text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
៣គ្រាប់របស់ Ronaldo ធ្វើបានដោយការទាត់បាល់ពិន័យប៉េណាល់ទី២គ្រាប់ និងតែត១គ្រាប់ ខណៈមិត្តរួមក្រុម Bruno Fernandes និង João Palhinha សម្រេចបានម្នាក់១គ្រាប់ ដើម្បីជួយព័រទុយ្កាល់ឈ្នះក្រុមភ្ញៀវលុចសំបួនៅកីឡដ្ឋាន Estadio Algarve ៥-០។ តាមរយៈជ័យជម្នះនេះ បានជួយក្រុមព័រទុយហ្កាល់កើនដល់១៦ពិន្ទុ ពីការប្រកួត៦លើក ឈរលេខរៀងទី២ក្នុងពូល A តាមពីក្រោយក្រុមកំពូលតារាងស៊ែប៊ីចំនួន១ពិន្ទុ។ យ៉ាងណាក៏ដោយព័រទុយហ្កាល់នៅតែជាក្រុមមានប្រៀបជាងគេសម្រាប់តំណែងកំពូលតារាងពូល A នេះ ដ្បិតនៅសល់២ប្រកួតក្នុងដៃ ខណៈស៊ែប៊ីនៅសល់មួយប្រកួត ហើយមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះ។ ក្នុងវគ្គជម្រុះ World Cup ជុំទី១តំបន់អឺរ៉ុប ក្រុមលេខ១តាមពូល ទទួលបានកៅអីស្វ័យប្រវត្តិ ឯលេខ២ បន្តលេង play-off យក៣កៅអីបន្ថែម ដើម្បីបង្គ្រប់១៣កៅអី ទៅកាតាឆ្នាំ២០២២។ មិនត្រឹមជួយក្រុមខ្លួនមានប្រៀបក្នុងពូលប៉ុណ្ណោះទេ Ronaldo ខ្សែប្រយុទ្ធ Manchester United ថែមទាំងបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីសម្រាប់ជម្រើសជាតិ រហូតដល់១១៥គ្រាប់ ច្រើនជាងកីឡាករណាៗ ទាំងអស់លើលោក។ ប្រធានក្រុមវ័យ៣៦ឆ្នាំរូបនេះ ទើបបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន១០៩គ្រាប់ កាលពីខែកញ្ញា។ ដោយឡែក នេះជាការធ្វើបាន hat-trick លើកទី១០ សម្រាប់ក្រុមព័រទុយហ្កាល់ និងជាលើកទី៥៨ជាកំណត់ត្រាក្នុងអាជីព គិតទាំងក្លិប និងជម្រើសជាតិ។ ២ប្រកួតចុងក្រោយរបស់ព័រទុយហ្កាល់ ត្រូវជួបម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់ និងស្វាគមន៍គូប្រជែងស៊ែប៊ី នៅជំនួបចុងក្រោយពូល A។ ក្នុងពូល A នេះ លុចសំបួ សាធារណរដ្ឋអៀរឡង់ និង អាស៊ែបៃហ្សង់ អស់ឱកាសប្រជែងកៅអី World Cup ទៅហើយ៕ | Cristiano Ronaldo បន្តរកបាន៣គ្រាប់ម្នាក់ឯង (hat-trick) ក្នុងជ័យជម្នះរបស់ព័រទុយហ្កាលើក្រុមលុចសំបួ ៥-០ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អឺរ៉ុប។ មិនត្រឹមតែបង្កើនកំណត់ត្រា hat-trick ប៉ុណ្ណោះទេ Ronaldo ថែមទាំងជួយក្រុមមានភាគរយខ្ពស់ ក្នុងការទទួលបានកៅអីស្វ័យប្រវត្តិ ទៅវគ្គផ្តាច់ព្រ័ត្រពានកីឡាបាល់ទាត់ពិភពលោកនៅកាតាទៀតផង។ |
ប៉ូឡូញ មានអ្នកឆ្លង COVID-19 ចំនួន ២០ករណី ដោយឧត្តមសេនីយ៍ Mika ស្ថិតក្នុងចំណោម៣ករណីថ្មី ដែលត្រូវបានពិនិត្យឃើញវិជ្ជមាន កាលពីថ្ងៃទី១០ ខែមីនា។ បច្ចុប្បន្ន លោកស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យយោធា នៅក្រុងវ៉ាសូវី។ កាលពីថ្ងៃសុក្រ កន្លងមក ឧត្តមសេនីយ៍យោធាប៉ូឡូញរូបនេះ បានត្រឡប់ពីកិច្ចប្រជុំក្រុមប្រឹក្សាយោធានៅក្នុងប្រទេសអាល្លឺម៉ង់។ ក្រោយព័ត៌មានពីណាតូ បានប្រកាសពីការករណីឆ្លងអ្នកចូលរួមម្នាក់ និងតម្រូវឲ្យស្ថិតនៅចត្តាឡីស័ក ហើយក្រោយមកទើបពិនិត្យឃើញថា អ្នកឆ្លង COVID-19 គឺឧត្តមសេនីយ៍ Mika អាយុ៥៧ឆ្នាំ។ អ្នកអមដំណើរជាមួយលោកជាច្រើនទៀត ក៏ដូចជាអ្នកចូលរួមប្រជុំ ក៏ត្រូវដាក់នៅដាច់ដោយឡែកដើម្បីតេស្តរក COVID-19 ផងដែរ៕ | ឧត្តមសេនីយ៍ Jaroslaw Mika អគ្គមេបញ្ជាការកងទ័ពប៉ូឡូញ ស្ថិតក្នុងចំណោមអ្នកដែលមានករណីឆ្លងកូរ៉ូណាវីរុស COVID-19។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន tvn23.pl ដែលផ្អែកលើការអះអាងរបស់ក្រសួងការពារជាតិប៉ូឡូញ។ |
«ហាអឺយ...កំប្លង់ៗអើយនាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆាឆារ៉ា ឆារ៉ាម៉ុមបង វើយៗក្រមុំ បង»។ នេះជាសូរសព្ទបន្លឺឡើងនៃរបាំត្រុដិ របស់ក្រុមអ្នករបាំមួយក្រុម ដែលកំពុងដើរដង្ហែក្រោមពន្លឺព្រះសូរិយា នាពេលរសៀល ចូលទៅក្នុងអគារក្រសួងបរិស្ថាន។ ក្រុមរបាំនោះ ជាក្រុមរបាំត្រុដិ របស់លោក ស៊ូ សាវ៉ាង នាយកប្រតិបត្តិនៃសមាគមចលនាវប្បធម៌ជាតិ។ សកម្មភាពសម្ដែងរបាំត្រុដិ។ ការរីករាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមរបាំត្រុដិ របស់លោក សាវ៉ាង អាកខានសម្ដែង រយៈពេល២ឆ្នាំមកនេះ។ ការវិលត្រឡប់មករកប្រក្រតីភាពថ្មី នៃការបើកប្រទេសឡើងវិញនេះ ក៏ជាឱកាសសម្រាប់ក្រុមសម្ដែងរបាំត្រុដិ របស់លោក សាវ៉ាង ក្នុងការបញ្ចេញសមត្ថភាពជាថ្មីម្ដងទៀតផងដែរ។ ការណ៍នេះ បានធ្វើឱ្យលោក សាវ៉ាង ត្រេកអរជាខ្លាំង ក្រោយបាត់បង់ចំណូលប្រមាណ២ឆ្នាំមកនេះ។ អង្គុយលើសាឡុងពណ៌ខ្មៅ ក្នុងអគារក្រសួងបរិស្ថាន លោក សាវ៉ាង បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះ៖ « និយាយពីអរគុណរដ្ឋាភិបាល ដែលគាត់បានបើកផ្លូវឱ្យយើងរស់ឡើងវិញ។ រំភើបក្នុងចិត្ត! ហើយបាន(សម្ដែង)ច្រើនទៀត ក្នុងពេលនេះ បើចេញទៅសម្ដែងច្រើនវាហួសពីកាលពេល បើកទំលំទូលាយនោះទៀត»។ លោក ស៊ូ សាវ៉ាង នាយកប្រតិបត្តិនៃសមាគមចលនាវប្បធម៌ជាតិ។ រូបភាពសហការី Thmey Thmey 25។ សម្រាប់ឆ្នាំនេះ ក្រុមរបាំត្រុដិ របស់លោក សាវ៉ាង ទទួលបានការអញ្ជើញទៅសម្ដែងជាង២០កន្លែង ដែលភាគច្រើនជាស្ថាប័នរដ្ឋ តាមបណ្ដាក្រសួងជាដើម។ បើតាមលោក សាវ៉ាង មុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្រុមរបាំខ្លួន តែងតែសម្ដែងតាមបណ្ដាក្រសួង និងក្រុមហ៊ុនធំៗផ្សេងៗ។ ជាមួយគ្នានេះ លោកបានរំឭកពីគ្រាលំបាកនៃអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ថា ក្រុមរបាំលោក ជួបការខ្វះខាតថវិកាផ្គត់ផ្គង់ក្រុម និងជីវភាព ដោយសារមិនអាចចេញទៅសម្ដែងបាន។ ចំណែកក្រុមរបាំ ដែលហ្វឹតហាត់កន្លែងខ្លួន ត្រូវបង្ខំចិត្តចាកចេញ ទៅរកការងារធ្វើផ្សេងៗ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ។ បុរសវ័យ៨០ឆ្នាំរូបនេះ បន្ថែមទៀតថា ដ្បិតរយៈពេល២ឆ្នាំកន្លងមក គ្មានការសម្ដែងក្តី ក៏មិនបានធ្វើឱ្យពលរដ្ឋភ្លេចនូវរបាំត្រុដិឡើយ។ «គាត់បានអញ្ជើញយើងមកហ្នឹង ដែលយើងបានដាក់សំណើទៅ អត់មានបដិសេដទេ។ ដូច្នេះយើងជាថ្នាក់ដឹកនាំនេះ ទាំងអស់គ្នានេះ សប្បាយចិត្ត ដោយសារយើងបានរាំវិញហើយ»។ នេះបើតាមលោក សាវ៉ាង។ មនុស្សម្នាច្រើនកោះករ ទស្សនារបាំត្រុដិ។ ពាក់ព័ន្ធជាមួយការសម្ដែងវិញ លោក ស៊ូ សាវ៉ាង លើកឡើងថា បច្ចុប្បន្នមានការប្រែប្រួលបន្តិច ត្រង់ការសម្លាប់សត្វប្រើស។ ត្រង់ចំណុចនេះលោក សាវ៉ាង ពន្យល់ថា ក្រសួងខ្លះគេតម្រូវឱ្យតួអង្គសត្វប្រើសនោះ ត្រូវគេសម្លាប់ រួចថ្នាក់ដឹកនាំក្រសួងនោះ ប្រស់ឱ្យរស់ឡើងវិញ ឯស្ថាប័នខ្លះតម្រូវឱ្យសត្វនោះរត់គេចខ្លួន និងខ្លះទៀតនៅរក្សាទម្រង់ដើមដដែល។ ជាមួយគ្នានេះ លោក ស៊ូ សាវ៉ាង អំពាវនាវដល់សាធារណជនបន្តការគាំទ្រ «របាំត្រុដិ»នេះ ច្រើនកោះករបន្ថែមទៀត ដើម្បីរក្សាវត្តមាននៃរបាំនេះ ដល់កូនចៅជំនាន់ក្រោយ៕ | ភ្នំពេញ៖ ក្រុមរបាំត្រុដិ របស់ លោក ស៊ូ សាវ៉ាង ត្រឡប់មកសម្ដែងជូនដល់បណ្ដាជនឡើងវិញ ក្រោយអាកខានសម្ដែង ២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមលោក សាវ៉ាង ការអាកខានសម្ដែង២ឆ្នាំនេះ មិនបានធ្វើឱ្យក្រុមរបាំត្រុដិខ្លួន ធ្លាក់ចុះប្រជាប្រិយភាពឡើយ។ |
នៅក្នុងឆ្នាំ ២០២២ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ បានចោទប្រកាន់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងចុងចោទចំនួន ៥នាក់ផ្សេងទៀត ថាបានធ្វើឱ្យខូចខាតដល់ប្រទេសចំនួន៦,៧លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Roadshow to Thailand's Future Thailand 2020។ គម្រោង Roadshow to Thailand's Future Thailand 2020 ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣។ នៅខែមីនា លោកស្រី យីងឡាក់ ត្រូវបានតុលាការកំពូលថៃ បានសម្រេចទម្លាក់ចោលការចោទប្រកាន់ក្នុងសំណុំរឿងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Roadshow to Thailand's Future Thailand 2020។ ក្រោយតុលាការច្រានចោល គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ នៅថ្ងៃទី ២៤ ខែមេសា បានអនុម័តសេចក្តីសម្រេចមួយដោយគ្មានសំឡេងប្រឆាំង ដោយឯកភាពមិនតវ៉ានឹងតុលាការកំពូល។ លោកស្រី យីងឡាក់ ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្នុងឆ្នាំ ២០១៧ ពីបទលុបចោលកាតព្វកិច្ចពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភធនស្រូវសម្រាប់កសិករថៃក្នុងឆ្នាំ ២០១១ ដែលបណ្តាលឱ្យមានការខាតបង់រាប់ពាន់លានដុល្លារ។ កាលពីចុងឆ្នាំមុន តុលាការព្រហ្មទណ្ឌចំណុះតុលាការកំពូលថៃក៏បានលើកការចោទប្រកាន់ពីបទរំលោភអំណាចចំពោះលោកស្រី យីងឡាក់ នៅពេលលោកស្រីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិក្នុងឆ្នាំ ២០១១៕ ការលើកលែងទោសជាបន្តបន្ទាប់បែបនេះ អាចជាការត្រួសត្រាយផ្លូវសម្រាប់លោកស្រីយីងឡាក់ វិលចូលប្រទេសវិញ៕ អត្ថបទទាក់ទង តុលាការលើកចោលបទចោទលោកស្រី យីងឡាក់ លើសំណុំរឿងដេញថ្លៃគម្រោងធ្វើផ្លូវ តុលាការ ថៃលើកលែងការចោទប្រកាន់លោកស្រី យីងឡាក់ ក្នុងបទល្មើសរំលោភអំណាច | គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃ (NACC) នៅថ្ងៃទី ២៤ ខែមេសា បានអនុម័តសេចក្តីសម្រេចមួយដោយគ្មានសំឡេងប្រឆាំង ដោយសម្រេចមិនតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការកំពូលថៃ ពាក់ព័ន្ធនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ |
របាយការណ៍ខាងលើ បញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារអ្នកបើកបរមិនគោរពសិទ្ធិគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព បើកបរដោយផឹកគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពងងុយ។ បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ថយចុះ៤២ភាគរយ ខណៈឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥២លើក និងបណ្ដាលឲ្យមនុស្សស្លាប់ ២៦នាក់ និងរបួស៨០នាក់៕ | ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៣០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៥នាក់ និងរងរបួសធ្ងន់ស្រាល ៦២នាក់ ថយចុះ ៤២ភាគរយ ធៀបនឹងភ្ជុំបិណ្ឌឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេរខ្លីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃទី១៩ កញ្ញានេះដូច្នេះ៖«ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ មហារុងរឿងនៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ»។ សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីអាជ្ញាធរមូលដ្ឋានបានទេ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នឹងជូនព័ត៌មានបន្ថែមក្រោយស៊ើបសួរជនសង្ស័យរួចរាល។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ជនសង្ស័យរូបនេះ បានបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់មួយកន្លែង នៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយបានសុំសោរថយន្ត ពីភ្ញៀវដែលសម្រាកនៅក្នុងផ្ទះសំណាក់នោះ ក្រោមលេសរៀបចំចំណត ហើយក៏លួចរថយន្តរបស់ភ្ញៀវតែម្តង។ នេះគឺជាករណីថ្មីមួយទៀត ដែលប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្ន!៕ | ភ្នំពេញ៖ ករណីជនសង្ស័យ ដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ សុំសោរថយន្តពីភ្ញៀវ ហើយលួចរថយន្តទៅតែម្តងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញានេះ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ |
កាតាគឺជាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាទីមួយដែលទទួលសិទ្ធិរៀបចំការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព្រឹត្តិការណ៍ World Cup អ្នករៀបចំកម្មវិធីប្រកួតក្នុងប្រទេសកាតារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាការប្រកួតចំនួនជាង ១,២លាននាក់ ឬក៏ស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៃប្រទេសកាតា ស្របពេលប្រទេសនេះ កំពុងមានបញ្ហាព្រឈមនឹងកត្តាដឹកជញ្ជូន និងបញ្ហាសន្តិសុខ។ ក្រោមហេតុផលនេះ រដ្ឋាភិបាលកាតាបានប្រកាសថា មន្ត្រីរដ្ឋាភិបាលជាង ៨០ភាគរយអាចនឹងត្រូវធ្វើការពីផ្ទះចាបើពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៩ ខែធ្នូ។ សាលារៀនរដ្ឋ និងឯកជនត្រូវកាត់បន្ថយពេលវេលាសិក្សា ដោយតម្រូវឱ្យមានថ្នាក់រៀនតែមួយព្រឹកតែប៉ុណ្ណោះ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយនឹងត្រូវបិទអំឡុងពេលការប្រកួត World Cup រហូតដល់ថ្ងៃទី២២ ខធ្នូ ទើបត្រូវបើកវិញ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកាតា ការរៀបចំនេះគឺដើម្បីផលប្រយោជន៍សាធារណៈ តាមការរៀបចំរបស់រដ្ឋាភិបាលក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍។ «ដោយគិតគូដល់ផលប្រយោជន៍សាធរណៈ និងស្របតាមការរៀបចំរបស់រដ្ឋាភិបាលក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។»។ នេះបើតាមសម្តីលោក Mohammed Al Hajri អ្នកនាំពាក្យរដ្ឋាភិបាលកាតា។ គួររំលឹកថា World Cup 2022 ក្រុមចំនួន ៣២នឹងប្រមូលផ្តុំគ្នាប្រកួតប្រជែងនៅតាមកីឡដ្ឋានចំនួន ៨ ៕ | បុគ្គលិករដ្ឋាភិបាលកាតា នឹងត្រូវធ្វើការពីផ្ទះអំឡុងពេលការប្រកួត FIFA World Cup ឆ្នាំ ២០២២។ តាមសាលារៀននានាក្នុងទីក្រុងដូហា នឹងត្រូវបិទ ២សប្តាហ៍មុនការប្រកួត ខណៈដែលប្រទេសនេះត្រៀមទទួលភ្ញៀវទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់។ |
នេះគឺជាលើកទី២ហើយ ដែលកម្មវិធី The Perspectives Cambodia បានដំណើរការ បន្ទាប់ពីជោគជ័យកាលពីឆ្នាំ២០១៧ ដែលមានអ្នកចូលរួមគាំទ្រ និងប្រកួតប្រជែងយ៉ាងច្រើនកុះករ។ កម្មវិធី The Perspectives Cambodia គឺជាវេទិកាសង្គមដែលបើកទូលាយឲ្យយុវជន ក្នុងការពិភាក្សាជជែកដេញដោលតស៊ូមតិ ដើម្បីស្វែងរកដំណោះស្រាយ លើស្ថានភាពសង្គមនាពេលបច្ចុប្បន្ន។ ជាពិសេសបណ្តុះផ្នត់គំនិតសង្គមវិជ្ជមាន នៃការរស់នៅជាមួយគ្នាក្នុងភាពផ្សេងគ្នានិងចម្រុះគ្នា លើកកម្ពស់ និង ជំរុញទឹកចិត្តយុវជន ឲ្យចេះធ្វើការងារជាក្រុម និងមានចំណងមិត្តភាពល្អរវាងគ្នាដើម្បីជាសសរទ្រូងដ៏រឹងមុំារបស់មាតុភូមិកម្ពុជា។ The Perspectives Cambodia ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងការឩបត្ថម្ភពីក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ (ITC) Huawei និងស្ថាប័ននានាជាច្រើនទៀត។ លោក Jeff Yang លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាក្នុងនាមក្រុមហ៊ុន សាជីវកម្ម Huawei មានទំនួលខុសត្រូវ និងបានប្តេជ្ញាចិត្តដើម្បី ប្រតិបត្តិការយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ផ្តោតលើការអភិវឌ្ឍទេពកោសល្យ យុវជនក្នុងស្រុក អាស្រ័យហេតុនេះទើប Huawei ចូលរួមគាំទ្រ The Perspectives Cambodia ដើម្បីលើកទឹកចិត្តយុវជនឲ្យ បើកចំហព្រំដែន រួចនាំមកនូវប្រាជ្ញារួមគ្នា ឆ្ពោះទៅកាន់របើកគំហើញថ្មី និងការអភិវឌ្ឍន៍នាពេលអនាគត។ តាមរយៈនេះ Huawei សូមអរគុណចំពោះការគាំទ្រ នូវផលិតផលរបស់យើងជិត ៣០ឆ្នា ដែលបានជំរុញឲ្យ ក្រុមហ៊ុន Huawei រីកចម្រើនធំធាត់ដូចសព្វថ្ងៃ។ ក្រោមការជជែក វែកញែក បង្ហាញសមត្ថភាពរៀងៗខ្លួន យ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកជ័យលាភី អស់ពេលយ៉ាងច្រើនម៉ោងរួចមក គណៈកម្មការដាក់ពិន្ទុក អព្យាក្រិត្ស ឥតលម្អៀង បានបង្ហាញ ជើងឯក រឺម្ចាស់ជ័យលាភីនៃ វេទិកាតស៊ូមតិ និងវោហារស័ព្ទឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១៨។ លោក ស៊ុយ លីនប៉ាវ តំណាង ក្រុមចក្ខុញានវឌ្ឍ ម្ចាស់ជ័យលាភី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia រដូវកាលទី២ បង្ហាញចំណាប់អាម្មរណ៍របស់ខ្លួនថា លោកមានអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលក្រុមអាចរួមកំលាំងប្រាជ្ញា កំលាំងកាយ ចិត្ត តែមួយដើម្បី ដណ្តើមយកពាន់រង្វាន់ជាម្ចាស់ជ័យលាភីនៅថ្ងៃនេះ។ គួរបញ្ជាក់ថា កម្មវិធី The Perspectives Cambodia រដូវកាលទី២ ត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមកម្ររូបថតអនុស្សាវរីយ៍ និងការផ្តល់ពាន់រង្វាន់ដល់ម្ចាស់ជ័យលាភី តស៊ូមតិ និង វោហារស័ព្ទឆ្នើមឆ្នាំ ២០១៨។ សម្រាប់ព័ត៌មានអំពីផលិតផលថ្មីៗ Huawei ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាព និង ឯកជនភាព របស់អតិថិជន ជាពិសេសមានបំណងចង់ឱ្យមនុស្សជំនាន់ថ្មីយល់ដឹង មានចំណេះដឹង និង ដេញទាន់សម័យបច្ចេកវិជ្ជាថ្មី ព្រមទាំងការច្នៃប្រឌិតថ្មី ពី Huawei ។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P20 P20 Pro កំពូលស្មាតហ្វូនល្អឯក Master of Photography Powered By AI ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាស្មាតហ្វូនល្អដាច់គេ ដែលមានសមត្ថភាពថតរូបបានយ៉ាងស្រស់ស្អាត មិនថានៅទីណា ពេលណា រហូតទទួលបានពាន់រង្វាន់ស្មាតហ្វូនថតរូបបានស្អាតដាច់គេរបស់ TIPA Award 2018។ ចាប់តាំងពីថ្ងៃសម្ពោធមកទល់ពេលនេះស្មាតហ្វូន Huawei P10 ទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា ។ បច្ចុប្បន្នស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 (689$), Huawei P20 Pro (859$), Huawei nova 3e (329$), Huawei nova 2i (299$), Huawei Y9 2018 (229$), Huawei Y7 Pro 2018 (189$), Huawei Y6 Prime 2018 (149$), Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍ចំនួន ១៦ កន្លែង មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍បច្ចេកវិជ្ជាថ្មីៗចំនួន ២៨ កន្លែងនៅប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង ចិន ហើយក៏មានរោងចក្រដ៏ធំផ្ទាល់ខ្លួននៅប្រទេសចិន ដែលមានបុគ្គលិកដល់ទៅ ១៧ ម៉ឺននាក់ ។ ផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០ ប្រទេស កំពុងបម្រើមួយភាគបីនៃចំនួនប្រជាជនសរុបក្នុងពិភពលោក ។ ឥទ្ធិពលនិងការទទួលស្គាល់កាន់តែទូលំទូលាយពីសំណាក់សហគ្រាស និងរដ្ឋាភិបាល៖ - មានចំណែកទីផ្សារធំជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងផ្នែកឧបករណ៍ Network - ចំណាត់ថ្នាក់លេខ២ ខាងផ្នែកឧបករណ៍ Switch ប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យ (data center switch) នៅប្រទេសចិន - ចំណាត់ថ្នាក់លេខ២ ខាងផ្នែកឧបករណ៍ access router និង traditional enterprise router - ម៉ាស៊ីនផ្ទុកទិន្នន័យ (Storage) ត្រូវជាប់ឈ្មោះជាផ្នែកប្រកួតប្រជែកខ្លាំងមួយ ក្នុងស្ថាប័ន Gartner - ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ(Data center solutions)ត្រូវបានចាត់ទុកថា "វិជ្ជមាន" ដោយស្ថាប័ន Gartner នៅពាក់កណ្ដាលឆ្នាំ ២០១៦ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់លេខ ៣ នៅលើពិភពលោក ។ Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និង ឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង ៥០ ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand គឺមានអតិថិជនរហូតដល់ ១៣៨ លាននាក់ ស្មើនឹង ៧,៨ ភាគរយ នៃចំនួនប្រជាជនទាំងអស់លើពិភពលោក ៕ក្នុងឆ្នាំ ២០១៧ Huawei ជាប់ចំណាត់ថ្នាក់ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកលេខរៀងទី ៨៨ ហើយក្នុងឆ្នាំ ២០១៨ នេះ Huawei បានជាប់ចំណាត់ថ្នាក់លេខរៀងទី ៧៩ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោក របស់ទស្សនាវដ្ដី Forbes។ (អត្ថបទពាណិជ្ជកម្ម) | ព្រឹត្តិការណ៍ប្រកួតតស៊ូមតិ និងវោហារស័ព្ទឆ្នើម The Perspectives Cambodia រដូវកាលទី២ វគ្គប្រកួតផ្តាច់ព្រ័ត្រ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ ម្ចាស់ជ័យលាភីលេខ១ សម្រាប់ការតស៊ូមតិទទួលបានមេដាយមាស, ថវិកាសរុប ៧.៥លានរៀល, ហើយនិងម្ចាស់ជ័យលាភី វោហាស័ព្ទឆ្នើមមេដាយមាស ថវិកាចំនួនមួយលានរៀល។ |
បូទុមសាគរ, កោះកុង៖ សាលាបឋមសិក្សាកណ្ដោល ដែលស្ថិតក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានសិស្សសរុបចំនួន ១៥៥នាក់ កំពុងសិក្សា ប៉ុន្តែមិនមានសិស្សដែលមានពិការភាពនោះទេ។ យ៉ាងណាក៏ដោយ នៅសាលានេះ មានជម្រាលសម្រាប់ជនមានពិការភាពទាំងនៅអគារសិក្សា និងបន្ទប់ទឹក។ លោក យិន សុង នាយកសាលាបឋមសិក្សាកណ្តោល អះអាងថា ជម្រាលនេះ គឺសង់ត្រៀមទទួលសិស្សដែលមានពិការភាពដែលត្រូវចូលសិក្សានៅសាលារបស់ខ្លួន។ ដើម្បីជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ សាលាបឋមសិក្សាកណ្ដោល មានទីតាំងនៅលើបណ្តោយផ្លូវលេខ ៤៨ ស្ថិតក្នុងភូមិសាស្ត្រភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ សាលាមានសិស្សកំពុងសិក្សាចំនួន១៥៥នាក់ ក្នុងនោះ សិស្សស្រីមានចំនួន ៦៤នាក់។ នេះបើតាមលោក យិន សុង នាយកសាលាបឋមសិក្សាកណ្តោល។ លោក យិន សុង បានអះអាងថា នៅសាលារបស់ខ្លួន មិនមានសិស្សមានពិការភាពនោះទេប៉ុន្តែក្នុងចំណោមអគារសិក្សា ៣ខ្នងនៅបរិវេណសាលាបឋមសិក្សាកណ្ដោលនេះ មានអគារ ចំនួន២ខ្នង បានសង់ជម្រាលសម្រាប់ជនពិការ។ មិនតែប៉ុណ្ណោះ បង្គន់អនាម័យនៅក្នុងសាលានេះ ក៏មានជម្រាលសម្រាប់ជនមានពិការភាពដែរ។ ជុំវិញការសាងសង់ជម្រាលនេះ លោកនាយកសាលាបឋមកណ្តោលពន្យល់ថា ជម្រាលនេះគឺបានសង់រួចជាយូរឆ្នាំមកហើយ គឺដើម្បីត្រៀមរួចជាស្រេច សម្រាប់សិស្សានុសិស្ស ដែលមានពិការភាព ដែលត្រូវចូលសិក្សា។ «ធ្វើហ្នឹង គឺយើងត្រៀម ត្រៀម ដើម្បីមានជនពិការដែលគ្នាបានចូលសិក្សា។ សិក្សាក្នុងសាលាយើងខ្ញុំ»។ បើតាមលោក យិន សុង ការសង់ជម្រាលនេះ មានសារៈសំខាន់ណាស់ បើទោះមិនទាន់សិស្សមែន ប៉ុន្តែនៅពេលសហគមន៍មានការប្រជុំនានា សាលារៀន បានក្លាយជាទីតាំងសម្រាប់ការប្រជុំ។ មានន័យថា បើសិនក្នុងការប្រជុំនោះ មានពលរដ្ឋដែលមានពិការភាព ស្ត្រីមានផ្ទៃពោះ មកចូលរួមដែរ វានឹងផ្តល់ភាពងាយស្រួលក្នុងការឡើងចុះអគារនេះ សម្រាប់ពួកគាត់។ «ជម្រាលជនពិការហ្នឹងមានសារៈសំខាន់ណាស់ ដល់សិស្សក្តី ដល់សហគមន៍ក្តី ដែលគាត់ចូលរួមប្រជុំអី គាត់អាចឡើងមកលើបាន ដើម្បីចូលរួមក្នុងការសន្ទនាផ្សេងៗ។ បើសិស្សវិញ គឺយើងទទួលក្នុងការសិក្សា។ បើសិនជាយើងអត់មានជម្រាលចឹង សិស្សដែលពិការ គាត់ជិះរទេះ គាត់ឡើងអត់រួច។ ចុះឡើងពិបាក។ ចូលបន្ទប់ទឹកក៏ពិបាក។ បើអត់ជម្រាលគឺត្រូវការលើកចុះ លើកឡើង»។ នេះជាការពន្យល់បន្ថែម របស់លោក យិន សុង៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ហាក់ ស្រីពេជ្រ |
ទើបតែដើមឆ្នាំ ២០២២ ប៉ុណ្ណោះ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាច្រើនលើក ដោយក្នុងនោះ មានដូចជាមីស៊ីលប្រដេញ មីស៊ីលបាលីស្ទិក និងមីស៊ីលមានល្បឿងលឿនជាងសំឡេងជាដើម។ ជាថ្មីម្តងទៀត កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែមករា បានបាញ់មីស៊ីលជាលើកទី ៦ ដែលទំនងជាមីស៊ីលបាលីស្ទិកចម្ងាយខ្លី។ តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) យោធាកូរ៉េខាងត្បូង ចាប់សញ្ញាមីស៊ីលបាញ់ពីក្រុង Hamhung ប្រមាណម៉ោង៨ព្រឹក (ម៉ោងក្នុងស្រុក)។ «យោធារបស់យើង នឹងតាមដានកូរ៉េខាងជើង និងត្រៀមលក្ខណៈឱ្យបានរួចជាស្រេច»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មាន។ ការសាកល្បងជាថ្មីនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលចំនួន ពីរគ្រាប់ ដែលទំនងជាមីស៊ីលប្រដេញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃទី២០ ខែមករា បានលើកឡើងថា ក្រុងព្យុងយ៉ាង អាចចាប់ផ្ដើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយឡើងវិញ។ គួររំលឹកថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចជាច្រើនលើក ដើម្បីថ្កោលទោស និងរិះគន់កូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលអន្តរទ្វីប អាវុធនុយក្លេអ៊ែរ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងមីស៊ីលប្រភេទផ្សេងទៀត។ ក្រៅពីនេះ សហភាពអឺរ៉ុប និងអាម៉េរិក ក៏បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ៕ | កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៀត នៅព្រឹកថ្ងៃទី២៧ ខែមករា ដែលទំនងជាមីស៊ីលបាលីស្ទិកចម្ងាយខ្លី និងធ្លាក់នៅក្នុងសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ នេះជាលើកទី៦ហើយ នៅដើមឆ្នាំ ២០២២ ដែលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល។ |
ចង់ដឹងកាន់តែច្បាស់ ថាអ្នកស្រី ហ៊ុន រ៉ាវី អាចឆ្លៀតពេលធ្វើការងារទាំងនេះ បានដោយរបៀបណា សូមអញ្ជើញលោកអ្នកស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ «ខ្ញុំធ្វើវាមិនមានបានអ្វីធំដុំទេ ប៉ុន្តែវាក៏ជួយខ្ញុំមិនឱ្យខ្វះខាតដែរ។ ខ្ញុំសន្សំសំចៃដើម្បីទុកឱ្យកូនរៀន ក្រែងកូនមានការងារល្អធ្វើ ព្រោះខ្ញុំមិនមានចំណេះដឹងអ្វីជ្រៅជ្រះ វាហត់ វាយ៉ាប់ វាពិបាក ដល់ពេលអ៊ីចឹង ខំទៅដើម្បីកូន។ កូនរៀននៅសកលម្នាក់ ហើយកូនពៅរៀនថ្នាក់ទី៤»។ ទាំងនេះគឺជាការអះអាងរបស់អ្នកស្រី ហ៊ុន រ៉ាវី ដែលមានទីលំនៅក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានសម្បុរស្រអែម មុខមូល កម្ពស់មិនសូវខ្ពស់ អ្នកស្រី ហ៊ុន រ៉ាវី មានការងារបន្ទាប់បន្សំច្រើន សម្រាប់ធ្វើតាមរដូវដូចជា ចាក់មួកលក់ រៀបអាវប៉ុង ចម្អិនសាច់ជូរ(សាច់ជូរដែលគេយកទៅកូរទឹកឱ្យរងថ្លា) ស៊ីឈ្នួលបាចស្រូវឱ្យគេ និងធ្វើស្រែខ្លួនឯងផង។ ចំពោះការងារចាក់មួកដោយដៃ ស្ត្រីកូន២នាក់រូបនេះអាចឆ្លៀតធ្វើរាល់ថ្ងៃ ប្រសិនបើមិនមានការងារផ្ទះចាំបាច់។ អ្នកស្រីបញ្ជាក់ពីចំនួនមួកដែលចាក់បានក្នុងមួយថ្ងៃ៖«មួកក្មេង១ថ្ងៃបើខ្ញុំខំចាក់ មិនទៅធ្វើអ្វីសោះ ចាក់បាន៣ដែរ។ បើមួកធំបានតែ១ឬក៏២អីទេ នេះបើយើងព្យាយាមមិនធ្វើអ្វីផ្សេង គឺចាក់តែមួកតែម្ដង។ ហើយមានម៉ូតមួយទៀតនោះ ១ថ្ងៃចាក់បានតែ១ទេ។ មិនសូវចំណេញប៉ុន្មានទេ ខ្ញុំធ្វើកុំឱ្យតែនៅទំនេរទេ។ បើខ្ញុំចាក់រហូត ១ខែបានប្រហែលជាង៣០ម៉ឺនរៀលដែរ តែអាស្រ័យខ្ញុំបានធ្វើរាល់ថ្ងៃដែរ»។ អ្នកស្រី ហ៊ុន រ៉ាវី កំពុងអង្គុយដុតភ្លើងរម្ងាស់សាច់ជូរនៅខាងមុខផ្ទះរបស់ខ្លួន អង្គុយលើកៅអីតូច ក្បែរគ្រែខាងមុខផ្ទះថ្មសង់ផ្ទាល់ដីរបស់ខ្លួន ស្ត្រីដែលពាក់អាវយឺតពណ៌ក្រហម បង់កក្រមាពណ៌ខៀវរូបនេះ ប្រាប់ពីតម្លៃលក់មួកចេញឱ្យឈ្មួញកណ្ដាល ស្របពេលលើកមួកដែលចាក់រួចមកបង្ហាញខ្ញុំ៖«ខ្ញុំចាក់មួកបាន១០ឬបាន២០ ខ្ញុំយកទៅលក់ហើយ។ តម្លៃឈ្មួញជាអ្នកដាក់។ ដំបូងឡើយខ្ញុំចាក់អំបោះកន្សែង នោះធូរថ្លៃ ១តែ៤ពាន់ឬ៥ពាន់រៀលទេ។ តែអំបោះថ្មីនេះថ្លៃ ដោយសារតែទិញអំបោះមកថ្លៃដែរ»។ ក្រៅពីការងារចាក់មួក យូរៗម្ដងអ្នកស្រី រ៉ាវី បានទទួលការងាររៀបអាវប៉ុងឱ្យអ្នកនៅក្នុងភូមិនេះ បន្ថែមទៀត។ អ្នកស្រីពន្យល់បន្ថែម៖«ក្រៅពីចាក់មួក ខ្ញុំទៅរៀបអាវប៉ុងឱ្យគេ នៅក្នុងភូមិជាមួយគ្នាដែរ។ គេជាអ្នកបោះអីវ៉ាន់តាមខេត្ត ពេលដាច់ខ្លាំងគេមិនមានពេលច្រកអាវប៉ុងហ្នឹង គេឱ្យខ្ញុំទៅច្រកឱ្យគេដល់ផ្ទះតែម្ដង។ ខ្ញុំប្រាប់គេថាមិនបាច់ខ្លាចចិត្តអ្វីទេ ឱ្យតែមានការងារហៅទូរសព្ទមកប្រាប់ខ្ញុំមក ឱ្យខ្ញុំទៅធ្វើពេលណាក៏ខ្ញុំទៅធ្វើឱ្យដែរ។ គេឱ្យតម្លៃ១ថង់៤ពាន់រៀល ហើយក្នុង១ថង់មាន ១២០អាវ»។ ទោះជាយ៉ាងណាការងាររៀបអាវប៉ុងនេះ អ្នកស្រី រ៉ាវី ឆ្លៀតធ្វើតែនៅពេលយប់តែប៉ុណ្ណោះ៖«រៀបអាវប៉ុងហ្នឹងបានប្រាក់គ្រាន់បើជាងចាក់មួក។ ភាគច្រើនខ្ញុំមិនសូវធ្វើពេលថ្ងៃទេ គឺខ្ញុំធ្វើតែពេលយប់។ នៅម៉ោង៧ឬ៨យប់ ទើបឡានដែលគេដឹកពីភ្នំពេញ យកមកដល់ក្នុងភូមិ។ ដូច្នេះបើទៅធ្វើនៅម៉ោង៧ឬ៨យប់ ខ្ញុំធ្វើដល់ម៉ោង១០យប់។ តែបើមានច្រើនថង់ ខ្ញុំធ្វើដល់ម៉ោង១២យប់ ឬដល់ម៉ោង១ ឬម៉ោង២ទៀបភ្លឺ អាស្រ័យថា មានអាវច្រើនឬក៏តិច។ កន្លែងធ្វើនោះនៅជិតផ្ទះដែរ ដូច្នេះខ្ញុំចេះតែហ៊ានទៅ។ ខ្ញុំទៅ២នាក់ប្អូន។ ទោះបីខ្ញុំធ្វើការដល់ម៉ោង១ឬម៉ោង២យប់ក៏ដោយ ក៏ម៉ោង៥ឬម៉ោង៤កន្លះ ខ្ញុំក្រោកឡើងហើយ។ ជួនកាលខ្ញុំភ្ញាក់ពីយប់ចាក់មួកទៀត»។ មានប្ដីទៅធ្វើការនៅរាជធានីភ្នំពេញ ផ្នែកបើកឡានឱ្យក្រុមហ៊ុន ស្ត្រីដែលមានកូនស្រីកំពុងរៀននៅសកលវិទ្យាល័យរូបនេះ អះអាងថាអ្នកស្រីបានបោះបង់ចោលការងារ២មុខ ដោយសារតែមានឧបសគ្គច្រើន ក្នុងដំណើរការងារនោះ។ អ្នកស្រីបញ្ជាក់ថា៖«មុនពេលចាក់មួក ខ្ញុំដេរមួក ជួនអីដេរខោរយ តាមតែគេឱ្យខ្ញុំធ្វើ។ ឥឡូវខ្ញុំនៅតែចាក់មួក និងរៀបអាវប៉ុងហ្នឹង ព្រោះមួកដេរ ពេលគេត្រូវការផ្ញើមកប្រញាប់ ជួនអីម៉ាស៊ីនរបស់ខ្ញុំវាខូចនេះខូចនោះអ៊ីចឹង ជួនអីខ្ញុំដេរមិនទាន់តម្រូវការគេ។ ម្យ៉ាងវាពិបាកផ្ញើទៅនិងផ្ញើមកផង ហើយដល់ពេលមានគេទិញមួក នៅក្នុងភូមិរបស់ខ្ញុំស្រាប់អ៊ីចឹង ក៏ខ្ញុំមកចាក់មួកហ្នឹងវិញទៅ»។ ឆ្នាំដីដែលដាំរម្ងាស់សាច់ជូរ អ្នកស្រី ហ៊ុន រ៉ាវី រំឭកពីពេលវេលាដេរមួកកាលពីពេលកន្លងទៅ៖«កាលពីខ្ញុំនៅដេរមួកខ្ញុំភ្ញាក់ឡើងម៉ោង៣ទៀបភ្លឺ ទល់ទៅម៉ោង១០យប់ទើបខ្ញុំសម្រាក។ ប៉ុន្តែខ្ញុំនឹកឃើញថា បើមានមួកចាក់ ហើយមានគេទិញរហូត ខ្ញុំក៏ចាក់មួកវិញទៅ ព្រោះខ្ញុំមិនបាច់ពិបាកផ្ញើតាមឡានទៅវិញទៅមក។ ចាក់មួកវាមិនថ្លង់ដល់អ្នកជិតខាង តែបើដេរមួកវិញ ឮថ្លង់សំឡេងម៉ាស៊ីនដល់អ្នកជិតខាង ព្រោះខ្ញុំធ្វើយប់ជ្រៅពេក ហើយភ្ញាក់ពីយប់ធ្វើទៀតអ៊ីចឹង»។ ជាកសិករដែលមានដីធ្វើស្រែប្រមាណជិត១ហិកតា អ្នកស្រី រ៉ាវី ដែលនៅគ្រប់គ្រងផ្ទះតែម្នាក់ឯង ខំឆ្លៀតពេលទៅព្រួសស្រូវឱ្យអ្នកភូមិជាមួយគ្នាខ្លះទៀត ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម៖«ដល់ខែវស្សាបើអ្នកភូមិគាត់មិនមានពេលវេលាបាចស្រូវ គាត់រកខ្ញុំទៅព្រួស ខ្ញុំទៅទៀត។ ព្រួសស្រូវនៅទីនេះតម្លៃអាស្រ័យទៅតាមអ្នកដែលគេឱ្យដែរ ជួនអី១ហិកតា៣ម៉ឺនឬក៏៤ម៉ឺនរៀល ទៅតាមគេដៃទូលាយដែរ។ គេមិនរកច្រើនទេ ១ឆ្នាំជួនគេរក៤ឬ៥នាក់អីហ្នឹង»។ លើសពីនោះទៅទៀត អ្នកស្រី រ៉ាវី នៅមានការងារបន្ទាប់បន្សំមួយទៀត គឺការងារចម្អិនសាច់ជូរ។ ការងារនេះអ្នកស្រីត្រូវទិញសាច់ជូរដែលគេយកទៅកូរទឹកឱ្យរងថ្លានោះ ទៅដាក់ដាំក្នុងឆ្នាំងដី ហើយត្រូវនៅមើលថែភ្លើងរយៈពេលពេញ៨ម៉ោង ដើម្បីឱ្យសាច់ជូរនោះឆ្អិនល្អ។ ក្នុង១ឆ្នាំ អ្នកស្រី រ៉ាវី ធ្វើសាច់ជូរឱ្យអ្នកបញ្ជាទិញតែ២ដងតែប៉ុណ្ណោះ៖«ភាគច្រើនគេឱ្យខ្ញុំធ្វើ២៥គីឡូក្រាម។ បើធ្វើ២៥គីឡូក្រាម នៅពេលសុសហើយ នៅសល់១២គីឡូកន្លះឬ១៣គីឡូក្រាម។ គុណប្រយោជន៍សាច់ជូរនេះខ្ញុំដឹងដោយប្រយោលទេ គឺគេយកទៅលាបក្លៀក បំបាត់ក្លិនក្លៀក កាត់បន្ថយញើស ធ្វើឱ្យក្លៀកស្ងួត»។ មួកដែលអ្នកស្រី ហ៊ុន រ៉ាវី ចាក់លក់ ស្ត្រីវ័យ៤០ឆ្នាំ ហ៊ុន រ៉ាវី ប្រាប់ពីប្រាក់កម្រៃដែលទទួលបានពីការធ្វើសាច់ជូរយ៉ាងដូច្នេះ៖«អ្នកធ្វើសាច់ជូរនេះនៅមិនទាន់ធំដុំទេ ព្រោះគាត់ទើបតែសាកល្បងដែរ ដល់អ៊ីចឹងគាត់ឱ្យខ្ញុំ១ថ្ងៃ ២៥,០០០រៀលសិន ថ្លៃកម្លាំងពលកម្ម។ ហើយបើសិនគាត់យកទៅលក់បានច្រើន គាត់ឡើងថ្លៃទៅតាមហ្នឹងទៀត។ គ្រឿងដែលត្រូវធ្វើទាំងអស់ គាត់ជាអ្នកទិញឱ្យទាំងអស់។ សាច់ជូរនេះត្រូវដុតភ្លើង៨ម៉ោងពេញ ហើយ១ថ្ងៃ ធ្វើបានតែ៥គីឡូក្រាមទេ ដោយត្រូវប្រើឆ្នាំងដី២»។ ដៃយកឧសទៅដាក់ដុតក្នុងចង្ក្រាន ដែលដាំឆ្នាំងដីដើម្បីរម្ងាស់សាច់ជូរ អ្នកស្រី រ៉ាវី អះអាងថាខ្លួនអាចធ្វើការងារបានគ្រប់យ៉ាង ឱ្យតែជាការងារសុចរិត ដើម្បីទទួលបានប្រាក់ចំណូល៖«ដោយសារខ្ញុំនៅស្រុកស្រែអ៊ីចឹង បើមានការងារអ្វីខ្ញុំចេះតែឆ្លៀតធ្វើទៅកុំឱ្យនៅទំនេរ។ កាលឆ្នាំទៅមួយ ខ្ញុំធ្វើសាច់ជូរនេះបាន២ដង ចំណែកឆ្នាំនេះគេទើបតែឱ្យខ្ញុំធ្វើបានម្ដង។ បើខ្ញុំធ្វើទៅវាបានកម្រៃចូលខ្លះអ៊ីចឹងដែរ»។ ស្ត្រីកូន២នាក់ ដែលប្ដីចេញទៅធ្វើការឆ្ងាយផ្ទះ ហ៊ុន រ៉ាវី មានក្ដីប្រាថ្នាឱ្យកូនទាំង២របស់ខ្លួន មានចំណេះដឹងជ្រៅជ្រះ មានការងារល្អ និងមានអនាគតភ្លឺស្វាង៕ | ព្រៃវែង៖ មានការងារជាអ្នកចាក់មួកដោយដៃ រៀបអាវប៉ុង ចម្អិនសាច់ជូ(សាច់ជូរដែលគេយកទៅកូរទឹកឱ្យរងថ្លា) ស៊ីឈ្នួលបាចស្រូវ ដេរមួក ដេរខោរយ និងធ្វើស្រែខ្លួនឯងផង អ្នកស្រី ហ៊ុន រ៉ាវី ថាការងារទាំងនេះមិនមានទៀងទាត់ ហើយប្រាក់ចំណូលក៏មិនបានច្រើន ប៉ុន្តែវាក៏អាចជួយឱ្យអ្នកស្រី គេចផុតពីភាពខ្វះខាតដែរ។ ខំធ្វើការមិនគិតថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ ទាំងយប់ទាំងថ្ងៃ អ្នកស្រី ហ៊ុន រ៉ាវី ប្រឹងប្រែង ដើម្បីផ្សំប្រាក់ឱ្យកូនស្រីប្រុសបានរៀនខ្ពង់ខ្ពស់ កុំឱ្យជួបអនាគតលំបាកដូចខ្លួន។ |
លោកព្រះរាជអាជ្ញារង សាយ វាសនា លើកឡើងថា ការចាប់លោក ញឹម សារ៉ុម គឺធ្វើទៅតាមដីការបស់ចៅក្រមស៊ើបសួរ។ ព្រះរាជអាជ្ញារងរូបនេះ បន្ថែមថា ក្នុងដីការបស់ចៅក្រមស៊ើបសួរ លោក ញឹម សារ៉ុម ត្រូវបានចោទពីបទប្លន់ ដែលប្រព្រឹត្តតាំងពី២០០២។ លោក បញ្ជាក់ថា៖«ឥឡូវគេនាំគាត់ ទៅពន្ធនាគារហើយ»។ លោក រៀបរាប់ពីអង្គហេតុថា លោក ញឹម សារ៉ុម និងបក្សពួក៣នាក់ទៀត បានទៅប្លន់យកម៉ាស៊ីនភ្លើង១ ពីអ្នកដទៃ នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ២០០២។ លោក បន្តថា ពេលនោះ ជនល្មើសទាំង៤នាក់ បានប្រើអំពើហិង្សាលើម្ចាស់ម៉ាស៊ីនភ្លើង ដោយចាប់ដៃម្ចាស់ម៉ាស៊ីនភ្លើងព័ទ្ធទៅក្រោយ ហើយថែមទាំងគំរាមស្លាប់ទៀត បើមិនប្រគល់ម៉ាស៊ីនភ្លើងឲ្យពួកគេ។ លោក ពុំដឹងថា ម៉ាស៊ីនភ្លើងនោះ មានតម្លៃប៉ុន្មានឡើយ ដោយលោក គ្រាន់តែដឹងថា ម៉ាស៊ីនភ្លើងនោះ គឺប្រភេទយ៉ាម៉ាហា (Yamaha) ដែលជាប្រភេទម៉ាស៊ីនភ្លើងធំ។ លោក ប្រាប់ថា ចំពោះបក្សពួក៣នាក់ទៀតរបស់លោក ញឹម សារ៉ុម សមត្ថកិច្ច មិនទាន់ចាប់បាននោះទេ។ ជុំវិញការចាប់លោក ញឹម សារ៉ុម សារព័ត៌មានថ្មីៗ ពុំទទួលបានការឆ្លើយតបពីលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀតឡើយ ដោយសារលេខទូរស័ព្ទរបស់លោក មិនអាចហៅចូល។ លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ធំ ធ្លាប់បានចេញដីកាតាំងពីឆ្នាំ២០១២ បង្គាប់ឲ្យសមត្ថកិច្ច តាមចាប់លោក ញឹម សារ៉ុម ពីបទប្លន់។ ការចេញដីការបស់លោកចៅក្រមស៊ើបសួរ គឺនៅ១០ឆ្នាំក្រោយនៃការកើតឡើងនូវអំពើប្លន់នេះ។ ដីការបស់លោក ដែលចេញនៅឆ្នាំ២០១២ ត្រូវបានសារព័ត៌មានមួយចំនួន យកទៅផ្សព្វផ្សាយឡើងវិញ ដោយភ្ជាប់ជាមួយអត្ថបទព័ត៌មានអំពីការចាប់លោក ញឹម សារ៉ុម។ គណបក្សភ្លើងទៀន បានផ្សព្វផ្សាយព័ត៌មានខ្លីអំពីការចាប់លោក ញឹម សារ៉ុម លើទំព័រហ្វេសប៊ុករបស់ខ្លួន តែគណបក្សភ្លើងទៀន ប្រាប់សាធារណជនថា ពុំទាន់ដឹងមូលហេតុនៃការចាប់ខ្លួននេះទេ។ ក្រោយសមត្ថកិច្ចចាប់ខ្លួន ប្រវត្តិសង្ខេបរបស់លោក ញឹម សារ៉ុម ក៏ត្រូវបានលោក ស៊ុន ចន្ធី ប្រធានក្រុមការងារកិច្ចការបោះឆ្នោតនៃគណបក្សភ្លើងទៀនខេត្តកំពង់ធំ បង្ហោះលើទំព័រហ្វេសប៊ុក។ យោងតាមប្រវត្តិសង្ខេបនេះ លោក ញឹម សារ៉ុម ធ្លាប់ជាប់ឆ្នោតនៅមូលដ្ឋាន២លើករួចមកហើយ គឺធ្លាប់ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានៅឃុំចំណាលើ មកពីគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៧ លោក ជាប់ឆ្នោតជាជំទប់ទី១ នៅឃុំចំណាលើដដែល មកពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧។ លោក ស៊ុន ចន្ធី អះអាងថា ក្រៅពីតួនាទីជាមន្រ្តីមូលដ្ឋាន លោក ញឹម សារ៉ុម ថែមទាំងជាអាចារ្យវត្តនៅវត្តក្តីស្រងែ ក្នុងឃុំចំណាលើទៀតផង។ ព័ត៌មានក្រៅផ្លូវការ បង្ហាញការថា គណបក្សភ្លើងទៀន ទទួលបានអាសនៈឃុំ-សង្កាត់ជាង២ពាន់អាសនៈ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ដោយក្នុងនោះ អាសនៈ៤ ជាតំណែងមេឃុំ គឺតំណែងមេឃុំ៣ នៅខេត្តកំពង់ធំ និងតំណែងមេឃុំ១ នៅខេត្តកំពង់ចាម។ ផ្នែកតាមព័ត៌មានក្រៅផ្លូវការដដែល លោក ញឹម សារ៉ុម ជាបេក្ខជនម្នាក់របស់គណបក្សភ្លើងទៀន ដែលទទួលបានតំណែងមេឃុំ ក្នុងចំណោមតំណែងមេឃុំទាំង៣ នៅខេត្តកំពង់ធំ។ លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងត្រូវប្រកាស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕ | លោក ញឹម សារ៉ុម បេក្ខជនគណបក្សភ្លើងទៀន ដែលទើបនឹងជាប់ឆ្នោតជាមេឃុំ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ពីបទប្លន់ តាំងពី២០ឆ្នាំមុនមកម្ល៉េះ។ លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗថា លោក ញឹម សារ៉ុម ពិតជាត្រូវចាប់ខ្លួនមែន។ |
បើតាមនាយកដ្ឋាននាំចូល-នាំចេញ របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២៣ វៀតណាមបាននាំចូលសាច់ និងផលិតផលសាច់ចំនួន ៥៧,៦២ពាន់តោន ដែលមានតម្លៃ ១០៨,៨ លានដុល្លារ ហើយបានកើនឡើង ៩,៥ ភាគរយ នៃបរិមាណធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ សម្រាប់រយៈពេល៥ខែនេះ វៀតណាមបាននាំចូលសាច់ និងផលិតផលសាច់ចំនួន ២៣៩,១៣ ពាន់តោន ដែលមានតម្លៃ ៤៨០,៣២ លានដុល្លារ កើនឡើង ១,៦ ភាគរយ នៃបរិមាណ ប៉ុន្តែតម្លៃធ្លាក់ចុះ ៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ វៀតណាមបាននាំចូលសាច់ និងផលិតផលសាច់ពីទីផ្សារចំនួន ៣៦ជុំវិញពិភពលោក ក្នុងនោះអាម៉េរិក ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងប៉ូឡូញ ជាទីផ្សារធំជាងគេទាំង៥។ ដោយឡែក ខែឧសភាឆ្នាំនេះ វៀតណាមបានជំរុញការនាំចូលសាច់ និងផលិតផលសាច់ច្រើន ពីទីផ្សារអាម៉េរិក រុស្ស៊ី ប៉ូឡូញ ហូឡង់ អេស្ប៉ាញ បែលហ្សិក ស្លូវ៉ាគី អ៊ីតាលី។ ក្នុងនោះគេក៏ឃើញការនាំចូលសាច់ ថយចុះពីប្រេស៊ីល កូរ៉េខាងត្បូង អាល្លឺម៉ង់ កាណាដា និងអូស្ត្រាលី។ ប្រភេទសាច់ និងផលិតផលសាច់ ដែលនាំចូលចម្បងៗរួមមានសាច់ជ្រូក ក្របី និងគោទាំងស្រស់ និងក្លាសេ ដោយសាច់ជ្រូកមានការនាំចូលច្រើនជាងគេ។ ៥ខែនេះ វៀតណាមបាននាំចូលសាច់ជ្រូកស្រស់ ឬក្លាសេចំនួន ២៩,៦១ពាន់តោន ដែលមានតម្លៃ ៧៣,៦២លានដុល្លារ។ រុស្ស៊ី ប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ និងកាណាដា ជាទីផ្សារធំជាងគេទាំង៥ដែលផ្គត់ផ្គង់សាច់ជ្រូកទៅវៀតណាម៕ | ក្នុងរយៈពេល ៥ខែឆ្នាំនេះ វៀតណាមបានចំណាយប្រាក់ចំនួន ៤០៨,៣២ លានដុល្លារ លើការនាំចូលសាច់ និងផលិតផលសាច់ចំនួន ២៣៩,១៣ ពាន់តោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ បរិមាណនេះ បានកើនឡើង ១,៦ ភាគរយ ធៀបនឹងគ្រាដូចគ្នា នឹងឆ្នាំមុន។ |
ជាប្រភេទត្រីទឹកសាបដែលមានស្រកាធំជាងគេនៅលើពិភពលោក ត្រីគល់រាំងអាចធំលូតលាស់ដល់ប្រវែងដងខ្លួនអតិបរមា៣០០ស.ម និងមានទម្ងន់៣០០គីឡូក្រាម។ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជធ្ងន់ធ្ងរ។ អំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានបំពាក់ស្លាកសញ្ញាសម្គាល់ដើម្បីតាមដាន និងលែងត្រីប្រភេទជិតផុតពូជនេះ ចូលទៅក្នុងទន្លេមេគង្គវិញ។ សូមទស្សនាវីដេអូក្លីបអំពាវនាវដូចតទៅ៖ | ត្រីគល់រាំង ត្រូវបានប្រកាសកំណត់ជាមច្ឆានិម្មិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នសរកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ |
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នឹងធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងនៅខែកញ្ញាដើម្បីជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបកំពូលអន្តរកូរ៉េលើកទី៤ ។ កូរ៉េទាំងពីរបានឯកភាពគ្នាដើម្បីរៀបចំមេដឹកនាំនាជំនួបថ្នាក់មន្ត្រីជាន់ខ្ពស់នៅថ្ងៃទី១៣ ខែសីហា នៅប៉ែកខាងជើងភូមិប៉ាន់មុនជុម ដែលជាខ្សែបន្ទាត់ខណ្ឌចែកកូរ៉េទាំងពីរជាង៦០ឆ្នាំមកនេះ។ តាមពិតថ្ងៃជំនួបបានកំណត់រួចហើយ តែភាគីទាំងពីរមិនទាន់បញ្ចេញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។ បើកើតឡើងតាមការព្រមព្រៀងមែននោះ ជំនួបលោក មូន និងលោក គីម គឺជាកិច្ចប្រជុំកំពូលលើកទី៤ រវាងមេដឹកនាំកូរ៉េទាំងពីរខាង ដែលចែកដាច់ជាពីរផ្លូវក្រោយចប់សង្គ្រាមកូរ៉េនៅឆ្នាំ១៩៥៣ ។ ប៉ុន្តែវាជាជំនួបតទល់លើកទី៣ រវាងលោក មូន និងលោក គីម ផ្ទាល់។ ជំនួបលើកទី១ ធ្វើឡើងកាលពីខែមេសា ដែលពេលនោះ លោក គីម ក្លាយជាមេដឹកនាំកូរ៉េខាងជើងទីមួយជាន់ទឹកដីកូរ៉េខាងត្បូងបន្ទាប់ពីចប់សង្គ្រាម និងលើកទីពីរនៅខែឧសភា នៅភូមិប៉ាន់មុនជុមខាងទឹកដីកូរ៉េខាងជើង។ លោក មូន ដែលគេមើលឃើញថា មាននយោបាយទន់ភ្លន់ដាក់កូរ៉េខាងជើង ក៏នឹងក្លាយជាមេដឹកនាំកូរ៉េខាងត្បូងទីបី ដែលមានជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង។ អតីតប្រធានាធិបតី គីម ដេជុង ជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេជួបថ្នាក់កំពូលកូរ៉េខាងជើង គីម ជុងអ៊ីល នៅឆ្នាំ២០០០ ហើយដល់ឆ្នាំ២០០៧ អតីតប្រធានាធិបតីកូរ៉េខាងត្បូង រ៉ូ មូយុន ក៏ទៅជួបលោក គីម ជុងអ៊ីល ដល់ទីក្រុងព្យុងយ៉ាងដែរ។ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងក្រោយការក្លាយជាប្រធានាធិបតីរបស់លោក មូន មានភាពល្អប្រសើរច្រើន ហើយក៏ធ្វើឲ្យស្ថានភាពឧបទ្វីបកូរ៉េដែលធ្លាប់តានតឹងខ្លាំងនោះ បានធូរស្រាលខ្លះដែរ។ ដោយសារការរីកចម្រើនបែបនេះ វាក៏នាំការកាន់ខិតជិតគ្នារវាងអាមេរិក និងកូរ៉ខាងជើងដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរផង។ ក្រោមការសម្របសម្រួលរបស់កូរ៉េខាងត្បូង លោក គីម ក៏បានជួបលោក ដូណាល់ ត្រាំ ក្នុងខែមិថុនានៅសិង្ហបុរីផង។ ជុំវិញជំនួបមន្ត្រីនេះដែរ ភាគីទាំងសងខាងក៏ជជែកពីការវិវត្តនានាក្នុងទំនាក់ទំនងទ្វេភាគីផង។ ក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំ កូរ៉េទាំងពីរបានត្រួតពិនិត្យការអនុវត្តសេចក្ដីថ្លែងការណ៍ប៉ាន់មុនជុមខែមេសា និងបានផ្លាស់ប្ដូរគំនិតគ្នាដោយស្មោះត្រង់ដើម្បីអនុវត្តឲ្យបានសកម្មនូវអ្វីដែលមេដឹកនាំបានព្រមព្រៀងគ្នារួចហើយ៕ | មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និងខាងជើង នៅថ្ងៃទី១៣ ខែសីហា បានព្រមព្រៀងគ្នាដើម្បីរៀបចំជំនួបកំពូលមេដឹកនាំអន្តរកូរ៉េនៅអំឡុងខែកញ្ញាខាងមុខនៅទឹកដីកូរ៉េខាងជើង។ ជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នៅរដ្ឋធានីព្យុងយ៉ាង នឹងក្លាយជាជំនួបតទល់លើកទីបួនរវាងមេដឹកនាំកូរ៉េទាំងពីរ។ វាក៏ជាការជួបតទល់លើកទីបីរវាងលោក មូន និងលោក គីម ដែរ។ |
លោក William Evanina នាយកមជ្ឈមណ្ឌលប្រឆាំងចារកម្ម និងសន្តិសុខ ជាអ្នកចុចឈ្មោះចិន បូកទាំងរុស្ស៊ី និងអ៊ីរ៉ង់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលបានលើកឡើងពីការគំរាមរបស់ប្រទេសទាំងបីចូលការបោះឆ្នោតខែវិច្ឆិកា។ ការចោទនេះ មិនមែនជារឿងថ្មីឡើយ តែអាមេរិកមិនសូវបានបង្ហាញព័ស្តុតាងជាក់លាក់ពីចិនឡើយ។ ចិន ក៏តែងបដិសេធការចោទប្រកាន់បែបនេះ ដោយចាត់ទុកការបោះឆ្នោតអាមេរិក ជាកិច្ចការផ្ទៃក្នុងរបស់អាមេរិកខ្លួនឯង។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែសីហា លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនមិនដែលបានកកូរកកាយការបោះឆ្នោតអាមេរិក ហើយក៏គ្មានប្រយោជន៍អ្វីដើម្បីធ្វើបែបនេះនៅថ្ងៃអនាគតដែរ។ លោក ចាវ ក៏ប្រកាសជាថ្មីឲ្យអាមេរិកឈប់ប្រើល្បិតអូសចិនឲ្យចូលក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ហើយក៏ឈប់ប្រើពាក្យអនាគតដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួន ដោយគ្មានព័ស្តុតាងអ្វីនោះ។ «ខ្ញុំត្រូវតែបញ្ជាក់ថា អ្នកនយោបាយអាមេរិកខ្លះតែងតែវាយតម្លៃអ្នកផ្សេងដោយស្តង់ដារបស់ខ្លួន ហើយតែងប្រើសម្មតិកម្ម ឬពាក្យអនាគតកាលដូចជា អាច ឬព្យាយាម ដើម្បីបង្ខូចចិនដោយគ្មានព័ស្តុតាង។» លោក ចាវ ឆ្លើយបែបនេះនៅពេលត្រួវបានសួរពីសេចក្ដីថ្លែងការណ៍របស់លោក Evanina ។ មន្ត្រីចិនដដែលបន្តថា មន្ត្រីអាមេរិកគួរធ្វើអ្វីដោយការទទួលខុសត្រូវ ហើយគិតគូរមុខមាត់ប្រទេសជាតិរបស់ខ្លួនផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏ឆ្លៀតវាយបកទៅអាមេរិករឿងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ ដោយហៅការលើកឡើងបែបនេះជាមិនសមហេតុសមផល។ បើតាមលោក ចាវ អាមេរិកទៅវិញទេ ដែលកកូរកកាយផ្ទៃក្នុងចិនមិនចេះឈប់ឈរនោះ។ មន្ត្រីក្រសួងការបរទេសរូបនេះ ក៏បានប្រកាសជាចំហដែរថា គោលនយោបាយរបស់ប៉េកាំងទៅកាន់វ៉ាស៊ីនតោនមិនផ្លាស់ប្ដូរឡើយ។ នោះ គឺការប្ដេជ្ញាចិត្តមិនឲ្យមានជម្លោះ និងការប្រឈមមុខ ការគោរពគ្មានទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះផងដែរ។ ព្រមគ្នានេះ ចិនក៏ការពារផលប្រយោជន៍របស់ខ្លួនមិនឲ្យបាត់បង់ដែរ៕ | ទីក្រុងប៉េកាំង នៅថ្ងៃទី១០ ខែសីហា បានប្រកាសជាថ្មីឲ្យទីក្រុងវ៉ាស៊ីនតោនឈប់អូសខ្លួនចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកខែវិច្ឆិកាខាងមុខ ព្រោះនេះនយោបាយផ្ទៃក្នុងរបស់អាមេរិកខ្លួនឯងប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន ចាវ លីជៀន (Zhao Lijian) បញ្ជាក់បែបនេះ ក្រោយមន្ត្រីប្រឆាំងចារកម្មអាមេរិកព្រមានការជ្រៀតជ្រែករបស់ចិនមកក្នុងការបោះឆ្នោត ហើយចិនចង់ឲ្យលោក ដូណាល់ ត្រាំ ចាញ់តែម្ដង។ |
លោក Karl ដែលញាតិវង្សនៃសែស្រឡាយ Habsburg ត្រូវវាយការណ៍ថា ឆ្លង COVID-19 ក្រោយទៅចូលរួមប្រជុំមួយនៅក្រុងហ្សឺណែវ ប្រទេសស្វីស ដោយនៅទីនោះ ក៏មានតំណាងមកពីភាគខាងជើងអ៊ីតាលី ជាច្រើននាក់ចូលរួមផងដែរ។ លោក Karl វ័យ៥៩ឆ្នាំជាបុត្រច្បងរបស់ព្រះអង្គ Otto Habsburg និងជាចៅអធិរាជ Karl I ដែលជាអធិរាជចុងក្រោយនៃចក្រភពអូទ្រីស-ហុងគ្រី។ លោកជាអតីតសមាជិកសភាអឺរ៉ុប ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ផងដែរ។ បច្ចុប្បន្ន លោកជាអ្នកគ្រប់គ្រងវិមាន House of Habsburg-Lorraine។ ក្នុងបទសម្ភាសតាមទូរសព្ទ ជាមួយសារព័ត៌មាន Krone លោក Karl អះអាងថា សុខភាពរបស់ខ្លួនមិនមានសភាពធ្ងន់ធ្ងរនោះឡើយ។ នៅថ្ងៃអង្គារ ទី១០ ខែមីនា នេះ អូទ្រីស មានករណីឆ្លង២៦បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៥៧ករណី ក្នុងនោះ ទើបតែមាន២ករណីប៉ុណ្ណោះដែលត្រូវបានព្យបាលសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕ | លោក Karl von Habsburg ដែលជាចៅប្រុសបង្កើតរបស់អតីតអធិរាជអូទ្រីស ត្រូវដាក់ឲ្យស្ថិតនៅដាច់ដោយឡែកក្នុងរដ្ឋ Lower Austria បន្ទាប់ពីតេស្តឃើញវិជ្ជមានកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអូទ្រីស Krone នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ |
«ដើម្បីដោះស្រាយបញ្ហាការចាប់ពង្រាត់ជប៉ុននេះ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីទម្លាយមន្ទិលនៃការពុំទុកចិត្តគ្នាជាមួយកូរ៉េខាងជើង ហើយបង្កើតការចាប់ផ្ដើមថ្មីមួយ ជាពិសេសនោះគឺជួបមុខគ្នាផ្ទាល់ជាមួយនឹងលោក គីមជុងអ៊ុនតែម្តង។ ប៉ុន្តែប្រសិនបើយើងបានជួបគ្នាមែននោះ ខ្ញុំជឿជាក់ថាយើងអាចនឹងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះបាន»។ នេះជាការបញ្ជាក់របស់លោក ស៊ីនហ្សូ អាបេ នៅឯមហាសន្និបាត UN នៅឯបុរីញូវយ៉ក។ យោងតាមកាសែត Japan Times ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចេអ៊ីន បានប្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុន អំឡុងជំនួបនៅថ្ងៃទី២៥ កញ្ញាថា លោក គីម ជុងអ៊ុនក៏ត្រៀមខ្លួនជួបពិភាក្សាផ្ទាល់ជាមួយជប៉ុននៅពេលវេលាសមប្រកបណាមួយ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ គួររម្លឹកថា ភ្នាក់ងារចារកម្មកូរ៉េខាងជើងបានចាប់ពង្រាត់ប្រជាជនជប៉ុនជាច្រើននាក់ កាលពីចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ។ ការចាប់ពង្រាត់នេះគឺដើម្បីបង្ខំឲ្យប្រជាជនជប៉ុនទាំងនោះ បង្រៀនភាសានិងវប្បធម៌ជប៉ុន ដល់ភ្នាក់ងារចារកម្មកូរ៉េខាងជើង។ ក្នុងឆ្នាំ២០០២ និង២០០៤ អតីតនាយករដ្ឋមន្ត្រីជប៉ុន Junichiro Koizumi បានធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាងដើម្បី ស្វែងរកទំនាក់ទំនងថ្មីជាមួយមេដឹកនាំកូរ៉េខាងជើងកាលជំនាន់នោះ លោក គីម ជុងអ៊ីល ។ យ៉ាងណាមិញកូរ៉េខាងជើងបានបញ្ជាក់ប្រាប់ជប៉ុនថា ជនរងគ្រោះដែលត្រូវបានចាប់ពង្រាត់ទាំងនោះ បានបាត់បង់ជីវិតអស់ហើយ៕ | ថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានបង្ហាញឆន្ទៈជួបមុខគ្នាផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ការបង្ហាញឆន្ទៈរបស់មេដឹកនាំរូបនេះគឺមិនមែនផ្តោតលើបញ្ហារំសាយអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែគឺដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាការចាប់ពង្រាត់ប្រជាជនជប៉ុនពីសំណាក់ភ្នាក់ងារចារកម្មកូរ៉េខាងជើងកាលពីចន្លោះទសវត្សរ៏ទី៨០ និង៩០។ |
ករណីប៉ូលិសបាញ់សម្លាប់កុមារឈ្មោះKian Loyd Delos Santos វ័យ ១៧ឆ្នាំ ជនជាតិហ្វីលីពីន និងជាជាសិស្សថ្នាក់ទី ១១ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីសប្តាហ៍មុន បានធ្វើឲ្យប្រជាជនហ្វីលីពីនផ្ទុះកំហឹង និងទាមទារឲ្យរដ្ឋាភិបាលហ្វីលីពីនស្វែងរកយុត្តិធម៌ដល់កុមាររូបនេះដែរ។ សារព័ត៌មានហ្វីលីពីន Inquirer បានចុះផ្សាយថា ពាក់ព័ន្ធការស្លាប់នេះ សាក្សីជាច្រើននាក់នៅកន្លែងកើតហេតុអះអាងថា ប៉ូលិសបានចាប់ក្មេងប្រុសដែលគ្មានអាវុធក្នុងដៃនោះទៅកន្លែងស្ងាត់ ហើយបន្ទាប់ប្រគល់កាំភ្លើងឲ្យក្មេងប្រុសនោះ ហើយបញ្ជាឲ្យគេរត់។ប៉ុន្តែក្មេងប្រុសបានសូមអង្វរប៉ូលិសដូច្នេះថា ៖«កុំៗ! សូមកុំសម្លាប់ខ្ញុំ។ ស្អែកខ្ញុំត្រូវប្រលងទៀត»។ ទោះក្មេងប្រុសរូបនេះអង្វរក៏ដោយ គេក៏ត្រូវប៉ូលិសបាញ់សម្លាប់កុមាររូបនេះដដែល។ ក្រុមគ្រួសារជនរងគ្រោះថ្លែងប្រាប់សារព័ត៌មាន Rappler ទាំងយំសោកថា កូនខ្លួនគ្មានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនអ្វីឡើយ ហើយក៏គ្មានអាវុធដែរ។ រាល់ថ្ងៃគេត្រឹមលក់ស្ករគ្រាប់ដើម្បីយកលុយទៅរៀនប៉ុណ្ណោះ។ ពួកគេក៏បានអំពាវនាវយ៉ាងទទូចទៅកាន់រដ្ឋបាលលោក ឌូទើតេ ឲ្យជួយរកយុត្តិធម៌ឲ្យពួកគេនិងកូនប្រុសដែលស្លាប់បាត់បង់ជីវិតទាំងមិនដឹងអ្វីសោះនោះ។ យ៉ាងណាក៏ដោយ ឯខាងប៉ូលិសអះអាងថា ក្មេងប្រុសវ័យ ១៨ឆ្នាំរូបនេះមានអាវុធក្នុងដៃ និងបានបាញ់លើសមត្ថកិច្ចមុនទើបបានជាមានការបាញ់តបតរហូតបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ ក្រោយមានប្រតិកម្មច្រើន រដ្ឋបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេបានចេញបញ្ជាឲ្យមានការស៊ើបអង្កេតករណីបាញ់សម្លាប់ជនស្លូតត្រង់នេះដែរ។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Ernesto Abella បានថ្លែងថា៖ ឧបទ្ទវហេតុដែលគួរឲ្យសោកស្តាយបំផុតនេះបានធ្វើសាធារណៈជនហ្វីលីពីនសោកសង្រេង និងក្រៀមក្រំពេកក្រៃ ហើយវាក៏តម្រូវឲ្យសមត្ថកិច្ចដែលអនុវត្តតួនាទីនិងអំណាចរបស់ខ្លួនដោយធ្វេសប្រហែសនោះទទួលខុសត្រូវផងដែរ»។ អ្នកនាំពាក្យខាងលើបានបន្ថែមថា ប្រធានាធិបតីបញ្ជាឲ្យមានការស៊ើបអង្កេតពេញលេញមួយដើម្បីជម្រះមន្ទិលសង្ស័យ និងចៀសវាងឲ្យបាននូវបញ្ហាដែលមិនគួរកើតឡើងដូចជាការស្លាប់របស់ជនស៊ីវិលមិនដឹងដែរ។ ប៉ុន្តែប្រធានាធិបតីហ្វីលីពីននៅតែមិនបោះបញ្ឈប់សង្គ្រាមគ្រឿងញៀនដែលសម្លាប់មនុស្សអស់ជាង បីពាន់នាក់នេះជាដាច់ខាត ទោះមានការស្នើសុំផង និងថ្កោលទោសផងក៏ដោយ។ សមាជិកព្រឹទ្ធសភាថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតជាផ្លូវការ សារព័ត៌មានហ្វីលីពីន Inquirer បានចុះផ្សាយថា ថ្ងៃចន្ទទី ២១ ខែសីហានេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានឯកភាពគ្នាសម្រេចឲ្យមានការស៊ើបអង្កេតជាសាធារណៈមួយពាក់ព័ន្ធការបាញ់សម្លាប់ក្មេងប្រុសវ័យ ១៧ឆ្នាំក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅក្រុង Calooncan កាលពីថ្ងៃពុធសប្តាហ៍មុន។ ការសម្រេចបែបនេះកើតឡើងក្រោយពេលប្រជាជនហ្វីលីពីផ្ទុះកំហឹង និងនាំគ្នាទិតៀនអាជ្ញាធរជុំវិញករណីបាញ់សម្លាប់ក្មេងប្រុសដែលគេចាត់ទុកជាជនស្លូតត្រង់នោះ។ តាមពិតទៅសមាជិកព្រឹទ្ធសភាហ្វីលីពីនទាំងនោះបានចុះហត្ថលេខាលើដំណោះស្រាយមួយសំដៅបង្កើតគណៈកម្មការស៊ើបអង្កេតនេះកាលពីថ្ងៃអាទិត្យទី ២០ សីហាម្សិលមិញ។ ដំណោះស្រាយនោះនោះបានដាក់បញ្ជាឲ្យគណៈកម្មការពាក់ព័ន្ធចាប់ផ្តើនការស៊ើបអង្កេតមួយពេញលេញដើម្បីកំណត់អ្នកទទួលកំហុសក្នុងចំណោមក្រុមប៉ូលិសជាតិហ្វីលីពីនដែលកំពុងបង្ក្រាបគ្រឿងញៀនខុសច្បាប់នោះរហូតដល់បង្កឲ្យមានជនស៊ីវិលស្លាប់បែបនេះនោះ។ បើតាមសារព័ត៌មាន Inquirer ដំណោះស្រាយនោះបានបញ្ជាក់ដូច្នេះ៖« ក្នុងការអនុវត្តសង្គ្រាមប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រដ្ឋបាលលោក ឌូទើតេ រដ្ឋាភិបាលនេះត្រូវតែធានាឲ្យបានថា គ្មានជនស៊ីវិលស្លូតត្រង់ត្រូវរងការគំរាមកំហែង ហើយអ្នកស្ថិតនៅក្នុងដែនសមត្ថកិច្ចទាំងក្នុងស្ថាប័នប៉ូលិស និង ភ្នាក់ងាររដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះរាល់បទឧក្រិដ្ឋដែលខ្លួនប្រព្រឹត្តផងដែរ»។ ក្រៅពីនេះ សមាជិកសភាក៏ទាមទារឲ្យភាគីពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលហ្វីលីពីនបន្តស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានស៊ីជម្រៅរាល់ករណីឧបទ្ទវហេតុដែលប្រហាក់ប្រហែលនឹងការស្លាប់របស់កុមារ Kian ដែរ ក្នុងពេលដែលគេបន្តអនុវត្តសង្គ្រាមគ្រឿងញៀននោះ៕ | សមាជិកព្រឹទ្ធសភាហ្វីលីពីនបានអនុម័តឲ្យមានការស៊ើបអង្កេតជាផ្លូវការក្នុងករណីសម្លាប់កុមារម្នាក់វ័យ ១៧ ឆ្នាំក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនសប្តាហ៍មុន។ ការដាក់បញ្ជាឲ្យស៊ើបអង្កេតនេះកើតឡើងក្រោយប្រជាពលរដ្ឋហ្វីលីពីនប្រតិកម្ម និងតវ៉ាខ្លាំងៗទាមទាររកយុត្តិធម៌ ក្រោយកុមារឈ្មោះKian Loyd Delos Santos ត្រូវបានប៉ូលិសបាញ់សម្លាប់ក្រោមហេតុផលបង្ក្រាបគ្រឿងញៀន។ ឪពុកម្តាយជនរងគ្រោះបានអះអាងថា កុមារ Kian មិនមានជាប់ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន និងមានអាវុធបាញ់តបតជាមួយប៉ូលិសឡើយ។ |
សារជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការចំណាយផ្សេងៗក្នុងរង្វង់ទឹកប្រាក់ប្រមាណពី៣០០លានទៅ៤០០លានដុល្លារអាមេរិកលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាហេតុធ្វើឲ្យកម្ពុជា មិនអាចរៀបចំស៊ីហ្គេមនៅមុនឆ្នាំ២០២៣ ។ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ សម្តេច ហ៊ុន សែន រំពឹងថា សម្តេចនឹងមានឱកាសដុតភ្លើងបើកព្រឹត្តិការណ៍ ពីព្រោះឆ្នាំ២០២៣ សម្តេចនៅក្មេងនៅឡើយ។ សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ដូចខាងក្រោម៖ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបជាមួយកម្មករ-ការិនីប្រមាណ១៥០០០នាក់នៅតំបន់ចំការដូង នាព្រឹកនេះ បានច្រានចោលព័ត៌មានស្តីពីការដកខ្លួនចេញពីការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ សម្តេចបានអះអាងសារជាថ្មីថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់មួយនេះនៅឆ្នាំ២០២៣ ។ |
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម (ក.ប.ប.) បានបង្ហាញលទ្ធផលការធ្វើតេស្តនៃម្សៅទឹកដោះគោ Nutrilatt ដែលមានលេខកូដ ៤៨៧,៤៨៨,៥៣៦,៥៣៧,៥៣៨ និង៥៣៩ ថាម្សៅប្រភេទដែលឲ្យទារកអាយុ០ទៅ៦ខែ និង៦ទៅ១២ខែ ប្រើប្រាស់ គឺមានកម្រិតជាតិដែក និងជាតិស័ង្កសីទាប ដែលខុសពីបរិមាណដែលបានបញ្ជាក់នៅក្នុងស្លាកសញ្ញាផលិតផលថាមានជាតិដែកជិត៦មីលីក្រាម ហើយជាតិស័ង្កសីមានជិត៥មីលីក្រាម។ លទ្ធផលជាក់ស្តែងបង្ហាញថា មានជាតិដែកតែត្រឹម០.២៥មីលីក្រាម និងជាតិស័ង្កសីតែ២.២៧ និង២.៤តែប៉ុណ្ណោះ។ «ផលិតផលនេះស្ទើរតែគ្មានជាតិដែកសោះ ពោលគឺកម្រិតជាតិដែកមានត្រឹមតែ០,២៥មីលីក្រាម/១០០ក្រោមប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងតម្រូវការយ៉ាងតិចគឺ២.២៨៦មីលីក្រាម/១០០ក្រាម។ ផលិតផលត្រូវតែផលិតតាមស្តង់ដាសុវត្ថិភាពយ៉ាងតឹងរ៉ឹង និងមានសមាសភាពផ្សំជាក់លាក់។ ហើយក្នុងនោះបានកំណត់ពីតម្រូវការអប្បបរមាសម្រាប់ជាតិដែកនៅក្នុងទឹកដោះគោម្សៅផ្សំតាមរូបមត្តសម្រាប់ទារក គឺមានបរិមាណចំនួន០.៤៥មីលីក្រាម/១០០គីឡូកាឡូរី។ កម្រិតជាតិស័ង្កសីអប្បបរមាដែលអាចអនុញ្ញាបានគឺមានបរិមាណ០.៥ មីលីក្រាម/១០០គីឡូកាឡូរី»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម។ ទាក់ទងនឹងផលិតផលនេះ ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt បានចេញលិខិតបដិសេធទៅលើលទ្ធផលនៃការប្រកាសរបស់ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដែលថាផលិតផលនេះផលិតដោយខុសពីការបញ្ជាក់នៅក្នុងស្លាកសញ្ញាផលិតផល ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទារក។ ក្នុងលិខិតបដិសេធរបស់ក្រុមហ៊ុនម្សៅទឹកដោះគោនេះ បានសរសេរដូច្នេះថា៖«ក្រុមហ៊ុនបានសង្កេតឃើញពីភាពប្រក្រតីជាច្រើននៅក្នុងការប្រកាសរបស់ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម ដែលលទ្ធផលនេះមានភាពខុសគ្នាយ៉ាងខ្លាំងពីលទ្ធផលដែលក្រុមហ៊ុនទទួលបានពីមន្ទីរពិសោធន៍BVAQ និងមន្ទីរពិសោធន៍ALSនៃប្រទេសសឹង្ហបុរី ដែលមានលេខកូដ៥៣៧,៥៦២,៥៦៣ និង៥៦៨ ដែលអគ្គនាយកដ្ឋានក.ប.ប. តែងតែយកទៅធ្វើពិសោធ និងទទួលស្គាល់ជាផ្លូវការ»។ ទាក់ទិននឹងបញ្ហានេះ លោក ផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) បានបញ្ជាក់ថា ក.ប.ប.នឹងប្រមូលផលិតផលម្សៅនេះពីទីផ្សារ និងអ្នកប្រើប្រាស់។ ប៉ុន្តែត្រូវរង់ចាំការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាមុនសិន។ បើតាមលោក ផាន អូន ដើម្បីដោះស្រាយបញ្ហានេះ ក.ប.ប.នឹងហៅជួបឪពុកម្តាយដែលដាក់ពាក្យបណ្តឹងលើការប្រើប្រាស់ផលិតផលនេះ និងតំណាងក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt នៅថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ៕ | ភ្នំពេញ៖ កន្លងមក ឪពុកម្តាយ១៥គ្រួសារ បានដាក់ពាក្យបណ្តឹងលើម្ចាស់ផលិតម្សៅទឹកដោះគោម៉ាក Nutrilatt ដោយសារតែកូនរបស់ពួកគាត់មានអាការស្លេកស្លាំង ក្រោយប្រើប្រាស់ផលិតផលនេះ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានយកសំណាកទឹកដោះគោទៅពិសោធ ហើយលទ្ធផលបង្ហាញថា ម្សៅទឹកដោះគោ ពិតជាមានសារធាតុដែកទាប ដែលអាចប៉ះពាល់ដល់សុខភាពកុមារ។ |
ក្នុងអំឡុងពេលនគរបាលចុះត្រួតពិនិត្យនៅឯខេត្តកំពត កាលពីខែកញ្ញាកន្លងទៅនេះ ផលិតផលថ្នាំជក់របស់ម៉ាកយីហោអន្តរជាតិធំៗ ដែលបានដាក់លក់ ភាគច្រើនបានគោរពតាមបញ្ញត្តិច្បាប់ ដែលតម្រូវឲ្យកញ្ចប់ផលិតផលបារី ត្រូវប្រើប្រាស់សារព្រមានសុខភាពរូបភាពមួយ ក្នុងចំណោមរូបភាពពីរ ស្មើៗគ្នា ដែលបានកំណត់ឲ្យបោះពុម្ពទំហំ ៥០% នៃកញ្ចប់ និង ៥ % ទៀត ត្រូវមានសារព្រមានសុខភាពជាអក្សរខ្មែរ ដែលបានកំណត់ឲ្យប្រើប្រាស់។ យ៉ាងណាក៏ដោយ នគរបាល បានរកឃើញថា ម៉ាកយីហោបារីក្នុងស្រុកមួយចំនួនហាក់នៅតែគេចវេស មិនអនុវត្តទៅតាមច្បាប់នេះនៅឡើយ។ លោក ពេជ អេលី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពតបានពន្យល់ថា៖ យើងមានក្តីរីករាយ នៅពេលមើលឃើញថាក្រុមហ៊ុនថ្នាំជក់ បានគោរពតាមបទ្បញ្ញត្តិនៃច្បាប់។ យ៉ាងណាមិញ យើងក៏បានរកឃើញថា ម៉ាកយីហោបារីមួយចំនួន កំពុងតែបំពានច្បាប់ដោយបើកចំហ ។ ម៉ាកយីហោទាំងនោះរួមមាន Cocopalm, Cambo natural, និង Luxury ដែលយើងរកឃើញថា មិនបានគោរពតាមបញ្ញតិ្ត ដែលតម្រូវឲ្យអនុវត្តលើកញ្ចប់បារីរបស់ខ្លួន ។ រូបភាពនៅលើហ្វេសប៊ុកដែលបង្ហាញអំពីវិធានការរបស់នគរបាល បង្ហាញឲ្យឃើញពីកញ្ចប់បារីដែលខុសច្បាប់ជាច្រើន ។ ការវេចខ្ចប់ខ្លះ បែរជាដាក់សារខុស ឬជាអក្សរបរទេសទៅវិញ ហើយខ្លះទៀតក៏ពុំព្រមដាក់សារព្រមានជារូបភាព និងអក្សរខ្មែរថ្មី ហើយក្នុងករណីខ្លះ រកឃើញថា មានតែកញ្ចប់ពីរដំបូងប៉ុណ្ណោះនៅក្នុងសុងបារី ដែលបានអនុលោមតាមច្បាប់ ហើយកញ្ចប់ផ្សេងទៀតសុទ្ធតែល្មើសនឹងច្បាប់ ។ មន្ត្រីនគរបាលរូបនោះ បានមានប្រសាសន៍ទៀតថា៖ ខណៈដែលយើងកំពុងស៊ើបអង្កេតករណីនេះបន្ថែមទៀត យើងក៏អំពាវនាវ ឲ្យក្រុមហ៊ុនទាំងអស់គោរពទៅតាមច្បាប់ ហើយអ្នកលក់រាយ និងអ្នកបោះដុំទាំងអស់ ត្រូវតែប្រាកដថាពួកគាត់ស្តុកលក់តែបារីណា ដែលមានសារព្រមានសុខភាពជារូបភាព៥០% និងអក្សរខ្មែរ ៥% តែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនៅខែក្រោយនេះ ប្រសិនបើអ្នកលក់ត្រូវបានរកឃើញថា នៅតែបន្តលក់ផលិតផលដែលមិនគោរពតាមច្បាប់ នឹងត្រូវអញ្ជើញមកកាន់ការិយាល័យនគរបាលដើម្បីមានវិធានការបន្ត។ លោកក៏បានជំរុញឲ្យក្រុមហ៊ុនផលិតបារីទាំងអស់គោរពតាមច្បាប់របស់ប្រទេសកម្ពុជា។ ទាល់តែគ្រប់គ្នាអនុវត្តតាមច្បាប់ឲ្យបានដូចៗគ្នា ទើបឧស្សាហកម្មរបស់យើង អាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការ ដើម្បីលើកកម្ពស់ការអប់រំដល់ពលរដ្ឋ ជុំវិញការជក់បារី ហើយជួយប្រជាជនកម្ពុជាក្នុងការសម្រេចចិត្តត្រឹមត្រូវមុននឹងទិញផលិតផលបារី។ ច្បាប់នេះមានបំណងការពារសុខភាពរបស់ប្រជាជនកម្ពុជា តាមរយៈការគ្រប់គ្រងត្រួតពិនិត្យលើការផលិត និងការលក់ផលិតផលថ្នាំជក់។ មាត្រា១០ នៃច្បាប់បានចែងថា៖ ផលិតករថ្នាំជក់ក្នុងស្រុក និងអ្នកនាំចូលផលិតផលថ្នាំជក់គ្រប់ប្រភេទសម្រាប់ធ្វើការចែកចាយលក់ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។ សារព្រមានសុខភាពជារូបភាពត្រូវមានទំហំ ៥០ ភាគរយយ៉ាងតិច ។ ច្បាប់នេះបានបញ្ជាក់ថា ផលិតករ និងអ្នកនាំចូលផលិតផលថ្នាំជក់ ដែលត្រូវបានរកឃើញថាល្មើសនឹងច្បាប់នឹងត្រូវប្រឈមដោយការផាកពិន័យពី ៤លាន ទៅ ២០លានរៀល ជាមួយការផាកពិន័យជាច្រើនលើកទៀតក្នុងរយៈពេល ២ឆ្នាំ និងឈានទៅដល់ការផាកពិន័យទ្វេដង ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧ - ការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានអនុម័ត ឆ្នាំ២០១៥ ដែលតម្រូវឲ្យកញ្ចប់ផលិតផលថ្នាំជក់ ដែលដាក់លក់នៅលើទីផ្សារកម្ពុជាទាំងអស់ ត្រូវបិទរូបភាព និងសារព្រមានជាអក្សរខ្មែរ អំពីគ្រោះថ្នាក់ដល់សុខភាព បណ្ដាលមកពីការជក់បារី គឺជាភាពជោគជ័យធំធេងមួយ ប៉ុន្តែចន្លោះប្រហោង នៃការអនុវត្តន៍ គឺនៅកើតមាននៅឡើយ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនគរបាល ។ |
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកក្កដា បានស្វាគមន៍ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ នៅសេតវិមានដើម្បីជជែកពីការខ្វែងគំនិតលើវិស័យពាណិជ្ជកម្ម ដែលបានធ្វើឲ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរល្អក់កករខ្លាំង។ ក្រោយជំនួបច្រើនជាងពីរម៉ោង មេដឹកនាំទាំងពីរបានយល់ព្រមលើផែនការរួមគ្នាមួយ សំដៅកាត់បន្ថយជម្លោះផ្នែកពាណិជ្ជកម្ម ដែលកើតចេញពីការដំឡើងពន្ធរបស់អាមេរិក។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អាមេរិកនឹងមិនអនុវត្តតាមផែនការចាស់ដែលចង់ដាក់ពន្ធនាំចូលលើរថយន្តរបស់អឺរ៉ុបឡើយ។ ត្រង់ចំណុចនេះ អាល្លឺម៉ង់ជាអ្នករីករាយជាងគេ ព្រោះលែងបារម្ភឧស្សាហកម្មរថយន្តរបស់ខ្លួន ត្រូវរងគ្រោះ ហើយអាល្លឺម៉ង់ក៏នាំរថយន្តទៅអាមេរិកច្រើនជាងគេ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ចាត់ទុកការព្រមព្រៀងរវាងលោក ត្រាំ និងលោក ចាំងគើ ជាកិច្ចព្រមព្រៀងដែលអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។ អ្វីកាន់តែសំខាន់នោះ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តដោះស្រាយបញ្ហាពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលជាដើមហេតុនាំឲ្យមានបញ្ហាដូចសព្វថ្ងៃ ហើយអឺរ៉ុបនឹងបញ្ឈប់វិធានការរបស់ខ្លួនដែលដាក់ចេញដើម្បីឆ្លើយតបចំណាត់ការរបស់អាមេរិកផង។ លោក ត្រាំ ដាក់បន្ទន់ជំហរត្រង់ចំណុចនេះ ព្រោះលោកតែងប្រកាសថា ការដំឡើងពន្ធនេះជាការយកចិត្តទុកដាក់លើឧស្សាហកម្មក្នុងស្រុក ដែលរងគ្រោះដោយសារការនាំចូល។ ជាថ្នូរទៅឲ្យអាមេរិកវិញ ប្រធានាធិបតីអាមេរិកនិយាយថា អឺរ៉ុបនឹងបង្កើនការនាំចូលសណ្ដែកបាយរបស់អាមេរិក និងបង្កើនបរិមាណនាំចូលឧស្ម័នរាវផង។ លោក ត្រាំ បានហៅសកម្មភាពរបស់អឺរ៉ុបជារឿងសំខាន់ ដែលនឹងជួយដល់វិស័យថាមពល និងកសិករអាមេរិក។ ក្រោយជំនួបនេះ លោកក៏បានសរសេរតាមបណ្ដាញសង្គម Twitter ដោយបង្ហាញការពេញចិត្តចំពោះការចរចាជាមួយសហភាពអឺរ៉ុប ដែលលោកធ្លាប់ចាត់ទុកសត្រូវពាណិជ្ជកម្មក៏ដោយ។ បន្ថែមពីលើបញ្ហាពាណិជ្ជកម្មទ្វេភាគី អាមេរិក និងអឺរ៉ុបក៏ព្រមព្រៀងធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឈានទៅដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងអាមេរិក និងចិនជុំវិញការចោទប្រកាន់ចិនថា បានលួចបច្ចេកវិទ្យាអាមេរិក និងការជួយឧបត្ថម្ភធនឲ្យក្រុមហ៊ុនរដ្ឋជាដើម។ លោក ត្រាំ ធ្លាប់ចោទ WTO អយុត្តិធម៌ ទោះជាបណ្ដឹងរបស់អាមេរិកជាច្រើនប្រឆាំងចិន បានទទួលជោគជ័យជាបន្តបន្ទាប់ក្ដី៕ | កម្ដៅតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធឆ្លងមហាសមុទ្រអាត្លង់ទិក បានធូរស្រាលបន្តិចវិញ ក្រោយភាគីទាំងពីរធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក។ អាមេរិកសុខចិត្តផ្អាកផែនការយកពន្ធនាំចូលលើយានយន្តរបស់អឺរ៉ុប ឯអឺរ៉ុបនឹងដកហូតវិធានការប្រឆាំងការដំឡើងពន្ធរបស់អាមេរិកដែរ។ ជំហានបន្ទាប់ ភាគីទាំងពីរឯកភាពបន្តជជែកគ្នាលើការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកដែរ។ |
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វគ្គទី១ ដូចតទៅនេះ៖ និស្សិតរៀនកសិកម្ម ត្រូវការមុខវិជ្ជាគ្រឹះពីថ្នាក់វិទ្យាល័យ ដូចជា ជីវវិទ្យា គីមីវិទ្យា និងគណិតវិទ្យា។ និស្សិតរៀនជំនាញនេះ គឺជាអ្នកចូលចិត្តធម្មជាតិ ការដាំដុះ ការបង្កាត់ ការកែច្នៃវេចខ្ចប់ និងការផ្គត់ផ្គង់ស្បៀងអាហារល្អសម្រាប់សុខភាព ជាដើម។ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ជ្រើសរើសសិស្សឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ឲ្យតែសិស្សជាប់មធ្យមសិក្សាទុយភូមិ ឬបាក់ឌុប និងបរិញ្ញាបត្ររងសម្រាប់សិស្សធ្លាក់បាក់ឌុប៕ | ភ្នំពេញ៖ លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃវិទ្យាល័យភូមិន្ទកសិកម្ម អះអាងថា និស្សិតរៀនជំនាញកសិកម្ម សម្បូរការងារធ្វើ នៅពេលបញ្ចប់ការសិក្សានៅសាលារដ្ឋមួយនេះ។ លោកលើកឡើងថា ក្រៅពីការងាររដ្ឋ និងអង្គការ ក្រុមហ៊ុនឯកជនកំពុងត្រូវការអ្នកជំនាញដែលចូលបម្រើការងារក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម វេចខ្ចប់នាំចេញ កាន់តែច្រើនឡើង។ លោកណែនាំដល់សិស្សដែលទើបប្រឡងបាក់ឌុបថា បើជ្រើសរើសរៀនកសិកម្ម សិស្សត្រូវសម្លឹងថារៀនកសិកម្ម ដើម្បីធ្វើការក្នុងនាមជាអ្នកបច្ចេកទេស ឬម្ចាស់អាជីវកម្មក្នុងផ្នែកកសិកម្មបែបពាណិជ្ជកម្ម ពោលគឺមិនមែនរៀនចប់ធ្វើស្រែនោះទេ។ |
ភ្នំពេញ៖ សមាជិកសហគមន៍នេសាទព្រែកខ្សាច់ ខេត្តព្រះសីហនុ មួយថ្ងៃអាចរកចំណូលបានពី១០ ទៅ ២០ម៉ឺនរៀលក្នុងមួយគ្រួសារ ពីរបរនេសាទ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមមន្ត្រីមូលដ្ឋានសហគមន៍បានជម្រាប លោក វេង សាខុន នៅក្នុងដំណើរចុះពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីថ្ងៃទី២០ ខែមិថុនា ថា ក្នុងដែននេសាទរបស់សហគមន៍ មានតំបន់ផ្ដាថ្មល្អស្អាត និងសារាយសមុទ្រ ជាតំបន់ជម្រកពង កូនត្រីកាម៉ុង។ ក្រៅពីរបរនេសាទសមាជិកសហគមន៍ អាចទទួលបានការងារធ្វើពីក្រុមហ៊ុន ជប៉ុន SEZ នៅក្នុងចំការស្វាយ និងទុរេន ដែលអាចឲ្យពួកគាត់បង្កើនចំណូលក្នុងគ្រួសារផងដែរ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង ប្រជាជនខេត្តកោះកុង ៥៧,៥% ពឹងផ្អែកលើវិស័យកសិកម្ម ក្នុងនោះក៏រួមមានការនេសាទ ចិញ្ចឹមសត្វ និងការប្រមូលអនុផលព្រៃឈើ វិស័យសេវាកម្ម ៤២,៣% និងពឹងផ្អែកលើវិស័យឧស្សាហកម្មតែ ០,២ % ប៉ុណ្ណោះ៕ រូបភាពពី លោក វេង សាខុន | ដោយ៖ ខន ណារី |
តែយ៉ាងណាក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិនេះទេ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការលុបឈ្មោះអង្គការមាតាធម្មជាតិនេះ ធ្វើឡើងក្រោយពីអង្គការមួយនេះ បានបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការនាំខ្សាច់ចេញទៅក្រៅប្រទេសកន្លងមកនេះ៕ | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិ ចេញពីបញ្ជីឈ្មោះអង្គការក្រៅរដ្ឋាភិបាល របស់ក្រសួង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ កញ្ញា។ |
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទើបតែបញ្ចប់ទស្សនកិច្ចនៅថៃ ក្នុងថ្ងៃទី៧ ខែកុម្ភៈ ដោយប្រទេសជិតខាងទាំងពីរ បានសម្រេចដំឡើងកម្រិតទំនាក់ទំនង ទៅភាពជាដៃគូយុទ្ធសាស្រ្តថែមទៀត។ ទាក់ទិននឹងបញ្ហានេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានចាត់ទុករូបភាពទំនាក់ទំនងបែបនេះ មានការវិវដ្តជាវិជ្ជមាន។ «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំទ្វេដង»។ លោក គិន ភា បានបញ្ជាក់បែបនេះ ដោយផ្អែកលើដំណើរទស្សនកិច្ចនៃនាយករដ្ឋមន្រ្តីប្រទេសជិតខាងទាំងពីរទៅវិញទៅមក។ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅក្នុងខែកញ្ញា បានសម្រេចជ្រើសកម្ពុជា ក្នុងការបំពេញដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីកាន់តំណែង។ បន្ថែមពីនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានចាត់ទុកការដំឡើងកម្រិតទំនាក់ទំនង ទៅភាពជាដៃគូយុទ្ធសាស្រ្ត គឺមានសារៈសំខាន់ ដោយសារប្រទេសទាំងពីរអាចទាញបានពីប្រយោជន៍នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ តបនឹងសំណួរពាក់ព័ន្ធនឹងការកែប្រែព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព និងវិបុលភាព លោក គិន ភា បានឆ្លើយថា នឹងអាចទាញបានប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍតាមបណ្តោព្រំដែន ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅថៃ សម្តេច ហ៊ុន ម៉ាណែត និងលោកសេដ្ឋា ថាវីស៊ីន បាន ផ្លាស់ប្ដូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពសម្រាប់កិច្ចពិភាក្សាក្នុងការរុករកធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាផងដែរ៕ | ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជិតខាងថៃ គឺកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំទ្វេដង។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានយល់ឃើញបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែកុម្ភៈ ដោយផ្អែកលើដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទាំងពីរទៅវិញទៅមក។ |
នាពេលថ្មីៗនេះ Premier League បានផ្ញើរឯកសារសង្ខេបពីការប្រកួតក្នុងរដូវកាល ២០២៣-២៤ ទៅកាន់ក្លិបចំនួន ២០ មុនពេលមានកិច្ចប្រជុំជជែកអំពីលទ្ធភាពប្រើប្រាស់ VAR នាថ្ងៃទី៦ ខែមិថុនា។ Premier League ចង់ពន្យល់ពីផលប្រយោជន៍របស់ប្រព័ន្ធ VAR ទៅកាន់ក្លិបទាំង ២០ នឹងដើម្បីឱ្យប្រព័ន្ធបច្ចេកវិទ្យាមួយនេះបន្តប្រើក្នុងការប្រកួតដដែល។ បើតាមការលើកឡើងរបស់លោក Tony Scholes ប្រធានផ្នែកបាល់ទាត់របស់ Premier League ថ្ងៃទី៥ ខែមិថុនា ក្របខណ្ឌ Premier League បានផ្ញើរផែនការកែលម្អប្រព័ន្ធ VAR ទៅកាន់ក្លិបនីមួយៗ។ ឯសារតែបានផ្ញើរទៅកាន់ក្លិបទាំងនោះ ក៏ត្រូវបានឃើញដោយទូរទស្សន៍ BBC Sports ហើយក្នុងចំណោមផែកការកែលម្អនោះ ក៏មានចំណុចមួយនិយាយពីការលុបចោលប្រព័ន្ធ VAR តែម្តង។ ឯសារដដែលនោះ ក៏បានបង្ហាញថា ចំណោមផលវិបាកដែលនឹងប្រឈមជួបប្រទះខ្លាំងនោះគឺ ការកំណត់ការប្រកួតពីសំណាក់អាជ្ញាកណ្តាលលើទីលានដែលមិនត្រឹមត្រូវ នឹងមិនត្រូវបានកែប្រែបានឡើយ ប្រសិនបើគ្មានប្រព័ន្ធ VAR ក្នុងការប្រកួត។ Premier League ទទួលស្គាល់ការដក VAR ចេញ នឹងបណ្តាលឱ្យការរំខានខ្លាំង ទោះវាបន្ថយការពន្យារពេល ក្នុងការប្រកួតតិចជាងមុន ហើយកំហុសឆ្គងមានលក្ខណៈផ្លូវការកាន់តែច្រើន ប្រហែលជាង ១០០ករណីទូទាំងរដូវកាល ក៏ដូចជាមានសម្រេចចិត្តដ៏ចម្រូងចម្រាស អាចកើតឡើងក្នុងការប្រកួតសំខាន់ៗ។ របាយការណ៍ Premier League កាលពីរដូវកាលមុន កំហុសឆ្គងកើតមានឡើងត្រឹមតែ ៥ករណី ប៉ុណ្ណោះទៅលើប្រព័ន្ធ VAR ហើយមានចំនួន ១០៥ករណី ដែលប្រព័ន្ធ VAR បានផ្តល់ព័ត៌មានត្រឹមត្រូវទៅកាន់អាជ្ញាកណ្តាលការប្រកួត។ កាលពីរដូវកាល ២០២២-២៣ លីគបានប្រកាសថា ១១ករណី បានបង្កឡើងពីកំហុសឆ្គងរបស់ការសម្រេចចិត្តពី VAR ខណៈមានចំនួន ១០៥ករណី ដដែល ដែលជាការសម្រេចត្រឹមត្រូវ។ ហេតុផលផ្សេងទៀត ដែលត្រូវបានលើកឡើងដើម្បីរក្សាប្រព័ន្ធ VAR គឺថា Premier League មានការប្តេជ្ញាចិត្តតាមកិច្ចសន្យាចំពោះការចំណាយប្រតិបត្តិការសំខាន់ៗនៃប្រព័ន្ធ VAR សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ។ យ៉ាងណា Premier League អាចនឹងក្លាយជាលីគកំពូលប្រចាំតំបន់អឺរ៉ុបមួយ ដែលនឹងអាចមិនប្រើប្រាស់ប្រព័ន្ធ VAR បន្តទៀត ប្រសិនបើការបោះឆ្នោត ស្នើឱ្យដកប្រព័ន្ធ VAR ពីសំណាក់ក្លិបទាំង ២០ ធ្វើទៅបានសម្រេច។ លីគក៏បានព្រមាន ទៅកាន់ក្លិបទាំងអស់ថា កម្រិតនៃផលប៉ះពាល់ដ៏ធំ ក៏នឹងកើតឡើងបើសិនជាពួកគេពិតជាចង់ដកប្រព័ន្ធ VAR ពិតមែន ខណៈក្រុមមន្ត្រីអាជ្ញាកណ្តាលអង់គ្លេស ក៏នឹងមិនអាចមានឱកាសសម្រាប់ទៅកាត់ក្តីការប្រកួតរបស់ UEFA និង FIFA ផ្សេងៗ ព្រោះតែគ្មានបទពិសោធន៍ល្អ ទាំងក្នុងទីលាន និង VAR។ រដូវកាល ២០២៣-២៤ ដដែល បញ្ហាប្រព័ន្ធ VAR ធ្លាប់បានកើតឡើងទៅលើក្រុម Wolverhampton Wanderers, Liverpool ជាដើម និងក្លិបមួយចំនួនផ្សេងទៀតស្ថិតក្នុងក្របខណ្ឌ Premier League ដែលបង្កឱ្យក្លិបទាំងនោះទាមទារឱ្យមានដំណោះស្រាយ និងចង់ដក VAR ចេញ។ តែយ៉ាងណាក្លិបដូចជា Manchester City, Arsenal និង Tottenham Hotspur ជាក្រុមដែលគាំទ្រ ផែកការកែលម្អ ហើយចង់ឱ្យប្រព័ន្ធ VAR ប្រើប្រាស់បន្ត៕ | ក្របខណ្ឌ Premier League ចេញមុនបកស្រាយថា កំហុងឆ្គងក្នុងការប្រកួតស្តីពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលការប្រកួតជាង ១០០ករណី អាចនឹងកើតឡើងក្នុងមួយរដូវកាល ប្រសិនបើក្លិបនីមួយៗ បោះឆ្នោតគាំទ្រការដកប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ចេញពីការប្រកួត។ |
ថវិកា សម្រាប់ចំណាយលើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះ មានចំនួនតិចជាងថវិកា ដែលត្រូវបានចំណាយក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ កាលពីឆ្នាំ២០១៧។ ថវិកា ដែលចំណាយលើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ មានជាង៥២លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មាន មានកិច្ចការ៤ដំណាក់កាលសំខាន់២ ដែលគ.ជ.ប ត្រូវបំពេញ រួមមាន ទី១ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ទី២ ការឃោសនាបោះឆ្នោត ទី៣ ការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត ទី៤ ការប្រកាសលទ្ធផល។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ «គ.ជ.ប បានត្រៀមខ្លួន និងរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និង បានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និង នីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឲ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន និង ជោគជ័យ»។ នេះជាប្រសាសន៍របស់លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដែលត្រូវដកស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន។ បច្ចុប្បន្ន គណបក្សនយោបាយនៅកម្ពុជា មានចំនួនសរុប៤៥គណបក្ស។ យ៉ាងណា គេ មិនទាន់ដឹងថា នឹងមានគណបក្សនយោបាយចំនួនប៉ុន្មាន ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនោះទេ៕ | ថវិកា ដែលត្រូវបានគ្រោងទុក សម្រាប់ចំណាយទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ មានចំនួន៤៣លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ |
ការប្រកួតដ៏សែនតឹងតែង នាកីឡដ្ឋានព្រីនស៍ រវាងម្ចាស់ផ្ទះវិសាខា ទល់នឹងភ្ញៀវព្រះខ័នរាជស្វាយរៀង តស៊ូគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល៩០នាទីពេញ ទីបំផុតម្ចាស់ផ្ទះដណ្តើមបាន៣ពិន្ទុពីភ្ញៀវ។ ក្នុងវគ្គទី១ ការសម្រុកគ្នាចុះឡើង រវាងក្រុមទាំងពីរ គឺពុំមានការស៊ុតទម្លាយសំណាញ់ទីគ្នាឡើយ។ នៅដើមវគ្គទី២ នាទី៤៦ ខ្សែការពារស្លាបឆ្វេង របស់វិសាខា កីឡាករ ឆេង ម៉េង ទម្លាយសំណាញ់ទី១គ្រាប់ ក្រោយទទួលបានចេញខ្សែបម្រើ ស៊ិន កក្កដា។ ចំណែកបឹងកេត បានត្រឹមចែកគ្នា ជាមួយភ្ញៀវភ្នំពេញក្រោ ម្នាក់១ពិន្ទុ បន្ទាប់ពីតស៊ូគ្នាពេញ៩០នាទី នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េរ។ ក្នុងវគ្គទី១ ខ្សែការពារបឹងកេត វ៉ាង ដាវីន បញ្ជូនបាល់ទៅខ្សែប្រយុទ្ធ សៀង ចន្ធា ទាត់បាល់បញ្ចូលទីនាំមុខភ្នំពេញក្រោន ១គ្រាប់ នៅនាទី២០។ ចូលដល់វគ្គទី២ ភ្ញៀវភ្នំពេញក្រោន បើកការវាយបកមកវិញរកបានគ្រាប់ តាមស្មើ ១-១ នៅនាទី៦៧ រកបានដោយខ្សែបម្រើកណ្តាល Yudai Ogawa។ បញ្ចប់ការប្រកួតវិសាខា មាន៤៣ពិន្ទុ នាំខ្លួនរក្សាដំណែងលេខ២ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន៤៦ពិន្ទុ ភ្នំពេញក្រោន ឈរលេខ៣ មាន៤០ពិន្ទ បន្តនាំមុខបឹងកេត ឈរលេខ៤ មាន៣៩ ពិន្ទូ ក្នុងតារាងពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២៣ វគ្គ៤ក្រុមចុងក្រោយ(Top4)៕ | ខ្សែការពារស្លាបរបស់វិសាខា កីឡាករ ឆេង ម៉េង ស៊ុតបញ្ចូលទី១គ្រាប់ នាំឱ្យក្រុមឈ្នះភ្ញៀវព្រះខ័នរាជស្វាយរៀង ១-០។ ចំណែកបឹងកេត បានត្រឹមស្មើភ្នំពេញក្រោន ១-១ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២៣ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ |
ចាប់ផ្តើមនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ លោក Elvis Presley ប្រើរថយន្តម៉ាក Pink Cadillacs ក្រោយ មកគាត់បានប្រគល់វាជូនទៅម្តាយ គឺអ្នកស្រី Gladys Presley ដែលសម័យកាលនោះ ជាម៉ូដែលដ៏ល្បីជាងគេលើពិភពលោក។ នៅឆ្នាំដដែល លោកបានប្តូរទៅប្រើប្រាស់រថយន្តមួយទឹក Volkswagen និង BMW 507 ពីរគ្រឿងនៅអាល្លឺម៉ង់។ គេហទំព័រ elvis.com.au ដែលប្រមូលទុកឯកសារនានាទាក់ទងនឹងលោក Elvis បានកត់ត្រាឲ្យឃើញថា ឈានដល់ទសវត្សរ៍ឆ្នាំ១៩៦០ តារាចម្រៀងរូបនេះ បន្តប្រើប្រាស់រថយន្ត Cadillacs បន្ថែមជាមួយម៉ាកល្បីៗផ្សេងទៀតដូចជា Ford Lincoln និង Rolls Royce។ ឈានដល់ទសវត្សរ៍ឆ្នាំ១៩៧០ លោក Elvis នៅតែពេញចិត្តម៉ាក Cadillacs បន្ថែមលើរថយន្តថ្មីៗផ្សេងទៀត រួមមាន Mercedes-Benz 600, Ford T-Bird ប៉ុន្តែរថយន្តដែលមានតម្លៃខ្ពស់បំផុត ហើយដែលលោក Elvis ក្លាយជាមនុស្សដំបូងដែលបានប្រើប្រាស់នោះ គឺម៉ាក Stutz Blackhawk III ផលិតនៅឆ្នាំ១៩៧៣ ។ លោក Billy Smith បានអះអាងថា លោក Elvis ដែលជាបងជីដូនមួយខ្លួន បានទទួលរង្វាន់ Safe Driving Award នៅសាលារៀន។ ពេលទិញរថយន្ត គាត់តែងបើកបរសាកល្បងជានិច្ច។ លោក Billy ធ្លាប់ជិះរថយន្ត 51 Chevrolet ជាមួយ Elvis ដោយគាត់បានស្តីឲ្យអ្នកដែលចូលចិត្តនិយាយពេលបើកបរ។ លោក Joe Esposito ដែលជាមិត្តជិតស្និទ្ធ និងជាអ្នកដឹកនាំកម្មវិធីសម្រាប់ Elvis បានលើកឡើងថា លោក Elvis ទិញរថយន្តតាមការមើលឃើញ និងពេញចិត្តរបស់ខ្លួន ដោយគាត់មិនផ្តោតលើតម្លៃថា ៥០០០ដុល្លារ ឬ៥០០០០ដុល្លារអាមេរិកនោះឡើយ ហើយម៉ាករថយន្តក៏គាត់មិនសូវរើសនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយគេសង្កេតឃើញថា រថយន្តសំណព្វរបស់លោក Elvis ភាគច្រើន ផលិតនៅអាមេរិក ក្នុងមានដូចជា Cadillac, Lincoln និង Chryslers ជាដើម។ រថយន្តបរទេស មានដូចជា Rolls Royce, Mercedes និង Ferrari។ រថយន្តល្បីៗមួយចំនួនដែលស្តេចចម្រៀង Elvis Presley ធ្លាប់ប្រើប្រាស់ ដោយក្នុងនោះរថតយន្តដែលផលិតនៅស៊េរីឆ្នាំ១៤០-៥០ ដូចជា 1941 Lincoln, Cadillac ពណ៌ផ្កាឈូក និងពណ៌លឿង, 1955 Cadillac Fleetwood 60, 1955 Cadillac Fleetwood 75 Limousine, 1956 Messerschmitt, 1956 Cadillac Eldorado, 1956 Cadillac Eldorado, 1956 Lincoln Continental, 1958 Volkswagen Beetle និង BMW 507 ជាដើម។ រថយន្តស៊េរីឆ្នាំ១៩៦០ រួមមាន 1960 LINCOLN CONTINENTAL MARK V, 1961 ROLLS-ROYCE SILVER CLOUD, 1960 Cadillac Coupe De Ville, 1962 Ford Thunderbird, 1963 Rolls-Royce Phantom V Touring Limousine, 1963 Rolls-Royce Phantom V Touring Limousine, 1964 Cadillac Fleetwood 75 Limousine, 1965 Cadillac Eldorado Convertible, Cadillac Eldorado Coupe, 1967 Cadillac Coupe De Ville, 1967 Lincoln Continental ។ ចំណែករថយន្តស៊េរីឆ្នាំ១៩៧០ ដែលលោក Elvis ធ្លាប់ប្រើរួមមាន 1970 Mercedes-Benz 600, Mercedes-Benz 280 SL Roadster, 1971 DeTomaso Pantera, 1972 Stutz Blackhawk, 1972 Cadillac Custom Estate Wagon, 1972 Lincoln Continental Mark IV, 1975 Ferrari Dino 308 GT4, 1975 Pontiac, 1976 Cadillac Seville, 1976 Cadillac Seville, 1977 Cadillac Seville, 1977 Triumph TR6 ។ យោងតាមការស្រាវជ្រាវរបស់ Motoring Research រថយន្ត Triumph TR6 ផលិតឆ្នាំ១៩៧៧ ត្រូវបានចាត់ទុកថា ជារថយន្តចុងក្រោយបំផុតដែលលោក Elvis បានទិញ និងជាកាដូរបស់គាត់សម្រាប់ Ginger Alden ដែលជាមិត្តស្រី។ រីឯរថយន្តដែលគាត់បានបើកបរចុងក្រោយគេមុនទទួលមរណភាពក្នុងឆ្នាំ១៩៧៧ គឺរថយន្ត Stutz Blackhawk III ផលិតឆ្នាំ១៩៧៣ ។ កាលពីឆ្នាំ១៩៨៩ ទីតាំងនៃភូមិគ្រឹះ Graceland របស់លោក Elvis Presley ដែលស្ថិតនៅក្រុង Memphis រដ្ឋ Tennessee ត្រូវបានប្រែក្លាយជាទៅជាសារមន្ទីរ Elvis Presley Automobile Museum ដោយដាក់តាំងរថយន្តជាង២០គ្រឿង និងរូបថតអនុស្សាវរីយ៍ផ្សេងៗរបស់ស្តេចចម្រៀងរូបនេះ។ រថយន្តសំណព្វរបស់លោក Elvis ដែលមានក្នុងសារមន្ទីរនោះ មានដូចជា Pink Cadillac, Stutz Blackhawk, 1975 Dino Ferrari, 1956 Cadillac Eldorado ជាដើម។ រថយន្តមួយចំនួនរបស់គាត់ក៏ត្រូវបានដាក់លុយដេញថ្លែផងដែរ៕ | លោក Elvis Presley ត្រូវបានចាត់ទុកថា ជាអ្នកដែលស្រឡាញ់ និងផ្លាស់ប្តូររថយន្តច្រើនបំផុត។ ស្តេចចម្រៀង Rock and Roll អាមេរិក រូបនេះ បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ កាលពីឆ្នាំ១៩៧៧ ដោយជំងឺគាំងបេះដូង។ គេហទំព័រ elvis.com.au បានដកស្រង់សម្តី លោក Joe Esposito មិត្តភក្តិដ៏ជិតស្និតម្នាក់របស់លោក Elvis Presley ដែលបញ្ជាក់ថា ស្តេចចម្រៀងរូបនេះ មានរថយន្តជាច្រើន គាត់ទិញរថយន្តទាំងនោះទៅប្រើប្រាស់ទៅតាមចិត្តស្រឡាញ់ ដោយមិនគិតតម្លៃថោក-ថ្លៃ ឬម៉ាកខ្ពស់ទាបនោះឡើយ។ |
ក្រុមកីឡាករល្បុក្កតោកម្ពុជាបានបង្ហាញភាពលេចធ្លោរក្នុងចំណោមកីឡាករទាំង៤ប្រទេស ដែលចូលរួមប្រកួត Pre-SEA Games លើវិញ្ញាសាដំបងខ្លី Arnis ដែលជាក្បាច់គុនវប្បធម៌ ប្រពៃណីរបស់ហ្វីលីពីន។ កីឡា Arnis នេះ ខុសពីវិញ្ញាសាដំបងខ្លីក្នុងគុនល្បុក្កតោ ដោយសារតម្រូវឲ្យកីឡាករពាក់ខោអាវ និងមួកការពារដងខ្លួននិងក្បាល ដើម្បីការពារកុំឲ្យមានរបួស ឬគ្រោះថ្នាក់ផ្សេងៗពីការវាយរបស់កីឡាករ ដែលមានដំបងខ្លីរៀងៗខ្លួន។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្រុមកីឡាករល្បុក្កតោកម្ពុជាដណ្តើមបានមេដាយមាស៦ ដែលជួយកម្ពុជាមានភាពលេចធ្លោខ្លាំងក្នុងការប្រកួតនេះ។ មេដាយមាសទាំង៦រកបានម្នាក់មួយដោយកីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា, ពេជ្រ ពន្លឺ, សុខ ប៊ុនយ៉ុង, មឿន ប៊ុនលី និង ឈឹម សីលា។ បើតាមលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កត្តាដែលធ្វើឲ្យក្រុមកីឡាករល្បុក្កតោកម្ពុជាជោគជ័យបែបនេះ ដោយសារពួកគេមានទុកស្រាប់ក្នុងគុនល្បុក្កតោ។ ម្យ៉ាងទៀត ពួកគេបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមការប្រកួតនេះ អស់រយៈពេលជាច្រើនខែមកហើយ។ តាមរយៈជ័យជម្នះនេះ ធ្វើឲ្យកម្ពុជាមានរំពឹងខ្ពស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន។ «សម្រាប់ស៊ីហ្គេមនៅប្រទេសហ្វីលីពីនប្រទេសវៀតណាម និងមីយ៉ាន់ម៉ា យើងមិនបារម្ភនោះទេ ហើយយើងសង្ឈឹមទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំនេះ ដោយសារកីឡាករកីឡាការិនីយើងមានមូលដ្ឋានគ្រឹះពីក្បាច់គុនដំបងល្បុក្កតោរួចជាស្រេច»។ នេះជាការបង្ហាញក្តីរំពឹងរបស់លោក អ៊ួ តារា ដែលបានដឹកនាំក្រុមល្បុក្កតោទៅចូលរួមការប្រកួតនេះ។ ការប្រកួតនេះមានកីឡាករកីឡាការិនីមកពី៤ប្រទេសចូលរួមរួមមានកម្ពុជា ហ្វីលីពីន វៀតណាម និងមីយ៉ាន់ម៉ា។ ការប្រកួតធ្វើឡើងនៅប្រទេសកូរ៉េ ដែលរៀបចំដោយគណៈកម្មការរៀបចំការប្រកួតកីឡា Arnis របស់ហ្វីលីពីន។ ក្រុមកីឡាករល្បុក្កតោនឹងត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩៕ | ក្រុមកីឡាករគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស៦លើប្រភេទទម្ងន់ផ្សេងគ្នា ក្នុងការប្រកួត Pre-SEA Games លើវិញ្ញាសា Arnis នៅសាធារណរដ្ឋកូរ៉េ។ជ័យជម្នះដ៏ធំធេងនេះ ធ្វើឲ្យកម្ពុជាមានរំពឹងខ្ពស់សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំនេះ។ |
ភ្នំឱរ៉ាល់ បានក្លាយជាកន្លែងទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ២០១៩កន្លងទៅ ភ្នំឱរ៉ាល់ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៤,៥១៥នាក់ កើនជាង១៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមានទេសចរប្រមាណ៣,៨០០នាក់។ នេះបើតាម លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ រូបភាព លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នាភ្នំឱរ៉ាល់ សម្រាប់លោកអភិបាលរងខេត្ត កំណើនភ្ញៀវទេសចរ ឡើងភ្នំឱរ៉ាល់ មិនត្រឹមតែធ្វើឲ្យខេត្តមានមោទកភាពនោះទេ ថែមទាំងបានបង្កើតការងារកាន់តែច្រើនឲ្យអ្នកនាំភ្ញៀវនៅទីនោះ។ បើតាម លោក សុខ ភា បច្ចុប្បន្នអ្នកនាំភ្ញៀវទេសចរឡើងភ្នំ កើនជិត២០នាក់។ លោក សុខ ភា បន្ថែម៖«អ្នកនាំភ្ញៀវទាំងនោះ មិនត្រឹមទទួលបានចំណូលពីការនាំភ្ញៀវឡើងភ្នំទេ គឺបានចំណូលពីការលក់នូវអាហារដូចជា មាន់ និងគ្រឿងបរិភោគមួយចំនួនផងដែរ។ ទាំងនេះជាចំណុចដែលគួរអបអរសាទរ និងជំរុញបន្ថែមលើការងារនេះ ដើម្បីអភិវឌ្ឍតំបន់ឱរ៉ាល់ឲ្យក្លាយជាតំបន់ទេសចរណ៍គោលដៅរបស់ខេត្តកំពង់ស្ពឺ»។ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឲ្យ អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ លោក ឈឺន ឆីម រីករាយជាពន់ពេក។ លោក ឆីម រៀបរាប់ថា៖ «ខ្ញុំសប្បាយចិត្តមែនទែន ពេលដែលគាត់មកច្រើន (ភ្ញៀវទេសចរ)។ សប្បាយចិត្តត្រង់ថា យើងក៏បានចំណូលច្រើន ជាពិសេសកម្លាំងសហគមន៍យើង ពួកគាត់ក៏បានដោះស្រាយជីវភាពនៅក្នុងគ្រួសារបានធូរស្រាលខ្លះដែរ។ ហើយណាមួយ ពួកគាត់ បានឈប់ពីការកាប់ឈើមកចូលរួមធ្វើជាអ្នកនាំភ្ញៀវ»។ តាមលោក ឈឺន ឆីម ក្នុងខែមករានេះ មានភ្ញៀវទេសចរជិត២០០នាក់ហើយ ដែលបានធ្វើដំណើរឡើងភ្នំឱរ៉ាល់។ លោក ឈឺន ឆីម ក៏បានបេ្តជ្ញាចិត្ត យកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឡើងភ្នំឱរ៉ាល់ផងដែរ។ ភ្នំឱរ៉ាល់ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្ត ។ ដើម្បីទៅដល់ភ្នំឱរ៉ាល់ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមគោយន្តពីភូមិស្រែកិន៣ ទៅដល់ជើងភ្នំប្រមាណ ១២គីឡូម៉ែត្រ និងធ្វើដំណើរថ្មើរជើងឡើងពីរដំណាក់ទើបដល់កំពូលភ្នំ៕ | ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩កន្លងទៅ ភ្នំឱរ៉ាល់ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៤,៥១៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៤០ភាគរយ។ ដោយឡែកឆ្នាំ២០១៨ ភ្នំខ្ពស់ជាងគេនៅកម្ពុជាមួយនេះ បានទទួលស្វាគមន៍អ្នកទេសចរចំនួន ៣,៨០០នាក់។ នេះបើតាម លោកសុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ |
យ៉ាងណាមិញ ថ្លើមរបស់មនុស្សយើងមានមុខងារសំខាន់ៗច្រើនណាស់ដូចជា លាងសម្អាតឈាម ផលិតប្រូតេអ៊ីនសំខាន់ៗដែលរាងកាយត្រូវការ ផលិតកូឡេស្តេរ៉ុល សម្រួលដល់ការផ្គត់ផ្គង់ថាមពល សម្រួលដល់តុល្យភាពអ័រម៉ូន ។ល។ មូលហេតុធ្វើឲ្យថ្លើមខូចខ្លាមងបំផុតមានច្រើនណាស់ដូចជា ជំងឺដំណរពូជ ជំងឺក្រិនថ្លើម និងការប៉ះពាល់នឹងសារធាតុពុលរយៈពេលយូរជាដើម។ ដូច្នេះកាលណាថ្លើមដែលកំពុងតែជួបវិបត្តិហើយ វានឹងស្តែងចេញជាអាការៈដូចខាងក្រោមនេះ៖ 1. អស់កម្លាំង 2. ស្បែកស្ងួត ឬរលាក 3. ឈឺក្នុងពោះ 4. ក្អួត ឬចង្អោ 5. មានស្នាមជាំលើស្បែក 6. ហើមក្នុងពោះ 7. ស្បែក និងភ្នែកទៅជាលឿង អ្វីដែលជាដំណឹងល្អនោះគឺថា ថ្លើមគឺជាសរីរាង្គដែលមានភាពសម្របខ្លួនខ្ពស់មួយនៅពេលវាត្រូវបានព្យាបាល ហើយក៏អាចជាសះដោយខ្លួនឯងបានដែរ។ យ៉ាងណាមិញ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនបើសិនជាអ្នកសម្គាល់ឃើញថាមានអាការៈទាំងអស់ខាងលើនេះកើតឡើងជាប់រហូត៕ | ពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺថ្លើមកំពុងតែកើនឡើងយ៉ាងខ្លាំង។ យោងទៅតាមស្ថិតិជាតិរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ជំងឺថ្លើមត្រូវបានជាប់ចំណាត់ថា្នក់ធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី៥។ |
ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងហ្វីលីពីនជាមួយរុស្ស៊ីជាអ្វីដែលប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ចង់បានក្រោយពេលដែលលោក ឡើងកាន់តំណែងនាខែមិថុនាឆ្នាំ ២០១៦។ នៅថ្ងៃ ២៥ ខែឧសភាខាងមុខនេះលោកនឹងបំពេញទស្សនកិច្ចនៅរុស្ស៊ីជាផ្លូវការដើម្បត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគីនេះ។ យោងតាមសារព័ត៌មាន Rappler លោក Duterte នឹងជជែកពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីប្រធានបទច្រើនក្នុងនោះមានពាណិជ្ជកម្ម, សេដ្ឋកិច្ច, សន្តិសុខនិងការពារជាតិដើមផង។ លោក Duterte កន្លងមកមិនបានទាត់ចោលការបង្កើតសម្ព័ន្ធយោធាជាមួយរុស្ស៊ីឡើយ ហើយលោកក៏ត្រៀមបង្កើតការផ្លាស់ប្តូរទស្សនកិច្ចនិងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែរ។ ជារួម រុស្ស៊ី និងហ្វីលីពីន មានទំនាក់ទំនងយោធាតិចតួចប៉ុណ្ណោះកាលពីមុន។ ប៉ុន្តែក្នុងពេលដែលលោក Duterte ទៅកាន់ប្រទេសរុស្ស៊ី លោកនឹងអាចចុះកិច្ចព្រមព្រៀងយោធាមួយផង។ ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោក Duterte នៅពេលខាងមុខនេះ រុស្ស៊ីកំពុងរៀបចំខ្លួនទទួលដំណើរទស្សនកិច្ចផង និងកំណត់ឲ្យបានជាមុនចំពោះវិស័យអាទិភាពដែលភាគីត្រូវពង្រឹងបន្ថែមនៅពេលដ៏ខ្លីខាងមុខ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសហ្វីលីពីន Igor Anatolyevich Khovaev បានឲ្យដឹងថារុស្ស៊ីត្រៀមលក្ខណៈដើម្បីជួយហ្វីលីពីនលើវិស័យជាច្រើនក្នុងនោះមានវិស័យសន្តិសុខ, លក់អាវុធ និង សមយុទ្ធយោធាជាដើមផងដែរ។ យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្វីលីពីនចាប់អារម្មណ៍អាវុធរបស់រុស្ស៊ីក្នុងនោះមានទាំងនាវាមុជទឹកផងដែរ។ កាលពីខែវិច្ឆិកាឆ្នាំ ២០១៦ លោកDuterte បានបញ្ជាក់ថា ហ្វីលីពីនត្រៀមលក្ខណៈចរចាទិញសព្វាវុធពីរុស្ស៊ី ប្រសិនបើមានលុយច្រើន ហើយរុស្ស៊ីក៏លែងចង់បានអាវុធពីអាមេរិកដែលជាសម្ព័ន្ធខ្លូនដែរ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana បានលើកឡើងថា ភាគីរុស្ស៊ីស្វាគមន៍លក់អាវុធឲ្យហ្វីលីពីន ប៉ុន្តែគម្រោងទិញអាវុធនេះនឹងត្រូវសិក្សាដោយប្រុងប្រយ័ត្នបំផុត។ លោកបានបង្ហើបថា អាវុធដែលហ្វីលីពីនចង់បានមុនគេគឺ កាំភ្លើង និងយន្តហោះដ្រូន៕ | ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterteនឹងបំពេញទស្សនកិច្ចនៅរុស្ស៊ីនៅខែឧសភាខាងមុខនេះ។ ការពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរជាប្រធានបទស្នូល ប៉ុន្តែប្រធានាធិបតីហ្វីលីពីន ក៏សំឡឹងឃើញនាវាមុជទឹករបស់រុស្ស៊ីផងដែរ ព្រោះហ្វីលីពីនចង់ពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឲ្យកាន់តែខ្លាំង។ |
លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានប្រាប់សារព័ត៌មានថ្មីៗថា ដើម្បីទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ការអាន ទាល់តែមានការរៀបចំបច្ចេកទេសបណ្ណាល័យ ឱ្យមានភាពងាយស្រួល ទាក់ទាញ និងសម្បូរបែប។ លោកថា មាន៥ចំណុចសំខាន់ៗ ក្នុងការរៀបចំបណ្ណាល័យ ឱ្យមានភាពល្អប្រសើរ។ ទី១. គឺការប្រមូលផ្ដុំឯកសារ។ កិច្ចការងារនេះ ផ្ដោតលើការសិក្សាពីតម្រូវការ ក៏ដូចជាចំណង់ចំណូលចិត្តរបស់យុវជន ពីការអានសៀវភៅ ដើម្បីឱ្យបណ្ណាល័យ សហការជាមួយអ្នកនិពន្ធ ក៏ដូចជាគ្រឹះស្ថានបោះពុម្ពសៀវភៅ ផ្គត់ផ្គង់សៀវភៅ ទៅតាមតម្រូវការរបស់យុវជន។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត បន្ថែមពីនោះ ការសិក្សាស្រាវជ្រាវ ពីរបាយការណ៍របស់អង្គការ ក៏ដូចជារាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ ដែលបានផ្សព្វផ្សាយជាសាធារណៈ ពីភាពប្រឈមរបស់យុវជន ពីការជ្រើសរើសជំនាញរបស់យុវជន ពីការអភិវឌ្ឍក្នុងវិស័យផ្សេងៗ ដែលផ្សារភ្ជាប់ជាមួយយុវជន ក៏ជាកត្តាសំខាន់ខ្លាំងណាស់ដែរ។ លោក សុខ ឡាក់ បញ្ជាក់បន្ថែម៖ «យើងបានធ្វើការជាមួយយុវជន តាំងពីឆ្នាំ២០១០ មិនតិចជាង១០០គម្រោងឡើយ លើគម្រោងសង្គម វប្បធម៌ បរិស្ថាន និងគម្រោងផ្សេងៗទៀត។ ដូច្នេះតាមរយៈបទពិសោធទាំងនោះ យើងបានទិន្នន័យពីចំណង់ចំណូលចិត្ត ក៏ដូចជាផែនការជីវិតរបស់គាត់។ ពិសេសបញ្ហាប្រឈមរបស់ពួកគាត់។ ទិន្នន័យទាំងនោះ អាចធ្វើជាមូលដ្ឋានសម្រាប់រៀបចំសៀវភៅ ឱ្យឆ្លើយតប ទៅនឹងតម្រូវការរបស់គាត់បាន។ បន្ថែមពីនោះ យើងក៏ផ្អែកលើឯកសារស្រាវជ្រាវរបស់អង្គរ រដ្ឋាភិបាល ស្ថាប័នផ្សេងៗទៀត និងអ្នកជំនាញមួយចំនួនដែរ ពាក់ព័ន្ធនឹងបញ្ហារបស់យុវជន»។ សម្រាប់គោលការណ៍ទី២ គឺការចងកូដលើសៀវភៅ ឬឯកសារ។ ការចងកូដនោះ ត្រូវរៀបតាមប្រភេទសៀវភៅ តាមភាសា តាមកម្រិត តាមឈ្មោះត្រកូលអ្នកនិពន្ធ និងឆ្នាំនិពន្ធ ដើម្បីឱ្យអ្នកអាន ងាយស្រួលក្នុងការស្វែងរកសៀវភៅដែលខ្លួនត្រូវការ។ បន្ថែមពីនោះពេលនេះ បណ្ណាល័យបញ្ញវន្ត ក៏កំពុងរៀបចំដំឡើងប្រព័ន្ធមួយ ដើម្បីឱ្យអ្នកអាន ស្វែងរកសៀវភៅដែលខ្លួនចង់អាន មុនទៅបណ្ណាល័យ។ ចំណែកគោលការណ៍ទី៣ គឺការរៀបចំដំណើរការសៀវភៅដល់ទីតាំងវិញ។ មានន័យថា ក្រោយពីអានរួច អ្នកអានត្រូវតែយកសៀវភៅ ទៅទុកនៅទីតាំងដើមវិញ ដើម្បីឱ្យអ្នកអានក្រោយ មានភាពងាយស្រួលរក ពិសេសមិនធ្វើឱ្យសៀវភៅរប៉ាត់រប៉ាយ។ ឯគោលការណ៍ទី៤ គឺសេវាកម្មប្រើប្រាស់សៀវភៅ។ ដើម្បីបង្កើតសេវាកម្មនេះបាន បណ្ណាល័យបញ្ញវន្ត ព្យាយាមសិក្សាពីតម្រូវការរបស់អ្នកប្រើប្រាស់ ពិសេសយុវជន ក៏ដូចជាក្រុមគោលដៅមួយចំនួនទៀត ដើម្បីបែងចែកអ្នកប្រើប្រាស់ ជាលក្ខណៈបុគ្គល ក្រុម ឬស្ថាប័ន។ ការធ្វើបែបនេះ ដើម្បីឆ្លើយតបនឹងពេលវេលា និងតម្រូវការអ្នកអាន ដែលស្ថិតក្នុងបរិបទផ្សេងៗគ្នា។ «ខ្ញុំឧទាហរណ៍ថា កូនសិស្សខ្ចី យើងឱ្យរយៈពេលខ្លីទេ អាចថាមួយអាទិត្យ ឬពីរអាទិត្យអីទេក្នុងការប្រើប្រាស់សៀវភៅហ្នឹង ហើយឱ្យគាត់យកមកដូរ ឬឱ្យគាត់បញ្ជាក់ថាសៀវភៅហ្នឹងគាត់ត្រូវការពន្យាពេល។ ចំពោះសាស្ត្រាចារ្យ ឬអ្នកជំនាញ យើងទុកពេលឱ្យគាត់វែង រហូតដល់មួយខែ ឬក៏វែងជាងហ្នឹង អាស្រ័យលើការស្នើសុំរបស់គាត់។ ប្រសិនគាត់មានក្រុម គាត់ស្នើសុំខ្ចី យើងរៀបចំគោលការមួយដាច់ដោយឡែក ដើម្បីឱ្យគាត់ប្រើប្រាស់សៀវភៅ។ ហើយជាលក្ខណៈស្ថាប័ន ក៏យើងរៀបចំគោលការផ្សេងដែរ ដោយយើងឱ្យគាត់រយៈពេលយូរ សឹងតែ៣ខែរហូតដល់មួយឆ្នាំ ទើបយើងយកមកវិញ។ យើងធ្វើបែបនេះបាន ទាល់តែយើងសិក្សាពីពេលវេលារបស់ពួកគាត់»។ នេះជាការបញ្ជាក់របស់លោក សុខ ឡាក់។ ចំពោះគោលការណ៍ទី៥ ដើម្បីជំរុញការអាន គឺការបង្កើតសេវាកម្មផ្សេងៗ ទាក់ទាញអ្នកអាន។ ដូចជាសេវាកម្មប្រឹក្សាការជ្រើសជ្រើសរើសសៀវភៅអាន សេវាកម្មបច្ចេកទេសជ្រើសរើសប្រធានបទ សេវាកម្មផ្សព្វផ្សាយដល់សាធារណជន រួមទាំងសេវាកម្មផ្សេងៗទៀត ។ ជាងនោះទៅទៀត សហស្ថាបនិកបណ្ណាល័យបញ្ញវន្តរូបនេះ សង្កត់ធ្ងន់ថា បណ្ណារក្សដែលធ្វើការក្នុងបណ្ណាល័យ មានតួនាទីយ៉ាងសំខាន់ ដូច្នេះពួកគេគួរតែមានចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងសៀវភៅ ដើម្បីណែនាំសៀវភៅទៅកាន់អ្នកអានឬសាធារណជន។ ពិសេសបណ្ណារក្សដែលធ្វើការ ជាមួយអ្នកអានដែលមានចំនួនច្រើន បណ្ណារក្សត្រូវមានបច្ចេកទេស ភ្ជាប់ទំនាក់ទំនង អ្នកប្រើប្រាស់សៀវភៅ ដូចជាស្ថាប័ន អាណាព្យាបាល និងគ្រូបង្រៀនជាដើម។ លោក សុខ ឡាក់ បន្ថែមថា ដើម្បីបណ្ដុះការអានឱ្យមានប្រសិទ្ធភាព គេត្រូវការពេលវេលា រួមទាំងត្រូវការបណ្ណារក្សដែលចេះធ្វើផែនការ ពិសេសផែនការអាន និងការរៀបចំយុទ្ធសាស្ត្រ បំផុសការអានជាមួយសាធារណជន។ លោក សុខ ឡាក់ ពន្យល់បន្ថែម៖«ដើម្បីឱ្យសេវាកម្មប្រើប្រាស់សៀវភៅ បានទូលំទូលាយ គឺការបង្កើតបណ្ណាល័យនៅតាមកម្មវិធីផ្សេងៗ និងសួនអំណានផ្សេងៗ ឱ្យសាធារណជនមានទម្លាប់ប៉ះសៀវភៅ និងឱ្យគាត់មើលឃើញថា ការអានសៀវភៅ គឺជារូបភាពទូទៅ មិនមែនជារូបភាពសម្រាប់អ្នកចេះទេ។ ការអានសៀវភៅដូចជាការហូបបាយអ៊ីចឹង គឺយើងត្រូវបំពេញវាជាប្រចាំ ដើម្បីបំពេញតម្រូវការខួរក្បាល ទាំងអស់នេះគឺជាចំណីខួរក្បាល ដើម្បីគាត់យកទៅដោះស្រាយបញ្ហា ក៏ដូចជាប្រកបរបរ និងការធ្វើការងារផ្សេងៗ ដើម្បីអភិវឌ្ឍន៍ខ្លួន»៕ | ភ្នំពេញ៖ ដើម្បីជំរុញវប្បធម៌អាន ពិសេសក្នុងចំណោមយុវជន វិធីសាសចម្បងគឺការរៀបចំបណ្ណាល័យ។ ការរៀបចំបណ្ណាល័យនោះ ត្រូវផ្ដោតលើគោលការ៥យ៉ាង ទើបអាចទាក់ទាញយុវជន ឱ្យចង់អាន គឺការប្រមូលផ្ដុំឯកសារ ការចងកូដលើសៀវភៅ ឬឯកសារ សៀវភៅ ទៅដល់ទីតាំងវិញ សេវាកម្មប្រើប្រាស់សៀវភៅ និងការបង្កើតសេវាកម្មផ្សេងៗ។ |
ក្រុមអ្នកស្រាវជ្រាវដែលបានចុះទៅដល់ទីតាំងនោះ បានរកឃើញភស្ដុតាងវត្ថុបុរាណដែលជាតឹកតាងប្រវត្តិសាស្ដ្រសំខាន់ៗដូចជា ដុំឥដ្ឋធំៗធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់នៃផែនថ្ម ។ជាពិសេសលិង្គព្រះឥសូរ ១ដេក ស្ថិតនៅលើទីទួល ដែលប្រហែលជាខឿនប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា ៥០០០ ម៉ែត្រការ៉េ។ សំណល់វត្ថុបុរាណដែលនៅសល់រាយប៉ាយ ជាសំណល់នៃការលួចជីកកាយ ដោយក្រុមទុច្ចរិតក្នុងសម័យមុន។ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា លោក ធុយ ចាន់ធួន ដែលបានទៅសិក្សាលើទីតាំងនោះ កំពុងផ្ទៀងផ្ទាត់ និងសិក្សាលម្អិតទៅលើសំណង់ស្ថាបត្យកម្ម និងរចនាប័ទ្មដែលទាក់ទងនឹងប្រាសាទថ្មីៗទាំងនោះ ដើម្បីផ្សព្វផ្សាយជាសាធារណៈ៕ | ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា បានរកឃើញប្រាសាទបុរាណថ្មីមួយទៀត គឺ«ប្រាសាទអូរក្រសាំង» ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ(ក្រុងសម្ភុបុរៈ នៃអាណាចក្រចេនឡា)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP។ |
អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន វ័យ៣៤ឆ្នាំ មិនមានក្លិបលេងឡើងចាប់តាំងពីរូបគេចាកចេញពីក្រុម Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំ២០២០។ អ្វីដែលគួរភ្ញាក់ផ្អើលនោះ Honda បានចូលរួមជាមួយ Portimonense ប៉ុន្តែបានចែកផ្លូវគ្នាវិញក្រោយចុះកិច្ចសន្យាបានតែរយៈពេល៥ថ្ងៃ ដោយសារក្រុមនៃលីគកំពូលព័រទុយហ្គាល់មួយនេះមិនអាចចុះឈ្មោះរូបគេឱ្យបានទាន់ពេលវេលា។ បើតាមការផ្សាយរបស់កាសែត Kyodo អ្នកចាត់ការទូទៅក្រុមរហស្សនាមគោព្រៃកម្ពុជា និងជាកីឡាករជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាននៅ World Cup ៣ព្រឹត្តិការណ៍ផ្សេងគ្នា នឹងពាក់អាវលេខ៤ សម្រាប់ក្លិបថ្មី Neftci PFK ដែលមានមូលដ្ឋានក្នុងក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ Neftci PFK ជាក្លិបទី១០ របស់ Honda ខណៈអាស៊ែបៃហ្សង់នឹងក្លាយជាប្រទេសទី៧ ក្រៅពីជប៉ុន ដែលអតីតតារាឆ្នើមរបស់ AC Milan ទៅប្រកបអាជីពជាកីឡាបាល់ទាត់ បន្ទាប់ពីធ្លាប់លេងនៅហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក អូស្រ្តាលី និងប្រេស៊ីល៕ | អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទៅចូលរួមជាមួយក្រុម Neftci PFK នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់។ នេះបើតាមការប្រកាសរបស់ក្លិប Neftci PFK នៅថ្ងៃទី១៥ ខែមីនា។ |
ច្បាប់ការងារថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមេសា នឹងកំណត់ម៉ោងការងារបន្ថែម (Overtime) មកត្រឹម១០០ម៉ោងក្នុងមួយខែ និង៧២០ម៉ោងក្នុងមួយឆ្នាំ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo សម្រាប់កំណែទម្រង់ថ្មីនេះ រដ្ឋាភិបាលជប៉ុន សង្ឃឹមនឹងកាត់បន្ថយតួលេខនៃការស្លាប់ និងកើតជំងឺ ដែលបណ្តាលមកពីការធ្វើការជ្រុលម៉ោង។ បើតាមច្បាប់នេះ ក្រុមហ៊ុនណាដែលល្មើសនឹងគោលការណ៍កំណត់ អាចទទួលរងពិន័យជាប្រាក់ប្រមាណ៣ម៉ឺនយ៉េន ឬស្មើនឹង២៧០០ដុល្លារ។ យោងតាមប្រភពដដែល បច្ចុប្បន្ននេះ ការកំណត់ម៉ោងបន្ថែមនេះ នឹងត្រូវអនុវត្តតែទៅលើបណ្តាក្រុមហ៊ុនធំៗសិន។ ចំណែកឯ ក្រុមហ៊ុនខ្នាតតូចនិងមធ្យម នឹងពុំទាន់ក្លាយជាគោលដៅនៃកំណែទម្រង់នេះនៅឡើយទេ ពោលគឺរហូតដល់ខែមេសា ឆ្នាំ២០២០។ មែនទែនទៅ កំណែទម្រង់ថ្មីនេះ គឺជាសសរស្ដម្ភដ៏សំខាន់មួយនៃកំណែទម្រង់ច្បាប់ការងារ ដែលជំរុញដោយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងគោលដៅដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរនៅក្នុងសង្គមជប៉ុន។ កាលពីចុងឆ្នាំ២០១៨កន្លងទៅ សភាជប៉ុនបានអនុម័តច្បាប់អន្តោប្រវេសន៍ថ្មី ដោយបើកចំហទ្វារកាន់តែធំដើម្បីទទួលពលករបរទេសទៅធ្វើការក្នុងប្រទេសខ្លួន ជាមួយការបង្កើតប្រព័ន្ធទិដ្ឋាការថ្មី។ ច្បាប់នេះ បានចូលជាធរមាននាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាលជប៉ុន បានទទួលស្គាល់ការស្លាប់ចំនួន ១៩០ករណី ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពធ្វើការជ្រុល ក្នុងនោះក៏មាន ការធ្វើអត្តឃាតផងដែរ។ ជាក់ស្តែង ហេតុការណ៍មួយដ៏គួរឲ្យរន្ធត់នោះ បានកើតឡើងកាលពីឆ្នាំ២០១៦កន្លងទៅ។ បុរសម្នាក់ដែលធ្វើការលើគម្រោងមួយសម្រាប់ភ្នាក់ងារអវកាសជប៉ុនឈ្មោះថា Jaxa បានបញ្ចប់ជីវិតខ្លួនឯង ព្រោះធ្វើការជ្រុលម៉ោងហួសហេតុពេក។ បុរសរូបនោះឈ្មោះថា Yukinobu Sato អាយុ ៣១ឆ្នាំនៅពេលនោះ មានតួនាទីជាអ្នកម៉ៅការលើគម្រោងផ្កាយរណបមួយឲ្យភ្នាក់ងារអវកាសខាងលើ។ ដោយសារគោលដៅការងារពុំដែលទាន់សម្រេចជោគជ័យ លោកត្រូវធ្វើការចំនួន ៧០ម៉ោងបន្ថែមក្នុងមួយខែដោយពុំទទួលបានកម្រៃ។ ចុងក្រោយ ដោយសារសម្ពោធការងារ និងភាពនឿយហត់ លោកបានផុងខ្លួនក្នុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយក៏បានសម្រេចធ្វើអត្តឃាតតែម្តង៕ | រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមអនុវត្តច្បាប់ស្ដីពីកំណែទម្រង់ការងារថ្មីមួយ ដើម្បីកំណត់ម៉ោងការងារបន្ថែមនៅកន្លែងធ្វើការ។ គោលបំណងនៃច្បាប់ថ្មីនេះ គឺដើម្បីផ្លាស់ប្តូរវប្បធម៌ធ្វើការជ្រុលហួសហេតុរបស់ប្រជាជនជប៉ុន ដែលត្រូវចាត់ទុកជា មូលហេតុនៃវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ និងចុងក្រោយឈានដល់ការធ្វើអត្តឃាត។ |
តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Retno Marsudi ឥណ្ឌូណេស៊ី បានទទូចឲ្យចិន និងឥណ្ឌាបន្ធូរបន្ថយភាពតានតឹង និងសាកល្បងបង្កើតលក្ខខណ្ឌនានាដើម្បីឈានដល់ការបើកកិច្ចសន្ទនា និងដោះស្រាយវិវាទតាមសន្តិវិធីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ១៩ មិថុនា។ ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អ និងផ្លែផ្ការវាងចិន និងឥណ្ឌា គឺជាសមិទ្ធផលមួយដ៏សំខាន់បំផុតសម្រាប់គ្រប់ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងពិភពលោក។ លោកស្រី បានទទួលស្គាល់ថា បញ្ហាព្រំដែនរវាងភាគីទាំងពីរ មានប្រវត្តិយូរណាស់មកហើយ ក៏ប៉ុន្តែក្នុងនាមជាមិត្តជិតស្និទ្ធទាំងចិន និងឥណ្ឌា ឥណ្ឌូណេស៊ី ចង់ឃើញភាគីទាំងពីររក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ គួរជម្រាបបន្តិចថា ថ្មីៗនេះ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែន Himalayas ដោយបានបណ្តាលឲ្យទាហានទាំងសងខាងបាត់បង់អាយុទៀតផង។ តាមការអះអាងពីភាគីចិន ការប៉ះទង្គិចនេះ ផ្តើមចេញបន្ទាប់ពីទាហានឥណ្ឌាបីរូប បានឆ្លងចូលព្រំដែនរបស់ចិន ហើយទាហានឥណ្ឌា ក៏បានមានចេតនាបង្ករឿងឲ្យមានការប៉ះទង្គិចគ្នាទៀតផង។ តាមពិតទៅ នេះ មិនមែនជាលើកទីមួយឡើយ ដែលកងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នា នៅតាមព្រំដែនមានវិវាទ រហូតដល់បណ្តាលឲ្យមានអ្នកស្លាប់នោះ។ តាម Jakarta Globe ក្នុងឆ្នាំ១៩៦២ ភាគីទាំងធ្លាប់មានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំមួយ នៅតំបន់វិវាទនេះ ដោយបានបណ្តាលឲ្យទាហានឥណ្ឌា ជាង ១៣០០នាក់ និងទាហានចិន ៧២២ នាក់បានស្លាប់៕ | រដ្ឋាភិបាលក្រុងហ្សាការតា បានទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលញូដេលី ថយមួយជំហានមកវិញហើយត្របល់មកតុចរចាដោយសន្តិវិធី ខណៈការប្រឈមមុខគ្នារវាងភាគីទាំងពីរនៅតំបន់ព្រំដែន នឹងផ្តល់ត្រឹមតែការខាតបង់ទាំងសងខាង ក៏ដូចជាបង្កជាអស្ថិរភាពក្នុងតំបន់ផង។ ក្រុងហ្សាការតា ចង់ឃើញប៉េកាំង និងញូដេលី ចាប់ដៃគ្នាដើម្បីផ្តល់ប្រយោជន៍ដល់គ្នា និងគ្រប់ប្រទេសក្នុងតំបន់ផង។ |
អត្ថបទទាក់ទង ឡាវ រកឃើញករណីឆ្លងប្រចាំថ្ងៃចំនួន ២៨នាក់ ដែលជាចំនួនច្រើនបំផុត បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ផ្ទុះឡើងយ៉ាងច្រើន នាយករដ្ឋមន្រ្តីឡាវ បានបញ្ជាឱ្យបិទរដ្ឋធានីវៀងចន្ទន៍រយៈពេល ១៤ថ្ងៃ និងដាក់ចេញវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ទៅបណ្តាខេត្តផ្សេងៗ។ នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីសុខាភិបាលឡាវ លោកBounfeng Phoummalaysith បានអានបទបញ្ជា ដែលចេញដោយនាយករដ្ឋមន្រ្តីឡាវថា វិធានការទប់ស្កាត់កូវីដ-១៩ និងការបិទខ្ទប់រដ្ឋធានី នឹងមានសុពលភាពចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែមេសា រហូតដល់ពាក់កណ្តាលយប់ថ្ងៃទី៥ ខែឧសភា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ ក្នុងការបិទខ្ទប់ក្រុងខាងលើ ការិយាល័យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ត្រូវកាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការ ដើម្បីរក្សាគម្លាតសុវត្ថិភាព ចំណែកប៉ូលិស ទាហាន មន្រ្តីពន្លត់អគ្គិភ័យ មិនត្រូវកាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការឡើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលហាមឃាត់ ដាច់ខាតមិនអនុញ្ញាតឱ្យប្រជាជនចាកចេញពីក្រុងវៀងចន្ទន៍ ទៅបណ្តាខេត្តផ្សេងៗ ឬចូលមកក្នុងក្រុងឡើយ។ ប៉ុន្តែអាជ្ញាធរលើកលែងចំពោះប្រជាជនដែលរស់នៅអចិន្រ្តៃយ៍ក្នុងក្រុង ដែលត្រលប់ពីខេត្តចូលមកវៀងចន្ទន៍វិញ ឯរថយន្តដឹកទំនិញ និងរថយន្តមានការអនុញ្ញាតអាចចេញចូលរដ្ឋធានីបាន។ បទបញ្ជាដដែលនេះ បានបន្ថែមផងដែរថា ប្រជាជនរស់នៅក្នុងរដ្ឋធានី ត្រូវតែស្នាក់នៅផ្ទះ និងហាមឃាត់មិនឱ្យទៅណាឡើយ លើកលែងតែមានករណីចាំបាច់ដូចជា ទិញម្ហូបអាហារ ទៅមន្ទីរពេទ្យ និងកិច្ចការរបស់អាជ្ញាធរ។ មិនតែប៉ុណ្ណោះ ការជួបជុំក្នុងពិធីសាសនា វប្បធម៌ មានត្រូវឱ្យមានចំនួន មិនលើសពី ២០នាក់ឡើយ។ ចំណែកពិធីបុណ្យសព ត្រូវគោរពតាមគោលការណ៍របស់ក្រុមការងារទប់ស្កាត់កូវីដ-១៩ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដូចជាពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ លើសពីនេះ ក្រសួងអប់រំ និងកីឡាឡាវ បានបញ្ជាឱ្យបិទសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជន នៅក្នុងទីក្រុងវៀងចន្ទន៍ ដោយប្តូរឱ្យទៅរៀនតាមប្រព័ន្ធអនឡាញវិញ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឡាវមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៨៨ករណី និងមិនទាន់មានករណីស្លាប់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៩នាក់៕ | នាយករដ្ឋមន្រ្តីឡាវ លោក ផាន់ខាំ វិផាវណ្ណ នៅថ្ងៃទី២១ ខែមេសា បានបញ្ជាឱ្យបិទខ្ទប់ក្រុងវៀងចន្ទន៍រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃកូវីដ-១៩។ |
មេដឹកនាំកម្ពុជា មិនមែនត្រឹមតែចង់ឲ្យគេ ដឹងពីការជួយរបស់វៀតណាមមកលើកម្ពុជានោះទេ តែក៏ចង់ឲ្យដឹងពីការជួយរបស់កម្ពុជាទៅលើវៀតណាមដែរ។ ចំណុចប្រវត្តិសាស្រ្តដ៏សំខាន់អំពីការជួយគ្នាទៅវិញទៅមករវាងប្រទេសជាប់របងទាំង២នេះ ដែលមេដឹកនាំកម្ពុជា ចង់ឲ្យមនុស្សទូទៅដឹងនោះ គឺកម្ពុជា ធ្លាប់ជួយឲ្យវៀតណាម បានបង្រួបបង្រួមទឹកដី ហើយវៀតណាម ធ្លាប់ជួយឲ្យកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍។ ដើម្បីឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងប្រវត្តិសាស្រ្ត និងដើម្បីឲ្យមហាជន បានដឹងកាន់តែទូលំទូលាយ ការជួយគ្នាទៅវិញទៅមកនេះ នឹងត្រូវចារតាមស្តូបអនុស្សាវរីយ៍ ដែលមានលើទឹកដីកម្ពុជា។ តាមរយៈសារជាសំឡេងជិត១ម៉ោងកន្លះ ដែលបញ្ចេញជាសាធារណៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មេដឹកនាំកំពូលរបស់កម្ពុជា គឺសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសប្រាប់ប្រជាជនដូច្នេះថា៖«...គម្រោងអនាគតរបស់យើងនៅខាងមុខ ស្តូបអនុស្សាវរីយទាំងអស់ ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ គឺការកសាងស្តូបនេះ សំដៅមើលឲ្យឃើញអំពីការដែលប្រជាជនកម្ពុជា ជួយប្រជាជនវៀតណាម ក្នុងការរំដោះភាគខាងត្បូង និងឈានទៅឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះ ក៏កសាងឡើង ដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។ ក្នុងពិធី១នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីគុណស្រ័យដែលធ្លាប់មានលើគ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាម។ រដ្ឋមន្រ្តី ដែលកាន់កិច្ចការផ្ទៃក្នុងប្រទេសរូបនេះ បានថ្លែងថា៖«បើនិយាយអំពីទំនាក់ទំនងកម្ពុជា-វៀតណាម គឺកម្ពុជា ក៏ធ្លាប់បានជួយវៀតណាម ដើម្បីឯកភាពទឹកដីរវាងភាគខាងជើងនិងភាគខាងត្បូង ឯវៀតណាម ក៏ធ្លាប់ជួយកម្ពុជា នៅពេលកម្ពុជា ឆ្លងកាត់របបប្រល័យពូជសាសសន៍ ប៉ុល ពត»។ ក្នុងអតីតកាល វៀតណាម ធ្លាប់បែងចែកទឹកដីជា២ គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ វៀតណាមខាងជើង ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហូ ជីមិញ ប្រកាន់យករបបកុម្មុយនីស្តតាមលោកខាងកើត ហើយវៀតណាមខាងត្បូង ប្រកាន់យករបបសេរីតាមលោកខាងលិច។ ក្នុងឆ្នាំ១៩៧៥ វៀតណាមខាងជើង បានបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង ទៅជាវៀតណាមតែ១ឡើងវិញ ដោយមានចំណែកនៃការជួយជ្រោមជ្រែងពីកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងតាមរយៈសារជាសំឡេងថា វៀតណាម ក៏ធ្លាប់ដឹងគុណកម្ពុជាដែរ។ មេដឹកនាំកម្ពុជា បន្តថា រាល់សុន្ទរកថា មេដឹកនាំវៀតណាម តែងអរគុណកម្ពុជា ដែលបានជួយវៀតណាម ក្នុងការរំដោះវៀតណាមខាងត្បូង រហូតឈានទៅបង្រួបបង្រួមវៀតណាមតែ១។ កម្ពុជា ជួយវៀតណាមឲ្យបានបង្រួបបង្រួបបង្រួមទឹកដី តើជួយអ្វី និងជួយដូចម្តេច? ផ្អែកតាមការបកស្រាយរបស់លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា ការជួយដ៏ធំរបស់កម្ពុជាលើវៀតណាម គឺកម្ពុជា ដែលកាលនោះ ស្ថិតក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ បានអនុញ្ញាតឲ្យវៀតណាមខាងជើង ប្រើប្រាស់ទឹកដឹកដីកម្ពុជា សម្រាប់បម្រើដល់កិច្ចការកងទ័ព ដូចជា ការចម្លងកងទ័ព ការចល័តកងទ័ព និង ការរំដោះកងទ័ព ជាដើម ដើម្បីឈានដល់ការបង្រួបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ បន្ថែមពីនេះ វៀតណាមខាងជើង បានប្រើប្រាស់ទឹកដីកម្ពុជា ក្នុងការដឹកជញ្ជូនថ្នាំពេទ្យ និងស្បៀងសម្រាប់កងទ័ព។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ អធិប្បាយដូច្នេះថា៖«...ទាំងអស់នេះហើយ ជាគុណបំណាច់១ ដែលនៅក្នុងសម័យសម្តេចតា បានធ្វើសម្រាប់សន្តិភាពប្រទេសខ្លួនផង និងដើម្បីឲ្យវៀតណាមបានបង្រួបបង្រួមផង ព្រោះ [ព្រះអង្គ] យល់ឃើញថា បើវៀតណាមខាងជើង ខាងត្បូង នៅតែមានទំនាស់ឈ្លោះគ្នា ភ្លើងសង្គ្រាមដ៏ក្តៅនោះ នឹងអាចឆេះរាលដល់កម្ពុជាយើង អ៊ីចឹងបានលោក ខំប្រឹងប្រើនយោបាយបែបនេះ»។ ចំណែក កម្ពុជា បានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបណ្តាលឲ្យប្រជាជនកម្ពុជាជាង១លាន៧សែននាក់ បានបាត់បង់ជីវិត។ ៧មករា ១៩៧៩ ត្រូវបានកំណត់ ថាជាថ្ងៃ ដែលរបបខ្មែរក្រហម ត្រូវបានផ្តួលរំលំ ក្រោមស្នាដៃរបស់ក្រុមអ្នកតស៊ូខ្មែរ ដោយមានការជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ៧មករា មេដឹកនាំក្នុងជួររដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា តែងបង្ហាញការចងចាំ និងការដឹងគុណរបស់វៀតណាម ដែលចូលមកជួយកម្ពុជា ឲ្យយកឈ្នះលើរបបយង់ឃ្នងនេះ។ តាមរយៈសារជាសំឡេងដដែល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកតស៊ូម្នាក់ក្នុងការផ្តួលរំលំរបបខ្មែរក្រហម បានរម្លឹកឡើងវិញថា កងទ័ពវៀតណាម បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជួយប្រជាជនកម្ពុជា ឲ្យរួចផុតពីរណ្តៅមរណៈនាសម័យខ្មែរក្រហម។ សម្រាប់មេដឹកនាំកម្ពុជារូបនេះ វៀតណាម បានធ្វើពលិកម្ម និងបានបំពេញកិច្ចការមនុស្សធម៌ធំធេងណាស់ដល់ប្រជាជនកម្ពុជា។ កាលពីពេលថ្មីៗនេះ លោក ខាន់ សុវណ្ណ អ្នកនិយមនិយាយរឿងនយោបាយម្នាក់ ដែលមាននិន្នាការទៅខាងគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានបកស្រាយតាមបណ្តាញសង្គមពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជា ពិសេសផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្រោយការដួលរលំរបបខ្មែរក្រហម។ ការលើកបន្តុបនាយករដ្ឋមន្រ្តីកម្ពុជាដោយបរទេស ការចាប់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តីកម្ពុជា និង ការស្លាប់របស់លោក ចាន់ ស៊ី អតីតនាយករដ្ឋមន្រ្តីកម្ពុជា សុទ្ធតែជាប្រធានបទ ដែលស្ថិតក្នុងការអត្ថាធិប្បាយរបស់លោក ខាន់ សុវណ្ណ។ ពេលស្តាប់ការអត្ថាធិប្បាយរបស់លោក ខាន់ សុវណ្ណ អំពីព្រឹត្តិការណប្រវត្តិសាស្រ្តទាំងនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឮកន្លែងខុសច្រើន។ ដោយសារការអត្ថាធិប្បាយនេះហើយ ទើបសម្តេច ត្រូវចេញសារជាសំឡេង ដើម្បីបញ្ជាក់និងកែតម្រូវ។ ក្នុងការបញ្ជាក់នេះ សម្តេច ក៏បាននិយាយទៅដល់ការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម រួមទាំងគម្រោង ក្នុងការចារពីប្រវត្តិសាស្រ្តនៃការជួយគ្នាទៅវិញទៅមកនេះ នៅតាមស្តូបអនុស្សាវរីយ៍។ យ៉ាងណាក៏ដោយចុះ មេដឹកដឹកនាំកម្ពុជា ដែលកាន់អំណាចជិត៤០ឆ្នាំមកហើយនោះ ពុំបានបញ្ជាក់ឡើយថា ពាក្យស្តូបអនុស្សាវរីយ៍ គឺសំដៅដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ឬស្តូបនយោបាយឈ្នះឈ្នះ ឬក៏សំដៅដល់ស្តូបទាំង២ប្រភេទនេះ។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មានថ្មីៗ ដ្បិតលោក ក៏ពុំបានដឹងច្បាស់ដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា ចង់សំដៅលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ឬស្តូបនយោបាយឈ្នះឈ្នះ។ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានចាត់ទុកជាមិត្តរូបនៃជ័យជម្នះលើរបបខ្មែរក្រហម ក្រោមការជួយរបស់កងទ័ពវៀតណាម។ បច្ចុប្បន្ន ស្តូបនេះ ត្រូវបានសាងសង់ឡើងតាមរាជធានី-ខេត្តជាង២០ហើយ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥នៅកម្ពុជា។ នៅរាជធានីភ្នំពេញ ត្រូវបានចារលើផ្ទាំងថ្មថា «វិមានមិត្តភាពកម្ពុជា-វៀតណាម»។ នៅតាមខេត្ត ត្រូវបានចារលើផ្ទាំងថ្មថា «ស្តូបមិត្តភាពកម្ពុជា-វៀតណាម»។ វិមានមិត្តភាពកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ និងស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមខេត្ត ពុំមានចារអក្សរអ្វីផ្សេង ក្រៅពីពាក្យ «វិមានមិត្តភាពកម្ពុជា-វៀតណាម» និង ពាក្យ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ឡើយ។ រីឯវិមាននយោបាយឈ្នះឈ្នះ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ត្រូវបានកសាងឡើង ដើម្បីបង្ហាញពីតឹកតាងប្រវត្តិសាស្រ្ត ទាក់ទងនឹងការតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។ ខុសពីវិមានមិត្តភាពកម្ពុជា-វៀតណាម និងស្តូបមិត្តភាពកម្ពុជា-វៀតណាម វិមាននយោបាយឈ្នះឈ្នះ មានចារអក្សរតាមផ្ទាំងថ្មជាច្រើន អំពីប្រវត្តិសាស្រ្តនៃការតស៊ូរំដោះប្រទេស និងប្រវត្តិសាស្រ្តនៃការប្រើនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន ក្នុងការធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ។ ការចាកចេញរបស់សមមិត្ត ហ៊ុន សែន ជាមួយសមមិត្ត៤រូបទៀត ពីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទៅកាន់វៀតណាម ដើម្បីសុំជំនួយជាកងទ័ព ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ការផ្តួលរំលំរបបខ្មែរក្រហមបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការទទួលបានឯកភាពជាតិ-សុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ គឺជាព្រឹត្តិការណ៍ធំៗទាំង៤ដំណាក់កាលក្នុងប្រវត្តិសាស្រ្ត ដែលមានចារជាអក្សរ និងបង្ហាញតាមរយៈការឆ្លាក់រូបជាប់ជញ្ជាំងថ្មនៃបរិវេណវិមាននយោបាយឈ្នះឈ្នះ។ រដ្ឋាភិបាលកម្ពុជា កំពុងបន្តទៅកសាងស្តូបនយោបាយឈ្នះឈ្នះ តាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ ក្នុងចំណោមខេត្តទាំង៤ ខេត្តកោះកុង ចាប់ផ្តើមសាងសង់ស្តូបនយោបាយឈ្នះឈ្នះ តាំងពីឆ្នាំ២០២០មក និងខេត្តឧត្តរមានជ័យ ទើបចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២២នេះ ខណៈខេត្តប៉ៃលិន និង ខេត្តកំពង់ស្ពឺ មិនទាន់ចាប់ផ្តើមនៅឡើយទេ។ នៅប៉ែកខាងជើងរាជធានីភ្នំពេញ ហៅថាវិមាននយោបាយឈ្នះឈ្នះ តែនៅតាមខេត្ត ហៅត្រឹមស្តូបនយោបាយឈ្នះឈ្នះ៕ | ចំណុច២ក្នុងប្រវត្តិសាស្រ្ត គឺទី១ កម្ពុជា ធ្លាប់ជួយវៀតណាមឲ្យបានបង្រួបបង្រួមទឹកដី និងទី២ វៀតណាម ធ្លាប់ជួយកម្ពុជា ឲ្យឆ្លងផុតវាលពិឃាត នឹងត្រូវចារតាមស្តូបអនុស្សាវរីយ៍ទាំងអស់។ |
WHO បានបើកការសិក្សាយ៉ាងទូលាយលើមនុស្ស១,៩លាននាក់នៅបណ្តាប្រទេសចំនួន១៦៨ ទាក់ទងនឹងសកម្មភាពលំហាត់ប្រាណចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៦ ដោយស្ថាប័នសុខភាពពិភពលោកមួយនេះ អះអាង មនុស្សដែលត្រូវបានសិក្សានោះ តំណាង៩៦ភាគរយនៃប្រជាជនលើពិភពលោក។ ទិន្នន័យបានបង្ហាញថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម៤នាក់លើពិភពលោក (២៨ភាគរយ ឬ១,៤ពាន់លាននាក់) គឺអសកម្មរាងកាយ ក្នុងនោះស្ត្រីមានសកម្មភាពតិចជាងបុរស។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រទេសដែលមានចំណូលខ្ពស់ មានពលរដ្ឋរហូតដល់ទៅ៣៧ភាគរយដែលមិនចាប់អារម្មណ៍លើលំហាត់ប្រាណ ខណៈប្រទេសចំណូលមធ្យមមាន២៦ភាគរយ និងចំនួនទាបមាន១៦ភាគរយ។ បើតាម WHO ទិន្នន័យទាំងនេះ នឹងជំរុញឲ្យបណ្តាប្រទេសនានាផ្តោតអាទិភាពលើផ្នែកអប់រំកាយសម្រាប់ពលរដ្ឋគ្រប់វ័យតាមរយៈការបង្កើតបរិស្ថានជុំវិញល្អប្រសើរ ការគាំទ្រ និងការបង្កើនឱកាសផ្សេងៗ ។ គម្រោងសកម្មភាព Global Action Plan on Physical Activity របស់ WHO មានទិសដៅកាត់បន្ថយភាពខ្ជិលច្រអូស១០ភាគរយនៅឆ្នាំ២០២៥ និង១៥ភាគរយនៅឆ្នាំ២០៣០ ។ WHO បានព្រមានថា ការខ្ជិលហាត់ប្រាណនឹងបន្តហានីភ័យជាច្រើនដល់សុខភាព ដូចជាជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង មហារីក ក៏ដូចជាជំងឺផ្លូវចិត្តនានា។ ដូច្នេះការភ្ញាក់រលឹករបស់មនុស្សទូទៅ ជាពិសេសចាប់ពីវ័យកុមារ ក្នុងការហាត់ប្រាណគឺជារឿងចាំបាច់បំផុតដោយយ៉ាងហោចណាស់៧៥នាទីក្នុងមួយសប្តាហ៍។ គូវែតគឺជាប្រទេសដែលមិនសូវមានពលរដ្ឋចូលចិត្តហាត់ប្រាណនោះ ពោលគឺមានរហូតដល់៦៧ភាគរយ។ ប្រទេស៩ផ្សេងទៀតដែលស្ថិតក្នុងចំណោម The 10 Laziest Countries រួមមាន កោះសាម័រអាមេរិច (៥៣,៤ភាគរយ) អារ៉ាប៊ីសាអូឌីត (៥៣ភាគរយ) អ៊ីរ៉ាក់ (៥២ភាគរយ) ប្រេស៊ីល (៤៧ភាគរយ) កូស្តារីកា (៤៦,១ភាគរយ) ស៊ីប (៤៤,៤ភាគរយ) ស៊ូរីណាម (៤៤,៤ភាគរយ) កូឡុំប៊ី (៤៤ភាគរយ) និង Marshall Islands (៤៣,៥ភាគរយ)។ សម្រាប់ប្រទេសដែលសម្បូរពលរដ្ឋនិយមហាត់ប្រាណ (The 10 Most Active Countries) វិញ អ៊ូហ្គង់ដា មានចំណាត់ថ្នាក់ល្អប្រសើរជាងគេ ដោយពលរដ្ឋដែលមិនហាត់ប្រាណគ្រប់គ្រាន់មានតែ៥,៥ភាគរយប៉ុណ្ណោះ។ ប្រទេសផ្សេងទៀតដែលពោរពេញទៅដោយពេលរដ្ឋដែលគិតគូរលើលំហាត់ផ្នែករាងកាយនោះ មាន ម៉ូហ្សំប៊ិច, ឡេសូតូ, តង់ហ្សានី, កោះ Niue, វានូអាទូ, តូហ្គោ, កម្ពុជា, មីយ៉ាន់ម៉ា និងកោះ Tokelau។ កម្ពុជាដែលស្ថិតក្នុងលេខរៀងទី៨នៃប្រទេសដែលសកម្មភាពហាត់ប្រាណជាងគេ បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក មានពលរដ្ឋខ្មែរតែ១០,៥ភាគរយប៉ុណ្ណោះ ដែលមិនមានសកម្មភាពលំហាត់ប្រាណ៕ | ការសិក្សាមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញចំណាត់ថ្នាក់ប្រទេសដែលចូលចិត្តធ្វើលំហាត់ប្រាណ និងមិនចូលចិត្តធ្វើលំហាត់ប្រាណ។ លទ្ធផលនៃការសិក្សាដែលផ្សាយនៅលើគេហទំព័រ The Lancet បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស Top 10 ដែលនិយមធ្វើលំហាត់ប្រាណជាងគេ ខណៈគូវែតជាប្រទេសដែលខ្ជិលហាត់ប្រាណជាងគេ។ |
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានលើកទឹកចិត្តដល់សហគមន៍ភ្នំចង្រ្កានរយ នៃស្រុកវ៉ារិន បន្តការពារ និងដាំកូនឈើក្នុងសហគមន៍ខ្លួនកាន់តែច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងឱ្យសហគមន៍ផ្សេងទៀត យកគំរូតាម។ ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត ដោយសារលោកមើលឃើញថា សហគមន៍ព្រៃឈើទាំងអស់នៅខេត្តសៀមរាប គួរគិតគូរពីបញ្ហាទាំងនេះ ធ្វើយ៉ាងណារៀបចំសហគមន៍ខ្លួនឱ្យក្លាយជាសហគមន៍ទេសចរណ៍ ទាញប្រយោជន៍សម្រាប់សេដ្ឋកិច្ចមូលដ្ឋាន។ បន្ថែមពីនេះ លោក ទៀ សីហា ប្រាប់ថា លោកមានមោទកភាពជាខ្លាំង ចំពោះការខិតខំតស៊ូពីអាជ្ញាធរ រួមនិងវិស័យឯកជន រៀបចំសហគមន៍ភ្នំចង្រ្កានរយ ជាសហគមន៍ទេសចរណ៍ និងមានការអភិវឌ្ឍ។ លោកសង្ឃឹមថា សហគមន៍នឹងបន្តថែរក្សាធនធានដែលមាន ដើម្បីជាប្រយោជន៍ដល់កូនចៅទៅជំនាន់ក្រោយៗទៀត។ លោក ឡាយ គីមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលចាប់ដៃគូជាមួយសហគមន៍ ដើម្បីអភិវឌ្ឍន៍សហគមន៍ភ្នំចង្រ្កានរយ បានឱ្យដឹងថា លោកនិងក្រុមការងារសប្បាយចិត្ត និងមានមោទកភាព ដែលបានធ្វើរឿងមួយកើតឡើងនៅសម័យកូវីដនេះ គឺការអភិវឌ្ឍសហគមន៍នេះបានចេញជារូបរាង។ លោកបន្តថា គម្រោងអភិវឌ្ឍន៍នេះ នឹងរួមចំណែកជួយសហគមន៍បានច្រើន ទាំងប្រយោជន៍ដោយផ្ទាល់ និងប្រយោល ដូចជាការទិញម្ហូបអាហារ បន្លែ សាច់ ពីសហគមន៍ និងជួយឱ្យសហគមន៍មានការងារធ្វើក្នុងតំបន់ជាដើម។ ជាមួយគ្នានេះ លោក ឡាយ គីមសួរ មានភាពជឿជាក់ថា សហគមន៍ភ្នំចង្រ្កានរយ នឹងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក្រៅពីប្រាសាទបានយ៉ាងល្អនាពេលអនាគត។ អភិបាលស្រុកវ៉ារិន លោក ធិននី វិធូរ ក្នុងកម្មវិធីឆ្លងឆ្នាំសកល ២០២១ និង២០២២ ដែលរៀបចំនៅសហគមន៍ភ្នំចង្រ្កានរយ លើកឡើងថា សហគមន៍នេះមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដែលជាសហគមន៍ព្រៃឈើធំជាងគេក្នុងស្រុកវ៉ារិន។ លោកបន្តថា សហគមន៍នេះមានផ្ទៃដី ៩,១០៤ហិកតា គ្របដណ្ដប់៥ឃុំ និងមានសក្កានុពលជីវៈចម្រុះជាច្រើន និងទេសភាពប្លែកៗ។ សហគមន៍នេះ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ និងមានសមាជិក ១,៨៥២ គ្រួសារ ស្មើនឹង ៣,៣៨២នាក់៕ | សៀមរាប៖ អភិបាលខេត្តសៀមរាប បានជំរុញឱ្យសហគមន៍ភ្នំចង្រ្កានរយ ដែលទើបបង្កើតជាសហគមន៍ទេសចរណ៍ថ្មី បន្តចូលរួមដាំកូនឈើបន្ថែមទៀត ដើម្បីលើកកម្ពស់សហគមន៍អេកូទេសចរណ៍នៅសហគមន៍ខ្លួន ក៏ដូចជាទាក់ទាញទេសចរ។ |
បើទោះបីដំណើរជីវិតបត់បែន ដូចទឹកហូរកាត់ជ្រោះជ្រងជ្រលងដងអូរយ៉ាងណាក្ដី ក៏ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច បានឆ្លងទៅជាមួយនឹងជំនាញនិទានរឿងល្ខោនទោល របស់លោកយ៉ាងស្វាហាប់ និងមិនដែលអស់សង្ឃឹមក្នុងជីវិតម្ដងណាឡើយ។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលជាសិល្បករនិទានរឿងដោយប្រើវោហាសាស្ត្ររូបនេះ បានទទួលការប្រោសព្រះរាជទាន គោរមងារវោហាកោសល្យវដ្ដី ជាមរតកមនុស្សរស់ ពីព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១២។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលខ្សោយគំហើញតាំងពីអាយុជាង១ឆ្នាំ ព្រោះជំងឺពិសកុកនោះ បច្ចុប្បន្នកំពុងជួបការលំបាកនៃជីវភាព ហើយជំងឺក៏រួបរឹតប្រាណផងដែរ។ ស្ថិតក្នុងវ័យ ៦៨ឆ្នាំនេះ ព្រឹទ្ធាចារ្យបានរស់នៅជាមួយនឹងជំងឺឈឺសន្លាក់ដៃជើង(កំពុងវិវឌ្ឍន៍ទៅរកការស្លាប់មួយចំហៀងខ្លួនផ្នែកខាងស្ដាំ) ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងជំងឺរលាកសួតធ្ងន់ធ្ងរ ដោយត្រូវប្រើថ្នាំប្រចាំថ្ងៃ អស់រយៈពេល២ឆ្នាំមកហើយ។ ចំណាយថ្លៃថ្នាំក្នុងមួយខែអស់ប្រមាណជាង១០០ដុល្លារអាមេរិក ស្របពេលដែលលោក ពុំមានមុខរបរអ្វី ហើយត្រូវទីពឹងកូនស្រី ដែលមានជីវភាពខ្វះខាត។ បន្ថែមលើការចំណាយប្រាក់ថ្នាំព្យាបាលជំងឺ ព្រឹទ្ធាចារ្យ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែងនោះ ក៏មានជាប់បំណុលធនាគារផងដែរ។ បំណុលនេះកើតឡើងដោយសារ ការខ្ចីប្រាក់យកទៅសាងសង់ផ្ទះ ដោយក្នុងមួយខែត្រូវបង់ទៅធនាគារចំនួន១០០ដុល្លារអាមេរិក។ ចំណូលទៀតទាត់ មានតែប្រាក់ខែពីងារជាមរតកមនុស្សរស់ ដែលក្រសួងផ្ដល់ជូន ក្នុងមួយខែ២០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ក៏មានដែរ យូរៗម្ដងសប្បុរសជន បានផ្ដល់ជូនប្រាក់ ដើម្បីឧបត្ថម្ភលោកខ្លះៗ ប៉ុន្តែប្រាក់ទាំងនោះ ពុំអាចចាត់ទុកជាពំនឹងបានឡើយ។ ដូច្នោះខែខ្លះ ព្រឹទ្ធាចារ្យ ត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំខ្លះ ព្រោះពុំមានប្រាក់ទិញ។ សិល្បករនិទានរឿង ដែលមានកូន៦នាក់ ដោយមានស្រី២នាក់រូបនេះ បញ្ជាក់បន្ថែមដូច្នេះ៖«ឥឡូវនេះនៅជំពាក់ពេទ្យ២០០ដុល្លារទៀត ពុំទាន់មានប្រាក់សងគេទេ។ ដំបូងខ្ញុំថាមិនទៅពេទ្យទេ ព្រោះមិនមានលុយ ប៉ុន្តែពេលឈឺធ្ងន់ពេកទៅ កូនក៏ជូនទៅពេទ្យ។ កាលនោះបានលោកជំទាវ ភឿង សកុណា លោកផ្ដល់ឱ្យ១លាន ដើម្បីព្យាបាលជំងឺ ខ្ញុំអរគុណគាត់ណាស់។ យូរៗម្ដង មានសប្បុរសជននានា គាត់ជួយឧបត្ថម្ភខ្ញុំដែរ ប៉ុន្តែមិនទៀងទាត់ទេ»។ អស់រយៈពេលជាយូរមកហើយ ព្រឹទ្ធាចារ្យ ដែលមានជំនាញ ធ្វើសំឡេងមនុស្សបានប្រមាណ១៥សំឡេងរូបនេះ ពុំបានចេញទៅបង្ហាញទេពកោសល្យរបស់លោក ឱ្យមហាជនទស្សនាឡើយ។ ពុំបានចេញសម្ដែង ពុំមែនលោកសម្ដែងមិនល្អដូចពីក្មេងឡើយ ប៉ុន្តែមកពីសម័យទំនើបនេះ មានសិល្បៈសម្បូរបែបជាងមុនទៅវិញទេ។ មូលហេតុនេះហើយ ដែលនាំឱ្យមរតកមនុស្សរស់ ពៀក ចាប៉ិច សម្ងំនៅតែផ្ទះ ហើយយូរៗម្ដង ខាងក្រសួងអញ្ជើញលោក ឱ្យទៅចូលរួមកម្មវិធីថ្នាក់ជាតិ។ ក៏មានដែរ ក្រុមការងារឯកជនមួយចំនួន បានអញ្ជើញលោកទៅសម្ដែងក្នុងមហោស្រពខ្លះៗ។ សៀវភៅជាប់ភ្នែក បណ្ដុះជំនាញដល់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច មានឈ្មោះដើមថា ពៀក ចាម៉ិច ចាប់កំណើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង។ នៅអាយុ៩ឆ្នាំ កុមារ ពៀក ចាប៉ិច បានប្ដូរទីលំនៅទៅភូមិត្រពាំងព្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងវិញ ហើយសំបុត្រកំណើត ក៏កត់ត្រានៅខេត្តស្វាយរៀងនេះតែម្ដង។ ព្រឹទ្ធាចារ្យ មរតកមនុស្សរស់ វោហាកោសល្យវដ្ដី ពៀក ចាប៉ិច គឺជាសិល្បករតែមួយរូបគត់របស់កម្ពុជា ដែលមានទេពកោសល្យ អាចធ្វើសំឡេងមនុស្សបានប្រមាណ១៥ ទាំងសំឡេងមនុស្សស្រី ប្រុស ក្មេង ចាស់ ដោយមិនជាន់សំឡេងគ្នា និងធ្វើសំឡេងទ លោកកើតក្នុងគ្រួសារកសិករ ដោយមានឪពុកឈ្មោះ ពៀក សេន និងម្ដាយឈ្មោះ សរ យឹត។ លោកមានបងប្អូន៦នាក់ ស្រី៣ ហើយលោកជាកូនពៅ។ កុមារ ពៀក ចាប៉ិច ចាប់កំណើតឡើងមក មានកាយសប្បទាពេញបរិបូណ៌ ដូចកុមារដទៃទៀតដែរ ប៉ុន្តែជាអកុសល្យនៅអាយុប្រហែលជាង១ឆ្នាំ កុមាររូបនេះ ត្រូវងងឹតភ្នែកទាំងពីរ ដោយសារជំងឺពិសកុក។ បន្ទាប់ពីទៅពេទ្យកុមារនៅកអណ្ដើក កុមារ ពៀក ចាប៉ិច អាចមើលឃើញបានបន្តិចវិញ គឺមើលឃើញប្រហែល៣០ភាគរយ បើប្រៀបជាមួយនឹងការមើលឃើញរបស់មនុស្សធម្មតា។ ព្រោះតែភាពខ្សោយគំហើញ បានធ្វើឱ្យកុមារាមាឌតូចល្អិត ពៀក ចាប៉ិច ឃ្លាតឆ្ងាយពីសាលា ដោយពុំអាចទៅរៀនដូចក្មេងៗដ៏ទៃទៀតឡើយ។ ជាភ័ព្វសំណាងល្អ លោកបានកើតចំគ្រួសារដែលផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ។ ជារៀងរាល់ល្ងាច ឪពុកដែលធ្លាប់បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនានោះ តែងតែសូត្រធម៌ ឬនិទានរឿងឱ្យកុមារ ពៀក ចាប៉ិច និងកូនៗស្ដាប់ជានិច្ច តាំងពីពួកគេនៅក្មេងៗ។ រឿងដែលឪពុកបាននិទានឱ្យស្ដាប់តាំងតែពីតូចនោះ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច នៅចងចាំរហូតដល់បច្ចុប្បន្ន មានរឿង ព្រះជិនវង្ស ហង្សយន្ត មគ្គុលីផល ព្រះបាទព្រហ្មទត្ត និងរឿងស័ង្ខសិល្ប៍ជ័យជាដើម។ ទំនងមកពីការស្ដាប់រឿងនិទាន តាំងតែពីតូចនោះហើយ ទើបធ្វើឱ្យកុមារ ពៀក ចាប៉ិច ជាប់ចិត្តដិតអារម្មណ៍ រហូតបង្កើតបានជាជំនាញផ្ទាល់ខ្លួននោះ។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ពន្យល់បន្ថែម៖«ឪពុករបស់ខ្ញុំ និទានរឿងដូចលោកទេស ប៉ុន្តែកន្លែងកាច លោកធ្វើសំឡេងកាចដែរ ហើយកន្លែងកម្សត់ក៏លោកធ្វើឱ្យកម្សត់ខ្លះដែរ ប៉ុន្តែមានសំឡេងតែមួយប៉ុណ្ណោះ»។ មិនត្រឹមតែប៉ុណ្ណោះទេ កុមារា ពៀក ចាប៉ិច ថែមទាំងទទួលបានការអប់រំ ទាំងផ្លូវលោក និងផ្លូវពុទ្ធចក្រ ជាច្រើនទៀតពីឪពុករបស់ខ្លួន តាំងតែពីកុមារភាព។ បន្ថែមពីនោះ ឪពុក និងបងប្រុស តែងព្យាយាមបង្រៀនអក្សរឱ្យដល់កុមារាខ្សោយគំហើញរូបនេះ យ៉ាងយកចិត្តទុកដាក់ តាំងពីអាយុប្រមាណ៣ទៅ៤ឆ្នាំម្ល៉េះ។ ព្រោះតែស្រឡាញ់ការសិក្សា កុមារ ចាប៉ិច បានខំស្វាធ្យាយសិក្សារៀនសូត្រដោយខ្លួនឯង បន្ថែមពីលើការបង្រៀនរបស់ឪពុក និងបងប្រុស។ រាល់ពេលអានអក្សរម្ដងៗ កុមារសម្បុរស្រអែមរូបនេះ តែងតែយកសៀវភៅ ទៅមើលជាប់នឹងភ្នែកតែម្ដង ទើបគេអាចមើលអក្សរឃើញ។ ក្រោយពីចេះអាននិងសរសេរដោយខ្លួនឯងហើយ គឺនៅអាយុប្រហែល១៥ឆ្នាំ យុវជន ពៀក ចាប៉ិច ក៏ទទួលបានសៀវភៅថ្នាក់ទី៩-១០ និងថ្នាក់ទី១១ (អំឡុងឆ្នាំ១៩៦៨) ពីបងប្រុស ដែលជាព្រះសង្ឃ បានយកទៅឱ្យលោករៀនបន្ថែមទៀត។ ដំណើរឆ្ពោះទៅរកជំនាញនិទានរឿង ឬសម្ដែងល្ខោនទោល ក្រោយពីម្ដាយបានស្លាប់ នៅពេលដែលកុមារា ពៀក ចាប៉ិច មានអាយុ៦ឆ្នាំ ឪពុករបស់លោក ត្រូវរ៉ាប់រងភារកិច្ចជាម្ដាយផង និងជាឪពុកផង ដូច្នេះគាត់ពុំសូវបាននៅផ្ទះនិទានរឿងឱ្យកូនស្ដាប់ទៀតឡើយ។ ដោយសេចក្ដីអផ្សុកក្នុងចិត្តសន្ដាន កុមារ ពៀក ចាប៉ិច តែងស្ដាប់ល្ខោន ដែលសម្ដែងដោយលោក សាំង សារុន និងអ្នកស្រី ចេក ម៉ាច និងក្រុមល្ខោនផ្សេងៗទៀត នៅរាជធានីភ្នំពេញ ដោយស្ដាប់តាមឧគ្ឃោសនាសព្ទ ដែលបានចាក់ពេលបុណ្យផ្សេងៗ និងតាមវិទ្យុជាដើម។ នៅឆ្នាំ១៩៦២ គ្រាឪពុករវល់ចេញទៅប្រកបការងារនៅស្រុកឆ្ងាយ កុមារា ពៀក ចាប៉ិច ដែលទើបតែមានអាយុ៩ឆ្នាំ ចាប់ផ្ដើមធ្វើត្រាប់តាមការសម្ដែងរបស់ក្រុមល្ខោននានា ដោយប្រើទេពកោសល្យសំឡេងរបស់ខ្លួន បង្កើតបានជាសំឡេងតួផ្សេងៗគ្នាយ៉ាងច្រើន។ ទស្សនិកជនរបស់គេនៅពេលនោះ គឺមានតែក្មេងៗអាយុស្របាលគ្នាតែប៉ុណ្ណោះ។ តាមពិតទៅកាលនោះ កុមារ ពៀក ចាប៉ិច សម្ដែងសិល្បៈនោះ ដើម្បីតែកំដរភាពអផ្សុករបស់ខ្លួនប៉ុណ្ណោះ។ «កាលនោះសម្ដែងឱ្យតែក្មេងៗដូចគ្នាស្ដាប់ គ្រាន់ជាការសប្បាយប៉ុណ្ណោះ ចំណែកចាស់ៗ គាត់មិនមានចំណូលចិត្តស្ដាប់ទេ ព្រោះគេចូលចិត្តមើលភាពយន្ត និងល្ខោនផ្ទាល់ ឬតាមវិទ្យុជាង»។ នេះជាការបញ្ជាក់របស់ លោក ពៀក ចាប៉ិច។ ប្រថុយការស្លាប់ ព្រោះចង់ឱ្យក្មេងៗស្គាល់រឿងព្រេងបុរាណខ្មែរ ដោយសេចក្ដីស្រឡាញ់ និងចង់ឱ្យក្មេងៗ ដឹងពីរឿងព្រេងបុរាណខ្មែរ ក្នុងសម័យសង្គ្រាម លោក ពៀក ចាប៉ិច នៅតែនិទានរឿងឱ្យក្មេងៗស្ដាប់ ដោយឱ្យពួកគេដាក់វេនគ្នាចាំមើលមេកង។ ក្នុងតួនាទីជាអ្នកចាំរោងបាយ និងជាប្រធានគណៈយុវជន ដឹកនាំ២ភូមិ យុវជន ពៀក ចាប៉ិច តែងលួចលាក់និទានរឿងឱ្យក្មេងៗស្ដាប់ ដោយសម្ងាត់និងប្រុងប្រយ័ត្នបំផុត។ «ក្មេងៗកាលសម័យនោះចូលចិត្តស្ដាប់ខ្ញុំនិទានណាស់ ទាំងស្រីទាំងប្រុស ដូច្នេះគេប្រញាប់ធ្វើការងារយ៉ាងរូតរះ ហើយពួកគេសហការគ្នាបានល្អណាស់។ ក្មេងៗខ្លះដោយហេតុតែមិនចង់ឱ្យដាច់សាច់រឿង គេថា ពូឈប់និទានប៉ុណ្ណឹងសិន ចាំខ្ញុំទៅចាប់ក្របីចងសិន ចាំខ្ញុំមកវិញចាំពូនិទានទៀត។ ពេលមួយស្ទើតែមេកងទៅទាន់ ប៉ុន្តែបានក្មេងៗទៅប្រាប់ទាន់»។ នេះជាការពន្យល់របស់ ព្រឹទ្ធាចារ្យ ចាប៉ិច ភរិយាជាបង្គោលក្នុងគ្រួសារ មកដល់ឆ្នាំ១៩៧៩ គឺជាពេលដែលលោក ពៀក ចាប៉ិច មានភរិយា ក្នុងវ័យ២៦ឆ្នាំ។ ពុំមានមុខរបរអ្វី លោក ពៀក ចាប៉ិច បានទៅស៊ីឈ្នួលសម្អាតស្មៅពោត ស្មៅសណ្ដែកដី និងកាច់ពោតឱ្យគេជាដើម ដោយទទួលបានកម្រៃជាពោត៥ដំប ស្មើនឹង២០ផ្លែ ត្រឡប់ទៅផ្ទះវិញ។ លោកធ្វើការងារទាំងនោះ ពុំបានយូរប៉ុន្មានឡើង គេក៏ឈប់ឱ្យលោកធ្វើ ព្រោះតែភាពយឺតយ៉ាវនៃពិការភាព។ ពុំអាចទៅធ្វើការឱ្យគេបាន ហើយការងារស្រែចម្ការផ្ទាល់ខ្លួន ដែលត្រូវប្រើកម្លាំងបាយខ្លាំងផងនោះ ក៏លោកពុំអាចធ្វើបាន។ ការងារស្រែចម្ការទាំងអស់ ទាំងការភ្ជួររាស់ និងដកស្ទូងជាដើម គឺប្រពន្ធរបស់លោក ជាអ្នករ៉ាប់រង បន្ថែមលើការងារផ្ទះរយជំពូក។ ដើម្បីបន្លប់ភាពអផ្សុក ស្របពេលដែលខ្លួនពុំអាចធ្វើការអ្វីបាន គឺមានតែការនិទានរឿងប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ លោក ចាប៉ិច តែងលើកយករឿងផ្សេងៗ ដែលចេះចាំពីឪពុក យកមកសម្ដែង ដោយធ្វើសំឡេងតួផ្សេងៗគ្នាតែម្នាក់ឯង។ ថ្ងៃមួយអ្នកភូមិចំណាស់ម្នាក់ បានស្ដាប់ឮការសម្ដែងនោះ មានចិត្តស្ងើចសរសើរ ក៏បានស្នើឱ្យ យុវជន ពៀក ចាប៉ិច និទានរឿងទាំងនោះ ឱ្យខ្លួននិងអ្នកភូមិស្ដាប់ ដោយឱ្យកម្រៃជាផ្លែពោត។ «យប់ទី២គេឱ្យពោត១ផ្លូន (ស្មើនឹង៤០ផ្លែ) យប់ទី៣បាន៣ផ្លូន ក្រោយមកទៀត១យប់៥ផ្លូន។ គេមកស្ដាប់ពេញផ្ទះ ហើយគេនិយាយថា ខ្ញុំសម្ដែងដូចល្ខោនពីដើម។ គេគាំទ្រខ្ញុំ ដោយសារឆ្នាំ១៩៧៩ ប្រទេសជាតិដែលទើបងើបពីសង្គ្រាមនោះ ខ្វះខាតសព្វគ្រប់ មិនមានតន្ត្រីឬសិល្បៈអ្វីកំដរអារម្មណ៍ទេ»។ នេះជាការអះអាងរបស់ ព្រឹទ្ធាចារ្យ។ ដំណើរផ្សងព្រេង អស់រយៈពេលប្រមាណជាង៣ឆ្នាំ យុវជន ពៀក ចាប៉ិច បានសម្ដែងសិល្បៈនិទានរឿង ឬសិល្បៈល្ខោនទោល នៅក្នុងខេត្តស្វាយរៀង បានចំនួន៧ស្រុកក្រុង ក្នុងចំណោមស្រុកក្រុងទាំង៨ ដោយលើកលែងតែស្រុកកំពង់រោទិ៍ប៉ុណ្ណោះ។ ការទៅសម្ដែងស្ទើរទូទាំងខេត្តស្វាយរៀងនោះ យុវជន ពៀក ចាប៉ិច អះអាងថា លោកត្រូវដើរដោយថ្មើជើងផង និងជិះកង់ផង ដោយមានឪពុកមាជាអ្នកឌុប។ ចំណូលដែលបានពីការសម្ដែង ដំបូងឡើយជាពោត បន្ទាប់មកសណ្ដែក ក្រមា ស្រូវ ហើយនៅចុងក្រោយគឺប្រាក់រៀល។ ស្រុកកញ្ជ្រៀចនៃខេត្តព្រៃវែង គឺជាទីតាំងដំបូងគេបង្អស់ ដែលលោក ពៀក ចាប៉ិច បានប្រាក់ឈ្នួលចំនួន២៥រៀលសម្រាប់ការសម្ដែងម្ដង នាអំឡុងឆ្នាំ១៩៨១។ «ដំបូងគេយកទៅសម្ដែងសម្រាប់បុណ្យដារតូចៗ បន្ទាប់មកគេអញ្ជើញទៅសម្ដែងក្នុងពិធីបុណ្យបច្ច័យបួន។ ដំបូងគេឱ្យ២៥រៀល យូរទៅបាន១៥០រៀល ក្រោយមកទៀតគេឱ្យ៣០០រៀល។ ខ្ញុំមិនបានដាក់តម្លៃទេ ប៉ុន្តែគេចង់បាន គេដេញថ្លៃដើម្បីបានខ្ញុំទៅសម្ដែង។ កាលនោះគេទៅស្ដាប់ច្រើនណាស់។ កន្លែងណាកំប្លែង គេក៏សើចគឹលទៅ ហើយដល់កន្លែងណាកម្សត់គេក៏យំទៅ»។ នេះជាការអះអាងរបស់ ព្រឹទ្ធាចារ្យមរតកមនុស្សរស់។ លុះដល់ឆ្នាំ១៩៨២ គ្រាយុវជន ចាប៉ិច មានវ័យ២៩ឆ្នាំ លោកចាប់ផ្ដើមដំណើរផ្សងព្រេង ឆ្លងខេត្តដើម្បីរកប្រាក់ចំណូលផ្គង់ផ្គង់គ្រួសារ។ កំពង់ចាម គឺជាខេត្តដំបូង ដែលលោកត្រូវឆ្លងដែនឆ្ងាយទៅសម្ដែង ដោយមានស្រុកកោះសូទិន ស្រុកកំពង់សៀម ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ(បច្ចុប្បន្នទៅជាខេត្តត្បូងឃ្មុំ)។ ក្នុងស្ថានភាពស្រុកទេស ទើបងើបពីសង្គ្រាម មធ្យោបាយធ្វើដំណើរមិនសម្បូរឡើយ ដូច្នោះសិល្បករ ល្ខោនទោល ពៀក ចាប៉ិច មានតែជើងមួយគូប៉ុណ្ណោះ ដើម្បីធ្វើដំណើរឆ្លងខេត្ត ទាំងខ្លួនខ្សោយគំហើញ។ ព្រឹទ្ធាចារ្យ ចាប៉ិច អះអាងថា លោកត្រូវចេញពីផ្ទះនៅវេលាម៉ោង៥ទៀបភ្លឺ ដោយមានប្រពន្ធ ដាំបាយវេចជាពង្វេចរួចជាស្រេច ដើម្បីធ្វើដំណើរថ្មើរជើងជាមួយអ្នកភូមិផ្សេងទៀត ដែលចេញទៅផ្សងព្រេងរកការងារធ្វើនៅស្រុកឆ្ងាយ។ «យើងត្រូវដើរកាត់ព្រៃ ចម្ងាយប្រហែល៧០ទៅ១០០គីឡូម៉ែត្រ ដោយត្រូវដេកផ្លូវ១យប់នៅអូររាំងឪ។ សម្រាកត្រង់ណាយើងដាំបាយហូបនៅត្រង់នោះ។ មនុស្សពីដើមគេដើរលឿនណាស់ គេដើរដំណើរទាហាន ខ្ញុំត្រូវកាន់ដៃគេជាប់។ ទៅកំពង់ចាមដំបូងគេអញ្ជើញខ្ញុំទៅ គេឱ្យខ្ញុំ១៥០រៀល។ បន្ទាប់មកទៀត ខ្ញុំទៅដោយផ្សងព្រេងទេ»។ នេះជាការបញ្ជាក់របស់ព្រឹទ្ធាចារ្យ ចាប៉ិច។ មកដល់ឆ្នាំ១៩៨៣ យុវជន ពៀក ចាប៉ិច ត្រូវជួបវិបត្តិសេដ្ឋកិច្ចម្ដងទៀត ព្រោះប្រជាជនស្បើយការពេញនិយមស្ដាប់ការនិទានរឿងរបស់លោក។ មិនមានអ្នកអញ្ជើញទៅសម្ដែង ប៉ុន្តែលោកទៅដើរសួរ ឬសុំគេសម្ដែងដោយខ្លួនឯង នៅតាមរោងបុណ្យ ឬនៅតាមវត្តនានា។ រហូតដល់ឆ្នាំ ១៩៨៤ ដល់បច្ចុប្បន្ន ព្រឹទ្ធាចារ្យ រកប្រាក់សឹងតែមិនបានសោះ ពីការអញ្ជើញឱ្យសម្ដែងល្ខោនទោល ពីសំណាក់ប្រជាជនទូទៅ។ ហេតុដែលនាំឱ្យប្រជាជន ឈប់ចូលចិត្តស្ដាប់ការនិទានរឿងនោះ ព្រឹទ្ធាចារ្យអះអាងថា ទំនងមកពីការវិវត្តិនៃបច្ចេកកវិទ្យា សិល្បៈចម្រុះកាន់តែសម្បូរបែប ពិសេសគឺវិស័យភាពយន្តតែម្ដង។ ព្រឹទ្ធាចារ្យ រំលឹក៖«បើគេអញ្ជើញខ្ញុំទៅ គេឱ្យ៣០០រៀល។ មានគេជួលរហូតអរហើយ ប៉ុន្តែមិនមានអ្នកជួល។ បើទៅរកគេ បានតម្លៃថោក ប៉ុន្តែបើមិនទៅកូនអត់បាយ។ ខ្ញុំដើរច្រើនស្រុកណាស់ ដើម្បីសុំគេលេងល្ខោន នៅតាមរោងបុណ្យ។ ពេលលេងចប់ គេរៃអង្គាសប្រាក់ឱ្យខ្ញុំ បានអង្ករមួយកន្តាំង លុយ១៥០រៀល អ៊ីចឹងទៅ ព្រោះគេត្រូវរៃគ្នាឱ្យល្ខោនខោលផង វីដេអូផង និងជួលគោជាន់ផង(ឧបករណ៍សិល្បៈ ច្នៃពីធុងសាំង ដោយមានប្រដាប់ជាន់ បង្កើតឱ្យមានជាចង្វាក់ភ្លេង និងមានអ្នកច្រៀងផង)។ តែកន្លែងខ្លះក៏អត់បានសម្ដែងដែរ តែយ៉ាងហោច ខ្ញុំអាចបានបាយបុណ្យហូបនិងបានស្នាក់នៅផ្ទះបុណ្យមួយយប់ដែរ»។ ដំណើរឆ្ពោះទៅក្នុងប្រព័ន្ធមរតកមនុស្សរស់ ក្នុងឆ្នាំ១៩៩៩ គឺនៅពេលដែលលោកមានអាយុ៤៦ឆ្នាំ។ លោក ចាប៉ិច មានឱកាសបានទៅសម្ដែងល្ខោនទោល ក្នុងពិធីបុណ្យបញ្ចុះសីមា នៅវត្តស្វាយក្រវាន់ នាទីរួមខេត្តកំពង់ស្ពឺ រយៈពេល៣យប់៣ថ្ងៃ។ កាលនោះ លោកទទួលបានប្រាក់កម្រៃ២០ម៉ឺនរៀល ដោយចែកជាមួយអ្នកជូនលោកទៅពាក់កណ្ដាល។ ជាសំណាងល្អ ពិធីបុណ្យនោះ មានមន្ត្រីខាងក្រសួងមួយរូប បានទៅចូលរួមដែរ។ មន្ត្រីនោះបានកោតសរសើរចំពោះទេពកោសល្យរបស់ សិល្បករ ពៀក ចាប៉ិច ហើយបានសន្យាថា នឹងនាំដំណឹងនោះទៅជម្រាបថ្នាក់លើ។ ក្រោយមកទៀត សិល្បករល្ខោនទោលរូបនេះ បានទៅបង្ហាញទេពកោសល្យរបស់ខ្លួន ក្នុងកម្មវិធីផ្ទះលេខ១១។ បន្ទាប់មក ទៅសម្ដែងសម្រាប់វិទ្យុអប្សរា ហើយនៅចុងឆ្នាំ១៩៩៩ លោកបានទៅសម្ដែង ក្នុងមហោស្រពសហស្សវត្សរ៍ នៅខេត្តសៀមរាប ទឹកដីអង្គរ។ កាលនោះលោកសម្ដែងចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃ ទី១ ខែមករា ដើមឆ្នាំ២០០០។ ក្នុងការសម្ដែងនោះ លោកទទួលបានសញ្ញាបត្រកិត្តិយសមួយ។ រហូតដល់ឆ្នាំ២០០៣ លោកបានប្រឡងផ្នែកនិទានរឿង នៅវាលមេន ក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ដោយលោកអាចធ្វើសំឡេងបានជាង១០សំឡេង និងការធ្វើសំឡេងទ្រដោយមាត់ផងដែរ។ កាលនោះ លោកទទួលបានចំណាត់ថ្នាក់លេខ១ និងសញ្ញាបត្រកិត្តិយស។ សិល្បករទៅពីខេត្តប៉ៃលិន ជាប់ចំណាត់ថ្នាក់លេខ២ ដោយអាចប្រើសំឡេងបាន៣ តួប្រុសពីរនាក់ និងតួស្រីម្នាក់ រួមទាំងអាចធ្វើសំឡលេងទ្រនឹងមាត់។ ចំណែកអ្នកលេខ៣ ទៅពីខេត្តតាកែវ សម្ដែងរឿងព្រះវេសន្តរ និទានដោយធ្វើកាយវិកាផង ប៉ុន្តែមានសំឡេងតែមួយ។ ព្រឹទ្ធាចារ្យ បន្ថែម៖«អ្នកមកពីប៉ៃលិន គេធ្វើសំឡេងពីរោះជាងខ្ញុំ តែគេធ្វើសំឡេងបានតិច។ ចំណែកខ្ញុំចេះធ្វើសំឡេងបានច្រើន»។ សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៧៩ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច អាចធ្វើសំឡេងបានប្រមាណ ១៥សំឡេង មានសំឡេង តួឯកស្រី តួឯកប្រុស ម្ដាយ ឪពុក តាព្រានព្រៃ តាកសិករ ចៅប្រុស ចៅស្រី យក្សប្រុស យក្សស្រី យក្សឪពុក យក្សកូន តាព្រះមុនីឥសី និងតាព្រះមុនីឥសូរ។ លោកថែមទាំងអាចធ្វើបានសំឡេងឧបករណ៍ទ្រដោយមាត់ថែមទៀតផង។ ប៉ុន្តែបច្ចុប្បន្ន ដោយសារវ័យកាន់តែចាស់ និងមានជំងឺជាប់ប្រាណផង ព្រឹទ្ធាចារ្យ នៅអាចប្រើសំឡេងបាន ប្រហែលតែ៧សំឡេងប៉ុណ្ណោះ ហើយលោកអះអាងថា មិនសូវពីរោះដូចមុនឡើយ។ «ហេតុអ្វីទើបបានជាខ្ញុំហ៊ានអះអាងថាខ្ញុំអាចធ្វើសំឡេងបានច្រើន គឺមកពីគេបានថតសំឡេងរបស់ខ្ញុំ កាលពីនៅក្មេង ហើយខ្ញុំស្ដាប់មើលទៅ ឃើញថាសំឡេងនោះខុសគ្នាមែន។ អ្នកខ្លះក៏គេមិនជឿដែរ រហូតដល់មានការភ្នាល់គ្នា។ គេភ្នាល់ដាក់ថ្នាំជក់ កាលនោះថ្នាំជក់១គីឡូ២០រៀល ហើយខ្ញុំថា ប្រមូលថ្នាំជក់ឱ្យគ្រប់៣០០រៀលទើបខ្ញុំទៅសម្ដែង។ កាលនោះខ្ញុំឈ្នះបានប្រាក់៣០០រៀល»។ នេះជាការអះអាងរបស់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច។ ប្រហែលក្នុងឆ្នាំ២០០៥ លោកបានទៅសម្ដែងក្នុងកម្មវិធី អង្គរព្យុងយូ រយៈពេល៣យប់៣ថ្ងៃ។ ក្រោយមក នៅឆ្នាំ២០០៧ លោកទៅសម្ដែងនៅមជ្ឈមណ្ឌលវប្បធម៌បារាំង។ ក្រោយមកទៀត ប្រហែលក្នុងឆ្នាំ២០១០ លោកទទួលបានសញ្ញាបត្រវរសិល្បករ មុននឹងទទួលបានគោរមងារ ជាវោហាកោសល្យវដ្ដី និងបញ្ចូលក្នុងបញ្ជីប្រព័ន្ធមរតកមនុស្សរស់កម្ពុជា ពីព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១២។ ក្រោយមកទៀតលោកបានទៅសម្ដែងនៅខេត្តសៀមរាប ក្នុងកម្មវិធីអក្សរសិល្ប៍វគ្គទី១ និងបានទៅសម្ដែងក្នុងកម្មវិធីអក្សរសិល្ប៍ខ្មែរ នៅខេត្តបាត់ដំបងនៅឆ្នាំបន្ទាប់។ បណ្ដុះអ្នកបន្តវេន កាលពីអំឡុងឆ្នាំ២០០៥-២០០៦ ព្រឹទ្ធាចារ្យ បានបង្រៀនជំនាញសិល្បៈនិទានរឿង ឬសិល្បៈសម្ដែងល្ខោនទោលនេះ ទៅដល់សិស្ស៧នាក់ ហើយក្នុងនោះ ក៏មានកូនប្រុសទី៣របស់លោកម្នាក់ដែរ។ ប៉ុន្តែក្រោយមកពួកគេក៏ឈប់រៀន ហើយបែរទៅធ្វើសំណង់វិញ ព្រោះយល់ថាជំនាញនេះមិនមានទីផ្សារ។ «ខ្ញុំស្រណោះតែអត់ពីខ្ញុំទៅ ប្រាកដជាមិនមានអ្នកបន្តវេនទេ។ កូនខ្ញុំគេស្រឡាញ់ ប៉ុន្តែគ្នាពុំសូវមានទេពកោសល្យ។ គេធ្វើសំឡេងបានតែ៣នាក់ មនុស្សចាស់១ តួឯកប្រុស១ និងតួស្រី១។ បច្ចុប្បន្នអ្នកនិទានរឿងនៅមាន ប៉ុន្តែឱ្យធ្វើសំឡេងបានច្រើន ខ្ញុំជឿថាមិនមានតែម្ដង។ ក្មេងឥឡូវគេច្រើនរៀនខាងកុន»។ នេះបើតាមព្រឹទ្ធាចារ្យ ចាប៉ិច។ មរតកមនុស្សរស់ ពៀក ចាប៉ិច មានប្រសាសន៍ថា ដើម្បីអាចធ្វើសំឡេងបានច្រើន ត្រូវព្យាយាមសង្កេតសំឡេងផ្សេងៗ ឧស្សាហ៍ស្ដាប់សំឡេងគេ និងរៀនត្រាប់តាមគេផង។ មានន័យថា បើសំឡេងមនុស្សប្រុសចាស់ គេត្រូវបើកបំពង់កឱ្យធំ។ រីឯសំឡេងយាយ ក៏ដូចគ្នាដែរ។ ចំណែកសំឡេងមនុស្សវ័យកណ្ដាល បើកបំពង់កល្មម។ បើសំឡេងកូនក្មេង ត្រូវត្បៀតសំឡេង។ ទាំងនេះ ជាទេព្យកោសល្យរបស់មរតកមនុស្សរស់ ពៀក ចាប៉ិច ដែលចង់ឃើញយុវជនជំនាន់ក្រោយ មានសមត្ថភាពបន្តការប្រើប្រាស់សំឡេង និងសម្ដែងដោយខ្លួនឯងនេះ៕ | ភ្នំពេញ៖ ព្រឹទ្ធាចារ្យ មរតកមនុស្សរស់ វោហាកោសល្យវដ្ដី ពៀក ចាប៉ិច គឺជាសិល្បករតែមួយរូបគត់របស់កម្ពុជា ដែលមានទេពកោសល្យ អាចធ្វើសំឡេងមនុស្សបានប្រមាណ១៥ ទាំងសំឡេងមនុស្សស្រី ប្រុស ក្មេង ចាស់ ដោយមិនជាន់សំឡេងគ្នា និងធ្វើសំឡេងទ្រដោយមាត់ផង ដើម្បីនិទានរឿង ឬហៅម្យ៉ាងទៀតថា ការសម្ដែងល្ខោនទោល។ ដ្បិតមានទេពកោសល្យដ៏កម្រយ៉ាងនេះក្ដី ប៉ុន្តែជីវិតរបស់លោក ត្រូវផ្សងព្រេងដូចជារឿងនិទានដូច្នោះដែរ។ ជីវភាពរបស់លោក តាំងពីដើមរហូតដល់បច្ចុប្បន្ន មិនធូរធារឡើយ ហើយជំនាញនិទានរឿងនោះ បានជួយស្រោចស្រង់ជីវិតគ្រួសាររបស់លោកបានខ្លះប៉ុណ្ណោះ។ |
កិច្ចព្រមព្រៀងនេះក្នុងបំណងដើម្បីបញ្ចៀសកុំឱ្យមានភាពច្របូកច្របល់មួយរយៈពេលខ្លី និងទុកពេលដើម្បីធ្វើច្បាប់ចំណាយថវិកាដែលមានភាពស្មុគស្មាញមួយ ដែលនឹងផ្តល់ថវិកាដល់សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានខ្វែងគំនិតគ្នាជុំវិញទំហំចំណាយថវិកាអស់រយៈពេលរាប់ខែមកហើយ។ ច្បាប់ថវិកានេះអាចជួបការលំបាកនៅក្នុងរដ្ឋសភា ដែលមានក្រុមអភិរក្សនិយមនៃគណបក្សសាធារណរដ្ឋមួយក្រុម បានប្រើប្រាស់យុទ្ធសាស្ត្ររាំងខ្ទប់ច្បាប់នេះ ដើម្បីដាក់សម្ពាធធ្វើឱ្យកម្រិតចំណាយរបស់រដ្ឋាភិបាលអាមេរិកមានទំហំតិចជាងមុន។ ថវិកាចំណាយរបស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ននេះ នឹងត្រូវអស់សុពលភាពក្នុងសប្តាហ៍នេះ សម្រាប់កម្មវិធីសហព័ន្ធជាច្រើន ដែលរួមមានការដឹកជញ្ជូន លំនៅឋាន កសិកម្ម ថាមពល និងការសាងសង់ផ្នែកយោធា និងអតីតយុទ្ធជន។ ចំណែកថវិកាចំណាយផ្សេងៗទៀត ដែលរួមមានការការពារជាតិជាដើមនោះ នឹងបន្តរហូតដល់ថ្ងៃទី ២ ខែកុម្ភៈខាងមុខនេះ៕ | មេដឹកនាំគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិក បានបង្ហាញច្បាប់ថវិកាចំណាយរយៈពេលខ្លីមួយដែលនឹងបញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរក្សាដំណើរការរបស់រដ្ឋាភិបាលរហូតដល់ខែមីនាខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ |
រុស្ស៊ីបានប្រកាសនៅថ្ងៃទី២៦ ខែតុលាថា ខ្លួននឹងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងលើគ្រប់វិស័យ បន្ទាប់ពីរងការថ្កោលទោសរួមគ្នាពីសំណាក់កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន ចំពោះការផ្តល់អាវុធដោយកូរ៉េខាងជើង។ ទីក្រុងសេអ៊ូលផ្ទាល់ក៏ព្រមានមូស្គូថា ខ្លួនក៏មិនអង្គុយស្ងៀមដែរ បើមូស្គូផ្ដល់បច្ចេកវិទ្យាឱ្យព្យុងយ៉ាងវិញនោះ។ កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានប្រកាសថ្កោលទោសរួមគ្នាចំពោះការផ្គត់ផ្គង់អាវុធដោយកូរ៉េខាងជើងទៅកាន់រុស្ស៊ីសម្រាប់សង្គ្រាមអ៊ុយក្រែន។ ការសង្ស័យកើនឡើងបន្ទាប់ពីមានរបាយការណ័បង្ហាញពីសកម្មភាពកប៉ាល់ដឹកទំនិញចេញពីកំពង់ផែកូរ៉េខាងជើងទៅរុស្ស៊ីនោះ។ ជាមួយការចោទប្រកាន់នេះ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov បានឆ្លើយតបថា របាយការណ៍ដែលបានបញ្ចេញជាច្រើននោះ គឺគ្មានមូលដ្ឋានជាច្បាប់ ហើយមិនមានអ្វីជាក់លាក់ណាមួយនោះទេ។ ជាមួយគ្នានេះ របាយការណ៍បែបនេះមានតាំងពីយូរយារណាស់មកហើយ ដូច្នេះលោកមិនចង់មានមតិលើរឿងនេះទេ។ «កូរ៉េខាងជើងគឺជាអ្នកជិតខាងរបស់យើង ហើយយើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យជាមួយគ្នាទៀត»។ លោក Peskov បាននិយាយបែបនេះ។ លោក Peskov ក៏បានបដិសេធមិននិយាយអ្វីឡើយលើរឿងដែលពាក់ព័ន្ធនឹងការប្រគល់អាវុធរវាងកូរ៉េខាងជើង នឹងរុស្ស៊ី ជាការពិតឬអត់។ សម្ព័ន្ធមិត្តអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន នៅមិនសុខឡើយចំពោះការពង្រឹងទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៊ីបន្ទាប់ពីមេដឹកនាំរបស់ប្រទេសទាំងពីរបានជួបគ្នាកាលពីខែកញ្ញាកន្លងទៅនៅរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក៏បានជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកាលពីថ្ងៃទី១៩ ខែតុលា ហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។ ជាថ្នូរការផ្ដល់អាវុធពីសំណាក់កូរ៉េខាងជើង រុស្ស៊ីនឹងជួយលើសមត្ថភាពបច្ចេកវិទ្យាយោធាវិញ ដែលរឹតតែធ្វើឱ្យប្រទេសទាំង៣បារម្ភកាន់តែខ្លាំង។ នៅថ្ងៃទី២៧ ខែតុលា រដ្ឋមន្រ្តីការបរទសកូរ៉េខាងត្បូង ផាក ជីន ប្រាប់សមាជិកសភាថា សេអ៊ូលនឹងធ្វើសកម្មភាពតបវិញមិនខាន បើមានរឿងនេះកើតឡើងមែន៕ | ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ |
ដើម្បីជ្រាបច្បាស់សូម អញ្ជើញ លោក-អ្នក ទស្សនាវីដេអូខាងក្រោមដូចតទៅ៖ អង្គការហ្វារពន្លឺសិល្បៈ ជាអង្គការក្រៅរដ្ឋាភិបាលមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយស្ថាបនិក៩រូប ដែលធ្លាប់រស់នៅក្នុងជំរំ សាយធូ (Site Two)។ អង្គការហ្វារពន្លឺសិល្បៈដែលមានមូលដ្ឋាននៅក្រុងបាត់ដំបង បានផ្ដល់ឱកាស និងបណ្ដុះបណ្ដាលកុមារ និងយុវជន ផ្នែកសិល្បៈ និងចំណេះដឹងទូទៅ។ នៅទីនេះសិស្សអាចរៀនជំនាញសិល្បៈជាច្រើនដូចជា សៀក តន្ត្រី របាំ គូរគំនូរ គំនូរជីវចល សូនរូប និងសិល្បៈផ្នែកកាយសម្ព័ន្ធដទៃទៀត។ ក្នុងបរិវេណអង្គការហ្វារពន្លឺសិល្បៈ មានអគារមួយ ដែលមានដំបូលបែបរចនាបថខ្មែរ ដោយសង់ទាបជាប់នឹងដី ព្រមទាំងមានគំនូរនាដកាត្រឹមក នោះគឺជាសាលាសៀក។ នៅវេលាម៉ោងប្រមាណជា១១ព្រឹក នៅក្រោមអគារសាលាសៀកនេះ មានបន្លឺសំឡេងភ្លេង ដែលត្រូវបានប្រគំដោយអ្នករៀនសៀកមួយក្រុម។ មានយុវជន និងកុមារប្រមាណជាង២០នាក់ កំពុងហ្វឹកហ្វឺនសៀក។ ហង្សសុផល លីនទ្រី ជាកុមារមួយរូប ក្នុងចំណោមកុមារប្រុសស្រីជាច្រើនរូបផ្សេងទៀត កំពុងហាត់សៀក។ លីនទ្រី បានមកហ្វឹកហាត់សៀកនៅទីនេះជាង៣ខែ ក្រោយប្ដូរទីលំនៅពីខេត្តបន្ទាយមានជ័យ។ និយាយសម្ដីលះៗច្បាស់ៗ លីនទ្រី ប្រាប់អ្នកសារព័ត៌មានថ្មីៗ ពីមូលហេតុខ្លួនមករៀនសៀកដូច្នេះ៖ «ពីព្រោះខ្ញុំចូលចិត្តតាំងពីយូរហើយ តែកាលមុនខ្ញុំចង់រៀនដែរ តែមិនដឹងរៀននៅណា។ និយាយទៅវាជាចំណូលចិត្តខ្ញុំតែម្ដង។ ហើយមួយឆ្នាំៗ មានកម្មវិធីច្រើន មានអាហារសម្រន់ និងប្រាក់ឧបត្ថម្ភផ្សេងៗ»។ កុមារា ហង្សសុផល លីនទ្រី។ មានអាយុ១៣ឆ្នាំ និងកំពុងសិក្សានៅថ្នាក់ទី៦ កុមារា លីនទ្រី តែងចំណាយពេល៤ម៉ោង ក្នុងមួយថ្ងៃ ក្នុងការហ្វឹកហាត់ បន្ទាប់ពីបញ្ចប់ម៉ោងសិក្សានៅសាលារៀន។ កុមារារូបនេះ ពេញចិត្ត ជាមួយការហ្វឹកហាត់របស់គេណាស់ និងមិនដែលចង់បោះបង់ចោលឡើយ បើទោះបីការហ្វឹកហាត់ ត្រូវជួបគ្រោះថ្នាក់ក៏ដោយ។ លីនទ្រីបន្តទៀតថា ការមកហ្វឹកហាត់នេះ ដំបូងឪពុកម្ដាយខ្លួន មានការស្ទាក់ស្ទើរ ដោយមានការព្រួយបារម្ភ ពីសុវត្ថិភាពខ្លួន ប៉ុន្តែដោយចិត្តស្រឡាញ់ និងយល់ឃើញថាការសម្ដែងសៀក អាចជួយផ្គត់ផ្គង់ការរស់នៅរបស់ខ្លួននាពេលអនាគត។ លីនទ្រី សុំការអនុញ្ញាតពីអាណាព្យាបាលខ្លួន រហូតពួកគាត់យល់ព្រម។ លីនទ្រី រៀបរាប់ដូច្នេះ៖ «(រៀនសៀក)មានប្រយោជន៍ មានអី សម្រាប់ថ្ងៃខាងមុខ អាចរៀនចប់មកសម្ដែង។ យើងកុំទុកវេលាចោល យើងរៀន ឱ្យមានចំណេះដឹង ពេលមានការសម្ដែងអ៊ីចឹង យកមកសម្ដែង យកថវិកា»។ សំ ណារ៉ុង ជាកុមារាមួយរូបទៀត ដែលកំពុងហ្វឹកហាត់សៀក ក្នុងអង្គការហ្វារពន្លឺសិល្បៈ។ ប្រមាណពីរឆ្នាំហើយ ដែលកុមារា ណារ៉ុង បានហាត់រៀនសៀក បន្ទាប់ពីការសិក្សាចំណេះដឹងទូទៅនៅសាលារៀន។ ជាសិស្សកំពុងសិក្សាថ្នាក់ទី៦ ណារ៉ុង ប្រាប់ថា មូលហេតុដែលខ្លួនមករៀនសៀក ដោយសារខ្លួនចូលចិត្តផ្នែកសៀកនេះ។ កុមារា សំ ណារ៉ុង ។ បើតាមណារ៉ុង ការរៀនសៀកនេះ មិនមានជារឿងងាយ ស្រួលប៉ុន្មានឡើយសម្រាប់ខ្លួន ដោយត្រូវជួបឧបសគ្គមួយចំនួន ជៀសមិនផុតឡើយ។ ប៉ុន្តែទោះបីបែបនេះ ក៏ដោយក៏កុមារា រូបនេះមិនបោះបង់ក្ដីស្រមៃខ្លួនឡើយ ដើម្បីក្លាយជាអ្នកសម្ដែងសៀកស្ទាត់ជំនាញមួយរូប។ ក្ដីប្រាថ្នា របស់ ណារ៉ុង គឺចង់សម្ដែងលើឆាកអន្តរជាតិ។ កុមារាវ័យ១៣ឆ្នាំរូបនេះ និយាយដូច្នេះ៖ «ចង់ទៅ(សម្ដែង)នៅក្រៅប្រទេស ដើម្បីសម្ដែងពីស្នាដៃយើង និងពីប្រទេសទៀតយើង»។ មានជំនក់ចិត្ត ផ្នែកសៀកដែរនោះ សៀង ចាន់ឧត្ដមមុនី បានមកចូលរួមសៀក នៅអង្គការហ្វារពន្លឺសិល្បៈ ប្រហែល២ឆ្នាំហើយ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារ។ សម្រាប់ ចាន់ឧត្ដមមុនី ការរៀនសៀក មិនសូវជួបផលវិបាកខ្លាំងឡើយ។ កុមារាវ័យ១៣ឆ្នាំ និង កំពុងសិក្សាថ្នាក់ទី៦រូបនេះ រៀបរាប់ដូច្នេះ៖ «អត់សូវពិបាកទេ! ព្រោះអីខ្ញុំមើលគេ ហាត់យកចិត្តទុកដាក់ និងមើលគេ ហើយពេលគេពន្យល់ទៅស្ដាប់»។ សម្រាប់ថ្ងៃអនាគត កុមារាសម្បុរស្រអែមរូបនេះ ចង់បង្ហាញសមត្ថភាពរបស់ខ្លួននៅលើឆាកជាតិ ក៏ដូចជាឆាកអន្តរជាតិ និងគោលបំណងធំរបស់ខ្លួន ចង់ក្លាយជាគ្រូបង្វឹកសៀក។ កុមារា សៀង ចាន់ឧត្ដមមុនី ។ ដោយឡែក លោក ធូ សុវណ្ណ វិញ ជាគ្រូបង្ហាត់សៀក និង បង្ហាត់រាំ Hip Hop មួយរូប នៅអង្គការហ្វារពន្លឺសិល្បៈ បានប្រាប់ថា បច្ចុប្បន្ននៅទីនេះ មានកុមារប្រមាណជា ៤០នាក់ប៉ុណ្ណោះ ដែលកំពុងហ្វឹកហាត់សៀក ខណៈមុនការរីករាលដាលនៃជំងឺកូវីដ-១៩ មានសិស្សហ្វឹកហាត់រាប់រយនាក់ឯណោះ។ លោក ធូ សុវណ្ណ គ្រូបង្ហាត់សៀក និង បង្ហាត់រាំ Hip Hop នៅអង្គការហ្វារពន្លឺសិល្បៈ។ បើតាមសម្ដីរបស់ លោក សុវណ្ណ កុមារ ដែលមកហាត់រៀនសៀក នៅអង្គការហ្វារពន្លឺសិល្បៈ មានអាយុចាប់បី១៥ឆ្នាំចុះ ហើយពួកគាត់ភាគច្រើន គ្រួសារមានជីវភាពខ្សត់ខ្សោយ។ លោកពន្យល់ទៀតថា៖ «ពួកគាត់មកតាមគ្រួសារ ហើយពួកគាត់រៀនសៀក នៅនេះហើយ គាត់រៀននៅសាលារដ្ឋទៀត។ បច្ចុប្បន្ននេះ យើងមាន២ថ្នាក់ គឺមានថ្នាក់ព្រឹក និងថ្នាក់ថ្ងៃ សម្រាប់ពួកគាត់រវល់រៀនរដ្ឋព្រឹក អាចមកហាត់ថ្ងៃ។ សម្រាប់ពួកគាត់រវល់រៀនថ្ងៃ ពួកគាត់អាចមកហាត់រៀនព្រឹកបាន»៕ | បាត់ដំបង៖ អង្គការហ្វារពន្លឺសិល្បៈ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថ្នាល់បណ្ដុះសិល្បករ ទាំងយុវជន និងកុមារ លើជំនាញសិល្បគំនូរ និងសៀកជាដើម។ នៅទីនេះ អង្គការបានផ្ដល់ឱកាសឱ្យកុមារា និងកុមារីមួយចំនួនហ្វឹកហាត់សៀក។ |
នាកម្មវិធីចាប់ឆ្នោតរើសពូល ក្របខណ្ឌអឺរ៉ុបនៅប្រទេសមូណាកូ នៅរាត្រីថ្ងៃទី៣១ ខែសីហា ក្រុមអង់គ្លេស៤ រួមមានជើងឯក Manchester City, Arsenal, Manchester United និង Newcastle បានរកឃើញពូលរៀងខ្លួនហើយ។ អ្វីដែលគួរចាប់អារម្មណ៍ ក្រុមសារិកាព្រៃ ដែលទើបមានវត្តមាននៅ Champions League សារជាថ្មីក្រោនអាក់ខាន២០ឆ្នាំ ពោលតាំងពីឆ្នាំ២០០៣ ស្ថិតក្នុងពូលលំបាកជាងគេ ក្នុងចំណោមពូលទាំង៨ រដូវកាលនេះ។ Newcastle ក្រោមការដឹកនាំរបស់លោក Eddie Howe ស្ថិតក្នុងពូល F ដោយត្រូវជួបក្រុមជើងឯកបារាំង PSG ក្រុមរងជើងឯកអាល្លឺម៉ង់ Borussia Dortmund និងក្រុមចាស់វស្សា AC Milan របស់អ៊ីតាលី។ Manchester United ត្រូវជួបក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងពូល A ជាមួយ FC Copenhagen និង Galatasaray។ Arsenal នៅពូល B ក៏ជួបក្រុមមិនធម្មតាដែរ រួមាន Sevilla របស់អេស្ប៉ាញ, ក្រុមពីហូឡង់ PSV Eindhoven និង RC Lens ពីបារាំង។ ក្រុមការពារតំណែងជើងឯក Man City ប៉ះក្រុមកីឡូស្រាលៗប៉ុណ្ណោះក្នុងពូល G ជាមួយ RB Leipzig, Red Star Belgrade និង Young Boys។ ការប្រកួតវគ្គចែកពូលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែកញ្ញា ខណៈផ្តាច់ព្រ័ត្រ នឹងធ្វើនៅកីឡដ្ឋាន Wembley នាថ្ងៃទី១ ខែមិថុនា ឆ្នា ២០២៤។ ខាងក្រោមជាលទ្ធផលចាប់ពូលទាំង៨ ពី A ដល់ H ដើម្បីប្រកួតវគ្គសន្សំពិន្ទុរដូវកាល ២០២៣-២៤៖ ពូល A៖ Bayern Munich, MANCHESTER UNITED, FC Copenhagen, Galatasaray ពូល B៖ Sevilla, ARSENAL, PSV Eindhoven, RC Lens ពូល C៖ Napoli, Real Madrid, Braga, Union Berlin ពូល D៖ Benfica, Inter Milan, Salzburg, Real Sociedad ពូល E៖ Feyenoord, Atletico Madrid, Lazio, CELTIC ពូល F៖ Paris St-Germain, Borussia Dortmund, AC Milan, NEWCASTLE ពូល G៖ MANCHESTER CITY, RB Leipzig, Red Star Belgrade, Young Boys ពូល H៖ Barcelona, Porto, Shakhtar Donetsk និង Royal Antwerp៕ | Newcastle United ជួបសុទ្ធតែក្រុមខ្លាំង Paris St-Germain, Borussia Dortmund និង AC Milan ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល F នៃពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។ ម្ចាស់ការពារជើងឯក Manchester City ជួបក្រុមគីឡូស្រាលក្នុងពូល G។ |
ម៉ោងជាង៤រសៀលទៅហើយ ស្ត្រីចំណាស់ ស្លៀកខោក្រណាត់ និងអាវក្រណាត់ដៃខ្លី ហើយមានស្បែកជ្រីវជ្រួញ កំពុងអង្គុយលើកន្ទេលមួយ ដែលមានបន្លែបន្តិចបន្តួច នៅខាងមុខមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ដែលមានដើមម៉ៃសាក់ធំៗប្របពីលើ ដោយផ្ដល់ជាម្លប់ល្មមសម្រាប់ការលក់ដូរ។ បន្លែជាច្រើនដែលស្ត្រីវ័យ៨២ឆ្នាំលក់នោះ រួមមាន ត្រួយល្ពៅ, ត្រកួន, ត្រួយអំពិល, ចេកទុំ, ស្ពៃ, ស្លឹកបាស, និងបន្លែធម្មជាតិជាច្រើនទៀត ដែលចងជាបាច់ៗហើយលក់ក្នុងតម្លៃ៥០០រៀលក្នុងមួយបាច់។ សម្រាប់ទីតាំងលក់បន្លែបន្តិចបន្តួចនេះ គឺស្ត្រីចំណាស់រូបនេះ បានបោសសម្អាត និងរៀបចំអនាម័យសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីសុំការអនុគ្រោះពីអាជ្ញាធរ កុំឲ្យពួកគេដេញ។ ជួបជាមួយសារព័ត៌មាន ThmeyThmey25 លោកយាយសេង បាននិយាយថា គាត់ប្រមូលទិញបន្លែពីញាតិមិត្តជិតខាងនៅក្នុងភូមិ និងបេះផលដំណាំនៅជុំវិញផ្ទះ យកមកលក់ជារៀងរាល់ថ្ងៃ។ សម្រាប់របរលក់បន្លែបន្តិចបន្តួចនេះ គាត់អាចរកចំណូលបានចន្លោះពី ៣ម៉ឺនរៀលទៅ ៤ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយចាប់ផ្តើមលក់នៅទីនេះចាប់តាំងពីម៉ោង១១ព្រឹកដល់ម៉ោង៦ល្ងាច។ ប៉ុន្តែថ្ងៃខ្លះ ក៏លោកយាយ លក់មិនដាច់ដែរ។ លោកយាយដើរលក់បន្លែនៅតាមផ្លូវសាធារណៈ ឬនៅតាមសាកលវិទ្យាល័យដែលនៅតាមបណ្តោយផ្លូវជាតិលេខ៧ថ្មី ជួនកាលលោកយាយក៏បានដើរលក់នៅក្បែរធនាគារក្នុងក្រុងកំពង់ចាមនេះផងដែរ។ កាលដែលលោកយាយមកលក់បន្លែនៅក្បែនឹងសាលាខេត្តកំពង់ចាមនេះក៏ព្រោះតែនៅទីនេះមានដើមឈើធំៗជាម្លប់ដែលផ្តល់ភាពងាយស្រួលដល់ការលក់ដូររបស់លោកយាយចាប់តាំងពីពេលជិតថ្ងៃត្រង់រហូតដល់ពេលល្ងាច។ មែនទែនទៅ លោកយាយសេង បានលក់ដូរជាមួយម្ដាយតាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ។ ក្រៅពីធ្វើស្រែចម្ការ របរលក់បន្លែនេះហើយ គឺជាផ្នែកមួយដែលជំរុញលទ្ធភាពឲ្យលោកយាយ អាចចិញ្ចឹមកូន៧នាក់ មុននឹងពួកគេរៀបការមានគ្រួសារផងដែរ។ និយាយបែបនេះ មិនមែនមានន័យថា កូនៗលោកយាយទាំង៧នាក់ មិនគិតគូពីឪពុកម្ដាយនោះទេ ពោលគឺពួកគេបានផ្តល់ថវិកាប្រមាណជាង១០ម៉ឺនរៀលក្នុងមួយខែ សម្រាប់ជីវភាពលោកយាយនិងស្វាមីផងដែរ។ ប៉ុន្តែដោយសារតែឃើញគ្រួសារកូនៗ ក៏ជួបការលំបាកដែរនោះ ទើបបានជាលោកយាយ សម្រេចចិត្តដើរលក់បន្លែបន្តិចបន្តួចនេះ ដើម្បីផ្គត់ផ្គង់ជីវិតចុងក្រោយ ដោយសារមិនចង់ដាក់បន្ទុកបន្ថែមលើកូន។ ៥ខែមកហើយដែលដូនវ័យ៨២ឆ្នាំ បានប្រកបរបរលក់បន្លែនេះឡើងវិញ គាត់បានអះអាងថា អ្នកទិញបន្លែលោកយាយភាគច្រើនជាអ្នកដើរហាត់ប្រាណ និងអ្នកធ្វើដំណើរតាមយានយន្តឆ្លងកាត់ ហើយមានក្តីអាណិត ទើបពួកគេជួយទិញ។ សព្វថ្ងៃនេះលោកយាយរស់នៅជាមួយលោកតា ឯក អួន វ័យ៨៣ឆ្នាំត្រូវជាស្វាមីរបស់លោកយាយ ។ ដំបូងឡើយពួកគាត់ដើរលក់បន្លែជាមួយគ្នា តែជាអកុសលលោកតា អួន ស្រាប់តែមានបញ្ហាងងឹតភ្នែកបើកម៉ូតូលែងបាន ទើបលោកយាយមកលក់តែម្នាក់ឯងបែបនេះ។ «យាយមិនចង់ទៅសុំទានទេ។ យាយនឹងនៅតែប្រកបមុខរបរមួយនេះរហូតដល់ថ្ងៃដែលយាយដើរលែងរួច។ យាយចង់សន្សំប្រាក់សម្រាប់ធ្វើចេតិយសម្រាប់ខ្លួនឯង និងតា [ស្វាមី] ក្រោយពេលលាចាកលោក»។ លោកយាយ សេង បានរៀបរាប់យ៉ាងដូច្នេះ៕ | កំពង់ចាម៖ ក្នុងវ័យ៨២ឆ្នាំ លោកយាយ មាស គឹមសេង បន្តលក់បន្លែតាមផ្លូវនៅមុខមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ចាម។ ដោយសារតែកូនៗមិនសូវធូរធា ហើយស្វាមីអាយុ៨៣ឆ្នាំ មើលមិនសូវច្បាស់ យាយសេង ប្រឹងប្រែងប្រកបរបរបន្តិចបន្តួចនេះ ដើម្បីចិញ្ចឹមក្រពះ និងសន្សំលុយធ្វើចេតិយសម្រាប់ខ្លួន និងស្វាមី ក្រោយពេលអស់អាយុសង្ខារ។ |
វណ្ណយុត្ត ជានាម មានន័យថា គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរដែលមានសណ្ឋាន ១៩ យ៉ាងគឺ៖ ១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ) គឺសម្រាប់ប្រើរះពីមុខអក្សរ, ដូចជា : ខ្លះ, ម្លិះ, លុះ, ចេះ, ឈ្មោះ ជាដើម។ ២- មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ ) គឺសម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និងប្រើដាក់ពីលើស្រៈ « ិ » ឲ្យជា « ឺ » ។ ៣- ត្រីសព្ទ (៊) គឺសម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, អ៊ុះអ៊ះ ជាដើម។ ប៉ុន្ដែតួ ស កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។ ៤- ទណ្ឌឃាដ ឬ បដិសេធ (៍) គឺសម្រាប់ដាក់ឃាត់អក្សរមិនឲ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមច័ន្ទន៍ ជាដើម។ ៥- របាទ ឬ រេផៈ (៌) គឺប្រើចំពោះតែភាសាសំស្ក្រឹតឬ សំស្ក្រឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ ជាដើម។ ៦- រស្សសញ្ញា ឬ បន្តក់ (់) នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ពុំឃើញមានពន្យល់ពី រស្សសញ្ញា ឬ បន្តក់ (់) នេះឡើយ។ ៧- សំយោគសញ្ញា (័) នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ពុំឃើញមានពន្យល់ពី សំយោគសញ្ញា (័) នេះឡើយ។ ៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ) គឺសម្រាប់សរសេររៀងពីខាងមុខពាក្យ ដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម។ ៩- លេខអស្តា (៏) គឺសម្រាប់ដាក់លើអក្សរទោលនាំអក្សរនោះឲ្យមានសំឡេងកញ្ឆក់ខ្លីរហ័ស, ដូចជា ក៏បាន, ក៏ដែរ, ក៏ដោយ, ដ៏បវរ, ដ៏ប្រសើរ, ដ៏ហើយដោយមាស, ព្ធដ៏អាកាស; ហ៏ !, ហ៏យកចុះ !, ន៏ !, នុ៎ះន៏ !; អុញន៏ ! ជាដើម។ ១០- កាកបាទ ឬ ជើងក្អែក (+) គឺឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែកសម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+) ។ ១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙) គឺឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូលពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យដើម) ។ ១២- របះ (។) គឺឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានបែបនេះ (។) សម្រាប់រះខណ្ឌឃ្លាក្នុងសង្កាត់នៃប្រយោគវែងខ្លីនីមួយៗ ។ ១៣- របះចប់ ឬ របះបរិយោសាន (៕) គឺឈ្មោះវណ្ណយុត្តមួយប្រភេទប្រើក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ (៕), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ (។) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។៚) ក៏មាន, រូបបែបនេះ (៕៚) ក៏មាន (ដូចបុរាណដែរ) ។ ១៤- គោមូត្រ (៚) គឺឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ ។ ១៥- រ៉ាត់ ឬ គាប ( } ) គឺឈ្មោះវណ្ណយុត្តមួយប្រភេទសម្រាប់សរសេរគាប កើត កើត ពាក្យទន្ទឹមគ្នា, ដូចជា៖ ថ្ងៃ ៨ និង ១៥ ឬ ១៤ រោច រោច នេះជា : ថ្ងៃ ៨ កើត, ៨ រោច និង ១៥ កើត, ១៥ រោច ឬ ១៤ រោច ដូច្នេះវិញ ។ តែពុំឃើញការពន្យល់ដោយប្រើរ៉ាត់សញ្ញា ឬ គាបសញ្ញា ( } ) បែបនេះឡើយ។ ១៦- រជ្ជុសញ្ញា (-) នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ពុំឃើញមានពន្យល់ពី រជ្ជសញ្ញា (-) នេះឡើយ។ ១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) គឺសម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ ជាដើម : សាលារៀនខ្ញុំមានតុ, ទូ, កៅអី...; ត្រូវយកប្រដាប់ប្រដាឲ្យសព្វគ្រប់ទៅផង ដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម... ។ ១៨- បេយ្យាលៈ (។ បេ ។) ឬ (។ល។) គឺសម្រាប់ប្រើបំព្រួញសេចក្ដីវែងឲ្យខ្លីឬច្រើនឲ្យតិច, ប្រើតែអក្សរ១តួខាងដើមថា ។ បេ ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា ។ល។ (ល៉ៈ) ក៏បាន ។ និងទី១៩ ជាវណ្ណយុត្តដែលទើបនឹងបង្កើតថ្មី គឺយុគលពិន្ទុ (ៈ) សម្រាប់ប្រើចុចសម្រួលពាក្យឲ្យងាយថា ដូចជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម។ សញ្ញា . , ; : ? ! = < > ( ) ជាវណ្ណយុត្តរបស់អឺរ៉ុបដែលខ្មែរកំពុងប្រើបច្ចុប្បន្ន សាធារណជនភាគច្រើនពុំបានដឹងថា នៅក្នុងភាសាខ្មែរបច្ចុប្បន្នមានប្រើវណ្ណយុត្តរបស់អឺរ៉ុបមួយចំនួនឡើយ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា នៅក្នុងភាសាខ្មែរមានប្រើវណ្ណយុត្តរបស់អឺរ៉ុបផង គឺ . , ; : ? ! = < > ( ) សម្រួលតាមសម័យនិយម (ដែលក្នុងសម័យបច្ចុប្បន្នបានឲ្យឈ្មោះថា សំ. បា. ឬជាខ្មែរអស់ហើយ) ៕ | សាធារណជនភាគច្រើនមិនបានស្គាល់សញ្ញាវណ្ណយុត្តអស់នោះទេ ហើយចំពោះការសរសេរពាក្យមួយចំនួនក៏នៅតែប្រើសញ្ញាវណ្ណយុត្តនេះខុសដែរ។ វចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ពីរបៀបប្រើសញ្ញាវណ្ណយុត្តទាំងនេះដូចខាងក្រោម៖ |
«វាជារឿងឆ្កួតបើនរណាម្នាក់គិតថា ចិននឹងប្រើសព្វាវុធរបស់ខ្លួនវាយប្រហារហ្វីលីពីន។» នេះជាសម្ដីចេញពីមាត់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ជុំវិញសកម្មភាពរបស់ចិនក្នុងការសាងសង់មូលដ្ឋានទ័ពនៅក្នុងតំបន់ប្រទាញប្រទង់នៃសមុទ្រចិនខាងត្បូង។ លោក ឌូទើតេ ទទួលស្គាល់ថា ចិនពិតជាកសាងបន្ទាយទ័ពមែន ប៉ុន្តែសព្វាវុធរបស់ចិនមិនមែនសំដៅអ្នកជិតខាងដូចហ្វីលីពីនឡើយ ឯគោលដៅធំគឺអាមេរិក។ ក្នុងការជួបជុំជាមួយអ្នកជំនួញហ្វីលីពីន និងចិននៅថ្ងៃទី១៩ ខែកុម្ភៈ លោក ឌូទើតេ បញ្ជាក់ថា ចិនបង្កើនសមត្ថភាពយោធារបស់ខ្លួនដើម្បីប្រឆាំងអាមេរិកតែមួយគត់ ព្រោះអាមេរិកចង់បំផ្លាញចិន។ ឯហ្វីលីពីនមិនពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Rappler ដែលស្រង់់សម្ដីលោកប្រធានាធិបតីហ្វីលីពីនរូបនេះទៀតថា កុំខ្វល់នឹងមីស៊ីលនៅទីនោះ វាមិនមែនតម្រង់ដាក់ហ្វីលីពីនឡើយ។ ជាមួយគ្នានោះ លោក ឌូទើតេ ក៏បានរំឭកពាក្យសន្យារបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលថា ចិននឹងមិនសាងសង់អ្វីនៅតំបនថ្មប៉ប្រះទឹក Scarborough Shoal នៃសមុទ្រចិនខាងត្បូងឡើយ។ ប្រធានាធិបតីហ្វីលីពីនដែលមានទំនោរទៅរកក្រុងប៉េកាំង ជឿថា ប្រធានាធិបតីចិននឹងគោរពសម្ដីរបស់ខ្លួន ព្រោះលោកជាមនុស្សមានកិត្តិយស។ ច្បាស់ណាស់ថា ហ្វីលីពីនដឹងពីសមត្ថភាពរបស់ខ្លួន ដែលមិនអាចប្រៀបផ្ទឹមចិនបានឡើយ ហើយក៏មិនអាចធ្វើអ្វីចិនបានដែរ បើចិនធ្វើសកម្មភាពនៅតំបន់ប្រទាញប្រទង់ស្រេចនឹងចិត្តរបស់ខ្លួននោះ។ បើមិនអាចតវ៉ាបាន មានតែសហការជាមួយចិនដើម្បីទទួលប្រយោជន៍ពីធនធានរ៉ែមានប្រេងជាដើម។ បើតាមលោក ឌូទើតេ ក្រុងម៉ានីល និងក្រុងប៉េកាំងកំពុងចរចាគ្នាដើម្បីរុករកប្រេងរួមគ្នា ហើយលោកថែមទាំងបង្ហើបពីការបែកងចែកផលទៅទៀត។ ខណៈការប៉ុនប៉ងរុករកប្រេងរួមគ្នាស្ថិតក្នុងដំណាក់កាលចរចាក្ដី លោក ឌូទើតេ និយាយថា ហ្វីលីពីននឹងទទួលបានចំណែកធំជាងគេ គឺពីរភាគបី ឯចិនយកមួយភាគបី។ ការបែងចែកនេះធ្វើឡើងការរុករកនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះ ចំណែកឯតំបន់ Philippine Rise វិញ ហ្វីលីពីនគឺជាម្ចាស់ ដ្បិតចិនទាមទារសមុទ្រចិនខាងត្បូងទាំងមូលទៅហើយ៕ | នៅថ្ងៃទី១៩ ខែកុម្ភៈ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានសារភាពថា ចិនកំពុងសាងសង់មូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូង ប៉ុន្តែលោកមិនមានក្ដីបារម្ភពីគ្រោះថ្នាក់ផ្នែកយោធាអ្វីឡើយ។ លោក ឌូទើតេ អះអាងថា គោលដៅរបស់ចិន មិនមែនហ្វីលីពីនឡើយ តែអាមេរិកឯណោះទេ។ មិនត្រឹមមិនព្រួយទេ ហ្វីលីពីនចង់ចាប់ដៃចិនដើម្បីរុករកធនធានធម្មជាតិរួមគ្នានៅតំបន់មានជម្លោះដដែលនេះទៀតផង។ |
អារ៉ាប៊ីសាអូឌីត បានហៅដំណោះស្រាយចំនួនពីររបស់ព្រឹទ្ធសភាអាមេរិកជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ថ្មីៗនេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តដំណោះស្រាយពីរដែលមួយបានទាមទារឲ្យអាមេរិកបញ្ចប់ការគាំទ្ររបស់ខ្លួនលើអារ៉ាប៊ីសាអូឌីតក្នុងសង្គ្រាមយេម៉ែន និងមួយទៀតបានចោទរជ្ជទាយាទ Mohammed bin Salman ដោយត្រង់ថា ជាអ្នកទទួលខុសត្រូវការស្លាប់របស់លោក Jamal Kashoggi នៅតួកគី។ នៅថ្ងៃទី១៦ ខែធ្នូ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានចេញសេចក្ដីថ្លែងការណ៍តបវិញដោយថ្កោលទោសជំហររបស់ព្រឹទ្ធសភាអាមេរិក ដែលផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងជាការកកូរកកាយផ្ទៃក្នុងខ្លួនដោយឥតលាក់លៀម។ ក្រុងរីយ៉ាដក៏រិះគន់ស្ថាប័ននីតិបញ្ញត្តិអាមេរិកដែលចោទថ្នាក់ដឹកនាំកំពូលអារ៉ាប៊ីសាអូឌីត និងបានប្រាប់ព្រឹទ្ធសភាអាមេរិកវិញថា ខ្លួនមិនអត់ឱនឲ្យការនិយាយមិនគោរពដល់មេដឹកនាំរបស់ខ្លួនឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ការអនុម័តដំណោះស្រាយទាំងពីររបស់ព្រឹទ្ធសភាអាមេរិក ជាការដើរបញ្ច្រាស់ផ្លូវជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដែលចេះតែការពារអារ៉ាប៊ីសាអូឌីតក្នុងសំណុំរឿងយេម៉ែន និងឃាតកម្មលោក Kashoggi ។ ខណៈពិភពលោកថ្កោលទោសខ្លាំងយ៉ាងណា លោក ត្រាំ មិនបានធ្វើតាមឡើយ និងបន្តរក្សាជំហរជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុងរីយ៉ាដដដែល។ ក្នុងសំណុំរឿងយេម៉ែន សម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត រងការប្រតិកម្មជុំទិសទីដោយសារវិនាសកម្មធំធេង។ ការស្នើឲ្យបញ្ឈប់យុទ្ធនាការយោធានេះ បានធ្លាក់ជាបន្តបន្ទាប់ សំដៅបញ្ចប់វិនាសកម្មនៅយេម៉ែន។ អាមេរិកវិញ ទោះជាមិនចូលរួមក្នុងជម្លោះដែលផ្ទុះខ្លាំងក្នុងឆ្នាំ២០១៥ ដោយផ្ទាល់មែន បានជួយផ្គត់ផ្គង់អាវុធឲ្យសម្ព័ន្ធមិត្តចម្រុះ។ យ៉ាងណាក្រោយមក អាមេរិកបានផ្អាកការផ្គត់ផ្គង់សាំងឲ្យក្រុមចម្រុះហើយ។ ឯករណីឃាតកម្មលោក Kashoggi វិញ ម្ដងជាពីរដង លោក ត្រាំ បានការពាររជ្ជទាយាទអារ៉ាប៊ីសាអូឌីត ក្រោមហេតុផលប្រយោជន៍ជាតិ ព្រោះអារ៉ាប៊ីសាអូឌីតជាម៉ូយដុំចាំទិញអាវុធអាមេរិក។ កន្លងមក ទីភ្នាក់ងារចារកម្មកណ្ដាល CIA ក៏បង្ហាញរបាយការណ៍របស់ខ្លួនដែលរកឃើញថា ឃាតកម្មលោក Kashoggi ជាប់ទាក់ទងទ្រង់ Mohammed bin Salman ដែរ៕ | អារ៉ាប៊ីសាអូឌីត បានប្រតិកម្មតបនឹងព្រឹទ្ធសភាអាមេរិកដែលចេញដំណោះស្រាយស្នើឲ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ឈប់គាំទ្រក្រុងរីយ៉ាដក្នុងយុទ្ធនាការនៅយេម៉ែន និងការចោទរជ្ជទាយាទ Mohammed bin Salman នៅពីក្រោយករណីឃាតកម្មអ្នកសារព័ត៌មាន Jamal Kashoggi ។ ទោះជាដំណោះស្រាយនេះគ្មានអំណាចចាប់ឲ្យអនុវត្តមែន តែជាបង្ហាញថា ការដើរផ្ទុយគ្នារវាងព្រឹទ្ធសភា និងលោក ត្រាំ ក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាមួយនេះ។ |
រយៈពេល៥ខែ គឺចាប់ពីខែមករា ដល់ខែឧសភា មានភ្ញៀវទេសចរបរទេសចំនួន ១,២០៦,១៨៨នាក់ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ។ ចំនួននេះបានកើនឡើងជាង១០ភាគរយ ធៀបនឹងឆ្នាំទៅ។ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ មិថុនា បានបញ្ជាក់ថា ក្នុងខែ ឧសភា ចំណូលពីការលក់ប័ណ្ណទស្សនានេះមានចំនួន ៦,៧៣៨,០៧២ដុល្លារ ក្នុងចំនួនភ្ញៀវទេសចរចំនួន ១៥៥,១៩៦នាក់។ បើតាមសេចក្តីប្រកាសដដែល ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៥ខែនេះ បានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន ២,៤១២,៣៧៦ ដុល្លារអាមេរិក។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតាមរយៈគ្រឹះស្ថានអង្គរ បានចេញផ្សាយពីគោលការណ៍តម្លៃសំបុត្រទស្សនារមណីយដ្ឋានអង្គរថ្មី។ ក្នុងសេចក្តីសម្រេចដែលនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៧មក គឺតម្លៃសំបុត្រក្នុងមួយថ្ងៃឡើងពី២០ ទៅ៣៧ដុល្លារ ដែលមានសុពលភាព ៣ថ្ងៃ សំបុត្រមានសុពលភាពមួយសប្ដាហ៍ ឡើងពី៤០ ទៅ៦២ដុល្លារ និងសុពលភាព មួយសប្ដាហ៍ ឡើងពី ៦០ ទៅ៧២ដុល្លារ។ ក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ថា រាល់តម្លៃសំបុត្រមួយៗត្រូវដកចំនួន ២ដុល្លារ ដើម្បីបង់ចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕ | សៀមរាប៖ ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០១៨ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ រកបានចំនួនជិត ៥៥លានដុល្លារ គឺស្មើនឹង ៥៤,៩៩៣,៣៩១ដល្លារអាមេរិក។ តាមការកក់ត្រារបស់គ្រឹះស្ថានអង្គរ ចំនួននេះមានការកើនឡើង ១៩,៧៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ |
ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Ri Chol Man បានចាកចេញទៅកាន់រុស្ស៊ីនៅថ្ងៃទី២០ ខែមេសា និងដឹកនាំគណៈប្រតិភូគណៈកម្មការកសិកម្ម។ ទន្ទឹមនេះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា កាលវិភាគរបស់លោក Ri នឹង មានការមមាញឹកយ៉ាងខ្លាំង។ យ៉ាងណាមិញ មន្រ្តីទូតរុស្ស៊ីមិនបានលម្អិតពីដំណើរទស្សនកិច្ចរបស់មន្រ្តីកូរ៉េខាងជើងឡើយ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាត់ទុកលោកRi ជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្មរបស់កូរ៉េខាងជើងដ៏សំខាន់មួយរូប។ លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការកសិកម្មនៅឯកិច្ចប្រជុំបក្សពលករកូរ៉េខាងជើងនៅពេលកន្លងមក។ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០២៣ ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរបានពង្រឹងយ៉ាងខ្លាំង។ នៅក្នុងកិច្ចប្រជុំកំណត់គោលនយោបាយដ៏សំខាន់របស់គណបក្សពលករក្នុងខែធ្នូ លោក គីម បានថ្លែងអំពីតម្រូវ ការក្នុងការជំរុញផលិតភាពកសិកម្ម ដោយអំពាវនាវឱ្យមានទំនើបកម្មឧបករណ៍កសិកម្ម និង ការកែលម្អប្រព័ន្ធធារាសាស្រ្ត។ កូរ៉េខាងជើងបានជួបបញ្ហាកង្វះស្បៀងអាហារជាយូរមក ហើយដែលមួយផ្នែកបង្កឡើងដោយសារតែការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកម្មវិធីអាវុធ និងគ្រោះមហន្តរាយធម្មជាតិតាមរដូវកាល។ ការខិតចូលគ្នារវាងក្រុងព្យុងយ៉ាង បានធ្វើឱ្យអាម៉េរិក និងកូរ៉េខាងត្បូងបានព្រួយបារម្ភថា ចំណុចស្នូលនៃកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និត គឺផ្នែកយោធា ដោយប្រទេសទាំងពីរ ចោទកូរ៉េខាងជើងថាបានដឹកជញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែនថែមទៀត។ ទាំងក្រុងមូស្កូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ បើទោះបីជាមេដឹកនាំរបស់ពួកគេបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅក៏ដោយ៕ | គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយឧបនាយករដ្ឋមន្រ្តី កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ដំណើរទស្សនកិច្ចនេះ ជាការផ្លាស់ប្តូរទស្សនកិច្ចចុងក្រោយបង្អស់នៅពេលថ្មីៗនេះរវាងទីក្រុងមូស្កូ និងទីក្រុងព្យុងយ៉ាងដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារក្នុងប្រទេស។ |
លោក Mark Lowcock អគ្គលេខាធិការរងអ.ស.ប.សម្រាប់កិច្ចការមនុស្សធម៌និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះគ្រាមានអាសន្នបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា៖ «យើងត្រូវការម្ហូបអាហារ, ទឹក, កន្លែងអនាម័យ, ជំនួយខាងវេជ្ជសាស្ត្រនិងការគាំទ្រឯទៀតៗថែមទៀតដល់ក្រុមជនភៀសខ្លួនទាំងនេះ»។ លោក Lowcock បាននិយាយបន្ថែមថា៖ «ប្រជារាស្ត្របង់ក្លាដែស បានផ្តល់ការស្វាគមន៍ដ៏សប្បុរស ក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅក្នុងជំរំមានភាពអាក្រក់។ បើគ្មានជំនួយអន្តរជាតិថែមទៀតទេ ពួកជនភៀសខ្លួនទាំងនេះដែលបានរងទុក្ខវេទនាខ្លាំងស្រាប់ហើយនោះ អាចប្រឈមនឹងមហន្តរាយខាងសុខភាពពីលើសោកនាដកម្មដែលកំពុងមាន»។ ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង៥សែននាក់បានរត់គេចខ្លួនពីផ្ទះសម្បែងពួកគេនៅក្នុងប្រទេសភូមា ចាប់តាំងពីចុងខែសីហាមក ហើយលោក Lowcock បានមានប្រសាសន៍ថា ដំណោះស្រាយវិបត្តិនេះអាស្រ័យទៅលើប្រទេសភូមា។ លោកបានគូសបញ្ជាក់ថា ត្រូវមានចំណាត់ការថែមទៀតសម្រាប់លំហូរពួកជនភៀសខ្លួនដែលនៅតែចូលទៅក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសក្រីក្រស្រាប់ហើយនោះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អ.ស.ប.បានបញ្ចេញប្រាក់១២លានដុល្លារសម្រាប់ការជួយសង្គ្រោះគ្រាមានអាសន្នដល់ពួកជនងាយរងគ្រោះបំផុតក្នុងចំណោមក្រុមជនដែលបានរត់គេចខ្លួនចេញពីអំពើហិង្សាក្នុងប្រទេសភូមា។ |
នាពិធីប្រគល់ដែលរៀបចំនៅទីស្តីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចាត់ទុកអំណោយម៉ាស់១លានពីសំណាក់ស្ថាបនិកមន្ទីរសំរាកព្យាបាល កម្ពុជា ថា ជាការរួមចំណែកដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែឆាប់រហ័ស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអះអាងថា រដ្ឋាភិបាល រួមទាំងមន្ត្រីសុខាភិបាល ចងចាំជានិច្ចនូវទឹកចិត្តសប្បុរសនានា ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការម៉ាស់ជាចាំបាច់ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាលដាលសកលមួយនេះ។ ក្នុងពិធីនោះដែរ លោក ហោ សំណាង មានជំនឿថា កម្ពុជាអាចយកឈ្នះជំងឺកូវីដ១៩ តាមរយៈការការពារ និង ការស្មគ្រ័ចិត្តចាក់វ៉ាក់សាំងទាំងអស់គ្នា។ លោក អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបបន្តចូល រួមជាមួយរដ្ឋាភិបាល និង ក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩៕ | នៅព្រឹកថ្ងៃទី១ ខែមីនា នេះ លោក ហោ សំណាង ស្ថាបនិកមន្ទីរសំរាកព្យាបាល កម្ពុជា (FCC) និងគណៈគ្រប់គ្រង បានប្រគល់ម៉ាស់ចំនួន១លាន ដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ។ |
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បន្ទាប់ពីក្រសួងបំពាក់ RQ Code នៅលើស្លាកលេខរថយន្តរួចរាល់ ស្លាកលេខម៉ូតូ ក៏នឹងត្រូវបំពាក់ QR Code ដូចឡានដែរ។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានម៉ាស៊ីនអ៊ុត QR Code មួយគ្រឿង ហើយពីរគ្រឿងទៀត បានដឹកមកដល់កំពង់ផែកម្ពុជាហើយ ដើម្បីធ្វើការងារនេះ។ លោករដ្ឋមន្ត្រីបញ្ជាក់ដូច្នេះថា៖«ចាប់ពីខែ៨ ឬខែ៩ យើងនឹងអ៊ុតQR Code លើម៉ូតូដែរ ។ សព្វថ្ងៃនេះ ម៉ូតូចទាំងអស់មាន ៣,៣លានគ្រឿង»។ លោករដ្ឋមន្ត្រី ពន្យល់ថា QR Code មិនបង្ហាញពីអត្តសញ្ញាណម្ចាស់យានយន្ត ឬអាសយដ្ឋានម្ចាស់យានយន្តនោះទេ ប៉ុន្តែ QR Code ដែលជាប្រព័ន្ធដ៏ទំនើបមួយនេះ នឹងបង្ហាញពីពណ៌ លេខកូដរថយន្ត និងម៉ាករថយន្តជាដើម។ លោកបន្ថែមថា ការដាក់ QR Code នេះ គឺដើម្បីកុំឲ្យជនខិលខូចមួយចំនួន លួចស្លាកលេខឡាន ឬម៉ូតូដទៃ យកទៅបំពាក់លើរថយន្តឬម៉ូតូរបស់ខ្លួនដើម្បីគេចពីការបង់ពន្ធជូនរដ្ឋ។«យើងប្រើប្រាស់ប្រព័ន្ធនេះ ក៏ដើម្បីទប់ស្កាត់កុំឲ្យអ្នកដែលនាំចូលឡានមក មិនបង់ពន្ធ ឬយកស្លាកលេខឡានដែលគេបង់ពន្ធហើយ យកទៅបំពាក់លើឡានមួយទៀត។ វាមានសារសំខាន់ណាស់ ក្នុងការប្រមូលពន្ធចូលជាតិយើង»។ សូមបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រី នៅកម្ពុជា មានរថយន្ត ដែលបានចុះបញ្ជីរួចរាល់ ប្រមាណ៥០ម៉ឺនគ្រឿង និងម៉ូតូ៣,៣លាន គ្រឿង៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីខែសីហាតទៅ ម៉ូតូទាំងអស់ នឹងត្រូវបំពាក់ QR Code នៅលើស្លាកលេខ ដូចដែលក្រសួងកំពុងបំពាក់ QR Code លើស្លាកលេខរថយន្តដូច្នេះដែរ។ |
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា យើងមានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយ Visa ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវមធ្យោបាយរហ័ស សុវត្ថិភាព និងងាយស្រួលក្នុងការផ្ទេរ និងទទួលប្រាក់នៅជុំវិញពិភពលោក។ លោកបានបន្ថែមទៀតថា ភាពជាដៃគូនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់យើងទាំងពីរក្នុងកិច្ចសហការ និងការច្នៃប្រឌិត ដោយសារក្រុមហ៊ុនយើងទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយទូទាត់ដ៏ល្អបំផុត។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះគឺជាមធ្យោបាយមួយសម្រាប់ អេ អឹម ខេ និង Visa ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងតែមានការកើនឡើង និងរួមចំណែកដល់ការរីកលូតលាស់នៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា។ លោក Deepan Dagur នាយកប្រតិបត្តិក្រុមហ៊ុន Visa Direct ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ដំណោះស្រាយនៃការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលបានវិវត្តខ្លួនកាន់តែខ្លាំង ដែលធ្វើឲ្យអ្នកដែលមានតម្រូវការផ្ទេរប្រាក់ទទួលបាននូវសេវាកាន់តែលឿន រហ័ស និងការសន្សំសំចៃ។ កិច្ចសហការរបស់ Visa ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាមធ្យោបាយមួយដែលយើងកំពុងជំរុញការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ដើម្បីជួយប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់យ៉ាងរហ័ស និងសុវត្ថិភាព ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេដែលរស់នៅក្រៅប្រទេស។ កិច្ចសហការនេះយើងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន អេ អឹម ខេ ព្រោះឥឡូវនេះអតិថិជននឹងមានមធ្យោបាយងាយស្រួលជាងមុនក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស។ របៀបផ្ទេរប្រាក់ជាមួយ AMK Mobile ៖ 1. ចូលទៅកាន់កម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ 2. ជ្រើសរើស ផ្ទេរប្រាក់ បន្ទាប់មកជ្រើសរើស ផ្ទេរប្រាក់ទៅប័ណ្ណទូទាត់ VISA 3. ជ្រើសរើសគណនី បំពេញព័ត៌មានចាំបាច់ផ្សេងៗ ទៀត ដូចជា លេខកាត Visa 16 ខ្ទង់ ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណង។ 4. សូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលបានបញ្ចូល 5. បញ្ជាក់ និងបញ្ចូលលេខសម្ងាត់ ៦ ខ្ទង់ របស់កម្មវិធី AMK Mobile App របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។ អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និង Visa បានប្រកាសពីកិច្ចសហការ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលដល់អតិថិជន អេ អឹម ខេ ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកបដោយប្រសិទ្ធិភាព និងសន្សំសំចៃ។ អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ពីគណនី អេ អឹម ខេ ឬកម្មវិធីទូរស័ព្ទចល័ត អេ អឹម ខេ (AMK Mobile) ទៅកាន់កាត Visa ណាមួយបាន។ កិច្ចសហការនេះ គឺនឹងលុបបំបាត់ការផ្ទេរបា្រក់បែបប្រពៃណី ធ្វើឱ្យប្រតិបត្តិការលឿន រហ័ស និងកាន់តែងាយស្រួលជាងមុន។ |
សម្ដេចបានថ្លែងដូចនេះ ក្នុងពិធីបិទសន្និសីតអន្តរជាតិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសរណ៍អាស៊ាន (ASEAN MRA-TP) នៅថ្ងៃទី២១ខែមិថុនានេះ។ សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖ សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា ខណៈដែលរដ្ឋាភិបាលគ្មានកញ្ចប់ថវិកាណាមួយសម្រាប់ផ្ដល់ឲ្យនិស្សិតទទួលការអប់រំជំនាញទេសចរណ៍ ក្រៅតែអំពីការបង្កើតសាលារៀន ដូចនេះមានតែអំពាវដល់បណ្ដាធនាគារឯកទេស ជួយផ្ដល់ធនធានហិរញ្ញវត្ថុ។ ប្រមុខរដ្ឋាភិបាល បានណែនាំទៅរដ្ឋមន្ត្រីក្រសួងលោក ថោង ខុន ឲ្យទាក់ទងទៅគ្រឹះស្ថានទាំងនោះដើម្បីរៀបចំនីតិវិធីនានាទាក់ទងនឹងការខ្ចី អត្រាការប្រាក់ និងការសងត្រឡប់របស់និស្សិត។ សម្ដេចបញ្ជាក់ថា កិច្ចសហការផ្ដល់ប្រាក់កម្ចីរៀនទេសចរណ៍នេះ អាចធ្វើឡើងទាំងក្នុងក្របខណ្ឌធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្ដេចអះអាងថា កិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន នឹងជំរុញឲ្យកម្ពុជាមានធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើរទន្ទឹមគ្នាជាមួយបណ្ដាប្រទេសក្នុងតំបន់។ នៅក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើងជិត ១២ភាគរយ ដែលបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ ហើយនៅឆ្នាំ២០២០ ខាងមុខ កម្ពុជាបានដាក់ទិសដៅទាក់ទាញទេសចរចំនួន ៧លាននាក់ ក្នុងនោះទេសចរចិនចំនួន ២លាននាក់។ កន្លងមក ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជាត្រូវការមគ្គទេសក៏ទេសចរណ៍ជាង១ម៉ឺននាក់នៅឆ្នាំ២០២០ ខណៈមគ្គទេសក៏បម្រើក្នុងវិស័យនេះកាលពីឆ្នាំ២០១៧ មានចំនួនជាង ៥ពាន់នាក់៕ | ភ្នំពេញ៖ ស្របនឹងវិស័យទេសចរណ៍កម្ពុជាមានសក្ដានុពលខ្ពស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវដល់បណ្ដាធនាគារឯកទេសទាំងឡាយ ចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់កម្ចីការប្រាក់ទាប ដល់សិស្សនិស្សិតដែលចង់រៀនជំនាញក្នុងវិស័យទេសចរណ៍។ |
បីប្រកួតក្នុងវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាតំបន់អាស៊ាន លើកទី ២៩ នៅម៉ាឡេស៊ី ត្រូវបានក្រុមអ្នកជំនាញវិភាគលើការភ្នាល់បាល់ វាយតម្លៃថា ទំនងជាមានការកំណត់លទ្ធផលទុកមុន។ ជំនួបទាំង៣ប្រកួតដែលអ្នកជំនាញទាំងនោះលើកឡើងក្នុងកាសែតសិង្ហបុរី The Straits Times រួមមានការប្រកួតរវាង ម្ចាស់ផ្ទះម៉ាឡេស៊ីជាមួយឡាវ វៀតណាមជាមួយកម្ពុជា និង ថៃជាមួយកម្ពុជា។ អ្នកវិភាគការភ្នាល់ជនជាតិអ៊ីតាលីលោក Ivo Romano ដែលជាអតីតអ្នកពិគ្រោះយោបល់ខាងល្បែងភ្នាល់កីឡាបាល់ទាត់នៅ UEFA បាននិយាយថាគាត់បានកត់សម្គាល់នូវសញ្ញា «មិនប្រក្រតី» មួយចំនួន ក្នុងការប្រកួតរវាងម៉ាឡេស៊ី និងឡាវក្នុងលទ្ធផល ៣-១ នោះ។ The Straits Times បានដកស្រងសម្តីរបស់លោក Romano ថា៖«មានអ្នកខាតបង់ប្រាក់យ៉ាងច្រើនអំឡុងការប្រកួតនេះដោយការភ្នាល់ថាម៉ាឡេស៊ីនឹងរកគ្រាប់បាល់ទីបី ហើយដែលគ្រាប់បាល់ទីបីនោះត្រូវបានស៊ុតបញ្ចូលទីនៅក្នុងម៉ោងបន្ថែម»។ ទាក់ទងនឹងជំនួបដែលថៃ បានយកឈ្នះកម្ពុជា ៣-០ លោក Worrawoot គ្រូបង្វឹក U22 ថៃ បាននិយាយការពារខ្លួនថា ក្រុមរបស់លោកមិនមានអ្វីពាក់ព័ន្ធនឹងសកម្មភាពកំណត់លទ្ធផលក្នុងការប្រកួតនោះឡើយ។ «ខ្ញុំទើបតែបានឮព័ត៌មាននេះ វាគ្រាន់តែជាការសង្កេតពីបណ្តាញសារព័ត៌មានបរទេសប៉ុណ្ណោះ ខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាថា ថៃមិនមានអ្វីពាក់ព័ន្ធនឹងករណីនេះទេ។ គោលដៅរបស់យើងនៅ SEA Games គឺការឈ្នះ ហើយយើងមានបំណងឈ្នះរាល់ការប្រកួតនៅទីនោះ និងចង់រកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះខ្ញុំជឿជាក់លើកីឡាកររបស់ខ្ញុំថាពួកគេក៏មិនធ្វើបែបនេះដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Worrawoot។ សម្រាប់កម្ពុជា លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអះអាងផងដែរថា សហព័ន្ធបានធ្វើការប្រជុំជាមួយក្រុមគ្រូបង្វឹកលើករណីនេះរួចហើយ ប៉ុន្តែមិនមានភស្តុតាងណាមួយដែលនាំឲ្យមានការស៊ើបអង្កេតនោះឡើយ៕ | គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ លោក Worrawoot Srimakha បានច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលអំឡុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពោលនាជំនួបក្នុងពូលជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ |
ក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំសម្បើមមួយនេះ ត្រូវបានបង្កើតឡើងនៅប្រទេសបារាំង នៅឆ្នាំ១៩៧៦។ សព្វថ្ងៃមានហាងទំនិញជាង១៣០០ហាង និងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។ សាខាហាង Decathlon ខណ្ឌសែនសុខ ផ្សារទំនើបអ៊ីអនមលទី២ ជាសាខាហាងលក់ទំនិញរបស់ក្រុមហ៊ុនទី១៧ ប្រចាំតំបន់អាស៊ាន ហើយក៏ជាហាងទំនិញដំបូងបំផុត ដែលក្រុមហ៊ុនគ្រោង នឹងសម្ពោធនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត Decathlon គ្រោងពង្រីកខ្លួននៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀត គ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានា នៅក្នុងប្រទេស ដូចជាខេត្តសៀមរាបជាដើម។ លោក Guillaume Cutuli នាយកប្រតិបត្តិនៃក្រុមហ៊ុន Decathlon ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងបានបំពេញការងារនៅប្រទេសកម្ពុជា ជាងប្រាំពីរឆ្នាំមកហើយ ដែលបានផ្តោតសំខាន់ ទៅលើការគ្របគ្រងការផលិតសម្ភារកីឡារបស់យើង ជាមួយនឹងក្រុមហ៊ុនដៃគូឧស្សាហកម្មនានានៅក្នុងស្រុក»។ លោកបានបន្តថា៖«ដោយហេតុថា ប្រជាជនកម្ពុជាទូទៅ ទាំងប្រុសទាំងស្រីសុទ្ធសឹងតែនិយមលេងកីឡា។ ម្យ៉ាងទៀតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងរីកចម្រើនទៅមុខ ព្រមទាំងតម្រូវការអតិថិជន កំពុងមានការកើនឡើងទៀតនោះ បានផ្តល់ឱកាសដ៏ស័ក្តិសមបំផុត ក្នុងការវិនិយោគ ទៅលើការបើកហាងលក់ទំនិញនៅក្នុងប្រទេសមួយនេះ»។ ជាការពិតណាស់ ចាប់តាំងពីឆ្នាំ២០១១មក Decathlon បានបង្កើនការផលិតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាមួយដៃគូផ្នែកផ្គត់ផ្គង់ ដែលបានវិនិយោគជាមួយក្រុមការងារក្នុងស្រុក ដើម្បីធ្វើការគ្រប់គ្រងគុណភាពការផលិត ក៏ដូចជា ការធានាឲ្យបាននូវការគោរពក្រមប្រតិបត្តិ និងលក្ខខណ្ឌការងារ ទៅលើទីតាំងដៃគូខុសៗគ្នារបស់ពួកគេ។ ក្រោយការផ្តោតសំខាន់ទៅលើសកម្មភាពផលិតនៅក្នុងប្រទេស ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគក្នុងការបើកហាងទំនិញជាច្រើន ដើម្បីធ្វើឲ្យការស្វែងរកសម្ភារកីឡានៅកម្ពុជា កាន់តែមានភាពងាយស្រួល និងសម្បូរបែប។ ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុន តំណាងនូវប្រភេទនៃសម្ភារកីឡាខុសៗគ្នា ជាមួយនឹងការតាំងចិត្តដ៏មុតមាំ របស់ក្រុមការងារដែលរួមមានទំនួលខុសត្រូវសម្រាប់កិច្ចការស្រាវជ្រាវ ការឌីសាញ ការអភិវឌ្ឍន៍ និងការធ្វើតេស្តទៅលើផលិតផលរបស់ពួកគេ។ លោក Guillaume Cutuli បានមានប្រសាសន៍៖«យើងចង់ធ្វើឲ្យ Decathlon ក្លាយជាស្លាកសញ្ញាដែលទទួលបានការចូលចិត្ត និងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ គោលដៅធំបំផុតរបស់យើង គឺការចែកចាយសម្ភារកីឡាជាច្រើនប្រភេទ ជាមួយនឹងតម្លៃទាបសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡា ទាំងប្រុសទាំងស្រីគ្រប់រូប។ Decathlon ក៏បានផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតរបស់ខ្លួន ទៅលើការជ្រើសរើសបុគ្គលិក ដែលនឹងចូលរួមចំណែក ក្នុងការលើកស្ទួយគុណតម្លៃ របស់ក្រុមហ៊ុនរួមមានទំនួលខុសត្រូវ និងភាពមុះមុតក្នុងការងារ»។ លោក Guillaume Cutuli បញ្ជាក់ទៀតថា Decathlon នឹងជ្រើសយកបុគ្គលិក ដែលមានផ្នត់គំនិតប្រកបដោយការស្រឡាញ់កីឡា ការផ្តល់សេវាកម្ម និងឯករាជ្យភាព។ អ្នកគ្រប់គ្រង Decathlon ក៏បានធ្វើការយ៉ាងជិតដិត ជាមួយក្រុមការងាររបស់ពួកគេ ដើម្បីជំរុញពួកគេ ក្នុងការសម្រេចចិត្ត និងទំនួលខុសត្រូវ។ «យើងជឿជាក់យ៉ាងមុតមាំថាការពេញចិត្តរបស់អតិថិជនគឺអាស្រ័យទៅលើបុគ្គលិក។ បុគ្គលិករបស់យើងក៏ត្រូវបានបើកទូលាយឲ្យបង្កើតនូវកំហុសឆ្គងប្រកបដោយទំនួលខុសត្រូវរបស់ពួកគេរៀងៗខ្លួនផងដែរ»។ អ្នកគ្រប់គ្រង Decathlonថ្លែងបន្តដូច្នេះ។ Decathlon កម្ពុជា ក៏គ្រោងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាត ឲ្យអតិថិជនគ្រប់រូប អាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។ ហាងទំនិញរបស់យើង ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ការលក់គ្រប់បែប» ដើម្បីជំរុញឲ្យមានកិច្ចការទំនាក់ទំនង និងការផ្តល់ជូនសេវាកម្មដ៏ល្អប្រសើរជូនអតិថិជន។ ដោយសារតែ អាកប្បកិរិយា និងការរំពឹងទុករបស់អតិថិជន មានការផ្លាស់ប្តូរជាប្រចាំ យើងចង់ផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនទាំងនៅហាងផ្ទាល់ និងទីផ្សារអនឡាញ។ Decathlon កម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយជ្រោមជ្រែងសហគមន៍ ក្នុងតំបន់ដោយធ្វើការវិនិយោគ ទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។ ក្រុមហ៊ុនក៏បានជ្រើសរើសយុវជនដែលស្ថិតក្រោមតំបន់អាទិភាព ដើម្បីទទួលបានឱកាសការងារពីក្រុមហ៊ុន ក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ជាច្រើនលើកច្រើនសារ៕ (អត្ថបទពាណិជ្ជកម្ម) | Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាមួយ ក្នុងចំណោមក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខ ដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួន ដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា » ខណៈក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំមួយនេះ នឹងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ១១ ខែសីហា ខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ |
គ្រូបង្វឹក៖ លោក Juan Carlos Osorio (កូឡុំប៊ី) លោក Osorio ធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបជាច្រើន ជាពិសេសជោគជ័យខ្លាំងជាមួយ Atletico Nacional មុនពេលតែងតាំងជាគ្រូបង្វឹកម៉ិកស៊ិកនៅឆ្នាំ២០១៥។ គ្រូសញ្ជាតិកូឡុំប៊ី វ័យ៥៦ឆ្នាំ បានដឹកនាំម៉ិកស៊ិកឈរនៅកំពូលតារាងនៃវគ្គជម្រុះក្នុងតំបន់អាមេរិកកណ្តាលដើម្បីបានសំបុត្រទៅរុស្ស៊ីឆ្នាំ ២០១៨។ កីឡាករឆ្នើម៖ Javier Hernandez ជាខ្សែប្រយុទ្ធដែលតែងតែរកគ្រាប់បាល់ឲ្យម៉ិកស៊ិកច្រើនជាងគេ Hernandez បានបង្ហាញខ្លួនក្នុង World Cup នៅអាហ្វ្រិកខាងត្បូងឆ្នាំ២០១០ និងប្រេស៊ីលឆ្នាំ២០១៤ ដោយអាចស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ។ អតីតសមាជិក Manchester United ដែលបច្ចុប្បន្នលេងឲ្យ West Ham វ័យ២៩ឆ្នាំរូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់ FIFA Club World Cup ជាមួយក្រុម Real Madridin កាលពីឆ្នាំ២០១៤។ ប្រវត្តិក្នុង World Cup៖ នេះជាវត្តមានលើកទី ១៦ របស់ជម្រើសជាតិម៉ិកស៊ិក សម្រាប់ក្រុមមកពីតំបន់អាមេរិកកណ្តាលមួយនេះក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក បន្ទាប់ពីចូលរួមលើកដំបូងក្នុងឆ្នាំ១៩៣០ និងចុងក្រោយឆ្នាំ២០១៤។ លទ្ធផលល្អបំផុតដែលពួកគេទទួបានកន្លងមកគឺឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រពីរដង់ក្នុងឆ្នាំ ១៩៧០ និង១៩៨៦។ ម៉ិកស៊ិក ឈរនៅចំណាត់ថ្នាក់ទី១៦ ពិភពលោកក្នុងតារាង FIFA Ranking។ កម្មវិធីប្រកួត៖ - ១៧ មិថុនា៖ អាល្លឺម៉ង់ Vs ម៉ិកស៊ិក (ម៉ោង១០យប់ ម៉ោងនៅកម្ពុជា) - ២៣ មិថុនា៖ កូរ៉េខាងត្បូង Vs ម៉ិកស៊ិក (ម៉ោង ១០យប់) - ២៧ មិថុនា៖ ម៉ិកស៊ិក Vs ស៊ុយអែត (ម៉ោង ៩យប់) | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ិកស៊ិកដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល F ត្រូវប៉ះជាមួយម្ចាស់ជើងឯក៤សម័យអាល្លឺម៉ង់ ស៊ុយអែត និងកូរ៉េខាងត្បូង។ ក្រុមមកពីអាមេរិកកណ្តាលមួយនេះធ្លាប់បង្ហាញខ្លួន១៥លើករួចមកហើយ ចាប់តាំងពីចូលរួមលើកដំបូងឆ្នាំ ១៩៣០។ |
ជំនួយក្នុងទំហំទឹកជាង៣០លានដុល្លារ នឹងត្រូវចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន នាថ្ងៃទី២មីនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ ក្រសួងការបរទេសបានបញ្ជាក់ថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់របស់កម្ពុជា។ ជំនួយរបស់ជប៉ុននេះ ក៏ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលឆ្នាំ២០២៣នេះ ជាឆ្នាំប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត៕ | រដ្ឋាភិបាលប្រទេសជប៉ុន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៣ ៩៨៦លានយ៉េន (ប្រមាណ៣០,៦លានដុល្លារ)ដល់កម្ពុជា។ ជំនួយដែលកម្ពុជាទទួលបាននេះ គឺសម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយវៀង។ |
លោកបន្តទៀតថា៖ « កន្លងមកខ្ញុំឃើញគេឈ្នះរង្វាន់ ៤០ លានរៀលពីស្រាបៀរកម្ពុជា ផ្សាយពេញទូរទស្សន៍ ចំណែកខ្ញុំវិញផឹកស្រាបៀកម្ពុជាតាំងពីណាពីណីមក ឈ្នះតែរង្វាន់ ១កំប៉ុង ២កំប៉ុង ហើយខ្ញុំតែងគិតថារង្វាន់ធំគេទុកឱ្យតែគ្នាគេទេ ដល់តែត្រូវខ្លួនឯងអ៊ីចឹង បានដឹងថា អូ! រង្វាន់ធំពិតជាមានសម្រាប់គ្រប់គ្នាមែន»។ លោកក៏បានប្រាប់ពីអ្វីដែលលោកនិយាយមុនគាស់ក្រវិលកំប៉ុងរង្វាន់នោះដែរថា៖ « ខ្ញុំនិយាយលេងជាមួយបងថ្លៃខ្ញុំថា បើគាស់ឈ្នះរង្វាន់ឡានទំនើបមែននោះ យើងនឹងចែកគ្នាស្មើ រួចហើយខ្ញុំក៏គាស់កំប៉ុងមក ហើយអ៊ុតមើលរង្វាន់ ក៏ស្រាប់តែឃើញរូបឡានមែនទែនលើក្រវិលកំប៉ុង ខ្ញុំក៏នៅស្ងៀមមួយសន្ទុះ ដោយរក្សាទឹកមុខស្មើ ហើយមួយភ្លែតក្រោយមកទើបខ្ញុំក្រោកឈរឡើង ស្រែកហ៊ោរខ្លាំងតែម្តង ហើយបងប្អូនថ្លៃ៣នាក់ទៀតដែលអង្គុយជាមួយគ្នា ក៏ក្រោកឈរស្រែកហ៊ោដែរខណៈដែលពួកគេមិនទាន់បានឃើញរង្វាន់លើក្រវិលកំប៉ុងផង ក្រោយមកទើបសុំមើលក្រវិលកំប៉ុងដែលត្រូវរង្វាន់ដែរ»។ សូមបញ្ជាក់ផងដែរថា រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជា មានចំនួនសរុប ១២ គ្រឿងសម្រាប់ឆ្នាំ ២០២០ នេះ ដូច្នេះនៅសល់រង្វាន់ធំជាងគេបំផុតនេះ ចំនួន ១១ គ្រឿងទៀតសម្រាប់អតិថិជនបន្ទាប់។ ពិសាដោយការទទួលខុសត្រូវ! (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ តាមរយៈការជួបសម្ភាសផ្ទាល់ជាមួយ លោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជាដំបូងគេបានរៀបរាប់ដំណើរដើមទងយ៉ាងដូច្នេះថា៖« ថ្ងៃឆ្លងឆ្នាំ ខ្ញុំនិងបងប្អូនថ្លៃ៣នាក់ទៀតបានទិញស្រាបៀរកម្ពុជាកន្លះកេសពីតូបមួយក្បែរផ្ទះ ដើម្បីជប់លៀងបន្ទាប់ពីចេញពីម៉ោងធ្វើការដើម្បីអបអរសាទរយប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីស្រាប់តែសំណាងអីក៏ឈ្នះបានរង្វាន់ឡានទំនើបខាងលើតែម្តង»។ |
ជារឿងដ៏ក្តៅមួយក្នុងសហភាពអឺរ៉ុប កសិករនៅបណ្តាប្រទេសផ្សេងៗ តែងតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលមិនទាន់មានចំណាត់ការអ្វី លើការដំឡើងពន្ធក្នុងវិស័យកសិកម្ម រួមទាំងការកើនឡើងនៃថ្លៃចំណាយធ្វើកសិកម្មជាដើម។ នៅក្នុងក្រុងព្រុចសែល បែលហ្ស៊ិក ដែលមេដឹកនាំសហភាពអឺរ៉ុបជួបជុំគ្នា កសិករគប់ស៊ុត និងដុំថ្មទៅលើសភាអឺរ៉ុប ខណៈកសិករជាច្រើននាក់ផ្សេងទៀត បានយកត្រាក់ទ័រ និងគ្រឿងចក្រសម្រាប់ធ្វើកសិកម្មជាច្រើនគ្រឿង ចតត្រៀបត្រា នៅក្នុងផ្លូវមួយចំនួន ដែលជាផ្នែកមួយនៃការតវ៉ា។ ក្រៅពីពន្ធ និងការចំណាយថ្លៃធ្វើកសិកម្មកើនខ្ពស់ កសិករអឺរ៉ុប ក៏បានបង្ហាញក្តីមិនពេញចិត្តចំពោះបទប្បញ្ញត្តិបៃតង និងការនាំចូលកសិកម្មពីអ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀតផងដែរ។ កសិករតវ៉ា គឺមកពីអ៊ីតាលី អាស្ប៉ាញ និងបែលហ្ស៊ិកផ្ទាល់តែម្តង។ ស្របគ្នានេះ ភាពចលាចលក៏កំពុងកើនឡើងស្រដៀងគ្នានៅព័រទុយហ្កាល់ ក្រិក និងអាល្លឺម៉ង់ ដែលបង្ហាញពីភាពតានតឹងជុំវិញការជំរុញរបស់ EU ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ «យើងចង់បញ្ឈប់ច្បាប់ឆ្កួតៗទាំងនេះ ដែលកើតឡើងជារៀងរាល់ថ្ងៃពីគណៈកម្មការអឺរ៉ុប»។ កសិករតំណាងឱ្យសហជីពកសិករអេស្ប៉ាញ Asaja លោក Jose Maria Castilla បានបង្ហាញការមិនពេញចិត្តបែបនេះ នៅទីក្រុងព្រុចសែល។ ចំណែកនៅបារាំង សកម្មភាពបាតុកម្មរបស់កសិករប្រឆាំងនឹងវិធានការទឹក ពន្ធកសិកម្ម និងថ្លៃចំណាយខ្ពស់ជាដើម ក៏មិនមានលក្ខណៈតូចដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីវ័យក្មេងបារាំង លោក Gabriel Attal បានសន្យាថានឹងធ្វើឱ្យជីវភាពកសិករកាន់តែងាយស្រួល និងការពារពួកគេឱ្យកាន់តែប្រសើរឡើងនៅកម្រិតបារាំង និងសហភាពអឺរ៉ុប។ បើតាមប្រមុខរដ្ឋាភិបាលបារាំង វិធានការទាំងនោះមាន ការហាមឃាត់ការនាំចូលផលិតផលថោកៗដែលប្រើ ថ្នាំសម្លាប់សត្វល្អិតត្រូវហាមឃាត់នៅក្នុងទ្វីបអឺរ៉ុប និងការដាក់ស្លាកសញ្ញាម្ហូបអាហារបញ្ជាក់យ៉ាងច្បាស់ពីប្រភពជាដើម។ ទន្ទឹមនេះ លោក Attal ក៏បានសន្យាគិតគូរលើជំនួយបន្ថែមទៀតសម្រាប់កសិករផងដែរ ។ មុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានថ្លែងថា ទុក្ខព្រួយរបស់កសិករគួរតែពិភាក្សា ដោយសម្គាល់ថា ពួកគេបានផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ ហើយរដ្ឋាភិបាល ត្រូវធានាថាកសិករទទួលបានតម្លៃខ្ពស់ពីផលិតផលមានគុណភាព។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលភាគច្រើនខ្វែងគំនិតជាមួយមេដឹកនាំ EU ផ្សេងទៀតលើបញ្ហាជាច្រើន បានលើកឡើងថា ពួកគេត្រូវស្វែងរកមេដឹកនាំថ្មីដែលពិតជា តំណាងឱ្យផលប្រយោជន៍របស់ប្រជាជន។ នេះបើតាមអ្នកនាំពាក្យដែលបានដកស្រង់សម្តី លោក Orban ដោយសំដៅទៅលើការបោះឆ្នោតសភាអឺរ៉ុប៕ | កសិករមកពីបណ្តាប្រទេសអឺរ៉ុបជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅក្រុងព្រុចសែល បែលហ្ស៊ិក ក្នុងថ្ងៃទី១ ខែកុម្ភៈ ដើម្បីតវ៉ានឹងមេដឹកនាំរដ្ឋាភិបាល ដែលបានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប។ ការតវ៉ា ដែលមានទាំងវត្តមានរបស់ត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មផ្សេងទៀតចតត្រាំត្រែង ធ្វើឡើងដើម្បីទាមទារឱ្យចាត់វិធានការលើការដំឡើងពន្ធ ការទប់ស្កាត់ទំនិញពីបរទេស និងការកើនឡើងថ្លៃចំណាយធ្វើកសិកម្មជាដើម។ |
ជាជាងម៉ូតូរស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ភ័ក្ត្រ មិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់ក្រសួងទេ។ មិនពេញចិត្ត ដោយសារលោក ភ័ក្ត្រ មើលឃើញថា ពលរដ្ឋខ្មែរជាច្រើន មិនទាន់មានមុខរបរ ដែលអាចរកចំណូលបានសមរម្យនៅឡើយ។ ដូច្នេះប្រសិនជាឲ្យជនជាតិផ្សេង មករករបរតូចៗ ដូចពលរដ្ឋខ្មែរទៀតនោះ ពួកគាត់នឹងបាត់បង់ចំណូល និងឱកាសប្រកបអាជីវកម្ម។ «ចំពោះមុខរបរខ្ញុំ ខ្ញុំមិនបារម្ភទេ ព្រោះពេលម៉ូតូគេខូចនៅកន្លែងណា គេយកទៅធ្វើនៅកន្លែងហ្នឹង តែបើគិតពីមុខរបររបស់ប្រជាជនផ្សេងទៀត និងពលរដ្ឋដែលកំពុងចំណាកស្រុក ខ្ញុំមិនចង់ឲ្យជនបរទេស មករកស៊ីដូចមុខរបរខ្មែរឡើយ។ (ជនបរទេស)មកធ្វើការវិនិយោគធំៗ ហើយមករករបរតូចៗទៀត គ្រប់យ៉ាងសុទ្ធតែជារបស់គេ ដែលនាំឱ្យបាត់ចំណូលរបស់ពលរដ្ឋខ្មែរ »។ នេះជាការលើកឡើងរបស់បុរសវ័យ២០ឆ្នាំ ដែលកំពុងប្រកបរបរធ្វើជាងជួសជុលម៉ូតូ។ មិនខុសពីលោក ភ័ក្រ នោះទេ លោក ឆៃ ពិសិដ្ឋ ដែលជាជាងទង និងជាងកាត់ នៅជិតសារៈមន្ទីរជាតិ បាននិយាយថា មុខរបរចម្លាក់ស្ពាន់ ប្រាក់ មាស ដែលលោកធ្វើរាល់ថ្ងៃ វាមានទីផ្សារប្រកួតប្រជែងច្រើនហើយ។ ប៉ុន្តែលោកមិនបារម្ភពីការប្រជែងក្នុងទីផ្សារឡើយ ព្រោះទឹកដៃឆ្លាក់ផ្សេងគ្នា។ តែយ៉ាងណាការផ្ដល់ឱកាសឲ្យជនបរទេសមកប្រកបរបរតូចៗដូចពលរដ្ឋខ្មែរនេះ វាក៏ជារឿងគួរបារម្ភដែរ។ ជាងទងរូបនេះថ្លែងប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«បើគិតពីការប្រកួតប្រជែងគឺល្អម្យ៉ាង ប្រសិនបើមានជនជាតិផ្សេងធ្វើ យើងអាចប្រកួតប្រជែងស្នាដៃ។ ប៉ុន្តែខ្ញុំមិនចង់ឲ្យមានជនជាតិបរទេស មករកមុខឬអាជីវកម្មតូចៗនៅខ្មែរទេ ព្រោះបាត់ការងារ និងមុខរបរពលរដ្ឋជាច្រើននៅកម្ពុជា»។ ចំណែកលោក ពិសិដ្ឋ ជាងកាត់ដេរ និងលោក លន់ ថៃលៀង ជាងកាត់សក់វិញ ក៏បារម្ភពីការបាត់បង់ចំណូល ដោយសារឱកាសរកស៊ីរបស់ជនបរទេសនេះដែរ។ «ខ្ញុំមិនចង់ឲ្យមាន(ជនបរទេសរកស៊ីរបរតូចៗ)ទេ តែធ្វើយ៉ាងម៉េច បើទោះចង់មិនចង់ ក៏ក្រសួងជាអ្នកធំសម្រេច។ ប្រសិនបើជនជាតិផ្សេងអាចមានមុខរបរដូចខ្មែរ ចំណូលរបស់ពលរដ្ឋខ្មែរនឹងធ្លាក់ចុះ»។ នេះជាការលើកឡើងរបស់លោក លន់ ថៃលៀង។ មិនមែនតែពលរដ្ឋទេ ដែលមើលឃើញបញ្ហានេះ សូម្បីតែក្រុមសង្គមស៊ីវិល ក៏មើលឃើញពីភាពអវិជ្ជមាននៃការផ្ដល់សិទ្ធិឱ្យជនបរទេសរកស៊ីរបរតូចៗនៅកម្ពុជាដែរ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ឃើញថា ការផ្ដល់សិទ្ធិរកស៊ីដល់ជនបរទេសបែបនេះ វាហាក់ដូចជាអនុញ្ញាតឱ្យពួកគេដណ្តើមការងារពីពលរដ្ឋខ្មែរ ដែលធ្វើឱ្យពលរដ្ឋខ្លួនឯង បាត់បង់មុខរបរ ប្រាក់ចំណូល និងបាត់បង់អតិថិជន ហើយនាំឱ្យធា្លក់ចូលក្នុងភាពក្រីក្រ ដែលឈានទៅបង្ខំចិត្តចំណាកស្រុកខុសច្បាប់កាន់តែច្រើនផងដែរ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញការអនុញ្ញាតឱ្យជនបរទេសអាចប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬស្វ័យនិយោជន៍គ្រប់ប្រភេទឡើងវិញនៅកម្ពុជាឡើយ។ កាលពីថ្ងៃទី៦ តុលា ក្រសួងការងារបានសេចក្តីដំណឹងមួយជុំិវញការអនុញ្ញាតឱ្យជនបរទេសធ្វើការ និងប្រកបមុខរបរចំនួន១០ប្រភេទនៅកម្ពុជា ក្រោមមូលហេតុថា កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេស ក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្ត ដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ មុខរបរទាំង១០ប្រភេទនោះមាន ការងារជាអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្ម ការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស សេវាកម្មដេរ និងសម្អាតស្បែកជើង ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប និងជាងទង និងជាងច្នៃត្បូងពេជ្រ។ ប៉ុន្តែការសម្រេចឱ្យជនបរទេសប្រកបរបរតូចតាច ក្រោមហេតុផលត្រូវការកម្លាំងជំនាញនេះ ត្រូវបានសង្គមស៊ីវិល ចាត់ទុកថា ជាហេតុផលមិនសមរម្យ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ បានសង្កត់ធ្ងន់ថា មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១០ប្រភេទខាងលើនេះ វាមិនចាំបាច់ត្រូវការអ្នកជំនាញជាជនបរទេសឡើយ។ បើតាមលោក វន់ ពៅ អ្នកជំនាញជនបរទេសដែលកម្ពុជាត្រូវការនោះ គឺជំនាញក្នុងវិស័យរោងចក្រ សហគ្រាសកាត់ដេរ រោងចក្រដំឡើងរថយន្ត-ម៉ូតូ និងរោងចក្រធំៗ ជាដើម...។ «មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះដែលរដ្ឋាភិបាលយើងបើកឱ្យជនបរទេសធ្វើនេះ គឺមិនចាំបាច់ទាមទារជំនាញមួយច្បាស់លាស់ឡើយ មានន័យថាពលរដ្ឋខ្មែរយើងអាចធ្វើបាន ហើយពួកគាត់ធា្លប់ធ្វើតាំងពីដើមមកម្ល៉េះ។ត្រឹមមុខរបររត់ម៉ូតូឌុប តាក់ស៊ី ជាងកាត់សក់ អ្នកតុបតែងមុខ ម៉ាស្សា និងអ្នកលក់ចំណីចល័តតាមផ្លូវជាដើម គឺវាមិនចាំបាច់មានជនបរទេសជំនាញមកធ្វើការងារទាំងអស់ហ្នឹងទេ»។ នេះជាការបញ្ជាក់របស់លោក វន់ ពៅ ដែលស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ និងកំណត់ក្របខណ្ឌរកស៊ីរបស់ជនបរទេសនៅកម្ពុជាឱ្យបានច្បាស់លាស់៕ | ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មតូចៗ ជាជាងម៉ូតូ ជាងកាត់សក់ ជាងកាត់ដេរ ជាងទង និងអ្នករត់កង់បី មិនចង់ឲ្យជនបរទេសប្រកបអាជីវកម្មតូចៗឡើយ ដោយសារពួកគាត់បារម្ភពីការបាត់ចំណូល រហូតដល់បិទអាជីវកម្ម។ សង្គមស៊ីវិល ក៏ស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិចារណាឡើងវិញ ចំពោះការអនុញ្ញាតឲ្យជនបរទេស អាចមានសិទ្ធិប្រកបអាជីវកម្មតូចៗដូចពលរដ្ឋខ្មែរ។ |
អាហ្វ្រិកខាងត្បូងជាប្រទេសដំបូងផងដែរនៅអាហ្រ្វិកដែលកើនឡើងអ្នកឆ្លងកូវីដ-១៩ ដល់ជាង១លានករណី បន្ទាប់ពីរកឃើញករណីវិជ្ជមានជាង៩៥០០បន្ថែមកាលពីថ្ងៃអាទិត្យ រីឯអ្នកស្លាប់មានជាង២០០នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់២៦៧៣៥នាក់។ សហរដ្ឋអាមេរិកដែលមានករណីឆ្លងច្រើនជាងគេ ឡើងតួលេខដល់ជាង១៩.៥៦លាននាក់ បន្ទាប់មក ឥណ្ឌា ជាង១០.២លាន ប្រេស៊ីលជាង៧.៤៨លាន រុស្ស៊ីជាង៣.០៥លាន បារាំងជាង២.៥៥លាន ចក្រភពអង់គ្លេសជាង២.២៨លាន តួកគីជាង២.១៤លាន និងអ៊ីតាលី ជាង២.០៤លាន។ ប្រទេសផ្សេងទៀតដែលមានករណីចន្លោះពីជាង១លានទៅជិត២លាន រួមមាន អេស្ប៉ាញ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែន ប៉េរូ និងអាហ្វ្រិកខាងត្បូង។ ហូឡង់ និងឥណ្ឌូណេស៊ី ស្ថិតក្នុងខ្ទង់ជាង៧០ម៉ឺន ផងដែរ។ ដោយឡែកបណ្តាប្រទេសឯទៀតដែលមានអ្នកឆ្លងលើសកន្លះលានករណី មានដូចជា សាធារណរដ្ឋឆេក បែលហ្ស៊ិក រូម៉ានី ស៊ីលី អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស ហើយតាមពីក្រោយដោយ ប៉ាគីស្ថាន ហ្វីលីពីន ម៉ារ៉ុក ស្វីស និងអ៊ីស្រាអែល។ បើនិយាយពីចំនួនអ្នកស្លាប់ សហរដ្ឋអាមេរិក មានជាង៣៤ម៉ឺននាក់ ប្រេស៊ីលជាង១៩ម៉ឺននាក់ ឥណ្ឌាជាង១៤ម៉ឺននាក់ និងម៉ិកស៊ិកជាង១២ម៉ឺននាក់។ ២៣ប្រទេសផ្សេងទៀត មានអ្នកស្លាប់ចន្លោះពីជាង១ម៉ឺននាក់ទៅជាង៧ម៉ឺននាក់ ក្នុងនោះឥណ្ឌូណេស៊ីដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មានជាង២ម៉ឺននាក់៕ | អាហ្វ្រិកខាងត្បូង ចូលរួមជាមួយ១៧ប្រទេសផ្សេងទៀត ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាង១លានករណី។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ នេះ ករណីសរុបនៅលើពិភពលោក មានជាង៨១លានករណី ក្នុងនោះស្លាប់ជាង១.៧៧លាននាក់ និងសះស្បើយជាង៥៧លាននាក់។ |
ឆ្លៀតក្នុងឱកាសនេះដែរ ជាការថ្លែងអំណគុណ បុរី ឌឹ ផ្លរ៉ា ក៏បានផ្តល់នូវកាដូបញ្ចុះតម្លៃ ១,០០០ ដុល្លា រាល់ការទិញផ្ទះប្រភេទ វីឡាកូនកាត់ ដែលជាប្រភេទវីឡាលក់ដាច់ខ្លាំងបំផុត សាកសមជាមួយគ្រួសារស៊ីវិល័យ សម័យថ្មី។ ជាការកត់សម្គាល់ អស់រយៈពេលជាច្រើនឆ្នាំមកនេះ បុរី The Flora បានចាប់យកចំណែកទីផ្សារ វីឡាកូនកាត់ និងលំនៅឋានទាន់សម័យបានយ៉ាងច្រើន នៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ហើយអតិថិជន ក៏មានការទុកចិត្តចំពោះសំណង់របស់បុរី The Flora ជាមួយនឹងការចនាថ្មីៗ ស៊ីវិល័យ និងទាន់សម័យផងដែរ។ គួរបញ្ជាក់ថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦។ បុរី ឌឹ ផ្លរ៉ា មានកេរ្តិ៍ឈ្មោះជាង៣ឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រយ៉ាងច្រើនផងដែរ ពីអតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែលវិស័យអចលទ្រព្យក៏កាន់តែរីកចម្រើនខ្លាំង ក៏ដូចជាតម្រូវការកាន់តែមានច្រើនឡើងៗផងដែរ។ ទីតាំងគម្រោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ដែលជាផ្លូវភ្លោះធំបំផុតរបស់កម្ពុជា តភ្ជាប់ ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ។ អតិថិជនចំណាយពេលត្រឹម១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទីតាំងការិយាល័យលក់សាខាទូតបារាំង មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ (010/087) 366 886, 011 67 67 26, 011 67 67 38, 011 67 67 10, 088 57 57 888, 088 75 75 123, 095 61 22 66, 087 666 385, 086 806 777 និងគេហទំព័រ www.boreytheflora.com,ហ្វេសប៊ុក www.facebook.com/boreytheflora ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ បុរី ឌឹ ផ្លរ៉ា(The Flora) នៅថ្ងៃទី៥ ខែធ្នូនេះ បានរៀបចំពិធីក្រុងពលី ដើម្បីចាប់ផ្តើមការសាងសង់ អាងហែលទឹក និងក្លិបហាត់ប្រាណនៅក្នុងបរិវេណ បុរី The Flora ដ៏ប្រណិតរបស់ខ្លួន។ សំណង់អាងហែលទឹក និងក្លិបហាត់ប្រាណនេះ នឹងកាន់តែធ្វើឲ្យជីវិតអតិថិជនដែលកំពុងរស់នៅបុរី The Flora កាន់តែទំនើប ស៊ីវីល័យ និងជាពិសេសមានសុខភាពល្អប្រសើរ ដោយមិនចាំបាច់ធ្វើដំណើរទៅហាត់កីឡានៅកន្លែងផ្សេងនោះឡើយ។ ការសង់អាងហែលទឹក និងក្លិបហាត់ប្រាណនេះ ក៏ដើម្បីបំពេញតម្រូវកា ដល់អតិថិជនដែលបានគាំទ្រ និងបានរស់នៅ ក្នុង បុរី ឌឹ ផ្លរ៉ាផងដែរ។ |
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះអ៊ីរ៉ង់នៅកីឡដ្ឋាន Azadi ក្រុងតេហេរ៉ង់ នាវេលាម៉ោង៨ និង៣០នាទី [ម៉ោងនៅកម្ពុជា] នៃវគ្គជម្រុះពូល C។ អ៊ីរ៉ង់ជាក្រុមយក្សនៅតំបន់អាស៊ីដោយឈរនៅលេខរៀងទី១ ក្នុងតារាងចំណាត់ថ្នាក់ AFC និងលេខរៀងទី២៣ក្នុងរាតាងលំដាប់ពិភពលោក។ ផ្ទុយទៅវិញគូប្រជែងរបស់ពួកគេគឺកម្ពុជាមានចំណាត់ថ្នាក់ក្នុង FIFA Ranking ទី១៦៩ឯណោះដែលមានគម្លាតឆ្ងាយពីគ្នារហូតដល់១៤៦លេខ។ នេប៉ាល់ ដែលត្រូវធ្វើដំណើរទៅជួបអូស្ត្រាលីក៏មានចំណាត់ថ្នាក់ Ranking ខុសគ្នាឆ្ងាយដែរ។ នេប៉ាល់ដែលជាក្រុមស្ថិតនៅតំបន់អាស៊ីខាងត្បូងមានចំណាត់ថ្នាក់ទី១៦១ ខណៈអូស្ត្រាលីដែលជាក្រុមថ្មីនៅអាស៊ី មានចំណាត់ទី៤៤ ពិភពលោក និង៤នៅ AFC ពោលគឺមានគម្លាតគ្នាចំនួន១១៧លេខ។ ក្រុមទាំងពីនឹងត្រូវតតាំងគ្នានៅវេលាម៉ោង ៤:០០នាទី [ម៉ោងនៅកម្ពុជា] ល្ងាចនេះសម្រាប់វគ្គជម្រុះពូល B។ សម្រាប់ការជួបគ្នានៅពូល H ក្រុមឈរចំណាត់ថ្នាក់ទី៣ ប្រចាំតំបន់អាស៊ីកូរ៉េខាងត្បូង ត្រូវទទួលភ្ញៀងស្រីលង្កានៅវេលាម៉ោង ៦:០០នាទីល្ងាចនេះ [ម៉ោងនៅកម្ពុជា]។ ក្រុមទាំងពីរមានចំណាត់ថ្នាក់ពិភពលោកខុសគ្នារហូតដល់ទៅ១៦៥លេខ ក្នុងនោះ កូរ៉េខាងត្បូងនៅលេខរៀងទី៣៧ រីឯស្រីលង្កាលេខ២០២។ ដោយឡែកម៉ុងហ្គោលីដែលស្ថិតនៅពូល F នឹងត្រូវធ្វើដំណើរទៅជួបជប៉ុននៅថ្ងៃទី១០ ខែតុលានេះដែរ ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង ៥:៣៥នាទីល្ងាចនេះ [ម៉ោងនៅកម្ពុជា]។ ក្រុមលំដាប់ទីពីរតំបន់អាស៊ី រហស្សនាមសាមូរ៉ៃ មានចំណាត់ថ្នាក់ល្អជាងម៉ុងហ្គោលីរហូតដល់១៥២លេខ។ ជប៉ុននៅលេខរៀងទី៣១ ហើយ ម៉ុងហ្គោលីលេខ១៨៣។ ចំណែកឯកយក្សចិន និងកោះហ្គាម ក៏មិនខុសពីការជួបគ្នារបស់ជំនួប៤គូខាងលើដែរ។ ចិនដែលជាម្ចាស់ផ្ទះក្នុងការប្រកួតនេះឈរនៅចំណាត់ថ្នាត់ទី ៦៨ ពិភពលោក ខណៈកោះហ្គាមនៅលេខរៀងទី១៩៥។ ក្រុមដែលត្រូវជួបគ្នានៅម៉ោង ៧:០០នាទីយប់នេះ មានគម្លាត FIFA Ranking ចំនួន១២៧លេខ៕ | ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ នៅថ្ងៃទី១០ ខែតុលានេះមានចំនួន១៦គូ។ ក្នុងចំណោមនេះ មាន៤គូដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់វគ្គជម្រុះប្រចាំតំបន់អាស៊ីនេះ ដ្បិតសុទ្ធតែជាការប៉ះគ្នារវាងក្រុមគីឡូស្រាលទល់ នឹងក្រុមគីឡូ World Cup និងថែមមានគម្លាតពិន្ទុឆ្ងាយគ្នាលើសពី១០០លេខ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking លំដាប់ពិភពលោកបច្ចុប្បន្ននេះ។ |
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាកិច្ចសម្ភាសខាងក្រោមនេះ | ភ្នំពេញ៖ លោក គាត សារ៉ាក់ ជាប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងកែប។ សម្រាប់លោក គាត សារ៉ាក់ ការរៀន គឺជាកត្តាមូលដ្ឋានមួយ ដែលនាំឱ្យជីវិតមានការផ្លាស់ប្តូរប្រកបដោយចីរភាព និងធ្វើឱ្យមនុស្សម្នាក់ៗមានបំណិតជីវិត មានជំនាញ និងដឹងពីអ្វីដែលខ្លួនត្រូវធ្វើ និងធ្វើដើម្បីអ្វី? ប្រធានការិយាល័យអប់រំ រដ្ឋបាលក្រុងកែបរូបនេះ បានទទូចឱ្យអាណាព្យាបាលបញ្ជូនកូនទៅរៀន ឱ្យគ្រប់គ្នា នៅក្នុងពេលបើកបវេសនកាលខាងមុខ ដើម្បីឱ្យកូនទទួលបានចំណេះជំនាញសមស្របនឹងអាយុ និងបើកលទ្ធភាពឱ្យពួកគេបន្តការសិក្សាជាបន្តបន្ទាប់ ដើម្បីការរស់នៅប្រកបដោយចីរភាពក្នុងពេលអនាគត។ |
ដូចការរំពឹងទុក វិធានការដែលជាសម្បទានពីរដ្ឋាភិបាលបារាំងត្រូវបានសភាបារាំងឯកភាពហើយនៅព្រឹកថ្ងៃសុក្រទី ២១ ខែធ្នូនេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សម្បទានដែលសភាអនុម័តនេះរួមមានការដកពន្ធលើអ្នកបានប្រាក់សោធនិវត្តន៍តិចជាង ២០០០អឺរ៉ូ និងលែងយកពន្ធលើការងារថែមម៉ោងផង។ មុនមានការអនុម័តកញ្ចប់សម្បទាននេះ រដ្ឋមន្ត្រីការងារបារាំង Muriel Penicaud ពេលស្ថិតក្នុងការជជែកដេញដោលក្នុងសភាបារាំង បានប្រកាសថា វិធានការថ្មីនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវ ពិតប្រាកដ និងឆាប់រហ័សចំពោះបញ្ហាដែលកើតឡើងដែរ។ វិធានការនេះត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាបារាំដើម្បីសម្រេចជាចុងក្រោយមុនមានការអនុវត្ត។ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា វិធានការថ្មីដែលមានការកាត់បន្ថយពន្ធនេះនឹងធ្វើឲ្យបារាំងខាតលុយចំណូលប្រហែល ១៧ពាន់លានដុល្លាក្នុងមួយឆ្នាំ។ ប៉ុន្តែទោះជាបីនេះក៏ដោយ វាត្រូវបានគេចាត់ទុកជាដំណោះស្រាយដ៏សមស្របមួយដែលជួយបញ្ចប់ចលនាបះបោររបស់ពលបារាំងប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលកន្លងមក។ ប្រជាជនបារាំរាប់ម៉ឺននាក់បានចូលរួមចលនាបាតុកម្មហិង្សាទូទាំងប្រទេសបារាំងចាប់ពីពាក់កណ្តាលខែវិច្ឆិកាដើម្បីប្រឆាំងនឹងគោលនយោបាយត្រៀមដំឡើងពន្ធប្រេង ដោយរដ្ឋាភិបាលអះអាងថា ជាមធ្យោបាយកាត់បន្ថយការបំពុលបរិយាកាសដោយចំហេះប្រេង។ ក្រោយមករដ្ឋាភិបាលបានសម្រេចព្យួរគម្រោងដំឡើងពន្ធប្រេងនេះវិញដើម្បីបញ្ចៀសមិនឲ្យពលរដ្ឋខឹងកាន់តែខ្លាំង។ ថ្វីបើបាតុកម្មកើតឡើងដោយសារការដំឡើងពន្ធប្រេងក្តី ចលនានេះទាក់ទាញបានការចូលរួមច្រើនពីប្រជាពលរដ្ឋបារាំងផ្សេងទៀតដែលខ្លះទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានិកម្មភាព ខ្លះតវ៉ារឿងពន្ធទំនិញ ខ្លះទារដំឡើងប្រាក់ខែ ខ្លះចោទថា រដ្ឋាភិបាលលម្អៀងទៅក្រុមអភិជន ហើយខ្លះទៀតទាមទារឲ្យរដ្ឋាភិបាលឈប់ចាយលុយខ្ជះខ្ជាយដែរ។ ដោយសារចលនាបាតុកម្មបន្តអូសបន្លាយ និងកាន់តែធ្ងន់ធ្ងរ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចេញមុខអន្តរាគមន៍ និងសម្រេចដាក់ចេញសម្បទានមួយចំនួនដើម្បីរំងាប់កំហឹងបាតុករដែរ។ ចំណាត់ការរបស់រដ្ឋាភិបាលដែលត្រូវបានប្រកាសកាលពីដើមខែធ្នូកន្លងទៅមានដូចជា ការសម្រេចដំឡើងប្រាប់ឈ្នួលអប្បបរមាក្នុងទំហំ ៧ ភាគរយ ឬ ១០០ អឺរ៉ូក្នុងមួយខែពីឆ្នាំ ២០១៩, លុបចោលគម្រោងដាក់ពន្ធលើអ្នកដែលបានប្រាក់សោធនិវត្តន៍តិចជាង ២០០០ អឺរ៉ូ និង លុបចោលពន្ធលើប្រាក់ថែមម៉ោងផង។ ចុងក្រោយ បារាំងជំរុញលើកទឹកចិត្តឲ្យនិយោជកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដោយនិយោជិកនៅចុងឆ្នាំដោយគ្មានបង់ពន្ធដែរ។ យ៉ាងណាមិញ ការអន្តរាគមន៍របស់ប្រធានាធិបតីបារាំងខាងលើមិនបានរំងាប់កំហឹងបាតុករគ្រប់គ្នាឡើយ ហើយមានការអះអាងថា ពួកគេមិនទាន់ពេញចិត្តនឹងចំណាត់ការដែលប្រធានាធិបតីដាក់ចេញឡើយ។ ដូច្នេះហើយទើបបានជានៅបន្តមានចលនាបាតុកម្មជាថ្មីទៀតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែកម្លាំងបាតុករដែលចូលរួមមានត្រឹមពាក់កណ្តាលបាតុករដែលធ្លាប់ចូលរួមប៉ុណ្ណោះ៕ | សភាជាតិបារាំងបានសម្រេចអនុម័តកញ្ចប់សម្បទានជំហានដំបូងក្នុងពីរដ្ឋាភិបាលបារាំងឆ្លើយតបនឹងបាតុករក្រុមអាក្រៅពណ៌លឿង (Yellow Vest) ងើបតវ៉ាអស់ជាច្រើនសប្តាហ៍មកនេះផង។ កញ្ចប់សម្បទានជំហានដំបូងដែលរួមមានទាំងការលុបពន្ធលើប្រាក់សោធនិវត្តន៍ផងនោះក៏ត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័តជាចុងក្រោយ ហើយពេលអនុវត្តបារាំងត្រូវខាតបង់ថវិកាប្រហែល ១៧ពាន់លានដុល្លារដែរ។ |
Here's a look at this year's session: - Gridlock in Manhattan - With so many world leaders in one place, security is ultra-tight. New York police are shutting down streets to traffic near UN headquarters in midtown Manhattan and warning New Yorkers to brace for gridlock. The annual gathering elicits complaints from New Yorkers having to deal with a steady stream of motorcades and detours to get to work. - Diplomatic speed-dating - From Tuesday, 81 heads of state and 47 heads of government along with dozens of foreign ministers will take turns at the General Assembly podium. President Donald Trump will be the second speaker, right after Brazil's President Michel Temer. France's Emmanuel Macron and Iranian President Hassan Rouhani are also speaking on the first day. On the sidelines of the speeches, some 342 meetings are scheduled and hundreds of bilateral talks in a marathon that UN ambassadors have dubbed "diplomatic speed-dating." - New faces - Several leaders are making their debut on the world stage including from Africa: Zimbabwe's President Emmerson Mnangagwa, Ethiopian Prime Minister Abiy Ahmed, South African President Cyril Ramaphosa and Angolan President Joao Lourenco. Other newcomers include Cuban President Miguel Diaz-Canel, Italy's Prime Minister Giuseppe Conte, Chilean President Sebastian Pinera, Spanish Prime Minister Pedro Sanchez and Colombian President Ivan Duque Marquez. - Celebs - The United Nations is getting a serious dose of star power on Monday, when K-pop sensation BTS -- the world's most popular boy band -- speaks at the launch of the "Generation Unlimited" UNICEF campaign. British-Lebanese international lawyer Amal Clooney will for the first time speak on the case of two Reuters journalists jailed in Myanmar and actress Anne Hathaway will address a UN event on gender equality. - Wagyu beef and chocolate mousse - UN chief Antonio Guterres is hosting a luncheon for world leaders on Tuesday that caters to a wide range of culinary tastes. Lunch starts off with a small plate of cured gravlax carpaccio, followed by pan-seared Wagyu beef filet with grilled asparagus. For desert: bittersweet chocolate mousse, chocolate dacquoise filled with raspberry coulis and chocolate rasberry. cml/oh © Agence France-Presse | United Nations, United States | About 130 world leaders are gathering at the United Nations this week for the annual high-level debate to address pressing global issues, from scrapping North Korea's nuclear weapons to financing development. |
ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code ជាមួយក្រុមហ៊ុន UnionPay International ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យ័នរបស់ចិន ឱ្យមានលក្ខណៈកាន់តែទូលំទូលាយនៅក្នុងប្រទេសទាំងពីរ។ ក្រោយចប់ពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR-Code រវាងកម្ពុជា-ចិននេះ នាថ្ងៃទី១០កក្កដា លោកស្រី ជា សិរី បានថ្លែងមកកាន់អ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជា ប្រាក់រៀល អាចស្កេន QR Code នៅប្រទេសចិន ដើម្បីទូទាត់លើថ្លៃទំនិញនិងសេវាបានយ៉ាងនិងងាយស្រួល។ «កាលណា យើងបានចុះកិច្ចសហប្រតិបត្តិការនេះហើយ នៅពេលដែលយើងរៀបចំការតភ្ជាប់នេះបាន យើងនឹងឃើញថា ពលរដ្ឋយើងទៅចិន អាចស្កេនទូទាត់តាមQR code នៅចិនបាន។ ពលរដ្ឋខ្មែរអាចស្កេនបានទាំងQR របស់ UnionPay, Alipayនិង Wechat ផងដែរ»។ ដូច្នេះ! ប្រជាជនខ្មែរយើងជាង១០លាននាក់ ដែលមានE-Wallet [កាបូបលុយអេឡិចត្រូនិក] គឺអាចទូទាត់នៅស្រុកចិនតាមប្រព័ន្ធនេះបានដោយងាយស្រួល»។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី។ សម្រាប់ពលរដ្ឋចិនដែលមកកម្ពុជាក៏អាចទូទាត់ពីកាបូបលុយអេឡិចត្រូនិករបស់ខ្លួន លើការចំណាយផ្សេងៗ តាមរយៈការស្កេននូវប្រព័ន្ធKH QR បាន ផងដែរ។ នេះជាចំណុចល្អជាងអ្វីដែលមាននាពេលបច្ចុប្បន្ន ព្រោះថាទេសចរចិនដែលមកកម្ពុជាសព្វថ្ងៃ អាចស្កេនបានតែហាងទំនិញណាដែលមានភ្ជាប់ជាមួយ UnionPay, Alipayនិង Wechat តែប៉ុណ្ណោះ។ បើតាមទេសាភិបាលរងធនាគារជាតិ កិច្ចសហប្រតិបត្តិការជាមួយ UnionPay នេះ នឹងជួយសម្រួលការទូទាត់របស់ពលរដ្ឋរវាងប្រទេសចិន និងកម្ពុជា ឱ្យកាន់តែប្រសើរ និងមិនខាតបង់នូវអត្រាប្តូរប្រាក់។ ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិនានាផ្សេងទៀត ដែលធនាគារជាតិបានធ្វើកន្លងមកជាមួយប្រទេសជិតខាង គឺការជំរុញការប្រើប្រាស់ប្រាក់រៀល។ លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «ទាល់តែពលរដ្ឋកម្ពុជាទៅស្រុកគេមានគណនីជាលុយរៀល ទើបអាចចាយតាមប្រព័ន្ធKHQR Code នៅចិន ឬនៅថៃបាន ហើយដល់ពេលគេមកខ្មែរវិញ អាជីវករយើង គឺត្រូវតែមាន QR Code ជាលុយរៀល ដើម្បីឱ្យចិនទូទាត់ពីលុយយ័នមកជាលុយរៀល។ អ៊ីចឹង! ខាងចិន គឺគេជំរុញការប្រើប្រាស់លុយយ័ននៅស្រុកគេ ហើយខាងខ្មែរយើងក៏ជំរុញការប្រើប្រាស់លុយរៀលនៅក្នុងស្រុកយើង ផងដែរ»។ លោកស្រី ជា សិរី រំពឹងថា បន្ទាប់ពីកិច្ចសហប្រតិបត្តិការនេះជោគជ័យ គឺអាចជួយបានមួយផ្នែកទៀតទៅលើវិស័យទេសចរណ៍របស់កម្ពុជា ព្រោះនៅពេលទេសចរចិនមកកម្ពុជា នឹងងាយស្រួលចាយវាយទូទាត់ ដែលវាក៏អាចទាក់ទាញទេសចរមកបន្ថែមទៀតដែរ។ បច្ចុប្បន្ន កម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែន តាមប្រព័ន្ធQR-Code ជាមួយថៃ និងវៀតណាម ខណៈចិន ឥណ្ឌានិងឡាវ ធនាគារជាតិបាននិងកំពុងរៀបចំប្រព័ន្ធទូទាត់នៅឡើយ។ សម្រាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចិន លោកស្រី ជា សិរី សង្ឃឹមនឹងអាចប្រតិបត្តិការបាន នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤៕ | ពលរដ្ឋដែលមានគណនីធនាគារជា«លុយរៀល» នឹងចាយ ឬ ទូទាត់ទំនិញនិងសេវានានា នៅប្រទេសចិនបាន ដោយភាពងាយស្រួល តាមរយៈការស្កេនប្រព័ន្ធQR Code។ បើតាមលោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា(NBC) ប្រតិបត្តិការនេះ អាចអនុវត្តបាននៅចុងឆ្នាំ២០២៣។ |
លោក ជូង ជូងី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃចន្ទនេះថា ក្រុមមេធាវីរបស់លោក កឹម សុខា បានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ដើម្បីចូលរួមស្តាប់ការសួរចម្លើយនេះ។ ប៉ុន្តែ លោកខ្លួនឯងផ្ទាល់ មិនបានចូលរួមនោះទេ ដោយសារជាប់រវល់នឹងការងារផ្សេង។ លោក និយាយដូច្នេះថា៖«ទី១ ចៅក្រមស៊ើបសួរ នឹងសួរយកចម្លើយគាត់ [លោក កឹម សុខា]។ ហើយទី២ ចៅក្រមស៊ើបសួរ នឹងសម្រេចថាបន្តឃុំខ្លួន ឬក៏ត្រូវដោះលែងគាត់ជាបណ្តោះអាសន្ន»។ តាមនីតិវិធី តុលាការ ត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ចំពោះជនត្រូវចោទណា ដែលបានជាប់ឃុំ លើសពី៦ខែ។ ប៉ុន្តែ តុលាការ ក៏អាចពន្យារពេលនៃការឃុំខ្លួនជនត្រូវចោទនោះដែរ ប្រសិនបើ ការស៊ើបសួរមិនទាន់ចប់ស្រួលបួល។ ចំពោះលោក កឹម សុខា បានជាប់ឃុំលើសពី៦ខែហើយ។ ដូច្នេះ តុលាការ ត្រូវសម្រេចថា ត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ឬក៏បន្តការស៊ើបសួរ ឬមួយក៏ត្រូវដោះលែងជាបណ្តោះអាសន្ន។ នេះ ជាលើកទី៤ហើយ ដែលចៅក្រមស៊ើបសួរ ទៅសួរលោក កឹម សុខា ដល់ពន្ធនាគារ។ ព្រោះតែសង្ស័យថា លោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ទើបបានជាតុលាការ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ តុលាការ យកវីដេអូឃ្លីបមួយ ដែលឯកឧត្តម កឹម សុខា បាននិយាយតាំងប៉ុន្មានឆ្នាំមុន ទៅធ្វើជាអង្គហេតុក្នុងការចាប់ខ្លួន និងដាក់ឯកឧត្តម កឹម សុខា ឲ្យស្ថិតនៅក្រោមការសង្ស័យថា បានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បាននិយាយទៅកាន់អ្នកគាំទ្រថា ខ្លួនមានអ្នកជំនាញជាជនបរទេសនៅពីក្រោយ ដើម្បីជួយជ្រោមជ្រែង ក្នុងការផ្លាស់ប្តូរមេដឹកនាំកនៅកម្ពុជា៕ | ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២0១៨នេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីសាកសួរលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅទីនោះ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ក្រោមការសង្ស័យពីអំពើក្បត់ជាតិ។ នេះបើតាមលោក ជូង ជូងី មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៨រូបរបស់លោក កឹម សុខា។ |
កាលពីចុងខែឧសភា យន្តហោះចម្បាំងចិន J-16 បានហោះទៅកៀកយន្តហោះឈ្លបយកការណ៍កងទ័ពដែនអាកាសអូស្រ្តាលី P-8 នៅសមុទ្រចិនខាងត្បូង។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអូស្រ្តាលីនៅថ្ងៃទី៥ ខែមិថុនា យន្តហោះចិន ធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់ដែលបង្កហានិភ័យដល់សុវត្ថិភាពរបស់យោធាអូស្ត្រាលី ដែលកំពុងធ្វើប្រតិបត្តិការឃ្លាំមើលជាប្រចាំនៅក្នុងតំបន់ដោយស្របតាមច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍ និងសេរីភាពហោះហើរ។ យ៉ាងណាមិញ ក្រុងប៉េកាំងនៅថ្ងៃទី៦ ខែមិថុនា បានប្រតិកម្មទៅវិញថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយបំពានលើអធិបតេយ្យភាព និងសន្តិសុខរបស់ចិនក្រោមលេសនៃសេរីភាពការធ្វើនាវាចរណ៍នោះទេ។ «ជាថ្មីម្តងទៀត ចិនជំរុញឱ្យអូស្រ្តាលីគោរពផលប្រយោជន៍ស្នូល និងសន្តិសុខជាតិរបស់ចិនឱ្យស្មោះអស់ពីចិត្ត ហើយធ្វើសកម្មភាព និងនិយាយស្តីឱ្យប្រុងប្រយ័ត្នដើម្បីចៀសវាងពីការគិតខុសណាមួយដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងបែបនេះអំឡុងសន្និសីទប្រចាំថ្ងៃ មុននិយាយការពារទៀតថា យោធាចិនតែងតែធ្វើប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ស្តង់ដារ និងសុវត្ថិភាពស្របតាមច្បាប់អន្តរជាតិ។ អំឡុងខែឧសភាដដែល នាវាយកការណ៍ចិនបានបើកចូលកៀកមូលដ្ឋានយោធាអូស្រ្តាលីនៅភាគខាងលិចប្រទេសដែលកាលនោះរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី Peter Dutton ចាត់ទុកថាជាសកម្មភាពដ៏គឃ្លើនមិនធ្លាប់មាន ទោះជាមិនបានបំពានច្បាប់ដែនសមុទ្រអន្តរជាតិក៏ដោយ។ បន្ថែមពីនេះ ក្នុងខែកុម្ភៈ ក្រុងកង់បេរ៉ាបានចោទនាវាចម្បាំងចិនពីការធ្វើសកម្មភាពខ្វះការប្រុងប្រយ័ត្ន និងអាចបង្កគ្រោះថ្នាក់ ក្រោយបាញ់កាំរស្មីឡាស៊ែរដាក់យន្តហោះយកការណ៍របស់ខ្លួន។ ប៉ុន្តែក្រុងប៉េកាំងបានច្រានចោល។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្រ្តាលី និងចិននៅតែល្អក់កករជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីជម្លោះពាណិជ្ជកម្ម ការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ និងការរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងជាដើម។ លើសពីនេះ ស្របពេលចិនកំពុងស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី និងថ្នាក់តំបន់ជាមួយបណ្តាកោះប៉ាស៊ីហ្វិក អូស្រ្តាលី និងសម្ព័ន្ធមិត្តកាន់តែព្រួយបារម្ភមួយកម្រិតទៀត ហើយព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ចិននៅកោះប៉ាស៊ីហ្វិក៕ | ចិន ព្រមានអូស្រ្តាលីឱ្យនិយាយស្តី និងធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង បើមិនដូច្នោះទេនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ។ ការព្រមានចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian នៅថ្ងៃទី៦ ខែមិថុនា ធ្វើឡើងមួយថ្ងៃក្រោយក្រុងកង់បេរ៉ា បានចោទយន្តហោះចម្បាំងចិនថា ហោះទៅកៀកយន្តហោះស៊ើបការណ៍អូស្ត្រាលីអំឡុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ |
ចំណែកក្រុម Poi Pet Empire FC A ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុម Family FC B ក្នុងលទ្ធផល៤ទល់១ សម្រាប់២ក្រុមទៀតដែលត្រូវឡើងទៅភ្នំពេញដែរ គឺក្រុម Serey Sophon FC C និងក្រុម Bun Koy legends ដោយសារតែក្រុមទាំង២នេះស្ថិតនៅក្នុងក្រុមចាញ់ល្អជាងគេនៃការប្រកួតវគ្គ៨ ក្រុមចុងក្រោយ។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលក្រុងប៉ោយប៉ែត គឺក្រុម Sisophon FC A ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម Bun Koy FC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម PoiPet Empire FC A បានប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើ Family FC B ប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។ សម្រាប់ទីក្រុងប៉ោយប៉ែតដែលជាមណ្ឌលទី៥នេះ គណៈកម្មាធិការរៀបចំការប្រកួតយកតែ៦ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ខាងមុខនេះ។ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់Ronaldinho។ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនោះនាពេលរាត្រី ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ក្នុងប្រទេសកម្ពុជារួមមាន លោក ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោក ដួង វិរ:សិដ្ឋ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ តារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅទីក្រុងប៉ោយប៉ែតសប្បាយរីករាយ និងរាំកម្សាន្ត ទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយគ្រប់គ្នាពេញខាងមុខឆាកតន្ត្រី។ សម្រាប់ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់ទៀត គឺខេត្តសៀមរាបនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ គណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុម ។ ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕ | ទីក្រុងប៉ោយប៉ែត៖ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញជើងខ្លាំង៦ក្រុមប្រចាំមណ្ឌលទីក្រុងប៉ោយប៉ែត ខណៈក្រុម Sisophon FC A គ្រងជើងឯកក្រោយពីយកឈ្នះលើក្រុម Bun Koy FC ក្នុងលទ្ធផល៣ ទល់២ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅនៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត នៅបរិវេនផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥។ |
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ប្រាក់អតីតភាពនេះ ជាផ្នែកមួយសំខាន់ណាស់ សម្រាប់កម្មករក្នុងការជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលកូវីដ-១៩។ លោក អាត ធន់ ស្នើឲ្យក្រសួងការងារពិចារណាឡើងវិញ ពីភាពខុសគ្នា រវាងការខ្វះខាតរបស់កម្មករ និងនិយោជក។ លោក ថ្លែងថា៖ «កម្មករខ្វះខាតគឺដាច់បាយហូប។ ចំណែកនិយោជកខ្វះខាត គឺគ្រាន់ជាការខាតផលចំណេញពីជំនួញប៉ុណ្ណោះ ហើយកន្លងមកនិយោជកបានត្រៀមប្រាក់ទុករួចហើយតាមច្បាប់ស្ដីពីការងារសម្រាប់កម្មករ»។ ការដាក់លិខិតស្នើទៅក្រសួងការងារនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារបានប្រកាសពន្យារពេលបើកប្រាក់អតីតភាពការងារ នៅឆ្នាំ២០១៩និងឆ្នាំ២០២០ ដោយប្តូរទៅបើកនៅឆ្នាំ២០២១វិញ។ ការសម្រេចរបស់ក្រសួងការងារ គឺដើម្បីសម្រួលដល់ម្ចាស់រោងចក្រ និងម្ចាស់សហគ្រាស។ ក្រសួងការងារ បានទទួលលិខិតពីមេសហជីពហើយ ប៉ុន្តែក្រសួងស្នើឱ្យសាធារណៈទាំងអស់ពិនិត្យ និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងកន្លងមកវិញ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធតេឡេក្រាមថា «បុគ្គលជានិត្តិបុគ្គលឬរូបវ័ន្តបុគ្គលទាំងអស់ មានសិទ្ធិធ្វើញត្តិនិងដាក់ញត្តិ។ យើងបានទទួលហើយសង្ឃឹមថាគ្រប់បុគ្គលទាំងអស់នឹងអានសេចក្តីជូនដំណឹងក្រសួងសារជាថ្មី ហើយរួមគ្នាអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែលមានន័យគ្រប់គ្រាន់ត្រឹមត្រូវ សម្រាប់ជួយរក្សាការងារមនុស្សរាប់លាននាក់ក្នុងកាលៈទេសៈនេះ។ ប្រសិនជារោងចក្រ សហគ្រាសកំពុងមានស្ថានភាពធម្មតា ឬមានលទ្ធភាព នោះប្រហែលជាមិនមានករណីរោងចក្រសហគ្រាសកំពុងព្យួរការងារនោះទេ»។ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា សង្ឃឹមថាភាគីក្រសួងការងារនឹងពិចារណាតាមសំណើររបស់សហជីព ដែលធ្វើឡើងដើម្បីប្រយោជន៍កម្មករនិយោជិត។ បើតាមលោក ប៉ាវ ស៊ីណា និយោជកមានលទ្ធភាពបើកប្រាក់ឲ្យកម្មករ ព្រោះប្រាក់អតីតភាពការងារក្នុងម្នាក់ប្រមាណ៨០ទៅ១០០ដុល្លារ។ «និយោជកមានលទ្ធភាពប្រើប្រាក់ឲ្យកម្មករ ព្រោះការរងផលប៉ះពាល់ដោយសារកូវីដ-១៩ ទើបតែកើតមាន ហើយនិយោជកក៏មិនដល់ថ្នាក់គ្មានលទ្ធភាពបើកប្រាក់អតីតភាពដល់កម្មករឡើយ» ។នេះបើតាមការអះអាងរបស់លោក ប៉ាវ ស៊ីណា ដោយបន្ថែមទៀតថា បើក្រសួងមិនដំណោះស្រាយ ក្រុមសហជីពនឹងបន្តដាក់លិខិតទៅរដ្ឋាភិបាលបន្តទៀត៕ អត្ថបទទាក់ទង ការបើកប្រាក់អតីតភាពការងារ២០១៩-២០២០ របស់កម្មករ ត្រូវពន្យារពេល | ភ្នំពេញ៖ មេសហជីពមកពី១៣ស្ថានប័ន បានដាក់លិខិតស្នើឲ្យរដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងនិយោជកបើកប្រាក់អតីតភាពការងារឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់កម្មករនៅអំឡុងពេលជំងឺកូវីដ-១៩។ មេសហជីពពី១៣ស្ថានប័ន បានជួបជុំគ្នាដាក់លិខិតនៅក្រសួងការងារ នៅថ្ងៃទី២២ មិថុនា។ |
នេះជាជ័យជម្នះដ៏ចម្រូងចម្រាសរបស់អ្នកប្រណាំសញ្ជាតិអាល្លឺម៉ង់ផងដែរ តាមរយៈការប្រជែងមិត្តរួមក្រុម Ferrari របស់ខ្លួន កីឡាករ Charles Leclerc ដែលទទួលបានលេខ២ក្នុងការប្រណាំនៅទឹកដីអាស៊ីនេះ។ Vettel ម្ចាស់ជើងឯក៤សម័យ បានធ្វើឲ្យ Charles Leclerc ដែលជាមិត្តរួមក្រុមមិនសប្បាយចិត្តឡើយ។ Leclerc អ្នកប្រណាំងសញ្ជាតិមូណាកូវ័យ២១ឆ្នាំ ស្ទើរតែឈ្នះក្នុងការប្រណាំងនេះទៅហើយ ប៉ុន្តែដោយសារ Vettel បំពាន អំឡុងរូបគេបើកចេញពីកន្លែងប្តូរកង់ (pit stop) នោះ។ ភ្លាមៗនោះ Leclerc ក៏បានប្រាប់ក្រុមការងារ Ferrari តាមវិទ្យុផងដែរថានេះជាអំពើអយុត្តិធម៌ ដែល Vettel ធ្វើបែបនេះមកលើខ្លួន។ ក្នុងការប្រណាំងនេះកីឡាករ Max Verstappen ដែលបើកបរឲ្យ Red Bull Racing Honda ទទួលបានលេខ ៣ ខណៈ Lewis Hamilton ដែលបើកបរឲ្យក្រុម Mercedes បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៤។ ឆ្លងកាត់ការប្រណាំងចំនួន១៥ទីលានរួចមក ម្ចាស់ជើងឯកចាស់ Hamilton និងជាម្ចាស់ជើងឯក F1 ៥សម័យកាល ឈរកំពូលតារាងមាន២៩៦ពិន្ទុ តាមពីក្រោយដោយ Valtteri Bottas ដៃគូក្នុងក្រុម Mercedes រកបាន២៣១ពិន្ទុ ហើយ Leclerc នៅលេខរៀងទី៣ មាន២០០ពិន្ទុ។ Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ឈរលេខ៤ មាន២០០ពិន្ទុ ខណៈដែល Vettel នៅលេខ៥ មាន១៩៤ពិន្ទុ។ បើទោះការប្រណាំនៅសល់៧ទីលានទៀតនោះ Hamilton អ្នកប្រណាំងរថយន្តសញ្ជាតិអង់គ្លេសវ័យ៣៤ឆ្នាំ ត្រូវបានគេជឿជាក់ថានឹងអាចរក្សាតំណែងជើងឯករបស់គេសម្រាប់រដូវកាល២០១៩នេះមិនខាន តាមរយៈការនាំមុខចំនួន៦៥ពិន្ទុ។ អ្វីដែលពិសេសនោះ គិតត្រឹមការប្រណាំងនៅទីលានទី១៥នេះ Hamilton និង Bottas មិនត្រឹមតែឈរនៅកំពូលតារាងបណ្តោះអាសន្ននោះទេ ប៉ុន្តែពួកគេទាំងពីរថែមទាំងជួយក្រុមប្រណាំង Mercedes នាំមុខគេផ្នែកគ្រឿងម៉ាស៊ីនទៀតផង។ Mercedes ទទួលបានពិន្ទុនាំមុខដាច់ ៥២៧ពិន្ទុ តាមពីក្រោយដោយគូប្រជែងចាស់ Ferrari ដែលមាន៣៩៤ពិន្ទុ។ Red Bull Racing Honda នៅលេខ៣ មាន២៨៩ពិន្ទុ៕ | កីឡាករ Sebastian Vettel ឈ្នះការប្រណាំងរថយន្តលំដាប់ពិភពលោក Formula One នៅឯទីលានក្នុងប្រទេសសិង្ហបុរី Singapore Grand Prix រដូវកាល ២០១៩ នៅថ្ងៃទី២២ ខែកញ្ញា ដោយប្រើថេរវេលា ១ម៉ោង ៥៨នាទី និង៣៣.៦៦៧វិនាទី។ នេះជាជ័យជម្នះលើកដំបូងរបស់ Vettel បន្ទាប់ពីអាក់ខានការឈ្នះរយៈពេល១៣ខែចុងក្រោយ។ |
លោក Luiz Inacio Lula da Silva ឬស្គាល់ជាទូទៅថា Lula ដែលជាអតីតប្រធានាធិបតីប្រេស៊ីលឆ្វេងនិយមមកពីបក្សកម្មករ ប្រជែងឈ្នះកៅអីប្រធានាធិបតីជាថ្មីសម្រាប់អាណត្តិ២០២៣-២០២៦។ ដោយសារមិនមានបេក្ខភាពណាទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយនៅបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២ ខែតុលា លោក Lula និង លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្នដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេបន្តទៅជុំទីពីរ។ ជាមួយសំឡេងគាំទ្រ ៥០,៩ ភាគរយទល់នឹង៤៩,១ភាគរយក្នុងលទ្ធផលបោះឆ្នោតជុំទីពីរនាថ្ងៃទី៣០ ខែតុលា លោក Lula វ័យ៧៧ឆ្នាំត្រូវបានតុលាការបោះឆ្នោតកំពូលប្រេស៊ីលប្រកាសជាប្រធានាធិបតីបន្ទាប់ដែលនឹងត្រូវស្បថចូលកាន់តំណែងនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ក្រោយលទ្ធផលបោះឆ្នោត លោក Lula ថ្លែងទៅកាន់អ្នកគាំទ្រនាទីក្រុងសៅប៉ូឡូជាមួយការសន្យាបង្រួបបង្រួមប្រទេសឡើងវិញ លើកស្ទួយសេដ្ឋកិច្ច ក៏ដូចជាប្តេជ្ញាប្រយុទ្ធប្រឆាំងភាពអត់ឃ្លាន និងចាត់វិធានការប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូន។ «គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខ្ញុំនឹងគ្រប់គ្រងប្រទេសសម្រាប់ប្រជាជនប្រេស៊ីល២១៥លាននាក់ ហើយមិនមែនសម្រាប់តែអ្នកបោះឆ្នោតឱ្យខ្ញុំនោះទេ។ មិនមានប្រេស៊ីលពីរនោះទេ។ យើងជាប្រទេសតែមួយ ប្រជាជនតែមួយ និងប្រជាជាតិដ៏អស្ចារ្យ»។ ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីរបស់លោក Lula បែបនេះ។ លោក Geraldo Alckmin ដែលជាដៃគូរបស់លោក Lula ឈរឈ្មោះជាអនុប្រធានាធិបតីប្រេស៊ីលក្នុងយុទ្ធនាការបោះឆ្នោតក៏ត្រូវបានជាប់ឆ្នោតកាន់តំណែងនេះសម្រាប់អាណត្តិបន្ទាប់ដែរ។ លោក Lula da Silva ធ្លាប់កាន់តំណែងជាប្រធានាធិបតីប្រេស៊ីល២អាណត្តិមកហើយនៅឆ្នាំ២០០៣-២០០៦ និង២០០៧-២០១១ ដែលបានដឹកនាំសេដ្ឋកិច្ចប្រទេសរីកចម្រើនជួយប្រជាជនរាប់លាននាក់រួចផុតពីភាពក្រីក្រ។ ទោះចាកចេញពីតំណែង លោកទទួលបានការពេញចិត្តពីប្រជាជនដ៏ច្រើនប្រមាណ ៩០ ភាគរយឯណោះ ប៉ុន្តែក្នុងឆ្នាំ២០១៧លោកត្រូវបានជាប់បទចោទពីអំពើពុករលួយ និងលាងលុយកង្វក់ ហើយនៅឆ្នាំ២០១៨ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំ។ ក្រោយជាប់ពន្ធនាគារបានប្រហែល ៥៨០ ថ្ងៃ សំណុំរឿងក្តីរបស់លោក Lula ត្រូវបានតុលាការលុបចោលដែលបើកផ្លូវឱ្យលោកចូលប្រជែងកៅអីប្រធានាធិបតីប្រេស៊ីលជាថ្មី៕ | អតីតប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva នឹងចូលកាន់តំណែងជាប្រធានាធិបតីលើកទីបីនៅដើមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជ័យជម្នះលើប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន Jair Bolsonaro ក្នុងការបោះឆ្នោតជុំទីពីរ។ |
កន្លងមកក្រសួងទេសចរណ៍ធ្លាប់បានចេញសារាចរណែនាំដែល ចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្តីពីការហាមការប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ«ព្រះផ្លោះបញ្ជាំងស៊ុប» ក្នុងគោលបំណងណែនាំដល់គ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍មិនត្រូវប្រើឈ្មោះម្ហូបដែលប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។ ទន្ទឹមនឹងក្រសួងក៏បានចេញសារាចរដែលចុះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ហើយនោះ ម្ចាស់អាហារដ្ឋាននានាត្រូវរៀបចំតារាងបញ្ជីមុខម្ហូបជាភាសាខ្មែរ អង់គ្លេស និងភាសាបរទេស មកដាក់នៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត ដើម្បីស្នើសុំបញ្ជាក់ឯកភាពលើការប្រើប្រាស់ពាក្យពេចន៍មុននឹងបោះពុម្ពផ្សាយ ដោយមុខម្ហូបនីមួយៗ ត្រូវគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ និងប្រពៃណីជាតិ។ បើមានករណីប្រាសចាក ឬប៉ះពាល់ដោយប្រការណាមួយ ម្ចាស់អាជីវកម្មត្រូវលុបចេញជាបន្ទាន់ និងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងក្រោយពីមានម្ចាស់អាជីវកម្មនានាត្រូវបានរុះរើដោយសារតែសររសេរអក្សរខ្មែរខុសន័យឈ្មោះដែលបានចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម ជាពិសេសមិនសុំការអនុញ្ញាតជាមុនថា៖«ម្ចាស់អាជីវកម្មមិនចង់ប្រឆាំងនឹងរដ្ឋអំណាច ឬប្រព្រឹត្តខុសនូវច្បាប់នោះទេ គ្រាន់តែពួកយើងមិនបានប្រាប់ពួកគេឲ្យច្បាស់លាស់តែប៉ុណ្ណោះ»។ ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាជនជាតិចិន ដែលមករកស៊ីនៅកម្ពុជា ហើយអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់នេះ លោក ថោង ខុន ស្នើឱ្យមន្ត្រីជំនាញច្បាប់នៃវិស័យទេសចរណ៍ទាំងអស់ ពង្រឹងការផ្សព្វផ្សាយ និងពន្យល់ផ្នែកច្បាប់ ជាភាសាចិនទៅដល់ម្ចាស់អាជីវកម្មចិន ដែលកំពុងសម្រុកមករកស៊ីនៅកម្ពុជាផងដែរ។ គួររំលឹកថា មួយរយៈនេះអាជ្ញាធរបានរុះរើម្ចាស់អាជីវកម្មជាច្រើនកន្លែងដែលសុទ្ធតែប្រើពាក្យពេចន៍មិនត្រឹមត្រូវ ដែលទីតាំងទាំងនោះភាគច្រើនជារបស់ជនជាតិចិនដែលមករស់នៅ និងរកស៊ីនៅប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ជនជាតិចិនដែលបានមកបើកអាជីវកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជា មានចំនួន ២៦២កន្លែង ខណៈមានមគ្គុទ្ទេសក៍និយាយភាសាចិនជាង១០០០នាក់ នៅត្រឹមឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍កន្លងមក៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំឲ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននានារៀបចំបញ្ជីឈ្មោះមុខម្ហូប និងស្លាកយីហោឲ្យបានត្រឹមត្រូវ ដែលតម្រូវឲ្យមន្ត្រីទេសចរណ៍ និងមន្ត្រីច្រកចេញ ចូលតែមួយ ទាំងរាជធានីខេត្ត ក្រុង ខណ្ឌ ទូទាំងប្រទេស ជាអ្នកតាមដាន និងពង្រឹងការប្រតិបត្តិលើករណីណាដែលមានម្ចាស់ភោជនីយដ្ឋានបំពានលើសារាចរណែនាំរបស់ក្រសួង។ |
បើជាកិរិយាវិសេសន៍ និងជាគុណសព្ទ «សែន» ជាពាក្យប្រើចំពោះ ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់។ ឧទាហណ៍៖ សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ។ ក្នុងន័យមួយទៀត គឺចំនួនដប់ហ្មឺន (១០០,០០០) , ប្រាក់មួយសែន ៕ | នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ពាក្យ «សែន» ថា ជាពាក្យប្រើចំពោះ លបសូក ឬ ឱ្យសំណូក គឺទាល់តែសែនត្រូវទើបបានស្រួល។ កិរិយាសព្ទ «សែន» នេះ មានន័យថា ដាក់ភោជនាហារសំបូងសង្រូងចំពោះទៅមតកបុគ្គល ឬដាក់ក្រយាបូជាពោលពាក្យអំពាវនាវចំពោះខ្មោចបិសាច។ ឧទាហណ៍៖ សែនខ្មោច, សែនដូនតា, សែនពែ, សែនព្រេន, សែនអ្នកតា។ |
គ្រូបង្រៀនរូបនោះឈ្មោះថា Ahmad al-Khair អាយុ ៣៦ ឆ្នាំ បានស្លាប់ក្នុងមន្ទីរឃុំឃាំង កាលពីខែកុម្ភៈ ក្រោយពីលោកត្រូវបានចាប់ខ្លួនដោយសារចូលរួមធ្វើបាតុកម្មប្រឆាំងអតីតមេដឹកនាំក្រាញអំណាចរបស់ស៊ូដង់ គឺលោក អូម៉ា អាល់-បាសៀ។ ជនជាប់ចោទ ត្រូវបានរកឃើញថាមានទោសពាក់ព័ន្ធនឹងឃាតកម្មលើលោកគ្រូ Ahmed al-KHair ហើយតុលាការបានសម្រេចកាត់ទោសពួកគេដោយការព្យួរក ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍កាតា Aljazeera ដោយដកស្រង់សម្តីរបស់ចៅក្រម Sadok Abdelrahman ។ ចៅក្រមរូបនេះ បញ្ជាក់ទៀតថា គ្រូបង្រៀនម្នាក់នេះ ត្រូវបានវាយដំ និងរងការធ្វើទារុណកម្មរហូតដល់ស្លាប់ នៅមន្ទីរឃុំឃាំង ក្នុងរដ្ឋ Kassala ភាគខាងកើតនៃប្រទេស ក្រោយលោកត្រូវបានចាប់ខ្លួន កាលពីចុងមករា ឆ្នាំ២០១៩នេះ ដោយភ្នាក់ងារចារកម្មស៊ូដង់ ។ រឿងក្តីនេះ គឺជាការទោសប្រហារលើកទីមួយរបស់តុលាការស៊ូដង់ ពាក់ព័ន្ធនឹងការបង្ក្រាបលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្រោយអតីតប្រធានាធិបតីស៊ូតង់ លោកបាសៀ វ័យ៧៥ឆ្នាំរូបនេះ ត្រូវបានបណ្ដេញចេញពីតំណែងកំពូលនេះក្នុងខែមេសា។ សូមបញ្ជាក់ថា ប្រជាជន បានផ្តើមធ្វើសកម្មភាពតវ៉ា តាំងពីខែធ្នូ ឆ្នាំ ២០១៨ ដែលដំបូងឡើងគឺមានគោលដៅប្រឆាំងនឹងតម្លៃនំប៉័ងខ្ពស់ ក៏ប៉ុន្តែការតវ៉ានេះ បានប្តូរទៅជាការទាមទារឲ្យលោក Al-Bashir ចុះចេញពីតំណែង។ យ៉ាងហោចណាស់ មនុស្ស ១៧០នាក់ ត្រូវបានសម្លាប់អំឡុងពេលបង្ក្រាបរាប់ខែប្រឆាំងនឹងចលនាបះបោរ។ ចុងក្រោយ លោក ត្រូវបានទម្លាក់ចេញពីតំណែងដោយយោធា ៣០ ឆ្នាំក្រោយលោកបានចូលក្តាប់អំណាចនេះដោយការធ្វើរដ្ឋប្រហារ៕ | តុលការស៊ូដង់ នៅថ្ងៃទី៣១ ខែធ្នូ បានសម្រេចកាត់ទោសប្រហារជីវិតមន្ត្រីចារកម្ម ២៩ នាក់ ក្នុងសំណុំរឿងធ្វើទារុណកម្ម និងសម្លាប់គ្រូបង្រៀនម្នាក់ អំឡុងពេលឃុំឃាំងខ្លួន។ |
លោក ប្រាយ រ៉ាវុធ ជាអ្នកដំាឆៃថាវមួយរូប ក្នុងភូមិសំរោងពងទឹក ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក រ៉ាវុធ អះអាងប្រាប់សារព័ត៌មាន ThmeyThmey25 ថាឆ្នាំនេះ ឆៃថាហុចផលច្រើន ប៉ុន្តែតម្លៃបែរជាថោកទៅវិញ។ កសិកររូបនេះ ថាខ្លួនលក់ឆៃថាវបានថ្លៃ ៥០០រៀល ទៅ៦០០រៀល ដែលជាតម្លៃទាបសម្រាប់លោក ក៏ដូចជាកសិករផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្មរូបនេះ អះអាងថា នៅតែបន្តដាំនៅរដូវក្រោយទៀត ដើម្បីឲ្យមានផលិតផលសុវត្ថិភាពក្នុងស្រុក ផ្គត់ផ្គង់នៅលើទីផ្សារ។ លោក ប្រាយ រ៉ាវុធ ចាប់ផ្ដើមការដំាឆៃថាវជិត១០ឆ្នាំហើយ នៅក្នុងភូមិសំរោងពងទឹក ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក រ៉ាវុធ ប្រាប់សារព័ត៌មាន ThmeyThmey25 ថា សព្វថ្ងៃ ឆៃថាវដែលខ្លួនដាំបាន លក់បានតម្លៃ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈកាលពីដើមខែកុម្ភៈ លោកអាចលក់បាន៦០០រៀល។ ជាតម្លៃទាប ដែលលោក ប្រាយ រ៉ាវុធ អះអាងថា លោកបង្ខំដកឆៃថាវទាំងខាតដើម។ តាមលោក រ៉ាវុធ លោកដាំឆៃថា នៅលើដីប្រមាណ៣៧អា ហើយលោកអាចប្រមូលផល និងលក់បានប្រមាណ ៦លានរៀល។ លោក ប្រាយ រ៉ាវុធ បញ្ជាក់ដូច្នេះថា៖«លក់បាន៦លានហ្នឹង អត់ចំណេញទេ ខាតតែម្តង។ តែបើលក់បានតម្លៃ៧០០(រៀល)អី ប្រហែលជារួចខ្លួន ឬចំណេញតិចតួច»។ តម្លៃទាបជារឿងមួយ ប៉ុន្តែបញ្ហាធ្ងន់ជាងនេះទៅទៀតនោះ គឺឆៃថាវមិនមានឈ្មួញទទួលទិញទៅទៀត។ «លើកមុននោះ ប្រមូលផលអត់ទាន់អស់ទេ អត់អ្នកទិញ នៅសល់៥-៦តោន ទៀត ។ ប្រមូលផលខែមុន មិនទាន់អស់ផង ឆៃថាវថ្មីចាប់ផ្ដើមដកលក់ទៀត តម្លៃក៏ចុះថោក»។ នេះបើតាមកសិករដំាឆៃថាវ ប្រាយ រ៉ាវុធ។ រូបភាពផ្ដល់ដោយ លោក ប្រាយ រ៉ាវុធ បើទោះបីជាផលបន្លែរបស់ខ្លួនលក់បានតម្លៃទាប តែ លោក រ៉ាវុធ ថាលោកនៅតែបន្តការដំាដុះ ដដែលនៅរដូវក្រោយ ក្រោមហេតុផលថា ខ្លួនចង់ឲ្យមានផលិតផលបន្លែសុវត្ថិភាពក្នុងស្រុក សម្រាប់ប្រជាជនបរិភោគ។ លោក ប្រាយ រ៉ាវុធ រៀបរាប់ដូច្នេះ៖«ទោះបីជាមានតម្លៃទាបមែន តែខ្ញុំនៅតែផលិត ដើម្បីឲ្យមានផលិតផលក្នុងស្រុកខ្លួនឯង និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស។ ខ្ញុំគាំទ្រ ចំពោះការនាំចូល តែកុំនាំចូលហួសតម្រូវការអី»។ លោក រ៉ាវុធ អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្មអះអាងថា ការដាំដុះរបស់ខ្លួន គឺស្របតាមច្ចេកទេសត្រឹមត្រូវ និងជាបន្លែដាំលើគោលការណ៍សុវត្តិភាព សម្រាប់អ្នកបរិភោគ ស្របតាមបច្ចេកទេសរបស់ក្រសួងកសិកម្ម។ ចំពោះគោលកាណ៍សុវត្ថិភាព លោក រ៉ាវុធថា ការដំាដុះប្រើប្រាស់ថ្នាំគីមីដែលស្របតាមកម្រិតកំណត់ដោយក្រសួងកសិកម្ម និងការប្រើប្រាស់ថ្នាំពុលធម្មជាតិដោយផលិតដោយខ្លួនឯង។ បើទោះជាការដាំដុះ ស្របតាមបច្ចេកទេសអាចឲ្យលោកទទួលបានទិន្នផលច្រើន តែផលិតផលទាំងនោះ នៅតែប្រឈមបញ្ហាចម្បងចំនួន២ គឺទីផ្សារ និងការបំផ្លាញពីសត្វល្អិត៕ រូបភាពផ្ដល់ដោយ លោក ប្រាយ រ៉ាវុធ រូបភាពផ្ដល់ដោយ លោក ប្រាយ រ៉ាវុធ រូបភាពផ្ដល់ដោយ លោក ប្រាយ រ៉ាវុធ | ដោយ៖ ស៊ុល រ៉វី |
កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដើមកំណើតបារាំង បានឈ្នះមេដាយមាសពីរតែម្នាក់ឯង លើវិញ្ញាសាអាគ័តត្លុងឯកត្តជន និងទ្រីយ៉ាត្លុងឯកត្តជន ខណៈកីឡាករ សុខា ម៉ៃគែល ចូមុន បានមេដាយប្រាក់លើវិញ្ញាសាឌូអាត្លុង។ ក្នុងការប្រកួតវិញ្ញាសាអាគ័តត្លុង កីឡាការិនី ម៉ាហ្គត មរកត ប្រើថិរវេលា ០០:១៦.០៩ ដើម្បីទទួលបានមេដាយមាស ខណៈកីឡាការិនីថៃ Aisika Kaewyongkod បានមេដាយប្រាក់ និងកីឡាការិនីឥណ្ឌូណេស៊ី Martina Ayu Pratiwi បានមេដាយសំរឹទ្ធ។ ចំពោះវិញ្ញាសាទ្រីយ៉ាត្លុងវិញ កីឡាការិនីដើមកំណើតបារាំងរូបនេះ ប្រើថិរវេលា ០១:០៥:៣១។ កីឡាការិនីហ្វីលីពីន Marion Kim Exconde Mangrobang បានមេដាយប្រាក់ និងកីឡាការិនីសិង្ហបុរី Louisa Marie Middleditch បានមេដាយសំរឹទ្ធ។ ងាកទៅវិញ្ញាសាឌូអាត្លុងឯកត្តជនបុរសវិញ កីឡាករ សុខា ម៉ៃគែល ចូមុន បានមេដាយប្រាក់ ក្រោយប្រើថិរវេលា 00:៥៤:៤១។ កីឡាករវៀតណាម Tien San Pham បានមេដាយមាស ខណៈកីឡាករឥណ្ឌូណេស៊ី Sedilta Pilon Nubatonis បានមេដាយសំរឹទ្ធ។ ក្នុងចំណោម៦ប្រទេសដែលទទួលបានមេដាយ ហ្វីលីពីនឈរចំណាត់ថ្នាក់លេខមួយ ដោយបានមេដាយមាស៣ ប្រាក់២ សំរឹទ្ធ១។ កម្ពុជាលេខពីរជាមួយមេដាយមាស២ ប្រាក់១, ឥណ្ឌូណេស៊ី បានមេដាយមាស១ ប្រាក់២ សំរឹទ្ធ៣, វៀតណាម បានមេដាយមាស១ ប្រាក់១ សំរឹទ្ធ១ ថៃ បានមេដាយប្រាក់១ ចំណែកសិង្ហបុរី បានសំរឹទ្ធ២៕ រាយការណ៍បន្ថែមដោយ ជា យូគៀង និងឡាយ ឡុង | ប្រភេទកីឡាទ្រីយ៉ាត្លុង/ឌូអាត្លុង/អាគ័តត្លុងកម្ពុជា ទទួលបានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់ បន្ទាប់ពីបានឈ្នះមេដាយមាស២ ប្រាក់១ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នេរកែប ខេត្តកែប ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា កន្លងទៅនេះ។ |
នាការប្រកួតបើកឆាកពានរង្វាន់លំដាប់អន្តរជាតិរបស់ស្រាបៀរលីអូប្រចាំឆ្នាំ២០១៧ ប្រចាំពូល A កាលពីម្សិលមិញ ក្រុមបាល់ទះក្រសួងមហាផ្ទៃរបស់កម្ពុជា បានលត់ក្រុម Skyway របស់ឡាវ ក្នុងលទ្ធផល ៣-០។ ក្នុងនោះសិតទី១ក្រសួងមហាផ្ទៃបានយកឈ្នះក្នុងលទ្ធផល ២៥-១៦, សិតទីពីរ ២៥-១២ និងសិតទីបី ២៥-១១។ ក្នុងថ្ងៃបើកឆាកនោះដែរ ក្រុមវិសាខាបានយកឈ្នះក្រុមកងពលធំលេខ៣ក្នុងលទ្ធផល ៣-១ ក្នុងនោះសិតទី១វិសាខាបានយកឈ្នះក្នុងលទ្ធផល ២៥-១៥ ខណៈសិតទី២ក្រុមកងពលធំលេខ៣បានឈ្នះវិញក្នុងលទ្ធផល ២៥-១៦ បន្ទាប់មកក្រុមវិសាខាបានយកឈ្នះក្នុងសិតទី៣ និងសិតទី៤ជាបន្តបន្ទាប់ក្នុងលទ្ធផល ២៥-១២ និង ២៧-២៥។ ចំណែក ពូល B ក្រុម Vinh Long របស់វៀតណាម បានយកឈ្នះក្រុម Kasetsart របស់ថៃក្នុងលទ្ធផល ៣-១ ដោយសិតទី១ក្រុមវៀតណាមបានឈ្នះក្នុងលទ្ធផល ២៥-១៣ ឯសិតទី២ក្រុមថៃបានយកឈ្នះវិញ ២៥-១៥ មុនក្រុមវៀតណាមយកឈ្នះជាបន្តបន្ទាប់ក្នុងសិតទី៣ និងទី៤ក្នុងលទ្ធផល ២៥-១៩ និង ២៥-២៣។ គួរបញ្ជាក់ថា ការប្រកួតបាល់ទះអន្តរជាតិដណ្តើមពានរង្វាន់លីអូប្រចាំឆ្នាំ២០១៧ មាន៨ក្រុមចូលរួមក្នុងនោះកម្ពុជាមាន៥ក្រុមរួមមានក្រសួងមហាផ្ទៃ, វិសាខា, កងពលធំលេខ៣, ខេត្តកំពង់ចាម និងកងពលតូចលេខ៩, ក្រុម Skyway របស់ឡាវ, Ksetsart របស់ថៃ និងក្រុម Vinh Long របស់វៀតណាម។ ការប្រកួតនេះបែងចែកជាពីរពូល ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅវិមានពហុកីឡដ្ឋានជាតិ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមបាល់ទះរបស់ក្រសួងមហាផ្ទៃបានលត់ក្រុម Skyway របស់ឡាវក្នុងលទ្ធផល៣សិតទល់នឹង០ នាការប្រកួតបាល់ទះអន្តរជាតិដណ្តើមពានរង្វាន់លីអូប្រចាំឆ្នាំ២០១៧(Leo Cup International Volleyball 2017)នៅវិមានពហុកីឡដ្ឋានជាតិ។ ជាមួយគ្នានោះក្រុមវិសាខាបានយកឈ្នះក្រុមកងពលធំលេខ៣ ក្នុងលទ្ធផល ៣-១ ខណៈក្រុម Kasetsart របស់ថៃបានបរាជ័យក្រោមថ្វីដៃក្រុម Vinh Long របស់វៀតណាមក្នុងលទ្ធផល ៣-១។ |
នៅតាមផ្លូវឡើងទៅកំពូលភ្នំ កញ្ញា ទូស សោភ័ណ ទីប្រឹក្សាឯករាជ ផ្នែកយេនឌ័រ និងការងារអភិវឌ្ឍន៍ បានអះអាងថា កញ្ញាបានឃើញសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើន។ មិនតែប៉ុណ្ណោះកញ្ញា ថែមទាំងបានប្រទះឃើញនូវស្នាមក្រចកសត្វខ្លាឃ្មុំ នៅជាប់ដើមឈើថ្មីៗ ដែលធ្វើឲ្យកញ្ញាជឿថា ភ្នំឱរ៉ាល់នៅមានសត្វព្រៃច្រើនប្រភេទ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺអាកាលធាតុដ៏ត្រជាក់ប្រមាណជា ១០អង្សា នៅលើកំពូលភ្នំ ជាមួយពពករសាត់នៅជិតខ្លួន គឺជាផ្ទាំងទស្សនីយភាពមួយ ដែលកញ្ញាយល់ថា ជាថ្នាំបំប៉នកម្លាំងឱ្យ បំបាត់ភាពហត់នឿយ៕ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញទស្សនាបទសម្ភាសនេះ ដូចតទៅ៖ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ហាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ 017 222 978 ។ ៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។ ៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕ | ភ្នំឱរ៉ាល់ដែលស្ថិតនៅភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ មានកម្ពស់ ១,៨១៣ម៉ែត្រ។ កញ្ញា ទូស សោភ័ណ ជាកូនខ្មែរម្នាក់ក្នុងចំណោមកូនខ្មែរមួយចំនួនទៀត ដែលបានសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការឡើងភ្នំដ៏ខ្ពស់ជាងគេនៅកម្ពុជាមួយនេះ។ |
មានកត្តាផ្សេងៗច្រើនទៀតដែលអាចជះឥទ្ធិពលដល់មនុស្សយើង ហើយធ្វើឲ្យឡើងទម្ងន់ដែរនោះមានដូចជា៖ ១ មានសមាជិកគ្រួសារដែលកើតជំងឺធាត់ជ្រុល ២ អ្នកជាមនុស្សចូលទៅទៅណាមកណាជិះយានយន្តច្រើនជាងដើរ ៣ អ្នកជាមនុស្សចូលចិត្តញ៉ាំអាហារពេលយប់ក្រៅផ្ទះចៀសជាងធ្វើម្ហូបញ៉ាំខ្លួនឯងក្នុងផ្ទះ ៤ គេងមិនបានគ្រប់គ្រាន់ ៥ កំពុងតែលេបថ្នាំដែលអាចបង្កើនការឃ្លាន ឬប៉ះពាល់ដល់របៀបដែលអ្នករំលាយជាតិខ្លាញ់ក្នុងខ្លួន៕ ត្រួតពិនិត្យដោយ www.health.com.kh | មិនខ្វល់ថាអ្នកឡើងទម្ងន់ឬអត់ទេ ប៉ុន្តែទម្ងន់របស់មនុស្សយើងគឺអាស្រ័យទៅលើរឿងច្រើនជាងអ្វីដែលអ្នកញ៉ាំ និងភាពញឹកញាប់នៃការញ៉ាំរបស់មនុស្សយើងទៅទៀត។ |
ក្រសួងកសិកម្មឲ្យដឹងដូច្នេះថា៖«សម្រាប់ឆមាសទី១ឆ្នាំ២០១៩នេះ ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុប ២០ ៣២៨ ៥២៣ ៩៦៨ រៀល (ប្រមាណ៥លាននិង២ម៉ឺនដុល្លារ) និង ១០៣១២៧,៦៣ ដុល្លារ»។ អត្ថបទទាក់ទង មេការពារព្រៃឈើ បញ្ជាឲ្យឈប់ដុតបំផ្លាញឈើ និងរថយន្តល្អៗ ដែលចាប់បានពីឈ្មួញ លោក សៅ សុខា៖ ប្រទេសជិតខាងរកចំណូលពីព្រៃឈើបានរាប់លានដុល្លារ ឯយើងបាត់បង់ព្រៃហើយ គ្មានចំណូល លោក សៅ សុខា៖ អ្នកធំ-អ្នកតូច ឲ្យតែប្រព្រឹត្តបទល្មើសព្រៃឈើ ត្រូវប្រឈមនឹងច្បាប់ដូចគ្នា បើតាមរបាយការណ៍ខាងលើនេះ ក្រសួងបានផ្ដល់លិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើជូនក្រុមហ៊ុន និងអតិថិជនចំនួន៧ និងអ្នកស្នើសុំចំនួន៣នាក់ ដែលមានឈើហ៊ុប ២៨៩៩៣ ម៉ែត្រគីប ឈើអារ ៨៤៣ម៉ែត្រគីប ឈើប្រណិត ១០៨ម៉ែត្រគីប ឈើជ្រុង ២៧៩០ម៉ែត្រគីប កូនឈើ ១២៤០៩២ដើម អុស ៣៨៧២៦ស្ទែរ ជន្លង់ម្រេច ៤០៣ដើម សសរ១១ដើម ធ្យូង ១០៨៨០គីឡូក្រាម និងគល់បេង៤០៩គីឡូក្រាម និងជ័រទឹក១៩២តោន។ ចំណូលពីព្រៃឈើឆមាសទី១ឆ្នាំនេះ កើនឡើងច្រើន បើធៀបនឹងតួលេខឆមាសទី១ឆ្នាំ២០១៨ ដែលមានត្រឹមប្រមាណ ៣,២លានដុល្លារ (កើន៦២,៥ភាគរយ)។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាព ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២២ខែកក្កដានេះថា ចំណូលពីព្រៃឈើនេះ បង្ហាញពីភាពវិជ្ជមានមួយ។ លោកបានបញ្ចេញយោបល់យ៉ាងខ្លី ដូច្នេះថា៖«វាជាចំណុចវិជ្ជមានមួយ បង្ហាញថាការប្រមូលចំណូលនេះប្រសើរឡើងជាងមុន»៕ | ភ្នំពេញ៖ រដ្ឋាភិបាលបានរកចំណូលពីវិស័យព្រៃឈើចំនួនប្រមាណ ៥លាននិង២សែនដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ក្រសួងកសិកម្ម។ |
«គីម ជុងអ៊ុន គឺជាមនុស្សឆ្លាតបំផុត និងមានអ្វីជាច្រើនត្រូវបាត់បង់។ គ្រប់យ៉ាងគឺពិតប្រាកដណាស់ ប្រសិនបើគាត់ [គីម ជុងអ៊ុន] នៅតែប្រព្រឹត្តអំពើអរិភាពបែបនេះ»។ នេះបើតាមការសរសេររបស់លោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គមTwitter ដើម្បីព្រមានកូរ៉េខាងជើង។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិករូបនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយថា កូរ៉េខាងជើងបានទទួលជោគជ័យលើការសាកល្បងដ៏ធំមួយ។ បើតាមលោកប្រធានាធិបតីអាមេរិក កូរ៉េខាងជើង បានចុះហត្ថលេខាជាមួយអាមេរិករួចហើយនៅសិង្ហបុរី ជុំវិញកិច្ចព្រមព្រៀងរំសាយកម្មវិធីនុយក្លេអ៊ែរដ៏សំខាន់មួយ។ ប៉ុន្តែលោកត្រាំ មិនបានបញ្ជាក់ថាឡើយថា ទីក្រុងវ៉ាស៊ីនតោន នឹងមានវិធានការបែបណានោះទេ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានបំពានកិច្ចព្រមព្រៀងមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ តាមរយៈ Twitter ដដែល លោក ត្រាំ ជឿថា លោកគីម មិនចង់ឲ្យទំនាក់ទំនងពិសេសរវាងមេដឹកនាំទាំងពីរបាក់បែកឡើយ ហើយថែមទាំងមិនហ៊ាន នឹងជ្រៀតជ្រែតចូលមកក្នុងការបោះឆ្នោតអាមេរិកក្នុងឆ្នាំ ២០២០ ថែមទៀត។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់ថា ច្បាស់លាស់ទេ ថាតើទំនាក់ទំនងពិសេសរវាងមេដឹកនាំទាំងពីរ គឺជាអ្វីនោះឡើយ។ សូមបញ្ជាក់ថា នាថ្ងៃទី៨ ខែធ្នូ កូរ៉េខាងជើង បានប្រកាសជោគជ័យលើការសាកល្បងដ៏ធំមួយនៅក្នុងមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Sohae ក្នុងទីតាំងសាកល្បងអាវុធ Tongchang-ri។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេ ថាតើទីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធ ឬសំភារៈបច្ចេកទេសអ្វីទេ។ បើតាមអ្នកជំនាញមីស៊ីល កូរ៉េខាងជើងទំនងជាសាកល្បងលើម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ច្រើនជាងបាញ់សាកល្បងមីស៊ីល ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៨ ខែធ្នូ បានព្រមានយ៉ាងច្បាស់ៗ ដាក់កូរ៉េខាងជើងថា បើមិនចង់បាត់បង់អ្វីៗគ្រប់យ៉ាងទេ ទីក្រុងព្យុងយ៉ាងត្រូវតែ បញ្ឈប់សកម្មភាពបង្កសង្គ្រាម និងរំសាយកម្មវិធីនុយក្លេអ៊ែរ។ ការចេញមុខមកព្រមានរបស់លោកប្រធានាធិបតីអាមេរិកបែបនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសជោគជ័យលើការសាកល្បងដ៏ធំមួយ។ |
បាល់ទាត់ចាប់ផ្តើមទទួលបានតម្លៃកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ការប្រកួតចាប់ផ្តើមទទួលបានការគាំទ្រ និងការទៅទស្សនាផ្ទាល់នៅក្នុងទីលាន ក្រោយផុតជំងឺកូវីដ-១៩។ ជាក់ស្តែងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រី FIFA Womens World Cup 2023 ដែលទើបបញ្ចប់នៅក្នុងប្រទេសអូស្ត្រាលី មានប្រាក់រង្វាន់កើនឡើងដល់ ១១០លានដុល្លារ លើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ការប្រកួតបាល់ទាត់ស្ត្រី មានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចប្បន្ន ដូចជាពានរង្វាន់ UEFA Womens Champions League និង Womens Premier League របស់ប្រទេសអង់គ្លេស ហើយថែមទាំងក្របខណ្ឌបាល់ទាត់ស្ត្រីរបស់ប្រទេសអេស្ប៉ាញ។ ពីមុនមកក៏ធ្លាប់មានកីឡាការិនីដែលមានទម្រង់លេងល្អ និងអស្ចារ្យនៅក្នុងវិស័យបាល់ទាត់ ដូចជាអតីតកីឡាការិនី Kelly Smith របស់ប្រទេសអង់គ្លេស តាំងពីឆ្នាំ ១៩៩៦ ហើយបានបង្ហាញសមត្ថភាពជាបន្តបន្ទាប់លេងឱ្យក្រុមជម្រើសជាតិនារីអង់គ្លេស និងក្រុមនារី Arsenal។ វិរនារីបាល់ទាត់ប្រទេសស៊ី Marta Vieira da Silva ជាកីឡាការិនីបាល់ទាត់សម័យទំនើបល្អឯកមួយរូប ដោយនាងត្រូវបានគេដាក់រហស្សនាមឱ្យថា«Pele in Skirts» ដោយកីឡាការិនីរូបនេះបានឈ្នះពាន FIFA Female World Player of the Year រយៈពេល ៥ឆ្នាំជាប់គ្នាតាំងពី ២០០៦ និង ២០១០។ កីឡាការិនី Marta ឈ្នះពានកីឡាការិនីល្អប្រចាំការប្រកួត Golden Ball និងស៊ុតបញ្ចូលច្រើនជាងគេ Golden Boot កាល World Cup ស្ត្រីឆ្នាំ ២០០៧ ហើយក៏បន្តអាជីពដល់បច្ចុប្បន្ន។ ខាងក្រោមនេះជាកីឡាការិនីបាល់ទាត់កំពូលៗប្រចាំឆ្នាំ ២០២៤ នៃវិស័យបាល់ទាត់ទំនើប៖ ១. កីឡាការិនី Aitana Bonmati ក្រុម Barcelona ២. កីឡាការិនី Sam Kerr ក្រុម Chelsea ៣. កីឡាការិនី Salma Paralluelo ក្រុម Barcelona ៤. កីឡាការិនី Alexia Putellas ក្រុម Barcelona ៥. កីឡាការិនី Keira Walsh ក្រុម Barcelona ៦. កីឡាការិនី Fridolina Rolfo ក្រុមជម្រើសជាតិស៊ុយអែត ៧. កីឡាការិនី Mary Earps ក្រុម Manchester United ៨. កីឡាការិនី Alexandra Popp ក្រុមជម្រើសជាតិអាល្លឺម៉ង់ ៩. កីឡាការិនី Lucy Bronze ក្រុម Barcelona ១០. កីឡាការិនី Olga Carmona ក្រុម Real Madrid។ | បច្ចុប្បន្ននេះ ស្ត្រីក្នុងវិស័យកីឡា ចាប់ផ្តើមមានសន្ទុះកើនឡើងខ្លាំង អមជាមួយការទាក់ទាញ ចំនួនអ្នកតាមដានច្រើននៅទូទាំងវិញ្ញាសាកីឡា។ បាល់ទាត់ជាកីឡាមួយ ក្នុងចំណោមកីឡាដ៏ពេញនិយមបំផុត ជុំវិញពិភពលោក ហើយការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាពកីឡាបាល់ទាត់ស្ត្រីធ្វើឱ្យមានភ្ញាក់ផ្អើល។ |
កញ្ញា យន់ លាភ បុគ្គលិកធនាគារមួយកន្លែងនៅរាជធានីភ្នំពេញបានគិតទុកមុនថា បើរាជរដ្ឋាភិបាលមិនដាក់បម្រាមធ្វើដំណើរនេះទេ ក៏កញ្ញា យន់ លាភនៅតែមិនទៅជួបជុំគ្រួសារនៅស្រុកកំណើតឡើយ ដើម្បីការពារ និងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។ មានស្រុកកំណើតនៅខេត្តព្រៃវែង កញ្ញា យន់ លាភ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«បើសិនជារាជរដ្ឋាភិបាលមិនទាន់មានវិធានការបិទច្រកចេញចូលពីខេត្តមួយទៅខេត្តមួយទេនាថ្ងៃចូលឆ្នាំខ្មែរនោះទេ ប្រាកដជាមានការរាតត្បាតខ្លាំងជាងនេះ»។ សម្រាប់លោក តន់ រតនា សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង បាននិយាយថាលោកគាំទ្រយ៉ាងពេញទំហឹងលើវិធានការដែលរាជរដ្ឋាភិបាលបានអនុម័ត សម្រាប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នាថ្ងៃចូលឆ្នាំខ្មែរ។ «ខ្ញុំគាំទ្រលើចំណាត់ការហ្នឹង។ ទោះបីអត់ចេញចំណាត់ការហ្នឹងក៏ខ្ញុំមិនទៅស្រុកដែរ ពីព្រោះស្ថានការមិនស្រួលប៉ុន្មានដែរ។ អ៊ីចឹងយើងចូលរួមទៅ ដើម្បីកុំឲ្យនំាផលលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង»។ នេះជាការរៀបរាប់របស់លោក តន់ រតនា ដែលនិយាយថា រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរនេះ ខ្លួននឹងនៅផ្ទះ ដើម្បីសុវត្ថិភាព និងជៀសវាងការឆ្លងជំងឺកូវីដ-១៩។ ដ្បិតមានអ្នកទាំងពីរនេះ អាចធ្វើអារម្មណ៍បានធម្មតា ឆ្លើយតបនឹងបម្រាមរដ្ឋាភិបាល ក្នុងថ្ងៃចូលឆ្នាំនេះក្តី ប៉ុន្តែពលរដ្ឋផ្សេងទៀត កាន់តែសង្វេគពេលដែលមិនបានជុំគ្រួសារនៅថ្ងៃបុណ្យចូលឆ្នាំនេះ។ មានវ័យ២៤ ឆ្នាំ អ្នកនាង ប៉ិ ឆេងតាយ បុគ្គលិកផ្នែកទីផ្សារនៅស្ថាប័នឯកជនមួយ ក្នុងរាជធានីភ្នំពេញ ហាក់មានការសោកសង្រេង ដែលមិនអាចទៅជួបជុំសាច់ញាតិ និងនឹករំលឹកដល់កូនស្រីបង្កើតអាយុជាង១ខួប ដែលនៅខេត្តព្រៃវែង។ «ជាទូទៅមុនអត់ទាន់ផ្ទុះកូវីដ-១៩ ខ្ញុំទៅលេងកូន២ដង ក្នុង១ខែ ដល់ពេលមានបញ្ហាហ្នឹងកើតឡើងមក ខ្ញុំអត់ហ៊ានទៅលេងកូនទេ។ កាលៈទេសៈនេះ ខ្ញុំនឹកកូន និងក្រុមគ្រួសារ ប៉ុន្តែយើងមិនអាចទៅបានទេ។ អ៊ីចឹងមានតែទ្រំានឹកពួកគាត់ ដើម្បីសុវត្ថិភាព»។ នេះជាការលើកឡើងរបស់អ្នកនាង ឆេងតាយ ដែលបន្តថា ខ្លួននឹងវីដេអូខល តាមបណ្ដាញសង្គម ទៅកាន់ក្រុមគ្រួសារ ដើម្បីកាត់បន្ថយក្តីរំលឹកនេះ។ ចំណែកលោក ហ៊ឹន ស៊ីណាក់ ដែលបម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្រុមហ៊ុនSabay បានខានទៅស្រុកកំណើតរយៈពេល២ខែមកហើយ ដែលធ្វើឲ្យលោក មានក្តីនឹករលឹកដល់គ្រួសារនៅស្រុកកំណើតជាខ្លាំង ។ ជាពិសេសនៅពេលដែល លោក ស៊ីណាក់ ស្តាប់បទចម្រៀងទាក់ទងនឹងបុណ្យចូលឆ្នាំខ្មែរ ។ ទន្ទឹមនឹងក្តីនឹករំលឹកនេះ លោកក៏ព្រួយបារម្ភទៅដល់ក្រុមគ្រួសារយ៉ាងពន់ពេក ខណៈស្ថានភាពជំងឺកូវីដ-១៩ កាន់តែរាលដាលខ្លាំង។ ទោះបីពលរដ្ឋទាំង៤នាក់ខាងលើ មិនអាចទៅស្រុកកំណើតក្តី ប៉ុន្តែពួកគេសុទ្ធតែអះអាងដូចគ្នាថា ពួកគេនឹងផ្ញើថវិកាខ្លះ ទៅក្រុមគ្រួសារនៅស្រុកកំណើតនាថ្ងៃចូលឆ្នាំខ្មែរនេះ និងវីដេអូខលទៅក្រុមគ្រួសារ ដើម្បីសួរទុក្ខ និងកាត់បន្ថយការនឹករលឹក។ សូមបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ ក្រោមស្ថានភាពដ៏ស្ងប់ស្ងាត់ប្លែកខុសពីបុណ្យចូលឆ្នាំខ្មែរមុនៗ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត ដែលបង្គំចិត្តឲ្យពលរដ្ឋកាត់បន្ថយការជួបជុំ និងផ្អាករៀបចំកម្មវិធីនានា ដែលប្រមូលផ្តុំមនុស្សច្រើន។ រដ្ឋាភិបាលបានហាមឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្តចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។លើកលែងតែការធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ដែលរដ្ឋាភិបាល អនុញ្ញាតក្នុងអំឡុងពេលនេះ។ រាល់វិធានការរបស់រដ្ឋាភិបាល ទាក់ទងនឹងបម្រាមធ្វើដំណើរ តែងមានការលើកលែងចំពោះករណីចាំបាច់មួយចំនួន៕ | ភ្នំពេញ៖ យុវជនមួយចំនួនគាំទ្រវិធានការហាមឃាត់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត ដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩។ ពួកគេយល់ថា វិធានការនេះជាយុទ្ធសាស្ត្រដ៏ល្អដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាកំពុងតែរាតត្បាតខ្លាំង។ ប៉ុន្តែវិធានការនេះ ក៏ធ្វើឲ្យពលរដ្ឋមួយភាគធំ នឹកស្រុកកំណើត។ |
ថ្វីដ្បិតពលរដ្ឋខ្មែរ ហៅពាក្យទាំងបីនេះខុសៗគ្នា ប៉ុន្តែពាក្យទាំងបីនេះគឺសុទ្ធតែមានន័យដូចគ្នា។ ខ្មែរហៅថា«ជប់លៀង» ដែលមានពាក្យកិរិយាសព្ទ២ហៅចូលគ្នា។ «ជប់» មានន័យថា ជញ្ជក់ ស្រូប បឺតដោយផ្អឹបបបូរមាត់ទាំងពីរខ្ទប់គ្នា។ «លៀង» មានន័យថា ចិញ្ចឹម និងមានន័យថា រៀប ឬចំណាយប្រាក់ចាត់ចែងភោជនាហារឲ្យភ្ញៀវបរិភោគ។ លៀងលោម រៀបពិធីបូជាលោមអង្វរអារក្ស។ លៀងអារក្ស រៀបពិធីមានបាយចំណីព្រមទាំងឲ្យលេងភ្លេងផងបូជាអារក្ស។ ចាស់ៗពីដើមដែលចេះភាសាបារាំង និយមហៅពាក្យជប់លៀងជាភាសាបារាំងថា«បង់កេ»Banquet។ សម្រាប់យុវវ័យសម័យបច្ចុប្បន្នតែងហៅជាភាសាអង់គ្លេសថា«ផាតធី» Party។ ពាក្យជាច្រើនទៀតដែលខ្មែរនិយមហៅបែបខ្មែរផង បែបបារាំងផង និងបែបអង់គ្លេសផង។ ពាក្យទាំងនោះមានដូចជា សណ្ឋាគារ(ជាពាក្យខ្មែរ) Hotel (ជាពាក្យអង់គ្លេស) និងអូតែល(ហៅបែបភាសាបារាំង), ពាក្យ ម៉ូតូ(ជាពាក្យកម្ចីពីបារាំង) ទោចក្រយានយន្ត(ជាពាក្យខ្មែរ), ម៉ូតូរ៉ឺម៉ក(ជាពាក្យកម្ចីពីបារាំង) កង់បី(ជាពាក្យខ្មែរ)ជាដើម៕ | ការចូលរួមពិធីអ្វីមួយដោយមានការជួបជុំបរិភោគអាហាររួមគ្នាជាមួយមិត្តភក្តិ សាច់ញាតិ និងក្រុមការងារជាដើមនោះ ខ្មែរយើងតែងនិយមហៅថា«ជប់លៀង»។ សម្រាប់ចាស់ៗដែលចេះភាសាបារាំងតែងហៅថា«បង់កេ» Banquet។ សម្រាប់អ្នកចេះភាសាអង់គ្លេសតែងហៅថា«ផាតធី» Party។ |
ការសិក្សាបានរកឃើញថា រោគសញ្ញារបស់ជំងឺ ASD មានភាពស្រួលបួលវិញរហូតដល់ ២ភាគបី នៅពេលអ្នកជំងឺនោះញ៉ាំថ្នាំបំប៉នជា Sulforaphane នៅជាវ័យជំទង់។ ការសិក្សានេះបានធញវើទៅលើអ្នកជំងឺ ASD ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ២៦នាក់ ហើយតម្រូវឲ្យញ៉ាំថ្នាំបំប៉ននេះ និង៩នាក់លេបថ្នាំ Placebo រយៈពេល ១៨សប្តាហ៍។ ភាពធូរស្រាលត្រូវបានគេមើលឃើញភាគច្រើនលើអ្នកដែលលេបថ្នាំបំប៉ន Sulforaphane ដែលក្នុងនោះមានភាពធូរស្រាលលើករណីឆេវឆាវ ឡេះឡះ រពឹសពេក ការទំនាក់ទំនង ការលើកទឹកចិត្ត និងចរឹកលក្ខណៈ។ ដោយសារតែការសិក្សានេះមានលក្ខណៈតូច ដូច្នេះលទ្ធផលប្រហែលជាមិនអាចប្រើជាទូទៅសម្រាប់អ្នកជំងឺអូទីស ASD ទាំងអស់បានឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់ The Daily Telegraph បានឲ្យដឹងថា សារធាតុគីមីក្នុងបន្លែប្រូខូលីប្រហែលជាជួយពង្រឹងដល់អាការៈជំងឺអូទីសបាន។ ការសិក្សាដ៏តូចមួយបានបញ្ជាក់ថា សារធាតុគីមីមួយឈ្មោះថា Sulforaphane ដែលជាអ្នកផ្តល់រសជាតិដល់ប្រូខូលីនោះ ប្រហែលជាជួយពង្រឹងដល់អាការៈមួយចំនួនរបស់ជំងឺអូទីសដែលមានលក្ខណៈខុសធម្មតាបាន (Autism Spectrum Disorder, ASD)។ |
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ រួមទាំងរូបមន្តធម្មជាតិងាយៗដោះស្រាយបញ្ហាក្លិនខ្លួន ៖ ១. ប្រេងដូង ប្រេងដូង ជាផលិតផលបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយដែលផ្ដល់ឱ្យរាងកាយនូវក្លិនក្រអូប។ វាមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ហើយរារាំងការលូតលាស់នៃបាក់តេរី ខណៈដែលអាស៊ីត lauric នៃប្រេងដូងកម្ចាត់ក្លិនឆួលមិនល្អនៃរាងកាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ ក្រោយពេលងូតទឹករួច។ ហើយក៏កុំភ្លេចទទួលទានវាជាមួយនឹងអាហារ ដើម្បីកម្ចាត់បញ្ហាក្លិនមាត់មិនល្អ។ ២. ក្រូចឆ្មារ និងផ្លែក្រូចដទៃទៀត ក្លិនក្លៀកមិនមែនជាបញ្ហាតែមួយដែលលក្ខណៈសម្បត្តិសម្លាប់មេរោគរបស់ក្រូចឆ្មារជួយកម្ចាត់បានឡើយ។ ក៏ដូចទៅនឹងប្រេងដូងដែរ ទឹកក្រូចឆ្មារអាចគ្រប់គ្រងបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អដែលបង្កឡើងដោយបាក់តេរីបានយ៉ាងប្រសើរ។ ការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹកអាចជួយដោះស្រាយបញ្ហាក្លិនមាត់ឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។ ៣. ជីវ៉ាន់ស៊ុយ មានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីល និងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថបែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ជីវ៉ាន់ស៊ុយសម្អាតរាងកាយ និងកម្ចាត់រាល់បាក់តេរីដែលបណ្ដាលឱ្យមានក្លិនខ្លួនមិនល្អ។ ការស្រាវជ្រាវបង្ហាញថា ជីវ៉ាន់ស៊ុយ មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បាន។ ៤. ជីអង្កាម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានជីអង្កាមស្រស់, ស្ងួត ឬប្រើប្រាស់ប្រេងជីអង្កាមលាបក្លៀក និងបាតជើងជាការស្រេច។ ៥. តែបៃតង ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុ tannin ជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងរារាំងការលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង, រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ ក្រៅពីជួយកាត់បន្ថយការបែកញើសហើយនោះ តែបៃតងក៏ល្អសម្រាប់ការដុតរំលាយអាហារក្នុងរាងកាយដែលផ្ដល់អត្ថប្រយោជន៍ណាស់សម្រាប់អ្នកចង់ស្គមស្អាត៕ ត្រួតពិនិត្យដោយ www.health.com.kh | ការបែកញើសហួសប្រមាណ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ខ្មាស់គេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានជាខ្លាំងផងដែរ។ រួមផ្សំនឹងកត្តា DNA និងអាយុ ហើយអ្វីដែលអ្នកទទួលទានក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។ អាហារមួយចំនួនដូចជា ប៉េងប៉ោះ, ស្ពៃក្ដោប ឬកាហ្វេ បង្កើនការបែកញើស និងធ្វើឱ្យញើសមានក្លិនមិនល្អ។ ថាតើយើងអាចដោះស្រាយបញ្ហាក្លិនខ្លួនមិនល្អឆាប់រហ័សបានយ៉ាងដូចម្ដេចទៅ? |
Messi ជាតួអង្គសំខាន់ជាងគេដែលនាំឲ្យ Barcelona អាចយកឈ្នះ Chelsea រហូតដល់ទៅ ៣-០ ក្នុងការប្រកួតជើងទី២ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ។ ២គ្រាប់របស់ខ្សែប្រយុទ្ធវ័យ៣០ សុទ្ធតែធ្វើបានដោយការស៊ុតតាមប្រលោះជើងអ្នកចាំទី Thibaut Courtois ហើយរូបគេក៏ជាអ្នកបញ្ជូនបាល់ (Asisst) ឲ្យ Ousmane Dembele ស៊ុតចូល១គ្រាប់ដែរ។ ការបង្ហាញទេពកោសល្យដ៏អស្ចារ្យនៅលើទីលានរបស់ Messi បានធ្វើឲ្យ លោក Conte មិនសរសើរមិនបាន។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះនិយាយថា៖«កីឡាករដ៏អស្ចារ្យម្នាក់បានផ្លាស់ប្តូរលទ្ធផលចុងក្រោយ និងប្តូរអ្វីគ្រប់យ៉ាងសម្រាប់ការប្រកូតទាំងពីរជើង»។ អតីតអ្នកចាត់ការ Juventus វ័យ៤៨ឆ្នាំរូបនេះ ក៏បានអរគុណកូនក្រុមរបស់ខ្លួនដែលបានខិតខំលេងបានយ៉ាងល្អក្នុងការប្រកួតទាំងពីរជើង ប៉ុន្តែពួកយើងគ្មានសំណាង ព្រោះ Messi បានផ្លាស់ប្តូរគ្រប់យ៉ាង។ Conte បានបន្ថែមថា៖«ខ្ញុំត្រូវតែសរសើរការប្តេជ្ញាចិត្តរបស់កីឡាកររបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពព្រោះពួកគេបានផ្តល់អ្វីគ្រប់យ៉ាង។ ប៉ុន្តែ Messi បានធ្វើឲ្យមានភាពខុសប្លែកគ្នា ដែលធ្វើឲ្យខ្ញុំទ្រាំសរសើរគេមិនបាន។ ការសរសើរនរណាម្នាក់ដូចជា Messi គឺយើងត្រូវតែធ្វើ។ យើងកំពុងនិយាយពីកីឡាករដ៏អស្ចារ្យម្នាក់ដែលល្អបំផុតនៅលើលោក ហើយតែងតែរកគ្រាប់បាល់បាន ៦០គ្រាប់ក្នុង១រដូវកាល។ កំពូលកីឡាករប្រភេទនេះ គឺកើតមានឡើងតែក្នុងរយៈពេល ៥០ឆ្នាំម្តងប៉ុណ្ណោះ»។ ២គ្រាប់របស់ Messi ក៏បានធ្វើឲ្យរូបគេក្លាយជាកីឡាករទី២ដែលអាចរកគ្រាប់បាល់បាន១០០គ្រាប់ក្នុងក្របខណ្ឌកំពូលអឺរ៉ុបនេះដែរ បន្ទាប់ពីគូរប្រជែង Cristiano Ronaldo ធ្វើបាន ១១៧គ្រាប់។ ក្រៅពី Barcelona ដែលអាចឈានទៅវគ្គបន្ត ក្រុមមកពីអាល្លឺម៉ង់ Bayern Munich ក៏បានកៅអីទៅវគ្គ១/៤ចុងក្រោយដែរ បន្ទាប់ពីយកឈ្នះ Besiktas ៣-១ ក្នុងជើងទី២។ ៨ក្រុមដែលឆ្លងផុតវគ្គ១/៨ ពានរង្វាន់ Champions League រួមមាន Manchester City, Liverpool, Juventus, Real Madrid, Roma, Sevilla, Bayern Munich និង Barcelona៕ | លោក Antonio Conte បានកោតសរសើរ Lionel Messi ថាជាកីឡាករមានទេពកោសល្យដាច់គេលើលោក ដែលយើងអាចឃើញក្នុងរយៈពេលតែ ៥០ឆ្នាំម្តងប៉ុណ្ណោះ។ អ្នកចាត់ការ Chelsea លើកឡើងបែបនេះ ក្រោយខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបញ្ចូលទី២គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូ១គ្រាប់ជួយ Barcelona យកឈ្នះក្រុមលោកក្នុងការប្រកួតជើងទី២ វគ្គ១/៨ផ្តាច់ព្រ័ត្រ ក្របខណ្ឌ EUFA Champions League នៅរាត្រីថ្ងៃទី ១៤ ខែមីនា។ នេះបើតាមការផ្សាយរបស់គេហទំព័រ Theguardian។ |
វ៉ាក់សាំងរបស់ Pfizer/BioNTech ជាវ៉ាក់សាំងដំបូងដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់អង្គការសុខភាពពិភពលោក។ កាលពីថ្ងៃទី២ ខែធ្នូ Pfizer បានដាក់សំណើរទៅ WHO ដើម្បីពិនិត្យក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ WHO ចេញថ្ងៃទី៣១ ខែធ្នូ បញ្ជាក់ថា វ៉ាក់សាំងPfizer/BioNTech បំពេញតាមលក្ខខណ្ឌសុវត្ថិភាពចាំបាច់ ហើយផលប្រយោជន៍របស់វ៉ាក់សាំងនេះ មានច្រើនជាងបញ្ហាប្រឈម។ មុននឹងផ្តល់ការអនុញ្ញាតនេះ WHO បានអញ្ជើញអ្នកជំនាញនៅជុំវិញពិភពលោក ក៏ដូចជាក្រុមការងាររបស់ខ្លួនដើម្បីត្រួតពិនិត្យលើទិន្ន័យស្តីពីសុវត្ថិភាព និង គុណភាព នៃវ៉ាក់សាំងដែលផ្តល់ដោយក្រុមហ៊ុន Pfizer/BioNTech។ ទិន្នន័យពីការធ្វើតេស្តបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធិភាពរហូតដល់៩៥ភាគរយក្នុងការបង្ការជំងឺកូវីដ-១៩។ អត្ថបទទាក់ទង សិង្ហបុរី ក៏ជ្រើសរើសប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ដែរ អាមេរិក អនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ឲ្យប្រើប្រាស់បន្ទាន់ ក្រុមហ៊ុន Pfizer ថា វ៉ាក់សាំង COVID-19 របស់ខ្លួន មានប្រសិទ្ធភាពលើស៩០ភាគរយ «នេះជាជំហានវិជ្ជមាន ក្នុងការធានាការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ប៉ុន្តែខ្ញុំសូមសង្កត់ធ្ងន់ថា មានតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ក្រុមប្រជាជនអាទិភាពនៅជុំវិញពិភពលោក»។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Mariângela Simão ជំនួយការអគ្គនាយក WHO ក្នុងសេចក្ដីថ្លែងការណ៍ខាងលើ។ បន្ទាប់ពីអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ WHO នឹងជួបប្រជុំនៅថ្ងៃទី៥ មករា ឆ្នាំ២០២១ ដើម្បីបង្កើតគោលនយោបាយ ក៏ដូចជាអនុសាសន៍ក្នុងការប្រើប្រាស់វ៉ាក់សាំង ការផ្តល់អាទិភាពសម្រាប់ក្រុមមនុស្សក្នុងការទទួលបានវ៉ាក់សាំង។ ចំពោះការស្តុកវ៉ាក់សាំងវិញ WHO អះអាងថា នឹងធ្វើការជាមួយប្រទេសនីមួយៗក្នុងការដឹកជញ្ជូន និងប្រើប្រាស់។ វ៉ាក់សាំងរបស់ Pfizer ត្រូវផ្ទុកក្នុងសីតុណ្ហភាពត្រជាក់បំផុតពី៦០ ទៅ៩០អង្សាក្រោមសូន្យ។ តម្រូវការក្នុងការរក្សាទុកបែបនេះ លើកឡើងជាបញ្ហាប្រឈមមួយ ពិសេសប្រទេសក្រីក្រដែលមានអាចបញ្ហាផ្នែកភស្តុភារ។ អាមេរិក អង់គ្លេស សិង្ហបុរី កាណាដា និងអឺរ៉ុបជាដើម សុទ្ធតែអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងខាងលើក្នុងលក្ខខណ្ឌបន្ទាន់ បន្ទាប់ពីនិយ័តករឱសថរបស់ប្រទេសទាំងនេះ បានវាយតម្លៃលើប្រសិទ្ធភាពរួចមក។ ឯការចុះបញ្ជីពីសំណាក់ WHO នឹងជួយសម្រួលប្រទេសក្រីក្រដែលមិនមានសមត្ថភាព ឬមានសមត្ថភាពមិនគ្រប់គ្រាន់ ក្នុងការវាយតម្លៃផងដែរ។ ស្របពេលជាមួយគ្នានេះយន្តការពហុភាគី COVAX របស់ WHO ក៏កំពុងតែចចារជាមួយ Pfizer ដើម្បីបញ្ចូលវ៉ាក់សាំងក្នុងកម្មវិធីចែកចាយវ៉ាក់សាំងដោយសមធម៌នេះ។ ដូចគ្នានេះដែរអង្គការUNICEF និង អង្គការសុខភាពអាមេរិក ក៏នឹងចាប់ផ្តើមទិញវ៉ាក់សាំងនេះសម្រាប់ចែកចាយ៕ | អង្គការសុខភាពពិភពលោក (WHO) សម្រេចបញ្ចូលវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer ក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។ ក្នុងការវាយតម្លៃរបស់ខ្លួន WHO អះអាងថា វ៉ាក់សាំងដែល Pfizer អភិវឌ្ឍរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានគ្រប់លក្ខខណ្ឌ និងមានប្រសិទ្ធភាពក្នុងការទប់ទល់ជំងឺកូវីដ-១៩។ ការចុះបញ្ជីនេះ បើកផ្លូវឲ្យប្រទេសផ្សេងៗទៀតអនុញ្ញាតក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងខាងលើ។ |
តើមានវិធីអ្វីខ្លះទៅ? - អ្នកមិនគួរ ញ៉ាំទឹកដោះគោដោយមិនទាន់ពិសារអាហារពេលព្រឹកទេ។ អ្នកអាចប្តូរមកញ៉ាំទឹកដោះគោក្រោយពេលបរិភោគអាហារពេលព្រឹកចំនួនពីមួយទៅពីរម៉ោង។ - នៅមុនពេលដែលអ្នកចង់ញ៉ាំទឹកដោះគោ អ្នកអាចពិសារនំប៉ាវអត់ស្នូលបាន នោះវានឹងជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ។ - អ្នកក៏អាចបរិភោគបាយ នំបុ័ង នំ ឬអាហារផ្សេងៗ ដើម្បីទប់មិនឲ្យទឹកដោះគោនោះធ្វើទុកក្រពះអ្នក។ - នៅពេលដែលក្រពះអ្នកមិនល្អ អ្នកគួរតែញ៉ាំតិច ប៉ុន្តែច្រើនដង។ - អ្នកក៏អាចបរិភោគពុទ្ធ្រាក្រហម តៅហ៊ូ ស្ពៃបូកគោ និងការ៉ុត ព្រោះវាសុទ្ធតែជាអាហារដែលប៉ូវក្រពះអ្នកទាំងអស់៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនជាក្រពះអ្នកមិនសូវល្អ អ្នកអាចអនុវត្តតាមរូបមន្តខាងក្រោមនេះបាន។ ក្រោយពេលដែលអ្នកធ្វើតាម នោះអ្នកនឹងអាចទទួលបានក្រពះដែលមានសុខភាពល្អមួយជាមិនខាន។ |
ភាគីក្រុមហ៊ុន OCIC និងពលរដ្ឋ ដែលមានទីតាំងដីនៅគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី បានប៉ះទង្គិចគ្នា កាលពីថ្ងៃទី៩ សីហា ស្របពេលដែលភាគីក្រុមហ៊ុន បានយកគ្រឿងចក្របម្រុងទៅឈូសឆាយផ្លូវលំមួយកន្លែង ក្នុងដីដែលកំពុងមានវិវាទ។ នេះបើតាមអ្នកស្រី ខឹម ម៉ាលី ដែលនៅក្នុងហេតុការណ៍នោះ។ អ្នកស្រី ម៉ាលី បានបញ្ជាក់ថា មូលហេតុដែលពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC នេះ ដោយសារក្រុមហ៊ុនផ្ដល់តម្លៃដីមិនសមរម្យ។ បើតាមអ្នកស្រី ម៉ាលី ក្រុមហ៊ុនផ្ដល់តម្លៃដី៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ពលរដ្ឋដែលមានដី ស្ថិតក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ។ សម្រាប់អ្នកស្រី តម្លៃដី៨ដុល្លារ គឺពលរដ្ឋមិនអាចទទួលយកបានឡើយ ព្រោះដីពលរដ្ឋនៅទីនោះ សុទ្ធតែមានប្លង់រឹងត្រឹមត្រូវ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះ ម្ចាស់ដី ដែលមានវិវាទជាមួយក្រុមហ៊ុន OCIC រូបនេះ បានបញ្ជាក់ដូច្នេះ៖ «អាជ្ញាធរគេនៅតែខាងអ្នកមានលុយមានអំណាច បើគាត់ចេះជួយប្រជាជន មិនមែនអ៊ីចឹងទេ។ មានតែបង្ខិតបង្ខំឲ្យពលរដ្ឋព្រមយកតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលក្រុមហ៊ុនឲ្យហ្នឹងទៅ [ប្រាប់ពលរដ្ឋ] ជួយរដ្ឋទៅ ហើយដាក់ឈ្មោះក្នុងប្រវត្តិសាស្រ្ត»។ ពលរដ្ឋតវ៉ានេះ មិនមែនចង់រារាំងដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន OCICឡើយ។ នេះជាការបញ្ជាក់របស់លោក លោក សួង ពៅ ដែលបានអះអាងថា ក្រុមពលរដ្ឋរីករាយនឹងការអភិវឌ្ឍ ហើយក៏ចង់ឲ្យវិវាទដីធ្លីនេះ ឆាប់បញ្ចប់ដែរ។ «ខ្ញុំស្នើឲ្យភាគីក្រុមហ៊ុន(OCIC)មានអ្នកតំណាងដែលមានសិទ្ធិចរចាលើតម្លៃដី អាជ្ញាធរ ហើយក្រុមពួកខ្ញុំដោយយកតែអ្នកតំណាង៥ទៅ១០នាក់ក៏បាន ចុះសិក្សាតម្លៃទីផ្សារដី។ ហើយចរចាគ្នាជាមួយ ដើម្បីឲ្យដោះស្រាយឆាប់ចប់ ពួកខ្ញុំក៏មិនចង់ដេកយាមដីទាំងថ្ងៃទាំងយប់ដែរ»។ នេះបើតាមលោក សួង ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីថា ក្រុមលោកបានដូរវេនគ្នាដេកយាមដី អស់ប្រមាណ៤ខែហើយ ព្រោះខ្លាចភាគីក្រុមហ៊ុនឈូសឆាយដី ដោយមិនផ្ដល់សំណងសមរម្យ។ លោក សួង ពៅ ដែលមានដី៣ហិកតា ស្ថិតនៅក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ បានអះអាងថា ដីនៅទីនោះ មានតម្លៃប្រមាណ៧០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែភាគីក្រុមហ៊ុនOCIC ឲ្យត្រឹម៨ដុល្លារ ដែលទាបជាងតម្លៃទីផ្សារបច្ចុប្បន្ន។ «តម្លៃ៨ដុល្លារហ្នឹង បើលក់ដីប្រមាណ៣ហិកតាហ្នឹងទៅ ទៅរកទិញដីក្បែរហ្នឹងវិញនៅមិនបានទេ។ ដូច្នេះ ពួកខ្ញុំមានតែស៊ូស្លាប់រស់លើដីនេះហើយ។ ពួកខ្ញុំមានតែសុំឲ្យសម្ដេច ហ៊ុន សែន ជួយពិនិត្យរឿងដីនេះ ព្រោះឃើញអាជ្ញាធរថ្នាក់ក្រោមជាតិ ដូចដោះស្រាយមិនចេញសោះ»។ នេះបើតាមលោក សួង ពៅ។ ជុំវិញករណីនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឆ្លើយតបយ៉ាងខ្លីថា អាជ្ញាធរស្រុកកណ្ដាលស្ទឹង កំពុងចុះពិនិត្យ និងដោះស្រាយករណីវិវាទនេះហើយ។ ចំពោះបញ្ហាតម្លៃដីវិញ លោក សោភ័ណ្ឌ អះអាងថា ក្រុមហ៊ុនគឺជាអ្នកកំណត់ថ្លៃ មិនពាក់ព័ន្ធនឹងអាជ្ញាធរទេ។ «អាជ្ញាធរមូលដ្ឋានស្រុកកំពុងពិនិត្យនិងពិភាក្សា ហើយណែនាំទៅក្រុមហ៊ុននិងប្រជានជន...។ ក្រុមហ៊ុននៃគម្រោងព្រលានយន្តនិងរដ្ឋាភិបាល គេមានដាក់គោលការណ៍ដាក់៨ដុល្លារក្នុងមួយការរ៉េ»។ នេះបើតាមអភិបាលខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។ ដោយឡែក លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ក៏ឆ្លើយយ៉ាងខ្លីដែរថា អាជ្ញាធរបានចុះដោះស្រាយរួចរាល់ ហើយលោកក៏ប្រាប់ថាជាប់ប្រជុំ ដោយផ្ដាច់ទូរស័ព្ទ បញ្ឈប់ការឆ្លើយតប។ ពាក់ព័ន្ធនឹងវិវាទគម្រោងដីអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនេះ របស់ក្រុមហ៊ុន OCIC ដែលជារបស់លោកឧកញ៉ា ពុង ឃាវសែ នេះ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីលោកបានឡើយ ដោយទូរស័ព្ទទៅលោកប្រាប់ថា កំពុងជាប់ប្រជុំ។ ចំណែក លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC អះអាងថា មិនបានដឹងពីករណីវិវាទដីនេះឡើយ ព្រោះលោកមិនមែនជាអ្នកកាន់គម្រោងព្រលានយន្តហោះថ្មីនេះទេ។ អគ្គនាយករងក្រុមហ៊ុនOCIC រូបនេះ បាននិយាយដូច្នេះ៖ «សុំទោសខ្ញុំអត់បានដឹងរឿងហ្នឹងផង(ករណីហិង្សានៃវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី) ខ្ញុំអត់បានកាន់គម្រោងហ្នឹងផង ខ្ញុំអត់បានដឹងរឿងហ្នឹងទេ»។ ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាក្រសួងសាធារណការ និងដឹកជញ្ជូនដែរ ប៉ុន្តែលោកអះអាងថា បញ្ហានេះ អត់មានពាក់ព័ន្ធនឹងក្រសួងលោកទេ ហើយលោករុញឲ្យសួរអាកាសចរស៊ីវិលវិញ។ លោក ជា អូន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ក៏សុំមិនឆ្លើយសំនួរដែរ ដោយរុញឲ្យសារព័ត៌មានថ្មីៗ សួរលោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាស ប៉ុន្តែ លោក សិរីវុត្ថា អត់លើទូរស័ព្ទ។ ជម្លោះដីធ្លីរវាងក្រុមហ៊ុនOCIC និងពលរដ្ឋ ប្រមាណ៣៣០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអូសបន្លាយប្រមាណ៣ឆ្នាំមកហើយ ដោយសារមិនត្រូវរ៉ូវគ្នា លើតម្លៃដី៨ដុល្លារនេះ។ ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគ លើគម្រោងព្រលានយន្តហោះថ្មីនេះ ក្នុងទឹកប្រាក់១,៥០០លានដុល្លារ លើផ្ទៃដី២,៦០០ហិកតា ដោយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣៕ | ភ្នំពេញ៖ ពលរដ្ឋដែលមានវិវាទដីធ្លី ស្នើឲ្យក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ OCIC ចុះសិក្សាតម្លៃដីឡើងវិញ ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដី ដែលអូសបន្លាយជិតបីឆ្នាំមកនេះ។ អភិបាលខេត្តកណ្ដាល អះអាងថា ខ្លួនកំពុងរកដំណោះស្រាយលើករណីនេះ។ |
ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះវិហារ និងកំពង់ធំ បានធ្វើឱ្យស្រូវ និងដំណាំផ្សេងជាង៧០០ហិកតារងផលប៉ះពាល់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ចាប់ពីថ្ងៃទី១៥-១៧ កក្កដា ខេត្តព្រះវិហារ មានភ្លៀងជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យទឹកជន់លិចផ្ទះពលរដ្ឋចំនួន ១១៥ខ្នង និងសាលារៀន១ទីតាំង។ បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្រូវ និងដំណាំជាង៤០០ហិកតា បានរងផលប៉ះពាល់ ខណៈផ្លូវ និងស្ពាននៅតំបន់មួយចំនួន ក្នុងស្រុកជ័យសែន, ឆែប, គូលែន, រវៀង និងស្រុកសង្គមថ្មី ក៏រងការខូចខាតដែរ។ ដោយឡែក ក្នុងស្រុកកំពង់ស្វាយ និងសណ្ដាន់ នៃខេត្តកំពង់ធំ ក៏មានផលប៉ះពាល់ស្រូវ និងដំណាំកសិករជាង២៦០ហិកតាផងដែរ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ស្ថានភាពជំនន់ទឹកភ្លៀងនៃខេត្តទាំងពីរ អាចនឹងស្រកទៅវិញក្នុងពេលឆាប់ៗនេះប្រសិនបើមិនមានភ្លៀងធ្លាក់បន្ដ។ រូបភាពពីហ្វេសប៊ុកលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ អ្នកនាំពាក្យរូបនេះ អំពាវនាវឱ្យពលរដ្ឋ និងអាជ្ញាធរ តាមមូលដ្ឋានបន្តតាមដានព័ត៌មានពាក់ព័ន្ធអាកាសធាតុ និងបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់នារដូវវាស្សា។ សូមបញ្ជាក់ថា ចាប់ពីដើមខែសីហា រហូតដល់ចុងឆ្នាំ២០២៤ កម្ពុជា នឹងរងឥទ្ធិពលបាតុភូត La Nina ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន និងប្រឈមនឹងជំនន់ទឹកភ្លៀង៕ អត្ថបទទាក់ទង អ្នកនាំពាក្យ៖ បាតុភូត La Nina នឹងធ្វើឱ្យកម្ពុជាប្រឈមជំនន់ទឹកភ្លៀង | ដោយ៖ ជ ដារី |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.