្រជាង»។ ពីសម័យដើមខ្មែរនិយមត្បាញពិដាន ឬជាវពិដានយកទៅដាក់វត្តដើម្បីបានបុណ្យ តែបច្ចុប្បន្នដោយសារបញ្ហាសេដ្ឋកិច្ច ហើយពិដានមានតម្លៃថ្លៃផង ស្ទើរតែគ្មានសោះអ្នកក្នុងស្រុកជាវទៅដាក់វត្តដូចពីមុន។ អ្នកស្រីត្អូញត្អែរ ៖«ស្រុកយើងដូចជាមិនសូវចាប់អារម្មណ៍ ច្រើនតែបានពីអង្គការនៅក្រៅស្រុក។ មួយខែឬមួយឆ្នាំសឹងតែមិនមានម្នាក់ផងនៅក្នុងស្រុក។ ខ្ញុំអរគុណអង្គការគាំពារកុមារ បានយកទៅផ្សព្វផ្សាយស្រុកគេ»។ ត្រូវការពេលយូរ ចាយកម្លាំងច្រើនលើការចងគោម ហើយប្រឈមបញ្ហាប៉ះពាល់កែវភ្នែកផង ព្រោះត្រូវពិនិត្យគ្រប់សរសៃសូត្រ អ្នកត្បាញរូបនេះប្រាប់ពីតម្លៃទៅតាមទំហំ និងម៉ូដដូច្នេះ៖«ពិដាន២ម៉ែត្រតម្លៃប្រាំរយឬជិតមួយពាន់អីដែរ។ ហើយមានមួយនោះលក់បានមួយពាន់ដុល្លារដែរ ព្រោះត្បាញពីរឿងពុទ្ធប្រវត្តិ ហើយធ្វើផ្ទាំងធំមានខ្នាច្រើន។ និយាយបណ្ដើរ រៀបឧបករណ៍នានាដែលជំនួយដល់ការធ្វើពិដានបណ្ដើរ ស្ត្រីវ័យ៥៩ឆ្នាំរូបនេះថាកាលពីឆ្នាំ២០០៣ សម្បូរអ្នកបញ្ជាទិញ តែបច្ចុប្បន្នក្សត់ខ្សោយ ៖«កាលពី២០០៣គេបញ្ជាទិញញឹក គេយកម៉ូដឱ្យមើល»។ ទោះទីផ្សារពិដានមិនសម្បូរ ដោយមានតែអ្នកក្រៅស្រុកបញ្ជាទិញ ហើយចំណូលមិនអាចទប់ទល់និងការចំណាយប្រចាំថ្ងៃទាន់ពេល តែអ្នកស្រី លីគីម ត្បាញសំពត់ហូលបន្ថែម ដើម្បីបានចំណូលទ្រទ្រង់ជីវភាព ៖« ពិដានយើងធ្វើយូរមែនតែយើងបានប្រាក់ដុំតែម្ដង។ ហើយយើងធ្វើហូលយកលក់នៅផ្សារ គ្រាន់ដោះស្រាយជីវភាពសិន»។ ប្រកបរបរនេះប្រមាណ២០ឆ្នាំ តែជីវភាពអ្នកថែរក្សាអាជីពដែលជាសម្បត្តិមរតកវប្បធម៌ជាតិរូបនេះ នៅតែមធ្យម ៖«ជីវភាពអ្នកត្បាញហូលមធ្យម ឬខ្សោយជាងហ្នឹង មិនមានដូចថៅកែលក់ហូលទេ។ បើហូលក្នុងមួយខែបានពីររយដុល្លារ តែបើពិដានបានប្រហែលបីរយដុល្លារក្នុងមួយខែ»។ ក្មួយស្រី លោក លីវ សាអែម ដែលជាអ្នកធ្វើឱ្យពិដានខ្មែររស់ឡើយវិញដំបូងគេនៅទីក្រុងភ្នំពេញ ក្រោយបែកសម័យសង្គ្រាមប៉ុលពតនោះ ពិតជាពេញចិត្តអាជីពរបស់ខ្លួន។ របរដែលមិនអាចជួយឱ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែជាជំនាញដែលហត់នឿយខ្លាំង និងប្រឈមអស់ខ្យល់ដកដង្ហើមជាបណ្ដើរៗទៅហើយនោះ អ្នកស្រី ប៉ិច លីគីម ថាវាមានតម្លៃសម្រាប់កេរ្ដិ៍ឈ្មោះ និងតម្លៃជាសម្បត្តិវប្បធម៌ជាតិ ៖«ចិត្តមួយថាធុញ តែចិត្តមួយគិតថាបើយើងធុញមិនហើយ។ គេសួរថាត្បាញញឹកយ៉ាងហ្នឹងមិនខ្ជិលទេ ខ្ញុំថាដូចជាឈប់ខ្ជិលហើយ។ ចង់បោះបង់ដែរ តែខ្ញុំគិតថាមុខរបរនេះមានឈ្មោះជាងមុខរបរផ្សេង។ ឈ្មោះខ្ញុំទៅដល់ណាគេស្គាល់ដល់ហ្នឹង។ ទៅថ្ងៃមុខខ្ញុំនៅមានឈ្មោះ និងនៅសល់កេរ្ដិ៍របស់ខ្ញុំដែរ»៕ | ភ្នំពេញ៖ ទោះបីមុខរបរត្បាញពិដានលក់ ប្រៀបបាននឹងដំណើរអណ្ដើកដើរយ៉ាងណាក្ដី តែអ្នកស្រី ប៉ិច លីគីម នៅតែខំតស៊ូត្បាញរហូតដល់សព្វថ្ងៃ។ ទីផ្សារចង្អៀត ចាយពេលត្បាញរាប់ខែ ភាពស្មុគស្មាញនៃការចងក្បាច់និងរូប ព្រមទាំងភាពលំបាកនៃការជ្រលក់ពណ៌ ល្មមឱ្យមនុស្សធម្មតាបោះបង់ចោលរបរនេះដោយងាយ។ គិតខុសពីគេ អ្នកស្រី ប៉ិច លីគីម បែរជាមានចំណូលចិត្តខ្លាំងលើការងារលំបាកទាំងនេះទៅវិញ។ |
ពោធិ៍សាត់៖ តំបន់អេកូទេសចរណ៍អូរសោម ដែលសម្បូរទៅដោយទីតាំងកម្សាន្តសក្តានុពលជាច្រើនកន្លែង។ លើសពីនេះ ក៏មានអាហារតំបន់ឆ្ងាញ់ពិសាផងដែរ។ អ្នកស្រី កង ធី អ្នកលក់ម្ហូបនៅអាហារដ្ឋានអូរសោម បានប្រាប់សារព័ត៌មានThmeythmey25 ថា ភ្ញៀវទេសចរដែលមកពីឆ្ងាយភាគ និយមហៅម្ហូប ឆាកូនក្រវាញជាមួយសាច់គោ ដែលជាម្ហូបតំបន់មួយនៅឃុំអូរសោម។ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ជាមួយអ្នកស្រី កង ធី អ្នកលក់ម្ហូបនៅអូរសោម ដូចតទៅ៖ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់អូរសោម និយមហៅម្ហូប ឆាក្រវាញជាមួយសាច់គោ ដែលជាម្ហូបប្រចាំតំបន់អេកូទេសចរណ៍មួយនេះ។ នេះបើតាមអ្នកស្រី កង ធី អ្នកលក់ម្ហូបនៅអាហារដ្ឋានអូរសោម។ ម្ចាស់អាហារដ្ឋានរូបនេះ បញ្ជាក់ដូច្នេះ៖« មកពីឆ្ងាយគេចូលចិត្តម្ហូប ឆាកូនក្រវាញជាមួយសាច់គោ ដែលជាម្ហូបតំបន់មួយនៅឃុំអូរសោម»។ ក្រៅពីម្ហូបតំបន់ដែលមានរសជាតិដ៏ឆ្ងាញ់ពិសាហើយ នៅអូរសោមនេះ គឺមានបន្លែ ត្រី សាច់ ដែលសុទ្ធតែជារបស់ធម្មជាតិ ដើម្បីធ្វើម្ហូបជូនភ្ញៀវទេសចរ ហើយតម្លៃវិញក៏សមរម្យដែរ។ នេះបើតាម អ្នកស្រី កង ធី ៕ | ដោយ៖ ជឿន ស្រីណយ និងហុង ស្រីណា |
ព្រឹត្តិការណ៍កីឡាមានតែប្រដាល់មួយគត់ដែលមានសកម្មភាពផុសផុលលើការរៀបចំការប្រកួតពីសំណាក់សង្វៀនទូរទស្សន៍ក្នុងស្រុកពោលការប្រកួតកីឡាករខ្មែរ និងខ្មែរ។ ចុះ ចាន់ រតនា និង នៅ ស្រីពៅ ដែលមិនសូវបានឡើងសង្វៀន បានហ្វឹកហាត់កម្រិតណាទៅ? ចំណែក ខុន ស៊ីចាន់ ដែលជាប់កុងត្រានៅ ONE Championship បានហ្វឹកហាត់ដិតដល់ឬទេ? តារាគុនចម្រុះប្រចាំប្រទេស ចាន់ រតនា មិនអាចទាក់ទងបានទេនាថ្ងៃអាទិត្យនេះ ប៉ុន្តែបានបង្ហើបនាលពេលថ្មីៗកន្លងមកយ៉ាងដូច្នេះ៖«ទោះមិនបានហាត់ពេញម៉ោង តែខ្ញុំបានហាត់កម្លាំងអំណត់ជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Lorenzo ជាប្រចាំព្រោះគ្រូផ្សេងៗទៀតត្រូវផ្អាកសិនសិនមុនកូរ៉ូណាលែងរាលដាល។ ពេល Covid-19 ចប់ ខ្ញុំនឹងបើកក្លិបខ្ញុំឡើងវិញ និងហ្វឹកហាត់ជាមួយគ្រូជំនាញផ្សេងៗផងដែរ ព្រោះខ្ញុំត្រៀមប្រកួតនៅសង្វៀន ONE»។ កាលប្រទេសត្រូវបានរឹតត្បិតដោយសារ Covid-19 ចាន់ រតនា បានផ្អាកដំណើរការក្លិបតាំងពីខែមីនា មកម្ល៉េះ និង មិនបានហ្វឹកហាត់ក្បាច់ឃ្លេ ជឺជិតស៊ូ និង Boxing នោះឡើយ។ យ៉ាងណាក្ដី កីឡាករវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថា៖«ខ្ញុំរក្សាកម្លាំងឲ្យនៅល្អ ដោយហាត់ខ្លួនឯង និង ហាត់ជាមួយគ្រូ Lorenzo។ ដូច្នេះបច្ចេកទេសនានាចាំហាត់តាមក្រោយមិនបញ្ហានោះទេ»។ ចំណែក នៅ ស្រីពៅ ដែលបានប្រឡូកនៅសង្វៀនលំដាប់ពិភពលោក ONE កន្លងមកបានថ្លែងបែបនេះ៖«ខ្ញុំប្រហែលជាចូលហ្វឹកហាត់ធម្មតាវិញនៅអាទិត្យក្រោយនៅក្លិបរបស់ខ្ញុំតាឡីដំរីមានរិទ្ធ។ ពេលមានកម្មវិធីប្រកួតអន្តរជាតិ ទើបខ្ញុំទៅហាត់នៅ Cambodian Top Team ព្រោះអាចហាត់ក្បាច់ឃ្លេ ឬ MMA ជាដើម។ ការចូលហ្វឹកហាត់របស់ខ្ញុំនៅក្លិបនាសប្ដាហ៍ក្រោយ គឺមានវេនព្រឹកនិងល្ងាច»។ រីឯ ខុន ស៊ីចាន់ ដែលជាកីឡាករគុនចម្រុះជាប់កិច្ចសន្យាប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship នោះបានឲ្យដឹងថា ៖«ខ្ញុំហ្វឹកហាត់ជាមួយប្អូនជាប្រចាំនៅឯស្រុកអន្លង់វែងតែមិនហាត់ខ្លាំងណាស់ណាទេ។ ខ្ញុំហាត់ជាមួយប្អូន និងកូនសិស្សពីរបីនាក់ផ្សេងទៀត។ ប៉ុន្តែមិនសូវបានហ្វឹកហាត់ដិតដល់ ដូច្នេះ ខ្ញុំបានប្រកួតចាញ់ ឃីម បូរ៉ា ដោយពិន្ទុនាពេលថ្មីៗនេះដែរ។ យ៉ាងណាក្ដី ខ្ញុំប្រកួតនេះ គឺ ខ្ញុំជំនួសគេទេ ហើយពេលប្រថុចញ៉ុចពេកនៅសង្វៀន CTN»។ នៅថ្ងៃទី ៣១ ខែ ឧសភា ខាងមុខនេះ កូនសិស្សមកពីក្លិបអប់រំកាយ និង កីឡាស្រុកអន្លង់វែងនឹងប្រកួតកម្ដៅសាច់ដុំមួយប្រកួតទៀតដោយអាចជួបកីឡាករជើងខ្លាំង លាប រដ្ឋា។ ខុន ស៊ីចាន់ សង្កត់ធ្ងន់ថា ៖«បើសិន Covid-19 ស្រាកស្រាន្តមែនទែន មិនយូរនោះទេខ្ញុំនឹងឡើងវ៉ៃនៅសង្វៀន ONE Championship ជាថ្មីក្នុងរយៈពេលប្រមាណពីរខែខាងមុខ»៕ | ជំងឺ Covid-19 នៅកម្ពុជាកាន់សាបរលាបរហូតដល់អ្នកកើតទាំង១២២ នាក់បានជាសះស្បើយ និងមិនមានករណីថ្មីកើតឡើងនោះទេក្នុងរយៈពេលប្រមាណមួយខែចុងក្រោយនេះ។ |
ដើម្បីជ្រាបច្បាសសូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងនាយ យ៉ាន នៃសារព័ត៌មានThmeythmey និងលោក គឹម គីណាល់ គឺជាម្ចាស់អាហារដ្ឋាន Le Toul Café ដូចតទៅ៖ ក្រុមហ៊ុនជប៉ុន ហុងដា បានច្នៃប្រឌិតម៉ូតូ ប្រភេទ Super Cub ឆ្នាំ១៩៥៨។ គឺជាយានយន្ដ ដែលត្រូវបានផលិតច្រើនជាងគេទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០១៨ ក្នុងឱកាសខួប៦០ឆ្នាំ នៃម៉ូតូអាគុបមូលដើម ហុងដា បានច្នៃប្រឌិតប្រភេទ Super Cub ម៉ូឌែលថ្មី ប៉ុន្តែម៉ូឌែលនេះ មិនត្រូវបានដាក់លក់នៅក្នុងទីផ្សារកម្ពុជានោះទេ។ អត្ថបទទាក់ទង មកមើលរូបរាង Honda Super Cup 2018 ដ៏កម្រដែលមានតែប្រមាណ១០គ្រឿងប៉ុណ្ណោះនៅកម្ពុជា លោក សុខផន រំភើបពេលម៉ូតូ HONDA CLដែលកំដរជីវិតលោកជិត៣០ឆ្នាំ ត្រូវបានជួសជុល ថ្មីដូចដើម លោក សុខផន ចាត់ទុកម៉ូតូចំណាស់ជិត៥០ឆ្នាំរបស់ខ្លួនជាមិត្តកម្សត់កម្រ ដែលកំដរលោកទៅគ្រប់ច្រកល្ហក ម៉ូតូCDកញ្ចាស់ បានជួយចិញ្ចឹមគ្រួសារលោក សារិ ជាច្រើនឆ្នាំ Benly គឺជាឈ្មោះស៊េរីមួយ ដែលម៉ាក HONDA ធ្លាប់ប្រើសម្រាប់ម៉ូតូប្រភេទ CB និងCD ផ្សេងៗ ជាពិសេស ម៉ូឌែល CB92 (និង C92 និង C95 ដែលស្រដៀង) CD125 និង CD200 ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៨៥។ សព្វថ្ងៃនេះ ហុងដា ដាក់លក់តែម៉ូឌែល MW110 ប៉ុណ្ណោះ ដែលមានស៊េរី Benly។ Benly គឺជាពាក្យជប៉ុន ដែលអាចបកប្រែថាទំនង។ ក្រុមហ៊ុនហុងដា ត្រូវបានបង្កើតឡើង ឆ្នាំ១៩៤៨ នៅប្រទេសជប៉ុន។ វាផលិតរថយន្ដ ម៉ូតូ កង់បួន ម៉ូតូ គ្រប់ធន់ ម៉ាស៊ីនភ្លើង។ ល។ បើប្រៀបធៀប ម៉ូតូម៉ាក VESPA ប្រភេទ PX125 និងម៉ូតូសម័យឥឡូវនេះ វាចម្លែកត្រង់ថាមានកង់សាកួរខាងក្រោយ។ ពាក្យអ៊ីតាលី vespa មានន័យថាឪម៉ាល់។ ក្រុមហ៊ុន PIAGGIO បានជ្រើសរើស ឈ្មោះនេះ ដោយសារសំឡេងម៉ាស៊ីន ស្រដៀងសំឡេង សត្វឪម៉ាល់កំពុងហោះហើរ។ ប្រភេទ PX125 មានកម្លាំង ១២៣ CC ហើយត្រូវបានផលិតពីឆ្នាំ ១៩៧៧ រហូតដល់ ឆ្នាំ២០១០។ ក្រុមហ៊ុន អ៊ីតាលី PIAGGIO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ ហើយក្រុមហ៊ុននេះហើយ ដែលបានបង្កើតម៉ូតូអូតូមុនគេ៕ | លោក គឹម គីណាល់ គឺជាម្ចាស់អាហារដ្ឋាន Le Toul Café ដែលមានទីតាំងនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ គាត់បានយក ម៉ូតូបុរាណ៣គ្រឿង ក្នុងនោះមានម៉ាកហុងដា ២គ្រឿង និងម៉ាកវេស្ប៉ា១គ្រឿង ដើម្បីតុបតែងក្នុងហាងរបស់ខ្លួន។ តាមពិតម៉ូតូ៣គ្រឿងនេះ សុទ្ធតែនៅជិះបាន គ្រាន់តែវាពិបាកបញ្ឆេះបន្តិចប៉ុណ្ណោះ។ ម៉ាក HONDA ប្រភេទ Super Cub ឬហៅថាអាគុបមូល ផលិតឆ្នាំ១៩៧៨, HONDA ស៊េរី Benly 50S កែច្នៃ ផលិតឆ្នាំ១៩៩៩ និងម៉ាក VESPA ប្រភេទ PX125 ផលិត ឆ្នាំ១៩៧៨។ លោក គីណាល់ មិនមែនគ្រាន់តែប្រើយានជំនិះកញ្ចាស់ទាំងអស់នោះ ដើម្បីតាំងក្នុង អាហារដ្ឋាននោះទេ យូរៗម្តងគាត់ក៏យក HONDA អាគុបមូល ដែលចាស់ជាងគាត់ជិះក្នុងភូមិ ឬដឹកកាហ្វេទៅឱ្យអតិថិជនផងដែរ។ |
អ្នកដែលបាn ឈ្នះពីការលេងហ្គេមទ្របាល់របស់ Anchor សរុបចំនួន៩០នាក់ត្រូវបានអញ្ជើញ និងអនុ ញ្ញាតឲ្យនាំមិត្តភក្តិម្នាក់ទៀត ចូលរួមក្នុងព្រឹត្តិការណ៍ជប់លៀង #ImOnABoat2 ដ៏អធឹកអធម ជាមួយនឹង idol របស់ពួកគេនៅលើស្រឡាងដ៏ធំអស្ចារ្យ និងស្រស់ស្អាតជាមួយនឹងតុបតែងច្នៃប្រឌិតឡើងយ៉ាងល្អឥតខ្ចោះរបស់ស្រាបៀរAnchor។ ពួកគាត់បានជិះកម្សាន្តតាមដងទន្លេសាប ដោយភាពរីករាយ រួមទាំងការគយគន់ថ្ងៃលិចនាវេលាល្ងាចដ៏សែនមនោរម្យ។ តាមតួលេខ ភ្ញៀវសរុបប្រមាណ ២០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សែនសប្បាយរីករាយ និងកក្រើកនេះ ដែលវាជាចំនួនមួយដ៏ច្រើនទ្វេដងបើធៀបទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុន នេះក៏ដោយសារតែប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ព្រឹត្តិការណ៍ប្រភេទនេះផងដែរ។ អ្នកចូលរួមក្នុងពិធីជប់លៀងទាំងអស់បានរាំលេងកម្សាន្តសប្បាយរហូតដល់យប់ដោយមិនជិនណាយជាមួយភ្ញៀវកិត្តិយស រួមជាមួយឌីជេល្បីៗដែលបានលេងបទ Remix ជាច្រើន ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែមានភាពអ៊ូអរ ហើយអ្នកចូលរួមក៏រីករាយផងដែរនឹងការប្រគំតន្ត្រីយ៉ាងពិសេសដែលបានបន្លឺឡើងក្នុងរាត្រីដ៏សែនសប្បាយរីករាយនោះ តាមរយៈបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្ត ការសម្តែង នឹងការច្រៀងពីសំណាក់សិល្បករ សិល្បការិនី និងកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ហ្សូណូ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស។ កម្មវិធីកម្សាន្តបានចាប់ផ្តើមនៅលើគោកដោយមានការលេងហ្គេមសប្បាយៗប្លែកៗជាច្រើនដូចជា Pucker Up (ជញ្ជូនកូនបាល់ដាក់ក្នុងបំពុងដោយប្រើមាត់) Floatacious (គរកំប៉ុងសូដាក្នុងចានដែលមានទឹក) Giant slingshot Beer Pong (បោះកូនបាល់ចូលកែវស្រាបៀរ) និងថតរូបជាដើម បន្ទាប់មកកម្មវិធីក៏បន្តធ្វើនៅលើស្រឡាងដោយមានការសម្តែងផ្ទាល់ពីអ្នករាំ និងអ្នកច្រៀង រួមនឹងការពិសាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor Radler រសជាតិស្រាលស្រទន់ គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានដាក់ជូនដោយឥតគិតថ្លៃពីក្រុមការងារនៃស្រាបៀរ Anchor ។ អ្វីដែលជាលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនៃព្រឹត្តិការណ៍ឆ្នាំនេះ គឺការបង្ហាញជូននូវផ្ទាំងទស្សនីយភាពប្លែកភ្នែក ប្លែកអារម្មណ៍ ដ៏អស្ចារ្យនៅលើផ្ទៃទឹកទន្លេ។ នេះជាការបង្ហាញដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា ហើយទស្សនីយភាពទាំងនោះ បានបង្ហាញជូននូវរូបភាពដែលមានពណ៌ចម្រុះ ពន្លឺភ្លើង សំឡេង ទឹក និងរូបភាពដែលមានទំហំធំហើយច្បាស់ត្រជាក់ភ្នែក ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុតដើម្បីបង្កើតជាបទពិសោធន៍ថ្មីមួយទៀតដែលមិនអាចបំភ្លេច និងញ៉ាំងឲ្យមនុស្សម្នាដែលបានចូលរួមទាំងអស់ទាំងនៅលើគោកក្តី នៅលើទឹកក្តី កាន់តែមានភាពសប្បាយរីករាយទ្វេដងមួយកម្រិតបន្ថែមទៀត។ ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsner នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងបំផុតក្នុងស្រទាប់យុវវ័យសម័យថ្មី នេះក៏ដោយសារតែគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែងគ្រប់កម្មវិធី៕ (អត្ថបទពាណិជ្ជកម្ម) | មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Im On A Boat 2 របស់ស្រាបៀរ Anchor រដូវកាលទី២ បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតនៅឆ្នាំ២០១៩នេះ នាសណ្ឋាគារ កាំបូឌីយ៉ាណា។ អ្វីដែលកាន់តែអស្ចារ្យ និងរឹតតែពិសេសទៅទៀតនោះ ពិធីជប់លៀង Anchor Beers Im On A Boat 2 លើកនេះកាន់តែធំជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ដោយមានអ្នកចូលរួមច្រើនជាងមុន ហើយក៏កាន់តែសប្បាយជាងមុនទ្វេដងទៀតផង។ |
«កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ។ សម្តេចបានបន្ថែមថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាព សម្តេច ប៊ុន រ៉ានី មានស្ថានភាពល្អប្រសើរ ប៉ុន្តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិច។ «ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៌របស់ព្រះអង្គដល់មន្ទីរពេទ្យ»។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ។ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណជនរួមជាតិដែលចូលរួមកង្វល់សុខភាពភរិយារបស់សម្តេច ប៉ុន្តែក៏បានឈ្លាតផ្តាំផ្ញើទៅអ្នកដែលបំពុលព័ត៌មាន ឱ្យយកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួន៕ | សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានដែលនិយាយអំពីភរិយាសម្តេច មានជំងឺ គឺជារឿងពិត ហើយក្រុមគ្រួសារសម្តេចក៏គ្មានការលាក់បាំង និងគ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីនោះដែរ។ |
ត្រីចង្វាចំនួន២១ប្រភេទរស់នៅទឹកសាបនៃប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ត្រូវបានរកឃើញចន្លោះពីឆ្នាំ១៨៤៤ ដល់ឆ្នាំ២០០០ ដោយអ្នកស្រាវជ្រាវជនជាតិបរទេស។ សណ្ឋានរបស់វា អាចប្រហាក់ប្រហែលគ្នា និងត្រូវបានកត់ត្រាដោយសៀវភៅមគ្គុទ្ទេសក៍ស្តីពី « ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា»។ ប្រភេទត្រីចង្វាទាំងនោះ មានចន្លោះពីបីទៅប្រាំប្រភេទប៉ុណ្ណោះ ដែលលោកអ្នកអាចនឹងស្គាល់នៅពេលបានឃើញ។ ត្រីចង្វាអង្កត់៖ ជាប្រភេទត្រីរស់នៅក្នុងទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា វៀតណាម។ លក្ខណៈសម្គាល់ត្រីចង្វាអង្កត់ គឺមានអង្កត់ខ្មៅមួយចំនួននៅលើខ្លួន។ ចំពោះស្ដង់ដាខ្លួនត្រីប្រភេទនេះ មានប្រវែងដងខ្លួនទូទៅអាចធំជាង៧សង់ទីម៉ែត្រ។ ត្រីចង្វាអង្កត់ ត្រីចង្វាអង្កត់ធំ៖ ជាប្រភេទត្រី រស់នៅក្នុងតំបន់ទឹកហូរ។ របាយត្រីប្រភេទនេះ មានរស់នៅប្រទេសកម្ពុជា ឡាវ និងថៃ។ គេអាចកត់សម្គាល់ត្រីប្រភេទនេះ មានអង្កត់ខ្មៅមួយចំនួននៅលើខ្លួនច្រើនជាង៧។ ចំណែកឯ ព្រុយលើខ្នងពណ៌ទឹកក្រូច។ ជាទូទៅស្ដង់ដាប្រវែងដងខ្លួនទូទៅធំជាង ១០សង់ទីម៉ែត្រ។ ត្រីចង្វាអង្កត់ធំ ត្រីចង្វាភ្លៀងភ្នំ៖ ត្រីប្រភេទនេះ រស់នៅក្នុងទឹកសាប ពួកវាអាចរស់នៅកម្ពុជា ឡាវ ថែ និងវៀតណាម។ ស្ដង់ដាត្រីប្រភេទនេះ មានប្រវែងដងខ្លួនទូទៅធំជាង៤ សង់ទីម៉ែត្រ។ ត្រីចង្វាភ្លៀងភ្នំ មានពុកមាត់២គូ និងមានខ្សែឆ្នូតពណ៌ទឹកក្រូចជិតដល់គល់កន្ទុយ។ ត្រីចង្វាភ្លៀងភ្នំ ត្រីចង្វាភ្លៀងភ្នំ៖ ត្រីប្រភេទនេះ មានឈ្មោះដូចនឹងត្រីខាងលើ ហើយរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ គេសង្កេតឃើញពួកវារស់នៅក្នុងទឹកសាប និងភាគខាងលិចដល់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ត្រីចង្វាភ្លៀងភ្នំ មានប្រវែងស្ដង់ដាអាចធំជាង៣.២សង់ទីម៉ែត្រ។ ចំណែកឯលក្ខណៈសម្គាល់មួយទៀត គឺឆ្នូតពណ៌ទឹកក្រូចពីរ ដល់ខាងក្រោយក្បាល។ ត្រីចង្វាភ្នំ ត្រីចង្វាភ្លៀងស្រែ៖ ជាត្រីរស់នៅតាមបឹង និងទន្លេធំៗ នៅក្នុងប្រទេសកម្ពុជា។ ត្រីចង្វាភ្លៀងស្រែ បច្ចុប្បន្នមិនសូវសម្បូរទេ។ ចំពោះស្ដង់ដាប្រវែងខ្លួនទូទៅប្រហែលធំជាង ៦សង់ទីម៉ែត្រ។ ត្រីចង្វាភ្លៀងស្រែ ត្រីចង្វាភ្លៀងឆ្នូត៖ ត្រីប្រភេទនេះ រស់នៅតាមវាលស្រែ បឹង និងស្ទឹងតូចៗ នៅតាមបណ្ដាប្រទេសដូចជា កម្ពុជា ឡាវ ថៃ និងវៀតណាម។ ដោយឡែក ប្រវែងដងខ្លួនស្ដង់ដាធំជាង៥.៥ សង់ទីម៉ែត្រ។ ត្រីចង្វាភ្លៀងឆ្នូត ត្រីចង្វាស្រលូង៖ ត្រីចង្វាប្រភេទនេះ គេឃើញមានរស់នៅតាមវាលស្រែ ព្រែក និងអូរ។ លក្ខណៈសម្គាល់របស់ត្រីប្រភេទនេះ គល់ព្រុយខ្នងក្រហម និងគល់កន្ទុយក្រហម។ ចំពោះប្រវែងស្ដង់ដារបស់វាអាចវែងជា៣ សង់ទីម៉ែត្រ។ ត្រីចង្វាស្រលូង ត្រីចង្វាស្រលូងឆ្នូត៖ ត្រីប្រភេទនេះ មានរស់នៅតាមវាលស្រែ ព្រែក អូរ។ សម្រាប់ត្រីប្រភេទនេះ មាននៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ លក្ខណៈសម្គាល់នៅគល់ព្រុយខ្នងពុំមានពណ៌ ប៉ុន្ដែនៅត្រង់គល់កន្ទុយមានពណ៌ក្រហម។ ស្ដង់ដារបស់ត្រីប្រភេទនេះ អាចប្រវែងធំជាង៤ សង់ទីម៉ែត្រ។ ត្រីចង្វាស្រលូងឆ្នូត ត្រីចង្វាតូច៖ ត្រីចង្វាប្រភេទនេះ រស់នៅក្នុងអូរមានរុក្ខជាតិ ក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ លក្ខណៈសម្គាល់មានភ្នែកធំៗ ស្រកាមានឆ្នូតចំហៀង និងមានឆ្នូតធំពីភ្នែកដល់គល់ព្រុយកន្ទុយ។ ចំពោះស្ដង់ដាដងខ្លួនទូទៅធំជាង៣.៤សង់ទីម៉ែត្រ។ ត្រីចង្វាតូច ត្រីចង្វាភ្នំ៖ រស់នៅក្នុងតំបន់ទឹកហូរថ្លា នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ត្រីចង្វាភ្នំ មានប្រវែងស្ដង់ដា ធំជាង៧.៥ សង់ទីម៉ែត្រ។ ត្រីចង្វាភ្នំ ត្រីចង្វាឆឺត៖ ត្រីប្រភេទនេះ រស់នៅតាមទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ លក្ខណៈសម្គាល់ត្រីចង្វាឆឺត មានឆ្នូតខ្មៅធំរត់កាត់ពីចុងច្រមុះដល់ព្រុយកន្ទុយ។ ចំណែកឯស្ដង់ដាប្រវែងខ្លួនអាចធំជាង៦ សង់ទីម៉ែត្រ។ ត្រីចង្វាឆឺត ត្រីចង្វាស៖ ត្រីប្រភេទនេះ តាមទន្លេបឹងក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ត្រីចង្វាស មានប្រវែងដងខ្លួនទូទៅធំជាង១២ សង់ទីម៉ែត្រ។ លក្ខណៈគួរកត់សម្គាល់គឺ នៅព្រុយកន្ទុយពណ៌លឿងស្រាល ឬប្រាក់។ ត្រីចង្វាស ត្រីចង្វាមូល៖ ត្រីប្រភេទនេះ រស់នៅតាមទន្លេ និងបឹងក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ត្រីចង្វាមូល មានប្រវែងស្ដង់ដាប្រវែងខ្លួនទូទៅប្រហែល ១១.៨សង់ទីម៉ែត្រ។ លក្ខណៈសម្គាល់គឺមានព្រុយកន្ទុយពណ៌លឿង។ ត្រីចង្វាមូល ត្រីចង្វាផ្កាឈូក៖ មានព្រុយពណ៌ទឹកក្រូច រស់នៅតាមទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។ ត្រីចង្វាផ្កាឈូក មានប្រវែងដងខ្លួន ទូទៅប្រហែលធំជាង ១០សង់ទីម៉ែត្រ។ ត្រីចង្វាផ្កាឈូក ត្រីចង្វាពោត៖ គេសង្កេតត្រីប្រភេទនេះបាន ដោយឆ្នូតខ្មៅនៅផ្នែកទាំងពីរនៃព្រុយកន្ទុយ។ ចំណែកឯ ប្រវែងដងខ្លួនរបស់ត្រីប្រភេទនេះ អាចធំជា៦ សង់ទីម៉ែត្រ។ ត្រីចង្វាពោតរស់នៅតាមទន្លេ និងបឹងនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ ត្រីចង្វាពោត ត្រីចង្វាពោតតូច៖ ត្រីប្រភេទនេះ មានអុចខ្មៅបីនៅលើព្រុយកន្ទុយ និងមានអុចខ្មៅនៅព្រុយលើ និងព្រុយក្រោម។ ជាមួយគ្នានេះ ស្ដង់ដាប្រវែងខ្លួនប្រហែល ២.៦សង់ទីម៉ែត្រ។ ត្រីចង្វាពោតតូច រស់នៅក្នុងវាលភក់ល្បាប់លិចទឹក និងបឹងនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ ត្រីចង្វាពោតតូច ត្រីចង្វាល្អិត៖ ត្រីប្រភេទនេះ រស់នៅក្នុងវាលស្រែ និងវាលភក់ល្បាប់លិចទឹក នៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ ចំពោះប្រវែងស្ដង់ដាជាទូទៅអាចធំជាង ១.៥ សង់ទីម៉ែត្រ។ លក្ខណៈសម្គាល់ មានស្នាមអុចខ្មៅ បីនៅតាមបណ្ដាយខ្លួន។ ត្រីចង្វាល្អិត ត្រីចង្វាក្រហម៖ ត្រីនេះរស់នៅក្នុងវាលស្រែ និងវាលភក់ល្បាប់លិចទឹក នៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។ លក្ខណៈសម្គាល់របស់វា មានស្នាមអុចខ្មៅមួយឆ្នូតវែងជិតដល់គល់កន្ទុយ និងមានស្នាមអុចខ្មៅមួយនៅត្រង់គល់កន្ទុយផង។ ត្រីចង្វាក្រហម មានប្រវែងស្ដង់ដាប្រវែងខ្លួនទូទៅ២ សង់ទីម៉ែត្រ។ ត្រីចង្វាក្រហម ត្រីចង្វាក្រហម៖ ត្រីមួយប្រភេទនេះ ក៏មានឈ្មោះដូចត្រីខាងលើដែរ។ ត្រីនេះ មានរបាយនៅតំបន់ទឹកនឹង នៅក្នុងប្រទេសកម្ពុជា ថៃ វៀតណាម។ ត្រីចង្វាក្រហមប្រភេទនេះ មានស្នាមរាងត្រីកោណ នៅពាក់កណ្ដាលខ្លួន ដោយប្រវែងស្ដង់ដាប្រវែងខ្លួនទូទៅ២.៥ សង់ទីម៉ែត្រ។ ត្រីចង្វាក្រហម ត្រីចង្វាឆ្នូតពីរ៖ ត្រីប្រភេទនេះ រស់នៅក្នុងតំបន់ទឹកនឹង ឬទឹកហូរយឺតៗ ព្រមទាំងមានជាតិអាស៊ីតខ្សោយ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។ ត្រីចង្វាប្រភេទនេះ មានស្ដង់ដាដងខ្លួនទូទៅធំជាង៣.៥ សង់ទីម៉ែត្រ។ ចំណែកឯ ខ្លួន និងក្បាលស្រឡូន និងមានឆ្នូតចំហៀងមិនពេញលេញ ដោយស្រកាមានរន្ធចន្លោះពី៥ ទៅ១០។ ចំណេកឯ ឆ្នូតរបស់វាចាប់ពីច្រមុះដល់គល់កន្ទុយ។ ត្រីចង្វាឆ្នូតពីរ ត្រីចង្វាស្រែ៖ វារស់នៅតាមវាលស្រែ និងស្ទឹង ខ្នងរបស់វាមានពណ៌បៃតងភា្លវ ពោះពណ៌ស មិងមានខ្សែឆ្នូតចំហៀងមិនពេញលេញដោយស្រកាមានរន្ធចន្លោះពី៦ទៅ៧។ ចំណែកឯ ស្ដង់ដាប្រវែងខ្លួនរបស់វាប្រហែល៤ សង់ទីម៉ែត្រ និងរស់នៅកម្ពុជា ឡាវ ថៃ និងវៀតណាម៕ ត្រីចង្វាស្រែ | ភ្នំពេញ៖ ត្រីចង្វាជាប្រភេទរស់នៅទឹកសាប និងមានរូបរាងតូចៗ។ ត្រីប្រភេទនេះ ភាគច្រើនរស់នៅតាមបឹង និងក្នុងអណ្ដូងទឹកតាមស្រុកស្រែចម្ការ។ ប៉ុន្ដែបច្ចុប្បន្នត្រីប្រភេទនេះ ហាក់បាត់វត្តមាននៅតាមភូមិស្រុកមួយចំនួន។ ពលរដ្ឋស្គាល់ត្រីចង្វាត្រឹមពីរ ឬបីប្រភេទប៉ុណ្ណោះ។ សម្រាប់ត្រីចង្វាមានរហូតដល់ទៅ២១ប្រភេទខុសៗគ្នា ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។ |
ការផ្ទុះឡើងយ៉ាងគំហុកនៃករណីវិជ្ជមានអ្នកជំងឺកូវីដ-១៩ បានជំរុញឱ្យតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមានអំពីសោកនាដកម្មដែលកម្ពុជានឹងអាចជួបប្រទះ។ ហើយថា នេះបើសិនជា ប្រជាជនកម្ពុជា មិននៅផ្ទះក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ខែមេសានេះ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា កម្ពុជាកំពុងតែប្រឈមនឹងការលំបាកក្នុងគ្រប់គ្រងវីរុសកូរ៉ូណាប្រភេទថ្មី និងវីរុសប្លែងខ្លួនថែមទៀតផង។ លោកស្រីអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលដែលលោកស្រីមើលឃើញថា «អាក្រក់ដែលពុំធ្លាប់មានពីមុនមក»។ តំណាងអង្គការសុខភាពពិភពលោកបានពន្យល់យ៉ាងដូច្នេះថា៖« យើងឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយនៅក្នុងប្រទេស ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើងនឹងប្រឈមបន្ទុកធ្ងន់ធ្ងរដែលនឹងមានផលវិបាកមហន្តរាយធំ។ ពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន អំឡុងពេលចូលឆ្នាំខ្មែរដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្លួន»។ សម្រាប់អ្នកតំណាងអង្គការសុខភាពពិភពលោក ក្នុងរយៈពីរសប្តាហ៍កន្លងមកនេះ មេរោគបានឆ្លងរាតត្បាតស្ទើរគ្រប់ទីកន្លែងហើយ នៅតាមភោជនីយដ្ឋាន ផ្សារ អាជីវកម្មតូចៗ និងនៅតាមទីកន្លែងដែលមានការជួបជុំ និងកម្សាន្តជាលក្ខណៈឯកជន។ លោកស្រី លី អៃឡែន បានទទូចយ៉ាងដូច្នេះថា៖«សូមប្រារព្ធពិធីចូលឆ្នាំនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា! ការលះបង់ដ៏សំខាន់មួយ ដែលយើងធ្វើឥឡូវនេះនឹងជួយឱ្យយើងចៀសផុត នូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូល នៅពេលខាងមុខ»។ លោកស្រីវេជ្ជបណ្ឌិត ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បានបន្តព្រមាន ដល់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយក៏ដោយ ថាពួកគេ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ព្រោះពួកគេក៏នៅតែអាចឆ្លងមេរោគ និងជាអ្នកចម្លងបន្តផងដែរ។ ហើយថានៅពេលនេះ វត្តមានមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ធ្វើឱ្យងាយឆ្លងលឿន ហើយបណ្តាលឱ្យឈឺធ្ងន់ធ្ងរនេះ ហើយមិនចេញរោគសញ្ញាឡើយ។ តំណាងអង្គការសុខភាពពិភពលោក បានថ្លែងដោយមិនអល់អែកថា កម្ពុជាកំពុងឈរនៅផ្លូវបំបែកហើយ។ «អ្វីដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង»។ នេះជាការអះអាងរបស់លោកស្រី អៃឡែន។ ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោក បានស្ងើចសរសើររដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការនានា ជាបន្តបន្ទាប់ សំដៅគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺសាកលនេះ៕ | អង្គការសុខភាពពិភពលោក (WHO) បានថ្លែងសារព្រមានអំពីគ្រោះមហន្តរាយដែលនឹងអាចកើតឡើងនៅកម្ពុជាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅពេលនេះ។ WHO យល់ស្របតាមរដ្ឋាភិបាលកម្ពុជាដែលអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួននៅផ្ទះក្នុអំឡុងពេលចូលឆ្នាំ និងក្នុងដំណាក់កាលនៃការអនុវត្តវិធានការរបស់អាជ្ញាធរ។ |
During the Pchum Ben festival, a 15-day Cambodian religious festival in September, people will celebrate 2 weeks nonstop. They will travel to another village to give donation. Monk, nun and local Khmer from Pursat Province will visit Riengteal monastery near the Tonle Sap Lake. The only option to travel there is by boat. (អត្ថបទ និងរូបភាពដោយ Suthep Kritsanavarin / USAID Wonders of the Mekong). | ក្នុងអំឡុងពេលនៃរដូវភ្ជុំបិណ្ឌ១៥ថ្ងៃ ក្នុងខែសីហា ដែលជាបុណ្យប្រពៃណីសាសនាដ៏សំខាន់មួយរបស់កម្ពុជា ប្រជាជននឹងប្រារពពិធីនេះ រយៈពេលពេញពីរសប្តាហ៍ជាប់គ្នាឥតឈប់។ ពួកគេនឹងធើ្វដំណើរទៅភូមិផ្សេងៗ ដើម្បីជួនអំណោយ។ ព្រះសង្ឃ ដូនជី តាជី និងប្រជាជនមកពីខេត្តពោធិសាត់ នាំគ្នាទៅវត្តមួយនៅជិតបឹងទន្លេសាប។ ទូកគឺជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើដំណើរ។ |
អត្ថបទទាក់ទង នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសចង់ជួបជាមួយលោក គីម ជុងអ៊ុន ដោយផ្ទាល់ ជប៉ុន ប្ដូររដ្ឋមន្រ្តីការពារជាតិនិងការបរទេសក្នុងការរុះរើគណៈរដ្ឋមន្រ្តី ម្ដងហើយម្ដងទៀត នាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា បានបង្ហាញពីបំណងជាច្រើនលើកក្នុងការចង់ជួបលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដើម្បីដោះស្រាយបញ្ហាដែលបង្អាក់ទំនាក់ទំនងមានកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល និងការចាប់ជំរិតជនជាតិជប៉ុនជាដើម។ ទើបឡើងកាន់តំណែងថ្មីៗ ប្រមុខការទូតជប៉ុន លោកស្រី យូកូ កាមិកាវ៉ា បានប្តេជ្ញាធ្វើឱ្យជំនួបមេដឹកនាំនោះកើតឡើង។ «យើងនឹងធ្វើគ្រប់យ៉ាង ដែលយើងអាចនាំជនរងគ្រោះត្រលប់មកផ្ទះឱ្យបានកាន់តែឆាប់បំផុត»។ លោកស្រីយូកូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា។ បើតាមប្រមុខការទូតជប៉ុន លោកស្រីនឹងបន្តការប្តេជ្ញារបស់លោកនាយករដ្ឋមន្រ្តីសម្រាប់ជំនួបជាមួយលោក គីម។ លោកហ្វូមីអូ ធ្លាប់បានអះអាងថា ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គឺមិនភ្ជាប់ជាមួយលក្ខខណ្ឌអ្វីជាមុនឡើយ។ មិនតែប៉ុណ្ណោះ ក្នុងសុន្ទរកថានៅអង្គការសហប្រជាជាតិនៅខែកញ្ញា ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូ មានឆន្ទៈ ក្នុងការស្តារទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាងឡើងវិញ ដោយផ្អែកតាមសេចក្តីប្រកាសដោយមេដឹកនាំប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០០២ កន្លងមក។ នៅក្នុងឆ្នាំ២០០២ នាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi បានបំពេញទស្សនកិច្ចនៅក្នុងព្យុងយ៉ាង និងជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន។ ក្នុងជំនួបនោះ មេដឹកនាំជប៉ុន និងកូរ៉េខាងជើង បានរៀបចំស្តារទំនាក់ទំនងឡើងវិញ ហើយជប៉ុនក៏បានផ្តល់ជំនួយសេដ្ឋកិច្ចទៅកូរ៉េខាងជើងផង។ ស្របគ្នានេះ លោកស្រីយូកូ ក៏បានលើកឡើងពីទំនាក់ទំនងជាមួយចិនផង។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន បានសន្យាបន្តកិច្ចខិតខំក្នុងការថែរក្សាទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងការស្ថាបនា។ ទំនាក់ទំនងប្រទេសទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយជប៉ុនបានបញ្ចេញទឹកចម្រុះសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រ៕ | ប្រមុខការទូតជប៉ុន យូកូ កាមិកាវ៉ា បានសន្យាធ្វើឱ្យចេញជារូបរាងជំនួបមេដឹកនាំជប៉ុន-កូរ៉េខាងជើង ដើម្បីជជែកលើប្រធានបទការចាប់ជំរិតជនជាតិជប៉ុននាពេលកន្លងមក។ |
Man City ដែលជាគូរប្រជែងជាមួយ Liverpool សម្រាប់ពានរង្វាន់ Premier league រដូវកាលនេះ បានប្រកាសនាថ្ងៃទី១០ ខែឧសភា ថាបានយល់ព្រមកិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund ក្នុងការផ្ទេរយក Haaland មកទឹកដីកីឡដ្ឋាន Etihad Stadium នាដើមកក្កដាខាងមុខ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ រកបាន២៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ២៩ប្រកួតនៅ Dortmund នឹងត្រូវមកបំពេញតំបន់ប្រយុទ្ធជួរមុខរបស់ក្រុមមេឃខៀវ ចាប់ពីរដូវកាល ២០២២-២៣ ទៅ។ ទោះជាយ៉ាងនេះ លោក Klopp ក៏បានទទួលស្គាល់ទេពកោសល្យ Haaland ហើយលោកបានបញ្ជាក់ថា Man City នឹងផ្លាស់ប្តូរទម្រង់លេងរបស់ខ្សែប្រយុទ្ធន័រវែសនេះ ជាជាងការសម្របខ្លួនរបស់គេ។ «ក្រុម City នឹងមិនអាចក្លាយជាក្រុម ដែលរំពឹងជ័យជម្នះលើកីឡាករតែម្នាក់នោះឡើយ ធម្មជាតិរបស់ពួកគេក្រោមការគ្រប់គ្រងរបស់ Pep គឺការងារជាក្រុមខ្លាំងបំផុត។ Haaland គឺជាកីឡាករដ៏ល្អមានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់ ក្រុម City និងស្វែងរកភាពជាក់លាក់ក្នុងការលេងណាមួយរូបគេ គេគឺពិតជាកីឡាករដ៏ខ្លាំងពេលបច្ចុប្បន្ន។»។ លោក Klopp បានលើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួតទល់ក្រុម Aston Villa។ Liverpool បានយកឈ្នះ Aston Villa ដែលដឹកនាំដោយលោក Steven Gerrard អតីតកីឡាកររបស់ហង្សក្រហមក្នុងលទ្ធផល ២-១។ Liverpool រកបាន៣ពិន្ទុបន្ថែម ដែលជាការផ្តល់កម្លាំងចិត្តដល់ក្រុមប្រកួតប្រជែងពានរង្វាន់ជាមួយ Man City។ មកដល់ពេលនេះ Liverpool កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន៨៦ ស្មើជាមួយក្រុមមេឃខៀវដែលឈរលេខ១។ Manchester City នឹងត្រូវជួបក្រុម Wolverhampton Wanderers នាជំនួបថ្ងៃទី១១ ខែឧសភាដែលជាការប្រកួតសប្តាហ៍ទី៣៦៕ | ទោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានទេពកោសល្យខ្លាំង ប៉ុន្តែក្រុម Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់ Pep Guardiola មិនអាចពឹងផ្អែកលើកីឡាករតែម្នាក់នេះឡើយ។ នេះជាការលើកឡើងរបស់លោក Jurgen Klopp គ្រូបង្វឹក Liverpool នាថ្ងៃទី១១ ខែឧសភា។ |
តើមានអ្វីខ្លះទៅ? ១.នៅមុនពេលដែលអ្នកមានផ្ទៃពោះ ឬកំឡុងពេលដែលអ្នកមានពរពោះ អ្នកគួរតែធ្វើការពិនិត្យស្បូនរបស់អ្នកឲ្យបានត្រឹមត្រូវ ទើបអាចការពារកូនមិនឲ្យមានគ្រោះថ្នាក់បាន។ ២.អ្នកមិនគួរធ្វើការពន្លូតកូនចោលច្រើនដងទេ ព្រោះវាអាចធ្វើឲ្យស្បូនអ្នកប្រែជាស្តើង។ ៣.ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែសម្អាតឲ្យបានស្អាត។ បើពុំដូច្នោះទេ វានឹងអាចនាំមេរោគជាច្រើនចូលទៅក្នុងស្បូននោះ។ ៤.អ្នកក៏មិនគួររួមភេទច្រើនដងពេកដែរ ព្រោះវាអាចប៉ះពាល់ដល់អ្នកជាខ្លាំង។ ៥.ការរួមភេទនៅពេលមិនទាន់គ្រប់អាយុ និងរួមភេទផ្តេសផ្តាស អាចធ្វើឲ្យស្បូនអ្នកកើតមានបញ្ហាយ៉ាងងាយ។ ដូចនេះ ដើម្បីសុខភាពស្បូនរបស់អ្នក អ្នកគួរតែប្រយ័ត្ន និងការពារឲ្យបានល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh | ក្នុងនាមជាមនុស្សស្រីមួយរូប អ្នកគួរតែចេះការពារស្បូនរបស់អ្នកឲ្យបានល្អ ព្រោះវាជាកន្លែងសំខាន់ក្នុងការបន្តពូជ។ ដូចនេះ ទម្លាប់ទាំង៥ខាងក្រោមនេះ អ្នកគួរតែចៀស កុំធ្វើឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង។ |
លទ្ធផលស្មើគ្នារវាងហង្សក្រហមដែលជាម្ចាស់ការពារតំណែងជើងឯក និងបិសាចក្រហមនៅកីឡដ្ឋាន Anfield នៅយប់ថ្ងៃទី១៧ ខែមករា បានបើកផ្លូវឲ្យក្រុមមេឃខៀវឡើងទៅកាន់ចំណាត់ថ្នាក់ទី២ និងសល់មួយប្រកួតក្នុងដៃថែមទៀត។ ក្រោយទទួលបាន១ពិន្ទុបន្ថែមនៅជំនួបទី១៨រដូវកាលនេះ Man Utd នៅឈរចំណាត់ថ្នាក់ទី១ក្នុងតារាងលីគកំពូលអង់គ្លេសដដែល ដោយរកបាន៣៧ពិន្ទុ ខណៈ Liverpool ធ្លាក់ទៅលេខ៤ មាន៣៤ពិន្ទុ។ Man City ដែលបានឈ្នះ Crystal Palace បានឡើងទៅលេខ២វិញ ក្រោយការប្រកួតទី១៧របស់ខ្លួន ជាមួយពិន្ទុសរុប ៣៥ពិន្ទុ។ ក្រុមរបស់លោក Pep Guardiola មានឱកាសឡើងទៅឈរកំពូលតារាង បើសិនពួកគេអាចរកបាន៣ពិន្ទុ សម្រាប់ការប្រកួតក្នុងដៃមួយលើកទៀត។ Leicester City ក៏ជាក្រុមដែលកំពុងប្រជែងតំណែងជើងឯក Premier League រដូវកាលនេះដែរ។ ក្រុមរហ្សនាមកញ្ជ្រោងឈរនៅលេខរៀងទី៣ដោយរកបាន៣៥ពិន្ទុក្រោយឈ្នះ Southampton ២-០ នាការប្រកួត១៨លើករបស់ពួកគេ។ Tottenham Hotspur ដែលឈ្នះ ក្រុមបាតតារាង Sheffield United ៣-១ ស្ថិតនៅចំណាត់ថ្នាក់ទី៥ មាន៣៣ពិន្ទុ។ ក្រុមពីលេខ១ដល់លេខ៥ Man Utd, Man City, Leicester City, Liverpool និង Spurs ជាក្រុមប្រជែងគ្នាខ្លាំងសម្រាប់ពាន Premier League រដូវកាលនេះ។ Fulham, West Bromwich និង Sheffield United ស្ថិតនៅតំបន់ត្រូវកាត់ចោល៕ | ជំនួបគូពិសេស Liverpool និង Manchester United បានបញ្ចប់ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួត Premier League សប្តាហ៍ទី១៨។ Liverpool ធ្លាក់ទៅលេខ៤ ហើយ Man Utd នៅរក្សាកំពូលតារាង ខណៈ Manchester City ឡើងទៅលេខ២ ក្រោយឈ្នះ Crystal Palace ៤-០។ |
កម្មវិធីភាពជាដៃគូរវាងនិស្សិត និង Microsoft (MSP) បង្កើតឡើងក្នុងគោលបំណងបណ្ដុះជំនាញបច្ចេកវិទ្យាដល់យុវជន តាមរយៈការផ្ដល់មូលដ្ឋានមួយសម្រាប់បង្កើតសហគមន៍របស់និស្សិត ផ្ដោតលើបច្ចេកវិទ្យា ក៏ដូចជាការផ្ដល់ជូនការបណ្ដុះបណ្ដាល និងធនធានថ្មីៗបំផុត ។ នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការមិនរកប្រាក់ចំណូល ឈ្មោះថា STEM Cambodia ដែលក្នុងនោះ ក្រុមហ៊ុន Microsoft បានជ្រើសរើសនិស្សិតពូកែៗចំនួន ៥៤ នាក់ មកពីវិទ្សាស្ថានចំនួន ១០ នៅទីក្រុងភ្នំពេញ ក្នុងរយៈកាលមួយឆ្នាំមកនេះ ដើម្បីទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ស្ដីពីភាសាលើការផលិតកម្មវិធី (Programming) និងកម្មវិធីផ្សេងទៀតដូចជា Xamarin និង ASP.net ជាដើម។ និស្សិតទាំងនោះក៏មានឱកាស អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងជំនាញគ្រប់គ្រងគម្រោង ក្នុងពេលចូលរួមវគ្គសិក្សានៃកម្មវិធីនេះ។ ក្នុងនាមជាទូត របស់ក្រុមហ៊ុន Microsoft តំណាងឲ្យសាលារៀនពួកគេម្នាក់ៗ កម្មវិធី MSP បានរៀបចំព្រឹត្តិការណ៍ និងសិក្ខាសិលានានា ហើយបានបង្កើតសហគមន៍បច្ចេកវិទ្យាដ៏សកម្មមួយយ៉ាងជោគជ័យ ដែលមាននិស្សិតជាង ៧០០នាក់ នៅក្នុងសហគមន៍នោះ។ យោងទៅតាម លោកAllen Dodgson Tan នាយកគ្រប់គ្រងអង្គការ STEMកម្ពុជា បានមានប្រសាសន៍ថា៖ «កម្មវិធី MSP របស់ Microsoft គឺកំពុងតែជួយបំប៉នជំនាញសំខាន់ជាសកល ដល់វិស័យព័ត៌មានវិទ្យាដែលកំពុងលូតលាស់នៅកម្ពុជា ។ កម្មវិធីនេះបានផ្ដល់ឱកាសពិសេស សម្រាប់និស្សិតដែលពាក់ព័ន្ធ ហើយជាលទ្ធផលនឹងលើកកម្ពស់ជំនាញនៅក្នុងវិស័យនេះទាំងមូល»។ Dalya Limchan ដែលស្ថិតក្នុងកម្មវិធី MSP បានបន្ថែមថា៖ «នេះជាកម្មវិធី ដែលបណ្តុះនិស្សិតឲ្យមានគំនិតច្នៃប្រឌិតថ្មី និងផ្តល់ឱកាសដល់ពួកយើងដើម្បីបានអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញគិត ។ យើងត្រូវបានផ្តល់ថាមពល ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារទៅថ្ងៃអនាគត»។ កម្មវិធី YouthSpark របស់ Microsoft ដែលអនុវត្តន៍ទូទាំងសកលលោក គឺមានគោលបំណងជួយឲ្យយុវជនទាំងអស់ត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត តាមរយៈការផ្តល់ឲ្យពួកគេនូវជំនាញគិតបែបឌីជីថល និងបែបកុំព្យូទ័រ ដែលជំនាញទាំងនេះគឺជាធាតុសំខាន់សម្រាប់អនុញ្ញាតឲ្យពួកគេទទួលបានភាពជោគជ័យ ក្នុងបរិបទសេដ្ឋកិច្ចដែលមានកំណើនតាមរយៈវិស័យបច្ចេកវិទ្យា និងជួយឲ្យពួកគេបានក្លាយជាអ្នកបង្កើតថ្មី និងជាកម្លាំងចលករសម្រាប់កំណើនអភិវឌ្ឍនៅក្នុងសហគមន៍របស់ខ្លួន តាមរយៈធនធាន និងបរិក្ខារដែលបានផ្ដល់ជូន ។ ក្នុងរយៈកាលមួយឆ្នាំមកនេះ ក្រុមហ៊ុន Microsoft បានកំពុងតែសហការជាមួយអង្គការមិនរកប្រាក់ចំណូលនានានៅប្រទេសកម្ពុជា ដើម្បីជួយរៀបចំឲ្យយុវជនមានការងារធ្វើនៅក្នុងសេដ្ឋកិច្ចបែបឌីជីថល។ ក្នុងនោះរួមមាន៖ អង្គការមូលនិធិកុមារកម្ពុជា (CCF)៖ ពង្រីកការអប់រំបែបឌីជីថល ដែលមានគុណភាពខ្ពស់ រាប់ចាប់ពីការអប់រំផ្នែកអក្ខរកម្មមូលដ្ឋាន រហូតដល់ការណែនាំឲ្យស្គាល់អំពីវិទ្យាសាស្ត្រកុំព្យូរទ័រដល់កុមារជាង ១៧០០ នាក់នៅក្នុងតំបន់ក្រីក្រ ស្ថិតនៅស្ទឹងមានជ័យ។ អង្គការមិត្តសំឡាញ់អន្តរជាតិ (Friends-International)៖ ផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងផលិតភាព ដល់យុវជនដែលបាត់បង់ឱកាសចំនួន ៣០០ នាក់ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់វដ្ដនៃភាពក្រីក្រពីមួយជំនាន់ទៅមួយជំនាន់។ អង្គការ Passerelles Numériques៖ ការផ្តល់ច្រកចេញពីភាពក្រីក្រ តាមរយៈការបណ្តុះបណ្តាលថ្នាក់បច្ចេកទេសរយៈពេល ២ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតចំនួន ២០០ នាក់ នៅតាមមណ្ឌលចំនួនបីក្នុងប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។ លោក Nicky Ward អ្នកគ្រប់គ្រងផ្នែកជំនួយ នៃអង្គការ CCF បានមានប្រសាសន៍ថា៖ «គោលបំណងរួមរបស់យើង គឺបង្កើតសង្គមមួយដែលមានសុវត្ថិភាព និងឯករាជ្យ ដែលផ្ដល់លទ្ធភាពដល់មនុស្សជំនាន់ក្រោយៗ មានភាពម្ចាស់ការលើខ្លួនឯងផ្នែកសេដ្ឋកិច្ច គិតគូដល់សហគមន៍ និងជាអ្នករួមចំណែកយ៉ាងសកម្មដល់ការរស់នៅក្នុងប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយកម្មវិធីសប្បុរសធម៌របស់ Microsoft យើងអាចផ្តល់ការអប់រំឌីជីថលដែលមានគុណភាពខ្ពស់ និងមានសារៈសំខាន់ ដល់យុវជន ដើម្បីឲ្យពួកគេសម្រេចបាននូវសក្ដានុពលពេញលេញរបស់ខ្លួន និងក្លាយជាកាតាលីករមួយដើម្បីសម្រេចបាននូវគោលដៅផ្សេងទៀត ដូចជាការកាត់បន្ថយភាពក្រីក្រ ការជម្រុញឱកាសការងារ និងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច»។ នៅពេលនេះ កម្មវិធី Microsoft YouthSpark បានឈានចូលដល់ឆ្នាំទីពីរហើយ ហើយក្រុមហ៊ុន Microsoft នឹងបន្តពង្រីកការងាររបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីជួយបំពេញតម្រូវការផ្នែកអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ច និងផ្តល់អំណាចដល់សហគមន៍ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀត ។ តាមរយៈកម្មវិធី ការតបស្នងរបស់បុគ្គលិក (Employee Giving Program) ក្រុមស្ម័គ្រចិត្តបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ដល់ ២២ សីហា ឆ្នាំ ២០១៧ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍនផ្នែកឌីជីថលរបស់អង្គការ CCF ។ ដោយការប្រើប្រាស់កម្មវិធី cloud ដូច្នេះ អង្គការ CCF នឹងមានចំណេះដឹង និងឧបករណ៍កាន់តែប្រសើរឡើង ដើម្បីបំពេញបេសកកម្មរបស់ខ្លួនកាន់តែប្រសើរជាងមុន ក្នុងការផ្លាស់ប្តូរកុមារក្រីក្របំផុតរបស់ប្រទេសនេះឲ្យមានឱកាសក្លាយជាមេដឹកនាំទៅថ្ងៃអនាគត ។ អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការ សម្រាប់ទីផ្សារថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា៖ «យុវជនទាំងអស់គួរតែមានឱកាសរៀនជំនាញ ដែលចាំបាស់ សម្រាប់បានចូលរួមនៅក្នុងពិភពលោកដែលចេះតែវិវត្ត ដោយសារបច្ចេកវិទ្យា ។ យើងធ្វើការជាមួយអង្គការមិនរកប្រាក់ចំណូល នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់កុមារ និងយុវជន ក្នុងការទទួលអត្ថប្រយោជន៍ពីជំនាញឌីជីថល និងផ្ដល់លទ្ធភាពដល់យុវជនកម្ពុជាគ្រប់រូបដើម្បីឲ្យសម្រេចបាននូវសមិទ្ធផលកាន់តែច្រើន»។ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អបអរផងដែរនោះ បានថ្លែងថា៖ «ជំនាញបែបនេះមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសកម្ពុជាឱ្យអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរឹងមាំ និងទំនើបជាងមុន។ កាលណា យុវជនដែលមានជំនាញឌីជីថល ជាពិសេសជំនាញព័ត៌មានវិទ្យា និងវិទ្យសាស្ត្រកុំព្យូទ័រ មានចំនួនកាន់តែច្រើនឡើង នោះសេដ្ឋកិច្ចកម្ពុជាក៏កាន់តែមានសមត្ថភាព ប្រកួតប្រជែងកាន់តែខ្លាំងផងដែរទៅថ្ងៃអនាគត ។ ក្រុមហ៊ុន Microsoft កំពុងជួយដោះស្រាយបញ្ហាធំៗ តាមរយៈការកាត់បន្ថយគម្លាតនៃជំនាញបច្ចេកទេស កំពុងជួយធ្វើសមាហរណកម្មកម្ពុជាទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងលើកកម្ពស់ឱកាសរបស់និស្សិតក្នុងការស្វែងរកការងារល្អៗ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា។ ក្រុមហ៊ុន Microsoft កំពុងចូលរួមចំណែកដោយផ្ទាល់ក្នុងការជួយធានា កសាងអនាគតរបស់យុវជនកម្ពុជា ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីភាពជាដៃគូរវាង និងនិស្សិត និង Microsoft នៅកម្ពុជា សូមចូលមកកាន់https://www.facebook.com/microsoft.cambodia/។ ឧទាហរណ៍ជាច្រើន ដែលបង្ហាញឲ្យឃើញ ក្រុមហ៊ុន Microsoft កំពុងជួយមនុស្សគ្រប់រូបឲ្យសម្រេចបាននូវក្ដីប្រាថ្នា និងសក្ដានុពលផ្នែកបច្ចេកវិទ្យា មាននៅទីនេះ http://www.microsoft.com/en-us/philanthropies/impactletter.aspx ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ដើម្បីអបអរខួបមួយឆ្នាំនៃកម្មវិធីភាពជាដៃគូរវាងនិស្សិត និងMicrosoft កម្មវិធីយុវជន YouthSpark របស់Microsoft នៅកម្ពុជា ដែលបើកឱកាសកាន់តែច្រើនដល់យុវជនកម្ពុជាឲ្យទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរទៅថ្ងៃអនាគត។ |
អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសគម្រោងលើកទី២ថា អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស និងថ្នាក់ដឹកនាំនានារបស់គណបក្ស ដោយរួមទាំងសកម្មជនផ្សេងទៀត នឹងធ្វើមាតុភូមិនិវត្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែ អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ពុំបានបញ្ជាក់ថា លោក សម រង្ស៊ី ដែលជាអតីតប្រធាន ហើយបច្ចុប្បន្ននៅតែជាមេដឹកនាំកំពូលរបស់គណបក្ស នឹងរួមដំណើរជាមួយថ្នាក់ដឹកនាំនិងសកម្មជន ក្នុងការធ្វើមាតុភូមិវិវត្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ដែរឬក៏អត់ទេ។ អតីតគណបក្សប្រឆាំង បានប្រកាសគម្រោងលើកទី២ អំពីការធ្វើមាតុភូមិនិវត្តនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីក្រៅប្រទេសមក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ការប្រកាសពីគម្រោងធ្វើមាតុភូមិនិវត្តនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំនៅក្រៅប្រទេស តាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូ (Video Conference) រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៧ ថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ សារព័ត៌មានថ្មីៗ បានផ្ញើសំណួរទៅកាន់អ្នកស្រី មូរ សុខហួរ តាមបណ្តាញទំនាក់ទំនងវាត់ស្អាប់ (WhatsApp) ដោយបានសួរអ្នកស្រីថា លោក សម រង្ស៊ី នឹងធ្វើដំណើរមកកម្ពុជាជាមួយអ្នកស្រី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដែរឬទេ? ប៉ុន្តែ មិនទាន់ឃើញអ្នកស្រី ឆ្លើយតប។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ថ្នាក់ដឹកនាំនិងសកម្មជនអតីតគណបក្សប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស ហើយមានឈ្មោះក្នុងដីកាកោះហៅរបស់តុលាការរាជធានីភ្នំពេញ នឹងវិលមកកាន់កម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយដំណើរមាតុភូមិនិវត្តនេះ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ។ អ្នកស្រី មូរ សុខហួរ ក៏មានឈ្មោះក្នុងដីកាកោះហៅដែរ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី១ ខែធ្នូនេះថា ក្រុមប្រឆាំងក្រៅប្រទេស គឺជាមនុស្ស ដែលប្រជាជនកម្ពុជា មិនស្វាគមន៍ ដូច្នេះ ពួកគេ មិនត្រូវបានចូលប្រទេសឡើយ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងដូច្នេះថា៖«សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ ដែលពាក់ព័ន្ធផ្លូវច្បាប់ បើមកដល់កម្ពុជា នឹងត្រូវចាត់ការតាមផ្លូវច្បាប់កម្ពុជា»។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើថ្នាក់ដឹកនាំ មន្រ្តី សកម្មជន និង អ្នកគាំទ្រនៃអតីតអតីតគណបក្សប្រឆាំងជិត១៣០នាក់ ពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ប៉ុន្តែជាក់ស្តែង មានជនជាប់ចោទតែជាង៣០នាក់ប៉ុណ្ណោះ ដែលបានចូលរួមសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ហើយពួកគេ សុទ្ធតែជាអ្នករស់នៅក្នុងប្រទេសកម្ពុជា។ ចំណែកជនជាប់ចោទជិត១០០ទៀត ដែលអវត្តមានពីសវនាការ ភាគច្រើនកំពុងរស់នៅឯក្រៅប្រទេស។ ក្នុងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រុមប្រឹក្សាជំនុំជម្រះ មិនទាន់បានសម្រេចសេចក្តីពីការមានទោសឬមិនមានទោសអ្វីឡើយ។ ក្រោយចប់សវនាការ មនុស្សជាង៣០នាក់នោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។ ក្រុមប្រឹក្សាជំនុំជម្រះ គ្រាន់តែសម្រេចច្របាច់សំណុំរឿងចូលគ្នាជា២សំណុំរឿង ហើយកំណត់ថា សំណុំរឿងទី១ នឹងត្រូវបន្តបើកសវនាការ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និង សំណុំរឿងទី២ នឹងត្រូវកំណត់បើកសវនាការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ មិនមែនតែអ្នកស្រី មូរ សុខហួរ ទេ ថ្នាក់ដឹកនាំកំពូលៗផ្សេងទៀតរបស់ក្រុមប្រឆាំង ដូចជា លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ឡុង រី និង លោក ហូរ វ៉ាន់ និង ជាដើម សុទ្ធតែមានឈ្មោះក្នុងដីកា ដែលត្រូវចូលសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា តែពួកគេ អវត្តមាន ដ្បិតពួកគេ ស្ថិតនៅឯក្រៅប្រទេស។ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក បានប្រកាសគម្រោងលើកទី១ថា ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែគម្រោងនាកាលនោះត្រូវបរាជ័យ។ លោក សម រង្ស៊ី ចោទរដ្ឋាភិបាលកម្ពុជា ថាហាមក្រុមហ៊ុនយន្តហោះ មិនឲ្យដឹកលោក តែរដ្ឋាភិបាល តបថា លោក សម រង្ស៊ី មិនហ៊ានចូលកម្ពុជាដោយខ្លួនឯង។ រដ្ឋាភិបាល ចាត់ទុកគម្រោងលើកទី១ពីការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំក្រុមប្រឆាំង ថាដើម្បីផ្តួលរំលំរដ្ឋាភិបាល ម្ល៉ោះហើយ ទើបពួកគេ ត្រូវចោទពីឧបឃាត ដែលសំដៅលើការរៀបគម្រោងផ្តួលរដ្ឋាភិបាល ហើយអ្នក ដែលប្រកាសគាំទ្រគម្រោងមាតុភូមិនិវត្តរបស់មេដឹកនាំក្រុមប្រឆាំង ត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ]។ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក មិនត្រឹមតែជាប់ពីឧបឃាតទេ តែក៏ជាប់ពីបទរួមគំនិតក្បត់ [ជាតិ] ដែរ៕ | «ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១» គឺជាកាលបរិច្ឆេទ ដែលក្រុមប្រឆាំង បានកំណត់ថា នឹងចូលកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាច ផ្តាំទុកជាមុនថា ពេលមកដល់កម្ពុជា ក្រុមប្រឆាំង នឹងត្រូវបានចាត់ការតាមផ្លូវច្បាប់។ |
អ្នកទោសថៃ៤៨នាក់ (ស្រី២៣នាក់) និងអ្នកទោសឡាវ៣៦នាក់ (ស្រី៣នាក់) ដែលកំពុងជាប់ឃុំនៅកម្ពុជា នឹងត្រូវបញ្ជូនទៅអនុវត្តទោសក្នុងពន្ធនាគារនៃប្រទេសរបស់ពួកគេ។ នេះបើតាមព័ត៌មានពីលោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ លោក នុត សវនា លើកឡើងថា មន្រ្តីក្រសួងយុត្តិធម៌ កំពុងរៀបចំឈ្មោះអ្នកទោសជនជាតិថៃនិងអ្នកទោសជនជាតិឡាវ ចូលទៅក្នុងបញ្ជី ដែលត្រូវបញ្ជូនទៅអនុវត្តទោសនៅប្រទេសរបស់ពួកគេ។ លោក បន្តថា អ្នកដែលត្រូវមានឈ្មោះក្នុងបញ្ជី គឺជាអ្នកដែលក្លាយជាអ្នកទោស ឬទណ្ឌិតរួចហើយ រីឯអ្នក ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ នឹងមិនត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីឡើយ។ លោកអគ្គនាយករង មិនទាន់ទទួលបានព័ត៌មានជាក់លាក់នោះទេថា អ្នកទោសទាំង២ជនជាតិខាងលើ នឹងត្រូវបញ្ជូនទៅស្រុកកំណើតរបស់ពួកគេនៅពេលណា។ យ៉ាងណា យោងតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជាកន្លងមក ពួកគេ នឹងត្រូវបញ្ជូនទៅប្រទេសរបស់ពួកគេឲ្យបានមុនពិធីចូលឆ្នាំថ្មី។ ពិធីចូលឆ្នាំថ្មីនៃប្រទេសទាំង៣ គឺកម្ពុជា ថៃ និង ឡាវ ស្ថិតក្នុងអំឡុងខែមេសាដូចគ្នា។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា ជនជាតិថៃទាំងអស់ មានជាង១០០នាក់ ហើយជនជាតិឡាវសរុប មានជាង៧០នាក់ ដែលកំពុងជាប់ឃុំនៅកម្ពុជា ដោយភាគច្រើននៃអ្នកជាប់ឃុំទាំង២ជនជាតិនេះ គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំណែក អ្នកទោសខ្មែរនៅប្រទេសទាំង២នេះ នឹងត្រូវរៀបចំបញ្ជូនមកអនុវត្តទោសនៅស្រុកខ្មែរវិញ ឬយ៉ាងណានោះ លោក មិនទាន់ដឹងព័ត៌មានច្បាស់ឡើយ។ លោក មានប្រសាសន៍ថា ការរៀបចំបញ្ជូនអ្នកទោសទាំង២ជនជាតិនេះទៅអនុវត្តទោសនៅស្រុកកំណើតរបស់ពួកគេ គឺជាទឹកចិត្តមនុស្សធម៌របស់មេដឹកនាំកម្ពុជា។ លោក បញ្ជាក់ដូច្នេះថា៖«ចំនួនអ្នកទោសប៉ុណ្ណឹង [ដែលនឹងត្រូវបញ្ជូនចេញ] មិនជួយសម្រួលដល់ភាពចង្អៀតណែន [ក្នុងពន្ធនាគារយើង] ប៉ុន្មានទេ។ ប៉ុន្តែ អ្វីដែលយើងធ្វើ គឺជាកិច្ចការមនុស្សធម៌ ផ្តល់ភាពងាយស្រួលដល់ក្រុមគ្រួសារពួកគាត់ ឲ្យពួកគាត់បានទៅស្រុកកំណើតវិញឲ្យបានធូរចិត្តទៅ»។ ការរៀបចំបញ្ជូនអ្នកទោសថៃ និងអ្នកទោសឡាវ ទៅអនុវត្តទោសនៅស្រុកកំណើតរបស់ពួកគេឲ្យបានមុនចូលឆ្នាំថ្មីនេះ គឺធ្វើទៅតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ កាលពីខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានពិភាក្សាគ្នា ហើយឯកភាពគ្នាក្នុងការផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក។ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច បានទៅបំពេញទស្សនកិច្ចនៅឡាវ ហើយក៏ប្រកាសថា កម្ពុជា នឹងបញ្ជូនអ្នកទោសឡាវ ឲ្យទៅអនុវត្តទោសនៅប្រទេសកំណើតវិញ៕ | ដោយ៖ ទេពញាណ |
ក្រសួងសុខាភិបាល ប្រកាសថាពលរដ្ឋខ្មែរចំនួន ៥៥នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងចំណោមនោះ មាន ៥០នាក់ ជាអ្នករស់នៅរាជធានីភ្នំពេញ ដែលមាននៅខណ្ឌឫស្សីកែវ ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ១នាក់ ជាអ្នករស់នៅខេត្តសៀមរាប, ១នាក់ នៅត្បូងឃ្មុំ, ១នាក់ នៅខេត្តកណ្តាល, ១នាក់ នៅខេត្តព្រះសីហនុ និង១នាក់ ខេត្តកំពង់ធំ។ ក្រៅពីរកឃើញអ្នកឆ្លងថ្មី ថ្ងៃនេះក្រសួងក៏ប្រកាសពីករណីសះស្បើយផងដែរ ដែលមានចំនួន ២៣នាក់ ដោយម្នាក់ជាករណីនាំចូល គឺបុរសជនជាតិឥណ្ឌូណេស៊ី ដែលមានអាសយដ្ឋាន នៅឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល។ ចំណែក២២នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ដែលក្នុងនោះ ៩នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។ ២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង។ ៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីសណ្ឋាគារក្រេតឌុក និង៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១៨៧២ នាក់ ក្នុងនោះ ១៣៤៨ នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដោយ៥នាក់បានស្លាប់បាត់បង់ជីវិត។ អ្នកជំងឺសរុប១០៥៦នាក់ ក៏បានជាសះស្បើយផងដែរ។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ស្វាយរៀង តាកែវ បាត់ដំបង ត្បូងឃ្មុំ និងកែប។ មនុស្ស ៨០៩នាក់ទៀត កំពុងបន្តសម្រាកព្យាបាល៕ | មនុស្ស៥៥នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកសះស្បើយមាន២៣នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែមីនា។ ក្នុងចំណោមករណីវិជ្ជមានថ្មី ភាគច្រើនស្ថិតនៅខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១៨៧២ នាក់ ក្នុងនោះ ១៣៤៨ នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ |
សូមស្តាប់បទសម្ភាសនាយ យ៉ាន ដូចតទៅ៖ | នាយ យ៉ាន បានទៅភូមិចំប៉ាក្នុងសង្កាត់ជ្រោយអំពិលនៃខណ្ឌច្បារអំពៅ។ កន្លែងខ្លះនៅក្នុងភូមិ នៅលិចទឹកនៅឡើយដោយសារទឹកទន្លេមេគង្គក្រោម។ ច្រើនសប្តាហ៍ហើយដែលភូមិនៅជាប់ដងទន្លេមេគង្គក្រោមបានជន់លិច ហើយនៅមិនទាន់ស្រកអស់ ទោះទឹកទន្លេបានចាប់ផ្តើមស្រកច្រើនហើយក៏ដោយ។ នាយ យ៉ាន បានទៅជួបបូជាចារ្យម្នាក់ជនជាតិដែលនិយាយប្រាប់នាយ យ៉ាន ថា ជីវភាពរស់នៅដោយការជន់លិច លំបាកខ្លាំង។ លោកបូជាចារ្យបន្តថា លោកដូចជាមិនបានឃើញវិធានការ ទប់ស្កាត់ការជនលិច ដែលតែងកើតឡើងរៀងរាល់២ ឬ៣ឆ្នាំម្តង។ |
អាងហែលទឹកដែលត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ វាមានទទឹង២២ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ ដែលស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ អាងហែលទឹកដ៏ធំដំបូងបង្អស់ប្រចាំស្រុកកោះធំនេះ គ្រោងចំណាយថវិកាអស់សរុបប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គោលបំណងនៃការសាងសង់នេះគឺដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ ក្រៅពីរៀបចំអាងហែលទឹកនេះ ក៏មានគម្រោងសំខាន់ៗមួយចំនួន ដូចជាគម្រោងស្តារផ្លូវជាតិលេខ០២ពីរគន្លងទៅបួនគន្លង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍, គម្រោងសិក្សាផ្លូវពីស្ពានកោះធំទៅឃុំលើកដែកតភ្ជាប់ទៅអ្នក លឿនដើម្បី កាត់បន្ថយរយៈពេលធ្វើដំណើរ, គម្រោងបើកការដ្ឋានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុនៅ ក្នុងខែមីនា ឆ្នាំ២០១៩, គម្រោងសាងសង់ផ្លូវពីបាត់ដំបង(ស្រុកសំឡូត)ទៅខេត្តកោះកុងដើម្បីដឹកជញ្ជូន កសិផល និងគម្រោងបើកការដ្ឋានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុដើម្បីអាចឱ្យ នាវាខ្នាតធំអាចចូល ចតបាន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល៕ | ភ្នំពេញ៖ អាងហែលទឹកតម្លៃ៣០ម៉ឺនដុល្លារនៅស្រុកកោះធំ ខេត្តកណ្តាល នឹងលេចរូបរាងឡើងនាឆ្នាំ២០២៣។ អាងហែលទឹកនេះបង្កើតឡើង ដើម្បីអនុញ្ញាតឲ្យយុវជន និងកីឡាករហែលទឹក អាចហ្វឹកហាត់ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។ |
ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រាល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមកជាវ រថយន្ត Mercedes-Benz គ្រប់ម៉ូឌែលទាំងអស់ នៅក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា នោះលោកអ្នក នឹងទទួលបានកាតសម្រាប់ចាក់ប្រេងឥន្ធនៈចំណុះ 3000 លីត្រ ភ្លាមៗ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចប្ដូរពីកាតចាក់ប្រេងឥន្ធនៈ មកជាលុយសុទ្ធ $3,000 វិញក៏បាន ឬ លោកអ្នកអាចប្ដូរទៅជាការបញ្ចុះតម្លៃ $3,000 វិញបានភ្លាមៗ។ អតិថិជនទាំងអស់ នឹងទទួលបានប្រូម៉ូសិនកាតចាក់ប្រេងឥន្ធនៈចំណុះ 3000 លីត្រ ក្នុងការជាវរថយន្ត Mercedes-Benz គ្រប់ម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតដល់ចប់ពិធីបុណ្យកាន់ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។ កាន់តែពិសេសអស្ចារ្យបន្ថែមទៀតនោះ សម្រាប់ប្រូម៉ូសិនរថយន្តម៉ូឌែល Mercedes-Benz V-Class AMG Line 2020 មានការបញ្ចុះតម្លៃពិសេសបំផុត $133,000 នៅសល់ត្រឹមតែ $108,000 លោកអ្នកក៏នឹងទទួលបានប្រូម៉ូសិន កាតចាក់ប្រេងឥន្ធនៈចំណុះ 3000 លីត្រ ភ្លាមៗផងដែរ។ ចំណេញលើចំណេញ!!! សូមប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះ កន្លងផុតទៅនាពេលដ៏ខ្លីខាងមុខនេះ! លោកអ្នកអាចសាកសួរព័ត៌មានលម្អិតតាមរយៈ 017 231 488 / 023 231 488 ឬអញ្ជើញទៅទស្សនារថយន្តទំនើបប្រណីត Mercedes-Benz នៅអគារតាំងបង្ហាញរថយន្តរបស់យើងខ្ញុំដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមចូលរួមជាសមាជិកតេឡេក្រាម Channel របស់យើង: bit.ly/3xtmj4O ដើម្បីទទួលបានព័ត៌មានថ្មីៗពីក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា)៕ (អត្ថបទពាណិជ្ជកម្ម) | កាន់តែពិសេស ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានការផ្តល់ជូនប្រូម៉ូសិនពិសេសដល់អតិថិជន ដោយរាល់ការជាវរថយន្ត Mercedes-Benz គ្រប់ម៉ូឌែល អតិថិជននឹងទទួលបានប្រេងឥន្ធនៈចំណុះ 3000 លីត្រ ភ្លាមៗ!!! |
សូម្បីតែជនបរទេសក៏នាំគ្នាកោតសរសើរភាពយន្តនេះដែរ។ «ប្រតិបត្តិការសមុទ្រក្រហមរៀបរាប់ពីរឿងពិតដែលកងទ័ពពិសេសរបស់ចិន បានចូលសង្គ្រោះប្រជាជនចិន និងជនបរទេសផ្សេងទៀតក្នុងសង្គ្រាម និងប្រឆាំងភេរវជន។។ វាឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីបេសកម្មរបស់កងទ័ពចិនក្នុងការការពារសន្តិភាពពិភពលោក។ ចិនបានទទួលការកោតសរសើរពីពិភពលោកទាំងមូលចំពោះសកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់ខ្លួនដូចជាប្រតិបត្តិការអម និងការពារនាវាដឹកជញ្ជូន ប្រតិបត្តិការជម្លៀសប្រជាជនចិន និងជនបរទេស រួមទាំងការប្រឹងប្រែងរបស់កងទ័ពរក្សាសន្តិភាពចិននៅទូទាំងពិភពលោក។ ទំនុកចិត្តនេះបានមកពីការកើនឡើងនៃភាពខ្លាំងរបស់ចិន។ មហាអំណាចនេះបានលុបបំបាត់ភាពខ្សោយរបស់ខ្លួនដែលមានការពី ១២០ ឆ្នាំមុន។ មហាអំណាចនេះក្រោកឈរឡើង រីកធំធាត់និងមានបាន រួមទាំងកាន់តែខ្លាំងក្លាផង។ ចិនកំពុងដើរឈ្មោះទៅក្លាយជាស្នូលវេទិកាពិភពលោក។ កាសែតសិង្ហបុរី Lianhe Zao Bao បានកត់សម្គាល់ថា រឿង «ប្រតិបត្តិការសមុទ្រក្រហម» បង្ហាញឲ្យឃើញពីរូបភាពវិជ្ជមានរបស់កងទ័ពជើងទឹកចិន និង ភាពខ្លាំងរបស់ប្រជាជនចិនទៅកាន់ពិភពលោក។ រឿងពិតនៅពីក្រោយភាពយន្តនេះប្រាប់ប្រជាជនលើពិភពលោកឲ្យបានដឹងពីកាតព្វកិច្ចរបស់ចិននៅពេលដែលពួកគេ ប្រឈមការគំរាមកំហែង ហើយវាក៏ជួយទាត់ចោលការយល់ឃើញអវិជ្ជមានចំពោះចិនពីសំណាក់មេដឹកនាំបរទេស ឬយល់ថាចិនជាការគំរាមកំហែងរបស់ពិភពលោកទៅវិញនោះ។ ការគំរាមកំហែងរបស់ចោរសមុទ្រនិង ភេរវជននៅក្នុងភាពយន្តនោះឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ហាប្រឈមផ្នែកសន្តិសុខរបស់ពិភពលោកបច្ចុប្បន្ន ដែលមានការជជែកពិភាក្សាគ្នាពីមាត់មួយទៅមាត់មួយទៀតពីចិន។ ដើម្បីទប់ទល់ការយល់ឃើញអាក្រក់ពីចិន ចិនក៏ចាំបាច់ត្រូវបង្ហាញសកម្មភាពឲ្យច្រើនទៅកាន់ពិភពលោកដូចគ្នា។ «ពិភពលោកបច្ចុប្បន្នដែលមានជម្លោះក្នុងតំបន់ និងការគំរាមកំហែងពីក្រុមភេរវជនកើតឡើងជាញឹកញាប់នោះមិនមានសន្តិភាពឡើយ»។ នេះជាការលើកឡើងរបស់លោក Alastair Reed នាយកស្តីទីនៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការប្រឆាំងភេរវកម្មនៅក្រុងឡាអេ។ «សហគមន៍អន្តរជាតិត្រូវការការប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់សង្គ្រាម ហើយពាក់ព័ន្ធបញ្ហានេះ សមត្ថភាពប្រយុទ្ធរបស់កងទ័ពចិននឹងចូលរួមចំណែកក្នុងការពង្រឹងកម្លាំងពិភពលោកដើម្បីរក្សាសន្តិភាព»។ លោក Reed បន្ថែមដូច្នេះ។ ដោយឡែកសារព័ត៌មានរុស្ស៊ី Rossiya បានបង្ហាញការយល់ឃើញថា ចិនដែលមានក្តីសុបិនចង់កសាងកម្លាំងទ័ពដែលខ្លាំងនោះគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ឬលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយ។ ពិភពលោកមិនអាចភ្លេចបានឡើយនូវរូបភាពនៃការជូតទឹកភ្នែករបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានដើម្បីបង្ហាញពីការអរគុណដល់កងទ័ពចិនដែលបានជួយជម្លៀសប្រជាជនប៉ាគីស្ថានពីយេម៉ែន ឬក៏ការចូលរួមចំណែករបស់ចិនក្នុងការនាំក្តីសង្ឃឹមទៅអាហ្វ្រិកខាងលិចក្នុងសមរភូមិប្រឆាំងជំងឺឆ្លងអេបូឡានោះ។ ពិភពលោកក៏នឹងមិនភ្លេចការប្រឹងប្រឺងរបស់ចិនក្នុងការអមដំណើរ និងការពារនាវាទឹកជញ្ជូនច្រើនជាង ៦០០០ ដែលច្រើនជាពាក់កណ្តាលជានាវាបរទេស និងនាវាកម្មវីធីស្បៀងអាហារពិភពលោក ដើម្បីធានាថា ពួកគេមានសុវត្ថិភាពពេលឆ្លងកាត់ឈូងសមុទ្រ Aden និងប្រទេសសូម៉ាលី។ រាល់ប្រតិបត្តិការទាំងអស់បង្ហាញបង្ហាញពីការទទួលខុសត្រូវរបស់ចិនក្នុងការធានារក្សាយុត្តិធម៌ សន្តិសុខ និងសន្តិភាពពិភពលោក។ ជាមួយភាពខ្លាំងរបស់ប្រជាជាតិខ្លួន ចិនក្លាយជាប្រជាជាតិទំនើបមួយដែលអាចផ្តល់ឲ្យពិភពលោកនូវសន្តិសុខកាន់តែច្រើនឡើងៗ។ ក្រៅពីជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាចាតិ ចិនបានបញ្ជូនកងទ័ពខ្លួនឲ្យចូលរួមរក្សាសន្តិភាពជិត ៤០០០០នាក់ ច្រើនជាងសមាជិកដទៃផ្សេងទៀត។ បន្ថែមពីនោះចិនព្យាយាមបំពេញតាមការសន្យារបស់ខ្លួនក្នុងការចូលរួមធ្វើជាអ្នកកសាងសន្តិភាពពិភពលោកតាមរយៈការធ្វើសកម្មភាព។ ចិនបានបង្កើតមូលនិធិចិន អង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដែលវាជាគំនិតផ្តួចផ្តើមដែលរួមបញ្ចូលប្រព័ន្ធសមត្ថភាពរក្សាសន្តិភាព ជាមួយការគាំទ្រកងទ័ពអាហ្វ្រិកដើម្បីកសាងសមត្ថភាពក្នុងការរក្សាសន្តិភាពផងដែរ។ ចិនក៏បានសន្យាបង្កើតវិទ្យាស្ថានអនុវត្តច្បាប់អន្តរជាតិក្រោមក្រសួងកិច្ចការសន្តិសុខសាធារណៈដើម្បីបំពាក់បំប៉នសមត្ថភាពមន្ត្រីអនុវត្តច្បាប់ពីប្រទេសក្រីក្រនានាទូទាំងពិភពលោក។ កងកម្លាំងរក្សាសន្តិសុខម្នាក់ដែលបានស្លាប់ក្នុងការប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសហៃទី លោកស្រី He Zhihong បានសរសរថា៖« ខ្ញុំជារោមសត្វមួយតូចក្នុងពិភពលោកដ៏ធំ ប៉ុន្តែរោមសត្វនេះមានសេចក្តីប្រាថ្នាមួយដើម្បីបង្កើតសន្តិភាព»។ បច្ចុប្បន្ននេះ រោមសត្វដូចជាលោកស្រីរាប់សែនកំពុងប្រមូលផ្តុំ និងសាមគ្គីគ្នានៅជុំវិញស្លាបពីរដ៏ខ្លាំងក្លាដើម្បីទទួលខុសត្រូវចំពោះពិភពលោក និងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែក រក្សាសន្តិភាពពិភពលោក៕ | «ប្រតិបត្តិការសមុទ្រក្រហម» (Operation Red Sea) ដែលជាខ្សែភាពយន្តដែលផលិតឡើងផ្អែកលើប្រត្តិបត្តិការរបស់កងទ័ពចិនក្នុងការជួយសង្គ្រោះប្រជាជនចិនរាប់រយនាក់និងជនបរទេសនៅកំពុងផែភាគខាងត្បូងឈូងសមុទ្រ Aden ប្រទេសយេម៉ែនកាលពីខែមីនាឆ្នាំ ២០១៥ បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោក និងបង្ហាញឲ្យឃើញពីការទទួលខុសត្រូវរបស់ចិនក្នុងការរក្សាសន្តិភាពពិភពលោក។ |
សម្រាប់លោកគ្រូ អ្នកគ្រូដែលកំពុងស្វែងរកខោអាវកីឡា ឬ មានតំរូវការសំរាប់ពេលនេះ ឬ ឆ្នាំក្រោយ អាចយករូបភាពខាងក្រោមទៅបង្ហាញបាន និងទុកប្រើប្រាស់សំរាប់ពេលក្រោយ។ ហាងកីឡាអាយស្ពតជាជំរើសទី ១ សំរាប់លោកអ្នកក្នុងការចាប់ជាដៃគូសំរាប់អ្នកយកទៅលក់បន្ត ដោយសារយើងផ្តល់ជូននូវលក្ខណះពិសេសដូចជា អាចកម្មង់តាមចំនួនសិស្សចង់បាន និងទំហំតាមចិត្ត ឆែកស្តុកតាមវែបសាយបានភ្លាមៗ ទំនិញមានស្តុកស្រាប់ និងសេវាកម្មល្អលើការដឹកជញ្ជួន និងវេរលុយ។ តម្លៃពិសេសសំរាប់អ្នកយកទៅលក់បន្ត និងលោកគ្រូ អ្នកគ្រូ ឬ គ្រូកីឡាដែលកំពុងប្រកប របរលើអាជីវកម្មនេះស្រាប់។ ក្រៅពីនេះ អាយស្ពតក៏មានផ្តល់សេវាកម្មដូចជា៖ - កាត់ខោអាវសាលា, ក្រុមហ៊ុន ស្ថាបន័ តំលៃសមរម្យ - ទទួលធ្វើ Logo ឡូហ្គោ ប៉ាក់ និងព្រីន គ្រប់ប្រភេទ - បោះឈ្មោះលេខជាស្ទីកឃ័រ ឬ ចាក់ទឹកថ្នាំ តាមតម្រូវការជាក់ស្តែង អាចទាក់ទងបានតាម: សាខាទី 1: ផ្លូវ 330 ជិតផ្សារបន្លែអូឡាំពិក ទូរស័ព្ទលេខ: Tel:010-669 963 (Telegram) / 077-376322 / 088-939-0221. អាចឆាតមកវិញបានតាម៖ https://facebook.com/isportwholesale - បោះដុំ: https://t.me/isportwholesale - ចូលក្រុមទទួលទំនិញថ្មីតាម៖ https://t.me/+Gu5paKwalLcwOTRl - Web: www.isportcambodia.com សាខាទី 2: ឈាងសណ្ឋាគារឡឺប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោម ទូរស័ព្ទលេខ: Tel:012- 863 310 (Telegram) / 010 383 220/ 011 555 622 Facebook: https://web.facebook.com/isport169 #ដៃគូផលលាភលោកអ្នក! អរគុណ. អត្ថបទពាណិជ្ជកម្ម | ត្រូវម៉ាច់សម្រាប់អ្នកកំពុងស្វែងរកឈុតកីឡាម៉ូតថ្មីៗ ដែលមានស្តុកស្រាប់ទំហំក្មេង : 24 26 28 30 (22-45 គីឡូ) & ទំហំធំ : S M L Xl 2XL។ ជាមួយនឹងបទពិសោធន៍យួរឆ្នាំលើការផ្គត់ផ្គង់ខោអាវ និងសំភារកីឡា ហាងអាយស្ពតបាននាំចូលដោយផ្ទាល់ពីរោងចក្រ និងផ្តល់ជូននូវតម្លៃសមរម្យទៅតាមជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើង។ |
កុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ជាមួយក្លិប Barcelona នៅសល់បីសប្ដាហ៍ទៀត នឹងត្រូវចប់។ ប៉ុន្តែ Messi រូបនេះមិនទាន់បានទទួលសំណើណាមួយពីខាងក្លិប Barcelona ឡើយក្នុងការបន្តកុងត្រាថ្មី។ ជុំវិញករណីរបស់ Messi និងក្លិបអ្នកមានបុណ្យ ភាគីសងខាងធ្លាប់បានជួបចរចាគ្នារួចមកហើយ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ នៅតែមិនទាន់បានទទួលសំណើក្នុងការបន្តកុងត្រាថ្មីណាមួយឡើយពីខាងក្លិបអេស្ប៉ាញមួយនេះ។ ក្នុងរយៈត្រឹមតែ ២១ថ្ងៃទៀតប៉ុណ្ណោះ Messi នឹងក្លាយទៅជាកីឡាករម្នាក់ដែលគ្មានតម្លៃខ្លួនបន្ទាប់ពីកុងត្រារបស់គេត្រូវបានផុតកំណត់។ ទាក់ទងរឿងនេះ លោក Joan Laporta ម្ចាស់ក្លិប Barcelona ធ្លាប់បញ្ជាក់ថា លោកចង់ផ្តល់ការបន្តកុងត្រាថ្មីរយៈពេលពីរឆ្នាំដល់ Messi ជាមួយនឹងប្រាក់ញើសឈាមសរុប ៥០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលប្រាក់ឈ្នួលនេះស្មើនឹងប្រហែលពាក់កណ្តាលនៃប្រាក់ឈ្នួលរបស់ Messi នាពេលបច្ចប្បន្ន ។ លោក Joan Laporta ក៏ចង់ផ្តល់ឲ្យរយៈពេល១០ឆ្នាំបន្ថែមទៀតឱ្យ Messi ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតសម្រាប់ក្លឹប និងអាចរកប្រាក់បាន១០លានអឺរ៉ូបន្ថែមទៀត។ លោក Laporta បានពន្យល់រឿងអស់ទាំងនេះទៅកាន់លោក Jorge Mendes ដែលជាឪពុក និងជាភ្នាក់ងាររបស់ Messi ផ្ទាល់។ ប៉ុន្តែរឿងនេះមិនទាន់បានកើតឡើងនៅឡើយ៕ | ដោយ៖ជា យូគៀង |
លោក Emery អាយុ៤៦ឆ្នាំ បានចូលរួមជាមួយកាំភ្លើងធំ បន្ទាប់ពីបាននាំ PSG លើកពាន Ligue 1។ គ្រូបង្វឹកអេស្ប៉ាញរូបនេះ ក៏ធ្លាប់បានដឹកនាំក្លិបយក្សបារាំងឈ្នះពានក្នុងស្រុកចំនួន៤ ហើយកន្លងមក បាននាំ Sevilla ឈ្នះពាន Europa League ៣លើក។ អត្ថបទទាក់ទង Emery អះអាងខ្លួនឯងថាជាគ្រូ Arsenal មុនការប្រកាសផ្លូវការរបស់ក្លិប | ក្លិបកាំភ្លើងធំ Arsenal បានប្រកាសពីការតែងតាំងអតីតគ្រូបង្វឹកក្លិប PSG និង Sevilla ជាគ្រូបង្វឹកថ្មីរបស់ខ្លួន នាថ្ងៃទី២៣ ខែឧសភា នេះ ដើម្បីជំនួសតំណែងលោក Arsene Wenger ដែលបានដឹកនាំអស់រយៈពេល២២ឆ្នាំ។ |
ប្រជាជនមីយ៉ាន់ម៉ា ដែលរស់នៅអង់គ្លេសជាច្រើនរយនាក់ រួមទាំងអ្នកគាំទ្រផ្សេងទៀត បានចេញមកបាតុកម្មនៅក្នុងក្រុងFalmouth ក្នុងតំបន់Cornwall កន្លែងដែលកិច្ចប្រជុំG7 ត្រូវបារព្ធឡើយ និងជាកន្លែងដែលប្រមូលផ្តុំដោយសារព័ត៌មានធំៗ។ អមជាមួយដៃកាន់បដា ក្រុមបាតុករបានស្រែកអំពាវនាវដល់មេដឹកនាំប្រទេសអ្នកមានទាំងប្រាំពីរ ឱ្យមានចំណាត់ការលើបញ្ហាមីយ៉ាន់ម៉ា ដើម្បីរៀបចំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។ ថ្លែងប្រាប់អ្នកសារព័ត៌មាន និស្សិតជនជាតិមីយ៉ាន់ម៉ាវ័យ ២១ឆ្នាំ បានលើកឡើងថា លោកចង់ឱ្យមេដឹកនាំក្រុមប្រទេសG7 ចាត់វិធានការលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនគ្រាន់តែលើកយកបញ្ហាទាំងនោះ មកធ្វើជាប្រធានបទនៃកិច្ចប្រជុំឡើយ។ បើតាមនិស្សិតដែលសិក្សានៅប្រទេសអង់គ្លេសរូបនេះ ប្រសិនបើលទ្ធិប្រជាធិបតេយ្យត្រូវបានបំភ្លេច នោះរបបសឹកនឹងបានដៃ និងគ្រប់គ្រងប្រទេសពេញទី។ ទន្ទឹមនេះ ស្រ្តីជនជាតិមីយ៉ាន់ម៉ាមួយរូបទៀត បានបង្ហាញពីកំហឹងរបស់ខ្លួនលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងថាសេចក្តីថ្លែងការណ៍ក្រុមប្រទេស G7 គឺមិនទាន់គ្រប់គ្រាន់ឡើយ។ ក្នុងន័យនេះ ស្រ្តីជនជាតិមីយ៉ាន់ម៉ារូបនោះ ក៏បានទាមទារឱ្យក្រុមប្រទេសអ្នកមានទាំង៧ ចាត់វិធានការលើរបបសឹកផងដែរ។ គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ រដ្ឋាភិបាលយោធា បានគ្រប់គ្រងមីយ៉ាន់ម៉ា ជាង ៤ខែហើយ។ ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែមានបញ្ហាស្មុគស្មាញច្រើន ដោយរបបសឹកត្រូវប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងបង្រ្កាបលើក្រុមបាតុករក្នុងប្រទេសជាដើម។ មនុស្សជាច្រើនរយនាក់ ត្រូវបានសម្លាប់ ខណៈប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ ផ្សេងទៀត ត្រូវចាប់ខ្លួន៕ | បាតុករជាច្រើនរយនាក់ ដែលភាគច្រើនជាជនជាតិមីយ៉ាន់ម៉ា រស់នៅបរទេស នៅថ្ងៃទី១២ ខែមិថុនា បានទាមទារឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ បើតាមក្រុមបាតុករ ខ្លួនមិនចង់បានត្រឹមតែការពិភាក្សានៅក្នុងកិច្ចប្រជុំឡើយ ប៉ុន្តែចង់ឱ្យក្រុមប្រទេសG7 ដាក់ចេញចំណាត់ការដោយផ្ទាល់តែម្តង។ |
លោក ហង់ជួន ណារ៉ុន បានអំពាវនាវទៅធនាគារជាតិកម្ពុជា(NBC) ជួយអន្តរាគន៍ទៅធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានផ្តល់ប្រាក់កម្ចីដល់គ្រឹះស្ថានសិក្សាមួយចំនួន ឲ្យពិចារណាបញ្ចុះអាត្រាការប្រាក់ និងទូទាត់សំណងទៅតាមលទ្ធភាព ដោយសារកូវីដ-១៩។ ការស្នើរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងក្នុងសេចក្តីណែនាំស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិករបស់គ្រឹះស្ថានសិក្សាឯកជន។ ក្រៅពីស្នើទៅ NBC លោកហង់ជួន ណារ៉ុន ក៏ស្នើឲ្យម្ចាស់ទីតាំងដីបានជួលសម្រាប់ដំណើរការគ្រឹះស្ថានសិក្សាមួយចំនួន ឲ្យបញ្ចុះតម្លៃឈ្នួលតាមភាពជាក់ស្តែង ដើម្បីដោះបន្ទុកមួយចំនួន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។នៅក្នុងសេចក្តីជូនដំណឹងដដែល លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រាប់ទៅគ្រឹះស្ថានសិក្សាដែលកំពុងដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ត្រូវរៀបចំរៀងៗខ្លួននូវយន្តការ និងប្រតិទិនបង្រៀន រៀន និងការវាយតម្លៃតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិកឲ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន រៀន និងវាយតម្លៃ។ បើតាមសេចក្តីណែនាំដដែល ក្រសួងអប់រំ នឹងអនុញ្ញាត្រឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនរបស់គ្រឹះស្ថានសិក្សារៀងៗខ្លួន ប៉ុន្តែត្រូវធានានូវស្តង់ដារគុណភាព ដែលអាចទទួលយកបាន។ ក្នុងករណីចាំបាច់ ក្រសួងអប់រំ នឹងសហការជាមួយគ្រឹះស្ថានសិក្សា ដើម្បីធានានូវគុណភាពប្រឡង។ គ្រឹះស្ថានសិក្សាដែលអនុវត្តតាមការណែនាំនេះ ក្រសួងអប់រំ អាចសញ្ញាបត្រមធ្យមទាំង២កម្រិត ប៉ុន្តែសាមីគ្រឹះស្ថានសិក្សា ត្រូវចុះហត្ថលេខាដោយខ្លួនឯង។ ក្រសួងអប់រំ នឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីគុណភាពសញ្ញាបត្រ។ នេះបើតាមសេចក្តីជូនដំណឹងដដែល។ លោក ហង់ ជួនណារ៉ុន ក៏នៅតែលើកទឹកចិត្តអាណាព្យាបាលសិស្ស ឲ្យជំរុញ និងតាមដានការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់កូនចៅ តាមកាលវិភាគដែលកំណត់ដោយសាលារៀនរបស់ពួកគេ។ លើសពីនេះ អាណាព្យាបាលក៏ត្រូវជំរុញកូនចៅ ឲ្យស្វ័យសិក្សានៅផ្ទះផងដែរ និងតាមដានកូនកុំឲ្យទៅកន្លែងណា ដែលងាយឆ្លងកូវីដ-១៩។ សូមជម្រាបថា ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្ស នៅអំឡុងពេលវិបត្តិកូវីដ-១៩ ក្រសួងអប់រំ បានបង្កើតកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន ដូចជាកម្មវិធី E-Learning, E-School Cambodia, BEEP និង Wiki Tv ជាដើម។ គិតត្រឹមថ្ងៃទី១៣ ខែមេសានេះ កម្ពុជាមានអ្នកជំងឺសរុបចំនួន១២២នាក់ និងអ្នកជាសះស្បើយចំនួន៧៧នាក់។ អ្នកនៅបន្តការព្យាបាលមានចំនួន៤៥នាក់៕ | ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន បានអំពាវនាវទៅធនាគារជាតិកម្ពុជា ជួយអន្តរាគមន៍ទៅធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពិចារណាបញ្ចុះការប្រាក់ដល់គ្រឹះស្ថានសិក្សាមួយចំនួនដែលកំពុងប្រើប្រាស់កម្ចីរបស់ខ្លួន និងទូទាត់សំណងទៅតាមលទ្ធភាព។ ក្រៅពីនេះ ក្រសួងក៏ស្នើឲ្យម្ចាស់ដី បញ្ចុះថ្លៃជួល ដល់គ្រឹះស្ថានសិក្សាដែលរងការប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩នេះដែរ។ |
យុទ្ធនាការមួយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ និងជំរុញអតិថិជនរបស់ក្រុមហ៊ុនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទប្រើប្រាស់របស់ពួកគេ ឬប្រសិនបើពួកគេមិនទាន់បានបំពេញទិន្ន័យព័ត៌មានផ្ទាល់ខ្លួនថ្មី ជាមួយនឹងការផ្តល់ជូនពិសេសផងដែរ។ ក្នុងពេលបច្ចុប្បន្ន ការចុះអត្តសញ្ញាណលេខទូរស័ព្ទពិតជាមានសារៈសំខាន់ខ្លាំង ដោយលេខទំនាក់ទំនងផ្ទាល់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់ឯកសារសំខាន់ៗ រួមមានកម្មវិធីធនាគារតាមទូរស័ព្ទដៃ បណ្តាញសង្គម និងផ្សេងៗទៀត។ ជាមួយនឹងការចុះអត្តសញ្ញាណលេខទូរស័ព្ទ អតិថិជនអាចការពារនូវកម្មសិទ្ធិលេខទូរស័ព្ទដែលខ្លួនកំពុងប្រើប្រាស់ និងមានភាពងាយស្រួលក្នុងការសុំបើកដំណើរការលេខទូរស័ព្ទឡើងវិញ ប្រសិនជាមានការខូតខាត ឬបាត់បង់ដោយករណីណាមួយ។ បន្ថែមពីនេះផងដែរ អ្នកប្រើប្រាស់ក៏អាចផ្ទេរកម្មសិទ្ធិលេខទូរស័ព្ទដែលបានចុះអត្តសញ្ញាណរួចរាល់ហើយ ឲ្យទៅសមាជិកគ្រួសារ ឬបុគ្គលដែលទុកចិត្តបានដែរ។ អ្នកស្រី Mila Kusheva Jivkova នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បន្តសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការចុះអត្តសញ្ញាណលេខទូរស័ព្ទ។ អ្នកស្រីបានលើកឡើងថា៖ «ក្រុមហ៊ុន Smart Axiata តែងតែផ្តោតអាទិភាពលើតម្រូវការអតិថិជន ជាគោលការណ៍ចម្បង នៃអាជីវកម្មរបស់យើង។ ពួកយើងតែងតែផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជន ជាមួយនឹងការប្រើប្រាស់នូវរាល់ផលិតផល និងសេវាកម្មរបស់យើង រួមជាមួយនឹងការធានានូវសេវាកម្មដ៏រលូនបំផុត។ ពួកយើងពិតជាលើកទឹកចិត្តអតិថិជនរបស់យើងឲ្យចាប់ផ្តើមចុះអត្តសញ្ញាណលេខទូរស័ព្ទរបស់គេ ដើម្បីការពារកម្មសិទ្ធិ ក៏ដូចជាការពារលេខទំនាក់ទំនងពី សកម្មភាពណាដែលមិនមានបំណងល្អ ឬខុសច្បាប់។» ដើម្បីកាន់តែលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន Smart Axiata នឹងមានការផ្តល់ជូនពិសេសរហូតដល់ចុងខែ មីនា សម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ ដោយមានការផ្តល់ទិន្ន័យសម្រាប់លេងអុីនធឺណិតដោយឥតគិតថ្លៃចំនួន ២ Gigabyte ដែលមានសុពលភាព ៧ ថ្ងៃ បន្ទាប់ពីចុះឈ្មោះបានជោគជ័យ។ ដើម្បីពិនិត្យមើលថាលេខទូរស័ព្ទរបស់អ្នកមានការចុះអត្តសញ្ញាណរួចរាល់ហើយឬនៅ អ្នកប្រើប្រាស់ Smart Axiata អាចហៅកាន់ទៅលេខ *1202# ហើយអាចបំពេញព័ត៌មានដែលនៅខ្វះខាត តាមរយៈកម្មវិធីទូរស័ព្ទដៃ SmartNas របស់ក្រុមហ៊ុន (https://www.smart.com.kh/get-smart/smartnas/) ឬតាមរយៈគេហទំព័រសម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ (https://simreg.smart.com.kh/) ឬក៏អាចទៅ Smart Shop មួយណាដែលមានទីតាំងជិតអ្នកជាងគេ។ ក្នុងនាមជាក្រុមហ៊ុនគមនាគមន៍ឌីជីថលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែស្វែងរកឱកាសដើម្បីផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៅលើរបៀបរស់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន។ អតិថិជនដែលបានប្រើប្រាស់លេខដែលមិនទាន់បានចុះអត្តសញ្ញាណនូវការចាប់តាំងពីឆ្នាំ ២០១៧ មក Smart Axiata បានចាប់ផ្តើមចុះអត្តសញ្ញាណលេខទូរស័ព្ទរបស់អតិថិជន តាមរយៈប្រព័ន្ធអានរូបភាពអក្សរ ( Optical Character Recognition) ដែលអាចបម្លែងឯកសារជារូបភាពទៅជាអក្សរនៅលើកំព្យូទ័របាន ក៏ដូចជាការប្រមូលព័ត៌មានអត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏នៅតែបន្តការធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការចុះអត្តសញ្ញាណលេខទូរស័ព្ទ ក៏ដូចជាបង្កភាពងាយស្រួល ជូនដល់អតិថិជនដែលបានជាវលេខប្រើប្រាស់មុនឆ្នាំ ២០១៧ ផងដែរ។ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមនូវយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទ ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់សាធារណជនទូទៅផងដែរ។ |
The move is its first foray into the budget sector and will leave Cathay controlling three of the four airlines at one of Asia's busiest airports at a time of huge growth in the region's air industry. It comes weeks after the carrier said it had swung back into the black in 2018 following two years of losses and will help ease concerns after an embarrassing data breach that dented the firm's reputation and could prove costly. "HK Express captures a unique market segment," Cathay said in a statement. "This represents an attractive and practical way for the Cathay Group to support the long-term development and growth of our aviation business and to enhance the competitiveness of the Hong Kong hub during a time of intense regional competition." Cathay will stump up HK$4.93 billion (US$628.15 million) for the airline in a deal that is expected to be completed by December, according to a filing announcement. The firm said it will continue to operate HK Express as a "standalone airline using the low-cost carrier business model". "The transaction is expected to generate synergies as the businesses and business models of Cathay Pacific and HKE are largely complementary," it added. Cathay shares rose almost three percent after the announcement but later retreated to end the day almost 2.5 percent lower at HK$13.34. HK Express is the city's sole budget carrier -- a sector that premium-focused Cathay has struggled to compete against despite rivals such as Singapore Airlines making inroads years ago. - 'Goodbye to its worst time' - But analyst Dickie Wong of Kingston Securities said it is now rectifying its "shortcoming". "I think Cathay has said goodbye to its worst time when it lost money from fuel-hedging contracts, faced an unclear business outlook and competition with budget airlines," he added. Wong said the falling share price was "just a normal pullback after a recent gain". HK Express is owned by HNA Group, a struggling Chinese conglomerate that has been looking to lower its debt pile. The group also owns Hong Kong Airlines, another Cathay competitor that has found itself in financial difficulties in recent months. HK Express flies to several regional cities including in Japan, South Korea, mainland China, Thailand and Vietnam. Cathay has been overhauling its business after posting its first losses for eight years in 2016, firing more than 600 workers and paring overseas offices and crew stations as it faces stiff competition from budget rivals in China. It has also added international routes and better on-board services in a bid to compete with well-heeled Middle Eastern long-distance carriers. The overhaul appears to have paid off. Earlier this month Cathay Pacific announced a net profit of HK$2.35 billion last year, ending two successive annual losses. However, chairman John Slosar raised concerns about the strength of the US dollar, geopolitical uncertainty and global trade tensions, which he said could dampen passenger and cargo demand in the coming year. It is also potentially facing a big bill after admitting in October to a massive data breach five months after hackers made off with the information of 9.4 million customers, including some passport numbers and credit card details. UK-based law firm SPG Law has already launched a group action against the carrier over the breach to help customers seek compensation. yz-ey/dan/fox/amu © Agence France-Presse | Hong Kong, China | Hong Kong flag carrier Cathay Pacific said on Wednesday it will buy budget airline HK Express for more than US$600 million as it moves to counter competition from the increasing number of low-cost carriers in the region. |
ភ្នំពេញ៖ ស្នងការខេត្តព្រះសីហនុ បានចុះបង្រ្កាបជនសង្ស័យបង្ខាំងមនុស្សខុសច្បាប់ និងជួយជនរងគ្រោះ បាន៣៥នាក់ ពីថ្ងៃទី២៣ ដល់២៦ សីហា ។ ស្នងការខេត្តព្រះសីហនុលោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ២៨ សីហានេះថា ក្រុមការងារប្រតិបត្តិការតាមប្រព័ន្ធ Hotline បានចុះបង្រ្កាប និងជួយសង្គ្រោះជនបរទេសបានចំនួន៣៥នាក់ រយៈពេល៤ថ្ងៃនេះ ។ ក្រុមការងារ កំពុងស្វែងរកមុខសញ្ញាបន្ថែមទៀត។ លោកសុំមិនបញ្ចេញព័ត៌មានលម្អិតជុំវិញករណីជនសង្ស័យ និងជនរងគ្រោះ ដើម្បីស្រាវជ្រាវរកជនពាក់ព័ន្ធបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើហ្វេសប៊ុកថា ក្រុមប្រតិបត្តិការតាមប្រព័ន្ធ Hotline និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយសង្គ្រោះជនម៉ាឡេស៊ី១នាក់ ពីក្រុមហ៊ុនមួយស្ថិត ខេត្តព្រះសីហនុ។ ករណីនេះ ជាករណីចុះបង្ក្រាបលើកទី១ នៅថ្ងៃទី២៣ សីហា។ បើតាមសម្ដេច ករណីដំបូងនេះ ក្រុមជនរងគ្រោះ បាននិយាយថា ពួកគេត្រូវបានចាប់បង្ខាំងដោយខុសច្បាប់ ប្រើហិង្សា កំហែង និងជួញដូរកម្លាំងពលកម្មជាដើម។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៨នាក់ បន្ថែមទៀត ។ ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក ZORAKI ចំនួន១ដើមផងដែរ។ មួយថ្ងៃក្រោយមក ក្រុមប្រតិបត្តិការ បានជួយជនរងគ្រោះចំនួន៣នាក់ទៀត នៅខេត្តព្រះសីហនុ និងឃាត់ខ្លួនអ្នកគ្រប់គ្រង១នាក់ យកមកសាកសួរបន្ថែមទៀត។ «បន្ទាប់ពីសាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឲ្យដឹងថា ករណីនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្ស នោះទេ ។ជនរងគ្រោះបានចូលធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា ដោយសារគាត់មិនពេញចិត្តនឹងការងារ និងមិនអាចចេញក្រៅបាន ទើបពួកគាត់ប្តឹងស្នើសុំយកពួកគាត់ចេញពីក្រុមហ៊ុននេះ»។ នេះបើតាមសម្ដេច ស ខេង។ លុះមកដល់ថ្ងៃទី២៦ ខែសីហា សមត្ថកិច្ចបានបន្តបង្ក្រាបជនសង្ស័យជួញដូរអាវុធចំនួន ៣នាក់ និងដកហូតវត្ថុតាងអាវុធវែង២ដើម ម៉ាក PPSH41 និងម៉ាក កាលីតឌូ KARATAY បង់ត្រឡោកចំនួន១, បង់អាវុធវែង AK ចំនួន១, អាវុធខ្លីចំនួន៤ដើម ម៉ាក ZORAKI ចំនួន៣ដើម និងម៉ាក SIG SAURER ១ដើម គ្រាប់កាំភ្លើងសរុបចំនួន២៦៥គ្រាប់, រថយន្តចំនួន៤គ្រឿង និងសម្ភារៈផ្សេងៗ។ នាថ្ងៃនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ បន្ថែមទៀត។ បើតាមសម្ដេច ស ខេង ជនសង្ស័យទាំងនេះ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕ | ដោយ៖ វ៉ន ស៊ីចេន |
នៅប្រទេសចិន ក្នុងសប្តាហ៍នេះ បណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីបាននាំគ្នាជួបជុំបង្អួតបច្ចេកវិទ្យារថយន្តថ្មីៗទំនើបៗរបស់ខ្លួន នៅទីក្រុងប៉េកាំង។ ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកចិន កំពុងតែមានការប្រកួតប្រជែងខ្លាំង។ ការស្ទង់មតិថ្មីចុងក្រោយ បង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើរថយន្តអគ្គិសនីនៅចិន កាន់កើនឡើងៗ ជាលំដាប់ ជារៀងរាល់ឆ្នាំ។ ទិដ្ឋភាពនេះ ផ្ទុយខុសពីនៅប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ពិព័រណ៍រថយន្តអគ្គិសនី ឆ្នាំ២០២៤ រៀបចំធ្វើនៅរដ្ឋធានីប៉េកាំង បន្ទាប់ពីខកខានអស់៤ឆ្នាំ តាំងពីផ្ទុះជំងឺរាតត្បាតកូវីដមក។ នៅចិន អ្នកប្រើរថយន្តអគ្គិសនី កាន់កើនឡើងៗ ជារៀងរាល់ឆ្នាំ។ ទីប្រឹក្សាហិរញ្ញវត្ថុនិងស្រាវជ្រាវទីផ្សារ AlixPartners មូលដ្ឋាននៅក្រុងប៉ារីស បង្ហាញឲ្យដឹងថា នៅប្រទេសចិន ក្នុងឆ្នាំនេះ អ្នកប្រើរថយន្ត ចំនួន ៩៧% បានឆ្លើយថាត្រៀមខ្លួនស្រេច ដើម្បីទិញរថយន្តអគ្គិសនី, ឆ្នាំ២០១៩ មានតែ៧៣% ហើយឆ្នាំ២០២១ ឡើងដល់៨៥%។ ពោលគឺកើនឡើងជាលំដាប់។ ចំណែកនៅអឺរ៉ុប អ្នកប្រើរថយន្ត បង្ហាញចេតនាចង់ទិញរថយន្តអគ្គិសនី ត្រឹមតែ ៤៣% ឡើងត្រឹមតែ២% បើធៀបនឹងឆ្នាំ២០២១។ រីឯ នៅអាមេរិក មានចំនួន ៣៥% ដូចគ្នានឹង៣ឆ្នាំមុនដដែល។ នេះបើតាមការស្ទង់មតិ ធ្វើតាមអនឡាញ ចន្លោះថ្ងៃទី២៨មីនា និងថ្ងៃទី១០មេសា ដោយមានមនុស្ស ៩ ពាន់នាក់ចូលរួមផ្តល់ចម្លើយ នៅក្នុងរង្វង់ប្រទេសចំនួន ៨ ៖ ចិន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ីតាលី អង់គ្លេស ជប៉ុន និង ឥណ្ឌា។ បើតាមទិន្នន័យរបស់ភ្នាក់ងារហិរញ្ញវត្ថុអាមេរិក Bloomberg, នៅប្រទេសចិន មានក្រុមហ៊ុនសហគ្រាសផលិតរថយន្តដើរដោយថាមពលអគ្គិសនី ប្រមាណ ១២៩ ក្នុងចំណោមនោះ មានតែ ជាង ២០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចលក់ឡានរបស់ខ្លួន ដាច់ដល់កម្រិតថ្នាក់ជាតិ។ ក្នុងឱកាសពិព័រណ៍រថយន្តអគ្គិសនីនៅប៉េកាំង គ្រានេះ គេឃើញមានក្រុមហ៊ុនចិនល្បីៗ តួយ៉ាង ក្រុមហ៊ុន BYD (Build your dreams) ស្នាក់ការនៅ Shenzhen ប៉ែកខាងត្បូងចិន ដែលបានលក់ឈ្នះវ៉ាដាច់ក្រុមហ៊ុនតេស្លាអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំទៅមិញ។ នៅសាលពិព័រណ៍ប៉េកាំង ក៏មានដែរ ក្រុមហ៊ុន Li Auto ស្នាក់កណ្តាលនៅប៉េកាំង, ក្រុមហ៊ុនឡាន NIO, CATL , Shenxing Plus, XPeng, US7 ។ល។ ដែលពួកគេប្រកួតប្រជែងដេញជើងគ្នាសម្បើមណាស់។ ខ្លះខំរកមធ្យោបាយបច្ចេកវិទ្យាថ្មី ធ្វើម្តេចឲ្យឡានរបស់ក្រុមហ៊ុនខ្លួន ស៊ីភ្លើងតិច ហើយសាកថ្មអគ្គិសនីឆាប់ចូលឆាប់ពេញ។ ខ្លះទៀតពឹតប្រឹងខាងបច្ចេកវិទ្យាសិប្បនិមិត្តដែលជួយអ្នកបើកបរ ហើយនិង ច្នៃដាក់ចម្រៀងខារ៉ាអូខេ។ ក្រុមហ៊ុនតូយូតាយីពុន ដែលបានពួតដៃសហការជាមួយក្រុមហ៊ុនរថយន្តចិន Tencent ក៏បានជំរុញទំនើបកម្មផលិតឡាន ដោយផ្អែកលើបច្ចេកវិទ្យាសប្បនិមិត្ត បានធ្វើឲ្យអ្នកប្រើប្រាស់រថយន្តជនជាតិចិន ជញ្ជក់មាត់សរសើរនិងរង់ចាំទិញ។ ផ្ទុយខុសពីទីផ្សាររថយន្តអគ្គិសនី នៅអឺរ៉ុប និងនៅអាមេរិកដែលហាក់នៅគាំងទ្រឹង ប៉ុន្តែនៅអាស៊ី ពិសេសនៅចិន កំពុងតែប្រកួតប្រជែងខ្លាំង។ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារបារាំងAFP, នៅស្រុកចិន អ្នកនិយមប្រើរថយន្ត មានជំនក់ចិត្ត ចង់សាកឡានថ្មីៗ ប្លែកៗ និងនិយមចង់ដូរឡាន ប្រហាក់ប្រហែលនឹងដូចដូរទូរសព្ទដៃ ដូរកុំព្យូទ័រ ដូច្នោះដែរ។ កត្តាចម្បង១ដែលពលរដ្ឋនៅក្នុងស្រុកចិននិយមប្រើរថយន្តអគ្គិសនី ព្រោះតែតម្លៃថោក។ តម្លៃថោក ព្រោះតែក្រុមហ៊ុនផលិតឡាន បានទទួលជំនួយឧបត្ថម្ភធនពីរដ្ឋអំណាចចិន។ ការឧបត្ថម្ភធននេះ ត្រូវសហរដ្ឋអាមេរិកថ្កោលទោសរិះគន់ចិន ពិសេសក្នុងដំណើរទស្សនកិច្ចថ្មីៗនេះ របស់លោកស្រី ចានែត យេលែន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ប៉េកាំង កាលពីពេលថ្មីៗ។ ចំពោះការឧបត្ថម្ភធនពីសំណាក់រដ្ឋអំណាចចិនក្នុងវិស័យឧស្សាហកម្មផលិតរថយន្តអគ្គិសនី, ប្រទេសបារាំង ក៏មិនសប្បាយចិត្តដែរ។ បារាំងបានរៀបចំដាក់សំណើច្បាប់ទៅសហភាពអឺរ៉ុប ដើម្បីដាក់ពិន័យយកពន្ធនាំចូលឲ្យច្រើន បើឡានចិននាំចូលទឹកដីអឺរ៉ុប៕ | ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា |
និយាយដល់វិស័យយោធានេះ ក្នុងឆ្នាំ២០១៤ សិង្ហបុរីបានចំណាយថវិកាមានទំហំ ២៥ភាគរយនៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនលើវិស័យនេះ ដែលវាមានទំហំច្រើនលើសលុប។យោងតាមរបាយការណ៍ក្រសួងការពារជាតិសិង្ហបុរីការចំណាយលើវិស័យយោធាប្រទេសនេះកើនឡើងពី៦០០លានដុល្លារក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មកដល់ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣។ បើប្រៀបធៀបជាមួយប្រទេសជិតខាងខ្លួនម៉ាឡេស៊ី គេឃើញថាមានទំហំខុសគ្នាជាង ២ដង ព្រោះម៉ាឡេស៊ីចំណាយ៥ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់វិស័យយោធា។ ដោយឡែក យោងតាមរបាយការណ៍ឆ្នាំ ២០១៥របស់ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ សិង្ហបុរីនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ១០ដែលនាំចូលសព្វាវុធច្រើនជាងគេលើលោក។ ដោយរាប់ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៤ សិង្ហបុរីនាំចូលអាវុធប្រហែលជា ៣ភាគរយនៃអាវុធដែលនាំចូលសរុបក្នុងទីផ្សារអន្តរជាតិផងដែរ។ តាមពិតទៅ សិង្ហបុរី នាំចូលអាវុធភាគច្រើនបំផុតរហូតដល់ ៧១ភាគរយឯណោះពីសហរដ្ឋអាមេរិក ហើយអាវុធរបស់អាល្លឺម៉ង់មានប្រហែលជា ១០ភាគរយ និងស៊ុយអែតមានប្រហែល ៦ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ សិង្ហបុរីប្រឈមបញ្ហាលំបាកមួយចំនួន ក្នុងការពង្រឹងអំណាចយោធាដោយនាំអាវុធចូលច្រើននេះ ព្រោះប្រទេសនេះមានផ្ទៃដីតូចពេក។ ដូច្នេះហើយរដ្ឋាភិបាលសិង្ហបុរីចំណាយលុយជួលកោះអូស្ត្រាលី Queensland ដើម្បីដាក់ទ័ព និងសព្វាវុធ ក៏ដូចជាសម្រាប់ធ្វើសមយុទ្ធ និងសាកល្បងសព្វាវុធជាដើម។ សិង្ហបុរីក៏ត្រៀមបង្កើនចំនួនទ័ពដែលមានលើកោះពី៦ពាន់នាក់ទៅ ១៤ពាន់នាក់ផងដែរ។ តែគួរត្រលប់មកផ្តោតលើ សំណួរថាតើ មូលហេតុអ្វីបានជាប្រទេសតូចដូចសិង្ហបុរីនេះត្រូវការអំណាចយោធាខ្លាំងនិងនាំចូលសព្វាវុធច្រើនសន្ធឹកបែបនេះ? តាមពិតទៅមានមូលហេតុច្រើនដែលនៅពីក្រោយការបន្តបង្កើនអំណាចយោធារបស់សិង្ហបុរី។ ហេតុផលសំខាន់ទីមួយគឺ ទីតាំងភូមិសាស្ត្រ។ ថ្វីបើគេគ្រប់គ្នាថា សិង្ហបុរីមានទីតាំងពីភូមិសាស្ត្រល្អសម្រាប់ពាណិជ្ជកម្មក៏ដោយ ប្រជាជនសិង្ហបុរីយល់ថា ប្រទេសពួកគេស្ថិតក្នុងកន្លែងងាយគ្រោះដោយខ្វះខាតធនធានផង ហើយស្ថិតនៅជិតអ្នកជិតខាងមានអំណាចហើយចិត្តមិនសូវល្អទៀត។ សូម្បីតែរដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng ក៏ធ្លាប់ថ្លែងផងដែរក្នុងឆ្នាំ២០១៤ ថា៖« ខ្ញុំយល់ស្រប ចំពោះការលើកឡើងថា កាលណាប្រទេសមួយកាន់តែខ្លាំង ប្រទេសនោះនឹងមានសត្រូវកាន់តែតិច»។ ទាក់ទិនបញ្ហានេះ លោក Pak Shun Ng ដែលជាម្ចាស់សៀវភៅមានចំណងជើងថា «ពីសត្វបង្កងមានពិសទៅជាកាំប្រម៉ា៖ បទវិភាគពីការផ្លាស់ប្តូរស្ថានភាពការពារជាតិនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០» ឬជាភាសាអង់គ្លេស «From poisonous shrimp to porcupine : an analysis of Singaporean defence posture change in the early 1980s» ក៏យល់ថា ភូមិសាស្ត្រនយោបាយជាមូលហេតុដែលជំរុញឲ្យសិង្ហបុរីពង្រឹងវិស័យការពារជាតិឲ្យខ្លាំង។ លោកថា សិង្ហបុរីដឹងច្បាស់ថាខ្លួនស្ថិតនៅតំបន់ដែលហ៊ុមព័ទ្ធដោយប្រទេសម៉ូស្លីមធំៗ។ ក្នុងសៀវភៅនេះក៏មានស្រង់សម្តីលោក លី ក្វាន់យូ ផងដែរ ដោយលោកថ្លែងថា៖«នៅក្នុងទីកន្លែងដែលត្រីធំៗស៊ីត្រីតូចៗ ហើយត្រីតូចៗស៊ីសត្វបង្កងនោះ សិង្ហបុរីត្រូវតែក្លាយជាបង្កមួយដែលមានពិសពុលវិញ»។ ចំណែក ហេតុផលសំខាន់មួយទៀត គឺ គោលនយោបាយរបស់រដ្ឋាភិបាលសិង្ហបុរីតាំងពីសម័យលោក លី ក្វាន់យូ គឺ «ខ្លួនទីពឹងខ្លួន» ។ នេះមានន័យថា សិង្ហបុរីចាំបាច់ត្រូវមានលទ្ធភាពការពារសន្តិសុខផ្ទាល់ខ្លួនដោយមិនចាំបាច់អាងឬពឹងអ្នកដទៃជាខ្នងបង្អែក។ ពាក់ព័ន្ធបញ្ហានេះ អ្នកវិភាគខាងសន្តិសុខនិងការពារជាតិនៃសាលាសិក្សាអន្តរជាតិ Rajaratnam សិង្ហបុរី លោក Collin Koh បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា សិង្ហបុរីត្រូវការវិស័យយោធាខ្លាំង ដែលវាមានន័យថា ត្រូវមានកងទ័ពដែលទទួលបានការបណ្តុះបណ្តាលខ្លាំងនិងមានបំពាក់សព្វាវុធទំនើប។ នេះក៏ព្រោះថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេសអាចត្រលប់ទៅជាចូរចត់ ល្អក់ករកមួយពព្រិចភ្នែកប៉ុណ្ណោះ។ ដូច្នេះ សិង្ហបុរីមិនអាចពឹងផ្អែកលើឆន្ទៈល្អរបស់ប្រទេសជិត ព្រោះគ្មានអ្នកណាល្អជាមួយយើងរហូតទេ។ ដូចដឹងស្រាប់ហើយថា ចាប់តាំងពីប្រកាសឯករាជ្យពីម៉ាឡេស៊ី សិង្ហបុរីមាននយោបាយការបរទេសមួយដែលមិនជ្រើសរើសយកការបង្កើតសម្ព័ន្ធភាពជាមួយរដ្ឋណាមួយទេ សូម្បីតែសហរដ្ឋអាមេរិក។ តែសិង្ហបុរីត្រូវការដៃគូសេដ្ឋកិច្ច ពោលគឺគ្រប់រដ្ឋជាមិត្តនិងមហាអំណាចទាំងអស់ឲ្យតែអាចធ្វើជំនួញជាមួយគ្នាបាន។ មួយវិញទៀត ជាការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបរាល់ការគំរាមកំហែងពីខាងក្រៅចំពោះសន្តិសុខផ្ទៃក្នុង និងចរាចរណ៍ពាណិជ្ជកម្មតាមសមុទ្រជាដើមដែលជាអាយុជីវិតរបស់សិង្ហបុរី ពីសំណាក់ក្រុមមិនមែនរដ្ឋ ។ ការកើនឡើងចលនាភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន និងចោរសមុទ្រជាដើមនោះជាការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់សន្តិសុខនិងសេដ្ឋកិច្ចប្រទេសនេះមិនអាចប្រកែកបានឡើយ។ ត្រលប់មកមើល បរិបទនៃទំនាក់ទំនងតំបន់និងសកលវិញម្តង។ សិង្ហបុរី នាំអាវុធចូលនិងពង្រឹងកម្លាំងយោធា ប្រហែលជាត្រៀមលក្ខណៈក្រែងមានការប្រែប្រួលនៃ ប៉ះទង្គិចឬជម្លោះកើតមានឡើងជាយថាហេតុរវាងមហាអំណាចធំៗក្នុងតំបន់។ តែយ៉ាងណាមិញ នៅមានអ្នកខ្លះឆ្ងល់ថា ចុះបើសិង្ហបុរីតូចបែបនេះ ទោះមានសព្វាវុធទំនើប និងទ័ពខ្លាំងក៏មិនប្រាកដថា អាចកម្ចាត់សត្រូវបានដែរ។ យោងតាមសៀវភៅដែលលើកឡើងខាងលើ ក្នុងឆ្នាំ ១៩៨៤ លោក លី សៀនឡុង ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនោះបានថ្លែងបញ្ជាក់ថា៖« ខ្ញុំប្រហែលជាមិនអាចកម្ទេចអ្នកបានឡើយ ប៉ុន្តែអ្នកប្រហែលជាត្រូវប្រឈមលទ្ធផលដែលមិនអាចទទួលយកបានពេលជាអ្នកចង់យកឈ្នះខ្ញុំ»៕ | បុរីរដ្ឋសិង្ហបុរីមានប្រជាជនជាង ៥លាននាក់ ហើយមានផ្ទៃដីទំហំជិត ៧០០គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ប្រទេសនេះចំណាយថវិកាច្រើនសន្ធឹកលើការនាំចូលសព្វាវុធរៀងរាល់ឆ្នាំ ក្នុងគោលដៅពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះក៏អនុវត្តច្បាប់កាតព្វកិច្ចយោធាដែលតម្រូវឲ្យប្រជាជនដែលគ្រប់អាយុចូលបំពេញកងទ័ពថែមទៀត។ វាសបញ្ជាក់ឲ្យឃើញថា ក្រៅពីផ្តោតលើការពង្រីកនិងធានានិរន្តរភាពនៃការលូតលាស់នៃសេដ្ឋកិច្ច សិង្ហបុរីក៏គិតគូរខ្លាំងពីសមត្ថភាពនិងអំណាចយោធារបស់ខ្លួនដែរ។ |
យុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយនៅថ្ងៃទី៨ ខែកញ្ញា។ ប៉ុន្តែគណបក្ស ដែលចូលរួមទាំងអស់ ត្រូវតែគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងគោលការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា ដើម្បីបង្ការការរាតត្បាតនៃCOVID-19 ខណៈមីយ៉ាន់ម៉ាកំពុងរងគ្រោះដោយសារជំងឺឆ្លងសកលមួយនេះ។ មុនយុទ្ធនាការឃោសនាមួយថ្ងៃ UEC របស់មីយ៉ាន់ម៉ាបានសេចក្តីណែនាំមួយដែលហាមឃាត់បក្សនយោបាយបាយនានាពីការឃោសនានៅទីតាំងដែលមានហានិភ័យជំងឺ COVID-19។ ក្នុងសេចក្ដីណែនាំថ្ងៃទី៧ ខែកញ្ញា UEC បញ្ជាក់ថា៖ «បក្សនយោបាយទាំងអស់ មិនត្រូវរៀបចំការជួបប្រជុំ និងយុទ្ធនាការរកសំឡេងឆ្នោតនៅកន្លែង ឬអាគារសាធារណៈ នៅកន្លែងបទបញ្ជាឲ្យស្នាក់នៅផ្ទះអនុវត្តឡើយ»។ កន្លងមក ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា បានដាក់ក្រុងចំនួន ១៧នៅក្នុងរដ្ឋរ៉ាក់ឃីន និងតំបន់មួយចំនួនទៀតក្នុងទីក្រុងយ៉ាំងហ្គោន ឲ្យស្ថិតក្រោមបម្រាមស្នាក់នៅផ្ទះ ដើម្បីបង្ការការរាតត្បាតCOVID-19 ។ ក្រៅពីនេះ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ក៏បានចេញវិធានការមួយចំនួន ដើម្បីឲ្យបក្សនយោបាយទាំងអស់គោរពតាមផងដែរ។ សម្រាប់អ្នកឈរឈ្មោះដែលរស់នៅក្នុងតំបន់ជាប់បម្រាមស្នាក់នៅផ្ទះ និងមានឈរឈ្មោះនៅតំបន់ផ្សេង ទំនងជាត្រូវរឹតត្បិតការយុទ្ធនាការឃោសនារបស់ពួកគេ។ រថយន្តឃោសនា អនុញ្ញាតឲ្យដាក់មនុស្សតែពាក់កណ្តាល ហើយត្រូវតែមានកម្តៅក្រោម៣៨អង្សាសេ។ បើកម្តៅលើស អ្នកទាំងនោះនឹងមិនអនុញ្ញាតឲ្យជិះរថយន្តទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawady។ ដោយឡែក អ្នកទាំងឡាយណា ដែលបានធ្វើដំណើរទៅកន្លែងផ្ទុះ COVID-19 ក្នុងរយៈពេល ១៤ថ្ងៃ ឬចេញរោគសញ្ញាខ្លះ ក៏មិនអនុញ្ញាតឲ្យមកចូលរួមក្នុងយុទ្ធនាការដែរ។ សម្រាប់ការជួបជុំប្រជាជនវិញ គឺហាមជួបជុំលើសពី ៥០នាក់ និងត្រូវធានាថា អ្នកចូលរួមត្រូវរក្សាគម្លាតជិតពីរម៉ែត្រ ពាក់ម៉ាស់ របាំងមុខ និងត្រូវមានទឹកសម្លាប់មេរោគ។ មិនតែប៉ុណ្ណោះ ការចាប់ដៃ និងអោបក្នុងអំឡុងពេលនេះ គឺហាមឃាត់។ កន្លងមក រដ្ឋមន្ត្រីសុខាភិបាលមីយ៉ាន់ម៉ា បានប៉ាន់ប្រមាណថា ករណីឆ្លងCOVID-19 នៅក្នុងប្រទេស នឹងបន្តកើនឡើងថែមទៀត។ គិតមកត្រឹមព្រឹកថ្ងៃទី៩ ខែកញ្ញា មីយ៉ាន់ម៉ា មានករណីឆ្លងកូរ៉ូណាវីរុសសរុបចំនួន ១៨០៧ករណី អ្នកស្លាប់មានចំនួន ១២នាក់ និងអ្នកជាសះស្បើយមានចំនួន ៤៦០នាក់៕ | គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរបស់មីយ៉ាន់ម៉ា(UEC) នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសថា គណបក្សនយោបាយទាំងអស់ នឹងមិនអនុញ្ញាតឲ្យធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងតំបន់ដែលជាប់បទបញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះទេ។ នេះជាផ្នែកមួយនៃវិធានការរបស់ UEC សម្រាប់ឲ្យគណបក្សនយោបាយគោរពដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុសនៅក្នុងប្រទេស អំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត។ |
សំណើលក់អាវុធតម្លៃ៣៣០លានដុល្លារដែលប្រកាសដោយក្រសួងការពារជាតិអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា មានបញ្ចូលសម្ភារសម្រាប់យន្តហោះតៃវ៉ាន់ធុន F-16, C-130 និងយន្តហោះក្នុងស្រុកប្រភេទ F-5 ព្រមទាំងសម្ភារដែលប្រើលើប្រព័ន្ធយន្តហោះផ្សេងទៀត។ សំណើនេះ នឹងត្រូវដាក់ឲ្យឆ្លងសភាអាមេរិកជាមុនសិន តែវានឹងធ្វើឲ្យអាមេរិក និងចិនមើលមុខគ្នាកាន់តែលែងចំថែមទៀត ខណៈមិនត្រូវគ្នាដោយសារបញ្ហាពានិជ្ជកម្មស្រាប់ទៅហើយ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការយោធាចំណុះមន្ទីរបញ្ចកោណ សំណើលក់អាវុធនេះនឹងរួមចំណែកដល់នយោបាយការបរទេស និងសន្តិសុខជាតិរបស់អាមេរិកតាមរយៈការជួយពង្រឹងសមត្ថភាពសន្តិសុខ និងការពាររបស់ប្រទេសអ្នកទិញអាវុធ។ លើសពីនោះ ការកើនឡើងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ គឺជាកម្លាំងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងដំណើរការសេដ្ឋកិច្ចតំបន់។ រដ្ឋាភិបាលតៃវ៉ាន់ឯណោះវិញ ពិតជារីកមុខរីកមាត់យ៉ាងខ្លាំងចំពោះសំណើលក់អាវុធរបស់អាមេរិក ដែលជាខ្នងបង្អែកដ៏ធំរបស់ខ្លួន។ អ្នកនាំពាក្យវិមានប្រធានាធិបតីតៃវ៉ាន់និយាយថា តៃវ៉ាន់ពិតជាសាទរខ្លាំងដែលរដ្ឋាភិបាលអាមេរិកគិតគូរសន្តិសុខជាតិរបស់តៃវ៉ាន់ និងបន្តការប្ដេជ្ញាចិត្តក្នុងការគោរពតាមច្បាប់ស្ដីពីទំនាក់ទំនងជាមួយតៃវ៉ាន់ និងគោលការណ៍ធានា៦ចំណុចជុំវិញនយោបាយរបស់អាមេរិកមកលើតៃវ៉ាន់។ ការលក់អាវុធពីសំណាក់អាមេរិក ធ្វើឲ្យតៃវ៉ាន់សប្បាយចិត្ត ព្រោះនឹងជួយបង្កើនទំនុកចិត្តរបស់កោះមួយនេះ ដែលកំពុងប្រឈមមុខចង្កូមរបស់ចិន។ ចិនដែលនៅតែចាត់ទុកតៃវ៉ាន់ជាដែនកោះរបស់ខ្លួនមិនអាចផ្ដាច់ចេញបាននោះ តែងតែគំរាមប្រើអ្នកនយយោបាយតៃវ៉ាន់ឲ្យបោះបង់គំនិតប្រកាសឯករាជ្យ ព្រោះខ្លួនមិនរួញរាក្នុងការប្រើកម្លាំងដើម្បីដណ្ដើមតៃវ៉ាន់មកគ្រប់គ្រងឡើងវិញឡើយ។ ចំណែកឯទំនាក់ទំនងរវាងតៃវ៉ាន់ និងអាមេរិក គឺជាចំណុចរសើបមួយសម្រាប់ក្រុងប៉េកាំង។ ទោះជាផ្ដាច់ចំណងការទូតផ្លូវការជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧២ ក្ដី អាមេរិកនៅតែបន្តទំនាក់ទំនងល្អជាមួយតៃវ៉ាន់ដដែល ហើយទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំក្នុងអាណត្តិលោក ដូណាល់ ត្រាំ ។ កាលពីឆ្នាំ១៩៨២ ប្រធានាធិបតីអាមេរិក Ronald Reagan បានដាក់ចេញការធានា៦ចំណុចសម្រាប់តៃវ៉ាប់ដូចជាអាមេរិកសន្យាមិនកំណត់កាលបរិច្ឆេទលក់អាវុធឲ្យតៃវ៉ាន់ មុនជជែកជាមួយចិនជាមុនលើការលក់អាវុធឲ្យតៃវ៉ាន់ មិនដើរតួនាទីសម្រុះសម្រួលឲ្យតៃវ៉ាន់ និងចិនជាដើម៕ | រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែកញ្ញា បានស្នើលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃចំនួន៣៣០លានដុល្លារ។ គម្រោងនៃកិច្ចព្រមព្រៀងលក់សម្ភារសម្រាប់យន្តហោះនេះ នឹងដុតកម្ដៅទំនាក់ទំនងអាមរិក និងចិន ដែលកំពុងតានតឹងស្រាប់ដោយសារជម្លោះពាណិជ្ជកម្ម។ ក្រុងប៉េកាំងនឹងរឹតតែមិនសប្បាយចិត្តខ្លាំងថែមទៀត ព្រោះក្រុងវ៉ាស៊ីនតោននៅតែបន្តមានទំនាក់ទំនងជាមួយក្រុងតៃប៉ិ ទាំងខ្លួនមិនទទួលស្គាល់ឯករាជ្យក្ដី។ |
នាសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាថ្ងៃទី១៩ ខែកក្កដា លោកក ពុំ សុថាបានឱ្យដឹងថា តម្រូវការផ្នែកជលផលមានការកើនឡើង ដោយសារកំណើនប្រជាជន និងដែននេសាទ បឹងបួគោករាក់។ ការណ៍នេះបានបង្កផលប៉ះពាល់ លើធនធានជលផលនេសាទធម្មជាតិក្នុងប្រទេស។ លោក ពុំ សុថា លើកឡើងដូច្នេះ៖ «ខ្ញុំគិតថាប្រហែលជាមិនអាចកើនឡើងទេធនធានជលផលនៅក្នុងធម្មជាតិ ដោយសារដែននេសាទ បឹងបួ មួយចំនួនគឺមានការគោករាក់»។ លោកបញ្ជាក់ថា ផែនការស្នូលសំខាន់របស់ក្រសួងកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការជលផលនេះ គឺ ពង្រឹង និងអភិវឌ្ឍន៍វារីវប្បកម្ម។លោកបន្ថែមទៀតថា កាលណាវិស័យវារីវប្បកម្មអាចគ្រប់គ្រងបាននោះនឹងធ្វើឱ្យការនាំចេញជលផលនេះ រីកចម្រើន។ គួរជម្រាបផងដែរថា ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវការផលនេសាទប្រមាណ៨៨៧ពាន់តោន។ កម្ពុជា មានផលនេសាទពីធម្មជាតិប្រមាណ ៥៨ពាន់តោន និងផលពីវារីវប្បកម្មមានប្រមាណ៣៤៨ពាន់តោន។ កម្ពុជា បាននាំចូលផលនេសាទចំនួន ៣៤ពាន់តោន និងនាំចេញបានជាង៣ពាន់តោនផងដែរ។ យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជលផលនេសាទទឹកសាបឆ្នាំ២០២១ កម្ពុជា ទទួលបានផលនេសាទជាង ៣៨ម៉ឺនតោនដោយធ្លាក់ចុះជាង៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលទិន្នផលជលផលមានជាង ៤១ម៉ឺនតោន៕ | ភ្នំពេញ៖ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសន្និដ្ឋានថា ធនធានជលផលនេសាទធម្មជាតិ ក្នុងប្រទេសកម្ពុជាមិនអាចកើនឡើងបានឡើយ ដោយសារតែដែននេសាទ និងបឹងបួ គោករាក់ខណៈចំនួនប្រជាជនមានការកើនឡើង។ |
ភ្នំពេញ៖ ពលរដ្ឋរស់នៅតាមមាត់លូបឹងត្របែក ស្ថិតក្នុងភូមិប្រាំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាអនាម័យ និងប៉ះពាល់សុខភាពខ្ពស់ ។ ពួកគេអះអាងថា ការទ្រាំរស់នៅលើលូសម្បូរសំរាម និងក្លិនស្អុយនេះ ដោយសារតែបញ្ហាជីវភាព និងគ្មានជម្រើសផ្សេង។ ពលរដ្ឋរស់នៅក្នុងតំបន់នេះ ភាគច្រើនជាអ្នករកស៊ីលក់លៀសហាល ទឹកអំពៅ នំក្រូច នំកង និងរបរបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត។ ពួកគេក៏ជាអ្នកចំណាកស្រុកពីខេត្តនានាមករស់នៅ និងរកស៊ីក្នុងទីក្រុងភ្នំពេញ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ThmeyThmey25 ពលរដ្ឋរស់នៅក្នុងតំបន់នោះ បានបង្ហាញមតិប្រហាក់ប្រហែលគ្នាថា ការសម្រេចចិត្តរស់នៅផ្ទះជាប់មាត់លូ ព្រោះតែសម្បូរផ្ទះស្នាក់ធូរថ្លៃ និងងាយស្រួលរកស៊ីចិញ្ចឹមជីវិត។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សុភា អ្នកសារព័ត៌មានThmeyThmey25 និងពលរដ្ឋរស់នៅលើលូបឹងត្របែកដូចតទៅ៖ | ដោយ៖ ប៉ូ សុភា |
របាយការណ៍ដែលបានចេញថ្ងៃទី១០ ខែកញ្ញារបស់ក្លិបអ្នកមានបុណ្យ បានបង្ហាញថា ចំនួនសំបុត្រដែលបានត្រៀមសម្រាប់អ្នកគាំទ្ររបស់ក្លិប៤០០០០ សំបុត្រ លក់បានត្រឹមតែ៣១២១៣សំបុត្រសម្រាប់ការចូលទស្សនាការប្រកួតរវាងក្រុម Barcelona ទល់ជាមួយក្រុម Bayern Munich ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Champions league នៅសប្តាហ៍ក្រោយនាថ្ងៃទី១៥ខែកញ្ញា។ ការចាកចេញរបស់ Lionel Messi នៅខែមិថុនា ជាកត្តាធំមួយ។ កីឡាករវ័យ៣៥ឆ្នាំ បានទៅចូលរួមជាមួយក្រុមអ្នកមានបារាំង Paris Saint Germain ។ ជាក់ស្តែង កាប្រកួតលីគកំពូល La Liga កាលពីសប្តាហ៍ទី៣ ក្លិប Barca បានត្រៀមសំបុត្រចំនួន ២០០០០ សម្រាប់អ្នកគាំទ្រប៉ុន្តែ ចំនួននោះគឺមិនបានលក់អស់នោះឡើយពោលគឺបានត្រឹមតែ ១៩១៣៦ សំបុត្រដែលជាការប្រកួតទល់នឹងក្រុម Getafe ។ ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ពីបញ្ហាដែលក្លិបអេស្ប៉ាញមួយនេះត្រូវដោះស្រាយ ។ សំណួរត្រូវការចម្លើយជាងគេ គឺការចាកចេញរបស់ Messi បានបង្កផលប៉ះពាល់រវាងក្លិបជាមួយនឹងអ្នកគាំទ្ររឺយ៉ាងណា? ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការបកស្រាយនាមួយឡើយពីក្លិបដែលមានមូលដ្ឋាននាទីក្រុងកាតាឡានមួយនេះឡើយ។ នេះបើតាមការសរសេររបស់កាសែត Marca។ | ក្លិប Barcelona កំពុងព្រួយបារម្មណ៍ការបាត់ប្រជាប្រិយភាពរបស់ក្លិប ក្រោយការចាកចេញរបស់កីឡាករឆ្នើម Lionel Messi ។ បញ្ហាហិរញ្ញវត្ថុ ក៏ជាបញ្ហាចោទ ខណៈចំនួនអ្នកគាំទ្របានថយចុះជាបន្តបន្ទាប់ ហើយសំបុត្រលក់មិនសូវដាច់។ |
កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន៦០លានដុល្លារ ដែលបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយ១៩,៥លានដុល្លារ បានមកពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។ ទឹកប្រាក់ទាំងនេះ សម្រាប់ប្រើប្រាស់លើការពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័យ កាលពីខែមករា ឆ្នាំ២០២២។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយថា ប្រទេសកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ នាពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែនៅតែមានបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ។ «ការផ្ដល់ហិរញ្ញប្បទានបន្ថែមនេះ គឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់ សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។ នេះបើតាមប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា។ ដោយឡែកលោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ បានប្ដេជ្ញាចិត្តជួយកម្ពុជា ពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាព ទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។ លោកស្រី បានបន្ថែមថា៖«មូលនិធិបន្ថែមនេះ នឹងផ្ដល់ជាឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លើឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩»។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀត នៅទូទាំងប្រទេស ក្នុងនោះមានអនុវិទ្យាល័យចំនួន៥០០, សាលាបឋមសិក្សាចំនួន១០០០ និងសាលាមត្តេយ្យចំនួន៩០។ សកម្មភាពសំខាន់ៗរួមមាន៖ ពង្រីកការគ្រប់គ្រងតាមសាលារៀន , ផ្ដល់ឱកាសបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍វិជ្ជាជីវៈបន្ថែមទៀត សម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា, សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនា ដែលធន់នឹងអាកាសធាតុ, សាកល្បងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព, ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទេសក៍ គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ , ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ ។ គម្រោងនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារ មកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព៕ | ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន ៧៩, ៥ លានដុល្លារ កាលពីថ្ងៃទី៣០ ឧសភា សម្រាប់ពង្រីក និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ នៅទូទាំងប្រទេសកម្ពុជា។ |
លោក ឆាំ ប៊ុនថេត ជាសាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍មគ្គុទេ្ទស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ចាប់តាំងពីឆ្នាំ២០១២។ សិស្ស និស្សិតរបស់លោកបានស្គាល់ច្បាស់ពីភាពស្វាហាប់ ការពន្យល់ដោយក្លៀវក្លារបស់សាស្ត្រាចារ្យវ័យ៣៤ឆ្នាំរូបនេះ ប៉ុន្តែពួកគេទំនងជាមិនបានដឹងពីដំណើរជីវិតរបស់សាស្ត្រាចារ្យមានស្រុកកំណើតនៅខេត្តតាកែវ នេះឡើយ។ លោក ឆាំ ប៊ុតថេត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកធ្លាប់ធ្វើជាកម្មករសំណង់ អ្នករត់ម៉ូតូឌុប ឬជាកម្មករទូកនេសាទនៅស្រុកថៃ និងធ្លាប់យកមេឃធ្វើដំបូលនៅលើសួនច្បារថែមទៀតផង។ តាមការរៀបរាប់របស់លោក ឆាំ ប៊ុតថេត បានប្រាប់សារព័ត៌មានថ្មីៗ ក្នុងអំឡុងឆ្នាំ១៩៩៣ ក្រុមគ្រួសាររបស់លោក បានផ្លាស់ពីខេត្តតាកែវ ទៅរស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាស្រុកខាងឪពុក។ រស់នៅបានជាងមួយឆ្នាំ ក៏ប្តូរទីលំនៅទៅតាមឪពុកដែលទើបតែចូលធ្វើជានគរបាលក្នុងខេត្តកោះកុង។ ដោយសារចំណូលពីតួនាទីជានគរបាលរបស់ឪពុក មិនអាចធ្វើឲ្យជីវភាពគ្រួសារផុតការលំបាក ប្អូនស្រីរបស់លោក ត្រូវបង្ខំឲ្យឈប់រៀន ហើយកាលណោះ យុវជន ប៊ុនថេត ក៏ស្ទើរតែបាត់បង់ការសិក្សាដែរ។ នៅពេលរៀននៅថ្នាក់ទី៨ យុវជន ប៊ុតថេត សម្រេចចិត្តចូលធ្វើជាកម្មករសំណង់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សា។ ធ្វើបានមួយឆ្នាំ ក៏ប្តូរមករត់ម៉ូតូឌុប។ រត់ម៉ូតូឌុបពីម៉ោង៧យប់ ដល់ម៉ោង៤ ឬ៥ជិតភ្លឺ ធ្វើឲ្យលោកដេកលង់លក់ក្នុងម៉ោងរៀនស្ទើរមិនលស់ថ្ងៃ ដែលជាហេតុធ្វើឲ្យការសិក្សាធ្លាក់ចុះ។ រៀនខ្សោយដោយសារងងុយដេកក្នុងថ្នាក់រៀន លោកក៏សម្រេចចូលធ្វើជាកម្មករសំណង់វិញ រហូតដល់រៀនចប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០០២។ ចប់បាក់ឌុបភ្លាម យុវជន ប៊ុតថេត មិនបានបន្តការសិក្សាភ្លាមទេ។ ប៊ុតថេត ប្រាប់ថា ខ្លួនបានទៅធ្វើជាកម្មករទូកនេសាទ នៅប្រទេសថៃមួយឆ្នាំ មុននឹងបានអាហារូបករណ៍សិក្សាជំនាញទំនាក់ទំនងអន្តជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ពីលោកតាបណ្ឌិត កុល ផេង។ មករៀននៅភ្នំពេញ លោក ប៊ុតថេត បានថ្នាក់នៅផ្ទះអ៊ំក្បែរស្ពានជ្រោយចង្វារមួយរយៈ និងក្រោយមក ស្នាក់នៅវត្តនចិនដំដែក។ ស្នាក់នៅវត្ត បានជាងមួយខែ គេក៏លែងឲ្យស្នាក់នៅបន្តទៀត។ ពេលនោះ និស្សិត ប៊ុតថេត មិនបានត្រឡប់នៅរស់នៅជាមួយអ៊ំទេ រូបគេបានមកស្នាក់នៅលើសួនច្បារវត្តបទុមវត្តី ជាមួយជនរងគ្រោះដីធ្លី ដោយជួយសរសេរលិខិត ជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លី ដាក់ជូនទៅនាយករដ្ឋមន្ត្រី ដើម្បីដូរបាយទឹក។ ទោះជាលំបាកលំបិនយ៉ាងណាក្តី ប៊ុនថេត នៅតែស៊ូទ្រាំរៀនសូត្រ មិនបោះបង់ការសិក្សាឡើយ ព្រោះមិនចង់ឲ្យដូចពាក្យអ្នកជិតខាងមើលងាយថារៀនមិនប៉ុន្មាននោះ។ លោក ឆាំ ប៊ុនថេត រំលឹកទិដ្ឋភាពពេលនោះថា៖«ពេលនោះខ្ញុំអស់សង្ឃឹមមែនទែន និងវេទនាណាស់ ដេកអស់សង្ឃឹមមែនទែន ខ្ញុំចង់ទៅផ្ទះវិញ។ ប៉ុន្តែដោយសារនឹកឃើញថាអ្នកភូមិគេថាឲ្យ ខំប្រឹងរៀនធ្វើស្អី! រៀនបានប៉ុន្មាន? គង់តែរត់មកវិញទេ។ ខ្ញុំនឹកឃើញពាក្យមើលងាយ បានផ្តល់ជាកម្លាំងចិត្តឲ្យទ្រាំលំបាក និងរត់ចូលរៀន ទាំងហត់ និងទាំងឃ្លាន»។ រស់នៅលើសួនច្បារជិតមួយឆ្នាំ លោកតា បណ្ឌិត កុល ផេង បានអនុញ្ញាតឲ្យ និស្សិតប៊ុតថេត ស្នាក់នៅក្នុងបណ្ណាល័យនៃសកលវិទ្យាល័យ និងធ្វើការនៅក្នុងបណ្ណាល័យនោះតែម្តង។ ចាប់តាំងពីពេលនោះមក និស្សិតប៊ុនថេត បានខំប្រឹងរៀន ហើយការសិក្សាក៏ប្រសើរជាងមុន។ ក្រោយមកលោកបណ្ឌិតកុល ផេងត្រូវការ គ្រូបង្រៀនភាសាអង់គ្លេស នៅខេត្តតាកែវ។ ប៊ុនថេត ក៏បានស្ម័គ្រចិត្តបង្រៀននៅថ្ងៃចុងសប្តាហ៍ ហើយត្រលប់មកវិញ លោកតាបណ្ឌិត ក៏បានជ្រើសរើស និស្សិត ប៊ុនថេត ធ្វើជាបុគ្គលិកពេញសិទ្ធិ បង្រៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញសាស្ត្រ ក្នុងចុងឆ្នាំ២០០៨ ។ លោកសាស្ត្រាចារ្យ ឆាំ ប៊ុន ថេត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៩ និងថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០១១។ លោក ប៊ុតថេត បានបន្តថ្នាក់បណ្ឌិតជំនាញមគ្គុទេ្ទសវិទ្យា នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ រៀនបានមួយឆ្នាំ សាស្ត្រាចារ្យរូបនេះ បានអាហារូបករណ៍សិក្សាជំនាញអភិវឌ្ឍសីលធម៌ រយៈពេលមួយឆ្នាំ នៅសាធារណរដ្ឋឆេក និងត្រឡប់មកធ្វើជាសាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍មគ្គុទេ្ទស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ចាប់តាំងនោះមក។ ជាសាស្ត្រាចារ្យមួយរូប គឺជាឱកាសរបស់លោក ឆាំ ប៊ុតថេត ដែលប៉ងរួមចំណែកកែទម្រង់ប្រព័ន្ធអប់រំរបស់កម្ពុជា។ លោក បញ្ជាក់ដូច្នេះ៖«ខ្ញុំចង់ចង់រួមចំណែកកែលម្អប្រព័ន្ធអប់រំ ប្រទេសយើង។ ខ្ញុំធ្វើជាគ្រូអ្នកដឹកនាំជំនាន់ក្រោយឲ្យមានការទទួលខុសត្រូវ និងមានគុណតម្លៃខ្ពស់ដែរ»។ ជាទស្សនៈរបស់សាស្ត្រាចារ្យរូបនេះ វិស័យអប់រំសព្វថ្ងៃ មិនទាន់មានប្រព័ន្ធ ឬទម្រង់ត្រួតពិនិត្យគ្នាឲ្យបានច្បាស់លាស់ ថាតើគ្រូបានបង្រៀនបានប៉ុណ្ណាហើយ? អ្នកណាបានត្រួតពិនិត្យខ្លះ? ឪពុកម្តាយសិស្ស មានបានទៅមើលតើគ្រូបង្រៀនកូនពួកគាត់អត់? លោកសាស្ត្រាចារ្យ ចង់ឃើញវិស័យអប់រំកម្ពុជា មានក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពគ្រូបង្រៀន អាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងសិស្សពិភាក្សារួមគ្នាសម្រេច និងអភិវឌ្ឍវិស័យអប់រំ។ សម្រាប់លោក ឆាំ ប៊ុតថេត ចង់ឃើញក្រសួងអប់រំ រៀបចំប្រព័ន្ធមួយដែលជួយឲ្យសិស្សគ្មានលទ្ធភាពពិតប្រាកដ ទទួលបានការអប់រំ ពីព្រោះការអប់រំអាចកែប្រែជីវិតមនុស្សទៅរកភាពល្អប្រសើរ។ លោក ប៊ុតថេត បានឧទាហរណ៍ជីវិតលោក និងការអប់រំដូច្នេះថា៖«ជីវិតខ្ញុំ ប្រសិនបើគ្មានការអប់រំទេ ខ្ញុំនឹងធ្វើកម្មករទូក អ្នករត់ម៉ូតូឌុប ឬកម្មករសំណង់អស់មួយជីវិត។ ដូច្នេះមានតែវិស័យអប់រំទេ ដែលអាចផ្លាស់ប្តូរជីវិតមនុស្សបាន»។ លោកបន្ថែមទៀតថា៖«ពេលណាយើងជួយកែទម្រង់ ជួយរឹតបន្តឹង និងជួយគុណភាពវិស័យអប់រំបាន ជាតិយើងនឹងមានសន្តិភាព និងការអភិវឌ្ឍ។ នៅពេលណាដែលមនុស្សទទួលបានការអប់រំល្អ និងការអប់រំមួយ ដែលត្រឹមត្រូវជាតិ នឹងអភិវឌ្ឍន៍»៕ | លោក ឆាំ ប៊ុនថេត ជាសាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍មគ្គុទេ្ទស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ជាសាស្ត្រាចារ្យ មួយរូប គឺជាឱកាសរបស់លោក ឆាំ ប៊ុតថេត ដែលចង់រួមចំណែកកែទម្រង់ប្រព័ន្ធអប់រំរបស់កម្ពុជា។សម្រាប់សាស្ត្រាចារ្យរូបនេះ វិស័យអប់រំសព្វថ្ងៃ មិនទាន់មានប្រព័ន្ធ ឬទម្រង់ត្រួតពិនិត្យគ្នាឲ្យបានច្បាស់លាស់។ លោក ប៊ុតថេត ចង់ចូលរួមកែទម្រង់វិស័យអប់រំកម្ពុជា ព្រោះលោកយល់ថា មានតែការអប់រំប៉ុណ្ណោះ ដែលអាចកែប្រែជីវិតរបស់មនុស្សឲ្យប្រសើរ។ លោកចង់ក៏ឃើញក្រសួងអប់រំ រៀបចំប្រព័ន្ធមួយដែលជួយឲ្យសិស្សគ្មានលទ្ធភាពពិតប្រាកដ ទទួលបានការអប់រំគ្រប់គ្នាផងដែរ។ តាមរយៈការងារបច្ចុប្បន្ន សាស្ត្រាចារ្យវ័យ៣៤ឆ្នាំរូបនេះ បញ្ជាក់ថានឹងព្យាយាមអប់រំអ្នកជំនាន់ក្រោយឲ្យមានការទទួលខុសត្រូវ និងមានគុណតម្លៃខ្ពស់ដែរ។ |
អត្ថបទទាក់ទង កោះ Langkawi ធ្វើម្ចាស់ផ្ទះរៀបចំពិព័រណ៌ PATA Travel Mart ២០១៨ ពិធីបើកសម្ពោធនៃពិព័រណ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ កញ្ញា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក មូហាំម៉ាត់ទីន កើតាពី (Mohamaddin KETAPI) ដែលធ្វើឡើងនៅមជ្ឈមណ្ឌល Mahsuri International Exhibition Centre៕ សូមទស្សនាទិដ្ឋភាពនៃពិព័រណ៌ខាងក្រោមនេះដូចតទៅ៖ | ម៉ាឡេស៊ី៖ ពិព័រណ៌ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងនៅកោះឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ី។ ពិព័រណ៌ពាណិជ្ជកម្មទេសចរណ៍ដ៏ធំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ដោយប្រមូលអ្នកលក់ពីបណ្ដាប្រទេសជិត៤០ និងអ្នកទិញមកពីទីផ្សារជាង ៥០។ |
កម្មវិធី គ្រាប់ពូជដើម្បីអនាគត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនកម្ពុជា បានទស្សនកិច្ចសិក្សា និងអនុវត្តន៍ផ្ទាល់លើជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាចុងក្រោយ នៅទីក្រុងប៉េកាំង និងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល ២សប្តាហ៍ សម្រាប់និស្សិតធ្វើការចុះសិក្សាស្រាវជ្រាវ អនុវត្តវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាដោយផ្ទាល់នៅទីស្នាក់ការ កណ្តាលរបស់ក្រុមហ៊ុនហួវៃ នៅទីក្រុងសិនជិន។ ក្រៅពីនេះ និស្សិតក៏មានឱកាស សិក្សាអំពីវប្បធម៌ អក្សរសាស្ត្រចិន និងទស្សនកិច្ចទីកន្លែងប្រវត្តិសាស្ត្រល្បីៗផងដែរ។ នេះពិតជាកម្មវិធីដ៏អស្ចារ្យមួយដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ឲ្យកាន់តែមានភាពជិតស្និទ្ធិទ្វេឡើង ក៏ដូចជាការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញបន្ថែមជូនដល់ប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី២ហើយដែលក្រុមហ៊ុនហួវៃកម្ពុជា បានជ្រើសរើសនិស្សិតកម្ពុជាចំនួន១០រូបធ្វើដំណើរទៅប្រទេសចិន។ និស្សិតឆ្នើមទាំង១០រូបនេះត្រូវបានឆ្លងកាត់ការជ្រើសរើសជាច្រើនដំណាក់កាលដោយចាប់ផ្តើមពីខែកុម្ភៈ ដល់ខែឧសភា ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ការជ្រើសរើសនេះត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា និងឆ្លងកាត់ការជ្រើសរើសយ៉ាងស្វិតស្វាញ តាមបណ្តាខេត្តក្រុងនានា ដោយតម្រូវឲ្យបេក្ខជន ដាក់ពាក្យស្នើសុំ ដែលក្នុងនោះមានសំនួរទាក់ទងនឹងវិស័យបច្ចេកវិទ្យា ICT បន្ទាប់មកគណៈកម្មការធ្វើការជ្រើសរើសដើម្បីធ្វើកិច្ចសម្ភាសន៍។ មានតែបេក្ខជន១០រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធី គ្រាប់ពូជដើម្បីអនាគត ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញមានចំនួន៣រូប ខេត្តប៉ៃលិន ១រូប ខេត្តរតនៈគីរី ១រូប ខេត្តកណ្តាល១រូប ខេត្តកោះកុង១រូប ខេត្តក្រចេះ១រូប ខេត្តកំពង់ចាម ១រូប និង ខេត្តព្រៃវែង១រូប។ លោក ពៅ វណ្ណៈ បេក្ខជនជ័យលាភី មកពីខេត្តរតនៈគីរី បានសំដែងចំណាប់អារម្មណ៍ថា៖ ខ្ញុំរីករាយណាស់ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី គ្រាប់ពូជដើម្បីអនាគត ទៅប្រទេសចិនចំនួន២សប្តាហ៍។ កម្មវិធីនេះនឹងផ្តល់ឱកាសឲ្យខ្ញុំបានអភិវឌ្ឍន៍ជំនាញខ្ញុំបន្ថែម និងទទួលបានបទពិសោធន៏ថ្មីក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមនិស្សិតកម្ពុជា និងនិស្សិតអន្តរជាតិ។ រីឯលោក នៅ វណ្ណធឿន មកពីភ្នំពេញនិយាយថា៖ ខ្ញុំមានអារម្មណ៍រំភើបណាស់ នៅពេលដែលបានទទួលដំណឹងថា ខ្ញុំត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី គ្រាប់ពូជដើម្បីអនាគត។ ឆ្នាំមុនខ្ញុំមិនមានឱកាសចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែឆ្នាំនេះក្តីសុបិន្តខ្ញុំក្លាយជាការពិតហើយ។ នេះជាមោទនភាពយ៉ាងធំធេងរបស់ក្រុមហ៊ុនហួវៃនៅកម្ពុជាដែលចាប់តាំងពីឆ្នាំ១៩៩៩រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផ្គត់ផ្គង់បណ្តាញសេវាកម្មដល់ប្រជាជនប្រមាណ៧០%នៅកម្ពុជា និងបានបណ្តុះបណ្តាលអ្នកជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាជាង១០០០នាក់រួចមកហើយ។ មានតែក្រុមហ៊ុនហួវៃនៅកម្ពុជាតែមួយគត់ ដែលផ្តល់ដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាឈានមុខគេលំដាប់ពិភពលោក ហើយបង្កើតកម្មវិធីនេះឡើងដើម្បីជាប្រយោជន៏ជូនដល់និស្សិត ក៏ដូចជាប្រទេសកម្ពុជា។ ក្រុមហ៊ុន ហួវៃកម្ពុជា សង្ឃឹមជឿជាក់ថា នឹងមាននិស្សិតចូលរួមប្រកួតកាន់តែច្រើនឡើងៗនៅឆ្នាំ ២០១៨ខាងមុខ។ គួររំលឹកថា Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង 50 ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand ។ ថ្មីៗនេះ Huawei ទទួលបានចំណាត់ថ្នាក់ 88 ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកលេខរៀងទី 88 ដោយទស្សនាវដ្តី Forbes 2017។ បច្ចុប្បន្ន ក្រៅពីបច្ចេកវិទ្យា ICT ឈានមុខលំដាប់ពិភពលោក វិស័យស្មាតហ្វូនហួវៃកំពុងឈរនៅជួរមុខដូចគ្នា ហើយស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ កម្មវិធី គ្រាប់ពូជដើម្បីអនាគត ជំនាន់ទី២ ឆ្នាំ២០១៧ ត្រូវបានប្រារព្ធឡើង នៅសកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម Tan Qing sheng ភារធារីអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Li Xiongwei អគ្គនាយកក្រុមហ៊ុន ហួវៃ កម្ពុជា ភ្ញៀវកិត្តិយស និង និស្សិតជាច្រើននាក់។ |
លោក ដូណាល់ ត្រាំ ទើបត្រូវបានរដ្ឋអាជ្ញាសហព័ន្ធចោទប្រកាន់បទល្មើសចំនួន៣៧ ពាក់ព័ន្ធរឿងរ៉ាវដែលលោកយកឯកសាសម្ងាត់រដ្ឋទៅទុកនៅផ្ទះរបស់លោកនៅ Mar-a-Lago ដូចជានៅបន្ទប់ទឹក និងកន្លែងទទួលភ្ញៀវជាដើម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ព្រោះឯកសារទាំងនោះ មានលម្អិតពីព័ត៌មានយោធា និងនុយក្លេអ៊ែរ។ បើតាមការចោទប្រកាន់ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែមិថុនា លោក ត្រាំ ក៏រងការចោទប្រកាន់ថា បានកុហកក្រុមស៊ើបអង្កេត និងបង្អាក់ដំណើការស៊ើបអង្កេតលើករណីនេះទៀតផង។ លោកបានអះអាងពីភាពស្អាតស្អំ។ ថ្លែងសុន្ទរកថាក្នុងជំនួបបក្សសាធារណរដ្ឋនៅរដ្ឋ Georgia នៅថ្ងៃទី១០ ខែមិថុនា អតីតប្រធានាធិបតីអាម៉េរិករូបនេះ ប្រើពាក្យសម្ដីខ្លាំងដាក់ក្រុមស៊ើបអង្កេតសហព័ន្ធដោយហៅពួកគេជាមន្រ្តីពុករលួយ និងបោកបន្លំ។ លោកក៏ចាត់ទុកការចោទប្រកាន់ចំពោះលោកជារឿងរ៉ាវដែលបង្កើតដោយក្រុមនយោបាយពុករលួយថែមទៀត។ «ខ្ញុំនឹងមិនរាថយ។ ខ្ញុំមិនខ្លាចឡើយ។» លោក ត្រាំ ដែលនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ប្រាប់ក្រុមអ្នកគាំទ្ររបស់លោកបែបនេះ។ បើតាមលោក ត្រាំ ឯកសាររដ្ឋទាំងនោះ គួរត្រូវបានចាត់ចែងក្រោមច្បាប់កំណត់ត្រាប្រធានាធិបតី មិនមែនតាមច្បាប់ស៊ើបការណ៍ឡើយ។ ក្រោមច្បាប់កំណត់ត្រាប្រធានាធិបតី ឯកសារក្នុងរដ្ឋបាលប្រធានាធិបតីចប់អាណត្តិ ត្រូវបានផ្ទេរទៅកាន់បណ្ណសារដ្ឋានជាតិដើម្បីរក្សាទុក៕ | អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចាត់ទុកការប្រកាន់ពីសំណាក់រដ្ឋអាជ្ញាសហព័ន្ធលើករណីទុកឯកសារសម្ងាត់រដ្ឋក្នុងផ្ទះរបស់លោកក្នុងរដ្ឋ Florida ជារឿងហួសហេតុ និងគ្មានមូលដ្ឋាន។ អំឡុងការថ្លែងសុន្ទរកថានៅថ្ងៃទី១០ ខែមិថុនា លោក ត្រាំ ក៏បានរិះគន់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងក្រសួងយុត្តិធម៌អាម៉េរិកថែមទៀត។ |
«សូមបញ្ជាក់អ្វី(សំណង់ចាស់)ដែលលើសពី៥០ឆ្នាំទៅ គឺខិតខំរក្សា»។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ជួសជុលស្ពានថ្មចាស់សល់ពីសម័យបារាំងនោះឡើងវិញ ដើម្បីរក្សាទុកជាសំណងបេតិកភណ្ឌជាតិ។ជាពិសេសទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់។ បើតាមប្រមុខរដ្ឋាភិបាល រដ្ឋបាលខេត្តបាត់ដំបង ត្រូវតែសាងសង់ស្ពានថ្មី ដើម្បីឆ្លងកាត់ជំនួសស្ពានថ្មចាស់ ដែលត្រូវរក្សាទុកនេះ ហើយបញ្ចៀសពលរដ្ឋកុំឆ្លងកាត់ស្ពានចាស់។ អត្ថបទទាក់ទង រដ្ឋមន្ត្រីវប្បធម៌ ជំទាស់មិនឱ្យរុះរើស្ពានថ្មចាស់សម័យបារាំង នៅខេត្តបាត់ដំបងឡើយ អាជ្ញាធរប្រាប់ថាមិនរុះរើស្ពានថ្មចាស់ឡើយ កាលពីថ្ងៃទី១៩ ធ្នូ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរក្សាទុកស្ពានថ្មចាស់ដែលបន្សល់ពីសម័យអាណានិគមបារាំងនេះ ក្រោយពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលស្នើសុំឱ្យអភិរក្សស្ពានថ្មអាយុកាលជាង១០០ឆ្នាំនេះ។ ស្ពានថ្មនេះ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ១៩១៦ ដែលមកដល់ពេលនេះមានអាយុកាល១០៣ឆ្នាំហើយ។ ស្ពាននេះស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងនៅទល់មុខសាលាខេត្ត។នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង៕ | ភ្នំពេញ៖ ពីពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ធ្នូនេះ សម្ដេច ហ៊ុន សែន ប្រកាសមិនឱ្យវាយកម្ទេចស្ពានថ្មចាស់អាយុជាង១០០ឆ្នាំ ដែលសល់ពីសម័យបារាំង នៅក្នុងខេត្តបាត់ដំបងឡើយ។ |
ដែលទទួលជំនួយហិរញ្ញវត្ថុ ពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។ ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងខេត្តតាកែវ។ គម្រោង STEPCam បានសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៃក្រសួងអប់រំយុវជន និងកីឡា ក្នុងការដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដល់កម្រិតបរិញ្ញាបត្រអប់រំ។ គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ៦៨នាក់ បានបញ្ចប់ការសិក្សាឆ្នាំទី១ ប្រកបដោយភាពជោគជ័យ។ ស្របពេលនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគម្រោង STEPCam កំពុងអភិវឌ្ឍកម្មវិធីវិក្រឹតការបែបចម្រុះ (រៀននៅនឹងកន្លែង និងតាមអនឡាញ) ដោយផ្អែកលើរបាយការណ៍វាយតម្លៃ ស្តីពីតម្រូវការបណ្តុះបណ្តាល ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ ការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា បានបង្កការរាំងស្ទះដល់ការអនុវត្តសកម្មភាពគម្រោង និងឈានដល់ការបិទសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូឧទ្ទេស អាចបន្តការងារបង្រៀន និងត្រៀមរៀបចំពួកគាត់ ក្នុងការចាប់ផ្តើមវគ្គបណ្តុះបណ្តាលបែបចម្រុះបាន ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូផ្តល់tablet ចំនួន ៣៨០គ្រឿង និងសហការជាមួយក្រុមហ៊ុន សែលកាត ក្នុងការដំឡើងស៊ីមកាត ដែលមានទិន្នន័យអ៊ីនធឺណិតប្រើប្រាស់ ដោយឥតគិតថ្លៃ ជូនទៅដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុគ្គលិកអប់រំ នៅក្រសួងអប់រំ យុវជន និងកីឡា។ ការផ្តល់ជូននូវ Tablet ទាំងនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការបន្តគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើន ការអប់រំបែបឌីជីថលនៅកម្ពុជា។ ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុន សែលកាត ក្នុងកាលៈទេសៈដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាននូវចំណេះដឹងបន្ថែម ក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រងការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញឈានទៅបង្កើនអក្ខរកម្មឌីជីថលរបស់ពួកគាត់៕ អំពីគម្រោង STEPCam គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (Strengthening Teacher Education Programmes in Cambodia ហៅកាត់ថា STEPCam) បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ ដោយមានការគាំទ្រហិរញ្ញវត្ថុ ពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ហៅកាត់ថា GPE) និងកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យអប់រំ (The Capacity Development for Education Programme ហៅកាត់ថា CapED) របស់អង្គការយូណេស្កូ ក្នុងគោលបំណងពង្រឹងគុណភាពអប់រំ និងការលើកកម្ពស់សមត្ថភាព និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀននៅកម្ពុជា។ សកម្មភាពគម្រោងមាន៖ ១. អភិវឌ្ឍ និងអនុវត្តសាកល្បងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន នាយកសាលា និងអ្នកឯកទេសអប់រំ។ ២. បណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូឧទ្ទេសកម្រិតបឋមសិក្សា ស្តីពីវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ព្រមទាំងផ្តល់ការប្រឹក្សាគរុកោសល្យកម្រិតសាលារៀន។ ៣. ដំឡើងគុណវុឌ្ឍិ និងសមត្ថភាពគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ៤. កែលម្អបរិស្ថានរៀនសូត្រ និងបង្រៀន តាមរយៈការជួសជុលសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី អាង សូផា មន្រ្តីគម្រោង STEPCam៖ [email protected] ឬតាមរយៈលេខទូរស័ព្ទលេខ ០១២ ៩៨២ ១១៧ និង លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា [email protected] ឬ តាមរយៈលេខទូរស័ព្ទលេខ ០៧៧ ៩៨២ ៩៨៣៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ - គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tabletថ្មី ជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធើណិត ប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុន សែលកាត។ សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (ហៅកាត់ថា STEPCam) |
កញ្ចប់ហិរញ្ញប្បទានទាំងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងគ្នារវាងលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជាមួយលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) កាលពីថ្ងៃទី៨ធ្នូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមលើ«ការបន្ថែមហិរញ្ញប្បទានកិច្ចព្រមព្រៀងវិសោធនកម្មស្តីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក»។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ថា ចំពោះកញ្ចប់ថវិកាចំនួន៤៣,៣លានដុល្លារទៀត គឺអាមេរិកផ្តល់កម្ពុជាសម្រាប់កម្មវិធីអភិវឌ្ឍវិស័យសុខភាពសាធារណៈ និងអបរំ។ ក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ហិរញ្ញប្បទានប្រមាណ ១២៨,៧លានដុល្លារ ក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា។ ដោយឡែក គិតចាប់ឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៩ កម្ពុជាទទួលហិរញ្ញប្បទានឥតសំណងពីអាមេរិកប្រមាណ១,៥ពាន់ដុល្លារ ស្មើនឹងជាង៦ភាគរយនៃទំហំហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍទាំងអស់។ ជំនួយជាថវិកាដែលអាមេរិកផ្តល់ឱ្យកម្ពុជាទាំងនេះ ក្រៅតែផ្តោតលើវិស័យអប់រំ, សុខាភិបាល, បរិស្ថាន, កសិកម្មហើយនោះ ក៏ផ្តោតលើវិស័យអភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ៕ | ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ហិរញ្ញប្បទានសរុប៦៦,២លានដុល្លារបន្ថែមដល់កម្ពុជា សម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍវិស័យធំៗចំនួន៤។ ក្នុងចំណោមហិរញ្ញប្បទានសរុបដែលកម្ពុជានឹងទទួលបាននេះ អាមេរិកបានបែកចែកលើកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម និងបរិសា្ថន ២២,៩លានដុល្លារ។ |
សូមអញ្ជើញទស្សនាវីដេអូខ្លីដូចតទៅ៖ | ភ្នំពេញ៖ ពលរដ្ឋនៅក្នុងប្រទេសបារាំង រួមទាំងជនជាតិខ្មែរផង ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យស្ថិតនៅក្នុងគេហដ្ឋាន ក្នុងន័យចូលរួមកាត់បន្ថយការរីកសាយភាយមេរោគកូវីដ១៩។ ពលរដ្ឋខ្មែរនៅបារាំំងមួយចំនួនបានប្រាប់សារព័ត៌មាន Thmeythmey តាមបណ្តាញសង្គមថា ទោះជាមិនអាចធ្វើដំណើរចេញក្រៅផ្ទះបានក៏ដោយ ក៏ពួកគេនៅតែតុបតែងផ្ទះសម្បែងដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មីដែរ។ នៅទីរាជធានីភ្នំពេញឯណេះវិញ គ្រួសារខ្លះ ក៏កំពុងរៀបចំគេហដ្ឋានដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដែរ។ ទាំងអ្នកនៅភ្នំពេញ និងប្រទេសបារាំង បានប្រាប់ថា ការរៀបចំទទួលទេវតាឆ្នាំថ្មីនេះ គឺត្រូវធ្វើឡើងតែនៅក្នុងគេហដ្ឋានសុទ្ធសាធ ពោល គឺចៀសវាងការប្រមូលផ្តុំដែលនាំឲ្យឆ្លងមេរោគកូវីដ១៩ជាយថាហេតុ។ |
នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានអុនម័តលើវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដែលមានបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្ដល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រារព្ធនៅឧសភាខាងមុខផងដែរ។ លោក ទិត ចន្ថា អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ រូបភាព៖ ញឹក ស្រីល័ក្ខ ក្នុងយុទ្ធនាការនេះ ក្រសួងទេសចរណ៍ បានកំណត់និមិត្តសញ្ញា និងខ្លឹមសារនៃយុទ្ធនាការនេះ គឺ«ឆ្នាំទស្សនាកម្ពុជា ២០២៣-Visit Cambodia Year 2023» ដោយភ្ជាប់ជាមួយពាក្យស្លោក«គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព»។ និមិត្តសញ្ញានេះ មានរំលេចដោយរូបភាពអង្គរវត្ត និងពណ៌ត្នោតមាស។ «សូមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ និងប្រតិបត្តិករក្នុងវិស័យឯកជន សូមចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញារបស់យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ឱ្យបានទូលំទូលាយនៅគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ គោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា។ ជាពិសេស នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះចូលកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាជាដើម»។ នេះជាការស្នើសុំរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី២៨ មីនា។ រូបភាពពីក្រសួងទេសចរណ៍ បើតាមក្រសួងទេសចរណ៍ ខ្លឹមសារនៃនិមិត្តសញ្ញានេះ ធ្វើឡើងផ្អែកតាមការសិក្សាស្រាវជ្រាវលើភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩ភាគរយ ដែលឆ្លើយថា ប្រាសាទអង្គរវត្ត បានទាក់ទាញឱ្យមកកម្សាន្តនៅកម្ពុជា។ ដោយឡែក ៦២ភាគរយ ឆ្លើយថាមកពីកត្តាមនុស្ស។ ក្រសួងទេសចរណ៍ បានបញ្ជាក់ពីខ្លឹមសារនៃនិមិត្តសញ្ញាដូច្នេះ៖ «ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬបាតុភូតសមរាត្រី (Equinox)។ ធាតុសំខាន់ៗ ដូចជាការរចនាក្បាច់ប្រាសាទ និងពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ។ កត្តាមនុស្ស សំដៅដល់ពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រឡាញ់ និងកក់ក្តៅ»។ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើរស្របតាមខ្លឹមសារយុទ្ធនាការផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ»។ ក្រសួងទេសចរណ៍ បន្តថា និមិត្តសញ្ញានេះ មានភាពសាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ការកំណត់និមិត្តសញ្ញាខាងលើ ក៏ផ្ដោតសំខាន់លើទីផ្សារគោលដៅភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ ដែលជំរុញចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា៕ | ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់និមិត្តសញ្ញារបស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យបានទូលំទូលាយ ដើម្បីបង្កើនការផ្សព្វផ្សាយយុទ្ធនាការនេះ។ លោកលើកឡើងដូច្នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី២៨ មីនា។ |
ថ្លែងនៅក្នុងកិច្ចប្រជុំដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានជំរុញឲ្យសហព័ន្ធកីឡាជាតិត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យឈរលើឡាវ ឬរក្សាចំណាត់លេខ៨ នាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាខែសីហា។ «យើងត្រូវរក្សាចំណាត់ថ្នាក់ប្រទេសរបស់យើងឲ្យឈរលើប្រទេសឡាវក្នុងស៊ីហ្គេមលើកទី២៩ នៅម៉ាឡេសី ឬរក្សាការឈរចំណាត់ថ្នាក់លេខ៨ឲ្យដូចការប្រកួតកីឡាស៊ីហ្គេមលើកទី២៨នៅសិង្ហបុរីកាលពីឆ្នាំ២០១៥។ ហើយវាជាគោលដៅរបស់ថ្នាក់ដឹកនាំ NOCC និងក្រសួងអប់រំ យុវជន និងកីឡាដែលបានកំណត់មុនធ្វើម្ចាស់ផ្ទះ»។ នេះជាប្រសាសន៍របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ គួររំលឹកថា ស៊ីហ្គេមកាលពីឆ្នាំ២០១៥ នៅសីង្ហបុរី កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន១៥ ដោយឈរចំណាត់ថ្នាក់លេខ៨លើប្រទេសឡាវ ក្នុងនោះមេដាយមាស១, ប្រាក់៥ និងសំរឹទ្ធ៩។ ប៉ុន្តែចំនួននេះបើប្រៀបធៀបទៅនឹងស៊ីហ្គេមឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា គឺមានការថយចុះដោយពេលនោះកម្ពុជាដណ្តើមបានមេដាយចំនួន៤៧ ក្នុងនោះមេដាយមាស៨, ប្រាក់១១ និងសំរឹទ្ធ២៨៕ ប្រធាននាយដ្ឋានទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិនៃ NOCC លោក ញ៉ាន សុខវិសាល បានបញ្ជាក់ថា កិច្ចប្រជុំកាលពីម្សិលមិញគ្រាន់តែជាកិច្ចប្រជុំលើកដំបូងដើម្បីណែនាំពីរបៀបបំពេញបែបបទដល់មន្ត្រីសហព័ន្ធកីឡាជាតិសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី។ នាយរងបេសកកម្ម NOCC រូបនេះបានឲ្យដឹងទៀតថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរ កម្ពុជាបានចម្រាញ់ជ្រើសរើសកីឡាសក្តានុពលជាង២០ប្រភេទដើម្បីចូលរួម។ ប៉ុន្តែវាគ្រាន់តែជាតួលេខប៉ុណ្ណោះ ចំណែកតួលេខ និងឈ្មោះកីឡាផ្លូវការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជួបប្រជុំក្រសួងអប់រំយុវជន និងកីឡានៅពាក់កណ្តាលខែមីនា នេះ។ គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខ ដោយមាន១១ប្រទេសចូលរួម និង៣៨ប្រភេទកីឡាស្មើនឹង៤០៥វិញ្ញាសា៕ | អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជំរុញឲ្យសហព័ន្ធកីឡាជាតិដែលត្រៀមបញ្ជូនកីឡាករទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី ត្រូវខិតខំធ្វើយ៉ាងណារក្សាចំណាត់ថ្នាក់លេខ៨ ឬឈរលើឡាវដូចស៊ីហ្គេមលើកទី២៨នៅសិង្ហបុរី។ ការជំរុញនេះ ដើម្បីឆ្លើយតបទៅនឹងផែនការ«៤ឆ្នាំរំកិល»ដែលបានដាក់ចេញដោយ NOCC និងក្រសួងអប់រំយុវជន និងកីឡាកាលពីកន្លងទៅ។ |
បច្ចុប្បន្ន ទីក្រុងព្រះសីហនុ មានស្ថានីយប្រព្រឹត្តទឹកកខ្វក់ ឬទឹកស្អុយចំនួន២កន្លែង ដែលកំពុងដំណើរការយ៉ាងសកម្ម ក្នុងការបន្សុទ្ធទឹកកខ្វក់ មុននឹងបង្ហូរចូលក្នុងទឹកសមុទ្រ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈស្ថានីយទីពីរ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ នេះជាការលើកឡើងរបស់លោក គួច ចំរើន ដោយបានបញ្ជាក់ សព្វថ្ងៃខេត្តព្រះសីហនុ កំពុងសាងសង់ស្ថានីយប្រព្រឹត្តទឹកកខ្វក់ទីបី នៅលើផ្ទៃដីជិត២ហិកតា ដែលមានសមត្ថភាព សម្អាតទឹកកខ្វក់បានរហូតដល់២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ លោក គួច ចំរើន អភិខេត្តព្រះសីហនុ ក្នុងសន្នីសិទសារព័ត៌មាន នៅថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ MoE អភិបាលខេត្តព្រះសីហនុរូបនេះ បានថ្លែងនៅក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១ ថា៖ «អាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលយើងបានកសាងនេះ យើងបានជួលក្រុមហ៊ុនរបស់សិង្ហបុរី ដែលក្រុមហ៊ុននេះ បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល។ បើយើងគិតពីស្តង់ដារទឹកសម្អុយ ដែលក្រោយចម្រាញ់រួច កម្រិតគុណភាពនៃទឹកនេះ បើធៀបនឹងប្រទេសជប៉ុន ឬសហរដ្ឋអាម៉េរិក គឺយើងមានគុណភាពល្អជាង»។ បើតាមលោក គួច ចំរើន ទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងពីរ គឺអាចនៅសល់ជាតិពុល ត្រឹម២០ភាគរយប៉ុណ្ណោះ ដែលអត្រានេះ ស្ថិតក្រោមកម្រិតជាតិពុល៥០ភាគរយនៃច្បាប់គ្រប់គ្រងបរិស្ថាន ដែលអាចបង្ហូរទឹកហូរក្នុងសមុទ្របាន។ ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានលើកឡើងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុនេះ គឺដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR ដែលមានសមត្ថភាពដកយកកាកសំណល់ភាគល្អិតបំផុត ដូចជាអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត សារធាតុពុល និងសម្លាប់មេរោគ ឬបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព រហូតដល់៦០ភាគរយ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ កាលពីរសៀលថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១ដូច្នេះ៖«ទឹក[កខ្វក់]ដែលប្រព្រឹត្តកម្មរួច គឺមិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រទេ។ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់»។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងដំណើរចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ MoE តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទីក្រុងនេះ នឹងត្រូវសាងសង់លូមេ ប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ។ ដោយឡែកនៅចន្លោះ ឆ្នាំ២០២៣-២០៣០ ស្ថានីយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នឹងពង្រីកសមត្ថភាពសម្អាតទឹកកខ្វក់បានរហូត ដល់ ៦ម៉ឺនម៉ែត្រគូប ទៅ៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយជាង១៧០លានដុល្លារ ដែលមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ នៅក្រុងព្រះសីហនុ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ បាន ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រូបថត៖ MoE | ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ កម្រិតស្តង់ដារអន្តរជាតិចំនួន២ នៅក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការហើយនោះ ខេត្តព្រះសីហនុ កំពុងសាងសង់ស្ថានប្រព្រឹត្តកម្មទឹកកខ្វក់ កម្រិតស្តង់ដារមួយទៀត ដែលមានសមត្ថភាពសម្អាតទឹក បានរហូតដល់ជាង២ម៉ឺនគូប ក្នុងមួយថ្ងៃ។ បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងបីនេះ គឺមានកម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។ |
លោក កែន សត្ថា រដ្ឋលេខាធិការនៃតីស្ដីការគណៈរដ្ឋមន្រី្ត បានចេញលិខិតយល់ព្រមឲ្យសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មីលើទីតាំងចាស់បច្ចុប្បន្ន។ លោក កែន សត្ថា បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី២៩ មិថុនា ថា ការសាងសង់អគារទីស្ដីការថ្មីនេះ គឺប្រើប្រាស់ថវិកាជាង២០លានដុល្លារ ។ ក្រសួងមហាផ្ទៃ ជាអ្នករ៉ាប់រងចំណាយលើការសាងសង់នេះ។ ប៉ុន្តែបើខ្វះខាតថវិកាសាងសង់បន្ថែមនោះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំតាមគោលការណ៍ដោះស្រាយជាជំហានៗស្របតាមច្បាប់ ដោយខិតខំបន្ថយការចំណាយឲ្យបានទាបបំផុតនូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរនៅអំឡុងពេលកូវីដ-១៩។ លោក ខៀវ សុភ័គ ថ្លែងប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទថា មូលហេតុដែលសាងសង់អគារទីស្ដីការថ្មីនេះ ដោយសារតែអគារចាស់ មានសភាពចាស់ទ្រុឌទ្រោម ខណៈក្រុមការងារកាន់តែរីកច្រើនឡើង ទើបត្រូវការអគារធំជាងមុន។ យ៉ាងណាក៏ដោយលោក សុភ័គ មិនដឹងច្បាស់ថា គម្រោងសាងសង់ នឹងចាប់ផ្ដើមពេលណាឡើយ ។ «អគារចាស់វាចាស់ទ្រុឌទ្រោមខ្លះហើយ វាលិច ហើយអគារនីមួយៗវា៣០ទៅ៤០ឆ្នាំហើយ ហើយកូនកាន់តែច្រើន(សមាជិកនៃក្រុមការងាររបស់ក្រសួង)មានជាង៤ពាន់នាក់...។ យើងគ្រោង(អគារថ្មី)ធ្វើយ៉ាងណាឲ្យហើយមុនបោះឆ្នោតឆ្នាំ២០២៣»។ នេះបើតាមការលើកឡើងរបស់លោក ខៀវ សុភ័គ ដោយបញ្ជាក់បន្ថែមថា ខាងក្រសួងកំពុងពិភាក្សាគ្នា គួរវាយកម្ចេចអគារទីស្ដីការចាស់ចោលឬយ៉ាងណា។ បើតាមលោក សុភ័គ អគារទីស្ដីការថ្មីនេះ គ្រោងរៀបចំដាក់អគ្គនាយដ្ឋានឲ្យនៅជុំគ្នា ដើម្បីងាយស្រួលបំពេញការងារ។ ចំពោះការចំណាយថវិកាជាង២០លានដុល្លារ សម្រាប់សាងសង់អគារទីស្ដីការក្រសួងថ្មីនេះ លោក មាស នី អ្នកវិភាគសង្គមយល់ថា មិនមែនជាទំហំទឹកប្រាក់ច្រើននោះទេ ព្រោះរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយ។ បើតាមលោក មាស នី ទឹកប្រាក់ចំណាយនេះ ទំនងជាមិនប្រើប្រាស់ថវិកាជាតិដែរ ដោយសារក្រសួងមហាផ្ទៃ ក៏ទទួលបានប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ និងកិច្ចការផ្សេងទៀតច្រើនដែរ។ «ការសាងសង់អគារថ្មីនេះ ជារឿងចាំបាច់ ព្រោះក្រោយពីការកាត់ដីលក់(ឱ្យអ្នកវិនិយោគ)ជុំវិញហ្នឹងទៅ មានអគារខ្ពស់ដែលចិនបានសង់នៅជុំវិញនោះ បានលុបទៅលើអគារក្រសួងមហាផ្ទៃបាត់ហើយ។ ដូចនេះ បើក្រសួងមិនសាងសង់ថ្មីទេ នឹងត្រូវលិចបាត់ជាមួយអគារខ្ពស់ៗ»។ នេះជាការលើកឡើងរបស់ លោក មាស នី ដោយបានបន្ថែមថា ការសាងសង់អគារនេះ ក៏អាចឆ្លើយតបតម្រូវការ និងបម្រើប្រយោជន៍ដល់ពលរដ្ឋវិញដែរ។ ប៉ុន្តែបើយកថវិកាទៅសាងសង់អគារបក្សនយោបាយ នៅអំឡុងកូវីដ-១៩នេះ ទើបជារឿងមិនសាកសម៕ | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ គ្រោងចំណាយ២០លានដុល្លារ សាងសង់អគារទីស្ដីការថ្មីនៅទីតាំងចាស់ ដែលស្ថិត នៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារថ្មីនេះ គ្រោងនឹងសាងសង់ចប់ មុនការបោះឆ្នោត ឆ្នាំ២០២៣។ |
ប្រភេទជាស្ត្រីពី ២០ ទៅ៨០ភាគរយមានជំងឺដុំសាច់ក្នុងស្បូននៅពេលពួកគេអាយុដល់ ៥០ឆ្នាំ។ ដុំសាច់នេះភាគច្រើនកើតលើស្ត្រីវ័យពី ៤០ ទៅ៥០ឆ្នាំ។ ដុំសាច់ក្នុងស្បូនក៏អាចដាក់សម្ពាធទៅលើប្លោកនោម ជាហេតុនាំឲ្យនោមញឹក ឬសង្កត់ទៅលើចុងពោះវៀនធំដែរ។ ដុំសាច់ក្នុងស្បូនភាគច្រើនមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែស្ត្រីខ្លះអាចនឹងមានអាការៈរបស់វាដូចជា៖ ធ្លាក់ឈាមច្រើនៗ (រហូតដល់កង្វះគ្រាប់ឈាម) ឬឈឺចាប់ក្នុងពេលមករដូវ មានអារម្មណ៍ថាណែនៗក្នុងអាងត្រគាក ពោះផ្នែកខាងក្រោមរីកធំ នោមញឹក ឈឺក្នុងពេលរួមភេទ ឈឺចង្កេះ មានផលវិបាកច្រើនក្នុងពេលមានផ្ទៃពោះ និងសម្រាល ដែលអាចប្រឈមនឹងការសម្រាលដោយវះកាត់រហូតដល់ ៦ដងឯណោះ មានបញ្ហាទាក់ទងនឹងការបន្តពូជដូចជាមិនអាចមានកូនបាន (កម្រ)៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺដុំសាច់ក្នុងស្បូនភាគច្រើនគឺជាដុំសាច់ស្លូត មិនមែនមហារីកទេ។ មិនមែនស្ត្រីទាំងអស់ដែលមានដុំសាច់ក្នុងស្បូនសុទ្ធតែមានរោគសញ្ញាឡើយ។ ស្ត្រីដែលមានរោគសញ្ញាជំងឺនេះច្រើនតែយល់ថាពិបាករស់នៅជាមួយជំងឺនេះណាស់។ អ្នកខ្លះមានអាការៈឈឺចាប់ខ្លាំង និងធ្លាក់ឈាមរដូវច្រើនៗ។ ការព្យាបាលជំងឺនេះក៏អាស្រ័យទៅតាមរោគសញ្ញាដែលអ្នកមានដែរ។ |
ខាងក្រោមនេះជារថយន្តប្រណិតទាំង១២គ្រឿងរបស់ Hamilton ប្រើប្រាស់សព្វថ្ងៃ៖ ១. McLaren P1 ផលិតឆ្នាំ២០១៣ មានតម្លៃ ១,១៥ លានដុល្លារអាមេរិក ២. 1966 Shelby Cobra 427 របស់ក្រុមហ៊ុន Ford ដែលផលិតឆ្នាំ១៩៦៥ មានតម្លៃ ១,៦ លានដុល្លារអាមេរិក ៣. Ferrari LaFerrari របស់ក្រុមហ៊ុន Ferrari ដែលមានតម្លៃ ១.៣៥លានដុល្លារអាមេរិក ៤. Vision Mercedes Maybach 6 របស់ក្រុមហ៊ុន Mercedes ដែលមានតម្លៃ ៣០ម៉ឺន ដុល្លារអាមេរិក ៥. Pagani Zonda 760 របស់ក្រុមហ៊ុនអ៊ីតាលី Pagani ផលិតឆ្នាំ២០១៩ មានតម្លៃ ១,៤ លានដុល្លារអាមេរិក ៦. Mercedes AMG GTR របស់ក្រុមហ៊ុន Mercedes ដែលមានតម្លៃជាង១៦ម៉ឺនដុល្លារអាមេរិក ៧. Ferrari 599 Aperta របស់ក្រុមហ៊ុន Ferrari មានតម្លៃ ១,៧ លានដុល្លារអាមេរិក ៨. Mercedes Maybach S600 របស់ក្រុមហ៊ុន Mercedes មានតម្លៃជាង ១៧ ម៉ឺនដុល្លារអាមេរិក ៩. Mercedes AMG G63 របស់ក្រុមហ៊ុន Mercedes ដែលផលិតឆ្នាំ២០២១ មានតម្លៃជាង ១៥ម៉ឺនដុល្លារអាមេរិក ១០. Mercedes SLS AMG របស់ក្រុមហ៊ុន Mercedes មានតម្លៃជាង ២២ ម៉ឺនដុល្លារអាមេរិក ១១. Ford Shelby Mustang GT500 របស់ក្រុមហ៊ុន Ford មានតម្លៃប្រហែល ៧ម៉ឺនដុល្លារអាមេរិក ១២. Mercedes AMG Project One របស់ក្រុមហ៊ុន Mercedes មានតម្លៃជាង ២,៧២ លានដុល្លារអាមេរិក | ក្នុងនាមជាកីឡាករប្រណាំងរថយន្ត Formula One ដ៏ល្បីល្បាញលើពិភពលោក Lewis Hamilton ក្លាយជាអ្នកមានទ្រពស្តុកស្តម្ភនាពេលបច្ចុប្បន្ន។ ម្ចាស់ជើងឯក F1 ៧សម័យកាលដែលបើកបរឱ្យក្រុម Mercedes រូបនេះ បានសម្ញែងរថយន្តទំនើបៗដែលមានតម្លៃថ្លៃៗរបស់ខ្លួន ក្រៅតែពីរថយន្តដែលបើកប្រណាំងក្នុងទីលាន។ ក្នុងចំណោមរថយន្តទាំងអស់ដែលកំពូលអ្នកប្រណាំងរថយន្តសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំប្រើភាគច្រើនរបស់ Mercedes។ |
ត្រង់បញ្ហាសមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បាននិយាយថា សមាសភាព គ.ជ.ប ទាំង៩រូប នឹងត្រូវរំលាយជាស្វ័យប្រវត្តិ នៅពេលបក្សណាមួយត្រូវរំលាយ ដោយផ្អែកលើការឯកភាពរបស់គណបក្សជាប់ឆ្នោតទាំងពីរកន្លងមក ។ លោក ជាម យៀប ដែលបានប្រាប់សារព័ត៌មានកន្លងមកថា សមាសភាព គ.ជ.ប ពីខាងគណបក្សសង្គ្រោះជាតិអាចរក្សានៅដដែល បើសិនពួកគេទាំងនោះព្រមចូលគណបក្សប្រជាជនកម្ពុជា។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងសុំការពន្យល់បន្ថែមពីលោក ជាម យៀប បាននៅឡើយទេ។ សម្រាប់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ក៏មិនទាន់ដឹងថា សមាជិក គ.ជ.ប ទាំង៩រូប នឹងត្រូវបាត់បង់តាមគណបក្សនយោបាយដែលត្រូវរំលាយ ដូចការលើកឡើងរបស់លោក ជាម យៀប នៅឡើយទេ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា ដូច្នេះថា៖«ខ្ញុំអត់បានឮសម្តីផ្ទាល់ពីគាត់(ជាម យៀប) ដូច្នេះខ្ញុំសុំមិនបកស្រាយទេ។ តែខ្ញុំយល់ថា វាជាការបញ្ចេញមតិរបស់បុគ្គលម្នាក់ ព្រោះសម័យហ្វេសប៊ុកបុគ្គលណា ក៏មានសិទ្ធិបញ្ចេញមតិដែរ ។ ហើយខ្ញុំអត់ទាន់ដឹងថាទិដ្ឋភាពច្បាប់ថ្មីយ៉ាងម៉េចទេ ព្រោះយើងមិនទាន់ទទួលបាន»។ ប៉ុន្តែអ្វីដែលលោក ហង្ស ពុទ្ធា គ្រាន់តែអាចដឹងបាននោះ គឺសមាជិក គ.ជ.ប ត្រូវអនុវត្តតាមមាត្រា៩ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចែងអំពីសមាជិកភាព គ.ជ.ប។ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៩ ចែងថា ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបាត់បង់មុខតំណែងណាមួយ ដូចខាងក្រោម សាមីខ្លួន ទទួលមរណភាព , សាមីខ្លួន សុំលាឈប់ជាលាយលក្ខណ៍អក្សរ , សាមីខ្លួន បាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួង និងស្ថាប័នមានសមត្ថកិច្ច ,សាមីខ្លួន ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។ ចំណែកមាត្រា ៨ វិញ ចែងថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាសមាជិកគណបក្សនយោបាយ ត្រូវសុំលាលែងពីគណបក្ស នយោបាយ ហើយអាចចូលជាសមាជិកគណបក្សនយោបាយវិញបាន ក្នុងរយៈពេលយ៉ាងតិច២ឆ្នាំ បន្ទាប់ពីបញ្ចប់អាណត្តិការងារ ឬបាត់បង់មុខតំណែង ឬត្រូវបណ្ដេញចេញ ដូចមានចែងក្នុងមាត្រា៧ មាត្រា៩ និងមាត្រា១០ នៃច្បាប់នេះ។ ត្រង់ចំណុចនេះ បានន័យថា សមាជិកគ.ជ.ប ដែលជ្រើសចេញពីគណបក្សនយោបាយ លែងជាសមាជិកនយោបាយទៀតហើយ មុននឹងចូលបម្រើការងារនៅក្នុងស្ថាប័នគ.ជ.ប។ដូច្នេះបើគណបក្សសង្គ្រោះជាតិ អាចត្រូវបានរំលាយមែននោះ ថាតើសមាជិកគជប នឹងត្រូវបាត់បង់ដែរទេ ? | ភ្នំពេញ៖ ក្រោយការសម្របសម្រួលនយោបាយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣នោះ គេនៅចាំថា ការងារដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមអនុវត្តមុនគេ គឺការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ខ្លឹមសារច្បាប់ និងសមាភាពគ.ជ.បថ្មី ត្រូវបានបង្កើតឡើងដោយក្នុងនោះ មានសមាសភាព៤នាក់មកពីគណបក្សប្រជាជនកម្ពុជា និង៤នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិ ខណៈសមាជិកទី៩ មកពីសង្គមស៊ីវិល។ ប៉ុន្តែអ្វីដែលជាចម្ងល់បច្ចុប្បន្ននោះ ថាតើសមាជិកគជប នឹងត្រូវបាត់បង់ដែរទេ បើគណបក្សមួយ អាចត្រូវរំលាយ? |
សរុបមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន២១ ៨៣៤នាក់ សះស្បើយសរុបចំនួន១០ ៧៤០នាក់ និងស្លាប់ចំនួន១៤៧នាក់៕ | កម្ពុជាមានករណីកូវីដ-១៩ថ្មី ចំនួន៣៣៥នាក់បន្ថែមទៀត ខណៈ៨៧៣នាក់ទៀតសះស្បើយ និងគ្មានអ្នកស្លាប់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៥ ខែឧសភា។ |
លោក ឡឹក ទឹតសុធារ បានបញ្ជាក់ថា ការឈរឈ្មោះចៅសង្កាត់នេះ គឺលោកចង់យកបទពិសោធន៍ និងចំណេះជំនាញ ដែលខ្លួនធ្លាប់បានបម្រើការងារនៅតាមស្ថាប័នអង្គការជាតិ និងអន្តរជាតិ ទៅអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាពិសេសលោក ក៏ចង់តបស្នងទៅលោកបណ្ឌិត កែម ឡី បិតាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចង់ឃើញបញ្ញវន្តនៅកម្ពុជា យកចំណេះដឹងខ្លួន ទៅដឹកនាំថ្នាក់មូលដ្ឋាន ចាប់ពីភូមិ ស្រុក ឃុំ ខេត្ត ដល់ថ្នាក់ជាតិ។ សូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសន៍រវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក លោក ឡឹក ទឹតសុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចតទៅ៖ សម្រាប់លោក ទឹតសុធារ ការសម្រេចចិត្តឈរឈ្មោះធ្វើជាចៅសង្កាត់ ឬមេឃុំនេះ វាទាមទារឱ្យបញ្ញវន្ត ជាពិសេសយុវជនទាំងអស់ លះបង់ចិត្តចង់បានលាភសក្ការៈ លុយកាក់ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីអាចទៅដឹកនាំមូលដ្ឋានបានល្អ។ ក្នុងន័យនេះលោក ទឹតសុធារ បានអះអាងថា រូបលោកធ្លាប់មានបទពិសោធន៍ការងារតាមអង្គការ រយៈពេល១៥ឆ្នាំ ដោយទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ ប៉ុន្តែលោកសុខចិត្តលះបង់ប្រាក់ខែខ្ពស់នេះ មកឈរឈ្មោះបោះឆ្នោតជាចៅសង្កាត់វិញ ដោយសារចង់យកចំណេះដឹង មកអនុវត្តនៅមូលដ្ឋានផ្ទាល់។ និយាយបែបនេះ លោក ទឹតសុធារ ក៏មិនទាមទារឱ្យយុវជនទាំងអស់ ធ្វើដូចខ្លួនដែរ ។ អនុបណ្ឌិតកសិកម្ម និងបរិស្ថានពីបារាំងរូបនេះ ក៏យល់ថា បញ្ញវន្ត និងយុវជន ត្រូវការពេលវេលារកប្រាក់ចំណូលខ្ពស់ និងធនធានទ្រព្យសមុ្បត្តិសិន ព្រោះវាជាកត្តាជីវភាព ដែលតម្រូវមកបែបនេះ។ តែយ៉ាងណាលោក រំពឹងថា ក្រោយបញ្ញវន្ត និងយុវជន ឆ្លងកាត់ការងារល្អ និងមានធនធានគ្រប់គ្រាន់ហើយ ពួកគេគួរតែងាកមកជួយមូលដ្ឋានខ្លួនវិញ តាមរយៈការឈរឈ្មោះជាចៅសង្កាត់ និងមេឃុំជាដើម។ ក្រៅពីបញ្ចប់ថ្នាក់អនុបណ្ឌិតកសិកម្ម និងបរិស្ថានពីបារាំង ហើយ លោក ឡឹក ទឹតសុធារ ក៏បញ្ចប់ជំនាញគ្រប់គ្រងគ្រោះមហន្តរាយពីអាមេរិក និងជំនាញត្រួតពិនិត្យ និងវាយតម្លៃ ពីប្រទេសកាណាដាទៀតផង។ | ភ្នំពេញ៖ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក ទឹតសុធារ បានសម្រេចឈរឈ្មោះជាបេក្ខជនចៅសង្កាត់ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ លោក ឡឹក ទឹតសុធារ ដែលបញ្ចប់អនុបណ្ឌិតកសិកម្ម និងបរិស្ថានពីបារាំង សម្រេចចិត្តឈរឈ្មោះចៅសង្កាត់ ដោយអនុវត្តតាមអនុសាសន៍របស់លោកបណ្ឌិត កែម ឡី ស្ថាបនិកបក្ស ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៧ ដោយសារឃាតករបាញ់សម្លាប់។ |
ខាងក្រោមនេះគឺជាការបកស្រាយខ្លីដោយផ្អែកលើគេហទំព័រ worldatlas.com ៖ អាហ្វ្រិក (Africa) ៖ ឈ្មោះមួយនេះមានដើមកំណើតមកពីអាណាចក្ររ៉ូមាំង (សព្វថ្ងៃអ៊ីតាលី) ក្នុងការហៅទៅកាន់ប្រទេសទុយណេស៊ីដែលមានទីតាំងនៅខាងត្បូងអាណាចក្រមួយនេះ។ ប្រជាជនរ៉ូមាំងតែងហៅតំបន់នៅខាងត្បូងដែនដីរបស់ខ្លួននោះថា «Africa Terra» ឬ «Land of the Afri» ជាភាសាខ្មែរមានន័យថា «ដែនដីនៃអាហ្វ្រី»។ បច្ចុប្បន្ន តំបន់នេះមានក្លាយទៅជាប្រទេសទុយណេស៊ី មានទីតាំងនៅខាងជើងនៃទ្វីបអាហ្វ្រីក និងនៅខាងត្បូងប្រទេសអ៊ីតាលី។ ពាក្យថា «Afri» អាចមានដើមកំណើតនៅប្រទេសក្រិកពីមុនមកទៀត។ បន្ទាប់មក ពាក្យនេះត្រូវបានគេប្រើប្រាស់ទូទាំងទ្វីបអាហ្វ្រិក ដោយសារឥទ្ធិពលប្រជាជនអឺរ៉ុប។ អឺរ៉ុប (Europe) ៖ ពាក្យនេះក្លាយមកពីពាក្យ «Europa» ។ Europa គឺជាឈ្មោះរបស់នារីម្នាក់ ដែលជាកូនស្រីរបស់ស្តេច Agenor ឬ Phoenix ដែលមានវត្តមានក្នុងរឿងនិទានរបស់ប្រទេសក្រិកបុរាណ។ មតិមួយទៀតដោយលោក Ernest Klein បាននិយាយថា Europe អាចកើតមកពីពាក្យ Ereb ប្រើប្រាស់ដោយក្រុមប្រទេស Sumerian (សព្វថ្ងៃអ៊ីរ៉ាក់) ក្នុងការហៅទៅកាន់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។ Ereb មានន័យថា «ភាពងងឹត» ឬ «ភាពធ្លាក់ចុះ» ។ នេះអាចសំដៅបានថា ប្រទេសក្នុងតំបន់ Sumerian ធ្លាប់មានប្រវត្តិជូជត់ជាមួយប្រទេសខ្លះក្នុងទ្វីបអឺរ៉ុប។ មួយវិញទៀត Ereb ក៏អាចមានន័យសាមញ្ញថា «ដីខាងលិច» ។ អូសេអានី (Oceania) ៖ ឈ្មោះនេះមានន័យត្រង់ៗងាយយល់។ Oceania ក្លាយមកពីពាក្យថា Ocean ឬ មហាសមុទ្រធំ។ មួយវិញទៀត វាមានកំណើតមកពីក្រិក Okeanos មានន័យថា ដែនដីដែលព័ទ្ធដោយទឹកសមុទ្រធំ។ អាស៊ី (Asia) ៖ ពាក្យនេះប្រើប្រាស់ដោយក្រិក សម្រាប់ហៅទៅកាន់ប្រទេសនៅខាងកើតសមុទ្រ Aegean ក្បែរដែនដី Anatolia សព្វថ្ងៃ ប្រទេសតួគី និងតំបន់អាស៊ីកណ្តាលមួយចំនួន។ ក្រោយមក ដោយសារអឺរ៉ុបមានឥទ្ធិពលខាងជំនួញ និងអក្សរសាស្ត្រ ពាក្យនេះក៏រាលដាលទីតំបន់ខាងកើតបន្តទៀតមានដូចជា ចិន និងជប៉ុន។ អាមេរិក (The Americas) ៖ ពាក្យនេះគ្រប់ដណ្តប់ទាំងអាមេរិកខាងជើង និងខាងត្បូង។ អ្នកធ្វើផែនទីបុរាណរបស់អ៊ឺរ៉ុប បានដាក់ឈ្មោះមួយនេះក្នុងការឲ្យកិត្តិយសទៅកាន់លោក Amerigo Vespucci ដែលជាអ្នកនាវាចរដ៏ល្បីជនជាតិអ៊ីតាលីម្នាក់។ លោកមិនមែនជាអ្នកធ្វើដំណើរទៅកាន់ទ្វីបអាមេរិកដំបូងនោះទេ តែគាត់បានសន្មត់ជាលើកដំបូងថា ដែនដីមួយនេះ ជាទ្វីបមួយដែលធំហើយថ្មី សម្រាប់ប្រទេសមហាអំណាចក្នុងទ្វីបអឺរ៉ុបកាលពីពេលនោះ។ អង់តាក់ទិក (Antarctica) ៖ ដំបូង ក្រិកហៅតំបន់ខាងជើងភពផែនដីថា Arktos មានន័យថាខ្លាឃ្មុំ ស ដែលរស់នៅតាមតំបន់ត្រជាក់អាកទិក។ ក្រោយមក រ៉ូមាំងប្រើប្រាស់ពាក្យ Antarktike ឬ Anti-Arctic មានន័យថា «មិនមែនអាកទិក» ឬ «ផ្ទុយពីអាកទិក» សម្រាប់ហៅតំបន់ខាងត្បូងនៃផែនដី៕ | ទ្វីបគឺជាដែនដីធំៗ ដែលចែកទីតាំងភូមិសាស្ត្រដែលមនុស្សរស់នៅ។ ធម្មជាតិមិនបានបង្កើតដែនដីឡើង ដោយដាក់ឈ្មោះឲ្យដីនីមួយៗឡើយ។ ឈ្មោះ និងព្រំប្រទល់របស់ទ្វីបគឺត្រូវបានបង្កើតឡើងដោយមនុស្ស សម្រាប់ការគ្រប់គ្រង់រៀងខ្លួនៗប៉ុណ្ណោះ។ ពេលដែរអ្នកពិនិត្យមើលផែនទី តើអ្នកធ្លាប់ដែលឆ្ងល់ទេថា តើឈ្មោះទ្វីបទាំងនោះមានប្រភព និងដើមកំណើតមកពីណា? |
នៅពេលមានខ្យល់បោកបក់ ហើយរលកធំៗ ខណៈមេឃខ្មៅងងឹតនោះ លោក វណ្ណរិទ្ធ និងមនុស្សប្រមាណ១០០នាក់ទៀត នៅលើស្រឡាងនោះ កំពុងសំចតនៅកំពង់ផែខាងអរិយក្សត្រ។ ដ្បិតស្ថានភាពនោះ លោក រិទ្ធ និងអ្នកដំណើរផ្សេងទៀត មិនរងគ្រោះក្តី ប៉ុន្តែទិដ្ឋភាពបែបនេះ កំពុងដិតជាប់ក្នុងអារម្មណ៍របស់លោក រិទ្ធ។ អ្នកបើកស្រឡាងនៅកំពង់ចម្លងអរិយក្សត្រជាង១០ឆ្នាំមកនេះ អះអាងថា ខ្លួនមិនដែលជួបទិដ្ឋភាពបាតុភូតភ្លៀង និងខ្យល់បែបនេះទេ។ លោក វណ្ណរិទ្ធបន្តរៀបរាប់ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនាថ្ងៃទី៧ឧសភា ឆ្នាំ២០២១ ៖«ក្នុងស្រឡាងខ្ញុំមានម៉ូតូជិត៦០គ្រឿង ហើយឡាន មានជិត២០គ្រឿង ដែលមានមនុស្សតូចធំជាច្រើន ។ ស្ថិតនៅក្នុងហេតុកាលពីល្ងាចម្សិលមិញហ្នឹង ខ្ញុំភ័យខ្លាចខ្លាំងដែរ ព្រោះស្រឡាង ដែលយើងបើកហ្នឹងមានអាយុជីវិតមនុស្សច្រើន ដែលគេប្រគល់ឱ្យយើង ដើម្បីចម្លងមនុស្សទាំងនោះឱ្យមានសុវត្ថិភាព»។ បុរសវ័យ៤៩ឆ្នាំ ដែលបានបើកស្រឡាងចេញពីកោះពេជ្រ ទៅអរិយក្សត្រ កាលពីល្ងាចថ្ងៃទី៦ឧសភា ហើយបានឃើញទិដ្ឋភាពនេះ បាននិយាយថា បាតុភូតខ្យល់កំណួច បានកើតឡើងពីប៉ែកខាងកោះនរា ហើយធ្វើដំណើរខ្លាំង ឆ្ពោះមកកាន់តំបន់កោះពេជ្រ ខណៈខាងកំពង់ចម្លងអរិយក្សត្រ ទទួលរងសម្ពាធនេះ ត្រង់ចំណុចកន្ទុយនៃខ្យល់បកបោក ប៉ុណ្ណោះ។ ស្ថានភាពភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្មួលខ្មាញ់ នៅរាជធានីភ្នំពេញនេះ ត្រូវបានលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ពន្យល់ថា ជាបាតុភូតម៉ាស់ខ្យល់ពីរប៉ះគ្នា (Convergent) ដែលកម្រកើតមាននៅលើតំបន់អាងទន្លេមេគង្គ ជាពិសេសគឺនៅកម្ពុជា។ លោក ចាន់ យុត្ថា បានរៀបរាប់ថា បាតុភូតធម្មជាតិនេះ បានធ្វើដំណើរយ៉ាងលឿនចេញពីប្រទេសវៀតណាម ឆ្ពោះមកកម្ពុជា កាត់តាមខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង នឹងធ្លាក់ទៅសមុទ្រនៃខេត្តកោះកុងវិញ។ អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បញ្ជាក់ថា ពីពាក់កណ្តាលខែឧសភា រហូតដល់ចុងឆ្នាំ២០២១ កម្ពុជា នឹងអាចប្រឈមបាតុភូតធម្មជាតិផ្សេងៗទៀត៕ | បាតុភូតធម្មជាតិ កាលពីម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី៦ឧសភា ឆ្នាំ២០២១ ដែលមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្មួលខ្មាញ់ នៅរាជធានីភ្នំពេញ គឺជាហេតុការណ៍មួយដ៏គួរឱ្យខ្លាចបំផុតសម្រាប់លោក សុខ វណ្ណរិទ្ធ ជាអ្នកបើកស្រឡាងឱ្យកំពង់ចម្លងអរិយក្សត្រ។ សម្រាប់លោក វណ្ណរិទ្ធ បាតុភូតខ្យល់បក់បោកខ្លាំង ហើយមេឃងងឹតមើលអ្វីមិនឃើញ និងមានទឹករលកធំៗនោះ គឺមិនធ្លាប់ឃើញពីមុនឡើយ នៅក្នុងអាជីពជាអ្នកបើកស្រឡាងជាង១០ឆ្នាំមកនេះ។ |
លោក Eriksson គ្រូបង្វឹកសញ្ជាតិស៊ុយអែត និងលោក Lippi គ្រូសញ្ជាតិអ៊ីតាលីសុទ្ធសឹងតែមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិក្នុងវិស័យកីឡាបាល់ទាត់កម្រិតពិភពលោក។ មិនត្រឹមប៉ុណ្ណោះអ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នាទៀតផង។ Eriksson វ័យ៧០ឆ្នាំ ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និងធ្លាប់ដឹកនាំប្រទេសនេះក្នុងការប្រកួត World Cup បានឡើងដឹកនាំហ្វីលីពីននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីចាកចេញពីក្រុម Shenzhen ក្លិបបាល់ទាត់នៃលីគកំពូលចិន (Chinese Super League)។ រីឯលោក Lippi វ័យ៧០ឆ្នាំ ដែលធ្លាប់នាំជម្រើសជាតិអ៊ីតាលីលើកពាន World Cup ក្នុងឆ្នាំ២០០៦ បានក្លាយជាគ្រូបង្វឹករបស់ក្រុមយក្សចិន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ លោកក៏ធ្លាប់ដឹកនាំក្លិបនៅចិន Guangzhou Evergrande ចន្លោះពីឆ្នាំ២០១២ ដល់២០១៤ ផងដែរ។ សម្រាប់ជំនួបលើកទី២នេះ ហ្វីលីពីនដែលរងបរាជ័យនៅប្រកួតដំបូងដោយចាញ់កូរ៉េខាងត្បូង ១-០ នឹងត្រូវប្រជែងជាមួយចិនដែលបានយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ២-១។ ចិនមាន៣ពិន្ទុស្មើគ្នាជាមួយកូរ៉េខាងត្បូងក្នុងពូល C នេះ ហើយកៀហ្ស៊ីស៊ីស្ថាន និងហ្វីលីពីនគ្មានពិន្ទុរាប់ដូចគ្នា។ នៅក្នុងពូលនេះដែរ រ៉េខាងត្បូងក្នុងក៏នឹងត្រូវតទល់ជាមួយកៀហ្ស៊ីស៊ីស្ថាននៅវេលាម៉ោង ១១:០០នាទិ យប់នេះដែរ។ ដោយឡែកមួយគូទៀត ក្នុងពួល B ប៉ាឡេស្ទីត្រូវជួបម្ចាស់ជើងឯកចាស់អូស្ត្រាលីនៅម៉ោង ៦:០០នាទីល្ងាចនេះ។ អូស្ត្រាលីបានរងបរាជ័យនៅប្រកួតបើកឆាកក្រោមថ្វីជើងហ្សកដានី ខណៈប៉ាឡេស្ទីនស្មើគ្នាជាមួយស៊ីរី។ ក្នុងពូលនេះហ្សកដានីបានសិទ្ធិទៅវគ្គ១៦ក្រុមចុងក្រោយហើយក្រោយឈ្នះ២ប្រកួតមាន៦ពិន្ទុ៕ អត្ថបទទាក់ទង Asian Cup៖ កូរ៉េខាងត្បូង ចិន និងអ៊ីរ៉ង់ បាន៣ពិន្ទុរៀងខ្លួនក្នុងជំនួបដំបូង Asian Cup៖ ចិនប៉ះកៀហ្ស៊ីស៊ីស្ថាន, កូរ៉េខាងត្បូង-ហ្វីលីពីន, អ៊ីរ៉ង់-យេម៉ែន យប់នេះ | លោក Sven-Goran Eriksson នឹងត្រូវមានភារកិច្ចដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីនក្នុងជំនួបទល់នឹងក្រុមចិនដែលដឹកនាំដោយគ្រូបង្វឹកលោក Marcello Lippi នាការប្រកួតជើងទី២វគ្កសន្សំពិន្ទុពូល C នៃ ពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅថ្ងៃទី១១ ខែមករា វេលាម៉ោង ៨:៣០នាទីយប់ [ម៉ោងនៅកម្ពុជា]។ |
កម្មវិធីនេះ រៀបចំឡើងក្នុងបំណងជំរុញឱ្យយុវជនខ្មែរ ចូលរួមអបអរទិវារំលឹកខួបនៃការបង្កើតអង្គការសហប្រជាជាតិ ដើម្បីស្វែងយល់អំពីសកម្មភាពសំខាន់ៗជាច្រើន ដែលអង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគ្រិន និងបណ្តាដៃគូដទៃទៀត បាន និងកំពុងអនុវត្ត ដូចជាផ្នែកអប់រំ សុខភាព កសិកម្ម ជំនួញ ពាណិជកម្ម បរិស្ថាន ការបោសសំអាតមីន និងអំពីទីក្រុងជាដើម។ លើសពីនេះ ទិវានេះ ក៏ដើម្បីផ្តល់ឱកាសឱ្យយុវជន ចូលរួមអបអរទិវារំលឹកខួប នៃការបង្កើតអង្គការសហប្រជាជាតិ ដោយសេចក្តីថ្លៃថ្នូរ និងស្មើភាព។ ដូច្នេះសូមចូលរួមជាមួយយើង ដើម្បីជួបជាមួយប្អូនៗយុវជន ដែលប្រកបដោយថាមពល និងគំនិតច្នៃប្រឌិត សកម្មភាពសិល្បៈ និងការកម្សាន្ត ក៏ដូចជាតន្ត្រីផងដែរ។ មិនតែប៉ុណ្ណោះ អ្នកចូលរួម ក៏នឹងទទួលបាននូវចំណេះដឹង អំពីគោលដៅអភិវឌ្ឍដោយចីរភាព ក៏ដូចជាកិច្ចការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត អ្នកក៏អាចចូលរួមទស្សនា ការបង្ហាញស្នាដៃរបស់យុវជនឆ្នើមៗ អំពីគម្រោងជ័យលាភីរបស់ពួកគេ ស្តីពីយុទ្ធនាការផ្សព្វផ្សាយពត៌មាន និងឃោសនា ដើម្បីការយល់ដឹងរបស់ប្រជាជន អំពីគោលដៅអភិវឌ្ឍដោយចីរភាព។ ក្នុងនាមអង្គការសហប្រជាជាតិប្រចាំកម្ពុជា យើងសូមអញ្ជើញប្អូនៗ ក៏ដូចជាមហាជនទាំងអស់ ចូលរួមដោយសេរីនៅក្នុងព្រឹត្តិការណ៍នេះ ជាមួយយើងទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន ក៏ដូចជាការកម្សាន្តដ៏សម្បូរបែប នាទិវាអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលាខាងមុខនេះ៕ នេះជាទីតាំងដែលត្រូវប្រារព្ធទិវា UN Day | ភ្នំពេញ៖ ទិវាអង្គការសហប្រជាជាតិ (UN Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែតុលា។ មិនខុសពីឆ្នាំមុនៗដែរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំនេះ នឹងរៀបចំឡើងនៅ Factory Phnom Penh ក្រោមប្រធានបទ៖«លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ»។ |
ស្ថានការណ៍នៅរដ្ឋកាស្មៀរ បានពុះកញ្ជ្រោលខ្លាំងចាប់តាំងពីក្រុមជ្រុលនិយមដែលមានមូលដ្ឋាននៅទឹកដីប៉ាគីស្ថាន ធ្វើប្រតិបត្តិការបំផ្ទុះសម្លាប់យោធាឥណ្ឌាជាច្រើននាក់ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ ឥណ្ឌាក៏ឆ្លើយតបវិញតាមរយៈការធ្វើប្រតិបត្តិការដែនអាកាសក្នុងទឹកដីកាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន។ នៅថ្ងៃទី២៧ ខែកុម្ភៈ យោធាប៉ាគីស្ថានក៏ប្រកាសថា ខ្លួនបាញ់ទម្លាក់យន្តហោះឥណ្ឌាពីរគ្រឿងដែលបំពានខ្សែត្រូតពិនិត្យ (LoC) ហើយចាប់អ្នកបើកបរបានម្នាក់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ ចាត់ទុកការបាញ់ទម្លាក់យន្តហោះឥណ្ឌាដល់ទៅពីរគ្រឿងធុន MiG-27 នេះ ជាការបង្ហាញសមត្ថភាពរបស់ប៉ាគីស្ថាន ខណៈគ្មានអ្នករបួស ឬការបំផ្លាញអ្វីឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី២៧ ខែកុម្ភៈ លោក ខាន់ ក៏ស្នើទៅកាន់ឥណ្ឌាដើម្បីបើកការចរចាបញ្ចៀសសង្គ្រាម ហើយលោកសង្ឃឹមថា ទាំងប៉ាគីស្ថាន ទាំងឥណ្ឌានឹងយល់ជំហានដែលត្រូវធ្វើ។ ប្រមុខរដ្ឋាភិបាលប៉ាគីស្ថានក៏ឆ្លៀតពីរំឭកពីអាវុធនុយក្លេអ៊ែរដែលប្រទេសបងប្អូនគូសត្រូវនេះសុទ្ធតែមានក្នុងឃ្លាំងរៀងៗខ្លួន។ ដោយសារតែមានអាវុធមហាប្រល័យបែបនេះ លោក ខាន់ ក៏ដាក់ជាសំណួរថា៖ «តើប៉ាគីស្ថាន និងឥណ្ឌាអាចដើរផ្លូវខុសបានឬទេ? ប្រសិនការរាលដាលផ្ទុះឡើង បើវានឹងបញ្ចប់នៅឯណា? តាមពិតទៅ ឥណ្ឌាក្ដៅស្លឹកខ្លាំងក្រោយហេតុការវាយប្រហារថ្ងៃទី១៤ ខែកុម្ភៈដែលសម្លាប់ទាហានខ្លួនអស់៤០នាក់។ ជាការសងសឹក ឥណ្ឌាក៏វាយប្រហារគោលដៅក្រុមជ្រុលនិយមក្នុងទឹកដីប៉ាគីស្ថានតែម្ដង ដែលនោះជាលើកដំបូងតាំងពីសង្គ្រាមឆ្នាំ១៩៧១ មក ដែលឥណ្ឌាបើកប្រតិបត្តិការយោធាលើទឹកដីប៉ាគីស្ថាន។ សង្គ្រាមឆ្នាំ១៩៧១ ដែលទាំងឥណ្ឌា និងប៉ាគីស្ថានមិនទាន់មាននុយក្លេអ៊ែរដូចគ្នានេះ ក៏នាំទៅរកការប្រកាសឯករាជ្យរបស់បង់ក្លាដែសតែម្ដងទៅ។ ភាពតានតឹងខ្លាំងបែបនេះ បង្ខំឲ្យមានការបិទព្រលានយន្តហោះជាច្រើនកន្លែង ហើយជើងហោះហើរជាច្រើនក៏ត្រូវបានលុបចោលដែរ។ នៅប៉ាគីស្ថាន ព្រមានយន្តហោះនៅទីក្រុងធំៗដូចជាKarachi, Peshawar, Lahore, Faisalabad, Multan និង Sialko ត្រូវបានផ្អាកដំណើរការ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន។ ឯឥណ្ឌាវិញ ព្រលានយន្តហោះចំនួន៦ ត្រូវបានបិទ ហើយដែនអាកាសភាគខាងជើងរដ្ឋធានីញូវដែលី ក៏ត្រូវបានហាមឃាត់សម្រាប់យន្តហោះស៊ីវិលដែរ។ | នាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ នៅថ្ងៃទី២៧ ខែកុម្ភៈ បានអំពាវនាវឲ្យមានការចរចារវាងប៉ាគីស្ថាន និងឥណ្ឌា ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅរដ្ឋកាស្មៀរដែលកំពុងតានតឹងខ្លាំង។ ប៉ុន្មានថ្ងៃមកនេះ យោធាប្រទេសទាំងពីរបានធ្វើប្រតិបត្តិការយោធាផ្លូវអាកាសដោយឆ្លងកាត់ខ្សែគ្រប់គ្រងដែលខណ្ឌចែករដ្ឋកាស្មៀជាពីរ។ ហេតុការណ៍ចុងក្រោយ គឺប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿងដោយអះអាងថា ឆ្លងចូលទឹកដីខ្លួនគ្រប់គ្រង។ |
សារព័ត៌មានអង់គ្លេស The Sun ផ្សាយថា ខ្សែប្រយុទ្ធ Kane បានជួបជាមួយលោក Diego Maradona មុនពេលការប្រកួតដែល Tottenham Hotspur ទទួលជ័យជម្នះ ៤-១ លើក្រុម Liverpool នៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ។ ក្នុងវ័យ២៤ឆ្នាំ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គេក្នុងការក្លាយខ្លួនជាកីឡាករកំពូលលើកលោកដូច Maradona កាលពីទសវត្សរ៍ ៨០ នោះទេ។ ក្នុងជំនួបជាមួយ Maradona ម្ចាស់ស្បែកជើងមាស Premier League ២សម័យនិយាយថា «គាត់ [Maradona] និយាយភាសាអង់គ្លេសមិនសូវល្អទេ ភាសាអេស្ប៉ាញក៏អ៊ីចឹង ដូច្នេះខ្ញុំពិតជាមិនយល់ពីអ្វីដែលគាត់និយាយទេ។ ប៉ុន្តែគាត់ពិតជាមានភាពស្វាហាប់ណាស់ ហើយគាត់បាននិយាយសរសើរខ្ញុំ និងក្រុម រួមទាំងអ្នកចាត់ការទូទៅដែរ។ វាអស្ចារ្យណាស់នៅពេលបានជួបជាមួយមនុស្សដូចជាគាត់»។ នៅពេលគេសួរថាតើវាជាការបំផុសគំនិតមួយមែនទេ នៅពេលបានជួបជាមួយអតីតសមាជិកជ័យលាភីពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ ១៩៨៦? Kane បានឆ្លើយថា៖«វាពិតជាអ៊ីចឹង»។ នេះជាអ្វីដែលអ្នកទាំងអស់គ្នាតែងតែចង់ជួបបុគ្គលល្បីៗដើម្បីបង្កើនឲ្យមានអារម្មណ៍វិជ្ជមាន និងយកវាមកប្រើក្នុងការលេងរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចយកវាទៅលេងលើទីលានដោយរីករាយនាកាប្រកួតក្រោយៗទៀត»។ Kane រកគ្រាប់បាល់បញ្ចូលទីបាន ៤៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតសម្រាប់ក្លិប និងក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៧នេះ។ លើសពីនេះ រូបគេក៏កំពុងនាំមុខគ្រាប់បាល់ នៅក្របខណ្ឌកំពូលអង់គេ្លសដែរ និងរំពឹងថាអាចបន្តឈ្នះស្បែកជើងមាស៣ដូវកាលជាប់គ្នាផង៕ | Harry Kane សារភាពថា អតីតវីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានជំរុញឲ្យរូបគេព្យាយាមបន្ថែមទៀតដើម្បីក្លាយជាកីឡាករល្អបំផុតលើលោក។ |
នាពិធីបិទការប្រកួត Soccer League កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ លោក ហ៊ុន ម៉ានី បានបញ្ជាក់ពីគោលបំណងសំខាន់ៗនៃការបង្កើតពាននេះ ដើម្បីបង្កើតឱកាសឲ្យយុវជនកម្ពុជា អាចជួបជុំគ្នា, រឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាព ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់យុវជន-យុវនារីមកពីអង្គភាព និងស្ថាប័នផ្សេងៗគ្នា អាចស្វែងយល់ពីគ្នាទៅវិញទៅមក។ ចំណែកគោលបំណង ១ទៀតនោះគឺ ការជំរុញទឹកចិត្តយុវជន និងអ្នកដែលមិនមែនជាកីឡាករ-កីឡាការិនីអាជីព ឲ្យចូលរួមលេងកីឡា ដើម្បីកាត់បន្ថយហានីភ័យទាំងឡាយ ដូចជាគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ។ ពានរង្វាន់ Soccer League លើកទី៦ «ការជំរុញ និងលើកទឹកចិត្តយុវជន និងអ្នកដែលមិនមែនជាកីឡាករ និងកីឡាការិនីអាជីព ឲ្យលេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយក៏ជាការផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងវិស័យកីឡាបាល់ទាត់នេះផងដែរ។ ម្យ៉ាងវិញទៀត ក៏យុវជន ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងាររបស់ខ្លួន មកលេងកីឡា ជាជាងយកពេលវេលា ទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ដូចជាការសេពគ្រឿងញៀន ការប្រអំពើហឹង្សារក្នុងគ្រួសារ ក្នុងសង្គម និងការលេងល្បែងស៊ីសងជាដើម។»។ នេះជាការបញ្ជាក់របស់ប្រធាន ស.ស.យ.ក.។ លោក ហ៊ុន ម៉ានី បន្ដទៀតថា ស.ស.យ.ក បានរៀបចំការប្រកួតកីឡាជាបន្ដបន្ទាប់ ដើម្បីចូលរួមវិស័យអប់រំ ការងារសង្គម និងស្ម័គ្រចិត្ត ការលើកដំកើនវប្បធម៌ ប្រវត្តិសាស្ដ្រ និងការពង្រឹងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្ដរជាតិ។ គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល ឈ្នះជើងឯក Soccer League រដូវកាលទី៦ ក្រោយឈ្នះក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិនៅវគ្គផ្តាច់ព្រ័ត្រផ្នែកបុរស។ ចំណែកផ្នែកនារី ក្រុមបាល់ទាត់សុភីណាអេហ្វស៊ី ជាម្ចាស់ជើងឯក ដោយការយកឈ្នះួក្រុមបាល់ទាត់នារីភ្នំពេញក្រោន ១-០៕ | លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អះអាងថា Soccer League លើកទី៦ បង្កើតឡើងដើម្បីអភិវឌ្ឍ និងផ្ដល់ឱកាសឲ្យយុវជនកម្ពុជាបញ្ចេញសមត្ថភាពក្នុងវិស័យកីឡា ជាពិសេសការបង្កើតសុខដុមរម្មនារវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពកីឡា។ |
ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅខែមិថុនាកន្លងទៅ បានប្រកាសហាមឃាត់ ក្រុមហ៊ុន Kaspersky Lab ដែលជារបស់រុស្ស៊ី ក្នុងការលក់ផលិតផលរបស់ខ្លួននៅលើទឹកដីអាម៉េរិក ក្រោមហេតុផលសន្តិសុខជាតិ។ ទោះមានការបដិសេធពីក្រុមហ៊ុន Kaspersky មន្រ្តីអាម៉េរិក បានចោទថា រុស្ស៊ីបានប្រើប្រាស់ក្រុមហ៊ុនលក់កម្មវិធីប្រឆាំងវីរុសមួយនេះ ដើម្បីប្រមូលទិន្នន័យ ឬលួចចូលគណនីបុគ្គលលើទឹកដីអាម៉េរិក។ មួយខែបន្ទាប់ពីការប្រកាសរឹតត្បិត ក្រុមហ៊ុន Kaspersky Lab បានប្រកាសបិទប្រតិបត្តិការរបស់ខ្លួនលើដែនដីអាម៉េរិក ចាប់ពីថ្ងៃទី២០ ខែកក្កដា ខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកក្កដា។ «ក្រុមហ៊ុន បានពិនិត្យយ៉ាងម៉ត់ចត់ និងវាយតម្លៃលើផលប៉ះពាល់ផ្នែកផ្លូវច្បាប់ ហើយត្រូវសម្រេចចិត្តដ៏ពិបាក ស្របពេលឱកាសរកស៊ីនៅអាម៉េរិកលែងមានទៀតហើយ»។ ក្រុមហ៊ុន Kaspersky បានសង្កត់ធ្ងន់បែបនេះ ក្រោយបើកប្រតិបត្តិការបានជិត ២ទសវត្សរ៍។ ក្រុមហ៊ុន Kaspersky ជាក្រុមហ៊ុននាំមុខមួយលើពិភពលោក ក្នុងការប្រឆាំងវីរុសផ្នែក Software លើប្រព័ន្ធកុំព្យូទ័រលក្ខណៈបុគ្គល និងក្រុមហ៊ុនធំៗ។ ក្រុមហ៊ុនមួយនេះ មានអតិថិជនច្រើនជាង ៤០០លាននាក់នៅជុំវិញពិភពលោក និងក្រុមហ៊ុនជាង ២៤ម៉ឺន៕ | ក្រោយបើកដំណើរការបានជិត ២ទសវត្សរ៍ ក្រុមហ៊ុន Kaspersky Lab ដែលរកស៊ីផ្នែកការពារកម្មវិធីប្រឆាំងវីរុស ដល់បុគ្គល និងក្រុមហ៊ុនធំៗ នឹងបិទប្រតិបត្តិការរបស់ខ្លួន នៅលើទឹកដីអាម៉េរិក ចាប់ពីថ្ងៃទី២០ ខែកក្កដា ខាងមុខ។ ការសម្រេចបែបនេះ គឺដោយសារតែរងការរឹតត្បិតពីក្រសួងពាណិជ្ជកម្មអាម៉េរិក។ |
ជុំវិញបុព្វហេតុនៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ សារព័ត៌មានថ្មីៗ សូមដកស្រង់ខ្លឹមសារចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី៩ ដែលមានដំណើរដើមទងដូចខាងក្រោម៖ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។ របបនេះប្រៀបដូចគុកឥតជញ្ចាំង ឬឋាននរក។ ដោយឃើញអំពើព្រៃផ្សៃបែបនេះហើយ កម្មាភិបាលខ្មែរក្រហមមួយចំនួនបានចេញមុខប្រឆាំង ប៉ុន្តែត្រូវមេដឹកនាំខ្មែក្រហមសម្លាប់ដូចជា លោក ហ៊ូ នឹម សម្លាប់នៅឆ្នាំ១៩៧៦ លោក កុយ ធួន លេខាបក្សភូមិភាគឧត្តរ សម្លាប់នៅឆ្នាំ១៩៧៦ ។ ល។ នៅឆ្នាំ១៩៧៧ ប្រជាជនខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង និងនៅចម្ការហ្លួង បានក្រោកឡើងបង្កចលនាប្រឆាំងនឹងខ្មែរក្រហម។ ចលនាបះបោររបស់ប្រជាជនបានធ្វើឲ្យអង្គការដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខ្មែរក្រហមចាប់ផ្តើមសម្លាប់ប្រជាជនកាន់តែច្រើន និងគ្រប់កន្លែងទូទាំងប្រទេស ពិសេសភូមិភាគនិរតី ឧត្តរ ពាយ័ព្យ និងបូព៌ា។ ចលនាបះបោររបស់ប្រជាជនកម្ពុជាកើតមានកាន់តែធំឡើងៗ ហើយរីករាលដាលពាសពាញប្រទេស ដូចជាប្រជាជននៅស្រុកត្បូងឃ្មុំ (កំពង់ចាម) ស្រុកសៀមប៉ាង (ស្ទឹងត្រែង) ស្រុកបរកែវ (រតនគីរី) ជាដើម។ នៅឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ាសមមិត្ត ហេង សំរិន ជាមេបញ្ជាការកងពលធំលេខ៤ បានដឹកនាំកុបកម្មមួយប្រឆាំងនឹងខ្មែរក្រហម។ ពួកកុបករទាំងអស់បាចខិតប័ណ្ណអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ។ មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបោះឆ្នោតជ្រើសតាំងគណកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។ មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចខាងក្រោម៖ ទី១. ផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម រំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីរណ្តៅមរណៈ ទី២. គោរពឆន្ទៈ និងគោលបំណងរបស់ប្រជាជនកម្ពុជា ទី៣. កសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាពទឹកដី និងសម្បូររុងរឿង។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រមូលក្រុមអ្នកស្នេហាជាតិមួយក្រុមនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នេះបើតាមសម្ដេច ហ៊ុន សែន៕ | ចាប់បដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ឈានដល់ខួប៤៤ឆ្នាំហើយ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ។ |
ទោះវ័យជរា ៩៣ឆ្នាំក៏ដោយ ប្រធានាធិបតីស៊ីមបាវ៉េ រ៉ូបឺត មូហ្កាបេ សុខចិត្តចំណាយពេលជិះយន្តហោះក្នុងចម្ងាយ ៨៤៤៣គីឡូម៉ែត្រ ឆ្លងមហាសមុទ្រឥណ្ឌាដើម្បីមកទទួលការព្យាបាលសុខភាពនៅប្រទេសសិង្ហបុរី។ ជារួមលោកត្រូវចំណាយពេលយ៉ាងហោចណាស់១៦ម៉ោងដែរ។ អ្នកនាំពាក្យប្រធានាធិបតីលោក George Charamba បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតី មូហ្កាបេ ធ្វើដំណើរមកសិង្ហបុរីដើម្បីទទួលការត្រួតពិនិត្យនិងព្យាបាលជំងឺជាញឹកញាប់។ ហើយលោកអញ្ជើញមកសិង្ហបុរីចុងក្រោយបំផុតនៅដើមខែមីនា ឆ្នាំ ២០១៧ កន្លងទៅ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលក្រុងហារ៉ារេ បានបញ្ជាក់ច្បាស់ថា ប្រធានាធិបតីមូហ្កាបេ ត្រូវទៅសិង្ហបុរីជាញឹកញាប់នេះ ដើម្បីពិនិត្យជំងឺទូទៅផង និងព្យាបាលជំងឺភ្នែកផង។ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឯកជនស៊ីមបាវ៉េ បានអះអាងថា លោក មូហ្កាបេ មានជំងឺមហារីកក្រពេញប្រូស្តាត។ ដោយសារមានវ័យជរាស្រាប់ផង លោកមិនសូវចេញមុខជាសាធារណៈ ហើយភាគច្រើនលោកពិបាកដើរ និងត្រូវការអ្នកជួយគ្រាថែមទៀត។ ពាក់ព័ន្ធការធ្វើដំណើរយ៉ាងឆ្ងាយទៅព្យាបាលជំងឺនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានទិតៀនលោក មូហ្កាបេ ផងដែរ។ នេះក៏ដោយសារវាបង្ហាញឲ្យឃើញពីភាពអន់ខ្សោយនៃប្រព័ន្ធសុខាភិបាលប្រទេសនេះ ខណៈដែលសេដ្ឋកិច្ចស៊ីមបាវ៉េនៅត្រដាបត្រដួសក្នុងវិបត្តិចាប់ពីឆ្នាំ ២០០០មកនោះ។ តាមពិតទៅលោកបានកាន់តំណែងអស់រយៈពេល ៣៦ឆ្នាំមកហើយ ហើយលោកបានសន្យាកាន់អំណាចរហូតដល់លោកស្លាប់ថែមទៀត ព្រោះលោកជឿជាក់ថាគ្មានអ្នកណាអាចជំនួសតំណែងលោកបានឡើយ។ សូមរម្លឹកថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៨០មក លោក Mugabe តែងតែឈ្នះរាល់ការបោះឆ្នោត ដែលពោរពេញដោយភាពចម្រូងចម្រាស មានការបន្លំសន្លឹកឆ្នោត និងការគំរាមកំហែងថែមទៀតផង។ ហើយអ្នកណាដែលមានបំណងចង់ដណ្តើមអំណាចពីលោកនឹងមិនមានលទ្ធផលល្អឡើយ។ អតីតវីរជនឯករាជ្យរូបនេះ តែងដកតំណែងមន្ត្រីធំៗជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំលោកពីអំណាច និងមានមន្ត្រីខ្លះរងការចាប់ខ្លួនផងដែរ៕ | មេដឹកនាំជរាស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្កាបេ តែងតែធ្វើដំណើរពីទ្វីបអាហ្វ្រិកមកទទួលបានការព្យាបាលនិងត្រួតពិនិត្យសុខភាពជាប្រចាំនៅបុរីរដ្ឋសិង្ហបុរីដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋាបាភិបាលស៊ីមបាវ៉េអះអាងថា លោកមានជំងឺភ្នែក ប៉ុន្តែរបាយការណ៍សុខាភិបាើខ្លះផ្សាយថាលោកមានជំងឺមហារីកក្រពេញប្រូស្តាត។ |
ក្នុងចំណោមករណីឆ្លងថ្មីចំនួន៣៩៧នាក់ រដ្ឋធានីសេអ៊ូល និងទីក្រុងជុំវិញមានចំនួន២៩៤ករណី និងជាង១០០ករណីទៀតនៅទីក្រុង និងខេត្តផ្សេងៗ។ ខេត្ត Gyeonggi និងទីក្រុង Incheonដែលជាប់ទីក្រុងសេអ៊ូល, ទីក្រុង Gwangju នៅភាគត្បូង ក៏ដូចជាទីក្រុង Daejeon នៅភាគកណ្ដាល សុទ្ធតែមានករណីឆ្លងទាំងអស់។ ករណីឆ្លងសរុបនៅកូរ៉េខាងត្បូងមានដល់១៧៣៩៩នាក់ហើយ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានព្រមានពីការអនុវត្តឡើងវិញវិធានការសុវត្ថិភាពតឹងរ៉ឹងដូចជាការបិទសាលារៀន និងអាជីវកម្មទាំងអស់ បើចំនួនករណីឆ្លងថ្មីមានកំណើនរហ័សដូចស្ថានភាពបច្ចុប្បន្ន។ ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងកូរ៉េ អ្នកស្រី Jung Eun-kyeong និយាយក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែសីហា ថា ស្ថានការណ៍ធ្ងន់ធ្ងរណាស់ ខណៈកូរ៉េខាងត្បូងស្ថិតនៅមាត់ច្រកនៃការរាលដាលទូទាំងប្រទេស។ «សូមស្នាក់នៅផ្ទះបើអាចធ្វើបាន។ យើងស្នើឲ្យប្រជាជនទាំងអស់អនុវត្តតាមវិធានសុខាភិបាលឲ្យបានពេញលេញ។» អ្នកស្រី Jung និយាយបែបនេះ ហើយបន្ថែមថា ចំនួនករណីឆ្លងនៅកូរ៉េខាងត្បូង មិនទាន់ដល់កម្រិតកំពូលនៅឡើយទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។ នៅរដ្ឋធានីសេអ៊ូលទីដែលមានករណីឆ្លងថ្មីច្រើនជាងគេ អាជ្ញាធរបានចាប់ផ្ដើមដាក់វិធានការរឹតបន្តឹងតាំងពីសប្ដាហ៍មុន។ ចាប់ពីថ្ងៃទី២៣ ខែសីហា វិធានការថ្មីក៏ត្រូវបានប្រកាសថែមទៀតរួមមានការកំណត់ចំនួនការប្រមូលទ្រង់ទ្រាយធំនៅតាមវិហារ ការបិទក្លិបកម្សាន្តជាដើម។ ការអនុញ្ញាតឲ្យទស្សនកិច្ចចូលក្នុងកីឡដ្ឋាន ក៏ត្រូវបានដកវិញដែរ។ ជាមួយគ្នានេះ ចាប់ពីថ្ងៃទី២៤ ខែសីហា ប្រជាជនក្នុងរដ្ឋធានីកូរ៉េខាងត្បូងទាំងអស់ ត្រូវពាក់ម៉ាស់នៅទីសាធារណៈ៕ | កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែសីហា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន៣៩៧នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនខ្ពស់បំផុតគិតតាំងពីដើមខែមីនាមក។ អាជ្ញាធរសុខាភិបាលបានព្រមានពីលទ្ធភាពជំងឺនេះរាលដាលទូទាំងប្រទេស ខណៈករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅទីក្រុងសំខាន់ៗក្រៅពីតំបន់ឆ្លងចម្បងនៅរដ្ឋធានីសេអ៊ូល។ វិធានការរឹតត្បិតកម្រិតធ្ងន់ នឹងត្រូវអនុវត្តជាថ្មី បើករណីឆ្លងបន្តកើនឡើង។ |
លោកស្រី Agnes Buzyn ជារដ្ឋមន្រ្តីសុខាភិបាលនៅពេលដែលជំងឺកូវីដ-១៩ ចាប់ផ្ដើមរាលដាលនៅដំណាក់កាលដំបូង។ លោកស្រីបានលាលែងពីតំណែងនៅខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្មានសប្ដាហ៍ក្រោយករណីឆ្លងដំបូងត្រូវរាយការណ៍នៅបារាំង។ បើតាមរដ្ឋអាជ្ញានៅតុលាការយុត្តិធម៌សាធារណរដ្ឋដែលទទួលខុសត្រូវលើសំណុំរឿងមន្រ្តីជាន់ខ្ពស់បារាំង លោកស្រី Buzyn ត្រូវចោទប្រកាន់ពីបទ «បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ» ជាជាងបទចោទ «បរាជ័យទប់ស្កាត់មហន្តរាយ» ។ ក្នុសវនាការនៅថ្ងៃទី១០ ខែកញ្ញា លោកស្រី Buzyn អះអាងថា លោកស្រីស្វាគមន៍ការចោទប្រកាន់នេះ ដែលជាឱកាសសម្រាប់លោកស្រីបង្ហាញពីការប្រឹងប្រែង និងជម្រះមន្ទិល។ ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្ដីលោកស្រី Buzyn ថា លោកស្រីនឹងមិនឱ្យការប្រឹងប្រែងរបស់រដ្ឋាភិបាល និងអ្វីដែលលោកស្រីបានធ្វើពេលកាន់តំណែង ទៅជាអសារបង់ឡើយ ហើយថា រដ្ឋាភិបាលធ្វើការងារជាច្រើនដើម្បីទប់ទល់វិបត្តិពិភពលោកដែលនៅតែបន្តមួយនេះ។ តាមច្បាប់ លោកស្រី អាចប្ដឹងជំទាសការចោទប្រកាន់បាន។ អតីតរដ្ឋមន្រ្តីសុខាភិបាលរូបនេះ ក៏រងការរិះគន់ច្រើនដែរទាក់ទងការចាត់ចែងជំងឺកូវីដ-១៩ ក្នុងប្រទេស។ លោកស្រីធ្លាប់និយាយក្នុងខែមករា ឆ្នាំ២០២០ ថា មិនមានហានិភ័យឡើយចំពោះការនាំចូលជំងឺកូវីដ-១៩ ពីទីក្រុងវូហាន ទីដែលជំងឺនេះផ្ទុះមុនគេ។ តមក លោកស្រីថែមទាំងលើកឡើងថា ហានិភ័យដែលជំងឺនេះរាលដាលក្នុងចំណោមប្រជាជនមានតិចណាស់។ លើការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នេះ អតីតនាយករដ្ឋមន្រ្តីបារាំង Edouard Philippe និងរដ្ឋមន្រ្តីសុខាភិបាលបច្ចុប្បន្ន Olivier Veran ក៏ស្ថិតក្រោមការស៊ើបអង្កេតដែរ៕ | អតីតរដ្ឋមន្រ្តីសុខាភិបាលបារាំង Agnes Buzyn រងការចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញាពាក់ព័ន្ធការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ក្រុមស៊ើបអង្កេតនៅតុលាការពិសេស រកឃើញមូលដ្ឋានគ្រប់គ្រាន់ដើម្បីដំណើរក្ដីប្រឆាំងលោកស្រី Buzyn ។ |
«និស្ស័យផ្នែកសិល្បៈមាននៅក្នុងហ្សែន (Gène) នៃសន្តតិវង្ស»។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ ដែលជាអ្នកនិពន្ធទំនុកច្រៀងនៃបទ«អានី» បានអះអាងយ៉ាងម៉ឺងម៉ា់ត់យ៉ាងនេះ។ បន្ទូលរបស់ព្រះអង្គម្ចាស់ក៏ជាចម្លើយឆ្លើយទៅសាធារណជនណាដែលពិភាល់ក្នុងចិត្ត នៅពេលដែលពួកគេឃើញសមាជិករាជវង្សសំដែងសិល្បៈ។ ពលរដ្ឋខ្មែរទូទៅបានដឹងថាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មានជំនាញដ៏ប៉ិនប្រសប់ជាច្រើនលើវិស័យភាពយន្ត ភ្លេង និងការនិពន្ធនានា។ ព្រះអង្គក៏បានដឹកនាំក្រុមតន្ត្រីសំដែង ដោយមានមានចូលរួមប្រគំពីព្រះញាតិវង្សផ្សេងទៀត ដូចជាសម្តេចនរោត្តម សេរីវុឌ្ឍ និងព្រះអង្គម្ចាស់ ប៉ាណារ៉ា សេរីវុឌ្ឍ។ នៅកម្ពុជា និងនៅក្នុងពិភពសិល្បៈថ្នាក់អន្តរជាតិផង អ្នកណាក៏ដឹងថា ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គមានជំនាញរបាំ Ballet តន្ត្រី និងភាពយន្តផង។ ចំណែកឯសម្តេចព្រះរាម នរោត្តម បុប្ជាទេវី ព្រះអង្គគឺជាអតីតអ្នករបាំព្រះរាជទ្រព្យ (របាំបុរាណ) ប្រចាំប្រទេសកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយម។ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏សុទ្ធតែមានព្រះទ័យចំពោះសិល្បៈតន្ត្រី។ ព្រះអង្គម្ចាស់ ប៉ាណារ៉ា សេរីវុឌ្ឍ បានមានបន្ទូលបន្ថែមថា មានសមាជិករាជវង្សជាច្រើនអង្គទៀត ដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កូឡាឆាត ដែលសុទ្ធតែមានទេពកោសល្យ និងនិស្ស័យចំពោះវិស័យសិល្បៈតន្ត្រី។ និស្ស័យពីកំណើតអាចជាមូលហេតុមួយដែលជំរុញឲ្យញាតិវង្សានុវង្សមានចំណាប់អារម្មណ៍លើវិស័យសិល្បៈពីធម្មជាតិ។ ក៏ប៉ុន្តែវាក៏អាចមានកត្តាជំរុញមួយទៀតដែរ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ ដែលជាអ្នកច្រៀងបទ «បាត់អូន» និងបានតែងទំនុកច្រៀង និងទំនុកភ្លេងជាច្រើនដែរនោះ បានពន្យល់ថា ព្រះបរមរាជវាំងគឺជាមជ្ឈមណ្ឌលនៃការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងសិល្បៈខ្មែរ។ ដូច្នេះ បើតាមបន្ទូលព្រះអង្គ ចំណេះដឹងរបស់អ្នកជំនាញ និងអ្នកពូកែៗ សុទ្ធតែត្រូវបានលើកទឹកចិត្ត និងត្រូវបានប្រមូលឲ្យចូលក្នុងព្រះបរមរាជវាំង។ ព្រះអង្គម្ចាស់ ដែលបច្ចុប្បន្នជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានមានបន្ទូលបញ្ជាក់យ៉ាងដូច្នេះ៖«ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ដែលជាព្រះមាតារបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះអង្គជាអ្នកស្រឡាញ់ និងថែរក្សាសិល្បៈខ្លាំងជាងគេ ពិសេសផ្នែករបាំ។ បន្ទាប់មកគឺ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា តាំងតែពីដើមរៀងមក ព្រះបរមរាជវាំង គឺជាមជ្ឈមណ្ឌលអភិរក្សសម្បត្តិវប្បធម៌ជាតិ»៕ | សាធារណជនទូទៅបានឃើញ សមាជិករាជវង្សច្រើនមាននិស្ស័យនឹងសិល្បៈ និងតន្ត្រី។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌(២០០៣-២០០៧) បានមានបន្ទូលថា និស្ស័យសិល្បៈហាក់ស្ថិតនៅក្នុងឈាមរបស់សែរាជវង្ស ដែលបានធ្វើឲ្យសមាជិករាជវង្សមានអារម្មណ៍ស្រឡាញ់ និងហាត់រៀនសិល្បៈទាំងនោះ។ |
ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល លោក តៃសុង គ្រោងនឹងភ្ជួរសាលាដជាង១ហិកតានេះចោលបន្ថែម។ កសិកររូបនេះ ភ្ជួរសាលាដចោលម្ដងទៀត និងផ្អាកដាំសាលាដនេះមួយរយៈសិន ព្រោះតែសាលាដរបស់លោក នៅតែលក់មិនចេញ។ កន្លងមក លោក តៃសុង ត្រូវបានមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចុះព្រមានដល់ចម្ការ រឿងនិយាយពីកសិផលគ្មានទីផ្សារលើបណ្ដាញសង្គមម្ដងរួចមកហើយ។ ថ្វីបើមន្ត្រីធ្លាប់ព្រមាន ប៉ុន្តែលោកមិនខ្លាចនឹងបញ្ចេញមតិនោះទេ។ លោក តៃសុង អះអាងបែបនេះ៖«លុយរបស់ខ្ញុំ! ញើសឈាមរបស់ខ្ញុំ! ខ្ញុំ លក់មិនដាច់ជារឿងរបស់ខ្ញុំ។ ភ្ជួរចោលក៏ជាសិទ្ធរបស់ខ្ញុំដែរ»។ សម្រាប់ទីផ្សារសាលាដរបស់កសិករ ក្នុងស្រុកស្អាង ខេត្តកណ្ដាល អាចលក់បានតម្លៃ ៤ ០០០រៀល ទៅ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ កន្លងមកតម្លៃសាលាដ ដែលទាបបំផុត អាចលក់បានត្រឹម ៥០០រៀល ក្នុងមួយគីឡូក្រាម។ កសិករដាំសាលាដក្នុងខេត្តកណ្ដាលលោក ងៀប តៃសុង កសិករវ័យ៣៥ឆ្នាំរូបនេះបានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ខ្ញុំខាតលើថ្លៃ ប្រេង កម្មករ ថ្លៃជួលដី និងប្រព័ន្ធទឹក ៤ ០០០ដុល្លារ។ ខ្ញុំសម្រេចថា ២ទៅ៣ថ្ងៃទៀតនឹងភ្ជួរសាលាដ១ហិកតានេះចោល។ ខ្ញុំនឹងដាំស្ពៃតឿវិញ»។ លោក ងៀប តៃសុង ជាកសិករដាំបន្លែ១៥ឆ្នាំមកហើយ។ លោកបានដាំសាលាដលើផ្ទៃដី ៣ហិកតា និងខ្ទឹមស្លឹក ៣ហិកតា។ សព្វថ្ងៃក្រៅពីសាលាដ ដែលគ្មានអ្នកទិញ បន្លែខ្ទឹមស្លឹកក៏មានតម្លៃថោកដែរ។ «ជាទូទៅខ្ទឹមស្លឹកនៅខែនេះលក់បាន ៤០០០រៀល ដល់ ៨០០០រៀល ក្នុងមួយគីឡូក្រាម។ ពេលនេះលក់បានត្រឹម ១៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។ នេះជាការបញ្ជាក់ពីតម្លៃខ្ទឹមស្លឹករបស់លោក តៃ សុង។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យកសិផលស្ទើរគ្រប់មុខរបស់កសិករក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មិនមានទីផ្សារ។ កសិកររូបនេះ មិនមានលទ្ធភាពរកទីផ្សារខ្លួនឯងនៅឡើយ។ បើសិនគ្មានឈ្មួញចុះទិញកសិផលរបស់លោកនោះទេ បន្លែទាំងនោះ នឹងត្រូវសល់ចោលក្នុងចម្ការ។ ទាក់ទងនឹងការអះអាងថា គ្មានទីផ្សាររបស់កសិករក្នុងស្រុកស្អាង លោក ឡុង សុខុន មន្រ្តីនៃមន្ទីរកសិកម្មខេត្តកណ្ដាល ឆ្លើយតបថា បច្ចុប្បន្នទីផ្សារកសិផលក្នុងខេត្តកណ្ដាល មិនទាន់ទូលាយនៅឡើយ ទោះបីភ្នំពេញបញ្ចប់ការបិទខ្ទប់ក៏ដោយ។ កន្លងមក មន្ទីរកសិកម្ម បានជួយរកទីផ្សារឲ្យកសិករច្រើនដែលបានចងក្រងជាបណ្ដុំអាជីវកម្ម តែបញ្ហាទីផ្សារនៅតែមាន។ មន្ត្រីកសិកម្មរូបនេះបានរៀបរាប់តាមទូសព្ទដូច្នេះ៖«កូវីដ-១៩ ជាបញ្ហាធំសម្រាប់ទីផ្សារកសិផល។ តែការដាំលើសតម្រូវការរបស់កសិករ ជាបញ្ហាប្រឈម។ កសិករក្នុងស្រុកស្អាង និយមដាំបន្លែអាយុកាលខ្លី ទោះងាយចំណេញ តែក៏មានហានិភ័យជាងបន្លែដទៃដែរ»។ បញ្ហាស្រដៀងគ្នានេះ មិនមែនកើតឡើងចំពោះតែកសិករក្នុងស្រុកស្អាងនោះទេ។ កសិករដាំបន្លែ ផ្លែឈើ និងចិញ្ចឹមត្រី ជាច្រើនបានខាតបង់ថវិការ ដោយសារកូវីដ-១៩ បានរាតត្បាតខ្លាំង និងបង្ករឲ្យមានការបិទខ្ទប់រាជធានីភ្នំពេញ និងហាមខាតការធ្វើដំណើរ។ ការណ៍នេះ បណ្ដាលឲ្យទីផ្សារបន្លែ និងសាច់ ត្រូវជាប់គាំង ខណៈកសិផលរបស់កសិករដល់ពេលប្រមូលផល។ ចំពោះកសិផលខ្វះទីផ្សារនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន មើលឃើញថា កសិករភាគច្រើន មិនសូវស្ដាប់ការណែនាំរបស់មន្ត្រីជំនាញ ដែលបានចុះណែនាំពីបច្ចេកទេស និងវិធីសាស្រ្តផ្សេងៗ ដើម្បីឲ្យកសិផលទាំងអស់ស្រមតាមស្ដង់ដារបស់ក្រសួង។ រដ្ឋមន្រ្តីរូបនេះ ធ្លាប់ឆ្លើយតមក្នុងខំមិន (comment) តាមបណ្ដាញសង្គមហ្វេសប៊ុករបស់កសិករមួយរូប ដែលអះអាងថា ស្វាយរបស់លោកលក់បានតម្លៃតែ២រយរៀល។ លោក វេង សាខុន សរសេរដូច្នេះ៖ «មូលហេតុ មកពីមិនបានយកចិត្តទុកដាក់ការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកន្លងមក»។ សូមជម្រាបថា អំឡុងវិបត្តិកូវីដ-១៩នេះ អ្នកចិញ្ចឹមត្រី អ្នកចិញ្ចឹមសត្វ រួមទាំងអ្នកដាំដុះបន្លែ សុទ្ធតែបានជួបបញ្ហាខ្វះទីផ្សារ អំឡុងពេលកូវីដ-១៩។ ទោះបីកន្លងមក ក្រសួងពាក់ព័ន្ធ បានដោះស្រាយបញ្ហាទាំងនេះ ដល់កសិករមួយចំនួនក្ដី តែបញ្ហាដដែលនេះក៏នៅកើតមានចំពោះកសិករដទៃដែរ៕ | ភ្នំពេញ៖ លោក ងៀប តៃសុង សម្រេចផ្អាកដាំសាលាដបណ្ដោះអាសន្ន ដោយសារគ្មានទីផ្សា។ សាលាដជាង ១ហិកតា គ្មានអ្នកទិញនេះ ធ្វើឲ្យលោកត្រូវខាតដើមទុន ៤០០០ដុល្លារ។ កសិកររូបនេះ ក៏ធ្លាប់ភ្ជួរសាលាដចោល ១ហិកតាកាលពីដើមខែឧសភាម្ដងរួចមកហើយ។ មិនតែប៉ុណ្ណោះ លោក ក៏ធ្លាប់រងការព្រមានពីមន្ត្រី ចំពោះការបញ្ចេញមតិពីបញ្ហាទីផ្សារនេះដែរ។ |
លោក ប៊ូ ជុំសេរី គណៈកម្មាការបច្ចេកទេសរៀបចំបុណ្យជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមទូកចំនួន២៩៧ ដែលនឹងប្រកួតគ្នារយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូកនេះ មានទូកអុំផ្នែកបុរសចំនួន១៦៧ទូក , ទូកអុំនារីមាន១ទូក ទូកចែវបុរសមាន៣០ទូក ទូកចែវនារីចំនួន២ទូក និងទូកអន្តរជាតិចំនួន ៩៥ ក្នុងនោះមានទូកនារីចំនួន២ទូក។ នៅឆ្នាំនេះ មានកីឡាករសរុបជិត២ម៉ឺននាក់ ក្នុងនោះនារីមានចំនួន ១៨៤នាក់។ ជាមួយគ្នានេះ ក៏មានកីឡាករត្រៀមចំនួន៣,៤៧០នាក់ផងដែរ ក្នុងនោះមានកីឡាករនារី ចំនួន៨៩នាក់។ នេះបើតាមលោក ប៊ូ ជុំសេរី ដែលបន្តឲ្យដឹងថា កីឡាករទាំងនោះ មកពី១៩ខេត្តក្រុង និងមកពីស្ថាប័នរដ្ឋាភិបាលមួយចំនួន ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ,ក្រសួងមហាផ្ទៃ,កងកម្លាំងរាជអាវុធហត្ថ,ប៉ូលិសបេអ៊ឹម, កងទ័ពជើងទឹក,និងវត្តព្រែកប្រាំង។ បើតាមលោក ប៊ូ ជុំសេរី ចំពោះកីឡាករដែលចូលរួមអុំទូករយៈពេល៣ថ្ងៃនេះ ក្នុងម្នាក់ៗទទួលបានថវិកាឧត្ថម្ភចំនួន៣ម៉ឺនរៀល សម្រាប់ថ្លៃស្នាក់នៅ និងហូបចុក។ ចំពោះទូកដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ៣៥ម៉ឺនរៀល, លេខ២ ទទួលបានថវិកា៣០ម៉ឺនរៀល និងលេខ៣ នឹងទទួលបានថវិកាចំនួន ២៥ម៉ឺនរៀល។ រង្វង់មូលគល់ស្ពានជ្រោយចង្វារខាងកើត គឺជាកន្លែងស្នាក់នៅរបស់កីឡាករអុំទូក ហើយគណៈកម្មាការបច្ចេកទេសរៀបចំបុណ្យជាតិ ក៏បានត្រៀមរួចជាស្រេច ដោយដាក់ពង្រាយគ្រូពេទ្យ សម្រាប់សង្គ្រោះកីឡាករ និងពលរដ្ឋទូទៅ។ លោក ប៊ូ ជុំសេរី បញ្ជាក់ដូច្នេះ។ សូមរម្លឹកថា នៅពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបកាលពីឆ្នាំ២០១៨ មានទូកចំនួន២៩៥ទូក និងមានកីឡាករចំនួន ១៩,០១៧នាក់៕ | ភ្នំពេញ៖ ទូក«ង»ចំនួន២៩៧ទូក ដែលមានចំណុះទូកសរុបជិត២ម៉ឺននាក់ នឹងចូលរួមប្រកួតគ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី១០-១២ ខែវិច្ឆិកានេះ នៅទន្លេចតុម្មុខ រាជធានីភ្នំពេញ។ ចំនួនទូកចូលរួមប្រកួតឆ្នាំ២០១៩នេះ កើនឡើងតែចំនួន២ទូកប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៨។ |
ប្រជាពលរដ្ឋ ដែលធ្វើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា តែងត្រឡប់ទៅស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបជុំគ្រួសារ ហើយធ្វើបុណ្យទានរួមគ្នា និងដើរលេងតាមវត្តអារាម ឬក៏កន្លែងកម្សាន្តផ្សេងៗ។ អ្នកខ្លះ ធ្វើដំណើរទៅស្រុកកំណើត ដោយឡាន ឬម៉ូតូផ្ទាល់ខ្លួន។ ប៉ុន្តែភាគីច្រើននៃប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី តែងធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តឈ្នួល។ ឆ្នាំមុនៗ រថយន្តមួយចំនួន ដែលដឹកអ្នកដំណើរ ទៅស្រុកកំណើត បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ។ វា ជារឿងគួរឲ្យសង្វេគ ដែលពួកគេ មិនទាន់បានសប្បាយជាមួយបងប្អូន ក្នុងរដូវបុណ្យទានផង ស្រាប់តែជួបឧបទ្ទវហេតុយ៉ាងដូច្នេះ។ មូលហេតុ ដែលរថយន្តដឹកអ្នកដំណើរ ជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់បែបនេះ គឺគ្មានអ្វីផ្សេងក្រៅពីអ្នកបើកបរ ចង់បានប្រាក់ហួសហេតុ និងខ្វះការប្រុងប្រយ័ត្ននោះទេ។ អ្នកបើកបរខ្លះ យល់ថា រដូវបុណ្យទាន គឺជាឱកាសដ៏ល្អ ដើម្បីរកចំណូល ព្រោះប្រជាពលរដ្ឋជាច្រើន បានសម្រុកជិះរថយន្តរបស់ពួកគេ ទៅស្រុកកំណើត។ ដូច្នេះ ដើម្បីទទួលបានចំណូលច្រើន ពួកគេក៏បានដាក់ភ្ញៀវលើសចំនួនកំណត់ ដោយពេលខ្លះ ពួកគេបានដាក់ភ្ញៀវឲ្យជិះបញ្ជ្រៀតគ្នាក្នុងកាប៊ីនឡាន រហូតដល់ទៅបី-បួននាក់ក៏មាន។ ទោះជាក្នុងកាប៊ីនឡានចង្អៀតដោយសារមានអ្នកជិះច្រើន ហើយទើសដៃពួកគេ ស្ទើរតែកាន់ចង្កូតឡានមិនចង់កើតក៏ដោយ ក៏ពួកគេ មិនសូវបារម្ភដែរ។ អ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភនោះ គឺការបើកបរលើសល្បឿនកំណត់។ ពួកគេ ចង់ដឹកភ្ញៀវ ឲ្យបានច្រើនត្រឡប់ ក្នុងមួយថ្ងៃ ដើម្បីទទួលចំណូលកាន់តែច្រើន ដូច្នេះក៏ប្រឹងបើកបរឲ្យលឿន រហូតដល់លើសល្បឿនកំណត់។ អ្នកបើកបរខ្លះទៀត ធ្វេសប្រហែលណាស់ ដោយបើកបរបណ្តើរ ហើយនិយាយទូរសព្ទបណ្តើរក៏មាន។ អ្នកបើកបរខ្លះ ក៏ឆ្លៀតជក់បារីថែមទៀត ពេលកំពុងបើកបរ។ ហើយពេលខ្លះ ពួកគេ ប្រើដៃតែម្ខាងប៉ុណ្ណោះ សម្រាប់កាន់ចង្កូតឡាន ដោយដៃម្ខាងទៀត កាន់អាហារបរិភោគ។ ចំណុចអវិជ្ជមានទាំងអស់នេះហើយ ដែលជាមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ ងាយនឹងកើតឡើង។ អ្នកបើកបរគ្រប់រូប ត្រូវបោះបង់ទម្លាប់អាក្រក់ និងការគិតអវិជ្ជមានទាំងអស់នេះចោល បើពុំដូច្នេះទេ មិនអាចធានាសុវត្ថិភាពក្នុងការបើកបរបានឡើយ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏គួរតែកត់សម្គាល់ដោយខ្លួនឯងដែរថា អ្នកបើកបរណា ដែលមានស្មារតីប្រុងប្រយ័ត្ន ហើយអ្នកបើកបរណា ដែលធ្វេសប្រហែល។ បើចំណាំបានថា អ្នកបើកបរណា មានការធ្វេសប្រហែល ឬក៏មានទម្លាប់អាក្រក់ដូចខាងលើ គួរតែកុំជិះឲ្យសោះ ដើម្បីធានាអាយុជីវិត៕ | គ្រោះថ្នាក់ចរាចរណ៍ តែងកើតឡើងជាញឹកញាប់ ក្នុងរដូវបុណ្យផ្សេង ដូចជា បុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំ ជាដើម។ ដូច្នេះ ដើម្បីការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ម្ចាស់រថយន្តឈ្នួលគ្រប់រូប ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបើកបរ។ |
បន្ទាប់ពីការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទីនៅក្នុងប្រទេសអេស្ប៉ាញ Ben Yedder បានរង់ចាំរហូតដល់ទៅ៧២នាទី នាជំនួបជើងទីពីរនៅ Old Trafford។ ២នាទីក្រោយមក ខ្សែប្រយុទ្ធបារាំង វ័យ២៧ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ហើយបន្ថែម១គ្រាប់ទៀតនៅនាទី៧៨ មុនពេល Romelu Lukaku តាមពីក្រោយបង្គ្រប់កិច្ចឲ្យក្រុមលោក Jose Mourinho។ ជាមួយនឹងការនាំ Sevilla ឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ Ben Yedder បានក្លាយជាកីឡាករបម្រុងដែលស៊ុតបាល់បញ្ចូលទីលឿនបំផុតក្នុងក្របខណ្ឌ Champions League នារដូវកាលនេះ ដោយប្រើពេល៨៧វិនាទី។ កីឡាកររូបនេះ ក៏ជាប់ជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើន (៨គ្រាប់) នៅ Champions League ដោយគ្មានការបញ្ជូនពីមិត្តរួមក្រុមផងដែរ។ នៅរាត្រីថ្ងៃអង្គារដដែល ខ្សែប្រយុទ្ធ Edin Dzenko បានជួយឲ្យ Roma ឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០០៨មក។ អតីតកីឡាករ Manchester City រូបនេះ ធ្វើបានសម្រេចនៅនាទី៥២ មុនពេលដែល Ivan Ordets របស់ Shakhtar Donetsk ត្រូវបានបណ្តេញចេញនៅនាទី៧៩ ។ នាជំនួបនៅទឹកដីអ៊ុយក្រែន Shakhtar បានយកឈ្នះ ២-១ តែការស៊ុតបាល់បញ្ចូលទីរបស់ Dzenko នៅអ៊ីតាលី ជួយឲ្យ Roma មានប្រៀបលើរូបមន្ត Away Goals។ Roma និង Sevilla រួមដំណើរជាមួយ Manchester City, Juventus និង Real Madrid ទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ រីឯពីរក្រុមទៀត ត្រូវរង់ចាំជំនួបជើងទីពីររវាង Besiktas និង Bayern Munich នៅម៉ោង១២អាធ្រាត្រ និងការប៉ះគ្នារវាង Barcelona និង Chelsea នៅម៉ោង២ និង៤៥ទៀបភ្លឺ។ កាលជើងទីមួយ Chelsea និង Barcelona បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ខណៈ Bayern Munich បំបាក់ Besiktas ៥-០៕ | កីឡាករបម្រុង Wissam Ben Yedder បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ២-១ លើ ម្ចាស់ផ្ទះManchester United ដែលនាំឲ្យ Sevilla កក់កៅអីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ Champions League។ នាជំនួបកាលពីថ្ងៃអង្គារផងដែរ Edin Dzeko បានជួយឲ្យ Roma ឈ្នះ Shakhtar Donetsk ១-០ ។ |
HarperCollins ក្រុមហ៊ុនបោះពុម្ភផ្សាយជាភាសាអង់គ្លេស បានបោះពុម្ភសៀវភៅមួយក្បាលមានចំណងជើងថា «Putin's People»។ ក្នុងសៀវភៅនោះមានបញ្ចូលឃ្លាថាលោក Abramovich ទិញក្លិបបាល់ទាត់អង់គ្លេស Chelsea តាមបញ្ជារបស់លោកពូទីន។ មហាសេដ្ឋីរុស្ស៊ី ចាត់ទុកការបោះពុម្ពនេះជាការបរិហារកេរ្តិ៍។ បើតាមការចុះផ្សាយរបស់វេបសាយផ្លូវការបស់ក្លិប Chelsea ក្រោយមហាសេដ្ឋីប្រេងប្រត្តិកម្មនឹងសៀវភៅមួយក្បាលនេះ នៅថ្ងៃទី២២ ខែធ្នូ ក្រុមហ៊ុន HarperCollins ដែលមានមូលដ្ឋានក្នុងក្រុងញ៉ូវយ៉ក បានសុំទោសលោក Abramovich ហើយបញ្ជាក់ថាពួកគេនឹងកែសម្រួលឃ្លាជាថ្មីវិញ។ សៀវភៅ Putin's People ត្រូវបានអ្នកកាសែតអង់គ្លេសអ្នកស្រី Catherine Belton ជាអ្នកពិនិត្យនិងទទួលខុសត្រូវ មុនបោះពុម្ពផ្សាយ។ ក្នុងសៀវភៅនោះ មានសរសេរថាមហាសេដ្ឋីរុស្ស៊ីម្នាក់ទៀតលោក Sergei Pugachev ថាលោក Abramovich ទិញក្លិប Chelsea នៅឆ្នាំ២០០៣ តាមបញ្ជាប្រធានាធិបតីរុស្ស៊ីលោកពូទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន HarperCollins អ្នកបោះពុម្ពអះអាងថាសៀវភៅរបស់លោកស្រី Belton មួយក្បាលនេះមានព័ត៌មានមិនត្រឹមត្រូវមួយចំនួនអំពីលោក Abramovich៕ អត្ថបទទាក់ទង បន្ថែមពីលើរុស្ស៊ី និងអ៊ីស្រាអែល, Abramovich ម្ចាស់ក្លិប Chelsea បានសញ្ជាតិព័រទុយហ្កាល់មួយទៀត | ម្ចាស់ក្លិប Chelsea លោក Roman Abramovich ទទួលបានការសុំទោសពីម្ចាស់ក្រុមហ៊ុនបោះពុម្ពផ្សាយដ៏ល្បីរបស់អាម៉េរិក ដែលសរសេរថាខ្លួនទិញយកក្លិបតោខៀវតាមការបង្គាប់បញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន។ |
តាមរបាយការណ៍ស្រាវជ្រាវផ្នែកសុខភាព The Lancet បានព្យាករថា ប្រជាជនសិង្ហបុរី អាចរស់នៅបានរហូតដល់អាយុ ៨៥.៤ ឆ្នាំ ត្រឹមឆ្នាំ២០៤០ ខណៈរបាយការណ៍ឆ្នាំ២០១៦ អាយុរំពឹងរស់នៅរបស់ប្រជាជនសិង្ហបុរី ស្ថិតនៅត្រឹមតែ ៨៣.៣ ឆ្នាំប៉ុណ្ណោះ។ តាមការព្យាករណ៍នេះ មានន័យថា ប្រជាជនសិង្ហបុរី នឹងមានអាយុរំពឹងរស់នៅកាន់តែវែងជាងមុនក្នុងចន្លោះឆ្នាំ២០១៦-២០៤០។ តាមទស្សនាវដ្តីស្រាវជ្រាវដដែលនោះ លទ្ធផលព្យាករណ៍នេះ ក៏មានន័យថា អាយុរំពឹងរស់នៅរបស់ប្រជាជនសិង្ហបុរី ត្រូវស្ថិតនៅក្នុងលំដាប់ទីបី នៃអាយុរំពឹងរស់វែងជាងគេនៃប្រជាជនលើពិភពលោក ខណៈប្រជាជនជប៉ុន ស្ថិតនៅលំដាប់ទី២ និងអេស្ប៉ាញ ស្ថិតនៅលំដាប់ទី១។ ប្រទេស ដែលមានអាយុរំពឹងរស់របស់ប្រជាជនវែងជាងគេក្នុងចំណោមប្រទេសទាំង១០របស់ពិភពលោក រួមមាន ស្វ៊ីស លំដាប់ទី៤ (អាយុរំពឹងរស់របស់ប្រជាជន ៨៥.២ ឆ្នាំ), ព័រទុយហ្កាល់ លំដាប់ទី៥ អាយុរំពឹងរស់របស់ប្រជាជន ៨៤.៥ ឆ្នាំ), អ៊ីតាលី លំដាប់ទី៦ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.៥ឆ្នាំ), អ៊ីស្រាអែល លំដាប់ទី៧ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.៤ ឆ្នាំ), បារាំង លំដាប់ទី៨ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.៣ ឆ្នាំ), លុចសំបួរ លំដាប់ទី៩ ( អាយុរំពឹងរស់របស់ប្រជាជន ៨៤.១) និងអូស្រាលី ទី១០។ តាមរយៈរបាយការណ៍របស់អ្នកស្រាវជ្រាវេជ្ជសាស្ត្រ ដែលយកកត្តាសុខភាព ធ្វើជាកត្តាចម្បងក្នុងការព្យាករណ៍នេះ ប្រទេសដែលមានអាយុរំពឹងរស់ទាបជាងគេរបស់ពិភពលោក ភាគច្រើននៅក្នុងបណ្តាប្រទេសតំបន់អាហ្វ្រិក ដូចជា សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ឡេសូតូ សូម៉ាលី និងស៊ីមប៉ាវេជាដើម៕ | ប្រជាជនសិង្ហបុរី មានអាយុរស់នៅ ឬចំនួនឆ្នាំដែលអាចរស់បាន (Life expectancy) វែងជាងគេលេខរៀងទីបីក្នុងចំណោមបណ្តាប្រជាជននានាលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីវេជ្ជសាស្ត្រដ៏ល្បីឈ្មោះ The Lancet ។ |
ភ្នំពេញ៖ ជប៉ុន ផ្តល់ជំនួយឥតសំណង៩ម៉ឺនដុល្លារ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបរិយាកាសសិក្សារបស់សិស្ស នៅអនុវិទ្យាល័យខ្យង ស្ថិតនៅឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ថវិករដ្ឋាភិបាលជប៉ុន ៩ម៉ឺនដុល្លារ នឹងយកសាងសងអគារមួយខ្នងក្នុងអនុវិទ្យាល័យខ្យង ដោយបំពាក់គ្រឿងសង្ហារឹមសាលារៀន បន្ទប់សិក្សា៥ បង្គន់អនាម័យ៤បន្ទប់សង់អំពីថ្ម ប្រក់ក្បឿង រួមទាំង កន្លែងលាងដៃមួយ និងធុងស្តុកទឹកមួយផងដែរ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានចុះហត្ថលេខាជាមួយ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លើគម្រោងនេះកាលពីថ្ងៃទី១៥ មករា បាននិយាយថា៖« យើងរំពឹងយ៉ាងមុតមាំថា ជំនួយនេះនឹងផ្តល់ជាអត្ថប្រយោជន៍ដល់ សិស្ស២១០នាក់ និងគ្រូ ៩នាក់ តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងបរិយាកាសសិក្សារៀនសូត្រ ក៏ដូចជាចូលរួមចំណែក ក្នុងការធំលូតលាស់ប្រកបដោយសុខភាពល្អរបស់សិស្ស»។ បច្ចុប្បន្ននៅខេត្តព្រះវិហារមានអគារសិក្សាសង់អំពីឈើចំនួន ១៣៧ខ្នង ស្មើនឹង ៤១១បន្ទប់ ដែលមានសភាពទ្រុឌទ្រោម និងត្រូវរុះរើ ដោយអគារមួយចំនួនជាប្រភេទរោងដោល និងជាសំណង់បណ្តោះអាសន្ន។ ម្យ៉ាងទៀត តួលេខសិស្សបានកើនឡើង ដោយសារការផ្លាស់ទីលំនៅមកពីខេត្តផ្សេង ក៏ក្លាយជាបញ្ហាប្រឈមចម្បង ដែលនាំឲ្យខ្វះអគារសិក្សាផងដែរ។ នេះបើតាម លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ។ ប្រធានមន្ទីរអប់រំរូបនេះ បាននិយយថា៖ « ស្ថានទូតជប៉ុន តែងតែបានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់អគារសិក្សាបានទាន់ពេលវេលា និងចំគោលដៅសាលា ដែលជួបការលំបាកដល់ខេត្តព្រះវិហារ។ នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញច្បាស់នូវមនោសញ្ចេតនា យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋានភិបាល និងប្រជាជនជប៉ុន ចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជា»។ គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩១មក ជប៉ុនបានផ្ដល់ជំនួយឥតសំណងជាង៦២លានដុល្លារដល់កម្ពុជា លើគម្រោងជាង៦០០ នៃកម្មវិធី «KUSANONE» ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋកម្រិតមូលដ្ឋាន ៕ | ដោយ៖ ហុង ស្រីណា |
ក្នុងរដូវកាល២០១៩-២០ ចំណូលរបស់ក្រុម Chelseaបានកើនឡើងពី ៥៥០លានដុល្លារដល់ជាង ៥៨៦លានដុល្លារ ដោយសារតែឈ្នះពានរង្វាន់ UEFA Champions League ។ ប្រាក់ចំណូលដែលរកបានទាំងនោះ បានបន្តផ្គត់ផ្គង់ក្រុមតោខៀវ ឆ្លងកាត់បញ្ហាកូវីដ-១៩ រហូតដល់រដូវកាល ២០២០-២១។ រដូវកាល២០២០-២១ ប្រាក់ចំណូលពីការលក់សំបុត្រប្រចាំការប្រកួតរបស់ Chelsea បានធ្លាក់មកត្រឹម១០លានដុល្លារ ខុសពីរដូវកាល២០១៩-២០ ដែលពួកគេរកចំណូលបាន៧៣លានដុល្លារ។ ប្រាក់ចំណូលមួយផ្នែកធំពីការផ្សាយពាណិជ្ជកម្មរកបានប្រាក់ ២៣០លានដុល្លារនៅឆ្នាំ២០១៩-២០ ដល់ឆ្នាំ២០២០-២១ បានធ្លាក់មកនៅត្រឹម ២០៧លានដុល្លារ ដោយសាតែការប្រកួតត្រូវធ្វើឡើង ដោយមិនមានអ្នកចូលទស្សនា ព្រោះកូវីដ-១៩។ «ប្រសិនបើមិនមានបញ្ហាឆ្លងកូវីដ-១៩ធ្ងន់ធ្ងរក្នុងឆ្នាំ២០២០-២០២១នោះទេ យើងជឿថានឹងអាចទទួលបានប្រាក់ចំណូលជាកំណត់ត្រាថ្មីប្រចាំឆ្នាំ។ លំហូរប្រាក់ចំណូលរបស់យើងនៅតែរឹងមាំ ដោយសារតែយើងមានយុទ្ធសាស្រ្តប្រើប្រាស់ហរិញ្ញវត្ថុរបស់រយៈពេលវែង និងស្ថេរភាព។» លោក Bruce Buck ប្រធានក្លិប Chelsea បាននិយាយក្នុងសេចក្តីថ្លែងការបែបនេះ។ សរុបការខាតបង់ប្រាក់ជាង ២១០លានដុល្លាររបស់តោខៀវ Chelsea ក្នុងឆ្នាំ២០២០-២១ បណ្តាលមកពីក្លិបបានបាត់បង់ចំណូលពីការបង់ពន្ធ ការលក់សំបុត្រ ការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្ម និងមិនមានចំណូលពីការលក់កីឡាករ។ ទោះបីជាវិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងដល់ Chelsea ក្តី ក៏ប៉ុន្តែក្នុងឆ្នាំ២០២០-២១ ប្រាក់ចំណូលក្នុងវិបត្តិកូវីដ បានពីការផ្សាយការប្រកួតប្រាក់ចំណូលបានហក់ឡើងពី ២៤៥លានដុល្លារឡើងទៅដល់ ៣៧០លានដុល្លារ។ ក្លិបស្ថិតនៅទីក្រុងឡុនដ៍មួយនេះ ក៏បានបន្ថែមទៀតថា រដូវកាល២០២០-២១ ដែលមានបញ្ហាហិរញ្ញវត្ថុនោះ ពួកគេបានចំណាយប្រាក់ជាង ៣០០លានដុល្លារ សម្រាប់ការនាំយកកីឡាករចូលរួមក្រុម បូករួមការបន្តកិច្ចសន្យាលើកីឡាករផងដែរ៕ | ក្រុមតោខៀវ Chelsea បានប្រកាសថ្ងៃទី៣១ខែធ្នូថា ក្លិបបានខាតបង់ចំណូលប្រមាណជាង២១០លានដុល្លារ ក្រោយពេលបង់ពន្ធហើយ បន្ទាប់ពីបញ្ចប់រដូវកាលត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។ ការខាតបង់ចំណូលបែបនេះបណ្តាលមកពីបញ្ហាកូវីដ-១៩ វាយលុកខ្លាំង និងគ្មានអ្នកចូលទស្សនា។ |
Payet ខ្សែបម្រើក្រុម Marseille បានដួលនៅលើទីលានភ្លាមៗ ក្រោយត្រូវក្បាលនឹងដបទឹកសុទ្ធរបស់អ្នកគាំទ្រ Lyon ខណៈរូបគេកំពុងត្រៀមខ្លួនទាត់បាល់ជ្រុង។ អាជ្ញាកណ្តាល Ruddy Buquet បានឱ្យកីឡាករក្រុមទាំងពីរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ ពីរម៉ោងក្រោយមកដោយសារកីឡាករ Marseille មិនព្រមចេញមកវិញ អាជ្ញាកណ្តាលក៏សម្រេចបញ្ចប់ការប្រកួតនេះជាផ្លូវការតែម្តង។ ក្រោយបញ្ចប់ការប្រកួតពាក់កណ្តាលទី គេឃើញ Payet ចាកចេញពីកីឡដ្ឋាន Groupama ដោយមានរុំកញ្ចប់ទឹកកកនៅលើក្បាលរបស់គេផង។ នេះជាលើកទីពីរហើយក្នុងរដូវកាលនេះ ដែល Payet រងគ្រោះដោយសារការគប់នឹងដបទឹកសុទ្ធ អំឡុងការប្រកួតលីគកំពូលបារាំង។ ជំនួប Marseille ទល់នឹង Nice កាលពីខែសីហា ក៏ត្រូវបានបញ្ចប់ពាក់កណ្តាលទីដូច្នេះដែរ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រូវក្បាលមួយដកទឹកសុទ្ធ ពីសំណាក់អ្នកគាំទ្រក្រុម Nice។ កាលនោះអ្នកគាំទ្រក្រុម Nice ថែមទាំងបានសម្រុកចូលទីលានសំដៅរក Payet ទៀតផង។ ដោយសារហេតុការនោះក្លិប Nice ត្រូវបានដក២ពិន្ទុ និងពិន័យមិនឱ្យមានអ្នកទស្សនាចំនួន៤ប្រកួតក្នុងដីខ្លួនឯង នៅក្របខណ្ឌ Ligue 1។ អ្នកគាំទ្រម្នាក់របស់ Nice ក៏ត្រូវបានចាប់ខ្លួនផងដែរ ជុំវិញការគប់ដបទឹកលើកីឡាករ Payet។ ក្នុងការប្រកួតលីគកំពូលបារាំង មានករណីរញ៉េរញ៉ៃ ដែលបង្កឡើងដោយអ្នកគាំទ្រជាច្រើនលើកមកហើយ។ ជំនួបរវាង RC Lens និង Lille ក្នុងខែកញ្ញាត្រូវបានពន្យារពេលប្រហែលកន្លះម៉ោងបន្ទាប់ពីអ្នកគាំទ្រគប់គ្នាទៅវិញទៅមក។ អ្នកគាំទ្រខ្លះ បានរត់ចូលទីលានប្រកួតដើម្បីឱ្យប៉ូលីស និងសន្តិសុខជួយអន្តរាគមន៍៕ អត្ថបទទាក់ទង ជំនួប Nice និង Marseille ត្រូវផ្អាកកណ្តាលទី ក្រោយអ្នកគាំទ្រគប់ក្បាល Payet | ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Lyon និង Marseille ក្នុងក្របខណ្ឌ Ligue 1 នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ត្រូវបញ្ចប់ពាក់កណ្តាលទី បន្ទាប់ពី Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹកចំក្បាល។ Payet ជួបហេតុការណ៍នេះជាញឹកញាប់អំឡុងជំនួបលីគកំពូលបារាំង។ |
វីតាមីន A មាននាទីជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងត្រូវបានរកឃើញច្រើនបំផុតក្នុងប្រភពរបស់សត្វដូចជា អាហារធ្វើពីទឹកដោះគោ ស៊ុត សាច់ និងត្រីសម្បូរខ្លាញ់ ហើយបន្លែ និងផ្លែឈើមួយចំនួនក៏មានវីតាមីន A ដែរ។ អ្នកស្រាវជ្រាវបានវាយតម្លៃទៅលើសត្វកណ្តុរដែលត្រូវបានគេបង្កើតជាជំងឺមានលក្ខណៈដូចជំងឺភ្លេចភ្លាំងពេលចាស់ជរា។ ពួកគេបានរកឃើញថា កណ្តុរដែលត្រូវបានគេឲ្យស៊ីអាហារមិនសូវមានវីតាមីន A ឃើញថាបង្កើនការលូតលាស់ភាពប្រតិកម្មចូលគ្នាមិនធម្មតានៃប្រូតេអ៊ីនដែលជាប់ទាក់ទងនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា។ លើសពីនេះទៅទៀត គេរកឃើញថា កូនកណ្តុរដែលកើតចេញពីកណ្តុរខាងលើមានការចងចាំអត់ណាស់។ អ្នកស្រាវជ្រាវក៏បានពិនិត្យទៅលើឈាមរបស់មនុស្សចាស់ប្រមាណ ៣០០នាក់មកពីមជ្ឈមណ្ឌលថែទាំមនុស្សចាស់ក្នុងប្រទែសចិន ហើយក៏បានរកឃើញថា កម្រិតវីតាមីន A របស់ពួកគាត់មានជាប់ទាក់ទងនឹងការខូចខាតភាពឆ្លាតវ៉ៃ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាគួរតែអាចទទួលបានវីតាមីន A គ្រប់គ្រាន់តាមរយៈការញ៉ាំអាហារផ្តល់សុខភាព។ សម្រាប់ស្ត្រីមានផ្ទៃពោះវិញ មិនគួរណាលេបថ្នាំបំប៉នវិតាមីន A ឬអាហាណាដែលមានវីតាមីន A ខ្ពស់ឡើយជាពិសេស ថ្លើមសត្វ តែម្តង ព្រោះកាលណាវីតាមីន A ច្រើនពេកអាចបណ្តាលឲ្យកូនកើតមកខូចអវៈយវៈបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្នកវិទ្យាសាស្ត្របានដាក់បម្រាមថា ជំងឺភ្លេចភ្លាំប្រហែលជាចាប់ផ្តើមកើតឡើងតាំងពីក្នុងផ្ទៃម្តាយមកម្លេះដោយសារតែម្តាយមិនសូវមានវីតាមីនសំខាន់ៗក្នុងឈាមគ្រប់។ ការស្រាវជ្រាវថ្មីនេះបានធ្វើទាំងលើកណ្តុរ និងមនុស្ស ដើម្បីមើលអំពីទំនាក់ទំនងរវាងការកង្វះវីតាមីន A ការលូតលាស់របស់ខួរក្បាល និងការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា។ |
ក្នុងពាក្យបណ្តឹងដាក់ទៅកាន់តុលាការសហព័ន្ធManhattan កាសែត New York Times បានចោទក្រុមហ៊ុន OpenAI និង ក្រុមហ៊ុន Microsoft បានលេងខ្សែលើស្ថាប័នខ្លួន ដែលបានវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារលើផ្នែកសារព័ត៌មាន តាមរយៈការផ្តល់ទិន្នន័យ ទៅអ្នកអាននូវមធ្យោបាយផ្សេងទៀត។ បន្ថែមពីនេះ កាសែតដ៏ចំណាស់អាម៉េរិក បានផ្សាយថា ក្រុមហ៊ុន OpenAI និង ក្រុមហ៊ុន Microsoft បានប្រើប្រាស់អត្ថបទរបស់ខ្លួនជាច្រើនលាន ដោយគ្មានការអនុញ្ញាត ដើម្បីអភិវឌ្ឍChatbot ដែលផ្តល់ព័ត៌មានទៅអ្នកអាន។ OpenAI ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT ដ៏ល្បី ខណៈ Microsoft ដែលជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុន OpenAI និងជាអ្នកអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត Copilot។ ជាកាសែតដំបូង ដែលប្តឹងលើក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិត New York Times បានអះអាងថា វាគ្មានអ្វីដាក់បន្ថែមថ្មីឡើយ ហើយមានតែប្រើប្រាស់មាតិការបស់ខ្លួនដោយមិនបង់ប្រាក់ និងបានលួចអ្នកអានរបស់ខ្លួនថែមទៀត។ កន្លងមក ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Microsoft បានអះអាងថា ការប្រើប្រាស់ការងារដែលមានកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត ជាការប្រើប្រាស់ដ៏ត្រឹមត្រូវ។ ចំណែកការិយាល័យកម្មិសិទ្ធិបញ្ញារបស់អាម៉េរិក បានបញ្ជាក់ថា ការប្រើប្រាស់ដោយបន្ថែមថ្មី និងមានបន្ថែមគោលដៅ និងលក្ខណៈ ត្រូវបានចាត់ទុកថា ជាការប្រើប្រាស់ត្រឹមត្រូវ។ កាសែត NY Times មិនបានបញ្ជាក់ពីសំណងពិតប្រាកដឡើយ ប៉ុន្តែវាមានការខូចខាតក្នុងទំហំជាច្រើនពាន់លានដុល្លារ។ ស្របគ្នានេះ កាសែតដ៏ល្បីរបស់អាម៉េរិកដដែល ក៏បានទាមទារឱ្យក្រុមហ៊ុនទាំងពីរខាងលើបំផ្លាញប្រព័ន្ធ Chatbot របស់ខ្លួនចោល និងកម្មវិធីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការលួចកម្មសិទ្ធិបញ្ញា។ លើសពីនេះ កាសែតដែលមានវ័យ ១៧២ឆ្នាំរូបនេះ បានជំទាស់នឹងលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ។ ក្នុងលិខិតដែលផ្ញើតាមសារអេឡិចត្រូនិច (Email) ក្រុមហ៊ុន OpenAI បានបញ្ជាក់ថា ក្រុមហ៊ុនគោរពសិទ្ធិចំពោះអ្នកផលិតមាតិកា និងម្ចាស់មាតិកា។ ក្រុមហ៊ុនអភិវឌ្ឍបញ្ជាសិប្បនិម្មិតដដែល បានអះអាងថា កិច្ចពិភាក្សារវាងខ្លួន និងកាសែត NY Times កំពុងតែដំណើរការ និងឆ្ពោះទៅមុខប្រកបដោយការស្ថាបនា។ កន្លងមក អ្នកសរសេរសៀវភៅប្រលោមលោកដូចជាលោក លោក David Baldacci, លោក John Grisham និងលោក Scott Turow ជាដើម ក៏បានប្តឹងក្រុមហ៊ុនទាំងពីរខាងលើផងដែរ ទៅកាន់តុលាការសហព័ន្ធ Manhattan ក្រោមហេតុផលថា កម្មវិធីសិប្បនិម្មិតទាំងនោះ អាចកែសម្រួលសៀវភៅពួកគេជាច្រើនពាន់ក្បាល។ សូមបញ្ជាក់ថា នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣ កាសែត New York Times មានអ្នកជាវ (Subscriber) រហូតដល់ ៩,៤១លាននាក់ ដោយកើនពីចំនួន ៨,៥៩លាននាក់ នៅឆ្នាំមុន។ ចំណែកអ្នកជាវ ដែលយកជាសន្លឹកក្រដាស (Print Subscriber) បានថយចុះពីមកត្រឹម ៦៧ម៉ឺននាក់ បើធៀបនឹងឆ្នាំមុនមាន ៧៤ម៉ឺននាក់។ កាសែតអាម៉េរិកដ៏ល្បីមួយនេះ អាចរកចំណូលបាន ២ភាគ៣ ពីអ្នកជាវ និង ២០ភាគរយពីពាណិជ្ជកម្ម៕ | កាសែតNew York Times នៅថ្ងៃទី២៧ ខែធ្នូ បានដាក់ពាក្យបណ្តឹងលើក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិត OpenAI និង ក្រុមហ៊ុន Microsoft ពីបទលួចកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ជាកាសែតដំបូងដែលប្ដឹងក្រុមបច្ចេកវិទ្យាថ្មីនេះ New York Times អាចទាមទារសំណងរហូតដល់រាប់ពាន់លានដុល្លារ។ |
លោក Richard Mills ឯកអគ្គរដ្ឋទូតអាមេរិកស្តីទីប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៨ ខែកុម្ភៈ បានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីដកសំណើដាក់ទណ្ឌកម្មដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទាមទារឱ្យសមាជិកទាំង១៥ ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្មី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ការទាមទាររបស់លោក ត្រាំ ធ្វើឡើងក្រោយទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់លើការហាមឃាត់ការជួញដូរអាវុធ ត្រូវចប់នៅឆ្នាំ២០២០។ អត្ថបទទាក់ទង អ៊ីរ៉ង់ទាមទារឱ្យអាមេរិកចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រឹមថ្ងៃទី២១ កុម្ភៈ អាមេរិក បានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងអ៊ីរ៉ង់ដែរលើវិស័យប្រេង សេដ្ឋកិច្ច និងធនាគារ ដែលប្រទេសនេះត្រូវការជាចាំបាច់។ លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៨ ដោយចោទអ៊ីរ៉ង់ពីការបំពានទណ្ឌកម្មនេះ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគីរបស់អាមេរិកទៀតសោត ត្រូវបានក្រុមប្រឹក្សាសន្តិសុខចាត់ទុកជាសកម្មភាពខុសច្បាប់អន្តរជាតិ ព្រោះអាមេរិកដែលដកខ្លួនចេញពីកិច្ចព្រមព្រៀង លែងមានសិទ្ធិក្នុងការធ្វើអ្វីទៀតឡើយ។ កន្លងមក លោក បៃឌិន បានប្រកាសពីបំណងក្នុងការចូលរួមកិច្ចព្រមព្រៀងនេះវិញ ប៉ុន្តែទាមទារឱ្យអ៊ីរ៉ង់គោរពកាតព្វកិច្ចខ្លួនជាមុនសិន។ អ៊ីរ៉ង់បានប្រកាសពីការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិត២០ភាគរយ និងបណ្តេញមន្ត្រី UN មិនឱ្យចូលពិនិត្យទីតាំងនុយក្លេអ៊ែររបស់ខ្លួនចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ បើអាមេរិកមិនដកទណ្ឌកម្ម។ ដូចនេះ ការដកគម្រោងដាក់ទណ្ឌកម្មខាងលើ ទំនងជួយឱ្យការចរចាមានភាពជឿនលឿន។ ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែកុម្ភៈ មន្ត្រីក្រសួងការបរទេសអាមេរិក និយាយថា អាមេរិក នឹងយល់ព្រមតាមការអញ្ជើញពីសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំភាគីនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន អាមេរិក និងអ៊ីរ៉ង់។ «បើអ៊ីរ៉ង់ត្រឡប់មកគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងកាតព្វកិច្ចនៃកិច្ចព្រមព្រៀង អាមេរិកនឹងធ្វើដូចគ្នា និងត្រៀមខ្លួនពិភាក្សាជាមួយអ៊ីរ៉ង់»។ នេះជាសេចក្តីថ្លែងការណ៍របស់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ថ្ងៃទី១៨ ខែមករា។ បើទីភ្នាក់ងារព័ត៌មាន Reuters អ្នកការទូតបារាំងនិយាយថា ការប្តូរជំហររបស់ក្រុងវ៉ាស៊ីនតោនដូចជាការដកសំណើទណ្ឌកម្ម និងការត្រៀមជជែកជាមួយគ្រប់ភាគីទាំងអស់ ជាការបើកចំហសម្រាប់អ៊ីរ៉ង់ តែព្រមានថា ផ្លូវវែងឆ្ងាយនាពេលខាងមុខពោរពេញដោយឧបសគ្គ។ ចំណែកមន្ត្រីក្រសួងការបរទេសអាមេរិកនិយាយថា អ្នកណាបោះដៃធ្វើសម្បទានមុនជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់នៅរយៈពេលវែងគឺការកំណត់លើអ្វីដែលចាត់ទុកជាការបំពានកិច្ចព្រមព្រៀង៕ | រដ្ឋបាលប្រធានាធិបតីអាមេរិកចូ បៃឌិន បានដកលិខិតបញ្ជាក់ពីការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ក្នុងគោលបំណងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ រដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកដាក់លិខិតជូនដំណឹងដាក់ទណ្ឌកម្មនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅឆ្នាំ២០១៩ ។ ការសម្រេចចិត្តនេះ ត្រូវមើលឃើញថា ជាជំហរវិជ្ជមានមួយរបស់អាមេរិកក្នុងការត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ |
ក្រុម Brooklyn Nets បានផ្អាកការប្រកួត២លើករួចមកហើយ ខណៈ Cleveland Cavaliers, Orlando Magic និង Philadelphia 76ers ក៏នឹងត្រូវលើកពេលប្រកួតផងដែរនៅសប្តាហ៍នេះ ដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងចម្លងកីឡាករច្រើនករណី។ មិនត្រឹមតែ៤ក្រុមខាងលើទេដែលប៉ះពាល់ការប្រកួត។ គិតចាប់ពីសប្តាហ៍មុនមក ជំនួប៧ប្រកួតក្នុងក្របខណ្ឌ NBA ត្រូវបានពន្យាររួចមកហើយ។ បើតាមការផ្សាយរបស់កាសែត BBC ក្រុម Brooklyn Nets ដែលកំពុងនាំមុខកំពូលតារាង NBA តំបន់ Eastern Conference មានកីឡាករ៩រូបឆ្លង ស្របពេលតារាឆ្នើមរបស់ពួកគេរួមមាន Kevin Durant, James Harden និង Kyrie Irving សុទ្ធតែបដិសេធមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕ | ការប្រកួតក្នុងក្របខណ្ឌកីឡាបាល់បោះកំពូលអាម៉េរិក NBA ត្រូបានពន្យារពេលប្រកួតជាច្រើនគូ ក្រោយចំនួនកីឡាករឆ្លងកូវីដ-១៩កើនឡើងខ្លាំង។ តារាបាល់បោះល្បីៗមួយចំនួនមិនព្រមទទួលវ៉ាក់សាំងជំងឺកូវីដ-១៩នៅឡើយ។ |
សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្ម៥០២ពាន់លានដុល្លារកាលពីឆ្នាំទៅ ដែលជាការប្រៀបធៀបភាពខុសគ្នារវាងតម្លៃនៃការនាំទំនិញចេញរបស់សហរដ្ឋអាមេរិកទៅនឹងតម្លៃនៃការនាំចូលទំនិញ។ ទោះបីប្រធានាធិបតីដូណាល់ ត្រាំ បានសន្យាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុជាតិក៏ដោយ វាជាតួលេខដែលអាចរីកកាន់តែធំឡើងដោយតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិកឡើងថ្លៃ ធ្វើឲ្យការផលិតទំនិញសហរដ្ឋអាមេរិកចុះសោហ៊ុយ ហើយធ្វើឲ្យកាន់តែពិបាកឡើងដើម្បីលក់ផលិតផលសហរដ្ឋអាមេរិកនៅបរទេស។ លោកប្រធានាធិបតីត្រាំ បានត្អូញត្អែរក្នុងអំឡុងពេលនៃការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីថា ប្រាក់យ័នរបស់ចិនហើយនិងប្រាក់អឺរ៉ូរបស់តំបន់អឺរ៉ុប កាន់តែចុះខ្សោយឡើង ដែលកំពុងផ្តល់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំង និងប្លុកប្រើប្រាស់ប្រាក់អឺរ៉ូដែលមានប្រទេស១៩មានតុល្យភាពខាងពាណិជ្ជកម្មមិនត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី បានរិះគន់យ៉ាងខ្លាំងពីតម្លៃរូបិយប័ណ្ណរបស់ចិន សូម្បីតែលោកប្រធានាធិបតីកំពុងមានផែនការរៀបចំសន្និសីទកំពូលដែលមានរយៈពេល២ថ្ងៃនៅខែក្រោយនៅកន្លែងលំហែកាយរបស់លោកនៅរដ្ឋ Florida តាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិកជាមួយប្រធានាធិបតីចិន ស៊ី ជីងពីងក៏ដោយ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងធ្វើដំណើរនៅថ្ងៃសុក្រនេះទៅចូលរួមជំនួបប្រទេសដែលមានឧស្សាហកម្មជឿនលឿនហៅថា G-20 លើកទីមួយរបស់មេដឹកនាំហិរញ្ញវត្ថុកំពូលរបស់ពិភពលោកនៅក្នុងប្រទេសអាល្លឺម៉ង់ដោយមានសារមួយថា រដ្ឋបាលថ្មីរបស់ប្រធានាធិបតីដូណាល់ ត្រាំ នឹងមិនអនុគ្រោះដល់ប្រទេសណាដែលព្យាយាមបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនដើម្បីទទួលផលប្រយោជន៍ខាងពាណិជ្ជកម្មមិនត្រឹមត្រូវនោះទេ។ |
កីឡាករ ឈឿង វិស៊ីនុ បានតែតបាល់បញ្ចូលទីសម្រេចឲ្យកម្ពុជានាំមុខ ១-០ លើទីម័រខាងកើតនៅនាទី២៧ ក្រោមការលើកបាល់ចេញពីជ្រុងយ៉ាងល្អរបស់កីឡាករ ស៊ិន កក្កដា។ នៅនាទីទី៣៤ កីឡាករ ឡុង ម៉េងហាវ ទទួលបានកាតលឿងក្រោយធ្វើឲ្យខ្សែប្រយុទ្ធទីម័រខាងកើតដួល។ ខ្សែប្រយុទ្ធ Lourenco Dos S. Ximenes បានរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ទីម័រខាងកើតនៅនាទីទី៥៨ តាមរយៈការតែតក្រោមការបញ្ជូនយ៉ាងល្អរបស់មិត្តរួមក្រុម។ គ្រូបង្វឹក U18 កម្ពុជាបានសម្រេចប្តូរកីឡាករ សេត ម៉ាន់ស៊ូត ជំនួសដោយកីឡាករ ម៉ៅ ពិសិដ្ឋ មុនក្រុមទីម័រខាងកើតដូរកីឡាករ Rivaldo F. S. Coreia ជំនួសដោយ Celso Rebelo Garcia និងកីឡាករ Antonio P. X. Da Cruz ជំនួសដោយ Dom Lucas M. F. Braz ជាបន្តបន្ទាប់នៅនាទី៦៥ និង ៦៦។ ទោះបីក្រុមទាំងពីរបានព្យាយាមវាយបកទៅវិញទៅមកយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេមិនអាចទម្លុះសំណាញ់ទីគ្នានោះឡើយ ដោយក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ១-១ រហូតចប់វគ្គទី២៕ | ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាបានត្រឹមស្មើ ១-១ ជាមួយក្រុមទីម័រខាងកើតនាការប្រកួតវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017 នៅរសៀលថ្ងៃទី៦ កញ្ញា លើទីលាន Thuwunna Stadium ក្នុងទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា។ |
ប៉ា ឬម៉ាក់ស្រឡាញ់កូន ចូរកុំចេញពីផ្ទះដោយគ្មានបញ្ចេញពាក្យមួយមាត់ប្រាប់កូនលឺឲ្យសោះ។ ពួកគេនឹងមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលលឺពាក្យថាស្រឡាញ់ប្រាប់ពួកគេ។ កូនធ្វើឲ្យប៉ា ឬម៉ាក់សប្បាយចិត្តបំផុត កាលណាកូនលឺសម្តីមួយនេះ ពួកគេនឹងធ្វើអ្វីៗដោយមិនមានភាពនឿយហត់ទេ ហើយក៏ជាអ្វីដែលផ្តល់ឲ្យគ្រួសារអ្នកមានសុភមង្គលដែរ។ ចូរនិយាយឃ្លានេះឲ្យបានច្រើនដងទៅ ហើយក៏កុំចាំបាច់និយាយដល់ពេលគេរៀនចប់ដែរ។ កូនជារបស់ពិសេសបំផុត វាគឺជារឿងដែលសំខាន់បំផុតដែលកូនយល់ដឹងអំពីរឿងនេះតាំងពីពួកគេនៅក្មេង ព្រោះវានឹងមិនអាចធ្វើឲ្យឪពុកម្តាយរបស់ខ្លួនអស់សង្ឃឹមឡើយ។ ប៉ា ឬម៉ាក់ចូលចិត្តនៅពេលកូនឯង... មនុស្សគ្រប់គ្នាតែងតែពេញចិត្ត និងរីករាយនៅពេលដឹងថា អ្វីដែលគេបានធ្វើ បានធ្វើឲ្យអ្នកដទៃសប្បាយចិត្ត។ រឿងនេះក៏កើតឡើងជាពិសេសចំពោះក្មេងៗដែរ។ ប៉ា ឬម៉ាក់ ជឿជាក់លើកូន កូនក្មេងនឹងធំឡើងប្រកបដោយអារម្មណ៍ថាមានភាពសន្តិសុខក្នុងខ្លួនបើសិនជាពួកគេដឹងថា យើងមានទំនុកចិត្តលើពួកគេខ្លាំង៕ ត្រួតពិនិត្យដោយ www.health.com.kh | មានមធ្យោបាយច្រើនណាស់ដែលយើងអាចប្រើដើម្បីបញ្ជាក់សេចក្តីស្រឡាញ់ចំពោះកូនខ្លួនឯងបាន។ យ៉ាងណាមិញ ខ្ញុំមាន ប៉ុន្មានឃ្លា ខាងក្រោមនេះដែរ ដែលត្រូវបានគេរកឃើញថា ជាវិធីដ៏ល្អបំផុតដែលអ្នកគួរតែនិយាយវាប្រាប់កូនរាល់ថ្ងៃ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗ។ |
Ronaldo និងម្តាយរបស់គេគឺអ្នកស្រី Maria Dolores តែងតែបង្ហាញទំនាក់ទំនងជិតស្និទ្ធបំផុត ខណៈអ្នកម្តាយរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងអាជីពកីឡាបាល់ទាត់របស់ខ្លួន។ នៅថ្ងៃទី៣ ខែឧសភា ស្ត្រីវ័យ ៦៥ ឆ្នាំរូបនេះបានបង្ហាញកាដូពីកូនៗទាំង៤ របស់អ្នកស្រីនៅលើបណ្តាញសង្គម ដោយក្នុងនោះរថយន្ត Mercedes មួយគ្រឿងជាកាដូដែលកូនប្រុស Ronaldo បានទិញជូន។ «សូមអរគុណដល់កូនៗ ជាទីស្រឡាញ់របស់ខ្ញុំចំពោះអំណោយថ្ងៃនេះ។ រីករាយថ្ងៃទិវាមាតាទាំងអស់គ្នា»។ អ្នកស្រី Maria បានបង្ហោះរូបឈររថយន្ត Mercedes ស៊េរីថ្មីពណ៌ខ្មៅនិងមានកាន់ផ្កាផងដោយភ្ជាប់សារនេះលើបណ្តាញសង្គម Instagram ផ្ទាល់ដែលមានចំនួនអ្នក follow ចំនួន ២,២ លាននាក់។ ទិវាមាតានៅប្រទេសព័រទុយហ្កាល់ត្រូវបានប្រារព្វធ្វើជារៀងរាល់មួយឆ្នាំម្តង ពោលគឺនៅថ្ងៃអាទិត្យដំបូងនៃខែឧសភា។ រថយន្ត Mercedes មួយគ្រឿងដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុហ្គាល់វ័យ៣៤ឆ្នាំទិញជូនម្តាយរបស់គេនេះគឺម៉ាក Mercedes Benz GLE63s AMG ដែលមានតម្លៃប្រហែល១១ម៉ឺនដុល្លារអាមេរិក។ ក្រៅពីកាដូជូនម្តាយ Ronaldo ក៏ជូនពរមិត្តស្រីនាង Georgina Rodriguez ក្នុងទិវាមាតានេះផងដែរ។ អតីតសមាជិកក្រុម Man Utd និង Real Madrid រូបនេះសរសេរលើ Instagram ខ្លួថា«រីករាយទិវាមាតា សម្រាប់ស្ត្រីដ៏អស្ចារ្យរបស់ខ្ញុំទាំងពីរ»៕ | Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus ទិញរថយន្តម៉ាក Mercedes ស៊េរីថ្មីមួយគ្រៀងតម្លៃជាងមួយសែនដុល្លារអាមេរិកជូនម្តាយដើម្បីអបអរសាទរទិវាមាតា (Mothers Day) នៅឯប្រទេសព័រទុយហ្គាល់។ |
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២0១៧ ដើម្បីបញ្ជាក់ពីសុពលភាពនិងភាពស្របច្បាប់របស់ខ្លួន ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖«យើង ជាសមាជិករដ្ឋសភា ក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅតែជាតំណាងស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់»។ ការប្រកាសរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខាងលើ គឺក្រោយពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អនុម័តសេចក្តីស្នើច្បាប់មួយចំនួន ដែលបើកផ្លូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចបែងចែកអាសនៈនៃគណបក្សណាមួយ ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ ជាពិសេស ស្ថិតក្នុងដំណាក់កាលនេះ តុលាការកំពូល កំពុងចាត់ការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ឲ្យតែសេចក្តីស្នើខាងលើ ចូលជាធរមាន ហើយគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយមែននោះ រាល់អាសនៈក្នុងរដ្ឋសភា និងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះ នឹងត្រូវធ្លាក់ទៅលើគណបក្សនានា ជាមិនខាន។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចាត់ទុកសេចក្តីស្នើច្បាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាជាការរំលោភលើឆន្ទៈប្រជាពលរដ្ឋ និងជាការរំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថា សេចក្តីស្នើច្បាប់ខាងលើ អាចនាំឲ្យស្ថាប័នជាតិសំខាន់ៗ បាត់បង់ភាពស្របច្បាប់។ យ៉ាងណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែអំពាវនាវឲ្យមានការពិនិត្យឡើងវិញ ចំពោះសេចក្តីស្នើច្បាប់ទាំងនោះ។ ទោះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងយ៉ាងនេះក្តី តែសម្រាប់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សេចក្តីស្នើច្បាប់ទាំងនោះ គឺស្របតាមរដ្ឋធម្មនុញ្ញ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមគំនិត បានអះអាងថា សេចក្តីស្នើរបស់ខ្លួន នឹងអាចបំពេញភាពខ្វះចន្លោះនៃច្បាប់ កន្លងមក។ «ការស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំងនេះ គ្មានចេតនាចង់បំផ្លិចបំផ្លាញ បុគ្គលឬគណបក្សណាមួយឡើយ»។ នេះជាការលើកឡើងរបស់លោក ជាប យៀប តំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជា។ ឯលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បកស្រាយថា ឥទ្ធិពលនៃច្បាប់ ត្រូវតែគ្របដណ្តប់លើគ្រប់ភាគី។ លោក បញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែយើងមើលឃើញភាពចន្លោះប្រហោង ទើបយើងកែប្រែ ដើម្បីឲ្យការអនុវត្តច្បាប់ កាន់តែមានសុពលភាព។ យើង ត្រូវអនុវត្តលើគ្រប់គណបក្ស។ យើង មិនសំដៅតែទៅលើគណបក្សណាមួយ ថាត្រូវរំលាយឬមិនរំលាយទេ។ រាល់ថ្ងៃហ្នឹង មាន៤ទៅ១0គណបក្សឯណោះ ដែលមានបណ្តឹងនៅតុលាការ»។ បច្ចុប្បន្ន សេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ទាំង៤ ដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កំពុងស្ថិតក្នុងការពិនិត្យរបស់ព្រឹទ្ធសភា។ ជានីតិវិធី ក្រោយពិនិត្យនិងអនុម័តចប់ពេលណា សេចក្តីស្នើទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យបន្ត។ នៅដំណាក់កាលចុងក្រោយ សេចក្តីស្នើខាងលើ ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ឡាយព្រះហស្តឲ្យប្រើប្រាស់ជាផ្លូវការ៕ | ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ជំទាស់នឹងសេចក្តីស្នើច្បាប់ ដែលយកអាសនៈនៃគណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ ហើយគណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួននៅតែជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា។ |
១. រូបមន្តម៉ាយ៉ូណេសសុទ្ធ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកម៉ាយូណេសមានជាតិខ្លាញ់ឱ្យពេញក្បាល និងសក់ ហើយពាក់មួកផ្លាស្ទិកងូតទឹកសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ ម៉ោង សឹមកក់សម្អាតសក់ជាមួយសាប៊ូ រួចសឹមប្រើស្និតសិតតាមក្រោយ។ អនុវត្តឡើងវិញមួយសប្តាហ៍ក្រោយ។ ២. រូបមន្តម៉ាយ៉ូណេសនិងប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាយ៉ូណេសមានជាតិខ្លាញ់ក្នុងបរិមាណស្មើនឹងប្រវែងសក់ រួចបន្ថែមប្រេងដូងចំនួនពី ២ ទៅ ៣ដំណក់ចូល។ កូរឱ្យសព្វ សឹមលាបល្បាយពីស្បែកក្បាលដល់ចុងសក់។ បន្ទាប់មកពាក់មួកផ្លាស្ទិកសម្រាប់ពាក់ពេលងូតទឹកគ្របឱ្យជិតក្បាល និងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១២ម៉ោង ឬពេញមួយយប់។ កក់សម្អាតសក់ជាមួយសាប៊ូ និងប្រើប្រាស់ក្រាស់ ឬស្និតសិតលើសក់ដើម្បីកម្ចាត់ចៃ។ លាងសម្អាតសក់ចេញនិងអនុវត្តសារឡើងវិញ ៣ដងក្នុងមួយសប្តាហ៍។ ៣. រូបមន្តម៉ាយ៉ូណេសជាមួយទឹកខ្មេះនិងប្រេងដើមតែ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាយ៉ូណេសជាមួយទឹកខ្មេះមួយចុងស្លាបព្រាកាហ្វេ និងប្រេងដើមតែពី ៥ ទៅ ១០ដំណក់។ កូរឱ្យសព្វ បន្ទាប់មកសឹមលាបល្បាយលើស្បែកក្បាលដល់ចុងសក់។ រងចាំសម្រាប់រយៈពេល ២ ម៉ោង សឹមកក់សាប៊ូលើសក់ និងប្រើក្រាស់ ឬស្និតសិតកម្ចាត់ចៃចេញពីសក់សើម។ អនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ សម្គាល់៖ ប្រសិនបើអ្នកមានស្បែកខ្លាញ់ ម៉ាយ៉ូណេសអាចបណ្ដាលឱ្យឡើងមុនតាមជើងសក់ មុខ ព្រមទាំង-ក ខណៈដែលវាមានផ្ទុកជាតិខ្លាញ់និងប្រេង៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រៅពីជួយបង្កើនឱជារសនៃអាហារហើយនោះ ម៉ាយ៉ូណេស ឬMayonnaise អាចត្រូវបានប្រើជាផលិតផលព្យាបាលបញ្ហាសម្រស់ផ្សេងៗ។ ថាតើអ្នកធ្លាប់ដឹងទេថាវាក៏អាចប្រើកម្ចាត់ចៃលើក្បាលបានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាសម៉ាយ៉ូណេសកម្ចាត់ចៃលើក្បាល ៖ |
លោក គង់ សម័យ ត្រូវជាកូនប្រុសពៅរបស់ព្រឹទ្ធាចារ្យ គង់ ណៃ បានប្រាប់សារព័ត៌មានថ្មីៗថា ឪពុករបស់លោកនៅពេលនេះមានស្ថានភាពធូរស្បើយខ្លះ ប៉ុន្តែនៅមិនទាន់រឹងមាំឡើយ។ លោកបានបន្ថែមថា សមាជិកគ្រួសារ បានបញ្ជូនលោកព្រឹទ្ធាចារ្យទៅមន្ទីរពេទ្យក្រោយព្រឹទ្ធាចារ្យមានអាការហត់ខ្លាំង និងអស់កម្លាំង។ «អាការដំបូងគាត់ហត់ខ្លាំងអស់កម្លាំង ទើបយើងបញ្ជូនគាត់មកពេទ្យ។ ពេទ្យមិនទាន់ប្រាប់ថាគាត់ (ព្រឹទ្ធាចារ្យគង់ ណៃ) អាចចេញពីពេទ្យពេលណាឡើយ គេនៅតាមដានសិន។ ឥឡូវ គាត់ហូបបាយបានតិចណាស់ ពេទ្យឱ្យតបផ្លែឈើ តែហូបតិចតួចបាន និងហូបបន្លែឱ្យបានច្រើន។ ការចំណាយយើងក៏មិនទាន់ដឹងដែរ ទាល់តែចេញពីពេទ្យ ទើបយើងដឹង។មកដល់ពេកនេះ មានក្រសួងវប្បធម៌ ជួយជាជំនួយដែរ។»។ ព្រឹទ្ធាចារ្យ គង់ ណៃបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យឯកជន នៅស្រុកកំពង់ត្រាច ខេត្តកំពតកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង៨យប់។ ព្រឹទ្ធាចារ្យកោសល្យវោហាកោសល្យគង់ ណៃ បច្ចុប្បន្នមានជន្មាយុ៧៧ឆ្នាំ។ លោកមានកូន១០នាក់ ស្រី៤នាក់៕ | ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នេះ អាការជំងឺរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានធូរស្រាលពីជំងឺ លើសឈាម លើសជាតិស្ករ ខ្វះគ្រាប់ឈាម និងជំងឺសួត បន្តិចហើយ។ ប៉ុន្តែទោះជាយ៉ាងណា គ្រូពេទ្យនៅតែបន្តតាមដានអាការជំងឺរបស់លោកបន្ថែម។ |
ក្រុមហ៊ុនបណ្តាញសង្គមមួយនេះបានប្រកាសពីការចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីបន្ថែមរបស់ខ្លួននេះចាប់ពីថ្ងៃពុធតទៅ។ បណ្តាញសង្គម Twitter លើកឡើងថាខ្លួននឹងដកចេញរាល់ការផុសបង្ហោះណាដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃហើយដែលអ្នកប្រើប្រាស់បានរាយការណ៍មកក៏ដូចជាត្រួតពិនិត្យខ្លឹមសារបង្ហោះទាំងឡាយដែលរំលោភគោលការណ៍របស់ក្រុមហ៊ុន។ជនល្មើសនឹងត្រូវផ្អាកគណនីយមួយរយៈ។ ក្រុមហ៊ុន Twitter បានលើកឡើងថា៖ «តាមការស្រាវជ្រាវបង្ហាញថា ខ្លឹមសារបង្ហោះដែលមានភាពគ្រោតគ្រាតបែបអមនុស្សធម៌អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរជាក់ស្តែងកើតឡើងនៅលើពិភពលោកហើយយើងចង់ធានាថាមនុស្សកាន់តែច្រើនទៀតនៅជុំវិញពិភពលោកនិងត្រូវបានទទួលការការពារ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ក្រុមហ៊ុនបណ្តាញសង្គម Twitter បានដាក់ចេញគោលការណ៍តឹងរ៉ឹងជាងមុនដោយបន្ថែមការហាមប្រាមជុំវិញការប្រើប្រាស់ភាសាអមនុស្សធម៌ពាក់ព័ន្ធនឹងអំបូរនិងជាតិសាសន៍របស់បុគ្គលផ្សេងៗ។ |
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២៤ ខែមេសា បានទស្សនកិច្ចនៅអ៊ុយក្រែនលើកដំបូង ដោយធ្វើដំណើរតាមផ្លូវគោកពីប៉ូឡូញ។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកលើកដំបូងនៅទីក្រុងកៀវ បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេស។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន នៅថ្ងៃទី២៤ ខែមេសា លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែន នៅតែជាប្រទេសមានអធិបតេយ្យ ជាប្រទេសប្រជាធិបតេយ្យអាចការពារបូរណភាពដែនដីខ្លួនបាន។ ខណៈចង់ឃើញអ៊ុយក្រែនខ្លាំង លោក អូស្ទីន បានបញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិក ចង់ឃើញរុស្ស៊ីចុះខ្សោយវិញ។ «យើងចង់ឃើញរុស្ស៊ីចុះខ្សោយទៅកម្រិតមួយ ដែលរុស្ស៊ីមិនអាចធ្វើអ្វីបាន ដូចជាការឈ្លានពានលើអ៊ុយក្រែន»។ ប្រមុខការពារជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាម៉េរិក ជឿលើអ៊ុយក្រែនអាចយកឈ្នះលើសង្រ្គាមជាមួយរុស្ស៊ីបាន តែត្រូវទទួលបានសម្ភារ និងការគាំទ្រត្រឹមត្រូវ។ ទន្ទឹមនេះ លោក អូស្ទីន អះអាងថា ក្រុងវ៉ាស៊ីនតោន នឹងធ្វើអ្វីគ្រប់យ៉ាង និងបន្តជួយក្រុងកៀវ តាមអ្វីដែលអាចធ្វើបាន។ ក្នុងសន្ទិសីទរួមគ្នាដដែលនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក ប្លីងខិន បានប្រាប់អ្នកសារព័ត៌មានថា គោលដៅសង្រ្គាមរបស់រុស្ស៊ី កំពុងតែបរាជ័យ ខណៈអ៊ុយក្រែន កំពុងទទួលជ័យជម្នះ។ ក្នុងន័យនេះ លោក ប្លីងខិន បានពន្យល់ថា គោលបំណងដ៏សំខាន់របស់រុស្ស៊ី គឺគ្រប់គ្រងអ៊ុយក្រែន ព្យាយាមយកអធិបតេយ្យ និងឯករាជ្យភាពរបស់អ៊ុយក្រែន ប៉ុន្តែវាបរាជ័យ។ ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន មន្រ្តីជាន់ខ្ពស់អាម៉េរិកទាំងពីរ បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុទៅរដ្ឋាភិបាលក្រុងកៀវច្រើនជាង ៣០០លានដុល្លារបន្ថែម រួមទាំងឯកភាពលក់គ្រាប់កាំភ្លើងក្នុងទំហំ១៦៥លានដុល្លារផងដែរ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង អាម៉េរិក បានផ្តល់ជំនួយសន្តិសុខប្រមាណ ៣,៧ពាន់លានដុល្លារទៅអ៊ុយក្រែន។ ដោយរុស្ស៊ីបានផ្តោតការវាយប្រហារនៅតំបន់ដុនបាស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន លោក អូស្ទីន បាននិយាយថា ស្ថានភាពប្រយុទ្ធនៅអ៊ុយក្រែនបានផ្លាស់ប្តូរហើយ បន្ទាប់ពីរុស្ស៊ីដកទ័ពនៅតំបន់ជុំវិញក្រុងកៀវ។ ដោយការផ្លាស់ប្តូរបែបនេះ យោធាអ៊ុយក្រែនត្រូវការរថក្រោះ កាំភ្លើងធំ និងគ្រាប់កាំភ្លើងបន្ថែមទៀត។ មុនជំនួបជាមួយមន្រ្តីជាន់ខ្ពស់អាម៉េរិក លោក ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែន នឹងស្នើសុំអាវុធធ្ងន់ធ្ងរពីក្រុងវ៉ាស៊ីនតោន ដើម្បីទប់រុស្ស៊ី។ តាមរយៈជំនួបជួបផ្ទាល់នេះ មន្រ្តីជាន់ខ្ពស់អាម៉េរិក បានពិភាក្សាប្រមាណ ៣ម៉ោង ជាមួយមេដឹកនាំអ៊ុយក្រែន ជុំវិញតម្រូវការរបស់អ៊ុយក្រែនសម្រាប់រយៈពេលខាងមុខ រួមទាំងការបន្តដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ឈប់សង្រ្គាមមួយនេះ៕ | ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២៤ ខែមេសា បានលើកឡើងថា អាម៉េរិក ចង់ឃើញរុស្ស៊ីធ្លាក់ចុះអំណាច ទៅដល់ចំណុចមួយ ដែលមិនអាចធ្វើអ្វីបាន ដូចការឈ្លានពានអ៊ុយក្រែន។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានយល់ឃើញថា អ៊ុយក្រែន នឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ី ប្រសិនបើទទួលបានសម្ភារ និងការគាំទ្រត្រឹមត្រូវ។ |
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានកំណត់យកវត្តចំនួន៤ រួមមាន វត្តអង្គតាមិញ និង វត្តគោកបញ្ជាន់ ស្ថិតនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ វត្តជន្លង់ម្លូ ស្ថិតនៅខណ្ឌកំបូល និងវត្តក្រាំងធ្នង់ នៅខណ្ឌសែនសុខ ធ្វើជាទីតាំងបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩។ សេចក្ដីជូនដំណឹងខាងលើ បន្ថែមថា ក្រុមគ្រួសារសពអាចយកសពដែលមន្រ្តីសុខាភិបាលបានវិចខ្ចប់រួច ទៅបូជានៅទីតាំងវត្តទាំង៤ខាងលើ ដោយអនុញ្ញាតឱ្យសាច់ញាតិចំនួន ១០នាក់ប៉ុណ្ណោះចូលរួមក្នុងពិធីបុណ្យសព។ សូមបញ្ជាក់ថា គិតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាង១ពាន់នាក់ហើយ៕ | ភ្នំពេញ៖ វត្តអង្គតាមិញ វត្តគោកបញ្ជាន់ វត្តជន្លង់ម្លូ និង វត្តក្រាំងធ្នង់ ត្រូវបានកំណត់ជាទីតាំងសម្រាប់បូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ |
ហិរិ មានន័យថា «សេចក្តីខ្មាសអៀនចំពោះអំពើដែលគួរខ្មាសអៀន»។ អំពើដែលគួរខ្មាសអៀន គឺសំដៅដល់អំពើអាក្រក់ អំពើលាមក អំពើអកុសលទាំងពួង ដែលកើតចេញពីទ្វារទាំងបី គឺកាយទ្វារ វចីទ្វារ និងមនោទ្វារ។ អំពើបាបកើតចេញពីទ្វារទាំងបីនោះគឺ៖ កាយទុច្ចរិត៖ អំពើបាបកើតចេញពីកាយ ដូចជា សម្លាប់ បៀតបៀន ប្រើអំណាចជិះជាន់ជីវិតអ្នកដទៃ លួចយកទ្រព្យដែលមានម្ចាស់ហួងហែង និង ប្រព្រឹត្តអំពើឆ្គាំឆ្គងលើកូនប្រពន្ធអ្នកដទៃ ជាដើម។ វចីទុច្ចរិត៖ អំពើបាបកើតចេញពីវាចា ដូចជា ជេរប្រទេចបុគ្គលអ្នកមានគុណធម៌ និយាយដើមអ្នកដទៃ ប្រើពាក្យស៊កសៀត ចាក់ដោត និង ញុះញង់បំបែកបំបាក់ ជាដើម។ មនោទុច្ចរិត៖ អំពើបាបកើតចេញពីចិត្ត ដូចជា ចងគំនុំគុំកួន ចិត្តរំពៃចង់បានរបស់អ្នដទៃ និង មានសេចក្តីយល់ខុសចំពោះធម៌ក្នុងលោក ជាដើម។ ហិរិ គឺជាសភាវធម៌ដែលផុសចេញពីដួងចិត្តរបស់ខ្លួន ដោយខ្មាសអៀន និងស្អប់ខ្ពើមយ៉ាងក្រៃលែងចំពោះការប្រព្រឹត្តនូវអំពើបាបទាំងឡាយ ទោះបីជា តាមកាយក្តី តាមវាចាក្តី តាមចិត្តក្តី។ ឱត្តប្បៈ មានន័យថា «សេចក្តីតក់ស្លុតចំពោះអំពើដែលគួរតក់ស្លុត»។ អំពើដែលគួរតក់ស្លុត គឺអំពើបាបទាំងពួង ដែលនាំទៅរកសេចក្តីទុក្ខ និងសេចក្តីវិនាសគ្រប់បែបយ៉ាង។ សេចក្តីបាបទាំងនោះកើតចេញពីទ្វារទាំងបីដូចគ្នា គឺកាយទុច្ចរិត វចីទុច្ចរិត និង មនោទុច្ចរិត។ ឱត្តប្បៈ គឺជាសភាវធម៌ដែលញ៉ាំងបុគ្គលណាម្នាក់ ឲ្យមានសេចក្តីតក់ស្លុក ខ្លាចក្រែងមិនហ៊ានប្រព្រឹត្តនូវអំពើបាប នៅពេលដែលឃើញអ្នកដទៃប្រព្រឹត្ត ហើយទទួលនូវសេចក្តីទុក្ខទោមនស្ស និងបាបកម្មពីការប្រព្រឹត្តនោះ៕ | ហិរិ និង ឱត្តប្បៈ គឺលោកបាលធម៌ មានន័យថា ធម៌រក្សាលោកឲ្យមានសន្តិភាព។ ប្រសិនបើមនុស្ស មិនមានធម៌ទាំងពីរនេះទេ ច្បាស់ណាស់សង្គម នឹងមានភាពវឹកវរ។ |
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលស្រីលង្កា និងចិនក្នុងការលក់កំពង់ផែ Hambantota ទៅឲ្យក្រុមហ៊ុនចិន រងការរិះគន់យ៉ាងខ្លាំង មិនថាប្រជាជនសាមញ្ញ ឬរដ្ឋមន្ត្រីឡើយ។ លោក Wijeyadasa Rajapakshe ត្រូវបានប្រធានាធិបតី Maithripala Sirisena ដកតំណែងដោយសារការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងនេះ។ លោក Rajapakshe ចាត់ទុកការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីពេលនេះ គឺជាការលក់ទ្រព្យសម្បត្តិជាតិទៅឲ្យបរទេស។ កំពង់ផែ Hambantota របស់ស្រីលង្កាដែលដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១១ (រូបភាព AFP) យោងតាមសារព័ត៌មាន The Economic Times លោក Gayantha Karunatileka ជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់អ្នកសារព័ត៌មានថា លោក Sirisena បញ្ចប់តំណែងលោក Rajapakshe ព្រោះលោកបានបំពានការសម្រេចចិត្តរួមគ្នារបស់គណៈរដ្ឋមន្ត្រីលើកិច្ចព្រមព្រៀងជាមួយចិន។ ឯលោក Rajapakshe វិញ និយាយថា លោកអស់តំណែងព្រោះលោកហ៊ានបញ្ចេញការបំពានរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាល។ «សតិសម្បជញ្ញៈរបស់ខ្ញុំនិយាយថា គ្មានការខ្មាស់អៀនណាជាងការបន្តស្ថិតក្នុងរដ្ឋាភិបាលដែលលក់ទ្រព្យសម្បត្តិជាតិឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Rajapakshe ជុំវិញកិច្ចព្រមព្រៀងជួលកម្មសិទ្ធិគ្រប់គ្រងកំពង់ផែ Hambantota ចំនួន៧០ភាគរយទៅឲ្យក្រុមហ៊ុនចិន China Merchants Port Holdings រយៈពេល៩៩ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាងមួយពាន់លានដុល្លារ។ កំពង់ផែនេះត្រូវដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១១ ។ ការលក់កំពង់ផែពេលនេះ គឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលស្រីលង្កាក្នុងការទូទាត់ប្រាក់បំណុលរបស់ប្រទេស ទោះជាស្រីលង្កានៅរក្សាភាគរយកម្មសិទ្ធិខ្លះក៏ដោយ។ បំណុលសរុបរបស់ស្រីលង្កាដែលជំពាក់បរទេសមានដល់ទៅ ៦៥ពាន់លានដុល្លារឯណោះ ហើយក្នុងនោះស្រីលង្កាជំពាក់ចិនចំនួន ៨ពាន់លានដុល្លារ។ ដោយសារជំពាក់គេវ័ណ្ឌករបៀបនេះ ចំណូលរបស់រដ្ឋាភិបាលស្រីលង្កាត្រូវបង្វែរទៅដោះស្រាយបំណុលស្ទើរអស់ទៅហើយ។ តាមពិតទៅ ចិនបានឲ្យស្រីលង្កាខ្ចីប្រាក់ច្រើនពាន់លានដុល្លារលើការកសាងហេដ្ឋរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិល២៦ឆ្នាំ ត្រូវបានបញ្ចប់ក្នុងឆ្នាំ២០០៩ ។ កំពង់ផែ Hambantota ត្រូវបានសាងសង់ដោយចិនដែរ។ ប៉ុន្តែកំពង់ផែនេះស្ថិតនៅតំបន់ដាច់ស្រយាល មិនសូវមានសកម្មភាព ដែលធ្វើឲ្យចំណូលធ្លាក់ចុះ។ ចិនក៏ទំនងជាមិនចង់បានកំពង់ផែនេះដែរ ប៉ុន្តែដោយសារស្រីលង្កាមិនមានលទ្ធភាពសង ទើបយកកំពង់ផែវិញ បូកថែមតំបន់សេដ្ឋកិច្ចពិសេសមួយទៀតតែម្ដងទៅ៕ | ប្រធានាធិបតីស្រីលង្កា Maithripala Sirisena នៅថ្ងៃទី២៣ ខែសីហា បានបញ្ចប់តំណែងលោក Wijeyadasa Rajapakshe ជារដ្ឋមន្ត្រីយុត្តិធម៌ហើយ បន្ទាប់លោក Rajapakshe រិះគន់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលស្រីលង្កា និងចិន ជុំវិញការលក់ទិញកំពង់ផែ Hambantota ។ រដ្ឋាភិបាលស្រីលង្កាបានចុះហត្ថលេខាលក់កំពង់ផែទឹកជ្រៅនេះក្នុងតម្លៃ១ពាន់លានដុល្លារដើម្បីដោះបំណុលដ៏ច្រើនរបស់ខ្លួន។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.