text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ក្នុងប្រជាមតិដែលមិនមានចំណងអនុវត្តផ្លូវច្បាប់ អ្នកបោះឆ្នោតលើកោះអូគីណាវ៉ាចំនួន៧២ភាគរយ បានជំទាស់គម្រោងផ្លាស់ប្ដូរមូលដ្ឋានទ័ពអាមេរិក Futenma ហើយ១៩ភាគរយទៀតគាំទ្រការរុះរើនេះ។ ប្រជាជនលើកោះភាគខាងត្បូងនេះ ចំនួន៥២ភាគរយបានទៅបោះឆ្នោតក្នុងប្រជាមតិនេះ។    នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលប្រកែកមិនបោះបង់គម្រោងផ្លាស់ប្ដូរបន្ទាយទ័ពអាមេរិក ប្រកាសទទួលយកលទ្ធផលប្រជាមតិនេះ ហើយលោកនឹងព្យាយាមស្វែងរកការយោគយល់ពីប្រជាជនលើកោះអូគីណាវ៉ាជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាស។ ប៉ុន្តែគម្រោងផ្លាស់ប្ដូរមូលដ្ឋានចេញពីទីតាំងចាស់នេះ នឹងនៅតែបន្តដដែល ដោយលោក អាបេ អះអាងថា គម្រោងនេះមិនអាចពន្យារពេលបានទៀតឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   បន្ទាយទ័ពអាមេរិក Futenma ជាចំណុចរសើបក្នុងទំនាក់ទំនងអាមេរិក និងជប៉ុន។ ទោះជាកោះមួយនេះមានផ្ទៃដីតិចជាងមួយភាគរយនៃផ្ទៃដីសរុបរបស់ជប៉ុនក្ដី រដ្ឋាភិបាលកោះមួយនេះ មិនចង់ទទួលយកទាហានអាមេរិកឡើយ។ វត្តមានយោធាអាមេរិក បង្ករឿងឈឺក្បាលយ៉ាងខ្លាំងសម្រាប់ប្រជាជនក្នុងតំបន់រាប់តាំងពីការបំពុលសំឡេងដោយសារការឡើងចុះរបស់យន្តហោះ ឧបទ្ទវហេតុយោធា និងបទឧក្រិដ្ឋបង្កដោយទាហានអាមេរិកផង។   ដើម្បីដោះស្រាយបញ្ហា នៅឆ្នាំ១៩៩៦ ក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ ក៏ព្រមព្រៀងផ្លាស់ប្ដូរមូលដ្ឋានកងទ័ពចំនួនជិតប្រាំម៉ឺននាក់ហើយនៅក្បែរទីប្រជុំជនសម្បូរមនុស្ស ទៅកាន់ទីតាំងថ្មីដែលស្ថិតលើកោះអូគីណាវ៉ាដដែល។ ទីតាំងថ្មីនេះ ស្ថិតនៅដាច់ស្រយាលពីទីប្រជុំជន ហើយមួយផ្នែកត្រូវបានសាងសង់លើដីចាក់បំពេញសមុទ្រ។ ប៉ុន្តែគម្រោងនេះបន្តអូសបន្លាយទល់សព្វថ្ងៃ។   ក្រុមជំទាស់ផែនការនេះ ចង់ឲ្យមូលដ្ឋានថ្មីតាំងនៅកន្លែងផ្សេងក្រៅពីកោះនេះ ដើម្បីឲ្យប្រជាជនជប៉ុនផ្សេងទៀតចែករំលែកសម្ពាធមួយនេះ។ ការមិនពេញចិត្តនេះ ក៏ក្លាយជារបៀបវារៈនយោបាយដែរ ដោយប្រជាជនលើកោះនេះ តែងតែបោះឆ្នោតឲ្យបេក្ខជនទាំងឡាយណាដែរមានប្រឆាំងគម្រោងនេះ ជាក់ស្ដែងអភិបាលខេត្តសព្វថ្ងៃ លោក Denny Tamaki ដែលចូលកាន់តំណែងកាលពីឆ្នាំ២០១៨ ជាដើមផង។ យ៉ាងណាមិញ រដ្ឋាភិបាលលោក អាបេ គ្មានឆន្ទៈពិចារណាឡើងវិញពីគម្រោងនេះឡើយ៕  
នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃទី២៥ ខែកុម្ភៈ បានប្រកាសជំហរបន្តផែនការផ្លាស់ប្ដូរមូលដ្ឋានទ័ពអាមេរិកនៅលើកោះអូគីណាវ៉ា ទោះជាប្រជាជនក្នុងតំបន់ជំទាស់ដាច់ខាតក្ដី។ លោក អាបេ អះអាងថា គម្រោងផ្លាស់ប្ដូរនេះ មិនអាចពន្យារពេលបានទៀតឡើយ។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលជប៉ុន ធ្វើឡើងបន្ទាប់ពីការធ្វើប្រជាមតិមួយលើកោះនេះកាលពីចុងសប្ដាហ៍មុន ដែលលទ្ធផលបង្ហាញថា ប្រជាជនមិនសុខចិត្តនឹងផែនការនេះឡើយ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី អ៊ឹម គន្ធា អ្នកត្បាញសំពត់ហូលនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដូចតទៅ៖  នៅភូមិអង្គរវាយ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រជាពលរដ្ឋមួយចំនួន បន្តប្រកបរបរត្បាញសំពត់ហូល ដែលជារបរតពីដូនតារបស់អ្នកភូមិនេះ។ អ្នកស្រី អ៊ឹម គន្ធា ជាសិប្បការិនីត្បាញសំពត់ហូលម្នាក់ ដែលប្រកបរបរនេះ ជាង២០ឆ្នាំមកហើយ។    ស្ថិតនៅក្រោមផ្ទះ អ្នកស្រី អ៊ឹម គន្ធា កំពុងញាប់ដៃជើង អង្គុយត្បាញសំពត់ហូលជូនអតិថិជននៅរាជធានីភ្នំពេញ ដែលតែងបញ្ជាទិញសំពត់ហូលរបស់អ្នកស្រី។ ការត្បាញសំពត់ហូលនេះ ទាមទារឲ្យមានការប្រុងប្រយ័ត្ន អត់ធ្មត់ និងការម៉ត់ចត់ជាដើម។    អ្នកស្រី គន្ធា ចេះត្បាញសំពត់ហូលតពីដូនតារបស់អ្នកស្រី ដែលប្រកបរបរនេះ។ ទោះបីការត្បាញសំពត់ហូលមានផលលំបាក ប៉ុន្តែអ្នកស្រី អ៊ឹម គន្ធា នៅតែបន្តត្បាញ។ «វាជារបស់បុរាណតពីដូនតាមក យើងខំត្បាញទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ»។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ឹម គន្ធា។   ដើម្បីបានហូលមួយសំពត់ អ្នកស្រី គន្ធា ត្រូវចំណាយពេល ១៥ថ្ងៃ ទាំងការត្បាញ និងការធ្វើសរសៃសូត្រ។ តាមរយៈការត្បាញនេះ បានជួយគ្រួសារអ្នកស្រី គន្ធា ឲ្យមានជីវភាពល្អប្រសើរផងដែរ។ បើតាមអ្នកស្រី គន្ធា តម្លៃសំពត់ហូល និងកម្លាំងពលកម្មនៃការត្បាញ គឺមិនសមគ្នាទេ។ អ្នកស្រី គន្ធា បន្តយ៉ាងដូច្នេះ៖«វាពិបាកដែរ ព្រោះហូលឥឡូវគេឲ្យតម្លៃចុះ បើបានគេឲ្យតម្លៃថ្លៃតិចទៅ អ្នកត្បាញ មានកម្លាំងចិត្តត្បាញ បើហូលចុះថ្លៃអ៊ីចឹង វាពិបាកណាស់»។    ហូលខេត្តតាកែវ មានឈ្មោះល្បីល្បាញ និងពេញនិយមសម្រាប់អ្នកប្រើប្រាស់។ អ្នកស្រី គន្ធា បង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលមានការគាំទ្រច្រើន ហើយអ្នកស្រីក៏ចង់ឲ្យអតិថិជនដទៃទៀត បន្តគាំទ្រស្នាដៃខ្មែរផងដែរ។ «ការត្បាញនេះ គឺកុំឲ្យបាត់វប្បធម៌របស់ដូនតាតាំងពីដើមមក ចង់ឲ្យរក្សាក្បាច់បុរាណឲ្យនៅគង់វង្ស»។ អ្នកស្រី អ៊ឹម គន្ធា លើកឡើងបែបនេះ៕    
តាកែវ៖ របរត្បាញសំពត់ហូល មានការលំបាក ដោយត្រូវការពេលវេលាច្រើន រួមទាំងការអត់ធ្មត់ និងការម៉ត់ចត់ជាដើម។ អ្នកស្រី អ៊ឹម គន្ធា ជាសិប្បការិនីត្បាញសំពត់ហូលជាង ២០ឆ្នាំមកហើយ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបន្តប្រកបរបរត្បាញសំពត់ហូល បើទោះបីតម្លៃសំពត់ហូលមានតម្លៃទាបជាងមុនក៏ដោយ។ ស្ត្រីវ័យជាង៥០ឆ្នាំរូបនេះ ព្រួយបារម្ភចំពោះរបរត្បាញសំពត់ហូល ដែលបច្ចុប្បន្នការត្បាញសំពត់ហូលនៅក្នុងភូមិរបស់អ្នកស្រី មានការធ្លាក់ចុះ។
ការស្រាវជ្រាវថ្មីបានបង្ហាញថា រាល់កម្ពស់ដែលឡើងបានលើសពី ១០,១៦សង់ទីម៉ែត្រ, ស្ត្រីវ័យចំណាស់បានប្រឈមមុខលើសហានិភ័យលើសពី១៣%ចំពោះជំងឺមហារីក១៩ប្រភេទ។   វេជ្ជបណ្ឌិត ថូម៉ាស រ៉ូហាន (Thomas Rohan) ដែលមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein បាននិយាយថា នៅចំនុចនេះ មានការស្រាវជ្រាវគ្រប់គ្រាន់ដែលបានចង្អុលបង្ហាញក្នុងទិសដៅដូចគ្នាចំពោះយើងដែលក្នុងចំនោមស្ត្រីទាំងនោះ មានការកើនឡើងហានិភ័យនៃជំងឺមហារីកជាមួយនឹងការកើនឡើងកម្ពស់។   រ៉ូហានបាននិយាយថា ទោះបីជាវាជាការអង្កេតមួយដ៏គួរអោយចាប់អារម្មណ៍, ប៉ុន្តែយើងមិនដឹងច្បាស់ពីការពន្យល់នោះទេ។ ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Cancer Epidemiology, Biomarkers & Prevention, អ្នកស្រាវជ្រាវបានមើលទៅលើស្ត្រីជិត ១៤៥.០០០នាក់ដែលមានអាយុចន្លោះពី៥០ឆ្នាំ ទៅ៧០ឆ្នាំ។ អ្នកស្រាវជ្រាវបានសំដៅទៅលើស្ត្រីក្រោយអស់រដូវជិត២១.០០០នាក់ដែលបានវិវត្តយ៉ាងហោចណាស់ទៅជាជំងឺមហារីកមួយអំឡុងពេល១២ឆ្នាំនៃការតាមដាន។   ក្រោយពីបានមើលទៅលើអាយុ, ការផឹកស្រា និងការជក់បារី, ប្រវតិ្តនៃការសិក្សា, ទម្ងន់ និងសន្ទស្សន៍នៃទម្ងន់ខ្លួន និងការប្រើប្រាស់ថ្នាំអរម៉ូនរបស់អ្នក, អ្នកស្រាវជ្រាវបានសរុបថា កម្ពស់ខ្ពស់ហាក់ដូចជាត្រូវបានផ្សារភ្ជាប់យ៉ាងពេញទីទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក។ អ្នកស្រាវជ្រាវបាននិយាយថា ហានិភ័យនៃជំងឺមហារីកសុដន់, ស្បូន, តម្រងនោម, ក្រពេញអូវែ, រន្ធគូថ និងក្រពេញទីរ៉ូអ៊ីតត្រូវបានពាក់ព័ន្ធនឹងកម្ពស់។ ជាពិសេស, ជាមួយនឹងការកើនឡើងកម្ពស់១០សង់ទីម៉ែត្រ, ឪកាសនៃការវិវត្តទៅជាជំងឺមហារីកសុដន់, ក្រពេញអូវែ, ស្បូន ឬជំងឺមហារីកពោះវៀននោះគឺមានពី១៣% ទៅ១៧%។ ហើយហានិភ័យនៃជំងឺមហារីកតម្រងនោម, រន្ធគូ, ក្រពេញទីរ៉ូអ៊ីត និងជំងឺមហារីកឈាមគឺចន្លោះពី២៣% ទៅ២៩%។ រ៉ូហានបាននិយាយថា របៀបនៃការស្រាវជ្រាវទាក់ទងនឹងហានិភ័យ និងកម្ពស់អាចដើរតួរសម្រាប់ការតាមដានជំងឺមហារីក និងការធ្វើអន្តរាគមន៍នានា។   ការពន្យល់ដ៏សមហេតុផលមួយចំពោះការស្រាវជ្រាវទាំងនោះគឺថា ការប៉ះពាល់នឹងការលូតលាស់ឆាប់រហ័សពេកដែលជះឥទ្ធិពលលើកម្ពស់របស់មនុស្សពេញវ័យក៏ជាហានិភ័យនៃជំងឺមហារីក។ អហាររបស់កុមារក៏ជះឥទ្ធិពលលើកម្ពស់របស់មនុស្សពេញវ័យផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទំហំនៃជំងឺមហារីកបានកើនឡើងក្រោយអស់រដូវ ហើយអ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីខ្ពស់អាចប្រឈមមុខខ្ពស់នឹងឪកាសក្នុងការវិវត្តទៅជាដុំសាច់កាយជាងអ្នកដែលមានកម្ពស់ទាប។
  គួររម្លឹកផងដែរថា PassApp គឺជាក្រុមហ៊ុនកក់ការធ្វើដំណើរ តាមរយៈស្មាតហ្វូនដំបូងបង្អស់នៅកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ ក្នុងនោះ PassApp បានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយការផ្ដល់ចំណូលបន្ថែម ជូនបងប្អូនដែលជារត់កង់បី ឥណ្ឌា និងខ្មែរ និងមធ្យោបាយធ្វើដំណើរជាច្រើនទៀត។    PassApp បានផ្ដល់បទពិសោធន៍ការរស់នៅយ៉ាងងាយស្រួល ជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈបច្ចេកវិទ្យាដែលខ្លួនបានបង្កើតឡើង។ ប្រជាជន អាចស្វែងរកមធ្យោបាយធ្វើដំណើរបានយ៉ាងងាយស្រួល ជាមួយនឹង PassApp ជុំវិញរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនជាមួយនឹងតម្លៃដ៏សមរម្យ។   ថ្មីៗនេះ ក្រុមហ៊ុន PassApp ក៏ទើបនឹងទទួលបានពានរង្វាន់ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ ២០១៩ (ABA) លើផ្នែក Digitalized MSME ក្នុងវិស័យ ICT (Information and communications technology) ផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩៖ Mascot ខ្លាទាំង ៦ របស់ PassApp បានធ្វើយុទ្ធនាការចុះចែកបណ្ណបញ្ចុះតម្លៃ(Coupon) ជូនអ្នកប្រើប្រាស់ App របស់ខ្លួន នៅទីក្រុងកោះពេជ្រពេញមួយថ្ងៃ។ ការចុះចែកនេះធ្វើឡើងសម្រាប់ឱកាសបុណ្យចូលឆ្នាំសកល ២០១៩-២០២០ ខាងមុខនេះ។
  គិតមកដល់កក្កដា ឆ្នាំ២០២៣នេះ បឹងតាមោក ឬបឹងកប់ស្រូវ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ កែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយប្រគល់ឱ្យបុគ្គល ក្រុមហ៊ុនឯកជន និងស្ថាប័ននានា ជាបន្តបន្ទាប់ សរុប៧០លើកហើយ។ ផ្ទៃដីដែលបានផ្ទេរទាំងនោះ មានចំនួន២ ៣៦៩, ៨៩១៣ ហិកតា។ នេះបើតាមរបាយការណ៍របស់សមាគមធាងត្នោត ចេញថ្ងៃទី២៨តុលា ឆ្នាំ២០២៣។   សង្គមស៊ីវិលនេះ សង្កត់ធ្ងន់ថា ទំហំដីជាង២ពាន់ហិកតា ដែលបានកាត់នេះ គឺខុសពីប្លង់គោលដែលត្រូវរក្សាទុក និងបានធ្វើឱ្យផ្ទៃបឹងតាមោក ស្ទើរនឹងបាត់បង់។   «ផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ផ្ទៃបឹងតាមោកត្រូវរក្សាទុក មានប្រមាណតែ២១៤០ហិកតា ក៏ប៉ុន្តែបច្ចុប្បន្នផ្ទៃបឹងត្រូវបានកាត់លើសពីទំហំ ដែលត្រូវរក្សានេះហើយ»។ នេះបើតាមរបាយការណ៍របស់ ធាងត្នោត។    ទាក់ទងនឹងការកាត់ដីលើសទំហំរក្សាទុកនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានរុញឱ្យសារព័ត៌មានថ្មីៗ សាកសួរទៅអាជ្ញាធររាជធានីភ្នំពេញ ដែលដឹងពីដែនដីកាន់កាប់របស់ខ្លួនច្បាស់។    ចំណែក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សុំមិនបកស្រាយឡើយ។ តែយ៉ាងណា អភិបាលរាជធានីភ្នំពេញ បានបដិសេធយ៉ាងខ្លីថា អ្វីដែលសមាគមធាងត្នោតលើកឡើង ជាករណីមិនពិត ។ លោក ចោទជាសំនួរ ដោយឆ្ងល់ថា ហេតុអ្វីសមាគមធាងត្នោតដឹងច្បាស់ជាងរដ្ឋាភិបាលទៅទៀតជុំវិញករណីនេះ?   យ៉ាងណា សមាគមធាងត្នោតនៅតែដាក់ការសង្ស័យថា ការប្រើប្រាស់ប្រាស់អនុក្រឹត្យ ដើម្បីបំប្លែងដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ហើយប្រគល់ឱ្យក្រុមហ៊ុន និងស្ថាប័នឯកជន នានា ហាក់ដូចជាស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដោយកង្វះតម្លាភាព និងមិន បានផ្តល់ហេតុផលឱ្យសាធារណៈជនបានដឹង។    យោងតាមច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពុំអាចជាកម្មវត្ថុនៃការលក់ដូរ ប្រទានកម្ម ឬសម្បទានបានឡើយ។ ច្បាប់ភូមិបាល ក៏ចែងដែរថា រាល់ការផ្លាស់ប្ដូរចំណាត់ថ្នាក់ ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ត្រូវធ្វើដោយច្បាប់អនុបយោគ។ ប៉ុន្តែ បច្ចុប្បន្នរដ្ឋសភា មិនទាន់អនុម័ត ច្បាប់អនុបយោគនេះទេ។    ដូច្នេះហើយ ទើបសមាគមធាងត្នោតស្នើទៅរដ្ឋសភាឱ្យពិចារណា និងពន្លឿនពីការបង្កើតច្បាប់ស្ដីពីអនុបយោគ ហើយអនុលោមតាមច្បាប់ នៅពេលចង់ផ្លាស់ប្ដូរស្ថានភាព នៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ជាមួយគ្នាដែរ សមាគមធាងត្នោត បានស្នើទៅរដ្ឋាភិបាលយ៉ាងដូច្នេះ៖ «សូមផ្ដល់នូវមូលហេតុនៃការប្រគល់ ឬធ្វើប្រទានកម្មផ្ទៃបឹងតាមោកទៅឱ្យបុគ្គលឯកជន ដែលមានសរុបចំនួន៥១អនុក្រឹត្យ»។    នៅឆ្នាំ២០១៦ រដ្ឋាភិបាលបានកំណត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវ មានទំហំ៣២៣៩,៧ហិកតា។ ហើយដីតំបន់នោះ ត្រូវបានរដ្ឋកាត់ឱ្យស្ថាប័ន ក្រសួង និងឯកជនជាបន្តបន្ទាប់ ដើម្បីប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដែលមានគម្រោងបង្កើតផ្សារនៅទីនោះផងដែរ។    យោងតាមសមាគមធាងត្នោត បឹងធម្មជាតិនេះ គឺជាបឹងធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ។ នៅជុំវិញបឹងនោះ មានប្រជាពលរដ្ឋប្រហែល៣០០គ្រួសារ តាំងទីលំនៅ។ ពួកគេ ច្រើនប្រកបមុខរបរដូចជា នេសាទ ចិញ្ចឹមត្រី ដាំឈូក ធ្វើស្រែចំការ និងលក់ដូរតាមផ្ទះតិចតួច។ ក្រៅពីនេះ បឹងតាមោកក៏ជាទីអាស្រ័យសម្រាប់សត្វស្លាបជាច្រើនប្រភេទផងដែរ៕   
ភ្នំពេញ៖ អង្គការសមាគមធាងត្នោតអះអាងថា រដ្ឋាភិបាលបានកាត់ដីតំបន់បឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យទៅបុគ្គល ក្រុមហ៊ុនឯកជន និងស្ថាប័ននានា លើសពីចំនួនដែលត្រូវរក្សាទុក ប៉ុន្តែ អភិបាលរាជធានីភ្នំពេញ បានបដិសេធ។ 
លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទបន្ថែមថា កន្លងមក រាជបណ្ឌិត្យសភាកម្ពុជា បានស្នើទៅរដ្ឋាភិបាលរួចហើយ ដើម្បីសុំកញ្ចប់ថវិកា សម្រាប់ដំណើការនៃការបកប្រែភាសានៅលើទំនិញបរទេសមកជាភាសាខ្មែរ ប៉ុន្តែ ដោយសារកូវីដ-១៩ ធ្វើឲ្យថវិការបស់រដ្ឋាភិបាល មានកំណត់ ទើបមិនទាន់អាចផ្តល់ឲ្យរាជបណ្ឌិត្យសភាកម្ពុជាបាន។ លោក ផ្តល់ព័ត៌មានថា នៅឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា នឹងស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាលម្តងទៀត ដើម្បីយកទៅធ្វើកិច្ចការនេះ។ លោក មិនទាន់អាចជម្រាបបានឡើយថា កិច្ចការនេះ នឹងត្រូវចំណាយអស់ថវិកាប៉ុន្មាន។    ប្រធានរាជបណ្ដិត្យសភាកម្ពុជា បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«កាលណាយើងបក យើង បកគ្រប់ផលិតផលទាំងអស់»។    ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយសុសវែរសទ្ទានុក្រមអនឡាញ លោក សុខ ទូច បង្ហាញហេតុផលថា ការបកប្រែភាសានៅលើផលិតផលបរទេសមកជាភាសាខ្មែរ គឺដើម្បីឲ្យប្រជាជនខ្មែរ ពិសេសកសិករ ដែលមិនចេះភាសាបរទេស អាចយល់ពីផលិតផលទាំងនោះ។ លោក លើកពីផលិតផលបរទេសមួយ គឺថ្នាំបាញ់ជាតិពុល មកធ្វើជាឧហទាហរណ៍។ លោក បរិយាយថា ដោយសារមិនចេះភាសាបរទេស កសិករខ្មែរ មិនបានយល់ពីរបៀបប្រើផលិតផលថ្នាំបាញ់ជាតិពុល មិនដឹងពីគុណភាពរបស់វា និងថែមទាំងអាចបង្កផលប៉ះពាល់ដល់សុខភាពទៀតផង។    លោក មានប្រសាសន៍ថា៖«ហេតុអីអត់ចេះប្រើ [ផលិតផលបរទេស]? ព្រោះអត់មាន [អក្សរខ្មែរ] អាន។ មោទនភាពជាតិខ្មែរយ៉ាងម៉េច បើអត់មានទាំងពាក្យ [ខ្មែរ] នៅនឹង [ផលិតផលបរទេស] ផងហ្នឹង។ អ៊ីចឹង យើង ត្រូវរៀបចំអាហ្នឹង»។     ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ទូច ថ្លែងថា ការបកប្រែភាសាបរទេសជាច្រើននៅលើផលិតផលឬទំនិញ គឺទាមទារឲ្យយកបញ្ញវន្តខ្មែរ ដែលចេះភាសាផ្សេងៗពីគ្នាទៅបកប្រែ។ លោក អះអាងថា៖«យើង នឹងប្រមូលបញ្ញវន្ត ដែលរៀនចប់ពីស្រុកគេមក [ដែលមាន] ឯកទេសហ្នឹង ហើយយើង នឹងរៀបចំធ្វើការងារហ្នឹង។ ចិន កូរ៉េ ជប៉ុន រុស្ស៊ី អង់គ្លេស បារាំង យើង មាន [អ្នកចេះ] ភាសាហ្នឹង លើកលែងតែអេស្ប៉ាញ អ៊ីតាលី យើង ពិបាក [រកអ្នកចេះ]»៕  
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងថ្មីមួយ គឺបកប្រែភាសានៅលើទំនិញ និងផលិតផលបរទេសទាំងអស់ ដែលនាំចូលកម្ពុជា មកជាភាសាខ្មែរ។ គម្រោងនេះ ត្រូវបានលោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា ប្រកាសក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយសូហ្វវែរ (Software) សទ្ទានុក្រមអនឡាញ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
  នេះជាមេដាយមាសទីពីរដែលកម្ពុជាទទួលបានពីកីឡាអេឡិចត្រូនិក បន្ទាប់ពីកីឡាករ សៅ រិទ្ធចេស្តា បានឈ្នះលើវិញ្ញាសា Attack Online 2 ឯកត្តជន។   ក្រុម AK2-Team កម្ពុជា មានលោក ឈុន ហាំងជ័រ (Sento) ជាគ្រូបង្វឹក ហើយសមាជិកក្រុមតំណាងកម្ពុជាលើវិញ្ញាសា AK2-Team នៃកីឡាអេឡិចត្រូនិចមានដូចជា កីឡាករ សៅ រិទ្ធចេស្តា (AhMap) កីឡាករ ស្រ៊ន ចាន់ធឿន (KBEM), កីឡាករ ជា សុខពេជ្យ (Spector), កីឡាករ អ៊ុក សុថា (DORB) កីឡាករ បុល វិសាល (JALERM), កីឡាករ ទៀ សុបញ្ញា (NAGA), កីឡាករ ម៉ៅ ស្រ្តាបុត្រ (LEROYZ)៕   រាយការណ៍ដោយ ធៀន ភារិន្ទ និង សេង សុភារម្យ  
កីឡាករតំណាងកម្ពុជាលើវិញ្ញាសា AK2-Team នៃកីឡាអេឡិចត្រូនិក (E-Sports) បានទទួលមេដាយមាស ក្រោយយកឈ្នះក្រុមតំណាងមកពីម៉ាឡេស៊ីក្នុងលទ្ធផល ៣-0។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសា AK2-Team ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅមជ្ឈមណ្ឌល Naga World ២ កាលពីថ្ងៃទី៧ ខែឧសភា។ 
បំបាត់ការឈឺចាប់បែបរមួល និងឈឺក្បាល បំបាត់ជំងឺពុកធ្មេញ បង្កើនអ័រម៉ូនធ្វើអោយសប្បាយចិត្ត រំលាយជាតិខ្លាញ់ បង្កើនការស្រឡាញ់ខ្លួនឯង អាចធ្វើអោយមុខនៅក្មេង ការថើបគឺជាឧបករណ៍វាស់វែងទៅលើភាពចុះសម្រុងខាងផ្លូវភេទ    ការថើបជួយភ្ញោចទៅលើសារធាតុគីមីក្នុងខួរក្បាលដែលធ្វើអោយមានអារម្មណ៍ល្អដូចជា Serotonin, Dopamin, និងអុកស៊ីតូស៊ីន។ ការថើបជួយបង្កើនការស្រឡាញ់ខ្លួនឯងតាមរយៈការធ្វើអោយអ្នកមានសេចក្តីស្រឡាញ់ និងទំនាក់ទំនង។ ការសិក្សារមួយបានរកឃើញថា បុរសដែលត្រូវបានប្រពន្ធខ្លួនថើបមុនពេលទៅធ្វើការអាចរកប្រាក់ចំណូលបានកាន់តែច្រើន។   ចំណែកឯការអោបគ្នាក៏មានអត្ថប្រយោជន៍របស់វាផងដែរ។ ការសិក្សាស្រាវជ្រាវមួយនៅឯសាកលវិទ្យាល័យ North Carolina បានរកឃើញថា ការអោបអាចបន្ថយសម្ពាធឈាមបានយ៉ាងអស្ចារ្យ ព្រមទាំងជួយបង្កើនចំនួនអ័រម៉ូនអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនធ្វើអោយអារម្មណ៍ល្អតាមរយៈការថើប ដែលជួយអោយមនុស្សបំបាត់ភាពគ្រុនក្តៅ, សម្រួលអារម្មណ៍, បំបៅដោះកូន និងឈានដល់ចំណុចកំពូលនៃការរួមភេទ។ ស្ត្រីដែលគេសិក្សានោះត្រូវបានប្តីរបស់ខ្លួនអោបយ៉ាងច្រើន ហើយក៏មានចំនួនអ័រម៉ូនអុកស៊ីតូស៊ីនចេញច្រើនដែរ។ ក្រោយមកទៀតលទ្ធផលសម្ពាធឈាម Systolic របស់ពួកគេឃើញថាចុះបាន ១០មីលីម៉ែត្របារ៉ត (mm/Hg) ដែលវាច្រើនជាងស្ត្រីដែលមានចំនួនអ័រម៉ូនអុកស៊ីតូស៊ីនទាប៕   ត្រួតពិនិត្យដោយ www.health.com.kh
តាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានអោយដឹងថា អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ ៨យ៉ាងពីការថើបគ្នា។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំងនោះ។ជួយកាត់បន្ថយសម្ពាធឈាម
សម្តេចបានលើកឡើងថា៖ «ករណី Rock ត្រូវជីកឲ្យជ្រៅ តាមរកឲ្យឃើញ»។ សម្តេចអះអាងថា យើងចាប់ផ្តើមសកម្មភាពពី Rock ទៅ ដោយមិនគិតពីបុណ្យសក័្ត ឬវិស័យឯកជនធំមួយណានោះឡើយ ពោលគឺមិនគិតតូច ឬធំ។ សម្តេចបានបន្ថែមថា សម្តេចនឹងមិនសុខចិត្តនោះឡើយ ប្រសិនបើតុលាការកាត់ក្តីមិនប្រកបដោយយុត្តិធម៌ទាក់ទងនឹងករណីនេះ។ «អ្នកឯងរកស៊ី មិនត្រឹមត្រូវ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា»។ នេះជាការព្រមានរបស់សម្តេច ហ៊ុន សែន ដោយអបអរសាទរប្រតិបត្តិការរបស់សមត្ថកិច្ច៕ អត្ថបទទាក់ទង   ឧកញ៉ា គិត ធាង ម្ចាស់ក្លិប Rock ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រតិកម្មរបស់សម្តេចទាក់ទងនឹងករណីបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ត មិនមែនជាសារដែលជះឥទ្ធិពលដល់តុលាការនោះឡើយ ប៉ុន្តែករណីនេះ សម្តេចមិនអាចនៅស្ងៀមនោះឡើយ។
  នៅក្នុងខេត្តបន្ទាយមានជ័យ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបាន៣អាសនៈនៅស្រុកថ្មពួក ដោយ១អាសនៈនៅឃុំគោករមៀត, ១អាសនៈនៅឃុំថ្មពួក និង១អាសនៈនៅឃុំគំរូ។ នៅឃុំគោករមៀត លោក ខួញ ឃួន ជាប់ជាជំទប់ទី២ បន្ទាប់ពីលោក នៃ ពៅ កូតាគណបក្សប្រជាជនកម្ពុជា ជាមេឃុំ និងលោក សឿម ស៊ីណា ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក៨រូបទៀត មាន៧រូបពីគណបក្សប្រជាជនកម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។   នៅឃុំថ្មពួក លោក ទឹម ញ៉ាន នៃគណបក្សខ្មែររួបរួមជាតិ ជាប់ជាជំទប់ទី២ បន្ទាប់ពីលោក លីវ គុណ នៃគណបក្សប្រជាជនកម្ពុជា ជាមេឃុំ និងលោក ថន ថើយ នៃគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក៤រូបទៀត មាន៣រូបពីគណបក្សប្រជាជនកម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។   ដូចគ្នាផងដែរនៅឃុំគំរូ គណបក្សខ្មែររួបរួមជាតិ បាន១អាសនៈ ដោយ លោក សៀក លឿប កាន់តំណែងជាជំទប់ទី២ លោក នាម ឃាម នៃគណបក្សប្រជាជនកម្ពុជា ជាមេឃុំ លោក សាន់ សៀកគីន ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក៤រូបទៀត មាន៣រូបពីគណបក្សប្រជាជនកម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។   ក្នុងស្រុកស្វាយចេកឯណោះវិញ គណបក្សខ្មែររួបរួមជាតិ ឈ្នះ១អាសនៈនៅឃុំតាផូ ដោយលោក ក្លាត ឌី ជាប់ជាជំទប់ទី២ បន្ទាប់ពីមេឃុំគណបក្សប្រជាជនកម្ពុជា លោក ប៊ុន សាប់ និងជំទប់ទី១ពីគណបក្សភ្លើងទៀន លោក មាស សំឡឹក រីឯសមាជិក៤នាក់ទៀត សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។   នៅឃុំពន្លៃ ស្រុកភ្នំស្រុក គណបក្សខ្មែររួបរួមជាតិ បាន២អាសនៈ ក្នុងចំណោម៩អាសនៈ ដោយលោក ពិត សីហា ជាប់ជាជំទប់ទី១ និងលោក ជិម ហ៊ូ ជាសមាជិកក្រុមប្រឹក្សា។ លោក គ្រីប ឡាំ ពីគណបក្សប្រជាជនកម្ពុជា ជាមេឃុំ និង លោក ប៊ុន ធឿន ពីគណបក្សភ្លើងទៀន ជាជំទប់ទី២ រីឯសមាជិក៥រូបទៀត សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។   នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលមាន១១អាសនៈ លោក ម៉ក់ ដារិទ្ធ ពីគណបក្សខ្មែររួបរួមជាតិ ជាប់ជាចៅសង្កាត់រងទី២ បន្ទាប់ពីលោក មែ ណន នៃគណបក្សប្រជាជនកម្ពុជា ជាចៅសង្កាត់ និងលោក កែវ និមុល ពីគណបក្សភ្លើងទៀន ជាចៅសង្កាត់រងទី១។ សមាជិក៨រូបទៀត មាន៧នាក់ពីគណបក្សប្រជាជនកម្ពុជា និង១នាក់ពីគណបក្សភ្លើងទៀន។   នៅខេត្តត្បូងឃ្មុំ គណបក្សខ្មែររួបរួមជាតិ ដណ្តើមបាន២អាសនៈនៅឃុំប៉ឹស១ ស្រុកក្រូចឆ្មារ ដោយលោក ស្មាន អាលមីន ជាប់ជាជំទប់ទី២ និងលោក តាំ កីឡាប ជាប់ជាសមាជិកក្រុមប្រឹក្សា។ សមាភាព៥រូបទៀតសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា ដោយលោក ណូ ស៊ីម ជាមេឃុំ លោក ស្លេះ ណាសៀត ជាជំទប់ទី១ និងសមាជិក៣រូប។   នៅខេត្តសៀមរាប លោក ឡាត គិមលាន នៃគណបក្សខ្មែររួបរួមជាតិ ជាប់ជាជំទប់ទី២នៅឃុំសណ្តែក ស្រុកប្រាសាទបាគង ដោយអ្នកស្រី ម៉ិល សុគង្គា ពីគណបក្សប្រជាជនកម្ពុជា ជាមេឃុំ លោក ឃ្លោក ចិន្តា ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក៦រូបទៀត មាន៤រូបពីគណបក្សប្រជាជនកម្ពុជា និង២រូបពីគណបក្សភ្លើងទៀន។     ក្នុងខេត្តរតនគិរី គណបក្សខ្មែររួបរួមជាតិ បាន១អាសនៈនៅឃុំល្បាំងពីរ ស្រុកលំផាត់។ លោក ក្រិត យី បានតំណែងជាជំទប់ទី២ ហើយ៤អាសនៈទៀត បានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយលោក ផន ចាន់ថន ជាប់ជាមេឃុំ និងលោក ព្លេន លង ជាប់ជាជំទប់ទី១។   នៅឯខេត្តព្រះវិហារ លោក គឹម ប៊ុនលី នៃគណបក្សខ្មែររួបរួមជាតិ បានអាសនៈជំទប់ទី២នៅឃុំរតនៈ ស្រុករវៀង រីឯលោក ពៅ គឿន នៃគណបក្សប្រជាជនកម្ពុជា ជាមេឃុំ និងលោក តី ភួន នៃគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក៤រូបទៀត មាន៣រូបពីគណបក្សប្រជាជនកម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។   ក្នុងរាជធានីភ្នំពេញឯណេះវិញ គណបក្សខ្មែររួបរួមជាតិ ទទួលបាន១អាសនៈក្នុងចំណោម៩អាសនៈ ដោយលោក សុខ សុផល ជាប់ជាចៅសង្កាត់រងទី២។ ៨អាសនៈទៀត បានលើគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះ មានលោក ព្រាប មុនី ជាមេឃុំ និងអ្នកស្រី ឈ្នាង ផាន់ណារី ជាចៅសង្កាត់រងទី១។   ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលដែលគណបក្សខ្មែររួបរួមជាតិ ទទួលបានក្នុងអាណត្តិនេះ គឺមានចំនួនតិចជាងការបោះឆ្នោតកាលពីឆ្នាំ២០១៧ ដែលនៅពេលនោះ គណបក្សឈ្នះអាសនៈសរុបចំនួន២៤ ដោយបានតំណែងមេឃុំ១ ជំទប់ទី១ចំនួន២ ជំទប់ទី២ចំនួន១៦ និងសមាជិក៥អាសនៈ។ ក្នុងចំណោមនោះដែរ ១៨អាសនៈរបស់ខ្មែររួបរួមជាតិកាលពីឆ្នាំ២០១៧ បាននៅមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ៕  
គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន បន្តទទួលបានអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ក្នុងចំណោម១៣អាសនៈរបស់ខ្មែររួបរួមជាតិ មាន៧អាសនៈ បាននៅខេត្តបន្ទាយមានជ័យ ២នៅត្បូងឃ្មុំ និងបាន១នៅភ្នំពេញ រតនគិរី ព្រះវិហារ និងសៀមរាប។
ទឹកជំនន់បានហក់ឡើងកម្ពស់៤ម៉ែត្រ លើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដែលបានដៅទុកត្រឹម២,៩០ម៉ែត្រ។  បើតាមវីដេអូបង្ហោះក្នុងទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ទឹកបានហក់ឡើងរហូតដល់ហៀរអាងទឹកតាម៉ុក និងបានពន្លិចស្ពាន ដែលពលរដ្ឋឆ្លងកាត់ប្រចាំថ្ងៃនៅទីនោះ រហូតក្រសួងធានធានទឹក បានយកគ្រឿងចក្រមកអន្តរាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតឡើងពីគ្រោះទឹកជំនន់នេះ៕   
ភ្នំពេញ៖ នៅម៉ោង៣រសៀលថ្ងៃទី២៦ ខែកក្កដា ទឹកបានហក់ឡើងលិចស្ពានឆ្លងនៅអាងទឹកតាម៉ុកក្នុងខេត្តឧត្តរមានជ័យ។ នេះបើតាមវីដេអូ ដែលបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះ។
  អ្នកសារព័ត៌មានអនឡាន ទូរទស្សន៍ វិទ្យុអ្នកកាសែតក្រដាសអាចដាក់ពាក្យចូលរួម សិក្សាក្នុងកម្មវិធីខាងលើនេះបានតាមរយៈ email: [email protected]  និងតាម email: [email protected] ។ ទូរទស្សន៍បារាំងនឹងរ៉ាប់រងរាល់ការចំណាយធ្វើដំណើរ និងស្នាក់ ក្នុងខេត្តសៀមរាប។    លក្ខខណ្ឌសម្រាប់អ្នកសារព័ត៌មានដែលត្រូវចូលរួមសិក្សា៖  ១) ជាអ្នកសារព័ត៌មានជនជាតិខ្មែរ ២) បច្ចុប្បន្នកំពុងបម្រើការក្នុងស្ថាប័នកាសែត វិទ្យុ ទូរទស្សន៍ ឬអនឡាញ ៣) ត្រូវតែផលិតរឿងមួយចំនួនក្នុងពេលសិក្សា ៤) សរសេរ និងផ្ញើ CV, សេចក្តីសង្ខេបពីស្ថាប័នខ្លួនកំពុងធ្វើការ និងអត្ថបទមួយចំនួនដែលលោកអ្នកទើបបានផលិតហើយក្នុងស្ថាប័នរបស់លោកអ្នក។  ៥) ចូរពន្យល់ថា ហេតុអ្វីបានជាលោកអ្នកចង់ចូលរួមសិក្សាក្នុងវគ្គសិក្សានេះ?  ៦) តើលោកអ្នករំពឹងថា នឹងទទួលបានចំណេះដឹងអ្វីខ្លះពីវគ្គសិក្សានេះ?  ៧)ហេតុអ្វីបានលោកអ្នកគិតថា វាមានសារៈសំខាន់ក្នុងការធ្វើសេចក្តីរាយការណ៍ពីកសិកម្ម និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា?  ៨) លោកអ្នកអាចដាក់ពាក្យជាភាសាខ្មែរ និងភាសាអង់គ្លេស។    - Conditions of participation:  Be a Cambodian journalist;  Currently work in a media (print, radio, TV or online) in Cambodia;  Commit to produce and broadcast content during the module.  CFI will cover the transport from your home city, the accommodation, the catering and local transport in Siem Reap during the whole session for all participants.  - You want to apply (in English or in Khmer):    Send to [email protected] a short biography, a CV, a short description of your media, a short selection of previous productions (article, video, audio)  and answer those 3 questions:  Why do you want to participate to this module?  What do you expect to learn in this module?  Why do you think its important to report on agriculture and environment in Cambodia?  
ភ្នំពេញ៖ ទូរទស្សន៍បារាំង CFI (Canal France International) ក្នុងគម្រោង Media Development និងអង្គការ Gret គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលអ្នក សារព័ត៌មានស្តីពី ប្រធានបទនៅតាមជនបទ (កសិកម្ម និងបរិស្ថាន) នៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។ អ្នកសារព័ត៌មានក្នុងចន្លោះពី១០ទៅ ១៤នាក់មកពីស្ថាប័នផ្សេងគ្នានឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ។ 
  នៅក្នុងវីដេអូរយៈពេល៩នាទីដែលបែកធ្លាយនោះ ជនសង្ស័យឈ្មោះ Jeerapong Thanapat អាយុ ២៤ឆ្នាំ ត្រូវបានគេដាក់ខ្នោះដៃមុនពេលមន្រ្តីជាន់ខ្ពស់ម្នាក់ ត្រូវគេសង្ស័យថា យកថង់ប្លាស្ទិកគ្របក្បាលគាត់ ខណៈមន្រ្តី៤ នាក់ផ្សេងទៀត បានចាប់បុរសដែលមានអាការៈថប់ដង្ហើមនេះឱ្យនៅមួយកន្លែងអស់ប៉ុន្មាននាទី។   នៅក្នុងវីដេអូដែលមានមនុស្សចូលមើលច្រើនក្នុងអ៊ីនធឺណិតនោះ មន្រ្តីនោះដែលគេកំណត់អត្តសញ្ញាណថា ជាវរសេនីយ៍ឯក Thitisant Utthanaphon បានបញ្ជាឱ្យJeerapong ប្រាប់«កន្លែងលាក់»គ្រឿងញៀនរបស់គាត់មុនពេលគាត់បាត់បង់ស្មារតីនៅឯស្ថានីយ៍ប៉ូលិស។ ប៉ូលិសថៃ បានចេញដីកាចាប់ខ្លួនមន្រ្តីប៉ូលិស ៧នាក់ពីបទឃាតកម្ម និងធ្វើទារុណកម្មក្នុងឧបទ្ទវហេតុកាលពីថ្ងៃទី៥ ខែសីហា ដែលទើបតែលេចចេញជាសាធារណៈនៅសប្តាហ៍នេះ នៅពេលអ្នកបញ្ចេញរឿងសម្ងាត់របស់ប៉ូលិសបញ្ចេញវីដេអូនេះ។   ប៉ូលិសនិយាយថា មន្ត្រី៤នាក់ក្នុងចំណោម៧នាក់នោះ ស្ថិតក្នុងការឃុំឃាំង ប៉ុន្តែ ៣នាក់ទៀតកំពុងរត់គេចខ្លួន រួមទាំងប្រធានស្ថានីយ៍ប៉ូលិសឈ្មោះ Thitisant ដែលមានឈ្មោះហៅក្រៅថា Ferrari Joe ដោយសារគាត់មានរថយន្តស្ព័រជាច្រើនគ្រឿង៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ទីក្រុងបាងកក  ឃាតកម្មដែលគេសង្ស័យថា ប្រព្រឹត្តដោយប៉ូលិសខេត្ត Nakhon Sawan ភាគកណ្តាលប្រទេសថៃសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលបានស្លាប់ដោយថប់ដង្ហើមជាមួយថង់ប្លាស្ទិកគ្របក្បាលក្នុងបន្ទុកប៉ូលិសដែលគេថតបាននោះ បានធ្វើឱ្យមហាជនផ្ទុះកំហឹង ហើយទាមទារឱ្យមានការកែទម្រង់ប៉ូលិសថៃ ដែលមានឈ្មោះអាសោចខាងទម្លាប់រំលោភបំពាន និទណ្ឌភាព និងពុករលួយ។
ស្ថានភាពបែបនេះ  អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេលមួយសប្ដាហ៍ពេញចាប់ពីថ្ងៃទី ៣-៩ ឧសភា ។   យោងតាមការព្យាករស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ចាប់ពីថ្ងៃទី ៣-៧ ឧសភា។ ដោយឡែក នៅថ្ងៃទី ៨ ឧសភា នឹងមានភ្លៀងកើនឡើងរាយប៉ាយ ក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។   តំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ ចាប់ពីថ្ងៃទី ៣-៧ ឧសភា និងភ្លៀងមានការកើនឡើងរាយប៉ាយ ក្នុងបរិមាណពីតិចទីបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ នៅថ្ងៃទី ៨ ឧសភា។   ជាមួយគ្នានេះ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា និងមានភ្លៀងធ្លាក់កើនក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅថ្ងៃទី៨ ឧសភា  ។    ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕     
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិនចាប់ពីថ្ងៃទី៣-៧ ឧសភា និងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនៅថ្ងៃទី៨ ឧសភា ។
  លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បណ្ដាប្រទេសអាស៊ាន បានគាំទ្រឱ្យកម្ពុជា និងវៀតណាម ធ្វើជាសហប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ប៉ុន្តែការសម្រេចជាផ្លូវការនោះ រង់ចាំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ អនុម័តផ្ដល់សិទ្ធិដល់កម្ពុជា នាខែធ្នូខាងមុខ។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រូបនេះ បាននិយាយថា៖ «ដោយសារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេនឹងឲ្យកម្ពុជា និងវៀតណាម ធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យកម្ពុជា ក៏មានសិទ្ធិរៀបចំធ្វើពីដើមឆ្នាំ២០២២ រហូតទៅ ដោយពេញសិទ្ធិ និងលក្ខខណ្ឌជាអ្នកដឹកនាំ។ ហើយវៀតណាម ក៏ពេញសិទ្ធិជាអ្នកដឹកនាំ។ ហើយកម្មវិធីរបស់វៀតណាម គឺវៀតណាមធ្វើទៅ ឯកម្មវិធីស៊ីហ្គេមរបស់កម្ពុជា គឺកម្ពុជាធ្វើទៅ»។   វៀតណាម បានសម្រេចពន្យាពេលស៊ីហ្គេម ជាផ្លូវការ ទៅពាក់ខែឧសភា ឆ្នាំ២០២២វិញ។ ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។  បើតាមគម្រោងវៀតណាម ត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។   ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាមនេះ វាមិនប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនោះទេ។ តែវា គឺជាឱកាសល្អ សម្រាប់សហព័ន្ធកីឡារៀបចំផែនការ ហ្វឹកហាត់ឱ្យបានគត់មត់បន្ថែមទៀត។ នេះបើតាមលោក វ៉ាត់ ចំរើន៕ អត្ថបទទាក់ទង   វៀតណាម បានសម្រេចពន្យាពេលស៊ីហ្គេម ជាផ្លូវការ ទៅខែឧសភា ឆ្នាំ២០២២វិញ  
ភ្នំពេញ៖ កម្ពុជា ត្រូវបានគាំទ្រធ្វើជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាមួយវៀតណាម នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
  ក្រោយរងរបួសបាក់ស្មងជើងខាងស្តាំ និងឆ្អឹងជំនី អតីតអ្នកប្រដាល់ជើងខ្លាំងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នួន ភិរម្យ បានដង្ហោយរកជំនួយពីសប្បុរសជន ដើម្បីទ្រទ្រង់ការចំណាយលើថ្លៃព្យាបាល បន្ទាប់ពីលោករអ៊ូរទាំមានជីវភាពខ្វះខាត។ លោក ភីរម្យ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យរុស្ស៊ី។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង បន្ទាប់ពីអតីតអ្នកប្រដាល់រូបនេះ ជិះបុកបង្កាន់ដៃស្ពាននៅតំបន់ 7NG ក្នុងខេត្តកណ្តាល ក្រោយត្រឡប់មកពីបំពេញតួនាទីជាមន្ត្រីអាជ្ញាអាជ្ញាកណ្តាល ចៅក្រមក្នុងការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នៅតំបន់អភិវឌ្ឍន៍ 7NG។ លោក នួន ភិរម្យ ពេលនៅជាកីឡាករប្រដាល់   ក្រោយរងរបួស លោក នួន ភិរម្យ ដែលជាមន្ត្រីអាជ្ញាកណ្តាលចៅក្រមផងនោះ ត្រូវបានឡានសាមុយដឹកយកមកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យរុស្ស៊ី កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ ប៉ុន្តែមកទល់ម៉ោង១០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ភិរម្យ ពុំទាន់ទទួលបានការវះកាត់ ដើម្បីដាក់ដែកអបនៅឡើយទេ។   បញ្ហារបួសរបស់អតីតអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះ អាចចំណាយពេលយ៉ាងតិច៣ខែក្នុងការសម្រាកព្យាបាល។ លោក ភិរម្យ ដែលអាចរកចំណូលបានជាង២០០ដុល្លារក្នុង១ខែយល់ថា ការសម្រាកនេះអាចជះឥទ្ធិផលមិនល្អផងដែរ សម្រាប់ជីវភាពគ្រួសាររបស់លោក។    លោក នួន ភិរម្យ បានចូលប្រឡូងក្នុងវិស័យកីឡាប្រដាល់តាំងពីអាយុជាង១០ឆ្នាំ ពោលគឺក្នុងអំឡុងឆ្នាំ១៩៩០។ ក្រោយប្រឡូកក្នុងវិស័យនេះបានប្រមាណជា២០ឆ្នាំ លោក ភិរម្យ បានវិវដ្តខ្លួនដោយធ្វើជាមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រមប្រចាំស្ថានីយទូរទស្សន៍មួយចំនួនរួមមាន CTN ប៉ុស្តិ៍លេខ៣ និងចុងក្រោយស្ថានីយទូរទស្សន៍បាយ័នរហូតដល់បច្ចុប្បន្ន។    ដោយសារស្រលាញ់វិស័យប្រដាល់ ទោះបីក្លាយជាមន្ត្រីអាជ្ញាកណ្តាលចៅក្រមក៏ដោយ តែអ្នកស្នងគុនខ្មែរមកពីខេត្តបន្ទាយមានជ័យរូបនេះ នៅតែឆ្លៀតឱកាសឡើងសង្វៀនប្រកួតម្តងៗម្កាលផងដែរ៕           
ដោយមានជីវភាពខ្វះខាតអតីតអ្នកប្រដាល់ នួន ភិរម្យ មន្ត្រីអាជ្ញាកណ្តាលចៅក្រមប្រចាំស្ថានីយទូរទស្សន៍បាយ័ន ដង្ហោយរកជំនួយពីសប្បុរសជន ក្រោយរងរបួសបាក់ស្មងជើងខាងស្តាំ និងឆ្អឹងជំនីក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ 7NG ក្នុងខេត្តកណ្តាល។ បច្ចុប្បន្នលោក ភិរម្យ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(រុស្សី)។
  សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយអ្នកស្រី ឈ្នាង ណាលីន អ្នកលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានអន្លង់ផ្សោតដូចតទៅ៖     ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25  អ្នកស្រី ឈ្នាង ណាលីន អ្នកលក់វត្ថុអនុស្សាវរីយ៍បានលេីកឡេីងថា នៅខែវិច្ឆិកាកន្លងទៅ ការលក់ដូរមានភាពមមាញឹកជាងប៉ុន្មានខែមុន។ អ្នកលក់វត្ថុអនុស្សាវរីយ៍នេះ បានឱ្យតម្លៃដល់សត្វផ្សោត ដែលបានជួយដល់ជីវភាពឱ្យមានភាពល្អប្រសេីរ។   «ខ្ញុំឱ្យតម្លៃសត្វផ្សោតខ្លាំងណាស់ ព្រោះរាល់ថ្ងៃពលរដ្ឋនៅភូមិបានរស់ដោយសារផ្សោត។ កុំអីមិនដឹងរកអីទេ រកតែត្រី...»។ នេះជាការរៀបរាប់របស់អ្នកលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានអន្លង់ផ្សោត។   អ្នកស្រី ណាលីន សប្បាយចិត្តនៅពេលមានទេសចរមកម្សាន្តច្រេីន។ អ្នកស្រី ក៏ចង់ឱ្យពលរដ្ឋមកកម្សាន្តនៅរមណីយដ្ឋានអន្លង់ផ្សោតឱ្យបានច្រេីន ដេីម្បីជួយបង្កេីនសេដ្ឋកិច្ចដល់ពលរដ្ឋមូលដ្ឋាន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សត្វផ្សោត តំបន់អន្លង់ផ្សោត មានចំនួនចន្លោះពី៣០ ទៅ៤០ក្បាល៕  
 ក្រចេះ៖ សត្វផ្សោត ជារតនសម្បត្តិរបស់ជាតិ ដែលត្រូវការការពារ និងអភិរក្សឱ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ សត្វផ្សោតនៅរមណីយដ្ឋានអន្លង់ផ្សោត ក្នុងខេត្តក្រចេះ បានផ្ដល់ប្រាក់ចំណូលដល់ពលរដ្ឋដែលរស់នៅជិតនោះ តាមរយៈការបេីកទូក លក់អាហារ និងវត្ថុអនុស្សាវរីយ៍ជាដេីម។
  នៅពីមុខផ្ទះដែលពពេញដោយពណ៌ក្រហមមានគូម អាំងប៉ាវ ក្រដាសសែន លោក ប្រាក់ សេងហូរ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រដាសសែននិងសម្ភារៈសម្រាប់លក់នៅអំឡុងបុណ្យប្រពៃណីចិន គឺនាំចូលពីចិនប្រទេសទាំងអស់។ ក្រដាសសែនខ្លះ ដែលលោកនាំចូលមក គឺចេញម៉ូតថ្មីៗគ្រប់រូដូវកាល ដើម្បីឲ្យអតិថិជនឃើញថ្មីប្លែក និងជាការទាក់ទាញផងដែរ។    «អីវ៉ាន់ខ្ញុំនាំចូលពីចិនទាំងអស់ ប៉ុន្តែទំនិញខ្លះ ដូច គោម ឡានក្រដាស និងផ្ទះក្រដាស យកមកពីចិនតែដំឡើងនៅខ្មែរ។ លក់ដាច់រាប់ម៉ឺនឈុតប្រហែល២ទៅ៤ម៉ឺនអី តែចំណេញតិចៗ។ លុយដុល្លារមួយដុំ តម្លៃ៥០០០រៀល ចំណេញបានប៉ុន្មាន១០០ទៅ២០០រៀលប៉ុណ្ណោះ»។ នេះបើតាមការលើកឡើងរបស់លោក សេងហូរ ហើយបញ្ជាក់ថា ក្រដាសសែនមួយឈុត តម្លៃ២៥០០០រៀល ដល់២០ម៉ឺនរៀល។ ក្រៅពីក្រដាសសែន សម្ភារៈលម្អនិងគ្រឿងសែនផ្សេងៗ គឺលោក សេង ហូរ លក់ដាច់គ្រប់មុខ។    នៅរំលង៣ផ្ទះ ពីផ្ទះលោក សេងហូរ ក៏មានសភាពមិនខុសគ្នាដែរ គឺពោរពេញដោយពណ៌ក្រហម ជាផ្ទះរបស់ អ្នកស្រី  វែង ហួត ដែលអះអាងថា លក់ដាច់យ៉ាងគំហុក នៅ៣រដូវកាល គឺចូលឆ្នាំចិន ឆេងម៉េង និងសែនក្បាលទឹក។ អ្នកស្រីថា ក្រដាសសែន រាប់ម៉ឺនឈុតត្រូវបានលក់ចេញ តម្លៃ២ម៉ឺនរៀល ដល់២០ម៉ឺនរៀល ក្នុងនោះមានក្រដាសសែនលុយដុល្លារ លុយចិន សម្លៀកបំពាក់ មាស ឡានក្រដាសជាដើម។    «មិនដឹងចំនួនទេ ដឹងថារាប់ម៉ឺនឡើង ព្រោះលក់ទាំងបោះដុំនិងរាយ ហើយរៀបចំតាមការបញ្ជាទិញ ទៅតាមតម្លៃច្រើនឬតិច ពី២ម៉ឺនរៀល ដល់១០ទៅ២០ម៉ឺនរៀល»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ហួត ដោយបញ្ជាក់ថា អ្នកទិញមួយចំនួន ក៏បញ្ជាទិញក្នុងតម្លៃខ្ពស់ជា២០ម៉ឺននេះដែរ។   ជាមួយគ្នាដែរ អ្នកស្រីថា ទំនិញដែលលក់គឺនាំចូលពីចិន លើកលែងតែ ផ្ការជ័រ គឺនាំចូលពីវៀតណាម។ បើទោះបីជាលក់ដាច់ច្រើនយ៉ាងណាក៏ដោយ លោក ស្រី ពោលថា ចំណេញបានតិចៗ ដោយយកមកតម្លៃខ្ពស់និងលក់ច្រើនគ្នា៕   
ភ្នំពេញ៖ ក្រដាសសែនត្រូវបានគេនិយមទិញ៣លើក ក្នុងមួយឆ្នាំ គឺចូលឆ្នាំចិន ឆេងម៉េង និងសែនក្បាលទឹក។ អាជីវករលក់ក្រដាសសែន និងសម្ភារសម្រាប់បុណ្យប្រពៃណីចិន នៅខាងកើតផ្សារអូរឫស្សី លោកស្រី វែង ហួត និង លោក ប្រាក់ សេងហូរ ថា ក្រដាសសែននិងសម្ភារៈសម្រាប់លម្អក្នុងពិធីបុណ្យប្រពៃណីចិនដែលដាក់លក់នេះ គឺនាំចូលពីប្រទេសចិន។
  អ្នកប្រើប្រាស់បណ្តាញសង្គម សង្កេតឃើញថា លោក ខឹម មុនីកុសល ត្រូវបានដកចេញពីក្របខណ្ឌរដ្ឋ គឺបន្ទាប់ពីលោក បង្ហោះសារនិងរូបភាពលើទំព័រហ្វេសប៊ុករបស់លោក បង្ហាញពីបញ្ហាដែលកើតឡើងនៅមណ្ឌលចត្តាឡីស័កមួយកន្លែង ក្នុងខេត្តប៉ៃលិន។    លោក សរសេរដូច្នេះថា៖«[...] មន្រ្តីពេទ្យជាបុគ្គលិកស្រី ត្រូវបានបងប្អូនយើងដែលកំពង់ធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យប្រចាំការតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលការប្រមាថបែបនេះទៀត។ បាយមិនឆ្ងាញ់ បាយឆៅ មិនមែនពេទ្យគួរទទួលខុសត្រូវផ្ដាច់មុខអ៊ីចឹងទេ។ ការងារចែកបាយក៏មិនគួរតែពេទ្យជាអ្នករាប់ម្នាក់ឯងដែរ មន្រ្តីមន្ទីរពាក់ព័ន្ធគួរតែរួមចំណែកជួយ មិនមែនមកអង្គុយលេងហ្វេសប៊ុក ក្នុងតង់ និងថតរូបបង្អួតគេទេ»។  សំណេររបស់លោក បានបាត់ពីទំព័រហ្វេសប៊ុករបស់លោក ដោយទំនងជាលោកលុបចេញវិញ។    លោកស្រី យ៉ា គីមឡេង ភរិយារបស់លោក ខឹម មុនីកុសល សរសេរលើគណនីហ្វេសប៊ុករបស់លោកស្រីថា៖«អាណិតលោកប្តីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្តេញចេញពីការងារ។ អយុត្តិធម៌ណាស់»។   អ្នកប្រាស់បណ្តាញសង្គមខ្លះ នាំគ្នាបញ្ចេញមតិថា បើគ្រាន់តែលោក បញ្ចេញមតិប៉ុណ្ណឹង ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមែន គឺមិនសមឡើយ។ ក្រោយឃើញអ្នកប្រើប្រាស់បណ្តាញសង្គម ចេញមតិបែបនេះនិងចែករំលែកព័ត៌មានតៗគ្នា  អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីបំភ្លឺ នៅថ្ងៃទី២០ ខែមីនានេះថា លោក ខឹម មុនីកុសល មិនដែលមកបំពេញការងារ និងបានព្យាយាមបំបែកបំបាក់សាមគ្គីភាពក្នុងអង្គភាព។    អ្នកនាំពាក្យ អះអាងថា កាលពីឆ្នាំ២០១៨  រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចដកតំណែងលោក ខឹម មុនីកុសល ពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មកជាមន្រ្តី។ អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ការបញ្ចប់ភារកិច្ចកាលពីឆ្នាំ២០១៨ គឺដើម្បីទុកឱកាសឱ្យលោក កែខ្លួន ។    អ្នកនាំពាក្យ បន្តថា កាលពីខែមីនា ឆ្នាំ២០២១ លោកមុនីកុសល បានសុំចូលរួមជាមួយគ្រូពេទ្យជួរមុខ ចូលក្នុងមណ្ឌលចត្តាឡីស័ក ដោយលោកបានប្រឌិតព័ត៌មាន និងបានថតរូបបង្ហោះក្នុងបណ្ដាញ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាល។ អ្នកនាំពាក្យ បញ្ជាក់ថា៖«ដោយហេតុមន្រ្តីរូបនេះ ប្រព្រឹត្តកំហុសជាច្រើនដង ទើបរដ្ឋបាលខេត្តបញ្ចប់តំណែងរបស់លោក»។    សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពី លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទេ ដោយហៅទូរស័ព្ទចូល តែមិនលើក៕       
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយដកលោក ខឹម មុនីកុសល មន្រ្តី នៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល ពីក្របខណ្ឌ ក្រោមមូលហេតុប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។ អ្នកនាំពាក្យរដ្ឋបាលខេត្តបានពន្យល់បន្ថែមពីករណីនេះ។
  លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ក្មេងជាងគេនៃរដ្ឋសភាកម្ពុជាបានដឹកនាំកិច្ចប្រជុំទ្វេភាគី ជាមួយសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលដឹកនាំដោយលោកស្រី វ័ង ហុងយៀន (Wang Hongyan) ដែលសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។   យោងតាមទំព័រហ្វេសប៊ុករបស់គណៈកម្មកាទី៧នៃរដ្ឋសភាដែលោក ហ៊ុន ម៉ានី ជាប្រធាន កិច្ចប្រជុំទ្វេភាគីនោះនឹងអនុញ្ញាតឱ្យសមាជិក សភាវ័យក្មេងនៃប្រទេសទាំងពីរមានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងការពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ជាដើម។   «កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា ចំណងមិត្តភាពដែកថែប និងបានបង្កើត ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។»។   ក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao)។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។      
សមាជិករដ្ឋសភាវ័យក្មេងរបស់ប្រទេសកម្ពុជា និងចិនបានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធអនឡាញនាថ្ងៃទី២៤ខែឧសភា ដើម្បីពង្រឹងចំណងមិត្តភាពរវាងស្ថាប័ននីតិបញ្ញតិ និងប្រទេសទាំងពីរ។
  តាមប្រកាសព័ត៌មានដដែល កិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងផ្ដោតសំខាន់លើបញ្ហាប្រឈមរបស់អាស៊ាន ដើម្បីលើកម្ពស់សន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ សម្ដេច ទៀ បាញ់ ក៏នឹងថ្លែងសុន្ទរកថាគន្លឹះមួយចំនួន ក្នុងកិច្ចប្រជុំនេះផងដែរ។ នេះបើតាមប្រកាសព័ត៌មានដដែល៕  
សម្ដេច ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូយោធាកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រី្តការពារជាតិអាស៊ានលើកទី១៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១០ ដល់ថ្ងៃទី១២ កក្កដា នាទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិចុះថ្ងៃទី៦កក្កដា។
  "If they have the spirit [as youth], work very energitically and take care of themselves very well, they are youth," Sothea says.     Stay tuned for our full discussion on the topic: Youth and Employment   To get more updates, you can subscribe to You Tube channel: https://goo.gl/D6xQBv or like our Facebook page:The Reflection
The definitions of youth might vary. The United Nations defines "youth" as peoples from 15 to 24 years of age. But Mr. Sothea Som, associate training director of AIA Cambodia believes that youth should not have the age limit, adding that it needs the spirit as youth in order to be called youth.
បុរសហុងគ្រីនេះ មានអាសយដ្ឋាននៅសង្កាត់ស្វាយអង្គុំ ក្រុងសៀមរាប។ គាត់ ធ្វើដំណើរមកពីកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា។  គិតត្រឹមថ្ងៃទី១០ ខែតុលានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៨៣នាក់ ដោយ២៧៨នាក់ បានជាសះស្បើយវិញ ខណៈ ៥នាក់ទៀត កំពុងសម្រាកព្យាបាល។ អ្នកទាំង៥នាក់នោះ គឺបុរសជនជាតិបារាំង ស្ត្រីជនជាតិឥណ្ឌា បុរសជនជាតិឥណ្ឌូណេស៊ី បុរសជនជាតិខ្មែរ និង ស្រ្តីជនជាតិបារាំង៕
ក្រសួងសុខាភិបាល បានប្រកាស នៅថ្ងៃទី១១ ខែតុលានេះថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ គឺបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយ។
  ១. ស្អំកម្ដៅ   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹក ១ចានគោម។ បន្ទាប់មកប្រើប្រាស់កន្សែង ឬក្រណាត់ស្អាតមួយជ្រលក់ចូល និងពូតទឹកចេញបន្តិចសិន សឹមដាក់ស្អំលើច្រមុះ ព្រមទាំងថ្ងាស់។ រងចាំសម្រាប់រយៈពេលពី ១ ទៅ ២នាទី សឹមយកចេញ និងអនុវត្តសារឡើងវិញពី ៣ ទៅ ៤ដង។   ២. ទឹកខ្មេះផ្លែប៉ោម   អ្វីដែលអ្នកត្រូវធ្វើ គឹគ្រាន់តែទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃ។   ៣. ទទួលទានទឹកអោយបានច្រើន   ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជួយពង្រាវស្លេស ឬសំបោរដែលជួយអោយអ្នកដកដង្ហើមបានស្រួល។ ដូច្នេះចូរដទទួលទានទឹកអោយបានច្រើនកែវក្នុងមួយថ្ងៃ អ្នកក៏អាចទទួលទានទឹកតែ ឬទឹកផ្លែឈើស្រស់ៗផងដែរ។   ៤. តែជីអង្កាម   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ស្លឹកជីអង្កាមពី ៨ ទៅ ១០ស្លឹកក្នុងទឹកមួយពែង រួចដាំឱ្យពុះដោយរម្ងាស់សម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមត្រងកាកជីចេញ។ ទទួលទានតែជីអង្កាមនេះឱ្យទាន់ក្ដៅឧណ្ហៗពី ១ ទៅ ២ដងជាប្រចាំ។   ៥. ខ្ទឹមស   អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដំខ្ទឹមសពី ៣ ទៅ ៥កំពឹសសិន បន្ទាប់មកសឹមបន្ថែមចូលក្នុងទឹកមួយចានគោម និងដាក់ដាំឱ្យពុះ។ រម្ងាស់សម្រាប់រយៈពេល ៥នាទី សឹមយកចេញពីចង្ក្រាន និងចាក់ចូលក្នុងចានគោមវិញ។ ប្រើប្រាស់កន្សែង ឬក្រណាត់គ្របពីលើក្បាលដើម្បីឆ្ពុងស្រូបយកចំហាយទឹកខ្ទឹមស។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។   ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយអាចបណ្ដាលអោយមានអាការៈតឹងច្រមុះពិបាកដកដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈតឹងច្រមុះឆាប់រហ័ស ៖
  ក្នុងការថ្លែងជាសាធារណៈលើកដំបូង ចាប់តាំងលោកបៃឌិនត្រូវបានប្រកាសខ្ទរខ្ទារកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថាឈ្នះឆ្នោត លោក ដូណាល់ ត្រាំ បានដកថយមួយជំហាន ដោយហាក់ទទួលស្គាល់ថាលទ្ធភាពរដ្ឋបាលថ្មីចូលជំនួសលោក។ យ៉ាងណាមិញ លោក ពុំទាន់ប្រកាសព្រមចុះចាញ់ ហើយក៏មិនចុចឈ្មោះលោក បៃឌិន ចំៗផងដែរ។     «ជាគោលការណ៍ យើងនឹងមិនបិទប្រទេសចោលឡើយ។ រដ្ឋបាលនេះ នឹងមិនបិទប្រទេសឡើយ»។ លោក ត្រាំ និយាយបែបនេះ ពីសេតវិមានអាមេរិក មុននឹងបន្ថែមថា គ្មាននរណាទាន់ដឹងថារដ្ឋបាលអាណត្តិក្រោយ នឹងទៅយ៉ាងណាឡើយ ដូច្នេះហើយគឺមានតែពេលវេលាដែលអាចបញ្ជាក់បាន។    គិតចាប់ពីយប់បោះឆ្នោតថ្ងៃទី ៣ វិច្ឆិកាមក លោក ដូណាល់ ត្រាំ បានបន្តចោទប្រកាន់គ្មានភស្តុតាងថាការបោះឆ្នោតអាមេរិកមានការកេងបន្លំ។ ដោយមិនព្រមចុះចាញ់ ទោះលទ្ធផលបញ្ជាក់ច្បាស់ក្តី លោក ត្រាំ បន្តប្ដឹងតតាំងប្រឆាំងលទ្ធផលឆ្នោត និងប្ដឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋប្រទាញប្រទង់ខ្លះដែលលោកចាញ់លោកបៃឌិនផងដែរ។    ម្យ៉ាងវិញទៀត លោក បៃឌិន កាន់តែនាំមុខឆ្ងាយលើលោកត្រាំ ជាមួយសំឡេងប្រតិភូ ៣០៦ ក្រោយលោកឈ្នះរដ្ឋ Georgia នៅថ្ងៃយប់ថ្ងៃសុក្រ ១៣ ខែវិច្ឆិកា ។ នេះបើលទ្ធផលដែលចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ ដូចជា CNN និង ABC។ ចំណែកលោក ត្រាំ យកបានរដ្ឋ North Carolina ដែលធ្វើឲ្យសំឡេងប្រតិភូលោកឡើងដល់ ២៣២ ។    ជោគជ័យលោកបៃឌិនក្នុងរដ្ឋ Georgia ធ្វើឲ្យលោកក្លាយជាបេក្ខជនប្រធានាធិបតីមកបក្សប្រជាធិបតេយ្យទីមួយ ដែលឈ្នះរដ្ឋនេះ ចាប់តាំងពីឆ្នាំ១៩៩២មក។ ជាប្រពៃណី រដ្ឋនេះ តែងបោះឲ្យបក្សសាធារណរដ្ឋ។    ការប្រកាសជ័យជម្នះលោកបៃឌិនក្នុងរដ្ឋ Georgia ពីសំណាក់ទូរទស្សន៍ CNN និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សេងទៀត ធ្វើឡើងខណៈការរាប់សន្លឹកឆ្នោតដោយផ្ទាល់ដៃឡើងវិញក្នុងរដ្ឋនេះ រំពឹងនឹងចប់នាសប្ដាហ៍ក្រោយ។ ក៏ប៉ុន្តែក្រុមឃោសនាលោកបៃឌិន អះអាងថា វាមិនផ្លាស់ប្ដូរលទ្ធផលនេះឡើយ។    បើគ្មានអ្វីប្រែប្រួល ការស្បថចូលកាន់តំណែងលោកបៃឌិន នឹងរៀបចំឡើងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ខណៈដំណើរការផ្ទេរអំណាចចាប់ផ្ដើមបន្តើរ ទោះជាមានឬគ្មានការសហការពីលោកប្រធានាធិបតីក៏ដោយក្តី៕ 
ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី ១៣ ខែវិច្ឆិកា បន្តអះអាងថា លោកនឹងមិនដាក់បិទសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ-១៩ឡើយ តែថា ពេលវេលានឹងបញ្ជាក់ប្រសិនបើរដ្ឋបាលផ្សេងទៀតចូលកាប់អំណាចនាខែមករាខាងមុខ ហើយសម្រេចធ្វើបែបនេះនោះ។ សម្តីរបស់លោកត្រាំនេះ ហាក់ដូចជាបន្ទន់ជំហរទទួលស្គាល់ថា ប្រធានាធិបតីទើបជាប់ឆ្នោត ចូ បៃដិន អាចកាន់តំណែងបន្តពីលោក។
  «ធារ៉ា ជានិមិត្តរូបកំពូលតារាកម្ពុជាបច្ចុប្បន្ន តែការហ្វឹកហាត់របស់ខ្ញុំខ្លាំង ខ្ញុំនឹងមិនផ្តល់ឱកាសឱ្យគាត់ទេ ចាំតែសន្លប់ទៅ»។ កីឡាករ Thiago Teixeira ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកហ្វេសប៊ុកដូច្នេះ។ មិនត្រឹមតែប៉ុណ្ណឹងអ្នកប្រដាល់រហស្សនាម កណ្តាប់ដៃថ្មមកពីប្រេស៊ីល បានប្រាប់ទៅកាន់ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ថា ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់។   កីឡាករ Thiago Teixeira ហ្វឹកហាត់នៅក្លិបប្រដាល់ Super 8 Muay Thai នាប្រទេសថៃ ជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WMC ៣សម័យ និងស្ថាប័ន WMF ១សម័យកាលផងដែរ។ Thiago មានប្រវត្តិប្រកួត ១០៧លើក ឈ្នះ៨៤ ចាញ់២០ និងស្មើ៣ ធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៦លើកផងដែរ ក្នុងនោះប្រកួតចុងក្រោយឈ្នះកីឡាករអាល្លឺម៉ង់ Pascal Schroth ដោយពិន្ទុ។ សម្រាប់Thiago កណ្តាប់ដៃជាគុនវុធសម្លាប់ស្នៀតគូប្រកួតរបស់គេនៅលើសង្វៀន។   ចំណែកកីឡាករ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់ស្តេចថៃ King Of Muay Thai ក្រោយឈ្នះកីឡាករ សៃយុគ ភុមផាន់មឿង កាលពីឆ្នាំ២០២២ នៅសង្វៀន Thai Fight ប្រទេសថៃ។ ប្រវត្តិប្រកួតនៅលើសង្វៀន ១១០លើក ឈ្នះ៨៥លើក ចាញ់១០លើក និងស្មើ១៥លើក ប្រកួតចុងក្រោយស្មើកីឡាករថៃ សាមី បេនឆាមេក។   គួបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC  រវាងកីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា និងកីឡាករប្រេស៊ីលកណ្តាប់ដៃថ្ម Thiago Teixeira លើប្រភេទទម្ងន់ ៧៧គីឡូក្រាម នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នាសង្វៀនប្រដាល់ Town៕  
Thiago Teixeira កីឡាករប្រដាល់ជនជាតិប្រេស៊ីល សន្យាថានឹងផ្តួលកីឡាករគុនខ្មែរ ធឿន ធារ៉ា ឱ្យសន្លប់នៅលើសង្វៀនប្រដាល់ Town ខេត្តស្វាយរៀង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ IPCC នៅទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
កីឡាករកម្ពុជា៖ អ៊ុំ សេរីរ័ត្ន (អ្នកចាំទី) រស់ សំអឿន, សរ ពិសិដ្ឋ, សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, ហូយ ផល្លីន, ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា, ច្រឹង ពលរដ្ឋ, សឿត បារាំង, ប៊ិន ធារី (ប្រធានក្រុម)។ កីឡាករបម្រុង៖ កែវ សុខសិលា, ពុំ តុលា, សំអឿន ពិដោរ, ណុប តុលា, ឆុំ ពិសា, ឆេង ម៉េង, អោម ឧត្តម, កែវ សុខផេង, អុល រ៉ាវី, ទិត្យ ឌីណា, សុះ ស៊ូហាណា, សួង វិរៈ៕
សម្រាប់ជំនួបបើកឆាកពូល C នៃវគ្គជម្រុះ AFC Asian Cup នៅលើទឹកដីហ្ស៊កដានីនាម៉ោង១១រាត្រីនេះ គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino បានរក្សាជម្រើស១១នាក់ដំបូងរបស់ខ្លួន ដូចក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយឥណ្ឌា ដោយប្រើទម្រង់ ៤-៣-៣ ។
សិស្សក្រីក្រមួយចំនួន មិនមានលទ្ធភាពរៀនដល់ថ្នាក់មហាវិទ្យាល័យ។ លក្ខខណ្ឌការងាររបស់សហគ្រាសខ្លះ មិនអំណោយផលសម្រាប់ស្ត្រីដែលនឹងត្រូវសម្រាលកូនជាដើម។ ស្ត្រីខ្លះបោះបង់ការងារ ឬអាជីវកម្មលក់ដូរតូចៗ ព្រោះរដ្ឋគ្មានកន្លែងសម្រាប់មើលទារកគ្រប់ទីកន្លែង។ កង្វះកិច្ចគាំពារសង្គម ពិសេសសម្រាប់អ្នកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពេលខ្លះពួកគាត់ត្រូវធ្លាក់ក្នុងភាពក្រីក្រវិញ។ អ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា ជំរុញឲ្យអ្នកពាក់ព័ន្ធត្រូវគិតគូរយ៉ាងណាឲ្យស្ត្រីកាន់តែបោះជំហានបានប្រសើរជាងនេះ។ ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា ដូចតទៅនេះ៖ «ប្រព័ន្ធសេដ្ឋកិច្ច និងលក្ខខណ្ឌការងារត្រូវតែពង្រីកវិសាលភាព ដើម្បីបង្កភាពងាយស្រួលដល់ស្ត្រី»។ នេះជាប្រសាសន៍អ្នកស្រី លឹម សូលីន ។ នាយិកាអង្គការ Oxfam ប្រចាំកម្ពុជារូបនេះ ជំរុញឲ្យរដ្ឋាភិបាលជំរុញកូតាស្ត្រីក្នុងគ្រប់វិស័យ ពិសេសចំនួនស្ត្រីក្នុងស្ថាប័នដែលមានសិទ្ធិធ្វើសេចក្ដីសម្រេចផ្សេងៗ ព្រោះថាស្ត្រីនឹងចូលរួមឲ្យការសម្រេចទាំងឡាយ មានភាពគ្រប់ជ្រុងជ្រោយ។ អ្នកស្រី លឹម សូលីន សង្កត់ធ្ងន់ដូច្នេះថា៖«យើងឃើញវិស័យមួយចំនួននិយាយពីបញ្ជ្រាបយេនឌ័រ តែពុំមានទម្លាក់ថវិកា និងកំណត់កូតាច្បាស់លាស។ យើងធ្វើជាក់លាក់ទើបជោគជ័យ មិនមែននិយាយបញ្ជ្រាបយេនឌ័រតែម៉ាត់ទេ បើអ៊ីចឹង ៥០ឆ្នាំទៀតក៏នៅតែនិយាយរឿងនេះដែរ»៕
ភ្នំពេញ៖ សព្វថ្ងៃនេះ ស្ត្រីចូលប្រឡូក ឬចាប់ឱកាសក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយកាន់តែច្រើន តែនៅមានគម្លាតនឹងបុរស។ មានកត្តាមួយចំនួន ដែលធ្វើឲ្យស្ត្រីមិនទាន់ចេញទៅក្នុងសង្គមខាងក្រៅពេញទំហឹង ដូចជាការសម្រេចចិត្តទុកកូនស្រីនៅផ្ទះ ឬឲ្យឈប់រៀនជួយរកចំណូលរបស់អាណាព្យាបាលមួយចំនួនជាដើម។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១២ ខែធ្នូថា គ្រឿងញៀន ដែលត្រូវរឹបអូសបានក្នុងប្រតិបត្តិការនេះ មានទម្ងន់ជិត៩០០គីឡូក្រាម (៨៨៤គីឡូក្រាម)។ យ៉ាងណា លោក ពុំទាន់អាចបញ្ជាក់បានឡើយថា មានជនសង្ស័យប៉ុន្មាននាក់ ដែលត្រូវសមត្ថកិច្ចចាប់បាន និងមានជនសង្ស័យប៉ុន្មានទៀត ដែលកំពុងស្ថិតក្នុងការតាមចាប់ខ្លួន។    លោក គ្រាន់តែផ្តល់ព័ត៌មានជាបឋមថា ជនសង្ស័យដែលចាប់បាន កំពុងស្ថិតក្នុងការសួរចម្លើយ ខណៈកម្លាំងសមត្ថកិច្ច កំពុងកំណត់មុខសញ្ញាតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត។ លោក មានប្រសាសន៍ដូច្នេះថា៖«យើង កំពុងបន្តនីតិវិធី និងកំពុងប្រមូលព័ត៌មាន»។    អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង អះអាងថា ជនល្មើស បម្រុងនឹងដឹកគ្រឿងញៀនទាំងនោះចេញពីកម្ពុជា ទៅកាន់ប្រទេសទី៣ ហើយត្រូវកងកម្លាំងសមត្ថកិច្ចចាប់បាន។ គ្រឿងញៀនទាំងនោះ ត្រូវសមបត្ថកិច្ចចាប់បាន នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។    ជាការកត់ស្គាល់ សមត្ថកិច្ច ឧស្សាហ៍រកឃើញករណីគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ។ ជាក់ស្តែង កាលពីអំឡុងខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានជនល្មើសជាជនជាតិចិន៥នាក់ និងរឹបអូសបានគ្រឿងញៀនជិត៩០០គីឡូក្រាម នៅខេត្តព្រះសីហនុ៕   
កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវរកឃើញសម្បុកគ្រឿងញៀនដ៏ធំ១បន្ថែមទៀត ក្នុងខេត្តព្រះសីហនុ និងឈានដល់ការចុះបង្ក្រាបបានជោគជ័យ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
  បើតាមការជូនដំណឹងដដែល ម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រីដែលមានត្រីធំៗត្រូវលក់ឲ្យហើយ។ ឯអ្នក ដែលមានត្រីតូចៗត្រូវទាក់ទងទៅកាន់រដ្ឋបាលខណ្ឌ ដើម្បីរកដំណោះស្រាយ។ ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលខណ្ឌមិនទទួលខុសត្រូវចំពោះការខូចខាតនោះទេ។ រដ្ឋបាលខណ្ឌព្រែកព្នៅបញ្ជាក់ដូច្នេះ៕  
ភ្នំពេញ៖ អាជ្ញាធរ នឹងស្តារបឹងសំរោង ដែលជាអាងស្ដុកទឹក និងជាប្រព័ន្ធរំដោះទឹកជន់លិចនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនឡើងវិញ បន្ទាប់ពីវាបានរួមតូច ដោយសារទន្ទ្រានកាន់កាប់ និងការសាងសង់ទំនប់លើផ្ទៃបឹង។ បឹងសំរោងមានទំហំ៣៣៦ហិកតា ស្ថិតនៅឃុំសំរោង ស្រុកពញាឮ ខេត្តកណ្ដាល។ ដើម្បីងាយស្រួលដល់ការស្ដារបឹងសំរោងនេះឡើងវិញ រដ្ឋបាលខណ្ឌព្រែកព្នៅនៅថ្ងៃទី១៤ ខែ មករា បានចេញការជូនដំណឹងមួយ ដោយតម្រូវឲ្យម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រី រុះរើចេញក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង។
This white paper policy initiative aims to increase annual Chinese tourists visiting the Kingdom by outlining the initial steps to be taken by the Ministry of Tourism to facilitate Chinese tourism, including; encouraging the use of the Yuan currency, tailoring food and accommodation choices and providing Chinese signage and documents for visa processing Cambodia Tourism Minister, Thong Khon, stressed the countrys aim is  to attract two million Chinese tourists entering the Kingdom annually by 2020. Cambodia welcomed 3.5 million foreign tourists in the first eight months of 2017, up 11.8 percent from the previous year, of which 742,586 were Chinese tourists. According to the Minister this represents a 44 percent increase of Chinese tourists, which is great  news for the Kingdoms economy-  especially for the real estate sector, which is buoyed by the continual influx of Chinese investment. Ms. Somnang Cheam, Director of Lucky Property Service, commented on the effect of Chinese tourism on the real estate sector: When more Chinese tourists arrive in Cambodia, the real estate market will be more robust, with land prices tending to rise in accordance with the demand for more residential developments; such as condos, hotels and guesthouses to meet the demand of rising Chinese tourists. Ms Somnang further believes this will also have a positive effect on Cambodias economy in the form of more job creation for Cambodian workers in the construction sector. Ms Somnang continues: However, landlords with properties for rent and sale should be cautious with price setting. When there is more demand- especially from Chinese tourists who are looking for rooms for rent, landlords should not intentionally increase the price too high, which is affordable for the Chinese- but unaffordable for westerners or locals Echoing Ms. Somnangs view, Mr. Hay Ravy, Marketing and Sales Manager of Daily Realty Group, stated, More Chinese tourists will lead to demand for more land  to build hotels, resorts and guest houses - which means that land price surrounding key tourism hot spots will rise. Mr Hay believes employment opportunities will extend beyond  workers in the construction sector and will create more job opportunities in the hospitality industry - in particular a demand for skilled Chinese speakers in hotels and resorts.Rising Chinese tourists will also contribute to the nations revenue in the tourism sector Mr Hay said Mr. Hay believes that the main reason Chinese tourists flock to Cambodia is due to the positive relationship between the two nations in many fields such as diplomacy, trade and investment. Over the last five years, China has invested heavily in Cambodias real estate sector- particularly in Sihanoukville. China is dominating the real estate sector in the province, demonstrated by many major developments such as Blue Bay Condominium  and The SeaGate Suite which are underway. Another crucial reason attracting Chinese tourists is the low cost of living in Cambodia. Compared to other nations such as South Korea, China and Japan, the prices of food, accommodation and transportation in these countries are five to six times higher than that in Cambodia He further believes the world famous heritage sites of Angkor Wat, Preah Vihear and Sambor Prei Kuk temple as well as numerous natural attractions also help to lure the Chinese to visit the Kingdom. Mr. Jin Zhen, Sale Manager of EastLand Hotel and Apartments said: Cambodia is a fast growing economy with good political stability. Political stability continues to attract both western and Chinese tourists to visit Cambodia. Commenting on his own developments Mr Zhen stated EastLand has limited vacancy at the moment, because we continue to provide excellent service to our customers. However growing Chinese tourists in the Kingdom has and will continue to further strengthen our belief that we are making the right investments in the countrys hospitality industry. Tourism is one of the four pillars supporting the Cambodian economy. In 2016 the Kingdom received over five million foreign tourists including 830,000 Chinese and accumulating gross revenue of $3.4 billion, according to the Ministry of Tourism. This year, it is anticipated that Chinese tourists entering Cambodia will hit the one million mark.. Further to this, three more Chinese airlines have commenced plans to enter Cambodias aviation market in the near future, in response to increasing demands of Chinese traveling for the purpose of conducting business, and tourists travelling to Cambodia. Mr Eric Delobel, CEO of Cambodia Airports showed his enthusiasm regarding the new airlines: Cambodia will welcome three more airlines which will lead to an increasing number of routes connecting both nations. The new proposed routes are Sihanoukville - Guangzhou, Sihanoukville - Kunming, Phnom Penh - Sanming and Phnom Penh- Shenzhen. Mr Delobel also commented that as it stands Chinese tourists account for approximately one third of all  inbound international air traffic throughout the Kingdoms airports. With the Government already implementing critical steps of the China Ready for Tourism policy and enthusiasm across the board from developers and major players in the hospitality industry, it is likely that the goal of two million tourists per annum by 2020, is one that is both achievable and will have significant positive effects on the Kingdoms economic and real estate development as a whole. (Source: https://www.realestate.com.kh/)
Cambodias real estate sector growth is set to be pushed further through active efforts by the Government to increase the number of Chinese tourists entering the Kingdom. The second national forum on the "China Ready for Cambodia Tourism policy initiative took place on the 31st October 2017.
  រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងស្រ្តីដែលមានវិជ្ជមានកូវីដ-១៩ ចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងទាក់ទងទៅលេខទូរសព្ទ ០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ នៅក្នុងករណីមានការប្រែប្រួលសុខភាព ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។   គួររំឭកថា មុនរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៩មេសា ស្ត្រីរូបនេះ បានធ្វើដំណើរពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ និងបានធ្វើដំណើរទៅដល់ខេត្តសៀមរាបនៅថ្ងៃទី ៤មេសា តាមរយៈរថយន្តឈ្នួល។ ភ្លាមក្រោយដឹងលទ្ធផលតេស្តរបស់គាត់ អាជ្ញាធរ ក៏បានសម្រេចបិទផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល មួយកន្លែង ដែលពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះដែរ។    សូមជម្រាបផងដែរថា រដ្ឋបាលខេត្តសៀមរាប ក៏បានប្រកាសឱ្យបិទការជួបជុំ និងការចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីម៉ោង ៨យប់ ដល់ ៥ភ្លឺ រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១០ មេសា ដល់២៣មេសា។  គួរបញ្ជាក់ផងដែរ គិតមកដល់ពេលនេះកម្ពុជា មានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការធ្វើដំណើរចេញ-ចូល បណ្ដោះអាសន្ន ក្នុងភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១មេសានេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ការបិទចេញ-ចូលភូមិទាំង២នេះ គឺធ្វើឡើងបន្ទាប់ពីមានពលរដ្ឋម្នាក់ ដែលរស់នៅក្នុងភូមិគោកតាចាន់ មានវិជ្ជមានកូវីដ-១៩។
សម្ដេច ហ៊ុន សែន បានប្រកាសជាផ្លូវការថា ក្រសួងសុខាភិបាល បានព្រមទទួលស្គាល់សញ្ញាបត្រនិស្សិតពេទ្យ បញ្ចប់ការសិក្សានៅប្រទេសវៀតណាម។ ដូច្នេះក្រោយបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិត និស្សិតទាំងនោះ នឹងក្លាយជាវេជ្ជបណ្ឌិតពេញលេញ។ ការប្រកាសនេះ ធ្វើឡើងក្រោយពីមានការតវ៉ា និងការអំពាវនាវឲ្យសម្តេចនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍លើករណីក្រសួងសុខាភិបាល មិនទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិត ដែលបញ្ចប់ការសិក្សាពីប្រទេសវៀតណាម ដោយសារតែរយៈពេលនៃការសិក្សា ខ្លីជាងនៅប្រទេសកម្ពុជា។ ការធ្វើអន្តរាគមន៍ឲ្យមានការទទួលស្គាល់នេះ ត្រូវបានសម្ដេច អះអាងថា វិស័យសុខាភិបាលនៅវៀតណាម ដើរលឿនជាងនៅកម្ពុជា ហើយសាស្ត្រាចារ្យដែលបង្រៀនវេជ្ជបណ្ឌិតនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនក៏បានបញ្ចប់ការសិក្សានៅប្រទេសវៀតណាមដូចគ្នា។ សម្ដេចបានសង្កត់ធ្ងន់ថា៖«ការមិនទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិតពីប្រទេសវៀតណាម ហាក់ដូចជាមើលងាយទៅកាន់ប្រទេសរបស់គេ»។ ទន្ទឹមនឹងកាធ្វើអន្តរគមន៍ឲ្យមានការទទួលស្គាល់ឡើងវិញ សញ្ញាបត្រវេជ្ជបណ្ឌិតពីប្រទេសវៀតណាម សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឲ្យនិស្សិតទាំងអស់ ខិតខំសិក្សារៀនសូត្រ នូវចំណេះជំនាញឲ្យបានច្បាស់លាស់ ដើម្បីមកអភិវឌ្ឃវិស័យសុខាភិបាលនៅកម្ពុជា។ ជាការកត់សម្គាល់ នៅក្នុងលិខិតរបស់ក្រសួងសុខភិបាល ផ្ញើជូនទៅក្រសួងអប់រំ អំពីការមិនទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិត ពីសាកលវិទ្យាល័យប្រទេសវៀតណាម គឺដោយសារតែការសិក្សានៅទីនោះ មានរយៈពេលតែ០៦ឆ្នាំប៉ុណ្ណោះ ខណៈដែលថ្នាក់វេជ្ជបណ្ឌិតនៅកម្ពុជា តម្រូវឲ្យសិក្សារយៈពេល៨ឆ្នាំ៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសថា និស្សិតពេទ្យដែលបញ្ចប់ការសិក្សា នៅប្រទេសវៀតណាម ត្រូវបានទទួលស្គាល់ជាវេជ្ជបណ្ឌិត ទោះបីជាការសិក្សានៅទីនោះមានរយៈពេលតិចជាងនៅកម្ពុជាក្ដី។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» កែលំអថ្មី នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
  កាលពីដើមឡើយ«ស្បែកជើង»គឺធ្វើដោយស្បែកគោ ដែលសម្លាប់យកស្បែកសត្វធ្វើជាស្បែកជើង សម្រាប់ពាក់ឲ្យស្រួលជើងដើរ ដែលមានប្រភេទជាស្បែកជើងផ្ទាត់ ឬស្បែកជើងសង្រែក។ បច្ចុប្បន្នស្បែកជើងត្រូវបានគេច្នៃពីវត្ថុធាតុដើមផ្សេងៗទៀតផងដែរ។    វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ទៀតថា «ទ្រនាប់ជើង» គឺសំដៅលើ ប្រដាប់ក្រៅពីស្បែក សម្រាប់ពាក់ដូចស្បែកជើង។ ចំណែក«បាទុក» សំដៅលើទ្រនាប់ជើង ដែលធ្វើដោយឈើ ឬស្មៅ ឬអ្វីផ្សេងទៀត ដោយមិនធ្វើពីស្បែកឡើយ៕  
«ស្បែកជើង» ឬ«ទ្រនាប់ជើង» ជាពាក្យដែលពលរដ្ឋខ្មែរតែងតែតាមចំណាំហៅខុសៗគ្នា ដោយអ្នកខ្លះហៅថា «ស្បែកជើង» ទៅហើយអ្នកខ្លះទៀត ហៅថា «ទ្រនាប់ជើង»។ ប៉ុន្តែមិនសូវមានអ្នកណាហៅថា«បាទុក»តាមសំស្រ្កឹតបាលីនោះទេ។ ពាក្យ«បាទុក» កម្រមានអ្នកប្រើណាស់ទាំងនៅក្នុងសំណេរ និងក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃ។
អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរនឹងចុះដកហូតសម្ភាររបស់ពលរដ្ឋណា ដែលលក់ដូរនៅទីសាធារណៈ យកមករក្សាទុកពី ១ ទៅ២សប្ដាហ៍ ទើបប្រគល់ឱ្យវិញ។ ប៉ុន្តែបើពលរដ្ឋនៅមិនរាងចាល ដោយបន្តលក់ទៀតនោះ អាជ្ញាធរនឹងរឹបអូសយក ហើយមិនប្រគល់ឲ្យវិញឡើយ។ បើតាមលោក អ៊ី សុខឡេង អាជ្ញាធរនឹងអនុវត្តវិធានការរឹបអូសនេះ ចាប់ពីថ្ងៃទី២២ មិថុនាទៅ ។    លោក អ៊ី សុខឡេង ថ្លែងដូច្នេះថា៖ «ដីចិញ្ចើមផ្លូវមិនអនុញ្ញាតឲ្យមានការលក់ដូរទេ កាលណាបើលក់អ៊ីចឹងទៅ គឺគាត់ស្នាក់ហ្នឹង ហើយបើគាត់ស្នាក់នៅមួយគ្រួសារហើយ អាទិត្យក្រោយគាត់នឹងស្នាក់នៅ៥គ្រួសារទៀត មួយ(អាទិត្យ)ក្រោយទៀត(មាន)២០គ្រួសារ នៅអនាធិបតេយ្យក្រុងយើង វានឹងបាត់បង់សោភណ្ឌភាព។ ហើយថ្ងៃក្រោយគេត្រូវពង្រីកផ្លូវ ឬចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងវាធ្វើអត់កើត វានឹងប៉ះពាល់ដល់ពួកគាត់»។   បើតាមលោក សុខឡេង ការដាក់លក់ទំនិញចល័ត តាមរយៈយានជំនិះ វាបង្កឱ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងព្រះសីហនុ។ ការលក់ដូរចល័តនេះ គឺលោក សុខឡេង ចង់សំដៅទៅលើរបរតូចតាច ដូចជា លក់មី និងលត់ឆា, បបរ ,នំបញ្ចុក ,កាហ្វេ និងភេសជ្ជៈ និងការលក់សម្លៀកបំពាក់តាមរទះដោយកៀបជាមួយម៉ូតូ ឬយានជំនិះផ្សេងៗជាដើម។   នៅពេលសួរថា តើអាជ្ញាធរអាចមានដំណោះស្រាយ ដោយរៀបចំទីតាំងណាមួយសម្រាប់ឱ្យអ្នកប្រកបរបរអាជីវកម្មទាំងនោះលក់ដូរទេ? អភិបាលក្រុងព្រះសីហនុ បានឆ្លើយតបក្នុងន័យនេះថា អាជ្ញាធរគ្មានគម្រោងរៀបចំទីតាំងណាឱ្យពួកគេលក់ដូរទេ។   «ខ្ញុំមិនមែនឱ្យពួកគាត់ឈប់លក់ឯណា របរគាត់លក់អី គឺលក់ទៅ។ ខ្ញុំមិនមែនបិទសិទ្ធិមិនឲ្យគាត់លក់ណា ឬបញ្ឈប់គាត់ឯណា គាត់ចង់អីលក់ទៅ លក់ដូចពីមុនលក់ទៅ ប៉ុន្តែខ្ញុំអត់អនុញ្ញាតឲ្យពួកគាត់លក់លើដងផ្លូវ និងដីសាធារណៈ។ ហើយបើថា ឱ្យតែអ្នកប្រកបរបរអាជីវកម្មចល័ត តាមរទះចល័ត ទីតាំងចល័ត យើងត្រូវរកទីតាំងឱ្យគាត់ ចុះចាំបាច់គេបង្កើតផ្សារធ្វើអ្វី។ ហើយបើឱ្យតែអ្នកអត់(កន្លែង)អ៊ីចឹង យើងរកទីតាំងឱ្យ ចាំបាច់គេបង្កើតផ្សារ ទីតាំងជួល មានផ្ទះជួល មានដីជួលធ្វើអី»។ នេះជាការបញ្ជាក់របស់អភិបាលក្រុងព្រះសីហនុ។   ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មិនគាំទ្រចំពោះវិធានការរបស់អាជ្ញាធរខេត្តព្រះសីហនុឡើយ។ លោក វន់ ពៅ ចាត់ទុកវិធានការនេះ នឹងធ្វើឱ្យពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធកាន់តែលំបាក នៅក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ ។   លោក វន់ ពៅ ថ្លែងដូច្នេះថា៖ «ខ្ញុំមិនគាំទ្រចំណាត់របស់រដ្ឋបាលក្រុងព្រះសីហនុទាល់តែសោះ រឿងបញ្ហានេះ ខ្ញុំគិតថា យល់ល្អអាជ្ញាធរគួរតែរៀបចំទីតាំងកន្លែងសម្យរឲ្យពួកគាត់លក់ដូរ វាល្អជាង ងាយស្រួលជាង ហើយវាជាដំណោះស្រាយវិជ្ជមានមួយដែលធ្វើឲ្យគាត់លក់ដូរមានរបៀបរៀបរយទៅ...សង្ឈឹមថាអាជ្ញាធរខេត្តព្រះសីហនុនឹងពិចារណាឡើយវិញ ធ្វើអ៊ីចឹង(មិនអនុញ្ញាតឲ្យពលរដ្ឋយកទីសាធារណៈ)ដូចសម្លាប់គាត់(អ្នកលក់ដូរ)ទាំងរស់អ៊ីចឹង»។    អ្នកវិភាគនយោបាយ និងសង្គម លោក អ៊ូ វីរៈ យល់ឃើញថា អាជ្ញាធរត្រូវជួយផ្នែកណាមួយ ដល់អ្នកក្រីក្រដែលគ្មានទីតាំងលក់ដូរច្បាស់លាស់ នៅក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ ជាពិសេសការអនុវត្តវិធានការឱ្យស្មើភាពគ្នារវាងអ្នកមាន និងក្រ។   «អ្នកក្រលក់ដូរអត់បាន ថាធ្វើឲ្យខូចសណ្ដាប់ធ្នាប់ ស្ទះចរាចរណ៍ ដល់ពេលកូនអ្នកមានលុយបិទផ្លូវចតឡាន ឬសង់រោងការ បានវាធ្វើប៉ះអារម្មណ៍...ដូចឆ្នេរនៅកំពង់សោម ឆ្នេរសុខា គឺគ្រប់គ្រងដោយអ្នកមានលុយយកធ្វើសណ្ឋាគារបាន យើងអត់ការពារឲ្យបានត្រឹមត្រូវ ដល់ពេលអ្នកក្រទៅធ្វើអត់បាន វាអត់ត្រូវ។ ច្បាប់បញ្ជាក់ថាឆ្នេរជារបស់រដ្ឋ ដល់ពេលអ្នកមានទៅធ្វើអត់អី ដល់ពេលអ្នកក្រទៅធ្វើប៉ះពាល់សណ្ដាប់ធ្នាប់ ផលប្រយោជនជាតិ វាជាបញ្ហា គឺអនុវត្តគោលនយោបាយអត់ស្មើគ្នា ធ្វើឱ្យមនុស្សឈឺចិត្តច្រើន»។ នេះជាការបញ្ជាករបស់លោក អ៊ូ វីរៈ។   បើតាមលោក អ៊ូ វីរៈ អាជ្ញាធរគួរតែរៀបចំគោលការណ៍ឱ្យបានច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់នេះ។ ត្រង់ចំណុចនេះលោក អ៊ូ វីរៈ បានបញ្ជាក់ថា អាជ្ញាធរត្រូវកំណត់ពេលវេលាឱ្យពលរដ្ឋលក់ដូរ ចាប់ពីម៉ោង៦ ឬម៉ោង៧ល្ងាចឡើងទៅ ព្រោះពេលវេលានេះ វាមិនសូវធ្វើឱ្យស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រសើរជាងការហាមដាច់ណាត់ មិនឱ្យពួកគេលក់លើផ្លូវសាធារណៈ៕
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ ហាមពលរដ្ឋលក់ដូរនៅទីតាំងសាធារណៈ តាមចិញ្ចើមដងផ្លូវ និងឆ្នេរ ដើម្បីរក្សាសណ្ដាប់ធ្នាប់និងសោភណ្ឌភាពក្រុង។ មេសហជីពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មិនគាំទ្រចំណាត់ការនេះឡើយ ព្រោះវាផ្តល់ភាពអយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រ។
អ្នកជំនាញនិយាយថា មានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបាននៅផ្ទះដើម្បីជួយបំបាត់បញ្ហារមាស់ភ្នែក ឬក្រហមភ្នែកនេះបាន ដូចជា៖   សម្រាប់ការក្រហមភ្នែកដោយសារតែអាឡែហ្ស៊ី ចូរបងកើនការស្អំទឹកត្រជាក់នៅលើភ្នែក។ ចូរប្រាកដថា អ្នកបានប្រើកន្សែងត្រជាក់ពីរផ្សេងគ្នាសម្រាប់ភ្នែកនីមួយៗដើម្បីកុំឲ្យមានការ  រាលដាលការបង្ករោគ ចូរស្អំទឹកក្តៅឧណ្ហៗនៅលើភ្នែកបើសិនជាវាបង្កឡើងដោយវីរុស ឬបាក់តេរី ចូរប្រើទឹកបន្តក់ភ្នែក ចូរទៅជួបគ្រូពេទ្យបើសិនជាការអនុវត្តខាងលើមិនធ្វើឲ្យអាការៈធូរស្រាល៕   ត្រួតពិនិត្យដោយ www.health.com.kh
ការដែលភ្នែកទៅជាក្រហម គឺជាការបង្ករោគនៅភ្នែកមួយដែលមានអត្រានៃការឆ្លងខ្ពស់បំផុតមួយ ហើយភាគច្រើនកើតឡើងលើកូនក្មេង។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ទៀតថា ក្រោយជំនួបជាមួយសមាជិកសភាទាំងអស់ មហាក្សត្រម៉ាឡេស៊ី បានរកឃើញថា សមាជិកសភាដែលមានសំឡេងគាំទ្រច្រើនលើសលប់ គឺលោក Muhyiddin ។   «ដូច្នេះហើយ មហាក្សត្រ បានជ្រើសរើសលោក  Muhyiddin ជានាយករដ្ឋមន្ត្រី ដោយអនុលោមតាមមាត្រា ៤០(២)(a) និងមាត្រា ៤៣(២)(a) នៃរដ្ឋធម្មនុញសហព័ន្ធ»។ សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់បែបនេះ ដោយចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia។ ការតែងតាំងនាយករដ្ឋមន្ត្រីនេះ ពុំអាចពន្យារបានឡើយ សម្រាប់សុខមាលភាពប្រជាជននិងប្រជាជាតិម៉ាឡេស៊ី។ មហាក្សត្រម៉ាឡេស៊ី ទ្រង់ Abdullah មានបន្ទូលបែបនេះ ដោយបន្ថែមថា ទ្រង់ជឿជាក់ថា នេះគឺការសម្រេចចិត្តល្អបំផុតសម្រាប់គ្រប់គ្នា និងសង្ឃឹមថា ការណ៍នេះបញ្ចប់វិបត្តិនយោបាយនៅពេលនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅគេហដ្ឋានរបស់លោកក្រោយការប្រកាសនេះ លោក Muhyiddin និយាយថា លោក ចង់បង្ហាញអរគុណរបស់លោក ដែលទទួលបានការតែងតាំងឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី ជាមួយព្រះរាជអនុញ្ញាតពីមហាក្សត្រ។ លោក សង្ឃឹមថា ប្រជាជនម៉ាឡេស៊ីទាំងអស់ នឹងទទួលយកការសម្រេចចិត្តដែលបានប្រកាសថ្ងៃនេះ។ ការប្រកាសតែងតាំងដ៏ភ្ញាក់ផ្អើលនេះ កើតឡើងប៉ុន្មានម៉ោងក្រោយនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន មហាធៀ មហាមា់់ត់ អះអាងថា កាលពីព្រឹកមិញថា៖« «ឥឡូវនេះ ខ្ញុំជឿជាក់ថា ខ្ញុំមានចំនួនដែលត្រូវការដើម្បីប្រមូលការគាំទ្រលើសលប់ក្នុងសភា (Dewan Rakyat)។ ដូច្នេះហើយ ខ្ញុំត្រៀមខ្លួនដើម្បីឈរជាបេក្ខភាពអនាគតសម្រាប់តំណែងនាយករដ្ឋមន្ត្រី»។   មែនទែនទៅ លោក Muhyiddin ប្រធានបក្ស Bersatu របស់លោកមហាធៀ បានប៉ុនប៉ងចាប់ដៃជាមួយបក្ស UMNO របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ និងបក្ស PAS ដើម្បីទទួលការគាំទ្រគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលថ្មីមួយ។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោកក្នុងការពួតដៃជាមួយបក្ស UMNO នេះ រងការរិះគន់ពីលោក មហាធៀ ។    លោក Muhyiddin ក៏ធ្លាប់ជាសមាជិកសភាបក្ស UMNO និងអតីតរដ្ឋាភិបាលលោក ណាជីប ផងដែរ។ លោក បានក្លាយជាសមាជិកដ៏សំខាន់មួយរបស់បក្ស Bersatu ក្រោយចាកចេញពីបក្ស UMNO បន្ទាប់ពីការបរាជ័យរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុ IMDB ។   បើតាមសង្កេត ផ្ទៃក្នុងបក្ស Bersatu ខ្លួនឯង គឺបែកខ្ញែកជាពីរ ដោយម្ខាងគាំទ្រលោក មហាធៀ និងម្ខាងទៀតគាំទ្រលោក Muhyiddin ។ ក៏ប៉ុន្តែជាមួយការដឹកនាំរបស់លោក Muhyiddin នាពេលខាងមុខ និងសម្ព័ន្ធភាពជាមួយបក្ស UMNO និងបក្ស PAS ត្រូវបានធានានោះ រដ្ឋាភិបាលម៉ាឡេស៊ីមួយ ទំនងជាវិលត្រលប់ទៅកាន់យុគសម័យចាស់មួយ ដោយបក្សUMNO នឹងមានឥទ្ធិពលឡើងវិញ៕
លោក Muhyiddin Yassin ប្រធានបក្ស Bersatu របស់លោកមហាធៀ នៅថ្ងៃសៅរ៍ ទី ២៩ ខែកុម្ភៈ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី ដោយមហាក្សត្រស៊ុលតង់ Abdullah Ri'ayatuddin ។ នេះបើតាមការចុះផ្សាយទូរទស្សន៍សិង្ហបុរី Channel News Asia ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រាជវាំងម៉ាឡេស៊ី។ លោក Yassin នឹងចូលស្បថកាន់តំណែងនាថ្ងៃអាទិត្យ ទី០១ ខែមីនា នៅម៉ោង ១០៖៣០ព្រឹក។
លោក ប្រាប់ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតក្នុងព្រឹត្តិការណ៍ AFC U20 Woman's Asian Cup 2024 ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ បានបង្ហាញពីសក្ដានុពលរបស់ខ្លួនដោយការលេងជាក្រុម និងបច្ចេកទេសក្នុងការបណ្ដើរ បញ្ជូន និងស៊ុតបាល់បានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ការយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល១-០ កាលពីថ្ងៃទី១០ ខែមីនា នៅកីឡដ្ឋាន Smart RSN បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ ជាខ្លាំង ចំពោះការលេងដោយមានទំនុកចិត្ត។ ហើយ ជ័យជម្នះដំបូង លើក្រុមម៉ាឡេស៊ីនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍កាន់តែខ្លាំង ដល់សកម្មភាពបាល់ទាត់នារីរបស់កម្ពុជា។ ក្រុមបាល់ទាត់នារីអាយុក្រោម២០ឆ្នាំកម្ពុជា អប់អគ្រាប់បាល់ស៊ុតបញ្ចូលទីម៉ាឡេស៊ី  រូបពី FFC   គ្រូជម្រើសជាតិកម្ពុជារូបនេះ បានប្រាប់ដូច្នេះថា៖«សម្រាប់ U-20 យើង បាត់បង់ឱកាសហើយព្រោះគេយកតែមួយក្រុមឡើងទៅទេ។ បើទោះជាបាត់ឱកាសក៏ពិតមែន ប៉ុន្ដែផលវិជ្ជមានរបស់យើង គឺកីឡាការិនីទាំងអស់ទទួលបានបទពិសោធន៍ ក្នុងការប្រកួត។ កីឡាការិនីមួយចំនួន ជាកីឡាការិនីទើបជ្រើសរើសថ្មី ហើយមិនដែលបានជួបប្រទះប្រកួតអន្ដរជាតិ។ យើង ក៏បានសម្លឹងឃើញទិន្នផល សមត្ថភាពធនធានកីឡាការិនី U-20 ក្នុងការចូលរួមផងដែរ។ អ៊ីចឹង ធនធាន ដែលយើងបានសម្រឹតសម្រាំង យើងអាចនិយាយបានថា មួយចំនួនមានសក្ដានុពលល្អ ហើយមួយចំនួនទៀត នៅមានកម្រិតទាប ដែលយើង ត្រូវជួយពង្រឹងគាត់។»។   ជារឿងគួរឲ្យសោកស្ដាយ ក្រុមកម្ពុជា ធ្វើមិនបានល្អទេ ព្រោះការប្រកួតដំបូងរបស់ពួកគេ បានចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល២-០ កាលពីថ្ងៃទី៨ ខែមីនា នៅកីឡដ្ឋាន Smart RSN។ ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា កីឡាការិនីមួយចំនួន ធ្វើមិនបានល្អទេ ដោយពួកគេ ដូចជាមិនមានជំនឿ និងទំនុកចិត្តលើខ្លួនឯង។ នោះ មានន័យថាកីឡាការិនីមួយចំនួន មានសមត្ថភាពល្អ ប៉ុន្ដែពួកគេខ្វះបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ ដែលធ្វើឲ្យបាត់ជំនឿចិត្ត មិនអាចបញ្ចេញសក្ដានុពល និងបច្ចេកទេសរបស់ពួកគេបានល្អ។   ចំពោះចំណុចអវិជ្ជមាននេះ លោក ប្រាក់ វុទ្ធី បានប្រាប់ដូច្នេះថា៖«មានតែការហ្វឹកហាត់មួយមុខ មិនគ្រប់គ្រាន់ទេ ប៉ុន្ដែត្រូវ មានការប្រកួតច្រើនទាំងក្នុងស្រុក និងអន្ដរជាតិ។»។ គួរបញ្ជាក់ថា ក្នុងពូល G ក្រុមមីយ៉ាន់ម៉ា ឡើងទៅវគ្គបន្ទាប់ ដោយឈ្នះទាំង២ប្រកួត ដោយឈ្នះលើកម្ពុជា ២-០ និងលើ ម៉ាឡេស៊ី លទ្ធផល៣-១។ ចំណែកកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ និងឈ្នះ ម៉ាឡេស៊ី ១-០៕  
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម២០ឆ្នាំ យល់ឃើញថាកូនក្រុមលោកមានសក្ដានុពល ប៉ុន្ដែទាន់មិនមានទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងនៅពេលប្រកួត។ ក្រុមកម្ពុជា បានធ្លាក់ក្នុងវគ្គសន្សំពិន្ទុពូល G ពីព្រឹត្តិការណ៍ AFC U20 Womans Asian Cup 2024 ដោយមានត្រឹម ៣ពិន្ទុ ឈ្នះ ១ប្រកួត និងចាញ់១។ បើទោះជាបរាជ័យពិតមែន ក្រុមនារីកម្ពុជា អាយុក្រោម២០ឆ្នាំ បានបង្ហាញសក្ដានុពលរបស់ខ្លួន ដោយយកឈ្នះម៉ាឡេស៊ី លទ្ធផល១-០ និងធ្វើឲ្យអ្នកគាំទ្រជាច្រើន ពេញចិត្តចំពោះការសហការជាក្រុមរបស់ពួកគេ។
យន្តហោះ ATR 72 ខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍ Aserman ហើយវាបានធ្លាក់នៅត្រង់តំបន់ភ្នំស្ថិតនៅចម្ងាយប្រហែល ៦២០ គីឡូម៉ែត្រពីរដ្ឋធានី តេអ៊ីរ៉ង់ ហើយនៅតំបន់នោះសម្បូរដោយអ័ព្ទផ្សែងខ្លាំងដែរ។  បើតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ Press TV ចំនួនអ្នកដំណើរលើយន្តហោះមាន ៦០នាក់ ហើយបុគ្គលិកបម្រើការងារលើយន្តហោះនោះមាន ប្រាំមួយនាក់ផ្សេងទៀតផង។ ដូច្នេះសរុបទាំងអស់ ៦៦នាក់។ បើតាមអាជ្ញាធរអ៊ីរ៉ង់ ប្រភេទយន្តហោះ ATR នេះជាយន្តហោះសម្រាប់ការធ្វើដំណើរដែលមានរយៈចម្ងាយខ្លី ហើយទាក់ទិនមូលហេតុពិតប្រាកដដែលបណ្តាលឲ្យយន្តហោះធ្លាក់នោះនៅមិនទាន់កំណត់បាននៅឡើយទេ។ ឥឡូវនេះ ការស៊ើបអង្កេតកំពុងបន្តនៅឡើយ។ យ៉ាងណាក៏ដោយចុះ ដោយស្ថិតក្រោមទណ្ឌកម្មសហគមន៍អន្តរជាតិក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ យន្តហោះសម្រាប់ដឹកអ្នកដំណើរអ៊ីរ៉ង់មានសភាពទ្រុឌទ្រោមបន្តិច ហើយគេសង្កេតឃើញមានករណីគ្រោះថ្នាក់កើតឡើងញឺកញាប់់ដែរប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕ 
 យន្តហោះមួយគ្រឿងម៉ាក ATR 72 ដែលដឹកអ្នកដំណើរ ៦០ នាក់បានធ្លាក់នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ពេលកំពុងធ្វើដំណើរចេញពីរដ្ឋធានី តេអ៊ីរ៉ង់ ទៅកាន់ទីក្រុង Yasuf នៅថ្ងៃអាទិត្យ ទី ១៨ ខែកុម្ភៈនេះ។  គេរាយការណ៍ថា អ្នកដំណើរនៅលើយន្តហោះទាំងអស់ស្លាប់បាត់បង់ជីវិតក្រោយករណីធ្លាក់នេះ។ នេះបើយោងតាមទីភ្នាក់ងារ AFP។
គណនីសប្បុរស ផ្តល់ជូនអតិថិជននូវចំណូលបន្ថែម តាមរយៈអត្រាការប្រាក់ខ្ពស់រហូតដល់ 7.85% ក្នុងមួយឆ្នាំ ខណៈដែលអតិថិជនអាចចូលរួមចំណែកក្នុងសហគមន៍ ដោយធ្វើការបរិច្ចាគមូលនិធិសប្បុរសធម៌ ចំនួន 0.1%។ ទឹកប្រាក់បរិច្ចោគទាំងអស់ត្រូវបានរ៉ាប់រងទាំងស្រុងដោយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រោមឈ្មោះបរិច្ចាគរបស់អតិថិជន។ ដៃគូមូលនិធិរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន រួមមាន មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិកុមារកម្ពុជា មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ និង មូលនិធិធម្ម  ឱសថរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ។   លោក Jin Hur, អគ្គនាយកគាំទ្រប្រតិបត្តិការ ទទួលបន្ទុកក្រុមគាំទ្រប្រតិបត្តិការបានមានប្រសាសន៍ថា ដាប់ប៊ែលយូប៊ី ហ្វាយនែន មានបំណងចូលរួមចំណែកក្នុងការកសាងវប្បធម៌ នៃការចែករំលែកជាមួយ ប្រជាជនកម្ពុជា និងផ្តល់ការគាំទ្រដល់សហគមន៍ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ ជាមួយនឹងការសហការរបស់ដៃគូសប្បុរសធម៌ និងអតិថិជនរបស់យើង ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាក្នុងការជួយជ្រោមជ្រែងប្រជាជនកម្ពុជាដែលមានទុក្ខលំបាក ជាពិសេសផ្តល់ការយកចិត្តទុកដាក់បន្ថែមដល់កុមារ និងយុវជន តាមរយៈទិដ្ឋភាពផ្សេងៗ ដូចជាការផ្តល់ការអប់រំ ការហ្វឹកហាត់ជំនាញ  តំហែទាំសុខភាព និងការគាំទ្រផ្សេងៗ ដែលពួកគេសមនឹងទទួលបាន ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងក្តីសង្ឃឹម ។   ប្រទេសកម្ពុជាគឺជាប្រទេសដែលមានចំនួនប្រជាជនវ័យក្មេងច្រើន។ ដូចនេះកុមារ និងយុវជនគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយនឹងការបរិច្ចាគនេះ យើងរួមគ្នារួមចំណែកកសាងធនធានមនុស្សដ៏ល្អ សហគមន៍ដ៏រីកចម្រើន និងអនាគតដ៏ល្អប្រសើរសម្រាប់ ប្រទេសរបស់យើង។   សន្សំដើម្បីអ្នក & សង្គម!    ដាក់ប្រាក់បញ្ញើឥឡូវនេះ នៅគ្រប់សាខាទាំង 136 របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឬទំនាក់ទំនងមកកាន់ 023 963 333 | 081 331 333 | www.wbfinance.com.kh   អំពី ដៃគូមូលនិធិ មូលនិធិគន្ធបុប្ផាកម្ពុជា  ធ្វើការកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចដំណើរការប្រកបដោយនិរន្តរភាព ដើម្បីចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារកនិងកុមារ។   អង្គការមូលនិធិកុមារកម្ពុជា   ធ្វើការផ្លាស់ប្តូរកុមារក្រីក្រងាយរងគ្រោះឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ អង្គការមូលនិធិកុមារកម្ពុជា ជឿជាក់ថាការអប់រំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណភាពអាចធ្វើឲ្យកុមារម្នាក់មានសមត្ថភាពជួយគ្រួសារទាំងមូលចាកចេញពីភាពក្រីក្រ និងមានម្ចាស់ការលើខ្លួនឯង។    មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ   ផ្តល់ជំនាញបច្ចេកទេស និងការអប់រំជាមូលដ្ឋានដល់យុវជន និងកុមារដែលខ្វះខាត ដើម្បីលើកស្ទួយពួកគេឱ្យចាកចេញពីភាពក្រីក្រ និងការពារពួកគេពីការជួញដូរមនុស្ស។  មន្ទីរពេទ្យកុមារអង្គរ   មានបេសកកម្មធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពសម្រាប់ កុមារកម្ពុជាគ្រប់រូប ដែលត្រូវបានបង្កើតឡើងដោយជាងថតរូប លោក ខេនរ៉ូ អ៊ីស៊ុ។ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងឥតគិតកម្រៃ អស់រយៈពេលជាង២០ឆ្នាំ និងបានជួយសង្គ្រោះជីវិតកុមារជាង២លានករណី។    មូលនិធិធម្មឱសថ    បង្កើត និងដឹកនាំដោយ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ក្នុងគោលបំណងគាំទ្រការអប់រំរបស់ព្រះសង្ឃ សមណសិស្ស និងសិស្ស ក៏ដូចជាផ្តល់ជាជំនួយទៅដល់ព្រះសង្ឈ និង ដូនជីតាជីដែលមានជំងឺ ព្រមទាំងផ្សព្វផ្សាយការបង្រៀនធម៌របស់ព្រះពុទ្ធក្នុងផ្លូវល្អដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។   អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា ដែលបម្រើសេវាហិរញ្ញវត្ថុ ដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវា  អេធីអឹមជាង២០ឆ្នាំមកហើយ ដែលមានបណ្តាញសាខាចំនួន 136 គ្របដណ្តប់ ទូទាំងខេត្ត-ក្រុង និង រាជធានី នៃប្រទេសកម្ពុជា។ គិតត្រឹមខែកក្កដា ឆ្នាំ 2021 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន  973 លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន 797 លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន 165  លានដុល្លារអាមេរិក៕   (អត្ថបពាណិជ្ជកម្ម)  
ថ្ងៃទី 09 ខែសីហាឆ្នាំ 2021 ភ្នំពេញ - ដាប់ប៊ែលយូប៊ី ហ្វាយនែន ដាក់ឲ្យប្រើប្រាស់ គណនីសប្បុរស ដែលជាសេវាប្រាក់បញ្ញើមានកាលកំណត់ដំបូងគេមួយនៅកម្ពុជា ដែលមានភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិសប្បុរសធម៌។ អតិថិជនអាចជ្រើសរើសការបរិច្ចាគទៅកាន់ដៃគូមូលនិធិរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅពេលដែលអតិថិជនដាក់ប្រាក់បញ្ញើក្នុងចំនួនណាមួយជាមួយនឹង គណនីសប្បុរស ដោយមានរយៈពេលបញ្ញើចាប់ពី 3ទៅ 12ខែ។
 ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំប្រជុំកោះប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការបង្កើនវត្តមាននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រកួតប្រជែងជាមួយឥទ្ធិពលចិន។   កិច្ចប្រជុំកំពូលជាមួយមេដឹកនាំប្រជុំកោះប៉ាស៊ីហ្វិក ជាមួយវេទិកាមួយដែលចូលរួមដោយសមាជិកនៃប្រទេសចំនួន១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែកញ្ញាក្នុងទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare ដែលជាប្រទេសមួយក្នុងតំបន់ប៉ាស៊ីហ្វិកនឹងមិនអាចចូលរួមកិច្ចប្រជុំនេះឡើយ។    «យើងមានការខកចិត្តដែលនាយករដ្ឋមន្ត្រី Sogavare នៃកោះសូឡូម៉ុន មិនមានគម្រោងចូលរួម»។ មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកបានលើកឡើងបែបនេះ។ បើតាមទូរទស្សន៍ ABC របស់អូស្ត្រាលី រដ្ឋមន្ត្រីការបរទេសកោះ សូឡូម៉ុន លោក Jeremiah Manele នឹងចូលរួមកិច្ចប្រជុំកំពូលជំនួសវិញ។   នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បានលើកសរសើរដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ចិន ដោយលើកឡើងថាចិនមិនសូវរឹតបន្តឹង មិនទាមទារច្រើន និងស្របតាមតម្រូវការសូឡូម៉ុន។ លើសពីនេះ លោកក៏បានបន្ថែមថា ទីក្រុងប៉េកាំងគឺជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ខ្លួន។   ក្រៅតែពីលោក Sogavare នាយករដ្ឋមន្ត្រីវ៉ានូអាទូ លោក Sato Kilman ក៏នឹងមិនចូលរួមកិច្ចប្រជុំនេះដែរ។ នេះបើតាមមន្ត្រីម្នាក់មកពីការិយាល័យរបស់លោក ដោយអះអាងថា លោក Sato Kilman និងសមាជិកសភាវ៉ានូអាទូទាំងអស់ចាំបាច់ចូលរួមកិច្ចប្រជុំសភាសម្រាប់ការបោះឆ្នោតគ្មានទំនុកចិត្ត៕  
អាម៉េរិក បង្ហាញមានការខកចិត្តដែលនាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare ដែលនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិកជាមួយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅសប្តាហ៍ក្រោយ។
  ការតែងតាំងលោក ស សុខា ដែលជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ឲ្យធ្វើជាប្រធានជាផ្លូវការនៅពេលនេះ គឺដើម្បីជំនួសអ្នកស្រីអនុរដ្ឋលេខាធិការក្រសួងអប់រំនៃប្រទេសព្រុយណេ ដែលផុតអាណត្តិ។ តាមពិត លោក ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្រឲ្យធ្វើជាប្រធាន តាំងពីកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ មកម្ល៉េះ៕     
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន (ASSC) ក្នុងអាណត្តិឆ្នាំ២០២០-២០២១។ ការតែងតាំង ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ានលើកទី៧៣ និងគណៈកម្មការក្រុមប្រឹក្សាគ្រប់គ្រងកីឡាសិស្សអាស៊ានលើកទី៥៦នៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៨ ខែកក្កដា។
  ការប្រើប្រាស់ថ្នាំជក់មានសន្ទុះថយចុះខ្លាំង បើទោះបីជា WHO សម្គាល់ថា ក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថ្នាំជក់ខិតខំស្វែងរកឥទ្ធិពលលើគោលនយោបាយសុខភាពពិភពលោក ដើម្បីការពារអត្ថប្រយោជន៍របស់ខ្លួន។    «វឌ្ឍនភាពល្អត្រូវបានធ្វើឡើងក្នុងការគ្រប់គ្រងថ្នាំជក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែមិនមានពេលវេលាសម្រាប់ការកោតសរសើរនោះឡើយ»។ ប្រធាននាយកដ្ឋានលើកកម្ពស់សុខភាពរបស់ WHO លោកវេជ្ជបណ្ឌិត Ruediger Krech លើកឡើងបែបនេះ រួចបន្តថា លោកភ្ញាក់ផ្អើលចំពោះការខំប្រឹងរបស់ឧស្សាហកម្មថ្នាំជក់ក្នុងការបន្តស្វែងរកប្រាក់ចំណេញ ខណៈបង្កផលប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន។   របាយការណ៍សកលបង្ហាញថាមនុស្ស ១,២៥ ពាន់លាននាក់ ដែលមានអាយុ ១៥ ឆ្នាំ ឬលើសពីនេះ បានប្រើប្រាស់ថ្នាំជក់ក្នុងឆ្នាំ ២០២២ ធៀបនឹង ១,៣៦ ពាន់លានក្នុងឆ្នាំ ២០០០។ ការសិក្សាបង្ហាញដែរថា ការប្រើប្រាស់ថ្នាំជក់នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០៣០ ដល់ ប្រហែល ១,២ ពាន់លាននាក់ ទោះបីជាចំនួនប្រជាជនពិភពលោក កើនឡើងក៏ដោយ។ បើតាមរបាយការណ៍ WHO តំបន់ដែលមានអ្នកជក់បារីច្រើនជាងគេ គឺអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសកលសរុប។ នៅក្នុងប្រទេសមួយចំនួន ការប្រើប្រាស់ថ្នាំជក់នៅតែកើនឡើង រួមទាំងនៅអេហ្ស៊ីប ហ្ស៊កដានី និងឥណ្ឌូណេស៊ី។   គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះបោះពុម្ពផ្សាយរៀងរាល់ពីរឆ្នាំម្តង ដែលបានផ្តល់ទិន្នន័យបឋមមួយចំនួន ស្តីពីអត្រានៃការជក់បារី ដែលWHO កំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្ត វិធានការគ្រប់គ្រង។ តាមការសិក្សាដដែល អ្នកប្រើប្រាស់ពេញវ័យនៃផលិតផលថ្នាំជក់គ្មានផ្សែងនៅទូទាំងពិភពលោក មានយ៉ាង តិច ៣៦២ លាននាក់ ប៉ុន្តែបាន WHO ទទួលស្គាល់ ថា នេះអាចជាការប៉ាន់ស្មានដែលមិនជ្រុងជ្រោយ ខណៈមិនមានទិន្នន័យគ្រប់គ្រាន់៕  
អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៦ ខែមករា បានប្រកាសថា ការប្រើប្រាស់ ថ្នាំជក់ជាសកលបានធ្លាក់ចុះក្នុងមួយជំនាន់ ដោយនៅឆ្នាំ ២០២២មានមនុស្សម្នាក់ ក្នុងចំណោម៥នាក់បានជក់បារី ធៀបនឹងមនុស្សម្នាក់ ក្នុងចំណោម៣នាក់ កាលពីឆ្នាំ ២០០០។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឯកសារពាក់ព័ន្ធនឹងល្ខោនខោល ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិមនុស្សជាតិ ទៅកាន់អង្គការយូណេស្កូ តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា អង្គការយូណេស្កូ ក៏បានឆ្លើយតបវិញថា បានទទួលឯកសារទាំងអស់នេះហើយ នៅថ្ងៃដដែលដែរ។ លោក ហាប់ ទូច អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានបន្តបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«អង្គការយូណេស្កូ គេឆ្លើយតបថាគេបានទទួលឯកសារផ្លូវការហើយ ប៉ុន្តែមិនមែនដាក់ទៅភ្លាម គេសម្រេចភ្លាមនោះទេ។ ត្រូវការពេលវេលា ពិនិត្យ វាយតម្លៃ ក៏ជិត២ឆ្នាំដែរ»។ តាមគោលការណ៍ និងនីតិវិធីរបស់អង្គការយូណេស្កូ ឯកសារនីមួយៗដែលដាក់ស្នើសុំ ត្រូវឆ្លងកាត់ការពិនិត្យ វាយតម្លៃ ជាច្រើនដំណាក់កាល ពីក្រុមជំនាញអន្តរជាតិ មុននឹងពិនិត្យសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ ដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០១៨ ។ ជាការកត់សម្គាល់ ប្រទេសថៃ ក៏បានដាក់ឯកសារ របាំល្ខោនពាក់របាំងមុខ ឬល្ខោនខោល (Khon Masked Dance) ស្នើសុំចុះបញ្ជីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូដែរ នៅចុងខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ។ ជុំវិញការស្នើសុំនេះ លោក ហាប់ ទូច បានគូសបញ្ជាក់ថា លោកមិនបារម្ភនិងមិនប្រឆាំងនោះឡើយ ពីព្រោះប្រទេសនីមួយៗ មានអត្តសញ្ញាណរៀងៗខ្លួន។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ គូសបញ្ជាក់ដូច្នេះថា៖«ប្រទេសណាក៏គេមានបេតិកភណ្ឌអរូបិយដែរ ហើយវាតែងតែមានឥទ្ធិពលទៅវិញទៅមក។ កម្ពុជាមិនប្រឆាំងនឹងថៃ ហើយថៃក៏មិនត្រូវប្រឆាំងនឹងកម្ពុជាដែរ»។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃ៤ មេសា ក្រសួងក៏បានដាក់ឯកសារគុនល្បុក្កតោខ្មែរ ស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិមនុស្សជាតិរបស់អង្គការយូណេស្កូដែរ។ ទន្ទឹមនឹងនេះ ក្រុមបច្ចេកទេសរបស់ក្រសួងវប្បធម៌ បាន និងកំពុងសិក្សាឯកសារមរតកវប្បធម៌អរូបីផ្សេងទៀត ដើម្បីដាក់ស្នើទៅអង្គការយូណេស្កូ មានជាអាទិ៍ ភ្លេងអារក្ខ តម្បាញសូត្រខ្មែរ ជាដើម។៕
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឯកសារល្ខោនខោលខ្មែរ ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ រួចហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។ បើតាមក្រសួងវប្បធម៌ អង្គការយូណេស្កូនឹងចំណាយពេលជិត២ឆ្នាំ ពិនិត្យ វាយតម្លៃ មុននឹងសម្រេចថាដាក់បញ្ជូលល្ខោនខោលខ្មែរជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ ឬក៏អត់។ ក្រៅពីល្ខោនខោល កម្ពុជាក៏បានស្នើសុំឲ្យអង្គការយូណេស្កូបញ្ជូលក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌអរូបីមនុស្សជាតិដែរ។ ជាមួយគ្នានោះ ក្រសួង កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងភ្លេងអារក្ខ និងតម្បាញសូត្រខ្មែរជាដើម ដើម្បីស្នើសុំបញ្ជូលជាសម្បតិ្តបេតិកភណ្ឌអរូបីមនុស្សជាតិនៅពេលខាងមុខ។
  លោក ហួត ចាត់ធីបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទរសៀលថ្ងៃទី១៨ ខែសីហានេះ ថា ទឹកដែលជន់ឡើងដោយសារតែទឹកភ្លៀងមានកម្ពស់ប្រហែល ១០សង់ទីម៉ែត្រ ហើយមានបណ្ដោយប្រមាណពី ៥០ ទៅ ៦០ម៉ែត្រ។ លោក បញ្ជាក់ថា៖«ពេលនេះកំពុងការធ្វើចរាចរណ៍ជាធម្មតាទេ មិនមានអ្វីប៉ះពាល់ទេ»។     ក្រសួងធនធានទឹកបានឱ្យដឹងថា ទឹកស្ទឹងសំរោង បានជន់ឡើង និងចាប់ផ្តើមហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលលេខ ១១៦-១១៧ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយគិតត្រឹមម៉ោង ២:៣០នាទី រសៀលថ្ងៃទី១៨ ខែសីហា ចំពោះការធ្វើចរាចរណ៍ឆ្លងកាត់ នៅដំណើរការជាធម្មតា៕   រូបភាពពីហ្វេសប៊ុក គង់ ប៊ុនថា
ព្រះសីហនុ៖ រហូតមកដល់ពេលនេះទឹកភ្លៀងដែលជន់លិចកំណាត់ផ្លូវជាតិ៤ ត្រង់ចំណុចស្ពានអូរគគី គីឡូម៉ែត្រលេខ ១០៦-១០៧ នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកវិញបន្តិចហើយ ហើយអាជ្ញាធរមានសមត្ថិច្ចកំពុងតែសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ។ នេះបើតាមការឱ្យដឹង ពីអធិការនគរបាលស្រុកកំពង់សីលា លោក ហួត ចាន់ធី។
  សារព័ត៌មានបោះពុម្ព និងសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីជោគជ័យជាអ្នកជាប់ពន្ធតូច និងកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ លើកលែងពន្ធប៉ាតង់ចំនួន៥ឆ្នាំ។  ការលើកចិត្តនេះ ធ្វើឡើងស្របតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ក្នុងជំនួបលើកទី៥ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។   បើតាមសេចក្តីជូនដំណឹងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២មីនា ពន្ធប៉ាតង់ ដែលសារព័ត៌មានបោះពុម្ព និងសារព័ត៌មានអនឡាញ ត្រូវអនុវត្តនោះ បានក្លាយជាបន្ទុករដ្ឋចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។ ប៉ុន្តែពន្ធដារ តម្រូវឱ្យស្ថាប័ន និងអ្នកដែលទទួលបានការលើកលែងនេះ ត្រូវប្រកាសពន្ធប៉ាតង់ តាមប្រព័ន្ធអនឡាញប្រចាំឆ្នាំ។ លោក គង់ វិបុល បញ្ជាក់ថា៖« ការប្រកាសពន្ធពប៉ាតង់នេះ ពុំតម្រូវឱ្យបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេលនៃការលើកលែងនេះទេ»។   ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ ដែលកំពុងប្រកបវិជ្ជាជីវៈកម្ពុជា ត្រូវបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។ ដូចជា៖ ការ ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងបំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត៕    
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ចំនួន៥ឆ្នាំ ដល់ស្ថាប័នសារព័ត៌មានបោះពុម្ព និង សារព័ត៌មានអនឡាញ។ ការលើកលែងពន្ធនេះ គឺអនុវត្តពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។
ដោយស្រង់ប្រភពពីមន្ត្រីចារកម្មមិនបង្ហាញអត្តសញ្ញាណម្នាក់ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា តំណែងរដ្ឋមន្ត្រីកងទ័ពប្រជាជន នាយសេនាធិការកងទ័ពប្រជាជនកូរ៉េ និងនាយកការិយាល័យកិច្ចការនយោបាយរបស់កងទ័ព ត្រូវបានផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរមន្ត្រីគ្រាក់ៗនេះ អាចជាផ្នែកនៃយុទ្ធសាស្ត្រថ្មីរបស់លោក គីម ជុងអ៊ុន ក្នុងការពង្រីកអំណាចផង និងការងាកទៅអភិវឌ្ឍសេដ្ឋកិច្ចផង ខណៈការចរចារឿងនុយក្លេអ៊ែរជាមួយអាមេរិកនឹងនាំដល់ការលើកលែងទណ្ឌកម្មទៅទៀត។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ឧត្តមសេនីយ៍ ណូ ក្វាងឈុល (No Kwang-chol) ដែលជាអនុរដ្ឋមន្ត្រីកងទ័ពប្រជាជន ក្លាយជារដ្ឋមន្ត្រីជំនួសឧត្តមសេនីយ៍ ប៉ាក់ យ៉ុងស៊ីក (Pak Yong-sik) ខណៈ ឧត្តមសេនីយ៍ រី យ៉ុងគីល (Ri Yong-gil) ក៏ឡើងតំណែងជានាយសេធិការកងទ័ពប្រជាជនកូរ៉េជំនួសសេនាប្រមុខរង រី ម្យុងស៊ូ (Ri Myong-su)។ ឯឧត្តមសេនីយ៍ គីម ស៊ូគីល (Kim Su-gil) វិញក៏ក្លាយជានាយកការិយាល័យកិច្ចការនយោបាយជំនួសឧត្តមសេនីយ៍ គីម ជុងកាក់ (Kim Jong-gak) ដែរ។ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនយោធានេះ ទំនងជាធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមកាលពីពាក់កណ្ដាលខែឧសភាកន្លងមក។ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាដ៏មានឥទ្ធិពលនេះ ដោយសម្រេចផ្លាស់ប្ដូរតំណែងមន្ត្រីយោធាជាច្រើនផង។ កាលនោះ មានតែការផ្លាស់ប្ដូរតំណែងនាយកការិយាល័យកិច្ចការនយោបាយប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ផ្លូវការដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង។  មន្ត្រីចារកម្មកូរ៉េខាងត្បូងដែលមិនបញ្ចេញឈ្មោះដដែលអះអាងថា ការតែងតាំងមន្ត្រីយោធាជាន់ខ្ពស់នេះ ធ្វើឡើងស្របពេលមានការប្រែប្រួលក្នុងទំនាក់ទំនងអន្តរកូរ៉េ និងស្ថានការណ៍ឧបទ្វីបកូរ៉េ ហើយឧត្តមសេនីយ៍ ណូ ក្វាងឈុល ត្រូវបានមើលឃើញថា ជាបុគ្គលមាននិន្នាការកណ្ដាល។ ការរុះរើនេះ ក៏មានគោលដៅត្រួតត្រាក្រុមយោធាផង ព្រោះពួកគេអាចប្រឆាំងកិច្ចព្រមព្រៀងរំសាយនុយក្លេអ៊ែរ ដែលអាចកើតឡើងក្នុងជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅខែក្រោយ។ លើសពីនោះ មេដឹកនាំវ័យក្មេងកូរ៉េខាងជើងអាចមានបំណងឲ្យកងទ័ពមានតួនាទីសំខាន់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ប្រទេស។ នេះក៏ព្រោះតែនាយកការិយាល័យកិច្ចការនយោបាយ គីម ស៊ូគីល បានអមដំណើរលោក គីម ទៅត្រួតពិនិត្យការដ្ឋានសាងសង់ទីក្រុងមាត់ឆ្នេរនៅវ៉ុនសាន។ គម្រោងអភិវឌ្ឍនេះមានគោលដៅទាក់ទាញភ្ញៀវទេសចរទៅកូរ៉េខាងជើងឲ្យច្រើន ស្របពេលកំពុងរងទណ្ឌកម្មជុំទិសទីនោះ៕
នៅកូរ៉េខាងជើង មន្ត្រីយោធាកំពូលៗបីរូប បានអស់តំណែងក្នុងការរុះរើក្បាលម៉ាស៊ីនកងទ័ព ស្របពេលដែលកូរ៉េខាងជើង និងអាមេរិកកំពុងជជែកគ្នាពីការរំសាយនុយក្លេអ៊ែរ។ នៅថ្ងៃទី៤ ខែមិថុនា ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានស្រង់សម្ដីមន្ត្រីចារកម្មម្នាក់ថា ការផ្លាស់ប្ដូរតំណែងនេះក៏ទំនងជាពង្រឹងអំណាចរបស់ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន លើយោធានៅចំពេលដែលស្ថានការណ៍ក្នុងស្រុក និងក្រៅស្រុកវិវត្តគួរឲ្យកត់សម្គាល់។
អត្ថបទទាក់ទង   កីឡាករម្នាក់នៅហ្កាណា ស៊ុតចូលទីខ្លួនឯង២គ្រាប់ ដើម្បីកុំឲ្យក្រុមភ្នាល់បាល់ចាក់ត្រូវតាមហាងឆេង  Musah បានសារភាពថាគ្រាប់បាល់ own goal ទាំងពីរគ្រាប់ ក្នុងការប្រកួតក្របខណ្ឌ Ghana Premier League កាលពីខែកក្កដាកន្លងទៅ សុទ្ធតែជាគ្រាប់បាល់គ្រោងទុក។ កាលនោះក្រុមរបស់គេ Inter Allies ចាញ់ Ashanti Gold ក្នុងលទ្ធផលដល់ទៅ ៧-០។ ខ្សែការពាររូបនេះ អះអាងថាខ្លួនធ្វើដូច្នេះ ដើម្បីផ្លាស់ប្តូរលទ្ធផលប្រកួត។   មិនត្រឹមតែ Musah ម្នាក់នោះទេ កីឡាករសរុប១៧នាក់ និងមន្ត្រី៦នាក់ទៀតរបស់ក្លិបទាំងពីរ សុទ្ធតែត្រូវបានចោទប្រកាន់ពីបទល្មើសរៀបចំលទ្ធផលការប្រកួតផងដែរ។ ជុំវិញមូលហេតុដែលធ្វើឱ្យមានការសម្រេចទាត់បាល់បញ្ចូលទីក្រុមខ្លួនដល់ទៅពីរគ្រាប់ ត្រូវបាន Musah បកស្រាយប្រាប់កាសែតក្នុងស្រុកដោយខ្លួនឯងថា រូបគេមានចេតនា ដើម្បីផ្លាស់ប្តូរលទ្ធផល និងដើម្បីឱ្យអ្នកភ្នាល់បាល់ចាក់ខុស។   «ខ្ញុំបានលឺនៅក្នុងសណ្ឋាគារថាការភ្នាល់ត្រូវបានធ្វើឡើងសម្រាប់លទ្ធផល ៥-១ ទល់នឹងក្រុម Inter Allies របស់ខ្ញុំ។ ខ្ញុំសម្រេចចិត្តបំផ្លាញការភ្នាល់នោះ ព្រោះខ្ញុំមិនពេញចិត្តចំពោះការភ្នាល់ល្បែងកីឡានេះទេ។ បន្ទាប់ពីការប្រកួតនោះ ក្រុមបច្ចេកទេសរបស់ខ្ញុំបានសរសើរខ្ញុំ ចំពោះការធ្វើឱ្យអ្នកភ្នាល់ចាញ់»។ នេះជាការបញ្ជាក់រប់ស់ Musah។   សម្រាប់ករណីនេះ Musah ខ្សែការពារវ័យ២៤ឆ្នាំ អាចនឹងត្រូវហាមឃាត់មិនឱ្យលេងបាល់ទាត់ ដោយសារការចោទប្រកាន់ប្រឆាំងនឹងរូបគេ។ ទង្វើរបស់ Musah ត្រូវបាន GFA ចោទថាករណីមើលងាយសក្លិប លីគ និងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ហ្កាណាទាំងមូល៕  
Hashmin Musah ខ្សែការពារ Inter Allies ដែលស៊ុតបញ្ចូលទីក្រុមខ្លួនឯង (own goal) ចំនួនពីរគ្រាប់ក្នុងការប្រកួតលីគកំពូលហ្កាណាកន្លងទៅ ត្រូវជាប់ទោសពីបទកំណត់លទ្ធផលទុកមុន។ សហព័ន្ធកីឡាល់ទាត់ហ្កាណា (GFA) ប្រកាសដូច្នេះ ដោយចោទ Musah ថាបានមើលងាយក្លិបនិង លីគក្នុងប្រទេសខ្លួន។
បើតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយបច្ចុប្បន្នសម្រេចបាន៧០,៩៧ភាគរយហើយ។ តាមគម្រោង ផ្លូវនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ។     ក្រសួងសាធារណការ បានបញ្ជាក់ថា ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានគន្លងផ្លូវចំនួន៤ ដែលមានប្រវែងទទឹង ២៤,៥ ម៉ែត្រ និងមានផ្លូវបំបែកទិស ៧កន្លែង។ បើតាមក្រសួងសាធារណការ ក្រៅពីមានផ្លូវបំបែកទិស ក៏មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្ត កំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ កោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។   សម្រាប់ក្រសួងសាធារណការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ ដោយត្រឹមតែ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕   
ការសាងសង់ផ្លូវល្បឿនលឿនទៅមកភ្នំពេញ-ព្រះសីហនុ សម្រេចបានជាង៧០ភាគរយហើយ។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី១២ ខែធ្នូ។
  កម្មវិធី SmartSpark ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយ Impact Hub ភ្នំពេញ មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គម ដែលនឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព (SDGs) ចំនួន១៧ ដោយណែនាំអ្នកចូលរួមឲ្យស្វែងយល់អំពីផ្នត់គំនិតសំខាន់ៗ នៃទេពកោសល្យអាជីវកម្មសង្គម។    ចាប់តាំងពីជំនាន់ដំបូង រហូតដល់ជំនាន់ឥឡូវនេះ ដែលជាជំនាន់ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេង ចំនួន២២៤នាក់ ក្នុងការអភិវឌ្ឍន៍ និងចាប់ផ្តើមអាជីវកម្មសង្គម ដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៨ ថវិកាចំនួនជាង២៧ ពាន់ដុល្លារអាម៉េរិក ត្រូវបានចំណាយ ដើម្បីជួយដល់ក្រុមជ័យលាភី ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេបន្ថែមទៀត។   ក្រុម CancerCo. ត្រូវបានជ្រើសរើសពីក្រុមចំនួន ៦ ផ្សេងទៀត ដែលបានចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី៩ ដែលផ្តោតលើដំណោះស្រាយនៃកម្មវត្ថុចំនួន១៧ នៃគោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព។ អ្នកចូលរួមបានបង្ហាញដំណោះស្រាយ ដែលផ្តោតលើកត្តាសុខភាព និងសុខុមាលភាពល្អ គុណភាពនៃការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។   ក្នុងអំឡុងពេល៣ខែ ក្រុមទាំង៧ បានបង្កើតដំណោះស្រាយរបស់ពួកគេ និងបានបង្ហាញដំណោះស្រាយទាំងអស់នោះ ទៅកាន់អ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដែលបានផ្តល់មតិកែលម្អ និងសួរសំណួរ ដើម្បីជួយកែលម្អដំណោះស្រាយរបស់ពួកគេ។ ក្នុងកម្មវិធីផ្សាយផ្ទាល់លើ Smart for Cambodia ដំណោះស្រាយត្រូវបានបង្ហាញដល់ចៅក្រម នៃគណៈវិនិច្ឆ័យ ដែលមានលោក ព្រំ ហួត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រងSaddha  លោកស្រី ឈន់ ស្រស់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពីក្រុមហ៊ុន Smart Axiata និងកញ្ញា គឹម កុសុម៉ា ពី Impact Hub ភ្នំពេញ។    អ៊ឹង គីមហ្សួង សមាជិកក្រុម CancerCo បានឲ្យដឹងថា៖ «យើងពិតជារំភើបក្តុកក្ដួលជាមួយនិងសមិទ្ធផលដែលសម្រេចបាន ដោយត្រូវបានជ្រើសរើសជាជ័យលាភីកម្មវិធី SmartSpark ជំនាន់ទី៩។  យើងទទួលបានបទពិសោធន៍ទាក់ទងនឹងយុទ្ធសាស្ត្រអាជីវកម្មថ្មី របៀបធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងពីអ្នកណែនាំ (mentor) ដែលជាអ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។ បន្ទាប់ពីជ័យជម្នះនេះ គម្រោងនាពេលខាងមុខរបស់យើង គឺរៀបចំសិក្ខាសាលា និងយុទ្ធនាការបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទីផ្សារ ឲ្យកាន់តែច្រើន ខណៈពេលដែលកំពុងបន្តអភិវឌ្ឍគំនិតអាជីវកម្មរបស់យើង ដើម្បីនាំយកកម្មវិធីនេះទៅកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ។»   លោកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha  មានប្រសាសន៍ថា៖       «ចៅក្រមទាំងអស់ ពិតជាស្ងើចសរសើរ ចំពោះភាពច្នៃប្រឌិត ការងារជាក្រុម និងភាពក្លាហានរបស់ក្រុមនីមួយៗ ក្នុងការបង្ហាញដំណោះស្រាយរបស់ពួកគេ។ ក្រុមមួយចំនួន បានផ្តល់ដំណោះស្រាយយ៉ាងល្អ ចំពោះបញ្ហាអាជីវកម្មជាក់ស្ដែង ខណៈដែលក្រុមខ្លះបង្ហាញដំណោះស្រាយដែលអាចសម្រេចបាន ចំពោះទីផ្សារផ្ទាល់។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា បន្តរចនាគំរូអាជីវកម្មរបស់អ្នកទាំងអស់គ្នា ឲ្យកាន់តែច្បាស់ បន្តធ្វើការលើដំណោះស្រាយ ហើយកុំបោះបង់! ពិភពលោកត្រូវការដំណោះស្រាយ ដែលមានឥទ្ធិពលរបស់អ្នកទាំងអស់គ្នា។»   លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការបានឃើញលទ្ធផលពីវគ្គផ្តាច់ព្រ័ត្រ នៃរដូវកាលដ៏ជោគជ័យមួយទៀតរបស់កម្មវិធី SmartSpark គឺពិតជាអស្ចារ្យណាស់។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ យើងបានឃើញសមិទ្ធផលដ៏អស្ចារ្យ របស់សហគ្រិនដែលបានផុសចេញពីកម្មវិធីនេះ។ កម្មវិធីនេះ គួរជាទីលើកទឹកចិត្តយ៉ាងខ្លាំង ដែលឃើញការបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពជាសហគ្រិន ប្រកបដោយភាពច្នៃប្រឌិតកើតឡើង ហើយយើងដឹងច្បាស់ថាបុគ្គលទាំងអស់នេះដែលបំផុសគំនិតទាំងនេះ នឹងក្លាយជាអ្នកត្រួត្រាយក្នុងវិស័យដ៏អស្ចារ្យនេះ នៅកម្ពុជា។ ខណៈពេលដែលកម្មវិធី SmartSpark បានបញ្ចប់ ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគលើសហគ្រិនក្នុងស្រុក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់មូលនិធិនានា ដែលយើងមាន។» ក្រុមទាំង៧ នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកម្មវិធីអតីតក្រុមសហគ្រិនរបស់ Impact Hub ដែលជាក្លិបសហគ្រិន (Hub Entrepreneurs Club) ហើយនឹងបន្តទទួលបានការគាំទ្រ ដូចជាការណែនាំ ថ្នាក់ជាន់ខ្ពស់ ទីកន្លែង និងការចូលរួមជាមួយសហគមន៍ដ៏រឹងមាំ នៃអ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។   ក្រុមចំនួន ៦ ទៀតមាន៖     KOMA គឺជាកម្មវិធីលក់បន្តតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្កើតឡើងដើម្បីសម្រួលដល់ម៉ាក់ប៉ាទាំងឡាយ ដែលមានបំណងសន្សំថវិកា និងស្វែងរកអីវ៉ាន់កូនៗ ដែលឈប់ប្រើរបស់ពួកគាត់ ក្នុងជំហរដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយការខ្ជះខ្ជាយនៃផលិតផលកុមារ។  Movery គឺជាសេវាកម្មរើទីតាំង ដែលមានគោលបំណងជួយកាត់បន្ថយកាកសំណល់ពីការរើទីតាំង ដូចជាប្លាស្ទិក និងសម្ភារមិនអាចប្រើប្រាស់បានតទៅទៀត ដែលត្រូវកែច្នៃឡើងវិញ។ លើសពីនេះ Movery ក៏ផ្តល់ Eco-Boxes ដើម្បីលុបបំបាត់ប្រអប់ក្រដាសកាតុងធ្វើកេស ឬថង់ប្លាស្ទិកផងដែរ។ Krodas Chnai គឺជាគម្រោងដែលបង្កើតឡើង ដើម្បីយកក្រដាសប្រើហើយទៅច្នៃជាថ្មីឡើងវិញ ដោយបង្កើតផលិតផលថ្មី ជាមួយនឹងក្រដាសកែច្នៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។ MeaKea គឺជាកម្មវិធីទូរស័ព្ទចល័ត ដែលជួយមនុស្សគ្រប់គ្នារៀបចំខ្លួនសម្រាប់អនាគត និងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេ លឿនរហ័ស និងងាយស្រួលជាងមុន ជាមួយនឹងគោលការណ៍ណែនាំផ្ទាល់ខ្លួន ការយល់ដឹងពីខ្លួនឯងកាន់តែប្រសើរ និងបទពិសោធន៍កាន់តែទូលំទូលាយ។ Local Lab គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ ដែលមានគោលបំណងផលិត និងចែកចាយសម្ភារ បរិក្ខារ និងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រ នៅក្នុងទីតាំងអប់រំក្នុងស្រុក។ ArcXTech គឺជាគេហទំព័រដែលបម្រើវិស័យស្ថាបត្យកម្ម ដោយបញ្ចូលការរចនាសំណង់ ដើម្បីបង្ហាញ និងលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ជាមួយនឹងសេវាកម្មរហ័ស គុណភាពខ្ពស់ និងសុវត្ថិភាព។   រង់ចាំឱកាសដ៏រំភើបបន្ថែមទៀត ដោយតាមដានទំព័រ Facebook របស់ Impact Hub Phnom Penh ឬ Smart for Cambodia៕   (អត្ថបទពាណិជ្ជកម្ម)      
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន ៣ ពាន់ដុល្លារ ដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួន ក្នុងដំណោះស្រាយវេជ្ជសាស្រ្ដឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។
  U19 កម្ពុជា ក្រោមការដឹកនាំរបស់លោក Inoue Kazunori បានធ្វើជាម្ចាស់ពូល G នៃវគ្គជម្រុះ AFC U19 Championship។ ឆ្លងកាត់ការប្រកួតចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិ កម្ពុជា ជាប់លេខពីរក្នុងពូល ដោយចាញ់ចិន ១-០ ឈ្នះមីយ៉ាន់ម៉ា ៣-២ និងស្មើហ្វីលីពីន ០-០ ។   ខណៈចិនត្រូវឡើងទៅកាន់វគ្គចុងក្រោយនៅឥណ្ឌូណេស៊ី កម្ពុជាបានរង់ចាំអ៊ុតមើលលទ្ធផលនៃការប្រកួត៩ពូលផ្សេងទៀត ហើយការប្រៀបធៀបពិន្ទុ គឺ កម្ពុជាមាន ៣ពិន្ទុ (+០) ។ ចំពោះការប្រៀបធៀបពិន្ទុក្រុមលេខពីរឆ្នើម (Best Runners-up) សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ធ្វើការស៊ីសងតែរវាង៣ក្រុមកំពូលតារាងនៃពូលនីមួយប៉ុណ្ណោះ ព្រោះដើម្បីឲ្យមានការស្មើភាពគ្នារវាងពូលដែលមាន៥ក្រុម និងពូលដែលមាន៣ក្រុម។   ការប្រកួត៩ពូលផ្សេងទៀត បានប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ដោយឥណ្ឌូណេស៊ី ក្នុងនាមជាម្ចាស់ផ្ទះជុំចុងក្រោយ មានកៅអីដោយស្វ័យប្រវត្តិ ហើយ១០ក្រុមទៀត គឺក្រុមកំពូលតារាងនៃពូលនីមួយៗ ដែលក្នុងនោះរួមមាន អារ៉ាប់រួមអេមីរ៉ាត (ពូល A), តាហ្ស៊ីគីស្ថាន (ពូល B), កាតា (ពូល C), អារ៉ាប៊ីសាអូឌីត (ពូល D), ហ្ស៊កដានី (ពូល E), កូរ៉េខាងត្បូង (ពូល F), ចិន (ពូល G), វៀតណាម (ពូល H), ជប៉ុន (ពូល I)និងអូស្ត្រាលី (ពូល J)។   ក្រុម៥ទៀតដែលត្រូវបង្គ្រប់១៦ក្រុមចុងក្រោយ គឺជាក្រុមលេខពីរដែលមានពិន្ទុខ្ពស់ជាងគេ។ ក្នុងចំណោមក្រុមទាំង៥ មានតែអ៊ីរ៉ាក់ (ពូល C) មួយប៉ុណ្ណោះដែលមាន៤ពិន្ទុ ខណៈក្រុម៤ផ្សេងទៀតមាន៣ពិន្ទុដូចគ្នា ដោយលើសប្រៀបគ្នាលើសំណល់ និងចំនួនគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី។ ក្រុមទាំងនោះមាន ថៃ (ពូល I) មាន៣ពិន្ទុ (+២), កូរ៉េខាងជើង (ពូល J) ៣ពិន្ទុ (+១) ឆាយនីសតៃប៉ិ (ពូល H) ៣ពិន្ទុ (+១) និងម៉ាឡេស៊ី (ពូល F) ៣ពិន្ទុ (+០) ។   កម្ពុជា មាន៣ពិន្ទុ (+០) ដូចជាម៉ាឡេស៊ីផងដែរ ប៉ុន្តែម៉ាឡេស៊ី បានស៊ុតបាល់បញ្ចូលទីលើគូប្រកួតបាន៤គ្រាប់ ខណៈកម្ពុជា សម្រេចបានតែ៣គ្រាប់។ អ្វីដែលគួរឲ្យសោកស្តាយផងដែរនោះ បើឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមក្រុមកំពូលតារាង ឬលេខ២ឆ្នើម ក្រុមដែលស្ថិតនៅទីតាំងលេខ៦អាចទៅវគ្គបន្ត ប៉ុន្តែសេណារីយ៉ូនេះ មិនអាចទៅរួចឡើយ ដោយម្ចាស់ផ្ទះវគ្គ១៦ក្រុមចុងក្រោយ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះនៅក្នុងពូល F។   ក្នុងយុទ្ធនាការនេះ កម្ពុជា បានត្រឹមទទួលលទ្ធផលល្អជាងក្រុមលេខ២ផ្សេងទៀត រួមមាន អ៊ូបេគីស្ថាន អ៊ីរ៉ង់ យ៉េមែន និងអូម៉ង់ រួមទាំងបណ្តាក្រុមដែលបានហាលអាវនៅក្នុងពូលនីមួយៗ ៕ តារាងប្រៀបធៀបក្រុមចំណាត់ថ្នាក់លេខ២ ដកចេញពី Wikipedia
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ទទួលបានមេរៀនដ៏ខកចិត្តមួយទៀតក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U19 Championship ឆ្នាំ២០១៨ ដោយពួកគេមិនមានសំណាងស្ថិតក្នុងចំណោមក្រុមលេខ២ឆ្នើម ដែលត្រូវឡើងទៅលេងវគ្គបន្តនៅប្រទេសឥណ្ឌូណេស៊ីនោះឡើយ។
  អគ្គស្នងការរងនគរបាលជាតិ រួមទាំងលោក លី សុផាណា ព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យមនុស្សចំនួន ២៨១ នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ក្រោយពីពួកគេបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច។ ចំណែកជនសង្ស័យចំនួន ១៧ នាក់ និងវត្ថុតាងនៃគ្រឿងញៀនផ្សេងទៀត ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ ជនសង្ស័យទាំង១៧រូបនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងរកឃើញថា ពាក់ព័ន្ធបទល្មើសប្រើប្រាស់ សម្រួល និង ចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន ។   ក្នុងចំណោមជនសង្ស័យទាំងនោះ ក៏មានជនជាតិចិនចំនួន ១៣ នាក់ទៀត ដែលសមត្ថកិច្ចបានបញ្ជូនទៅ ការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគេបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់ នៅព្រឹកថ្ងៃទី២ ខែមីនានេះ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។   ក្នុងរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា វត្ថុតាងសារធាតុញៀនដែលសមត្ថកិច្ចចាប់យកសរុបរួមមាន៖ ថ្នាំគ្រាប់ អិចស្តាស៊ី គ្រវី ១២គីឡូក្រាម ២១៩.២៦ក្រាម, កេតាមីន(Ketamine) ៨គីឡូក្រាម ៩៣៥.០៦ក្រាម , ថ្នាំបន្សាប (Nimetazepam) ៣០៥.១០ក្រាម , មេតំហ្វេតាមីន(ICE) ១.៦ក្រាម , ហេរ៉ូអ៊ីន (Heroine) ០.៦១ក្រាម។សរុបសារធាតុញៀន ទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម ។   ជាមួយគ្នានេះ ក៏មានកញ្ឆាក្រៀមទម្ងន់ ៦៦,៤៣ ក្រាម , -ធ្វើតេស្តិ៍បឋមមិនច្បាស់លាស់ ទម្ងន់ ១៥,១៤ គីឡូក្រាម (សង្ស័យធាតុគីមី) , សំបកវេចខ្ចប់(សំបកកែវ ចំនួន ២៤៧ ,សំបកកេះ និងថង់ផ្លាស្ទីកមួយចំនួន) , ទម្ងន់ប្រហែល ១២ គីឡូក្រាម ។ សរុបរួមទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម ។   អត្ថបទទាក់ទង   សម្ដេច ស ខេង ៖ ករណីគ្រឿងញៀននៅ Rock គ្មានអ្វីពាក់ព័ន្ធលោក គិត ម៉េង ឡើយ   អាជ្ញាធរ បិទក្លិប Rock និងប្រកាសស្វែងរកប្រភពដើមនៃការនាំចូលគ្រឿងញៀន    កម្លាំងប្រតិបត្តិការចម្រុះបានត្រួតពិនិត្យទីតាំងខាងលើ ចំនួន ១៥ បន្ទប់ ដោយឃាត់ខ្លួនមនុស្សចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់) និងចាប់យកបានវត្ថុតាងពាក់ពន្ធ័បទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរ កាលពីយប់ឈានចូលថ្ងៃទី២៣ កុម្ភៈ។ ក្រោយការបង្ក្រាបនេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទមជ្ឈមណ្ឌលកម្សាន្តRockតែម្ដង៕    
ភ្នំពេញ៖ ក្នុងចំណោមមនុស្សជាង៣០០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តRock កាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញ ខណៈមនុស្ស៣០នាក់ទៀត ប្រឈមមុខច្បាប់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
រថយន្តកញ្ចាស់ពណ៌សមួយគ្រឿងដែលគ្មានកង់ គ្មានម៉ាស៊ីន និងមានតែសំបក ដែលស្ថិតនៅផ្លូវ២៧១ជិតបណ្ណាគារសន្តិភាព ជាតូបកាហ្វេ ដែលច្នៃដោយនិស្សិតកម្ពុជាមួយក្រុមនាក់។ តូបកាហ្វេច្នៃពីសំបកឡាននេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយញឹកញាប់មានយុវជនមកថតរូបកម្សាន្តទៀតផង។        លោក ហាន វាសនា ភាគហ៊ុនម្នាក់ក្នុងចំណោម៥នាក់ បានប្រាប់សារព័ត៌មាន thmeythmey.com ថា ក្រុមរបស់លោក បានទិញសំបករថយន្តចាស់មួយគ្រឿងដែល ក្នុងតម្លៃ៩០០ដុល្លារ យកមកច្នៃធ្វើជាតូបកាហ្វេ ដើម្បីធ្វើឲ្យអ្នកដំណើរចាប់អារម្មណ៍។ លោកបាននិយាយថា៖«ខ្ញុំច្នៃឡាននេះ ដើម្បីទាក់ទាញឲ្យអ្នកដំណើរឈប់មើល ពេលគេឈប់មើល គេនឹងទិញកាហ្វេ។ ម្យ៉ាងខ្ញុំឃើញគេច្នៃទូកុងធើនឺធ្វើជាហាងច្រើនដូច្នេះ ទើបខ្ញុំច្នៃឡាននេះ ធ្វើឲ្យប្លែកពីគេដើម្បីទាក់ទាញ។ បើធ្វើដូចគេដដែល ខ្ញុំមិនធ្វើទេ»។ បើតាមលោក ហាន វាសនា អាជីវកម្មមួយនេះ បានប្រើប្រាស់ដើមទុនអស់ប្រមាណ៤ពាន់ដុល្លារអាមេរិក។   និស្សិតវ័យ២២ឆ្នាំ  មកពីខេត្តព្រៃវែងរូបនេះ បានបន្តថា អាជីវកម្មកាហ្វេរបស់លោក មិនមែនគ្រាន់តែកែច្នៃឡានប៉ុណ្ណឹងទេ តែក្រុមលោក ក៏ផ្តោតសំខាន់លើគុណភាពកាហ្វេដែរ។ ដ្បិតជាកាហ្វេលក់លើចិញ្ចើមផ្លូវដូចកាហ្វេចល័តដទៃមែន ប៉ុន្តែតម្លៃមិនចាញ់កាហ្វេដែលមាន Franchise ល្បីៗ ប៉ុន្មានឡើយ។     ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់សារព័ត៌មានអេឡិចត្រូនិកthmeythmey.com ជាមួយ លោក ហាន វាសនា ដូចតទៅ៖      
ភ្នំពេញ៖ កន្លងមកគេឃើញអ្នកជំនួញមួយចំនួន បានយកទូកុងទឺនឺ(container) ច្នៃធ្វើជាតូប ឬហាង ប៉ុន្តែនិស្សិតខ្មែរ៥នាក់ បែរជាចូលភាគហ៊ុនគ្នាច្នៃឡានកញ្ចាស់មួយគ្រឿង ធ្វើជាតូបកាហ្វេដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកដំណើរ។ តូបកាហ្វេច្នៃពីឡាននេះ ស្ថិតនៅលើបណ្តោយផ្លូវ២៧១ ជិតបណ្ណាគារសន្តិភាព។
ភាពជោគជ័យដំណាក់ទាំង៣ របស់រាជរដ្ឋាភិបាលគឺ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា ដោយផ្ដោតយកចិត្តទុកដាក់ខ្លាំងលើកំណែទម្រង់គ្រប់វិស័យ។ ហើយរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ នេះបើតាមសារលិខិតខាងលើ។ ក្នុងឆ្នាំ២០១៨ វិស័យការងារបន្តអភិវឌ្ឍន៍ ដោយអត្រាមានការងារធ្វើមានចំនួន ៩៩,៣ភាគរយ ហើយបរិមាណការងារសរុបជិត១០លាននាក់។ នេះបើតាមសារលិខិត សម្ដេច នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារសរុបជាង ១ម៉ឺន២ពាន់ ដោយកើន ១០,០២ភាគរយ ដែលមានកម្មករនិយោជិតសរុបជិត ១លាន៥សែននាក់ ដោយកើន ២១,១១ភាគរយ (ស្រីជាង៨សែននាក់) បើធៀបទៅនឹងឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជិត៦សែន ដែលមានកម្មរជាង ២លាន៤សែននាក់ វិស័យកសិកម្មជាង៤លាននាក់ ចំណែកពលករធ្វើការនៅបទេសមានចំនួនប្រមាណ១លាន២សែននាក់ និងមន្ត្រីរាជការសាធារណៈជាង៥សែននាក់។ នេះបើតាមការលើកឡើងបន្ថែម នៃរាជរដ្ឋាភិបាល។ សារលិខិតដដែល សម្ដេច ហ៊ុន សែន បានចែកសារយោបាយ ក៏ដូចជាអំពាវនាវ ទៅមន្ត្រីក្រោមឱវាទ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធ ប្រការត្រូវអនុវត្តរួមមាន៧ចំណុច៖ ទី១-បន្តរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព ដែលជាកត្តាគន្លឹះការអភិវឌ្ឍសេដ្ឋកិច្ច។ ទី២-បន្តពង្រឹយន្តការធិការកិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព លើកម្ពស់ការយល់ដឹងអំពីសិទ្ធិ។ ទី៣-អនុវត្តអនុសាសន៍ទាំង៩ចំណុច ក្នុងនោះតាមដានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ និងប្រាក់ឈ្នួល១២០ភាគរយ។ ចំណែកទី៤-បន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារលើចំណុចមួយចំនួន ដើម្បីជាប្រយោជន៍ដល់កម្មករ។ ទី៥-បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការត្រីភាគី ដែលគ្រប់ភាគីទទួលយកបាន។ រីឯចំណុចទី៦-បន្តលើកទឹកចិត្តឪពុកម្ដាយ អ្នកអាណាព្យាបាល កម្មករនិយោជិត និងយុវជន ដើម្បីទទួលការបណ្ដុះបណ្ដាល បច្ចេកទេសវិជ្ជាជីវៈ ហើយនិងលើកកម្ពស់ជំនាញ ផលិតភាពការងារ និងសមត្ថភាពប្រគួតប្រជែង។ ចំណុចបញ្ចប់ទី៧-បន្តពង្រឹងការអនុវត្តអនុសញ្ញាអន្តរជាតិដែលបានផ្ដល់សច្ចាប័ន ជាមួយគ្នានេះដែរ សហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា-បទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីអាស៊ី នៅកម្ពុជា ហើយនិងគំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងជាសកលកម្មវិធីអង្គការ UN និងគម្រោងសហការជាមួយដៃគូអភិវឌ្ឍផ្សេងៗទៀត៕
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាពដើម្បីការងារ និងមុខរបរ»។ នៅថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតី និងជួបជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋ និងកម្មករ-ការិនី បណ្ដាអង្គទូតនានា អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដោយលើកអំពីភាពជោគជ័យនូវយុទ្ធសាស្ត្រចតុកោណទាំង ៣ដំណាក់កន្លងមក។ នេះបើតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន។
  កីឡាការិនីគុនចម្រុះ Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Womens Atomweight World Champion ត្រឡប់ទៅការពារខ្សែក្រវាត់របស់ខ្លួននៅសង្វៀន  ONE: MASTERS OF DESTINY នាដើមខែកក្កដា ខាងមុខនេះ។    កីឡាការិនីមកពីសិង្ហបុរីវ័យ ២២ ឆ្នាំរូបនេះប្រឈមនឹង Michelle Nicolini ដែលជាជើងឯកជីជិតស៊ូកម្រិតពិភពលោកជាច្រើនសម័យ (Jiu-Jitsu World Champion) នៅថ្ងៃទី ១២ ខែ កក្កដា នៅទីលាន Axiata Arena នាក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ក្នុងនាមម្ចាស់ខ្សែក្រវាត់ខ្មៅជីជិតស៊ូ Lee មានទំនុកចិត្តធ្វើឲ្យ Michelle គ្រោះថ្នាក់ទោះប្រកួតប្រើជំហរឈរ និង វ៉ៃជំហរដេកក្ដី ដើម្បីការពារតំណែងខ្សែក្រវាត់លំដាប់ពិភពលោករបស់ខ្លួន។ គេរង់ចាំតាមដានថា Lee អាចយកឈ្នះ Nicolini ដោយវិធីណាដើម្បីការពារខ្សែក្រវាត់ បន្ទាប់ពី រងបរាជ័យទល់នឹង Xiong Jing Nanម្ចាស់ជើងឯក ONE Strawweight World Champion កាលខែ មីនា កន្លងទៅ។ សូមតាមដានបទសម្ភាសន៍ដូចខាងក្រោម៖ ONE ៖ តើយល់ណាចំពោះការត្រឡប់មកសង្វៀនជាថ្មី នៅ ONE?   AL៖ ខ្ញុំសប្បាយចិត្តខ្លាំង បន្ទាប់ពីសម្រាកតាំងពីខែ មីនាមក។ ហើយខ្ញុំនៅតែបន្តសកម្មភាពហ្វឹកហាត់របស់ខ្ញុំ ដោយមិនគិតអំពីបរាជ័យកាលនៅជប៉ុន។ ខ្ញុំទន្ទឹងរង់ចាំដើម្បីការពារខ្សែក្រវាត់ ពិភពលោករបស់ខ្ញុំ មុនពេលចប់ឆ្នាំ ២០១៩ ទោះប៉ះអ្នកណាក៏ដោយ។    ONE៖ ហេតុអ្វីបានជា Lee ចង់ប្រកួតក្នុងទម្ងន់ Strawweight នាពេលនោះ?   AL៖ ខ្ញុំមានមហិច្ឆតាបញ្ចប់កិច្ចការរបស់ខ្ញុំ។ ទោះបរជ័យ ខ្ញុំអត់មានបញ្ហាទេក្នុងការប្រកួតលើកចុងក្រោយរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យខ្លួនឯងរវល់ និងដាក់កំហិតខ្លួនឯងឲ្យខ្លាំងជាងមុន។    ONE:៖ មានពាក្យអ្វីនិយាយទៅកាន់វីរនារីជើងឯកជីជិតស៊ូ ដូច Michelle Nicolini មុនប៉ះគ្នា?   AL៖ ខ្ញុំពិតជារំភើប ហើយខ្ញុំគិតថាវាជាការប្រកួតដ៏អស្ចារ្យ។ Michelle មានឈ្មោះល្បីណាស់ជាពិសេសជំនាញ ជីជិតស៊ូ ។ ខ្ញុំដឹងអំពីរឿងដែលត្រូវធ្វើ និង ធ្វើឲ្យប្រកួតកាន់តែជក់ចិត្ត។    ONE៖ តើការចាញ់ទល់ននឹង Tiffany Teo របស់ Nicolini ជារឿងមួយដែលអាចទទួលលទ្ធផលល្អជាមួយ Nicolini នាការប្រកួតខាងមុខទេ?   AL៖ ការពិតគ្រូបង្វឹករបស់ Tiffany Teo ធ្វើការងារល្អណាស់ និងបានរៀបចំកលល្បិចសម្រាប់កូនសិស្សបានល្អ។ ប៉ុន្តែបើមើល Michelle ពិតជាខ្លាំងមិនធម្មតាដែរ។ គេធ្វើបានល្អ ព្យាយាមទាត់ ហើយមើលទៅ ៣ ទឹកនោះពិតជាជក់ជិតមែនទែន។ ខ្ញុំគិតថាវាជាការប្រកួតដ៏វ័យឆ្លាតរវាងគេទាំងពីរ។ យ៉ាងណាមិញ Michelle មានក្បាច់សម្លាប់ ជីជិតស៊ូ ប៉ុន្តែខ្ញុំគិតថាគេគ្មានពេលគ្រប់គ្រាន់ដើម្បីអភិវឌ្ឍក្បាច់គុនចម្រុះនោះទេ។  ពិតណាស់ ក្រុមរបស់ខ្ញុំ និង ខ្ញុំកំពុងតែរៀបចំអ្វីដែលអាចទប់ទល់នឹងជើងខ្លាំងរូបនេះ។ យើងត្រៀមរួចរាល់សម្រាប់ការប្រកួតគុនចម្រុះនេះ។ យើងត្រូវតែប្រើក្បាច់ខុសគ្នាមិនដូច Teo ទេ។ ខ្ញុំនឹងបញ្ចប់គេឲ្យបាននៅពេលណាដែលមានឱកាស។    ONE៖ ដៃគូមានកម្រិតជីជិតស៊ូ ខ្សែក្រវាត់ខ្មៅ តើធ្លាប់គិតថាស្រួលនឹងការវ៉ៃផ្ដួលលើក្ដារេញទេ?   AL៖ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ហើយធ្វើឲ្យបានពេលមានកម្លាំងខ្ញុំអាចប្រើលើគេ។ យើងមានស្ទិលសម្លាប់ផ្សេងគ្នានៅលើក្ដាររេញ។ ខ្ញុំដឹងថារូបគេនឹងធ្វើឲ្យខ្ញុំលំបាក ហើយខ្ញុំក៏ដូចគ្នា។ ខ្ញុំនឹងរកវិធីបញ្ចប់គេតាមរបៀបរបស់ខ្ញុំ។    ONE៖ Lee ធ្វើបានល្អក្នុងការវាឲ្យសន្លប់ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តើអាចទៅរួចទេដើម្បីវ៉ៃ Michelle ឲ្យសន្លប់?   AL៖ នោះជារឿងដ៏អស្ចារ្យបំផុត។ ខ្ញុំធ្លាប់គេវ៉ៃសន្លប់ក្នុងអាជីពរបស់ខ្ញុំម្ដង។ ប៉ុន្តែបើសិនយើងមិនសន្លប់ វាជារឿងល្អបំផុត។ យ៉ាងណា យើងដឹងថា រឿងអ្វីក៏អាចកើតមានបានដែរ។ ការប្រកួតរបស់ខ្ញុំនឹងបង្ហាញនាពេលខាងមុខ តែខ្ញុំមិនអួតក្អេងក្អាងទេ។ ខ្ញុំមិនទាន់ក្លាយជាអ្នកប្រកួតដ៏ល្អឥតខ្ចោះនៅឡើយ។ នៅមានរឿងជាច្រើនត្រូវរៀន ហើយពេលខ្ញុំឈានជើងចូលរេញ លើកដំបូង ខ្ញុំគិតថាខ្ញុំជាអ្នកប្រយុទ្ធដើម្បីគោលដៅថ្មី។    ONE៖ តើមានចំណុចអ្វីត្រូវនិយាយក្រោយបរាជ័យទល់នឹង Xiong?   AL៖ វាជាការពិត នេះជាកំណត់ត្រារបស់ខ្ញុំ ដែលមិនល្អ។ ខ្ញុំចង់រក្សាការប្រកួតមិនដែលចាញ់។  តែជាពេលលំបាកក្នុងធ្វើ។ យ៉ាងណាក្ដីខ្ញុំមានមោទនភាពនូវអ្វីដែលខ្ញុំបានធ្វើដល់ពេលនេះ។ បើត្រឡប់ទៅមើលការប្រកួតនោះ ខ្ញុំត្រូវតែកែប្រែ ហាត់ឲ្យខ្លាំង ធ្វើការខ្លាំង និង បង្កើតការតាំងចិត្តឡើងវិញ។ ដំបូងឡើយ យើងត្រូវប្រកួតនាខែ វិច្ឆិកា ទេនៅសិង្ហបុរី ប៉ុន្តែត្រូវពន្យារពេលដោយសារខ្ញុំរបួសខ្នងពេលហ្វឹកហាត់ ហើយអាចជះដល់លទ្ធផលដែរ។ ខ្ញុំគ្មានការដោះសារទេ។ ខ្ញុំនឹងមិនឲ្យរឿងនេះកើតឡើងម្ដងទៀតឡើយ។ ខ្ញុំបានរៀនជាច្រើននៅលើរេញ ហើយ ខ្ញុំនឹងប្រើវិធីវ័យឆ្លាតរបស់ខ្ញុំ។    ONE៖ តើអ្នកគិតថាអាចនឹងយកឈ្នះ Xiong ដើម្បីសងសឹកវិញទេ?   AL៖ ច្បាស់ណាស់! វាការងារមិនទាន់បញ្ចប់ទេ។ យើងរង់ចាំការប្រកួត ប្រភេទទម្ងន់ Atomweight វិញម្ដង។ ខ្ញុំពិតជាចង់ស្ដារកិត្តិយសរបស់ខ្ញុំ។ បើមានឱកាសខ្ញុំនឹងចាប់វា។ ឥឡូវនេះខ្ញុំផ្ដោតលើការការពារ ខ្សែក្រវាត់របស់ខ្ញុំ Atomweight World Title ឆ្នាំនេះសិន។ រង់ចាំមើលថាអ្នកណាជាកំពូលកីឡាការិនីពិតប្រាកដ។    ONE៖ យើងឃើញថា Mei Yamaguchi ឈ្នះជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយ Xiong ក៏ដូចគ្នា តើអ្នកចង់ឲ្យគេទាំងពីរដណ្ដើមខ្សែក្រវាត់ World Title របស់ខ្លួនទេ?    AL៖ ខ្ញុំមិនទាន់ច្បាស់ដែរថា អ្នកណាដែល ONE Championship ចង់ឲ្យដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកពីខ្ញុំ ជាជាងអ្នកទាំងពីរទេ។ ខ្ញុំមិនទាន់ឃើញអ្នកណាដែលល្អជាងពួកគេទាំងពីរនោះឡើយនាពេលឥឡូវនេះ។ ខ្ញុំគោរពលើការសម្រេចចិត្តរបស់ ONE។ ខ្ញុំរីករាយនឹងជួបពួកគេ ឬ Xiong ម្ដងទៀត ឬ ពេលណាដែលសមស្រប៕ 
អត្ថបទ៖ ស៊ីធី
  ជម្លោះរវាងអុីស្រាអែលនិងក្រុមហាម៉ាស បានអូសបន្លាយ ជាង៦ខែមកហើយ ដោយអុីស្រាអែលកំពុងផ្តោតការវាយប្រហារលើតំបន់ Rafah នៅភាគខាងត្បូងកាហ្សា។ តំបន់កាហ្សា បានក្លាយជា តំបន់ប្រយុទ្ធមួយ ដែលមានអ្នកស្លាប់ប្រមាណ ៣ម៉ឺននាក់, របួសជាង ៧មុឺននាក់ និង មនុស្ស ១លាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ។    ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅតំបន់មជ្ឈិមបូព៌ា លោក Vivian Balakrishnan ប្រមុខការទូតសិង្ហបុរី បានជួបជាមួយនាយករដ្ឋមន្រ្តីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្រ្តីអុីស្រាអែលផ្សេងទៀតផងដែរ។    «អ្វីដែលយើងមានភាពខុសគ្នាជាមួយអុីស្រាអែល យើងជឿថា ការឆ្លើយតបរបស់យោធាអុីស្រាអែល បានធ្វើជ្រុលដៃពេក»។ លោកBalakrishnan ប្រមុខការទូតអុីស្រាអែល បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃទី២០ ខែមីនា។    ជំនួបជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ព្រមទាំងប្រធានាធិបតីអុីស្រាអែល លោក Issac Herzog ប្រមុខការទូតសិង្ហបុរី បានសម្តែងការអាណិតអាសូរចំពោះគ្រួសារទាំងអស់ដែលរងគ្រោះ ដោយការវាយប្រហារពីក្រុមហាម៉ាសនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣។ លោកចាត់ទុកថ្ងៃទី៧ តុលាថាជា អំពើភេវរកម្មដ៏ច្បាស់លាស់ ជាក់ស្តែង និងដ៏សាហាវ។    មិនតែប៉ុណ្ណោះ លោក Balakrishnan បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះ និងស្តារស្ថិរភាព ក្នុងអំឡុងដំណើរទស្សនកិច្ចការងារ១០ថ្ងៃ នៅតំបន់មជ្ឈឹមបូព៌ា។ ក្រៅពីអំពាវនាវអំពីបទឈប់បាញ់ សិង្ហបុរីប្រកាសឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងជនទាំងអស់ប្រកបដោយមានសុវត្តិភាព។    សិង្ហបុរី បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា។ ការបញ្ឈប់សង្គ្រាម និងមានបទឈប់បាញ់ អាចបង្កើនភាពងាយស្រួលបញ្ជូនជំនួយដល់ប្រជាជននៅជាប់គាំងក្នុងកាហ្សា និងត្រូវការជំនួយខ្លាំង។ សិង្ហបុរីក៏បានធ្វើការជាមួយអុីស្រាអែល និងហ៊្សកដានី ដើម្បីជញ្ជូនជំនួយតាមកងទ័ពអាកាសសិង្ហបុរី។    ជាការពិត កិច្ចចចារពីបទឈប់បាញ់រវាងក្រុមហាម៉ាស និងអុីស្រាអែល កំពុងបន្តនៅសប្តាហ៍នេះ នៅកាតា ក្រោយពេលអុីស្រាអែល ច្រានចោលនូវសំណើរបស់ហាម៉ាសនៅសប្តាហ៍មុន ។ ភាគីទាំងពីរ បានពិភាក្សាពីបទឈប់បាញ់រយៈពេល៦សប្តាហ៍ និងដោះលែងចំណាប់ខ្មាំងអុីស្រាអែលប្រហែល៤០នាក់។   យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសមួយរូបនេះ មិនច្បាស់ថាការចរចានៅទីក្រុង ដូហា នឹងទទួលបានផលយ៉ាងណានោះទេ។ ប៉ុន្តែលោកចង់ឱ្យមានបទឈប់បាញ់ ដើម្បីឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាទទួលបានជំនួយ។ តាមរយៈក្រសួងការបរទេសសិង្ហបុរី ប្រមុខការទូត បានគាំទ្រលើដំណោះស្រាយរដ្ឋពីរ (Two State Solution)៕ 
ប្រតិបត្តិការយោធារបស់អុីស្រាអែលលើតំបន់កាហ្សាហាក់មានសភាពខ្លាំងដៃ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានសង្កត់ធ្ងន់បែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅអុីស្រាអែល នៅថ្ងៃទី២០ ខែមីនា។ ទន្ទឹមនេះ ប្រមុខការទូតសិង្ហបុរី បានជំរុញឱ្យមានការផ្តល់ជំនួយមនុស្សធម៌ ទៅក្នុងតំបន់កាហ្សាកាន់តែឆាប់រហ័សផងដែរ។
តំណាងរាស្ត្រទាំងនេះ នឹងត្រូវចូលស្បថនៅក្នុងព្រះបរមរាជវាំង៕  សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងចំណោមតំណាងរាស្ត្រថ្មីទាំង៤៤រូប តំណាងរាស្ត្រ ថ្មី ៤៤រូប ត្រូវបានទទួលស្គាល់ និងផ្តល់សុពុលភាពផ្លូវការ Cambodian People's Party (68); FUNCINPEC (41); Cambodian Nationality Party (2); Khmer Economic Development Party (1); Vacant (11) #Cambodia pic.twitter.com/r3e2Kcqly6 Thmey Thmey (@thmeythmey) November 27, 2017 លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលចូលជំនួស CNRP ថា លោកនឹងធ្វើជាបក្សប្រឆាំងក្នុងសភា#Cambodia pic.twitter.com/syLbn2w2pY Thmey Thmey (@thmeythmey) November 27, 2017
តំណាងរាស្ត្រថ្មីចំនួន៤៤នាក់អង្គ/នាក់ ដែលក្នុងនោះ៤១ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ២មកពីគណបក្សសញ្ជាតិកម្ពុជា និង១មកពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានសភាប្រកាសផ្តល់សុពលភាពជាផ្លូវការហើយនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា នេះ។ តំណាងរាស្ត្រទាំងនេះ ស្ថិតក្នុងចំណោម៥៥រូប ចូលជំនួសអាសនៈគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ កៅអី១១ទៀតដែលនៅសល់មិនទាន់មានការបែងចែកឡើយ បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធ។
  លោក Christian Berger គាំទ្រចំពោះជំនួបរវាងអ្នកនយោបាយទាំងពីរនេះ។ លោក មុត ចន្ថា មនុស្សស្និទលោក កឹម សុខា បានស្រង់សម្ដីលោក Christian Berger ដែលបានជួបសួរសុខទុក្ខលោក កឹម សុខា នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី១១ ឧសភាថា ៖«លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការគាំទ្រចំពោះការជួបនេះដោយចាត់ទុកថាជារឿងវិជ្ជមាន»។   សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក មុត ចន្ថា មនុស្សស្និទលោក កឹម សុខា ដើម្បីសុំព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សាក្នុងជំនួបនេះឡើយ។   ប៉ុន្តែលោក មុត ចន្ថា បានបញ្ជាក់លើហ្វេសប៊ុកថា ក្រៅពីពិភាក្សារឿងជំនួបនយោបាយរវាងថ្នាក់ដឹកនាំទាំងពីរនេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បាននិយាយគ្នាអំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀតផង។   បន្ទាប់ពីជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នេះ លោក កឹម សុខា ដែលកំពុងរងបទចោទ«គប់គិតជាមួយបរទេស» ហើយស្ថិតនៅក្នុងដំណើរការជំនុំជម្រះក្នុងតុលាការនេះ ក៏មានគម្រោងជួបបណ្ដាអង្គទូតនានា បន្ថែមទៀតដែរ។   «ក្នុងសប្តាហ៍នេះ ខ្ញុំនឹងទទួលជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ដែលមានស្ថានទូតនៅភ្នំពេញ ដោយផ្ទាល់នៅគេហដ្ឋានរបស់ខ្ញុំជាបន្តបន្ទាប់។ ដោយឡែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាមួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ស្របពេលមានជំងឺកូវីដ-១៩ មិនអាចមកជួបខ្ញុំផ្ទាល់បាន ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្តាញសង្គមមកសួរសុខទុក្ខខ្ញុំផងដែរ»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ៕
ភ្នំពេញ៖ ជំនួបរវាងសម្ដេច ហ៊ុន សែន និងលោក កឹម សុខា នៅក្នុងពិធីបុណ្យសពរបស់ម្ដាយក្មេកសម្ដេច កាលពីថ្ងៃទី៥ ឧសភាកន្លងមក អាចជាសញ្ញាវិជ្ជមានមួយ នៅក្នុងក្រសែភ្នែកលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
លោកស្រី អ៊ាន លាង អតិថិជន មកពីខេត្តកំពង់ចាម មានកន្ទុយឆ្នោតលេខ ២៤៤៣៧០ ជាអតិថិជនដែលមានសំណាងបំផុត សម្រាប់ឆមាសទី១នេះ ដែលទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីសន្លាង។ លោកស្រី គឺជាអតិថិជន ដែលបានជាវដែកថែបម៉ាក វី ទៅប្រើប្រាស់ផ្ទាល់ សម្រាប់សំណង់របស់លោកស្រី ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនកំពុងត្រៀមខ្លួន ដឹករង្វាន់ Ford Ranger ២០១៨ ជូនដល់អតិថិជនដោយផ្ទាល់ ដើម្បីផ្តល់នូវភាពងាយស្រួល ទំនុកចិត្ត និងចូលរួមអបអរសាទរជូនដល់អតិថិជនផងដែរ។ សម្រាប់អតិថិជន ដែលពុំទាន់ទទួលរង្វាន់ សូមជាវដែកថែបអ៊ីតាលីម៉ាក វី បន្តទៀត ដើម្បីទទួលបានសន្លឹកឆ្នោត សម្រាប់ផ្សងសំណាងយករង្វាន់ជាច្រើនជារៀងរាល់ខែដូចជា ម៉ូតូ Zoomer X ទូរសព្ទដៃ iphone ៨  Plus និងស្រាបៀ Barrley Black។  មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានរង្វាន់ធំ រថយន្ត Ford Ranger ២០១៨ ចំនួនមួយគ្រឿងទៀត នៅរង់ចាំលោកអ្នក សម្រាប់ឆមាសទី២ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ដូច្នេះសូមប្រញាប់ឡើង ជ្រើសរើសដែកថែប អ៊ីតាលីម៉ាក វី សម្រាប់ការសាងសង់របស់លោកអ្នក ដើម្បីសំណង់រឹងមាំ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ គួរបញ្ជាក់ថា ដែកថែបអ៊ីតាលីម៉ាក V ជាផលិតផលល្អនាំមុខគេ និងមានការផ្គត់ផ្គង់ធំជាងគេ នៅក្នុងតំបន់ ដែលផលិតដោយវិស្វករដ៏ជំនាញ និងប្រើប្រាស់ឧបករណ៍ទំនើបពីប្រទេសអ៊ីតាលី  ដែលធ្វើឲ្យដែកថែបម៉ាក V ទទួលបានពានរង្វាន់ដែកល្អជាងគេលើពិភពលោក៕ ដែកថែបអ៊ីតាលីម៉ាក V គ្រឹះនៃអនាគតដ៏រឹងមាំ! (អត្ថបទពាណិជ្ជកម្ម)
កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៨  ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចាប់រង្វាន់ធំ គឺរថយន្ត Ford Ranger ២០១៨ ជូនអតិថិជនដែលមានមហាសំណាង ក្នុងកម្មវិធីប្រដាល់ថ្ងៃអាទិត្យ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ម្ចាស់រង្វាន់ធំ រថយន្ត  Ford Ranger សេរីឆ្នាំ២០១៨ សម្រាប់ឆមាសទី១នេះ បានរកឃើញហើយ។
  ចន្លោះពីខែមិថុនា ឆ្នាំ២០១៩ និងខែមិថុនា ឆ្នាំ២០២០ អតីតអត្តពលិកកីឡាកាស WWE លោក Johnson រកចំណូលសរុបរហូតដល់ ៨៧,៥លានដុល្លារ ក្នុងនោះ ២៣,៥លានដុល្លារ បានមកពីការចូលសម្តែងក្នុងភាពយន្តថ្មីរបស់ Netflix ចំណងជើងថា «Red Notice»។ នេះបើតាម Forbes ។ បន្ថែមពីនេះ លោក ក៏កាក់កបនឹងជំនួញលក់សំលៀកបំពាក់លោកផងដែរ ដែលហៅថា «Project Rock»។    ទោះបីបន្តគ្រងតំណែងដដែលក៏ពិតមែន ចំណូលលោក បានថយចុះតិចតួច បើធៀបនឹងឆ្នាំ២០១៩ ដែលលោករកបាន៨៩,៤លានដុល្លារ។ តារាសម្តែងមាឌធំក្រអាញរូបនេះ ឈរលើតារាងរបស់ Forbes លើកដំបូងក្នុងឆ្នាំ២០១៦ ដោយកាលនោះលោករកបាន៦៤,៥លានដុល្លារ។    តាមពីក្រោយគឺ លោក Ryan Reynolds ដែលចូលរួមសម្តែងជាមួយលោក Johnson ក្នុងភាពយន្ត «Red Notice» ដែលនឹងចាក់បញ្ចាំងនាឆ្នាំ២០២១ខាងមុខ។ តារាសម្តែងអាមេរិក-កាណាដា Ryan Reynolds រកចំណូលបាន ៧១,៥ពាន់លានដុល្លារ ក្នុងនោះ២០លានដុល្លារពីរឿង Red Notice និង២០លានដុល្លារទៀត ពីរឿង Six Underground របស់ Netflix ។ លោកក៏មានរឿងទី៣ជាមួយ Netflix ផងដែរ ដែលកំពុងថត។    តារាហូលីវូដម្នាក់ទៀត គឺ Mark Wahlberg ដែលឈរនៅចំណាត់ថ្នាក់ទី៣ ជាមួយចំណូល ៥៨លានដុល្លារ។ ចំណូលនេះ គឺបានមកពីថតរឿងថ្មី ចំណងជើង Spencer Confidential ក៏ដូចជាតួនាទីលោកក្នុងការផលិតភាពយន្តឯកសារ ២ ចំណងជើង រួមមាន McMillions និង WahlStreet ។   លោក Bem Affleck ដែលសម្តែងជា Batman កាលពីប៉ុន្មានឆ្នាំកន្លងទៅ មុននឹងរបូតតំណែងនេះទៅ Robert Pattinson ឈរនៅលេខ ៤ ជាមួយចំណូល៥៥លានដុល្លារ។ ចំណូលនេះ គឺមកពីការសម្តែងក្នុងភាពយន្តខ្នាតធំ ចំណងជើង The Way Back និង The Last Thing He Wanted ។   មកដល់លំដាប់លេខ៥ គឺជាតារាសាច់ដុំម្នាក់ទៀត ឈ្មោះ Van Diesel ដែលបន្តរកលុយបាន៥៤លានដុល្លារ បើទោះជាកាលបរិច្ឆេទបញ្ចាំងរឿង Fast and Furious 9 ត្រូវពន្យារពេលដល់ឆ្នាំ២០២១។ ចំណូលមួយផ្នែកធំរបស់លោក សម្រាប់ឆ្នាំនេះ  គឺបានមកពីការចូលរួមរបស់លោកក្នុងភាពយន្តគំនូរចីវចល របស់ Netflix ចំណងជើងថា Fast and Furious Spy Races ។   តារាសម្តែងដែលស្ថិតនៅតារាង Top Ten ផ្សេងទៀត គឺមានដូចជា តារាសម្តែងជនជាតិឥណ្ឌា Akshay Kumar (៤៨,៥លានដុល្លារ), តារាសម្ដែងអាមេរិក Lin-Manuel Miranda (៤៥,៥លានដុល្លារ), តារាអាមេរិក Will Smith (៤៤,៥លានដុល្លារ), តារាអាមេរិក Adam Sandler (៤១លានដុល្លារ) និងតារាចិន Jackie Chan (៤០លានដុល្លារ)៕       
លោក Dwayne Johnson ដែលគ្រប់គ្នាស្គាល់ថា «The Rock» នៅតែរក្សាតំណែងជាតារាសម្ដែងហូលីវូដដែលមានចំណូលច្រើនផុតគេលើពិភពលោក សម្រាប់ពេល២ឆ្នាំផ្ទួនគ្នាហើយ ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes ។
  នាយករដ្ឋមន្ត្រីកម្ពុជា រៀបរាប់ថា ក្នុងសម័យនោះ ប្រជាពលរដ្ឋ មិនមានសិទ្ធិអ្វីទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិត សិទ្ធិជំនឿសាសនា សិទ្ធិបញ្ចេញមតិ និងសិទ្ធិរៀបអាពាហ៍ពិហាហ៍ ជាដើម។ ប្រមុខរដ្ឋាភិបាល បរិយាយតាមរយៈសំណេរទៀតថា ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ ត្រូវបង្ខំឲ្យធ្វើការហួសកម្លាំង ហើយត្រូវបានសម្លាប់ចោលដល់ទៅជាង៣លាននាក់។    ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា ក្រោយពីប្រទេស ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ទើបប្រជាពលរដ្ឋ មានឱកាសបានទទួលសិទ្ធិសេរីភាពពេញលេញឡើងវិញ រហូតដល់សព្វថ្ងៃ។ មេដឹកនាំរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«សិទ្ឋិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ឋិសេរីភាព ក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីឲ្យកម្ពុជាយើងកាន់តែរីកចម្រើន»។    សូមបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស នៅពីរកន្លែងផ្សេងគ្នា គឺនៅពេលព្រឹក រៀបចំនៅកោះពេជ្រ ឯនៅពេលរសៀល រៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ចំណែក ក្រុមសង្គមស៊ីវិល ក៏បានអបអរសាទរដូចរាល់ឆ្នាំផងដែរ ដោយកម្មវិធីរបស់ពួកគេ រៀបចំនៅទីលានប្រជាធិបតេយ្យថ្មី ដែលមានប្រជាពលរដ្ឋប្រមាណជា៥០០នាក់ ចូលរួម។    ទិវាសិទ្ធិមនុស្សអន្តរជាតិលើទី៧០ នាថ្ងៃ១០ធ្នួនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាធ្វើឲ្យប្រសើរឡើងនូវសិទ្ធិជាមូលដ្ឋាននិងប្រជាធិបតេយ្យ»៕ 
ស្ថិតក្នុងថ្ងៃដែលប្រទេសកម្ពុជា កំពុងចូលរួមជាមួយពិភពលោក ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដើម្បីរម្លឹកពីសម័យខ្មែរក្រហម ដែលធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់សិទ្ធិគ្រប់បែបយ៉ាងអស់រយៈពេលជាង៣ឆ្នាំ។
អត្ថបទទាក់ទង   កូរ៉េខាងជើង បាញ់មីស៊ីលលើកទី៥ ក្នុងរយៈពេលមិនដល់មួយខែ  គណៈកម្មការយោធាមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ដើម្បីបង្ហាញពីសមត្ថភាពវាយប្រហារសត្រូវ និងដាស់តឿនសត្រូវពីវិបត្តិនុយក្លេអ៊ែរជាក់ស្តែង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់លើកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងសម្រាប់ការពារខ្លួន។    ក្នុងសមយុទ្ធយោធានេះ កូរ៉េខាងជើង បានសាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹក ក្បែរឆ្នេរតំបន់ Riwon ក្នុងខេត្ត South Hamgyong។ ដ្រូនមួយនេះ អាចនៅក្នុងទឹកបាន៥៩ម៉ោង និង១២នាទី ដោយអាចស្ថិតនៅជម្រៅប្រមាណពី៨០ម៉ែត្រទៅ១៥០ម៉ែត្រ។    បើតាមកូរ៉េខាងជើង ដ្រូនប្រភេទនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រតិបត្តិការនៅក្រោមទឹក និងអាចបង្កើតរលកស៊ូណាមិដែលមានផ្ទុកសារធាតុវិទ្យុសកម្មទ្រង់ទ្រាយធំ ដើម្បីវាយប្រហារលើកម្លាំងជើងទឹក និងកំពង់ផែសំខាន់ៗរបស់សត្រូវ។ វាអាចពង្រាយ នៅគ្រប់ឆ្នេរ និងកំពង់ផែទាំងអស់ ដោយនាវាប្រតិបត្តិការលើទឹក។ ក្រុងព្យុងយ៉ាង បានដាក់ឈ្មោះដ្រូននេះថា «យានវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹកដោយគ្មានមនុស្សបើក Haeil» នៅក្នុងសមាជបក្សពលករលើកទី៨ នាពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA   បន្ថែមពីនេះ យោធាកូរ៉េខាងជើង ក៏បានបាញ់មីស៊ីលប្រដេញដោយបំពាក់ជាមួយក្បាយគ្រាប់គំរូ ដែលដូចនឹងក្បាលគ្រាប់នុយក្លេអ៊ែរផង។ កូរ៉េខាងជើង បានរិះគន់សមយុទ្ធអាម៉េរិក និងកូរ៉េខាងត្បូងជាថ្មី ក្រោមហេតុផលមានបំណងគ្រប់គ្រងក្រុងព្យុងយ៉ាង។ ក្នុងសមយុទ្ធនេះ លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់។    កូរ៉េខាងជើង នៅថ្ងៃទី២២ ខែមីនា បានបាញ់មីស៊ីលប្រដេញជាច្រើនគ្រាប់ទៅសមុទ្រខាងកើត។ មីស៊ីលទាំងនោះ មានដូចជាមីស៊ីល Hwasal-1 និងមីស៊ីលHwasal-2 ដោយហោះបានចន្លោះពី ១៥០០គីឡូមែត្រ ទៅ១៨០០គីឡូម៉ែត្រ។   ក្នុងការត្រួតពិនិត្យសមយុទ្ធនោះ លោកគីម បានអះអាងថា ក្រុងព្យុងយ៉ាង នឹងធ្វើឱ្យអាម៉េរិក និងកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងសម្ពាធ តាមរយៈការបង្ហាញពីសមត្ថភាពឆ្លើយតបនឹងសង្រ្គាមដ៏មានឥទ្ធិពល និងបញ្ឈប់ការធ្វើសមយុទ្ធបែបសង្រ្គាម៕   
កូរ៉េខាងជើង បានសាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹក និងបានបាញ់មីស៊ីលប្រដេញដែលពាក់ក្បាលសាកល្បងក្នុងសមយុទ្ធ៣ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២៤ ខែមីនា។
  សម្រាប់លក្ខខណ្ឌនៃការចូលរួម៖   ១. បុគ្គលិករបស់ក្រុមហ៊ុន Decathlon Cambodia នឹងមិនមានសុពលភាពក្នុងការឈ្នះ។ ២. បេក្ខជនដែលឈ្នះម្នាក់អាចទទួលរង្វាន់មួយប៉ុណ្ណោះ។ ៣. គ្រប់បេក្ខជនដែលចូលរួមលេងតម្រូវឲ្យមានអាយុយ៉ាងតិច ១៨ឆ្នាំ។ ៤. ហ្គេមកម្សាន្តនេះ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមេសា។  ៥. បេក្ខជនដែលឈ្នះ នឹងត្រូវចាប់ឆ្នោតជ្រើសរើសដោយសុក្រិត និងប្រកាសលទ្ធផលនៅថ្ងៃទី ៣ ខៃឧសភា។   លីងសម្រាប់ចុះឈ្មោះដើម្បីបង្កើតគណនី REGISTER AND WIN NOW    ខាងក្រោមនេះជា វីដេអូ ណែនាំសម្រាប់ការចុះឈ្មោះបង្កើតគណនី      សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.decathlon.com.kh/   គួររំលឹកថា Decathlon គឺមានសម្ភារកីឡារហូតដល់ទៅ ៦០ប្រភេទ និងមានសម្ភារជាង ៦០០០ មុខទំនិញ ព្រមទាំងមានតម្លៃសមរម្យផងដែរ។ ហាង Decathlon មានទីតាំងស្ថិតនៅផ្សារអ៊ីអនម៉ល សែនសុខ ដែលហាងមានទំហំរហូតទៅដល់២៥០០ ម៉ែត្រការរ៉េ និងមាន ៣០០ ម៉ែត្រ និងអនុញ្ញាតឲ្យអតិថិជនសាកល្បងសម្ភារកីឡាទាំងនោះបានផងដែរ។ អាចនិយាយបានថា ហាង Decathlon គឺជាកន្លែងក្ដីសុខសម្រាប់អ្នកចូលចិត្តលេងកីឡាគ្រប់គ្នា ដោយលោកអ្នកអាចស្វែងរកបានសម្ភារសម្រាប់លេងកីឡា គ្រប់ប្រភេទ នៅ Decathlon បាន។ លើសពីនេះ នៅហាងកីឡាដ៏ធំមួយនេះ គឺមានសម្ភារកីឡាគ្រប់កម្រិត ពោលគឺចាប់ពីកម្រិតចាប់ផ្ដើម រហូតដល់ទៅកម្រិតអាជីព។ កាន់តែពិសេសជាងនេះទៀត  នៅពេលដែលលោកអ្នកទៅរកសម្ភារកីឡានៅឯហាង Decathlon នេះលោកអ្នកនឹងមានឱកាសជួបពិភាក្សា ជាមួយអ្នកជំនាញទៅតាមប្រភេទកីឡានីមួយៗបានផងដែរ៕ (អត្ថបទពាណិជ្ជកម្ម)
ពិតជាពិសេសមែនទែន ហាងសម្ភារកីឡា Decathlon ដែលជាហាងសម្ភារកីឡាដែលមានដើមកំណើតពីប្រទេសបារាំង និងជាហាងសម្ភារកីឡាដ៏ធំនៅកម្ពុជានោះ បានបង្កើតកម្មវិធីពិសេសមួយសម្រាប់អតិថិជនរបស់ខ្លួន ដោយគ្រាន់តែបង្កើតគណនី Decathlon នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីហាងដ៏ធំនេះ។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់នេះ លោកអ្នកគ្រាន់តែបង្កើតគណនី Decathlon រួច Share Page របស់ហាង Decathlon (ចុចទីនេះដើម្បី Share) ដោយភ្ជាប់ជាមួយនឹង hashtag #decathloncomkh នៅក្នុងហ្វេសប៊ុករបស់លោកអ្នក រួចជាការស្រេច។
  ក្រៅពីគ្រឿងបន្លាស់នេះ កម្ពុជា ក៏បាននាំចេញកង់ កើនឡើង៣២,២៨ភាគរយ ផងដែរ ទៅកាន់ទីផ្សារអន្តរជាតិ ជិត១០ប្រទេសនិងតំបន់ ដោយសម្រេចបានទឹកប្រាក់ជិត២០០លានដុល្លារ។   ទីផ្សារអន្តរជាតិដែលនាំចូលកង់ពីកម្ពុជា មានសហអាមេរិក អង់គ្លេស អឺរ៉ុប កាណាដា។ ក្រៅពីនេះ មាន ប្រទេសចិន ជប៉ុន និងប្រទេសក្នុងតំបន់អាស៊ាន។   បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតកង់ចំនួន៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ក្រោយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនWAN DA WEI YE INTERNATIONL CO.,LTD បង្កើតរោងចក្រ ដំឡើងកង់ និងគ្រឿងបង្គុំគ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩មេសា ឆ្នាំ២០២១៕             
ភ្នំពេញ៖ ៤ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញគ្រឿងបន្លាស់កង់ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង៣៧ម៉ឺនដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញគ្រឿងបន្លាស់កង់នេះ មានកំណើនរហូត១១៣,៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។
  រថយន្ត Mercedes Benz មានច្រើនពណ៌ ប៉ុន្តែនៅកម្ពុជាពណ៌ដែលនិយមជាងគេ មានតែពណ៌ស និងពណ៌ខ្មៅ និងបន្ទាប់មកគឺពណ៌ទឹកប្រាក់។ បើតាមលោក ឃុន ចាន់ថា ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia អតិថិជនជ្រើសរើសពណ៌រថយន្តប្រណីត Mercedes Benz នេះ គឺផ្អែកទៅលើឋានៈ និងតួនាទីក្នុងសង្គម ផ្អែកលើជំនឿ តម្លៃរបស់រថយន្ត និងចំណង់ចំណូលចិត្ត។    ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia ឲ្យដឹងទៀតថា អតិថិជនរបស់ក្រុមហ៊ុនលោកដែលជ្រើសរើសរថយន្ត Mercedes Benz ពណ៌ស ភាគច្រើនជាអ្នកជំនួញ ដែលគេមានជំនឿថា ពណ៌ស នាំមកនូវលាភសក្ការ ទ្រព្យសម្បត្តិ និងចម្រុងចម្រើនដល់ការរកស៊ីរបស់ពួកគេ។    ក៏មានដែរ អតិថិជនខ្លះរបស់ Star Auto Cambodia ដែលមិនមែនជាអ្នកជំនួញដែលជ្រើសរើស ពណ៌ស ដោយសារពណ៌នេះ ធ្វើឲ្យក្រុមគ្រួសារពួកគេមានក្តីសុខ និងសុភមង្គល។ ម្យ៉ាងពណ៌ស នៅតែរក្សាបានភាពប្រណីត ស្អាត ស៊ិចស៊ី និងពណ៌ដូចនៅថ្មីដដែល ទោះជាប្រើប្រាស់ប្រើកាន់តែយូរក៏ដោយ និងមិនពិបាកថែទាំជាប្រចាំដូចរថយន្តពណ៌ខ្មៅដែលឆាប់ប្រឡាក់ឡើយ។ នេះជាការពន្យល់របស់ លោក ឃុន    ចាន់ថា។ តែយ៉ាងណា លោក ឃុន    ចាន់ថា ក៏គូសបញ្ជាក់ដែរថា សម្រាប់អ្នកមន្ត្រីរាជការ អ្នកមានតួនាទីខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសមួយចំនួន មិនសូមនិយមពណ៌សទេ ប៉ុន្តែគេជ្រើសរើស រថយន្តខ្មៅវិញ ដោយសារតែពណ៌ខ្មៅ ជាពណ៌អន្តរជាតិផ្លូវការ និងជាពណ៌តំណាងឲ្យ អំណាច ភាពអស្ចារ្យ និងលេចធ្លោ។    សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia មានទីតាំងស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕     
រថយន្តMercedes Benz ពណ៌ស និងពណ៌ខ្មៅ ត្រូវបាននិយមប្រើប្រាស់ជាងគេនៅកម្ពុជា។ សម្រាប់អ្នកជំនួញ Mercedes Benz ពណ៌ស គឺជាពណ៌ដែលពួកគេជ្រើសរើស ដោយសារតែគេជឿថា រថយន្តពណ៌ស នឹងនាំមកនូវលាភសក្ការ ទ្រព្យសម្បត្តិ និងចម្រុងចម្រើនដល់ការរកស៊ីរបស់ពួកគេ។ 
មុនឈ្នះកីឡាករឥណ្ឌូណេស៊ី Steward កីឡាករកម្ពុជា មេឃា ក៏បានផ្តួលឱ្យកីឡាករហ្វីលីពីន Bacus Juvanie ដោយបោះបង់ការប្រកួតត្រឹមទឹកទី១ នៅជំនួបបើកឆាក។ ឈ្នះទាំងពីរប្រកួតនៅវគ្គជម្រុះនេះ ម្ចាស់មេដាយមាសស៊ីហ្គេមកីឡាវ៉ូវីណាមរូបនេះ ត្រូវឡើងទៅប្រជែងមេដាយមាស សម្រាប់វិញ្ញា Modern MMA ផ្នែកបុរស ក្នុងប្រភេទទម្ងន់ក្រោម៧១គីឡូក្រាមនេះ។    កីឡាករ Rahasia Marck Steward និង Bacus Juvanie ដែលចាញ់រៀងខ្លួនក្រោមដៃមេឃា នឹងត្រូវប៉ះគ្នានៅជំនួបទី២របស់ពួកគេរៀងខ្លួន។   ដោយឡែក កីឡាករ ហាត ភី និងកីឡាការរិនី សំ ថារ័ត្ន របស់កម្ពុជា បានរងបរាជ័យរៀងខ្លួននៅជំនួបដំបូង។ កីឡាករ ហាត ភី ចាញ់ កីឡាករថៃ Stracey Simon ដោយពិន្ទុក្នុងវគ្គជម្រុះ ប្រភេទទម្ងន់ក្រោម៧៧គីឡូក្រាម ស្របពេល សំ ថារ័ត្ន ក៏ចាញ់ កីឡាការិនីកូរ៉េខាងត្បូង Lee Bo Mi ដោយពិន្ទុ វគ្គជម្រុះ ផ្នែកនារី ក្នុងប្រភេទទម្ងន់ក្រោម៥៤គីឡូក្រាម៕  
កីឡាករកម្ពុជា ម៉ឺន មេឃា បានបន្តឈ្នះកីឡាករឥណ្ឌូណេស៊ី Rahasia Marck Steward ដោយបោះបង់នៅទឹកទី២ នៅជំនួបទី២ វគ្គជម្រុះក្នុងពូល ក្នុងប្រភេទទម្ងន់ក្រោម៧១គីឡូក្រាម ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ (AMMA Championship) ដែលធ្វើនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃ១១ ខែកក្កដា។
ចេញពីបង់ក្លាដែស រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានទៅដល់មីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែវិច្ឆិកា។ លោក វ៉ាង យី បានជួបជាមួយសមភាគីមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ដើម្បីពិភាក្សាទំនាក់ទំនងទ្វេភាគី និងដំណោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា។ លោក វ៉ាង បានប្រាប់លោកស្រី ស៊ូជី ថា វិបត្តិមួយនេះអាចត្រូវបានដោះស្រាយតាមរយៈការពិភាក្សាផ្ទាល់រវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ឯអន្តរជាតិជាអ្នកសម្រួលបរិយាកាសទូទៅសម្រាប់ការចរចា។ ក្នុងសន្និសីទសារព័ត៌មានរួមក្នុងរដ្ឋធានីណៃពិដោ ប្រមុខការទូតចិនបានប្រាប់លោកស្រី ស៊ូជី ពីជំហររបស់បង់ក្លាដែសដែលសន្យាបន្តការចរចាទ្វេភាគីលើបញ្ហានេះ។ លោក វ៉ាង និយាយថា វិបត្តិរ៉ូហ៊ីងយ៉ា ជាបញ្ហាស្មុគស្មាញ ជាប់ពាក់ព័ន្ធប្រវត្តិសាស្ត្រ ពូជសាសន៍ និងសាសនា ដែលចាំបាច់ត្រូវការដោះស្រាយបន្ទាន់ផង និងរយៈពេលវែងផង។ ហេតុនេះ ប្រមុខការទូតចិនបានស្នើដំណោះស្រាយមានបីដំណាក់កាលដើម្បីបញ្ចប់បញ្ហា។   ទីភ្នាក់ងារព័ត៌មានចិន Xinhua ផ្សាយថា ដំណាក់កាលដំបូងនៃច្រកចេញវិបត្តិមនុស្សធម៌នេះ គឺជាការឈប់បាញ់។ ត្រង់ចំណុចនេះ លោក វ៉ាង អះអាងថា បទឈប់បាញ់មានរួចអស់ហើយ ចំណែកការងារសំខាន់ គឺធ្វើយ៉ាងណាកុំឲ្យការប្រយុទ្ធកើតឡើងទៀត។ ជនមូស្លីមរ៉ូហ៊ីងយ៉ាងច្រើនជាងកន្លះលាននាក់ រត់គេចទៅកាន់ជំរំនៅបង់ក្លាដែស ព្រោះការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមបានកើតឡើងខ្លាំង ឯក្រុមយោធាក៏មិនប្រណីដៃអ្វីដែរក្នុងយុទ្ធនាការហិង្សារបស់ខ្លួននោះ។ ចំពោះដំណាក់កាលទីពីរវិញ រដ្ឋមន្ត្រីការបរទេសចិនលើកឡើងថា មីយ៉ាន់ម៉ា និងបង់ក្លាដែសត្រូវស្វែងរកដំណោះស្រាយណាមួយដែលអាចអនុវត្តបាន ហើយសហគមន៍អន្តរជាតិមានតួនាទីជួយបង្កើតបរិយាកាសសមស្របឲ្យភាគីទាំងពីរ។ ក្នុងន័យនេះ ក្រុងប៉េកាំងទំនងចង់ឲ្យប្រទេសផ្សេងនៅស្ងៀមសិន ជាជាងលូកដៃខុសបរិបទ ដែលអាចធ្វើឲ្យការចរចាល្អក់កករ ព្រោះក្រុងណៃពិដោ និងក្រុងដាក្កា ទើបសម្រេចបានកិច្ចព្រមព្រៀងដំបូងស្ដីការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ដំណាក់កាលចុងក្រោយនៃគំនិតផ្ដួចផ្ដើមរបស់ចិន គឺការអភិវឌ្ឍតំបន់រងគ្រោះ ដែលប្រើប្រាស់ពេលវេលាយូរ និងធនធានជាច្រើន។ នៅដំណាក់កាលនេះ ការកាត់បន្ថយភាពក្រីក្រី ដែលជាឬសគល់នៃបញ្ហា គឺជាអាទិភាពសំខាន់ ហើយចិនបានស្នើឲ្យអន្តរជាតិជួយមីយ៉ាន់ម៉ាលើបញ្ហានេះ ខណៈខ្លួនក៏ត្រៀមជួយដូចគ្នាដែរ។ Rakhine ជារដ្ឋក្រីក្រមួយរបស់មីយ៉ាន់ម៉ា ដែលសម្បូរដោយជនមូស្លីម តែមិនទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដូចជនជាតិផ្សេងឡើយ៕
ចិនបានលើកសំណើមួយដែលមានបីដំណាក់កាលដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនពីអំពើហិង្សានៅរដ្ឋ Rakhine ទៅកាន់ទឹកដីបង់ក្លាដែស ដោយចាប់ផ្ដើមពីបទឈប់បាញ់មុនគេ។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានលើកឡើងបែបនេះ ក្នុងទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបើតាមលោក វ៉ាង យី ដំណាក់កាលទីមួយមានស្រាប់រួចហើយ ឯមីយ៉ាន់ម៉ា និងបង់ក្លាដែស ក៏គាំទ្រគំនិតរបស់ចិនដែរ។
កាលពីថ្ងៃទី១៩ ខែឧសភា លោក កែត ឃី បានសរសេរលិខិតទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីជម្រាបពីការសម្រេចចិត្តរបស់លោក ក្នុងការលាលែងពីតំណែងទាំងអស់ក្នុងគណបក្សភ្លើងទៀន។ កាលនៅក្នុងគណបក្សភ្លើងទៀន លោក កែត ឃី ជាសមាជិកអចិន្ត្រៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្ស ជាប្រធានក្រុមប្រឹក្សាវិន័យគណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សប្រចាំខេត្តកំពង់ស្ពឺ។    ក្រោយមក១ថ្ងៃ គឺនៅថ្ងៃទី២០ ខែឧសភា លោកមេធាវីរូបនេះ ក៏បានសរសេរលិខិតជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងលិខិតដែលជូនទៅសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា លោក បានរិះគន់ថា ការដឹកនាំរបស់គណបក្សភ្លើងទៀន មានភាពរញេរញៃ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព និងមិនចុះសម្រុងគ្នា។    ជាមួយគ្នានេះ លោក កើត ឃី បានសរសើរប្រមុខគណបក្សប្រជាជនកម្ពុជាថា ខិតខំបង្រួបបង្រួមជាតិ នាំសុខសន្តិភាពជូនជាតិ និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើន៕   
លោក កើត ឃី មេធាវីល្បីឈ្មោះ និងតែងការពារក្តីឲ្យអ្នកប្រឆាំងអស់យូរឆ្នាំមកហើយនោះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋលេខាធិការ ក្រោយដើរចេញពីគណបក្សជំទាស់ ទៅចូលជ្រកក្រោមដំបូលគណបក្សកាន់អំណាច។ ព្រះរាជក្រឹត្យស្តីពីការតែងតាំងមេធាវីរូបនេះ បានចេញកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
អណ្ដើកហ្លួងពេញវ័យទាំង ២៥ក្បាលនេះ មានបំពាក់ជាមួយឧបករណ៍តាមដានដែលអាចឲ្យក្រុមអ្នកស្រាវជ្រាវ ត្រួតពិនិត្យ និងតាមដានការរស់រាន ដើម្បីស្វែងយល់ពីប្រភេទទីជម្រកធម្មជាតិដែលពួកវាប្រើប្រាស់នៅក្នុងប្រព័ន្ធព្រែកនេះផងដែរ។ អណ្ដើកហ្លួងទាំងនេះ ត្រូវបានគេប្រមូលពីមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង។ រដ្ឋបាលជលផល ,អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ,សម្ព័ន្ធដើម្បីការរស់រានសត្វអណ្ដើក និងក្រុមអ្នកជំនាញសត្វអណ្ដើកអន្តរជាតិ បានលែងសត្វអណ្ដើកហ្លួងពេញវ័យចំនួន ២៥ក្បាល ឲ្យទៅរស់នៅក្នុងទីជម្រកដែនទឹកធម្មជាតិ តាមដងព្រែកស្រែអំបិល នាខេត្តកោះកុង ដែលជាទីជម្រកតែមួយគត់សម្រាប់សត្វអណ្ដើកហ្លួងនៅកម្ពុជា។ អណ្ដើកហ្លួងទាំងនេះ មានទម្ងន់ពី១០គីឡូទៅ២០គីឡូក្នុងមួយក្បាល។ លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCS បានលើកឡើងថា យើងមានសុទិដ្ឋិនិយមសម្រាប់ការលែងលើកនេះ ពីព្រោះយើងទទួលបានជោគជ័យ កាលពីឆ្នាំ២០១៥ នៅពេលក្រុមអ្នកអភិរក្សបានលែងអណ្ដើកហ្លួងចំនួន២១ក្បាលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។ «បន្ទាប់ពីលែងអស់រយៈពេល២ឆ្នាំ យើងរកឃើញថាជាង៨៥%នៃអណ្ដើកហ្លួងដែលបានលែងនៅបន្តរស់រានមានជីវិត»។ នេះជាការលើកឡើងរបស់លោក សោម ស៊ីថា ។ រដ្ឋបាលជលផល បានសហការជាមួយអង្គការ WCS លើការងារអភិរក្សសត្វអណ្ដើកហ្លួងនេះ អស់រយៈពេលជិត២០ឆ្នាំ។ ក្រៅពីសកម្មភាពអភិរក្សដូចជាការការពារសំបុក ការការពារទីជម្រក និងការអប់រំផ្សព្វផ្សាយជាដើម។ នេះជាការបញ្ជាក់របស់លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ដែលបានបន្ថែមថា៖«រដ្ឋបាលជលផលក៏បានសាងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូននៅខេត្តកោះកុង ដើម្បីធ្វើការចិញ្ចឹម ថែរក្ស និងបង្កាត់ពូជអណ្ដើកជាដើម»។ អណ្ដើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជា។ ប៉ុន្ដែនៅពេលរដ្ឋបាលជលផល និងអង្គការ WCS សិក្សាស្រាវជ្រាវ នាឆ្នាំ២០០០ បានរកឃើញចំនួនសេសសល់តិចតួចរបស់សត្វអណ្ដើកហ្លួងដំបូង ដែលវារស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល។ ក្រោយមកនៅឆ្នាំ២០១១ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាសហកមន៍នៅក្នុងស្រែអំបិល។ សូមបញ្ជាក់ថា អណ្ដើកហ្លួង ជាសត្វស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ក្នុងចំណោមសត្វអណ្ដើកទាំង២៥ប្រភេទ ។ អណ្ដើកហ្លួងនៅកម្ពុជា ជាប្រភេទអណ្ដើកដែលគេចាត់ទុកថាកំពុងរងគ្រោះថ្នាក់ ហើយត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជាផងដែរ។ អណ្ដើកហ្លួង មានវត្តមាននៅប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ហើយនៅលើសាកលលោក អណ្ដើកហ្លួងមានប្រមាណពី ៥០០ ទៅ ៧០០ក្បាលប៉ុណ្ណោះ។ បើតាមរបាយការណ៍អង្គការអភិរក្សសត្វព្រៃ WCS ៕
កោះកុង៖ អណ្ដើកហ្លួងពេញវ័យចំនួន ២៥ក្បាល ត្រូវបានក្រុមអ្នកអភិរក្ស លែងឲ្យទៅរស់នៅក្នុងទីជម្រកដែនទឹកធម្មជាតិ នៅតាមដងព្រែកស្រែអំបិល ខេត្តកោះកុង។
  អង្គភាពគ្រប់គ្រងកីឡាប្រចាំតំបន់អាស៊ីដែលបានប្រកាសពីផែនការដំបូងរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះកាលពីខែកញ្ញានោះ បញ្ជាក់ថានឹងប្រើប្រព័ន្ធ VAR ចំនួន៧ប្រកួត ដោយក្នុងនោះនៅវគ្គ៨ក្រុមចុងក្រោយ ៤ប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ប្រកួត និងប្រកួតវគ្គផ្តាច់ព្រ័ត្រ។   ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា AFC ថាខ្លួនបានយល់ព្រមពីអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA និងក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា IFAB ដើម្បីដាក់ឲ្យប្រើប្រាស់ VAR នៅ Asian Cup 2019 ដែលចាប់ផ្តើមការប្រកួតពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ក្នុងប្រទេសអេមេរ៉ាតអារ៉ាប់រួម។   VAR បានដាក់ឲ្យប្រើប្រាស់នៅក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ អ៊ីតាលី serie A និង Bundesliga រហស់អាល្លឺម៉ង់រួចហើយតាំងពីដើមរដូវកាលថ្មីនេះ មុនជោគជ័យក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីកន្លងមក។   សូមបញ្ជាក់ថា Asian Cup ឆ្នាំ ២០១៩ បានកើនក្រុមរហូតដល់ ២៤ប្រទេស ខណៈកាលពីព្រឹត្តិការណ៍មុខៗមានតែ១៦ប្រទេសចូលរួមប៉ុណ្ណោះ៕  
ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) នឹងត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍ការប្រកួត Asian Cup ឆ្នាំ២០១៩ គិតចាប់ពីវគ្គ១/៤ផ្តាច់ព្រ័ត្រតទៅ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីអាស៊ី (AFC) នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
  ក្រសួងសាធារណការ បានឲ្យដឹងថា ចំនួនរថយន្ត ដែលចាប់បានទាំង២១៥គ្រឿងនេះ មានការកើនឡើងចំនួន១គ្រឿង ដោយក្នុងខែធ្នូ ឆ្នាំ២០១៨ មាន២១៤គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣២តោន៕   
គិតត្រឹមខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន២១៥គ្រឿង និងពិន័យបានថវិកាសរុប៥៣១លានរៀល។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លួវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
  ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ការធ្វើអត្តសញ្ញាណបណ្ណ នៅក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាន់តែងាយស្រួល និងផ្សព្វផ្សាយដល់ពលរដ្ឋតាមមូលដ្ឋាន។ ការណ៍នេះ បានជំរុញឱ្យពលរដ្ឋក្នុងមូលដ្ឋាននេះ បានយល់ដឹងពីសារៈសំខាន់ នៃការធ្វើអត្តសញ្ញាណបណ្ណ។   តទៅនេះ សូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖      អ្នកស្រី អ៊ុន គន្ធា ជាអាជីវករមួយរូប រស់នៅក្នុងភូមិក្ដីដូង លើកឡើងថា អត្តសញ្ញាណបណ្ណ មានសារៈសំខាន់សម្រាប់អ្នកស្រី ក៏ដូចជាគ្រួសារខ្លួន។ សារៈសំខាន់ទាំងនោះរួមមាន ការបើកអាជីវកម្ម និងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។  អ្នកស្រី អ៊ុន គន្ធា ពលរដ្ឋរស់នៅក្នុងភូមិដូងក្ដី ឃុំដូងក្ដី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។   ចំពោះអ្នកស្រី រ៉ន និរតី វិញ ជាអ្នករស់នៅក្នុងភូមិក្ដីដូង និយាយថា អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណបុគ្គល។ ក្រៅពីសារៈសំខាន់នេះ អ្នកស្រីប្រើប្រាស់ប័ណ្ណនេះ ដើម្បីយកទៅធ្វើ អត្រានុកូលដ្ឋានផ្សេងៗផងដែរ។ សម្រាប់លោក ឃន ឆេងលី ជាជំទប់ទី១ ឃុំក្ដីដូង ក៏មើលឃើញពីការយល់ដឹង របស់ពលរដ្ឋពីសារៈសំខាន់ នៃការធ្វើអត្តសញ្ញាណប័ណ្ណនេះផងដែរ ខណៈយុវជនគ្រប់អាយុធ្វើអត្តសញ្ញាណបណ្ណ ពួកគេមិនដែលអាកខាននោះឡើយ។ ស្របជាមួយគ្នានេះ ការផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន ទៅកាន់ប្រជាពលរដ្ឋ ក៏ជាយន្តការក្នុងការបញ្ជ្រាបការយល់ដឹង ពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាពប័ណ្ណនេះផងដែរ។  អ្នកស្រី រ៉ន និរតីពលរដ្ឋរស់នៅក្នុងភូមិដូងក្ដី ឃុំដូងក្ដី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ   (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
ដោយ៖ ហេង សោភា (យុវជនឃុំក្ដីដូង)
«គ្រប់ក្រសួង-ស្ថាប័នទូទាំងរាជធានី-ខេត្ត និងពលរដ្ឋទូទាំងប្រទេស ចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ដើម្បីសាទររមណីយដ្ឋានកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ»។ នេះជាសារជូនចំពោះជនរួមជាតិកម្ពុជារបស់សម្ដេច ហ៊ុន ម៉ាណែត ដែលអំពាវនាវដល់គ្រប់ស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងបណ្ដាញសារព័ត៌មានទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ។   ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្វាយសារជូនដល់ព្រះមហាក្សត្រ ពីជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលតំបន់ប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ បន្ទាប់ពីរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក។   ក្នុងសារថ្វាយព្រះរាជា សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមរៀបចំឯកសារស្នើសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ ដោយពិគ្រោះយោបល់ បច្ចេកទេសផ្នែកខ្លះជាមួយជំនាញការអន្តរជាតិរហូតសម្រេចបានទាំងស្រុងនៅឆ្នាំ២០២០។    បន្ទាប់មកនៅឆ្នាំ២០២១ អ្នកជំនាញការរបស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS-Advisory Body of World Heritage committee) បានចុះមកវាយតម្លៃផ្ទាល់ នៅទីតាំងតំបន់ប្រាសាទកោះកេរ។ សំណើរបេតិកភណ្ឌវប្បធម៌ពិភពលោករបស់កម្ពុជា តំបន់ប្រាសាទកោះកេរ ត្រូវបានប្រកាសជាផ្លូវការក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ៕  
សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់មន្រ្តីគ្រប់ស្ថាប័ន និងពលរដ្ឋទូទាំងប្រទេស ចូលរួមទូងស្គរ ទះប៉ោត វាយត្រដោក នៅម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ដើម្បីអបអរសាទរតំបន់ប្រាសាទកោះកេរ។ តំបន់ប្រាសាទកោះកេរ បានក្លាយជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាអំឡុងនៃសម័យប្រជុំលើកទី៤៥របស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៧ ខែកញ្ញា នេះ។
នាឱកាសនៃពិធីចុះហត្ថលេខាលើគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ កាលពីថ្ងៃទី២០ ខែធ្នូ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯក អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានប្រកាស ឡូហ្គោដែលត្រូវបានជាប់ជ័យលាភីជាផ្លូវការ ក្នុងចំណោម៣១ឡូហ្គោ ដែលត្រូវបានដាក់ពាក្យ»។ ជ័យលាភីបានទៅលើយុវជន ចាន់ ទេពខេមរិន្ទ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ក្នុងខេត្តសៀមរាប។ ឆ្នាំ២០១៨ គឺជាឆ្នាំខួបអនុស្សវរីយ៍៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ ស្ថានទូតជប៉ុន បានរៀបចំឲ្យមានការប្រកួតប្រជែងបង្កើតឡូហ្គោ សម្រាប់ការប្រារព្ធព្រឹត្តិការណ៍នេះ។ ឡូហ្គោរបស់ ចាន់ ទេពខេមរិន្ទ ដែលទទួលបានជ័យលាភីនោះ មានទម្រង់ជារូបផ្លិតក្រដាសជប៉ុន និងកម្ពុជា ដោយរចនាផ្សំទង់ជាតិ ប្រទេសទាំងពីរនៅលើផ្លិត ដើម្បីបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយរវាងកម្ពុជា និងជប៉ុន។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា៖ «ឡូហ្គោ នេះមានគូរទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតដ៏ស្រស់ ស្អាត។ ខ្ញុំសង្ឃឹមថាមិត្តភាព ជប៉ុន-កម្ពុជានឹង រីកសាយធំឡើងដូចផ្លិតបើកនេះពេញមួយឆ្នាំ»។ កម្មវិធី «ខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងជាមិត្តភាពរវាងជប៉ុន និងកម្ពុជា» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ក្នុងអំឡុងពេលដ៏សំខាន់ នេះ ស្ថានទូតជប៉ុន រដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នឯកជន នឹងរៀបចំព្រឹតិ្តការណ៍អនុស្សាវរីយ៍  ជាច្រើន៕
យុវជនវ័យ១៥ឆ្នាំឈ្មោះ ចាន់ ទេពខេមរិន្ទ ដែលរៀននៅថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ក្នុងខេត្តសៀមរាប បានជាប់ជ័យលាភីក្នុងការប្រកួតប្រជែងបង្កើតឡូហ្គោ សម្រាប់ការប្រារព្ធ «ខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា» ក្រោមការរៀបចំរបស់ស្ថានទូតជប៉ុននៅកម្ពុជា។
  លោក រស់  សុវាចា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមប្រព័ន្ធតេឡេក្រាម នាព្រឹកថ្ងៃទី ៧ វិច្ឆិកានេះ ថា គ្រឹះស្ថានសិក្សាឯកជនដែលជាប់ពាក់ព័ន្ធនឹងគណ:ប្រតិភូនៃប្រទេសហុកគ្រីទាំងនោះ  គឺបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀន ដោយបន្តការសិក្សាតាមអនឡាញ(Online) ក្នុងរយ:ពេល១៤ថ្ងៃ។    បើតាមអ្នកនាំពាក្យក្រសួងអប់រំរូបនេះ គ្រឹះស្ថានសិក្សាឯកជនទាំង៦នេះ គឺសុទ្ធសឹងដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានសិក្សាទី១៖ មានបុគ្គលិក១រូប, គ្រឹះស្ថានសិក្សាទី២៖ មានសិស្ស២រូបដែលមានឪពុកម្តាយ ដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។    គ្រឹះស្ថានសិក្សាទី៣៖ មានសិស្ស២រូបដែលមានឪពុកម្តាយ, គ្រឹះស្ថានសិក្សាទី៤៖ មានសិស្ស២រូបដែលមានឪពុកម្តាយ, គ្រឹះស្ថានសិក្សាទី៥៖ មានសិស្ស២រូបដែលមានឪពុកម្តាយ បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ រីឯគ្រឹះស្ថានទី៦៖ មានសិស្ស២រូបមានឪពុកម្តាយ ដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់នឹងគណ:ប្រតិភូនៃប្រទេសហុងគ្រី។   សូមរម្លឹកថា លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកា គឺត្រូវបានរកឃើញថាមានផ្ទុកកូរ៉ូណាវីរុស(COVID-19) ក្នុងអំឡុងពេលដាក់ចត្តាឡីស័កពេលទៅដល់ប្រទេសថៃ។  គិតត្រឹមថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២០២ កម្ពុជារកឃើញមនុស្សជាង៨០០នាក់ មានជាប់ព័ន្ធពាន់នឹងលោក Peter Szijjarto ដោយក្នុងនោះមានទាំង សម្តេច ហ៊ុន សែន, លោក ប្រាក់ សាខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានជួបលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ៕   
ក្រសួងអប់រំ យុវជន និងកីឡា រកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន២បន្ថែមទៀត ដែលមានប្រាស្រ័យទាក់ទងនឹងគណ:ប្រតិភូលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលត្រូវបានគេរកឃើញជំងឺកូវីដ-១៩។ នេះតាមការលើកឡើងរបស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧វិច្ឆិកានេះ មានគ្រឹះស្ថានសិក្សាឯកជនចំនួន៦ ដែលពាក់ព័ន្ធនឹងគណ:ប្រតិភូនៃប្រទេសហុកគ្រីនោះ មកកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ កន្លងមក។
  ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអឺរ៉ុបអាចអូសបន្លាយពេលច្រើនឆ្នាំ ដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចតំបន់នេះ។ នេះជាការលើកឡើងរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) នៅក្នុងរបាយការណ៍វាយតម្លៃស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួននៅថ្ងៃទី២១ ខែវិច្ឆិកា ។   បើតាមរបាយការណ៍ ECB នៅឆមាសទី១ឆ្នាំនេះ ចំនួនប្រតិបត្តិការអគារពាណិជ្ជកម្មនៅតំបន់ចាយប្រាក់អឺរ៉ូបានថយចុះ៤៧ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២២។ តម្លៃអចលនទ្រព្យធ្លាក់បានចុះយ៉ាងគំហុគ ស្របពេលមានម្ចាស់អចលនទ្រព្យមួយចំនួនបញ្ចុះតម្លៃលើសពី៣០ភាគរយ។    វិបត្តិអចលនទ្រព្យកំពុងរីករាលដាលខ្លាំងនៅអាល្លឺម៉ង់ ដែលជាសមាជិកមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អឺរ៉ុប។ ការកើនឡើងអត្រាការប្រាក់ក្នុងរយៈពេលខ្លី បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនក្ស័យធន ខណៈដែលកិច្ចព្រមព្រៀង និងគម្រោងសាងសង់នានាបានជាប់គាំង។   កម្រិតបំណុលជាមធ្យមរបស់ក្រុមហ៊ុនអចលនទ្រព្យធំៗនៅអឺរ៉ុប មានប្រហាក់ប្រហែលកម្រិតមុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ ការកើនឡើងនៃការចំណាយសម្រាប់ការខ្ចីប្រាក់ បានបង្កឱ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដើម្បីស្តារហិរញ្ញវត្ថុឡើងវិញ។    លោក Carsten Brzeski ប្រធានសេដ្ឋវិទូនៃធនាគារ ING បានលើកឡើងក្នុងរបាយការណ៍ថា អ្វីៗនឹងកាន់តែពិបាកនៅឆ្នាំ២០២៤ នៅពេលដែលចំនួននៃការបញ្ជាទិញថ្មីកំពុងថយចុះ។ ក្រុមហ៊ុនអចលនទ្រព្យនៅសល់តែគម្រោងដែលមានស្រាប់ប៉ុណ្ណោះ ជាមួយនឹងការចំណាយខ្ពស់។   បច្ចុប្បន្ន ប្រាក់កម្ចីនៅក្នងវិស័យអចលនទ្រព្យមានប្រហែល ១០ភាគរយនៃប្រាក់កម្ចីសរុបនៅធនាគារតំបន់អឺរ៉ុប។ ECB បានព្រមានថា ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុដែលអូសបន្លាយក្នុងប៉ុន្មានឆ្នាំខាងមុខនឹងបង្កើនភាពតានតឹងនៅក្នុងវិស័យនេះ។ ការណ៍នេះទំនងជានឹងពង្រីកយ៉ាងខ្លាំងនូវសេណារីយ៉ូមិនល្អ និងបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់៕
បច្ចុប្បន្នប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យនៅអឺរ៉ុបមានប្រមាណ ១០ភាគរយនៃកម្ចីសរុបនៅទូទាំងធនាគារក្នុងតំបន់នេះ។ ធនាគារកណ្តាលអឺរ៉ុបបានព្រមានថា ការធ្លាក់ថ្លៃអចលនទ្រព្យអាចអូសបន្លាយពេលច្រើនឆ្នាំ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍វិស័យនេះជាប់បំណុលច្រើន។ 
ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានប៉ះពាល់ដល់លំនៅដ្ឋានរបស់ពលរដ្ឋក្នុងឃុំចំនួនបី រួមមានឃុំស្ដេចគង់ខាងលិច ឃុំស្ដេចគង់ខាងត្បូង  និងឃុំស្ដេចគង់ជើង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត លោក ប៉ វី អភិបាលរងស្រុកបន្ទាយមាស អះអាងថា ក្នុងចំណោមផ្ទះពលរដ្ឋរងគ្រោះ ៧៤ខ្នង មានផ្ទះរងគ្រោះធ្ងន់១១ខ្នង, មធ្យម១៧ខ្នង និងស្រាល៤៦ខ្នង។   «អត់មានប៉ះពាល់ដល់អាយុជីវិតពលរដ្ឋទេ គ្រាន់តែមានរបួសប៉ះត្រូវដៃ ឬប៉ះជើងពលរដ្ឋ បន្តិចបន្តួចដែរ»។ នេះជាការបញ្ជាក់របស់លោក ប៉ វី ដោយលោកបន្ថែមថា ក្រោយហេតុការណ៍ខាងលើ អាជ្ញាធរ បានចុះអន្តរាគមន៍ដល់ពលរដ្ឋ ខណៈនៅរសៀលថ្ងៃទី២២ ខែតុលា នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នឹងចុះទៅពិនិត្យដល់ទីតាំងដោយផ្ទាល់ និងចុះចែកអំណោយជូនពលរដ្ឋផងដែរ។   អភិបាលរងស្រុកបន្ទាយមាសរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះមហន្តរាយនានា ដែលកើតមានជាយថាហេតុ ក៏ដូចជាតាមដានដោយយកចិត្តទុកដាក់ លើការព្យាករអាកាសធាតុ និងត្រូវរាយការណ៍ដល់អាជ្ញាធរ ក្នុងករណីជួបគ្រោះមហន្តរាយនានា។   យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជានឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងសម្ពាធទាបពីឥណ្ឌា។ ការណ៍នេះធ្វើឱ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅបង្គួរ លាយឡំនឹងផ្គររន្ទះ ខណៈរាជធានី-ខេត្តភាគខាងក្រោម និងមានព្រំប្រទល់ជាប់នឹងវៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ ឯបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯតំបន់មាត់សមុទ្រអាចនឹងមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។   គួររម្លឹកផងដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២១ ខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះពលរដ្ឋក្នុងខេត្តកំពតចំនួន ១៥ខ្នង របើកដំបូល ខណៈគ្រោះរន្ទះបាញ់ សម្លាប់មនុស្ស២នាក់ រងរបួស២នាក់ និងងាប់គោក្របីចំនួន ៣ក្បាលផងដែរ។ នេះបើយោងតាមទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយក្នុងរយៈពេល៨ខែ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត៕      
កំពត៖ ផ្ទះពលរដ្ឋចំនួន៧៤ខ្នង រងការខូចខាតដោយសារភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ បើតាមលោក ប៉ វី អភិបាលរងស្រុកបន្ទាយមាស បាតុភូតនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឡើយ។
  សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖   បើគេដើរចូលទៅក្នុងសាលពិព័រណ៍គំនូរនៅសារមន្ទីរជាតិភ្នំពេញ នាបន្ទប់អាគារផ្នែកខាងត្បូង នោះគេនឹងឃើញមានរូបគំនូរសហសម័យជាច្រើន ដាក់តាំងបង្ហាញឱ្យទស្សនិកជនទស្សនា។ គំនូរនៅទីនេះទាំងអស់សុទ្ធសឹងតែបានសម្រិតសម្រាំងគុណភាព អត្ថន័យ និងខ្លឹមសារអប់រំជ្រាលជ្រៅ។    ឆ្ពោះពីមាត់ទ្វារទៅត្រង់ គំនូរនៅផ្នែកខាងស្ដាំដៃចុងផុតគេ នាជ្រុងម្ខាងនៃសាល បានបង្ហាញពីអនាគតរបស់ពិភពលោក។ គំនូរនេះមានរំលេចរូបផែនដីមូល នៅពីក្រោយអាគារខ្ពស់ៗ ព្រមទាំងមានមនុស្សកំពុងធ្វើសកម្មភាពផ្សេងៗ នៅផ្ទៃខាងមុខគេនៃគំនូរ។ គំនូរមួយផ្ទាំងនេះជាស្នាដៃរបស់វិចិត្រករ តូច រ៉ា ដែលធ្វើការនៅនាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្ម។   គំនូរដែលពណ៌នាពីវិនាសកម្មរបស់ផែនដីដោយសារតែការបំពុលបរិស្ថាន ត្រូវបានលោក តូច រ៉ា បញ្ជាក់ថា ការជឿនលឿនក្នុងសម័យបច្ចុប្បន្ន ដែលពោរពេញដោយកាកសំណល់គ្រប់ប្រភេទ ផ្សែងពុល និងការបំពុលផ្សេងៗនោះ អ្នកវិទ្យាសាស្ត្រ ហាក់មិនសូវបានយកចិត្តទុកដាក់លើបញ្ហាបរិស្ថានឡើយ។ លោក តូច រ៉ា បន្ថែមថា មនុស្សខំបំផ្លាញធម្មជាតិនិងកែច្នៃវាគ្រប់បែបយ៉ាង ដើម្បីតែបំពេញតម្រូវការរបស់ខ្លួន ហើយធម្មជាតិក៏កំពុងបំផ្លាញមនុស្សជាបណ្ដើរៗហើយដែរ។    តាមរយៈគំនូររបស់ខ្លួនវិចិត្រករ តូច រ៉ា ស្នើដល់ពិភពលោកទាំងមូលគិតគូរពីបញ្ហាកែច្នៃកាកសំណល់គ្រប់ប្រភេទ យកមកប្រើប្រាស់ឡើងវិញឱ្យអស់លទ្ធភាព ដើម្បីសុវត្ថិភាពមនុស្សជំនាន់ក្រោយ។ ទោះបានឃើញថាការចូលរួមពីអ្នកប្រើប្រាស់ផ្ទាល់ ពីប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានក៏ដោយចុះ តែលោក តូច រ៉ា នៅតែទទូចឱ្យក្រសួងបរិស្ថានយកចិត្តទុកដាក់ឱ្យកាន់តែច្រើនជាងមុន ក្នុងការគ្រប់គ្រងសំរាមនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ លោក តូច រ៉ា បញ្ជាក់៖« យើងនៅរាល់ថ្ងៃហ្នឹង តាមផ្លូវ តាមវាល មានសំរាមគ្រប់កន្លែង។ បើមិននាំគ្នាគិតទេ អនាគតទៅពិភពលោកនិងដូចសិល្បករស្រមើលស្រមៃ ព្រោះប្លាស្តិករាប់ពាន់ឆ្នាំបានរលាយ។ ទាំងអ្នកប្រើប្រាស់ទាំងអ្នកគ្រប់គ្រងទាំងអ្នកផ្សព្វផ្សាយ ក្រសួងបរិស្ថានត្រូវតែផ្សព្វផ្សាយឱ្យប្រជាជនដឹង»។   ចំណែកគំនូររបស់វិចិត្រករ ចន្ទ សោភ័ណ្ឌ វិញ និយាយអំពីភាពអយុត្តិធម៌ក្នុងសង្គម។ គំនូររូបក្បាលមនុស្សស្រោបមុខយក្ស ដែលបង្ហាញផ្ទៃមុខមនុស្សញញឹមប្រកបដោយការគិតពិចារណា នៅពីក្រោយបំណែកមុខយក្សដែលស្រោបពីលើ។ ផ្ដល់ក្ដីសង្ឃឹមតាមរយៈគំនូរ បុរសសម្បុរសរូបនេះ ចង់ឱ្យមនុស្សបន្តក្ដីសង្ឃឹមរបស់ខ្លួនជានិច្ចក្នុងការស្វែងរកយុត្តិធម៌ ដែលខ្លួនចង់បាន ស្របពេលដែលលោកបានមើលឃើញថា សង្គមបច្ចុប្បន្នយុត្តិធម៌មិនទាន់ប្រសើរសម្រាប់មនុស្សគ្រប់ស្រទាប់នោះ។   គ្រូផ្នែកសិល្បៈសូន្ររូបដែលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះ បានលើកឧទាហរណ៍ ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា តាំងពីសម័យបុរាណរហូតដល់សម័យប៉ុលពត ដែលបុព្វបុរសខ្មែរបានតស៊ូទាមទាររកយុត្តិធម៌ រហូតទទួលបានសិទ្ធពេញលេញ។   លោក សោភ័ណ្ឌ នៅតែមានក្ដីសង្ឃឹមថា យុត្តិធម៌សម្រាប់មនុស្សគ្រប់រូប នឹងកើតមាននៅថ្ងៃណាមួយ ដរាបណាប្រជាជនទាំងអស់មិនអស់សង្ឃឹម និងព្យាយាមទាមទារយកវាដោយសន្តិវិធី ប្រកបដោយបញ្ញា។ វិចិត្រករដែលមានវ័យ៣៨ឆ្នាំរូបនេះ បានផ្ដាំទៅប្រជាជនខ្មែរគ្រប់រូប សូមបន្តក្ដីសង្ឃឹមរបស់ខ្លួនជានិច្ចទាមទាររកយុត្តិធម៌ សម្រាប់ក្មេងជំនាន់ក្រោយយកគំរូរតាម។ «រដ្ឋាភិបាលកំពុងតែកែប្រែបន្តិចម្ដងៗ។ យុត្តិធម៌វាមិនមែនជារឿងមួយយើងអាចទៅទិញនៅផ្សារបានទេ ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ។ ខ្ញុំសុំឱ្យពួកយើងកុំអស់សង្ឃឹម យើងត្រូវតែព្យាយាមស្វែងរកវាដោយខ្លួនឯង»។ នេះជាការបញ្ជាក់របស់លោក សោភ័ណ្ឌ។    ងាកមកគំនូរសហសម័យមួយផ្ទាំងទៀតដែលមានទំហំធំជាងគេនៅក្នុងសាលទាំងមូល នោះជាគំនូរស្ដីពីការអភិវឌ្ឍប្រទេស ប្រកបដោយសន្តិភាព ដែលជាស្នាដៃរបស់វិចិត្រករ លៀង ស៊ីកន។ ផ្ទាំងគំនូរបានរំលេចឱ្យឃើញស្ពានភ្ជាប់ពីខេត្តកណ្ដាលមកភ្នំពេញដំបូងគេបង្អស់ នៅផ្នែកខាងក្រោមបំផុតនៃផ្ទាំងគំនូរ។ ចំណែកផ្នែកខាងឆ្វេងនៃផ្ទាំងគំនូរមានរូបចម្លាក់ពីសម័យបុរាណ គ្រងអលង្ការមាស ដែលមាសទាំងនោះបរទេសបានសងមកកម្ពុជាវិញកាលពីពេលកន្លងទៅ។ ហើយនៅផ្នែកខាងស្ដាំនៃផ្ទាំងគំនូរ មានរូបនាយករដ្ឋមន្ត្រីខ្មែរ ព្រមទាំងមានរូបពស់នាគរាជខ្មែរនិងនាគចិននៅចំកណ្ដាលផងដែរ។    ម្ចាស់ស្នាដៃដែលមានវ័យ៤៨ឆ្នាំរូបនេះ បានពន្យល់ពីគំនូររបស់ខ្លួនយ៉ាងដូច្នេះ៖ «ផ្ទាំងគំនូរនេះយើងបានបរិយាយអំពីអតីកាល បច្ចុប្បន្នកាល និងអនាគតកាល។ ត្រង់បច្ចុប្បន្នយើងនិយាយពីការអភិវឌ្ឍរបស់សម្តេចដែលមានសន្តិភាព មានបក្សីសន្តិភាព រូបបដិមា និងគ្រឿងអលង្ការមាស ដែលយើងបាត់បង់ពីសម័យអង្គរ តែបានប្រទេសអង់គ្លេសគេទុក ហើយគេបានប្រគល់ជូនសារមន្ទីរជាតិយើងវិញ អីចឹងបានជាខ្ញុំដាក់រូបជាអវតាវាយហ្វាយ បានន័យថាជាអ្នកជំនាន់មុន ហើយនឹងមនុស្សជំនាន់ថ្មី។ មិត្តភាពរវាងវប្បធម៌ចិន ទំនាក់ទំនងអភិវឌ្ឍន៍ប្រទេសជាតិ និងមិត្តភាពគឺមិនមានអ្នកណាខ្ពស់ជាងអ្នកណា ដោយយើងមានសញ្ញាបូកនៅចំចន្លោះកណ្ដាល ដោយតំណាងឱ្យឱសថសម្រាប់ព្យាបាល»។   ប្រធាននាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្មលោក ឈឹម សុធី បានបញ្ជាក់ថា ការរៀបចំឱ្យមានការតាំងពិព័រណ៍គំនូរវិចិត្រកម្មក្រោមប្រធានបទ "ពេលវេលា នេះ ក្នុងគោលបំណងបង្ហាញដល់សាធារណៈជន ឱ្យយល់កាន់តែច្បាស់ពីសារសំខាន់នៃពេលវេលា។ ហើយការតាំងពិព័រណ៍នេះក៏ជាឱកាសឱ្យសិល្បករបានជួបពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ពីបច្ចេកទេសគូរគំនូរផងដែរ។ «ពេលវេលាមានសារសំខាន់សម្រាប់មនុស្ស តាំងពីកើតរហូតដល់ស្លាប់គឺស្ថិតក្នុងពេលវេលាទាំងអស់។ ការអភិវឌ្ឍន៍ស្រុកទេសធ្វើឱ្យប្រទេសរីកចម្រើន និងថយចុះក៏ស្ថិតក្នុងពេលវេលាដែរ។ បើយើងចាយពេលវេលាឥតប្រយោជន៍គឺគ្មានប្រយោជន៍តែម្ដង តែបើយើងចាយឱ្យមានប្រយោជន៍ គឺវាទុកជាកេរ្តិ៍សម្រាប់សង្គមមនុស្សក៏ដូចជាពិភពលោកទាំងមូល»។ នេះជាការបន្ថែមរបស់លោក ឈឹម សុធី។   នេះជាលើកទី២ហើយសម្រាប់ការតាំងពិព័រណ៍គំនូរវិចិត្រកម្មនៅសារមន្ទីរជាតិភ្នំពេញ ដែលរៀបចំដោយនាយកដ្ឋានសារមន្ទីរ សហការជាមួយនឹងនាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្ម។ ការតាំងពិព័រណ៍នេះ ចាប់ពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី២៥ខែវិច្ចិកា ឆ្នាំ២០១៨ ពីម៉ោង៨ព្រឹក ដល់ម៉ោង៤កន្លះល្ងាច៕  
ភ្នំពេញ៖ គំនូរវិចិត្រកម្មរបស់វិចិត្រករចំនួន២១រូប ដែលបានដាក់តាំងពិព័រណ៍នៅក្នុងសារមន្ទីរជាតិភ្នំពេញ បានបង្ហាញពីអត្ថន័យពេលវេលា ទៅតាមការស្រមើលស្រមៃ និងក្ដីកង្វល់របស់ខ្លួន ដែលបានពីការឃើញតថភាពជាក់ស្ដែង។ ក្នុងចំណោមគំនូរទាំងនោះ គំនូរខ្លះបង្ហាញពីការអភិវឌ្ឍប្រទេសកម្ពុជា ខ្លះនិយាយពីវិនាសកម្មរបស់ពិភពលោកដោយការបំពុលបរិស្ថាន និងការស្វែងរកយុត្តិធម៌ក្នុងសង្គមជាដើម។
  រយៈពេលចុងក្រោយនេះ មានករណីបោកប្រាស់ដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ខ្ពស់(ការប្រាក់បាន៣ភាគរយក្នុងមួយខែឬលើសពីនេះ) ឬផលចំណេញច្រើន កំពុងតែផ្ទះឡើងយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ។ ករណីចុងក្រោយនេះ គឺតុលាបានចាប់ខ្លួន ឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋជាច្រើននាក់ បានអះអាងថា ពួកគេបាន ចាញ់បោកម្ចាស់ក្រុមហ៊ុនមួយនេះ ក្រោមរូបភាពដាក់ទុនវិនិយោគបានការប្រាក់ខ្ពស់។ សព្វថ្ងៃនេះ ក៏បានលេចឡើងនៃភាពអវិជ្ជមានរបស់ក្រុមហ៊ុន CIC ជុំវិញការប្រមូលទុនវិនិយោគនេះដែរ។    បើតាមលោកបណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ការវិនិយោគក្នុងរូបភាពបែបនេះ បានបង្កឱ្យមានភាពចលាចលនៅក្នុងសេដ្ឋកិច្ច។ «ក្នុងបរិបទនេះ, យើងមើលនៅក្នុងប្រទេសកម្ពុជា ការវិនិយោគក្នុងទ្រង់ទ្រាយបែបនេះ  បានជះឥទ្ធិពលដល់សង្គមយើងកាន់តែដុនដាប ខណៈពេលដែលរដ្ឋាភិបាលកំពុងតែខិតខំជំរុញឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ»។ លោក គី សេរីវឌ្ឍន៍ បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី២៥មីនា ។   អ្នកជំនាញរូបនេះ បានបន្តរៀបរាប់ថា ៖ «ចាប់ផ្តើមងើបប្រសើរឡើង, ស្រាប់តែផ្ទះឡើងនូវវិបត្តិការបោកប្រាស់ទុនវិនិយោគជាបន្តបន្ទាប់ ដែលនេះជាចលករមួយទាញឱ្យសេដ្ឋកិច្ចយើងហ្នឹង ធ្លាក់ចុះ ជាពិសេស គឺវិស័យលក់រាយ ដែលពលរដ្ឋបច្ចុប្បន្ន កំពុងមានភាពភ័យខ្លាចបាត់បង់នូវប្រាក់ចំណូល ហើយអ្នកធ្វើអាជីវកម្មតូចតាច គឺពិបាកស្តារប្រាក់ចំណូលមកវិញ»។    លោក គី សេរីវឌ្ឍន៍ មើលឃើញថា បញ្ហាដែលកើតចេញពីការបោកប្រាស់ក្រោមរូបភាពដាក់ទុនវិនិយោគនេះ មានផលប៉ះពាល់ទៅលើសេដ្ឋកិច្ច មិនខុសពីការដួលរលំនូវវិស័យអចលនទ្រព្យ ដែលកើតចេញពីការបោកប្រាស់ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នាឆ្នាំ២០២៣ឡើយ។    ត្រង់ចំណុចនេះ លោក គី សេរីវឌ្ឍន៍ បានពន្យល់យ៉ាងដូច្នេះ៖ «កាលពីផលប៉ះពាល់នៃការដួលរលំវិស័យអចលនទ្រព្យនោះ គឺមានពលរដ្ឋមួយចំនួនធំ ដែលទិញអចលនទ្រព្យអត់បានហើយត្រូវសង់បំណុលធនាគារ។ នេះការជាប់បំណុលមួយរបស់ពលរដ្ឋ, ហើយដល់ពេលវិបត្តិនៃការវិនិយោគនេះកើតឡើងធ្វើពួកគាត់បាត់ដើមទុនមួយទៀត។ ដូច្នេះ! គាត់[ពលរដ្ឋ]ក្លាយទៅជនរងគ្រោះ ដោយអត់មានលុយសងធនាគារបន្តទៀត។ មានន័យថា សេដ្ឋកិច្ចពលរដ្ឋចាប់ផ្តើមងើបឡើងវិញបន្តិច តែបែរជាធ្លាក់ទៅវិញ ដោយសារតែវិបត្តិនេះកើតឡើង»។   សម្រាប់លោក គី សេរីវឌ្ឍន៍ បញ្ហាដែលប្រជាពលរដ្ឋចាញ់បោកគេ តាមរយៈរូបភាពដាក់ទុនវិនិយោគនេះ ក៏កំពុងនឹងជះឥទ្ធិពលអវិជ្ជមានទៅដល់វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ ព្រោះប្រជាពលរដ្ឋភាគច្រើន ខ្ចីលុយពីធនាគារ ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យនានា។    ជុំវិញបញ្ហានេះ លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា រដ្ឋាភិបាលគួរចាត់វិធានការឱ្យបានតឹងរឹង និងសើរើឡើងវិញ រាល់ការវិនិយោគ ដែលមានលក្ខណៈចូលហ៊ុនពីសំណាក់ប្រជាពលរដ្ឋនេះ ដើម្បីផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ និងបង្កានូវហានិភ័យនានាដល់ប្រជាពលរដ្ឋ។ «រដ្ឋាភិបាល ត្រូវតែបង្ការហានិភ័យមុន រឿងនេះកើតមានឡើង» ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែម៕ អត្ថបទទាក់ទង   ពលរដ្ឋ ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន CIC អាចពឹងពាក់គណៈមេធាវីបាន 
អំពើទុច្ចរិតកេងប្រវ័ញ្ច បោកប្រាស់ តាមរយៈវិស័យអចលនទ្រព្យ ក៏ដូចជាការដាក់ទុនវិនិយោគលើវិស័យនានា ដើម្បីបានការប្រាក់ខ្ពស់ ឬផលចំណេញច្រើន កំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន កាន់តែដុនដាប។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោក មើលឃើញថា ពលរដ្ឋដែលរងគ្រោះពីការបោកប្រាស់ក្នុងប្រព័ន្ធនេះ ភាគច្រើនស្ថិតនៅក្នុងវិស័យលក់រាយ-ដុំ និងសេវាកម្មតូចៗ និងកសិករ ដែលជាអ្នកមានចំណូលទាប។
  «កូរ៉េទាំង២ នឹងចាប់ផ្ដើមគម្រោងហេដ្ឋារចនាសម្ពន្ធសម្រាប់ភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែក ដែលរត់កាត់តាមឆ្នេរភាគខាងលិច និងឆ្នេរភាគខាងកើតនៃប្រទេសទាំង២»។ នេះបើតាមសេចក្ដីប្រកាសរួមគ្នារវាងកូរ៉េទាំង២នេះ។    ជាមួយគ្នានេះ កូរ៉េទាំង ២ ក៏បានយល់ព្រមពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមព្រំដែន ព្រមទាំងធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានលំនឹងក្នុងឧបទ្វីបកូរ៉េផងដែរ។   យោងតាមទីភ្នាក់ងារព័ត៌មាន Yonhaps កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងអំឡុងជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្រុងព្យុងយ៉ាង កូរ៉េខាងជើង។    គួរបញ្ជាក់ថា ការសម្រេចចិត្តនេះគឺធ្វើឡើង បន្ទាប់ពីមេដឹកនាំនៃកូរ៉េទាំង២ បានសម្រេចកិច្ចព្រមព្រៀងមួយអំឡុងជំនួបអន្តរកូរ៉េលើកទី១កាលពីខែមេសាកន្លងទៅ។ ក្នុងកិច្ចព្រមព្រៀងនេះ រដ្ឋទាំង២នេះ បានយល់ព្រមធ្វើទំនើបកម្ម និងភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងផ្លូវដែក ឆ្លងកាត់ព្រំដែនរបស់ប្រទេសពួកគេ។ ទាក់ទិននឹងរឿងនេះដែរ រដ្ឋាភិបាលសេអ៊ូល បានបង្កើតកញ្ចប់ថវិកាជាង២៦៧,៣៨ លានដុល្លារសម្រាប់ឆ្នាំ២០១៩ ក្នុងគោលបំណងដំណើរការគម្រោងទាំងនេះ៕  
កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី ១៩ កញ្ញា បានយល់ព្រមចាប់ផ្ដើមគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ដែលនឹងភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកកាត់ព្រំដែនរបស់ពួកគេនាឆ្នាំ២០១៨នេះ។
ព័រទុយហ្កាល់ នៅតែត្រូវបន្តដំណើរទៅវគ្គ ៨ក្រុម ក្រោយពេលយកឈ្នះការប្រកួតលើក្រុមស្លូវេនី ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៣-០ បន្ទាប់ពីការប្រកួតរយៈពេល ១២០នាទី ក្រុមទាំងពីរស្មើ ០-០។ Ronaldo មានឱកាសមាសមួយ ដោយគេជាអ្នករាប់រងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារស្លូវេនី បង្កការប៉ះទង្គិចលើកីឡាករ Diego Jota ក្នុងប្រអប់គ្រោះថ្នាក់ក្នុងនាទី១០៤ នៃការប្រកួត។    ជារឿងសោកស្តាយបំផុតមួយ Ronaldo បែរជាមិនអាចសម្រេចសំណាញ់ទីជួយឱ្យព័រទុយហ្កាល់នាំមុខយកឈ្នះ លើស្លូវេនីបាន ក្នុងម៉ោងបន្ថែម ១៥នាទី ២លើក ខណៈស្លូវេនី ក៏វាយបកសម្រុកមានឱកាសល្អៗវិញខ្លះផងដែរ។ ទាំងពីរក្រុមនេះប្រជែងគ្នាក្នុងវគ្គ ១៦ក្រុម ទាំងប្រផិតប្រផើយរៀងៗខ្លួន ស្របពេល Ronaldo ក៏បង្ហូរទឹកភ្នែក ក្រោយធ្វើមិនបាន ស៊ុតបញ្ចូលទីពីឱកាសដ៏ល្អ។   ប៉ុន្តែយ៉ាងណាព័រទុយហ្កាល់ ចូលវគ្គស៊ុតបាល់កាត់សេចក្តី អ្នកចាំទី Diego Costa ជួយសង្គ្រោះការស៊ុតរបស់ កីឡាករស្លូវេនី បាន ៣គ្រាប់ ជួយព័រទុយហ្កាល់ឡើងវគ្គបន្ទាប់។ លោក Martinez គ្រូបង្វឹកក្រុមព័រទុយហ្កាល់ ក្រោយចប់ការប្រកួត ក៏បានសរសើរដល់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ថាជាកីឡាករម្នាក់ដែលខិតខំប្រឹងប្រែង និង តែងមានក្តីបារម្ភពីក្រុមទាំងមូល អំពីការបង្ហាញអារម្មណ៍សោកស្តាយរបស់គេ។   លោក Martinez បាននិយាយនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតដូច្នេះ ៖«រូបគេមិនចាំបាច់ត្រូវខ្វាយខ្វល់ពេកនោះទេពីរឿងនេះ ហើយខ្ញុំក៏អរគុណគេសម្រាប់ការបង្ហាញគ្រប់យ៉ាងសម្រាប់ដឹកនាំក្រុម រូបគេតែងបារម្ភពីក្រុម។ ខ្ញុំប្រាកដចិត្តណាស់ថារូបគេ នឹងត្រូវតែជាអ្នកដែលនឹងរាប់រងបាល់ពិន័យ ១១ម៉ែត្រដំបូងគេ ហើយបង្ហាញដល់យើងនៅផ្លូវទៅរកជ័យជម្នះ។ ខ្ញុំពិតជាមានមោទកភាពខ្លាំងលើប្រធានក្រុមរបស់យើង[] អ្នកត្រូវតែមានការតាំងចិត្តខ្ពស់ និងកុំចុះចាញ់ ជីវិតនិងបាល់ទាត់បានផ្តល់ឱ្យអ្នកនូវរឿងពិបាកជាច្រើន ហើយការបង្ហាញអារម្មណ៍របស់គេគឺជាឧទាហរណ៍ស្រាប់ ដែលយើងពិតជាមានមោទកភាពសម្រាប់បាល់ទាត់ព័រទុយហ្កាល់។»។   ព័រទុយហ្កាល់ នៅការប្រកួតបន្ទាប់ពីពួកគេនឹងត្រូវបន្តដំណើរទៅជួបក្រុមបារាំង នៅការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែលបារាំង ជាក្រុមបានយកឈ្នះការប្រកួតលើបែលហ្ស៊ិក លទ្ធផល ១-០ ក្នុងជំនួបដ៏តានតឹងដូចគ្នា ក្នុងវគ្គ ១៦ក្រុម៕
ក្រោយពេលក្រុមជម្រើសជាតិព័រទុយហ្កាល់បន្តដំណើរទៅវគ្គ ៨ក្រុម លោកគ្រូបង្វឹក Roberto Martinez បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់ Cristiano Ronaldo និងក្តីបារម្ភរបស់ប្រធានក្រុមរូបនេះ ចំពោះក្រុម។ Ronaldo បានបង្ហូរទឹកភ្នែកពេលដែលស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនបានសម្រច ក្នុងជំនួបព័រទុយហ្កាល់ ទល់លូវេនី វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024។
សម្រាប់ការប្រកួតក្រុមរទេះនារី ដែលមាន៤ប្រទេសចូលរួម នឹងត្រូវមានការប្រកួតសន្សំពិន្ទុសរុប៦ប្រកួត ដោយក្នុង១ប្រកួតមានរយៈពេល១០នាទី។ ក្រុមណាបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ ត្រូវបន្តប៉ះគ្នានៅវគ្គដណ្តើមមេដាយមាស ស្របពេលក្រុមលេខ៣ និងលេខ៤ ត្រូវប្រជែងមេដាយសំរឹទ្ធិ។ ដោយឡែកក្រុមបុរស៣ទល់៣វិញ ដែលមាន៥ប្រទេសចូលរួម ត្រូវមានការប្រកួតសរុបចំនួន១០ប្រកួត។ ក្នុងវគ្គសន្សំពិន្ទុ ត្រូវបាន១ក្រុមហាលអាវ និង៤ក្រុមទៀតត្រូវបន្តទៅវគ្គដណ្តើមមេដាយ ដោយគិតដូចក្រុមនារីដែរ។ ការប្រកួតវគ្គសន្សំពិន្ទុវិញ្ញាសបាល់បោះរទេះ៣ទល់៣ទាំងក្រុមនារី និងបុរស ត្រូវបញ្ចប់នៅថ្ងៃទី២ ខែមិថុនានេះតែម្តង ហើយវគ្គដណ្តើមមេដាយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា សាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ៕
ក្រុមកីឡាបាល់បោះលើរទេះ វិញ្ញា៣ទល់៣កម្ពុជាទាំងបុរស និងនារីបានចាប់ផ្តើមប្រកួតក្នុងវគ្គសន្សំពិន្ទុរៀងខ្លួន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្តើមពីព្រឹកថ្ងៃទី២ ខែមិថុនានេះតទៅ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រុមនារីកម្ពុជាដែលជាម្ចាស់ការពារតំណែងមេដាយមាស ត្រូវប្រកួតជាមួយម្ចាស់មេដាយប្រាក់ថៃ ឡាវ និងហ្វីលីពីន។ ឯក្រុមបុរស មានម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។
     Following their meeting with State Counselor Aung San Suu Kyi and Commander-in-Chief of Defense Services Sen-Gen Min Aung Hlaing in Nay Pyi Taw Tuesday, the New Mon State Party (NMSP) and the Lahu Democratic Union (LDU) announced agreeing to sign the NCA soon, said a joint statement released by the two parties.      NMSP, led by Nai Htaw Mon, and LDU, headed by Kya Khun Sar, are members of the United Nationalities Federal Council (UNFC), which represents the non-ceasefire signatory group.      Meeting with the press, Aung San Suu Kyi expressed delight over the progress made towards peace, welcoming the two armed groups for promising to join hands with the government in the peace process.      "I thank our ethnic national brothers and sisters and ethnic Mon and Lahu nationals for helping in the enduring existence of the union, peace and development," she said, adding that "I believe we are not doing this for ourselves but are taking the next step for the next generation."      The intended join-in signing of the NCA by the two armed groups would bring the total number of such signatories to 10 and they would be allowed to participate in the upcoming third meeting of the 21st Century Panglong Peace Conference.      More than two years ago during the tenure of the previous government, a total of 8 ethnic armed groups had signed the NCA on Oct. 15, 2015.      Following the initiation of the NCA, the 21st Century Panglong Peace Conference was held twice during the incumbent government in Aug. 2016 and May 2017 respectively.      The second meeting of the peace conference was able to incorporate a total of 37 adopted principles into a union accord in the country's peace process for the first time in Myanmar's history.      The 37 adopted principles were signed by representatives of participating groups of the government, parliament, military, signatory armed groups to the NCA and political parties as Part- 1 of the Union Accord.      The third meeting of the Panglong peace conference is likely scheduled for next month for further discussion of unfinished fundamental principles on federalism as well as the formulation of new principles.      Meanwhile, a national level political dialogue with the Restoration Council of Shan State (RCSS) or Shan State Army -South (SSA-S) and the Arakan Liberation Party (ALP) is set to be conducted early this year.      Aung San Suu Kyi has called for all inclusiveness in the country's national reconciliation and peace process, reiterating the government's welcome of non-ceasefire signatory armed groups to join the signing of NCA and be inclusive in formulating the principles toward a democratic federal union in the future.      Several other groups which have not yet signed the NCA include the Kayinni National Progressive Party (KNPP), the Arakan National Council (ANC), the United Wa State Army (UWSA) and the Kachin Independence Army (KIA).
YANGON: Myanmar's peace process is making progress with two more ethnic armed groups announcing their intention to join the government's Nationwide Ceasefire Accord (NCA).
ក្រុមបាល់បោះបុរសកម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះវៀតណាម លើវិញ្ញាសា 3x3 នៅថ្ងៃទី១៣ ឧសភា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្នុងប្រទេសវៀតណាម។ ចំណែកក្រុមបាល់បោះកម្ពុជា នារី ត្រូវជួបក្រុមបាល់បោះនារី ម៉ាឡេស៊ី។ ក្រុមបាល់បោះកម្ពុជាកន្លងមកធ្លាប់ជួបក្រុម វៀតណាម ២ដង ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ។ ក្នុងនោះឆ្នាំ ២០១៥ កម្ពុជា ឈ្នះ វៀតណាម ៧៨ ពិន្ទុ ទល់នឹង ៦០ ពិន្ទុ និងឆ្នាំ២០១៧ កម្ពុជា ចាញ់វៀតណាម ៩០ ទល់នឹង ៩៥ ។ ៣ប្រកួតចុងក្រោយរបស់កម្ពុជា ចាញ់២ ឈ្នះ ១ រីឯ វៀតណាម ចាញ់ ២ ឈ្នះ ១ ដូចគ្នា។   ក្រុមបាល់បោះកម្ពុជា បុរស ត្រូវជួប ក្រុមម្ចាស់ផ្ទះ វៀតណាម នៅកីឡដ្ឋាន Thang Tri Gymansium វេលាម៉ោង ៩:២០ នាទី, ជួបក្រុមបាល់បោះ ហ្វីលីពីន ម៉ោង ១១:០០ នាទី, ជួបថៃ ម៉ោង ១៥:៤០ នាទី។    សមាសភាពកីឡាករបាល់បោះកម្ពុជា 3x3 មាន Jonathan So, សយ ពិសី, ធា វុត្ថា, Richard Hu, Mike Seng, Sophara Chinជិន សុភារ៉ា, ទេ សេង ឡុង, Alan Khou, ហុង ផេងឡុង, Vathana Vathana, Chhorat Tep, និង គុន វិទូ។ សម្រាប់កីឡាបាល់បោះកម្ពុជា ប្រភេទ 3x3 ដែលមានគ្រូបង្វឹកជនជាតិ នីហ្សេរីយ៉ា បានពង្រឹងសមត្ថភាពយ៉ាងខ្លាំងមុនការប្រកួតនេះ។   ដោយឡែកសមាសភាពកីឡាការិនីបាល់បោះកម្ពុជា 3x3 មាន សួន ស៊ីណា, សេដ្ឋា សេដ្ឋាគុណ, ទីណា សេដ្ឋាគុណនិង គង់ ចាស្មីន។ ក្រុមបាល់បោះកម្ពុជា នារី ត្រូវជួបក្រុមបាល់បោះនារី ម៉ាឡេស៊ី ម៉ោង ១០:២០ នាទី, ជួប ហ្វីលីពីន ម៉ោង ១២:០០នាទី, ជួបម្ចាស់ផ្ទះវៀតណាម ម៉ោង ១៦:៤០ នាទី។ សម្រាប់កីឡាបាល់បោះកម្ពុជា មានCBF (បុរស) និង UCBA (នារី) ជាក្រុមតំណាងប្រទេសកម្ពុជា៕  
ដោយ៖ ហៀក ឆក
Fr. fausse infomation អំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឱ្យជឿថានឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យខូចខាតប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស។ សូមចុចលើតំណភ្ជាប់នេះដើម្បីស្វែងយល់បន្ថែម https://salatraju.com/lexique
Eng. false information
អាជ្ញាធរអូស្រ្តាលី បានដាស់តឿនប្រជាពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ក្នុងរដ្ឋចំនួនពីរ ដូចជា New South Wales និង Queensland បន្ទាប់ពីបុគ្គលពីរនាក់ ត្រូវបានរកឃើញមានផ្ទុកកូវីដ-១៩ ។ ស្វាមីភរិយាមួយគូនេះ បានចេញដំណើរពីរដ្ឋ Victoria ដែលជារដ្ឋផ្ទុះជំងឺកូវីដ-១៩ ខ្លាំង ទៅរដ្ឋ New South Wales និងរដ្ឋ Queensland។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ  Reuter នៅថ្ងៃទី១០ ខែមិថុនា។   អាជ្ញាធររដ្ឋ New South Wales និង Queensland កំពុងស្វះស្វែងរកអ្នកពាក់ព័ន្ធ និងទីតាំងដែលប្តីប្រពន្ធមួយគូបានទៅ ដើម្បីបង្ការករណីឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធររដ្ឋ Queensland នៅថ្ងៃទី៩ ខែមិថុនា បានប្រកាសថា ស្រ្តីដែលមានវ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅរដ្ឋ Queensland ហើយប្តីរបស់គាត់ ក៏មានលទ្ធផលវិជ្ជមានផងដែរ។ ប្តីប្រពន្ធមួយគូនេះ អាចប្រឈមនឹងបទចោទព្រហ្មទណ្ឌ ចំពោះការល្មើសបម្រាមនៃវិធានការរឹតត្បិតការធ្វើដំណើរ។   ទន្ទឹមនេះ អាជ្ញាធរនៅរដ្ឋ Queensland បានចេញសេចក្ដីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន នៅទីតាំងមួយចំនួននៃឆ្នេរ Sunshine ដែលជាតំបន់ទេសចរណ៍ពេញនិយម និងតំបន់ពីរផ្សេងទៀត ដើម្បីបង្ការការរីកសាយនៃជំងឺកូវីដ-១៩។ ចំណែកអាជ្ញាធរនៅរដ្ឋ New South Wales បានអះអាងថា អ្នកដំណើរមួយគូនេះបានធ្វើដំណើរ ឆ្លងកាត់ទីក្រុងក្នុងរដ្ឋមួយនេះ រយៈពេល៥ថ្ងៃ នៅសប្តាហ៍មុន។   «ការជូនដំណឹង ទៅដល់សហគមន៍ក្នុងតំបន់របស់យើង ក្នុងគោលបំណងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយនេះជាគ្រោះថ្នាក់ជាក់ស្ដែងសម្រាប់យើងទាំងអស់គ្នា។ រដ្ឋមន្រ្តីសុខាភិបាលប្រចាំរដ្ឋ New South Wales លោក Nrad Hazzard ថ្លែងបែបនេះ ដោយបន្ថែមថា អ្នកមានផ្ទុកជំងឺកូវីដ-១៩ ឆ្លងកាត់ និងឈប់សំចតនៅកន្លែងជាច្រើន។    យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន រដ្ឋមន្រ្តីសុខាភិបាលរដ្ឋ Queensland  លោក Yvette D'Ath បានអះអាងថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្តីប្រពន្ធទាំងពីរ ទំនងជាស្ថិតនៅដំណាក់កាលចុងក្រោយនៃរយៈពេលឆ្លងរបស់ជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ លោករដ្ឋមន្រ្តីចង់បញ្ជាក់ថា ការចម្លងជំងឺកូវីដ-១៩ ពីសំណាក់ប្តីប្រពន្ធទាំងពីរទៅអ្នកដទៃ គឺមានកម្រិតទាប។    គួរបញ្ជាក់ថារដ្ឋ New South Wales ដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេក្នុងប្រទេស មិនបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកជាងមួយខែមកហើយ ខណៈរដ្ឋ Queensland ក៏បានប្រកាស ករណីឆ្លងចុងក្រោយ តាំងពីខែមីនាមក។   គិតត្រឹមពេលនេះ អូស្រ្តាលី មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៣ម៉ឺនករណី  និងអ្នកស្លាប់មានចំនួន៩១០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៩១៥៦នាក់៕    
ដោយ៖ ឈួ ស៊ាវយីងជាវ
  នាសន្និសីទសារព័ត៌មាននៅសេតវិមានស្ដីពីជំងឺផ្លូវដង្ហើមថ្មី (COVID-19) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា ហានិភ័យរបស់ជំងឺមួយនេះលើប្រជាជនអាមេរិក ស្ថិតនៅកម្រិតទាបនៅឡើយ ស្របពេលដែលអាជ្ញាធរក៏បានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយបញ្ហាផងដែរ។ បើតាមលោក ត្រាំ វីរុសប្រភេទថ្មី នៅតែអាចរាលដាលទ្រង់ទ្រាយធំនៅលើទឹកដីអាមេរិក ដែលបច្ចុប្បន្ននេះមានករណីឆ្លងជាង៥០នាក់ហើយដែរ។    ជាវិធានការទប់ស្កាត់ការឆ្លងពីខាងក្រៅ លោក ត្រាំ ក៏បានពិចារណារឹតត្បិតការធ្វើដំណើរពីប្រទេសដែលកំពុងរាតត្បាតដោយ COVID-19 មានអ៊ីតាលី និងកូរ៉េខាងត្បូង។ បច្ចុប្បន្ន អ៊ីតាលី មានករណីឆ្លង៤០០នាក់ និងស្លាប់១២នាក់ ឯកូរ៉េខាងត្បូងមានជាង១៥០០ករណី និងស្លាប់១៣នាក់។ អ៊ីតាលី ត្រូវបានចាត់ទុកជាប្រភពចម្លងធំមួយនៅអឺរ៉ុប ដោយករណីឆ្លងនៅប្រទេសនានា សុទ្ធតែធ្លាប់មានប្រវត្តិធ្វើដំណើរទៅអ៊ីតាលី។   «នៅពេលវេលាសក្តិសម យើងប្រហែលធ្វើវា តែឥឡូវនេះ មិនមែនជាពេលវេលាត្រឹមត្រូវឡើយ។» លោក ត្រាំ ឆ្លើយបែបនេះទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធវិធានការបិទការធ្វើដំណើរមកពីអ៊ីតាលី និងកូរ៉េខាងត្បូង។ សព្វថ្ងៃ អាមេរិក បានអនុវត្តវិធានការបែបនេះលើអ្នកដំណើរទាំងអស់ទៅពីទឹកដីចិន។ សម្រាប់ករណីកូរ៉េខាងត្បូង ក្រសួងការបរទេសអាមេរិក បានស្នើឲ្យប្រជាជនអាមេរិកបញ្ចៀសការធ្វើដំណើរមិនចាំបាច់។   ពីកម្មវិធីនៅសេតវិមាន លោក ត្រាំ ក៏ប្រកាសការចាត់តាំងឲ្យអនុប្រធានាធិបតី ម៉ៃ ផេន ដឹកនាំការងារសម្របសម្រួលស្ថាប័នពាក់ព័ន្ធនានាលើកិច្ចការគ្រប់គ្រង និងទប់ស្កាត់ COVID-19 នេះដែរ។ មុននេះ រដ្ឋមន្ត្រីសុខាភិបាល Alex Azar ជាអ្នកទទួលបន្ទុកមើលការខុសត្រូវ។ ការចាត់តាំងមន្ត្រីថ្នាក់ខ្ពស់ក្នុងប្រទេសឲ្យដឹកនាំការងារនេះ ជាសញ្ញាបង្ហាញការពីការប្រុងប្រយ័ត្នខ្ពស់របស់អាមេរិក ប្រឈមមុខនឹងហានិភ័យរបស់វីរុសដែលសម្លាប់មនុស្សជាង២៨០០នាក់ហើយ។   អំឡុងសន្និសីទសារព័ត៌មានដដែល មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ក៏បានប្រកាសពីករណីក្នុងសហគមន៍លើកដំបូងលើពលរដ្ឋអាមេរិកម្នាក់ផងដែរ។ មានន័យថា អ្នកជំងឺចុងក្រោយនេះ មិនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេស ឬតំបន់ដែលងាយឆ្លង COVID-19 ឡើយ តែឆ្លងពីអ្នកជំងឺម្នាក់ទៀត។ ការឆ្លងបែបនេះ គឺជាក្ដីបារម្ភដ៏ធំមួយសម្រាប់ប្រទេសជាច្រើន ព្រោះវាអាចបង្កឲ្យមានករណីឆ្លងកាន់តែច្រើនថែមទៀត៕ 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកុម្ភៈ និយាយថា លោកកំពុងពិចារណាដាក់ការរឹតត្បិតការធ្វើដំណើរលើអ៊ីតាលី និងកូរ៉េខាងត្បូងជាទីដែលកូរ៉ូណាវីរុសកំពុងវាយលុកខ្លាំង។ លោក ត្រាំ បានហៅស្ថានការណ៍វីរុសនៅទឹកដីអាមេរិក ស្ថិតនៅកម្រិតទាបដែលមិនទាន់ក្លាយជាការគំរាមកំហែងធ្ងន់ធ្ងរឡើយ។ លោក ត្រាំ ក៏បានចាត់តាំងឲ្យអនុប្រធានាធិបតី ម៉ៃ ផេន ដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងវីរុសប្រភេទថ្មីនេះ។
  លោកស្រីបញ្ជាក់ថា៖ « ប្រាក់៤០លានរៀល មួយជីវិតហើយខ្ញុំមិនធ្លាប់កាន់ទេ ឥឡូវនេះមានលុយច្រើនក្នុងដៃ ខ្ញុំនឹងយកទៅទិញដីស្រែមួយប្លង់ទុកជាកេរឱ្យកូន៤នាក់របស់ខ្ញុំព្រោះគ្មានអីចែកឱ្យកូនទេ និង សល់ខ្លះទុកបើករបរលក់ឥវ៉ាន់ចាប់ហួយផងដែរ»។   គួរបញ្ជាក់ថា កសិករនៅភូមិជំរៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែងរូបនេះបានត្រូវរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZកាលពីរសៀលថ្ងៃទី ២១ ធ្នូកន្លងទៅថ្មីៗនេះ។ ក្រោយឈ្នះរង្វាន់គាត់ក៏បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៣កេសថែមទៀតចែកអ្នកភូមិ ដែលមកជួយអបអរសាទរគាត់នៅថ្ងៃនោះ។    (អត្ថបទពាណិជ្ជកម្ម)  
ឪពុកម្តាយគ្រប់រូបរមែងចង់សន្សំទ្រព្យទុកជាកេរឱ្យកូន ចុះបើឪពុកម្តាយជាអ្នកមិនសូវមានលទ្ធភាព គាត់ម៉េចនឹងអាចគិតដល់ថាមានកេរចែកដល់កូនៗរបស់គាត់។ នេះជារឿងពិតរបស់លោកស្រី វន មី ដែលមិនធ្លាប់រំពឹងថាថ្ងៃណាមួយគាត់អាចនឹងមានទ្រព្យសម្បត្តិចែកឱ្យកូនទាល់តែសោះ ប៉ុន្តែពេលនេះគាត់បានទិញដីមួយប្លង់សម្រាប់ជាកេរដល់កូនៗរបស់គាត់ក្រោយឈ្នះទឹកប្រាក់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។
  លោក វាលសុន ឃីម នាយកគ្រប់គ្រងប្រតិបត្តិការហាងបេប៊ីអោតឡេត បានបញ្ជាក់ថា នៅក្នុងកម្មវិធីបុណ្យភូមិបេប៊ីអោតឡេតនេះ គឺជាការផ្តល់ឱកាសឲ្យអតិថិជនទាំងអស់ បានទិញទំនិញសម្រាប់កូនៗ និងទារក និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងតម្លៃដ៏ពិសេស ឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។ ដូច្នេះគាត់អាចមានពេលវេលារីករាយក្នុងការជួបជុំក្រុមគ្រួសារ ឬធ្វើដំណើរកម្សាន្តនៅក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយមិនបាច់បារម្ភ។   នៅក្នុងអំឡុងកម្មវិធីបុណ្យភូមិបេប៊ីអោតឡេត ក៏មានការតុបតែងបែបខ្មែរ និងដាក់ព្យួរគោមទាំងនៅក្នុង និងខាងក្រៅហាង មានរៀបចំលេងល្បែងប្រជាប្រិយ និងការសម្តែងរបាំផងដែរ។ ដូចសព្វដង បេប៊ីអោតឡេត ក៏បានអញ្ជើញវេជ្ជបណ្ឌិតជំនាញឲ្យមកចែករំលែកចំណេះដឹងក្នុងការទាំផ្ទៃពោះ និងថែទាំបុត្រធីតាលោកអ្នកនៅក្នុងរដូវក្តៅនេះដែរ។   ដើម្បីជ្រាបច្បាស់ សូមស្តាប់កិច្ចសម្ភាសរវាងកញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងលោកវាលសុន ឃីម នាយកគ្រប់គ្រងប្រតិបត្តិការហាងបេប៊ីអោតឡេត ដូចតទៅ៖   
ហាងបេប៊ីអោតឡេត នឹងរៀបចំកម្មវិធី«បុណ្យភូមិបេប៊ីអោតឡេត» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសាខាងមុខ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ដែលកាន់តែខិតចូលមកដល់។ កម្មវិធីនេះ ចាប់ផ្តើមចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៨យប់ នៅហាង បេប៊ីអោតឡេត សាខាវិមានឯករាជ្យ។
  ការចរចារវាងមន្ត្រីអាមេរិក និងចិន បានបន្តដល់យប់ថ្ងៃទី៨ ខែមករា ហើយធ្វើឡើងបន្តទៀតនៅថ្ងៃទី៩ ខែមករា។ នេះជាការបញ្ជាក់របស់ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិកនៅថ្ងៃទី៨ ខែមករា។ តាមគម្រោង ជំនួបនៅទីក្រុងប៉េកាំង នឹងបញ្ចប់នៅថ្ងៃទី៨ ខែមករា ប៉ុន្តែការពន្យារពេលដែលមិនប្រាប់មុនបែបនេះ អាចជាសញ្ញាល្អសម្រាប់ការចរចាដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។   ជាការពិត ការចរចាហួសកាលបរិច្ឆេទកំណត់ មិនមែនជារឿងមិនធម្មតាឡើយក្នុងការចរចា ប៉ុន្តែសម្រាប់ករណីអាមេរិក និងចិននេះ វាជារឿងវិជ្ជមានដែលពិភពលោកចង់ឃើញ។ តាំងពីថ្ងៃដំបូងនៃការចរចាមកនោះ ភាគីទាំងពីរមិនសូវនិយាយច្រើនឡើយទាក់ទងដំណើរការជជែកគ្នានេះ។ ជាមួយនឹងការបន្ថែមថ្ងៃចរចានេះ ដំណើរការចរចាដែលតឹងសរសៃក និងចូលរួមដោយភាគីពាក់ព័ន្ធជាច្រើន អាចឈានដល់ការឯកភាពគ្នាលើបញ្ហាណាមួយមិនខាន។   បើតាមទីភ្នាក់ងារព័ត៌មាន Reuters សញ្ញាវិជ្ជមានក្នុងការចរចាបានលេចឡើងលើប្រធានបទសំខាន់ៗជាច្រើនដូចជា ការបង្កើនការទិញផលិតផលកសិកម្ម និងថាមពលរបស់អាមេរិក ក៏ដូចជាការអនុញ្ញាតឲ្យអាមេរិកចូលទីផ្សារចិនកាន់តែទូលាយផង។ យ៉ាងណាមិញ សារព័ត៌មានរដ្ឋចិន China Daily ផ្សាយនៅថ្ងៃទី៨ ខែមករា ថា ប៉េកាំងចង់បញ្ចប់បញ្ហាជាមួយអាមេរិក តែខ្លួនមិននឹងមិនធ្វើសម្បទានដោយគ្មានហេតុផលឡើយ ហើយភាគីទាំងពីរត្រូវតែសម្របតាមគ្នាទៅមក។   អ្វីគួរឲ្យចាប់អារម្មណ៍នោះ តម្លៃប្រេងបានឡើងក្រឺតក្នុងថ្ងៃទី៩ ខែមករា ដែលជាថ្ងៃទីបីនៃការចរចា។  តម្លៃប្រេងឆៅរបស់ West Texas Intermediate បានកើនលើស៥០ដុល្លារអាមេរិកក្នុងមួយបារ៉ែលជាលើកដំបូងក្នុងឆ្នាំ២០១៩ គឺកើនឡើងចំនួន០,៧ភាគរយ។ ចំណែកតម្លៃប្រេងឆៅរបស់International Brent កើនដល់៥៩,១៤ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែរ។   សូមបញ្ជាក់ថា អាមេរិក និងចិន មានពេលដល់ថ្ងៃទី២ ខែមីនាដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងណាមួយសំដៅបញ្ចប់ជម្លោះពាណិជ្ជកម្មរបស់ខ្លួន។ បើមិនអាចសម្រេចបានតាមកាលបរិច្ឆេទដែលឯកភាពដោយមេដឹកនាំទាំងពីរកាលពីជំនួបនៅអាហ្សង់ទីនទេនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសហើយថា អាមេរិកនឹងដំឡើងពន្ធនាំចូលពី១០ភាគរយទៅកាន់២៥ភាគរយលើទំនិញតម្លៃ២០០ពាន់ដុល្លាររបស់ចិន៕  
ជំនួបចរចារវាងអាមេរិក និងចិនដើម្បីស្វែងរកដំណោះស្រាយឈានទៅបញ្ចប់ជម្លោះពាណិជ្ជកម្ម បានឈានចូលថ្ងៃទីបីហើយនៅថ្ងៃទី៩ ខែមករា ពោលគឺច្រើនជាងគម្រោងដើមមួយថ្ងៃ។ ការបន្ថែមពេលចរចាមួយថ្ងៃទៀតនេះ ធ្វើឲ្យមានក្ដីរំពឹងថា មហាអំណាចពិភពលោកទាំងពីរ ទំនងជាសម្រេចបានលទ្ធផលដែលភាគីនីមួយៗទទួលយកបាន ឬកំពុងជជែកគ្នាលើបញ្ហារសើបខ្លះដែលត្រូវការពេលទៀត។ សញ្ញាវិជ្ជមាននេះ ក៏ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃមួយក្រឺតដែរ។
បើតាមការផ្សាយរបស់កាសែត dailymail ខ្សែប្រយុទ្ធឆ្នើម Haaland បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City ហើយ ដោយរង់ចាំតែកិច្ចព្រមព្រៀងជាមួយក្លិប Dortmund ប៉ុណ្ណោះ។   ខ្សែប្រយុទ្ធសញ្ជាតិន័រវែស វ័យ២១ឆ្នាំនេះ បានក្លាយជាគោលដៅជម្រើសដំបូងរបស់លោក Pep Guardiola សម្រាប់ពង្រឹងតំបន់ប្រយុទ្ធរដូវកាលក្រោយ ខណៈ Man City បានត្រៀមខ្លួនរួចស្រេចនូវកញ្ចប់ប្រាក់៧៨លានដុល្លារ ដើម្បីបង់ឱ្យ Dortmund។   អំឡុងពេល Haaland ត្រូវបាន Dortmund អនុញ្ញាតឱ្យសម្រាកទាំងមុនបញ្ចប់រដូវកាល ២០២១-២២ នៅថ្ងៃទី៩ ខែឧសភា dailymail ទទួលបានដំណឹងពីប្រភពមួយថា រូបគេបានទទួលការពិនិត្យសុខភាពនៅទីក្រុង Brussels រួចហើយ និងយល់ព្រមលើកិច្ចសន្យាផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ ដោយទទួលបានប្រាក់ពលកម្មចំនួន ៥០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។   Haaland បានចាកចេញពី Red Bull Salzburg ទៅចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០២០។ ក្នុងការបង្ហាញខ្លួន៨៨លើកជាមួយក្រុមអាល្លឺម៉ង់ Haaland អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានដល់ទៅ៨៥គ្រាប់។   ជាមួយជំនាញរកគ្រាប់បាល់បែបនេះ គឺសមបំផុតសម្រាប់ក្រុម Man City ដែលសព្វថ្ងៃខ្វះតំបន់ប្រយុទ្ធ ខណៈតំបន់ការពារ និងបម្រើមានទម្រង់ល្អហើយ។ ក្រុមលោក Guardiola បានខកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ តែកំពុងនាំមុខកំពូលតារាង Premier League និងសង្ឃឹមខ្ពស់អាចការពារតំណែងជើងឯកបាន៕  
កិច្ចចរចារវាង Manchester City និង Borussia Dortmund លើការផ្ទេរខ្សែប្រយុទ្ធ Erling Haaland ខិតជិតជោគជ័យហើយ។ ៧៨លានដុល្លារ អាចជាតម្លៃខ្លួន Haaland ដើម្បីចាកចេញពីអាល្លឺម៉ង់ទៅកាន់ទឹកដីអង់គ្លេស។
  «២ភាគ៣នៃប្រជាជនថៃ លែងសូវខ្វល់ខ្វាយចំពោះហានិភ័យ ជំងឺរាតត្បាតសកល COVID-19»។ ការស្ទង់មតិថ្មីមួយដែលរៀបចំឡើងដោយសារសកលវិទ្យាល័យ Suan Dusit ដែលមានមូលដ្ឋាននៅទីក្រុងបាងកក រកឃើញបែបនេះ ។    តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin បានឆ្លើយតបនឹងការរកឃើញនេះ ដោយអះអាងថា នេះគឺជារឿងដែលគួរឲ្យព្រួយបារម្ភមួយ។ លោកបន្តថា រដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាជនគ្រប់គ្នាបន្តពាក់ម៉ាស់ លាងសម្អាតដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពរហូតដល់វ៉ាក់សាំងដែលមានប្រសិទ្ធភាពត្រូវបានរកឃើញ។   ទន្ទឹមនឹងការបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងភាពព្រងើយកន្ដើយរបស់ប្រជាជនចំពោះស្ថានការណ៍ COVID-19 ដោយផ្អែកលើការស្ទង់មតិនេះ អ្នកនាំពាក្យថៃរូបនេះ ក៏បានព្រមានពីហានិភ័យការឆ្លង COVID-19 ថ្មីផងដែរ។ លោកសង្កត់ធ្ងន់ពីហេតុការណ៍ដែលកម្មករអន្តោប្រវេសន៍ខុសច្បាប់ជាង៣០០០នាក់ត្រូវបានចាប់ខ្លួន ខណៈព្យាយាមលួចចូលមកទឹកដីប្រទេសថៃ ក្នុងពេលត្រឹម១ខែ។    សូមបញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងបើទោះបីជាប្រទេសថៃ គិតត្រឹមថ្ងៃទី៦ ខែកក្កដា គ្មានរាយការណ៍ករណីឆ្លងក្នុងសហគមន៍៤២ថ្ងៃជាប់គ្នា។ ករណី COVID-19 ដែលរាយការណ៍ក្នុងប្រទេសថៃកន្លងទៅ គឺសុទ្ធតែជាករណីនាំចូលពីបរទេស៕   
ការស្ទង់មតិថ្មីមួយ ដែលដកស្រង់ចុះផ្សាយដោយកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី៧ ខែកក្កដា បានរកឃើញថា ប្រជាជនថៃមួយចំនួនធំ  លែងសូវចាប់អារម្មណ៍អំពីស្ថានភាព COVID-19 ក្នុងប្រទេស។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ថៃទទួលបន្ទុកកិច្ចការ COVID-19 បានប្រតិកម្មចំពោះរឿងនេះ ដោយទទូចឲ្យពលរដ្ឋប្រកាន់ខ្ជាប់ខ្ជួននូវវិធានសុខភាព។
នេះ គឺជាលើកដំបូង ដែលកម្ពុជាអនុវត្តតេស្តល្បឿនកីឡាករ ដែលរត់លើទីលានកម្រិតទាបបំផុត ១៨គីឡូម៉ែត្រ/១ម៉ោង សម្រាប់ក្រុមលីគ២ និងក្រុមលីគកំពូល ១៨.៥ គីឡូម៉ែត្រ/១ម៉ោង។ ប៉ុន្ដែដើម្បីចូលរួមក្នុងជម្រើសជាតិបាន កីឡាករ ត្រូវសម្រេចល្បឿន ២០.៥ គីឡូម៉ែត្រ/១ម៉ោង។    ការតេស្ដបែបនេះ ក៏ជាការចង់បានរបស់លោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ដែលបាននិយាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គចែកពូល។ កម្ពុជា បានធ្លាក់ក្នុងពូល D នៃការប្រកួត AFC Asian Cup 2023 Qualifiers នៅទីក្រុង Kolkata ប្រទេសឥណ្ឌា នាអំឡុងខែមិថុនា។    «ខ្ញុំ នឹងមិនយកកីឡាករណា រត់មិនបាន២០.៥ទេ។ នេះ គឺជាការជ្រើសរើសកីឡាករជម្រើសជាតិ ដែលយ៉ាប់បំផុត។»។ លោក Keisuke Honda និយាយបែបនេះ ដោយបន្ថែមថា កីឡាករដែលធ្វើតេស្តរត់ធ្លាក់នោះ គឺនឹងបញ្ជូនទៅក្លិបវិញ។   ក្រុមហ៊ុន CPL ចង់ឲ្យបណ្ដាលក្លិបទាំងអស់យល់ដឹងពីការធ្វើតេស្ដនេះ និងអនុវត្តរត់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកីឡាករម្នាក់ៗ មានគុណភាពកម្លាំងទៅតាមអ្វី ដែលខាងជម្រើសជាតិត្រូវការ។ ការធ្វើបទបង្ហាញនេះ គឺត្រូវពិនិត្យជាមួយកាលវិភាគរបស់គ្រូនៅបណ្ដាក្លិបនីមួយៗ ដោយតម្រូវឲ្យគ្រូបង្វឹក មន្ដ្រីបច្ចេកទេស គ្រូផ្នែកកម្លាំង កាយសម្បទាចូលរួម។ លោក ភា សុភ័ក្ត្រា គ្រូជំនួយគ្រូជម្រើសជាតិកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។   លោក ភា សុភ័ក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា ធ្វើបទបង្ហាញ ដល់មន្ដ្រីជំនាញតាមក្លិប អំពីតេស្ដល្បឿន រូបពីលោក ភា សុភ័ក្ត្រា គ្រូជំនួយរូបនេះ សង្ឃឹមថាក្រោយពីធ្វើបទបង្ហាញរួច ក្លិបទាំងនោះ នឹងយកទៅអនុវត្ត បានត្រឹមត្រូវ និងម៉ត់ចត់។ លោក សុភ័ក្ត្រា បន្ថែមថា ការធ្វើបទបង្ហាញតាមក្លិបនីមួយៗ បានសម្រេចជាទ្រង់ទ្រាយធំហើយ ដោយសល់តែក្លិប២ទេ មិនទាន់ទៅដល់ព្រោះនៅឆ្ងាយ ។   តេស្ដនេះ អាចនឹងត្រូវយកមកអនុវត្ត ក្នុងពេលរើសជម្រើសជាតិសម្រាប់ត្រៀមប្រកួត អន្ដរជាតិនាអំឡុងខែកញ្ញាខាងមុខនេះ ដូចជា ការប្រកួតមិត្តភាពកីឡាករ ក្រោម២៣ឆ្នាំ ជាមួយជប៉ុន និងមិត្តភាពជាមួយជម្រើសជាតិបង់ក្លាដែស ជាដើម៕ អត្ថបទទាក់ទង   លោក Honda ៖ ខ្ញុំ នឹងមិនយកកីឡាករណាដែលរត់ មិនបាន ២០.៥ ឡើយ   
ក្រុមហ៊ុន Cambodian Premier League (CPL) ដោយមានការគាំទ្រពីសហព័ន្ធបាល់ទាត់កម្ពុជា ចាប់ធ្វើបទបង្ហាញពីការធ្វើតេស្ដល្បឿន របស់កីឡករ ដែលជាការធ្វើតេស្ដថ្មីមួយ ដើម្បីជួយគាំទ្រដល់ការងាយស្រួលជ្រើសរើសកីឡាករជម្រើសជាតិ។ សហព័ន្ធ រៀបចំកាលវិភាគ និងពេលវេលាសម្រាប់ក្លិបចូលរួមតេស្តសមត្ថភាពកីឡាករ។
  នៅក្នុងខែមីនា ភ្ញៀវទេសចរជាង២៤ម៉ឺននាក់ បានទិញបណ្ណទស្សនារមណីដ្ឋានអង្គរ ដែលចំនួននេះថយចុះ៩,២៤ភាគរយ បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៨ រីឯចំណូលក៏ថយ១០,៦៤ភាគរយផងដែរ។ ក្នុងចំណោមចំណូលជិត១១លានដុល្លារក្នុងខែមីនា គ្រឹះស្ថានអង្គរបែកចែកទៅឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាជិត៤៩ម៉ឺនដុល្លារ។   បើគិតរយៈពេល៣ខែដើមឆ្នាំវិញ ចំនួនទេសចរ និងការលក់បណ្ណក៏ថយចុះដូចគ្នាផងដែរ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ៣ខែដំបូងឆ្នាំនេះ ភ្ញៀវទិញបណ្ណមានជិត៧៩ម៉ឺននាក់ ដោយថយ ៨,២៣ភាគរយ រីឯចំណូលមានជិត៣៦លានដុល្លារអាមេរិក ដោយថយចុះ៩,៣៤ភាគរយ បើប្រៀបធៀបពេលដូចគ្នាកាលពីឆ្នាំ២០១៨។   តាមគោលការណ៍ គ្រឹះស្ថានអង្គរ បានបែងចែកចំណូលរយៈពេល៣ខែដំបូងឆ្នាំនេះ សម្រាប់ការឧបត្ថម្ភមូលនិធិគន្ធបុប្ផា ដែលមានចំនួនជិត១,៦លានដុល្លារអាមេរិក៕
បីខែដំបូងនៅឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរ និងចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា។
នាអំឡុងនៃកិច្ចប្រជុំថ្នាក់ដឹកនាំរដ្ឋដែលជាសមាជិកសម្ព័ន្ធយោធាណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Xavier Betell បាននាំស្វាមីរបស់ខ្លួន គឺលោក Gauthier Destenay ទៅជាមួយ។ នាឱកាសនោះ លោក Gauthier Destenay ក៏បានចូលរួមក្នុងកម្មវិធីផ្សេងៗជាមួយស្ត្រីទីមួយ និងដៃគូរបស់ថ្នាក់ដឹកនាំផ្សេងទៀត ជាពិសេសអាហារពេលល្ងាចនៅ Royal Castle of Laeken កាលពីថ្ងៃព្រហស្បតិ៍។ លោក Gauthier Destenay ឬគេហៅថា បុរសទី១ «First Gentleman» របស់លុចសំបួរ បានថតរូបអនុស្សាវរីយ៍ជាមួយភរិយា និងគូស្នេហ៍ថ្នាក់ដឹកនាំផ្សេងទៀត ក្នុងនោះ រួមមាន ស្ត្រីទីមួយបារាំង Brigitte Macron, ស្ត្រីទីមួយតួកគី Emine Gulbaran Erdogan, ស្ត្រីទីមួយអាមេរិក Melania Trump ម្ចាស់ក្សត្រីយ៍បែលហ្ស៊ិក Mathilde, លោកស្រី Ingrid Schulerud ភរិយាអគ្គលេខាធិការណាតូ លោក Jens Stoltenberg, លោកស្រី Desislava Radeva ភរិយាលោកប្រធានាធិបតីប៊ុលហ្គារី, លោកស្រី Amelie Derbaudrenghien ភរិយាលោកនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោកស្រី Mojca Stropnik ភរិយាលោកនាយករដ្ឋមន្ត្រីស្លូវេនី និងស្ត្រីទីមួយអ៊ីស្លង់ Thora Margret Baldvinsdottir៕  
លោក Gauthier Destenay ជាស្វាមីរបស់លោកនាយករដ្ឋមន្ត្រីលុចសំបួរ លោក Xavier Betell ។ បុរសដែលស្រឡាញ់ភេទដូចគ្នាទាំងពីររូបនេះ បានរៀបអាពាហ៍ពិពាហ៍កាលពីខែឧសភា ឆ្នាំ២០១៥ ក្រោយមានទំនាក់ទំនងស្នេហាអស់រយៈពេល៥ឆ្នាំ។ បច្ចុប្បន្ន លោក Bettel ជាថ្នាក់ដឹកនាំពិភពលោកតែម្នាក់គត់ដែលបើកចំហរស្នេហាភេទដូចគ្នា។
  លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលជាអធិបតីក្នុងពិធីនេះ បានលើកឡើងថា ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបែបនេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់ពលរដ្ឋក្នុងតំបន់នេះ និងនៅតំបន់ជុំវិញ ជាពិសេស កាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន។   បើតាមលោក ស៊ុន ចាន់ថុល ទីលានទុកដាក់សំរាមនេះ ជាគម្រោងមួយនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB។ ការស្ថាបនាបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយចំណាយទឹកប្រាក់ ៤ ៦២៩ ៣៩៩ដុល្លារអាម៉េរិក។   ទីលានទុកដាក់សំរាមនេះ មានប្រវែង ទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ និងជម្រៅ ២ម៉ែត្រ ដែលអាចអនុញ្ញាឱ្យ ប្រជាជនប្រមាណ ៣៦ ៤៧៨នាក់ នៅជុំវិញទីរួមខេត្តកំពង់ធំប្រើប្រាស់បានរយៈពេល២០ឆ្នាំ។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គិតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ម៉ែត្រគូប៕  
ទីលានទុកដាក់សំរាមក្នុងខេត្តកំពង់ធំ តម្លៃជាង ៤.៦លានដុល្លារអាម៉េរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី២៦ ខែមិថុនានេះ។ ប្រភពដដែលបញ្ជាក់ថា ទីលានចាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីជិត១៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ជាតិ២០ហិកតា ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
  លោក ចេវ ហាក់ អគ្គស្នងការរងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ៥ខែ មានគ្រោះថ្នាក់ចរាចរណ៍ ១ ២៩៦ករណី ដែល៥៥ភាគរយ កើតឡើងនៅពេលយប់។ បើតាមលោក ចេវ ហាក់ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៥ខែនេះ កើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំមុន។    ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លោក ចេវ ហាក់  បានបន្ថែមថា៖«យើងសង្កេតឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មាន៤០ភាគរយ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយសារបើកហួសល្បឿន, មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ, មិនប្រកាន់ស្ដាំ៩ភាគរយ, មិនប្រយ័ត្ន៨ភាគរយ»។    លោក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបដោយ វតី  អគ្គស្នងការរងទទួលផែនចរាចរណ៍រូបនេះ បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយសារគ្រឿងស្រវឹង មានការថយចុះច្រើន។ ជាមួយគ្នានេះ មានរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៤ករណី ក្នុងខេត្តព្រះសីហនុ ស្វាយរៀង និងកំពង់ឆ្នាំង។ គ្រោះថ្នាក់នេះ មានកម្មករ១០៤នាក់រងរបួស។   ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក មាន១១លើក។ ករណីទាំងនេះ មានស្លាប់២នាក់ និងរបួសធ្ងន់១៣នាក់ ដែលកើតឡើងនៅខេត្តពោធិ៍សាត់ កំពត ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ និងភ្នំពេញ។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ លោក ចេវ ហាក់ បានវាយតម្លៃថាមានការកើនឡើងខ្ពស់ ហើយក៏ជាកត្តាព្រួយបារម្ភរបស់សមត្ថកិច្ចដែរ៕ 
ភ្នំពេញ៖ រយៈពេល៥ខែ ក្នុងឆ្នាំ២០២៤ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៦៧០នាក់ ហើយអ្នករងរបួស សរុបមាន១៧៧២នាក់។
  វ៉ិបសាយអាសអាភាសសរុបចំនួន៨២៧ ត្រូវបាននាយកដ្ឋានទូរគមនាគមន៍ឥណ្ឌា (DoT) បិទចោទ តាមអំណាចសាលដីការបស់តុលាការកំពូល Uttarakhand។ ការបិទនេះ ធ្វើឡើងតាមរយៈប្រព័ន្ធបណ្តាញ Jio ជាពិសេសប្រព័ន្ធទូរសព្ទ Airtle និង Vodafone ប៉ុន្តែបើតាមការផ្សាយរបស់ Business Insider ប្រចាំប្រទេសឥណ្ឌា មនុស្សនៅតែអាចចូលមើលវ៉ិបសាយទាំងនោះ បានតាមរយៈ UC Browser របស់ក្រុមហ៊ុន UCWeb Inc របស់ចិន។   UC Browser ជាកម្មវិធីរុករកត្រូវបានប្រើប្រាស់ច្រើនជាងគេលំដាប់ទីពីរនៅឥណ្ឌា បន្ទាប់ពី Google Chrome។ ជាមួយគ្នានេះ វ៉ិបសាយ Pornhub ដ៏ល្បីល្បាញ បានបង្កើត URL មួយផ្សេងទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឥណ្ឌា ចូលមើលបានដូចធម្មតា ។ បច្ចុប្បន្ន Pornhub បន្តស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ក្នុង Alexa លើចំនួនអ្នកចូលទស្សនាច្រើនជាងគេនៅឥណ្ឌា។   កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលឥណ្ឌា ក៏បានបិទគេហទំព័រអាសអាភាសផងដែរ។ រដ្ឋាភិបាលបានអះអាងពីចំណាត់ការរបស់ខ្លួនដើម្បីកាត់បន្ថយអសីលធម៌ក្នុងសង្គម ប៉ុន្តែអ្នកខ្លះរិះគន់ថា ឥណ្ឌាកំពុងព្យាយាមលុបបំបាត់សេរីភាពបញ្ចេញមតិទៅវិញ៕  
 តុលាការកំពូល Uttarakhand របស់ឥណ្ឌា កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសបិទវ៉ិបសាយអាសអាភាសចំនួន៨៥៧ ប៉ុន្តែក្នុងនោះ ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យា រកឃើញថា វ៉ិបសាយចំនួន៣០ មិនមានភ្ជាប់ខ្លឹមសារអាសអាភាសនោះឡើយ ដូច្នេះ មានតែ៨២៧ប៉ុណ្ណោះដែលពាក់ព័ន្ធ។
  អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានអស់ភារកិច្ចជាមួយក្រុមបិសាចក្រហមកាលពីសប្តាហ៍មុន បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតនៅក្របខណ្ឌ Premier League មិនធ្លាប់មានពីមុនមក។   ព័ត៌មានផ្លូវការមួយបានបញ្ជាក់ថា Special One បានបង្ហាញស្នាមញញឹមជាមួយនឹងការទទួលបានប្រាក់សំណង៣០លានដុល្លារអាមេរិកពីក្លិប Man Utd នៅពេលចាកចេញពីទីលានហ្វឹកហាត់ Carrington។    នៅពេលនោះដែរ បុគ្គលិកដែលធ្វើការនៅទីលានហ្វឹកហាត់របស់ក្លិបហាក់ដូចជាមានការប្រញាប់ប្រញាល់ដើម្បីកម្ចាត់ Mourinho ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលកាសែត The Sun បានរាយការណ៍ថាការិយាល័យរបស់អ្នកចាត់ការវ័យ៥៥ឆ្នាំនេះ ត្រូវបានរុះរើចេញត្រឹមរយៈពេល៥នាទីប៉ុណ្ណោះបន្ទាប់លោកត្រូវបានបញ្ចប់តំណែង។   ទ្រព្យសម្បត្តិ ព្រមទាំងឥវែឥវ៉ាន់សំខាន់ៗដូចលិខិតឆ្លងដែន រូបថតជាដើមរបស់ Mourinho ក្នុងការិយាល័យនោះ ត្រូវបានប្រមូលដាក់ចូលក្នុងកេះហើយដឹកតាមឡានដឹកទំនិញ។   មានការអះអាងទៀតថា មុនទទួលដំណឹងពីការបណ្តេញនេះ អតីតអ្នកចាត់ការ Chelsea, Real Madrid និង Inter Milan បានជួបផ្ទាល់ជាមួយលោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិប Man Utd៕   អត្ថបទទាក់ទង   Mourinho នៅតែលេចមុខក្នុងតារាងបាល់ទាត់ បើទោះទំនេរពីការងារនៅ Man Utd   Man Utd ស៊ុតចូលទី៥គ្រាប់លើកដំបូងក្នុងលីគ បើគិតចាប់តាំងពីការចាកចេញរបស់ Sir Alex   Mourinho៖ «Man Utd មានអនាគតរបស់ Man Utd ឯខ្ញុំមានអនាគតដោយគ្មាន Man Utd»   
ក្លិប Manchester United មិនចំណាយពេលវេលាយូរឡើយក្នុងការលុបចោលការចងចាំលោក Jose Mourinho ក្នុងនាមអ្នកចាត់ការទូទៅ។ ពួកគេបានរើឥវ៉ាន់របស់ Mourinho ពីការិយាល័យក្នុងរយៈពេលត្រឹម៥នាទីប៉ុណ្ណោះនៅក្រោយពេលបញ្ចប់តំណែងលោកពីទឹកដី Old Trafford។
សូមអញ្ជើញអាន! ថ្មី៖ ហេតុអ្វីបានជាសាលារបស់លោក ឬលោកស្រី បង្រៀនជាភាសាអង់គ្លេស និងចិន? អ្នកគ្រប់គ្រងសាលា៖ នៅសាលាមត្តេយ្យ អន្តរជាតិ ម៉ាយ លីតថល ផាមឃីន យើងជឿជាក់ថា កុមារនៅវ័យក្មេងគឺជាពេលវេលាដ៏ល្អបំផុតដើម្បីរៀនភាសា។ ពួកគាត់អាចរៀន និងចាប់យកពីរភាសា ឬបីភាសាដោយមិនដឹងខ្លួន ដូច្នេះហើយ ការបង្កើតបរិយាកាសដ៏សមស្របបំផុតក្នុងការផ្ដល់ការអប់រំ ពីរភាសា នឹងជួយកុមារឲ្យចេះនិងចាប់យកពីរភាសាដោយរលូន។ កុមារភាគច្រើនចាប់ពីអាយុ៦ឆ្នាំឡើងទៅ មានការពិបាកក្នុងការចាប់យកភាសាថ្មីដែលពួកគាត់មិនធ្លាប់ជួបពីមុនមក ហើយសមត្ថភាពនៃការចាប់យក និងរៀនភាសាទៀតសោតក៏នៅក្នុងកម្រិតមួយទាបជាង បើប្រៀបធៀបទៅកុមារដែលមានអាយុតិចជាងនេះ។ ពួកគាត់នឹងប្រឈមទៅនឹងកង្វះខាតមូលដ្ឋានគ្រឹះ ជាហេតុធ្វើឲ្យពួកគាត់មានការពិបាកក្នុងការកសាងខ្លួនក្នុងការនិយាយពីរភាសា។ ដោយមូលហេតុនេះហើយ ទើបពួកយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញលើកទឹកចិត្ដកុមារឲ្យប្រាស្រ័យទាក់ទងដោយផ្ទាល់ក្នុងការរៀនភាសាអង់គ្លេសនិងភាសាចិនពីបរិស្ថានជុំវិញគាត់។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរារាំងឧបសគ្គនៃការរៀនភាសារបស់កុមារ ប៉ុន្ដែយើងជំនួសមកវិញនូវការចាប់យកសក្ដានុពលរបស់កុមារក្នុងការរៀនសូត្រចាប់តាំងពីអាយុប្រាំមួយខែ ហើយយើងនឹងបញ្ជ្រាបជំរុញសក្ដានុពលរបស់កុមារឲ្យក្លាយអ្នកនិយាយពីរភាសា។ ដូច ដែលអ្នកដឹងហើយថា ភាសាចិនកាន់តែពេញនិយមឡើង និងប្រើប្រាស់កាន់តែច្រើននៅលើពិភពលោក។ វាគឺជាជម្រើសល្អប្រសើរក្នុងការរៀនភាសាដែលនឹងជួយពួកគាត់ឲ្យទទួលបានជោគជ័យនៅពេលអនាគត។ ដូច្នេះហើយទើបពួកយើងនាំយកនូវភាសាទាំងពីរនេះមកបង្រៀនតាំងពីវ័យកុមារ ហើយវានឹងក្លាយជាកម្លាំងចលករក្នុងការជួយកុមារឲ្យក្លាយជាអ្នកនិយាយពីរភាសាប្រកបដោយប្រសិទ្ធភាព និងគ្មានការបង្ខិតបង្ខំ។ ថ្មី៖ តើកម្មវិធីសិក្សារបស់លោក ឬលោកស្រី ជាកម្មវិធីអន្តរជាតិ ឬកម្មវិធីជាតិ? បើអន្តរជាតិ តើជាកម្មវិធីដែលលោក ឬលោកស្រី យកមកពីប្រទេសណ? អ្នកគ្រប់គ្រងសាលា៖ យើងមានកម្មវិធីស្ដង់ដារអន្តរជាតិដ៏ល្អមួយ។ យើងប្រើកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរី ហើយ សាលាមត្តេយ្យអន្តរជាតិ ម៉ាយ លីតថល ផាមឃីន នេះដែរត្រូវបានបង្កើតឡើងដោយក្រុមការងារមកពីសិង្ហបុរី។ ប្រធានកម្មវិធីសិក្សារបស់យើងគឺជាជនជាតិសិង្ហបុរី ហើយគាត់មានបទពិសោធន៍ច្រើនជាង១៥ឆ្នាំមកហើយ នៅក្នុងវិស័យអប់រំនៅប្រទេសសិង្ហបុរី។ គាត់ទទួលបានការបណ្ដុះបណ្ដាលគរុកោសល្យ ជាគ្រូមត្តេយ្យសិក្សា ហើយក៏ធ្លាប់កាន់តួនាទីជាប្រធានកម្មវិធីសិក្សាអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ យើងបានព្យាយាមបង្កើតកម្មវិធីសិក្សាមួយដែលមានតុល្យភាពជាមួយនឹងវិធីសាស្ដ្របង្រៀន Reggio ដែលជាវិធីសាស្ត្រមួយអនុញ្ញាតិ និងជំរុញលើកទឹកចិត្តសិស្សឲ្យស្វ័យសិក្សាពីបរិស្ថានជុំវិញគាត់ ដែលជាទូទៅយើងតែងហៅថា សិស្សមជ្ឈមណ្ឌល។ យើងបានបង្កើតបរិយាកាសនៅខាងក្រៅថ្នាក់ដ៏អស្ចារ្យ ហើយវាជាចំណុចសំខាន់ក្នុងការអប់រំ ព្រោះវាបានអនុញ្ញាតិឲ្យកុមារកាន់តែមានឱកាសក្នុងការស្រាវជ្រាវរុករក។ ទន្ទឹមគ្នានេះដែរយើងក៏មានកម្មវិធីសិក្សាមួយដាច់ដោយឡែកបង្រៀនដោយគ្រូរបស់យើង ហើយយើងខិតខំធ្វើយ៉ាងណាឲ្យមានតុល្យភាពរវាងការបង្រៀន និងការរៀនឬស្វ័យសិក្សារបស់កុមារ។ កម្មវិធីសិក្សាបែបនេះគឺមានលក្ខណៈពិសេសណាស់ ព្រោះវាគឺជាការច្របាច់បញ្ចូលគ្នានូវភាពខ្លាំងទាំងការសិក្សាពីបរិស្ថានជុំវិញ ទាំងការបង្រៀនរបស់គ្រូនៅក្នុងថ្នាក់។ ពួកយើងបានរួមគ្នាបង្កើតកម្មវិធីសិក្សានេះឡើងហើយវាមានតែមួយគត់នៅកម្ពុជា។ ពួកយើងមានជំនឿយ៉ាងមុតមាំថា ពួកយើងពិតជាអាចសម្រួចផ្នត់គំនិតរបស់សិស្ស ដែលពួកគេមិនត្រឹមតែពូកែនៅក្នុងសាលានោះទេ តែថែមទាំងពូកែនៅក្នុងសង្គមជាក់ស្ដែង។ ដូច្នេះហើយការធ្វើឲ្យមានតុល្យភាពបែបនេះ គឺពិតជាសំខាន់។ ថ្មី៖ តើគ្រួបង្រៀនជាជនជាតិបរទេសទាំងអស់ ឬមានគ្រួខ្មែរខ្លះដែរ? អ្នកគ្រប់គ្រងសាលា៖ នៅសាលាមត្តេយ្យអន្តរជាតិ ម៉ាយ លីតថល ផាមឃីន យើងមានគោលការណ៍ដ៏តឹងរ៉ឹងមួយ យើងជ្រើសរើសតែគ្រូដែលមានគរុកោសល្យ ថ្នាក់មត្តេយ្យសិក្សា។ ការធ្វើបែបនេះគឺជារឿងចាំបាច់ ព្រោះយើងកំពុងតែផ្ដល់ការអប់រំដល់កុមារដែលមានវ័យក្មេង។ ដូច្នេះហើយលក្ខណៈសម្បត្តិក្នុងការជ្រើសរើសបុគ្គលិក ពិតជាជួបការលំបាក ព្រោះថាមានបេក្ខជនច្រើនដែលបានធ្វើការដាក់ពាក្យ តែគាត់មិនមានសញ្ញាបត្រដែលពាក់ព័ន្ធ។ យើងបានប្រើពេលអស់៧ខែទម្រាំរកបានគ្រូដែលល្អ ដែលពួកគាត់មកពីសិង្ហបុរី ម៉ាឡេស៊ី និងចិន។ យើងមានជំនឿជឿជាក់យ៉ាងមុតមាំថា គ្រូរបស់ពួកយើងនឹងធ្វើឲ្យការអប់រំថ្នាក់មត្តេយ្យសិក្សាឈានដល់កម្រិតមួយខ្ពស់។ ជាការកត់សម្គាល់ កុមារដែលបានមកចុះឈ្មោះនៅទីនេះ ពួកគាត់បានបន្សាំខ្លួនយ៉ាងលឿនទៅនឹងវិធីសាស្ដ្របង្រៀនដែលគ្រូមាន។ ពួកយើងក៏មានគ្រូជនជាតិខ្មែរផងដែរ។ គាត់ពិតជាដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការចូលរួមគាំទ្រវប្បធម៌របស់ប្រជាជនកម្ពុជា។ ពួកយើងគឺជាក្រុមគ្រូបង្រៀនកម្រិតអន្តរជាតិដែលមានគរុកោសល្យនិងវិជា្ជជីវៈច្បាស់លាស់។ អ្នកនឹងឃើញពីភាពខុសគ្នា ហើយវាជាអ្វីដែលយើងនឹងប្រឹងប្រែងឲ្យឃើញនោះ គឺភាពខុសគ្នារវាងគុណភាពនៃការអប់រំ។ ថ្មី៖ តើគណៈគ្រប់គ្រងសាលាមានគម្រោងនឹងបង្កើតថ្នាក់បឋម និងថ្នាក់មធ្យមនាពេលអនាគតឬទេ? អ្នកគ្រប់គ្រងសាលា៖ នៅពេលនេះយើងកំពុងតែផ្ដោតការយកចិត្តទុកដាក់ទៅលើគុណភាពការអប់រំថ្នាក់មត្តេយ្យសិក្សា។ យើងត្រូវបង្ហាញដល់ឪពុកម្តាយសិស្សថា ការចាប់ផ្តើមចូលរៀនឲ្យបានលឿននិងត្រឹមត្រូវ គឺជាវិធីតែមួយគត់សម្រាប់ឱ្យកុមារ ឈានទៅមុខបានល្អ ហើយនេះគឺជាមូលហេតុដែលយើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំថ្នាក់មត្តេយ្យសិក្សា។ យើងក៏មានគម្រោងដ៏ធំមួយ ក្នុងការចាប់ផ្ដើមថ្នាក់បឋមសិក្សា និងបឋមភូមិ នៅពេលខាងមុខ។ ក៏ប៉ុន្តែក្នុងពេលឥឡូវនេះ យើងចង់ឲ្យឪពុកម្ដាយសិស្សប្ដូរការគិត ហើយយល់ថា ភាពជោគជ័យនៅក្នុងការអប់រំ គឺកើតចេញពីការអប់រំមួយដ៏ល្អត្រឹមត្រូវនៅថ្នាក់មត្តេយ្យសិក្សា។ យើងមិនគួរគិតទៅមុខវែងឆ្ងាយពេក ហើយមិនយកចិត្តទុកដាក់ទៅថ្នាក់មូលដ្ឋាននិងធ្វើវាអោយល្អប្រសើរ។ នៅពេលដែលកុមារទទួលបានការអប់រំដ៏ល្អត្រឹមត្រូវនៅថ្នាក់មត្តេយ្យសិក្សា ពួកគាត់អាចចាប់ផ្ដើមថ្នាក់មឋមសិក្សានៅទីណាក៏បាន៕ អាសយដ្ឋាន ផ្ទះលេខ ៦៥, ផ្លូវ ៣១៣ កែង ៥៦៦, សង្កាត់ បឹងកក់១, ខណ្ឌទួលគោក, ភ្នំពេញ ទូរស័ព្ទ  ០៧០/០៨៧ ២៨៨ ៩៨៨ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ សាលាមត្តេយ្យ អន្តរជាតិ ម៉ាយ លីតថល ផាមឃីន គឺជាសាលាមតេ្តយខ្នាតអន្តរជាតិដែលផ្តល់គុណភាពអប់រំកម្រិតអន្តរជាតិជូនកុមារតូចៗ។ នៅទីនេះ កុមារតូចៗអាចស្រូបយកចំណេះដឹងពីរភាសាបានយ៉ាងស្រួល ពីព្រោះ ការសិក្សាត្រូវធ្វើឡើងជាភាសាចិន និងភាសាអង់គ្លេសជាមួយគ្រូបង្រៀនជនជាតិបរទេស។ ជាមួយនឹងកម្មវិធីមានគុណភាពល្អ គ្រូបង្រៀនមានបទពិសោធន៏ខ្ពស់ ពេលនោះ ការសិក្សារបស់កុមារតូចៗនឹងទទួលបានផ្លែផ្កាដូចការរំពឹងទុកជាក់ជាពុំខាន។ ខាងក្រោមនេះ គឺជាសំណួរចម្លើយរវាងសារព័ត៌មានថ្មីៗ និងអ្នកគ្រប់គ្រងសាលាត្តេយ្យអន្តរជាតិ ម៉ាយ លីតថល ផាមឃីន។