question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ចូរនិយាយពីផលអាក្រក់នៃអំពីប្រល័យពូចសាសន៍។
និយាយពីផលអាក្រក់នៃអំពីប្រល័យពូជសាសន៍រួមមាន៖ - នាំមកនូវក្តីមហន្តរាយមនុស្សជាតិ - មានភាពសោកសង្រេងយ៉ាងច្រើន - បំផ្លាញនូវទ្រព្យសម្បត្តិ សម្ភារ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ សាសនា - មានការសម្លាប់មនុស្សរាប់លាននាក់ - ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើកុមារ អ្នកទោសឬក្រុមមនុស្ស - មានការសម្លាប់រង្គាលលើមនុស្ស - ការរើសអើងជាតិពន្ធុ អំបូរ ...
general
ដើម្បីឲ្យកុមារមានការអភិវឌ្ឍន៍ពេញលេញនិងសមស្របតាមបុគ្គលិកលក្ខណៈ តើគ្រួសារសាលារៀន លនិងសមត្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចម្តេចខ្លះ?
ដើម្បីឲ្យកុមារមានការអភិវឌ្ឍន៍ពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈគេត្រូវ៖ ក. គ្រួសារ (Families) - ត្រូវចិញ្ចឹមបីបាច់ ថែរក្សា គ្រប់គ្រង - ផ្គត់ផ្គង់ឲ្យសិក្សារៀនសូត្រ គ្រប់កម្រិត - ត្រូវបញ្ចូលកូនៗទៅសាលារៀន - ផ្តល់ចំណីអាហារឲ្យបានគ្រប់គ្រាន់...។ ខ. សាលារៀន (School) - អប់រំផ្នែកចំណេះវីជ្ជា វិទ្យាសាស្រ្ត សង្គម - ណែនាំកែលម្អរាល់...
general
តើបុព្វហេតុអ្វីខ្លះ ដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ?
បុព្វហេតុដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ៖ - នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារឡើយ - ការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគត់របស់សង្គមនីមួយៗ - តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ - ផលប្...
general
តើយើងត្រូវធ្វើដូចម្តេចដើម្បីក្លាយជាសិស្សល្អ កូនល្អពលរដ្ឋល្អ?
ដើម្បីក្លាយជាសិស្សល្អ កូនល្អពលរដ្ឋល្អគឹត្រូវ៖ ក. សិស្សល្អ - ត្រូវស្តាប់បង្គាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ - ចេះគោរពវិន័យ បទបញ្ជាសាលារៀន - យកចិត្តទុកដាក់ ស្រាវជ្រាវខិតខំរៀនសូត្រ - មានអធ្យោស្រ័យល្អក្នុង និងក្រៅថ្នាក់ - មានសីលធម៌ គុណធម៌ សច្ចធម៌ ជានិច្ច។ ខ. កូនល្អ - ស្តាប់ដំបូន្មាន លោកឪពុក អ្នកម្តាយ - គោរពជួយយកអាសារលោកទាំងទ្...
general
តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានមុខងារធ្វើអ្វីខ្លះ? ហើយមានអង្គភាពចំណុះអ្វីខ្លះ?
អគ្គនាយកដ្ឋានរដ្ឋបាលនិងហរិញ្ញវត្ថុមានមុខងារដូចជាៈ - គ្រប់គ្រងការងាររួមមាន៖ រដ្ឋបាល បូកសរុបរបាយការណ៍ ឯកសារ បុគ្គលិក ផែនការ ស្ថិតិ ហិរញ្ញវត្ថុ សម្ភារបរិក្ខារ ការងារបណ្តុះបណ្តាលក្របខណ្ឌក្រសួង ការងារសហប្រតិបត្តិការណ៍វប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ានការងារសិទ្ធិអ្នកនិពន្ធ និងប្រហាក់ប្រហែលនិងនីតិកម្ម - សម្របសម្រួលរាល់សកម្មភ...
general
ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាង “ ភេទ “ និង “ យេនឌ័រ “។ ចូរលើឧទាហរណ៍បញ្ជាក់។
ភេទ និង យេនឌ័រ មានលក្ខណៈខុសគ្នាដូចតទៅ៖ - ភេទ សំដៅទៅលើភាពខុសគ្នាតាមធម្មជាតិខាងជីវសាស្រ្ដ ដែលគេអាចសម្គាល់មនុស្សណាម្នាក់ជាប្រុស ឬ ជាស្រី។ ភេទ សំដៅយកលក្ខណៈរូបរាងកាយរបស់មនុស្សម្នាក់ៗមុខមាត់ ភិនភាគ សរីរាង្គបន្ដពូជ។ ភេទ មិនអាចកែប្រែបានទេ ព្រោះវាជាលក្ខណៈជីវសាស្រ្ដពីកំណើត។ - យេនឌ័រ គឺជាប្រើក្នុងភាសាអង់គ្លេស ពាក្យនេះមានន័យថាជាកា...
general
តើទំនួលខុសត្រូវជាអ្វី? តើទំនួលខុសត្រូវចែកចេញជាប៉ុន្មានប្រភេទ? ចូររៀបរាប់និងលើកឧទាហរណ៍។
ទំនួលខុសត្រូវគឺជា កាតព្វកិច្ចដែលត្រូវធានារ៉ាប់រងរាល់អំពើទាំងឡាយ ដែលខ្លួយបានធ្វើដោយហ៊ានទទួលនូវផលវិបាកនៅចំពោះមុខខ្លួនឯងផង និងចំពោះមុខច្បាប់សង្គមផង។ ទំនួលខុសត្រូវ ចែកចេញជា២គឹ៖ - ទំនួលខុសត្រូវផ្នែកសីលធម៌ គឺជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាព ដោយស្មោះត្រង់ដោយពុំមានការបង្ខិតបង្ខំ ហើយក៏ជាការទទួលខុសត្រូវផ្ទាល់នោចំពោ...
general
នៅអឺរ៉ុបពេលជួបគ្នាគេចាប់ដៃគ្នាថើបគ្នានៅប្រទេសមួយចំនួននៅអាស៊ី ពេលគេជួបគ្នាគេសំពះគ្នាយ៉ាងទន់ភ្លន់។
នៅអឹរ៉ុបពេលគេជួបគ្នា គេចាប់ដៃគ្នាគេថើបគ្នានៅប្រទេសមួយចំនួននៅអាស៊ីពេល គេជួបគ្នាគេសំពះគ្នាយ៉ាងទន់ប្លន់។ បានជាមានសីលនិយាមនិងសីលញាណខុសគ្នាបែបនេះគឺ៖ - មនុស្សរស់នៅទីកន្លែងផ្សេងៗពីគ្នា - ឥទ្ធិពលនៃការអប់រំមានលក្ខណៈខុសគ្នា - មជ្ឈដ្ឋានដេលរស់នៅមិនដូចគ្នា - វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខុសគ្នា - អរិយធម៌ ពេលវេលាមិនដូចគ្នា - កេរដំណែល...
general
តើជនបរទេសត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន?
ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ត្រូវមានលក្ខណៈដូចតទៅ៖ ក. លក្ខខណ្ឌទូទៅ - មានលិខិតបញ្ជាក់ថា មានគំនិតមារយាទនិងសីលធម៌ល្អ ដែលចេញដោយមេឃុំឬចៅសង្គាត់ដែលខ្លួនរស់នៅ - មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ - មានលិខិតបញ្ជាក់ថាជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន៧ឆ្នាំដែលគិតចាប់ពីថ្...
general
ចូររាប់ឈ្មោះក្រសួងឲ្យបាន១០និងរដ្ឋលេខាធិការដ្ឋាន?
រាប់ឈ្មោះក្រសួងបាន១០និងរដ្ឋលេខាធិការដ្ឋានរួមមាន៖ ក. ឈ្មោះក្រសួង - ទីស្តីការគណរដ្ឋមន្រ្តី - ក្រសួងមហាផ្ទៃ - ក្រសួងយុត្តិធម៌ - ក្រសួងការពារជាតិ - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងអភិវឌ្ឍន៍ជនបទ - ក្រសយងផែនការ - ក្រសួងពាណិជ្ជកម្ម - ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងការងារនិងបណ្តុ...
general
ចូររៀបរាប់ពីតួនាទីនិងភារកិច្ចរបស់នាយករដ្ឋមន្រ្តី?
រៀបរាប់ពីតួនាទីនិងភារកិច្ចរបស់នាយកដ្ឋានរដ្ឋមន្រ្តី រួមមាន៖ - ទទួលខុសត្រូវរួមជាមូយសមាជិក ទាំងឡាយនៃរាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភាអំពើនយោបាយទូទៅនិង សកម្មភាពរដ្ឋាភិបាល - ដឹកនាំការចរចារនិងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សងប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស - លើកសំណើរដល់គណៈកម្មាធិក...
general
តើអង្គការឧត្តុនិយមពិភពលោក អនុវត្តកម្មវិធីសំខាន់ៗប៉ុន្មាន? អ្វីខ្លះ?
អង្គការឧត្តុនិយមពិភពលោក អនុវត្តកម្មវិធីសំខាន់ៗចំនួន ៨គឺ៖ - កម្មវីធីអាកាសធាតុពិភពលោក - កម្មវិធីនៃអាកាសធាតុពិភពលោក - កម្មវិធីនៃការស្រាវជ្រាវអាកាសធាតុពិភពលោក - កម្មវិធីស្រាវជ្រាវអាកាសធាតុពិភពលោក - ការអនុវត្តកម្មវិធីឧត្តុនិយម - កម្មវិធីដែលវិទ្យា និងធនធានទឹក - កម្មវិធីអប់រំ និងបណ្តុះបណ្តាល - កម្មវិធីសហប្រតិបត្តិការខាងបច្ចេក...
general
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍។
ពន្យល់ពីការផ្តន្ទាទោស ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍គឺ៖ ការវិនិច្ឆ័យទោសប្រព្រឹត្ត ទៅចំពោះករណីឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍មួយចំនួនតូចដែលជាលទ្ធផលនៃការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០។ ខណៈនៃការមកដល់ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅក្នុងឆ្នាំ ២០០២ ពិភពលោកមានមូលដ្ឋាន និងសក្តានុពលក្នុងការនាំឧក្...
general
តើសហគមន៍ជនជាតិវៀតណាម ដែលនៅស្រុកខ្មែរបែងចែកជាប៉ុន្មានក្រុម? ចូររៀបរាប់?
សហគមន៍ជនជាតិវៀតណាម ដែលនៅស្រុកខ្មែរបែងចែកជា៣ ក្រុមគឺ៖ - ក្រុមទី១៖ ជនជាតិវៀតណាមមានកំណើននៅប្រទេសកម្ពុជាចេះនិយាយភាសាខ្មែរច្បាស់ ធ្លាប់បានរៀបអក្សរខ្មែរ ធ្វើការរដ្ឋឬជាពាណិជ្ជករ - ក្រុមទី២៖ ជនជាតិវៀតណាម ដែលភៀសខ្លួនមកកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៧៩និង១៩៨៩ ដែលយកប្តីឬប្រពន្ធជាជនជាតិខ្មែរអាចនិយាយនិងសរសេរអក្សរខ្មែរបាន។ - ក្រុមទី៣៖ ជនជ...
general
ចូរនិយាយពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា។
និយាយពីសកលភាវូបនីយកម្មគឺ៖ សកលភាវូបនីយកម្ម គឺជាដំណើរមួយដែឲលសេដ្ឋកិច្ច សង្គមនិងវប្បធម៌តំបន់និងពិភពលោកបានរលាយចូលគ្នាតាមរយៈបណ្តាញទំនាក់ទំនងនិងពាណិជ្ជកម្ម។ ពាក្យសព្ទនេះ ជូនកាលគេប្រើសម្តៅយក សកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលមានន័យថាការបញ្ចូលសេដ្ឋកិច្ច ទៅក្នុងសេដ្ឋកិច្ច អន្តរជាតិតាមរយៈពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ពីបរទេស ការហូលចូលន...
general
ដូចម្តេចដែលហៅសិទ្ធិមនុស្ស?តើហេតុអ្វីបានជាកើតមានសិទ្ធិមនុស្ស?
សិទ្ធិមនុស្ស គឺជាអំណាចខាងលើសីលធម៌និងជាអំណាចដែលមិនត្រូវគេរំលោភបាន ក្នុងការកាន់កាប់ការធ្វើឬការទាមទារអ្វីមួយពីអ្នកណាម្នាក់។ បានជាកើតមានសិទ្ធិមនុស្ស ព្រោះ៖ - ការប្រល័យពូជសាសន៍ (អាឡឺម៉ង់ ខ្មែរ...) - ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ - ការប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន កំណត់ - ការធ្វើសង្រ្គាមប្រឆាំងមនុស្សជាតិ - ការគ្មានក...
general
តើការចេះអធ្យាស្រ័យខាងសាសនានាំមកនូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះចំពោះអ្នក និងសង្គម?
ការចេះអធ្យាស្រ័យខាងសាសន៍ នាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដូចតទៅ៖ ក. គុណសម្បត្តិ - ឲ្យមនុស្សទាំងអស់ចេះគោរព ស្រឡាញ់គ្នា - ចេះរិះរកដំណោះស្រាយដោយសន្តិវិធី - ចេះជួយយកអាសារគ្នាទៅវិញទៅមក - មានចិត្តសន្តោរវាងគ្នានិងគ្នា - ត្រូវចេះរស់នៅប្រកបដោយសុខសន្តិភាព។ ខ. គុណវិបត្តិ - ពួកជនខិលខូច យកសាសនាប្រព្រឹត្តអំពើផ្សេងៗដែលមិនគួរគប្បី - ...
general
តើប្រទេសកម្ពុជាបានទទួលផលពីការកសាង ស្ពាន ថ្នល់ ដើម្បីកាត់បន្ថយភាពក្រីក្រដូចម្តេចខ្លះ?
គោលនយោបាយកសាងស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅ៖ - កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់ រួមមានឆ្លងស្រឡាង ទូក កាណូត ជាដើម - ចំណេញពេលវេលាឆាប់ដល់គោលដៅ ប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់ - កាត់បន្ថយការចំណាយ ទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូច ដែលត្រ...
general
ចូរបកស្រាយពីប្រវត្តិនៃពិធីបង្វិលពពិល?
បកស្រាយប្រវត្តិ ពិធីបង្វិលពពិលគឺ៖ ពិធីបង្វិលពពិល គឺយកតាមលំនាំរឿងព្រេងបុរាណកាល ពីយូរលង់ណាស់មកហើយដែលមានតំណាលថា មានកូនស្តេចមួយអង្គមានព្រះនាមថា ព្រះបាទជ័យសុរិយារាជកុមារ ទ្រង់ប្រថាប់នៅនគរតែតុជម្ពូ នាជម្ពូទ្វីបបានទៅស្វែងរករៀនសិល្ប៍សាស្រ្តជាមួយព្រះឥសូរនាភ្នំ (វ្នំឬបពិត) កែឡាស់។ ព្រះឥសូរក៏បានស្តោះ ទឹកមាត់ដាក់ព្រះឱស្ឋ (មាត់) រប...
general
ទស្សនៈមួយបានពោលថា ការសិក្សាចំពោះដឹងវប្បធម៌ទូទៅពិតជាមានសារសំខាន់ណាស់សម្រាប់កូនខ្មែរ។ ចូរបំភ្លឺ?
ការសិក្សាចំណេះដឹងវប្បធម៌ទូទៅពិតជាមានសារៈសំខាន់ណាស់ ចំពោះមនុស្សខ្មែរគឺ៖ - ឲ្យស្គាល់កាន់តែច្បាស់ អំពីមូលដ្ឋានរបស់សង្គមជាតិនិងព្រលឹងជាតិ - ឲ្យយល់រឹតតែច្បាស់នូវអ្វីដែលខ្លួនមានដែលល្អ អស្ចារ្យដែលអ្នកផងនិយម ចូលចិត្តស្រឡាញ់និងទទួលស្គាល់ពីបុរាណ - ឲ្យចេះបណ្តុះនូវ មនោសញ្ចេតនា មកសិការគំនិតនោះថែរក្សានិងការពារនូវសម្បត្តិទាំងឡាយដែលខ្...
general
តើទិវាកុមារអន្តរជាតិ និងទិវាកុមារ ១ មិថុនា ឆ្នាំនេះ ជាការរំលឹងខួបលើកទីប៉ុន្មាន? ក្រោមប្រធានបទអ្វី?
នៅឆ្នាំ ២០១២ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពូជា ១ មិថុនា ជាការរំលឹកខួបលើកទី ៦៣។ ក្រោយប្រធានបទ “ លើកកម្ពស់សមធម៌ សេវាកម្ម និង បង្កើតការយកចិត្តទុកដាក់ថែទាំងកុមារក្នុងគ្រួសារ និងសហគមន៍ “។
general
នៅឆ្នាំ ២០១២ តើទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទីប៉ុន្មាន? ក្រោមប្រធានបទអ្វី?
នៅឆ្នាំ ២០១២ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា ឆ្នាំនេះការជារំលឹកខួបលើកទី ១១។ ក្រោមប្រធានបទ “ រួមគ្នាលុប បំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម “។
general
តើនៅឆ្នាំ ២០១១ កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទីប៉ុន្មាន? ក្រោមបទអ្វី?
នៅឆ្នាំ ២០១១ កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទី ១៤៨។ ក្រោមប្រធានបទ “ កម្លាំងអ្នកស័្មគ្រចិត្ត ប្រសិទ្ធិភាពមនុស្សធម៌ “។
general
តើសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ត្រូវបានបញ្ជូនជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយ UNESCO មានអ្វីខ្លះ? ចូររៀបរាប់ពីកាលបរិច្ឆេទបញ្ជូលនៃសម្បត្តិនីមួយៗ។
សម្បត្តិបេតិកភណ្ឌរបស់ខ្មែរត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយ UNESCO៖ ១. ប្រាសាទអង្គរវត្ត ២. របាំព្រះរាជទ្រព្យ ឬ របាំអប្សរា ៣. ល្ខោនស្បែកធំ ៤. ប្រាសាទព្រះវិហារ។ + សម្បត្តិវប្បធម៌ខ្មែរ ត្រូវបានចុះបេតិកភណ្ឌពិភពលោក មាន៖ ១. ប្រាសាទអង្គរវត្ត នៅថ្ងៃទី ១៤ ធ្នូ ១៩៩២ ២. ល្ខោនស្បែកធំ នៅថ្ងៃទី ២៥ វិច្ឆិកា ២០០៥ ៣. របាំព្រ...
general
តើកម្ពុជានឹងត្រៀមដាក់ប្រាសាទអ្វីចូលជាបន្ដទៀត? តើប្រាសាទនោះមានទីតាំងស្ថិតនៅត្រង់ណានៃប្រទេសកម្ពុជា? ចូរបញ្ជាក់។
បន្ទាប់ពីការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមក កម្ពុជានឹងត្រៀមដាក់ប្រាសាទ “ សំបូរព្រៃគុក “ ចូលជាបន្ដទៀត។ ប្រាសាទនោះមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ស្រុក ប្រាសាទសំបូរ ដែលមានចម្ងាយ ៣.៥ k.m ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ ៦៤ បត់ស្ដំតាមផ្លូវកូនត្នោត។
general
តើព្យព្ជានៈភាសាកូរ៉េមានប៉ុន្មានតួ? ចែកជាអ្វីខ្លះ?
ព្យព្ជានៈភាសាកូរ៉េមាន ១៩តួ។ ចែកជា ២ប្រភេទ គឺ៖ - ព្យព្ជានៈពេញតួមាន ១៤ តួ - ព្យព្ជានៈផ្ទើជើង ឬតម្រូវមាន ៥ តួ។
general
តើស្រៈភាសាកូរ៉េមានប៉ុន្មានតួ? ចែកជាអ្វីខ្លះ?
ស្រៈភាសាកូរ៉េមាន ២១ តួ។ ចែកជា២ ប្រភេទគឺ៖ - ស្រៈទោលមាន ១០ តួ - ស្រៈផ្សំមាន ១១តួ។
general
តើសម្លៀកបំពាក់ប្រពៃណីប្រចាំជាតិរបស់កូរ៉េមានឈ្មោះអ្វី?
សម្លៀកបំពាកប្រពៃណីប្រចាំជាតិរបស់កូរ៉េមានឈ្មោះថា “ ហានបុក Hanbok “។
general
តើការប្រជុំកំពូលអាស៊ានឆ្នាំ ២០១២ ប្រទេសណាជាម្ចាស់? តើជាការប្រជុំលើកទីប៉ុន្មាន?
ការប្រជុំកំពូលអាស៊ាន ឆ្នាំ ២០១២ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះត្រូវនឹងប្រជុំកំពូលអាស៊ានលើកទី ២០ ធ្វើឡើងនៅ វិមានសន្ដិភាពរាជធានីភ្នំពេញ។
general
តើច្បាប់ស្ដីអំពីការអនុវត្ថទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចម្ដេច?
ច្បាប់ស្ដីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចខាងក្រោម៖ - អាស៊ានត្រូវអភិវឌ្ឍទំនង់ទំនងជាមិត្តភាព និងកិច្ចសន្ទនាដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកកិច្ចសហប្រតិបត្តិការ និងជាគូជាមួយបណ្ដាប្រទេស និងអនុតំបន់ និងអង្គការអន្ដរជាតិ និងស្ថាប័នដទៃទៀត។ - ទំនាក់ទំនងក្រៅយតំបន់របស់អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលបំណងទាំងឡាយដែ...
general
តើច្បាប់ស្ដីពីការ ប្រឆាំងអំពើពុករលួយ ក្នុងប្រទេសកម្ពុជាត្រូវបានអនុម័តឪ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? តើមានប៉ុន្មានជំពូគ និងប៉ុន្មានមាត្រា?
ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ក្នុងប្រទេសកម្ពុជាត្រូវបានអនុម័ត ដោយរដ្ឋសភា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី ៤ និងអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលពី ២។ ច្បាប់នេះមាន ៩ ជំពូក និង៥៧មាត្រា។
general
ចូររៀបរាប់ឈ្មោះឪ្យបានចំនួន ៥ សម្រាប់សកម្មភាពនីមួយៗ។
រាប់ឈ្មោះសកម្មភាពនីមួយៗ៖ - ល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូក ទាញព្រ័ត សេ្ដចចង់ លាក់កន្សែង ចាប់កូនខ្លែង ចត្រង្គ គ្របមាន់ ចោះប្រមាត់ បាយខុំ លាក់កូនកាស លាក់ធ្យូង បក់ចាប លោតមឹក លោតអន្ទាក់ អោបត្រឡាច ខ្លាខាំគោ...។ - របាំប្រជាប្រិយ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ចូកកំពឹស ប្រឹន របាំខ្មែរលើ ឆៃយុំា ត្រុដិ...។ - របាំប្រពៃណី គោ...
general
តើប្រជារាស្រ្ដនិងសង្គមខ្មែរបានទទួលផលប្រយោជន៍អ្វីខ្លះពីសកម្មភាពទាំងនោះ?
ផលប្រយោជន៍នៃសកម្មភាពនីមួយៗ៖ - សុខភាពរាងកាយ និងសុខភាពសង្គម ទន់ភ្លន់ រហ័លរហូន ធន់នឹង ការហត់ វាយកាយសមសួន កម្លាំងពលមាំមួន បញ្ចោញជាតិពុលអស់ពីខ្លួន។ - បំផុតអផ្សុក ចំណាយថាមពលសល់ចោលដោយអនុវត្តសកម្មភាពកំសាន្ដ លំហែ ដើម្បីបន្ធូរបន្ថយអារម្មណ៍ ប្ដូរបរិយាកាស ញុំាងពិធីឪ្យកាន់តែអធិកធអម។ - ការពារខ្លួន ចំពោះផ្នែកយុទ្ធសាស្រ្ដដ ក្បួនការពារ...
general
តើអ្នកមានជំហរបែបណា ចំពោះស្នាដៃទាំងឡាយខាងលើបុព្វបុរសយើង?
អ្នកមានជំហរស្នាដៃរបស់បុព្វបុរសយើង៖ - ស្រឡាញ់អត្តសញ្ញាណាជាតិ បេតិភណ្ឌជាតិ ព្រលឹងជាតិ សម្រាប់ក្មេង ស្រករក្រោយ បញ្ចៀសមុខពីល្បែងពាលា... - ថែរក្សាការពារ ស្រាវជ្រាវចងក្រងជាឯកសារ ទប់ស្កាត់ការហូបចូលនៃវប្បធម៌ (ស៊ីសង) បរទេស អនុវត្ត...។
general
តើ “ យេនឌ័រ “ ជាអ្វី? ចូរឪ្យឧទាហរណ៍បញ្ជាក់។
" យេនឌ័រ ” គឺជាគោលបំណងគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួលខុសត្រូវឧបសគ្គ ឪកាស និងតម្រូវការរបស់បុរស ស្រ្ដីនៅគ្រប់បរិបទ (វិស័យមជ្ឈដ្ឋាន) ទាំងអស់។ ឧទាហរណ៍៖ - ស្រ្ដីបុរស អាចធ្វើជាបង្រៀន វិស្វករ កម្មករ...។ - ស្រ្ដីបុរស អាចធ្វើថែកូន និងមនុស្សចាស់...។
general
តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់ឲ្យបានក្បោះក្បាយផង។
វិស័យតេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែក គឹ៖ - ទេសចរណ៍វប្បធម៌ៈ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ដែលមាន ប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការបូជា ទំនៀមទម្លាប់បវេណី ល្បែងប្រជាប្រិយ របាំប្រជាប្រិយ ក្រឿងតុបតែង ចម្លាក់ សម្លៀកបំពាក់ជាដើម។ - ទេសចរណ៍ធម្មជាតិៈ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ ដែលមានសម្រស់ធម្មជាតិទូទៅបរិស្ថា...
general
តើគ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាលក្រសួងទេសចរណ៍មានអ្វីខ្លះ?
ក្រសួងទេសចរណ៍មានគ្រឹះស្ថានសាធារណៈដែលស្ថិតក្រោមឱវាទរបស់ខ្លួន ទទួលបន្ទុកជាជំនួយដល់ក្រសួងទេសចរណ៍ក្នុងការសិក្សាស្រាវជ្រាវ សិក្សាទីផ្សារ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា អប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍និងប្រមូលចំណូលទេសចរណ៍។ គ្រឹះស្ថានសាធារណៈទាំងនោះរួមមាន៖ - ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេស...
general
តើអត្តាធិការដ្ឋានរបស់ក្រសួងទេសចរណ៍មានភារកិច្ចនិងតួនាទីយ៉ាងដូចម្តេច?
អត្តាធិការដ្ឋានរបស់ក្រសួងទេចរណ៍មានភារកិច្ចនិងតួនាទីដូចខាងក្រោម៖ - ធ្វើអធិការកិច្ចគ្រប់គ្រងអង្គភាពក្រោមឱវាទកក្រសួងទេសចរណ៍ដោយមានការណែនាំរបស់ប្រធានស្ថាប័ន - ស្រាវជ្រាវ អង្កេត និងធ្វើធិការកិច្ចលើប្រតិបត្តិករនិងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងករណីមានភាពមិនប្រក្រតីនៃការប្រកបអាជីវកម្ម សេវាកម្មទេសចរណ៍ឬការអនុញ្ញាត្តផ្ទុយទៅនឹងច្បា...
general
តើវិទ្យាស្ថានជាតិទេចរណ៍របស់ក្រសួងមានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
វិទ្យាស្ថានជាតិទេសចរណ៍ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖ - រៀបចំ ជំរុញការងារស្ថិតិទេសចរណ៍ - សិក្សាស្រាវជ្រាវ វិភាគទេសចរណ៍ សិក្សាវិភាគផលប៉ះពាល់នៃវិស័យទេសចរណ៍លើសេដ្ឋកិច្ចសង្គម វប្បធម៌និងបរិស្ថាននិងការទទួលរងផលប៉ះពាល់ពីវិស័យផ្សេងៗលើវិស័យទេសចរណ៍ - រៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យទេសចរណ៍ - ជាសេនាធិការឲ្យក្រសួង...
general
តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍មានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ជាសេនាធិការឲ្យក្រសួងទេសចរណ៍លើការងាររដ្ឋបាលនិងកិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុការងារសន្តិសុខនិងសុវត្ថិភាពទេសចរណ៍ និងសម្របសម្រួលសកម្មភាពរដ្ឋបាលជាមួយក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍វិស័យឯកជននិងអង្គភាពថ្នាក់ក្រោមជាតិហើយមានតួនាទីនឹងភារកិច្ចដូចខាង...
general
តើអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចធ្វើអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការឲ្យក្រសួងទេសចរណ៍ ក្នុងការធ្វើផេនការជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ហើយមានតួនាទីនិងភារកិច្ចដូចខាងក្រោម៖ - រៀបចំផែនការ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការជំរុញនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍និងសហប្រតិប...
general
តើអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍មានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖ - រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនឹងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងទ្រទ្រង់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ - ប្រមូល វិភាគ ចងក្រងនិងគ្រប់គ្រងទិន្នន័យឧស្សាហកម្មទេសចរណ៍ដោយធ្វើទំនើប...
general
តើផ្លាកចរាចរណ៍នៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ផ្តាកចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានចំនួន១០ប្រភេទគឺ៖ - សញ្ញាគ្រោះថ្នាក់ - សញ្ញាបម្រាម - សញ្ញាបញ្ជា - សញ្ញាប្រាប់សិទ្ធិអាទិភាព - សញ្ញាដាក់បន្ថែមពីក្រោម - សញ្ញាបណ្តោះអាសន្ន - សញ្ញាប្រាប់ដំណឹង - សញ្ញាបង្ហាញទិសដៅ - សញ្ញាប្រាប់ឈ្មោះតំបន់ - សញ្ញាប្រាប់ឈ្មោះផ្លូវ។
general
តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង? អ្វីខ្លះ?
គ្រូបង្រៀនមានភារកិច្ច៥យ៉ាងគឺ៖ - មុនបង្រៀន ត្រូវធ្វើកិច្ចតែងការបង្រៀន ត្រៀមសម្ភារឧបទេស វិធីសាស្រ្តបង្រៀនតាមពេលវេលានិងស្រាជ្រាវឯកសារដើម្បីពង្រីក ចំណេះដឹងមុនពេលបង្រៀន។ - ពន្យល់ និងដឹកនាំការរៀនសូត្ររបស់សិស្សដោយបង្រៀនត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលានិងគោលនយោបាយរបស់រដ្ឋាភិបាលព្រមទាំងអនុវត្តការណែនាំរបស់អ្នកលើ។ - លើកទឹកចិត...
general
ចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន? អ្វីខ្លះ?
ចំណុចសុវត្ថិភាពយានយន្តមាន៤ចំណុចគឹ៖ - កង់ - ចង្កូត - ហ្រ្វាំង - ចង្កៀង។
general
តើការបង្កើតពាក្យខ្មែរមានប៉ុន្មានប្រភទ? អ្វីខ្លះ?
ការបង្កើតពាក្យខ្មែរមាន៤ប្រភេទដែលរួមមានដូចខាងក្រោម៖ - វិធីកម្លាយ (កម្លាយដោយផ្នត់ដើម និងផ្នត់ជែក) - វិធីបន្សំ - វិធីកម្ចី - វិធីសំនួនវោហាស័ព្ទ។
general
តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?
ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឱ្យអ្នកដឹកនាំសាលា ឬគណៈគ្រប់គ្រងសាលាមាននាយក និងនាយករងចេះរៀបចំសាលារៀនឱ្យក្លាយជាបរិស្ថានអប់រំ ជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគៅលដៅអប់រំដូចតទៅ៖ - រៀបចំបរិស្ថានសាលារៀនឱ្យក្លាយជាបរិសា្ថនកុមារមេត្រី រៀបចំការតុងតែងទាំងក្នុងថ្នាក់ទាំងក្រៅថ្នាក់ឱ្យក្លាយជាទីចំណាប់អារម្...
general
តើរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរខុសគ្នាដូចម្តេច? ចូររកឧទាហរណ៍មកបញ្ជាក់ឱ្យបានយ៉ាងតិចចំនួនបី។
របាំប្រពៃណី គឺជារបាំដែលសម្តែងជាផ្លូវការមានតាំងពីបុរាណកាលហើយមានក្បួនខ្នាតត្រឹមត្រូវ។របាំប្រជាប្រិយ គឺជារបាំដែលប្រជាជននិយមចូលចិត្តនៅតាមតំបន់។ លក្ខណៈខុសគ្នានៃរបាំទាំងពីរមានដូចជា៖ ក. របាំប្រពៃណី - ហាត់តាមរៀនតាមក្បួនខ្នាតត្រឹមត្រូវ - ទាក់ទងនឹងជំនឿសាសនា - ឧបករណ៍ភ្លេងបែបបុរាណ - មានទីតាំងពិសេសសម្រាប់សម្តែង - សម្លៀកបំពាក់ និងគ្...
general
តើប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងដោយស្តេចអង្គណាខ្លះ? ហើយការសាងសង់នេះដើម្បីឧទ្ទិសថ្វាយដល់អ្វី?
ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងដោយស្តេចអង្គគឺ៖ - ព្រះបាទយសោវរ្ម័នទី ១ (៨៨៩ -៩០០) - ព្រះបាទសុរិយាវរ្ម័នទី១ (១០០២ -១០៥០) - ព្រះបាទជ័យវរ្ម័នទី ៦ (ចុងសតវត្សទី១១ ដល់ដើមសតវត្សទី១២) - ព្រះបាទសុរិយាវរ្ម័នទី២ (១១១៣ -១១៥០) ជាអ្នកសាងសង់បន្តរហូតបានដល់សម្រេចជាស្ថាពរ។ ការកសាងប្រាសាទព្រះវិហារសម្រាប់ជាទីសក្ការៈ ឧទ្ទិសថ្វាយទៅដល់ព្រះស...
general
តើលក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានអ្វីខ្លះ?
លក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានដូចជា៖ - លក្ខណៈជាតិនិយមជាស្នាដៃទាំងឡាយដែលឆ្លុះបញ្ចាំងនិងរក្សាបានយ៉ាងល្អនូវអ្វីៗដែលជារបស់ជាតិផ្ទាល់ហើយបើមានការជះឥទ្ធិពលពីបរទេសក៏ខ្មែរបានច្នៃកាឡៃឱ្យទៅជាលក្ខណៈជាតិផ្ទាល់ដោយពុំបានរក្សាលក្ខណៈបរទេសនិយម ឡើយដូចជា រឿង ទុំទាវ រឿងធនញ្ជ័យ អក្សរសិល្ប៍ប្រជាប្រិយ។ - លក្ខណៈតថនិយមបានដល់ស្នាដៃដែលឆ្លុះបញ្ចាំ...
general
តើវ័យនៃជីវិតមនុស្សមានប៉ុន្មានប្រការ? អ្វីខ្លះ?
វ័យនៃជីវិតមនុស្សមាន១០ប្រការគឺ៖ - ពី១ ឆ្នាំ ដល់ ១០ឆ្នាំ៖ វ័យស្រួល - ពី១១ ដល់ ២០ឆ្នាំ៖ វ័យល្បែង - ពី២១ ដល់ ៣០ឆ្នាំ៖ វ័យល្អ - ពី៣១ ដល់ ៤០ឆ្នាំ៖ វ័យខ្លាំង - ពី៤១ ដល់ ៥០ ឆ្នាំ៖ វ័យពិចារណា - ពី៥១ ដល់ ៦០ ឆ្នាំ៖ វ័យធន់ - ពី៦១ ដល់ ៧០ ឆ្នាំ៖ វ័យជរា - ពី៧១ ដល់ ៨០ឆ្នាំ៖ វ័យកោង - ពី៨១ ដល់ ៩០ ឆ្នាំ៖ វ័យភ្លេច - ពី៩១ ដល់ ១០០ឆ្នាំ៖ វ័យ...
general
តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានភេទ?
សិល្បៈខ្មែរចែកចេញជា ៧ប្រភេទគឺ៖ - សិល្បៈស្ថាបត្យកម្ម៖ បានដល់ការសាងសង់ផ្ទះសម្តែង រមណីដ្ឋាន អាគារ និងប្រាសាទ។ - សិល្បៈចម្លាក់៖ បានដល់ការសូនរូបស្មិតជាងទង គឺការយកសម្ភារផ្សេងៗដូចជា ឈើលោហធាតុ ដី មកកែច្នៃធ្វើជារូបផ្សេងៗដែលគេចង់បានដូចជារូបមនុស្ស សត្វ និងរូបផ្សេងៗ ទៀត។ - សិល្បៈគំនូរ៖ បានដល់ការគូសវាស ផាត់ពណ៍ទៅលើវត្ថុផ្សេងៗ ដើម្បី...
general
តើជនជាតិភាគតិចនៅប្រទេសកម្ពុជាយើងមានប៉ុន្មានក្រុម? អ្វីខ្លះ?
- ជនជាតិភាគតិចនៅប្រទេសកម្ពុជាដោយទៅតាមស្ថិតិរបស់នាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ខែ មីនា ឆ្នាំ ១៩៩៥ មាន២១គឺ៖ - ជនជាតិយួន - ជនជាតិព្រៅ - ជនជាតិចិន - ជនជាតិក្រឿង - ជនជាតិឡាវ - ជនជាតិព័រ - ជនជាតិសៀម - ជនជាតិកាវែត - ជនជាតិទំពួន - ជនជាតិស្ទួយ - ជនជាតិកួយ - ជនជាតិកាឆុក - ជនជាតិស្ទៀង - ជនជាតិក្រាអុល - ជនជាតិល្មួន - ជនជាតិរ៉ូបែល...
general
ចូរបង្ហាញតួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ៦។
នៅក្នុងសង្គមប្រជាធិបតេយ្យតួនាទី នៃវប្បធម៌សន្ទនាមានដូចតទៅ៖ - ផ្តល់ប្រយោជន៍ក្រុមមនុស្សភាគច្រើន (ជាតិ) ជាធំជាងប្រយោជន៍បុគ្គល។ - បញ្ចៀសបាននូវសង្រ្គាមពាក្យសម្តី និងទំនាស់ផ្សេងៗក្នុងសង្គម។ - ជាវេទិការពិភាក្សា ជជែកដេញដោលឈរលើគោលការណ៍ស្មើភាពគ្នា និងសន្តិវិធី។ - ជាគំរូមួយដ៏ល្អក្នុងសង្គមប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត និងពីមជ្ឈដ...
general
ដូចម្តេចដែលហៅថា អង្គការខ្មែរក្រហម?
អង្គការ (ខ្មែរក្រហម) គឺជាពាក្យមួយម៉ាត់គ្របដណ្តប់ទាំងបក្សកុំមុយនីស ទាំងអង្គការនីតិបញ្ញាត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។
general
តើមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យប្រទេសកម្ពុជាព្រមទទួលយកអាណានិគមនិយមបារាំង?
មូលហេតុដែលបណ្តាលឱ្យប្រទេសកម្ពុជាទទួលយកអាណានិគមបារាំងគឺ៖ ក. មូលហេតុនយោបាយ - សៀម យួន គាបសង្កត់ និងឈ្លានពានកម្ពុជា - ខ្មែរយកមហាអំណាចអឺរ៉ុបជាបង្អែកការពារប្រទេសពូជសាសន៍ខ្មែរ - ធ្វើឱ្យមានឯកភាពអំណាចរាជបល្ល័ង្គ ខ. មូលហេតុសេដ្ឋកិច្ច - បារាំងបានបើកប្រាក់បៀវត្សរ៍ឱ្យមន្រ្តីរាជការរាជវង្សានុវង្សា ព្រះមហាក្សត្រខ្ពស់ - បារាំងជាអ្នកពាណ...
general
តើតម្លៃសន្តិភាពដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងដូចម្តេចខ្លះ?
តម្លៃសន្តិភាពដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៖ ក. តម្លៃសន្តិភាព - កម្ពុជាបានសុខសន្តិភាពជៀស ផុតពីសង្រ្គាម ខ. សេដ្ឋកិច្ច - ជួយជម្រុញវិស័យកសិកម្ម ឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ឱ្យមានការអភិវឌ្ឍ - ងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង - គ្រឹះស្ថានជំនួញមានការកើនឡើងជាលំដាប់ គ. សង្គម - មានការទប...
general
តើរបបកម្ពុជាប្រជាធិបតេយ្យសម័យប៉ុល (ពត) ចាប់ផ្តើមពីឆ្នាំណា ដល់ឆ្នាំណា?
របបកម្ពុជាប្រជាធិបតេយ្យចាប់ផ្តើមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ ហើយក្រោយពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ ១៩៧៥ ពួកខ្មែរក្រហមមានគោលនយោបាយដូចតទៅ៖ - ជម្លៀសប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញទាំងអស់ - លុបបំបាត់ទីផ្សារ - លុបបំបាត់ចោលការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណ - ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ហើយឱ្យទៅធ្វើស្រែចម្ការនៅតំបន់ជ...
general
ហេតុអ្វីបានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីភ្នំពេញ និងទីប្រជុំជននានា?
បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីភ្នំពេញ និងទីប្រជុំជននានា ព្រោះ៖ - ពួកនេះស្អប់ពួកមូលធន - ដើម្បីឱ្យប្រជាជនទៅធ្វើការងារកសិកម្ម នៅតាមទីជនបទ - អ្នកដឹកនាំកុំមុយនីសភ័យខ្លាចចំពោះសន្តិសុខផ្ទាល់ខ្លួន - តាមផ្តាច់កម្លាំងតស៊ូប្រឆាំងនឹងពួកគេនៅ តាមទីក្រុងនានា - អង្គការត្រូវបោសសម្អាតខ្មាំងក្នុងក្រុង - ខ្វះមធ្យោបាយដឹកស្បៀងឱ្យប្រជា...
general
តើកិច្ចព្រមព្រៀងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តោតលើចំណុចសំខាន់អ្វីខ្លះ?
កិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តោតលើចំណុចសំខាន់២គឺ៖ - កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាពបូរណភាពដែនដី អព្យាក្រឹត និងឯកភាពជាតិកម្ពុជា - សេចក្តីថ្លែងការណ៍ស្តីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។
general
តើសន្ធិសញ្ញាទីក្រុងប៉ារីសមានប្រទេសណាខ្លះចូលរួម?
សន្ធិសញ្ញាទីក្រុងប៉ារីសមានប្រទេសចូលរួមដូចជា៖ - ប្រទេសចំនួន១៨គឺ៖ ប្រទេសអូស្រ្តាលី ចិនប្រ៊ុយណេ កាណាដា យូហ្គោស្លាវី សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ភីលីពីន អង់គ្លេស ថៃ សហភាពសូវៀត និងវៀតណាម។ - លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។ - តំណាងចលនាមិនចូលបក្សសម្ព័ន្ធជាសក្ខីកម្ម។
general
តើសង្រ្គាមស៊ីវិល (១៩៧០-១៩៧៥) បានផ្តល់ផលវិបាកអ្វីខ្លះ?
សង្រ្គាមស៊ីវិល (១៩៧០-១៩៧៥) បានផ្តល់ផលវិបាកដូចតទៅ៖ - បំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្មែរ និងក្តីសុខរបសស់រាស្រ្ត - វាលស្រែចម្ភារត្រូវបានគេបោះបង់ចោល - ប្រជាជនព្រាត់ប្រាសពីគ្រួសារ - អសន្តិសុខ ចោរកម្ម ភាពអនាធិបតេយ្យ អំពីហិង្សា ការអត់ឃ្លាន និងជំងឺ - ទំនិញឡើងថ្លៃ និងកង្វះគ្រឿងឧបភោគបរិភោគ - ស្លាប់ប្រជាជនកម្ពុជាជាងមួយលាននាក់ - ...
general
តើជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាអ្វីខ្លះ?
ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចខាងក្រោម៖ - គ្មានសិទ្ធិសេរីភាព បំបិទសិទ្ធិសេរីភាពផ្នែកជំនឿសាសនា - គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន - ត្រូវគេបង្ខំឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរគ្មានពេលឈប់សម្រាក និងផ្តល់របបអាហារមិនគ្រប់គ្រាន់ - គ្មានសន្តិសុខផ្ទាល់ខ្លួន រស់នៅក្នុងភាពភ័យខ្លាច - បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍តាម...
general
ដូចម្តេចដែលហៅថាវប្បធម៌? ហើយតើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចខ្លះចំពោះយុវជនខ្មែរ? តើយើងត្រូវមានវិធានការបែបណាដើម្បីទប់ស្កាត់?
ដែលហៅថាវប្បធម៌ គឺជាធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជឱ្យលេចចេញជាលទ្ធផល ផ្លែផ្កាតាមរយៈវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ។ ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរគឺ៖ - តន្ត្រីញាក់ញ័រកន្រ្តាក់អារម្មណ៍ខុសពីខ្មែរ និងសម្ភារៈបរទេសនិយម - ភាពយន្តអាសអាកាស ឆក់ប្លន់កាប់ចាក់ឃោរឃៅ ល្បិចកល់ដ៏អាក្រក់ - ម៉ូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួស...
general
ដូចម្តេចដែលហៅថាអំពើហិង្សា? តើអំពើហិង្សាក្នុងគ្រួសារបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ដែលហៅថាអំពើហិង្សា គឺជាការបៀនបៀន ការធ្វើអាក្រក់ ការវាយដំ ការរំលោភបំពាន ដែលកើតមានឡើងធ្វើឱ្យឈឺចាប់ប៉ះពាល់ផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត និងផ្លូវភេទ។ ហើយអំពើហិង្សាក្នុង គ្រួសារបណ្តាលមកពីមូលហេតុដូចខាងក្រោម៖ - កត្តាធម្មជាតិ៖ ស្រ្តីភេទមានកម្លាំងខ្សោយមានកាយសម្បទាទន់ខ្សោយជាងបុរស។ - កត្តាបុគ្គល៖ ប្តីមានអំណាចហើយចាត់ទុកប្រពន្ធជាអ្ន...
general
តើកម្មសិទ្ធិសាធារណៈសំដៅលើអ្វីខ្លះ? ហើយបែងចែកជាប៉ុន្មានប្រភេទ?
កម្មសិទ្ធិសាធារណៈគឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋហើយស្ថិតនៅលើការគ្រប់គ្រងចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈផ្សេងៗដូចជា ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន។ កម្មសិទ្ធិសាធារណៈចែកចេញជា២ប្រភេទគឺ - កម្មសិទ្ធិសាធារណៈរបស់រដ្ឋ - កម្មសិទ្ធិឯកជនរបស់រដ្ឋ។
general
ចូរពិពណ៌នាពីរដ្ឋបាលថ្នាក់ឃុំ សង្កាត់។
ពិពណ៌នាពីរដ្ឋបាលថ្នាក់ឃុំសង្កាត់មានដូចជា៖ - រដ្ឋបាលថ្នាក់ឃុំសង្កាត់ឬក្រុមប្រឹក្សាឃុំសង្កាត់រៀបចំឡើងដោយដោយការបោះឆ្នោតជាសកលនិងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រមានអាណត្តិ៥ឆ្នាំ និងផុតកំណត់នៅពេលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីចូលកាន់តំណែង។ ក្នុងតំណាក់កាលអន្តរកាលក្រុមប្រឹក្សាឃុំសង្កាត់ដែលផុតអាណត្តិមានភារកិច្ចសម្រួលកិច្ចការប្រចាំថ្ងៃតែ...
general
តើប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណានិគមនិយមបារាំងនៅឆ្នាំណា? ហើយទទួលបានឯករាជ្យនៅថ្ងៃខែឆ្នាំណា? ការទទួលបានឯករាជ្យនោះបានផ្តល់ន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាយ៉ាងដូចម្តេចខ្លះ?
ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអនានិគមនិយមបារាំងនៅឆ្នាំ ១៨៦៣។ ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។ តាមរយៈការទទួលបានឯករាជ្យនេះបានផ្តល់ន័យជាប្រវត្តិសាស្រ្តមកដល់ប្រទេសកម្ពុជាដូចតទៅ៖ - ប្រទេសកម្ពុជារួចផុតពីនឹមអនានិគមនិយមបារាំង។ - ប្រទេសកម្ពុជាទទួលបានអធិបតេយ្យភាព និងបូរណភាពដែនដីផ្ទាល់របស់ខ្លួន។...
general
តើការបង្កើតអាស៊ានមានគោលបំណងអ្វីខ្លះ?
គោលបំណងនៃការបង្កើតអាស៊ានគឺ៖ - ធ្វើឱ្យទីផ្សារ និងមូលដ្ឋានផលិតផលតែមួយ - ធ្វើឱ្យតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងខ្ពស់ - ធ្វើឱ្យតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ - បង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនយោបាយ សង្គម និងវប្បធម៌ - អទិភាពកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម និងវប្បធម៌ក្នុងនិងបណ្តាប្រទេសនៃ តំបន់អាស៊ីអាគ្នេយ...
general
តើមន្រ្តីអធិការកិច្ចទូរគមនាគមន៍មានភារកិច្ចនិងសិទ្ធិដូចម្តេចខ្លះ?
មន្រ្តីអធិការកិច្ចទូរគមនាគមន៍មានភារកិច្ចនិងសិទ្ធិដូចតទៅ៖ - ធ្វើអធិការកិច្ចបច្ចេកទេសលើ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគន៍និងការផ្តល់សេវាទូរគមនាគមន៍ - ស្រាវជ្រាវ អង្កេតតាមដានទប់ស្កាត់ និងបង្រាបបទល្មើសក្នុងវិស័យទូរគមនាគន៍ - ដកយកសំណាកទិន្នន័យ និងគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដែលជាកម្មវត...
general
ចូរពន្យល់ដោយកលើកហេតុផលបញ្ជាក់ផង។
សារៈសំខាន់របស់ផ្លូវគមនាគមន៍ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ៖ + សេដ្ឋកិច្ច - កាត់បន្ថយប្រាក់ចំណាយក្នុងការធ្វើដំណើរចំណេញពេលវេលា ឆាប់ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ដឹកទំនិញចេញចូលបានស្រួលដោយមិនចាំបាច់ឆ្លងសាឡាង ឬ ឆ្លងដែរ។ - កាត់បន្ថយទៅលើការចំណាយទៅលើការជួលជុលយានជំនះទៅលើគ្រឿងបន្លាស់...។ - សន្សំសំចៃប្រេងឥន្ធនៈផ្លូវ...
general
ដូចម្តេចដែលហៅថា ពលកម្ម? ចូរពន្យល់ដោយសម្អិត។
ពលកម្ម គឺជាសកម្មភាពប្រកបដោយមនសិការ ឬប្រកបដោយវិចារណញាណរបស់មនុស្សសំដៅ បំប្លែងកម្មវត្ថុណាមួយឲ្យទៅជាវត្ថុឬសម្ការដែលបម្រើសេចក្តីត្រូវការរបស់ខ្លួនដូចជាទំនិញជាដើម។ ដំណើរការពលកម្មមានធាតុបីគឺ៖ - សកម្មភាពសនិទានរបស់មនុស្សពោលគឺពលកម្មខ្លួនឯង - កម្មវត្ថុពលកម្មគឺអ្វីៗ ដែលមនុស្សយកទៅកែច្នៃឲ្យទៅជាផលិតផលថ្មីដូចជាវត្ថុដេលមានស្រាប់ក្នុងធម្...
general
តើការសេពទឹកស្រវឹងនាមនូវផលវិបាកដូចម្ដេចខ្លះចំពោះអ្នកប្រព្រឹត្ត?
ក. មង្គលទី ២០ បានដល់សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង។ ការសេពទឹកស្រវឹងនាំមកនូវផលវិបាកអាក្រក់ចំពោះអ្នកប្រពឹ្រត្ត ដូចជា៖ ១. បផ្លាំញសុខភាព ធ្វើឪ្យសុខភាពមនុស្សឆាប់ទ្រុឌទ្រោម នាំមកនូវជំងឺផ្សេងៗដូចជា៖ រោគលោកក្រពះ រោគថ្លើម ញ័រដៃជើង សរសៃរប្រសាទ នាំឪ្យខូចប្រព័ន្ធការពាររបស់សរីរាង្គ។ ល។ ២. បំផ្លាញថវិកាទ្រព្យធន ចំណោយឥតប្រយោជន៍...
general
តំបន់អង្គរជាតំបន់ការពារទេសភា។ កំណត់នៃពាក្យ (តំបន់ការពារទេសភាព)។ តើតំបន់អង្គរអាចជារមណីដ្ឋានប្រទេសណាខ្លះ?
តំបន់អង្គរជាតំបន់ការពារទេសភាព៖ ក. តំបន់ការពារទេសភាពគឺជាតំបន់ទេសភាពធម្មជាតិ ឬ ពាក់កណ្ដាលធម្មជាតិសំខាន់ៗដែលទាមទារឪ្យមានការថែរក្សា ដើម្បីផ្ដល់នូវលទ្ធផលដល់ ការសម្រាកកម្សាន្ដនិងទេសចរណ៍។ ខ. តំបន់អង្គរអាចថា រមណីដ្ឋានប្រភេទវប្បធម៌ប្រវត្តិសាស្រ្ដនិងធម៌ជាតិ។
general
ចូររាប់ទីផ្សារទេសចរណ៍ទាំង ១០ ប្រទេសរបស់កម្ពុជា។ តើទេសចរណ៍ប្រទេសណាដែលមានកំណើនខ្ពស់ជាងគេ? ហេតុអ្វី?
ក. ទីផ្សារទេសចរណ៍ទាំង ១០ ប្រទេសរបស់កម្ពុជាមានប្រទេសកូរ៉េ បន្ទាប់មកមានវៀតណាម ជប៉ុន អាមេរិក ចិន ថៃ អង់គ្លេស បារាំង អូស្ដ្រាលីនិងតៃវ៉ាន់។ ខ. ទេសចររបស់ប្រទេសវៀតណាម ដែលមកកម្ពុជាមានកំណើនខ្ពស់ជាងគេ។ ព្រោះ៖ - មានទីតាំងនៅជិត ជាប់ព្រំដែនគ្នា - មានទំនាក់ទំនងល្អនិងគ្នាស្ទើគ្រប់វិស័យ។
general
តើទំនូលខុសត្រូវផ្នែកសីលធម៌និងទំនូលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ?
ទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសគ្នាត្រង់៖ ក. ទំនួលខុសត្រូវផ្នែកសីលធម៌ - ការទទួលខុសត្រូវចំពោះមុខសីលណញាណខ្លួនឯង - ជាការដាក់ទណ្ឌកម្មលើ ឬ របស់វិចារណាណខ្លួន - គ្មានការបង្ខិតបង្ខំបរិស្ថានខ្លួនទេ - ការភ្ញាក់រលឹកដោយសម្បជញ្ញៈខ្លូនឯង - តម្រូវឪ្យមានញាណគ្រប់គ្រាន់ (មិនមែនជាវិកលចរិត) - ស្គាល់កុសល អកុ...
general
តើដំណើរកើតឡើងនៃឥន្រ្ទីយារម្មណ៍នេះ ត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?
កាលណាគេហូបស្វាយខ្លី មនុស្សតែងទទួលរសជាតិជូវបង្កើតបានជាឥន្រ្ទីយារម្មណ៍មួយ។ ដំណើរកើតឡើងនៃឥន្ទ្រីយារម្មណ៍នេះត្រូវឆ្លងកាត់ដំណាងកាលបីគឺ៖ ១. ដំណាក់រូបវិទ្យា គឺឥន្រ្ទីយារម្មណ៍កើតឡើងដោយសាររំញោច (រំញោចកើតឡើងដោយសារការប៉ះទង្គិចជាតិជួរដែលហៅថា ភ្ញោចគីមី ចេញទឹកមាត់ច្រាវ)។ ២. ដំណាក់ចិត្តវិទ្យា គឺជាអាម្មរណ៍មួយដែលបង្កើតឡើង ដោយចរន្ដមួយរត...
general
តើមនុស្សប្រភេទណាខ្លះ ដែលចាត់ទុកថាមានសញ្ជាតិជាខ្មែរ?
ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ៖ - កូនមានខាន់ស្លា ដែលកើតមកពីម្ដាយ ឬឪពុកមានសញ្ជាតិខ្មែរ។ - កូនឥតខាន់ស្លា ដែលកើតមកពីម្ដាយ ឬ ឪពុកមានសញ្ជាតិខ្មែរ។ - កូនដែលម្ដាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្ដាយ ឬ ឪពុកដែលមានសញ្ជាតិខ្មែរ។ ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា -...
general
តើឆ្នេរសមុទ្រខ្មែរណាដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរដែលមានសភាពស្អាតជាងគេលើពិភពលោក?
ឆ្នេរសមុទ្រខ្មែរដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរដែលមានសភាពស្អាតជាងគេលើពិភពលោកគឺ ឆ្នេរសមុទ្រខេត្តកែប។
general
តើសីល ៥ ក្នុងព្រះពុទ្ធសាសនាបានឆ្លុះបញ្ចាំងឪ្យឃើញនូវការគោរពសិទ្ធមនុស្សដូចម្ដេចខ្លះ? ចូរពន្យល់អត្ថន័យនៃសីលធម៌នីមួយៗដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្សដែលពាក់ព័ន្ធ។
អត្ថន័យនៃសីល៥ ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្ស ដែលពាក់ព័ន្ទ៖ សីល៥ អត្ថន័យ សិទ្ធិមនុស្ស ១. បាណាតិបាតាវេរមណី គឺវៀរចាកការសម្លាប់ជីវិត សិទ្ធិរស់រានមានជិវិត ២. អទិន្ទានវេរមណី គឺវៀរចាកការលួចទ្រព្យគេ សិទ្ធិមានទ្រព្យជាកម្មសិទ្ធិ ៣. កាមេសុមិច្ឆាចារាវេរមណី គឺវៀរចាកកាមកិច្ចខុសបវេណីសិទ្ធិរួមរស់ជាគ្រួសារ ៤. មុ...
general
ដូចម្ដេច ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។
ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាសកម្មភាពទាំងឡាយណាដែលធ្វើឪ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយបញ្ញ ស្មារតី សញ្ចេតនា និងសុខសុវត្ថិភាពរបស់កុមារ។
general
តើលោកបានដាក់ នាមមាតាបិតាថាដូចម្ដេចខ្លះ?
តាមទស្សនៈព្រះពុទ្ធសាសនា លោកបានដាក់នាមមាតា បិតាថាជា៖ - ព្រះព្រហ្ម គឺជាតំណាងព្រហ្មវិហាធម៌ទាំង ៤ យ៉ាង (មេត្តា ករុណា មុទិតា និងឧបេក្ខា) - ព្រះបុព្វទេវា គឺជាអ្នកថែរក្សាជីវិតយើងមុនគេបង្អស់ដូចទេវតា។ - ព្រះបុព្វាចារ្យ គឺជាអាចារ្សដើម គ្រូដើមរបស់កូន (បង្រៀនញុំា និយាយ សីលធម៌...) - ព្រះអាហនេយ្យៈ គឺជាបុគ្គល ដែលបុត្រធីតាគួយករបស់របរ ...
general
តើច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាជាមានប៉ុន្មានជំពូក និងប៉ុន្មានមាត្រា។
ច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាមាន ១៩ជំពូក និង ២៦៨មាត្រា។
general
តើធម្មទេសនារបស់ព្រះពុទ្ធមានសារៈសំខាន់អ្វីខ្លះ?
សារៈសំខាន់នៃធម្មទេសនាគឺ ការស្រាយបំភ្លឺដូចជា៖ - ការធ្វើឪ្យពុទ្ធសាសនិក យល់ដឹងពីធម្មជាតិនៃតម្លៃខាងស្មារតីឪ្យកាន់តែស៊ីជម្រៅ និងកាន់តែខ្ពស់ឡើងសម្រាប់ជិវិតរស់នៅ។ - ធ្វើឪ្យមនុស្សយើងមានចិត្តស្ងប់ លែងមានគំនិតចងគំនុំ ហិង្សា - ធ្វើឪ្យមនុស្សកាន់តែយល់ច្បាស់ពីតម្លៃនៃជីវិតនៅលើលោកយើងនេះ - ធ្វើឪ្យមនុស្សចេះមានចិត្តមេត្តា ករុណា ចិត្តបុណ្...
general
តើសីលធម៌ក្នុងព្រះពុទ្ធសាសនាជាអ្វី?
សីលធម៌ក្នុងព្រះពុទ្ធសាសនាគឺជាសច្ចធម៌ដ៏ខ្ពង់ខ្ពស់ដែលពុទ្ធសាសនិកជនជាច្រើនលាននាក់នៅលើពិភពលោកគោរពប្រតិបត្តិតាម។
general
តើពុទ្ធសាសនិកទទួលបានអ្វីខ្លះ?
ផ្ដើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកអាចទទួលបាន៖ - ការដោះស្រាយបញ្ហាជាច្រើនក្នុងជីវិតដោយសន្ដិវិធី ឬ ដោយអហិង្សាមានការតស៊ូ និងព្យាយាមធ្វើអំពើល្អ។ - មានសតិសម្បជញ្ញៈប្រកានៈខ្ជាប់នូវសច្ចធម៌ សុចរិតធម៌ យុត្តិធម៌ - ចេះជួយសង្រ្គោះគ្នាទៅវិញទៅមក - ជឿលើសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់គោលការណ៍ខ្លួនទីពឹងខ្លួនសុខ ឬ ទុក្...
general
តើពិធីនេះធ្វើឡើងក្នុងគោលបំណងដូចម្ដេចខ្លះ?
ព្រះពិធិច្រត់ព្រះនង្គ័លច្រើនប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខជារៀងរាល់ឆ្នាំ។ ពីធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៤ យ៉ាងគឺ៖ ១. សម្ពោធផ្ដើមបើកក្សេត្ររដូវ ប្រកាសប្រាប់ពីពេលវេលាដល់ប្រជាកសិករថាដំណើរការធ្វើស្រែឪ្យទាន់រដូវភ្លៀងធ្លាប់ដើមឆ្នាំ។ ២. បន់ស្រនអង្ករកឪ្យទេវតារក្សាទឹកដីភ្លៀង សម្រាប់ដាំឋដំណាំ (សុំទឹកភ្លៀងពីទេវតា)។ ៣. ដាស...
general
តើប្រទេសមួយណាខ្លះនៅអាស៊ីដែលគេចាត់ទុកថាជាកម្ពុជាដូចម្ដេច?
ក្នុងវិស័យសេដ្ឋកិច្ចប្រទេសដែលគេចាត់ទុកថាជាខ្មាទាំង៤ នៅអាស៊ីគឺ៖ ១. តៃវ៉ាន ២. កូរ៉េខាងត្បូង ៣. សិង្ហបូរី ៤. ហុងកុងរួមទាំងប្រទេសចិន។ រីឯប្រទេសកូនខ្លាវិញមានប្រទេស ថៃ ម៉ាឡេស៊ី និងវៀតណាម។
general
តើរដ្ឋាភិបាលបាន និងកំពុងអនុវត្តគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយ និងយុទ្ធសាស្រ្ដសេដ្ឋកិច្ចនៃព្រះរាជចក្រកម្ពុជាដូចម្ដេច?
បច្ចុប្បន្នរាជារដ្ឋាភិបាល និងកំពុងអនុវត្តនូវគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយជាយុទ្ធសាស្រ្ដសេដ្ឋកិច្ចនៃព្រះរាជណាចក្រកម្ពុជាដោយទាំងព្រមនូវប្រព័ន្ធសេដ្ឋកិច្ចតាមគោលនយោបាយដូចខាងក្រោម៖ ក. សេដ្ឋកិច្ចប្រពៃណី - អនុវត្តសាស្រ្ដតាមពាក្យស្លោក “ ភូមិមួយផលិតផលមួយ “ ឬ “ ភូមិខ្ញុំផលិតផលខ្ញុំ “។ - លើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសមត...
general
ហេតុអ្វីបានជាប្រទេសទាំងអស់ខិតខំដោះស្រាយបញ្ហាអំពើពុករលួយឪ្យខាងតែបាន?
បានជាប្រទេសទាំងអស់ខិតខំដោះស្រាយបញ្ហាអំពើពុករលួព្រោះអំពើពុករលួយធ្វើឪ្យ៖ - ខូតខាតប្រយោជន៍ជាតិ វាជាមេរោគស៊ីរូងផ្ទៃក្នុងសេដ្ឋកិច្ចជាតិ - ប្រទេសធ្លាប់ចូលក្នុងមហន្នរាយ វាបំរើឪ្យតែជនលោកលន់មួយចំនួនតូចដែលគិតពីប្រេយោជន៍ផ្ទាល់ខ្លួនប៉ុននោះ - បង្អាក់ការអភិវឌ្ឍប្រទេស ឬធ្វើឪ្យប្រទេសមានការអភិវឌ្ឍយឺត - បាត់បង់នូវកិត្តិយស សេចក្ដីថ្លៃថ្ន...
general
លក្ខណៈអ្វីខ្លះដែលចាត់ទុកថាជាការបំផ្លាញបរិស្ថាន?
លក្ខណៈដែលចាត់ទុកថាការបំផ្លាញបរិស្ថាន (បរិស្ថានមាន៖ ធម្មជាតិ មនុស្ស សង្គមវប្បធម៌) ក. បរិស្ថានធម្មជាតិ - ការបំផ្លាញព្រៃឈើ (អាជីវកម្ម...) - ការដុតព្រៃ - ការបំពុលទឹក (បញ្ចូលកាកសំណល់កាតិពុល...) - ការបំពុលខ្បល់ (ប្រើម៉ាស៊ីនចាស់ៗ...) - ការបំផ្លាញសត្វព្រៃ (អាជីវកម្មសត្វព្រៃយកឆ្អឹង សាច់ ស្នែង...) - ការសំឡេង (លំញ័រ) បន្ទុះគ្រាប់...
general
តើគោលការណ៍ផ្សេងៗរបស់អាស៊ានក្រោយបានបង្កើតឆ្នាំ ១៩៦៧ មានអ្វីខ្លះ? ចូររៀបរាប់លម្អិតគោលការណ៍នីមួយៗ?
ក្រោយឆ្នាំ១៩៦៧ អាស៊ានបានចេញគោលការណ៍ជាច្រើនបន្ដបន្ទាប់ទៀតដូចជា៖ - ការបង្កើតតំបន់សន្ដិភាព សេរីភាពនិងអព្យាក្រឹត្យភាព (ZOTEAN: Zone of peace, Freedom and Neutrality) - ការបង្កើតតំបន់សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (TAC: Treaty of Amity Cooperation) - ការបង្កើត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA: Asean Free Trade Area...
general
តើប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែ ឆ្នាំណា? មានលក្ខណៈពិសេសយ៉ាងដូចម្ដេចទើបគេដាក់បញ្ចូល។
ប្រាសាទអង្គរវត្ត ត្រូវបានដាក់ជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ អង្គរវត្ត។ លក្ខណៈពិសេសនោះគឺ៖ - ប្រាសាទអង្គរវត្តជាសមិទ្ធផលសិល្បៈដ៏ពិសេស និងជាស្នាដៃសិល្បៈដ៏ល្អឯករបស់មនុស្សជាតិ - ប្រាសាទអង្គរវត្តបានជិះឥទ្ធិពលខ្លាំងក្លា លើការរីកចម្រើននៃនិម្មាបនកម្មសិល្បៈប្រាសាទព្រមទាំងរៀបចំទឹកដីក្នុងរយៈពេលនៅក្នុងតំបន់ពិសេសមួយ - ប្...
general
តើរដ្ឋបាលថ្នាក់ខេត្ត ក្រុង (មូលដ្ឋាន) ចែកចេញជាអ្វីខ្លះ? ចូររៀបរាប់។
រដ្ឋបាលថ្នាក់ខេត្ត-ក្រុង ថ្នាក់មូលដ្ឋាន គឺមានថ្នាក់ ខេត្ត-ក្រុង និងរាជធានី។ ក. ថ្នាក់ខេត្តចែកជា៖ ស្រុក -> ចែកជាឃុំ -> ឃុំចែកជាភូមិ។ ខ. ថ្នាក់ក្រុង រាជធានី ចែកជា៖ ខ័ណ្ឌ -> ចែកជាសង្កាត់ -> ចែកជាភូមិ ឬ ក្រុម។
general
តើផ្នែកនីមួយៗមានសមាសភាពដឹកនាំដូចម្ដេចខ្លះ?
សមាសភាពដឹកនាំ៖ ក. រដ្ឋបាលថ្នាក់ខេត្ត-ក្រុង-រាជធានី៖ ដឹកនាំដោយអភិបាលខេត្ត-ក្រុង១រូបនិងអភិបាលរង ២ ឬ ៣ រូប។ ខ. រដ្ឋបាលថ្នាក់ស្រុក-ខ័ណ្ឌ៖ ដឹកនាំដោយអភិបាលស្រុក-ខ័ណ្ឌ១រូបនិងមានអភិបាលស្រុក-ខ័ណ្ឌរង១រូប។ គ. រដ្ឋបាលថ្នាក់ឃុំ-សង្កាត់៖ - ថ្នាក់ឃុំ៖ ដឹកនាំដោយមេឃុំ ១រូបនិងជំទប់លេខ១ លេខ២ និងមន្ដ្រីជំនួយការឃុំ១រូប។ - ថ្នាក់សង្កាត់៖ ដឹ...
general
ចូរនិយាយពីការបំពុលបរិស្ថាន?
ការបំពុលបិរស្ថានគឺជាការធ្វើឪ្យកង្វក់ដល់បរិស្ថាន៖ - ការបំពុលទឹក ការចោលសំរាម បញ្ចេញសំណង់រឹង រាវ... - ការបំពុលដី ជាតិគីមី សំណង់រឹង រាជនៅលើដី កប់ក្នុងដី... - ការបំពុលខ្យល់ ផ្សែងពុលពីភ្នំភ្លើង ពីរោងចក្រ ពីរថយន្ដ.... - ការបំពុលដោយសូសំលេង សំលេងយានយន្ដ ម៉ាស៊ីនរោងចក្រ...។
general
តើទន្លេណាខ្លះ ដែលវែងជាងគេបង្អស់នៅលើពិភពលោក? ចូររៀបរាប់ដាក់តាមលំដាប់ពីធំមកតូចដោយបញ្ជាក់ពីប្រវែង និងទីតាំងរបស់វាផង?
ទន្លេដែលវែងជាងគេបង្អស់នៅលើពិភពលោកមាន៖ - ទន្លេនីល (ទ្វីបអាព្រិច) មានប្រវែង ៦៦៩៥គីឡូម៉ែត្រ - ទន្លេអាម៉ាសូន (ទ្វីបអាមេរិកខាងត្បូង) មានប្រវែង ៦៥៧០គីឡូម៉ែត្រ - ទន្លេមីស៊ីស៊ីពី មីស៊ូរី (ទ្វីបអាមេរិចខាងជើង) មានប្រវែង ៦០២០គីឡូម៉ែត្រ - ទន្លេយ៉ង់សេ (ទ្វីបអាស៊ី ប្រទេសចិន) មានប្រវែង ៥៤៧១គីឡូម៉ែត្រ - ទន្លេអុប រឺអុបអៀទីស (ទ្វីបអាស៊ី...
general
តើកោះណាខ្លះដែលមានទំហំធំជាងគេនៅលើពិភពលោកយើងនេះ? ចូររៀបរាប់ដាក់តាមលំដាប់ពីធំមកតូច។
កោះដែលមានទំហំធំជាងគេនៅលើពិភពលោកមាន៖ - កោះហ្រ្គូអិនឡែន រឺគ្រីនឡែន មានប្រវែង ២១៧៥៥៩៧គីឡូម៉ែត្រការេ - កោះគីនថ្មី រឺញូគីនេ មានប្រវែង ៨២៨០៥៧គីឡូម៉ែត្រការេ - កោះបរនេអូ រឹកាលីម៉ាន់តាន់ មានប្រវែង ៧៥១៩២៩គីឡូម៉ែត្រការេ - កោះម៉ាដាហ្គាស្កា មានប្រវែង ៥៨៧០៤២គីឡូម៉ែត្រការេ - កោះបាហ្វាំង មានប្រវែង ៤៧៦០៦៨គីឡូម៉ែត្រការេ - កោះស៊ូម៉ាត្រា ...
general
ចូរនិយាយរៀបរាប់អំពីសភាពនៃការយកពន្ធនៅប្រទេសកំពុងអភិវឌ្ឍន៍?
កត្តាប្រវត្តិសាស្រ្តនិងសេដ្ឋកិច្ចជះឥទ្ធិពលលើសមាសភាពពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះពន្ធ លើបុគ្គលពិបាកប្រមូលនៅក្នុងសេដុ្ឋកិច្ចដែលគ្រប់គ្រងដណ្តងដោយវិស័យកសិកម្ម និងដែលជាទូទៅប្រជាជនរស់នៅបែកខ្ញែកគ្នា។ ជាលទ្ធផលមូលដ្ឋានពន្ធលើបុគ្គលច្រើន យកបានពីនិយោជិកសាធារណៈនិងនិយោជិករបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនពហុជាតិ។ ជាទូទៅពន្...
general
តើប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចយ៉ាងដូចម្តេច?
ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់អវាស៊ានបានទាត់ចោលការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ អាស៊ានបនាប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយ ចូលកាន់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរកន្លងមក ជាមួយនិងគោលជំហរនេះអាស៊ានធ្លាប់បានដើ...
general