question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើបុព្វកថានៃរដ្ឋធម្មនុញ្ញ មានអត្ថន័យគតិយុត្តយ៉ាងដូចម្តេច?
បុព្វកថានៃរដ្ឋធម្មនុញ្ញូ មិនមែនជាបទប្បញ្ញត្តិ ឬ ជាអត្ថបទច្បាប់ទេ គ្រាន់តែជាការលើកឡើងអំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌អតីតកាលខ្លះ បញ្ជាក់ហេតុការណ៍ធំៗដែលបានកើតឡើង និងជាពិសេសចុងក្រោយដៅគោលបំណងក្នុងឆន្ទៈដ៏មោះមុតរបស់ប្រជារាស្ត្រខ្មែរភាគច្រើន។ បុព្វកថា គឺជាអត្ថបទប្រមូលផ្តុំខ្លឹមសារធំៗនៅក្នុងរដ្ឋធម្មនុញ្ញ។ សៀវភៅរបស់លោក ម៉ូរី...
law
តើតុលាការអនុវត្ត ត្រូវធ្វើអ្វីខ្លះ នៅកាលបរិច្ឆេទនៃការចែកចំណែក?
នៅក្នុងករណីម្ចាស់បំណុលដែលទទួលការចែកចំណែកមានតែម្នាក់ ឬប្រាក់ដែលត្រូវចែកចំណែកទៅឲ្យម្ចាស់បំណុលលើសពី ២នាក់ អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និងសោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បាននៅកាលបរិច្ឆេទនៃការចែកចំណែកតុលាការអនុវត្តត្រូវធ្វើការចែកចំណែក និងបង់សោហ៊ុយសម្រាប់ការអនុវត្តទៅឲ្យម្ចាស់បំណុលទាំងអស់នោះ។ ប្រសិនបើមានប្រាក់ដែលនៅស...
law
ក្នុងករណី ដែលម្ចាស់បំណុលមិនបានផ្តល់លិខិតគណនា តើតុលាការអនុវត្តចាំចាច់ត្រូវអនុវត្តការចែកចំណែកទៅឲ្យម្ចាស់បំណុលនោះដែរឬទេ?
ទោះបីជាមិនបានផ្តល់លិខិតគណនាក៏ដោយវាមិនមានន័យថា ម្ចាស់បំណុលនោះបាត់បង់នូវលក្ខណៈសម្បត្តិក្នុងការទទួលការចែកចំណែកនោះទេ។ ហេតុនេះ តុលាការអនុវត្តត្រូវតែអនុវត្តការចែកចំណែកទៅឲ្យម្ចាស់បំណុលនោះដូចធម្មតា។ ដោយសារតែម្ចាស់បំណុលមិនបានផ្តល់លិខិតគណនា ហេតុនេះ តុលាការអនុវត្តត្រូវមើលឯកសារដែលមានស្រាប់ (ឯកសារចម្លងយថាភូតនៃសៀវភៅចុះបញ្ជីអចលនវត្ថុ...
law
តើនរណាជាអ្នកបង់សោហ៊ុយចាំបាច់ដើម្បីផ្ទុកផ្ដាក់ឲ្យចុះបញ្ជី ហើយបង់ដោយរបៀបណា?
សោហ៊ុយចាំបាច់ដើម្បីផ្ទុកផ្ដាក់ឲ្យចុះបញ្ជីជាបន្ទុករបស់អ្នកទិញ (ក្រមនីតិ/ណី មាត្រា ៤៤៨ កថា. ៣)។ ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានបញ្ញត្តអំពីរបៀបនៃការបង់ទេ វាអាស្រ័យទៅតាមតុលាការនីមួយៗដែលត្រូវអនុវត្តឲ្យមានលក្ខណៈសមស្រប។ នៅមុនពេលដែលក្រឡាបញ្ជីផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអ្នកទិញត្រូវបង់សោហ៊ុយចុះបញ្ជី។ ឧទាហរណ៍ តុលាការអនុវត្តអាចពិចារណា ចា...
law
ប្រសិនបើអ្នកកាន់កាប់អចលនវត្ថុហ៊ីប៉ូតែក មិនចូលរួមសហការក្នុងការស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្នទេ តើអ្នកវាយតម្លៃត្រូវធ្វើដូចម្តេច?
នៅពេលស្រាវជ្រាវដើម្បីវាយតម្លៃ អ្នកវាយតម្លៃអាចចូលទៅកាន់អចលនវត្ថុ ឬអាចសួរសំណួរ ឬទាមទារឲ្យបង្ហាញឯកសារពីកូនបំណុលនៃការអនុវត្ត ឬតតិយជនដែលកាន់កាប់អចលនវត្ថុនោះបាន (ក្រមនីតិ/ណី មាត្រា ៤៣០ កថា.៣)។ អ្នកវាយតម្លៃអាចចូលទៅដល់ទីកន្លែងនៃអចលនវត្ថុហ៊ីប៉ូតែកបាន ដោយមិនចាំបាច់មានការយល់ព្រមពីអ្នកកាន់កាប់អចលនវត្ថុហ៊ីប៉ូតែក និងកូនបំណុលនៃការអនុ...
law
នៅក្នុងករណីដែលអ្នកទិញមិនបានបង់ប្រាក់ថ្លៃលក់ឲ្យបានទាន់ពេលកំណត់នៃការបង់ថ្លៃលក់ តើតុលាការអនុវត្តត្រូវធ្វើយ៉ាងណា?
បើអ្នកទិញមិនបង់ប្រាក់ថ្លៃលក់ទេ ដីកាសម្រេចអនុញ្ញាតឲ្យលក់នោះនឹងបាត់បង់អានុភាព។ ក្នុងករណីនេះ អ្នកទិញមិនអាចទាមទារឲ្យសងទឹកប្រាក់ដែលខ្លួនបានដាក់ជាការធានាលើសំណើទិញបានទេ (ក្រមនីតិ/ណី មាត្រា ៤៥១ កថា.១)។ តុលាការអនុវត្តត្រូវធ្វើនីតិវិធីសាជាថ្មី ដោយចាប់ផ្តើមពីការចេញដីកាសម្រេចកំណត់ កាលបរិច្ឆេទនៃការលក់ជាដើម និងធ្វើការលក់ដោយបង្ខំសាជា...
law
តើការលក់ហួសកម្រិតជាអ្វី?
ក្នុងករណីដែលបានលក់អចលនវត្ថុច្រើន បើតម្លៃស្នើសុំទិញនៃអចលនវត្ថុណាមួយ ឬច្រើនក្នុងចំណោមអចលនវត្ថុទាំងអស់នោះត្រូវបានប៉ាន់ប្រមាណឃើញថា អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និងសោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បានតុលាការអនុវត្តត្រូវបម្រុងទុកនូវដីកាសម្រេចអនុញ្ញាតឲ្យលក់អចលនវត្ថុផ្សេងទៀត (ក្រមនីតិ/ណី មាត្រា ៣៣៥, មាត្រា ៤៤៣ កថា. ២)។
law
តើកាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ ត្រូវធ្វើឡើងដោយនីតិវិធីបែបណា?
តុលាការអនុវត្ដនឹងចេញដីកាសម្រេចមិនអនុញ្ញាតឲ្យលក់ ដោយធ្វើការវិនិច្ឆ័យថា មាន ឬ គ្មាន ហេតុនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៤២ កថាខណ្ឌទី ២ ទោះជាក្នុងចំណោមហេតុទាំងនេះ មានហេតុតែមួយត្រូវបានទទួលស្គាល់ក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើក្នុងចំណោមហេតុទាំងនេះ គ្មានហេតុណាមួយត្រូវបានទទួលស្គាល់ទេ នោះតុលាការអនុវត្ដនឹងចេញដីកាសម្រេចអនុញ្ញា...
law
ក្នុងករណីដែលគ្មានជនដែលមានគោលបំណងទិញសូម្បីតែម្នាក់ តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច?
តុលាការអនុវត្តត្រូវកំណត់កាលបរិច្ឆេទលក់សារជាថ្មី ហើយឲ្យអាជ្ញាសាលាអនុវត្តការលក់ម្តងទៀត។ ប្រសិនបើ មូលហេតុដែលគ្មានអ្នកទិញ ដោយសារតែតម្លៃលក់អប្បបរមាខ្ពស់ពេកនោះ តុលាការអនុវត្តអាចបញ្ចុះតម្លៃលក់អប្បបរមាបាន (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.២)។ ប៉ុន្តែ ប្រសិនបើធ្វើការបញ្ចុះតម្លៃលក់អប្បបរមា ដោយមិនបានពិចារណា នោះវាអាចនឹងជះឥទ្ធិពលមិនល្អ។ ...
law
តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច ប្រសិនបើការសរសេរនៅក្នុងឯកសារលំអិតអំពីវត្តមានកំហុស ហើយតម្លៃលក់អប្បបរមាទាបពេក?
ប្រសិនបើបានដឹងថាខ្លួនមានកំហុស តុលាការអនុវត្តអាចសរសេរកែតម្រូវឯកសារលំអិតអំពីវត្ថុ ហើយអាចផ្លាស់ប្តូរតម្លៃលក់អប្បបរមាដោយឆន្ទានុសិទ្ធិបាន (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.២)។ ប្រសិនបើម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្តបានដឹងថាមានកំហុស នោះពួកគាត់អាចតវ៉ាទៅតុលាការអនុវត្ត ដោយទាមទារឲ្យផ្លាស់ប្តូរតម្លៃលក់អប្បបរមា និងកែតម្...
law
តើតម្លៃលក់អប្បបរមាត្រូវកំណត់យ៉ាងដូចម្តេច?
តុលាការអនុវត្ត ត្រូវកំណត់តម្លៃលក់អប្បបរមា ដោយផ្អែកលើការវាយតម្លៃរបស់អ្នកវាយតម្លៃ (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.១)។ ជាគោលការណ៍ តុលាការអនុវត្តកំណត់តម្លៃលក់ជាអប្បបរមាតាមចំនួនទឹកប្រាក់ដែលបាន វាយតម្លៃដោយអ្នកវាយតម្លៃ។ ប៉ុន្តែ បន្ទាប់ពីតុលាការអនុវត្តបានធ្វើការបញ្ជាក់នូវឯកសារផ្សេងទៀត (ឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជ...
law
ប្រសិនបើខ្វះខាតរបាយការណ៍ក្នុងការធ្វើឯកសារលំអិតអំពីវត្ថុ តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច?
តុលាការអនុវត្តត្រូវធ្វើឯកសារលំអិតអំពីវត្ថុ ដោយយោងតាមឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃចុះបញ្ជីអចលនវត្ថុ និងរបាយការណ៍វាយតម្លៃជាអាទិ៍។ បើតុលាការអនុវត្តយល់ឃើញថា មានភាពចាំបាច់ក្នុងការប្រមូលរបាយការណ៍បន្ថែម តុលាការអនុវត្តអាចបង្គាប់ឲ្យអាជ្ញាសាលាធ្វើការស្រាវជ្រាវអំពីសណ្ឋាននៃអចលនវត្ថុស្ថានភាពនៃការកាន់កាប់ ស្ថានភាពបច្ចុប្បន្ននៃអចល...
law
តើការបង់តែចំនួនខ្លះជាអ្វី?
ប្រសិនបើអ្នកទិញ គឺជាម្ចាស់បំណុលដែលត្រូវទទួលការចែកចំណែកពីប្រាក់ថ្លៃលក់ អ្នកទិញនោះអាចស្នើសុំបង់តែចំនួនខ្វះទៅឲ្យតុលាការអនុវត្តឲ្យបានត្រឹមពេលបញ្ចប់កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ (ក្រមនីតិ/ណី មាត្រា ៤៤៧ កថា. ៣)។ ពោលក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្ត និងម្ចាស់បំណុលដែលមានចែងនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៥១៩ បាន...
law
តើធ្វើដូចម្តេចទើបអាចទទួលបាននូវឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ?
ម្ចាស់បំណុលនៃការអនុវត្ត ត្រូវដាក់ពាក្យសុំឲ្យបញ្ជាក់សៀវភៅចុះបញ្ជីអចលនវត្ថុហ៊ីប៉ូតែក ទៅរដ្ឋបាល សុរិយោដី ហើយមន្ត្រីចុះបញ្ជីត្រូវចេញលិខិតបញ្ជាក់មិនឲ្យលើសរយៈពេល ៣ ថ្ងៃ (ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ប្រការ ១៣៨, ប្រការ ១៣៩)។ មន្ត្រីចុះបញ្ជីមិនត្រូវបដិសេធ ការចេញលិខិតបញ...
law
តើធ្វើដូចម្តេចទើបអាចទទួលបានរូបមន្តអនុវត្ត?
ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់នូវឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត រួមជាមួយនឹងពាក្យសុំឲ្យផ្តល់បមន្តអនុវត្តទៅឲ្យតុលាការដែលមានសំណុំរឿង ឬសារការីដែលជាអ្នករក្សាទុកនូវច្បាប់ដើមនៃលិខិតយថាភូត (ក្រមនីតិវ៣៥៤ កថា.២, មាត្រា ៣៥៥)។ ក្រឡាបញ្ជី ឬសារការីធ្វើការផ្ទៀងផ្ទាត់លើច្បាប់ដើមនៃលិខិតអនុវត្ត និងសំណុំរឿងជាអាទិ៍ ហើយធ្វើការត្រួតពិនិត្...
law
តើត្រូវធ្វើដូចម្តេច ទើបអាចទទួលបានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត?
ដើម្បីអនុវត្តហ៊ីប៉ូតែកត្រូវមានលិខិតអនុវត្ត ២ ប្រភេទ ដូចខាងក្រោម (ក្រមនីតិ/ មាត្រា ៤៩៦)។ ដោយសារតែតុលាការ និងសារការីជាអ្នករក្សាទុកនូវច្បាប់ដើមនៃលិខិតអនុវត្ត ដូច្នេះ ម្ចាស់បំណុលនៃការអនុវត្តត្រូវរៀបចំឯកសារចម្លងយថាភូតណាមួយនៃ A ឬក៏ B ដូចតទៅ៖ A- សាលក្រម ឬ សាលដីកាស្ថាពរដែលបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិប្រាតិភោគ ឬ លិខិតដែលមានអានុភ...
law
តើដីដែលត្រូវកងយោធពលខេមរភូមិន្ទយកធ្វើជាបន្ទាយត្រូវប្រកាសឬទេ?
ដីដែលកំពុងមានទំនាស់ និងប្ដឹងផ្ដល់គ្នានៅតុលាការត្រូវប្រកាស។ ករណីនេះក៏ត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរ ព្រោះបើថ្ងៃក្រោយដីទាំងនេះត្រូវបានតុលាការ ឬស្ថាប័នមានសមត្ថកិច្ចណាមួយប្រគល់ឱ្យយើងគឺយើងបានប្រកាសក្នុងឯកសាររួចហើយ ហើយមិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញប្បទានទៀតផង។
law
ចំណូលពីចំការ និងមុខរបរប្រចាំថ្ងៃដែលទទួលបាននូវតម្រៃតិចតួច និងដែលគ្មានវិក្កយបត្រ តើត្រូវប្រកាសឬទេ?
ការប្រកាសមានផលប្រយោជន៍ជាងការមិនប្រកាស។ តម្លៃយើងអាចប៉ាន់ស្មានបាន។ បើយើងមិនប្រកាសគឺមិនអាចយកមកធ្វើជាសំអាងសម្រាប់ការពង្រីកទុនទៅថ្ងៃក្រោយបានទេ។
law
ឡានដែលលក់ឱ្យយើងតែមិនទាន់កាត់ឈ្មោះពីម្ចាស់ដើម តើត្រូវប្រកាសដែរឬទេ?
ឡាននេះត្រូវប្រកាស ទោះបីមិនទាន់កាត់ឈ្មោះពីម្ចាស់ដើមក៏ដោយ តែយើងយកមកឯកសារទិញលក់រវាងភាគីទាំងពីរមកជាសំអាង ហើយឡាននេះត្រូវបានប្រើប្រាស់ និងគ្រប់គ្រងដោយខ្លួនយើងផ្ទាល់។ ក្នុងន័យមួយទៀត បើឡាននេះបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចប្រាកដជាតាមរកម្ចាស់ដើមជាមុន តែបើត្រូវបានគេដឹងថាឡាននេះមានឯកសារទិញលក់ឱ្យយើងរួចហើយ យើងនឹងទទួលខុសត្រូវចំព...
law
តើព្រះរាជបច្ឆាញាតិព្រះបាទអង្គឌួងមាននៅសេសសល់ដែរឬទេ?
មាននៅសល់ម្នាក់រស់នៅប្រទេសបារាំង។
law
តើផ្ទះដែលទិញដោយប្រាក់របស់ប្រពន្ធ តែក្នុងប្លង់LMAP មានឈ្មោះទាំងពីរនាក់ប្តីប្រពន្ធ តើប្ដីត្រូវប្រកាសដែរឬទេ?
ទោះបីជាលុយរបស់ប្រពន្ធក៏ដោយ ក៏ប្ដីត្រូវប្រកាសដែរ ព្រោះមានឈ្មោះប្ដីជាសហកម្មសិទ្ធិក្នុងប្លង់នេះ។ បើមិនប្រកាសក្នុងករណីដែលមានការចោទប្រកាន់ថា យើងមិនបានអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានត្រឹមត្រូវនោះយើងនឹងទទួលរងនូវទោសទណ្ឌ។
law
នៅពេលផ្តល់សេវារួចហើយ អតិថិជនបានផ្តល់កម្រៃជូន តើករណីនេះជាអំពើពុករលួយដែរឬទេ?
មិនមែនជាអំពើពុករលួយទេ បើកម្រៃខាងលើផ្តល់ជូនដល់ក្រសួង ស្ថាប័ន តែបើផ្តល់ឲ្យមន្រ្តីមានសមត្ថកិច្ចណាមួយ ពិតជាអំពើពុករលួយ។
law
តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាលដោយពុំទាន់គិតពីសំណងរដ្ឋប្បវេណី ឬទោសព្រហ្មទណ្ឌ ចំពោះមន្ត្រីប្រៃសណីយ៍ណាខ្លះ?
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាលដោយពុំទាន់គិតពីសំណងរដ្ឋប្បវេណី ឬទោសព្រហ្មទណ្ឌ ចំពោះមន្ត្រីប្រៃសណីយ៍ណាដែល៖ - យកតម្លៃប្រៃសណីយ៍មិនត្រឹមត្រូវតាមតម្លៃពិត ដែលកំណត់ដោយប្រកាសរបស់ក្រសួង - ទាមទារយកកម្រៃបន្ថែមដោយខុសច្បាប់ពីអ្នកទទួល។
law
ក្នុងករណីដែលប្រធានតុលាការកំពូលប្រព្រឹត្តខុសអ្វីមួយ តើនរណាជាអ្នកមានសមត្ថកិច្ច ដោយយើងដឹងហើយថា ប្រធានតុលាការកំពូលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
គឺក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ បើប្រធានតុលាការកំពូលធ្វើខុស ប្រធានតុលាការកំពូលអត់មានសិទ្ធិចូលប្រជុំក្នុងក្រុមប្រឹក្សាវិន័យទេ អីចឹងគឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកដាក់វិន័យ លើប្រធានតុលាការកំពូល។
law
តើនរណាជានីតិបុគ្គល?
ពាក្យ "នីតិបុគ្គល” សំដៅដល់សហគ្រាស ឬអង្គការនានាដែលប្រកបអាជីវកម្ម ទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្តី។ ពាក្យ "នីតិបុគ្គល ” រួមបញ្ចូលផងដែរនូវស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ ឬអង្គការមិនស្វែងរកចំណេញ។ ចំពោះបុគ្គលអនិវាសនជន ពាក្យ "នីតិបុគ្គល” សំដៅដល់គ្រឹះស្ថានអ...
law
តើចំណែកនៃភាគបម្រុងមានអ្វីខ្លះ?
ចំណែកនៃភាគបម្រុងមានដូចជា៖ - ១ ភាគ ៣ (មួយភាគបី) នៃទ្រព្យសម្បត្តិរបស់មតកជន ក្នុងករណីដែលមានតែសន្តតិជនជាឪពុកម្តាយ ឬជីដូនជីតា ប៉ុណោ្ណះ។ - ១ ភាគ ២ (មួយភាគពីរ) នៃទ្រព្យសម្បត្តិរបស់មតកជនក្នុងករណីផ្សេង។ ក្នុងករណីដែលសន្តតិជនដែលមានសិទ្ធិលើភាគបម្រុងច្រើននាក់ អ្នកមានសិទ្ធិម្នាក់ៗអាចទទួលបានចំណែកលើភាគបម្រុងតាមសមាត្រនៃចំណែកមតក ដែលខ្លួ...
law
ដីឈ្មោះឪពុកម្តាយក្មេក គ្មានឈ្មោះយើង តើត្រូវប្រកាសឬមិនប្រកាស? ហើយប្រកាសនៅពេលក្រោយបន្ទាប់ពីមានការផ្ទេរឈ្មោះមកយើងត្រូវបញ្ជាក់ពីប្រភពយ៉ាងដូចម្តេច?
បើគ្មានឈ្មោះយើងទេ មានតែឈ្មោះឪពុកម្តាយក្មេក មិនតម្រូវឱ្យប្រកាសទេ។ បើថ្ងៃក្រោយមានការផ្ទេរឈ្មោះមកយើងត្រូវបញ្ជាក់ថា ដីនេះបានពីឪពុកម្តាយក្មេក។
law
ប្រាក់ខែរបស់មន្ត្រីរាជការតែ ១០ម៉ឺន ទៅ ២០ម៉ឺន តើមានជាប់ប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
ទោះបីមិនទទួល ឬទទួលបានប្រាក់ខែក្នុងកម្រិតណាក៏ដោយ បើបុគ្គលនោះត្រូវកំណត់ដោយច្បាប់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺត្រូវប្រកាសជាដាច់ខាត។ ឧទាហរណ៍ ទីប្រឹក្សា ឬជំនួយការថ្នាក់ដឹកនាំដែលមិនទទួលប្រាក់បៀវត្ស និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាដើម។
law
តើបុគ្គលចំនួនប៉ុន្មានរូប អាចប្តឹងដើម្បីឱ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតអំពីពុករលួយបាន?
សូម្បីតែមួយរូបក៏ស៊ើបអង្កេតបាន ហើយអង្គភាពប្រឆាំងអំពើពុករលួយមានកាតព្វកិច្ចការពារសុវត្ថិភាពចំពោះប្រភពនេះ។ តែបើអ្នកប្តឹងមានចំនួនច្រើនផ្តល់ផលប្រយោជន៍ខ្ពស់ធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចរបស់ស្ថាប័នតុលាការ។
law
តើគណៈកម្មការបក្សនៅតាមក្រសួង ស្ថាប័ននីមួយៗមានវិសមិតភាពជាមួយក្រុមជនបង្គោលដែរឬទេ?
ជនបង្គោលអាចធ្វើជាគណៈកម្មការបក្សនៅតាមក្រសួង ស្ថាប័ននីមួយៗបាន ព្រោះការងារទាំងពីរនេះដាច់ដោយឡែកពីគ្នា ហើយកុំឱ្យតែមានទំនាស់ផលប្រយោជន៍។
law
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលខុសពីការពិតជាវិធីសាស្រ្តសម្រាប់បើកផ្លូវឱ្យមានអំពើពុករលួយ តើធ្វើយ៉ាងណាទើបយើងអាចដឹងថាមានការប្រកាសខុសដូចខាងលើ?
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាវិធានការមួយក្នុងចំណោមវិធានការទាំងឡាយក្នុងការប្រឆាំង នឹងអំពើពុករលួយ។ ការប្រកាសខុសពីការពិត អង្គភាពប្រឆាំងអំពើពុករលួយមិនអាចដឹងថាមានករណីនេះទេ ព្រោះយើងអាចបើកប្រអប់សំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុលណាមួយ តែក្នុងករណីចាំបាច់នៃការស៊ើបអង្កេតប៉ុណ្ណោះ។
law
តើគេអាចយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលមកបញ្ជាក់នៅតុលាការបានដែរឬទេ ដើម្បីធ្វើជាភស្តុតាង?
បុគ្គលទាំងអស់អាចយកឯកសារទាំងឡាយធ្វើជាភស្តុតាងនៅតុលាការ។ ឯកសារនេះ អាចយកទៅប្រើនៅគ្រប់ករណីណាក៏បាន ព្រោះជាសិទ្ធិរបស់សាមីជន។
law
ក្រុមហ៊ុនឯកជនមួយដែលផ្តល់ជំនួយសម្រាប់កសាងផ្លូវមួយខ្សែនៅមូលដ្ឋាន ដែលថាគំនិតផ្តួចផ្តើមរបស់ក្រសួងមួយ តើអំពើពុករលួយដែរឬទេ?
បើជំនួយដែលមិនបណ្តាឱ្យមានការតបស្នងវិញ មិនមែនជាអំពើពុករលួយទេ។ ឧទាហរណ៍ ខាងលើ បើជំនួយនេះធ្វើឡើងដើម្បីទទួលបាននូវការផ្ដល់ត្រឡប់វិញនូវសេវាសាធារណៈណាមួយពីក្រសួងនោះ ដូចជាលិខិតអនុញ្ញាតវិញ្ញាបនបត្រវាជាអំពើពុករលួយ តែបើគ្មានទទួលបាននូវផលប្រយោជន៍ណាមួយពីក្រសួងខាងលើទេ វាមិនមែនជាអំពើពុករលួយឡើយ។
law
តើអ្វីទៅជាបទល្មើស? អ្វីទៅជាបទល្មើសព្រហ្មទណ្ឌ? តើបទល្មើសមួយកើតឡើងមានធាតុផ្សំប៉ុន្មានយ៉ាង? អ្វីខ្លះ?
បទល្មើស គឺជាអំពើប្រឆាំងនឹងរដ្ឋ អំពើដែលនាំអោយមានគ្រោះថ្នាក់ដល់សង្គម អំពើប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌជាធរមាន នឹងត្រូវផ្តន្ទាទោសក្នុងបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ។ បទល្មើសព្រហ្មទណ្ឌ គឺជាអំពើដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌ ហើយជាកំហុសរបស់ចារីផ្ទាល់។ ប្រសិនបើច្បាប់ពុំចាត់ទុក្ខថាអំពើណាមួយជាបទល្មើសទេ អំពើនោះពុំចាត់ទុកជាបទល្មើ...
law
តើការបង្កើតហ៊ីប៉ូតែកលើសិទ្ធិជួលអចិន្រ្តៃយ៍ មានសារប្រយោជន៍អ្វីខ្លះដល់ម្ចាស់បំណុលហ៊ីប៉ូតែក និង អ្នកបង្កើតហ៊ីប៉ូតែក?
ការបង្កើតហ៊ីប៉ូតែកលើសិទ្ធិជួលអចិន្រ្តៃយ៍ មានសារប្រយោជន៍ដូចជា៖ + ចំពោះម្ចាស់បំណុលហ៊ីប៉ូតែក - គ្មានបន្ទុកក្នុងការគ្រប់គ្រងសិទ្ធិជួលអចិន្រ្តៃយ៍ វាមាន័យថា គ្មានការផ្ទេរនូវសិទ្ធិជួលអចិន្ត្រៃយ៍ - មានសិទ្ធិទទួលសំណងជាអាទិភាព វាមានន័យថាម្ចាស់បំណុលអាចប្តឹងទៅតុលាការដើម្បីលក់ដោយបង្ខំនូវវត្ថុដែលជាកម្មវត្ថុ ហើយទទួលនូវការចែកចំណែកពី...
law
តើការបង្កើតហ៊ីប៉ូតែកដោយរបៀបណា?
ហ៊ីប៉ូតែកនឹងត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគ។
law
តើអត្ថន័យនៃហ៊ីប៉ូតែកមានអ្វីខ្លះ?
អត្ថន័យនៃហ៊ីប៉ូតែកមានដូចជា៖ - ម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនមិនផ្ទេរការកាន់កាប់។ - សិទ្ធិជួលអចិន្ត្រៃយ៍ និងផលុបភោគ ក៏អាចយកមកធ្វើជាកម្មវត្ថុនៃហ៊ីប៉ូតែកបានដែរ។ ក្នុងករណីនេះ បញ្ញត្តិនៃ...
law
តើប្រភេទលិខិតសារការីក្នុងការបង្កើតហ៊ីប៉ូតែកមានអ្វីខ្លះ?
ប្រភេទលិខិតសារការីក្នុងការបង្កើតហ៊ីប៉ូតែកអាចមានដូចជា៖ - កិច្ចសន្យាខ្ចីបរិភោគ និងបង្កើតហ៊ីប៉ូតែកដោយលិខិតយថាភូតរបស់សារការី - សារការីទទួលរៀបចំតាក់តែង និងបញ្ជាក់លើលិខិត - កិច្ចសន្យានេះ ជាកិច្ចសន្យាដោយលិខិតយថាភូតរបស់សារការី - កិច្ចសន្យាខ្ចីបរិភោគ និងបង្កើតហ៊ីប៉ូតែកដោយលិខិតបញ្ជាក់របស់សារការី - សារការីគ្រាន់តែផ្ទៀងផ្ទាត់ និងប...
law
តើសារការីនិងមេធាវីខុសគ្នាយ៉ាងដូចម្តេច?
ភាពខុសគ្នារវាងសារការីនិងមេធាវីគឺ៖ + សារការី (Notary) - ជាអ្នកវិជ្ជាជីវៈសេរី និងជាមន្ត្រីសាធារណៈ - កិច្ចសន្យាដែលធ្វើដោយសារការី គឺជាលិខិតយថាភូតដែលមានតម្លៃស្មើនឹងសាលក្រមស្ថាពរ។ បើកូនបំណុលមិនអនុវត្តកាតព្វកិច្ចម្ចាស់បំណុលអាចអនុវត្តដោយបង្ខំ ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីតុលាការនោះទេ។ - តាក់តែងលិខិតមតកសាសន៍ (លិខិតបណ្តាំ) -...
law
តើកិច្ចសន្យាអ្វីខ្លះដែលចាំបាច់ត្រូវធ្វើជាលិខិតយថាភូត?
កិច្ចសន្យាដែលចាំបាច់ត្រូវធ្វើជាលិខិតយថាភូតមានដូចជា៖ - លក្ខខណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុល - កិច្ចសន្យាដែលមានកម្មវត្ថុ ជាការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ ឧទាហរណ៍ កិច្ចសន្យាទិញ-លក់អចលនវត្ថុ - កិច្ចសន្យាបង្កើតសិទ្ធិលើកាបញ្ជាំអចលនវត្ថុ - កិច្ចសន្យាបង្កើតហ៊ីប៉ូតែក - ការចាត់ចែងហ៊ីប៉ូតែក - កិច្ចព្រមព្រៀងបែងចែកមតក - មតកសាសន៍ជាល...
law
អ្វីទៅជាលិខិតយថាភូត?
លិខិតយថាភូតរួមមាន២ប្រភេទ៖ - ជាលិខិត ឬកិច្ចសន្យាដែលធ្វើឡើងដោយសារការី (សារការីជាអ្នកតាក់តែងឡើង) - ជាលិខិត ឬកិច្ចសន្យាឯកជនដែលសារការីចុះនិទ្ទេសថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ និងចុះបរិច្ឆេទ និងហត្ថលេខាក្រោយពេលសារការីបញ្ជាក់ថា លិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ (លិខិត ឬកិច្ចសន្យាឯកជន ដែលស្នើរសុំឲ្យសារការីផ្តល់យថាភូតភាព)...
law
តើសារការីបំពេញការងារអ្វីខ្លះ?
សារការីបំពេញការងារដូចជា៖ - តួនាទីក្នុងការផ្តល់យថាភូតភាព និងសុវត្ថិភាពគតិយុត្ត - ធានាភាពត្រឹមត្រូវនៃឆន្ទៈពិតប្រាកដរបស់គូភាគី ភាគីអះអាង និងចុះហត្ថលេខា ឬផ្តិតមេដៃនៅចំពោះមុខសារការី - បំភ្លឺ ផ្តល់ព័ត៌មាន ផ្តល់ប្រឹក្សាយោបល់ដល់គូភាគី និងធានាពីភាពត្រឹមត្រូវស្របច្បាប់នៃខ្លឹមសារក្នុងកិច្ចសន្យ - តួនាទីក្នុងការបញ្ជាក់លើលិខិត ឬកិច្...
law
តើសារការីជានរណា?
សារការី គឺជាអ្នកវិជ្ជាជីវៈច្បាប់ និងជាមន្ត្រីសាធារណៈ ដែលត្រូវបានតែងតាំងដោយអនុក្រឹត្យរបស់រដ្ឋាភិបាល ដើម្បីបំពេញភារកិច្ចក្នុងការផ្តល់យថាភូតភាពលើលិខិត ឬកិច្ចសន្យាទាំងឡាយ។ សារការី មិនមែនជាមន្រ្តីរាជការស៊ីវិល ដែលស្ថិតក្រោមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនោះទេ។ សារការី បំពេញការងារដោយេករាជ្យ និងទទួលកម្រៃពីការងារផ្តល់សេវា...
law
តើអ្វីទៅជានីតិសម្បទា?
នីតិសម្បទា មានន័យថា ការដល់ព្រម សមប្រកប បរិបូរណ៍ ដោយច្បាប់ ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់។
law
តើអ្វីទៅជានីតិប្រតិបត្តិ?
នីតិប្រតិបត្តិ មានន័យថា ការប្រតិបត្តិតាមច្បាប់ សេចក្តីគោរពច្បាប់។
law
តើប្រធាននាយកដ្ឋាន ឬអគ្គនាយករង នៃសហគ្រាសសាធារណៈ ដែលតែងតាំងដោយសេចក្តីសម្រេចរបស់អគ្គនាយកនៃសហគ្រាសសាធារណៈនោះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
ប្រធាននាយកដ្ឋាន ឬអគ្គនាយកនៃសហគ្រាសសាធារណៈដែលទទួលបៀវត្ស និងមានបុព្វសិទ្ធិខាងលើនេះត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
នៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចធ្វើតាមទម្រង់អេឡិចត្រូនិក។ តើយើងអាចប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមទម្រង់អេឡិចត្រូនិកបានដែរឬទេ?
ក្នុងដំណាក់ដំបូងនេះ ការអនុវត្តតាមទម្រង់អេឡិចត្រូនិក គឺមិនទាន់មានដំណើរការអនុវត្តនៅឡើយទេ។ យើងអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយធ្វើជាលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នា តែមានខ្លឹមសារដូចគ្នា ដែលមួយច្បាប់រក្សាទុកនៅសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។
law
តើប្រធាន ឬសមាជិកនៃក្រុមជនបង្គោលអាចធ្វើជាប្រធាន ឬសមាជិកនៃគណៈកម្មការដេញថ្លៃបានដែរឬទេ?
បើជាប្រធាន ឬសមាជិកនៃក្រុមជនបង្គោលមិនអាចជាប្រធាន ឬសមាជិកនៃគណ: កម្មការដេញថ្លៃបានទេ បុគ្គលនេះអាចបំពេញតួនាទីតែមួយកន្លែង បើបម្រើការងារទាំងពីរកន្លែងនៅឱ្យមានទំនាស់ផលប្រយោជន៍ ឬវិសមិតភាពការងារ។
law
កន្លងមកមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេត និងឃាត់ខ្លួនព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ចុះបើមន្ត្រីអង្គភាពនេះប្រព្រឹត្តអំពើពុករលួយ តើមានបុគ្គលណាជាអ្នកស៊ើបអង្កេត និងចាប់មន្ត្រីទាំងនោះវិញ?
សម្តេចនាយករដ្ឋមន្ត្រីជាអ្នកត្រួតពិនិត្យ និងឃ្លាំមើលនូវសកម្មភាពរបស់ប្រធាន និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីនៃអង្គភាពដែលប្រព្រឹត្តអំពើពុករលួយនឹងត្រូវស៊ើបអង្កេត និងចាប់ខ្លួនដោយផ្នែកស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ។
law
តើរដ្ឋធម្មនុញ្ញជំនួសមានន័យដូចម្តេច?
រដ្ឋធម្មនុញ្ញជំនួសមិនមានទេ។ ប្រហែលអ្នកសួរច្រឡំរឿងរដ្ឋធម្មនុញ្ញបន្ថែមទេ។ កាលនោះនៅ ឆ្នាំ២០០៤ មានការជាប់តាំងនយោបាយរហូតដល់មានកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយដែលឈ្នះឆ្នោត ឈានទៅរកការបង្កើតច្បាប់ធម្មនុញ្ញបន្ថែម ដែលសព្វថ្ងៃនេះក្លាយទៅជាច្បាប់រដ្ឋធម្មនុញ្ញពេញលក្ខណៈហើយ។
law
ពេលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចហើយ សេចក្តីសម្រេចនោះយកទៅណា អនុវត្តរបៀបដូចម្តេច? (ខ្ញុំមិនដែលឃើញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ)
ជាសំណួរល្អ ពីព្រោះគេមិនដែលធ្វើឱ្យប្រជារាស្ត្រ ហើយវិទ្យុ ទូរទស្សន៍ក៏មិនផ្សាយទាំងស្រុងដែរ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបញ្ជូនថ្វាយព្រះមហាក្សក្រតាមរយៈសម្តេចចៅហ្វាវាំង ផ្ញើជូនប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ប្រធានតុលាការកំពូល និងចុះក្នុងរាជកិច្ច។ ឥឡូវខ្ញុំមិនដឹងគេធ្វើដូចម្តេចទេពីដើមមេឃុំ ចៅស...
law
តើខុសគ្នាត្រង់ណារវាងមតិភាគច្រើនដោយប្រៀបមាត្រា ១០០ថ្មី និងមតិភាគច្រើនដាច់ខាតនៃ មាត្រា ៦ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។
ភាពខុសគ្នារវាងមតិភាគច្រើនដោយប្រៀបមាត្រា ១០០ថ្មី និងមតិភាគច្រើនដាច់ខាតនៃ មាត្រា ៦ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមគឺ៖ - មតិភាគច្រើន គឺសំឡេងបោះឆ្នោតដែលយកជាបានការទៅតាមករណី ករណីខ្លួនច្បាប់តម្រូវថាទាល់តែមានសំឡេងភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល (Majorité absolue)។ ឧទាហរណ៍ សមាជិកមាន ៥០នាក់ដើម្បីឱ្យបានសំឡេងជាប់ឆ្នោតទាល់តែយក ៥០ ចែកនឹង...
law
ហេតុអ្វីបានជាមានច្បាប់រដ្ឋធម្មនុញ្ញបន្ថែម?
បានជាមានច្បាប់រដ្ឋធម្មនុញ្ញបន្ថែម នេះគឺចូលដល់រឿងវិបត្តិជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតសាកលឆ្នាំ២០០៣។ វិបត្តិនយោបាយកាលនោះ៖ គឺកើតចេញមកពីភាពមិនទុកចិត្តគ្នាទាក់ទង នឹងការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា សមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ជាមួយនឹងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល។
law
មាត្រា ៤១ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិ ហេតុអ្វីបានជាអ្នកសារព័ត៌មានមួយចំនួនមានការចាប់ខ្លួនដាក់ពន្ធនាគារ។
យើងមានសេរីភាពក្នុងការបញ្ចេញមតិមែន ប៉ុន្តែកុំឱ្យប៉ះពាល់សេរីភាពអ្នកដទៃ។
law
មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងពីសេរីភាពក្នុងការបញ្ចេញមតិ តើអាចមានន័យថា ពលរដ្ឋម្នាក់ៗអាចផ្សព្វផ្សាយស្នាដៃបោះពុម្ពជាសៀវភៅ ដោយមិនចាំបាច់មានការត្រួតពិនិត្យពីស្ថាប័ន ជំនាញណាមួយឬយ៉ាងណា?
ការផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ត្រូវបានគ្រប់គ្រងយ៉ាងច្បាស់លាស់ ហើយអាចមានច្បាប់ពិសេសណាមួយគ្រប់គ្រងទៅលើរាល់សកម្មភាពទាំងអស់នេះ។ យោងទៅលើ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលមានពីរឃ្លា ក្នុងនោះឃ្លាទី១ ចែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងឃ្លាទី២ ចែងកំណត់ពីព្រំដែននៃការអនុវត្តសិទ្ធិនោរថា "ជនណាក៏ដោយ...
law
មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ។ ចុះបើនៅពេលជនល្មើសចាប់បានដោយប្រជាជន ហើយប្រជាជនធ្វើការប្រហារជីវិតជនល្មើសទាំងនោះមុនពេលសមត្ថកិច្ចទៅដល់ តើប្រជាជនទាំងនោះមានទោសដែរឬទេ? បើមានទោស តើជាទោសកំរិតបែបណា?
ទង្វើនេះ គឺជាការធ្វើមនុស្សឃាតក្រៅច្បាប់ ដែលជាទោសឧក្រិដ្ឋ។
law
សូមពន្យល់បកស្រាយឱ្យបានច្បាស់លាស់នូវមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ ត្រង់កថាខណ្ឌដែលចែងថា “វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ” តើចំណុចអ្វីខ្លះដែលចាត់ទុកជាវិមតិសង្ស័យ?
រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ដូច្នេះគោលការណ៍នេះមិនអាចបដិសេធបានទេ។ នៅតុលាការ បើសិនជាមានការសង្ស័យ និងគ្មានភស្តុតាងគ្រប់គ្រាន់នោះជនជាប់ចោទអាចរួចខ្លួន ទោះនៅក្នុងដំណាក់កាលស៊ើបអង្កេត ឬក្នុងដំណាក់កាលឃាត់ខ្លួន ចាប់ខ្លួន ឬក្នុងដំណាក់កាលជំនុំជម្រះក៏ដោយ។ កាលណាមានមន្ទិលសង្ស័យនាំឱ្យមិនអាចជាប់គុកបានទេ។
law
មាត្រា ៤៦ នៃរដ្ឋធម្មនុញ្ញហេតុអ្វីបានជាមិនបានចែងពីភាពប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុរស តើមានភាពផ្ទុយគ្នានឹងឃ្លាទីបីនៃមាត្រា ៤៥ ដែរឬទេ?
បើយើងមើលទៅក្នុងសង្គមខ្មែរ ក៏ដូចជាសង្គមភាគច្រើននៃបណ្តាប្រទេសនៅអាស៊ី គឺគេឱ្យតម្លៃទៅលើស្ត្រីជាធំ ព្រោះស្ត្រីជាមាតា ជាគ្រូទីមួយក្នុងការអប់រំកូនៗ និងមានកត្តាជាច្រើនទៀតដែលយើងទាំងអស់គ្នាត្រូវលើកតម្លៃដល់ស្ត្រី។
law
មាត្រា ៤៥ ឃ្លាទីពីរ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់។ ខ្ញុំបាទចង់ដឹងថា អ្វីខ្លះជាការងាររបស់ស្ត្រី?
ការងារដែលជាអាជីវកម្មលើស្ត្រីនោះ គឺជាការងារទាំងឡាយណាដែលមិនមានក្នុងកិច្ចសន្យា និងគ្មានចែងនៅក្នុងច្បាប់ ហើយអាចមានករណីផ្សេងៗទៀតដូចជាការជួញដូរផ្លូវភេទ ការប្រព្រឹត្តអំពើអនាចារជាដើម។
law
សូមមេត្តាបកស្រាយអំពីឃ្លាថា "ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ " នៅក្នុងជំពូកទី៣ មាត្រា ៣៩។
ពាក្យថា “ប្តឹងបរិហារ ” មានន័យថា អ្នកប្ដឹងគ្មានផលប្រយោជន៍ផ្ទាល់ខ្លួនឯងនៅក្នុងបណ្តឹងនោះទេ។
law
តាមខ្ញុំដឹង រាជរដ្ឋាភិបាលបានរៀបចំច្បាប់ថ្មីមួយ គឺច្បាប់ភូមិបាល (មិនទាន់ប្រកាសឱ្យប្រើ) ដែលច្បាប់នោះនិយាយអំពីការផ្តល់កម្មសិទ្ធិឱ្យជនបរទេស (ផ្ទះជាន់ទីពីរឡើង)។ បើសិនជាច្បាប់នេះចេញ (ប្រកាសឱ្យប្រើ) តើវាមានបញ្ហាអធម្មនុញ្ញភាពឬទេ? ផ្អែកតាមមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញ។
មានតែពលរដ្ឋខ្មែរទេ ដែលមានសិទ្ធិលើកម្មសិទ្ធិដីធ្លី ដូច្នេះនរង់ចាំមើលច្បាប់នេះចេញសិន។
law
មាត្រា ៤៥ វាក្យខ័ណ្ឌទីពីរចែងថាការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់ តែមានក្រុមហ៊ុនពលករដែលជ្រើសរើសស្ដីទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ហើយការទៅធ្វើការនោះគឺធ្វើការងារមេផ្ទះ ពេលដែលស្ត្រីនោះទៅដល់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុននៅម៉ាឡេស៊ីបានផ្ទេរលុយមកឱ្យក្រុមហ៊ុននៅស្រុកខ្មែរ តើនេះជាការធ្វើអាជីវកម្មលើការងារស្តីដែរឬទេ?
បើមានច្បាប់ចែងពីការងារនោះហើយ គឺមិនខុសអ្វីទេតែបើបញ្ហាជួញដូរមនុស្សនោះ គឺជាការខុសហើយ។ យើងមានក្រសួងដែលត្រួតពិនិត្យលើបញ្ហានោះ ដូចជាក្រសួងការងារជាដើម។ សូមបញ្ជាក់ថា ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី គឺមានន័យថាការយកនារីទៅលក់ ឬការយកនារីទៅធ្វើបាបផ្សេងៗ ដើម្បីប្រយោជន៍របស់ក្រុមហ៊ុន បើសិនណាជាការងារពលកម្មក៏ជាការងារដែរ បើមានកិច្ចសន្...
law
ហេតុអ្វីសាសនាមានការទាក់ទងនឹងរដ្ឋធម្មនុញ្ញ?
ប្រហែលសំណួរចង់សួរថា ហេតុអ្វីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ? ធ្វើម៉េចនេះជាសាសនារបស់ដូនតាយើងទៅហើយ ខ្មែរភាគច្រើនគោរពបូជាព្រះពុទ្ធ។ ការរស់រានមានជីវិត មានអារ្យធម៌ វប្បធម៌ អក្សរសាស្ត្រ ភាសាខ្លួនឯងជាដើមក៏មានការចូលរួមចំណែកពីសាសនាដែរ។ ប្រសិនបើប្រទេសមូស្លីម សាសនា កាន់តែមានឥទ្ធិពលនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នេះជារឿងធម្មតា។ ច្បាប...
law
ត្រង់មាត្រា ៧៤ ជំពូកទី៦នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋជួយឧបត្ថម្ភជនពិការ និងគ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។ ចុះជនពិការដទៃទៀតដែលពិការដោយប្រការផ្សេងៗម្ដេចមិនឃើញឧបត្ថម្ភផង?
ជាគោលការណ៍ រដ្ឋយកចិត្តទុកដាក់ចំពោះជនពិការគ្រប់ប្រភេទទាំងអស់ ដោយមិនមានការរើសអើងអ្វីទេ ប្រការដែលរដ្ឋធម្មនុញ្ញចែងយ៉ាងនេះ អាស្រ័យដោយច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ផ្តល់អាទិភាពដល់ជនពិការ និង គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិតែប៉ុណ្ណោះ។
law
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ជាកូនរាស្រ្ត តើចាត់ទុកជាព្រះជាយាបានទេ?
ព្រះរាជក្រឹត្យតែងតាំងហើយមិនបានយ៉ាងម៉េច។ ទោះបីជាកូនរាស្រ្តក៏ដោយឱ្យតែមានស្វាមីជាស្ដេច គឺឡើងតួនាទីភ្លាមជាអ្នកម្នាង ហើយឋានៈបន្តបន្ទាប់ទៀតគឺឡើងតាមព្រះរាជក្រឹត្យតែងតាំង។
law
សូមពន្យល់ឱ្យបានច្បាស់អំពីក្រោយពីច្បាប់ផ្សេងៗដែលបានអនុម័តដោយរដ្ឋសភារួចហើយ មុននឹងប្រកាសឱ្យប្រើតើត្រូវឆ្លងកាត់ស្ថាប័នណាខ្លះ?
ក្រោយពីច្បាប់ណាមួយត្រូវបានរដ្ឋសភាអនុម័តរួចហើយ ប្រធានរដ្ឋសភាត្រូវបញ្ជូនអត្ថបទច្បាប់នោះមកព្រឹទ្ធសភាដើម្បីពិនិត្យនិងឱ្យយោបល់។ ក្រោយពីពិនិត្យ និងឱ្យយោបល់ដោយព្រឹទ្ធសភារួចមក ប្រធានព្រឹទ្ធសភាត្រូវបញ្ជូនអត្ថបទច្បាប់ត្រលប់ទៅរដ្ឋសភាវិញ ដើម្បីឱ្យរដ្ឋសភាបញ្ជូនទៅរាជរដ្ឋាភិបាល ប្រសិនបើអត្ថបទច្បាប់នោះមិនមែនជាប្រភេទច្បាប់រៀបចំអង្គការ។...
law
មាត្រា១៨ ហេតុអ្វីក៏ព្រឹទ្ធសភា រដ្ឋសភា មិនអាចយកព្រះរាជសារព្រះមហាក្សត្រមកជជែកពិភាក្សា?
បានជាព្រឹទ្ធសភា រដ្ឋសភា មិនអាចយកព្រះរាជសារព្រះមហាក្សត្រមកជជែកពិភាក្សាព្រោះ រដ្ឋធម្មនុញ្ញហាម។
law
ហេតុអ្វីបានជារដ្ឋធម្មនុញ្ញហាមមិនឱ្យមានទោសប្រហារជីវិត?
ព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេបានចងលក្ខខណ្ឌច្រើន ទាំងសិទ្ធិមនុស្ស ជំនឿ សាសនា ពិសេសរបបប្រជាធិបតេយ្យសេរី ភាគីទាំងអស់នៃកិច្ចព្រមព្រៀងបានយល់ព្រមថាបើធ្វើរដ្ឋធម្មនុញ្ញត្រូវលុបចោល ទោសប្រហារជីវិតនេះ ដូច្នេះហើយទើបសភាធម្មនុញ្ញគោរពតាមកិច្ចព្រមព្រៀងនេះ។ ដូច្នេះ រដ្ឋធម្មនុញ្ញយើង គឺជារដ្ឋធម្មនុញ្ញជឿនលឿនបើប្រៀបធៀបទៅនឹងរដ្ឋ...
law
មាត្រា ២៨ថ្មី វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញបានចែងពីប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រម និង ព្រះរាជក្រឹត្យដោយព្រះរាជសារប្រគល់សិទ្ធិ។ ចំណែកមាត្រា ២១ តើប្រមុខរដ្ឋស្តីទីអាចចុះហត្ថលេខាលើ ព្រះរាជក្រឹត្យឯកត្តភូតនោនបានឬទេ? ហេតុអ្វី?
ការចុះហត្ថលេខាលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យ ត្រូវធ្វើទៅតាមនីតិវិធី ជាពិសេសត្រូវមានការស្នើពីនាយករដ្ឋមន្ត្រីទាក់ទងនឹងព្រះរាជក្រឹត្យតែងតាំងបុគ្គលណាម្នាក់។
law
ជំពូកទី៣ មាត្រា ៤៦ ទំព័រ ១៥ ស្តីពីអំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវបានហាមឃាត់។ ច្បាប់ហាមឃាត់អំពើនេះមានរួចហើយ តែបច្ចុប្បន្នអ្នកប្រព្រឹត្តអំពើនេះនៅតែមាន តើច្បាប់មានវិធានការយ៉ាងណាបន្ថែម?
អស់លោកហ្នឹងហើយដែលជាអ្នកមើល នគរបាលយុត្តិធម៌ ក្រុមប្រឹក្សាឃុំ មេឃុំ មិនត្រូវឱ្យមានរឿងហ្នឹងទៀតទេ។ ការអនុវត្តន៍ច្បាប់ គឺវាពិបាកអីចឹង ឧទាហរណ៍ រឿងគ្រឿងញៀន ហាមមិនឱ្យជួញដូរនៅតែមាន ដូចសុភាសិតបារាំងមួយគេថា “ប្រាក់ គឺជាមធ្យោបាយដ៏ល្អ ប៉ុន្តែជាគ្រូដ៏អាក្រក់បំផុត " អ្នករកស៊ីបែបនេះ គឺយកប្រាក់ធ្វើគ្រូហើយ។ ហើយវិធានការយ៉ាងណា គឺបង្ក្រាប ...
law
មាត្រា ៤៥ “គោលការណ៍ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយ”។ តើអ្នកមានប្រពន្ធ ២ ឡើងទៅមានទោសឬទេ?
អាពាហ៍ពិពាហ៍ គឺជាការព្រមព្រៀងរវាងប្ដីមួយ និង ប្រពន្ធមួយ ដែលត្រូវបានធ្វើនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ហើយបើគេសួរថា មានប្រពន្ធឬនៅគឺមានន័យថា មានបានចុះអេតាស៊ីវិលហើយឬនៅ។ ជាក្រឹត្យក្រមតាមច្បាប់ ការចុះអេតាស៊ីវិលអាពាហ៍ពិពាហ៍នេះ គឺអាចធ្វើបានតែមួយទេ ពីព្រោះច្បាប់ឯកពន្ធភាពទទួលស្គាល់គោលការណ៍ប្ដីមួយ-ប្រពន្ធមួយ។ ដូច្នេះ ការចុះអាព...
law
ពិនិត្យលើមាត្រា ៥៨ និង ៥៩ សូមលើកឡើងអំពី ថ្ម ព្រៃឈើ អនុផលព្រៃឈើ និង ពពួកសត្វព្រៃ ដែលពួកឈ្មួញ និងពួកអ្នកមានអំណាចមួយចំនួនសមគំនិតបំផ្លាញ ទិញ-លក់ ធ្វើចរាចរតាមដងផ្លូវជាតិ ដោយសុវត្ថិភាពភាគច្រើន (មានរថយន្តគ្រប់ប្រភេទធំតូច និងទំនើប) កន្លងមក តើកំហុសនេះធ្លាក់ទៅលើស្ថាប័នណាជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល (ពីព្រោះមានស្ថាប័នជំនា...
នេះជាបាតុភាពដោយឡែកកើតនៅក្នុងសង្គម។ អ្នកអនុវត្តច្បាប់ពិបាកណាស់ ហើយច្បាប់រត់តាមអ្នកខូច។ មន្ត្រីរបស់យើងមានជំនាញ មានថ្នាក់ទទួលខុសត្រូវ និងមានការដោះស្រាយជាបន្តបន្ទាប់។
law
ជំពូកទី៥ មាត្រា៥៦ ចែងថា "ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី "។ មាត្រា ៣៦ ចែងថា “ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា"។ សូមឯកឧត្តមមេត្តាជួយពន្យល់ពីអត្ថន័យនិងទំនាក់ទំនងរវាងមាត្រាទាំងពីរនេះ។
អត្ថន័យ នៃមាត្រាទាំងពីរនេះ គឺដាច់ពីរគ្នា ពីព្រោះថាមាត្រាមួយនិយាយពីកម្ពុជាអនុវត្តរបប សេដ្ឋកិច្ចទីផ្សារសេរី និងមាត្រាមួយទៀតនិយាយពីសិទ្ធិក្នុងការទទួលបានប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ នៅបណ្តាប្រទេសមួយចំនួន គេផ្តល់ប្រាក់បំណាច់ចំពោះការងាររបស់បុរសច្រើនជាងការងាររបស់ស្រ្តី ប៉ុន្តែនៅកម្ពុជាយើងមានមាត្រានេះចងរួចជាស្រេច។
law
តាមមាត្រា ៥៦ ព្រះរាជាណាចក្រកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានប្រកាសអន្តរក្រសួងមួយដែរបានកំណត់តម្លៃសេវាកម្មទូរស័ព្ទ តើហេតុអ្វីបានជាប្រកាសនេះអាចអនុវត្តបាន?
ការប្រកួតប្រជែងដោយសេរីត្រូវតែមាន ប៉ុន្តែវាមានសម្លាប់គ្នាទៅវិញទៅមកដែរ ដូច្នេះរដ្ឋក៏ត្រូវធ្វើអន្តរាគមន៍ដែរ ឧទាហរណ៍ ក្រុមហ៊ុនមួយវាបញ្ចុះថ្លៃទូរស័ព្ទច្រើនមែនទែន ប៉ុន្តែបើចង់ហៅចេញទៅក្រៅប្រព័ន្ធវាកាត់ចោលតែម្តង វាមិនភ្ជាប់ឱ្យ ដូច្នេះ ត្រូវមានអន្តរាគមន៍ខ្លួន។
law
បកស្រាយមាត្រា ៥៩ ជាពិសេពន្យល់ពាក្យភោគោត្តសាស្ត្រ និង ពាក្យភូគព្ភសាស្ត្រ។
ពាក្យ "ភូគព្ភសាស្ត្រ ” គឺជាវិទ្យាសាស្រ្តដែលសិក្សាពីវត្ថុធាតុនៅក្រោមដី មានរ៉ែជាដើម ពាក្យបារាំងថា Géologie អង់គ្លេសថា Geology។
law
មាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។ មូលហេតុអ្វីមជ្ឈដ្ឋាន និងជនអគតិមួយចំនួននិយាយថា អំណាចតុលាការមិនឯករាជ្យ ហើយដោះស្រាយរាល់សំណុំរឿងភាគច្រើនមានការលម្អៀង។
យើងកំពុងស្ថិតក្នុងដំណាក់កាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ច្បាប់ និង តុលាការ។ ឥឡូវយើង បង្កើតបានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់បណ្តុះបណ្តាលចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា ព្រោះយើងត្រូវការធនធានមនុស្ស ដោយសារយើងវិវឌ្ឍរហ័សពេក។ រឿងដល់តុលាការវាតែងតែមានចាញ់ មានឈ្នះហើយចៀសមិនរួចទេ។ អ្នកឈ្នះគេថាយុត្តិធម៌ អ្នកចាញ...
law
តើអ្វីទៅហៅថា អព្យាក្រឹត និង មិនចូលបក្សសម្ព័ន្ធ? តើរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានគោរពគោលការណ៍នេះដែរឬទេ?
តាមរយះកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣បានចែងថា ប្រទេសកម្ពុជាប្រកាន់ភ្ជាប់របបនយោបាយអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ។ ម្យ៉ាងវិញទៀត ទាក់ទងនឹងគោលជំហរនយោបាយអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធរបស់រាជរដ្ឋាភិបាល យើងអាចឃើញជាក់ស្តែងថា តើកម្ពុជាបានចូលបក្សសម្ព័ន្ធយោធាណាមួយហើយឬនៅ។
law
មាត្រា ៤៣ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ចុះហេតុអ្វីបានជាមិនប្រើពុទ្ធសករាជបែរជាទៅប្រើគ្រិស្តសករាជទៅវិញ?
ទម្លាប់របស់យើងនៅក្នុងការប្រើប្រាស់អ៊ីចឹង គឺធ្វើទៅតាមសាកលភាវូបនីយកម្ម។
law
ខ្ញុំបាទសូមអនុញ្ញាតស្នើសុំការពន្យល់មាត្រា ៥១ ថ្មី ចំណុចត្រង់ថា ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជម្រះក្តី។ តើប្រើអំណាចរបស់ខ្លួនតាមវិធីណា?
ប្រទេសកម្ពុជាជាប្រទេសដែលកាន់របបប្រជាធិបតេយ្យដោយតំណាង មិនមែនប្រជាធិបតេយ្យដោយផ្ទាល់នោះទេ។ ឧទាហរណ៍ ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អ៊ីចឹងក្រុមប្រឹក្សាឃុំ សង្កាត់នោះហើយជាតំណាងប្រជាពលរដ្ឋក្នុងឃុំនោះ។ ប្រជាពលរដ្ឋអាចប្រើអំណាចរបស់ខ្លួនតាមរយៈឃុំ សង្កាត់ ហើយឥឡូវនេះយើងមាន ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្...
law
សូមបកស្រាយអំពីសន្ធិសញ្ញា អនុសញ្ញា ស្ថិតនៅឋានានុក្រមណាជាមួយរដ្ឋធម្មនុញ្ញ?
ច្បាប់ដែលខ្ពស់ជាងគេ គឺមានតែរដ្ឋធម្មនុញ្ញទេ។
law
សូមពន្យល់មាត្រា ៥១ វាក្យខ័ណ្ឌទី២។ តើប្រជាពលរដ្ឋខ្មែរទាំងអស់អាចជាម្ចាស់វាសនានៃប្រទេសជាតិបានឬទេ? ប្រសិនបើប្រជាពលរដ្ឋតាមជនបទស្ថិតក្នុងអនក្ខរភាពមិនយល់ដឹងច្បាប់នោះ?
បញ្ហានេះជាបញ្ហារបស់យើងទាំងអស់គ្នា យើងត្រូវទទួលស្គាល់អនក្ខរភាពក្នុងចំណោមប្រជាពលរដ្ឋយើង ប៉ុន្តែរាជរដ្ឋាភិបាលខិតខំណាស់តាំងពីឆ្នាំ១៩៧៩មក ក្នុងការលុបបំបាត់គ្រោះមិនចេះអក្សរ។ ប៉ុន្តែពាក្យម្ចាស់វាសនានៃប្រទេសជាតិនេះ គឺគាត់ប្រើសិទ្ធិរបស់គាត់ក្នុងការជ្រើសរើសតំណាង ពោលគឺតំណាងរាស្ត្រនេះឯង។
law
មាត្រា ៥៥ "សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល "។ តើកិច្ចព្រមព្រៀងត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែគេឃើញថាជួនកាលត្រូវបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យស្របតាមសន្ធិសញ្ញា។
បើតាមខ្ញុំដឹង តាំងពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៨ មិនដែលឃើញមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សម្របទៅតាមសន្ធិសញ្ញាណាមួយទេ ពីព្រោះសន្ធិសញ្ញាគឺជាកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋ ជាទ្វេភាគី ឬជាពហុភាគី។ ការធ្វើសន្ធិសញ្ញាត្រូវគិតទៅដល់រដ្ឋធម្មនុញ្ញ ឧទាហរណ៍ ទៅធ្វើសន្ធិសញ្ញាចូលបក្សសម្ពន្ធ័យោធាណាមួយ បើប៉ះពាល់ដល់រដ្ឋធម្មនុញ្ញមិនបានទេ។ ក្...
law
ហេតុអ្វីបានជារបបនីមួយៗមានរដ្ឋធម្មនុញ្ញផ្សេងៗគ្នា? ហេតុអ្វីបានជារដ្ឋធម្មនុញ្ញនីមួយៗខ្លួនជោគជ័យ ឯខ្លះទៀតបរាជ័យ? តើរដ្ឋធម្មនុញ្ញនៃរបបមួយអាចយកមកអនុវត្តលើរបបផ្សេងទៀតបានទេ?
របបនីមួយៗមានរដ្ឋធម្មនុញ្ញផ្សេងៗគ្នា ដោយសារតែរបបទាំងនោះមានឆន្ទៈនយោបាយផ្សេងគ្នា។ ការបរាជ័យរបស់ច្បាប់មួយអាស្រ័យដោយសារការអនុវត្តគ្មានប្រសិទ្ធភាព។ រដ្ឋធម្មនុញ្ញនៃរបបមួយអាចមិនយកមកអនុវត្តលើរបបផ្សេងៗទៀតបានទេ ព្រោះរបបនីមួយៗតែងមានរដ្ឋធម្មនុញ្ញមួយ។
law
តើប្រៀបធៀបបានទេ របបនយោបាយក្នុងអាណត្តិទី៤នេះមានគោលនយោបាយដូចគោលនយោបាយប្រទេសខាងលិច ឬ ខាងកើត?
នយោបាយនៅកម្ពុជា គឺមានគោលនយោបាយបែបកម្ពុជាសម្រាប់សម្របសង្គមកម្ពុជា ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់ប្លុកណាមួយទេ។
law
ហេតុអ្វីបានជារដ្ឋធម្មនុញ្ញ ប្រែប្រួលតាមរបបនយោបាយ?
រដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើងដើម្បីតំណាងឱ្យរបបនយោបាយ ហើយនឹងបញ្ញត្តិពីរបបនយោបាយ និងទម្រង់នៃការគ្រប់គ្រងរដ្ឋមួយដែលគេចង់បាន។ ឧទាហរណ៍ រដ្ឋធម្មនុញ្ញក្នុងរបបមួយចែងថា អ្នកណានឹងកាន់កាប់អំណាចរបស់រដ្ឋ តួយ៉ាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ អំណាចទាំងអស់ជារបស់ព្រះមហាក្សត្ររីឯរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អំណាចទាំងអស់ជារបស់ប្រជាជន។
law
តើអ្វីជាគោលការណ៍សំខាន់បំផុតនៃការបែងចែកអំណាច? ហើយផ្តល់ប្រយោជន៍អ្វីខ្លះរវាងអំណាចទាំងបី?
នេះប្រហែលជាយោងមាត្រា ៥១ថ្មីនៃរដ្ឋធម្មនុញ្ញ។ គេបែងចែកអំណាចយ៉ាងនេះ គឺដើម្បីកុំឱ្យអំណាចនីមួយៗរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ មានន័យថា នីតិបញ្ញត្តិជាអ្នកធ្វើច្បាប់ហើយនីតិប្រតិបត្តិជាអ្នកអនុវត្តច្បាប់ និង អំណាចតុលាការទាក់ទងនឹងយុត្តិធម៌ ការពារសិទ្ធិរបស់ពលរដ្ឋ។ គោលការណ៍នៃការបែងចែកអំណាចជាបីដាច់ពីគ្នា ហើយអំណាចទាំងបីមានសមត្...
law
យោងមាត្រា ២១ មិនមានចែងពីនគរបាលទេមានចែងតែយោធា តើយ៉ាងដូចម្តេចដែរ?
ព្រោះនគរបាលជាតិស្ថិតនៅក្នុងក្របខ័ណ្មន្ត្រីរាជការស៊ីវិល ពីដើមគឺចេញពីសាលាភូមិន្ទរដ្ឋបាល ឬសាលាជាតិរដ្ឋបាល។
law
ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមកព្រះមហាក្សត្រ ទ្រង់បានតែងតាំងជាសម្តេចព្រះរាជអគ្គមហេសី តើស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ?
មិនមានអ្វីផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទេ ពីព្រោះមួយគឺជាឋានៈ និងមួយទៀតគឺគ្រាន់តែជាគោរមងារ ដែលផ្តល់ជូនសម្តេចម៉ែ ក្រោយពីពេលដែលទ្រង់យាងចូលនិវត្តតាមរយៈច្បាប់មួយដែលបានអនុម័តកាលពីឆ្នាំ២០០៤ ស្តីពីការរៀបចំព្រះបរមងារ និង ព្រះរាជបុព្វសិទ្ធិថ្វាយសម្តេចឪ សម្តេចម៉ែ។ ដូច្នេះហើយបានជាទ្រង់បានទទួលព្រះបរមងារ ជាសម្តេចព្រះមហាក្សត្រី ព្រះវររាជមា...
law
តើពាក្យ "ស្វេតឆត្រ” មានន័យយ៉ាងដូចម្តេច?
ស្វេតឆត្រ ដែលមកពីពាក្យ ស្វេត៖ ពណ៌ស និង ពាក្យ ឆត្រ។ ដូច្នេះ៖ ជារួម មានន័យថា ឆត្រពណ៌ស។ ជាក់ស្តែង គឺចង់សំដៅទៅឆត្រពណ៌ស៩ថ្នាក់ ដែលត្រូវបានគេប្រើបាំងឱ្យព្រះរាជបល្ល័ង្គរបស់ ព្រះមហាក្សត្រ។ តាមជំនឿរបស់ ព្រះមហាក្សត្រខ្មែរ គឺមានទេវតានៅរក្សាព្រះមហាស្វេតឆត្រ ដូច្នេះ នៅពេលដែលព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិ ទ្រង់ត្រូវគង់នៅក្រោមព្រះស្...
law
មាត្រា ៧ ចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ"។ តើមានការដាក់ទោសដែរឬទេ បើមានបុគ្គលណាម្នាក់រំលោភបំពានប៉ះពាល់ដល់ព្រះមហាក្សត្រ? ឧទាហរណ៍ ព្រះមហាក្សត្រ ព្រះអង្គបានប្រទានគោរម្យងារដល់សម្តេចទាំងបី រួមមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ប៉ុន្តែខ្ញុំតែងសង្កេតឃើញគណបក្សប្រឆាំងតែងប្រើពាក្យហៅសម្តេចទាំ...
នៅក្នុងក្រមព្រហ្មទណ្ឌបានចែងហើយអំពីទោសទណ្ឌដែលបំពានលើព្រះមហាក្សត្រ។ អត់មានដាក់ទោសអ្នកហៅសម្តេចទាំងបីថា "លោក” ទេ។ នេះជាសិទ្ធិសេរីភាពរបស់គេ ព្រោះយើងមិនទាន់មានច្បាប់ស្តីពីគោរម្យងារទេ។
law
មាត្រា ១00 មាត្រា ១៣៤ មាត្រា ១៣៧ ព្រះមហាក្សត្រមានព្រះរាជបុព្វសិទ្ធិតែងតាំង។ មាត្រា ១00 តែងតាំងសមាជិកព្រឹទ្ធសភា ០២រូប មាត្រា ១៣៤ថ្មី តែងតាំងព្រះរាជតំណាងរបស់ព្រះអង្គចំនួន ០១រូប និង មាត្រា ១៣៧ថ្មី តែងតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ០៣រូប។ តើព្រះមហាក្សត្រ មានព្រះរាជសិទ្ធិ ឡាយព្រះហស្ថលេខាបដិសេធចំពោះច្បាប់ដែលបានអនុម័តច...
តាមស្មារតីរដ្ឋធម្មនុញ្ញ កាលណានីតិវិធីឆ្លងកាត់សភាទាំងពីរចប់សព្វគ្រប់ហើយបានដាក់ថ្វាយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា ព្រះអង្គឡាយព្រះហស្ថលេខាហើយមិនដែលមានការបដិសេធទេ។ មិនដូចប្រធានាធិបតីសហរដ្ឋអាមេរិកទេ។
law
តាមប្រសាសន៍របស់លោកជំទាវ បានលើកឡើងនូវមាត្រា៨ ក្នុងជំពូកទី២ អំពីព្រះមហាក្សត្រ បានបង្ហាញថា ព្រះមហាក្សត្រជាអ្នកធានារដ្ឋធម្មនុញ្ញ យោងមាត្រានេះ ហេតុអ្វីព្រះមហាក្សត្រជាអ្នកធានានូវរដ្ឋធម្មនុញ្ញ?
ភ្ជាប់តាមចំលើយខាងលើ ព្រះមហាក្សត្រ ទ្រង់ធានាការគោរពសិទ្ធិរបស់ពលរដ្ឋ ធានាឯករាជ អធិបតេយ្យ និងបូរណភាពទឹកដី។ ដូច្នេះ ព្រះមហាក្សត្រទ្រង់ធានារដ្ឋធម្មនុញ្ញដែរ។
law
យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ពីសិទ្ធិអំណាចរបស់ព្រះមហាក្សត្រ ប៉ុន្តែបើពិនិត្យមើលលើមាត្រា២១ មាត្រា២២ មាត្រា២៣ មាត្រា២៤ មាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ បានចែងពីសិទ្ធិនៃព្រះមហាក្សត្រទៅវិញសូមជួយបកស្រាយ?
អំពីព្រះមហាក្សត្រក្នុងរដ្ឋធម្មនុញ្ញ មាត្រា ៧ ចែងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនមានអំណាចឡើយ។ ដូច្នេះ ទ្រង់គ្មានអំណាចទេ គឺព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ អធិបតេយ្យ និងបូរណភាពទឹកដី។
law
ក្នុងជំពូកទី២ មាត្រា ៧ ចែងថា ព្រះមហាក្សត្រមិនអាចមានអ្នកណារំលោភបំពានបានឡើយ។ សួរថា នៅពេលដែលព្រះមហាក្សត្រប្រព្រឹត្តខុសច្បាប់ក្នុងករណីណាមួយ តើមានអំណាចណាមួយដែលអាចដោះស្រាយបញ្ហានេះ ឬក៏ទ្រង់មិនមានទោសកំហុសអ្វីទាំងអស់?
ក្នុងពេលព្រះអង្គទ្រង់គង់ជាព្រះមហាក្សត្រ គឺមិនកាន់អំណាចឡើយ ព្រះអង្គទ្រង់មិនអាចលូកដៃចូលអំណាចណាមួយឡើយ។ ក្នុងនាមជាព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋដូចប្រធានាធិបតីបារាំង ដូចប្រធានាធិបតីអាមេរិកដែរ គឺមិនអាចមានជនណាមួយមកស្តីបន្ទោសតំណាងរដ្ឋបានឡើយ។
law
មាត្រា ២៣ តើព្រះមហាក្សត្រជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទក្នុងពេលណា?
ឱ្យតែព្រះអង្គនៅគ្រងរាជសម្បត្តិ គឺព្រះអង្គទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។
law
បើព្រះមហាក្សត្រទ្រង់មិនកាន់អំណាច ហេតុអ្វីបានជាទ្រង់មានអំណាចតែងតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប?
កុំច្រឡំពាក្យ "អំណាច "។ អំណាចមួយជាអំណាចនយោបាយ។ អំណាចតែងតាំងនេះ គឺរដ្ឋធម្មនុញ្ញប្រគល់ថ្វាយព្រះអង្គ។ អំណាចនយោបាយ សំដៅលើអំណាចទាំងបី គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ព្រះមហាក្សត្រមានអំណាច ប៉ុន្តែអំណាចកំណត់ដោយរដ្ឋធម្មនុញ្ញ (ពាក្យបារាំងថា Pouvoiz lié)។
law
ក្នុងជំពូកទី២មាត្រា៧ចែងថាព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិតែមិនកាន់អំណាចឡើយ..។ តែនៅក្នុងមាត្រា២៣ ចែងថាទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ហើយអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ សួរថា ហេតុអ្វីបានជាមាត្រាទាំងពីរចែងថា ទ្រង់មិនកាន់អំណាចតែជាមេបញ្ជាការកំពូល និងអគ្គមេបញ...
ទ្រង់គង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ ក្នុងតួនាទីនេះ ដោយសារព្រះមហាក្សត្រមានព្រះរាជតួនាទី និងភារកិច្ច យោងតាមមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ " ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ...
law
តើព្រះមហាក្សត្រមានអំណាចពិតប្រាកដយ៉ាងណា ដើម្បីអាចធានាការគោរពសន្ធិសញ្ញាអន្តរជាតិបាន?
ចំពោះការធានាការគោរពសន្ធិសញ្ញាអន្តរជាតិ ព្រះអង្គមានព្រះរាជភារកិច្ចឡាយព្រះហស្ថលេខា ប្រទានសច្ចាប័ន ពីព្រោះព្រះអង្គជាព្រះប្រមុខរដ្ឋ។ ប៉ុន្តែបើមានចំណុចណាដែលព្រះអង្គសង្ស័យ ទ្រង់អាចធ្វើសំណើមកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសុំពិនិត្យធម្មនុញ្ញភាពបាន។
law
ព្រះមហាក្សត្រមិនកាន់អំណាចទេ ចុះហេតុអ្វីឱ្យព្រះមហាក្សត្រធានាសិទ្ធិសេរីភាព និងឯករាជជូនប្រជាជន?
ពីព្រោះព្រះអង្គមានព្រះរាជតួនាទីសំខាន់ ជាពិសេសធ្វើសំណើមកក្រុមប្រឹក្សាធម្មនុញ្ញមួយៗសុទ្ធតែខ្លឹម ទាក់ទងនឹងការធានាសិទ្ធិសេរីភាព និងឯករាជជូនប្រជាជន។
law
ជំពូកទី១ មាត្រា៥ ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺភាសា និង អក្សរខ្មែរ។ (សួរថា ហេតុអ្វីមិនចែងថា ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺជាភាសា និង អក្សរកម្ពុជា)។
តាមពិតកម្ពុជា និង ខ្មែរ បកស្រាយទៅវាអាចមានន័យល្អៀងគ្នាដែរ។ យើងប្រើពាក្យខ្មែរ គឺមានន័យថា ជនជាតិយើង គឺជាជនជាតិដែលរលាយសាច់មួយអីស្លាមក៏យើងហៅខ្មែរអ៊ីស្លាម ខ្មែរលើ ខ្មែរក្រោម ក៏យើងហៅខ្មែរ។
law