text
stringlengths
31
26.1k
summary
stringlengths
11
1.19k
នៅចំកណ្ដាល នៃនិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំ គឺមានរូបជើងពានមួយពណ៌ដី។ រូបជើងពាននោះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ យកគំរូចេញពីជើងពានបុរាណមួយធ្វើពីដីដុត ដែលត្រូវបានរកឃើញ ពេលធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបន្ទាយគូ ក្នុងក្រុមហ៊ុនចំការកៅស៊ូក្រែក កាលពីឆ្នាំ ១៩៩៨។ គេហទំព័ររដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ផ្អែកលើលទ្ធផលសិក្សាវិភាគកំណត់អាយុកាលលើបុរាណវត្ថុជាច្រើន ដែលស្ថិតក្នុងជម្រៅដីជាមួយគ្នានោះ ជើងពាននេះមានអាយុជាង ៣០០០ឆ្នាំ។   បើតាមការអះអាងរបស់ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ  ការជ្រើសរើសជើងពានបុរាណនេះ ជានិមិត្តសញ្ញាសម្រាប់ខេត្ត ដោយសារគេជឿថា ជើងពានជាប្រដាប់សម្រាប់ទ្រវត្ថុមានតម្លៃ គម្ពី ក្បួនច្បាប់ផ្សេងៗ គ្រឿងសក្ការៈបូជាសម្រាប់ថ្វាយព្រះ ឬវត្ថុគង់ខ្ពស់សម្រាប់ព្រះរាជាជាដើម។ ដូច្នេះជើងពានមួយនេះ ជានិមិត្តរូបនៃចំណេះដឹង ភាពខ្ពង់ខ្ពស់ និងភាពពិសិដ្ឋ។   បច្ចុប្បន្នជើងពានបុរាណនេះ ត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញសាធារណជន នៅក្នុងសារមន្ទីរបុរាណវិទ្យា មេមត់ ក្នុងខេត្តត្បូងឃ្មុំ៕  
ជើងពានបុរាណមួយ ដែលជានិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំ ជាវត្ថុបុរាណមានអាយុកាលជាង ៣ពាន់ឆ្នាំមក ដែលត្រូវបានរកឃើញឆ្នាំ ១៩៩៨ ក្នុងក្រុមហ៊ុនចំការកៅស៊ូក្រែក។ បច្ចុប្បន្នជើងពាននេះ កំពុងដាក់តាំងបង្ហាញក្នុងមជ្ឈមណ្ឌល និងសារមន្ទីរបុរាណវិទ្យា មេមត់ ខេត្តត្បូងឃ្មុំ។
  ពីបន្ទប់សម្រាកក្នុងមន្ទីរពេទ្យយោធា Walter Reed លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញសារមួយ ដោយបានអះអាងភាពប្រសើរឡើងនៃសុខភាពរបស់លោក ខណៈទឹកមុខរបស់លោកមិនសូវស្រស់បស់ឡើយប៉ុន្មានឡើយ។ ក្នុងសារ៤នាទីបង្ហោះលើ Twitter លោក ត្រាំ អះអាងថា លោកមានអារម្មណ៍ធូរស្រាលហើយ គឺខុសពីពេលលោកចាកចេញពីសេតវិមានដែលពេលនោះលោកមិនស្រួលខ្លួនឡើយ។ លោកថែមទាំងអះអាងថា ប៉ុន្មានថ្ងៃខាងមុខ ជាពេលសំខាន់ក្នុងការព្យាបាល។   «នៅរយៈពេលពីរបីថ្ងៃទៀត ខ្ញុំទាយថា ជាការធ្វើតេស្តជាក់ស្ដែងមួយ ដូច្នេះយើងនឹងរង់ចាំមើលអ្វីដែលនឹងកើតឡើងនៅពេលនោះ។» នេះជាការបញ្ជាក់របស់លោក ត្រាំ ដែលសង្ឃឹមថា អាចចាកចេញពីមន្ទីរពេទ្យឆាប់់ៗដែរ។    វីដេអូរបស់លោក ត្រាំ ត្រូវបានបង្ហោះក្រោយមន្ត្រីរដ្ឋបាលរបស់លោកបញ្ចេញព័ត៌មានផ្សេងគ្នាពីស្ថានភាពរបស់លោក។ ក្រុមគ្រូពេទ្យសេតវិមានបាននិយាយនៅថ្ងៃទី៣ ខែតុលាថា សុខភាពលោក ត្រាំ កំពុងប្រសើរឡើង ហើយលោកថែមទាំងគិតដល់ថ្ងៃដែលចាកចេញពីមន្ទីរពេទ្យផងដែរ។ នៅថ្ងៃដដែលនោះ ប្រធានខុទ្ទកាល័យសេតវិមាន Mark Meadows ប្រាប់អ្នកសារព័ត៌មានថា ស្ថានភាព២៤ម៉ោងដំបូងរបស់លោក ត្រាំ ពិតជាគួរឲ្យបារម្ភ ហើយ៤៨ម៉ោងទៀតជាដំណាក់កាលសំខាន់។   ប៉ុន្តែលោក Meadows ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅពេលបន្ទាប់ថា ស្ថានភាពលោក ត្រាំ កំពុងវិវត្តល្អប្រសើរ ហើយវេជ្ជបណ្ឌិតរីករាយសញ្ញាល្អនេះ។ ចំណែកប្រភពព័ត៌មានមួយទៀតអះអាងថា លោក ត្រាំ មានបញ្ហាផ្នែកដង្ហើម និងទទួលការបំពាក់ខ្យល់អុកស៊ីសែនបន្ថែម។ ទាក់ទងរឿងនេះ វេជ្ជបណ្ឌិតប្រចាំសេតវិមាន Sean P Conley ប្រាប់អ្នកកាសែតក្រៅមន្ទីរពេទ្យ Walter Reed ថា លោក ត្រាំ មិនមានបញ្ហាដកដង្ហើមអ្វីទេ ហើយក៏មិនពាក់ឧបករណ៍ជំនួយអុកស៊ីសែនដែរ។   ក្នុងសេចក្ដីប្រកាសនៅល្ងាចថ្ងៃទី៣ ខែតុលា លោក Conley និយាយថា លោក ត្រាំ លែងគ្រុនក្ដៅទៀតហើយ ហើយកំពុងធូរស្រាលបន្ទាប់ពីទទួលការព្យាបាល តែមិនផុតពីគ្រោះថ្នាក់នៅឡើយទេ។ វេជ្ជបណ្ឌិតរូបនេះបន្តថា លោក ត្រាំ ចំណាយពេលរសៀលដើម្បីធ្វើការ ហើយធ្វើចលនាក្នុងបន្ទប់សម្រាកដោយមិនមានផលលំបាកអ្វីទេ៕    
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៣ ខែតុលា អះអាងថា សុខភាពរបស់លោកបានប្រសើរឡើងច្រើនហើយ និងសង្ឃឹមថា អាចចេញពីមន្ទីរពេទ្យនៅពេលឆាប់ៗខាងមុខ។ បច្ចុប្បន្ន លោក ត្រាំ សម្រាកព្យាបាលជំងឺ COVID-19 ក្នុងមន្ទីរពេទ្យយោធា Walter Reed ក្បែររដ្ឋធានីវ៉ាស៊ីនតោន។ ការអះអាងរបស់លោក ត្រាំ ធ្វើឡើងក្រោយមន្ត្រីសេតវិមានផ្ដល់ព័ត៌មានច្របូកច្របល់ទាក់ទងស្ថានភាពជំងឺប្រធានាធិបតី។
  បើតាមការចុះផ្សាយលើគេហទំព័រ Devdiscourse ទស្សនកិច្ចរបស់លោក Gilbert ក្នុងប្រទេសទាំងពីរនេះ គឺផ្តោតលើការលើកកម្ពស់វិស័យកសិកម្ម អាហារូបត្ថម្ភ និង សន្តិសុខស្បៀង។ ក្រៅពីនេះ លោក Gilbert ក៏នឹងផ្តោតលើការបង្កើនការងារ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផដែរ។    សម្រាប់ដំណើទស្សនកិច្ចនៅកម្ពុជា ប្រធាន IFAD  នឹងជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដោយរួមទាំងតំណាងនានារបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។   IFAD បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា ចាប់តាំងឆ្នាំ១៩៩៦មក ហើយបានអនុវត្តគម្រោងចំនួន៩ ដោយវិនិយោគថវិកា១៥២លានដុល្លារ និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់គ្រួសារជាង១,៣លាន។ នេះបើតាម Devdiscourse ដដែល៕ 
លោក Gilbert F. Houngbo ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៃអង្គការសហប្រជាតិ (IFAD) កំពុងមានវត្តមាននៅក្នុងប្រទេសឡាវ។ ពេលបញ្ចប់ទស្សនកិច្ចនៅឡាវ លោក នឹងបន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
ដំណើរកម្សាន្តតាមក្បួនរថយន្ត (Caravan Tour) នឹងពង្រីកដំណើរការនៅឆ្នាំ២០១៨ខាងមុខ ដោយចេញពីខេត្តនៅតាមព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីទាក់ទាញប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះឲ្យមានឱកាសផ្លាស់ប្តូរទស្សនកិច្ចគ្នា។ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា កម្ពុជា និងវៀតណាម មានសក្ដានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែប មិនគ្រាន់តែផ្ដល់ជូនសម្រាប់ប្រជាជនទាំងពីរនោះទេ ថែមទាំងបានទាក់ទាញទេសចរប្រទេសទី៣បានច្រើនទៀតផង។ លោកបានលើកបង្ហាញពីតំបន់ទេសចរណ៍របស់កម្ពុជា ដែលមានភាពទាក់ទាញនិងស្រស់ស្អាត មានដូចជាតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ធម្មជាតិ ដែលមានច្រករបៀងខាងត្បូងខេត្តនៅជាប់សមុទ្រ។ ជាមួយគ្នានេះ លោក ថោង ខុន បានអំពាវនាវដល់រដ្ឋបាលទេសចរណ៍ជាតិវៀតណាម និងក្រុមហ៊ុនទេសចរណ៍វៀតណាម ក្នុងនោះដែររួមទាំងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ រួមទាំងសមាគមទេសចរណ៍ចូលរួមក្នុងពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១(CTM)។ ពិព័រណ៌ទេសចរណ៍នោះនឹងប្រារព្ធឡើងនៅខេត្តសៀមរាបថ្ងៃទី១៧-១៩ ខែវិច្ឆិកា។ តាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៥លាននាក់ កើនឡើង៥ភារយ ក្នុងនោះមានទេសចរវៀតណាម ៩៥៩,៦៦៣នាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២.៧លាននាក់ កើនឡើង ១២.៨ភាគរយ ក្នុងនោះទេសចរវៀតណាមមានចំនួន ៣៩២,៣៨៨នាក់ ស្ថិតក្នុងលំដាប់លេខរៀងទី២ នៃទីផ្សារអាទិភាពទាំង១០របស់កម្ពុជា។ ក្រសួងនេះបានបន្ថែមទៀតថា តាមរយៈភាគីវៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ទេសចរកម្ពុជាដែលបានទៅទស្សនាប្រទេសរបស់ខ្លួន មានចំនួន ២១២,០០០នាក់។ រីឯក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ទេសចរកម្ពុជាមានចំនួន ៣១,០០០នាក់ បានទៅទស្សនាវៀតណាម៕
ក្រសួងទេសចរណ៍កម្ពុជា និងសមភាគីវៀតណាមពង្រឹងកិច្ចសហការគ្នាដើម្បីស្រូបយកទេសចរប្រទេសទី៣ឲ្យបានច្រើន ជាពិសេសតាមរយៈដំណើរកម្សាន្តតាមក្បួនរថយន្ត Caravan Tour។ នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍ ដែលបានរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍វៀតណាម កាលពីចុងខែសីហា កន្លងមក។
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា វៀតណាម ថែមទាំងឯកភាពធ្វើការជាមួយភាគីកម្ពុជា ដើម្បីកំណត់ចំណុចតភ្ជាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងហូជីមិញផងដែរ ហើយផ្លូវល្បឿនលឿននេះ នឹងត្រូវកាត់តាមក្រុងបាវិត និងច្រកព្រំដែនម៉ុកបាយ ដូចខ្សែររថភ្លើងខាងលើ៕    
វៀតណាម មានឆន្ទៈក្នុងការសិក្សាជាមួយកម្ពុជា ពីលទ្ធភាពនៃការបង្កើតខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅក្រុងហូជីមិញ ដោយខ្សែរថភ្លើងនេះ ត្រូវកាត់តាមក្រុងបាវិត និងច្រកព្រំដែនអន្តរជាតិម៉ុកបាយ (ភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា ទៅកាន់វៀតណាម ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ 
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងប្រាប់អ្នកកាសែតនៅក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលបង្វែរកញ្ចប់ថវិកាសង្គ្រោះវិស័យស្រូវអង្ករចំនួន ២៧លានដុល្លា ទៅជាថវិកាសម្រាប់វិស័យពោតវិញ។ លោកបញ្ជាក់ថា នេះជាថវិកាជាក់ស្ដែងដែលអាចប្រើជាបណ្ដោះអាសន្ន រីឯថវិកាសរុបសម្រាប់វិស័យនេះអាចឈានដល់ ៥០លានដុល្លារឯណោះ តែត្រូវរង់ចាំការសម្រេចពីរដ្ឋាភិបាល។ RDB នឹងផ្ដល់កម្ចីទឹកប្រាក់ដែលស្ថិតក្រោមកញ្ចប់ថវិកាពិសេសនេះ ដោយគិតអត្រាការប្រាក់មិនលើសពី៧ភាគរយ។ លោក កៅ ថាច ថ្លែងយ៉ាងដូច្នេះថា៖«ឆ្នាំមុនសម្រាប់ស្រូវ គិតអត្រាការប្រាក់ ៧ភាគរយ តែលើកនេះសម្រាប់ពោតមិនហ៊ានសន្យាថាប៉ុន្មានភាគរយទេ ប៉ុន្តែដឹងតែក្រោម៧ភាគរយ»។ លោកបញ្ជាក់ថា យន្តការនៃការផ្ដល់ឥណទាន គឺដូចនឹងយន្តការអនុវត្តលើវិស័យស្រូវដែរ ដែលយកពោតជាវត្ថុធានា ហើយអ្នកខ្ចីត្រូវមានកន្លែងស្តុកទុកឲ្យបានត្រឹមត្រូវ។ បើតាមលោក កៅ ថាច ថវិកានេះត្រូវបើប្រាស់សម្រាប់កម្ចីមូលធន ដើម្បីអាចឲ្យវិស័យឯកជនប្រមូលទិញពោត និងវិនិយោគលើឃ្លាំងស្តុក ឡសម្ងួត ។ លោកបន្ថែមថា ការចាប់ផ្ដើមអនុវត្តកញ្ចប់ថវិកាពិសេសនេះ ត្រូវរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលឆាប់ៗខាងមុខ។ លោកបន្តថា សម្រាប់កម្ចីយកទៅទិញពោត RDB នឹងកំណត់រយៈពេលក្រោមមួយឆ្នាំសម្រាប់ការសងត្រឡប់ ប៉ុន្តែបើកម្ចីសម្រាប់វិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងមានការកំណត់រយៈពេលសងដល់ ៥ទៅ៧ឆ្នាំ។ បើទោះមានការបញ្ចេញថវិការបស់រដ្ឋាភិបាលដល់វិស័យឯកជន ប៉ុន្តែលោក កៅ ថាច នៅតែបារម្ភថាតម្រូវការថវិកាជាក់ស្ដែងអាចខុសពីការលើកឡើងរបស់ផ្នែកឯកជន។  លោកនិយាយយ៉ាងដូចនេះថា៖«ការខ្វះទុនដូចមិនច្រើនប៉ុន្មាន គឺដូចវិស័យស្រូវឆ្នាំមុនយើងបញ្ចេញទឹកប្រាក់តែ ៣,៥លានដុល្លារនៃថវិកា ២៧លានដុល្លារ យើងមិនដឹងថាយ៉ាងម៉េច?»។ គម្រោងទម្លាក់កញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាលនៅពេលនេះ គឺស្របពេលដែលផលិតផលពោតជួបបញ្ហាទីផ្សារ។  អ្នកក្នុងវិស័យនេះអះអាងថា តម្រូវការទាំងក្នុងស្រុក និងក្រៅប្រទេសបានធ្លាក់ចុះខ្លាំង ដែលធ្វើកសិករខ្វះទីផ្សារ និងលក់ពោតបានតម្លៃថោក។ អ្នកទាំងនេះបន្ថែមថា បញ្ហានាំចូលជ្រូកយ៉ាងគំហុកពីប្រទេសជិតខាង បានធ្វើឲ្យអ្នកផលិតចំណីសត្វក្នុងស្រុកបន្ថយការទិញពោត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ មានប្រសាសន៍ថា ថវិកានេះនឹងជួយដល់វិស័យពោត ព្រោះថាឈ្មួញនឹងមានទុនបន្ថែមដើម្បីប្រមូលទិញពីកសិករ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្ថែមថា កង្វះឃ្លាំងស្តុក និងឡសម្ងួត ជាកត្តាមួយដែលតម្លាក់តម្លៃពោត។ ទិន្នផលពោតនៅខេត្តផលិតពោតសំខាន់ទាំងបី គឺ ខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ មានចំនួនសរុបប្រមាណ ១លានតោន ដែលនាំចេញទៅក្រៅប្រទេសជាង ១០ម៉ឺនតោន។ នេះបើតាមលោក ប៉ាន សូរសក្ដិ ៕
ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងទម្លាក់កញ្ចប់ថវិកាពិសេសដែលអាចមានទំហំដល់ ៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទានដល់វិស័យឯកជន ដើម្បីប្រមូលទិញពោត និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ នេះបើតាមការឲ្យដឹងរបស់ប្រធានធនាគារអភិវឌ្ឍន៍ជនបទ នៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាទីផ្សារផលិតផលពោត នៅថ្ងៃទី១៧ខែកក្កដា។
  អ្នកអាចញ៉ាំត្រឡាចបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយការពារមិនឲ្យសរសៃឈាមអ្នកកកឡើយ។ នៅក្នុងខ្ទឹមសមានសារធាតុដែលអាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក នោះវានឹងមិនអាចប៉ះពាល់ដល់សរសៃឈាមអ្នកឡើយ។ នៅក្នុងសណ្តែកដីមានសារធាតុដែលអាចជួយធ្វើឲ្យសរសៃឈាមអ្នកទន់ ព្រមទាំងជួយទប់ឈាមអ្នកមិនឲ្យឡើងទៀតផង។ ក្រោយពេលដែលអ្នកញ៉ាំការ៉ុតរួច វានឹងជួយសម្អាតសារធាតុពុលដែលមានក្នុងរាងកាយអ្នក។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យឈាមអ្នកដើរស្រួលទៀតផង។ នៅក្នុងប៉េងប៉ោះក៏មានសារធាតុអាចជួយការពារសរសៃឈាមអ្នកផងដែរ។ នៅក្នុងស្ពៃខាត់ណា មានសារធាតុដែលអាចជួយការពារសរសៃឈាមអ្នកមិនឲ្យរឹង ព្រមទាំងការពារបេះដូងអ្នកទៀតផង។ ក្រោយពេលដែលអ្នកពិសារពោត និងត្រចៀកកណ្តុររួច វានឹងជួយជម្រះជាតិពុលទាំងអស់ក្នុងរាងកាយអ្នក។ ប្រសិនជានៅក្នុងខ្ទឹមបារាំងវិញ វាមានសារធាតុដែលជួយមិនឲ្យឈាមអ្នកមានលក្ខណៈស្អិត ថែមទាំងជួយបញ្ចុះសម្ពាធនៃសរសៃឈាមអ្នកដូចគ្នា៕   ត្រួតពិនិត្យដោយ www.health.com.kh
សរសៃឈាមពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ នៅពេលដែលសរសៃឈាមស្ទះ ឬក៏មានបញ្ហាអ្វី នោះវានឹងអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីបន្លែមួយចំនួនដែលអាចជួយសម្អាតសរសៃឈាមអ្នក។ តើមានអ្វីខ្លះទៅ?
ទោះបីជាកីឡាករចំណូលសម្រាប់ដំណាក់កាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែកីឡាករ សុខ លឹមហេង មានទំនុកចិត្តយ៉ាងមុតមាំក្នុងការប្រជែងដណ្តើមជើងឯកជាមួយជើងខ្លាំង៧រូបទៀតនៅឆ្នាំនេះ។ «សម្រាប់ការឡើងទៅប្រកួតដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ខ្ញុំមានសង្ឃឹមខ្ពស់ពី៦០ទៅ៧០ភាគរយ។ ហើយខ្ញុំនឹងខិតខំប្រឹងប្រែង ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ»។ នេះជាការបង្ហាញទំនុកចិត្តរបស់កីឡាករ សុខ លឹមហេង ដែលបានបន្ថែមថា ខ្លួននឹងបង្កើនការហ្វឹកហាត់ ពិសេសស្វែងរកដៃគូនៅប្រទេសជិតខាងប្រកួតមិត្តភាពដកស្រង់បច្ចេកទេសល្អៗបន្ថែមទៀត។ ក្នុងចំណោមជើងខ្លាំងទាំង៧រូបដែលបានកៅអីសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កីឡាករ សុខ លឹមហេង បានចាត់ទុកម្ចាស់ជើងឯកពីរជំនាន់(២០១៤-២០១៥) ឈាវ បូរ៉ា ជាឧបសគ្គធំសម្រាប់រូបគេក្នុងការប្រជែងជើងឯកឆ្នាំនេះ ខណៈកីឡាករដទៃអាចប្រដំប្រសង។ ទន្ទឹមនឹងនេះទាំងកីឡាករ ឈាវ បូរ៉ា និងកីឡាករជើងខ្លាំងដទៃទៀត សុទ្ធតែបង្ហាញការព្រួយបារម្ភចំពោះសមត្ថភាពរបស់ សុខ លឹមហេង ដោយពួកគេបានចាត់ទុក លឹមហេង ជាឧបសគ្គសម្រាប់ខ្លួនផងដែរ។ សម្រាប់ការប្រកួតជុំដំបូងប្រចាំមណ្ឌលភ្នំពេញដែលមានកីឡាករជើងខ្លាំងប្រមាណជាង៦០នាក់ចូលរួម កីឡាករ សុខ លឹមហេង ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយរូបគេយកឈ្នះម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១០ ឆយ វិរ៉ា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះកីឡាករ ស៊ីវ ស៊ីន នៅវគ្គផ្តាច់ព្រ័ត្រ។ នាការប្រកួតជម្រុះជុំទី២នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី៨ មេសា ឆ្នាំ២០១៨ កីឡាករ សុខ លឹមហេង ឈរចំណាត់ថ្នាក់លេខ១ប្រចាំពូល B ក្រោយបីប្រកួតឈ្នះ២ ស្មើ១។ ក្នុងនោះ លឹមហេង ស្មើជាមួយ លឹម ផល្លា ក្នុងជំនួបទី១ ហើយបានយកឈ្នះ កែវ វឌ្ឍនា ក្នុងជំនួបទី២ និងឈ្នះ ជា ស៊ីដេត នៅជំនួបចុងក្រោយ។ បន្ទាប់មកនៅវគ្គ១២នាក់ចុងក្រោយដែលជាវគ្គចាញ់ធ្លាក់ សុខ លឹមហេង បានទម្លាក់កីឡាករ ឃឹម ឃឹម ដើម្បីទទួលបានកៅអីវគ្គ៨នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។ ជ័យជម្នះជាបន្តបន្ទាប់របស់កីឡាករ សុខ លឹមហេង ធ្វើឲ្យមហាជនប្រៀបធៀបរូបគេថា «តារារះថ្មីលើវិថីស្តេចអុកចត្រង្គ»។ នេះជាលើកទី១ សម្រាប់កីឡាករ សុខ លឹមហេង ដែលទទួលបានកៅអីឡើងទៅប្រកួតក្នុងវគ្គ៨នាក់ចុងក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែវាជាលើកទី៣សម្រាប់ការចូលរួមប្រកួត ខណៈពីរលើកដំបូងកីឡាកររូបនេះធ្លាក់ត្រឹមវគ្គជម្រុះ។ លឹមហេង ចេះលេងអុកចត្រង្គតាំងពីអាយុ៦ឆ្នាំ។ ប៉ុន្តែរូបគេបានបោះបង់ចោលអស់រយៈជាច្រើនឆ្នាំ ដោយសារជាប់រវល់ជាមួយការសិក្សា។ ទើបតែ៤ទៅ៥ឆ្នាំចុងក្រោយនេះ លឹមហេង បានចូលប្រឡូកក្នុងវិស័យនេះសារជាថ្មី និងបានចូលរួមប្រកួតប្រជែងជើងឯកជាបន្តបន្ទាប់រហូតក្លាយជាកីឡាករជម្រើសជាតិប្រចាំសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា៕  សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
កីឡាករ សុខ លឹមហេង ដែលគេចាត់ទុកជាតារារះថ្មីលើវិថីស្តេចអុក ជាបេក្ខភាព១រូបក្នុងចំណោម៨រូប ដែលទទួលបានកៅអីឡើងទៅប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាខេត្តសៀមរាប។ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនេះ សុខ លឹមហេង បានដាក់ក្តីរំពឹងខ្ពស់ក្នុងការគ្រងជើងឯកនៅឆ្នាំនេះ។ ដើម្បីត្រៀមការប្រកួតនេះ លឹមហេង នឹងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពទ្វេដង ពិសេសប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករជិតខាង ដើម្បីដកស្រង់បច្ចេកទេសថ្មីៗ។
Sylvi Listhaug, who had been under fire for a week, announced her resignation on the social media network, sparing Conservative Prime Minister Erna Solberg from calling a vote of confidence in the government, whose outcome was uncertain. Listhaug, of the anti-immigration Progress Party, denounced "a pure witchhunt" by the opposition aimed at silencing her. "I'm resigning but I promise to not remain silent in parliament," she wrote on Facebook. In a Facebook post on March 9, Listhaug shocked the nation when she accused the opposition Labour Party, which was targeted by rightwing extremist Anders Behring Breivik in a 2011 massacre, of considering that "the rights of terrorists are more important than the security of the nation". She was criticising Labour's opposition to a proposal to strip the citizenship of Norwegians who pose a threat to the nation's vital interests, without a court order. Labour members were the main victims of the bloodiest attacks on Norwegian soil since WWII. On July 22, 2011, Breivik, who once was a member of the Progress Party, killed 77 people in twin attacks: one targeting then Labour prime minister Jens Stoltenberg's office in Oslo and another against a Labour youth camp on the island of Utoya. The Facebook post and the fact that her tardy apology was perceived as insincere led the opposition to call a vote of no-confidence against Listhaug, which could have brought down the entire minority government. The vote was to have been held on Tuesday.
Norway's justice minister announced her resignation on Tuesday, averting a potential government crisis after she published a controversial Facebook post.
ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ស៊ុតបានពីរគ្រាប់ម្នាក់ឯងនៅនាទី (១៨, ៦៧) សម្រាប់ជំនួបបើករដូវកាលថ្មី ស្របពេល Anthony Martial រកបាន១គ្រាប់ដែរ (៦៥) ក្រោយទទួលបានស្លាកចាស់អាវលេខ៩របស់គេ ពី Romelu Lukaku ដែលលក់ទៅឲ្យ Inter Milan នោះ។ សមាជិកថ្មី Daniel James ដែលផ្លាស់ចូលនៅតង់ទី២ក៏រកបានមួយគ្រាប់សម្រាប់ក្រុមថ្មីរបស់គេដែរ ដែលសម្រេចបាននៅនាទី៨១។ ជ័យជម្នះដែលគ្មានរបូតគ្រាប់បាល់នេះ កើតឡើងស្របពេលបិសាចក្រហមបានចំណាយប្រាក់ដ៏ច្រើនសន្ធឹករហូត១៥៦លានដុល្លារដើម្បីទិញយកខ្សែការពារចំនួនពីររូប។ ទាំងពីររូបនោះរួមមាន ខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka ទិញពី Crystal Palace តម្លៃ៦០លានដុល្លារ និងខ្សែការពារកណ្តាល Harry Maguire ក្នុងតម្លៃបំបែកកំណត់ត្រាខ្សែការពារថ្លៃបំផុតលើលោក ៩៤លានដុល្លារពី Lecister City។ លទ្ធផល ៤-០ ក្នុងប្រកួតដំបូងក្នុងលីគកំពូលអង់គ្លេសនៅ Old Trafford បានធ្វើឲ្យអ្នកចាត់ការថ្មី Chelsea លោក Frank Lampard ចាប់ផ្តើមទទួលសម្ពាធបណ្តើរៗហើយ។ តោខៀវបានបាត់បង់ខ្សែបម្រើឆ្នើម Eden Hazard ទៅ Real Madrid ព្រមទាំងលក់ខ្សែការពារ David Luiz ទៅឲ្យ Arsenal ថែមទៀត។ ខ្សែការពារ Kurt Zouma ដែលមកជំនួស Luiz ហាក់មិនបានបំពេញតួនាទីបានល្អសម្រាប់តំបន់នេះឡើយ។ ក្រៅពី Man Utd មានក្រុមចំនួន៦ផ្សេងទៀតក៏ទទួលបាន៣ពិន្ទុសម្រាប់ជំនួបបើកឆាកដែរ ដែលរួមមាន Manchester City, Liverpool, Brighton & Hove Albion, Burnley, Tottenham Hotspur និង Arsenal៕ លទ្ធផលទាំង១០គូនៅ Premier League សប្តាហ៍ទី១៖ -    Liverpool ៤ ១ Norwich City -    West Ham United ០ ៥ Manchester City -    AFC Bournemouth ១ ១ Sheffield United -    Burnley ៣ ០ Southampton -    Crystal Palace ០ - ០ Everton -    Watford ០ - ៣ Brighton & Hove Albion -    Tottenham Hotspur ៣ ១ Aston Villa -    Leicester City ០ ០ Wolverhampton Wanderers -    Newcastle United ០ ១ Arsenal -    Manchester United ៤ ០ Chelsea
Manchester United ទទួលបានកត់ត្រាជ័យជម្នះនៅ Old Trafford ដ៏លើសលុបចាប់តាំងពីឆ្នាំ ១៩៦៥ ក្រោយឈ្នះ Chelsea ៤-០ ក្នុងជំនួបបើកឆាក Premier League នៅយប់ថ្ងៃទី១១ ខែសីហា។ នេះជាការចាប់ផ្តើមរដូវកាលដ៏ល្អក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjær ខណៈ Frank Lampard ទទួលមេរៀនឈឺចាប់ក្នុងនាមអ្នកចាត់ការថ្មីរបស់តោខៀវ។
«ឈ្លាស» ជាគុណនាម សំដៅលើសមត្ថភាពពិសេសរបស់មនុស្ស ដូចជា ប៉ិន, ប្រសប់, ស្ទាត់,ឆ្លាត,វាងវៃ ប្រាជ្ញាឈ្លាស,គំនិតឈ្លាស, មនុស្សឈ្លាស។ ចំពោះពាក្យ«ឈ្លៀស» ជាកិរិយាសព្ទ បង្ហាញពីសកម្មភាពរបស់មនុស្ស ដូចជា ស្កាត់កែនមនុស្សដោយប្រញឹកប្រញាប់។ ពាក្យនេះ គេចង់បានន័យថា បង្ខំមនុស្សឲ្យធ្វើអ្វីមួយដោយប្រញឹកប្រញាប់៕
ពាក្យទាំងពីរនេះ គេទទួលស្គាល់ថាមានសូរសព្ទដូចគ្នាមែន តែអត្ថន័យខុសគ្នាស្រឡះ។ «ឈ្លាស»  បង្ហាញពីលក្ខណៈរបស់មនុស្ស។ ចំណែក «ឈ្លៀស» បង្ហាញពីសកម្មភាពរបស់មនុស្ស។ នេះជាការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត។
ក្រសួងបរទេស និងក្រសួងពាណិជ្ជកម្ម កាលពីខែកុម្ភៈ បានស្រាវជ្រាវឃើញផលិតផលអង្ករបរទេសមួយប្រើឈ្មោះ Angkor Wat Thai Hom Mail Jasmine Rice ដែលចរាចរណ៍លក់តាមប្រព័ន្ធអនឡាញ ដោយមានរូបអង្គរវត្ត។ ការស្រាវជ្រាវ ក្រោមកិច្ចសហការជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតផលអង្ករនោះ ជាក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India ដែលមានទីតាំងនៅរដ្ឋ Maharashtra។ ក្នុងករណីនេះ ក្រសួងការបរទេស បានសម្រេចឲ្យស្ថានទូតខ្មែរប្រចាំឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តជាបន្ទាន់។ «ទង្វើនេះ ប្រាស់ចាកនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង»៕
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១២ ខែកក្កដា នេះ បានចេញសេចក្តីជូនព័ត៌មាន ទាក់ទងនឹងការចាត់វិធានការលើក្រុមហ៊ុនរបស់ឥណ្ឌា ដែលប្រើប្រាស់រូបប្រាសាទអង្គរវត្តដោយគ្មានការអនុញ្ញាតលើផលិតផលអង្ករ។
  ពលរដ្ឋទិញនិងចរាចរនូវបសុបក្សីជាច្រើន នៅអំឡុងពេលចូលឆ្នាំខ្មែរ។ ដូច្នេះ វាអាចមានហានិភ័យនៃការចម្លងវីរុសផ្កាសាយបក្សី ដែលជាប់មានលើសត្វនិងក្នុងបរិស្ថាន ទៅមនុស្សបានគ្រប់ពេលពេលវេលា។ នេះបើតាម សេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ។   ក្រសួងក៏សង្កេតឃើញដែរថា អំឡុងពេលបុណ្យទាន ពិសេសចូលឆ្នាំប្រពៃណី គឺមានការជួបជុំពិសារអាហារស្ទើគ្រប់កន្លែង។ ការជួបជុំគ្នាបរិភោគ ក៏ឃើញមានករណីពុលចំណីអាហារឬពុលស្រា កើតមាននៅតាមតំបន់មួយចំនួន។    «ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ខ្ពស់ ដោយបុគ្គលម្នាក់ៗត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ»។ ក្រសួងសរសេរដាក់តឿនបែបនេះ ។   ក្រសួងសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «សូមចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលយើងមិន បានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ»។    ក្នុងលិខិតណែនាំដដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋ បន្តការប្រុងប្រយ័ត្នផ្ទាល់ជាប្រចាំ ទាំងការរស់នៅជាប្រចាំថ្ងៃ រួមទាំងរដូវបុណ្យទាន ពីការឆ្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី ពុលស្រា អាហារ និងជំងឺផ្សេងៗ។    ដើម្បីបន្តចៀសផុតការផ្ទុះឡើងវិញនូវការរាតត្បាតវីរុសកូវីដ-១៩ ផ្កាសាយបក្សី និងជំងឺឆ្លងផ្សេងទៀត ក្រសួងណែនាំឱ្យ រក្សាអនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ បន្ទាប់ពីការប៉ះពាល់សត្វ  ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ជាមួយគ្នាដែរ ត្រូវជៀសវាងប្រជ្រៀតគ្នានៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបសុបក្សីរស់ រួមទាំងសម្ភារៈនានា។    ករណី សង្ស័យថា មានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្ដៅលើសពី ៣៨.៥ អង្សាសេ ក្អកពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃ មុនចេញរោគសញ្ញា ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតផ្ទះ។ ក្រុមអ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ។    ក្រសួងក៏បានប្រាប់ទៅ អាជ្ញាធរតាមមូលដ្ឋាន ឱ្យចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារខាងលើ តាមកសិដ្ឋាន ទីផ្សារលក់បសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវធានការការពារឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍។   អាជ្ញាធរ ក៏ត្រូវត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នកផលិតស្រា ត្រូវធានានូវការអនុវត្តន៍តាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ផ្តេសផ្តាសនោះឡើយ។ ទាក់ទិននឺងករណីចំណីអាហារនេះ ពលរដ្ឋដាច់ខាតមិនត្រូវទិញផលិត ឬបរិភោគស្រា ដែលមិនមានប្រភពផលិតច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រាឡើយ ព្រោះអាចបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត៕     
ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋប្រុងប្រ័ត្ន លើករណីផ្កាយសាយបក្សី ពុលអាហារ ពិសេសស្រា ឱ្យបានខ្ពស់ ព្រោះរាល់ឆ្នាំ តែងតែមានអ្នករងគ្រោះ។
  ក្រសួងប្រៃសណីយ៍ នឹងដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធ «QR Code បណ្ណចាក់វ៉ាក់សាំងឌីជីថល»  ចាប់ពីថ្ងទី១៨តុលា ឆ្នាំ២០២១តទៅ។ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធ «QR Code បណ្ណចាក់វ៉ាក់សាំងឌីជីថល» នេះ ក្រៅពីមានមុខងារបង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩របស់បុគ្គលម្នាក់ៗហើយនោះ ក៏អាចជួយសម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងគ្រប់គ្រងការធ្វើចត្តាឡីស័ក បានផងដែរ។    បើតាមក្រសួងប្រៃសណីយ៍ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។ ក្រសួងបានបន្តថាប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ។ លើសពីនេះ នឹងជួយទាំងការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។   ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្ឃឹមថា សាធារណជនទាំងអស់នឹងចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «StopCOVID QR Vaccine» នេះ ដើម្បីសុវត្ថិភាព បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ ដើម្បីជួយជំរុញការបើកចំហរការធ្វើដំណើរឱ្យកាន់តែងាយស្រួល តាមរយៈការបន្ស៉ាំខ្លួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអាចរួមចំណែកជួយជំរុញដំណើរការប្រក្រតីនៃគ្រប់វិស័យឡើងវិញ៕   
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធ «QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល» (StopCovid QR Vaccine) ដើម្បីសម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍។
  ក្នុងឱកាសខួប២៥ឆ្នាំនៃការបង្កើតICC-Angkor កាលពីថ្ងៃ៣ធ្នូ ឆ្នាំ២០១៨ លោក ហ៊ីដេហ៊ីសា បានសាទរចំពោះប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍឧទ្យានប្រវត្តិសាស្ត្រអង្គរ ICC-Angkorនេះឡើង។   ឯកអគ្គរាជទូតរូបនេះ បាននិយាយដូច្នេះ« ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទអង្គរជានិមិត្តរូបនៃប្រទេស និងប្រជាជនកម្ពុជា និងត្រូវបន្តថែរក្សាឲ្យបានគង់វង្ស ព្រមទាំងបន្តជាស្ពានមិត្តភាពរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូសហការផងដែរ»។   ICC-Angkor ត្រូវបានបង្កើតឡើងក្នុងសន្និសីទអន្តររដ្ឋាភិបាលស្តីពីការការពារ និង អភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរនាឆ្នាំ១៩៩៣នៅទីក្រុងតូក្យូ។ ជប៉ុន ជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការការពារ និងអភិវឌ្ឍឧឡានប្រវត្តិសាស្ត្រអង្គរ ICC-Angkor៕  
ភ្នំពេញ៖ លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា ពេញចិត្តសមត្ថភាព និងមានមោទកភាព ចំពោះប្រទេសខ្លួន ដែលបានរួមចំណែកបណ្តុះបណ្តាលអ្នកបច្ចេកទេសកម្ពុជាតាមរយៈកិច្ចការជួសជុលរួមគ្នា ដើម្បីអភិវឌ្ឍឧទ្យានអង្គរ ICC-Angkor។
សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖
ថ្ងៃចន្ទ ទី២១ ខែសីហានេះ គឺជាថ្ងៃប្រឡងបាក់ឌុប ឆ្នាំសិក្សា២០១៦-២០១៧។ មួយថ្ងៃមុនប្រឡងបាក់ឌុប បេក្ខជនបាននាំគ្នាទៅមើលឈ្មោះ និងបន្ទប់ប្រឡង នៅតាមមណ្ឌលប្រឡងរៀងៗខ្លួន។ កញ្ញា ញឹក ស្រីល័ក្ខ អ្នកកាសែតនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានទៅមណ្ឌលសន្ធរម៉ុក ដើម្បីផ្តិតរូបភាពរបស់បេក្ខជន។
  ការធ្វើសកម្មភាព អោយរាងកាយអ្នកបានសម្រាកមានដូចជា៖ការហាត់ យូហ្គា ឬ ថៃឈិ គឺអាចនឹងបញ្ចេញនូវថាមពលអវិជ្ជមាន និង ជួយជំរុញអោយមានអារម្មណ៍ ស្ងប់ស្ងាត់ នៅក្នុងខ្លួន។   សកម្មភាពដែលសាកសមបំផុតមាន៖     ការដើរ។     ការរត់។     ការធាក់កង់។     ការហែលទឹក។     ការលើកដុំទំងន់។     ការលេងកីឡាប្រដាល់។     ការលេងកីឡារ៉ុកកែត។     ការរាំកំសាន្ត។     ការហ្វឹកហាត់កាយសម្ព័ន្ធ។     ការហាត់ លំហាត់ប្រាណបែបយូហ្គា ក្នុងសកម្មភាពផ្សេងៗជាច្រើន។   តើអ្នកគួរធ្វើវាអោយបានញឹកញាប់ ប៉ុនណា?     យ៉ាងហោចណាស់ អោយបានរយៈពេល៣០នាទី ហើយអោយបាន ៣ ទៅ ៥ដងក្នុងមួយសប្តាហ៍។     ប្រសិនបើអ្នកជ្រើសរើសយកការរត់ នោះអ្នកត្រូវកំណត់ការរត់នេះអោយ បានចំងាយ ៣ទៅ៥ ម៉ាយដោយ មិនធ្វើការឈប់។     នៅថ្ងៃឈប់សម្រាក អ្នកអាចធ្វើការដើរអោយបានរយៈពេល ៣០នាទី។     រួមបញ្ចូលនូវថ្នាក់ហាត់យូហ្គា ឬ ថៃឈិ នៅក្នុងទំលាប់ហាត់ប្រាណរបស់អ្នក ដើម្បីរៀនពីវិធីសាស្ត្រ ក្នុងការ ដកដង្ហើម និង ធ្វើអោយផ្លូវកាយ និង ផ្លូវចិត្តរបស់អ្នកចេះមានភាពបន់បែនតាមកាលៈទេសៈ។     បញ្ចូលសកម្មភាពផ្សេងៗគ្នា ទៅក្នុងទំលាប់ហាត់ប្រាណរបស់អ្នក។ ការហ្វឹកហាត់កីឡាកាយសម្ព័ន្ធ គឺជា សកម្មភាពមួយដ៏រស់រវើក និង មានភាពរហ័សរហួន ដែលមានរួមបញ្ចូលនូវ ការហ្វឹកហាត់ចង្វាក់បេះដូង និង ភាពអត់ធ្មត់។ អ្នកគួរធ្វើវា អោយបាន ២ទៅ ៤ដង ក្នុងមួយសប្តាហ៍ ។   ត្រួតពិនិត្យដោយ www.health.com.kh
កំហឹងជារឿយៗ តែងកើតឡើងដោយសារការផ្តល់តំលៃអោយខ្លួនឯងទាបពេក និង ការខ្វះទំនុកចិត្តលើខ្លួនឯង ។ ការធ្វើសកម្មភាពរូបរាងកាយ គឺអាចបញ្ចេញនូវអង់ដហ្វីន ដែលវាជាអរម៉ូនម្យ៉ាង ជួយអោយអ្នកមានអារម្មណ៍ល្អ និង បង្កើនផ្លូវចិត្តរបស់អ្នក អោយមានសភាពស្រស់ស្រាយ និង ពេញចិត្តចំពោះខ្លួនឯង។ការធ្វើលំហាត់ប្រាណ ក៏ជាវិធីមួយ ក្នុងការទប់ស្កាត់កំហឹង និង ជួយកាត់បន្ថយស្ត្រេស។ ការធ្វើសកម្មភាព ក្នុងកម្រិតខ្ពស់ អោយបានជា ប្រចាំមានដូចជា៖ ការរត់, ហែលទឹក, លេងកីឡាប្រដាល់ ក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបញេ្ចញ និង រារាំងដល់ អារម្មណ៍ ដែលនឹងធ្វើអោយកំហឹងផ្ទុះឡើង។
Barcelona បានបាត់បង់ពានរង្វាន់ Super Cup ក្រោយចាញ់ Athletic Bilbao ដោយលទ្ធផល ២-៣ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ។ Lionel Messi មិនអាចជួយក្រុមបាន ហើយថែមទាំងទទួលបានកាតក្រហមជាលើកដំបូងក្នុងអាជីពសម្រាប់ក្រុមយក្សអេស្ប៉ាញទៀតផង។ នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៨ ខែមករា ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann រកបានទាំង២គ្រាប់ឲ្យ Barcelona នៅនាទី៤០ និង៧៧ ខណៈ Athletic Bilbao រកបាន ៣គ្រាប់ដោយកីឡាករ Oscar de Marcos នៅនាទី ៤២ កីឡាករ Asier Villalibre នៅនាទី ៩០ និង Inaki Williams នៅនាទី៩៤ នៃម៉ោងបន្ថែម។   ការប្រកួតរវាងក្រុមទាំង២មានភាពតានតឹងរហូតអូសបន្លាយដល់ពេញ ៩០នាទីត្រឹមលទ្ធផល ២-២។ ដោយត្រូវស្វែងរកម្ចាស់ពានតម្រូវឲក្រុមទាំង២ ប្រកួតថែមម៉ោង ១៥នាទី ពីរដង ហើយ Bilbao ជាអ្នកទទួលបានជ័យជម្នះនេះ។   តាមរយៈលទ្ធផលជ័យជម្នះ ៣-២ បាននាំឲ្យ Bilbao ក្លាយជាម្ចាស់ពាន Super Cup សម្រាប់រដូវកាល ២០២០-២១នេះ និងជាលើកទី៣ដែលពួកគេទទួលបាន។  ស្របពេលគ្នានេះដែរ Messi ខ្សែបម្រើឆ្នើមសញ្ជាតិអាហ្សង់ទីន ក៏ទទួលកាតក្រហមបណ្តេញចេញពីការប្រកួតនៅចុងម៉ោងនាទី១២០ផងដែរ ក្រោយប្រើហិង្សាលើកីឡាករ Asier Vallalibre។ នេះជាការទទួលបានកាតក្រហមលើកដំបូងរបស់ម្ចាស់ពាន Ballon dor ៦សម័យ សម្រាប់ក្រុមយក្សអេស្ប៉ាញ និងជាលើកទី៣ក្នុងអាជីព។   Messi ទទួលបានកាតក្រហមលើកទី១ នៅពេលលេងឲ្យអាហ្សង់ទីន នាជំនួបប្រកួតមិត្តភាពអន្តរជាតិជាមួយហុងគ្រី នៅឆ្នាំ ២០០៥ និងទី២ ក្នុងពានរង្វាន់ Copa America នៅពេលប៉ះស៊ីលី នៅឆ្នាំ ២០១៩៕
ដោយ៖ ជា យូគៀង
ខ្សែប្រយុទ្ធជនជាតិជប៉ុនរបស់បឹងកេតអង្គរ Tomoki Muramatsu ដែលគ្រូបង្វឹកចាត់ទុកជាកីឡាករឆ្នើមក្នុងជំនួបជាមួយក្រុម Magwe FC របស់មីយ៉ាន់ម៉ា សោកស្តាយយ៉ាងខ្លាំងចំពោះកំហុសដែលខ្លួនមិនអាចទម្លុះសំណាញ់ទី Magwe FC ជូនក្រុមបឹងកេតអង្គរ។ ហើយខ្សែប្រយុទ្ធរូបនេះ បានចាត់ទុកកំហុសនេះ ជាការសម្រេចចិត្តខុសដ៏ធ្ងន់របស់គេ។ ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតខ្សែប្រយុទ្ធជនជាតិជប៉ុនរូបនេះលើកឡើងពីភាពសោកស្តាយយ៉ាងដូច្នេះថា«ខ្ញុំសុំទោសដែលសម្រេចចិត្តមិនបានត្រឹមត្រូវ និងការគ្រប់គ្រងស្ថានការណ៍មិនបានល្អនៅលើទីលាន។ បឹងកេតអង្គរសប្បាយចិត្តចំពោះជ័យជម្នះ ១-០ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តទេ ដែលមិនអាចរកគ្រាប់បាល់បាន»។ ភាពសោកស្តាយរបស់ Tomoki នេះ កើតឡើងក្នុងអំឡុងពេលដែលខ្សែប្រយុទ្ធជំនាញស្តាំរូបនេះ បណ្តើរបាល់ដាច់ម្នាក់ឯង ហើយទាញមករកជើងខាងឆ្វេង ក្រោយមានការដេញពីក្រោយរបស់ខ្សែការពារមីយ៉ាន់ម៉ា Micheal Henry Alloysius។ ប៉ុន្តែការសម្រេចចិត្តទាញមកស៊ុតជើងមិនជំនាញរបស់ខ្លួននេះ មិនអាចសម្រេចគ្រាប់បាល់បាននោះឡើយ បន្ទាប់ពីទាត់ទៅប៉ះជើងខ្សែការពារ Micheal Henry Alloysius ដែលបានហក់ទៅរារាំង។ ការប្រកួតវគ្គសន្សំពិន្ទុជើងទី៣នៃពានរង្វាន់ AFC Cup 2017 នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញក្រុមបឹងកេតអង្គរបានយកឈ្នះក្រុម Magwe FC របស់មីយ៉ាន់ ក្នុងលទ្ធផល ១-០ ហើយជ័យជម្នះធ្វើឲ្យបឹងកេតទទួលបាន៣ពិន្ទុជាលើកដំបូង។ ជ័យជម្នះនេះសម្រេចដោយ ខ្សែការពារម៉ាលី Oulai Hinako Jean Paul របស់ក្លិប Magwe ដែលធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី៣៥ ក្រោមការទាត់ចេញពីជ្រុងរបស់ Tomoki។  ជ័យជម្នះនេះ នាំឲ្យបឹងកេតឡើងចំណាត់ថ្នាក់លេខ៣ក្នុងពូល F ដោយមាន៣ពិន្ទុ ខណៈ Magwe មានតែ១ពិន្ទុស្ថិតនៅបាតតារាង។ នាការប្រកួតកាលពីម្សិលមិញផងដែរ Johor Darul Tazim របស់ម៉ាឡេស៊ី បានធ្វើជាម្ចាស់ផ្ទះ ហើយយកឈ្នះ Global FC របស់ហ្វីលីពីន ៤-០ ។ Johor Darul Tazim មាន៧ពិន្ទុឈរលើកំពូលតារាង ខណៈ Global ស្ថិតនៅលេខ២ដោយមាន ៦ពិន្ទុ៕
ក្រុមបឹងកេតអង្គរសម្តែងអារម្មណ៍សប្បាយរីករាយចំពោះជ័យជម្នះលើកដំបូង ១-០ លើក្រុម Magwe FC របស់មីយ៉ាន់ម៉ា នាការប្រកួតពូល F នៃពានរង្វាន់ AFC Cup 2017។ ប៉ុន្តែកីឡាករ Tomoki ដែលគ្រូបង្វឹកចាត់ទុកជាកីឡាករឆ្នើមក្នុងការប្រកួតមានអារម្មណ៍សោកស្តាយចំពោះការសម្រេចចិត្តខុសក្នុងការសម្រេចទី។
  លោក Peter Jung ប្រធានក្រុមសកម្មជន «យុត្តិធម៌សម្រាប់កូរ៉េខាងជើង» (Justice for North Korea) ដែលជាក្រុមគាំពារសិទ្ធិមួយមានមូលដ្ឋាននៅក្រុងសេអ៊ូល បានប្រាប់ VOA ភាសាកូរ៉េ ថា ជនផ្តាច់ខ្លួនម្នាក់ក្នុងចំណោមនោះ ដែលមានទូរសព្ទដៃ បានទាក់ទងស្ថានទូតកូរ៉េខាងត្បូង នៅប្រទេសវៀតណាម ដើម្បីសុំជំនួយ។   លោក Jung បាននិយាយថា «ស្ថានទូតកូរ៉េខាងត្បូងបានប្រាប់ពួកគេថា ស្ថានទូតនឹងចាត់វិធានការសមស្របដើម្បីជួយពួកគេ។ ប៉ុន្តែពួកគេមិនទាន់បានឮដំណឹងអ្វីទៀតទេពីស្ថានទូតតាំងពីដើមខែធ្នូមក»។   ស្ត្រីចំនួន ៨នាក់ ដែលមានអាយុរវាង ២០ទៅ៥០ឆ្នាំ និងបុរសបីនាក់ទៀតដែលមានអាយុ២០ផ្លាយ បានឆ្លងព្រំដែនពីចិនចូលទៅវៀតណាមកាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ ឆ្នាំល្បាតព្រំដែនវៀតណាមបានឃុំខ្លួនពួកគេពីរថ្ងៃបន្ទាប់មកនៅក្រុង Lang Son។   យោងតាមលោក Jung ជនផ្តាច់ខ្លួនទាំងនោះកំពុងប្រឈមនឹងការបញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញ ហើយបន្ទាប់ពីស្ត្រីមួយចំនួនបានសន្លប់ រដ្ឋាភិបាលវៀតណាមក៏សម្រេចចិត្តមិនបញ្ជូនពួកគេទាំងបង្ខំទៅប្រទេសចិនវិញ។ បច្ចុប្បន្ន វៀតណាមកំពុងឃុំខ្លួនជនផ្តាច់ខ្លួនពីកូរ៉េខាងជើងទាំងអស់នេះ។   នៅក្នុងវីដេអូឃ្លីបមួយ ដែលលោក Jung បានផ្តល់ឲ្យ VOA ស្ត្រីម្នាក់ក្នុងចំណោមនោះបានអង្វរករដ្ឋាភិបាលកូរ៉េខាងត្បូងថា «សូមជួយយកពួកយើងផង»។    នៅក្នុងវីដេអូឃ្លីបដោយឡែកមួយទៀតដែលលោក Jung បានផ្តល់ឲ្យ ស្ត្រីម្នាក់ទៀតដែលកំពុងតែមើលថែមនុស្សដទៃទៀតដែលមើលទៅកំពុងមានសុខភាពថមថយ បាននិយាយថា៖ «យើងកំពុងតែរត់ភៀសខ្លួនជាមួយនឹងអ្នកមានជំងឺដូចម្នាក់នេះ។ សូមជួយពួកយើងផង»។   ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រាប់ VOA ថា ខ្លួនបានដឹងពីក្រុមជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះ។   អ្នកនាំពាក្យកូរ៉េខាងត្បូងបាននិយាយថា៖ «យើងកំពុងតែធ្វើការ និងពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ (វៀតណាម)»។   VOA ព្យាយាមទាក់ទងទៅក្រសួងការបរទេសវៀតណាមដើម្បីសុំការបំភ្លឺ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។   ប្រសិនបើជនផ្តាច់ខ្លួនទាំង ១១នាក់នោះត្រូវបានបញ្ជូនទៅប្រទេសចិន ពួកគេទំនងជានឹងត្រូវបញ្ជូនទៅប្រទេសកូរ៉េខាងជើងវិញជាមិនខាន ហើយនៅទីនោះ ពួកគេនឹងប្រឈមនឹងការដាក់ទោសទណ្ឌធ្ងន់ធ្ងរដូចជា ការបង្ខំធ្វើពលកម្ម ការធ្វើទារុណកម្ម និងសូម្បីតែការប្រហារជីវិតក៏ថាបាន។ ប្រទេសចិនធ្លាប់បញ្ជូនជនផ្តាច់ខ្លួនកូរ៉េខាងជើងត្រឡប់ទៅវិញ។   ជនកូរ៉េខាងជើងដែលស្វែងរកសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូងតែងតែឆ្លងព្រំដែនភាគខាងជើងនៃប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិន។ ពីប្រទេសចិន ពួកគេធ្វើដំណើរទៅកាន់ប្រទេសទីបីដើម្បីចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ពីព្រោះចិនបានពង្រីកការបង្ក្រាបលើក្រុមជនផ្តាច់ខ្លួនកូរ៉េខាងជើងកាលពីដើមឆ្នាំនេះ។    កាលពីខែមេសា វៀតណាមបានបញ្ជូនជនផ្តាច់ខ្លួនកូរ៉េខាងជើងបីនាក់ ដែលឆ្លងកាត់ពីព្រំដែនចិនចូលវៀតណាម ត្រឡប់ទៅចិនវិញ។   លោក Greg Scarlatoiu នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីសិទ្ធិមនុស្សនៅកូរ៉េខាងជើង និយាយថា ចិនមិនគួរបញ្ជូនជនផ្តាច់ខ្លួនកូរ៉េខាងជើងទៅប្រទេសកំណើតរបស់ពួកគេវិញទេ។   លោកបាននិយាយថា៖ «ប្រសិនបើអ្នកមើលរបាយការណ៍របស់គណៈកម្មាការស៊ើបអង្កេតសិទ្ធិមនុស្សនៅកូរ៉េខាងជើងរបស់អ.ស.ប ជនផ្តាច់ខ្លួនពីកូរ៉េខាងជើងអាចត្រូវបានធ្វើទារុណកម្ម និងសម្លាប់» ដោយរដ្ឋាភិបាលរបស់ពួកគេ។    ចិនបានចូលរូមក្នុងអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ របស់អ.ស.ប និងសន្ធិសញ្ញាឆ្នាំ ១៩៦៧ នៅឆ្នាំ១៩៨២ ដែលកំណត់និយមន័យសិទ្ធិជនភៀសខ្លួន នឹងការទទួលត្រូវរបស់បណ្តាប្រទេសនានាដែលផ្តល់សិទ្ធិជ្រកកោន។   យ៉ាងណាក្តី ចិនមិនបានគោរពតាមនិយមន័យជនភៀសខ្លួនកំណត់ដោយអង្គការសហប្រជាជាតិទេ និងមិនបានទទួលស្គាល់ជនផ្តាច់ខ្លួនកូរ៉េខាងជើងជាជនភៀសខ្លួននោះទេ ប៉ុន្តែជាជនចំណាកស្រុករកការងារធ្វើខុសច្បាប់ទៅវិញ។   ជនភៀសខ្លួនកូរ៉េខាងជើងនៅប្រទេសចិនត្រូវគេកាក់ស្មានថាមានប្រមាណពី ៣ទៅ ៥ម៉ឺននាក់។   ជនផ្តាច់ខ្លួនកូរ៉េខាងជើងប្រមាណ ៧៧១នាក់បានចូលប្រទេសកូរ៉េខាងត្បូងគិតត្រឹមខែកញ្ញា ឆ្នាំនេះ។ ហើយមានជនផ្តាច់ខ្លួនកូរ៉េខាងជើង ៣ម៉ឺន៣នាក់ទៀតកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
វ៉ាស៊ីនតោន ៖ ជនផ្តាច់ខ្លួនចំនួន ១១នាក់ពីកូរ៉េខាងជើង ដែលត្រូវបានឃុំខ្លួននៅវៀតណាម កំពុងស្នើសុំរដ្ឋាភិបាលកូរ៉េខាងត្បូងឲ្យផ្តល់សិទ្ធិជ្រកកោនដល់ពួកគេនៅក្រុងសេអ៊ូល ដើម្បីឲ្យពួកគេអាចគេចផុតពីការបញ្ជូនត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ នេះបើយោងតាមក្រុមសកម្មជនកូរ៉េខាងត្បូងមួយ។
បើតាមអ្នកជំនាញរូបនេះ ថ្វីបើចំណេះដឹង និងការលើកកម្ពស់សមភាពយែនឌ័រនៅកម្ពុជាមានការរីកចម្រើន និងមានសន្ទុះគួរឱ្យកត់សម្គាល់ក៏ដោយ វានៅមានបញ្ហាប្រឈមជាច្រើនទៀតដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។ ការបង្កើនចំនួនស្ត្រីក្នុងការសម្រេចចិត្ត ការលើកស្ទួយការអប់រំក្នុងស្ត្រី និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ និងការគាំទ្រផ្សេងទៀតចាំបាច់ត្រូវមានការបន្តយកចិត្តទុកដាក់ដើម្បីធានាថា សមភាពយែនឌ័រ អាចសម្រេចទៅបាននៅពេលខាងមុខ។ យ៉ាងណាក៏ដោយ បើទោះជាការចាកចេញពីចំណាត់ថា្នក់ប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជានៅពេលខាងមុខបង្ហាញពីការរីកចម្រើន និងបង្ហាញពីលទ្ធភាពនៃការពឹងផ្អែកលើខ្លួនឯងបានច្រើនក៏ដោយ ក៏វាមានចំណុចអវិជ្ជមានខ្លះដែរ។ បើតាមប្រធានកម្មវិធីនៃអង្គការ GADC នោះគឺលទ្ធភាពបន្តលើកកម្ពស់សមភាពយែនឌ័រ ដ្បិតអង្គការសង្គមស៊ីវិលភាគច្រើនដែលធ្វើការងារលើបញ្ហានេះ អាចប្រឈមនឹងការបាត់បង់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជាដៃគូអភិវឌ្ឍ។    សូមស្តាប់បទសម្ភាសទាំងស្រុងរវាងសារព័ត៌មានថ្មីៗជាមួយកញ្ញា ណម ស៊ីណាដូចខាងក្រោម ៖    
ដូហា៖ ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) កញ្ញា ណម ស៊ីណា ស្ថិតក្នុងចំណោមតំណាងអង្គការសង្គមស៊ីវិលពីកម្ពុជាដែលចូលរួមក្នុងសន្និសីទលើកទីប្រាំស្តីពីប្រទេសអភិវឌ្ឍតិចតួច (LDC5) នៅក្រុងដូហា ប្រទេសកាតា ដើម្បីជំរុញឱ្យមានការបន្តយកចិត្តទុកដាក់លើការគាំទ្រប្រទេសអភិវឌ្ឍតិចតួចឱ្យសម្រេចបាននូវសមភាពយែនឌ័រ។
អត្ថបទទាក់ទង   សេតវិមានថា អាម៉េរិកផ្ដល់ព័ត៌មានឱ្យរុស្ស៊ីពីផែនការវាយប្រហារតាំងពីដើមខែ  ក្នុងចំណោមបុគ្គលពាក់ព័ន្ធដែលត្រូវបានចាប់ខ្លួនចំនួន ១១នាក់ បុរស៤នាក់ ត្រូវបានចោទពីបទភេរវកម្ម ហើយប្រឈមនឹងជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញពីតុលាការសង្កាត់Basmanny ក្នុងក្រុងមូស្គូ នៅថ្ងៃទី២៤ ខែមីនា។    បើតាមតុលាការ ខ្មាន់កាំភ្លើងទាំង ៤នាក់ដែលសុទ្ធតែជាជនបរទេសនោះ ត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី២២ ខែឧសភា។ អ្នកទាំង ៤នាក់នោះ មានឈ្មោះដូចជា លោក Dalerdzhon Mirzoyev, លោក Saidakrami Rachabalizodu, លោក Shamsidin Fariduni និងលោកMuhammadsobir Fayzov។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។    តាមសេចក្តីថ្លែងការណ៍ដដែលនោះ តុលាការរុស្ស៊ី បានបញ្ជាក់ផងដែរថា ជនសង្ស័យចំនួន ២នាក់ បានសារភាពកំហុស ដោយម្នាក់ក្នុងចំណោមនោះ មកពីតាហ្ស៊ីគីស្ថាន។ ក្នុងថ្ងៃដដែលនោះ តុលាការរុស្ស៊ី បានបង្ហោះវីដេអូជុំវិញការនាំខ្លួនជនសង្ស័យទាំង ៤នាក់ ដែលទ្រុឌទ្រោម និងមានរបួសពេញខ្លួនចូលបន្ទប់សវនាការផងដែរ។     បន្ទាប់ពីហេតុការណ៍នៅទីតាំងប្រគុំតន្រ្តី Crocus Concert Hall ក្នុងក្រុងមូស្គូ ក្នុងថ្ងៃទី២២ ខែមីនា រុស្ស៊ី បានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១១នាក់ ដោយក្នុងនោះមាន ៤នាក់ជាខ្មាន់កាំភ្លើង។ ទោះមានការប្រកាសការទទួលខុសត្រូវពីក្រុមរដ្ឋឥស្លាម (ISIS) ក្តី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៣ ខែមីនា កន្លងទៅ ហាក់ចង់ទាញអ៊ុយក្រែនឱ្យពាក់ព័ន្ធនឹងរឿងក្តីឧក្រិដ្ឋកម្មបាញ់ប្រហារនេះ តាមរយៈជនសង្ស័យមានបំណងភៀសខ្លួនទៅអ៊ុយក្រែន ហើយភាគីអ៊ុយក្រែនបានត្រៀមច្រកសម្រាប់អ្នកទាំង ៤រូបនោះផង។    យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអាម៉េរិក បានច្រានចោលការពាក់ព័ន្ធក្នុងការវាយប្រហារនោះ។ មកទល់ពេលនេះ អ្នកស្លាប់ក្នុងការបាញ់ប្រហារខាងលើ បានកើនដល់ ១៣៧នាក់ និងមានអ្នករបួស ១៨២នាក់៕ 
បុរស៤នាក់ ដែលជាជនសង្ស័យវាយប្រហារកន្លែងប្រគុំតន្រ្តីនៅរុស្ស៊ី បានរងបទចោទភេរវកម្ម នៅថ្ងៃទី២៤ ខែមីនា ហើយត្រូវស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន រហូតដល់មានសវនាការកាត់ក្តី។ ក្នុងការវាយប្រហារកន្លែងប្រគុំតន្រ្តីនេះ មនុស្សយ៉ាងហោចណាស់ ១៣៧នាក់ បានបាត់បង់ជីវិត។
Spurs ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Ange Postecoglou រកបានជ័យជម្នះលើកដំបូងក្រោយឆ្លងកាត់ការប្រកួតពីរលើកនៅលីគកំពូលអង់គ្លេស។ នៅកីឡដ្ឋាន Tottenham hotspur ក្រុមរហស្សនាមមាន់ខ្នាយមាសរកបានពីរគ្រាប់លើក្រុម Man Utd ដែលធ្វើបានដោយ Pape Matar Sarr និងធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Lisandro Martinez។   លោក Ten Hag បន្ទោសខ្សែប្រយុទ្ធ Man Utd ដែលខ្ជះខ្ជាយរកគ្រាប់បាល់ចំពោះបរាជ័យ ២-០ នេះ ខណៈអ្នកចាត់ការសញ្ជាតិហូឡង់ អះអាងថានេះជាមូលហេតុដែលខ្លួនទិញខ្សែប្រយុទ្ធ Rasmus Hojlund ក្នុងតម្លៃ ៩១លានដុល្លារ ដើម្បីពង្រឹមតំបន់ប្រយុទ្ធ។   នៅវគ្គទី១ ក្រុមបិសាចក្រហមពិតជាមានឱកាសចម្រេចទីច្រើនគ្រាប់ តាមរយៈការវាយសម្រុកជាច្រើនលើកច្រើនសារលើក្រុមម្ចាស់ផ្ទះ Spurs ប៉ុន្តែធ្វើមិនបានសម្រេច។  «ខ្ញុំ និងអ្នកទាំងអស់គ្នាបានឃើញហើយ នៅតង់ទីមួយគឺល្អណាស់ ប៉ុន្តែយើងគ្មានគ្រាប់បាល់សោះ ព្រោះខ្សែប្រយុទ្ធរបស់យើងធ្វើមិនបាន»។ នេះជាការលើកឡើងរបស់ Ten Hag ក្រោយចប់ប្រកួត។   ស្របពេលគ្នានេះ អ្នកចាត់ការហូឡង់បន្ថែមថា លោកមើលឃើញការខ្វះខាតតំបន់ប្រយុទ្ធតាំងពីរដូវកាលមុន ហើយការណ៍នេះជាមួលហេតុដែលលោក Ten Hag សម្រេចទិញចូលខ្សែប្រយុទ្ធ Hojlund ពី Atalanta នៃលីគកំពូលអ៊ីតាលី ក្នុងតម្លៃ ៩១លានដុល្លារ។ Hojlund ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ សញ្ជាតិដាណឺម៉ាក់គ្មានឈ្មោះក្នុងបញ្ជីរបស់ Man Utd ពីរប្រកួតដំបូងដោយសាររបួស។   ម្ចាស់ការពារជើងឯក Man City នៅតែរកបាន៣ពិន្ទុបន្ថែមនៅជំនួបទី២របស់ពួកគេ តាមរយៈការយកឈ្នះ Newcastle ១-០។ Liverpool, Brentford, Brighton និង Nottingham Forest សុទ្ធតែរកបានជ័យជម្នះរៀងខ្លួន។   Brighton ស្ថិតនៅកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នមាន៦ពិន្ទុ ស្មើក្រុមលេខ២ Man City។ Brentford, Liverpool និង Spurs មាន៤ពិន្ទុដូគ្នា ស្ថិតក្នុងលេខរៀងបន្តបន្ទាប់៕  
ក្រុម Manchester United ប្រកួតចាញ់ Tottenham hotspur ២-០ ក្នុងការប្រកួតលីគ Premier League សប្តាហ៍ទី២ នៅយប់ថ្ងៃទី១៩ ខែសីហា។ Erik ten Hag អ្នកចាត់ការបិសាចក្រហមបន្ទោសខ្សែប្រយុទ្ធដែលខ្ជះខ្ជាយឱកាសសម្រេចទី ចំពោះបរាជ័យនេះ។ ម្ចាស់ការពារជើងឯក Manchester City បន្តរកបាន៣ពិន្ទុ តាមរយៈការយកឈ្នះ Newcastle United ១-០។
  សម្រាប់ជំនួបជើងទី២ កម្ពុជា ផ្លាស់ប្តូរសមាសភាពកីឡាករ៤នាក់ក្នុងជម្រើស១១នាក់ដំបូង បើប្រៀបធៀបទៅនឹងជម្រើសជើងទី១ ដែលកម្ពុជាឈ្នះ ១-០។   សរ រតនា ដែលបង្ហាញខ្លួននៅជម្រើសដំបូង មានបញ្ហាកជើងរហូតដល់ទៅពីរលើក ហើយត្រូវបានដាក់ជំនួសដោយ យ៉ើ សាហ្វី នៅនាទី២១។ នៅនាទី៣៦ Devan Mendiola បានស៊ុតបាល់បញ្ចូលទីនាំមុខ១គ្រាប់សម្រាប់កោះហ្គាំ។   ឱកាសដំបូងបំផុតរបស់កម្ពុជាគឺនៅនាទី៤០ ក្រោយពេលដែល កែន ច័ន្ទសុភ័ក្ត្រ បញ្ជូនពីស្លាបខាងស្តាំឲ្យ សុះ ស៊ូហាណា ប៉ុន្តែខ្សែការពារហ្គាំ រារាំង បានយ៉ាងល្អ។    ៣នាទីដំបូងនៅតង់ទីពីរ សុះ ស៊ូហាណា បានស៊ុតបាល់បញ្ចូលទីតាមស្មើសម្រាប់ក្រុមកម្ពុជា ក្រោយការបញ្ជូនរបស់ កែវ សុខផេង។ ដល់នាទី៥៥ សុខផេង ដែលទើបផ្លាស់ចូលលេងនៅតង់ទីពីរ បន្ថែមបាន១គ្រាប់ទៀត  ក្រោយឆាបបានបាល់ដែលធ្លាក់ចេញពីដៃរបស់ អ្នកចាំទី Dallas Jaye ។   កម្ពុជារួមដំណើរជាមួយឥណ្ឌូណេស៊ី ទៅកាន់វគ្គជម្រុះជុំទីបីជាមួយ២២ក្រុមទៀត។ នាការប្រកួតវគ្គ Playoff ដូចគ្នា ឥណ្ឌូណេស៊ី បានយកឈ្នះឆាយនីសតៃប៉ិក ៥-១ [២-១, ៣-០]។ កម្ពុជា និងឥណ្ឌូណេស៊ី ស្ថិតនៅក្នុង Pot 4 ជាមួយណេប៉ាល់ ម៉ុងហ្គោលី បង់ក្លាដែស និងស្រីលង្កា។   ជម្រើសកម្ពុជា៖ ហ៊ុល គឹមហ៊ុយ (អ្នកចាំទី), ទេស សម្បត្តិ (ប្រធានក្រុម), ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, សរ រតនា (យ៉ើ សាហ្វី ២១), អ៊ន ចាន់ប៉ូលីន (ច្រឹង ពលរដ្ឋ ៧១), សេត រ៉ស៊ីប, លឹម ពិសុទ្ធ(ញាណ សុស៊ីដាន់ ៧១), សៀង ចន្ធា (មិន រតនៈ ៨៩), ណារ៉ុង កក្កដា (កែវ សុខផេង ៤៦)។  
កម្ពុជាទទួលបានកៅអីទៅកាន់វគ្គជម្រុះជុំទីបីនៃពានរង្វាន់ AFC Asian Cup 2023 ក្រោយបន្តឈ្នះកោះហ្គាំ ២-១ នៅជើងទីពីរនៃវគ្គ Playoff។ កាលពីជើងទីមួយនាកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដដែល កម្ពុជា បានយកឈ្នះ ១-០។ សរុបទាំងពីរជើង កម្ពុជាឈ្នះ ៣-១។
  មិនដល់មួយខែ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធ ៤ដងលើរថយន្តអគ្គិសនីរបស់ចិនលើសពី១០០ភាគរយ សហភាពអឺរ៉ុបអាចនឹងអនុវត្តតាម ប៉ុន្តែអត្រាពន្ធដែលដាក់ការនាំចូលរថយន្តអគ្គិសនីរបស់ចិនអាចទាបជាងច្រើនបើធៀបអាម៉េរិក។    សហភាពអឺរ៉ុបកំពុងអនុវត្តអត្រាពន្ធ ១០ភាគរយលើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅចិន។ អ្នកវិភាគព្យាករថា អត្រាពន្ធថ្មីនឹងមានចន្លោះពី ១០-២៥ភាគរយ។ ផ្អែកលើទិន្នន័យពាណិជ្ជកម្មឆ្នាំ២០២៣ សម្រាប់ការដាក់អត្រាពន្ធបន្ថែម ១០ភាគរយលើសពីកម្រិតបច្ចុប្បន្ន អ្នកនាំចូលរថយន្តអគ្គិសនីរបស់ចិននៅអឺរ៉ុបត្រូវបង់ប្រាក់ប្រហែល ១ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   ការសម្រេចចិត្តដំឡើងពន្ធដែលអាចប្រកាសក្នុងសប្តាហ៍នេះ ជាវិធានការបណ្តោះអាសន្នមួយ ខណៈពេលដែលសហភាពអឺរ៉ុបបន្តការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនចំពោះរថយន្តអគ្គិសនីរបស់ចិន ដែលរំពឹងថានឹងមានរយៈពេលដល់ខែតុលា បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស អត្រាពន្ធផ្លូវការនឹងអនុវត្ត លើកលែងតែមានការជំទាស់ពីរដ្ឋជាសមាជិកណាមួយ។   បច្ចុប្បន្ននេះ រថយន្តអគ្គិសនីដែលផលិតនៅចិនបាននាំចូលមកអឺរ៉ុបភាគច្រើន មកពីក្រុមហ៊ុនលោកខាងលិចដូចជា Tesla, Renault's Dacia និង BMW ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបាននិយាយថា ចំណែកទីផ្សាររថយន្តអគ្គិសនីចិនផ្ទាល់នៅក្នុងសហភាពអឺរ៉ុបបានកើនឡើងពីតិចជាង ១ភាគរយទៅ ៨ភាគរយ ហើយត្រូវបានព្យាករថានឹងកើនឡើងដល់ ១៥ភាគរយនៅឆ្នាំ ២០២៥។   ម៉ូដែលរថយន្តម៉ាកយីហោចិនដែលបាននាំចេញទៅអឺរ៉ុបបច្ចុប្បន្នរួមមាន BYD's Atto 3, MG របស់ SAIC និង Geely's Volvo។ យោងតាមគណកម្មការអឺរ៉ុប រថយន្តទាំងនេះជាធម្មតាមានតម្លៃតិចជាងម៉ូដែលផលិតនៅអឺរ៉ុប ២០ភាគរយ។   ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយម្តងហើយម្តងទៀតថា ប្លុកនេះត្រូវតែធ្វើសកម្មភាពដើម្បីការពារចិនពីការបោះទំនិញថោកៗចូលទីផ្សារដូចជារថយន្តអគ្គិសនីដែលមានការឧបត្ថម្ភធនជាដើម។   យ៉ាងណាមិញ អាជីវកម្មរថយន្តស្ទើរតែទាំងអស់នៅអឺរ៉ុបមិនគាំទ្រការដំឡើងពន្ធទេ។ ដោយសារតែពួកគេក៏នាំចូលរថយន្តអគ្គិសនីដែលផលិតនៅរោងចក្រដែលមានទីតាំងនៅចិនដែរ។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើការលក់នៅក្នុងទីផ្សារនេះ ដូច្នេះពួកគេខ្លាចការសងសឹកពីទីក្រុងប៉េកាំង។   លោក Will Roberts ប្រធានផ្នែកស្រាវជ្រាវរថយន្តនៅក្រុមហ៊ុន Rho Motion បាននិយាយថា ប្រសិនបើចិនត្រូវបានញុះញង់ វាអាចនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ លោកបានថា ៖« នេះជាការបំផ្លិចបំផ្លាញសម្រាប់តំបន់មួយ (អឺរ៉ុប) ដែលនៅតែពឹងផ្អែកយ៉ាងខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ដែលគ្រប់គ្រងដោយចិន ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន»។ នេះបើតាមសារព័ត៌មាន Reuters ។    កាលពីមុន ចិនបានប្រតិកម្មចំពោះការស៊ើបអង្កេតរបស់គណកម្មការអឺរ៉ុប ចំពោះរថយន្តអគ្គិសនីប្រឆាំងនឹងការឧបត្ថម្ភធន។ ទីក្រុងប៉េកាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការប្រមូលផ្តុំរដ្ឋសមាជិកសហភាពអឺរ៉ុបនីមួយៗ។ វាមិនច្បាស់ថាតើពួកគេនឹងមានប្រតិកម្មយ៉ាងណាចំពោះការដំឡើងពន្ធក្នុងសប្តាហ៍នេះ។   កាលពីខែមេសា ទីក្រុងប៉េកាំងបានអនុម័តច្បាប់ដើម្បីបង្កើនសមត្ថភាពឆ្លើយតប ប្រសិនបើអាម៉េរិក ឬសហភាពអឺរ៉ុបដាក់ពន្ធលើការនាំចេញរបស់ខ្លួន។ ចិនក៏បានបើកការស៊ើបអង្កេតប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះលើស្រាដែលនាំចូលពីបារាំងដែរ៕    អត្ថបទទាក់ទង   ក្រុមហ៊ុនរថយន្តចិនបិទការិយាល័យនៅអឺរ៉ុប ព្រោះការប្រជែងទីផ្សារ និងពន្ធ   កាណាដាពិចារណាដំឡើងពន្ធតាមអាម៉េរិក លើរថយន្តអគ្គិសនីចិន   អាម៉េរិកដំឡើងពន្ធ ១៨ពាន់លានដុល្លារលើទំនិញចិន ជាពិសេសលើរថយន្តអគ្គិសនី និងបន្ទះឈីប 
គណៈកម្មការអឺរ៉ុប ត្រូវបានរំពឹងថានឹងប្រកាសពន្ធថ្មីលើរថយន្តអគ្គិសនីដែលនាំចូលពីចិនក្នុងសប្តាហ៍នេះ ដោយព្យាករថានឹងកើនឡើងដល់ ២៥ភាគរយ។
  លោក Jonathan Meuret ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Delishop.Asia បានមានប្រសាសន៍ថា៖«ការរីករាលដាល យ៉ាងឆាប់រហ័ស និងភ្លាមៗនៃជំងឺកូវីដ១៩ បានបង្ខំឱ្យមនុស្សគ្រប់គ្នា កាត់បន្ថយការប្រាស្រ័យទាក់ទងសង្គម និងប្រតិបត្តិការជាច្រើន ដែលយើងធ្លាប់ធ្វើកន្លងមក»។ «ការចេញក្រៅដើម្បីទៅទិញទំនិញ និងរបស់របរចាំបាច់នៅហាង ធម្មតា ឥឡូវនេះ ទាមទារការពិចារណា និងការប្រុងប្រយ័ត្នខ្ពស់។ បញ្ហាប្រឈមនេះ បានជំរុញឱ្យ Delishop.Asia នៅតែបន្តប្រតិបត្តិការរបស់យើងជានិច្ច។ មិនថាមានរឿងអ្វីកើតឡើងនោះទេ ក្រុមហ៊ុនរបស់យើងខ្ញុំ នឹងបន្តប្រកាន់ខ្ជាប់ នូវកាតព្វកិច្ចសីលធម៌ ក្នុងការ ធានាថា មនុស្សគ្រប់គ្នានឹងអាចស្វែងរកបាននូវគ្រឿងទេស ដែលពួកគេកំពុងត្រូវការក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់យើងខ្ញុំ បានព្យាយាមរិះរកគ្រប់មធ្យោបាយថ្មីៗ ដែលពួកយើងអាចធ្វើទៅរួច ដើម្បីបន្តការដឹកជញ្ជូន និងការធ្វើប្រតិបត្តិការចំណាយផ្សេងៗ ដែលប្រកបដោយសុវត្ថិភាព»។       សម្រាប់ការដឹកជញ្ជូនទំនិញ អតិថិជនត្រូវបញ្ជាទិញគ្រឿងទេស ដែលមានតម្លៃយ៉ាងហោចណាស់ ១០ ដុល្លារ នៅលើគេហទំព័ររបស់ Delishop.Asia៖ https://delishop.asia/ ។ ថ្លៃដឹកជញ្ជូនគឺ ១ដុល្លារអាមេរិក។ រាល់ការចំណាយទិញលើសពី ៥០ ដុល្លារឡើងទៅ នោះមិនត្រូវបានគិតថ្លៃដឹកជញ្ជូនឡើយ។   សេវាកម្មដឹកជញ្ជូនប្រកបដោយអនាម័យ និងមានសុវត្ថិភាព របស់ Delishop.Asiaចាប់ផ្តើមពីដំណាក់កាលវេចខ្ចប់ទៅ។ បុគ្គលិកយើង បានទទួលការបណ្តុះបណ្តាល ក្នុងការអនុវត្តអនាម័យដ៏ល្អបំផុត ទៅតាមអ្វីដែលអង្គការសុខភាពពិភពលោក និងមន្ត្រីសុខាភិបាល បានណែនាំ។ ពួកគេ សុទ្ធតែអនុវត្តការរក្សាគម្លាតសង្គម ប្រើប្រាស់ទឹកលាងដៃ មុនពេលដឹកជញ្ជូន និងត្រួតពិនិត្យ សីតុណ្ហភាពរាងកាយរបស់ពួកគេយ៉ាងទៀងទាត់។ រាល់ប្រអប់កេសប្រើក្នុងការដឹកជញ្ជូន និងឃ្លាំងស្តុកទំនិញ របស់ Delishop.Asia ត្រូវបានលាងសម្អាត និងសម្លាប់មេរោគជាប្រចាំ។ លើសពីនេះទៅទៀត រាល់បុគ្គលិក និងដៃគូដឹកជញ្ជូនទាំងអស់ដែលបានបង្ហាញរោគសញ្ញាណាមួយ នៃជំងឺកូវីដ-១៩ នឹងតម្រូវឱ្យធ្វើការផ្តាច់ខ្លួននៅផ្ទះ ហើយស្វែងរកជំនួយពីផ្នែកសុខាភិបាលជាបន្ទាន់។      នៅពេលទំនិញត្រូវបានវេចខ្ចប់ប្រកបដោយអនាម័យរួចរាល់ហើយ ដៃគូដឹកជញ្ជូនរបស់យើង នឹងដឹកយកទៅកាន់អាសយដ្ឋានដែលបានកំណត់ ដោយអតិថិជន។ បន្ទាប់មក នៅពេលដែលដៃគូដឹកជញ្ជូន បានទៅដល់គោលដៅនោះ ពួកគេនឹងជូនដំណឹងដល់អតិថិជន ហើយគេនឹងដាក់ទំនិញក្នុងកញ្ចប់បិទជិត នៅទីតាំងដែលបានកំណត់ ដោយអតិថិជន។ ដៃគូដឹកជញ្ជូនរបស់យើង នឹងឈរនៅចម្ងាយពីរទៅបីម៉ែត្រ ហើយរង់ចាំអតិថិជន ទទួលយកកញ្ចប់ទំនិញរួចរាល់ មុនចាកចេញ។ អតិថិជន មានជម្រើសក្នុងការទូទាត់ប្រាក់ នៅលើគេហទំព័របាន បន្ទាប់ពីពួកគេបានបញ្ជាទិញរួច។ ពួកគេក៏អាចបង់ជាសាច់ប្រាក់ ឬស្កេន QR កូដ ជាមួយវីង ឬ ABA នៅពេលទំនិញ ត្រូវបានបញ្ជូនទៅដល់ពួកគេផងដែរ។   ដើម្បីលើកទឹកចិត្តអតិថិជន ឱ្យជ្រើសរើសការទូរទាត់ប្រាក់ តាមអ៊ីនធឺណិត Delishop.Asia កំពុងផ្តល់ជូនកម្មវិធីលើកទឹកចិត្តជាច្រើន តាមរយៈការបញ្ចុះតម្លៃ និងការផ្ដល់ប្រាក់ត្រឡប់មកវិញ។ ប្រសិនបើអតិថិជន បញ្ជាទិញមុន ឬនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយប្រើប្រាស់វីង ដើម្បីទូទាត់ប្រាក់ ពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ ជាមួយគ្នានេះផងដែរ អតិថិជនរបស់ធនាគារ ABA ទាំងអស់ អាចប្រើ MasterCard របស់ពួកគេដើម្បីទូទាត់ប្រាក់ រួចពួកគេនឹងទទួលបានសាច់ប្រាក់ ចំនួន ១០ ដុល្លារ ត្រឡប់មកវិញ ក្នុងការទិញដែលចំណាយអស់ ១០០ ដុល្លារ ជាមួយ Delishop.Asia។   លោក Jonathan Meuret បានប្រាប់ឱ្យដឹងថា៖«ក្នុងនាមជាអ្នកផ្ដល់ជូនសេវាកម្មដឹកជញ្ជូនទំនិញគ្រឿងទេសលំដាប់ខ្ពស់ ឈានមុខគេ Delishop.Asia ដឹងពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការធ្វើជាគម្រូជំនួញ ដែលប្រកបដោយទំនួលខុសត្រូវ ចំពោះសង្គម និងការចាត់វិធានការណ៍ ដើម្បីធានាសុវត្ថិភាពជូនមនុស្សគ្រប់រូប។  តាមរយៈការដឹកជញ្ជូន ដែលគ្មានការប៉ះពាល់ផ្ទាល់ជាមួយអតិថិជន និងការទូទាត់ប្រាក់តាមអ៊ីនធឺណិត យើងកំពុងតែអាចការពារ ការឆ្លងមេរោគ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ រវាងអតិថិជន និងដៃគូដឹកជញ្ជូនជាច្រើន។ តាមរយៈវិធីសាស្ត្រនេះ យើងខ្ញុំសង្ឃឹមថា នឹងអាចផ្តល់ទំនិញជូន អតិថិជនដែលប្រកបដោយភាពស្ងប់ចិត្តបាន។ Delishop.Asia គឺមានតួនាទី ក្នុងការបំបាត់ភាពស្មុគស្មាញរបស់លោកអ្នក ក្នុងការទិញគ្រឿងទេស។ ជំងឺរាតត្បាតនេះ គឺបានផ្ដល់ភាពតានតឹងដល់យើងទាំងអស់គ្នា គ្រប់គ្រាន់ហើយណាស់មកហើយ»។ អំពី Delishop.Asia   Delishop.Asia គឺជាផ្សារទំនិញតាមអ៊ីនធឺណិតដំបូង និងនាំមុខគេនៅកម្ពុជា ដែលផ្ដល់នូវសេវាដឹកជញ្ជូន ផ្នែកគ្រឿងទេស អាហារ និងភេសជ្ជៈ គ្រឿងសំអាង និងទំនិញប្រើប្រាស់ផ្សេងៗទៀត ដ៏រហ័សបំផុត។ Delishop.Asia គឺជាគេហទំព័រធំបំផុត ក្នុងវិស័យលក់គ្រឿងទេស តាមអុនធឺណិតនៅកម្ពុជា ដែលគេហទំព័រនេះ មានទំនិញជាង ៩០០០ មុខ ពីអ្នកផ្គត់ផ្គង់សរុបជាង ៤០កន្លែង។   សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://delishop.asia ៕    
ភ្នំពេញ ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មី ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ផ្សារលក់គ្រឿងទេស តាមអ៊ីនធឺណិតរបស់ប្រទេសកម្ពុជា Delishop.Asia បានប្រកាសបើកដំណើរការសេវាកម្មដឹកជញ្ជូន ដោយគ្មានការប៉ះពាល់ ដោយផ្ទាល់ជាមួយអតិថិជន និងជម្រើសការទូទាត់ប្រាក់ តាមប្រព័ន្ធអ៊ីនធឺណិត។ ដោយមានដៃគូសរុបជាង ៤០កន្លែង និងទំនិញជាង ៩០០០ មុខ Delishop.Asia ប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកជញ្ជូននូវគ្រឿងទេសផ្សេងៗ ដែលជាភាពភាពចាំបាច់ របស់អតិថិជនដែលកំពុងត្រូវការ ។
  សាររបស់ក្រសួងការពារជាតិតៃវ៉ាន់ជាភាសាចិនអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ននឹងបំណែកគ្រាប់រ៉ូក្កែតដែលចិនបាញ់នៅថ្ងៃអង្គារទី៩មករា AP - Ng Han Guan៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃអង្គារទី៩មករា ការបាញ់បង្ហោះផ្កាយរណបរបស់ចិន បានបង្កឲ្យមានការភ័យជ្រួលច្របល់នៅកោះតៃវ៉ាន់។ បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាចបានទម្លាក់កំហុសដាក់ប៉េកាំងថា កំពុងធ្វើនយោបាយដាក់សម្ពាធលើអ្នកបោះឆ្នោតតៃវ៉ាន់ រីឯបក្សប្រឆាំង បក្សគួមីនតាំងដែលជិតស្និទ្ធនឹងរដ្ឋអំណាចចិនចោទប្រកាន់បក្សកាន់អំណាចថា ផ្ញើសារ បំភិតបំភ័យប្រជាជនតៃវ៉ាន់ដើម្បីប្រយោជន៍សំឡេងឆ្នោត។ នៅថ្ងៃអង្គារ ចិនបានអះអាងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យ ផ្កាយរណបសម្រាប់តាមដាន កាំរស្មីX នៅក្នុងទីអវកាស។ ប៉ុន្តែ នៅតៃវ៉ាន់វិញ ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបានបង្កឲ្យមានការភ័យជ្រួលច្របល់ខ្លាំង ក៏ដោយសារតែសារទាញអាសន្នរបស់រដ្ឋាភិបាលតៃវ៉ាន់តែម្តង។ នៅរសៀលថ្ងៃអង្គារនេះ ពោលគឺប៉ុន្មាននាទីក្រោយ ចិនបាញ់បង្ហោះរ៉ូកក្កែតនាំយកផ្កាយរណបទៅកាន់គន្លងតារាវិថី សារផ្លូវការរបស់រដ្ឋាភិបាលតៃវ៉ាន់ ត្រូវបានផ្ញើទៅគ្រប់ទូរស័ព្ទដៃរបស់ប្រជាជនតៃវ៉ាន់។ នៅក្នុងសារប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មានមីស៊ីលរបស់ចិនហោះកាត់ដែនអាកាសខាងត្បូងរបស់តៃវ៉ាន់។ អ្នកប្រើប្រាស់អ៊ីនធ័នែតរបស់តៃវ៉ាន់ភ័យបារម្ភ និងនាំគ្នាចោទសំណួរថា តើអ្វីដែលកើតឡើងពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាលតៃវ៉ាន់ ដដែល ជាភាសាចិន និយាយពីការបាញ់បង្ហោះផ្កាយរណប។   ដោយសារហេតុការណ៍នេះកើតឡើងនៅក្នុងអំឡុងសន្និសីទកាសែតរបស់លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាងកុំឲ្យប្រជាជនភ័យបារម្ភព្រោះថា វាគ្រាន់តែការបាញ់បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីលដូចក្នុងសារ ជាភាសាអង់គ្លេសទេ។ អាចជាកំហុសក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូតតៃវ៉ាន់នៅតែអំពាវនាវឲ្យប្រជាជនតៃវ៉ាន់ប្រុងប្រយ័ត្នខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែករ៉ូក្កែតរបស់ចិនអាចធ្លាក់មកលើកោះតៃវ៉ាន់ និងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។   ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃមុនបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ កាន់តែកៀកថ្ងៃបោះឆ្នោត តៃវ៉ាន់បានចោទប្រកាន់ចិនថា ក្រៅតែបញ្ជូនយន្តហោះចម្បាំងទៅហោះរំលោភចូលដែនអាកាសតៃវ៉ាន់ ចិនទើបបញ្ជូនបាឡុងចារកិច្ចទៅហោះលើមូលដ្ឋានទ័ពតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជនប្រធានាធិបតីមកពីគណបក្សចម្រើនប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជាចេតនាច្បាស់ក្រឡែតរបស់ចិនដើម្បីបំភិតបំភ័យ កុំឲ្យប្រជាជនតៃវ៉ាន់នៅប៉ុន្មានថ្ងៃមុនតៃវ៉ាន់ រៀបចំការបោះឆ្នោត។   តៃវ៉ាន់ទទួលស្គាល់ថា ការដាក់សម្ពាធរបស់ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច កាន់តែខ្លាំងឡើងៗ ចាប់តាំងពីតៃវ៉ាន់ស្ថិតក្រោមការដឹកនាំរបស់លោកស្រី ត្សៃ អ៊ីងវេន មកពីគណបក្សចម្រើនប្រជាធិបតេយ្យ ដែលចិនចោទប្រកាន់ថា មាននិន្នាការចង់ប្រកាសទាមទារឯករាជ្យឲ្យកោះតៃវ៉ាន់ តាមរយៈការបង្កើនទិញ បំពាក់សព្វាវុធពីអាមេរិក។ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី តៃវ៉ាន់ ដែលនឹងទៅកំណត់អនាគតទំនាក់ទំនាក់ចិន និងកោះប្រជាធិបតេយ្យតៃវ៉ាន់ ចិនបានបង្កើនការដាក់សម្ពាធបន្ថែមទៀត ជាពិសេសផ្នែកយោធា ដូចជាបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់។ នៅសប្តាហ៍មុននេះទៀតសោត តៃវ៉ាន់ចាប់បានសញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាសរបស់ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារជាតិតៃវ៉ាន់ បានចេញសារព្រមានចិន ដែលបានបញ្ជូនបាឡុងចារកម្មចំនួន៤ទៅហោះឆ្លងកាត់ដែនអាកាសតៃវ៉ាន់ ដែលនៅក្នុងនោះ បាឡុងចិនមួយហោះពីលើមូលដ្ឋានទ័ពតៃវ៉ាន់ ភាគខាងត្បូង។   សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាច បក្សចម្រើនប្រជាធិបតេយ្យ ចិនប្រើគ្រប់មធ្យោបាយដើម្បីលូកដៃចូលរាល់ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យនយោបាយ កងទ័ព និងសេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតតៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅដាក់សម្ពាធខ្លាំងយកតែមែនទែនលើប្រជាជនតៃវ៉ាន់ ដែលជាម្ចាស់សំឡេងឆ្នោត។   ប្រជាជនតៃវ៉ាន់នឹងសម្រេចផ្តល់ជោគវាសនាអនាគតរបស់តៃវ៉ាន់ទៅឲ្យគណបក្សមួយណា? នៅចំពោះមុខការដាក់សម្ពាធពីប្រទេសចិន ប្រជាជនតៃវ៉ាន់ត្រូវប្រឈមនឹងជម្រើសលំបាក។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ មានគណបក្សបីដែលចូលរួម គឺ គណបក្សចម្រើនប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចរបស់លោកស្រី ប្រធានាធិបតីត្សៃអ៊ីងវេន គណបក្សគួមីនតាងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប៉េកាំង និងដែលត្រូវគណបក្សកាន់អំណាចចោទប្រកាន់ថា ត្រូវរ៉ូវជាមួយចិន ហើយនិងគណបក្សក្មេងខ្ចីថ្មី គឺគណបក្សប្រជាជន។   ទំនាក់ទំនងជាមួយចិន ជាចំណុចស្នូលនៅក្នុងការតស៊ូមតិរបស់បេក្ខជនគណបក្សនយោបាយទាំងបី។ នៅថ្ងៃអង្គារ ពោលគឺនៅ៤ថ្ងៃមុនការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គណបក្សគួមីនតាងបានប្រកាសប្រាប់អ្នកបោះឆ្នោតតៃវ៉ាន់ ឲ្យជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។ មានន័យថា បើគេបោះឆ្នោតឲ្យគណបក្សគួមីនតាង នោះ តៃវ៉ាន់នឹងនឹងមានសន្តិភាព ដោយសារគណបក្សរក្សាទំនាក់ទំនងល្អជាមួយចិន។ ផ្ទុយទៅវិញ តៃវ៉ាន់ក្រោមការដឹកនាំរបស់គណបក្សចម្រើនប្រជាធិបតេយ្យ នឹងត្រូវរុញច្រានឲ្យនៅមាត់ជ្រោះគ្រោះថ្នាក់ សង្រ្គាម ព្រោះថា គណបក្សចម្រើនប្រជាធិបតេយ្យ ចេះតែចង់ចេញមុខ តទល់ជាមួយចិន តាមរយៈការបង្កើនបំពាក់សព្វាវុធ។   ប៉ុន្តែ សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សចម្រើនប្រជាធិបតេយ្យ លោកឡៃ ជីងតេ ដែលជាអនុប្រធានាធិបតីតៃវ៉ាន់ដែរនោះ តៃវ៉ាន់មិនអាចជួបសន្តិភាពបានទេ បើសិនតៃវ៉ាន់ ទទួលយកគោលការណ៍ចិនតែមួយ។ ករណី ហុងកុងនិងទីបេ ជាឧទាហរណ៍ស្រាប់។   បើតាមលោកលោកឡៃ ជីងតេ សន្តិភាពដែលគ្មានដែនអធិបតេយ្យភាព ដូចជាហុងកុងនោះ គឺជាសន្តិភាពក្លែងក្លាយ។ យ៉ាងណាក៏ដោយ លោក ឡៃ ជីតេ ដែលត្រូវគេស្ទង់មតិថា នឹងទទួលការគាំទ្រពីអ្នកបោះឆ្នោតតៃវ៉ាន់ បញ្ជាក់ដែរថា នៅក្រោមការដឹកនាំរបស់គណបក្សរបស់លោក រដ្ឋាភិបាលតៃវ៉ាន់នៅតែបើកទ្វារស្វាគមការសហការជាមួយចិន ប៉ុន្តែ ក្នុងរូបភាពស្មើភាពគ្នាជានិច្ច។ តើប្រជាជនតៃវ៉ាន់នឹងបោះឆ្នោតជ្រើសរើសយកគណបក្សមួយណា? មួយប្រកាសត្រលប់ទៅស្តារទំនាក់ទំនងល្អជាមួយចិន វិញ ប៉ុន្តែ មួយទៀត ប្រកាសពង្រឹង វិស័យការពារ តៃវ៉ាន់ នៅចំពោះមុខការគំរាមកំហែងរបស់ចិន។ គេនឹងអាចដឹងលទ្ធផល ឃើញការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ សៅរ៍ខាងមុខនេះ៕
ដោយ៖ ឈាង បុប្ផា/ RFI
  អ្នកជំនាញសេដ្ឋកិច្ច និងគោលនយោបាយឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ខាងមុខ ពឹងអាស្រ័យខ្លាំងលើវិស័យទេសចរណ៍។   លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា វិស័យទេសចរណ៍ ជាកត្តាសំខាន់បំផុត ក្នុងការសម្រេចឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ស្របតាមផែនការស្ដារឡើងវិញ ព្រោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវចំណាយប្រាក់ច្រើនលើដំណើរកម្សាន្តក្នុងតំបន់ទេសចរណ៍។    សម្រាប់លោក គី សេរីវឌ្ឍន៍ គោលនយោបាយរដ្ឋាភិបាល ជុំវិញការធ្វើចត្តាឡីស័កតំបន់ សម្រាប់ទេសចរណ៍វ៉ាក់សាំង គឺជាយុទ្ធសាស្រ្តមួយ រុញច្រានឱ្យវិស័យសំណង់ និងសណ្ឋាគាក្នុងតំបន់ទាំងនោះ ងើបឡើងវិញយ៉ាងឆាប់រហ័ស។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ បណ្ឌិតសេដ្ឋកិច្ចរូបនេះ បាននិយាយថា៖ «នៅពេលដែលភ្ញៀវទេសចរ គាត់ទៅ ចាក់បញ្ចូលនៅមូលធន[ប្រាក់]តំបន់កំពង់សោមបន្ថែមទៀត លំហូរភ្ញៀវទេសចរនៃការចាយវាយ គឺជាលំហូរនៃសាច់ប្រាក់ពីក្រៅប្រទេស ដែលធ្វើឱ្យយើងមានចំណូលកើនឡើងនោះ»។   ក្រៅពីវិស័យទេសចរណ៍ លោកសម្លឹងឃើញថា កត្តាលក់រាយ និងអាជីវកម្មខ្នាតតូច-មធ្យម រួមទាំងការបើកឱ្យមានការដឹកជញ្ជូនឡើងវិញ ក៏ជាកត្តារួមចំណែកនាំឱ្យចរន្តសេដ្ឋកិច្ចវិលត្រឡប់ទៅធម្មតាវិញ។ «ក្រោយពីចំណូលមានការកើនឡើង ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ  គឺជាវិស័យមួយដែលនាំឱ្យមានប្រាក់ចំណូល[ជាតិ]នៅពេលដែលគាត់ធ្វើការទិញលក់វិញ គាត់ចំណេញមានន័យថា ការជាប់គាំងសេដ្ឋកិច្ចត្រូវកាត់បន្ថយ។ គាត់មានប្រាក់ចំណេញ គាត់បង្កើនការចាយវាយ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចចាប់ផ្ដើមមានកំណើន តាមរយៈការបង្កើនការចាយវាយរបស់ពួកគាត់»។ នេះបើតាមលោក គី សេរីវឌ្ឍន៍។   លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា វិស័យទេសចរណ៍ជាកត្តាចម្បង ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិនាឆ្នាំ២០២២ ខណៈឆ្នាំនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្ដាលឱ្យវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះដល់កម្រិតទាបបំផុត រួមទាំងវិស័យសំខាន់ៗផ្សេងទៀត នៅបន្តមានកំណើនទាប។   លោក សុផល បានឱ្យដឹងទៀតថា ក្រៅពីវិស័យទេសចរណ៍ សេដ្ឋកិច្ចកម្ពុជាក៏ពឹងផ្អែកលើ វិស័យសេវាកម្ម កសិកម្ម និងឧស្សាហកម្មផងដែរ។ លោក និយាយថា៖ «ឆ្នាំនេះវិស័យផ្សេងៗទៀតកើនធម្មតា តែដោយសារវិស័យទេសចរណ៍នេះវាធ្លាក់ វាទាញគេទម្លាក់»។    រូបភាពៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)    នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយរូបនេះ បានអះអាងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ពុំមានជាប់ពាក់ព័ន្ធនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ ពីសហគមអឺរ៉ុបឡើយ ដោយសារតែវិនិយោគិនមួយចំនួន បានផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួន ឱ្យស្របទៅនឹងគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធដែលនៅសល់៨០ភាគរយទៀត។   លោក មានប្រសាសន៍ថា៖ «(EBA)អាហ្នឹងវាអត់មានផលប៉ះពាល់អីធំទេកន្លងមក ពីព្រោះកាលនាំចេញកន្លងមកវានៅតែទៅបានអ៊ីចឹងផលិតអីផ្សេង។ អា៨០ភាគរយគេអត់យកពន្ធគេផលិតអាហ្នឹងទៅ អាណាយកពន្ធខ្ពស់គេឈប់ផលិតទៅ វាប៉ះពាល់តិចតួច»។   លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា បណ្ដាប្រទេសមួយចំនួន ដែលជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ចាប់ផ្ដើមបើកប្រទេសឡើងវិញបណ្ដើរៗ នាំឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសទាំងនោះ មានការប្រសើឡើង។   លោក និយាយថា៖ «[ការកើនឡើង]ផ្នែកផលិតកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងទីផ្សារក្រៅស្រុក ផ្នែកផលិតកម្មទៅលើស្បែកជើង កង់គ្រឿងបន្លាស់បង្គំ»។   សម្តេច ហ៊ុន សែន រំពឹងថាសេដ្ឋកិច្ចកម្ពុជា អាចកើនបាន២,៦ភាគរយ នៅក្នុងឆ្នាំ២០២១ ក្រោយបើកដំណើរការសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី១វិច្ឆិកានេះ។  បើតាមប្រសាសន៍សម្តេច អត្រាកំណើននេះ អាចបានពីការចូលរួមចំណែកច្រើនពីវិស័យទេសចរណ៍ផ្ទៃក្នុង។   អត្ថបទទាក់ទង   សម្តេច ហ៊ុន សែន រំពឹងថា សេដ្ឋកិច្ចជាតិឆ្នាំ២០២១ អាចកើនបាន២,៦ភាគរយ ក្រោយបើកប្រទេសឡើងវិញ    យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹងកើនឡើងក្នុងរង្វង់៥,៧% ក្នុងឆ្នាំ២០២២។ ចំណែក ធនាគារពិភពលោក ក៏ប៉ាន់ស្មានថា កម្ពុជាមានកំណើន៤,៥ភាគររ នៅឆ្នាំ២០២២ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចបន្តស្ទុះឡើងក្នុងអត្រា ៥,៥% ក្រោយកែសម្រួលសេដ្ឋកិច្ចក្នុងឆ្នាំ២០២១។
ដោយ៖ វ៉ា សុភានុត
  ១. សាច់ក្រហម   ការទទួលទានសាច់ក្រហមអាចបណ្ដាលឱ្យក្រពេញប្រូស្តាតកើនទំហំ ហើយនេះជាមូលហេតុដែលអ្នកមានបញ្ហារីកក្រពេញប្រូស្តាតគួរកាត់បន្ថយ ឬកម្រិតការទទួលទានសាច់ក្រហម។   ២. អាហារសម្បូរខ្លាញ់ឆ្អែត   ខ្លាញ់ឆ្អែតជាប្រភេទខ្លាញ់ដែលមិនល្អសោះឡើយចំពោះសុខភាពរាងកាយ ព្រមទាំងក្រពេញប្រូស្តាត។ ដូច្នេះដើម្បីរក្សាសុខភាពក្រពេញប្រូស្តាត ចូរព្យាយាមទទួលទានអាហារសម្បូរខ្លាញ់សុខភាពល្អដូចជាត្រីសម្បូរខ្លាញ់ជំនួសភីហ្សា មាន់បំពង និងបឺហ្គឺដែលអាហារប្រភេទនេះមានផ្ទុកសម្បូរដោយខ្លាញ់ឆ្អែត។   ៣. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ   ចំពោះអ្នកមានបញ្ហារីកក្រពេញប្រូស្តាតគួរកម្រិតការទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោទើបប្រសើរ។ ទោះបីផលិតផលអាហារផ្សំឡើងពីទឹកដោះគោជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម ប៉ុន្តែអ្នកក៏នៅតែអាចពង្រឹងសុខភាពឆ្អឹងដោយរួមបញ្ចូលអាហារផ្សេងទៀតដែលមានផ្ទុកកាល់ស្យូមដូចជាគ្រាប់ធញ្ញជាតិ គ្រាប់ពូជ សណ្ដែក និងត្រីសាលម៉ុន ឬត្រីសាលឌីនកំប៉ុងក្នុងរបបអាហារប្រចាំថ្ងៃ។   ៤. អាហារហឹរ   នេះក៏ព្រោះតែអាហារហឹរអាចបង្កការរលាកដល់ផ្លោកនោម។ ដូច្នេះប្រសិនបើអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងការរីកនៃក្រពេញប្រូស្តាតចូរកម្រិត ឬប្រយ័ត្នក្នុងការទទួលទានអាហារហឹរ។ ចំពោះអាហារជូរ ឬមានផ្ទុកជាតិអាស៊ីតអាចបង្កបញ្ហាដល់ក្រពេញប្រូស្តាតបុរសដោយបណ្ដាលឱ្យនោមញឹក ឬពិបាកនោម។   ៥. គ្រឿងស្រវឹងនិងកាហ្វេ   ក៏មិនខុសពីអាហារហឹរនិងអាហារមានផ្ទុកជាតិអាស៊ីត គ្រឿងស្រវឹងអាចបង្កការរលាកដល់ក្រពេញប្រូស្តាត។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមមិនលើសពី ២ កែវក្នុងមួយថ្ងៃ។ ចំពោះកាហ្វេក៏ដូចជាគ្នាដោយវាមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបណ្ដាលឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ៕   ត្រួតពិនិត្យដោយ www.health.com.kh
របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងក្រពេញប្រូស្តាត។ ថាតើនៅពេលមានបញ្ហារីកក្រពេញប្រូស្តាតអ្នកគួរចៀសវាងអាហារបែបណាខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
មគ្គទេសក៍ម្នាក់ដែលរស់នៅខេត្តអូសាកា ត្រូវពិនិត្យឃើញថា មានវត្តមានជំងឺកូរ៉ូណាវីរុស។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាលជប៉ុន ដែលនាំឲ្យប្រទេសមួយនេះ ឡើងដល់៨ករណី និងជាករណីទី២ ដែលបង្ហាញពីការឆ្លងពីមនុស្សទៅមនុស្ស បន្ទាប់អ្នកបើកបររថយន្តជប៉ុនម្នាក់។ កាសែត The Mainichi បានអះអាងថា មគ្គទេសក៍រូបនោះ មានវ័យ៤០ឆ្នាំ គឺជាជនជាតិបរទេសម្នាក់ ដែលចូលពេទ្យតាំងពីថ្ងៃទី២៣ ខែមករា ហើយក៏មិនដែលទៅកាន់ប្រទេសចិននោះឡើយ។ អ្នកបើកបររថយន្ត និងអ្នកនាំភ្ញៀវជាមនុស្សមានទំនាក់ទំនងគ្នា ដែលត្រូវបានគេអះអាងថា ទើបនាំភ្ញៀវចិនចំនួន២២នាក់នៅខេត្ត Nara។ ជាមួយគ្នា ទូរទស្សន៍ BFMTV បានផ្សព្វផ្សាយពីការរកឃើញករណីទី៥នៅបារាំង តាមរយៈការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាល Agnes Buzyn។ អ្នកជំងឺនោះ គឺជាកូនស្រីរបស់ទេសចរចិនវ័យ៨០ឆ្នាំ ដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូរ៉ូណាផងដែរ៕
ករណីមនុស្សកើតជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ឡើងដល់ជាង៧០០០នាក់ ដោយរាប់បញ្ចូលទាំងប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ រួមជាមួយ១៦ប្រទេសផ្សេងទៀត។ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមករា នេះ តួលេខអ្នកស្លាប់នៅចិន ត្រូវបានប៉ាន់ប្រមាណថា កើនឡើង១៣៣នាក់ ប៉ុន្តែមិនទាន់មានការអះអាងផ្លូវការឡើយ។ នៅជប៉ុន តួលេខអ្នកជំងឺឡើងដល់៨នាក់ ខណៈបារាំងឡើងដល់៥នាក់។
សូមអញ្ជើញទាក់ទង៖ លោក ថុល វិទ្យា ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] លោកស្រី ខៃ ចិន្តា ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] កញ្ញា ភួង ស្រីមាស ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/
សណ្ឋាគារ Terres Rouges ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី។ Terres Rouges ត្រូវបានសាងសង់អំពីឈើដោយរក្សារចនាបទខ្មែរ។ ស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបបុរាណមួយនេះ អាចទស្សនាវត្ថុបុរាណខ្មែរដ៏សម្បូរបែប ធ្វើឲ្យអារម្មណ៍លោកអ្នករំភើប និងបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ក្នុងន័យចង់ឲ្យពលរដ្ឋខ្មែរទទួលបានការស្នាក់នៅក្នុងសណ្ឋាគារ Terres Rouges នេះ, Terres Rouges សម្រេចចិត្តបញ្ចុះតម្លៃមិនធ្លាប់មានសម្រាប់ពលរដ្ឋខ្មែរដែលមានដូចជា៖ អ្នកជំនួញ, មន្ត្រីរាជការ, មន្ត្រីទូត, បុគ្គលិកក្រុមហ៊ុន, បុគ្គលិកសមាគម, បុគ្គលិកអង្គការ, កម្មករកាត់ដេរ, ចាស់ជរា។ល៕
  ៩គ្រាប់ជំនួបបើកឆាករវាងណាហ្គាវើលដ៍ និងព្រៃវែង កាលពីរដូវកាលមុន ព្រៃវែងបានបញ្ចប់ចំណាត់ថ្នាក់លេខ៥នៅលីគ២ ប៉ុន្តែពួកគេមានឱកាសវិលត្រឡប់មកកាន់ក្របខណ្ឌកំពូលវិញ ដោយសារតែ៣ក្រុមផ្សេងទៀត មិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានអាជ្ញាបណ្ណសម្រាប់វត្តមាននៅលីគកំពូល។   ជាការចាប់ផ្តើមមិនសូវល្អនោះឡើយ សម្រាប់ក្រុមដែលដឹកនាំដោយលោក ឡុង ឫទ្ធា នៅកីឡដ្ឋានខេត្តព្រៃវែងរបស់ខ្លួន ដោយត្រឹម១៩នាទីប៉ុណ្ណោះ ក្រុមភ្ញៀវណាហ្គាវើលដ៍ រកបាន៣គ្រាប់ជាបន្តបន្ទាប់។ គ្រាប់បើកឆាកប្រចាំរដូវកាល សម្រេចបានដោយខ្សែប្រយុទ្ធប្រេស៊ីល Cristian នៅនាទី ទី៥ ហើយមួយនាទីក្រោយមក Marques Marcio បន្ថែមបាន១គ្រាប់ មុនពេលដែលខ្សែប្រយុទ្ធប្រេស៊ីលដដែលរូបនេះ រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទី១៩។   នៅនាទី២៦ ខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Thiha Zaw វាយបកបាន១គ្រាប់វិញសម្រាប់ម្ចាស់ផ្ទះព្រៃវែង តែមិនបានដល់៣នាទីស្រួលបួលផង Marques Marcio រកបានគ្រាប់ទី៣របស់ខ្លួន (Hat-trick) ក្នុងការប្រកួត។   ក្រោយសម្រាកតង់ ណាហ្គាវើលដ៍ បង្កើនលទ្ធផលនាំមុខ ៥-១ ដែលជាការសម្រេចទីរបស់ ដាវ នីម ក្នុងនាមជាកីឡាករក្នុងស្រុកទី១ ដែលរកគ្រាប់បាល់បញ្ចូលទី។ ជាមួយនឹងការព្យាយាម មិនបោះបង់ ព្រៃវែង បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើណាហ្គា ហើយវាយបករហូតដល់ទៅ៣គ្រាប់វិញ ជាបន្តបន្ទាប់ ពីសំណាក់ខ្សែការពារ ឌី ផារ៉ាន់ នៅនាទី៦៦, ខ្សែបម្រើ ថា គ្រីយ៉ា នៅនាទី៨៦ និងប្រធានក្រុមជប៉ុន So Omae នៅ៦នាទីចុងក្រោយនៃម៉ោងបន្ថែម។ ខ្សែប្រយុទ្ធឥណ្ឌូណេស៊ី Rafli Mursalim បង្ហាញវត្តមានជាលើកដំបូងសម្រាប់ណាហ្គាចាប់ពីនាទី៥៥ ដោយចូលជំនួសដាវ នីម ប៉ុន្តែ៩នាទីក្រោយមក គេបានទទួលកាតលឿងពីលោកអាជ្ញាកណ្តាល ឃួន វីរៈ ដែលជាការពិន័យកាតលើកដំបូងប្រចាំរដូវកាល។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកប្រេស៊ីល Borges Jose Alves ទទួលបាន៣ពិន្ទុបើកឆាក ក្រោយជ័យជម្នះប្រផិយប្រផើយលើម្ចាស់ផ្ទះ ព្រៃវែង។   ៣គ្រាប់តែម្នាក់ឯងសម្រាប់ការប្រកួតដំបូង កាលពីថ្ងៃទី៥ ខែសីហា នាំឱ្យខ្សែប្រយុទ្ធប្រេស៊ីល Marques Marcio ជាប់រង្វាន់ជាកីឡាករឆ្នើមប្រចាំការប្រកួតផងដែរ។     ម្ចាស់ផ្ទះវិសាខា រកបាន២គ្រាប់លើគិរីវង់ ដោយគ្មានការតបត នៅថ្ងៃសៅរ៍ដដែល គ្រូបង្វឹកសញ្ជាតិស្កុតឡេន លោក Simon McMenemy ដែលមានប្រវត្តិដឹកនាំក្រុមជម្រើសជាតិហ្វីលីពីន និងឥណ្ឌូណេស៊ី រីករាយជាមួយនឹង៣ពិន្ទុបើកឆាក ក្នុងនាមជាគ្រូបង្វឹកក្លិបវិសាខា។ ម្ចាស់ទឹកដីកីឡដ្ឋានព្រីនស៍ បានយកឈ្នះគិរីវង់សុខសែនជ័យក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា ២-០។   ដូចជំនួបណាហ្គា និងព្រៃវែងផងដែរ គឺកីឡាករប្រេស៊ីលទៀតហើយ ដែលបានស៊ុតបាល់បញ្ចូលទីដំបូងក្នុងការប្រកួត។ នៅនាទី ទី៣៥ ខ្សែប្រយុទ្ធ Jonata ដែលផ្ទេរមកពីក្លិបព័រទុយហ្គាល់ Oliveirense ស៊ុតបាល់ប៉េណាល់ទីបានសម្រេច ក្រោយពេលដែលខ្សែការពារគិរីវង់ បង្កើតកំហុសដោយយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ និង១គ្រាប់ទៀត រកបានដោយ ស៊ិន សុផាណាត់ នៅនាទី៧១។ ក្នុងជំនួបនេះ ម្ចាស់ពាន Man of The Match គឺបានទៅលើខ្សែការពារវិសាខា អ៊ុក សុវណ្ណ។   ភ្នំពេញក្រោនឈ្នះបឹងកេត ២-១ ក្នុងជំនួបដែលមានអ្នកទស្សនាផ្ទាល់ជាង៥០០០នាក់   ជំនួបដែលត្រូវបានចាត់ទុកដូចជា El Clasico  រវាង Barcelona និង Real Madrid នេះ ទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៥០០០នាក់ នៅកីឡដ្ឋានស្មាត អអេសអិន កាលពីល្ងាចថ្ងៃអាទិត្យ។ លទ្ធផលស្មើ ១-១ នៅ៤៥នាទីដំបូង ដោយខ្សែប្រយុទ្ធស៊ែប៊ី Stefan Golubovic រកបានគ្រាប់នាំមុខសម្រាប់បឹងកេតនៅនាទី១៣ ហើយខ្សែបម្រើជប៉ុន Yudai Ogawa វាយបកតាមស្មើវិញនៅនាទី៣៧ ដោយបាល់ប៉េណាល់ទី។ មួយនាទីដំបូង ក្រោយសម្រាកតង់ ខ្សែប្រយុទ្ធជប៉ុន Shimzu Shintaro ជួយឱ្យម្ចាស់ផ្ទះភ្នំពេញក្រោន នាំមុខ ២-១ ហើយលទ្ធផលនេះ ត្រូវរក្សារហូតដល់បញ្ចប់ការប្រកួត។ ម្ចាស់ការពារតំណែងជើងឯក ក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ុយក្រែន Oleg Starynskyi បើកឆាកជាមួយ៣ពិន្ទុ ខណៈភ្ញៀវបឹងកេតរបស់គ្រូបង្វឹកសិង្ហបុរី Clement Teo រងនូវការខកចិត្ត បើទោះបីជាខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ព្យាយាមកែប្រែស្ថានភាពចាប់ពីនាទី ទី៦៥ ក៏ដោយ។   លេងពេញតង់ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យសម្រាប់ភ្នំពេញក្រោន នាំឱ្យខ្សែបម្រើ Yudai Ogawa ជាប់ជា Man of the Match។   ពីរគ្រាប់របស់ Marcus Haber សម្រាប់ភ្ញៀវព្រះខ័នរាជ លើទឹកដីកងយោធពលខេមរភូមិន្ទ   នៅស្តាតចាស់ឯណោះវិញ ម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ រងនូវការខកចិត្ត ដោយ Marcus Haber បន្តបង្ហាញភាពមុតស្រួចនៅមុខទីសម្រាប់ព្រះខ័នរាជស្វាយរៀង។ ម្ចាស់ស្បែកជើងមាសរដូវកាលមុន ដែលមានដើមកំណើតកាណាដារូបនេះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់តែម្នាក់ឯងនៅដើមតង់ទីមួយ ក្នុងនាទី៦ និងនាទី១៣។ ជាការចាប់ផ្តើមមិនល្អសម្រាប់លោក ភា សុភ័ក្ត្រា ក្នុងការដឹកនាំក្រុមកងយោធពលខេមរភូមិន្ទដំបូង តែជាលទ្ធផលដ៏វិជ្ជមានរបស់គ្រូបង្វឹកអេស្ប៉ាញ Pep Munoz លើការដឹកនាំក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ក្នុងសប្តាហ៍ទី១។ រីឯម្ចាស់ពាន Man of the Match គ្មានអ្នកណាក្រៅពី Marcus Haber នោះឡើយ។     អាយ អេស អាយ បង្ហាញវត្តមានដំបូងជាមួយនឹងជ័យជម្នះ   អាយ អេស អាយ ដង្កោសែនជ័យ ដែលទើបតែឡើងពីលីគ២ បើកឆាកជាមួយនឹងជ័យជម្នះសម្រាប់វត្តមានលើកដំបូងក្នុងក្របខណ្ឌកំពូល។ អរគុណប្រធានក្រុមសញ្ជាតិកូតឌីវ័រ Abdel Kader Coulibaly សម្រាប់៣ពិន្ទុបើកឆាក។   ជ័យជម្នះ ១-០ នេះ កើតឡើងនៅនាទី៥២ នៅកីឡដ្ឋាន អេ អាយ អេ, ខេ អឹម អេច ផាក របស់ក្រុមចំណូលថ្មី អាយ អេស អាយ ដែលមានលោក John Botioba សញ្ជាតិហ្គាណា ជាគ្រូបង្វឹក ខណៈអង្គរថាយហ្គឺររបស់គ្រូបង្វឹកអង់គ្លេស Alistair Heath ចាប់ផ្តើមមិនល្អនៅក្រៅដី។   Coulibaly ដែលលេងដំណែងជាខ្សែប្រយុទ្ធ ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយជ័យជម្នះបើកឆាកដ៏មានន័យរបស់ម្ចាស់ផ្ទះ អាយ អេស អាយ។   ការទស្សនាទាំង ៥ ទីតាំងក្នុងសប្ដាហ៍ទី១នេះ មានចំនួនសរុប ១០៦១២នាក់ ក្នុងនោះកីឡដ្ឋាន ខេត្តព្រៃវែង ចំនួន ១០២៦នាក់, កីឡដ្ឋានព្រីនស៍ ១៩៥៣នាក់, កីឡដ្ឋានស្ដាតចាស់ ៩៣១នាក់, កីឡដ្ឋាន Smart RSN ៥០៧៨ នាក់ និង អាយ អេស អាយ ដង្កោសែនជ័យ ១៦២៤នាក់។   សម្រាប់សប្តាហ៍ទីពីរ  ព្រះខ័នរាជស្វាយរៀងស្វាគមន៍ភ្នំពេញក្រោន នាល្ងាចថ្ងៃសុក្រទី១១ ខែសីហា។ មុនពេលណាហ្គាវើលស៍ ទទួលភ្នំពេញក្រោន រីឯព្រៃវែងទៅកាន់ទឹកដី អាយអេសអាយ ដង្កោសែនជ័យ នាល្ងាចថ្ងៃសៅរ៍។ ឈានដល់ថ្ងៃអាទិត្យ គិរីវង់សុខសែនជ័យ ប៉ះភ្ញៀវភ្ញៀវខេមរភូមិន្ទ មុនបឹងកេតតទល់ជាមួយអង្គរថាយហ្គឺរ៕   ប្រភពរូបថតទាំងអស់៖ ទំព័រហ្វេសប៊ុក Cambodian Premier League  
ពានរង្វាន់លីគកំពូលកម្ពុជា (CPL) ឆ្នាំ២០២៣ បើកការប្រកួតសប្តាហ៍ដំបូងរបស់ខ្លួន ដោយមានការស៊ុតបាល់បញ្ចូលទីសរុប១៧គ្រាប់ក្នុងចំណោម៥ប្រកួត។ កីឡាករបរទេសពីអាម៉េរិកឡាទីន, អាម៉េរិកខាងជើង, អាហ្វ្រិក, អឺរ៉ុប, អាស៊ី និងអាស៊ាន ផ្ទាល់ ជាម៉ាស៊ីនរកគ្រាប់បាល់នាំមុខ តាមរយៈការសម្រេចបានរហូតដល់ទៅ១៤គ្រាប់ ខណៈកីឡាករក្នុងស្រុករកបាន៤គ្រាប់។
  សិស្សនៅអេមីរ៉ាតអារ៉ាប់រួម ត្រូវទៅដល់សាលាចន្លោះពីម៉ោង៧ ទៅមកម៉ោង៧ និងកន្លះព្រឹក ដែលមានន័យថា ពួកគេត្រូវក្រោកពីដំណេកចន្លោះពីម៉ោង៥កន្លះដល់ម៉ោង៦កន្លះព្រឹក អាស្រ័យលើចម្ងាយរវាងផ្ទះ និងសាលារៀន។   ថ្នាក់ដឹកនាំនៃបណ្តាសាលាជាច្រើននៅឌូបៃ បានអះអាងថា ការសម្រេចពន្យាម៉ោងចូលរៀន ក្រោយម៉ោង៨ព្រឹកនេះ គឺដើម្បីឲ្យសិស្សគេងលក់បានស្កប់ស្កល់មុនធ្វើដំណើរទៅសាលា ហើយពួកគេអាចមានវត្តមាន និងផ្តោតលើការសិក្សាបានច្រើន ជាជាងការអង្គុយស្ងាប។   សាលា Bloom World Academy ចាប់ដំណើរការនៅខែសីហា ឆ្នាំ២០២២ ដែលជាសាលាដំបូង ផ្តើមការសិក្សាពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច ពោលគឺមួយម៉ោងក្រោយសាលារៀនទូទៅនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ រីឯសាលា Dubai British School Jumeriah Park បានប្តូរពីម៉ោង៧កន្លះ ទៅម៉ោង៨ និង១៥នាទីវិញ។   អ្នកស្រី Rebecca Coulter នាយិកាសាលា Dubai British បានអះអាងថា ថ្នាក់ដឹកនាំសាលាទទួលបានមតិយោបល់ជាច្រើនពីអាណាព្យាបាលសិស្ស លើការចាប់ផ្តើមចូលរៀនយឺត។ អ្នកស្រីបានបញ្ជាក់ថា៖ «ទាំងអស់គ្នាសុទ្ធតែមានបញ្ហាជាមួយនឹងការចាប់ផ្តើមចូលរៀនលឿនពេក។ យើងបានឃើញសកម្មភាពចូលរួមខ្លាំងក្លារបស់សិស្ស បើគិតចាប់តាំងពីការអនុវត្តម៉ោងចូលរៀនយឺត»។    មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លងអាម៉េរិក (CDC) បានបញ្ជាក់ថា ការគេងលក់មិនស្កប់ស្កល់របស់សិស្សវិទ្យាល័យ បង្កឲ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺលើសទម្ងន់ ការជំរុញឲ្យមានការប្រើប្រាស់សារធាតុអាល់កុល ថ្នាំជក់ និងថ្នាំញៀន ហើយរួមទាំងរាំងស្ទះដល់សកម្មសិក្សា។   អ្នកជំនាញផ្នែកកុមារនៅសហរដ្ឋអាម៉េរិក បានផ្តល់យោបល់ឲ្យសាលាថ្នាក់មធ្យមសិក្សាចាប់ផ្តើមម៉ោងរៀននៅម៉ោង៨កន្លះ ឬយូរជាងនេះ ដើម្បីធានាថា ក្មេងៗគេងលក់បានគ្រប់គ្រាន់៕    
សាលារៀនមួយចំនួននៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានសម្រេចម៉ោងសិក្សាក្រោយម៉ោង៨ព្រឹក ជាពិសេសថ្នាក់សិស្សតូចៗ និងកម្រិតវិទ្យាល័យ ដើម្បីឲ្យពួកគេបានគេងលក់គ្រប់គ្រាន់។ នេះបើតាមការផ្សាយរបស់ The National UEA។
ថ្លែងប្រាប់អ្នកសារព័ត៌មានយើងនាឱកាសបើកសិក្ខាសាលានោះ លោកស្រី លុក វណ្ណារុណ ចាងហ្វាងរងក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា បានលើកឡើងថា អង្គសិក្ខាសាលានោះធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីឱ្យសិស្សានុសិស្សកម្រិតបឋមសិក្សាបានដឹងថា តើត្រូវធ្វើដូចម្ដេចដើម្បីថែរក្សាភ្នែកឱ្យបានល្អ។ ពិសេសនោះ គឺបានដឹងថាសព្វថ្ងៃនេះ តើភ្នែកគាត់កំពុងមានបញ្ហាអ្វីខ្លះ? កាលណាសិស្សានុសិស្សបានឈ្វេងយល់ពីបញ្ហាទាំងនេះ នោះពួកគាត់នឹងចេះការពារ ថែមទាំងមានការប្រុងប្រយ័ត្ន និងដឹងពីវិធីព្យាបាលថែមទៀត។ លើសពីនេះ ពួកគេក៏អាចជួយផ្សព្វផ្សាយបន្ដដល់អ្នកពុំបានរៀនសូត្រ និងអ្នកពុំបានដឹងពីបញ្ហាសុខភាពភ្នែកផងដែរ។ ចាងហ្វាងរូបនោះបន្ថែមទៀតថា សិក្ខាសាលាស្ដីពី សុខភាពភ្នែក វាពិតជាសំខាន់សម្រាប់សិស្សានុសិស្ស ពីព្រោះជួយឱ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឧបករណ៍ទំនើបៗ នាពេលបច្ចុប្បន្ននេះ ព្រោះឧបករណ៍ទំនើបៗដូចជាទូរសព្ទ កុំព្យូទ័រ លែបថប ជាដើមនោះ គឺមានផលប៉ះពាល់ដល់សុខភាពភ្នែកយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិននឹងបញ្ហានេះ នាយកវិទ្យាស្ថាន ស្ដារគំហើញ ប្រាយអ៊ិនហូលឌិន ប្រចាំកម្ពុជាលោក គង់ នាត បានថ្លែងនៅក្នុងបទបង្ហាញរបស់លោកនាឱកាសសិក្ខាសាលានោះដែរថា បច្ចុប្បន្នបច្ចេកវិទ្យារីកចម្រើន និងជឿនលឿនគួរឱ្យកត់សម្គាល់ ដូច្នេះកុមារទាំងនោះពុំយល់ពីផលវិបាកនៃការប្រើប្រាស់    ទូរសព្ទ ទូរទស្សន៍ កុំព្យូទ័រ និងឧបករណ៍ផ្សេងៗឡើយ។ ពិសេសនោះគឺការលេងហ្គេម កាលណាកុមារលេងហ្គេម គាត់ស្ទើរពុំហ៊ានប្រិចភ្នែកឡើយ ទើបជាហេតុចម្បងបណ្ដាលឱ្យភ្នែកចុះខ្សោយយ៉ាងឆាប់រហ័ស។ នាយកវិទ្យាស្ថានរូបនេះបន្ថែមថា ដោយកង្វះចំណេះដឹងចំពោះភ្នែកម្យ៉ូប គឺមនុស្សភាគច្រើនពុំបានដឹង និងយល់ប៉ុន្មានឡើយ ទើបអ្នកទាំងនោះប្រើប្រាស់ថ្នាំពុំបានត្រឹមត្រូវ និងគ្មានវេជ្ជបញ្ជាច្បាស់លាស់។ លើសពីនេះ ក៏មានដែរអ្នកដែលងាកទៅរកសេវាព្យាបាលជាមួយនឹងគ្រូឱសថបុរាណ និងគ្លីនិកដែលគ្មានជំនាញភ្នែកច្បាស់លាស់។ អ្នកជំនាញសុខភាពភ្នែករូបនេះអះអាងបន្ថែមថា ដើម្បីថែរក្សាសុខភាពភ្នែកឱ្យបានល្អនោះ ចំណុចសំខាន់ដែលត្រូវអនុវត្ត គឺបើទទួលអារម្មណ៍ដឹងថាមានបញ្ហាភ្នែកហើយ យើងត្រូវរួសរាន់ទៅពិនិត្យសុខភាពភ្នែកឱ្យបានទាន់ពេលជាមួយនឹងអ្នកមានឯកទេសផ្នែកភ្នែក ដោយមិនត្រូវប្រើថ្នាំតាមគ្នា ឬទៅទទួលការប្រឹក្សាយោបល់ជាមួយនឹងគ្លីនិក ឬឱសថការីដែលគ្មានចំណេះជំនាញផ្នែកសុខភាពភ្នែក ពិសេសដោយគ្មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតផ្នែកចក្ខុរោគឡើយ។ ប៉ុន្ដែក៏សូមចាំដែរថា បើទទួលបានការណែនាំពីវេជ្ជបណ្ឌិតរួចហើយ យើងត្រូវតែអនុវត្តតាមវេជ្ជបញ្ជានោះដោយយកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត។ គួរជម្រាបជូនដែរថា ថ្លែងក្រោយបញ្ចប់សិក្ខាសាលានោះ យុវតី លឹម ផារី សិស្សថ្នាក់ទី៦ ខ បានលើកឡើងថា កម្មវិធីថ្ងៃនេះពិតជាវិសេស និងមានសារៈសំខាន់បំផុតចំពោះខ្លួន ក៏ដូចជាអ្នកដែលបានចូលរួមផ្សេងទៀត ព្រោះបានធ្វើឱ្យ ផារី យល់ច្បាស់ពីបញ្ហាសុខភាពភ្នែក ក៏ដូចជាវិធីសាស្ត្រ និងមានបម្រុងប្រយ័ត្នខ្ពស់ដើម្បីថែទាំភ្នែកផងដែរ។ សិស្សថ្នាក់ទី៦ រូបនេះបន្ថែមថា អ្វីដែលទទួលបានថ្ងៃនេះ ខ្លួននឹងយកទៅចែករំលែកដល់មិត្តភក្ដិ និងបងប្អូនឱ្យឈ្វេងយល់ផងដែរ។ យុវសិស្ស ផារី ក៏មិនភ្លេចនឹងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានសហការជាមួយនឹង វិទ្យាស្ថាន ស្ដារគំហើញ ប្រាយអ៊ិនហូលឌិន ប្រចាំកម្ពុជា បើកសិក្ខាសាលាស្ដីពី សុខភាពភ្នែក ដែរ ដែលបានរួមគ្នាសហការបង្កើតសិក្ខាសាលានេះឡើង។ គួររម្លឹកជូនថា សិក្ខាសាលាស្ដីពី សុខភាពភ្នែក ដែលគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយនឹង វិទ្យាស្ថាន ស្ដារគំហើញ ប្រាយអ៊ិនហូលឌិន ប្រចាំកម្ពុជា បានប្រារព្ធធ្វើឡើង  រយៈពេល២ថ្ងៃជាប់គ្នា ដោយថ្ងៃដំបូងធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដែលមានសិស្សានុសិស្សថ្នាក់ទី៥ និង ទី៦ ចូលរួមប្រមាណ៣៩៣នាក់ និងដោយឡែកនៅថ្ងៃបន្ទាប់ គឺប្រារព្ធធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដែលមានសិស្សានុសិស្សថ្នាក់ទី១ ដល់ ទី៦ ចូលរួមប្រមាណ ៤៧១នាក់៕ (អត្ថបទសាលា)
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយនឹង វិទ្យាស្ថាន ស្ដារគំហើញ ប្រាយអ៊ិនហូលឌិន ប្រចាំកម្ពុជា បានបើកសិក្ខាសាលាស្ដីពី សុខភាពភ្នែក ដើម្បីចែករំលែកចំណេះដឹងពីវិធីការពារ និងវិធីសាស្ត្រធ្វើឱ្យភ្នែកមានសុខភាពល្អ ជូនដល់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង កម្រិតបឋមសិក្សា នៅសាខាម៉ៅសេទុង និងសាខាទួលគោក សរុបចំនួន៨៦៤នាក់ កាលពីដើមសប្ដាហ៍កន្លងមកថ្មីៗនេះ។
មិនទាន់ប្រកាសចូលកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិថ្មីផង សម្ដេច ហ៊ុន សែន បានទទួលលិខិតដោយឡែកពីរច្បាប់ ពីប្រធានស្នងការអឺរ៉ុប ដែលអញ្ជើញសម្ដេច ឲ្យចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប។ សម្ដេច ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំទាំងពីរនេះ នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៧-១៩ ខែតុលា ខាងមុខ។ ក្រៅពីកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាល ក៏នឹងទៅទស្សនកិច្ចបណ្ដាប្រទេសអឺរ៉ុបដទៃទៀតផង។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខណ្ឌមានជ័យ នៅថ្ងៃទី២ សីហា សម្ដេច ហ៊ុន សែន បាននិយាយថា សម្ដេចនឹងទស្សនកិច្ចនៅប្រទេសតួកគី នៅថ្ងៃទី២០ និងថ្ងៃទី២២ ខែតុលា មុននឹងទៅប្រទេសស្វីស ដើម្បីចូលរួមប្រជុំសន្និសីទអន្ដរជាតិស្ដីពីពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ។ អមជាមួយកម្មវិធីទាំងនេះ សម្ដេច ហ៊ុន សែន បាននិយាយបែបផ្លែផ្កាទៅឲ្យអ្នកប្រឆាំងសម្ដេច ដែលរស់នៅបណ្ដាប្រទេសទាំងនោះ ត្រៀមខ្លួនធ្វើបាតុកម្មតវ៉ា និងវត្តមានរបស់ខ្លួនផងដែរ។ «បើយោងទៅលើប្រតិទិននេះ គ្រាន់តែជម្រាបឲ្យហើយ ដើម្បីឲ្យអ្នកនៅខាងអឺរ៉ុបត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំតទៅទៀត ហើយអ្នកដែលត្រូវមកជួបជាមួយខ្ញុំ ក៏ត្រៀមរៀបចំដើម្បីជួបខ្ញុំផងដែរ ព្រោះធម្មតាអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ នៅតាមប្រទេសនានា មិនបានស្មើនឹង១០ភាគរយ នៃអ្នកដែលមកជួបគាំទ្រខ្ញុំទេ រាប់ទាំងទៅអូស្ដ្រាលីចុងក្រោយ។ គេថាមហាបាតុកម្ម មហារុយៗ មិនបានមនុស្ស១០០នាក់ផង រួចហើយទៅជ្រកកោនជាមួយវៀតណាមផង ជាមួយភូមាផង ជាមួយថៃផង ជាមួយឡាវ ដើម្បីទៅថតរូបមើលទៅឃើញបានច្រើន ឯខ្ញុំនេះវិញ ត្រូវគេ(អ្នកគាំទ្រ)ចាប់ថើមឲ្យពេញផ្លូវ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។ ព្រះករុណា ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងចេញព្រះរាជសារមួយ កោះប្រជុំសមាជិកតំណាងរាស្ត្រពីគណបក្សដែលឈ្នះចូលរដ្ឋសភា នឹងស្បថសច្ចាប្រណិធានចូលកាន់តំណែង នៅថ្ងៃទី១៩ កញ្ញា។ ក្រោយធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភក្ត្រអង្គព្រះមហាក្សត្ររួចហើយ រដ្ឋាភិបាលថ្មី ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ហើយស្បថចូលកាន់តំណែងគណៈរដ្ឋមន្ត្រី នឹងត្រូវធ្វើឡើង នៅល្ងាចថ្ងៃដដែលនេះ។ នេះបើតាមសម្ដេច ហ៊ុន សែន៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅកាន់ប្រទេសបែលហ្ស៊ិក តួកគី និងស្វីស នាអំឡុងខែតុលា ខាងមុខ។ ដំណើរទៅកាន់នៅតំបន់អឺរ៉ុបរបស់សម្តេច ហ៊ុន សែន នឹងធ្វើឡើងក្នុងនាមជាប្រមុខរដ្ឋាភិបាលអណត្តិទី៦ បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះទាំង១២៥អាសនៈ ។ សម្តេចបានបញ្ជាក់ថា ថ្ងៃទី២០ ខែកញ្ញា ជាថ្ងៃបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
  កាលពីនៅវ័យ២៤ឆ្នាំ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្លិបរហស្សនាមមេឃខៀវទិញរូបគេពីក្លិប Valencia នៃលីគបាល់ទាត់កំពូល La Liga ក្នុងខែកក្កដា ឆ្នាំ២០១០។   Silva យល់ស្របថាវាគឺជាក្តីសុបិនមួយសម្រាប់កីឡាករបាល់ទាត់អេស្ប៉ាញដែលភាគច្រើនចង់លេងឲ្យក្រុម Barcelona ឬ Real Madrid ប៉ុន្តែភាពរឹងមាំនៃការចង់បានរបស់ Man City បានធ្វើឲ្យរូបគេសម្រេចចិត្តទៅរួមក្រុម។   «City ចង់បានខ្ញុំ។ ពួកគេបានព្យាយាមទាក់ទងខ្ញុំតាំងពីខែធ្នូ ហើយសុំខ្ញុំទៅលេងឲ្យពួកគេ។ ខ្ញុំបានគិតថាតើអ្នកណាចង់បានខ្ញុំខ្លាំងជាងគេ City ចង់បានខ្ញុំដូច្នេះទីនោះហើយជាកន្លែងដែលខ្ញុំត្រូវទៅ»។ Silva និយាយបែបនេះក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី Premier League Show។   តាំងពីផ្លាស់ពីអេស្ប៉ាញទៅកាន់ទឹកដី Etihad ក្នុងរយៈពេល៨រដូវកាលមកនេះ ខ្សែបម្រើវ័យ៣២ឆ្នាំ បានជួយក្រុមឈ្នះពាន Premier League ៣លើក FA Cup ១លើកនិង League Cups ៣លើក ជាមួយនឹងការបង្ហាខ្លួនលើសពី៣០០ប្រកួតរបស់គេផងដែរ។   សម្រាប់ក្រុមជម្រើសជាតិវិញ Silva បានជួយអេស្ប៉ាញលើកពាន World Cup នៅឆ្នាំ២០១០ និងឈ្នះពាន UEFA Euro ពីលើកជាប់គ្នាក្នុងឆ្នាំ២០០៨ និង២០១២៕  
ខ្សែបម្រើឆ្នើម David Silva បាននិយាយថាការចូលរួមជាមួយ Manchester City កាលពី ៨ ឆ្នាំមុនគឺជាការសម្រេចចិត្តមួយដ៏ល្អបំផុតក្នុងជីវិតរបស់គេបើទោះជាមានការចាប់អារម្មណ៍ពីក្លិបយក្សអេស្ប៉ាញពីរ Barcelona និង Real Madrid នៅពេលនោះក៏ដោយ។ នេះបើតាមការផ្សាយរបស់ BBC។
«ខ្ញុំជឿជាក់ឯកឧត្តម នឹងដឹកនាំប្រកបដោយគតិបណ្ឌិត ដែលនាំប្រជាជនអាមេរិកកាន់តែទៅរកភាពត្រឹមត្រូវ សន្តិភាព បង្រួបបង្រួម និងវិបុលភាព»។ នេះជាសារលិខិតរបស់ព្រះមហាក្សត្រ ផ្ញើទៅលោក ចូ បៃឌិន ប្រធានាធិបតីអាមរិក។   បន្ថែមពីនេះ ព្រះអង្គក៏មានបន្ទូលរម្លឹកពីចំណងមិត្តភាពរវាងកម្ពុជា និងអាមេរិក ដែលបានសហប្រតិបត្តិការរួមគ្នា ក្នុងនាមជាមិត្តភក្តិ ទាំងនៅក្នុងកម្រិតតំបន់ និងអន្តរជាតិជាយូរមកហើយ។ «ខ្ញុំមានជំនឿចិត្តមុតមាំថា ចំណងមិត្តភាពទាំងនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ថែមទៀត ក្រោមការដឹកនាំរបស់រដ្ឋបាលឯកឧត្តម»។ នេះសាទររបស់ព្រះមហាក្សត្រកម្ពុជា។   គួរបញ្ជាក់ថា កម្ពុជា និងអាមេរិក បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥០មកម្ល៉េះ។ កាលពីឆ្នាំ២០២០កន្លងមក ភាគីទាំងពីរ ក៏បានធ្វើខួបអនុស្សាវរីយ៧០ឆ្នាំ នៃចំណងការទូតផងដែរ៕
ភ្នំពេញ៖ ព្រះកុរណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារអបអរសាទរលោក ចូ បៃឌិន ដែលក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ ។ នេះបើតាមសារលិខិតរបស់ព្រះអង្គ នៅថ្ងៃទី២១ មករា។
លោក ឈីវ យីស៊ាង អាយុ៤៤ឆ្នាំ ដែលមានកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម មានសញ្ញាបត្របណ្ឌិតខាងនីតិសាធារណៈពីសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង ដោយលោកធ្លាប់ធ្វើជាសាស្ត្រាចារ្យផ្នែកវិធីសាស្ត្រស្រាវជ្រាវ និងវប្បធម៌ទូទៅ (ជាភាសាបារាំង) នៅវិទ្យាស្ថានភាសាបរទេសនៃសាកលភូមិន្ទភ្នំពេញ។ លោកបានត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ចាប់ពីខែមេសា ឆ្នាំ២០១៧។ ក្រៅពីនេះ លោក ឈីវ យីស៊ាង ក៏មានតួនាទីជានាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕
លោក ឈីវ យីស៊ាង ត្រូវបានតម្លើងមុខតំណែងពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
  នៅទីក្រុង Panaji នៃរដ្ឋធានី Goa ឥណ្ឌា លោក ឈីន កាង ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ក្នុងជំនួបនេះដែរ លោក Qin Gang បានសង្កត់ធ្ងន់ថាចិនមានឆន្ទៈចង់ស្ដារទំនាក់ទំនងរវាងចិននិងឥណ្ឌាឡើងវិញ។    លោក ឈីន បានលើកឡើងថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តការពិគ្រោះយោបល់ និងការផ្លាស់ប្តូរទ្វេភាគី បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងធ្វើឱ្យការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ជាមួយឥណ្ឌា។   បើតាមលោក ឈីន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកដូចគ្នា ក្នុងដំណាក់កាលនៃការការធ្វើទំនើបភាវូបនីយកម្ម ចិន និងឥណ្ឌាគួរតែពង្រឹងទំនាក់ទំនងទ្វេភាគី និងរក្សាទស្សនវិស័យរយៈវែងឆ្ងាយ បង្កើតសមិទ្ធផលទៅវិញទៅមក និងប្រកាន់យកនូវមាគ៌ាថ្មីនៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍដោយសន្តិភាព។    លោកក៏បានរំឭកឡើងវិញថា ការស្តារឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺដើម្បីផ្តល់ការជំរុញដល់ស្ថិរភាពក្នុងតំបន់ និងបង្កើតចក្ខុវិស័យវិជ្ជមានទៅក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពលើពិភពលោក។   ដោយកត់សម្គាល់ពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនចិននិងឥណ្ឌាជាទូទៅមានស្ថិរភាព លោក ឈីន បានបញ្ជាក់ថា ប្រទេសទាំងពីរគួរតែបន្តអនុវត្តការឯកភាពរបស់មេដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹងនៅតាមព្រំដែន រក្សាបាននូវសន្តិភាព និងភាពស្ងប់ស្ងាត់យូរអង្វែងនៅតំបន់ព្រំដែន។   ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ក៏បានបង្ហាញទស្សនៈរបស់ភាគីឥណ្ឌាលើទំនាក់ទំនងឥណ្ឌា-ចិន ដោយនិយាយថា ភាគីទាំងពីរអាចមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លើសពីនេះលោកក៏បានសង្កត់ធ្ងន់ថា ភាគីឥណ្ឌាសង្ឃឹមថានឹងអាចបន្តរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនតាមរយៈការពិគ្រោះយោបល់ជាមួយភាគីចិន។   គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងឥណ្ឌាកន្លងមក តែងមានការប៉ះទង្គិចគ្នាជារឿយៗពីរឿងព្រំដែន។ ទំនាស់ព្រំដែននេះបានផ្ទុះឡើងតាំងពីឆ្នាំ ១៩៦២ ដែលពេលនោះភាគីទាំងពីរមានការផ្ទុះអាវុធផង។ យ៉ាងណាមិញ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ភាគីទាំងពីរបានព្យាយាមស្តារទំនាក់ទំនងឡើងវិញ និងបង្កើតទំនុកចិត្តលើគ្នាបន្តិចម្តងៗ តាមរយៈកិច្ចព្រមព្រៀងជាច្រើន៕  
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី៤ ខែឧសភា បាននិយាយថា ចិនមានឆន្ទៈក្នុងការស្ដារទំនាក់ទំនងរវាងចិននិងឥណ្ឌា ឱ្យត្រលប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងស្ថិរភាពឡើងវិញ។
  ដោយសំឡេង៣៩១ទល់នឹង២៤២ សភាអង់គ្លេសបានបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបជាថ្មីទៀត ខណៈនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ អង់គ្លេសត្រូវចាកចេញទៅហើយនោះ។ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ មិនពេញចិត្តលទ្ធផលបោះឆ្នោតនេះឡើយ ទោះជាលោកស្រីទទួលបានការធានាលើបញ្ហាសំខាន់ៗជាច្រើនពីសំណាក់ដៃគូនៅអឺរ៉ុប មុននឹងការបោះឆ្នោតនេះក៏ដោយ។   បញ្ហាសំខាន់ដែលសមាជិកសភាមិនពេញចិត្ត គឺការរក្សាព្រំដែនរវាងអង់គ្លេស និងអាណាខេត្តអៀរឡង់ខាងជើងឲ្យនៅចំហដដែល ពេលអង់គ្លេសចាកចេញ។ តាមពិតទៅ មុនការបោះឆ្នោត លោកស្រី ម៉េយ៍ បានធ្វើដំណើរទៅជួបមេដឹកនាំអឺរ៉ុបដើម្បីសុំការធានាពីបញ្ហានេះ ហើយក៏ទទួលបានការសន្យាផ្លូវច្បាប់ហើយដែរ។ ប៉ុន្តែទីបំផុត សភាអង់គ្លេសនៅតែបដិសេធកិច្ចព្រមព្រៀងដដែល។    ថ្លែងក្រោយការបោះឆ្នោតថ្ងៃទី១២ ខែមីនា លោកស្រី ម៉េយ៍ នៅតែអះអាងថា កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលលោកស្រីសម្រេចបាន ជាកិច្ចព្រមព្រៀងល្អបំផុត និងជាកិច្ចព្រមព្រៀងតែមួយគត់ផង។ យ៉ាងណាមិញ លោកស្រីបានសន្យាផ្ដល់ឱកាសឲ្យសភាបោះឆ្នោតលើជម្រើសចាកចេញដោយគ្មានកិច្ចព្រមព្រៀង ហើយបើសិនជាត្រូវបានបដិសេធម្ដងទៀតនោះ សភានឹងត្រូវបោះឆ្នោតថា ត្រូវសុំសហភាពអឺរ៉ុបពន្យារពេលចាកចេញឬយ៉ាងណា។   ក្រោយការបោះឆ្នោតនៅអង់គ្លេស សហភាពអឺរ៉ុបក៏ពេញចិត្តនឹងលទ្ធផលដែរ។ លោក Michel Barnier ប្រធានក្រុមចរចារបស់អឺរ៉ុបលើកឡើងថា អឺរ៉ុបគ្មានអ្វីត្រូវផ្ដល់ឲ្យអង់គ្លេសទៀតឡើយ ហើយត្រូវត្រៀមខ្លួនសម្រាប់ការលែងលះដោយគ្មានកិច្ចព្រមព្រៀង។ តាមរយៈ Twitter មន្ត្រីអឺរ៉ុបរូបនេះនិយាយថា សហភាពអឺរ៉ុបបានធ្វើគ្រប់យ៉ាងអស់ហើយដើម្បីជួយឲ្យកិច្ចព្រមព្រៀងចាកចេញដំណើរការតាមអ្វីដែលកំណត់។   ឱកាសទីបីសម្រាប់អង់គ្លេសគ្មានទៀតឡើយ។ នេះជាការប្រកាសរបស់លោក ហ្សង់-ក្លូដ ចាំងគើ ប្រធានគណៈកម្មការអឺរ៉ុបក្រោយជំនួបជាមួយលោកស្រី ម៉េយ៍ នៅថ្ងៃទី១១ ខែមីនា។ ចំណែកឯការសុំពន្យារពេលចាកចេញវិញ អឺរ៉ុបក៏ត្រូវសម្រេចចិត្តក្នុងចំណោមសមាជិករបស់ខ្លួន។ បានន័យថា បើសភាអង់គ្លេសពិតជាបោះឆ្នោតមិនឲ្យអង់គ្លេសចាកចេញដោយគ្មានកិច្ចព្រមព្រៀង អឺរ៉ុបប្រហែលជាទុកពេលឲ្យអង់គ្លេសទៀត ដោយមិនទាន់លែងលះគ្នានៅថ្ងៃទី២៩ ខែមីនានេះឡើយ៕  
សភាចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែមីនា បានបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបដែលស្នើដោយរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ។ នេះជាលើកទីពីរដែលសភាអង់គ្លេសទាត់ចោលកិច្ចព្រមព្រៀងនេះ ទោះជាលោកស្រី ម៉េយ៍ ប្រឹងប្រែងសុំសម្បទានបានច្រើនពីសហភាពអឺរ៉ុបក្ដី។ លទ្ធផលបែបនេះ ធ្វើឲ្យលេចជាសំណួរថា អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចសន្យា ឬក៏ត្រូវពន្យារពេលចាកចេញសិន។
ក្រសួងការបរទេសអាមេរិកបានបញ្ចេញរបាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០១៧ កាលពីចុងសប្តាហ៍កន្លងទៅដោយរបាយការណ៍នេះបានពណ៌នាពីការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់របបផ្តាច់ការកូរ៉េខាងជើង ក្នុងនោះមានការប្រហារជីវិត ធ្វើទារុណកម្ម និងការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជនទូទាំងប្រទេសផងនោះ។ នៅថ្ងៃអង្គារទី ២៤ មេសានេះ កូរ៉េខាងជើងចេញមុខទិតៀនរបាយការណ៍អាមេរិកនេះដោយខឹងសម្បារ ហើយបានចាត់ទុកថា វាជារឿងឆ្កួតឡប់ និងជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះខ្លួនផងដែរ។  ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញបទវិចារណកថាមួយដែលឆ្លើយតបនឹងរបាយការណ៍អាមេរិក ដូច្នេះ៖«វ៉ាស៊ីនតោនកំពុងតែងតាំងខ្លួនឯងជាចៅក្រមកាត់ក្តីរឿងសិទ្ធិមនុស្ស។ គោលដៅចម្បងរបស់មហាអំណាចនេះគឺបង្កើតលេសដើម្បីឈ្លានពានគេផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធានិងដាក់សម្ពាធលើគេផង»។ ក្រៅពីរិះគន់អាមេរិក ទីភ្នាក់ងារដដែលនោះក៏បានព្យាយាមវាយប្រហារអាមេរិកវិញដែរលើកឡើងពីបញ្ហាសិទ្ធិមនុស្សដែលកើតឡើងនៅទឹកដីប្រទេសមហាអំណាចប្រជាធិបតេយ្យនេះក្នុងនោះមានបញ្ហារ៉ាំរ៉ៃពាក់ព័ន្ធហិង្សាប្រដាប់អាវុធ ការបំពានឬរើសអើងសិទ្ធិប្រឆាំងប្រជាជនស្បែកខ្មៅ និងបញ្ហាអយុត្តិធម៌ផ្សេងទៀតផង។ កូរ៉េខាងជើងបានផ្តាំផ្ញើឲ្យអាមេរិកដោះស្រាយបញ្ហាខ្លួនឯងឲ្យរួចមុនរិះគន់គេឯង និងកាត់ក្តីចំពោះស្ថានភាពប្រទេសដទៃទៀតដែរ។ យ៉ាងណាមិញ ប្រតិកម្មធ្ងន់ៗរបស់កូរ៉េខាងជើងចំពោះរបាយការណ៍សិទិ្ធមនុស្សអាមេរិកកើតឡើង មុនប្រធានាធិបតីដូណាល់ ត្រាំ ជួបជាមួយលោក គីម ជុងអ៊ុន (ចន្លោះចុងខែឧសភា ទៅដល់ខែមិថុនា)។ក្នុងសន្និសីទសារព័ត៌មានជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ថ្ងៃអង្គារទី ២៤ មេសាម្សិលមិញ លោក ត្រាំ បានកោតសរសើរលោក គីម ជុងអ៊ុនដែលបង្ហាញជំហរវិជ្ជមានក្នុងការចរចា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ្វីដែលលោកចង់បានគឺការកម្ទេចចោលអាវុធនុយក្លេអ៊ែរ មិនមែនចរចាគ្នាដើម្បីឲ្យល្អមើលឡើយ។  ការរិះគន់របស់កូរ៉េខាងជើងនេះដែរក៏កើតឡើងត្រឹមតែប៉ុន្មានថ្ងៃដែរ មុនកិច្ចប្រជុំកំពូលកូរ៉េទាំងពីរជួបគ្នាជាលើកទីបី ពោលគឺជាពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ជួបជជែកទល់មុខគ្នានៅតំបន់គ្មានយោធាដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការរវាងកូរ៉េទាំងពីរ។ លោក មូន ក៏បានសន្យាលើកឡើងពីការចាប់ជម្រិតជនជាតិជប៉ុនដោយកូរ៉េខាងជើងនៅក្នុងជំនួបទ្វេភាគីនេះដែរ។ ក្រោយជំនួបប្រវត្តិសាស្ត្រនេះ ប្រធានាធិបតី មូន នឹងទូរសព្ទទៅប្រាប់លោក ដូណាល់ ត្រាំ ដោយសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ។ តាមពិតទៅ ទោះសង្គ្រាមចប់ឆ្នាំ ១៩៥៣ មែន តាមបច្ចេកទេស ភាគីទាំងពីរស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយព្រោះសង្គ្រាមពេលនោះបញ្ចប់ត្រឹមមានបទឈប់បាញ់ប៉ុណ្ណោះមិនមែនសន្ធិសញ្ញាសន្តិភាពឡើយ៕
របបដឹកនាំកូរ៉េខាងជើងបានថ្កោលទោសរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិកដែលរិះគន់ស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើងនៅសប្តាហ៍នេះ។ កូរ៉េខាងជើងប្រតិកម្មខ្លាំងៗចំពោះអាមេរិក មុនពេលដែលកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មកដល់។
ចេញពីជប៉ុន លោក Lloyd Austin បន្តដំណើរទៅកាន់កូរ៉េខាងត្បូង។ នៅថ្ងៃទី១៧ ខែមីនា លោក Austin ជួបជាមួយសមភាគីកូរ៉េខាងត្បូង Suh Wook ដោយផ្ដោតលើបញ្ហាកូរ៉េខាងជើង និងចិន។ បើតាមប្រមុខមន្ទីរបញ្ចកោណរូបនេះ សម្ពន្ធភាពជាមួយកូរ៉េខាងត្បូងជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៃតំបន់អាស៊ីឦសាន ហើយការត្រៀមខ្លួនរួចស្រេចរបស់កងទ័ព ជាអាទិភាពខ្ពស់បំផុត។   អត្ថបទទាក់ទង   ប្អូនស្រីលោក គីម រំឭកអាមេរិកថា បើចង់ដេកសុខស្រួល កុំបង្ករឿង   កូរ៉េខាងត្បូង ព្រមបង្កើនការចំណាយជិត១៤ភាគរយសម្រាប់វត្តមានយោធាអាមេរិក   «ដោយមើលឃើញពីបញ្ហាប្រឈមដែលមិនធ្លាប់មានបង្កើតឡើងដោយចិន និងកូរ៉េខាងជើង សម្ពន្ធភាពជាមួយសាធារណរដ្ឋកូរ៉េពិតជាសំខាន់ជាងពេលណាៗទាំងអស់»។ លោក Austin លើកឡើងបែបនេះនាជំនួបជាមួយលោកWook ។ លោកក៏ផ្ដល់ធានាជាថ្មីផងដែរថា អាមេរិកនឹងបន្តការពារសម្ពន្ធមិត្តមួយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។   ការលើកឡើងរបស់លោក Austin ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយលោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ ប្អូនស្រីក៏មានឥទ្ធិពលរូបនេះ ក៏ព្រមានរដ្ឋាភិបាលកូរ៉េខាងត្បូងពីការជ្រើសរើសយកផ្លូវទៅកាន់សង្គ្រាម និងវិបត្តិ និងមិនគិតពីប្រជាជនជាមុន។   អាមេរិក មានកងទ័ពចំនួន២៨,៥០០នាក់ដែលកំពុងប្រចាំការនៅកូរ៉េខាងត្បូង។ កាលពីថ្ងៃទី១០ ខែមីនា អាមេរិកនិងកូរ៉េខាងត្បូងសម្រេចបានកិច្ចព្រមព្រៀងស្តីពីការចំណាយលើមូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីកូរ៉េខាងត្បូង។ ពិធីចុះកិច្ចហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីចំណាយនេះ ទំនងជាធ្វើឡើងអំឡុងទស្សនកិច្ចរបស់ Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន តែម្ដង។   ចំពោះកិច្ចព្រមព្រៀងនេះលោក Austin អះអាងថា ជាការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីចូ បៃឌិន ក្នុងការស្រោចស្រង់ និងទំនើបកម្មសម្ពន្ធភាពនៅជុំវិញពិភពលោក។ លោកបន្តថា សម្ពន្ធភាពដែលមានអាយុជាង៧០ឆ្នាំនេះ នៅបន្តខ្ជាប់ខ្ជួនដូចដែកថែប។    ចំណែកលោក Suh វិញបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាមេរិកមានលក្ខណៈទៅវិញទៅមកឡើងវិញចាប់ពីពេលដែលលោក បៃឌិន កាន់តំណែងជាប្រធានាធិបតីមក។    នៅថ្ងៃទី១៨ ខែមីនា លោកAustin និងចូលរួមជាមួយលោកអាន់តូនី ប្ល៊ីងខិន ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរធ្វើការសម្របសម្រួលគោលនយោបាយ វិធានការទល់នឹងកូរ៉េខាងជើង និងការពង្រឹងសម្ពន្ធភាព។ ក្រោយជំនួបនោះ រដ្ឋមន្ត្រីទាំងពីរក៏ចូលជួបប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ៕    
រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin ចាត់ទុកសម្ពន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងជារឿសំខាន់ ស្របពេលនៃការកើនឡើងបញ្ហាប្រឈមសន្តិសុខបណ្តាលមកពីចិន និងកូរ៉េខាងជើង។ លោក Austin អះអាងបែបនេះអំឡុងទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៧ ខែមីនា
កីឡាករ និងបុគ្គលិកទាំង៦នាក់ខាងលើត្រូវបានក្លិបនៃក្របខណ្ឌកំពូលអ៊ីតាលី Fiorentina ដាក់ឲ្យនៅដាច់ដោយឡែកដើម្បីព្យាបាល ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតនឹងត្រូវទៅធ្វើតេស្តជាបន្តបន្ទាប់ទៀត។   ក្រុមនៅ Serie A ភាគច្រើនបានវិលត្រឡប់ទៅកាន់ការហ្វឹកហាត់វិញរៀងៗខ្លួន បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលីផ្តល់ការអនុញ្ញាត ប៉ុន្តែអាចហ្វឹកហាត់បានតែម្នាក់ៗឯងប៉ុណ្ណោះ។ មួយវិញទៀត រដ្ឋមន្ត្រីកីឡាអ៊ីតាលីលោក Vincenzo Spadafora ក៏បានបញ្ជាក់ជាថ្មីដែរថា ការហ្វឹកហាត់ជាក្រុមនឹងមិនអាចធ្វើឡើងនៅមុនថ្ងៃទី១៨ ខែឧសភាឡើយ។   កាលពីថ្ងៃទី៦ ខែឧសភា កីឡាកររបស់Torino ម្នាក់ក៏បានធ្វើតេស្តរកឃើញថាឆ្លង COVID-19 នេះដែរ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ សម្រាប់អត្តសញ្ញានអ្នកឆ្លង ទាំង Fiorentina និង Torino សុទ្ធតែមិនបានបង្ហាញឈ្មោះកីឡាកររបស់ពួកគេនោះទេ។   ស្របពេល Serie A កំពុងស្ថិតក្នុងការពិចារណាដើម្បីវិលទៅកាន់ការប្រកួតលីគឡើងវិញ ខណៈ COVID-19 នៅតែបន្តឆ្លងក្នុងប្រទេសអ៊ីតាលីនោះ Fiorentina បានប្រកាសពីការប្តេជ្ញាថាក្លិបនឹងចាត់ចែងក្នុងការគ្រប់គ្រងលើអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកឆ្លង និងធានាមិនឲ្យរាលដាលថ្មីទៀតឡើយ។ កីឡាករ និងបុគ្គលិកទាំងអស់នឹងត្រូវទទួលការពិនិត្យសុខភាពជាប្រចាំ។   គិតត្រឹមថ្ងៃទី៨ ខែឧសភានេះអ៊ីតាលីបានធ្លាក់តួលេខអ្នកឆ្លងច្រើន ដោយក្នុងនោះករណីឆ្លងសរុបនៅតែមានចំនួនជាង២សែនករណី និងអ្នកស្លាប់ជិត៣ម៉ឺននាក់ដដែល៕   
កីឡាករបាល់ទាត់របស់ក្រុម Fiorentina ចំនួនបីនាក់ និងសមាជិកបុគ្គលិកក្លិបចំនួនបីនាក់ទៀតបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺឆ្លង COVID-19។ នេះជាករណីឆ្លងថ្មីទៀតលើកីឡាករបាល់ទាត់នៅអ៊ីតាលី ក្រោយសមាជិកក្រុម Torino ម្នាក់បានឆ្លងជំងឺរាតត្បាតសកលនេះកាលពីថ្ងៃទី៦ ខែឧសភា។
អភិបាលស្រុកកែវសីមា លោក នួន សារ៉ន បានបញ្ជាក់ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម កំពុងប្រឈមនឹងការដួលរលំ ដោយសារដីនៅក្បែរបង្គោលបានបាក់ស្រុត ខណៈគម្លាតបង្គោលនឹងដី ដែលបាក់ស្រុតនៅមិនឆ្ងាយពីគ្នា។    បើតាមលោក នួន សារ៉ន ដែលបានចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា៖« ដីមាត់អូរវាដាច់ ហើយនៅសល់ប្រមាណជា ៤តឹក ដល់បង្គោល»។    អាជ្ញាធរមូលដ្ឋានមូលនឹងបន្តការតាមដានករណីនេះ។ ក្រៅពីនេះ លោកអភិបាលស្រុកកែវសីមា ក៏បានរាយការណ៍ទៅកាន់ថ្នាក់លើ ដើម្បីទទួលបានអនុសាសន៍ដែរ ដ្បិតវាជាកិច្ចការព្រំដែនរបស់ក្រសួងការបរទេស។     គម្លាតបង្គោលព្រំដែនកម្ពុជា-វៀតណាម នឹងដី ដែលបាក់ស្រុត។ រូបភាពពី៖ ហ្វេសប៊ុកផេក BTV ជាមួយគ្នានោះ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានបញ្ជាក់ថា ប្រសិនបើបង្គោលព្រំដែនដួលរលំ នោះនឹងត្រូវរៀបចំឡើងវិញ។ ដ្បិតបង្គោលព្រំដែននេះ ជាទីតាំងព្រំដែនរវាងកម្ពុជា នឹងវៀតណាម ដូច្នេះការរៀបចំនឹងមានការចូលរួមពីសំណាក់ភាគីទាំងសងខាង។ លោកស្រីបានឱ្យដឹងថា៖«យើងអត់មានសិទ្ធិទៅធ្វើម្នាក់ឯងទេ។ បង្គោលនេះជារបស់ប្រទេសគេ(វៀតណាម) នឹងប្រទេសយើង។ បង្គោលនេះ មិនមែនអភ័យឯកសិទ្ធិតែខ្មែរទេ វៀតណាមក៏គេមានសិទ្ធិពាក់កណ្តាលម្នាក់ អ៊ីចឹងត្រូវរួមគ្នាក្នុងការធ្វើការងារនេះ»។   បើគ្មានអ្វីប្រែប្រួលទេ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅក្នុងអំឡុងឆ្នាំ២០២២នេះ។    ដីអូរ ដែលបាក់ស្រុតជិតបង្គោលព្រំដែនកម្ពុជា-វៀតណាម។ រូបភាពពី៖ ហ្វេសប៊ុកផេក BTV លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានបញ្ជាក់ថា បន្ទាត់ព្រំដែនដែលភាគីទាំងពីរសម្រេចបាន៦ភាគរយបន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ ។   បើអាចសម្រេចបានបង្គោលព្រំដែន៦ភាគរយមែន កម្ពុជា និងវៀតណាម មានខ្សែបន្ទាត់ព្រំដែនជាផ្លូវការ ស្មើនឹង៩០ភាគរយ ។    អត្ថបទទាក់ទង   កម្ពុជា និងវៀតណាម នឹងសម្រេចបន្ទាត់ព្រំដែន ៦ភាគរយទៀត នៅមណ្ឌលគិរី រតនគិរី ស្វាយរៀង តាកែវ និងត្បូងឃ្មុំ   
 ភ្នំពេញ៖ បង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌល ប្រឈមនឹងដួលរលំ ដោយសារដីក្បែរបង្គោលបាក់ស្រុត ដោយសារទឹកអូរហូរច្រោះ។ នេះបើតាមលោក នួន សារ៉ន អភិបាលស្រុកកែវសីមា ។
  ក្នុងវីដេអូខ្លីនោះបានបង្ហាញពីសភាពក្មេងៗរុំភួយកម្តៅខ្លួន Foil Blankets ជាមួយនឹងទឹកមុខញញឹមហើយបានលើកដៃសំពះ ដោយនិយាយស្វាគមន៍នៅមុខកាមេរ៉ាដែលក្រុមមុជទឹកថៃឈរថតពួកគេនោះ ថា«សាវាត់ឌីខាប់» និងប្រាប់ពីឈ្មោះរបស់ពួកគេម្នាក់ម្តង។ សារជាវីដេអូនេះ ធ្វើឡើងដើម្បីយកទៅទៅបង្ហាញក៏ដូចជាលើកទឹកចិត្តដល់ក្រុមគ្រូសាររបស់ពួកគេដែលកំពុងរង់ចាំដំណឹងរបស់កូនៗនៅខាងក្រៅរូងភ្នំអស់រយៈពេលជាង១០ថ្ងៃមកហើយនោះ។     ក្មេងប្រុសដែលមានអាយុចន្លោះពី ១១ទៅ១៦ឆ្នាំនិងគ្រូបង្វឹកវ័យ ២៥ ឆ្នាំត្រូវបានរកឃើញនៅយប់ថ្ងៃចន្ទទី២ ខែកក្កដា ក្រោយក្រុមសង្គ្រោះចំណាយពេលជាង២២០ម៉ោងដើម្បីស្វែងរក។ក្រៅពីកងទ័ពជើងទឹកថៃ ទាហានអាមេរិក ទាហានអូស្ត្រាលី អ្នកជំនាញរូងភ្នំអង់គ្លេស និងក្រុមសង្គ្រោះជីវិតរបស់ចិនក៏ស្ថិតក្នុងប្រតិបត្តិការនោះដែរ។   បច្ចុប្បន្នក្មេងៗទាំងនោះ កំពុងផ្តល់ការបំប៉ន តាមរយៈចំនីអាហារប៉ូវកំលាំងងរួមទាំងជែលសម្រាប់បរិភោគដែលមានកាឡូរីខ្ពស់ និងថ្នាំប៉ារ៉ាសេតាម៉ុល។ ខណៈទឹកអាចនឹងបន្តកើនឡើងថែមទៀត ពួកគេក៏ត្រូវបានទទួលការហ្វឹកហាត់ជ្រមុជទឹកដោយបំពាក់អ៊ុកស៊ីសែនដើម្បីចាកចេញពីរូងភ្នំនោះ៕  
ខ្សែវីដេអូឃ្លីបថ្មីមួយទៀតដែលបានបង្ហោះដោយទាហានជើងទឹកថៃនៅថ្ងៃទី៤ ខែកក្កដាបានបង្ហាញពីសកម្មភាពរបស់កុមារថៃ១២នាក់រួមទាំងក្រូបង្វឹករបស់ពួកគេម្នាក់ទៀតដែលកំពុងជាប់ក្នុងរូងភ្នំ Tham Luang ស្ថិតក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ។
  កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានធ្វើទិវា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» នៅក្នុងទឹកដីអង្គរ។ ការបង្ហាញសិល្បៈ តន្ដ្រី និងការបង្ហាញពីវប្បធម៌រវាងប្រទេសទាំង២ បានដាក់ក្នុងទិវានោះ។    លោក ថោង ខុន បាននិយាយក្នុងកិច្ចសំណេះសំណាលជាមួយ ប្រព័ន្ធផ្សព្វផ្សាយចិនហៃណាន ស្ដីអំពី KUN KHMER KUNG FU ក្បាច់គុនកុងហ្វូ «សៅលីង» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា កីឡា ក៏ជាផ្នែកមួយនៃវប្បធម៌ដែរ។ នៅថ្ងៃទី១៩ ខែមករា ព្រឹត្តិការណ៍ Kun Khmer Kung Fu ដែលរៀបចំឡើងដោយទូរទស្សន៍ថោន នៅសង្វៀនជិតវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ មានកីឡាករ-កីឡាការិនីចិន ៦រូប មកប្រកួតជាមួយអត្ដពលិកគុនខ្មែរកម្ពុជា។ ដោយព្រឹត្តិការណ៍នេះ នឹងត្រូវផ្សាយផ្ទាល់ទៅប្រទេសចិនតាមរយៈស្ថានីយ៍ទូរទស្សន៍ហាយណាន។   ប្រធាន NOCC រូបនេះ មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះ គឺមានសារសំខាន់ និងត្រូវតាមពេលវេលា ដែលកម្ពុជា-ចិន ធ្វើទិវា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន»ផង និងជាការផ្សព្វផ្សាយគុនខ្មែរទៅកាន់ប្រទេសចិន ជាពិសេសពិភពលោកទាំងមូល ឲ្យស្គាល់គុនខ្មែរកាន់តែច្បាស់។   «Kun Khmer Kung Fu គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការរួមចំណែកទិវា នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ផងដែរ។ កីឡា គឺជាវប្បធម៌។ ប៉ុន្ដែអ្វី ដែលជាការកើតឡើងនៅថ្ងៃស្អែក គឺជាការផ្សព្វផ្សាយដើម្បី ចូលរួមលើកកម្ពស់ នៅគុនខ្មែរ ផ្សព្វផ្សាយទៅកាន់អន្ដរជាតិ។ តាមរយៈកិច្ចសហការនេះ យើង ចំណេញច្រើន ដល់ការផ្សព្វផ្សាយគុនខ្មែររបស់យើង ទៅកាន់អន្ដរជាតិទាំងមូល គឺមិនមែនគ្រាន់តែចង់ឲ្យប្រជាជនចិនស្គាល់គុនខ្មែរទេ ប៉ុន្ដែគឺឲ្យ ពិភពលោកទាំងមូល ព្រោះ Channel គេវាធំ។»។   លោក ថោង ខុន ក៏បន្ថែមទៀតផងដែរថា ពិភពលោក កាន់តែស្គាល់គុនខ្មែរច្រើនឡើងៗ ប៉ុន្ដែ NOCC ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ នៅតែបន្ដការប្រឹងប្រែង ធ្វើយ៉ាងណាឲ្យក្បាច់គុនមួយនេះ បានចូលជាកីឡាក្នុងតំបន់ និងទ្វីប យ៉ាងយូបំផុតជោគជ័យក្នុងឆ្នាំ២០៣២។ ព្រឹត្តិការណ៍ Kun Khmer Kung Fu មានការប្រកួតដូចជា៖   ១- ម៉ឺន មេឃា ប្រកួតជាមួយ Zhang Jingtao លើទម្ងន់ ៦៣.៥គីឡូក្រាម ២- ធឿន ធារ៉ា ប្រកួតជាមួយ Chiao Zhou លើទម្ងន់ ៧២គីឡូក្រាម ៣- ផល សោភ័ណ្ឌ ប្រកួតជាមួយ Liu Longquan លើទម្ងន់ ៦៥គីឡូក្រាម ៤- ពេជ្រ សម្បត្តិ ប្រកួតជាមួយ Yang Huo លើទម្ងន់ ៦០គីឡូក្រាម ៥- អេ យ៉ានុត ប្រកួតជាមួយ Kuang Fei លើទម្ងន់ ៥៧គីឡូក្រាម ៦- ការប្រកួតម៉ារ៉ាតុង កីឡាករ៤ប្រទេសផ្សេងគ្នា ក្នុងនោះ កីឡាករ រឿង សោភ័ណ្ឌ តំណាងឲ្យកម្ពុជា ត្រូវប្រជែងជាមួយកីឡាករមកពី៣ប្រទេសផ្សេងទៀត មកពីហ្វីលីពីន, រុស្ស៊ី និងចិន។    ព្រឹត្តិការណ៍ នឹងចាប់ផ្ដើមពីម៉ោង ៨:០០យប់ នៅជិតវត្តស្ងួនពេជ្រ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ៕   
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) យល់ថាព្រឹត្តិការណ៍ Kun Khmer Kung Fu ដែលត្រូវធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានសារសំខាន់ ក្នុងការផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ប្រទេសចិន។ ជាពិសេស ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើដោយមានកិច្ចសហការផ្សព្វផ្សាយជាមួយ ទូរទស្សន៍ហាយណាន នៅចិន ហើយស្របពេល ដែលកម្ពុជា និងចិន ប្រារព្ធទិវា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» ផងដែរ។
  នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានលើកឡើងក្នុងបណ្ដាញសង្គម Twitter ថា ជំនួយមូលនិធិដែលអនុម័ត បានមកពីកម្មវិធីផ្តល់កម្ចីបន្ទាន់ថ្មីចំនួន១,៣ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាកង្វះស្បៀងអាហារដែលអនុម័តដោយក្រុមប្រឹក្សា IMF កាលពីខែមុន។ អ៊ុយក្រែនក៏បានស្នើសុំការត្រួតពិនិត្យកម្មវិធីដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលដើម្បីពង្រឹងការប្តេជ្ញាចិត្ត គោលនយោបាយ និងជំរុញការគាំទ្របន្ថែមពីម្ចាស់ជំនួយ។   «នេះមានសារសំខាន់ណាស់ក្នុងការជួយជំរុញជំនួយដែលត្រូវការជាបន្ទាន់និងជួយត្រួសត្រាយផ្លូវសម្រាប់កម្មវិធីមូលនិធិពេញលេញ»។ លោកស្រី Georgieva បានសង្កត់ធ្ងន់បែបនេះ។   ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយមួយផ្សេងទៀត លោកស្រី Georgieva បញ្ជាក់ថា រដ្ឋាភិបាលសមាជិករបស់ IMF ដែលគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អ៊ុយក្រែន បានសន្យាដើម្បីធានាឱ្យប្រទេសនេះអាចដោះស្រាយបំណុលដែលមានស្រាប់។   IMF ក៏បានលើកឡើងថា សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បានបង្កឱ្យមានបញ្ហាដែលប៉ះពាល់ដល់មនុស្ស និងសេដ្ឋកិច្ច។ ជាមួយគ្នានោះ ផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ត្រូវរំពឹងធ្លាក់ចុះ៣៥ភាគរយក្នុងឆ្នាំ២០២២។   គួរបញ្ជាក់ថា IMF បានផ្ដល់ជំនួយ១,៤ពាន់លានដុល្លារឱ្យអ៊ុយក្រែនម្តងហើយកាលពីដើមឆ្នាំក្រោយសង្គ្រាមបានកើតឡើង។ IMF គ្រោងនឹងជួបជាមួយអាជ្ញាធរអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក៕
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រកាសនៅថ្ងៃទី៧ ខែតុលាថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តសំណើរបស់អ៊ុយក្រែនសម្រាប់កញ្ចប់ថវិកា១,៣ពាន់លានដុល្លារជាមូលនិធិសង្គ្រោះបន្ទាន់បន្ថែមដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចអ៊ុយក្រែន ខណៈដែលត្រូវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
  ជារៀងរាល់ឆ្នាំ ត្រីគ្រប់ប្រភេទ រាប់កោដិលានក្បាល ត្រូវបានភ្ញាស់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះនេះ  ហើយបណ្តែតតាមទឹកជំនន់ ចូលទៅតាមតំបន់វាលទំនាបលិចទឹក ជាពិសេស បឹងទន្លេសាប។ ត្រីទាំងនោះ បានផ្តល់ជាសុន្តិសុខស្បៀង និងការងារដល់ប្រជាជនកម្ពុជារាប់លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប។    ប៉ុន្តែ គួរឱ្យសោកស្តាយ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនមួយចំនួន ដែលរស់នៅតាមដងទន្លេមេគង្គ ពុំសូវខ្វល់ខ្វាយចំពោះទុកដាក់កាកសំណល់ផ្សេងៗឡើយ។ ពួកគាត់ បានយកទន្លេមេគង្គជាទីលានចាក់សំរាម ដូចក្នុងរូបភាពបង្ហាញស្រាប់ គឺជាគំនរសំរាម ដែលអ្នករស់នៅតាមដងទន្លេ បានយកមកចាក់ចោលនៅមាត់ទន្លេមេគង្គ ជិតវត្តសសរ ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ចម្ងាយប្រហែល ៣៦គីឡូម៉ែត្រី ខាងជើងទីរួមខេត្តក្រចេះ។ សំរាមទាំងនេះ អាចនឹងធ្លាក់ចូលទៅក្នុងទឹកទន្លេបានយ៉ាងងាយ ទីដែលវាអាចបំបែកខ្លួនជាបំណែកតូចៗ និងអាចត្រូវស៊ីដោយត្រី និងសត្វដទៃទៀត។ ការបំពុលបែបនេះ ក៏អាចបង្កគ្រោះថ្នាក់ដល់ទាំងសត្វ និងមនុស្សផងដែរ។   គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជាជន ដែលរស់តាមដងទន្លេមេគង្គទាំងអស់ មេត្តាគិតគូរដល់សកម្មភាពផ្សេងៗ របស់យើង ដែលអាចនាំទៅដល់ការបំពុលបរិស្ថានទឹកទន្លេ និងបង្កគ្រោះថ្នាក់ដល់ត្រី ដែលរស់នៅទីនោះ។ សូមចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ និងការពារផលស្តុកត្រី ព្រមទាំងរក្សាសុខុមាលភាពទន្លេមេគង្គផងដែរ៕   
ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន នៃប្រទេសកម្ពុជា ដែលទន្លេមេគង្គហូរឆ្លងកាត់ ប្រវែងប្រហែល ១៤០គីឡូម៉ែត្រ សម្បូរទៅដោយកោះ និងអន្លង់ជ្រៅៗ ដែលជាទីជម្រកលាក់ខ្លួន និងពង-កូន នៃពពួកត្រីមេពូជតូច-ធំ ជាច្រើនប្រភេទ។ ក្នុងនោះ ក៏ជាទីជម្រករបស់សត្វផ្សោត ដែលជាប្រភេទសត្វផ្សោតកម្រទាំងក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
  ដើម្បីជំរុញឱ្យមានការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយឱ្យកាន់តែច្រើនពីតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ អាជ្ញាធរជាតិព្រះវិហារ បានបង្កើតមូលនិធិគម្រោងស្រាវជ្រាវ ដើម្បីផ្ដល់ឱកាសដល់និស្សិត មន្រ្តីរាជការ និងសាស្រ្តាចារ្យ ដើម្បីស្រាវជ្រាវ និងសិក្សាពីតំបន់ទាំង២នោះ។   គម្រោងស្រាវជ្រាវនេះ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា គម្រោងស្រាវជ្រាវលើកដំបូងនេះ បានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ ដែលផ្ដល់អាទិភាពដល់និស្សិតចំនួន៣ក្រុម សម្រាប់អនុវត្តការស្រាវជ្រាវ ដោយបែងចែកជា៣គម្រោងផ្សេងៗគ្នា។      រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គម្រោងទាំង៣នោះមាន ការសិក្សាស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ,បដិមាបាត់បង់ និងការទាមទារត្រឡប់មកវិញ និងស្ថានីយគោកដីឆ្នាំង។   លោក ពុទ្ធិការ លើកឡើងដូច្នេះថា៖«គម្រោងស្រាវជ្រាវនោះ យើងកំណត់រយៈពេល៦ខែក្នុងមួយគម្រោង។ ដោយសារឆ្នាំនេះ គឺជាឆ្នាំចាប់ផ្ដើម ដូច្នេះកាលវិភាគរបស់យើង គឺរៀបចំមិនទាន់ស្រួល គឺគម្រោង២របស់និស្សិត បានបញ្ចប់ហើយ។ ដោយឡែកគម្រោង១ទៀត ដែលសិក្សាស្រាវជ្រាវសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយហ្នឹង មិនទាន់ចាប់ផ្ដើមនៅឡើយទេ»។    បើតាមអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ គម្រោងស្រាវជ្រាវទាំង៣នោះ គឺផ្ដល់ថវិកាទៅតាមទំហំនៃការស្រាវជ្រាវ ដែលគម្រោងស្រាវជ្រាវ បដិមាបាត់បង់ និងការទាមទារត្រឡប់មកវិញ និងស្ថានីយគោកដីឆ្នាំង ទទួលបានថវិកា៥០០ដុល្លារ ក្នុងមួយគម្រោង។ ចំណែកឯ គម្រោងស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ ទទួលបានការគាំទ្រចំនួន២៥០០ដុល្លារ។ លោក គង់ ពុទ្ធិការ បញ្ជាក់ថា ថវិកាគាំទ្រនេះ គឺជាថវិការដ្ឋ ផ្ដល់សម្រាប់ការស្រាវជ្រាវតំបន់តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ៕    រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ    
អាជ្ញាធរជាតិព្រះវិហារ ផ្ដល់ថវិកាចំនួន៣៥០០ដុល្លារ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់អនុវត្តគម្រោងស្រាវជ្រាវតំបន់ព្រះវិហារ និងកោះកេរ។ ថវិកានេះផ្ដល់សម្រាប់និស្សិតចំនួន៣ក្រុម ដើម្បីអនុវត្តគម្រោងស្រាវជ្រាវចំនួន៣ផ្សេងគ្នា។
ក្រោមកម្ដៅថ្ងៃ៣០អង្សា ប្រជាជនហុងកុងបាននាំគ្នាធ្វើបាតុកម្ម និងដើរសំដៅតុលាការក្រុងហុងកុងដើម្បីប្រឆាំងការកាត់ទោសសកម្មជនប្រជាធិបតេយ្យវ័យក្មេងបីនាកក់។ ក្រុមបាតុករបាននាំគ្នាកាន់បដាដែលមានអត្ថន័យវាយប្រហារការកាត់ទោសលោក Joshua Wong, Nathan Law និង Alex Chow ។ នៅសប្ដាហ៍មុន អ្នកទាំងបីត្រូវតុលាការហុងកុងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពី៦ខែ ទៅ៨ខែ ក្រោមការចោទប្រកាន់ថាប្រមូលផ្ដុំគ្មានការអនុញ្ញាត។ «វាមិនមែនជាបទឧក្រិដ្ឋទេដែលគ្រាន់តែតវ៉ារបបផ្ដាច់ការ»។ នេះជាប្រយោគសរសេរលើបដាធំៗរបស់ក្រុមបាតុករជាមួយសម្រែកកងរំពងថា៖ «ដោះលែងអ្នកទោសនយោបាយទាំងអស់។ យើងមិនខ្លាចទេ។ យើងមិនសោកស្ដាយទេ»។ លោក Lester Shum ដែលបានរៀបចំការតវ៉ានេះនិយាយថា ប្រជាជនហុងកុងបានប្រមូលផ្ដុំគ្នាក្នុងចំនួនច្រើន ដែលជាលើកដំបូងចាប់តាំងពីការរៀបចំបាតុកម្មឆត្រក្នុងឆ្នាំ២០១៤ ដែលបង្អាក់ដំណើរការទីក្រុងនេះអស់ពេលជាយូរ។ យ៉ាងណាក្ដី ក្រុងហុងកុងបានទាត់ចោលការចោទប្រកាន់ថាមានអន្តរាគមន៍នយោបាយចូលក្នុងការដំណើរការកាត់ក្ដីសកម្មជនវ័យក្មេងទាំងបី។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលហុងកុងនិយាយក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែសីហា ថា ការកាត់ទោសសកម្មជនទាំងបីខាងលើ គ្មានការពាក់ព័ន្ធរឿងនយោបាយឡើយ ហើយការចោទប្រកាន់ថាមានការលូកលាន់ផ្នែកនយោបាយ ក៏ ជារឿងគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានហេតុផលដែរ។ Joshua Wong និងដៃគូរបស់ខ្លួន បានប្រមូលមនុស្សធ្វើបាតុកម្មដ៏ធំក្នុងឆ្នាំ២០១៤ ដោយបានទាក់ទាញមនុស្សរាប់ពាន់នាក់។ បាតុកម្មពេលនោះ ធ្វើឡើងដើម្បីប្រឆាំងការពង្រីកឥទ្ធិពលរបស់ក្រុងប៉េកាំងចូលក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំតំបន់រដ្ឋបាលពិសេសហុងកុង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចិនតាំងពីឆ្នាំ១៩៩៧ ក្នុងក្របខណ្ឌ «ប្រទេសមួយ ប្រព័ន្ធពីរ»។ ពួកគេចោទក្រុងប៉េកាំងថាជ្រើសរើសមេដឹកនាំដែលស្និទ្ធខ្លួនក្នុងការបោះឆ្នោតអសកលមួយ។ Wong ក៏ដូចជាអ្នករួមគំនិតដទៃទៀត ត្រូវបានតុលាការដាក់ពិន័យឲ្យបម្រើការងារសហគមន៍ចំពោះទោសរបស់ពួកគេ។ ប៉ុន្តែក្រសួងយុត្តិធម៌ហុងកុងបានពិនិត្យការដាក់នេះឡើងវិញ ដោយចង់ឲ្យពួកគេជាប់ពន្ធនាគារវិញ។ ក្រុមបាតុករបាននាំគ្នារិះគន់រដ្ឋមន្ត្រីយុត្តិធម៌ហុងកុង Rimsky Yuen ដែលសម្រេចចិត្តផ្លាស់ប្ដូរការដាក់ទោសនេះ។ លោក Rimsky Yuen និយាយថា ការដាក់ទោសសកម្មជនទាំងបី មិនពាក់ព័ន្ធរឿងនយោបាយទេ៕
ពលរដ្ឋហុងកុងរាប់ពាន់នាក់នៅថ្ងៃទី២០ ខែសីហា បានប្រមូលគ្នាតាមដងផ្លូវដើម្បីតវ៉ាដាក់ទោសសកម្មជនការពារប្រជាធិបតេយ្យបីនាក់ ដែលត្រូវតុលាការដាក់ទោស។ ការកាត់ទោសសកម្មជនប្រជាធិបតេយ្យបីនាក់នេះក្រោមការចោទប្រកាន់ថារៀបចំការជួបជុំខុសច្បាប់ បង្កជាការព្រួយបារម្ភជុំវិញឯករាជ្យភាពរបស់តុលាការហុងកុង ក៏ដូចជាការកើនឡើងឥទ្ធិពលរបស់ចិនក្នុងប្រព័ន្ធគ្រប់គ្រងរបស់ហុងកុងផងដែរ។
ប្រធានាធិបតីហ្វីលីពីន លោក   រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២១ ខែមិថុនា បានគំរាមដាក់ពន្ធនាគារចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការព្រមានរបស់មេដឹកនាំហ្វីលីពីន ធ្វើឡើងស្របពេល កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានដំណើរការយឺត។   គិតត្រឹមថ្ងៃទី២០ ខែមិថុនា ប្រជាជនហ្វីលីពីន ត្រឹមតែ ២,១លាននាក់នៃប្រជាជនសរុប ១១០លានប៉ុណ្ណោះ បានទទួលវ៉ាក់សាំងពេញលេញ។ នេះជាចំនួនដ៏ទាបមួយ បើធៀបនឹងផែនការរបស់រដ្ឋាភិបាល ដែលបានគ្រោងចាក់វ៉ាក់សាំងឱ្យប្រជាជនចំនួន ៧០លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១។    ដោយមើលឃើញ កម្មវិធីចាក់វ៉ាក់សាំងមានដំណើរការយឺត លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានរំឭកប្រជាជនឱ្យទៅទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់បើកសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ និងបើកតំបន់ទេសចរណ៍។     «អ្នកអាចជ្រើសរើសបាន រវាងការចាក់វ៉ាក់សាំង ឬខ្ញុំនឹងចាប់អ្នកដាក់ពន្ធនាគារ»។ ប្រធានាធិបតីហ្វីលីពីន បាននិយាយបែបនេះនៅក្នុងសុន្ទរកថា ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។ ពាក្យគំរាមនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ បង្ហាញថា ចំនួនអ្នកទៅវ៉ាក់សាំងនៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងម៉ានីល មានចំនួនតិច។    ក្នុងន័យនេះ លោក ឌូទើតេ បានបន្តថា កុំគិតខុសមកលើលោក ព្រោះការធ្វើបែបនេះ ដើម្បីដោះស្រាយ ប្រទេសកំពុងមានវិបត្តិប៉ុណ្ណោះ។ បើតាមប្រធានាធិបតី លោកគ្រាន់តែមិនពេញចិត្តនឹងការមិនយកចិត្តទុកដាក់របស់ប្រជាជន ចំពោះការណែនាំរបស់រដ្ឋាភិបាល។   យ៉ាងណាមិញ ការគំរាមរបស់លោកឌូទើតេបែបនេះ  គឺផ្ទុយពីការលើកឡើងរបស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលបានជំរុញឱ្យប្រជាជនទៅទទួលវ៉ាក់សាំង តាមរយៈការស្ម័គ្រចិត្ត។   កន្លងមក អ្នកជំនាញផ្នែកសុខភាពហ្វីលីពីន បានលើកឡើងថា ប្រជាជនមានភាពស្ទាក់ស្ទើរ ទៅចាក់វ៉ាក់សាំង ដោយសារតែមូលហេតុមួយចំនួនដូចជា ការរង់ចាំចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ដ្ឋាភិបាល និងបទពិសោធដ៏អាក្រក់របស់រដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម DengVaxia ក្នុងឆ្នាំ ២០១៦ ដែលធ្វើឱ្យកុមាររាប់ពាន់នាក់ស្ថិតក្នុងគ្រោះថ្នាក់។   មកទល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១,៣លាននាក់ និងអ្នកស្លាប់ចំនួន ២៣០០០នាក់៕   
ដោយ៖ ជា ពេជ្រដាឡែន
លោក គូ វ៉ិត ជាអតីតនិស្សិតផ្នែកបុរាណវិទ្យាជំនាន់ទី២ (ក្រោយឆ្នាំ១៩៧៩) នៃសាលាភូមិន្ទវិចិត្រសិល្បៈ។ លោកបានបន្តថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកបុរាណវិទ្យានៅប្រទេសជប៉ុន ហើយបច្ចុប្បន្នជាមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាអ្នកបុរាណវិទ្យា លោក គូ វ៉ិត មើលឃើញពីគុណសម្បត្តិដ៏អស្ចារ្យលើជំនាញមួយនេះ។ លោកថា បុរាណវិទ្យា គឺមានន័យទូលំទូលាយ ដោយវាផ្តោតជាសំខាន់ទៅនឹងការសិក្សាប្រវត្តិសាស្ត្រ។ ក្នុងនាមជាប្រជាជនខ្មែរ គឺចាំបាច់ត្រូវដឹងពីប្រវត្តិសាស្ត្រខ្លួនឯង។ លោកបន្តថា គេអាចស្គាល់ប្រវត្តិសាស្ត្របានតាមរយៈមនុស្សខ្មែរបុរាណដែលបានបន្សល់ទុកនូវអ្វីមួយ ដូចជា កាកសំណល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ មានចាន ឆ្នាំង ក្អម គ្រឿងតុបតែង សំណង់សាសនា-ល- ដែលសំណល់ទាំងនោះជាភស្តុតាងសម្រាប់បកស្រាយប្រវត្តិសាស្ត្រ។ លោក គូ វ៉ិត បានឲ្យតម្លៃខ្ពស់សម្រាប់អ្នកសិក្សាផ្នែកបុរាណវិទ្យា ព្រោះលោកចាត់ទុកថា អ្នកទាំងនោះជាធនធានដ៏សំខាន់ ព្រោះគេមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយប្រវត្តិសាស្ត្រខ្មែរឲ្យអ្នកដទៃបានដឹង និងយល់ប្រវត្តិសាស្ត្ររបស់ខ្លួន។ ដោយសារកត្តានេះហើយ ទើបលោក គូ វ៉ិត ចាត់ទុកអ្នករៀនបុរាណវិទ្យា ជាអ្នកស្រឡាញ់ជាតិខ្លាំង។ លោកក៏បានសំណូមពរឲ្យយុវជនជំនាន់ក្រោយ គួរគិតចាប់ផ្តើមរៀនបុរាណវិទ្យាឡើងវិញ ដើម្បីឲ្យស៊ីជម្រៅទៅនឹងប្រវត្តិសាស្ត្រប្រទេសខ្លួន ក៏ដូចជាកុំឲ្យអ្នកដទៃមើលងាយ៕ ព័ត៌មានលម្អិតសូមស្តាប់បទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក គូ វ៉ិត អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ដែលបទសម្ភាសនេះធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅការដ្ឋានជួសជុលស្ពានទ័ពដូចតទៅ៖
សៀមរាប៖  អ្នកបុរាណវិទ្យាមួយរូប បានសម្តែងអារម្មណ៍មិនសប្បាយចិត្ត ទៅនឹងការធ្លាក់ចុះនៃចំនួននិស្សិតរៀនផ្នែកបុរាណវិទ្យា។ តាមរបាយការណ៍ពីសាលាភូមិន្ទវិចិត្រសិល្បៈ និស្សិតដែលសិក្សាផ្នែកបុរាណវិទ្យាពីមួយជំនាន់ទៅមួយជំនាន់ មានការធ្លាក់ចុះជាលំដាប់។ ជាក់ស្តែងក្នុងជំនាន់ទី២៥នេះ មាននិស្សិតត្រឹមតែ១៤នាក់ប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ចប់ថ្នាក់បុរាណវិទ្យា។
ការស្នើសុំសម្រាប់អនុញ្ញាតពី WTO ដើម្បីដាក់ទណ្ឌកម្មលើអាមេរិកនេះ ទំនងជាធ្វើឲ្យកើតមានជម្លោះតាមផ្លូវច្បាប់ជាច្រើនឆ្នាំ ជុំវិញរឿងក្ដីសម្រាប់ការដាក់ពិន័យ និងចំនួនទឹកប្រាក់ដែលខាតបង់ពីការដំឡើងពន្ធរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។   ក្រុងប៉េកាំង បានចាប់ផ្ដើមជម្លោះនេះ កាលពីឆ្នាំ២០១៣ ដោយបានប្ដឹងអាមេរិកពាក់ព័ន្ធនឹងការដំឡើងពន្ធលើឧស្សាហកម្មចិនមួយចំនួន រួមមាន គ្រឿងយន្ត គ្រឿងអេឡិចត្រូនិក ឧស្សាហកម្មធនស្រាល និងគ្រឿងដែកជាដើម។ ការនាំចេញផលិតផលទាំងនោះក្នុងមួយឆ្នាំៗ គឺមានតម្លៃប្រមាណ ៨,៤ពាន់ដុល្លារ នៅពេលនោះ។   ការស្នើសុំរបស់ចិនសម្រាប់ការអនុញ្ញាតដាក់ទណ្ឌកម្ម ដែលត្រូវបាន WTO ចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទិន្នន័យចុងក្រោយបង្អស់ដែលមាននោះ បានបង្ហាញថា ចិនបានរងការខាតបង់ទឹកប្រាក់ប្រមាណជាង ៧,០៤៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ ចិនចង់ស្នើសុំការអនុញ្ញាតដើម្បីដំឡើងរនាំងពាណិជ្ជកម្មលើទំនិញអាមេរិក ស្មើនឹងចំនួនដែលខ្លួនខាតបង់ ដោយយោងទៅតាមច្បាប់របស់ WTO។   គួររម្លឹកថា ចិន បានឈ្នះក្តីរបស់ WTO នៅក្នុងជម្លោះនេះ កាលពីឆ្នាំ២០១៦ ហើយការកាត់ក្តីនេះ ក៏ត្រូវបានបញ្ជាក់ឡើងវិញ ដោយបណ្ដឹងឧទ្ធរណ៍ផងដែរ កាលពីឆ្នាំមុន។ ក្រោយចាញ់ក្តី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែមុន ព្រមាននឹងដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកនេះ ប្រសិនបើពួកគេមិនធ្វើកំណែទម្រង់ឲ្យខ្លាំងជាងមុននោះទេ។    យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រាប់ WTO កាលពីខែមុនថា ពេលវេលាកំណត់សម្រាប់សហរដ្ឋអាមេរិកដើម្បី អនុលោមតាមការកាត់ក្តីនេះ បានហួសពេលទៅហើយ កាលពីថ្ងៃទី២២ សីហាកន្លងទៅ។    ទាក់ទិននឹងរឿងនេះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១១ កញ្ញា បានចេញផ្សាយរបៀបវារៈមួយសម្រាប់កិច្ចប្រជុំរបស់ភ្នាក់ងារដោះស្រាយជម្លោះរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ កញ្ញាខាងមុខ។ ការបង្កើតកិច្ចប្រជុំនេះឡើង គឺចង់បង្ហាញថា ចិនត្រៀមខ្លួនរួចជាស្រេច សម្រាប់ចាត់វិធានការផ្លូវច្បាប់ ដើម្បីស្នើសុំសម្រាប់ការអនុញ្ញាតដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិក៕  
ចិន បានប្រាប់ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១១ កញ្ញាថា ខ្លួនចង់ដាក់ទណ្ឌកម្ម ដែលគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារក្នុងមួយឆ្នាំលើសហរដ្ឋអាមេរិក។ បំណងនៃការដាក់ទណ្ឌកម្មនេះ គឺដោយសារខ្លួនបានឈ្នះក្តីជុំវិញរឿងដំឡើងពន្ធរបស់អាមេរិក។
ពិធីសម្ពោធស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលមានតម្លៃជាង ៦៣ ម៉ឺនដុល្លារនៅខេត្តព្រះសីហនុ នេះ ធ្វើឡើងចំខួបលើកទី ៥០ ឆ្នាំ នៃទំនាក់ទំនងការទួតកម្ពុជា-វៀតណាម។ អំឡុងខួប ៥០ ឆ្នាំ នេះ លោក លោក ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជា ៣ ថ្ងៃ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា។ តាមរយៈលោក ហ្វូជុង រដ្ឋាភិបាលវៀតណាម បានផ្តល់ថវិកាចំនួន ២៥ លានដុល្លារ ដើម្បីកសាងអគារដ្ឋបាលរដ្ឋសភាកម្ពុជាផងដែរ៕
នៅថ្ងៃទី ២២ ខែកក្កដា ដែលជាថ្ងៃបញ្ចប់នៃដំណើរទស្សកិច្ចរបស់ខ្លួននៅកម្ពុជា លោក ង្វៀន ហ្វូជុង ( Nhuyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានធ្វើដំណើរទៅសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ។ រីឯកគណៈអធិបតីរបស់កម្ពុជា ដែលចូលរួមសម្ពោធស្តូបនេះជាមួយលោក ង្វៀន ហ្វូជុង ដឹកនាំដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។
របាយការណ៍បង្ហាញថា អ្នកជំងឺនោះ មានស្ត្រីខ្មែរអាយុ២៤ឆ្នាំម្នាក់ បុរសខ្មែរអាយុ២៣ឆ្នាំម្នាក់ អាយុ២៤ឆ្នាំម្នាក់ អាយុ២៥ឆ្នាំពីរនាក់ អាយុ២៦ឆ្នាំបីនាក់ និងបុរសជនជាតិ ឥណ្ឌូណេស៊ី អាយុ២២នាក់ម្នាក់។ ពួកគាត់ធ្វើដំណើរពីឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។ ករណីថ្មីទាំង៩នោះ ស្ថិតក្នុងជើងហោះហើរដែលមានអ្នកដំណើរសរុប៤០នាក់ ក្នុងនោះខ្មែរ២៤នាក់ វៀតណាម១នាក់ និងឥណ្ឌូណេស៊ី១៥នាក់។ លទ្ធផលតេស្តនៅប៉ាស្ទ័រ បង្ហាញថា ៣១នាក់ទៀតអវិជ្ជមាន ប៉ុន្តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ជនជាតិខ្មែរ១៥នាក់ ស្ថិតនៅមណ្ឌលរង់ចាំមូលដ្ឋានទ័ពអាកាស ដើម្បីរង់ចាំការដឹកបញ្ជូនបន្តទៅមណ្ឌលខេត្តរៀងៗខ្លួន រីឯអ្នកភ្នំពេញ ត្រូវចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ រីឯជនបរទេស១៦នាក់ ត្រូវជ្រើសរើសបង់ថ្លៃធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នា ក្រសួងក៏បានប្រកាសពីករណីសះស្បើយបុរសខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ ដែលធ្វើដំណើរមកពីអាមេរិកផងដែរ បន្ទាប់ពីមានលទ្ធផលតេស្តអវិជ្ជមានពីរដង។ កម្ពុជាកើនករណីឆ្លងកូវីដ-១៩ ដល់១៣៩ករណី។ បន្ថែម៩ករណីទៀត នាំឲ្យអ្នកដែលស្ថិតក្រោមការព្យាបាលមាន១០នាក់។ បុរសម្នាក់ដែលស្ថិតក្នុងចំណោម២នាក់មកពីឥណ្ឌូណេស៊ីកន្លងមក ក៏មិនទាន់សះស្បើយនោះដែរ៕
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៩នាក់ទៀតនៅកម្ពុជា ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី។ អ្នកទាំងនោះ ទើបត្រឡប់មកពីឥណ្ឌូណេស៊ី។
ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ នាកិច្ចប្រជុំពិនិត្យផែនការរៀបចំមហាសន្និបាតនេះ កាលពីថ្ងៃអង្គារកន្លងទៅ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជំរុញឱ្យក្រុមការងារនីមួយៗ ពង្រឹងការត្រួតពិនិត្យផែនការសកម្មភាពរបស់ខ្លួន ដោយសហការរៀបចំជាមួយអង្គការភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញសមុទ្រអាស៊ីបូព៌ា (PEMSEA) ប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីឱ្យមហាសន្និបាតឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងបង្កើតមោទកភាពជាតិកម្ពុជា។   សម្រាប់លោក សាយ សំអាល់ ការងារផ្សព្វផ្សាយនៃជំហានឆ្ពោះទៅកិច្ចប្រជុំ ពិតជាសំខាន់ ណាស់ ខណៈដែលពិភពលោកកំពុងយកចិត្តទុកដាក់នឹងវិស័យបរិស្ថានសមុទ្រនេះ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ដែរថា ការផ្សព្វផ្សាយនេះ ក៏ជាឱកាស សម្រាប់កម្ពុជា បង្ហាញពីការចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមតំបន់ និងអន្តរជាតិ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។   សូមជម្រាបថា មហាសន្និបាតសមុទ្រនៅឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «Charting a New Decade of HOPE Healthy Oceans, People and Economies»។ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជា បានបញ្ជាក់នៅទំព័រហ្វេសប៊ុកក្រសួងបរិស្ថានថា គោលបំណងនៃការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គោលបំណងមួយទៀតនៃមហាសន្និបាតនេះ គឺបង្កើត និងរៀបចំឡើងវិញ យន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែម សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។   អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពរូបនេះ បន្តថាសន្និបាតក៏នឹងកំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រ នាទស្សវត្សន៍ខាងមុខ ដោយអនុលោមតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវិទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខណ្ឌពាក់ព័ន្ធនានា៕        
ដោយ៖ ស៊ុល រ៉វី 
  បើតាមលោក សឿ ថាវរ៉ាក់ ព្រឹទ្ធាចារ្យ រស់ គង់ បានធ្លាក់ខ្លួនឈឺកាលពីដើមឆ្នាំ២០១៨ ដោយកម្លាំងចេះតែខ្សោយទៅៗ រហូតពិសាអ្វីមិនបាន។ លោកថាម្ដាយរបស់ខ្លួនមិនមានជំងឺជាប់ខ្លួនធ្ងន់ឡើយ។ ការធ្លាក់ខ្លួនឈឺនេះ គឺដោយសារតែជរាពាធ។ លោក សឿ ថាវរ៉ាក់ បញ្ជាក់ ៖« កាលពីមុនគាត់ធ្លាប់មានជំងឺលើសឈាមដែរ តែពេលនេះគាត់ឈឺបណ្ដាលមកពីគាត់កាន់តែជរា។ តាំងពីដើមមកគាត់មិនដែលមានជំងឺអ្វីធ្ងន់ទេ»។   ព្រឹទ្ធាចារ្យវិសេសនាដកាវិជ្ជា រស់ គង់ បច្ចុប្បន្នមានជន្មាយុ ៨៥ឆ្នាំ។ អ្នកស្រីមានកូន៩នាក់ និងបានស្លាប់ក្នុងសម័យសង្គ្រាម៤នាក់។ កូនទាំងអស់របស់ព្រឹទ្ធាចារ្យ សុទ្ធសឹងតែជាសិល្បករ។  រូបពីហ្វេសប៊ុក Chhourn Outdom Cambodia   មរតកមនុស្សរស់អ្នកស្រី រស់ គង់ ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។ ព្រឹទ្ធាចារ្យជាគ្រូរបាំនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ តាំងពីទសវត្សរ៍ទី៨០ ដោយបង្ហាត់ពីថ្នាក់ថ្នាលដល់ថ្នាក់បញ្ចប់មធ្យមទុតិយភូមិ។ អ្នកស្រីបានហាត់រៀនរបាំ និងសម្ដែងរបាំតាំងពីសម័យសង្គមរាស្ត្រនិយម។ ក្រៅពីឯកទេសរបាំព្រះរាជទ្រព្យ អ្នកស្រី រស់ គង់ ក៏មានជំនាញរបាំប្រពៃណីផងដែរ។ អ្នកស្រីបានទៅសម្ដែងរបាំនៅក្រៅប្រទេសជាច្រើនប្រទេស។ មរតកមនុស្សរស់អ្នកស្រី រស់ គង់ ទទួលបានគោរមងារថ្នាក់ជាតិពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រឹទ្ធាចារ្យវិសេសនាដកាវិជ្ជា នៅក្នុងឆ្នាំ២០១៣៕ 
ភ្នំពេញ៖ ព្រឹទ្ធាចារ្យវិសេសនាដកាវិជ្ជា រស់ គង់ ដែលជាមរតកមនុស្សរស់ បានធ្លាក់ខ្លួនឈឺ ដោយជរាពាធ តាំងពីដើមឆ្នាំ២០១៨។ នេះបើតាមលោក សឿ ថាវរ៉ាក់ ដែលត្រូវជាកូនរបស់ព្រឹទ្ធាចារ្យ រស់ គង់។
ជាប្រទេសដែលមានអ្នកជំងឺទឹកនោមផ្អែមច្រើនលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីម៉ាឡេស៊ី សិង្ហបុរីបានបង្កើតវិធានការថ្មីមួយដើម្បីទប់ស្កាត់ជំងឺនេះ។ ចាប់ពីថ្ងៃទី៣០ ខែធ្នូទៅ ភេសជ្ជៈមានជាតិស្ករទាំងអស់របស់សិង្ហបុរីចាំបាច់ត្រូវបិទស្លាកម៉្យាងដែលពណ៌នាពីកម្រិតជាតិស្ករតាមអក្សរអង់គ្លេស និងតាមពណ៌។    នៅក្រោមប្រព័ន្ធ Nutri-Grade ថ្មី ភេសជ្ជៈដែលលក់នៅសិង្ហបុរី នឹងត្រូវបានចាត់ថ្នាក់ជាបួនពីអក្សរ A ដល់ D អាស្រ័យលើបរិមាណជាតិស្ករក្នុងចំណុះ១០០មីលីលីត្រ។ ភេសជ្ជៈដែលមានអក្សរ A ក្នុងរង្វង់បៃតង មានន័យថា ល្អបំផុត ហើយមានជាតិស្ករ១ក្រាម ឬតិចជាងនេះក្នុងភេសជ្ជៈ១០០មីលីលីត្រ ខណៈភេសជ្ជៈស្ថិតក្នុងថ្នាក់ B មានពណ៌បៃតងខ្ចី ជាមួយកម្រិតស្ករពី១ក្រាមទៅ៥ក្រាមក្នុងភេសជ្ជៈ១០០មីលីលីត្រ    ចំណែក ភេសជ្ជៈចាត់ចូលក្នុងថ្នាក់ C ក្នុងរង្វង់ពណ៌ទឹកក្រូច និងមានបរិមាណស្ករពី៥ក្រាមទៅ១០ក្រាមក្នុងភេសជ្ជៈ១០០មីលីលីត្រ ខណៈដែលភេសជ្ជៈថ្នាក់ D មានពណ៌ក្រហម មានន័យថាគ្រោះថ្នាក់បំផុត ដោយមានជាតិស្ករច្រើនបំផុតដែលច្រើនជាង១០ក្រាមក្នុង១០០មីលីលីត្រ។ ភេសជ្ជៈស្ថិតក្នុងថ្នាក់ C និង D នឹងត្រូវបិទស្លាកកម្រិតជាតិស្ករនៅខាងមុខដប ឬកំប៉ុង ហើយភេសជ្ជៈកម្រិត D នឹងត្រូវហាមឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មឡើយ។    ក្រុមប្រឹក្សាលើកកម្ពស់សុខភាពសិង្ហបុរីលើកឡើងថា វិធានការថ្មីមានគោលបំណងជួយដល់អ្នកទិញក្នុងការកត់សម្គាល់ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ព្រមទាំងជួយកាត់បន្ថយឥទ្ធិពលនៃការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រុមប្រឹក្សាដដែលបន្ថែមថា ការធ្វើបែបនេះនឹងជួយឱ្យប្រជាជនយល់ដឹងកាន់តែច្រើន អាចជ្រើសបានជម្រើសល្អចំពោះសុខភាព និងអាចជួយកែទម្រង់ឧស្សាហកម្មភេសជ្ជៈ។    ក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកលក់ភេសជ្ជៈ ក៏ត្រូវមមាញឹករៀបចំតាមបទបញ្ញត្តិនោះជាចាំបាច់។សម្រាប់ភេសជ្ជៈនាំចូលពីបរទេស ក្រុមហ៊ុននាំចូលត្រូវបើកប្រអប់យកភេសជ្ជៈទៅបិទស្លាកសញ្ញាកម្រិតជាតិស្ករមុនដាក់លក់។ វាជាបន្ទុកសម្រាប់ក្រុមហ៊ុននាំចូលភេសជ្ជៈ ហើយវានឹងត្រូវបង្កើនថ្លៃចំណាយលើកម្លាំងពលកម្ម។ យ៉ាងណាមិញ ហាងលក់ភេសជ្ជៈ និងរោងចក្រផលិតមួយចំនួនបានអនុវត្តតាមបទបញ្ញត្តិរួចទៅហើយ សូម្បីតែមិនទាន់ដល់ថ្ងៃចូលជាធរមាន។   គួរបញ្ជាក់ថា ការទប់ស្កាត់ជំងឺទឹកនោមផ្អែមបានក្លាយជាចំណុចស្នូលនៃគោលនយោបាយសុខភាពសាធារណៈរបស់សិង្ហបុរីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរីធ្លាប់បានអះអាងថា១ភាគ៣នៃប្រជាជនសរុបអាចប្រឈមហានិភ័យវិវដ្តទៅមានជំងឺទឹកនោមផ្អែម។ អត្រាប្រជាជនពេញវ័យរបស់សិង្ហបុរីដែលមានជំងឺទឹកនោមផ្អែមមានដល់១៤,៩ភាគរយកាលពីឆ្នាំ២០២១ ដែលខ្ពស់ជាងនៅជប៉ុន និងចិនទៅទៀត។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ៕  
សិង្ហបុរី នឹងរឹតបន្តឹងការបរិភោគភេសជ្ជៈមានជាតិស្ករ ដោយតម្រូវឱ្យបិទស្លាកសញ្ញាបង្ហាញកម្រិតជាតិស្ករក្នុងភេសជ្ជៈ ដើម្បីទប់ស្កាត់ការកើនឡើងចំនួនអ្នកជំងឺទឹកនោមផ្អែមក្នុងប្រទេស។ បទបញ្ញត្តិថ្មី បានចូលជាធរមានកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងមក។
ភ្នំពេញ៖ ទីស្ដីការថ្មី ក្រសួងមហាផ្ទៃ នឹងដំណើរការសាងសង់ឆាប់ៗនេះ ដែលចេញប្លង់ដោយស្ថាបត្យករស្រ្តីដំបូងគេគឺ អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកាក្រុមហ៊ុន M Architect & Construction Co., Ltd.។ ឆ្លងកាត់បទពិសោធជាង១០ឆ្នាំ អ្នកស្រី បានបន្សល់ទុកនូវស្នាដៃជាច្រើន ក្នុងការរចនាប្លង់អាគារ នៅរាជធានីភ្នំពេញ។ ដើម្បីធានានូវគុណភាពសំណង់ និងរចនាបថបែបខ្មែរ អ្នកស្រី ម៉ាលីកា បានបង្កើតក្រុមការងារ ដែលជាអ្នកជំនាញមានបទពិសោធច្បាស់លាស់ និងគំនិតច្នៃប្រឌិតខ្ពស់។ ទាក់ទងនឹងការចេញប្លង់នេះ ស្ថាបត្យករស្រ្តីរូបនេះ អះអាងថា ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ដោយចុះសិក្សាលម្អិត ទាំងប្លង់អាគារ ទីតាំង តម្រូវការប្រើប្រាស់ លំហខ្យល់ សោភ័ណភាព និងបញ្ចូលនូវលក្ខណៈវប្បធម៌ជាតិ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី កែវ ម៉ាលីកា ដូចតទៅ៖     «ដើម្បីធានានូវគុណភាពសំណង់ និង រចនាបថបែបខ្មែរ  ខ្ញុំបានបង្កើតក្រុមការងារសុទ្ធសឹងជាអ្នកជំនាញមានបទពិសោធច្បាស់លាស់ និងទាមទារគំនិតច្នៃប្រឌិតខ្ពស់  ហើយខ្ញុំផ្ទាល់តែងប្រយ័ត្នខ្លាំង ចំពោះការសាងសង់សមិទ្ធផលដ៏ធំ និងសំខាន់ចំពោះមុខនេះ។ គឺយើងត្រូវចុះសិក្សាលម្អិត ទាំងប្លង់អាគារ ទីតាំង តម្រូវការប្រើប្រាស់ លំហខ្យល់ សោភ័ណភាព និងតែងតែបញ្ចូលនូវលក្ខណៈវប្បធម៌ជាតិផងដែរ»។ ទាំងនេះជាការលើកឡើងរបស់ អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកាក្រុមហ៊ុន M Architect & Construction Co., Ltd. ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី»។  អ្នកស្រី    កែវ ម៉ាលីកា  និង សម្តេច ស ខេង ប្រមុខថ្នាក់ដឹកនាំ ថ្ងៃបើកការដ្ឋានសាងសង់អាគារ ទីស្តីការថ្មី ក្រសួងមហាផ្ទៃ   អតីតនិស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុនរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ  ទាក់ទងនឹងអាគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ ដែលត្រូវដំណើរការសាងសង់ឆាប់ៗនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ខាងមុ។ អ្នកស្រី កែវ ម៉ាលីកា លើកឡើងថា នេះជាសមិទ្ធផលធំជាងគេ បើធៀបនឹងស្នាដៃជាច្រើនកន្លងមក ដែលធ្លាប់ចេញប្លង់ ក្នុងនាមជាស្ថាបត្យករស្រ្តី។  អ្នកស្រី    កែវ ម៉ាលីកា អគ្គនាយិកា ជាមួយ ស្ថាបត្យករ ជាច្រើនទៀត   ស្រ្តីវ័យ៤១ឆ្នាំ ដែលមានបទពិសោធជាង១០ឆ្នាំ ក្នុងវិស័យនេះ បានបង្ហាញឱ្យឃើញពីទម្រង់អាគារថ្មីនេះ ដូច្នេះ៖ «ចំពោះក្រសួងមហាផ្ទៃ ដែលជាស្ថាប័នរដ្ឋ ស័ក្ដិសមនឹងការរចនាប្លង់អាគារបែបក្លាសិក ព្រោះបង្ហាញពីភាពរឹងមាំ រក្សាទុកបានយូរ និងមានអំណាចថែមទៀតផង។ រីឯដំបូលវិញ យើងបន្ថែមរចនាបថ បែបខ្មែរគឺ «បុស្បុក» ដែលបង្ហាញពីភាពខ្ពង់ខ្ពស់ប្រសើរក្រៃលែង សម្រាប់បង្ហាញពីមុខមាត់ស្ថាប័ន ហើយរឹតពិសេស  គឺពិតជាស័ក្ដិសមចំពោះថ្នាក់ដឹកនាំប្រទេសថែមទៀតផង។ ប៉ុន្តែទម្រាំសម្រេចចេញនូវប្លង់អាគារនេះ គឺមានការផ្លាស់ប្តូរយោបល់ និងមានការផ្តល់ជាគំនិតពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃផងដែរ»។  អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកា ក្រុមហ៊ុន  M Achitich & Construction Co., Ltd.   ទម្រាំមកដល់ចំណុចនេះ អ្នកស្រី កែវ ម៉ាលីកា តែងមានភាពអំណត់ព្យាយាម ដោយហ៊ានបញ្ចេញនូវគំនិតយោបល់ ការច្នៃប្រឌិត ដើម្បីបង្កើតអ្វីដែលថ្មីជារបស់ខ្លួនឯង។ អ្នកស្រី កែវ ម៉ាលីកា បន្ថែមថា៖ «ក្នុងមួយជីវិតស្ថាបត្យករ បើចង់ចេញប្លង់អាគារធំៗបាន ត្រូវចាប់ផ្តើមធ្វើរឿងពីតូចទៅ ហើយដាក់ចិត្តទទួលថា នឹងមានមតិបដិសេធ ការកែប្រែជាច្រើនលើកច្រើនសារ ទម្រាំតែស្នាដៃយើង មានការទទួលស្គាល់ទូលំទូលាយ»៕
 ដោយ៖ សុង សុធាវី
  សម្រាប់ក្រុមកម្ពុជា វាជាការខកចិត្តបន្តបន្ទាប់សម្រាប់ពួកគេ បើទោះបាននាំមុខ១គ្រាប់មុននៅតង់ទី១ ហើយត្រូវបានក្រុមភ្ញៀវម៉ាឡេស៊ីតាមទាន់ និងវាយបកយកឈ្នះវិញដល់ទៅ៣គ្រាប់នៅតង់ទី២។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ក្រុមអ្នកគាំទ្រកម្ពុជាបានរក្សាការខកចិត្តមួយឡែកសិន ហើយបន្តគិតគូពីអនាម័យនៅកីឡដ្ឋានរបស់ពួកគេដ៏គួរឲ្យគោរព។   ចំនួនអ្នកគាំទ្រផ្ទាល់ដ៏ច្រើនសន្ធឹកនៅកីឡដ្ឋានជាតិរហូតដល់ ៣៧៥០០នាក់ ដើម្បីគាំទ្រក្រុមជម្រើសជាតិទាំងមានភ្លៀងធ្លាក់នោះបានបង្ហាញពីទឹកចិត្តស្រលាញ់ និងគាំទ្ររបស់ប្រជាជនខ្មែររួចទៅហើយ។ ប៉ុន្តែអ្វីដែលជាការគោរព និងគួរឲ្យសរសើរទៀតនោះ ការគិតគូរពីបញ្ហាបរិស្ថានជុំវិញខ្លួនរបស់អ្នកគាំទ្រកម្ពុជា ដោយនាំគ្នារើសសំរាមដែលរាយប៉ាយនៅជុំវិញបរិវេណកីឡដ្ឋានជាតិទាំងក្រុមខ្លួនចាញ់នោះគឺជាជោគជ័យមួយដ៏ធំ។      សកម្មភាពទាំងអស់នោះក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជុំវិញបញ្ហាបរិស្ថាននៅក្នុងរយៈពេលចុងក្រោយ ហើយទង្វើរបស់ពួកគេទទួលបាននូវការគោរព និងកោតសរសើរយ៉ាងខ្លាំងនៅតាមបណ្តាញសង្គមផងដែរ។   ដោយឡែកសម្រាប់ការដឹកនាំរបស់អ្នកចាត់ថ្មីលោក Honda បើទោះជាបរាជ័យក្នុងប្រកួតដំបូងរបស់លោកក៏ដោយប៉ុន្តែទម្រង់លេងវាយសម្រុក និងគ្រប់គ្រងបាល់ខ្លីៗរបស់កីឡាករកម្ពុជាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រដែលស្រលាញ់វិស័យកីឡាបាល់ទាត់នេះ។   មិនត្រឹមតែប៉ុណ្ណោះ ក្រុមរហស្សនាមគោព្រៃមានឱកាសមាសជាច្រើនលើកដើម្បីបំប៉ោងសំណាញ់ទីរបស់ក្រុមភ្ញៀវ ប៉ុន្តែគ្មានសំណាងដោយត្រូវបានអ្នកចាំទីជើងចាស់ម៉ាឡេស៊ី Khairul Fahmi Che Mat តែងតែរារាំងយ៉ាងល្អពីការរកគ្រាប់បាល់របស់ម្ចាស់ផ្ទះ៕  
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានរងបរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី១០ ខែកញ្ញា។ បើទោះបីក្រុមគោព្រៃក្រោមការដឹកនាំរបស់លោក Keisuke Honda មិនអាចយកជ័យជម្នះសម្រាប់ការប្រកួតដំបូងក៏ដោយប៉ុន្តែទម្រង់លេងហាក់បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ មួយវិញទៀត អ្វីដែលជាការចាប់អារម្មណ៍នោះ គឺសកម្មភាពគំរូដល់សង្គមរបស់ក្រុមអ្នកគាំទ្រកម្ពុជានៅក្រោយបញ្ចប់ការប្រកួត។
  បន្ទាប់មក សម្តេច ទៀ បាញ់ ក៏ឆ្លើយតបនឹងលោក សម រង្ស៊ី ដែលប្រកាសធ្វើមាតុភូមិនិវត្ត។ បើតាមសំណេរលើទំព័រហ្វេសប៊ុកនេះដដែល រដ្ឋមន្ត្រីការពារជាតិ បានព្រមានយ៉ាងដូច្នេះថា៖«កុំតែចូលមកបានហើយ ប្រាប់ឲ្យហើយ គឺថាប្តូរផ្តាច់មក មកប្តូរមក ប្តូរបានតែនៅកន្លែងមួយចំនួនទេ តែមកប្តូរនៅកម្ពុជា គឺអត់បានទៀត....»។   លើសពីនេះ សម្តេច ទៀ បាញ់ បានប្រកាសប្រឆាំងនឹងលោក សម រង្ស៊ី ផងដែរ ដែលអំពាវនាវឲ្យកងទ័ព បះបោរនិងប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា។ មេទ័ពកម្ពុជា ចាត់ទុកគ្រប់ទង្វើបែបនេះរបស់លោក សម រង្ស៊ី ថាបង្ហាញពីគោលបំណង ក្នុងការបង្កើតបដិវត្តពណ៌នៅកម្ពុជា។    កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលជាថ្ងៃរម្លឹកខួបទី២០ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ចេញបង្ក្រាបឲ្យទាន់ពេលវេលា ចំពោះក្រុមណាដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងចង់ដណ្តើមអំណាចក្រៅប្រព័ន្ធបោះឆ្នោត។    នាយករដ្ឋមន្ត្រី ក៏ធ្លាប់មានសារព្រមានលោក សម រង្ស៊ី ដែរ ដែលប្រកាសចូលស្រុក។ ប្រមុខរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ឲ្យចូលស្រុកឲ្យបានឆាប់រហ័ស ហើយចាំមើល ខ្លួន នឹងចាត់ការដោយរបៀបណា។    លោក សម រង្ស៊ី បានដាក់ផែនការរួចហើយ ថាលោក នឹងវិលមកកម្ពុជាវិញ នៅឆ្នាំ២០១៩នេះ ដើម្បីធ្វើឲ្យកម្ពុជា មានការផ្លាស់ប្តូរ។ ប៉ុន្តែ លោក មិនទានហ៊ានបញ្ជាក់ឲ្យច្បាស់នោះទេ ថាលោក នឹងមកថ្ងៃណា-ខែណា។    អ្នកប្រឆាំងនៅក្រៅប្រទេស ដែលគាំទ្រលោក សម រង្ស៊ី កំពុងរៀបចំផែនការសំខាន់ៗមួយចំនួន មុននឹងឈានដល់ដំណាក់កាល ដែលលោក សម រង្ស៊ី ត្រូវវិលមកកម្ពុជា។ ផែនការទាំងនោះ មានដូចជា ប្រមូលថវិកាឲ្យបានយ៉ាងតិច៣០ម៉ឺនដុល្លារ ប្រមូលគ្នីគ្នានៅក្រៅស្រុក ដែលត្រូវអមដំណើរលោក សម រង្ស៊ី និងកៀងគរកម្លាំងក្នុងស្រុក ដើម្បីចាំទទួល។  ចំណែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលឯណោះវិញ បានប្រកាសទុកជាមុនថា រដ្ឋាភិបាល និងសមត្ថកិច្ច នឹងចាត់វិធានការ ពេលលោក សម រង្សី មកដល់កម្ពុជា បើមានការស្នើសុំពីតុលាការ៕     
«មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី មកស្រែកដូរ មិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ»។ នេះគឺជាសម្តីរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានស្រង់យកទៅសរសេរលើទំព័រហ្វេសប៊ុក «នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា»។
  ខឹងកុំស្រដី នៅឲ្យស្ងៀមធ្វើវ្ហី ត្រជាក់ត្រជំចិត្តថ្លើម។ ត្រង់ឃ្លាដែលមានពាក្យ«ស្រដី» នេះបញ្ចាក់ថាពាក្យ«ស្រដី»ជាកិរិយាសព្ទ ដែលមានន័យថា ស្តី,និយាយ,ថា។    កាលណាគេប្រើពាក្យ«សម្តី»ឬសរសេរជា«សំដី»ចង់បញ្ជាក់ថាវាជានាមសព្ទ ដែលមានន័យថា ពាក្យដែលស្តី,ដែលនិយាយ,ភាសា។ ឧទាហរណ៍៖ សម្តីពីរោះ,សម្តីទន់,ចេះសម្តី៕
វចនានុក្រមខ្មែររបស់សម្តេចសង្ឃ ជួន ណាត បានបញ្ជាក់ពាក្យ«ស្រដី»ជាកិរិយាសព្ទ និង«សម្តី»ជានាមសព្ទ។ ពាក្យទាំងពីរនេះសំដៅលើការនិយាយស្តីដូចគ្នា។
  ថ្មីៗ៖ លោកបានសរសរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមកជួបលោកដល់ផ្ទះ ហើយអ្នកទាំងពីរបានជជែកបញ្ហាសេដ្ឋកិច្ច និងនយោបាយ។ តើអ្នកទាំងពីរជជែកលើប្រធានបទជាក់ស្តែងអ្វីខ្លះ?   លោក ព្រាប កុល៖ (បញ្ចេញសំឡេង ជាសញ្ញាបែបរារែក)! យើងជជែកគ្នាពីស្ថានការណ៍ទូទៅ បញ្ហាសេដ្ឋកិច្ចរបស់ពិភពលោក និងកម្ពុជាដែលរងផលប៉ះពាល់ពីបញ្ហាជំងឺកូវីដ-១៩ ក៏ដូចជាការព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ហាកូវីដនេះ។ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីក៏ចង់ស្វែងយល់ពីការវិវត្តនៃស្ថានការណ៍នយោបាយរបស់កម្ពុជាថា តើវានឹងអាចមានភាពធូរស្បើយ ដោយងាកមករកគោលការណ៍ប្រជាធិបតេយ្យ ដោយមានការចូលរួមពីគ្រប់គណបក្សធំៗ    ថ្មីៗ៖ តើលោកទូតអូស្ត្រាលីចាប់អារម្មណ៍ចង់អំពីជំនួបរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា កន្លងទៅនោះមែនទេ? តើលោកជម្រាបគាត់យ៉ាងដូចម្តេច?   លោក ព្រាប កុល៖ ខ្ញុំមើលឃើញកាយវិការនៃជំនួបនោះ មិនតានតឹងទេ។ វាបង្ហាញថា មានការចាប់ផ្តើមសន្ទនាគ្នា។ ដូច្នេះ វានឹងអាចកើតមានការសន្ទនាបន្តបន្ទាប់ទៀត។ វាជាជំហានមួយដែលនាំឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ ខ្ញុំសប្បាយចិត្ត។ ខ្ញុំគាំទ្រឱ្យអ្នកនយោបាយជួបគ្នាញឹកញាប់ និងជាប្រចាំ។    ថ្មីៗ៖ ខ្ញុំមើលទៅ ជំនួបនោះមិនបានកើតឡើងដោយចៃដន្យទេ ដោយទំនងជាអាចមានការសម្របសម្រួលដើម្បីឱ្យមានជំនួបនេះ។ បើសិនជា នេះជាការពិត តើលោកយល់ថា ជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី និងលោក កឹម សុខា គឺជាការបោះជំហានមួយដ៏ធំដែរឬទេ?   លោក ព្រាប កុល៖ វាមិនមែនរឿងជំហានធំ ឬតូចនៅពេលនេះ នោះទេ។ វាជាជំហានទីមួយ។ សំខាន់ វាអាស្រ័យលើជំហានបន្តបន្ទាប់ទៀត។ ទោះយ៉ាងណាក៏ដោយ ជំនួបនោះមានរូបភាពធំពីរ។ ទីមួយ គឺការបង្ហាញសម្មានចិត្តនៃអ្នកនយោបាយ។ ទីពីរ គឺការចាប់ផ្តើមនៃទំនាក់ទំនងគ្នា និងការសន្ទនាគ្នានៃអ្នកនយោបាយធំពីរឡើងវិញ។ ហើយខ្ញុំសង្ឃឹមថា ការជួបសន្ទនាគ្នាលើកក្រោយ នឹងអាចមានរបៀបវារៈទៀតផង៕    
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានបង្ហោះរូបភាពជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Pablo Kang។ ប្រមុខបេសកកម្មការទូតរបស់អូស្ត្រាលី បានមកជួបជាមួយលោក ព្រាប កុល ដល់ផ្ទះ ក្រោយពីលោកបានជួបលោក កឹម សុខា ដែលបានទៅជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ជិតមួយម៉ោង នៅក្នុងពិធីបុណ្យសពមាតាក្មេករបស់សម្តេចកាលពីពេលថ្មីៗនេះ។ អ្នកកាសែតសារព័ត៌មានថ្មីៗ លោក លាង ដឺលុច បានសម្ភាសលោក ព្រាប កុល តាមទូរសព្ទដើម្បីសួរអំពីខ្លឹមសារនៃការសន្ទនាគ្នារវាងលោក និងឯកអគ្គរដ្ឋទូតអូស្ត្រាលី។
  គួរកត់សម្គាល់ថា លោក វ៉េង ហៀង ត្រូវអស់តំណែង បន្ទាប់បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការឆ្លងជំងឺកូវីដ-១៩ លើគ្រូពេទ្យនៅនាយកដ្ឋានពេទ្យការងារ។ តាមរយៈសារសំឡេង ដែលត្រូវចែកចាយនៅប្រព័ន្ធTelegram គ្រានោះ លោក វ៉េង ហៀង បាននិយាយថា មានពេទ្យ២នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លើករួចហើយនោះបានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា។    លោក វ៉េង ហៀង បន្ថែមទៀតថា គ្រូពេទ្យទាំង២រូបដែលឆ្លងនោះ មានអាការធ្ងន់ធ្ងរ និងជាក្រុមគ្រូពេទ្យដែលទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រផងដែរ។     ភ្លាមៗ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានចេញមុខបដិសេធនូវព័ត៌មានចំនួនដែលត្រូវបានលោក វ៉េង ហៀងផ្សព្វផ្សាយ។ តាមលោក ហេង សួរ មន្ត្រីពេទ្យទាំង២រូបពិតជាមានវិជ្ជមានកូវីដ-១៩ មែន ប៉ុន្តែពួកគាត់មិនជាគ្រូពេទ្យទទួលបន្ទុកការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករនោះទេ។ មិនតែប៉ុណ្ណោះ លោក ហេង សួរ បានច្រានចោលព័ត៌មានអំពីប្រភពវីរុស ដែលមានផ្ទុកលើគ្រូពេទ្យទាំង២នាក់។    អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា ការបរិយាយរបស់លោក វ៉េង ហៀង គឺប្រាកចាកពីការពិតទាំងស្រុង។ មិនតែប៉ុណ្ណោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញស្ថានភាពជំងឺ និងរូបថតរបស់គ្រូពេទ្យទាំង២រូប គឺជាការរំលោភលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេផងដែរ។    «ក្នុងនាមជាថ្នាក់ដឹកនាំ អ្វីដែលឯកឧត្តម វ៉េង ហៀង និយាយនេះ គឺវាមួលបង្កាច់ការពិតផង  បង្កការយល់ច្រឡំផងទៅដល់សាធារណជនផង ហើយក៏មិនបានលើកទឹកចិត្តទៅដល់មន្ត្រីនៅក្រោមឱវាទ ឱ្យទទួលបានភាពកក់ក្តៅពីគាត់ផង»។   នេះជាការបន្ថែមរបស់លោក ហេង សួរ។    សូមជម្រាបផងដែរថា លោក វ៉េង ហៀង ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ  បានជាង១ខែប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២១ មីនា ឆ្នាំ២០២១នេះ៕   
លោក វ៉េង ហៀង ត្រូវបានព្រះមហាក្សត្រ បញ្ចប់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីតែងតាំងបានជាង១ខែប៉ុណ្ណោះ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៧ឧសភា។
    រដ្ឋាភិបាលថៃ បានដាក់ចេញផែនការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យប្រជាជនខ្លួនចំនួន ៧០ភាគរយ នៃប្រជាជនសរុប ឬ ៥០លាននាក់ ក្នុងគោលបំណងបង្កើតប្រព័ន្ធភាពស៊ាំជាសហគមន៍។ ដើម្បីសម្រេចផែនការនោះឱ្យកាន់តែឆាប់ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន។    ដោយផ្អែកតាមគោលការណ៍គ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុនឯកជនអាចទិញវ៉ាក់សាំងពីទីភ្នាក់ងាររដ្ឋាភិបាល ដូចជានាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង, ក្រុមហ៊ុនវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលថៃ, វិទ្យាស្ថានវ៉ាក់សាំងជាតិ, រាជបណ្ឌិត្យសភា Chulabhorn និងកាកបាទក្រហមថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។   ការទិញវ៉ាក់សាំងត្រូវតែស្របទៅតាមច្បាប់ និងការណែនាំ ដែលដាក់ចេញដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19, នាយករដ្ឋមន្រ្តី, អភិបាលខេត្ត ឬគណៈកម្មាធិការទប់ស្កាត់ជំងឺឆ្លងខេត្ត។ លើសពីនេះ អាជីវកម្មឯកជន និងរដ្ឋាភិបាល ត្រូវតែចែករំលែកទិន្នន័យទៅវិញទៅមក ដើម្បីធានាសុវត្ថិភាពប្រជាជន និងការគ្រប់គ្រងទិន្នន័យ។    គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែមិថុនាមក ថៃបានចាប់ផ្តើមចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បន្ទាប់ពីផលិតបានដោយខ្លួនឯង។ ក្រៅពីនេះ ថៃក៏បានទិញវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុន Sinovac ផងដែរ។    តាមទិន្នន័យរបស់Reuters COVID-19 Tracker គិតត្រឹមថ្ងៃទី៩ ខែមិថុនា ថៃ បានផ្តល់វ៉ាក់សាំងចំនួនជាង ៤,៦ដូសដល់ប្រជាពលរដ្ឋខ្លួន។ អ្នកទទួលបានវ៉ាក់សាំងពីរដូស មានប្រមាណ៣,៣ភាគរយ នៃប្រជាជនសរុប។    ស្របគ្នាដែរ ថៃមានករណីឆ្លងកូវីដ-១៩ សរុបជាង ១៨ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ១៣៣២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៣៦២៥២នាក់៕  
ក្រុមហ៊ុនឯកជន និងក្នុងស្រុក ត្រូវបានអនុញ្ញាតឱ្យទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ នេះបើតាមសសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) ដែលចុះក្នុងរាជកិច្ចថៃ នៅថ្ងៃទី៨ ខែមិថុនា។
ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ និងទទឹង ២៤,៥ម៉ែត្រ ដែលត្រូវសាងសង់ជាពីរគន្លងទៅ ពីរគន្លងមក។ ផ្លូវ Express way ដែលតភ្ជាប់ទៅតំបន់ឆ្នេរកម្ពុជាមួយនេះ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ (ATB) ១២ សង់ទីម៉ែត្រ។   ផ្លូវល្បឿនលឿននេះ ត្រូវបានខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ និងមនុស្សឆ្លងកាត់ និងមានកន្លែងឈប់សម្រាប់ដែលមានលក្ខណៈងាយស្រួល មិនបង្កការកកស្ទះ។   គម្រោងនេះនឹងចំណាយថវិកាប្រមាណ ១៩០០លានដុល្លារ និងប្រើពេលវេលា ៤៨ខែដើម្បីបញ្ចប់ការស្ថាបនាផ្លូវ។ នេះជាគម្រោងដែលវិនិយោគដោយភាគីចិន ដែលត្រូវបានចុះហត្ថលេខារួចរាល់នាពេលកន្លងមក។ ក្រសួងបានកាសថា នេះជាគម្រោង BOT ដែលក្រុមហ៊ុនវិនិយោគនឹងសាងសង់ ហើយប្រតិបត្តិការ រួចផ្ទេរមករដ្ឋាភិបាល។   ខាងក្រោមនេះជាគំរូផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៖ 
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ខែមីនា ឆាប់ខាងមុខនេះ។
  នៅពេលអនាគតប្រទេសជាច្រើនសំឡឹងមើលទៅកាន់ភពព្រះអង្គារ ដែលជាភពលើគន្លងទី៣ ក្នុងប្រព័ន្ធព្រះអាទិត្យ។ វាជាភពមួយដែលមនុស្សពិបាកក្នុងការរស់នៅ។ បើតាមគេហទំព័រ space.com និង earthsky.org នៅក្នុងខែត្រជាក់ ភពព្រះអង្គារអាចមានសីតុណ្ណភាពចុះទៅដល់ ១២៥ ក្រោមសូន្យអង្សារសេ។ ចំណែកឯខែក្តៅវិញសីតុណ្ណភាពមានត្រឹមតែ ២០អង្សារសេប៉ុណ្ណោះ។    នៅទីនោះកម្រិតអុកស៊ីសែនមិនមានគ្រប់គ្រាន់សម្រាប់មនុស្សប្រើប្រាស់ឡើយ។ ចំពោះទឹក ភពអង្គារគ្មានទឹកដូចជាបឹងឬទន្លេនោះទេ។ វាមានទឹកជាទម្រង់ទឹកកកដែលអ្នកជំនាញត្រូវជីកយកមកក្រៅដើម្បីធ្វើការចម្រាញ់។ ដីនៅទីនោះក៏មិនបានជីវជាតិគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះដំណាំដែរ។    ទាំងអស់ខាងលើ គឺជាបញ្ហាមួយចំនួនដែលអ្នកវិទ្យាសាស្ត្រនានាកំពុងរកវិធីដោះស្រាយ និងរកវិធីសាស្ត្រពិសេសៗដើម្បីទ្រទ្រង់ជីវិតមនុស្សនៅពេលពួកគេទៅដល់។ ចុះមុនពេលនិងក្នុងពេលធ្វើដំណើរ តើអ្នកទាំងនោះត្រូវវប្រឈមនឹងរឿងអ្វីខ្លះទៀត?   រយៈចម្ងាយខ្លីជាងគេរវាងភពផែនដី និងភពអង្គារគឺ ៥៥លានគីឡូម៉ែត្រ និងត្រូវការរយៈពេលប្រមាណជាង៨ខែក្នុងការធ្វើដំណើរ។ រឿងលំបាកចាប់ផ្តើមដំបូងនៅទីនេះ។ អវកាសយានិកត្រូវបានសុខភាពមាំមួនខ្លាំង មានចំណេះដឹងខ្ពង់ខ្ពស់ លាយឡំជាមួយលក្ខណៈសម្បតិ្តសមស្រប។    ពួកគេត្រូវរស់នៅជាមួយនឹងក្រុមអ្នកអវកាសយានិកដទៃទៀត នៅក្នុងយានមួយដែលមានលក្ខណៈចង្អៀត ព្រមទាំងគ្រោះថ្នាក់។ ពួកគេត្រូវចេះសហការ ការយោគយល់គ្នា និងមានវិន័យខ្ពស់។ បន្ទាប់មកទៀត អ្នកទាំងនោះអាចជួបប្រទះជំងឺ «ពុលលំហ»  ស្រដៀងគ្នាទៅនឹងការពុលរលកសមុទ្រដែរ ដោយសារក្នុងលំហ ទំនាញមានកម្លាំងខ្សោយ។ ការបាត់បង់បរិមាណសាច់ដុំអាចកើតឡើងដោយសារមនុស្សត្រូវអណ្តែតក្នុងលំហដែលគ្មានទំនាញអស់រយៈពេលយូរ។   នៅលើផែនដី មនុស្សត្រូវជម្នះទំនាញ ដោយសារប្រើប្រាស់សាច់ដុំដើម្បីឡើងជណ្តើរ ឬលើករបស់របរធ្ងន់ៗជាដើម។    ដូចនេះ អវកាសយានិកត្រូវហាត់ប្រាណក្នុងមួយថ្ងៃដល់ទៅជាងបីម៉ោងឯណោះដើម្បីរក្សាបរិមាណសាច់ដុំឲ្យនៅបានប្រសើរ។ ការរងសារធាតុវិទ្យុសកម្មខ្ពស់មកពីព្រះអាទិត្យក៏ជាបញ្ហាគ្រោះថ្នាក់ធំ។ នៅលើផែនដី មនុស្សអាចរស់រានមានជីវិតបានគឺដោយសារស្រទាប់បរិយាកាសដ៏ក្រាស់។ តែនៅក្នុងយានអវកាស អ្នកទាំងនោះត្រឹមតែបានការពារដោយស្រទាប់សារធាតុការពារពិសេសប៉ុន្មានជាន់តែប៉ុណ្ណោះ។ សារធាតុវិទ្យុសកម្មទាំងនោះ អាចបង្កឲ្យមានជំងឺជាច្រើន ឬបង្កឲ្យមានការផ្លាស់ប្តូរក្នុង DNA ។    បន្ទាប់មកទៀតគឺរបបអាហារ។ អាហារដែលស្រស់ៗពិបាកក្នុងការរក្សាដល់ទៅ៨ខែណាស់។ ដូចនេះ ពួកគេត្រូវបរិភោគអាហារដែលគេបានចម្រាញ់ឲ្យទុកបានយូរ។  ទាំងនេះ គ្រាន់តែជាការរៀបរាប់អំពីបញ្ហាមួយចំនួនដែលអ្នកអវកាសយានិកត្រូវជួបប្រទះប៉ុណ្ណោះ។ គេរំពឹងថា មនុស្សដំបូងនឹងជាន់លើដីភពអង្គារនៅក្នុងឆ្នាំ២០៣០ ខាងមុខ៕
ប្រទេសមហាអំណាចពិភពលោកមានអាមេរិក ជប៉ុន ចិន រុស្សី ឥណ្ឌា និងប្រទេសខ្លះទៀតនៅក្នុងអឺរ៉ុបខាងលិច រួមចំណែកសំខាន់ និងជាអ្នកនាំមុខក្នុងការរុករក ស្រាវជ្រាវអំពីលំហ និងអវកាសវិទ្យា។ ការរុករកនេះទាមទារឲ្យមានការវិនិយោគក្នុងកម្រិតមួយធំ ចំណាយពេលច្រើន កម្លាំងធនធានមនុស្ស និងហានិភ័យខ្ពស់។ អំឡុងឆ្នាំ១៩៦០ អាមេរិកបានក្លាយជាប្រទេសដំបូងគេ និងជាប្រទេសតែមួយគត់ដែលបានបង្ហោះមនុស្សក្នុងយានអវកាសទំនើបៗ និងបានដាក់មនុស្សលើភពព្រះចន្ទ ក្នុងបេសកម្មមួយដែលគេដាក់ឈ្មោះថា Apollo ។
  ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េជាលើកទី៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការនេះចាប់ផ្តើមពីឆ្នាំ២០១០មក។ ការងារនេះធ្វើឡើងក្នុងបំណងដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យសុខភាពនិងសុវត្ថិភាពការងារ ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សុខភាពនិងសុវត្ថិភាពការងាររបស់កម្មករនិយោជិតនៃប្រទេសទាំងពីរ។   ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ធ្នូ នៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប។   លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ បានឱ្យដឹងថា ការអនុវត្តគម្រោង៣លើកកន្លងមក ភាគីទាំងពីក៏បានបញ្ជូនអ្នកជំនាញ និងបណ្ដុះបណ្ដាលជនបង្គោលទៅវិញទៅមកផងដែរ។ លោក ឡេង តុង បន្ថែមថា ដើម្បីឱ្យកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបច្ចេកទេសអនុវត្តឱ្យបានទទួលជោគជ័យបន្ថែមទៀត ក្រសួងការងារ បាស្នើសុំដល់ទីភ្នាក់ងារ KOSHA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េគិតគូរនូវលទ្ធភាព ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីអធិការកិច្ចការងារលើការចុះអធិការកិច្ចការងារក្នុងវិស័យសំណង់ ការជួយក្នុងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ផ្តល់វគ្គបណ្តុះបណ្តាលរយៈវែងដល់មន្ត្រីនាយកដ្ឋានពេទ្យការងារ និងមន្ត្រីពាក់ព័ន្ធអំពីសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងផ្តល់ការឧបត្ថម្ភនូវឧបករណ៍ និងបរិក្ខាមន្ទីរពិសោធន៍ដែលប្រើប្រាស់រួចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បម្រើការងារសុខភាព និងសុវត្ថិភាពការងារ។   គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះក៏ស្របនឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាផងដែរ ដែលចង់រៀបចំប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនេះឱ្យបានល្អប្រសើរចាប់ពីថ្នាក់ជាតិរហូតដល់សហគ្រាស៕
សៀមរាប៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤ រយៈពេល៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន៣លើកមកហើយតាំងពីឆ្នាំ២០១០។
  ស៊ុត   ដោយសារតែសរសៃសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន ដូច្នេះវាពិតជារឿងល្អបំផុតដែលអ្នកគួរតែញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនឲ្យបានច្រើន។ ប្រភពដ៏ល្អបំផុតរបស់ប្រូតេអ៊ីនគឺស៊ុតតែម្តង ហើយវាក៏សម្បូរទៅដោយវីតាមីន B ដើម្បីបង្ការបញ្ហាជ្រុះសក់ដែរ។    ត្រីសម្បូរខ្លាញ់   វាមិនខុសគ្នានឹងស៊ុតឡើយ គឺសម្បូរវីតាមីន B។ យកល្អអ្នកគួរតែញ៉ាំត្រីសមុទ្រវិញ ព្រោះវាមិនត្រឹមតែសម្បូរប្រូតេអ៊ីនទេ តែក៏មានជាតិអាស៊ីតខ្លាញ់អូមេហ្គាបីដើម្បីជំនួយដល់ការដុះសក់ដែរ។    សាច់គោ   ដោយសារតែសាច់គោសម្បូរជាតិប្រូតេអ៊ីនដូចជាវាពិតជាស័ក្តិសមសម្រាប់អាការៈជ្រុះសក់ហើយ។ ក្រៅពីនេះសាច់គោក៏ជាប្រភពដ៏អស្ចារ្យនៃជាតិស័ង្គសី និងជាតិដែក ដែលមានសារៈសំខាន់សម្រាប់ស្បែកក្បាល និងសក់មានសុខភាពល្អដែរ។    ដំឡូងឈ្វៀរ   ដំឡូងឈ្វៀល្អចំពោះសុខភាពដោយសារតែវាមានជាតិកាបូអ៊ីដ្រាតកំផ្លេច ដែលមិនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ។ តែវីតាមីន A របស់វាវិញគឺល្អបំផុតសម្រាប់ស្បែកក្បាល និងសរសៃសក់។   ការ៉ុត   នរណាក៏ដោយដែរថា វីតាមីន A របស់ការ៉ុតគឺល្អចំពោះសុខភាពភ្នែកយើង តែវាក៏ជាអង់ទីអុកស៊ីដង់ដ៏សំខាន់មួយសម្រាប់ជួយឲ្យសក់ក្រាស់ និងសុខភាពល្អដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
សក់គឺជាសរីរាង្គដ៏សំខាន់មួយដែរសម្រាប់បង្ហាញភាពទាក់ទងដល់មនុស្សជុំវិញខ្លួន។ យ៉ាងណាមិញ អាការៈជ្រុះសក់តែងតែជាកង្វះដ៏ធំមួយសម្រាប់មនុស្សគ្រប់រូប ជាពិសេសយុវវ័យតែម្តង។ ដូច្នេះបើសិនជាអ្នកគិតថា សក់របស់អ្នកជ្រុះច្រើនជាង ១០០សរសៃក្នុងមួយថ្ងៃនោះ វាពិតជាមិនមែនរឿងធម្មតាឡើយ។ដើម្បីប៉ះប៉ូវបញ្ហានេះ យកល្អអ្នកគួរតែញ៉ាំអាហារមានជីវជាតិឲ្យបានច្រើនដើម្បីកាត់បន្ថយការជ្រុះសក់នេះ។
លោក ខៀវ សុភ័គ  អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា លោកឯម សំអាន ទទួលមរណភាពក្នុងប្រទេសថៃ។ យ៉ាងណាក៏ដោយ លោក មិនទាន់ទទួលដំណឹងនោះទេថា សពរបស់លោក ឯម សំអាន នឹងត្រូវបញ្ជូនមកម្ពុជាវិញនៅពេលណា។ លោក ប្រាប់សារព័តមានថ្មីៗ តាមទូរសព្វ យ៉ាងដូច្នេះថា៖«ខ្ញុំ ក៏មិនដឹងដែរថា សពរបស់លោក នឹងត្រូវបញ្ជូមមកនៅពេលណា។ ទាល់គ្រួសារនៃសព ទើបដឹង។ ហើយគាត់ មានជំងឺអ្វី ក៏ខ្ញុំ មិនបានដឹងដែរ»។ លោក ឯម សំអាន ជាឥស្សរជន១រូប ក្នុងចំណោមឥស្សរជន១២រូបផ្សេងទៀត នៃក្រសួងមហាផ្ទៃ ដែលទទួលបានគោរមងារថា សន្តិបណ្ឌិត៕ អត្ថបទទាក់ទង   មន្ត្រីមហាផ្ទៃជាន់ខ្ពស់ ១៣ រូបទទួលបានគោរមងារ «សន្តិបណ្ឌិត»
នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព ដោយរោគាពាធ នៅព្រឹក ទី២៤ ខែមីនា ឆ្នាំ២0១៨នេះ។ នេះបើតាមសារលើទំព័រហ្វេសបុករបស់លោក ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រសារបស់លោក ឯម សំអាន។
  ថ្លែងក្នុងកិច្ចប្រជុំបក្សកុម្មុយនីស្តចិន និងបក្សនយោបាយពិភពលោក លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានឡើងថា បក្សនយោបាយទាំងអស់ ត្រូវតែជំទាស់ សកម្មភាពឯកភាគី ដែលតាំងឈ្មោះជាពហុភាគី, អនុត្តរភាព និងអំណាចនយោបាយ។ លោកស៊ី ក៏បានលើកឡើងផងដែរពីលទ្ធិប្រជាធិបតេយ្យ។    ក្នុងកិច្ចប្រជុំដែលមានបក្សនយោបាយចំនួន ៥០០បក្ស មកពីបណ្តាប្រទេសចំនួន១៦០ លោកស៊ី ដែលជាប្រធានាធិបតីចិនផងនោះ បានសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យគួរតែសម្រេចដោយប្រជាជន មិនមែនដោយប្រទេសមួយក្រុមតូចឡើយ។ បើតាមលោកស៊ី ប្រទេសនីមួយៗ តែងមានការអភិវឌ្ឍ និងគំរូខុសគ្នា ដើម្បីសុខុមាលភាពប្រជាជន។    បើទោះជាប្រធានាធិបតីចិន មិនបានសំដៅទៅប្រទេសណាមួយ ប៉ុន្តែការលើកឡើងបែបនេះ ធ្វើឡើងស្របពេលអាមេរិក បានស្វះស្វែងរកការគាំទ្រពីប្រទេសសម្ពន្ធមិត្ត និងបណ្តាប្រទេសអឺរ៉ុប ដែលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យដូចគ្នា ដើម្បីទប់ជាមួយចិន។    ទន្ទឹមនេះ លោកស៊ី បានបន្តថា បើមើលមុម «ប្រទេសខ្ញុំដំបូងគេ» ពិភពលោក គឺតូចណាស់ និងពោរពេញដោយការប្រកួតប្រជែងដ៏ខ្លាំងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ស៊ី ទំនងចង់ឌឺដងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលអនុវត្តគោលការណ៍អាមេរិកមុនគេ។   ក្នុងន័យនេះ លោកស៊ី បានជំរុញឱ្យបក្សនយោបាយធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍រួមមួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងច្រានចោលការរាំងខ្ទប់ការផ្ទេរបច្ចេកវិទ្យា និងការផ្តាច់ចេញការអភិវឌ្ឍ។ កន្លងមកមន្រ្តីទូតចិន តែងរិះគន់ជាញឹកញាប់លើអាមេរិក ទាក់ទិននឹងការកាត់ផ្តាច់ការផ្ទេរបច្ចេកវិទ្យារបស់ខ្លួនមកចិន។    សូមបញ្ជាក់ថា ចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានរងសម្ពាធពីអាមេរិក និងអឺរ៉ុបយ៉ាងខ្លាំងលើបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង, បញ្ហាលទ្ធិប្រជាធិបតេយ្យនៅហុងកុង និងដើមកំណើតកូវីដ-១៩  និងការទូតបែបអ្នកប្រយុទ្ធចចកជាដើម៕   
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោកស៊ី ជិនភីង នៅថ្ងៃទី៦ ខែមិថុនា បានលើកឡើងថា ប្រទេសមួយជាប្រទេសប្រជាធិបតេយ្យ គួរតែសម្រេចដោយប្រជាជន មិនមែនដោយប្រទេសផ្សេងឡើយ។ ការលើកឡើងរបស់ប្រមុខបក្សកុម្មុយនីស្តរូបនេះ ធ្វើឡើងស្របពេលអាមេរិក និងបណ្តាប្រទេសសម្ពន្ធមិត្ត រិះគន់ចិនលើបញ្ហាលទ្ធិប្រជាធិបតេយ្យ។
  ថវិកាខាងលើត្រូវបានលោក ហ៊ុន ម៉ានី សហការី និងអភិបាលខេត្តសៀមរាបផង យកជូនដល់មន្ទីរពេទ្យ នៅថ្ងៃទី១៤ មិថុនាកន្លងទៅ។ លោក ហ៊ុន ម៉ានី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា ថវិកាទាំងអស់ នឹងយកទៅប្រើប្រាស់ដើម្បីព្យាបាលកុមារដែលកំពុងសម្រាកព្យាបាលជំងឺ។    ប្រធានមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ខាងមន្ទីរពេទ្យពិតជារីករាយចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ តួយ៉ាងលោក ហ៊ុន ម៉ានី។ លោកថា សកម្មភាពនេះ ជាគំរូដ៏ល្អសម្រាប់ឥស្សរជនជាន់ខ្ពស់កម្ពុជា ក្នុងការគិតគូរដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងបេសកកម្មភាពពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជា។    «ខ្ញុំមានមោទនភាពដែលថ្នាក់ដឹកនាំពិសេសឯកឧត្តម ហ៊ុន ម៉ានី អភិបាលខេត្តសៀមរាប និងលោកជំទាវ បានចូលរួមជួយមន្ទីរពេទ្យ។ ការណ៍នេះអាចឱ្យយើងបន្តបេសកកម្ម និងបន្តជួយកូនក្មេងបន្តទៀត។ វាជាគំរូមួយដ៏ល្អសម្រាប់ឥស្សរជនផ្សេងៗទៀតដែលចូលរួមជួយសង្គមជាតិទាំងមូល»។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា។   វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមន្ទីរពេទ្យកុមារអង្គរជួបបញ្ហា ពិសេសការថយចុះខ្លាំងចំពោះសប្បុរសជនពីក្រៅស្រុក ដែលធ្លាប់រួមចំណែកដ៏ធំ។ យ៉ាងណា មន្ទីរពេទ្យនេះបានងាកមកស្វែងរកមូលនិធិក្នុងស្រុក ដោយបានកៀរគរសប្បុរសជនជាច្រើនចូលរួម និងរៀបចំពិធីបុណ្យរៃអង្គាសប្រចាំឆ្នាំ។ លោក ងួន ច័ន្ទភក្រ្ដា បានឱ្យដឹងថា បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំនេះមានការចូលរួមពីសប្បុរសជនមានសកម្មភាពផុសផុលច្រើន ហើយត្រឹមពាក់កណ្ដាលឆ្នាំនេះ មន្ទីរពេទ្យបាន ទទួលថវិកាជាង៥០ភាគរយហើយ នៃចំនួនថវិកាចំណាយប្រចាំឆ្នាំដែលសរុបប្រមាណ ៥,៥លានដុល្លារអាមេរិក។   ប្រធានមន្ទីរពេទ្យកុមារអង្គរលើកឡើងថា៖« មួយឆ្នាំយើងចំណាយអស់ ៥,៥លានដុល្លារ លើសេវាចំនួនបី មានសេវាមន្ទីរពេទ្យ កម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីសហគមន៍ បូកនិងកម្មវិធីសង្រ្គោះទារកនៅខេត្តព្រះវិហារ»៕
សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោក ហ៊ុន ម៉ានី បានយកថវិកាដែលបានពីការលក់សំបុត្រ អាវយឺត នៃកម្មវិធីរត់ និងជិះកង់ មុនព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កំឡុងខែមេសាសរុប ៤១លាន៨សែនរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប។
  អត្ថបទទាក់ទង   មេ Real ដាក់គោលដៅយក Hazard ឲ្យបាន និងបន្តប្រមាញ់ Neymar និង Mbappe   Tuchel មិនហ៊ានធានាថា Neymar និង Mbappe បន្តនៅ PSG ឡើយ    អតីតតារាឆ្នើម AS Monaco វ័យ២០ឆ្នាំរូបនេះបានជួយ PSG រក្សាតំណែងជើងឯក Ligue 1 ជាមួយនឹងការរកគ្រាប់បាល់សរុបចំនួន៣៩គ្រាប់ ក្នុងការបង្ហាញខ្លួន៤៣លើកសម្រាប់រដូវកាល ២០១៨-១៩ កន្លងទៅ។   យ៉ាងណាក៏ដោយខ្សែប្រយុទ្ធវ័យក្មេងដែលបានជួយជម្រើសជាតិបារាំងលើកពាន World Cup នៅរុស្ស៊ី កំពុងពិចារណាពីអនាគតខ្លួនដោយចង់ផ្ទេរចេញពីក្រុមយក្សបារាំងដើម្បីចូលរួមជាមួយក្លិបផ្សេងក្នុងការប្រជែងពានលំដាប់កំពូលៗ។ បើយោងតាមរបាយការណ៍ពីអេស្ប៉ាញបង្ហាញថា Mbappe ប្រហែលកាន់តែខិតជិតទៅនឹងការផ្លាស់ទៅរួមក្រុម Real Madrid នាពេលដ៏ខ្លីខាងមុខ។   ក្រុមស្តេចសមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរយកខ្សែប្រយុទ្ធរូបនេះដើម្បីស្នងតំណែង Cristiano Ronaldo ជាពិសេសចាប់តាំងពីលោក Zinedine Zidane បានវិលត្រឡប់ទៅកាន់តំណែងជាអ្នកចាត់ការក្រុមវិញ។   នេះជារដូវកាលដ៏មមាញឹកសម្រាប់ Real ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ ខណៈដែលអ្នកចាត់ការសញ្ជាតិបារាំងត្រៀមខ្លួនដើម្បីធ្វើកំណែទម្រង់ក្រុមឡើងវិញបន្ទាប់ពីធ្លាក់កូដខ្លាំងរដូវកាលមុន។ Real បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៣ប៉ុណ្ណោះក្នុងក្របខណ្ឌ La Liga ដោយតាមពីក្រោយក្រុមគូប្រជែង Barcelona ចំនួន១៩ពិន្ទុឯណោះ។   ក្រុមដែលជោគជ័យជាងគេក្នុងក្របខណ្ឌអឺរ៉ុបមួយនេះ បានទិញចូលកីឡាករមួយចំនួនរួចមកហើយដូចជា ខ្សែការពារ Eder Militao ពី FC Porto ខ្សែប្រយុទ្ធ Luka Jovic ពី Eintracht Frankfurt និងត្រៀមបង្ហាញខ្លួន Eden Hazard នៅទឹកដី Bernabeu ក្នុងពេលឆាប់ៗខាងមុខនេះ៕  
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានដាក់សំណើរមួយដើម្បីសុំចាកចេញពីក្លិប Paris Saint-Germain ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។ Real Madrid ទំនងជាបេក្ខភាពនាំមុខគេសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងបារាំងរូបនេះ។ នេះបើយោងតាម ទូរទស្សន៍អេស្ប៉ាញ El Chiringuito។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលភាសាជប៉ុនកម្រិតដំបូង តាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ។  វគ្គបណ្ដុះបណ្ដាលនេះ នឹងបើកទូទៅសម្រាប់ សិស្សនិស្សិត បុគ្គលិក  មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលមានបំណងអភិវឌ្ឍន៍សមត្ថភាពបន្ថែម លើជំនាញភាសាជប៉ុន។   យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលភាសាជប៉ុនកម្រិតដំបូង នឹងបើកឱ្យសាធារណជនឱ្យចូលរៀនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការបើកវគ្គបណ្ដុះបណ្តាលនេះ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍។   វគ្គបណ្ដុះបណ្ដាលភាសាជប៉ុននេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងអភិវឌ្ឍន៍សមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ បេក្ខជនដែលចាប់អារម្មណ៍ វគ្គបណ្ដុះបណ្តាលនេះ អាចចុះឈ្មោះសិក្សា តាមរយៈគេហទំព័រ https://www.tptd.org ឬតាមលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩/០១៥ ៥១១ ១១៦ រៀងរាល់ម៉ោងធ្វើការ៕  
ដោយ៖ សែម ប្រាក់ដាវ
កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣១ ខែតុលា និងបន្តរហូតដល់ថ្ងៃទី ១២ ខែវិច្ឆកាបានឈានចូលសប្តាហ៍ទីពីរ ខណៈមន្ត្រីតំណាងរដ្ឋាភិបាលមកពីជុំវិញពិភពលោកបន្តពិភាក្សាបន្ថែមទាក់ទងនឹងបញ្ហាអាកាសធាតុនៅទីក្រុង Glasgow។ ក្នុងកិច្ចប្រជុំ COP26 មន្ត្រីតំណាងរដ្ឋាភិបាលមកពីជុំវិញពិភពលោកនឹងពិភាក្សាអំពីរបៀបជួយប្រទេសក្រីក្រ និងពិចារណាពីការសងសំណងដល់ប្រទេសដែលរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ។   រដ្ឋាភិបាលអង់គ្លេសដែលជាអ្នកដឹកនាំកិច្ចប្រជុំ COP26 ក៏បានប្រកាសផ្តល់ប្រាក់ចំនួន ២៩០ លានផោនដែលស្មើនឹងប្រមាណ៣៩១លានដុល្លារដល់ប្រទេសក្រីក្រដោះស្រាយបញ្ហាអាកាសធាតុ។ ប្រាក់ទាំងនេះភាគច្រើន នឹងផ្តល់ទៅឱ្យប្រជាជាតិនៅអាស៊ី និងប៉ាស៊ីហ្វិក រៀបចំផែនការវិនិយោគក្នុងសកម្មភាពអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍដែលបញ្ចេញកាបូនទាបជាដើម។    កន្លងមក ប្រទេសក្រីក្របានអំពាវនាវឱ្យប្រទេសអ្នកមានបំពេញតាមការសន្យាផ្តល់ប្រាក់ជំនួយឱ្យបាន១ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ ខណៈប្រទេសក្រីក្រកំពុងរងផលប៉ះពាល់ នឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ ដោយសារការប្រែប្រួលអាកាសធាតុ។ ប្រាក់១ពាន់លានដុល្លារ នឹងជួយប្រទេសក្រីក្រសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងឈានដល់គោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។   ដូចដឹងស្រាប់ ប្រទេសកំពុងអភិវឌ្ឍតាំងពីដើមមក បានធ្វើសកម្មភាពដែលបានផ្តល់ប៉ះពាល់ដល់បរិស្ថានតិចតួចប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្រុមអ្នកមានបំផុត១ភាគរយនៃប្រជាជនលើពិភពលោក បានធ្វើសកម្មភាពដែលបានផ្តល់ប៉ះពាល់ដល់បរិស្ថានច្រើនជាង៥០ភាគរយនៃប្រជាជនក្រីក្របានធ្វើទៅទៀត។  ជាមួយគ្នានេះ បណ្ដាប្រទេសអ្នកមាន ក៏បានសន្យាផ្ដល់ប្រាក់១០០ពាន់លានដុល្លារដើម្បីជួយប្រទេសក្រីក្រផងដែរតាំងពីឆ្នាំ២០០៩ មក ប៉ុន្តែត្រូវបានពន្យារដល់ឆ្នាំ២០២៣ ទើបលុយទាំងនោះអាចលេចជារូបរាង៕
ចក្រភពអង់គ្លេសសន្យាផ្តល់ប្រាក់ចំនួន២៩០លានផោន ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខណៈដែលកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុ (COP26) ដែលធ្វើនៅទីក្រុង Glasgow ឈានចូលសប្តាហ៍ទីពីរ។
កាលប្រកួតនៅទីក្រុងបាងកក ដែលមានរយៈពេល៨ថ្ងៃនេះ កម្ពុជា បានចាញ់៣ និងស្មើ១ប្រកួត ។ ក្នុងប្រកួតចុងក្រោយ របស់កម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ២-១១ កាលពីថ្ងៃទី៦ ខែមេសា ។  ជម្រើសជាតិវៀតណាម រូប Futsal Vietname ក្នុងថ្ងៃជាមួយគ្នានេះ ម្ចាស់ផ្ទះ ថៃ បានទម្លាក់ ម៉ាឡេស៊ី ក្នុងលទ្ធផល ៤-២ ។ ដោយឡែក ព្រុយណេ ចំពោះ៤ប្រកួតនេះ ក៏ធ្វើមិនបានល្អដូចកម្ពុជាដែរ ដោយចាញ់៣ ស្មើ១ប្រកួត ។   សម្រាប់ពូលB វិញ មីយ៉ាន់ម៉ា បានទម្លាក់អូស្ដ្រាលី ដោយលទ្ធផល ១-៦ កាលពីថ្ងៃទី៥ មេសា។ ជ័យជម្នះនេះ នាំឲ្យមីយ៉ាន់ម៉ា មាន៧ពិន្ទុសើ្ម វៀតណាម ដឹកដៃគ្នាឡើងទៅប្រកួតវគ្គបន្តទៀត។ ក្នុងពូលB នេះ ទីម័រខាងកើត ចាញ់គ្រប់ប្រកួត ខណៈ អូស្ដ្រាលី ឈ្នះ១ ចាញ់២ ។     ជម្រើសជាតិថៃ រូប Futsal Thailand គួរបញ្ជាក់ដែរថា ការប្រកួតពានរង្វាន់នេះ កន្លងមក កម្ពុជាបានចូលរួមប្រកួត ៧លើក ដោយក្នុងនោះ កម្ពុជា ធ្លាប់បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រត័្រ និងបានចំណាត់ថ្នាក់លេខ៤ នៅក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៦ ។ សម្រាប់ការប្រកួត AFF Futsal Championship 2022 កម្ពុជា បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ៕  
អូស្ដ្រាលី និងទីម័រខាងកើត ធ្លាក់ចេញពីពូល B ក្រោយពេល កម្ពុជា ម៉ាឡេស៊ី និងព្រុយណេ ធ្លាក់ចេញពីពូល A  នៃការប្រកួតព្រឹត្តិការណ៍ AFF Futsal Championship 2022 នៅទីក្រុងបាងកក ។ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី៨ ខែមេសា មីយ៉ាន់ម៉ា ត្រូវប៉ះ ឥណ្ឌូណេស៊ី ខណៈ វៀតណាម ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ ថៃ ។
អតីតនិស្សិតបរិញ្ញាបត្រ IT លោក រិន វីរៈ បានបញ្ចប់ការសិក្សានៅ វិទ្យាស្ថាន ស៊ីតិក ក្នុងអំឡុងឆ្នាំ ២០១២ ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក ក៏បានចូលទៅបម្រើការងារក្នុងក្រុមហ៊ុនជប៉ុនធំមួយកន្លែង នៅស្រុកខ្មែរ ដោយទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ លើតំណែង Management Information System។ ប៉ុន្តែ លោក រិន វីរៈ បានសម្រេចចិត្តចេញពី ជម្រកដ៏សុខស្រួល បោះបង់សម្លៀកបំពាក់ហ៊ឺហានៅការិយាល័យ ងាកមកស្រវា កាន់ដែកកេះ បិតស្កុតឡានម៉ូតូ ដែលជាមុខរបរលោកស្រឡាញ់វិញ។    លោក រិន វីរៈ បានលើកឡើងថា៖ ធ្វើការងារដែលខ្លួនឯងស្រឡាញ់ ទោះជាមានព្យុះភ្លៀង ដាច់បាយដាច់ទឹកយ៉ាងណាក៏ដោយ ក៏មិនចេះហត់នឿយដែរ ហើយសម្រាប់ប្អូនៗ ដែលទើបប្រឡងបាក់ឌុបជាប់ ចូរស្វែងរកចំណេះជំនាញ ដែលស័ក្តិសមនឹងទេពកោសល្យ ក៏ដូចជាចំណង់ចំណូលចិត្តខ្លួនឯង ចៀសវាងខាតពេលវេលាដូចរូបខ្ញុំ ។     លោក បានបន្ថែមថា៖ ការផ្លាស់ប្តូរពីការអង្គុយក្នុងការិយាល័យ មានម៉ាស៊ីនត្រជាក់ មកអង្គុយហាលថ្ងៃក្តៅ វាមិនមែនជាការងាយស្រួលទេ សម្រាប់អ្នកមិនតស៊ូនឹងក្តីស្រមៃខ្លួនឯង ប៉ុន្តែសម្រាប់រូបលោកផ្ទាល់គឺបានប្តេជ្ញាចិត្ត តស៊ូ មិនថាជួបរឿងរ៉ាវបែបណា ក៏មិនរួញរាដែរ ព្រោះតែចង់សម្រេចនូវក្តីស្រមៃឲ្យខ្លួន។    គួរបញ្ជាក់ផងដែរថា អតីតនិស្សិត IT ម្នាក់នេះ បានចាប់ផ្តើមអាជីវកម្មបិតស្កុតឡានម៉ូតូ តាំងពីចុងឆ្នាំ ២០១៥ គិតមកទល់ពេលនេះ មានរយៈពេល ៨ឆ្នាំហើយ។ បច្ចុប្បន្នលោកបាន បង្កើតនូវម៉ាកយីហោដោយខ្លួនឯង ដែលមានឈ្មោះថា TJ Auto Works មានចំនួនពីរសាខា និងមានសន្ទុះគាំទ្រគួរឱ្យកត់សម្គាល់។     អាជីវកម្មបិតស្កុត TJ Auto Works របស់លោក រិន វីរៈ មានភាពល្បីល្បាញ និងឆក់យកប្រជាប្រិយភាពពីសំណាក់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារតែលោក ប្រកាន់លើគុណភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវជាចម្បង។   ជារឿយៗលោក វីរៈ តែងតែបន្ថែមនូវចំណេះជំនាញ និងបច្ចេកទេសថ្មីៗ ផ្នែកអាជីវកម្មបិតស្កុតឡានម៉ូតូ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស (ថៃ និង ចិន) និងព្យាយាមជ្រើសរើសនូវផលិតផលស្កុត ឬ ហ្វីម ដែលមានគុណភាពល្អ មានប្រភពច្បាស់លាស់ និងមានការទទួលស្គាល់ មានការប្រើប្រាស់ជុំវិញពិភពលោក៕     (អត្ថបទពាណិជ្ជកម្ម)
លោក រិន វីរៈ ហៅ Jack ដែលភាគច្រើនគេស្គាល់ជាម្ចាស់អាជីវកម្ម បិតស្កុតឡានម៉ូតូដ៏ល្បីឈ្មោះម៉ាក TJ Auto Works ប្រចាំប្រទេសកម្ពុជា។ នៅពីក្រោយភាពជោគជ័យរបស់លោកមកទល់បច្ចុប្បន្ន គឺបង្កប់នូវការតស៊ូ និងការលះបង់ ដែលគ្រប់គ្នាពុំបានដឹងទាល់តែសោះ។
អត្ថបទទាក់ទង   អាល្លឺម៉ង់ នៅចន្លោះរវាងបាតុករគាំទ្រស្ដេចថៃ និងបាតុករទាមទារឲ្យកែទម្រង់រាជានិយម   ថៃបើកកិច្ចប្រជុំសភាវិសាមញ្ញ ខណៈបក្សប្រឆាំងទាមទារឲ្យលោក ប្រាយុទ្ធ លាលែង   ថ្លែងនៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ លោកប្រយុទ្ធ ចាន់អូចា ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងយ៉ាងដូច្នេះថា៖ « ខ្ញុំនឹងមិនរត់គេចចេញពីបញ្ហាឡើយ»។ ក្នុងនេះន័យ លោកប្រយុទ្ធ នៅតែបន្តទាត់ចោលការអំពាវនាវរបស់សមាជិកសភាឲ្យលោកចុះចេញពីតំណែង ដោយសំអាងថា លោកមិនលាលែងពីតំណែង ក្នុងពេលប្រទេសកំពុងជួបបញ្ហានោះឡើយ។    ថៃបានបើកកិច្ចប្រជុំសភាវិសាមញ្ញរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី២៦ និង២៧ ខែតុលា ដើម្បីជជែកពីវិបត្តិនយោបាយ ក៏ដូចជារកដំណោះស្រាយ ដែលក្រុមបាតុករ បានធ្វើបាតុកម្មជាច្រើនខែ ដើម្បីទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដោះលែងមេដឹកនាំបាតុកម្ម ក៏ដូចជាទម្លាក់បទចោទលើមេដឹកនាំទាំងនោះជាដើម។    នៅពេលនេះ បាតុកម្មនៅថៃមានចំនួនពីរក្រុម គឺក្រុមប្រឆាំងនឹងព្រះមហាក្សត្រ និងក្រុមគាំទ្រព្រះមហាក្សត្រ។ កន្លងមកក្រុមបាតុករប្រឆាំងព្រះមហាក្សត្រ ឬប្រឆាំងរដ្ឋាភិបាល បានជួបជុំមនុស្សជាច្រើនពាន់នាក់ ហើយនៅថ្ងៃទី២៦ ខែតុលា ក្រុមនេះ បានដង្ហែញាតិទៅទូតអាល្លឺម៉ង់ថែមទៀត ដើម្បីឲ្យពិនិត្យលើសកម្មភាពមហាក្សត្រ មហា វជិរាលង្ករណ៍ ក្នុងពេលគង់នៅអាល្លឺម៉ង់។    ចំណែកមនុស្សមួយក្រុមទៀត គឺជាអ្នកគាំទ្រព្រះមហាក្សត្រ និងមិនចង់ឲ្យមានការធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រឡើយ។ យ៉ាងណាក៏ដោយ ក្រុមគាំទ្រព្រះមហាក្សត្រ គឺភាគច្រើនអាយុចាប់ពី៥០ឆ្នាំ និង៦០ឆ្នាំឡើងទៅ និងមានមនុស្សចូលរួមក្នុងចំនួនតិច។ នៅថ្ងៃទី២៧ ខែតុលា ក្រុមគាំទ្រព្រះមហាក្សត្រ បានជួបជុំគ្នាជាង ៣០០នាក់ប៉ុណ្ណោះ ខណៈក្រុមប្រឆាំងរដ្ឋាភិបាលមានមនុស្សជួបជុំជាច្រើនពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។    គិតត្រឹមថ្ងៃទី២៧ ខែតុលា ថៃ កំពុងស្វែងរកចំណាត់ការ ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេស ដែលកំពុងជាប់គាំងនេះ។ សភាថៃ កំពុងពិចារណាលើសំណើ ក្នុងការបង្កើតគណៈកម្មការផ្សះផ្សាជាតិមួយ ដែលមានភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមដូចជា រដ្ឋាភិបាល សភា តំណាងក្រុមបាតុករ និងភាគីផ្សេងទៀត។ ចំណែក លោកនាយករដ្ឋមន្ត្រីថៃ ក៏គាំទ្រឲ្យបង្កើតគណៈកម្មាធិការនេះដែរ។   សូមបញ្ជាក់ថា កិច្ចប្រជុំសភារយៈពេល២ថ្ងៃនេះ ផ្អែកទៅលើមាត្រា១៦៥ នៃរដ្ឋធម្មនុញ្ញថៃ ដែលអនុញ្ញាតឲ្យសភាទាំងពីរថ្នាក់ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា ជួបជជែក ពិភាក្សា ស្តាប់យោបល់គ្នា លើបញ្ហាសំខាន់ៗ។ កិច្ចប្រជុំនេះ គឺមិនទាមទារឲ្យមានការបោះឆ្នោតនៅក្នុងសភាអ្វីឡើយ៕ 
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី២៧ ខែតុលា នៅតែបន្តបដិសេធ មិនចុះចេញពីតំណែង តាមការអំពាវនាវរបស់សមាជិកសភាបក្សប្រឆាំង ក្នុងកិច្ចប្រជុំសភាវិសាមញ្ញ ដែលលោកនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី។
សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណននេះ ចូលរួមគាំទ្រទាំងអស់គ្នា។ ត្រង់ចំណុចនេះ សម្ដេច ចង់បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន នឹងអាចប៉ះពាល់ដល់ដីស្រែ និងអចលនទ្រព្យរបស់ពលរដ្ឋមួយចំនួន ហើយរដ្ឋនឹងដោះស្រាយបញ្ហានេះ ឱ្យមានតម្លាភាព និងសមរម្យតាមទំហំនៃផលប៉ះពាល់។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ។   «បើគ្មានការចូលរួមពីពលរដ្ឋ យើងមិនអាចធ្វើបាន ហើយអាចប្រើប្រាស់ផលប្រយោជន៍រួមទេ។ រាជរដ្ឋាភិបាល នឹងខិតខំរៀបចំចុះដោះស្រាយ តាមបច្ចេកទេសដើម្បីធ្វើ និងដោះស្រាយតាមគោលនយោបាយដើម្បី(ប្រយោជន៍) បងប្អូន គឺយើងបានធ្វើហើយ Survey (ស្រង់ទិន្នន័យ) ហើយ មានផ្ទះប៉ុន្មានខ្នង? ដីស្រែប៉ុន្មាន ? ដើម្បីចុះដោះស្រាយជូនពលរដ្ឋតែម្ដង។ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ យើងមិនអាចធ្វើបានទេ មិនអាចទទួលផលបានទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត។   បើតាមរបាយការណ៍ពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាយការណ៍ជូនសម្ដេច ហ៊ុន ម៉ាណែត ផ្ទះពលរដ្ឋ នៅតាមបណ្ដោយតំបន់អភិវឌ្ឍព្រែកជីកហ្វូណននេះ មានចំនួន១៦៤០ខ្នងផ្ទះ ឬអាចលើសនេះតិចតួច។ «សូមកុំឱ្យពេលចាប់ផ្ដើម ក្លាយទៅជាង១ម៉ឺនខ្នងផ្ទះ ព្រោះផ្ទះឥឡូវសង់លឿនណាស់ មួយយប់អាចដាំដូងដុះបាន មានផ្លែ។ ប្រជាពលរដ្ឋត្រូវជួយ ហើយរដ្ឋនឹងខិតខំ ហើយរដ្ឋនឹងចេញថវិកាបដិភាគ ដើម្បីប្រជាពលរដ្ឋ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលហាមកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ។   សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងផ្ដាំទៅអ្នកវិនិយោគ និងអ្នករកស៊ីអចលនទ្រព្យ កុំទាន់ទៅទិញដីស្រែ និងអចលនទ្រព្យពលរដ្ឋ នៅកន្លែងអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណន ដែលនាំឱ្យអចលនទ្រព្យឡើងថ្លៃខ្ពស់ ហើយប៉ះពាល់ដល់គម្រោងអភិវឌ្ឍ។   ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់បែបនេះ៖«សូមអំពាវនាវដល់បងប្អូនអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ព្រោះខ្ញុំបានឮរហិចរហៀងមកថា មានប្រមូលគ្នា ដើម្បីទិញដីកាក់ទុក។ សូមកុំប៉ះកន្លែង ដែលយើងកំពុងធ្វើ តែប៉ុន្មាននឹងទេ»។    នាយករដ្ឋមន្រ្តី បានបន្ថែមថា អ្នកវិនិយោគ ឬអ្នករកស៊ីអចលនទ្រព្យ អាចទៅទិញដីទុកនៅក្បែរតំបន់អភិវឌ្ឍន៍គម្រោង លើកលែងតែទីតាំងស្ថិតនៅក្នុងគម្រោងព្រែកជីកហ្វូណន គឺមិនត្រូវប៉ះពាល់ឡើយ។«ជាពិសេសអ្នកគក់ជេដី (អ្នករកស៊ីអចលនទ្រព្យ) និយាយឱ្យច្បាស់តែម្ដង កុំដល់ពេលរដ្ឋចាប់ផ្ដើមដោះស្រាយគោលនយោបាយ ស្រាប់តែដីស្រែឡើង១ការ៉េ ខ្ទង់១០០០ដុល្លារ គឺចប់បាត់។ កន្លែងនេះទុកទៅ (កុំប៉ះពាល់ដីនៅក្នុងគម្រោងព្រែកជីកហ្វូណន)។ រដ្ឋមិនហាមឃាត់ទាំងអស់ទេ (អភិវឌ្ឍន៍) កន្លែងជាប់ពីកន្លែងនេះ មានសក្ដានុពលទាំងអស់»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលហាមអ្នកវិនិយោគប៉ះពាល់ដី និងអចលនទ្រព្យ នៅក្នុងគម្រោងព្រែកជីកនេះ។    រដ្ឋាភិបាល មិនចំណាយថវិកា ហើយក៏មិនខ្ចីលុយបរទេស ដើម្បីមកវិនិយោគលើគម្រោងព្រែកជីកហ្វូណនទេ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត គម្រោងនេះ គឺស្ថិតនៅក្រោមការវិនិយោគឯកជន ហើយខ្ចីលុយពីធនាគារក្នុងស្រុក មកវិនិយោគ ដោយសុំសិទ្ធិកាន់កាប់គម្រោងនេះ រយៈពេល៥០ឆ្នាំ ហើយផុតពីនេះ ក្រុមហ៊ុនវិនិយោគ នឹងផ្ដល់សិទ្ធិមករដ្ឋគ្រប់គ្រងវិញ។ ការវិនិយោគបែបនេះ គេហៅថា ការវិនិយោគក្នុងទម្រង់ BOT តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។   ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គម្រោងនេះ លែងពឹងផ្អែកលើបរទេស ១០០ភាគរយហើយ ពោលគឺមានក្រុមហ៊ុនវិនិយោគខ្មែរ នឹងចូលរួមកាន់កាប់គម្រោងនេះ ៥១ភាគរយ។ «គម្រោងនេះ នឹងចូលរួមក្នុងនាមកម្ពុជាយើងជាអ្នកកាន់កាប់ភាគច្រើន » ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី។   ក្រុមហ៊ុនរដ្ឋ ដែលវិនិយោគលើគម្រោងនេះ គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ នឹងចូលរួមវិនិយោគជាមួយបរទេស។ គម្រោងព្រែកជីកហ្វូណន នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ សម្ដេច បន្ថែម។   អត្ថបទទាក់ទង   ព្រែកជីកហ្វូណនតេជោ ជាសសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា! 
គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហាខាងមុខ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។
Juice Jacking គឺជាបច្ចេកទេសមួយដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិករបស់អ្នកប្រើប្រាស់ ដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម នៅតាមទីសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។ តាមរយៈបច្ចេកទេសនេះ គេអាចចូលលួចព័ត៌មានផ្ទាល់ខ្លួន ដូចជា អ៊ីម៉ែល អ៊ីនធឺណិត ឯកសារ រូបភាព និងវីដេអូ, លួចព័ត៌មានហិរញ្ញវត្ថុដូចជា គណនីធនាគារ ឬ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងដំឡើងមេរោគ Malware ដើម្បីកាន់តែងាយស្រួលត្រួតពិនិត្យឧបករណ៍របស់អ្នកនៅពេលក្រោយ។   វិធីសាស្រ្តការពារ លោកអ្នកគួរតែចៀសវាងការភ្ជាប់ឧបករណ៍របស់អ្នកទៅនឹងកន្លែងសាកថ្ម ឬគ្រឿងអេឡិចត្រូនិកផ្សេងៗ នៅទីសាធារណៈ។ អ្នកប្រើប្រាស់ត្រូវ អនុវត្តការពារ និងចាក់សោរទៅលើឧបករណ៍ទូរសព្ទ និងប្រើកន្លែងសាកថ្ម ឬការភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិកផ្សេងៗ ដែលអាចជឿទុកចិត្តបាន។ ទន្ទឹមនេះ គួរប្រើតែខ្សែសាកដែលសាកបានតែថ្មតែប៉ុណ្ណោះ (charging-only cable) ដែលមិនអនុញ្ញាតឱ្យផ្ទេរទិន្នន័យ។    ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរសព្ទ ឬគ្រឿងអេឡិចត្រូនិករបស់អ្នក នៅតាមទីសាធារណៈ ឬភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិកផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់ ជៀសវាងការលួច និងគ្រប់គ្រងទិន្នន័យពីជនអនាមិក បណ្តាលឱ្យមានហានិភ័យផ្សេងៗ៕ 
ជនអនាមិក អាចលួចទិន្នន័យពីទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ តាមរយៈប្រព័ន្ធសាកថ្មនៅតាមទីសាធារណៈ ឬគ្មានប្រភពច្បាស់លាស់ ដោយគ្រាន់តែប្រើបច្ចេកទេស Juice Jacking។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៧ ខែកក្កដា។
  «ពងទាធ្លាក់ថ្លៃប៉ុន្មានខែហើយ ក្នុងមួយគ្រាប់លក់បានត្រឹម ៣៦០រៀលប៉ុណ្ណោះ តែចំណីវិញចេះតែឡើងថ្លៃ»។ នេះជាការលើកឡើងរបស់លោក ចាន់ ចក អ្នកចិញ្ចឹមទាស្ថិតនៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយបន្ថែមថា ពងទារបស់លោក នៅតែមានឈ្មួញចុះទៅទិញផ្ទាល់ បើទោះតម្លៃទីផ្សារធ្លាក់បន្តិចក្ដី។    កសិកររូបនេះ បញ្ជាក់ថា ឈ្មួញ បន្តទទួលទិញពងទាទាំងអស់ក្នុងតម្លៃសមស្រប ខណៈបច្ចុប្បន្ន ទារបស់លោក ចាន់ ចក ចំនួន ១ ៥០០ក្បាល អាចប្រមូលពងប្រមាណ ១ ២០០គ្រាប់ទៅ ១ ៣០០គ្រាប់ក្នុងមួយថ្ងៃ។   ដ្បិតថា តម្លៃពងទាខ្មែរនៅមានកម្រិត តែកសិករវ័យ២៧ឆ្នាំរូបនេះ បន្តរំពឹងថា ទីផ្សារពងទានឹងប្រសើរនៅពេលខាងមុខ។ លោក ចាន់ ចក និយាយថា៖ «បើគិតគូទៅ តម្លៃពងទាសព្វថ្ងៃ អាចត្រឹមរួចខ្លួន ព្រោះចំណីថ្លៃពេក។ បើពងទាឡើងថ្លៃបន្តិច ប្រហែលអាចចំណេញ តែខ្ញុំសង្ឃឹមថាទីផ្សារ អាចប្រសើរឡើងវិញក្នុងរដូវចូលឆ្នាំខ្មែរខាងមុខ»។   មិនខុសគ្នាប៉ុន្មាន លោក ឆេង ឡៃ អ្នកចិញ្ចឹមទាស្ថិតក្នុងឃុំភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក៏មានការរអ៊ូពីតម្លៃចំណីទាឡើងថ្លៃ និងការចុះថោករបស់ពងទា។ លោក ឆេង ឡៃ បញ្ជាក់ថាតម្លៃពងទាពេលនេះអាចចំណេញតិចតួច ដោយសារថ្លៃចំណីថ្លៃពេក ដោយកាលពីមុនតម្លៃពងទាអាចលក់បាន ៤៣០រៀលទៅ ៤៤០រៀលក្នុងមួយគ្រាប់ តែពេលនេះលក់បានតែ ៣៦០រៀល។    ជាមួយគ្នានេះ លោក ស្រ៊ី សារិទ្ធ អ្នកលក់ប្រមូលទិញពងទា និងជាអ្នកលក់ចំណីសត្វ ក្នុងខេត្តតាកែវ បានប្រាប់សារព័ត៌មានThmeyThmey25 ថាអ្នកចិញ្ចឹមទាកំពុងមានការត្អូញត្អែរពីការធ្លាក់ថ្លៃរបស់ពងទា ខណៈថ្លៃចំណីមានតម្លៃ ៥១ ០០០រៀលក្នុងមួយបាវ(៣០គីឡូក្រាម)។    លោក ស្រ៊ី សារិទ្ធ អះអាងថា៖ «ពងទាក្នុងខេត្តតាកែវលក់បានត្រឹម ៣២០រៀលប៉ុណ្ណោះ។ អ្នកចិញ្ចឹមទាមកទិញចំណីម្ដងៗ ពួកគាត់តែងនិយាយថាបើតម្លៃពងទានៅតែបន្តធ្លាក់ ដូច្នេះគាត់អាចឈប់ចិញ្ចឹម»។   ពាក់ព័ន្ធបញ្ហាធ្លាក់តម្លៃពងទានេះ ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ដោយសារ មានការនាំចូលពងទាពីប្រទេសវៀតណាម។ ផ្ទុយទៅវិញ ក្រសួងកសិកម្ម ធ្លាប់នាមច្រានចោលទាំងស្រុង ថាមិនបានអនុញ្ញាតឲ្យមានការនាំចូលនោះទេ នេះដោយសារបញ្ហាជំងឺកូវីដ-១៩ប៉ុណ្ណោះ៕
ភ្នំពេញ៖ អ្នកចិញ្ចឹមទាមានការត្អូញត្អែរពីតម្លៃពងទាខ្មែរ ចុះថោក ខណៈចំណីទាមានការឡើងថ្លៃ។ បច្ចុប្បន្នពងទាមានតម្លៃ ៣ ៦០០រៀល(ពងទា១០គ្រាប់) ខណៈចំណីទាមានតម្លៃ ៥២ ០០០រៀលក្នុងមួយបាវ (បរិមាណ ៣០គីឡូក្រាម)។
  វិធីងាយៗ ដោយគ្រាន់តែអតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះលោកអ្នក នឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើន តាមសេចក្តីត្រូវការ មិនអស់ថ្លៃសេវា។   ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ៕   (អត្ថបទពាណិជ្ជកម្ម)    
ពិសេសណាស់! នៅចាំអីទៀត! បានលេខគណនីពិសេសៗ ដែលខ្លួនចង់បាន ងាយស្រួលចំណាំ និងរហ័សទាន់ចិត្ត ជាមួយអេស៊ីលីដាម៉ូបាល។ អតិថិជនដែលចង់បានគណនីលេខពិសេសៗ ដែលជាលេខទូរស័ព្ទរបស់ខ្លួន គឺមិនចាំបាច់ចំណាយប្រាក់នោះទេ ដោយគ្រាន់តែទាញយក កម្មវិធីអេស៊ីលីដាម៉ូបាល ប្រើប្រាស់លេខទូរសព្ទដៃរបស់លោកអ្នក គឺជាលេខគណនី អេស៊ីលីដាវ៉លឡែត (អេស៊ីលីដាម៉ូបាល)។
  ចំនួនពាក្យបណ្តឹងទាំង១៤៧៤ករណី ដែលគណៈបញ្ជាការដឹកនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ បានពីពលរដ្ឋនេះ គឺគិតចាប់តាំងថ្ងៃទី៩មករា ឆ្នាំ២០២៤មក។ ក្នុងចំណោមពាក្យបណ្ដឹងទាំងនេះ គឺ មាន៧៨៦ ករណីស្មើនឹង៥៣ភាគរយ បានស្នើឱ្យមានការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ។  សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ៖ « ករណីនេះ តុលាការបានដោះស្រាយរហូតដល់៦៣០ករណីដល់ពលរដ្ឋ»។    រីឯពាក្យបណ្តឹងលើសំណុំរឿងចំនួន៦៩០ករណីទៀត គឺពលរដ្ឋបានឱ្យស្នើសុំឱ្យមានការត្រួតពិនិត្យឡើងវិញពីភាពមិនប្រក្រតី។ ករណីនេះ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដោះស្រាយបាន៣៦ភាគរយ ផងដែរ។    បើតាមគណៈបញ្ជាការដឹកនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងចំណោមសំណុំរឿងខាងលើ គឺមានប្រភេទសំណុំរឿងស្មុគស្មាញចំនួន១០០ករណី។ ទន្ទឹមនឹងនេះ មានសំណុំរឿង៧៣ករណី ដែលតុលាការបានចេញសេចក្ដីសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ។    ពាក់ព័ន្ធនឹងសំណុំរឿងដែលពលរដ្ឋបានប្ដឹងខាងលើ ក្រសួងយុត្តិធម៌បានអះអាងថា៖ «មាន១៤ករណីមានភាពសង្ស័យថា អាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យម៉ត់ចត់ និងត្រឹមត្រូវ។ មាន៩ករណី បានចាត់ឱ្យមានការចុះធិការកិច្ច ហើយ៤ករណីទៀត រកឃើញថាមានភាពមិនប្រក្រតី ដែលភាគីអាចស្នើសុំឱ្យមានជំនុំជម្រះសាជាថ្មី»។    គណៈកម្មការដឹកនាំ និងអនុវត្ត យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានប្ដេជ្ញាខិតខំពន្លឿនការដោះស្រាយពាក្យបណ្ដឹង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីដែលនៅសេសសល់បន្តទៀត។    កាលពីថ្ងៃទី៦មករា ក្រសួងយុត្តិធម៌បានដាក់ចេញនូវយុទ្ធនាការចំនួន២ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការទាំងនេះ គឺស្ថិតក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា លើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌៕ 
ភ្នំពេញ៖ ពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ រហូតដល់១៤៧៤ករណី ដើម្បីឱ្យសើរើសំណុំរឿងរបស់ពួកគេឡើងវិញ។ យោងតាមសេចកក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នាថ្ងៃទី១១កក្កដា។
  នាពិធីចែកសញ្ញាបត្រដល់និស្សិតនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦០០០នាក់ នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា នេះ សម្តេច ហ៊ុន សែន បានលើកឡើងថា វាជាបង្ហាញឲ្យឃើញពីការខ្វះចំណេះដឹងចំពោះការរិះគន់រដ្ឋាភិបាលគ្មានតម្លាភាពលើការដោះដូរមន្ត្រី។   «កសិកម្មមិនមែនតែរឿងស្រូវមួយមុខនោះឡើយ»។ ប្រមុខរដ្ឋាភិបាលបានអះអាងយ៉ាងដូច្នេះ ដើម្បីតបតទៅនឹងអ្នករិះគន់ដែលបានបន្ទោសរដ្ឋាភិបាលលើការតែងតាំងលោក ឌិត ទីណា ដែលជាមន្ត្រីជំនាញខាងរ៉ែ ឲ្យកាន់តំណែងជារដ្ឋមន្ត្រីកសិម្ម។   សម្តេចបានលើកឡើងថា គ្មានអ្នកណាចេះអស់នោះឡើយ សូម្បីតែខាងយោធា ក៏សម្តេចមិនចេះអស់នោះដែរ ក្រៅពីជំនាញកងថ្មើរជើង ហើយក្នុងកសិកម្ម ក្រៅពីការងារស្រែស្រូ មានជំនាញច្រើនទៀត ដូចជាក្សេតសាស្ត្រ ការចិញ្ចឹមសត្វ និងការងារជាច្រើនទៀត។    «កុំវាយតម្លៃរហ័សពេក»។ នេះជាការប្រសាសន៍របស់សម្តេច ហ៊ុន សែន ដោយសម្តេចក៏បានដឹងថា អ្នកជំនាញកសិកម្មខ្លះ សូម្បីតែរោងម៉ាស៊ីនកិនស្រូវ ធ្វើមិនបាន ហើយរហូតដល់ជំពាក់លុយគេមិនទាន់សងថែមទៀត។   ជាមួយគ្នានេះ សម្តេចបានរិះគន់មន្ទីរកសិកម្មមួយចំនួន ដែលមិនមានការដាំដុះក្នុងបរិវេណខ្លួន ដែលអន់ជាងនៅតាមសាលារៀនទៅទៀត។   កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ឌិត ទីណា ដែលជាកូនប្រុសបង្កើតរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល បានរៀនចប់ជំនាញវិស្វកម្មរ៉ែនៅសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែនៅក្រុងប៉ារីស (MINES ParisTech)។ លោកក៏បានរៀបចប់អនុបណ្ឌិតផ្នែករូបវិទ្យាពីសាកលវិទ្យាល័ Université Paris-Sud ដ៏ល្បីល្បាញនៅបារាំងផងដែរ។   នៅមុនកាន់តំណែងជារដ្ឋមន្ត្រីកសិកម្ម ជំនួសលោក វេង សាខុន លោក ឌិត ទីណា ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល៕  
«ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រតិកម្មទៅនឹងការលើកឡើងពីសមាសភាពលោក ឌិត ទីណា ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
អត្ថបទទាក់ទង   ក្រុងសេអ៊ូលព្យួរកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េមួយផ្នែក ក្រោយក្រុងព្យុងយ៉ាងបាញ់ផ្កាយរណប   កូរ៉េខាងជើងជោគជ័យក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅគន្លងផែនដី ក្រោយរុស្ស៊ីសន្យាជួយ    បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ឧបទ្វីបកូរ៉េបានកើនកម្តៅជាថ្មី ក្រោយជោគជ័យរបស់ក្រុងព្យុងយ៉ាង ក្នុងការបាញ់ផ្កាយរណបទៅក្នុងគន្លងរបស់ផែនដី ហើយថែមទាំងសន្យាបាញ់បង្ហោះឱ្យបានកាន់តែច្រើនថែមទៀត។ ដោយរិះគន់ពីការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ កូរ៉េខាងត្បូង បានសម្រេចព្យួរកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ មួយផ្នែក ដោយចាប់ផ្តើមឃ្លាំមើល និងឈ្លប់ការណ៍នៅតំបន់ព្រំដែនប្រទេសទាំងពីរឡើងវិញ។    ទំនងមិនពេញខ្លាំងចំពោះចំណាត់ការរបសសេអ៊ូល កូរ៉េខាងជើង នៅថ្ងៃទី២៣ ខែវិច្ឆិកា បានព្រមាន ដើរចេញពីព្រមព្រៀងយោធាដែលមានបំណងកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនទាំងស្រុងតែម្តង។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ កូរ៉េខាងជើង នឹងលែងត្រូវបានចងភ្ជាប់កាតព្វកិច្ចដោយកិច្ចព្រមព្រៀងយោធាទៀតហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។   «យើងនឹងដកចេញចំណាត់ការយោធា ដែលបង្ការភាពតានតឹង និងជម្លោះនៅគ្រប់ទម្រង់ទាំងអស់ទាំងលើទឹក លើគោក ផ្លូវអាកាស និងពង្រាយកម្លាំងប្រដាប់អាវុធបន្ថែម រួមទាំងសម្ភារយោធាប្រភេទថ្មីៗនៅតាមតំបន់ព្រំដែនកំណត់យោធា»។ ក្រសួងការពារជាតិកូរ៉េខាងជើង បានព្រមានបែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងសេអ៊ូល ត្រូវតែទទួលខុសត្រូវចំពោះនយោបាយដ៏គ្រោះថ្នាក់ និងការបង្កអរិភាពយោធាដែលជំរុញឱ្យឈានដល់ដំណាក់កាលមិនអាចគ្រប់គ្រងបាន។    បន្ថែមពីនេះ កូរ៉េខាងជើង បានបន្ថែមថា កូរ៉េខាងជើង នឹងចាប់ផ្តើមសកម្មភាពយោធាទាំងអស់ ដែលត្រូវបានហាមឃាត់ក្នុងកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨។ បើតាមកូរ៉េខាងជើង កូរ៉េខាងត្បូង ត្រូវតែទទួលខុសត្រូវក្នុងករណីការប៉ះទង្គិចផ្ទុះឡើងរវាងភាគីទាំងពីរ។   កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ត្រូវបានសម្រេចឡើង ក្រោមរដ្ឋបាលរបស់លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយសកម្មភាពយោធានៅតំបន់ព្រំដែន, បង្កើតតំបន់ទ្រនាប់នៅដែនសមុទ្រ និងជំរុញឱ្យតំបន់គ្មានយោធា ក្លាយជាតំបន់ប្រកបដោយសន្តិភាព។   ចំណែករដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ក្នុងថ្ងៃទី២៣ ខែវិច្ឆិកាដដែល បានថ្លែងទៅកាន់សភាថា ការព្យួរដោយផ្នែកលើកិច្ចព្រមព្រៀងបន្ថយភាពតានតឹង ជាចំណាត់ការឆ្លើយតបនឹងសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។ បន្ថែមពីនេះ ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះ បានប្រកាសថា យោធាខ្លួននឹងចាប់ផ្តើមឃ្លាំមើលផ្លូវអាកាសនៅក្បែរតំបន់ព្រំដែនឡើងវិញ៕
ក្រសួងការពារជាតិកូរ៉េខាងជើង នៅថ្ងៃទី២៣ ខែវិច្ឆិកា បានប្រកាសថា ខ្លួននឹងដើរចេញពីកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ទាំងស្រុង ក្រោយកូរ៉េខាងត្បូងព្យួរដោយផ្នែក។ ភាពតានតឹងលើឧបទ្វីបកូរ៉េជាថ្មីនេះ កើតមានក្រោយក្រុងព្យុងយ៉ាងទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ស្ថានភាពទឹកនៅចំណុចអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង កំពុងបន្តស្រកបណ្ដើរ ដោយសារតែអាកាសធាតុអំណោយផល ធ្វើឱ្យទឹកធ្លាក់ពីលើភ្នំថយចុះ។ អភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា៖ «ស្ថានភាពទឹកមិនទាន់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទេ។ ទូទាំងខេត្តមានតែស្រុកបន្ទាយអំពិលលិច ដោយសារទឹកហូរធ្លាក់ពីលើភ្នំ និងស្រុកចុងកាលមានហូរមកពីបន្ទាយមានជ័យ ប៉ុន្ដែហូរចូលក្នុងអាងមេ ដូច្នេះមិនទាន់មានផលប៉ះពាល់ដល់ស្រុកណាមួយនៅឡើយទេ។ ចំពោះដំណាំពលរដ្ឋមានប៉ះពាល់តិចតួចលក្ខណៈគ្រួសារប៉ុណ្ណោះ»។    រូបភាពក្រសួងធនធានទឹក និងឧតុនយម ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តឧត្តរមានជ័យ មិនទាន់ដល់កម្រិតប្រកាសអាសន្ន ហើយពលរដ្ឋមួយចំនួន មិនទាន់មានការព្រួយបារម្ភនៅឡើយទេ។ បើតាមអភិបាលខេត្តរូបនេះ ពលរដ្ឋក្នុងតំបន់មួយចំនួន ទម្លាប់នឹងស្ថានភាពទឹកជន់លិច ដែលតែងកើតមានជារៀងរាល់ឆ្នាំ។   «ទឹកត្រឹមកម្រិតនេះ មិនទាន់មានដល់ដំណាក់កាលជម្លៀសពលរដ្ឋចេញនៅឡើយទេ។ ទឹកឡើងប៉ុណ្ណេះពួកយើងភ័យខ្លាច តែពួកគាត់បែរទៅជាសប្បាយដោយសារទឹកឡើង ហើយនាំគ្នាយកសំណាញ់ ទៅបង់ទៅវិញ»។ នេះជាការរៀបរាប់របស់ លោក ប៉ែន កុសល្យ។   សូមបញ្ជាក់ថា កាលពីថ្ងៃទី២២-២៦ កញ្ញា កម្ពុជា បានរងឥទ្ធិពលប្រព័ន្ធសម្ពាធទាម (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ បានធ្វើឱ្យបណ្ដាខេត្តមួយចំនួន ជន់លិចដោយសារជំនន់ទឹកភ្លៀង៕
ភ្នំពេញ៖ ស្ថានភាពទឹកអាងតាម៉ុក ស្រកចុះវិញហើយ ក្រោយទឹកធ្លាក់ពីលើភ្នំថមថយ នៅព្រឹកថ្ងៃទី២៧ កញ្ញា នេះ។ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានកម្ពស់ ៣,៩៥ម៉ែត្រ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
មន្ត្រីជាន់ខ្ពស់មួយរូប បានបញ្ជាក់ថា លោក Shoji មកពិនិត្យមើល និងចែករំលែកជំនាញថែរក្សាស្មៅលើទីលានប្រកួត ដើម្បីលើកកម្ពស់សម្រស់ និងទស្សនីយភាពក្នុងទីលាន ដែលជាផ្នែកមួយក្នុងការទាក់ទាញដល់ទស្សនិកជន អ្នកគាំទ្រ និងអ្នកឧបត្ថម្ភក្លិប ។   តាមរយៈសកម្មភាពចុះពិនិត្យមើលស្មៅនៅកីឡដ្ឋានក្លិបនីមួយៗ អ្នកជំនាញការថែស្មៅរូបនេះ បានបញ្ជាក់ថា កីឡដ្ឋាន ដែលមានស្មៅល្អជួយឲ្យកីឡាករ អាចបញ្ចេញសមត្ថភាព និងបច្ចេកទេសបានល្អ ។ សម្រាប់បញ្ហាស្មៅ មិនមានបញ្ហាចោទឡើយ ប៉ុន្តែសណ្ខានដីកីឡដ្ឋាន ទើបជាចំណុចដែលត្រូវកែតម្រូវឡើងវិញ។    លោក Shoji Ikeda អ្នកជំនាញថែស្មៅក្នុងទីលាន រូបពី Getting Image មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានស្រង់សម្តីអ្នកជំនាញការថែទាំស្មៅជប៉ុន ដែលបានចុះត្រួតពិនិត្យគុណភាពស្មៅនៅកម្ពុជា រយៈពេល៣ថ្ងៃនេះ ប្រាប់សារព័ត៌មានថ្មីៗថា៖«សណ្ឋានដីកីឡដ្ឋានក្លិបខ្លះ ត្រូវមានការកែច្នៃ ដោយសារសណ្ឋានដីមិនមានភាពរាបស្មើល្អ ឬសុខភាពរបស់ដី មិនមានភាពអំណោយផលដល់ស្មៅ» ។   បើតាមលោក Shoji សណ្ឋានដីនៅទីលានកីឡដ្ឋាន ក៏ជាផ្នែកមួយសំខាន់ ក្នុងការប្រកួត ដែលជះផលវិជ្ជមាន និងអវិជ្ជមាន ដល់សមត្ថភាពកីឡាករដែរ ។  លោក Shoji និង លោក Satoshi ចុះពិនិត្យស្មៅនៅកីឡដ្ឋានព្រីនស៍ រូបពី CPL គួរបញ្ជាក់ដែរថា លោក Shoji Ikeda មានស្នាដៃ និងបទពិសោធន៍ជាច្រើន ក្នុងការពិនិត្យ និងមើលថែស្មៅក្នុងទីលាន ។ អ្នកជំនាញវ័យ៧០ឆ្នាំរូបនេះ ធ្លាប់ធ្វើការទីលានស្មៅក្នុងកីឡដ្ឋានជាតិ Tokyo Olympic 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋានមួយចំនួន ឲ្យក្លិបក្នុងក្របខណ្ឌ J-League ។  លោក Shoji ក៏ជាអ្នកប្រឹក្សា ដែលទទួលបានភាពជោគជ័យជាច្រើននៅ Singapore Sport Hub  ។ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន CPL ។  
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League បានអញ្ជើញអ្នកជំនាញការជប៉ុន ផ្នែកថែទាំស្មៅ លោក Shoji Ikeda មកត្រួតពិនិត្យស្មៅ នៅកីឡដ្ឋាន និងកន្លែងហ្វឹកហាត់មួយចំនួននៅកម្ពុជា កាលពីថ្ងៃទី២៤-២៧ ខែមីនា។ អ្នកជំនាញស្មៅជប៉ុន មើលឃើញថា សណ្ឋានដីកីឡដ្ឋានក្លិបខ្លះ នៅកម្ពុជា ត្រូវកែច្នៃឡើងវិញ ដើម្បីធានាគុណភាពស្មៅ និងជួយដល់សមត្ថភាពកីឡាករ។
បើទោះមិនសូវទទួលបានប្រជាប្រិយភាពដូចក្រុមបុរស ប៉ុន្តែក្រុមកីឡាការិនីស្ត្រី ក៏បានផ្តល់ការប្រកួតដ៏អស្ចារ្យផងដែរនៅរយៈពេល២០ឆ្នាំចុងក្រោយ។ មិនត្រឹមតែមានជំនាញ បច្ចេកទេស កីឡាការិនីដែលមានសម្រស់ស្រស់ស្អាត ក៏បានផ្តល់ទស្សនីយភាពក្នុងការប្រកួតផងដែរសម្រាប់អ្នកគាំទ្រ។   មិនត្រឹមប្រកបជីពក្នុងវិស័យបាល់ទាត់ កីឡាការិនីដែលមានសម្រស់ល្អៗមួយចំនួន ក៏មានទេពកោស្យក្នុងការបង្ហាញម៉ូឌ តាមកម្មវិធីទូរទស្សន៍ផងដែរ។    ខាងក្រោមនេះ យើងនឹងបង្ហាញកីឡាការិនីបាល់ទាត់ស្រីដែលមានសម្រស់ស្អាតៗ និងស៊ីចស៊ីទាំង១០រូប ដែលផ្តល់ភាពរីករាយដល់កីឡាបាល់ទាត់ និងអ្នកគាំទ្រជុំវិញពិភពលោក៖ ១. Ana Maria Markovic កីឡាការិនីក្រូអាស៊ី វ័យ២៣ឆ្នាំ បច្ចុប្បន្នប្រកបអាជីពនៅក្លិ Grasshopper Club Zürich នៃលីគកំពូលស្វ៊ីស។   ២. Jordyn Huitema ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកាណាដា វ័យ២១ឆ្នាំ ដែលសព្វថ្ងៃប្រកអាជីពជាក្រុម OL Reign។   ៣. Alisha Lehmann សមាជិក្រុមជម្រើសជាតិស្វ៊ីស វ័យ២៣ឆ្នាំ សព្វថ្ងៃប្រកបអាជីពនៅក្រុម Aston Villa   ៤. Kealia Watt កីឡាការិនីរបស់ក្រុមជម្រើសជាតិអាម៉េរិក វ័យ៣០ឆ្នាំ ដែលប្រកបអាជីពនៅក្លិប Chicago Red Stars។   ៥. Shelina Zadorsky ខ្សែការពាររបស់ក្រុមជម្រើសជាតិកាណាដា វ័យ៣០ឆ្នាំ និងជាខ្សែការពាររបស់ក្រុម Tottenham Hotspur។   ៦. Selina Wagner ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំ ដែលបច្ចុប្បន្នប្រកបអាជីពជាមួយក្លិបក្នុងស្រុក SC Sand។   ៧. Alex Morgan ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាម៉េរិក វ័យ៣៣ឆ្នាំ ដែលសព្វថ្ងៃលេងឱ្យក្លិប San Diego Wave FC។   ៨. Sydney Leroux សមាជិកក្រុមជម្រើសជាតិអាម៉េរិក វ័យ៣២ឆ្នាំ ដែលលេងឱ្យក្លិប Angel City FC។   ៩. Lauren Sesselmann កីឡាការិនីកាណាដា វ័យ៣៩ឆ្នាំ ដែលសព្វថ្ងៃប្រកបអាជីពក្នុងក្រុម Santa Clarita Blue Heat។   ១០. Laure Boulleau អតីតសមាជិកក្រុមជម្រើសជាតិបារាំង និងក្លិប Paris Saint-Germain វ័យ៣៦ឆ្នាំ។ សព្វថ្ងៃនាងជាពិធីការិនីរបស់ទូរទស្សន៍កីឡាបារាំង Canal Football Club៕  
កីឡាបាល់ទាត់ ជាប្រភេទកីឡាដែលទទួលបានភាពទាក់ទាញខ្លាំងជាងញេនៅជុំវិញពិភពលោក។ ប៉ុន្តែកីឡានេះ បានធ្វើឱ្យកាន់តែគួរចាប់អារម្មណ៍ថែមទៀតនៅពេលមានកីឡាករ កីឡាការិនីមានរូបសម្រស់ស្អាតៗបង្ហាញខ្លួននៅលើទីលានប្រកួត។
  នាវាចម្បាំងអាម៉េរិក២គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២៨ ខែសីហា។ នេះជាវត្តមានលើកដំបូងរបស់នាវាចម្បាំងអាម៉េរិកក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាង លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ នៅដើមខែសីហា។ នាវាចម្បាំងរបស់អាម៉េរិកនេះ ត្រូវបានចិនចាត់ទុកជាការសម្ញែងសាច់ដុំ និងបង្កអស្ថិរភាពក្នុងតំបន់។    «នាវាចម្បាំងអាម៉េរិក ជាញយៗបង្ហាញសាច់ដុំ ក្នុងរូបភាពការអនុវត្តសេរីភាពនៃនាវាចរណ៍»។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានចោទសួរជុំវិញនាវាចម្បាំងអាម៉េរិកនៅច្រកសមុទ្រតៃវ៉ាន់។ លោក Zhao បានបន្តថា សកម្មភាពបែបនេះ មិនអាចរក្សាតំបន់ឱ្យបើកចំហ និងសេរីបានទេ ប៉ុន្តែវាជាការសកម្មភាពអរិភាព និងចូលក្នុងដែនអធិបតេយ្យប្រទេសដទៃដោយសេរី រួមទាំងបំផ្លាញស្ថិរភាព និងសន្តិភាពក្នុងតំបន់។    រដ្ឋាភិបាលក្រុងប៉េកាំង តែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីខ្លួន ហើយច្រកសមុទ្រតៃវ៉ាន់ ក៏ស្ថិតនៅក្រោមអធិបតេយ្យរបស់ចិនដែរ។    ទាក់ទិននឹងបញ្ហាខាងលើ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានទទូចជាថ្មីឱ្យអាម៉េរិក គោរពគោលនយោបាយ «ចិនតែមួយ», គោរពអធិបតេយ្យ រួមទាំងបូរណភាពដែនដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។    ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានធ្លាក់ចុះយ៉ាងខ្លាំងក្រោយដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី នៅក្រុងតៃប៉ិ។ ចិន បានប្រកាសផ្អាកកិច្ចពិភាក្សាជាមួយអាម៉េរិកលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះមានយោធា និងបម្រែបម្រួលអាកាសធាតុផង៕    
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី២៩ ខែសីហា បានចោទអាម៉េរិក សម្ងែងសាច់ដុំយោធា ក្រោមឈ្មោះការអនុវត្តសេរីភាពនៃនាវាចរណ៍។ បើតាមអ្នកនាំពាក្យរូបនេះ សកម្មភាពរបស់អាម៉េរិក មានតែបង្កឱ្យមានអស្ថិរភាព និងបំផ្លាញសន្តិភាពនៅក្នុងតំបន់ប៉ុណ្ណោះ។
សារព័ត៌មានថ្មីៗ នឹងជូនព័ត៌មានបន្តបន្ទាប់ទៀត
លោក Leonardo Luis (គេស្គាល់ភាគច្រើនថា Leonardo Vitorino) វ័យ៤៤ឆ្នាំ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួសគ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញវត្តមាននាសន្និសីទសារព័ត៌មាននៅសណ្ឋាគារភ្នំពេញនៅរសៀលថ្ងៃទី២ ខែមីនា។
និពន្ធដោយ ប៉ាកកាខ្មៅ! -តាំងចិត្ត ចិត្តតាំងច្បាំងដូចគ្នា      គរកៀរ កៀរគរឈរយកឈ្នះ ផ្ញើសារ សារផ្ញើដើរតាមផ្ទះ              ចង់ឈ្នះ ឈ្នះចង់ៗគ្រប់បក្ស។ -លកលៃ លៃលកយករាស្ត្រធំ          កួនគុំ គុំកួនខ្លួនកុំដាក់ អួតខ្លួន ខ្លួនអួតព្រួតកាប់ចាក់        ផ្សាយបក្ស បក្សផ្សាយម្តាយហាមជេរ។ -ប្រាប់រាស្ត្រ រាស្ត្រប្រាប់ស្តាប់ឲ្យបាន          ប្រុងប្រាណ ប្រាណប្រុងផ្ចុងផ្តើមរេ រាស្ត្រព្រួយ ព្រួយរាស្ត្រវាសគ្នាន់គ្នេរ           ដៀលគេ គេដៀលរាលកើតក្តី។ -កុំឌឺ ឌឺកុំសុំសិនមក                       ច្បាប់យក យកច្បាប់ ចាប់ខន្តី រាស្ត្រយល់ យល់រាស្ត្រចៀសសម្តី         ធ្វើអ្វី អ្វីធ្វើមើលរាស្ត្រធំ។ -គិតរាស្ត្រ រាស្ត្រគិត ពិតពេញលាភ          មានប្រៀប ប្រៀបមាន ឈានកាន់ឃុំ ជួយរាស្ត្រ រាស្ត្រជួយស្ទួយជ្រោងជ្រំ               ឈ្នះឃុំ ឃុំឈ្នះៗដល់ជាតិ៕
កំណាព្យបទ សត្វកាងស្លាប
ព្រះខ័នរាជ ស្វាយរៀង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ គិរីវង់សុខសែនជ័យ។ ក្រុមទាំងពីរ បានហ្វឹកហាត់យ៉ាងសកម្ម ដោយផ្ដោតលើជ័យជំនះ ដើម្បីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះ គឺជាជំនួបទី២ ដែលក្រុមទាំង២ បានជួបគ្នាក្នុងឆ្នាំ២០២២។ នាថ្ងៃទី៨ មីនា ឆ្នាំ២០២២ គិរីវង់សុខសែនជ័យ បានចាញ់ព្រះខ័នរាជ ស្វាយរៀង ៣-១ ម្ដងរួចហើយនៅក្នុងទឹកដីខេត្តស្វាយរៀង ក្នុងការប្រកួត Cambodian Premier League។   នៅថ្ងៃជាមួយគ្នានេះ វិសាខា ត្រូវស្វាគមន៍ បឹងកេត។ នាដើមខែមេសា វិសាខា ធ្លាប់ចាញ់ បឹងកេត លទ្ធផល១-២ នៅក្នុងកីឡដ្ឋានព្រីនស៍ នៃការប្រកួត Cambodian Premier League។  ដោយឡែកកាល ការប្រកួតនាថ្ងៃទី១៩ ខែឧសភា ណាហ្គាវើលដ៍ បានត្រឹមប្រកួតស្មើរជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល២-២ នៅកីឡដ្ឋានស្ដាតចាស់។ តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ណាហ្គាវើលដ៍ ឈ្នះ ក្លិបទ័ព ៥-៣ ដោយ កីឡាករ Yuta របស់កងយោធពលខេមរភូមិន្ទ ស៊ុតចំអ្នកចាំទី ស៊ុយ យ៉ាទី របស់ណាហ្គាវើលដ៍។   ខណៈពេលជាមួយគ្នា ភ្នំពេញក្រោន បានឈ្នះ ព្រៃវែង ៤-១ នៅកីឡដ្ឋាន Smart RSN។ ៤គ្រាម់នោះរកបាន ដោយកីឡាករ សំអុល ទីណា ១គ្រាប់, ប្រាក់ ធីវ៉ា ១គ្រាប់ និង Adres Nieto 2 គ្រាប់ ខណៈ មួយគ្រាប់របស់ព្រៃវែង រកបានដោយកីឡាករ ទិត ឌីណា។  
នៅថ្ងៃទី២០ ខែឧសភា វេលាម៉ោង៦:៣០ ព្រះខ័នរាជ ស្វាយរៀង ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគខាប់ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្រប់ពេលដែល វិសាខា ប្រកួតជាមួយ បឹងកេត នៅកីឡដ្ឋានព្រីនស៍។ ណាហ្គាវើលដ៍ កក់កៅអីវគ្គបន្ទាប់ ដោយឈ្នះ ក្លិបទ័ព បាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៣ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ ភ្នំពេញក្រោន ឈ្នះ ព្រៃវែង ៤-១ នៅកីឡដ្ឋាន Smart RSN។
  សម្រាប់ ទេព បូព្រឹក្ស នេះជាការប្រមាថមើលងាយដ៏ធំមកលើខ្លួនដែលជាសិល្បៈការិនី និងជាស្ត្រីភេទម្នាក់។ ថ្លែងទាំងទួញសោក បូព្រឹក្ស ចង់ឲ្យបុគ្គលដែលគប់កំប៉ុង និងជះស្រាបៀរទៅលើខ្លួន សូមទោសជាសាធារណៈ ពីព្រោះនាងខ្មាសគេយ៉ាងខ្លាំងចំពោះទង្វើដ៏មិននឹកស្មានដល់លើខ្លួន។   កញ្ញា ទេព បូព្រឹក្ស មិនដឹងច្បាស់ពីមូលហេតុពិតប្រាកដនោះឡើយ ប៉ុន្តែនាងបានបញ្ជាក់ក្នុងពេល Live ថា៖ «គេណាត់ខ្ញុំមកច្រៀងនៅម៉ោង១០ ហើយខ្ញុំមកច្រៀងតាមពេលកំណត់ត្រឹមត្រូវ ហេតុអ្វីវាមកគប់ខ្ញុំ និងដៀលខ្ញុំលើឆាកយ៉ាងកប់ៗមាត់។ ហេតុអីក៏មើលងាយអ្នកចម្រៀងម្ល៉េះ»?   ករណីដែលធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស  កាន់តែខឹងខ្លាំងនោះ គឺដោយសារតែភាគីហាង មិនបានជួយអន្តរាគមន៍ឡើយ ពីព្រោះម្ចាស់ហាងត្រូវយកចិត្តទុកដាក់លើភ្ញៀវជាងតារាចម្រៀង។ បន្ថែមពីលើនោះ ស្ត្រីម្នាក់បាននិយាយទៅកាន់នាងថា៖ «ឥឡូវនេះចង់ដោះស្រាយឬមិនចង់ដោះស្រាយ ? បើមិនចង់ទេសូមចេញ»។    សិល្បករ សិល្បការិនី និងសាធារណជនជាច្រើនសុទ្ធតែបានសំដែងការហួសចិត្តចំពោះការប្រមាថទៅលើតារាចម្រៀង បូព្រឹក្ស។ អ្នកនាង ចន ចាន់លក្ខិណា តារាសំដែងជើងចាស់ និងជាប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ករណីនេះ សាម៉ីខ្លួន បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ។    «ខាងសមាគមយើងក៏មានមេធាវីសម្រាប់ដោះស្រាយលើបញ្ហាដែលកើតមានចំពោះសិល្បករផងដែរ»។ នេះជាការលើកឡើងរបស់អ្នកនាង ចន ចាន់លក្ខិណា ដែលបង្ហាញពីការអាណិតអាសូរដល់កញ្ញា ទេព បូព្រឹក្ស ជាខ្លាំង ដោយចាត់ទុកថាទង្វើនេះប៉ះពាល់កិត្តិយសរបស់កញ្ញា បូព្រឹក្ស និងអ្នកសិល្បៈ ដែលស្មោះត្រង់ និងបំពេញកាតព្វកិច្ចការងារបានល្អ។   តារាចម្រៀង ងួន ចាន់ដេវីត ម្ចាស់បទ «ញីកែងជើង» ដែលជាអនាគតស្វាមីរបស់ ទេព បូព្រឹក្ស បានទៅសម្របសម្រួលករណីនេះទាំងយប់។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមានឯកសារគ្រប់គ្រាន់ពាក់ព័ន្ធនឹងបុរសដែលបានគប់ និងជះស្រាបៀលើទេព បូព្រឹក្ស ប៉ុន្តែចង់មានឲ្យការដោះស្រាយទៅតាមនីតិវិធីច្បាប់។   លោក ដេវីត បានលើកឡើងថា ទោះស្រឡាញ់ ឬស្អប់ គេអាចបញ្ចេញមតិតាមហ្វេសប៊ុក ឬប្រាប់អ្នកគ្រប់គ្រងហាងពីការមិនពេញចិត្តរបស់ខ្លួន មិនមែនប្រព្រឹត្តអំពើបែបនេះនោះឡើយ។   «បូព្រឹក្សតាំងពីដើមមកខ្ញុំឃើញតែគេស្អប់គាត់ទេ ខ្ញុំអត់យល់ តាំងពីដើមមក គាត់គ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ ឥឡូវបងប្អូនពិចារណាឡើងវិញ បទចម្រៀងខ្ញុំអ្នកធ្វើ គាត់ចាំតែច្រៀងទេ គាត់នៅតែលើឆាក ច្រៀងធម្មតា ពួកយើងធ្វើបុណ្យ ជួយកុមារកំព្រា សង់សាលា ហេតុអ្វីមើលមិនឃើញ ក្រដាសសមួយ បន្តក់ប៊ិចខ្មៅ គាត់មើលឃើញតែខ្មៅហ្នឹងទេ»។ នេះជាការរៀបរាប់របស់លោក ដេវីត៕   
នារាត្រីនៃពិធីបុណ្យណូអែល តារាចម្រៀង ទេព បូព្រឹក្ស បាន Live ហ្វេសប៊ុកដោយយំបណ្តើរ និយាយរៀបរាប់បណ្តើរជុំវិញហេតុការណ៍ដ៏មិននឹងស្មានដល់មកលើខ្លួន។ អ្នកចម្រៀងវ័យជាង២០ឆ្នាំរូបនេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់គប់កំប៉ុង និងជះស្រាបៀរទៅលើខ្លួន នៅពេលដែលនាងកំពុងច្រៀងនៅក្នុងភោជនីយដ្ឋានមួយក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
អត្ថបទទាក់ទង   បឹងកេតចែកគ្នាម្នាក់១ពិន្ទុជាមួយថាយហ្គឺរ ចំណែកយុវជនបាទីនិងសូលទីឡូនៅតែមិនអាចជម្រះបញ្ជីចាស់ វិសាខាឈ្នះភ្នំពេញក្រោន ៤-៣ នៅកីឡដ្ឋានវិសាខា -វិសាខា ៤៖ Da Cruz Guardiano Eliel ១៨, Ajayi Opeyemi Korede ៤៣,៧៥, ស៊ិន កក្កដា ៨០ -ភ្នំពេញក្រោន ៣៖ Mustafa Zazai ៥៨, Paulo Victor ៧៤, Dzarma Bata ៩០ ព្រះខ័នរាជស្វាយរៀងឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានស្វាយរៀង -ព្រះខ័នរាជស្វាយរៀង ២៖ Gisung Yeong ៤៥, សារ៉េត គ្រីយ៉ា ៤៧ -គិរីវង់សុខសែនជ័យ ១៖ ជូ ហាវ ៥៣ នគរបាលជាតិចាញ់ណាហ្គាវើលដ៍ ៣-១ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា -នគរបាលជាតិ ១៖ មិត្ត សាម៉ើយ ៣៣ -ណាហ្គាវើលដ៍ ៣៖ សុះ ស៊ូហាណា ២៨, Athuheire Kipson ៤៩, ៧២ (ប៉េណាល់ទី) កំពង់ចាមចាញ់ក្រសួងការពារជាតិ ៤-២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ -កំពង់ចាម ២៖ Osei Tutu Michael ២១, ពៅរី មុន្នីបុត្រា ៤៧ -ការពារជាតិ ៤៖ Na Hyosung ១៤, Bisan George ៦១, ៦៨, រ៉ឹង ប៊ុនហៀង ៨៤។
វិសាខាទទួលបានកំណត់ត្រាថ្មីនៅកីឡដ្ឋានរបស់ខ្លួនដោយមានអ្នកទស្សនាផ្ទាល់ជាង៥០០០នាក់ ខណៈពួកគេបានយកឈ្នះភ្នំពេញក្រោន ៤-៣ សម្រាប់ជំនួបសប្តាហ៍ទី១៦នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩។ រីឯការប្រកួតគូផ្សេងទៀត ព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ដោយបានយកឈ្នះភ្ញៀវគិរីវង់សុខសែនជ័យ ២-១ មុនពេលណាហ្គាវើលដ៍ ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ ក្រសួងការពារជាតិស៊ីកំពង់ចាម ៤-២។
  ស្រីលង្កាដែលកំពុងអត្តខាត់ខ្លាំង នៅតែមិនទាន់អាចរកលុយដោះទ័ល ស្របពេលដែលអន្តរជាតិមិនទាន់ផ្ដល់ជំនួយធំដុំ។ អំឡុងសុន្ទរកថានៅសភាថ្ងៃទី៧ ខែមិថុនា នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe បញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) គ្រោងផ្តល់ជំនួយទឹកប្រាក់ទំហំ៤៨លានដុល្លារសម្រាប់រយៈពេល៤ខែ។ បើទោះជាអាចធូរបានមួយគ្រា ស្រីលង្កាត្រូវការទឹកប្រាក់ជាង៦ពាន់លានដុល្លារឯណោះដើម្បីអាចឱ្យសេដ្ឋកិច្ចប្រទេសបន្តដំណើរការបានសម្រាប់៦ខែខាងមុខ។    បើតាមលោក Wickremesinghe ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុដែរនោះ ស្រីលង្កាត្រូវការប្រាក់ប្រហែល ៣.៣ពាន់លានដុល្លារសម្រាប់នាំចូលប្រេងឥន្ទនៈ ៩០០លានដុល្លារសម្រាប់ស្បៀង ២៥០លានដុល្លារសម្រាប់ប្រេងចម្អិនអាហារ និង៦០០លានដុល្លារទៀតសម្រាប់នាំចូលជីឆ្នាំនេះ។    ស្របពេលរដ្ឋអាស៊ីខាងត្បូងមួយនេះប្រឈមនឹងក្ស័យធន ហើយទុនបម្រុងបរទេសក៏ចំណាយជិតអស់ដែលបង្អាក់ការនាំចូលទំនិញសំខាន់ៗខាងលើ លោក Wickremesinghe ប្រាប់ប្រជាជនឱ្យសាមគ្គីគ្នា និងអត់ធ្មត់ប្រើប្រាស់ទំនិញដែលកំពុងខ្វះខាតទាំងនោះ កុំឱ្យខ្ជះខ្ជាយ ក៏ដូចជាចៀសវាងការធ្វើដំណើរដែលគ្មានការចាំបាច់ផងដែរ។   «ដូច្នេះហើយ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឈប់គិតពីការស្តុកទុកប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងអំឡុងពេលនេះ។ ក្រោយ៣សប្តាហ៍ដ៏ត្រដាបត្រដួសនេះ យើងនឹងព្យាយាមផ្តល់ប្រេងឥន្ធនៈ និងស្បៀងអាហារដោយគ្មានការរាំងស្ទះទៀតទេ»។ នាយករដ្ឋមន្រ្តីស្រីលង្កាលើកឡើងបែបនេះជាមួយការធានាថា ស្រីលង្កាកំពុងចរចាជាមួយភាគីផ្សេងៗដើម្បីបំពេញតម្រូវការទាំងនោះ។    ទន្ទឹមនេះ ស្រីលង្កាកំពុងចរចាកញ្ចប់ប្រាក់កម្ចីទំហំប្រហែល៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ថែមពីលើជំនួយពីចិន ឥណ្ឌា និងជប៉ុន។ នៅថ្ងៃដដែល លោក Wickremesinghe ក៏បានស្នើឱ្យ IMF ដឹកនាំសន្និសីទមួយដើម្បីកោះប្រជុំប្រទេស ឬអង្គភាពណាដែលផ្តល់ប្រាក់កម្ចីដល់ស្រីលង្កាទៀតផង។   «ការរៀបចំសន្និសីទបែបនេះ ក្រោមការដឹកនាំរបស់ឥណ្ឌា ចិន និងជប៉ុន នឹងក្លាយជាដំណោះស្រាយដ៏ល្អសម្រាប់ប្រទេសយើង។ ចិន និងជប៉ុនមានវិធីសាស្រ្តផ្តល់ឥណទានខុសៗគ្នា។ វាគឺជាក្តីសង្ឃឹមរបស់យើងដែលការយល់ព្រមលើវិធីសាស្ត្រផ្តល់ប្រាក់កម្ចីមួយចំនួនអាចត្រូវបានសម្រេចតាមរយៈសន្និសីទបែបនេះ»។  នេះជាសម្តីលោក Wickremesinghe។    បន្ថែមពីនេះ គណៈរដ្ឋមន្ត្រីស្រីលង្កាបានអនុម័តឥណទានប្រមាណ៥៥លានដុល្លារពីធនាគារឥណ្ឌា Exim Bank ដើម្បីនាំចូលសាធាតុអ៊ុយរ៉េ១៥ម៉ឺនតោនមកផ្គត់ផ្គង់ការដាំដុះនាពេលបច្ចុប្បន្ន។ ចាប់តាំងប្រទេសធ្លាក់ផុងក្នុងវិបត្តិមក ឥណ្ឌាបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់ស្រីលង្កាទាំងតាមរយៈប្រាក់កម្ចី និងកម្រិតឥណទាន។   គួរបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កាបច្ចុប្បន្នបានទាញឱ្យស្ថានភាពនយោបាយក្នុងប្រទេសចលាចល។ ក្រុមអ្នកតវ៉ាបានបន្ទោសប្រធានាធិបតីស្រីលង្កា ហ្គោបាតាយ៉ា រ៉ាចាប៉ាក់សាពីការគ្រប់គ្រងប្រទេសមិនបានល្អដែលនាំឱ្យប្រទេសដុនដាបដូចសភាពសព្វថ្ងៃនេះ ហើយបន្តទាមទារឱ្យលោកចុះចេញពីតំណែងជាងពីរខែហើយ៕   
នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe នៅថ្ងៃទី៧ ខែមិថុនា អំពាវនាវឱ្យប្រជាជនអត់ធ្មត់ចំពោះមុខបញ្ហាក្នុងប្រទេស ខណៈអង្គការសហប្រជាជាតិ (UN) ឯណោះ ក៏អំពាវនាវឱ្យពិភពលោកជួយប្រទេសកោះមួយនេះ ដោះស្រាយកង្វះខាតបច្ចុប្បន្នក្នុងវិស័យសុខាភិបាល ស្បៀងអាហារ ថាមពល និងកសិកម្ម។ នាយករដ្ឋមន្រ្តីស្រីលង្កា ក៏ស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំសន្និសីទសម្រាប់ប្រទេសដែលផ្តល់កម្ចីឱ្យស្រីលង្ការកវិធីសាស្រ្តផ្តល់កញ្ចប់កម្ចីថ្មីដល់ខ្លួនផងដែរ។
យោងតាមរបាយការណ៍ ស្តីពីទស្សនៈវិស័យសេដ្ឋកិច្ចរបស់ ADB ដែលចេញផ្សាយកាលពីថ្ងៃទី២៤ កញ្ញាកន្លងទៅ សេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរទៅមុខ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើង ៧ភាគរយ នៅឆ្នាំ២០១៩នេះ ដោយសារការបន្តរឹងមាំពីវិស័យសម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់។ ទោះយ៉ាងណា ADB ក៏បានលើកឡើង ពីការពូនគរកំណើនកម្ចី នៅក្នុងវិស័យអចលនទ្រព្យដែលជាហានិភ័យក្នុងស្រុក។ បន្ថែមលើនេះ កំណើនសេដ្ឋកិច្ច អាចនឹងត្រូវបានរំខានប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរទាំងស្រុង ឬផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA)។ លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា៖«ភាពមិនប្រាកដប្រជាកាន់តែកើនឡើង នៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក ដែលអាចប៉ះពាល់ដល់វិស័យសេវាកម្ម ដូចជាទេសចរណ៍កម្ពុជា ដែលត្រូវការជាបន្ទាន់ នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់»។ អ្នកស្រីថ្លែងថា៖«ដើម្បីបង្ការហានិភ័យ តម្រូវឲ្យកាត់បន្ថយហានិភ័យ ដែលបានមកពីការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពខ្ពស់ ដើម្បីប៉ះប៉ូវដល់ការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគ»។ ទោះបីជាបានបង្ហាញក្តីបារម្ភ ពីការពូនគរការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យច្រើនក្តី ADB មិនបានលើកឡើងពីទិន្នន័យជាក់លាក់ បង្ហាញនៅក្នុងរបាយការណ៍នេះទេ។  យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ប្រាក់កម្ចីមានទ្រព្យបញ្ចាំបានកើនឡើងដល់ ៣.៤២ ពាន់លានដុល្លារ នៅចុងខែមិថុនាឆ្នាំ២០១៩នេះ គឺកើនឡើង ៣០ ភាគរយ បើប្រៀបធៀបនឹងដំណាច់ខែមិថុនាឆ្នាំមុន។ តែតួលេខនេះ មិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះដែលគាំទ្រដោយអ្នកអភិវឌ្ឍ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានោះទេ។ ធនាគារអភិវឌ្ឍន៍អាស៊ី មិនមែនជាស្ថាប័នតែមួយទេ ដែលសម្តែងការព្រួយបារម្ភទាក់ទងនឹងកំណើនដ៏លឿនរហ័សពេក នៃកម្ចីក្នុងវិស័យអចលនទ្រព្យ។ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារពិភពលោកនៅកម្ពុជា បានកត់សម្គាល់ពីហានិភ័យ នៃការកើនឡើងឥណទានហួសពីតម្រូវការនេះដែរ។ NBC បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីដើមឆ្នាំនេះ ដោយបញ្ជាក់ថាកំណើនឥណទាននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែខ្ពស់ ប្រហែល ៣១ភាគរយ។ នៅពេលអចលនទ្រព្យកើនឡើងដល់កំពូល វានឹងធ្លាក់ចុះវិញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសិក្ខាសាលាមួយ កាលពីដើមឆ្នាំនេះ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យ តែងតែមើលឃើញពីវដ្តនៃការលូតលាស់ និងការធ្លាក់ចុះ។ លោកថ្លែងថា៖«នៅពេលវាឡើងដល់កំពូល វានឹងធ្លាក់ចុះវិញ។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ពេលវេលានេះ នឹងទៅជាយ៉ាងណាទេ ហើយសម្រាប់ពេលបច្ចុប្បន្ន តម្លៃអចលនទ្រព្យ និងសំណង់ បាននឹងកំពុងកើនឡើងខ្លាំង ដែលធ្វើឱ្យប្រាក់កម្ចីធនាគារមានកាន់តែច្រើន។ ប្រការនេះ អាចបង្កជាហានិភ័យ ដូច្នេះការការពារសុខភាពវិស័យហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការការពារបញ្ហាសេដ្ឋកិច្ច»។ លោក ហ៊ឹម សីហា នាយកស្រាវជ្រាវរបស់ VTrust Appraisal បានឲ្យដឹងថា កំណើននៅក្នុងវិស័យអចលនទ្រព្យ និងការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុ តែងកើតឡើងស្របគ្នា ហើយតែងត្រូវការគ្នាទៅវិញទៅមក ដើម្បីបន្តរីកចម្រើន។ លោកបញ្ជាក់៖«ភាពបត់បែន នៃជម្រើសទូទាត់ប្រាក់សំណងសម្រាប់កម្ចីគេហដ្ឋាន បានជំរុញទីផ្សារលំនៅដ្ឋានក្នុ ងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។ លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាអចនទ្រព្យ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថា វិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរ កំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។ លោកបានបន្ថែមថា ប្រទេសកម្ពុជា មានចំនួនប្រជាជនពេញវ័យច្រើន ហើយកំពុងងាកទៅរកបែបបទនៃការរស់នៅថ្មី ដោយគូស្រករវ័យក្មេង ចង់រស់នៅដោយឯករាជ្យពីឪពុកម្តាយ ហើយអាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់ខ្លួន។ កត្តានេះ បានបង្កើនតម្រូវការកម្ចីសម្រាប់វិស័យអចលនទ្រព្យជាបន្តបន្ទាប់។ លោកបន្តថា៖«ឥឡូវប្រជាជនកម្ពុជា មានប្រាក់ចំណូលខ្ពស់ ហើយចង់បានរបៀបរស់នៅល្អជាងមុន។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម បានប្តូរទៅរកកម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរមកកំរិតមធ្យម»៕ (ប្រភព៖ https://www.realestate.com.kh/km/news/asia-development-bank-raises-concerns-over-credit-in-property-sector/)
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកកំណើនឥណទានដែលប្រមូលផ្តុំនៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មដែលពាក់ព័ន្ធនៅកម្ពុជា គឺជាហានិភ័យមួយអាចបង្អាក់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ពិធីបុណ្យសាសនានេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្កើនទំនាក់ទំនង កសាងសាមគ្គីភាព និងសិក្សាពីស្ថានភាព សមាជិកចាស់ និងថ្មីតាមភូមិភាគ របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា RoCK។ លើសពីនេះ ក៏ឧទ្ទិសដល់អ្នកស្រឡាញ់ភេទដូចគ្នា ដែលទទួលមរណភាព និង ញាតិ ៧សន្ដាន, បញ្ជ្រាបការផ្សព្វផ្សាយយុទ្ធនាការអាពាហ៍ពិពាហ៍ «ខ្ញុំទទួលយក» និង កសាងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន។    គោលបំណងចម្បងមួយទៀត ក្នុងការរៀបចំពិធីបុណ្យនេះឡើង គឺដើម្បីឱ្យសាធារណជន មើលឃើញកាន់តែស៊ីជម្រៅ ពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ ក្នុងសហគមន៍។    ដើម្បីជម្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖     
ស្រុកក្រគរ, ពោធិ៍សាត់៖ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មកពីបណ្ដារាជធានី ខេត្តមួយចំនួន រៀបចំពិធីបុណ្យទក្ខិណានុប្បទាន និង បង្សុកូល សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅមូលដ្ឋានភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីបុណ្យនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និង ១៨ ខែកញ្ញា ឆ្នាំ២០២២។
យ៉ាងណាមិញ រឿងនេះនឹងកើតមានជាញឹកញាប់នៅពេលអ្នកអាយុកាន់តែច្រើន។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចនឹងជួយឲ្យការផ្ចង់អារម្មណ៍របស់អ្នកកាន់តែល្អ ជាពិសេសជួយថែរក្សាការចងចាំកាន់តែល្អ៖ 1.    កាហ្វេ 2.    របស់ផ្អែមៗ 3.    ត្រី 4.    សូកូឡាខ្មៅ 5.    ផ្លែបឺរីពណ៌ខៀវ 6.    ផ្លែប័រ 7.    សណ្តែក៕ ត្រួតពិនិត្យដោយ www.health.com.kh
របបអាហារផ្តល់សុខភាពមានលក្ខណៈសំខាន់ដូចគ្នាទាំងរាងកាយ និងចិត្តគំនិត។ តើអ្នកធ្លាប់សម្គាល់ដឹងថា ខួរក្បាលកាន់តែពិបាកទៅៗដែរទេពីមួយថ្ងៃទៅមួយថ្ងៃ?
ប្រេសិតពិសេសអាស៊ាន និងជារដ្ឋមន្រ្តីការបរទេសព្រុយណេ អេរីវ៉ាន់ យូសូហ្វ ទំនងជាមិនអាចជួបលោកស្រី អ៊ុងសាន ស៊ូជី ពេលលោកទៅធ្វើទស្សកិច្ចនៅមីយ៉ាន់ម៉ា។ ការជួបលោកស្រី ស៊ូជី ជាលក្ខខណ្ឌដ៏សំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់លោក យូសូហ្វ ដែលមកទល់ពេលនេះមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយ។   សម្រាប់ការទៅមីយ៉ាន់ម៉ា លោក យូសូហ្វ ហាក់មិនមានបញ្ហាឡើយ ដោយអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បញ្ជាក់នៅថ្ងៃទី១៣ ខែតុលា ថា រដ្ឋាភិបាលយោធា មិនបង្អាក់ការធ្វើដំណើររបស់លោកឡើយ។ តែអ្នកនាំពាក្យរូបនេះអះអាងថា ប្រេសិតអាស៊ាន នឹងមិនត្រូវបានអនុញ្ញាតឱ្យជួបមេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលត្រូវទម្លាក់ពីអំណាចកាលពីខែកុម្ភៈឡើយ។   មន្រ្តីនាំពាក្យដដែល ក៏រិះគន់ការមិនទាន់ទទួលស្គាល់តំណាងមីយ៉ាន់ម៉ាថ្មីប្រចាំអង្គការសហប្រជាជាតិ (UN) ដែលតែងតាំងដោយរដ្ឋាភិបាលយោធាផងដែរ។ សុន្ទរកថាដែលចេញផ្សាយដោយក្រុមយោធាចុះផ្សាយនាថ្ងៃទី១៣ ខែតុលា  លោក Zaw Min Tun បានបន្តថា UN និងបណ្តាប្រទេសនានា ព្រមទាំងអង្គការដទៃទៀត គួរតែចៀសវាងស្តង់ដារពីរក្នុងកិច្ចការអន្តរជាតិ។   សហគមន៍អន្តរជាតិ កំពុងដាក់សម្ពាធកាន់តែខ្លាំងដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ឱ្យអនុវត្តតាមអនុសាសន៍៥ចំណុចដែលបានយល់ព្រមកាលពីខែមេសាជាមួយមេដឹកនាំអាស៊ាន។ ភាពរឹងរូស និងអសកម្មរបស់របបយោធាមីយ៉ាន់ម៉ា បានធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនសម្រេចពិចារណាមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ដែលនឹងប្រព្រឹត្តិនៅចុងខែតុលានេះផងដែរ។   ស្ថានភាពនៅមីយ៉ាន់ម៉ាទាំងបញ្ហានយោបាយនិងសេដ្ឋកិច្ច បានផុងជ្រៅក្រោមការដឹកនាំរបស់ក្រុមយោធា។ ការតវ៉ា បានផ្ទុះឡើងមិនស្រាកស្រាន្ត ហើយជនស៊ីវិលមួយចំនួនបានចូលរួមក្នុងកងជីវពលបង្កើតដោយអ្នកគាំទ្ររដ្ឋាភិបាលមុនដើម្បីតស៊ូប្រឆាំងរបបសឹក៕
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ានាថ្ងៃទី១៣ ខែតុលា អះអាងថា មេដឹកនាំរបបយោធា មិនបានបង្កការរាំងស្ទះដល់ប្រេសិតអាស៊ានលើការធ្វើទស្សនាកិច្ចនៅមីយ៉ាន់ម៉ា ប៉ុន្តែមិនអនុញ្ញាតឱ្យជួបជាមួយលោកស្រី អ៊ុង សានស៊ូជី ដែលកំពុងជាប់ក្ដីក្ដាំជាច្រើនករណីឡើយ។
  ONE Championship បានចាប់ផ្ដើមការប្រកួតបើកទំព័រឆ្នាំថ្មី២០២០ របស់ខ្លួននៅថ្ងៃទី១០ ខែមករា ដោយដាក់ឈ្មោះថា ONE: A NEW TOMORROW នាក្រុងបាងកក ប្រទេសថៃ។ ការប្រកួត ១២ គូដ៏អស្ចារ្យនៅសង្វៀន Impact Arena ពិតជាធ្វើឲ្យកក្រើកព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ។   ៥គូខាងក្រោមត្រូវបានគេកត់ត្រាថាជារឿងសំខាន់ៗដែលបានរៀនសូត្រពីប្រទេសថៃ។    #1 Rodtang បង្ហាញឆន្ទៈខ្លាំងក្លាក្នុងការផ្ដួលដៃគូ   Jonathan The General Haggerty  បានបង្ហាញភាពតស៊ូដ៏អស្ចារ្យនៅទឹកទី១ ទល់នឹងម្ចាស់ខ្សែក្រវាត់  Rodtang The Iron Man Jitmuangnon ប៉ុន្តែ មិនអាចទ្រាំទ្ររហូតដល់ចប់ ៥ ទឹកនោះឡើយ។    កីឡាករជំនាញផ្ដួលដៃគូឲ្យសន្លប់របស់ថៃការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Title ដូចដែលបានគ្រោងទុកអីចឹង។ Rodtang មិនចង់ឲ្យមានការកាត់ក្ដីប្រទាំងប្រទើសនោះឡើយមុនពេលឡើងការពារខ្សែក្រវាត់លើកទី២ និង ជាជំនួបសងសឹកនេះ។    នៅទឹកទឹក៣ Rodtang សម្រុកចូលកាន់តែល្អដោយប្រើកណ្ដាប់ដៃមហាទម្ងន់ អមដោយការទាត់ជើងផង និង ថែមទាំងបុកជង្គង់ធ្វើឲ្យកីឡាករមកពីអង់គ្លេសដួលទៅក្ដាររេញតែម្ដង។  Haggerty បានងើបឡើងវិញ ប៉ុន្តែ កីឡាករវ័យ២២ឆ្នាំមកពីបាងកក មិនបណ្ដោយឲ្យតដៃនោះឡើយ។ Rodtang បានវ៉ៃសន្ធាប់លើដងខ្លួនរបស់ Haggerty ដើម្បីឲ្យដួលពីរដងមុនពេលផ្ដាច់យកជ័យនៅទឹកទី៣។    #2 Stamp កាន់តែល្អឡើងពេលប្រយុទ្ធក្នុងជំហរដេក   Stamp Fairtex ជាអ្នកប្រយុទ្ធដ៏អង់អាច ពេលរូបគេគ្រប់គ្រងការប្រកួតបានល្អក្នុងគុនចម្រុះ លើប្រភេទទម្ងន់ atomweight។ Stamp ទើបធ្វើបានល្អទល់នឹង Asha Knockout Queen Roka កាលខែ សីហា និងបន្តភាពខ្លាំងគ្របលើ Puja The Cyclone Tomar  កាលថ្ងៃសុក្រកន្លងទៅ។    កីឡាការិនីថៃ បានប្រើក្បាច់ប្រយុទ្ធជំហរដេក លើ Tomar និង គេចពីការប៉ុនប៉ងផ្ដួលរបស់ Tomar ទៀតផង មុនពេលអាចប្រែក្លាយឱកាសទៅជាការគាបជើងពីខាងលើយ៉ាងល្អទៅវិញ។  Stamp បានសម្ដែងភាពរីករាយនៅពេលរូបគេអាចនៅពីលើ និង ម៉ាត់ឆ្វេងស្ដាំយ៉ាងញាប់រហូតដល់ទទួលជ័យជម្នះ។    នៅពេលម្ចាស់ខ្សែការពារពីរស្ថាប័ន របស់ ONE ចាប់ផ្ដើមប្រកួតគុនចម្រុះ ប្រហែលជាគូប្រកួតជាច្រើនបានគិតថា ការបោកចំបាប់ និង ជឺជិតស៊ូច្បាស់ជាផ្ដល់ផលល្អជាង Stamp ជាក់ជាមិនខានឡើយ។ ប៉ុន្តែ Stamp បានអភិវឌ្ឍក្បាច់គុនចម្រុះរបស់ខ្លួនគួរឲ្យកត់សម្គាល់នៅក្លិប Fairtex។ ឥឡូវនេះ Stamp មើលទៅអាចប្រកួតជាមួយអ្នកណាក៏បានក្នុងទម្ងន់ខាងលើ។    #3 Sangmanee កាន់តែរីកចម្រើនក្នុងការប្រកួត ONE Super Series   Sangmanee Sathian MuayThai  ឬ The Million Dollar Baby បានគិតថារូបគេមានភាពចម្រើនច្រើនជាងកាលពីប្រកួតដំបូងនៅ ONE និង ធ្វើបានល្អទល់នឹងកីឡាករជប៉ុន Kenta Yamada។ ដោយផ្ទុយពីការប្រកួត ៥ ទឹក ដែលរូបគេសុំានៅសង្វៀនមួយចំនួននាក្រុងបាងកក ONE Super Series ត្រូវការប្រកួតត្រឹម ៣ទឹកប៉ុណ្ណោះដើម្បីឲ្យកីឡាករម្នាក់ៗសម្រុកចូលឥតឈប់ឈរ ឬ ទទួលបានពិន្ទុពីចៅក្រមមុនបញ្ចប់ការប្រកួត។   កាលទទួលជ័យជម្នះលើ Azize Hlali ជើងខ្លាំង Sangmanee មិនហ៊ានប្រថុយសម្រុកច្រើនពេកទេ តែ រូបគេបានប្រើកណ្ដាប់ដៃនិងជើងឆ្វេងឥតឈប់ឈរក្នុងរយៈពេល៣ទឹកពេញពេលឈ្នះ Yamada ។ ម្ចាស់ខ្សែក្រវាត់ Muay Thai World Titles ៧សម័យកាល គឺជាកីឡាករវ័យ២២ឆ្នាំដ៏មានទេពកោសល្យលើសង្វៀនកំពូលៗរបស់ថៃ។ ឥឡូវនេះ រូបគេហាក់មានទំនុកចិត្តខ្ពស់នៅលើសង្វៀនលំដាប់ពិភពលោក  ONE Championship។    #4 Shinechagtga ទទួលជ័យជម្នះដ៏មានតម្លៃ  កីឡាករមិនច្រើនទេដែលកើតចេញពីការប្រកួតក្នុងកម្មវិធី Rich Franklins ONE Warrior Series (OWS) ហើយឡើងទៅប្រកួតបានល្អនៅសង្វៀន ONE Championship ប៉ុន្តែ  Shinechagtga Zoltsetseg បានប្រើកណ្ដាប់ដៃស្ដាំម៉ាត់ពេញទំហឹងលើកីឡាករចិន Cannon Ma Jia Wen ឲ្យដួលលើក្ដាររេញ។    អ្នកលេងគុនចម្រុះមកពី ម៉ុងហ្គោលី បានប្រើកណ្ដាប់ផ្ដួលកីឡាករចិនគួរឲ្យចងចាំ និងបានអរគុណដល់កណ្ដាប់ដៃស្ដាំរបស់គេ។ ឥឡូវនេះ  Shinechagtga មានកំណត់ត្រាឈ្នះ ១១ លើក ចាញ់ ២ លើក និង ស្មើ១លើក។ គេជាកីឡាករម្នាក់ដែលគំរាមកំហែងខ្ពស់ដល់កីឡាករផ្សេងទៀតក្នុងទម្ងន់ featherweight។    #5 គេគួរគេចពីការចាប់ឃ្លេរបស់ Miura Ayaka Miura បានចូលរួមប្រកួតនៅសង្វៀន ONE ៣ដងមកហើយរហូតដល់ពេលនេះ និងទទួលបានលទ្ធផលគាប់ប្រសើរកន្លងមក។ យ៉ាងក្ដី Maria Mazar អាចគេចផុតបន្ទាប់ពីកីឡាការិនីជំនាញយូដូពេលកីឡាការិនីជប៉ុន ព្យាយាមចូលចាប់ឃ្លេដើម្បីបញ្ចប់នៅទឹកទី១។ បែបណាក្ដី កីឡាការិនីមកពីប្រេស៊ីល បានព្យាយាមអស់សមត្ថភាពដើម្បីការប្រកួតនេះ។    ប៉ុន្តែរឿងរ៉ាវគួរឲ្យស្ញប់ស្ញែងនោះ គឺ Miura បានបង្ហាញក្បាច់កំពូលរួមទាំងកម្លាំងមហាសាលរបស់ខ្លួន។ កីឡាការិនីប្រេស៊ីលមិនអាចគេចផុតពីការប៉ុនប៉ងរបស់ កីឡាការិនីជប៉ុនបានឡើយ។ កីឡាការិនីមកពីក្លិប Tribe Tokyo MMA បានបញ្ចប់ Mazar ត្រឹមទឹកទី២ ប៉ុណ្ណោះ។    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១  ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង  ONE Super App៕  
អត្ថបទ៖ ស៊ីធី