text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូន ឲ្យបានដឹងច្បាស់ថាតើ ពេលឃើញក្មេងលង់ទឹក អ្នកគួរធ្វើបែបណា ទើបត្រឹមត្រូវនោះ។   ១. ស្រែកហៅគ្នាឲ្យបានច្រើនដើម្បីជួយ ហើយឲ្យនរណាម្នាក់ទាក់ទងទៅគ្រូពេទ្យ   ២. យកដៃទ្រខ្នងកុមារ ហើយដៃចាប់ចង្ការផ្ងើយក្បាលឡើង   ៣. យកត្រចៀកអ្នកដាក់ក្បែរច្រមុះ និងមាត់ ដើម្បីស្តាប់មើលថាតើ គេដកដង្ហើមដែរឬទេ   ៤. បើគេមិនដកដង្ហើមទេ កុមារក្រោមមួយឆ្នាំ ៖ ដាក់មាត់របស់អ្នក ទៅលើច្រមុះ និងបបូរមាត់កុមារ រួចផ្លុំខ្យល់ចូលពីរដង។ សង្កេតមើលថាតើទ្រូងកូនប៉ោងឡើង ហើយចុះវិញ ទើបផ្លុំម្តងទៀត។ កុមារអាយុមួយឆ្នាំ ឬច្រើនជាងនេះ ៖ ច្របាច់ច្រមុះកូន រួចដាក់មាត់របស់អ្នក ផ្អឹបនឹងមាត់កូនក្មេង រួចផ្លុំខ្យល់ចូលពីរដងយឺតៗ។ ត្រូវរង់ចាំមើលទ្រូងកូនប៉ោង ហើយផតចុះវិញ ទើបផ្លុំម្តងទៀត។   ៥. ពិនិត្យមើលជីពចរ បើមាន ចូរបន្តផ្តល់ដង្ហើមតាមវិធីខាងលើ រៀងរាល់បីវិនាទីម្តង រហូតដល់គេអាចដកដង្ហើមបានដោយខ្លួនឯង ឬក៏អាចដឹងខ្លួន។   បើគ្មានជីពចរទេ កុមារក្រោមមួយឆ្នាំ ៖ ដាក់ម្រាមដៃពីររបស់អ្នក នៅចន្លោះដោះទាំងសងខាង រួចសង្កត់ចុះក្នុងជម្រៅប្រហែលជា ១៤ សង់ទីម៉ែត្រក្នុងរយៈពេល ៣ វិនាទីម្តង។ បន្ទាប់ពីសង្កត់បាន ៥ ដង ចូរផ្លុំខ្យល់ដង្ហើមម្តង។ កុមារអាយុមួយឆ្នាំ ឬច្រើនជាងនេះ ៖ ប្រើបាតដៃ ដើម្បីសង្កត់ត្រង់ចំណុច និងប្រើវិធីសាស្ត្រដូចខាងលើ។   ៦. ប្រញាប់នាំគេទៅមន្ទីរពេទ្យ ក្រោយពេលសង្គ្រោះបន្ទាន់រួច៕   ត្រួតពិនិត្យដោយ www.health.com.kh
ពលរដ្ឋខ្មែរមួយចំនួន ច្រើនធ្វេសប្រហែសទុកឲ្យកូនលេងតែម្នាក់ឯង ដែលនេះគឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់កូនក្មេងតូចៗ។ ការលង់ទឹក បានកើតឡើងច្រើនណាស់ ដោយសារការមិនយកចិត្តទុកដាក់បែបនេះ ហើយការជួយសង្គ្រោះបន្ទាន់ទៀតសោត ក៏នៅមានការខ្វះចន្លោះ មានន័យថា ក្នុងករណីមួយចំនួន គេអាចជួយសង្គ្រោះជីវិតកុមារបាន ប៉ុន្តែ ដោយសារមិនសូវមានចំណេះដឹងសង្គ្រោះបន្ទាន់បែបនេះ ទើបធ្វើឲ្យមជ្ជរាជឆក់យកជីវិតក្មេងៗទៅ។
ការប្រគល់ជូនប្រាក់រង្វាន់លើកទឹកចិត្ត ដែលរៀបចំឡើង នៅថ្ងៃទី១៣ ខែមីនា នាទីស្តីការក្រសួងការពារជាតិ ធ្វើឡើងបន្ទាប់ពីអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា បញ្ចប់ភារកិច្ចពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដោយទទួលបានមេដាយសរុប២៨ ក្នុងនោះមានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ លើ១៤ប្រភេទកីឡា។   ប្រាក់លើកទឹកចិត្តដ៏ច្រើនពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីតមស្នងការខិតខំប្រឹងប្រែងរបស់អត្តពលិកប៉ារ៉ាហ្គេម ក៏ដូចជាគ្រូបង្វឹក និងគ្រូជំនួយ និងដើម្បីជំរុញ និងលើកទឹកចិត្តពួកគេ ត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ។    ពិធីប្រគល់ប្រាក់រង្វាន់ជូនដល់គ្រូបង្វឹក-គ្រូជំនួយ កីឡាករ-កីឡាការិនីជនមានពិការភាព។ រូបពី សម្តេច ទៀ បាញ់ ក្នុងពេលជាមួយគ្នានោះដែរសម្តេចទៀ បាញ់ ក៏បានផ្តល់សារលើកទឹកដល់ជនពិការភាពទាំងអស់ តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ចំពោះកីឡាជនមានពិការ ដោយមានការគាំទ្រយ៉ាងផុសផុលរបស់ប្រជាជនកម្ពុជាក្នុងសកម្មភាពព្រឹត្តិការណ៍ប្រកួតនានា។   គួរំលឹកដែរថា កម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីមានចំនួន ១៥៤នាក់ ប្រកួតលើ១១វិញ្ញាសា និងទទួលបានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១៕              
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បាននាំយកប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ២៧០៨,៦០០,០០០រៀល ប្រគល់ជូន កីឡាករ-កីឡាការិនី និងគ្រូបង្វឹក ជនមានពិការភាពដែលទទួលបានជ័យលាភីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
  កីឡាករគុនចម្រុះ ចាន់ សំអាត មិនដែលបំភ្លេចរៀមច្បង ខុន ស៊ីចាន់ ដែលនាំឲ្យរូបគេមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ននេះឡើយ។ ខុន ស៊ីចាន់ ជាមនុស្សម្នាក់ដំបូងគេដែលមើលឃើញពីទេពកោសល្យរបស់ សំអាត នៅឆ្នាំ ២០០៨ ពេលមានកម្មវិធីប្រកួតប្រដាល់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនៅវត្ត «ផ្លាត» ខេត្តឧត្ដរមានជ័យ។   ចាន់ សំអាត រៀបរាប់ដូច្នេះ ៖«ដំបូងឡើយខ្ញុំជាអ្នករៀនសូត្រ ខ្ញុំអត់បានគិតគូរប្រដាល់ទេប៉ុន្តែ កាលនៅតូចធ្លាប់ហាត់វ៉ៃលេងជាមួយក្មេងៗដូចគ្នា។ ពេលអស់អ្នកទំនុកបម្រុងក្រោយឳពុកខ្ញុំខូច ខ្ញុំក៏បាក់ទឹកចិត្តក្លាយជាក្មេងដើរលេង ក្មេងស្ទាវ និង ឈប់រៀនត្រឹមថ្នាក់ទី ៧ ប៉ុណ្ណោះ។ ខ្ញុំនិយាយត្រង់បង ខ្ញុំជាក្មេងដើរលេងច្រើន គឺស្ទាវ។ គ្រាមួយនោះបុណ្យចូលឆ្នាំ ២០០៨។ គេប្រកាសរកអ្នកប្រកួត តែរេញនៅជាប់ដីមិនខ្ពស់ទេ ...ខ្ញុំក៏ឡើងប្រកួតហើយឈ្នះគេ។ ពេលនោះបងខុន ស៊ីចាន់ ក៏បានណែនាំទៅហាត់ប្រដាល់ទៅ»។ តាំងពីពេលនោះមក សំអាត ក៏បានដើរតាមគន្លង ខុន ស៊ីចាន់ ទៅហាត់ជាមួយលោក គ្រូ ឡោ វុទ្ធី នៅក្លិប កងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ តាមការត្រួសត្រាយផ្លូវ។ មិនត្រឹមតែជួយមិនគិតគុនស្រ័យ ខុន ស៊ីចាន់ ក៏បានសណ្ដោង សំអាត មកឡើងវ៉ៃនៅភ្នំពេញជារឿយៗហើយតម្លៃខ្លួនសម្រាប់កីឡាករថ្មីៗដំបូងបានចន្លោះពី ៨ ទៅ ១០ ម៉ឺនប៉ុណ្ណោះ។ ទោះធ្វើសោហ៊ុយមិនគ្រប់គ្រាន់ ប៉ុន្តែ សិស្សច្បងមកពីស្រុកអន្លង់វែងដូចគ្នាមិនត្រឹមតែជួយយកអាសាទេថែមទាំងជួយទាំងលុយកាក់ ឬ ទិញម្ហូបញុំាទៀតផង។    កីឡាករគុនចម្រុះវ័យ ២៦ ឆ្នាំរូបនេះពិពណ៌នាថា ខុន ស៊ីចាន់ ដែលមានវ័យ ៣១ ឆ្នាំបច្ចុប្បន្ននេះជាមនុស្សដំបូងណែនាំខ្លួនឲ្យក្លាយជាកីឡាករប្រដាល់។ គេចាំបានពេលនោះ ខុន ស៊ីចាន់ និយាយមកកាន់ខ្លួនថា ៖«អើ ! សំអាត មិនទាន់ចេះក្បាច់ តែមើលទៅវ៉ៃស៊ូគ្រាន់បើ ហើយបើបានហាត់ទៀតបែបល្អ»។    មួយទៀត ចាន់ សំអាត រំលឹករឿងស្រក់ទឹកភ្នែកមិនភ្លេចអនុស្សាវរីយ៍កន្លងទៅជាមួយ ស៊ីចាន់៖«ខ្ញុំមិនច្បាស់ឆ្នាំ តែមានថ្ងៃមួយនោះ ខ្ញុំបានចូលរួមប្រកួតថ្នាក់ជាតិពេលរសៀល។ ដល់ពេលត្រូវទៅប្រកួតនៅស្ថានីយទូរទស្សន៍បាយ័នផង។ ខ្ញុំវ៉ៃចាញ់ព្រោះវាអស់ស៊ុហ្វរលីង។ បង ខុន ស៊ីចាន់ ស្ដីឲ្យខ្ញុំថា វ៉ៃដូចគ្មានចិត្តស៊ូសោះ។ ខ្ញុំតូចចិត្តពេលចុះលើរេញ ហើយពេលគាត់ឌុបម៉ូតូ ខ្ញុំក៏ស្រក់ទឹកភ្នែកបណ្ដើរពេលកំពុងជិះពីក្រោយគាត់។ នេះរឿងខ្ញុំតូចចិត្តមែនទែន ដែលខ្ញុំចាំមិនភ្លេចជាមួយគាត់»។   ប៉ុន្តែយ៉ាងណាក្ដី អ្នកប្រដាល់មកពីស្រុកអន្លង់វែងគូសបញ្ជាក់ថាសិស្សច្បង ខុន ស៊ីចាន់ ត្រូវចាត់ទុកដូចជាបងប្រុសអីចឹងហើយក៏គ្មានការខឹងអ្វីដែរ ព្រោះអ្វីៗដែល ស៊ីចាន់ បានប្រាប់គឺចង់ឲ្យខ្លួនល្អក្នុងវិស័យកីឡាប្រដាល់តែប៉ុណ្ណោះ។  សំអាត តែងតែចងចាំរាល់អំពីល្អរបស់ជួយខ្លួន ដូច ខុន ស៊ីចាន់, គ្រូបង្វឹក ឡោ វុទ្ធី, សពលោកគ្រូម៉ា សេរី និង ភរិយា, គ្រូហ៊ុន ច័ន្ទរាជ្យ, មិត្តរួមក្រុម និង អ្នកជួយជ្រោមជ្រែងជាច្រើនទៀត។   គួរដឹងថា ចាន់ សំអាត ចាប់ផ្ដើមប្រឡូកលើសង្វៀនប្រដាល់ដំបូងនៅឆ្នាំ ២០០៨ បន្ទាប់ពីមានការបង្ហាញផ្លូវរបស់កីឡាករ ខុន ស៊ីចាន់ និង នាំឲ្យទៅស្គាល់និង ហ្វឹកហាត់ជាមួយគ្រូបង្វឹក ឡោ វុទ្វី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ។  នៅឆ្នាំ ២០១៣ គេចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះ ពេលកម្មវិធី Khmer Warrior Challenge រៀបឡើងដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV។ ក្នុងកម្មវិធីនេះគឺតម្រូវឲ្យស្នាក់នៅ ហូបចុកជុំគ្នា និង ហាត់ជុំគ្នាជាមួយគ្រូជាច្រើន មានប្រដាល់សេរី យូដូ  និង គុនចម្រុះជាដើម។ រហូតដល់ឆ្នាំ ២០១៤ គេបានស្គាល់គ្រូហ៊ុន ច័នរាជ្យ និងបន្តហ្វឹកហាត់នៅក្លិប Cambodian Top Team ដល់សព្វថ្ងៃ។ ទីបំផុត ចាន់ សំអាត ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣នៅឆ្នាំ ២០១៤។    កីឡាករមកពីខេត្តឧត្តរមានជ័យរូបនេះត្រូវបានសង្វៀនលំដាប់អន្តរជាតិ  ONE Championship រៀបចំឲ្យចូលរួមប្រកួតសាជាថ្មីនាដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេសសិង្ហបុរី។ ការឡើងសង្វៀន ONE លើកនេះគឺ ប្រកួតក្នុងប្រភេទទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម ខុសពីការប្រកួតកន្លងទៅក្នុងប្រភេទទម្ងន់ពី ៦០ ទៅ ៦៥ គីឡូក្រាម ដែលមានការលំបាកដូចឡើងទៅវ៉ៃជាមួយអ្នកធំ៕ 
អត្ថបទ៖ ស៊ីធី
សមាគម Pousse-Pouce ដែលបង្កើតឡើងដោយនិស្សិតនៅក្រុងហ្សឺណែវ ចង់រំលឹកពីកាយវិការសុំរថយន្តជិះតាមផ្លូវ (Auto-stop ឬ Hitchhiking) ដ៏ពេញនិយម ជាពិសេសនៅមុនទសវត្សរ៍ឆ្នាំ១៩៧០ ។ សម្រាប់កម្មវិធីដែលគ្រោងរៀបចំពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា អ្នកចូលរួមប្រមាណ២៥០នាក់ដោយភាគច្រើនជានិស្សិត ត្រូវប្រជែងគ្នាធ្វើដំណើរលើចម្ងាយផ្លូវ២៥០គីឡូម៉ែត្រ។ ពួកគេចេញពីក្រុងដោយប្រើសេវាដឹកជញ្ជូនសាធារណៈ បន្ទាប់មកចាប់ផ្តើមប្រើជំនាញ Auto-Stop របស់ខ្លួន ដោយមិនបាច់ចំណាយលុយ។ យោងតាមការផ្សាយរបស់សារព័ត៌មានស្វីស www.24heures.ch ការប្រកួតប្រជែងនេះ ក្នុងគោលបំណងពង្រីកទំនាក់ទំនងសង្គមតាមរយៈការធ្វើដំណើរ ជាពិសេសការលើកទឹកចិត្តវប្បធម៌សន្ទនា និងការផ្លាស់ប្តូរយោបល់ក្នុងជំនួបជាមួយមនុស្សប្លែកៗ ។ Auto-stop នៅតែពេញនិយមតាមបណ្តាប្រទេសជាច្រើន។ កម្មវិធីទូរទស្សន៍បែបផ្សងព្រេង ក៏និយមឲ្យអ្នកចូលរួមប្រកួតប្រជែង ប្រើជំនាញសុំយានជំនិះតាមផ្លូវ ដើម្បីឲ្យទៅដល់គោលដៅផងដែរ។ នៅកម្ពុជា ពលរដ្ឋដែលនៅតាមបណ្តោយផ្លូវជាតិ និយមហៅរថយន្តតាក់ស៊ីជិះផ្លូវ ដោយសារមូលដ្ឋានដែលពួកគាត់រស់នៅ ឆ្ងាយពីចំណតរថយន្ត។ ប៉ុន្តែសញ្ញាដែលពេញនិយមសម្រាប់ពលរដ្ឋខ្មែរ គឺ «ការឈរបក់ដៃ»។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើននៅតំបន់អឺរ៉ុប បានហាមឃាត់ Auto-stop ជាពិសេសនៅតាមតំបន់ថ្មើជើង និងផ្លូវក្រោមដី។ ជាមួយគ្នានេះ គេក៏មានការព្រួយបារម្ភមួយចំនួនផងដែរ ជាពិសេសបញ្ហាសុវត្ថិភាព ដោយសារតែការមិនទុកចិត្តគ្នារវាងអ្នកជិះ និងអ្នកបើកបរ។ បណ្តាប្រទេសជឿនលឿន ការហៅរថយន្តជិះតាមផ្លូវ ត្រូវបានកាត់បន្ថយបន្តិចម្តងៗ ដោយសារតែសេវារថយន្តក្រុង មានស្ទើរគ្រប់ទីកន្លែង។ ដោយឡែក ក្រុមហ៊ុន Redbull នឹងរៀបចំកម្មវិធីស្រដៀងគ្នាផងដែរចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមេសា។ កម្មវិធី «Can you make it?» ជាការប្រកួតប្រជែងអន្តរជាតិមួយ ដែលមានការចូលរួមពីក្រុមជាង២០០ មកពីជាង៦០ប្រទេស ដែលត្រូវធ្វើដំណើរទៅកាន់ក្រុងចំនួន៥នៅអឺរ៉ុប។ កម្មវិធីនេះ តម្រូវឲ្យអ្នកចូលរួមប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីឈានទៅដល់គោលដៅ។ វិភាគទានផ្សេងៗក្នុងកម្មវិធី «Can you make it?» នឹងត្រូវបានប្រើប្រាស់សម្រាប់ជួយដល់កុមារដែលគ្មានផ្ទះសម្បែងពិតប្រាកដ៕
Auto-stop ឬ Hitchhiking មានន័យថា ជាការលើកដៃធ្វើសញ្ញាសុំរថយន្តជិះតាមផ្លូវ ដែលពេលខ្លះមិនគិតលុយ ហើយពេលខ្លះត្រូវបង់លុយ។ ដើម្បីលើកកម្ពស់ទំនាក់ទំនងគ្នានៅតាមទីសាធារណៈ សមាគមនិស្សិតមួយនៅប្រទេសស្វីស បានរៀបចំការប្រកួតប្រជែង «សុំរថយន្តជិះតាមផ្លូវ» នាពាក់កណ្តាលខែមេសា ខាងមុខនេះ។
ត្រីខ្យា មានឈ្មោះវិទ្យាសាស្ត្រ (Hemibagrus wyckioides) និងឈ្មោះជាភាសាអង់គ្លេស Asian Red Tailed Catfish, Red fin bagrus មានប្រវែងដងខ្លួនអតិបរមា ១៣០ស.ម និងទម្ងន់អតិបរិមា ៨៦គីឡូក្រាម។ ត្រីខ្យារស់នៅតាមទន្លេតាមដងទន្លេ អូរធំៗ ក្នុងតំបន់ខ្ពង់រាបដែលមានទឹកជ្រៅ និងផ្ទាំងថ្មធំៗ។ នៅក្នុងប្រទេសកម្ពុជា ត្រីខ្យាមានរស់នៅច្រើនក្នុងទន្លេ (ស៣) គឺសេកុង សេសាន និងស្រែពក។ ជាក់ស្តែងត្រីប្រភេទនេះ មិនធ្វើចរាចរផ្លាស់ទីទេ ប៉ុន្តែពួកវាបន្តពូជនៅនឹងកន្លែង រួចចូលទៅក្នុងតំបន់ព្រៃលិចទឹកក្នុងអំឡុងខែកក្កដា ដល់ខែតុលាដើម្បីរកចំណី និងរស់នៅទីនោះមួយរយៈខ្លី។ រដូវប្រាំងចូលមកដល់ ពួកវាក៏វិលមកលាក់ខ្លួននៅតាមអន្លង់ក្នុងទន្លេ និងអូរ។ វាស៊ីកំពឹស ត្រីតូចៗ និងសត្វល្អិតជាអាហារ។ ត្រីខ្យា ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងអាងទន្លេចៅប្រាយ៉ា និងក្នុងអាងទន្លេមេគង្គជាដើម។
  របាយការណ៍វិទ្យាសាស្ត្ររបស់អង្គការសុខភាពលោក (WHO) ដែលចេញផ្សាយនៅកិច្ចប្រជុំអាកាសធាតុលើកទី ២៤ (COP24) នៅក្រុង Katowice ប្រទេសប៉ូឡូញ ថ្ងៃ ៥ខែធ្នូបានផ្តល់អនុសាសន៍ថា ការសម្រេចឲ្យបាននូវការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងទប់ស្កាត់ការស្លាប់របស់មនុស្សរាប់លាននាក់ និងខាតបង់សេដ្ឋកិច្ចធំធេងផង។   របាយការណ៍នេះបានកត់សម្គាល់ថា ចំណុចទាក់ទងគ្នារវាងការប្រែប្រួលអាកាសធាតុ និងការបំពុលខ្យល់អាកាសគឺការបញ្ចេញឧស្ម័នកាបូនិចទៅកាន់បរិយាកាស។ ឧស្ម័នផ្ទះកញ្ចក់នេះជាកត្តាចម្បងធ្វើឲ្យអាកាសធាតុប្រែប្រួលផង និងជាដើមហេតុនៃការបំពុលខ្យល់អាកាសផង។   ចំណែក ការដុតផូស៊ីលឥន្ធនៈដើម្បីបង្កើតថាមពល ការដឹកជញ្ជូន រោងចក្រឧស្សាហកម្មសុទ្ធសឹងជាប្រភពសំខាន់នៃការបញ្ចេញឧស្ម័នកាបូនិចដែលបង្កើតការប្រែប្រួលអាកាសធាតុ និងប្រភពចម្បងនៃការបំពុលបរិយាកាសនេះដែរ។ ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កើតផលប៉ះពាល់ផ្សេងទៀតដល់សុខភាពតាមរយៈការកើនឡើងនៃរលកកម្តៅ, ព្យុះ, ទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។    យោងតាមអង្គការសុខភាពពិភពលោក គ្រាន់តែការបំពុលបរិយាកាសតែមួយនឹងធ្វើឲ្យមនុស្សស្លាប់ ៧លាននាក់ទូទាំងពិភពលោក និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ ៥,១១ ទ្រីលានដុល្លារថែមទៀត បើពិភពលោកមិនប្រឹងប្រែងដោះស្រាយបញ្ហានេះទេ។   ជុំវិញបញ្ហានេះ វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពបានពន្យល់ថា កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសប្រហែលជាកិច្ចព្រមព្រៀងដែលមានសក្តានុពលលើសគេក្នុងសតវត្សនេះក្នុងការថែរក្សាសុខុមាលភាពពិភពលោកជាពិសេសទប់ស្កាត់ការកើនឡើងនៃអ្នករងគ្រោះដោយសារការបំពុលបរិយាកាសនេះ។    វេជ្ជបណ្ឌិតរូបនេះបន្តថា ការកាត់បន្ថយការដុតផូស៊ីលឥន្ធៈ និងបន្ថយកម្រិតឧស្ម័នកាបូនិចទៅបរិយាកាសមិនត្រឹមតែជួយដោះស្រាយការប្រែប្រួលអាកាសធាតុទេ ប៉ុន្តែវាជួយកែប្រែស្ថានភាពបំពុលបរិយាយកាសនៅទូទាំងពិភពលោកដែរ។ ដូច្នេះហើយ វេជ្ជបណ្ឌិតរូបនេះសង្កត់ធ្ងន់ថា ប្រជាជាតិទាំងអស់មិនអាចពន្យារពេលក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនោះឡើយ បើសិនជាមិនចង់ប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធំដែលមិននឹកស្មានដល់។    «ភស្តុតាងគឺច្បាស់លាស់ណាស់ដែលថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនផលប៉ះពាល់ខ្លាំងលើជីវិតមនុស្ស និងសុខភាពមនុស្សទូទៅ។ វាគំរាមកំហែងរាល់សមាសធាតុទាំងឡាយណាដែលយើងត្រូវការដើម្បីរក្សាសុខភាពយើងឲ្យល្អក្នុងនោះមានទឹកស្អាត, ខ្យល់បរិសុទ្ធ និងចំណីអាហារមានជីវជាតិនិង ទីជម្រកដែលមានសុវត្ថិភាព។ វានឹងបន្តធ្វើឲ្យសុខភាពពិភពលោកដុនដាបពីថ្ងៃនេះទៅដល់រាប់ទសវត្សរ៍ខាងមុខទៀត។ យើងមិនអាចពន្យារពេលបន្តទៀតដោយមិនធ្វើសកម្មភាពអ្វីសោះឡើយ»។ នេះជាការពន្យល់របស់វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus។    សូមទាញការចាប់អារម្មណ៍បន្តិចថា កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសគោលដៅទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដីឲ្យត្រឹម ២ អង្សា ហើយបើអាចឲ្យកាន់តែទាបត្រឹម ១,៥អង្សានៅត្រឹមឆ្នាំ ២១០០ ធៀបនឹងកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ កិច្ចព្រមព្រៀងដដែលនេះក៏តម្រូវឲ្យបណ្តាប្រទេសអភិវឌ្ឍទាំងអស់កៀងគរហិរញ្ញវត្ថុឲ្យបាន ១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ។       ដើម្បីសម្រេចគោលដៅ ប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿនបានប្តេជ្ញាចិត្តកៀងគរវិភាគទានទាំងឯកជននិងសាធារណៈឲ្យបានសរុប១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុនេះ។   តាមពិតទៅ ការបញ្ចេញរបាយការណ៍ថ្មីនេះពីផលប៉ះពាល់លើសុខភាពប្រជាជនដោយសារការបំពុលបរិយាកាសនេះដែរ លើតឡើងស្របពេលដែលប្រជាជនជិត ២០០ទូទាំងពិភពលោកប្រមូលផ្តុំគ្នានៅវេទិកាអាកាសធាតុលើកទី ២៤ (COP24) ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិនៅ ទីក្រុងKatowice ប្រទេសប៉ូឡូញដើមសប្តាហ៍នេះ។  គោលដៅសំខាន់នៃកិច្ចប្រជុំឆ្នាំនេះគឺបញ្ចប់ការចរចាបង្កើតសៀវភៅណែនាំក្នុងការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ដែលផ្តោតលើការតាមដាន វាយតម្លៃ និងកំណត់ពីវិធីសាស្ត្រផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកលនេះដូចគ្នា។ បើមានការបញ្ចប់ការបង្កើតសៀវភៅណែនាំត្រឹមឆ្នាំនេះ គេរំពឹងថា ការពន្លឿននិងបង្កើនសកម្មភាពចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនឹងកាន់តែមានប្រសិទ្ធភាពដែរដើម្បីសង្គ្រោះភពផែនដី៕   
ការសម្រេចគោលដៅកាត់បន្ថយការបំពុលបរិយាកាសតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ នឹងអាចសង្គ្រោះជីវិតមនុស្សមួយលាននាក់ និងកាត់បន្ថយការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារផងដែរនៅត្រឹមឆ្នាំ ២០៥០ ។  នេះជាការបញ្ជាក់របស់អង្គការសុខភាពពិភពលោកតាមរយៈរបាយការណ៍របស់ខ្លួនដែលចេញផ្សាយនៅសប្តាហ៍នេះ។
  ឧប្បទ្ទវហេតុផ្ទុះចំនួនពីរលើកបន្តបន្ទាប់គ្នានៅក្នុងទីក្រុងបេរូត របស់លីបង់ បានបង្កឲ្យមានវិនាសសកម្មយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីលីបង់ និងប្រជាជនក្នុងទីក្រុង។ មនុស្សយ៉ាងហោចណាស់ ៧៨នាក់ បានបាត់បង់ជីវិត និង ៤ពាន់នាក់រងរបួស ចំណែកមនុស្សជាច្រើននាក់ទៀត បានបាត់ខ្លួន។ ការបាក់បែកសំណង់អាគារ និងការដាច់ភ្លើងអគ្គិសនី ធ្វើឲ្យអាជ្ញាធរជួបបញ្ហាពិបាកស្វែងរកប្រជាជន ដែលបានបាត់ខ្លួន។    អាជ្ញាធរលីបង់ មិនទាន់រកឃើញមូលហេតុផ្ទុះនៅឡើយទេ។ ប៉ុន្តែគេសង្ស័យថា ករណីផ្ទុះកើតចេញពីឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (Ammonium nitrate) ដែលមានចំនួនប្រមាណ២៧០០តោន នៅកំពង់ផែក្នុងទីក្រុងបេរូត ដែលត្រូវបានស្តុកទុកតាំងពីឆ្នាំ២០១៤មក។ សារធាតុគីមីនេះ អាចយកប្រើប្រាស់ជាជី និងជាសមាសធាតុនៃគ្រឿងផ្ទុះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។    បន្ទាប់ពីមានករណីផ្ទុះនេះ ប្រធានាធិបតីលីបង់ លោកMichel Aoun បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់ ដើម្បីពិភាក្សាបញ្ហាបន្ទាន់។ ចំណែកនាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានសន្យារកអ្នកពាក់ព័ន្ធនឹងបញ្ហានេះ មកទទួលខុសត្រូវ ដោយមិនមានការលើកលែងឡើយ។ ដោយឡែករដ្ឋមន្ត្រីសុខាភិបាលវិញ ក៏បានអំពាវនាវស្វែងរកជំនួយមនុស្សធម៌ផងដែរ។    ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ប្រទេសមួយចំនួន បានផ្ញើសាររំលែកទុក្ខមកជាបន្តបន្ទាប់ ក្នុងនោះមានដូចជា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន, រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទ្រីន ទ្រូដូ ជាដើម។ បន្ថែមពីលើការរំលែកទុក្ខ ប្រទេសជាច្រើន ក៏ប្រកាសផ្ដល់ជំនួយបន្ទាន់ផងដែរ៕
មនុស្សយ៉ាងហោចណាស់ ៧៨នាក់ស្លាប់ និង ៤ពាន់រងរបួសករណីផ្ទុះដ៏កក្រើកចំនួន២ដង នៅរដ្ឋធានីបេរូត ប្រទេសលីបង់ នៅថ្ងៃទី៤ ខែសីហា។ អាជ្ញាធរ មិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ ខណៈប្រតិបត្តិការរុករកអ្នករងគ្រោះកំពុងធ្វើឡើង។
  សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មាថនថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖   បំរាមយកអាហារចូលទៅបរិភោគនៅបរិវេណប្រាសាទ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាមើលឃើញពីភាពមិនរៀបរយ ភាពមិនមានអនាម័យ និងសណ្ដាប់ធ្នាប់របស់ភ្ញៀវទេសចរមួយចំនួន ដែលតែងយកអាហារទៅហូបក្នុងប្រាសាទ។ ទង្វើនេះ មិនត្រឹមតែគ្មានសណ្ដាប់ធ្នាប់ និងអនាម័យប៉ុណ្ណោះទេ ថែមទាំងមិនស័ក្ដិសម ទៅនឹងទីសក្ការៈបូជាទៅទៀត។ បំរាមនេះ ត្រូវបានក្រុមមគ្គុទ្ទេសក៍ នៅតំបន់អង្គរ គាំទ្រយ៉ាងខ្លាំង។   លោក ឌី មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ ដែលកំពុងសម្រាកនៅម្លប់បរិវេណប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការយកអាហារចូលហូបបរិវេណប្រាសាទ ពិសេសប្រាសាទអង្គរវត្ត អាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវផងដែរ ព្រោះថាក្នុងបរិវេណប្រាសាទនេះ មានសត្វស្វា ដែលតែងស្វែងរកចំណី។ លោកបន្តថា សត្វស្វាតែងដណ្ដើមថង់ពីភ្ញៀវជារឿយៗ ពេលខ្លះវាទៅកកាយក្នុងធុងសំរាមផងដែរ បំណងរកចំណី។ សម្រាប់លោក ឌី ការយកថង់អាហារចូលប្រាសាទកន្លងមក គឺគ្មានសណ្ដាប់ធ្នាប់ ហើយលោកគាំទ្រ ចំពោះចំណាត់ការរបស់អាជ្ញាធរជាតិអប្សរា។   នៅជិតស្ពានហាលខាងក្នុងអង្គរវត្តឯណោះវិញ គឺលោក ដួង ពេជ្រ ដែលមគ្គុទ្ទេសក៍ភាសាថៃ។ លោក ពេជ្រ ក៏គាំទ្រចំពោះបំរាមនេះដែរ។ លោកថា ការយកអាហារចូលហូបក្នុងប្រាសាទគឺប៉ះពាល់ដល់ប្រាសាទ និងបង្កឱ្យមានភាពរាយប៉ាយ។ល។ ដូចលោក ឌីដែរ លោក ដួង ពេជ្រ ក៏ចាប់អារម្មណ៍ទៅនឹងវត្តមានសត្វស្វាដែលមករស់នៅតាមដើមឈើក្នុងបរិវេណប្រាសាទអង្គរវត្តដែរ។ លោកថា ស្វាទាំងនោះក៏ជាដើមហេតុ ឱ្យសំរាមរាយប៉ាយដែរ ដោយវាទៅកកាយតាមធុងសំរាមនានាដើម្បីស្វែងរកអាហារ។ ក្រោយចេញបំរាមនេះ មគ្គុទ្ទេសក៍រូបនេះ មើលឃើញនៅបរិវេណប្រាសាទ មានភាពរៀបរយ និងស្អាតជាងពេលមុន។   លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា តំបន់ប្រាសាទគឺជាទីសក្ការៈបូជារបស់មនុស្សទូទៅ ហើយការយកអាហារហូបក្នុងបរិវេណ ឬក្នុងប្រាសាទ បង្ហាញឱ្យឃើញពីការមិនគោរពទីតាំងទាំងនោះ។ លោកចាត់ទុកបំរាមនេះ ជាការសម្រេចដ៏ត្រឹមត្រូវមួយ និងបានសិក្សាច្បាស់លាស់។   ទាក់ទងនឹងការងានេះដែរ លោក សុខ សង្វារ បានពន្យល់ថា អាជ្ញាធរបានធ្វើការទៅតាមស្ថាប័នពាក់ព័ន្ធជាច្រើន ពិសេសវិស័យឯកជន ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម ដើម្បីណែនាំ ពន្យល់ដល់ភ្ញៀវទេសចរអំពីបញ្ហានេះ។ ក្នុងនោះដែរ ក៏បានធ្វើជាមួយគ្រឹះស្ថានអង្គរ ដែលស្ថិតនៅជួរមុខប្រាសាទនានា ដើម្បីប្រាប់ទេសចរផងដែរ នៅពេលពិនិត្យសំបុត្រចូលទស្សនាប្រាសាទនានា។   ទាក់ទងនឹងការរៀបចំសណ្ដាប់ធ្នាប់ក្នុងបរិវេណប្រាសាទនេះដែរ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រមប្រតិបត្តិអង្គរ ដែលបានដាក់អនុវត្តន៍នៅចុងឆ្នាំ ២០១៥។ ក្រមប្រតិបត្តិនេះ មានបំណងរួមចំណែក ជួយអភិរក្សឧទ្យានអង្គរសម្រាប់មនុស្សជំនាន់ក្រោយ និងធ្វើឱ្យបទពិសោធន៍ទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទផងដែរ។ ក្នុងចំណុចទី៤ នៃក្រមប្រតិបត្តិអង្គរ ក៏បានចែងពីការហាមចោលសំរាមក្នុងប្រាសាទផងដែរ។ លោក សុខ សង្វារ មើលឃើញ ការអនុវត្តនៃក្រមប្រតិបត្តិអង្គរបានលទ្ធផលល្អប្រសើរ ដោយភ្ញៀវទេសចរបានយល់ពីក្រមមួយនេះ៕
សៀមរាប៖កាលពីពេលថ្មីៗនេះអាជ្ញាធរជាតិអប្សរា បានចេញបំរាមលែងឱ្យមានការហូបអាហារក្នុងបរិវេណប្រាសាទ។ បំរាមនេះ ធ្វើឡើងដើម្បីរៀបចំរបៀបរៀបរយ ក៏ដូចជាថែរក្សាអនាម័យបរិស្ថាននៅបរិវេណប្រាសាទផងដែរ។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍គាំទ្រការហាមប្រាមនេះ ដ្បិតថាកន្លងមកការយកអាហារទៅបរិភោគក្នុងបរិវេណប្រាសាទ បានបង្កឱ្យកង្វះអនាម័យ និងបាត់បង់សោភ័ណផងដែរ។
  ស្មាតហ្វូន Redmi Note 9, Redmi Note 9 Pro និង Redmi Note 9 ៖ ស្តេចស្មាតហ្វូនបានមកដល់ហើយ!   Redmi Note Series គឺជាស្មាតហ្វូនថ្នាក់កណ្តាលដ៏អស្ចារ្យ សមត្ថភាពខ្លាំងក្លា មិនគួរឲ្យជឿនៅលើទីផ្សារ ខណៈពេលដែលស្មាតហ្វូន Redmi Note គឺមានអ្នកប្រើប្រាស់ជាង ១១០ លាននាក់ហើយ នៅជុំវិញពិភពលោក។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note 9S ដែលទើបតែបង្ហាញខ្លួន នៅក្នុងពេលថ្មីៗនេះ ពេលនេះស្មាតហ្វូនស៊េរីថ្មី Redmi Note បន្តនូវការរចនាដ៏ល្អឥតខ្ចោះ និងភាពច្នៃប្រឌិតបំផុត ដែលគ្មានកន្លែងទាស់នោះទេ។   ការថតរូបភាព និងវីដេអូកាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ា AI ៤ គ្រាប់ (កាមេរ៉ាគោល 64MP)   ជាមួយនឹងការបំពាក់នូវកាមេរ៉ាដ៏អស្ចារ្យចំនួន ៤ គ្រាប់ ខាងក្រោយ កាមេរ៉ាគោលរបស់ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានទំហំ 64MP main lens ដែលអាចផ្តល់នូវរូបភាពច្បាស់ កម្រិតខ្ពស់ នៅក្នុងគ្រប់ស្ថានភាពពន្លឺ ខណៈពេលដែលកាមេរ៉ា 8MP ultra-wide -angle lens នេះ អាចថតរូបភាពជាក្រុម បានយ៉ាងល្អទូលាយមែនទែន។ វាក៏មានកាមេរ៉ាទំហំ 5MP macro lens និង 2MP depth sensor នេះដែលងាយស្រួល ក្នុងការថតរូបភាព close-up ជាមួយនឹងរូបភាព bokeh ដ៏ទាក់ទាញបំផុត។   សម្រាប់ផ្នែកខាងមុខវិញ ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានកាមេរ៉ាទម្លុះអេក្រង់ 16MP សម្រាប់ការថតរូបភាព Selfies កម្រិតខ្ពស់។ វាក៏មានមុខងារ slow motion selfie mode ដែលផ្តល់នូវភាពល្អឥតខ្ចោះ សម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញសង្គមផងដែរ។   ស្មាតហ្វូន Redmi Note 9 នេះ គឺមានកាមេរ៉ាគោលទំហំ 48MP និង 8MP ultra wide-angle lens ជាមួយនឹងកាមេរ៉ាពីរគ្រាប់ទៀត គឺ  2MP macro lens និង 2MP depth sensor ដែលអាចថតរូបភាពបានច្បាស់ស្រស់ស្អាត គ្រប់មុំទាំងអស់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 13MP ដែលជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ថែមទៀត។  អេក្រង់នេះ គឺពេញគែមតែម្តង។   សម្រាប់មុខងារ cinematic portraits និង video modeរបស់ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 ដែលអាចថតរូបភាពបានយ៉ាងល្អ នៅក្នុងកម្រិត 2.39:1 aspect ratio ដែលជាស្តង់ដារ នៅក្នុងការថតខ្សែភាពយន្តផងដែរ។ ទន្ទឹមនឹងនេះផងដែរនោះ ស្មាតហ្វូននេះ គឺមានមុខងារជាច្រើនទៀត នៅក្នុងការថតរូបភាព ជាពិសេសវាក៏មានមុខងារ document mode ក្នុងការប្រែក្លាយស្មាតហ្វូនរបស់អ្នកក្លាយជាម៉ាស៊ីនស្កេនថែមទៀត។ ថាមពលថ្មប្រើប្រាស់បានយូរ បច្ចេកវិទ្យាបញ្ចូលថ្មលឿនក្នុងការប្រើប្រាស់   ជាមួយនឹងថាមពលថ្មទំហំ ដល់ទៅ 5020mAh (typ) នេះ ស្មាតហ្វូន Redmi Note 9 Pro នេះ គឺមានថាមពលថ្ម គ្រប់គ្រាន់ក្នុងការប្រើប្រាស់ រហូតដល់ថ្ងៃបន្ទាប់ បានយ៉ាងជឿជាក់បំផុត។ ស្មាតហ្វូននេះ គឺមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W (fast charging) ដែលជាបច្ចេកវិទ្យាលឿនបំផុត របស់ស្មាតហ្វូនត្រកូល Redmi Note Series នេះ ហើយនៅក្នុងប្រអប់របស់ស្មាតហ្វូននេះ គឺមាន 33W fast charger ដែលអាចបញ្ចូលថាមពលថ្ម បានចំនួន 57% នៅក្នុងរយៈពេល ៣០នាទីប៉ុណ្ណោះ។ ស្មាតហ្វូន Redmi Note 9នេះ គឺមានថាមពលថ្មទំហំ 5020mAh (typ) ជាមួយនឹងបច្ចេកវិទ្យា 18W fast charging ផងដែរ។    កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអានុភាព   ជាមួយនឹងការបំពាក់នូវបន្ទះឈីប Qualcomm® Snapdragon 720G processor ដែលមានកម្រិតល្បឿន ដល់ទៅ 2.3GHz នោះ ស្មាតហ្វូន Redmi Note 9 Pro នេះ មានល្បឿនលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍មិនខុសប្លែក ពីស្មាតហ្វូនកម្រិត Flagship ទេ។ បន្ទះឈីបនេះ ប្រើប្រាស់នូវបច្ចេកវិទ្យា 8nm process technology ដែលផ្តល់នូវសមត្ថភាពខ្លាំង និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់ថែមទៀត។   ស្មាតហ្វូន Redmi Note 9 Pro នេះ ក៏មានម៉ូទ័រ z-axis linear vibration motor ដែលមានកម្រិតរំញ័រ ដល់ទៅ 120 vibration effects ដែលផ្អែកនៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ ដែលក្នុងនោះ មានកម្រិតរំញ័រសម្រាប់រូបភាព screenshots, notifications, clock settingsនិងជាច្រើនទៀត។   ស្មាតហ្វូន Redmi Note 9 នេះ គឺមានបន្ទះឈីប MediaTek Helio G85 processor ដែលធ្វើឲ្យវាក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលប្រើប្រាស់នូវបន្ទះឈីបនេះ។ វាមានអង្គគណនា 2x A75 2.0GHz, 6x A55 1.8GHz CPU និង ARM G52 MC2 ជាមួយនឹង 1000MHz និង Manhattan 3.0 GPU នៅក្នុងកម្រិត 25 fps ដែលមានល្បឿនលឿន ក្នុងការប្រើប្រាស់កម្រិតខ្ពស់បំផុត។   ស្មាតហ្វូនដែលបំពាក់នូវអេក្រង់ DotDisplay  កម្រិត Flagship   ស្មាតហ្វូន Redmi Note 9 Pro នេះគឺមានស្ទាយ៍ទាក់ទាញ និងអេក្រង់ 6.67 DotDisplay។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយៅដៃ នៅចំហៀង ដែលធ្វើឲ្យមានភាពងាយស្រួលថែមទៀត។ ស្មាតហ្វូន Redmi Note 9 នេះ គឺមានរូបរាងថ្មីស្រស់ស្អាត ជាមួយនឹងអេក្រង់ទំហំ 6.53 DotDisplay ការពារដោយកញ្ចក់ Corning® Gorilla® Glass 5 នៅផ្នែកខាងមុខរបស់វាថែមទៀត។   ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 មានភ្ជាប់ជាមួយនឹងមុខងារ ដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា multi-functional NFC3, 3.5mm headphone jack និង IR blaster។ ស្មាតហ្វូនទាំងនេះ ក៏មានវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយពន្លឺពណ៌ខៀវ ដែលជះឥទ្ធិពលមកលើភ្នែក។ ដូចនេះ អ្នកអាចមើលបានយូរ នៅលើអេក្រង់ដោយគ្មានបញ្ហានោះទេ។   ស្មាតហ្វូន Redmi Note 9 Pro នេះមាន ៣ ពណ៌គឺ Interstellar Grey, Tropical Green និង Glacier White ។ អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 9 ក៏មានពណ៌ថ្មីដូចជា Midnight Grey, Forest Green, Polar White ផងដែរ។ ស្មាតហ្វូន Redmi Note 9 Pro និង Redmi Note 9 អាចរកទិញបាន នៅថ្ងៃទី ២៦ ខែឧសភានេះ សម្រាប់ទំហំ Redmi Note 9 4+128 ដែលមានតម្លៃ 199USD និង Redmi Note9 Pro 6+64 ដែលមានតម្លៃ 269USD និងទំហំ 6+128 មានតម្លៃ 289USD ។   Mi Note 10 Lite: ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mi Note 10 series   ស្មាតហ្វូន Mi Note 10 Lite នេះគឺមានអេក្រង់កម្រិតខ្ពស់ និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់។ ស្មាតហ្វូននេះ ក៏មានអេក្រង់ទំហំ 6.47 3D AMOLED គែមកោង និងកញ្ចក់ 3D នៅគែមផ្នែកខាងក្រោយ ដែលអ្នកកាន់ទៅពិតជាស្និទ្ធបំផុត។ ស្មាតហ្វូន Mi Note 10 Lite នេះ គឺមានកាមេរ៉ាគោលទំហំ 64MP Sony IMX686 sensor និងកាមេរ៉ាជាច្រើនទៀត សម្រាប់ការថតរូបភាពប្រភេទ ultra wide-angle photos, close-up, macro shots និង portraits ដ៏ស្រស់ស្អាតបំផុត។   ស្មាតហ្វូន Mi Note 10 Lite នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm® Snapdragon 730G Mobile Platform ដែលផ្តល់នូវបទពិសោធន៍ នៅក្នុងប្រើប្រាស់ស្មាតហ្វូនយ៉ាងរលូន ហើយវាមានថាមពលថ្មទំហំ 5,260mAh ដែលអាចប្រើប្រាស់បាន ២ ថ្ងៃ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងឆ្នាំងសាកល្បឿនលឿន 30W (fast charger) ផងដែរ។   ស្មាតហ្វូន Mi Note 10 Lite នេះ គឺមានទំហំ 6GB + 64GB, 6GB + 128GB, 8GB+128GB4 និង ៣ ពណ៌គឺ Glacier White, Midnight Black និង Nebula Purple ។ ស្មាតហ្វូននេះ មានតម្លៃ 329USD សម្រាប់ទំហំ 6+64, 359USD សម្រាប់ទំហំ 6+128 និងតម្លៃ 369USD សម្រាប់ទំហំ 8+128 ។ ស្មាតហ្វូន Mi Note 10 Lite នេះ អាចរកទិញបានចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ។   អតិថិជន អាចស្វែងរកស្មាតហ្វូននេះ នៅ Smart Shop, Mi Authorized Stores ទាំង 4 សាខា នៅភ្នំពេញ, Tech Zone, Speedwind, ស៊ីវអេង ១ & ២ និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូសហការ ទិញតាម online រួមមាន Smile Shop, La Rue, Tinh Now ។ សម្រាប់លោក លោកស្រី ដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្ត អាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ)។ លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង )។ KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ) ៕   (អត្ថបទពាណិជ្ជកម្ម)    
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន ៣ ម៉ូឌែលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អនឡាញនោះ គឺ Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជាផ្លូវការ។ សម្រាប់លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នាំយកនូវផលិតផលដែលល្អឥតខ្ចោះ ក្នុងការប្រើប្រាស់ ។
  «បងប្អូនដែលមានអាយុពី១៨ទៅ៥៩ឆ្នាំ ដែលមកចាក់វ៉ាក់សាំងលើកទី១ សូមអញ្ជើញត្រលប់ទៅវិញ ព្រោះ អស់វ៉ាក់សាំងហើយ»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យកុមារជាតិស្តីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ដោយបន្តបញ្ជាក់ថា ចំពោះអ្នកចាក់វ៉ាក់សាំងលើកទី២ គឺទទួលចាក់ជាធម្មតា។ ដោយឡែក អ្នកដែលមានអាយុលើ៦០ឆ្នាំ បើមិនទាន់ចាប់បានលេខរៀងដើម្បីវ៉ាក់សាំងទេ សូមអញ្ជើញត្រឡប់មកម្តងទៀត ពេលល្ងាចថ្ងៃទី១០មីនា ឬព្រឹកថ្ងៃទី១១មីនា ឆ្នាំ២០២១។   សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ញឹម អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិបានឡើយ។ ប៉ុន្តែអ្នកសារព័ត៌មានថ្មីៗ ៣រូប ដែលទៅដល់ទីតាំងអាទិភាពសម្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃពុធនេះ ត្រូវបានតម្រូវឲ្យមកវិញ ដោយសារតែបុគ្គលិកប្រចាំការនៅទីនោះថា អស់វ៉ាក់សាំង ដោយទុកសម្រាប់តែអ្នកចាក់ដូសទី២ ប៉ុណ្ណោះ។   កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដោយគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០កុម្ភៈមក រហូតដល់ថ្ងៃទី៤មីនា កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca)របស់ឥណ្ឌា តទៅ ផងដែរ។    សូមជម្រាបថា ចំពោះសម្រាប់វ៉ាក់សាំងចំនួន ៤០ម៉ឺនដូសទៀតរបស់ប្រទេសចិន នឹងមកដល់កម្ពុជា មុនពិធីបុណ្យចូលឆ្នាំខ្មែរ។    គិតត្រឹមថ្ងៃទី៩មីនា ឆ្នាំ២០២១ កម្ពុជាមានពលរដ្ឋ និងកងកម្លាំងយោធា បានចំនួន១៨៨,០២៦នាក់ហើយ ខណៈទីតាំងចាក់បានពង្រីករហូតដល់ទាំង២៥រាជធានី-ខេត្ត។ ក្នុងចំណោមមនុស្សជាង១៨,៨ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំងនេះ គឺមាន ក្រុមពលរដ្ឋអាទិភាពជាង៨,៩ម៉ឺននាក់ និងក្រុមកម្លាំងកងទ័ព មានជិត៩,៩ម៉ឺននាក់៕   
ភ្នំពេញ៖ ដំណើរការចាក់សាំងកាពារជំងឺកូវីដ-១៩ ជូនពលរដ្ឋចាប់ពីវ័យ១៨ដល់៥៩ឆ្នាំ ចំពោះដូសទី១ នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ព្រោះតែអស់វ៉ាក់សាំងស៊ីណូហ្វា (Sinopharm) ខណៈការចាក់ដូសទី២ និងការចាក់វាក់សាំងជូនពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅតែបន្ត។
  ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី២០ ខែតុលា គាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលមុនក្នុងការលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធាធុនធ្ងន់រុស្ស៊ីចំនួន១៦គ្រឿង។ លោក Marcos Jr. អះអាងថា រដ្ឋបាលរបស់លោកនឹងទិញពីអាម៉េរិកមកជំនួសការផ្គត់ផ្គង់វិញ។   រដ្ឋាភិបាលអតីតប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ សម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Mi-17 ពីរុស្សី ដែលមានតម្លៃ២១៦លានដុល្លារ នៅពេលដែលសង្គ្រាមរុស្សីអ៊ុយក្រែនផ្ទុះឡើង ជាមួយនឹងការភ័យខ្លាចជាប់ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់លោកខាងលិច។   ទាក់ទងរឿងនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅក្នុងសន្និសីទសារពត៌មាននៅថ្ងៃទី២០ ខែតុលា បញ្ជាក់ថា លោកសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធាពីរុស្ស៊ី ដូចនឹងការសម្រេចចិត្តរបស់អតីតប្រធានាធិបតី ឌូទើតេ ដែរ។ លោកក៏ថែមទាំងអះអាងថានឹងទិញពីអាម៉េរិកជំនួសវិញ។ ទន្ទឹមនេះ រដ្ឋាភិបាលហ្វីលីពីន នឹងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ីដើម្បីយកប្រាក់កក់មួយចំនួនមកវិញ។    «ខ្ញុំគិតថា វាត្រូវបានកំណត់ដោយរដ្ឋបាលមុនរួចហើយ ដែលថាកិច្ចព្រមព្រៀងនេះនឹងមិនដំណើរការទេ ឬនឹងមិនបន្តទៅមុខទៀតនោះទេ។ យើងនឹងបញ្ជាទិញពីអាម៉េរិកវិញ ដើម្បីបំពេញការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រយោធាធុនធ្ងន់នេះ។» លោកលើកឡើងបែបនេះនៅក្នុងសន្និសីទដដែល។   ការសម្រេចចិត្តរបស់ហ្វីលីពីន ធ្វើឱ្យរុស្ស៊ីមិនសប្បាយចិត្តឡើយ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងម៉ានីល លោក Marat Pavlov ប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃទី១៩ ខែតុលាថា រដ្ឋាភិបាលហ្វីលីពីនមិនបានជូនដំណឹងជាផ្លូវការនៃការសម្រេចចិត្តរបស់ខ្លួនក្នុងការលុបចោលកិច្ចព្រមព្រៀងនេះទេ ហើយក្រុមហ៊ុនរុស្ស៊ីបានកំពុងដំណើរការផលិតឧទ្ធម្ភាគចក្រ Mi-17 នេះហើយ បន្ទាប់ពីហ្វីលីពីនបានបង់ប្រាក់កក់។    យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីន ឆ្លើយតបថា ប្រទេសខ្លួនបានជូនដំណឹងជាផ្លូវការដល់ក្រុមហ៊ុនផលិតយន្តហោះរុស្សីរួចហើយកាលពីខែមិថុនា និងនៅខែចុងក្រោយដែលហ្វីលីពីនសម្រេចចិត្តលុបចោលកិច្ចព្រមព្រាងនេះ៕   
ដោយ៖ ហ៊ួយ ស៊ីវលី 
  កាលពីថ្ងៃទី១៥មីនា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានលុបការអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មានLife and Sport ព្រោះម្ចាស់ភាពបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។  នេះជាស្ថាប័នព័ត៌មានទីមួយក្នុងឆ្នាំ២០២៤ ដែលក្រសួងព័ត៌មានសម្រេចលុបចោល។   បើតាមលោក ទេព អស្នារិទ្ធ  ការប្រកបអាជីពការងារក្នុងវិស័យព័ត៌មាន ត្រូវតែប្រព្រឹត្តទៅក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងត្រូវអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាពិសេស អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ។    រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាពត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាននោះ។ ការណ៍នេះ នឹងត្រូវបានក្រសួងព័ត៌មានកោះហៅមកណែនាំ ដើម្បីតម្រង់ទិសការងារឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវចេញលិខិតព្រមាន។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន  ដោយបញ្ជាក់ថា៖ «ក្នុងករណីធ្ងន់ធ្ងរអាចឈានទៅដល់ការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ)របស់អង្គភាពសារព័ត៌មាននោះ តែម្តង»។   ដើម្បីចៀសវាងនូវការលុបអាជ្ញាប័ណ្ណក្នុងការប្រកបអាជីវកម្មសារព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន។ ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌកំណត់ដោយច្បាប់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ។ ការធ្វើបែបនេះ គឺដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។    ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ ទាមទារឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារមានគុណភាព ដោយត្រូវធានាថាជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕
ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មអង្គភាពសារព័ត៌មានជាបន្តបន្ទាប់ ព្រោះតែអង្គភាពទាំងនោះបំពានក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចាប់ពីឆ្នាំ២០២៣មកទល់បច្ចុប្បន្ន មានអង្គភាពព័ត៌មានចំនួន៧អង្គភាពហើយ ត្រូវបានលុបចោល។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយក្រើនរំលឹកអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ។
  រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី៧ ខែវិច្ឆិកា ក្នុងដំណើទស្សនកិច្ចមួយសប្ដាហ៍នៅអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។ ក្រៅពីម៉ាឡេស៊ី ប្រមុខការទូតអង់គ្លេស នឹងធ្វើដំណើរទៅថៃ និងឥណ្ឌូណេស៊ីផងដែរ។   «ខ្ញុំចង់ដាក់អង់គ្លេសនៅកន្លែងដែលមានការរីកចម្រើននាពេលអនាគត និងគិតអំពីអ្នកណាដែលជាដៃគូសំខាន់ៗរបស់យើងនៅឆ្នាំ២០៥០ និងនៅពេលខាងមុខទៀត»។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអង់គ្លេស មុនធ្វើដំណើរទៅម៉ាឡេស៊ី មុបន្តថា អាស៊ីអាគ្នេយ៍នឹងក្លាយជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក។    ក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី Truss ក៏ចង់ឱ្យអង់គ្លេសក្លាយជាចំណែកនៃតំបន់នេះ ដោយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ សំដៅបញ្ជាក់ពីសារសំខាន់របស់តំបន់មួយនពដែលកើនឡើង។ ក្រសួងការបរទេសអង់គ្លេស អះអាងទៀតថា លោកស្រី Truss នឹងសម្លឹងមើលការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។   អំឡុងទស្សនកិច្ចនៅម៉ាឡេស៊ី ប្រមុខការទូតអង់គ្លេសនឹងជួបជាមួយថ្នាក់ដឹកនាំប្រទេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគឌីជីថល និងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ និងការសហការផ្នែកសន្តិសុខ។ ឯទស្សនកិច្ចទៅថៃ និងឥណ្ឌូណេស៊ី គឺដើម្បីគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ច និងការទូតរបស់ប្រទេសទាំងនេះ ខណៈអង់គ្លេសកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងជាមួយប្រជាជាតិ និងតំបន់ក្រៅពីអឺរ៉ុប។    ទាក់ទិននឹងបញ្ហានៅមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន លោកស្រី Truss នឹងជួបពិភាក្សាលើបញ្ហាគោលនយោបាយការបរទេសទាំងនេះជាមួយសមភាគីឥណ្ឌូណេស៊ី Retno Masurdi ។ លោកស្រី ក៏មានគោលដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធលើការប្រឆាំងភេរវកម្ម និងសន្តិសុខតាមអ៊ីនធឺណិតជាមួយឥណ្ឌូណេស៊ីផងដែរ។   គួរបញ្ជាក់ថា អាស៊ានគឺជាទីផ្សារដែលមានប្រជាជនចំនួន៦៥០លាននាក់ ដែលត្រូវបានព្យាករណ៍ថានឹងក្លាយជាទីផ្សាររួមធំជាងគេទី៤ លើពិភពលោកនៅឆ្នាំ២០៣០។ ពាណិជ្ជកម្មរវាងអង់គ្លេស និងប្រជាជាតិអាស៊ានមានតម្លៃជិត៣៤ពាន់លានផោនក្នុងឆ្នាំ២០២០។ អង់គ្លេស ទើបក្លាយជាដៃគូសន្ទនារបស់អាស៊ាននៅឆ្នាំ២០២១ នេះដែរ៕
ដោយ៖ ឡាយ ស្រីពេជ្រ
  យោងតាមការវិភាគរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលមានមូលដ្ឋាននៅរាជធានីបាងកក បញ្ហាខ្យល់កខ្វក់នេះអាចធ្វើឲ្យថៃខាតបង់លុយប្រមាន ៦,៦ ពាន់លានបាត ឬ ជាង២០៧លានដុល្លារ នៅក្នុងវិស័យសុខាភិបាល និងទេសចរណ៍ ដ្បិតឥទ្ធិពលនៃវិបត្តិ PM2.5 កាលពីថ្មីៗនេះ។   របាយការណ៍ខាងលើដដែលនេះបានបង្ហាញថា វិស័យសុខាភិបាល និងទេសចរណ៍ នឹងត្រូវរងផលប៉ះពាល់ខ្លាំងពីបញ្ហាខ្យល់កខ្វក់នេះ ដោយសារតែប្រជាជនប្រឈមមុខនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពរបស់ពួកគេ ដែលបណ្តាលមកពីគុណភាពខ្យល់កម្រិត PM2.5។ មួយវិញទៀត ក្រុមអ្នកទេសចរបានសម្រេចចិត្តចាកចេញពីទីក្រុងបាងកក ដោយសារព្រួយបារម្ភពីបញ្ហាខ្យល់បំពុល ដែលវាកំពុងប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍របស់ថៃ។    បើផ្អែកលើទិន្នន័យស្តីពីអ្នកមានបញ្ហាសុខភាពទាក់ទងនឹងខ្យល់បំពុល របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានរកឃើញថា កម្រិតគុណភាពខ្យល់ PM2.5 ដែលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងនេះ បានបង្កើនចំនួនអ្នកជំងឺប្រព័ន្ធដង្ហើម។ តួយ៉ាង គេបានប៉ាន់ស្មានថា យ៉ាងហោចណាស់ មនុស្សប្រមាណ ២,៤លាននាក់ ក្នុងប្រជាជនបាងកកសរុប ១១លាននាក់ កំពុងកើតជំងឺផ្លូវដង្ហើម និងអាឡាក់ស៊ី។    យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation របាយការណ៍ដដែលនេះបានព្រមានថា ប្រសិនបើអាជ្ញាធរថៃពុំចាត់វិធានការចាំបាច់ណាមួយដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នេះឲ្យបានឆាប់រហ័សទេនោះ ចំនួនអ្នកទេសចរដ៏ច្រើនប្រហែលជាលុបចោលដំណើរកម្សាន្តរបស់ពួកគេទៅកាន់ប្រទេសថៃ ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ថៃ។ ហើយគេបានប៉ាន់ស្មានថា ការខាតបង់អាចនឹងកើនដល់ ៣,៥ ពាន់លានបាត ឬស្មើនឹង ៤,៥ ភាគរយនៃប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ថៃសរុបក្នុងក្រុងបាងកក អំឡុងពេលក្នុងឆ្នាំនេះ។    ទន្ទឹមនឹងគ្នានេះដែរ មជ្ឈមណ្ឌលស្រាវជ្រាវខាងលើនេះ ក៏បានទទូចឲ្យអាជ្ញាធរពិនិត្យឲ្យបានល្អិតល្អន់ទៅលើមូលហេតុដែលបង្កឲ្យមានការបំពុលខ្យល់ និងរៀនសូត្រពីកិច្ចប្រឹងប្រែងរបស់ប្រទេសដ៏ទៃក្នុងការទប់ទល់នឹងបញ្ហាបំពុលខ្យល់ ក្នុងគោលដៅដាក់ចេញនូវគម្រោងសកម្មភាពរយៈពេលវែង៕  
បញ្ហាខ្យល់កខ្វក់ធ្ងន់ធ្ងរក្នុងទីក្រុងបាងកក នឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ប្រសិនបើអាជ្ញាធរពុំចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីសម្អាតខ្យល់កខ្វក់នេះទេនោះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយ ចេញផ្សាយកាលពីថ្ងៃទី ១៥ មករា។
ខេត្តកំពត ជាខេត្តដែលមានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ ដោយសម្បូររមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន ពិសេសដងព្រែកទឹកប្រៃ ព្រៃកោងកាង និងឧទ្យានជាតិបូកគោជាដើម។ ក្រៅពីទស្សនីយភាពទេសចរណ៍ទាំង នៅឯក្រុងកំពតឯណេះវិញ សំណង់អគារ និងស្ពានព្រែកកំពង់បាយ ឬស្ពានឥន្ទធនូដែលសង់តាំងពីសម័យអាណានិគម ដែលមានវត្តមាននៅក្រុងកំពត ក៏ជាទស្សនីយភាពទេសចរណ៍មួយបែបដែរ សម្រាប់អ្នកទេសចរ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនារូបភាពសំណង់អាគារ ដូចតទៅ៖
ដោយ៖ ហុង ស្រីណា
  នៅការប្រកួត World Cup ជុំផ្តាច់ព្រ័ត្រឆ្នាំ ១៩៥៨ ក្នុងប្រទេសស៊ុយអែត លោក Fontaine រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ពីការប្រកួតចំនួន ៦លើកសម្រាប់បារាំង។ បារាំងកាលនោះបានត្រឹមទទួលចំណាត់ថ្នាក់លេខ ៣ ចំណែកប្រេស៊ីល គឺជាម្ចាស់ឯក ហើយលើកដំបូង។ ចំពោះការស្លាប់របស់វីរបុសបាល់ទាត់បារាំងរូបនេះ ក្លិបបាល់ទាត់បារាំងជាច្រើនបានបង្ហាញក្តីសោកស្តាយ និងចូលរួមបង្ហោះសាររំលែកទុក្ខ ក្នុងនោះក៏មានសហព័ន្ធបាល់ទាត់នៃប្រទេសបារាំង។   Just Fontaine បានកើតនៅក្នុងទីក្រុង Marrakech ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសម៉ារ៉ុក ។ លោកកើតក្នុងខែសីហា ឆ្នាំ១៩៣៣ ដែលមានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិអេស្ប៉ាញ។ មូលហេតុដែលលោកបានកើតនៅប្រទេសម៉ារ៉ុក ដោយសារតែកាលនោះ ជាសម័យប្រទេសម៉ារ៉ុក មានបារាំងជាអាណាព្យាបាល។ នៅម៉ារ៉ុកលោក Fontaine បានចូលសិក្សានៅសាលាក្នុងទីក្រុង Casablanca ហើយបានចាប់ផ្តើមអាជីពបាល់ទាត់នៅទីនោះ។   ក្លិបបាល់ទាត់ Reims ដែលលោក Fontaine ធ្លាប់លេងកាលនៅជាកីឡាករបាននិយាយដូច្នេះថា៖«ជាតារាបាល់ទាត់ម្នាក់នៃបាល់ទាត់បារាំង ជាខ្សែប្រយុទ្ធដ៏អស្ចារ្យខ្លាំងបំផុត ក៏ជាវីរបុរសម្នាក់ផងដែរសម្រាប់ក្លិប Reims។»។   មិនតែប៉ុណ្ណោះក្លិបជើងខ្លាំងនៅបារាំងបច្ចុប្បន្ន Paris Saint Germain ក៏បង្ហោះសាររំលែកទុក្ខនៅលើគេហទំព័រខ្លួន អំពីការបាត់បង់នូវវីរបុរសបាល់ទាត់បារាំងក៏ល្បីល្បាញមួយរូបនេះ។   «អ្នកស៊ុតបញ្ចូលទីច្រើនដ៏អស្ចរ្យជាងគេបង្អស់ ជាវីរបុរសនៃពិភពបាល់ទាត់។ ការស្លាប់នៃលោក Just Fontaine ធ្វើឱ្យបាល់ទាត់បារាំងពិតជាមានការសោកសៅរក្រៃលែងបំផុត ហើយលោកបានកត់ត្រារឿងរ៉ាវដ៏ស្រស់ស្អាតជាច្រើនក្នុងទំព័រប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់បារាំង។»។ សហព័ន្ធបាល់ទាត់បារាំង FFF បាននិយាយរៀបរាប់អំពីលោក Fontaine បែបនេះ។   លោក Fontaine ក៏មានឈ្មោះស្ថិតក្នុងបញ្ជីជាកីឡាករលំដាប់ថ្នាក់ទី៤ ដែលស៊ុតបានគ្រាប់បាល់ច្រើនជាងគេព្រឹត្តិការណ៍ World Cup ។ ចំណែកអតីតកីឡាករអាល្លឺម៉ង់ Miroslav Klose ឈរលេខ១ ដោយមិនទាន់មានអ្នកបំបែកកំណត់ត្រាបាន។   ចាប់ផ្តើមអាជីពបាល់ទាត់នៅបារាំងក្នុងឆ្នាំ ១៩៥០ លោក Fontaine បានលេងឱ្យក្លិប Reims ដំបូងគេបន្ទាប់មក Nice និង PSG។ អាជីពនៅបារាំងលោកបានឈ្នះពានរង្វាន់លីគចំនួន ៣ដងជាមួយ Reims និងពានរង្វាន់ French Cup។ នៅឆ្នាំ ១៩៦២ លោកបានបញ្ចប់អាជីពកីឡាករបាល់ទាត់ត្រឹមវ័យ ២៨ឆ្នាំ ដោយលោកបានរងគ្រោះបាក់ឆ្អឹងជើង។   ឆ្នាំ ១៩៦៧ លោកបានក្លាយជាគ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិបារាំង។ តែទោះជាយ៉ាងណាលោកបានដឹកនាំត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ហើយសុទ្ធតែទទួលបានលទ្ធផលបរាជ័យទាំង ២ជាជំនួបមិត្តភាព។    អាជីពក្នុងវិស័យបាល់ទាត់របស់លោកបានបញ្ចប់នៅទីតាំងដែលបានចាប់ផ្តើមដូចគ្នា គឺនៅប្រទេសម៉ារ៉ុក ដោយកាលឆ្នាំ ១៩៨០ លោកបានដឹកនាំជម្រើសជាតិម៉ារ៉ុកប្រកួតបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ Africa Cup of Nations៕        
លោក Just Fontaine អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង និងជាម្ចាស់កំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួត World Cup ១លើកចំនួន ១៣គ្រាប់ បានទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ។ ក្រុមគ្រួសារលោក Fontaine បានទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១ ខែមីនា។
  លោក ប៉ោ លាងគង់ បានបន្តប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា បន្លែ និងផ្លែឈើទាំង៤មុខនោះ គឺបានស្ថិតនៅក្នុងចំណោមបន្លែ-ផ្លែឈើចំនួន២១មុខ ដែលមន្ត្រីជំនាញបានត្រួតពិនិត្យគុណភាព និងសុវត្ថិភាព នៅត្រង់ចំណុចច្រកព្រំដែនអន្តរជាតិភ្នំដិន ក្នុងខេត្តតាកែវ។    តាមប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងបង្ក្រាបការក្លែងបន្លំខេត្តតាកែវ  បច្ចុប្បន្នបន្លែ និងផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីសម្លាប់សត្វល្អិត ដែលមានការហាមឃាត់នោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅប្រទេសវៀតណាមវិញ ហើយមិនអនុញ្ញាតឱ្យបន្លែ និងផ្លែឈើទាំងនោះ នាំចូលកម្ពុជាតាមច្រកព្រំអន្តរជាតិភ្នំដិន ទៀតទេ។   លោក ប៉ោ លាងគង់ បាននិយាយដូច្នេះ៖«បច្ចុប្បន្នយើងបានដាក់ បន្លែនិងផ្លែឈើទាំង៤មុខហ្នឹង ជាទំនិញដែលមានហានិភ័យខ្ពស់។ យើងមិនអនុញ្ញាតឱ្យនាំចូលទៀតទេ»។  លោកបានបន្តថា ក្នុងករណីដែល អាជីវករ អាចនាំបន្លែនិងផ្លែឈើទាំង៤មុខនេះ ចូលកម្ពុជាតាមច្រកព្រំដែនភ្នំដិននេះសារជាថ្មីបាន លុះត្រាតែមុននឹងនាំចូល អាជីវករត្រូវមានប័ណ្ណវិភាគគុណភាពទំនិញទៅលើប្រភេទបន្លែននិងផ្លែឈើទាំងអស់ហ្នឹងពីខាងភាគីប្រទេសដែលត្រូវនាំចូលកម្ពុជាសិន។   លោក ប៉ោ លាងគង់ បានអះអាងថា៖«ប័ណ្ណវិភាគគុណទំនិញ[បន្លែ-ផ្លែឈើ]ទាំងអស់ហ្នឹង គឺត្រូវបញ្ជាក់ថា ទំនិញទាំងអស់ហ្នឹង មានគុណភាពល្អ អត់មានសារធាតុគីមីពុលទេ ហើយមន្ត្រីគយខាងភាគីប្រទេសនាំចូល ត្រូវទំនាក់ទំនងខាងខ្ញុំ ដើម្បីឱ្យមន្ត្រីកាំកុងត្រូលខ្ញុំ ទៅដកយកគំរូមកវិភាគសារជាថ្មី។ ប្រសិនបើយើងមើលឃើញថា បន្លែនិងផ្លែឈើទាំងនោះគុណភាពហើយ យើងនឹងអនុញ្ញាតឱ្យអាជីវករនាំចូលសរជាថ្មី។ ប៉ុន្តែបើយើងវិភាគរកឃើញទំនិញទាំងអត់មានគុណភាព និងសុវត្ថិភាពទេ យើងនៅតែរាំងខ្ទប់មិនឱ្យនាំចូលដដែល»។    កាលពីថ្ងៃទី១២មិថុនា ឆ្នាំ២០២០ មន្ត្រីកាំកុងត្រូលខេត្តកណ្តាល ក៏បានរកឃើញបន្លែនិងផ្លែឈើចំនួន៦មុខ ក្នុងបរិមាណ៥តោន ដែលនាំចូលពីប្រទេសវៀតណាមតាមព្រំច្រកព្រំដែនជ្រៃធំ  មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វនេះផងដែរ។ បន្លែនិងផ្លែឈើចំនួន៥មុខនោះ ក្រៅពីក្រូចសម្រាប់ធ្វើតែជ្រក់ គឺមាន ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ផ្លែល្ពៅ និងផ្កាគូឆាយ។   អត្ថបទទាក់ទង   ឆ្នាំ២០២០នេះ កម្ពុជាត្រូវនាំចូលបន្លែជិត៣៣ម៉ឺនតោនដើម្បីបំពេញតម្រូវការដែលខ្វះខាត   អាជ្ញាធរ រកឃើញបន្លែ៦មុខ នាំចូលពីវៀតណាម តាមច្រកជ្រៃធំ មានផ្ទុកគីមីសម្លាប់សត្វល្អិត   កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងមហាផ្ទៃបានបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ។   សកម្មភាពដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅដែលជាប់នៅព្រំដែនប្រទេសវៀតណាម កំពុងរឹតតែបន្តឹងនៃការចូលបន្លែ-ផ្លែឈើក្នុងទឹកដីកម្ពុជានេះ គឺបានធ្វើឡើងក្រោយមានបង្គាប់ពីក្រសួងមហាផ្ទៃ ដោយត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាពចូលកម្ពុជា ដើម្បីធានាដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ។ ក្រសួងមហាផ្ទៃបានចេញលិខិតបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាពនោះ កាលពីថ្ងៃទី១២ឧសភា  ឆ្នាំ២០២០ បន្ទាប់ពីមានការស្នើសុំពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមក។    ក្រសួងកសិកម្មបានសិក្សានិងប៉ានស្មាន ពីតម្រូវការប្រើប្រាស់បន្លែរបស់ពលរដ្ឋក្នុងស្រុកប្រចាំឆ្នាំ២០២០ មានជាង១០៤ម៉ឺនតោន ខណៈកម្ពុជាមានលទ្ធភាពអាចផ្គង់ផ្គង់បានជិត៧២ម៉ឺនតោន (៦៩ភាគរយ)  ដែលមាន៣៣ម៉ឺនតោន (៣២ភាគរយ)ទៀត ត្រូវនាំចូលពីរបរទេស។ យោងតាមរបាយការណ៍នេះ បើគិតជាប្រចាំថ្ងៃវិញ កម្ពុជាមានតម្រូវបន្លែចំនួន២,៨៦៥តោន តែលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកបានត្រឹម១,៩៦២តោនប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការប្រើប្រាស់បន្លែក្នុងស្រុកនេះ កម្ពុជាត្រូវនាំចូលបន្លែពីបរទេសជាង៩០០តោនទៀតក្នុងមួយថ្ងៃ៕      
ភ្នំពេញ៖ បន្លែ និងផ្លែឈើចំនួន៤មុខ ដែលអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ ត្រូវបានកាំកុងត្រូលរកឃើញថា មានកាកសំណល់សម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលគីមីកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បើតាមលោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ បន្លែ-ផ្លែឈើទាំង៤នោះ មានម្ទេស   ខ្ញី  ស្ពៃគុយឡេង និងក្រូចសម្រាប់ធ្វើតែជ្រក់ ដែលមានទម្ងន់សរុប ៤តោន។
  ឧត្តរមានជ័យ៖ បណ្ណាល័យ មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្ស។ ដោយមើលឃើញពីគុណសម្បត្តិនៃការអាន និងស្រាវជ្រាវនេះហើយ ទើប លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានជំរុញ និងលើកទឹកចិត្តសិស្ស ឱ្យប្រើប្រាស់បណ្ណាល័យក្នុងសាលាឱ្យបានច្រើន។ បើតាមលោក អៃ សុគន្ធ ការណ៍ដែលក្នុងសាលានីមួយៗមានបណ្ណាល័យ  វាមិនត្រឹមតែរួមចំណែកបង្កើតទម្លាប់អាន និងស្រាវជ្រាវដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃ នៅក្នុងម៉ោងទំនេរពីការសិក្សារបស់សិស្សានុសិស្សផងដែរ។   លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ដែលមានទីតាំងនៅក្នុងសង្កាត់សំរោង ក្រុងសំរោង បានជំរុញឱ្យសិស្សានុសិស្សខ្លួន ប្រើប្រាស់បណ្ណាល័យនៅក្នុងសាលាឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងម៉ោងចេញលេង ឬម៉ោងទំនេរមិនមានកាលវិភាគសិក្សា។ ការជំរុញនេះ គឺស្របពេលដែល សាលា ទើបតែបញ្ចប់ការរៀបចំ កែលម្អឡើង បណ្ណាល័យចាស់ពីមុន ទៅជាបណ្ណាល័យដែលមានលក្ខណៈស្តង់ដារ ក្រោមការគាំទ្រហិរញ្ញវត្ថុពីវិស័យឯកជន ដើម្បីសម្រួលដល់ការសិក្សា ការអាន និងស្រាវជ្រាវរបស់សិស្ស។    លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បើតាមលោក អៃ សុគន្ធ នៅក្នុងបណ្ណាល័យថ្មីនេះ មានសៀវភៅច្រើនល្មមគ្រប់គ្រាន់ដែលបម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្សានុសិស្សពីថ្នាក់ទី៩ ដល់ទី១២ ប្រមាណ ១ ០៨០នាក់ ដែលកំពុងសិក្សានៅទីនេះ។ សម្រាប់លោកនាយកសាលា ក្រៅពីរួមចំណែកដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស បណ្ណាល័យ ក៏បានរួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃរបស់សិស្សក្នុងពេលសម្រាកពីការសិក្សាផងដែរ។ «មានប្រយោជន៍ដល់សិស្ស នៅពេលម៉ោងទំនេរ។ កាលណាយើងមានបណ្ណាល័យស្អាត គួរឱ្យទាក់ទាញដូច្នេះ គាត់(សិស្ស) នឹងមិនយកការលេងទូរសព្ទជាធំទេ។ ពេលទំនេរ គាត់(សិស្ស) នឹងមកបណ្ណាល័យ។ ហើយមានសារៈសំខាន់ក្នុងការសិក្សា ស្រាវជ្រាវបន្ថែម នៅពេលគ្រូតាមមុខវិជ្ជា ដាក់ចំណោទ ឬក៏លំហាត់ គាត់អាចមកសិក្សា ស្រាវជ្រាវ នៅទីនេះ(ក្នុងបណ្ណាល័យ)បន្ថែម។»។ នេះជាការបញ្ជាក់របស់លោក អៃ សុគន្ធ។   ដ្បិតនៅក្នុងបណ្ណាល័យ មានសៀវភៅសម្បូរបែបដែលពាក់ព័ន្ធនឹងសៀវភៅអប់រំគោលរបស់ ក្រសួងអប់រំ ប៉ុន្តែបើតាម លោក អៃ សុគន្ធ សៀវភៅពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ សៀវភៅភាសាអង់គ្លេស និងជាពិសេសសៀវភៅ និងឯកសារស្រាវជ្រាវផ្សេងៗ ពាក់ព័ន្ធនឹងវិស័យ ស្ទេម( STEM) នៅមានតិចតួចនៅឡើយ។   យុវសិស្ស  សាវឿត កណិការ ដែលជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ អះអាងថា រូបគេតែងតែទៅអានសៀវភៅនៅបណ្ណាល័យ នៅរៀងរាល់ពេលទំនេរពីការសិក្សារបស់ខ្លួន។ បើតាម កណិការ នាងមិនត្រឹមមានឱកាសសិក្សាបន្ថែមពីមុខវិជ្ជាផ្សេងៗ នៅត្រឹមថ្នាក់ទី១០ ដែលខ្លួនកំពុងសិក្សានោះទេ រូបគេបន្ថែមលើមេរៀនថ្នាក់ទី១១ និង១២ បានទៀតផង  2យុវសិស្ស ហ៊ន់ ស្រីល័ក្ខ ដែលសិក្សានៅថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ នៅក្នុងឆ្នាំសិក្សា២០២១-២០២២។ .   មិនតែប៉ុណ្ណោះ យុវសិស្សរូបនេះ ក៏អាចស្រាវជ្រាវឯកសារបំណិនជីវិតផ្សេងៗ និងអានសៀវភៅប្រវត្តិសាស្ត្រ និងរឿងរ៉ាវផ្សេងៗទៀត ដែលបានកើតឡើងនៅបណ្ណាប្រទេសផ្សេងៗទៀតផង។    យុវសិស្ស  សាវឿត កណិការ បញ្ជាក់ពីអារម្មណ៍ខ្លួនចំពោះវត្តមាននៃបណ្ណាល័យនេះយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំ សប្បាយចិត្តខ្លាំង ដោយសារតែបើសិនជាសាលាអត់មានបណ្ណាល័យទេ វាអាចធ្វើឱ្យសិស្សមានពេលប្រើប្រាស់ទូរសព្ទច្រើន ដោយសារតែអត់មានបណ្ណាល័យ។ ពេលមានបណ្ណាល័យអញ្ជឹង នៅពេលទំនេរ សិស្សទៅបណ្ណាល័យ អានសៀវភៅបាន»។     យុវសិស្ស ហ៊ន់ ស្រីល័ក្ខ ដែលសិក្សានៅថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ នៅក្នុងឆ្នាំសិក្សា២០២១-២០២២។    យុវសិស្ស ហ៊ន់ ស្រីល័ក្ខ ក៏ឧស្សាហ៍ទៅអានសៀវភៅ និងស្រាវជ្រាវមេរៀនបន្ថែម នៅបណ្ណាល័យជាមួយមិត្តភក្តិដែរ។ បើតាម ហ៊ន់ ស្រីល័ក្ខ ការណ៍ដែលសាលាមានបណ្ណាល័យដូច្នេះ វាបានជួយបង្កើនទម្លាប់អានសៀវភៅដល់ខ្លួន និងកាត់បន្ថយការចំណាយពេលច្រើនទៅលើការប្រើប្រាស់ទូរសព្ទបានផងដែរ។   4យុវសិស្ស សាវឿន កណិការ(ឆ្វេង) និងយុវជន ហ៊ន់ ស្រីល័ក្ខ(ស្តាំ) បានជំរុញឱ្យសិស្សានុស្សនៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ ចូលអានសៀវភៅនៅបណ្ណាល័យ ដើម្បីបង្កើនចំណេះរបស់ខ្លួន។    អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ   (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
 ដោយ៖ វ័ន្ត រក្សា (យុវជនសង្កាត់សំរោង)
  ក្នុងចំណោម២៤ប្រភេទកីឡាដែលចូលរួមប្រកួតប្រជែងនៅម៉ាឡេស៊ីនាឆ្នាំ២០១៧នេះ កម្ពុជាទទួលបានមេដាយពីប្រភេទកីឡាចំនួន៧ ។ ប៉េតង់ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ប្រដាល់គុនខ្មែរ បានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ រីឯតេក្វាន់ដូ បានមេដាយមាស១ និងសំរឹទ្ធ២ ។   ប្រភេទកីឡាផ្សេងទៀតដែលទទួលបានសុទ្ធតែមេដាយសំរឹទ្ធ រួមមាន ឈិនឡូន ២ ជិះសេះ១ វាយកូនបាល់១ និងប្រដាល់សកល ១។  
កម្ពុជាបានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩នៅម៉ាឡេស៊ី ដោយទទួលបានមេដាយសរុប១៧ ក្នុងនោះ មាស៣ ប្រាក់២ និងសំរឹទ្ធ១២ ។ លទ្ធផលនេះ មានភាពល្អប្រសើរជាងកាលពីពីរឆ្នាំមុននៅសិង្ហបុរី ដោយកាលណោះ កម្ពុជា បញ្ចូលកីឡា២៣ប្រភេទដោយមាន២៧៥វិញ្ញាសា ហើយទទួលបានមាស១ ប្រាក់៥ និងសំរឹទ្ធ៩។
យ៉ាងណា លោក សាន សុខសីហា មិនទាន់ទទួលបានព័ត៌មានលម្អិតឡើយថា ក្រុមចោរប្លន់ទាំងនោះ មានគ្នាប៉ុន្មាននាក់។ អ្នកស្រី អ៊ាន សៀវម៉ី ត្រូវចោរប្លន់អស់ប្រាក់ និងអស់គ្រឿងអលង្ការប៉ុន្មាននោះ ក៏លោក មិនទាន់អាចផ្តល់ព័ត៌មានបានដែរ។ លោក ប្រាប់ថា សមត្ថកិច្ច កំពុងវាយតម្លៃពីទំហំទឹកប្រាក់និងចំនួនគ្រឿងអលង្ការ ដែលត្រូវក្រុមចោរប្លន់ពីអ្នកស្រី។  អ្នកនាំពាក្យប៉ូលិសភ្នំពេញរូបនេះ ថ្លែងថា៖«អ្នកស្រី អ៊ាន សៀវម៉ី មិនបានរងរបួសឡើយ»។ 
អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ ត្រូវក្រុមចោរប្លន់មួយក្រុម ប្លន់នៅម្តុំបុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោងជិត១១ព្រឹក នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ក្រុមចោរប្លន់ទាំងនោះ។
ជាកីឡាការិនី ធ្លាប់តំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ អ្នកនាង ស្រួង ភាវី បានបង្ហាញពីអារម្មណ៍ទំនងមិនសប្បាយចិត្ត នៅពេលដែលអ្នកគាំទ្រ មិនសូវយកចិត្តទុកដាក់ ឬអើពើពីសុខទុក្ខរបស់កីឡាករ ព្រំ សំណាង បន្ទាប់ពីរបួស ក្រោយការប្រកួតជាមួយ Dave Leduc។ មិនខ្វល់ពីសុខទុក្ខហើយ ក៏មានអ្នកគាំទ្រមួយចំនួន បង្ហាញការមិនពេញចិត្ត និងរិះគន់ចំពោះការវាយរបស់ ព្រំ សំណាង។ យោងលើការផុសរបស់ កីឡាការិនី ស្រួង ភាវី ដោយភ្ជាប់ជាមួយវីឌីអូរបស់ ព្រំ សំណាង សំណេររបស់កីឡាការិនីរូបនេះ ទំនងជាខកចិត្តចំពោះអ្នកគាំទ្រ ដែលសម្លឹងឃើញ តែលទ្ធផលរបស់កីឡាករ ហើយមិនដែលខ្វល់ខ្វាយពីសុខទុក្ខ និងការប្រឹងប្រែងហ្វឹកហាត់របស់ពួកគេ។    «ម្នាក់ៗ គិតគូរណាស់ ខ្វល់ខ្វាយណាស់ អំពីលទ្ធផលចាញ់-ឈ្នះរបស់កីឡាករ ប៉ុន្ដែម្នាក់ៗមិនសូវខ្វល់ខ្វាយ គិតគូរអំពីជីវភាពប្រចាំថ្ងៃ អំឡុងពេលហ្វឹកហាត់របស់កីឡាករ។ ប្រសិនបើ ម្នាក់ៗគិតគូរ ខ្វល់ខ្វាយអំពីជីវភាពប្រចាំថ្ងៃ អំឡុងពេលហ្វឹកហាត់របស់កីឡាករ ដូចគិតគូរខ្វលខ្វាយអំពីលទ្ធផល ចាញ់ឈ្នះ របស់កីឡាករ មិនដឹងវិស័យកីឡារបស់យើង រីកចម្រើនយ៉ាងណាទេ?»។   លម្អិតអំពីវីដេអូ ដែលកីឡាការិនី ស្រួង ភាវី ផុសនោះ កីឡករ ព្រំ សំណាង បានចេញសុំទោសអ្នកគាំទ្រ ចំពោះការធ្វើមិនបានល្អរបស់ខ្លួនក្នុងការប្រកួត បើទោះជាបានធ្វើអស់ពីសមត្ថភាពខ្លួនហើយ។ ម្យ៉ាងវិញទៀតនោះ គឺដោយសារតែត្រូវមួយដៃចំមុខយ៉ាងពេញទំហឹង ធ្វើឲ្យបាត់ស្មារតី និងស្រុតចុះ។    «សុំទោស ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលធ្វើមិនបានល្អ។ ខ្ញុំ បានធ្វើអស់ពីសមត្ថភាពហើយ ដោយសារខ្ញុំចូលមួយដៃ ធ្វើឲ្យខ្ញុំបាត់បង់ស្មារតី ហើយកម្លាំងខ្ញុំស្រុតចុះ។ ខ្ញុំ មិនបានគ្រប់គ្រងអារម្មណ៍មកវិញទេ ដោយសារ ស្រុតខ្លាំងពេក។»។ កីឡាករ ព្រំ សំណាង បាននិយាយដូច្នេះ។   ជាការពិត អ្នកគាំទ្រមួយចំនួន គាំទ្រត្រឹមតែដឹងលទ្ធផលឈ្នះ ប៉ុណ្ណោះ លុះដល់ពេលចាញ់ បែរជាដាក់សម្ពាធទៅកីឡាករ តាមរយៈការរិះគន់ និងប្រើពាក្យសម្ដីមិនសមរម្យ។ កីឡាករទាំងអស់ គ្មាននរណាម្នាក់ចង់ចាញ់ទេ ប៉ុន្ដែអ្នកគាំទ្រគួរតែស្វែងយល់ ឬគួរតែគិតគូរដល់បញ្ហាសុខទុក្ខ និងជីវភាពប្រចាំថ្ងៃ ដែលរាប់បញ្ចូលទាំងការហ្វឹកហាត់ផងដែរ។ អ្នកគាំទ្រជាកម្លាំងចិត្តសម្រាប់កីឡាករ ប៉ុន្ដែក៏ជាអ្នកធ្វើឲ្យកីឡាករ ធ្លាក់ និងបាក់ទឹកចិត្តផងដែរ៕
កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ស៊ីហ្គេមលើកទី៣២ បានបង្ហោះសារថា អ្នកគាំទ្រទាំងអស់ ដូចជាមិនយកចិត្តទុកដាក់លើសុខទុក្ខ របស់កីឡាករ-កីឡាការិនីប៉ុន្មានទេ ដោយពួកគេខ្វល់តែលើលទ្ធផលឈ្នះ និងចាញ់។ កីឡាការិនីរូបនេះ បង្ហោះសារដូច្នេះ ដោយបានភ្ជាប់ជាមួយវីឌីអូ ព្រំ សំណាង រងរបួសបន្ទាប់ពីប្រកួតស្មើជាមួយ Dave Leduc កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជានីតិវិធី  នៅពេលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិភាក្សារួច សេចក្តីព្រាងនេះ នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មការជំនាញ ដើម្បីពិនិត្យ និងសិក្សាលម្អិត។ ក្រោយសិក្សាលម្អិតហើយ គណៈកម្មការជំនាញ នឹងដាក់សេចក្តីព្រាងនេះ ទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ បន្ទាប់មក គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តសេចក្តីព្រាងខាងលើជាផ្លូវការ។ មាត្រាក្នុងរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវធ្វើវិសោធនកម្ម រួមមាន មាត្រា៣៤ មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨៕ អត្ថបទទាក់ទង   វិសោធនកម្មរដ្ឋធម្មនុញ្ញ៖«គណបក្សនិងពលរដ្ឋ មិនត្រូវធ្វើសកម្មភាព ដែលប៉ះពាល់ប្រយោជន៍ជាតិឡើយ»
ភ្នំពេញៈ រដ្ឋាភិបាល បានបញ្ជូនសេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ទៅដល់រដ្ឋសភាហើយ។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំលើសេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២0១៨នេះ។
គ្រាប់បាល់វាយបកឈ្នះ ៣-២ ធ្វើបានដោយកីឡាករ Robert Andrich នៅនាទី៥០ មុនពេលដែលកីឡាករ Amine Adli នាទី៦៧ និងខ្សែការពារ Jonathan Tah ស៊ុតគ្រាប់ទី៣ នាទី៩០។ ចំណែក ២គ្រាប់របស់ក្រុម Stuttgart ធ្វើបានដោយកីឡាករ Waldemar Anton នៅនាទី១១ និង Chris Fuhrich នាទី៥៨។   បច្ចុប្បន្ន Leverkusen ក្លាយជាក្រុមដែលកំពុងប្រជែងពានរង្វាន់លីគកំពូលអាល្លឺម៉ង់ទល់ជាមួយនឹងក្រុម Bayern Munich ខណៈនៅថ្ងៃទី១១ ខែកុម្ភៈ ក្រុមជើងខ្លាំងទាំងពីរនឹងត្រូវប្រជែងគ្នាដណ្តើម ៣ពិន្ទុ និងប្រជែងតំណែងកំពូលតារាង  Bundesliga។     យ៉ាងណាមកដល់ពេលនេះ ជាមួយលទ្ធផលឈ្នះធ្វើឱ្យ Leverkusen នៅតែបន្តរក្សាកំណត់ត្រាមិនដែលចាញ់នៅទូទាំងការប្រកួតគ្រប់ពានរង្វាន់ទាំងអស់ ក្នុងរដូវកាល ២០២៣-២៤។ ក្រុមកំពុងដឹកនាំដោយលោក Xabi Alonso ធ្លាប់បានឈ្នះពាន German Cup លើកចុងក្រោយបង្អស់កាលពីឆ្នាំ ១៩៩៣ ហើយសម្រាប់រដូវកាលនេះផ្ទាល់ ក៏ជាពានរង្វាន់មួយស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក្នុងការប្រជែងពាន ៣ រួមទាំងពាន Europa League ផងដែរ។ ឈ្នះការប្រកួតបែបនេះ ខ្សែការពារ Jonathan Tah ដែលរកបានគ្រាប់បាល់ក្នុងការប្រកួត ថាក្រុមទទួលបានថាមពលខ្លាំងបន្ថែមសម្រាប់បន្តការប្រជែង។   «ជាក់ស្តែងការឈ្នះនេះផ្តល់ឱ្យយើងនូវការជំរុញដ៏ធំមួយ ថាមពលច្រើនសម្រាប់កិច្ចការនៅខាងមុខយើង (ទល់ Bayern Munich) យើងសម្លឹងមើលទៅមុខបន្តទៀតក្នុងការប្រជែងវា។ អ្វីដែលធ្វើឱ្យយើងខ្លាំងនោះគឺយើងត្រូវតែផ្តោតអារម្មណ៍លើខ្លួនយើងផ្ទាល់ យើងមិនត្រឹមតែផ្តោតទៅលើអ្វីដែលអាចកើតឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ យើងនឹងត្រូវធ្វើតាមវិធីដែលយើងត្រូវបន្តធ្វើ។»។ នេះបើតាមការនិយាយរបស់ខ្សែការពារ Jonathan Tah ក្រោយចប់ការប្រកួត៕  
ក្រុម Bayer Leverkusen ដែលឈរកំពូលតារាងក្របខណ្ឌ Bundesliga បន្តសមត្ថភាពដ៏ខ្លាំងរបស់ខ្លួនបន្ថែមនៅក្នុងពានរង្វាន់ German Cup ដោយវាយបកទម្លាក់ក្រុម VfB Stuttgart លទ្ធផល ៣-២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រ នាថ្ងៃទី៦ ខែកុម្ភៈ។ រដូវកាលដ៏ភ្ញាក់ផ្អើល Leverkusen បន្តធ្វើបានល្អខ្លាំង ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Xabi Alonso។
  ការស្វែងរកកន្លែងសម្រាប់ចតយានយន្តឲ្យបានសមរម្យ និងប៉ះពាល់ដល់លំហូរចរាចរណ៍  គឺកំពុងចោតឡើងជាបញ្ហារបស់អ្នករស់នៅទីក្រុងភ្នំពេញ ជាពិសេសគឺសម្រាប់លោកអ្នកដែលមានរថយន្តតែម្តង។  ទីចំណតខ្លះមានទីធ្លាតូច ហើយពេលខ្លះ ក៏មានយានជំនិះចតពេញប្រៀបទៅហើយ ដែលតម្រូវឲ្យលោកអ្នកទៅរកចំណតថ្មី រួចដើរមកគោលដៅរបស់ខ្លួនវិញ។ ក្រៅតែរឿងកក់ស្ទះចរាចរណ៍ ចំណតយានយន្ត ក៏ជារឿងដ៏ស្មុគស្មាញលំបាករបស់អ្នកប្រើប្រាស់យានយន្តស្ទើរគ្រប់គ្នាផង។ ជាងនេះទៅទៀត ចំណតឯកជនខ្លះ យកមានតម្លៃថ្លៃគួរសមផងដែរ។   មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យមនុស្សជាច្រើន សម្រេចជ្រើសមធ្យោបាយធ្វើដំណើរដោយមានអ្នកបើកបរផ្ទាល់ខ្លួបស្រាប់។ ក្នុងនោះយើងឃើញថាប្រទេសកម្ពុជា មានការពេញនិយមច្រើន ទៅលើកម្មវិធីកក់ហៅធ្វើដំណើរមួយ ដែលមានឈ្មោះថា PassApp ដោយពួកគេគ្រាន់តែដំឡើងកម្មវិធី PassApp នៅលើទូរសព្ទស្មាតហ្វូនរបស់ពួកគេ ហើយចុចហៅកង់បី ឬយាន្តយន្តផ្សេងៗរបស់ PassApp ២ ទៅ ៣ នាទីក្រោយមក នឹងមានអ្នកមកទទួល។ PassApp គឺជាទីពេញនិយមរបស់ប្រជាជនកម្ពុជា ក៏ព្រោះតែ PassApp មានសេវាកម្មរហ័ស និងមានតម្លៃសមរម្យទៀតផង។   ជ្រើសរើសការធ្វើដំណើរទៅទីជិតឆ្ងាយ ជាមួយ PassApp លោកអ្នកមិនចាំស្មុគស្មាញ និងធុញទ្រាន់ រឿងពិបាករកកន្លែងចតយានយន្តនោះឡើយ។ សេវាលឿនរហ័ស និងងាយស្រួល រីឯតម្លៃក៏សមរម្យទៀតផង៕    (អត្ថបទពាណិជ្ជកម្ម)
បញ្ហាចំណត តែងតែកើតឡើងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅក្នុងទីក្រុងតែម្ដង ក៏ព្រោះតែមានមនុស្សជាច្រើនរស់នៅ ចំណែកការធ្វើដំណើរ ក៏មានការកកស្ទះខ្លាំង។ ជាក់ស្តែងនៅទីក្រុងភ្នំពេញ នៅពេលដែលចេញក្រៅម្ដងៗដោយប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ពិសេសរថយន្តតែម្តង មានមនុស្សមិនតិចទេ ដែលធុញទ្រាន់នឹងបញ្ហាពិបាករកកន្លែងចត ដែលមិនប៉ះពាល់ដែលលំហូរចរាចរណ៍នោះ។
  លោក សាយ ដេត បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា កម្លាំងអាវុធហត្ថ ប្រទេះឃើញគ្រឿងញៀនទាំងនោះ នៅលើឡានមួយគ្រឿងដែលគេយកទៅប្លុងចោល កាលពីថ្ងៃទី២១ មករា។ ចំណែក ជនសង្ស័យសមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ ។    បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងពិនិត្យ និងរៀបចំសំណុំរឿងនេះ ដើម្បីដោះស្រាយតាមនីតិវិធីបន្តទៀត៕     
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រទះឃើញគ្រឿងញៀនបាន១០២០ដុំ ដែលមានទម្ងន់ប្រមាណ១០២០គីឡូក្រាម លើរថយន្តដែលគេទុកចោលមួយគ្រឿង។ នេះបើតាមលោក សាយ ដេត ស្នងការរងខេត្តព្រះវិហារ។
គេបានប៉ាន់ស្មានឃើញថា ការដែលរស់នៅគ្មានភាពសកម្មរាងកាយធ្វើឲ្យមនុស្សស្លាប់ ៥,៣លាននាក់ក្នុងចំណោមការស្លាប់ ៥៧លាននាក់នៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០០៨។ អ្នកស្រាវជ្រាវបានឲ្យដឹងថា រឿងនេះគឺស្មើគ្នានឹងការស្លាប់ ៥លាននាក់ដែលបណ្តាលមកពីការជក់បារីក្នុងឆ្នាំ ២០០០ដែរ។ វានៅតែមិនច្បាស់ថា ការប៉ាន់ស្មានទាំងពីរនេះគឺផ្អែកទៅលើការសិក្សាដែលមានលក្ខណៈដូចគ្នាឬអត់នោះទេ ដូច្នេះវានៅមិនអាចធ្វើការប្រៀបធៀបដោយផ្ទាល់បានឡើយ។ ខណៈពេលដែលការជក់បារី និងការរស់នៅគ្មានភាពសកម្មរាងកាយអាចផ្តល់នូវអត្រាស្លាប់ដល់មនុស្សស្រដៀងគ្នានោះ តែអត្រានៃការជក់បារគឺមានតិចជាងអត្រានៃអ្នករស់នៅអសកម្មរាងកាយទេ ដូច្នេះការជក់បារីជាសកម្មភាពដែលធ្វើឲ្យមានការប្រឈមមុខខ្លាំងជាងគេដដែល៕ ត្រួតពិនិត្យដោយ www.health.com.kh
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Lancet បាននិយាយថា ការកង្វះការហាត់ប្រាណ ឬរស់នៅដោយគ្មានភាពសកម្មរាងកាយ អាចបណ្តាលឲ្យមនុស្សជាច្រើននៅលើពិភពលោកបានស្លាប់ ព្រមទាំងបង្កជាជំងឺធំៗជាច្រើនទៀតដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកសុដន់ និងពោះវៀនធំ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានឃើញថាការមិនសូវហាត់ប្រាណអាចដើរតួនាទីជាករណីជំងឺបេះដូងមួយក្នុងចំណោមជំងឺបេះដូង ១០ករណី (១០,៥ភាគរយ) មហារីកពោះវៀនធំក្រោមមួយក្នុងចំណោមជំងឺមហារីកពោះវៀនធំ៧ករណី (១៨,៧ភាគរយ)។
  កិច្ចសន្យាកីឡា ក៏ជាការលើកទឹកចិត្តដល់កីឡាករឱ្យយល់ព្រមមកចូលរួមក្រុម ។ ក្លិបខ្លះសុខចិត្តខាតបង់ថវិកា ក្នុងការនាំយកកីឡាករ ដែលពួកគេចង់បាន ដោយសារតែកិច្ចសន្យា ដែលមានរបៀបចម្លែកទាំងអស់នេះ ហើយកីឡាករខ្លះក៏ធ្វើតាមអ្វីដែលខ្លួនគេចង់បានតែប៉ុណ្ណោះ ដើម្បីការប្រកួតប្រជែង។   ខាងក្រោមនេះជាកីឡាករ ៥នាក់ដែលមានកិច្ចសន្យាដ៏ចម្លែកបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់៖   ១. កិច្ចសន្យា«ប្រពន្ធខ្ញុំចង់បានថ្នាក់រៀនធ្វើម្ហូប»   អ្វីដែលត្រូវបានមើលឃើញថា ជាចំណុចខុសមកដល់សព្វថ្ងៃនេះ គឺនៅពេលដែលក្លិប Eintracht Frankfurt ត្រូវបានបង្ខំឱ្យរៀបចំថ្នាក់រៀនធ្វើម្ហូបមួយ សម្រាប់ប្រពន្ធរបស់កីឡាករ Rolf-Christel Guie-Mien ដែលជាផ្នែកមួយនៃកិច្ចសន្យា ដើម្បីការយល់ព្រមសម្រាប់ទៅលេងនៅក្លិបអាល្លឺម៉ង់។   កីឡាករសញ្ជាតិកុងហ្គោ ក៏បានអះអាងថា ប្រពន្ធរបស់គេបានទាមទាររឿងទាំងនេះ ព្រោះដើម្បីជួយរូបគេអាចសម្របខ្លួនបានលឿន នៅក្នុងទឹកដីអាល្លឺម៉ង់។   ២. កិច្ចសន្យា«រាល់ការធ្វើដំណើរគឺនៅលើផ្ទៃដី»   Dennis Bergkamp ជាវីរបុរសមួយរូប សម្រាប់ប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ដែលលោកបានចូលរួមលេងឱ្យក្រុមArsenal នៅក្នុងក្របខណ្ឌ Premier League។ លោក Bergkamp ជាកីឡាករសញ្ជាតិហូឡង់ ដែលមានទេពកោសល្យខ្លាំងក្នុងការលេងបាល់ទាត់ ប៉ុន្តែរឿងមួយដែលធ្វើឱ្យលោកមានអារម្មណ៍មិនល្អ និងតែងរំខានអារម្មណ៍លោករហូតនោះ គឺការជិះយន្តហោះ។ នៅក្នុងកិច្ចសន្យាមួយជាមួយក្រុម Arsenal លោក Bergkamp បានបញ្ជាក់ថា លោកនឹងមិនចូលរួមជាផ្នែកណាមួយជាមួយនឹងក្រុមរបស់ Arsenal ឡើយ ដែលពួកគេត្រូវធ្វើដំណើរតាមផ្លូវអាកាស ដើម្បីទៅដល់គោលដៅសម្រាប់ការប្រកួត។ អតីតកីឡាករធ្លាប់ឈ្នះ Premier League ចំនួន ៣លើក ជ្រើសរើសការធ្វើដំណើរតាមរយៈរថភ្លើង គឺក៏មធ្យោបាយធ្វើដំណើរផ្សេង ដែលស្ថិតនៅលើផ្ទៃដីតែប៉ុណ្ណោះ។   ៣. កិច្ចសន្យា«ការធ្វើដំណើរទៅក្នុងលំហរ»   លោក Stefan Schwarz អតីតកីឡាករស៊ុយអែត និងក្រុម Sunderland បានចូលរួមជាមួយនឹងក្រុមស្ថិតនៅក្របខណ្ឌលីគកំពូលអង់គ្លេសកាលនោះ ដោយនៅក្នុងកិច្ចសន្យារបស់លោក គឺតម្រូវឱ្យក្លិបសម្រេចក្តីស្រមៃរបស់លោក ដើម្បីអាចក្លាយជាមនុស្សដែលអាចធ្វើដំណើរទៅក្នុងលំហរ។ ប៉ុន្តែទោះជាយ៉ាងណាក្លិប Sunderland បានបដិសេធមិនអនុញ្ញាតឱ្យកីឡាកររូបនោះ អាចធ្វើដំណើរទៅកាន់លំហរ តាមក្តីស្រមៃរបស់រូបគេឡើយ។   ៤. កិច្ចសន្យា«ក្លិបរ៉ាប់រងរាល់ការចំណាយសម្រាប់មិត្តភក្ក័ Neymar និងអាចវិលត្រលប់ទៅកាន់ក្លិបចាស់វិញ»   Neymar ចាប់ផ្តើមភាពល្បីល្បាញខ្លាំងបំផុតនៅក្រុម Barcelona ដោយផ្លាស់ពីក្រុម Santos របស់ប្រេស៊ីល ហើយNeymar ក៏ធ្លាប់ត្រូវបានក្រុម Real Madrid ទាក់ទងផងដែរ។  ក្នុងកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាង Neymar និង Barcelona មានឃ្លាមួយបាននិយាយថា ក្លិប Barca យល់ព្រមចំពោះការអនុញ្ញាតឱ្យមិត្តភក្ក័របស់ Neymar ហោះមកពីប្រេស៊ីលរៀងរាល់ ២ខែម្តង ដើម្បីមកចំណាយពេលលំហែជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល។ រាល់ការចំណាយទាំងអស់របស់មិត្តភក្ក័ Neymar ក៏ត្រូវបានក្លិបចេញលុយ ក្នុងការធ្វើដំណើរទាំងអស់។   កិច្ចសន្យាមួយទៀតដែល Neymar ទាមទារក្រោយពេលផ្លាស់ទៅកាន់ក្លិប Paris Saint Germain ដែលជាតម្លៃបំបែកកំណត់ត្រាប្រចាំពិភពលោក មិនទាន់មិនកីឡាករណាបំបែកបាន។ ក្នុងកិច្ចសន្យានោះ មានឃ្លាមួយបាននិយាយថា Neymar នឹងអាចវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ បន្ទាប់ពីចប់កុងត្រា។   ៥. កិច្ចសន្យា«តម្រូងការអាហារចាំបាច់»   អតីតកីឡាករ Cardiff City ម្នាក់ឈ្មោះ Sam Hamman ក៏ធ្លាប់មានកេរ្តិ៍ឈ្មោះល្អផងដែរក្នុងវិស័យបាល់ទាត់។ កីឡាករសញ្ជាតិអង់គ្លេសបានចុះកិច្ចសន្យា ដោយរូបគេបានតម្រូវឱ្យក្លិបធ្វើម្ហូបបែបលីបង់ ដែលការចម្អិនអាហារ ដោយប្រើប្រាស់ពងស្វាសរបស់សត្វចៀមចំនួន ២គ្រាប់ សម្រាប់ហូបរាល់មុនពេលថ្ងៃការប្រកួត៕  
កិច្ចសន្យាក្នុងវិស័យបាល់ទាត់ សម្រាប់ប្រជែងគ្នាដេញថ្លៃកីឡាករល្អៗ ដើម្បីនាំមកចូលរួមក្រុម គឺជារឿងសំខាន់។ ការប្រជែងចុះកិច្ចសន្យាលើកីឡាករ សម្រាប់ការផ្តល់កុងត្រាថ្មីទាំងនោះ ទម្រាំតែអាចអន្ទងចិត្តកីឡាករបាន។ ក្លិបខ្លះក៏បានយល់ព្រមនូវកិច្ចព្រមព្រៀងដ៏ចម្លែកៗមួយចំនួនបន្ថែមទៀត ជាមួយនឹងកីឡាករផ្ទាល់។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ លក្ខខណ្ឌក្នុងការចូលរួមការប្រកួតនេះ គឺងាយៗនោះទេ ដោយត្រូវឱ្យបេក្ខជននីមួយៗ ត្រូវថតវីដេអូដែលមានរយៈពេលចាប់ពី៤០វិនាទី - ៣នាទី។ ហើយបេក្ខជន ត្រូវថតវីដេអូនោះ នៅក្នុងទីតាំងណាដ៏ដោយឱ្យតែស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ បេក្ខជនក៏ត្រូវតាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា ដើម្បីទទួលបាននានាពាក់ព័ន្ធនឹងប្រាក់រៀល និងព័ត៌មាននានាផងដែរ។    ក្រោយពីផលិតវីដេអូហើយ បេក្ខជននីមួយៗគឺត្រូវផ្សព្វផ្សាយវីដេអូនោះនៅលើគណនីហ៊្វេសបុក ឬ Tiktok ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើង #ទិវាប្រាក់រៀល២០២៤ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា។ រួចហើយ Mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា (ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia) និង (@nationalbankofcambodia)នៅលើ TikTok។    បន្ទាប់ពីបំពេញនូវលក្ខខណ្ឌខាងលើរួចហើយអស់ បេក្ខជនគឺត្រូវផ្ញើផ្ញើតំណភ្ជាប់(Link)វីដេអូដែលបានផ្សព្វផ្សាយមកនោះ ទៅកាន់សារហ្វ៊េសបុកផ្លូវការធនាគារជាតិនៃកម្ពុជា ត្រឹមថ្ងៃទី២៤កក្កដា សម្រាប់បេក្ខជនខេត្តស្វាយរៀង និងត្រឹមថ្ងៃទី២៧កក្កដា សម្រាប់បេក្ខជនខេត្តព្រៃវែង។ ធនាគារជាតិ បានបញ្ជាក់ថា អ្នកជ័យលាភីប្រចាំខេត្តស្វាយរៀង នឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅខេត្តព្រៃវែង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។    ដោយឡែក អ្នកជ័យលាភីផលិតវីដេអូប្រចាំខេត្តព្រៃវែង នឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅខេត្តព្រៃវែង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។    ចំពោះអ្នកជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២ លានរៀល ហើយអ្នកជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១ លានរៀល ពីធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់សាធារណជនគ្រប់វ័យ មិនថាក្មេង-ចាស់ ប្រុស-ស្រី ឬសិស្ស-និស្សិតទេ ដែលរស់នៅក្នុងខេត្តស្វាយរៀង និងព្រៃវែង សូមរួមក្នុងកម្មវិធីប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕ 
ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា ប្រកាសកម្មវិធីប្រកួតផលិតវីដេអូខ្លីមួយសម្រាប់ពលរដ្ឋរស់នៅខេត្តព្រៃវែង និងស្វាយវៀង លើប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តព្រៃវែង? អ្នកបានជ័យលាភីលេខ១ គឺនឹងទទួលបានប្រាក់រង្វាន់ពីធនាគារជាតិចំនួន ២លានរៀល ។ 
  លោកស្រី ហ៊ីឡារី គ្លីនតុន ដែលចាញ់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ បានអះអាងក្នុងកិច្ចសម្ភាសមួយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំនេះ ទំនងជាមិនអាចចេញភ្លាមៗនៅថ្ងៃបោះឆ្នោតដដែលឡើយ ព្រោះសន្លឹកឆ្នោតមួយភាគធំ ដែលនឹងផ្ញើតាមសំបុត្រ អាចត្រូវបានរាប់យឺត។ ក្នុងន័យនេះ លោកស្រី គ្លីនតុន ប្រាប់លោក ចូ បៃឌិន បេក្ខជនតំណាងបក្សប្រជាធិបតេយ្យឲ្យរក្សាជំហរមិនទទួលយកលទ្ធផលដែលរាប់ភ្លាមៗ។   ការបោះឆ្នោតតាមសំបុត្រនេះ ត្រូវបានលោក ត្រាំ ប្រឆាំងយ៉ាងខ្លាំង ដោយលោកអះអាងថា នឹងនាំឲ្យមានការបោះឆ្នោតមិនត្រឹមត្រូវ ហើយចង់ឃើញអ្នកបោះឆ្នោតអាមេរិកទៅបោះឆ្នោតដោយផ្ទាល់វិញ។ សម្រាប់លោក ត្រាំ ការចេញទៅបោះឆ្នោតដោយផ្ទាល់ នឹងជួយលោកកាន់តែច្រើន។ ប៉ុន្តែបក្សប្រជាធិបតេយ្យចង់បានការបោះឆ្នោតរបៀបនេះដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ស្រាប់ហើយនោះ ដោយលើកឡើងពីការរាលដាលជំងឺ COVID-19 ។   «លោក ចូ បៃឌិន មិនគួរដកថយឡើយទោះក្នុងកាលៈទេសៈណាមួយ ព្រោះខ្ញុំគិតថា លទ្ធផល នឹងអូសបន្លាយ ហើយខ្ញុំជឿថា លោកនឹងឈ្នះ ប្រសិនបើយើងមិនថយសូម្បីមួយអ៊ីញ...។» នេះជាការលើកឡើងរបស់លោកស្រី គ្លីនតុន ក្នុងកិច្ចសម្ភាសជាមួយកម្មវិធី The Circus. នៅថ្ងៃទី២៥ ខែសីហា។ ការប្រកួតប្រជែងនៅតាមរដ្ឋដែលមានសំឡេងប្រទាញប្រទង់ ជាអ្វីដែលលោកស្រី គ្លីនតុន ប្រាប់លោក បៃឌិន ឲ្យរក្សាភាពរឹងមាំ មុនលទ្ធផលផ្លូវការប្រកាស។    តាមពិតទៅ ក្ដីបារម្ភទាក់ទងនឹងការពន្យារពេលចេញលទ្ធផលឆ្នោតនេះ ត្រូវបានបក្សទាំងពីរលើកឡើងដូចគ្នា។ គេរំពឹងថា ការបោះឆ្នោតតាមសំបុត្រ នឹងកើនឡើងក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ព្រោះ COVID-19 នៅបន្តរាលដាលមិនទាន់ស្រាកស្រាន្តនៅឡើយ។ ចំណែកលោក ត្រាំ វិញ បានប្រឆាំងការផ្ដល់លុយបន្ថែមសម្រាប់សេវាកម្មប្រៃសណីយ៍អាមេរិក ព្រោះលោកដឹងថា លុយទាំងនោះ នឹងត្រូវប្រើក្នុងការការដឹកជញ្ជូនសន្លឹកឆ្នោត។   ម្ដងជាពីរដង លោក ត្រាំ និយាយដោយគ្មានព័ស្តុតាងថា ការបោះឆ្នោតលើកនេះ ត្រូវបានកំណត់ទុកមុនហើយតាមរយៈការបោះឆ្នោតតាមសំបុត្រ ដែលនេះជាអ្វីដែលបក្សប្រជាធិបតេយ្យចង់បានដើម្បីផ្ដួលរូបលោក។ កន្លងទៅ លោក ត្រាំ ក៏បដិសេធប្រកាសទទួលស្គាល់លទ្ធផលដែរ បើលោកចាញ់ឆ្នោតនោះ ស្របពេលលទ្ធផលស្ទង់មតិបង្ហាញថា លោក ត្រាំ នឹងចាញ់លោក បៃឌិន ៕    
អតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន នៅថ្ងៃទី២៥ ខែសីហា បានលើកជាយោបល់ឲ្យលោក ចូ បៃឌិន មិនត្រូវចុះចាញ់ជាដាច់ខាតក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ពិសេសនៅរដ្ឋដែលមានសំឡេងប្រកៀកប្រកិតគ្នា។ បើតាមលោកស្រី គ្លីនតុន លោក បៃឌិន ត្រូវរង់ចាំឲ្យការរាប់សន្លឹកចប់សព្វគ្រប់សិន ខណៈលទ្ធផលសម្រាប់ការបោះឆ្នោតលើកនេះ ទំនងជាមិនត្រូវបានប្រកាសភ្លាមៗនៅថ្ងៃបោះឆ្នោតដូចរាល់ដងឡើយ។
Noah Osborne អាយុ២២ឆ្នាំ បានចាប់កូនក្រពើដោយផ្ទាល់ដៃ បន្ទាប់មកមិត្តរបស់គេឈ្មោះ Timothy Kepke អាយុ២៧ឆ្នាំ បានចាប់បន្ត ប៉ុន្តែក្រោយមកក្រពើនោះបានខាំដៃ។ តាមរូបភាពវីដេអូដែលផ្សាយដោយសារព័ត៌មាន TC Palm ក្រោយទាញក្រពើចេញពីដៃ Kepke បានយកស្រាបៀរចាក់ទៅក្នុងមាត់ក្រពើតែម្តង។ ភ្នាក់ងារអភិរក្សសត្វព្រៃ ចាត់ទុកសកម្មភាពរបស់យុវជនអាមេរិកទាំងពីរ ជាអំពើហិង្សា។ ក្រោយមក ពួកគេត្រូវបានប៉ូលិសមូលដ្ឋានចាប់ខ្លួន តែត្រូវបានដោះលែងវិញក្រោមលក្ខខណ្ឌ។ Kepke បានសារភាពប្រាប់ប៉ូលិសថា គេ ពិតជាបានផឹក មុនពេលយកស្រាបៀរទៅបង្អកកូនក្រពើ ប៉ុន្តែគេមិនស្ថិតក្នុងស្ថានភាពស្រវឹងនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ Osborne និង Kepke បានអះអាងប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានលែងកូនក្រពើចូលទៅក្នុងទឹកវិញ។ ស្ត្រីម្នាក់ដែលឃើញសកម្មភាពរបស់អ្នកទាំងពីរបានអះអាងថា កូនក្រពើបានខាំកដៃរបស់ Kepke ដោយសារតែទង្វើរបស់យុវជនរូបនោះផងដែរ។ Kepke និង Osborn ត្រូវបានឃាត់ខ្លួនរយៈពេលខ្លីប៉ុណ្ណោះ ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីមានការប្រាក់ធានា ៥០០០ដុល្លារអាមេរិក និង២៥០០ដុល្លារអាមេរិករៀងៗខ្លួន៕
នារសៀលមួយនៅក្រុង Palm City រដ្ឋ Florida សហរដ្ឋអាមេរិក បុរសពីរនាក់បាននាំគ្នាចាប់កូនក្រពើដោយផ្ទាល់។ ក្រោយមកពីគេត្រូវបានចាប់ខ្លួន បន្ទាប់ពីភ្នាក់ងារអភិរក្សសត្វព្រៃប្រចាំរដ្ឋ Florida បានរាយការណ៍ពីសកម្មភាពដែលពួកគេនាំចាប់កូនក្រពើនោះ បង្អកស្រាបៀរ។
ការទទួលបាន១ពិន្ទុបន្ថែមនាំឲ្យបឹងកេតមាន៤១ពិន្ទុ ដូចព្រះខ័នរាជស្វាយរៀងផងដែរ ប៉ុន្តែពួកគេមានប្រៀបក្នុងរូបមន្ត Head to Head។ Paulo Victor រកបានគ្រាប់បញ្ចូលទីនាំមុខសម្រាប់ម្ចាស់ផ្ទះភ្នំពេញក្រោន នៅនាទី៣៣ ប៉ុន្តែឈាននាទី ទី៧នៃម៉ោងបន្ថែម Dzama Bata បានវាយបកតាមស្មើ ដែលជាគ្រាប់បាល់មាសនាំឲ្យបឹងកេតក្លាយជាម្ចាស់ជើងឯកលើកទី៤។ ព្រះខ័នរាជស្វាយដែលបញ្ចប់ការប្រកួតមុន ជាមួយនឹងលទ្ធផល ៤-០ លើណាហ្គាវើលដ៍ ទទួលនូវការខកចិត្ត ដោយបានត្រឹមចំណាត់ថ្នាក់លេខ២។ ប្រាក់ មុន្នីឧត្តម និងសួន សុវណ្ណ បាននៅតង់ទីមួយ ហើយ មិន រតនៈ និងហូយ ផល្លីន សម្រេចបាននៅតង់ទីពីរ។ ស្វាយរៀងត្រូវរងនូវការខកចិត្តដោយសារចាញ់បឹងកេត ដោយរូបមន្ត Head to Head ៤-២។ រីឯជំនួបមួយគូទៀត កងយោធពលខេមរភូមិន្ទ បានយកឈ្នះវិសាខា ២-០ ដែលរកបានដោយ ភួង សុខសាណា និង Romario Alves។ ភ្នំពេញក្រោន រក្សាតំណែងលេខ៣ រីឯកងយោធពលខេមរភូមិន្ទ ឡើងលេខ៤ វិសាខា លេខ៥ និងណាហ្គាវើលដ៍ លេខ៦។ សម្រាប់ក្រុមនៅក្រៅតំបន់ Top 6  អង្គរថាយហ្គឺរឈរនៅលេខ៧ ពីលើគិរីវង់សុខសែនជ័យ នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត អគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ ខណៈយុវជនបាទី ត្រូវកាត់ចេញ៕
ក្រុមបឹងកេតបានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពួកគេបានតាមយកស្មើម្ចាស់ផ្ទះភ្នំពេញក្រោន ១-១ នៅវិនាទីចុងក្រោយ នាជំនួបចុងក្រោយនៅល្ងាចថ្ងៃអាទិត្យ ទី២៥ ខែតុលានេះ។ លទ្ធផលនេះបើធ្វើឲ្យព្រះខ័នរាជស្វាយរៀងខកខានឱកាសគ្រងបន្តតំណែងជើងឯករបស់ខ្លួន បើទោះបីជាពួកគេ បានយកឈ្នះណាហ្គាវើលដ៍ ៤-០ នៅកីឡដ្ឋានស្វាយរៀងរបស់ខ្លួនក៏ដោយ។
  រឿងរ៉ាវដែលកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានល្បីល្បាញពេញបណ្តាញសង្គម។ នៅថ្ងៃនោះ ពលរដ្ឋម្នាក់បានទៅដាក់ពាក្យស្នើផ្ដល់លិខិតឆ្លងដែន បន្ទាប់ពីបានបំពេញ បែបបទរួច អ្នកស្នើសុំបានមកបញ្ជរបង់ប្រាក់ ដោយស្នើបង់សេវាចំនូន ៤០ម៉ឺនរៀល។ ពេលនោះដែរ មន្ត្រីទទួលបន្ទុកខាងសេវាបានទាមទារឱ្យបង់ ៤២ម៉ឺនរៀល ប៉ុន្តែការណ៍នេះធ្វើឱ្យអ្នកស្នើសុំមិនពេញចិត្ត ក៏មានការជជែកគ្នាតវ៉ាលើអត្រាប្តូរប្រាក់។    បន្ទាប់មកអ្នកស្រី គ្រី ណារី ក៏បានបញ្ឈប់មិនទទួលយកប្រាក់រៀល ដោយបានឲ្យលោក សេង សុខរ៉េម ដែលអ្នកស្នើសុំបង់ជាប្រាក់ដុល្លារវិញ ហើយក្រោមមក អ្នកស្នើសុំដដែលនេះក៏យល់ព្រមបង់ប្រាក់ដុល្លារទៅតាមការទាមទាររបស់មន្ត្រី។   រឿងរ៉ាវនេះ បានល្បីល្បាញពេញបណ្តាញសង្គម ហើយមួយថ្ងៃក្រោយមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយរៀបរាប់លំអិតពីហេតុការណ៍ដែលបានកើតឡើង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានទទួលស្គាល់ថា ការបដិសេធមិនទទួលយកប្រាក់រៀល ជាកំហុសរបស់មន្ត្រីទទួលបន្ទុកផ្តល់សេវា។   តាមរយៈសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដក អ្នកស្រី គ្រី ណារី ពីទីស្នាក់ការផ្ដល់លិខិតឆ្លងដែនប្រចាំនៅផ្សារអ៊ីអនម៉លទី២ ឲ្យទៅបម្រើការនៅនាយកដ្ឋានលិខិតឆ្លងដែនវិញដើម្បីត្រួតពិនិត្យ និងពិចារណាអំពីគោលការវិន័យនៃអង្គភាព៕  
ជាមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តែបែរជាបដិសេធប្រាក់រៀល ដែលជារូបិយបណ្ណរបស់ជាតិទៅវិញ។ ករណីអ្នកស្រី គ្រី ណារី ដែលបម្រើការការងារនៅទីស្នាក់ការផ្ដល់លិខិតឆ្លងដែនប្រចាំនៅផ្សារអ៊ីអនម៉លទី២ អាចជារឿងដ៏កម្រមួយនៅកម្ពុជា។
  ប្រវត្តិវិទូមួយចំនួនបាននិយាយថា លោក Orellana និងក្រុមជនជាតិដែលរស់នៅក្នុងតំបន់នោះ មានឈ្មោះថា Tupuyas បានបង្កឲ្យមានជម្លោះនឹងគ្នា។ ជនជាតិដែលរស់នៅទីនោះ មានទាំងភេទស្រី និងភេទប្រុសដែលបានមកបង្កជម្លោះជាមួយនឹងលោក។    តែដោយសារតែសក់របស់ជនជាតិទាំងនោះមានលក្ខណៈវែង ហើយពួកគេប្រើប្រាស់ដើមរុក្ខជាតិជាសំលៀកបំពាក់ (ស្រដៀងសំពត់) លោក Orellana បានភ័នច្រលំថាពួកគេទាំងនោះជាមនុស្សស្រី។ ទើបលោកហៅក្រុមជនជាតិទាំងនោះថា«Amazon»ក្រោយពីតួរអង្គនៅក្នុងប្រទេសក្រិក ដែលបកស្រាយពីក្រុមស្រ្តីមួយក្រុមដែលមានភាពក្លាហានខ្លាំងក្នុងការប្រយុទ្ធ។    មតិផ្សេងទៀតបាននិយាយថា ឈ្មោះទន្លេអាម៉ាហ្សូនគួរតែបានគេហៅជា Rio Santa Maria de La Mar Dulce ដោយជនជាតិអេស្ប៉ាញក្នុងអំឡុង១៥០០។ Mar Dulce បានន័យថា«ទឹកសាប» និងធំធេងហាក់បីដូចជាសមុទ្រ។    មួយវិញទៀត ឈ្មោះអាម៉ាហ្សូនបានដើមកំណើតមកពីភាសាដើមនៅទីនោះ ដែលបកទៅជាភាសាអេស្ប៉ាញថា Amassona ឬមានន័យថា«Boat Breaker» ឬ «អ្នកកម្ចេចទូក» ដោយសារតែរុក្ខជាតិធំៗដែលដុះនៅខាងក្រោមផ្ទៃទឹកនៃទន្លេ៕  
ការសន្មតជាច្រើនបានលើកឡើងថា ព្រៃអាម៉ាហ្សូនទទួលបានឈ្មោះដែលគេស្គាល់ក្នុងពេលសព្វថ្ងៃនេះដោយសារតែជម្លោះរវាងជនជាតិអេស្ប៉ាញ និងជនជាតិភាគតិចដែលរស់នៅក្នុងព្រៃនោះ។ គេហទំព័រ The Culture Trip បានបកស្រាយថា ជនជាតិអេស្ប៉ាញម្នាក់ឈ្មោះថា Francisco de Orellana ជាបុគ្គលដំបូងគេដែលបានធ្វើដំណើរតាមដងទន្លេអាម៉ាហ្សូនពីចុងម្ខាងទៅចុងម្ខាងទៀត ក្នុងឆ្នាំ១៥៤០។ លោកក៏ជាអ្នកដែលបានបង្កើតទីក្រុង Guayaquil ដែលសព្វថ្ងៃជាទីក្រុងនៃប្រទេសអេក្វាដ័រ។
តំបន់អេកូទេសចរណ៍ «ជីផាត» បានត្រៀមខ្លួនរួចរាល់សម្រាប់ពិធីបុណ្យអុំទូក ខណៈកន្លែងស្នាក់នៅ ក្នុងសហគមន៍ទាំងអស់ត្រូវបានទេសចរកក់ពេញ។ ដោយឡែកទេសចរចង់ទៅលេងភ្លាមៗ អាចស្នាក់នៅដោយការបោះតង់បាន។ ក្រោយស្ងប់ស្ងាត់ជាយូរ ដោយសារការរីករាលជំងឺកូវីដ-១៩ សហគមន៍អេកូទេសចរណ៍ជីផាត ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិឡើងវិញ ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក។    លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឲ្យដឹងថា ភ្ញៀវទេសចរចាប់ផ្តើមកក់ កន្លែងស្នាក់នៅ សម្រាប់ការដើរកម្សាន្តសហគមន៍ជីផាត។ គិតត្រឹមថ្ងៃទី១៦ខែវិច្ឆិកានេះ ផ្ទះស្នាក់ បឹងកាឡូ និង ផ្ទះសំណាក់ ក្នុងសហគមន៍ទាំងមូលត្រូវភ្ញៀវទេសចរកក់ពេញហើយ សម្រាប់ថ្ងៃឈប់សម្រាកពីថ្ងៃទី១៨ ដល់ ២០ វិច្ឆិកានេះ។   «ក្នុងអំឡុងពេលឈប់សម្រាកបីថ្ងៃនេះ សម្រាប់ភ្ញៀវជាតិ គឺមានការកើនឡើងច្រើនជាងភ្ញៀវអន្តរជាតិ ប៉ុន្តែយ៉ាងណាក៏ដោយភ្ញៀវអន្តរជាតិ នៅតែបន្តមកទស្សនានៅតំបន់ទេសចរនេះ ជាបន្តបន្ទាប់ផងដែរ។ ភាគច្រើនភ្ញៀវអន្តរជាតិដែរមកទស្សនានេះ គឺស្ថិតនៅក្នុងស្រុកតែម្ដង »។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានសហគមន៍រូបនេះ។   ដោយឡែក ភ្ញៀវជាតិ អន្តរជាតិ ដែលចង់ទៅកម្សាន្តនៅសហគមន៍អេកូជីផាត ភ្លាមៗ អាចស្នាក់នៅ ដោយបោះតង់ ឬដើរកម្សាន្តតែមួយថ្ងៃបាន។ សហគមន៍ក៏មានសេវាកម្មនាំភ្ញៀវ និងអាហារដ្ឋានផងដែរ។   គួរបញ្ជាក់ផងដែរថា កាលពីមុនផ្ទុះជំងឺកូវីដ-១៩ សមាគមន៍ជីផាត គឺទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរអន្តរជាតិ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ភ្ញៀវទេសចរជាតិបានសម្រុកទៅកម្សាន្តនៅសហគមន៍នេះ ព្រោះសក្តានុពលធម្មជាតិ និងវប្បធម៌ ៕ 
ដោយ៖ ហេង ស្រីលីន
ស្អំទឹកកក បើសិនជាកូនចេញជាការហើម ឡើងក្រហម ឬរលាកនៅកន្លែងដែលចាក់ថ្នាំនោះ ចូរយកថង់ទឹកកកមកស្អំទៅ ព្រោះវាអាចជួយបំបាត់ការឈឺចាប់បាន។ បីអង្រួនគេ ក្រោយពីចាក់វ៉ាក់សាំងរួចភ្លាម ទារកត្រូវការការថ្នាក់ថ្នមច្រើនជាងអ្វីៗទាំងអស់ ដូច្នេះគួរតែព្យាយាមបីអង្រួនគេឲ្យបានច្រើន ព្រោះវាអាចបំបាត់ការឈឺចាប់ និងធ្វើឲ្យពួកគេមានអារម្មណ៍ល្អឡើងវិញបាន។ បំបៅដោះ ការដែលឲ្យកូនបៅដោះអាចនឹងជួយបំបាត់ការឈឺចាប់ដោយសារការចាក់វ៉ាក់សាំងបាន។ អ្នកជំនាញនិយាយថា តារកដែលបៅដោះក្នុងពេលចាក់វ៉ាក់សាំងមិនសូវយំឡើយ។ ប្រើវិធីបន្លប់ មធ្យោបាយដ៏ល្អបំផុតដើម្បីកុំឲ្យកូនយំខ្លាំងក្រោយពីចាក់វ៉ាក់សាំងរួចគឺធ្វើការបន្លប់គេ។ ចូរយកតុក្តតាថ្មីឲ្យគេចាប់លេង ឬបើកទូរទស្សន៍នាទីកុមារដែលគេចូលចិត្តជាងគេ៕ ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកកំពុងតែបារម្ភអំពីការយកកូនទៅចាក់វ៉ាក់សាំងមែនទេ? តើអ្នកពិបាកនឹងគ្រប់គ្រង ឬគិតអំពីការយំរបស់កូនក្រោយពីគេចាក់វ៉ាក់សាំងរួចដែរទេ? ការចាក់វ៉ាក់សាំងអាចជារឿងមួយមានភាពតានតឹងខ្លាំងសម្រាប់ឪពុកម្តាយ និងទារកផ្ទាល់ ប៉ុន្តែវាជារឿងសំខាន់សម្រាប់ទារក ថ្វីបើវាអាចធ្វើឲ្យគេឈឺ និងយំច្រើនក៏ដោយ។ យ៉ាងណាមិញបើសិនជាអ្នកចង់កុំឲ្យកូនឈឺ និងយំច្រើន ក្រោយពីចាក់វ៉ាក់សាំងរួច យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
ម្ចាស់ជើងឯក F1 ពិភពលោក ៦ជំនាន់រូបនេះគាំទ្រឲ្យមានការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ដែលបានទម្លាក់រូបសំណាកពាណិជ្ជករទាសករនាសតវត្សរ៍ទី១៧ លោក Edward Colston នៅក្នុងបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ George Floyd នៅថ្ងៃទី៧ ខែមិថុនា។       ការផ្ទុះការតវ៉ាកើតឡើង ចាប់តាំងពី Floyd វ័យ៤៦ឆ្នាំ បានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់ ក ផ្ទប់នឹងដីអស់រយៈពេលជិត៩នាទី។ ករណីខាងលើ កើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។    Hamilton និយាយថា រដ្ឋាភិបាលនៅជុំវិញពិភពលោកគួរតែអនុវត្តការដកចេញនិមិត្តសញ្ញាប្រកាន់ជាតិសាសន៍ទាំងនេះដើម្បីសន្តិភាព។ កីឡាករសញ្ជាតិអង់គ្លេសបន្ថែមថា រូបសំណាក់របស់ Colston ដែលបាតុករទាញទម្លាក់ចូលទឹកនេះមិនគួរស្រង់ឡើងមកលើគោកវិញទេ។ នេះមិនមែនជាលើកទី១ឡើយដែលអ្នកប្រណាំងរថយន្តសញ្ជាតិអង់គ្លេស បង្ហាញការឈឺឆ្អាលជុំវិញការប្រឆាំងនឹងការរើសអើងជាតិសាសន៍ទូទាំងពិភពលោក ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ George Floyd។   លោក Edward Colston ជាអតីតពាណិជ្ជករអង់គ្លេសម្នាក់ ដែលបានស្លាប់តាំងពីឆ្នាំ១៧២១ ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដែលមានចរិតរើសអាងពូជសាសន៍។ Hamilton បានសរសេរលើបណ្តាញសង្គម Instagram ថា៖«ប្រសិនបើបាតុករទាំងនោះមិនបានដករូបសំណាកនោះចេញទេនោះ ការផ្តល់កិត្តិយសដល់ពាណិជ្ជករទាសករដែលប្រកាន់ជាតិសាសន៍នៅតែមាន»៕  
Lewis Hamilton កំពូលកីឡាករប្រណាំងរថយន្ត Formula One ទទូចឲ្យបណ្តាប្រទេសនានាលើពិភពលោក ដក «និមិត្តសញ្ញាប្រកាន់ពូជសាសន៍» បន្ទាប់ពីក្រុមបាតុករទាញទម្លាក់រូបសំណាករបស់ពាណិជ្ជករទាសករមួយក្នុងទីក្រុង Bristol ប្រទេសអង់គ្លេស។
  Khampheng វ័យ៣៣ឆ្នាំ ដែលលេងឲ្យក្លិប Rangsit United F.C លីគលំដាប់ទី៤ថៃ និង Lembo វ័យ២៥ឆ្នាំ កីឡាកររបស់ក្រុម Electricite du Laos លីគកំពូលឡាវ ត្រូវបានរកឃើញថាបានប្រព្រឹត្តបទល្មើសតាមមាត្រា ៦៦.១ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC នៅឆ្នាំ២០១៨។    លើសពីនេះទៀតនោះ អ្នកទាំងពីរ ក៏រកឃើញថាមានកំហុសក្នុងការឃុបឃិតគ្នាដើម្បីរៀបចំលទ្ធផលទុកមុន នាការប្រកួតអន្តរជាតិរវាងក្រុមជម្រើសជាតិឡាវ ទល់នឹងហុងកុង កាលពីថ្ងៃទី៥ ខែតុលាឆ្នាំ ២០១៧ ផង។ កាលនោះហុងកុងឈ្នះឡាវក្នុងលទ្ធផល ៤-០។   ក្នុងសេចក្ដីសម្រេចចិត្តដែលបានចុះផ្សាយក្នុងវេបសាយផ្លូវការរបស់ AFC ស្ថាប័នគ្រប់គ្រងកីឡាតំបន់អាស៊ីមួយនេះបានប្តេជ្ញាថា នឹងគ្មានការអធ្យាស្រ័យណាមួយចំពោះកីឡាកររូបណាដែលចូលរួមកំណត់លទ្ធផលប្រកួតនោះឡើយ ហើយដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះពួកគេ។   ជុំវិញករណីនេះដែរ ខាងសហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) ក៏ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តលើកីឡាកររបស់ពួកទាំងពីររូបនេះដែរ ខណៈ AFC នឹងស្នើសុំសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពន្យារពេលឲ្យកាន់តែមានរយៈពេលយូរ ក្នុងការដាក់ពិន័យលើកីឡាករនៅទូទាំងពិភពលោកដែលប្រព្រឹត្តិខុសច្បាប់វិន័យ និងបំពានក្រមសីលធម៌ក្នុងវិស័យកីឡាដ៏មានប្រជាប្រិយភាពមួយនេះ   ដើម្បីការពារភាពសុចរិតនៃការស៊ើបអង្កេតដែលកំពុងបន្តនេះ មិនមានព័ត៌មានលំអិតណាមួយត្រូវបានបង្ហាញទៀតនោះទេ៕  
គណៈកម្មាធិការវិន័យ និងក្រមសីលធម៌ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចាត់វិធានការម៉ឺងម៉ាត់ក្នុងការដាក់ពិន័យសមាជិកក្រុមជម្រើសជាតិឡាវចំនួនពីររូប រួមមានកីឡាករ Khampheng Sayavutthi និង Lembo Saysana មិនឲ្យមានសកម្មភាពក្នុងកីឡាបាល់ទាត់អស់មួយជីវិត។ កីឡាករទាំងពីរនេះ មានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលប្រកួតទុកមុន។
  មនុស្សភាគច្រើនប្រាកដជាអស់ជំនឿចិត្តឈប់ចង់នៅពេលខ្លួនទទួលបរាជ័យជាប់ៗគ្នាបែបនេះ ហើយផ្តោតលើអ្វីផ្សេងទៀតវិញ ប៉ុន្តែសម្រាប់ ប៊ុនស្រន់ វិញ គ្មានឡើយការបោះបង់ ដោយរូបគេបន្តតស៊ូព្យាយាមឆ្ពោះទៅមុខជានិច្ច។   អ្នកប្រដាល់វ័យ២៥ ឆ្នាំរូបនេះប្រាប់ពីប្រវត្តិគាត់ថា៖ «ពេលខ្ញុំចាញ់ប្រកួតជាច្រើនដងពេក ឪពុកម្តាយបងប្អូន និងសាច់ញាតិទាំងជិតឆ្ងាយ ប្រាប់ឱ្យខ្ញុំឈប់ពីអាជីពជាអ្នកប្រដាល់ទៅ។ ប៉ុន្តែខ្ញុំតាំងចិត្តថា ខ្ញុំមកទីនេះដោយចិត្តខ្លួនឯង មិនមែនដោយសារតែនរណាម្នាក់ជំរុញឲ្យខ្ញុំមកទេ។ គោលដៅរបស់ខ្ញុំគឺមកប្រកួតឲ្យខ្លាំង ដើម្បីបង្ហាញពិភពលោកពីសមត្ថភាពខ្ញុំថាខ្លាំងប៉ុនណា»។   ការប្តេជ្ញាចិត្តរបស់ ប៊ុនស្រ៊ន់ បានបើកផ្លូវជីវិតរបស់គាត់ឲ្យមានឱកាសជាច្រើនហូរហែ។ បច្ចុប្បន្ន គាត់ហ្វឹកហាត់ជាមួយក្រុមកីឡាករខ្លាំងៗរបស់កម្ពុជានៅក្លឹប Cambodia Top Team ហើយក៏មានអាជីវកម្មខាងក្រៅមួយទៀតខាងផ្នែកកសិកម្មផងដែរ។    អ្នកខេត្តកំពង់ចាមរូបនេះ មានដើមកំណើតពីគ្រួសារអ្នកចម្ការ ដូច្នេះគាត់ចាប់ផ្តើមស្រឡាញ់មុខរបរធ្វើចំការខ្លាំង ដូចគ្នានឹងអាជីពជាអ្នកប្រដាល់។   គាត់បាននិយាយទាំងអស់សំណើចថា៖ «គ្រួសារខ្ញុំជាអ្នកធ្វើចំការ ហើយកាលពីក្មេងខ្ញុំត្រូវនៅចំការរហូត។ អ្នកស្រុកខ្ញុំគេដាំប្រភេទដំណាំតូចៗ ដែលខ្ញុំស្អប់ខ្លាំងណាស់។ ខ្ញុំស្បថថាខ្ញុំធ្វើអីក៏ដោយឲ្យតែជៀសឆ្ងាយពីធ្វើចំការ។ តែឥឡូវវិញ ខ្ញុំមិនអាចបែងចែករវាងអាជីពទាំងពីរទេ ខ្ញុំស្រឡាញ់វិស័យកសិកម្មខ្លាំងដូចខ្ញុំស្រឡាញ់វិស័យកីឡាអញ្ចឹង»។   ជាធម្មតា ប៊ុនស្រ៊ន់ ហ្វឹកហាត់នៅក្លឹប ៥ដងក្នុងមួយអាទិត្យ ជាមួយមិត្តអ្នកប្រដាល់ប្រចាំ ONE Championship ដូចជា រិន សារ័ត្ន ស សី និង មាស ម៊ើជាដើម។ ប៉ុន្តែនៅពេលត្រូវមានការប្រកួតនីមួយៗ គាត់មកហ្វឹកហាត់វិជ្ជាគុនរាល់ថ្ងៃតែម្តង។   ឥឡូវគាត់មិនទាន់មានគេចាប់គូប្រកួតឲ្យនោះទេ យ៉ាងណាមិញគាត់ក៏នៅហ្វឹកហាត់ ក៏ដូចជាបំប៉នសុខភាពរួចរាល់សំរាប់ត្រៀមខ្លួនជាស្រេចបើសិន ONE Championship រៀបចំចាប់គូរឲ្យប្រកួតភ្លាមៗ។    ប៊ុនស្រ៊ន់ មានកិត្ដិយសធំណាស់ដែលខ្លួនអាចតំណាងឱ្យប្រទេសកំណើតនៅក្នុងស្ថាប័នក្បាច់គុនធំជាងគេនៅអាស៊ី ហើយដែលខ្លួនមានឱកាសបង្ហាញពីការតស៊ូ និងភាពក្លាហានរបស់កម្ពុជា។   គាត់និយាយទាំងញញឹមថា៖ «ពេលយើងចាប់ផ្តើមឡើងនៅលើឆាកអន្តរជាតិម្តងៗ យើងមានមោទនភាពណាស់ក្នុងនាមជាខ្មែរម្នាក់»៕   អត្ថបទ៖ Matias Andres   
កីឡាករប្រដាល់ជើងឯកក្នុងព្រឹត្តិការណ៍ Khmer Warrior Challenge រដូវកាលទី៣ ស៊ឹម ប៊ុនស្រ៊ន់ បានបញ្ចេញសមត្ថភាព និងភាពរីកចម្រើនពីរដូវកាលមួយទៅរដូវកាលមួយក្នុងការបំបាក់គូប្រកួតនីមួយៗ។ បន្ទាប់ពីហ្វឹកហាត់បានត្រឹមតែ១ខែប៉ុណ្ណោះ កីឡាករពីខេត្តកំពង់ចាមរូបនេះ មានឱកាសឡើងលើសង្វៀនប្រដាល់សេរី។ ថ្វីបើគាត់បានទទួលជ័យជម្នះលើការប្រកួតលើកទីមួយ ប៉ុន្តែក្រោយមកបានចាញ់៧លើកជាប់ៗគ្នា។
អត្ថបទទាក់ទង   UCL៖ Chelsea ទម្លាក់ Real ឡើងទៅជួប Man City វគ្គផ្តាច់ព្រ័ត្រ    លោក Zidane សរសើរពីរបៀបលេងរបស់តោខៀវមិនដាច់ពីមាត់ឡើយ ក្រោយក្រុមខ្លួនរងបរាជ័យក្នុងជំនួបជើងទី២ នៅ Stamford Bridge ដោយលទ្ធផល ២-០។ Timo Werner និង Mason Mount ជាអ្នកជួយ Chelsea ទទួលបានជ័យជម្នះនេះ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវតតាំងជាមួយ Manchester City ដែលជាក្រុម Premier League ដូចគ្នា។   Real ដែលឈ្នះជើងឯកក្របខណ្ឌអឺរ៉ុប៣រដូវកាលជាប់គ្នាក្រោមការដឹកនាំរបស់ Zidane ចន្លោះឆ្នាំ ២០១៦-២០១៨ មិនសោកស្តាយនឹងលទ្ធផលនេះទេ។ ផ្ទុយទៅវិញអ្នកចាត់ការសញ្ជាតិបារាំងថែមទាំងបង្ហាញមោទកភាពចំពោះការខិតខំប្រឹងប្រែងរបស់កីឡាកររបស់ខ្លួនទៀតផង។   Zidane បានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ «យើងដឹងហើយថា រដូវកាលនេះយើងមានកីឡាកររបួសជាច្រើនស្ទើពេញមួយឆ្នាំ។ ខ្ញុំគិតថាយើងសមនឹងទទួលប៉ុណ្ណេះហើយ យើងត្រូវតែអបអរ Chelsea ដែលធ្វើបានល្អនៅរាត្រីនេះ។ ឥឡូវនេះដល់ពេលដែលត្រូវសម្រាកហើយផ្តោតអារម្មណ៍ទៅលើការប្រកួត ៤ លើកចុងក្រោយនៅ LaLiga »។   ក្រុមអធិរាជស ត្រូវមានភារកិច្ចសំខាន់ដែលសេសសល់ក្នុងដៃរដូវកាលនេះ គឺប្រជែងយកជើងឯលីគកំពូលអេស្ប៉ាញ។ ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ កំពុងប្រដេញពិន្ទុគ្នាជាមួយ Barcelona និងក្រុមនាំមុខកំពូលតារាង Atletico Madrid។ La Liga នៅសល់៤ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ ស្របពេល Real និង Barca ស្ថិតនៅចំណាត់ថ្នាក់ទី២ និងទី៣ ដែលមាន៧៤ពិន្ទុដូចគ្នា តាមពីក្រោយ Atletico Madrid ចំនួន២ពិន្ទុ។   Barca និង AT-Madrid នឹងត្រូវជួបគ្នានៅចុងសប្តាហ៍នេះមួយប្រកួតទៀត ស្របពេល Real ស្វាគមន៍ Sevilla សម្រាប់ជំនួបសប្តាហ៍ទី៣៥។ ប្រសិនបើ AT-Madrid ចាញ់ឬស្មើក្រុមអ្នកមានបុណ្យ ហើយ Real ឈ្នះនោះពួកគេនឹងឡើងទៅឈកំពូលតាងរាងវិញ៕  
លោក Zinedine Zidane អ្នកចាត់ការទូទៅ Real Madrid សារភាពថា Chelsea សមនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ព្រោះពួកគេជាក្រុមខ្លាំង និងលេងបានល្អណាស់នៅវគ្គ៤ក្រុមចុងក្រោយ។ របូតពានអឺរ៉ុបទៅហើយ  Zidane នឹងផ្តោតលើ La Liga ដែលជាពានចុងក្រោយសម្រាប់ Real ត្រូវប្រជែងរដូវកាលនេះ។
  ភ្នំពេញ៖  ក្រៅពីគ្រូបង្រៀន និង អាណាព្យាបាលគឺជាអ្នកបណ្តុះចំណេះដឹងដល់កុមារ ដែលកំពុងលូតលាស់។ ស្ថិតក្នុងទិវាអំណានជាតិនេះ អ្នកស្រី ថង ថានី ដែលជាបុគ្គលិកនៃក្រសួងអប់រំ បានឆ្លៀតពីការងារ នាំកូនៗមកចូលរួមការពិព័រណ៍សៀវភៅ នាថ្ងៃទី៩ មីនា។ បើតាម អ្នកស្រី ថានី ការនាំកូនៗមកចូលរួម ដើម្បីឲ្យពួកគេ បង្កើនការអាន និងមានចំណង់ស្រឡាញ់សៀវភៅ តាំងពីកុមារភាព៕  សូមលោកអ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖  
ដោយ៖ តុប វណ្ណារ៉ា
  ក្នុងកិច្ចប្រជុំនៅថ្ងៃទី២០ ខែឧសភា សភាវៀតណាមបោះឆ្នោតរើស លោក Tran Thanh Man ជាប្រធានរដ្ឋសភាថ្មី ក្រោយគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំង នៅថ្ងៃទី១៨ ខែឧសភា។ ក្នុងពិធីស្បថចូលកាន់តំណែង លោក Tran Thanh Man បានចាត់ទុកតួនាទីជាប្រធានសភា គឺសំខាន់ និងប្រកបដោយការទទួលខុសត្រូវ នៅចំពោះមុខបក្សកុម្មុយនីស្តវៀតណាម។   ប្រធានសភាថ្មីរូបនេះ កន្លងមក ធ្លាប់កាន់តំណែងប្រធានគណៈកម្មាធិការប្រជាជនក្រុង Can Tho មុនកាន់តំណែងជាអនុប្រធានរដ្ឋសភា ចាប់ពីឆ្នាំ២០២១។    កន្លងមក លោក វឿង ឌិញហ្វេ ប្រធានសភាវៀតណាម បានចុះចេញពីតំណែង បន្ទាប់ពីមានមនុស្សជំនិតបានប្រព្រឹត្តអំពើពុករលួយ ហើយលោកបានបំពានវិន័យបក្ស។    ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា សភា វៀតណាម នឹងបោះឆ្នោតរើសប្រធានាធិបតីជាថ្មីម្តងទៀត។ លោកតូ ឡិម រដ្ឋមន្រ្តីសន្តិសុខសាធារណៈ ត្រូវបានបក្សកុម្មុយនីស្តតែងតាំងជាបេក្ខភាពប្រធានាធិបតី នៅថ្ងៃទី១៨ ខែឧសភាដែរ៕   
សភាវៀតណាម បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសលោក Tran Thanh Man អនុប្រធានសភា ជាប្រធានសភាថ្មី នៅថ្ងៃទី២០ ខែឧសភា។ បើតាមប្រធានសភារូបនេះ តួនាទីជាប្រធានរដ្ឋសភា គឺមានតម្លៃជាខ្លាំង។
ព្រះអង្គ Zweltithini ជាមេដឹកនាំអំបូរជនជាតិដើមភាគតិចដ៏ធំជាងគេនៅអាហ្វ្រិកខាងត្បូង និងជាមនុស្សដែលមានឥទ្ធិពលនៃការដឹកនាំបែបប្រពៃណី ដោយបន្តតំណែងពីព្រះបិតាតាំងពីឆ្នាំ១៩៦៨មក។ ព្រះអង្គត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត KwaZulu-Natal កាលពីសប្តាហ៍មុន ក្រោយជំងឺទឹកនោមផ្អែកធ្វើទុក្ខ។ ខេត្ត KwaZula-Natal មានពលរដ្ឋជនជាតិដើមភាគតិចប្រមាណ១០លាននាក់៕
ស្តេច Goodwill Zwelithini នៃជនជាតិដើមភាគតិចនៅអាហ្វ្រិកខាងត្បូង បានសោយទិវង្គតក្នុងព្រះជន្ម៧២ព្រះវស្សាដោយព្រះរោគទឹកនោមផ្អែម។ នេះបើយោងតាមការផ្សាយរបស់ BBC។
  អ្នកសារព័ត៌មានថ្មីៗ រាយការណ៍ទៀតថា រថយន្តដែលធ្វើដំណើរទៅទីក្រុងខេត្តបន្ទាយមានជ័យ ត្រូវស្ថិតនៅក្នុងក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរជានិច្ច។ ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវិញនោះ គឺមានការបើកច្រកឱ្យពលរដ្ឋចេញ-ចូល ដោយថ្មើរជើង ក្រោមក្រសែភ្នែកត្រួតពិនិត្យរបស់កងកម្លាំង និងសមត្ថកិច្ច ដែលប្រចាំការត្រួតពិនិត្យនៅច្រកព្រំដែននេះ។ ចំណែករថយន្តចូលមកកម្ពុជា ពីខាងភាគីថៃនោះ ក៏ត្រូវបានហាមឃាត់ដែរ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច ដែលបានប្រាប់សារព័ត៌មានថ្មីៗ។  
ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ អាជ្ញាធរបានដាក់គោលដៅត្រួតពិនិត្យនៅតាមផ្លូវមួយចំនួន ដែលឆ្ពោះទៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសថៃ។ អ្នកសារព័ត៌មានថ្មីៗ ដែលបានធ្វើដំណើរទៅយកព័ត៌មាននៅទីនោះ បានរាយការណ៍មកថា រថយន្តធំៗគ្រប់ប្រភេទ ត្រូវបានអាជ្ញាធរ ហាមមិនឱ្យចូលក្រុងនោះទេនៅពេលព្រឹក រហូតដល់ម៉ោង១រសៀល ទើបអាជ្ញាធរអនុញ្ញាតឱ្យដំណើរការវិញជាធម្មតា។
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ព្រមានចិនដោយមិនចំមុខជុំវិញការកើនឡើងឥទ្ធិពលរបស់មហាយក្សមួយនេះនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងដំណើរទៅកាន់អូស្ត្រាលី លោក ម៉ាក្រុង ថ្លែងថា គ្មានប្រទេសណាត្រូវអនុញ្ញាតឲ្យត្រួតត្រាតំបន់នេះឡើយ។ បារាំងហាក់លូកដៃចូលក្នុងសង្វៀនប្រជែងឥទ្ធិពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ការរីកសាយឥទ្ធិពលរបស់ចិន ព្រោះម្យ៉ាងមហាអំណាចនេះមានទឹកដីរបស់ខ្លួនក្នុងតំបន់នេះ ហើយម្យ៉ាងជាការប្រកៀកស្មាជាមួយសម្ព័ន្ធមិត្តផង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ម៉ាក្រុង និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនី ថា បារាំង និងអូស្ត្រាលី រួមទាំងសម្ព័ន្ធមិត្តឥណ្ឌាផងនោះ មានការទទួលខុសត្រូវដើម្បីការពារតំបន់នេះពីនយោបាយអនុត្តរភាពនិយម។ ដោយមិននិយាយចំឈ្មោះចិន មេដឹកនាំបារាំងរូបនេះបន្តថា អ្វីដែលសំខាន់គឺការពារការអភិវឌ្ឍដោយផ្អែកលើច្បាប់ និងរក្សាលំនឹងក្នុងតំបន់នេះ ដោយមិនចាំបាច់ឲ្យមានប្រទេសធំអ្វីឡើយ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលរបស់ចិនបានកើនឡើងយ៉ាងខ្លាំង។ ជាញឹកញយក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាជើងទឹក និងការហោះរយៈចម្ងាយឆ្ងាយនៅតំបន់សមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច។ ប្រទេសក្នុងតំបន់ជ្រួលច្រាលខ្លាំងដោយសារតែអានុភាពយោធាចិន ខណៈអូស្ត្រាលី បារម្ភថា តុល្យភាពនៅតំបន់នឹងប្រែប្រួលដោយសារចិន ខណៈតំបន់នេះស្ថិតក្រោមឥទ្ធិពលអាមេរិករាប់សិបឆ្នាំមកហើយនោះ។ កាលពីខែមុន មានការលេចធ្លាយរបាយការណ៍ពីគម្រោងរបស់ចិនក្នុងការសាងសង់មូលដ្ឋានយោធានៅរដ្ឋប៉ាស៊ីហ្វិកវ៉ានូទូ ប៉ុន្តែក្រុងប៉េកាំងបានបដិសេធព័ត៌មាននេះ។ នៅផ្នែកសេដ្ឋកិច្ចវិញ វិទ្យាស្ថាន Lowy បានប៉ាន់ប្រមាណថា ចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ ចិនបានផ្ដល់ជំនួយចំនួន១.៧៨ពាន់លានដុល្លារដោយរាប់ទាំងកម្ចីសម្បទានផងទៅឲ្យបណ្ដារដ្ឋកោះក្រីក្រនៅប៉ាស៊ីហ្វិក។  នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខម ធើនប៊ូល ដែលបានចាត់ទុកបារាំងជាមហាអំណាចប៉ាស៊ីហ្វិក បានប្រកាសស្វាគមន៍ការងើបឡើងផ្នែកសេដ្ឋកិច្ច និងការវិនិយោគរបស់ចិននៅតំបន់នេះ ប៉ុន្តែព្រមានថា ភាគីទាំងអស់ត្រូវធ្វើការជាមួយមិនមែនប្រជែងគ្នាឡើយ។ យ៉ាងណាមិញ ការរីកចម្រើនទាំងឥទ្ធិពលយោធា និងសេដ្ឋកិច្ចពិតជាធ្វើឲ្យអូស្ត្រាលីដេកមិនលក់បក់ល្ហើយឡើយ៕
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទៅដល់ទឹកដីអូស្ត្រាលីនៅថ្ងៃទី១ ខែឧសភា និងបានជួបជាមួយនាយករដ្ឋមន្ត្រី ម៉ាល់ខម ធើនប៊ូល ។ ពីទីក្រុងស៊ីដនី លោក ម៉ាក្រុង បានផ្ញើសារខ្លាំងៗទៅឲ្យចិន ដែលកំពុងធ្វើឲ្យប្រទេសក្នុងតំបន់ភ័យបារម្ភជាខ្លាំងដោយសារតែការកើនឡើងឥទ្ធិពលឥតឈប់ឈររបស់មហាអំណាចនេះនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការងើបឡើងរបស់ចិនមិនសូវជាធ្វើឲ្យលោកខាងលិចសប្បាយចិត្តឡើយ។
ស្រ្តីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ឱ្យមានភាពរីកចម្រើន។ បច្ចុប្បន្ន ចំនួនស្រ្តី ដែលប្រឡូកក្នុងកិច្ចការសង្គមហាក់មានភាពល្អប្រសើរជាងមុន។ លើសពីនេះ ស្រ្តីក៏ចាប់ផ្តើមមានភាពក្លាហាន និងមានទំនុកចិត្តច្រើនក្នុងការសម្រេចចិត្តដើរតាមក្តីស្រមៃរបស់ខ្លួន។    វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ អមដោយទងជាតិខ្មែរ និងទងជាតិនៃអង្គការសហប្រជាតិ។ រូបភាពដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ .   បើក្រឡេកមើលស្រ្តីក្នុងវិស័យយោធាវិញ ក៏ចាប់ផ្តើមមានកំណើនជាងមុនបន្តិចម្តងៗ ដែលនេះជាសញ្ញាវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ។  កញ្ញា ជា ម៉ៃសារ៉ស់ ជាទាហានមួកខៀវនារីម្នាក់ ក្នុងចំណោមយោធានារីជាច្រើន ដែលកំពុងបំពេញការងារនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៃអង្គការសហប្រជាជាតិ។   កងកម្លាំងមួកខៀវកម្ពុជា ជាកងទ័ពដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជូនកងកម្លាំងមួកខៀវទាំងបុរស និងស្រ្តី ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ម៉ាលី អាហ្រ្វិកកណ្តាល យ៉េមែន ស៊ីរី និងឆាត។   កញ្ញា ជា ម៉ៃសារ៉ស់ និងកងទ័ពមួកខៀវនារីជាច្រើនរូប ដែលទៅបំពេញបេសកកម្ម។ រូបភាពដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់    និស្សិតផ្នែកគណនេយ្យ កែប្រែក្តីស្រមៃ ប្រឡងចូលយោធា   មុនប្រឡងចូលបម្រើការងារកងទ័ព នៃអង្គការសហប្រជាជាតិ ម៉ៃសារ៉ស់ គឺជាអតីតនិស្សិតនៃសកលវិទ្យាល័យអាស៊ី-អឺរ៉ុប ផ្នែកគណនេយ្យនៅឆ្នាំ២០០៨-២០១២។ កញ្ញាក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងភាសាអង់គ្លេស នៅឆ្នាំ២០០៥ ផងដែរ។  នារីឈរជួរមុខ ដែលសម្បុរស ភ្នែកតូច មាឌតូច គឺជាកញ្ញា ជា ម៉ៃសារ៉ស់ ។ រូបភាពដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់    ការជ្រើសរើសជំនាញនេះនៅសាកលវិទ្យាល័យ ដោយសារកញ្ញា ម៉ៃសារ៉ស់ មានក្តីស្រមៃចង់ធ្វើការផ្នែកគណនេយ្យ។ ក្រៅពីនេះ កញ្ញាក៏ស្រលាញ់ការងារមគ្គទេសក៍ផងដែរ ព្រោះ ម៉ៃសារ៉ស់ ចង់ចេះចង់ដឹងអំពីកន្លែងថ្មី និងចង់ធ្វើការជាមួយបរទេស។   នៅឆ្នាំ២០១០ កម្ពុជា ជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឺន កងកម្លាំងពហុសាសន៍ ដែលមានឈ្មោះថា «ឆ្មាំអង្គរ ឆ្នាំ២០១០»។ គ្រានោះ ក៏មានការប្រកាសជ្រើសរើសនិស្សិត ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីចូលបម្រើការងារក្នុងវិស័យរក្សាសន្តិភាពកម្ពុជា។  កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់  ដោយសង្កេតឃើញថា កងកម្លាំងមួកខៀវមានឱកាសចេញទៅធ្វើការក្រៅប្រទេស និងអាចធ្វើការជាមួយបរទេសផងនោះ និស្សិតមាឌតូច ចិត្តធំរូបនេះ បានដាក់ពាក្យចូលប្រឡង។ ក្រៅពីនេះ កញ្ញា ជា ម៉ៃសារ៉ស់ ក៏ចង់សាកល្បងសមត្ថភាពខ្លួនលើការងារយោធា ដែលភាគច្រើនមានតែបុរស។     ម៉ៃសារ៉ស់ បានរំលឹកពីគោលបំណងចូលទាហានប្រាប់ ThmeyThmey25 ដូច្នេះ៖« ខ្ញុំគិតថាការចូលបម្រើការងារក្នុងវិស័យយោធា គឺជាបទពិសោធន៍ថ្មីមួយ ក្រៅពីការងារឯកជន និងចង់សាកល្បងអ្វីដែលថ្មី ដែលភាគច្រើនមានតែបុរសទេជាទាហាន ហើយខ្ញុំជឿជាក់ថាខ្ញុំក៏អាចធ្វើបានដែរ»។    កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់    និស្សិតរូបនេះ បានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពលើចំណេះដឹងវប្បធម៌ទូទៅ ភាសាអង់គ្លេស និងកាយសម្បទា។ ចំពោះ មៃសារ៉ស់ ការប្រឡងកាយសម្បទា មានភាពលំបាកជាងវិញ្ញាសាឯទៀត ព្រោះត្រូវរត់ អាវ៉ង់ ចោលដំដែក និងលោតចម្ងាយ។    ការតស៊ូនឹងការលំបាកក្នុងទីលានហ្វឹកហ្វឺន និងនៅតំបន់បេសកកម្ម    ទោះការប្រឡងហាក់តឹងតែង និងខុសប្លែកពីការប្រឡងនានាបន្តិចក្តី តែទាហានសម្បុរស ភ្នែកតូចរូបនេះនៅតែអាចធ្វើបាន។ បន្ទាប់ពីការប្រឡងជាប់ នាយទាហានតូច មៃសារ៉ស់ ត្រូវហ្វឹកហ្វឺនលំហាត់កងទ័ព ច្បាប់វិន័យ ក្រមសីលធម៌ និងសមយុទ្ធក្នុងស្រុក និងក្រៅស្រុក។     កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់    យោធានារីវ័យ ៣៨ឆ្នាំរូបនេះ បានថ្លែងពីការលំបាកនៃការហ្វឹកហ្វឺនក្នុងនាមខ្លួនជាស្ត្រីក្នុងវិស័យយោធាដូច្នេះថា៖« ដំបូងលំបាកណាស់ ព្រោះព្រលឹមឡើងត្រូវងើបម៉ោង៤ព្រឹក ហាត់ប្រាណជាមួយគេ។ ក្រោយអាហារពេលព្រឹក ដល់ម៉ោងហាត់លំហាត់របៀប និងលំហាត់អាវុធជាដើម។ និយាយទៅអត់មានពេលសម្រាកទេ ព្រោះត្រូវគោរពតាមវិន័យ ត្រូវស្លៀកពាក់ឯកសណ្ឋាន មិនអាចដោះស្បែកជើង ឬឯកសណ្ឋាន បានតាមចិត្តនោះទេ»។  កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់   ជាការពិតណាស់ ឯកសណ្ឋានទានហានមិនផ្តល់ភាពងាយស្រួលឡើយ ជាពិសេសសម្រាប់ការហ្វឹកហាត់ក្នុងទីលានក្រោមកម្តៅថ្ងៃ។ ដោយឡែក កូនអ្នកសៀមរាបរូបនេះ ក៏ត្រូវគោរពតាមវិន័យតឹងរ៉ឹងរបស់កងទ័ព ដែលវាពិបាកសម្របខ្លួនបន្តិចសម្រាប់កញ្ញា។   ក្រៅពីលំបាកក្នុងទីលានហ្វឹកហ្វឺន កូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ម៉ៃសារ៉ស់ ក៏ជួបការលំបាកមួយចំនួនអំឡុងពេលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសផងដែរ។ អំឡុងឆ្នាំ២០១២-២០១៣ ម៉ៃសារ៉ស់ បានចេញបំពេញបេសកកម្មទី១របស់ខ្លួន នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។     កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់    រយៈពេល៨ឆ្នាំ ដែលកូនអ្នកនេសាទរូបនេះ បំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងបន្តបេសកកម្មនៅសាធារណរដ្ឋលីបង់ នៅឆ្នាំ២០២១-២០២២។ ជាកូនស្រី ដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារដើម្បីបំពេញកាតព្វកិច្ច ឱពុកម្តាយ ម៉ៃសារ៉ស់ ក៏មានការព្រួយបារម្ភ និងនឹកនា ចំពោះកូនស្រីរូបនេះផងដែរ ដ្បិតបេសកកម្មនេះមានការលំបាកមួយចំនួន។   «ការលំបាក គឺចុះល្បាតនៅតំបន់អសុវត្ថិភាព មានការឆក់ប្លន់តាមដងផ្លូវ គេងក្នុងតង់តាមភូមិរយៈពេលយូរ កង្វះទឹកហូបនិងប្រើប្រាស់ ប្រឈមនឹងការយាយីនិងហានិភ័យ និងមិនមានបន្ទប់ទឹកក្នុងពេលចេញល្បាត»។ នេះជាការលើកឡើងរបស់វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ អនុប្រធានជំនាញគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។    កញ្ញា ជា ម៉ៃសារ៉ស់ និងកងទ័ពមួកខៀវនារី មកពីបណ្តាប្រទេសនានា។ រូបភាព៖ កញ្ញា ជា ម៉ៃសារ៉ស់ មោទកភាព ដែលជាកងកម្លាំងមួកខៀវនារី ក្នុងបេសកកម្មរក្សាសន្តិភាព   ថ្វីបើការហ្វឹកហ្វឺន និងការចេញបំពេញបេសកកម្មក្រៅប្រទេសមានការលំបាកច្រើនបន្តិចក្តី តែកញ្ញា ជា ម៉ៃសារ៉ស់ ជាពិសេសឱពុកម្តាយផ្ទាល់ មានមោទនភាព ដែលកូនស្រីរូបនេះបានចូលរួមចំណែកជួយអង្គភាព សង្គមជាតិ និងលើកស្ទួយកិត្តិយសគ្រួសារផងដែរ។    រីឯកញ្ញា ជា ម៉ៃសារ៉ស់ ក៏មានមោទកភាព ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពជូនជាតិមាតុភូមិ ដ្បិតការងារនេះបានជួយឱ្យកញ្ញាទទួលបានពិសោធន៍ការងារថ្មី និងបានយល់ដឹងពីវប្បធម៍ប្រទេសផ្សេងៗ។ ក្រៅពីនេះ ម៉ៃសារ៉ស់ ក៏បានចូលរួមការងារមនុស្សធម៌នានា និងបានផ្សព្វផ្សាយពីតម្លៃនៃសន្តិភាពកម្ពុជាទៅជាតិសាសន៍ដទៃ។    កញ្ញាបានលើកឡើងពីភាពត្រេអរថា៖«នាងខ្ញុំមានមោទនភាពណាស់ ដែលបានស្លៀកឯកសណ្ឋានកងទ័ពកម្ពុជាចូលរួមស្មើមុខស្មើមាត់លើឆាកអន្តរជាតិជាមួយប្រទេសនានា ដែលបានបរិច្ចាគកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ»។   កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់     ក្នុងនាមជានារីមួយរូបក្នុងវិស័យយោធា កញ្ញាបានលើកឡើងពីការចូលរួមរបស់ស្រ្តីដូច្នេះថា៖«ការចូលរួមរបស់ស្ត្រីក្នុងវិស័យយោធាកម្ពុជា បានឆ្លុះបញ្ចាំងពីភាពអង់អាចក្លាហាន វីរភាព និងភាពរឹងមាំរបស់ស្ត្រី ដោយមិនខ្លាចភាពនឿយហត់ក្នុងការហ្វឹកហាត់នៅលើទីលាន។ ទំនុកចិត្តជម្នះគ្រប់ឧបសគ្គ ដើម្បីសម្រេចបានលទ្ធផលល្អ ដូចដែលបុរសធ្វើបានស្រ្តីក៏ធ្វើបានដែរ»។    ទន្ទឹមនឹងនោះ ម៉ៃសារ៉ស់ ក៏លើកទឹកចិត្តដល់ស្រ្តី ដែលស្រលាញ់វិស័យយោធាឱ្យក្លាហាន និងបង្កើនសមត្ថភាព ចំណេះដឹង ជំនាញ និងភាសា ដើម្បីលើកស្ទួយសមភាពយេនឌ័រក្នុងវិស័យយោធាកម្ពុជាលើឆាកអន្តរជាតិ។ «ស្ត្រីគួរចូលរួមការងារយោធាឱ្យបានច្រើន ដើម្បីបង្ហាញពីសមត្ថភាព និងភាពរឹងមាំរបស់ស្ត្រី។ ស្រ្តីអាចធ្វើដូចបុរស គ្រប់ការងារ គ្រប់ស្ថាប័ន គ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ ការទូត វិស័យឯកជន នយោបាយ អង្គការជាតិនិងអន្តរជាតិ»។ នេះជាការលើកទឹកចិត្តរបស់ វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់៕    
១២ឆ្នាំក្នុងវិស័យយោធា ជាពិសេសក្នុងតួនាទីជាទ័ពមួកខៀវ កញ្ញា ជា ម៉ៃសារ៉ស់ មិនដែលរាថយនោះឡើយ។ ការឆ្លងកាត់ឧបសគ្គ ការហ្វឹកហាត់ដ៏តឹងតែង និងការបំពេញបេសកកម្មផ្ទាល់ សុទ្ធតែជាកត្តាដែលបង្ហាញពីភាពក្លាហានរបស់ស្ត្រីខ្មែរ និងតួនាទីដ៏សំខាន់សម្រាប់មនុស្សជាតិ។
ចាក់ផ្សាយដំបូងកាលពីថ្ងៃទី២១ ខែកុម្ភៈ ភាពយន្តទូរទស្សន៍រឿង «បុព្វសន្និវាស» (Love Destiny) ដែលជាស្នាដៃអ្នកនិពន្ធឈ្មោះ Romphaeng រៀបរាប់ពីដំណើរផ្សងព្រេងរបស់នារីបុរាណវិទូម្នាក់ ដែលបានជួបគ្រោះថ្នាក់រថយន្ត ហើយព្រលឹងរបស់នាង បានចូលទៅក្នុងខ្លួននារីម្នាក់ទៀត ឈ្មោះ ការ៉ាកេត (Karakket) ក្នុងសម័យកាលអាយុធ្យា ក្រោមរាជស្តេច Narai ពីឆ្នាំ១៦៣២ ដល់ឆ្នាំ១៦៨៨ ។ ភាពយន្តស្នេហានេះ បានបង្ហាញទីតាំងប្រវត្តិសាស្ត្រជាច្រើននៅតំបន់ឧទ្យានអាយុធ្យា ជាពិសេសវត្ត Chaiwattanaram ដែលមានការទាក់ទាញជាងគេ។ ឥទ្ធិពលរបស់វា បានបង្កើតចំនួនទេសចរយ៉ាងច្រើនកុះករ ដែលកន្លងមក មិនសូវមានឡើយ។ បើតាមកាសែត បាងកក ប៉ុស្តិ៍ អាជ្ញាធរតំបន់បានសម្រេចពន្យាម៉ោងទស្សនាតំបន់ប្រវត្តិសាស្ត្រនោះ ដែលជាទូទៅបើកពីម៉ោង៨កន្លះព្រឹក ដល់ម៉ោង៧កន្លះយប់ ប៉ុន្តែក្រោយការចាក់បញ្ចាំងរឿង «បុព្វេសន្និវាស» ទេសចរអាចទស្សនាតំបន់នោះរហូតដល់ម៉ោង៩យប់។ កំណើនភ្ញៀវទេសចរ បានជួយឲ្យពលរដ្ឋមូលដ្ឋានរកបានចំណូលបន្ថែមដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែជាមួយគ្នានេះផងដែរ ចរាចរណ៍មានកកស្ទះយ៉ាងខ្លាំង។ លោក Ekkachai Saensradee នាយប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ថា ប៉ូលិសត្រូវធ្វើការបន្ថែមម៉ោងដើម្បីសំរួលចរាចរណ៍ និងទប់ស្កាត់ឧក្រិដ្ឋកម្មណាមួយដែលអាចកើតឡើងក្បែរតំបន់នោះនាពេលយប់។ «បុព្វេសន្និវាស» សំដែងដោយតារាស្រីថៃកាត់អង់គ្លេស Ranee Bella Campen និងតារាប្រុស Thanavat Pope Wattanaputti។ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ផងដែរ ឲ្យរកមធ្យោបាយឧបត្ថម្ភការផលិតរឿងនេះ ពីព្រោះវាផ្តល់ផលចំណេញច្រើនដល់វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកទេសចរមួយចំនួនធំ បាននាំគ្នាស្លៀកពាក់ដូចជាតួអង្គនៅក្នុងសាច់រឿង ហើយពួកគេទស្សនានៅតំបន់អាយុធ្យា ដោយមិនចាំបាច់កាន់សៀវភៅ «Guide Book» ទៀតនោះឡើយ។ មិនថា តែពលរដ្ឋថៃនោះឡើយ អ្នកនិយមទស្សនាភាពយន្តថៃ នៅកម្ពុជា និងឡាវ ក៏ដូចជាប្រទេសមួយចំនួនទៀត បានដាច់បាយដាច់ទឹកទស្សនាភាពយន្ត «បុព្វេសន្និវាស» នេះផងដែរ ៕
រឿងភាគថៃ «បុព្វេសន្និវាស» (Love Destiny) ដែលបញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានក្លាយជាផ្នែកមួយនៃការទាក់ទាញផ្នែកទេសចរណ៍ទៅកាន់តំបន់នៃសម័យកាលអាយុធ្យា (ឆ្នាំ១៣៥១ ដល់ឆ្នាំ១៧៦៧)។ នេះបើតាមការផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។
  នេះជាដំណឹងពិសេសសម្រាប់អ្នក ដែលត្រូវការវេរលុយជាញឹកញ្ញាប់ កម្មវិធីថ្មីរបស់AMK គឺសេវាកម្មវេរលុយ  ដែលអតិថិជនទាំងអស់ចំណាយទឹកប្រាក់ត្រឹមតែ២,០០០រៀល ប៉ុណ្ណោះ ក្នុងការវេរលុយទៅអោយសាច់ញ្ញាតិ ឫក៏ដៃគូអាជីវកម្មរបស់អស់លោកអ្នក ។ ជាពិសេស គ្មានការព្រួយបារម្ភ ទាំងសុវត្តិភាព សេវាកម្មលឿន រហ័សទាន់ចិត្ត និយាយរួមគឺកុំភ័យ សូមទុកចិត្តលើAMK ធានាថាម៉ាអេម។ សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ២២ ០២ ០២ ឬ ១៨០០ ២០០ ២០០ (ហៅចូលដោយឥតគិតថ្លៃ)។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ សេវាកម្មរបស់AMK លឿន រហ័ស ទាន់ចិត្ត វេរភ្លាមបានភ្លេត ជាពិសេសតម្លៃត្រឹមតែ ២,០០០រៀលប៉ុណ្ណោះ គ្រប់ខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា។
ថាតើប៉ោមខៀវប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានផ្លែឈើនេះ ៖ ១. ទប់ស្កាត់ដោះស្រាយអាការៈទល់លាមក ប៉ោមខៀវ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary ដែលជួយសម្រួល និងគ្រប់គ្រងចលនាពោះវៀន រួមទាំងប្រព័ន្ធរំលាយអាហារទាំងមូល។ ដូច្នេះអ្នកនឹងជៀសផុតពីអាការៈទល់លាមក  ក៏ដូចជាបញ្ហាពិបាករំលាយអាហារ។ ២. ទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ តាមរយៈបរិមាណនៃជាតិសរសៃខ្ពស់ ផ្លែប៉ោមពណ៌ខៀវ អាចទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ។ ៣. កម្ចាត់កូឡេស្តេរ៉ូលមិនល្អ ប៉ោមខៀវ គ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ប៉ុន្តែសម្បូរទៅដោយជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ។ លើសពីនេះទៅទៀត ការទទួលទានផ្លែប៉ោមខៀវធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ដូច្នេះអ្នកនឹងមិនទទួលទានអាហារផ្សេងទៀតច្រើនលើសឡើយ។ ការទទួលទានផ្លែប៉ោមខៀវអាចជួយឱ្យអ្នកស្រកទម្ងន់បានឆាប់ ហើយនៅតែរក្សាបាននូវសុខភាពល្អ។ ៤. បង្កើនការរំលាយអាហារ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាពិបាករំលាយអាហារ ចូរទទួលទានប៉ោមខៀវមួយផ្លែ។ តាមរយៈអង់ស៊ីមផ្សេងៗដែលមានផ្ទុក ប៉ោមខៀវជួយដោះស្រាយបញ្ហារំលាយអាហារបានយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ៥. ទប់ស្កាត់ជំងឺមហារីក ប៉ោមខៀវ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដូចជា flavonoid និង  polyphenol ដែលជួយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ និងការបំផ្លាញ DNA ពីសំណាក់រ៉ាឌីកាល់សេរី។ ៦. ផ្ដល់ថាមពលបន្ថែម ផ្លែប៉ោមខៀវ អាចផ្ដល់ឱ្យរាងកាយនូវថាមពលបន្ថែមបែបធម្មជាតិ នោះក៏ព្រោះតែវាមានផ្ទុកសារធាតុកាបូអ៊ីដ្រាត៕ ត្រួតពិនិត្យដោយ www.health.com.kh
ប៉ោមខៀវ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមឆ្ងាញ់មិនខុសពីផ្លែប៉ោមក្រហមប៉ុន្មានដែរ គ្រាន់តែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនជាង។
ភ្នំពេញ៖ អ្នកស្រី រស់ រតនៈ ដែលសាធារណជនស្គាល់ថាជា Chef Nak បានចំណាយពេលជាងបួនឆ្នាំ ដើម្បីផលិតវីដេអូមុខម្ហូបខ្មែរ។ រហូតមកដល់បច្ចុប្បន្ន ចុងភៅស្រ្តីរូបនេះ ផលិតបានវីដេអូជាង១០០ហើយ ដែលបង្ហោះចែកចាយលើបណ្ដាញសង្គម។ ក្នុងបេសកកម្មជំរុញលើកកម្ពស់មុខម្ហូបខ្មែរ អ្នកស្រី រតនៈ សុខចិត្តឃ្លាតឆ្ងាយពីកូន និងស្វាមីជាទីស្រឡាញ់ ដោយធ្វើការជាមួយក្រុមការងារនៅតាមបណ្ដាខេត្ត។ បើតាមអ្នកស្រី រតនៈ រាល់វីដេអូដែលបានផលិត ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ទៅលើមុខម្ហូបខ្មែរថ្មី ប្លែកតាមតំបន់ដែលមានសក្តានុពល ដើម្បីគាស់កកាយ នូវមរតកមុខម្ហូបខ្មែរឱ្យបរទេសបានស្គាល់។   ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងអ្នកស្រី រស់ រតនៈ ដូចតទៅ៖   វិស័យចំណីអាហារនៅតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបំពេញនូវសេចក្តីត្រូវការ សម្រាប់មនុស្សជាតិ ពិសេសក្នុងស្ថានភាពវិបត្តិកូវីដ-១៩នេះ។ ទន្ទឹមនឹងនេះ មុខម្ហូបខ្មែរគឺជាទីពេញនិយមសម្រាប់ប្រជាជន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ។     អ្នកស្រី រស់ រតនៈ ស្ថាបនិកគេហទំទ័រ Chef Nak... ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី«គំនិតថ្មី» អ្នកស្រី រស់ រតនៈ ឬ Chef Nak បានចំណាយពេលជាងបួនឆ្នាំ ដើម្បីស្រាវជ្រាវប្រមូលចងក្រងនូវសៀវភៅមុខម្ហូបខ្មែរ មួយមានឈ្មោះថា«ញ៉ាំ» និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីផលិតវីដេអូបង្ហាញពីមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរទៅកាន់មហាជន។ តាមរយៈការស្រាវជ្រាវ និងផលិតវីដេអូពីម្ហូប ចុងភៅស្រ្តីរូបនេះ មានបំណងចង់ផ្សព្វផ្សាយនូវគុណតម្លៃនៃមុខម្ហូបខ្មែរ ឱ្យពិភពលោកបានស្គាល់ និងឱ្យយុវជនជំនាន់ក្រោយបានដឹង និងយល់កាន់តែច្បាស់។   កម្រងវីដេអូមុខម្ហូបខ្មែរដែលចុងភៅស្រ្តីរូបនេះ និងក្រុមការងារផលិត មានជាង ១០០ វីដេអូហើយ ដែលចូលរួមអភិរក្សនូវមរតកមុខម្ហូបដ៏សម្បូរបែប របស់ខ្មែរនៅតាមតំបន់។ អ្នកស្រី បញ្ជាក់ដូច្នេះ៖ «ការចំណាយកម្លាំងកាយ ចិត្ត និងថវិកា ធ្វើការងារទាំងនេះ ព្រោះចង់ចូលអភិរក្ស អភិវឌ្ឍ លើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិ តែក៏ចង់ឱ្យប្រជាជនក្នុងស្រុកមានការគាំទ្រ និងទទួលស្គាល់នូវអ្វី ដែលពួកគាត់ខិតខំដូចគ្នាដែរ។ ហើយគ្រប់វីដេអូទាំងអស់ ខ្ញុំបានយកក្តីស្រឡាញ់ដែលមាន ទេសភាពប្លែកៗ និងសក្តានុពលក្នុងតំបន់ទាំងនោះ បង្កើតជាផ្ទាំងទស្សនីយភាពដល់អ្នកទស្សនាឱ្យជក់ចិត្ត»។    អ្នកស្រី រស់ រតនៈ ស្ថាបនិកគេហទំទ័រ Chef Nak... ក្រៅពីដាក់បេះដូងមកធ្វើការទាំងនេះ កត្តាចំបាច់ពីរយ៉ាងជំរុញឱ្យចុងភៅ រស់ រតនៈ អាចដំណើរការផលិតវីដេអូមុខម្ហូបខ្មែរ ដែលមានគាំទ្រច្រើនពីទស្សនិកជន។ បើតាមអ្នកស្រី រតនៈ កត្តាពីរយ៉ាងនោះគឺ ក្រុមការងារដែលមើលឃើញនូវទស្សនវិស័យដូចគ្នា ដើម្បីមុខម្ហូបខ្មែរ ដោយមិនរំពឹងលើចំណូល ពោលគឺពេញចិត្តសហការដោយស្ម័គ្រចិត្ត និងងាយស្រួលក្នុងការបត់បែនទៅតាមស្ថានភាពជាក់ស្តែង។ កត្តាមួយទៀត គឺក្រុមគ្រួសារដ៏កក់ក្តៅ ដែលគាំទ្រផ្តល់កម្លាំងចិត្ត និងផ្តល់នូវគុណតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់នៅតាមបណ្ដាខេត្តរបស់អ្នកស្រី។   ទម្រាំចេញជារូបភាពវីដេអូនីមួយៗ ចុងភៅស្រ្តីរូបនេះ ត្រូវឆ្លងកាត់ដំណាក់កាល និងធាតុផ្សំជាច្រើន ដោយគិតគូរខ្លាំងទៅលើមាតិកា, រសជាតិនៃសាច់រឿង, ទីតាំងមានសក្តានុពលស័ក្តិសម និងចាស់ទុំដែលអាចផ្តល់ចម្លើយពេញលេញ ក្នុងការផ្តល់នូវចំណេះដឹងថ្មីៗ បទពិសោធន៍សម្រាប់អ្នកទស្សនា។ ជាមួយគ្នានេះ ក្នុងវិបត្តិកូវីដ-១៩នេះ ទាមទារឱ្យអ្នកស្រីបត់បែនខ្លាំង ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ និងឆ្លៀតរកចំណូលបន្ថែម ដើម្បីបន្តដំណើរបេសកកម្មលើកកម្ពស់មុខម្ហូបខ្មែរទៅកាន់ពិភពលោក។   អ្នកស្រី រស់ រតនៈ ស្ថាបនិកគេហទំទ័រ Chef Nak... បើទោះបីជាមិនទាន់មានប្រភពចំណូលច្រើន ក្នុងការយកមកចំណាយលើកិច្ចការងារ ប៉ុន្តែអ្នកស្រី សង្ឃឹមក្នុងចិត្តថា នឹងមានម្ចាស់ក្រុមហ៊ុនក្នុងស្រុកមួយចំនួន សហការចាប់ដៃគូជាមិនខាន៕        
ដោយ៖ សុង សុធាវី 
  វចនានុក្រមមិនបានបញ្ជាក់ពីប្រភពនៃពាក្យ «ខារ៉ាអូខេ» នេះ ឡើយ ប៉ុន្តែពន្យល់ក្នុងន័យពីរបែបថា ជា ប្រភេទឧបករណ៍កម្សាន្តម៉្យាង ដែលគេអាចច្រៀងបញ្ចូលជាមួយបទភ្លេងដោយអានអក្សរលើអេក្រង់ :  ក្បាលចាក់ខារ៉ាអូខេ។     ន័យមួយទៀត ខារ៉ាអូខេ គឺជាទីកម្សាន្តសប្បាយមួយបែប ជាទូទៅនៅពេលរាត្រី ដោយមានការទទួលទានអាហារអមដោយការច្រៀងលេងកម្សាន្តជាមួយឧបករណ៍ឌីជីថលដែលរួមមានទូរទស្សន៍ មេក្រូ និងឧបករណ៍ផ្ដល់រូបភាព បទភ្លេង និងទំនុកច្រៀងជ្រើសរើសតាមការចូលចិត្ត :  ចូលខារ៉ាអូខេ, បន្ទប់ខារ៉ាអូខេ។    ត្រង់ពីពាក្យ «ខេធីវី» វចនានុក្រមដែលធ្វើបច្ចុប្បន្នកម្មពីវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ជាពាក្យកម្ចីពីភាសាអង់គ្លេស KTV។ ត្រង់ន័យខ្លឹមសារ វចនានុក្រមខ្មែរ២០២២ តម្រូវឱ្យចូលទៅមើលពាក្យ «ខារ៉ាអូខេ»៕        
ខារ៉ាអូខេ ជាប្រភេទឧបករណ៍ផង និងជាទីម្សាន្តសប្បាយមួយបែបផង។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ២០២២ ដែលរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
Emerald Resources ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនអូស្ដ្រាលីនេះ បានទទួលអាជ្ញាបណ្ណរុករករ៉ែ កាលពីខែកក្កដាឆ្នាំ២០១៧។ កាលពីចុងសប្ដាហ៍មុននេះ ក្រុមហ៊ុននេះបានប្រកាសថាប្រមូលទុនបាន ២៧លានដុល្លារអូស្ដ្រាលី (ប្រមាណជាង ១៩លានដុល្លារអាមេរិក) តាមរយៈការបោះផ្សាយលក់មូលបត្រ ដើម្បីជាប្រភពទុនអភិវឌ្ឍន៍អណ្ដូងរ៉ែមាសនៅអូរខ្វាវ។   លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ត្រូវបានស្រង់សំដីដោយការសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី៥ខែតុលាថា ក្រុមហ៊ុននេះត្រូវបានរំពឹងថានឹងចាប់ផ្ដើមទាញយករ៉ែមាសជាលើកដំបូងនៅដើមឆ្នាំ២០២០។ ទោះយ៉ាងណាលោក យស មុនីរ៉ាត់ មិនអាចបញ្ជាក់ពីទំហំប្រាក់ចំណូលដែលរដ្ឋាភិបាលនឹងទទួលបានពីគម្រោងនេះឡើយ។   កាលពីខែឧសភាឆ្នាំ២០១៧ ក្រុមហ៊ុន Emerald Resources បានចេញរបាយការណ៍សិក្សារបស់ខ្លួនដែលបង្ហាញថា កម្រោងរ៉ែមាសអូរខ្វាវ អាចផលិតមាសបានជាមធ្យម ១០៦០០០អោនស៍ (ជាង៣០០០គីឡូក្រាម) ក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះវាយតម្លៃថាប្រតិបត្តិការទាញយករ៉ែនេះនឹងមានរយៈពេល៧ឆ្នាំ និងប្រើទុនវិនិយោគ ៩៨លានដល្លារ៕  
ភ្នំពេញ៖ ក្រុមហ៊ុន Emerald Resources ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍រ៉ែមាស តំបន់អូរខ្វាវ ក្នុងខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្ដើមទាញយករ៉ែមាសជាលើកដំបូងនៅដើមឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមយោងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ 
ក្រុមជើងឯករងឆ្នាំចាស់សៀមរាបត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាបទទួលភ្ញៀវព្រៃវែង សម្រាប់ជំនួបជើងទី១ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅម៉ោង៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។ មុនឡើងមកជួបគ្នានៅវគ្គនេះ ក្រុមទាំងពីរបានទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះសៀមរាបបានទម្លាក់កណ្តាលដោយបាល់កាត់សេចក្តី ៣-១ ក្រោយប្រកួតពីរជើងពួកគេរក្សាលទ្ធផលស្មើ ៤-៤ រីឯព្រែវែងទម្លាក់កោះកុងជាមួយជ័យជម្នះទាំងពីរជើង ៨-១។ នៅម៉ោងដំណាលគ្នានេះដែរ ក្រុមការពារតំណែងជើងឯកត្បូងឃ្មុំ ត្រូវប្រជែងជាមួយក្រុមកែប នៅកីឡដ្ឋានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។ មុនឡើងមកជួបកែបនៅវគ្គនេះ ក្រុមត្បូងឃ្មុំបានទម្លាក់កំពង់ស្ពឺជាមួយជ័យជម្នះទាំងពីរជើង ៣-១ នៅវគ្គ៨ក្រុមចុងក្រោយ ខណៈកែបទម្លាក់កំពង់ឆ្នាំងជាមួយលទ្ធផល ៦-៥៕    
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តបានឈានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(១/២) ដោយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ មានការប្រកួតចំនួនពីរគូ ក្នុងនោះសៀមរាបស្វាគមន៍ព្រៃវែង ខណៈត្បូងឃ្មុំតទល់ជាមួយក្រុមកែប។
  ការទាមទារសំណងរបស់ Shakhtar កើតឡើងដោយសារ កាលពីខែមិថុនា FIFA បានសម្រេចឱ្យកីឡាករបរទេសដែលប្រកបអាជីពនៅលីគអ៊ុយក្រែនអាចផ្អាកកិច្ចសន្យារបស់ពួកគេជាមួយក្លិបបាន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។   ការសម្រេចរបស់ FIFA នៅកាលនោះ ក៏ត្រូវបានក្លិបនៅ UPL ប្តឹងទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ផងដែរ។ លោក Sergei Palkin នាយកប្រតិបត្តិ Shakhtar Donetsk បានប្រាប់កាសែត BBC ថាក្លិបលោកត្រូវទារសំណងពី FIFA តាមរយៈ CAS ចំនួន៥០លានដុល្លារ ដោយសារតែស្ថាប័នគ្រប់គ្រងកីឡាពិភពលោកមួយនេះសម្រេចដោយអយុត្តិធម៌។    «យើងត្រូវតែធ្វើដូច្នេះដោយសារតែសេចក្តីសម្រេចដ៏អយុត្តិធម៌របស់ FIFA។ ផលវិបាករបស់ក្លិប មានន័យថាក្លិបនឹងបន្តបាត់បង់ប្រាក់ចំណូលដ៏សំខាន់ពីកិច្ចព្រមព្រៀងជាមួយកីឡាករដែលយើងរំពឹងថានឹងទទួលបានក្នុងទំហំដ៏ច្រើន»។ នេះជាការបញ្ជាក់របស់លោក Palkin។   Shakhtar ក្លិបយក្សនៅអ៊ុយក្រែន ដែលស្ទើមិនបាត់មុខពីក្របខណ្ឌ Champions League និងជាក្លិបអភិវឌ្ឍន៍កីឡាករល្អៗជាច្រើនបន្តប្រាប់ BBC ថាខ្លួនបានបាត់បង់ប្រាក់លើកីឡាករបរទេសមានទេពកោសល្យ៤រូបខ្ទង់រយលានដុល្លារ ក្រោយពួកគេចាកចេញពីក្លិបដោយសារការសម្រេចរបស់ FIFA បែបនេះ៕   អត្ថបទទាក់ទង   លីគបាល់ទាត់អ៊ុយក្រែនដំណើរការឡើងវិញ ដោយកីឡដ្ឋានត្រូវបំពាក់ «លេណដ្ឋាន» ការពារគ្រាប់   
Shakhtar Donetsk ក្លិបកីឡាបាល់ទាត់នៃលីគកំពូលអ៊ុយក្រែន (UPL) ទារសំណង ៥០ លានដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្រោយមិនអាចទិញលក់កីឡាករបានដោយសារសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។
  លោក វ៉ាត់ ចំរើន បាននិយាយថា ការផ្សព្វផ្សាយបែបអវិជ្ជមាន តាមរយៈព័ត៌មានកីឡានៅតែមានច្រើនខណៈភាពវិជ្ជមានតិចតួចនៅឡើយ។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម CAMSOC បានថ្លែងក្នុងពិធីបើកវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថា៖«ការផ្សព្វផ្សាយព័ត៌មានកីឡាក្នុងប្រទេសកម្ពុជារបស់យើង គឺមានមុខពីរដូចគ្នា គឺទាំងភាពអវិជ្ជមាននិងភាពវិជ្ជមាន ប៉ុន្តែផលវិជ្ជមាននូវមានតិចនៅឡើយ ដោយសារការយល់ដឹងរបស់អ្នកសារព័ត៌មានកីឡាខ្លៈ មិនមានវិជ្ជាជីវៈកីឡានៅឡើយ ក្នុងការបំផុសបំផុលចលនាកីឡាទៅក្នុងសង្គមពេលបច្ចុប្បន្ន»។    សម្រាប់លោក វ៉ាត់ ចំរើន អ្នកកាសែតត្រូវស្រឡាញ់ និងចូលចិត្តកីឡា ជាពិសេសត្រូវតាំងខ្លួន ដូចជាអាជ្ញាកណ្ដាលក្នុងការផ្សព្វផ្សាយព័ត៌មាន តាមបែប Fair Play នៃកីឡា។   លើសពីនេះទៀត លោក វ៉ាត់ ចំរើន ក៏ស្នើឲ្យអ្នកសារព័ត៌មានកីឡាទាំងអស់ ស្វែងយល់អំពីតួនាទី និងភារកិច្ចឲ្យបានត្រឹមត្រូវ តាមបែបជំនាញកីឡា ដើម្បីជាកម្លាំងជំរុញព័ត៌មានពិតៗពីវិស័យកីឡាដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសការផ្សព្វផ្សាយពីការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ខាងមុខ។   វគ្គសិក្សាស្តីពី «តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន» នេះ មានសិក្ខាកាមចូលរួមជិត១០០នាក់ ទាំងអ្នកដែលរៀនតាមប្រព័ន្ធ Zoom និងអ្នកដែលរៀនផ្ទាល់នៅទីស្នាក់ការ NOCC។  សហការរៀបចំឡើងដោយមូលនិធិជប៉ុន និងក្លិបអ្នកកាសែតកម្ពុជា និងគាំទ្រដោយ CAMSOC និង NOCC វគ្គសិក្សានេះ ចែកចេញទី២វគ្គ ដោយវគ្គទី១ សិក្សារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១-៤ វិច្ឆិកា ២០២១ ចំណែកវគ្គទី២ ចាប់ពីថ្ងៃទី៦-៩ ខែធ្នូ ២០២១។   នៅថ្ងៃដំបូង សិក្ខាកាមបានសិក្សារៀនសូត្រពីបទពិសោធន៍ការងាររបស់ លោក យ៉ុស៊ិដា សេអ៊ិឈិ អតីតអ្នកសារព័ត៌មានកីឡានៅសារព័ត៌មាន Nikkei Inc ហើយបច្ចុប្បន្នជាមន្ត្រីបម្រើការនៅក្លិបបាល់ទាត់អាជីព Kashima Antlers FC នៃក្របខណ្ឌ J League។ លោកបានធ្វើបទបង្ហាញស្តីពីទ្រឹស្តីទូទៅនៃសារព័ត៌មានកីឡា៕
នាពិធីបើកវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានជំរុញឱ្យមានការផ្សព្វផ្សាយពីភាពវិជ្ជមានកីឡា ឱ្យបានច្រើនជាងអវិជ្ជមាន ដើម្បីកុំឱ្យប៉ះពាល់ដល់ចលនាកីឡាជាតិ។
ថ្ងៃឈប់សម្រាកសាធារណៈទាំង២២ថ្ងៃក្នុងឆ្នាំ២០២០ ដែលកម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួល រួមមាន៖  -ថ្ងៃទី១ ខែមករា៖ ទិវាចូលឆ្នាំសកល -ថ្ងៃទី៧ ខែមករា៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ -ថ្ងៃទី៨ ខែមីនា៖ ទិវាអន្តរជាតិនារី -ថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ -ថ្ងៃទី១ ខែឧសភា៖ ទិវា ពលកម្មអន្តរជាតិ -ថ្ងៃទី៦ ខែឧសភា៖ ពិធីបុណ្យវិសាខបូជា -ថ្ងៃទី១០ ខែឧសភា៖ ពិធីបុណ្យព្រះរាជពិធីច្រត់ព្រះនង្គ័ល -ថ្ងៃទី១៤ ខែឧសភា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ -ថ្ងៃទី១៨ ខែមិថុនា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី -ថ្ងៃទី១៦-១៧-១៨ ខែកញ្ញា៖ ពិធីបុណ្យភ្ជុំបិណ្ឌ -ថ្ងៃទី២៤ ខែកញ្ញា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ -ថ្ងៃទី១៥ ខែតុលា៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ -ថ្ងៃទី២៩ ខែតុលា៖ ព្រះរាជពិធីគ្រងព្រះរាជសម្បត្តិរបស់ព្រះមហាក្សត្រ -ថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា៖ ព្រះរាជពិធីបុណ្យអុំទូក -ថ្ងៃទី៩ ខែវិច្ឆិកា៖ ពិធីបុណ្យឯករាជ្យជាតិ៕
ភ្នំពេញ៖  គ្រប់កម្មករនិយោជិត នៅតែទទួលបានប្រាក់ឈ្មួលដដែល សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈចំនួន២២ថ្ងៃ នៅក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើតាមប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្មួលប្រចាំឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលរក្សាកញ្ចប់ថវិកាជាតិមួយចំនួនសម្រាប់ទុកអោយសារព័ត៌មានរបស់រដ្ឋ។ សារព័ត៌មានរបស់រដ្ឋទទួលបានថវិកាពីរដ្ឋ តែសារព័ត៌មានទាំងនោះ មានភារកិច្ច និងតួនាទីឯករាជ្យ ហើយសារព័ត៌មានទាំងនោះ អាចសរសេររិះគន់ ឬសរសើររដ្ឋាភិបាលរដ្ឋាភិបាលរបស់ខ្លួនទៅតាមការពិតជាក់ស្តែងដោយគោរពតាមវិជ្ជាជីវៈសារព័ត៌មាន។ រដ្ឋាភិបាលផ្តល់ថវិកាដល់សារព័ត៌មានរដ្ឋមែន តែរដ្ឋាភិបាលគ្មានសិទ្ធិ និងគ្មានឥទ្ធិពលលើសារព័ត៌មានទាំងនោះឡើយ។ និយាយអោយសាមញ្ញ តាមបែបផ្សេង គឺថា មិនមែនផ្តល់ហិរញ្ញវត្ថុហើយ សារព័ត៌មានទាំងនោះ ក្លាយទៅជាឧបករណ៍នយោបាយដាច់ថ្លៃរបស់រដ្ឋាភិបាលនោះទេ។ អ្នកសារព័ត៌មានរដ្ឋទាំងនោះ មិនធ្វើការបម្រើរដ្ឋាភិបាលទេ តែធ្វើការបម្រើប្រជាពលរដ្ឋរបស់ពួកគេ ពីព្រោះ ថវិកាសម្រាប់ដំណើរការសារព័ត៌មានរដ្ឋទាំងនោះ មើលទៅហាក់បីដូចជាថវិកាចេញពីរដ្ឋមែន តែតាមពិត ប្រភពរបស់វាបានមកពីការបង់ពន្ធរបស់ពលរដ្ឋទៅវិញទេ។ ដូច្នេះ ត្រឡប់មកវិញ សារព័ត៌មានជារបស់រដ្ឋមែន តែត្រូវតែបម្រើមហាជនដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ និយាយអោយខ្លី មានន័យថា ពលរដ្ឋជួលអ្នកសារព័ត៌មានអោយតាមឃ្លាំមើលការគ្រប់គ្រងរដ្ឋទាំងមូលដើម្បីអោយប្រាកដថា វាដំណើរការត្រឹមត្រូវឬទេ? តើមន្ត្រីរាជការរដ្ឋាភិបាលមានធ្វើអំពើផ្តេសផ្តាសឬទេ? នៅក្នុងសង្គមសេរី មន្ត្រីភាគច្រើនបានយល់ច្បាស់ថា ខ្លួនគេគឺជាមន្ត្រីសាធារណៈដែលត្រូវបម្រើផលប្រយោជន៍ពលរដ្ឋ ដូច្នេះ រាល់កិច្ចការរបស់រដ្ឋត្រូវតែបង្ហាញជូនអ្នកកាសែត ហើយអ្នកកាសែតត្រូវរាយការណ៍បន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ អ្នកកាសែតមិនមែនជាអ្នករុកគួនមន្ត្រីទេ តែពួកគេធ្វើការងារក្នុងតួនាទី ដើម្បីបម្រើពលរដ្ឋដែលចង់ដឹងពីសកម្មភាពរបស់មន្ត្រីរដ្ឋាភិបាលទាំងនោះ។ ឧទាហរណ៍ថា នៅពេលដែលចៅហ្វាយខេត្តមួយចង់វិនិយោគបើកកាស៊ីណូមួយកន្លែងនៅក្នុងខេត្តរបស់គាត់ ប្រជាពលរដ្ឋចង់ដឹងពីគម្រោងកាស៊ីណូនោះ។ តើមូលហេតុអ្វីបានជាលោកចៅហ្វាយខេត្តមានបំណងឬសម្រេចសាងសង់កាស៊ីណូ? តើអ្វីខ្លះជាផលប្រយោជន៍សម្រាប់ខេត្ត និងសង្គម? តើអ្វីខ្លះជាផលប៉ះពាល់ដល់សង្គម? សំណួរទាំងអស់នេះ មិនមែនអ្នកកាសែតចង់ដឹងទេ តែមហាជនជាអ្នកចង់ដឹង ហើយដើម្បីអោយមហាជនដឹងបាន គឺត្រូវឆ្លងកាត់ស្ពានដែលជាអាជីពសារព័ត៌មាននេះឯង។ ត្រង់ចំណុចឧទាហរណ៍ខាងលើនេះ នៅក្នុងសង្គមសេរី អភិបាលខេត្តមិនអាចគិតថា នេះជារឿងផ្ទៃក្នុង ឬនេះជារឿងឯកជនបានឡើយ។ ម្យ៉ាងទៀត ចៅហ្វាយខេត្តក៏មិនអាចបដិសេធការបង្ហាញព័ត៌មាននេះបានឡើយ។ នៅក្នុងសង្គមប្រជាធិបតេយ្យដដែល មន្ត្រីជាន់ខ្ពស់មិនសូវមានគំនិតគិតថា ត្រូវតែគេចមុខពីអ្នកកាសែតទេ ពីព្រោះ នៅពេលដែលពួកគេកាន់តំណែងខ្ពស់ ជាលក្ខណៈស្វ័យប្រវត្តិ ពួកគេត្រូវតែឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលជាសាវ័ករបស់ប្រជាពលរដ្ឋ។ ប្រសិនបើមន្ត្រីជាន់ខ្ពស់ មិនចង់អោយអ្នកសារព័ត៌មានរំខាន លុះត្រាតែមន្ត្រីរូបនោះ កុំស្ថិតនៅក្នុងតំណែងជាន់ខ្ពស់ដែលទទួលបានការគាំទ្រពីរាស្ត្រ។ ម្យ៉ាងទៀត មន្ត្រីដែលរអានឹងអ្នកសារព័ត៌មាន មន្ត្រីរូបនោះ អាចមានភាពអាថ៌កំបាំង។ រាស្ត្រអាចផ្តល់តំណែងជូនមន្ត្រីជាន់ខ្ពស់បាន តែត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់មិនអាចលាក់បាំងសកម្មភាពរបស់ខ្លួនដែលត្រូវបម្រើរាស្ត្រឡើយ។ តម្លាភាពនៅក្នុងទីងងឹត គឺជារឿងអាថ៌កំបាំង និងជារឿងគួរអោយសង្ស័យ។ សរុបសេចក្តីមក នៅក្នុងសង្គមមួយ មិនថា ជាសង្គមប្រជាធិបតេយ្យ ឬជាសង្គមពាក់កណ្តាលសេរី ឬជាសង្គមនិយម ឬជាសង្គមកុំម្មុយនីសក៏ដោយ សារព័ត៌មានមានតួនាទីមិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកអភិវឌ្ឍប្រទេសមួយអោយដើរនៅលើផ្លូវយុត្តិធម៌ ស្អាតស្អំ គ្មានអំពើពុករលួយ គ្មានគំនិតបក្សពួកនិយម មានសីលធម៌ល្អ។ល។ ផ្អែកនៅលើទិដ្ឋភាពជាក់ស្តែងរបស់សង្គមមួយ វាតែងតែមានហើយមនុស្សល្អ និងអាក្រក់។ អ្នកកាសែត ក្នុងតួនាទី និងមសិការរបស់ខ្លួន ត្រូវចូលរួមលើកស្ទួយកិត្តិយសបុគ្គលគំរូ តែតាមប្រមាញ់បុគ្គលអាក្រក់។ តាមរយៈការតាមប្រមាញ់នេះហើយ ដែលអាចធ្វើអោយសង្គមមួយដែលធ្លាប់មានមនុស្សអាក្រក់ច្រើន កែខ្លួនទៅជាមនុស្សល្អច្រើនវិញ។ មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មាន គឺជាវេទិការចែកចាយផ្លាស់ប្តូរព័ត៌មាន បណ្តុះគំនិតបញ្ញាពិចារណា និងជាទីកន្លែងកម្សាន្តអារម្មណ៍ជាដើម។ វត្តមានសារព័ត៌មាននៅក្នុងសង្គមមួយអាចជួយជំរុញអោយមនុស្សល្អ រឹតតែចង់ធ្វើល្អតាមរយៈការចុះផ្សាយលើកទឹកចិត្ត និងកាត់បន្ថយចំនួនមនុស្សដែលធ្វើអំពើអាក្រក់ តាមរយៈការចុះផ្សាយបែបរិះគន់ស្ថាបនាជាដើម។ គ្មានវត្តមានសារព័ត៌មានអាជីព ប្រទេសនេះ ឬនោះ  រីកចម្រើនយឺត និងពោរពេញទៅដោយភាពមិនប្រក្រតី។ ផ្ទុយទៅវិញ ក្នុងប្រទេសមួយដែលមានសារព័ត៌មានសម្បូរបែប ប្រទេសនេះ ឬនោះ អភិវឌ្ឍលឿនបំផុត។ «អ្នកសារព័ត៌មានមិនមែនជាសត្រូវនៃសង្គមទេ តែជាដៃគូរអភិវឌ្ឍន៍»៕
ភ្នំពេញ៖ នៅក្នុងប្រទេសកុំម្មុយនីសមួយចំនួន ថ្នាក់ដឹកនាំខ្លះ ចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ មានន័យថា ក្នុងក្រសែភ្នែករបស់ពួកគេ អ្នកកាសែត គឺជាអ្នករំខានកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ តែនៅក្នុងសង្គមប្រជាធិបតេយ្យវិញ អ្នកសារព័ត៌មានត្រូវបានគេចាត់ទុកថា ជាអ្នកឃ្លាំមើលសង្គម ជាអ្នកសង្កេតការណ៍សង្គម ឬជាកញ្ចក់សម្រាប់អោយមន្ត្រីខូចឆ្លុះមើលខ្លួនឯងដើម្បីដុះក្អែលចេញ។ ក្នុងខណៈពេលដែលមន្ត្រីក្នុងប្រទេសកុំម្មុយនីសមួយចំនួនចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ឬជាតួអង្គចាក់រុកនោះ នៅក្នុងសង្គមប្រជាធិបតេយ្យសេរីឯណេះវិញ អ្នកកាសែតត្រូវបានគេចាត់ទុកថា ជាដៃគូរអភិវឌ្ឍប្រទេសដោយខានមិនបាន។ តើហេតុអ្វីបានជាសារព័ត៌មានជាដៃគូរអភិវឌ្ឍប្រទេស?
កីឡាការិនីប៉ារ៉ាអត្តពលកម្ម យិន សូត ទទួលបានមេដាយមាសលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T11 ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃអង្គារទី៦ ខែមិថុនា នេះ។   «ខ្ញុំពិការតែចិត្តមិនពិការឡើយ ខ្ញុំមានឆន្ទះលើកមុខមាត់ឱ្យប្រទេសជាតិ»។ កីឡាការិនី យិន សូត បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់សារព័ត៌មានថ្មីៗ ក្រោយទទួលជ័យជម្នះលើកីឡាការិនីវៀតណាម សម្រាប់ការចូលរួមប្រកួតលើកដំបូងបំផុតលើវិញ្ញាសាចម្ងាយ៨០០ម៉ែត្រ។     កីឡាការិនីរូបនេះ បានរៀបរាប់ថា ខ្លួនហាក់គ្មានកម្លាំងឡើយ មុនពេលប្រកួត ប៉ុន្តែកម្លាំងចិត្តបានកើតមានឡើង បន្ទាប់ពីប្រឹងរត់ រហូតនាំមុខគូប្រជែងខ្លួន។ «មានអារម្មណ៍ថា សប្បាយចិត្ត និយាយលេងចេញ សប្បាយចិត្តខ្លាំងមែនទែន»។ នេះជាអារម្មណ៍របស់កីឡាការិនី យិន សូត ក៏ជាកីឡាករដឹកដៃរបស់ខ្លួន ព្រោះកន្លងមក គាត់ធ្លាប់តែរត់ចម្ងាយខ្លី ១០០ម៉ែត្រ, ២០០ម៉ែត្រ និង៤០០ម៉ែត្រប៉ុណ្ណោះ។   ក្នុងការប្រកួតប្រជែងវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T11 នេះ កីឡាការិនី យិន សូត ប្រើថិរវលា ០២:៥៦.៧៤០ ដោយនាំមុខកីឡាការិនីវៀតណាម Nguyen Kim Xuyen (០៣:០៥.៤៦០)។ កីឡាការិនី ក្រឹម ឡុង ដែលអត្តពលិកម្នាក់ទៀតរបស់កម្ពុជា ទទួលបានមេដាយសំរឹទ្ធជាមួយថិរវេលា ០៣:៣៦.៣១០។     សម្រាប់កីឡាការិនី យិន សូត នេះជាមេដាយទីពីររបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅទឹកដីកំណើត ដោយកាលពីថ្ងៃទី៥ ខែមិថុនា កីឡាការិនីរូបនេះ ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ T11 តាមរយៈការបញ្ចប់ចំណាត់ថ្នាក់លេខ៣បន្ទាប់ពីកីឡាការិនីថៃ Suneeporn Tanomwong និងកីឡាការិនីឥណ្ឌូណេស៊ី Susan Unggu៕      
ដោយ អ៊ុត រស្មី និង តន ចាន់រិទ្ធារ៉ា
ការចាកចេញរបស់ Messi នឹងជួយ Barcelona កាត់បន្ថយចំណាយក្នុងចំនួនច្រើនលើថ្លៃពលកម្ម។ ក៏ប៉ុន្តែ ក្លិបរហស្សនាមអ្នកមានបុណ្យ ក៏ទំនងជាត្រូវខាតបង់ចំណូលវិញមិនស្ទើរដែរ ដ្បិតលែងមានវត្តមានរបស់ប្រធានក្រុមរូបនេះ នៅរដូវកាល ២០២១-២២។ នេះបើតាមការផ្សាយរបស់កាសែត Marca នៅថ្ងៃទី១០ ខែសីហា។   កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន បានបន្សល់ទុកអនុស្សាវរីយជាច្រើននៅ Camp Nou ហើយក្រុមរបស់អ្នកចាត់ការទូទៅលោក Ronald Koeman ក៏នឹងសល់ចន្លោះប្រហោង ដែលមិនទាន់អាចមានអ្នកជំនួស Messi បានភ្លាមៗនោះទេ នៅរដូវកាលនេះ។    យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនវិភាគលើចំណូលចំណាយទីផ្សារ Brand Finance  ការចាកចេញរបស់ Messi នឹងធ្វើឱ្យតម្លៃស្លាកយីហោរបស់ Barcelona ធ្លាក់ចុះ១១ភាគរយ ដែលមានន័យថា ពួកគេអាចខាតបង់១៦០លានដុល្លារ នៅឆ្នាំ២០២១ នេះ។   របាយការណ៍របស់ Brand Finance សម្រាប់ឆ្នាំ ២០២១ បង្ហាញថា ក្រុម Barcelona នៅពីក្រោយតែក្រុមគូប្រជែង Real Madrid ប៉ុណ្ណោះ ក្នុងនាមក្លិបកីឡាបាល់ទាត់ មានស្លាកយីហោមានតម្លៃថ្លៃបំផុតលើលោក។   មិនតែប៉ុណ្ណោះ ក្លិបយក្សអេស្ប៉ាញមួយនេះ ក៏នឹងត្រូវខាតបង់លើថ្លៃពាណិជ្ជកម្មផងដែរ ក្នុងនោះសម្លៀកបំពាក់កីឡាករ និងទំនិញផ្សេងទៀត រំពឹងថា នឹងលក់បានតិចបើគ្មាន Messi។ ទាំងនេះអាចនាំឱ្យ Barca ខាតបង់ប្រាក់ចំណូលពាណិជ្ជកម្មយ៉ាងច្រើនរហូតដល់ ៩០ លានដុល្លារឯណោះ។ ក្រៅពីនេះ ចំនួនអ្នកចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាននាជំនួបផ្សេងៗរបស់ Barcelona ជាពិសេសនៅរដូវកាលនេះ អាចនឹងធ្លាក់ចុះខ្លាំង។   សូមរម្លឹកថា នៅពេល Cristiano Ronaldo ចាកចេញពី Real Madrid ក្នុងឆ្នាំ ២០១៨ តម្លៃក្លិបបានធ្លាក់ចុះរហូតដល់ទៅ ១៩ ភាគរយឯណោះ៕  
Lionel Messi និងក្លិប Barcelona បានប្រកាសលាគ្នារួចរាល់ហើយ ក្រោយរួមរស់ជាមួយគ្នា១៨រដូវកាល។ ការចាកចេញរបស់តារាឆ្នើម Messi នឹងធ្វើឱ្យក្លិបយក្សអេស្ប៉ាញមួយនេះ បាត់ចំណូលរាប់រយលានដុល្លារអាមេរិក។
អាជ្ញាធរមានសមត្ថកិច្ច បានសង្កេតឃើញ មានការផ្សព្វផ្សាយ ចរាចរ ទិញលក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដូចជា KH coin, Suncoin, K coin, One-coin, Forex coin និងកាក់អេឡិចត្រូនិកប្រហាក់ប្រហែល យ៉ាងសកម្មនៅកម្ពុជា ដែលមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច។ បើតាមសេចក្ដីថ្លែងការណ៍ ដែលចុះហត្ថលេខាកាលពីខែឧសភា ដដែលនេះ បានចាត់ទុកសកម្មភាពទាំងនេះថាខុសច្បាប់។ ស្ថាប័នទាំងបីនេះ បានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលផ្សព្វផ្សាយ កៀរគរមូលនិធិ និងធ្វើអាជីវកម្មកាសអេឡិចត្រូនិក និងបានអំពាវនាវដល់សាធារណជនត្រូវប្រុងប្រយ័ត្នពីសកម្មភាពទាំងនោះ។ សេចក្ដីថ្លែងការណ៍នេះ បានពន្យល់ពីហានិភ័យដែលអាចកើតមានដល់សាធារណជន ដែលបង្កឡើងពីកាសអេឡិចត្រូវនិក។ ទី១/ការជួញដូរគ្មានវត្ថុធានាសងត្រលប់មកវិញ ទី២/ទទួលរងការខាតបង់លើការវិនិយោគ ដោយសារតែតម្លៃចារឹករបស់កាសអេឡិចត្រូនិកប្រែប្រួលគ្មានមូលដ្ឋានច្បាស់លាស់ ទី៣/ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ និងទី៤/អ្នកប្រើប្រាស់កាសអេឡិចត្រូនិកពុំមានអត្តសញ្ញាណច្បាស់លាស់ ដែលបង្កហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕
ភ្នំពេញ៖ ស្ថាប័នទាំងបី រួមមាន ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានរួមគ្នាព្រមានលើការធ្វើអាជីវកម្មរូបិយបណ្ណអេឡិចត្រូវនិក និងអំពាវឲ្យសាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ពីការបង់ខាតដោយសាររូបិយបណ្ណទាំងនោះ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងបីនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសរបស់ស្ថាប័នទាំងនេះ នៅថ្ងៃទី១៩ខែមិថុនា។
«កិច្ចពិភាក្សាខាងលើ បានផ្តោតលើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តក្នុងពេលខាងមុខ ជាពិសេសមូលហេតុដែលនាំឲ្យគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត»។ នេះជាសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។   កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកឯកអគ្គរដ្ឋទូតបារាំង និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានចូលទៅជួបសម្តេច ស ខេង ម្តងទាំង២នាក់ នៅវិមានសន្តិភាព។ ផ្អែកតាមសំណេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតបារាំងដដែល លោកឯកអគ្គរដ្ឋទូតនៃប្រទេសស៊ីវិល័យទាំង២នេះ លើកឡើងដូចគ្នាថា ការបោះឆ្នោត គឺជាពេលវេលាដ៏សំខាន់ក្នុង «ជីវិតប្រជាធិបតេយ្យ» នៅកម្ពុជា ហើយថែមទាំងបានរម្លឹកពីការប្រកាន់យកនូវការបោះឆ្នោតដោយសេរី តម្លាភាព និងពហុបក្ស។    ពីឆ្វេងដៃទៅ៖ លោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ថតជាមួយគ្នា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង មានសរសេរពីប្រសាសន៍របស់សម្តេច ជុំវិញការបោះឆ្នោត តែពុំឃើញមានសរសេរពីការឆ្លើយតបរបស់សម្តេច ទៅកាន់លោកឯកអគ្គរដ្ឋទូតទាំងវិញ ជុំវិញរឿងគណបក្សភ្លើងទៀនឡើយ។ សម្តេច ប្រាប់ទៅលោកទូតទាំង២នេះ មានគណបក្ស១៨ ដែលនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតខាងមុខ។   ជាមួយគ្នានេះ សម្តេចរដ្ឋមន្រ្តី បានលើកយកពិសោធរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតកន្លងមក ចែករំលែកដល់ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។ សម្តេច លើកឡើងថា ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ក្នុងការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ។    «សម្តេច បានបង្ហាញសុទិដ្ឋិនិយមចំពោះបរិយាកាសសន្តិសុខបម្រើដល់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីមហាផ្ទៃ។   សូមរម្លឹកថា គណបក្សភ្លើងទៀន ខ្វះឯកសារ១សន្លឹក គឺប្រកាសដើម ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឲ្យចូលរួមប្រកួត។ គណបក្សភ្លើងទៀន បានបាត់ប្រកាសដើមនេះ នៅឆ្នាំ២០១៧។      ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកាន់អំណាច តាំងពីដើមមក៕ 
លោកឯកអគ្គរដ្ឋទូតបារាំង និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លើប្រធានបទផ្សេងៗ ដោយក្នុងនោះ ក៏មានពាក់ព័ននឹងគណបក្សភ្លើងទៀន ដែលត្រូវគេមើលឃើញជាគណបក្សជំទាស់លេចធ្លោជាងគេផងដែរ។
  រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញប្រកាសថាមានអ្នកវិជ្ជមានកូវីដ-១៩ ២ករណីថ្មីដែលជាពលករត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី៨ឧសភា។   ស្រ្តីម្នាក់មានឈ្មោះ ខេន ចន្ធូ អាយុ ២៨ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ ភាព សុគុណអាយុ២៥ឆ្នាំ។អ្នកទាំង២ រស់នៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ។    ដោយឡែកនៅក្នុងខេត្តកំពតវិញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមចារឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ តាមសេចក្ដីជូនដំណឹង អ្នកទាំង៦រូបនេះមានឈ្មោះ តេច ចិន្តា អាយុ២៨ឆ្នាំ, ឌុល សុភក្ត្រា អាយុ១៣ឆ្នាំ,ហាន់វណ្ឌី អាយុ៣៥ឆ្នាំ, ឡុង ជ្រៀន អាយុ៣៤ឆ្នាំ, ឯម វណ្ណី អាយុ៣៣ឆ្នាំ និងរ៉េត គន្ធា អាយុ២៨ឆ្នាំ។ អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល នឹងអ្នកកើតកូវីដ-១៩នេះ មានចំនួន៨០នាក់។   សម្រាប់ខេត្តព្រៃវែងវិញអ្នកកើតកូវីដ-១៩ ចំនួន ៤ករណីមានឈ្មោះ សុន សឿន អាយុ៦១ឆ្នាំ, ញឿនមករាអាយុ៣៨ឆ្នាំ រស់នៅក្នុងស្រុកពារាំង, ឈ្មោះ ដេន សុកេនអាយុ២៩ឆ្នាំរស់នៅក្នុងស្រុកពាមរក៌ និង អ៊ាន ចាន់ទ្រា អាយុ១៩ឆ្នាំមកពីរាជធានីភ្នំពេញ។នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រៃវែង។   បន្ថែមពីនេះ ខេត្តកំពងចាមរកឃើញអ្នកកើតកូវីដ-១៩ ២ករណី មានឈ្មោះ អ៊ន ស៊ីឌឿន អាយុ២៨ឆ្នាំជាកម្មការនីរោងចក្រនៅភ្នំពេញ បានធ្វើដំណើរមកខេត្តកំពង់ចាមនៅថ្ងៃទី ៥ឧសភានិងរកឃើញថាមានជំងឺកូវីដ-១៩នៅថ្ងៃទី៨ឧសភា។ ស្រ្តីវិជ្ជមានកូវីដ-១៩ ១នាក់ទៀតមានឈ្មោះ ចាន់ថា កាណេន អាយុ២៨ឆ្នាំ ជាកម្មការនី នៅរោងចក្រឈងខប ក្នុងស្រុកបាធាយ។   ខេត្តប៉ៃលិនក៏មានអ្នកវិជ្ជមានកូវីដ-១៩ ១ករណីផងដែរ លើបុរសវ័យ២៨ឆ្នាំ ឈ្មោះ វ៉ន សីហារស់នៅរាជធានីភ្នំពេញនិងបានធ្វើដំណើរទៅខេត្តប៉ៃលិន។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បុរសរូបនេះមិនទាន់បានធ្វើដំណើរដល់ខេត្តប៉ៃលិនទេដោយក្រុមគ្រូពេទ្យប្រចាំការនៅព្រំប្រទល់ខេត្តបាត់ដំបង-ប៉ៃលិនធ្វើតេស្តរហ័សលើបុរសរូបនេះចំនួន២លើក និងទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ទាំង២លើក។   រដ្ឋបាលខេត្តទាំងអស់នេះបានអំពាវនាវដល់អ្នកបានប៉ះពាល់ នឹងអ្នកកើតកូវីដ-១៩ ទាំងអស់ ត្រូវធ្វើចត្តាឡីស័កនិងដាមដានសុខភាពរបស់ខ្លួន។ ករណីមានការសង្ស័យ ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩។   គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៩២៣៧នាក់ដែលក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់មាន១២០នាក់៕  
ខេត្តកំពត មានករណីវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់បន្ថែម ខណៈខេត្តព្រៃវែងមានចំនួន៤នាក់។ ខេត្តកំពង់ចាម និងឧត្តរមានជ័យមាន ២ករណីរៀងខ្លួន រីឯខេត្តប៉ៃលិន១ករណី។  នេះបើតាមសេចក្ដីជូនដំណឹង និងប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តនីមួយៗ។
Pre Wedding ត្រូវ បានដាក់តាំងបង្ហាញនៅមុខរោង និងស្លាយត្រូវបានបញ្ចាំងដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៅក្នុងរោង នៃការប្រារព្ធពិធីរៀបមង្គលការនីមួយៗ ដើម្បីឲ្យភ្ញៀវកិត្តិយស ដែលអអញ្ជើញមក ចូលរួមក្នុងពិធីមង្គលការ បានទស្សនាកម្សាន្ត។ អាពាហ៍ពិពាហ៍ ជាពិធីប្រពៃណី ដ៏មានតម្លៃ ទាំងសម្រាប់សាមីគូស្រករ សាមីគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ការថតរូបអនុស្សាវរីយ៍ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ឬមុនអាពាហ៍ ពិពាហ៍ (Pre Wedding) ក៏ជារឿងសំខាន់ដែរ សម្រាប់គូរស្រករ ព្រោះជារូបភាពស្តីពីប្រវត្តិគូស្នេហ៍ មុនឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ចូលមកដល់។ រូបថត គឺជាឯកសារប្រវត្តិសាស្ត្រ នៃជីវិតអាពាហ៍ពិពាហ៍គ្រប់រូប សម្រាប់កូនចៅទៅថ្ងៃក្រោយ ហើយអ្វី ដែលសំខាន់ មិនអាចខ្វះបានមួយទៀតនោះ គឺការជ្រើសរើសដៃគូ ឬក្រុមហ៊ុនថតរូប PreWeddingតែម្តង។ការជ្រើសរើសអ្នកជំនាញថតរូបបានត្រឹមត្រូវគឺហាក់រើសបានកំណប់រូបភាព ដ៏មហាសាលផងដែរ។ ANUSA នឹងផ្តល់ជូននូវអ្នកជំនាញ ផ្នែកថតរូប Pre Wedding តាមបែបធម្មជាតិនឹងផ្តល់ប្រឹក្សា ដោយសេចក្តីថ្លៃថ្នូរ ចំពោះទីតាំង ដែលលោកអ្នកចង់បាន។ ក្រៅពីរូបភាពដ៏ស្រស់ស្អាត តាមបែបធម្មជាតិ នៅតាមតំបន់ទេសចរណ៍បែបកែច្នៃ  បែបធម្មជាតិ និងបែបវប្បធម៌ ដ៏ល្បីៗនៅកម្ពុជា ទិដ្ឋភាព ទេសភាព  មុំរូបថត និងហ្វ្រេមរូបថត ពន្លឺ ពណ៌ ភាពច្បាស់ ត្រូវបានសំរិតសំរាំង យ៉ាងចិត្តទុកដាក់ ឲ្យល្អឥតខ្ចោះពីអ្នកជំនាញ ផ្នែកថតរូប។
ភ្នំពេញ៖ជាទូទៅការថតរូបតុបតែងបម្រុងទុកមុនពេលថ្ងៃរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Weddingគឺជាចរន្តថ្មដ៏ពេញនិយមបំផុតមួយសម្រាប់គូស្រករអាពាហ៍ពិពាហ៍ទាំងនៅលើពិភពលោក និងនៅកម្ពុជាបច្ចុប្បន្ន ទាំងនៅទីប្រជុំជន ទីក្រុង និងរហូតដល់ទីជនបទ។
   កិច្ចប្រជុំរវាងប្រធានាធិបតី ជាមួយបណ្តាមេដឹកនាំគណបក្សទាំងពីរនៅក្នុងសភាទាំងពីរថ្នាក់នេះធ្វើឡើងជាលើកដំបូងបំផុត បន្ទាប់ពីសភាផ្អាកកិច្ចប្រជុំចុងខែធ្នូ ទុកឲ្យរដ្ឋាភិបាលសហព័ន្ធបិទបណ្តោះអាសន្នព្រោះខ្វះលុយសម្រាប់ចាយវាយ។    គ្រប់គ្នារំពឹងថា លោក ត្រាំ និងមេដឹកនាំបក្សប្រជាធិបតេយ្យអាចនឹងរកចំណុចរួមឲ្យបានដើម្បីដោះស្រាយចំណុចប្រទាំងប្រទើស «លុយសង់ជញ្ជាំង ប្រាំពាន់លានដុល្លារ»ដែលលោក ត្រាំ ទាមទារ ដើម្បីឈានទៅបញ្ចប់ការបិទរដ្ឋាភិបាលបណ្តោះអាសន្ននេះ។ ការបិទរដ្ឋាភិបាលដោយផ្នែកនេះឈានដល់សប្តាហ៍ទីពីរហើយ។    យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា គេមិនបានដឹងថា អ្នកណាខ្លះត្រូវបានអញ្ជើញ ហើយអ្នកណាខ្លះនឹងមកចូលរួមប្រជុំនៅសេតវិមានជាមួយលោក ត្រាំឡើយ។  សមាជិកបក្សប្រជាធិបតេយ្យដែលត្រូវឡើងកាន់កាប់សភាតំណាង (House of Representatives) នៅថ្ងៃព្រហស្បតិ៍ទី ៣ខែមករានោះចង់ឲ្យមានការបើករដ្ឋាភិបាលវិញដោយមិនចាំបាច់ខ្វល់រឿងចម្រូងចម្រាសសង់ជញ្ជាំងព្រំដែនឡើយ។ ប៉ុន្តែជាធម្មតា វានឹងពិបាកសម្រេច ដ្បិតវាជាអ្វីដែលលោក ត្រាំ ទាមទារឲ្យខាងតែបានដែរ។   យ៉ាងណាក៏ដោយ លោក ត្រាំ ហាក់បង្ហាញជំហររឿងទន់ជាង និងមានលក្ខណៈផ្សះផ្សាជាងមុន ដោយសារលោកចង់ជំរុញឲ្យសមាជិកបក្សប្រជាធិបតេយ្យត្រឡប់មកចូលតុចរចាវិញដែរ។ តាមសារ សរសេរលើ Twitter ចុងសប្តាហ៍នេះ លោក ត្រាំ បានប្រាប់ទៅតំណាងបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi ដែលនឹងឡើងជាប្រធានសភាតំណាងឲ្យត្រៀមបង្កើតកិច្ចព្រមព្រៀងរួមគ្នា និងឈានទៅបញ្ចប់ការបិទរដ្ឋាភិបាលនេះ ព្រោះគ្មានអ្នកណាចង់ឃើញការបន្តបិទរដ្ឋាភិបាលបន្តអូសបន្លាយឡើយ។    ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ឡើងវិញដែរថា ការបន្តប្រឆាំងនឹងការសងសង់ជញ្ជាំងមានន័យថា ជាការគាំទ្រឲ្យបើកចំហព្រំដែនទទួលគ្រឿងញៀន និងបទឧក្រិដ្ឋផង។   មកទល់ថ្ងៃនេះ ខាងបក្សប្រជាធិបតេយ្យនៅតែចាត់ទុកការសង់ជញ្ជាំងដែលការសន្យារបស់លោកត្រាំក្នុងពេលបោះឆ្នោតនោះ ជាវិធីសាស្ត្រក្នុងការបំបែរការចាប់អារម្មណ៍សាធារណជនពីបញ្ហាចម្រូងចម្រាសជាដើមហេតុនៃបញ្ហាអន្តោប្រវេសន៍ប៉ុណ្ណោះ មិនមែនដោះស្រាយបញ្ហាពិតប្រាកដឡើយ៕  
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋមកចូលរួមប្រជុំដើម្បីឈានទៅបញ្ចប់ការបិទរដ្ឋាភិបាលសហព័ន្ធបណ្តោះអាសន្នដែលអូសបន្លាយរហូតឆ្លងចូលសប្តាហ៍ទីពីរទៅហើយនោះ។ ទោះមានកិច្ចប្រជុំបែបនេះ គេនៅមិនទាន់ដឹងថា ការទាស់ទែងខ្វែងគំនិតគ្នារឿងលុយសង់ជញ្ជាំងព្រំដែននឹងត្រូវដោះស្រាយឬក៏អត់ឡើយ។
  ផ្អែកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលប្រើដោយជើង «ត» មានដូចជា៖ កន្តើយ,មន្ត្រី,កិត្តិយស,កិត្តិនាម,មិត្ត,លក្ខន្តិក, ខន្តី,ប្រតិបត្តិ, បញ្ញត្តិ, ភស្តុតាង, ផ្តិតផ្តូង, ផ្តិល, ផ្តឹកៗ, កន្ត្រោង,កន្ត្រៃ។ល។   ចំណែកពាក្យដែលប្រើជើង «ដ» មានដូចជា៖ ក្ដាន់,ក្ដាប់,ក្តាម,ក្ដារខៀន, ក្ដី, ក្តាំង,ក្ដៅ,ក្ដិច,ក្ដឹប,ក្ដុងក្ដាំង, ក្ដុល, ក្ដឿង, ក្ដួល,ក្ដែងៗ, ភក្ដី,សម្ដែង,សម្ដី, ផ្តេសផ្ដាស,សណ្ដាប់,ស្ដាយ,ស្ដាំ,ស្ដុកស្តម្ភ,ទ្រឹស្ដី,សួស្ដី,ស្ដោះ,ប្ដី,ប្ដឹង,ប្ដូរ,ប្ដេជ្ញា,ផ្ដិត។ល៕
លក្ខណៈពិសេសរបស់ភាសាខ្មែរគឺ ជើង «ត» ដូចគ្នានឹង ជើង «ដ» ដែរ។ ពាក្យដែលប្រើដោយ ជើង «ត»មានន័យខុសគ្នានឹងពាក្យដែលប្រើដោយជើង «ដ» សូម្បីតែបញ្ចេញសូរសៀងក៏ផ្សេងគ្នាដែរ។
ក្រោមក្រសែភ្នែកអ្នកគាំទ្រនៅផ្ទះខ្លួនឯងក្នុងប្រទេសហូឡង់ចំនួន ៦៥០០០នាក់ ចំណោមអ្នកគាំទ្រសរុប៧០០០០នាក់ នាការប្រណាំង F1 រដូវកាលឆ្នាំ២០២១ នៅថ្ងៃទី៥ ខែកញ្ញា Verstappen បានសម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ៣០នាទី និង៥វិនាទី តាមពីក្រោយដោយគូប្រជែង Hamilton និង Valtteri Bottas របស់ក្រុម Mercedes។   ជ័យជម្នះនាការប្រណាំងនៅទីលានទី១៣នេះ បានជួយអ្នកប្រណាំងសញ្ជាតិហូឡង់ឡើងទៅឈរកំពូលតារាង F1 វិញ ដោយនាំមុខអ្នកប្រណាំងអង់គ្លេស Hamilton ចំនួន៣ពិន្ទុ។    ឆ្លងកាត់ការប្រណាំង១៣លើក ឈ្នះ៧លើក Verstappen រកបាន ២២៤,៥ពិន្ទុ តាមពីក្រោយដោយ Hamilton ដែលឈរលេខ២មាន២២១,៥ពិន្ទុ។ លេខ៣ Bottas មិត្តរួមក្រុម Mercedes ស្ថិតនៅលេខរៀងទី៣រកបាន១២៣ពិន្ទុ។   យ៉ាងណាក៏ដោយ ផ្នែកគ្រឿងម៉ាស៊ីន Mercedes នៅតែនាំមុខក្នុងតារាងបណ្តោះអាសន្នជាមួយពិន្ទុសរុប ៣៤៤,៥ ខណៈក្រុម Red Bull នៅលេខ២មាន ៣៣២,៥ពិន្ទុ និង Ferrari នៅលេខរៀងទី៣ទទួលបាន១៨១,៥ពិន្ទុ។   ការប្រណាំងបន្ទាប់ និងជាទីលានទី១៤រដូវកាល២០២១នេះ នឹងធ្វើនៅទឹកដីប្រទេសអ៊ីតាលី ក្នុងកម្មវិធី Italy Grand Prix នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១៕  
Max Verstappen ប្រជែងឈ្នះម្ចាស់ការពារតំណែងជើងឯក Lewis Hamilton ដើម្បីបញ្ចប់ទីមុនគេក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Dutch Grand Prix ប្រទេសហូឡង់។ ជ័យជម្នះនេះក៏បានជួយ Verstappen ដែលបើកឱ្យ Red Bull នាំមុខ Hamilton របស់ Mercedes ដើម្បីនាំមុខកំពូលតារាង F1 វិញ។
  យុទ្ធនាការសៀវភៅតាមដានសុខភាពនេះ ផ្ដល់ជូននូវទំព័រវែបសាយមួយ ភ្ជាប់ទៅនឹងគេហទំព័ររបស់ អេ អាយ អេ ខេមបូឌា ដែលតាមរយះទំព័រវែបសាយមួយនេះ ប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការវាយតម្លៃសុខភាពមនុស្សជាទីស្រលាញ់ ដោយគ្រាន់តែឆ្លើយសំណួរសាមញ្ញៗមួយចំនួនអំពីសុខភាពរាងកាយ សុខភាពចំណីអាហារ និងសុខភាពផ្លូវចិត្តរបស់គេ។ ទំព័រវែបសាយនោះ នឹងរៀបចំដោយស្វ័យប្រវត្តិនូវសៀវភៅ តាមដានសុខភាពមួយ ដែលអ្នកវាយតម្លៃអាចចែករំលែកជាមួយមនុស្សជាទីស្រលាញ់ភ្លាមៗ នៅលើបណ្ដាញសង្គម Facebook ។   ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ ខេមបូឌា បានអញ្ជើញសិស្សានុសិស្សកម្រិតបឋមសិក្សាមួយក្រុម ដើម្បីធ្វើការវាយតម្លៃសុខភាពឪពុកម្ដាយរបស់គេ។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានកត់សម្គាល់ថា «តាមពិតទៅ កុមារតូចៗយកចិត្តទុកដាក់លើមនុស្សជាទីស្រលាញ់របស់ពួកគេ ច្រើនជាងអ្វីដែលយើងគិត»។ ពួកគេអាចវាយតម្លៃសុខភាពបានល្អ ដោយផ្អែកលើការអង្កេតរបស់គេចំពោះបែបផែន និងសកម្មភាពរស់នៅរបស់ឪពុកម្ដាយខ្លួន។ នៅពេលដែលឪពុកម្ដាយគេបានឃើញសៀវភៅតាមដានសុខភាពរបស់ខ្លួនឯងហើយនោះ មួយចំនួនមានការបារម្ភពីគំរូនៃការរស់នៅមិនល្អដែលខ្លួនកំពុងបង្ហាញដល់កូន។ លោក Eric Ho នាយកផ្នែកទីផ្សារ និងការវាយតម្លៃហានិភ័យធានារ៉ាប់រង នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖«យុទ្ធនាការសៀវភៅតាមដានសុខភាព  គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខភាពល្អ»។   កាលពីពាក់កណ្ដាលខែកញ្ញានេះ យើងបានបង្កើតអោយមានយុទ្ធនាការ Whats Your Why? ជាមួយនឹងលោក David Backham ដែលជាឯកអគ្គរដ្ឋទូតទូទាំងពិភពលោករបស់យើង ដើម្បីលើទឹកចិត្តមនុស្ស គ្រប់រូបឲ្យស្វែងរកនូវហេតុផលរបស់ខ្លួន សម្រាប់ការរស់នៅដោយមានសុខភាពល្អ ។ ឥឡូវនេះ យើងមានយុទ្ធនាការសៀវភៅតាមដានសុខភាព  ក្នុងការជួយឲ្យអ្នកទាំងអស់គ្នារកឃើញថា តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីសម្រេចគោលដៅសុខភាពរបស់អ្នកបាន។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា របបចំណីអាហារ និងរបៀបរស់នៅមិនល្អមួយចំនួន បណ្ដាលឲ្យមានជម្ងឺធ្ងន់ធ្ងរជាច្រើនដូចជា ជម្ងឺមហារីក និងជម្ងឺបេះដូងជាដើម។ ច្រើនជាង ៥០ ភាគរយនៃការស្លាប់ទាំងអស់នៅកម្ពុជា គឺបណ្ដាលមកពីជម្ងឺធ្ងន់ធ្ងរទាំងនេះ លោក Richard បានបន្ថែមថា៖ «តួរលេខនេះ ច្រើនជាតួរលេខនៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរដល់ទៅបីដង ហើយជម្ងឺធ្ងន់ធ្ងរទាំងនោះ ភាគច្រើនសុទ្ធតែអាចការពារបានដោយគ្រាន់តែជ្រើសរើសយកបែបផែននៃការរស់នៅឲ្យបានល្អប្រសើរជាងមុន»។      អេ អាយ អេ ចង់ចូលរួមជួយកាត់បន្ថយចំនួននៃការឈឺ និងការស្លាប់ដោយសារជម្ងឺធ្ងន់ធ្ងរដែលអាចបង្ការបានទាំងអស់ ហើយយើងក៏យកចិត្តទុកដាក់មើលថែអ្នកដែលត្រូវការព្យាបាលផងដែរ។ យើងគឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតតែមួយគត់នៅកម្ពុជា ដែលផ្ដល់ការធានារ៉ាប់រងលើជម្ងឺធ្ងន់ធ្ងរ។ ទំព័រវែបសាយ hrc.aia.com,kh សម្រាប់យុទ្ធនាការសៀវភៅតាមដានសុខភាព នឺងបើកឲ្យដំណើរការជាសាធារណៈ រយៈពេល៦សប្ដាហ៍រហូតដល់ថ្ងៃទី ១១ ខែវិឆ្ឆិការ ឆ្នាំ២០១៧។ ក្នុងកំឡុងពេលនេះ អេ អាយ អេ ខេមបូឌា ផ្ដល់ជូនរង្វាន់ប្រចាំសប្ដាហ៍ដល់អ្នកដែលចែករំលែកសៀវភៅតាមដានសុខភាពនៅលើ Facebook ។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានសម្ភោធយុទ្ធនាការសៀវភៅតាមដានសុខភាព (ឬហៅថា Health Report Card) ដែលជាយុទ្ធនាការមួយជួយឲ្យប្រជាពលរដ្ធខ្មែរ ឆ្លុះបញ្ចាំងពីបែបផែននៃការរស់នៅរបស់ខ្លួន។
  កម្មវិធី CASHVILLE KIDZ ជាកម្មវិធីមួយដែលត្រូវបានគាំទ្រដោយធនាគារជាតិនៃប្រទេសកម្ពុជា មានគោលបំណងដើម្បីដោះស្រាយតម្រូវការនៃការអប់រំផ្នែកហិរញវត្ថុនៅតាមបណ្តារសាលារៀន និងស្របតាមបេសកកម្មចំបងដើម្បីក្លាយទៅជាអ្នកឈានមុខគេ ក្នុងការបណ្តុះបណ្តាលផ្នែកហិរញវត្ថុនៅទូទាំងតំបន់អាស៊ាន ដោយនាំមកនូវការអប់រំជាមួយនឹងឯកសារកម្រងគំនូរជីវចលដល់សិស្សានុសិស្សរបស់មូលនិធិ។ ការប្រកាសនៃការពង្រីកវិសាលភាពនូវដំណាក់កាលទី២នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីភាពជោគជ័យនៃកម្មវិធីសាកល្បងដែលត្រូវបានធ្វើឡើងនៅក្នុងខែ កុម្ភៈ ឆ្នាំ២០១៧ នៅតាមសាលារៀនចំនួន៨ ដែលត្រូវបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានទទួលស្គាល់ និងបានអនុញ្ញាតិ ដោយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើការពង្រីកវិសាលភាពទៅដល់សាលារៀនថ្នាក់ជាតិទូទាំងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីនេះត្រូវបានរំពឹងទុកថា នឹងអាចចែកចាយនូវចំណេះដឹងនេះ ទៅដល់សិស្សានុសិស្សប្រមាណជាង៣ម៉ឺននាក់ សម្រាប់ដំណាក់កាលទី២នេះ។ ព្រឹក្តិការណ៍ប្រកួតប្រជែងនៃកម្មវិធី CASHVILLE KIDZ ចុងក្រោយនេះ មានវត្តមានចូលរួមដោយសាលារៀនទាំង៨ ដែលនឹងត្រូវធ្វើការប្រកួតប្រជែងគ្នាតាមរយៈការឆ្លើយសំណួរតាមបែបរហ័ស ហើយនឹងត្រូវបានចូលរួមជាសក្ខីភាពប្រកបដោយកិត្តិយស និងមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃ ធនាគារជាតិនៃកម្ពុជា និងលោក រ័ត្ន សុវណ្ណរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។ ស្របពេលជាមួយគ្នានេះផងដែរ ក៏មានវត្តមានចូលរួមដោយលោក ដាទុក អាប់ដូល ហ្វារីត អាលីស ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធធនាគារ និងជានាយកប្រតិបត្តិធនាគារ មេយប៊ែង ព្រមទាំងលោក SHARHRIL AZUAR JIMIN ប្រធានមូលនិធិ ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី លោក ដាទុក ចូហាន់ ប៊ីន អារីហ្វីន នាយកប្រតិបត្តិនៃអង្គការ MONEYTREE ASIA PACIFIC លោក MICHAEL REYES និងក្រុមការងារ ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាភិបាលទាំងមូលរបស់ធនាគារ មេយប៊ែងផងដែរ។   កម្មវិធី CASHVILLE KIDZ គឺជាកម្មវិធីគំនូរជីវចលដ៏អស្ចារ្យ ដែលបង្កើតឡើងដើម្បីបង្រៀនសិស្សនៅតាមសាលារៀនអំពីសារៈសំខាន់របស់ប្រាក់ ដើម្បីត្រៀមលក្ខណៈអោយពួកគេសម្រាប់ការប្រឈមផ្នែកហិរញ្ញវត្ថុដែលពួកគេនឹងជួបនាពេលអនាគត។ កម្រងគំនូរជីវចលនេះបានផ្តោតសំខាន់ទៅលើមេរៀនហិរញ្ញវត្ថុ ដែលគិតចាប់តាំងពីសារៈសំខាន់នៃការសន្សំប្រាក់ រហូតដល់ការបណ្តុះទម្លាប់ចំណាយប្រាក់ប្រកបដោយភាពវិជ្ជមាន និងការវិនិយោគដ៏ឆ្លាតវៃជាដើម។ កម្រងសាច់រឿងគំនូរជីវចលភាគនេះ មានតួរអង្គសំខាន់ៗដូចជា៖ PENNY WISE, BARRY MAVERICK, SENS ANDOLA និង SUZY SPENDERMORE ។ គំនូរជីវចលដដែលនេះ ផ្តោតទៅលើតួរអង្គនីមួយៗប្រឈមមុខនឹងបញ្ហាចរិកលក្ខណៈរបស់ខ្លួន និងរបៀបដែលពួកគេវិវឌ្ឍនូវបុគ្គលិកលក្ខណៈ និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងបញ្ហានេះ។ កម្មវិធី CASHVILLE KIDZ មានបំណងផ្តល់ការអប់រំផង លាយលំជាមួយនឹងភាពសប្បាយរីករាយផង សម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី៩ឆ្នាំ ទៅដល់១២ឆ្នាំ។   លោក ដាទុក ហ្វារីត បានថ្លែងនៅក្នុងព្រឹក្តិការណ៍នេះផងដែរថា៖« យើងមានបំណងក្នុងការរៀបចំដល់ក្មេងៗជំនាន់ក្រោយ និងមានបំណងប្រាថ្នាធំមួយរបស់យើង គឺដើម្បីជួយបង្កើតគំនិតក្នុងចិត្ត និងបណ្តុះទម្លាប់របស់ពួកគេដែលអាចជួយពួកគេប្រឈមលើបញ្ហាផ្នែកហិរញ្ញវត្ថុនាពេលអនាគត។ កម្មវិធី CASHVILLE KIDZ ត្រូវបានបង្កើតឡើងដំបូងគេនៅប្រទេសម៉ាឡេស៊ី និងត្រូវបានដាក់អោយដំណើរការនៅក្នុងខែ កុម្ភៈ ឆ្នាំ២០១៣។ កម្មវិធីនេះត្រូវបានទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា នៃប្រទេសម៉ាឡេស៊ី ហើយត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិបន្ថែមទៀត ដោយតម្រូវអោយសិស្សានុសិស្សទាំងអស់ដែលបានចូលរួមត្រូវតែទទួលបានពិន្ទុដែលអាចទទួលយកបាន។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយកន្លងទៅនេះ កម្មវិធីនេះបានផ្សព្វផ្សាយដល់សិស្សានុសិស្សប្រមាណជាង ១៥០,០០០នាក់ ដែលមកពីសាលារៀនចំនួន៧០០ សាលារៀននៅទូទាំងប្រទេសម៉ាឡេស៊ី។ កម្មវិធី CASHVILLE KIDZ នេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មូលនិធិ ធនាគារ មេយប៊ែង ក្នុងគោលបំណងបង្កើនការអប់រំលើផ្នែកហិរញ្ញវត្ថុទៅដល់កុមារនៅតាមសាលារៀន និងផ្តល់ជាភាពងាយស្រួលនៅក្នុងប្រទេសដទៃទៀតយកគំរូតាមនៅគ្រប់ទីកន្លែងដែលធនាគារ មេយប៊ែង មានវត្តមាន។ លោក SHAHRIL បានបន្ថែមថា៖«ដោយមានការឆ្លើយតបយ៉ាងច្រើនលើសលប់ពីសំណាក់សិស្សានុសិស្សដែលបានចូលរួមនៅក្នុងកម្មវិធីយើងសាកល្បងយើងបានសម្រេចចិត្តពង្រីកវិសាលភាពនៃកម្មវិធីនេះ ទៅតាមបណ្តារសាលារៀនជាច្រើនទៀតនៅទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សដទៃទៀត លើចំណេះដឹងហិរញ្ញវត្ថុ ដែលពួកគេនឹងត្រូវការជាចាំបាច់នៅក្នុងជីវភាពប្រចាំថ្ងៃនាពេលអនាគត»។ មូលនិធិ ធនាគារ មេយប៊ែង គឺជាសេនាធិការទទួលខុសត្រូវសង្គមរបស់សម្ព័ន្ធ ធនាគារ មេយប៊ែង ដែលតែងតែស្វែងរកផលមធ្យោបាយផ្សេងៗដើម្បី បញ្ជ្រាបឥទ្ធិពលវិជ្ជមានទៅលើសហគមន៍នានា ដែលធនាគារ មេយប៊ែង មានវត្តមាន។ បេសកម្មរបស់មូលនិធិនេះគឺត្រូវបាន ផ្តោតលើចំណុចសំខាន់ៗចំនួន៦ គឺការអប់រំ ការជម្រុញសហគមន៍ ការរស់នៅប្រកបដោយសុខុមាលភាព សិល្បៈ វប្បធម៌ និងបរិស្ថានចំរុះ។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ មូលនិធិ ធនាគារ មេយប៊ែង បានប្រកាសបញ្ចប់ដោយភាពជោគជ័យលើដំណាក់កាលសាកល្បង នៃកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញវត្ថុ CASHVILLE KIDZ ក្នុងប្រទេសកម្ពុជា ហើយធនាគារ មេយប៊ែង នឹងចាប់ផ្តើមពង្រីកវិសាលភាពនៃកម្មវិធីនេះក្នុងដំណាក់កាលទី២បន្តទៀត ដើម្បីផ្តល់ការបណ្តុះបណ្តាលទៅដល់សិស្សានុសិស្សជាច្រើននៅតាមបណ្តារសាលារដ្ឋនៅក្នុងប្រទេសកម្ពុជា។
  អាហារមិនគួរទទួលទាន ១. អាហាររឹងស្រួយ   រួមបញ្ចូលទាំងអ្វីដែលបំពងខ្លាញ់ខ្លាំងនិងស្រួយ។ នេះក៏ព្រោះតែការទទួលទានអាហារប្រភេទនេះអាចបណ្ដាលឱ្យមានការឈឺចាប់ខ្លាំង ពិសេសពេលទំពារប៉ះនឹងពងបែក។   ២. អាហារនិងភេសជ្ជៈក្ដៅ   អាហារនិងភេសជ្ជៈក្ដៅៗអាចបង្កការរលាកអាចធ្វើឱ្យដំបៅពងបែកកាន់តែឈឺចាប់ខ្លាំង។ ភេសជ្ជៈនិងអាហារក្ដៅពេកថែមទាំងអាចបង្ករបួសដល់ជាលិកាទន់ៗនៃមាត់ដែលជាមូលហេតុចម្បងមួយនៃការលេចឡើងនូវដំបៅពងបែកទៀតផង។   ៣. អាហារហឹរ ឬប្រៃ   ការទទួលទានអាហារហឹរ ឬប្រៃកំឡុងពេលឈឺពងបែកមាត់នឹងធ្វើអោយអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។   អាហារគួរព្យាយាមទទួលទាន ១. យ៉ាអួរដែលមានផ្ទុកបាក់តេរីល្អ   អាហារដ៏ល្អបំផុតដែលអ្នកគួរទទួលទាននៅពេលកើតពងបែកមាត់ គឺយ៉ាអួរ។ អាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយបាក់តេរីល្អជួយពន្លឿនការជាសះស្បើយនៃរបួសពងបែកមាត់។   ២. ទឹកដូងនិងទឹកត្រជាក់   ដើម្បីបំបាត់ ឬបន្ថយអាការៈឈឺចាប់ឆាប់រហ័សអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើន។ ពិសេសទឹកត្រជាក់ ឬទឹកដូងកាន់តែប្រសើរនេះក៏ព្រោះតែភាពត្រជាក់ជួយផ្ដល់ភាពស្ពឹកលើសសៃប្រសាទ ហើយភាពឈឺចាប់នៃដំបៅពងបែកត្រូវបានកាត់បន្ថយ។   សម្គាល់ ៖ អ្នកគួរជ្រើសរើសទទួលទានអាហារទន់ៗ ម៉ដ្ឋ មិនមានរសជាតិខ្លាំង និងងាយស្រួលលេប។ ហើយក៏គួរទំពារយឺតផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ប៉ុន្តែនៅពេលបញ្ហានេះកើតឡើងយើងគួរនិងមិនគួរទទួលទានអ្វីខ្លះដើម្បីចៀសវាងការឈឺចាប់ ឬអាការៈកាន់តែធ្ងន់ធ្ងរឡើង?កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទាន ឬត្រូវប្រយ័ត្នពុំគួរទទួលទានពេលឈឺពងបែកមាត់ ៖
  «មកុដ» ជាឈ្មោះឈើធំមួយប្រភេទមានកម្ពស់ពី២០ ទៅ៣៥ម៉ែត្រ។ វាដុះក្នុងព្រៃជ្រៅ។ ស្លឹកខ្ចីៗជាចំណីសព្វពាហនៈ។ សាច់ឈើសម្បុរប្រផេះក្រមៅ ឬលឿងភាវ។ ឈើអាចខូច បើនៅហាលភ្លៀងខ្យល់។ គេច្រើនប្រើឈើនេះធ្វើជាគ្រឿងដំបូលផ្ទះ និងធ្វើតួស្គរ។ ផ្លែវាគេអាចបរិភោគជាចំណីបាន។   «មន្ត្រី» ជាឈ្មោះឈើមួយប្រភេទមានកម្ពស់ពី៨ ទៅ១៥ម៉ែត្រ។ គ្រាប់របស់វាមានពណ៌ក្រហម។ តាមវេជ្ជសាស្ត្របុរាណ គេយកសំបកទៅស្ងោរផឹកដើម្បីរំងាប់រោគមួល និងជំងឺឈាម។   «មាស»ជាវល្លិល្អិតមួយប្រភេទរស់ដោយសារគេ។ មែកតូចដូចខ្សែអំបោះវារពាត់ជុំវិញមែករុក្ខជាតិដែលអាចជា ចុល្លព្រឹក្ស គុម្ពព្រឹក្ស ឬព្រឹក្ស។ វល្លិនេះមាននៅគ្រប់ប្រទេសអាស៊ី និងអាហ្វ្រ៊ិកក្តៅ។ គេអាចយកវល្លិនេះធ្វើជាថ្នាំជ្រលក់សំពត់អាវឲ្យមានពណ៌ក្រមៅ។ វាមានជ័រស្អិត ដែលគេតែងលាយជាមួយនឹងកំបោរសង់ផ្ទះ និងសម្រាប់ធ្វើដីលែងដើម្បីបិទប្រហោងទូក។ នៅប្រទេសកម្ពុជាគេយកវល្លិមាសធ្វើជាឱសថព្យាបាលជំងឺសួត។    «ផ្លោង»ជាឈើមួយប្រភេទកម្ពស់ពី២០ទៅ៣០ម៉ែត្រ ឫសដុះជាចន្ទល់ជាជើងទោម។ ឫសដែលដុះចេញពីដីល្បាប់មានរាងដូចទំពាំងហើយមានតួនាទីជួយឲ្យដើមមានអុកស៊ីសែន។ វាច្រើនដុះក្នុងព្រៃកោងកាង តាមសមុទ្រនៅប្រទេសក្តៅ។ សំបក គេប្រើសម្លាប់ស្បែក ឬជ្រលក់សំពត់ និងសំណាញ់នេសាទជាដើម។ ភាគច្រើនគេហៅឈើនេះថា ប្រសាក់ធំ។    ចំណែក«ប្រាក់ដំឡើង» ជាឈ្មោះព្រឹក្សមួយប្រភេទមានកម្ពស់ពី១០ ទៅ១៥ម៉ែត្រ ទំហំជុំវិញអាចធំដល់៣ម៉ែត្រ។ វាដុះនៅក្នុងព្រៃស្រោង ឬក្រាស់មធ្យមនៅឧបទ្វីបឥណ្ឌូចិន។ ឈើរបស់ដើមនេះជាឈើប្រណិតសម្រាប់ធ្វើសសរផ្ទះ តុ ឬទូជាដើម។    
សទ្ទានុក្រមពាក្យថ្មីដែលបោះពុម្ពដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងឆ្នាំ២០១៨បានពន្យល់ពាក្យព្រៃឈើ និងរុក្ខជាតិមួយចំនួន។
  ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវប្រមាណ១០០នាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។     លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ «នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជម្រុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម»។   ដោយឡែកចំពោះ គម្រោងដំបូង អាម៉ូរី ៧មករា លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា៖ «ទីតាំងនៃគម្រោងនេះបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដ៏ទៃទៀតស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញុំាងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល»។    គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលតភ្ជាប់ផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត។   នៅថ្ងៃទី១៩នេះដែរ គម្រោងនឹងធ្វើការលក់ជាតំណាក់កាល ដែលតំណាក់ទី១របស់គម្រោងនឹងផ្តល់ជូនចំនួន៤ជម្រើសដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហ៊ំ១០មX២០ម ជម្រើសទី៣ ដីទំហ៊ំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ៥មX១២ម។    ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្របជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់រយះពេល៣ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះក្រុមហ៊ុនបានលក់អស់ប្រមាណ៥០ភាគរយលើសពីការរំពឹងទុក។ អតិថិជនរបស់អាម៉ូរីបានបង្ហាញពីការសប្បាយចិត្តដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដី១ឡូតិ៍ថែមដី១ឡូតិ៍។   គួរបញ្ជាក់ផងដែរថា អាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យ ដែលរួមមានការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម។ល។    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក ទូរសព្ទ៖ 089 999 996   (អត្ថបទពាណិជ្ជកម្ម)    
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានឈ្មោះថា អាម៉ូរី៧មករា។ 
  ពិពរណ៌វិទ្យាសាស្ត្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក្រោមការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មក្នុងការបណ្ដុះការចូលចិត្តការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណណិតវិទ្យាសម្រាប់សិស្សានុសិស្សកម្ពុជា ដើម្បីកសាងអនាគតកម្ពុជាដ៏ភ្លឺស្វាង។   នៅជុំវិញពិភពលោក មុខវិជ្ជាស្ទែមត្រូវបានគេទទទួលស្គាល់ថាជាការរួមចំណែកដ៏សំខានន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាគន្លះដោះស្រាយបញ្ហាប្រឈមដូចជាការអភិវឌ្ឍវិស័យសុខាភិបាលនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។   បណ្ឌិត Una McCarthy-Fakhy នាយិកា អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាថ្លែងថា ៖ «ការរីករាយជាមួយនឹងរ៉ូបូត គឺជាវិធីល្អក្នុងការច្របាច់បញ្ចូលគ្នានូវជំនាញដែលចាំបាច់ពីគ្រប់ផ្នែកនៃការអប់រំស្ទែម និងជាមួយនឹងសកម្មភាពការងារក្រុមរួមគ្នា និងមានលក្ខណៈអប់រំ»។ កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានក្លាយជាដៃគូពេញសិទ្ធិរបស់សមាគមរ៉ូបូតអូឡាំព្យាដពិភពលោក និងបានរៀបចំព្រឹត្តិការណ៍ ការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដពិភពលោក ជាលើកដំបូងនៅកម្ពុជា។ យើងមានមោទនភាពដែលក្រុមប្រកួតតំណាងប្រទេសកម្ពុជាចំនួនពីរក្រុមបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសថៃ កាលពីឆ្នាំទៅ។   រីឯនៅក្នុងឆ្នាំនេះដែរ ជុំប្រកួតនៅកម្ពុជានឹងអាចផ្ដល់ឱកាសប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសហុងគ្រី ក្នុងខែវិច្ឆិកាខាងមុខនេះ ហើយយើងសង្ឃឹមថា យុវជននឹងអាចមានឱកាសតំណាងឲ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។   សូមចុះឈ្មោះតាមរយៈវេបសាយរបស់យើងខ្ញុំ។ ចាប់ទទួលពាក្យពីថ្ងៃ ៣០ ខែ មីនា ដល់ ១០ ខែ ឧសភា។ បទបង្ហាញព័ត៌មានសាធារណៈនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី ០៦ ខែ មេសា។   សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ (http://www.stemcambodia.ngo/world-robot-olympiad/) ឬទាក់ទងមកកាន់ អង្គកាតពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា តាមរយៈអ៊ីមែល ទូសព្ទ ០២៣ ៧២ ៧២ ៦២ ឬគេហទំព័រ http://www.stemcambodia.ngo/world-robot-olympiad/ ៕ (អត្ថបទពាណិជ្ជកម្ម)
ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជានឹងប្រព្រឹត្តទៅថ្ងៃសៅរ៍ទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ «ទីក្រុងវៃឆ្លាត» (smart Cities) ដោយមានការប្រកួតប្រជែងលើវិញ្ញាសាទូទៅ (Regular )ជាមួយនឹង LEGO Mindsotorm Robots និងវិញ្ញាសាបើកទូលាយថ្មី (New Open ) ដែលមានការដាក់ឲ្យប្រកួតរ៉ូបូតគ្រប់ប្រភេទ។ ទាំងវិញ្ញាសាទូទៅ និងបើកទូលាយគឺចែកចេញជាពីរកម្រិតមាន កុមារ (១៣-១៥ ឆ្នាំ) និងយុវជន (១៦-១៩ឆ្នាំ)។
ខ្សែប្រយុទ្ធពាក់ផ្លាកលេខ១១ Hee-Chan Hwang ជាអ្នករកគ្រាប់បាល់នាំមុខសម្រាប់កូរ៉េខាងត្បូងដែលកើតឡើងតាំងពីនាទី៤៣ នាជំនួបវគ្គ១/៨ផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Maktoum bin Rashid Al Maktoum ក្នុងក្រុងឌូបៃ។ ឈានដល់វគ្គទី២ នាទី៧៧ ខ្សែប្រយុទ្ធ Mohamed Marzooq អាចរកគ្រាប់បាល់តាមស្មើឲ្យបារ៉ែនវិញ ហើយលទ្ធផល ១-១ នេះបានបន្តរហូតដល់ចប់ការប្រកួតផ្លូវការ៩០នាទីតែម្តង។   កូរ៉េខាងត្បូង និងបារ៉ែនត្រូវបន្តលេងក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ក្នុងម៉ោងបន្ថែមលើកទី១ នៅចុងម៉ោងទៅហើយ ពោលគឺក្នុងនាទី១០៥ កីឡាករ Jin-Su Kim ដែលទើបប្តូរចូលជំនួសខ្សែការពារ Chul Hong នោះជាអ្នកសម្រេចគ្រាប់បាល់ទី២ និងជាគ្រាប់ជ័យជម្នះសម្រាប់កូរ៉េខាងត្បូងឡើងទៅវគ្គបន្ត ដ្បិតក្រុមទាំងពីរបន្តលេងនៅម៉ោងបន្ថែមលើកទី២ដោយគ្មានគ្រាប់បាល់។    ដូច្នេះលទ្ធផល ២-១ ក្នុងរយៈពេលប្រកួត ១២០នាទីនេះ បាននាំកូរ៉េខាងត្បូងឡើងទៅអង្គុយចាំកាតា ឬអ៊ីរ៉ាក់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ សម្រាប់ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ។ កាតា និងអ៊ីរ៉ាក់នឹងត្រូវតទល់គ្នានៅម៉ោង ១១:០០នាទី បន្តិចទៀតនេះ នាកីឡដ្ឋាន Al Nahyan Stadium៕  
លទ្ធផល ២-១ លើក្រុមបារ៉ែន គ្រប់គ្រាន់ដើម្បីនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដោយត្រូវរង់ចាំជំនួបរវាងកាតា និងអ៊ីរ៉ាក់ដែលប្រជែងគ្នានៅវេលាម៉ោង ១១:០០នាទីយប់នេះ។
  នេះជាកំណត់ត្រាថ្មីមួយបន្ថែមទៀតក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា ដោយ ខាន់ ចេសា ក្លាយជាកីឡាការិនីទីពីររបស់កម្ពុជា ដែលឈ្នះមេដាយមាសពីកីឡាអាស៊ី បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី រកបានមេដាយមាសលើកដំបូងបំផុតក្នុងរយៈពេល៦០ឆ្នាំសម្រាប់កម្ពុជា កាលពីឆ្នាំ២០១៤ នៅក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។     កីឡាការិនីកម្ពុជា ខាន់ ចេសា នៃកីឡាជីជិតស៊ូ (Ju-Jitsu) បានឈានទៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila Napolis ១០០-០ នៅសង្វៀន JCC - Assembly Hall ប្រទេសឥណ្ឌូណេស៊ី។   ចេសា បើកឆាកជាមួយនឹងជ័យជម្នះ ១០០-០ លើកីឡាការិនីថៃ Suwanan Boonsorn នៅវគ្គ៣២នាក់ បន្ទាប់មកឈ្នះកីឡាការិនីចិន Yi-Wen La ដែលបានបោះបង់ចោលការប្រកួត។ ឈានទៅវគ្គបន្ត ចេសា យកឈ្នះកីឡាការិនីអ៊ីរ៉ង់ Nahid Pirhady មុននឹងបន្តឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila Napolis។   សម្រាប់ការប្រកួតដណ្តើមមេដាយសំរឹទ្ធលើវិញ្ញាសា Newaza ទម្ងន់ក្រោម៤៩គីឡូក្រាមនេះ កីឡាការិនីហ្វីលីពីន Ochoa Margarita ឈ្នះ Napolis Jenna Kaila ដែលជាមិត្តរួមជាតិខ្លួនក្នុងលទ្ធផល ២-០ ។ ចំណែកមេដាយសំរឹទ្ធមួយទៀត បានទៅលើកីឡាការិនីវៀតណាម Duong Thi Thanh Minh ដែលបានយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Alyaafei Wadima។ ខាន់ ចេសា (Khan Jessa) អាយុ១៦ឆ្នាំ ធំធាត់នៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក ដោយមានឪពុកជាជនជាតិខ្មែរ ម្តាយជាជនជាតិម៉ិកស៊ិក។ នាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់៕
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នៃកីឡា Ju-Jitsu បានឈ្នះមេដាយមាសជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅឥណ្ឌូណេស៊ី បន្ទាប់ពីបានយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Mahra Alhinaai ១០០-០ នៅវគ្គផ្តាច់ព្រ័ត្រ។
  រូបភាពដែលថតដោយស្ត្រីអ្នកជំងឺឈ្មោះ Merve Ozcan តាមរយៈទូរសព្ទដៃ ត្រូវបានចែកចាយពេញបណ្តាញសង្គម Twitter និង Facebook ដោយទទួលបានវិជ្ជមានជាច្រើន ទាក់ទងនឹងទង្វើដ៏គួរឲ្យស្រឡាញ់របស់ឆ្មាញីមួយក្បាលនោះ។ ចូលក្នុងបរិវេណមន្ទីរពេទ្យ ឆ្មាមេ បានដាក់កូននៅមុខបន្ទប់សង្គ្រោះបន្ទាន់។ ក្រោយមក បុគ្គលិកមន្ទីរពេទ្យបានយកកូនឆ្មានោះទៅពិនិត្យ។     តាមការផ្សាយរបស់សារព័ត៌មាន CNEWS បុគ្គលិកមន្ទីរពេទ្យមើលឃើញថា កូនឆ្មាពិតជាមានជំងឺ ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពនៃជំងឺនោះឲ្យបានច្បាស់នោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារពេទ្យបានរៀបចំនំចំណី និងទឹកដោះគោយក ឲ្យឆ្មាទាំងពីរស៊ី និងផឹក។ ការយកចិត្តទុកដាក់របស់បុគ្គលិកពេទ្យ ក៏ទទួលបាននូវការគោរពតាមរយៈការបញ្ចេញយោបល់ផ្សេងៗនៅលើបណ្តាញសង្គមផងដែរ។     ក្រោយឲ្យសត្វឆ្មាស៊ី និងផឹកឆ្អែតហើយ ក្រុមគ្រូពេទ្យ បានបញ្ជូនឆ្មាទាំងនោះ ទៅព្យាបាលនៅមន្ទីរពេទ្យសត្វបន្តទៀត។ ដោយមិនបានបញ្ជាក់ពីប្រភពរបស់ឆ្មាទាំងនោះ សារព័ត៌មាន Metro បានអះអាងថា មេឆ្មាមិនចាកចេញទៅណាឆ្ងាយពីកូនខ្លួននោះឡើយ ខណៈពេទ្យកំពុងពិនិត្យ។ បច្ចុប្បន្ន ទាំងមេ និងកូន សុទ្ធតែមានស្ថានភាពធម្មតា៕  
អ្នកស្រឡាញ់ឆ្មា ពិតជាមិនខុសនោះឡើយ។ ជាសត្វដែលមានភាពស្មោះត្រង់ចំពោះម្ចាស់ ហើយវាក៏មានក្តីស្រឡាញ់ និងយកចិត្តទុកដាក់លើអាយុជីវិតកូនរបស់ខ្លួនផងដែរ។ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកជំងឺម្នាក់នៅមន្ទីរពេទ្យមួយក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បានថតពីទិដ្ឋភាពឆ្មាញីមួយក្បាលចូលក្នុងអគារត្រួតពិនិត្យអ្នកជំងឺ។
បើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់មេដាយមាសពិភពលោកកីឡាប៉េតង់ពីប្រទេសបែលហ្ស៊ិក អ៊ុក ស្រីមុំ និងម្ចាស់មេដាយប្រាក់ ស្រ៊ាង សុរ៉ាឃីម និង ញ៉ែម បូរ៉ា រួមទាំងគណៈប្រតិភូកីឡាប៉េតង់ នឹងមកដល់កម្ពុជានាវេលាម៉ោង៣:៣០នាទីរសៀលនេះ។ ដើម្បីជាស្វាគមន៍ ក៏ដូចជាលើកទឹកចិត្តដល់ប្រតិភូកីឡាប៉េតង់ដែលបានសាងស្នាដៃលើឆាកអន្តរជាតិជូនជាតិកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ឲ្យថ្នាក់ដឹកត្រៀមរៀបចំក្បួនដង្ហែដោយអមជាមួយម៉ូតូអម១២គ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបានបន្ថែមថា ក្បួនដង្ហែនេះដោយចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់វិមានឯករាជ្យ រួចបន្តដំណើរទៅកាន់ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ NOCC។ ក្រៅពីក្បូនដង្ហែដែលរៀបចំដោយថ្នាក់ដឹកនាំកម្ពុជា ប្រតិភូកីឡាប៉េតង់ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រួមទាំងថ្នាក់នាំ NOCC នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ នៅរសៀលថ្ងៃទី២០ ខែមេសា ប្រតិភូកីឡាប៉េតង់រួមជាមួយម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ និងម្ចាស់មេដាយប្រាក់ ស្រ៊ាង សុរ៉ាឃីម និង ញ៉ែម បូរ៉ា នឹងទទួលបានការស្វាគមន៍ ប្រាក់រង្វាន់លើកទឹកចិត្តពីសំណាក់សម្តេច ហ៊ុន សែន នៅវិមានសន្តិភាព៕  
ម្ចាស់មេដាយមាសពិភពលោកកីឡាប៉េតង់ពីប្រទេសបែលហ្ស៊ិក អ៊ុក ស្រីមុំ និងម្ចាស់មេដាយប្រាក់ ស្រ៊ាង សុរ៉ាឃីម និង ញែម បូរ៉ា រួមជាមួយគណៈប្រតិភូ នឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី១៨ ខែមេសា នេះ។ ដើម្បីជាការស្វាគមន៍ដល់គណៈកីឡាប៉េតង់ដែលបានសាងស្នាដៃលើឆាកអន្តរជាតិជូនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ឲ្យថ្នាក់ដឹកនាំកីឡារៀបចំក្បួនដង្ហែដោយអមជាមួយម៉ូតូសារ៉ែន១២គ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 
  នាការប្រកួតដំបូងជាមួយទីម័រ កម្ពុជាបានទទួលជ័យជម្នះ ៣-0 ដោយសិតដំបូង កីឡាករ សុខ រីករាយ យកឈ្នះ Zidane Evaldo Costa Gusmao De Jesus ២-០ [២១-២, ២១-៦] បន្ទាប់មក កីឡាការិនី ម៉េង ឈួង យកឈ្នះយកឈ្នះ Zoraida Dela Torre Costa Gusmao De Jesus ២-០ [២១-៤, ២១-៧] មុនពេលដែល លឹម គឹមលួង ចាប់ដៃគូជាមួយ វ៉ាត់ ចាន់ធួន បន្តយកឈ្នះ Mourinho Zefi Costa Gusmao De Jesus និង Zoraida Dela Torre Costa Gusmao De Jesus ២-០ [២១-៧, ២១-៧]។     ក្រោយជ័យជម្នះ ៣-0 លើក្រុមទីម័រខាងកើត កម្ពុជា បានបន្តយកឈ្នះក្រុមឡាវ ៣-២។ កីឡាករ សុខ រីករាយ បើកឆាកដោយឈ្នះ Manut Phiasoulin ២-១ [១០-២១, ២២-២០, ២១-១០], កីឡាការិនី ម៉េង ឈួង យកឈ្នះ Phoutsavanh Daopasith ២-០ [២១-៨, ២១-១២]។   ឈានដល់ការចាប់គូបុរស កីឡាករ ហេង ម៉េងលាប និងយ៉ម សំណាង បានចាញ់ក្រុមថៃ Namboun Luang Amath និង Phonesak Sokthavy ២-០ [២១-១៩, ២១-១៣]។ បន្តដល់ការចាប់គូនារី កីឡាការិនី ឆេង ហ៊ុយ និង ម៉េង ឈួង បានយកឈ្នះក្រុមកីឡាការិនីឡាវ Phoutsavanh Daopasith និង Thidachane Sypaseuth ២-០ [២១-១៦, ២១-៣] វិញ។     សិតចុងក្រោយដែលជាការប្រកួតវាយគូចម្រុះ កីឡាករ យ៉ម សំណាង ចាប់ដៃគូជាមួយ ទាវ សៀវទី ប៉ុន្តែបានចាញ់ក្រុមឡាវ Namboun Luang Amath និង Thidachane Sypaseuth ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-០ [២២-២០, ២២-២០]។    ទោះបីជាយ៉ាងណាក៏ដោយ ក្រុមចម្រុះកម្ពុជានៅតែទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងលទ្ធផលនៃជ័យជម្នះ ៣-២។   នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះមីយ៉ាន់ម៉ា ៣-២ ទាំងលំបាក។ ក្នុងការប្រកួតដំបូង កីឡាករ សុខ រីករាយ បានយកឈ្នះ Hein Htut ២-០ [២២-២០, ២១-៨], កីឡាការិនី ម៉េង ឈួង ចាញ់ Thet Htar Thuzar ២-០ [២១-១០, ២១-១២]។ ដល់ការប្រកួតវាយគូបុរស ហេង ម៉េងលាប និងយ៉ម សំណាង បានយកឈ្នះ Arkar Bhone Myat និង Thet Htar Thuzar ២-០ [២១-១១, ២១-៧] មុនពេលក្រុមនារី ឆេង ហ៊ុយ និងម៉េង ឈួង ចាញ់ Twal Tar Oo និង Zun Myo Thet ២-១ [១៧-២១, ២១-១៦, ១៧-២១]។     ក្នុងការប្រកួតវាយគូចម្រុះ ទាវ សៀវទី និងយ៉ម សំណាង បានយកឈ្នះ Aung Myo Htoo និង Thet Htar Thuzar ២-០ [២១-១៩, ២១-១៩]។   ជ័យជម្នះ ៣-២ នេះ នាំឱ្យកម្ពុជា ទទួលបានមេដាយមាសជាប្រវត្តិសាស្ត្រពីកីឡាវាយសីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បើគិតចាប់តាំងពីការបង្ហាញខ្លួនយ៉ាងទៀងទាត់ពីឆ្នាំ២០០៧មក។ មីយ៉ាន់ម៉ា បានមេដាយប្រាក់ រីឯព្រុយណេ និងឡាវ បានមេដាយសំរឹទ្ធស្ទួន៕ រាយការណ៍បន្ថែមដោយ អ៊ូ សុខមាន និងញឹក ស្រីល័ក្ខ  
ក្រុមកីឡាករ កីឡាការិនីវាយសីកម្ពុជា ទទួលបានកំណត់ត្រាជាប្រវត្តិសាស្ត្រតាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅលើទឹកដីរបស់ខ្លួន។ ក្រុមវាយចម្រុះ [បុរស-នារី] បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣-២ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ក្រុមតោខៀវ Chelsea បច្ចុប្បន្នឈរនៅលេខរៀងទី១០ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបានជ័យជម្នះ ២ លើកប៉ុណ្ណោះ ក្នុងការប្រកួត១៤លើកចុងក្រោយ និងរកគ្រាប់បញ្ចូលទីបានតែ១គ្រាប់គត់ គិតចាប់តាំងពីឆ្នាំថ្មី ២០២៣មក។   Chelsea ធ្វើមិនបានល្អទេ ក្រោមការដឹកនាំរបស់លោក Potter ទោះម្ចាស់ក្លិបថ្មី បញ្ចេញខ្ទង់ចំណាយយ៉ាងច្រើន ដើម្បីទិញចូលកីឡាករទៅពង្រឹងក្រុម។ ដឹកនាំមិនល្អ មិនត្រឹមទទួលសម្ពាពពីក្លិបប៉ុណ្ណោះទេ អ្នកចាត់ការសញ្ជាតិអង់គ្លេសថែមទាំងត្រូវទទួលការគំរាមសម្លាប់ទៀតផង។   «ស្របពេលខ្ញុំមានការគាំទ្រ ខ្ញុំក៏ទទួលបានអ៊ីមែលមិនល្អមួយចំនួនដែលជនអនាមិកបង្ហាញចេតនាចង់ឱ្យខ្ញុំស្លាប់ និងក្រុមគ្រួសាររបស់ខ្ញុំស្លាប់ផងដែរ។ នេះជាការអះអាងរបស់អតីតអ្នកចាត់ការ Brighton & Hove Albion ។    អ្នកចាត់ការវ័យ៤៧ឆ្នាំរូបនេះ បន្ថែមថានៅពេលអ្នកឈានឡើងកាន់តែខ្ពស់ សម្ពាធអ្នកកើនកាន់តែច្រើនពីគ្រប់ទិសទី។ យ៉ាងណាលោក Potter នៅតែបង្ហាញថាខ្លួននៅតែចង់ជោគជ័យជាមួយ Chelsea និងប្រឹងប្រែងកែសម្រួលក្រុមឱ្យប្រសើរឡើងវិញ។   ចាប់តាំងពី Potter ចូលកាន់តំណែងក្នុងខែកញ្ញាឆ្នាំ២០២២ ដែលត្រូវជំនួសលោក Thomas Tuchel ក្រោយត្រូវបញ្ចប់តំណែងមក Chelsea ឈ្នះ៩ប្រកួត ក្នុងចំណោម ២៥ ប្រកួតរបស់ពួកគេ។ ជំនួប Premier League សប្តាហ៍នេះ និងជាសប្តាហ៍ទី២៤ Chelsea ត្រូវធ្វើដំណើរទៅជួប Tottenham Hotspur នៅថ្ងៃទី២៦ ខែកុម្ភៈ វេលាម៉ោង ៨:៣០នាទីយប់៕      
លោក Graham Potter អ្នកចាត់ការទូទៅ Chelsea និងក្រុមគ្រួសារបានទទួលការគំរាមសម្លាប់ពីជនអនាមិក ក្រោយដឹកនាំក្រុមទទួលលទ្ធផលមិនល្អក្នុងការប្រកួត Premier League។ លោក Potter បានប្រាប់អ្នកយកព័ត៌មានដូច្នេះ នៅថ្ងៃទី២៤ ខែកុម្ភៈ។
  យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨  កញ្ញា សេង សូណា ត្រូវបានក្រសួងវប្បធម៌ សម្រេចផ្អាកពីវិស័យសិល្បៈ ដោយសារសិល្បការិនីរូបនេះ តែងតែប្រើប្រាស់សម្លៀកបំពាក់  និងឥរិយាបថដែលធ្វើឲ្យប៉ះពាល់ទំនៀមទម្លាប់ ប្រពៃណីខ្មែរ តាមរយៈការថតខ្សែភាពយន្ត  និងបណ្តាញព័ត៌មាន។   លោក ថៃ នរៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងផងដែរនោះ បានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជាមាន ដល់វិស័យសិល្បៈ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងការថ្នាំងថ្នាក់ពីមហាជន ហើយក៏ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តន៍ស្របតាមក្រមសីសធម៌នៃអ្នកសិល្បៈ។ ខ្ញុំសូមឲ្យប្រធានសមាគមទូរទស្សន៍កម្ពុជា និងអាជីវករសិល្បៈទាំងអស់ មេត្តាផ្តល់កិច្ចសហការហាមឃាត់ដល់ស្ថានីយទូរទស្សន៍ ដោយផ្អាកទទួលយក កញ្ញា សេង សូណា ចូលរួមសម្តែងសិល្បៈគ្រប់ទម្រង់ជាដាច់ខាត»៕   
ភ្នំពេញ៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ទៅសមាគមទូរទស្សន៍កម្ពុជានិងអាជីវករសិល្បៈទាំងអស់ឲ្យផ្អាកយកតារាស្រី សេង សូណា ទៅសំដែងរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។
  កំពង់ឃ្លាំង ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គឺទីតាំងនេសាទមួយកន្លែង ដែលអាចចិញ្ចឹមពលរដ្ឋ ប្រមាណ២០០គ្រួសារនៅតាមផ្ទៃទឹកទាំងនោះ។ ជាងនេះទៀត កំពង់ឃ្លាំង ក៏ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ សំខាន់មួយដែរ ដោយផ្ដល់ចំណូលបន្ថែមដល់ពលរដ្ឋនៅទីនោះ៕  
ប្រជានេសាទឃុំកំពង់ឃ្លាំង បានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលត្រីបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារមានជនឆ្លៀតឱកាសមួយចំនួនប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទ។ ប្រជានេសាទទាំងនោះ រៀបរាប់ថា មិនខុសពីឆ្នាំមុនៗឡើយ ផលនេសាទឆ្នាំនេះពុំសូវសម្បូរឡើយ ខណៈអ្នកខ្លះរកបាន៤ ទៅ៥គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។
ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញបំពង់បង្ហូរឧស្ម័នដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន។ ស្របពេលដែលប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួលបាននូវប្រភពចំណូលដ៏ច្រើនសន្ធឹក។ តែយ៉ាងណា គម្រោងដ៏ធំនេះហាក់នៅឆ្ងាយសន្លឹម មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប កំពុងតែអូសជើង និងដាក់លក្ខខណ្ឌកេងចំណេញខ្លាំងបំផុត។ ក្រុមហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅខេត្តស៊ីនជាំង។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺវែងលើសបណ្តាញបំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី៥ឆ្នាំមុន ដល់ទៅ៣ដង។ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន Power of Siberia 2 នឹងមានសមត្ថភាពនាំឧស្ម័នលក់ទៅឲ្យចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។   គួរបញ្ជាក់ថា គម្រោងនេះជាក្តីសង្ឃឹមធំណាស់ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រូវការប្រាក់ជាខ្លាំង ក្នុងអំឡុងពេលនេះ។ ក្រុមហ៊ុនGazprom ជាប្រភពចំណូលមួយដ៏សំខាន់របស់រដ្ឋរុស្ស៊ី ក៏ប៉ុន្តែប្រមាណ១ឆ្នាំមកនេះ ក្រុមហ៊ុនGazprom ហាក់កំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ផ្នែកហិរញ្ញវត្ថុ នេះបើផ្អែកតាមកាសែត Financial Times ដែលបានពិនិត្យ របាយការណ៍មួយរបស់ Gazprom។ តួលេខបូកសរុបឆ្នាំ២០២៣ បង្ហាញថាក្រុមហ៊ុនGazprom ខាតប្រាក់ចំនួនដល់ទៅ ៦៩០០លានដុល្លារ។ វិបត្តិខ្វះចំណូល ដោយសារតែបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាឈប់ទិញឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។   ប្រឈមនឹងបញ្ហានេះ រុស្ស៊ីត្រូវតែរកមធ្យោបាយ រកអតិថិជនថ្មីដែលអាចទិញឧស្ម័នរបស់រុស្ស៊ីក្នុងទំហំធំ ឲ្យបានឆាប់បំផុត។ ដោយផ្អែកលើកត្តាចំនួនប្រជាជន និងកត្តាភូមិសាស្ត្រ គឺអតិថិជនថ្មីនេះ គ្មាននរណាល្អជាងចិនទេ សម្រាប់រុស្ស៊ី។ ហេតុដូច្នេះហើយ បានជារុស្ស៊ីបានប្រឹងប្រែងជំរុញឲ្យចិនចុះហត្ថលេខា កសាងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ជាមួយខ្លួន។ ថ្វីបើភាគីរុស្ស៊ី ធ្លាប់អួតថា ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤នេះ តែធាតុពិតជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា គ្មានសង្ឃឹមទេ។ ចិនដឹងថាខ្លួនមានប្រៀប កំពុងតែប្រើយុទ្ធសាស្ត្រអូសបន្លាយពេលវេលា។ លោក Thierry Bros អ្នកជំនាញវិស័យថាមពលដែលតាមដានគម្រោងនេះ បានលើកឡើងថា ចិនអាចត្រូវការឧស្ម័នបន្ថែមពីរុស្ស៊ី ខ្ទង់ប្រហែលជាឆ្នាំ២០៣៥ឯណោះ ព្រោះថាបច្ចុប្បន្ននេះ ចិនមិនខ្វះអ្នកផ្គត់ផ្គង់ឲ្យទេ។ ម្លោះហើយ ចិនប្រើវិធី ធ្វើឲ្យអ្នកផ្គត់ផ្គង់ឲ្យខ្លួន ប្រកួតប្រជែងគ្នា។ ជាក់ស្តែងចិនទើបតែចុះកិច្ចសន្យាទិញឧស្ម័នរបស់អ៊ីរ៉ាក់ ធ្វើឲ្យរុស្ស៊ីកាន់តែចាញ់ប្រៀប។   បន្ថែមពីនេះ ភាគីចិនបានដាក់លក្ខខណ្ឌច្រើនខ្លាំងណាស់ ទៅលើភាគីរុស្ស៊ី។ ប្រើប្រៀបធៀបទៅតម្លៃ ដែលរុស្ស៊ីធ្លាប់លក់ឲ្យប្រទេសអឺរ៉ុប គឺរុស្ស៊ីលក់ឲ្យចិនថោកជាងរួចទៅហើយរាល់ថ្ងៃនេះ។ តែចាប់ពីពេលនេះទៅ ចិនបានទាមទារថា រុស្ស៊ីត្រូវតែលក់ឧស្ម័នឲ្យខ្លួន ក្នុងតម្លៃមួយស្មើនឹងតម្លៃលក់ទៅឲ្យប្រជាជនរុស្ស៊ីក្នុងស្រុក។ ជាងនេះទៀត ចិនបានទាមទារថា ក្រុមហ៊ុន Gazprom ត្រូវជាអ្នកចំណាយថ្លៃសាងសង់ បណ្តាញបំពង់បង្ហូរ Power of Siberia 2 ទាំងស្រុង។ បើតាមសម្តីលោក Thierry Bros មានន័យថា ក្រុមហ៊ុន Gazprom ច្បាស់ជាត្រូវខាតដើមហើយគ្រានេះ។   ពាក្យថា មិត្តភាពគ្មានទីបំផុតរវាងចិននិងរុស្ស៊ី ដែលលោកស៊ី ជីនពីងបានប្រកាសនោះ បែបពិបាកលេបបន្តិចហើយ សម្រាប់លោកពូទីន។ យ៉ាងណាក៏ដោយ ជម្រើសមានតិចណាស់ សម្រាប់ភាគីរុស្ស៊ី។ រដ្ឋរុស្ស៊ីមានហ៊ុនពាក់កណ្តាលក្នុង ក្រុមហ៊ុន Gazprom ដូច្នេះរុស្ស៊ីមិនអាចបណ្តោយឲ្យក្រុមហ៊ុននេះរលំបានទេ។ ជាងនេះទៀត វិស័យនាំចេញឧស្ម័នគឺជាប្រភពការងារដ៏សំខាន់ សម្រាប់ប្រជាជនរុស្ស៊ីនៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសកម្មភាពសេដ្ឋកិច្ច។ បើអត់ការងារធ្វើ កំហឹងប្រជាជនរុស្ស៊ីទល់នឹងការដឹកនាំរបស់លោកពូទីនក៏នឹងកាន់តែមានខ្លាំង។   កាលពីថ្ងៃចន្ទ ទី៣មិថុនា នៅពេលអ្នកកាសែតចោទសួរអំពីការវិវឌ្ឍន៍នៃគម្រោង Power of Siberia 2 លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានឆ្លើយឲ្យតែផុតពីមាត់ ថាកុំភ័យគម្រោងនេះ ចិននឹងរុស្ស៊ីប្រាកដជាត្រូវរ៉ូវគ្នាមិនខានទេ។ ជាការកត់សំគាល់ជាក់ស្តែង គឺភាគីរុស្ស៊ីដឹងខ្លួនថា គម្រោងនេះមិនអាចចេញរួចឆាប់ៗនេះទេ ដោយសារតែចិនវាយឫក។ យ៉ាងណាមិញ ពេលលោកពូទីនធ្វើដំណើរទៅប៉េកាំង កាលពីខែឧសភាថ្មីៗនេះ លោក Alexei Miller អគ្គនាយកGazprom មិនទាំងទៅជាមួយផង។ មានន័យថា រុស្ស៊ីគ្មានសង្ឃឹមថាអាចមាន កិច្ចព្រមព្រៀងចុងក្រោយអនុម័តគម្រោងនេះទេ។ តែលោក Thierry Bros បានពន្យល់ថា ទោះជាយ៉ាងណា ចិនក៏មិនចង់ឲ្យរបបរបស់លោកពូទីនរង្គោះរង្គោះដែរ។ ដូច្នេះនៅដំណាក់កាលចុងក្រោយណាមួយ របបរបស់លោកពូទីន ស្លន់ស្លោរញីរញ័រ ជួបការលំបាកខ្លាំង នោះចិននឹងអាចឆ្លើយថាព្រម លើគម្រោង Power of Siberia 2៕
ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា
  អង្គការស៊ីប៉ា បញ្ជាក់ថា «ពិព័រណ៍ការងារជាមួយស៊ីប៉ា» រៀបចំឡើងក្នុងបំណងធ្វើឱ្យលទ្ធភាពការងារកាន់តែប្រសើរ សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិនៅជនបទ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកវីជ្ជាជីវៈ ដែលរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចសង្គមជាតិ និងកាត់បន្ថយវិសមភាពសង្គម និងយេនឌ័រ ខណៈពេលដែលគាំទ្រយុវជនឱ្យក្លាយជាពលរដ្ឋល្អ។    កម្មវិធីពិព័រណ៌ការងារ របស់អង្គការស៊ីប៉ា នាពេលកន្លងមក។ រូបភាពពី អង្គការស៊ីប៉ា ផ្ដល់ដោយ កញ្ញា Molika SOK។ កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោង«លើកស្ទួយលទ្ធភាពទទួលបានការងារ និងភាពជាពលរដ្ឋសកម្មរបស់យុវជន» របស់អង្គការស៊ីប៉ា។ គម្រោងនេះ មានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ហើយតាមគម្រោងសកម្មភាពពេញមួយឆ្នាំ២០២២នេះ អង្គការស៊ីប៉ា និងដៃ នឹងចុះទៅសាលាក្នុងខេត្តចំនួន១៤ ដើម្បីរៀបចំកម្មវិធីពិព័រណ៍នេះ។     បច្ចុប្បន្ន យុវជនកម្ពុជា អាយុចន្លោះ១៥ ទៅ ២០ឆ្នាំ កំពុងជួបប្រទះការលំបាក ក្នុងការទទួលបានឱកាសការងារសមរម្យ ដោយពួកគេភាគច្រើនកំពុងបម្រើការងារក្នុងវិស័យក្រៅប្រព័ន្ធ និងប្រើប្រាស់ជំនាញទាប។ សិស្សនៅតំបន់ជនបទ ក៏កាន់តែប្រឈមនឹងបញ្ហាកង្វះព័ត៌មានពីទីផ្សារការងារ និងការរៀបចំខ្លួនក្រោយការបញ្ចប់ការសិក្សា។ បើតាមអង្គការស៊ីប៉ា ស្ថិតក្នុងបរិបទសេដ្ឋកិច្ច សង្គមដែលកំពុងរាតត្បាត ដោយជំងឺកូវីដ-១៩ យុវជនទាំងនេះ ត្រូវការគាំទ្រ បន្ថែមទៀតដើម្បីឈានជើងចូលធ្វើការ និងសម្រេចចិត្តត្រឹមត្រូវ ទៅលើអនាគតរបស់ខ្លួន។   កម្មវិធីពិព័រណ៌ការងារ របស់អង្គការស៊ីប៉ា នាពេលកន្លងមក។ រូបភាពពី អង្គការស៊ីប៉ា ផ្ដល់ដោយ កញ្ញា Molika SOK។ ចាប់តាំងពីឆ្នាំ ២០១១មក អង្គការស៊ីប៉ា បានអនុវត្តគម្រោងជាច្រើន ពិសេសនៅក្នុងខេត្តក្រចេះ និងព្រៃវែង  ដើម្បីពង្រឹងសមត្ថភាព និងបង្កើតឱកាសដល់យុវជនរាប់ពាន់នាក់ ក្នុងការស្វែងរកការងារសមរម្យ ក៏ដូចជាចូលរួមជាពលរដ្ឋ៕       
អង្គការស៊ីប៉ា និងដៃគូ នឹងរៀបចំកម្មវិធី ពិព៍រណ៍ការងារ ដើម្បីបង្កើតឱកាសការងារ និងឱកាសបន្តការសិក្សាសម្រាប់សិស្សានុសិស្ស។ពិព័រណនេះ នឹងរៀបចំឡើងនៅថ្ងៃទី ៦កុម្ភៈ នេះនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនព្រៃពាន ក្នុងខេត្តព្រៃវែង។
នៅហៃទី ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏កំណាចមួយកាលពីចុងសបា្តហ៍មុន បានកើនឡើងរហូតជិត២ពាន់ហើយ។ ចំណែកអ្នករស់រានជីវិតពីហេតុការណ៍ដ៏អាក្រក់នេះ ក៏កំពុងត្អូញត្អែររកជំនួយ ស្របពេលព្យុះត្រូពិចក៏បានបោកបក់លើរដ្ឋតំបន់ការ៉ាអ៊ីបនេះហើយបង្កជាទឹកជន់បន្ថែមទៀត។ រញ្ជូយដីកម្រិត៧,៣រិចទ័រ បានវាយប្រហារហៃទីនៅចុងសប្ដាហ៍មុន។ មនុស្សជិត១ម៉ឺននាក់ បានរងរបួស និងមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន។ តួលេខអ្នកស្លាបក៏ហក់ឡើងដល់១៩៤១នាក់។ ជាមួយគ្នានេះ ក្រុមអ្នកជួយសង្រ្គោះក៏ជួបផលវិបាកខ្លាំងក្នុងការចេញប្រតិបត្តិដែរដោយសារភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៧ ខែសីហា ដែលបង្កដោយព្យុះត្រូពិច Grace ។   មន្ទីរពេទ្យនៅសង្កាត់ Les Cayes ដែលមានចម្ងាយប្រហែល១៩០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីព័រអូប្រាំង បានណែនតាន់តាប់ទៅដោយអ្នកជំងឺរាប់រយនាក់។ អ្នកជំងឺដែលស្នាក់នៅតាមតង់នៅខាងក្រៅអាគារ ក៏ប្តូរមកស្នាក់នៅខាងក្នុងមន្ទីរពេទ្យវិញដោយសារព្យុះ Grace ។   បើតាមរបាយការណ៍អង្គការសហប្រជាជាតិ កុមារប្រមាណ៥០ម៉ឺននាក់ កំពុងប្រឈមនឹងការខ្វះខាតកន្លែងស្នាក់នៅ អាហារហូបចុក និងទឹកស្អាតសម្រាប់ប្រើប្រាស់។ អ្នកដែលនៅមានជីវិត ក៏ប្រឈមុខការកង្វះស្បៀងអាហារ ស្របពេលមន្ទីរពេលខ្វះខាតថ្នាំពេទ្យ គ្រែសម្រាប់អ្នកជំងឺ និងបន្ទប់ទឹកប្រើប្រាស់។   ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា អង្គការសហប្រជាជាតិ បែងចែងថវិកាចំនួន៨លានដុល្លារ ដើម្បីផ្តល់ជាជំនួយបន្ទាន់ដល់ប្រជាជនរងផលប៉ះពាល់។ ចំណែកបណ្តាប្រទេសអាមេរិកឡាទីនមានវ៉េណេស៊ុយអេឡា ស៊ីលី ម៉ិកស៊ីកូ ប៉ាណាម៉ា កូឡុំប៊ី និងសាធារណរដ្ឋដូមីនីក ដែលជាប្រទេសជិតខាងហៃទី បានបញ្ជូនអាហារ ថ្នាំពេទ្យ និងសម្ភារផ្គត់ផ្គង់នានា។ អាមេរិកក៏បញ្ជូនសម្ភារចាំបាច់ ក្រុមជួយសង្រ្គោះនិងរុករកផងដែរ។   នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហៃទីរងគ្រោះធម្មជាតិជាបន្តបន្ទាប់រួមទាំងខ្យល់ព្យុះសាហាវ Matthew នៅឆ្នាំ២០១០។ នៅឆ្នាំ២០១០ ដដែលគ្រោះរញួយដីដ៏ខ្លាំងបំផុតបានសម្លាប់មនុស្សជាង២០ម៉ឺននាក់ និងបង្កការខូតខាតយ៉ាងធំសប្បើមដល់ហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចក្នុងប្រទេសក្រីក្រមួយនេះ៕  
ដោយ៖ ឈួ ស៊ាវយីងជាវ
ការចែករង្វាន់ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែ កញ្ញានេះនៅឯការិយាល័យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។                   លោក ហួន ទី តំណាងក្រុមហ៊ុន ខ្មែរ  ប៊ែវើរីជីស បានចូលរួមអបអរសាទរនិងថ្លែងអំណរគុណដល់គូស្នេហ៍ថ្មីទាំងអស់ដែលបានជ្រើសរើសទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវក្នុងអាពាហ៍ពិពាហ៍របស់ពួកគេកន្លងមកផងដែរ។ គួរបញ្ជាក់ថា នេះគឺជាការប្រគល់រង្វាន់លើកចុងក្រោយសម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩។    ដោយឡែក រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជានឹងមានផ្តល់ជូនសម្រាប់រដូវកាលថ្មី              ២០១៩ - ២០២០ បន្តទៀតជាមួយនឹងរង្វាន់ផ្តល់ជូនកាន់តែអស្ចារ្យដែលចាប់ផ្តើមពីខែកញ្ញានេះតទៅ។   
ស្រាបៀរកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ទៅឱ្យគូរស្វាមីភរិយាថ្មីសរុបចំនួន ៤៩៥គូ ដែលមកពីខេត្តពោធិ៍សាត់មានចំនួន ៨៨គូ ស្វាយរៀង ៤៥គូ កណ្តាល ៣៥គូ កំពង់ឆ្នាំង ៣៦គូ ឧត្តរមានជ័យ ២៤គូ សៀមរាប ២២គូ ព្រៃវែង ១៩គូ កំពង់ធំ ៤៥គូ ក្រចេះ១៥គូ កំពង់ចាម ១៣គូ កំពង់ស្ពឺ ១៣គូ តាកែវ ៤គូ ត្បូងឃ្មុំ ១១គូ បន្ទាយមានជ័យ ១១គូ ប៉ៃលិន ៩គូ  បាត់ដំបង ៤គូ ព្រះវិហារ ៧គូ មណ្ឌលគិរី ៦គូ រតនៈគិរី ២គូ ស្ទឹងត្រែង ៣ គូ ខេត្តកោះកុង ១គូ។
  កីឡាករគុនចម្រុះសញ្ជាតិរុស្ស៊ីរូបនេះ បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួនភ្លាមៗដោយស្នើមិត្តរួមក្រុមកាត់ស្រោមដៃទុកនៅលើសង្វៀន បន្ទាប់ពីឈ្នះកីឡាករអាមេរិក Gaethje ក្នុងជ័យជម្នះលើកទី២៩ នាកម្មវិធីប្រកួត UFC 254 ដែលធ្វើឡើងក្នុងក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី២៥ ខែតុលា។   Khabib វ័យ ៣២ឆ្នាំ ដែលបង្កើតកំណត់ត្រាឈ្នះទាំង២៩លើកក្នុងអាជីព ត្រូវបានគេចាត់ទុកថាជាកីឡាករ MMA ដ៏អស្ចារ្យបំផុតគិតត្រឹមឆ្នាំ២០២០។ មូលហេតុនៃការចូលនិវត្តន៍នេះ គឺដើម្បីជាការផ្តល់កិត្តិយស និងការចងចាំឪពុកខ្លួន លោក Abdulmanap និងជាគ្រូបង្វឹកផង ដែលបានទទួលមរណភាពកាលពីខែកក្កដា ដោយសារឆ្លង COVID-19។   «នេះជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ គ្មានវិធីណាផ្សេង ដើម្បីឲ្យខ្ញុំឡើងសង្វៀនដោយគ្មានឪពុករបស់ខ្ញុំឡើយ។ នេះជាលើកដំបូងបន្ទាប់ពីឪពុកខ្ញុំមរណៈភាព ដែលស្ថាប័ន UFC ហៅខ្ញុំទៅវ៉ៃជាមួយ Gaethje។ រឿងនេះ ខ្ញុំបាននិយាយជាមួយម្តាយខ្ញុំ៣ថ្ងៃ។ នេះជាការអត្ថាធិប្បាយរបស់ Khabib ទាំងក្តុកក្តួល នៅលើសង្វៀន។   រូបគេបន្ថែមទាំងទឹកភ្នែកទៀតថា៖ «ម្តាយខ្ញុំ មិនចង់ឲ្យខ្ញុំឡើងវ៉ៃដោយគ្មានឪពុកខ្ញុំនោះទេ ប៉ុន្តែខ្ញុំបានសន្យាជាមួយគាត់ថានេះជាការប្រកួតចុងក្រោយ ហើយអ្វីដែលខ្ញុំនិយាយគឺត្រូវធ្វើឲ្យបាន។ នេះជាការបង្ហាញខ្លួនចុងក្រោយរបស់ខ្ញុំនៅទីនេះ ដោយគ្មានឪពុកខ្ញុំ»។   ស្របពេលការប្រកាសចូលនិវត្តន៍នេះ Khabib បានស្នើ UFC ឲ្យដាក់រូបគេជាអ្នកប្រយុទ្ធ MMAលំដាប់លេខ១លើលោក ដោយអះអាងថាខ្លួនសមនឹងទទួលបានការតែងតាំងនេះ។   ដោយឡែក Conor McGregor ដែលជាគូសត្រូវស៊ីសាច់ហុតឈាមនឹង Khabib ក៏បានបង្ហាញការសោកស្តាយផងដែរជុំវិញការប្រកាសនេះ។ កំពូលកីឡាករ MMA សញ្ជាតិអៀរឡង់ បានសរសេរលើបណ្តាញសង្គម twitte របស់ខ្លួនថា៖ «អ្នកបានបង្ហាញខ្លួនយ៉ាងអស្ចារ្យ Khabib។ ខ្ញុំសូមគោរព និងចូលរួមរំលែកទុក្ខចំពោះមរណៈភាពឪពុកអ្នក។ សូមជូនពរអ្នក និងក្រុមគ្រួសារ ពីខ្ញុំ McGregors»៕    
Khabib Nurmagomedov ម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល UFC បានធ្វើឲ្យពិភពក្បាច់គុនចម្រុះ (MMA) ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការប្រកាសចូលនិវត្តន៍ភ្លាមៗបន្ទាប់ពីឈ្នះ Justin Gaethje។ Khabib អះអាងទាំងទឹកភ្នែកថា ខ្លួនមិនអាចឡើងសង្វៀនដោយគ្មានវត្តមានឪពុកតទៅទៀតឡើយ។
នាជំនួបសប្តាហ៍ទី៩ នាកីឡដ្ឋាន Old Trafford ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង៧ម៉ឺននាក់ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ជាអ្នកបំប៉ោងសំណាញ់ទី Liverpool នៅនាទី៣៦ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម Daniel James ដើម្បីជួយ Man Utd នាំមុខ១គ្រាប់មុននៅតង់ទី១។ ចូលដល់វគ្គទី២ ក្រុមទាំងពីរដែលត្រូវការឈ្នះជាចាំបាច់រៀងខ្លួនបានបន្តវាយស្រុកគ្នាយ៉ាងខ្លាំងក្លា។ ខ្សែប្រយុទ្ធ Sadio Mane មានឱកាសទាត់បញ្ចូលទីតាមស្មើឲ្យក្រុមលោក Jurgen Klopp វិញទៅហើយប៉ុន្តែ VAR ពិនិត្យឃើញថាបាល់ប៉ះដៃកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ ទើបអាជ្ញាកណ្តាលសម្រេចមិនឲ្យជាគ្រាប់បាល់ចូលទី។ យ៉ាងណាក៏ដោយ ហង្សក្រហមនៅតែអាចរក្សាកំណត់ត្រាមិនចាញ់សោះរបស់ខ្លួន បន្ទាប់ពីខ្សែបម្រើ Adam Lallana ស៊ុតតាមស្មើវិញនៅនាទី៨៥ តាមរយៈការបញ្ជូនពីខ្សែការពារ Andy Robertson។ លទ្ធផល ១-១ នេះ បានឲ្យ Liverpool ទទួបាន១ពិន្ទុបន្ថែមពោលគឺកើនដល់២៥ពិន្ទុ ឈរកំពូលតារាងលីគកំពូលបណ្តោះអាសន្ន ស្របពេលក្រុមរបស់លោក Ole Gunnar Solskjaer ធ្លាក់ទៅលេខ១៣ ដោយរកបាន១០ពិន្ទុ ពីការប្រកួត៩លើកដូចគ្នា។ លទ្ធផលស្មើគ្នានេះ ក៏នឹងធ្វើឲ្យកៅអីរបស់លោក Solskjaer ក្តៅគគុកផងដែរ។ អ្នកចាត់ការសញ្ជាតិន័រវែសរូបនេះ អាចត្រូវបញ្ចប់តំណែងត្រឹមនេះប្រសិនបើក្លិបមានមូលដ្ឋានក្នុងក្រុង Mancheter មិនផ្តល់ឱកាសបន្តទៀតនោះ។ លោក Massimiliano Allegri អតីតអ្នកចាត់ការ Juventus មានភាគរយខ្ពស់ជាងគេក្នុងការទៅជំនួសលោក Solskjaer។ ដោយឡែក Man City ដែលយកឈ្នះ Crystal Palace ២-០ នៅរក្សាចំណាត់ថ្នាក់ទី២របស់ខ្លួនដដែលជាមួយពិន្ទុសរុប ១៩ពិន្ទុ តាមពីក្រោយ Liverpool ចំនួន ៦ពិន្ទុ។ Leicester City     ឈរចំណាត់ថ្នាក់ទី៣ មាន១៧ពិន្ទុ ស្មើគ្នាជាមួយ Chelsea ដែលនៅលេខរៀងទី៤។ Arsenal ដែលមាន១៥ពិន្ទុរួចស្រេច មានឱកាសឡើងទៅចំណាត់ថ្នាក់ទី៣ ជំនួស Leicester វិញប្រសិនបើពួកគេឈ្នះ Sheffield United     ក្នុងការប្រកួតនៅយប់ថ្ងៃទី២១ ខែតុលានេះ។ Newcastle United    , Norwich City និង Watford ស្ថិតនៅតំបន់ត្រូវកាត់ចោល៕
Liverpool នៅតែរក្សាភាពមិនចាញ់របស់ខ្លួនរដូវកាលនេះ ក្រោយវាយបកតាមស្មើ Manchester United ១-១ នាការប្រកួតក្របខណ្ឌ Premier League នៅយប់ថ្ងៃទី២០ ខែតុលា។ លទ្ធផលស្មើនេះបាននាំឲ្យហង្សក្រហមដែលជាក្រុមនាំមុខកំពូលតារាងសព្វថ្ងៃថយគម្លាតពិន្ទុពីគូប្រជែង Manchester City ត្រឹម៦ពិន្ទុវិញ ខណៈ Man Utd ធ្លាក់ទៅលេខ១៣។
  សន្និសីទកាសែត ត្រៀមបើកសម្ពោធសាខាថ្មីរបស់ផ្សារម៉ាក្រូ ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី២៣ ខែមករានេះ ដោយមានថ្នាក់ដឹកនាំផ្សារម៉ាក្រូចូលរួម។ លោក Thomas Hammer នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអន្ដរជាតិ នៃក្រុមហ៊ុន Siam Makro Public Limited មានប្រសាសន៍ថា ម៉ាក្រូមានមោនកភាព ចំពោះភាពជោគជ័យដែលទទួលបានពីផ្សារម៉ាក្រូសាខាទី១ ហើយនេះគឺជាកត្ដាជំរុញឱ្យមានការបង្កើតសាខាទី២នេះឡើងនៅខេត្តសៀមរាប។ លោកបន្ថែមថា ការប្រកាសបើកសាខាថ្មីនេះ គឺស្របពេលគម្រប់ខួបទី៣០ នៃការដំណើរការផ្សារម៉ាក្រូនៅប្រទេសថៃ។   លោក Yutthapoom Jarernsuk នាយកគ្រប់គ្រងផ្សារម៉ាក្រូកម្ពុជា មានប្រសាសន៍ថា មូលហេតុដែលខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់បើកសាខាទី២នេះ ដោយសារភាពលេចធ្លោ និងភាពមមាញឹក ជាតំបន់រមណីយដ្ឋាន និងជាច្រកចេញចូលទៅកាន់តំបន់អង្គរ។ លោកបន្តថា ម៉ាក្រូជឿជាក់ថា ប្រតិបត្តិករសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មអាជីវកម្មម្ហូបអាហារ នឹងរីករាយក្នុងការទិញទំនិញ នៅក្នុងផ្សារដែលមានទំនិញគ្រប់មុខនេះ ដូចជាបន្លែ ផ្លែឈើស្រស់ៗ គ្រឿងទេស សម្ភារផ្ទះបាយ អាហារបង្កក និងផលិតផលផ្សេងៗជាច្រើនមុខទៀត។ ជាមួយគ្នានេះ ម៉ាក្រូខេត្តសៀមរាប ក៏មានលក់ផលិតផលក្នុងស្រុកចំនួនប្រមាណ ៥០០មុខទំនិញផងដែរ ដែលបានសហការជាមួយកសិករចំនួន៣០រូប។ អ្វីដែលពិសេសនោះ គឺសាខាទី២នេះ មានបន្ថែមហាង      សម្លៀកបំពាក់ គ្រឿងអលង្ការ កាហ្វេ-ល- ចំនួន២១ហាងបន្ថែម ដែលប្លែកពីសាខានៅភ្នំពេញ។    តាមការបញ្ជាក់ពីនាយកគ្រប់គ្រង សាខាទាំង២ផ្សាររបស់ម៉ាក្រូ មានបុគ្គលិកសរុបជាង ៥០០នាក់ ក្នុងនោះនៅខេត្តសៀមរាបមានចំនួន ២០០នាក់ ហើយ៩០ភាគរយជាជនជាតិខ្មែរ។   គួរបញ្ជាក់ថា ផ្សារម៉ាក្រូសាខាទី២ មានទីតាំងលើផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឬនៅខាងកើតផ្សារលើប្រហែល៣គីឡូម៉ែត្រ។ ផ្សារនេះ សង់លើផ្ទៃដីសរុបចំនួន ៥ហិកតាកន្លះ ដោយមានទីតាំងលក់សរុបប្រមាណ ៧ពាន់ម៉ែត្រការ៉េ និងមានបំពាក់ម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ហើយអាចចតយានយន្តបានរហូតដល់ ៥០០គ្រឿង។ ផ្សារម៉ាក្រូ ផ្តល់តម្លៃលក់ដុំពិសេស ដើម្បីផ្តល់អត្ថប្រយោជន៍ជូនអាជីវករលក់រាយ។ ទៅថ្ងៃមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីកសាខារហូតដល់ ៩សាខា ទូទាំងប្រទេសក្នុងរយៈពេល៥ឆ្នាំ ដែលនឹងជួយបង្កើតឱកាសការងារប្រមាណជា ២ពាន់កន្លែង៕ (អត្ថបទពាណិជ្ជកម្ម)
សៀមរាប៖ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលចែកចាយផលិតបោះដុំធំបំផុតពីប្រទេសថៃ ប្រកាសបើកសាខាថ្មីនៅខេត្តសៀមរាប បន្ទាប់ពីទទួលបានភាពជោគជ័យលើដំណើរការផ្សារទី១ នៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ ពិធីសម្ពោធជាផ្លូវការ ធ្វើឡើងនៅថ្ងៃទី២៥ មករា ក្រោមវត្តមាន សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
  នៅក្នុងខែវិច្ឆិកានេះ អ័ព្ទពុលដ៏គ្រោះថ្នាក់ បានសាយភាយពាសពេញទីក្រុងដែលមានប្រជាជនរស់នៅកុះកុញខ្លាំងដល់ទៅ២០លាននាក់ និងបង្កជាក្តីបារម្ភខ្លាំងដល់ប្រជាជនឥណ្ឌា។ជុំវិញបញ្ហានេះ រដ្ឋាភិបាលឥណ្ឌា ក៏បានចាត់វិធានបន្ទាន់មួយចំនួនដែរដោយរួមមាន ការបិទសាលារៀន ហាមឃាត់សកម្មភាពសាងសង់និងការដុតកាកសំណល់ អនុញ្ញាតឱ្យប្រជាជនធ្វើការពីផ្ទះ និងបានចាប់ផ្តើមវិធានការគ្រប់គ្រងធូលីផ្សេងៗដូចជាការប្រើប្រាស់ឡានពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកបន្ថយកម្រិតធូលីក្នុងបរិយាកាសជាដើម។   «បើសិនជាខ្យល់បំពុលនៅតែស្ថិតនៅកម្រិតខ្ពស់ យើងនឹងសម្លឹងមើលវិធានការថ្មីមួយទៀតដូចជាប្រព័ន្ធលេខសេស (លើយានជំនិះ)។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ និងអភិវឌ្ឍសត្វព្រៃ លោក Gopal Rai បានថ្លៃងបែបនេះក្នុងកិច្ចសម្ភាសន៍មួយ។   ក្រោមវិធានការប្រព័ន្ធលេខសេសនេះ គឺតម្រូវឱ្យបណ្តាយានយន្តឯកជនទាំងអស់អាចបើកបរបានតែក្នុងថ្ងៃឆ្លាស់គ្នាដោយផ្អែកតាមលេខលើខ្ទង់ចុងក្រោយនៃផ្លាកលេខយានយន្តនីមួយៗ។   លោក Rai បានបន្ថែមថា រូបលោកនឹងតាមដានស្ថានការណ៍បន្ថែមទៀតប្រសិនជាមានតម្រូវការឱ្យមានការបិទខ្ទប់ទាំងស្រុងដើម្បីដោះស្រាយវិបត្តិអ័ព្ទពុលនេះ។ប៉ុន្តែវិធានការបិទខ្ទប់នេះ  អាចនឹងមិនដំណើរការទេ ប្រសិនជាប្រជាជនរស់នៅក្បែររដ្ឋធានីមិនសហការជាមួយរដ្ឋាភិបាល។   កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមគ្រូពេទ្យបានព្រមានថាក្មេងជាច្រើនកំពុងស្ថិតនៅមន្ទីរពេទ្យដោយមានបញ្ហាលើការដកដង្ហើមព្រោះតែការស្រូបយកផ្សែងពុលដ៏គ្រោះថ្នាក់ក្នុងរដ្ឋធានីញូវដេលី។ទាក់ទងរឿងនេះ រដ្ឋាភិបាលបានបញ្ជាឱ្យមានការបិទស្ថានីយ៍ថាមពលចំនួន៥ និងពន្យាពេលនៃការបិទសាលារៀនបន្ថែមទៀតដើម្បីព្យាយាមទប់ទល់នឹងវិបត្តិនេះ។   បើតាមការសិក្សាថ្មីដោយមជ្ឍមណ្ឌលស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្តនិងបរិស្ថាន សកម្មភាពចេញពីទីក្រុងបណ្តាលឱ្យមានខ្យល់ពុលខ្លាំងមានតែ៣០ភាគរយប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មានទៀតសុទ្ធសឹងតែចេញពីបណ្តាក្រុងនៅក្បែរនោះដែលមានរោងចក្រដំណើរការទាំងធុនតូច   និងធំរាប់ពាន់កន្លែង។   លោក Rai បន្ថែមទៀត រដ្ឋាភិបាលកណ្តាលគួរតែកោះហៅកិច្ចប្រជុំនៃទីក្រុងញូវដេលីជាមួយរដ្ឋាភិបាលនៃរដ្ឋជិតខាងរួមមាន រដ្ឋ Punjab ,  Haryana , Uttra Paradesh ដើម្បីត្រៀមរៀបចំផែនការរួមគ្នាលើការដោះស្រាយការបំពុលខ្យល់៕
រដ្ឋធានីញូវដេលី កំពុងពិចារណាពីវិធានការរឹតបន្តឹងយានយន្តឯកជន ដោយការអនុញ្ញាតឱ្យមានការបើកបរក្នុងថ្ងៃឆ្លាស់គ្នា។ការត្រៀមវិធានការរឹតបន្តឹងនេះ នឹងត្រូវអនុវត្ត ប្រសិនបើខ្យល់បំពុលដ៏ធ្ងន់ធ្ងរនេះនៅតែបន្តវាយលុករដ្ឋធានីឥណ្ឌាមួយនេះមិនថមថយ។ នេះបើតាមសម្តីរដ្ឋមន្រ្តីក្រសួងបរិស្ថានប្រាប់ទីភ្នាក់ងារ Reuters កាលពីថ្ងៃទី១៨ ខែវិចិ្ឆកា។
  ១. ប្រេងដូង   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយប្រេងដូងសមករាប់រយៈពេល ២០ នាទី សឹមខ្ជាក់ចេញនិងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច ហើយដុសធ្មេញតាមក្រោយ។ អ្នកគួរអនុវត្តជាប្រចាំនៅពេលព្រឹកមុនពេលទទួលទានអាហារ។   ២. ផ្កាក្លាំងពូ   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្កាក្លាំងពូចំនួន ២ ឱ្យម៉ដ្ឋ រួចលាយជាមួយប្រេងអូលីវបន្តិចឱ្យក្លាយជាល្បាយខាប់ៗ សឹមបិតលើធ្មេញដែលមានបញ្ហា។ រងចាំយ៉ាងហោចណាស់ ៣០ នាទី មុនពេលលាងសម្អាតមាត់ចេញជាមួយទឹកធម្មតា។ អ្នកក៏អាចប្រើប្រាស់ប្រេងផ្កាក្លាំងពូផងដែរ។   ៣. ទឹកអំបិល   លាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ខ្ជាក់ចេញនិងខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។   ៤. ខ្ទឹមស   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសពី ១ ទៅ ២ កំពឹសឱ្យម៉ដ្ឋ រួចបន្ថែមទឹកពី ២ ទៅ ៣ ដំណក់និងអំបិលចូល។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើធ្មេញដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតក្នុងមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗ។   ៥. តែជីអង្កាម   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែជីអង្កាមមួយពែង រួចទុកឱ្យចុះត្រជាក់បន្តិចសឹមខ្ពុរមាត់ជាមួយទឹកតែនេះសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីមុននឹងខ្ជាក់ចេញ៕   ត្រួតពិនិត្យដោយ www.health.com.kh
កំពុងជួបប្រទះបញ្ហាស្រៀវធ្មេញមែនទេ? មិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលបញ្ហាស្រៀវធ្មេញឆាប់រហ័ស ៖
លក្ខខណ្ឌកម្មវិធី៖ ផ្តល់ជូនដល់បេក្ខជន-បេក្ខនារី ទទួលបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន៥០នាក់សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី បេក្ខជន-បេក្ខនារីម្នាក់ទទួលបានកុំព្យូទ័រចំនួន០១គ្រឿង និងប័ណ្ណសរសើរ១ ត្រូវបញ្ជូនឯកសារតម្រូវ/ឯកសារពាក់ព័ន្ធនិងលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងមានដូចជា៖ ឯកសារដែលបញ្ជាក់ពីលទ្ធផលទទួលបាននិទ្ទេស A (ដូចជាវិញ្ញាបនបត្របណ្ណោះអាសន្ន ឬឯកសារដែលអាចបញ្ជាក់ដោយបុគ្គលិក អិលអូអិលស៊ីបាន)  សំបុត្រកំណើត / សៀវភៅគ្រួសារ ឯកសារដែលបញ្ជាក់បានថាជាអតិថិជនរបស់ អិលអូអិលស៊ី បេក្ខជន-បេក្ខនារីជ័យលាភីទាំង៥០រូប ត្រូវតែអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ដោយផ្ទាល់។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩១ ៩៩១ ។ *បញ្ជាក់៖  ការផ្តល់ជូនពិសេសនេះសម្រាប់តែឱពុកម្តាយរបស់បេក្ខជន-បេក្ខនារី និទេ្ទស A  ដែលបានក្លាយជាអតិថិជន អិលអូអិលស៊ី មុនកាលបរិច្ឆេទប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ប៉ុណ្ណោះ។   សុពលភាពនៃកម្មវិធី៖ បើកទទួលឯកសាររយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសលទ្ធផលបាក់ឌុប។   អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ។
ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ អិលអូអិលស៊ី បានរៀបចំកម្មវិធីដ៏ពិសេសមួយដោយផ្តល់រង្វាន់លើកទឹកចិត្តជាកុំព្យូទ័រចំនួន៥០គ្រឿងទៅដល់បេក្ខជន-បេក្ខនារីជាប់និទេ្ទស A ដែលជាបុត្រធីតារបស់អតិថិជន ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។ អិលអូអិលស៊ី សង្ឃឹមថាតាមរយៈការផ្តល់ជូនពិសេសនេះ អាចជួយជាកម្លាំងចិត្ត ដល់ប្អូនៗថ្នាក់ទី១២ឆ្នាំនេះឱ្យខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ នឹងអាចទទួលបានរង្វាន់កុំព្យូទ័រនេះដើម្បីជាជំនួយដល់ការសិក្សាបន្តនៅថ្នាក់សកលវិទ្យាល័យ។
ជាប្រទេសទីមួយអាស៊ីអាគ្នេយ៍ ថៃ បានបញ្ចេញលិខិតអនុញ្ញាតឱ្យអ្នកទទួលបានវ៉ាក់សាំងក្នុងការ ប្រើប្រាស់សម្រាប់ការធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងការផ្សាយ ក្នុងរាជកិច្ចថៃ នៅថ្ងៃទី២០ ខែមេសា គេឃើញទម្រង់លិខិតបញ្ជាក់ ដែលមានឈ្មោះបុគ្គលលេខសម្គាល់ អត្តសញ្ញាណបណ្ណ ឬលេខលិខិតឆ្លងដែន។     អ្នកដែលអាចទទួលបានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងនេះ ត្រូវតែជាអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ រួចរាល់ជាស្ថាពរ។ លើសពីនេះ វ៉ាក់សាំងនោះ ក៏ត្រូវតែជាវ៉ាក់សាំងដែលបាន ចុះបញ្ជី និងយល់ព្រមឱ្យប្រើនៅថៃ ឬបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២១ ខែមេសា។   លើសពីនេះ លិខិតបញ្ជាក់នេះ ត្រូវតែមានហត្ថលេខារបស់មន្រ្តីគ្រប់គ្រងជំងឺ ដើម្បីបញ្ជាក់ថា មាន សុពលភាពក្នុងការប្រើប្រាស់។ ថៃបានអនុញ្ញាតឱ្យមន្រ្តី៦រូប មានសិទ្ធិចុះហត្ថលេខាលើលិខិតនេះ។ មន្រ្តីទាំង៦រូបនេះត្រូវបានចាត់តាំង ឱ្យធ្វើការស្របតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទាក់ទងនឹងការចេញវិញ្ញាបនប័ត្រវ៉ាក់សាំងនេះ។  ជាងនេះទៅទៀត វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង អាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ មិនមែន សម្រាប់ការប្រើប្រាស់ជាក្រុមទេ។ ដោយឡែក សម្រាប់កុមារដែលមានអាយុក្រោម៧ឆ្នាំ ត្រូវតែមាន ហត្ថលេខារបស់ឪពុកម្តាយពួកគេ ខណៈអ្នកដែលមិនអាចសរសេរបានតម្រូវឱ្យផ្តិតមេដៃលើលិខិតនេះ ជំនួសវិញ។   សូមបញ្ជាក់ថា មិនមែនមានតែថៃនោះទេដែលអនុម័តឱ្យមានការប្រើប្រាស់វិញ្ញាបនបត្រវ៉ាក់សាំង សម្រាប់គោលដៅធ្វើដំណើរ។ កន្លងទៅ ចិន ក៏បានចេញលិខិតនេះសម្រាប់ប្រជាជនរបស់ខ្លួនដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅក្នុង និងទៅក្រៅប្រទេស ហើយក៏មានបណ្តាប្រទេសនៅអឺរ៉ុប មួយចំនួនដូចជា ដាណឺម៉ាក ស៊ុយអ៊ែត និងអេស្តូនី ដែលចង់ធ្វើលិខិតធ្វើដំណើរបែបនេះឱ្យអ្នកទទួល បានវ៉ាក់សាំងរួចរាល់ក្នុងប្រទេសខ្លួនដែរ៕  
រដ្ឋាភិបាលថៃ ប្រកាសថា ខ្លួននឹងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដែលជាវិញ្ញាបនប័ត្រសម្គាល់ការ ទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីធ្វើជាឯកសារផ្លូវការមួយសម្រាប់ការអនុញ្ញាតឱ្យធ្វើ ដំណើររបស់អ្នកដែលទទួលបានវ៉ាក់សាំង និងការឆ្លងដែនទៅប្រទេសផ្សេងទៀត។
បុណ្យណូអែល ឬ Christmas គឺជាពិធីអបអរសាទរការជួបជុំគ្នារបស់អ្នកកាន់សាសនាគ្រិស្ត ដើម្បីរំលឹកដល់ថ្ងៃដែលព្រះយេស៊ូប្រសូត។ ទោះមិនមែនជាបុណ្យសាសនារបស់ប្រទេសកម្ពុជា ដែលជាអ្នកគោរពព្រះពុទ្ធសាសនាក្ដី តែគេសង្កេតឃើញថា យុវវ័យភាគច្រើន ជាពិសេសនៅទីប្រជុំជន ពួកគេបានប្រារព្ធពិធីបុណ្យនេះយ៉ាងផុសផុល ហើយក្រុមហ៊ុនមួយចំនួនរៀបចំតុបតែងដើមណូអែលដោយមានអំពូលភ្លើងភ្លឺផ្លេក ព្រមជាមួយកញ្ចប់កាដូផងដែរ។ កំពុងតែរកទិញវត្ថុអនុស្សារីយនៅតូបតូចៗជាច្រើនខាងក្រោយវិទ្យាល័យសន្ធរម៉ុក លោក បូរ៉ា ហាក់ដូចជាពិបាកក្នុងការសម្រេចចិត្តបន្តិចដោយសារតែកាដូដែលខ្លួនពេញចិត្ត មានតម្លៃខ្ពស់ជាងប្រាក់ដែលអាចចំណាយ។ ប៉ូរា រើសបានកូនតុក្កតាមួយដែលមានតម្លៃ៨ដុល្លារអាមេរិក ដែលសមស្របទៅនឹងប្រាក់នៅក្នុងហោប៉ៅរបស់ខ្លួន។ អង្គុយមើលអ្នកលក់ខ្ចប់កាដូ បូរ៉ា ដែលរៀននៅថ្នាក់ទី៩ បាននិយាយទាំងអារម្មណ៍រំភើបថា៖ «មកពីស្រលាញ់គេទើបទិញកាដូនេះឲ្យគេ ខ្ញុំគិតថាគេនឹងពេញចិត្ត» ។ ខណៈពេលដែលបូរ៉ាកំពុងរង់ចាំការខ្ចប់កាដូជូនមិត្តស្រី យុវតីពីរនាក់ បានជិះម៉ូតូទៅឈប់ក្បែរនោះ ដោយនៅលើដៃម៉ូតូ សុទ្ធសឹងតែថង់ពោរពេញដោយវត្ថុអនុស្សាវរីយ៍។ ក្នុងចំណោមស្រីស្អាតទាំងពីរ កញ្ញាស្រីពេជ្រ បាននិយាយទាំងបើកចំហរមកកាន់សារព័ត៌មានថ្មីៗថា វត្ថុអនុស្សាវរីយនៅពេញដៃរបស់ខ្លួននោះ គឺសម្រាប់យកទៅចាប់ឆ្នោតប្ដូរកាដូគ្នានៅកន្លែងធ្វើការ។ ស្រីពេជ្រ ដែលមានអាយុខ្ទង់២០ឆ្នាំ បានបញ្ជាក់ថា កម្មវិធីបែបនេះ គឺធ្វើឡើងដោយសារចង់បង្កើនភាពស្និតស្នាលរវាងបុគ្គលិក និងបុគ្គលិក។ កញ្ញាសប្បុរសរូបនេះ បាននិយាយ៖ «ខ្ញុំមិនគិតថាការចូលរួមពិធីដែលមិនមែនសាសនាព្រះពុទ្ធខុសនោះទេ ព្រោះលែងបែបហ្នឹងគឺសប្បាយ ហើយធ្វើឲ្យបុគ្គលិកកាន់តែមានភាពស្និទ្ធស្នាលជាមុន ហើយមើលទៅដូចជារឿងធម្មតាទៅហើយ»។ ក្រោយញាប់ដៃញាប់ជើងខ្ចប់កាដូ ម្ចាស់តូបដែលមានឈ្មោះ ស្រីពេជ្រ ដូចជាភ្ញៀវខាងលើផងដែរនោះ បានឆ្លៀតនិយាយមកកាន់សារព័ត៌មានថ្មីៗថា៖ «លក់ដាច់ណាស់អូនពេលបុណ្យអ៊ីចឹងៗ ហើយខ្ចប់កាដូក៏ច្រើនពេលខ្លះក្រោយចប់កម្មវិធីអ្នកលក់ឈឺក៏មាន»។ ចំពោះការលក់វត្ថុអនុស្សាវរីយ និងខ្ចប់កាដូនៅអំឡុងពិធីបុណ្យណូអែលនេះ អ្នកស្រីពេជ្រ អាចរកចំណូលបានប្រមាណ១០០០ដុល្លារអាមេរិក។  ម្ចាស់តូបវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា ពេលបុណ្យណូអែលវត្ថុអនុស្សាវរីយលក់ដាច់គ្រប់មុខ ហើយភ្ញៀវដែលមកទិញមានចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី ពេជ្រ បានបញ្ជាក់ថា សន្ទុះនៃការលក់កាដូ មិនបានច្រើនដូចទឹកបាក់ទំនប់ ដូចជានៅក្នុងទិវានៃសេចក្តីស្រឡាញ់ (Valentine Day) នៅថ្ងៃទី១៤ខែកុម្ភៈនោះឡើយ៕
ទោះបីជាណូអែល ឬគ្រីស្តស្មាស មិនមែនជាបុណ្យប្រពៃណី ឬសាសនាផ្លូវការរបស់កម្ពុជាក៏ដោយ ប៉ុន្តែចលនានៃការប្រារព្ធពិធីនេះ មានការផុសផុលយ៉ាងខ្លាំងក្នុងចំណោមយុវជនខ្មែរ។  ការមិនស្គាល់ច្បាស់ពីប្រភពនៃពិធីបុណ្យណូអែល មិនមែនជាបញ្ហាចោទនោះឡើយ ដោយយុវជនខ្មែរ តែងតែយកវេលានេះដើម្បីទិញអំណោយអនុស្សាវរីយ៍សម្រាប់បងប្អូន មិត្តភក្តិ និងគូស្នេហ៍របស់ខ្លួន។
  អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang ប្រកាសនៅថ្ងៃទី១៨ ខែមីនា ថា ដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបរបស់ប្រធានាធិបតី ស៊ី ជិនភីង នឹងធ្វើឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមីនា។ ជាដំណើរទស្សនកិច្ចលើកដំបូងនៅបរទេសក្នុងឆ្នាំ២០១៩ លោក ស៊ី នឹងធ្វើយ៉ាងណាឲ្យរដ្ឋសមាជិកអឺរ៉ុបអស់ក្ដីកង្វល់ពីការវិនិយោគរបស់ចិននៅអឺរ៉ុប ស្របពេលមានការកើនឡើងការព្រួយបារម្ភពីផលប៉ះពាល់សន្តិសុខជាតិតាមរយៈការរកស៊ីជាមួយក្រុមហ៊ុនចិន។   អំឡុងទស្សនកិច្ចនៅអ៊ីតាលី លោក ស៊ី នឹងធ្វើជាអធិបតីក្នុងការចុះអនុស្សារណៈយោគយល់រវាងចិន និងអ៊ីតាលីដែលអ៊ីតាលីនឹងគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ចិនផ្លូវការ។ ការចូលរួមរបស់អ៊ីតាលី ធ្វើឲ្យរដ្ឋអឺរ៉ុប និងអាមេរិកមិនពេញចិត្តឡើយ ខណៈប្រទេសទាំងនោះតែងរិះគន់គម្រោងមួយនេះជាការពង្រីកឥទ្ធិពលរបស់ចិន និងធ្វើឲ្យប្រទេសជាច្រើនជាប់បំណុលផង។    អត្ថបទទាក់ទង   អាមេរិកបារម្ភ ខណៈអុីតាលីត្រៀមចូលរួមគំនិតផ្ដួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន    ក្រោយការប្រកាសរបស់អ៊ីតាលី បារាំងឯណោះក៏ចេញមុខស្នើឲ្យអឺរ៉ុបទាំងមូលមានជំហររួមលើទំនាក់ទំនងជាមួយចិន។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលទើបរិះគន់ចិនក្នុងដំណើរទស្សកិច្ចនៅអាហ្វ្រិក និយាយថា វាជារឿងល្អដែលចិនចូលរួមក្នុងការអភិវឌ្ឍរបស់ប្រទេសជាច្រើន ប៉ុន្តែលោកក៏មានជំនឿលើគុណតម្លៃស្មើភាព និងការគោរពគ្នាទៅមក។ សម្រាប់លោក ម៉ាក្រុង ភាពស្មើគ្នា គឺជាការគោរពអធិបតេយ្យគ្នាដែរ។   ជុំវិញការចូលរួមក្នុងគម្រោងផ្លូវសូត្រថ្មីរបស់ចិន គេក៏ឃើញមានមតិមិនសមគ្នាក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាលអ៊ីតាលី។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច Luigi Di Maio កំពុងដឹកនាំមុខការចរចាដើម្បីត្រៀមកិច្ចព្រមព្រៀងចំនួន២០ឲ្យរួចរាល់អំឡុងដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅអ៊ីតាលី។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីម្នាក់ទៀត គឺលោក Matteo Salvini បានព្រមានហានិភ័យដែលឥទ្ធិពលបរទេសជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីតាលី។   ដូចដឹងស្រាប់ហើយ លោក ស៊ី ដាក់ចេញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវកាលពីឆ្នាំ២០១៣ ។ ប្រទេសជាច្រើននៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប បានចូលរួមជាមួយចិន ខណៈអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅលោកខាងលិចនាំគ្នាសង្ស័យគំនិតរបស់ចិន និងរិះគន់ចិនទៀតផង។ ពួកគេអះអាងថា ប្រទេសជាច្រើនបែរជាត្រូវជំពាក់លុយចិន ហើយចិនក៏ប្រើគំនិតផ្ដួចផ្ដើមនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន អនុវត្តនយោបាយជញ្ជក់ឈាមប្រទេសក្រីក្រ ឬការទូតអន្ទាក់បំណុលជាដើម៕
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើដំណើរទស្សនកិច្ចបីប្រទេសនៅតំបន់អឺរ៉ុបក្នុងសប្ដាហ៍នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៨ ខែមីនា។ គោលដៅនៃដំណើរទស្សនកិច្ចនៅបរទេសលើកទីមួយសម្រាប់ឆ្នាំ២០១៩ របស់លោក ស៊ី គឺបារាំង អ៊ីតាលី និងម៉ូណាកូ ខណៈដែលអ៊ីតាលីត្រៀមខ្លួនចូលរួមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ចិនផងដែរ។
  រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្ទាក់បានធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋ ២៦ខ្នង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ កណ្តាល និងព្រៃវែង ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ។ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ទ្រាក់បានបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋសរុប ២៦ខ្នង ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា ដួលផ្ទះ របើកដំបូលសង្ក័សី បែកបាក់សម្ភារៈប្រើប្រាស់ជាច្រើនទៀត គិតត្រឹមថ្ងៃទី ២៦ -២៧ ឧសភា ។     ផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ កណ្តាល និងព្រៃវែង ។ ហេតុការណ៍ដែលបានកើតឡើងនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ។   សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃទី២៥-៣១ ឧសភា  កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ម្រិតខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះ បណ្ដាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយភាគខាងជើងប្រទេសថៃ ឡាវ ជាមួយខ្យល់មូសុងនិរតីកម្រិតមធ្យម៕  
ដោយ ៖ ធន់ សេងហុង 
  នាពេលថ្មីៗនេះ យុវជនមួយក្រុមមានគ្នាប្រមាណ ១០០នាក់ បានសហការគ្នា រៀបចំសកម្មភាពសប្បុរសធម៌មួយ ដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប។ យុវជនទាំងនោះមិនរៃអង្គាសថវិកា ដោយរបៀបឃោសនា ប្រកូកប្រកាស ដើម្បីឱ្យសាធារណជនចូលរួមបរិច្ចាគលុយប៉ុណ្ណោះទេ តែពួកគេបើកជាកន្លែងលាងម៉ូតូសម្រាប់សាធារណជន ដែលចូលរួមបរិច្ចាគថវិកាថែមទៀតផង ហើយការបរិច្ចាគទៀតសោត មិនត្រូវបានកំណត់នោះឡើយ។ សកម្មភាពយុវជនកំពុងលាងម៉ូតូ ដើម្បីរៃអង្គាសថវិកាបរិច្ចាគ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។ ចំណាយពេលពេញមួយថ្ងៃ យុវជនខ្លះឈរនៅកាច់ជ្រុងតាមដងផ្លូវមួយចំនួន ចាំផ្ដល់ដំណឹងដល់សាធារណជនពីការរៃអង្កាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ និងប្រាប់ពីការលាងម៉ូតូ និងផ្លូវទៅកាន់កន្លែងលាងម៉ូតូ។ ឯកម្លាំងស្នូលខ្លះទៀតត្រូវបានបែងចែក នៅឯកន្លែងលាងម៉ូតូ។ ចំណាយពេលពេញមួយថ្ងៃ ក្រុមយុវជនទទួលបានថវិកា ១១០១.៨៤ដុល្លារ ពីសប្បុរសជនទាំងអ្នកចូលលាងម៉ូតូ និងមិនបានចូល។ ឯសាធារណជនមួយចំនួនទៀតក៏បរិច្ចាគថវិការបស់ពួកគេ ជាមួយនឹងកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។   មែនទែនទៅ ការៀបចំសកម្មភាពលាងម៉ូតូ រៃអង្គាសថវិការបស់ក្រុមយុវជនខាងលើនេះ មិនមែនជារឿងថ្មីឡើយ ពោលគឺពួកគេក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌នេះ៩លើករួចមកហើយ តាំងពីឆ្នាំ២០១៧ ដើម្បីរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យមួយចំនួន ដូចជាមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម។ ការរៀបចំសកម្មភាពនេះទៀតសោត ក៏ទទួលបានការរៀបចំ និងសម្របសម្រួលដោយ លោក ថាយ សុខថាវណ្ណ រួមនឹងទូតសុឆន្ទៈ១១រូបផ្សេងទៀត មកពីសាលាបង្រៀនរ៉ដវែលផងដែរ។ សកម្មភាពយុវជនរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ។  រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។ លោក ថាយ សុខថាវណ្ណ ជាអ្នកសម្របសម្រួល និងជាអ្នករៀបចំក្រុមយុវជន បានប្រាប់សារព័ត៌មាន ThmeyThmey25 ពីមូលហេតុដែលបង្កើតសកម្មភាពខាងលើនេះដូច្នេះ៖ «មូលហេតុដែលយើងរៀបចំសកម្មភាពនេះឡើង ដោយសារយើងជាសាលារៀន គឺយើងចង់ឱ្យពួកគាត់(យុវជន)យល់ថា យើងត្រូវផ្ដល់អ្វីមួយទៅកាន់សង្គមវិញ ឬការផ្ដល់ប្រយោជន៍ដល់សង្គម គ្រួសារ ឬជនខ្វះខាត ឬជួយទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ឬកុមារអង្គរដែរពួកគាត់ខ្វះខាត ហើយការចូលរួមចំណែកក្នុងសង្គម គឺវាមិនចំបាច់ធំឡើយ គឺវា(ចាប់ផ្ដើម)ពីជំហានតូចៗ ដូចជាការលាងម៉ូតូ គឺយើងអាចរកកម្រៃជួយដល់សង្គមបានដែរ»។   មិនបានកម្រៃ ត្រូវចំណាយពេលវេលា និងកម្លាំង ប៉ុន្តែយុវជន ដែលបានចូលរួមសកម្មភាពសប្បុរសធម៌ រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ សប្បាយចិត្តនឹងសកម្មភាពដែលពួកគេធ្វើ។ កញ្ញា សុខជា ជីហ័រ ជាយុវតីមួយរូប ដែលបានចូលរួមក្នុងការរៃអង្គាសថវិកានេះ លើកឡើងថា ខ្លួនពិតជាសប្បាយចិត្ត ដែលបានចូលរួមចំណែក ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លោក  ថាយ សុខថាវណ្ណ អ្នកសម្របសម្រួល ក្រុមយុវជន។  រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។ កញ្ញារៀបរាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះ៖ «ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានជួយដល់មន្ទីរពេទ្យកុមារអង្គរ ហើយគ្រួសារខ្ញុំគាត់ក៏លើកទឹកចិត្តឱ្យខ្ញុំចូលរួមទៀត។ ខ្ញុំត្រឹមជាសិស្សទេមិនមានលទ្ធភាពជួយ ដូច្នេះមានតែជួយជាកម្លាំងកាយ ទោះតិចក្ដីច្រើនក្ដី ក៏ខ្ញុំសប្បាយចិត្ត»។ យុវតីវ័យ១៨ឆ្នាំរូបនេះ ក៏មានកម្លាំងចិត្ត និងបន្តការងារសប្បុរសធម៌ទៀត នៅពេលមានសាធារណជន បានមកលាងម៉ូតូលើកទឹកចិត្ត និង សរសើរពីសកម្មភាពរបស់ពួកគេ។   មិនខុសពីយុវតីខាងលើឡើយ យុវសិស្សប្រុសមួយរូបទៀត លោក ស៊ត់ លីគួយហាយ ក៏បង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួន ដែលបានចូលរួមការងារស្ម័គ្រចិត្ត រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យអង្គរ។ យុវសិស្សវ័យ១៧ឆ្នាំរូបនេះ ប្រាប់មូលហេតុខ្លួនចូលរួមសកម្មភាពខាងលើនេះដូច្នេះ៖ «ខ្ញុំចង់ឃើញស្នាមញញឹមពួកគាត់(កុមារ) ដូច្នេះខ្ញុំចូលរួមកម្មវិធីហ្នឹង តាមតែអាចធ្វើបាន។ ទោះបីពួកយើងធ្វើការងារហ្នឹង ប្រាក់តិចក្ដីច្រើនក្ដីវាជាកម្លាំងចិត្តចេញពីពួកយើង»។   កញ្ញា សុខជា ជីហ័រ យុវតីចូលរួមជាមួយក្រុមយុវជន ដើម្បីរកកម្រៃជួយមន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ កញ្ញា សុខជា ជីហ័រ។ មិនត្រឹមតែសាមីខ្លួនឡើយ ដែលពេញចិត្តនឹងការងារសប្បុរសមួយនេះ អាណាព្យាបាល របស់ លីគួយហាយ ក៏សប្បាយចិត្ត និងបានចូលរួមបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកជួយដល់មន្ទីរពេទ្យកុមារអង្គរនេះផងដែរ។ យុវជនរូបនេះ ក៏ថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។   គួររំឭកបន្តិចថា ក្រុមយុវជន ដែលស្ម័គ្រចិត្តលាងម៉ូតូ ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដែលពេលនោះពួកគេលាងម៉ូតូដើម្បីរកកម្រៃបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា៕   លោក ស៊ត់ លីគួយហាយ ជាយុវជនចូលរួមជាមួយក្រុមយុវជន ដើម្បីរកកម្រៃជួយមន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ លោក ស៊ត់ លីគួយហាយ។ ការផ្ដល់ថវិកាដែលរកបានពីការរៃអង្គាសថវិកាពីការលាងម៉ូតូ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក។រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។ _  ក្រុមយុវជន ដែលចូលរួមក្នុងសកម្មភាពសប្បុរសធម៌លាងម៉ូតូ រកថវិកាជួយមន្ទីរពេទ្យ។ រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។_
ភ្នំពេញ៖ យុវជនមួយក្រុម បានបង្កើតសកម្មភាពស្ម័គ្រចិត្តលាងម៉ូតូ ដើម្បីរៃអង្គាសថវិកាពីសាធារណជន សម្រាប់បរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ តាមរយៈសកម្មភាពលាងម៉ូតូពេញមួយថ្ងៃ កាលពីថ្ងៃទី២៩ តុលា ក្រុមយុវជនរកបានថវិកាមួយចំនួន និងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរចំនួនជាង ១ពាន់ដុល្លារ។ ថវិកាទាំងនេះ បូករួមជាមួយសប្បុរសជនដែលមិនបានមកលាងម៉ូតូ ប៉ុន្តែផ្ញើប្រាក់ចូលរួមតាមរយៈកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។ យុវជនចូលរួមក្នុងសកម្មភាពនេះ បានបង្ហាញការពេញចិត្ត និងសប្បាយចិត្ត ដែលពួកគាត់អាចចូលរួមចំណែក ក្នុងការងារសង្គម ជាពិសេសការស្វែងរកថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរក៏ដូចជាកុមារត្រូវការជំនួយ។
  Less than two weeks before Britain risks crashing out of the European Union, MPs will hold a second round of votes on various options to try to break the political deadlock.   But any attempt to force May to accept a closer relationship with the EU risks splitting the government, and there is widespread speculation she might try one last time to get her deal passed this week.   European Union leaders have called an emergency summit on April 10 and have warned that unless Britain sets out what it wants to do, it risks severing ties with its largest trading bloc two days later with no deal at all.   "With our British friends we have had a lot of patience, but even patience is running out," European Commission President Jean-Claude Juncker told Italian public TV channel Rai 1 on Sunday.   - Softer type of Brexit -   Britain voted by 52 percent to leave the EU in a 2016 referendum, but the process has been mired in divisions over the terms of the divorce and what kind of future ties to seek.   May struck a divorce deal with the EU last November, but it has been repeatedly rejected by MPs, the last time on Friday -- even after she promised to resign if her rebellious Conservative colleagues helped push the deal through.   The impasse has forced May to postpone Britain's original exit day from March 29, but she said it would be "unacceptable" for a further delay beyond European Parliament elections held from May 23 to May 26.   Frustrated with her approach, MPs in the House of Commons last week voted to give themselves powers to find an alternative strategy, by holding a series of "indicative votes" on various options.   No single plan won a majority in the first round but MPs hope to whittle down the proposals on Monday evening, with voting starting at 8.00 pm (1900 GMT), and another day of debate is scheduled for this Wednesday.   The two most popular options last week were a new EU-UK customs union or a public vote on any agreed deal. There were a large number of abstentions on another widely discussed option, based on Norway's membership of the single market.   In an interview with the BBC released Monday, Chief Whip Julian Smith -- the man responsible for enforcing discipline among May's MPs and ministers -- suggested that a closer relationship with the EU was "inevitable".   The 2017 election where May lost her parliamentary majority meant "this would be inevitably a kind of softer type of Brexit", he said. He also denounced the behaviour of May's own ministers, who he said were trying to undermine her. "This is I think the worst example of ill-discipline in cabinet in British political history," he said.   While some pro-European members of May's cabinet might support a customs union, she herself is opposed and it threatens mass rebellion among the rest of her ministers.   Brexit-supporting minister Andrea Leadsom has reportedly organised a letter signed by 170 Conservative MPs including 10 cabinet ministers, demanding a swift Brexit, with or without a deal.   - General election threat -   The votes by MPs are not legally binding but carry political weight, and the government fears they may lead to legislation that would force May's hand. "I fear we are reaching the limits of this process in this House," she said last week. Speculation is growing that the only way out may be a general election.   But many Conservative MPs oppose the idea, and polling on Sunday put Jeremy Corbyn's Labour party ahead. Conservative deputy chairman James Cleverly told Sky News: "I don't think an election would solve anything.  "Time is of the essence, we have got Brexit to deliver. We don't want to add any more unnecessary delay."   jwp-ar/jj   © Agence France-Presse
London, United Kingdom | British MPs will try again to chart a new Brexit path on Monday after rejecting Prime Minister Theresa May's deal for a third time, but the EU warned its patience was wearing thin.
ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានវាយប្រហារជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅភាគខាងត្បូងរបស់បង់ក្លាដែស និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនទៅរស់នៅតាមជម្រកសហគមន៍។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AP នៅថ្ងៃទី២៩ ខែកក្កដាដោយស្រង់របាយការណ៍ទីភ្នាក់ជនភៀសខ្លួន។ ត្រឹមតែ២៤ម៉ោងចុងក្រោយដល់ថ្ងៃទី២៨ ខែកក្កដា កម្រិតទឹកភ្លៀងយ៉ាងហោច៣០សង់ទីម៉ែត្របានធ្លាក់លើជំរំជនភៀសខ្លួនក្នុងស្រុក Coxs Bazar ដែលមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅច្រើនជាង៨០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។   កម្រិតភ្លៀងធ្លាក់ខ្លាំងត្រូវបានប៉ាន់ស្មានថា នឹងបន្តកើតឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត ស្របរដូវមូសុងវស្សា បន្តអូសបន្លាយរហូតដល់៣ខែ។ មនុស្ស៦នាក់ហើយបានបង់ជីវិតក្នុងគ្រោះធម្មជាតិនេះ ដោយ៥នាក់ស្លាប់ដោយសារហេតុការណ៍បាក់ដី និងក្មេងម្នាក់ហូរទៅតាមទឹកជន់។   របាយការណ៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនអះអាងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១២០០០នាក់ រងផលប៉ះពាល់ពីភ្លៀងធ្លាក់ដ៏ខ្លាំងនេះ។ ជម្រកប្រមាណ២៥០០កន្លែងរងការខូតខាត និងបំផ្លាញ។ ជនភៀសខ្លួនច្រើនជាង៥០០០នាក់ ត្រូវទៅស្នាក់អាស្រ័យបណ្តោះអាសន្ននៅតាមជម្រករបស់គ្រួសារអ្នកដទៃ ឬជម្រកសហគមន៍។   ជនភៀសខ្លួននិយាយថា ពួកគេមានការលំបាកក្នុងការស្វែងរកអាហារ និងទឹកសម្រាប់ប្រើប្រាស់។ ស្រ្តីម្នាក់ដែលមានកូន៥នាក់ និយាយថា ផ្ទះលោកស្រីបានលិចក្រោយភ្លៀងធ្លាក់៤ថ្ងៃមកហើយ ហើយកំពុងគ្មានអ្វីបរិភោគ។    គួរបញ្ជាក់ថា ជនភៀសខ្លួនរស់នៅតាមជំរំលើទឹកដីបង់ក្លាដែល តែងតែរងការលំបាកដោយប្រឈមជាមួយគ្រោះធម្មជាតិជារៀងរាល់ឆ្នាំដូចជាព្យុះកំបុតត្បូង ភ្លៀងមូសុងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីជាដើម។ ស្រុក Coxs Bazar របស់បង់ក្លាដែល ជាតំបន់ងាយរងដោយសារគ្រោះមហន្តរាយច្រើនជាងគេដោយមានសណ្ឋានដីសណ្តព័ទ្ធជុំវិញដោយទន្លេជាច្រើនកន្លែង និងមានទីតាំងនៅឈូងសមុទ្រ Bengal ដែលជាកន្លែងទឹកក្តៅអាចបង្កើតជាព្យុះយ៉ាងលឿន៕  
ដោយ៖ឈួស៊ាវយីងជាវ
ក្រសួងកសិកម្ម បានប្រាប់ឲ្យក្រុមហ៊ុន និងដេប៉ូចែកចាយទាំងអស់ អាចដំណើរការចែកចាយថ្នាំកសិកម្មឡើងវិញ បន្ទាប់ពីក្រសួង ប្រកាសឲ្យផ្អាកដំណើរការអស់មួយរយៈ ក្រោយពីមានករណីពុលទឹកស្លាប់នៅក្នុងខេត្តក្រចេះ។ ទន្ទឹមនឹងការបើកដំណើរការវិញនេះ ក្រសួងកសិកម្ម នឹងតាមដានលើដេប៉ូចែកចាយ ដើម្បីពិនិត្យមើលគុណភាពថ្នាំកសិកម្ម តាមអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ត្រីពាក់ព័ន្ធផងដែរ។ មន្ត្រីជំនាញទាំងនេះ នឹងត្រូវចុះស្រាវជ្រាវ និងណែនាំដល់បណ្ដាក្រុមហ៊ុន ដេប៉ូចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់អនុវត្ត ឲ្យបានត្រឹមត្រូវតាមការកំណត់ឲ្យប្រើប្រាស់។ ជាមួយគ្នានេះក្រសួងកសិកម្ម ក៏ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធតាមព្រំដែនទប់ស្កាត់ករណីរត់ពន្ធថ្នាំកសិកម្មខុសច្បាប់ឲ្យមានប្រសិទ្ធភាព។ សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ យ៉ាងដូច្នេះថា៖«ត្រូវមានការសហការរវាងមន្ទីរកសិកម្មរាជធានី ខេត្តទប់ស្កាត់និងបង្ក្រាបកុំឲ្យបានទាន់ពេល ក្នុងករណីនាំចូលថ្នាំកសិកម្មខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ប្រជាកសិករនារដូវវស្សាខាងមុខនេះ»។ អត្ថបទទាក់ទង   ទីបំផុត រដ្ឋមន្ត្រីបី ចេញសេចក្តីប្រកាសរួមគ្នា ជុំវិញករណីពលរដ្ឋពុលនៅខេត្តក្រចេះ កន្លងមកក្រសួងកសិកម្ម បានផ្អាកការនាំចូល និងចែកចាយថ្នាំកសិកម្ម ក្រោយពីមានករណីពុលនៅខេត្តក្រចេះ ដែលត្រូវបានក្រសួងជំនាញ៣ អះអាងថា ការពុលនេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេរ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។ សូមរម្លឹកថា ករណីពុលទឹក និងស្រាសនេះ បានបណ្ដាលឲ្យប្រជាពលរដ្ឋ១៣នាក់ បានស្លាប់ និងជាង២០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ដោយសារតែករណីពុល  នៅឃុំកន្ទួត  ស្រុកចិត្របុរី ខេត្តក្រចេះ៕
ភ្នំពេញ៖ ក្រោយពីស្ថានភាពពុលទឹកនៅខេត្តក្រចេះ មានសភាពស្ងប់ស្ងាត់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលថ្នាំកសិកម្ម បន្តសកម្មភាពចែកចាយជាធម្មតាវិញ ប៉ុន្តែត្រូវស្ថិតនៅក្រោមការពិនិត្យ និងតាមដានរបសើក្រសួង។
  នាជំនួបជើងទីពីរនៅកីឡដ្ឋាន អេស អ យូ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កីឡាករ ឈិន ឈឿន បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យព្រះខ័នរាជស្វាយរៀង ក្រោយការប្រកួតដំណើរការបាន១០នាទី។ ក្រោយមកនៅនាទីទី៦៦ កីឡាករ មិន រតនៈ បានបន្ថែមមួយគ្រាប់ទៀត ហើយក៏ជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមភ្ញៀវផងដែរ។ ជ័យជម្នះនេះ ជួយឲ្យក្រុមជើងឯករងឆ្នាំចាស់មួយនេះ ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយជ័យជម្នះទាំងពីរជើង ៣-០។    ងាកទៅមើលការប្រកួតនៅកីឡដ្ឋាន អេ អ៊ី យូ កីឡាករ ប្រាក់ ធីវ៉ា សម្រេចបាន Hat-Trick សម្រាប់ភ្នំពេញក្រោនក្នុងរយៈពេល៥៨នាទី ដែលគ្រាប់ទាំងនេះកើតឡើងនៅនាទីទី៣០, ៤២ និង៥៨។ ក្រោយមកកីឡាករ អ៊ន ចាន់ប៉ូលីន លឹម ពិសុទ្ធ និង អ៊ឹម សំអូន បានរួមចំណែកម្នាក់១គ្រាប់ ដើម្បីជួយឲ្យភ្នំពេញក្រោនយកឈ្នះយកឈ្នះអាស៊ីអឺរ៉ុប ៦-០ និងទទួលបានកៅអីឡើងទៅវគ្គ១/៤ជាមួយលទ្ធផលសរុប ១០-០។    ចំណែកការប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ គឺមានការស៊ុតបញ្ចូលទីរហូត១៣គ្រាប់ ដែលគ្រាប់បាល់ទាំងនេះជារបស់ម្ចាស់ផ្ទះបឹងកេត។ គ្រាប់បាល់ទាំងនេះរកបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា ៣គ្រាប់ ម៉ុន វ៉ាន់ដា ពីរគ្រាប់និងរួមចំណែកម្នាក់មួយគ្រាប់ពីកីឡាករ ម៉ាត់ នូរុណ, ហុង ផេង, ជា វេសលី, ឱ ភារុណ, សឿត ណាវ៉ា, ហ៊ត ឈិនជិន, ធឿន ពិសាខបូរមី និងការធ្វើចូលទីខ្លួនរបស់ ជៀម ម៉ង់។ ជ័យជម្នះដ៏លើសលប់លើសៀមរាបនេះ ជួយឲ្យបឹងកេតឡើងទៅវគ្គបន្តជាមួយលទ្ធផលសរុប ១៨-០។    ដោយឡែកការប្រកួតនៅកីឡដ្ឋានខេត្តកែបក្រុមកងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៤-១។ គ្រាប់បាល់របស់ទ័ពរកបានដោយកីឡាករ ជា ណាវ័ន ពីរគ្រាប់ និងរួមចំណែកម្នាក់១គ្រាប់ដោយកីឡាករ ទូច រ៉ូម៉ា និង ឈឿន ឧត្តម ខណៈកីឡាករ ជឿន ណាចារ ជាអ្នករកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះកែប។ ទ័ពឡើងទៅវគ្គ១/៤ក្នុងលទ្ធផលសរុប ១៤-៣។    បច្ចុប្បន្នមានក្រុមចំនួន៧ហើយ ដែលបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ រួមមានបឹងកេត ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ ណាហ្គាវើល ព្រះខ័នរាជស្វាយរៀង ព្រៃវែង និងគីរីវង់សុខសែនជ័យ។ ក្រុមដែលជាបេក្ខភាពចុងក្រោយអាចវិសាខា ឬត្បូងឃ្មុំ ខណៈជើងទី១វិសាខាបានយកឈ្នះក្នុងលទ្ធផល ៩-០៕ 
ក្រុមបាល់ទាត់បឹងកេត ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងកងយោធពលខេមរភូមិន្ទ(ទ័ព)ឡើងទៅវគ្គ៨ក្រុមចុងក្រោយ(១/៤)នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយពួកគេទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ១/៨។
សាកសពទី១៩ ត្រូវបានរកឃើញនៅមុនវេលាម៉ោង៩យប់នេះ។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៣ រូបក្នុងនោះស្លាប់ចំនួន១៩នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសចំនួន២៤រូបស្រី ២ នាក់។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕
ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើបានឲ្យដឹងថា គិតត្រឹមម៉ោង ៩ យប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៩នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។
តើរូប Mascot តំណាងក្នុងស៊ីហ្គេម ១០លើកចុងក្រោយនេះ ដោយគិតត្រឹមស៊ីហ្គេមកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានអត្ថន័យបែបណា? ស៊ីហ្គេមលើកទី២៣ នៅក្នុងឆ្នាំ២០០៥ ប្រទេសហ្វីលីពីន បានធ្វើជាម្ចាស់ស៊ីហ្គេមលើកទី២៣ នៅទីក្រុង Manila ។ រូបសត្វឥន្ទ្រី ត្រូវបានយកធ្វើជាMascot ដោយមានអត្ថន័យថា ឥន្ទ្រី ជាសត្វតំណាងឲ្យភាពឆើតឆាយ កម្លាំងមោទកភាព និងស្មារតីឈ្នះរបស់អត្ដពលិក ។ Gilas គឺជាឈ្មោះត្រូវបានដាក់ឲ្យ ឥន្ទ្រី Mascot ។   ស៊ីហ្គេមលើកទី២៤ ថៃ បានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី២៤ នៅ Nakhon Ratchasima កាលពីឆ្នាំ២០០៧ ។ Can គឺជាឈ្មោះឆា្ម និងជា Mascot តំណាងឲ្យស៊ីហ្គេម ដោយមានអត្ថន័យតំណាងឲ្យបុគ្គលិកលក្ខណៈរបស់អត្តពលិក អាចបង្ហាញនៅសមត្ថភាពខ្លួន ដណ្ដើមបានមេដាយមាស។   ស៊ីហ្គេមលើកទី២៥ ចំប៉ា និងចំប៉ី (Champa-Champi) គឺជាឈ្មោះរបស់ Mascot ដំរីពណ៌ស ញី-ឈ្មោល មួយគូ ជានិមិត្តរូបនៃស៊ីហ្គេមលើកទី២៥ នៅទីក្រុង Vientiane ប្រទេសឡាវ នាឆ្នាំ២០០៩។ ចំប៉ា ជាដំរីឈ្មោល និងចំប៉ីជា ដំរីញី។ រូបMascot នេះ ជានិមិត្តរូប ដែលបង្ហាញពីប្រទេសឡាវផ្ទាល់ ព្រោះកាលពីដើមឡើយ ប្រទេសនេះ មានសត្វដំរីច្រើន។ ម្យ៉ាងវិញទៀត រូបដំរី ដែលបង្ហាញនូវស្នាមញញឹម បង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ភ្ញៀវ។   ស៊ីហ្គេមលើកទី២៦ នៅឆ្នាំ២០១១ ប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី២៦ នៅទីក្រុងហ្សាកាតា។ Modo-Modi ជាឈ្មោះ សត្វនាគ Komondo ញី ឈ្មោល ដែលបង្ហាញពីមោទកភាពជាតិ។   ស៊ីហ្គេមលើកទី២៧ ស៊ីហ្គេមឆ្នាំ២០១៣ ត្រូវបានធ្វើឡើងនៅទីក្រុង Naypyidaw នៃប្រទេសមីយ៉ាន់ម៉ា។ Shwe Yoe និង Ma Moe ជាឈ្មោះរូបសត្វទីទុយ នៃMascot។ ការដាក់រូបទីទុយជាសត្វក្នុងMascot នេះ ដោយបង្ហាញថា ប្រពៃណី និងជំនឿររបស់ភូមា ដែលមានសត្វទីទុយ ជានិមិត្តរូបនៃការនាំមកនូវសំណាងល្អ ជាពិសេសសត្វមួយគូនេះ ក៏ជាតំណាងឲ្យបញ្ញាផងដែរ ។   ស៊ីហ្គេមលើកទី២៨ រូបសត្វតោ ត្រូវបានសិង្ហបុរី យកធ្វើជារូប Mascot ពេលធ្វើជាម្ចាសផ្ទះស៊ីហ្គេមឆ្នាំ២០១៥។ រូបMascotនោះ មានឈ្មោះថា Nila។ ម្យ៉ាងសត្វតោ ដែលមានខ្លួនជាត្រី ជាតំណាងឲ្យប្រជាជាតិសិង្ហបុរីផងដែរ ។ ទម្រង់មុខ Nila ត្រូវបានគូរជាទម្រង់បេះដូង ដែលបញ្ជាក់ពីការរួសរាយរាក់ទាក់ ជាមួយនឹងរោមព័ណ៌ក្រហម លើ «ក» របស់តោ ដែលបង្ហាញពីការចង់បានជ័យជំនះ ក្នុងការប្រកួតកីឡា។   ស៊ីហ្គេមលើកទី២៩ ម៉ាឡេស៊ី បានធ្វើជាម្ចាស់ផ្ទះ សម្រាប់ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ។ រូបខ្លាឈ្មោះ Rimau ត្រូវបានយកធ្វើជា Mascot ផ្លូវការ ដែលមានអត្ថន័យថា សត្វខ្លាក្នុងប្រទេសម៉ាឡេស៊ី ។ សម្រាប់អត្ថន័យទាំងស្រុងរបស់ Mascot នេះ គឺតំណាងឲ្យការគោរព សុចរិតភាព ចលនា អាកប្បកិរិយា និងឯកភាព ។ ម្យ៉ាងវិញទៀតនោះ តាមរយៈរូប Rimau អត្ដពលិក មានការដាស់តឿនខ្លួនឯង ក្នុងការប្រកួត ដោយប្រឹងអស់ពីសមត្ថភាព ដើម្បីជាតិ។   ស៊ីហ្គេមលើកទី៣០ រូបបាល់ប៉ុង (Sponge-ball) ត្រូវបានប្រទេសហ្វីលីពីន យកមកធ្វើជា Mascot សម្រាប់ការប្រកួតស៊ីហ្គេមនាឆ្នាំ២០១៩ ។ បាល់នោះ ត្រូវបានឲ្យឈ្មោះថា Pami ដែលបានមកពីពាក្យថា Pamilya ដែលមានអត្ថន័យថា គ្រួសារហ្វីលីពីន ។ Pami ត្រូវបានគូរជារូបសើច ហើយមានរាងដូចជាម្រាមដៃ ដែលផ្ដុំឡើងដោយ មាន៧បាល់ ៤ពណ៌ផ្សេងគ្នា មានលឿង ស ខៀវ និងក្រហម ដែលព័ណ៌ទាំងនេះ ត្រូវជាមួយទង់ជាតិប្រទេស។ Pemi តំណាងឲ្យភាពរីករាយ របស់ជាតិ អត្តពលិក និងមនុស្សម្នាក់ ដែលចូលរួមក្នុងការប្រកួត ដើម្បីជាការគាំទ្រដល់ស៊ីហ្គេម ។   ស៊ីហ្គេមលើកទី៣១ ស៊ីហ្គេមនៅវៀតណាម នឹងប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ។ Sao La ជាប្រភេទថនិកសត្វមួយ ដែលមានរាងស្រដៀង និងឈ្លូស ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩២។ វៀតណាម បានយក Sao La ជារូប Mascot។ ការយករូប Sao La ជា Mascot គឺក្នុងន័យបង្ហាញពីជីវៈចម្រុះ នៅក្នុងប្រទេសវៀតណាម។ មួយវិញទៀត វាក៏ចង់បង្ហាញពីភាពរួសរាយរាក់ទាក់ ភាពបត់បែន និងបង្ហាញពីលក្ខណៈពិសេសក្នុងកីឡា។   ស៊ីហ្គេមលើកទី៣២ កម្ពុជា បានយករូបទន្សាយ ញី-ឈ្មោលមួយគូធ្វើជា Mascot សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។ ទន្សាយ២នេះ មានឈ្មោះ បុរី និងរំដួល ។ ទន្សាយឈ្មោះបុរី ជានិមិត្តរូបតំណាងឲ្យសាមគ្គីភាពនៃជាតិកម្ពុជា ខណៈទន្សាយរំដួល ជាឈ្មោះផ្កាតំណាងឲ្យជាតិ ។ ម្យ៉ាងវិញទៀត វាជាការពិពណ៌នា នូវគុណគុណតម្លៃខ្ពស់ នៃការបង្រៀនរបស់ព្រះពុទ្ធសាសនា ឲ្យមានការជំរុញទឹកចិត្ត យុត្តិធម៌ ចំណេះដឹង និងជាប្រយោជន៍ដល់សហគមន៍ទាំងមូល ។ ម្យ៉ាងវិញទៀត រូបទន្សាយញីឈ្មោលនេះ ក៏ជានិមិត្តរូបតំណាងឲ្យសមភាពយេនឌ័រ នៅក្នុងសង្គមផងដែរ ៕  
ការប្រកួតកីឡាស៊ីហ្គេម ឬកីឡាអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើឡើងចំនួន៣០លើករួចមក។ ដោយឡែកស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងលើកទី៣២ នៅកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងឆាប់ៗខាងមុខនេះ។ កីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games or Sea Games) ត្រូវបានធ្វើឡើង២ឆ្នាំម្ដង។ ជាមួយគ្នានេះដែរ Mascots ឬរូបតំណាងស៊ីហ្គេម បានបង្កប់អត្ថន័យដ៏មានខ្លឹមសារ ។