text
stringlengths
31
26.1k
summary
stringlengths
11
1.19k
សូមស្តាប់ការបកស្រាយរបស់លោក សុខ ទូច៖    ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក សុខ ទូច បានបញ្ជាក់ថា ស្ថានភាពក្នុងវត្តអារាម មិនទាន់មានស្ថានភាពល្អប្រសើរឡើយ។ លោក បន្តថា ការប្រព្រឹត្តខុសរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយសារតែមិនយល់ពីព្រះវិន័យ។    ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បែបនេះថា៖«ការពិត នៅក្នុងវត្ត គេមានច្បាប់ត្រឹមត្រូវ ហើយដើរតាមធម៌ព្រះពុទ្ធ។ ខ្ញុំជឿជាក់ថា ខ្លាំងជាងរដ្ឋធម្មនុញ្ញទៅទៀត។ យើងឃើញថាវត្តនៅកម្ពុជាមានច្រើន ហើយអ្នកបួសក៏ច្រើន ប៉ុន្តែគ្រាន់តែអ្នកបួសខ្លះមានភាពវ័យក្មេង ដែលព្រះអង្គមិនទាន់ចេះលាងដៃផង ទៅបួស ហើយទន្ទេញធម៌ផង ទោះបីព្រះអង្គចេះក៏ព្រះអង្គពិបាកយល់ដែរ»។    លោក សុខ ទូច បន្ថែមថា៖«ខ្ញុំបានចុះស្រាវជ្រាវលើវត្តមួយ ហើយឃើញមានកូននេនជាង២០០អង្គ កំពុងតែលេងហ្គេម ហើយដល់ម៉ោងបិណ្ឌបាត ក៏នាំគ្នាទៅបិណ្ឌបាត។ ដូច្នេះក្នុងនាមជាពុទ្ធបរិស័ទក៏ត្រូវមានតួនាទីធ្វើការកែតម្រូវ នូវអំពើខុសឆ្គងរបស់ព្រះសង្ឃដែរ»។    លោក អះអាងទៀត ដើម្បីឲ្យចំណុះជើងវត្ត និងពុទ្ធបរិស័ទ យល់ពីព្រះពុទ្ធសាសនា វត្តអារាម គួរតែត្រូវរៀបចំឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវមានបង្រៀនអំពីព្រះពុទ្ធសាសនា  ដើម្បីឲ្យគេយល់ដឹងពីព្រះពុទ្ធសាសនា។ លោក លើកឡើងថា លោក មិនអាចចាត់វិធានការលើរឿងដែលព្រះសង្ឃបានប្រព្រឹត្តខុសនោះទេ មានតែទុកតួនាទីនេះទៅខាងក្រសួងធម្មការ និងសាសនាជាអ្នកចាត់ចែងទៅចុះ។     សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានវត្តអារាមចំនួនជិត៥ពាន់ និងមានព្រះសង្ឃជាង៦,៦ម៉ឺនអង្គ៕
ភ្នំពេញ៖ នៅក្នុងសាលាសិក្ខាស្តីពី «ការពង្រឹងវិស័យសង្ឃ» លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យខេមរៈ បានលើកឡើងថា ព្រះសង្ឃដែលប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា ភាគច្រើនជាអ្នកបួសដែលមិនមានការរៀនសូត្រពីវិន័យព្រះពុទ្ធសាសនាត្រឹមត្រូវ។
កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្ត្រ ទាក់ទាញទេសចរជនជាតិជប៉ុន ក្នុងការបើកទេសចរណ៍វ៉ាក់សាំង។ ក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា កម្ពុជាពិតជាចង់ឃើញវត្តមានភ្ញៀវទេសចរជប៉ុនមកដើរកម្សាន្តនៅកម្ពុជា ពេលបើកទេសចរណ៍វ៉ាក់សាំង។   ជាមួយគ្នានេះ លោក ថោង ខុន ស្នើឱ្យលោក Mikami Masahiro ពិនិត្យមើលលទ្ធភាពនៃការបើកជើងហោះហើរត្រង់មកកម្ពុជាបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរសម្រាប់ទេសចរ ជាពិសេសអ្នកវិនិយោគ។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចង់ឱ្យជប៉ុន គាំទ្រក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ក្នុងសហគមន៍ និងអេកូទេសចរណ៍ ក៏ដូចជាកសិ-ទេសចរណ៍។ ក្រសួងទេសចរណ៍កម្ពុជា ក៏ចង់ឱ្យមានការបណ្ដុះបណ្ដាល និងគាំទ្រពីប្រទេសជប៉ុន ពាក់ព័ន្ធការរៀបចំទេសចរណ៍ផ្ទះទី២ ដែលផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។ តាមរយៈការជួបពិភាក្សានេះ លោក ថោង ខុន រំពឹងថាទេសចរជនជាតិជប៉ុន នឹងមកកម្សាន្តកម្ពុជាច្រើនក្នុងគម្រោងទេសចរណ៍វ៉ាក់សាំង៕
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យជប៉ុនពិចារណា បើកជើងហោះហើរត្រង់មកកម្ពុជាបន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរពីជប៉ុនមកកម្ពុជា និងពីកម្ពុជា ទៅជប៉ុន។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា។
  ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ PPCBank សាខាពោធិ៍ចិនតុង ដែលមាន អាសយដ្ឋាន ផ្ទះលេខ ៤៦អា ៤៦បេ ៤៦សេ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   គួរបញ្ជាក់ផងដែរថា PPCBank រៀបចំកម្មវិធី ដាក់ប្រាក់សន្សំ នេះឡើង គឺដើម្បីស្វាគមន៍ នាយកប្រតិបត្តិថ្មី ក៏ដូចជាអបអរសាទរការបើកសម្ពោធសាខាពោធិ៍ចិនតុង ដែលជាទីតាំង ថ្មី ប្តូរមកពីទីតាំងចាស់សាខាទឹកថ្លា។   ធនាគារ PPCBank សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និង សេវាកម្មរបស់ខ្លួនតាំងពីដើមរៀងមក។ PPCBank នឹងបន្តពាំនាំនូវកម្មវិធី និងសេវាកម្មថ្មីៗ បន្ថែមទៀត ដើម្បីបំពេញរាល់តម្រូវការទាំងអស់របស់អតិថិជន ក៏ដូចជាសាធារណជន ទូទៅផងដែរ។   (អត្ថបទពាណិជ្ជកម្ម)  
ធនាគារ PPCBank នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៣នេះ បានធ្វើការប្រគល់រង្វាន់ធំ ថេប្លេត Samsung Galaxy Tab S8 ដល់អតិថិជនដែលមានសំណាងចំនួន ៣រូប ពីកម្មវិធី ដាក់ប្រាក់សន្សំ នៅធនាគារ PPCBank សាខាពោធិ៍ចិនតុង។
ក្រសួងធនធានទឹក និងឧតុនិយម បានផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ថា តំបន់ទាំងបីនៃប្រទេសកម្ពុជា កំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យជន់លិចនោះមាន ខេត្តព្រះសីហនុ ភ្លៀងធ្លាក់ក្នុងកម្រិត១៨១ មីល្លីម៉ែត្រ ដែលបានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។ ខេត្តកំពត ស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី ១៧ ខែសីហានេះ ផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងរលឹមស្រិចៗនៅតាមតំបន់មួយចំនួនដូចជា ក្រុងកំពត ស្រុកកំពង់ត្រាច ដងទង់ ឈូក និងស្រុកទឹកឈូ។ ចំណែកខេត្តកោះកុង ភ្លៀងបានចាប់ធ្លាក់តាំងពីយប់ថ្ងៃទី ១៦ សីហាមក ដេលកំពុងធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ រងការជន់លិច ។ មកដល់ថ្ងៃព្រឹកនេះបរិមាណទឹកភ្លៀង មានកំរិត១៥៥ មីល្លីម៉ែត្រ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយទូទាំងខេត្តនេះ។ នេះបើតាមក្រសួងធនធានទឹក ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង៕               ខេត្តកោះកុង រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក           ខេត្តកំពត រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបមួយពីសមុទ្រចិនខាងត្បូងនៅថ្ងៃទី១៧ សីហា២០១៧នេះ ដែលធ្វើឲ្យអាកាសធាតុនៅកម្ពុជាអាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនិងផ្គររន្ទះ។ ខេត្តចំនួន៣ នៅតំបន់មាត់សមុទ្រដែលរងឥទ្ធិពលសម្ពាធទាបនេះ នឹងរងការជន់លិច។
លោក ឌិត មន្ទី និង លោក ប៉ែន បញ្ញា ទទួល ទទួលបានគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត» ដូចគ្នា។ កិត្តិនីតិកោសលបណ្ឌិត មកពីពាក្យថា កិត្តិ + នីតិ + កោសល + បណ្ឌិត។   កិត្តិ ប្រែថា សេចក្ដីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ឬក៏អាចសំដៅលើកិត្តិយស។ នីតិ ប្រែថា ច្បាប់។ កោសល ឬកុសល ប្រែថា ល្អ, ប្រពៃ, បុណ្យ តែក្នុងទីនេះ អាចសំដៅថា ប៉ិនប្រសប់, ឈ្លាសវាងវៃ។   កិត្តិនីតិកោសលបណ្ឌិត មានន័យថា បណ្ឌិត ដែលប្រកបទៅដោយកិត្តិយស និងមានភាពឈ្លាសវៃ ឬមានជំនាញខ្ពស់ផ្នែកច្បាប់។ លោក ឆាយ ថន ទទួលបានគោរមងារជា «កិត្តិសេដ្ឋាបណ្ឌិត»។   កិត្តិសេដ្ឋាបណ្ឌិត មកពីពាក្យថា កិត្តិ + សេដ្ឋា + បណ្ឌិត។   សេដ្ឋ ឬ សេដ្ឋា ប្រែថា ប្រសើរផុត, ប្រសើរលើសលុប, ឧដុង្គឧត្តម, ខ្ពង់ខ្ពស់។   កិត្តិសេដ្ឋាបណ្ឌិត មានន័យថា បណ្ឌិតដ៏ប្រសើរឬដ៏ឧដុង្គឧត្តម និងប្រកបដោយកិត្តិយស។ អ្នកស្រី ឃួន សុដារី ទទួលបានគោរមងារជា «កិត្តិសង្គហបណ្ឌិត»។  កិត្តិសង្គហបណ្ឌិត មកពីពាក្យថា កិត្តិ + សង្គហ + បណ្ឌិត។   សង្គហ ប្រែថា ការសង្គ្រោះ។    កិត្តិសង្គហបណ្ឌិត មានន័យថា បណ្ឌិតប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ។ ពាក្យ កិត្តិនីតិកោសលបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត មិនមែនជាពាក្យដើមនោះទេ តែជាពាក្យដែលកើតឡើងពីការផ្គុំឬការច្របាច់បញ្ចូលគ្នាពីពាក្យដើមនីមួយៗ ដូចជាពាក្យ កិត្តិនីតិកោសលបណ្ឌិត កើតឡើងពីពាក្យដើមជាច្រើន ដែលរួមមាន កិត្តិ + នីតិ + កោសល + បណ្ឌិត។   ពាក្យដើមនីមួយៗ ដូចជា កិត្តិ, នីតិ, កោសល, បណ្ឌិត ដែលបំបែកឬញែកចេញពីពាក្យ កិត្តិនីតិកោសលបណ្ឌិត សុទ្ធតែជាពាក្យបាលី និងមានពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ តែពាក្យទាំងមូល ដែលរួមមាន កិត្តិនីតិកោសលបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត ពុំមានក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។   គោរមងារនៃរាជបណ្ឌិត្យសភា មានពីរ គឺគោរមងារផ្នែកវិទ្យាសាស្ត្រ និងគោរមងារផ្នែកកិត្តិយស ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ។   អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ ជាគោរមងារផ្នែកវិទ្យាសាស្ត្រលំដាប់ផុតលេខឬលំដាប់ទី១ ហើយគោរមងារជាអគ្គបណ្ឌិតសភាចារ្យ គឺជាគោរមងារផ្នែកវិទ្យាស្ត្រលំដាប់ទី២។ គោរមងារជាអគ្គបណ្ឌិតសភាចារ្យ ត្រូវបានព្រះមហាក្សត្រ ប្រទានទៅឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីអំឡុងខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែ គោរមងារជាអគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ នៅមិនទាន់បានទៅលើឥស្សរជនណាឡើយ។   ចំណែក គោរមងារផ្នែកកិត្តិយស រួមមាន កិត្តិព្រឹទ្ធបណ្ឌិត កិត្តិបរិរក្សបណ្ឌិត នីតិកោលសបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត។ កិត្តិព្រឹទ្ធបណ្ឌិត ជាគោរមងារផ្នែកកិត្តិយសលំដាប់ទី១ កិត្តិបរិរក្សបណ្ឌិត ជាគោរមងារផ្នែកិត្តិយសលំដាប់ទី២ ហើយនីតិកោលសបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត សុទ្ធតែជាគោរមងារផ្នែកកិត្តិយសលំដាប់ទី៣។   ឥស្សរជន៣រូប គឺ សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត ពីព្រះមហាក្សត្រ កាលពីឆ្នាំ២០១៣។ កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ លោក គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលបានគោរមងារជា «កិត្តិបរិរក្សបណ្ឌិត» លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបានគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត» លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលបានគោរមងារជា «កិតិ្តសេដ្ឋាបណ្ឌិត» និង អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា ទទួលបានគោរមងារជា «កិត្តិសង្គហបណ្ឌិត»៕
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ៤ផ្សេងពីគ្នា ប្រោសព្រះរាជទានគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដល់ឥស្សរជន៤រូប ដោយរួមមាន លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោក ប៉ែន បញ្ញា តំណាងរាស្ត្រ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និង អ្នកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា។ បើប្រែសម្រាយមកជាភាសាខ្មែរ គោរមងាររបស់ឥស្សរជនទាំង៤រូប ដែលមានប្រភពដើមពីភាសាបាលី មានអត្ថន័យអស្ចារ្យណាស់។
  សម្តេច ហ៊ុន សែន ប្រកាសក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ថា ក្រុមមេធាវីនិងក្រុមការងាររបស់សម្តេចបានទៅដល់ប្រទេសបារាំងហើយ ដើម្បីតទល់ក្នុងសវនាការ។ ក្នុងចំណោមមេធាវី៤-៥នាក់របស់សម្តេច ក៏មានមេធាវីជាជនជាតិបារាំងដែរ។    លោក សម រង្ស៊ី បង្ហោះសារលើទំព័រហ្វេសប៊ុកថា សវនាការនេះ នឹងប្រព្រឹត្តទៅនៅម៉ោង១កន្លះរសៀល។ តាមរយៈសារលើទំព័រហ្វេសប៊ុក ដែលសរសេរចេញកាលពីថ្ងៃទី២៧ ខែសីហា លោក សម រង្ស៊ី បញ្ជាក់ដូច្នេះថា៖«នេះជាលើកទី១ហើយ ដែលខ្ញុំ នឹងតទល់ផ្ទាល់ជាមួយលោក ហ៊ុន សែន នៅចំពោះមុខតុលាការឯករាជ្យមួយ គឺតុលាការនៃប្រទេសបារាំង។ ក្នុងឋានៈខ្ញុំ ជាមេគណបក្សប្រឆាំងនៅកម្ពុជាជិត៣០ឆ្នាំមកហើយ ដែលតទល់ជាមួយលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី [...] ជាង៣០ឆ្នាំមកហើយ ខ្ញុំ ស្វាគមន៍ព្រឹត្តិការណ៍នេះ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់ នឹងតាមដានដោយយកចិត្តទុកដាក់»។   លោក សម រង្ស៊ី ចោទថា មរណភាពរបស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ ដោយសារការផ្ទុះយន្តហោះ កាលពីឆ្នាំ២០០៨ មានសម្តេច ហ៊ុន សែន នៅពីក្រោយ ហើយលោក ឌី វិជ្ជា មានបំណងសងសឹកឲ្យលោក ហុក ឡុងឌី ជាឪពុក។ លោក សម រង្ស៊ី ថែមទាំងអះអាងថា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគាំទ្រលោក ហុក ឡុងឌី ក្នុងការផែនការសងសឹកនេះ។ នេះជាមូលហេតុ ដែលនាំឲ្យសម្តេច ហ៊ុន សែន និងកូនប្រសារបស់សម្តេច គឺលោក ឌី វិជ្ជា សម្រេចរួមគ្នាធ្វើបណ្តឹងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងពីបទបរិហារកេរ្តិ៍ តាំងពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះ។ សម្តេច ស ខេង ក៏ប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ដែរ តែសម្តេច សម្រេចដាក់បណ្តឹងនៅតុលាការស្រុកខ្មែរ មិនដាក់បណ្តឹងទៅតុលាការបារាំងនោះទេ។    បើនិយាយពីនៅតុលាការស្រុកខ្មែរវិញ លោក សម រង្ស៊ី រងបណ្តឹងស្ទើរតែរាប់ភ្លេចទៅហើយ ដោយក្នុងនោះ ក៏មានទាំងបណ្តឹងរបស់សម្តេច ហ៊ុន សែន ដែរ។ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុកថា លោក ត្រូវបានតុលាការកម្ពុជា កាត់ទោសលោកជាច្រើនលើកច្រើនសា ឲ្យជាប់ពន្ធនាគាររហូតដល់ទៅជិត «១០០ឆ្នាំ» ទៅហើយ។    ចំពោះតុលាការនៅស្រុកបារាំង លោក សម រង្ស៊ី ធ្លាប់បានដាក់បណ្តឹងប្តឹងសម្តេច ហ៊ុន សែន យូរមកហើយ។ បណ្តឹងរបស់លោក សម រង្ស៊ី នៅតុលាការបារាំង គឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានមនុស្ស១០នាក់ស្លាប់ និងជាង១០០នាក់របួស។ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកដ៏រន្ធត់នេះ កើតឡើងក្នុងអំឡុងក្រុមបាតុករ ប្រមូលផ្តុំគ្នាទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។    មកដល់ពេលនេះ គេ មិនទាន់ដឹងជាផ្លូវការថា តុលាការបារាំងសម្រេចយ៉ាងណានោះទេ ចំពោះបណ្តឹងរបស់លោក សម រង្ស៊ី។ ប៉ុន្តែ លោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុកថា កាលពីចុងឆ្នាំ២០២១ តុលាការបារាំង បានសម្រេចឲ្យយកមេអង្គរក្ស២នាក់របស់សម្តេច ហ៊ុន សែន ទៅកាត់ទោសពីបទប៉ុនប៉ងសម្លាប់មនុស្ស៕      
កាលបរិច្ឆេទ ដែលត្រូវបានកំណត់ បានមកដល់ហើយ! តុលាការបារាំង នឹងបើកសវនាការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីជំនុំជម្រះលើបណ្តឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបណ្តឹងរបស់លោកអគ្គស្នងការរង ឌី វិជ្ជា ដែលរួមគ្នាប្តឹងលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលមានសញ្ជាតិបារាំង និងកំពុងរស់នៅឯប្រទេសបារាំងស្រាប់។ ដោយសារលោក សម រង្ស៊ី ចោទថា សម្តេច ហ៊ុន សែន នៅពីក្រោយនៃការស្លាប់របស់លោក ហុក ឡុងឌី ទើបសម្តេច ហ៊ុន សែន និងលោក ឌី វិជ្ជា ប្តឹងលោកទៅតុលាការបារាំង។
  សមយុទ្ធយោធាចិនដែលគ្រោងធ្វើឡើងរយៈពេល៥ថ្ងៃ បានចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា នៅក្បែរប្រជុំកោះប៉ារ៉ាសែល (Paracel) ដែលចិននិងវៀតណាមទាមទារដូចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរសមុទ្រចិន កាលពីថ្ងៃទី២៧ ខែមិថុនា។    មួយថ្ងៃក្រោយសមយុទ្ធយោធានេះចាប់ផ្ដើម ក្រសួងការបរទេសវៀតណាម បានហៅសមយុទ្ធនេះជា«ការបំពានដែនអធិបតេយ្យវៀតណាមធ្ងន់ធ្ងរ» ហើយអាចជះឥទ្ធិពលអាក្រក់លើទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំងជាមួយអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់កំណត់ទូតវៀតណាមផ្ញើទៅភាគីចិន។   ការទាមទាររបស់វៀតណាម គឺផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ទាក់ទិនបញ្ហានេះ ក្រសួងការបរទេសវៀតណាម សង្កត់ធ្ងន់ថា រាល់សកម្មភាពនានា ក្នុងតំបន់សមុទ្រវៀតណាមនេះ ត្រូវតែទទួលការអនុញ្ញាតពីភាគីវៀតណាម ដូចមានចែងក្នុងអនុសញ្ញា UN។    ទោះបីគ្មានទាមទារចំណែកអ្វីក្នុងប្រជុំកោះប៉ារ៉ាសែល រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានរិះគន់ចិនក្នុងវេទិកាសន្តិសុខមួយថា ការធ្វើសមយុទ្ធយោធាក្នុងតំបន់ជម្លោះនេះ គឺហួសព្រំដែនទឹកខ្លួន ហើយនេះគឺជាអំពើបង្ករឿង និងមិនអាចទទួលយកបានឡើយ។    មែនទែនទៅ រដ្ឋាភិបាលក្រុងហាណូយ និងក្រុងម៉ានីល គឺជាប្រទេសទាមទារដែលហ៊ានរិះគន់ចិនខ្លាំងៗ ដោយពួកគេមើលឃើញថា ចិនបន្តពង្រីកដែនឥទ្ធិពលខ្លាំងជ្រុលក្នុងសមុទ្រចិនខាងត្បូង ហើយបំពានព្រំដែនដែលមានចែងក្នុងច្បាប់សមុទ្រអន្តរជាតិ។    ដោយផ្អែកលើយុត្តាធិការប្រវត្តិសាស្ត្រ ចិនទាមទារជាង៨០ភាគរយនៃសមុទ្រនេះ។  ក្រៅពីវៀតណាម និងហ្វីលីពីន ប្រជាជាតិផ្សេងទៀតដែលទាមទារចំណែកពួកគេក្នុងសមុទ្រចិនខាងត្បូង គឺមានដូចជា ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់។   សហរដ្ឋអាមេរិកដែលពុំមែនជាប្រទេសជម្លោះក្នុងសមុទ្រចិនខាងត្បូង បានបង្ហាញកង្វល់ពាក់ព័ន្ធនឹងសកម្មភាពយោធារបស់ចិនលើកនេះដែរ។ ក្រសួងការពារជាតិអាមេរិក បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ការរៀបចំសមយុទ្ធយោធាក្នុងដែនដីជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងនិងរក្សាស្ថិរភាព(តំបន់)»។    កន្លងទៅ អាមេរិក បានចោទចិនថា ធ្វើយោធូបនីយកម្មក្នុងសមុទ្រចិនខាងត្បូង ហើយព្យាយាមសម្ញែងសាច់ដុំដើម្បីសម្លុតប្រទេសជិតខាងខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលហ៊ានទាញយកធនធានធម្មជាតិក្នុងសមុទ្រនេះ។    សមុទ្រចិនខាងត្បូងដែលជាតំបន់សម្បូរដ៏ធនធានធម្មជាតិនិងផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹក  គឺជាអាទិភាពយុទ្ធសាស្ត្រគោលមួយសម្រាប់ចិន។ តាំងពីដើមឆ្នាំ២០១៥មក ចិនបានសាងសង់កោះ សិប្បនិម្មិតចំនួន៧ក្នុងប្រជុំកោះ Spratly និងធ្វើទំនើបកម្មលើកងទ័ពជើងទឹករបស់យោធា ដែលផ្ដោតសំខាន់លើការពង្រឹងវត្តមានខ្លួនក្នុងតំបន់ជម្លោះនេះ។    ក្រៅពីចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមដែលទាមទារដែនអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ឥណ្ឌូណេស៊ីដែលពុំមែនជាប្រទេសទាមទារ ក៏មានជម្លោះដាច់ដោយឡែកជាមួយប៉េកាំងជុំវិញផ្នែកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន (EEZ) ។ រឿងដែលប៉ះពាល់ប្រយោជន៍រដ្ឋាភិបាលហ្សាការតានៅត្រង់ចំណុចថា ចិនទាមទារទឹកដីតាមបន្ទាត់៩ឆ្នូត(Nine-dash line) ដែលយកជាកម្មសិទ្ធិដែនទឹកស្ទើរទាំងស្រុងក្នុងតំបន់សមុទ្រចិនខាងត្បូងរាប់ទាំងផ្នែកនៃ EEZ របស់ឥណ្ឌូណេស៊ី។      
វៀតណាម និងហ្វីលីពីន នៅថ្ងៃទី២ ខែមិថុនា បានរិះគន់ការធ្វើសមយុទ្ធយោធារបស់ចិនក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយព្រមានថា វាអាចបង្កភាពតានតឹងក្នុងតំបន់ និងប៉ះពាល់ដល់ទំនាក់ទំនងប៉េកាំងជាមួយប្រទេសជិតខាងខ្លួន។ បន្ថែមពីប្រទេសជម្លោះក្នុងសំណុំរឿងដែនទឹកនេះ ក្រុងវ៉ាស៊ីនតោនឯណោះ បានបង្ហាញក្តីព្រួយបារម្ភជុំវិញទង្វើចិននេះ ហើយអះអាងថា នឹងបង្កអស្ថិរភាពកាន់តែខ្លាំងក្នុងតំបន់។
  ព័ត៌មានលម្អិតសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ    
សៀមរាប៖ លោក សាន គឹមហុង មានអារម្មណ៍ស្រឡាញ់សម្ភារចាស់ៗ ដូចជាម៉ាស៊ីនថតរូប ឌីសចម្រៀង កង់ និងម៉ូតូ ។ល។ ដែលផលិតក្នុងមុនទស្សវត្សឆ្នាំ១៩៨០ចុះក្រោម។ ផ្តើមពីការស្រឡាញ់ និងចូលចិត្តនេះ លោក គឹមហុង ចាប់យកអាជីពជាអ្នកទិញ និងលក់សម្ភារចាស់ៗ ដែលបានក្លាយជាសម្ភារបុរាណ និងដែលត្រូវបានគេបោះបង់ចោល លែងប្រើតទៅទៀត។ ក្នុងបំណងប្រាថ្នាទៅថ្ងៃមុខ លោកចង់មានកន្លែងប្រឹក្សាយោបល់មួយទាក់ទងនឹងការប្រើប្រាស់សម្ភារទាំងនោះ ដើម្បីពន្យល់ដល់អ្នកទិញពីរបៀបនៃការប្រើប្រាស់មុនពួកគេទិញយកទៅប្រើ។
  ដើម្បីចូលរួមលេង លោកអ្នកគ្រាន់តែដោនឡូតកម្មវិធី AMK Mobile ទៅក្នុងទូរសព្ទរបស់អ្នកតាមរយៈ AppStore, GooglePlay, AppGallery បន្ទាប់ចុចលេងហ្គេម។ ហើយដើម្បីទទួលរង្វាន់ លោកអ្នកគ្រាន់តែបង្កើតគណនី អេ អឹម ខេ តាមរយៈមុខងារ បង្កើតគណនីដោយខ្លួនឯង (សែលហ្វី) ឬមើលតាមវីដេអូនេះ។ ការផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។   លក្ខន្តិក៖   អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទឹកប្រាក់ដែលឈ្នះនឹងមានចាប់ពី៤ពាន់រៀល រហូតដល់ ៤០ម៉ឹនរៀល ដោយឱកាសឈ្នះគឺ១០០ភាគរយ សម្រាប់តែអតិថិជនថ្មី ដែលពុំទាន់មានគណនីជាមួយ អេ អឹម ខេ តែប៉ុណ្ណោះ ទឹកប្រាក់ដែលឈ្នះនឹងដាក់បញ្ចូលក្នុងគណនីអតិថិជនដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនបានបង្កើត គណនី អេ អឹម ខេ បានដោយជោគជ័យតាមរយៈមុខងារ Selfie Banking។   *អេ អឹម ខេ រក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខន្តិក និងគោលការណ៍នានាដោយពុំមានការជូនដំណឹងជាមុន។   អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK MFI)   អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕   (អត្ថបទពាណិជ្ជកម្ម)    
ការផ្ដល់ជូនពិសេសពី អេ អឹម ខេ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពីណៃជាតិខ្មែរ អតិថិជនថ្មីទាំងអស់អាចលេងហ្គេមសប្បាយៗលើកម្មវិធីទូរស័ព្ទ AMK Mobile ដែលអ្នកចូលរួមលេងនឹងទទួលបានរង្វាន់គ្រប់ៗគ្នា។ លោកអ្នកអាចមានឱកាសឈ្នះលុយរហូតដល់៤០ម៉ឹនរៀល ហើយលុយនឹងត្រូវបញ្ចូលទៅក្នុងកុងរបស់អតិថិជនភ្លាមៗ បន្ទាប់ពីពួកគេបើកគណនី។
ដោយមើលឃើញពីសារៈសំខាន់ និងតម្លៃនៃធនធានមនុស្សតាមរយៈការអប់រំ ក្រុមហ៊ុនអនុស្សាបានរៀបចំសន្និសីទអាហារូបករណ៍ប្រចាំឆ្នាំលើកទី៦ ក្នុងគោលបំណងពង្រីកធនធានមនុស្ស ដោយការជម្រុញអោយសិស្សានុសិស្ស និងនិស្សិតកម្ពុជាទទួលបានចំណេះដឹងបន្ថែមអំពីបែបបទក្នុងការដាក់អាហារូបករណ៍ តម្រូវការ និង  លក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លី ក៏ដូចជាការបង្កើនភាពប្រកួតប្រជែងរបស់ពួកគេដើម្បីទទួលបាននូវអាត្រាជោគជ័យខ្ពស់ក្នុងអាហារូបករណ៍ថ្នាក់តំបន់ និង អន្តរជាតិ។ វត្ដមានស្ថានទូតផ្តល់អាហារូបករណ៍ធំៗ និងវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូប នឹងធ្វើបទបង្ហាញអំពីដំណើរនៃការស្នើសុំអាហារូបករណ៍ មុខវិជ្ជាប្រលង របៀបបំពេញបែបបទ ក៏ដូចជាគន្លឹះផ្សេងៗក្នុងការត្រៀមខ្លូនទុកជាមុនឲ្យមានប្រសិទ្ធិភាព។ ក្នុងនោះផងដែរ នឹងមានការបកស្រាយលម្អិតអំពីអាហារូបករណ៍ល្បីៗដែលផ្តល់មកនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ  អាហារូបករណ៍ដែលផ្ដល់អោយសិស្សនិស្សិតអន្តរជាតិនៅទូទាំងសកលលោក និងអាហារូបករណ៍ដែលផ្តល់ដោយផ្ទាល់ពីសាកលវិទ្យាល័យនៅបរទេស។ លោក Seng Pyseth តំណាងក្រុមហ៊ុនអនុស្សាលើឡើងថា៖ ប្រធានបទដែលសំខាន់ៗដែលត្រូវចែករំលែកគឺសំដៅទៅលើបទពិសោធន៍ជាក់ស្ដែងរបស់បញ្ញាវ័នទាំង៩រូបពីរបៀបដែលត្រូវទទួលបានអាហារូបករណ៍។បន្ថែមពីនេះទៀតសន្និសីទនេះនឹងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សាដើម្បីអោយអ្នកចូលរួមយល់កាន់តែច្បាស់ពីប្រភពព័ត៌មានអាហារូបករណ៍ ប្រភេទអាហារូបករណ៍ល្បីៗ តិចនិកក្នុងការសរសេរ Personal Statement និង Study Plan និងព័ត៌មានលម្អិតដើម្បីត្រៀមសម្ភាសន៍។លោកបន្តទៀតថា៖ក្នុងមួយឆ្នាំទៅក្នុងមួយឆ្នាំដែលមានអ្នកចូលរួមចន្លោះពី១៥០០អ្នកឡើងទៅហើយក្នុងឆ្នាំនេះលោកក៏រំពឹងថានិងមានអ្នកចូលរួមច្រើនមិនខុសពីឆ្នាំមុនឡើយ។ សន្និសីទអាហារូបករណ៍ឆ្នាំនេះ សិស្សនិស្សិតនឹងយល់ដឹងបន្ថែមអំពីជំហាននៃការរៀបចំខ្លួន ដូចជាពិន្ទុ តេស្តភាសាបរទេស កិច្ចការសហគមន៍ និងអាចវាយតម្លៃសមត្ថភាពរបស់ខ្លួន ហើយបំពេញបន្ថែមនូវភាពខ្វះចន្លោះដែលមានសារៈសំខាន់ដល់ការប្រកួតប្រជែងដណ្ដើមយកអាហារូបករណ៍។ សូមបញ្ជាក់ផងដែលថា៖សនិ្នសីទអាហារូបករណ៍លើកទី៦នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែមករា ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិសហការឧបត្ថម្ភដោយ Berocca និង IELTS ។ ព័ត៌មានបន្ថែម ទាក់ទង 012 230 140 និង 010 911 776 ឬ Facebook: Anussa Event Planner។ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ក្រុមហ៊ុនអនុស្សានឹងរៀបចំសន្និសីទអាហារូបករណ៍ប្រចាំឆ្នាំលើកទី៦ខាងមុខនេះ ដែលមានស្ថានទូតធំៗ និងស្ថាប័នផ្ដល់អាហារូបករណ៍ចំនួន៦ និងអតីតនិស្សិតអាហារូបករណ៍ជាច្រើនរូបនឹងចូលរួមក្នុងសន្និសីទអាហារូបករណ៍លើកទី៦ ដើម្បីចែករំលែកគន្លឹះសំខាន់ៗក្នុងការត្រៀម និង ចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែមករា ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។
  លោក ប៉ា សុវណ្ណរ័ត្ន មានមុខរបរជាអ្នកបើកកង់បីដែលរស់នៅតំបន់ក្រហម ក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងជួបប្រទះបញ្ហាជីវភាព ដោយសារតែមិនបានប្រកបរបររកស៊ី ក្រោយរដ្ឋាភិបាល សម្រេចបិទខ្ទប់តំបន់នេះ មិនឱ្យមានការចេញ-ចូល។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា លោក សុវណ្ណរ័ត្ន បានអះអាងថា គ្រួសារលោក កំពុងជួបការខ្វះខាត ដោយគ្មានប្រាក់បង់ថ្លៃផ្ទះជួលឡើយ។ អ្នករត់ម៉ូតូកង់បីរូបនេះ ស្នើឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍លើកលែងការបង់ថ្លៃទឹក-ភ្លើង រយៈពេលពីរខែសិន ទម្រាំអាចចេញរកចំណូលគ្រប់គ្រាន់វិញបាន។  ជុំវិញបញ្ហានេះ អ្នកតាមដានព្រឹត្តិការណ៍សង្គមយល់ថា រដ្ឋគួរសម្រួលការបង់ថ្លៃទឹក ភ្លើង និងបន្តឧបត្ថម្ភដល់អ្នកនៅតំបន់រងគ្រោះ បើទោះបីជាស្ថានភាពកូវីដ-១៩ ថមថយទៅវិញក៏ដោយ ព្រោះពលរដ្ឋមិនអាចមានលទ្ធភាពភ្លាមៗនោះទេ។ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ យល់ថា រដ្ឋគួរតែជួយសម្រួល ឬពន្យារពេលបង់ថ្លៃទឹក-ភ្លើង ដល់ពលរដ្ឋរងគ្រោះ ពិសេសអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញនិងខេត្តណ្ដាល នៅអំឡុងពេលវិបត្តិខ្លាំងនៃកូវីដ-១៩នេះ។ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធចុះជួបអាជីវករលក់បន្លែ។ (រូបពី IDEA) «រដ្ឋគួរតែបន្ធូរបន្ថយថ្លៃទឹកភ្លើង ពន្យារពេល ឬអាចឲ្យប្រជាពលរដ្ឋប្រើដោយឥតគិតថ្លៃមួយរយៈទៅ ពីរទៅបីខែ ទៅតាមស្ថានភាពកូវីដ-១៩។ វាជាការល្អ ហើយជាការលើកស្ទួយការរស់នៅរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀត»។ នេះបើតាមលោក វន់ ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។    លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនអត្ថាធិប្បាយឡើយ ដោយបានរុញឲ្យសារព័ត៌មានថ្មីៗសាកសួរទៅខាងអគ្គិសនីកម្ពុជា (EDC) វិញ ដោយសារEDC ជាស្វយ័ត ។ «អាហ្នឹង(ដំណោះស្រាយទូទាត់ថ្លៃភ្លើងជូនពលរដ្ឋ  ដែលរស់នៅតំបន់រងគ្រោះ)ទាល់តែសួរទៅខាងអគ្គិសនី ព្រោះអគ្គិសនីជាស្វយ័ត។ ហើយអគ្គិសនីបានបែងចែងជាអ្នកក្រ អ្នកមាន អ្នកមធ្យម ដោយកម្រិតគីឡូតម្លៃរបស់វា អ្វីដែលកម្រិតតាមវិធានសមធម៌សម្រាប់ពលរដ្ឋវប្រើប្រាស់បាន គេវាយតម្លៃនៃចំនួនប្រើប្រាស់។ ដូច្នេះ ខ្ញុំសូមជម្រាបជូនពលរដ្ឋយើងសូមទាក់ទងទៅខាងអគ្គិសនីកម្ពុជា ដើម្បីរកវិធានការសម្របសម្រួល»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន។     លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។ រូបថត អ៊ូ សុខមាន តែយ៉ាងណាលោក កែវ រតនៈ ក៏បកស្រាយថា រដ្ឋាភិបាលមានកាតព្វកិច្ចជួយដល់ពលរដ្ឋខ្វះខាត ដើម្បីឲ្យមានលទ្ធភាពក្នុងការបង់ថ្លៃភ្លើងនេះ។ «អ្នកដែលដោះស្រាយជូនអ្នកទីទាល់ក្រ ដាច់ប្រាក់ខែដោយសារបងប្អូនលំបាកក្នុងតំបន់បិទខ្ទប់ ជាពិសេសនៅតំបន់ក្រហម ជាភាកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែកគាំពារសង្គមរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។ អ៊ីចឹងគាត់(ពលរដ្ឋ)ទំនាក់ទំនងទៅខាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យកិច្ចការហ្នឹង ហើយអាជ្ញាធរផ្ដល់ជាសាច់ប្រាក់ហើយគាត់យកបង់ទឹកភ្លើង ថ្លៃសំរាម ដោះស្រាយស្បៀងអាហារហើយ ចែកគ្នាឲ្យដាច់កុំឲ្យច្របូកច្របល់គ្នា មិនមែនកិច្ចការរបស់EDCទេ»។ នេះបើតាមលោក កែវ រតនៈ ដែលអះអាងថា EDC គ្មានគោលការណ៍លើកលែង និងពន្យារពេលការបង់ថ្លៃអគ្គិសនីដល់ពលរដ្ឋឡើយ។ ទាក់ទិងនឹងការដោះស្រាយបញ្ហាពលរដ្ឋនេះ លោកយ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានលើកថា EDC ជាក្រុមហ៊ុនសាធារណៈរបស់រដ្ឋផ្តាច់មុខ ក្នុងការផ្តល់សេវាអគ្គិសនី ដែលត្រូវមានវិធានការជួយសម្រួលដល់អតិថិជន នាអំឡុងវិបត្តិកូវីដ-១៩នេះ។ តាមរយៈហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង់ សាំងកុមារ បានសរសេរដូច្នេះថា៖«ការផ្អាក ឬការពន្យារក្នុងការបង់លុយ ឬការឱ្យជំពាក់ការបង់ប្រចាំខែពី១ខែទៅ៣ខែ ដូចជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនដែរ។ ណាមួយទៀតក្រុមហ៊ុនដែលគ្រប់គ្រងបានល្អ ត្រូវមានប្រាក់បម្រុងសម្រាប់ទ្រទ្រង់ចរន្តសាច់ប្រាក់ក្នុងរយៈពេលកំណត់ណាមួយ។ រាជរដ្ឋាភិបាលក៏ត្រូវជួយឧបត្ថម្ភធនដល់អគ្គិសនីកម្ពុជាផងដែរក្នុងករណីចាំបាច់នេះ»។  លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។   រីឯដំណោះស្រាយការទូទាត់ថ្លៃទឹកវិញ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីលោក ស៊ឹម ស៊ីថា នាយកនៃ អគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានឡើយ ដោយសារលោក មិនឆ្លើយតបទូរស័ព្ទ។    EDC គ្មានការពន្យារពេលបង់ថ្លៃអគ្គិសនីទេ ព្រោះត្រូវទូទាត់ប្រាក់ឲ្យប្រទេសជិតខាងដែរ លោក កែវ រតនៈ ក៏ទទួលស្គាល់ថា តំបន់ក្រហមនិងពលរដ្ឋរងគ្រោះខ្លាំងមានចំនួនតិច ប៉ុន្តែតិចតួចបូកចូលគ្នាគឺច្រើន ប្រសិនបើស្ថានកាលកូវីដ-១៩មិនធូរស្រាល។ ដូច្នេះ ការពន្យារពេល២ទៅ៣ខែ ក្នុងការទូទាត់ថ្លៃភ្លើង នឹងប៉ះពាល់សេដ្ឋកិច្ចហរិញ្ញវត្ថុរបស់ EDC ខ្លាំង។     «អត់មានគោលការណ៍អ៊ីចឹងទេ (ពន្យារពេលបង់ថ្លៃភ្លើង២ទៅ៣ខែ) ដោយសារយើងរំពឹងថាបងប្អូនប្រជាពលរដ្ឋត្រូវបន្តបំពេញកាតព្វកិច្ច[...]ប៉ះពាល់ខ្លាំង(សេដ្ឋកិច្ចEDC) ដោយសារតែយើងមិនបានប្រមូលថវិការឲ្យទាន់នៅពេលបងប្អូនប្រើភ្លើងហើយ មិនបានជួយបង់ អ្វីដែលកើតឡើងគឺបញ្ហាពីរ»។ នេះបើតាមការលើកឡើងរបស់ អគ្គនាយកEDC ។   បើតាមលោក កែវ រតនៈ មូលហេតុដែលកម្ពុជា មិនអាចពន្យារពេលបង់អគ្គិសនីបាន ដោយសារបញ្ហា២ចំណុច ទី១ មកពីកម្ពុជា ទិញអគ្គិសនីពីប្រទេសជិតខាងថៃ វៀតណាម ឡាវ ដែលគេមានសិទ្ធកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មានប្រាក់បង់ទៅគេ។ ចំណែកទីពីរ នៅពេលដែលរដ្ឋប្រទេសទាំងនោះ ផ្ដាច់ភ្លើងពីកម្ពុជាហើយ គេពិន័យជាការប្រាក់ទៅទៀត នូវលុយដែលជំពាក់ ដូច្នេះវាទៅជាមហន្តរាយជាតិទាំងមូល។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅថ្ងៃទី៤ ឧសភានេះ អគ្គនាយកEDC បានបន្ថែមថា កាលណាកម្ពុជា ទូទាត់ប្រាក់ជំពាក់ និងការប្រាក់នៃបញ្ហាទាំងពីរ ទៅប្រទេសថៃ វៀតណាម និងឡាវហើយ នោះភាគីកម្ពុជាត្រូវចចារគ្នាឡើងវិញ ដើម្បីឲ្យប្រទេសជិតខាងទាំងនោះ បន្តលក់អគ្គិសនីឲ្យកម្ពុជាសារជាថ្មី។ «នេះជាបញ្ហាប្រឈមក្រៅប្រទេស ដែលនឹងកើតមានប្រសិនបើមានការពន្យារពេលទូទាត់ថ្លៃភ្លើង»។ នេះជាការអះអាងរបស់លោក កែវ រតនៈ។   រីឯ បញ្ហាក្នុងប្រទេសវិញ លោក កែវ រតនៈ ពន្យល់ថា រោងចក្រអគ្គិសនីធ្យូងថ្មនៅព្រះសីហនុ រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅពោធិ៍សាត់ និងរោងចក្រអគ្គិសនីផ្សេងទៀត នៅកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀងជាដើម ក៏រងការផ្ដាច់ចរន្តថាមពល និងការពិន័យដូចគ្នា បើក្រុមហ៊ុនទាំងអស់នោះ គ្មានប្រាក់សងត្រឡប់ទៅធនាគារ ដែលជាដៃគូអភិវឌ្ឍន៍ដែរ។    អគ្គនាយក EDC រូបនេះ អះអាងថា EDC បានពន្យារពេលឲ្យពលរដ្ឋរួចមកហើយ តាមរយៈវិក័យប័ត្រភ្លើងប្រចាំខែ ដោយទុកពេលឲ្យពលរដ្ឋធ្វើការទូទាត់។ លោក អំពាវនាវឲ្យពលរដ្ឋចូលរួមបង់ថ្លៃភ្លើងឲ្យបានគ្រប់គ្នា ពិសេសអ្នកមានលទ្ធភាព ដើម្បីEDC មានលទ្ធភាពបង្វិលប្រាក់សងថ្លៃទិញទាំងក្នុងនិងក្រៅស្រុក រួមទាំងការជួសជុលនិងដំណើរការផ្សេងៗ។    «ខ្ញុំសូមជម្រាបថា អគ្គិសនីកម្ពុជា មិនទៅកាត់ចរន្តអគ្គិសនីបងប្អូនជួបប្រទេះការលំបាកក្នុងតំបន់បិទខ្ទប់ក្រហមដែលជាកម្មករ អាជីវករក្នុងផ្សារ ដែលរងគ្រោះឬរាំងស្ទះដោយសារការបិទខ្ទប់របស់រដ្ឋាភិបាលទេ»។ នេះបើតាមសង្កត់ធ្ងន់របស់លោក កែវ រតនៈ៕   
ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(EDC) ស្នើពលរដ្ឋក្រៅតំបន់ក្រហម ដែលមានលទ្ធភាពបង់អគ្គិសនីធម្មតា ហើយក៏គ្មានគម្រោងផ្តាច់ភ្លើងនៅតំបន់ក្រហមដែរ។ ការស្នើបែបនេះ ធ្វើឡើងក្រោយអ្នកតាមដានព្រឹត្តិការណ៍សង្គមជជែកគ្នាជាហូរហែថា EDC គួរពន្យារពេលទូទាត់ថ្លៃភ្លើង ដល់អ្នករងគ្រោះខ្លាំងដោយសារវិបត្តិកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ មើលឃើញថា កងទ័ពកម្ពុជា នឹងទទួលបានផលប្រយោជន៍ពីការធ្វើសមយុទ្ធជាមួយកងទ័ពចិន។ ផលប្រយោជន៍ដែលលោកមើលឃើញនោះ គឺកងទ័ពកម្ពុជា នឹងទទួលបានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដែលស្របតាមស្ថានការណ៍ប្រទេសជាតិ។    ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លោក ថោង សូលីម៉ូ ថ្លែងថា ឆ្នាំកន្លងៗមក និងបច្ចុប្បន្ន ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា មានភារកិច្ចច្រើនដែលត្រូវរៀបចំព្រឹត្តិការណ៍នានា ហើយទាមទារឲ្យកងកម្លាំងកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការកាពារសន្តិភាព សន្តិសុខ និងការថែរក្សាសណ្តាប់ធ្នាប់។      អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បង្ហាញក្តីរំពឹងដែលកងទ័ពកម្ពុជានឹងទទួលបានពីការធ្វើសមយុទ្ធជាមួយកងទ័ពចិន យ៉ាងដូច្នេះថា៖«ដូចជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេម ខាងមុខនេះ គឺថា នាយទាហានរបស់យើង ចេះប្រើប្រាស់សម្ភារៈ ឧបករណ៍ គ្រឿងបំពាក់ថ្មីៗទំនើបទាន់សម័យ»។  លោក ថោង សូលីម៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ រូបពីវីដេអូនៃទូរទស្សន៍ជាតិកម្ពុជា យោងតាមទំព័ហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា សមយុទ្ធនាគមាសនេះ មានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅតំបន់យោធាភ្នំជុំរីករាយ ខេត្តកំពង់ធំ។ ក្រសួងការពារជាតិ បន្តថា នាវាដឹកសម្ភារៈយោធារបស់ភាគីចិន បានមកដល់កំពង់ផែខេត្តព្រះសីហនុ កាលម្សិលមិញ (២០មីនា)។    ក្នុងសន្និសីទខាងលើ លោក ថោង សូលីម៉ូ លើកឡើងថា កងកម្លាំងកម្ពុជា ដែលនឹងចូលរួមធ្វើសមយុទ្ធ មាន៥៨៣នាក់ ឯកងកម្លាំងរបស់ចិន មាន២៥៧នាក់។ លោកឧត្តមសេនីយ៍រូបនេះ បន្ថែមថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង និងជំនាញជាមួយគ្នាទៅវិញទៅមក។    សូមរម្លឹកថា កម្ពុជា-ចិន បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែ សមយុទ្ធនេះ ត្រូវបានផ្អាកអស់៣ដង គឺនៅឆ្នាំ២០១៧ ឆ្នាំ២០២១ និងឆ្នាំ២០២២។ នៅឆ្នាំ២០១៧ ដោយសារកម្ពុជា ជាប់រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ទើបសមយុទ្ធនេះ ត្រូវបានផ្អាក ហើយការផ្អាក នៅឆ្នាំ២០២១ និងនៅឆ្នាំ២០២២ គឺដោយសារការរាលដាលជំងឺកូវីដ-១៩៕   
ដោយ៖ ទេពញាណ
សុនខយន្តជើង ៤ បានបម្រើការងារដល់អ្នកដឹកជញ្ជូននៅក្នុងព្រឹត្តិការណ៍ នៃប្រភេទកីឡាអត្តពលកម្ម ដោយសុនខយន្តទាំងនោះបានជួយនាំយកឧបករណ៍ប្រើប្រាស់រួចពេលប្រកួត ត្រឡប់ទៅដល់អត្តពលិក នៅទីតាំងដែលពួកគេបានអង្គុយសម្រាក។   បើតាមកីឡាការិនីលើប្រភេទកីឡាចោលលំពែង Marina Saito សញ្ជាតិជប៉ុន បានបង្ហាញភាពភ្ញាក់ផ្អើលទៅលើសុនខយន្តជើង ៤ ដែលបានយកឧបករណ៍ប្រកួតវិលត្រឡប់មកកាន់រូបនាងវិញដល់ទីតាំងដែលនាងបានសម្រាក។ Marina Saito បាននិយាយដូច្នេះថា ៖ «វាពិតជាគួរឱ្យស្រលាញ់ ខ្ញុំទើបតែបានឃើញរឿងបែបនេះលើកដំបូងតែប៉ុណ្ណោះ។»។    មនុស្សប្រមាណ ៥០ ត្រូវបានដាក់បម្រើការនៅក្នុងកីឡដ្ឋានដែលជាទីតាំងប្រម៉ូលផ្តុំនៃការប្រកួត សម្រាប់សម្រួលដល់កីឡាករ មិនតែប៉ុណ្ណោះការប្រកួតកីឡាវាយសីក៏មានប្រើប្រាស់មនុស្សយន្តដើម្បីជួយសម្រួលការងារផងដែរពីសំណាក់ម្ចាស់ផ្ទះចិន។    បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន មនុស្សយន្តខ្លះអាចរាំងជាក្រុមក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកដែលបានចូលមកទស្សនាការប្រកួត។ មនុស្សយន្តដែលត្រូវបានប្រើប្រាស់ក្នុងចំណោមក្រុមការងារស្ម័គ្រចិត្តទាំងនោះត្រូវបានគេដាក់ឈ្មោះថា វីរបុរសដែលមិនធ្លាប់មាន «Unsung Heroes»។   មនុស្សយន្តខ្លះដែលបានដាក់សម្រាប់បម្រើដល់ការប្រកួត គឺជាទីកន្លែងសម្រាប់ផ្តល់នូវព័ត៌មានដ៏សម្បូរបែបពីការប្រកួត ដោយក្នុងមនុស្សយន្តទាំងនោះមានកម្មវិធីមាតិការប្រមាណជាង ៣សែនមាតិការ ដើម្បីសម្រួលដល់អ្នកគាំទ្រដែលបានចូលទៅទស្សនាការប្រកួត៕    
ការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅក្នុងទីក្រុងហាងចូវ ប្រទេសចិន បានប្រើប្រាស់សុនខយន្តដើម្បីសម្រួលការងារជាមួយក្រុមអ្នកស្ម័គ្រចិត្តប្រមាណ៣ម៉ឺននាក់ ក្នុងការប្រកួតទាំងមូល។ ឆ្កែយន្ត ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលទស្សនាការប្រកួតកីឡានានាអំឡុងព្រឹត្តិការណ៍។
  ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ និងរមណីយដ្ឋានសុខា សៀមរាប នៅព្រឹកថ្ងៃទី២ តុលានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«កន្លងទៅតែងតែឮនិយាយ ហើយសំណូមពរមករដ្ឋាភិបាល។ ខ្ញុំបានស្ដាប់ឮហើយនូវសំឡេងអំពាវនាវរបស់ប្រជាជនថា កុំឲ្យនាំចូលនូវបន្លែបង្ការ ដែលមានជាតិគីមី ឬក៏អ្នកដាំដែលប្រើប្រាស់ជាតិគីមីច្រើនហើយយកមកលក់នៅលើទីផ្សារ ខ្ញុំសូមផ្ដាំផ្ញើត្រឡប់ទៅវិញថា សូមមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីទៅគឺចប់បាត់ទៅហើយ។ បញ្ហាវានៅត្រង់កន្លែងនេះ ដោយតែយើងសម្រុកទៅទិញបន្លែជាតិគីមីនេះ ដូច្នេះគេចេះតែលក់តទៅទៀតហើយ រួចហើយមកតែចោទរដ្ឋាភិបាល ហើយចុះខ្លួនឯងអ្នកទទួលទាននេះមិនគិតមើលផង»។   ជាមួយគ្នាប្រមុខរដ្ឋាភិបាល ជំរុញឲ្យប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ត្រូវចូលរួមដាំដុះបន្លែសរីរាង្គ ការផលិតនិងការចញ្ចឹមសត្វ ដោយគ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីកាត់បន្ថយការប៉ះពាល់ដោយសារការបរិភោគបន្លែមានជាតិគីមីនេះ។ បន្ថែមពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យអ្នកអាជីវកម្ម និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ គប្បីត្រូវធានាសុវត្ថិភាពចំណីអាហារគ្មានជាតិគីមីដល់ភ្ញៀវទេសចរ ក្នុងទិសដៅចៀសវាងការបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពពួកគេ។ បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកមិនទាន់មានករណីដែលបង្កឲ្យភ្ញៀវទេសចរ មានបញ្ហាសុខភាពដោយសារការទទួលទានចំណីអាហារឡើយ៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋពហិការទិញបន្លែ ដែលមានសារជាតិគីមីយកទៅបរិភោគ។ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុដែលបន្លែជាតិគីមី នាំចូលទីផ្សារកាន់តែច្រើននោះ ក៏ព្រោះតែប្រជាពលរដ្ឋនៅតែបន្តការគាំទ្រទិញពីឈ្មួញ ដូច្នេះបញ្ហានេះមិនអាចបន្ទោសរដ្ឋាភិបាលបានឡើយ។
  ព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមសួរដេញដោលបេក្ខភាពសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ចូ បៃឌិន ចំនួន៥នាក់ព្រមៗគ្នានៅថ្ងៃទី១៩ ខែមករា។ លោក Lloyd Autsin ជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលបំភ្លឺចំពោះមុខគណៈកម្មការការពារជាតិ។  ផែនការក្នុងការរក្សាចំនួនកងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន និងជំហរទាក់ទងការគំរាមពីសំណាក់ចិន រុស្ស៊ី និងអ៊ីរ៉ង់ ជាអ្វីដែលលោកត្រូវបំភ្លឺ។ នេះបើយោងតាមសារព័ត៌មានអាមេរិកNPR។   បើសិនបានទទួលសេចក្តីទុកចិត្តពីព្រឹទ្ធសភា លោក Austin នឹងក្លាយជាប្រមុខមន្ទីបញ្ចកោណដើមកំណើតអាហ្វ្រិកដំបូងបង្អស់។ យ៉ាងណាក្តី លោកAustin ត្រូវទទួលការអនុញ្ញាតពីសភាទាំងពីរថ្នាក់ដើម្បីកាន់តំណែងនេះ ព្រោះលោកពុំទាន់ចូលនិវត្តន៍បាន៧ឆ្នាំនៅឡើយទេ។   ចំណែកលោក Alejandro Mayorkas ដែលជាបេក្ខភាពរដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក ក៏ចូលបំភ្លឺចំពោះមុខគណៈកម្មការកិច្ចការរដ្ឋាភិបាល។ លោក Mayorkas សន្យានឹងមិនឲ្យហេតុការណ៍កុបកម្មអុកឡុកវិមានសភាអាមេរិក កើតឡើងនាពេលអនាគតឡើយ។ លោកក៏ត្រូវសមាជិកព្រឹទ្ធសភាសួរនាំជុំវិញបញ្ហាអន្តោប្រវេសន៍ សំណង់ជញ្ចាំងតាមព្រំដែន និងសន្តិសុខអ៊ីនធឺណិត។ លោកសង្កត់ធ្ងន់ថា ករសាងសង់ជញ្ជាំងពុំមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ។   លោក Anthony Blinken អតីតអនុរដ្ឋមន្ត្រីការបរទេស ក្នុងរដ្ឋបាលរបស់លោក បារ៉ាក់ អូប៉ាម៉ា ចូលឆ្លើយនៅឯសមាជិកគណៈកម្មការកិច្ចការបរទេស។ លោក អះអាងថា អាមេរិកត្រូវតែពិចារណាជាបន្ទាន់ពីគោលនយោបាយរបស់ខ្លួនទៅកាន់កូរ៉េខាងជើង។ លោកស្រី Janet Yellen ដែលលោក បៃឌិន ជ្រើសតាំងសម្រាប់តំណែងជារដ្ឋមន្ត្រីរតនាគារជាតិក៏បានចូលបំភ្លឺនៅគណៈកម្មការហិរញ្ញវត្ថុព្រឹទ្ធសភាដែរ។ លោកស្រី Yellen ទទូចឲ្យសភាទាំងពីរថ្នាក់បញ្ចេញសកម្មភាពឲ្យបានច្រើនដើម្បីទប់ទៅនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។   ដោយឡែក លោកស្រី Avril Haines ក៏ត្រូវឡើងការពារបេក្ខភាពរបស់លោកស្រីសម្រាប់តំណែងនាយកទីភ្នាក់ងារចារកិច្ចជាតិ។ បើទទួលបានសេចក្តីទុកចិត្តពីព្រឹទ្ធសភា លោកស្រី Haines នឹងក្លាយជាប្រមុខទីភ្នាក់ងារចារកិច្ចស្ត្រីដំបូងបង្អស់។   សូមបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក មានសិទ្ធិក្នុងការសួរដេញដោលបេក្ខភាពរដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីដែលស្នើរឡើងដោយប្រធានាធិបតី មុននឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ ការសួរដេញដោលបេក្ខជនត្រូវធ្វើឡើងដោយគណៈកម្មការជំនាញព្រឹទ្ធសភា ដោយមានការបោះឆ្នោតយល់ព្រមក្នុងគណៈកម្មការសិន មុននឹងបញ្ជូនឈ្មោះបេក្ខជនទៅបោះឆ្នោតដោយសមាជិកព្រឹទ្ធសភាទាំងមូល៕  
ព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមនីតិវិធីសួរនាំបេក្ខជនសមាជិកគណៈរដ្ឋមន្ត្រីដែលស្នើឡើងដោយលោកបៃឌិន។ នៅថ្ងៃទី១៩ ខែមករា គណៈកម្មការចំនួន៥ផ្សេងៗគ្នារបស់ព្រឹទ្ធសភា ចាប់ផ្តើមសួរនាំបេក្ខភាពរដ្ឋមន្ត្រីការពារជាតិ សន្តិសុខមាតុភូមិ រតនាគារជាតិ ការបរទេស និងបេក្ខភាពនាយកភ្នាក់ងារចារកិច្ចអាមេរិក។
  ១. លោក Jeff Bezos    ជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និងជាស្ថាបនិក Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៣១ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ៥៤ឆ្នាំ ក្រៅពីតួនាទីជាសហគ្រិនក្នុងវិស័យជំនួញបច្ចេកវិទ្យា លោក Bezos ក៏ជាម្ចាស់នៃកាសែត Washington Post ។                                                                     (រូបថត៖ AFP)   ២. លោក Bill Gates    ជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យសម្បត្តិសរុប ៩៦,៥ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៦៣ឆ្នាំ ក្រោយពីចាកចេញពីអាជីព មហាសេដ្ឋកិច្ចរូបនេះចាប់ផ្តើមការងារមនុស្សធម៌ជាច្រើន ដោយបង្កើតកម្មវិធីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងឧបត្ថម្ភប្រាក់ដល់មូលនិធិមនុស្សធម៌។                                                                     (រូបថត៖ AFP)   ៣. លោក Larry Ellison    ជាសហស្ថាបនិកមជ្ឈមណ្ឌលបច្ចេកវិទ្យា Silicon Valley លោក Larry Ellison មានទ្រព្យសម្បត្តិសរុប ៦២,៥ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៧៤ឆ្នាំ លោក Larry Ellison ក៏ធ្លាប់ធ្វើការនៅក្រុមហ៊ុន  Tesla របស់លោក Elon Musk ដែលល្បីល្បាញខាងផលិតរថយន្តអគ្គិសនីផងដែរ។                                                                 (រូបថត៖ AFP) ៤. លោក Mark Zuckerberg   ជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg មានទ្រព្យសម្បត្តិ ៦២,៣ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៣៤ប៉ុណ្ណោះ មហាសេដ្ឋកិច្ចវ័យក្មេងរូបនេះ ធ្លាប់ត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ចូលឈ្មោះជា «បុគ្គលមានឥទ្ធិពលជាងគេទាំង១០ក្នុងពិភពលោក» កាលពីខែធ្នូ ឆ្នាំ២០១៦។                                                                (រូបថត៖ AFP) ៥. លោក Larry Page    ជាសហស្ថាបនិក្រុមហ៊ុន Google លោក Lawrence Edward Page មានទ្រព្យសម្បត្តិសរុប ៥០,៨ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៤៥ឆ្នាំ លោកធ្លាប់ចាកចេញពីតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនយក្សនេះកាលពីឆ្នាំ២០០១។ ប៉ុន្តែ១០ឆ្នាំក្រោយមក លោកបានសម្រេចចិត្តត្រឡប់ទៅកាន់តួនាទីដើមវិញក្នុងខែមេសា ឆ្នាំ២០១១។ បច្ចុប្បន្ននេះ លោក Lawrence គឺជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet Inc. ដែលក្តោបក្តាប់លើ Google ។                                                                  (រូបថត៖ AFP) ៦. លោក Sergey Brin    ជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយលោកមហាសេដ្ឋី Larry Page លោក Sergey Brin មានទ្រព្យសម្បត្តិ ៤៩,៨ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៤៥ឆ្នាំ បច្ចុប្បន្ននេះ លោកគឺជាប្រធានក្រុមហ៊ុន Alphabet Inc ដែលក្តោបក្តាប់  Google ។                                                                      (រូបថត៖ AFP) ៧. លោក Steve Ballmer    ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៤ លោក Steve Ballmer មានទ្រព្យសម្បត្តិ ៤១,២ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៦២ឆ្នាំ លោក ត្រូវបានលោក Bill Gates ហៅឲ្យធ្វើការនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ១៩៨០ ក្រោយពីលោកឈប់ការសិក្សានៅសកលវិទ្យាល័យ Stanford University ។ ចុងក្រោយលោកបានក្លាយជាប្រធានក្រុមហ៊ុននេះក្នុងឆ្នាំ១៩៩៨ និង CEO ក្នុងឆ្នាំ២០០០ ជំនួសលោក Bill Gates ។                                                                       (រូបថត៖ AFP) ៨. លោក Ma Huateng    ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent លោក Ma Huateng មានទ្រព្យសម្បត្តិសរុប ៣៨,៨ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ៤៧ឆ្នាំ មហាសេដ្ឋីចិនរូបនេះ ធ្លាប់ទទួលងារជា«បុគ្គលមានឥទ្ធិពលម្នាក់ក្នុងពិភពលោក» របស់ទស្សនាវដ្តី Time ៣ដងមកហើយ ពោលគឺក្នុងឆ្នាំ២០០៧, ២០១៤ និង២០១៨។                                                                      (រូបថត៖ AFP)   ៩. Jack Ma ជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Alibaba លោក Jack Ma មានទ្រព្យសម្បត្តិសរុប ៣៧,៣ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៥៤ឆ្នាំ មហាសេដ្ឋីចិនរូបនេះ ធ្លាប់ធ្វើជាគ្រូបង្រៀន និងមានបទពិសោធជូរចត់ជាច្រើន ដោយត្រូវបានគេបដិសេធពេលដាក់ពាក្យធ្វើការ។ កាលពីថ្មីៗនេះ លោក Ma បានប្រកាសនឹងចូលនិវត្តិន៍នាចុងឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើការងារមនុស្សធម៌។                                                                     (រូបថត៖ AFP)   ១០. លោក Elon Musk    ជាសហស្ថាបិក និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យសម្បត្តិសរុប២២,៣ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៤៧ឆ្នាំ មហាសេដ្ឋីរូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនស្រាវជ្រាវអវកាសឯកជនផងដែរ៕                                                                      (រូបថត៖ AFP)  
បច្ចុប្បន្ននេះ បច្ចេកវិទ្យាគ្រប់ដណ្តប់ស្ទើរតែរាល់ទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សដែលប្រើប្រាស់ក៏ទទួលផលចំណេញពីបច្ចេកវិទ្យា ខណៈអ្នកបង្កើតនិងគ្រប់គ្រងបច្ចេកវិទ្យាទាំងនេះ ក៏ទទួលបានផ្លែផ្កាពីវាផងដែរ។ ទស្សនាវដ្តី Forbes កាលពីដើមខែមីនានេះ បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីចុងក្រោយបង្អស់របស់ខ្លួន ។ ថ្ងៃនេះយើងសូមផ្តោតសំខាន់តែទៅលើមហាសេដ្ឋីទាំង១០នាក់ប៉ុណ្ណោះ ដែលជោគជ័យក្នុងវិស័យជំនួយបច្ចេកវិទ្យារបស់ពួកគេ។
  ថ្លែងនៅក្នុងវេទិកាតុមូលលើសន្តិសុខដែនសមុទ្រ នៅសន្និសីទសន្តិសុខក្រុងម៉ូនិកលើកទី៥៩ ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ប្រមុខការពារជាតិសិង្ហបុរី លោក Ng Eng Hen បានបញ្ជាក់ពីការកើនឡើងនៃមហាអំណាចចាប់ផ្តើមពង្រឹងវត្តមានយោធានៅក្នុងតំបន់អាស៊ី។    សកម្មភាពយោធាទាំងនោះ មានដូចជាការបង្កើតដៃគូសន្ទនាសន្តិសុខចតុភាគី (QUAD) និងការទទួលបានសិទ្ធិប្រើប្រាស់មូលដ្ឋានយោធាច្រើនជាងមុនពីសំណាក់អាម៉េរិកនៅហ្វីលីពីន រួមទាំងការបង្កើនសកម្មភាពយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងផង។    «យើងមិនស្ថិតក្នុងកន្លែងមានសុវត្ថិភាពឡើយ»។ លោក Ng Eng Hen បានយល់បែបនេះ ដោយបន្តថា ស្ថានការណ៍កាន់តែតានតឹង ហើយពិភពលោកត្រូវតែរួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ បើតាមប្រមុខការពារជាតិសិង្ហបុរី រឿងរ៉ាវតិចតួចអាចបង្កឱ្យមានជម្លោះ ដូចករណីសង្រ្គាមលោកលើកទីមួយកើតឡើង។    បន្ថែមពីនេះ ប្រមុខការពារជាតិសិង្ហបុរីអះអាងថា បញ្ហាកោះតៃវ៉ាន់ ក៏សំខាន់ផងដែរ ហើយចិន អាចនឹងប្រើប្រាស់កម្លាំងទ័ព ក្នុងករណីតៃវ៉ាន់ប្រកាសឯករាជ្យ៕  
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen នៅថ្ងៃទី១៧ ខែកុម្ភៈ បានព្រមានថា សង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់អាស៊ី នឹងមិនត្រឹមតែបំផ្លាញត្រឹមទ្វីបមួយនេះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូល។
តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលពីមុនត្រូវបានហៅថា អាស៊ីប៉ាស៊ីហ្វិក លាតសន្ធឹងពីតំបន់ឆ្នេរខាងលិចរបស់អាមេរិករហូតដល់ឥណ្ឌា។ លោក Charles Edel សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាអាមេរិកនិយាយថា ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានប្រើដើម្បីពង្រីកយុទ្ធសាស្ត្រអាមេរិកនៅតំបន់ដ៏សំខាន់បំផុតរបស់ពិភពលោកបច្ចុប្បន្ន។ ក្នុងការពិភាក្សាតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី២៥ ខែឧសភា លោក Edel ដែលធ្លាប់ជាជំនួយការអតីតប្រមុខការទូតអាមេរិក ចន ឃែរី លើកិច្ចការអាស៊ីប៉ាស៊ីហ្វិក ក៏បានពន្យល់គោលការណ៍សំខាន់របស់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានពីរសំខាន់ គឺសេរី និងបើកចំហ។ សម្រាប់សាស្ត្រាចារ្យរូបនេះ ពាក្យសេរីចង់សំដៅការជ្រើសរើសរបៀបធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ និងការអភិវឌ្ឍដោយខ្លួនរបស់ប្រទេសក្នុងតំបន់ មិនមានការជ្រៀតជ្រែក មានអភិបាលល្អ និងការពារសិទ្ធិមនុស្សផង។ ចំពោះគំនិតបើកចំហវិញ លោក Edel បញ្ជក់ថា ប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបើកចំហសម្រាប់ការវិនិយោគពីក្រុមហ៊ុនបរទេសឲ្យបានច្រើន ព្រោះប្រទេសក្នុងមានច្រើនណាស់។ អ្នកជំនាញពីបញ្ហាអាស៊ីប៉ាស៊ីហ្វិករូបនេះ ក៏អះអាងថា គោលគំនិតឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ក៏នឹងស្ថិតស្ថេរទៅមុខ ខណៈវាក៏ជាយុទ្ធសាស្ត្រមួយរបស់អាមេរិកដែរ។ ការប្ដេជ្ញាចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ការត្រៀមខ្លួនរបស់អាមេរិកក្នុងប្រកួតប្រជែងនៅតំបន់នេះ និងការធ្វើពាណិជ្ជកម្ម សុទ្ធសឹងជាកត្តាដែលជំរុញឲ្យគំនិតខាងលើទៅមុខ។ ឆ្លើយនឹងសំណួរថាឥណ្ឌូ-ប៉ាស៊ីហ្វិកបង្កើតដើម្បីហ៊ុមព័ទ្ធចិនឬយ៉ាងណា លោក Edel បានឆ្លើយថា មិនមែនទេ តែជាការធ្វើឲ្យមានតំបន់មានវិបុលភាព។ ដោយទទួលស្គាល់ថា មានការប្រកួតប្រជែងរវាងអាមេរិក និងចិនក្នុងតំបន់នេះ លោកបានបង្ហាញគំនិតផ្ទាល់ខ្លួនថា អាមេរិកចង់គូសវាសរបៀបរកស៊ីរបស់ចិន ជាជាងរាំងខ្ទប់ ព្រោះចិនក៏ជាតួអង្គសំខាន់ក្នុងតំបន់នេះដែរ។ សូមបញ្ជាក់ថា ក្រៅពីជួបជាមួយអ្នកសារព័ត៌មាន លោក Edel ក៏បានជួបជាមួយសិស្សនិស្សិតកម្ពុជា និងបានឆ្លើយសំណួរជាច្រើនពាក់ព័ន្ធនយោបាយអាមេរិកក្នុងតំបន់ផង៕ 
គោលគំនិតឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានអាមេរិកនៅពីក្រោយ ទើបលេចជារូបរាងពិតប្រាកដនៅចុងឆ្នាំន២០១៧ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ។ ខណៈមានការលើកឡើងថា នេះជាការរាំងខ្ទប់ឥទ្ធិពលចិននៅតំបន់អាស៊ីប៉ាស៊ីហ្វិកលោក Charles Edel អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី និយាយថា គំនិតនេះជាការនាំទៅរកការរីកចម្រើនក្នុងតំបន់តាមរយៈការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ។
ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរបានបិទបញ្ចប់កាលពីល្ងាចថ្ងៃសៅរិ៍ជាមួយនឹងលទ្ធផលដ៏ជោគជ័យសម្រាប់ក្រុមហ៊ុនសាងសង់ និងអ្នកទិញអចលនទ្រព្យ។ ក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិជាច្រើនបានលក់ដាច់អចលនទ្រព្យអំឡុងពេលពីរថ្ងៃដោយទទួលបានការលក់ និងកក់ចំនួន១៣៣យូនីតដែលគិតជាទឹកប្រាក់មានតម្លៃជាង ២០លានដុល្លារ។ ពិព័រណ៍នេះអាចប្រព្រឹត្តទៅបានដោយមានការឩបត្ថម្ភពីក្រុមហ៊ុន VDB Loi, គេហទំព័រ Homeloan.com.kh ក្រុមហ៊ុន Harvey Law Group និងក្រុមហ៊ុនអចលនទ្រព្យ South East Property Services Cambodia (SEAPS) និងជាពិសេសអ្នករៀបចំព្រឹត្តិការណ៍នេះ គឺក្រុមហ៊ុន Realestate.com.kh ។ ទទួលបានលទ្ធផលលក់ច្រើនជាងគេគឺក្រុមហ៊ុន Prince Real Estate Group ដែលបានលក់ដាច់៣៨យូនីតនៃគម្រោងខុនដូរ Prince Modern Plaza and Central Plaza ហើយបន្ទាប់មកគឺ ក្រុមហ៊ុន Naki Group ដែលលក់ដាច់៦យូនីត និងទទួលបានការកក់ចំនួន៣២យូនីតនៅក្នុងគម្រោងបុរីខុសៗគ្នារបស់ខ្លួន។ ក្រុមហ៊ុនអភិវឌ្ឍន៍ល្បីល្បាញក្នុងស្រុក  Orkide Villa  ក៍បានលក់ដាច់ចំនួន១៤យូនីតនៃគម្រោងរបស់ខ្លួនដែលកំពុងសាងសង់នៅកណ្ដាលរាជធានីភ្នំពេញ។ ក្រុមហ៊ុន Creed Group និង Star 5 Developers លក់ដាច់បាន៧យូនីត និង៥យូនីតរៀងគ្នា។ ក្រុមហ៊ុនអភិវឌ្ឍន៍ដទៃទៀតដូចជាBlue Bay, City Park និង Star City ក៏បានលក់ដាច់មួយចំនួនដែរក្នុងអំឡុងពេលពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិដូចជាជនជាតិចិនចំនួន៤០ភាគរយ ខ្មែរ៤០ភាគរយនិងជាតិសាសន៍ដទៃទៀតចំនួន២០ភាគរយ។ អ្នកចូលរួមអាចចូលស្ដាប់កម្មវិធីសិក្ខាសាលាក្រោមប្រធានបទល្អៗមួយចំនួនដូចជា៖ ដំបូន្មានស្ដីពីច្បាប់ពន្ធដារ និងការវិនិយោគលើអចលនទ្រព្យដែលបកស្រាយជាបីភាសា៖ ខ្មែរ អង់គ្លេស និងចិន។ អ្នកចូលរួមក្នុងពិព័រណ៍ម្នាក់ដែលធ្វើដំណើរពីហុងកុងបាននិយាយថាខ្ញុំដឹងពីព័រណ៍នេះតាមអ៊ីនធ័រណែតហើយវាល្អមែនទែនអ្វីដែលខ្ញុំបានឃើញនៅទីនេះល្អជាងអ្វីដែលខ្ញុំធ្លាប់ឃើញនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនអភិវឌ្ឍន៍ទទួលបានការកក់យូនីតនៅនឹងកន្លែងហើយទទួលបានចំំណាប់អារម្មណ៍ទិញអចលនទ្រព្យជាច្រើនពីសំណាក់អតិថិជន។ អ្នកទិញឈ្នះរង្វាន់ម៉ាស៊ីនត្រជាក់ចំនួនបីរង្វាន់ពីក្រុមហ៊ុន Hitachi ហើយអ្នកទិញ១០នាក់ឈ្នះរង្វាន់ដំណើរកំសាន្តចំនួនពីរថ្ងៃទៅលេងរម្មនីយដ្ឋានវីគិរីរម្យ។ កញ្ញា Kelly អនុប្រធានផ្នែកលក់ និងនាយកទីផ្សារក្រុមហ៊ុន Creed Group បានថ្លែងថាពិព័រណ៍អចលនទ្រព្យនេះទាក់ទាញអ្នកទិញយ៉ាងច្រើនព្រមទាំងមានក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនជាងមុនចូលរួម។ ពិព័រណ៍នេះធំជាងកាលពីលើកមុន ហើយCreed Group បានលក់ដាច់៧យូនីតជាមួយគម្រោងពីរ៖ Bodaiju Residences និង Arata Garden Residences ក្នុងចំណោមគម្រោងចំនួនបី។  លោក Tony Yu ប្រធានទីផ្សារនៃគម្រោង Orkide Villa មានចំណាប់អារម្មណ៍ស្រដៀងនឹងកញ្ញា Kelly យើងមានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិព័រណ៍នេះដែលបានជួយឱ្យយើងលក់ដាច់អចលនទ្រព្យក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ។ លោកជឿថាពិព័រណ៍នេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកទិញអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ហើយជម្រុញក្រុមហ៊ុនក្នុងស្រុកឱ្យចូលរួមកាន់តែច្រើន ថែមទៀតចំពោះព្រឹត្តិការណ៍លើកក្រោយដោយនឹងមាន Orkide Villa ចូលរួមផងដែរ។ ក្រុមហ៊ុន Prince Real Estate Group ដែលលក់ដាច់៣៨យូនីតក្នុងរយៈពេលពីរថ្ងៃទទួលបានការកក់គម្រោង Prince Modern Plaza របស់ខ្លួនជាច្រើនបន្ទាប់ពីពិព័រណ៍នេះហើយរីករាយ ជាមួយនឹងលទ្ធផលដែលទទួលបានពេលពិព័រណ៍អចលនទ្រព្យនេះបានបិទបញ្ចប់។ អ្នកតំណាងផ្នែកលក់គម្រោង Blue Bay និយាយថាយើងមានបំណងបង្ហាញគម្រោងរបស់យើងអោយអ្នកទិញបានស្គាល់ហើយពិព័រណ៍នេះគឺជាមធ្យោបាយដ៏ល្អក្នុងការទាក់ទាញអ្នកទិញកាន់តែច្រើន មកពិចារណាលើគម្រោងរបស់យើង។ អ្នកទស្សនាទាំងនោះគឺជាអ្នកទិញថ្ងៃអនាគតរបស់យើង យើងទទួលបានអ្នកទិញពីរនាក់ជាជនជាតិចិន។ ឆ្លុះបញ្ចាំងពីពិព័រណ៍នេះ លោក Tom OSullivan ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh ដែលជាអ្នករៀបចំកម្មវិធីនេះ មានប្រសាសន៍ថានៅពេលដែលអ្នកវិនិយោគមកពីគ្រប់តំបន់មកដល់ទីក្រុងភ្នំពេញមកចូលរួមក្នុងពិព័រណ៍អចលនទ្រព្យរបស់យើង ពួកគេអាចមានអារម្មណ៍ និងដឹងពីប្រទេសកម្ពុជា។ ពួកគេបានឃើញពីការប្រែប្រួលយ៉ាងខ្លាំង ដែលកំពុងកើតឡើងនៅទីនេះចំពោះវិស័យសំណង់ និងអចលនទ្រព្យ។ លោកបន្តថាលោករីករាយនឹងការដែលអ្នកចូលរួមចាប់ផ្ដើមយល់ពីភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងតែប្រែក្លាយកម្ពុជាអោយទៅជាមជ្ឍមណ្ឌលសេដ្ឋកិច្ចសម្រាប់វិនិយោគិន។ ប្រការនេះផ្ដល់ ទំនុកចិត្តដល់អ្នកវិនិយោគកាន់តែច្រើនមកវិនិយោគលើអចលនទ្រព្យក្នុុងប្រទេសកម្ពុជា។ ដៃគូរផ្សព្វផ្សាយសម្រាប់ព្រឹត្តិការនេះរួមមាន ការសែត The Khmer Times; AEC News Today; Jian Hua Daily; Gold Zone Media; Grep Tech; B2B Cambodia; Angkor Today; The British Chamber of Commerce; The American Chamber of Commerce; The European Chamber of Commerce: Property Report; CVEA; CCA; Kampuchea Thmey; Cambonomist; Thmey Thmey; E-Link; Biz Khmer; Business Cambodia; Tranio International Property; BTV & the Sin Chew Daily ។ អំពី Realestate.com.kh: Realestate.com.kh បានបង្កើតឡើងនៅឆ្នាំ២០០៩ ហើយក្រុមហ៊ុនបានរីកចម្រើនទៅមុខជានិច្ច និងបានក្លាយជាគេហទំព័រអលចនទ្រព្យឈានមុខគេនៅកម្ពុជា។ យើងមានអចលនទ្រព្យជាង ៥០,០០០ ប្រភេទសម្រាប់ដាក់លក់ និងជួល នៅលើគេហទំព័រ និងនៅលើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនរួមជាមួយនឹងអ្នកចូលទស្សនារាប់ពាន់នាក់ជារៀងរាល់ខែ។
ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីររៀបចំដោយក្រុមហ៊ុន Realestate.com.kh បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាង៤០០០នាក់ដែលបានមកចូលរួមក្នុងសាលធំសណ្ឋាគារណាហ្គាវើលកាលពី ថ្ងៃសុក្រ និងថ្ងៃសៅរិ៍ ទី៦ និងទី៧ ខែតុលា ឆ្នាំ២០១៧។
  ច្បាប់កសិកម្មថ្មីដ៏ចម្រូងចម្រាស់ នឹងតម្រូវឲ្យកសិករលក់កសិផលិតផលទៅទីផ្សាដោយផ្ទាល់តែម្តង ដោយពុំចាំបាច់លក់ទៅឲ្យអង្គភាពរដ្ឋដែលជាអ្នកធានាតម្លៃអប្បរមាឡើយ។ កសិករឥណ្ឌាអះអាងថា ច្បាប់នេះនឹងធ្វើឲ្យតម្លៃទំនិញចុះថ្លៃ ក៏ដូចជាបើកផ្លូវឲ្យកសិដ្ឋានធំៗវាយលុកគ្របដណ្តប់ទីផ្សាតែម្តង។ចំណែករដ្ឋាភិបាលវិញអះអាងថា ច្បាប់ថ្មីនេះ ជាកំណែទម្រង់ចាំបាច់សម្រាប់វិស័យកសិកម្មឥណ្ឌាដែលនៅតែបន្តជាជន្ទល់សេដ្ឋកិច្ចប្រទេស។   ក្រុមបាតុករ បានប្រកាសរាំងខ្ទប់ផ្លូវគោក និងផ្លូវដែកទៅទូទាំងប្រទេសជាច្រើនម៉ោងផងដែរ។ ការរាំងខ្ទប់នេះ ទទួលបានការគាំទ្រពីសំណាក់កម្មករផ្លូវដែក អ្នកបើកឡានដឹកទំនិញ និងសហជីពគ្រូបង្រៀន។ ចំណែកអាជ្ញាធរវិញ បានដាក់ប៉ូលិសបន្ថែមរាប់ពាន់នាក់នៅរដ្ឋធានីញូវដែលី និងពង្រឹងសន្តិសុខនៅជុំវិញប្រទេសដើម្បីបង្ការការប៉ះទង្គិចផ្សេងៗ។   កសិករឥណ្ឌាមួយភាគធំ មានទីតាំងស្ថិតនៅខាងជើងប្រទេស ប៉ុន្តែសូម្បីតែរដ្ឋាភិបាលរដ្ឋភាគខាងត្បូងមួយចំនួនក៏គាំទ្រចលនាបាតុកម្មរបស់កសិករនេះដែរ។ ជាក់ស្តែង រដ្ឋ Karnataka បានបង្ហាញការគាំទ្រដោយផ្អាកការរៀនអនឡាញរយៈពេល១ថ្ងៃ។ ដូចគ្នានេះដែរបក្សប្រឆាំង និងបក្សក្រៅរដ្ឋាភិបាលចំនួន១៥ផ្សេងទៀតក៏គាំទ្រការទាមទាររបស់កសិករ។ ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធឥណ្ឌាចោទពួកគេថា ជាក្រុមឱកាសនិយម។   បន្ថែមពីនេះ អត្តពលិកកំពូលៗរបស់ឥណ្ឌាជាច្រើនរូប ក៏បង្ហាញជំហរជាសាធារណៈប្រឆាំងនឹងច្បាប់នេះដែរ។ កីឡាករខ្លះថែមទាំងចង់ប្រគល់មេដាយដែលខ្លួនឈ្នះក្នុងការប្រកួតកីឡាអន្តរជាតិទៅឲ្យរដ្ឋាភិបាលវិញ ជានិមិត្តរូបនៃការប្រឆាំង។   ចាប់តាំងពីផ្ទុះបាតុកម្មមករដ្ឋាភិបាលឥណ្ឌា និងតំណាងកសិករបានជួបចចារគ្នា៥ដងរួចមកហើយ ប៉ុន្តែពុំបានរកចំណុចកណ្តាលឃើញឡើយ។ ក្រុមបាតុករកាន់តែច្រើនឡើងបានមកប្រមូលផ្តុំគ្នានៅរដ្ឋធានី ដោយអះអាងថា នឹងមិនត្រឡប់ទៅវិញឡើយបើសិនជារដ្ឋាភិបាលមិនលុបចោលច្បាប់នេះ។ ប្រាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Balbir Singh Rajewal កសិករមួយរូបបានលើកឡើងថា កសិករមិនទាមទារអ្វីក្រៅតែពីការលុបច្បាប់ថ្មីនេះឡើយ។   ការចចារគ្នារវាងរដ្ឋាភិបាល និងកសិករត្រូវបានរំពឹងថា នឹងធ្វើឡើងនៅថ្ងៃ៩ ធ្នូ។ បាតុកម្មរបស់កសិករនេះ ត្រូវបានគេមើលឃើញថា ជាបញ្ហាធំបំផុតរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីនារិន្ទ្រា ម៉ូឌី និងបក្សហិណ្ឌូជាតិនិយមរបស់លោកដែលឈ្នះការបោះឆ្នោតឆ្នាំ២០១៩មក៕  
កសិករឥណ្ឌារាប់ម៉ឺននាក់ដែលបាននាំគ្នាមកធ្វើបាតុកម្មនៅរដ្ឋធានីញូវដែលីប្រឆាំងនឹងច្បាប់កសិកម្មថ្មី បានប្រកាសនៅថ្ងៃទី៨ ធ្នូ នេះពីការបិទប្រទេសមួយថ្ងៃ ដើម្បីជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលឥណ្ឌាឲ្យលុបចោលច្បាប់ចម្រូងចម្រាស។ តាំងពីថ្ងៃទី២៧ ខែវិច្ឆិកាមក កសិករឥណ្ឌាបានជួបជុំគ្នានៅតាមទីក្រុងធំៗ ប្រឆាំងទៅនឹងច្បាប់ខាងលើនេះ។
  ក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៤ កក្កដា បានជម្រាបដល់សាធារណជន ក្រុមហ៊ុន មគ្គុទ្ទេសក៍ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ពីការបិទចរាចរណ៍ទាំងស្រុងលើផ្លូវខ្នងភ្នំគូលែនពីផ្លូវឡើងស្រុកស្វាយលើដល់ភូមិតាពេញនេះ។ អាជ្ញាធរជាតិអប្សរាលើកហេតុផលថា ផ្នែកខ្លះនៃផ្លូវនេះមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានរកឃើញទៀតថា ទីតាំងមួយចំនួននៅមានគ្រាប់ក្រួសដែលបណ្ដាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោងមួយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់ធ្វើជម្រាលសុវត្ថិភាពនៅឡើយ។ល។    ដើម្បីបញ្ជៀសហានិភ័យផ្សេងៗ អាជ្ញាធរសម្រេចបិទផ្លូវនេះទាំងស្រុងចាប់ពីថ្ងៃទី២៥ កក្កដាតទៅ រហូតដល់ផ្លូវនេះត្រូវបានស្ថាបនារួចជាស្ថាពរ។ ប៉ុន្តែករណីនេះ បានលើកលែងសម្រាប់ប្រជាជនដែលរស់នៅលើខ្នងភ្នំគូលែន ដែលមានលិខិតឆ្លងកាត់ដែលចេញដោយអាជ្ញាធរមូលដ្ឋាន។   អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ក្រុមហ៊ុន មគ្គុទ្ទេសក៍ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងចូលរួមអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះឱ្យបានល្អប្រសើរ។   គួរបញ្ជាក់ថា ផ្លូវនេះគឺជាគម្រោងអភិវឌ្ឍន៍ថ្មីរបស់អាជ្ញាធរជាតិអប្សរា បំណងដើម្បីសម្រួលចរាចរណ៍ឡើងចុះភ្នំគូលែន ដែលពីមុនមានតែផ្លូវមួយខ្សែសម្រាប់ឡើងចុះ។ ជាមួយគ្នានេះ ផ្លូវនេះក៏សម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនៅស្រុកស្វាយលើក្នុងការឡើងចុះភ្នំគូលែនផងដែរ ដែលពីមុនការធ្វើដំណើរត្រូវវាងទៅស្រុកបន្ទាយស្រី ដែលមានចំងាយឆ្ងាយ។ ក្រោយបើកការដ្ឋានសាងសង់ប្រមាណជិត២ឆ្នាំមកនេះ ផ្លូវនេះមិនទាន់សង់រួចរាល់នៅឡើយ តែបានបើកឱ្យធ្វើដំណើរជាបណ្ដោះអាសន្ន។ ថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចចំនួន២លើកនៅលើផ្លូវនេះ ដែលលើកទី១បានកើតឡើងលើរថយន្តដឹកអ្នកដំណើររបស់ប្រជាពលរដ្ឋមួយគ្រឿង ដែលបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ចំណែកគ្រោះថ្នាក់លើកទី២ កើតឡើងនៅថ្ងៃទី២១ កក្កដា លើរថយន្តភ្ញៀវទេសចរជនជាតិចិនមួយក្រុមមានគ្នា១៣នាក់ ក្នុងនោះស្លាប់ចំនួន២នាក់៕  
សៀមរាប៖ បន្ទាប់ពីមានការគ្រោះថ្នាក់ជាបន្តបន្ទាប់ និងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាពីក្រុមការងារចម្រុះរួចមក ផ្លូវភ្នំគូលែនក្នុងភូមិសាស្ដ្រស្រុកស្វាយលើ បានបិទការចរាចរណ៍ចាប់ពីថ្ងៃទី២៥ កក្កដា តទៅរហូតដល់ផ្លូវនេះសាងសង់រួចរាល់ជាស្ថាពរ។
បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបានបង្ហាញឱ្យឃើញនាង Ju Ae ជាមួយលោក Kim និងម្តាយនាងគឺលោកស្រី Ri Sol Ju ឈរនៅលើវេទិកាប្រកបដោយភ្លើងភ្លឺចិញ្ចាចនៅទីលាន Kim Il Sung កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈនៅពេលព្យុហយាត្រាយោធាមួយដែលមានការបង្ហាញក្បួនមីស៊ីលផ្លោងអន្តរទ្វីប ICBMs ធុន Hwasong-17 ចំនួន១១គ្រឿង។   នៅយប់មុនថ្ងៃនោះ នាង Ju Ae អង្គុយនៅចន្លោះឪពុកម្តាយនាងនៅក្នុងពិធីជប់លៀងដ៏សម្បូរហូរហៀមួយមានការចូលរួមដោយពួកឧត្តមសេនីយ៍យោធាជាន់ខ្ពស់។   ពួកអ្នកជំនាញមានជំនឿថាលោក Kim យកកូនស្រីលោកទៅកាន់ពិធីទាំងនេះដើម្បីឱ្យពិភពលោកដឹងថាសមិទ្ធិយោធារបស់លោកនឹងត្រូវផ្ទេរទៅឱ្យមនុស្សជំនាន់បន្តបន្ទាប់ដើម្បីធ្វើឱ្យប្រាកដប្រជាអំពីការរស់រានរបបគ្រប់គ្រងលោកច្រើនឆ្នាំបន្តទៅទៀត។   សែស្រឡាយ Paektu លោក Du Hyeogn Cha អ្នកស្រាវជ្រាវនៅវិទ្យាស្ថានAsanខាងការសិក្សាអំពីគោលនយោបាយក្នុងក្រុងសេអ៊ូល បាននិយាយថា«លោក Kim បង្ហាញនិរន្តភាពនៃសែស្រឡាយភ្នំ Paektu»។ លោកបាននិយាយទៀតថា៖«លោក Kim គូសបញ្ជាក់ភាពជាមេដឹកនាំបីជំនាន់ដែលបានបន្តពីលោក Kim Il Sung ទៅលោក Kim Jong Il ហើយបន្ទាប់មកទៅខ្លួនលោកផ្ទាល់ ហើយនឹងមានបន្តទៅមនុស្សជំនាន់ទីបួនហើយនឹងមានជានិរន្តតទៅទៀត»។   សន្តតិវង្ស Kim បានភ្ជាប់ខ្លួនជាមួយភ្នំ Paektu ដែលជាកន្លែងប្រភពបែបអធិធម្មជាតិនៃប្រជារាស្ត្រកូរ៉េទាំងអស់ ពីព្រោះជាកន្លែងដែលគេនិយាយថាអ្នកបង្កើតតាមជំនឿសាសនានៃ Dangun ដែលជាកូនជាមនុស្សនៃអាទិទេពមួយអង្គនិងខ្លាឃ្មុំមួយក្បាល បានកើតនៅទីនោះកាលពីឆ្នាំ២៣៣៣មុនគ្រឹស្តសករាជ។ ភ្នំជាទីគោរពនេះឋិតនៅតាមព្រំដែនរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសចិន។   របបគ្រប់គ្រងនៃប្រទេសកូរ៉េខាងជើងបាននិយាយអះអាងថាជីតាលោក Kim Jong Un និងស្ថាបនិកប្រទេសគឺលោក Kim Il Sung និងឪពុកលោកគឺលោក Kim Jong Il បានកើតលើភ្នំនេះ ជាផ្នែកមួយនៃការនិយាយឃោសនាត្រូវធ្វើឡើងដើម្បីធ្វើឱ្យគ្រួសារ Kim មានទាក់ទិននឹងទេវកថា ទោះជាលោក Kim Il Sung បានកើតនៅក្រុងព្យុងយ៉ាងហើយកូនលោកគឺលោក Kim Jong Il បានកើតនៅក្រុង Khabarovsk ប្រទេសរុស្ស៊ីក៏ដោយ។   លោក Michael Madden ជាអ្នកជំនាញម្នាក់អំពីថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងនៅមជ្ឈមណ្ឌល Stimson។ លោកបាននិយាយថា៖«នេះជាសារមួយថាគ្រួសារ Kim នឹងកាន់អំណាចតទៅទៀតហើយនឹងបន្តតំណែងទៅកាន់មនុស្សជំនាន់ទីបួន»។ លោកបានបន្តថាការបង្ហាញខ្លួននាង Ju Ae ជាសញ្ញាបង្ហាញថានាង«ជាមនុស្សម្នាក់នៃពួកមេដឹកនាំប្រទេសជំនាន់ទីបួន»។   លោក Madden បានថ្លែងថាលោក Kim កំពុងប្រឹងប្រែងភ្ជាប់អាវុធដែលលោកបានអភិវឌ្ឍទៅនឹងពួកមេដឹកនាំជំនាន់ទីបួន ដោយបន្តកេរ្តិ៍ដំណែលនៃមីស៊ីល ICBMs ថ្មីៗដែលលោកបានបាញ់កាលពីឆ្នាំទៅ។   លោក Jong-Dae Shin ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យសិក្សាអំពីកូរ៉េខាងជើងនាក្រុងសេអ៊ូលបាននិយាយថា ប្រសិនបើការណ៍នេះមិនមែនជាសញ្ញាបង្ហាញថាលោក Kim មានអ្នកបន្តតំណែងទេនោះ គឺកូរ៉េខាងជើងប្រឹងប្រែងទាក់ទាញការយកចិត្តទុកដាក់ពីពិភពលោកដោយបង្ហាញរូបភាពនៃក្មេងស្រីនេះនិងមីស៊ីល។   លោក Shin បានថ្លែងថា«ផលធំបំផុត»ដែលកូរ៉េខាងជើងបានធ្វើដោយបង្ហាញនាង Ju Ae នៅពិធីយោធាគឺ«ទាក់ទាញការយកចិត្តទុកដាក់នៅក្រៅប្រទេសនិងក្នុងប្រទេស»។   អ្នកបន្តតំណែងតពូជ លោក Kim បានបង្ហាញខ្លួននាង Ju Ae ដល់សាធារណជនកាលពីថ្ងៃទី១៨ខែវិច្ឆិកា គឺជាក្មេងស្រីតូចម្នាក់ឈរនៅមុខមីស៊ីល ICBM ធុន Hwasong-17 ធំមួយគ្រឿងនៅកន្លែងបង្ហោះ។ កូរ៉េខាងជើងបាននិយាយថាកងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួនបានធ្វើតេស្តបាញ់មីស៊ីល ICBM ប្រភេទថ្មីមួយដោយជោគជ័យនៅក្រោមការមើលការខុសត្រូវរបស់លោក Kim។ នាងបានលេចមុខទៀតនៅថ្ងៃចូលឆ្នាំថ្មីដោយបានទៅមើលរោងចក្រផលិតមីស៊ីលផ្លោងមួយដោយកាន់ដៃឪពុកនាង។   នៅពេលនេះ នាង Ju Ae បានបង្ហាញខ្លួនជាសាធារណៈប្រាំដងហើយ នាំឱ្យមានការនិយាយស្មានៗថាលោក Kim រៀបចំឱ្យនាងធ្វើជាអ្នកបន្តតំណែងពីលោក។   លោក Seong-Chang Cheong ជានាយកដេប៉ាតឺម៉ង់ខាងការសិក្សាយុទ្ធសាស្ត្រនៃការបង្រួបបង្រួមជាតិនៃវិទ្យាស្ថាន Sejong។ លោកបាននិយាយថាការនិយាយយោងដោយបណ្តាញសារព័ត៌មានរដ្ឋដល់នាង Ju Ae ថាជាកូនស្រី«ជាទីស្រឡាញ់»និង«ជាទីគោរព»របស់លោក Kim បញ្ជាក់ថាលោក Kim បានសម្រេចឱ្យកូនស្រីលោករូបនេះជាអ្នកបន្តតំណែងពីលោក។   លោក Cheong បានថ្លែងថា«ពាក្យពេចន៍ទាំងនេះត្រូវបានប្រើដើម្បីពណ៌នាមេដឹកនាំកំពូលបច្ចុប្បន្នគឺលោក Kim Jong Un ហើយការប្រើពាក្យបែបនេះដើម្បីនិយាយយោងដល់នាង Ju Ae មានន័យថានាងត្រូវបានសម្រេចរួចហើយឱ្យធ្វើជាមេដឹកនាំប្រទេសកូរ៉េខាងជើងនៅពេលបន្ទាប់ ក្រោយឪពុកនាង»។   កុមារីតូចនិងមីស៊ីលធំៗ លោក Won Gon Park សាស្ត្រាចារ្យខាងការសិក្សាអំពីកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Ewha Womans University នៅក្រុងសេអ៊ូល មិនយល់ថានាង Ju Ae ត្រូវបានជ្រើសរើសជាមេដឹកនាំទេ។   លោក Park បានថ្លែងថា«របបគ្រប់គ្រងកូរ៉េខាងជើងមិនបានចាត់វិធានការដោយធ្វើឱ្យមានអ្នកបន្តតំណែងម្នាក់ដោយអាថ៌កំបាំងនិងមានការគោរពដូចជាអាទិទេពទេ ដែលជាធម្មតាមានមុនការបង្ហាញខ្លួនមេដឹកនាំម្នាក់។ កូរ៉េខាងជើងបង្ហាញនាង Kim Ji Ae ដើម្បីជានិមិត្តរូបនៃរូបភាពត្រចះត្រចង់មួយនៃជំនាន់មនុស្សបន្តបន្ទាប់។   លោក Madden បាននិយាយថាទោះជានាង Ju Ae ត្រូវបានបណ្តុះបណ្តាលឱ្យទៅជាមេដឹកនាំលើកក្រោយឬមិនក៏ដោយ ក៏មានលទ្ធភាពថាលោក Kim ហ្វឹកហ្វឺននាងឱ្យស្អប់ស.រ.អ.និងកូរ៉េខាងត្បូងដែលរបបគ្រប់គ្រងកូរ៉េខាងជើងចាត់ទុកថាជាសត្រូវរបស់ពួកគេ។   លោកបានពោលថា៖«វាជាការសំខាន់ដែលមានក្មេងម្នាក់ចូលរួមក្នុងការបង្ហាញទាំងនេះ ដោយនាងមិនចាំបាច់ដឹងអំពីការទាក់ទិននៃមីស៊ីល ICBM មួយគ្រឿងទេនិងអំពីថាតើមីស៊ីលទាំងនេះអាចធ្វើអ្វីបាននោះទេ។ នាងមិនបានដឹងទេថាមីស៊ីលទាំងនេះអាចសម្លាប់មនុស្សរាប់លាននាក់បាន»៕  
គេបានឃើញកុមារី Ju Ae ដែលត្រូវជឿថាមានអាយុ១០ឆ្នាំ នៅក្នុងពេលពីរយប់បន្តបន្ទាប់គ្នានៅក្នុងការប្រារព្ធខួបលើកទី៧៥នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA)។
សម្រាប់វិញ្ញាសា ក្រុមថៃ បានមេដាយមាស ក្រុមម៉ាឡេស៊ី បានមេដាយប្រាក់ ខណៈវៀតណាម និងកម្ពុជា បានមេដាយសំរឹទ្ធ។ នៅថ្ងៃដដែល កីឡាករ ផល សុវណ្ណាត់ និងកីឡាការិនី ឈឿង លីណា សុទ្ធតែបានធ្លាក់ចេញពីតំបន់មេដាយក្នុងការប្រកួតវិញ្ញាសាឯកត្តជន Poomsae៕
កីឡាករតេក្វាន់ដូ ទួន ណាវុធ និងកីឡាការិនី ស៊ីម រចនា ទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតសម្តែងលើវិញ្ញាសា Poomsae Mixed Pair ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែសីហា នេះ នៅមជ្ឈមណ្ឌល KLCC។
     Dr. Jonathan Sullivan, associate professor and director of China Policy Institute at the University of Nottingham, said that "the balance of power is changing," which is unsettling for the West since it has been used to setting rules and having its own way.      Sullivan told Xinhua in an interview on a number of issues relating to China and its relationship with the West.      When dealing with Western countries, China emphasizes "win-win cooperation." Sullivan says these motives are highly suspected by the West.      The West regards China's behavior like building infrastructure in Africa or establishing Confucius Institutes as a move to build strategic influence and leverage.      He believed that this is unfortunate, and probably related to the sense of the West's own declining fortunes.      "The unsettling feeling, that China's development is a big threat to the West's interests, is multiplied by the clash of values that many westerners perceive between the openness of democratic political systems and China's 'repressive regime'," said Sullivan.      He added that this belief sometimes is based on their ignorance and prejudice.      "The perceived lack of freedoms in China is magnified, so that every rights lawyer or jailed protester takes on a monumental significance, seemingly confirming biases that westerners have long been primed to believe about China," said Sullivan.      He further explained that in these circumstances it is very difficult for China's positive development experience to make headway against these entrenched beliefs.      "The fact that western systems have also produced devastating inequalities, institutionalized racism, and frequent destabilizing interventions in other countries is conveniently forgotten," Sullivan noted.      In a word, he said that most westerners do not believe in China's win-win rhetoric. Instead they believe China is pursuing its own interests, "which are incompatible and iniquitous to their own."      What's more, to build a common destiny for humankind, China stresses that it will adhere to peaceful development, while countries in the west believe in "strong-power hegemony."      Sullivan told Xinhua he thought the two sides can bridge their differences.      "I think the bridging can take place in future, but not now because of the flux and uncertainties in the West," he said, adding that the obstacles include not only the chaotic Trump administration but also the rise of the far right and socio-political instability.      Sullivan says Trump is a major danger because of his volatility. "While on the other hand, he is easily manipulated," he said.      "But more generally, western societies have not come to terms with the recalibration of the world order, one in which China will play a much more prominent role," Sullivan added.      He believed that it will take time for entrenched views about the "natural world order" to go along with the new reality.      Sullivan said the success of the Belt and Road Initiative, the potential leadership role China plays in climate action and China's contribution of global public goods will help to establish China's credentials.      "But the things China does that play into western ideas will continue to be magnified, such as the South China Sea or Taiwan issue, which China regards as pursuing its own national security," he added.      Sullivan concluded that though these are difficult obstacles, ultimately there are enough issues of common interest, particularly around global issues like climate change, economic development and terrorism, that will bind countries together in a more constructive way.
LONDON: Suspicion about China's development in the modern world is probably related to a sense of the declining fortunes of the West, a British professor said Thursday.
  នាជំនួបនៅកីឡដ្ឋាន RSN រវាងម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយបឹងកេត ខ្សែបម្រើវ័យក្មេង ស៊ិន កក្កដា បានធ្វើអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការទាត់បាល់កោងពីចម្ងាយយ៉ាងអស្ចារ្យ ដើម្បីរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ម្ចាស់ផ្ទះនៅ៩នាទីនៃតង់ទី១។ ការសម្រចទីរបស់ កក្កដា អាចចាត់ទុកជាគ្រាប់បាល់ដ៏អស្ចារ្យជាងគេ សម្រាប់ជំនួបសប្តាហ៍ទី៩នៃពានរង្វាន់លីគកំពូលកម្ពុជាប្រចាំថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។    តែយ៉ាងណា គ្រាប់បាល់ដ៏អស្ចារ្យរបស់ ស៊ិន កក្កដា មិនអាចជួយឲ្យម្ចាស់ផ្ទះភ្នំពេញក្រោនយកឈ្នះក្រុមភ្ញៀវបានឡើយ។ ភាពសប្បាយរីករាយរបស់អ្នកគាំទ្រម្ចាស់ផ្ទះបានបាត់ទៅវិញ បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Maycon សម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ក្រុមភ្ញៀវនៅនាទីទី២៣ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារ Atsushi Shirota ធ្វើឲ្យ Maycon ដួលក្នុងតំបន់គ្រោះថ្នាក់។   នៅនាទីទី៤០ ក្រោមការបញ្ជូនយ៉ាងល្អរបស់កីឡាករ ម៉ាត់ យ៉ាមីន ខ្សែប្រយុទ្ធប្រេស៊ីលខាងលើបានសម្រេចគ្រាប់ទី២របស់ខ្លួន ដើម្បីនាំមុខ ២-១ សម្រាប់ភ្ញៀវបឹងកេត។ ៥នាទីក្រោយមកខ្សែបម្រើ អ៊ិន សូដាវីដ ទទួលបានឱកាសមាសនៅមុខប្រអប់គ្រោះថ្នាក់របស់បឹងកេត តែធ្វើមិនបានសម្រេច ក្រោយអ្នកចាំទីដៃទី២ គឹម មករា អាចសង្គ្រោះបាល់បាន។      ខ្សែប្រយុទ្ធអ៊ីរ៉ង់ Pouya Hosseini បាននាំភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រម្ចាស់ផ្ទះម្តងទៀត បន្ទាប់ពីរូបគេតែតបាល់បញ្ចូលទីក្រោមការទាត់បាល់ពិន័យរបស់ អ៊ុក សុវណ្ណ  បានសម្រេចនៅនាទីទី៥៥។ ប៉ុន្តែភាពសប្បាយរីករាយនេះ ត្រូវបានបញ្ចប់ដោយកីឡាករ ហុង ផេង បន្ទាប់ពីខ្សែការពាររូបនេះរកគ្រាប់បាល់ឲ្យភ្ញៀវបឹងកេតនាំមុខ ៣-២ នៅនាទីទី៦៧ ក្រោយការទាត់បាល់ពិន័យរបស់ Samuel Ajayi។ គ្រាប់បាល់នេះ បានកើតឡើងបន្ទាប់ពីកីឡាករ អ៊ុក សុវណ្ណ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយទាត់ឲ្យ សេត រ៉ហ្ស៊ីប ដួលទាំងជំហរ។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។   ជ័យជម្នះ ៣-២ លើម្ចាស់ផ្ទះភ្នំពេញក្រោននេះ ជួយបឹងកេតបន្តឈរកំពូលតារាងបណ្តោះអាសន្នដោយមាន២៣ពិន្ទុ ក្នុងសប្តាហ៍ទី៩នៃពានរង្វាន់លីគកំពូលកម្ពុជា។ លើសពីនេះ ជួយឲ្យបឹងកេតអាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនទៀតផង។   នាការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ក្រុមកំពុងឡើងជើងវិសាខាបានយកឈ្នះព្រះខ័នរាជស្វាយរៀងដែលអវត្តមានកីឡាករសំខាន់មួយចំនួនដោយសារជាប់ពិន័យក្នុងលទ្ធផល ៣-២ ដើម្បីបន្តឈរលេខរៀងទី៣ដោយមាន១៩ពិន្ទុ។ ពីរគ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង កើតឡើងបន្ទាប់ពីវិសាខានៅសល់សមាជិក១០រូប ក្រោយកីឡាករ ជិន វណ្ណៈ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយទាត់ជើងកីឡាករ ម៉ម កក្កដា។    ខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង បានតែតបាល់បញ្ចូលទីក្រោយការលើករបស់ Choe Myong-ho បានសម្រេច សម្រាប់វិសាខានាំមុខ ១-០ នៅនាទីទី១២ មុនកីឡាករកូរ៉េខាងជើង Kim Kyong Hun សម្រេចគ្រាប់ទី២នៅនាទីទី២៥ ដើម្បីបង្កើនការនាំមុខ ២-០ នៅតង់ទី១។ ការប្រកួតតង់ទី២ដំណើរការបាន៤នាទីកីឡាករកូរ៉េខាងជើង Song Chhol Pak បានសម្រេចគ្រាប់ទី៣សម្រាប់វិសាខា។ ក្រោយកីឡាករ ជិន វណ្ណៈ ទទួលបានកាតក្រហមជាង១០នាទីកីឡាករ នេន សុធារ័ត្ន បានរកគ្រាប់បាល់តាមពីក្រោយ ៣-១ សម្រាប់ព្រះខ័នរាជស្វាយរៀង មុនខ្សែប្រយុទ្ធ Trevin Caesar សម្រេចគ្រាប់ទី២សម្រាប់ស្វាយរៀងនៅនាទីទី៩០+៧។    ដោយឡែកការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺអង្គរថាយហ្គឺរនិងសូលទីឡូអង្គរបានបញ្ចប់ការប្រកួត៩០នាទីដោយគ្មានការស៊ុតបាល់បញ្ចូលទី៕    
ខ្សែបម្រើ ស៊ិន កក្កដា ជាកីឡាករលេចធ្លោជាងគេក្នុងចំណោមអ្នកសម្រេចទី សម្រាប់ការប្រកួតសប្តាហ៍ទី៩ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា តាមរយៈការទាត់បាល់កោងដ៏អស្ចារ្យ ដើម្បីសម្រេចគ្រាប់បាល់បើកឆាកសម្រាប់ភ្នំពេញក្រោន។ បឹងកេតបានបន្តឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ៣-២។ រីឯក្រុមវិសាខាយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងដែលអវត្តមានកីឡាករសំខាន់មួយចំនួន ៣-២ ដើម្បីបន្តឈរលេខរៀងទី៣។ ចំណែកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរនិងសូលទីឡូអង្គរ បញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។
AMD គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយការខូចខាតផ្នែកខាងក្រោយរបស់ភ្នែកឈ្មោះថា Macula។ វាត្រូវបានគេហៅថា ស្ងួត ឬសើម អាស្រ័យទៅតាមភាពផុយរបស់សរសៃឈាមដែលកើតមាន ដើម្បីព្យាយាមជួសជុលដល់អ្វីដែលកំពុងតែខូចខាតនោះដែរ។ សម្រាប់ករណី AMD សើម គឺមានការព្យាបាល ប៉ុន្តែមិនមានការព្យាបាលលើករណីស្ងួតទេ ដែលវាតែងតែកើតមានជាញឹកញាប់នោះ។ ក្រោយពីសន្យាទៅលើលទ្ធផលក្នុងករណីបុរសអាយុ ៦៣ឆ្នាំនោះ អ្នកស្រាវជ្រាវបានឲ្យគេប្រើថ្នាំ Statin កម្រិតខ្ពស់ (៨០មីលីក្រាម Atorvastatin) រាល់ថ្ងៃរយៈពេលមួយឆ្នាំ។ ជាលទ្ធផលគេរកឃើញថា មានការធូរស្រាលខាងសុខភាពភ្នែកមួយចំនួន និងបន្ថយការកកខ្លាញ់ក្នុងភ្នែកដែរ ប៉ុន្តែភ្នែករបស់អ្នកជំងឺ ១៣នាក់ដែលនៅសល់នោះនៅតែធ្ងន់ធ្ងរដដែល។ អ្នកស្រាវជ្រាវនៅតែចង្អុលយបង្ហាញថា AMD ដែលស្ងួតអាចមានការប្រែប្រួលច្រើន ដូច្នេះវាមិនទំនងសោះដែលថា ថ្នាំ Statin នឹងមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍មួយរបស់ Express ដែលតាមដានទៅលើការសិក្សាថ្មីមួយទាក់ទងនឹងជំងឺខូចភ្នែកដោយសារតែភាពចាស់ទៅតាមអាយុបែបស្ងួត (Dry Age-related Macular Degeneration, AMD) ដែលជាមូលហេតុមួយនៃការខ្វាក់ភ្នែកមួយលើមនុស្សធំនោះ បានឲ្យដឹងថា ថ្នាំ Statin អាចជាឱសថដ៏អស្ចារ្យសម្រាប់ភាពខ្វាក់ភ្នែគបាន។
  ១. បើតាមគោលការណ៍ប្រជាធិបតេយ្យ តើគួរគប្បីសួររាស្ត្រដែរទេ គាត់យល់យ៉ាងណារឿង EBA        មិនគួរស្ដាប់តែអ្នកនយោបាយសោះ។ ២. ទ្រឹស្ដីសេរីបានបង្រៀនថា          សម្រេចកិច្ចការគួរណាពិគ្រោះ  គ្រប់អ្នកពាក់ព័ន្ធហើយពិសេសនោះ       ក្រុមអ្នកដែលរស់រងប៉ះពីវា។  ៣. រឿង EBA សម្រាប់ស្រុកខ្មែរ          អឺរ៉ុបគួរតែផ្ដាច់ឬយ៉ាងណា បើរឿងនយោបាយជាទងបញ្ហា         ទប់ចិត្តរក្សាទើបថាប្រពៃ។ ៤. សិទ្ធិនយោបាយជាចំណែកមួយ មិនគួរលើកស្ទួយផុតសិទ្ធិដទៃ រាស្ត្រត្រូវការរស់ចម្រើនរាល់ថ្ងៃ ជួយកូនប្រុសស្រីចាកទុក្ខវេទនា៕       
ផ្តល់សិទ្ធិដោយ លោក ង៉ោ សុថាត
  អាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជន ចាប់ផ្ដើមជួសជុលក្លោងទ្វារតាកាវនេះ ចាប់ពីខែមីនា ឆ្នាំ២០២១។ គម្រោងជួសជុលនេះ ទទួលបានថវិកាឧបត្ថម្ភពីលោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍។ ក្រៅពីនេះ លោក សុថុល បានបរិច្ចាគទឹកប្រាក់ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅក្លោងទ្វារតាកាវ ខេត្តសៀមរាប។  ការចូលរួមពីវិស័យឯកជននេះហើយ ទើបធ្វើឱ្យគម្រោងជួសជុល និងអភិរក្សក្លោងទ្វារតាកាវនេះអាចដំណើរការទៅបាន។ បច្ចុប្បន្ន ការជួសជុលក្លោងទ្វារតាកាវ ក្រុងអង្គរធំ សម្រេចបាន ៩៧ភាគរយ។    «ខ្ញុំសប្បាយចិត្តមែនទែនដែលបានមកឃើញក្បូរក្បាច់លើជញ្ជាំង ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ហើយមិនចេះសឹករឹល។ ខ្ញុំមានមោទកភាពចំពោះការរៀបចំក្លោងទ្វារនេះឡើងវិញ របស់អាជ្ញាធរជាតិអប្សរាហើយទើបខ្ញុំបានចូលរួម។ ជាពិសេសកូនចៅខ្មែរជំនាន់ក្រោយ ដែលជាកម្មករ និងមន្ត្រី ធ្វើការនៅទីនេះ ពិតជាកូនខ្មែរអង្គរពិតៗ »។ នេះជាការរៀបរាប់របស់លោកស្រី សៀង ចាន់ហេង ដោយបន្តថា លោកស្រីនឹងបន្តទៀតរួមចំណែក ជួសជុលប្រាសាទផ្សេងៗទៀត ក្នុងរមណីយដ្ឋានអង្គរ ។   លោក ឡុង កុសល អគ្គនាយករង និងអ្នកនាំពាក្យអាជ្ញាធរជាតិ ក៏បានអំពាវនាវឱ្យពលរដ្ឋមានទំនុកចិត្តចំពោះអាជ្ញាធរ ដ្បិតថវិកាវិភាគទានទាំងប៉ុន្មាន ត្រូវបានត្រឹមត្រូវតាមគោលដៅ។ អាជ្ញាធរជាតិអប្សរា សុំឱ្យពលរដ្ឋឈប់មានការយល់ច្រឡំ ប៉ុន្តែគួរចូលរួមជាមួយគ្នាក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ដែលដូនតាបានបន្សល់ទុក។     «សូមបងប្អូនប្រជាពលរដ្ឋរបស់យើងគិតដោយវិជ្ជមាន ហើយគិតថាអ្នកធ្វើការទាំងអស់ក៏មានឧត្តគតិ ក៏មានមនសិការជាតិ ហើយក៏ស្រលាញ់កិត្តិយសដែរ។ គេមិនយកកិត្តិយសរបស់គេផ្ទាល់ របស់ស្ថាប័ន ឬក៏កិត្តិយសរបស់រាជរដ្ឋាភិបាលមកលេងសើចទេ។ យើងត្រូវដឹងថាគេខិតខំបំពេញភារកិច្ចដោយស្មារតីស្រលាញ់ ថែរក្សាបេតិកភណ្ឌ ក៏ដូចជាបម្រើផលប្រយោជន៍ជាតិ»។ លោក ឡុង កុសល បានថ្លែងដូច្នេះប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។   ទិដ្ឋភាពក្រុមអ្នកជំនាញកំពុងជួសជុលទេវតាទាញព្រ័ត្រនៅក្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា ជាក់ស្តែង សំណង់ប្រាសាទ ជាច្រើនក្នុងតំបន់អង្គរកំពុងទទួលបានមើលថែ និងជួសជុលយ៉ាងទុកដាក់ពីក្រុមអ្នកជំនាញ។ លោក ឡុង កុសល សង្ឃឹមថាពលរដ្ឋនឹងចូលរួមកាន់តែច្រើន ដើម្បីជាជំនួយដល់លទ្ធភាពនៃការជួសជុលសំណង់ទ្រុឌទ្រោម។ លោកក៏បានលើកឡើងពីគម្រោងនៃការបង្កើតយុទ្ធការជួសជុល និងប្រកាសឱ្យពលរដ្ឋ ដែលមានបំណងចង់រួមចំណែកថែរក្សាកេមរតកដូនតាតាមលទ្ធភាព។    ចម្លាក់ទេវតាទាញព្រ័ត្រនៅក្លោងទ្វារតាកាវ ក៏មានភាពទ្រុឌទ្រោម និងបែកបាក់ច្រើន។ ដោយមើលឃើញបែបនេះ លោក ស៊ុន សុថុល ដែលកំពុងរស់នៅកាណាដា បានមកលេងកម្ពុជាដោយភ្ជាប់នូវបំណងចូលរួមអភិរក្សសំណង់បេតិកភណ្ឌពីដូនតា។ គ្រួសាររបស់លោក សុថុល បានបរិច្ចាគទឹកប្រាក់ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅក្លោងទ្វារតាកាវ ខេត្តសៀមរាប។    «ទោះខ្ញុំ ជាខ្មែរមករស់នៅបរទេសយូរ ប៉ុន្តែអារម្មណ៍ និងចិត្តខ្ញុំ នៅតែនៅលើរបស់អ្វី ដែលជារបស់ជាតិយើង»។ នេះជាការលើកឡើងរបស់លោក សុថុល ដោយបន្ថែមថា នៅពេលលោកឃើញ ផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ ឬសារព័ត៌មាននានា អំពីការជួសជុលប្រាសាទ លោកចាប់អារម្មណ៍ខ្លាំង និងមានបំណងចូលរួមជួសជុលផងដែរ។     ទិដ្ឋភាពក្រុមអ្នកជំនាញកំពុងជួសជុលទេវតាទាញព្រ័ត្រនៅក្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា លោក សុថុល មានបំណងចង់ចូលរួមចំណែកជួសជុលជាយូរមកហើយ ប៉ុន្តែលោកមិនទាន់មានឱកាស និងមិនដឹងទាក់ទងទៅនរណា។ ឆ្លៀតក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប លោកបានតាមស្វះស្វែងរកវិធី ដើម្បីធ្វើវិភាគទាន។ កត្តា ដែលលោកចង់ចូលរួមចំណែកជួសជុលក្លោងទ្វារតាកាវ ព្រោះបន្សល់ទុកស្នាដៃបុព្វបុរសខ្មែររាប់ពាន់ឆ្នាំមកហើយនេះ សម្រាប់កូនចៅជំនាន់ក្រោយ។ លោកចង់ឱ្យក្មេងៗជំនាន់ក្រោយដឹងថា ខ្មែរធ្លាប់ជាប្រទេសខ្លាំងពូកែ មានសមត្ថភាពធ្វើអ្វីក៏បាន និងចេះការពារប្រទេស។    លើសពីនេះ លោក សុថុល ក៏បានសំណូមពរឱ្យពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេស ទុកចិត្តលើគ្នាទៅវិញទៅមក។ ជាពិសេស ពលរដ្ឋខ្មែរគួរមានគំនិតវិជ្ជមានជាមួយគ្នា ដោយពុំត្រូវគិតថាវិភាគទានទាំងនោះ មិនបានប្រើប្រាស់ត្រឹមត្រូវឡើយ៕      លោក ស៊ុន សុថុល គ្រួសារ ជាមួយលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា  
ក្លោងទ្វារតាកាវ បានចាប់ផ្ដើមទ្រុឌទ្រោម ខូចខាតខ្លាំងជាងខ្លោងដទៃទៀតក្នុងក្រុងអង្គរធំ។ កត្តាធម្មជាតិ កង្វះការថែទាំ ដើមឈើ បានធ្វើឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាមួយចំនួនដួលរលំ។ រចនាសម្ព័ន្ធក្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតខ្លាំង ដែលតម្រូវឲ្យមានការមើលថែ ជួសជុល និងអភិរក្ស។
  ការកសាងហាងកាហ្វេសំរាម និងសួនច្នៃសំរាម មានការចូលរួមឧបត្ថមពីពលរដ្ឋជាច្រើន ក្រោយការអំពាវនាវពី លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម ដែលខ្វះខាតថវិកា។ យ៉ាងណាក៏ដោយ ថវិកាទទួលបានពីការឧបត្ថម្ភរបស់ប្រជាពលរដ្ឋ លោក ដារ៉ាវីត សុំមិនបង្ហាញតួលេខឡើយ។  រូបភាពពីទំព័រហ្វេសប៊ុក លោក សាន ដារ៉ាវីត   យុវជនរូបនេះ បានលើកឡើងពីគម្រោងសួនច្នៃសំរាម និងហាងកាហ្វេសំរាមថា៖«សួនសំរាម គឺសម្រាប់កែច្នៃសំរាមទៅជារបស់ប្រើប្រាស់ ដែលមានប្រយោជន៍ផ្សេង ដែលយកសំរាមពីគ្រប់កន្លែង ជាពិសេសម្ដុំប្រឡាយបឹងត្របែក។ ហាងកាហ្វេ អាចនឹងផឹកដោយមិនគិតលុយ។ ខ្ញុំកំពុងរៀបចំរកវិធីដោះដូរយ៉ាងណា ដើម្បីឲ្យពលរដ្ឋបានផឹកកាហ្វេដោយមិនគិតលុយ ហើយហាងកាហ្វេ អាចនឹងបើកបាននៅថ្ងៃទី១ ខែក្រោយ។ ទីតាំងកន្លែងហាងកាហ្វេនេះ ស្ថិតនៅប្រឡាយបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរទីតាំងក្រុមយុវជនសំរាម បានរើសសំរាមកាលពីមុន ហើយទីតាំងនេះ ត្រូវជួលក្នុងមួយខែ៥០០ដុល្លារ»។   ប្រធានក្រុមយុវជនសំរាម បញ្ជាក់ឲ្យដឹងថា ក្រុមយុវជនសំរាម មិនបានឈប់រើសសំរាមទេ ដោយសាររវល់រៀបចំសួនច្នៃសំរាម និងហាងកាហ្វេ ហើយឥឡូវអាជ្ញាធរ បានកំពុងប្រមូលដោយប្រើអេស្កាវ៉ាទ័រ កាយនៅប្រឡាយបឹងត្របែក។ បន្ទាប់ពីរៀបចំទាំងពីខាងលើរួច ក្រុមលោក ដារ៉ាវីត នឹងប្រមូលសំរាមមកសម្រាប់កែច្នៃនៅសួនច្នៃសំរាម៕  រូបភាពពីទំព័រហ្វេសប៊ុក លោក សាន ដារ៉ាវីត រូបភាពពីទំព័រហ្វេសប៊ុក លោក សាន ដារ៉ាវីត  
សួនច្នៃសំរាម និងកាហ្វេបរិស្ថាន ដែលផ្តួចផ្ដើមកសាងពីយុវជនជិត១ខែមកហើយ ជាមួយនឹងការចូលរួមឧបត្ថម្ភពីប្រជាពលរដ្ឋ នឹងបើកដំណើរការនៅដើមខែក្រោយ។ នេះបើតាមលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។ បើតាមលោក ដារ៉ាវីត សួនច្នៃសំរាម សម្រាប់ពលរដ្ឋ អាចចូលច្នៃសំរាម ទៅជារបស់ប្រើប្រាស់ផ្សេៗ។ រីឯកាហ្វេបរិស្ថាន សម្រាប់ការជួបជុំទទួលទានកាហ្វេឥតគិតថ្លៃ ដើម្បីបង្កើនមិត្តភាពរវាងយុវជន និងអ្នកចូលរួម។
សម្គាល់មូលហេតុរបស់វា វាអាចជារឿងមួយប្រយោជន៍បើសិនជាអ្នកដឹងនូវអ្វីដែលធ្វើឲ្យស្បែកអ្នករបកតាំងពីដំបូង។ វាប្រហែលជាកើតចេញពីការមានប្រតិកម្មជាមួយនឹងអ្វីមួយដែលអ្នកយកដៃទៅប៉ះ ឬអាចជាជំងឺតាអកក៏ថាបាន។ មិនខ្វល់ថាមូលហេតុជាអ្វីទេ ឲ្យអ្នករកឃើញ នោះនឹងមានការព្យាបាលដែលត្រឹមត្រូវហើយ។    លាបក្រែមផ្តល់សំណើម ស្បែកប្រអប់ដៃដែលរបកអាចជារឿងធម្មតាៗដែលអ្នកមិនបានថែរក្សាប្រអប់ដៃឲ្យបានល្អ។ ឃើញទេ បើសិនជាអ្នកបណ្តោយឲ្យដៃប៉ះពាល់នឹងទឹក និងក្តៅច្រើន នោះវាពិតជាងាយនឹងរកណាស់ ដោយសារតែភាពស្ងួត ដូច្នេះការរបកស្បែកនឹងកើតឡើង។ ដូច្នេះការលាបក្រែមផ្តល់សំណើមដល់ស្បែកនឹងជួយដល់រឿងនេះបាន។    លេបថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី ការធ្វើទុក្ខរបស់ជំងឺហឺត ឬប្រតិកម្មអាឡែហ្ស៊ីផ្សេងៗដោយអ្វីមួយដែលអ្នកបានប៉ះពាល់ អាចកើតឡើងជាលក្ខណៈរបកស្បែកដែរ។ បើសិនជាអ្នកដឹងមូលហេតុវាតាំងពីដំបូង អ្នកពិតជាអាចមានមធ្យោបាយជាច្រើនដើម្បីបន្ថយប្រតិកម្មនេះនៅលើស្បែកហើយ។    ការពារ ដៃរបស់មនុស្សយើងគឺជាសរីរាង្គដែលប្រើការប្រើប្រាស់ច្រើនបំផុត ដែលវាមិនមានអ្វីភ្ញាក់ផ្អើលឡើងដែលវាងាយនឹងរករបួស។ ជាអកុសល្យ បើសិនជាយើងភ្លេចទម្លាប់ថែរក្សាស្បែកទៀត អ្នកនឹងដឹងថា ស្បែកអ្នកពិតជាងាយរបកខ្លាំងណាស់។ ប៉ុន្តែរឿងនេះអាចដោះស្រាយបានតាមរយៈការពាក់ស្រោមដៃ ឬប្រើប្រេងលាបនៅពេលស្ថិតក្នុងសីតុណ្ហភាពដែលក្តៅ និងត្រជាក់៕   ត្រួតពិនិត្យដោយ www.health.com.kh
វាពិតជារឿងដែលសាំចិត្តខ្លាំងណាស់ដែលមើលឃើញស្បែកនៅប្រអប់ដៃចាប់ផ្តើមរបកៗ រហូតដល់ឃើញស្បែកខាងក្រោមខ្ចី និងឈឺចាប់ខ្លាំងបាន។ មានកត្តាច្រើនណាស់ដែលនាំឲ្យកើតបញ្ហាមួយនេះ ដូចជា ហ្សែន ព្រមទាំងកត្តាបរិដ្ឋានជុំវិញខ្លួន។ មិនខ្វល់ថាមកពីមូលហេតុអ្វីទេ អ្នកប្រហែលជាអាចប្រើប្រាស់វិធីខាងក្រោមនេះដើម្បីសម្រួលដល់ការរបកស្បែកនេះបាន៖
ទស្សនកិច្ចរបស់លោកប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុតនៃរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតីចូ បៃឌិន។ លោកប្ល៊ីងខិន និងលោក Austin នឹងមានជំនួប២ទល់នឹង២ ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា។    លោក Austin នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីនមុនលោក ប្ល៊ីងខិន ដោយលោកចេញពីអាមេរិកនៅថ្ងៃទី១៣ ឆៀលចូលរដ្ឋ Hawaii រួចហួសធ្វើទស្សនកិច្ចនៅឥណ្ឌាផងដែរ។ បញ្ហានុយក្លេអែរកូរ៉េខាងជើង ក៏ដូចជាការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងតំបន់ត្រូវបានរំពឹងថានឹងលើកយកមកពិភាក្សាជាមួយសម្ពន្ធមិត្តអាស៊ីទាំងពីនេះ។   «ទស្សនកិច្ចបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះការពង្រឹងសម្ពន្ធភាព»។ នេះជាការលើកឡើងរបស់លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។ មែនទែនទៅ លោក ប្ល៊ីងខិន ធ្លាប់បានធ្វើជួបពិភាក្សាជាមួយសមភាគីកាណាដា និងម៉ិកស៊ិកកាលពីថ្ងៃទី២៥ ខែកុម្ភៈតាមអនឡាញ ប៉ុន្តែជម្រើសនៃដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ជាសញ្ញាដែលបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកជាអាទិភាពនៃគោលនយោបាយរបស់លោកប្រធានាធិបតី បៃឌិន ។   បើទោះបីជាមិនទាន់ចេញផែនការលម្អិតនៃដំណើរទស្សនកិច្ចនៃរដ្ឋមន្ត្រីទាំងពីរក្តី គេរំពឹងថា ការចុះកិច្ចព្រមព្រៀងស្តីពីការបង្កើនចំណាយលើមូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូងនឹងក្លាយជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ។   ចំណែកលោក ប្ល៊ីងខិន វិញ ក្រោយជំនួបជាមួយសម្ពន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង នឹងជួបអ្នកការទូតចិនម្តងនៅថ្ងៃទី១៨ ខែមីនា។ ក្នុងជំនួបនៅរដ្ឋ Alaska លោក ប្ល៊ីងខិន អមដោយលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន វ៉ាង យី និងលោក Yang Jiechi នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។   នៅលើបណ្តាញសង្គមTwitter លោក ប្ល៊ីងខិន និយាយថា លោកនឹងពិភាក្សាជាមួយមន្ត្រីចិនលើសំណុំរឿងជាច្រើន ក៏ដូចជាបញ្ហាដែលប្រទេសទាំងពីមិនចុះសម្រុងគ្នាផងដែរ។ លោក វ៉ាងយី កាលពីថ្ងៃទី៧មីនាកន្លងទៅ បានព្រមានត្រង់ៗឱ្យអាមេរិកឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងថា អាមេរិកមានទំនួលខុសត្រូវក្នុងការស្រោចស្រង់ទំនាក់ទំនងទ្វេភាគីដែលខូចខាតក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។    ចំណែកលោក ប្ល៊ីងខិន ធ្លាប់លើកឡើងថា ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិកក្នុងសតវត្សរ៍ទី២១  និងជាប្រទេសតែមួយគត់ដែលមានអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដែលអាចប្រជែងនឹងប្រព័ន្ធអន្តជាតិដែលមានស្ថិរភាព និងសេរី៕   អត្ថបទទាក់ទង   លោក បៃឌិន នឹងជជែកជាមួយមេដឹកនាំប្រទេស Quad លើការទប់ឥទ្ធិពលចិន និងបញ្ហាវ៉ាក់សាំង   លោក វ៉ាង យី ប្រាប់អាមេរិកត្រង់ៗឱ្យឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុង និងស្ដារទំនាក់ទំនងឡើងវិញ   រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតសម្រាប់អាមេរិក  
រដ្ឋមន្តី្រការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបំពេញដំណើរទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងពីថ្ងៃទី១៦ ដល់១៨ខែមីនា ដែលជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលអាមេរិកថ្មីលើទំនាក់ទំនងជាមួយសម្ពន្ធមិត្តសំខាន់ៗក្នុងតំបន់។ ក្រោយបញ្ចប់ទស្សនកិច្ចនៅអាស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងជួបប្រមុខការទូតរបស់ចិននៅរដ្ឋ Alaska នៅថ្ងៃទី១៨មីនាផងដែរ។
  ទោះជារូបរាងរបស់អ្នកគ្រាន់តែជាផ្នែកមួយដែលបញ្ជាក់ថាអ្នកជា នរណា ប៉ុន្តែវានៅតែជាផ្នែកមួយនៃរាងកាយអ្នក ហើយអារម្មណ៍ដែលអ្នកមើលទៅកាន់ខ្លួនឯងថាអ្នកមានរូបរាងស្អាតអាចជា ការបង្កើនភាពជឿជាក់លើអ្នកផ្ទាល់។   ការមើលឃើញរូបរាងដែលស្អាតមិនមានភាពស្មុគស្មាញឬថ្លៃនោះទេ។ អ្នកជំនាញនិយាយថា យើងគ្រប់គ្នាគ្រាន់តែយកចិត្តទុកដាក់លើអាថ៌កំបាំងសំខាន់ៗមួយចំនួន ដែលមានប្រយោជន៍ជួយអ្នកឱ្យមានរូបរាងស្អាតដោយមិនចំណាយពេលវេលានិង ប្រាក់កាសច្រើន។ អ្នកជំនាញខាងស្បែក និងសម្រស់ ជួយអ្នកក្នុងការស្វែងរកអាថ៌កំបាំងដែលមានប្រសិទ្ធភាព:   អាថ៌កំបាំងទី ១: មិនត្រូវមើលស្រាលអានុភាពនៃជាតិសំណើម (Moisturizer)   អ្នកជំនាញនិយាយថា មិនថាស្បែករបស់អ្នកស្ងួត, ធម្មតា, ឬសម្បូរប្រេងនោះទេ ប្រសិនបើអ្នកអាចត្រឹមតែទិញផលិតផលថែរក្សាស្បែកតែមួយមុខនោះ អ្នកគួរតែចំណាយវាលើផលិតផលជាតិសំណើម។   សាស្ត្រាចារ្យ Rhoda Narins បាននិយាយថា ពេលខ្លះ អ្វីដែលអ្នកត្រូវការគឺផលិតផលជាតិសំណើមនិងទឹកលាងសម្អាត (cleanser) នោះអ្នកនឹងមានមុខដែលក្មេងជាងវ័យ។ ពេលដែលស្បែកស្ងួត ស្នាមជ្រួញនឹងកាន់តែមើលឃើញច្បាស់ ដែលធ្វើឱ្យអ្នកមើលទៅកាន់តែចាស់។   គ្រូពេទ្យនិយាយថា ប្រសិនបើអ្នកស្ថិតក្នុងអំឡុងអាយុ ២០ ឬ ៣០ឆ្នាំ ជាតិសំណើមនឹងជួយការពារស្បែករបស់អ្នកពីការចាស់មុនអាយុ។   គ្រូពេទ្យ Darrick Antell និយាយថា ក្នុងកំឡុងអាយុ ២០ ឬ ៣០ឆ្នាំ អ្នកអាចប្រើផលិតផលជាតិសំណើមសំរាប់ជំនួសផលិតផលផ្សេងទៀតជាច្រើន ។   តើផលិតផលជាតិសំណើមប្រភេទណាដែលល្អ? គ្រូពេទ្យ Charles E. Crutchfield III បាននិយាយថា វាគឺជាផលិតផលដែលអាចធ្វើអ្វីបានគ្រប់យ៉ាងចាប់ពីផ្តល់ជាតិសំណើម ទៅដល់ការរក្សាទុកជាតិសំណើម និងជួយឱ្យស្បែករបស់អ្នកផលិតជាតិសំណើមបានកាន់តែច្រើន, ហើយប្រភេទដែលអ្នកគួរជ្រើសរើសគឺស្ថិតនៅលើតម្រូវការនៃស្បែករបស់ មនុស្សម្នាក់ៗ។   ប្រសិនបើស្បែកស្ងួតធម្មតា អ្នកគួររកផលិតផលជាតិសំណើមណាដែលមានផ្ទុក alpha hydroxy acids។ សាស្ត្រាចារ្យ Crutchfield និយាយថា វាអាចជួយឱ្យស្បែកផលិតជាតិសំណើមដោយខ្លួនឯងបានច្រើនជាងមុន។   គាត់ក៏បានណែនាំឱ្យប្រើផលិតផលដែលប្រើបច្ចេកវិទ្យា ហៅថា vesicular emulsion ចំពោះអ្នកដែលមានស្បែកស្ងួតខ្លាំង។ បច្ចេកវិទ្យានេះប្រើរបស់តូចៗ (microscopic spheres) ដែលនឹងជំនួសឱ្យស្រទាប់ជាតិសំណើមនិងទឹកដែលបញ្ចេញពេញមួយថ្ងៃ ដូច្នេះហើយវាអាចធ្វើឱ្យអ្នកមានជាតិសំណើមជាប់រហូត។   ប្រសិនបើស្បែកសំបូរជាតិប្រេង អ្នកគួរប្រើផលិតផលជាតិសំណើមដែលស្រាល, ប៉ុន្តែមិនត្រូវមិនប្រើសោះនោះទេ។ ទោះអ្នកសម្បូរជាតិប្រេងក៏អ្នកត្រូវការជាតិសំណើមដែរ។   អាថ៌កំបាំងទី ២: ឡេការពារកម្តៅថ្ងៃគឺជាផលិតផលប្រឆាំងភាពចាស់ដ៏ល្អបំផុត   មុននឹងពិភាក្សាជាមួយគ្រូពេទ្យវះកាត់កែសម្ផស្ស, មុននឹងចំណាយលើលើក្រែមប្រឆាំងភាពចាស់ដែលមានតម្លៃថ្លៃ, មុននឹងអ្នកធ្វើអ្វីមួយ អ្នកគួរសាកល្បងប្រើប្រាស់ឡេការពារកម្តៅថ្ងៃ។   ភាគច្រើនយើងបានដឹងថាវាបន្ថយនូវគ្រោះថ្នាក់នៃមហារីកស្បែក ប៉ុន្តែតើអ្នកដឹងឬទេថាវាគឺជាអាថ៌កំបាំងសម្ផស្សដែលជួយរក្សា ស្បែកអ្នកឱ្យនៅក្មេង?   អ្នកជំនាញនិយាយថា មូលហេតុគឺមកពីពេលដែលវារារាំងកាំរស្មីព្រះអាទិត្យដែលបំផ្លាញស្បែក វាក៏រារាំងឥទ្ធិពលដែលធ្វើឱ្យស្បែកចាស់ដែរ។   គ្រូពេទ្យ Antell និយាយថា ព្រះអាទិត្យមានឥទ្ធិពលលើការផលិតនៃ collagen នៃស្បែក, ហើយប្រសិនបើគ្មាន collagen ទេនោះ ស្បែកមិនអាចមានសំណើម ក្មេង និងគ្មានស្នាមជ្រួញនោះទេ។ ការត្រូវកម្តៅព្រះអាទិត្យច្រើន អាចធ្វើឱ្យស្បែកមានស្នាមជ្រួញមុនអាយុ។   តាមការសិក្សារបស់ American Academy of Dermatology ប្រសិនបើគ្មានការការពារពីឡេការពារកម្តៅថ្ងៃទេ អ្នកនឹងសម្គាល់ឃើញការប្រែប្រួលនៃស្បែកដោយសារការត្រូវនឹង កម្តៅថ្ងៃរយៈពេល ២-៣ នាទី ក្នុងអំឡុងពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។   អ្នកមិនត្រឹមតែមានស្នាមជ្រួញច្រើនទេ អ្នកនឹងមានឡើងអាចម៍រុយ,ស្នាមស្បែកចាស់, និងមានសរសៃរវៀម ។ ស្បែកនឹងទៅជាគគ្រើមនិងគ្មានជីវិតឬរយីករយាក។   ឡេការពារកម្តៅថ្ងៃអាចការពារស្បែករបស់អ្នកពីរស្មីព្រះអាទិត្យ ដូច្នេះទោះបីជាអ្នកចំណាយពេលច្រើននៅទីវាលក៏មុខរបស់អ្នកមិនមាន បញ្ហាដែរ។   សាស្ត្រាចារ្យ Crutchfield ណែនាំឱ្យជ្រើសរើសឡេការពារណាដែលមាន SPF ចាប់ពី ១៥ ឡើងទៅ។ ដោយសារកម្តៅព្រះអាទិត្យនឹងបំផ្លាញប្រសិទ្ធភាពរបស់វាទៅតាមពេលវេលា នោះអ្នកត្រូវលាបវាក្នុងចន្លោះពី ១ ទៅ ២ ម៉ោងម្តង ប្រសិនបើអ្នកនៅក្រោមកម្តៅថ្ងៃផ្ទាល់ក្នុងរយៈពេលយូរ។   ជម្រើសមួយទៀត៖ លាបឡេការពារកម្តៅថ្ងៃមុននឹងប្រើគ្រឿងសម្អាង បន្ទាប់មកប្រើម្សៅស្តើង (light, translucent mineral powder) ដើម្បីបន្ថែមការការពារស្បែកមុខ។   សាស្ត្រាចារ្យ Crutchfield និយាយថា ម្សៅទាំងនេះមានផ្ទុកជាតិការពារកម្តៅធម្មជាតិ ហើយដោយសារតែវាមិននៅជាប់នឹងស្បែករហូត អ្នកអាចប្រើវាបន្ថែមរហូតបាន។   អាថ៌កំបាំង ទី ៣: ជ្រើសរើសទឹកសម្អាតមុខឱ្យបានត្រឹមត្រូវ   ប្រសិនបើអ្នកជាអ្នកប្រើប្រាស់សាប៊ូធម្មតានិងទឹក អ្នកគួរតែពិចារណាពីវិធីលាងសម្អាតរបស់អ្នក។ គ្រូពេទ្យជំនាញខាងស្បែកនិយាយថា អាថ៌កំបាំងនៃសម្រស់ដែល្អជាងគេគឺការប្រើទឹកសម្អាតមុខដែលស្រទន់ ជាងគេបំផុតដែលអ្នកអាចរកបាន និងកុំប្រើញឹកញាប់ពេក។   សាស្ត្រាចារ្យ Crutchfield និយាយថា ក្នុងខណៈដែលការលាងមុខច្រើនដងក្នុងមួយថ្ងៃវាល្អ ប៉ុន្តែការលាងដោយប្រើទឹកសម្អាតវាមិនត្រឹមតែមិនអាចជួយអ្នកបាន ទេ វាថែមទាំងធ្វើឱ្យខូចស្បែករបស់អ្នកទៀត ប្រសិនបើអ្នកប្រើផលិតផលដែលអាចរោល។   ការលាងមុខញឹកញាប់ពេក (ច្រើនជាង ២ ដងក្នុងមួយថ្ងៃ) អាចបំផ្លាញរបាំងការពារជាតិលីពីត (lipid barrier) ដែលរក្សាស្បែកឱ្យនៅក្មេង។   សាស្ត្រាចារ្យ Crutchfield និយាយថា នៅពេលដែលបាត់បង់ការការពារនេះ ហើយរបាំងការពារស្បែកខូចទៀតនោះ ស្បែកនឹងស្ងួត នោះមានន័យថា វាអាចនឹងប្រេះ, របក, រមាស់, រោល, និងផ្សា ដែលធ្វើឱ្យអ្នកចាស់ជាងអាយុ។   ដំណោះស្រាយ៖ មិនត្រូវលាងមុខច្រើនជាង ២ ដងក្នុងមួយថ្ងៃ និងប្រើទឹកលាងសម្អាតឱ្យបានត្រឹមត្រូវ។   អាថ៌កំបាំង ទី ៤: ប្រើរបស់ឱ្យត្រូវតាមមុខងាររបស់វា   អ្នកអាចទិញសំរាប់គូភ្នែកដែលថ្លៃបំផុតនិងរបស់ផ្សេងៗទៀតដែល ថ្លៃៗ ប៉ុន្តែប្រសិនបើអ្នកគ្មានឧបករណ៍ត្រឹមត្រូវសំរាប់លាបវានោះទេ គុណប្រយោជន៍របស់វានឹងត្រូវបាត់បង់។   តើអ្វីជាឧបករណ៍ដែលត្រឹមត្រូវ? ជក់ត្រូវតែទន់និងមានលក្ខណៈស្រទន់ពេលដាក់នៅលើស្បែក ប៉ុន្តែត្រូវមានទម្ងន់ដើម្បីយកម្សៅលាបនៅលើស្បែក។ អ្នកជំនាញនិយាយថា ប្រសិនបើនោះជ្រុះហើយម្សៅនៅលើជក់នោះជ្រុះអស់ វាមិនមែនជាជក់ល្អនោះទេ។   អាថ៌កំបាំង ទី ៥: ផ្លាស់ប្តូរម៉ូតសក់ និង គ្រឿងសម្អាង ២ ឆ្នាំ ម្តង   ប្រសិនបើ អ្នកចូលរួមកម្មវិធីជួបជុំមិត្តកាលពីរៀនវិទ្យាល័យ ហើយឮគេនិយាយថា អ្នកមិនមានប្រែប្រួលអ្វីសូម្បីតែបន្តិច នោះអ្នកគួរតែមើលខ្លួនឯងឡើងវិញ។   អ្នកជំនាញនិយាយថា វាយឺតពេលហើយប្រសិនបើអ្នកមិនចាំពេលដែលអ្នកប្តូរម៉ូតសក់ឬរបៀប តុបតែងខ្លួនលើកចុងក្រោយបង្អស់នោះ។ Nick Chavez អ្នកជំនាញខាងសក់ នៅ Beverly Hills hair និយាយថា ភាពល្អឥតខ្ចោះនៃរូបរាងរបស់អ្នក រួមទាំងសក់និងការតុបតែងខ្លួន គួរតែមានការផ្លាស់ប្តូរយ៉ាងតិច ២ ឆ្នាំម្តង ឬ ញឹកញាប់ជាងនេះប្រសិនបើស្ទីលរបស់អ្នកផ្លាស់ប្តូរញឹកញាប់។ គាត់និយាយទៀតថា ការរក្សារូបរាងរបស់អ្នកឱ្យទាន់សម័យនឹងធ្វើឱ្យអ្នកមើលទៅក្មេង ជាងវ័យ។ គ្មានអ្វីបង្ហាញពីអាយុពិតរបស់ស្ត្រីជាងម៉ូតសក់និងរបៀបតែងខ្លួន ដែលហួសសម័យនោះទេ។   ប្រសិនបើអ្នកផ្លាស់ប្តូរខ្លួនឯងលើកចុងក្រោយយូរមកហើយនោះ អ្នកគួរទៅហាងលក់គ្រឿងសម្អាង ហើយសុំយោបល់ពីពួកគេ។ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ភាពជឿជាក់និងជំនឿលើខ្លួនឯង ទាំងនេះគឺជាកត្តាសំខាន់ដែលអ្នកមានអារម្មណ៍ល្អ។ អាថ៌កំបាំងនៃសម្រស់ស្ត្រីក៏បូកបញ្ចូលនឹងកត្តានេះដែរ ប៉ុន្តែចំពោះស្ត្រីដែលធ្លាប់ឈរនៅមុខកញ្ចក់អាចប្រាប់អ្នកពីអាថ៌ កំបាំងនេះបាន។
គួរបញ្ជាក់ថា លោក ព្រាប កុល គឺជាអតីតនាយកប្រតិបត្តិអង្គការតម្លាភាព។ លោក បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២០។
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានតែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ។
គោលដៅសំខាន់ៗដែលក្រុមការងារនឹងចុះទៅដល់មានដូចជា រាជធានីបុរាណនៅលើភ្នំគូលែន ដែលសាងសង់មុនអង្គរ, ផ្លូវបុរាណចេញពីទីក្រុងអង្គរឆ្ពោះទៅតំបន់សំខាន់ៗនៃអាណាចក្រអង្គរ, ទីតាំងយកថ្មមកកសាងប្រាសាទ នាសម័យអង្គរ និងឈ្វេងយល់ពីប្រព័ន្ធទឹកកសិន្ធុអង្គរវត្ត ដែលជួយទប់លំនឹងប្រាសាទ និងការគ្រប់គ្រងទឹកកសិន្ធុអង្គរវត្ត នៅក្នុងរូវប្រាំងនិងរដូវស្សា ជាដើម។ សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា៕ អត្ថបទទាក់ទង   ព្រឹក,រសៀល,យប់ នៅសៀមរាប គួរទៅកម្សាន្តកន្លែងណា?   កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងទៅស្វែងរកលក្ខណៈពិសេសក្នុងតំបន់ភ្នំគូលែន   Mercedes-Benz នឹងបង្ហាញកំណប់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ នៅភ្នំគូលែន
ភ្នំពេញ៖ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានចាប់ផ្ដើមបំពេញបេសកកម្មលើកទី៥ របស់ខ្លួនឆ្ពោះទៅកាន់តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ នាខេត្តសៀមរាបហើយ។ បេសកកម្មលើកទី៥នេះ ចាប់ផ្ដើមពីថ្ងៃទី៧-៩ តុលា។
តួលេខនេះ ត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំរបស់ក្រសួងមួយនេះ និងគណៈប្រតិភូពីរដ្ឋបាលហុងកុង។ តាមរយៈកិច្ចប្រជុំនេះ អ្នកវិនិយោគហុងកុងចង់ស្វែងយល់ពីសក្ដានុពលវិនិយោគបន្ថែមទៀតមកកម្ពុជា។ ក្នុងឱកាសនោះដែរ  លោក ប៉ាន សូរស័ក្ដិ បានស្នើឲ្យហុងកុងបោះទុនបន្ថែមទៀតលើផលិតផលធ្វើដំណើរ ខណៈហុងកុងកំពុងមានចំណែកវិនិយោគធំក្នុងវិស័យនេះនៅកម្ពុជា។ ការវិនិយោគរបស់អ្នកជំនួញហុងកុងនៅកម្ពុជា កាលពីឆ្នាំ២០១៧ គឺបោះទុនលើវិស័យកាត់ដេរសម្លៀកបំពាក់ និងកាបូប៕
ភ្នំពេញ៖ កាលពីឆ្នាំ២០១៧ កន្លងទៅ ក្រុមហ៊ុនថ្មីរបស់រដ្ឋបាលហុងកុង ដែលចូលមកកម្ពុជា មានចំនួន៥ ក្រោមទុនវិនិយោគសរុបជិត ៣០ លានដុល្លារអាមេរិក។
បន្ទាប់ពីដាក់ឱ្យដំណើរការរយៈពេល៣ឆ្នាំមក វិមានឈ្នះឈ្នះ ទទួលបានកំណើនអ្នកចូលទស្សនាបន្តបន្ទាប់ ប្រមាណ៤លាននាក់។ បើតាមលោក ណឹម សុវត្ថិ ក្រសួងការពារជាតិ គ្រោងនឹងសាងសង់សារមន្ទីរថ្មី ដើម្បីទាក់ទាញអ្នកទស្សនាបន្ថែម។   លោក ណឹម សុវត្ថិ បានលើកឡើងថា៖«យើងមានគម្រោងធ្វើសារមន្ទីរធំមួយទំហំ២ពាន់ម៉ែត្រការេ ក្នុងបរិវេណវិមានឈ្នះឈ្នះ។ ហើយគម្រោងបន្ទាប់គឺ នឹងមានការរៀបចំកែសម្រួលប្រាសាទ នៅតំបន់ជុំវិញនោះផងដែរ»។   មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបន្ថែមដូច្នេះថា អ្នកចូលទស្សនានៅវិមានឈ្នះឈ្នះ មានទាំងបរទេស ប្រជាជនក្មេងចាស់ និងសាសនាចម្រុះ។   វិមានឈ្នះឈ្នះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋានមរតកតេជោ។ វិមានឈ្នះឈ្នះ ត្រូវបានសម្ពោធ និងដាក់ដំណើរការជាផ្លូវការ នៅថ្ងៃ២៩ ធ្នូ ឆ្នាំ២០១៨៕
ភ្នំពេញ៖ ដោយសារកំណើននៃអ្នកចូលទស្សនាវិមានឈ្នះឈ្នះច្រើន ក្រសួងការពារជាតិ គ្រោងនឹងសាងសង់សារមន្ទីរថ្មី ដើម្បីទាក់ទាញអ្នកទស្សនាបន្ថែម។ នេះបើតាមលោក ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៨កញ្ញា ដោយសមត្ថកិច្ច ដកហូតបានគ្រឿងញៀន២១កញ្ចប់ ជាក្រាមពណ៌សថ្លា និងសម្ភារវេចខ្ចប់ រួមទាំងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង២៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ រូបភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
កម្លាំងនគលបាលខណ្ឌមានជ័យ និងអង្គភាពពាក់ព័ន្ធដល់ទៅ១២០នាក់ បានចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀននៅតំបន់ទីលានចាក់សំរាម ស្ថិតក្នុងភូមិព្រែទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២៥នាក់ (ស្រី៦នាក់)។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការរាជធានីភ្នំពេញ។
Aston Villa បញ្ចប់ការប្រកួតចុងក្រោយដោយបានយកឈ្នះលើ Brighton & Hove Albion លទ្ធផល ២-១ ដើម្បីអាចរកបានពិន្ទុដណ្តើមបានកៅអីលេងក្នុងពាន Europa Conference League។ Aston Villa បញ្ចប់ដំណើររបស់ Tottenham hotspur ដែលកំពុងជួបបញ្ហានៃក្បាលម៉ាស៊ីនដឹកនាំក្រុមចេញពីការប្រជែងពានរង្វាន់អឺរ៉ុប ដោយឈរនៅចំណាត់ថ្នាក់លេខ ៨ រកបាន ៦០ពិន្ទុ ពីក្រោមក្រុមដឹកនាំដោយលោក Unai Emery ដែលមាន ៦១ពិន្ទុ ឈរលេខ ៧។   កាលពីចាប់ផ្តើមរដូវកាល ២០២២-២៣ ជាង ១១ប្រកួតដំបូង Aston ញាំញីដោយភាពបរាជ័យក្រោមការដឹកនាំរបស់លោក Gerrard មិនសមដូចភាពជោគជ័យពេលដែលអ្នកចាត់ការសញ្ជាតិអង់គ្លេសបានមកដឹកនាំដំបូងនៅពាក់កណ្តាលរដូវកាល ២០២១-២២។    ១១ប្រកួតរដូវកាលថ្មី ក្នុងនោះរងបរាជ័យចំនួន ៦ប្រកួត នៃ Premier League ហើយការបរាជ័យចុងក្រោយដែលធ្វើឱ្យលោក Gerrard អស់តំណែង គឺប្រកួតចាញ់ក្រុម Fulham លទ្ធផល ៣-០។ លោក Steven Gerrard បានចែកផ្លូវជាមួយ Aston Villa បន្ទាប់ពីដឹកនាំបានរយៈពេល ១១ខែ។   លោក Emery ជាបន្តបន្ទាប់លោកបានជួយកែប្រែ Aston Villa ដែលកំពុងជាក្រុមស្ថិតនៅក្បែតំបន់កាត់ចោល រហូតបន្តប្រកួតទទួលបានជ័យជម្នះជាបន្តបន្ទាប់។ ចាប់តាំងពីលោក Emery មកដឹកនាំ Aston Villa បានក្លាយជាក្រុមដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់ក្រុមដទៃនៅក្នុង Premier League។    មូលហេតុនៃភាពជោគជ័យរបស់ Aston នោះគឺលោក Emery បានកែប្រែទម្រង់លេងរបស់ក្រុមបានយ៉ាងល្អ រាល់ពេលលេងនៅក្នុងទឹកដី Villa Park របស់ពួកគេ។ ចាប់តាំងពីចូលមកដឹកនាំ ការប្រកួត ៧លើកក្នុងទឹកដីកីឡដ្ឋាន Villa Park ក្រុមលោក Emery ទទួលបានជ័យជម្នះជាប់ៗគ្នា ទន្ទឹមនឹងពេលកីឡាឆាប់ផ្សារភ្ជាប់ទៅនឹងទម្រង់លេងដែលរៀបចំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។   បន្ទាប់ពីជួយក្រុមបានលេងក្នុងពានរង្វាន់ Europa Conference League លោក Emery បានរីករាយខ្លាំងជាមួយ ភាពជោគជ័យរបស់ Aston បន្ទាប់ពីការដឹកនាំបានរយៈពេល ៦ខែ។   «ខ្ញុំពិតជាមានមោទនភាព កីឡាករទាំងនេះពិតជាបានដើរតាមការណែនាំរបស់ខ្ញុំក្នុងរយៈពេល ៦ខែមកនេះ វាពិតជាទាមទារការប្តេជ្ញាចិត្តខ្ពស់។ យើងបានបំបាក់ក្រុមដ៏ល្អដូចជា Brighton និងទទួលបានកៅអីលេងនៅក្នុងអឺរ៉ុប នៅពេលវេលាចុងក្រោយ យើងនឹងលេងក្នុងពានរង្វាន់អឺរ៉ុប ដែលជារឿងដ៏សំខាន់មួយសម្រាប់ខ្ញុំ វាបានផ្តល់ឱ្យខ្ញុំគ្រប់យ៉ាង ពិតជាអស្ចារ្យ ការប្រកួតប្រជែង ហើយនិងពានរង្វាន់នៅពេលវេលាចុងក្រោយ។»។ លោក Emery បាននិយាយបែបនេះក្រោយបញ្ចប់ការប្រកួតចុងក្រោយនៃ Premier League។   ប្រវត្តិនៃការដឹកនាំរបស់លោក Emery ក្នុងពានរង្វាន់អឺរ៉ុប លោកបានជួយ Sevilla ឈ្នះពានរង្វាន់ Europa League ចំនួន ៣លើក និងជួយ Villarreal ឈ្នះពានរង្វាន់លំដាប់ទីពីរអឺរ៉ុបចំនួន ១លើកដូចគ្នា៕    
Aston Villa បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ក្រោយពេលលោក Unai Emery បានចូលមកដឹកនាំ និងបានជួយនាំក្រុមស្ថិតនៅលីគអង់គ្លេស វិលត្រលប់ទៅកាន់ការប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុបឡើងវិញលើកដំបូង ក្រោយរង់ចាំរយៈពេលជាង ១៣ឆ្នាំ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានកែប្រែភាពរអាក់រអួលដែលកើតមានក្នុងក្រុមបន្ទាប់ពីការដឹកនាំរបស់លោក Steven Gerrard។
ក្នុងសាររំលែកទុក្ខដែលផ្ញើទៅកាន់លោកស្រី អ៊ុំ ផារ៉ាន់ ភរិយាលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេច ហ៊ុន សែន បានបង្ហាញសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងមរណភាពនេះ។ សម្ដេច ហ៊ុន សែន ចាត់ទុកការបាត់បង់លោក សំបូរ មាណ្ណារ៉ា ជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។   រូបភាពពីហ្វេសប៊ុកលោក សំបូរ មាណ្ណារ៉ា លើសពីនេះ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖«មរណភាពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក»។   អត្ថបទទាក់ទង   ទូកទៅ កំពង់នៅ! អតីតនិស្សិត សាធារណជន សោកស្ដាយការបាត់បង់លោក សំបូរ មាណ្ណារ៉ា   សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា ទទួលមរណភាពនៅព្រឹកថ្ងៃទី២០ មេសានេះ  គួរជម្រាបថា លោក សំបូរ មាណ្ណារ៉ា បានបម្រើការងារក្នុងវិស័យអប់រំ ពិសេសលើជំនាញប្រវត្តិសាស្ត្រ ប្រមាណ៤០ឆ្នាំមកហើយ។ សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ ខិតខំបង្ហាត់បង្រៀន និងចែករំលែកចំណេះដឹងពីប្រវត្តិសាស្រ្តវប្បធម៌ខ្មែរ ដល់និស្សិត និងសាធារណជនជាច្រើននាក់។   លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕    
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត ដែលទទួលមរណភាពកាលពីព្រឹកមិញ។ បើតាមសម្ដេច ហ៊ុន សែន មរណភាពរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។
  «ស្ត្រីផ្កាមាស» សម្រាប់សម្គាល់លើស្ត្រីលក់ខ្លួន ហើយគេឃើញមានពាក្យផ្សេងទៀត ដូចជាពាក្យ ស្ត្រីពេស្យា, លញ្ជិកា, វេសិយា, វេសី, នគរសោភិនី, រូបជិវិនី, រូបាជីវា, រូបូបជិវិនី, ពិលាសិនី ឬវិលាសិនី និងវណ្ណទាសី។ ពាក្យទាំងអស់នេះ សុទ្ធតែមានន័យដូចគ្នា ហើយប្រើមួយណាក៏ត្រឹមត្រូវដូចគ្នាដែរ៕           
«ស្ត្រីផ្កាមាស» មិនមែនសំដៅលើ ស្ត្រីដែលមានផ្កាពណ៌មាសនោះទេ តែប្រែមកថា ជាស្រី្តដែលរកស៊ីនៅពេលយប់ទៅវិញ។ មូលហេតុដែលគេហៅថា «ស្ត្រីផ្កាមាស» ដោយសារតែស្ត្រីនោះប្រកបមុខរបរលក់ខ្លួន។  ពលរដ្ឋខ្មែរ មិនសូវប្រើពាក្យនេះទេ តែប្រើពាក្យផ្សេងមកជំនួសវិញ ដូចជាពាក្យ ស្ត្រីពេស្យា ជាដើម។
គម្រោងសាងសង់ខាងលើ គឺស្ថិតក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនវិនិយោគមួយ ដែលមានឈ្មោះថា OCIC។ សាលារាជធានីភ្នំពេញ បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ស្ពានអាកាសថ្មើរជើងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ភ្លើងស្តុប ដោយមិនប៉ះពាល់ដល់ចរាចរ និងធានាសុវត្ថិភាព។ ជុំវិញបញ្ហាខាងលើ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទេ ដោយសារតែហៅទូរសព្ទចូលដែរ តែលោក អះអាងថា កំពុងរវល់នឹងការងារ ហើយក៏ផ្តាច់ការហៅចូល៕
ភ្នំពេញ៖ នៅសប្តាហ៍ក្រោយ ស្ពានអាកាស សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង នឹងត្រូវសាងសង់ឡើង នៅជុំវិញស្តុបរង្វង់មូលនាងគង្គីង ដែលស្ថិតក្នុង ខណ្ឌ៧មករា។ នេះបើតាមសារ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ។
«ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយប្រកបដោយគតិបណ្ឌិត សំដៅបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារនូវស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័នជាតិ»។ នេះជាការវាយតម្លៃរបស់ ស.ស.យ.ក. ដែលជាស្ថាប័នយុវជនមួយមានកំណើតតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ កាលពីថ្ងៃទី២៨ ខែកក្កដា សម័យប្រជុំរដ្ឋសភាលើកទី៧ បានសម្រេចអនុម័តសំឡេងលើសពីរភាគបីនៃចំនួនសមាជិកសភាទាំងមូលលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម។ ក្រៅពីស.ស.យ.ក. បណ្តាគណបក្សនយោបាយមួយចំនួន ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សខ្មែតែមួយ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ ជាដើម ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញជំហរគាំទ្រផងដែរ។ អត្ថបទទាក់ទង   កែរដ្ឋធម្មនុញ្ញលើកទី១០៖ ក្រសួងយុត្តិធម៌ បើកឲ្យបក្សនយោបាយ និងសង្គមស៊ីវិល ចូលសួរដេញដោល ដើម្បីឲ្យអស់ចិត្ត ប៉ុន្តែសម្រាប់គណបក្សភ្លើងទៀន និងអ្នករិះគន់មួយចំនួន បានប្រតិកម្មថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺដើម្បីតែការពារអំណាចមនុស្សមួយក្រុមប៉ុណ្ណោះ។ គណបក្សភ្លើងទៀន គណបក្សឆន្ទះខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុទ្ធតែបានបង្ហាញជំហរមិនគាំទ្រ។ ទាក់ទងនឹងបញ្ហានេះដែរ នាយប់ថ្ងៃទី២៩កក្កដា ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន អញ្ជើញឲ្យគណបក្សនយោបាយ និងសង្គមស៊ីវិលទាំងអស់ដែលអះអាងថា ការកែរដ្ឋធម្មនុញ្ញប៉ះពាល់ដល់ប្រជាធិបតេយ្យ ទៅបំភ្លឺដោយផ្ទាល់ជាមួយគ្នានៅទីស្ដីការក្រសួង។ ក្រុមអ្នកសារព័ត៌មាន ក៏ត្រូវបានអញ្ជើញឲ្យតាមដានយកព័ត៌មាន នៃជំនួបនេះផងដែរ៕
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាយប់ថ្ងៃទី២៩ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំពោះការសម្រេចអនុម័តរបស់អង្គរដ្ឋសភា លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។
កីឡាករវ័យ ២៣ឆ្នាំ ស៊ុតគ្រាប់បាល់តាមពីក្រោយ ១គ្រាប់ នៅនាទី៥៤សម្រាប់ក្រុម Man City បន្ទាប់ពីត្រូវបានក្រុម RB Leipzig ស៊ុតនាំមុខ ២គ្រាប់មុននៅនាទី ១៣ និង ៣៣ ដោយកីឡាករ Lois Openda ទាំង ២គ្រាប់។ ២គ្រាប់វាយបកបន្ថែមដើម្បីយកឈ្នះធ្វើបានដោយកីឡាករ Phil Foden នាទី៧០ និង Julian Alvarez នៅនាទី៨៧។ ឈ្នះលើ Leipzig ធ្វើឱ្យការពារជើងឯក Man City រកបាន ១៥ពិន្ទុស្ថិតនៅកំពូលតារាង ហើយបានកក់កៅអីសម្រាប់វគ្គជម្រុះ ១៦ក្រុមរួចស្រេច ខណៈមានការប្រកួតក្នុងពូលនៅសល់ ១ប្រកួតចុងក្រោយ។   ស៊ុត ១គ្រាប់ក្នុងការប្រកួតនេះ ជាដង្ហើមជ័យជម្នះឡើងវិញសម្រាប់ Man City ពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិន័រវែស បានជួយឱ្យរូបគេបំបែកកំណត់ត្រាជាកីឡាករដែលស៊ុតបាល់ ៤០គ្រាប់ក្នុង Champions Leagea លឿនជាងគេបង្អស់ នៅត្រឹមការបង្ហាញខ្លួនត្រឹមតែ ៣៥ប្រកួត។ ចំណាតថ្នាក់លេខ ២ Ruud van Nistelrooy ធ្វើបាននៅការប្រកួតទី៤៥ ហើយលេខ ៣ Kylian Mbappe ធ្វើបាននៅការប្រកួតទី៥៩។   មិនត្រឹមតែប៉ុណ្ណោះ Haaland ក៏ជាកីឡាករវ័យក្មេងជាងគេដែលរកបាន ៤០គ្រាប់ ត្រឹមវ័យ ២៣ឆ្នាំ និង ១៣១ថ្ងៃ ខណៈដែលលេខ ២ Kylian Mbappe ស្ថិតធ្វើបានកំណត់ត្រានេះនៅត្រឹមវ័យ ២៣ឆ្នាំ ៣១៧ថ្ងៃ, លេខ ៣ Lionel Messi ធ្វើបានត្រឹមវ័យ ២៤ឆ្នាំ ១៣០ថ្ងៃ ។ ចំណែក Cristiano Ronaldo លេខ ៦ រកបាន ៤០គ្រាប់នៅវ័យ ២៧ឆ្នាំ និង ២៤១ថ្ងៃ។ ៣ថ្ងៃមុនការប្រកួត UCL មកដល់ Haaland ក៏បានក្លាយជាកីឡាករដែលរកបាន ៥០គ្រាប់លឿនជាងគេបង្អស់នៅក្នុងក្របខណ្ឌ Premier League នៅក្នុងការប្រកួតស្មើ ១-១ ជាមួយនឹងក្រុម Liverpool។   បន្ទាប់ពីធ្វើបានកំណត់ត្រាដ៏អស្ចារ្យទាំងនេះ កីឡាករវ័យ ២៣ឆ្នាំ ទទួលបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកចាត់ការក្រុមលោក Pep Guardiola។    «សារជាថ្មីម្តងទៀតហើយ? តើខ្ញុំត្រូវប្រាប់អ្នកម្តងទៀតឬ? យើងស្រលាញ់គេខ្លាំងណាស់ មិនត្រឹមតែជាអ្នកគ្រាប់បាល់ដ៏ពូកែនោះទេ ប៉ុន្តែនៅមានរឿងជាច្រើនបន្ថែមទៀតដែលគេនឹងបង្ហាញ។»។ លោក Guardiola បាននិយាយទាក់ទងនឹង Haaland ក្រោយចប់ការប្រកួត៕
Erling Haaland កីឡាករខ្សែប្រយុទ្ធប្រចាំក្រុម Manchester City បានបំបែកកំណត់ត្រាថ្មីមួយបន្ថែម ដោយរូបគេក្លាយជាកីឡាករដែលស៊ុតរកបានគ្រាប់បាល់ ៤០គ្រាប់លឿនជាងគេបំផុតនៅក្នុងពានរង្វាន់ UEFA Champions League ក្រោយជួយរួមចំណែករកបាន ១គ្រាប់ក្នុងជ័យជម្នះរបស់ក្រុម ស្ថិតក្នុងប្រទេសអង់គ្លេសឈ្នះលើ RB Leipzig លទ្ធផល ៣-២ នារាត្រីចូលថ្ងៃទី២៩ ខែវិច្ឆិកា។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកការពារសិទិ្ធមនុស្សនៃអង្គការលីកាដូ ប្រាប់ថា លោក បានទទួលព័ត៌មានពីសហការីរបស់លោកប្រចាំនៅខេត្តបាត់ដំបងថា លោក ងួន លី ត្រូវបានតុលាការខេត្តបាត់ដំបង បើកសវនាការជំនុំជម្រះ និងប្រកាសកាលសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល១០ខែ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ចំពោះការពិន័យប្រាក់ប៉ុន្មាននោះ លោក មិនទាន់ទទួលបានព័ត៌មាននោះទេ។ តុលាការខេត្តបាត់ដំបង ប្រើពេលតែ៤-៥ថ្ងៃប៉ុណ្ណោះ ក្នុងការបញ្ចប់សំណុំរឿងរបស់បុរសឈ្មោះ ងួន លី ដោយនៅថ្ងៃទី២១ ខែសីហា បុរសនេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ ហើយក្រោយបញ្ជូនទៅដល់តុលាការ តុលាការ ក៏សម្រេចកាត់ទោសនៅថ្ងៃទី២៥ ខែសីហា។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២៦ ខែសីហា លោក អំ សំអាត លើកឡើងថា តុលាការខេត្តបាត់ដំបង ហាក់ប្រើនីតិវិធីលឿន ក្នុងការកាត់ក្តីបុរសឈ្មោះ ងូន លី។ លោក យល់ថា តុលាការ គួរតែស៊ើបអង្កេតឲ្យបានច្បាស់លាស់សិន មុនឈានដល់ការកាត់ក្តី ដើម្បីចៀសវាងការរិះគន់។ លោក បន្តថា អ្វីដែលបុរសនោះ និយាយគ្រាន់តែជាការបង្ហាញក្តីកង្វល់របស់ខ្លួនជាកសិករ ដែលមិនទាន់ឃើញអាជ្ញាធរចុះទៅប្រមូលទិញមៀន។ មន្រ្តីសង្គមស៊ីវិលរូបនេះ មានប្រសាសន៍ថា៖«គាត់ គ្រាន់តែប្រើសិទ្ធិបញ្ចេញមតិ មិនមែនជាបទល្មើសទេ»។ លោក ងួន លី បាននិយាយក្នុងវីដេអូ ដែលបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Accou Nt កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ថា៖«កាលពីមុន ថា សម្តេច [ហ៊ុន សែន] គាត់ជួយទិញ ឲ្យខាងស្រុក ខាងភូមិ គាត់ចុះមក [សួរ] ថា យើង មាន [មៀន] ប៉ុន្មានតោន ឲ្យប្រជាពលរដ្ឋ កាច់អ៊ីចឹងទៅ ហើយពីមុនថា ឲ្យដាក់ថង់ គេ យកទៅហើយ។ ឥឡូវ ថាដាក់ថង់ គេ អត់យកទេ គេឲ្យដាក់ឡាំងវិញ។ ឥឡូវដាក់ឡាំងហើយ គេ តេមកថា ដាក់ឡាំង ក៏គេ អត់យកដែរ។ អត់ទិញ ហើយឲ្យពួកគាត់ កាច់ធ្វើអី មើលមៀន នៅពេញណាពេញណីទាំងអស់។ បើថាជ្រុលជាមិនទិញហើយ កុំឲ្យគាត់កាច់ អស់លុយថ្លៃកម្មករ។ គ្រាន់តែថ្លៃកម្មករ និងឡានដឹកទៅវិញទៅមក អស់លុយមួយគំនរ»។ ប៉ុន្តែ នៅថ្ងៃទី ២៣ ខែសីហា បុរសឈ្មោះ ងួន លី បានបង្ហោះសារលើគណនីហ្វេសប៊ុកថា មៀនរបស់ខ្លួន ត្រូវបានទិញហើយ។ បុរសនេះ សរសេរថា៖«ជម្រាបសួរបងប្អូន ពូមីង អរគុណ សម្ដេចពុក ដែលបានជួយទិញ [មៀន] របស់ខ្ញុំ និងរបស់កសិករទាំងអស់គ្នា»។  ក្រោយមៀនប៉ៃលិនរបស់ប្រជាកសិករ មិនអាចនាំចេញទៅថៃបាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ១៨ ខែសីហា បានបញ្ជាមន្រ្តីឲ្យចុះទៅទិញមៀនរបស់ប្រជាកសិករ។ សម្តេច បានសរសេរលើទំព័រហ្វេសប៊ុកថា៖«ខ្ញុំ អាចបញ្ចាំផ្ទះយកលុយទៅទិញ [មៀន] ពីកសិករ ដែលកំពុងជួបការលំបាក តែខ្ញុំ ពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចម្ការមៀនច្រើននោះទេ សុំការយោគយល់ផង»៕
បុរសម្នាក់ឈ្មោះ ងួន លី ជាកសិករនៅខេត្តបាត់ដំបង បានបង្ហោះវីដេអូខ្លីលើគណនីហ្វេសប៊ុក ដោយនិយាយថា អាជ្ញាធរ ទៅប្រាប់កសិករឲ្យបេះមៀនប៉ៃលិនឬតាង៉ែនទុក ហើយអាជ្ញាធរ នឹងចុះទៅប្រមូលទិញ តែដល់ពេលកសិករ រួមទាំងរូបលោកផង បានបេះមៀនប៉ៃលិនទុកហើយ បែរជាមិនឃើញអាជ្ញាធរចុះទៅប្រមូលទិញទៅវិញ។ សម្តីនេះ បានធ្វើឲ្យលោក ជាប់ពន្ធនាគាររយៈពេល១០ខែ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអាម៉េរិកនៅកីឡដ្ឋាន Hard Rock ក្នុងក្រុង Miami សហរដ្ឋអាម៉េរិក ដែលត្រូវបានពន្យារពេលជាងមួយម៉ោង ដោយសារហ្វូងអ្នកគាំទ្រសម្រុកចូល និងផ្លោះចូលកីឡដ្ឋានយ៉ាងអនាធិបតេយ្យនោះ មិនមានការស៊ុតបញ្ចូលទីគ្នាឡើយនៅម៉ោង៩០នាទី រវាងម្ចាស់ការពារជើងឯកអាហ្សង់ទីន និងកូឡុំប៊ី។   ក្រុមទាំងពីរត្រូវបន្ថែមម៉ោង១៥នាទីពីរដង ដោយបន្ថែមលើកទី១នៅតែគ្មានការស៊ុតចូលគ្នា។ នៅវគ្គបន្ថែមម៉ោង១៥នាទីលើកទី២ នៅនាទី១១២ ខ្សែប្រយុទ្ធ Lautaro Martínez ទាត់ចូលទីគ្រាប់បាល់ជ័យជម្នះ ដើម្បីជួយអាហ្សង់ទីន ឈ្នះកូឡុំប៊ីទាំងស្រដាបត្រដួស ១-០។   នេះជាការការពារតំណែងជើងឯករបស់អាហ្សង់ទីនបានសម្រេច និងជាការឈ្នះជើងឯក Copa America លើកទី៣របស់ពួកគេ។ ប្រធានក្រុម Lionel Messi រួមចំណែងយ៉ាងសំខាន់ក្រុមការជួយក្រុមជម្រើសជាតិខ្លួនឈ្នះជើងឯកប្រចាំទ្វីបអាម៉េរិក២លើកជាប់គ្នា និង FIFA World Cup ឆ្នាំ ២០២២ ផង។   ដោយឡែក កូឡុំប៊ីបានត្រឹមសោកស្តាយ ដែលបង្ហាញស្វែងរកជើងឯកជាលើកទី២របស់ខ្លួន។  កូឡុំប៊ី ឈ្នះ Copa America លើកដំបូងនៅឆ្នាំ២០០១ បន្ទាប់ពីរងជើងឯកនៅឆ្នាំ១៩៧៥។ អ៊ុយរូហ្គាយ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះកាដាណា ២-០ នៃព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ ដែលអាម៉េរិកទទួលសិទ្ធធ្វើម្ចាស់ផ្ទះ៕  
អាហ្សង់ទីនក្លាយជាម្ចាស់ជើងឯក Copa America ឆ្នាំ ២០២៤ តាមរយៈការឈ្នះកូឡុំប៊ីក្នុងម៉ោងបន្ថែម១៥នាទីពីរដងក្នុងលទ្ធផល ១-០ នៅជំនួបវគ្គផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា។
  «ខារ៉ាអូខេ ឬការ៉ាអុកិ» គឺជាពាក្យពីរម៉ាត់នៃភាសាជប៉ុន ផ្សំចូលគ្នា គឺការ៉ា និងអុកិ។ ភាសាជប៉ុន ពាក្យថា ការ៉ា មានន័យថា ទទេ ឬគ្មាន។ ចំណែកពាក្យថា អុកិ មកពីភាសាបារាំង ថា អ័គកេះ ដែលខ្មែរយើងហៅថា តន្ត្រី ឬភ្លេង។ ដូច្នេះពាក្យថា ខារ៉ាអូខេ ឬការ៉ាអុកិ មានន័យថាកម្មវិធីដែលមានតែតន្ត្រី ឬភ្លេងទទេ។   ប្រសិនបើយើងទៅការ៉ាអុកិ មានន័យថាយើងទៅច្រៀងចម្រៀង ដែលមានតែភ្លេង ឬតន្ត្រីទទេ។ ប៉ុន្តែ សម្រាប់នៅកម្ពុជា ឬនៅប្រទេសផ្សេងៗមួយចំនួនទៀត ពេលទៅខារ៉ាអូខេ ឬការ៉ាអុកិ គឺទៅដើម្បីបានឱប ស្ទាបអង្អែល បានកេះកៀវ នារីក្មេងៗ ឬអាចឈានដល់សេវាផ្លូវភេទផងដែរ។    ការ៉ាអុកិ(Karaoke) ឬខារ៉ាអូខេ  ត្រូវបានបង្កើតឡើងដោយលោកដាយស៊ូកិ អ៊ីណូអិ (DAISUKE INOUE) ជនជាតិជប៉ុន កាលពីអំឡុងឆ្នាំ១៩៧០ ហើយនៅឆ្នាំ១៩៧១ កម្មវិធីនេះ ចាប់ផ្តើមល្បីល្បាញខ្លាំងនៅទីក្រុងកូបេ និងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។   លោកដាយស៊ូកិ អ៊ីណូអិ ជាក្រុមតន្ត្រីមួយប្រចាំក្លឹបកម្សាន្តនៅទីក្រុងអូសាកា ប្រទេសជប៉ុន។ លោកពុំមែនជាអ្នកជំនាញខាងតន្ត្រីទេ តែលោកបង្កើតជាខារាអូខេ ឬការ៉ាអុកិ នេះ គឺធ្វើទៅតាមសំណើ របស់ប្រធានក្រុមហ៊ុនម្នាក់ ដែលគេមិនបង្ហាញឈ្មោះ ចង់ច្រៀងលេងម្នាក់នៅពេលខ្លួនអផ្សុក។ ប្រធានក្រុមហ៊ុនេះ ស្នើឲ្យលោកដាយស៊ូកិ អ៊ីណូអិ ប្រគុំតន្ត្រី ក្នុងក្លឹប  ដើម្បីគាត់ច្រៀងម្នាក់ឯង។     លោកដាយស៊ូកិ អ៊ីណូអិ មានអារម្មណ៍ថា ប្រសិនបើគេអាចច្រៀងម្នាក់ឯងបាន ម្តេចក៏យើងមិនរកវិធី បំពាក់បច្ចេកវិជ្ជាថ្មីទៅម៉ាស៊ីនចាក់ថាស ហើយច្រៀងតែម្នាក់ឯងខាងក្រៅក្លឹបទៅ?។ ចាប់ពីពេលនោះមកលោក និងសហការី បានបង្កើតបន្ទប់សម្រាប់ច្រៀងជាឯកជន ចំនួន១១បន្ទប់ ដោយបំពាក់គ្រឿងបរិក្ខារ មានកាស្សែត មានអំភ្លី និងចាប់ផ្តើមចុះកិច្ចសន្យាជួលម៉ាស៊ីនចាក់តាមរង្គសាល ក្នុងទីក្រុងកូបេ នៅឆ្នាំ១៩៧១។   លោកអ៊ីណូអិ បានធ្វើឲ្យការខ្មាសអៀនរបស់ប្រជាជនជប៉ុន ដែលមិនហ៊ានច្រៀង មានការផ្លាស់ប្តូរ ចាប់ពីពេលនោះមក ហើយពិភពលោកទាំងមូល ក៏ទទួលយកកម្មវិធីរបស់លោកទៅធ្វើអាជីវកម្មដោយសេរី ប៉ុន្តែប្រហែលដោយសារបញ្ហាកម្មសិទ្ធិបញ្ញា សព្វថ្ងៃលោកស្ទើរតែពុំមានអ្វីសោះ។ ឯក្រុមហ៊ុន ខារ៉ាអូខេ ដែលលោកប្រគល់ឲ្យប្អូនប្រុស របស់លោកគ្រប់គ្រងនោះ បានបិទទ្វារទៅហើយ។  លោកអ៊ីណូអិ និយាយថា ខ្ញុំជាអ្នកបង្កើតជាម៉ែឪខារ៉ាអូខេ តែឥឡូវខ្ញុំបានបោះបង់វាចោលហើយ។   បច្ចុប្បន្នពាក្យ«ខារ៉ាអូខេ» នេះមានពលរដ្ឋនៅក្នុងប្រទេសមួយចំនួន ព្រមទាំងពលរដ្ឋកម្ពុជានិយមហៅពាក្យម្យ៉ាងទៀតដែលមានន័យដូចនឹងពាក្យ«ខារ៉ាអូខេ»ដែរ គឺ«KTV»៕ 
«ខារ៉ាអូខេ» តាមសំនៀងភាសាខ្មែរ ឬការ៉ាអុកិ (Karaoke) តាមភាសាជប៉ុនកំពុងពេញនិយមទាំងនៅកម្ពុជា និងនៅសកលលោក ប៉ុន្តែសម្រាប់នៅកម្ពុជា មនុស្សភាគច្រើនពុំបានដឹង ឬយល់អត្ថន័យ នៃពាក្យខារ៉ាអូខេ ឬការ៉ាអុកិនេះទេ។
«ព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមានកន្លែង២ធំៗសំខាន់ៗ ទី១គឺស្តាតមរកតេជោ និង ស្តាតអូឡាំពិក។ ក្រសួងបានបំពាក់ Public wifi ដែលប្រើប្រាស់ថវិកា៥០ម៉ឺនដុល្លារ មុនដំបូងចេញលុយខ្លួនឯងទេ ប៉ុន្តែក្រោយមកបាន ព្រោះត្រូវបញ្ជាទិញមុនទាំងអស់ អ៊ីចឹង គឺគណៈកម្មាការរៀបចំស៊ីហ្គេម CAMSOC បានសម្រេចផ្ដល់ថវិកាជូនក្រសួងវិញ»។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍។    ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដា្ឋនរចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែឧសភា រដ្ឋមន្រ្តីរូបនេះ បញ្ជាក់ទៀតថា ថវិកាចំណាយកន្លះលានដុល្លារនេះ សម្រាប់ប្រព័ន្ធអ៊ីនធឺណេតសាធារណៈចំនួន២ទីតាំងប៉ុណ្ណោះ គឺនៅពហុកីឡដ្ឋានមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។    Public Wifi ក្នុងបរិវេណពហុកីឡដ្ឋាននោះ សម្រាប់អ្នកប្រើប្រាស់នៅទីនោះ ដោយគ្រាន់តែចូលទៅ Scan QR code ទៅគឺអាចប្រើបាន ដោយពុំមានបញ្ហាអ្វីឡើយ៕
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រមាណ៥០ម៉ឺនដុល្លារអាម៉េរិក លើការបំពាក់អ៊ីនធឺណិតសាធារណៈ (Public WiFi) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
  ភ្នំពេញ៖ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគវិស័យឯកជន ២១ គម្រោង បង្កើតរោងចក្រនៅកម្ពុជា។ គម្រោងវិនិយោគទាំងនោះ គឺមានទំហំទឹកប្រាក់ប្រមាណ៦១៩លានដុល្លារ។ រោងចក្រទាំងនោះ អាចបង្កើតការងារដល់ពលរដ្ឋបានជិត ២២ពាន់កន្លែង។   បើតាម CDC ការវិនិយោគទាំងនោះមាន  វារីអគ្គិសនី , ផលិតស្បែកជើង , ផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី, កែច្នៃលោហធាតុ, តម្រងម៉ាស៊ីនបន្សុទ្ធខ្សល់, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ចក្រផលិត កាបូបគ្រប់ប្រភេទ និងរោងចក្រផលិតសំបកកង់យានយន្តជាដើម។      ក្រៅពីនេះ មានគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត ក្នុងខេត្តកោះកុង គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងខេត្តស្វាយរៀង  និងរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង រាជធានីភ្នំពេញ៕ 
ដោយ៖ សែម ប្រាក់ដាវ
  តាមរយៈការស្រាវជ្រាវ របស់ក្រសួងបរិស្ថាន សត្វរំពេទន្លេ ជាបក្សីកម្របំផុត ក្នុងចំណោមបក្សីកម្រជាច្រើនប្រភេទទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងមក បក្សីមួយប្រភេទនេះ មានការធ្លាក់ចុះជាខ្លាំង ដោយគិតមកដល់ឆ្នាំ២០១៦ មានត្រឹម៣១ក្បាលប៉ុណ្ណោះ។ រហូតមកឆ្នាំ២០១៨ សត្វរំពេ បានកើនដល់ ៦២ក្បាល និងឆ្នាំ២០២១នេះ មានចំនួន៦៨ក្បាល នៅកម្ពុជា។ នេះបើតាម ក្រសួងបរិស្ថានដដែល។   លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកស្រាវជ្រាវ និងតាមដានជីវចម្រុះប្រចាំតំបន់ទន្លេមេគង្គ នៃអង្គការ WWF បានរៀបរាប់ពីលក្ខណៈរបស់បក្សីប្រភេទ យ៉ាងដូច្នេះ៖« សត្វរំពេទន្លេ ជាប្រភេទបក្សីមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ និងមានពោះពណ៌ស។ ក្រុមអ្នកស្រាវជ្រាវ តែងប្រទះឃើញសត្វប្រភេទនេះ នៅរដូវកាលពួកវាបន្តពូជប៉ុណ្ណោះ គឺចាប់ពីខែមករា ដល់ខែឧសភា»។   ក្រុមអ្នកស្រាវជ្រាវ ក្នុងតំបន់ទន្លេមេគង្គ តែងតែតាមដានសត្វប្រភេទនេះ រៀងរាល់រដូវ ដែលកាលពីឆ្នាំ២០២០ មានត្រឹម៦៥ក្បាលប៉ុណ្ណោះ។ ការប្រទះឃើញសត្វរំពេដ៏អស្ចារ្យ នៅឆ្នាំ២០២១នេះ គឺហ្វូងសត្វទាំងនោះ កំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំ ដើម្បីចាប់ត្រីក្នុងទន្លេ ហើយខ្លះហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ ដែលជាទីជម្រកធម្មជាតិរបស់ពួកវា ក្នុងការបន្តពូជ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។   ក្រសួងក៏បាន បញ្ជាក់បន្ថែមទៀតថា សត្វរំពេទន្លេ មិនត្រឹមតែជាសត្វកម្រទេ តែបក្សីប្រភេទនេះក៏ស្ថិតក្នុងបញ្ជីក្រហមនៃសត្វងាយរងគ្រោះផងដែរ៕ រូបភាពពីក្រសួងបរិស្ថាន៖  
ភ្នំពេញ៖ សត្វរំពេទន្លេ ចំនួន៦៨ក្បាល ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តនៃក្រសួងបរិស្ថាន ប្រទះឃើញនៅតាមដងទន្លេមេគង្គ ព្រំដែនកម្ពុជា-ឡាវ រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីដើមខែកុម្ភៈកន្លងទៅ។ នេះបើតាមក្រសួងបរិស្ថាន។
  តុលាការប្រជាជនទីក្រុងហូជីមិញនៅថ្ងៃទី៥ ខែមីនា បានបើកសវនាការកាត់ទោសជនជាប់ចោទ Truong My Lan អាយុ៦៨ ឆ្នាំ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group និងអ្នកសមគំនិតចំនួន ៨៥នាក់ពាក់ព័ន្ធនឹងឆបោកទឹកប្រាក់ ៣០៤ទ្រីលានដុង (១២,៤៦ពាន់លានដុល្លារពីធនាគារ Saigon Joint Stock Commercial Bank (SCB) និងអង្គភាពពាក់ព័ន្ធ។ ការកាត់ក្តីរំពឹងថា នឹងអូសបន្លាយពេលរហូតដល់ថ្ងៃទី២៩ ខែមេសា។    កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អយ្យការកំពូលបានចោទប្រកាន់លោកស្រី Lan ពីបទកេងបន្លំ, ផ្តល់សំណូក និងបំពានបទប្បញ្ញត្តិធនាគារដែលអាចប្រឈមនឹងទោសប្រហារជីវិត។    កន្លងមកបូលិសវៀតណាមបានចោទប្រកាន់ថា ទោះបីជាជនជាប់ចោទ Truong My Lan មិនបានកាន់តំណែងនៅធនាគារ SCB ក៏ដោយ ក៏លោកស្រីជាអ្នករៀបចំ និងគ្រប់គ្រងមេដឹកនាំជាបន្តបន្ទាប់នៃធនាគារនេះ ដើម្បីជួយពួកគេដកហូតប្រាក់ជាង ៣០៤ទ្រីលានដុង។   ដីកាចោទប្រកាន់របស់អយ្យការកំពូលបានចែងថា ចាប់ពីឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០២២ លោកស្រី Truong My Lan បានទិញនិងកាន់កាប់ភាគហ៊ុន SCB ៨៥-៩១,៥ភាគរយ។ ចាប់ពីពេលនោះមក ចុងចោទបានក្លាយជាម្ចាស់ភាគហ៊ុនដែលមាន អំណាចដើម្បីដឹកនាំ ប្រតិបត្តិការ និងរៀបចំសកម្មភាពទាំងអស់របស់ SCB ដើម្បីមប្រើផលប្រយោជន៍បក្សពួកខ្លួន។    គួរបញ្ជាក់ថា មានជនជាប់ចោទ៨៥នាក់នៅសេសសល់ផ្សេងទៀតរួមមានអតីតមេដឹកនាំ និងមន្ត្រីធនាគារ SCB ៤៥ នាក់, អតីតមន្ត្រីធនាគាររដ្ឋ១៥នាក់, អតីតមន្ត្រីអធិការកិច្ចរដ្ឋាភិបាលចំនួន៣នាក់ និងអតីតមន្ត្រីសវនកម្មរដ្ឋ១នាក់ ត្រូវបានចោទពីបទកេងបន្លំទ្រព្យសម្បត្តិ ការសូកប៉ាន់ ការរំលោភលើមុខតំណែង និងអំណាចក្នុងពេលបំពេញមុខងារ៕ 
តុលាការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី៥ ខែមីនា បានចាប់ផ្តើមកាត់ទោសលោកស្រី Truong My Lan ដែលជាសេដ្ឋិនីអចលនព្រទ្យដ៏ធំមួយនៅវៀតណាម និងជនជាប់ចោទដទៃទៀតក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារ។
  បើតាម លោក ស៊ីន ចាន់សេរីវត្ថា ក្រុមហ៊ុន Vietnam Airlines   បានចរចាលក់ភាគហ៊ុនរបស់ខ្លួនឱ្យក្រុមហ៊ុនចិន តាំងពីអំឡុងឆ្នាំ២០២០មកម្លេះ ព្រោះតែជួបវិបត្តិនៃជំងឺកូវីដ-១៩។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)នាថ្ងៃទី២ ខែមិថុនា ថា ៖ «ការចរចាទិញ-លក់ភាគហ៊ុននេះទើបសម្រេចជាផ្លូវការពេលនេះ ហើយនេះជារឿងធម្មតាទេ ដែលក្រុមហ៊ុនមានការទិញ-លក់ភាគហ៊ុន»។    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express  ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន៣៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៣១ឧសភា ឆ្នាំ២០២២។   ដោយឡែក ចំណែកភាគហ៊ុនដែលនៅសល់១៤ភាគរយទៀតរបស់ក្រុមហ៊ុននេះ ក៏នឹងត្រូវដកចេញពីក្រុមហ៊ុន Cambodia Angkor Air នៅចុងឆ្នាំនេះផងដែរ។    កាលពីឆ្នាំ២០០៩ ក្រុមហ៊ុន Vietnam Airlines បានទិញភាគហ៊ុនរបស់Cambodia Angkor Air ចំនួន៤៩ភាគរយ ដោយសន្យាជួយធ្វើឱ្យក្រុមហ៊ុនអាកាសចរមួយនេះកាន់តែមានភាពរីកចម្រើន។ ក្នុងឆ្នាំ២០២១ នៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនVietnam Airlines  បានខាតបង់ទឹកប្រាក់ចំនួន ១៧,៧លានដុល្លារអាម៉េរិក  ដែលកើនឡើងជាង៣៧ភាគរយទៀត ពីការខាតបង់ក្នុងឆ្នាំ២០២០៕   
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានលក់ភាគរយរបស់ខ្លួនចំនួន៣៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ(Cambodia Angkor Air) ទៅឱ្យក្រុមហ៊ុនចិន។ នេះជាការលើកឡើងរបស់លោក ស៊ីន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
មន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីកិច្ចចរចានេះបាននិយាយថា ក្រុមអ្នកតំណាងកងទ័ពនិងកងកម្លាំងប៉ារ៉ា ដែលបានប្រយុទ្ធគ្នាជិតមួយខែមកហើយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្តីពី«សេចក្តីប្រកាសនៃការប្តេជ្ញាការពារជនស៊ីវិលនៃប្រទេសស៊ូដង់»។   ការប្តេជ្ញានេះមិនមែនជាការឈប់បាញ់ទេ តែមានគោលដៅជួយឱ្យមានជំនួយមនុស្សធម៌។ កិច្ចព្រមព្រៀងនេះតម្រូវឱ្យភាគីទាំងពីរអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ អនុញ្ញាតឱ្យមានអគ្គិសនី ទឹកនិងសេវាជាមូលដ្ឋានឯទៀតៗជាថ្មីឡើងវិញ ឱ្យមានការដកកងកម្លាំងសន្តិសុខពីមន្ទីរពេទ្យនិងចាត់ចែងឱ្យមាន«ការបញ្ចុះសពដោយសេចក្តីគោរព»។   មន្ត្រីអាមេរិករូបនេះបានថ្លែងថា៖ «យើងសង្ឃឹមដោយប្រុងប្រយ័ត្នថាចំណង់របស់ភាគីចម្បាំងក្នុងការចុះហត្ថលេខាលើឯកសារនេះនឹងបង្កើតឱ្យមានសន្ទុះដែលនឹងបង្ខំពួកគេឱ្យបង្កើតកន្លែង«ដើម្បីដឹកជញ្ជូនជំនួយសង្គ្រោះ»។ មន្ត្រីរូបនេះបានបន្ថែមថា តែភាគីទាំងពីរនៅតែ«ខ្វែងគំនិតគ្នាខ្លាំង»នៅឡើយ។   កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអនុម័តញត្តិមួយទាំងប្រផិតប្រផើយ ដើម្បីបង្កើនការតាមឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅស៊ូដង់ ដែលនៅទីនោះជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីខែមុន។   ដោយមានការគាំទ្រពីចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក ញត្តិនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ ១៨ ទល់នឹងសំឡេងជំទាស់ ១៥។   ការផ្តើមគំនិតនេះបើកឱ្យអ្នកជំនាញអង្គការសហប្រជាជាតិខាងកិច្ចការប្រទេសស៊ូដង់មានអំណាចជាងមុនក្នុងការឃ្លាំមើលការរំលោភលើបណ្តាវិធានការឯទៀតៗ។ ញត្តិនេះត្រូវបានកែសម្រួលជាច្រើនដងឲ្យមានខ្លឹមសារមិនសូវខ្លាំងពេក កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីឲ្យងាយបានទទួលការអនុម័តនៅលើកនេះ៕  
មន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា ភាគីចម្បាំងនៅស៊ូដង់បានចុះហត្ថលេខាអំពីការប្តេជ្ញាកាលពីយប់ថ្ងៃព្រហស្បតិ៍លើគោលការណ៍ណែនាំសម្រាប់ការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌។
ភ្នំពេញ៖ លោក ឈន សុផុន និងភរិយា បាននាំកូនស្រីតូចៗទាំង៣នាក់របស់ខ្លួនដោយម្នាក់មានអាយុ៩ឆ្នាំ និងកូនភ្លោះអាយុទើប៦ឆ្នាំនោះ ឡើងភ្នំខ្នងផ្សា កាលពីថ្ងៃទី៦ដល់ទី៨ មិថុនាកន្លងទៅ។ លោក ឈន សុផុន បានប្រាប់ Thmey thmey25 មូលហេតុដែលលោកនាំកូនឡើងភ្នំនេះ គឺដើម្បីពង្រឹងផ្នែកស្មារតី បណ្តុះចិត្តស្រលាញ់បរិស្ថានដល់ពួកគេ។ លោក សុផុន សង្ឃឹមថា កូនៗរបស់គាត់ចេះទទួលខុសត្រូវ និងជម្នះឧបស្គនៅចំពោះមុខដោយខ្លួនឯង ហើយក៏អាចលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរដទៃទៀត លែងរារែកចំពោះដំណើរកម្សាន្តផ្សងព្រេង ក៏ដូចជាទេសចរណ៍ដើរឡើងភ្នំផងដែរ។   លោក ឈន សុផុន បានប្រាប់ Thmey thmey25  ថាកត្តាដែលជំរុញឲ្យលោកនាំកូនៗ ឡើងភ្នំខ្នងផ្សានេះ គឺដើម្បីពង្រឹងផ្នែកអារម្មណ៍ស្មារតី បង្កើនការស្រលាញ់បរិស្ថានធម្មជាតិដល់ពួកគេ។ លោក ឈន សុផុន ពន្យល់ថា៖ «ការឡើងភ្នំ ត្រូវប្រើកម្លាំង និងស្មារតីជាស្នូល ដូចនេះដំណើរកម្សាន្តឡើងភ្នំ គឺជាចំណុចចាប់ផ្តើមល្អបំផុតមួយសម្រាប់កុមារ ហើយវានឹងជួយពួកគាត់ឲ្យមានកាយសម្បទាមាំមួន រហ័សរហួន ចេះជួយលើទឹកចិត្តគ្នា ការពារគ្នា និងបង្រៀនគាត់មិនឲ្យមានការភ័យខ្លាច និងចេះការពារខ្លួនចំពោះសត្វល្អិតមួយចំនួន»។    សម្រាប់លោក ឈន សុផុការបង្រៀនកុមារឲ្យស្រឡាញ់បរិស្ថានតែតាមសៀវភៅ គឺមិនមានប្រសិទ្ធភាពគ្រប់គ្រាន់នោះឡើយ ដូច្នេះទើបលោក នាំកូនឲ្យទៅឃើញធម្មជាតិ និងជីវិតរស់នៅរបស់សត្វ និងជីវចម្រុះផ្សេងៗនៅតំបន់ព្រៃភ្នំដោយផ្ទាល់។   លោក ឈន សុផុន បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលលោកបាននាំកូនៗ ធ្វើដំណើរបែបផ្សងព្រេងដោយការឡើងភ្នំ បន្ទាប់ពីកាលពីពេលកន្លងទៅ គ្រួសាររបស់លោក សុផុន បានឡើងទៅភ្នំអារ៉ែង។ ហើយលោក សុផុន ចង់ឲ្យកូនស្រីទាំង៣រូបរបស់ខ្លួន នឹងអាចជំរុញទឹកចិត្តពលរដ្ឋដទៃទៀត ដែលធ្លាប់តែរារែក ក្នុងការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ក៏ដូចជាការឡើងភ្នំនេះ ឲ្យចាប់ផ្តើមដំណើររបស់ខ្លួន។ សម្រាប់លោក ឈន សុផុន ទេសចរណ៍ក្នុងស្រុក មានសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ លោកក៏ចង់ឲ្យកូនៗ ចេះទទួលខុសត្រូវ និងជន្នះឧបស្គ្គ ចំពោះដំណើរទៅកាន់គោលដៅរបស់ពួកគេផងដែរ។ លោក សុផុន បញ្ជាក់បន្ថែម៖«ផងទៀតថា៖«ខ្ញុំប្រើវិធីសាស្ត្រចិញ្ចឹមកូនបែបសាមញ្ញបំផុត គឺបណ្តុះបណ្តាល លើកទឹកចិត្ត ស្រលាញ់ ការពារ ប្រុងប្រយ័ត្ន តែមិនឱបក្រសោប។  ផ្តល់ឱកាស និងបង្រៀនឲ្យមានការទទួលខុសត្រូវចំពោះខ្លួនឯង។ ខ្ញុំតែងប្រាប់កូនជារឿយៗថា កូនដួល កូនក្រោកឈរ កូនដើរ បើកូនធ្វើបានដោយខ្លួនឯង នោះជាសម្ធិផលរបស់កូន។ បើត្រូវការម៉ាក់ប៉ា នោះម៉ាក់ប៉ានឹងជួយតាមលទ្ធភាព»។   ដោយសារកូនៗនៅតូច ការធ្វើដំណើរឡើងភ្នំខ្នងផ្សា មិនងាយស្រួលប៉ុន្មានឡើយ ដំណើរឡើងភ្នំ ដែលប៉ះចំពេលមានភ្លៀងរលឹមផង ធ្វើឲ្យផ្លូវដើរឡើងរអិល ហើយក្មេងៗមិនអាចធ្វើដំណើរបានយូរនោះទេ។ ម្យ៉ាងទៀតការបន្ទោរបង់  និងការគេងក្នុងតង់ដែលតូចចង្អៀត គឺជារឿងលំបាកមួយដែរ។ ទោះជាយ៉ាងនេះក្តី កូនៗ របស់លោកអាចដើរឡើងដល់កំពូលភ្នំ ដោយចំណាយពេល ៤ម៉ោងកន្លះ គិតពីពេលបញ្ចប់ដំណើរតាមគោយន្ត។    «ខ្នងផ្សា» ជាតំបន់ទេសចរណ៍ថ្មីមួយ ដែលកំពុងទាក់ទាញទេសចរ។ លោក ជា យុទ្ធា អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ធ្លាប់បានប្រាប់ Thmey thmey25ថា ក្នុងខែឧសភាកន្លងទៅ  មានភ្ញៀវទេសចរជិត៥០០នាក់ បានទៅដល់ទីនោះ។   ដើម្បីទៅដល់តំបន់ទេសចរណ៍«ខ្នងផ្សា»គេត្រូវធ្វើដំណើរតាមផ្លូវជាតិ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រ បត់ស្ដាំប្រមាណ ១គីឡូម៉ែត្រ រួចបត់ឆ្វេងតាមស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ ត្រូវធ្វើដំណើរបន្តតាមច្រកឳរ៉ាល់ប្រហែល ៥០គីឡូម៉ែត្រ ដល់រង្វង់មូលឳរ៉ាល់ រួចបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាភូមិរបស់តំបន់ទេសចរណ៍ខ្នងផ្សា៕  
ដោយ៖ ខន ណារី
  «១០៨ ចក្ខុវិស័យ គួច ម៉េងលី» (Mengly J.Quachs 108 Ideal Practices) ជាស្នាដៃទី៥ របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកបានចងក្រងនូវបណ្ដុំទស្សនៈខ្លីៗ ស្ដីពីចក្ខុវិស័យដែលអ្នកអានងាយនឹងយកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ កម្រងបណ្ដុំទស្សនៈខ្លីៗទាំងនោះ រួមបញ្ចូលគ្នាបាន១០៨ ចក្ខុវិស័យ និងដែលស្ដែងពីពិសោធជីវិតការងាររបស់អ្នកនិពន្ធផ្ទាល់។ កម្មវិធីសម្ពោធដែលបានប្រព្រឹត្តទៅនៅហាងលក់សៀវភៅម៉ូនូមែនប៊ុក (Monument Books) រាជធានីភ្នំពេញ មានចូលរួមផងដែរពីសំណាក់អ្នកមានគុណទាំងពីររបស់លោក គួច ម៉េងលី ក្រុមការងាររបស់លោក អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសដ៏ច្រើនកុះករ។   លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់បន្ថែមថា សៀវភៅនេះបោះពុម្ពឡើងក្នុងបំណងផ្ដល់ជាបទពិសោធន៍ក្នុងជីវិតជាធុរជនរបស់លោក បង្ហាញពីចក្ខុវិស័យចម្រុះខ្លះៗនៃយុទ្ធសាស្ត្រធ្វើជំនួញប្រកបដោយនិរន្ដរភាព ចែករំលែកវិធីសាស្ត្រលើកទឹកចិត្តខ្លះៗដើម្បីទៅដល់គោលដៅជីវិតច្បាស់លាស់ មិនថាក្នុងអាជីពការងារ គ្រួសារ ស្នេហា ការសិក្សា និងសហគមន៍ បណ្ដុះយុវជនឱ្យមានភាពក្លាហាន និងជាការ បណ្ដុះឱ្យមានវប្បធម៌ចែករំលែក ក្នុងការចាប់យកឱកាសនៃអាជីពការងារចំពោះមុខ និងទៅអនាគត តាមចំណេះ ចំណង់ ជំនាញ និងបទពិសោធ ដែលជាទេពកោសល្យរបស់មនុស្សម្នាក់ៗ។    បើតាមប្រសាសន៍លោក ឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ « សៀវភៅនេះជាចក្ខុវិស័យ ផ្ទាល់របស់ លោក ឧកញ៉ា ដោយមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍នៃចក្ខុវិស័យរបស់ទ្រឹស្ដីណាមួយឡើយ។ ពោលជាគោលគំនិតបណ្ដុះ និងពង្រីកចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយញាណទស្សនៈស្ដីពីជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនងសង្គម និងមធ្យោបាយបង្កើតគំនិត រក្សាគំនិត និងដោះស្រាយ ប្រកបដោយចីរភាព ដែលស្ដែងចេញពីគុណតម្លៃនៃបទពិសោធរបស់អ្នកនិពន្ធ។» សៀវភៅ «១០៨ ចក្ខុវិស័យ គួច ម៉េងលី» ដែលជាស្នាដៃទី៥ របស់លោក ឧកញ៉ា គួច ម៉េងលី នេះ មានកម្រាស់៤៨៧ទំព័រ និងបានបោះពុម្ពលើកទី១ ចំនួន៣០០០ក្បាល។ អ្វីដែលសំខាន់នោះថវិកាដែលបានមកពីការលក់សៀវភៅ នឹងបរិច្ចាគជូន មូលនិធិ ម៉េងលី ជេ. គួច៕   (អត្ថបទពាណិជ្ជកម្ម)  
លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) កាលពីថ្ងៃទី១៩ ខែតុលា បានសម្ពោធសៀវភៅ ដែលមានចំណងជើងថា «១០៨ ចក្ខុវិស័យ គួច ម៉េងលី» (Mengly J.Quachs 108 Ideal Practices)។
ក្នុងជំនួបជាមួយគណៈប្រតិភូកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េនោះ តំណាងរោងចក្រផលិតសម្ភារបន្ទប់ទឹករបស់កូរ៉េនេះ បាននិយាយថា ពួកគេមានបំណងមកវិនិយោគនៅកម្ពុជា ដោយទទួលយកពលករខ្មែរ ដែលកំពុងតែធ្វើការឲ្យរោងចក្រខ្លួនស្រាប់នេះ ត្រឡប់មកធ្វើការនៅកម្ពុជាវិញ នៅពេលដែលពួកគេត្រូវចប់អាណត្តិការងារនៅប្រទេសកូរ៉េនោះ។ តំណាងរោងចក្រខាងលើនេះ បានបញ្ជាក់ដូច្នេះថា៖«ពេលនេះរោងចក្រក៏មានគម្រោងបណ្តុះបណ្តាលជំនាញខ្ពស់ដល់ពលករកម្ពុជា ដើម្បីឲ្យពួកគេមានជំនាញច្បាស់លាស់ ហើយត្រឡប់ទៅវិញអាចធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនផ្សេងៗបាន»។ ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង សាទរចំពោះរោងចក្រដែលមានបំណងមកវិនិយោគនៅកម្ពុជា ដែលកំពុងត្រូវការអភិវឌ្ឍផ្នែកសំណង់នេះ ។ «កោតសរសើរចំពោះរោងចក្រ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា និងបានបណ្តុះបណ្តាលជំនាញដល់ពួកគេ។ បច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសំណង់ ដែលត្រូវការនូវសម្ភារគ្រប់ប្រភេទសម្រាប់សាងសង់ និងត្រូវការអ្នកមានជំនាញផ្នែកនេះផងដែរ »។ នេះបើតាមហ្វេសប៊ុកក្រសួងការងារ។ រោងចក្រផលិតសម្ភារបន្ទប់ទឹកនេះ គឺជាប់លំដាប់លេខ ១ នៅប្រទេសកូរ៉េ សម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនសំណង់ធំៗនៅកូរ៉េ និងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។ ហើយរោងចក្រនេះក៏បានចុះ MOU ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីដំឡើងរោងចក្រនៅទីនោះផងដែរ៕
ភ្នំពេញ៖ ក្រុមហ៊ុនផលិតសម្ភារបន្ទប់ទឹក ( Saturn Bath Co.LTD ) នៃប្រទេសកូរ៉េ គ្រោងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ដោយនឹងនាំយកពលករខ្មែរ ដែលបម្រើការងារនៅក្នុងរោងចក្រប្រទេសកូរ៉េ ត្រឡប់មកបំពេញការងារនៅកម្ពុជាវិញដែរ។
  Lionel Messi ចំណាយពេល២០ឆ្នាំនៅ Barca មុននឹងប្រកាសបំណងចាកចេញដែលធ្វើឲ្យរញ្ជួយពិភពកីឡានៅចុងខែសីហាកន្លងទៅ។ កាលនោះ Messi អះអាងថា ខ្លួនអាចចាកចេញពីក្លិបសំណព្វចិត្តមួយនេះបានដោយគ្មានតម្លៃខ្លួនដោយសម្អាងលើចំណុចមួយក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យ Messi ចាកចេញបានខែមិថុនា ដែលជាធម្មតាជាពេលបញ្ចប់លីគនៅអេស្ប៉ាញ។   យ៉ាងណាមិញ ក្លិបអ្នកមានបុណ្យ បានបដិសេធចំណុចនេះ ដោយយោងហេតុផលថា ខែមិថុនាកន្លងផុតទៅហើយ បើទោះបីជាលីគអេស្ប៉ាញក៏ត្រូវពន្យារពេលប្រកួតដោយសារ COVID-19 ក៏ដោយ។ ដោយសារការពន្យារពេលនេះ ទើប Messi ជឿថា ខ្លួននៅតែអាចចេញពី Barca បានដោយគ្មានតម្លៃខ្លួនដដែល។ ប៉ុន្តែក្លិបមិនយល់ស្របដោយ ហើយថែមបញ្ជាក់ពីការបង់ថ្លៃផ្ដាច់កុងត្រាចំនួន៨២៣លានដុល្លារសម្រាប់ក្រុមណាដែលចង់បាន Messi ពេលនេះ។   «ខ្ញុំគិត និងច្បាស់ខ្លួនឯងថា ខ្ញុំមានសេរីភាពក្នុងការចាកចេញ។ ប្រធានក្លិប (Josep Maria Bartomeu) តែងតែនិយាយថា នៅចុងរដូវកាល ខ្ញុំអាចសម្រេចចិត្តថា ទៅឬក៏នៅ។» Messi បញ្ជាក់បែបនេះកិច្ចសម្ភាសជាមួយ Goal នៅថ្ងៃទី៤ ខែកញ្ញា ហើយបន្តថា តែក្លិបបែរជាប្រកាន់ថា លោកមិនបានសុំចេញនៅមុនថ្ងៃទី១០ ខែមិថុនា។    ដោយសាររឿងនេះ ទើប Messi ប្ដូរចិត្តឡើងវិញ ព្រោះប្រធានក្លិបប្រាប់ហើយថា បើចង់ចេញត្រូវបង់៧០០លានអឺរ៉ូ (ស្មើនឹង៦២៤លានផោន ឬ៨២៣លានដុល្លារ) ។ ជម្រើសចុងក្រោយនៃរឿងនេះ គឺឡើងតុលាការដើម្បីដោះស្រាយបញ្ហាកុងត្រានេះ ប៉ុន្តែ Messi មិនជ្រើសរើសផ្លូវនេះឡើយ។   «វាមានផ្លូវផ្សេងទៀត គឺឡើងតុលាការ។ ខ្ញុំមិនអាចឡើងតុលាការតទល់នឹង Barca ឡើយ ព្រោះជាក្លិបដែលខ្ញុំស្រឡាញ់ ហើយលះបង់គ្រប់យ៉ាងតាំងពីខ្ញុំមកដល់។ នេះជាក្លិបនៃជីវិតរបស់ខ្ញុំ។» Messi បន្ថែមបែបនេះ។   ក្នុងកិច្ចសម្ភាសដដែល Messi ក៏បានបង្ហើបពីស្ថានភាពក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ ពិសេសក្នុងគ្រួសារផ្ទាល់។ កីឡាករវ័យ៣៣ឆ្នាំរូបនេះប្រាប់ Goal ថា Antonella ដែលជាប្រពន្ធ បានឈរជាមួយលោករាល់ពេលវេលា ខណៈដែល Thiago ដែលជាកូនច្បង បានយំ និងប្រាប់លោកកុំចេញពី Barca ផងដែរ>        
Lionel Messi នឹងមិនចាកចេញពីក្លិប Barcelona ឡើយ បន្ទាប់ពីសម្រេចចិត្តបន្តលេងឲ្យក្លិបដែលខ្លួនស្រឡាញ់មួយនេះរហូតចប់កិច្ចសន្យានៅរដូវក្រោយ។ ក្នុងកិច្ចសម្ភាសជាមួយ Goal កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះប្រាប់មូលហេតុថា ខ្លួនមិនចង់ឡើងតុលាការដើម្បីតទល់នឹង Barca រឿងកុងត្រាឡើយ ទើបប្ដូរចិត្តលែងទៅណាវិញ។
ពិព័រណ៌ទេសចរណ៍ជាតិលើកទី១ ធ្វើឡើងក្រោមប្រធានបទ «កំណប់ទ្រព្យទេសចរណ៍កម្ពុជា» មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២២ កក្កដា នៅសាលមហោស្រព និងពិព័រណ៌កោះពេជ្រ។ ពិព័រណ៌នេះមានការចូលរួមពីបណ្តាក្រុមហ៊ុនសរុបចំនួន ១៦០ក្រុមហ៊ុន។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយពិព័រណ៌ទេសចរណ៍ជាតិដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប នៅថ្ងៃទី១៤ កក្កដា បានពន្យល់ថា បណ្តាក្រុមហ៊ុនដែលចូលរួមនោះ រួមមាន ទីភ្នាក់ងារទេសចរណ៍ សហគមន៍ទេសចរណ៍ ភោជនីយដ្ឋាន សមាគមចុងភៅ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹក-គោក និងក្រុមហ៊ុនផលិតផលក្នុងស្រុក។ល។ លោកស្រីបន្ថែមថា ពិព័រណ៌នេះនឹងរៀបចំឱ្យមានការជួបជុំរវាងអ្នកផលិត និងអ្នកទទួលទិញ ពិសេសការរចនាកញ្ចប់ទស្សនៈកិច្ចទេសចរណ៍របស់ភ្ញៀវ បំណងដើម្បីពន្យាការស្នាក់នៅរបស់ភ្ញៀវ។ លោកស្រី ឆាយ ស៊ីវលីន បន្ថែមថា ក្រៅពីផ្សព្វផ្សាយពីកញ្ចប់សេវាកម្មទេសចរណ៍ក្នុងស្រុកហើយនោះ ពិព័រណ៌ខាងលើ និងរៀបចំផ្សព្វផ្សាយមុខម្ហូបអាហារខ្មែរ ព្រោះថាកន្លងមកការផ្សព្វផ្សាយនៅមានកម្រិត ជាហេតុធ្វើឱ្យម្ហូបទាំងនោះមិនសូវល្បីល្បាញក្នុងវិស័យម្ហូបអាហារ។ «តាមពិតទៅ អាហារខ្មែរឆ្ងាញ់ មានភាពទាក់ទាញ និងជួយដល់សុខភាពទៀតផង តែកង្វះការផ្សព្វផ្សាយទើបមិនសូវល្បីដល់ឆាកអន្ដរជាតិ ដូច្នេះពិព័រណ៌នេះ កញែកម្ហូបអាហារ ក្នុងបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ»។ នេះជាការលើកឡើងរបស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ លោកស្រីប្រធានសមាគមទទួលស្គាល់ថា ម្ហូបអាហារ បានរួមចំណែកខ្លាំងក្នុងវិស័យទេសចរណ៍ ដែលធ្វើឱ្យភ្ញៀវចង់មកម្ដងហើយម្ដងទៀត ខុសពីការទស្សនាប្រាសាទ ឆ្នេរខ្សាច់ និងទឹកជ្រោះ។ល។ លោកស្រីថា សមាគម បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ពីបញ្ហានេះ ហើយប្រើប្រាស់ផលិតខ្មែរ និងសេវាកម្មទេសចរណ៍សហគមន៍ ដើម្បីឱ្យពួកគេបានប្រយោជន៍ខ្លះពីវិស័យទេសចរណ៍។ ទាក់ទងនឹងពិព័រណ៌ទេសចរណ៍ជាតិ លោកស្រី ឆាយ ស៊ីវលីន សុំឱ្យប្រតិបត្តិការទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ព្រោះថាព្រឹត្តិការណ៍នេះអាចឱ្យពួកគេស្វែងយល់កាន់តែជ្រៅពីអ្វីទៅជាសេវាកម្មទេសចរណ៍ អ្វីជាគុណភាពនៃសេវាកម្មទេសចរណ៍ និងអ្វីទៅជាការពង្រីកកញ្ចប់ទស្សនៈកិច្ចបន្ថែម។ល។ ក្នុងពិព័រណ៌នេះដែរ នឹងមានការចូលរួមពីវាគ្មិនមកពីបណ្តាប្រទេសផ្សេងៗ ដែលពួកគេនឹងចែករំលែកពីបទពិសោធន៍ជោគជ័យនានាក្នុងវិស័យទេសចរណ៍៕
សៀមរាប៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA នឹងរៀបចំពិព័រណ៌ទេសចរណ៍ជាតិជាលើកទីមួយរបស់ខ្លួនរយៈពេល៣ថ្ងៃ ក្នុងបំណងជំរុញការផ្សព្វផ្សាយសេវាកម្មទេសចរណ៍ និងម្ហូបអាហារ។ ប្រធានសមាគមរំពឹងថា ពិព័រណ៌នេះនឹងទាក់ទាញប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋខ្មែរជាច្រើន ដែលចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេវាកម្មទេសចរណ៍ និងផលិតផលក្នុងស្រុក។
ខណៈព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូមិនអនុញ្ញាតឱ្យមានអ្នកទស្សនាដើម្បីបង្ការជំងឺកូវីដ-១៩ កីឡាករវាយកូនគោលរបស់ឆាយនីសតៃប៉ិ CT Pan បែរជាអាចរកឃើញវិធីដ៏ឆ្លាតមួយដើម្បីមានអ្នកគាំទ្រ។ កីឡាករូបនេះ សម្រេចចិត្តជ្រើសរើសប្រពន្ធរបស់ខ្លួនធ្វើជាជំនួយការស្ពាយកាតូបដាក់ដងវាយកូនគោលរបស់ខ្លួនតែម្ដង។    លោក CT Pan និយាយនៅថ្ងៃទី ២៨ខែកក្កដាថា ប្រពន្ធរបស់លោក Michelle Lin ជាកូនសោរដ៏សំខាន់ក្នុងការជំរុញឱ្យលោកបានឈានជើងមកកាន់ការប្រកួតមួយនេះ។ កីឡាកររូបនេះ នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួននៅទីលាន Kasumigaseki Country Club ចាប់ពីថ្ងៃទី២៩ ខែកក្កដា។   «ចាប់តាំងពីព្រឹត្តិការណ៍ដ៏ធំមួយនេះបានកើតឡើងសម្រាប់ជីវិតរបស់ខ្ញុំ និងសម្រាប់ពិភពលោកទាំងមូល ខ្ញុំចង់បង្ហាញនូវអ្វីដែលជាភាពអស្ចារ្យសម្រាប់ខ្ញុំនោះគឺ ស្រីម្នាក់ដែលតែងតែនៅក្បែរខ្ញុំ នាងគឺជាអ្នកកាន់អីវ៉ាន់ដ៏ល្អបំផុតសម្រាប់រូបខ្ញុំផ្ទាល់។ លោក Pan បាននិយាយបែបនេះមុនបន្តទៀតថា ប្ដីប្រពន្ធ បានសាងកំណត់ត្រាជាមួយគ្នាបានយ៉ាងល្អ ព្រោះប្រពន្ធលោកនាង តែងប្រាប់ចំណុចល្អៗនិងចំពេលវេលា ហើយបានជួយផ្នែកផ្លូវចិត្តលោកទៀតផង។    ចំណែកអ្នកស្រី Michelle Lin ក៏បានប្រាប់ទៅកាន់អ្នកសារព័ត៏មានដែរថា វាជាបទពិសោធនៃជីវិតមួយដ៏ល្អដែលបានរស់នៅជាមួយអត្តពលិកដ៏ល្អៗជុំវិញពិភពលោក។  អ្នកស្រី អរគុណប្ដីរបស់ខ្លួនដែលបានផ្តល់ឱកាសដល់អ្នកស្រីមើលប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកបែបនេះ៕  
ដោយ៖ជា យូគៀង 
Lampard បានឡើងទៅដឹកនាំ Chelsea នាដើមរដូវកាល រដូវកាលនេះ ខណៈក្រុមស្ថិតក្រោមការហាមឃាត់ផ្ទេរកីឡាករចូលមួយរដូវកាល ដែលបង្ខំឲ្យលោកត្រូវប្រើប្រាស់កីឡករមានស្រាប់ និងផ្តល់ឱកាសសម្រាប់កីឡាករក្មេងៗដូចជា Mason Mount, Tammy Abraham និង Fikayo Tomori ជាដើម។   អ្វីដែលនឹកស្មានមិនដល់កីឡាករយុវជនទាំង៣រូនេះមិនធ្វើឲ្យអ្នកចាត់ការរបស់ពួកគេខកចិត្តឡើយ តាមរយៈការបង្ហាញខ្លួនយ៉ាងល្អសម្រាប់ក្រុម រហូតមានការកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសថែមទៀត។   ការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឲ្យអ្នកចាត់ការសញ្ជាតិអង់គ្លេសអះអាងថាលោកនឹងមិនមើលរម្លងកីឡាករយុវជនរបស់ក្រុមលោកឡើយ បើទោះបីជាតុលាការអាជ្ញាកណ្តាលផ្នែកកីឡាបានកាត់បន្ថយការដាក់ទណ្ឌកម្មជុំវិញបម្រាមទិញកីឡាករត្រឹមខែមករា ខាងមុខនេះ។ Lampard បញ្ជាក់ច្បាស់ៗថា នឹងមិនធ្វើឲ្យមានកំហុសម្តងទៀតសម្រាប់ Chelsea ដូចដែលលោក Mourinho អនុញ្ញាតឲ្យកីឡាករវ័យក្មេងរបស់ខ្លួនក្លាយជាកីឡាករលំដាប់ពិភពលោកសម្រាប់ក្រុមផ្សេងទៀតនោះទេ។   Mourinho សញ្ជាតិព័រទុហ្គាល់ ដែលសព្វថ្ងៃជាអ្នកចាត់ការទូទៅ Tottenham Hotspur ធ្លាប់បានលក់ Kevin De Bruyne ពី Chelsea ទៅក្រុម Wolfsburg ហើយអនុញ្ញាតឲ្យ Mohamed Salah ទៅ Fiorentina ខ្ចីជើងមុនលក់ទៅ Roma ដាច់។ បច្ចុប្បន្ន De Bruyne និង Salah បានក្លាយជាកីឡាករដ៏មានឥទ្ធពលរបស់ក្រុម Manchester City និង Liverpool រៀងៗខ្លួន។   «ខ្ញុំជឿជាក់លើកីឡាករវ័យក្មេង។ ខ្ញុំបានមើលការលេងរបស់ Mason Mount តាំងពីមុន រហូតក្នុងជ័យជម្នះ ២-០ លើក្រុម Spurs ចុងសប្តាហ៍មុន ហើយមិនត្រឹមតែ Mount ទេ ខ្ញុំគិតថា Abraham ក៏អស្ចារ្យ និង Tomori ក៏ដូចគ្នាដែរ។ ទាំងអស់នេះហើយជាមូលហេតុដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យមានការអត់ធ្មត់ជាមួយកីឡាករវ័យក្មេង ពីព្រោះពួកគេជាក្មេងប្រុស ហើយពួកគេនៅមានពេលវេលាច្រើនដើម្បីបង្ហាញទេពកោសល្យរបស់ពួកគាត់»។ នេះជាការរៀបរាប់របស់ Lampard ដែលជួយ Chelsea ឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League ដោយរកបាន៣២ពិន្ទុ និងនាំក្រុមឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Chmapions Leageu៕
លោក Frank Lampard ហាក់ចង់កកាយរឿងចាស់របស់លោក Jose Mourinho បន្ទាប់ពីអ្នកចាត់ការទូទៅ Chelsea រូបនេះអះអាងថានឹងគាំទ្រពេញទំហឹងចំពោះកីឡាករយុវជនដែលមានទេពកោសល្យ ជាជាងបោះបង់ពួកគេចោល។ Lampard បានលើកឡើងពីកីឡាករឆ្នើមពីររូបដូចជា Mohamed Salah និង Kevin De Bruyne ដែលរបូតចេញពីតោខៀវ កាលស្ថិតក្រោមការដឹកនាំរបស់ Mourinho។
  ប៉ុន្តែឥទ្ធិពលនៃគេហទំព័រនេះនិងប្រតិកម្មនៃអាជ្ញាធរតង់សានីមិនសមនឹងភាពសាមញ្ញនៃគេហទំព័រនេះទេ។ លោក Melo បានត្រូវទៅតុលាការចំនួន១៣៧លើករួចមកហើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បានត្រូវគេចាប់ខ្លួនពីរលើក ហើយធ្លាប់បានជាប់ពន្ធនាគារចំនួន១៤យប់។   លោកប្រាប់ VOA ថា៖ «ខ្ញុំបានទទួលរងការរឹតត្បឹតជាច្រើនខាងសេរីភាព ប៉ុន្តែខ្ញុំដឹងថានេះជា ការលះបង់មួយដែលយើងត្រូវធ្វើដើម្បីទទួលបានសេរីភាពជាមូលដ្ឋានទាំងនេះ»។   កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ លោក Melo ត្រូវបានគេផ្តល់រង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិ (International Press Freedom Award) របស់អង្គការគណៈកម្មាធិការការពារអ្នកសារព័ត៌មាន។ លោកបានទទួលពានរង្វាន់ដ៏មានកិត្តិនាមមួយនេះ រួមជាមួយអ្នកសារព័ត៌មានដទៃទៀតមកពីប្រទេសប្រេស៊ីល ឥណ្ឌា និងនីការ៉ាហ្កា។   គេហទំព័រ Jamii Forums ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ហើយផ្សាយព័ត៌មានជាភាសាស្វាហ៊ីលី (Swahili) ជាចម្បង សម្រាប់អ្នកអាននៅក្នុងប្រទេសតង់សានី កេនយ៉ា និងអ៊ូហ្គាន់ដា។ គេហទំព័រព័ត៌មាននេះត្រូវបានគេចាប់ផ្តើមស្គាល់ខ្លាំងនៅឆ្នាំ២០០៧ ក្រោយពីមានការផ្សាយរឿងមួយទាក់ទងនឹងអំពើពុករលួយនៅធនាគារកណ្តាលតង់សានី ដែលនៅ ទីនោះមានការលួចយកលុយចេញ។ លោក Melo ថា ពេលនោះជាលើកទី១ដែលគេហទំព័រនេះបានទទួលរងការបំភិតបំភ័យពីសំណាក់រដ្ឋាភិបាល ហើយអាជ្ញាធរចង់ដឹងថាអ្នកណាជាអ្នកគ្រប់គ្រងគេហទំព័រនេះ។   នៅឆ្នាំ២០០៨ គេហទំព័រនេះក៏បានផ្សាយរឿងរ៉ាវព័ត៌មានអំពីអំពើពុករលួយទាក់ទងនឹងកិច្ចសន្យាម៉ាស៊ីនភ្លើង ដែលនៅទីបំផុតបាននាំឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីនិងការរំលាយគណៈរដ្ឋមន្ត្រី។ លោក Melo និយាយថា ចាប់ពីពេលនោះមក លោកត្រូវបានអាជ្ញាធរតាមដានយ៉ាងជាប់លាប់។   លោកមានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាល សមាជិកសភា និងមន្ត្រីគណបក្សប្រឆាំងតែងចូលទៅគេហទំព័រវេទិកានេះជាទៀងទាត់ដើម្បីទៅទាក់ទងជាមួយនឹងអ្នកប្រើប្រាស់គេហទំព័រនេះ។ លោកថា កំហឹងដែលលោកទទួលពីមន្ត្រីមានអំណាចទាំងនោះមិនមែនទាក់ទងនឹងការរាយការណ៍ព័ត៌មានខុសនោះទេ គឺទាក់ទងនឹងការរាយការណ៍ព័ត៌មានទាំងឡាយណាដែលពួកមន្ត្រីមិនចូលចិត្ត។   លោក Melo បញ្ជាក់បន្ថែមទៀតថា៖ «មិនមានអ្នកណាម្នាក់បានចោទថាយើងបានផ្សាយព័ត៌មានមិនពិតនោះទេ។ មិនមាននរណាម្នាក់បានចោទយើងអំពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ។ យើងត្រូវបានគេចោទប្រកាន់ថា មិនបានសហការជាមួយស្ថាប័នរដ្ឋក្នុងការបង្ហាញមុខប្រភពព័ត៌មានរបស់យើង។ ហើយយើងជឿជាក់ថា សម្រាប់អ្នកសារព័ត៌មាន សម្រាប់ស្ថាប័នសារព័ត៌មានមួយ ប្រភពជាបុគ្គលគន្លឹះសម្រាប់ឲ្យអ្នកសារព័ត៌មានសរសេរអំពីរាល់ព័ត៌មានដែលពួកគេកំពុងសរសេរ»។   ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសតង់សានីកាន់តែមានភាពគ្រោះថ្នាក់ឡើងនៅឆ្នាំ២០១៥ នៅពេលដែលរដ្ឋាភិបាលតង់សានីបានអនុម័តច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ច្បាប់នេះបានកំណត់ឲ្យមានទោសឧក្រិដ្ឋចំពោះខ្លឹមសារតាមអ៊ីនធឺណិតណាដែលត្រូវបានអាជ្ញាធរចាត់ទុកថាមិនពិត មានលក្ខណៈបោកបញ្ឆោត ធ្វើឲ្យមានការយល់ច្រឡំ ឬមានខ្លឹមសារខុស។ ច្បាប់នេះត្រូវបានគេប្រើសម្រាប់កាត់ទោសគេហទំព័រព័ត៌មានដូចជា Jamii Forums នេះ។   លោក Melo បានប្រាប់ VOA ថា «វាមិនត្រឹមតែត្រូវបានគេប្រើប្រឆាំងនឹងអ្នកសារព័ត៌មាននិងអ្នកសារព័ត៌មានពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងត្រូវបានគេប្រើដើម្បីប្រឆាំងទៅនឹងសំឡេងរិះគន់នោះទៀតផង។ ច្បាប់នេះត្រូវបានគេប្រើដើម្បីប្រឆាំងទៅនឹងមនុស្សស្ទើរតែគ្រប់គ្នាទាំងអស់។   លោកបន្ថែមថា មានច្បាប់បន្ថែមទៀតដែលបានរឹតត្បឹតអ្នកសារព័ត៌មានមិនអាចឲ្យទទួលបានព័ត៌មាននិងស្ថិតិពីរដ្ឋាភិបាល។   លោក Melo ពន្យល់ថា៖ «មានច្បាប់ជាច្រើន។ អ្នកត្រូវតែដឹងពីរបៀបធ្វើការជាមួយច្បាប់ទាំងនេះ ហើយពេលខ្លះវាមានការលំបាក។ ខ្ញុំគិតថាខ្ញុំបានអានច្បាប់ទាំងនេះស្ទើរតែទាំងអស់ គឺសរុបប្រមាណ ១៣ច្បាប់ ដែលមាននៅក្នុងវិស័យព័ត៌មាន។ អ្នកនឹងឃើញមានចន្លោះប្រហោងខ្លះក្នុងច្បាប់ទាំងនេះ ឬមានផ្នែកខ្លះដែលការពារអ្នក»។   យ៉ាងនេះក្តីលោក Melo បានប្តេជ្ញាថា លោកនឹងបន្តកិច្ចការជាអ្នកសារព័ត៌មាននៅក្នុងប្រទេសរបស់លោក៖ «ប្រទេសតង់សានីជាឧទាហរណ៍ល្អមួយនៅទ្វីបអាហ្វ្រិក។ យើងប្រដូចបាននឹងអង្គទូតតំណាងឲ្យការផ្លាស់ប្តូរនៅទ្វីបអាហ្វ្រិក។ ប្រទេសយើងបានឆ្លងកាត់ស្ថានភាពលំបាកបែបនេះអស់រយៈពេលជិត៥ឆ្នាំមកហើយ ដែលពោរពេញដោយការលំបាកចំពោះអ្នកសារព័ត៌មាននិងសំឡេងអ្នករិះគន់នៅប្រទេសតង់សានី។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា មានលំហខ្លះសម្រាប់ការផ្លាស់ប្តូរ។ ហើយក្នុងនាមជាប្រជាពលរដ្ឋយើងមានលទ្ធភាពខ្លះក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរខាងគោលនយោបាយ»។   លោក Melo បានប្រឆាំងតាមផ្លូវតុលាការទៅនឹងផ្នែកខ្លះនៃច្បាប់ឧក្រិដ្ឋកម្មតាមអ៊ឺនធឺណិត ប៉ុន្តែមិនបានជោគជ័យ។ យ៉ាងនេះក្តី លោកថាលោកនឹងមិនបោះបង់ចោលការប្រឆាំងតវ៉ានេះទេ។   លោកបញ្ជាក់ថា៖ «យើងមានលទ្ធភាពខ្លះក្នុងការប្រឆាំងទៅនឹងច្បាប់ទាំងនេះ។ ខ្ញុំដឹងថា ការប្រឆាំងរបស់យើងនេះនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរវិញដល់យើង។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានព្យាយាមអស់ពីលទ្ធភាពផ្ទាល់ខ្លួនហើយ។ ខ្ញុំបានឡើងដល់តុលាការជាន់ខ្ពស់។ ខ្ញុំបានប្រឆាំងទៅនឹងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ឺនធឺណិត ជំពូក៣២ និងជំពូក៣៨នៃច្បាប់នេះ។ ខ្ញុំនៅតែជឿជាក់ចំពោះជនទាំងឡាយដែលអាចនាំការតវ៉ានេះទៅកាន់កម្រិតមួយទៀត។ យើងនៅតែមានលទ្ធភាពអាចតទល់នឹងច្បាប់នេះបាន»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ៖ លោក Maxence Melo បានហៅខ្លួនលោកថាជា «អ្នកសារព័ត៌មានដោយចៃដន្យ»។ លោកថា គេហទំព័រដែលលោកបានបង្កើតនៅប្រទេសតង់សានី ឈ្មោះ Jamii Forums មានបេសកកម្មយ៉ាងសាមញ្ញ គឺផ្តល់សំឡេងដល់យុវជននៃប្រទេសអាហ្វ្រិកមួយនេះ ផ្តល់កន្លែងសម្រាប់បញ្ចេញមតិដោយសេរីនិងប្រឆាំងនឹងអំពើពុករលួយ។
  អសន្តិសុខស្បៀងអាហារលើពិភពលោក បានកើនឡើង៤០ភាគរយក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការវាយតម្លៃរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃទី៨ ខែកក្កដា។ តម្លៃអាហារកើនឡើងខ្ពស់ បានបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរទៅលើប្រទេសនានាដែលកំពុងតែជួបប្រទះបញ្ហាផ្សេងៗស្រាប់ដូចជា ជម្លោះ ការប្រែប្រួលអាកាសធាតុ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។   អសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ សំដៅដល់ការខ្វះខាតស្បៀងអាហារដែលប៉ះពាល់ជីវិត និងជីវភាពរស់នៅ។ សម្រាប់ឆ្នាំ២០២១ កម្មវិធីស្បៀងអាហារពិភពលោកដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ អះអាងថា អសន្តិសុខស្បៀងនេះ កំពុងប៉ះពាល់ ឬមានហានិភ័យប៉ះពាល់ដល់ ជីវិត និងជីវភាពរស់នៅរបស់មនុស្សប្រមាណ២៧០លាននាក់។   «តម្លៃអាហារឡើងថ្លៃក្លាយជាកត្តាជំរុញថ្មីមួយទៀតដែលធ្វើឱ្យអត្រាភាពអត់ឃ្លានកើនឡើង»។ លោក Arif Husain ប្រធានសេដ្ឋកិច្ចរបស់ WFP បញ្ជាក់បែបនេះ។ លោក  Arif Husain បន្ថែមថា ពិភពលោកកំពុងតែប្រឈមមុខបញ្ហាជម្លោះ ការប្រែប្រួលអាកាសធាតុ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយឥឡូវនេះត្រូវមកជួប ប្រទះបញ្ហាអាហារឡើងថ្លៃមួយថែមទៀត។   វិបត្តិនៅលីបង់ ក្លាយជាបញ្ហាមួយឆ្លុះបញ្ចាំងពីកំណើនអសន្តិសុខស្បៀងនេះ។ បើតាម WFP តម្លៃជាមធ្យមនៃម្សៅស្រូវសាលីនៅលីបង់កើនឡើងដល់២១៩ភាគរយ ខណៈសេដ្ឋកិច្ចប្រទេសនេះ កំពុងតែមានវិបត្តិហៀបនឹងដួលទៅហើយ។ នៅស៊ីរីដែលកំពុងមានសង្រ្គាមវិញ តម្លៃប្រេងចម្អិនអាហារ ឡើងដល់៤៤០ភាគរយបើធៀបនឹងឆ្នាំ។   យោងតាមសន្ទស្សន៍តម្លៃរបស់ WFP តម្លៃអាហារក្នុងទីផ្សារពាណិជ្ជកម្មអន្តរជាតិឡើងដល់ ៣៣,៩ភាគរយ។ តម្លៃអាហារនេះរាប់គ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ផលិតផលប្រចាំថ្ងៃ សាច់ និងស្ករ។ យ៉ាងណាមិញ អត្រាតម្លៃអាហារពិភពលោក បានធ្លាក់ចុះនៅខែ មិថុនា បើធៀបជាមួយអត្រាខែឧសភាទៅវិញ។    លើសពីនេះ WFP ក៏បញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ មនុស្សប្រមាណ១៣៩លាននាក់ ត្រូវការជំនួយ ហើយពិភពលោកត្រូវសហការគ្នាទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ៕    
ដោយ៖ ជា ពេជ្រដាឡែន 
បើតាមការឱ្យដឹងពីលោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ វិញ្ញាបនបត្រថ្មីនេះគឺមិនខុសពីរបស់ចាស់ ដែលអង្គភាពរបស់លោកទទួលបានចំនួន៤លើកមកហើយនោះទេ គ្រាន់តែឆ្នាំនៃស្ដង់ដា ISO 14001 ខុសគ្នាតែប៉ុណ្ណោះ។ ស្ដង់ដាផ្នែកបរិស្ថាន ដែល EMS ទទួលមុនៗ គឺ ISO 14001:2004  ចំណែកលើកនេះ គឺISO 14001:2015។ ថ្លែងនៅក្នុងសិក្ខសាលាផ្ទៃក្នុងស្ដីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ អនុលោមតាមស្ដង់ដាអន្ដរជាតិ ISO 14001:2015 នៅព្រឹកថ្ងៃទី២២ ឧសភា លោក សុខ លក្ខិណា ក៏បានរម្លឹកដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើយ៉ាងណា រក្សាឱ្យបាននិរន្តរភាពនៃវិញ្ញាបនបត្រខាងលើ ព្រោះថាវាមិនងាយស្រួលទទួលបានឡើយ។ «វាខុសគ្នាពីយើងទទួលបានសញ្ញាបត្របណ្ឌិត នោះវានឹងនៅជាមួយយើងរហូត តែវិញ្ញាបនបត្រនេះ បើយើងគ្រប់គ្រងវាមិនស្រួល វាអាចនឹងបាត់បង់ទៅវិញក្រោយគេចុះធ្វើសវនកម្មលើកក្រោយ»។ នេះជាការពន្យល់របស់លោក សុខ លក្ខិណា។ សិក្ខាសាលាផ្ទៃក្នុងខាងលើ ធ្វើមានគោលបំណងដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ផ្សព្វផ្សាយផែនការ និងការអនុវត្តការងារបរិស្ថាននាយកដ្ឋាននីមួយៗ និងស្វែងយល់ពីដំណោះស្រាយរួម ប្រសិទ្ធិភាពការងារ និងការកែលម្អប្រព័ន្ធ។ គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរជាតិអប្សរាទទួលវិញ្ញាបនបត្រស្ដង់ដា ISO។ ក្នុងនោះ លើកទី១ ឆ្នាំ២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយមានស្ថាប័នជប៉ុនទាំង៤ មាន JQA, Sophia, ISRI, JQAI ជាអ្នកបន្តជួយជាបច្ចេកទេសដើម្បីជំរុញការងារប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះឱ្យដំណើរការជាប្រក្រតី។ លើកទី២ ឆ្នាំ២០០៩ លើកទី៣ឆ្នាំ២០១២ ទី៤ ឆ្នាំ២០១៥  និងលើកទី៥ឆ្នាំ ២០១៨ ទទួលបានវិញ្ញាបនបត្រ ISO 14001 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA៕
សៀមរាប៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) របស់អាជ្ញាធរជាតិអប្សរា ទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័នគុណភាព JQA ដែលជាស្ថាប័នវាយតម្លៃកម្រិតស្ដង់ដា ISO របស់ស្ថាប័នជប៉ុន។ វិញ្ញាបនបត្រថ្មីនេះ ជាកម្រិតស្ដង់ដាដែល EMS ទើបនឹងទទួលបាននៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ជាប្រភេទស្ដង់ដា ISO 14001 ឆ្នាំ2015។
  គម្រោងអាងប្រព្រឹត្តកម្មទឹកកង្វក់នេះ មានទីតាំងស្ថិតនៅសង្កាត់កំពង់បាយក្រុងកំពត នឹងមានសមត្ថភាពអាចបង្វែរសំណល់រាវដែលបង្ហូរចូល ព្រែកកំពង់បាយ ហៅថាព្រែកកំពត ឱ្យហូរទៅទិដៅប្រព័ន្ធលូថ្មី។ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា គម្រោងអាងប្រព្រឹត្តកម្មទឹកកង្វក់នេះ ត្រូវបានសាងសង់តាមស្តង់ដាបច្ចេកទេស តាមរយៈគម្រោងកម្ចីប្រាក់ ADB។   រូបភាពពី៖ រដ្ឋបាលខេត្តកំពត «ប្រព័ន្ធទឹកដែលធ្លាប់បង្ហូរចូលព្រែកកំពតនោះ គឺជាប្រព័ន្ធទឹកភ្លៀង ប៉ុន្តែមានប្រជាពលរដ្ឋបានបង្ហូរលូតាមផ្ទះ ចូលក្នុងតាមប្រព័ន្ធលូ ទើបបង្កឱ្យមានភាពកង្វក់ក្នុងព្រែក។ ពេលប្រព័ន្ធលូថ្មី ដាក់ឱ្យដំណើរការ នោះទឹកដែលបានហូរចូលព្រែកកំពត នឹងលែងមានទៀតហើយ។» នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត៕   លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត។ រូបភាពពី៖ រដ្ឋបាលខេត្តកំពត រូបភាពពី៖ រដ្ឋបាលខេត្តកំពត រូបភាពពី៖ រដ្ឋបាលខេត្តកំពត
ភ្នំពេញ៖ អាងប្រព្រឹត្តិទឹកកង្វក់ដំបូង ក្នុងខេត្តកំពតនឹងដាក់ឱ្យដំណើរការឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហទឹកកង្វក់ដែលធ្លាប់បង្ហូរចូលព្រែកកំពត។
  គោលបំណងក្នុងកិច្ចសហការនេះ គឺដើម្បីជួយផ្តល់ទុនបង្វិលដល់អាជីករ ឬកសិករក្នុងការពង្រីកមុខរបរក្នុងវិស័យវារីវប្បកម្មនេះ។ តាមរយៈសេវាហិរញ្ញវត្ថុដែលងាយស្រួល និងមានភាពបទបែននេះ នឹងជួយជំរុញឲ្យជីវភាពប្រជាពលរដ្ឋ ដែលក្នុងសង្វាក់ផលិតកម្មនៅក្នុងវិស័យវារីវប្បកម្មនេះ កាន់តែមានភាពប្រសើរមួយកម្រិតទៀត ។ ការចាប់ដៃគូសហការនេះក៏នឹងជួយគាំទ្រដល់ការផ្លាស់ប្តូរប្រព័ន្ធ ដោយជួយដល់ភ្នាក់ងារហិរញ្ញវត្ថុក្នុងស្រុក ឲ្យយល់កាន់តែច្បាស់អំពីហានិភ័យ និងឱកាសដែលទាក់ទងនឹងវារីវប្បកម្ម ព្រមទាំងជំនះឧបសគ្គដែលរារាំងការផ្តល់ប្រាក់កម្ចីកាន់តែច្រើនដល់វិស័យនេះផងដែរ។    ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ សន្និសីទសារព័ត៌មានខាងក្រោមដូចតទៅ៖    លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «ក្នុងកិច្ចសហការនេះ គឺលោកចង់ឃើញប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងតាមរយៈការប្រកបរបរក្នុងវិស័យកសិកម្ម ដោយសារតែប្រជាជនក្នុងប្រទេសកម្ពុជា យើង ៦០ ទៅ ៧០ភាគរយ ជាកសិករ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះ ពួកយើងកំពុងរស់នៅក្នុងសម័យកូវីដ-១៩ ដូច្នេះមានតែវិស័យកសិកម្មទេដែលជួយទ្រទ្រង់ខ្លាំងដល់សេដ្ឋកិច្ចក្នុងប្រទេស។    លោកបានបន្ថែមទៀតថា៖ «ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺត្រូវគិតពីហានិភ័យសម្រាប់អតិថិជនដែលខ្ចីប្រាក់ថា តើអតិថិជនដែលខ្ចីប្រាក់ ពួកគាត់មានហានិភ័យខ្ពស់ប៉ុណ្ណា ដូច្នេះគឺពួកយើងត្រូវការដៃគូដើម្បីជួយសម្រួលនូវបញ្ហាដែលអតិថិជនបានជួបប្រទះឲ្យមានភាពប្រសើរឡើងវិញ។ លោកបានលើកឡើងថា៖ «ក្នុងការសហការរវាង អេ អឹម ខេ និងអង្គការទស្សនៈពិភពលោក គឺមិនមែនគ្រាន់តែឲ្យជាឥណទានទៅអតិថិជនហើយចប់នោះទេ គឺពួកយើងត្រូវធ្វើការទាំងអស់ជាមួយគ្នារវាង គ្រឹះស្ថាន និង អតិថិជន តាំងពីពេលចាប់ផ្ដើមរហូតដល់ចុងក្រោយទើបយើងទទួលបានជោគជ័យទាំងអស់គ្នា៕   (អត្ថបទពាណិជ្ជកម្ម)
កាលពីពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងអង្គការទស្សនៈពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ពីការផ្ដល់កម្ចីលើសង្វាក់ផលិតកម្ម និងគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នៅការិយាល័យជាតិនៃអង្គការទស្សនៈពិភពលោកកម្ពុជារាជធានីភ្នំពេញ។
ឆ្នាំ២០១៧នេះ ជាឆ្នាំដែលសីតុណ្ហភាពនៅកម្ពុជាត្រជាក់ជាងគេ នៅក្នុងរយៈពេល១០ ទៅ១៥ឆ្នាំ ចុងក្រោយនេះ។ នេះជាការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២១ ខែធ្នូនេះ។ តាមអ្នកនាំពាក្យដដែល ឆ្នាំកន្លងៗមក ភាពត្រជាក់កើតឡើងតែរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺឆ្នាំខ្លះ២ថ្ងៃ ឆ្នាំខ្លះ ៣ថ្ងៃ និងយ៉ាងយូរមួយអាទិត្យ ហើយសីតុណ្ហភាពដែលត្រជាក់បំផុត ក៏ត្រឹម១៦អង្សាដែរ។ លោក ចាន់ យុត្ថា ពន្យល់បន្ថែមដូច្នេះ៖«ឆ្នាំនេះត្រជាក់ខ្លាំងជាង ត្រជាក់ងំ និងមានរយៈពេលយូរ។ អាចនិយាយបានថា ជាឆ្នាំដែលត្រជាក់ជាងគេ ក្នុងពេល១០ ទៅ១៥ឆ្នាំចុងក្រោយនេះ ពីព្រោះយើងថានៅខេត្តរតនគិរីត្រជាក់ខ្លាំងដល់១២អង្សា ប៉ុន្តែខណៈពេលណាមួយនោះ វាចុះដល់១១អង្សា។ យើងកំណត់យកកម្រិតសីតុណ្ហភាពដែលវាមានរយៈយូរជាងគេ»។ បើទោះជាក្រសួងធនធានទឹក បានព្យាករថា ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែធ្នូ សីតុណ្ហភាពនឹងកើនឡើងវិញក៏ដោយ ប៉ុន្តែលោក យុត្ថា បានអះអាង ភាពត្រជាក់នេះ នឹងគ្របដណ្តប់ប្រទេសកម្ពុជា ម្តង ឬពីរដងទៀត មុននឹងផុតរដូវរំហើយនៅខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ លោក ចាន់ យុត្ថា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅតាមជនបទដែលតែងដុតភ្លើងកម្តៅខ្លួននៅព្រឹកព្រលឹម ប្រុងប្រយ័ត្នទាក់ទងនឹងការប្រើប្រាស់ភ្លើងនេះ ពីព្រោះខ្យល់ស្ងួតដែលកើតឡើងក្នុងរដូវរំហើយនេះ ធ្វើឲ្យវត្ថុទាំងឡាយនៅជុំវិញ ងាយនឹងឆាបឆេះ។ តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូនេះ ខេត្តរតនគិរី មានសីតុណ្ហភាពត្រជាក់ដល់១២អង្សា ឯខេត្តមណ្ឌលគិរី ឧត្តរមានជ័យ និងព្រះវិហារ មានសីតុណ្ហភាពអប្បបរមាក្នុងរង្វង់១៣អង្សា។ ខេត្តប៉ៃលិន បាត់ដំបង កំពង់ធំ សៀមរាប តាកែវ កោះកុង ក្រចេះ ស្ទឹងត្រែង ភ្នំពេញ និងខេត្តកំពង់ស្ពឺ មានសីតុណ្ហភាពអប្បបរាក្នុងរង្វង់១៤-១៦អង្សា ខណៈបណ្តាខេត្តផ្សេងទៀត មានសីតុណ្ហភាពចន្លោះពី១៧-២០អង្សា។ តាមការព្យាករដដែល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែធ្នូ សីតុណ្ហភាពនឹងកើនឡើងវិញក្នុងរង្វង់១៩-២០អង្សាសម្រាប់នៅតំបន់ខ្ពង់រាប និងបណ្តាខេត្តផ្សេងទៀតនឹងកើនឡើងក្នុងរង្វង់២៣-២៤អង្សា៕
ឆ្នាំ២០១៧នេះ ជាឆ្នាំដែលកម្ពុជា មានអាកាសធាតុចុះត្រជាក់ខ្លាំងដល់ ១១ ឬ១២អង្សា ដែលអាចឲ្យក្រសួងជំនាញ អះអាងបានថា ជាឆ្នាំដែលត្រជាក់ជាងគេ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។   លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២១ ខែធ្នូនេះបន្ថែមទៀត អាកាសធាតុត្រជាក់នេះ នឹងកើនមានម្តង ឬពីរដង ទៀត មុនផុតរដូវរំហើយ។
  ភ្នំពេញ៖ លោក តាំង សុចិត្តវិទូ  សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ និង ជាស្ថាបត្យករដ៏លេចធ្លោមួយរូបនៅកម្ពុជាផងនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការវិវត្តន៍ផ្នែកស្ថាបត្យកម្មនៅកម្ពុជាមានប្រាំសម័យកាលធំៗគឺ សម័យបុរាណ សម័យកណ្តាល សម័យអាណានិគមនិយមបារាំង សម័យទំនើប និង សម័យកាលបច្ចុប្បន្ននេះ។  លោក តាំង  សុចិត្តវិទូ   ក្នុងកិច្ចសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ.... ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង វាគ្មិន លោក តាំង សុចិត្តវិទូ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖ អតីតនិស្សិតផ្នែកស្ថាបត្យកម្ម ពីសហរដ្ឋអាមេរិក លោក តាំងសុចិត្តវិទូពន្យល់ថា ស្ថាបត្យកម្មសម័យកាលបុរាណ មានរចនាបថ មានការច្នៃប្រឌិត ដែលភាគច្រើនជាប្រភេទប្រាង្គប្រាសាទ គឺមានភាពអស្ចារ្យ និងមានលក្ខណៈអត្តសញ្ញាណជាតិ ហើយផ្សាភ្ជាប់ជាមួយនឹងព្រហ្មសាសនា។ ឯ ស្ថាបត្យកម្មសម័យកណ្តាល ការសាងសង់វត្តអារាមមានក្បួនខ្នាតច្បាស់លាស់ គ្រាន់តែសំណង់ភាគច្រើន ផ្តោតលើព្រះពុទ្ធសាសនា។   ចំណែក ស្ថាបត្យកម្មសម័យអាណានិគមនិយមបារាំង សំណង់ភាគច្រើនជាប្រភេទការិយាល័យ សម្រាប់ធ្វើការ ជាប្រភេទលំនៅស្ថាន តែក៏មានអត្តសញ្ញាណមួយបែបដែរ។ ចំពោះ ស្ថាបត្យកម្មសម័យទំនើបជាសំណង់ដែលស្រដៀងនឹងសម័យបារាំងដែរ ដែលកែច្នៃដោយ ស្ថាបត្យករខ្មែរជំនាន់ ទសវត្សរ៍ ទី ៦០ និង ៧០។ សម័យកាលនោះ ដ្បិតថាមានភាពទំនើប តែបានផ្សាភ្ជាប់នឹងវប្បធម៌របស់ខ្មែរយើង និងមានឬសគល់ច្បាល់លាស់ផងដែរ។ ឮ   ដោយឡែក ស្ថាបត្យកម្មសម័យបច្ចុប្បន្ន មានសំណង់ច្រើនប្រភេទ  ពិសេសប្រភេទអគារខ្ពស់ៗ ហើយការវិវត្តន៍ក្នុងផ្នែកស្ថាបត្យកម្មនាពេលបច្ចុប្បន្ន វាមានភាពរួមបញ្ចូលគ្នាច្រើនឱ្យទៅជាលក្ខណៈសាកល។ ជាមួយគ្នានេះក៏មានការជះឥទ្ធិពលពីបរទេសលើផ្នែកនេះ ព្រមទាំងលំហូរចូលនៃវិស្វករមកពីក្រៅប្រទេសផងដែរ។ ប្រភេទសំណង់ ក៏ខុសពីសំណង់មុនៗដែរៗ ។   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកជំនាញផ្នែកស្ថាបត្យកម្មរូបនេះ បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនដូច្នេះ៖  « សម្រាប់ខ្ញុំគិតថា សំណង់ស្នាដៃស្ថាបត្យកម្ម គឺជាមរតក ជាភស្ត័តាង ដែលអាចឱ្យយើងពិនិត្យ ពិចារណា វាស់វែងរកអាយុកាល និងធ្វើការសិក្សាស្រាវជ្រាវពីវប្បធម៌នៃសង្គមជាតិមួយ។ ដោយឡែកកម្ពុជា សង្គមខ្មែរយើង បើយើងមើលមកតាំងពី ស.វ ទី១ នៃគ្រឹះសករាជ រហូតមកដល់បច្ចុប្បន្ន យើងឃើញថាផ្នែកស្ថាបត្យកម្មក្នុងសង្គមខ្មែរយើងមានការបែងចែកមិនក្រោម ៥ សម័យកាលទេ ឬ ប្រភេទក្នុងជំនាញអភិវឌ្ឍន៍ស្ថាបត្យកម្ម»៕  
ដោយ៖ សុង សុធាវី
  នាកិច្ចប្រជុំថ្ងៃទី២៤ ខែកុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានអនុម័តសំណើលើកពេលប្រជុំពេញអង្គលើកទីបី សភាប្រជាជននីតិកាលទី១៣ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមីនាខាងមុខ។ ការផ្ទុះឡើងកូរ៉ូណាវីរុស ជាមូលហេតុដែលនាំឲ្យមានការលើកពេលកិច្ចប្រជុំដ៏សំខាន់ក្នុងប្រក្រតីទិននយោបាយរបស់ចិន។ នេះក៏ជាលើកដំបូងគិតតាំងពីឆ្នាំ១៩៧៨ មកដែលសភាប្រជាជនចិន ពន្យារពេលបែបនេះ។   ជាធម្មតា ចិនតែងបើកកិច្ចប្រជុំសភារបស់ខ្លួននៅខែមីនា ហើយអំឡុងពេលពីរទសវត្សរ៍មកនេះ បានកំណត់យកថ្ងៃបើកនៅថ្ងៃទី៥ ខែមីនាជារៀងរាល់ឆ្នាំតែម្ដង។ មេដឹកនាំធំៗរបស់ប្រទេស តែងមានវត្តមានក្នុងកិច្ចប្រជុំនេះ ទោះជាសភាចិនត្រូវបានមើលឃើញថា ជាសភាប្រថាប់ត្រាលើសេចក្ដីសម្រេចរបស់បក្សកុម្មុយនីស្តដ៏មានឥទ្ធិពលក្ដី។ របៀបវារៈនៃកិច្ចប្រជុំសភា គឺការអនុម័តគម្រោងចំណាយរបស់ប្រទេស និងការផ្ដល់សេចក្ដីទុកចិត្តលើការផ្លាស់ប្ដូរមន្ត្រីនានា។   ចំណែកឯកិច្ចប្រជុំសភាពិគ្រោះយោបល់នយោបាយប្រជាជនចិនវិញ ក៏ត្រូវបានណែនាំឲ្យលើកពេលកិច្ចប្រជុំដែលជាធម្មតាចាប់ផ្ដើមនៅថ្ងៃទី៣ ខែមីនា។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ការសម្រេចចិត្តនេះ ធ្វើឡើងអំឡុងពេលកិច្ចប្រជុំថ្នាក់ដឹកនាំរបស់សភានេះ។ ប្រភពព័ត៌មានបន្ត កាលបរិច្ឆេទថ្មី នឹងត្រូវកំណត់នៅពេលក្រោយ។ ការសម្រេចចិត្តលើកពេលកិច្ចប្រជុំនេះ នឹងអនុញ្ញាតឲ្យមន្ត្រីដែលនឹងត្រូវមកប្រជុំ បង្វែរការយកចិត្តទុកដាក់របស់ពួកគេលើការទប់ស្កាត់ COVID-19 ។   សូមបញ្ជាក់ថា តួលេខអ្នកស្លាប់ដោយសារ COVID-19 ឡើងដល់ប្រមាណ២៧០០នាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ហើយករណីឆ្លងមានជាង៨ម៉ឺននាក់ និងអ្នកសះស្បើយមានជាង២៧០០០នាក់ផងដែរ។ នៅចិន មានករណីស្លាប់ចំនួន២៦៦៦នាក់ ដែលភាគច្រើននៅខេត្តហ៊ូប៉ី ខណៈនៅខេត្តផ្សេងមានការរាយការណ៍ពីការធ្លាក់ចុះករណីឆ្លងគួរឲ្យកត់សម្គាល់។    ក្រៅពីចិន ករណីស្លាប់ចំនួន១២នាក់នៅអ៊ីរ៉ង់ ៨នាក់នៅកូរ៉េខាងត្បូង ៧នាក់នៅអ៊ីតាលី ៤នាក់នៅជប៉ុន (ក្នុងនោះ៣នាក់លើករណីនាវា Diamond Princess) រីឯបារាំង និងហ្វីលីពីន មាន១ករណីរៀងៗខ្លួនៗ។ នៅទូទាំងពិភពលោក ប្រទេសចំនួន៣៤ មានករណីឆ្លង COVID-19 ហើយប្រទេសដែលមានករណីឆ្លងមានអ៊ីរ៉ង់ អូម៉ង់ និងអ៊ីរ៉ាក់ជាដើម៕ 
សភាទាំងពីររបស់ចិន នឹងលើកពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនដែលគ្រោងធ្វើនៅខែដើមមីនា ព្រោះបារម្ភពីការរាលដាលជំងឺផ្លវដង្ហើមដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។ នេះជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ ដែលកិច្ចប្រជុំដ៏ធំទាំងពីរនេះ ត្រូវលើកពេលដែលធ្វើឡើងក្រោមហេតុផលថា ដើម្បីអនុវត្តតាមការសម្រេចចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការទប់ស្កាត់ និងការគ្រប់គ្រងវីរុសប្រភេទថ្មីដ៏គ្រោះថ្នាក់នេះ។
«មិនមែនជារឿងងាយស្រួលនោះទេ បើទោះបីប្រេនកាហ្វេនេះ ត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន ប៉ុន្តែទម្រាំអាចទិញសិទ្ធិប្រេនកាហ្វេមួយនេះ មកបើកផ្ដាច់មុខបានជោគជ័យ ត្រូវចំណាយពេលយូរយ៉ាងខ្លាំង។ មិនមែនឱ្យតែមានប្រាក់ គឺអាចទិញសិទ្ធិផ្ដាច់មុខ យកមកបើកលក់បានងាយៗនោះទេ»។ នេះជាការលើកឡើងរបស់ កញ្ញា ឌួង ហ្សូរីដា។  កញ្ញាលើកឡើងបន្ថែមទៀតថា ៖ «មុននឹងផ្ដល់សិទ្ធិឱ្យនរណាម្នាក់ ម្ចាស់ប្រេន បានសិក្សាយ៉ាងលម្អិត ជាមួយនឹងទីតាំង ដើម្បីឱ្យមានភាពប្រាកដថា នឹងធ្វើឱ្យហាងមួយនេះទទួលបានភាពជោគជ័យ និងដំណើរការល្អ ក្រោយក្លាយទៅជាម្ចាស់សាខា មុននឹងប្រគល់សិទ្ធិឱ្យកញ្ញាបើក នៅក្នុងទីតាំងនេះ»។   គួររំលឹកថា មកទល់នឹងបច្ចុប្បន្ន Tube Coffee សាខាឬស្សីកែវ ដែលជាសាខាទី១២ មិនទាន់បើកដំណើរការជាផ្លូវការនៅឡើយទេ ដោយកំពុងតែរៀបចំតុបតែងហាង និងដេគ័រផ្សេងៗទៀតដើម្បីឱ្យមានភាពទាក់ទាញ។ កញ្ញា បានបញ្ជាក់ថា បន្ទាប់ពីដំណើរការរៀបចំរួច កញ្ញានឹងបើសម្ភោធជាផ្លូវការ នៅក្នុងខែ តុលា ឬខែវិច្ឆិការ ទៅតាមស្ថានភាពជាក់ស្ដែងផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)    
ថ្មីៗនេះ ពិធីការិនីដ៏ល្បីកញ្ញា ឌួង ហ្សូរីដា បានក្លាយជាម្ចាស់ប្រេន Tube Coffee សាខាឬស្សីកែវ បន្ទាប់ពីជោគជ័យលើមុខរបរជាអ្នកលក់គ្រឿងសម្អាង។ ដោយសារតែ ជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេថ្នល់ ដែលជារសជាតិដ៏ពេញនិយម និងពេញចិត្តជាមួយនឹងភេសជ្ជៈផ្សេងទៀត នៅក្នុង Tube Coffeeកញ្ញាក៏បានសម្រេចចិត្តទិញសិទ្ធិអាជីវកម្ មពី Tube Coffee ដោយចំណាយដើមទុន នៅក្នុងការបើកអាជីវកម្មថ្មីមួយនេះ អស់ប្រមាណជាង ១៥ ម៉ឺនដុល្លាអាមេរិក។ ទន្ទឹមនឹងនេះ ការរៀបចំដេគ័រ និងរៀបចំហាងខាងក្នុង មិនទាន់ដឹងច្បាស់ថា ត្រូវចំណាយបន្ថែមអស់ប៉ុន្មានទៀតនោះទេ។ ចំពោះអាជីវកម្មមួយនេះដែរ កញ្ញាក៏បានប្រាប់ថា នាងបានចាប់ដៃគូ ជាមួយនឹងភាគហ៊ុនតូចៗ មួយចំនួនដូចជា ប្អូនស្រីរបស់នាង និងពិធីករ លោក Vj Hero ផងដែរ។
«ច្បាស់ណាស់ថា ចម្ងាយនៃការបើកបរមានការថយចុះច្រើន ដែលនាំឲ្យករណីគ្រោះថ្នាក់ និងការទាមទារផ្សេងៗ ក៏មានការថយចុះផងដែរ។ ដូច្នេះ នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការបង្ហាញការយោគយល់ចំពោះអតិថិជន»។ នេះជាការលើកឡើងរបស់លោក David Lei អ្នកជំនាញសេដ្ឋកិច្ចប្រចាំសាកលវិទ្យាល័យ SMU របស់អាមេរិក។   យោងតាមការផ្សាយរបស់សារព័ត៌មាន NBC 5 ក្រុមហ៊ុនធានារ៉ាប់រងធំៗនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រកាសពីផែនការសងប្រាក់ ឬឥណទានវិញដល់អតិថិជនរបស់ខ្លួន ក្នុងករណីអតិថិជនទាំងនោះ អនុវត្តតាមលក្ខខណ្ឌនាអំឡុងពេលនៃការរាលដាល COVID-19។   ក្រុមហ៊ុនធានារ៉ាប់រង Allstate បានប្រកាសពីគម្រោង «Shelter-in-Place Payback» ជាមួយនឹងទឹកប្រាក់ជាង៦០០លានដុល្ហារអាមេរិកសម្រាប់ផ្តល់ឲ្យអតិថិជនចន្លោះពីខែមេសា និងខែឧសភា។ ដូចជាគោលការណ៍របស់ Esurance ផងដែរ អតិថិជនរបស់ Allstate នឹងទទួលបានប្រាក់ជាមធ្យម១៥ភាគរយវិញ។   ក្រុមហ៊ុន Farmers Insurance បានសម្រេចបញ្ចុះតម្លៃបង់ប្រាក់២៥ភាគរយ រីឯក្រុមហ៊ុន GEICO អនុវត្តការផ្តល់១៥ភាគរយសម្រាប់អ្នកកាន់បណ្ណធារ៉ារាប់រង ដែលមានសុពលភាពត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ រីឯក្រុមហ៊ុន Liberty Mutual ប្រកាសពីគម្រោង Personal Auto Customer Relief Refund ដោយអះអាងថា ខ្លួននឹងចំណាយប្រមាណ២៥០លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ខ្ទង់ចំណាយរបស់អតិថិជនខ្លួន។   តាមរយៈ Giveback Program ក្រុមហ៊ុន Mercury Insurance បញ្ជាក់ថា អតិថិជននៅបណ្តារដ្ឋទាំង១១ដែលខ្លួនប្រតិបត្តិការ ទទួលបាន១៥ភាគរយសម្រាប់ខែមេសា និងឧសភា។ ក្រៅពីអតិថិជន ក្រុមហ៊ុន Nationwide បានប្រកាសពីគោលការណ៍ (One-time premium Refund) ផ្តល់ប្រាក់៥០ដុល្លារ ដល់រាល់បុគ្គលិក និងអ្នកកាន់បណ្ណធានារ៉ាប់រង។   Progressive, State Farm, USAA ក៏សុទ្ធតែបានប្រកាសពីការត្រៀមកញ្ចប់ថវិការៀងៗខ្លួនសម្រាប់អតិថិជន ដែលកំពុងរងគ្រោះដោយសារតែការរាលដាល COVID-19 ដោយអះអាងថា ជាការរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ដោយសារតែអាជីវកម្មគ្រប់ផ្នែកសុទ្ធតែរងផលប៉ះពាល់៕    
ការរាលដាល COVID-19 បានបង្ខំឲ្យមនុស្សជាច្រើនត្រូវនៅផ្ទះ ឬគ្មានការបើកបរនៅលើផ្លូវថ្នល់។ ជាមួយគ្នានេះ ក្តីបារម្ភពីការបាត់បង់ការងារធ្វើ និងការរកប្រាក់បង់ពន្ធផ្សេងៗ ក៏បានធ្វើឲ្យមនុស្សវិលមុខផងដែរ។ ដើម្បីជួយសម្រួលការលំបាក បណ្តាក្រុមហ៊ុនធានារ៉ាប់យានយន្តជាច្រើននៅសហរដ្ឋអាមេរិក បានសម្រេចសងប្រាក់មួយចំនួនទៅអតិថិជនរបស់ខ្លួនវិញ។
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក ដែលគ្រោងសាងសង់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សារមន្ទីអូឡាំពិក នឹងក្លាយជាកន្លែង ផ្ដល់ចំណេះដឹងផ្នែកកីឡា ស្នាដៃរបស់កីឡាករ និងកីឡាការិនីជាតិ និងជាកន្លែងទុកនូវឯកសារកីឡាជាតិ និងអន្ដរជាតិ នៃកីឡាអូឡាំពិកផងដែរ ។ បើទោះជា ទំហំសាងសង់ និងថវិកាត្រូវចំណាយមន្ទីរសារមន្ទីរអូឡាំពិកនេះ ស្ថិតនៅក្នុងគម្រោង មិនទាន់អាចស្មានទុកក៏ដោយ តែកម្ពុជា បានកំណត់អត្ថន័យ និងខ្លឹមសារក្នុងការរៀបចំរួចទៅហើយ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗ ថា៖ «សារមន្ទីអូឡាំពិក គឺដាក់បង្ហាញនូវ ទស្សនៈវិជ្ជាខាងផ្នែកកីឡាអូឡាំពិក ដើម្បីស្រាវជ្រាវ និងធ្វើបទបង្ហាញ ដល់អ្នកដែលចូលមើល ឲ្យយល់ដឹងពីអត្ថន័យ និងខ្លឹមសារនៃចលនាអូឡាំពិក និងការប្រកួតកីឡាអូឡាំពិកធំៗ ។ ជាពិសេសអត្ថប្រយោជន៍របស់កីឡា ទៅដល់មនុស្សជាតិ សង្គម និងប្រទេសជាតិ» ។   បើតាមលោក វ៉ាត់ ចំរើន គម្រោងរៀបចំសារមន្ទីអូឡាំពិក នឹងមិនមានឧបសគ្គ ឬការលំបាកទេ ព្រោះកម្ពុជាមានទីតាំងសម្រាប់សាងសង និងទទួលបានការគាំទ្រពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយ ។    គួរបញ្ជាក់ដែរថា កម្ពុជា ទើបតែទទួលបានលទ្ធផលត្រចេះត្រចង់ ៣រឿង គឺ កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ,  កម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩ និង ចុងក្រោយ កម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក ៕
ដោយ៖ គឹម មករា
ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លោក ខន កែវមនោ បានឲ្យដឹងថា គ.ជ.ប កំពុងប្រមូលលទ្ធផលពីគ្រប់បណ្ដារាជធានី-ខេត្ត ដើម្បីបែងចែកជាអាសនៈ និងកៅអីឃុំ-សង្កាត់ របស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ មិថុនា យ៉ាងយូរ។ តែយ៉ាងណាមជ្ឈដ្ឋានមួយចំនួន ហាក់មានការព្រួយបារម្ភពីវិធានការរក្សាសន្លឹកឆ្នោត មុនការប្រកាសលទ្ធផលនេះ។ ត្រង់ចំណុចនេះលោក ខន កែវមនោ បានផ្ដាំទៅពលរដ្ឋកុំឲ្យមានការព្រួយបារម្ភពីបញ្ហារក្សាសន្លឹកឆ្នោតនេះឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កែវមនោ បានបញ្ជាក់ដូច្នេះថា៖«សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់នោះ ត្រូវបាន គ.ជ.ប បំផ្លាញចោលអស់ហើយ នៅតាមការិយាល័យបោះឆ្នោត។ កុំឲ្យពលរដ្ឋបាម្ភពីរឿង(បន្លំ)សន្លឹកឆ្នោតឡើយ»។ កន្លងមកអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៤ នេះ គ.ជ.ប ដែលជាស្ថាប័នរៀបចំការបោះឆ្នោត បានបោះពុម្ពសន្លឹកឆ្នោតលើស ឬបម្រុងទុកចំនួន ២៥ភាគរយ។ សម្រាប់សន្លឹកឆ្នោតដែលបោះពុម្ពលើសបម្រើនេះ គឺគេអាចរក្សាទុកនៅឃ្លាំង គ.ជ.ប បានរយៈពេល ៣ឆ្នាំ មុននឹងត្រូវបំផ្លាញចោល។ ដោយឡែកសន្លឹកឆ្នោតដែលបោះពុម្ពលើសសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិញ គឺគេត្រូវរក្សាទុករយៈពេល ៦ឆ្នាំ ទើបត្រូវកម្ទេចចោល។ នេះបើតាមមន្ត្រី គ.ជ.ប ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ចូលរួមប្រជែងកៅអីឃុំ-សង្កាត់ចំនួន១៦៤៦ ។ ក្រោយការបញ្ចប់ការបោះឆ្នោត គណបក្សនយោបាយ ដែលគេសង្កេតឃើញថា មានលទ្ធភាពខ្ពស់ក្នុងការបានកៅអីឃុំ-សង្កាត់ ច្រើនជាងគេ គឺមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ៕
ភ្នំពេញ៖ នៅពេលនេះគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានបញ្ចប់ការដោះស្រាយបណ្ដឹងនានា ពីគ្រប់ភាគីគណបក្សនយោបាយហើយ ។ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី២៥ មិថុនា ខាងមុខនេះ។
នាយកប្រតិបត្តិនៃអង្គការខុនរ៉ាតប្រចាំនៅកម្ពុជាលោក Daniel SChmucking បាននិយាយថា កិច្ចការងារអភិវឌ្ឍន៍ជាច្រើន ដែលខាងKonrad និងរដ្ឋាភិបាល បានរួមគ្នាសម្រេចជោគជ័យ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយវាក៏ជានាវាសម្រាប់ជំរុញដំណើរការអភិវឌ្ឍប្រទេសមួយនេះបន្តទៀត។ ថ្លែងក្នុងពិធីគម្រប់ខួប២៥ឆ្នាំរបស់អង្គការខុនរ៉ាត នាយកប្រតិបត្តិអង្គការរូបនេះ បាននិយាយដូច្នេះថា៖ «យើងបានធ្វើការងារជាច្រើនក្នុងរយៈពេល ២៥ឆ្នាំនេះ។ ខ្ញុំមិនចង់លើកឡើងទាំងអស់ទេ ប៉ុន្តែខ្ញុំចង់លើកឡើងកម្មវិធីរបស់យើងចំនួនពីរ ទី១ គឺព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ គឺជាអង្គការដែលធ្វើការតាំងពីយើងមកដល់កម្ពុជាដំបូងម្ល៉េះ ដែលធ្វើការលើផ្នែកអប់រំដល់ប្រជាពលរដ្ឋនៅតាមជនបទ។ ទី២ គឺកម្មវិធីផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ដែលធ្វើការគាំទ្រដល់ការបណ្ដុះបណ្ដាលផ្នែកផ្សព្វផ្សាយដល់សកលវិទ្យាល័យភូមិន្ទភ្នំពេញ (DMC) អស់រយៈពេល៨ឆ្នាំមកហើយ»។ កន្លងមក Konrad បានសហការជាមួយរដ្ឋាភិបាលកម្ពុជាលើការប្រឹក្សាយោបល់លើផ្នែកជាច្រើនទៀត ដូចជាផ្នែកច្បាប់ ,អភិបាលកិច្ចល្អ ,ច្រកចេញចូលតែមួយ, លើកកម្ពស់ប្រជាធិបតេយ្យ, លើកម្ពស់សិទ្ធិមនុស្ស, គាំទ្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងដំណើរវិមជ្ឈការ។ លោក សក់ សេដ្ឋា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានលើកឡើងក្នុងខួបលើកទី២៥ ឆ្នាំនៃអង្គការខុនរ៉ាតថា អង្គការខុនរ៉ាតបានជួយកសាង និងអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងភាពជាដៃគូរសហការយ៉ាងជិតស្និទ្ធ ទាំងផ្នែកច្បាប់ សុខភាព គាំពារសង្គម ការដោះមីន អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងដីធ្លី អភិបាលកិច្ចល្អ និងផ្នែកជាច្រើនទៀត។ «ការរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងនយោបាយនៃប្រទេសកម្ពុជា គឺពិតជាមានការចូលរួមមិនអាចប្រកែកបានពីអង្គការខុនរ៉ាត ក្នុងនាមជាដៃគូរសហការយ៉ាងជិតស្និតជាមួយកម្ពុជា»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ គិតចាប់ពីឆ្នាំ១៩៩៤ មកទល់បច្ចុប្បន្ន អង្គការខុនរ៉ាតបានជួយគាំទ្រថវិការដល់កម្ពុជាប្រមាណ ៣០០លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ អង្គការខុនរ៉ាតបានផ្ដល់ជាជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក ៣៩លានដុល្លារ។ នេះបើតាមលោក សក់ សេដ្ឋា។ គួររម្លឹកថា ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ ២០១៨ រាជរដ្ឋាភិបាលអាល្លឺម៉ង់ និងកម្ពុជា បានចុះហត្ថលេខាយោគយល់គ្នាលើផ្នែកបច្ចេកទេស និងថវិកាចំនួន ៤០ គម្រោង និងផ្នែកអភិវឌ្ឍន៍ចំនួន ៣ គម្រោង៕
ភ្នំពេញ៖ អង្គការខុនរ៉ាត (Konrad) សន្យាបន្តជួយលើផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកទេសផ្សេងៗដល់រាជរដ្ឋាភិបាល ក្នុងការជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ រយៈពេល២៥ឆ្នាំមកនេះ អង្គការខុនរ៉ាត បានចំណាយថវិកាជាង៣០០លានដុល្លារហើយ សម្រាប់ជួយទ្រទ្រង់ដល់ការអភិវឌ្ឍកម្ពុជា។
  លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗ ថា បុណ្យចូលឆ្នាំប្រពៃណីជាតិ រៀបចំឡើងដើម្បីអបអរឆ្នាំថ្មី ដែលជាពិធីសប្បាយ តែអ្នកផលិតបទចម្រៀងត្រូវដឹងថា តើឱ្យយុវជនខ្មែរសប្បាយត្រឹមកម្រិតណា? ហើយបង្ហាញពីលក្ខណៈពិសេសនៃពិធីចូលឆ្នាំទាំងមូលចូល ទៅក្នុងខ្លឹមសារនៃបទចម្រៀងទាំងនោះ ដែលវាគឺជាមូលដ្ឋានគ្រឹៈនៃអត្តសញ្ញាណជាតិខ្មែរ។ បុរសអ្នកខេត្តបាត់ដំបងរូបនេះបញ្ជាក់ទៀតថា តូរតន្ត្រីជាចំណីអារម្មណ៍ ដែលឱ្យអ្នកស្តាប់ស្លុងទៅតាមការផលិតរបស់អ្នកនិពន្ធ។ កវីជនបទរូបនេះ សង្កត់ធ្ងន់ថា ការផលិតចម្រៀងដែលបង្កឱ្យមានហិង្សា និង រូបភាពអាសអាភាស ក៏បានជះផលអាក្រក់ដល់សង្គម ពិសេសយុវជន ឱ្យបាត់បង់នូវសីលធម៌ ហើយយូរៗទៅនឹងនាំឱ្យខ្មែរបាត់ភាពជាខ្លួនឯង ។ល។   បទសម្ភាសរវាង  អ្នកសារព័ត៌មានថ្មីៗ  កញ្ញា សុង សុធាវី ជាមួយ  លោក ម៉ៃ  វឌ្ឍនា ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង វាគ្មិន លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖     លោក ម៉ៃ វឌ្ឍនា ដែលមានរហ័សនាមថា «កវីជនបទ» បានពន្យល់បទចម្រៀងចម្រុះសម្រាប់ពិធីចូលឆ្នាំខ្មែរ គឺត្រូវកំណត់ថា តើគួរផ្តល់ភាពសប្បាយតាមរយៈតន្រ្តីនេះ ក្នុងកម្រិតណាចំពោះយុវជនខ្មែរបច្ចុប្បន្ន?    « សម្រាប់ខ្ញុំ ការផលិតហ្នឹងត្រូវតែមានគុណតម្លៃ ចំពោះជាតិយើង  តើចូលឆ្នាំខ្មែរគេលេងល្បែងកម្សាន្តអ្វីខ្លះ? ប្រជាជនខ្មែរ តើពួកគាត់ធ្វើអ្វីខ្លះ? ចម្រៀងខ្មែរ តើមានលក្ខណៈពិសេសបែបណាពីមុនមក? បើយើងអភិវឌ្ឍថ្មី ក៏ត្រូវមានគ្រឹះរបស់វាដែរ។ អ៊ីចឹង យើងផ្តល់ខ្លឹមសារយ៉ាងម៉ិច ដែលបង្ហាញពីការអបអរសាទរតាមរបៀបជនជាតិរបស់យើង»។ នេះជាការលើកឡើងរបស់លោក ម៉ៃ វឌ្ឍនា ប្រាប់សារព័ត៌មានថ្មីៗ។    សមាជិកក្រុមប្រឹក្សានៃសមាគមអ្នកនិពន្ធខ្មែរខាងលើ បានបន្ថែមថា កូនខ្មែរគ្រប់រូប គួរបង្ហាញពីលក្ខណៈប្រពៃណីជាខ្មែររបស់ខ្លួនទៅកាន់ពិពលោក តាមរយៈបទចម្រៀងចូលឆ្នាំខ្មែរនេះ។  បុរសសម្បុរសណ្តែកបាយរូបនេះ ពោលពាក្យដូច្នេះ៖ « ខ្ញុំមានចម្រៀងដែរ ហើយខ្ញុំបានចូលរួមតាមរយៈការផលិតចម្រៀង តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរហ្នឹង បានចាក់ផ្សាយឱ្យគេស្តាប់ដែរ។ គ្រាន់តែថា លទ្ធភាពក្នុងការផ្សាយហ្នឹង យើងធ្វើតាមតែអ្វីដែលយើងអាចធ្វើទៅបាន។ ពុំមានកន្លែងណាផ្សេងទៀត ដែលអាចជួយចាក់ផ្សាយបានទេ ហើយបទចម្រៀង ដែលខ្ញុំតែងតែផលិតឡើង ច្រើនតែនិយាយពីប្រពៃណីទំនៀមទម្លាប់ ល្បែងប្រជាប្រិយ ការរាំលេងសប្បាយ កម្មវិធីចោលឈូងទាញព្រ័ត្រ ។ល»។    កវីជនបទ ដែលជាអ្នកមកពីខេត្តបាត់ដំបងរូបហ្នឹង បានបញ្ជាក់បន្ថែមថា ចំពោះការប្រើពាក្យពេចន៍ក្នុងបទចម្រៀង លោករមែងមានការប្រុងប្រយត្ន័ជានិច្ច ព្រោះជារឿងសំខាន់ណាស់ សម្រាប់អ្នកស្តាប់ ដែលវាមានឥទ្ធិពលដល់តន្តី្រករផ្ទាល់ ហើយក៏អាចផ្តល់នូវចំណេះដឹង សម្រាប់សិស្ស - និសិ្សតផងដែរ។  ជាមួយគ្នាដែរ លោក វឌ្ឍនា តែងតែផ្សាភ្ជាប់ទីតាំងភូមិសាស្រ្តក្នុងខេត្តនីមួយៗ ចូលទៅក្នុងស្នាដៃបទចម្រៀងរបស់ខ្លួន ហើយរំលេចនូវតម្លៃ អប់រំ ក៏ដូចជាចំណេះដឹងនៅក្នុងខ្លឹមសារនៃបទចម្រៀងខ្លួនជានិច្ច។    «អ៊ីចឹង យើងបានផ្ញើពាក្យអស់ហ្នឹង សម្រាប់ឱ្យអ្នកស្តាប់គេសប្បាយផង ហើយទទួលបានប្រយោជន៍ពីយើងផង នៅក្នុងបទចម្រៀងហ្នឹង! សប្បាយទាំងការលេងសើច បានទាំងរាំលេង បានស្គាល់ពីបរិបទនៅតំបន់ហ្នឹង  ហើយសប្បាយបានលេងល្បែងប្រជាប្រិយផង និង ការអប់រំផង ហ្នឹងជាអ្វីដែលយើងបានធ្វើកន្លងមក»។ នេះជាការបន្ថែមសេចក្តី របស់កវីជនបទ លោក  ម៉ៃ វឌ្ឍនា។   អ្វីជាចម្រៀងបំពុលសង្គម នាបច្ចុប្បន្ន? ហើយវាជះឥទ្ធិពលដូចម្តេចដល់សង្គម ពិសេសយុវជនខ្មែរ?   ត្រង់ចំណុចនេះ លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ដែលផ្តោតលើការនិពន្ធបទភ្លេង និង ទំនុកច្រៀង បានលើកឡើងថា ចម្រៀងខ្មែរបច្ចុប្បន្ន មានការប្រែប្រួលតាមរយៈទំនោរនៃសាកលភាវូបនីយកម្មច្រើន ហើយចម្រៀងខ្មែរបានបត់បែនទៅតាមអ្នកផលិតចម្រៀងមួយចំនួន ដែលនិយមយកលំនាំបទ និងចរិតឬកពារពីប្រទេសថៃ កូរ៉េខាងត្បូង  ចិន  លោកខាងលិច ។ល។  កត្តាទាំងអស់នេះបានធ្វើឱ្យចម្រៀងខ្មែរសព្វថ្ងៃបាត់នូវសម្ផស្ស ព្រោះសិល្បៈវាមានន័យសំខាន់ណាស់ក្នុងការសម្តែង។    «តូរ្យតន្ត្រីជាបណ្តុំនៃអារម្មណ៍ ដែលឱ្យអ្នកស្តាប់ស្លុងទៅតាមការផលិតរបស់អ្នកនិពន្ធ។ អ៊ីចឹង យើងឃើញថា កន្លងមកចម្រៀងច្រើនណាស់ ដែលបាននាំចូលមក ដោយសារអ្នកនិពន្ធរបស់យើង។ ទោះគេចាត់ទុកថាជាសេរីភាព តែហាក់មិនបានគិតពីផលលំបាកទៅថ្ងៃក្រោយនៅក្នុងសិល្បៈចម្រៀង ដែលវាជះឥទ្ធិពល។ អ្នកខ្លះគិតថា វាជាសេរីភាពក្នុងការលេង ការផលិត ការនិពន្ធរបស់យើង ដែលវាជាការកម្សាន្តអារម្មណ៍ក្តី ញាក់កន្រ្តាក់អារម្មណ៍ក្តី ។ល។ វាអាចនឹងជះឥទ្ធិពល ហើយវាមិនបានហុចផលឱ្យភ្លាមទេ តែជាការជះឥទ្ធិពលទៅថ្ងៃអនាគត។ អ៊ីចឹង មួយរយៈក្រោយនេះ ទាក់ទងនឹងចំរៀង អសីលធម៌ ចម្រៀងដែលបង្ករឱ្យមានហិង្សា តែងឃើញមានការចាក់ផ្សាយហូហែរ  ហើយទាំងនេះ វាជះឥទ្ធិពលអាក្រក់ដល់សង្គម ពិសេសយុវជន ហើយយូរៗទៅ ធ្វើឱ្យយើងបាត់ខ្លួនឯង។ មួយវិញទៀត ក្មេងដែលគ្នាខ្សោយបញ្ញា ក្រោយស្តាប់បទចម្រៀងបែបហ្នឹងយូរៗទៅ នោះក្មេងនឹងលែងសូវមានសីលធម៌ ហើយពាក្យសម្តី លែងស្គាល់ល្អ អាក្រក់»។   លោក ម៉ៃ វឌ្ឍនា បានសង្កត់ធ្ងន់បែបនេះ។   បុរសវ័យជាង៤០ឆ្នាំខាងលើនេះ ឆ្លៀតបន្ថែមថា ចម្រៀងខ្លះ នាបច្ចុប្បន្ន ហាក់មិនបានផ្តល់ប្រយោជន៍អ្វីដល់សង្គមខ្មែរទេ តែបែជានាំឱ្យមនុស្សសប្បាយរហូតដល់ភ្លេចគិត និងអាចលែងស្គាល់ខ្លួនឯងជាដើម។ ជាពិសេសជះឥទ្ធិពលអាក្រក់ទៅកាន់ក្មេងៗជំនាន់ក្រោយ ឱ្យខ្វះនូវសីលធម៌ ដោយសារតែចម្រៀង ដែលបង្ហាញនូវភាព អាសអាភាស ច្រឡើសបើស ទៅវិញ។ ទោះបីជាមានអ្នកខ្លះអះអាងថា បទចម្រៀងអមដោយរូបភាពអវិជ្ជមានទាំងនោះ វាមិនអាចប៉ះពាល់ដល់មនុស្សទេ តែវានឹងជ្រាបទៅក្នុងក្រអៅបេះដូងរបស់មនុស្សបន្តិចម្តងៗ រហូតពួកគេយល់ឃើញថា ចំណុចទាំងអស់នេះ ជាចំណុចទាន់សម័យ។ រីឯ ចម្រៀងពីសម័យមុនមិនទាន់សម័យ ហើយប្រៀបធៀបជាមួយប្រទេសមួយចំនួន ពីយុវជនវ័យក្មេងទាំងនោះ។   ជារួម «កវីជនបទ» លោក ម៉ៃ វឌ្ឍនា មិនបានច្រានចោលពីការលើកឡើងថា «ចម្រៀងខ្មែរមួយចំនួនមិនទាន់សម័យកាល ស្របតាមចិត្តរបស់យុវជនខ្មែរសម័យនេះភាគច្រើនទេ» ។ តែលោកបានដាស់តឿនដល់អ្នកផលិតប្រភេទចម្រៀងទាំងនោះ ឱ្យគិតដល់ផលប៉ះពាល់អាក្រក់ នាពេលអនាគតដល់សង្គម ពិសេសយុវជនខ្មែរ ដែលវាប្រៀបដូចជាការបាចថ្នាំពុល ទៅកាន់មហាជនឱ្យទទួលប្រើប្រាស់ដូច្នោះដែរ។ ប៉ុន្តែក្នុងនាមអ្នកនិពន្ធដែលមានបេះដូងជាតិនិយម ត្រូវទទួលខុលត្រូវរាល់ស្នាដៃចេញផ្សាយរបស់ខ្លួន ដោយគួរផ្តល់ឱ្យតែចម្រៀងមានគុណភាព  បំរើឱ្យឧត្តមគតិជាតិ ហើយផ្តល់នូវភាពជាគំរូ ទៅកាន់អ្នកជំនាន់ក្រោយ ទើបជារឿងដែលល្អប្រសើរក្នុងនាមជាខ្មែរ៕     
ដោយ៖ សុង សុធាវី 
  លោករដ្ឋលេខាធិការ សេង សុមុនី ទទួលបន្ទុកការងាររួមក្នុងតួនាទីជាប្រធានក្រុមអ្នកនាំពាក្យ រីឯលោក ហ៊ឹម និមល ដែលជាអនុរដ្ឋលេខាធិការ ទទួលភារកិច្ចតាមស្ថានការណ៍ សរសេរព័ត៌មាន និងបង្ហោះនៅក្នុងបណ្តាញសង្គមរបស់ក្រសួងរួមមាន Website, Page Facebook និង Telegram ជាដើម។   សម្រាប់សមាជិក៣រូបផ្សេងទៀត ដែលមានឋានៈជាអគ្គនាយករង ត្រូវទទួលភារកិច្ចទៅតាមសាសនានីមួយៗ។ លោក សាន សម្ផស្ស ទទួលបន្ទុកតាមដានរាល់សកម្មភាពព័ត៌មានដែលទាក់ទងនឹងគ្រឹស្តសាសនា និងសាសនាផ្សេងៗ លោក ស៊ិន សុវណ្ណនិ មានភារកិច្ចស្រាវជ្រាវពីវត្តអារាម ប្រពៃណីសាសនា និងលោក  ប៊ុន បុណ្យសារ៉ាក់ ទទួលបន្ទុករាល់សកម្មភាពទាំងទងឥស្លាមសាសនា។    មុននឹងមានការឆ្លើយតបផ្សេងៗ លោក ហ៊ឹម ឆែម តម្រូវឲ្យក្រុមការងារស្នើសុំយោបល់សម្រេចក្នុងក្រុមតាម Telegram ជាមុនសិន។ ក្នុងករណីស្ថានភាពធ្ងន់ធ្ងរ ប្រធានក្រុមអ្នកនាំពាក្យ ត្រូវសុំការណែនាំពីរដ្ឋមន្ត្រីផ្ទាល់តែម្តង៕
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីពេលថ្មីៗកន្លងមកនេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ដោយមានលោក សេង សុមុនី ជាប្រធាន លោក ហ៊ឹម និមល ជាអនុប្រធាន និងសមាជិក៣នាក់ទៀត។
សង្ក្រាន្ត អាចប្រែឲ្យស្រួលយល់ថា ដំណើរដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ក្នុងពិធីចូលឆ្នាំថ្មី សង្ក្រាន្ត មានបីថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ ជា ពារកណ្ដាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់), និង ថ្ងៃទី៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង៕  
សង្ក្រាន្ត ចេញពីភាសាសំស្ក្រឹត «សង្ក្រាន្តិ»។ បើតាមការពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជាដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ។
  ក្រសួងទាំង៣ ដែលសម្ដេច ស ខេង ស្នើឱ្យយកចិត្តទុកដាក់លើតំបន់ទេសចរណ៍ជាតិនោះ មានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្រាប់សម្តេច ស ខេង ការងារអន្តរក្រសួងនេះ វាមានភាពចាំបាច់ក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមិនអាចខ្វះមួយណាបានឡើយ។    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖ «ខ្ញុំឧទាហរណ៍ថា ក្រសួងទេសចរណ៍ស្នើសុំក្រសួងកសិកម្មនូវតំបន់ណាមួយ ដើម្បីក្លាយជាកន្លែងទេសចរណ៍ ប៉ុន្តែដោយសារហេតុផលផ្សេងៗ ក្រសួងកសិកម្មមិនគាំទ្រ។ នេះជាបញ្ហាដែលធ្វើឱ្យការអភិវឌ្ឍវិស័យទេសចរណ៍មិនអាចទៅមុខបាន»។    សម្ដេច ស ខេង ក៏ស្នើឱ្យស្ថាប័នរដ្ឋទាំងអស់ ត្រូវគិតពីប្រយោជន៍ជាតិជាធំ ជាងប្រយោជន៍បុគ្គល។ «ការសម្រេចចិត្តរបស់យើង ដោយឈរនៅលើផលប្រយោជន៍រួមនោះហើយ គឺជាការរួមគ្នាដើម្បីអភិវឌ្ឍ ដោយមិនអាចថាក្រសួងនីមួយៗ ផ្អែកលើផលប្រយោជន៍របស់ក្រុមណាមួយ ផ្នែកណាមួយ ឬក៏ស្ថាប័នណាមួយនោះទេ »។ នេះជាលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃ។   អត្ថបទទាក់ទង   សហគមន៍ទេសចរណ៍២៣០០កន្លែង មានសកម្មភាពតែ១២៥កន្លែងប៉ុណ្ណោះ   សហគមន៍១២៥កន្លែងនៅកម្ពុជា កំពុងទាក់ទាញភ្ញៀវទេសចរ កម្ពុជាមានសហគមន៍ទេសចរណ៍រហូតទៅដល់ជាង២៣០០កន្លែង ប៉ុន្តែបច្ចុប្បន្នមានតែ១២៥កន្លែងប៉ុណ្ណោះ ដែលមានសកម្មភាពទេសចរណ៍។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីវេទិកាជាតិ អេកូទេសចរណ៍លើកទី១ ៕ 
ភ្នំពេញ៖ ក្រសួងចំនួន៣ ចាំបាច់ត្រូវសហការគ្នា អភិវឌ្ឍតំបន់ទេសចរណ៍ឱ្យបានល្អ ដើម្បីផលប្រយោជន៍ ជាតិ។ នេះជាការលើកឡើងរបស់សម្តេច  ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី១ នាព្រឹកថ្ងៃទី១៩វិច្ឆិកា ។
ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក.យ.គ ជាផ្នែកមួយនៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ដែលសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន និងកៀរគរយុវជនស្ម័គ្រចិត្តឱ្យចូលរួមការងារស្ម័គ្រចិត្តសង្គមនានា នៅតាមគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស។   រយៈពេលជិត៣ឆ្នាំ វត្តមានរបស់ ក.យ.គ. បានអនុវត្តការងារសង្គម និងបណ្ដុះបណ្ដាលជំនាញ បច្ចេកវិទ្យាយ៉ាងច្រើនដល់យុវជន ពិសេសចូលរួមអភិវឌ្ឍន៍សង្គមតាមរយៈការងារស្ម័គ្រចិត្ត។ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ជំរុញឱ្យ ក.យ.គ បន្តធ្វើជាប្រតិបត្តិករបណ្ដុះបណ្ដាលយុវជនលើជំនាញផ្សេងៗ ដើម្បីអភិវឌ្ឍន៍សង្គម។  លោកក៏លើកទឹកឱ្យយុវជនចូលរួមក្នុងការងារស្ម័គ្រចិត្តសង្គម ដើម្បីអភិវឌ្ឍន៍ខ្លួន និងសន្សំបទពិសោធន៍ជាដើម។    «ក.យ.គ. នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិតចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី។   លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបញ្ជាក់ថា ២០២៣ ជាឆ្នាំដែល ក.យ.គ បានជំរុញឱ្យយុវជនមានសកម្មភាពច្រើន ក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗ។ ក្នុងនោះ មានការសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ, ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម , យុទ្ធនាការ Beyond The Games,បត់បេះដូងច្រើនជាងគេលើពិភពលោក,កម្មវិធីអង្គរសង្រ្កាន្ត និងកៀរគរយុវជនចូលជាសមាជិកស.ស.យ.ក. ផងដែរ។   លើសពីនេះ ក.យ.គ. ក៏បានបញ្ចូលសិស្ស-និស្សិតជាសមាជិក ស.ស.យ.ក. ក្នុងការចែករំលែកបទពិសោធន៍ចំណេះដឹង និងការសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ក៏ដូចជាការបំផុសស្មារតីនិងជំរុញលើកទឹកចិត្ត ដល់សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗជាច្រើនទៀតផង៕
ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) លោក ហ៊ុន ម៉ានី ជំរុញឱ្យ ក.យ.គ បន្តធ្វើប្រតិបត្តិករបណ្ដុះបណ្ដាលយុវជនលើជំនាញផ្សេងៗ ពិសេសចូលរួមក្នុងការងារសង្គម។
  លទ្ធផលខាងលើ បានសម្រេចក្រោយពីជំនួបរវាង អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។   បើតាមទំព័រហ្វេសប៊ុកសមាគមសិល្បៈសុវណ្ណភូមិ ដដែល ការសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ នឹងជួយឱ្យ សមាគមសិល្បៈសុវណ្ណភូមិ អាចនៅតែបន្តបេសកកម្មរបស់ខ្លួន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ល្ខោនស្រមោលស្បែកធំ និងល្ខោនស្រមោលស្បែកតូច តទៅមុខទៀត ដោយពុំចាំបាច់ចំណាយថវិកា ជួលទីតាំង និងចំណាយផ្សេងៗ។   សមាគមសិល្បៈសុវណ្ណភូមិ  បានជូនស្បែកធំ ស្បែកតូច  សម្ភារឆ្លាក់ស្បែក និងសម្ភារសម្ដែងល្ខោនស្បែក ដល់សាលាមធ្យមវិចិត្រសិល្បៈ។ សម្ភារទាំងអស់នោះ នឹងយកទៅប្រើប្រាស់ក្នុងការងារសហប្រតិបត្តិការខាងលើ ដើម្បីចូលរួមអភិរក្ស និងថែរក្សាមរតកល្ខោនស្បែកធំឱ្យនៅគង់វង្ស៕ 
ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នឹងសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ ដើម្បីរៀបចំឱ្យមានការសម្ដែងល្ខោនស្រមោលស្បែកធំ ការផ្ទេរចំណេះដឹងការសម្ដែងល្ខោនស្រមោលស្បែក និងការឆ្លាក់ស្បែកនៅក្នុងទីតាំងសាលាមធ្យម ព្រមទាំងការសម្ដែងក្នុងប្រទេស និងក្រៅប្រទេស។
  តាមធនាគារពិភពលោក បូស្ន៊ីជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការបំពុលដោយភាគល្អិតល្អិត ២,5 (PM2.5) ខ្ពស់បំផុតនៅអឺរ៉ុប ដែលការដុតឥន្ធនៈរឹងសម្រាប់កំដៅផ្ទះចំនួន ៥០ភាគរយ និងវិស័យដឹកជញ្ជូនបានរួមចំណែកប្រហែល២០ ភាគរយ។ ប្រទេសមួយនេះ និងរដ្ឋធានីសារ៉ាយេវ៉ូ បានទទួលរងនូវ គុណភាពខ្យល់មិនល្អ អស់ជាច្រើនទសវត្សរ៍មកហើយ។   ទោះបីជាអាជ្ញាធរក្រុងសារ៉ាយ៉េវ៉ូ បានប្តេជ្ញាក្នុងការធ្វើឱ្យទីក្រុងគ្មានការបញ្ចេញឧស្ម័នកាបូន ត្រឹមឆ្នាំ ២០៣៥ ក្ដី វិបត្តិតម្លៃ និងចំណាយសម្រាប់ការរស់នៅ បានបង្ខំឱ្យប្រជាជនជ្រើសរើសឥន្ធនៈរឹងសម្រាប់កំដៅផ្ទះ និងព្រមទាំងបន្តប្រើរថយន្តចាស់ៗដែលបំភាយជាតិពុលខ្ពស់ទៅកាន់ខ្យល់។ ម្យ៉ាងទៀត តាមទិន្នន័យ ការប្រើប្រាស់ឧស្ម័ននៅក្នុងទីក្រុងនេះ បានធ្លាក់ចុះប្រមាណ ១៨ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងតម្លៃឧស្ម័ន។   ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកបរិស្ថាននៅវិទ្យាស្ថាន Hydro-Meteorological នៃសហព័ន្ធស្វ័យភាពបូស្ន៊ី-ក្រូអាត នៅថ្ងៃទី១២ ខែធ្នូ លោក Enis Krecinic បានមានប្រសាសន៍ថា មនុស្សភាគច្រើនអាចប្រើ ប្រាស់ឥន្ធនៈអេកូឡូស៊ីច្រើន ប៉ុន្តែពួកគេជ្រើសរើសប្រើប្រាស់អ្វី ដែលពួកគេមានលទ្ធភាព។   «ទិដ្ឋភាពសង្គមមានឥទ្ធិពលលើអ្វីដែលមនុស្សនឹងប្រើដើម្បីកំដៅផ្ទះរបស់ពួកគេ។ តើរថយន្ត អ្វីដែលពួកគេនឹងបើកបរ? ប្រេងឥន្ធនៈអ្វីដែលពួកគេនឹងជ្រើសរើស?»។ លោក Krecinic  សង្កត់ធ្ងន់បែបនេះដោយចង់សំដៅលើភាពតានតឹងក្នុងការចំណាយលើថាមពលដល់មិនបង្ក ឱ្យប៉ះពាល់ដល់បរិស្ថាន ដែលភាពច្រើននៅមានតម្លៃថ្លៃ។   ទន្ទឹមនេះ វេជ្ជបណ្ឌិតមួយចំនួនសម្គាល់ថា ការប៉ះពាល់ នឹងភាគល្អិតល្អិត អាចបង្កហានិភ័យ ដល់សុខភាពធ្ងន់ធ្ងរដែលនាំឱ្យឆ្លងមេរោគផ្លូវដង្ហើម មហារីក ជំងឺសរសៃឈាមបេះដូង និងការស្លាប់មុនអាយុ។ បន្ថែមពីនេះ អ្នកជំនាញផ្នែកសួត វេជ្ជបណ្ឌិត លោក Teufik Hadziosmanovic បានបញ្ជាក់ថា វានាំមកនូវការផ្លាស់ប្តូរ និងបញ្ហាសុខភាព ដូចជាជំងឺរលាកសួត សម្រាប់ទាំងក្មេង និងមនុស្សចាស់ផងដែរ៕
ទីក្រុងមួយចំនួនរបស់បូស្ន៊ីត្រូវបានចាត់ក្នុងតារាងនៃទីក្រុងដែលមានការបំពុលបរិយាកាសខ្លាំង ចាប់តាំងពីសប្ដាហ៍មុន ខណៈរដ្ឋធានីសារ៉ាយ៉េវ៉ូ បានចេញព្រមានពីគុណភាពខ្យល់។ បើតាមអ្នកវិទ្យាសាស្រ្ត មូលហេតុដែលបណ្ដាឱ្យមានការបំពុលកើនឡើងបែបនេះ គឺបណ្តាលមកពីការដុតឥន្ធនៈរឹងតាមផ្ទះប្រជាជនក្នុងរដូវរងា ព្រមទាំងថាមពលសម្រាប់មធ្យោបាយ ធ្វើដំណើរផងដែរ។
ដើម្បីជ្រើសរើសទូទឹកកកឲ្យស័ក្តិសមទៅនឹងផ្ទះបាយរបស់អ្នក អ្នកគួរពិចារណាលើ ៥ ចំណុច ដូចខាងក្រោម៖ 1.    ទំហំទូទឹកកក៖ ជាទូទៅ ទូទឹកកកភាគច្រើនមាន ៤ប្រភេទ៖     French door: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កកគឺស្ថិតនៅខាងក្រោម។     Side-by-side: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កក និងកន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅចំហៀងម្ខាងម្នាក់ ។     Top freezer: ទូទឹកកកដែលកន្លែងបង្កកនៅខាងផ្នែកខាងលើ ហើយកន្លែងទុករក្សា    ឲ្យត្រជាក់ គឺនៅខាងក្រោម។     Bottom freezer: កន្លែងទុករក្សាឲ្យត្រជាក់គឺនៅផ្នែកខាងលើ ដែលកន្លែងបង្កកនៅឯ ខាងក្រោម។ ចំពោះជាលក្ខណៈគ្រួសារ ចូលចិត្ត ទូទឹកកក ដែលមានទំហំធំ និងអាចងាយស្រួលក្នុងការ ទុកដាក់ម្ហូបចំណីអាហារ គឺប្រភេទ ទូទឹកកក French Door។ ចំណែក ប្រភេទ Side-by-side គឺល្អសម្រាប់ទិញឥវ៉ាន់ច្រើនហើយ យកមកបង្កកទុក។ ចំណែកឯ ម្ហូបអាហារស្រស់ៗ ដែលងាយស្រួលយក ពីទូទឹកកកប្រភេទ Bottom freezer  ហើយ ចំណែកឯទូទឹកកក ដែលភាគច្រើនគេចង់បានប្រើប្រាស់ គឺប្រភេទ Top freezer ។ បើសិនជាអ្នកនៅតែសង្ស័យថា មិនដឹងថាទិញ ទូទឹកកក ប្រភេទមួយណា គឺ ទិញយកប្រភេទធំទៅ។ 2.    ការរក្សាទុកបន្លែ និងផ្លែឈើឲ្យនៅស្រស់ ដើម្បីចៀសវាងខ្មាស់គេនៅពេលមានភ្ញៀវមកលេង ព្រោះចានផ្លែឈើ តែបែរជាធុំក្លិនឆ្អាបត្រី វិញនោះ យើងសូមណែនាំ ទូទឹកកកសាមសុង side by side ជាមួយប្រព័ន្ធត្រជាក់ ៣ ដង ដែលធ្វើឡើងសម្រាប់រក្សាស៊ីតុណ្ហភាពត្រជាក់ ៣ កន្លែង  ខុសគ្នា ហើយវាជួយកាត់បន្ថយ ការលាយលំបញ្ចូលក្លិនទៅវិញទៅមក។ ទូទឹកកកប្រភេទនេះ អាចជួយឲ្យយើងកំណត់ សីតុណ្ហភាពខុសៗគ្នាពីផ្នែកមួយទៅផ្នែកមួយ តាមប្រភេទម្ហូបអាហារ និងភេសជ្ជៈ។ 3.    ជាកន្លែងពិសេសមួយដែលអាចទុកដាក់អ្វីគ្រប់យ៉ាង នៅពេលដែលអ្នកស្ថិតក្នុងភាពប្រញាប់ប្រញាល់ ទូទឹកកកដែលមានផ្នែកពិសេសមួយៗជួយ ទប់ស្កាត់វត្ថុដែលច្របូលប្របល់ និងអាចធ្វើឲ្យការរៀបចំយ៉ាងឆាប់រហ័ស និង ងាយស្រួល រកទៀតផង។ វាមានប្រព័ន្ធបញ្ជាក្នុងការកំណត់សីតុណ្ហភាព ដែលមាននៅលើធ្នើរលោហៈ ដែលអាចដោះចេញបានរបស់ទូទឹកកកសាមសុង។ 4.    ប្តូរមុខងារពីកន្លែងត្រជាក់ ទៅជាកន្លែងបង្កក នៅពេលមានកម្មវិធីជប់លៀងនៅផ្ទះម្តងៗអ្នកនឹងត្រូវទីតាំងធំទូលាយដើម្បីទុកដាក់របស់របរ និងម្ហូបចំណីសម្រាប់ភ្ញៀវ កុំឲ្យឆាប់ខូច ដូច្នេះ អ្នកអាចប្តូរកន្លែងក្លាស្សេធម្មតា មកជាកន្លែងបង្កកវិញ តាមរយៈទូទឹកកក ប្រភេទ Samsung French Door ។ 5.    កន្លែងយកទឹក និងទឹកកកនៅជាប់ខាងក្រៅទ្វារ ទូទឹកកក Samsung French Door មានកន្លែងបង្ហូរទឹក និងទម្លាក់ទឹកកក នៅខាងក្រៅ ដែលងាយស្រួល និងលឿនទាន់ចិត្ត ។ ជាមួយនឹងប្រព័ន្ធទឹកដ៏ទំនើបគួរជាទីទុកចិត្តនៅដៃទ្វារ ទូទឹកកក វាអាចជួយឲ្យអ្នកនឹងក្រុមគ្រួសារប្រើប្រាស់ទឹក និងទឹកកក កាន់តែងាយស្រួល។ ( អត្ថបទពាណិជ្ជកម្ម )
បច្ចុប្បន្ន ទូទឹកកកមិនត្រឹមតែជាឧបករណ៍ដើម្បីក្លាស្សេទុកដាក់ម្ហូបចំណីអាហារប៉ុណ្ណោះទេ វាបានវិវត្តទៅជាសម្ភារៈដែលទំនើបទាន់សម័យ និងមានការរចនាស្អាតទាក់ទាញ ដែល ត្រូវបានយកតាំងលម្អក្នុងផ្ទះទៀតផង។
  ខ្សែបម្រើ Ander Herrera, Jesse Lingard, Juan Mata, Nemanja Matic និង Anthony Martial រូមជាមួយខ្សែការពារ Phil Jones, Antonio Valencia, Matteo Darmian និងខ្សែប្រយុទ្ធ Marcus Rashford សរុប៩រូបសុទ្ធតែទទួលរងរបួសទាំងអស់ ដែលនេះនឹងក្លាយជាបញ្ហាធំសម្រាប់ក្រុមរបស់លោក Solskjaer។  Tahith-Chong-(ឆ្វេង)-Angel-Gomes-(កណ្តាល)-និង-James-Garner-ដែល-Man-Utd-យកទៅជំនួសកីឡាករសំខាន់យប់នេះ ក្រុមបិសាចក្រហមត្រូវតទល់ជាមួយ Crystal Palace យប់នេះដោយត្រូវបង្ខំចិត្តបញ្ចូលកីឡាករយុវជនមួយចំនួនដូចជា Angel Gomes, Tahith Chong និង Jimmy Garner ដើម្បីបំពេញចន្លោះ។ ក្រៅពីនោះអ្នកចាត់ការបណ្តោះអាសន្នក៏បានកោះហៅខ្សែបម្រើ Fred ដែលមិនសូវបានបង្ហាញខ្លួនក្រោយទិញពី Shakhtar Donetsk នៅដើមរដូវកាលក្នុងតម្លៃ ៦៩លានដុល្លារអាមេរិកនោះ មកចាប់ដៃគូជាមួយ Paul Pogba ដែរ។   ដោយឡែក Romelu Lukaku និង Alexis Sanchez ក៏នឹងត្រូវបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងផងដែរ បន្ទាប់ពីកីឡាករដែលមានប្រាក់ឈ្នួលថ្លៃទាំងពីររូបនេះធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយ ខណៈនេះជាឱកាសដើម្បីស្តារមុខមាត់ឡើងវិញផងដែរ។   សូមបញ្ជាក់ថា ចាប់តាំងពីលោក Solskjaer ឡើងមកជំនួសតំណែង Jose Mourinho កាលពីខែធ្នូ ឆ្នាំ២០១៨ មក ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យមិនទាន់ស្គាល់ចាញ់នោះទេ ដោយប្រកួត១០លើកឈ្នះ៨ ស្មើ២ ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ មាន៥២ពិន្ទុ។    ក្រៅពីពាន FA Cup ក្រុមដែលមានមូលដ្ឋានក្នុងក្រុង Manchester មានកាតព្វកិច្ចធំបំផុតគឺដណ្តើមយកចំណាត់ថ្នាក់ Top ៤ ឲ្យបាននៅរដូវកាលនេះ ខណៈការប្រជែងពាន Champions League ហាក់ឃ្លាតឆ្ងាយបន្តិទៅហើយក្រោយចាញ់ PSG នៅជើងទី១ ក្នុងដីខ្លួនឯងដល់ទៅ ២-០៕    
អ្នកចាត់ការទូទៅក្រុម Manchester United លោក Ole Gunnar Solskjaer នឹងបញ្ចូលកីឡាករយុវជនមួយចំនួនដើម្បីជំនួសឲ្យកីឡាករសំខាន់ៗ៩រូបដែលលរបួសមិនអាចចូលលេងបាននាជំនួបទល់នឹង Crystal Palace ក្នុងក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈនេះ។
  លោកព្រឹទ្ធាចារ្យ គង់ ណៃ បានបញ្ជាក់ថា ដំបូងឡើយលោកចេះតែអស់កម្លាំង មិនឃ្លានអាហារ ពិបាកបត់ជើងតូច ហើយពេលខ្លះក្អកមានធ្លាក់ឈាមផង។ ក្រោយពីមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរ្យវៀត គ្រូពេទ្យបានរកឃើញថាលោកមានជំងឺសួត ឈាមស និងជំងឺរបេង។    ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានអាយុ៧៤ឆ្នាំរូបនេះ ថាស្ថានភាពសុខភាពរបស់លោក បានធូរស្បើយបន្តិចហើយ។ លោកបញ្ជាក់ដូច្នេះថា៖«សុខភាពក្នុងខ្លួនពេលនេះមិនឡើងមិនចុះ គ្រាន់តែថាបានធូរជាងមុនបន្តិច។ ពេទ្យ ថាឱ្យនៅតាមដានជំងឺសិន។ បានលទ្ធផលយ៉ាងណាខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរ»។   លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដែលទទួលបានពានហ្វុកុអូកាពីប្រទេសជប៉ុនកាលពីឆ្នាំ២០១៧។ ពានរង្វាន់ដែលលោកព្រឹទ្ធាចារ្យទទួលបាននេះ មានតម្លៃក្នុងនាមជាបុគ្គលដែលមានស្នាដៃឆ្នើមនៅតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំសិល្បៈនិងវប្បធម៌៕  
ភ្នំពេញ៖ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទ លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ មានប្រសាសន៍ថា អាការជំងឺរបស់លោកបានធូរស្បើយបន្តិចហើយ ប៉ុន្តែគ្រូពេទ្យនៅតាមដានស្ថានភាពបន្តទៀត។
  «ខ្ញុំ និងក្រុមការងារបន្តបេសកកម្ម និងចក្ខុវិស័យដែលមានស្រាប់របស់អង្គការជាពិសេសលើការពង្រឹងសមភាពយេនឌ័រ និងអភិបាលកិច្ចល្អ។ ខ្លួនខ្ញុំផ្ទាល់ពិតជាចង់ឃើញអ្នកទទួលផលរបស់សីលការ ជាពិសេសស្ត្រីក្លាយជាអ្នកដឹកនាំក្នុងសហគមន៍របស់ពួកគាត់ តាមរយៈវគ្គបណ្តុះបណ្តាល និងការពង្រឹងភាពក្លាហាន...»។ នេះជាការអះអាងរបស់កញ្ញា សេង រាសី ដែលកាន់តំណែងជានាយិកាប្រតិបត្តិរបស់អង្គការសីលការចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៨មក។     ពិតជាមិនងាយស្រួលនោះឡើយសម្រាប់ កញ្ញា រាសី ដែលត្រូវរ៉ាប់រងការងារបន្តពីអ្នកស្រី ធីតា ឃឹះ ស្ថាបនិកដែលបានដឹកនាំអង្គការអស់រយៈពេលជាង២០ឆ្នាំ។ ប៉ុន្តែកូនទីបីក្នុងចំណោមបងប្អូនស្រីទាំង៤នាក់នៃគ្រួសារអាជីវករក្នុងរាជធានីរូបនេះ បង្ហាញពីឆន្ទះខ្ពស់របស់ខ្លួនក្នុងការដឹកនាំស្ថាប័ន ដោយអនុវត្តតាមគោលការណ៍កន្លងមក។   សេង រាសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញផ្នែកជំនួញ និងគ្រប់គ្រងរដ្ឋបាល និងបន្តសិក្សាអនុបណ្ឌិតលើជំនាញហិរញ្ញវត្ថុអន្តរជាតិនៅសាកលវិទ្យាបញ្ញាសាស្ត្រកម្ពុជា។ នារីវ័យក្មេងរូបនេះចាប់ផ្តើមធ្វើការនៅអង្គការសីលការក្នុងឆ្នាំ២០១២ ដោយទទួលបន្ទុកជាជំនួយការនាយិកាប្រតិបត្តិ ជាពិសេសជួយការងារផ្នែកកិច្ចការអាស៊ាន។ មុននឹងក្លាយជានាយិកានៃអង្គការសីលការ រាសី បានប្រឈមបញ្ហាជាច្រើន ចាប់តាំងពីពេលដែលបានឈានជើងប្រឡូករឿងកិច្ចការសង្គម ក្នុងនាមជាសកម្មជនសិទ្ធិមនុស្សមួយរូប។ កើតក្នុងគ្រួសារដែលប្រកបរបរអាជីវកម្ម ការងារបច្ចុប្បន្នរបស់ រាសី ហាក់ដូចជាឆ្ងាយពេកហើយពីសកម្មភាពប្រចាំថ្ងៃរបស់ឪពុកម្តាយ។ នៅក្នុងសង្គម សកម្មជនការពារសិទ្ធិមនុស្សរូបនេះ ក៏ទទួលបាននូវការថ្នាំងថ្នាក់ពីមនុស្សមួយចំនួនផងដែរ ជាពិសេសអ្នកដែលមាននិន្នាកានយោបាយ។     ថ្វីដ្បិតមានការប្រឈមច្រើនក៏ពិតមែន ប៉ុន្តែរាសី មិនដែលធ្លាប់មានគំនិត បោះបង់ការងារនេះចោល ឡើយ។ «គ្រប់ពេលដែលខ្ញុំបាក់ទឹកចិត្ត ខ្ញុំតែងតែមើលឃើញក្រុមគោលដៅដែលបានធ្វើការជាមួយកន្លងមក ពួកគាត់ក្លាហាន ហ៊ានងើបឈរឡើងវិញ និងអាចធ្វើឲ្យខ្លួនមានសម្លេងនៅក្នុងសង្គម។ ទាំងនេះហើយជាកម្លាំងយ៉ាងធំសម្រាប់ខ្ញុំ ក្នុងការធ្វើកិច្ចការទាំងនេះ ក្នុងជាសកម្មជនសិទ្ធិមនុស្ស ពិសេសសិទ្ធិស្រី្តនេះ។ ខ្ញុំចង់បំបែកភាពស្ងៀមស្ងាត់របស់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ដើម្បីឲ្យពួកគាត់ហ៊ានងើបឡើងតស៊ូ និងឈានដល់ថ្នាក់សម្រេចចិត្ត»។ នេះជាការអះអាងរបស់កញ្ញា រាសី។   រាសី បានបន្តថា ការធ្វើការងារក្នុងសង្គមស៊ីវិលនេះ គឺត្រូវការបេះដូងខ្លាំង ក្នុងស្រលាញ់សង្គម និងគិតថាខ្លួនឯងជាផ្នែកមួយនៃការផ្លាស់ប្តូរភាពវិជ្ជាមាននៃសង្គម ការអភិវឌ្ឍសង្គមឈានទៅចីរភាព ទើបកញ្ញា រាសីអាចឈរក្នុងដំណែកនេះបានទេ។      ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយអង្កការសីលការ និងការស្វែងយល់ពីស្ថានភាពស្ត្រីនៅក្នុងតំបន់គោលដៅអស់រយៈពេលជិត៦ឆ្នាំ កន្លងមក កញ្ញា រាសី បានក្លាយជានាយិកាថ្មីទាំងវ័យក្មេង។ លើសពីនេះការទទួលស្គាល់ និងគាំទ្រពីគ្រួសាររបស់ខ្លួន និងសង្គម បានជំរុញឲ្យកញ្ញា រាសី កាន់តែខិតខំធ្វើការងារនេះ ពិសេសពាក់ព័ន្ធទៅនឹងសិទ្ធិស្ត្រី បន្ថែមទៀត៕        
ភ្នំពេញ៖  កញ្ញា សេង រាសី បានដើរតាមគន្លងនៃក្តីសុបិនខ្លួន រហូតដល់ក្លាយទៅជានាយិកាប្រតិបត្តិអង្គការសីលការ (SILAKA Cambodia) ដែលមានបេសកកម្មលើកកម្ពស់ការចូលរួមដោយស្មើភាពក្នុងអភិបាលកិច្ចសាធារណៈ ជាពិសេសការលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គម។ អាយុត្រឹម៣០ឆ្នាំប៉ុណ្ណោះ កញ្ញា រាស៊ី ទទួលភារកិច្ចដ៏ធំនេះ បន្តពីអ្នកស្រី ធីតា ឃឹះ ដែលជាស្ថាបនិក ហើយដឹកនាំសីលការអស់ជាង២០ឆ្នាំ។
  មុននឹងបកស្រាយសុភាសិតនេះ យើងគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនដូចខាងក្រោម។ ពាក្យ«ទំពក់» សំដៅយកឧបករណ៍ដែលធ្វើពីឈើ ឬឫស្សី ដែលមានដងវែងឬខ្លីអាស្រ័យតាមតម្រូវការ ដែលចុងរបស់វាមានរាងកោង ឬត្រូវគេពុះជាពីរ ដើម្បីអាចថ្ពក់ឬគាបផ្លែឈើដែលគេចង់បេះនោះបានតាមប្រាថ្នា។ «ព្នៅ» គឺជារុក្ខជាតិមួយប្រភេទ ដែលស្លឹករបស់វាមានក្លិនហាងប្រហើរ, ត្រួយឬស្លឹកខ្ចីប្រើធ្វើជាអន្លក់ឬរបោយបាន, ផ្លែរបស់វាមានជ័រស្អិតនៅរុំគ្រាប់, កាលនៅខ្ចីមានរសហាង លុះដល់ទុំឡើងសម្បុរលឿងមានក្លិនក្រអូបឈ្ងុយ មានសាច់ម៉ដ្ឋ រសជាតិផ្អែម, ប្រើជាចំណីឬជាថ្នាំកែរោគក៏បាន ជាដើម។ ព្នៅ មានច្រើនប្រភេទផ្សេងៗគ្នា ដូចជា ព្នៅពងមាន់, ព្នៅសណ្ដាយ ជាដើម។   ក្នុងន័យត្រង់ «ទំពក់វាទៅ ទើបព្នៅវាមក» មានន័យថា បើយើងមិនយកទំពក់ទៅបេះផ្លែព្នៅទេ ផ្លែព្នៅក៏វាមិនជ្រុះដែរ។ ក្នុងន័យនេះចំពោះការបេះផ្លែឈើផ្សេងៗទៀតក៏មានលក្ខណៈដូចគ្នាដែរ ទាល់តែយើងប្រើទំពក់ទៅបេះវា ទើបផ្លែឈើទាំងនោះវាធ្លាក់មក។     ក្នុងន័យធៀប «ទំពក់វាទៅ ទើបព្នៅវាមក» អាចសំដៅយកន័យជាច្រើន និងក្នុងវិស័យជាច្រើន ដូចជា ក្នុងអន្តរកម្មសង្គម បើយើងមិនទៅរករឿងគេ គេក៏មិនមករករឿងយើងវិញដែរ។ បើយើងមិនជេរគេ គេក៏មិនជេរយើងវិញដែរ។ បើយើងមិនប្រើហិង្សាលើគេ គេក៏មិនប្រើហិង្សាលើយើងវិញដែរ។ បើយើងមិនប្រើល្បិចអាក្រក់ដាក់គេ គេក៏មិនប្រើល្បិចអាក្រក់ត្រឡប់មកលើយើងវិញដែរ។ បើយើងមិនទាក់ទងគេ គេក៏មិនមានទំនាក់ទំនងជាមួយយើងដែរ។ បើយើងមិនធ្វើល្អជាមួយគេ គេក៏មិនធ្វើល្អជាមួយយើងវិញដែរ...។   ក្នុងទំនាក់ទំនងស្នេហា បើយើងមិនលួងលោមគេ គេក៏មិនបាក់ចិត្តស្រឡាញ់យើងដែរ។ បើយើងមិនបើកដៃឱ្យគេ ក៏គេមិនហ៊ានដែរ។ ក្នុងវិស័យព្រះពុទ្ធសាសនា សុភាសិតនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងជ្រុងមួយនៃ«ទ្រឹស្ដីកម្មផល ៖ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ ក្រៅពីនេះ គេក៏អាចប្រើវាបាននៅក្នុងវិស័យជាច្រើនទៀត រួមទាំងទំនាក់ទំនងអន្តរជាតិផងដែរ។ ជាក់ស្ដែង ទំនាក់ទំនងការទូតរវាងប្រទេសពីរ ឬតំបន់ពីរ តែងតែប្រព្រឹត្តទៅជាអន្តរកម្មរវាងប្រទេស ឬតំបន់នោះ ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងខាងនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាដើម។    ផ្ទុយទៅវិញ បើយោងតាមធម្មជាតិរបស់ផ្លែព្នៅ ទោះបីជាគ្មានអ្នកណាម្នាក់យកទំពក់ទៅបេះវាក៏ដោយ ក៏ផ្លែរបស់វាអាចជ្រុះបានដែរ ប្រសិនបើផ្លែព្នៅនោះទុំ។ ដូចគ្នាដែរ នៅក្នុងសង្គម ក៏មានករណីជាច្រើនដែលជនរងគ្រោះ មិនដែលបានធ្វើអំពើអាក្រក់ទៅលើចោរ ឬជនខិលខូចទេ ប៉ុន្តែ ជារឿយៗពួកគេបែរជារងគ្រោះដោយអំពើលួច ប្លន់ កេងប្រវញ្ច ចាប់ជំរិត រំលោភផ្លូវភេទ ជាដើម ពីក្រុមចោរ ឬពួកជនខិលខូចទាំងនោះ។   ទាក់ទងនឹងរឿងស្នេហាវិញ ករណីខ្លះ ក៏មានការចាប់ផ្ដើម ឬការបាក់ចិត្តស្រឡាញ់ជាឯកតោភាគីដែរ ដោយភាគីបុរស ឬស្ត្រីដែលត្រូវគេលួចស្រឡាញ់នោះមិនទាំងដឹងខ្លួនផង។ ចំពោះរឿងនយោបាយ ឬសង្គ្រាមវិញ នៅក្នុងពិភពលោកនេះ ក៏មានប្រទេសតូចតាចមួយចំនួនបានទទួលរងគ្រោះដោយការឈ្លានពានរបស់ប្រទេសធំៗពីព្រោះតែមហិច្ឆតារបស់ប្រទេសទាំងនោះ ប៉ុន្តែ តាមពិត ប្រទេសតូចទាំងនោះមិនដែលបានធ្វើអ្វីមិនល្អទៅលើប្រទេសធំៗ ឬប្រទេសមហាអំណាចទាំងនោះទេ។      ជារួម បុព្វបុរសខ្មែរចង់អប់រំកូនចៅរបស់ខ្លួនឱ្យយល់ថា មានអ្វីៗជាច្រើនប្រព្រឹត្តទៅដោយផ្អែកលើទំនាក់ទំនងហេតុនិងផល ឬអនុលោមទៅតាមទ្រឹស្ដីកម្មផល សមដូចសុភាសិតថា «ទំពក់វាទៅ ទើបព្នៅវាមក»។ ក៏ប៉ុន្តែ នៅក្នុងតថភាពធម្មជាតិ និងថតភាពសង្គមមួយចំនួន ក៏មានរឿងរ៉ាវខ្លះហាក់ដូចជាមិនបានប្រព្រឹត្តទៅដោយអនុលោមតាមគោលការណ៍នេះទេ ដូចដែលបានបង្ហាញជូនខាងលើរួចហើយ។ ចំណុចនេះ អាចបញ្ជាក់បានថា នៅក្នុងលោកនេះ គ្មានទ្រឹស្ដី ទស្សនៈ គោលការណ៍ ឬរូបមន្តណាមួយដែលមានភាពត្រឹមត្រូវមួយរយភាគរយ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈដោយមិនបាច់ត្រួតពិនិត្យ កែសម្រួល និងពិចារណាហ្មត់ចត់នោះទេ។    ហេតុនេះ អ្នកស្លូតត្រង់ទាំងឡាយ និងប្រទេសតូចតាចទាំងអស់ មិនត្រូវគិតថា ខ្លួនគឺជាមនុស្សឬប្រទេសស្លូតត្រង់ គោរពសីលធម៌ គោរពសិទ្ធិមនុស្ស គោរពច្បាប់ អាចគេចផុតពីអំពើលួចប្លន់ អំពើអសីលធម៌ ការកេងប្រវញ្ច និងការឈ្លានពានរបស់ជនខិលខូច ឬប្រទេសធំដោយស្វ័យប្រវត្តិឡើយ។ ដូច្នេះ អ្នកល្លូតត្រង់ និងប្រទេសតូចតាចទាំងអស់ ត្រូវតែចេះការពារខ្លួនគ្រប់ពេល កុំសន្តិភាពនិយមពីព្រោះតែអំពើសុចរឹត និងគុណធម៌របស់ខ្លួន ពីព្រោះអំពើ ហេតុការណ៍ ព្រឹត្តិការណ៍ ឬផលដែលយើងទួលបានមួយចំនួន មិនមែនសុទ្ធតែអនុលោមទៅតាមសុភាសិត«ទំពក់វាទៅ ទើបព្នៅវាមក» ឬទំនាក់ទំនងហេតុនិងផល ឬកម្មផលទាំងស្រុងនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការអះអាងបែបនេះអាចមានការជំទាស់ពីមនុស្សមួយចំនួន៕    ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង  
ភ្នំពេញ៖ ជាទូទៅ គេគិតថាអ្វីៗតែងតែប្រព្រឹត្តទៅដោយអាស្រ័យទៅលើទំនាក់ទំនងរវាងហេតុនិងផល ឬអនុលោមតាមទ្រឹស្ដីកម្មផល។ គ្មានអ្វីមួយអាចកើតឡើងដោយគ្មានបុព្វហេតុ ឬកម្មឡើយ។ ហេតុដូច្នោះហើយ ទើបបុព្វបុរសខ្មែរ បានលើកឡើងនូវសុភាសិតមួយថា«ទំពក់វាទៅ ទើបព្នៅវាមក»។ តើសុភាសិតនេះ មានន័យដូចម្ដេច? ហើយវាបង្កប់ខ្លឹមសារអប់រំយ៉ាងណាដែរ?
  ក្នុងពាក្យបណ្ដឹងរបស់លោក រ៉ុង ឈុន បានស្នើសុំ២ចំណុចទៅតុលាការ រួមមានទី១ សុំឲ្យតុលាការចេញសាលក្រមបដិសេធ ចំពោះការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ និងចុងក្រោយ លោក រ៉ុង ឈុន សុំឲ្យមានការផ្ដល់តួនាទីនៅក្នុងក្របខណ្ឌដើមវិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យរូបនេះ ដែលបានយកពាក្យបណ្ដឹងទៅដាក់នៅតុលាការ បាននិយាយថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងអប់រំកន្លងមក គឺមិនត្រឹមត្រូវ ហើយថែមទាំងអនុវត្តផ្ទុយពីលក្ខន្តិកមន្ត្រីរាជការ ក្នុងការបញ្ឈប់រូបលោក និងគ្រូបង្រៀន១០ទៀតផ្សេងទៀត ចេញពីក្របខណ្ឌក្រសួងអប់រំនេះ។   សូមស្ដាប់សំឡេងលោក រ៉ុង ឈុន៖     ដំបូងឡើយលោក រ៉ុង ឈុន ដែលកាលណោះបានលាឈប់ពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងលោកគ្រូ និងអ្នកគ្រូផ្សេងទៀត ដែលបានឈប់ពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ,ក្រុមប្រឹក្សាស្រុក-ខណ្ឌ និងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយកាលថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ លោក រ៉ុង ឈុន និងគ្រូបង្រៀនទាំង១០នាក់នេះ ក៏បានដាក់ពាក្យសុំបម្រើការងារវិញនៅដើមខែមករា ឆ្នាំ២០១៨។ ប៉ុន្តែពាក្យស្នើសុំបម្រើការងារវិញនេះ ត្រូវបានខាងក្រសួងអប់រំ បដិសេធ ហើយមិនអនុញ្ញាតឲ្យបំពេញការងារវិញ ក្រោមហេតុផលថា លោក រ៉ុង ឈុន និងលោកគ្រូ-អ្នកគ្រូទាំងនោះ ដាក់ពាក្យចូលធ្វើការហួសកាលបរិច្ឆេទកំណត់ ពោលគឺពួកគាត់ត្រូវដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៧ប៉ុណ្ណោះ ដោយមិនត្រូវទុករហូតដល់ខែមករាឆ្នាំ២០១៨នោះទេ។    ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ដែលបានប្រកាសលុបឈ្មោះលោក រ៉ុង ឈុន ដែលបម្រើការងារនៅក្នុងនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ចេញពីក្របខណ្ឌ ដោយសំអាងថា លោក រ៉ុង ឈុន អវត្តមានដោយគ្មានច្បាប់អនុញ្ញាត តាំងពីថ្ងៃទី១ រហូតដល់ថ្ងទី៣០ ខែមករា ឆ្នាំ២០១៨មកម្ល៉េះ។   អត្ថបទទាក់ទង   លោក រ៉ុង ឈុន នឹងតវ៉ាក្រសួងអប់រំ ដែលសម្រេចលុបឈ្មោះខ្លួន ចេញពីក្របខណ្ឌ ប៉ុន្តែការលើកឡើងរបស់ក្រសួងអប់រំនេះ ត្រូវបានលោក រ៉ុង ឈុន បដិសេធ ហើយចាត់ទុកជាការលាបព័ណ៌ និងរើសអើងលើរូបលោក ដែលចូលបម្រើការងារជាមួយអតីតគណបក្សប្រឆាំងកន្លងមក។ ត្រង់ចំណុចនេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យរូបនេះ បានពន្យល់ថា លោកបានដាក់ពាក្យសុំចូលធ្វើការវិញ ដោយភ្ជាប់ជាមួយកាលបរិច្ឆទសុំបំពេញការងារនៅខែដើមកុម្ភៈ ដូច្នេះគ្មានចំណុចអ្វីដែលត្រូវបញ្ឈប់លោក ដោយសារអវត្តមានបំពេញការងារនៅខែមករានោះទេ។ ចំណែកការដាក់ពាក្យសុំបម្រើការងារហួសថ្ងៃកំណត់របស់ក្រសួងអប់រំនោះ គឺដោយសារតែរូបលោក រង់ចាំរដ្ឋសភា ប្រកាសលុបឈ្មោះលោកចេញពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅគ្រាដែលលោកបានលាឈប់សិន។ សូមស្ដាប់សំឡេងលោក រ៉ុង ឈុន៖     ដើម្បីរកដំណោះស្រាយលើបញ្ហានេះ លោក រ៉ុង ឈុន ក៏ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងអប់រំ ឲ្យជួយរកចំណុចរួមមួយ ក្នុងការដោះស្រាយបញ្ហាខ្លួន។ ប៉ុន្តែគ្មានដំណោះស្រាយឡើយ ទើបលោកសម្រេចចិត្តដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហានេះ។ ហើយបើនៅតែគ្មានដំណោះស្រាយទៀត រូបលោកនិងលោកគ្រូ-អ្នកគ្រូ នឹងបន្តដាក់ពាក្យប្ដឹងលើរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន តែម្ដង។   សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ ដើម្បីឆ្លើយតបជុំវិញការលើកឡើងរបស់លោក រ៉ុង ឈុន បាននៅឡើយទេ។   គួរបញ្ជាក់ថា គ្រូបង្រៀនដែលដាក់ពាក្យបណ្ដឹងសុំចូលបម្រើការងារក្នុងក្របខណ្ឌវិញ រួមមានលោក រ៉ុង ឈុន , លោក លី ឌី, អ្នកស្រី វង រុន្នី, លោក គង់ ស៊ីវង្ស , លោក ជុំ ចាន់, លោក មុត មល្លា , លោក ពៀក ម៉ាប់ , លោក ច័ន្ទ សុភា , លោក ហុង ជា , លោក យិន ឈូករ័ត្ន , លោក ខែម ស៊ីថា ។ អ្នកទាំង១១នាក់នេះ ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ កាលពីខែមករា ឆ្នាំ២០១៨កន្លងមក៕
ភ្នំពេញ៖ ក្រោយពីគ្មានដំណោះស្រាយលើបញ្ហាខ្លួន លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍លើសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ដែលបានលុបឈ្មោះគ្រូបង្រៀនចំនួន១១នាក់ ចេញពីក្របខណ្ឌក្រសួង កាលពីឆ្នាំមុន។
  នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធផល និងបទពិសោធន៍ទទួលបានពីគម្រោងបណ្ណាល័យក្នុងពន្ធនាគារ  និងកម្មវិធីសមាហរណកម្មជនជាប់ឃុំ ឆ្នាំ២០១៦-២០១៩ លោក ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទានៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ការបង្កើតឲ្យមានបណ្ណាល័យនៅក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជា គឺជាវិធីសាស្ត្រសំខាន់សម្រាប់ឲ្យអ្នកជាប់ឃុំ អាចត្រឡប់មកជាមានអត្តចរិតល្អ និងមានអំពើល្អវិញ នៅពេលដែលពួកគេបានចូលរួមអានសៀវភៅដែលមាននៅក្នុងបណ្ណាល័យក្នុងពន្ធនាគារ។    ការបង្កើតឲ្យមានបណ្ណាល័យនៅក្នុងពន្ធនាគារនេះនឹងជួយឲ្យអ្នកជាប់ឃុំនឹងមិនមានអារម្មណ៍ចង់រត់គេច នឹកក្រុមគ្រួសារ កាត់បន្ថយការឈ្លោះប្រកែកគ្នា កាត់បន្ថយភាពឡូឡា និងជាការផ្តល់ចំណេះដឹងល្អដើម្បីត្រឡប់មករស់នៅក្នុងសង្គមវិញ។    មុននឹងអ្នកទោសត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេក៏មានឱកាសទទួលបានជំនាញវិជ្ជាជីវៈផ្នែកសំអាងការ ផាត់មុខ កាត់សក់ ធ្វើក្រចក ធ្វើសក់ លាបក្រចក ជាដើម ដើម្បីឲ្យពួកគេទទួលបានមុខរបបដ៏ត្រឹមត្រូវនៅពេលដែលពួកគេចេញពីពន្ធនាគារ។ បើតាមការបញ្ជាក់របស់លោក ព្រុំ ចាន់នី បន្ទាប់ពីពួកគេបានចេញពីពន្ធនាគាររួច ពួកគេក៏ទទួលបានសម្ភារមួយចំនួន ដែលផ្តល់ដោយខាងពន្ធនាគារ សម្រាប់បើកមុខរបរខ្នាតតូចដើម្បីចិញ្ចឹម។  «បើសិនជាពួកគេខ្វះខាតសម្ភារទៀត ពួកយើងនឹងខិតខំរកដៃគូបន្ថែមទៀត ដើម្បីជួយដល់ពួកគេបន្តទៀត»។ នេះជាការបញ្ជាក់របស់លោក ព្រុំ ចាន់នី។   លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានលើកឡើងថា អង្គការរបស់លោក បានចូលរួមឧបត្ថម្ភសៀវភៅចំនួន១០ម៉ឺនក្បាលដល់បណ្ណាល័យនៅក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជា សម្រាប់រយៈពេល៦ឆ្នាំកន្លងមក។ លោកបានបញ្ជាក់ថា សៀវភៅប្រវត្តិសាស្ត្រ ចិត្តវិទ្យា ទស្សនវិជ្ជា ប្រលោមលោក គឺជាសៀវភៅដែលអ្នកជាប់ឃុំចូលចិត្តអានជាងគេ។ តាមការលើកឡើងរបស់លោក សុទ្ធិ ជាលទ្ធផលអ្នកជាប់ឃុំបានអភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋល្អនៅក្នុងសង្គម, ផ្លាស់ប្តូរការគិតឲ្យក្លាយទៅជាអ្នកដឹកនាំ ស្គាល់ខុស ស្គាល់ត្រូវ និងមានសុជីវធម៌ល្អក្នុងសង្គម។    បណ្ណាល័យនៅក្នុងពន្ធនាគារ ត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងពន្ធនាគារខេត្តបាត់ដំបងនៅឆ្នាំ២០០៤ រួចក៏បន្តបង្កើតឡើងចំនួន២៥ បណ្ណាល័យទៀត នៅទូទាំងប្រទេសកម្ពុជា ដែលជាជំនួយរបស់សហភាពអឺរ៉ុប និងបារាំង។ បណ្ណាល័យនៅក្នុងពន្ធនាគារចំនួន២៦នេះមានអ្នកជាប់ឃុំសរុបជាង៣ម៉ឺននាក់ ដោយក្នុងនោះចំនួន២ម៉ឺន៥ពាន់នាក់ជាអ្នកចូលអានសៀវភៅ និងចំនួន៨ពាន់នាក់ជាអ្នកខ្ចីសៀវភៅទៅអាននៅក្នុងពន្ធនាគារ៕   
ភ្នំពេញ៖ បណ្ណាល័យក្នុងពន្ធនាគារ ផ្ដល់ឱកាសឲ្យអ្នកទោសជាប់ឃុំ បានកែប្រែទង្វើអាក្រក់របស់ខ្លួន ដើម្បីចូលរួមរស់ក្នុងសង្គមក្នុងនាមជាពលរដ្ឋល្អឡើងវិញពេលរួចផុតពីទោសទណ្ឌ តាមរយៈការអានសៀវភៅ។
  នៅក្រោមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ គូសបញ្ជាក់អំពីសារសំខាន់សម្រាប់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា ពង្រឹងការចូលរួមជាមួយភាគីខាងក្រៅផ្សេងទៀត ដើម្បីឈានដល់ដៃគូសក្តានុពលថ្មីសម្រាប់ទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក និងឆ្លើយតបជាសមូហភាព និងស្ថាបនាចំពោះការអភិវឌ្ឍសកល។   ដៃគូខាងក្រៅរបស់អាស៊ាន ត្រូវបានកំណត់តាមកម្រិតនៃទំនាក់ទំនងដូចខាងក្រោម៖ ដៃគូសន្ទនា   កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា (DPs) ជាកម្រិតទំនាក់ទំនងដ៏សំខាន់មួយ និងមានកិច្ចប្រជុំកំពូលជាមួយអាស៊ានប្រចាំឆ្នាំ។ ប្លុក និងប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានមាន កាណាដា ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្សី ចក្រភពអង់គ្លេស អាមេរិក និងសហភាពអឺរ៉ុប។   ជាប្រទេសដៃគូសន្ទនារបស់អាស៊ាន ប្រទេសដៃគូក៏អាចចូលរួមក្នុងការតាក់តែងសេចក្ដីថ្លែងការណ៍ថ្នាក់មន្ត្រីជាន់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់មេដឹកនាំប្រទេស ឬកិច្ចប្រជុំកំពូល ផែនការសកម្មភាព និងព្រមទាំងសេចក្ដីប្រកាសរួមជាមួយអាស៊ានផងដែរ។ ក្នុងភាពជាដៃគូនេះ ប្រទេសនានាក៏អាចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចប្រចាំឆ្នាំ រួមជាមួយនឹងការចូលរួមរបស់រដ្ឋមន្ត្រីផ្សេងទៀត។   ក្នុងចំណោមដៃគូខ្លះ អាស៊ានអាចដំឡើងទំនាក់ទំនងទៅជាកម្រិតគ្រប់ជ្រុងជ្រោយដូចជាអាម៉រិក ឥណ្ឌា ចិន និងអូស្ត្រាលីជាដើម។ ដៃគូសន្ទនាតាមវិស័យ   ដៃគូសន្ទនាតាមវិស័យ ជាយន្តការកិច្ចសហប្រតិបត្តិការផ្លូវការមួយផ្សេងទៀត តែមានកម្រិត  ទាបជាងដៃគូសន្ទនាពេញសិទ្ធិដូចរៀបរាប់ខាងលើ ឬអាចរាប់ជាជំហានដំបូងនៃទំនាក់ទំនងផ្លូងការ។ ប្រទេសដែលជាដៃគូតាមវិស័យរួមមានន័រវេស ប៉ាគីស្ថាន ស្វីស តួកគី និងអេមីរ៉ាតអារ៉ាប់រួម។   ស្រដៀងនឹងដៃគូសន្ទានាខាងលើដែរ ភាគីដៃគូសន្ទនាតាមវិស័យកំណត់កិច្ចសហប្រតិបត្តិការតាមគម្រោង និងកម្មវិធីតាមផ្នែកដែលមានផលប្រយោជន៍ទៅវិញទៅមក។ យ៉ាងណាមិញ បណ្ដាប្រទេសទាំងនេះភាគច្រើនមានត្រឹមជាឯកសារកំណត់តំបន់សហប្រតិបត្តិការជាក់ស្តែង (PCA) ដែលជាក្របខណ្ឌណែនាំក្នុងការសម្រេចគោលដៅរួម និងផែនការអាទិភាពនានា។    ក្រោមភាពជាដៃគូនេះ អាស៊ាន ក៏មានគណៈកម្មាធិការសហប្រតិបត្តិការវិស័យរួម (JSCC) ជាមួយដៃគូនីមួយៗផងដែរ ដែលមានកិច្ចប្រជុំយ៉ាងហោចណាស់មួយឆ្នាំម្ដង និងនៅពេលណាមួយផ្សេង ទៀតតាមការឯកភាពគ្នា។   ដៃគូអភិវឌ្ឍន៍   ដៃគូអភិវឌ្ឍន៍អាស៊ានស្ថិតក្នុងកម្រិតទាបជាងដៃគូទាំងពីរដែលបានរៀបរាប់ខាងលើដែលបច្ចុប្បន្ននេះមានចំនួន៤ប្រទេសដូចជា ស៊ីលី បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ ស្រដៀង និងដៃគូតាមវិស័យដែរ ដៃគូអភិវឌ្ឍន៍មានឯកសារកំណត់តំបន់សហប្រតិបត្តិការជាក់ស្តែង (PCA) ហើយមានគណៈកម្មាធិការដៃគូអភិវឌ្ឍន៍ (DPC) ជាអ្នកត្រួតពិនិត្យ។   កិច្ចប្រជុំនិងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំស្តីពី PCA ត្រូវដាក់ជូនដោយលេខាធិការដ្ឋានអាស៊ានទៅកាន់ DPC នីមួយៗ៕            
ធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចែងពីការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការការសន្ទនាដែលមានផលប្រយោជន៍ទៅវិញទៅមក និងភាពជាដៃគូជាមួយបណ្តាប្រទេស អង្គការ និងស្ថាប័នអនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ។ ទំនាក់ទំនងខាងក្រៅរបស់អាស៊ានកំណត់ក្របខណ្ឌមួយតាមរយៈការធ្វើសន្និសីទផ្លូវការនៃដៃគូសន្ទនា (DPs) ឬភាគច្រើនហៅថាដៃគូសន្ទនាពេញសិទ្ធិ ដៃគូសន្ទនាតាមវិស័យ (SDPs) និងដៃគូអភិវឌ្ឍន៍។
ក្នុងឃ្លីបវីដេអូខ្លីមួយ ចិនមួយក្រុមបានប្រកាសព្រមានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ ដោយពួកគេ ហាក់ដូចជាគិតថា ខ្លួនជាម្ចាស់គ្រប់គ្រងខេត្តទាំងមូល។ ពួកគេមិនខ្លាចច្បាប់ មិនញញើតសមត្ថកិច្ច និងមិនរអាចិត្តពលរដ្ឋខ្មែរ ដែលជាម្ចាស់ស្រុកបន្តិចសោះឡើយ។ ឆ្ងល់! ហេតុអ្វីពួកគេហ៊ានដល់ថ្នាក់នេះ? អាងអ្វី? អាងខ្លួនមកពីប្រទេសមហាអំណាច? អាងចិនជាប្រទេសផ្តល់ជំនួយដ៏ធំ? យល់ថាការអនុវត្តច្បាប់នៅស្រុកខ្មែរធូររលុង ឬក៏ជាអត្តចរិតរបស់ពួកគេតែម្តង? បច្ចុប្បន្នពលរដ្ឋខ្មែរ កើតក្តីព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដោយសារតែជនជាតិចិនខ្លះបង្ករឿងមិនចេះឈប់ឈរ និងមិនចេះរៀងចាល។ របាយការណ៍ចុងក្រោយ បង្ហាញថា រយៈពេល៣ខែនៃដើមឆ្នាំ២០១៩នះ ជនជាតិចិន ជាប់លេខ១ខាងបង្កបទល្មើសផ្សេងៗ នៅកម្ពុជា។ តាមពិតទៅជនជាតិចិន មិនមែនសុទ្ធតែអាក្រក់ និងគួរឲ្យភ័យខ្លាចនោះឡើយ។ មានអ្នកខ្លះគួរឲ្យគោរព គួរឲ្យរាប់អាន និងសមយកធ្វើជាគំរូ។ សម្រាប់ជនជាតិចិនដែលប្រព្រឹត្តខុស ពួកគេគួរតែមានការខ្មាសអៀន នៅពេលដែលពួកគេប្រព្រឹត្តអំពើអានាចារ ពីព្រោះប្រទេសរបស់ពួកគេ មានឈ្មោះថាជាប្រទេសមហាអំណាច មានការជឿនលឿន និងជាប្រទេសធ្លាប់មានអរិយធម៌រុងរឿង ព្រមទាំងមានអ្នកប្រាជ្ញជាច្រើនពីសម័យបុរាណ ដែលបានបង្កើតទ្រឹស្តីផ្នែកសីលធម៌និងគុណធម៌។ ប្រជាពលរដ្ឋខ្មែរ មិនរើសអើងជាតិសាសន៍ណាឡើយ ប៉ុន្តែក៏មិនស្វាគមន៍ចំពោះជាតិសាសន៍ណា ដែលមានអាកប្បកិរិយាគួរស្អប់ខ្ពើម និងធ្វើខ្លួនមិនគួរឲ្យចូលចិត្តដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងពីកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់បាតុភាពដែលបង្កឡើងដោយជនជាតិចិន។ ពលរដ្ឋខ្មែរខ្លះ ចង់ឲ្យជនជាតិចិន ប្រកាន់ឥរិយាបថដូចជនជាតិជប៉ុន ដែលតែងតែទទួលបាននូវការគោរព សូម្បីតែមានរឿងខ្លះបានកើតឡើង ពួកគេចាត់ទុកជារឿងបុគ្គលតែប៉ុណ្ណោះ។ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ត្រូវចាត់វិធានការ និងអនុវត្តច្បាប់ដាច់អហង្ការលើជនជាតិចិន និងជនបរទេសផ្សេងទៀត ដើម្បីឲ្យពួកគេខ្លាចរអា និងបញ្ឈប់ការគិតថា កម្ពុជា ជាទឹកដីដែលពួកគេស្រួលប្រព្រឹត្តអំពើតាមទំនើងចិត្ត។ តាមពិតទៅ ពលរដ្ឋពិតជាធុញទ្រាន់ខ្លាំងណាស់ នៅពេលដែលឃើញជនបរទេស ជាពិសេសជនជាតិចិនមួយចំនួន ហាក់ដូចជាបានចិត្ត និងដំឡើងឫករបស់ខ្លួន ដោយមិនខ្លាចរអាច្បាប់កម្ពុជា។ នេះជាវិញ្ញាសាថ្មីបន្ថែមទៀតសម្រាប់រដ្ឋាភិបាល ក្នុងការបង្ក្រាបជនបរទេសអនាធិបតេយ្យ ដើម្បីបង្កើនជំនឿចិត្តសម្រាប់ពលរដ្ឋ៕
ទង្វើមិនគប្បីរបស់ជនជាតិចិនមួយចំនួននៅលើទឹកដីកម្ពុជា បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទង្វើទាំងនោះ មានដូចជា ការឆក់ប្លន់ ហិង្សា ឃាតកម្ម កាប់ចាក់ ការគំរាមកំហែង ល្បែងស៊ីសង ផឹកស៊ី ការបើកបរមិនគោរពច្បាប់ ការជូញដូរគ្រឿងញៀន និងការជំរិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។ ខេត្តព្រះសីហនុ ជាទីតំបន់ក្តៅជាងគេ ដែលជួបបញ្ហាជនជាតិចិន។
  លោក អ៊ុង ស៊ាន បានទៅធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ដើម្បីផ្ដល់សារតាំងជាអគ្គរាជទូតកម្ពុជាចំពោះប្រធានាធិបតីអ៊ីរ៉ង់  ហាសាន់ រូហានី ។ លោក បានប្រគល់សារតាំងដល់លោក រូហានី នៅថ្ងៃទី១៩ ខែវិច្ឆិកា នាវិមានប្រធានាធិបតីអ៊ីរ៉ង់។     នាជំនួបក្រោយការទទួលសារតាំង លោក រូហានី និយាយថា កម្ពុជាអាចដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍថែមទៀតនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសមាជិកអាស៊ានឯទៀត។ ឯទំនាក់ទំនងទ្វេភាគីវិញ លោក រូហានី អះអាងថា៖ «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Mehr ។   ជាការឆ្លើយតប លោក អ៊ុង ស៊ាន លើកឡើងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរ គឺជិតស្និទ្ធ ហើយគួរតែព្យាយាមជំរុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជុំវិញបញ្ហាតំបន់ និងពិភពលោកវិញ អគ្គរាជទូតកម្ពុជាអះអាងថា ប្រទេសទាំងពីរមានគំនិតដូចគ្នា ហើយថា៖ «កម្ពុជាគាំទ្រជំហរអ៊ីរ៉ង់លើឆាកតំបន់ និងអន្តរជាតិ ហើយស្វែងរកទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារព័ត៌មានដដែល។    លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងអ៊ីរ៉ង់ ហើយមាននិវេសនដ្ឋានៅទីក្រុងញូវដែលី៕  
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី នៅថ្ងៃទី១៩ ខែវិច្ឆិកា និយាយថា កម្ពុជា អាចដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងអ៊ីរ៉ង់ និងអាស៊ាន។ លោកនិយាយបែបនេះនាជំនួបជាមួយលោក អ៊ុង ស៊ាន អគ្គរាជទូតកម្ពុជាប្រចាំអ៊ីរ៉ង់ទើបតែងតាំងថ្មី។ ទូតកម្ពុជាវិញ ក៏ប្រកាសការគាំទ្រជំហរអ៊ីរ៉ង់លើបញ្ហាតំបន់ និងអន្តរជាតិ ព្រោះភាគីទាំងពីរគំនិតដូចគ្នាលើឆាកអន្តរជាតិ។
  ក្នុងអំឡុងពេលទស្សនកិច្ចនៅប៉ូឡូញ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជ្រុលមាត់និយាយថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនអាចនៅបន្តកាន់អំណាចបានទៀតទេ។ មិនតែប៉ុណ្ណោះ មេដឹកនាំអាម៉េរិករូបនេះ បានចាត់ទុកសមភាគីរុស្ស៊ីជា «ឃាតករ» ថែមទៀត។    បន្ទាប់ពីការលើកឡើងបែបនេះ សេតវិមាន ក៏បានបកស្រាយថា អាម៉េរិក មិនបានប៉ុនប៉ងផ្លាស់ប្តូររបបនៅរុស្ស៊ីឡើយ។ ភ្លាមៗ អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ប្រតិកម្មថា អ្វីៗមិនមែនសម្រេចលើប្រធានាធិបតីអាម៉េរិកឡើយ តែជាសិទ្ធិរបស់ប្រជាជនរុស្ស៊ី។    លោក បៃឌិន នៅថ្ងៃទី២៧ ខែមីនា បានចេញមុខការពារពាក្យសម្តីរបស់ខ្លួនថា លោកមិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបដឹកនាំក្រុងមូស្គូនោះទេ។ នៅពេលអ្នកសារព័ត៌មានសួរជុំវិញការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីពេលទៅដល់ទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាម៉េរិក បានឆ្លើយថា «ទេ» ។   ក្នុងថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ក៏បានលើកឡើងថា សម្ព័ន្ធយោធាណាតូ មិនមានចេតនាផ្តួលរលំលោកពូទីនចេញពីអំណាចឡើយ។    «វាមិនមែនជាគោលបំណងរបស់ណាតូ និងប្រធានាធិបតីអាម៉េរិក»។ លោក អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់បែបនេះ នៅក្នុងទូរទស្សន៍ ARD ក្នុងថ្ងៃទី២៧ ខែមីនា ដោយបន្ថែមថា អាម៉េរិក និងអាល្លឺម៉ង់ បានឯកភាពថា ការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី មិនមានជាវត្ថុបំណងរបស់ណាតូ។   មុនការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក និងអធិការបតីអាល្លឺម៉ង់ លោក ម៉ាក្រុង បានអំពាវនាវកុំឱ្យមានការប្រើពាក្យសម្តីធ្ងន់ៗ និងទប់ស្កាត់សកម្មភាពពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។ ក្នុងន័យនេះ មេដឹកនាំបារាំង បានអះអាងថា បើពិភពលោកចង់ដោះស្រាយបញ្ហានៅអ៊ុយក្រែន ទាល់តែចេះប្រើពាក្យសម្តី និងសកម្មភាព ខណៈពេលបារាំង ក៏បានពិភាក្សាជាមួយលោកពូទីន ដើម្បីស្វែងរកកិច្ចចរចាប្រកបដោយសន្តិភាព និងការដកទ័ពរបស់រុស្ស៊ីចេញពីអ៊ុយក្រែនដែរ៕   
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២៧ ខែមីនា បានបដិសេធការអំពាវនាវឱ្យផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ក្រោយការអធិប្បាយរបស់លោកនៅប៉ូឡូញ ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង។ អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល វិញក៏អះអាងថា ណាតូ ក៏គ្មានចេតនាស្វះស្វែងរកការផ្តួលរលំរបបដឹកនាំក្រុងមូស្គូ។ ឯប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យមានការប្រយ័ត្នប្រើពាក្យសម្ដីព្រោះប៉ះពាល់ការចរចាបញ្ចប់ជម្លោះ។
The US leader, standing alongside his South Korean counterpart Moon Jae-In, reiterated he was prepared to use the full range of American military might in order to halt Pyongyang's march towards becoming a full-fledged nuclear power. But he added: "It makes sense for North Korea to come to the table to make a deal that is good for the people of North Korea and the people of the world." "North Korea is a worldwide threat that requires a worldwide action. "I think we are making a lot of progress," he said, adding that Chinese President Xi Jinping -- whom he has often claimed holds the key to disarming the North -- has been "very, very helpful". After a relaxed few days in Tokyo, Seoul is a more complicated stop for the mercurial US president. Trump's relationship with the liberal-leaning Moon has been cool, and the former real estate magnate has railed at South Korean moves to engage its neighbour -- something he has previously labelled "appeasement". But he began his diplomatic day vowing to "figure it all out" with "fine gentleman" Moon, despite their differences on the nuclear-armed North. As tensions over Pyongyang's weapons programme have soared, the US president has traded personal insults and threats of war with North Korean leader Kim Jong-Un. Trump arrived from Japan, where he secured Tokyo's full support for Washington's stance that "all options are on the table" regarding Pyongyang, and declaring its nuclear ambitions "a threat to the civilised world and international peace and stability". He enjoyed three days of near-bromance with Prime Minister Shinzo Abe, calling him "wonderful" after a round of golf and describing US-Japan ties as "really extraordinary". But at Camp Humphreys on Tuesday, where US forces stationed in the country have moved their headquarters from downtown Seoul, he and Moon sought a rapprochement. "Ultimately, it will all work out" on North Korea, said Trump. "It always works out. It has to work out." And Moon -- whose parents were evacuated from the North on a US ship during the Korean War -- was abundant in his praise for the United States. "They say one knows a true friend when one is in need," he told Trump. "The United States is a true friend who has been with us and has bled with us in our time of need." South Korea is rolling out the red carpet for Trump as it seeks messages of assurance about the alliance and US resolve. But while Trump has threatened Pyongyang with "fire and fury", Moon is mindful that much of Seoul is within range of the North's artillery and in an address to parliament last week demanded: "There should be no military action on the peninsula without our prior consent." Kim Hyun-Wook, a professor at the Korea National Diplomatic Academy, told AFP that the two allies have "subtle differences in their positions" and underlying suspicions about each other. - 'Reckless remarks' - Citizens views are mixed, with both "No Trump" and "Welcome President Trump" demonstrations taking place in downtown Seoul since the weekend, sometimes only a few blocks apart. North Korea -- which carried out by far its most powerful nuclear test to date in September -- itself welcomed Trump to the region with a rhetorical volley via the ruling party newspaper Rodong Sinmun, warning a "spiritually instable" president against making "reckless remarks". Another issue will be trade between the two nations, with Trump expected to bring up the renegotiation of the five-year-old US-Korea free trade agreement which he has called a "horrible deal" and a "job killer". His first stop in the South will be Camp Humphreys, where US forces stationed in the country have moved their headquarters from downtown Seoul. Later he will have a summit with Moon at the Blue House, followed by a lavish dinner with live concerts by both Korean traditional musicians and K-pop artists. On Wednesday, Trump will speak to South Korean MPs but his visit will not include a trip to the Demilitarized Zone dividing the Korean peninsula, with the administration downplaying the destination as "a little bit of a cliche". Some observers have fretted that a gaffe by a president given to off-the-cuff remarks could send tensions rising on the peninsula. "If Trump says anything that can provoke North Korea, it could send military tensions soaring again," said professor Koo Kab-Woo from the University of North Korean Studies in Seoul. sh/slb/iw © Agence France-Presse
Seoul, South Korea: North Korea poses a worldwide threat that requires worldwide action, President Donald Trump said in Seoul Tuesday, but insisted "we are making a lot of progress" in reining in the rogue state.
  កម្ពុជា ជាទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនផលិតផលក្នុងស្រុក ប្រចាំឆ្នាំ ៧ -៧.៥ ភាគរយ (ប្រភព៖ ធនាគារអភិវឌ្ឍន៍អាស៊ី) រួមជាមួយនឹងបដិវត្តឧស្សាហកម្ម ៤.0 (IR4.0) យើងរំពឹងថា យុទ្ធសាស្ត្រជំនួញរបស់អង្គភាពដែលសមស្របនឹងអនាគត ផ្តោតលើការកសាងចំណេះដឹង និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាមួយនឹងសមត្ថភាពត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនៃទីផ្សារពិភពលោក។   ក្នុងឱកាសនេះ លោក Evan Ngow នាយកគ្រប់គ្រងក្រុមហ៊ុន Mindsmiths Global Co. Ltd. បានបង្ហាញជំនឿចិត្តថា ក្រុមហ៊ុន Mindsmiths Global តាមរយៈការប្រឹក្សាអាជីវកម្មជាយុទ្ធសាស្ត្រ ការប្រឹក្សាគម្រោង ការបណ្តុះបណ្តាល ការហ្វឹកហាត់ និងបទពិសោធន៍លើការបណ្តុះបណ្តាលនៅក្នុងតំបន់នេះ ក្នុងរយៈពេលជាច្រើនឆ្នាំ នឹងអាចរៀបចំអ្នកដឹកនាំអាជីវកម្ម និងបណ្តុះបណ្តាលសមត្ថភាពឱ្យលូតលាស់ និងបង្ហាញពីសមត្ថភាពនៃការយល់ដឹងដែលមានប្រសិទ្ធិភាព។    លោកពន្យល់បន្ថែមទៀតថា៖ ភាពជាអ្នកដឹកនាំនៅលើពិភពលោកសព្វថ្ងៃនេះ មិនត្រឹមតែផ្តោតលើសមត្ថភាព ក្នុងការផ្តល់ផលប៉ះពាល់ ឬជះឥទ្ធិពលដល់អង្គភាព និងអ្នកពាក់ព័ន្ធក្នុងការឆ្ពោះទៅសម្រេចគោលដៅ និងគោលបំណងរបស់អង្គការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតទៅលើសមត្ថភាពចង្អុលបង្ហាញផ្លូវ និងបង្ហាញពីសមត្ថភាពនៃអ្នកដឹកនាំជំនាន់ក្រោយ ប្រកបដោយប្រសិទ្ធភាព ដូចជាការយល់ដឹង ជំនាញក្នុងការត្រៀមខ្លួន, ការត្រិះរិះពិចារណា, ភាពរហ័សរហួន យុទ្ធសាស្ត្រ និងសមត្ថស្វែងយល់ពីសង្គម រួមទាំងការយល់ចិត្ត និងការគ្រប់គ្រងទំនាក់ទំនង»។   ក្រុមហ៊ុន Mindsmiths Global មានគោលបំណងធ្វើជាកាតាលីករ សម្រាប់ការផ្លាស់ប្តូរក្នុងការកសាងសមត្ថភាពទាំងនេះ សម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេស្វែងរកឱកាស និងជាផ្នែកមួយនៃឥទិ្ធពលដែលឆ្លុះបញ្ចាំង ពីបដិវត្តឧស្សាហកម្ម៤.០ ទៅអនាគតដែលភ្លឺស្វាង និងរស់រវើកសម្រាប់ប្រទេសកម្ពុជា។   លោក Evan Ngow បន្ថែមឲ្យដឹងទៀតដូច្នេះ៖«ដើម្បីសំរេចបាននូវបំណងនេះ យើងសង្ឃឹមថា នឹងបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល អ្នកដឹកនាំជំនាន់ថ្មីនៅកម្ពុជា ដែលអាចអភិវឌ្ឍទស្សនៈដ៏ទូលំទូលាយ និងចែករំលែកជាទូទៅ អំពីរបៀបដែលជំនាញ និងបច្ចេកវិទ្យានាពេលអនាគត អាចជះឥទ្ធិពលដល់ជីវិតរបស់ និយោជិករបស់ពួកគេ និងក្នុងកម្រិតម៉ាក្រូនៃការផ្លាស់ប្តូរបរិបទសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានមនុស្ស នៅក្នុងប្រទេសកម្ពុជា»៕   (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន Mindsmiths Global បានបើកសម្ពោធជាផ្លូវការ ការិយាល័យតំណាងប្រចាំតំបន់នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងនាមជាអ្នកឯកទេស ខាងប្រឹក្សាយោបល់សាជីវកម្ម ប្រឹក្សាអាជីវកម្ម និងការកសាងសមត្ថភាពធនធានមនុស្ស ក្រុមហ៊ុន Mindsmiths Global មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធុរកិច្ច និងសមត្ថភាពរបស់ប្រជាជនកម្ពុជា នៅពេលដែលប្រទេសនេះ កំពុងដើរលើមាគ៌ារីកចម្រើនប្រកបដោយភាពស្វាហាប់។
ទន្ទឹមនឹងការយល់ព្រមឲ្យប្រារព្ធទិវាសិទ្ធិនារី ក្នុងលិខិត ដែលចេញនៅថ្ងៃទី៧មីនានេះ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានហាមអង្គការសង្គមស៊ីវិលទាំងនោះ មិនឲ្យប្រើប្រាស់ពិធីនេះជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើង។    ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវណែនាំអង្គការសង្គមស៊ីវិល ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារ ដែលអង្គការសង្គមស៊ីវិល និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាក្នុងកិច្ចប្រជុំកន្លងមក រួមទាំងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត។ នេះជាការបង្គាប់របស់រដ្ឋមន្រ្តីមហាផ្ទៃ ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ៕     
តាមរយៈលិខិតរបស់ខ្លួន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យល់ព្រមនឹងសំណើរបស់អង្គការសង្គមស៊ីវិលចំនួន៨ ដែលសុំរៀបចំពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២ លើទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់។ 
អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់ យុវជន និងកីឡា បានជួបលោក វ៉ាង ផឹង លេខាទី១ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ជុំវិញការស្នើសុំគម្រោង បញ្ជូនអត្តពលិកកម្ពុជា ចំនួន១៦០នាក់ ទៅហ្វឹកហាត់នៅចិនរយៈពេលវែង ពោលគឺចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៩។   តាមរយៈការហ្វឹកហាត់នៅចិនក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនចិនកន្លងមក អត្តពលិកកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។ ដោយសារមូលហេតុនេះ លោក វ៉ាត់ ចំរើន តាមរយៈ NOCC, ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ចផង មានបំណងចង់ឱ្យភាគីចិនបន្តផ្តល់គម្រោងជំនួយបន្ថែមទៀតដល់អត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផង។    លោក វ៉ាង ផឹង លេខាទី១ស្ថានទូតចិនប្រចាំកម្ពុជា «គម្រោងលើកទី២នេះ បានដាក់ស្នើទៅភាគីចិនហើយ ហើយចិននឹងសិក្សាវាយតម្លៃគម្រោងនេះ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន ដោយលោកជឿជាក់ថា ភាគីចិននឹងយល់ព្រមលើសំណើរទីពីរនេះ ដ្បិតគម្រោងចាស់ត្រូវបានចិនវាយតម្លៃ ជោគជ័យ១០០ភាគរយ។ ជោគជ័យ១០០ភាគរយនេះ អគ្គលេខាធិការ NOCC អះអាងថាមិនត្រឹមតែជាលទ្ធផលប្រកួតនៅស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានលទ្ធផលផ្លែកផ្កាផ្នែកការទូត និងចំណេញច្រើនលើទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាទៀតផង។   កាលពីឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ១៦១រូប ទៅហ្វឹកហាត់នៅចិនរយៈពេលវែង ដើម្បីប្រជែងមេដាយស៊ីហ្គេមលើកទី៣២។ យ៉ាងណាក៏ដោយ បើទោះស៊ីហ្គេមឆ្នាំ២០២៣បានបញ្ចប់ ក៏មានអត្តពលិកមួយចំនួនវិលត្រលប់ទៅចិនវិញដើម្បីហ្វឹកហាត់បង្គ្រប់កិច្ចសន្យាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដែលមានសុពលភាពរយៈពេល២ឆ្នាំ។ មកទល់ពេលនេះ អត្តពលិកដែលមានទាំងក្មេងផង បានវិលមកកម្ពុជាវិញ ក្រោយកិច្ចសន្យាបញ្ចប់។    កីឡាករ-ការិនីកម្ពុជាប្រមាណ១៦០រូប ដែលស្ថិតក្នុងគម្រោងបញ្ជូនទៅហ្វឹកហាត់នៅចិន រយៈពេលវែង ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៩នេះ មាន២២ប្រភេទកីឡា។ ទាំអ១៦០រូប ត្រូវបែងចែកជាពីផ្នែក ដោយមួយផ្នែកធំសម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា និងមួយផ្នែកទៀត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ ឆ្នាំ២០២៥ និងស៊ីហ្គេមបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៧ និង ២០២៩។   សម្រាប់អត្តពលិកត្រៀមស៊ីហ្គេម ភាគច្រើនជាកីឡាករពេញវ័យ ស្របពេលអត្តពលិកត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ ភាគច្រើនជាកីឡាករក្មេងៗ ដែលមានអាយុចន្លោះពី១២ ទៅ១៤ឆ្នាំ ដោយគិតពីឆ្នាំ២០២៤នេះ។ លោក វ៉ាត់ ចំរើន បញ្ជាក់ថាតាមលក្ខខណ្ឌអូឡាំពិក កីឡាយុវជនអាស៊ី តម្រូវឱកីឡាករ-ការិនី មានអាយុ ១៧ ១៨ និង១៩ឆ្នាំ ប្រកួតជែងគ្នា៕
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជឿជាក់ភាគីចិន នឹងផ្តល់អាហារូបករណ៍ដល់កីឡាករកីឡាការិនីកម្ពុជា បន្តទៅហ្វឹកហាត់នៅប្រទេសចិន ជាលើកទី២ ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ និងបន្តបន្ទាប់ទៀត រួមទាំងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ កីឡាករក្មេងៗ អាយុចន្លោះពី១២ ទៅ១៤ឆ្នាំ នឹងទៅហ្វឹកហាត់នៅចិនត្រៀម កីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
បន្ទាប់ពីរងសម្ពាធពីរដ្ឋបាលលោក ដូណាល់ ត្រាំ  មហាសន្និបាតអង្គការសហប្រជាជាតិបានឯកភាពកាត់បន្ថយថវិកាសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ថវិកានេះនឹងត្រូវកាត់បន្ថយរហូតដល់ជិត ៦០០ លានដុល្លារអាមេរិកឯណោះចាប់ពីឆ្នាំក្រោយៗទៅ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីទូតដែលមិនបង្ហាញអត្តសញ្ញាណម្នាក់បានបញ្ជាក់ថា ក្រោមការចរចាគ្នា គណៈកម្មាធិការមហាសន្និបាតឯកភាពថា កញ្ចប់ថវិកាអង្គការសហប្រជាជាតិសម្រាប់គាំទ្រការថែរក្សាសន្តិភាពពិភពលោកចាប់ពីឆ្នាំក្រោយនឹងត្រូវបន្ថយមកត្រឹម  ៧.៣ពាន់លានដុល្លាប៉ុណ្ណោះ ខណៈដែលថវិកាសម្រាប់ឆ្នាំនេះគឺ ៧,៨៧ ពាន់លានដុល្លារឯណោះ។ វាមានន័យថាថវិកានេះត្រូវបានកាត់បន្ថយរហូតដល់ ៧ភាគរយឯណោះ។  ថវិកាទាំងនេះគឺត្រូវបានប្រើប្រាស់ដើម្បីគាំទ្រប្រតិបត្តិការថែរក្សាសន្តិភាពចំនួន ១៦ ទូទាំងពិភពលោកចាប់ពី កោះស៊ីប (Cyprus) ទៅដល់ម៉ាលី និងដល់ជម្លោះកាស្មៀរថែមទៀត។ ក្រោយមានការសម្រេចកាត់បន្ថយថវិកានេះ ឯកអគ្គរដ្ឋទូតអាមេរិកអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានសរសេរបង្ហោះតាមគណនី Twitter របស់ខ្លួនដោយអួតអាងថាគ្រាន់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះអាមេរិកអាចមានលទ្ធភាពកាត់បន្ថយលុយចំណាយរបស់អង្គការសហប្រជាជាជាតិរាប់រយលានដុល្លារ។   «គ្រាន់តែ ៥ខែប៉ុណ្ណោះដែលយើងនៅទីនេះ យើងបានកាត់បន្ថយថវិកាច្រើនជាង ៥០០លានដុល្លារអាមេរិកពីថវិកាថែរក្សាសន្តិភាពអង្គការសហប្រជាជាតិសរុប ហើយនេះត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ»។ លោកស្រី Nikki Haley បានសរសេរដូច្នេះ។ ហើយពេលបំភ្លឺក្នុងសភាអាមេរិកតាំងពីថ្ងៃអង្គារទី ២៧ មិថុនា លោកស្រី បានអះអាងផងដែរថា គ្រាន់តែអាមេរិកតែម្នាក់អាចសន្សំបានលុយ ១៥០ លានដុល្លារពីការកាត់បន្ថយលុយសម្រាប់ជួយប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសហៃទី។ យ៉ាងណាសម្តីរបស់លោកស្រីឯកអគ្គរដ្ឋទូតរូបនេះបានបង្កឲ្យមានប្រតិកម្មតបវិញខ្លាំងផងដែរ។ គេរិះគន់ទង្វើលោកស្រីព្រោះវាមិនមែនជារឿងដែលត្រូវសប្បាយចិត្តឡើយដែលមានការកាត់បន្ថយថវិកាសម្រាប់ថែរក្សាសន្តិភាពពិភពលោកឡើយ ព្រោះវាជាថវិកាដែលត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ប្រទេសដែលរងគ្រោះដោយភ្លើងសង្គ្រាមជាពិសេសនៅអាហ្វ្រិក។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានព្រមានពីបញ្ហាដែលអាចកើតមានឡើងនៅពេលខាងមុខជាពិសេសផលប៉ះពាល់ចំពោះប្រជាជននៅតំបន់ជម្លោះនៅអាហ្វ្រិក។ ស្ថាប័ននេះហៅការសម្រេចចិត្តកាត់ថវិការក្សាសន្តិភាពនេះថាជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយវានឹងធ្វើឲ្យប្រជាជនស៊ូដង់ខាងត្បូងនាតំបន់ Darfur ដែលរងគ្រោះស្រាប់នោះកាន់តែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង។ ១.ប្រមុខអង្គការសហប្រជាជាតិប្តេជ្ញាកែទម្រង់ស្ថាប័ននិងបង្កើនប្រសិទ្ធភាពការចំណាយ សហរដ្ឋអាមេរិកជាសមាជិកដែលផ្តល់វិភាគទានដល់អង្គការសហប្រជាជាតិច្រើនជាងគេសម្រាប់ការដំណើរការជាប្រក្រតីរបស់អង្គការសហប្រជាជាតិចាប់ពីអង្គការនេះត្រូវបានបង្កើតឡើងមកនោះ។ យោងតាមសារព័ត៌មាន The Independent  ក្រៅពីផ្តល់ថវិកាសម្រាប់គាំទ្រប្រតិបត្តិការរក្សាសន្តិភាព សហរដ្ឋអាមេរិកបង់វិភាគទានរហូតដល់ ២២ភាគរយនៃថវិកាសរុបដែលអង្គការសហប្រជាជាតិប្រើប្រាស់ដែលមានសរុប ៥,៤ពាន់លានដុល្លារ។ ប៉ុន្តែរដ្ឋបាលអាមេរិកស្ថិតក្រោមអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ មិនចង់ឃើញអាមេរិកចំណាយលុយច្រើនលើសលុបសម្រាប់អង្គការអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិទេ ហើយរដ្ឋបាលលោកជឿជាក់ថាអង្គការសហប្រជាជាតិចាយលុយមិនត្រឹមត្រូវនិងមានប្រសិទ្ធភាព។ រដ្ឋបាល ត្រាំ បានស្នើឲ្យមានការកាត់បន្ថយលុយជំនួយដែលជួយទ្រទ្រង់អង្គការអន្តរជាតិរួមទាំងអង្គការសហប្រជាតិផងរហូតដល់ ៣១ ភាគរយឯណោះ។ រឿងដែលគួរឲ្យសោកស្តាយនោះគឺរដ្ឋបាលអាមេរិកផ្តោតសំខាន់លើកសាងកម្លាំងយោធាតែប៉ុណ្ណោះ។ ការស្នើកាត់បន្ថយថវិកានេះបានធ្វើឲ្យបណ្តាសមាជិកសភាអាមេរិកទាំងពីរបក្សព្រួយបារម្ភខ្លាំង។ បារម្ភដោយសារការកាត់លុយច្រើនសន្ធឹកសន្ធាប់នេះនឹងប៉ះពាល់គម្រោងសំខាន់ដែលរួមមានជំនួយមនុស្សធម៌និងអភិវឌ្ឍទាំងជួយទ្រង់ទ្រង់កុមារ និងស្ត្រីជាម្តាយតាមរយៈអង្គការ UNICEF ជាដើម។ «ការកាត់លុយជំនួយនេះគឺធំធេងណាស់ ហើយវាក៏ជារឿងគួរឲ្យសោកស្តាយដែរ។» នេះជាការលើកឡើងរបស់សមាជិកសភាបក្សសាធារណរដ្ឋលោកស្រី Kay Granger ក្នុងពេលបំភ្លឺនៅសភាថ្ងៃអង្គារ។ ចំណែកលោក Gerry Connolly  សមាជិកសភាបក្សប្រជាធិបតេយ្យក៏បានបង្ហាញកង្វល់ចំពោះការកាត់លុយនេះដែរ ដោយលោកបញ្ជាក់ដូច្នេះថា៖«ប្រធានាធិបតីកំពុងបង្ហាញប្រាប់ថា យើងត្រូវការកសាងកម្លាំងយោធា ខណៈដែលអ្នកដែលត្រូវប្រឈមបញ្ហាគឺ ក្មេងតូចៗដែលកំពុងរងគ្រោះថ្នាក់ស្រាប់ព្រោះគ្មានអាហារបរិភោគនោះឬ?»។ ដោយសារឃើញបញ្ហាមិនស្រួល ប្រមុខអង្គការសហប្រជាជាតិលោក អែនតូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) ត្រហេបត្រហបទៅក្រុងវ៉ាស៊ីនតោនដើម្បីជួបជាមួយបណ្តាសមាជិកសភាអាមេរិកសប្តាហ៍នេះ។ លោកចង់ឆ្លៀតឱកាសជួបពិភាក្សា និងស្នើសុំឲ្យសមាជិកសភាអាមេរិកជួយទប់ទល់សំណើររបស់រដ្ឋបាលលោក ត្រាំ ហើយលោកក៏បានសន្យាផងដែរថា លោកនឹងកែទម្រង់ស្ថាប័នលោកដើម្បីធានាពីការប្រើប្រាស់ថវិកាបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
ចុងក្រោយអង្គការសហប្រជាជាតិព្រមកាត់បន្ថយថវិកាសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក តាមការទាមទាររបស់ក្រុងវ៉ាស៊ីនតោនហើយ។ ថវិកាសម្រាប់គាំទ្រប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំក្រោយៗទៀត ថយចុះរហូតដល់ជិត ៦០០លានដុល្លារអាមេរិកឯណោះ។
ប្រាក់បៀវត្សរ៍របស់រដ្ឋមន្ត្រីជាសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីទាំងអស់នឹងត្រូវកាត់បន្ថយ ១០ភាគរយ។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ ក្នុងសន្និសីទសារព័ត៌មានក្រោយជួបប្រជុំជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មីលើកដំបូង។   បើតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Malaysiakini លោក មហាធៀ បានថ្លែងថា ការបន្ថយប្រាក់ខែរដ្ឋមន្ត្រីជាផ្នែកមួយនៃចំណាត់ការចាយវាយត្បិតត្បៀតរបស់រដ្ឋាភិបាលលោក ដោយសារលោកបារម្ភពីបញ្ហាហិរញ្ញវត្ថុសាធារណៈ និងការចាយវាយខុសគោលដៅ។    លោកបានថ្លែងដូច្នេ៖« វាបង្ហាញឲ្យឃើញថា យើងបារម្ភពីបញ្ហាហិរញ្ហាហរិញវត្ថុរបស់រដ្ឋាភិបាល។ បច្ចុប្បន្ននេះវាមានមន្ត្រីរដ្ឋាភិបាលខ្លះទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងសមាជិកគណៈរដ្ឋមន្ត្រីទៀត»។   ការប្រកាសបន្ថយប្រាក់ខែសមាជិកគណរដ្ឋមន្ត្រីនេះធ្វើឡើងត្រឹមពីរថ្ងៃប៉ុណ្ណោះក្រោយពេលដែល លោ មហាធៀ រិះគន់រដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ ដែលធ្វើឲ្យបំណុលរដ្ឋកើនឡើងដល់កម្រិតប្រកាសអាសន្ន។ បច្ចុប្បន្ន បំណុលសាធារណៈរបស់ម៉ាឡេស៊ីកើនដល់ មួយទ្រីលានរីងហ្គីត ពោលគឺប្រហាក់ប្រហែលនឹង ២៥១ ពាន់លានដុល្លារអាមេរិកឯណោះ។    ត្រឡប់មកវិញ បើតាមរបាយការណ៍របស់ Malaysia Insiders ឆ្នាំ ២០១៥ សមាជិកគណៈរដ្ឋមន្ត្រីបានទទួលប្រាក់ខែដូចតទៅ៖ នាយករដ្ឋមន្ត្រីបានទទួលប្រាក់ខែសរុបប្រហែល ៣៩០០០ រីងហ្គីត (៩៨០០ ដុល្លារអាមេរិក) ក្នុងនោះមានប្រាក់ខែជាប្រមុខរដ្ឋាភិបាល ២៣០០០ រីងហ្គីត បូកប្រាក់ខែសមាជិកសភាចំនួន ១៦០០០ រីងហ្គីត។     ឧបនាយករដ្ឋមន្ត្រីបានទទួលប្រាក់ខែសរុបចំនួនប្រហែល ៣៤០០០ រីងហ្គីត (៨៦០០ ដុល្លារអាមេរិក) ក្នុងនោះមានប្រាក់ខែជាឧបនាយករដ្ឋមន្ត្រី ១៨០០០រីងហ្គីត បូកប្រាក់ខែជាតំណាងរាស្ត្រ ១៦០០០ រីងហ្គីត។   ចំណែករដ្ឋមន្ត្រីវិញនោះបានទទួលប្រាក់ខែសរុបប្រហែល ៣១០០០ រីងហ្គីត (៧៨០០ដុល្លារអាមេរិក) ក្នុងនោះប្រាក់ខែជារដ្ឋមន្ត្រីចំនួន ១៥០០០ រីងហ្គីត និង ប្រាក់ខែជាដំណាងរាស្ត្រចំនួន ១៦០០០ រីងហ្គីត៕
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បានថ្លែងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងថ្ងៃពុធទី ២៣ ខែឧសភាថា ប្រាក់បៀវត្សរ៍សមាជិករដ្ឋាភិបាលគឺត្រូវបន្ថយ ១០ ភាគរយ។  នេះជាផ្នែកមួយនៃគោលនយោបាយរឹតត្បិតការចាយវាយរបស់រដ្ឋាភិបាលថ្មីដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុសាធារណៈ។ 
ជារៀងរាល់ឆ្នាំទិវានេះត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៥ កញ្ញា ទូទាំងពិភពលោកក្រោមប្រធានផ្សេងៗគ្នា ក្នុងគោលបំណងលើកទឹកចិត្តឱសថការីប្រើប្រាស់ថ្ងៃនេះ ដើម្បីរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹង និងតស៊ូមតិសម្រាប់តួនាទីឱសថការី ដើម្បីធ្វើឲ្យសុខភាពប្រជាជនកាន់តែល្អប្រសើរទូទាំងពិភពលោក។      ដោយឡែកសម្រាប់កម្ពុជាវិញ កម្មវិធីឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកតាមរយៈកិច្ចសហការ និងផ្សារភ្ជាប់ជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃ គោលការណ៍អនុវត្តល្អក្នុងឱសថស្ថាន។ កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជាបានមានប្រសាសន៍ថា៖«យើងដឹងហើយថា ឱសថការីប្រើប្រាស់ចំណេះដឹងដ៏ទូលំទូលាយប្រកបដោយជំនាញវិជ្ជាជីវៈ និងដើរតួនាទីយ៉ាងសំខាន់ជាភាគីពាក់ព័ន្ធចំពោះការថែរក្សាគាំទ្រសុវត្ថិភាពអ្នកជំងឺតាមរយៈការធានា និងផ្តល់ជូនការប្រើប្រាស់ឱសថប្រកបដោយភាពត្រឹមត្រូវ ល្អប្រសើរ និងកាត់បន្ថយបញ្ហាដែលអាចកើតឡើងនានាក្នុងការប្រើប្រាស់ថ្នាំពេទ្យ និងដើរតួនាទីយ៉ាងសំខាន់ជាច្រើនទៀត»។   កញ្ញាក៏បានបន្ថែមទៀតថា «យើងជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដើម្បីការអនុវត្តល្អក្នុងឱសថស្ថាន ធ្វើឲ្យលទ្ធភាពទទួលបានឱសថកាន់តែល្អប្រសើរឡើង និង ការប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវ ស្វែងយល់ពីគោលការណ៍គ្រប់គ្រងគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និងរួមចំណែកលើផ្នែកជាច្រើនទៀត ដើម្បីធ្វើឲ្យប្រជាជនរស់នៅក្នុងជីវិតដ៏ពេញលេញមួយ»។      ថ្លែងក្នុងទិវាឱសថការីពិភពលោក ២៥ កញ្ញា នេះផងដែរ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង បានថ្លែងនូវចំណាប់អារម្មណ៍យ៉ាងដូច្នេះថា ការប្រារព្ធទិវានេះឡើងពិតជាបានចូលរួមចំណែកផ្តល់ឱកាសឲ្យឱសថការីពីគ្រប់មជ្ឈដ្ឋានជួបជុំផ្តោះប្តូរយោបល់ ចំណេះដឹង និងព័ត៌មានគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ជួយឲ្យឱសថការីជំនាន់ក្រោយៗយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ រៀនសូត្រពីគ្នានូវអ្វីដែលជាចំណុចខ្វះខាត និងដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យទាន់សម័យកាល។   ជាមួយគ្នានេះ លោកឱសថការី អ៊ាវ តារារដ្ឋ មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ក៏បានលើកឡើងផងដែរថា គោលការណ៍អនុវត្តល្អក្នុងឱសថស្ថានគឺជាដំណាក់កាលមួយដ៏សំខាន់ ក្រោយពីឆ្លងកាត់ដំណាក់កាលនៃផលិតកម្ម ការទុកដាក់ និងការដឹងជញ្ជូន។ ដូច្នេះឱសថស្ថានជាអ្នកថែរក្សាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពនៃឱសថទៅដល់អ្នកជំងឺផ្ទាល់។ ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសុវត្ថិភាពនៃឱសថដោយលើកឡើងថា ពេលខ្លះឱសថមានគុណភាព និងប្រសិទ្ធិភាពហើយ ក៏ប៉ុន្តែប្រសិនការផ្តល់ឱសថមិនបានត្រឹមត្រូវ មិនចំគោលដៅ ឬតាមវេជ្ជបញ្ជាច្បាស់លាស់ នោះហើយគឺជាការបង្កឲ្យមានបញ្ហា។ ដូច្នេះហើយគោលការណ៍អនុវត្តល្អនេះជួយឲ្យការផ្តល់ឱសថប្រកបដោយសុវត្ថិភាពជូនដល់អតិថិជន។      គួររម្លឹកផងដែរថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតឱសថ សាណូហ្វីកម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹងវិទ្យាសាស្ត្រថ្មីៗជូនដល់អ្នកជំនាញថែទាំសុខភាព និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផង៕ (អត្ថបទពាណិជ្ជកម្ម)    
ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជាបានរៀបចំកម្មវិធីអបអរ «ទិវាឱសថការីពិភពលោក» ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយការចែករំលែកចំណេះដឹងពីសំណាក់អ្នកជំនាញក្រោមប្រធានបទ ស្តីពី «ការណែនាំការអនុវត្តល្អក្នុងឱសថស្ថាន» ទៅកាន់ឱសថការីជាង២០០នាក់ នៅសណ្ឋាគារភ្នំពេញ និងតាមរយៈការផ្សាយផ្ទាល់ទៅកាន់ខេត្តសៀមរាប និងបាត់ដំបងនាថ្ងៃទី២៥ កញ្ញា។
  ដើម្បីពង្រឹងសុខភាពបេះដូង អ្នកគប្បី៖ ផ្តាច់បារី និងចៀសវាងការស្រូបផ្សែងបារី ។ ឈប់ជក់បារីអាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូងម្តងទៀត ឬស្លាប់បានយ៉ាងលឿន ។ បរិភោគរបបអាហារដែលមានសុខភាពក្នុងនោះមានត្រី ផ្លែឈើ បន្លែ សណ្តែក អាហារសរសៃ និងប្រេងអូលីវ ។ ហាត់ប្រាណអោយទៀងទាត់ ។ គ្រូពេទ្យអាចណែនាំអោយធ្វើលំហាត់ប្រាណណាដែលមានសុវត្ថិភាពសម្រាប់អ្នក ។ គ្រប់គ្រងកំរិតកូឡេស្តេរ៉ុល និងសម្ពាធឈាម គ្រប់គ្រងជំងឺទឹកនោមផ្អែម បន្ថយភាពតានតឹង ។ ភាពតានតឹងអាចបំផ្លាញបេះដូងរបស់អ្នកបាន ។ ប្រើថ្នាំ Aspirin ជារៀងរាល់ថ្ងៃប្រសិនបើគ្រូពេទ្យអោយប្រើ ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយជារៀងរាល់ឆ្នាំ ប្រើថ្នាំអោយបានត្រឹមត្រូវ ។ ការប្រើថ្នាំអាចបន្ថយការប្រឈមនឹងការកើតគាំងបេះដូងម្តងទៀត ឬស្លាប់ដោយសារជំងឺ Coronary Artery Disease ។ ចូរស្វែករកជំនួយដើម្បីគ្រប់គ្រងរោគសញ្ញានៃការបាក់ទឹកចិត្ត ៕
ការគាំងបេះដូងច្រើនតែបណ្តាលមកពីជំងឺបេះដូង ដូច្នេះការអនុវត្តជំហ៊ានដើម្បីបន្ថយ ឬបង្ការជំងឺCoronary Artery Disease អាចជួយការពារការគាំងបេះដូងបាន ។ ជំងឺបេះដូងគឺជាឃាតករលេខមួយរបស់មនុស្សប្រុសស្រីក្នុងសហរដ្ឋអាមេរិក ដូច្នេះមធ្យោបាយបង្ការ ទាំងនេះគឺមានសារៈសំខាន់សំរាប់មនុស្ស គ្រប់គ្នា ។
  តើការផ្លាស់ប្តូរបបអាហារបែបនេះដែលអាចជួយបង្កើនអាយុរបស់មនុស្សយើងបាន? ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែកត់ចំណាំ និងធ្វើតាមឲ្យខានតែបានបើសិនជាចង់បានអាយុរស់នៅកាន់តែច្រើន៖   - ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះវាជាប្រភពនៃជីវជាតិ និងជាតិសរសៃដែលរាងកាយត្រូវការដើម្បីកម្ចាត់ជាតិពុលពីក្នុងរាងកាយ ហើយក៏មិនបាច់ភ័យថាឡើងទម្ងន់ដែរ។   - អាចញ៉ាំស្រាខ្លះជាពិសេសស្រាក្រហមតែម្តង ព្រោះវាជួយបង្ការជំងឺបេះដូងសរសៃឈាម និងសម្រួលដល់កូឡេស្តេរ៉ុលក្នុងឈាមទៀត។ សម្រាប់បុរសអាចញ៉ាំត្រឹម ២កែវក្នុងមួយថ្ងៃ និងស្ត្រីត្រឹមតែ មួយកែវបានហើយ។  - គ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើមានជីវជាតិ និងជាតិសរសៃខ្ពស់ ដូច្នេះវាពិតជាល្អសម្រាប់សុខភាពបេះដូង និងពោះវៀន។   - ផ្លែឪឡឹកមានសារធាតុ Lycopene ខ្ពស់ ដែលអាចប្រឆាំងនឹងជំងឺមហារីក និងបង្ការជំងឺបេះដូងជាច្រើនថែមទៀតផង។   - វត្តមានរបស់សារធាតុ Polyphenols ក្នុងសូកូឡាពណ៌ខ្មៅមិនត្រឹមតែជួយបង្កើនភាពបត់បែនរបស់កោសិកាគ្រាប់ឈាមប៉ុណ្ណោះទេ តែក៏អាចបញ្ចុះសម្ពាធឈាមបានដែរ។ ចូរប្រាកដថា អ្នកបានញ៉ាំវាតែមួយដុំតូចបានហើយក្នុងមួយថ្ងៃ។   ការផ្លាស់ប្តូររបបអាហារដើម្បីមានសុខភាពកាន់តែល្អពិតជាអាចជួយឲ្យជីវិតរស់នៅបានកាន់តែយូរ ព្រោះតែអ្នកកំពុងតែប្រើវិធីជាច្រើនដើម្បីការពារខ្លួនពីជំងឺគ្រប់ប្រភេទ៕ ត្រួតពិនិត្យដោយ www.health.com.kh
អាហារដើរតួនាទីដ៏សំខាន់មួយសម្រាប់ជីវិតរស់នៅយើងគ្រប់គ្នា ព្រោះវាផ្តល់ថាមពលសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែតើអ្នកមានដឹងទេថា គួរតែញ៉ាំអាហារអ្វីទើបធ្វើឲ្យអាយុវែង? មានកន្លែងច្រើនណាស់នៅលើលោកយើងនេះដែលប្រជាជនអាចរស់នៅរហូតដល់ចាប់ពី ៩០ឆ្នាំឡើងទៅ ដូចជា ទីក្រុង Okinawa ប្រទេសជប៉ុនជាដើម។
  នៅថ្ងៃទី៣០ ខែកញ្ញារដ្ឋសភាអង់គ្លេសបានអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីទីផ្សារអង់គ្លេស នៅពេលចាកចេញពីសហភាពអឺរ៉ុប។ សេចក្តីព្រៀងនេះ ត្រូវបានសហភាពអឺរ៉ុបទទូចឲ្យធ្វើការកែប្រែតាំងតែយូរណាស់មកហើយ ដ្បិតអីវាបំពានកិច្ចព្រមព្រៀងBrexit ទាក់ទងទឹកដីអៀរឡង់ខាងជើង។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។   កិច្ចព្រមព្រៀង Brexit រួមបញ្ចូលនូវពិធីសារអៀរឡង់ខាងជើង ដើម្បីដោះស្រាយបញ្ហាដ៏ចម្រូងចម្រាស់នៅតំបន់នេះ។ នៅក្នុងពិធីសារអៀរឡង់ខាងជើង ភាគីទាំង២បានយល់ព្រម មិនបង្កើតព្រំដែនដែលមានរូបរាងច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះសារជាថ្មី។ ក្នុងន័យនេះ អៀរឡង់ខាងជើងដែលជាផ្នែកមួយនៃចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតស្ថិតក្នុងទីផ្សារួមរបស់សហភាពអឺរ៉ុបដដែល ហើយទំនិញចេញចូលអៀរឡង់ខាងជើងត្រូវបំពេញលិខិតស្នាមស្របតាមច្បាប់ពន្ធគយអឺរ៉ុប។   ប៉ុន្តែក្នុងច្បាប់ខាងលើ រដ្ឋាភិបាលអង់គ្លេសផ្តល់អំណាចឲ្យរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអៀរឡង់ខាងជើងរបស់ចក្រភពអង់គ្លេស មិនចាំបាច់ចេញក្រដាសពន្ធគយសម្រាប់ទំនិញពីអៀរឡង់ខាងជើងទៅទឹកដីអង់គ្លេស និងកំណត់លទ្ធភាពរបស់សហភាពអឺរ៉ុបក្នុងការឧបត្ថម្ភធនទៅដល់ជំនួញ ដែលមានផលិតផលផលិតនៅអៀរឡង់ខាងជើងផងដែរ។  ការអនុម័តច្បាប់ដោយរដ្ឋសភាអង់គ្លេស ដែលបើកផ្លូវឲ្យបំពានកិច្ចព្រមព្រៀង Brexit ជាដើមចមនៃការចាត់វិធានការផ្លូវច្បាប់ពីសហភាពអឺរ៉ុប។    ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អះអាងថា គណកម្មការអឺរ៉ុបបានបញ្ជូនលិខិតដែលចាប់ផ្ដើមនីតិវិធីប្ដឹងនឹងច្បាប់នេះទៅរដ្ឋាភិបាលអង់គ្លេសរួចហើយ។ លោកស្រី បញ្ជាក់ថារដ្ឋាភិបាលអង់គ្លេសមានរយៈ១ខែក្នុងការឆ្លើយតប។   ទាក់ទងរឿងនេះ អង់គ្លេសវិញបានអះអាងថា ខ្លួនត្រូវការច្បាប់ដើម្បីការពារទីផ្សាររបស់ខ្លួន និងដើម្បីអាចធានាថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអៀរឡង់អាចបំពេញកាតព្វកិច្ចបាន។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បន្ថែមថា អង់គ្លេសនឹងតបលិខិតរបស់សហភាពអឺរ៉ុប ដោយខ្លួនបានបង្ហាញហេតុផលរួចហើយ ចំពោះវិធានការទាក់ទងនឹងទឹកដីអៀរឡង់ខាងជើង។ អង់គ្លេស ក៏អះអាងដែរថាច្បាប់នេះចាំបាច់សម្រាប់អង់គ្លេសនៅពេលចាកចេញពីសហភាពអឺរ៉ុប និងទីផ្សារួមអឺរ៉ុប នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។   ក្នុងករណីដែលអង់គ្លេស មិនកែប្រែសេចក្តីព្រៀងច្បាប់របស់ខ្លួនឲ្យស្របតាមកិច្ចព្រមព្រៀងBrexit ចំណាត់ការផ្លូវច្បាប់នេះនឹងឡើងទៅដល់តុលាការយុត្តិធម៌អឺរ៉ុប ហើយអាចនឹងចំណាយពេលជាច្រើនឆ្នាំ។ មិនតែប៉ុណ្ណោះ អង់គ្លេស ទំនងជាអាចនឹងរងការពិន័យជាទឹកប្រាក់ផងដែរ។    ទោះជាយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភានេះ នឹងត្រូវជជែក  និងអនុម័តពីពសភាជាន់ខ្ពស់អង់គ្លេសទៀតរហូតដល់ខែធ្នូ។ នៅសភាជាន់ខ្ពស់អង់គ្លេស បក្សរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ពុំមានសម្លេងភាគច្រើនឡើយ ហើយព្រឹទ្ធសភាទំនងជាអាចនឹងកែប្រែផ្នែកខ្លះទៀតនៃច្បាប់នេះ។   ការសម្រេចប្តឹងប្តល់នេះ គាប់ជួនចំពេលដែលការចចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងអង់គ្លេសកំពុងជាប់គាំង។ មន្ត្រីសហភាពអឺរ៉ុបអះអាងថា បើសិនជាគេមិនអាចសម្រេចបានកិច្ចព្រមព្រៀងត្រឹមចុងខែតុលានេះ អង់គ្លេសប្រហែលជាត្រូវចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕   អត្ថបទទាក់ទង   ប្រធានសភាអាមេរិក ព្រមានអង់គ្លេសរឿងពាណិជ្ជកម្ម បើសិនបំពានកិច្ចព្រមព្រៀង Brexit
សហភាពអឺរ៉ុប នៅថ្ងៃទី១ ខែតុលាបានប្រកាសចាត់វិធានការផ្លូវច្បាប់ ទល់នឹងអង់គ្លេសដែលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីទីផ្សារ។ ចំណុចដែលអឺរ៉ុបឃ្នើសចិន គឺច្បាប់ទីផ្សារនេះ អនុញ្ញាតឲ្យរដ្ឋមន្ត្រីរបស់អង់គ្លេសបំពានផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងBrexit ទាក់ទងនឹងទឹកដីអៀរឡង់ខាងជើង។អង់គ្លេសមានរយៈពេលមួយខែក្នុងការបកស្រាយទៅកាន់សហភាពអឺរ៉ុបវិញ។