question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
គេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វី?
គេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារៈ - គ្រាប់មានកូទីលេដុង ២ - ឫសជាឫសកែវ - ស្លឹកមានទ្រនុងបែកខ្នែង - ផ្កាមាន ៤ ឬ ៥ស្រទាប់ - ដើមមានបាច់សរសៃនាំស្ថិតនៅជារង្វង់។
biology
តើស៊ីណាល់ជាអ្វី?
ស៊ីណាល់ គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដល់ឌ្រីត ឬតួកោសិការរបស់ណឺរ៉ូនបន្ទាប់។
biology
រេទីនជាអ្វី?
រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមាន កោសិការួសនឹងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបូង។
biology
ដូចម្តេចដែលហៅថាដំណើរការលំអងកាត់?
ដំណើរការលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយផ្សេងទៀត។
biology
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ?
អង់ស៊ីម គឺជាកាតាលីករគីមីជីវៈ ដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ។ បានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទពីព្រោះនៅក្នុងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ។
biology
ហេតុអ្វីបានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផង និងអ៉ីចសូគ្រីនផង?
បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផង និង អ៊ិចសូគ្រីនផងព្រោះ - ជាក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស។ - ជាក្រពេញអ៊ិចសូគ្រិន លំពែងបានបញ្ចេញរសរំលាយអាហារនៅក្នុងបំពង់លំពែង។
biology
ចូរពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៊ីន?
ពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៊ីនៈ ក្នុងការសំយោគប្រូតេអ៊ីន ARNt មាននាទីដឹងនាំអាស៊ីតអាមីនេពីស៊ីតូប្លាស ចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់មូលេគុល ARNt ដោយអង់ទីកូដុង ដើម្បីចូលរួមមកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៊ីន។
biology
ជំងឺលើសឈាមបណ្តាលមកពីអ្វី?
ជំងឺលើសឈាមបណ្តាលមកពី ខ្លាញ់នៅក្នុងស្រទាប់សរសៃឈាមអាទែ លូតលាស់ខ្លាំង។
biology
គេថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផង បាសផង វាពិតទេ? ព្រោះអ្វី?
ជាការពិត ពីព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ និងកោសិកាសាច់ដុំ។
biology
តើការសង្កេតពីការលូតលាស់អំប្រ៊ីយ៉ុងនៃសត្វឆ្អឹងកងផ្សេងៗនៅដំណាក់កាលដំបូង នាំអោយយើងសន្និដ្ឋានដូចម្ដេចដែរ?
យើងសង្កេតឃើញថា នៅដំណាក់កាលលូតលាស់ដំបូង អំប្រ៊ីយ៉ុងនៃថ្នាក់ទាំងប្រាំរបស់សត្វឆ្អឹងកងមានលក្ខណះដូចគ្នា (មានកន្ទុយ រង្វះស្រកីនៅសងខាងដើមក)។ ដូច្នេះយើងសន្និដ្ឋានថា គ្រប់ប្រភេទនៃសត្វឆ្អឹងកងមានបុព្វរូមតែមួយ។
biology
ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំា តើមួយណាមួយប្រសើរ?
ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំាគឺជា ការទទួលថ្នាំបង្ការប្រសើរ។
biology
បើគិតតែក្រូម៉ូសូមភេទ តើមនុស្សប្រុសមានស្ពែម៉ាតូសូអ៉ីតប៉ុន្មានបែប? មនុស្សស្រីមានអូវុលប៉ន្មានបែប? ចូរពន្យល់។
បើគិតតែក្រូម៉ូសូមភេទ មនុស្សប្រុសមានស្ពែម៉ាតូសូអ៊ីតពីរបែប មនុស្សស្រីមានអូវុលតែមួយបែប ព្រោះចំពោះថនិកសត្វ ល្មូន កង្កែប សត្វ ល្អិតស្លាបពិរមានក្រូម៉ូសូមភេទដូចមនុស្សគឺ XX ចំពោះភេទញីនិង XY ចំពោះភេទឈ្មោល។
biology
តើណឺរ៉ូនប៉ុន្មានប្រភេទ?
ណឺវ៉ូនមាន ៣ ប្រភេទគឺ៖ + បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស) - ណឺរ៉ូនឯកប៉ូល - ណឺរ៉ូនទ្វេប៉ូល - ណឺរ៉ូនពហុប៉ូល + បើផ្អែកទៅលើនាទី - ណឺរ៉ូនវិញ្ញាណនាំ - ណឺរ៉ូនភ្ជាប់ - ណឺវ៉ូនចលករ។
biology
តើកោសិកាឈាមប្រភេទណាដែលបង្កើតអង់ទីករ?
កោសិកាឈាមដែលបង្កើតអង់ទីករ គឺគោលិកាស។
biology
គេថាអាស៊ីតអាមីនេមានលក្ខណៈអាស៊ីតផង និងបាសផង។ តើពិតឬទេ? ព្រោះអ្វី?
គេថាអាស៊ីតអាមីនេមានលក្ខណៈអាស៊ីតផង និងបាសផងពិត ព្រោះក្នុងម៉ូលេគុលអាស៊ីតអាមីនេមានបណ្ដុំកាបុកស៊ីលផង និងបណ្ដុំអាមីនេផង។
biology
តើហេតុអ្វីបានជាគោលិកាក្រហមអាចដឹកនាំអុកស៊ីសែនបាន?
បានជាគោលិកាក្រហមអាចដឹកនាំអុកស៊ីសែនបាន ព្រោះនៅក្នុងគោលិកាក្រហមមានអេម៉ូក្លូប៊ីន ដែលជាប្រួតេអ៊ីនមានជាតិដែក។ អាតូមដែកអាចភ្ជាប់ទៅនិងម៉ូលេគុលអុកស៊ីសែន។
biology
តើអ្វីទៅជាដង់ស៊ីតេពពូក?
ដង់ស៊ីតេពពូកគឺជាចំនួនឯកត្តះដែលស្ថិតនៅតំបន់ពិសេសមួយ។
biology
នៅពេលចេញពីសរីរាង្គ តើឈាមមានពណ៌ដូចម្តេច? ពីព្រោះអ្វី?
នៅពេលចេញពីសរីរាង្គ ឈាមមានពណ៌ក្រហមក្រមៅ ព្រោះក្នុងសសៃរប្តូរនៃសរីរាង្គអេម៉ូក្លូប៊ីនបំបេកហើយរំដោះអុកស៊ីសែនស្បែកស្ងួត។ នៅក្រោមស្បែកមានសសៃប្តូរមួយចំនួនធំ។ អុកស៊ីសែនភាយចេញពីខ្យល់ដែលនៅក្នុងដី រួចឆ្លងតាមស្បែកសើមចូលទៅក្នុងសសៃប្តូរ។ ក្នុងសសៃប្តូរអេម៉ូក្លូប៊ីនចាប់យកអុកស៊ីសែនរួចដឹកនាំទៅកាន់កោសិកានៃសារពាង្គកាយ។ ឈាមដឹកនាំកាបូនឌីអុកស...
biology
តើណឺរ៉ូនមានប៉ន្មានផ្នែក? អ្វីខ្លះ?
ណឺរ៉ូនមាន៣ផ្នែក គឺ តួកោសិកា ដង់ឌ្រី និងអាក់សូន។
biology
តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ? ចូរពណ៍នាពីផលប្រយោជន៍ របស់ រុក្ខជាតិអង់ស្យូស្ពែម និង សារះប្រយោជន៍របស់ ពន្លកស្រល់?
ផ្នែកផ្សេងៗរបស់ផ្កាមាន៖ ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសញី និងកញ្ចុំកេសឈ្មោល។ ផលប្រយោជន៍របស់ រុក្ខជាតិអង់ស្យូស្ពែមមាន៖ - ជាអាហាររបស់មនុស្សនិងសត្វ - ជាឪសថសម្រាប់ព្យាបាលជំងឺ - ធ្វើជាកង់រថយន្ត (ជ័រកៅស៊ូ) - ជាគ្រឿងសង្ហារឹម (ឈើបេង នាងនួន) - ធ្វើជាក្រណាត់ឬសរសៃអំបោះ (កប្បាស) សារះប្រយោជន៍របស់ពពកស្រល់ - ធ្វើជាសំណង់ - ជាគ្រឿងសង្ហ...
biology
ចូរពន្យល់ពាក្យ ស្វ័យបង្កកំណើត ច សែនអាឡែលលក្ខណៈលុប លកខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត។
ពន្យល់ពាក្យ - ស្វ័យបង្កកំណើតៈ ជាការរលាយចូលគ្នានៃកាម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈតែមួយឬនៅក្នុងផ្កាតែមួយ។ - បង្កកំណើតកាត់ៈ ជាការរលាយចូលគ្នារវាងការម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈផ្សេងៗ។ - សែនៈ អង្កត់ ADN ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម។ វាមានផ្ទុកព័ត៌មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវវរស់។ - អាឡែលៈ ទំរង់ខុសគ្នានៃសែនដ...
biology
ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ?
ក្រោយពេលបរិភោគអាហារ សារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមរួមមាន គ្លុយកូស អាស៊ីតអាមីនេ អំបិលខនិជ វីតាមីន អាស៊ីខ្លាញ់ និងគ្លីសេរ៉ូល។
biology
តើប្រស្រីភ្នែកមានលក្ខណះដូចម្ដេច? ហើយមាននាទីដូចម្ដេចដែរ?
ប្រស្រីភ្នែកកើតឡើងពីសាច់រលីងដែលមានផ្ទុកជាតិពណ៍។ ជាតិពណ៍នេះផ្ដល់ដល់ប្រស្រីភ្នែករបស់មនុស្សម្នាក់ៗ ដូចជាមនុស្សខ្លះមានប្រស្រីភ្នែកប្រផេះពណ៍ត្នោត ខៀវជាដើម ៗ ប្រស្រីភ្នែកមាននាទីតម្រូវទំហំនៃរន្ធប្រស្រី។
biology
ចូរដាក់ឈ្មោះលើផ្នែកផ្សេងៗក្នុងរូបភាពខាងក្រោម?
ដាក់ឈ្មោះផ្នែកផ្សេងៗ 1រីបូសូម 2ម៉ូលេគុលARNM 3ARNT 4អាស៊ីតអាមីនេ ក.ARNកើតនៅក្នុងណ្វៃយ៉ូ។ ខ.រីបូសូមភ្ជាប់ជាមួយនិងARNM។ គ.ARNTដឹកអាស៊ីតអាមីនេពីស៊ីតូប្លាសចូលក្នុងរីបូសូម។ ឃ.អាស៊ីតអាមីនេភ្ជាប់គ្នាបង្កើតបានជាច្រវាក់ប៉ូលីប៉ិបទីត។
biology
ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេរ ADN?
ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តទៅដូចជាៈ - ដំបូងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលា - ការផ្តាច់សម្ព័ន្ធ អ៊ីដ្រូសែនធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីសមេរ៉ាស - នុយក្លេអូទីត សេរីនៅក្នុងណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និង C-G។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល ADN មេធ្វ...
biology
បើធ្វើខ្នាត់ទទឹងឬស តើអ្នកសង្កេតឃើញកោសិកាអ្វីខ្លះ? ចូរពន្យល់និងបញ្ជាក់ពីនាទីរបស់កោសិកាប្រភេទនីមួយៗ។
បើធ្វើខ្នាត់ទទឹងឬស យើងសង្កេតឃើញកោសិកាអេពីឌែម សំបកដែលមានអង់ដូឌែមនិងស៊ីឡាំងកណ្តាល (ស៊ីឡែមនិង ផ្លូអែម)។ អេពីឌែមៈ ជាស្រទាប់ក្រៅបង្អស់កើតឡើងពីកោសិកាក្រាស់មួយស្រទាប់។ កោសិកាទាំងនេះច្រើនមានរោមឆ្មារៗហៅថារោមជញ្ជក់។ រោមជញ្ជក់បង្កើនផ្ទៃឬសក្នុងការស្រូបទឹក។ សំបកៈ ស្ថិតនៅក្រោមអេពីឌែម។ វាមាននាទីដឹកនាំទឹក និងអំបិលខនិជទៅកាន់ជាលិកានាំកណ...
biology
តើភស្តុតាងដែលបញ្ជាក់ពីទ្រឹស្តីវិវត្តរបស់ដាវិនមានអ្វីខ្លះ?
ភស្តុតាងដែលបញ្ជាក់ពីទ្រឹស្តីវិវត្តរបស់ដាវិនមាន ផូស៊ីល អំប្រ៊ីយុងនៃសត្វប្រភេទផ្សេងៗ ភាពដូចគ្នានៃរូបផ្គុំសារពាង្គកាយ។
biology
ដូចម្ដេចដែលហៅថាប្រូតេអ៉ីនងាយ? ប្រូតេអ៉ីនសាំញុំា?
ដែលហៅថាប្រូតេអ៉ីនងាយ គឺជា ប្រូតេអ៉ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៉ីនសាំញុំាជាប្រភេទប្រូតេអ៉ីនដែលមានទាំងប្រូតេអ៉ីនងាយ និងសារធាតុដែលមិនមែនជាប្រូតេអ៉ីន។
biology
តើអ្វីជាអ្នកភ្ជាប់អាស៊ីតអាមីនេជាមួយនឹងARNt?
គឺអង់ស៊ីមអាមីណូអាស៊ីល ARNt សាំងតេតាសនិងថាមពលATP។
biology
ចូរពណ៌នាពីលក្ខណៈខុសគ្នា រវាងអង់ទីករនិងអង់ទីសែន។
លក្ខណៈខុសគ្នា រវាងអង់ទីករនិងអង់ទីសែន៖ - អង់ទីសែនៈ ជាម៉ូលេគុលចំឡែកធំៗដែលស្ថិតនៅក្នុង សារពាង្គកាយភាគច្រើនជាប្រូតេអ៊ីន ឬកាបូនអ៊ីដ្រាតវាបណ្តាលឲ្យមានចំលើយតបភាពសុំាមយយ ដែលរួមមានការបង្កើតអង់ទីករ។ - អង់ទីករៈ ជាប្រូតេអ៊ីនដែលផលិតឡើងក្រោមការភ្ញោចពីអង់ទីសែន ជាមួយសត្ថភាពដែលភ្ជាប់យ៉ាងពិសេសទៅនិងអង់ទីសែននោះ។
biology
ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលមាននៅក្នុងឈាម?
គ្លុយកូស អាស៊ីតអាមីន អំបិលខនិជ វិតាមីន អាស៊ីត ខ្លាញ់ និង គ្លីសេរ៉ូល។ដូចនេះ ក្រោយពេលអាហារនីមួយៗកម្រិតធ្លុយកូសក្នុងឈាមនឹងកើនឡើងខ្ពស់។
biology
ដូចម្តេចដែលហៅថាថេរលំនឹង?
ដែលហៅថាថេរលំនឹងជាការរក្សាមជ្ឈដ្ឋានខាងក្នុងសារពាង្គកាយឲ្យទៅនិងមិនប្រែប្រួល។
biology
ចូរពណ៍នាពីម៉ូលេគុល រ៉ូដុបស៊ីន?
ម៉ូលេគុលរ៉ូដុបស៊ីនជាច្រើន ស្ថិតនៅក្នុងភ្នាសបន្ទះសំប៉ែត ដែលឃើញមាននៅក្នុងអង្កត់ខាងក្រៅនៃកោសិកាដំបង។ រ៉ូដុបស៊ីន ជាម៉ូលេគុលចម្រុះដែលកើតឡើងពីប្រូតេអ៊ីនអុបស៊ីន និងម៉ូលេគុលស្រូបពន្លឺ (រ៉េទីណាល់ ឬជាតិពណ៍នៃស្រទាប់រ៉េទីន) ដែលជាស្រឡាយនៃវីតាមីន A។ នៅពេលកោសិកាដំបងស្រូបយកថាមពលពន្លឺ រ៉ូដុបស៊ីនបំបែកទៅជាអុបស៊ីន និងកោសិកាស្រូបពន្លឺ ដែលន...
biology
គេសំគាល់រុក្ខជាតិ ឌីកូទីលេដូនបានដោយសារអ្វី?
គេសំគាល់រុក្ខជាតិ ឌីកូទីលេដូនបានដោយសារៈ - គ្រាប់មាន កូទីលេដុង២ - ឬស ជាឬសកែវ - ស្លឹកមានទ្រនុងបែកខ្នែង - ផ្កាមាន ៤.៥ស្រទាប់ - ដើមមានបាច់សរសៃនាំស្ថិតនៅជារង្វង់។
biology
ហេតុអ្វីបានជាច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំ?
បានច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំព្រោះ ម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺនទៅរាប់លានហើយនុយក្លេអូទីតច្រវាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម្ព័ន្ធ ៣ជាន់ នោះវាធ្វើឱ្យមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុនាំឱ្យម៉ូលេគុល AND មានច្រវាក់រាំងមាំ។
biology
ដូចម្តេចដែលហៅថាអ៉ីដ្រូឡាស? ចូររកឧទាហរណ៍អ៉ីដ្រូឡាសអោយបានបី។
ដែលហៅថាអ៊ីដ្រូឡាសគឺ ជាអង់ស៊ីមដែលចូលរួមប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយភ្ជាប់ អ៊ីយ៉ុង និង អ៊ីយ៉ុង ដែលបានមកពីម៉ូលេគុលទឹក ឬយើងអាចហៅប្រតិកម្មនេះបានថា «ប្រតិកម្ម អ៊ីដ្រូលីស»។
biology
ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគតើសារពាង្គកាយអាចមានតំណបដូចម្តេចដែរ?
ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគសារពាង្គកាយអាចមានតំណប រលាក។
biology
តើអណ្តាត រួសនិងរសជាតិមូលដ្ឋានប៉ុន្មាន? អ្វីខ្លះ? ហើយមានទីតាំងនៅកន្លែងណាខ្លះ?
អណ្តាតរួសនឹងរសជាតិមូលដ្ឋាន បួនគឺ ផ្អែម ប្រៃ និង ល្វីង។ - ផ្នែកខាងចុងអណ្តាត រួសនឹងរសជាតិផ្អែម - ផ្នែកចំហៀងសងខាងអណ្តាតពាក់កណ្តាលមុខ រួសនិងរស់ជាតិប្រៃ - ផ្នែកចំហៀងសងខាងអណ្តាតពាក់កណ្តាលខាងក្រោយ រួសនិងរស់ជាតិជូរ - ផ្នែកគល់អណ្តាត រួសនិងរសជាតិល្វីង។
biology
តើប្រព័ន្ធប្រសាទមាននាទីអ្វីខ្លះ?
ប្រព័ន្ធប្រសាទមាននាទីគ្រប់គ្រងសកម្មផាពផ្សេង នៃសារពាង្គកាយ គឺមាននាទី ទទួលព័ត៌មានប្រាសាទឆ្លើយតបព័ត៌មានប្រាសាទ និងថែរក្សាលំនឹង។
biology
ចូរពណ៌នាពីនាទីអាស៊ីតនុយក្លេអ៉ិច។
នាទីអាស៊ីតនុយគ្លេអ៉ិច គឺស្តុកនិងបញ្ជូនព័ត៌មានសេនេទិចពីកោសិកាមេទៅឲ្យកោសិកាកូនក្នុងពេលកោសិកាធ្វើ ចំណែក។
biology
តើភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាភាវៈរស់វិវត្ត?
ផូស៊ីល ការលូតលាស់អំប្រ៊ីយ៉ុង សត្វប្រភេទផ្សេងៗ និងសរីរាង្គអូម៉ូឡូក។
biology
លំពែងផលិតអរម៉ូនអ្វីខ្លះ? ចូររៀបរាប់ពីតួនាទីរបស់វា។
លំពែងផលិតអរម៉ូនអាំងស៊ុយលីន និងអរម៉ូនគ្លុយកាកុង។ - អរម៉ូនអាំងស៊ុយលីនៈ មាននាទីកាត់បន្ថយកម្រិតក្លុយកូសនៅក្នុងលាម។ - អរម៉ូនគ្លុយកាកុងៈ មាននាទីបង្កើនកម្រិតគ្លុយកូសនៅក្នុងឈាម។
biology
តើហេតុអ្វីបានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយ?
បានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយ ព្រោះវាកើតឡើងនៅពេលចំហេះសមាសធាតុកាបូន (ឧស ឬ ធ្យូង) ប្រព្រឹត្តទៅដោយមានអុកស៊ីសែនមិនគ្រប់គ្រាន់។ កាលណាមនុស្សដកដង្ហើមស្រូបយកខ្យល់ដែលមានកាបូនម៉ូណូអុកស៊ីត គោលិកាក្រហមដឹកនាំបានអុកស៊ីសែនកាន់តែតិចទៅៗ។ កាបូនម៉ូណូអូកស៊ីតអាចបង្កគ្រោះថ្នាក់ឲ្យមនុស្សស្លាប់បាន។
biology
តើកោសិកាក្លេរ៉ងស៊ីមមានផ្ទុកសារធាតុអ្វី? តើសារធាតុនោះមានប្រយោជន៍អ្វីដែរចំពោះរុក្ខជាតិ?
កោសិកាក្លេរ៉ងស៊ីមមានផ្ទុកសារធាតុម្យ៉ាងហៅថាលីញីន។ សារធាតុលីញីននោះមានប្រយោជន៍ចំពោះរុក្ខជាតិ គឺធ្វើឲ្យឈើរឹងមាំ។
biology
ហេតុអ្វីបានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស?
បានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ព្រោះ ការពារការជ្រៀតចូលនៃភ្នាក់ងារបង្ករោគផ្សេងៗ តាមរយៈមុខរបួសនោះ។
biology
កាលណាសីតុណ្ហភាព>450ហេតុអ្វីបានជាសកម្មភាពអង់ស៊ីមត្រូវថយចុះ?
ព្រោះអង់ស៊ីមជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេកចំណងប៉ិបទីតត្រូវរលាធ្វើអោយប្រូតេអ៊ីនខូចទ្រង់ទ្រាយជាហេតុ ធ្វើអោយអង់ស៊ីមត្រូវបាត់បង់គុណភាព។
biology
លំពែងផលិតអរម៉ូនអ្វីខ្លះ? ចូររៀបរាប់ពីតួនាទីរបស់វា។
លំពែងផលិតអរម៉ូនអាំងស៊ុយលីន និងអរម៉ូនគ្លុយការកុង។ - អរម៉ូនអាំងស៊ុយលីនៈ មាននាទីបន្ថយកម្រិតគ្លុយកូសនៅក្នុងឈាម - អរម៉ូនគ្លុយការកុងៈ មាននាទីបង្កើនកម្រិតគ្លុយកូសនៅក្នុងឈាម។
biology
ហេតុអ្វីបានជាពេលមានការប៉ះទង្គិច ឬរបួសមុតដាច់ធ្វើឲ្យយើងមានការឈឺចាប់?
បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឲ្យមានការឈឺចាប់ព្រោះធ្មួលវិញ្ញាណឈឺចាប់លាតសន្ធឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែមដែលរួសទៅនឹងការឈឺចាប់។ គ្រប់សរសៃប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ជូនព័ត៌មាននេះទៅកាន់សំបកខួរក្បាលដែលនៅទីនេះព័ត៌មានត្រូវបានវិភាគនិងបកស្រាយ។
biology
តើដើមរុក្ខជាតិមានតួនាទីដូចម្តេចខ្លះ?
ដើមរុក្ខជាតិមាននាទីទ្រទ្រង់ស្លឹក។ វាដឹកនាំសំភារៈពីឬសទៅស្លឹកនិងពីស្លឹកមកឬសវិញ។
biology
តើភ្នាសក្លរ៉ូអ៉ីតមានលក្ខណះដូចម្ដេច? តើវាមាននាទីអ្វីខ្លះ?
ភ្នាសក្លរ៉ូអ៊ីតមានលក្ខណះស្រទាប់កណ្ដាលស្ដើង ហើយមានពណ៍ត្នោតចាស់ជាស្រទាប់ក្លរ៉ូអ៊ីត។ ស្រទាប់នេះសម្បូរដោយសរសៃឈាម។ សរសៃឈាមនៅក្នុងស្រទាប់ក្លរ៉ូអ៊ីត ដឹកនាំសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅផ្គត់ផ្គង់ស្រទាប់រទីន និងរក្សាលំនឹងសីតុណ្ហភាពនោក្នុងភ្នែក។ ឯជាតិពណ៍ត្នោតចាស់នៅក្នុងស្រទាប់នេះ បង្កាមិងអោយពន្លឺជះត្រឡប់មកវិញ។
biology
ចូរប្រៀបធៀបអាមីដុងនិងគ្លីកគូសែន។
ប្រៀបធៀបអាមីដុងនិងគ្លីកគូសែន៖ អាមីដុងៈ ជាកាបូបអ៊ីដ្រាតបង្កឡើងដោយម៉ូលេគុលគ្លុយកូសពីរាប់រយទៅរាប់ពាន់ដែលប្រើជាម៉ូលេគុលអាហារបំរុងដោយរុក្ខជាតិ។ គ្លីកូសែនៈ ជាកាបូអ៊ីដ្រាតដែលកើតឡើងពីម៉ូលេគុលគ្លុយកូស និងត្រូវបានប្រើជាម៉ូលេគុលងាហារបំរុងដោយសត្វ។
biology
ហេតុអ្វីបានជា គេនិយាយថាអង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទ?
បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទពីព្រោះគ្រប់អំពើទាំងអស់របស់ អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៊ីននោះទេ។ ម្យ៉ាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើទៅលើប្រតិកម្មមួយជាក់លាក់។
biology
ចូរពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡា?
ពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡាបន្ទាប់ពីដំណាក់កាលម៉ូរុលឡា កោសិកានៅតែធ្វើចំណែកបន្តទៀតពួកវាត្រូវបានរៀបចំជាថ្មីដើម្បីបង្កើតបានជាស្វ៊ែររាងប្រហោង ក្នុងមួយ។ តាមធម្មតាស្វ៊ែនេះកើតឡើង ពីកោសិកាក្រាស់តែមួយស្រទាប់ប៉ុណ្ណោះ។ ផ្នែកខាងក្នុងរបស់ស្វ៊ែនោះ ពេញទៅដោយធាតុរាវ។ ក្នុងដំណាក់កាលនេះគេហៅថាអំប្រ៊ីយ៉ុងថាជាប្លាស្ទូឡាហើយធាតុរាវដែលបំពេញ...
biology
ដូចម្ដេចដែលហៅថាចំណែកថ្នាក់?
ចំណែកថ្នាក់គឺជាការប្រមូលផ្ដុំគំននិត ព័ត៌មាន ឬ វត្ថុផ្សេងៗគ្នាដោយផ្អែកទៅលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់វា។
biology
តើនាទីសំខាន់ៗបីយ៉ាងរបស់ស្លឹកគឺអ្វី?
នាទីសំខាន់បីយ៉ាងរបស់ស្លឹក៖ - បំភាយចំហាយទឹក និងអុកស៊ីសែនទៅបរិយាកាស - ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មើសំយោគ - ផលិតកាបូនអ៉ីដ្រាត (ស្ករ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិ និងដល់អ្នកប្រើប្រាស់ទូទៅ (សត្វ)។
biology
ពន្យល់ពាក្យ ក្រូម៉ាទីន ក្រូម៉ាទីត ក្រូម៉ូសូម មីតូស សង់ត្រូមែ។
ពន្យល់ពាក្យៈ - ក្រូម៉ាទីនៈ ជាសមាសធាតុអាស៊ីតនុយក្លេអ៊ីចនិងប្រូតេអ៊ីនដែលបង្កជាក្រូម៉ូសូម។ - ក្រូម៉ាទីនៈ ដៃម្ខាងរបស់ក្រូម៉ូសូម កើតឡើងដោយសារការបែកជាពីរនៃក្រូម៉ូសូមនៅពេលមីតូស។ - ក្រូម៉ូសូមៈ ផ្ទុកព័ត៌មានសេនេទិចក្រោមរូបភាពជា ADN។ - មីតូសៈ ជាលំនាំមួយដែលណ្វៃយ៉ូកោសិកាមួយត្រូវបានចែកខ្លូនជាណ្វៃយ៉ូកូនពីរដែលមានចំនួនក្រូម៉ូសូមដូចទៅនិ...
biology
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង?
ត្រចៀកយករំញោចល្បឺ ឬទទួលខួរសំលេង។ ត្រចៀកចែកចេញជាបីផ្នែកគឺ ត្រចៀកក្រៅកណ្តាល និងត្រចៀកក្នុង ត្រចៀកក្នុង និង ខួរតូចមាននាទីក្នុងការរក្សាលំនឹង។
biology
ករនរគឺជាអ្វី? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី?
ករនេ គឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង។ កេនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឲ្យរួមជួបជាមួយគ្នា នៅកន្លែងតែមួយលើភ្នាសរេទីន។
biology
តើរុក្ខជាតិអង់ស្យូស្ដែមមានប្រយោជន៍អ្វីខ្លះ?
រុក្ខជាតិអង់ស្យូស្ដែមមានប្រយោជន៍ដូចជា៖ - ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ) ឈើប្រណិតបេងនាងនួន - ជាឳសថសម្រាប់ព្យាបាលជម្ងឺ - ផលិតផលឧស្សាហកម្ម ឧទាហរពណ៍ ជ័តដើមកៅស៊ូ និងជ័រដើមឈើទាល - ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន - ផលិតអុកស៊ីសែនសម្រាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ។
biology
តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីត និងកាម៉ែតូភីតឆ្លងកាត់វគ្គអ្វីខ្លះ? ចូររៀបរាប់វគ្គនីមួយៗ។
ឆ្លងកាត់វគ្គអាប្លូអ៊ីត និងវគ្គឌីប្លូអ៊ីត។ - វគ្គអាប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតបង្កកំណើត - វគ្គឌីប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតមេយ៉ូស។
biology
តើនាទីសំខាន់ៗបីយ៉ាងរបស់ស្លឹកគឺអ្វី?
នាទីសំខាន់បីយ៉ាងរបស់ស្លឹកៈ - បំភាយចំហាយទឹក និងអុកស៊ីសែនទៅក្នុងបរិយាកាស - ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មីសំយោគ - ផលិតអាបូនអ៊ីដ្រាត (ស្ករ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិនិងដល់អ្នកប្រើប្រាស់ទូទៅ (សត្វ)។
biology
ចូរពណ៌នាអំពីសរីរាង្គបញ្ចេញចោលរបស់ជន្លេន។
សរីរាង្គបញ្ចេញចោលរបស់ជន្លេន គឺណេព្រីដ្យូមមួយគូ។ ប្រដាប់បញ្ចេញចោលនេះស្ថិតនៅចំហៀងសងខាងនៃកងនីមួយៗ។ នេព្រីដ្យុមនីមួយៗជាបំពង់ដែលមានរន្ធចូលមួយ កឺនេព្រីដ្យូស្តូមនិងរន្ធចេញមួយ គឺនេព្រីដ្យូស្ប៉។ រន្ធចូលស្ថិតនៅលើកង់មួយហើយរន្ធចេញស្ថិតនៅក្នុងកង់ បន្ទាប់មកទៀត។រន្ធចូលមានរាងជាបំពង់ជីឡាវព័ទ្ធជុំវិញទៅដោយរោមញ័រ។ តពីរន្ធចូលជាបំពង់បត់ចុះឡ...
biology
តើលំពែង ផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូននីមួយៗមាននាទីដូចម្តេច?
លំពែងផលិតអរម៉ូនអាំងស៊ុយលីន និងគ្លុយកាកុង។ អរម៉ូនអាំងស៊ុយលីនមាននាទីបន្ថយកំណើតកម្រិតគ្លុយកូសក្នុងឈាម។ អរម៉ូនគ្លុយកាកុង មាននាទីបង្កើនកម្រិតគ្លុយកួសក្នុងឈាម។
biology
ដូចម្ដេចដែលហៅថា ចំណងប៉ិបទីត?
ដែលហៅថាចំណងប៉ិបទីត គឺជាចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេ មួយ ទៅអាស៊ីនអាមីនេមួយទៀតដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៉ីន។
biology
ដូចម្តេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៊ីត?
ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្អែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីតវាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។
biology
ចូរពណ៌នាពីការពិសោធន៍របស់លោកគ្រឹភីត?
លោកគីភីតសម្លាប់បាក់តេរីដោយកម្តៅ ហើយយកទៅលាយជាមួយបាក់តេរី R។ បន្ទាប់មកគាត់យកល្បាយនោះទៅចាក់ចូលក្នុងខ្លួនសត្វកណ្តុរ។កណ្តុរនោះស្លាប់ ដោយសារជំងឺរលាកសួត ហើយក្នុឈាមសត្វកណ្តុរដែលស្លាប់មានបាក់តេរី មានជីវិត។លោកគីភីតសន្និដ្ឋានថា បាក់តេរីនគ្មានស្រោមបំប្លែងជាបាក់តេរីបង្ក MEN SOPHEAP ជំងឺរលាកសូតហើយបញ្ជូនលក្ខណៈថ្មី នោះទៅឲ្យសន្តានក្រោយ...
biology
ដូចម្តេចដែលហៅថាពន្លកជីវ្ហាវិញ្ញាណ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា។
ពន្លកជីវ្ហាវិញ្ញាណគឺជា ធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ទីតាំងរសជាតិៈ - រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិប្រៃស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិជូរស្ថិតនៅចំហៀងសងខាង - រសជាតិល្វីងស្ថិតនៅគល់អណ្តាត។
biology
ចូរប្រៀបធៀបដំណឹកនាំអសកម្មនិងដំណឹកនាំសកម្ម។
ប្រៀបធៀបដំណឹកនាំអសកម្មនិងដំណឹកនាំសកម្ម៖ ដំណឹកនាំអសកម្ម - កាលណាចលនាម៉ូលេគុលនៃសារធាតុផ្សេងៗ ឆ្លងកាត់ភ្នាសដោយមិនចំណាយ ថាមពល។ ឧទាហរណ៍ៈ បើយើងជិះកង់ ចុះពីលើកំពូលភ្នំអ្នកមិនត្រូវការថាមពលទេ។ ដំណឹកនាំសកម្ម - កាលណាចលនាម៉ូលេគុលនៃសារធាតុផ្សេងៗ ឆ្លងកាត់ភ្នាសដោយចំណាយ ថាមពល។ ឧទាហរណ៍ៈ បើយើងជិះកង់ឡើង ទៅលើកំពូលភ្នំអ្នកត្រូវថាមពល។
biology
តើប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈដូចម្តេចខ្លះ?
ប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈស្មុគស្មាញជាងគេ។ ប្រដាប់របត់ឈាមមនុស្សមាន បេះដូងមួយនិងបណ្តាញសរសៃឈាម។ បេះដូងរុញឈាមហើយសរសៃឈាមដឹកនាំឈាមទៅនិងមកពីគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយ។
biology
ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទត្វឆ្អឹងកងមានអ្វីខ្លះ?
រួមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។ - មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងផ្លូវប្រសាទចលករ។
biology
ហេតុអ្វីបានជាសរសៃឈាមរីកធំនៅពេលរាងកាយឡើងក្តៅ?
បានជាសសៃឈាមរីកធំនៅពេលរាងកាយឡើងក្តៅព្រោះ ដើម្បីឲ្យឈាមហូរបានច្រើននៅក្បែរផ្ទៃស្បែក ហើយបញ្ចេញកំដៅ។
biology
ចូរឪ្យនាមវល្លីទ្វេនាមរបស់ ទីទុយ ឆ្មា ចចក តោ ខ្ទឹមបារាំង។
នាមវល្លីទ្វេនាមរបស់ ទីទុយ ឆ្មា ចចក តោ ខ្ទឹមបារាំង គឺ៖ - នាមវល្លីរបស់ទីទុយ គឺ ប៊ុបូ វីស៊ីនីអានុយ (Bobo virginianus) - នាមវល្លីទ្វេនាមរបស់ឆ្មា គឺ ផេលីស ដូមេស្ទីគុល (Felis domesticus) - នាមវល្លីទ្វេនាមរបស់ចចកគឺ កានីស លុពុស (Canis lupus) - នាមវល្លីទ្វេនាមរបស់តោគឺ ប៉ងតេរ៉ា ឡេអូ (Panthera leo) - នាមវល្លីទ្វេនាមរបស់ខ្ទឹមបារាំ...
biology
តើប្រដាប់របត់ឈាមទោលខុសពីប្រដាប់របត់ឈាមទ្វេដូចម្តេច?
ប្រដាប់របត់ឈាមទោលខុសពីប្រដាប់របត់ឈាមទ្វេៈ - ប្រដាប់របត់ឈាមទោលៈ ចំពោះត្រីប្រើប្រាស់ស្រកីសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទោល។ របត់ឈាមទោលជារបត់ឈាមងាយដែលបេះដូងមានពីរថត ថតលើជាអ្នកទទួលឈាមខ្សត់ O2 ពីសារពាង្គកាយហើយថតក្រោមជាអ្នករុញទៅស្រកីបន្ទាប់មកទៅសារពាង្គកាយទាំងមូល។ - ប្រដាប់របត់ឈាមទ្វេៈ ចំពោះសត្វឆ្អឹងកងដែលប្រើប្រាស់សួតសម្រាប់ដ...
biology
ណឺរ៉ូនមានប៉ុន្មានប្រភេទ?
ណឺរ៉ូនមាន៣ប្រភេទគឺៈ បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស) - ណឺរ៉ូនឯកប៉ូល - ណឺរ៉ូនទ្វេប៉ូល - ណឺរ៉ូនពហុប៉ូល។ បើផ្អែកទៅលើនាទីៈ - ណឺរ៉ូនវិញ្ញាណនាំ - ណឺរ៉ូនភ្ជាប់ - ណឺរ៉ូនចលករ។
biology
ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ?
ក្នុងនោះរួមមានៈ គ្លុយកូស អាស៊ីតអាមីនេអំបិលខនិជ វីតាមីន អាស៊ីខ្លាញនិងគ្លីសេរ៉ូស។ ៣. ខួរក្បាលមាន៣ ផ្នែកគឺខួរធំ ខួរតូច និងខួរកញ្ចឹងក។ ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ - ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥។ - ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាឆន្ទៈ...
biology
តើនាទីសំខាន់ៗបីយ៉ាងរបស់ស្លឹកគឺអ្វី?
នាទីសំខាន់បីយ៉ាងរបស់ស្លឹកៈ - បំភាយចំហាយទឹក និងអុកស៊ីសែនទៅក្នុងបរិយាកាស - ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មីសំយោគ - ផលិតអាបូនអ៊ីដ្រាត (ស្ករ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិនិងដល់អ្នកប្រើប្រាស់ទូទៅ (សត្វ)។
biology
ពោតជារុក្ខជាតិម៉ូណូកូទីលេដូន រឺឌីកូទីលេដូន? គឺព្រោះអ្វី?
ពោតជារុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ៖ - គ្រាប់មានកូទីលេដុងមួយ - ស្លឹកវែងមានទ្រនុងស្រប - ផ្កាមាន ៣ស្រទាប់ពហុគុណនៃ៣ - រឹសជារឹសស្ញែ - ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ។
biology
ដូចម្តេចដែលហៅថាអ៊ីដ្រូឡាស? ចូររកឧទាហរណ៍អ៊ីដ្រូឡាសអោយបាន៣?
ដែលហៅថា អ៊ីឡាស គឺជាអង់ស៊ីមដែលចូលរួមប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយភ្ជាប់ អ៊ីយ៉ុង OH- និង អ៊ីយ៉ុង H- ដែលបានមកពីម៉ូលេគុលទឹក ឬ យើងអាចហៅប្រតិកម្មនេះបានថា “ប្រតិកម្មអ៊ីដ្រូលិស”។ រាប់ប្រតិកម្មអៅយបាន ៣៖ កាបូអ៊ីដ្រាស ប្រូតេអាស លីប៉ាស។
biology
គេថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផង បាសផង វាពិតទេ? ព្រោះអ្វី?
ជាការពិត ពីព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ ខឹងកោសិការសាច់ដុំ។
biology
ដូចម្តេចដែលហៅថា អាហារថាមពល? អាហារស្ថាបនារាងកាយ? អាហារការពាររាង្គកាយ?
ដែលហៅថាអាហារថាមពល គឺអាហារដែលផ្ទុកគ្លុយស៊ីត (កាបូនអ៊ីដ្រាត) និងខ្លាញ់ដែលរាងកាយយើងយកទៅប្រើប្រាស់ដើម្បីផ្តល់ថាមពលសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងរាងកាយ។ ដែលហៅថាអាហារស្ថាបនារាងកាយ គឺអាហារដែលមានជាតិសាច់ (ប្រូតេអ៊ីន) ដែលរាងកាយយើងយកទៅប្រើប្រាស់សម្រាប់ការរីកធំធាត់លូតលាស់ ការទ្រទ្រង់និងជួសជុលជាលិការបស់រាងកាយយើង។ ដែលហៅថាអាហារការពា...
biology
តើខួរក្បាលកំណត់ប្រភពរំញោចបានដូចម្តេច?
ខួរក្បាលបកស្រាយនូវផ្លូវដែលរំញោចធ្វើដំណើរ បន្ទាប់មកខួរក្បាលកំណត់បាននូវទីតាំងនៃប្រភពរបស់រំញោចនោះ។
biology
ហេតុអ្វីបានជានុយក្លេអូទីតមានតែ៤ ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន?
ព្រោះម៉ូលេគុល AND និមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់។ ម៉ូលេគុល AND នីមួយៗខុសគ្នាមដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីត និងទីតាំងរបស់នុយក្លេអូទីត។
biology
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណួស្ពែមតើកោនមាននាទីជាអ្វី?
កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម កោនមាននាទីជាអ្នកផ្ទុកកោសិកាបន្តពូជ (ស្ពែម៉ាតូចសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស៊្វែចំពោះកោនញី)។
biology
ចូរពិពណ៌នាអំពីគោលការណ៍គណនាអាយុសិលា ឬផូស៊ីលតាមសារធាតុវិទ្យុសកម្ម?
ឧទាហរណ៍៖ បើនៅក្នុងសិលាមួយមានរ៉ាដ្យូមនិងសំណ គេដឹងថា នៅពេលកកើតសិលាមានតែរ៉ាដ្យូម ហើយរ៉ាដ្យូមបំបែក រួចប្លែងជាសំណ។ ល្បឿននៃការបំបែកនេះថេរមិនទាក់ទងនឹងលក្ខខណ្ឌនៃមជ្ឈដ្ឋានខាងក្រៅទេ។គេវាស់បរិមាណសំណ និងរ៉ាដ្យូមដែលមានក្នុងសិលា។ ទៅតាមសមាមាត្ររ៉ាដ្យូមនិងសំណ គេអាចគណនារករយៈពេលនៃការកកើតសំណ ដែលនាំឲ្យគេស្គាល់អាយុសិលា។
biology
តើវីតាមីនមាននាទីអ្វីខ្លះ?តើការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនធ្វើឲ្យសារពាង្គកាយយើងលូតលាស់ឬទេ? តើវិតាមីន ធម្មតាមាននៅឯណា?
វិតាមីនមាននាទីសរីរៈយ៉ាងសំខាន់ក្នុងនាទីជាកាតាលីករដែលជួយអង់ស៊ីមក្នុងប្រតិកម្មគីមីផ្សេងៗ។ ការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនមិនអាចជួយធ្វើឲ្យសារពាង្គកាយយើងលូចលាស់ហើយរឹងមាំបានទេ។ វិតាធម្មតាមាននៅក្នុងរបបអាហារ ជាពិសេសនៅក្នុងផ្លែឈើស្រស់ បន្លែបៃតង់ គ្រាប់ធញ្ញជាតិ ត្រី សាច់ ស៊ុត ថ្លើម។
biology
ក្នុងសារពាង្គកាយមនុស្សតើកូឡេស្តេរ៉ុលបានមកពីអ្វីខ្លះ?
ក្នុងសារពាង្គកាយមនុស្ស កូឡេស្តេរ៉ុលបានមកពីអាហារមានស៊ុត សាច់ និងផលិតផលធ្វើពីទឹកដោះគោ។
biology
តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាន់? អ្វីខ្លះ?
គ្រាប់ភ្នែកមានភ្នាសមាន ៣ ស្រទាប់គឺ ក្លេរ៉ូទិច កូរូអ៉ីត និងរេទីន។
biology
តើជំងឺកាមរោគអាចធ្វើឲ្យមនុស្សស្លាប់ដែររឺទេ?
ជំងឺកាមរោគអាចធ្វើឲ្យមនុស្សស្លាប់បាន កាលណាយើងមិនធ្វើការព្យាបាលឬមិនយកចិត្តទុកដាក់ព្យាបាលបានត្រឹមត្រូវ។
biology
តើជម្រើសដោយធម្មជាតិជាអ្វី?
ជម្រើសដោយធម្មជាតិជាដំណើរដែលឯកត្តះមានលក្ខណៈបន្សាំទៅនឹងមជ្ឈដ្ឋានបានប្រសើរជាងឯកត្តះដ៏ទៃទៀតក្នុងប្រភេទតែមួយវាអាចរស់រានមានជីវិត និងបន្តពូជបានច្រើនជាងគេ។
biology
តើខួរតូចចូលរួមក្នុងការរក្សាលំនឹងដូចម្ដេច? ប្រសិនបើខួរតូចខូចខាត តើវានិងមានបញ្ហាអ្វីកើតឡើង?
នៅពេលសាច់ដុំបញ្ចូនអាំងភ្លុចប្រសាទតាមផ្លូវប្រសាទវិញ្ញាណនាំ ទៅខួរតូចអាំងភ្លុចនេះ ផ្ដល់ព័តមានពីតាំង និងអត្រានៃការកន្រ្ដាក់របស់សាច់ដុំ។បន្ទាប់មកខួរតូច បញ្ចូនអាំងភ្លុចទៅសំបកខួរ ដើម្បីអោយខួរក្បាលកែលំអរ និងសម្របសម្រូលចលនានៃសាច់ដុំ។ ដូចនេះសំបកខួរក្បាលនិងខួរតូចធ្វើការរួមគ្នាដើម្បីបង្កើតចលនាឆន្ទះមួយ មានសណ្ដាប់ធ្នាប់និងរលូន។ ប្រស...
biology
តើប្រូតេអ៊ីនសរសៃមាននាទីនិងលក្ខណៈដូចម្តេច? ចូរឲ្យឧទាហរណ៏បញ្ជាក់។
ប្រូតេអ៊ីនសសៃរមាននាទី ជាអ្នកការពារ ជាម៉ូលេគុលវែង ស្វិតមិនរលាយក្នុងទឹក។ ឧទាហណ៍ ស្បែក សក់ ក្រចក។ ប្រូតេអ៊ីនគ្រាប់មាននាទី ចលករ។ ជាម៉ូលេគុលរាងមូលតូចៗរលាយក្នុងទឹក។ឧទាហរណ៍ អង់ទីករ អេម៉ូក្លូប៊ីន និងអាល់ប៊ុយមីន។ ក្នុងលក្ខណៈនោះ អាចធ្វើកើនឫបាត់បង់អ៊ីយ៉ុងអាស៊ីតអាមីនេក្នុងច្រវាក់ប៉ូលីប៉ិបទីកដែលបណ្តាលឲ្យបង្អាក់ការចងសម្ពន្ធ័អ៊ីដ្រូស...
biology
តើក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ណា? វាផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូនទាំងនោះមាននាទីអ្វីខ្លះ?
ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងមុខបំពង់ខ្យល់។ វាផលិតអរម៉ូនទីរ៉ូអ៊ីត និងអរម៉ូនកាលស៊ីតូនីន។ ហើយអរម៉ូនទាំងនោះមាននាទីដូចជាៈ - អរម៉ូនទីរ៉ូស៊ីនៈ មាននាទីបង្កើតអត្រាមេតាបូលីសប្រូតេអ៊ីនគ្លុយស៊ីតនិងខ្លាញ់។ - អរម៉ូនកាលស៊ីតូនីន មាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Ca ក្នុងឈាមឡើងវាចាប់យក Ca ទៅ...
biology
កែវភ្នែកមាននាទីអ្វីខ្លះ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលជិតមិនច្បាស់ទៅវិញ? ចូរពន្យល់។
កែវភ្នែក មាននាទីធ្វើឱ្យកាំរស្មីពន្លឺងាក និងប្រសព្វចូលគ្នា។ បានជាមនុស្សខ្លះមើលវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ងាយអប្បរិមានៃគំហើញឆ្ងាយជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវ បើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច។
biology
តើរោមគ្រាប់ដណ្ដាប់នៅកន្លែងណា? ហើយរោមកើតឡើងពីអ្វី?
រោមគ្រាប់ដណ្ដាប់សារពាង្គកាយទាំងមូល លើកលែងតែ បាតដៃ បាតជើង បបូរមាត់...។ សរសៃរោមដែលស្ថិតនៅក្នុងផ្នែកខាងលើស្បែក កើតឡើងពីកោសិកាអេពីឌែម រឹង និង ងាប់។ ឬសរោមដែលស្ថិតនៅក្នុងគល់រោមនៃស្រទាប់ឌែមជាកោសិកាមានជីវិត។
biology
តើរោមធ្វើចលនាបានដោយសារអ្វី? ហេតុអ្វីបានជារោមមានពណ៍? ហេតុអ្វីបានជាមនុស្សភឿកមានស្បែក និងរោមគ្មានពណ៍?
រោមធ្វើចលននដោយសារសាច់ដុំរលីងភ្ជាប់ទៅនិងគល់រោមនីមួយៗ។ នៅពេលសាច់ដុំរលីងនេះកន្រ្តាក់ រោមអាចធ្វើចលនាដោយងើបឈរត្រង់នៅលើផ្ទៃស្បែក។ ពណ៍នៃរោម កំណត់បានដោយជាតិពណ៍ឡាទីន ដែលផលិតចេញពីកោសិកាមេឡាណូស៊ីតនៃស្រទាប់អេពីឌែម នៅផ្នែកបាតនៃគល់រោម។ កាលណាមានមេឡាទីនច្រើន រោមមានពណ៍ខ្មៅ។ ការផលិតមេឡាទីនតិច ធ្វើចលនាមានពណ៍ទង់ដែង។ សក់ពណ៍ក្រហមបណ្ដាលមកពីជ...
biology
តើផលិតផលរបស់ក្រពេញអ៉ិចសូគ្រីនជាអ្វី? តើមានរសអ្វីខ្លះ? តើផលិតផលរបស់ក្រពេញអង់ដូគ្រីនជាអ្វី?
ផលិតផលរបស់ក្រពេញអ៊ិចសូគ្រីនភាគច្រើនជារសរំលាយអាហារ។ រសរលាយអាហារ មាន រសក្រពះ រសលំពែង រសពោះវៀន...។ ផលិតផលរបស់អង់ដូគ្រីនជា អរម៉ូន។
biology
តើក្រពេញប្រភេទណាដែលផលិតអរម៉ូន?
ក្រពេញអង់ដូគ្រីនផលិតអរម៉ូនដែលជ្រាបចូលក្នុងចរន្តឈាមដោយផ្ទាល់។
biology
តើអរម៉ូនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលដែរឬទេ? ចូរឧទាហរណ៍បញ្ជាក់។
មិនមានឥទ្ធិពលទេ។ អរម៉ូនមានឥទ្ធិពលនៅកន្លែងមួយដែលវាត្រូវការតែប៉ុណ្ណោះ ឧទាហរណ៍ រំញោចនៃការជញ្ជក់ដោះរបស់ទារក បានភ្ញោចក្រពេញអ៊ីប៉ូភីសអោយបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន។ អរម៉ូននេះធ្វើដំណើរតាមចរន្តឈាមម្ដាយ ហើយភ្ញោចកោសិកាសាច់ដុំវិញកោសិកាក្រពេញទឹកដោះ។ នៅពេលកោសិកាសាច់ដុំកន្រ្តាក់វាធ្វើអោយក្រពេញទឹកដោះ បញ្ចេញទឹកដោះតាមរន្តតូចៗនៅចុងដោះ។ ដូ...
biology
ហេតុអ្វីបានជាអរម៉ូនភ្ញោចតែកោសិកាគោលដៅ?
ព្រោះកោសិកាគោលដៅមានធ្មូលនៅលើភ្នាសកោសិកា។ ធ្មូលកោសិកាគោលដៅមានទម្រង់របស់អរម៉ូន ដែលបង្កើតបានជាចម្រុះធ្មូល។ សារធាតុនេះហើយដែលធ្វើអោយកោសិកាគោលដៅឆ្លើយតបនិងអំពើរបស់អរម៉ូន។
biology
តើអរម៉ូនជាអ្វី? តើមានអរម៉ូនអ្វីខ្លះ?
អរម៉ូនជាសារធាតុគីមី ដែលផលិតចេញពីក្រពេញអង់ដូគ្រីន។ វាមានឥទ្ធិពលទៅលើមេតាប៉ូលីសរបស់កោសិកាគោដៅ។ អរម៉ូនមានពីរក្រុមគឺ អរម៉ូនប៊ិនទឹក និងអរម៉ូនស្ករ៉ូអ៊ីត។
biology