text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  រោងជាងជួសជុលរថយន្ត របស់ក្រុមហ៊ុន ស្តារ អូតូ ត្រូវបានបង្កើតឡើងស្របទៅតាមស្តង់ដារសកល របស់ក្រុមហ៊ុន Mercedes-Benz (MB) ពោលគឺដូចគ្នាទៅនឹងឯបរទេសតែម្តង។ រោងជាងជួសជុលរថយន្តនេះ មានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ត្រួតពិនិត្យរថយន្ត ឧបករណ៍ជួសជុល ការប្រើប្រាស់គ្រឿងបន្លាស់ថ្មីពិតប្រាកដ ព្រមទាំងមានអ្នកបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពីក្រុមហ៊ុន Mercedes-Benzផងដែរ។    លោកអ្នកក៏អាចប្រើប្រាស់សេវាកម្មជួសជុលរថយន្តណាមួយក៏បាន នៅយានដ្ឋានជួសជុលរថយន្ត ដ៏ទំនើបរបស់ក្រុមហ៊ុន ស្តារ អូតូ  ដើម្បីឲ្យការធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសាររបស់លោកអ្នកនៅក្នុងឱកាសឆ្លងឆ្នាំសកលនេះ មានភាពសប្បាយ រីករាយ និងទទួលបានបទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាព សុវត្ថិភាព។     សូមជម្រាបផងដែរថា ចាប់ពីធ្នូ ឆ្នាំ២០១៩នេះ រាល់ការប្រើប្រាស់សេវាកម្មជួសជុលរថយន្ត ពីក្រុមហ៊ុន ស្តារ អូតូ លោកអ្នកនឹងទទួលបានការបញ្ជុះតម្លៃ ២៥% លើរាល់ការជាវគ្រឿងលម្អរថយន្តម៉ាក Mercedes-Benz ដែលមានជាច្រើនប្រភេទ មានដូចជាបន្តោងសោរ ប៊ិក នាឡិកា វ៉ែនតាខ្មៅ  កូនឡានតូចៗសម្រាប់កុមារ កូនឡានសម្រាប់តាំងលម្អ បំពង់ដាក់ទឹក ពែងកាហ្វេ និងវត្ថុប្រើប្រាស់ជាច្រើនទៀត។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ 017-231-488 ឬ 023-231-488៕
ឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០១០ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។ ដំណើរកម្សាន្តជុំគ្រួសារតាមរថយន្តផ្ទាល់ខ្លួននៅតាមបណ្តារមណីយដ្ឋាននានា ឬដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមខេត្ត និងទីជិតឆ្ងាយទាំងអស់ លោកអ្នកមិនត្រូវបំភ្លេចការត្រួតពិនិត្យរថយន្ត នៅដំណើរកម្សាន្តនោះឡើយ។
  ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។ នេះបើតាមការចុះផ្សាយរបស់អង្គភាពFresh news ដែលស្រង់ប្រសាសន៍អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។    គួរកត់សម្គាល់ថា ក្រោយខេត្តសាមុត សាខន របស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា ផ្ទុះការរាលដាលជំងឺកូវីដ-១៩ជាង៥០០ករណីនោះ នៅថ្ងៃទី២០ ខែធ្នូនេះ ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្ត នៅតាមបណ្តោយព្រំដែនប្រទេសថៃទាំង៧ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានម៉ត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ និងបំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរ។    រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់ ហើយវត្ថុសំណាករបស់អ្នកដំណើរ ត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលអ្នកដំណើរទាំងនោះមកដល់ច្រកចូលប្រទេសកម្ពុជា។  នេះជាការណែនាំរបស់ក្រសួងសុខាភិបាល និងដែលបានណែនាំឲ្យ បណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវរៀបចំកន្លែងមានគម្លាតសុវត្ថិភាព ពីបុគ្គលម្នាក់ទៅម្នាក់ នៅកន្លែងវាស់កម្តៅ កន្លែងបំពេញបែបបទចូលកម្ពុជា ឬកន្លែងរង់ចាំយកវត្ថុសំណាកផងដែរ។    លើសពីនេះ ក្រសួងក៏ណែនាំ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យចូលរួមក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជាឲ្យបានត្រឹមត្រូវផងដែរ។ ក្រៅពីណែនាំដល់អាជ្ញាក្រសួងសុខាភិបាល ក៏ស្នើឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍  ផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើមានអ្នកចំណូលថ្មីចូលក្នុងសហគមន៍របស់ខ្លួន ហើយមិនបានត្រួតពិនិត្យសុខភាព និងការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ៕
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។
  កម្ពុជា កំពុងរៀបចំផែនការមេនៃប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជាចំនួន២ ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផែនការមេទាំង២នោះមាន ការស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០។   បច្ចុប្បន្ន ក្រសួងសាធារណការកំពុងរៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម  ខណៈផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ កំពុងរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងសារណការនិងដឹកជញ្ជូន។    លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ជុំវិញនៃផែនការមេនេះ ក្រសួងបានសហការជាមួយក្រុមហ៊ុនYCH  ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួននៅក្នុងវិស័យដឹកជញ្ជូន ដើម្បីឱ្យវិស័យនេះកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ប្រកបដោយសក្កានុពល។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងដែលកម្ពុជាកំពុងសិក្សានោះមាន គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។     លើសពីនេះ កម្ពុជាក៏កំពុងសិក្សាលើគម្រោងអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់, គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមទាំងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព ផងដែរ។    ដើម្បីឱ្យគម្រោងសិក្សាទាំងនេះទទួលបានផលវិជ្ជមានសម្រាប់ប្រយោជន៍ជាតិនោះ  លោក ស៊ុន ចាន់ថុល ជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ និងបន្ថែមនូវចំណុចដែលខ្វះខាតនានាដោយផ្អែកលើផែនការមេអន្តរកាលដែលបានអនុម័តជាផ្លូវការកាលពីដើមឆ្នាំ២០២០។    បើតាមស៊ុន ចាន់ថុល ផែនការមេនៃប្រព័ន្ធដឹកជញ្ជូននេះ គឺវាផ្សារភ្ជាប់នឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥របស់កម្ពុជា ដែលផ្តោតសំខាន់លើការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកបញ្ជាក់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប, បញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន,  អភិវឌ្ឍធនធានមនុស្សល្អ និងរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕  
ដោយ៖ ចៀន និតា
តទៅនេះសូមប្រិយមិត្តទស្សនា និងស្ដាប់ ការពន្យល់ពីការសម្អាតកូនរុក្ខជាតិលើប្រាសាទ ដោយ លោក ងិន ធី ដូចខាងក្រោម៖   
សៀមរាប៖ ការងារសម្អាតកូនរុក្ខជាតិ ដែលដុះលើប្រាសាទ គឺជាភារកិច្ចសំខាន់ ក្នុងចំណោមការងារ អភិរក្សផ្សេងទៀត របស់អាជ្ញាធរជាតិអប្សរា ជាពិសេសនាខែវស្សា។ លោក ងិន ធី ប្រធានកម្មករសម្អាត ប្រាសាទនៃអាជ្ញាធរជាតិអប្សរា ពន្យល់ថា កូនរុក្ខជាតិតូចៗ ដែលដុះលើប្រាសាទនោះ ប្រសិនបើសម្អាតមិនទាន់ពេលវេលានោះទេ នឹងធ្វើឱ្យប្រាសាទនោះខូចខាតបាន។ ខូចខាត ដោយសារឫសរុក្ខជាតិនោះ ដុះចូលតាមចន្លោះថ្ម ដែលបណ្ដាលឱ្យថ្មញែកពីគ្នា។
កីឡាករ Hakuho ដែលមានដើមកំណើតម៉ុងហ្គោលី វ័យ៣៥ឆ្នាំ ជាកីឡាករចំបាប់ Sumo លំដាប់កំពូលរបស់ជប៉ុនសព្វថ្ងៃ។ តាមរយៈសេចក្តីប្រកាសលើវេបសាយផ្ទាល់របស់ JSA បញ្ជា់ថា Hakuho បានឆ្លង COVID-19 បន្ទាប់ពីរូបគេមានអាការចម្លែកដោយមិនអាចដឹងពីក្លិនអ្វីទាំងអស់។   Hakuho នៅពេលនេះ ត្រូវទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ និងទទួលការតាមដានជំងឺ ខណៈកីឡាករចំបាប់ផ្សេងទៀតនៅក្នុងក្លិប Miyagino របស់ខ្លួន ក៏នឹងត្រូវបានយកទៅធ្វើតេស្តទាំងអស់ដែរ។ កីឡាករចំបាប់វ័យ ៣៥ ឆ្នាំដែលបានឈ្នះកំណត់ត្រាការប្រកួតចំនួន៤៤លើក មានគម្រោងចូលរួមការប្រកួតរយៈពេល១៥ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ Grand Sumo ឆ្នាំ២០២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១០ ខែមករា នៅទីក្រុងតូក្យូប្រទេសជប៉ុន។ រហូតមកដល់ពេលនេះ JSA មិនបាននិយាយថា តើការប្រកួតនឹងត្រូវពន្យារពេល ឬក៏អត់នោះទេ?   កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅ អ្នកចំបាប់ sumo ជប៉ុនម្នាក់ឈ្មោះ Shobushi អាយុ២៨ឆ្នាំបានស្លាប់ដោយសារតែឆ្លង COVID-19 អំឡុងពិភពលោកកំពុងប្រឈមខ្លាំងនឹងជំងឺឆ្លងនេះ។    គិតត្រឹមថ្ងៃ៥ ខែមករានេះ ជប៉ុនបានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងប្រទេសចំនួនជិត២៥ម៉ឺនករណី ដោយក្នុងនោះស្លាប់ជាង៣៦៩០ករណី។ ក្រោយមានករណីឆ្លងសារជាថ្មីក្នុងរយៈពេលចុងក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Yoshihide Suga នៅថ្ងៃទី៥ ខែមករា បាននិយាយក្នុងកិច្ចប្រជុំរបស់គណបក្សកាន់អំណាចថាការប្រកាសអាសន្នសម្រាប់ទីក្រុងតូក្យូ និងតំបន់ជុំវិញនោះនឹងត្រូវសម្រេចចិត្តចុងក្រោយនៅថ្ងៃទី៧ ខែមករានេះ៕
Hakuho កំពូលកីឡាករចំបាប់ Sumo របស់ជប៉ុន បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ សហព័ន្ធកីឡា Sumo ជប៉ុន (JSA) ប្រកាសដូច្នេះនៅថ្ងៃទី៥ ខែមករានេះ។
  តាមពិតទៅរយៈពេលនៃការផ្លាស់ប្តូរខោទឹកនោមរបស់កូន គឺអាស្រ័យទៅលើការបត់ជើងតូចរបស់កូននីមួយៗ។ នៅពេលដែលកូននោមរួច ឬបត់ជើងធំរួច អ្នកម្តាយគួរតែផ្លាស់ប្តូរឲ្យកូនភ្លាម ព្រោះបើទុកយូរ នឹងធ្វើឲ្យស្បែកកូនរបួស ប្រែជាកន្ទួលក្រហមយ៉ាងងាយ។ ជាធម្មតា ចន្លោះពី២ទៅ៣ម៉ោង កូននឹងបត់ជើងតូចម្តង។ ប៉ុន្តែបើកូនដែលមានទឹកនោមតិច ចន្លោះពី៣ទៅ៥ម៉ោង ទើបកូននោមម្តង។ ដូចនេះ អ្នកម្តាយគួរតែមើលតាមស្ថានភាព ដើម្បីផ្លាស់ប្តូរខោទឹកនោមឲ្យកូន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh   
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកម្តាយគួរតែប្តូរខោទឹកនោមឲ្យកូន។ តើមានអ្វីខ្លះទៅ?
ចំណែកឯមាតិកាជារូបភាព (Photos Story) និងអត្ថបទវិញ ក៏មានចំនួន Impressions & Reached ពីអ្នកប្រើប្រាស់សរុប ជាង៦លានឯណោះ។ នាឱកាសសម្រាប់ព្រឹត្ដិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ខាងមុខនេះ សារព័ត៌មានឌីជីថលថ្មីៗ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចុះប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយលើ Digital Platforms របស់ថ្មីៗជូនបងប្អូនប្រិយមិត្ដអ្នកអាន និងទស្សនា។   សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ លេខទូរសព្ទ៖ (+855) 12 900 132/ 86 654 846/ 96 981 11 85 Email: [email protected]    Video    
រយៈពេល២ថ្ងៃ នៃការប្រឡងបាក់ឌុប សារព័ត៌មានឌីជីថលថ្មីៗ បានផលិតមាតិកាព័ត៌មាន ទាំងទម្រង់វីដេអូ រូបភាព និងអត្ថបទប្រមាណ ៦០មាតិកា។ ក្នុងចំណោមនោះ មាតិកាវីដេអូរបស់យើង ទាក់ទាញអ្នកទស្សនា ជាង ៤លានដង (4M Views) នៅលើទំព័រហ្វេសប៊ុករបស់យើង។ មាតិកាវីដេអូទាំងនោះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាង ៧លាននាក់បានឃើញផងដែរ (7M People Reached)  ខណៈចំនួននៃការចែករំលែក ចូលចិត្ត និងបញ្ចេញមតិមានជាង ១លាន (1M Engagements) ។
ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Nations League បានរកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុតាមពូលនៃលីគ A រួចមក។ ឆ្លងកាត់ការប្រកួត៦លើកក្នុងលីគ A ពូល១  ក្រូអាស៊ីទទួលបានចំណាត់ថ្នាក់កំពូលតារាងមាន១៣ពិន្ទុ តាមពីក្រោយដោយដាណឺម៉ាក បារាំង និងអូទ្រីស។   លីគ A ពូល២ អេស្ប៉ាញដណ្តើមបានចំណាត់ថ្នាក់ទី១ ក្រោយឈ្នះព័រទុយហ្កាល់នៅជំនួបចុងក្រោយក្នុងលទ្ធផល ១-០។ អេស្ប៉ាញមាន១១ពិន្ទុ នាំមុខព័រទុយហ្កាល់តែមួយពិន្ទុប៉ុណ្ណោះ ខណៈស្វ៊ីស និងឆែកនៅលេខរៀងបន្តបន្ទាប់។   អ៊ីតាលី បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងលីគ A ពូល៣ ដោយរកបាន១១ពិន្ទុ នាំមុខគូប្រជែងហុងគ្រីតែមួយពិន្ទុប៉ុណ្ណោះ។ អល្លឺម៉ងទទួលបានចំណាត់ថ្នាក់ទី៣មាន៧ពិន្ទុ ខណៈអង់គ្លេសនៅបាតតារាងត្រូវធ្លាក់ទៅលេងនៅលីគ B វិញនៅរដូវកាលក្រោយ។   ដោយឡែកហូឡង់ នាំមុខដាច់គេក្នុងតារាងលីគA ពូល៤ ដោយរកបាន១៦ពិន្ទុពីការប្រកួត៦លើក នាំមុខបែលហ្ស៊ិក៦ពិន្ទុ។ ប៉ួឡូញនៅលេខ៣មាន៧ពិន្ទុ ឯវែល៍នៅបាតតារាងមាន១ពិន្ទុ។   សូមបញ្ជាក់ថាពានរង្វាន់ Nations League ដែលបង្កើតឡើងនៅឆ្នាំ២០១៨ ដែលព័រទុយហ្កាល់ និងបារាំងឈ្នះជើងឯក១លើករៀងខ្លួនរួចហើយ មានការចូលរួមប្រកួតពីបណ្តាប្រទេសនៅអឺរ៉ុបចំនួន៥៥។ ទាំង៥៥ប្រទេសត្រូវបែងចែកការប្រកួតជា៤កម្រិតពីលីគ A ដល់លីគ D។ លីគA មាន៤ពូលក្នុងមួយពូលមាន៤ក្រុម។ លីគB មាន៤ពូល ក្នុងនោះ៣ពូលមាន៤ក្រុម និងមួយពូលមាន៣ក្រុម។ លីគC មាន៤ពូល ដោយក្នុងមួយពូលមាន៤ក្រុម និងលីគD មានតែពីរពូលប៉ុណ្ណោះដោយក្នុងមួយពូលមាន៤ក្រុម និង៣ក្រុម។   លីគ A មានកម្រិតខ្ពស់ជាងគេ និងជាលីគដែលត្រូវប្រកួតដណ្តើមពានប្រចាំទ្វីបអឺរ៉ុបនេះតែម្តង។ លីគ A មាន៤ពូល ហើយក្រុមណាដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ក្នុងពូលត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។ ដោយឡែកក្រុមនៅបាតតារាងត្រូវធ្លាក់ទីលីគកម្រិត B វិញ ខណៈក្រុមលេខ២ និងលេខ៣ ត្រូវបន្តលេងលីគ A រដូវកាលក្រោយដដែល។   ក្រុមដែលនៅលីគB លីគC និងលីគD ត្រូវប្រកួតប្រជែងគ្នាតាមពូលនីមួយៗដើម្បីយកមួយក្រុមដែលឈរកំពូលតារាងឡើងទៅកម្រិតបន្តបន្ទាប់ រហូតឈានដល់កម្រិតលីគA ដើម្បីប្រជែងពាន។ ក្រុមដែលនៅបាតតារាងត្រូវធ្លាក់ទៅលីគកម្រិតក្រោមជាបន្តបន្ទាប់ដូចគ្នា៕  
ក្រូអាស៊ី អេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងតាមពូលរៀងខ្លួន។ ម្ចាស់ការពារតំណែងជើងឯកបារាំង និងម្ចាស់ជើងឯកដំបូងគេព័រទុយហ្គាល់អស់ឱកាស ខណៈអង់គ្លេសត្រូវធ្លាក់ទៅលេងនៅលីគ B រដូវកាលក្រោយ។
  តាមការព្យាករដដែល បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមារង្វង់ពី ១៨អង្សាសេ ទៅ២១អង្សាសេ។ សីតុណ្ហភាពអតិបរមារង្វង់ពី ៣០-៣៣អង្សាសេ។ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ នឹងមានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្ដាល។    ដោយឡែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាពី ១៧-២០អង្សាសេ។ សីតុណ្ហភាពអប្បបរមារង្វង់ពី ៣០-៣៣អង្សាស។ រីឯថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ នឹងមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត។   នៅតំបន់មាត់សមុទ្រវិញ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ មានសីតុណ្ហភាពអប្បបរមារង្វង់ពី១៩-២២ អង្សាសេ និងអតិបរមាពី ២៩-៣២អង្សាសេ។ តំបន់នេះ នៅថ្ងៃទី១៨ និង១៩ កុម្ភៈ នឹងមានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ព្រមទាំងរលកមានកម្ពស់ខ្ពស់មធ្យម នៅខេត្តកោះកុង និងតំបន់ឆ្នេរ។   ក្រសួងធនធានទឹកអំពាវនាវ ដល់ប្រជាពលរដ្ឋ ពិសេសកងទ័ពនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ ឲ្យបង្កើនការយកចិត្តទុកដាក់ រក្សាសុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចនេះ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្ននឹងខ្យល់កន្ត្រាក់ និងរលកសមុទ្រកម្ពស់ខ្ពស់ជាមធ្យមផងដែរ៕
ភ្នំពេញ៖ កម្ពុជាកំពុងទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ ដែលនឹងបណ្ដាលឲ្យធាតុអាកាសនៅកម្ពុជា ចុះត្រជាក់បន្តិចពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ២០២១  ព្រមទាំងមានខ្យល់កន្ត្រាក់ល្បឿងបង្គួរ និងខ្លាំង ទៅតាមតំបន់ផងដែរ។ នេះបើតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៦ កុម្ភៈនេះ។
កីឡាករ ច្រឹង ពលរដ្ឋ នឹងចេញទៅវះកាត់ជង្គង់ដែលរងរបួសដាច់សរសៃនៅប្រទេសវៀតណាមនាខែកុម្ភៈ ខាងមុខនេះ។ ក្រោយវះកាត់ជង្គង់រួច ពលរដ្ឋ ត្រូវសម្រាកយ៉ាងហោចណាស់៦ខែ ទើបអាចចូលហ្វឹកហាត់ឡើងវិញបាន។ ក្នុងន័យនេះខ្សែបម្រើ ច្រឹង ពលរដ្ឋ អាចអវត្តមាន១រដូវកាលពេញជាមួយក្រុមក្រសួងការពារជាតិសម្រាប់ឆ្នាំ២០១៨នេះ។ ការប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំនេះគ្រោងរៀបចំតែរយៈពេល៧ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី៣ ខែមីនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។ ចំណែកពានរង្វាន់សម្តេច ហ៊ុន សែន គ្រោងរៀបចំរយៈពេល៨ខែពីថ្ងៃ៧ កុម្ភៈ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានពេលមកទទួលពានរង្វាន់កីឡាករល្អ ច្រឹង ពលរដ្ឋ បានបញ្ជាក់ថា៖«នៅខែកុម្ភៈខាងមុខ ខ្ញុំនឹងចេញទៅវះកាត់ជង្គង់នៅប្រទេសវៀតណាម ព្រោះជង្គង់ខ្ញុំមានដាច់សរសៃមួយ ដែលបានរារាំងដល់ការធ្វើចលនារបស់ខ្ញុំ។ ក្រោយការវះកាត់ខ្ញុំអាចត្រូវសម្រាក៦ខែ ទើបអាចចូលហ្វឹកហាត់បានតិចៗបាន តែមិនអាចចូលលេងបាននោះទេ»។ បញ្ហារបួសនេះមិនត្រឹមតែអាចធ្វើឲ្យខ្សែបម្រើដ៏ឆ្នើមរបស់ក្រសួងការពារជាតិរូបនេះអវត្តមាននៅលើទីលានស្ទើរពេញ១រដូវកាលនោះទេ តែក៏អាចជាកត្តារាំងស្ទះដល់ដំណើរការនៃកិច្ចព្រមព្រៀងផ្ទេររូបគេពីក្រសួងការពារជាតិទៅកាន់ក្លិបចំណូលថ្មីដែលទើបឡើងពីក្របខណ្ឌលីគទី២ វិសាខា ទៀតផង។ ខ្សែបម្រើ ច្រឹង ពលរដ្ឋ ជាប់ជាកីឡាករលេងល្អជាងគេក្នុងក្របខណ្ឌលីគកំពូលកម្ពុជាប្រចាំឆ្នាំ២០១៧ ដែលទើបប្រកាសកាលពីយប់ថ្ងៃទី២៥ មករា ក្នុងកម្មវិធីដែលរៀបចំជាលើកដំបូងនៅកម្ពុជានៅកោះពេជ្រដែលមានឈ្មោះថា ពានរង្វាន់បាល់ទាត់កម្ពុជា(Cambodia Football Award)៕ 
ខ្សែបម្រើឆ្នើមរបស់ក្រសួងការពារជាតិ ច្រឹង ពលរដ្ឋ អាចគ្មានវត្តមាននៅលើទីលាន១រដូវកាលពេញដោយសារបញ្ហារបួសជង្គង់។ ម្ចាស់ពានកីឡាករល្អក្របខណ្ឌលីគកំពូលឆ្នាំ២០១៧រូបនេះ នឹងចេញទៅវះកាត់ជង្គង់នៅវៀតណាមនាខែកុម្ភៈ ខាងមុខនេះ។ បញ្ហារបួសនេះ ក៏អាចជាកត្តារារាំងរូបគេក្នុងការចូលរួមជាមួយក្លិបចំណូលថ្មីវិសាខាសម្រាប់រដូវកាលឆ្នាំ២០១៨ ផងដែរ។
  អត្ថបទទាក់ទង   អបអរ កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី បានមេដាយមាស ក្រោយឈ្នះវៀតណាម   កញ្ញា ទូច ចាន់វត្ដី ចាប់អាជីពប្រដាល់គុនខ្មែរ ព្រោះចង់លើកស្ទួយមរតកកីឡាខ្មែរ  «សួស្តី បង! ចាំខ្ញុំសួរម៉ាក់សិន»។ កញ្ញា ទូច ចាន់វត្តី បានឆ្លើយតបបែបនេះ មកកាន់សារព័ត៌មានថ្មីៗ ដែលបានសុំសម្ភាសក្រោយការឈ្នះមេដាយមាសជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ពីប្រភេទកីឡាគុនខ្មែរ ទម្ងន់៥២គីឡូក្រាម។   ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតក តេជោ ម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាស១៤ ប្រាក់៣ សំរឹទ្ធ២ ពីកីឡាគុនខ្មែរ ក្នុងនោះ ទូច ចាន់វត្តី ស្ថិតក្នុងចំណោមកីឡាការិនីខ្មែរ២នាក់ដែលឈ្នះមេដាយមាស និងជាកីឡាការិនីម្ចាស់ផ្ទះតែម្នាក់ដែលបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធ ខណៈកីឡាការិនី ម៉ើយ ស៊ឹង បានលើវិញ្ញាសាសម្តែងគុនគ្រូ។   នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាន់វត្តី បានយកឈ្នះកីឡាការិនីហ្វីលីពីន Jenlyn Olsim ក្នុងលទ្ធផលពិន្ទុ ៣០ទល់នឹង២៧ ហើយបានបន្តយកឈ្នះកីឡាការិនីវៀតណាម Nguyn Th Chiu ក្នុងលទ្ធផល ២៩ ទល់នឹង២៨ នាជំនួបដណ្តើមមេដាយមាស។    អាចសម្រេចចិត្តដោយខ្លួនឯងនៅលើសង្វៀន ប៉ុន្តែនៅក្នុងជីវិតពិតផ្សេងទៀត កីឡាការិនីវ័យ១៧ឆ្នាំរូប នេះ ត្រូវការជំនួយជាចាំបាច់ពីក្រុមគ្រួសារ ជាពិសេសលោកឪពុក អ្នកម្តាយ។ «អារម្មណ៍សប្បាយ រំភើប អរ និងបារម្ភចំពោះកូន គឺមានជានិច្ច បើទោះជាដឹងថា ពេលនេះកូនស្រី មានសមត្ថភាពគ្រប់គ្រាន់ក្នុង ការការពារខ្លួន និងមើលថែខ្លួនឯង ក៏ដោយ។ ធ្លាប់ឈឺព្រោះឃើញកូនរងរបួស និងធ្លាប់រំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលកូនទទួលជ័យជម្នះ»។ អ្នកស្រី យឿង ផេង បានរៀបរាប់យ៉ាងដូច្នេះ។   ទូច ចាន់វត្តី គុនគ្រូមុនប្រកួត   វ័យ៥៥ឆ្នាំ អ្នកស្រី យឿង ផេង បានបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ នាបទសម្ភាសនៅលំនៅដ្ឋាន នាស្រុកកៀនស្វាយ ខេត្តកណ្តាលថា អ្នកស្រី និងស្វាមី តែងតែគិតពីកូនស្រីជានិច្ច ទោះដឹងថា នាងពេញវ័យ និងចេះគិតគូវែងឆ្ងាយក៏ដោយ។   «ខ្ញុំ សប្បាយ! ខ្ញុំអរ! ខ្ញុំភ័យ!។ ពេលទៅគាំទ្រ ផ្ទាល់ខ្ញុំ ឃើញ ខ្ញុំភ័យខ្លាំងម៉ង ហើយឃើញប្រជាជនយើង គាំទ្រច្រើនទៅ ខ្ញុំជាម្ដាយ ខ្ញុំអរណាស់ ហើយភ័យខ្លាចកូន ត្រូវគេវាយត្រូវនេះ ត្រូវនោះចឹងទៅ។ ពេលឃើញគេចែករំលែកតាមហ្វេសប៊ុក គេគាំទ្រ គេស្រែកផ្ដល់កម្លាំងចិត្ត ទឹកភ្នែកខ្ញុំ ក៏យំតាមហ្នឹងដែរ។ ខ្ញុំក្រឡេកទៅណាក៏ឃើញ គេគាំទ្រខ្លាំង ដល់ពេលអ៊ីចឹងទៅ ខ្ញុំរំភើប»។ អ្នកម្ដាយរូបនេះ បានរៀបរាប់ប្រាប់ទាំងសំឡេងអួលដើមក។   ទាក់ទងនឹងការចូលហ្វឹកហាត់គុនខ្មែររបស់កូនស្រី អ្នកស្រី យឿង ផេង អះអាងថា ដំបូងឡើយគាត់មិនសូវជាគាំទ្រឡើយ ព្រោះបារម្ភខ្លាចមានរបួស ប៉ុន្តែគាត់មិនអាចរារាំងក្តីស្រឡាញ់ចំពោះវិស័យប្រដាល់របស់នាងនោះឡើយ។ គាត់គ្រាន់តែនិយាយទៅកាន់កូនដូច្នេះ៖ «កូនឯង ហាត់ៗទៅ តែកុំវៃ ម្ដាយបារម្ភពីកូន។»។   ទូច ចាន់វត្ដី ទទួលមេដាយមាស   តាមពិតទៅ មិនមែនសុខៗ វត្តី ទៅដក់ចិត្តស្រឡាញ់វិស័យគុនខ្មែរនោះទេ គឺមានបុរសម្នាក់ដែលជំរុញ និងលើកទឹកចិត្តពីក្រោយ នោះ គឺលោក អ៊ី ទូច ដែលជាឪពុក។ ជាកសិករ និងជាអ្នករត់ម៉ូតូឌុបនៅក្នុងភូមិ លោក ទូច ក៏ជាអ្នកស្រឡាញ់វិស័យកីឡាប្រដាល់ ជាពិសេសគុនខ្មែរ ដ៏ស្មោះស្ម័គ្រមួយរូបផងដែរ។   លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ហាត់ជាមួយគេមុនៗ ខ្ញុំក៏បានសង្កេតមើលគេហាត់ គេប្រាប់សិស្ស ហើយខ្ញុំយកមកប្រាប់កូនបន្ត។ យើងក៏រៀបឲ្យមានកន្លែងហ្វឹកហាត់ កន្លែងអាវ៉ង់ កន្លែងទាត់ ដូចគេដែរ។ ខ្ញុំណែនាំកូន ទីមួយ ពេលព្រលឹមឡើងត្រូវធ្វើដូចម្តេង ហើយបន្តណែនាំផ្សេងៗទៀត»។    កីឡាការិនី តូច ចាន់ វត្តី ថតរូបជាមួយក្រុមគ្រួសារ រូបពីហ្វេសបុក Tey Tey   កាលពីអំឡុង ខែមិនា ឆ្នាំ២០២៣ កីឡាការិនី ទូច ចាន់វត្តី បានចេញទៅប្រកួតនៅប្រទេសថៃ រួចត្រូវបានកីឡាការិនីថៃ វាយឲ្យរបួសមុខ មានឈាមជាដំណំនៅតឹកទី១ ប៉ុន្ដែកីឡាការិនីរូបនេះ ទ្រាំប្រកួតរហូតដល់តឹកទី៣។ អ្នកស្រី យឿន ផេង ប្រាប់ថា ពេលនោះ គឺអ្នកស្រី បារម្ភពីកូនស្រី រហូតធ្លាក់ខ្លួនឈឺ។   អ្នកម្ដាយរូបនេះ បង្ហាញអារម្មណ៍ពិតដូច្នេះថា៖«កូន ម៉ែពិបាកចិត្ត ណាស់ពេលលឺ ថាកូនវៃ។ គេ សុទ្ធតែលំដាប់លេខ១ ចំណែកកូនខ្ញុំ ពេលទៅប្រកួតនៅថៃ ទើប៦ដង ឈ្នះគេ បានលេខ២។ ហើយពេលគេវាយ ដាច់មុខ។ ហើយគិតថា ដាច់មុខហើយកូននៅស៊ូ បាន២តឹកទៀត បានចាញ់គេ។ ពេលឃើញ អ៊ីចឹង ខ្ញុំជាម្ដាយ គឺដេកមិនលក់ទេ។ ហើយឈឺ ប៉ុន្មានថ្ងៃ ហូបអីអត់កើត។ ហើយពេលមកដល់ខ្មែរវិញ ហើយដាច់មុខ មិនដឹងកូនឈឺយ៉ាងណាទេ។ បារម្ភខ្លាំងពេក ទៅជាឈឺខ្លួនឯងវិញ។»។   អ្នកស្រី យឿន ផេង ពិតជាមោទកភាពជាខ្លាំង នៅពេលការតស៊ូរបស់កូនស្រី បានសម្រេចដូចក្ដីប្រាថ្នា ហើយអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែខ្លួនឯង។ ប៉ុន្តែប្រៀបដូចជាច្រវាប្រដេញ អ្នកម្តាយនៅតែគិតគូជានិច្ចចំពោះម្ចាស់មេដាយមាសស៊ីហ្គេម ដែលជាកូនស្រីសំណព្វរបស់ខ្លួន៕  
ទោះមានកូនស្រីជាកីឡាការិនីគុនខ្មែរ ដែលដណ្តើមរហូតដល់បានមេដាយមាសពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ក៏ដោយ ប៉ុន្តែអ្នកស្រី យឿង ផេង និងស្វាមី តែងតែតាមមើលថែទាំកូនជានិច្ច ដោយមិនទម្លាក់ដៃនោះឡើយ។ ចំណែកចាន់វត្តីវិញ ក៏មិនដែលរំលងឪពុកម្តាយនូវរាល់ការសម្រេចចិត្តរ បស់ខ្លួននោះដែរ។--
  សម្ព័ន្ធយោធាណាតូ (NATO) ដែលមានឈ្មោះពេញ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (North Atlantic Treaty Organization) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩។ តាមវេបសាយអង្គការណាតូ គោលបំណងនៃការបង្កើតមាន៣ធំៗ ដូចជា ទប់ស្កាត់ការពង្រីកឥទ្ធិពលសហភាពសូវៀត, ហាមឃាត់ការងើបឡើងវិញនៃរបបយោធានិយមនៅអឺរ៉ុប និងលើកទឹកចិត្តលើការធ្វើសមាហរណកម្មនយោបាយនៅអឺរ៉ុប។    ដំណើរការនៃការបង្កើតណាតូ  ជំនួបមេដឹកនាំណាតូ នៅទីក្រុងព្រុចសែល នៅខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ Reuters   បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ បានបញ្ចប់នៅក្នុងឆ្នាំ១៩៤៥ អឺរ៉ុបត្រូវបានចែកចេញជាពីរ គឺអឺរ៉ុបខាងលិច ដែលជាប្លុកប្រទេសសេរីគាំទ្រដោយអាម៉េរិក និងអឺរ៉ុបខាងកើតជាប្លុកប្រទេសកុម្មុយនីស្តគាំទ្រដោយសហភាពសូវៀត។ អាម៉េរិក រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត បានស្វែងរកវិធីសាស្រ្តមួយចំនួន ដើម្បីឆ្លើយតបនឹងការពង្រីកឥទ្ធិពលសហភាពសូវៀតនៅក្នុងតំបន់អឺរ៉ុបខាងលិច។ ក្នុងឆ្នាំ១៩៤៧ អាម៉េរិក បានដាក់ចេញផែនការសេដ្ឋកិច្ច Marshall Plan ដើម្បីកសាងឡើងវិញសម្ព័ន្ធមិត្តនៅអឺរ៉ុប ដែលខ្ទេចខ្ទាំដោយសារតែសង្រ្គាមលោកលើកទីពីរ។    ម្យ៉ាងបន្ទាប់ពីរដ្ឋប្រហារនៅឆេកូស្លូវ៉ាគី (Czechoslovakia) ដែលមានសហភាពសូវៀតនៅពីក្រោយក្នុងឆ្នាំ១៩៤៨ អាម៉េរិក រួមទាំងសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងលិចផ្សេងទៀត បានពិភាក្សាគ្នាជាច្រើនលើក ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាមួយ។ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេស១២ ដែលមកពីអាម៉េរិកខាងជើង និងអឺរ៉ុបខាងលិច បានជួបគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិចខាងជើង។ ស្ថាបនិកទាំង ១២នោះមានដូចជាបែលហ្ស៊ិក អង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្កាល់ និងអាម៉េរិក។    កាលនោះ ណាតូ មិនទាន់បានបង្កើតរចនាសម្ព័ន្ធយោធាឡើយ។ អ្វីៗត្រូវបានផ្លាស់ប្តូរ នៅពេលសហភាពសូវៀត បានបំផ្ទុះគ្រាប់បែកអាតូមិចនៅក្នុងឆ្នាំ១៩៤៩ និងសង្រ្គាមកូរ៉េនៅឆ្នាំ១៩៥០។ ព្រឹត្តិការណ៍ទាំងពីរនេះ បានធ្វើឱ្យណាតូរៀបចំរចនាសម្ព័ន្ធយោធា ដែលមានទីស្នាក់ការកណ្តាលយោធានៅជាយក្រុង Rocquencourt ដែលមាននាយឧត្តមសេនីយ៍អាម៉េរិក Dwight D. Eisenhower ជាមេបញ្ជាការសម្ព័ន្ធមិត្តអឺរ៉ុបជាន់ខ្ពស់ទីមួយ។ ចំណែកលេខាធិការដ្ឋានស៊ីវិល មានវត្តមាននៅក្នុងទីក្រុងប៉ារីស ដោយមានលោក Lord Ismay ដែលជាជនជាតិអង់គ្លេស គឺជាអគ្គលេខាធិការទីមួយ។    ចាប់តាំងពីឆ្នាំ១៩៤៩ មក បណ្តាប្រទេសជាច្រើន បានចូលជាសមាជិកអង្គការណាតូជាបន្តបន្ទាប់។ ក្រិក និងតួកគី បានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៥២ ខណៈអាល្លឺម៉ង់ខាងលិច បានចូលជាសមាជិក នៅក្នុងឆ្នាំ១៩៥៥។ ស្ថានភាពនៅអឺរ៉ុប កាន់តែស្មុគស្មាញថែមទៀត បន្ទាប់ពីជញ្ជាំងបែរឡាំង ត្រូវបានសាងសង់ឡើង ដើម្បីពុះអាល្លឺម៉ង់ជាពីរ។     លោក Mikhail Gorbachev មេដឹកនាំសហភាពសូវៀត  និងប្រធានាធិបតីអាម៉េរិក Ronald Reagan  ចុះហត្ថលេខាលើសន្ធិសញ្ញា INF នៅទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩៨៧ រូបភាព៖ NATO   នៅក្នុងឆ្នាំ១៩៦៦ បន្ទាប់ពីមិនពេញចិត្តនឹងតួនាទីខ្លួននៅក្នុងអង្គការណាតូ បារាំងបានដកខ្លួនចេញពីការចូលរួមយោធានៅបក្សសម្ព័ន្ធមួយនេះ និងស្នើឱ្យប្តូរស្នាក់ការកណ្តាលចេញពីប្រទេសបារាំង។ ទីស្នាក់ការកណ្តាលយោធាណាតូ ត្រូវបានប្តូរទៅតំបន់ Casteau ប្រទេសបែលហ្ស៊ិកវិញក្នុងឆ្នាំ១៩៧៧ ខណៈទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ត្រូវបានកសាងនៅព្រុចសែល។ រហូតដល់ឆ្នាំ១៩៩៥ ទើបបារាំងត្រលប់មកចូលរួមក្នុងរចនាសម្ព័ន្ធយោធារបស់ណាតូវិញ ពោលគឺបន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់។    នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ សហភាពសូវៀត បានចាប់ផ្តើមពង្រាយមីស៊ីលបាលីស្ទីកចម្ងាយមធ្យមនៅតំបន់អឺរ៉ុបខាងកើត និងតម្រោងគោលដៅលើអឺរ៉ុបខាងលិចទាំងអស់។ ដើម្បីឆ្លើយតបនឹងសហភាពសូវៀត អាម៉េរិក និងសម្ព័ន្ធមិត្ត បានពង្រាយប្រព័ន្ធអាវុធ Pershing II និងមីស៊ីលស្វ័យនាំផ្លូវដែលបាញ់ចេញពីលើដី។ យ៉ាងណាមិញ ភាគីអាម៉េរិក និងសហភាពសូវៀត នៅតែបន្តចរចាការពង្រាយមីស៊ីលទាំងនោះ ដើម្បីបង្ការសង្រ្គាមកើតឡើង។ នៅក្នុងឆ្នាំ១៩៨៧ សន្ធិសញ្ញាលើការលុបចោលមីស៊ីលចម្ងាយខ្លី និងមធ្យម (INF) ត្រូវបានមេដឹកនាំសហភាពសូវៀត Mikhail Gorbachev និងប្រធានាធិបតីអាម៉េរិក លោក Ronald Reagan ចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន។    បន្ទាប់ពីសហភាពសូវៀតដួលរលំ បក្សសម្ព័ន្ធយោធាណាតូ នៅតែបន្តប្រតិបត្តិការការងាររបស់ខ្លួន ខណៈប្រទេសជាច្រើន បានចូលរួមជាសមាជិកជាបន្តបន្ទាប់។ មកទល់ពេលនេះ បក្សសម្ព័ន្ធណាតូ មានសមាជិកចំនួន ៣០ប្រទេស ដែលមកទ្វីបអាម៉េរិកខាងជើង និងអឺរ៉ុប។    សន្តិសុខសមូហភាព (Collective Security)   អង្គការមួយនេះ មានលក្ខណៈពិសេសមួយ ដែលបាននិយាយពីសន្តិសុខសមូហភាព (Collective Security) និងមានចែងនៅក្នុងមាត្រា៥ របស់អង្គការ។ មាត្រានោះ បានចែងថា ការវាយប្រហារលើរដ្ឋសមាជិកណាមួយរបស់បក្សសម្ព័ន្ធ គឺជាការវាយប្រហារលើសមាជិកទាំងអស់។ បានន័យថា រដ្ឋសមាជិកទាំងអស់នោះ នឹងរួមគ្នាវាយប្រហារលើសត្រូវរបស់ខ្លួនវិញ។    ណាតូ បានប្រើប្រាស់មាត្រា៥ ឬសន្តិសុខសមូហភាពជាលើកដំបូង និងម្តងគត់នៅក្នុងឆ្នាំ២០០១ បន្ទាប់ពីក្រុមភេរវករអាល់កៃដា បានវាយប្រហារលើអាគារពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណអាម៉េរិក។ កាលនោះ សមាជិកណាតូ បានគាំទ្រអាម៉េរិក និងបញ្ជូនទ័ពទៅអាហ្វហ្កានីស្ថាន ដើម្បីតាមប្រមាញ់ក្រុមអាល់កៃដា។ ក្រៅពីបញ្ជូនទ័ពទៅអាហ្វហ្កានីស្ថាន សមាជិកណាតូ ក៏បានជួយអាម៉េរិក ដើម្បីល្បាតលើដែនអាកាសអាម៉េរិក ក្នុងរយៈពេល ៧ខែផងដែរ។    បើទោះសន្តិសុខសមូហភាពត្រូវបានប្រើប្រាស់តែម្តងក៏ដោយ ប៉ុន្តែបក្សសម្ព័ន្ធយោធាមួយនេះ បានប្រើប្រាស់វិធានការការពារសមូហភាព(Collective Defense) នៅក្នុងកាលៈទេសៈផ្សេងទៀតផងដែរ។ នៅក្នុងឆ្នាំ២០១២ ណាតូ បានពង្រាយមីស៊ីលនៅតាមព្រំដែនតួកគី និងស៊ីរី ក្នុងឆ្នាំ២០១២។ លើសពីនេះ នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៊ី ដាក់បញ្ជូលដែនដីគ្រីមៀក្នុងឧបសម្ព័ន្ធរបស់ខ្លួន និងការកើនឡើងនៃក្រុមរដ្ឋឥស្លាម ISIS បានធ្វើឱ្យណាតូបង្កើនការពាររហូតដល់ទៅ ៣ដង៕   
៤ឆ្នាំបន្ទាប់ពីសង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់ បក្សសម្ព័ន្ធយោធាណាតូ  (NATO) ត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ឥទ្ធិពលសហភាពសូវៀត ក៏ដូចជាការពារអឺរ៉ុបខាងលិច មិនឱ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់របបកុម្មុយនីស្ត។ ជាបក្សសម្ព័ន្ធយោធាដ៏ធំមួយ ណាតូមានសមាជិកមកពីអាម៉េរិកខាងជើង និងប្រទេសតំបន់អឺរ៉ុប។ អង្គការមួយនេះ បានទទួលជោគជ័យខ្លាំង និងមានរដ្ឋចូលជាសមាជិកជាបន្តបន្ទាប់។
Son បានរងរបួសលើផ្ទៃមុខអំឡុងការប្រកួត Champions League រវាង Spurs ទល់ Olympique de Marseille នាទឹកដីបារាំងកាលពីថ្ងៃទី១ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធ វ័យ ៣០ឆ្នាំរូបនេះ បានប៉ះទង្គិចជាមួយខ្សែការពារ Chancel Mbemba ហើយត្រូវរបួសត្រង់ក្រោមភ្នែកខាងឆ្វេងនៅពាក់កណ្តាល់តង់ទី១។ Son ត្រូវបានគ្រូពេទ្យចូលទីពិនិត្យ មុនម្រេចចិត្តប្តូរចេញ។   «យើងអាចបញ្ជាក់បានថា Heung-Min Son នឹងត្រូវទទួលយកការវះកាត់សម្រាប់របួសដែលស្ថិតតាមរង្វង់ភ្នែកឆ្វេងរបស់គេ។ ក្រោយការវ៉ះកាត់ Son នឹងត្រូវតាមដានរបួសបន្តមទៀត។»។ នេះបើតាមសេចក្តីប្រកាស់របស់ក្លិប Spurs ស្របពេលការប្រកួតកីឡាបាល់ទាត់ពិភពលោកខិតជិតមកដល់។   ក្តីសង្ឃឹមរបស់កូរ៉េខាងត្បងក្នុងការធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup នៅកាតា ពឹងផ្អែកខ្លាំងលើ Son។ សម្រាប់កូរ៉េខាងត្បូង Son រកបានគ្រាប់បាល់ចំនួន ៣៥គ្រាប់ ពីការបង្ហាញខ្លួន ១០៤លើក ហើយកូរ៉េខាងត្បូងស្ថិតនៅក្នុងពូល H ជាមួយក្រុមខ្លាំងៗដូចជា ព័រទុយហ្គាល់ ហ្គាណា និងអ៊ុយរូហ្គាយ។   ក្លិបមាន់ខ្នាយមាស មិនបានបញ្ជាក់អំពីរយៈពេលនៃការព្យាបាលរបួសរបស់ Son ឡើយ ប៉ុន្តែរបួសរបស់គេអាចនឹងជាបញ្ហាដ៏ធំសម្រាប់ Spurs ផងដែរ ស្របពេលត្រូវប៉ះ Liverpool នៃជំនួប Premier league នៅថ្ងៃទី៥ ខែវិច្ឆិកានេះ៕    
Son Heung-Min នៅមិនទាន់ច្បាស់ថាអាចជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup ឆ្នាំ២០២២ នៅកាតាទេ បន្ទាប់ពីត្រូវទទួលការវះកាត់របួសលើផ្ទៃមុខ។ នេះបើតាមការប្រកាសរបស់ក្លិប Tottenham Hotspur នៅថ្ងៃទី៣ ខែវិច្ឆិកា។
ជាមួយគ្នានេះ មនុស្សចំនួន ១២៣នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះមាន ១២២នាក់ ជាអាជីវករ និងក្រុមគ្រួសារ។  មកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៦នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មានប្រមាណជាង៦ពាន់នាក់៕    
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជូនដំណឹងពីករណីស្លាប់ លោក គិន លី អតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ បានស្លាប់ដោយសារកូវីដ-១៩ នៅម៉ោង៨ព្រឹកថ្ងៃទី១៩ ខែមេសានេះ។ អ្នកស្រី លឹម សុខជាង ជាប្រពន្ធនិងកូនស្រី កំពុងសម្រាកព្យាបាលកូវីដ-១៩ផងដែរ។
សេចក្តីព្រាងច្បាប់ថ្មីមួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយគ្រប់គ្រងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថៃដែលត្រូវបានរបបសឹកថៃរៀបចំនោះ នឹងត្រូវគេបញ្ជូនទៅកាន់សភានីតិបញ្ញត្តិដើម្បីជជែកដេញដោល និងអនុម័ត។ សភាថៃមានពេល ៦០ ថ្ងៃដើម្បីត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបើសិនជាមានការអនុម័តនោះ ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រះមហាក្សត្រដើម្បីឡាយព្រហស្ថលេខាមុនប្រកាសឲ្យប្រើប្រាស។ សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានផ្សាយចុះផ្សាយថា អ្នកតាមដាននយោបាយថៃ បានវាយតម្លៃដោយផ្អែកលើសេចក្តីព្រាងច្បាប់ថ្មីនេះថា ការបោះឆ្នោតថ្នាក់មូលដ្ឋានអាចនឹងត្រូវរៀបចំឡើងនៅខែឧសភាឆ្នាំក្រោយ។ ច្បាប់ថ្មីនេះមាន ១៤១ ផ្នែក ដោយវាស្រដៀងខ្លាំងនឹងច្បាប់បោះឆ្នោតឆ្នាំ ២០០២ដែរ គ្រាន់តែមានបន្ថែមចំណុចថ្មីមួយចំនួនប៉ុណ្ណោះ។ កន្លងមកនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានផ្តល់អនុសាសន៍ថា ការបោះឆ្នោតថ្នាក់មូលដ្ឋានគួរត្រូវរៀបចំយ៉ាងហោចណាស់ ៣ ខែក្រោយការបោះឆ្នោតសាកល។ ដូច្នេះហើយ ការបោះឆ្នោតនេះទំនងជានឹងត្រូវរៀបចំនៅខែឧសភាឆ្នាំក្រោយមែន បន្ទាប់ពីការបោះឆ្នោតសាកល។ គេរំពឹងថា ក្រុងបាងកក និងប៉ាតាយ៉ា រួមជាមួយរដ្ឋបាលថ្នាក់ខេត្តនានាទូទាំងប្រទេសថៃ នឹងស្គាល់ការបោះឆ្នោតជ្រើសរើសតំណាងមុនគេ។ ចំណែករដ្ឋបាលថ្នាក់តំបន់ (Tambon Administrative Organization)  និងថ្នាក់ក្រុងផងនោះនឹងត្រូវរៀបចំនៅពេលដែលមណ្ឌលបោះឆ្នោតត្រូវរៀបចំឡើងវិញជាផ្លូវការហើយនោះ។  យ៉ាងណាក៏ដោយ មកដល់ពេលនេះច្បាប់ស្តីពីការបង្កើតក្រុង, រដ្ឋបាលគ្រប់គ្រងថ្នាក់តំបន់ និងរដ្ឋបាលគ្រប់គ្រងថ្នាក់ខេត្តមិនទាន់ត្រូវបានគេចងក្រងរួចរាល់នៅឡើយទេ សម្រាប់ក្រុងប៉ាតាយ៉ា និងបាងកកនោះ៕
ថៃនឹងរៀបចំការបោះឆ្នោតសភានៅខែកុម្ភៈឆ្នាំ ២០១៩ ខាងមុខ ហើយគេរំពឹងថា ការបោះឆ្នោតថ្នាក់មូលដ្ឋានអាចនឹងត្រូវរៀបចំនៅខែឧសភាផងដែរ។ បើតាមសេចក្តីព្រាងច្បាប់ថ្មី ការបោះឆ្នោតនេះធ្វើឡើងនៅក្រុងបាងកក, បាតាយ៉ា  និងតាមខេត្តប៉ុណ្ណោះ ខណៈតំបន់រដ្ឋបាលផ្សេងទៀតរួមជាមួយស្រុកអាចនឹងត្រូវរៀបចំនៅពេលក្រោយទៀត។
បើមើលពីអត្រាប្រឡងជាប់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនដល់ ៧២,២៩ ភាគរយ ខណៈថ្នាក់វិទ្យាសាស្ត្រមានតែ ៦២,៧៩ ភាគរយ។ តែយ៉ាងណាការចាប់យកនិទ្ទេសល្អៗ គឺបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ធ្វើបានល្អជាង។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សិស្សនិទ្ទេសA មានចំនួន ៤៤៣ នាក់ និទ្ទេសB ២៣៧៩នាក់ និទ្ទេសC ៤៤៨៦នាក់ និទ្ទេសD ៦២៣៩នាក់ និងនិទ្ទេសE មានចំនួន ១៤៤១០នាក់។ ដោយឡែកថ្នាក់សង្គម បេក្ខជននិទ្ទេសB មានចំនួន៥១នាក់ និទ្ទេសC ១៣៦១ នាក់ និទ្ទេសD ៧៨៦១ និងនិទ្ទេសE ៤១៨២២ នាក់។ ការប្រឡងបាក់ឌុបឆ្នាំនេះ គឺមានសិស្សចូលរួមប្រឡង ១១៥២០៨ នាក់ ហើយបេក្ខជនប្រឡងជាប់មានចំនួន ៧៩០៥២នាក់ ត្រូវជា ៦៨,៦២ភាគរយ (ឆ្នាំ២០១៨ ៦៧,០៧ភាគរយ)។ បេក្ខជនមានឈ្មោះក្នុងការប្រឡងឆ្នាំនេះមានចំនួនសរុប ១១៧ ០២៤នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៤៤៦៨៣ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់។
ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០១៩ នេះ ត្រូវបានប្រកាសហើយនៅទូទាំងរាជធានីខេត្ត។ លទ្ធផលប្រឡង ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា សិស្ស ៤៤៣នាក់បានទទួលនិទ្ទេសA ដែលបេក្ខជនទាំងនោះសុទ្ធតែសិស្សថ្នាក់វិទ្យាសាស្ត្រ។
  អត្ថបទទាក់ទង   AFF Suzuki Cup៖ មន្ត្រី/កីឡាករនឹងបានប្រាក់ឧបត្ថម្ភម្នាក់១០០០ដុល្លាររាល់ជ័យជម្នះក្នុងពូល    ក្រុមជម្រើសជាតិកម្ពុជា ដែលទើបផ្លាស់ប្តូរអ្នកដឹកនាំថ្មីកាលពីអំឡុងខែកញ្ញា ដោយមានលោក Keisuke Honda តារាបាល់បាត់ឆ្នើមរបស់ជប៉ុនជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas សញ្ជាតិអាហ្សង់ទីនជាគ្រូបង្វឹក ត្រូវប្រជែងតទល់ជាមួយម៉ាឡេស៊ីនៅម៉ោង៦:៣០នាទីល្ងាចនេះ។ នេះជាជំនួបបើកឆាកពូល A ពានរង្វាន់ AFF Suzuki Cup ហើយក៏ជាការប្រកួតបើកឆាកសម្រាប់ម្ចាស់ផ្ទះកម្ពុជាផងដែរ។      អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda សមាជិកក្លិប Melbourne Victory FC របស់អូស្ត្រាលី ពុំមានវត្តមានបញ្ជាការប្រកួតលើទីលានផ្ទាល់ក្នុងជំនួបជាមួយម៉ាឡេស៊ីនោះទេ ដោយសារជាប់បំពេញភារកិច្ចផ្ទាល់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក Felix ដែលបានទាក់ទងគ្នាស្ទើររាល់ថ្ងៃតាមរយៈវីដេអូ Conference។    គ្រូបង្វឹកអាហ្សង់ទីនខាងលើអះអាងថា ការអវត្តមានលោក Honda ពុំមានផលប៉ះពាល់ដល់ការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup នោះល្ងាចនេះឡើយ ទោះបីអ្នកចាត់ការទូទៅរូបនេះ ជាបុគ្គលសំខាន់សម្រាប់ក្រុមក៏ដោយ។ ជាមួយគ្នានេះ លោកប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលមួយដ៏ល្អប្រសើរសម្រាប់អ្នកគាំទ្រ និងប្រជាជនកម្ពុជា។    «យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំ ដើម្បីត្រៀមការប្រកួតផ្លូវការនេះ ហើយយើងនឹងព្យាយាមស្វែងរកលទ្ធផលល្អប្រសើរមួយ សម្រាប់ការប្រកួតបើកឆាកនៅក្នុងដី។ យើងបានរៀនយ៉ាងច្រើនពីជំនួបជាមួយម៉ាឡេស៊ីកន្លងទៅ ដែលជាការប្រកួតដ៏អស្ចារ្យ។ យើងបានរៀនពីកំហុសនិងកែប្រែសម្រាប់ជំនួបថ្ងៃនេះ»។ នេះជាការលើកឡើងរបស់លោក Felix។    នាការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិកាលពីខែតុលាកន្លងទៅក្រុមជម្រើសជាតិកម្ពុជាក្រោមការបញ្ជាដោយផ្ទាល់ពីលោក Honda បានប្រកួតចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៣-១។ បើតាមប្រវត្តិជួបគ្នាកន្លងមកកម្ពុជាពុំដែលយកឈ្នះក្រុមម៉ាឡេស៊ីនោះទេ។   ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup នេះ កម្ពុជា ធ្លាប់ជួបម៉ាឡេស៊ី ២លើក ដោយចាញ់ក្នុងលទ្ធផល ៣-២ ទាំងពីរលើក ពោលគឺនៅឆ្នាំ២០០០ និងឆ្នាំ២០១៦ ។ កាលពីពីរឆ្នាំមុន ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ ខណៈ សឿយ វិសាល, ប្រាក់ មុនីឧត្តម, កែវ សុខផេង, សុះ ស៊ូហាណា, ឈិន ឈឿន និងទិត្យ ឌីណា ក៏បានបង្ហាញខ្លួនក្នុងការប្រកួតនោះដែរ។ ជម្រើស២៣នាក់កម្ពុជា៖   អ្នកចាំទី៖ អ៊ុំ វិចិត្រ, កែវ សុខសិលា, ជា វណ្ណសាក់   ខ្សែការពារ ៖ នេន សុធារដ្ឋ, សឿយ វិសាល, សាត់ រ៉ស៊ីប, សារ៉េត គ្រីយ៉ា, សរ ពិសិដ្ឋ, ហុង ផេង, ឆេង ម៉េង   ខ្សែបម្រើ៖ ប៊ិន ចន្ថាធារី, ប្រាក់ ធីវ៉ា, សុះ ស៊ីហាណា, គួច សុគម្ភៈ, ទិត្យ ឌីណា, អន ចាន់ប៉ូលីន, គួច ដានី, ឈិន ឈឿន   ខ្សែប្រយុទ្ធ៖ រ៉ឹង ប៊ុនហៀង, ប្រាក់ មុនីឧត្តម, កែវ សុខផេង, ចាន់ វឌ្ឍនាកា, ស៊ិន កក្កដា។   ជម្រើស២៣នាក់ម៉ាឡេស៊ី៖   អ្នកចាំទី៖ Farizal Marlias, Khairul Fahmi Che Mat, Hafizul Hakim   ខ្សែការពារ៖ Aidil Zafuan, Irfan Zakaria, Syazwan Andik, Adam Nor Azlin, Syahmi Safari, Amirul Aznan, Shahrul Saad, Nazirul Naim Che Hashim   ខ្សែបម្រើ៖ Syazwan Zainon, Kenny Pallraj, Safawi Rasid, Syamer Kutty Abba, Akhyar Rashid, Akram Mahinan, Mohamadou Sumareh   ខ្សែប្រយុទ្ធ៖ Zaquan Adha, Norshahrul Idlan Talaha, Ahmad Hazwan, Syafiq Ahmad, Shahrel Fikri Fauzi៕  
ក្រុមកីឡាករជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមម៉ាឡេស៊ី សម្រាប់ជំនួបបើកឆាកពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់ជំនួបបើកឆាកក្នុងនាមជាម្ចាស់ផ្ទះនេះ ពុំមានវត្តមានអ្នកចាត់ការទូទៅក្រុមលោក Keisuke Honda នោះទេ។
  រៀនយឺតប្រសើរជាងបោះបង់។ នេះជាគំនិតរបស់លោកតា Alberto Valente ដែលឈានចូលដល់វ័យ៧០ឆ្នាំទៅហើយ។ កាលពីឆ្នាំ១៩៦៩ គាត់បានចុះឈ្មោះរៀនមហាវិទ្យាល័យជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យនៅក្នុងស្រុកកំណើតខ្លួន ប៉ុន្តែដោយសារគ្រួសារក្រីក្រ និងត្រូវបំពេញកាតព្វកិច្ចយោធា គាត់មិនបានរៀនពេញលេញនោះឡើយ។   ថ្លែងប្រាប់សារព័ត៌មាន La Repubblica លោកតា Alberto បានពន្យល់បន្ថែមពីភាពយឺតយ៉ាវរបស់ខ្លួនថា៖ «ក្រោយចប់វិទ្យាល័យ ខ្ញុំបានសម្រេចចិត្តបន្តការសិក្សា ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំគ្មានលុយបង់ឡើយ។ ខ្ញុំបានឆ្លៀតធ្វើការ ហើយរកលុយបង់សាលាដូចខ្លួនឯង ប៉ុន្តែក៏នៅតែខកខាន ដោយសារខ្ញុំត្រូវបំពេញកាតាព្វកិច្ចយោធា។ ខ្ញុំបានសម្រេចចិត្តឃ្លាតពីការសិក្សាដើម្បីទទួលបានបទពិសោធន៍នៅក្រៅប្រទេស»។   ទោះបីជាយ៉ាងណាក៏ដោយ លោកតា Alberto អះអាងថា លោកមិនបានបោះបង់ចូលការសិក្សាឡើយ ដោយលោកភ្ជាប់ទំនាក់ទំនងជានិច្ចជាមួយសាលា។ ជាទូទៅ ប្រព័ន្ធអប់រំនៅសាកលវិទ្យាល័យ Florence អនុញ្ញាតឲ្យសិស្សប្រឡងរៀងរាល់៣ទៅ៤ខែម្តង ប៉ុន្តែលោកតា Alberto អាចប្រឡងនៅរៀងរាល់៣ ទៅ៤ឆ្នាំម្តង។ លោកបានបញ្ជាក់ថា៖ «៥០ឆ្នាំកន្លងមកនេះ ខ្ញុំឈប់ច្រើន ប៉ុន្តែមិនដែលបោះបង់ឡើយ»។   បច្ចុប្បន្នលោកតា Alberto ជាម្ចាស់សហគ្រាសមួយ ហើយគាត់មានឱកាសបន្តការសិក្សា ដោយសារតែមានការជំរុញលើកទឹកចិត្តផងដែរពីសំណាក់កូនៗរបស់ខ្លួន។ គាត់បានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ២០១៩ ហើយគាត់ការពារសារណាជោគជ័យកាលពីថ្ងៃទី៣០ ខែមេសា តាមរយៈប្រព័ន្ធវីដេអូ ដោយសារបណ្តាសាលានៅអ៊ីតាលី បានបិទ។ ក្រោយទទួលបានសញ្ញាបត្រដែលជាបំណងប្រាថ្នា ៥០ឆ្នាំ លោកតា Alberto គម្រោងចូលនិវត្តពីការងារនារយៈពេល៣ ទៅ៤ខែខាងមុខទៀត។ លោកបញ្ជាក់បន្ថែមប្រាប់ La Repubblica ថា៖ «ខ្ញុំចង់រៀនបន្តផ្នែកវិទ្យាសាស្ត្រនយោបាយផងដែរ ប៉ុន្តែបើមានឱកាសខ្ញុំនឹងរៀនឲ្យបានលឿនជាងនេះ»៕  
លោក Alberto Valente ជនជាតិអ៊ីតាលីវ័យ៧០ឆ្នាំ បានចុះឈ្មោះចូលរៀនសាកលវិទ្យាល័យ Florence កាលពីឆ្នាំ១៩៦៩ ហើយលោកមិនដែលបោះបង់នៅឡើយ។ ៥០ឆ្នាំក្រោយមក ពោលគឺកាលពីចុងខែមេសា លោកបានទទួលបរិញ្ញាបត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មដូចបំណង។
  ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP ឧក្រិដ្ឋជនម្នាក់ ដែលរស់នៅក្នុងតំបន់ជាយក្រុង Petare នៃរដ្ឋធានីការ៉ាកាs អះអាងថា បច្ចុប្បន្ននេះ រូបគេមានការលំបាកក្នុងការប្រកបរបរចញ្ចឹមជីវិតដោយការលួច ឬប្លន់អ្នកដទៃ ដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន នាពេលកន្លងមក។    ខណៈគ្រាប់កាំភ្លើង ត្រូវបានដាក់លក់យ៉ាងទូលំទូលាយលើទីផ្សារងងឹត ឧក្រិដ្ឋជនជាច្រើន គ្មានលទ្ធភាពទិញវាក្នុងតម្លៃ ១ដុល្លារមួយគ្រាប់ទៀតទេ។ ឧក្រិដ្ឋជនម្នាក់ឈ្មោះក្លែងក្លាយថា El Negrito និងបិទបាំងផ្ទៃមុខជិត បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៩ ឧសភា ថា៖ «ប្រសិនបើអ្នកបាញ់គ្រាប់កាំភ្លើងអស់មួយបង់ នេះមានន័យថា អ្នកជះលុយអស់១៥ដុល្លារ។ ប្រសិនជាអ្នកបាត់កាំភ្លើង ឬត្រូវប៉ូលិសរឹបអូសនោះ អ្នកបាត់លុយអស់៨០០ដុល្លារ»។   ជាមេក្រុមឧក្រិដ្ឋជន ហៅថា «Crazy Boys» បុរសវ័យ២៤ឆ្នាំរូបនេះ អះអាងថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ធ្វើឲ្យរូបគេពិបាកក្នុងការស្វែងរកប្រាក់ដើម្បីឧបត្ថម្ភដល់ប្រពន្ធ និងកូនស្រី ដោយការគំរាមប្លន់ ឬលួច។ ការបាញ់គ្រាប់កាំភ្លើង មានតម្លៃថ្លៃ ហើយប្រជាជនដែលកំពុងរស់នៅវេណេស៊ុយអេឡា គ្មានលុយ ឬរបស់របរមានតម្លៃឲ្យលួចថែមទៀតផង។ យោងតាមប្រភពព័ត៌មាន AP ជាមធ្យម ប្រជាជនវេណេស៊ុយអេឡា រកចំណូលបាន ត្រឹម ៦,៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ។    ស្របពេលដែលប្រជាជនវេណេស៊ុយអេឡាជាច្រើន មានការលំបាកក្នុងការចំណាយលុយលើចំណីអាហារប្រចាំថ្ងៃ ថ្នាំសង្កូវ ឬសំលៀកបំពាក់ក្នុងប្រទេសនេះ មានរថយន្ត ឬរបស់របរមានតម្លៃតិចតួចប៉ុណ្ណោះ ដែលពួកឧក្រិដ្ឋជនអាចលួចបាន។ ម្យ៉ាងវិញទៀត ដោយសារតែអតិផរណាឡើងកប់ពពក មនុស្សភាគច្រើន លែងប្រើប្រាស់លុយសុទ្ធបន្តទៀតហើយ។    ប្រាប់កាសែតអាមេរិក The Washington Post អ្នកផលិតស្បែកជើងម្នាក់ ដែលរស់នៅវេណេស៊ុយអេឡា ឈ្មោះថា Yordin Ruiz បញ្ជាក់ឲ្យដឹងថា ប្រសិនបើពួកឧក្រិដ្ឋជន លួចកាបូបលុយ ក្នុងកាបូបនោះ គ្មានអ្វីសោះឡើយ។ ម្យ៉ាងវិញទៀត ឃ្លាំងស្តុកលុយរបស់ធនាគារទាំងអស់ក្នុងប្រទេសវេណេស៊ុយអេឡា ស្ទើរតែគ្មានលុយសេនតែម្តង។   ជាមួយគ្នានេះ ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅវេណេស៊ុយអេឡា ឈ្មោះថា Robert Briceño លើកឡើងថា វិបត្តិសេដ្ឋកិច្ច កំពុងជះឥទ្ធិពលអាក្រក់លើគ្រប់ផ្នែកទាំងអស់នៃសង្គម។ លោក ថា៖«សព្វថ្ងៃនេះ គ្មាននរណាម្នាក់រស់ស្រួលឡើយ មិនថាប្រជាជនស្លូតត្រង់ ដែលប្រឹងប្រែងរកទ្រព្យសម្បត្តិ ឬក៏ឧក្រិដ្ឋជន ដែលតាមលួចឬប្លន់ពួកគេ»៕
វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតឡើងនៅវេណេស៊ុយអេឡា មិនត្រឹមតែជះឥទ្ធិពលអវិជ្ជមាន លើប្រជាជនសាមញ្ញ ស្លូតត្រង់ក្នុងប្រទេសនេះប៉ុណ្ណោះ ប៉ុន្តែក៏បង្កជាបញ្ហាលំបាកដល់ពួកឧក្រិដ្ឋជនផងដែរ។ ពួកឧក្រិដ្ឋជន ដែលកំពុងរស់នៅ ក្នុងប្រទេសអាមេរិកឡាទីននេះ ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយពុំមានលទ្ធភាពទិញគ្រាប់កាំភ្លើង និងមិនអាចស្វែងរករបស់របរមានតម្លៃផ្សេងៗ ដើម្បីលួច ឬប្លន់។
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួង កំពុងពិនិត្យនិងពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំកម្មវិធី ដំណើរសម្ដែងតន្រ្តីតារាអាស៊ីឆ្នាំ២០២៥-២០២៦ នៅខេត្តសៀមរាប។ រូបពីហ្វេសប៊ុក Andrea Bocelli ទាក់ទងនឹងផែនការសកម្មភាពផ្សេងៗ នៃគម្រោងកម្មវិធីសម្ដែងតន្ត្រីនេះ លោក ស៊ុំ ម៉ាប់ ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ។ លោកសន្យាថា នៅពេលគម្រោងនេះ សម្រេចជាផ្លូវការ លោកនឹងផ្ដល់ព័ត៌មានបន្ថែម។   «បច្ចុប្បន្ននេះ ស្ថិតក្នុងគម្រោងនៅឡើយ។ តាមជំនួបពីម្សិលមិញ ក្រសួងវប្បធម៌ គាំទ្រឱ្យមានកម្មវិធីនេះ។ ក្រសួងវប្បធម៌ កំពុងពិនិត្យជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ ដូចជាក្រសួងទេសចរណ៍ជាដើម ហើយសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីរៀបចំ។ ដូច្នេះពេលនេះ ស្ថិតក្នុងដំណាក់កាលត្រៀមនៅឡើយ។ ពេលបានព័ត៌មានលម្អិត ពាក់ព័ន្ធនឹងដំណើរការ ការងារនេះ នឹងជូនទៅប្អូនបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ ម៉ាប់។  ពាក្យក្រោមរូបនេះ (រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) តាមកំណត់ត្រាពិភពលោកហ្គីណេស បានបញ្ជាក់ថា អាល់ប៊ុមចម្រៀងបុរាណរបស់ Andrea Bocelli Sacred Arias បានជាប់ចំណាត់ថ្នាក់លេខ ១, ២ និង ៣ ក្នុងពេលដំណាលគ្នា នៅលើតារាងអាល់ប៊ុមបុរាណ របស់សហរដ្ឋអាមេរិក។ Bocelli បានចេញអាល់ប៊ុមស្ទូឌីយ៉ូ ចំនួន១៧ រួមមានប្រភេទប៉ុប បុរាណ និងប្រភេទឡាតាំង។ កំណត់ត្រាលក់បទចម្រៀងសរុប របស់ Brocelli លើសពី ៧៥លានបន្ទះ នៅទូទាំងពិភពលោក។ បន្ថែមពីនោះ លោកនៅមានពានរង្វាន់ ដ៏មានកិត្យានុភាពជាច្រើនទៀត។   លោក Andrea Bocelli បានក្លាយជាតារាចម្រៀងបុរាណ ដែលបានទទួលពានរង្វាន់ជាច្រើន និងជាតារាចម្រៀងមួយរូប នៅលើ Hollywood Walk of Fame។ រូបពីហ្វេសប៊ុក Andrea Bocelli   សូមបញ្ជាក់ថា លោក Andrea Bocelli កើតនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ១៩៥៨ នៅ Lajatico, Tuscany ប្រទេសអ៊ីតាលី។ គាត់គឺជាអ្នកចម្រៀងជនជាតិអ៊ីតាលី ដែលមានពិការភាពភ្នែក ដែលត្រូវបានទទួល ស្គាល់ជាលំដាប់អន្តរជាតិ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ សំឡេងដ៏មានអានុភាព និងបែបមនោសញ្ចេតនារបស់លោក Bocelli បានធ្វើឱ្យគាត់ក្លាយជាបុគ្គលល្បីល្បាញ នៅក្នុងតន្ត្រីបុរាណនិងប៉ុប។    គាត់បានចេញ អាល់ប៊ុមជោគជ័យជាច្រើន ហើយបានសហការជាមួយសិល្បករផ្សេងៗទៀត។ បន្ថែមលើអាជីពជាអ្នកចម្រៀង លោក Bocelli បានចូលរួមក្នុងការបរិច្ចាគ តាមរយៈមូលនិធិ Andrea Bocelli។ គាត់ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដ៏អស្ចារ្យ និងជាទីពេញចិត្តបំផុត ក្នុងពិភពលោក៕    
ភ្នំពេញ៖ កំពូលតារាចម្រៀង លំដាប់ពិភពលោក លោក Maestro Andrea Bocelli គ្រោងមកច្រៀង នៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងកម្មវិធី ដំណើរសម្ដែងតន្រ្តីតារាអាស៊ីឆ្នាំ២០២៥-២០២៦ នៅខេត្តសៀមរាប។ គម្រោងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រយ៉ាងពេញទំហឹង។
ដូច្នេះខ្ញុំសូមណែនាំនូវគន្លឹះងាយៗដែលអាចលាងជម្រះថ្នាំសម្លាប់សត្វល្អលើចំណីអាហារ ដើម្បីឲ្យការទទួលទានកាន់តែមានសុវត្ថិភាព ដូចជា៖     ចូរលាងសម្អាតអាហារទាំងនោះជាមួយនឹងទឹកក្តៅឧណ្ហៗមុននឹងទទួលទាន     ជ្រលួកត្រាំបន្លែ និងផ្លែឈើទាំងអស់ក្នុងទឹកអំបិលដែលមានអំបិលកន្លះស្លាបព្រាកាហ្វេ និងទឹកមួយចានគោមធំ     ទឹកដែលលាងសម្អាតបន្លែ និងផ្លែឈើគួរតែលាយជាមួយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយផង     ចូរចិតសម្បកចេញជានិច្ចមុននឹងទទួលទាន៕ ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើន បន្លែ និងផ្លែឈើដែលអ្នកទិញពីទីផ្សា តែងពោរពេញទៅដោយថ្នាំសម្លាប់សត្វល្អិត។ យ៉ាងណាមិញ យើងក៏មិនបានដឹងថាមានវត្តមានរបស់វាដែរ ហើយក៏បានញ៉ាំដោយមិនដឹងខ្លួនទៀត។
  បន្ទាប់ពីផ្ទុះឡើងនៅចិននាចុងឆ្នាំ២០១៩  COVID-19 បានរីកសាយភាយចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ទៅតំបន់ផ្សេងៗរបស់ចិន និងទៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែមួយរយៈពេលចុងក្រោយ ចិនកំពុងបារម្ភពីករណីនាំចូលវីរុសនេះពីប្រទេសក្រៅទៅវិញ។   នៅថ្ងៃទី៣ ខែមីនា អាជ្ញាធរសុខាភិបាលក្រុងQingtian បានរាយការណ៍ថា ខ្លួនរកឃើញជនជាតិចិនចំនួន ៧នាក់បានឆ្លងCOVID-19 ពីអ៊ីតាលី។ ក្នុងចំណោម ៧ករណីនេះ ៦ករណីគឺបានហោះចេញពីអ៊ីតាលី មកក្រុងសៀងហៃ មុនពេលមកដល់ក្រុង Qingtian ចំណែកមួយករណីទៀត បានហោះពីអាល្លឺម៉ង់ មកក្រុងសៀងហៃ មុនពេលមកដល់ក្រុង Qingtian។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    បើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុង Qingtian ជំងឺទាំង ៧ករណីនេះ គឺទំនងជាឆ្លងមកពីប្រភពតែមួយ ព្រោះអ្នកទាំង៧ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺផ្ទុក COVID-19 នៅក្នុងភោជនីយដ្ឋានមួយក្នុងក្រុង Bergamo អ៊ីតាលី។ ជាមួយគ្នានេះ ចិនក៏រកឃើញករណីជនជាតិខ្លួន៤នាក់មានផ្ទុកវីរុសនេះ ក្រោយធ្វើដំណើរពីទឹកដីអ៊ីរ៉ង់ និងកូរ៉េខាងត្បូងផងដែរ ខណៈមានការឆ្លងមួយករណី កើតលើជនជាតិខ្លួនដែលធ្វើដំណើរពីទឹកដីអង់គ្លេស។   រដ្ឋាភិបាលខេត្ត Zhejiang បានអំពាវនាវឲ្យពលរដ្ឋចិនទាំងអស់ ដែលមានវត្តមាននៅបរទេសឲ្យស្នាក់នៅផ្ទះ និងការបន្ថយការធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងៗ ដើម្បីការពារករណីឆ្លងកូរ៉ូណាវីរុស ព្រោះដំណើរកម្សាន្ត គឺជាវិធីឆ្លងជំងឺដ៏ងាយស្រួលបំផុត ឯការស្នាក់នៅផ្ទះ គឺជាវិធីការពារដ៏ល្អបំផុត។ យ៉ាងណាក៏ដោយរដ្ឋាភិបាលខេត្ត មិនបានបញ្ជាក់ពីប្រទេសណាមួយច្បាស់លាស់ឡើយ ប៉ុន្តែទំនងជាចង់សំដៅដល់អ៊ីតាលី កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ដែលកំពុងតែត្រូវបានអុកឡុកដោយ COVID-19 ខ្លាំង។    ដោយឡែកខេត្ត Guangdong វិញ អាជ្ញាធរនឹងស្នើឲ្យអ្នកដំណើរមកពីប្រទេសដែលកំពុងផ្ទុះCOVID-19 ទាំងអស់ ដាក់ចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ។ ប៉ុន្តែអាជ្ញាធរខេត្ត Guangdong មិនបានបញ្ជាក់ពីប្រទេសណាមួយឡើយ។ ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា មានអ្នកដំណើរមកពីបរទេសចំនួន ១៤៩៦នាក់ បានមកដល់ខេត្ត Guangdong ប៉ុន្តែមិនត្រូវបានគេរកឃើញមានផ្ទុក COVID-19 ឡើយ៕
ករណីជនជាតិចិនឆ្លង COVID-19 ពីប្រទេសផ្សេង បានឡើងដល់១៣ហើយ បន្ទាប់ពីនាថ្ងៃទី៣ ខែមីនានេះ អាជ្ញាធរសុខាភិបាលក្រុង Qingtian ខេត្តZhejiang ប្រទេសចិន បានរកឃើញជនជាតិចិនឆ្លងCOVID-19 ពីបរទេសចំនួន ៧ករណីទៀត។ ៧ករណីចុងក្រោយនេះ ត្រូវបានបានគេអះអាងថា គឺឆ្លងមកពីអ៊ីតាលីដែលជាប្រទេសមានករណីឆ្លងច្រើននៅអឺរ៉ុប។
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាននេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។  អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។ តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។ សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនមួយចំនួនដែលបានចូលរួមវិភាគទានបោះពុម្ពសៀវភៅនេះក្នុងគោលបំណងជួយសង្គ្រោះអាជីពកំណាព្យឲ្យមានជីវិតឡើងវិញ។ វិភាគទានរបស់ម្ចាស់ក្រុមហ៊ុនខាងក្រោមនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន៕  ទី១៖ ស្ថាប័នរ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (RMF) (081 970 777) ទី២៖ សាលារៀនវ៉េស្ទឡាញន៍ (០១៧ ៦៨៨ ១២៣) ទី៣៖ ក្រុមហ៊ុន Maxbit (Maximum Business Information Technology) (099 49 55 88) ទី៤៖ ក្រុមហ៊ុន ជេមសុនផេស មេនេចមេន ខេមបូឌា (ផ្តល់សេវាកំចាត់សត្វល្អិត និងសម្អាតទូទៅ) (០១៥ ៦៦៦ ២១៦) ទី៥៖ ក្រុមហ៊ុនសន្តិសុខ លីប្រា (LIBRA) (016 505 168) ទី៦៖ សេវាកម្មរចនាវាំងនន(បទពិសោធន៍២០ឆ្នាំ) (០១២ ៥៩៧ ១១៦) ទី៧៖ វាំងននកម្ពុជា(បទពិសោធន៍២០ឆ្នាំ) (០១២ ២៨ ៦៧ ៥៧) ទំនាក់ទំនងទិញ៖ កញ្ញា សុភ័ក្ររ៉ាត់ ០១៧ ៩៩៨ ៩៤១ រឺ ០១០ ៥៦៧ ២០២
ភ្នំពេញ៖ ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះសារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»។ សៀវភៅដែលមានកម្រាសប្រមាណជា១៧០ទំព័រ បានចេញលក់នៅលើទីផ្សាររួចហើយ។ សៀវភៅកំណាព្យនេះ មានដាក់លក់នៅតាមស្តង់លក់កាសែត តាមបណ្ណាគារ និងតាមបណ្តាផ្សារនានានៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ សៀវភៅកំណាព្យនេះ មានតម្លៃ១ម៉ឺនរៀល។
  ជំនន់ទឹកភ្លៀង បានប៉ះពាល់យ៉ាងច្រើនដល់កសិករក្នុងការបង្កបង្កើនផល ជាពិសេសការផលិតដំណាំស្រូវ។ កសិករមួយចំនួន មិនទាន់យល់ច្បាស់ពីបច្ចេកទេសដាំដុះ និងបានប្រើប្រាស់ជី ក៏ដូចជាថ្នាំសម្លាប់សត្វល្អិតមិនបានត្រឹមត្រូវ។ ការណ៍នេះ បានធ្វើឱ្យកសិករចំណាយច្រើន និងមិនទទួលបានទិន្នផលច្រើនផងដែរ។     លោក  ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។រូបភាព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ     លោក ងិន ឆាយ បានចុះត្រួតពិនិត្យដំណាំស្រូវ ដែលខូចខាត ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា និងស្វែងយល់ពីបច្ចេកទេសដាំដុះរបស់ពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជូនកសិករ។ នាជំនួបជាមួយកសិករខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ងិន ឆាយ បានពន្យល់ពលរដ្ឋពីសារៈសំខាន់នៃការជ្រើសរើសពូជ  ការប្រើប្រាស់ជី និងការប្រើថ្នាំសម្លាប់សត្វល្អិត។    ការជ្រើសរើសពូជស្រូវ ជាដំណាក់កាលដំបូងនៃការដាំដុះ ដែលកសិករគួរយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានច្បាស់លាស់។ កសិករ គួរបង្កើតសហគមន៍ផលិតពូជស្រូវ ដើម្បីសហការគ្នាផលិតពូជស្រូវសុទ្ធបានដោយសំរឹទ្ធសម្រាំង។ លោកជំរុញឱ្យកសិករហ៊ានចំណាយលើទិញគ្រាប់ពូជសុទ្ធ ដើម្បីទទួលបានទិន្នផលខ្ពស់។    «គ្រាប់ពូជសុទ្ធ ដែលមកប្រើកុំកំណាញ់លុយនឹងលើសថ្លៃតិចតួច។ តាមការសិក្សាបង្ហាញថា ប្រើគ្រាប់ពូជសុទ្ធ កើនទិន្នផលជាងពូជមិនសុទ្ធ ១៥ទៅ២០ភាគរយ»។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ ដោយបន្ថែមថា បរិមាណគ្រាប់ពូជ ដែលត្រូវប្រើ មិនប្រាកដថា ព្រោះច្រើន នឹងបានផលច្រើនឡើយ។    លោក  ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។រូបភាព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   កសិករ គួរសិក្សាឱ្យបានស៊ីជម្រៅពីការប្រើប្រាស់បរិមាណគ្រាប់ពូជឱ្យសមស្របនឹងទំហំដី ដើម្បីជៀសវាងចំណាយច្រើនលើការប្រើប្រាស់ជី។ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានសំណូមពរកសិករឱ្យគិតពីបរិមាណគ្រាប់ពូជ មិនត្រូវប្រើលោភពេក ដ្បិតការកាត់បន្ថយចំនួនគ្រាប់ពូជ ក៏ជួយកាត់បន្ថយការប្រើប្រាស់ជីផងដែរ។    លើសពីនេះ លោកក៏បានណែនាំកសិករពីការប្រើប្រាស់ជីឱ្យត្រឹមត្រូវតាមដំណាក់កាល និងកាត់បន្ថយការប្រើប្រាស់ថ្នាំស្មៅ។ លោកសម្គាល់ឃើញថា ការប្រើប្រាស់ជីលើសបរិមាណរបស់កសិករ បានធ្វើឱ្យដើមស្រូវកើតជំងឺ។ លោក ងិន ឆាយ បានលើកឡើងថា៖« ជីច្រើន កើតជំងឺ»។    ក្រៅពីបញ្ហាជ្រើសពូជស្រូវ និងការប្រើប្រាស់ជី ដែលកសិករភាគច្រើនក៏កំពុងស្មុគស្មាញជាមួយខ្យងក្រហម ដែលបំផ្លាញដំណាំស្រូវផងដែរ។ កសិករមួយចំនួន បានប្រើប្រាស់ថ្នាំសម្លាប់ខ្យង ប៉ុន្តែក៏បានសម្លាប់សត្វមានប្រយោជន៍មួយផងដែរ។ ត្រង់ចំណុចនេះ លោក ងិន ឆាយ បានឱ្យកសិករប្រុងប្រយ័ត្ន ដ្បិតថាថ្នាំចម្រុះ ដែលយកមកប្រើបានសម្លាប់ដោយទាំងសត្វមានគុណប្រយោជន៍ដូចជា ពឹងពាង កង្កែប ត្រី អណ្តើកមាស និងចង្រិតជាដើម។    ដូច្នេះដើម្បីដោះស្រាយបញ្ហាខ្យងក្រហម កសិករគួរសាកស្បងការកម្ចាត់លក្ខណៈដំណាក់កាល។ ដំបូង កសិករគួរប្រលែងទាឱ្យចូលស៊ីខ្យងក្នុងស្រែទាំងនោះ។ ក្រោយភ្ជួរដីរួចរាល់ កសិករត្រូវយកមែកឈើដោតលើដី ដើម្បីឱ្យខ្យងពងលើមែកឈើនោះ។ ក្រោយមក កសិករ អាចសម្លាប់បានទាំងសម្បុក។ វិធីនេះ អាចកាត់បន្ថយបានច្រើន ជាពិសេសជួយឱ្យកសិករមិនចំណាយថវិកាទិញថ្នាំសម្លាប់ខ្យងក្រហមទាំងនោះ៕       
ភ្នំពេញ៖ ក្រោយពលរដ្ឋជួបបញ្ហាចំណាយច្រើនលើការដាំដុះដំណាំស្រូវ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះណែនាំពលរដ្ឋពីបច្ចេកទេសដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយ។ ការជ្រើសគ្រាប់ពូជសុទ្ធល្អ ដាក់ជីក្នុងបរិមាណត្រឹមត្រូវ និងវិធីសម្លាប់ខ្យងក្រហម ជាកត្តាចម្បង ដែលកសិករគួរយល់ដឹង។
Phnom Penh : Nen déplaise aux esprits chagrins, la renaissance de Sihanoukville en une mégapole internationale est irréversible. « Létoile montante du sud-ouest du Royaume », ainsi que la surnomment les autorités, va poursuivre à coups de milliards de dollars et de mètres-cubes de béton sa mutation engagée il y a quelques années.   Centre financier international, mégapole intelligente et éco-innovante, carrefour dinvestissements multisectoriels, capitale internationale du jeu et du tourisme, Sihanoukville, tel que rêvée par le gouvernement, figurerait au firmament des mégapoles mondiales.   On imagine, brillant de mille feux se reflétant dans les eaux du Golfe de Thaïlande, une cité hybride, étincelante synthèse futuriste de Shanghai, Singapour, Macao et Las Vegas.   Alors que le gouvernement a mis cette année quelque 300 millions de dollars dans la réfection et la construction d'infrastructures routières, les projets dinvestissements étrangers continuent de pleuvoir.   Lors dune récente conférence de presse, le gouverneur de la cité portuaire précisait que « 60 entreprises ont prévu dinvestir environ 10,7 milliards de dollars dans des projets touristiques, 11 autres doivent investir 213 millions de dollars dans des projets agro-industriels dans la province tandis que 6 autres doivent mettre 59 millions de dollars dans dautres domaines de production ».   Si la ville a dans les années 1990 et 2000 a bénéficié dinvestissements occidentaux pour se reconstruire, la mutation en cours est principalement financée par des capitaux chinois.   La présence chinoise dans le développement de la province nest pas près de diminuer. Ainsi les autorités locales ont signé un Mémorandum dEntente avec 16 villes et provinces de Chine pour promouvoir les échanges et les investissements dans les domaines du tourisme, de léducation, de culture et des sports.   Cependant, ont récemment tenu à souligner à plus reprises les autorités, Sihanoukville nest pas une chasse gardée chinoise.   La Chine est le pays le « plus riche d'Asie et chaque pays veut attirer ses investissements. Mais nous ne visons pas seulement la Chine pour les investissements. Notre objectif est d'attirer d'autres pays riches pour qu'ils investissent également", a souligné le gouverneur de la province.   Durant une visite dinspection des chantiers dinfrastructures en cours, le Premier ministre lui-même a insisté sur la vision internationale quétait la sienne de « létoile montante » du royaume.   Le mieux pour le Royaume serait que, à linstar de nombreux pays dans le monde lAfrique du Sud, la Côte dIvoire, la Bolivie quil y ait au Cambodge de demain en quelque sorte deux capitales, lune officielle, Phnom Penh, siège du gouvernement et des administrations centrales, lautre, Sihanoukville, étant la capitale économique et internationale, ouverte sur le monde entier.   Le moins bon serait que Sihanoukville devienne quelque chose comme une enclave chinoise dans le royaume.   Il y a là un enjeu politique, économique et symbolique de taille que les milliards dinvestissements annoncés ne doivent à aucun moment faire oublier.    
thmeythmey (Opinion)
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋនៅថ្ងៃទី១២ ខែមីនា បានអះអាងថា អ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងមួយកាលពីប៉ុន្មានថ្ងៃមុន ហើយប្រសិនបើអ្វីៗដំណើរការល្អនៅខាងអាម៉េរិក ការដោះដូរអ្នកទោសនឹងកើតឡើងក្នុងរយៈពេលខ្លី។    «កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងយើង និងភាគីអាម៉េរិក ក្នុងអំឡុងពេលកិច្ចចរចាដោយប្រយោលកាលពីខែមីនាឆ្នាំមុន ប៉ុន្តែមូលដ្ឋានដើម្បីអនុវត្តបានរៀបចំរួចរាល់ហើយ។ នៅក្នុងទស្សនៈរបស់យើងអ្វីគ្រប់យ៉ាងគឺរួចរាល់។ ភាគីអាម៉េរិកបានចូលរួមក្នុងការសម្របសម្រួលបច្ចេកទេសចុងក្រោយរបស់ខ្លួន»។ លោក Hossein Amir-Abdollahian បានលើកឡើងបែបនេះក្នុងបទសម្ភាសដដែល។    យ៉ាងណាមិញ ក្រោយការលើកឡើងរបស់ភាគីអ៊ីរ៉ង់នេះ នៅថ្ងៃដដែលអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាម៉េរិកបានបដិសេធថា អាម៉េរិកមិនបានយល់ព្រមលើកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ពីការដោះលែងអ្នកទោសឡើយ។    «ជារឿងអកុសល មន្ត្រីអ៊ីរ៉ង់មិនស្ទាក់ស្ទើរក្នុងការកុហក ហើយការអះអាងចុងក្រោយបំផុតនេះនឹងធ្វើឱ្យមានការឈឺចាប់កាន់តែខ្លាំងសម្រាប់គ្រួសាររបស់ Siamak Namazi, Emad Sharghi និង Morad Tahbaz»។ អ្នកនាំពាក្យបានសំដៅលើពលរដ្ឋអាម៉រិក-អ៊ីរ៉ង់៣រូបដែលអ៊ីរ៉ង់បានចាប់ខ្លួន។    ការអត្ថាធិប្បាយរបស់អ្នកការទូតអ៊ីរ៉ង់បានកើតឡើងនៅពេលដែលអនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានធ្វើដំណើរទៅអូម៉ង់ដែលបានដើរតួជាអ្នកសម្រុះសម្រួលរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោស។   គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសនេះបានផ្សាភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានជាប់គាំងក្រោយទីក្រុងក្រុងវ៉ាស៊ីនតោនបានបោះបង់ចោលជាឯកតោភាគីក្នុងឆ្នាំ២០១៨។ អ៊ីរ៉ង់បានបន្ទោសអាម៉េរិកម្តងហើយម្តងទៀតចំពោះការពន្យារពេលទាំងការដោះដូរអ្នកទោសនេះ៕  
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី១២ ខែមីនាបានបង្ហាញសញ្ញាវិជ្ជមានលើការដោះដូរអ្នកទោសជាមួយអាម៉េរិកដែលអាចកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលកិច្ចព្រមព្រៀងដំបូងដែលអូសបន្លាយយូររវាងភាគីទាំងពីរហាក់មានភាពរលូន។ យ៉ាងណាមិញ មន្ត្រីអាម៉េរិកម្នាក់បានច្រានចោលជារឿងមិនពិត។
តុលាការ បានកំណត់ឲ្យលោក គឹម សុខ ជាប់ឃុំរយៈពេលមួយឆ្នាំកន្លះ។ លោក បានជាប់ឃុំតាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២0១៧មក។ លោក ជូង ជូងី មេធាវីរបស់លោក គឹម សុខ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«គេដោះលែងគាត់ហើយ នៅម៉ោង៩កន្លះព្រឹកនេះ។ ខ្ញុំ ក៏បានទៅទទួលគាត់នៅពន្ធនាគារដែរ»។    តុលាការរាជធានីភ្នំពេញ  ចោទប្រកាន់អ្នកវិភាគរូបនេះ ពី «បទបរិហារកេរ្តិ៍ជាសាធារណៈ» និង  «បទញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ បើតាមតុលាការ មូលហេតុ ដែលលោករងបទចោទបែបនេះ គឺដោយសារតែលោក ចោទសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី៕     
លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចដោះលែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២0១៨នេះ ក្រោយពីលោក បានអនុវត្តទោស គ្រប់តាមកាលកំណត់។
១. ត្រូវធ្វើអ្វីដែលអ្នកបាននិយាយ ហើយកុំនិយាយអ្វីដែលអ្នកមិនអាចធ្វើបាន បើអ្នកដាក់ពិន័យកូនឲ្យចម្លងអត្ថបទ ១០០ ចប់ ត្រូវតែឲ្យកូនសរសេរឲ្យបានគ្រប់ចំនួន។ សូមកុំទទួលយកអត្ថបទ ២០ ចប់ឲ្យសោះ។ ២. ត្រូវមានគោលជំហររឹងមាំជាងកូន បើអ្នកនិយាយថា«ទេ» មិនត្រូវផ្លាស់ប្តូរគំនិតឡើយ ទោះជាកូនស្រែកយំយ៉ាងណាក៏ដោយ ព្រោះថាបើអ្នកចុះចាញ់ កូននឹងរឹតតែប្រកាន់យកចរិតរឹងរូសនេះថែមទៀត។ ៣. ត្រូវចេះសរសើរ និងលើកទឹកចិត្តចំពោះទង្វើល្អរបស់កូន។ ត្រូវចេះថ្លឹងថ្លែង ក្រៅពីការស្តីបន្ទោស ត្រូវលើកពីចំណុចល្អមកសរសើរកូនផងដែរ។ ៤. ផ្តល់ក្តីស្រឡាញ់ដល់កូនឲ្យបានច្រើន ក្រៅពីការដាក់វិន័យ និងទណ្ឌកម្ម អ្នកគួរតែចំណាយពេលនៅជាមួយកូនផងដែរ។ ត្រូវផ្តល់ការចាប់អារម្មណ៍ចំពោះអ្វីដែលកូនធ្វើ ហើយបង្ហាញឲ្យកូនឃើញថា អ្នកស្រឡាញ់រូបគេ។ នេះជាវិធីល្អបំផុត ដើម្បីឲ្យកូនយល់ និងទទួលយកច្បាប់វិន័យរបស់អ្នក។ ៥. ដាក់ពិន័យភ្លាមៗ កុំរង់ចាំយូរ ការដាក់ពិន័យយូរថ្ងៃក្រោយការប្រព្រឹត្តខុស មិនសូវមានប្រសិទ្ធភាពចំពោះក្មេងឡើយ។ ៦. ការសម្រេចចិត្តស្ថិតនៅលើអ្នក អ្នកត្រូវធ្វើការសម្រេចណាមួយដែលជាជម្រើសដ៏ល្អសម្រាប់កូន បន្ទាប់ពីបានស្តាប់យោបល់កូន។ ៧. បង្រៀនឲ្យកូនចេះផ្តល់តម្លៃចំពោះអ្វីៗដែលនៅជុំវិញខ្លួន ដើម្បីឲ្យកូនជៀសផុតពីភាពអាត្មានិយម ការច្រណែន និងការមើលងាយជាដើម អ្នកគួរតែបង្រៀនគេឲ្យចេះផ្តល់តម្លៃចំពោះការគោរពអ្នកដទៃ ការអត់ធ្មត់ ការអត់ឱន។ល។ ៨. កុំទម្រើសកូន តាមរយៈសម្ភារ សុំកុំឲ្យកូនមានទម្លាប់នឹងការទទួលបានកាដូងាយៗដូចជា សម្លៀកបំពាក់ថ្មី ឬការនាំទៅបរិភោគអាហារខាងក្រៅផ្ទះ ដោយមិនបាច់ធ្វើការដោះដូរអ្វីនោះ។ ៩. ផ្តល់អាទិភាពទៅលើការខិតខំប្រឹងប្រែង ជាជាងលើលទ្ធផល ក្មេងខ្លះអាចខំប្រឹងប្រែងខ្លាំង ប៉ុន្តែនៅតែមិនបានលទ្ធផលល្អ ចំណែកក្មេងខ្លះទៀតមិនបានខំប្រឹងអ្វីសោះ តែបែរជាបានជោគជ័យទៅវិញ។ ១០. ជៀសវាងវត្តមានល្បែងអេឡិចត្រូនិចនៅក្នុងបន្ទប់ ល្បែងប្រភេទនេះធ្វើឲ្យកេ្មងឯកោ ហើយក្មេងមិនបានចំណាយពេលទៅការសិក្សា។ ១១. កុំធ្វើអ្វីជំនួសកូន ត្រូវបង្រៀនឲ្យគេចេះម្ចាស់ការលើខ្លួនឯង ត្រូវបង្រៀនកូនឲ្យសកម្ម និងខិតខំប្រឹងប្រែងដើម្បីទទួលបាននូវអ្វីដែលគេចង់បាន។ អ្នកអាចទុកឲ្យកូនជួបរឿងបរាជ័យ រួចចាប់ផ្តើមក្រោកឈរសារជាថ្មីបាន ដើម្បីឲ្យគេរឹងមាំ។ ១២. កុំដាក់បញ្ជាហាមឃាត់ដាច់ខាតខ្លាំងពេក បើអ្នកហាមកូនកុំឲ្យស្រែក ដោយយកហេតុផលថា អ្នកមិនចូលចិត្តសំឡេងរំខាន កូនរឹតតែស្រែកខ្លាំងឡើង។ ១៣. ធ្វើកិច្ចសន្យាជាមួយកូន (កូនមានអាយុយ៉ាងតិច ៨ ឆ្នាំ) ធ្វើបញ្ជីមួយរៀបរាប់ពីអ្វីដែលអ្នកចង់ឲ្យកូនធ្វើ អ្វីដែលអ្នកមិនចូលចិត្ត រួចឲ្យកូនធ្វើបញ្ជីមួយដូចគ្នាដែរ។ បន្ទាប់មក ម្នាក់ៗចាប់ផ្តើមចរចាជាមួយគ្នា ដោយដាក់លក្ខខណ្ឌផ្សេងៗ។ ជួនកាល វត្តមានភាគីទីបីក៏អាចមានប្រយោជន៍ក្នុងការចរចានេះដែរ៕ ប្រែសម្រួល និងដកស្រង់ពីគេហទំព័រ www.dobi.be
ការអប់រំកូនមិនមែនជារឿងងាយស្រួលទេ យើងត្រូវមានវិធីសាស្ត្រជាច្រើនដើម្បីទូន្មានប្រៀនប្រដៅកូន។ ខាងក្រោមនេះជាគន្លឹះត្រួសៗក្នុងការអប់រំកូន៖
  ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីកំពុងយកចិត្តទុកដាក់ជួយរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដើម្បីធានាការអនុវត្តគម្រោងទីក្រុងឆ្លាតដើម្បី ដោះស្រាយបានបញ្ហាដែលកើតចេញពីការអភិវឌ្ឍយ៉ាងគំហុក។    «ក្រុងព្រះសីហនុផ្លាស់ប្តូរទាំងស្រុងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ ក្រុងព្រះសីហនុផ្លាស់ប្តូរ ឆាប់រហ័សខ្លាំងដោយទីក្រុងទាំងមូលសម្បូរទៅដោយអាគារខ្ពស់ៗ ស្កេកស្កះ រួមជាមួយសំណង់អាគារជាច្រើនដែលស្ថិតក្រោមការសាងសង់ទៀត»។ លោក Pablo Kang ថ្លែងបែបនេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានថ្មីៗ។    ទន្ទឹមនឹងការរីកចម្រើន និងកំណើននៃអាគារខ្ពស់ៗ ឯកអគ្គរាជទូតរូបនេះបានសង្កត់ធ្ងន់ថា វាក៏កើតមានឡើងបញ្ហាប្រឈមនានាជាពិសេសបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ផ្សេងទៀតនៅក្នុងទីក្រុង។  «ជាជំហរខ្ញុំផ្ទាល់ វាហាក់ចម្លែកបន្តិច នៅពេលដែលយើងឃើញមានសំណង់ទំនើបល្អៗ ដែលនៅព័ទ្ធជុំវិញទៅដោយផ្លូវកខ្វក់នោះ»។ នេះជាការលើកឡើងរបស់លោក Pablo Kang។   «ដូច្នេះហើយ រដ្ឋាភិបាលអូស្ត្រាលីកំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុដើម្បីស្វែងរកវិធីដើម្បីធ្វើយ៉ាងណាអាចធានាថា ក្រុងព្រះសីហនុត្រូវអភិវឌ្ឍក្នុងទម្រង់មួយដែលមានភាពឆ្លាតវ័យ»។ លោកថ្លែងបន្តដូច្នេះ។   តាមពិតទៅ ក្រុងព្រះសីហនុស្គាល់ការអភិវឌ្ឍយ៉ាងកំហុគដោយសារការកើនឡើងនៃវិនិយោគទុកពីចិនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយអ្វីដែលសំខាន់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវនៅក្នុងក្រុងរងការខូចខាតយ៉ាងដំណំ។ ដូច្នេះហើយ រដ្ឋាភិបាលបានកម្ពុជាសម្រេចអនុញ្ញាតឲ្យមានការកសាងផ្លូវទាំង ៣៤ ខែ្សនោះឡើងវិញ ដោយប្រើប្រាស់ថវិការដ្ឋាភិបាលប្រមាណ ៣០០ លានដុល្លារ ដោយដំណើរការនៃការសាងសង់ចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០១៩។    ទាក់ទិននឹងការអនុវត្តគម្រោងទីក្រុងឆ្លាតវ័យនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានប្រាប់សារព័ត៌មានថ្មីៗ វាស្ថិតនៅក្នុងចក្ខុវិស័យមួយស្ថិតក្នុងផែនការអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ ២០៣០ របស់រដ្ឋាភិបាលកម្ពុជា។    អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋបាលខេត្តព្រះសីហនុពេញចិត្ត និងអរគុណចំពោះជំនួយរដ្ឋាភិបាលអូស្ត្រាលីក្នុងគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវ័យ ដ្បិតថា វាផ្តោតការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សដែលជាប្រយោជន៍យូរអង្វែងសម្រាប់ការអភិវឌ្ឍដោយនិរន្តភាព។   យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ដែរថា រដ្ឋបាលខេត្តក៏បើកទូលាយ និងស្វាគមន៍រាល់ការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍខេត្តពីគ្រប់មជ្ឈដ្ឋានជាពិសេសបណ្តាប្រទេសជាមិត្តទាំងអស់ មិនថាតែអូស្ត្រាលីទេ។  លោកថ្លែងដូច្នេះ៖ «យើងបើកទូលាយចំពោះប្រទេសជាមិត្តដែលមានឆន្ទៈនិងសមានចិត្តចង់ជួយអភិវឌ្ឍខេត្តឲ្យមានភាពសម្បូរបែប និងមានសក្តានុពលសេដ្ឋកិច្ច។ [កាលណា] យើងមានគំនិតយោបល់ជាធាតុចូលច្រើន វាធ្វើឲ្យការសម្រេចចិត្តរបស់យើងមានភាពច្បាស់លាស់ និងមានភាពត្រឹមត្រូវដូចគ្នា»។    ជុំវិញការផ្តល់ជំនួយនេះដែរ អ្នកនាំពាក្យរូបនេះពន្យល់ថា ការអភិវឌ្ឍទីក្រុងព្រះសីហនុទាំងមូលវាមានតម្រូវការធំណាស់។ ដូច្នេះហើយវាចាំបាច់ត្រូវមានការគាំទ្រទាំងបច្ចេកទេស ថែមទាំងថវិកា និងសម្ភារជាដើម ហើយកន្លងមករដ្ឋបាលខេត្តក៏បានព្យាយាមកៀងគររកជំនួយ និងការគាំទ្រដែរដើម្បីទ្រទ្រង់ការអភិវឌ្ឍនេះ។   ត្រឡប់មកផ្តោតលើគម្រោងទីក្រុងឆ្លាតវៃនេះ បើតាមឯកអគ្គរាជទូតអូស្រ្តាលី អ្វីដែលរដ្ឋាភិបាលអូស្ត្រាលីព្យាយាមជួយកម្ពុជា គឺ ជំរុញរបៀបគ្រប់គ្រងដំណើរការអភិវឌ្ឍនៃទីក្រុង  និងឆ្លើយតបតម្រូវការ ឬបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។    ទស្សនវិស័យនៃទីក្រុងឆ្លាតវៃរួមមានទាំងការបញ្ចូលបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបញ្ហាចរាចរណ៍ និង កាត់បន្ថយការកកស្ទះ, រៀបចំកន្លែងចតយានជំនិះ រួមទាំងការប្រើបច្ចេកវិទ្យាសម្រួលដល់ការបង់ថ្លៃសេវាប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចជាថ្លៃទឹក និងភ្លើងជាដើមផង។ លោក Pablo លើកឡើងជាឧទាហរណ៍បែបនេះ។      ជួយកម្ពុជាដោះស្រាយបញ្ហាសុវត្ថិភាពសំណង់ក៏ជារឿងអាទិភាពសម្រាប់អូស្ត្រាលី ក្រៅពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងការអភិវឌ្ឍ ឯកអគ្គរាជទូតអូស្ត្រាលីក៏បានរៀបរាប់ផងដែរ ពីជំនួយបច្ចេកទេសសម្រាប់គាំទ្រកម្ពុជាលើកកម្ពស់សុវត្ថិភាពសំណង់ ស្របពេលដែលសំណង់ធំៗនៅកម្ពុជាមានការកើនឡើង។     «ជារួមនៅកម្ពុជា មិនត្រឹមតែក្នុងព្រះសីហនុទេ អ្វីដែលយើងផ្តោតសំខាន់គឺ លើកកម្ពស់សុវត្ថិភាពសំណង់នៅទូទាំងប្រទេស»។ លោក Pablo Kang ថ្លែងបែបនេះ។   «ការយកចិត្តទុកដាក់នោះ គឺ ផ្តើមចេញពីបញ្ហាដែលកើតចេញពីគ្រោះថ្នាក់ដែលបង្កដោយសំណង់ក្នុងនោះមានឧប្បទ្ទវហេតុរលំអាគារនៅខេត្តព្រះសីហនុ នៅខេត្តសៀមរាប នៅខេត្តកែប និងខេត្តបន្ទាយមានជ័យនៅពេលថ្មីៗនេះដែរ»។    លោកបន្តថា រលំអាគារទាំងកំពុងសាងសង់ខាងលើ រួមជាមួយការខ្វះការយកចិត្តទុកដាក់លើសុវត្ថិភាពសំណង់ និងការធានាយ៉ាងណាសំណង់ដែលត្រូវសាងសង់ត្រូវធ្វើឡើងស្របតាមលក្ខខណ្ឌសុវត្ថិភាពសុទ្ធតែជាបញ្ហាដែលកម្ពុជាត្រូវដោះស្រាយ។   «ដូច្នេះហើយ យើងបានឆ្លើយតបចំពោះការស្នើសុំដោយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យជួយជ្រោមជ្រែងនិងដោះស្រាយបញ្ហាទាំងអស់នេះ»។ នេះជាការលើកឡើងរបស់លោក Pablo Kang។    ជុំវិញការផ្តល់ជំនួយបច្ចេកទេសនេះដែលធានាសុវត្ថិភាពនៃការសាងសង់នេះ ឯកអគ្គរាជទូតរូបនេះបានបង្ហើបថា មុនមានមេរោគកូវីដ រដ្ឋាភិបាលអូស្ត្រាលីបាននាំអ្នកជំនាញកម្ពុជា ២២ រូបទៅកាន់អូស្ត្រាលី ដើម្បីសិក្សានិងទទួលការបណ្តុះបណ្តាលខ្លីស្តីពីស្តង់ដារសុវត្ថិភាពសំណង់នេះ។   លោកបន្តថា អនុញ្ញាតឲ្យពួកគេអាចសិក្សាស្វែងយល់ ក៏ដូចជាក្រេបជញ្ជក់យក ចំណេះដឹងៗថ្មីជុំវិញសុវត្ថិភាពសំណង់នេះមកអនុវត្តក្នុងប្រទេសដែរ។ អ្វីដែលសំខាន់ លោកបញ្ជាក់ថា អ្នកជំនាញទាំងនោះ កំពុងផ្តោតលើរបៀបនៃការរៀបចំ និងអភិវឌ្ឍបទបញ្ញត្តិស្តីពីសុវត្ថិភាពសំណង់ដែលត្រឹមត្រូវ និងសក្តិសមនឹងបរិបទកម្ពុជាជាពិសេសអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។    «ពួកគេកំពុងសិក្សាថាតើត្រូវអភិវឌ្ឍ និងអនុវត្តក្រមស្តីពីសុវត្ថិភាពសំណង់នោះបែបណាឲ្យបានត្រឹមត្រូវ ដ្បិតថា កម្ពុជាមានច្បាប់សាងសង់រួចរាល់ហើយកាលពីឆ្នាំ ២០១៩ នោះ»។ លោកសង្កត់ធ្ងន់បែបនេះ៕  
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងជួយរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍ«គម្រោងទីក្រុងឆ្លាត»ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរហ័សនៃទីក្រុងព្រះសីហនុ និងផ្តល់ការគាំទ្របច្ចេកទេសជំរុញការដោះស្រាយបញ្ហាសុវត្ថិភាពសំណង់នៅកម្ពុជាទាំងមូលផង។--
  ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងលោក ប៉ាច ឈួន ដូចតទៅ៖   គី ចំណា៖ លោកប៉ាចឈួនបានប្រឡូកនៅក្នុងវិស័យការទូត ទាំងនៅក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើលោកមានអនុស្សាវរីយ៍សំខាន់ៗអ្វីខ្លះនៅក្នុងវិស័យនេះ? ហើយអនុស្សាវរីយ៍សំទាំងនោះ បានផ្លាស់ប្តូរផ្នត់គំនិតរបស់លោកយ៉ាងដូចម្តេចខ្លះ?  ប៉ាច ឈួន៖ ខ្ញុំបានចាប់ផ្តើមអាជីពជាអ្នកការទូតនៅក្នុងឆ្នាំ១៩៨៥ បើទោះបីជាខ្ញុំបានចូលប្រលូកវាជាលើកដំបូងតាំងពីឆ្នាំ១៩៧៩មកក៏ដោយក្តី។ នៅពេលដែលខ្ញុំជាអ្នកការទូតវ័យក្មេង ខ្ញុំបានធ្វើដំណើរជាមួយនឹងក្រុមគណៈប្រតិភូ ដោយភ្ជាប់ជាមួយនឹងតួនាទីមួយចំនួនដូចជាការមើលការខុសត្រូវទៅលើតម្រូវការនានារបស់ក្រុមគណៈប្រតិភូ ការងារបកប្រែភាសា ឬការងាររដ្ឋបាលផ្សេងៗទៀតជាដើម។ បន្ទាប់មក ខ្ញុំក៏បានទទួលបន្ទុកជាអ្នកការទូតតំណែងមធ្យម នៅឯខាងក្រៅប្រទេស។ ស្ថានទូតរបស់យើងកាលពីពេលនោះ មានទំហំតូច ហើយមិនសូវមានបុគ្គលិកច្រើននាក់នោះទេ។ ពួកគេត្រូវធ្វើការជាច្រើនម៉ោងក្នុងការរៀបចំការងារមួយចំនួនដូចជា ការរក្សាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ការប្រមូល និងវិភាគទិន្នន័យ ការផ្តល់ព័ត៌មានមកកាន់ទីស្នាក់ការកណ្តាល ការបង្កើតមិត្តភាពថ្មីៗ ថែមទាំងការជួយការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រទេសយើង។ ជាទូទៅ ពួកយើងតែងមានការងារច្រើនជាងធម្មតានៅពេលដែលមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់។ អ្នកអាចស្រមៃបានថា នៅពេលដែលអ្នកធ្វើដំណើរជាមួយនឹងឯកអគ្គរាជទូត និងអ្នកការទូតរៀមច្បងពីររូបទៀត អ្នកមានតួនាទីច្រើនក្នុងការពិនិត្យមើលផ្នែកនានានៃទំនាក់ទំនងការទូត ដែលមានដូចជារឿងរ៉ាវនយោបាយ សន្តិសុខ សេដ្ឋកិច្ច ការនាំចេញនាំចូលទំនិញ ការដាក់ទុនវិនិយោគ ប្រព័ន្ធអប់រំ វប្បធម៌ ថែមទាំងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផងដែរ។ ការធ្វើទំនាក់ទំនងមកកាន់ទីស្នាក់ការកណ្តាលមិនមែនមានភាពងាយស្រួលដូចក្នុងពេលសព្វថ្ងៃនេះទេ។ កាលពីពេលនោះ យើងមិនទាន់មានទូរសព្ទដៃទំនើប ឬប្រព័ន្ធអ៊ីនធឺណីតនោះឡើយ។ ពួកខ្ញុំត្រូវធ្វើការទាក់ទងតាមប្រព័ន្ធតេឡេក្រាមប្រើខ្សែ ឧបករណ៍តេលិច ឬទូរសព្វលើតុជាដើម។ ហេតុដូចនេះ សម្រាប់ហេតុការណ៍ដែលកើតឡើងភ្លាមៗមួយចំនួន ដូចជាការងារដែលត្រូវជួយយកអាសាប្រជាជនរបស់យើងក្នុងគ្រាអាសន្ន យើងត្រូវសម្រេចការងារទាំងនេះទៅតាមវិន័យ និងលំនាំ ក៏ដូចជាទំនៀមទម្លាប់ទូទៅរបស់ពិភពលោក ឬតំបន់ណាមួយ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ប្រទេសរបស់យើងស្ថិតនៅក្នុងភាពក្រីក្រនៅឡើយទេ។ នាពេលនោះ យើងបានជួបប្រទះសង្គ្រាមស៊ីវិល និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច និងប្រទេសដែលប្រកាន់របបសេរីផ្សេងៗទៀត។ ប្រាក់ខែកាលនោះក៏មិនសូវជាច្រើនប៉ុន្មាននោះដែរ។ អ្នកធ្វើការផ្នែកការទូតនាពេលនោះមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការនាំក្រុមគ្រួសារទៅជាមួយនោះទេ។ លើសពីនេះទៅទៀត ពួកគេថែមទាំងត្រូវសន្សំប្រាក់មួយចំនួនដើម្បីផ្ញើមកក្រុមគ្រួសារនៅឯប្រទេសកំណើតវិញ ទៀតផង។ ដូច្នេះ អ្នកអាចដឹងបានថា ពួកខ្ញុំបានរងសម្ពាធទាំងផ្នែកការងារ និងរឿងរ៉ាវផ្ទាល់ខ្លួន។ តែជាមួយនឹងកំណែទម្រង់នយោបាយកាលពីឆ្នាំ២០១៦ និងការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសយើង អ្នកការទូតរបស់យើងសព្វថ្ងៃនេះ បានទទួលភាពងាយស្រួលជាងមុន បើប្រៀបធៀបទៅកាន់ក្រុមអ្នកការទូតនាអំឡុងឆ្នាំ១៩៨០ និងពាក់កណ្តាលអំឡុងឆ្នាំ១៩៩០។ ជារួម អ្នកការទូតកម្ពុជាគួរតែចងចាំគំនិតមួយនេះនៅក្នុងអារម្មណ៍។ នៅពេលដែលអ្នកការទូតធ្វើអ្វីមួយ ប្រទេសដែលជាភាគីម្ខាងទៀត នឹងគិតថា វាគឺជាសកម្មភាពរបស់ប្រទេសកម្ពុជា មិនមែនគ្រាន់តែជាសកម្មភាពរបស់អ្នកការទូតតែប៉ុណ្ណោះនោះទេ។ ហេតុដូចនេះ អ្នកការទូតត្រូវតែមានភាពយកចិត្តទុកដាក់ជានិច្ច ដូចជាពេលធ្វើការ ពេលកម្សាន្ត ឬពេលធ្វើដំណើរជាដើម។ រឿងមួយទៀតដែលជួយពួកខ្ញុំក្នុងអាជីពជាអ្នកការទូតនោះ គឺបទពិសោធន៍ដែលពួកខ្ញុំទទួលបានក្នុងអំឡុងពេលនៃការធ្វើការងារ។ ជាឧទាហរណ៍ ខ្ញុំបានរៀនអំពីការគ្រប់គ្រងក្រុមមនុស្ស ដែលមកពីប្រទេសខុសៗគ្នា សាសនាខុសៗគ្នា និងវប្បធម៌ខុសៗគ្នា។ ខ្ញុំបានទទួលបទពិសោធន៍ក្នុងការនិយាយចរចា ដោយក្នុងពេលខ្លះ ចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់ទាំងស្រុងបានឡើយ។ សកម្មភាពសិក្សាជាបន្តបន្ទាប់ និងបទពិសោធន៍ដែលខ្ញុំទទួលបាន មានតួនាទីក្នុងការចាត់ចែងអាជីពរបស់ខ្ញុំ នៅក្នុងវិស័យការទូតនេះ។    គី ចំណា៖ នៅពេលដែលលោកចេញទៅធ្វើការនៅឯខាងក្រៅប្រទេស ដូចជាការចូលរួមកិច្ចពិធីប្រជុំធំៗណាមួយ សកម្មភាពផ្លូវការទាំងនោះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅតាមទូរទស្សន៍ ឬនៅតាមវេទិកាបណ្តាញសង្គមនានា។ ក្រៅពីការចាក់ផ្សាយនៅតាមកញ្ចក់អេក្រង់ទាំងនោះ តើអ្នកការទូតមានការងារ ឬសកម្មភាពប្រចាំថ្ងៃអ្វីផ្សេងទៀតដែរ?    ប៉ាច ឈួន៖ និយាយទៅ សព្វថ្ងៃនេះបណ្តាញសង្គមទាំងប្រភេទបោះពុម្ព និងប្រភេទអេឡិចត្រូនិក តែងតែបង្ហាញពីរឿងល្អ ឬអាក្រក់ទៅកាន់មហាជន។ ពួកគេមានអំណាចក្នុងការកែប្រែគំនិតរបស់មហាជន ទៅលើសកម្មភាពរបស់រដ្ឋាភិបាល ឬបុគ្គលណាមួយ។ ពួកគេអាចបំប្លែងការពិត ដើម្បីជាប្រយោជន៍ទៅកាន់អ្នកដែលជួយឧបត្ថម្ភរបស់ពួកគេ។ ហេតុដូច្នេះ ក្នុងនាមជាអ្នកការទូត ពួកខ្ញុំត្រូវមានភាពប្រុងប្រយ័ត្នជាមួយនឹងសារព័ត៌មាន។ ពួកគេអាចជួយលើកតម្កើងអ្នក ហើយពួកគេក៏អាចបង្កគ្រោះថ្នាក់ដល់អ្នក ឬប្រទេសរបស់អ្នក ដើម្បីជាផលប្រយោជន៍ ទៅកាន់អ្នកឧបត្ថម្ភរបស់ពួកគេនោះ។ តាំងពីពេលដែលខ្ញុំនៅធ្វើការ ឬនៅក្នុងពេលបច្ចុប្បន្នក៏ដោយ គ្រប់សកម្មភាពដែលពួកខ្ញុំរៀបចំឡើង ដែលក្នុងនោះអាចមានដូចជា ការជួបប្រជុំ ការជួបទំនាក់ទំនងទ្វេភាគី ការធ្វើទស្សនកិច្ចជាលក្ខណៈផ្លូវការជាដើម អ្នកការទូតត្រូវនិយាយជាមួយនឹងក្រុមសារព័ត៌មានសិន ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។ ប៉ុន្តែ ពួកខ្ញុំត្រូវកំណត់ព្រំដែននូវអ្វីដែលក្រុមអ្នកសារព័ត៌មានអាចដឹងបាន។ ហេតុដូចនេះហើយ មុនពេលដែលមានការប្រជុំ សន្និសីទ ឬដំណើរទស្សនកិច្ចផ្លូវរដ្ឋ អាចចាប់ផ្តើមទៅបាន គេតែងតែធ្វើសន្និសីទសារព័ត៌មាន នៅក្នុងស្ថានទូតដែលពាក់ព័ន្ធ ឬនៅឯក្រសួងការបរទេសរបស់ប្រទេសណាមួយ។ អ្នកការទូត ត្រូវធ្វើការឲ្យស៊ីចង្វាក់គ្នា ជាមួយនឹងទីស្នាក់ការកណ្តាល ក្នុងការនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន។ បើនិយាយអំពីសកម្មភាពប្រចាំថ្ងៃរបស់ពួកខ្ញុំវិញ ពួកខ្ញុំមិនចាំបាច់រាយការណ៍ប្រាប់អ្នកសារព័ត៌មាន គ្រប់ពេលវេលានោះទេ។ ពួកខ្ញុំតែងតែបញ្ជូនរបាយការណ៍នានា ទៅកាន់ទីស្នាក់ការកណ្តាលជាធម្មតា។ ពួកខ្ញុំក៏ទទួលបានព័ត៌មាន និងការណែនាំមួយចំនួនមកវិញ ក្នុងការប្រតិបត្តិកិច្ចការនានាដើម្បីរក្សាទំនាក់ទំនងការទូតល្អ ជាមួយនឹងប្រទេសនៅក្នុងតំបន់ និងនៅក្នុងឆាកអន្តរជាតិ។ ពួកខ្ញុំក៏ត្រូវចងចាំដែរថា ការងារជាបឋមគឺការជួយលើកស្ទួយ និងការពារផលប្រយោជន៍ជាតិយើងនៅក្នុងវិស័យទាំងឡាយ។ ពួកខ្ញុំត្រូវធ្វើការងារផ្សេងៗជំនួសគ្នា ដោយសារតែកង្វះបុគ្គលិក និងកញ្ចប់ថវិកាតូច។ រូបខ្ញុំផ្ទាល់ និងក្រុមការងាររបស់ខ្ញុំ ធ្វើការងារបានដោយធម្មតា បើទោះបីជាមានវត្តមាននូវការងារធ្ងន់ៗមួយចំនួន និងការតានតឹងផ្លូវអារម្មណ៍ខ្លះក៏ដោយ។    គី ចំណា៖ បើគិតអំពីរឿងទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬសហការីដែលរស់នៅក្នុងប្រទេសកំណើត តើការធ្វើការក្រៅប្រទេសជាច្រើនឆ្នាំបែបនេះកាលពីសម័យនោះមានការលំបាកសម្រាប់លោកយ៉ាងដូចម្តេចខ្លះ?    ប៉ាច ឈួន៖ ខ្ញុំគិតថា ខ្ញុំបានឆ្លើយវាខ្លះនៅក្នុងសំណួរមុនៗរួមមកហើយ។ នាពេលនោះ ប្រទេសកម្ពុជាស្ថិតនៅក្នុងសង្គ្រាមស៊ីវិល និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ប្រទេសប្រកាន់របបសេរី។ ប្រទេសយើង ស្ថិតនៅក្នុងភាពក្រីក្រ។ កញ្ចប់ថវិកាសម្រាប់ការធ្វើទំនាក់ទំនងការទូតមានទំហំតូច ហើយប្រាក់ខែរបស់ពួកខ្ញុំ ក៏មានកម្រិតទាបដែរ។ អ្នកការទូតក្នុងពេលនោះ មិនអាចយកក្រុមគ្រួសារទៅតាមខ្លួន ក្នុងអំឡុងបេសកកម្ម៣ឆ្នាំរបស់ពួកខ្ញុំនោះទេ។ ការធ្វើដំណើរមកលេងក្រុមគ្រួសារតាមជើងហោះទៅមក ក៏មិនមែនជារឿងស្រួលនោះដែរ។ ពួកខ្ញុំខ្លះអាចមកលេងប្រទេសកំណើតតែម្តងគត់ ក្នុងរយៈពេលបីឆ្នាំនោះ។ ពួកខ្ញុំត្រូវពឹងផ្អែកលើខ្សែតេឡេក្រាម ឬទូរសព្ទលើតុ ដើម្បីទំនាក់ទំនង តែវាមានតម្លៃថ្លៃណាស់។ ពួកខ្ញុំបានផ្ងើសំបុត្រតាមកាបូបសាររបស់អ្នកការទូត ដែលមានវត្តមានមួយខែម្តង តាមគណៈប្រតិភូដែលមកធ្វើទស្សនកិច្ច ឬធ្វើដំណើរឆ្លងកាត់ប្រទេសនោះ។ ហេតុដូច្នេះ ទំនាក់ទំនងទៅកាន់ក្រុមគ្រួសារនៅឯផ្ ទះមិនមានភាពងាយស្រួលនោះទេ។ បច្ចុប្បន្ន មនុស្សគ្រប់គ្នាអាចមានប្រព័ន្ធបណ្តាញសង្គមដូចជា ហ្វេសប៊ុក ម៉េសិនជ័រ វ៉ែប័រ ឬស្កែបជាដើម ក្នុងការទាក់ទងមកកាន់អ្នកផ្ទះ។ ជាមួយនឹងលោករដ្ឋមន្រ្តីនៃក្រសួងការបរទេសសព្វថ្ងៃ ការធ្វើកំណែទម្រង់គោលនយោបាយកាលពីឆ្នាំ២០១៦ ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ច រដ្ឋាភិបាលអាចផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ នូវថវិកាទៅកាន់អ្នកការទូត ទាំងនៅខាងក្នុង និងខាងក្រៅប្រទេស។ ហេតុដូចនេះ ទើបអ្នកការទូតមួយចំនួន អាចយកក្រុមគ្រួសាររបស់ពួកគេទៅក្រៅប្រទេសជាមួយបាន។ វាជួយពួកគាត់កាត់បន្ថយភាពតានតឹងមួយចំនួន ហើយក៏អាចអនុញ្ញាតឲ្យពួកគាត់ ផ្តោតអារម្មណ៍បានល្អទៅលើការងារផងដែរ។    គី ចំណា៖ លោកបានទៅសិក្សា រួមទាំងបានធ្វើការនៅឯខាងក្រៅប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។ តើលោកមានវិធីសាស្រ្តអ្វីខ្លះ ក្នុងការរក្សាសុខភាពរាង្គកាយ និងសុខភាពខួរក្បាលឲ្យនៅបានល្អ ជាពិសេសនៅពេលដែលមានកិច្ចប្រជុំធំៗមួយចំនួន ដែលពេលខ្លះអាចប្រព្រឹត្តទៅអស់រយៈពេលជាច្រើនថ្ងៃ?   ប៉ាច ឈួន៖ នៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកត្រូវយល់ច្បាស់ អំពីភាពខុសគ្នានៃវប្បធម៌មនុស្ស។ តើភាពខុសគ្នានៃវប្បធម៌របស់មនុស្ស មានន័យដូចម្តេច? វាមានន័យថា ភាពខុសគ្នារវាងសាសនា ទំនៀមទម្លាប់ អាហារ និងសកម្មភាពនានាផ្សេងៗទៀត។ ជាឧទាហរណ៍ មនុស្សមួយចំនួន អាចមានការលំបាកក្នុងការសម្របខ្លួន ទៅកាន់អាហារដែលមានជាតិហឹរ តំបន់ដែលមានអាកាសធាតុក្តៅ ឬសង្គមណាមួយដែលមិនសូវមានសុជីវធម៌។ នេះគឺដោយសារតែពួកគេ មិនទាន់យល់ច្បាស់អំពីភាពខុសគ្នា រវាងវប្បធម៌របស់មនុស្ស។ សិស្សមួយចំនួនដែលទៅរៀននៅឯក្រៅប្រទេស មានអារម្មណ៍មិនល្អដោយសារតែអាហារនៅទីនោះ មិនមានរសជាតិឆ្ងាញ់ ដូចអាហារដែលមាននៅឯស្រុកកំណើត។ ចំណែកឯអ្នកខ្លះទៀត ក៏រអ៊ូរទាំជាមួយនឹងទម្លាប់ខុសគ្នារបស់មនុស្ស ឬភាពរើសអើងនៅក្នុងសង្គមជាដើម។ វាមិនមានជារឿងតូចតាចនោះទេ។ ពេលខ្លះ វាអាចធ្វើឲ្យបុគ្គលណាម្នាក់ទ្រាំទ្រមិនបាន ដែលជាលទ្ធផល អាចធ្វើឲ្យបុគ្គលនោះបោះបង់ការសិក្សា ឬការងារនៅឯក្រៅប្រទេស។ បើតាមបទពិសោធន៍របស់ខ្ញុំ យើងត្រូវដឹងឲ្យច្បាស់អំពីកន្លែងដែលខ្ញុំ នឹងទៅរស់នៅ។ យើងត្រូវចេះច្នៃ ហើយត្រូវចេះប្រើប្រាស់អ្វី ដែលមាននៅក្នុងតំបន់ដែលយើងរស់នៅ។ ជាឧទាហរណ៍ គ្រឿងផ្សំមុខម្ហូបមានលក្ខណៈដូចតែគ្នាទេ។ អ្វីដែលខុសគ្នា គឺការប្រើប្រាស់វាសម្រាប់ចម្អិនម្ហូបអាហារតែប៉ុណ្ណោះ។ អាហារឥណ្ឌា អាហារឥណ្ឌូណេស៊ី ឬអាហារអឺរ៉ុប សុទ្ធសឹងតែផ្សំឡើងពីគ្រឿងផ្សំដូចគ្នា ដែលមានដូចជាសាច់ បន្លែ ស្ករ ឬអំបិលជាដើម។ ហេតុដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវចាំបាច់ ឲ្យឪពុកម្តាយ ឬក្រុមគ្រួសារនៅឯប្រទេសកំណើត ផ្ញើម្ហូបអាហារមកពីផ្ទះធ្វើអ្វី? ពេលខ្លះវាជារឿងប្រថុយប្រថាន ដោយសារតែអាហារមួយចំនួន ត្រូវបានគេហាមឃាត់ក្នុងការនាំចេញចូល។ បញ្ហា គឺការរៀនចម្អិនអាហារដោយខ្លួនឯង។ បើទោះបីជាយ៉ាងណាក៏ដោយ ការរៀនចម្អិនអាហារនេះ មិនទាមទារវេលាពេលយូរនោះឡើយ។ អ្នកការទូតជាច្រើន ក៏ដូចជារូបខ្ញុំនាពេលនោះ អាចចម្អិនអាហារប្រពៃណីយើងបានយ៉ាងល្អ។ ពួកខ្ញុំមិនមែនកើតមក ចេះតែម្តងនោះទេ តែពួកខ្ញុំត្រូវរៀន ដើម្បីអាចធ្វើអ្វីៗបានដោយខ្លួនឯង។    បន្ទាប់ពីការចេះធ្វើម្ហូប អ្នកការទូត សិស្ស ឬអ្នកធ្វើការនៅឯក្រៅប្រទេស ក៏ត្រូវចេះបើកបរ ឬស្គាល់ផ្លូវទៅកាន់ទីកន្លែងផ្សេងៗផងដែរ។ យើងត្រូវរៀនអំពីរឿងថ្មីៗពីក្នុងសង្គម ពីមនុស្ស និងពីធម្មជាតិដែលនៅជុំវិញខ្លួន។ នៅជំនាន់ខ្ញុំ ពួកខ្ញុំមិនទាន់មានកុំព្យូទ័រ អិនធឺណិត ឬវ៉ាយហ្វាយនោះទេ។ ពួកខ្ញុំនៅប្រើប្រាស់ម៉ាស៊ីនអង្គុលីលេខ ឧបករណ៍តេលិច ឬខ្សែតេលេក្រាមនៅឡើយ។ ប៉ុន្តែក្រោយមក ពួកខ្ញុំបានផ្លាស់ប្តូរមករៀនប្រើប្រាស់កុំព្យូទ័រ និងប្រព័ន្ធបណ្តាញសង្គម។ តើពួកខ្ញុំចេះវាដោយដូចម្តេច? ពួកខ្ញុំចេះវា គឺដោយសារតែការបន្តរៀន។ ការសិក្សាអំពីរឿងថ្មីដែលកើតមាននៅជុំវិញខ្លួន លាយឡំជាមួយនឹងវិធីសាស្រ្តច្នៃប្រឌិតនានាបន្ថែមទៀត។    គី ចំណា៖ ការងារការទូត គឺជាអាជីពមួយប្រភេទដែលទាមទារចំណេះដឹងខ្ពស់ នៅក្នុងរឿងរ៉ាវច្រើនប្រភេទ។ ហេតុដូចនេះ អ្នកការទូតជើងចាស់មួយចំនួន បាននិយាយថា«ការប្រឈម គឺជារឿងសប្បាយ»។ តើសម្រាប់លោកផ្ទាល់ តើការប្រឈម ពិតជារឿងដែលសប្បាយមែនដែរឬអត់ទេ?    ប៉ាច ឈួន៖ ខ្ញុំយល់ស្របជាមួយនឹងឃ្លាដែលនិយាយថា«ការប្រឈមគឺជារឿងសប្បាយ»។ ដូចដែលខ្ញុំបាននិយាយមុននេះដែរ ខ្ញុំជឿលើការបន្តរៀន។ ការប្រឈមបង្ខំឲ្យអ្នកចេះរៀនបន្ថែម ដើម្បីយកមកដោះស្រាយការប្រឈមទាំងអស់នោះ។ ការប្រឈម អាចជំរុញឲ្យអ្នកចេះប្រើប្រាស់ភាពច្នៃប្រឌិត ជាជាងការគោរពតាមគោលការណ៍ និងវិន័យគ្រប់ពេល គ្រប់វេលា។ ពេលខ្លះ អ្នកនឹកឃើញអំពីអ្វីមួយ ដែលមិនសូវជាមានលក្ខណៈស្របគ្ នាជាមួយនឹងគោលការណ៍ ឬវិន័យ តែពេលខ្លះ វាអាចជួយអ្នកក្នុងការដោះស្រាយបញ្ ហាដែលអ្នកកំពុងតែប្រឈមបានដែរ។ ប្រសិនបើអ្នកគិតតែអំពីវិន័យ ឬគោលការណ៍ នោះពេលខ្លះអ្នកនឹងអាចទទួលបានការប្រឈមមកវិញទេ។ ជាឧទាហរណ៍ អ្នកចង់ធ្វើទឹកគ្រឿង ឬស្លស្ងោរប្រហុក តែអ្នកមិនមានប្រហុក ឬផ្អកនៅជាប់ខ្លួននោះទេ។ តើអ្នកធ្វើវាដូចម្តេច? អ្នកគួរតែប្រើប្រាស់ភាពច្នៃប្រឌិត។ នៅក្នុងផ្សារទំនើបនៃប្រទេសនានា គេមានលក់ត្រីកំប៉ុងមួយប្រភេទដែលមានឈ្មោះថា«Anchovy»។ វាមានរសជាតិស្រដៀងគ្នាទៅនឹងប្រហុក ឬម៉ាំដែរ។ ម្យ៉ាងវិញទៀត អ្នកក៏អាចទិញប្រហុកពីផ្សារបែបអាស៊ី នៅឯប្រទេសផ្សេងៗផងដែរ។ ហេតុដូច្នេះ តើអ្នកត្រូវចាំបាច់ឲ្យក្រុមគ្រួសារ ផ្ញើអាហារមកពីប្រទេសកំណើតធ្វើអ្វី?    នៅក្នុងនយោបាយក៏ដូចនេះដែរ។ ការប្រឈម បង្ខំពួកខ្ញុំឲ្យធ្វើការស្រាវជ្រាវកាន់តែច្រើន ក្នុងការរិះរកដំណោះស្រាយ។ វាធ្វើឲ្យយើងខំរៀនបន្ថែម រិះរកផ្លូវ ភាពសមរម្យក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍ជាតិយើង។ បើមិនមានការប្រឈមនោះទេ មនុស្សនឹងមិនខំប្រឹងក្នុងការរៀនសូត្រអ្វីៗថ្មីនោះទេ ហើយពួកគេ ក៏មិនអាចធ្វើបច្ចុប្បន្នភាព មកកាន់ខ្លួនឯងបានដែរ។ មនុស្សទូទៅ គួរតែយកការប្រឈមជារឿងសប្បាយ។ វាធ្វើឲ្យយើងខំស្រាវជ្រាវ រុករក និងដោះស្រាយបញ្ហា។ នៅក្នុងរឿងនេះ ខ្ញុំក៏ជាអ្នកលេងអុកមួយរូបដែរ។ នៅក្នុងល្បែងនេះ ខ្ញុំចូលចិត្តលេងជាមួយអ្នកដែលខ្លាំងជាង ដោយសារតែខ្ញុំអាចរៀនអំពីជំហានថ្មីៗ ពីពួកគេ។ ខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ នៅពេលដែលខ្ញុំលេងជាមួយអ្នកដែលខ្សោយជាង ដោយសារតែខ្ញុំមានភាពងាយស្រួល ក្នុងការយកជ័យជម្នះ។ វាមិនសប្បាយទេ។    គី ចំណា៖ ជាដំបូន្មានទៅកាន់អ្នកជំនាន់ក្រោយ ដែលប្រាថ្នាចង់ក្លាយទៅជាអ្នកការទូត តើមានជំហានដែលមិនគួររំលងអ្វីខ្លះ ដែលគួរឆ្លងកាត់មុននឹងក្លាយទៅជាអ្នកការទូត? ក្រៅពីការយល់ដឹង អំពីចំណេះដឹងទូទៅនៅក្នុងវិស័យការទូតនេះ តើលក្ខណៈសម្បត្តិសំខាន់ៗអ្វីខ្លះដែលអ្នកការទូតនាថ្ងៃអនាគតគួរតែមាន?    ប៉ាច ឈួន៖ នៅពេលដែលអ្នកចាប់ការងារបានហើយ អ្វីដែលអ្នកគួរតែផ្តោតដំបូងនោះ គឺការបង្ហាញពីសមត្ថភាពរបស់អ្នក។ កុំគិតពីការដំឡើងប្រាក់ខែ។ នេះគឺជាការងាររបស់មេអ្នក មិនមែនជាការងាររបស់អ្នកនោះឡើយ។ ហេតុអ្វី? ពេលដែលអ្នកគិតតែអំពីការដំឡើងប្រាក់ខែ នោះអ្នកនឹងចាប់ផ្តើមឃើញអំពីភាពឈ្នានីស និងភាពមោទក លើខ្លួនឯង។ អ្នកត្រូវចេះធ្វើការងារជាក្រុម ត្រូវធ្វើការងារដោយមានគុណភាព និងបទពិសោធន៍គ្រប់គ្រាន់ មុននឹងអ្នកត្រូវបានគេដំឡើងឲ្យបានអ្វីមួយ។ ជាការពិតណាស់ វាតែងតែមានភាពអយុត្តិធម៌មួយចំនួន នៅក្នុងកន្លែងនានា។ តែអ្នកត្រូវតែអត់ធ្មត់ ហើយបំភ្លេចវាទៅ។ បន្ទាប់មក ការងាររបស់អ្នកនឹងរីកចម្រើន ហើយការដំឡើងតំណែង នឹងខិតជិតមករក។ ពេលខ្លះ ជាមួយនឹងអ្នកការទូតវ័យក្មេងមួយចំនួន ពួកគេមានមោទកភាពនឹងខ្លួនឯងខ្លាំងពេក។ សកម្មភាពមោទកទាំងអស់នោះ អាចបង្កផលប៉ះពាល់មួយចំនួន ទៅកាន់អ្នកធ្វើការរៀមច្បង ហើយវានឹងអាចបង្កើតបរិយាកាសមិនល្អ នៅក្នុងកន្លែងធ្វើការ មិនថាក្នុង ឬក្រៅប្រទេសនោះឡើយ។ អ្នកគួរតែជៀសវាងការប្រើប្រាស់គំនិត «ជនជាតិកម្ពុជាជាអ្នកចម្បាំង»។ ជារើយៗ ពួកគេច្បាំងតែជាមួយគ្នាឯងទេ មិនមែនអ្នកដទៃនោះទេ។    ចំណេះដឹងបែបទ្រឹស្តី អាចជួយអ្នកឲ្យធ្វើការជាអ្នកការទូតបាន តែវាមិនអាចជួយអ្នក ឲ្យក្លាយទៅជាអ្នកការទូតល្អនោះទេ។ បទពិសោធន៍ និងភាពអត់ធ្មត់ ធ្វើឲ្យអ្នកក្លាយជាអ្នកការទូតល្អបាន។ ហេតុដូចនេះហើយ ការកំណត់មួយ មុននឹងក្លាយទៅជាអគ្គរាជទូតនោះគឺអាយុ។ ពួកគេត្រូវតែមានអាយុលើសពី៤៥ឆ្នាំ និងធ្លាប់បានកាន់ដំណែងផ្សេងៗជាច្រើន ទាំងនៅក្នុង និងក្រៅប្រទេស។ ពួកគេត្រូវមានដំណែងយ៉ាងហោចណាស់ ជាអគ្គនាយកនៅឯប្រទេសកំណើតរបស់ខ្លួន។ បើអគ្គរាជទូតនោះមានអាយុក្មេងពេក និងមិនសូវជាមានបទពិសោធន៍ទេ នោះ គាត់ក៏មិនសូវត្រូវបានគេគោរព នៅក្នុងរង្វង់អ្នកការទូតនោះដែរ។    គី ចំណា៖ នៅក្នុងរង្វង់នៃអ្នកការទូត មនុស្សមួយចំនួនគិតថា«វាគ្មានឡើយមិត្ត ឬសត្រូវ។ វាមានតែប្រយោជន៍ប៉ុណ្ណោះ»។ តើលោកមានមតិអ្វីទៅកាន់គំនិតមួយនេះដែរ?    ប៉ាច ឈួន៖ នៅក្នុងវិស័យនយោបាយការបរទេស មិនមានឡើយមិត្តភក្តិ ឬសត្រូវ គឺមានតែប្រយោជន៍ជាតិប៉ុណ្ណោះ។ ក្នុងនាមជាអ្នកការទូត យើងត្រូវចេះប្រើប្រាស់ភាពច្នៃប្រឌិត ក្នុងការបង្កើតផ្លូវរបស់ខ្លួន ដើម្បីធ្វើដំណើរ។ បាវចនារបស់ប្រទេសយើង គឺការបង្កើតមិត្តឲ្យបានច្រើន និងសត្រូវឲ្យបានតិច។ បើអ៊ីចឹង តើយើងគួរធ្វើបែបម្តេច? ការងារចម្បងមួយរបស់ពួកខ្ញុំនៅឯខាងក្រៅប្រទេស គឺការប្រមូលទិន្នន័យដែលអាចទុកចិត្តបាន មកពីប្រភពដែលអាចទុកចិត្តបាន។ បន្ទាប់មក យើងយកទិន្នន័យទាំងនោះ មកវិភាគ រួចបញ្ចូនវាត្រលប់មកប្រទេសយើងវិញ។ នៅក្នុងពេលជាមួយគ្នានេះដែរ ពួកខ្ញុំក៏ត្រូវបង្កើតមិត្តឲ្យបានច្រើន ពីរង្វង់ផ្សេងខុសៗគ្នា។ ពេលខ្លះគេអាចនិយាយថា អ្នកការទូតតែងតែជប់លៀង និងជល់កែវស្រាក្រហម។ តាមពិតទៅ យើងប្រមូលទិន្នន័យពីកែវស្រា និងពែងកាហ្វេទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងតែងតែគិតជានិច្ចនូវកាតព្វកិច្ច ក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍ជាតិ។ បើអ្នកពិនិត្យមើលអាទិភាពទីពីរ នៃនយោបាយការបរទេសនៃប្រទេសកម្ពុជា គេនិយាយថាការអនុវត្តនយោបាយការបរទេស គឺជាការងារដែលទាមទារភាពឈ្លាសវៃ ភាពចេះបត់បែន និងភាពរឹងប៉ឹង។ ពេលខ្លះ យើងអាចបន្ទន់ឥរិយាបទបន្តិច ដើម្បីជៀសវាងជម្លោះ។ ប៉ុន្តែយើងត្រូវចេះរឹងប៉ឹងក្នុងការការពារ និងលើកស្ទួយប្រយោជន៍យើងដែរ។ ការនិយាយវាស្រួលទេ តែការធ្វើវិញនោះ វាមានភាពលំបាក។ អ្នកអាចដឹងបានថា មិត្តរបស់អ្នកមិនគាំទ្រផលប្រយោជន៍របស់អ្នកនោះទេ នេះគឺដោយសារតែពួកគេ ក៏ត្រូវគាំទ្រប្រយោជន៍របស់ពួកគេផ្ទាល់ខ្លួនដែរ។ ហេតុដូចនេះ នៅក្នុងពាក្យចរចា ឬកិច្ចព្រមព្រៀង តួនាទីសំខាន់មួយ គឺការសិក្សាពាក្យនីមួយៗឲ្យបានល្អិតល្អន់ បើទោះបីជាពាក្យនោះចេញពីមិត្ត ឬអ្នកប្រឆាំងក៏ដោយ។ នៅពេលដែលអ្នកឃើញពាក្យណាមួយ ដែលអាចបង្កការប៉ះពាល់ដល់ប្រយោជន៍ជាតិអ្នក អ្នកគួរប្រឆាំងវា ហើយស្នើឲ្យមានការផ្លាស់ប្តូរ។ នៅក្នុងន័យនេះ អ្នកគួររុករកពាក្យណាមួយ ដែលមិនបង្កផលប៉ះពាល់ ឬអាចបង្កផលប៉ះពាល់តិចតួច ទៅកាន់ជាតិរបស់យើង។ ពេលខ្លះទៀត អ្នកគួរប្រើប្រាស់ពាក្ យដែលអាចធ្វើឲ្យភាគីទាំងពីរ បានចំណេញដូចគ្នា។ នៅក្នុងបរិបទនេះ យើងត្រូវមានការគាំទ្រពីសំណាក់មិត្ត នៅក្នុងវង្វង់របស់យើង និងពេលខ្លះទៀត មិត្តរបស់យើង ដែលមាននៅក្នុងរង្វង់នៃក្រុមដែលប្រឆាំងយើង។ អ្នកការទូតល្អ គឺជាអ្នកការទូតដែលអាចផ្លាស់ប្តូរសត្រូវ មកជាមិត្ត។ វាគឺជាការប្រឈម ប៉ុន្តែវាក៏មានលក្ខណៈសប្បាយផងដែរ នៅពេលដែលអ្នកប្រើប្រាស់ជំនាញ និងភាពច្នៃប្រឌិត ក្នុងការយកជ័យជម្នះ នៅក្នុងល្បែងពាក្យពេចន៍នេះ ៕  
ភ្នំពេញ៖ អាជីពជាអ្នកការទូត មិនមែនមានភាពខុសគ្នាខ្លាំងណាស់ណា ពីអាជីពផ្សេងៗដទៃពេកនោះទេ។ ប៉ុន្តែអាជីពមួយនេះ ទាមទារសមត្ថភាពពិសេសមួយចំនួន ក្នុងការសម្របខ្លួន ថែមទាំងការប្រើប្រាស់ភាពច្នៃប្រឌិតផ្សេងៗទៀត ដើម្បីឲ្យការងារមួយនេះដំណើរការឲ្យបានកាន់តែល្អ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកការទូតចូលនិវត្តន៍មួយរូប បានអះអាងថា «អ្នកការទូតពូកែ គឺជាអ្នកការទូតដែលអាចប្តូរសត្រូវមកជាមិត្ត»។ អ្នកការទូតចូលនិវត្តន៍ដដែល ក៏អះអាងដែរថា ការងាររបស់អ្នកការទូត ក៏មានលក្ខណៈប្រឈមផងដែរ។ ពួកគេត្រូវរិះរកមធ្យោបាយ ដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងការងារ។ ភាពខុសគ្នារវាងបរិស្ថានធម្មជាតិ មនុស្ស វប្បធម៌ ម្ហូបអាហារ ភាសា អាកាសធាតុ ការការពារប្រយោជន៍ប្រទេសជាតិ សុទ្ធសឹងតែជារឿងរ៉ាវមួយចំនួនដែលអ្នកការទូត ត្រូវចេះសម្របតាម។ អ្នកការទូតចូលនិវត្តន៍មួយរូប បានផ្តល់កិច្ចសម្ភាសរបស់លោក នៅក្នុងប្រធានបទដែលនិយាយអំពីការប្រឈម និងសមត្ថភាពសំខាន់ៗមួយចំនួន ដែលអ្នកការទូតត្រូវមាន នៅពេលធ្វើការនៅក្នុងវិស័យមួយនេះ។ នៅក្នុងកិច្ចសម្ភាសនេះ សារព័ត៌មានថ្មីៗ នឹងប្រើឈ្មោះ ប៉ាច ឈួន ជាឈ្មោះតំណាងឱ្យអ្នកការទូតចូលនិវត្តន៍រូបនេះ។ 
  «ផ្កាកុលាប» ជាប្រភេទផ្កាដែលយុវវ័យឲ្យតម្លៃ ដោយសារគេជឿជាក់ថា ផ្កានេះគឺតំណាងពីសេចក្តីស្រឡាញ់ ដែលមានអត្ថន័យជ្រោលជ្រៅ។ ជាទូទៅផ្កានេះ មានតាំងលម្អនៅភោជនីយដ្ឋាន រោងការ ពិធីជប់លៀង ក្នុងហាង ឬក្រុមហ៊ុនផ្សេងៗ និងកម្មវិធីផ្សេងៗទៀត។     ក្រៅពីពាក្យ «កុលាប» ដែលសាធារណជន ប្រើខុសគ្នានោះ ក៏នៅមានពាក្យមួយចំនួនផ្សេងទៀតដែលប្រើមិនទាន់ឯកភាពគ្នា នៅឡើយទេ។ ពាក្យទាំងនោះមានដូចជា ស្រឡាញ់ ឬស្រលាញ់ បើពីសម័យបុរាណគេសរសេរជា «ស្រលេញ» ក៏បាន ពាក្យទាំងអស់នេះ គឺត្រឹមត្រូវដូចគ្នា។ ពាក្យ «ពុំងា» មិនមែន «ពុំងារ»  ឬ«ពំងា» នោះទេ។ «ពុំងា»សម្រាប់ហៅបានទៅតែស្ត្រីជាទីស្រឡាញ់ដោយថ្នមចិត្ត។ «ពុំងា» អាចហៅម្យ៉ាងទៀតថា ស្ងួនភ្ងា, ប្រសើរ,ថ្លៃថ្លា, ឆើតឆាយ, កែវពុំងា,ប្អូនពុំងា,ពៅពុំងា ជាដើម៕ 
ជាផ្កាមានសណ្ឋានជាវល្លិ៍ មានបន្លា មានក្លិនក្រអូបស្រាល ដែលមានពណ៌ក្រហមស្រស់ ផ្កានោះ ជា «កុលាប»។ «កុលាប» ជាពាក្យដែលត្រឹមត្រូវតាមវចនានុក្រម មិនមែន «កុឡាប», «កូឡាប» ឬ «កូលាប» ឡើយ។  «ផ្កាកុលាប» មានច្រើនពណ៌ដូចជា ពណ៌ក្រហម ពណ៌លឿង ពណ៌ស ពណ៌ផ្កាឈូក ជាដើម។
ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម គួរតែញ៉ាំម្រះឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយទប់មិនឲ្យស្ករក្នុងរាងកាយអ្នកឡើងខ្ពស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកមិនប្រឈមនឹងអាការក្តៅក្នុងផងដែរ។ ត្របែក ក៏ជាផ្លែឈើដែលអាចជួយទប់ឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹងផងដែរ ដែលជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនងាយជួបបញ្ហាឡើងជាតិស្ករខ្ពស់ឡើយ។ ផ្កាថ្ម ប្រៀបដូចជាសំបុកត្រចៀកកាំ ដោយអាចធ្វើឲ្យស្បែករបស់អ្នកស្អាតខ្លាំង ក្រោយពេលពិសារួច។ ជាពិសេស វាក៏ល្អចំពោះអ្នកមានជំងឺទឹកនោមផ្អែម ដោយធ្វើឲ្យស្ករមិនងាយឡើងខ្ពស់នោះឡើយ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ និងផ្លែឈើដែលអាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹង។ តើមានអ្វីខ្លះទៅ?
  គូស្វាមីភរិយាថ្មីចំនួន ២គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000ដុល្លារ និង ៨គូ ទៀត បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ។ ពួកគាត់បានមកពី រាជធានីភ្នំពេញ និងបណ្តាខេត្តនានាទាំងប្រទេស។   គូស្វាមីភរិយាថ្មីមួយគូ លោក ឈន វាសនា និងលោកស្រី យ៉ូង ឆេង មកពីខេត្ត ប៉ៃលិន ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ បានបញ្ជាក់ដូច្នេះ៖«យើង ទាំងពីរនាក់ រំភើបភ្ញាក់ផ្អើល រកអ្វីមកប្រៀបមិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង»។   លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀលីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា៖«ជារៀងរាល់ឆ្នាំ ស្រាបៀលីអូ តែងមានកម្មវិធីចំណង ដៃដ៏មានន័យ ជាមួយស្រាបៀលីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ។ យើងក៏សង្ឃឹមថាអតិថិជន នៅតែបន្តគាំទ្រស្រាបៀលីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការ កាន់តែមានភាពសប្បាយរីករាយ»។   នេះជាការចាប់រង្វាន់លើកទី២ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ ២០១៩នេះ។ សូមជាវស្រាបៀលីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។   ស្រាបៀលីអូ ជាស្រាបៀដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះសូមជាវស្រាបៀលីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យពីស្រាបៀលីអូ។ ស្រាបៀលីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា៕   (អត្ថបទពាណិជ្ជកម្ម)  
ស្រាបៀលីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន ១០គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀលីអូ នៅក្នុងការប្រគំតន្ត្រី «A1 Concert» របស់ស្ថានីយទូរទស្សន៍ MYTV កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ។
  អ៊ីរ៉ង់បានពង្រីកកម្មវិធីមីស៊ីលរបស់ខ្លួន ជាពិសេសមីស៊ីលបាលីស្ទីក ទោះមានការជំទាស់ពីអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្ដី។ ទីក្រុងតេហេរ៉ង់និយាយថា ការពង្រឹងកម្មវិធីមីស៊ីលមានបំណងការពារ ខ្លួនសុទ្ធសាធ និងមានលក្ខណៈទប់ស្កាត់ការគំរាមកំហែងណាមួយ។ ជាការវិវត្តថ្មីមួយទៀត អ៊ីរ៉ង់ប្រកាសថា ខ្លួនទើបបានអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយមួយប្រភេទទៀត។   «មីស៊ីលចម្ងាយឆ្ងាយរបស់យើងដែលមានចម្ងាយ១,៦៥០គីឡូម៉ែត្រត្រូវបានបញ្ចូលទៅក្នុងឃ្លាំងអាវុធសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់»។ ប្រមុខកម្លាំងការពារដែនអាកាសបដិវត្តន៍ឧតម្តសេនីយ៍ Amirali Hajizadeh លើកឡើងបែបនេះ ក្នុងកិច្ចសន្ទនាមួយជាមួយទូរទស្សន៍ជាតិ។ទូរទស្សន៍ជាតិអ៊ីរ៉ង់ក៏បានផ្សាយវីដេអូដំបូងដែលបង្ហាញពីមីស៊ីលថ្មីឈ្មោះ Paveh ដែរ។   ឧតម្តសេនីយ៍ Hajizadeh ក៏បានផ្ញើសារគំរាមម្ដងទៀតចំពោះការសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ Qassem Soleimani កាលពីឆ្នាំ២០២០ ដោយនិយាយថា អ៊ីរ៉ង់កំពុងស្វែងរកពេលសម្លាប់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អតីតរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ និងមេបញ្ជាការយោយោធាដែលពាក់ព័ន្ធ៕
មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្នាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសនៅថ្ងៃទី២៥ ខែកុម្ភៈថា អ៊ីរ៉ង់បានផលិត មីស៊ីលដែលអាចរត់ដល់ចម្ងាយ១,៦៥០គីឡូម៉ែត្រ។ ការប្រកាសនេះ ទំនងបង្កើនការព្រួយបារម្ភដល់លោកខាងលិចបន្ថែមទៀត។
  អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃទី ២៧ មីនានេះ បាននិយាយថា នៅពេលនេះពុំទាន់ចាំបាច់ ក្នុងការប្រកាសប្រទេសក្នុងស្ថានភាពអាសន្នឡើយ។ ការលើកឡើងបែបនេះបន្ទាប់ពីលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនបានហៅ ជំងឺ COVID-19 ជា« វិបត្តិជាតិ» បន្ទាប់ពីចំនួនអ្នកចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុក នៅទីក្រុងតូក្យូ ។    តាមរយៈសន្និសីទសារព័ត៍មានប្រចាំថ្ងៃ លោក Yoshihide Suga អ្នកនាំពាក្យនិងជាប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ដំណាក់កាលនេះ ពុំទាន់ជាស្ថានការណ៍ដែលគេត្រូវដាក់ប្រទេសក្នុងស្ថានភាពអាសន្នឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៍មាន Reuters ។      ការប្រកាសអាសន្នថ្នាក់ជាតិ ត្រូវជឿថា ជាជម្រើសមួយដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលមានអំណាចកាន់តែទូលាយក្នុងការដោះស្រាយវិបត្តិ COVID-19។ ការបង្កើតក្រុមការងារថ្មីមួយ របស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានគេចាត់ទុកថាជាដំណាក់កាលដំបូងដើម្បីប្រកាសដាក់ប្រទេសក្នុងអាសន្ន។ យ៉ាងណាមិញ ស្ថានភាពនៅជប៉ុនហាក់ធូរស្រាលបន្តិច ដោយការមានការលើកការប្រកាសអាសន្ននៅតំបន់មួយចំនួន។    ចាប់តាំងតែពីមានការផ្ទុះជំងឺ COVID-19 មករដ្ឋាភិបាលជប៉ុនាបានចាត់វិធានការដូចជាបិទសាលារៀន ស្នើកុំឲ្យមានការជួបជុំជាសាធារណៈ និងការសម្រាកនៅផ្ទះនៅចុងសប្តាហ៍។   គូរបញ្ជាក់ផងដែរថា គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័ត សេចក្តីព្រៀងច្បាប់ដើម្បីដាក់ប្រទេសក្នុងស្ថានភាពអាសន្នតាំងតែពីថ្ងៃ១០ មីនាមកម្ល៉េះ។  គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លងមានចំនួន ១,៣៨៧ ក្នុងនោះមានករណីស្លាប់មានចំនួន ៤៧ និងករណីជាសះស្បើយមានចំនួន៣៥៩ ករណី៕
ដោយ៖ គយ រតនបុរិន្ទ
  អភិបាលស្រុកសីលា បានថ្លែងដូច្នេះថា៖«វេលាម៉ោង១០ព្រឹកនេះ ទឹកនៅស្ពានសំរោងនេះ បានស្រកផុតស្ពាន និងផ្លូវជាតិទាំងស្រុងហើយ ដែលអាចឲ្យរថយន្ត ដឹកអ្នកទេសចរ ឬរថយន្តតូចៗ ធ្វើដំណើរបាន។ ដោយឡែករថយន្តធុនធ្ងន់ ដូចជា រថយន្តកុងតឺន័រ រថយន្តដឹកខ្សាច់  រថយន្តដឹកថ្ម និងរថយន្តដឹកស៊ីម៉ងត៍ជាដើម មិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ឡើយ» ។    លោក បានបញ្ជាក់ថា ប្រភេទរថយន្តធុនធ្ងន់ទាំងនោះ នឹងអាចធ្វើដំណើរឆ្លងកាត់បានវិញ នៅថ្ងៃស្អែក  ប្រសិនបើជំនន់ទឹកភ្លៀងបានស្រកអស់៕  
ស្ពានសំរោង នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អាចឲ្យរថយន្តធុនតូច-ស្រាល ធ្វើដំណើរឆ្លងកាត់បានហើយ ខណៈដែលរថយន្តធំៗ មិនទាន់អនុញ្ញាតឲ្យឆ្លងកាត់នៅឡើយ។ នេះជាការបញ្ជាក់របស់  លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ។
«គាត់មានអាយុត្រឹម២៦ ឬ២៧ឆ្នាំប៉ុណ្ណោះ ពេលឪពុករបស់គាត់ស្លាប់។ គាត់បានប្រឈមមុខជាមួយមនុស្សមានអំណាចគ្រាក់ៗជាច្រើន ជាពិសេសពួកឧត្តមសេនីយ៍ និងមនុស្សមានឥទ្ធិពលផ្សេងទៀត»។ នេះជាសម្ដីលើកសរសើររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះមេដឹកនាំផ្ដាច់ការវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន ដែលឡើងកាន់អំណាចកាលពីឆ្នាំ២០១៣ និងកំពុងធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំងដោយសារការដឹកនាំរបស់លោក។ ក្រោយស្នងតំណែងពីឪពុកមកនេះ លោក គីម ជុងអ៊ុន ដែលធ្លាប់ទទួលការសិក្សានៅនៅបស្ចឹមប្រទេស បានបន្តអនុវត្តនយោបាយកុម្មុយនីស្តផ្ដាច់ការដឹកនាំប្រទេស និងបានបោសសម្អាតមន្ត្រីជាន់ខ្ពស់ជាច្រើន ដែលត្រូវចោទថាព្យាយាមផ្ដួលរំលំរបបដឹកនាំរបស់ខ្លួនរួមទាំងឪពុកមាខ្លួនឯងទៅទៀត។ អ្វីដែលធ្ងន់ធ្ងរនោះ របបដឹកនាំ គីម ជុងអ៊ុន បានសាកល្បងនុយក្លេអ៊ែរដល់ទៅ ៣ដង និងបាញ់មីស៊ីលជាច្រើនទៀត ដែលបង្ខំឲ្យអាមេរិកពង្រាយនាវាចម្បាំងជាច្រើននៅឧបទ្វីបកូរ៉េ។ ទាក់ទងបញ្ហានេះ លោក ត្រាំ មិនអាចនិយាយបានទេថា អ្វីដែលមេដឹកនាំកូរ៉េខាងជើងកំពុងធ្វើ ជារឿងប្រកបដោយវិចារណញាណ ឬយ៉ាងណាដែរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CBS ដែលផ្សាយនៅថ្ងៃទី៣០ ខែមេសា លោក ត្រាំ គ្រាន់លើកឡើងថា គីម ជុងអ៊ុន នៅក្មេងសោះ តែមានសមត្ថភាពដឹកនាំប្រទេសបានទៅហើយ។ លោកបន្តថា៖ «មនុស្សជាច្រើនព្យាយាមដណ្ដើមតំណែងនេះ មិនថាឪពុកមា ឬមនុស្សផ្សេងឡើយ។ តែយ៉ាងណា គាត់ជាមនុស្សឆ្លាតម្នាក់»។ រយៈពេលប៉ុន្មានឆ្នាំនៃការក្ដោបក្ដាប់អំណាចរបស់ គីម ជុងអ៊ុន កូរ៉េខាងជើង បានប្រឹងប្រែងអភិវឌ្ឍមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបំពាក់លើមីស៊ីលរយៈចម្ងាយឆ្ងាយ។ ការសាកល្បងប៉ុន្មានដងមកនេះបង្ហាញថា កូរ៉េខាងកំពុងឈានទៅដល់ការសម្រេចបានមីស៊ីលអន្តរទ្វីប ដែលអាចបាញ់ដល់ដីគោករបស់អាមេរិកបាន។ មិនត្រឹមតែមីស៊ីលចម្ងាយឆ្ងាយឡើយ របបក្រុងព្យុងយ៉ាង ក៏បន្តមហិច្ឆតាអាវុធនុយក្លេអ៊ែរឲ្យកាន់តែខ្លាំង ដើម្បីទុកការពារខ្លួនឯងទៀតផង។ ដោយសារគំរាមកំហែងបែបនេះ រដ្ឋបាលប្រធានាធិបតី ត្រាំ បានបញ្ជូនសព្វាវុធទំនើបៗជាច្រើន និងឧបករណ៍សង្គ្រាមទៅកាន់ឧបទ្វីបកូរ៉េ។ នាវាមុជទឹក USS Michigan បានទៅដល់មូលដ្ឋាននៅកូរ៉េខាងត្បូងហើយ ខណៈនាវាមួយកងទៀតដឹកនាំដោយដឹកយន្តហោះ USS Carl Vinson ក៏បានទៅក្បែរឧបទ្វីបកូរ៉េដែរ។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានព្យាយាមបញ្ចុះបញ្ចូលចិនឲ្យជួយដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីបង្ខំឲ្យរដ្ឋមួយនេះបោះបង់គំនិតមួយនេះចោលទៅ៕
បើទោះជាអាមេរិក និងកូរ៉េខាងជើងកំពុងប្រឈមមុខដាក់គ្នាក្ដី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជានិយាយលើកសរសើរមេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន ទៅវិញ។ លោកប្រធានាធិបតី ត្រាំ និយាយថា គីម ជុងអ៊ុន អាចឡើងកាន់អំណាចគ្រប់គ្រងកូរ៉េខាងជើងបាន ទោះជាមានអាយុតិចក៏ដោយ ហើយថែមទាំងអាចជម្នះឧបសគ្គជាច្រើនទៀត។ ប៉ុន្តែលោក ត្រាំ ក៏បញ្ជាក់ដែរថា លោកមិនទុកឲ្យស្ថានការណ៍គ្រោះថ្នាក់ដូចបច្ចុប្បន្ននេះ បន្តទៅមុខទៀតឡើយ។
  ថវិកាដែលសម្តេច ហ៊ុន សែន ទទួលបានទាំងនោះ គឺក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែរួមទាំងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពជា។ ទាក់ទងនឹងការបែងចែកថវិកាសប្បុរសនោះ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជីវិតដោយសារការជួយសង្គ្រោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារអាមេរិក»។   ចំពោះថវិកា ១ ៨៩៨ ៤០០ ដុល្លារដែលនៅសល់ពីការចំណាយតាមគម្រោងនោះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បែងចែងស្មើៗគ្នាសម្រាប់ក្រុមគ្រួសារអ្នកស្លាប់២៨នាក់ ដោយក្នុង១នាក់ទៀតទទួលបាន ៦៧ ៨០០ដុល្លារ ដោយមិនគិតពីថវិការដ្ឋាភិបាល១ម៉ឺនដុល្លារ។   សម្តេច ហ៊ុន សែន បានអះអាងថា៖ «លោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ»។   ជាមួយគ្នានេះ សម្តេចបានកោតសរសើរកម្លាំង រុករក និងជួយសង្គ្រោះ រួមទាំងកម្មករ និងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ចប់៕  
គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានថវិកាសប្បុរសចំនួន ២ ១៩៨ ៤០០ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រោះថ្នាក់បាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។
  ថ្លែងចំពោះមុខថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេច ហ៊ុន សែន បានពន្យល់ថា បញ្ហាពន្ធអង្ករនេះ គឺវាកើតចេញពីការប្រកួតប្រជែងទីផ្សារអង្កររបស់កម្ពុជា ជាមួយប្រទេសអេស្ប៉ាញ និងអ៊ីតាលីប៉ុណ្ណោះ។ ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យប្រទេសនៅអឺរ៉ុបទាំងពីរ ដែលប្រកួតប្រជែងទីផ្សារអង្ករចាញ់កម្ពុជា តែងតែរកវិធីឲ្យសហភាពអឺរ៉ុបគិតពន្ធអង្ករពីកម្ពុជាបែបនេះ។   ទោះជាមានបញ្ហានេះក្តី ក៏សម្ដេច ហ៊ុន សែន នៅតែហ៊ានអះអាងថា ការយកពន្ធនេះ វាមិនប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា និងជីវភាពកសិករក្នុងស្រុកឡើយ ពោលគឺអ្នកដែលរងផលប៉ះពាល់នោះ គឺជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប និងពលរដ្ឋដែលគាំទ្ររសជាតិអង្កររបស់កម្ពុជាប៉ុណ្ណោះ។   ងាកមកនិយាយពីការនាំចេញវិញ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែអាចមានលទ្ធភាពនាំចេញអង្ករទៅទីផ្សារក្នុងកម្រិតបរិមាណធម្មតាដដែល ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺអាជ្ញាធរ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយថ្លៃដើម ក្នុងការចំណាយលើការផលិត ដើម្បីជួយសម្រួលដល់លទ្ធភាពនាំអង្ករចូលទីផ្សារអឺរ៉ុប។   កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ជាង៥៩,៦ម៉ឺនតោន តែប៉ុណ្ណោះ នៅខែមករា ឆ្នាំ២០១៩ នេះ។ តួលេខនាំចេញនេះ បានធា្លក់ចុះ៥ភាគរយ បើធៀបទៅនឹងរយៈពេលគ្នា កាលឆ្នាំ២០១៨ មានជាង៦២,២ម៉ឺនតោន។  នេះបើតាមរបាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្កររបស់ក្រុមការងារផ្នែកស្រូវ-អង្ករនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(SOWS-REF)។   សូមរម្លឹកថា សហភាពអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ។  ឆ្នាំទីមួយតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុងអង្ករ១តោន, តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុងអង្ករ១តោន នៅឆ្នាំទីពីរ  និងចុះមកត្រឹម១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុងអង្ករ១តោន នៅឆ្នាំទីបី៕
ភ្នំពេញ៖ ពីពិធីបិទសន្និបាតការងាររបស់ក្រសួងមហាផ្ទៃ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា បញ្ហាសហភាពអឺរ៉ុបកំណត់ថ្លៃយកពន្ធអង្ករកម្ពុជា គឺមិនជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) លើកម្ពុជាឡើយ។
  លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី៣០ ខែឧសភា បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណតិ្ត៥ឆ្នាំលើកទីពីរ។ មេដឹកនាំប្រទេសជិតខាងរបស់ឥណ្ឌា ស្ថិតក្នុងចំណោមភ្ញៀវពិសេសជាង៨០០នាក់ ដែលចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ម៉ូឌី ក្រោយបក្ស Bharatiya Janata Party ទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលធ្វើឡើងចន្លោះខែមេសា និងឧសភា។    នៅថ្ងៃទី៣១ ខែឧសភា លោក ម៉ូឌី បញ្ចេញសមាសភាពរដ្ឋាភិបាលថ្មីដែលត្រូវដឹកនាំឥណ្ឌាទៅមុខ។ នៅអាណត្តិទីពីរនេះ លោក ម៉ូឌី បានផ្លាស់ប្ដូររដ្ឋមន្ត្រីសំខាន់ៗទាំងផ្នែកសន្តិសុខ ការពារជាតិ ការបរទេស និងហិរញ្ញវត្ថុ។ លោក Amit Shah ប្រធានបក្សកាន់អំណាច និងជាមនុស្សជំនិតលោក ម៉ូឌី ក្លាយជារដ្ឋមន្ត្រីមហាផ្ទៃ។ លោក Shah គ្មានប្រវត្តិកាន់តំណែងនៅស្ថាប័នរដ្ឋឡើយ ហើយការក្លាយជារដ្ឋមន្ត្រីពេលនេះ ក៏ព្រោះតែលោកជួយឲ្យលោក ម៉ូឌី ឈ្នះឆ្នោតមិនធ្លាប់មាន។    ការផ្លាស់ប្ដូរមុខតំណែងគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺលោកស្រី Nirmala Sitharaman ត្រូវបានផ្ទេរពីក្រសួងការពារជាតិទៅធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុវិញ ហើយក្លាយជាស្ត្រីមានតំណែងខ្ពស់បំផុតក្នុងជួរដ្ឋាភិបាលលោក ម៉ូឌី ។ កាលពីអាណត្តិមុន តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុនេះត្រូវបានកាន់កាប់ដោយលោក Arun Jaitley ប៉ុន្តែនៅអាណត្តិថ្មីនេះ បានសុំដកខ្លួនវិញ។ ឯតំណែងរដ្ឋមន្ត្រីការពារជាតិ បានធ្លាក់លើ Rajnath Singh ។    អ្នកការទូតជើងចាស់ S. Jaishankar ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោកស្រី Sushma Swaraj ។ លោក S. Jaishankar ជាអ្នកជំនាញកិច្ចការប្រទេសចិន និងធ្លាប់ជាទីប្រឹក្សាផ្នែកគោលនយោបាយការបរទេសដ៏មានឥទ្ធិពលរបស់លោក ម៉ូឌី ។ ការតែងតាំងនេះ ត្រូវបានគេមើលឃើញថា លោក ម៉ូឌី នឹងផ្ដោតការយកចិត្តទុកខ្លាំងលើអ្នកជិតខាងរបស់ឥណ្ឌាសម្រាប់អាណត្តិថ្មីនេះ ស្របពេលទំនាក់ទំនងម្ដងឡើងម្ដងចុះ។   លោក ម៉ូឌី បានហៅសមាសភាពថ្មីជាមនុស្សម៉ូឌីជំនាន់ទីពីរ ដែលពោរពេញដោយថាមពល និងសម្បូរបទពិសោធផ្នែករដ្ឋបាល។ ការតែងតាំងរដ្ឋមន្ត្រីថ្មីពិសេសក្រសួងហិរញ្ញវត្ថុ ទំនងជាផ្នែកមួយនៃគោលនយោបាយរបស់លោក ម៉ូឌី ក្នុងការរក្សាកំណើនសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន ខណៈមានការប៉ាន់ប្រមាណថា ចិននឹងវ៉ាឥណ្ឌាប្រទេសមានកំណើនសេដ្ឋកិច្ចលឿននៅអាស៊ី៕  
បន្ទាប់ពីស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទីពីររួចមក លោក នារិន្ទ្រា ម៉ូឌី បានប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី។ រឿងគួរឲ្យភ្ញាក់ផ្អើល លោក ម៉ូឌី បានផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីជាច្រើន បើប្រៀបធៀបទៅអាណត្តិទីមួយ ពិសេសការតែងតាំងមន្ត្រីជាន់ខ្ពស់បក្សដែលមិនធ្លាប់កាន់តំណែងក្នុងជួររដ្ឋាភិបាលសោះឲ្យធ្វើជារដ្ឋមន្ត្រីមហាផ្ទៃ។ តំណែងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ក៏ត្រូវបានផ្លាស់ប្ដូរដែរ។
  ឈានដល់វ័យ៣៩ឆ្នាំ បច្ចុប្បន្ន Xavi កំពុងលេងឲ្យក្លិប Al Sadd SC នៃលីគបាល់ទាត់កំពូលរបស់កាតាបន្ទាប់ពីរូបគេចាកចេញពី Barcelona នៅឆ្នាំ២០១៥។ រយៈ១៧រដូវកាលនៅទឹកដីអេស្ប៉ាញបុរសរស្សនាមមុខគុជរូបនេះបានជួយក្រុមអ្នកមានបុណ្យ ឈ្នះពានធំៗជាច្រើនដូចជា La Liga ចំនួន៨ដង និង Champions League ៤លើក ។   Xavi ថែមទាំងបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១០ និង UEFA Euro ឆ្នាំ២០០៨ផងដែរ។    បន្ទាប់ពីចំណាយពេល២ទសវត្សរ៍នៅលើវាយស្មៅ Xavi បានសម្រេចចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់របស់ខ្លួននៅបញ្ចប់រដូវកាលនេះ ពោលនៅពេលកិច្ចសន្យារបស់គេជាមួយក្លិប Al Sadd SC ត្រូវបញ្ចប់បន្ទាប់ពីរួមរស់ជាមួយក្រុមនៅអាស៊ីនេះរយៈពេល៣រដូវកាល។   យ៉ាងណាក៏ដោយ ការប្រកាសពីការចូលនិវត្តន៍នេះ Xavi ក៏បានបង្ហាញពីបំណងរបស់ខ្លួនក្នុងវិស័យកីឡានេះដដែលដោយអះអាងថាខ្លួននឹងក្លាយជាគ្រូបង្វឹកវិញនាពេលអនាគតដ៏ខ្លី។ «អ្វីដែលខ្ញុំសម្រេចបានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះគឺជាបច្ច័យដ៏ល្អសម្រាប់ខ្ញុំដើម្បីបន្តក្នុងវិស័យនេះ។ ដូច្នេះខ្ញុំជឿជាក់ថាវាគឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការត្រឡប់ចូលកីឡាបាល់ទាត់វិញតាមដែលអាចធ្វើទៅបាន»។   បើតាមកាសែតអេស្ប៉ាញ AS បុរសសញ្ជាតិអេស្ប៉ាញរូបនេះនឹងបន្តការងាររបស់ខ្លួនក្នុងវិស័យបាល់ទាត់ជាមួយ Generation Amazing ជាកម្មវិធីមួយរបស់កាតាដែលបង្កើតឡើងដើម្បីត្រៀមរៀបចំការប្រកួត World Cup ឆ្នាំ២០២២៕
វីរបុរស Barcelona និងជម្រើសជាតិអេស្ប៉ាញ Xavi Hernandez បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះបន្ទាប់ពីប្រកបអាជីពជាកីឡាករបាល់ទាត់អស់រយៈពេល២១ឆ្នាំ។ Xavi អះអាងថារូបគេនឹងត្រឡប់ចូលទីលានវិញនៅថ្ងៃណាមួយក្នុងនាមជាគ្រូបង្វឹក។
តោះមកដឹងពីតម្លៃ និង ការកក់ទុកមុនលម្អិត៖    កក់ទុកមុន HUAWEI Mate 50 តម្លៃពិសេស $859 (8GB+256GB) មាន 2 ពណ៌ Black និង Silver ថែមជូន HUAWEI Classic Backpack តម្លៃ រហូតដល់ $99! ចាប់ពីថ្ងៃទី 1 ដល់ 14 វិច្ឆិកា 2022 ។      កក់ទុកមុន HUAWEI Mate 50 Pro តម្លៃពិសេស $999 (8GB+256GB) មាន 2 ពណ៌ Black និង Silver ថែមជូន HUAWEI Classic Backpack មានតម្លៃរហូតដល់ $99 ។  កក់ទុកមុន HUAWEI Mate 50 Pro Orange Vegan Leather Edition (Kunlun) តម្លៃ $1,199 (8GB+512GB) ថែមជូន HUAWEI Sound Joy តម្លៃរហូតដល់ $129  ចាប់ពីថ្ងៃទី 14 ដល់ 24 វិច្ឆិកា 2022 ។   សម្រាប់ទីផ្សារកម្ពុជា HUAWEI ក៏បាននាំយក HUAWEI nova Y61 និង HUAWEI WATCH GT 3 SE ដាក់អោយ Pre-Order ទុនមុនដែលមានតម្លៃពិសេសបំផុតសម្រាប់អ្នកគាំទ្រផលិតផល HUAWEI ។  កក់ទុកមុន HUAWEI nova Y61 តម្លៃពិសេស $149 (6+64GB) ថែមជូនកាដូញាក់ដូចជា៖ Phone Case, ឈុតកន្ត្រៃកាត់ក្រចកដៃពិសេស បំពាក់នៅ កាមេរ៉ាភ្នែក 3 AI 50MP សាកថ្មល្បឿនលឿន 22.5W កម្លាំងថ្មធំ 5000mAh ដំណើរការដោយ EMUI 12  មាន 3 ពណ៌សម្រាប់ជ្រើសរើស ខ្មៅ ខៀវ និង បៃតង ។   កក់ទុកមុន HUAWEI WATCH GT 3 SE តម្លៃពិសេស $179 ថែមជូនកាដូញាក់ ឈុតកន្ត្រៃកាត់ក្រចកដៃពិសេសដែលមានមុខងារពិសេស Bluetooth Calling ថ្មកាន់បាន14ថ្ងៃ មុខងារ GPS និង បំពាក់ 100+ Sport Modes មាន 2 ពណ៌សម្រាប់ជ្រើសរើស ខ្មៅ និង បៃតង ។    តោះមកដឹងពីចំណុចពិសេសរបស់ HUAWEI Mate 50 Series ទាំង 5 ចំណុចធំៗ ដូចខាងក្រោម៖   បំពាក់បច្ចេកវិទ្យាកាមេរ៉ា XMAGE (Ultra-Wide Aperture F1.4) ដែលអាចសារ៉េបាន 200X Zoom Range និង 100X Digital Zoom ៖ XMAGE គឺជាបច្ចេកវិទ្យាកាមេរ៉ាថ្មីរបស់ HUAWEI ដែលផ្តោតលើការផលិតរូបភាពបែបអាជីពដ៏អស្ចារ្យដែលអាចឱ្យអ្នកថតរូបបង្កើតនៅរូបភាពបានគ្រប់ស្ថានភាពជាពិសេសការថតរូបនៅពេលយប់ ។    HUAWEI Mate 50 Series បានបពាក់នូវ Aperture ធំរហូតដល់ F1.4 F4 ដែលអនុញ្ញាតឱ្យសារ៉េ Aperture បានតាមស្ថានភាពពន្លឺ ឬ ព្រាលផ្ទៃខាងក្រោយដែលអ្នកចង់បាន ។ កាមេរ៉ាគោលទំហំ 50MP Ultra Aperture Camera ស្រូបពន្លឺភ្លឺជាងមុន 24% មាន Aperture ទំហំ F1.4  កាមេរ៉ាទី២ ទំហំ 13MP Ultra-Wide Angle Camera (F2.2) កាមេរ៉ាទី 3 ទំហំ 64MP Telephoto Camera (F3.5) 200X Zoom Range 100X Digital Zoom , 10X Hybrid Zoom និង 3.5X Optical Zoom  ដែលបំពាក់នូវបច្ចេកវិទ្យា OIS ទំលំនឹងនៅពេល Zoom ឆ្ងាយៗ និងជួយទប់លំនឹងពេលថតវីដេអូ មុខងារពិសេសចុងក្រោយគឺមុខងារ Super Macro 2.5mm  ។    (បញ្ជាក់ សម្រាប់ HUAWEI Mate 50 Pro )       Durable Kunlun Glass កញ្ចក់ធន់រឹងមាំធន់នឹងការពារធ្លាក់បែក ឃុនលុន ៖ Kunlun Glass គឺជាកញ្ចក់ធុនរឹងមាំបំផុតរបស់ហួវៃដែលមានសមត្ថភាពការពារការបែបរហូតដល់ 10ដង ទទួលបាន Certificate លំដាប់ផ្កាយ 5 ពីប្រទេស Switzerlands SGSG ផលិតឡើងជាពិសេសសម្រាប់ភាពធន់ ឬ ខ្លាចការធ្លាក់បែបអេក្រង់។ សម្រាប់ HUAWEI Mate 50 Pro អេក្រង់ទំហំ 6.74 ប្រភេទ OLED 120 Hz 1.07 billion colours ជាមួយ Touch Sampling Rate 300 Hz ។ សម្រាប់ HUAWEI Mate 50 Pro    បញ្ចាក់៖ សម្រាប់កញ្ជក់ Kunlun មានបំពាក់តែនៅលើ HUAWEI Mate 50 Pro Orange Vegan Leather Edition តែប៉ុណ្ណោះ  ។    ការពារជម្រាបទឹក IP68 ជម្រៅរហូតដល់ 6ម៉ែត្រ ៖ បច្ចេកវិទ្យាការពារជាម្រាបទឹកកាន់តែមានការអាប់ដេតជាមួយ HUAWEI Mate 50 Pro Orange Vegan Leather Edition (Kunlun) បំពាក់ប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 6 ម៉ែត្ររយៈពេល 30នាទី សម្រាប់ HUAWEI Mate 50 and Mate 50 ការពារជម្រៅទឹក 2ម៉ែត្ររយៈពេល 30នាទី !    ថ្ម 1% អាច Standby បានជាង 2ម៉ោង ល្បឿនសាកថ្មលឿន 66W HUAWEI SuperCharge៖ នេះជាមួយ HUAWEI Mate 50 Series  បំពាក់នូវបច្ចេកវិទ្យា Low-Battery Emergency Mode នៅពេលសល់ថ្ម 1% អាច Standby បានរហូតដល់ជាង 2 ម៉ោង និង និយាយទូរស័ព្ទបានជាង 12នាទី ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 66W HUAWEI SuperCharge  ។     មុងារ SuperHub និង Super Device ដំណើរការដោយ EMUI 13 ជំនាន់ចុងក្រោយ ៖  HUAWEI Mate 50 Series មកជាមួយ EMUI 13 ជំនាន់ចុងក្រោយ ធ្វើឱ្យការប្រើប្រាស់កាន់តែរលូន ជាមួយមុខងារ SuperHub និង Widget ជំនាន់ថ្មីដែលធ្វើអោយ Home Screen របស់អ្នកកាន់តែមានភាពទាក់ទាញ និង ទំនើប៕   មើលព័ត៌មានបន្ថែម៖  ចុចនៅទីនេះ https://consumer.huawei.com/en/phones/mate50-pro/ ផេកផ្លូវការ HUAWEI Mobile ៖  https://www.facebook.com/huaweimobilekh   អត្ថបទពាណិជ្ជកម្ម  
ឆ្នាំនេះ HUAWEI Mobile ប្រចាំប្រទេសកម្ពុជាបាននាំយកមកនូវកំពូលស្មាតហ្វូនកំពូល Flagship ប្រចាំឆ្នាំ HUAWEI Mate 50 Series មកកាន់ទីផ្សារកម្ពុជាជាមួយនឹងតម្លែពិសេសបំផុតជាងក្រៅប្រទេសដែលបំពាក់នៅបច្ចេកវិទ្យាកាម៉េរ៉ាជំនាន់ថ្មីរបស់ហួវៃផ្ទាល់មានឈ្មោះថា XMAGE ពិសេសសម្រាប់យុគសម័យថ្មីនៃការថតរូបនិងបំពាក់កញ្ចក់ការពារធ្លាក់បែប Kunlun Glass ដែលមានភាពធន់រងឹមាំបំផុត ការពារជម្រាបទឹក IP68 ជម្រៅ 6ម៉ែត្រ  ថ្ម 1% Standby បានជាង 2ម៉ោង។ 
  សម្ដេចបានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃទី២៤ ខែមិថុនាដូចនេះថា៖«ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»។    ក្នុងសារលើហ្វេសប៊ុកតែមួយនេះ សម្ដេចក៏បានទទួលសំណើលាលែងរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយដាក់លោក គួចចំរើន ដែលជាអភិបាលខេត្តកំពង់ចាមជំនួស៕  
សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖  
ភ្នំពេញ៖ ការរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗ តែងមានគោលដៅជីវិតរៀងៗខ្លួន ជាពិសេសនៅពេលដែលឆ្នាំថ្មីខិតជិតចូលមកដល់ ពួកគេបានរៀបចំកាលវិភាគ ឬដាក់គោលដៅថាគួរធ្វើអ្វីបន្ត បន្ទាប់ពីឆ្នាំចាស់ផុតទៅ។ សិស្ស និស្សិត ចំនួន៥រូប បានប្រាប់សារព័ត៌មានថ្មីៗ ពីគោលដៅ និងក្តីរំពឹងរបស់ពួកគេ នៅឆ្នាំ២០២០ ព្រមទាំងមូលហេតុនៃការដាក់គោលដៅជីវិត។
  ធ្វើជាវាគ្មិនក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៨ ខែមែនា ឆ្នាំ២០២០ អ្នកស្រីវេជ្ជបណ្ឌិត ថ្លែងដូច្នេះថា៖«យើង សង្ឃឹមថា គាត់ នឹងវិវត្តទៅរកភាពល្អប្រសើរ ហើយគាត់ នឹងអាចមានសភាពជាសះស្បើយ ក្នុងពេលខាងមុខ»។    អ្នកស្រី បន្ថែមថា អ្នកមានវីរុសកូវីដ-១៩ ផ្សេងទៀត នៅកម្ពុជា ដែលមានអាយុចន្លោះពី២០ឆ្នាំ ទៅ៤០ឆ្នាំ គឺមានកម្លាំងខ្លាំង ហើយសុខភាពរបស់ពួកគាត់ មិនគួរឲ្យមានការព្រួយបារម្ភឡើយ។ ប៉ុន្តែ អ្នកស្រី និយាយថា លើកលែងតែជនជាតិអង់គ្លេស៣នាក់ប៉ុណ្ណោះ ដែលមានសុខភាពមិនសូវល្អដូចគេ ដោយសារពួកគាត់ មានវ័យចាស់ជរា ដោយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។    អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ពួកគាត់ មួយចំនួនធំ នៅមានសភាពធម្មតានៅឡើយទេ»។   បុរសខ្មែរអាយុ៣៨ នៅខេត្តសៀមនោះ បានឆ្លងកូវីដ-១៩ ពីបុរសជនជាតិជប៉ុន ដែលជាថៅកែ។    សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៣៥នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មានម្នាក់ គឺបុរសជនជាតិចិន បានជាសះស្បើយវិញ៕   
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថា បុរសខ្មែរអាយុ៣៨ឆ្នាំ ដែលឆ្លងកូវីដ-១៩ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាម មានសុខភាពធម្មតា ដោយមិនមានសភាពធ្ងន់ធ្ងរឡើយ។ អ្នកស្រី អះអាងថា ចំនួនវីរុសកូវីដ-១៩ ក្នុងខ្លួនរបស់គាត់ បានថយចុះជាបន្តបន្ទាប់។
A woman collects lotus from a pond near Tonle Sap Lake in Pursat province. The pond depends on the water from Tonle Sap Lake. (អត្ថបទ និងរូបភាពដោយ Suthep Kritsanavarin / USAID Wonders of the Mekong).
ស្ត្រីម្នាក់កំពុងប្រមូលព្រលឹតនៅក្នុងស្រះទឹកមួយ ក្បែរបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់។ ស្រះទឹកនេះ គឺបានពឹងផ្អែកទៅលើទឹកដែលបានមកពីបឹងទន្លេសាប។
លោក ឡោ ជុនធី មេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗថា ការស្នើសុំឲ្យលោក រ៉ុង ឈុន និង យុវតី ស កណិកា រស់នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារបារម្ភពីសុខភាពរបស់ពួកគាត់ ជាពិសេសបារម្ភខ្លាចពួកគាត់ ឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺនេះ បានរាលដាលដល់ពន្ធនាគារ។ ម្យ៉ាងទៀត លោកមេធាវី មានហេតុផលថា ចំពោះករណីលោក រ៉ុង ឈុន គឺលោក ជាប់ពន្ធនាគារជាង១១ខែមកហើយ ហើយលោក ក៏តែងគោរពនីតិវិធីរបស់តុលាការថែមទៀត ដូច្នេះ គួរតែដោះលែងលោកជាបណ្តោះអាសន្ន។    យ៉ាងណាក៏ដោយ តំណាងអយ្យការ អះអាងថា ពន្ធនាគារ មានវិធានការត្រឹមត្រូវ ក្នុងការគ្រប់គ្រងនិងការការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩។ បន្ទាប់ពីស្តាប់មតិរបស់តំណាងអយ្យការ ចៅក្រម បានសម្រេចបន្តឃុំលោក រ៉ុង ឈុន និង យុវតី ស កណិកា។ លោកមេធាវី ឡោ ជុនធី ថ្លែងថា៖«ចៅក្រម ក៏យល់ស្របតាមហ្នឹងទៅ»។ ក្នុងសវនាការ លោកមេធាវី បានស្តាប់តំណាងអយ្យការ អះអាងទៀតថា លោក រ៉ុង ឈុន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូសរួចហើយ។   ជាមួយគ្នានេះ លោកមេធាវី នៅតែជំរុញឲ្យតុលាការ ប្រញាប់បើកសវនាការជំនុំជម្រះលើអង្គសេចក្តី ដើម្បីឆាប់បានដឹងថា លោក រ៉ុង ឈុន មានទោសឬក៏អត់។ លោក មានប្រសាសន៍ថា៖«យើង ចង់ឲ្យជំនុំជម្រះលើសេចក្តីឲ្យបានឆាប់ ដើម្បីបានតទល់គ្នាឲ្យអស់ចិត្តនិងឆាប់ដឹងសខ្មៅ»។    សមត្ថកិច្ច ពុំបានដឹកលោក រ៉ុង ឈុន និង យុវតី សណិកា ទៅចូលរួមសវនាការនាព្រឹកនេះឡើយ ដោយបារម្ភពីជំងឺកូវីដ-១៩។ សវនាការនេះ គឺជាសវនាការមុនអង្គសេចក្តី ដែលត្រូវធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី។ ដោយសារក្រុមមេធាវី ស្នើឲ្យតុលាការដោះលែងកូនក្តីទាំង២ជាបណ្តោះ ទើបសវនាការនេះកើតឡើង។        លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក ត្រូវបានចោទពីបទល្មើសនេះ គឺដោយសារលោក បានចុះទៅពិនិត្យតំបន់មួយចំនួននៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម បានរំកិលចូលមកដីខ្មែរថែមទៀត។        ចំណែក យុវតី ស កណិកា រួមទាំងយុវតីនិងយុវជនមួយចំនួនទៀត ត្រូវបានចាប់ខ្លួនក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដែរ ដោយសារពួកគេ នាំគ្នាតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន៕    
តុលាការភ្នំពេញ មិនយល់ព្រមឲ្យលោក រ៉ុង ឈុន មេសហជីពនិងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ រួមទាំងយុវតី ស កណិកា រស់នៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំនោះទេ។ ការបដិសេធនេះ ធ្វើឡើងក្នុងសវនាការ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
អត្ថបទទាក់ទង   Boateng សុំគ្រូ Bayern មិនចូលលេងផ្តាច់ព្រ័ត្រ Club World Cup ក្រោយអតីតសង្សារស្លាប់    បើតាមការផ្សាយរបស់កាសែត BBC ខ្សែការពារជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានបដិសេធថា មិនបានធ្វើបាបម្តាយកូនស្រីភ្លោះរបស់ខ្លួន ឱ្យរងរបួសនោះឡើយ។ អតីតមិត្តស្រី Boateng ឈ្មោះ Sherin S បានដាក់ពាក្យបណ្តឹង ដោយចោទអតីតកីឡាករ Man City ថា បានវាយដំលើខ្លួនអំឡុងឈ្លោះប្រកែកគ្នា នៅថ្ងៃសម្រាកលំហែកាយ កាលពីឆ្នាំ ២០១៨។   Sherin បានប្រាប់តុលាការនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ថា Boateng ដែលជួយជម្រើសជាតិអាល្លឺម៉ង់ឈ្នះ World Cup ឆ្នាំ ២០១៤ បានដាល់នាងយ៉ាងខ្លាំង ហើយនាងស្ទើរដាច់ខ្យល់មួយរំពិចនោះ។   ក្រោមច្បាប់អំពើហិង្សាក្នុងគ្រួសាររបស់អាល្លឺម៉ង់ Boateng វ័យ៣៣ឆ្នាំ អាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ យ៉ាងណាក៏ដោយ នៅក្នុងតុលាការ សាក្សីរបស់ខ្សែការពារឆ្នើម Bayern Munich រូបនេះបានពិពណ៌នាខុសពីអ្វីដែលនាង Sherin រៀបរាប់។ សាក្សីរៀបរាប់ថា Boateng មិនបានដាល់អតីតមិត្តស្រីរបស់គេទេ តែបានយកប្រអប់មួយតូចគប់ប៉ុណ្ណោះ អំឡុងឈ្លោះប្រកែកគ្នា នាវិស្សមកាលនៅការ៉ាអ៊ីប ក្នុងខែកក្កដាឆ្នាំ ២០១៨។   បើទោះកិច្ចផុតពីការដាក់ពន្ធនាគារ ប៉ុន្តែ Boateng តម្រូវឱ្យបង់ប្រាក់ជំងឺចិត្តជាង២លានដុល្លារ ទៅកាន់អតីតមិត្តស្រី ដែលមានកូនស្រីភ្លោះជាមួយខ្លួនផងនោះ។ Boateng ដែលឈ្នះពានរង្វាន់ចំនួន២២ នៅ Bayern Munich រួមទាំង Champions League ២ ដង និង Bundesliga ៩ សម័យកាល បានផ្លាស់ទៅ Lyon នៃលីគកំពូលបារាំង ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីកិច្ចសន្យារបស់គេផុតកំណត់កាលពីថ្មីៗនេះ៕  
Jerome Boateng អតីតខ្សែការពារ Bayern Munich ត្រូវបានរកឃើញថា ប្រើហិង្សាលើអតីតមិត្តស្រីខ្លួន។ ក្រោមបទចោទនេះខ្សែការពារដែលផ្លាស់ទៅ Lyon ត្រូវបង់ប្រាក់ពិន័យ ១,៥ លានផោន (២,០៨លានដុល្លារអាមេរិក)។
នៅសប្ដាហ៍ទី៣ នៃការប្រកួតលីគកំពូល (Cambodian Premier League) នាថ្ងៃទី១៩ ខែសីហា អង្គរថាយហ្គឺរ នឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ ក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ នាម៉ោង ៣:៤៥ រសៀល នៅកីឡដ្ឋានហនុមាន ក្នុងខេត្តសៀមរាប។ ក្រុមម្ចាស់ផ្ទះ ចាញ់ ២ប្រកួតជាប់គ្នា ខណៈ ក្រុមភ្ញៀវ ស្មើ១ និងចាញ់១។   លោក Alistair Heath ខកចិត្តជាខ្លាំងចំពោះ បរាជ័យទាំង ២ប្រកួតនោះ ដោយសម្លឹងឃើញថា ការប្រកួតទាំងនោះ អង្គរថាយហ្គឺរ សុទ្ធតែមានឱកាសអាចដណ្ដើមបានពិន្ទុខ្លះ ព្រោះសុទ្ធមានគ្រាប់បាល់នាំមុខគូប្រកួត ជាឧទាហរណ៍ ការប្រកួតជាមួយបឹងកេត ក្រុងអង្គរថាយហ្គឺ បាននាំមុខមុន។ គ្រូបង្វឹករូបនេះ ចាត់ទុកថាការប្រកួតមុនៗ គឺដោយសារកំហុស សមាជិកណាម្នាក់ ហើយធ្វើឲ្យប៉ះពាល់ដល់លទ្ធផលរួមរបស់ក្រុម។    លោក Alistair Heath គ្រូបង្វឹកអង្គរថាយហ្គឺរ រូបពីក្លិប Angkor Tiger «ក្រឡេកទៅមើលការប្រកួតពីរលើកកន្លងមកនេះ ទោះបីជាខកចិត្តក៏ដោយ ខ្ញុំ ក៏ឃើញមានភាពវិជ្ជមានខ្លាំងក្នុងពេលតែមួយ។ យ៉ាងហោចណាស់ យើងអាចមាន ៤ពិន្ទុ បានយ៉ាងងាយស្រួល ដោយយើងបានបង្កើតឱកាសជាច្រើន និងគ្រប់គ្រងក្នុងរយៈពេលដ៏ច្រើន ដើម្បីឈ្នះការប្រកួតទាំងពីរកន្លងមក។ ការធ្វើឲ្យ មានកំហុសរបស់បុគ្គលបានធ្វើឲ្យ យើងខាតបង់ ហើយជាការកំណត់រវាងការឈ្នះ និងចាញ់ក្នុងការប្រកួតទាំងពីរ។»។ នេះ បើយោងតាមការផ្សាយរបស់ក្លិបអង្គរថាយហ្គឺរ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។   គ្រូបង្វឹជនជាតិអង់គ្លេសរូបនេះ មានជំនឿចិត្តថា ការធ្វើជាម្ចាស់ផ្ទះនេះ នឹងមិនធ្វើឲ្យអ្នកគាំទ្រខ្លួន អស់សង្ឃឹមទេ ព្រោះរូបលោក បានកែប្រែនៅចំណុចខ្វះខាតរបស់ក្រុម បន្ទាប់ពីឆ្លងកាត់ការបរាជ័យទាំង ២លើកកន្លងទៅ។ លោក Alistair Heath បាននិយាយដូច្នេះថា៖ «យើងកំពុងធ្វើការធានាថាកំហុសទាំងនេះត្រូវបានកាត់ចេញ ហើយយើងនឹងធ្វើឲ្យការលេងមានភាពរឹងមាំដែលអ្នកគាំទ្ររបស់យើងសមនឹងទទួលបាន។ ខ្ញុំ ប្រកាន់ខ្ជាប់នូវអ្វី ដែលខ្ញុំបាននិយាយកន្លងមក។ យើង ទាំងអស់គ្នា នឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតក្នុងផ្ទះលើកដំបូងនៃរដូវកាលនេះ ដើម្បីតបស្នងដល់ប្រជាជនខេត្តសៀមរាបដែលបានបង្ហាញការគាំទ្រយ៉ាងសម្បើម។»។   ដោយឡែក លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុក ថាក្រុមរបស់លោក បានត្រៀមខ្លួនរួចជាស្រេចចំពោះការប្រកួតក្រៅដីមួយនេះ។ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតកន្លងទៅ គ្រូបង្វឹករូបនេះ បានស្វែងយល់ច្រើន អំពីចំណុចខ្លាំង និងចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ហើយសម្រាប់ការត្រៀមខ្លួន គឺមិនមែនសម្រាប់តែប្រកួត១នេះ ប៉ុន្ដែសម្រាប់គ្រប់ការប្រកួតក្នុងលីគកំពូលកម្ពុជា ទោះបីជាប្រកួតនោះ ក្រៅដី ក្នុងដី ឬជាមួយក្រុមមានកម្រិតបែបណាក៏ដោយ។   លោក សាប៊ូន វិនតា បានបន្ថែមទៀតថា ក្លិបគិរីវង់សុខសែនជ័យ តែងតែដាក់គោលដៅសំខាន់ មិនត្រឹមជាជ័យជម្នះតែម្យ៉ាងទេ ប៉ុន្ដែរួមមានការអភិវឌ្ឍសមត្ថភាពកីឡាករ ផងដែរ។ «យើង តែងតែមានជំនឿចិត្ត គ្រប់ការប្រកួតដើម្បីឲ្យក្រុមរបស់យើង មានការអភិវឌ្ឍលើរបៀបលេង កាន់តែល្អជាងមុន ព្រោះយើងចង់ក្លាយជាក្រុមមួយ ដែលអាចប្រកួតទាត់ចូលទីគូប្រកួតច្រើនជាង គូប្រកួតមកទាត់ចូលទីពួកយើង។»។ គ្រូបង្វឹកគិរីវង់សុខសែនជ័យ បាននិយាយដូច្នេះ។   ចូលមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ចំពោះការប្រកួត Cambodian Premier League សប្ដាហ៍ទី៣ នាម៉ោង ៣:៤៥រសៀល ព្រៃវែង ត្រូវស្វាគមន៍ បឹងកេត នៅកីឡដ្ឋានខេត្តព្រៃវែង។ ក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៦:០០ល្ងាច ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល់ ក្លិប ឯ.ក ត្រូវទទួល ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេល វិសាខា ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានព្រីនស៍៕  
លោក Alistair Heath គ្រូបង្វឹកក្លិបអង្គរថាយហ្គឺរ បញ្ជាក់ថាការបរាជ័យ ២លើក ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League គឺដោយសារកំហុសបុគ្គលម្នាក់ៗ ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលរួម របស់ក្រុម។ គ្រូបង្វឹករូបនេះ ថាការប្រកួតនៅកីឡដ្ឋានហនុមានរបស់ខ្លួន ទល់ គិរីវង់សុខសែនជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៣:៤៥ រសៀល ក្រុមលោក នឹងប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្រពេញចិត្ត។ ដោយឡែក លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ បាននិយាយថា ក្រុមបានត្រៀមខ្លួនរួចជាស្រេច បន្ទាប់ពីឆ្លងកាត់២ប្រកួតដំបូង ដោយបានកែប្រែចំណុចខ្វះខាត។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ទោះត្រូវប្រកួតជាមួយក្រុមខ្លាំង ទាំងក្នុងដី និងក្រៅដី គិរីវង់សុខសែនជ័យមានគោលដៅ ប្រកួតប្រជែង និងការអភិវឌ្ឍខ្លួន ជារឿងសំខាន់។
សម្រាប់មនុស្សវ័យក្មេង ការឈឺខ្នងច្រើនតែបណ្តាលមកពីមានទម្លាប់មិនល្អមួយចំនួន ខណៈពេលដែលខ្លះទៀតអាចមកពីការលើករបស់ធ្ងន់ៗ ឬធ្វើសកម្មភាពរាងកាយមួយចំនួនដែលដាក់សម្ពាធលើឆ្អឹងកងខ្នង និងសាច់ខ្នងច្រើនពេក។ យ៉ាងណាមិញ មានទម្លាប់អាក្រក់ ៥យ៉ាងទៀតដែលត្រូវបានអ្នកជំនាញនិយាយថា ជាហេតុផលនាំឲ្យអ្នកឈឺខ្នងជាញឹកញាប់ដូចជា៖ ជក់បារី យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការជក់បារីគឺជាទម្លាប់អាក្រក់មួយដែលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ តើអ្នកមានដឹងទៀតថា វាអាចនាំឲ្យឈឺខ្នងដែរទេ? ដោយសារតែការជក់បារីនាំឲ្យរំខានដល់របត់ឈាមរត់ ជាពិសេសលំហូរអុកស៊ីសែន និងជីវជាតិទៅចិញ្ចឹមឆ្អឹងខ្នង ដូច្នេះកាលណាកន្លែងនេះខ្វះជីវជាតិ វានឹងងាយពុកផុយ ឆាប់ចាស់ និងបង្កការឈឺចាប់បាន។ អង្គុយច្រើនពេក ការអង្គុយច្រើននឹងដាក់សម្ពាធកាន់តែខ្លាំងដល់ឆ្អឹងកងខ្នងជាងការឈរទៅទៀត។ រឿងនេះត្រូវបានគេចាត់ទុកថាពិតដោយសារតែ អ្នកបានប្រើប្រាស់កៅអីទំនើបៗដែលធ្វើឲ្យអ្នកមិនចង់ចេញពីកៅអី។ បើសិនជាអ្នកធ្វើការនៅមុខកុំព្យូទ័រ ហើយត្រូវការអង្គុយយូរៗ ចូរប្រាកដថា អ្នកបានងើបឈរញឹកញ៉ាប់បន្តិច។ ពាក់ស្បែកជើងមិនត្រូវជើងល្អ រឿងនេះមិនត្រឹមតែប៉ះពាល់ដល់ប្រអប់ជើងទេ តែក៏ធ្វើឲ្យខ្នងរងបញ្ហាដែរ។ ឧទាហរណ៍បើសិនជា អ្នកពាក់ស្បែកជើងមិនត្រូវជើងល្អ វានឹងធ្វើឲ្យដំណើរការណ៍ដើររបស់អ្នកមិនធម្មតា ហើយវានឹងប៉ះពាល់ដល់ឆ្អឹងខ្នងជាមិនខាន។ កំពុងតែស្ត្រេស អ្នកជំនាញនិយាយថា ទោះបីជាភាពស្ត្រេសរ៉ាំរ៉ៃក៏អាចដាក់សម្ពាធដល់ខ្នងក្នុងស្ថានភាពគ្រោះថ្នាក់បានដែរ។ អ្នកប្រហែលជាមិនដឹងទេអំពីរឿងនេះ តែសាច់ដុំដែលតឹងនៅពេលអ្នកមានអារម្មណ៍តក់ស្លុត ឬមានសម្ពាធផ្លូវចិត្តនោះ នឹងងាយបង្កឲ្យឈឺចាប់ណាស់ ជាពិសេសសាច់ដុំនៅត្រង់ខ្នងតែម្តង។ ទម្លាប់ញ៉ាំអាហារមិនល្អ ការញ៉ាំអាហារដែលមានជាតិស្ករកៃឆ្នៃច្រើនពេក ពិតជាមិនល្អសោះឡើយចំពោះខ្នង ព្រោះតែវាអាចបង្កការរលាកបាន។ បើសិនជាអ្នកចូលចិត្តរបស់ផ្អែមៗមែននោះ វាពិតជាងាយធ្វើឲ្យអ្នកធាត់ណាស់ ហើយបញ្ហាមួយទៀតគឺឈឺខ្នងដោយសារតែភាពធាត់ដាក់សម្ពាធលើខ្នងខ្លាំង៕ ត្រួតពិនិត្យដោយ www.health.com.kh
អ្នកជំនាញជាច្រើននិយាយថា អ្នកដែលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ គឺងាយនឹងមានអាការៈឈឺខ្នងណាស់ ដោយសារតែការរហែក ឬដាច់ដោចឆ្អឹងកងខ្នង។ ប៉ុន្តែបើសិនជាអ្នកអាយុត្រឹមតែ ៣០ ទៅ៤០ឆ្នាំវិញ ហើយឈឺខ្នងដែរនោះ ទើបជាបញ្ហាដែលត្រូវបារម្ភ។ តាមពិតទៅ មានមនុស្ស៨នាក់ហើយក្នុងចំណោម ១០នាក់ដែលមានបញ្ហាឈឺខ្នងនេះយ៉ាងហោចណាស់ ម្តងក្នុងមួយជីវិត។
  មនុស្សចាស់មួយចំនួន ដែលធ្លាប់បានឆ្លងកាត់ សម័យសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត ពុំបានដឹងខ្លួនឡើយ ថាពួកគាត់បានរងភាពបាក់ស្បាតពីសង្គ្រាម។ ពួកគាត់ពុំទទួលស្គាល់ថា នោះគឺជាជំងឺទេ។ ផ្ទុយទៅវិញ ពួកគាត់បែរជាស៊ាំ ព្រមរស់ក្នុងសង្គម ដែលគាត់តែងតែថប់បារម្ភទៅវិញ។    «រឿងនយោបាយ មានអ្នកគិតមានអ្នកធ្វើហើយ មិនចាប់ទៅខ្វល់ទេ»។ «ឱ្យលុយគេខ្លះទៅ ទើបការងារលឿន ចង់ធ្វើតាមច្បាប់អី សង្គមឥឡូវគេធ្វើបែបនេះគ្រប់គ្នា យើងម្នាក់ឯងទៅចង់កែគេម្ដេចបាន»។ «កុំទៅពាក់ព័ន្ធរឿងការពារព្រៃ ការពារឈើ ការពារសត្វព្រៃអីនោះ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនអត់ប្រយោជន៍»។ «កុំយកពងមាន់ ទៅជល់និងថ្ម»។ល។ និង។ល។    ទាំងនេះគឺជាភាសាបាក់ស្បាត បំបាក់ស្មារតី គ្មានជំនឿ និងអស់សង្ឃឹម ដែលមនុស្សចាស់ និងយុវជនមួយចំនួន ចូលចិត្តនិយាយមកកាន់ក្មេងជំនាន់ក្រោយ ពិសេសមកកាន់យុវជន ដែលធ្វើការងារសង្គម និងចង់កែលម្អសង្គម ឱ្យប្រសើរជាងមុន។     មនុស្សខ្មែរមួយចំនួន ពិសេសមនុស្សចាស់ ហាក់គ្មានក្ដីសង្ឃឹម ក្នុងការកែប្រែសង្គមកម្ពុជា ទៅតាមអ្វីដែលពួកគាត់តែងតែចង់បានឡើយ។ ពួកគាត់ភាគច្រើននិយាយថា ចង់បានប្រទេសរីកចម្រើន មានយុត្តិធម៌សង្គម និងគ្មានអំពើពុករលួយជាដើម។ ប៉ុន្តែនៅពេលយុវជន ឬកូនៗរបស់គាត់ ចូលរួមសកម្មភាព ដើម្បីកែលម្អសង្គម ទៅតាមអ្វីដែលពួកគាត់តែងប្រាថ្នាចង់បាន ពួកគាត់បែរជាគ្មានជំនឿថាវាអាចទៅរួចទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សចាស់ខ្លះ ថែមទាំងបំភ័យយុវជន ឬកូនៗរបស់ពួកគាត់ ពុំឱ្យពាក់ព័ន្ធរឿងនយោបាយថែមទៀតផង។ ហើយភាពបាក់ស្បាត និងគ្មានជំនឿទាំងនោះ បានឆ្លងមកដល់យុវជនជំនាន់ក្រោយ ដោយមិនដឹងខ្លួន។    លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញសមាគមយុវជនកម្ពុជា(CYN) បានបង្ហាញការយល់ឃើញរបស់ខ្លួនថា វិបត្តិសង្គម និងវិបត្តិនយោបាយកាលកន្លងទៅ បានជះឥទ្ធិពលអវិជ្ជមាន ដល់យុវជន និងម្ដាយឪពុករបស់ពួកគេ។     លោកបន្ថែមថា ក្នុងសង្គមកម្ពុជា អំណាចមេបា នៅតែជាអំណាចមួយដ៏សំខាន់ ភ្ជាប់ជាមួយយុវជន ។ ដើម្បីឈានដល់ការដោះស្រាយបញ្ហាទាំងនេះ នៅក្នុងថ្ងៃអនាគត់ដ៏ខ្លី គឺយុវជនខ្លួនឯង ត្រូវសិក្សាស្វែងយល់អំពី សិទ្ធិសេរីភាពរបស់ខ្លួនជាអាទិភាព។ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញសមាគមយុវជនកម្ពុជា (CYN) លោកសង្កត់ធ្ងន់ថា សម្រាប់មនុស្សស្ថិតនៅក្នុងវ័យកណ្ដាល ឬមនុស្សមិនធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ដែលមានចំណេះដឹងខ្ពស់ គួរតែគិតគូរពីលទ្ធភាពលើកទឹកចិត្ត និងជំរុញឱ្យក្រុមយុវជន ស្គាល់ពីសិទ្ធិសេរីភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព។   ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្ដាញសមាគមយុវជនកម្ពុជា(CYN) ពន្យល់៖«អាណាព្យាបាលជំនាន់ក្រោយក៏ដោយ យុវជនក៏ដោយ សាលារៀនក៏ដោយ គួរតែបង្កបរិយាកាស ងាយស្រួលឱ្យពួកគេ(យុវជន) ស្វែងយល់ពីបរិយាកាសនយោបាយផង សង្គមផង ជាមួយនឹងភាពទូលំទូលាយ និងការអនុវត្តន៍សិទ្ធិរបស់ពួកគេ»។   ចំណែកកញ្ញា អាន ស្រីអូន សមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ ក៏បានលើកឡើងដែរថា នាងក៏ធ្លាប់ទទួលបានពាក្យបន្ទុចបង្អាក់ ពីម្ដាយឪពុកនិងអ្នកស្គាល់គ្នាដែរ ដែលមិនឱ្យនាងខ្វល់បញ្ចេញមតិ លើបញ្ហាសង្គមច្រើនពេក។ ពួកគេខ្លាចនាង មានបញ្ហាមិនល្អណាមួយ ដោយសារតែពាក់ព័ន្ធនឹងរឿងនយោបាយ។    «គេហាមយើង តែយើងកុំហាមខ្លួនឯង។ គេហាមយើង ប៉ុន្តែសួរថា តើរឿងដែលយើងនិយាយ ខុសច្បាប់ឬអត់? បើមិនខុសច្បាប់ទេ យើងត្រូវតែបន្តនិយាយ។ គេអ្នកនៅជុំវិញខ្លួន គេតែងតែនិយាយថា ឯងមិនខ្លាចទេ? ខ្ញុំចង់ឱ្យការនិយាយពីនយោបាយ ក្លាយជារឿងមួយដែលមនុស្សទូទៅគិតថា វាជារឿងធម្មតា ត្រូវធ្វើវាឱ្យក្លាយជាទម្លាប់។ យើងចូលរួមគិត ព្យាយាមមើលពីជ្រុងមានបញ្ហា ហើយព្យាយាមដោះស្រាយ»។  កញ្ញា អាន ស្រីអូន សមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ នារីរាងតូចច្រឡឹងសម្បុរសរូបនេះ បន្ទោសថា ការដែលមនុស្សចាស់ បន្ទុចបង្អាកបែបនេះ នឹងធ្វើឱ្យយុវជន មានចិត្តងាករេ ក្នុងការចូលរួមសកម្មភាពសង្គម ហើយនោះនឹងធ្វើឱ្យពួកគេ បាត់បង់ឱកាស។ កញ្ញាផ្ដល់យោបល់ថា យុវជនត្រូវយល់ដឹងពីសិទ្ធិរបស់ខ្លួន ហើយពន្យល់ប្រាប់មនុស្សចាស់ និងមនុស្សនៅជុំវិញ ឱ្យពួកគាត់យល់ដឹងដូចគ្នា។    «យុវជនត្រូវដឹងពីសិទ្ធិរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃ ដើម្បីចូលរួមធ្វើការងាររបស់សង្គម និងដើម្បីដឹងថាយើងធ្វើបានកម្រិតណា ហើយអ្វីជាលទ្ធភាពដែលយើងអាចធ្វើបាន។ ប្រសិនយើង ចូលរួមធ្វើការងារសង្គម ប៉ុន្តែមិនដឹងពីសិទ្ធិ និងច្បាប់ច្បាស់លាស់ អាចនាំទុក្ខឱ្យខ្លួនឯងវិញ។ យើងត្រូវដឹងថា យុវជនទទួលបានអ្វីខ្លះពីសង្គម ដូចជាការគាំពារ ការការពារសុខសុវត្ថិភាព និងសិទ្ធិក្នុងការបញ្ចេញមតិ»។ នេះជាការពន្យល់បន្ថែមរបស់កញ្ញា ស្រីអូន។    មិនសុខគ្នាទេលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ក៏បានលើកឡើងស្រដៀងគ្នាដែរថា គ្រួសារ ស្ថាប័ន និងអាជ្ញាធរ ជាកត្តានាំឱ្យមានការ រឹតត្បិតសេរីភាពយុវជន។ អតីតព្រះសង្ឃរូបនេះថា កាលណាម្ដាយឪពុក មិនហ៊ានផ្ដល់សិទ្ធិស្វ័យភាព ឱ្យកូនៗរៀនសូត្រពីពិភពលោក នោះពួកគេនៅតែជាកង្កែប។    លោក សារ៉ាយ លើកទឹកចិត្តអាណាព្យាបាលដូច្នេះ៖«សូមបើកសេរីភាពឱ្យកូនចូលរួម យ៉ាងសកម្មក្នុងសង្គម នោះកូននឹងមានការយល់ដឹងច្រើន។ កាលណាគាត់យល់ដឹងច្រើន គាត់ក៏នឹងក្លាយជាកូនកតញ្ញូ ជាពលរដ្ឋល្អ និងជាយុវជន ដែលចូលរួមអភិវឌ្ឍសង្គម»។   លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បុរសរាងខ្ពស់សម្បុរស្រអែមរូបនេះ ទទួលស្គាល់ថា ការហាមប្រាមរបស់ម្ដាយឪពុក កើតចេញពីកត្តាក្ដីស្រឡាញ់ ក្ដីបារម្ភ និងក្លាចកូនមានបញ្ហា។ ទោះជាយ៉ាងណាលោកថា ជារឿងសំខាន់ ដែលឪពុកម្ដាយគ្រប់រូប ត្រូវគិតឡើងវិញ ថាភាពភ័យខ្លាច ប្រសិនមានក្នុងខ្លួន ហើយបន្តទៅឱ្យអ្នកជំនាន់ក្រោយ ដូចជាកូនៗ នោះពួកគេនឹងខ្លាច ខ្លាំងជាងមនុស្សចាស់ទៅទៀត។  «ដូច្នេះសូមចូលរួមពង្រឹងស្មារតី និងលុបបំបាត់ ភាពភ័យខ្លាចទាំងអស់នោះ ដើម្បីឱ្យអ្នកជំនាន់ក្រោយ និងកូនៗយើង ក្លាយជាមនុស្សក្លាហាន ដូចបុព្វបុរសយើងកាលសម័យអង្គរ»។ នេះជាជំនឿចិត្តរបស់លោក សារ៉ាយ។   បន្ថែមពីនោះ លោក គឹមហុង ថាបើទោះបីជាម្ដាយឪពុក ព្យាយាមរារាំងកូនៗ ដោយប្រើអំណាចមេបាក៏ពិតមែន ប៉ុន្តែបន្តិចម្ដងៗ នៅពេលដែលយុវជន ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនពេញលេញ ការដាក់គម្លាតផ្នែកនយោបាយ ឬសម្ពាធសង្គមអាចមានការថតចុះ។ ទោះជាយ៉ាងណា លោកលើកទឹកចិត្តយុវជន អនុវត្តិសិទ្ធិរបស់ខ្លួនជាក្រុម ទើបមានប្រសិទ្ធិភាព។   «ខ្ញុំយល់ថាការអនុវត្តន៍សិទ្ធិរបស់គាត់ មិនមែនជារឿងគ្រោះថ្នាក់ឡើយ ក្នុងនាមជាពលរដ្ឋសកម្ម មិនអាចឈានទៅដល់សញ្ញាណព្រួយបារម្ភខ្លាំង ដូចជាក្រុមសកម្មជន ឬក៏អ្នកនយោបាយទេ។ លើកលែងតែ យុវជនអនុវត្តសិទ្ធិសេរីភាព តែម្នាក់ឬពីរនាក់ នោះការព្រួយបារម្ភធំ។ ឆ្នាំ២០១៣ ដល់២០១៧ ឃើញថាមិនមែនតែយុវជនទេ សូម្បីតែពលរដ្ឋទូទៅ ក៏ទទួលបានលម្ហនយោបាយ ល្អប្រសើរដែរ។ ពេលដែលលម្ហនយោបាយល្អប្រសើរ ប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេសពិតប្រាកដ។ ពួកគេហ៊ាននិយាយ ហ៊ានផ្ដល់យោបល់ទៅរដ្ឋាភិបាល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គឹមហុង។   យ៉ាងណាក៏ដោយ ដើម្បីឱ្យយុវជនយល់ដឹងពីសិទ្ធិរបស់ខ្លួន កាន់តែស៊ីជម្រៅ ស្រីអូន ថារដ្ឋាភិបាល ត្រូវដើរតួជាប្រភពជំរុញ និងលើកទឹកចិត្តគ្រប់មធ្យោបាយ  ឱ្យយុវជនមានឱកាសទូលំទូលាយ ក្នុងការសិក្សាស្រាវជ្រាវ ចំណេះដឹងពាក់ព័ន្ធនឹងសិទ្ធិរបស់យុវជនខ្លួនឯង។    ស្រីអូន ពន្យល់៖«យើងដឹងស្រាប់ហើយ តាំងពីដើមមក យើងតែងតែឮគេនិយាយថា ពួកយើងរស់នៅក្នុងសង្គមមួយ ដែលប្រកាន់យករបប ប្រជាធិបតេយ្យសេរី។ របបនេះ រដ្ឋាភិបាល មានតួនាទីធ្វើឱ្យពលរដ្ឋ យល់ដឹងពីសិទ្ធិ និងតួនាទីរបស់ខ្លួន។ ប្រសិនរាជរដ្ឋាភិបាល មិនបានបំពេញមុខងារនេះទេ ក្នុងនាមយើងជាយុវជន ត្រូវស្វែងយល់ពីសិទ្ធិ និងតួនាទីនេះដោយខ្លួនឯង»។    បុរសធ្វើការងារសង្គម ពិសេសពាក់ព័ន្ធនឹង ការពង្រឹងសមត្ថភាពយុវជន លោក សារ៉ាយ ថាយុវជនមានតួនាទី២សំខាន់ ទី១ត្រូវយល់ដឹងពីសិទ្ធិរបស់ខ្លួន និងធ្វើសកម្មភាព បង្ហាញពីសិទ្ធិនោះ។ ទី២យុវជន ត្រូវធ្វើកម្មវិធី ឬយុទ្ធនាការ ដើម្បីទទូចឱ្យអ្នកដឹកនាំ និតិកាលទី៧ ស្ដារឡើងវិញនូវរំហូរសេរីភាព ការបញ្ចញមតិ ជាសាធារណៈរបស់យុវជន។ ដូចគ្នាដែរ បុរសធ្វើការងារ ជាសកម្មជន អស់រយៈពេល៨ឆ្នាំ ដែលម្ដាយឪពុកនៅតែព្រួយបារម្ភ ពីសុវត្ថិភាពរបស់លោកជានិច្ចលោក គឹមហុង ថាពលរដ្ឋជាម្ចាស់ប្រទេស ដូច្នេះដើម្បីឱ្យពលរដ្ឋ មានតួនាទីសំខាន់ក្នុងសង្គម ទាល់តែពលរដ្ឋមានលទ្ធភាពពេញលេញ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។   លោក គឹមហុង ពន្យល់៖«នៅពេលមួយដែលយើងស្គាល់អ្វីជាការពិត ហើយធ្វើអំពើល្អ ដើម្បីសកម្មភាពសង្គមពិតប្រាកដ នោះនឹងមានមនុស្សផ្សេងទៀត ក៏ឃើញថាយើងធ្វើត្រូវដែរ។ ខ្ញុំតែងព្យាយាមពន្យល់ម្ដាយឪពុកខ្ញុំ អំពីតួនាទីរបស់យុវជន»។    ជាមួយគ្នានេះ យុវតីវ័យប្រមាណ២០ឆ្នាំ ស្រីអូន បានមើលឃើញថា ពលរដ្ឋនិងយុវជនកម្ពុជាបច្ចុប្បន្ន មានចំណេះដឹងច្រើន ដោយសារពួកគេរៀនបានខ្ពស់។ នាងថា តាមរយៈចំណេះដឹងទាំងនោះ ពួកគេមានឱកាសច្រើន ដើម្បីយកទៅជួយសង្គម។ ប៉ុន្តែជាក់ស្ដែង នាងបែរជាមើលឃើញថា វិបត្តិសង្គមនៅតែកើតមាន អំពើរពុករលួយ ការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានទៅវិញ។ កញ្ញាបន្ថែមថា បើទោះជាយុវជនកម្ពុជា បានរៀនសូត្រ ចេះដឹងជ្រៅជ្រះយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេមិនបាន យកវាទៅប្រើ ដើម្បីចូលរួមដោះស្រាយ បញ្ហាសង្គម នោះសង្គមនឹងនៅតែ មានញ្ហាបន្តទៀត។    «គាត់គួរគិតថា បញ្ហាសង្គម គឺជាបញ្ហារបស់ពួកគាត់។ យើងត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន ដើម្បីសង្គម និងចូលរួមសកម្មភាពនានា ដើម្បីអភិវឌ្ឍជាតិ។ បើឃើញថាជនណាម្នាក់ កំពុងធ្វើឱ្យសង្គម ឈានទៅរកការអន្តរាយ ត្រូវហ៊ាននិយាយ ត្រូវហ៊ានបញ្ចេញមតិ និងត្រូវហ៊ានស្នើសុំ ដោយសារក្នុងច្បាប់ក៏មានចែងដែរ ថាពួកយើងមានសិទ្ធិក្នុងការទាមទារ តវ៉ា និងស្នើសុំ»។ នេះជាការទទូចរបស់ ស្រីអូន។   តើឱ្យសង្គមកម្ពុជា កាន់តែប្រសើរឡើង ដោយរបៀបណា បើយុវជនជំនាន់ក្រោយ តែងទទួលរងភាពបាក់ស្បាត ដែលបានផ្ទេរពីមនុស្សចាស់ ពីមួយជំនាន់ទៅមួយជំនាន់ រួមទាំងការបំបាក់ស្មារតីផ្សេងៗ ជាបន្តបន្ទាប់នោះ?    កត្តាសង្គម ការដឹកនាំ និងការផ្ដល់សិទ្ធិសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ ពីរដ្ឋាភិបាល គឺជារឿងដ៏សំខាន់បំផុត ក្នុងការផ្សះផ្សាផ្លូវចិត្តមនុស្សចាស់ និងឱ្យយុវជនជំនាន់ក្រោយ មានទំនុកចិត្ត បញ្ចេញគំនិតនិងមតិយោបល់របស់ពួកគេ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន៕
ភ្នំពេញ៖ មនុស្សចាស់មួយចំនួន ទំនងពុំបានដឹងខ្លួនឡើយ ថាគាត់កំពុងផ្ទេរភាពបាក់ស្បាត ឱ្យទៅកូនចៅជំនាន់ក្រោយ។ ដោយសារតែ ធ្លាប់ជួបរបបប្រល័យពូជសាសន៍ ដែលគេតែងនិយាយថា ខ្មែរសម្លាប់ខ្មែរនោះ មនុស្សចាស់មួយចំនួន បានហាមប្រាមកូនៗ ឬយុវជនជំនាន់ក្រោយ មិនឱ្យធ្វើអ្វីមួយ ដែលគាត់យល់ថា អាចនាំគ្រោះថ្នាក់ឡើយ បើទោះបីជារឿងទាំងនោះ មានប្រយោជន៍ដល់សង្គម និងប្រទេសជាតិទាំងមូលក្ដី។
  វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៧៨៣ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី បានដឹកមកដល់កម្ពុជា នៅថ្ងៃទី២៦ធ្នូ ឆ្នាំ២០២១។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅទទួលយកជំនួយវ៉ាក់សាំងនេះដោយផ្ទាល់។  ដោយឡែក វ៉ាក់សាំង Pfizer ចំនួន ១ ៥៦៧ ៥៣០ដូសទៀត នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី២៨ធ្នូ។     លោក Andreas Zurbrugg ភារធាវីស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា បានថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង នៅអាកាសស្ថានភាពអន្តរជាតិភ្នំពេញថា អូស្ត្រាលី មានមោទកភាពក្នុងការគាំទ្រដល់កម្ពុជា ដោយបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTechc សរុប២,៣៥លានដូស។  ការបរិច្ចាគវ៉ាក់សាំងនេះ គឺជាលើកទីមួយហើយដែលវ៉ាក់សាំង Pfizer នឹងត្រូវបានប្រើប្រាស់ក្នុងចំនួនយ៉ាងបែបនៅកម្ពុជា។   សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់វ៉ាក់សាំងឱ្យកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេច  បន្តមានប្រសាសន៍ដូច្នេះ៖ «អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩នេះ»។   បើតាមសម្តេច ហ៊ុន សែន  ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះបាន។    គិតត្រឹមថ្ងៃទី២៦ធ្នូ ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ បានជាង១៤,២៤លាននាក់។ ក្នុងនោះ មានពលរដ្ឋដែលបានអាយុលើសពី១៨ឆ្នាំ មានជាង១០លាននាក់, ពលរដ្ឋពីអាយុ១២ដល់១៧ឆ្នាំ មានជាង១,៨លាននាក់, កុមារអាយុពី៦ឆ្នាំ ដល់១១ឆ្នាំ មានជិត១,៩លាននាក់ និងកុមារអាយុ៥ ជាង៣០ម៉ឺននាក់ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរ៕ 
ភ្នំពេញ៖ កម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Pfizer ពីរដ្ឋាភិបាល អូស្រ្តាលី ជាង៧៨ម៉ឺនដូសហើយ  ខណៈវ៉ាក់សាំងជាង១,៥លានដុល្លារទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី២៨ធ្នូ។
កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ដែលបានសាងប្រវត្តិសាស្ត្រជូនកម្ពុជាក្នុងព្រឹត្តិការណ៍ Asian Games តាមរយៈការឈ្នះមេដាយមាស២ និងសំរឹទ្ធ១ ហាក់ជោគជ័យក្នុងអាជីពជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្វីដែលគួរឲ្យសម្គាល់ និងមោទកភាពនោះ គឺរាល់ការឈ្នះមេដាយមាសរបស់កីឡាករកីឡាការិនីទាំងពីរម្តងៗ ពួកគេតែងតែលើកបង្ហាញទង់ជាតិកម្ពុជាជានិច្ច។    កាលពីសប្តាហ៍មុន កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានឈ្នះមេដាយមាស៤ពីការប្រកួតកម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ S.J.J.I.F World Jiu-Jitsu Championship ដែលរៀបចំនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចន្លោះពីថ្ងៃទី២៧ -២៨ ខែតុលា ឆ្នាំ២០១៨។ មេដាយមាសទាំងនេះ ចេសា ឈ្នះលើវិញ្ញាសាផ្សេងៗគ្នាលើប្រភេទទម្ងន់៤៩គីឡូក្រាម។ ទន្ទឹមនឹងបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានឈ្នះមេដាយមាសក្នុងការប្រកួតតំណាងឲ្យកម្ពុជា កីឡាការិនីវ័យ១៧ឆ្នាំរូបនេះ អរគុណដល់អ្នកគាំទ្រកម្ពុជា គ្រួសារ រាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា ដែលតែងតែលើកទឹកចិត្ត និងគាំទ្ររូបនាងនាពេលកន្លងមក។ កីឡាការិនីរូបនេះ អះអាងថា នាងនឹងកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០១៩ និងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ២០២០ជាដើម។ ចេសា ដែលមានឪពុកខ្មែរ ម្តាយម៉ិកស៊ិក-អាមេរិក ជាកីឡាការិនីកម្ពុជាទី២ ដែលបានឈ្នះមេដាយមាសពីកីឡាអាស៊ី Asian Games បន្ទាប់ពីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលឈ្នះមេដាយមាសដំបូងក្នុងព្រឹត្តិការណ៍នេះនៅទីក្រុងអ៊ីនឆនប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤។ ជាមួយគ្នានេះកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន កីឡាករ សាលី អ៊ូមើត បានឈ្នះមេដាយមាស១ពីការប្រកួតកម្រិតអន្តរជាតិក្នុងព្រឹត្តិការណ៍ 2018 Baili Liujiang International Jetski Open នៅប្រទេសចិន។ នៅខែតុលា ឆ្នាំ២០១៨ នេះដែរ អ៊ូមើត បានឈ្នះមេដាយប្រាក់១ពីព្រឹត្តិការណ៍ Blowsion Word Final 2018 ដែលរៀបចំនៅសហរដ្ឋអាមេរិក។  កីឡាករខ្មែរអ៊ិស្លាមរូបនេះ បានក្លាយជាកីឡាករទី១ក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា ក្រោយរូបគេឈ្នះមេដាយមាស១ និងសំរឹទ្ធ១ពីការប្រកួតកីឡាអាស៊ី Asian Games នៅប្រទេសឥណ្ឌូណេស៊ី។ មេដាយទាំងពីររបស់គេ និងមេដាយមាសរបស់ ខាន់ ចេសា ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេល៦៤ឆ្នាំរបស់កម្ពុជាផងដែរ៕        
ក្រោយឈ្នះមេដាយមាសកីឡាអាស៊ីនៅឥណ្ឌូណេស៊ី ដើម្បីរួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីជូនកម្ពុជា កីឡាករម៉ូតូទឹក សាលី អ៊ូមើត និងកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ជោគជ័យក្នុងអាជីពជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីសប្តាហ៍មុន ចេសា បានឈ្នះមេដាយមាស៤ពីការប្រកួតកម្រិតពិភពលោក ខណៈ អ៊ូមើត ឈ្នះមេដាយមាស១ និងប្រាក់១ ពីការប្រកួតកម្រិតពិភពលោកដូចគ្នា។
  ភ្នំពេញ៖ ភាពយន្តបរទេសបន្តហូរចូលទីផ្សារកម្ពុជា ខណៈសន្ទុះគាំទ្រភាពយន្តខ្មែរវិញ ហាក់មានកម្រិតតិចតួចនៅឡើយ ។ លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ ពន្យល់ថា ទោះបីបិទការនាំចូលភាពយន្តបរទេស ក៏មិនប្រាកដថា ភាពយន្តខ្មែរខ្លាំងនោះដែរ។ សម្រាប់លោក ប៉ូរ៉ាក់ ភាពយន្តខ្មែរខ្លាំងបាន លុះត្រាពង្រឹងគុណភាព ទាំងកត្តាធនធានមនុស្ស និងកត្តាហិរញ្ញវត្ថុ។ ជាពិសេស ធាតុផ្សំពីផលិតករភាពយន្តក្នុងស្រុក ក្រុមហ៊ុនចែកចាយ រោងភាពយន្ត និងស្ថានីយ៍ទូរទស្សជាដើម សម្រាប់ប្រកួតប្រជែងទីផ្សារ។ ជាមួយគ្នានេះ អ្នកនិពន្ធឯករាជ្យ លោក ស៊ុំ សូរិយ បានបញ្ជាក់ថា ការសាមគ្គីគ្នា ការផ្ដល់ឱកាសឱ្យផលិតករជំនាន់ក្រោយ និងការចូលរួមពីអ្នកគាំទ្រ ទើបអាចជួយលើកកម្ពស់ភាពយន្តខ្មែរបាន។   ដើម្បីកាន់តែលំអិត សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ និងលោក ស៊ុំ សូរិយ អ្នកនិពន្ធឯករាជ ដូចតទៅ៖   កញ្ញា សុង សុធាវី៖  ថ្មីៗនេះមានការលើកឡើងថា រដ្ឋគួរទប់ស្កាត់ការហូរចូលភាពយន្តរបស់បរទេស ដើម្បីឱ្យភាពយន្តខ្មែរមានឱកាសរីកលូតឡើង តើលោកមានការចូលរួមយ៉ាងណាក្នុងនាមក្រសួងពាក់ព័ន្ធ?    លោក ប៉ុក បូរ៉ាក់៖ ខ្ញុំយល់ឃើញថា វិស័យភាពយន្តខ្មែរអាចរីចម្រើន និងមានការគាំទ្រពីមហាជន មិនមែនជាបញ្ហាយើងត្រូវបិទពីក្រៅនោះទេ។ នៅក្នុងវិស័យភាពយន្តមានធាតុផ្សំសំខាន់បួនយ៉ាងគឺ ផលិតករភាពយន្ត ក្រុមហ៊ុនចែកចាយ រោងភាពយន្ត និងស្ថាននីយ៍ទូរទស្សន៍។ មិនមែនយើងបិទភាពយន្តបរទេសហើយឱ្យយើងរីកចម្រើន១០០%នោះទេ។ តែខ្ញុំក៏ទទួលស្គាល់ដែរ កាលណាវាច្រើនពេកវាក៏មានបញ្ហាដូចគ្នា ព្រោះនៅក្នុងបរិបទយើងនៅខ្សោយ អ៊ីចឹងយើងត្រូវការទប់ស្កាត់ខ្លះដែរ មិនអាចបណ្តោយពេកទេ។ ជារួមយើងមានការសិក្សាច្រើនដែរមានទាំងការស្នើរ ការពិភាក្សា ។ល។ ក្នុងសម័យបច្ចេកវិទ្យា ភាពយន្តបរទេសអាចចូលមកកម្ពុជាតាមរូបភាពជាច្រើន ដែលយើងពិបាកនឹងទប់ស្កាត់បានផងដែរ។ អ៊ីចឹងយើងមានតែពង្រឹងខ្លួនឯងទេទើបជារឿងសំខាន់ដំបូងបំផុត។  លោក ប៉ុក ប៊ុនរ៉ាក់ ប្រធានាយកដ្ឋានភាពយន្តខ្មែរ  ប្រភពរូបភាព ពីទំព័រហ្វេសប៊ុកលោកផ្ទាល់. កញ្ញា សុង សុធាវី៖ តើការពង្រឹងទាំងនោះមានរូបភាពបែបណា ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានការជ្រោមជ្រែង និងលើកកម្ពស់ភាពយន្តខ្មែរកន្លងមក?   លោក ប៉ុក បូរ៉ាក់៖ យើងមានការពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកហ្នឹង មានវគ្គបណ្តុះបណ្តាលរៀងរាល់ឆ្នាំ ហើយឃើញថាបញ្ហាតែងនិពន្ធ អត្ថបទផ្នែកភាពយន្តនៅខ្វះខាតខ្លាំង។ រីឯផ្នែកបច្ចេកទេសយើងមានការរីកចម្រើនទៅមុខហើយ។ យើងត្រូវការបណ្តុះបណ្តាលជាប្រចាំបន្តទៀត ពង្រឹងគុណភាព សមត្ថភាពភាពយន្តយើង។ កន្លងមកយើងមានការស្នើរសុំទៅរដ្ឋាភិបាលឱ្យបន្ធូរបន្ធយលើការអនុវត្តន៍កាតព្វកិច្ចពន្ធមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យភាពយន្ត ពន្ធលើការចាក់បញ្ចាំង ពន្ធកាត់ទុកលើសេវាកម្មផ្សេងៗ ពន្ធលើចំណូលបៀវត្ស យើងបានធ្វើការងារទាំងហ្នឹងបានច្រើន និងការជំរុញទីផ្សារភាពយន្តខ្មែរទៅតាមបណ្តាខេត្តផងដែរ ដែលពីមុនយើងមានតែនៅតាមទីក្រុងទេ។ តាមរយៈរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ យើងឃើញថាការចាក់បញ្ចាំងភាពយន្តនៅតាមម៉ោងពិសេស យើងអនុញ្ញាតឱ្យចាក់តែរឿងខ្មែរទេ មិនអាចបញ្ចាំងរឿងបរទេសឡើយ។    លោក ប៉ុក ប៊ុនរ៉ាក់ ប្រធានាយកដ្ឋានភាពយន្តខ្មែរ  ប្រភពរូបភាព ពីទំព័រហ្វេសប៊ុកលោកផ្ទាល់ កញ្ញា សុង សុធាវី៖ ក្នុងនាមជាអ្នកនិពន្ធមួយរូបចំពោះលោកផ្ទាល់ តើការទប់ស្កាត់ភាពយន្តយ៉ាងច្រើនពីបរទេសពិតជាឱកាសល្អសម្រាប់ការងើបឡើងរបស់ភាពយន្តក្នុងស្រុកពិតមែនទេ?   លោក ស៊ុំ សូរិយ៖ ខ្ញុំមើលឃើញថាការផលិតភាពយន្តរបស់យើងហាក់នៅមានភាពតូចចង្អៀត និងមិនទាន់សម័យនៅឡើយហើយដើរក្រោយគេច្រើនមែនទែន។ ការសិក្សាស្វែងយល់ពីភាពយន្តរបស់បរទេសវាអាចជាវិធីសាស្ដ្រមួយដែរ នៅក្នុងការចាក់សោររកមើលឱ្យឃើញនូវរូបមន្តដ៏ត្រឹមត្រូវដើម្បីជួយដល់ការផលិតភាពយន្តរបស់ខ្មែរយើងឱ្យល្អប្រសើរឡើង។ ខ្ញុំគិតថាវាជាការល្អទៅវិញទេនៅពេលដែលយើងអាចទស្សនាភាពយន្តបរទេសព្រោះយើងអាចដឹងថាគេផលិតរឿងបែបណា ហើយយើងអាចស្គាល់បានថាអ្វីជាភាពយន្តគុណភាពរបស់ពួកគេ ហើយប្រជាជនយើងចូលចិត្តភាពយន្តប្រភេទណា។ បើយើងបិទភាពយន្តពីក្រៅប្រទេសពិតមែន! តើយើងគិតថាប្រជាជនរបស់យើងនឹងត្រឡប់មកទស្សនាភាពយន្តរបស់យើងវិញឬ? វាពិតជារឿងគួរឱ្យអស់សំណើចណាស់ដែលយើងគិតថាធ្វើបែបនេះហើយប្រជាជនយើងនឹងមិនអាចមានវិធីសាស្រ្តតាមដានទស្សនាភាពយន្តបរទេសទាំងនោះបាន។ យើងគួរតែចាប់ផ្តើមគិតឡើងវិញ! តើនេះជាសម័យអ្វីហើយ?    សម្រាប់ការយល់ឃើញរបស់លោក ស៊ុំ សូរិយ អ្នកនិពន្ធឯករាជ្យវិញ៖   កញ្ញា សុង សុធាវី៖ លោកបានក្រាញននៀលនៅក្នុងវិស័យនេះច្រើនឆ្នាំ តើក្រៅពីលំហូរចូលច្រើននៃភាពយន្តបរទេសមកកម្ពុជា អ្វីជាឧបសគ្គសម្រាប់ផលិតករក្នុងស្រុកក្នុងការធ្វើឱ្យវិស័យនេះរីកចម្រើនឡើងដូចគេ?   លោក ស៊ុំ សូរិយ៖ នៅក្នុងវិស័យនេះច្រើនឆ្នាំ តែខ្ញុំហាក់បីដូចជានៅក្រៅសង្វៀនប្រកួតនៅឡើយ ព្រោះមានឧបសគ្គចំពោះខ្ញុំ។ ខ្ញុំសូមបដិសេធតែម្ដងនៅពេលដែលនិយាយថាលំហូរចូលច្រើននៃភាពយន្តបរទេសមកកម្ពុជាជាឧបសគ្គរបស់ផលិតករក្នុងការផលិតភាពយន្តក្នុងស្រុក។ ប៉ុន្តែការពិតវាមានឧបសគ្គពិតៗជាច្រើនដែលស្ថិតនៅពីក្រោយខ្នងការផលិតភាពយន្តរបស់ខ្មែរ ហើយក៏ជាឧបសគ្គរបស់ខ្ញុំ និងរបស់ផលិតករវ័យក្មេងដទៃទៀតផងដែរ នោះគឺ ឱកាស និង ទេពកោសល្យ។ អ្នកនិពន្ធ ផលិតករ និងអ្នកស្រឡាញ់វិស័យសិល្បៈភាពយន្តជំនាន់ក្រោយមិនទទួលបានឱកាសពេញលេញសោះឡើយ។ ភាគច្រើនបើគេប្រកាសរើសអ្នកនិពន្ធ អ្នកដឹកនាំ ឬអ្នកកាន់តួនាទីណាមួយក្នុងវិស័យហ្នឹងគឺគេគ្រាន់តែប្រកាស។ បើទោះយើងមានបទពិសោធ ឬមានការតាំងចិត្តខ្ពស់យ៉ាងណា ក៏មានភាគរយតិចណាស់ដែលត្រូវបានគេជ្រើសរើស។ មួយទៀត! ទេពកោសល្យ! ពេលខ្លះចំណេះដឹងយើង ទេពកោសល្យ និងភាពប៉ិនប្រសប់របស់យើងត្រូវបានគេមិនឱ្យតម្លៃ ឬនិយាយបែបនេះបែបនោះ មិនទទួលស្គាល់ ហើយពួកគេបែរជាស្រវាយកអ្នកដែលធ្លាប់មានឈ្មោះល្បីមកពីការចម្លងស្នាដៃពីបរទេសយកទៅធ្វើការជាមួយវិញ។ ទាំងដែលអ្នកទាំងនោះមិនមែនជាអ្នកដែលមានសិល្បៈក្នុងខ្លួន ឬមានដុងពីកំណើត។   លោក ស៊ុំ សូរិយ  អ្នកនិពន្ធឯករាជ្យនៅកម្ពុជា. កញ្ញា សុង សុធាវី៖ តើលោកមានការចូលរួមបែបណា ក្នុងនាមជាអ្នកនិពន្ធជំនាន់ថ្មី ដើម្បីលើកគុណតម្លៃភាពយន្តខ្មែរឱ្យនៅតែមានព្រលឹងជាតិ ទាំងបច្ចុប្បន្ន និងទៅអនាគត?   លោក ស៊ុំ សូរិយ៖ ក្រោយពីឆ្លងកាត់ការងារជាអ្នកនិពន្ធជាប់កុងត្រា និងធ្លាប់ជាអ្នកនិពន្ធទទួលរងនូវគំនាបមួយចំនួនក្នុងការនិពន្ធស្នាដៃដែលខ្ញុំគិតថាវាជារសជាតិរបស់ខ្មែរយើង ជាស្នាដៃដែលគេធ្លាប់គិតថាវាមិនល្អ មិនទាក់ទាញ និងមិនត្រូវបានលើកទឹកចិត្ត បច្ចុប្បន្ននេះខ្ញុំសម្រេចចិត្តមកធ្វើជាអ្នកនិពន្ធឯករាជ្យវិញម្ដង។ ក្រុមផលិតក៏ដូចជាក្រុមហ៊ុនមួយចំនួនដែរ បានទាក់ទងមកខ្ញុំដើម្បីផលិតភាពយន្តនាពេលកន្លងមក តែខ្ញុំនៅមើលឃើញថាពួកគាត់ហាក់មិនទាន់មានគោលបំណងច្បាស់លាស់ណាមួយដើម្បីជួយផ្សព្វផ្សាយដល់វិស័យមួយនេះបានក្រៅពីការធ្វើដើម្បីតែប្រាក់ចំណេញ និងចំណូលចិត្តមួយចំណែកតូចរបស់ពួកគាត់។ ក្នុងនាមជាអ្នកនិពន្ធមួយរូបខ្ញុំមានជំនឿជឿជាក់ថាបើផលិតករយើងមានការសាមគ្គីគ្នា យើងផ្ដល់ឱកាសឱ្យអ្នកជំនាន់ក្រោយ និងធ្វើការឱ្យត្រូវនឹងជំនាញនោះយើងនឹងរកឃើញនូវគុណតម្លៃនៃភាពយន្តខ្មែរយើងយ៉ាងពិតប្រាកដ។ ហើយយើងក៏អាចធ្វើឱ្យអ្នកទស្សនាក្នុងប្រទេសយើងចាប់ផ្តើមងាកមកទស្សនា និងគាំទ្រកុនរបស់យើង។ បើអ្វីៗដំណើរការទៅរលូននោះ ខ្ញុំសង្ឃឹមថាភាពយន្តរបស់យើងនឹងអាចនាំចេញទៅក្រៅប្រទេស ឬផ្សព្វផ្សាយបានយ៉ាងទូលំទូលាយចូលក្នុងទីផ្សារអាស៊ាន និងពិភពលោកនាពេលអនាគត៕    លោក ស៊ុំ សូរិយ  អ្នកនិពន្ធឯករាជ្យនៅកម្ពុជា
ដោយ៖ សុង សុធាវី
ជាធម្មតា ក្រពេញអូវ៉ែគឺជាសរីរាង្គបន្តពូជមួយដែលមាននាទីផលិតមេជីវិតញី និងបញ្ចេញវាជារៀងរាល់ខែ សម្រាប់វដ្តរដូវ។ ប៉ុន្តែនៅពេលមានជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែវិញ មេជីវិតញីប្រហែលជាមិនអាចផលិតបានទេ ឬក៏អាចនឹងមិនអាចបញ្ចេញក្នុងពេលជ្រុះអូវ៉ុលដូចធម្មតាបានឡើយ។ ជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែអាចបណ្តាលឲ្យបាត់រដូវ ឬមករដូវមិនទៀងទាត់។ ការមករដូវមិនទៀងទាត់បែបនេះអាចបណ្តាលឲ្យ៖     គ្មានកូន     កើតជាគីសក្នុងក្រពេញអូវ៉ែ ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាមួយចំនួនដែលយើងអាចសម្គាល់បានចំពោះជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែនោះមានដូចជា៖     រដូវមកមិនទៀងទាត់     ដុះរោមច្រើននៅលើមុខ ចង្កា ឬផ្នែកផ្សេងៗទៀតនៃរាងកាយដែលវាច្រើនតែកើតឡើងចំពោះមនុស្សប្រុស     កើតមុននៅមុខ ទ្រូង និងខ្នងផ្នែកខាងលើ     សក់កាន់តែស្តើងទៅៗ រហូតដល់ទំពែកក្បាលក៏មាន     ឡើងទម្ងន់ ឬពិបាកក្នុងការសម្រកទម្ងន់     ស្បែកកាន់តែខ្មៅជាពិសេសម្តុំក គ្រលាន និងតំបន់ក្រោមសុដន់     កើតមានជាពកសាច់តូចៗលើស្បែក ជាពិសេសត្រង់ឃ្លាគ ឬក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែគឺជាបញ្ហាសុខភាពមួយដែលកើតឡើងលើស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ១០នាក់ដែលស្ថិតក្នុងវ័យមានផ្ទៃពោះ។ ស្ត្រីដែលមានជំងឺនេះគឺមានអតុល្យភាពអ័រម៉ូន និងការរំលាយអាហារ ដែលវាប៉ះពាល់ដល់សុខភាពទូទៅផង និងរូបរាងខាងក្រៅផង។ ប៉ុន្តែវាជាជំងឺដែលអាចព្យាបាលបានទោះបីជាវាកើតឡើងជាញឹកញាប់ និងបណ្តាលឲ្យអត់កូនក៏ដោយ។
  ដែលទាំងអស់នេះហើយ គឺជាបញ្ហាមួយដែលធ្វើឱ្យប្រជាពលរដ្ឋ ពិសេសអ្នកនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ មានការលំបាក់ក្នុងការរកម្ហូបអាហារ សម្រាប់ធ្វើទទួលទានជាប្រចាំថ្ងៃ ទោះបីជាមានលុយទិញក៏ដោយនោះ។ ដោយមើលឃើញអំពីការលំបាករបស់ប្រជាជន ក៏ដូចជាអតិថិជនរបស់ខ្លួននោះ ភោជនីយដ្ឋាន ផាក កាហ្វេ បានឈានទៅមុខមួយជំហានទៀត  ក្រៅពីអាហារដែលឆ្អិនសម្រាប់សម្រាប់អតិថិជន។  ថ្មីៗនេះ ផាក កាហ្វេ ក៏បានបន្ថែមនូវមុខម្ហូបថ្មីៗមួយចំនួន ដែលជួយសម្រួលដល់ការងារចម្អិន ម្ហូបអាហារប្រចាំថ្ងៃ របស់លោកអ្នកផងដែរ  ពិសេសអ្នកដែលជាប់ភារកិច្ចធ្វើការពីផ្ទះ ដោយចំណាយពេលក្នុងការចម្អិនមុខម្ហូបទាំងនោះ ដូចឆុងមីកញ្ចប់ ដែលទាំងស្រីប្រុស គឺអាចធ្វើបានគ្រប់ៗគ្នា ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើម ពី ផាក កាហ្វេ ដោយមានទំនុកចិត្ត១០០% លើសុវត្ថិភាព អនាម័យ ការវេចខ្ចប់ត្រឹមត្រូវ មានសោភ័ណភាពល្អ ពិសេស គឺងាយស្រួលទុកដាក់ រក្សាទុកបានយូរ នៅកន្លែងត្រជាក់។    អ្នកនាងឌី ចាន់  ប្រធានផ្នែកផលិត នៃការិយាល័យកណ្តាលរបស់ភោជនីយដ្ឋាន ផាក កាហ្វេ បានឱ្យដឹងថា មុខម្ហូបថ្មីៗ ដែលបានដាក់លក់នោះគឺមានដូចជា៖ «ខកង្កែបងាយស្រួលចម្អិននៅផ្ទះ ខគោងាយស្រួលចម្អិននៅផ្ទះ ស៊ុបមាន់ខ្មៅងាយស្រួលចម្អិននៅផ្ទះ សាច់គោចង្កាក់ ដែលអាចអាំងញាំបាននៅផ្ទះគ្រប់ពេល។ ក្រៅពីនេះ គឺមានប្រភេទជា មើមខ្ទឹមសជ្រក់, មើមខ្ទឹមស+ម្ទេសជ្រក់, ម្ទេសឆា ដោយយកមកទទួលទានភ្លាមៗ ជាមួយគុយទាវ បាយ ម្ហូបអាហារជាប្រចាំថ្ងៃ ដែលអាចជួយបន្ថែមនូវរសជាតិមួយកម្រិតទៀត ពិសេសគឺជួយដល់សុខភាព បានមួយចំនួនផងដែរ»។   គួរបញ្ជាក់ផងដែរថា សម្រាប់មុខទំនិញថ្មីទាំងអស់នេះគឺ  មានដាក់លក់នៅកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) ឬលោកអ្នកអាចកុម្ម៉ង់ តាមរយៈលេខ ០២៣ ៩៩០ ៩៩០។ ទាញយកកម្មវិធី Park Café Mobile App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  ។ សម្រាប់លោកអ្នក Install App ថ្មី ឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង ដែលោកអ្នកអាចប្រើចំនួន 5ដង ដើម្បីកុម៉្មង់តាម App Park Cafe សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេ៕   (អត្ថបទពាណិជ្ជកម្ម)    
 ដោយយោងតាមព័ត៌មានតាមបណ្តាញសង្គម អំពីសភាពការណ៍ ដែលទាក់ទងជាមួយនឹងបញ្ហាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាទាំងមូល ពិសេសនៅក្នុងក្រុងភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួន នៅមិនទាន់ការធូរស្បើយនៅឡើយទេ។ ទន្ទឹមនឹងនេះ តួលេខនៃអ្នកមានវិជ្ជមានកូវីដ-១៩ ដែលត្រូវបានរកឃើញរាប់រយនាក់ជារៀងរាល់ថ្ងៃ ស្របពេលដែលរដ្ឋបានរាជធានីភ្នំពេញបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍ និងការរក្សាការបែងចែកតំបន់ក្រហម លឿងទុំ និងតំបន់លឿងដដែល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។
កីឡាករនីហ្សេរីយ៉ាហ្វឹកហាត់នៅកម្ពុជា Emmanuel Onyedikachi  បានសងសឹកកីឡាករអាមេរិក Devon Morris បានសម្រេចក្នុងការប្រកួតប្រភេទទម្ងន់ WELTERWEIGHT ខណៈ ចាន់ សំអាត ចាញ់ Hikaru Yoshino ដោយពិន្ទុជាឯកច្ឆន្ទ ហើយ ឡុង ឡា ចាញ់ Asuka Tsubaki នៅសង្វៀន ONE :WARRIOR SERIES 8 ក្រុងតូក្យូ ប្រទេសជប៉ុននាថ្ងៃទី៥ ខែតុលា។ Emmanuel Onyedikachi សងសឹក Devon Morris បានសម្រេច៖ ទោះមានមានរបួសដោយសារ Devon ធាក់ចំត្រង់ប្រដាប់ការពារ ក៏អាជ្ញាកណ្ដាលសម្រេចឲ្យ Emmanuel Onyedikachi ឈ្នះពិន្ទុដែរ។ កីឡាករគុនចម្រុះនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលប្រកួតតំណាងក្លិប «សិល្បៈ» របស់ ចាន់ រតនា បង្ហាញភាពក្លៀវក្លាដោយរលាតមួយ នៅមុខកីឡាករអាមេរិក Devon Morris មកពី Phuket Top Team មុនប្រកួតនៅទឹកទី១។ កីឡាករទាំងពីរមិនហ៊ានចូលចាប់ដូចគ្នា ដោយប្រើកណ្ដាប់ដៃ និង ទាត់ប្រយោលនៅទឹកទី១។ ហើយចុងទឹកដំបូងនេះ Emmanuel វ៉ៃចូលមួយដៃ ធ្វើឲ្យ Devon ទ្រេតទើបរត់ចូលឱបគ្នាបន្តិច ហើយ ងើបវិញរហូតចប់ទឹក។ ចូលទឹកទី២ជាការចាប់ផ្ដើមទាត់គ្នាយ៉ាងច្រើនជើងទៅមកៗនិងប្ដូរកណ្ដាប់ដៃម្ដងៗ។ ប៉ុន្តែសល់ ២នាទីនៃទឹកទី២ Onyedikachi វាយចូល Devon មួយដៃឡើងទ្រេតជាថ្មី ហើយបន្តទាត់ឲ្យដៃគូវៀចជើង២ដងទៀត។ ការប្រកួតរឹតតែជក់ចិត្តនៅទឹកចុងក្រោយ ដោយអ្នកទាំងពីរបានប្ដូរកណ្ដាប់ដៃគ្នា និង ជើងទៅមក ខណៈដែល Devon មានសន្ទុះវ៉ៃល្អជាងពីរទឹកដំបូង។ កណ្ដាប់ដៃរបស់ Devon ចេញបានល្អជាង Emmanuel នៅទឹកទី៣។ ប៉ុន្តែ Devon បានធាក់ចំប្រដាប់ការពាររបស់ Emmanuel និងឈឺកន្លែងសំខាន់ដែលត្រូវសម្រាកមើលរបួសចំនួន ៥នាទី។ Emmanuel មិនអាចប្រកួតបាន ប៉ុន្តែ Devon ក៏វៀចជើងពិបាកដើរដែរ។ ទីបំផុត អាជ្ញាកណ្ដាលសម្រេចឲ្យ  Emmanuel  ឈ្នះពិន្ទុ Devon ។ នេះជាការសងសឹកបានសម្រេច និង ប្រកួតយ៉ាងជក់ចិត្តក្រោយ Emmanuel ចាញ់ទឹកទី ២ កាលខែ កុម្ភៈ នៅសិង្ហបុរី។ Emmanuel បានប្រាប់មុនប្រកួតថា រូបគេនឹងធ្វើឲ្យមានភាពខុសប្លែកពីប្រកួតមុនៗហើយជាក់ស្ដែង មុនបញ្ឈប់ការប្រកួត កីឡាករនីហ្សេរីយ៉ាហ្វឹកហាត់នៅកម្ពុជារូបនេះធ្វើបានល្អមែន។ ចាន់ សំអាត ចាញ់ពិន្ទុ  Hikaru Yoshino៖ ខ្លាចាស់ភ្នំដងរែក ចាន់ សំអាត ចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះជប៉ុន Hikaru Yoshino ជាឯកច្ឆន្ទក្នុងការប្រកួតគុនចម្រុះក្នុងប្រភេទទម្ងន់ Bantamweight។ ទឹកទី១ ភ្លាមក្ដៅម៉ាស៊ីនរៀងខ្លួន ទាំង Hikaru និង ចាន់ សំអាត បានចូលចាប់គ្នានិងប្រើក្បាច់តែម្ដង។ ដ្បិត Hikaru នៅពីលើ ប៉ុន្តែ សំអាត បានយកដៃគាបកជាប់មិនឲ្យកីឡាករជប៉ុនធ្វើអ្វីៗតាមចិត្តនោះឡើយ។ សំអាត បានខិតខំរើបម្រាស់ ប៉ុន្តែនៅជាប់ក្រញាំរបស់ Hikaru ដដែលនៅទឹកទី១។ យ៉ាងណាក្ដី សំអាត បានយកជង្គង់អុក និង ដៃគាបកតិចៗរហូតចប់ទឹកទី១។ ចូលទឹកទី២ Hikaru បានចូលឱបនៅពីលើ សំអាត និងប្រើកណ្ដាប់ដៃហូរហែ។ សំអាត ខំប្រឹងរើខ្លាំងនៅពាក់កណ្ដាលទឹកទី២ ប៉ុន្តែ មិនទៅរួចឡើយដោយ ដងខ្លួនរបស់ Hikaru នៅពីលើផង វ៉ៃកណ្ដាប់ដៃផង និង អុកជង្គង់ទៀតផង។ មិនខុសពីទឹកទី១ សំអាត មិនអាចរើខ្លួនរួចរហូតដល់ចប់ទឹកទី២។ សំអាត មិនចង់ឲ្យ Hikaru ចូលចាប់បោកទេនៅដើមទឹកទី៣ ប៉ុន្តែ កូនសិស្សលោកហ៊ុន ច័ន្ទរាជ្យ ទប់មិនជាប់ដោយត្រូវចូលឃ្លេដដែល។ ពេលចូលឃ្លេហើយ សំអាតពិតជាលំបាកដោះណាស់ ហើយត្រូវ កីឡាករជប៉ុនអុកជង្គង់ចំដើមទ្រូង វ៉ៃពីលើ និង គាបកជាប់រហូតដល់ចប់ទឹកទី៣។ ទីបំផុត ចាន់ សំអាត ចាញ់ពិន្ទុជាឯកច្ឆន្ទ។ ឡុង ឡា ចាញ់កីឡាករជប៉ុន Asuka Tsubaki ត្រឹមទឹកទី២៖ ឡុង ឡា ចាញ់កីឡាករជប៉ុន Asuka Tsubaki នៅទឹកទី២ ក្នុងការប្រកួតគុនចម្រុះប្រភេទទម្ងន់ Featherweight។ ចូលទឹកទី១ ទាំង Asuka និង ឡុង ឡាសុទ្ធតែខ្លាចរអារៀងៗខ្លួន ដោយការឈរវ៉ៃប្រយោលទាំងអស់គ្នា ហើយក្នុងនោះ ឡុង ឡា បានឆក់ឱកាសចូលវ៉ៃ និង ទាត់បានម្ដងៗ។ បែបណាក្ដី Asuka មិនញញើតនឹង ឡុង ឡា ឡើយ ទោះកីឡាករកម្ពុជាវ៉ៃចំ គោលដៅនៅចុងទឹកក្ដី។ ចូលទឹកទី២ កីឡាករជប៉ុន បានព្យាយាមចូលឱបនិងផ្ដួល ឡុង ឡ រហូតបានសម្រេចនៅដើមទឹក។ Asuka បាននៅពីលើ និង ប្រើកណ្ដាប់ដៃវ៉ៃមុខ ឡុង ឡាជាច្រើន រួមដោយការប្រើជើងគាប ឡុង ឡាជាប់។ ទីបំផុត កីឡាករតំណាងឲ្យកម្ពុជា មិនអាចដោះឃ្លេបានឡើយ ហើយ ត្រូវកីឡាករជប៉ុនវ៉ៃសន្ធាប់រហូតអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី២ តែម្ដង។ គ្រូ បង្វឹក ហ៊ុន ច័ន្ទរាជ្យ បានថ្លែងមុនទៅប្រកួតរួចមកហើយថា កីឡាករជប៉ុនច្បាស់ជាដើរចូលឱបដោយប្រើក្បាច់ឃ្លេ ឬ ក្បាច់វ៉ៃក្នុងជំហរដេក។ អ្វីៗ ដូចការថ្លែងរបស់លោក ស្របពេលដែល កម្លាំងរបស់ ឡុង ឡា មិនអាចទប់នឹងការចូលឱបរបស់ Asuka បានឡើយ។ ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY  នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
អត្ថបទ៖ ស៊ីធី
  សមាភាពក្រុមការងារនេះ មាន លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមការងា។ ក្រុមការងារនេះ មានអនុប្រធាន ៤រូប រួមមាន លោក សេក តូមី ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ,លោក លី ដាវុធ អនុប្រធានសេនាធិការ,លោក សុខ នីត្យា ប្រធាននាយកដ្ឋានកណ្ដាល និងលោក អ៊ុំ ប៊ុនថន អនុប្រធាននាយដ្ឋានកណ្ដាលយុត្តិធម៌។    នគបាល៦រូបទៀត ជាសមាជិក រួមមានលោក រស់ គង់ អនុប្រធាននគរបាលព្រហ្មទណ្ឌ,លោក សាន សុគន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន,លោក សុខ ណុល អនុប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ,លោក ស្បោង ស៊ីណេត អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍,លោក សុក សំបូរ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមមនុស្ស និងអនិតិជន និងលោក ឈឹម វណ្ណៈ អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង។   ខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍មួយដែលមានសក្តានុពលទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគ ក្នុងនោះក៏មានវិនិយោគិនចិនផងដែរ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាននានាកន្លងមក ការមកដល់នៃជនជាតិនៅខេត្តព្រះសីហនុដ៏ច្រើននេះ បានធ្វើឱ្យខេត្តដែលមិនធ្លាប់មានអសន្តិសុខមួយនេះ ប្រែទៅជាមានអសន្តិសុខ មានបទល្មើសកើតឡើងច្រើនក្នុងនោះ មានគ្រឿងញឿន ចាប់ជំរិត អំពើហិង្សា និងបង្កជាបញ្ហាផ្សេងៗ៕  
លោក នេត សារឿន អគ្គស្នងការដ្ឋានគរបាលជាតិបានបញ្ជូនក្រុមការងារ ដែលមានសមាសភាពប៉ូលិសជាន់ខ្ពស់ចំនួន ១១រូប ឲ្យទៅជួយដឹកនាំពង្រឹងសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅខេត្តព្រះសីហនុ។ តាមលិខិតបង្គាប់ការរបស់ លោក នេត សាវឿន ក្រុមការងារនេះបង្កើតឡើងដើម្បីវាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសន្តិសុខសង្គមខេត្តព្រះសីហនុ ដើម្បីស្នើមកអគ្គស្នងការនគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍន៍ថ្មី។ ក្រុមការងារនេះ ក៏នឹងពិនិត្យ ណែនាំស្នងការខេត្តព្រះសីហនុ រៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបស្ថានភាពជាក់ស្តែង។ 
  សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖      វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានរៀបចំបុណ្យ«កសិកម្មបៃតង» ក្នុងគោលបំណងឱ្យនិស្សិត និងអតីតនិស្សិត អាចតាំងបង្ហាញផលិតផល និងចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យកសិកម្មទៅកាន់និស្សិតផ្សេងទៀត រួមទាំងសហគមន៍មូលដ្ឋានផងដែរ។     នេះជាលើកដំបូងដែលសាលារៀបចំកម្មវិធីបុណ្យ«កសិកម្មបៃតង»  ក្នុងនោះមានការចូលរួមពិព័រណ៍ផលិតផលកសិកម្មប្រមាណ៣៦ស្តង់។ ទស្សនិកជន អាចភ្លក្សម្ហូប ភេសជ្ជៈ ព្រមទាំងផលិតផលកសិកម្ម ដែលផលិត និងកែច្នៃដោយនិស្សិត-អតីតនិស្សិតបានឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ៦ដល់៧ ខែមករា។   ជាមួយគ្នានេះ វិទ្យាស្ថានមានការចែកជូនកូនរុក្ខជាតិហូបផ្លែ និងផ្កាកម្រៗជាច្រើនប្រភេទដល់សារធារណជនផងដែរ។ ក្នុងនោះដែរ ក៏កម្មវិធីប្រកួតបាល់ទាត់ និងការប្រគុំតន្រ្តីផងដែរ។ លោក ម៉ាន់ វុធ បន្តថា  លើកទឹកចិត្តឱ្យនិស្សិិត និងអតីតនិស្សិតចូលរួមក្នុងកម្មវិធីនេះ ដើម្បីបង្ហាញផលិត ក៏ដូចជាចែករំលែកបទពិសោធន៍ផងដែរ ជាពិសេសជួយគាំទ្រផលិតផលក្នុងស្រុក៕
ភ្នំពេញ៖ ក្នុងកម្មវិធីបុណ្យ«កសិកម្មបៃតង» កាលពីថ្ងៃទី៦ មករា លោក ម៉ាន់ វុធ នាយករងនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចង់ឱ្យពលរដ្ឋខ្មែរទាំងអស់ លើកតម្លៃផលិតផលខ្លួន គាំទ្រផលិតផលខ្មែរ ស្នាដៃខ្មែរ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែសម្បូរបែប។
លោក Muhammad Nasir រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ស្រាវជ្រាវ និងអប់រំជាន់ខ្ពស់នៃប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា សាកលវិទ្យាល័យចំនួន៤រួមមាន Sebelas Maret University, Universtiy of Indonesia in Depok, Bandung Institute of Technology និង November 10 Institute of Technology បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅក្នុងប្រទេស។ តាមការផ្សាយរបស់ Antara News លោក Muhammad Nasir បានលើកឡើងថា៖ «យើងបានកំណត់ផែនការអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០២០ ដោយបង្កើតឲ្យបានទូលំទូលាយទូទាំងប្រទេសនូវរោងចក្រផលិតរថយន្តថ្នាក់ជាតិ ហើយចាប់ផ្តើមដំណើរការដាក់លក់នៅឆ្នាំ២០២០តែម្តង»។ ក្រសួងថាមពល និងធនធានរ៉ែ ដែលសហការលើគម្រោងនេះដែរនោះ ការអភិវឌ្ឍន៍រថយន្តអគ្គិសនី គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការគាំទ្រថាមពលស្អាត និងប្រយុទ្ធប្រឆាំងនឹងការបំរែបំរួលអាកាសធាតុ៕
គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាចំនួន៤នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចូលរួមជាមួយរដ្ឋាភិបាលលើគម្រោងអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្នាក់ជាតិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Antara News។
Bayern Munich ដណ្តើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយ Champions League ក្រោយយកឈ្នះ PSG ក្នុងលទ្ធផល ២-០ ជំនួបជើងទីពីរនាកីឡដ្ឋាន Allianz Arena រាត្រីថ្ងៃទី៨ ឈានចូលទី៩ ខែមីនា។ កាលពីជើងទីមួយនៅទឹកដីបារាំង Bayern បានយកឈ្នះដោយលទ្ធផល ១-០ ម្តងរួចមកហើយ ដែលកាលនោះអ្នកគាំទ្រក្លិបមកពីអាល្លឺម៉ង់ក៏បានលើកផ្ទាំងបដា ដែលពន្យល់ពីការតវ៉ាប្រឆាំង នឹងតម្លៃសំបុត្រខ្ពស់សម្រាប់ការប្រកួត។   អ្វីដែលធ្វើឱ្យខុសច្បាប់ហាមឃាត់របស់ UEFA គឺការប្រើប្រាស់ផ្ទាំងបដានោះ ប្រៀបដូចជាការប្រមាថមួយដល់ក្រុមម្ចាស់ផ្ទះ PSG។ «ច្បាប់ UEFA ហាមឃាត់ទៅអ្នកគាំទ្រក្រុមនានា ចំពោះសារបង្កហេតុដែលមានលក្ខណៈ នយោបាយ មនោគមវិជ្ជាសាសនា និងការប្រមាថ។»។ នេះបើតាមច្បាប់របស់ UEFA។   ក្រុម Bayern Munich ត្រូវបានរងពិន័យសម្រាប់ការរំខានដល់ហ្វូងមនុស្ស បន្ទាប់ពីមានអ្នកគាំទ្រមួយចំនួនពាក់ម៉ាស់បិទមុខ បានប៉ះទង្គិចខ្លាំងជាមួយប៉ូលិស ព្រមទាំងការដុតកាំជ្រួចភ្លើងក្នុងទីលានប្រកួត។   ចំណែកក្រុម PSG វិញក៏ត្រូវរងពិន័យប្រមាណជាង ៤ម៉ឺនដុល្លារដូចគ្នាចំពោះការបិទផ្លូវច្រកចេញចូលកីឡដ្ឋាន Parc des Princes ខណៈដែលអ្នកគាំទ្រខ្លួនក៏បានដុតកាំជ្រួចភ្លើងដូចគ្នាក្នុងហេតុការណ៍នោះ៕  
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ពិន័យក្លិប Bayern Munich ជាប្រាក់ ៤៧,១៩៣ដុល្លារ បន្ទាប់ពីអ្នកគាំទ្រពួកគេបានប្រើប្រាស់ផ្ទាំងបដាបែបប្រមាថទៅលើក្រុមគូប្រជែង Paris Saint Germain និងបង្កការរំខានអំឡុងការប្រកួតពានរង្វាន់ UEFA Champions league កាលពីជំនួបជើងទី១។
  បើតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍ សហការជាមួយវិទ្យាស្ថាន ខូហ្វី(KOFI) វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែធ្នូនេះតទៅ។  យុវជន សិស្ស និស្សិត និងសាធារណជន មានបំណងអភិវឌ្ឍសមត្ថភាព ទាំងវិស័យទេសចរណ៍ និងបដិសណ្ឋរកិច្ច ក៏អាចចូលបានដែរ។   លោកអ្នក ដែលមានបំណងចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ អាចចុះឈ្មោះតាមអាសយដ្ឋានគេហទំព័រ https://www.tptd.org ។ ចំពោះ ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមលេខទូរស័ព្ទ និងតេឡេក្រាម ០១៥ ៥១១ ១១៦ និង០៧៨ ៨៩៩ ៩១៩៕    
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ ឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស  ព្រមទាំងផ្តល់ជំនាញថ្មី និងបន្ថែមជំនាញដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។
គ្រូបង្វឹកអៀរឡង់ លោក Conor Nestor បានដាក់គោលដៅច្បាស់លាស់ថា ក្រុមព្រះខ័នរាជស្វាយរៀងរបស់លោកត្រូវតែឈ្នះការប្រកួតនាជំនួបជាមួយក្រុមភ្ញៀវវិសាខា។ ពិតណាស់ ជ័យជម្នះគឺដើម្បីបាន៣ពិន្ទុបន្ថែមក្នុងការដណ្តើមយកទីតាំងលេខ១ឡើងវិញ ប៉ុន្តែវាមានន័យខ្លាំងណាស់សម្រាប់ សារ៉េត គ្រីយ៉ា ដោយខ្សែការពាររូបនេះ បានបាត់បង់ប្អូនថ្លៃប្រុសរបស់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃមុនការប្រកួត។ យុវជន អ៊ែល សុខជា បានទទួលមរណភាព ក្នុងគ្រោះថ្នាក់មួយដែលបង្កឡើងដោយរថយន្តកូរ៉េ នៅម្តុំផ្លូវ៦០ម៉ែត្ររាជធានីភ្នំពេញ បន្ទាប់ពីឌុបម៉ូតូជូនដំណើរ សារ៉េត គ្រីយ៉ា ឡើងរថយន្តទៅកាន់ខេត្តស្វាយរៀង។ សារ៉េត គ្រីយ៉ា ក៏ស្ថិតក្នុងជម្រើសរបស់លោក Conor ផងដែរក្នុងជ័យជម្នះ ៥-៣លើវិសាខា ដែលនាំឲ្យព្រះខ័នរាជស្វាយរៀងឡើងឈរកំពូលតារាងវិញ ជាមួយនឹងកំណត់ត្រាមិនទាន់ស្គាល់ចាញ់ទាំង១០ប្រកួត។ សឿយ វិសាល និង Jean Marie Privat រកបានម្នាក់១គ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ហើយ Da Cruz ស៊ុតបាល់ប៉េណាល់ទីតាមពីក្រោយ១គ្រាប់សម្រាប់វិសាខា មុនបញ្ចប់តង់ទី១។ ឈានដល់ទីពីរ ខ្សែបម្រើកូរ៉េខាងជើង Pak Song-chol តាមស្មើ ២-២ សម្រាប់វិសាខា ហើយ Da Cruz បន្ថែមមួយគ្រាប់ទៀតនៅនាទី៦២។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការប្រកួតជាង១០នាទីដែលនៅសេសសល់ ព្រះខ័នរាជស្វាយរៀង រកបានបីគ្រាប់បន្ថែមទៀត ដោយខ្សែការពារអាមេរិក Jonny Campbell នៅនាទី៧៨ និងខ្សែការប្រយុទ្ធកូរ៉េខាងត្បូង Yeon Gi-sung នៅនាទី៨៥ និង៩០+៤។ ព្រះខ័នរាជឡើងទៅកាន់កំពូលតារាងវិញ ដោយគ្រូបង្វឹក និងក្រុមកីឡាករទាំងអស់ឧទ្ទិសជ័យជម្នះសម្រាប់ សារ៉េត គ្រីយ៉ា។ ក្រុមអ្នកគាំទ្រនៅកីឡដ្ឋានស្វាយរៀង ផ្ទាល់ ក៏បាននាំគ្នារៃអង្គាសថវិកាចូលបុណ្យសពប្អូនរបស់ខ្សែការពាររូបនេះផងដែរ។ ដោយឡែកជំនួបនៅកីឡដ្ឋានស្តាតចាស់កាលពីល្ងាចថ្ងៃអាទិត្យដដែល បឹងកេតបានធ្វើឲ្យណាហ្គាវើលដ៍ ធ្លាក់ទៅចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នវិញ។ ពីរគ្រាប់របស់បឹងកេតសុទ្ធតែបានកើតឡើងនៅតង់ទីមួយ តាមរយៈការសម្រេចជាបន្តបន្ទាប់របស់ Hikaru Mizuno និង Angel Carrascosa។ ជ័យជម្នះនេះ បាននាំឲ្យបឹងកេតឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ ដោយតាមពីក្រោយអង្គរថាយហ្គឺរ៣ពិន្ទុ។ អង្គរថាយហ្គឺរនាជំនួបកាលពីថ្ងៃសៅរ៍ បានយកឈ្នះសូលទីឡូអង្គរដែលនៅសៀមរាបដូចគ្នាក្នុងលទ្ធផល ៣-០។ Alexis Ramos រកបាន២គ្រាប់នៅតង់ទីមួយ ហើយ Okereke Timothy បន្ថែម១គ្រាប់ទៀតមុនបញ្ចប់តង់ទីពីរ។ វិសាខាដែលបានចាញ់ព្រះខ័នរាជស្វាយរៀង ស្ថិតនៅចំណាត់ថ្នាក់លេខ៥។ ក្រសួងការពារជាតិ បានចាញ់ភ្នំពេញក្រោន ៣-១ នៅកីឡដ្ឋាន RSN។ ម៉ៅ ពិសិដ្ឋ, Paulo Victor និង វ៉ា សុខថន ស៊ុតបាល់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះ ខណៈ Dzarma Bata រកបាន១គ្រាប់ឲ្យការពារជាតិ។ ងាកទៅអាស៊ីអឺរ៉ុបវិញ ពួកគេបានយកឈ្នះយុវជនបាទីរហូតដល់ទៅ ៦-១ នៅកីឡដ្ឋាន AEU របស់ខ្លួន។ កីឡាករកូតឌីវ័រ Abdel Kader Coulibali រកបាន២គ្រាប់ ហើយកីឡាករនីហ្សេរីយ៉ា Ajayi Opeyemi Korede រកបាន៤គ្រាប់ ខណៈ១គ្រាប់របស់យុវជនបាទីសម្រេចបានដោយ ប៊ុនធឿន ណារ៉ុង។ ក្រោយការប្រកួត គ្រូបង្វឹកអាស៊ីអឺរ៉ុប លោក សុខ វាសនា ក៏បានចែករំលែកដំណឹងដ៏សោកសៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។ លោកបានបញ្ជាក់ថា ប្អូនថ្លៃរបស់លោកបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ ដូចករណីប្អូនថ្លៃ សារ៉េត គ្រីយ៉ា ផងដែរ។ ដោយឡែក អគ្គស្នងការដ្ឋានគរបាលជាតិបានយកឈ្នះខេត្តកំពង់ចាម ១៤-២ ដែលក្នុងនោះ នួន បូរី រកបាន៥គ្រាប់តែម្នាក់ឯង។ កំពង់ចាមបានបន្តរងគ្រោះត្រូវគេស៊ុតចូល៩៦គ្រាប់សម្រាប់រយៈពេល៩ប្រកួតចុងក្រោយ តែក៏ជាលើកដំបូងផងដែរ ដែលពួកគេវាយបកវិញបាន២គ្រាប់។ ដោយឡែកជំនួបនៅកីឡដ្ឋានខេត្តតាកែវ ក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះគិរីវង់សុខសែនជ័យ ២-១។ កីឡាករវ័យក្មេង ឈឿង វិសានុ និង ផាច សុជាវីឡា រកបានម្នាក់១គ្រាប់ឲ្យក្រុមភ្ញៀវ ខណៈមួយគ្រាប់ចុងម៉ោងរបស់គិរីវង់ រកបានដោយ Soylemane Coulibaly៕
ព្រះខ័នរាជស្វាយរៀង និងអាស៊ីអឺរ៉ុបយូណាយធីត សុទ្ធតែអបអរជ័យជម្នះនៅលើទឹកដីរៀងៗខ្លួននាការប្រកួតសប្តាហ៍ទី១០នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ព្រះខ័នរាជស្វាយរៀងឈ្នះវិសាខា ៥-៣ មួយថ្ងៃបន្ទាប់ពីប្អូនថ្លៃរបស់ខ្សែការពារសារ៉េត គ្រីយ៉ា ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ រីឯអាស៊ីអឺរ៉ុបយូណាយធីត ឈ្នះ យុវជនបាទី ៦-១ មុនពេលដែលលោកគ្រូបង្វឹក សុខ វាសនា ទទួលដំណឹងដ៏សោកសៅទាក់ទងនឹងការបាត់បង់ជីវិតប្អូនថ្លៃរបស់ខ្លួនក្នុងគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។
ព្រះរាជអាជ្ញារង សៀង សុខ បានចេញដីកាដោយឡែកមួយទៀត ដើម្បីកោះហៅលោក លោក វង្ស ភក្តី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាភាគីដើមបណ្តឹង ឲ្យចូលបំភ្លឺ។ យោងតាមដីកា លោកមេធាវី វង្ស ភក្តី ត្រូវចូលទៅបំភ្លឺនៅមុខព្រះរាជអាជ្ញារង នៅថ្ងៃទី១៨ ធ្នូ ។ ចំណែកលោក សម រង្ស៊ី ត្រូវចូលបំភ្លឺ នៅថ្ងៃទី១១ មករា ឆ្នាំ២0១៨។ លោកមេធាវី វង្ស ភក្តី បានយកបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ដើម្បីសុំប្តឹងលោក សម រង្ស៊ី ពីបទ «ញុះញង់កុំឲ្យកងទ័ពស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។ ការប្តឹងនេះ គឺបន្ទាប់ពីលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ធ្វើសន្និសីទកាសែតរួច អំពីសម្តីរបស់លោក សម រង្ស៊ី ដែលអាចចាត់ទុកថាជាការញុះញង់កងទ័ព ដោយមិនអាចលើកលែងឲ្យបាន។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធទៅដោយបណ្តឹងរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងកំពុងមានឈ្មោះជាទណ្ឌិតស្រាប់ទៅហើយនោះ ហាក់មិនព្រួយបារម្ភអ្វីឡើយ។ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Twitter លោក សម រង្ស៊ី បាស្វាគមន៍ ហើយថែមទាំងជំរុញឲ្យមានការដាក់បណ្តឹងប្រឆាំងនឹងរូបលោក នៅក្នុងរឿងនេះ ថែមទៀត៕ អត្ថបទទាក់ទង   មេទ័ពប្រកាសប្តឹង, លោក សម រង្ស៊ី ប្រកាសស្វាគមន៍
ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ឲ្យចូលបំភ្លឺ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨ ខាងមុខ ជុំវិញបណ្តឹងរបស់កងទ័ពកម្ពុជា។
ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ ផ្តល់ព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ មានរោងចក្រ១០ហើយ ដែលបានដាក់សំណើសុំព្យួរការងារ។ ប៉ុន្តែ លោក បញ្ជាក់ថា រោងចក្រទាំងនោះ គ្រាន់តែព្យួរការងារផ្នែកខ្លះ ដោយមិនព្យួរទាំងស្រុង ហើយបិទរោងចក្រនោះទេ។   លោក លើកឡើងថា កម្មករ-កម្មការិនីតាមរោងចក្រទាំង១០នោះ មានប្រមាណ៣ពាន់នាក់ ដែលនឹងត្រូវព្យួរការងារ។ លោក ថ្លែងថា ក្រសួងការងារ កំពុងសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីគិតគូរដោះស្រាយប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនីប្រមាណ៣ពាន់នាក់នោះ។ បន្តថា ក្រុមការងាររបស់ក្រសួង ក៏កំពុងទាក់ទងទៅកម្មករ-កម្មការិនីដែលត្រូវព្យួរការងារទាំងនោះដែរ ដើម្បីហៅពួកគាត់ ឲ្យទៅចុះឈ្មោះរៀនជំនាញទន់ ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល។ អ្នកនាំពាក្យរូបនេះ បង្ហាញពីវិធានការរបស់រដ្ឋាភិបាលថា៖«...រដ្ឋាភិបាល បានត្រៀមគ្រប់សេណារិយោ គ្រប់ធនធានទាំងអស់ ដើម្បីដោះស្រាយទៅតាមចំនួនតម្រូវការជាក់ស្តែងនៃផលប៉ះពាល់...»។  សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកន្លងមកថា កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់៦០ភាគរយ ស្មើនឹងប្រមាណ១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ ដោយក្នុងនោះម្ចាស់រោងចក្រ ចេញ៤០ភាគរយ ហើយរដ្ឋាភិបាល ជួយចេញ២០ភាគរយ។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល ស្នើឲ្យភាគីចិន ប្រើយន្តហោះនិងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ពីចិន មកកាន់កម្ពុជាជាប្រញាប់ ដើម្បីជួយទប់ទាល់កុំឲ្យមានការបិទរោងចក្រ។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏នឹងបញ្ជូនយន្តហោះ ទៅដឹកសាច់កំណាត់មកពីចិនដែរ។ អត្ថបទទាក់ទង   នាយករដ្ឋមន្រ្តី ផ្តល់យោបល់ឲ្យប្រើយន្តហោះនិងកប៉ាល់ដឹកសាច់កំណាត់ពីចិនមកខ្មែរជាប្រញាប់ រោងចក្រទាំងនោះ ត្រូវព្យួរការងារ ដោយសារតែអស់វត្ថុធាតុដើម ដែលនាំចូលមកពីចិន។ ដោយសារតែរងការវាយប្រហារពីវីរុស COVID-19 រោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបិទទ្វារ ហើយផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅកាន់បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បង្ហាញតួលេខកន្លងមកថា កម្ពុជា នាំចូលវត្ថុធាតុដើមប្រមាណ៦០ភាគរយពីចិន។ ចំណែប្រមុខរដ្ឋាភិបាល ធ្លាប់អះអាងថា ក្នុងចំណោមរោងចក្រទាំងអស់នៅកម្ពុជា គ្រាន់តែរោងចក្រចិន មានដល់ទៅប្រមាណ៧០ភាគរយ។ នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវ កុំឲ្យអ្នករកស៊ីចិន ជាពិសេសថៅកែក្នុងវិស័យកាត់ដេរ រត់ចោលកកម្ពុជា ដូចដែរកម្ពុជា មិនរត់ចោលចិន ក្នុងពេលដែលចិន កំពុងជួបការលំបាក ដោយសារការរាលដាលនៃវីរុស COVID-19៕
តាមរយៈការព្យាករ និងការវាយតម្លៃ អាចនឹងមានរោងចក្រ-សហគ្រាសចូលដល់ខ្ទង់ជិត២០០ ដែលប្រឈមនឹងការខ្វះវត្ថុធាតដើមពីចិន ហើយអាចនឹងប៉ះពាល់ដល់កម្មករ-កម្មការីកម្ពុជាប្រហែល១៦ម៉ឺននាក់ឯណោះ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០។ នេះបើតាមការបង្ហើបរបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  កាលពីថ្ងៃទី៣១ ខែឧសភា កូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះផ្កាយរណឈ្លបយក ការណ៍ដំបូងរបស់ខ្លួន ប៉ុន្តែការហោះហើរបានបញ្ចប់ដោយការបរាជ័យជាមួយនឹងឧបករណ៍ ជំរុញ ឬគ្រាប់រ៉ុក្កែត និងបន្ទុកធ្លាក់ចូលទៅក្នុងសមុទ្រ។ យោធាកូរ៉េខាងត្បូងបាននិយាយថា កម្ទេចកម្ទីត្រូវបានស្រង់ឡើងពីល្ងាចថ្ងៃទី១៥ ខែមិថុនា នៅឆ្នេរខាងលិច ។ តែយ៉ាងណា កូរ៉េខាងជើង អះអាងថា មិនមែនជាគ្រាប់រ៉ុក្កែតទេ តែជាយានបាញ់បង្ហោះយានអវកាស។   រូបថតដែលចេញផ្សាយដោយយោធាកូរ៉េខាងត្បូងបានបង្ហាញវត្ថុរាងស៊ីឡាំងធំមួយ ដែលសម្គាល់ពាក្យថា «Chonma» ដែលមានន័យថា សេះមានស្លាប ក្នុងន័យជាភាសាកូរ៉េ។ កូរ៉េខាងជើងធ្លាប់ បញ្ជាក់ពីគ្រាប់រ៉ុក្កែតដែលបញ្ជូនផ្កាយរណបនោះ មានឈ្មោះ «Chollima-1»។   «បំណែកដែលត្រូវបានស្រង់ឡើងនឹងត្រូវបានវិភាគយ៉ាងហ្មត់ចត់ដោយអង្គការជំនាញ រួមទាំង ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍការពារជាតិ»។  យោធាកូរ៉េខាងត្បូងបានកត់សម្គាល់បែបនេះ ផងដែរ។ ស្រដៀងគ្នានេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បាននិយាយថា បំណែកដែលរកឃើញហាក់ដូចជាដំណាក់កាលទីពីរនៃគ្រាប់រ៉ុក្កែត ហើយយោធានឹងបន្ត ស្វែងរកកន្លែងផ្ទុក និងដំណាក់កាលទីបី។   ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលចម្ងាយខ្លីចំនួន ពីរគ្រាប់ចេញពីឆ្នេរខាងកើតរបស់ខ្លួន បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមាន អំពីការឆ្លើយតបដែល «ជៀសមិនរួច» ចំពោះសមយុទ្ធយោធារវាងទាហានកូរ៉េខាងត្បូង និងអាម៉េរិក។ នេះបើតាមយោធាកូរ៉េខាងត្បូង។   ក្រសួងការពារជាតិរបស់ជប៉ុនបានអះអាងថា មីស៊ីលពីរគ្រាប់នោះ បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ខ្លួន (EEZ) ប្រហែល ២៥០ គីឡូម៉ែត្រនាភាគខាងជើងឆៀងខាងលិចនៃកោះ Hegura ហើយប្រហែលជាបានហោះលើគន្លងមិនទៀងទាត់។ ក្រសួងបន្ថែមថា នេះគឺជាលើកទី ១៣ ហើយ ដែលមីស៊ីលកូរ៉េខាងជើង បានធ្លាក់ក្នុងតំបន់ EEZ របស់ខ្លួន។   នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមាន អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយសង្កត់ធ្ងន់ថា ក្រុងព្យុងយ៉ាង បានរំលោភលើដំណោះស្រាយជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។   ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានហៅការសាកល្បងនេះថា ជាការកើនឡើងនៃការញុះញង់ប្រឆាំងនឹងសហគមន៍អន្តរជាតិទាំងមូល ហើយព្រមានថា ជប៉ុន តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងកូរ៉េខាងជើង។   នាថ្ងៃទី១៥ ខែមិថុនា ក្រសួងរតនាគារអាម៉េរិក ក៏បានដាក់ទណ្ឌកម្មលើជនជាតិ កូរ៉េខាងជើងពីរនាក់ ដែលមានមូលដ្ឋាននៅចិន ក្រោមការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធក្នុងការទិញឧបករណ៍ និងសម្ភារសម្រាប់គាំទ្រដល់កម្មវិធីមីស៊ីល របស់ក្រុងព្យុងយ៉ាង៕  
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនាថ្ងៃទី១៦ ខែមិថុនា បានលើកឡើងថា កូរ៉េខាងត្បូងបាន ទាញយកគ្រាប់រ៉ុក្កែតដែលជាបំណែកមួយ នៃការបាញ់បង្ហោះបរាជ័យនៃផ្កាយរណបជាលើក ដំបូងរបស់កូរ៉េខាងជើងពីសមុទ្រ។ ទន្ទឹមនេះ ប្រទេសក្នុងតំបន់បានថ្កោលទោស ទីក្រុងព្យុងយ៉ាងជាថ្មីម្ដងទៀត ចំពោះការបាញ់បង្ហោះមីស៊ីលពីរគ្រាប់ថ្មីបន្ថែមទៀត។
  តាមរយៈការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផានេះ លោក យន្ត មីន រំពឹងថា នឹងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក្នុងការជួយដល់ដំណើរការមន្ទីពេទ្យគន្ធបុប្ផា។ ក្នុងលិខិតរដ្ឋបាលខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយអភិបាលខេត្តរូបនេះ បានបញ្ជាក់ថា ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត រង់ចាំទទួលការបរិច្ចាគពីសប្បុរសជន និងត្រូវដាក់ប្រាក់បរិច្ចាគ ក្នុងគណនីមូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារកាណាឌីយ៉ា ដែលមានគណនីសម្រាប់ប្រាក់រៀលគឺ ០០១-០០០៤៥១៧៣៤៨ និងសម្រាប់ប្រាក់ដុល្លារគឺ ០០១-០០០៤៥១៧៣៣៧ ឲ្យបានឆាប់រហ័សតាមតែអាចធ្វើបាន និងសូមបញ្ជូនឈ្មោះ ភេទ ចំនួនទឹកប្រាក់បរិច្ចាគ និងលេខទូរស័ព្ទរបស់សប្បុរសជន ទៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។    លិខិតដដែលក៏បានបញ្ជាក់ពីលេខទំនាក់ទំនងតាមទូរស័ព្ទ ០៦១ ៧០១ ១១១ ឬ០៩៦ ៧០១ ១១១១ ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយឈ្មោះសប្បុរសជន ឲ្យបានទាន់ពេលវេលា ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណៈជន។     រដ្ឋាភិបាល បានបើកដំណើរការមូលនិធិគន្ធបុប្ផា កាលពីខែមេសាកន្លងមក សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា បន្តពីលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅឯប្រទេសស្វីស។ រដ្ឋាភិបាល បង្កើតមូលនិធិនេះឡើង ក្នុងគោលបំណងការពារថែរក្សាមន្ទីពេទ្យមួយនេះ មិនឲ្យដួលរំលំឡើយ ។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង ១១លានដុល្លារអាមេរិក ក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្ដល់សេវាថែទាំ និងព្យាបាលមាតា ទារក និងកុមារកម្ពុជាអស់រយៈកាលជាច្រើនឆ្នាំមកនេះ។   សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ជាង៥០០លានដុល្លារហើយ ក្នុងបេសកកម្មសង្គ្រោះជីវិតកុមារក្រីក្ររបស់កម្ពុជា។ ក្នុងចំណោមថវិកាទាំងអស់ មាន៨៦,៤ភាគរយ ជាវិភាគទានសប្បុរសជន ដែលភាគច្រើនមកពីប្រជាជនរស់នៅក្នុងប្រទេសស្វីស, ថវិកាចំនួន៤,៧ភាគរយ បានមកពីវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា និង៨,៩ភាគរយ បានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលស្វីស។ បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាបានចំណាយថវិកា ចំនួន១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់ កុមារកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បេអាត រិចឆ្នឺរ កន្លងមក។   បើផ្អែកលើរបាយការណ៍របស់មន្ទីរពេទ្យ ក្នុងរយៈពេល២៤ឆ្នាំមកនេះ មានកុមារឈឺជាង១៥លាននាក់ហើយ ដែលបានទទួលការពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារដែលមានជំងឺ និងរបួសធ្ងន់ៗ ជាង១,៥លាននាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយនៅមន្ទីរពេទ្យគន្ធបុប្ផា។ របាយការណ៍ដដែលនោះ បន្តថា៨០ភាគរយនៃកុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានមកទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យទេនោះ៕    
(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ។ គោលបំណងនៃការបង្កើតមូលនិធិនេះ គឺដើម្បីរួមចំណែកបន្តនិរន្តរភាពប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាក្តីរំពឹងរបស់កុមារទាំងឡាយ ជាពិសេសកុមារក្រីក្រ។
  ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ចិត្រ សេរីសុភ័ក្ដ្រ ខាងក្រោមនេះ៖     អ្នកជំនួញរូបនេះ លើកឡើងថា រូបលោកមានផែនការច្បាស់លាស់ និងយល់ច្បាស់ពីទីផ្សារនៃអាជីវកម្មរបស់ខ្លួន ដែលសុទ្ធសឹងជាកត្តាឲ្យមុខជំនួញរបស់លោកអាចដំណើរការមកដល់សព្វថ្ងៃនេះ។ លើសពីនេះ លោក ចិត្រ សេរីសុភ័ក្ត្រ ប្រាប់ថា លោកតែងតែស្ដាប់អ្នកដទៃឲ្យបានច្រើន ពិសេសពាក់ពន្ធនឹងវិស័យរកស៊ីរបស់ខ្លួន រួចយកមកថ្លឹងថ្លែងវិភាគ។   ដើម្បីវិនិយោគជោគជ័យ ត្រូវតែហ៊ានវិនិយោគបង្កើតចំណេះបទពិសោធន៍សម្រាប់ខ្លួន។ នេះបើតាមលោក ចិត្រ សេរីសុភ័ក្ត្រ ដែលអះអាងថា អ្នកជោគជ័យត្រូវតែមានសមត្ថភាពដោះស្រាយបញ្ហា មិនមានលុយតែចេះបង្កើតលុយ។ លោកបន្តដូច្នេះថា៖«បញ្ហានឹងកើត តែគេចេះដោះស្រាយ បើបងប្អូនខ្លាចហានិភ័យ ឬខ្លាចអត់ចេះដោះស្រាយបញ្ហា គឺបងប្អូនមិនទាន់ច្បាស់លាស់ពីវិស័យរកស៊ីមួយនោះទេ»៕
ភ្នំពេញ៖ លោក ចិត្រ សេរីសុភ័ក្ត្រ គឺជាអ្នកជំនួញដែលមានក្រុមហ៊ុនច្រើនក្នុងដៃ។ ប្រធានក្រុមហ៊ុន Luxury Smile Group រូបនេះ ប្រឡូកក្នុងវិស័យរកស៊ី តាំងពីអាយុ ១៦ឆ្នាំមកម្លេះ។ លោកបើកជំនួញច្រើន តែសុទ្ធតែមុខរបរប្រទាក់ក្រឡាគ្នា ដែលងាយស្រួលគ្រប់គ្រង។ អ្នកជំនួញរូបនេះ លើកឡើងថា ការប្រឡូកក្នុងវិស័យធុរកិច្ចឲ្យជោគជ័យ សំខាន់បុគ្គលនោះត្រូវច្បាស់ខ្លួនឯងថាតើរូបគេចូលចិត្ត ដាក់ចិត្តធ្វើកម្រិតណា? និងមានចំណេះជំនាញបទពិសោធន៍ និងសមត្ថភាព អាចគ្រប់គ្រងអាជីវកម្មនោះបានដែរឬទេ? 
អាវទាំង ៦ ជាអាវសរុបពេញមួយព្រឹត្តិការណ៍ដែល Messi បានពាក់លេងការប្រកួតតាំងពីប្រកួតទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, ប៉ូឡូញ, អូស្ត្រាលី, ហូឡង់, ក្រូអាស៊ី និងបារាំង។ ក្រុមអាហ្សង់ទីនគ្រង់ជើងឯកពានរង្វាន់ World Cup 2022 ដោយយកឈ្នះលើបារាំងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតស្មើលទ្ធផល ៣-៣ ក្នុងកីឡដ្ឋាន Lusail ទីក្រុងដូហារ ប្រទេសកាតា។   បើតាមការអះអាងរបស់ក្រុមហ៊ុន Sothebys ប្រសិនបើអាវដាក់ដេញថ្លៃបានតម្លៃលើស ១០លានដុល្លារ នោះអាវរបស់ Messi នឹងក្លាយជាវត្ថុអនុស្សាវរីយ៍កីឡាដែលមានតម្លៃថ្លៃបំផុត មិនធ្លាប់មានការដាក់លក់ដេញថ្លៃពីមុនមក។   អាវរបស់កីឡាករ ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានលក់ដាច់ដោយឡែកនៅការដេញថ្លៃ គឺជាអាវរបស់របស់វិរៈបុរសកីឡាបាល់បោះលោក Michael Jordan ពាក់អំឡុងការប្រកួតវគ្គផ្តាច់ប្រ័ត្រពានរង្វាន់ NBA ជាមួយនឹងក្រុម Chicago Bulls ដែលលោកបានពាក់ក្នុងឆ្នាំ ១៩៩៨ ដែលដាក់ដេញថ្លៃលក់បានតម្លៃ ១០,១លានដុល្លារ កាលឆ្នាំ ២០២២។   នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុន Sotheby បានដាក់ដេញថ្លៃលក់សម្ភារៈអនុស្សាវរីយ៍កីឡា បានយ៉ាងច្រើន ហើយដែលត្រូវបានគេចាត់ទុកថាការដេញថ្លៃវត្ថុដែលកីឡាករល្បីៗបានប្រើប្រាស់កំពុងមានភាពរីកចម្រើន។   ប្រាក់ដែលបានមកពីការដេញថ្លៃរបស់អាវ Messi នឹងត្រូវបែងចែកមួយផ្នែកបិរច្ចាគទៅគម្រោង UNICAS ដែលជាគំនិតផ្តួចផ្តើមជាមួយមន្ទីពេទ្យកុមារ Barcelona ដែលនឹងជួយដល់កុមារដែលមានជំងឺកម្រៗ។    អាវដែលនឹងត្រូវដាក់ដេញថ្លៃ នឹងបង្ហាញជាសាធារណៈ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ដើម្បីឱ្យមនុស្សចូលទស្សនា ក្នុងពេលដាក់ដេញថ្លៃជាផ្លូវការ៕
អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន ៦ ដែលប្រធានក្រុម Lionel Messi បានពាក់អំឡុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា នឹងត្រូវដាក់ឱ្យដេញថ្លៃនៅក្នុងខែធ្នូ ដោយក្រុមហ៊ុនដេញថ្លៃដ៏ធំ Sotheby។ តម្លៃអាវទាំង៦របស់ Messi ត្រូវបានគេប៉ាន់ស្មានថាច្រើនជាង ១០លានដុល្លារ។
   នៅក្នុងដំណាក់កាលដំបូងរបស់វា ជំងឺមហារីកសុដន់ ជាធម្មតា គឺវាគ្មានរោគសញ្ញាអ្វីនោះទេ។  នៅពេលដែល ដុំសាច់មានការវិវត្តន៍ នោះអ្នកអាចនឹងកត់សម្គាល់ឃើញនូវ សញ្ញាមួយចំនួនដូចខាងក្រោមនេះ ៖   ·ដុំពក នៅក្នុងសុដន់ ឬ ស្ថិតនៅក្រោមក្លៀក ដែលនឹងចាប់មានបន្ត បន្ទាប់ពីវដ្តឈាមរដូវរបស់អ្នក។ វាជា រឿយៗគឺជា សញ្ញាដំបូងដែលយើងអាចដឹងបាន ពីជំងឺមហារីក។ ដុំពកដែលមានទំនាក់ទំនង នឹងជំងឺ មហារីកសុដន់ ជាធម្មតានោះ វាមិនមានសភាពឈឺចាប់អ្វីនោះទេ ទោះបីជាពួកវាមួយចំនួនអាចនឹង ធ្វើអោយអ្នកមានអារម្មណ៍ថា ឈឺចាក់ឆៀបៗក៏ដោយ ។ ដុំពកទាំងនេះ ជាធម្មតាអាចតាមដានដឹង ដោយការ ថតឆ្លុះមើលសុដន់ មុនពេលដែលពួកវាអាចត្រូវបានមើលឃើញ ឬ មានអារម្មណ៍ដឹង ។   · មានការហើមប៉ោង នៅក្លៀក។   · មានការឈឺចាប់ ឬ មានភាពតឹងណែន នៅក្នុងសុដន់។ ទោះបីជាដុំពកនេះអាចនឹងមិនមានសភាពឈឺ ចាប់ ប៉ុន្តែការឈឺចាប់ និង ភាពតឹងណែននាពេលខ្លះ អាចជាសញ្ញានៃជំងឺមហារីក។   · ស្នាមសំប៉ែត ឬ ភាពពៀចដែលត្រូវបានកត់សម្គាល់នៅលើសុដន់ អាចជាការចង្អុលបង្ហាញពី ដុំសាច់ ដែល មិនត្រូវបានមើលឃើញ ឬ មានអារម្មណ៍ដឹង។   · មានការផ្លាស់ប្តូរចំពោះទំហំ, រូបរាង, ស្ថានភាពសាច់ ឬ ក៏កំដៅដែលមាននៅលើសុដន់។ ភាពក្រហមរោល ស្នាមខូង ដែលមានសភាពដូចជាសំបកផ្លែក្រូច អាចជាសញ្ញានៃការវិវត្តន៍របស់ជំងឺមហារីកសុដន់។   · ការផ្លាស់ប្តូរដែលកើតមានចំពោះក្បាលដោះ មានដូចជា ការលឹបចូលរបស់ក្បាលដោះ, សភាពខូង ឬ រម៉ាស់ ឬ អារម្មណ៍ក្តៅក្រហាយ ឬ ក៏មានដំបៅរលួយ។ ការឡើងកន្ទួលរម៉ាស់ នៃក្បាលដោះ ក៏អាចជា រោគសញ្ញារបស់ជំងឺ Pagets ដែលវាក៏អាចមានទំនាក់ទំនងផងដែរជាមួយនឹង ជំងឺមហារីកសុដន់ដែល មិនទាន់ធ្វើការកត់សម្គាល់បាន។   · មានការហូរទឹកចេញពីសុដន់ ក្នុងសភាពមិនធម្មតា ដែលមានលក្ខណៈថ្លា, មានឈាម ឬ មានពណ៌ផ្សេង ទៀត។ ជាធម្មតាវាបណ្តាលមកពី ដុំសាច់ក្នុងកម្រិតស្រាល ប៉ុន្តែវាក៏អាចកើតមានដោយសារតែ ជំងឺ មហារីក នៅក្នុងករណីខ្លះផងដែរ។   · មានសភាពដូចគ្រាប់ឃ្លី នៅក្រោមស្បែក។   · មានផ្នែកណាមួយ មានសភាពខុសប្លែកពីតំបន់ផ្សេងទៀត នៅលើសុដន់ណាមួយ ។ ត្រួតពិនិត្យដោយ www.health.com.kh
តើអ្វីខ្លះជារោគសញ្ញារបស់ជំងឺ មហារីកសុដន់?
  អ្នកស្រី យិន ភាព ជាអ្នកដាំល្ពៅ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ Thmeythmey 25 ថា កាលពីមុន អ្នកស្រី អាចលក់ល្ពៅបានថ្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយ ពោលគឺចាប់ផ្ទុះជំងឺរាលដាលកូវីដ-១៩ ល្ពៅក៏ចាប់ធ្លាក់ថ្លៃរហូត ៣០០រៀល ក្នុងមួយគីឡូក្រាម ដូចបច្ចុប្បន្ននេះ។   «តាំងពីមានជំងឺកូវីដ-១៩ មក ទីផ្សារល្ពៅក៏ចាប់ផ្ដើមធ្លាក់ថ្លៃ។ ចាប់ពីតម្លៃ ២ ០០០រៀលធ្លាក់ដល់ ១ ៥០០រៀល,១ ០០០រៀល,៨០០រៀល,៥០០រៀល រហូត ២០០រៀល ទៅ ៣០០រៀល ក្នុងមួយគីឡូក្រាម»។ នេះជាការលើកឡើងរបស់អ្នកស្រី យិន ភាព អ្នកដាំល្ពៅ។ នេះជាការបញ្ជាក់របស់ អ្នកស្រី ភាព ដែលប្រកបរបរដាំដុះល្ពៅ ៥ឆ្នាំមកហើយ។                                                                                                     កសិកររូបនេះ ឱ្យដឹងទៀតថា នៅក្នុងពេលប្រមូលផលនេះ អ្នកស្រី អាចប្រមូលផលល្ពៅបាន ពី ៥-៦ តោនក្នុងមួយថ្ងៃ ពីផ្ទៃដីដាំល្ពៅប្រមាណ ២០ហិកតា។ ប៉ុន្តែតម្លៃល្ពៅថោកដូច្នេះ កសិកររូបនេះ ថាច្បាស់មិនរួចដើមនោះទេ។ អ្នកស្រី យិន ភាព រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«ឈ្មួញនៅតែចុះទិញ តែទិញក្នុងតម្លៃថោក។ ឥឡូវដល់ខែប្រមូលផល ម្នាក់ៗ ប្រមូលបាន ៥តោនទៅ ៦តោន ក្នុងមួយថ្ងៃ។ ហើយបើតម្លៃថោកយ៉ាងនេះ មិនរួចថ្លៃចំណាយទេ»។   លោក ជាអ្នកប្រមូលទិញល្ពៅមួយរូប ពីកសិករ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ។ តាមឈ្មួញកណ្តាលរូបនេះ ទីផ្សារល្ពៅ ធ្លាក់ថ្លៃខ្លាំងដល់ ២០០ ឬ៣០០រៀល ក្នុងមួយគីឡូក្រាមបែបនេះ មិនធ្លាប់មាននោះទេ តាំងពីលោករកស៊ីរបរនេះជាង១០ឆ្នាំមកនេះ។  តាម ឈ្មួញកណ្តាលរូបនេះ កន្លងមក ល្ពៅថោកបំផុត ក៏អាចលក់បាន ៨០០រៀលដែរ ក្នុងមួយគីឡូក្រាម។   បច្ចុប្បន្ន ល្ពៅដែលលោក និងប្រពន្ធរបស់លោក ប្រមូលទិញពីកសិករ ក៏នៅសល់រាប់រយតោន នៅក្នុងស្តង់ ស្ទើរតែគ្មានអ្នកទិញដែរ។ «ខ្ញុំមិនដឹងដែរ ថាគេយកទៅលក់នៅឯណា ខ្ញុំជាអ្នកប្រមូលទិញពីកសិករ ហើយឈ្មូញយកបន្តពីខ្ញុំទៀត។ ខ្ញុំយកចំណេញតិចបំផុតពីកសិករ ខ្ញុំទិញពីកសិករ ២៧០រៀល ក្នុងមួយគីឡូក្រាម ហើយលក់វិញ ៣០០រៀល ក្នុងមួយគីឡូក្រាម»។ នេះបើតាមការបញ្ជាក់របស់លោក ហួត សុផាត។     មានទីលំនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោក ហួត សុផាត លោក ហួត សុផាត អះអាងប្រាប់ ThmeyThmey25 បញ្ហាកូវីដ-១៩ ដែលបានអូសបន្ទាយ ជិត២ឆ្នាំមកនេះ ជាបញ្ហាចម្បង ដែលធ្វើឲ្យតម្លៃល្ពៅខ្មែរ ធ្លាក់ថ្លៃយ៉ាងខ្លាំងដូច្នេះ។  លោក សុផាត បញ្ជាក់ដូច្នេះថា៖«កាលពីមិនទាន់មានកូវីដ-១៩ ល្ពៅអាចលក់ក្នុងតម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម ទាបបំផុតក៏ត្រឹម ៨០០រៀលដែរ។ ហើយពេលនេះ តម្លៃថោកហើយ មិនសូវមានអ្នកទិញទៀត»។   ដ្បិតល្ពៅពិបាកលក់ពិតមែន តែលោក ហួត សុផាត នៅតែបន្តទិញល្ពៅពីកសិករឲ្យអស់ពីលទ្ធភាព ដែលក្នុងមួយថ្ងៃៗ កសិករអាចប្រមូលផលល្ពៅពី ៥០តោនទៅ ១០០តោន។ ម្យ៉ាងកន្លងមក ឈ្មួញកណ្តាលរូបនេះ អះអាងថា ខ្លួនក៏ជួយផ្ដល់ថវិកា និងសម្ភារ ដល់កសិករដាំល្ពៅដែរ ដើម្បីឱ្យដាំដុះផ្គត់ផ្គង់មកឱ្យខ្លួន នារដូវប្រមូលផល។ «ដើម្បីជួយកសិករ ខ្ញុំនៅទទួលទិញល្ពៅពីកសិកររាល់ថ្ងៃ ទោះលក់បានថោកក៏ដោយ»។ នេះជាការលើកឡើងរបស់ឈ្មួញប្រមូលទិញល្ពៅ។   លោក ហួត សុផាត ក៏សំណូមពរឲ្យពលរដ្ឋខ្មែរ ជួយទិញល្ពៅ របស់កសិករខ្មែរ និងស្នើឲ្យក្រសួងកសិកម្ម ជួយរកទីផ្សារល្ពៅដល់កសិករ ផងដែរ ដើម្បីកុំឱ្យកសិករប្រឈមនឹងការខាតដើមច្រើនពេក ដោយសារតែកសិផលចុះថោកដូច្នេះ៕    
អ្នកដាំល្ពៅ ក្នុងខេត្តកំពង់ឆ្នាំង បានអះអាងថា ល្ពៅ បានចាប់ផ្តើមធ្លាក់ថ្លៃយ៉ាងខ្លាំង នៅត្រឹម ២០០រៀល ទៅ៣០០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ទាំងកសិករ និងឈ្មួញកណ្តាល បញ្ជាក់ដូចគ្នា វិបត្តិកូវីដ-១៩ ជាបញ្ហាប្រឈមដែលធ្វើល្ពៅនៅក្នុងខេត្តកំពង់ឆ្នាំងធ្លាក់ថ្លៃខ្លាំងដូច្នេះ។ កាលពីមុនល្ពៅ មានតម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។  បើថោកបំផុត ក៏ ៧០០-៨០០រៀល ក្នុងមួយគីឡូក្រាមដែរ តែបច្ចុប្បន្ន ល្ពៅថោកហើយ មិនមានអ្នកទិញទៀតផង។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ដៃគូទាំងពីរ បានធ្វើការព្រមព្រៀង ដើម្បីសហការគ្នាលើចំណុចសំខាន់ៗ ដូចជា ១.កាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស តាមរយៈការលើកកម្ពស់ និងប្រើប្រាស់នូវរថយន្តថ្មី ដែលដំណើរការដោយជីវឥន្ធនៈ ២.គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់ស្ថាប័នក្នុងការគ្រប់គ្រង ព្រមទាំងកាត់បន្ថយចំណាយទាក់ទងនឹងការធ្វើចរាចរណ៍ តាមរយៈការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិចរាចរណ៍ ៣.ការអភិវឌ្ឍន៍ វិធានការដឹកជញ្ជូនតាមទីក្រុង ប្រកបដោយនិរន្តរភាព ដោយការសិក្សាស្រាវជ្រាវ និង ចែករំលែកចំណេះដឹង ហើយនឹង ៤.ពង្រឹងសុវត្ថិភាពចរាចរណ៍ និង ការការពារអាយុជីវិត តាមរយៈការប្រើប្រាស់ទិន្នន័យចរាចរណ៍ ។ លោក Wee Tang Yee នាយកប្រចាំការនៅប្រទេសកម្ពុជារបស់ Grab បាន មានប្រសាសន៍ថា "បេសកកម្មរបស់ ក្រុមហ៊ុន Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការបង្កើតនូវបច្ចេកវិទ្យាថ្មីៗរបស់យើង" ។ លោកបន្តថា"ក្នុងនាមជាក្រុមហ៊ុនមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង របស់ប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងព្យាយាមបន្តធ្វើការ ជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងស្រុក និងនៅទូទាំងអាស៊ាន។ យើងជឿជាក់ថាការចាប់ដៃគូជាមួយអង្គការ UNDP នឹងជួយពង្រីកមហិច្ឆតារបស់យើង ដើម្បីធ្វើឱ្យទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានសោភ័ណភាពនិង គួរអោយរស់នៅជាងមុន តាមរយៈការគ្រប់គ្រងចរាចរណ៍ដែលមានប្រសិទ្ធភាពជាងមុន»។   បញ្ហាកកស្ទះចរាចរណ៍ និង ការបំពុលបរិយាកាសនៅក្នុងទីក្រុង គឺជាបញ្ហាចម្បងមួយ នៅតាមបណ្ដាទីក្រុងនៃប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើន រួមទាំងរាជធានីភ្នំពេញផងដែរ។ ដោយសារតែកំណើនសេដ្ឋកិច្ច និង កំណើនប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យមានគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការបំពុលបរិយាកាស និង ការកើនឡើងនៃចំនួនយានយន្តនៅតាមដងផ្លូវ ដែលឆ្លុះបញ្ចាំងពីតម្រូវការយ៉ាងពិតប្រាកដ សម្រាប់ការបង្កើតឱ្យមាននូវផែនការ និង ដំណោះស្រាយប្រកបដោយនិរន្តរភាព។ ទិន្នន័យដែលយកចេញពីកម្មវិធី Grab ក៏អាចយកទៅប្រើប្រាស់ ដើម្បីស្វែងរកមធ្យោបាយ ដឹកជញ្ជូនសាធារណៈដែលមានភាពប្រសើរឡើង និង ធំជាងមុនដើម្បីលើកកម្ពស់វិស័យ ដឹកជញ្ជូន នៅក្នុងរាជធានីភ្នំពេញ។   ដោយមានដៃគូបើកបរជាង ២,៤ លាននាក់នៅទូទាំងតំបន់ កម្មវិធី Grab របស់អ្នកបើកបរ អាចបង្កើតទិន្នន័យ GPS ដែលត្រឹមត្រូវជាមួយនឹងពេលវេលាពិតប្រាកដ និង អាចបង្ហាញពីទីតាំងនៃយាន្តជំនិះ ជាមួយនឹងទូរស័ព្ទ Smartphones ឱ្យកាន់តែជាក់លាក់ ជាមួយនឹងស្ថិតិចរាចរណ៍ដែលមានពីមុន។ ទិន្នន័យទាំងនេះ អាចយកទៅប្រើប្រាស់បាន យ៉ាងច្រើនដូចជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយជួយសម្រួលផ្លូវចារាចរណ៍ តាមរយៈការវិភាគពេលវេលា ដែលល្អសម្រាប់ធ្វើដំណើរដោយការបង្ហាញនូវកម្រិតនៃការកកស្ទះចរាចរណ៍ និង រៀបចំផ្លូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីជៀសវាងការបញ្ចេញនូវ ឧស្ម័នពុលច្រើននៅក្នុងទីក្រុង ។ល។   ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយ UNDP ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តថ្មីដែល ដំណើរការដោយជីវឥន្ធនៈ ក្រុមហ៊ុន Grab នឹងគាំទ្រដល់អង្គការដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ចំពោះបរិស្ថាន ព្រមទាំងចរាចរណ៍ដោយការប្រមូល និងវិភាគទិន្នន័យដែលទទួលបាន។   លោក Nick Beresford បាននិយាយថា "ការចាប់ដៃគូជាមួយក្រុមហ៊ុន Grab នេះ គឺជា ជំហានដ៏សំខាន់មួយសម្រាប់យើង ដើម្បីផ្ដល់នូវសេវាកម្មតាក់ស៊ី និង ទិន្នន័យដែលទទួលបានពីកម្មវិធី ដើម្បីដោះស្រាយបញ្ហា ការបំពុលបរិស្ថាន និង បញ្ហាចរាចរណ៍។ យើងមានក្តីរំភើប ចំពោះការចាប់ដៃគូនេះ ហើយសង្ឃឹមថាការធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Grab នេះ នឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាប្រកបដោយនិរន្តរភាព "។  ជាទូទៅសេវាកម្មតាក់ស៊ីរបស់ក្រុមហ៊ុន Grab បានជួយកាត់បន្ថយចំនួនរថយន្តប្រហែល ១៦០០០ គ្រឿង ដែលចរាចរលើដងផ្លូវនៅតាមបណ្តាទីក្រុងនានា ដែលត្រូវបាន ផ្ដល់សេវាកម្មទាំងនេះ ហើយបានជួយកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនប្រមាណ ៣,២ លានគីឡូក្រាម នៅទូទាំងតំបន់ក្នុងកំឡុងឆ្នាំ ២០១២ ដល់ឆ្នាំ២០១៦ ។   នៅខែមករាឆ្នាំ២០១៨ ក្រុមហ៊ុន Grab ទើបតែបានប្រកាសថ្មីៗនេះ អំពីការចាប់ ដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai ដើម្បីពង្រីកសេវាកម្ម ធ្វើដំណើរចល័តឆ្លាតវៃ។ កិច្ចសហប្រតិបត្តិការនេះ នឹងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ អំពីការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និង ការចំណាយ លើការថែទាំយានយន្តសម្រាប់អ្នកធ្វើដំណើរ។   Grab បានក្លាយជាក្រុមហ៊ុនផ្ដល់ជំនួយយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ សេវាកម្មជាច្រើន ត្រូវបានផ្ដល់ដោយក្រុមហ៊ុន Grab ឧទាហរណ៍ដូចជា ការសន្សំសំចៃបាន ៣,២ លានគីឡូក្រាម នៃការបញ្ចេញឧស្ម័នកាបូននៅឆ្នាំមុន និង ការផ្ដល់យានយន្ត GrabHitch និង GrabShare បានរួមចំណែកក្នុងការកាត់បន្ថយ ការចរាចររថយន្តចំនួន ១៦០០០ គ្រឿងលើផ្លូវថ្នល់ នៅតាមទីក្រុងនានា។  សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់វេបសាយ https://www.grab.com/kh/ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ Grab ដែលជាក្រុមហ៊ុន ផ្តល់ជូនសេវាកម្មធ្វើដំណើរទៅតាមតម្រូវការ និងការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ និងអង្គការ UNDP បានប្រកាសនៅថ្ងៃនេះនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ដែលមានគោលបំណង លើកកម្ពស់ស្តង់ដារ រស់នៅរបស់ប្រជាជនក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅក្នុងបរិយាកាស និងការកកស្ទះចរាចរណ៍ក្នុងទីក្រុង។
  អ្នកស្រី ទុយ ហ៊ុន ជាអ្នកសម្អាតមួយរូបបានឱ្យដឹងថា ជាទូទៅក្នុងកសិន្ធុអង្គរវត្ត តែងតែមានរុក្ខជាតិដុះច្រើន រួមមានសារាយ ឈូក ព្រលឹត និងស្គន់ ។ បុគ្គលិកសម្អាតដដែលបន្ថែមថា សារាយ និងស្គន់ ជាវល្លិ៍ទឹកដែលពិបាកដក និងសម្អាត ដូច្នេះគេត្រូវប្រើឧបករណ៍ និងកម្លាំងបន្ដិច ទើបអាចបារ និងកាត់វាមកបាន។    ចំពោះជ្រុងខាងត្បូងកសិន្ធុអង្គរវត្ត កម្លាំងសម្អាតក្នុងទឹករបស់ក្រុមហ៊ុន HCC មានចំនួន៤ទូក ដែលត្រូវសម្អាតជាប្រចាំ។ យ៉ាងណា អ្នកស្រី ទុយ ហ៊ុន ប្រាប់ថា ក្រុមការងារសម្អាតតែងចល័តទៅមកៗ ឆ្លាស់គ្នាពីជ្រុងមួយទៅមួយ។ ជាធម្មតា ក្រុមសម្អាតក្នុងទឹកនេះ ធ្វើការពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង១១ និងរសៀលពីម៉ោង១ ទៅម៉ោង៣កន្លះ។ នារដូវវស្សានេះ ប្រសិនមានភ្លៀងធ្លាក់តិចៗ ពួកគេបំពេញការងារធម្មតា តែប្រសិនមានខ្យល់ ឬភ្លៀងខ្លាំងពួកគេសម្រាក ឬធ្វើការកន្លែងផ្សេង ព្រោះបារម្ភលិចទូក។    អ្នកស្រី ទុយ ហ៊ុន អ្នកសម្អាតទឹកកសិន្ធុអង្គរវត្ត ក្នុងនាមជាអ្នកសម្អាតអនាម័យក្នុងតំបន់ប្រាសាទ ពិសេសនៅកសិន្ធុទឹកអង្គរវត្ត អ្នកស្រី ទុយ ហ៊ុន រីករាយជាខ្លាំង ពេលគេសរសើរថាបានបំពេញការងារល្អ និងជួយឱ្យទឹកថ្លាស្អាត។ អ្នកស្រីក៏លួចញញឹមខ្លួនឯងផងដែរ ពេលឃើញតំបន់ដែលខ្លួនសម្អាតស្រស់បំព្រងដូច្នេះ។ ទន្ទឹមនឹងនេះ អ្នកសម្អាតរូបនេះ ក៏ចង់ឱ្យទេសចរបន្តចូលរួមជួយសម្អាត និងទុកដាក់កាកសំណល់នានាតាមធុងសំរាម ឱ្យបានត្រឹមត្រូវផងដែរ ជៀសវាងបោះចោលពាសវាលពាសកាល បង្កើតជារូបភាពមិនល្អនៅតំបន់ប្រាសាទ៕      
សៀមរាប៖ ក្រុមស្រ្តីជាអ្នកសម្អាត បាររុក្ខជាតិដុះក្នុងទឹកមានគ្នា៤នាក់ ដែលមានទូក២ចងផ្អោបគ្នា កំពុងមមាញឹកបារ ឬដួសរុក្ខជាតិទឹកនៅក្នុងកសិន្ធុអង្គរវត្ត ជ្រុងខាងត្បូង។ ឯកសណ្ឋានពណ៌បៃតង ក្រុមស្រ្តីទាំងនោះ ប្រើទំពក់ឫស្សីដងកណ្ដៀវ បារ និងកាត់រុក្ខជាតិស្គន់ ដែលជាវល្លិ៍ទឹកម្យ៉ាង កំពុងប្រជ្រៀតគ្នាដុះក្នុងកសិន្ធុអង្គរវត្ត។
  អត្ថបទទាក់ទង   COVID-19 នៅកូរ៉េខាងត្បូងឡើងជិត៣០០០ករណី ខណៈមានអ្នកស្លាប់៣នាក់បន្ថែម    ក្នុងសេចក្តីប្រកាសព័ត៌មាន លោកអគ្គនាយកសុខាភិបាលម៉ាឡេស៊ី Hisham Abdullah គូសបញ្ជាក់ថា ចំណាត់ការហាមប្រាមនេះចូលធរមានភ្លាមៗតែម្តងក្រោយការប្រកាស។ ហើយម្យ៉ាងទៀត វាកើតឡើងក្រោយពីករណីឆ្លង COVID-19 ចំនួនពីរបន្ថែម បានបញ្ជាក់ថារកឃើញក្នុងប្រទេសនេះ។    តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ដោយអនុលោមតាមចំណាត់ការនេះ ជនជាតិម៉ាឡេស៊ី, អ្នកមានសិទ្ធរស់នៅស្របច្បាប់ (permanent resident ) និងនិស្សិតដែលធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Daegu ឬខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព។    ម្យ៉ាងវិញទៀត វា ក៏នឹងមានប៉ុស្តិ៍អន្តោប្រវេសន៍ដាច់ដោយឡែកមួយសម្រាប់អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់នៅទីតាំងត្រួតពិនិត្យព្រំដែនផងដែរ។ ទន្ទឹមនេះ លោក Hisham Abdullah អះអាងដូច្នេះថា៖«ប្រជាជនម៉ាឡេស៊ី ក៏ត្រូវផ្ដល់យោបល់កុំធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់»។    តាមប្រភពព័ត៌មានដដែល លោកអគ្គនាយក Hisham គូសបញ្ជាក់ទៀតថា  អាជ្ញាធរម៉ាឡេស៊ី នឹងបន្តវាយតម្លៃកិច្ចប្រឹងប្រែងនាបច្ចុប្បន្ន ក្នុងគោលដៅគ្រប់គ្រង និងលុបបំបាត់ទាំងស្រុងការរាលដាលជំងឺ COVID-19។ លោក សង្កត់ធ្ងន់ថា ចំណាត់ការនេះ នឹងត្រូវដកហូតវិញ កាលណាស្ថានការណ៍ត្រលប់មកល្អប្រសើរឡើងវិញ។   សូមបញ្ជាក់ថា ករណីឆ្លង COVID-19 ថ្មីចំនួន ២ ករណីក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញកាលពីថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ដែលបង្កើនតួលេខឆ្លងសរុបដល់ ២៥ នាក់។ ក្នុងចំណោមនោះ ២២ នាក់ បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។    ករណីទី២៤ គឺកើតលើស្ត្រីជនជាតិជប៉ុនអាយុ ៤១ឆ្នាំ ដែលធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ នាងបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងខែមករា និងឥណ្ឌូណេស៊ី ក្នុងដើមខែកុម្ភៈ។ ស្ត្រីរូបនេះបានចេញរោគសញ្ញាក្តៅខ្លួន និងទទួលការព្យាបាល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃ២០ កុម្ភៈ។ ចុងក្រោយ លទ្ធផលធ្វើតេស្តនាង បានបង្ហាញថា វិជ្ជមាន នៅថ្ងៃព្រហស្បតិ៍។ ខណៈនេះ នាងកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យក្រុង គូឡាឡាំពួ។   ចំណែក ករណីទី២៥ គឺកើតលើបុរសជនជាតិអ៊ីតាលីអាយុ ៤៥ឆ្នាំម្នាក់ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកុម្ភៈ។ បុរសរូបនេះ បានផ្ដើមចេញរោគសញ្ញាក្តៅខ្លួន និងក្អក កាលពីថ្ងៃ២២ ខែកុម្ភៈ ។ លោក បានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ និងដាក់ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ។ ចំណែកករណីទី២៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។   កូរ៉េខាងត្បូងបាន រកឃើញករណីជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ៥៩៤ករណីថ្មី នៅព្រឹកថ្ងៃសៅរ៍ ២៩ ខែកុម្ភៈ ដែលបង្កើនតួលេខឆ្លងសរុបដល់ ២៩៣១ ករណីហើយ។ ទន្ទឹមនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៣ នាក់បន្ថែមផងដែរ ដែលបង្កើនករណីឆ្លងសរុប ១៦នាក់៕      
ម៉ាឡេស៊ី ប្រកាសដាក់បម្រាមលើអ្នកដំណើរពីកូរ៉េខាងត្បូង ដែលក្នុងនោះរួមទាំង អ្នកដែលធ្លាប់បានធ្វើដំណើរទៅកាន់តំបន់ផ្ទុះការរាលដាល COVID-19 ក្រុង Daegu និងខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយផងដែរ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសបែបនេះ នៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ ។
  លោក សូត្រ វ៉ាន់ឌឿន បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា ខែកញ្ញា និងវិច្ឆិកា ជារដូវពងកូនរបស់សត្វត្រដក់តូច ហើយក្នុងរដូវបន្តពូជនេះ សម្បុកពងរបស់ត្រដក់តូច អាចមានបន្ថែមទៀត ខណៈក្រុមការងារ កំពុងស្វែករកបន្តទៀត។ «នេះជាសម្បុកថ្មី នៅរដូវការបន្តពូជរបស់ត្រដក់តូចឆ្នាំ២០២១ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ពួកយើង និងពលរដ្ឋការពារទាំងយប់ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពសត្វទាំងនេះ ក្នុងបំណងអភិរក្សប្រភេទសត្វកម្រ ឬសត្វព្រៃគ្រប់ប្រភេទ ឱ្យនៅតែមាននៅក្នុងព្រៃធម្មជាតិ»។ នេះជាការរៀបរាប់របស់ លោក វ៉ាន់ឌឿន។    តាមអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃរូបនេះ ចំនួនសត្វត្រដក់តូច កំពុងថយចុះយ៉ាងខ្លាំង ដោយសារមានការលួចប្រមូលយកពង និងកូនត្រដក់តូចពីហ្វូងរបស់វា។ កត្តាគំរាមកំហែង មួយចំនួនទៀតមានដូចជា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរ និងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។ ត្រដក់តូច ក៏ទទួលរងការគំរាមកំហែងពីសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹក ដើម្បីចាប់ត្រីផងដែរ។   សម្រាប់លោក វ៉ាន់ឌឿន វត្តមានសម្បុកថ្មីរបស់ត្រដក់តូចទាំង២ហ្វូងនេះ ជាក្តីសង្ឃឹមរបស់អ្នកអភិរក្ស ប៉ុន្ដែលោក វ៉ាន់ឌឿន នៅតែបារម្ភពីសុវត្ថិភាពរបស់ពួកវា ពីការបៀតបៀន និងការបំផ្លាញជម្រកពីជនខិលខូចមួយចំនួន។ បើតាមរបាយការណ៍របស់អង្គការ WCS  នៅរដូវពងកូនឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃ បានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ប៉ុន្តែសម្បុកពងណាមួយបានញាស់នោះទេ ព្រោះមានការរំខានពីសកម្មភាពមនុស្ស។ លោក វ៉ាន់ឌឿន ចង់ឃើញពលរដ្ឋគ្រប់រូប រួមគ្នាថែរក្សាធនធានកម្រទាំងនេះ ជាមួយក្រុមអ្នកអភិរក្ស។    សូមបញ្ជាក់ដែរថា ក្រៅពីវត្តមានរបស់ត្រដក់តូចពីរហ្វូង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីរបស់អង្គការ WCS នៅឆ្នាំ២០២១នេះ អង្គការ BirdLife International Cambodia កាលពីថ្ងៃទី៨ ខែកញ្ញា ក៏បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១ផងដែរ នៅ ដែនជម្រកសត្វព្រៃលំផាត់៕ រូបភាពដោយ WCS
កាលពីដើមខែកញ្ញានេះ ក្រុមការងារផ្នែកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS ប្រចាំខេត្តមណ្ឌលគិរី បានប្រទះឃើញហ្វូងត្រដក់តូចចំនួន២ និងមាន៧សម្បុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ សម្បុកទាំង៧ របស់ត្រដក់តូចទាំង២ហ្វូងនោះ ត្រូវបានការពារ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកអភិរក្ស ដើម្បីធានាសុវត្ថិភាពសត្វកម្រនេះ ក្នុងរដូវបន្តពូជរបស់វា។ នេះបើតាមលោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃអង្គការ WCS ។
  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ស្របពេលការសិក្សាផ្សេងៗត្រូវបានធ្វើឡើងតែលើ២៨ករណី ក្នុងចំណោមអ្នកខ្ចីប្រាក់ច្រើនជាង២លាននាក់ នៅក្នុងសៀវភៅកំណត់ត្រានាពេលបច្ចុប្បន្ននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា របាយការណ៍នេះ មិនបង្ហាញពីភាពជាក់ស្តែងទៅលើរូបភាពទាំងស្រុងលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាឡើយ ផ្ទុយទៅវិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ និងបានបង្កើនកម្រិតនៃការជួយផ្តល់ទុនហិរញ្ញវត្ថុ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធលើការសរសេរ និងរៀបចំរបាយការណ៍នេះ បានដឹងយ៉ាងច្បាស់ថា ពួកគេបានជ្រើសរើសយកគំរូមកសិក្សាត្រឹមតែ២៨ករណីប៉ុណ្ណោះ ដោយមានមូលដ្ឋានតែទៅលើលទ្ធផលជាអវិជ្ជមានពីកម្ចីមីក្រូហិរញ្ញវត្ថុ។ ការធ្វើបែបនេះ គឺជាការបង្ហាញពីរូបភាពមិនត្រឹមត្រូវមួយ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតទៅលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ     ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក) បានបញ្ជាក់ថា របាយការណ៍ដដែលនេះ បង្ហាញថា  «ការស្រាវជ្រាវនេះ មិនត្រូវបានចាត់ទុកថា ជាតួលេខតំណាងឲ្យកម្ពុជា ឬអតិថិជនទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡើយ»    ក៏ប៉ុន្តែ របាយការណ៍នេះ និងការស្រាវជ្រាវតែមួយផ្នែករបស់អង្គភាពទាំង២តាមវិធីបែបនេះ ត្រូវបានចាត់ទុកថាជាការបង្ខូចកេរិ៍្តឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលយ៉ាងពិតប្រាកដ។    លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងទៅលើរបាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដ និងមួលបង្កាច់ទៅលើការអនុវត្តការផ្តល់ប្រាក់កម្ចី ហើយសមាគមនឹងធ្វើការជាមួយនឹងសមាជិករបស់យើងដើម្បីស៊ើបអង្កេតទៅលើការសិក្សាផ្សេងៗលើករណី ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍នេះ។ ក៏ប៉ុន្តែ សមាគមពិតជាមានការសោកស្តាយណាស់ដែលរបាយការណ៍នេះ ផ្តោតតែទៅលើគំរូតូចមួយនៃអ្នកខ្ចីប្រាក់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយសមាគមក៏មានការសោកស្តាយផងដែរថា មិនមានសមាជិកណាម្នាក់របស់យើង ឬក៏សមាគមផ្ទាល់ ត្រូវបានទាក់ទងដោយអ្នកសរសេររបាយការណ៍នេះ អំឡុងពេលនៃការបំពេញការងាររបស់ពួកគេ»។    លោក គា បូរាណ បានមានប្រសាសន៍បន្ថែមថា៖ «យើងមិនទាន់បានត្រួតពិនិត្យរបាយការណ៍នេះទាំងស្រុងនៅឡើយទេ ដោយសាតែរបាយការណ៍នេះ ទើបតែត្រូវបានចេញផ្សាយនៅថ្ងៃនេះ ប៉ុន្តែ យើងមានការយកចិត្តទុកដាក់ជាខ្លាំងទៅការពិពណ៌នាដែលមិនត្រឹមត្រូវ ឬអវិជ្ជមានទៅលើកម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា      ខណៈដែលសមាជិករបស់យើងត្រូវបានតម្រូវឲ្យអនុវត្តតាមនីតិវិធីជាច្រើនទាក់ទងនឹងការកាត់បន្ថយ និងការវិភាគយ៉ាងតឹងរ៉ឹងបំផុតលើហានិភ័យដែលប្រឈមមុខ ក៏ដូចជាវិធីសាស្ត្រលើការការពារអតិថិជនយ៉ាងម៉ត់ចត់បំផុត នៅទីផ្សារមីក្រូហិរញ្ញវត្ថុធំៗនានា នៅក្នុងពិភពលោកដែលកំពុងតែអភិវឌ្ឍ»។    សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខារួមគ្នាលើសេចក្តីណែនាំលើផ្តល់កម្ចីដ៏តឹងរ៉ឹងរបស់សមាគមនេះកាលពីឆ្នាំមុន ខណៈដែលសេចក្តីណែនាំនេះ មានលក្ខខណ្ឌលើការទប់ស្កាត់ការជាប់បំណុលវណ្ឌករ តឹងរ៉ឹងជាងបទបញ្ញត្តិដែលគ្រប់គ្រងវិស័យធនាគារពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារមីក្រូហិរញ្ញវត្ថុភាគច្រើនទូទាំងពិភពលោកទៅទៀត ទៀតផង។   គ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុចំនួន៦ក្នុងចំណោមគ្រឹះស្ថានទទួលយកប្រាក់បញ្ញើហិរញ្ញវត្ថុធំៗទាំងអស់របស់កម្ពុជា ក៏ទទួលបានវិញ្ញាប័ណ្ណប័ត្រពី Smart Campaign ដែលជាកម្មវិធីផ្តល់វិញ្ញាប័ណ្ណប័ត្រ ជាសកលសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យស្ថាប័នទាំងនេះ អនុវត្តគោលការណ៏ការពារអតិថិជន ដ៏តឹងរ៉ឹង ហើយមានគោលបំណងក្នុងការប្រយុទ្ធប្រឆាំងនឹងការជាប់បំណុលវណ្ណករ ក៏ដូចជាបង្ហាញពីការប្រព្រឹត្តដ៏យុត្តិធម៌ និងប្រកបដោយការគោរពទៅកាន់អតិថិជនរបស់ខ្លួន។    លោក គា បូរាណ បានបញ្ជាក់ថា៖ «បើយោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក វិស័យមីក្រូហិរញ្ញវត្ថុបានក្លាយជាតួអង្គដ៏សំខាន់លើទៅការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានចូលរួមចំណែកជួយកាត់បន្ថយភាពក្រីក្រីពី ៤៧% នៃអត្រាប្រជាជនសរុបក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥% នៃអត្រាប្រជាជន ក្នុងឆ្នាំ២០១៤»។    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយវ័ស័យគំរូមួយក្នុងចំណោមវ័ស័យគំរូដ៏ជោគជ័យបំផុតសម្រាប់បរិយាប័ណ្ណហិរញ្ញវត្ថុទូទាំងពិភពលោក និងត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាករណីសិក្សាស្រាវជ្រាវជាវិជ្ជមានមួយទៅលើកម្រិតនៃភាពងាយស្រួលដែលមីក្រូហិរញ្ញវត្ថុ ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋក្រីក្រ ក្នុងប្រទេសកំពុងអភិវឌ្ឍ។    ការកំណត់ចំណាំគោលនយោបាយមីក្រូហិរញ្ញវត្ថុកម្ពុជារបស់ធនាគារពិភពលោក ដែលត្រូវបានចេញផ្សាយ កាលពីខែតុលា ឆ្នាំ២០១៨ បង្ហាញថា «កំណើនក្នុងកម្ចីខ្នាតតូច (មីក្រូក្រេឌីត) កំពុងតែមានឥទ្ធិពលសុខុមាលភាព និងហិរញ្ញវត្ថុជាវិជ្ជមានសម្រាប់ក្រុមគ្រួសារនានា នៅកម្ពុជា។ ការពង្រីកខ្លួនរបស់វិស័យមីក្រូហិរញ្ញវត្ថុ បានបង្កើតឲ្យមានលទ្ធភាពសម្រាប់អ្នកខ្ចី ក្នុងការផ្លាស់ប្តូរប្រភពកម្ចីមិនផ្លូវការឲ្យទៅជាប្រភពកម្ចីផ្លូវការ ជាពិសេសក្នុងគ្រួសារក្រីក្រ»។    ការកំណត់ចំណាំគោលនយោបាយរបស់ធនាគារពិភពលោក ក៏បង្ហាញពីឲ្យឃើញផងដែរថា ភាពងាយស្រួលទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ      បានកាត់បន្ថយជាពិសេសទៅលើការខ្ចីមិនផ្លូវការរបស់ពលដ្ឋកម្ពុជា  ខណៈដែលចំនួនអ្នកខ្ចី ដែលប្រើប្រាស់ប្រភពកម្ចីមិនផ្លូវការ បានធ្លាក់ចុះពី ៣២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម ៦% ក្នុងឆ្នាំ២០១៤។    របាយការណ៍នេះ បង្ហាញពីអត្ថប្រយោជន៍ជាច្រើនដែលកម្ចីខ្នាតតូច អាចមានសម្រាប់អ្នកខ្ចី។ ការកត់សម្គាល់គោលនយោបាយនេះ បានបញ្ជាក់ថា៖      «ភាពងាយស្រួលលើកម្ចី បានបង្កើនឱកាសរបស់គ្រួសារក្នុងការបង្កើតមុខរបរ លក្ខខណៈគ្រួសារ រហូតដល់ទៅ ៤% បើប្រៀបធៀបទៅនឹងក្រុមគ្រួសារស្រដៀងគ្នា ដែលមិនមានកម្ចី កាលពីឆ្នាំ២០១៦។ ភាពស្រដៀងគ្នានេះផងដែរ ក្រុមគ្រួសារដែលមានកម្ចី បានចំណាយច្រើនជាង ៥% ទៅលើការងារកសិកម្ម បើប្រៀបធៀបទៅនឹងអ្នកដែលគ្មានកម្ចី។ ភ័ស្តុតាងទាំងនេះ បង្ហាញថា កម្ចីខ្នាតតូច បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសកម្មភាពសហគ្រិន ការធ្វើកសិកម្មបែបពាណិជ្ជកម្ម និងធ្វើឲ្យកម្រិតជីវភាពជាទូទៅរបស់ពលរដ្ឋក្រីក្រ កាន់តែមានភាពល្អប្រសើរជាងមុន»។    បើទោះបីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលស្គាល់ថា អត្រានៃបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ សមាគមនេះ ក៏បានកត់សម្គាល់ឃើញផងដែរថា អត្រានៃការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុ បានកើនឡើង ៣៩% ស្របពេលដែលអត្រាកម្ចី បានកើនឡើងត្រឹមតែ ៣២% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅកម្ពុជា ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយធនាគារជាតិនៃកម្ពុជា ដើម្បីទទួលយកប្រាក់បញ្ញើពីអតិថិជន ក៏ដូចជា ផ្តល់កម្ចីទៅឲ្យអតិថិជន។    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានកត់សម្គាល់បន្ថែមទៀតថា ការប្រៀបធៀបរបស់របាយការណ៍នេះ ទៅលើទំហំកម្ចីជាមធ្យមធៀបទៅនឹងផលិតផលក្នុងស្រុកសរុបក្នុងពលរដ្ឋម្នាក់ បានបង្កើតឲ្យមានការយល់ខុសគ្នា ខណៈដែលកម្ចីធំៗរបស់មីក្រូហិរញ្ញវត្ថុជាច្រើន ដែលបានធ្វើឲ្យចំនួននៃទំហំកម្ចីជាមធ្យមកើនឡើងនោះ ត្រូវបានធ្វើឡើងទៅលើសហគ្រាសខ្នាតតូច និងមធ្យម មិនមែនជាកម្ចីបុគ្គលឡើយ។    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ចីមីក្រូហិរញ្ញវត្ថុភាគច្រើន សម្រាប់បុគ្គលឯកជននីមួយៗ មានចំនួនទឹកប្រាក់ក្រោម ១០០០ដុល្លារអាមេរិក និងជាឥណទានដែលគ្មានដាក់ទ្រព្យធានា ដើម្បីទទួលបានប្រាក់កម្ចីនោះឡើយ៕      ទំនាក់ទំនងព័ត៌មានតាមរយៈអ៊ីម៉ែល៖  [email protected] [email protected]  
ភ្នំពេញ,ថ្ងៃទី៧ខែសីហា៖ របាយការណ៍មួយដែលត្រូវបានចេញផ្សាយ ដោយអង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ និងហើយរបាយការណ៍នេះផ្តោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានដែលគ្មានភាពប្រាកដនិយមទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះបើយោងទៅតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅកម្ពុជា។
ដើមឆ្នាំ២០២៤ ជាវេលាដ៏ភ្ញាក់ផ្អើល សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ដោយពានរង្វាន់ MSC 2024 ត្រូវបានប្រកាសថានឹងធ្វើឡើង នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រៅតំបន់អាស៊ីអាគ្នេយ៍លើកដំបូង រួមនឹងប្រាក់រង្វាន់ ។    ចំណែកប្រាបក់រង្វាន់កើនឡើងក្នុងកម្រិតដ៏គួរឱ្យភ្ញាក់ផ្អើល ដល់ទៅ៣លានដុល្លារ ពោលគឺកើន១០ដង ធៀបឆ្នាំ២០២៣ ដែលមានត្រឹម៣០ម៉ឺនដុល្លារ។ លោក Ray Ng ថ្លែងថាប្រាក់រង្វាន់នេះ នឹងធ្វើឱ្យកម្រិតប្រកួតប្រជែងទាំងក្រុមបុរស និងក្រុមស្ត្រី កើនឡើង ហើយក៏នឹងកាន់តែអស្ចារ្យ។   «តម្លៃប្រាក់រង្វាន់កើនឡើង ខ្ញុំគិតថា រឿងនេះនឹងជួយបង្កើនកម្រិតប្រកួតប្រជែងកាន់តែខ្លាំងឡើងបន្ថែមទៀតទាំង MSC 2024 និង MWI 2024 ខុសពីការប្រកួតដែលធ្លាប់កើនឡើងកន្លងទៅ។»។ លោក Ray Ng ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈបណ្តាញសង្គម WhatsApp បែបនេះ។   ទន្ទឹមនឹងការប្រកាសទីតាំងការប្រកួតពានរង្វាន់ MSC 2024 និងពានរង្វាន់នារី MLBB Womens Invitational (MWI 2024) កីឡាអេឡិចត្រូនិក Mobile Legends ក៏ប្រកាសពីការបញ្ជ្រាប ខ្លួនចូលទៅក្នុងការប្រកួតកីឡាអេឡិចត្រូនិកពិភពលោក (Esports World Cup) ដែលទើបតែបង្កើតដោយប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងឆ្នាំ២០២៣ដែរ។ ការប្រកួត MWI 2024 កើនឡើងតម្លៃដល់ ៥០ម៉ឺនដុល្លារ បើធៀបតម្លៃការប្រកួតចាស់ត្រឹម ៣៥,០០០ដុល្លារ។   ជុំវិញកិច្ចសហការជាមួយ Esports World Cup លោក Ray Ng អះអាងថានឹងក្លាយជាជំហាននៃការផ្សារភ្ជាប់និងផ្សព្វផ្សាយ កីឡាអេឡិចត្រូនិក MLBB ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈការប្រកួតលីគ MPL MENA ក្នុងតំបន់មជ្ឈឹមបូព៌ាបានដំណើរការដល់រដូវកាលទី៥ ហើយនោះ។    ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិក MLBB ក៏បានសរសើរនូវការវិវឌ្ឍខ្លួនយ៉ាងល្អរបស់ក្រុមកម្ពុជា ដែលបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើលអំឡុងការប្រកួត MSC 2023 និង M5 World Championship កន្លងទៅ។ «ខ្ញុំគិតថា កម្ពុជាបានបង្ហាញខ្លួនយ៉ាងអស្ចារ្យរួចមកហើយកាលពីឆ្នាំមុន ក្នុងលេខ ៤ MSC និងលេខ ៦ M5 និងជាមួយនឹងការប្រកួតអន្តរជាតិច្រើន ដូចជាពានរង្វាន់ Snap Dragon Pro Serie និង MPLI ជាដើម។ មិនត្រឹមតែពាន MSC 2024 នេះទេ! ពិតណាស់ យើងនឹងស្វែងរកការប្រកួតអន្តរជាតិដទៃទៀតសម្រាប់ក្រុមកម្ពុជា។»។ លោក Ray Ng បន្ថែមដូច្នេះ។   គួររំលឹកថា ក្រុម BURN X FLASH ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ MSC 2023 ដែលកាលនោះមានឈ្មោះថា Southeast Asia Cup រៀបចំនៅកម្ពុជាលើកដំបូង នាពាក់កណ្តាលឆ្នាំ២០២៣ ហើយក្រុម See You Soon បញ្ចប់ចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួត M5 World Championship នៅហ្វីលីពីន កាលពីខែធ្នូ ឆ្នាំ២០២៣៕
ការបង្កើនតម្លៃប្រាក់រង្វាន់ ៣លានដុល្លារសម្រាប់ការប្រកួតពានរង្វាន់ Mid Season Cup 2024 (MSC 2024) នឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែស្វិតស្មាញ និងអស្ចារ្យ។ លោក Ray Ng ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិក Mobile Legends បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។ លោក Ray ក៏បានសរសើរក្រុមកម្ពុជា ដែលបានបង្ហាញពីសមត្ថភាពគួរឱ្យភ្ញាក់ផ្អើល ពេលប្រជែងក្នុងពាន MSC 2023 និងពានរង្វាន់ M5 World Championship ហើយថែមទាំងចង់នាំយកការប្រកួតអន្តរជាតិដទៃទៀតបន្ថែមសម្រាប់ក្រុមកម្ពុជា។
កំពូលជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ដែលលេចធ្លោបំផុតនៅឆ្នាំ ២០១៩ ក្រោយឈ្នះ៣លើកជាប់គ្នានៅសង្វៀនកម្រិតពិភពលោក ONE Championship បានបង្ហើបឲ្យដឹងថា គុនខ្មែរ និង យុទ្ធគុនខម (យុទ្ធក្រមខម) គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតដើម្បីជាឈ្នាន់ទៅប្រកួតគុនចម្រុះបានល្អ។   ចាន់ រតនា បានរៀបរាប់បែបនេះ៖«គុនខ្មែរ និងយុទ្ធគុនខមជាគ្រឹះដ៏ល្អសម្រាប់ខ្ញុំ។ វាសំខាន់ណាស់ ព្រោះខ្ញុំអាចសម្របក្បាច់គុនចម្រុះគ្រប់ក្បាច់ និង ធ្វើឲ្យខ្ញុំឈ្នះការប្រកួតជាបន្តបន្ទាប់។ ខ្ញុំមានគ្រឹះយល់ដឹងក្បាច់គុនតាំងពីនៅជំរំសាយធូ នាប្រទេសថៃម្ល៉េះពេលនៅតូច មុនពេលមករស់នៅស្រុកខ្មែរនៅឆ្នាំប្រហែល ១៩៩៧។ ក្រោយមក ឳពុករបស់ខ្ញុំបន្តបង្ហាត់ក្មេងៗនៅបាត់ដំបងមុនផ្លាស់មកភ្នំពេញ។ ប៉ុន្តែកាលនៅក្មេង ខ្ញុំបានត្រឹមហាត់លេងប៉ុណ្ណោះដោយមិនបានហាត់មែនទែន ក៏ដូចជាចង់ចាប់អាជីពនេះឡើយ»។    កីឡាករវ័យ៣៤ឆ្នាំគូសបញ្ជាក់ទៀត ៖«ខ្ញុំបានខំហ្វឹកហាត់គុនខ្មែរ និង ក្បាច់គុនខមកាន់តែខ្លាំងពេលខ្ញុំឈប់សិក្សាត្រឹមថ្នាក់ទី៨ នៅឯសាលាចក្រអង្រែភូមិ ព្រោះឳពុកម្ដាយមានជីវភាពមិនធូរធារ។ ប៉ាខ្ញុំ ចាន់ ប៊ុនធឿន ជាអ្នកបង្ហាត់។ ពេលចូលហាត់ ខ្ញុំទទួលស្គាល់ថាខ្ញុំឆាប់ចាប់បានរាល់ក្បាច់គុន និងបានឡើងប្រកួតជាហូរហែលើសង្វៀនតាំងពីពេលនោះមក។ ឬអាចនិយាយបានថា ខ្ញុំមានដុងខាងក្បាច់គុនក៏ថាបាន»។   កីឡាករដែលមានកិច្ចសន្យានៅសង្វៀន ONE Championship រៀបរាប់បន្តទៀតដូច្នេះ ក្រៅពីហាត់គុនខ្មែរ និង យុទ្ធគុនខមដែលធ្វើឲ្យខ្លួនកាន់រឹងមាំ រូបគេក៏ធ្លាប់ហាត់ តេក្វាន់ដូ  វ៉ូវីណាម ហាប់គីដូ និង ប្រដាល់សកលជាដើម។ ទោះយ៉ាងណាក៏ដោយ រូបគេមិនភ្លេចក្បាច់គ្រឹះ គឺ គុនខ្មែរ និង យុទ្ធក្រមខម ដែលនាំឲ្យបុរសវ័យ៣៤ ឆ្នាំនេះរឹងមាំដល់សព្វថ្ងៃរហូតមានទីផ្សារប្រកួតទាំងក្នុងស្រុក និង ឆាកអន្តរជាតិ។    ចាន់ រតនា សង្កត់ធ្ងន់ថា៖«បើនិយាយក្បាច់ឃ្លេក្នុងគុនចម្រុះវិញ គឺ ក្នុងយុទ្ធក្រមក៏មានស្រដៀងគ្នាដែរ ដូច្នេះខ្ញុំអាចឆាប់ចាប់បាន និង ធ្វើឆាប់ត្រូវចំពោះក្បាច់ទាំងនោះហើយបំបែកវាបាន។ ខ្ញុំភាគច្រើនមើលដៃគូប្រកួតថាគេខ្លាំងចំណុចណា។ កន្លងទៅខ្ញុំផ្ដួលដៃគូដោយប្រើគុនខ្មែរ ព្រោះខ្ញុំខ្លាំងក្បាច់នេះ។ បើគុនចម្រុះវិញ ខ្ញុំរៀនតែដោះឃ្លេភាគច្រើន»។    អ្នកលេងគុនចម្រុះប្រចាំនៅសង្វៀនល្បី ONE Championship ខកខនឡើងសង្វៀនប្រមាណជាប្រ៨ខែមកហើយនាពេលនេះបើគិតចាប់ពីការឡើងសង្វៀនលើកចុងក្រោយនាពាក់កណ្ដាលខែសីហា។ បែបណាក្ដី នាពេលបច្ចុប្បន្ននេះទោះជាមានការរំខានដោយមេរោគ Covid-19 ក៏ ចាន់ រតនា នៅហ្វឹកហាត់ខ្លួនឯងជាប្រចាំសម្រាប់ក្បាច់គុនខ្មែរ និង ហាត់ជាមួយគ្រូបង្វឹក Lorenzo ខាងផ្នែកកម្លាំងដដែល។ ចំពោះគ្រូបង្វឹកផ្សេងទៀតដូចជាផ្នែកប្រដាល់សកល និង ជឺជិតស៊ូ ត្រូវសម្រាកជាបណ្ដោះអាសន្នសិន ខណៈដែលសង្វៀន ONE Championship ក៏ផ្អាកការប្រកួតដែរដើម្បីរក្សាសុវត្ថិភាពជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់  គ្រូបង្វឹក កីឡាករកីឡាការិនី និង ផ្នែកពាក់ព័ន្ធផង។    ចាន់ រតនា ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលបានលើកមុខមាត់ទង់ជាតិកម្ពុជាលើសង្វៀន ONE ដែលជាស្ថាប័នធំបំផុតមួយលំដាប់ពិភពលោក និង ល្អបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ី។ រូបគេជាកីឡាករដំបូងបំផុតដែលឈ្នះ ៣ដងជាប់គ្នាមិនធ្លាប់មាននៅសង្វៀន ONE។  កន្លងទៅថ្មីៗនេះ ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» ទំនងជួបកីឡាករគុនចម្រុះមានបទពិសោធន៍ខ្ពស់ Yuya Wakamatsu នាខែ មេសា ប៉ុន្តែត្រូវបានពន្យារពេលទៅវិញដោយសារមេរោគរាតត្បាត Covid-19 កំពុងផ្ទុះឡើង៕
អត្ថបទ៖ ស៊ីធី
ក្រោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសផ្អាកការងារជាបណ្តោះអាសន្ននៅអ៊ុយក្រែន ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងសារជាវីដេអូបានរិះគន់ថា ICRC អសកម្មក្នុងការជួយការពារសិទ្ធិអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន។ អ្នកទោសសង្គ្រាមអ៊ុយក្រែនជាង ៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅជំរំ Olenivka ក្នុងខែកក្កដាកន្លងទៅ។ ពួកគេភាគច្រើនជាទាហានការពាររោងផលិតដែកថែប Azovstal នៅទីក្រុង Mariupol។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។    លោក ហ្សេលេនស្គី បានអះអាងថា គ្មាននរណាម្នាក់បានទៅពិនិត្យជំរំ Olenivka នៅភាគខាងកើតអ៊ុយក្រែន ទីដែលអ្នកទោសសង្គ្រាមរាប់សិបនាក់បានស្លាប់ដោយសារការបាញ់ប្រហារឡើយ។   «ខ្ញុំជឿថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម មិនមែនជាក្រុមដែលមានឯកសិទ្ធិដែលមនុស្សម្នាក់ៗអាចទទួលបានប្រាក់ខែ ហើយយកទៅសប្បាយក្នុងជីវិតទេ»។ លោក ហ្សេលេនស្គី បាននិយាយបែបនេះក្នុងវីដេអូដដែល។ មេដឹកនាំអ៊ុយក្រែនបន្ថែមថា កាកបាទក្រហមមានកាតព្វកិច្ចជាចម្បងប្រកបដោយសីលធម៌ ហើយកិច្ចការរបស់កាកបាទក្រហមត្រូវតែបំពេញជាចាំបាច់។    លើសពីនេះ មេដឹកនាំអ៊ុយក្រែនរូបនេះបានជំរុញឱ្យកាកបាទក្រហមបំពេញបេសកកម្មនៅជំរំភាគខាងកើតអ៊ុយក្រែន ដែលកំពុងកាន់កាប់ដោយរុស្ស៊ីទៀតផង។ ជំនួយការមេដឹកនាំអ៊ុយក្រែន  លោក Andriy Yermak បានចេញឱសានវាទដល់ ICRC ដើម្បីចាប់ផ្តើមបេសកកម្មក្នុងរយៈពេលបីថ្ងៃ បើមិនដូច្នេះទេ អាជ្ញាធរក្រុងកៀវនឹងចេញប្រតិបត្តិការដោយខ្លួនឯង។ នៅថ្ងៃទី១០ ខែតុលា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងក្រុមផ្ដល់ជំនួយមួយផ្សេងទៀត បានផ្អាកការងាររបស់ពួកគេជាបណ្តោះអាសន្ននៅអ៊ុយក្រែនក្រោមហេតុផលសន្តិសុខ បន្ទាប់ពីរុស្ស៊ីបានបាញ់ស្រោចមីស៊ីលដាក់ទីក្រុងនានានៅអ៊ុយក្រែន។    ជុំវិញបញ្ហាការស្លាប់របស់អ្នកទោសសង្គ្រាមរបស់អ៊ុយក្រែននេះ វាមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងរុស្ស៊ីនិងអ៊ុយក្រែន។ អ៊ុយក្រែនបានចោទរុស្ស៊ីថាបានធ្វើទារុណកម្ម និងការសម្លាប់អ្នកទោសសង្គ្រាមរបស់ខ្លួន។ ចំណែក អាជ្ញាធររុស្ស៊ីបានអះអាងថា មីស៊ីលរបស់អ៊ុយក្រែនជាមូលហេតុបង្កឱ្យមានការផ្ទុះដែលសម្លាប់អ្នកទោសសង្គ្រាមទាំងនោះ៕  
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៣ ខែតុលា បានចោទប្រកាន់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ថា អសកម្មចំពោះការជួយការពារសិទ្ធិរបស់អ្នកទោសសង្គ្រាមអ៊ុយក្រែន។ នេះដោយសារកាកបាទក្រហមមិនបានទៅពិនិត្យមើលជំរំភាគខាងកើត ដែលជាកន្លែងអ្នកទោសសង្គ្រាមអ៊ុយក្រែនរាប់សិបនាក់បានស្លាប់។
  នៅក្នុងកម្មវិធីប្រគំតន្ត្រីនេះ អ្នកចូលរួមទាំងអស់ បានចូលរួមលេងកម្សាន្តសប្បាយ ជាមួយកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន Smart។ លើសពីនេះ ក៏មានការចែកជូននៅអាវយឺត និង Speaker ជាច្រើនផងដែរ។ កាន់តែពិសេសនោះ អ្នកចូលរួមមានការសប្បាយរីករាយ ដោយហ៊ោកញ្ជៀវ នឹងរាំតាមចង្វាក់ភ្លេង ជាមួយតារាចម្រៀងជាច្រើន ដែលជាសំណព្វចិត្តរបស់ពួកគាត់ផងដែរ ដូចជាអ្នកនាង ពេជ្រ សោភា, ក្រុម ក្មេងខ្មែរ, ក្រុម Small World Small Band, កញ្ញា អេដា, កញ្ញា ចិត្ត កញ្ចានា, កញ្ញា ឡូរ៉ា ម៉ម ,ម្ចាស់បទរៀបការនឹងបងទេ MR OUN, និងកែវភ្នែកទាំងពីររបស់កំពូលដារាចម្រៀងប្រុស ព្រាប សុវត្ថិ, លោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ។    គួររំលឹកថា Pleng by Smart ត្រូវបានទ្រទ្រង់ដោយក្រុមហ៊ុន Hungama ដែលជាក្រុមហ៊ុនកម្សាន្តឌីជីថលឈានមុខគេក្នុងប្រទេសឥណ្ឌា ហើយក៏ជាបណ្ណាល័យឌីជីថល ដែលមានបទចម្រៀងខ្មែរ និងអន្តរជាតិជាង១លានបទ។ នេះជាកម្មវិធីធំជាងគេ និងមានភាពចម្រុះជាងគេបំផុតក្នុងប្រទេសកម្ពុជា។ កម្មវិធីផ្សាយវិទ្យុរបស់ Pleng ត្រូវបានរៀបចំដោយ DJ ល្បីៗបំផុត ដោយផ្តល់ជូននូវប្រភេទបទចម្រៀងក្នុងស្រុក និងអន្តរជាតិជាច្រើន មានដូចជាចង្វាក់ Rock, hip-hop, electronic និង Rock n Roll បែបខ្មែរ។ ជាមួយនឹងកម្មវិធី Pleng អ្នកប្រើប្រាស់អាចរៀបចំបញ្ជីបទចម្រៀង និងរីករាយជាមួយមុខងារប្រើប្រាស់ ដែលងាយស្រួលជាងមុន ហើយអ្នកប្រើប្រាស់ ក៏អាចចូលមើលព័ត៌មានរបស់សិល្បករ ដែលគេពេញចិត្តផងដែរ។   កម្មវិធី Pleng ដែលអាចទាញយកមកប្រើបានពី Google Play និង App Store ក៏អនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជា ដែលចូលចិត្តតន្ត្រី អាចទទួលបាននូវកម្មវិធីកម្សាន្តយ៉ាងងាយស្រួលដោយឥតគិតថ្លៃ ហើយពួកគេក៏អាចទាញយកបចម្រៀង ដោយគ្មានដែលកំណត់ ឬអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញ ហើយក៏អាចស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុ ដោយចំណាយត្រឹមតែ 99 សេនប៉ុណ្ណោះ ក្នុងមួយខែ។ Pleng ត្រូវបានបង្កើតឡើង និងបានកែលម្អផ្នែកបច្ចេកទេស ចេញពីកម្មវិធី Smart Music ដែលធ្វើឲ្យការប្រើប្រាស់ បានកាន់តែលឿន និងងាយស្រួលជាងមុន ។   ថ្លែងកាលពីសន្និសីទសាព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០១៥ មកក្រុមហ៊ុន Smart បាននាំមុខគេ ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ក្នុងការដាក់ឲ្យដំណើរការកម្មវិធីតន្ត្រីអនឡាញនៅប្រទេសកម្ពុជា ដោយបានជួយផ្សព្វផ្សាយសិល្បករល្បីៗក្នុងស្រុក និងរៀបចំការប្រគំតន្ត្រី   អន្តរជាតិជាច្រើន។ លោក ថូម៉ាស ហ៊ុនបញ្ជាក់ថា៖ «ថ្ងៃនេះគឺជាភាពជោគជ័យដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់យើង ក្នុងការលើកកម្ពស់កម្មវិធីកម្សាន្ត បែបឌីជីថល និងជួយគាំទ្រវិស័យតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ដែលជាមោទកភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។   សម្រាប់ លោក ថូម៉ាស ក្រៅពីភាពទាក់ទាញនៃការរចនា ភាពងាយស្រួលនៃកម្មវិធីនេះ ព្រមជាមួយនឹងភាពសម្បូរបែបនេះ កម្មវិធីកម្សាន្តក្នុងស្រុក និងអន្តរជាតិជាច្រើន ពីផលិតកម្មធំៗ រួមមាន ផលិតកម្មហង្សមាស និងUniversal Music គួបផ្សំនឹងបទពិសោធន៍របស់ក្រុមហ៊ុន Hungama ក្នុងការផ្តល់ជូននូវកម្មវិធីបែបបច្ចេកវិទ្យារឹងមាំ។ ដូច្នេះ Pleng អាចផ្លាស់ប្ដូរទម្លាប់របស់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ក្នុងការស្ដាប់បទចម្រៀង។ ទន្ទឹមនឹងនេះ ក៏ធានាថាសិល្បករ ទទួលបានភាពល្បីល្បាញ និងកម្រៃហិរញ្ញវត្ថុ ដែលពួកគេសមនឹងទទួលបានផងដែរ។ នេះជាគូសបញ្ជាក់របស់ លោក ថូម៉ាស នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata៕   (អត្ថបទពាណិជ្ជកម្ម)
កាលពីល្ងាចថ្ងៃទី ១៩ ខែ កុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីប្រគំតន្ត្រីយ៉ាងធំអស្ចារ្យ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ដើម្បីអបអរ នូវការដាក់ដំណើរកម្មវិធីតន្ត្រីនៅលើទូរសព្ទដំបូងនៅកម្ពុជា ដែលមានឈ្មោះថា «Pleng by Smart»។ កម្មវិធីនេះ មានការចូលរួមពីសំណាក់តារាម្រៀងមិនចម្លងពីគេ (Original Song ) ជាច្រើន, Youtuber នឹងអ្នកគាំទ្រយ៉ាងច្រើនកុះករ។
  តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមកុមារ និងយុវជនជាង៣,៦ម៉ឺននាក់នោះ គឺរាជធានីភ្នំពេញ មានចំនួន១២,៤៨៣នាក់ ,កណ្តាលមាន១៦,០១៥នាក់, កោះកុង មាន២,៤០៤នាក់ និងព្រះសីហនុមាន៤,៧១៣នាក់។    ជាមួយគ្នានោះមានកុមារ និងយុវជន២១នាក់ ស្រី១៥នាក់ ដែលមិនទាន់អនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩បាន ដោយសារមានបញ្ហាសុខភាព។ នេះបើតាមរបាយការណ៍ដដែល។    សូមបញ្ជាក់ថា កម្ពុជានឹងមានគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ជូនចំពោះកុមារ និងយុវជនដែលមានអាយុ១២ឆ្នាំ ទៅ១៧ឆ្នាំឲ្យគ្រប់ចំនួនជិត២លាននាក់ ដែលចាប់ផ្តើមពីថ្ងៃទី១-១៤ ខែសីហា សម្រាប់ចាក់ដូសទី១ និងថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ចាក់ដូសទី២។     គូសបញ្ជាក់ថា ពលរដ្ឋជាង៧,៤លាននាក់ហើយ ដែលបានចាក់វ៉ាក់សំាងកូវីដ-១៩នៅម្ជុលទី១ ឬស្មើនឹង៧៣,៤៨ភាគរយ នៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋ១០លាននាក់។ ក្នុងចំណោមពលរដ្ឋ៧,៤លាននាក់នោះ គឺមានជាង៤,៨លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នៅដូសទី២៕         
ភ្នំពេញ៖ កុមារ និងយុវជន ដែលមានអាយុ១២ឆ្នាំ ទៅ១៧ឆ្នាំ ជាង៣,៦ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃយុទ្ធនាដំបូងក្នុងរាជធានីភ្នំពេញ កណ្តាល កោះកុង និងព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
  សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាស រវាង កញ្ញា អ៊ូ សុខមាន និងអ្នកស្រី ថៃ ចាន់រ៉េត ដូចតទៅ៖     
សៀមរាប៖អ្នកស្រី ថៃ ចាន់រ៉េត ក្រោយចាប់អាជីពភ្ញាស់ពងមាន់ និងចិញ្ចឹមមាន់យកសាច់លក់ បានធ្វើឱ្យជីវភាពគ្រួសារមានភាពល្អប្រសើរ។ កូនមាន់ដែលអ្នកស្រីលក់មានតម្លៃ៥,៥០០រៀល និងមាន់សាច់មានតម្លៃចាប់ពី១៦,០០០ទៅ១៨,០០០រៀល ក្នុងមួយគីឡូក្រាម។ ស្ត្រីរស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបរូបនេះ បានអះអាងថា« បើទូទាត់ថ្លៃចំណាយប្រចាំថ្ងៃអស់ ខ្ញុំអាចនៅសល់ប្រាក់បាន៤០ម៉ឺនរៀល ក្នុងមួយខែ»។
ក្នុងវ័យ៤៥ឆ្នាំ លោកស្រី Laura Flessel ដែលមានស្រុកកំណើតនៅតំបន់ Guadeloupe បានធ្វើសកម្មភាពកីឡាយ៉ាងសកម្មដើម្បីបំផុសបំផុលអ្នកបោះឆ្នោតឲ្យគាំទ្រលោក អេម៉ានុយអែល ម៉ាក្រុង បើទោះបីជាគាត់មិនមែនជាសមាជិកបក្សនយោបាយណាមួយក៏ដោយ។ ជោគជ័យដ៏ធំធេងរបស់លោកស្រី Laura Flessel ក្នុងអាជីពជាកីឡាការិនីចាក់សាបកំពូលរបស់បារាំង លោកស្រីធ្លាប់ដណ្តើមបានមេដាយអូឡាំពិកចំនួន៥ចន្លោះពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០៤ (មាស២ ប្រាក់១ និងសំរិទ្ធ)។ សម្រាប់ការប្រកួតជើងឯកពិភពលោកពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០៨ លោកស្រីឈ្នះមេដាយមាស៦ ប្រាក់៣ និងសំរិទ្ធ៤ ។ នៅក្របខណ្ឌអឺរ៉ុប លោកស្រីបានឈ្នះមេដាយមាស១នៅឆ្នាំ២០០៧ និងមេដាយសំរិទ្ធ៥បន្ថែមទៀតនាការប្រកួតនៅឆ្នាំជាបន្តបន្ទាប់។ ចំពោះការប្រកួតថ្នាក់ជាតិ រដ្ឋមន្ត្រីកីឡាថ្មីរូបនេះ ឈ្នះជើងឯក៦លើកផ្នែកឯកត្តជន និង៩លើកលើវិញ្ញាសាជាក្រុម។ ឈ្មោះរបស់លោកស្រី Laura Flessel ក៏ត្រូវបានយកទៅដាក់ឲ្យទីតាំងកីឡាមួយនៅ Guadeloupe និងកីឡដ្ឋាននៅ Bussy Saint-Georges, Asnières-Sur-Seine, Chanteloup-les-Vignes ជាដើម។ លោកស្រីស្ថិតក្នុងចំណោមរដ្ឋមន្ត្រីថ្មី១៨រូប និងរដ្ឋលេខាធិការ៤រូបរបស់រដ្ឋាភិបាលបារាំងដែលទទួលបានការតែងតាំងកាលពីថ្ងៃទី១៧ ខែឧសភា។ លោកស្រី Flessel ជំនួសតំណែងរបស់លោក Patrick Kanner៕
លោកស្រី Laura Flessel ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកីឡាក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Edouard Philippe ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក អេម៉ានុយអែល ម៉ាក្រុង។ លោកស្រី Flessel ជាអតីតកីឡាការិនីចាក់សាប (គុនដាវ) ដ៏កំពូលម្នាក់របស់បារាំង ដែលធ្លាប់មេដាយមាសអូឡាំពិក មេដាយមាសពិភពលោក និងមេដាយមាសអឺរ៉ុប។
  លោក ហ៊ុន ឡាក់ ម្ចាស់កសិដ្ឋានដាំចេក ឡងមេត នៅស្រុកឈូក ខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី១៥ មិថុនា ថា ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិធំៗដូចជាប្រទេសចិន គឺមិនពឹងផ្អែកតែលើបរិមាណនិងគុណភាព នៃទំនិញកសិផលរបស់កសិដ្ឋាននោះទេ តែទាមទារឲ្យមានការវេចខ្ចប់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសផងដែរ។     លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលកំពុងដាំដុះនិងប្រមូលផលដំណាំចេកលើផ្ទៃដី ៤០០ហិកតា នៃផ្ទៃដីដាំដុះសរុប ១, ០០០ហិកតា បានឲ្យដឹងផងដែរថា នៅក្នុងក្រុមហ៊ុនរបស់លោក មានបុគ្គលិកនិងកម្មករសរុបជាង ៩០០នាក់ កំពុងបម្រើការងារ ក្នុងនោះមានកម្មករជំនាញជាង ៣០នាក់ ត្រូវបានបញ្ជូនទៅសិក្សាពីលក្ខណៈបច្ចេកទេសនៃការដាំដុះ, ការប្រមូលផល និងការវេចខ្ចប់នៅប្រទេសចិន។    អត្ថបទទាក់ទង   ក្រៅពីចេកអំបូងលឿង និងស្វាយ ចិនពិនិត្យលទ្ធភាពនាំចូល ម្រេច មៀនប៉ៃលិន ដូងក្រអូប   ក្រៅពីដំណាំចេកអំបូងលឿងនេះ ក្រុមហ៊ុន Longmate ក៏គ្រោងដាំដំណាំផ្លែឈើហូបផ្លែផ្សេងទៀត ដោយអាស្រ័យលើការចរចា និងចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងចិន ក្នុងការបើកផ្លូវទីផ្សារនាំចូលផលិតផលកសិកម្មពីកម្ពុជា។   (លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd)   លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate បាននិយាយដូច្នេះថា៖«ការបើកផ្លូវ ការទទួលស្គាល់នៃដំណាំចេករបស់ក្រុមហ៊ុន Longmate ចេញទៅគឺមិនមែនទទួលផលតែក្រុមហ៊ុនម្នាក់ឯងទេ គឺបានន័យថា ជាការតំណាងឲ្យផ្លែឈើហូបផ្លែនៃប្រទេសកម្ពុជាយើង ដែលពីមុនមកមិនដែលមានសោះ គឺអាចនាំចូលទីផ្សារចិន ដែលជាទីផ្សារតឹងរឹងក្នុងការដាក់លក្ខខណ្ឌតម្រូវមែនទេន។ បានន័យថាមិនមែនតែកម្ពុជាទេ ប្រទេសខ្លះ(សុំសិទ្ធនាំចូល) រហូតដល់១០ឆ្នាំនោះ ទម្រាំបាន(ការអនុញ្ញាត)មួយមុខ។ កម្ពុជាយើង ខ្ញុំគិតថា៤ឆ្នាំយើងអាចធ្វើបាន(សុំសិទ្ធនាំចូល)។ ហើយខ្ញុំសង្ឃឹមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងកសិកម្មនឹងខិតខំបន្តទៀតក្នុងការជួយជំរុញ ធ្វើយ៉ាងណាឲ្យនៅក្នុងឆ្នាំ២០១៩ និង២០២០នេះ បើក(ទីផ្សារនាំចូលកសិកម្ម)ឲ្យបានប៉ុន្មានមុខទៀត»៕  
កំពត៖ ក្រោយពីទទួលបានសិទ្ធិនាំចេញពីរដ្ឋាភិបាលកម្ពុជានិងចិននោះ ក្រុមហ៊ុន ឡងម៉េត បាននាំចេញផ្លែចេកអំបូងលឿងទៅទីផ្សារប្រទេសចិនបានជាង ១០០តោនហើយ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩នេះ។ អ្នកជំនួញកសិកម្មលោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន ឡងម៉េត រំពឹងថា ក្រុមហ៊ុនលោកនឹងអាចនាំចេញជាង ២,០០០តោន នៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនេះ ខណៈដែលក្រុមហ៊ុនកំពុងពង្រីកការដាំដុះឲ្យបាន ១០០ភាគរយ នៃផ្ទៃដីដាំដុះសរុប១០០០ហិកតា នៅដំណាច់ឆ្នាំ២០២០។ 
ខាងក្រោមនេះយើងនឹងបង្ហាញប្រាប់អ្នក។    អ្នកមិនត្រូវផឹកទឹកផ្លែឈើកំប៉ុង ឬដបនោះទេ ព្រោះវាងាយធ្វើឲ្យអ្នកធាត់ខ្លាំងណាស់ ដោយសារតែនៅក្នុងទឹកផ្លែឈើទាំងនោះមានជាតិស្ករខ្ពស់ជាងទឹកក្រូច ដូចនេះនៅពេលដែលអ្នកផឹកច្រើន អ្នកមិនត្រឹមតែមិនអាចស្គមនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមានជំងឺទឹកនោមទៀតផង។ ទឹកដោះគោជូរដែលមិនស្រស់ក៏មិនអាចផឹកច្រើនដែរ ព្រោះវាមានលាយជាមួយសារធាតុជាច្រើននៅក្នុងនោះ បើអ្នកផឹកច្រើន វាមិនត្រឹមតែអាចធ្វើឲ្យអ្នកធាត់នោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមានជំងឺទៀតផង។ អ្នកមិនត្រូវយល់ថាតែអាចធ្វើឲ្យអ្នកស្រកទម្ងន់បាន ហើយអ្នកតែងតែទិញតែដែលគេច្រកជាដបៗមកផឹកបានទេ ព្រោះតែទាំងនោះសុទ្ធតែមានកាឡូរីខ្ពស់ និងជាតិស្ករច្រើន បើអ្នកផឹកកាន់តែច្រើន នោះអត្រានៃការធាត់របស់អ្នកនឹងកាន់តែខ្ពស់។ កាហ្វេដែលមានថែមទឹកដោះគោ និងស្ករ គឺជាអាវុធដែលអាចធ្វើឲ្យអ្នកធាត់បានគ្រប់ពេលនៅពេលដែលអ្នកផឹកច្រើន ហើយផឹករាល់ថ្ងៃ នោះយូរទៅអ្នកនឹងមើលមិនស្គាល់ថាអ្នកជានរណាឡើយ។ បើអ្នកចង់ផឹកទឹកផ្លែឈើ អ្នកគួរតែផឹកទឹកផ្លែឈើដែលស្រស់ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យអ្នកស្គមបាន ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។ ទឹកដោះគោគុជក៏មិនត្រូវផឹកច្រើនដែរ ព្រោះវាងាយនឹងធ្វើឲ្យអ្នកធាត់ដោយសារតែស្ករនៅក្នុងនោះច្រើន ហើយផឹកច្រើន វាក៏អាចប៉ះពាល់សុខភាពអ្នកដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទឹកដែកអ្នកផឹកប្រចាំថ្ងៃត្រូវតែប្រយ័ត្ន ព្រោះបើអ្នកផឹកខុស នោះវានឹងងាយធ្វើឲ្យអ្នកធាត់ខ្លាំងណាស់។ដូចនេះតើទឹកអ្វីទៅអីក៏ពិសេសម្ល៉េះដែលអាចធ្វើឲ្យអ្នកធាត់បានដោយមិនដឹងខ្លួន?
  លោក W. Patrick Murphy ដែលជាឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលទើបបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅប្រទេសថៃបានលើកឡើងថា ប្រជាធិបតេយ្យនៅថៃកំពុងបោះជំហានទៅមុខ ខណៈដែលការបោះឆ្នោតសាកលកំពុងប្រព្រឹត្តឡើងជាបណ្តើរតាំងពីចុងសប្តាហ៍មកនេះ។    លោកបន្ថែមថា លោកបានជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលថៃ, តំណាងអង្គការសង្គមស៊ីវិល និងដៃគូផ្សេងទៀតកាលពីថ្ងៃចន្ទដើមសប្តាហ៍ ហើយលោករីករាយដែលឃើញប្រជាជនថៃច្រើនស្រេកឃ្លានចង់អនុវត្តសិទ្ធិនយោបាយដោយចេញទៅបោះឆ្នោតក្នុងការបោះឆ្នោតមុនកំណត់។   «ដំណើរការនៃប្រជាធិបតេយ្យនៅថៃកំពុងបោះជំហានទៅមុខ។ យើងឃើញ ចំនួនអ្នកទៅបោះឆ្នោតមុនកំណត់មានកម្រិតខ្ពស់ ហើយប្រជាជនថៃសក្តិសមនឹងទទួលបានឱកាសបែបនេះ និងអាចមានសេរីភាព និងអាចបញ្ចេញឆន្ទៈដូចអ្វីដែលខ្លួនធ្លាប់មានកន្លងមក»។ មន្ត្រីការទូតជាន់ខ្ពស់អាមេរិករូបនេះថ្លែងបែបនេះដោយឆ្លើយតបនឹងសំណួរសារព័ត៌មានថ្មីៗក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រទី ២២ ខែមីនា។   ប្រជាជនថៃលើស ៥១ លាននាក់ឯណោះដែលមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតសាកលថ្ងៃ ២៤ ខែមីនាខាងមុខនេះ។ វាជាការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងបំផុតរាប់ចាប់ពីពេលដែលក្រុមយោធាដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា ដណ្តើមអំណាចកាលពីខែឧសភាឆ្នាំ ២០១៤ និងមានការពន្យារពេលបោះឆ្នោតជាច្រើនលើកមកនោះ។   ជុំវិញការរំពឹងពីការបោះឆ្នោតលើកដំបូងក្នុងពេលប្រាំឆ្នាំមកនេះលោក Murphy បានថ្លែងថា លោកពិតចង់ឃើញសម្ព័ន្ធមិត្តថៃត្រឡប់ទៅរកផ្លូវប្រជាធិបតេយ្យ និងមានរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។ ដូច្នេះលោករំពឹងថា ស្ថាប័នដឹកនាំ គណបក្សនយោបាយ សង្គមស៊ីវិល និងប្រជាជនថៃទាំងអស់ចូលរួមក្នុងដំណើរការបោះឆ្នោតនេះ ហើយវានឹងជះឥទ្ធិពលល្អប្រសើរចំពោះប្រជាជនថៃ ក៏ដូចជាជាសម្ព័ន្ធភាពដែលថៃមានជាមួយអាមេរិកដូចគ្នាដែរ៕  
បេសកជនពិសេសអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបង្ហាញសុទិដ្ឋិនិយមចំពោះដំណើរការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅថៃតាមរយៈបោះឆ្នោតសាកលដែលនឹងប្រព្រឹត្តទៅជាផ្លូវការថ្ងៃ ២៤ ខែមីនា និងរំពឹងខ្ពស់ថា សម្ព័ន្ធភាពរវាងថៃ និងអាមេរិកនឹងកាន់តែជិតស្និទ្ធនៅពេលខាងមុខ។ 
នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានអុនម័តលើវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»។ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្ដល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ នៅឆ្នាំ២០២៣។  ភ្ញៀវទេសចរទៅទស្សនាប្រាសាទអង្គរ   ជាមួយគ្នានេះ យុទ្ធនាការនេះ នឹងផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រារព្ធនៅឧសភាខាងមុខនេះ។ ដើម្បីឱ្យយុទ្ធនាការនេះ ទទួលបានជោគជ័យ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងនោះវិធានការទី៣ នឹងរៀបចំដាក់ចេញផ្លូវទស្សនាចរណ៍កម្ពុជាចំនួន ៤។    ផ្លូវទស្សនាចរណ៍ទាំងនោះរួមមាន ផ្លូវទស្សនាចរណ៍ទៅកាន់តំបន់បេតិកភណ្ឌដ៏អស្ចារ្យ, ផ្លូវទស្សនាចរណ៍ទៅកាន់ពិភពធម្មជាតិ, ផ្លូវទស្សនាចរណ៍ទៅកាន់ភាពរីករាយ និងផ្លូវទស្សនាចរណ៍ស្វែងយល់ពីភាពជាខ្មែរ។ ផ្លូវទស្សនាចរណ៍ទៅកាន់តំបន់បេតិកភណ្ឌដ៏អស្ចារ្យ សំដៅដល់ខ្សែទស្សនាចរណ៍ភ្ជាប់តំបន់បេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ ព្រះវិហារ សំបូរព្រៃគុក និងតំបន់ជុំវិញដែលសម្បូរដោយរមណីយដ្ឋានប្រវត្តិសាស្រ្ត។     ឆ្នេរសមុទ្រនាខេត្តព្រះសីហនុ   ចំណែក ផ្លូវទស្សនាចរណ៍ទៅកាន់ពិភពធម្មជាតិ សំដៅដល់ខ្សែទស្សនាចរណ៍គោលដៅអេកូទេសចរណ៍ដែលមានតំបន់ភូមិភាគឦសាន និងតំបន់បឹងទន្លេសាប មានខេត្តមណ្ឌលគិរី ភ្ជាប់ជាមួយខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង។ ផ្លូវទស្សនាចរណ៍ទៅកាន់ពិភពធម្មជាតិ ក៏ជំរុញខ្សែទស្សនាចរណ៍សត្វផ្សោតទន្លេមេគង្គ និងខ្សែទស្សនាចរណ៍តាមដងទន្លេមេគង្គ។    ដោយឡែក ផ្លូវទស្សនាចរណ៍ទៅកាន់ភាពរីករាយវិញ សំដៅដល់ខ្សែទស្សនាចរណ៍ឆ្នេរសមុទ្រកម្ពុជាតភ្ជាប់ខេត្តទាំង៤ នៃតំបន់ឆ្នេរ និងកោះនានា ស្របតាមការប្រសិទ្ធនាម «តារារះទិសនារតី»។ រីឯ ផ្លូវទស្សនាចរណ៍ស្វែងយល់ពីភាពជាខ្មែរ សំដៅដល់ការផ្ដល់ជូននូវបទពិសោធន៍ដ៏វិសេស តាមរយៈអច្ឆរិយភាពរបស់ខ្មែរ និងប្រជាជន។ ខ្សែទស្សនាចរណ៍នេះ នឹងបង្ហាញជូននូវសកម្មភាពសិល្បៈ ក្បាច់គុណបុរាណខ្មែរ វប្បធម៌ ប្រពៃណីដែលមានអាយុកាលយូរលង់ និងកម្មវិធីបុណ្យ ឬព្រឹត្តិការណ៍ប្រចាំតំបន់ ទំនៀមទម្លាប់ របៀបរស់នៅប្រចាំថ្ងៃ ពិសេសម្ហូបអាហារខ្មែរ។   សូមបញ្ជាក់ថា ក្រៅពីបង្កើតផ្លូវទស្សនាចរណ៍ទាំង៤ ក្រសួងទេសចរណ៍ នឹងរៀបចំផែនទីទេសចរណ៍ ដោយបង្ហាញបទពិសោធន៍ សម្បទាទេសចរណ៍ សេវាកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។ នេះបើតាមវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»៕    ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ   តំបន់អេកូទេសចរណ៍នៅខេត្តក្រចេះ  
ភ្នំពេញ៖ កម្ពុជា បានកំណត់យក«បេតិកភណ្ឌវប្បធម៌, អេកូទេសចរណ៍,ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ» ជាសសរស្ដម្ភសក្ដានុពលនៃទេសចរណ៍កម្ពុជា ដែលអាចផ្ដល់ជូនទេសចរនូវបទពិសោធន៍ និងភាពប្លែកៗគ្នាជារៀងរាល់ថ្ងៃ។
  «Training at Home»ជាផែនការដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដាក់ឲ្យកីឡាករកីឡាការិនីជម្រើសថ្នាល ហ្វឹកហាត់នៅតាមមូលដ្ឋាន។ នេះជាវិធីសាស្ត្រមួយដ៏ល្អក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដែលកម្ពុជាកំពុងប្រឈមនេះ។    បើតាមលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កម្មវិធី Training at Home បានចាប់អនុវត្តក្រោយក្រុមជម្រើសជាតិថ្នាល ផ្អាកការហ្វឹកហាត់ជុំគ្នា ដោយសារបារម្ភការរីករាលដាលកូវីដ-១៩មកម្ល៉េះ។ សម្រាប់ការហ្វឹកហាត់ធ្វើឡើងរៀងរាល់ថ្ងៃ ដោយមួយថ្ងៃហាត់មួយម៉ោងកន្លះ ទៅពីរម៉ោង។         «ខ្ញុំបានឯកភាពជាមួយគណៈកម្មការបច្ចេកទេស ដាក់ផែនការហ្វឹកហាត់តាមផ្ទះរបស់គាត់(Training at Home) យើងឲ្យគាត់ហ្វឹកហាត់ទៅតាមទីធ្លាដែលគាត់មាន។ ឧទាហរណ៍កន្លែងខ្លះមានទីធ្លារធំល្មមអាចហាត់ម្នាក់ឯង កន្លែងខ្លះអាចហាត់បានពីរនាក់ ដោយសារគាត់ជាមនុស្សក្នុងចង្កោមតែមួយ(រស់នៅក្នុងភូមិតែមួយ) ដែលមិនមានអ្នកថ្មីចូលរួម»។ នេះជាការលើកឡើងរបស់លោក ណយ ផាណា។   ទោះបីមិនអាចទទួលបានលទ្ធផល១០០ភាគរយដូចការហ្វឹកហាត់ជុំគ្នានៅសហព័ន្ធ ដែលមានឧបករណ៍គ្រាន់ក៏ដោយ តែការធ្វើបែបនេះ អាចជួយពង្រឹងនិងរក្សាកម្លាំងកាយរបស់កីឡាករបានពី៤០ទៅ៥០ភាគរយដែរ។ នេះជាការយល់ឃើញរបស់លោក ណយ ផាណា ដែលសង្កត់ធ្ងន់ថា បើកីឡាករកីឡាការិនីមិនហ្វឹកហាត់សោះក្នុងរយៈពេលពី៣ទៅ៤សប្តាហ៍ នោះសមត្ថភាពរបស់ពួកគេអាចនឹងធ្លាក់ចុះស្ទើរស្មើសូន្យ។   សម្រាប់លោក ផាណា ទោះហ្វឹកហាត់នៅទីណាក៏ដោយ ឲ្យតែកីឡាករយកចិត្តទុកដាក់ ខិតខំព្យាយាម និងមានឆន្ទៈក្នុងការហ្វឹកហាត់ នោះសមត្ថភាពកីឡាករនៅតែអាចមានលទ្ធភាពខ្ពស់និងរីកចម្រើន។ ប៉ុន្តែបើពួកគេគ្មានឆន្ទៈនិងទំនួលខុសត្រូវទេនោះ ទោះហ្វឹកហាត់នៅកន្លែងណាក៏ដោយ ក៏ពុំមានការីកចម្រើនដែរ។   «វាមានផលប៉ះពាល់ខ្លះ វាមិនអត់ទេ បើនិយាយពីជំនាញបច្ចេកទេស ដោយសារសម្ភារកីឡាកាយសម្ព័ន្ធភាគច្រើនលោតនៅក្នុងលំហ មានឧបករណ៍ខ្លះកីឡាករត្រូវលោតពីរទៅបីជុំ អ៊ីចឹងវាប៉ះពាល់ត្រង់ចំណុចនឹង។ ដោយមើលឃើញពីចំណុចប៉ះពាល់បែបនេះហើយ ទើបយើងដាក់ចេញនូវផែនការឲ្យគាត់ហ្វឹកហាត់ផ្នែកកម្លាំងកាយនៅតាមផ្ទះ»។ នេះជាការបញ្ជាក់របស់លោក ណយ ផាណា ដែលបានអះអាងបន្ថែមថា ក្រៅពីដាក់ផែនការហ្វឹកហាត់ សហព័ន្ធ ក៏បានណែនាំពីវិធីសាស្ត្រក្នុងការការពារ និងទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ-១៩ដល់កីឡាករផងដែរ។   គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចផ្អាកការប្រមូលផ្តុំហ្វឹកហាត់ បរិភោគអាហារ និងស្នាក់នៅរួមគ្នារបស់ក្រុមកីឡាករជម្រើសជាតិថ្នាលទាំង៣២ប្រភេទកីឡាជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី។ ការផ្អាកនេះ ធ្វើឡើងក្រោយក្រសួងអប់រំ បារម្ភពីការរីករាលដាលនៃ COVID-19 ខណៈតួលេខអ្នកឆ្លងនៅកម្ពុជានៅតែបន្តកើនឡើង។      គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសចំនួន៩៣នាក់ និងព្យាបាលជាសះស្បើយ៦នាក់។ ការឆ្លងភាគច្រើនជាករណីនាំចូល៕  
ថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានដាក់ផែនការឲ្យកីឡាករហ្វឹកហាត់នៅតាមមូលដ្ឋានរៀងៗខ្លួន។ ការដាក់ចេញផែនការនេះ ធ្វើឡើងក្រោយក្រសួងអប់រំ យុវជននិងកីឡា រំសាយការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិថ្នាល ដោយសារបារម្ភការរីករាលដាលនៃCOVID-19 ។
  Pique ត្រូវបានប្តូរចេញនៅនាទី ៨៥ក្រោយពេលដែលក្រុម Barca បានប្រកួតនាំមុខលើក្រុមភ្ញៀវ Almeria ដោយលទ្ធផល ២-០ ដែលស៊ុតបានដោយកីឡាករ Ousmane Dembele និង Frankie de Jong។    ខ្សែការពារវ័យ ៣៥ឆ្នាំ បានប្រកាសថា អាជីពរបស់គេឈានដល់ទីបញ្ចប់ហើយ ខណៈ Barcelona បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយរូបគេ ដោយស្វ័យប្រវត្តិមុនការចាប់ផ្តើមព្រឹត្តិការណ៍ World Cup ដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា នាពេលខាងមុខនេះ។   និយាយទៅកាន់អ្នកគាំទ្រក្រោយបញ្ចប់ការប្រកួត Pique បកស្រាយលាយឡំជាមួយទឹកភ្នែក ថា គេពិតជាស្រលាញ់ Barcelona នឹងចាត់ទុកដូចជាផ្ទះដែលរស់នៅប្រចាំថ្ងៃអ៊ីចឹង។    «ចង់បានខ្លាំងបំផុត តែក៏ត្រូវលះបង់ ទីនេះគឺពោរពេញទោដោយការស្រលាញ់ និងទឹកចិត្តរវាង Barca និងរូបខ្ញុំ។ នេះជាពេលដែលត្រូវចាកចេញ តែខ្ញុំសូមសន្យាថាពេលអនាគតខ្ញុំនឹងមកកាន់ទីនេះម្តងទៀត ខ្ញុំបានចាកចេញហើយ និងត្រលប់មកវិញដែរ នេះមិនមែនជាការលាគ្នាឡើយ ខ្ញុំបានក្លាយជាសមាជិកនៅទីនេះតាំងតែពីពេលកើតដូច្នេះខ្ញុំនឹងស្លាបនៅទីនេះ។»។ Pique បាននិយាយបែបនេះ។   ចូលរួមជាមួយ Barca តាំងពីឆ្នាំ ២០០៨ មក ខ្សែការពាររូបនេះ បានជួយក្រុមឈ្នះពានរង្វាន់ជាច្រើន ក្នុងអាជីពរួមទាំងពានរង្វាន់ Champions league និង FIFA Club World Cup ជាដើម៕  
ខ្សែការពារ Gerard Pique នៃក្រុម Barcelona ថ្ងៃទី៥ ខែវិច្ឆិកា បានអះអាងថា វេលានេះមិនមែនការលាគ្នាចុងក្រោយរវាងរូបគេនិងក្លិបឡើយ ។ ខ្សែការពាររូបនេះ បានបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ក្រុមអ្នកមានបុណ្យនាទឹកដី Spotify Camp Nou បន្ទាប់ពីប្រកាសថាចូលនិវត្តន៍ពេលថ្មីៗនេះ។ Pique ក៏បានផ្តែផ្តាំអ្នកគាំទ្រថា Barca ជាផ្ទះរបស់គេ ហើយគេនឹងវិលត្រលប់មកវិញ។
  បើតាមលិខិតរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដាក់ទៅលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១៥កុម្ភៈ តម្លៃជ្រូករស់ដែលបានលក់ និងចែកចាយលើទីផ្សារអំឡុងឆ្នាំ២០១៩ និង២០២០ មានការកើនឡើងខ្លាំង ដោយសារថ្លៃដើមផលិតជ្រូករស់ របស់កសិករឡើងថ្លៃ បណ្ដាលមកពីជំងឺប៉េស្តអាហ្រ្វិក។ ការបានធ្វើឲ្យខូចខាតផលិតកម្ម បង្កើនការចំណាយលើជីវសុវត្ថិភាព និងការគ្រប់គ្រង។ ជាមួយគ្នានេះ ជំងឺកូវីដ១៩ ក៏បានធ្វើឲ្យថ្លៃដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក វត្ថុធាតុដើមឡើងថ្លៃផងដែរ។   លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងក្នុងលិខិតដដែលថា ទោះបីប្រឈមបញ្ហាទាំងនេះក្ដី រយៈពេល៤ខែចុងក្រោយនេះ កម្ពុជាពុំមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងឡើយ តែកម្ពុជានៅតែអាចផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកបានគ្រប់គ្រាន់តាមតម្រូវការ ខណៈក្រសួងសេដ្ឋកិច្ចយល់ឃើញថា ក្រសួងកសិកម្ម ខ្វះយន្តការដើម្បីគ្រប់គ្រងតម្លៃជ្រូករស់ ឲ្យមានស្ថិរភាពនៅលើទីផ្សារ។   លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា  ដូចនេះ សមាគម បានទទូចឲ្យក្រសួងសេដ្ឋកិច្ច បញ្ឈប់នីតិវិធីដេញថ្លៃជ្រូករស់ ងាកមកជួយជំរុញក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចូលរួមទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់ សាច់បង្កក និងផលិតផលកែច្នៃមានដើមកំណើតពីសត្វ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែន  ពិសេសជំងឺប៉េស្តអាហ្រ្វិក ដើម្បីរក្សាបាននូវស្ថិរភាពការផ្គត់ផ្គង់ជ្រូករស់ និងតម្លៃជ្រូកសាច់លើទីផ្សារ។ កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។    បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១១កុម្ភៈ ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់ទីផ្សារកម្ពុជានេះ នឹងត្រូវអនុវត្តក្នុងករណីខ្វះខាតជ្រូកតែប៉ុណ្ណោះ។ ប៉ុន្តែជាគោលការណ៍ រដ្ឋាភិបាល នៅតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឲ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកគ្រប់គ្រាន់ ជាមួយនឹងតម្លៃសមរម្យ ដោយពុំចាំបាច់មានការនាំចូល។    ការរៀបចំយន្តការឡើង ក្នុងបំណងសំខាន់ គឺលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់ និងធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សារនូវតម្លៃជ្រូករស់ និងសាច់នៅលើទីផ្សារ ឲ្យបានសមរម្យក្នុងបរិបទកូវីដ-១៩។    ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ហាញការមិនគាំទ្រ ចំពោះយន្តការរបស់ក្រសួងសេដ្ឋកិច្ច ដោយអះអាងថា  ការលើកយកយន្តរៀបចំដេញថ្លៃជ្រូករស់ មកផ្គត់ផ្គង់ទីផ្សារ នៅពេលតម្រូវការក្នុងស្រុកខ្វះខាត ក្នុងរយៈពេលមួយកំណត់ទាំងបរិមាណ និងតម្លៃ គឺជាយុទ្ធសាស្រ្តមួយដែលពិបាកអនុវត្ត ព្រោះតម្លៃជ្រូករស់ មានការប្រែប្រួលជានិច្ចនៅតាមពេលវេលា និងទីកន្លែង ប្រសិនបើមានជំងឺផ្ទុះឡើង នោះតម្លៃនឹងមានការប្រែប្រួលខ្លាំង។    «អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនដែលមានបំណងមិនចូលប្រជុំពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនឡើយ តែអ្វីដែលសំខាន់នោះគឺលទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឲ្យបង្កើតយន្តការដាក់ចេញថ្លៃនោះទេ បែរជាក្រសួងសេដ្ឋកិច្ច នៅតែបន្តជំរុញរៀបចំសៀវភៅបន្ទុក ស្ដីពីការដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅតាមច្រកព្រំដែនជាមួយប្រទេសថៃ ឬវៀតណាម»។ នេះជាការលើកឡើងរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ៕   អត្ថបទទាក់ទង   យន្តការដេញថ្លៃជ្រូករស់! ក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម លើកហេតុផលរៀងៗខ្លួន     
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លុបចោលនីតិវិធីដេញថ្លៃជ្រូករស់ចូលមកកម្ពុជា ដោយអះអាងថា ការនាំចូលជ្រូករស់ទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ ការស្នើសុំនេះ ធ្វើឡើងក្រោយក្រសួងសេដ្ឋកិច្ច ប្រកាសរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់ទីផ្សារកម្ពុជា។
ដើម្បីដឹងច្បាស់ថាមាតាមួយចំនួនមានទម្លាប់អប់រំកូនយ៉ាងណា ហើយថាតើវិធីសាស្ត្របង្រៀននិងបង្វឹកខួរក្បាលកុមារតាំងពីតូច ដែលសិក្ខាសាលាបានបង្ហាញ មានអ្វីខ្លះ តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ សិក្ខាសាលាស្ដីពីគុណភាពជីវិតកុមារ ក្រោមប្រធានបទ «ការអប់រំខួរក្បាលទាំងសងខាង និងអប់រំបុត្រធីតាឱ្យក្លាយជាអ្នកដឹកនាំសកល» ដែលរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅ បានទាក់ទាញចិត្តមាតាបិតាជាច្រើន ឱ្យនាំកូនមកចូលរួម។ សិក្ខាសាលានេះ ផ្ដោតសំខាន់ទៅលើការអប់រំខួរក្បាលទាំងឆ្វេងនិងស្ដាំ របស់កុមារពីអាយុ០ឆ្នាំដល់៦ឆ្នាំ។      អង្គុយក្នុងសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្នែកខាងក្រោយ អ្នកស្រី អ៊ំ ខេមា ចូលរួមកម្មវិធីនេះ ដើម្បីផ្ទៀងផ្ទាត់ថា តើការអប់រំកូនរបស់ខ្លួនរាល់ថ្ងៃ ដូចទៅនឹងការបង្ហាញរបស់អ្នកជំនាញក្នុងកម្មវិធីដែរឬទេ? ដោយសារតែអ្នកម្ដាយរូបនេះ ក៏ជាគ្រូបង្រៀនមួយរូប និងធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីតម្រូវការរបស់កុមារតូច ទើបបានជាអ្នកស្រី យល់ពីអារម្មណ៍កូនច្រើន។ តែទោះជាយ៉ាងណា អ្នកម្ដាយវ័យ៣៨ឆ្នាំរូបនេះ ទទួលស្គាល់ថា មានរឿងមួយចំនួន ខ្លួននៅធ្វើមិនទាន់បានល្អនៅឡើយ។ អ្នកស្រី បញ្ជាក់ថា៖«ឪពុកម្ដាយត្រូវជាគំរូល្អដល់កូន ទាំងផ្លូវចិត្ត និងផ្លូវកាយ។ កូនមានការវិវឌ្ឍលឿន តាំងពីអាយុ០ឆ្នាំ ឡើងទៅ។ ម្ដាយមានការលំបាកមែនទែន។ ពេលខ្លះយើងខឹង យើងចង់បង្ហាញការខឹង តែយើងពិបាកក្នុងការបង្ហាញ ព្រោះយើងបារម្ភថា ទង្វើ ឬសកម្មភាពរបស់យើងហ្នឹង ជាគំរូរបស់ពួកគាត់។ ដូច្នេះពេលកូននៅក្នុងពោះ ឪពុកម្ដាយ គឺត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ បើអារម្មណ៍យើងមិនល្អ គឺវាប៉ះពាល់ដល់ទារក»។   ឆ្លើយតបមកកាន់ខ្ញុំ ស្រពពេលវាគ្មិនកំពុងឆ្លើយសំណួររបស់អ្នកចូលរួមដទៃទៀតដែរនោះ អ្នកម្ដាយម្នាក់នេះ ថាពេលកូនរបស់ខ្លួនរឹងចចេស អ្នកស្រីពិចារណាពីរផ្លូវ។ អ្នកស្រីបន្ថែមដូច្នេះ៖«ពេលខ្លះគាត់រឹងរូស ហើយភាពរឹងរូសនោះ យើងអាចគិតក្នុងន័យពីរ គឺអវិជ្ជមាន និងវិជ្ជមាន។ វិជ្ជមានមានន័យថា គាត់ជាមនុស្សដែលឆ្លាត។ សម្រាប់ជនជាតិខ្មែរយើង គិតថានៅពេលដែលក្មេងមានការជជែកតវ៉ា ថារឹងរូស តែសម្រាប់បរទេសវិញ គាត់គិតថាក្មេងគាត់ចាប់ផ្ដើមក្លាយជាម្ចាស់លើខ្លួនឯង គឺគាត់ចេះគិត ចេះពិចារណា»។   ហាក់នៅទ្រឹងគិតបន្តិច នារីដែលរស់នៅភ្នំពេញរូនេះ បានទទួលចំណេះដឹងថ្មី ពីសិក្ខាសាលានេះ គឺការជំរុញលើកទឹកចិត្តកូន ដើម្បីឱ្យពួកគេចាប់ផ្ដើមដាក់គោលដៅសម្រាប់ខ្លួនឯង។ នាងបញ្ជាក់ថា៖«អ្វីដែលខ្ញុំរៀនបាននៅពេលនេះ គឺរបៀបនៃការជំរុញលើកទឹកចិត្តកូន ថាតើយើងគួរតែលើកទឹកចិត្តគាត់យ៉ាងម៉េច ឱ្យគាត់មានមហិច្ឆតា។ មានន័យថា កូនគឺជាមនុស្សដែលមានសក្តានុពល ជាមនុស្សដែលមានសមត្ថភាព គឺធ្វើយ៉ាងណា ឱ្យកូនបញ្ចេញសមត្ថភាពរបស់ខ្លួនបាន ដើម្បីចូលរួមជួយពិភពលោក។ គាត់ជាមនុស្សដែលមានសមត្ថភាពពីកំណើតហើយ តែយើងមិនបានជំរុញទឹកចិត្តគាត់ យើងមិនបានគាស់កំណប់របស់គាត់ គឺធ្វើឱ្យវានៅជាប់ក្នុងខ្លួនមិនអាចប្រើការបាន»។   នាយិកាមណ្ឌលអប់រំកុមារតូច Shichida បានលើកឡើយថា តាមការស្រាវជ្រាវមនុស្សនាពេលបច្ចុប្បន្ន ភាគច្រើនប្រើប្រាស់ខួរក្បាលខាងឆ្វេង ច្រើនជាងខាងស្ដាំ។ ការណ៍នេះដោយសារតែមនុស្ស បានបណ្ដោយឱ្យដំណាក់កាលដ៏សំខាន់បំផុត នៃការអភិវឌ្ឍខួរក្បាលរបស់កុមារបានកន្លងផុត។ នាយិការរូបនេះបន្ថែម៖«តាមការស្រាវជ្រាវ មនុស្សឥឡូវភាគច្រើន ប្រើបានតែខួរក្បាលខាងឆ្វេង ច្រើនជាងខាងស្ដាំ។ ប្រើបានតែខាងឆ្វេងហ្នឹង ដោយសារតែភាគច្រើន យើងយល់ច្រឡំថា ក្មេងចាំអាយុច្រើនបន្តិច ចាំអាយុ៦ឆ្នាំ ចាំទៅរៀន។ ដូច្នេះវាហួសដំណាក់កាល ដែលត្រូវអភិវឌ្ឍន៍ខួរក្បាលផ្នែកខាងស្ដាំហើយ។ មានន័យថា យើងមិនបានប្រើប្រាស់ខួរក្បាលទាំងពីផ្នែកស្មើគ្នាទេ តាំងពីកូននៅតូច។ ការអប់រំសម្រាប់មនុស្សជំនាន់ថ្មីនេះ ធ្វើយ៉ាងណា ឱ្យគាត់អាចប្រើប្រាស់ខួរក្បាលទាំងសងខាងបាន»។      ជាម្ដាយពពោះកូនក្នុងផ្ទៃ ដែលជិតគ្រប់ខែ គឺអ្នកស្រី ហូរ លីគា។ ធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសុខភាពផ្លូវកាយ និងផ្លូវចិត្តម្ដាយ ក្នុងអំឡុងពេលមានផ្ទៃពោះ ពីពេលកន្លងមកច្រើនដែរ នារីមកពីខេត្តក្រចេះរូបនេះ ថាសិក្ខាសាលានេះពិតជាល្អ សម្រាប់ឱ្យម្ដាយដែលកំពុងពពោះ ត្រៀមខ្លួនទុកជាមុន។ អ្នកស្រីបន្ថែម៖«ខ្ញុំគិតថាល្អសម្រាប់អ្នកដែលមានផ្ទៃពោះ គឺអាចត្រៀមខ្លួនមុនបាន ថាយើងមានតួនាទីយ៉ាងណា ក្នុងការអប់រំកូន ដឹងថាមានកត្តាច្រើន ដែលជះឥទ្ធិពលទៅលើកូន។ ប៉ុន្តែឪពុកម្ដាយ ជាអ្នកជះឥទ្ធិពល ទៅលើជីវភាពរស់នៅរបស់កូន និងទៅលើឥរិយាបទរបស់កូនទាំងអស់»។   អង្គុយម្នាក់ឯង ក្នុងចំណោមម្ដាយឪពុកផ្សេងទៀត  អ្នកស្រី លីគា និយាយអមដោយកាយវិការ លើកដៃចុះឡើង សម្រួលដល់លំហូរគំនិតផងនោះ មានក្ដីប្រាថ្នា ឱ្យកូនលុះដោយដំបូន្មាន ហើយគាត់ព្យាយាមអានសៀវភៅ ឱ្យកូនស្ដាប់រាល់ថ្ងៃ ក្នុងពេលមានមានផ្ទៃពោះនេះ។ អ្នកស្រី លីគាបន្ថែម៖«ធម្មតាយើងជាម្ដាយតែងតែចង់ឱ្យកូនមានភាពវ័យឆ្លាត ខួរក្បាលល្អ ចង់ឱ្យគាត់ជាពលរដ្ឋល្អក្នុងសង្គម និយាយចេះស្ដាប់គ្នា។ ចង់ឱ្យគាត់ជាមនុស្សមានគោលដៅច្បាស់លាស់ក្នុងជីវិត។ រាល់ថ្ងៃនេះ ខ្ញុំអានសៀវភៅរឿងឱ្យកូនខ្ញុំស្ដាប់ដែរ»។     ហាក់ដូចជាយល់ច្រើន ពីការអប់រំកូនអ្នកនាង លីគា ដែលជាមន្ត្រីរាជការ បានតាំងចិត្តរកវិធីដុសខាត់កូន ឱ្យទៅជាមនុស្សល្អ តាំងពីនៅក្នុងផ្ទៃ។ តែទោះជាយ៉ាងណា អ្នកនាងនៅតែព្រួយបារម្ភ ពេលដែលកូនធំ។ អ្នកម្តាយរូបនេះពន្យល់ដូច្នេះ៖«កូនក្មេង នៅពេលដែលយើងផ្ដល់នៅភាពកក់ក្ដៅឱ្យគាត់ ផ្ដល់នូវក្ដីស្រឡាញ់ដល់គាត់ គឺគាត់ទទួលបាននូវអារម្មណ៍នេះហើយ។ យើងអានសៀវភៅឱ្យគាត់ស្ដាប់ ដូចជាការដុសខាត់គាត់ពីតូចទៅ។ បើសិនជាយើងចេះតែឱ្យគាត់លេងទូរសព្ទ គឺមិនល្អទេ។ អ្វីដែលខ្ញុំបារម្ភគឺ ពេលដែលនៅផ្ទះជាមួយយើងមិនអីទេ តែពេលយើងទៅធ្វើការបាត់ គាត់នៅជាមួយអ្នកមើលថែ តើគេមានឥរិយាបទបែបណា»។      ងាកមកអ្នកម្ដាយវ័យក្មេង ដែលមានកូនប្រុសអាយុជាងមួយខួប និងមានកូនក្នុងផ្ទៃម្នាក់ទៀត គឺអ្នកស្រី សុខ ចាន់ធី។ មកជាមួយស្វាមី ដែលអង្គុយនៅខាងស្ដាំដៃ អ្នកម្ដាយរូបនេះបានឃើញពីផលប៉ះពាល់ពេលឱ្យកូនមើលទូរសព្ទ ហើយនាងក៏បានព្យាយាមប្ដូរទម្លាប់របស់គេបានដោយជោគជ័យដែរ។ អ្នកស្រី សុខ ចាន់ធីបញ្ជាក់ថា៖«រយៈពេលដែលកូននៅតូច មិនគួរឱ្យមើលទូរសព្ទ ឬទូរទស្សន៍ច្រើនពេកទេ ព្រោះវាប៉ះពាល់ដល់ខួរក្បាល វាធ្វើឱ្យក្មេងមិនឆ្លាត។ ពីមុនខ្ញុំ ធ្លាប់ឱ្យកូនមើលទូរសព្ទដែរ ព្រោះមិនដឹង តែឥឡូវឈប់ឱ្យគាត់មើលហើយ ព្រោះខ្លាចគាត់មិនចាប់អារម្មណ៍លើអ្វី ដែលយើងបង្រៀនគាត់។ ខូចដែរហ្នឹង គាត់យំ តែដល់យើងប្រាប់គាត់ថាខូចភ្នែក គាត់អាចយល់បាន»។     ទោះជាយ៉ាងណានារីរូបស្រស់ ចាន់ធី ដែលមានអាយុ ២៥ឆ្នាំរូបនេះ ចង់ឱ្យអ្នកជំនាញផ្នែកអប់រំខួរក្បាលកុមារតូច ប្រាប់ពីតួនាទីរបស់ខួរក្បាលទាំងពីរផ្នែក។ អ្នកស្រីថា៖«ចង់ឱ្យគាត់ប្រាប់ពីខួរក្បាលខាងឆ្វេងខាងស្ដាំ របស់កូនយើង ថាអត្ថប្រយោជន៍វាមានអ្វីខ្លះ»។   ឆ្លើយតបទៅអ្នកម្ដាយវ័យក្មេងខាងលើ អ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូច Shichida ពន្យល់ដូច្នេះ៖«ខួរក្បាលខាងឆ្វេង របៀបនៃការប្រមូលព័ត៌មាន ដោយការខំទន្ទេញ ឬមើលអ្វីបន្តិចម្ដងៗ ប៉ុន្តែសម្រាប់ខួរក្បាលខាងស្ដាំ របៀបនៃការចាប់យកព័ត៌មាន តាមរយៈរូបភាព ហើយគាត់អាចដាក់ព័ត៌មានបានច្រើន ក្នុងពេលតែមួយ។ ខួរក្បាលខាងស្ដាំ វាធ្វើការខ្លាំងណាស់ តាំងពីកូននៅក្នុងពោះ រហូតដល់អាយុ៦ឆ្នាំ។ តែចាប់ពីអាយុ៦ឆ្នាំទៅ មុខងារខួរក្បាលខាងស្ដាំ ចាប់ផ្ដើមអន់ថយបន្តិចហើយ»។    អ្នកជំនាញរូបនេះឧទាហរណ៍បន្ថែម ៖«ខ្ញុំឧទាហរណ៍ពីការអានសៀវភៅ យើងប្រើតែខួរក្បាលខាងឆ្វេងអាន យើងខំប្រឹងទន្ទេញ ខំប្រឹងមើលណាស់ តែភាគច្រើនខួរក្បាលខាងឆ្វេង យើងមិនសូវចាំបានច្រើនទេ។ ប៉ុន្តែបើយើងប្រើខួរក្បាលទាំងសងខាង មានន័យថាប្រើទាំងរូបភាពផង ធ្វើឱ្យខួរក្បាលរបស់យើងឆាប់ចាប់បាន។ ដូច្នេះហើយទើបបានជាក្មេងខ្លះទោះបីគាត់មិនសូវចាំ មិនចេះអានអក្សរមែន តែគាត់អាចនិយាយបានថា អូ! មានអ្វីកើតឡើង នៅពេលដែលគាត់បានស្ដាប់ឮ តែម្ដង ឬពីរដង»។       គំរូរបស់អាណាព្យាបាលពិតជាសំខាន់ និងជះឥទ្ធិពលខ្លាំងដល់កូន។ នេះជាការបញ្ជាក់របស់ អ្នកស្រី ម៉ុន្ថា ៖«ការនិទានរឿងរបស់បុគ្គលល្បីៗលើពិភពលោក ឬបុគ្គលល្បីៗនៅក្នុងស្រុកខ្មែរ ដែលមានស្នាដៃពិសេសៗមួយចំនួន ពេលខ្លះវិធីនេះ មិនមាននៅក្នុងសាលាទេ។ បើសិនជាយើងខឹង របៀបយើងឆ្លើយតបយ៉ាងម៉េចទៅកូន គាត់មើលឃើញគំរូរបស់យើង គាត់ឆ្លើយតបទៅតាមហ្នឹងដែរ។ បើយើងឆ្លើយតបទៅដោយការវ៉ៃ កូនហ្នឹងធំឡើង របៀបដោះស្រាយបញ្ហារបស់គាត់ នឹកឃើញតែរឿងវ៉ៃ តែការស្ដីបន្ទោសអ្នកដទៃ។ ប៉ុន្តែការអប់រំរបស់យើង គឺយើងត្រូវឆ្លុះបញ្ចាំងខ្លួនយើង ឱ្យបានល្អប្រសើរ»។   ការអភិវឌ្ឍខួរក្បាលកុមារតូច មិនមែនពឹងតែទៅលើសាលាតែមួយមុខនោះទេ តែទំនាក់ទំនងរវាងមាតាបិតាទៅកាន់កូន ពិតជាមានសារសំខាន់បំផុត ក្នុងការដុសខាត់ការគិតរបស់ពួកគេ។ អ្នកស្រី បញ្ជាក់ដូច្នេះ៖«គ្រាន់តែនៅក្បែរកូន ហើយសួរគាត់ថា កូនរៀនរាល់ថ្ងៃដើម្បីអ្វី? កូនធំឡើងចង់ធ្វើអ្វី? ឥរិយាបទរបស់គាត់ មានទាំងខុសឆ្គង មានទាំងល្អ ព្រោះគាត់រៀនបានពីគំរូរបស់យើងសព្វបែបយ៉ាង។ មិនមែនមានន័យថា យើងត្រូវតែបង្រៀន ក. ខ. បង្រៀនលេខឱ្យគាត់ទេ តែបង្រៀនពីរបៀបរស់នៅក្នុងសង្គម បង្រៀនពីរបៀបធ្វើការជាមួយអ្នកដទៃក្នុងសង្គម»។     ខួរក្បាលមនុស្សមានពីរផ្នែក គឺផ្នែកខាងឆ្វេង នឹងផ្នែកខាងស្ដាំ ហើយផ្នែកនីមួយៗ មានតួនាទីផ្សេងគ្នា។ ខួរក្បាលផ្នែកខាងស្ដាំ មានឯកទេសផ្ដោតលើការបង្កើតថ្មី ឯខួរក្បាលខាងឆ្វេង មានឯកទេស ផ្ដោតលើភាពតក្ក ឬវិទ្យាសាស្ត្រពិត។ នេះបើតាមការរកឃើញ របស់សាស្ត្រាចារ្យ Roger Sperry ដែលបានទទួលពានរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្រ ក្នុងឆ្នាំ១៩៨១ ចំពោះរបកគំហើញនេះ។    ជាការពិតណាស់ ការអភិវឌ្ឍខួរក្បាលពិតជាមានសារៈសំខាន់ណាស់ ចំពោះការរីកចម្រើន និងអនាគតរបស់កុមារ។ ការអប់រំកុមារ និងការចិញ្ចឹមបីបាច់ តាមរយៈការផ្ដល់ការថែទាំ និង របបអាហារឱ្យបានត្រឹមត្រូវ ពិតជាទាក់ទងខ្លាំង ដល់ការលូតលាស់របស់កុមារ៕     
ភ្នំពេញ៖ ចន្លោះអាយុពី០ឆ្នាំដល់៦ឆ្នាំ ជាវ័យសំខាន់បំផុតរបស់ខួរក្បាលកុមារ ក្នុងការពង្រឹង និងប្រើប្រាស់ខួរក្បាលទាំងពីរផ្នែក។ ក្នុងរយៈពេលនេះ មាតាបិតាត្រូវតែចេះ និងដឹងអំពីការថែរក្សាបីបាច់កូនតូច។ ដូច្នេះហើយ ទើបបានជាមាតាបិតាដែលប្រាថ្នាឱ្យកូនរបស់ខ្លួន មានសមត្ថភាពប្រើប្រាស់ខួរក្បាលទាំងពីរបានល្អ ឆ្លៀតមកចូលរួមកម្មវិធីសិក្ខាសាលាស្ដីពីគុណភាពជីវិតកុមារ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ធនាគារ អ៊ូរី ចំនួន៦០នាក់។   លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយឃើញបុគ្គលិក ធនាគារ អ៊ូរី ចូលរួមយ៉ាងសកម្មនៅក្នុងការស្ម័គ្រចិត្តផ្តល់ឈាម  ជាមួយមជ្ឈមណ្ឌលយើង។ លោកបន្តថា កម្មវិធីបរិច្ចាគឈាមដែលរៀបចំឡើងដោយ ធនាគារ អ៊ូរី ខេមបូឌា នាថ្ងៃនេះ គឺជាប្រធានបទ ដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងយ៉ាងសំខាន់២គឺ (១) ដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា និង(២) ដើម្បីផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។   តំណាងឱ្យ ធនាគារ អ៊ូរី លោក ហ៊ុន សុភ័ក្រ្ដ បានមានប្រសាសន៍ថា៖ ធនាគា អ៊ូរី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍប្រទេសតាមរយៈការផ្ដល់ការងារក្នុងវិស័យ ធនាគារ សម្រាប់ប្រជាជនកម្ពុជាដោយក្នុងនោះមានបុគ្គលិករាប់ពាន់នាក់  រួមទាំងបុគ្គលិកកម្មសិក្សា សិក្ខាកាម និងជាពិសេសអភិវឌ្ឍធនធានមនុស្សគ្រប់ជំនាញសម្រាប់អ្នកដែលទើបបញ្ចប់ការសិក្សាថ្មីតាមរយៈ កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មី។ យើងក៏បានចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើនទៀត ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងការបរិច្ចាគឈាម ផងដែរ។ ហើយនេះជាការរួមចំណែកដ៏ធំមួយម្ដងទៀត ជាមួយនឹងការបរិច្ចាគឈាមតាមរយៈ មជ្ឈមណ្ឌលជាតិផ្ដល់ ឈាមកម្ពុជា។   ការរៀបចំកម្មវិធីនេះឡើង បានសបញ្ជាក់ឱ្យឃើញពីទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ជាពិសេសការសង្គ្រោះជិវិត ចំពោះអ្នកដែលត្រូវការឈាម ក្នុងនាមជាស្ថាប័នឯកជនមួយដែលបាន បម្រើជូននូវសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាអស់រយៈពេល ៣០ ឆ្នាំមកហើយ។   អំពីធនាគារ អ៊ូរី ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាម៉េរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាម៉េរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាម៉េរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់៕   (អត្ថបទពាណិជ្ជកម្ម)  
 ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ធនាគារ អ៊ូរី បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត   នៅទីស្នាក់ការកណ្តាល ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រំលងថ្ងៃស្អែកតែ១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសសាលក្រមលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងមកដល់ហើយ គឺនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃ១មីនានេះថា លោក កឹម សុខា នឹងចូលរួមសវនាការ។ អ្នកស្រី ពន្យល់ថា ភាគីលោក កឹម សុខា ភាគីរដ្ឋាភិបាល និងភាគីអយ្យការ នឹងមិនមានសិទ្ធិឡើងនិយាយអ្វីទៀតឡើយ ដោយគ្រប់ភាគី រង់ចាំតែស្តាប់ការប្រកាសសាលក្រមរបស់ចៅក្រមប៉ុណ្ណោះ។  អ្នកស្រីមេធាវី មានប្រសាសន៍ដូច្នេះថា៖«យើង អត់អាចសន្និដ្ឋានបានថា សេចក្តីសម្រេចរបស់តុលាការបែបណាទេ។ យើង ក៏មិនបានដឹងថា លទ្ធផលវិជ្ជមាន ឬអវិជ្ជមាន សម្រាប់កូនក្តីរបស់យើងខ្ញុំដែរ»។   អ្នកស្រី មិនអាចសន្និដ្ឋានជាមុននោះទេ ថា ការប្រកាសសាលក្រមនេះ នឹងត្រូវចំណាយពេលតែ១ព្រឹក ឬត្រូវចំណាយពេលពេញ១ថ្ងៃ។ អ្នកស្រី គ្រាន់តែនិយាយបានថា បើចៅក្រម អានសេចក្តីសម្រេចដោយសង្ខេប សវនាការ នឹងអាចចប់លឿន តែបើអានទាំងស្រុង នឹងត្រូវចំណាយពេលយូរ។    មេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺលោក ចាន់ ចេន បានបង្ហោះសារលើគណនីហ្វេសប៊ុក ដើម្បីជូនដំណឹងដល់សាធារណជនពីការប្រកាសសាលក្រម នៅថ្ងៃ៣មីនា។ លោក អំពាវនាវឲ្យសាធារណជនចូលរួមលើកទឹកចិត្ត និងសង្កេតការណ៍ក្នុងព្រឹត្តិការណ៍នៃការប្រកាសសាលក្រមនេះ។    លោកមេធាវី បង្ហាញក្តីរំពឹងទុកជាមុនបែបនេះថា៖«យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមកឹម សុខា នឹងទទួលបាននូវយុត្តិធម៌ សេរីភាព សិទ្ធិមូលដ្ឋាន សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ ដើម្បីឯកឧត្តម មានលទ្ធភាពពេញលេញចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ»។   ថ្ងៃប្រកាសសាលក្រម គឺជាថ្ងៃចុងក្រោយ ឬថ្ងៃផ្តាច់ព្រ័ត្រ សម្រាប់ការតតាំងគ្នាលើសំណុំរឿងរបស់លោក កឹម សុខា នៅតុលាការភ្នំពេញ ដែលជាតុលាការជាន់ទាប។ យ៉ាងណា នីតិវិធី មិនអស់ត្រឹមតុលាការភ្នំពេញឡើយ។ បើភាគីណាមួយ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការភ្នំពេញ ភាគីនោះ អាចប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។    សូមរម្លឹកបន្តិចថា លោក កឹម សុខា ត្រូវចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស តាំងពីឆ្នាំ២០១៧មក។ ទម្រាំឈានដល់ការកំណត់ថ្ងៃប្រកាសសាលក្រម សំណុំរឿងដ៏ធំនេះ ត្រូវចំណាយពេលអស់៥ឆ្នាំ៦ខែ។ មេដឹកនាំប្រឆាំងរូបនេះ អាចមានឱកាសចូលធ្វើនយោបាយវិញ និងអាចចូលរួមក្នុងការបោះឆ្នោតឬក៏អត់ គឺអាស្រ័យលើសាលក្រម ដែលនឹងត្រូវប្រកាសនៅពេលខាងមុខដ៏ខ្លីនេះហើយ៕   
ដោយ៖ ទេពញាណ
  ការប្រឡងដំណើរការនៅទូទាំងរាជធានីខេត្ត ដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ចុះត្រួតពិនិត្យនៅមណ្ឌលប្រឡងរាជាធានីភ្នំពេញ ចំណែកឯ សមាជិក និងមន្ត្រីអគ្គលេខាធិការដ្ឋានដទៃទៀត បានចុះទៅតាមបណ្តាខេត្តផ្សេងទៀត។   យោងតាម គ.ជ.ប មុខតំណែងដែលត្រូវជ្រើសរើស មានដូចជា ប្រធានទទួលបន្ទុកដឹកនាំការងារ និងហិរញ្ញវត្ថុ ១រូប, អនុប្រធាន ជួយធ្វើការប្រធាន និងទទួលបន្ទុកផ្នែកប្រតិបត្តិការ ១រូប, សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល និងលេខាធិការ ១រូប, សមាជិកទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាល អប់រំអ្នកបោះឆ្នោត និងព័ត៌មានសាធារណៈ ពី១ ទៅ៣រូប, សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងការងារសន្តិសុខបោះឆ្នោត ១រូប។   វិញ្ញាសាប្រឡងដែល គ.ជ.ប ដាក់រួមមាន ចំណេះដឹងទូទៅទាក់ទៅនឹងការបោះឆ្នោត, ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតំណាងរាស្ត្រ, បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៕  
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទូទាំងប្រទេសចំនួន ៨៣៣៨នាក់ សម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
  «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន» ជាប្រធានបទសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងថា វិស័យសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍សាធារណជន និងការផ្សារភា្ជប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយពលរដ្ឋ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍។   «សារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។ អ្នកសារព័ត៌មានយើងបានខិតខំស្វែងរកព័ត៌មានផ្សាយជូនសាធារណជនបានរហ័សទាន់សភាពការណ៍ និងបានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅគ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាព»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន។    ប្រមុខរដ្ឋាភិបាល បានទទួលស្គាល់ថា ការខិតខំរបស់រដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋឡើយ។    មេដឹកនាំកម្ពុជា បានប្រាប់ទៅថ្នាក់ដឹកនាំស្ថាប័នព័ត៌មានទំាងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយក្រសួង និងសា្ថប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបច្ចេកទេស និងក្រមសីលធម៌ដល់អ្នកសារព័ត៌មានឲ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការរីកចម្រើនបច្ចេកវិទ្យា ដើម្បីឲ្យការងារប្រកបដោយប្រសិទ្ធភាព។    លើសពីនេះ សម្តេច ហ៊ុន សែន បានស្នើឲ្យស្ថាប័នសារព័ត៌មានអនុវត្តការងារឲ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដែលបំពានទៅលើសិទ្ធបុគ្គល ជៀសវាងផ្សាយព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឲ្យប៉ះពាល់កិត្តិយស និងបង្កភាពចលាចលដល់សង្គម៕   
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរអ្នកសារព័ត៌មានកម្ពុជាដែលបានខិតខំប្រឹងប្រែងផ្តល់ព័ត៌មានពិតប្រាកដ ប្រឆំាងព័ត៌មានក្លែងក្លាយ ណែនាំ និងពន្យល់សារអំពីវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ទៅកាន់ប្រជាពលរដ្ឋក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩។ សម្តេចបានលើកឡើងបែបនេះក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៨ នាថ្ងៃទី៣ ខែឧសភា។
ក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍កសិកម្មជាចលករនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា» នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែមីនា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម វាយតម្លៃថា សហគមន៍កសិកម្មទូទាំងប្រទេស បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងផលិតកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្ដល់សេវាគាំទ្រនានា ដល់ផលិតកម្មកសិកម្ម។ ពិសេស ការអនុវត្តកសិកម្មតាមកិច្ចសន្យា ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម។    លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថតរូបជុំគ្នាជាមួយតំណាងសហគមន៍កសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ រូបភាព៖ ក្រសួងកសិកម្ម    រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រាប់ដល់ប្រធានមន្ទីរកសិកម្មទាំងអស់ ត្រូវពិនិត្យ និងលុបចោលនូវសហគមន៍កសិកម្មណាដែលមិនមានសកម្មភាព។ បន្ថែមពីនេះ សហគមន៍ ត្រូវមានផែនការដាំដុះច្បាស់លាស់ ស្របតាមកិច្ចសន្យា និងមានព័ត៌មានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្មនីមួយៗតាំងពីអ្នកផលិតរហូតទីផ្សារ។ សហគមន៍ទាំងអស់ត្រូវទុកចិត្តគ្នា ធ្វើការរួមគ្នា និងជៀសវាងដាច់ខាតនូវការបោកប្រាស់ ឬកេងបន្លំគ្នាទៅវិញទៅមក។ នេះជាការណែនាំរបស់ លោក ឌិត ទីណា។   រដ្ឋមន្រ្តីរូបនេះ សង្កត់ធ្ងន់ថា ក្រសួងកសិកម្ម នឹងជួយគាំទ្របន្ថែម ក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប។ ការណ៍នេះ ដើម្បីជួយដល់ការបង្កើតមូលនិធិសហគមន៍ ការកសាង និងពង្រីកទៅតាមបណ្ដោយនៃក្រុមអ្នកផលិត ដែលអាចផ្ដល់ប្រាក់ចំណេញ និរន្តរភាពសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។     គួរឱ្យដឹងថា សហគមន៍កសិកម្ម ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៣ ដោយមានតែមួយសហគមន៍ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ២០២៣ សហគមន៍កសិកម្មបានកើនឡើងដល់ចំនួន ១២៥១ ដោយមានសមាជិកសរុប ១៧០ ២០៨នាក់ ក្នុងនោះស្រ្តី ១០៧ ៣៨០នាក់ ដែលមានភាគហ៊ុនប្រមាណ ១២.៨លានដុល្លារ និងដើមទុនសរុបជាង ២៦លានដុល្លា។   ដោយឡែក មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មមានដូចជា ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម។ ក្នុងនោះ មានដំណាំសំខាន់ៗដូចជា ស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត  ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម៕    
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសគាំទ្របន្ថែម ក្នុងការរកដៃគូវិនិយោគ និងកម្ចីដែលមានការប្រាក់ទាប ដល់សហគមន៍កសិកម្ម ដើម្បីអាចឱ្យពួកគេពង្រីកការផលិត ហើយទទួលបានប្រាក់ចំណេញ ជាពិសេស ចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។ 
   ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បេក្ខជនសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល នឹងត្រូវជ្រើសរើសសម្រាប់តំណែងជាអ្នកជំនាញបច្ចេកទេស៕  
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសប្រឡងជ្រើសរើសបេក្ខជនចំនួន១៨៤នាក់ ដើម្បីទៅបម្រើការងារនៅអង្គភាពថ្នាក់កណ្តាល និងមន្ទីរតាមបណ្តាខេត្តនានា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែកក្កដា។
ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ព្រឹកថ្ងៃទី៤ ខែតុលានៅសណ្ឋាគារសុខាភ្នំពេញ ស្រពពេលជាឱកាសដើម្បីជួបជុំក្រុមគ្រួសារនៃក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ ផងនោះ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យមានការពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងអភិវឌ្ឍបច្ចេកទេសកីឡាដើម្បីកែលម្អកីឡានៅក្នុងតំបន់អាស៊ី។   ចំណោមចំណុចសំខាន់មួយចំនួន ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានណែនាំឱ្យ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាពិសេស CAMSOC ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបទពិសោធន៍ជាមួយ OCA រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសជាសមាជិក ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍកម្រិតបច្ចេកទេសអត្តពលិកកម្ពុជា ដើម្បីពួកគេកើនការចូលរួមប្រកួតប្រជែងមួយកម្រិតទៀតនៅឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជារៀបចំជាលើកដំបូង។   លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រទេសជាសមាជិក OCA ផ្តល់ការគាំទ្រគ្រប់ទម្រង់សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសកម្ពុជាផងដែរ។   នៅចំពោះមុខលោក Raja Randhir Singh ប្រធានស្តីទីរបស់ OCA សម្តេច ហ៊ុន សែន លើកឡើងថា OCA ចាំបាច់ត្រូវបង្កើនសកម្មភាពកីឡាឱ្យបានច្រើនក្នុងប្រទេសសមាជិក ដើម្បីលើកកម្ពស់កីឡានៅអាស៊ី និងបង្កើនការភ្ជាប់ទំនាក់ទំនងកីឡាទៅនឹងសេដ្ឋកិច្ច។ ជាពិសេសនោះ ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដែលពង្រឹងមិត្តភាព សាមគ្គីភាព និងរួមចំណែកក្នុងការកសាងសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ី៕  
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំចំណុចសំខាន់ៗមួយចំនួន ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡា និងអត្តពលិកកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងកម្រិតអន្តរជាតិផ្សេងៗ។ ដើម្បីសម្រេចបានសមិទ្ធផលទាំងនេះ សម្តេចប្រាប់ឱ្យ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC) បង្កើនកិច្ចសហប្រតិបត្តិការជាមួយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីទទួលបានបច្ចេកទេស និងបទពិសោធន៍។
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូ រៀបចំដោយលោក ស៊ុល រ៉វី ដូចខាងក្រោម៖    ក្បួនដង្ហែនេះ ប្រព្រឹត្តទៅ នៅល្ងាចម៉ោង៧ រហូតដល់ម៉ោង៩យប់ ចាប់ផ្ដើមពីវត្តដំណាក់ នឹងធ្វើដំណើរតាមស្ទឹងសៀមរាប ឆ្ពោះទៅគោលដៅ នៅសួនព្រះរាជដំណាក់។ ក្បួនដង្ហែមានភាពអ៊ឹកអធិកហ៊ឹកហ៊ាក់ណាស់។ នៅពីមុខក្បួនហែរនីមួយៗវិញ ក៏មានក្រុមប្រគំភ្លេងប្រភេទប្លែកៗពីគ្នាដូចជា ក្រុមស្គរដៃ, ក្រុមស្គរដៃ, ក្រុមប្រគំចង្វាក់ Swing Jazz, ក្រុងសៀកហ្វារ និងការចាក់បទចម្រៀង តាមរយៈអឃោសសព្ទ ដែលភ្ជាប់ពីលើដំបូលរឺម៉ក់ (កង់បី)។ ចំណែកអ្នកចូលរួមទស្សនានៅសងខាងផ្លូវនៃក្បួន ក៏ហ៊ោកញ្ជ្រៀវ ទះដៃ យ៉ាងកងរំពងផងដែរ។    ខុសពីរាល់ឆ្នាំ ដែលទីងមោងមានជារូបបុគ្គលល្បីៗ រូបស្រ្តីជាម្ដាយ និងពពួកសត្វស្លាបដែលជិតផុតពូជនៅកម្ពុជា សម្រាប់ប្រធានបទឆ្នាំនេះ គឺផ្តោតលើសត្វស្ថិតក្នុងអម្បូរដាយណូស័រ សរុប៩រូប ដែលសម្រិតសម្រាំងដោយក្រុមការងារគម្រោងតុក្កតាយក្សនេះ។    ក្នុងបទសម្ភាសជាមួយសារព័តមានកាលពីដើមខែកុម្ភៈកន្លងទៅ លោក សាវ៉ាន់ សហប្រធានគម្រោងតុក្កតាយក្សឬទីងមោង ពន្យល់ថា មូលហេតុដែលក្រុមការងារជ្រើសរើសយកសត្វដាយណូស័រ សម្រាប់កម្មវិធីដង្ហែឆ្នាំនេះ ដោយសារចង់ឱ្យប្លែក និងបង្ហាញថា សត្វទាំងនោះធ្លាប់មានវត្តមាននៅលើភពផែនដីរាប់លានឆ្នាំមុន គឺមុនកំណើតនៃមនុស្ស។   លោកបញ្ជាក់ទៀតថា ការផលិតតុក្កតាយក្ស ឬទីងមោងនេះ បានប្រើប្រាស់ដើមរពាក់ប្រមាណ២ម៉ឺនដើម សម្រាប់ដំឡើងរូបទីងមោង។ ទីងមោង ឬតុក្កតាមួយៗអាចប្រើរពាក់ ដែលបានទិញពីអ្នកភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ពី១៣០០ទៅ១៥០០ដើម។ នេះជាការលើកឡើងរបស់លោក សាវ៉ាន់ ដែលមានបទពិសោធន៍ឆ្អិនលើការងាររៀបចំនេះ។   ព្រឹត្តិការណ៍មួយនេះ ត្រូវបានលោក សាវ៉ាន់ ថាវាជាព្រឹត្តិការណ៍នេះមួយតំណាងសៀមរាប។ លោកបន្តថា ព្រឹត្តិការណ៍នេះទៀតសោត ជាប់ជាចំណាត់ថ្នាក់ ព្រឹត្តិការណ៍ដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់សិល្បៈកុមារ ខណៈឡាវ ថៃ វៀតណាម ភូមា មីយ៉ាន់ម៉ា មិនមានកម្មវិធីនេះឡើយ។   គួររំឭកផងដែរថាឆ្នាំ២០២៤នេះ ជាឆ្នាំទី១៣ ហើយដែលក្រុមការងារគម្រោងតុក្កតាយក្ស បានរៀបចំឡើង ពោលគឺចាប់ផ្ដើមក្នុងឆ្នាំ២០០៧ តែត្រូវផ្អាកប្រារពវិញនៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ នៅឆ្នាំ២០២២ ក្រុមការងាររៀបចំតុក្កតាយក្ស និងអាជ្ញាធរស្រុកបន្ទាយស្រី បានដង្ហែក្បួននេះ នៅផ្លូវភូមិព្រះដាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។    តាមប្រភពដដែល ឆ្នាំនេះគម្រោងបង្កើតតុក្កតាយក្ស មានអ្នកចូលរួម៦៥០នាក់ ដែលកុមារមកពីបណ្ដាសាលារដ្ឋ និងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ផងដែរ៕     
សៀមរាប៖ ព្រឹត្តិការណ៍សិល្បៈប្រចាំឆ្នាំ ក្បួនដង្ហែតុក្កតាយក្ស ក្រុងសៀមរាបឆ្នាំ២០២៤នេះ មានតុក្កតាយក្សសត្វដាយណូស័រចំនួន៩ប្រភេទ ត្រូវបានយកមកដង្ហែឱ្យសាធារណជនបានឃើញ។ ដាយណូរស័រទាំងនោះ មានដូចជា Tyrannosaurus Rex, Stegosaurus, Triceratops, Pterodactyl, Ankylosaurus, Ankylosaurus, Parasaurolophus, Elasmosaurus និង Dilophosaurus។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានផ្សាយថា ចិនត្រៀមអនុម័តច្បាប់បង្កើតអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋដែលនឹងមានសមត្ថកិច្ចបោសសម្អាតអំពើពុករលួយក្នុងបក្សផង និងក្នុងជួយរដ្ឋាភិបាលផង។  បើតាមការបញ្ជាក់របស់មន្ត្រីគណៈកម្មការត្រួតពិនិត្យវិន័យនៃបក្សកុម្មុយនីស្តចិន (CCDI) ការអនុម័តច្បាប់នេះនឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃសភាប្រជាជនចិនប្រចាំឆ្នាំដែលចាប់ផ្តើមឡើងនៅដើមឆ្នាំក្រោយ។ តាមពិតទៅ កន្លងមករដ្ឋាភិបាលចិនប្រើប្រាស់គណៈកម្មការត្រួតពិនិត្យវិន័យប៉ុណ្ណោះដើម្បីកម្ចាត់អំពើពុករលួយ ប៉ុន្តែស្ថាប័ននេះមានសមត្ថកិច្ចតែលើសំណុំរឿងពាក់ព័ន្ធប៉ូលិស និង មន្ត្រីតុលាការប៉ុណ្ណោះ។ អង្គភាពថ្មីនេះមានឈ្មោះថាគណៈកម្មការជាតិទទួលបន្ទុកកិច្ចការត្រួតពិនិត្យ (NSC) ដែលមានបេសកកម្មពេសត្រួតពិនិត្យឥរិយាបទមន្ត្រីរដ្ឋការសាធារណៈគ្រប់ឋានានុក្រម  ហើយវាមានរួមបញ្ចូលដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយច្រើនវិស័យផងដែរ។  បន្ថែមពីនេះអង្គភាពនេះក៏ទទួលខុសត្រូវត្រួតពិនិត្យលើបុគ្គលិករដ្ឋដែលមិនមែនជាសមាជិកបក្សកុម្មុយនីស្តដែរ។ ចាប់ពីឆ្នាំ ២០១២ ពេលដែលលោកឡើងកាន់តំណែងមក លោក ស៊ី ជិនភីង បានកំណត់យកការកម្ចាត់អំពើពុករលួយជាចំណុចស្នូលនៃគោលនយោបាយរបស់លោក។ គោលនយោបាយនេះបានចាប់ខ្លួន ឃុំខ្លួន និងដាក់ទោស មន្ត្រីថ្នាក់ក្រោម និងខ្ពស់ប្រហែល១,៣៤លាននាក់  ក្នុងរយៈពេល៥ឆ្នាំមកនេះ។ ក្នុងសុន្ទរកថាបើកអង្គមហាសន្និបាតបក្សកុម្មុយនីស្តលើកទី ១៩ កាលពីសប្តាហ៍មុនលោក ស៊ី ជិនភីង បានអះអាងច្បាស់ថា គោលនយោបាយប្រឆាំងពុករលួយមិនអាចត្រឡប់ក្រោយបានឡើយ ហើយចិននឹងពង្រឹងចំណាត់ការនេះដើម្បីធ្វើឲ្យសង្គមចិនស្អាតស្អំ៕
ចិននឹងអនុម័តច្បាប់អង្គការដើម្បីបង្កើតអង្គភាពរដ្ឋប្រឆាំងអំពើពុកលួយនៅឆ្នាំក្រោយនេះដើម្បីពង្រឹងនយោបាយកណ្តាប់ដៃដែកប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតី ស៊ី ជិនភីង។ កន្លងមកគណៈកម្មការវិន័យបក្សកុម្មុយនីស្តចិនបានបោសសម្អាតមន្ត្រីពុករលួយអស់ ១,៣លាននាក់រួចទៅហើយ។