question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើច្បាប់ស្តីពីទូរគមនាគមន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា? | ច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ៣០ ខែ វិចិ្ឆកា ឆ្នាំ ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី៥ ហើយដែលត្រូវព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥ នាសម័យប្រជុំចាវិសាមញ្ញនីតិកាលទី៣ ហើយដែលត្រូវប្រកាសឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ១៧ ខែ ធ្នូ ... | general |
ចូរឲ្យនិយមន័យ «កាតព្វកិច្ចសេវាសកល គម្លាតឌីជីថល ទូរគមនាគមន៍ មជ្ឈតការមានសមត្ថកិច្ច សេវាគ្រាអាសន្ន សេវាទូរគមនាគមន៍ «។ | ឲ្យនិយមន័យៈ
- កាតព្វកិច្ចសវាកម្មៈ សំដៅដល់កាតព្វកិច្ចរបស់ប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងការផ្តល់សេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាតម្លៃបន្ថែមជូនដល់ប្រជាពលរដ្ឋទូទៅគ្រប់រូប ក្នុងតម្លៃសមរម្យ គុណភាពសេវាល្អ និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។
- គម្លាតឌីជីថលៈ សំដៅដល់គម្លាតន... | general |
តើច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅកំណត់អំពីអ្វីខ្លះ? | ច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅកំណត់អំពីៈ
- សមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- ការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការងភិវឌ្ឍន៍
- ការបង្កើត មុខងារ និងភារកិច្ចរបស់និយ័តករទូរគមនាគមន៍កម្ពុជា
- ចំណាច់ថ្នាក់និងប្រភេទនៃលិខិតអនុញ្ញាត វិញ្ញាបនបត្រនិងអាជ្ញាបណ្ណ
- សមត្ថកិច្ចគ្រប់គ្រងនិងការប្រើប្រាស់ហេដ្ឋារចនាម្ព័ន្ធនិង... | general |
តើច្បាប់ស្តីពីវិស័យប្រៃសណីយ៍ត្រូវបានរដ្ឋសភាជាតិអនុម័តនៅថ្ងៃខែឆ្នាំណា? | ច្បាប់ស្តីពីវិស័យប្រៃសណីយ ត្រូវបានរដ្ឋសភាជាតិអនុម័តនៅថ្ងៃ២១ ខែ មេសា ឆ្នាំ ២០០២ នាសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី២ ហើយដែលត្រូវព្រឹទ្ធសភាបានអនុម័តយល់ព្រមតាមលើកទម្រងនិងគតិនៃច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០២ នាសម័យប្រជុំប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០០២។ | general |
តើច្បាប់ស្តីពីវិស័យប្រៃសណីយ៍មានវិសាលភាពអនុវត្តលើសេវាអ្វីខ្លះ? | ច្បាប់ស្តីពីវិស័យប្រៃសណីយ៍ មានវិសាលភាពអនុវត្តលើសេវាប្រៃសណីយ៍ៈ
- សេវាបញ្ញើប្រៃសណីយ៍
- សេវាបញ្ចូនប្រាក់តាមប្រៃសណីយ៍
- សេវាបញ្ញើឆាប់រហ័ស
- សេវាបញ្ចូនតាមរូបភាពទូរគមនាគមន៍
- សេវាប្រៃសណីយ៍តាមសំណូមពរ។ | general |
តើប្រៃសណីយ៍ផ្តល់នូវសេវាតាមសំណូមពរបន្ថែមលើបណ្តាសេវានានាដែលមានចែងក្នុងមាត្រា៤មានអ្វីខ្លះ? | ប្រៃសណីយ៍ផ្តល់នូវសេវាតាមសំណូមពរបន្ថែមលើបណ្តាសេវានានាដែលមានចែងក្នុងមាត្រា៤មានដូចជាៈ
- ការបញ្ចូនតាមយន្តហោះ
- បញ្ញើអនុសិដ្ឋ
- ការផ្តល់ដំណឹងឆ្លើយតបពីការបានទទួល
- ការសុំប្រើប្រាស់អាសយដ្ឋានប្រអប់ប្រៃសណីយ៍និងប្រៃសណីយ៍តម្កល់ទុក
- បញ្ញើមានប្រកាសតម្លៃ
- បញ្ញើសង់ប្រាក់ក្នុងពេលតែមួយ
- បញ្ញើផ្សាយពាណិជ្ជកម្ម
- ការធានានិងថែរក្សាបញ្ញើ... | general |
ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពីអ្វីខ្លះ? | ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថភាពកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី៖
- តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំ និងតម្លៃលើអាណិតគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ
- បញ្ញើរួចតម្លៃសេវានិងអ្នកសិទ្ធិរួចតម្លៃសេវា
- បែបបទបច្ចេកទេសនិងរយៈពេលបញ្ចូនទទួលចែកចាយ និងករណីចែក... | general |
តើការធានាសិទ្ធមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចម្តេច? | ការធានាសិទ្ធិមិនឱរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចខាងក្រោម៖
- ហាមបើកឬទង្វើផ្សេងទៀត ដែលអាចឲ្យដឹងពីខ្លឹមសារនសសំបុត្រដែលត្រូវបានបិទជិត
- ហាមផ្តលព័ត៌មានអំពីដំណើរនៃសំបុត្រនោះឲ្យទៅអ្នកដទៃ
- ហាមផ្តល់លទ្ធភាពឬជួយដល់ទង្វើទាំងឡាយខាងលើ។ | general |
តើប្រៃសណីយ៍កម្ពុជានិងនីតិបុគ្គលដែលបម្រើសេវាដែលកើតឡើងលើអ្វីខ្លះ? | ប្រៃសណីយ៍កម្ពុជានិងនីតិបុគ្គលដែលបម្រើសេវាកម្មប្រៃសណីយ៍មិនទទួលខុសត្រូវ ចំពោះការខូចខាតដែលកើតឡើង៖
- ពីធម្មជាតិនៃវត្ថុបញ្ញើនោះ
- ដោយអ្នកផ្ញើរមិនបានវេចខ្ចប់វត្ថុឲ្យបានត្រឹមត្រូវ
- ដោយអ្នកទទួលមិនបានតវ៉ាភ្លាមៗ
- ក្រោយរយៈពេលជាកំនត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកទទួលមកយកបញ្ញើ។ | general |
តើគ្រឿងញៀនមានប្រភេទអ្វីខ្លះ? ចូរនិយាយពីឥទ្ធិពលរបស់វាផង។ | ប្រភេទគ្រឿងញៀនមាន៖ “ហិត ចាក់ លេប ជក់” ដូចជា៖
- អាភៀន៖ ឥទ្ធិពលវាគឺ កាត់បន្ថយការឈឺចាប់ទាំងរាងកាយ និងបង្កើតអារម្មណ៍វើរវាយ។ អ្នកប្រើចង់ក្អូតងងុយដេក ទល់លាមក និងធ្វើឱ្យប្រសើភ្នែកតូច។
- កញ្ឆា៖ បាត់បង់ទំនុកចិត្ត ធ្វើឱ្យនិយាយហើយសើចច្រើន។ ជីពចរ និងបេះដូងដើរលឿន ភ្នែកក្រហម និងបង្កើនចំណង់ក្នុងការបរិភោគ។ ប្រើកញ្ឆាច្រើនបណ្តាលឱ្យឆាប់ស... | general |
តើទានមានន័យដូចម្តេច? ទានមានប៉ុន្មានប្រភេទ? | ទានមានន័យថាការលះបង់នូវប្រយោជន៍ឬសេចក្តីផ្ទាល់ខ្លួនឱ្យដល់អ្នកដទៃ ជាអំពើបុណ្យ អំពើជាកុសល។ ទានមាន ៣ ប្រភេទគឺ៖
- អាមិសទាន៖ គឺការឱ្យនូវលុយ សម្លៀកបំពាក់ គ្រឿងឧបភោគ លំនៅស្ថាន ថ្នាំកែរោគ ឬរបស់របរប្រើប្រាស់ផ្សេងៗ។
- ធម្មទាន៖ គឺផ្តល់ឳវាទ ផ្តល់ជាចំណេះដឹង អប់រំណែនាំអំពីខុសត្រូវបង្ហាត់បង្រៀនការផ្សព្វផ្សាយព្រះធម៌ជាដើម។
- អភ័យទាន៖ គឺក... | general |
តើការស្រលាញ់រាប់អាន ការគោរពនិងការជួយទុក្ខធុរៈអ្នកដទៃមានប្រយោជន៍អ្វីខ្លះ ដល់រូបអ្នក? | ផលប្រយោជន៍នៃការរាប់អាន ការគោរព និងការរជួយទុក្ខធុរៈអ្នកដទៃ មាន៖
- ទទួលបានការរាប់អាន ការគោរព ការជួយយកអាសារ ពីអ្នកដទៃតបមកវិញ (ការឱ្យតម្លៃ)
- មានមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការល្អ
- ទទួលការគាំទ្រពីមិត្តភិក្ត
- ទទួលបានកិត្តិយស និងសេចក្តីថ្លៃថ្នូរ
- កសាងបានសង្គមមួយល្អ អាចធ្វើឱ្យបានសុខទាំងអស់គ្នា។ | general |
ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប តើមនុស្សត្រូវតាមមាគ៌ាប៉ុន្មានយ៉ាង? អ្វីខ្លះ? | ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប គេត្រូវប្រតិបត្តិតាមមាគ៌ា៨យ៉ាងរបស់ព្រះពុទ្ធជាម្ចាស់ ហៅថា “អដ្ឋង្គិកមគ្គ” គឺ
- សម្មាទិដ្ឋិ៖ ការយល់ឃើញត្រឹមត្រូវ
- សម្មាសង្កប្បៈ៖ ការត្រិះរិះត្រឹមត្រូវ
- សម្មាវាចា៖ ពាក្យសម្តីត្រឹមត្រូវ
- សម្មាអាជីវៈ៖ ការប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ
- សម្មាវាយាម៖ ការព្យាយាមក្នុងផ្លូវត្រឹមត្រូវ
... | general |
បច្ចុប្បន្នវប្បធម៌បរទេសបានចូលមកកម្ពុជាច្រើនណាស់។ ក. តើវប្បធម៌នោះជះឥទ្ធិពលយ៉ាងណាចំពោះយុវជនខ្មែរ? ខ. តើអ្នកមានវិធានការបែបណា ដើម្បីទប់ស្កាត់ វប្បធម៌ពាលាអាវាសែ ក្នុងជួរយុវជន? | បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់។ វប្បធម៌ទាំងនោះបានជះឥទ្ធិបាលយ៉ាងខ្លាំងមកលើ យុវជនខ្មែរ៖
ក. បញ្ហាជះឥទ្ធិពលដល់យុវជនខ្មែរមាន៖
- តន្រ្តីញ័រញាក់ខុសពីលក្ខណៈជាតិខ្មែរ
- ភាពយន្តអាសអាភាស កាប់ សម្លាប់ ឆក់ ប្លន់ កេងប្រវ័ញ្ច
- សម្លៀកបំពាក់ ម៉ូតសក់ តាមបែបបរទេសនិយម
- អត្តចរិត អាកប្បកិរិយា ប្រាសចាកពីលក្ខណៈរបស់មនុស្ស... | general |
តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពីអ្វី? | តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន សិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពី៖
ក. កត្តាសង្គម
- អំពើពាលាអាវ៉ាសែក្នុងសង្គម (ឆក់ប្លន់ កាប់សម្លាប់ ល្បែងស៊ីសង គ្រឿងញៀន)
- ការសេពគប់មិត្តភក្តិមិនល្អ
- វប្បធម៌ពាលាអាវ៉ាសែរបស់បរទេស
- អំពើពុករលួយក្នុងសង្គម
- ភាពអត់ការងារធ្វើ ធ្វើឱ្យសិស្សបាក់ចិត្តក្នុងការសិក្សា។
ខ. កត្តាគ្រួសារ
- កង្... | general |
មានពាក្យស្លោកមួយបានលើកឡើងថា “ការបង្រៀនឱ្យគេចេះស្ទួចត្រី ប្រសើរជាងឱ្យត្រីគេហូប”។ ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់។ | ទស្សនៈ “ការបង្រៀនឱ្យគេចេះស្ទួយត្រីប្រសើរជាងឱ្យត្រីគេហូប”
ក. នេះជាទស្សនៈគរុកោសល្យមួយសំរាប់លោកគ្រូ អ្នកគ្រូក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការបណ្តុះបណ្តាលសិស្ស និងធនធានមនុស្ស។
ខ. ការបង្រៀនអោយគេចេះស្ទួចត្រី មានន័យថាគេត្រូវអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគួរដោយខ្លួន ចេះបំពេញមុនវិជ្ជាជីវៈ ដើម្បីជីវិតរ... | general |
ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាងខែទាំង ១២នៃចន្ទគតិ និងសុរិយគតិ។ | លក្ខណៈខុសគ្នារវាងខែទាំង១២ នៃចន្ទគតិ និងសុរិយគតិ៖
ក. របាប់ខែ តាមចន្ទគតិមាន៖
- មិគសិរ ខែទី ១ ក្តាន់ មាន២៩ ថ្ងៃ
- បុស្ស ខែទី ២ ក្តាម មាន ៣០ ថ្ងៃ
- មាឃ ខែទី ៣ ស្វាព្រាម មាន ២៩ ថ្ងៃ
- ផល្គុន ខែទី ៤ បុព្វផល្គុណី គោឈ្មោល មាន៣០ថ្ងៃ។ ឧត្តរផល្គុណីគោរញី។
- ចេត្រ ខែទី ៥ សត្វខ្លា មាន ២៩ ថ្ងៃ
- ពិសាខ ខែទី ៦សត្វក្របី មាន ៣០ថ្ងៃ
- ជេស... | general |
ចូររាប់ ឆ្នាំខ្មែរទាំង ១២ ព្រមទាំងបញ្ជាក់ពីសត្វតំណាងឆ្នាំនីមួយៗ។ នោក្នុងរបាប់ខែមានឈ្មោះពីរៗពីព្រោះអ្វី? | របាប់ឆ្នាំខ្មែរទាំង ១២មាន៖
- ជូត ឆ្នាំទី ១ តំនាងសត្វ កណ្តុរ
- ឆ្លូវ ឆ្នាំទី ២ តំនាងសត្វ គោ
- ខាល ឆ្នាំទី ៣ តំនាងសត្វ ខ្លា
- ថោះ ឆ្នាំទី ៤ តំនាងសត្វ ទន្សាយ
- រោង ឆ្នាំទី ៥ តំនាងសត្វ នាគ
- ម្សាញ់ ឆ្នាំទី៍ ៦ តំនាងសត្វ ពស់
- មមី ឆ្នាំទី ៧ តំនាងសត្វ សេះ
- មមែ ឆ្នាំទី៨ តំនាងសត្វ ពពែ
- វក ឆ្នាំទី ៩ តំនាងសត្វ ស្វា
- រកា ឆ្នាំទ... | general |
ប្រទេសនីមួយៗនៅលើពិភពលោកសុទ្ធតែមាននិមិត្តរូបសញ្ញាជាតិ របស់គេ ចំណែកព្រះរាជាចក្រកម្ពុជាក៏មាននិមិត្តរូបសញ្ញាជាតិរបស់ខ្លូនដែរ តើនិមិត្តរូបសញ្ញានោះជាអ្វី? | ប្រទេសនីមួយៗនៅលើពិភពលលោកសុទ្ធតែមាននិមិត្តរូបសញ្ញាជាតិរបស់គេចំណែកព្រះរាជាចក្រកម្ពុជាជាក៏មាននិមិត្តរូបសញ្ញាជាតិរបស់ខ្លួនដែរ ដែលមានឈ្មោះថាព្រះសង្ហារ។ | general |
តើអង្គការសមាគមន៍អាស៊ានមានគោលដៅការណ៍ និងវត្ថុបំណងដូចម្ដេចខ្លះ? | អង្គការសមាគមនអាស៊ានមានគោលការណ៍និងវត្ថុបំណងដូចតទៅ៖
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ក្នុងតំបន់ឈរលើស្មារតី សមាភាព និង សមធម៌។
- ជំរុញឪ្យមានស្ថេរភាព សន្ដិសុខ និងសន្ដិភាពក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌និងគោលការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងក្នុងធម្មនុញ្ញសហប្រជាជាតិ។
- ជំរុញកិច្ចសហប្រតិ... | general |
តើត្រិស្ដសង្រ្កានជាអ្វី? គេប្រារព្វនៅឯណា? ពេលណា? ដើម្បីអ្វី? | ត្រស្ដិសង្រ្កាន គឺជាឈ្មោះពិធីម៉្យាងដែលគេផ្ដើមធ្វើឡើងដោយសំដៅសេចក្ដីថាដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។
- គេប្រារព្វពិធីនេះនៅក្នុងព្រះបរមរាជវាំងនាចុងខែផល្គុន (ថ្ងៃ ១២-១៥ ខែផល្គុន)។
- ដើម្បីបណ្ដោញយក្សមា ខ្មោចបិសាទ ប្រេតព្រាយអសុកាយ និងបំបាត់ឧបទ្ទវៈទាំងឡាយក្នុងឆ្នាំចាស់ឪ្យេជ្រះស្រលះ ហើយអញ្ជើញទេវតាដែលត្រូវបន្លាស់ផ្លាស់យាម... | general |
ដូចម្ដេចដែលហៅថា “ ស័ក “? ចូររាប់ឈ្មោះស័កទាំង ១០ទៅតាមលំដាប់។ | ស័ក គឺជាកាល សម័យ យុគ្គ ការរាប់លំដាប់ឆ្នាំ។ រាប់ឈ្មោះស័កទាំង១០គឺ៖
- ឯកស័ក
- ទោស័ក
- ត្រីស័ក
- ចត្វាស័ក
- បញ្ចស័ក
- ឆស័ក
- អដ្ឋស័ក
- នព្វស័ក
- សំរិទ្ធិស័ក។ | general |
ចូររនិយាយពីទស្សនៈអប់រំរបស់សាសនា គ្រិស្ដ។ | ទស្សនៈអប់រំរបស់សាសនាគ្រិស្ដ៖ គ្រិស្ដសាសនាមានទស្សនៈអប់រំជាមូលដ្ឋានពីរសំខាន់គឺ៖
១. ត្រូវស្រឡាញ់ព្រះម្ចាស់ទុកជាបានជួបសង្រ្កោះមនុស្សលោកឪ្យរួចពីបាបដោយព្រះហឬទ័យសណ្ដោសរបស់ព្រះអង្គ។
២. ត្រូវបាបស្រឡាញ់មនុស្សទូទៅ ដូចស្រឡាញ់ខ្លូនឯង ពោលគឺត្រូវចេះអត់អោន យល់អធ្យាស្រ័យចំពោះមនុស្សផងគ្នា។
ព្រះយេស៊ូគ្រិស្ដទ្រង់បានមានព្រះបន្ទូលទូន្មានពីគ... | general |
តើសិប្បកម្មតំបាញនៅកម្ពុជាយើងមានអ្វីខ្លះ? រាប់ឪ្យបានដប់មុខ។ | សិប្បកម្មតំបាញនៅកម្ពុជាមាន៖ តំបាញហូល ផាមួង អន្លូញចរបាប់ ក្រមា ស្បៃ កន្សែងចរបាប់ សាវ៉ុងសូត្រ កន្សែងសូត្រ ភួយ កន្ទេល កន្ទេលកក់ ចង្អេរ កញ្ជើ ល្អី...។ | general |
ដូចម្ដេចដែលហោថា “ ខែញី “ ខែឈ្មោល? តើ “ ខែឈ្មោល “ និង “ ខែញី “ មានដំណើរប្រព្រឹត្តទៅបែបណា | ក. “ ខែញី “ គឺជាខែដែលមានចំនួន ៣០ថ្ងៃ ហៅថាខែគូ។ និង “ ខែឈ្មោល “ គឺជាខែដែលផតដែលមានចំនួន ២០ ថ្ងៃ ហៅថាខែសេស។
ខ. តាមទំនៀមទម្លាប់ប្រពៃណីខ្មែរថា៖
- “ ខែញី “ ជាខែដែលអនុញ្ញតឪ្យរៀបចំពិធីផ្សឹងៗបាន លើកលែងខែភទ្របទ គេមិនអនុញ្ញាតឪ្យរៀបអាពាហ៍ពិពាហ៍ទេ ព្រោះស្ថិតនៅក្នុងខែព្រះសង្ឈចូលវស្សា។
- “ ខែឈ្មោល “ ជាខែចែលមិនអនុញ្ញាតឪ្យរៀបចំផ្សេងៗនោ... | general |
តើរដ្ឋបាលថ្នាក់ណាមួយដែលរៀបចំបង្ដើតឡើងដោយការបោះឆ្នោត? តើរដ្ឋបាលថ្នាក់នោះមានសមាសភាពដូចម្ដេចខ្លះ? | ក្នុងចំណោមរដ្ឋបាលថ្នាក់មូលដ្ឋាន មានតែរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ទេដែលរៀបចំបង្កើតឡើងដោយការបោះឆ្នោត។
- រដ្ឋបាលឃុំមានសមាសភាពដូចតទៅ មេឃុំ ជំទប់ទី១ ជំទប់ទី២ ជំនួយការឃុំ
- រដ្ឋបាលសង្កាត់មានសមាសភាពដូចតទៅ ចៅសង្កាត់ ចៅសង្កាត់ទី១ ចៅសង្កាត់ទី២ ជំនួយការ។ | general |
តើអំពើហិង្សាក្នុងគ្រួសារនាំមកនូវផលវិបាកអ្វីខ្លះ ចំពោះសាមីគ្រួសារ និងសង្គមជាតិ? ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ តើយើងត្រូវធ្វើដូចម្តេចខ្លះ? | អំពើហិង្សាក្នុងគ្រួសារ នាំមកនូវផលវិបាកចំពោះសាមីគ្រួសារ និងសង្គមជាតិដូចតទៅ៖
ក. ចំពោះសាមីគ្រួសារ
- ខាតបង់ប្រាក់កាសសម្រាប់ទិញថ្នាំព្យាបាលរបួសនិងថ្លៃសេវាព្យាបាល
- ខាតបង់ពេលវេលា
- ខាតបង់សម្ភារៈនានា
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស (អាម៉ាស)
- បាត់បង់ភាពសិ្នទ្ធិស្នាលនៅក្នុងគ្រួសារ
- បាត់បង់សមាជិកគ្រួសាររ (ព្រាត់ប្... | general |
លទ្ធិប្រជាធិបតេយ្យជាអ្វី? លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃខែឆ្នាំណា? នាំចូលដោយនរណា? អនុវត្តនៅឆ្នាំណា? ក្នុងរបបណា? កម្ពុជាជាអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា? តើមិត្តដែលគូរសេពគប់មានប៉ុន្មានពួក? ហើយមិត្តដែលមិនគួរសេពគប់មានគ្រប់ពួក? ចូររៀបរាប់។ | ក្នុងចំណោមរដ្ឋបាលថ្នាក់មូលដ្ឋាន មានតែរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ទេដែលរៀបចំបង្កើតឡើងដោយការបោះឆ្នោត។
- រដ្ឋបាលឃុំមានសមាសភាពដូចតទៅ មេឃុំ ជំទប់ទី១ ជំទប់ទី២ ជំនួយការឃុំ
- រដ្ឋបាលសង្កាត់មានសមាសភាពដូចតទៅ ចៅសង្កាត់ ចៅសង្កាត់ទី១ ចៅសង្កាត់ទី២ ជំនួយការ។ | general |
តើ ATF មានន័យជាខេមរភាសាដូចម្ដេច? ជាភាសាអង់គ្លេសដូចម្ដេច? | ATF មានន័យជាខេមរភាសាថា “វេទិកាទេសចរណ៍អាស៊ាន” ចំណែកភាសាអង់គេ្លសមានន័យថា ASEAN TOURISM FORUM។ | general |
តើ ATF ធ្លាប់បានប្រារព្ធនៅទីក្រុងភ្នំពេញដែរឬ ទេ? បើធ្លាប់ តើបានធ្វើនៅថ្ងៃខែឆ្នាំណា? មានគោលបំណងអ្វី? | ATF ធ្លាប់ប្រារព្ធនៅទីក្រុងភ្នំពេញនៅថ្ងៃ ២០ដល់ ២៨ មករា ២០០៣ ហើយហើយគោលបំណងរបស់ ATF នៅភ្នំពេញគឺ
- ពង្រីងអត្តសញ្ញាណអាស៊ាន
- បង្កើត និងបង្កើនការទទួលភ្ញៀវទេសចរណ៍
- ជំរុញកាផ្សព្វផ្សាយ និងការចូរនៃភ្ញៀវទេសចរណ៍អាស៊ាន
- ជំរុញនិងសម្របសម្រួលដល់ការធ្វើដំណើរក្នុងប្រទេសអាស៊ាន
- ពង្រីងនិងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុមហ៊ុនស្ថាប័នសា... | general |
តើនិមិត្តសញ្ញារបស់រដ្ឋនីមួយៗមានអ្វីខ្លះ? តើសញ្ញាជាតិខ្មែរយើងមានអត្តន័យដូចម្តេច? | និមិត្តសញ្ញារបស់រដ្ឋនីមួយៗមានដូចជា ទង់ជាតិភ្លេងជាតិ និងសញ្ញាជាតិ។ សញ្ញាជាតិរបស់ខ្មែរយើងគឺព្រះសង្ហារដែលអត្តន័យដូចខាងក្រោម៖
- ពន្លឺឆព្វនរង្សីនៅលើតំណាងឱ្យអរិយធម៌ខ្មែរ
- ស្វេត្រឆ័ត្រទាំងតំណាងឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្រ្ត
- ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
- រាជសីហ៍ទាំ... | general |
តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេចខ្លះ? | ផលវិបាកនៃអនក្ខរភាព៖
ក. ចំពោះបុគ្គល
- បាត់ម្ចាស់ការក្នុងការរស់នៅ
- គ្មានចំណេះពិបាកក្នុងការរកការងារធ្វើ
- ការងារច្រើនដោយកម្លាំងកាយ ទទួលបានប្រាក់កម្រៃទាប និងសមាមាត្រនឹងថាមពលដែលបញ្ចេញសុខភាពទ្រុឌទ្រោម ជំងឺ ស្ថានភាពជីវភាពលំបាកអំពើហិង្សា គ្រួសារខ្វះសុភមង្គល។
ខ. ចំពោះសហគមន៍ជាតិ
- ខ្វះធនធានធម្មជាតិមនុស្សក្នុងការអភិវឌ្ឍន៍ប្រទេសប... | general |
ដូចម្តេចដែលហៅថាបរិស្ថាន? ចូរនិយាយពីការបំពុលបរិស្ថាន? កត្តាអ្វីខ្លះដែលធ្វើឱ្យបរិស្ថានមានការប្រែប្រួល? | បរិស្ថាន គឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើងអាចឃើញ ឬមើលមិនឃើញ ស្តាប់បាន ឬស្តាប់មិនបានធុំក្លិន ឬមិនធុំក្លិន ដឹង ឬមិនដឹងរស់ជាតិ លឺសូរ ឬមិនលឺសូរ ហើយភាវៈទាំងនេះមានទំនាក់ទំនងនិងជះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ។
+ ការបំពុលបរិស្ថាន គឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថាន៖
- ការបំពុលទឹក៖ ការចោលសំរាម បញ្ចេញសំណល់រីងរាង
- ការប... | general |
តើជំនឿកើតមានឡើងនៅពេលណា? តើខ្មែរយើងមានជំនឿលើអ្វីខ្លះ? ចូររៀបរាប់ជំនឿរបស់ខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃឱ្យបាន៥។ តើជំនឿលើសិរីសួស្តីជ័យមង្គលកើតឡើងដោយសារអ្វីខ្លះ? | ជំនឿ៖
ក. ជំនឿកើតឡើងនៅពេលដែលមនុស្ស៖
- ភ័យខ្លាចចំពោះបាតុភូតធម្មជាតិ និងអសន្តិសុខ ឬគ្រោះថ្នាក់នៅចំពោះមុខជាយថាហេតុ
- មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន
- យល់ថាមានអភិធម្មជាតិ ឬកម្លាំងក្រៅខ្លួនដែលអាចជួយ និងទប់ទល់បាន
- សន្មតិ ឱ្យឈ្មោះកម្លាំងទាំងនោះ ដោយបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាព និងការឧបកិច្ចរបស់ពួកគេ
- កម្លាំងទាំងនេះក្ល... | general |
ប្រាសាទអង្គវត្ត មានសំណង់រឹងមាំ ល្អហើយស្អាត។ តើសំណង់នេះមានការទាក់ទងទៅនឹងខ្លះ? ចូរបញ្ជាក់។ | ប្រាសាទអង្គរវត្តមានភាពរឹងមាំ ល្អ ស្អាត ដោយសំណង់ប្រាសាទទាក់ទង ទៅនឹង៖
+ គណិតវិទ្យា៖ គណិតវិទ្យាក្នុង លំហមើលពីចម្ងាយរាងតូចច្រឡឹង ហើយកំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា។
+ រូបវិទ្យា៖ លើដី និងក្រោមដីមានទម្ងន់ និងទំហំស្មើគ្នាធ្វើឱ្យប្រាសាទមានលំនឹង និងជំហររឹងមាំ មិនងាយស្រុត។
+ គីមីវិទ្យា៖ ថ្មមួយដុំៗ ភ្ជាប់គ្នាដោយ សារធាតុម៉្យា... | general |
តាមព្រះរាជក្រឹត្យលេខ នស.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានកំណត់យកសត្វ និងរុក្ខជាតិ ប៉ុន្មានប្រភេពជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា? ចូររៀបរាប់។ | តាមព្រះរាជក្រឹត្យលេខ នស.រកភ.០៣០៥.១៤៦ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិ ៧ប្រភេទ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាគឺ៖
ក. ផ្នែកសត្វមាន ៤គឺ៖
- សត្វចតុប្បាទ មានសត្វគោព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វបក្សី មានសត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វមច្ឆាជាតិ មានសត្វត្រីគល់រ... | general |
តាមទស្សនៈព្រះពុទ្ធសាសនា តើសេចក្តីសុខរបស់មនុស្សមានប៉ុន្មានប្រការ? អ្វីខ្លះ? ចូរបង្ហាញ។ | តាមទស្សនៈព្រះពុទ្ធសាសនា សេចក្តីសុខរបស់មនុស្ស មានប្រាំប្រការគឺ៖
+ អត្ថិសុខ៖ សេចក្តីសុខបរិបូរណ៍ដោយបច្ច័យ ៤ មាន៖
- បិណ្ឌបាត៖ គ្រឿងបរិភោគ មានស្បៀងអាហារសម្រាប់ទទួលទាន
- ស្បង់ចីវរ៖ គ្រឿងដណ្តប់សម្រាប់បិទបាំងកាយមានសម្លៀកពាក់
- សេនាសនៈ៖ គ្រឿងស្នាក់អាស្រ័យ មានជម្រកគ្រឿងសង្ហារឹម
- គិលានភសជ្ជៈ៖ ថ្នាំសង្កូវ សម្រាប់ព្យាបាលរោគនិង... | general |
តើមូលហេតុសំខាន់ៗអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរចរណ៍ផ្លូវគោក? | មូលហេតុសំខាន់ បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមាន៖
+ កត្តាមនុស្ស
- មានចិត្តប្រមាថនឹងការបើកបរ
- មិនចេះបើកបរ និងមិនយល់ពីរបៀបធ្វើចរាចរណ៍
- មិនគោរពច្បាប់ចរាចរណ៍ គ្មានប័ណ្ណបើកបរ មិនពាក់មួយសុវត្ថិភាព
- គ្មានមនសិការទទួលខុសត្រូវក្នុងការបើកបរ
- មិនបានរៀបច្បាប់ចរាចរណ៍
- សុខភាព ឬស្មារតីមិនល្អ (ឆាប់ភ័យរន្ធត់)
- មិនចេះ... | general |
គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទណាស់។ តើប្រភេទណាមួយដែលអ្នកធ្លាក់ដឹង ញឹកញាប់ជាងគេ? | គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទដែលយើងធ្លាប់ដឹងឮឃើញញឹកញាប់មាន៖
- អ្នកបើកបរបំពាន មិនគោរពច្បាប់ចរាចរណ៍ និងមានជាតិស្រវឹង
- អ្នកបើកបរខ្វះការទទួលខុសត្រូវ គ្មានការប្រុងប្រយ័ត្នបាត់បង់ស្មារតី
- អ្នកបើកបរលើសល្បឿនកំណត់
- ប្រព័ន្ធយានយន្តគ្មានសុវត្ថិភាព។ | general |
តើអ្នកមានយោបល់ដូចម្តេច ដើម្បីឱ្យប្រជាពលរដ្ឋចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ? | ដើម្បីឱ្យប្រជាពលរដ្ឋយើងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងមានគោលការណ៍ដូចតទៅ៖
- ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង អំពើច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍
- ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ
- ត្រូវមានវិធានការឱ្យមានប្រសិទ្ធិភាព ទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍
- ត្រូវដាក់ទណ្ឌកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតច... | general |
តើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានឥរិយាបថ និងសុជីវធម៌ក្នុងពេលកំពុងបើកបរដូចម្តចខ្លះ? | អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថ និងសុជីវធម៌ ដូចតទៅ៖
ក. សុវជីធម៌ក្នុងការបើកបរ៖
- ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្តដទៃទៀតសុំជែង ត្រូវអែបស្តាំទុកលទ្ធភាពឱ្យយានយន្តដែលនៅក្រោមមានធុរៈប្រញាប់ទៅមុន។
- នោកន្លែងមានទឹកដក់ ឬភក់ជ្រាំ មានធូលីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿនដើម្បីកុំឱ្យភក់ ឬទឹក ខ្ទាចប្រឡាក់អ្នកដំណើរដែលន... | general |
តើមិត្តដែលគូរសេពគប់មានប៉ុន្មានពួក? ហើយមិត្តដែលមិនគួរសេពគប់មានគ្រប់ពួក? ចូររៀបរាប់។ | + មិត្តដែលគួរសេគប់មាន ៤ ពួកគឺ៖
- មិត្តឧបត្ថម្ភ មិត្តចេះថែរក្សាទាំមិត្ត ទំនុកបម្រុងមិត្ត
- មិត្តរួមសុខទុក្ខ ហ៊ានលះបង់ជីវិតខ្លួនជីវិតខ្លួនដើម្បីការពារមិត្ត ប្រាប់អាថ៌កំបាំងខ្លួនដល់មិត្ត
- មិត្តមគ្គុទេស គីជាមិត្តដែលចេះដឹកនាំបង្ហាញនូវអំពើល្អ ផ្លូវល្អទៅកាន់សេចក្ដីសុខ ក្ដីវៀរចាកសេចក្ដីអាក្រក់ទាំងឡាយ។
- សមានមិត្ត មិត្តមិន... | general |
ចូរឲ្យនិយមន័យ«អនិស្សរភាព កម្មវិធីសូហ្វវែ ក្បាលលេខទូរគមនាគមន៍ កិច្ចព្រមព្រៀងគោល ហ្រ្វេកង់សំវិទ្យុ«។ | ឲ្យនិយមន័យៈ
- អនិស្សភាពៈ សំដៅលើភាពចំណុះគេ។
- កម្មវិធីសូហ្វវៃៈ សំដៅដល់កម្មវិធីកុំព្យូទ័រទាំងឡាយណាដែលរចនាឡើងក្នុងគោលបំណងសម្របសម្រួលដល់អ្នកប្រើប្រាស់ ដើម្បីធ្វើអ្វីមួយនៅលើឬតាមរយៈកុំព្យួរទ័រ កុំព្យូទ័របន្ទះ ទូរសព្ទវៃឆ្លាត ឬឧបករណ៍បច្ចេកវិទ្យាទាំងឡាយណាដេលត្រូវបញ្ចូលកម្មវីធី បែបខាងលើនេះ។
- ក្បាលលេខទូរគមនាគមន៍ៈ សំដៅដល់លេខ លេខក... | general |
តើមូលហេតុអ្វីបានសិល្បៈស្បែកធំជាសិល្បៈមានប្រជាប្រិយក្នុងសង្គមខ្មែរ ហើយត្រូវប្រជាជនខ្មែរ ហើយត្រូវប្រជាជនខ្មែរចាត់ទុកជាសិល្បៈសក្ការៈហើយជាបេតិកភណ្ឌជាតិនោះ? | មូលហេតុដែលនាំឪ្យសិល្បៈស្បែកធំ មានប្រជាប្រិយក្នុងសង្គមខ្មែរនិងចាត់ទុកសិល្បៈសក្ការៈនោះគឺ៖
- សិល្បៈនេះមានលក្ខណៈនិងខ្លឹមសារឆ្លើយតបទៅនឹងជំនឿខ្មែរ គឺពុទ្ធសាសនានិងព្រហ្មញ្ញសាសនាដោយម្នាក់ៗយល់ថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ដែលដក់ជាប់ក្នុងគំនិតចិត្តកាយខ្លួនជានិច្ចនោះ។
- សិល្បៈនេះបានធ្វើការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីទេពកោស... | general |
ហេតុអ្វីបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់ពីបញ្ហា “ យេនឌ័រ “ នៅកម្ពុជា? | បានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ “ យេនឌ័រ “ ព្រោះ៖
- ដើម្បីសមភាពរវាងបុរស និងស្ដ្រី
- ស្រ្ដីនាពេលបច្ចុប្បន្នមានសិទ្ធិ កាតព្វកិច្ច និងចូលរួមក្នុងកិច្ចការនយោបាយដូចបុរសដែរ (ស្រ្ដីជាឆ្អឹងខ្ទងរបស់ប្រទេសជាតិ ជាកោសិកានៃសង្គម)
- ដើម្បិបំបាត់អំពើហិង្សាក្នុងគ្រួសារ
- ដើម្បីបំបាត់រាល់ការរើសអើងលើស្រ្ដីភេទ។
សរុបជារួម... | general |
តើនៅកម្ពុជាមានជនជាតិភាគតិចអ្វីខ្លះ? តើពួកគេរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដូចម្តេចខ្លះ? | នៅប្រទេសកម្ពុជា មានជនជាតិភាគតិចហើយគេប្រកបរបរចិញ្ចឹមជីវីតដូចជា៖
ក. ជនជាតិចិន
- បានភៀសខ្លួនមកនៅស្រុកខ្មែរ តាំងពីមុនតាំងពីមុនសម័យអង្គរមកម៉្លេះ
- ជនជាតិភាគច្រើនជាម្ចាស់ សណ្ឋាគារភោជនីយដ្ឋានហាងលក់ទំនិញ ពាណិជ្ជករ ឈ្មួញជាដើម
ខ. ជនជាតិវៀតណាម
- សហគមន៍ជនជាតិវៀតណាម បានមករស់នៅកម្ពុជាជាច្រើនសតវត្សមកហើយ
- ពួកនេះធ្វើការស្ទើរតែ ទាំងអស់... | general |
ជីវិតជាវត្ថុមានតម្លៃបំផុត។ តើយុវជនស្វែងរកការថែទាំជីវិតឱ្យល្អប្រសើរតាមលក្ខខណ្ឌអ្វីខ្លះ? | ជីវិតជាវត្ថុមានតម្លៃបំផុត។ លក្ខខណ្ឌយុវជនស្វែងរកការថែទាំជីវិតឱ្យល្អប្រសើរគឺ៖
- ត្រូវចេះរៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារណាដែលនាំឱ្យមានការទទួលផលវិបាកធ្ងន់ធ្ងរ
- ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវមុខនឹងរៀបអាពាហ៍ពិពាហ៍ព្រោះជាជម្រើសនៃសុភមង្គល
- មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូន... | general |
តើបុណ្យកឋិនមានរយៈពេលប៉ុន្មានថ្ងៃ? ហើយចាប់ផ្តើមពីថ្ងៃណា ខែណាដល់ថ្ងៃណាខែណា? ចូរបង្ហាញលក្ខណៈពិសេសរបស់បុណ្យកឋិន? | បុណ្យកឋិន ជាកុសលដែលធ្វើឡើងដោយនាំសំពត់ ចីវរទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រៃមាសក្នុងអាវាសណាមួយ។ បុណ្យកឋិនមានរយៈកាល ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ ថ្ងៃ ១៥កើត ខែកក្តិក។ លក្ខណៈពិសេសរបស់កឋិនទានគឺមានដូចតទៅ៖
- មិនអាចធ្វើបានរាល់ថ្ងៃរាល់ខែបានទេគឺក្នុងមួយឆ្នាំមួយវត្តធ្វើក្នុងថ្ងៃណាក៏បានឱ្យតែស្ថិតនៅក្នុងរដូវ... | general |
បុព្វបុរសខ្មែរយើងបានបង្កើតប្រភេទកីឡាអ្វីខ្លះ ដើម្បីសុខភាព និងប្រយុទ្ធការពារខ្លួន? | បុព្វបុរសខ្មែរយើងបានបង្កើតប្រភេទកីឡាដើម្បីសុខភាព និងប្រយុទ្ធការពារខ្លួនមានដូចខាងក្រោម៖
- កីឡាបោកចំបាប់៖ ខ្មែរបានរៀបចំការប្រកួតកីឡានេះដើម្បីថ្វាយអ្នកតាចាស់ស្រុក ថ្វាយវត្ថុសក្តិសិទ្ធិជួយឱ្យអ្នកជំងឺបានធូរស្រាល ឬដើម្បីកំដកម្សាន្តសប្បាយពេលបុណ្យចូលឆ្នាំ។
- កីឡាប្រដាល់សេរី៖ ខ្មែរសម័យដើមនិយមលេងកម្សាន្តក្នុងឳកាសបុណ្យចូលឆ្នាំ និ... | general |
ដូចម្តេចដែលហៅថារដ្ឋ? ជាតិ? សិទ្ធិ? សេរីភាព? មាតុភូមិ? | ដែលហៅថារដ្ឋ គឺជាសហគមន៍របស់មនុស្សដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេគឺរដ្ឋធម្មនុញ្ញ។ ដែលហៅថាជាតិ គឺជាសហគមន៍របស់មនុស្សដែលមានសញ្ជាតិដូចគ្នា។ ដែលហៅថាមាតុភូមិ គឺសហគមន៍ដែលនាំគ្នាស្រលាញ់ក្នុងផ្លូវមនោសញ្ចេតនា។ ដែលហៅថាសិទ្ធិ គឺជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គម ដែលប្រកបដោយសចក្តីថ្លៃថ្នូរ និងសុភមង្គល។ ដែលហ... | general |
តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំ? | មូលហេតុចម្បងដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំគឺ៖
- ជាប្រទេសនីមួយក្នុងពិភពលោកដែលកសាងប្រទេសសង្គមនិយម
- ប្រទេសផ្សេងៗលែងដើរតាមមាគ៌ារបស់សហភាពសូវៀត
- មានបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ មិនអាចប្រណាំងប្រជែងជាមួយអាមេរិកបាន
- ការហុំព័ទ្ធដោយសេដ្ឋកិច្ចទីផ្សារសេរី
- កំណែទម្រង់ពេរ៉េស្រ្តូយេកា
- សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួ... | general |
តើស្រ្តីគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង? អ្វីខ្លះ? | ស្រ្តីគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាងគឺ៖
- មិនចេះនិយាយដើមគេ
- ចេះគួរសមចំពោះមាតាបិតា និងស្វាមី
- ដឹងគុណ តបគុណចំពោះមាតាបិតា និងញាតិសន្តានទាំងសងខាង
- មិនចេះដេកថ្ងៃ
- មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ
- ចេះថែទាំងទ្រព្យសម្បត្តិ
- មិនផិតក្បត់ស្វាមី
- មិនចេះប្រចណ្ឌស្វាមី
- មិនរំសាយសក់ឱ្យគេឃើញ
- មិនដើរញ៉ិញ៉ក់កាច់រាង
- ចេះសង្រ... | general |
តើភាពវឹកវរអ្វីខ្លះ ដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្រោយការទទួលឯករាជ្យជាតិ? | ភាពវឹកវរដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្រោយការទទួលឯករាជ្យជាតិគឺ៖
- សង្រ្គាមនៅតំបន់ឥណ្ឌូចិន (ខ្មែរ ឡាវ វៀតណាម)
- ប្រទេសមីយ៉ាន់ម៉ាដឹកនាំនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធា
- បញ្ហាទាក់ទងនឹងជនជាតិ
- បញ្ហាទាក់ទងនឹងសាសនា (ការបះបោពួកអ៊ីស្លាមនៅប្រទេសភីលីពីន)
- សង្រ្គាមវៀតណាមអាមេរិក។ | general |
តើបុរសគ្រប់លក្ខណ៍ប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង? អ្វីខ្លះ? | បុរសដែលគ្រប់លក្ខណ៍ប្រកបដោយ លក្ខណៈ២៦យ៉ាងគឺ៖
- ឧស្សាហ៍ខ្នាស់ខ្នែងធ្វើការរៀនសូត្រមិនប្រកាន់ខ្លួន
- មិនចេះលួចប្លន់កិបកេងឆបោក
- មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
- មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
- មិនកុហកភូតភរឱ្យលើសពីការពិត
- មិននិយាយត្រាប់ឱ្យគេអៀនខ្មាស់
- បានឮដំណឹងហើយត្រូវវិនិច្ឆ័យជាមុនសិនទើបជឿជាក្រោយ
- ធ្វើការដោយមិនលឿនពេ... | general |
តើគោលការណ៍គ្រឹះនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិមានអ្វីខ្លះ? | គោលការណ៍គ្រឹះរបស់កាកបាទក្រហមមាន៧យ៉ាងគឺ៖
- ភាពមនុស្សធម៌គឺចលនាការពារអាយុជីវិតនិងសុខភាពមនុស្សជាតិដោយមិនរើសអើងធានាឱ្យមានការគោរពក្នុងឋានៈជាមនុស្សផងគ្នា យោគយល់គ្នា សហការជួយគ្នា បង្កើតមិត្តភាពដើម្បីឱ្យសង្គមមនុស្សលើសកលលោកមាន សន្តិភាពយូរអង្វែង។
- ភាពមិនលម្អៀង គឺអង្គការនេះបំពេញភារកិច្ចមិនប្រកាន់សញ្ជាតិ ពូជសាសន៍ ជំនឿសាសនាវណ្ណៈសង្... | general |
ដូចម្តេចដែលហៅថាបុណ្យបច្ច័យបួន? តើបច្ច័យទាំងបួនរួមមានអ្វីខ្លះ? | ដែលហៅថាបុណ្យបច្ច័យបួនគឺជាបុណ្យដែលវេរប្រគេនព្រះសង្ឍនូវគ្រឿងអាស្រ័យរបស់បុព្វជិតគ្រប់ទាំងបួនមុខ។ ហើយបច្ច័យទាំងបួននោះរួមមាន៖
- ចីវរបច្ច័យ៖ គ្រឿងសម្រាប់គ្របដណ្តប់មានស្បង់ចីពរ សង្ឃាដី អង្ស័ក វត្ថុពន្ធកាយពន្ធ កន្សែងដណ្តប់ កន្សែងជូតដៃ រហូតដល់សំពត់បិទរបួសរំដំបៅជាដើម។
- បិណ្ឌបាតបច្ច័យ៖ គ្រឿងសម្រាប់ឆាន់មានបាយ សម្ល ម្ហូបក្រៀម ម្ហូ... | general |
ចូរបង្ហាញពីអត្ថន័យនៃភ្នំខ្សាច់។ | ភ្នំខ្សាច់គេធ្វើឡើងតាមប្រពៃណីផ្សេងៗគ្នាហើយច្រើននិយាយថាភ្នំខ្សាច់ទាំងឡាយនោះធ្វើឡើងជាតំណាងមហាពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺភ្នំខ្សាច់កណ្តាលតំណាងភ្នំសុមេរាជដែលទុកជាស្នូលឬជាគោលនៃពិភពលោកហើយភ្នំខ្សាច់ឯទៀតដែលព័ន្ធជុំវិញខ្សាច់កណ្តាលគ្រប់ទិសានុទិសនោះជាតំណាងភ្នំបរិភណ្ឌ ដែលព័ទ្ធព័ន្ធជាបរិវារនៃភ្នំព្រះសុមេរុ។ | general |
តើព្រះរាជពិធីច្រត់ព្រះនង្គ័ល គេធ្វើនៅពេលណា? | ព្រះរាជពិធីច្រត់ព្រះនង្គ័ល គេធ្វើឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជាថ្ងៃដែលគេរៀបចំធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លជាឧឡារឹក។ | general |
តើស្រីហិតោបរទេសមានន័យដូចម្តេច? | ស្រីគឺសិរីមង្គល ឯហិតោបរទេស ប្រែថា ការប្រៀនប្រដៅប្រយោជន៍ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំអនុជនឱ្យមានប្រយោជន៍នៅនាលោកិយនេះ ពុំនោះសោតនឹងហៅថាធម៌បំពេញមនុស្សភាព ក៏សឹងបានសេចក្តី ថាមនុស្សយល់ពីប្រយោជន៍ គឺស្រលាញ់ពលកម្មនោះនៃឱ្យមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិនាំឱ្យមានសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំឱ្យមានសិរីសួស្ត... | general |
តើពិធីសំពះព្រះខែ អកអំបុកប្រារព្ធធ្វើនៅថ្ងៃណា ខែណា? ហើយគេធ្វើពិធីនេះដើម្បីអ្វី? | ពិធីសំពះព្រះខែ អកអំបុក គេធ្វើនៅក្នុងរាត្រីថ្ងៃ ១៥កើត ខែកក្តិក។ ហើយគេធ្វើបុណ្យសំពះព្រះខែ ដើម្បីរំឮកដល់កាលដែលព្រះពោធិសត្វយោនយកព្រះសញ្ជាតិទៅកើតជាសត្វទន្សាយ ព្រោះនៅក្នុងរង្វង់ព្រះច័ន្ទដែលមានពន្លឺពេញបូរមី គេឃើញមានរូបទន្សាយ។ រូបទន្សាយនេះព្រះឥន្ទ្រយកម្នាងសិលាមួយដុំគូសវាសភ្ជាប់រូបទន្សាយក្នុងរង្វង់ព្រះច័ន្ទ។ ចំពោះបុណ្យអកអំបុក ធ... | general |
តើនរណាជាអ្នកបង្កើតអង្គការកាកបាទក្រហម? ជនជាតិអ្វី? នៅក្នុងឆ្នាំណា? មានទិសដៅដូចម្តេច? | អ្នកដែលបានបង្កើតអង្គការកាកបាទក្រហម គឺ លោក ហង់ រីឌុយណង់ ជនជាតិស្វ៊ីស ហើយទង់កាកបាទក្រហមយក លំនាំតាមទង់ជាតិស្វ៊ីស។ ហើយអង្គការនេះបង្កើតឡើងនៅឆ្នាំ ១៨៦៣ នៅទីក្រុងហ្សឺណេវ ទិសដៅដំបូងបង្អស់របស់កាកបាទក្រហមគឺ៖
- សង្រ្គោះដល់ជនរងគ្រោះដោយសង្រ្គាម
- ព្យាបាលរបួស សង្រ្គោះយុទ្ធជន ដែលពើបប្រយុទ្ធគ្នាដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ។ | general |
តើវប្បធម៌សន្តិភាព មានសារៈប្រយោជន៍ អ្វីខ្លះចំពោះសង្គមខ្មែរ? | វប្បធម៌សន្តិភាពមានសារៈប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ ដែលរួមមានដូចតទៅ៖
- វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ចេះគោរពសិទ្ធិមនុស្សស្របតាមកប្រជាធិបតេយ្យ និងលទ្ធិពុទ្ធសាសនា។
- អប់រំមនុស្សឱ្យគោរពជីវិតសព្វយ៉ាង លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើងដោយមិនប្រកាន់អ្វីទាំងអស... | general |
តើហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ? | បានជារបបកម្ពុជារបបកម្ពុជាប្រជាធិបិតេយ្យត្រូវបានដួលរលំពីព្រោះ៖
- ប្រជាជនកម្ពុជាស្អប់របបនេះ (ប៉ុលពត) ពួកប៉ុល ពត ធ្វើបាបបង្អត់អាហារ ធ្វើការធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក ស្លាប់ចោល។
- វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ) ពួកខ្មែរក្រហមចោទប្រកាន់រួចសម្លាប់ឱ្យសង្ស័យ។
- ការធ្វើសង្រ្គាមជាមួយវៀតណាម៖ កងទ័ពជំនួយវៀតណា... | general |
តើកិច្ចចរចារក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តល់សារៈសំខាន់អ្វីខ្លះដល់ប្រទេសកម្ពុជា? | កិច្ចចរាចារក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តល់សារៈសំខាន់ដល់ប្រទេសកម្ពុជាដូចតទៅ៖
- បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ
- នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា
- រៀបចំការបោះឆ្នោតជាសកលនៅប្រទេសកម្ពុជា
- ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។ | general |
បុព្វបុរសខ្មែរនៃយើងតែងតែប្រៀបប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណប្រាំមួយយ៉ាងគឺគុណអ្វីខ្លះ? | បុព្វបុរសខ្មែរនៃយើងតែងតែប្រៀបប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណប្រាំមួយយ៉ាងគឺគុណ៦យ៉ាងគឺ៖
- គុណអ្នកម្តាយ៖ ម្តាយបង្កើត ម្តាយក្មេក ម្តាយចិញ្ចឹម និងអាណាព្យាបាលស្រី។
- គុណបង៖ គុណព្រះមហាក្សត្រ គុណអ្នកដឹកនាំ ដែលឃុំគ្រងរក្សាយើង។
- គុណគ្រូបាធ្យាយ៖ អ្នកដែលបានផ្តល់ចំណេះដឹងចំណេះធ្វើនិងបំណិនជីវិតដែលសមស្របមកដល់យើង។
- គុណញាតិមិត្ត៖ អ្នកជិត... | general |
តើអ្វីជារដ្ឋធម្មនុញ្ញ? តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខែឆ្នាំណា? ហើយមានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធនីមួយៗ ចែងពីអ្វីខ្លះ? មានប៉ុន្មានជំពូក? ជំពូកនីមួយៗមានចំណងជើងដូចម្តេច? | រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចូលជាធរមាននៅពេលដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤ជំពូកគឺ៖
- ជំពូក១ អំពីអធិតេយ្យ
- ជំពូក២អំពីព្រះមហាក្សត្រ
- ជំពូក៣ អំពីសិទ្ធិ និងករណីកិច្ច
... | general |
សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមាន ៣០មាត្រា។ តើមាត្រានីមួយៗមានអត្ថន័យសង្ខេបដូចម្តេចខ្លះ? | សេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្សមាន៣០មាត្រា រួមមាន៖
- មាត្រា១៖ មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា
- មាត្រា២៖ ត្រូវចាត់ទុកមនុស្សគ្រប់ៗរូបឲ្យបានស្មើៗគ្នា
- មាត្រា៣៖ សិទ្ធិមានជិវីតរស់នៅ
- មាត្រា៤៖ សិទ្ធិការពារមិនឲ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
- មាត្រា៥៖ សិទ្ធិមិន ឲ្យមានទារុណកម្មមកលើខ្លួន
- មាត្រា៦៖ សិទ្ធិឲ្យគេទទួលស្គាល់ខ... | general |
ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារមាត្រា នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌។ | ពន្យល់ដោយសង្ខេប អំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌គឺ៖
- មាត្រា១៖ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច
- មាត្រា២៖ ប្រើប្រាស់ជាអតិបរមាននូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឲ្យមានការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញ
- មាត្រា៣៖ សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីក្នុងការប្រើប្... | general |
តើសកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់អ្វីខ្លះ? | សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅ៖
- វិស័យឧស្សាហកម្មៈ មានការលេចឡើងនូវទីផ្សារផលិតកម្ម ពាសពេញពិភពលោក និងមានលទ្ធភាពកាន់តែទូលាយឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេសសម្រាប់អតិថិជននិងក្រុមហ៊ុនផ្សេងជាពិសេស់ចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជាតិនីមួយៗនិងកម្រិតជាតិ
- វិស័យហិរញ្ញវត្ថុៈ លេចឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក និងផ្តល់... | general |
ចូររៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍន៍របស់មនុស្ស។ | រៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍន៍របស់មនុស្សគឺ៖
ក. សិទ្ធិដើម្បីមានចំណេះដឹង
យោបលតាមមាត្រា២៦នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីមនុស្សបាន ចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ។
ខ. សិទ្ធិនយោបាយ
- សិទ្ធិបញ្ចេញមតិដោយសេរី
- សិទ្ធិប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមន៍ដោយសេរី
- សិទ្ធិបោះឆ្នោត
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិបោះឆ... | general |
តើសិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានអ្វីខ្លះ? | សិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមាន៖
ក. សិទ្ធិសំខាន់ៗរបស់មនុស្សមានពីរគឺ៖
- សិទ្ធិមានជីវីតក្នុងការរស់នៅ
- សិទ្ធិក្នុងការចិញ្ចឹមជីវីត
- សិទ្ធិក្នុងការទទួលការអប់រំ
- សិទ្ធិក្នុងការបើកអង្គការមហាជន
- សិទ្ធិក្នុងការទទួលព័ត៌មានដោយសម្ងាត់
- សិទ្ធិក្នុងការមានជម្រសមរម្យ
- សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី
- សិទ្ធិក្នុងការទទួលក... | general |
ចូរពណ៌នាពីភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកល? | ពណ៌នាពីភាពចាំបាច់នសសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកលគឺ៖
- យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះសន្តាប់ធ្នាប់សកលមួយដ៏ប្រសើរ
- ការចូលរួមរបស់យើងគឹជាភារៈចាំបាច់បំផុតដើម្បីស្វែងរកផលប្រយោជន៍នៃសិទ្ធិមនុស្ស សេរីភាពយុត្តិធម៌សន្តិភាពនិងអភិរក្សភពផែនដី
- ប្រពៃណីប្លែកៗគ្នាខាងសាសនានិងវប្បធម៌របស់យើងប្រាកដជាមិនរារាំង យើងក្នុងការចូលរ... | general |
តើរដ្ឋាភិបាលធ្វើដូចម្តេច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច? | ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិ រាជរដ្ឋាភិបាលត្រូវ៖
- លុបបំបាត់ភាពរើសអើង និងបង្កើតការចូលររួមពីសំណាក់ជនជាតិភាគតិច ក្នុងការធ្វើផែនការអភិវឌ្ឍន៍នៅក្នុងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ
- ជំរុញឲ្យមានការចូលរួមពេញលេញនិង មានប្រសិទ្ធភាពពីសំណាក់ជនជាតិភាគតិចក្នុងការធ្វើសេចក្តីសម្រចចិត្ត
- កំណត់គោលនយោបាយអភិវឌ្ឍន៍ ស្របតាមវប្បធម៌ប្... | general |
តើវត្តមាននៃជនជាតិផ្សេងៗ នៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះ? | វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយតែផ្តល់នូវ៖
ក. គុណសម្បត្តិ
- មានទំនាក់ទំនងកាន់តែច្រើន ខាងវិនិយោគការទូតនិងជំនួយ
- ធ្វើឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍន៍
- ផ្តល់ឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍន៍
- ផ្តល់ថវិការឬចំណូលចូលរដ្ឋ....។
ខ. គុណវិបត្តិ
- ប្រព្រឹត្តនូវបទឧក្រិដ្ឋ លួច ឆក់ ប្លន់ ជួញដូរ
- មានការរើសអើងជាតិសាសន... | general |
តាមរយៈការសិក្សា អំពីវប្បធម៌របស់ជនជាតិភាគតិច (អម្បូរមន ខ្មែរ)។ តើអ្នកបានរកឃើញចំណុចខ្លាំងនិងចំណុចអន់ថយរបស់ជនជាតិនេះដូចម្តេចខ្លះ? | តាមការសិក្សាអំពីវប្បធម៌ របស់ជនជាតិភាគតិចយើងអាចរកឃើញពីចំណុច៖
ក. ចំណុចខ្លាំង
- មានទំនៀមទម្លាប់គោរពចាស់ទុំនិងដូនតា
- មានសាមគ្គីភាពល្អរវាងគ្នានឹងគ្នា
- ចេះជួយយកអាសារគ្នាបានល្អប្រសើរ
- ស្មោះត្រង់ចំពោះគ្នា និងសមាជិកក្នុងក្រុម
- ផ្តល់សទ្ធិសេរីភាពក្នុងការជ្រើសរើសគូ
- មិនចេះភូតភរ កុហក អ្នកដទៃ
- មិនចេះឈ្លោះប្រកែក កាប់សម្លាប់គ្នា... | general |
តើចាស់ស្រុករបស់ជនជាតិភាគតិចអម្បូរមន ខ្មែរ មានតួនាទីយ៉ាងដូចម្តេចខ្លះ? | ចាស់ស្រុករបស់ជនជាតិភាគតិចអម្បូរមន ខ្មែរ មានតួនាទីដូចតទៅ៖
- ជាអ្នកថែរក្សា
- ជាអ្នកក្រើន រំឮកឲ្យគ្រួសារទាំងអស់បំពេញតួនាទី
- ជាអ្នកសម្របសម្រួលរាល់ជម្លោះរវាងគ្រួសារនានាក្នុងតំបន់របស់ខ្លួន
- ជាមេដឹកនាំក្នុងលារចាត់ចែងរាល់ដំណើរការរបស់ពិធីបុណ្យរបស់ដូនតាខ្លួន
- ជាអ្នកចាត់ចែងពិធីបុណ្យក្នុងសាសនាពិធីការ នៅតាមវាលស្រែឬបួងសួងបន់ស្រន់... | general |
ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ខៀវក្រហម ស និងពណ៌លឿងដែលពណ៌ ទាំងអស់នេះតំណាងឱ្យពណ៌សំខាន់ៗ នៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ ចូរបង្ហាញពីអត្ថន័យនៃពណ៌នីមួយៗ។ | និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឱ្យសមាគមអាស៊ានមួយ ដែលមានស្ថេរភាព សន្តិភាពរួបរួមគ្នា និងប្រកបដោយថាមពល។ | general |
តើការបង្កើតអាស៊ានមានបុព្វហេតុចម្បងអ្វីខ្លះ? | បុព្វហេតុនៃការបង្កើតអាស៊ានមាន២គឺ៖
ក. បុព្វហេតុសេដ្ឋកិច្ច
- ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទរកមជ្ឈឹមបូព៌ា។
- ប្រទេស (អឺរ៉ុប) គេមានសមាគមសេដ្ឋកិច្ច (អឺរ៉ុប) ដែលជារួមដ៏សំខាន់តាំងពីឆ្នាំ ១៩៥១មកម្លេះ។
- ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីការអភិវឌ្ឍរួម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។
ខ. បុព្វ... | general |
តើភាសាអ្វីដែលអាស៊ានយកមកប្រើប្រាស់ជាផ្លូវការ? | ភាសាដែលអាស៊ានយកមកប្រើប្រាស់ជាផ្លូវការគឺ ភាសាអង់ភ្លេស។ | general |
អាស៊ាននឹងខិតជិតចូលព្រឹត្តិការណ៍ថ្មីមួយគឺការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅចុងឆ្នាំ២០១៥។ តើអ្វីជាសហគមន៍សេដ្ឋកិច្ចអាស៊ាន? ហើយការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ានបានផ្តល់នូវប្រយោជន៍អ្វីខ្លះ ដល់បណ្តាប្រទេសនៅក្នុងអាស៊ាន? | សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាព្រឹត្តិការណ៍មួយដែលមានគោលដៅយុទ្ធសាស្រ្តដើម្បីសហគមន៍នយោបាយសន្តិសុខអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន។ ការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥បានផ្តល់នូវប្រយោជន៍ដល់បណ្តាប្រទេសនៅក្នុងអាស៊ានគឺ៖
- សេរីភាពជាមូលដ្ឋាន តម្រូវឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានបានក្លាយជាចំណុចមួយនៃការផ្តោតអារម្មណ៍កើនឡើងសម្... | general |
តើទស្សនវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា? ហើយមានទស្សនវិស័យសម្រាប់ឆ្នាំ២០២០យ៉ាងដូចម្តេចខ្លះ? | ទស្សនវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ ២០២០ គឺធ្វើឡើងនៅទីក្រុង កូឡាឡាំពូ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៧។ ហើយទស្សនវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០ មានដូចខាងក្រោយ៖
- ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍
- ភាពជាដៃគូរក្នុងកិច្ចអភិវឌ្ឃន៍ប្រកបដោយថាមពល
- សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា
- អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។ | general |
តើក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចអ្វីខ្លះ? | ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចដូចខាងក្រោម៖
- រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោលនយោបាយ ប្រសិទ្ធិភាព និងសហប្រតិបត្តិការណ៍ក្នុងចំណោមគ្នា និងគ្នា
- សម្របសម្រួលគ្នារបាយកា... | general |
តើយុទ្ធសាស្រ្តចតុកោណចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណគឺអ្វី? ចូររៀបរាប់? | យុទ្ធសាស្រ្តចតុកោណ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដើរតួជាឧបករណ៍ដ៏សំខាន់សម្រាប់ការទ្រទ្រង់ក្នុងការអនុវត្តន៍កម្មវិធីនយោបាយនៃរដ្ឋាភិបាល។ យុទ្ធសាស្ត្រចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណគឺ អភិបាលកិច្ចល្អ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកអភិបាលកិច្ចល្អ ជាយុទ្ធសាស្ត្រស្នូលចម្បងនៃយុទ្ធសាស្រ្តចតុកោណដែលរួមមាន៖
- ការប... | general |
តើបច្ចុប្បន្ននេះក្រសួងអប់រំយុវជន និងកីឡាមានចក្ខុវិស័យអ្វីខ្លះ? ចូរពន្យល់? | ពេលបច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យគឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ក្នុងគោលបំណងកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។ ហើយដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយស... | general |
បើអ្នកជាគ្រូបង្រៀនម្នាក់ តើមានករណីកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចម្តេចខ្លះ? | គ្រូបង្រៀន គឺជាជនគំរូដល់មហាជនគ្រប់ឥរិយាបថទាំងអស់ ដេក ដើរ ឈរ អង្គុយ និងនិយាយស្តី។ ហើយក្នុងនាមយើងជាគ្រូបង្រៀនម្នាក់ត្រូវមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចតទៅ៖
- មានមនសិការវិជ្ជាជីវៈ មានឧត្តមគិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូបង្រៀន។
- បំពេញភារកិច្ច និងអនុវត្តតាមយ៉ាងយកចិត្តទុកដាក់បំផុត។
- រៀបចំកិច្ចតែងការបង្រៀនកំ... | general |
តើរាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃខែឆ្នាំណាជាទិវាជាតិអំណានក្នុងបុព្វហេតុអ្វីខ្លះ? ចូរពន្យល់។ | រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី ១១ ខែមីនា រៀងរាល់ឆ្នាំជាទិវាជាតិអំណាន។ ហើយទិវាអំណាននេះធ្វើឡើងក្នុងបុព្វហេតុគឺ៖
- ជម្រុញវប្បធម៌នៃការអាន
- បណ្តុះទម្លាប់អាន
- លើកកម្ពស់សមត្ថភាពអាន សមត្ថភាពស្រាវជ្រាវ និងសមត្ថភាពតែងនិពន្ធក្នុងការរួមចំណែកក្នុងការការពារ និងពង្រឹងវប្បធម៌ខ្មែរ។ សរុបមក ទិនានៃអំណាចពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រ... | general |
ដូចម្តេចដែលហៅថា អត្តសញ្ញាណជាតិ? តើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យដូចម្តេចខ្លះ? | ដែលហៅថាអត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ។ ទង់ជាតិបង្ហាញឱ្យឃើញជាតិសាសន៍មួយ ជាតិសាសន៍មួយ។ ទង់ជាតិជានិមិត្តរូបនៃជំនឿបទពិសោធន៍ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ។ ទង់ជាតិដែលកំពុងបក់រវិចៗលើវេហាស៍តំណាងសេរីភាពដែលរួចផុតពីការជិះជាន់ ការគាបសង្កត់ពីសំណាក់បរទេសនិងជាតំណាងនៃឆន្ទៈរបស់ប្រជាពលរដ... | general |
ចូរឱ្យនិយមន័យអំពើពុករលួយ។ តើយើងទាំងអស់គ្នាត្រូវធ្វើដូចម្តច ដើម្បីលុបបំបាត់អំពើពុករលួយ? | ដែលហៅថាអំពើពុករលួយគឺជា ការស៊ីសំណូក ការសូកប៉ាន់ ការគៃបំបាត់ ការកិបកេង ការប្រើអំណាច តួនាទីគាបសង្កត់យកប្រយោជន៌ពីអ្នកដទៃ ការរំលោភអំណាចដែលត្រូវបានផ្តល់ឱ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ដើម្បីលប់បំបាត់អំពើពុករលួយយើងត្រូវ៖
- ជ្រើសរើសអ្នកដឹកនាំ ដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់
- សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង... | general |
តើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភារកិច្ចយ៉ាងដូចម្តេចខ្លះ? | ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានភារកិច្ចដូចតទៅ៖
- ប្រតិបត្តិនូវនយោបាយការពារ ថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាចក្រកម្ពុជា គ្រប់គ្រងរមណីយដ្ឋានវប្បធម៌បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា
- ផ្តុំឡើងវិញនិងលើកតម្កើងបណ្តាតម្លៃវប្បធម៌ និងជំនឿទំនៀមទំម្លាប់ប្រពៃណីរបស់សង្គមជាតិ បំផុសការបង្... | general |
តើមង្គល៣៨ប្រការមានសារៈសំខាន់អ្វីខ្លះ ដល់អ្នកគ្រួសារនិងសហគមន៍របស់អ្នក? | មង្គលទាំង៣៨ប្រការនេះមានសារសំខាន់ដូចតទៅ៖
ក. ចំពោះខ្ញុំផ្ទាល់
- រស់នៅប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ
- មានការខិតខំប្រឹងប្រែង តស៊ូក្នុងការងារ
- យល់ច្បាស់អំពីគុណតម្លៃនៃមង្គល៣៨
ខ. ចំពោះគ្រួសារ
- មានសេចក្តីសុខ ចេះជួយគ្នា ចេះគោរពគ្នា
- ចេះអប់រំប្រៀបប្រដៅកូនចៅឲ្យធ្វើតែល្អ
- យល់ពីតម្លៃនៃការគ្រប់គ្រង់គ្រួសារឲ្យល្អ។
គ. ចំពោះសហគម... | general |
តើក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរចនាសម្ព័ន្ធអ្វីខ្លះ? | ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរចនាសម្ព័ន្ធដូចជា៖
ក.ថ្នាក់កណ្តាល
- ខុទ្ទកាល័យរដ្ឋមន្រ្តី
- អធិការដ្ឋាន
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
- អគ្គនាយកដ្ឋានបេតិកភណ្ឌ
- សាលាមធ្យមវិចិត្រសិល្បៈ
- អាជ្ញាធរអប្សរា
- អាជ្ញាធរព្រះវិហារ។
ខ. អង្គភាពសមូលដ្ឋាន
- មន្ទីរវប... | general |
តើអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មានអ្វីខ្លះ? | អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានមុខងារអនុវត្តរាល់នូវបេសកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើ វិស័យអភិវឌ្ឍន៍វប្បធម៌ និងអប់រំសិល្បៈភាពយន្ត វីដេអូនិងពហុមេឌីយ៉ា សិល្បៈ ទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម សៀវភៅ និងការអានសាធារណៈ។
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មាននាយកដ្ឋានចំណុះ ចំនួន៥ (ប្រាំ)៖
១. នាយកដ្ឋានអភិវឌ្ឍន... | general |
តើអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចអ្វីខ្លះ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មានអ្វីខ្លះ? | ៥. អគ្គនាយដ្ឋានបេតិកភណ្ឌ មានមុខងារអនុវត្តរាល់នូវបេសកកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើបេតិកភណ្ឌ សារមន្ទីរគាំពារ និងអភិរក្សសំណង់បុរាណនិងវត្ថុបុរាណ ការស្រាវជ្រាវ រុករកនិងកំណាយស្ថានីយបុរេប្រវត្តិ ប្រវត្តិសាស្រ្ត ដែលកប់ក្នុងដីក្រោមទឹក និងការអប់រំផ្សព្វផ្សាយ។
អគ្គនាយកដ្ឋានបេតិកភណ្ឌ មាននាយកដ្ឋានចំណុះចំនួន៤ (បួន)៖
១. ន... | general |
តើសាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចយ៉ាងដូចម្តេចខ្លះ? | សាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចដូចតទៅ៖
- ជ្រើសរើសសិស្សតាមឧបនិស្ស័យឲ្យចូលសិក្សានិងប្រឡងបញ្ចប់ដោយផ្តល់នូវ សញ្ញាបត្រសិល្បៈនិងស្នាតកប័ត្រសិ្បៈ
- បណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំពីកម្រិតបឋមដល់មធ្យមដើម្បីក្លាយជាអ្នកជំនាញសិល្បៈទាំងទ្រឹស្តី ទាំងការអនុវត្តន៍នឹងការបង្កើតថ្មីតាមការចាំបាច់របស់សង្គម
- បំពាក់បំប៉នមន្រ្តីជំនាញ និងស... | general |
ដើម្បីឲ្យសហគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ចតើអ្នកមានវិធានការដូចម្តេចខ្លះ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិក្នុងសហគមន៍កុំឲ្យមានការខូចខាតនិងវិនាស? | ដើម្បីឲ្យសហលគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ចខ្ញុំមានវិធានលការថែរក្សាដូចតទៅ៖
- មិនត្រូវចោលសំរាមពាសវាលពាសកាល
- ត្រូវរៀបចំចំដាំដើមឈើតាមបណ្តោយផ្លូវ
- កាត់បន្ថយការប្រើប្រាស់យានយន្ត
- ត្រូវចេះពិនិត្យឲ្យបានត្រឹមត្រូវពីបរិស្ថាន
- ចេះប្រើប្រេងសាំងដែលគ្មានជាតិសំណ...។ | general |
តើកត្តាអ្វីខ្លះ ដែលជាមូលដ្ឋាននៃការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក? | កត្តាដែលជាមូលដ្ឋាននៃការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់ខ្ញុំ គឺ៖
- ការកាប់បំផ្លាញព្រៃឈើហួសប្រមាណ
- ការបំផ្លាញទីជម្រកសត្វ ព្រៃ មច្ឆាជាតិ
- សំណឹកដី ទឹកជំនន់
- ការនេសាទត្រីខុសច្បាប់ ខុសបច្ចេកទេស
- ការបំពុលទឹក បំពុលខ្យល់
- ការបោះចោលសំរាម កាក់សំណល់
- ការធ្វើឲ្យបាត់បង់ជិវសាស្រ្តចម្រុះក្នុងទឹក...។ | general |
តើដើម្បីឲ្យ ភូមិ សង្កាត់ មានសុវត្ថិភាពតើយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះ? | ដើម្បីឲ្យ ភូមិសង្កាត់ មានសុវត្ថិភាពយើងត្រូវ៖
- លប់បំបាត់សកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ
- លប់បំបាត់ការចែកចាយ ការផលិតនិងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
- លប់បំបាត់អំពើអានាចារ្យ ការជួញដូរស្រ្តីនិងកុមារនិងអំពើហិង្សាក្នុងគ្រួសារ
- លប់បំបាត់ក្មេងទំនើង (ក្មេងទម្រើស)
- លប់បំបាត់ការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទការប្រើ... | general |
ចូររៀបរាប់ពី សមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់ពីមុខតំណែងនីមួយៗផង។ | រៀបរាប់ពីសមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់អំពីមុខតំណែងគឺ៖
- នាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋសភាជាអ្នកដឹកនាំការងារគណៈរដ្ឋមន្រ្តីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋភិបាលលើគ្រប់វិស័យ
- ឧបនាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើ សមាជិករដ្ឋាភិបាលដទៃទៀត
- ទេសរដ្ឋមន្រ្តី សម្តៅលើរដ្ឋមន្រ្តីដែលមានអតីតភាពជារដ្ឋមន្រ... | general |
ចូររៀបរាប់ពីការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ។ | រៀបរាប់ការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ គឺ៖
រដ្ឋាភិបាលក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យកើតឡើងដោយការបោះឆ្នោតរបស់ប្រជាជន ដែលជាម្ចាស់ទឹកដីនោះៗ។ ក្នុងសង្គមប្រជាធិតេយ្យ ឃើញមានការបែងចែកជាបី របបផ្សេងៗគ្នាគឺរបបប្រធានាធិបតីនិយម របបសភានិយមនិងរបបចម្រុះ (ពាក់កណ្តាលរបបប្រធាធិបតីនិងរបបសភាសភានិយម)។ ការបង្កើតរដ្ឋាភិបាល គឺអាស... | general |
តើគោលបំណងនៃការបង្កើតរដ្ឋាភិបាលមានអ្វីខ្លះ? | គោលបំណងនៃការបង្កើតរដ្ឋាភិបាល គឺ៖
- ដើម្បីការពារផលប្រយោជន៍ប្រជាជន
- រដ្ឋាភិបាលការពារជីវីតកតិ្តយស សេចក្តីថ្នៃថ្នូររបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ
- ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនរដ្ឋាភិបាលអនុវត្តនិងពង្រឹងច្បាប់ផ្សេងៗព្រមទាំងចាត់វិធានការនានាក្នុងការចូលរួមវិភាគទានបម្រើសុខុមាលភាពរបស់ប្រជាជន
- ដើម្បីថែរក... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.